ភ្នំពេញអើយបងនឹកអូន – Meysansotheary

រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគបញ្ចប់
លួង​អូន​ឱ្យ​យល់​ចិត្ត

….ដាក់​ល្បង​ធំ​ដល់​បន្ទប់​គេក្រោម​ការ​មើល​ថែ​របស់​សៅ​​នីភា​ស្រួលបួល​​ហើយ​ ​ខ្ញុំ​​ឡើង​ទើមៗ​មក​រក​​ស្រីតូច​របស់ខ្ញុំ​ម្តង។ តាំងពី​នាង​វិលមកពី​តួនាទី​ជា​ចំណាប់ខ្លាំង ខ្ញុំ​មិនទាន់​មានពេលសាសង​ឱ្យ​យល់ចិត្ត​ជា​មួយ​នាង​នៅឡើយ​ ពិសេស​ក្រោយ​ពេល​ដែល​នាង​ខូចចិត្ត​ដឹងថា​Jamតាមពិតជាសិទ្ធី ហើយ ខ្ញុំ​នេះ​វិញ​មិនមែន​រាជ​ តែ​ជា​ប៉ូលិស។ ដបទឹកសុទ្ធមួយ​ហោះមកវ៉ឺ គឺដូច​ពេលដំបូង​ដែលខ្ញុំបាន​ឈាន​ដល់​ជាន់ខាងលើនៃគ្រួសារ​នេះ​។

ខ្ញុំ​លូកដៃចាប់ជាប់​ហើយក្រឡេកទៅ ឃើញទាវនីណាលួចញញឹម​មុនពេលនាង​រត់ចូលទៅក្នុង​បន្ទប់​នាង​។

ខ្ញុំ​ញញឹម​ហើយ​​រត់​ទៅ​តាម​...អ្វីក៏ដោយ…..យ៉ាងណាក៏​ដោយ ឱ្យ​តែ​ដួង​ព្រលឹង​យើង​ទំាងពីរ​វេញ ត្របាញ់​រក​ចំណុច​ប្រសប់តែមួយ​ដូចគ្នា…ទោះ​នាង​គប់អ្វីមក ​ក៏ខ្ញុំនៅតែ​អាច​យល់ថា វាជា​ឫទ្ធានុភាព​នៃភាសា​បេះដូង​…

«បើកទ្វារនីណា!»

«ដល់យូរ!» នាង​ឆ្លើយមកវិញ ​ស្តាប់ឮតិចៗព្រោះ​ទ្វារចាក់សោ។

«ចង់ខាត​អស់​ទ្វារមួយទៀតអត់?!»

«កុំខ្លាំង​ពេក! នេះមិនមែន​បុស្តិ៍ប៉ូលិស​ទេ!»

«អ៊ីចឹង​ចេញតាមសម្រួលមកស្រីឆ្នាស!»

«អ្នកណាឆ្នាស?»

ខ្ញុំញញឹម​ផ្អែកខ្នងនឹងទ្វារ​ហើយបិទភ្នែកស្រមៃដល់គ្រារ៉ូមែនទិកនិងស្នាមថើបរបស់នាង​លើថ្ពាល់ខ្ញុំ។

ខ្ញុំក៏មិនដឹងថា​ចូលទៅរកនាង​បានប្រយោជន៍អីនោះដែរ​ សំខាន់នាងក៏​កំពុងឈរ​ផ្អែកនឹងទ្វារនេះ​ហើយ​ញញឹម​មករក​បេះដូងខ្ញុំដូចគ្នា។

ខ្ញុំនិយាយមួយៗពេលដែល​បើកភ្នែក​សម្លឹង​ឃើញស្រមោល​ជើងនាង​ចាំង​មក​នៅលើកម្រាល​ឥដ្ឋ​ភ្លឺ​រលោង។

«អូននីណា​ជាស្រីឆ្នាស​ដែល​មានចិត្តថ្លើម​ល្អ​សប្បុរសជាង​គេលើលោកនេះ! ស្នេហា​និងបំណង​ប្រាថ្នា​របស់ប៉ូលិស​កម្សត់នេះ​​គឺមិនផ្លាស់ប្តូរនោះទេ​ ព្រោះ​ថា​អូនហើយ​និងបង​ដូចជាមនុស្ស​ពីរនាក់​ដែល​ស្ថានសួគ៌​បញ្ជូនមក​ផែនដី​ឱ្យ​មកស្វែងរក​គ្នាដើម្បីមើលថា​តើមនុស្ស​ចិត្តស្មោះ​ដូចបងអាច​បង្រៀន​អូនអោយ​​ឈប់​ឆ្នាស​បានអត់?»

«កំពុងតែង​ប្រលោមលោក​មិនមែន?!» នាង​បង្អាប់​ខ្ញុំ​តែខ្ញុំ​ដឹង​ថា​នាង​និយាយ​ទំាង​ញញឹម​។

តែមិនយូរ​ប៉ុន្មាន​ទ្វារក៏​របើក​មកយឺតៗ….ខ្ញុំបែរទៅយឺតៗដូច​គ្នា​ហើយ​ញញឹម​ស្វាគមន៍​នាង​….

នីណា​ឈ្ងោកមុខ​តែនាង​ញញឹម….

ខ្ញុំដើរ​ចូលទៅជិត​ហើយ​ឱន​សម្លឹង​មុខនាង​។ ច្រមុះ​ខ្ញុំប៉ះខ្យល់​ដង្ហើម​ស្រីតូច​ដែល​ពោរពេញ​ដោយ​កំដៅនៃ​សេចក្តីស្នេហា​ពេញចិត្ត​ពេញថ្លើម​។

«ជូនបង​ដើរលេង​ពេញ​ហុងកុង​បាន​ដែរ​?!»

នាង​ងើប​មុខ​សម្លឹង​ខ្ញុំ​ហើយ​ងាក​មុខ​ចេញ​វិញ​ភ្លាម​ព្រោះ​អៀនប្រៀន​​។

«បង​ឯង​ទៅ​សួរ​បង​រ៉េណា​ទៅ!​»

សួរ​អី​បើ​ល្បង​គេ​កំពុង​​ផ្អែមល្ហែម​និង​អ្នកគ្រូ​ដែរ​ហើយ​មិន​ដឹង​។ ខ្ញុំ​គិត​ហើយ​លូកដៃ​ទៅ​អូស​ដៃ​គេ​ចេញ​មក។ ​នាង​ស្រវា​ទាញ​អាវរងា​វែង​ក្បែរ​ទ្វារ​​ហើយ​រត់​មក​តាម​​ខ្ញុំ​ដែល​ដើរ​វែងៗ​ជាង​នាង​។

….​ទាវ​នីណាជា​របស់​ខ្ញុំ​ចាប់​ពី​ពេលនេះ​តទៅ។

ជីវិត​របស់ខ្ញុំ គឺ​សម្រាប់​ការពារ​ស្រី​តូច​នេះ​​ឱ្យ​នាង​រស់​នៅ​សុខ​ស្រួល​ដូច​បំណង​ប្រាថ្នា​របស់​បង​ប្រុស​គេ​។ ខ្ញុំ​ប្ដេជ្ញា​ក្នុង​ចិត្ត​ខ្លួនឯង….

រាត្រី​នៅ​ហុងកុង ពិត​ជា​ល្អ​ត្រចះ​ជាង​ក្នុង​បទចម្រៀង​របស់​អធិរាជ​សម្លេង​មាស​ស៊ិន​ស៊ី​សាមុត​ទៅទៀត​​….​

ដង​ផ្លូវ​ចង្អៀត​តូចៗ​របស់​កោះ​នេះ​ជាទី​កន្លែង​កម្សាន្ត​ពេល​រាត្រី​ដ៏​ពេញ​និយម​ខ្លាំង​ណាស់​សម្រាប់​គូស្នេហ៍​ទាំងឡាយ​។ ជាមួយ​អាកាសធាតុ​ដែល​ត្រជាក់​ខ្លាំង អាហារ​ប្រភេទ​ក្តៅៗ​ជាគោលដៅ​សម្រាប់​ទេសចរ​ទាំងឡាយ​។

«បង​រាជ​ញ៉ាំ​​មីគាវ​ទេ?!»

នាង​និយាយ​ដោយ​ញញឹម​មើល​មុខខ្ញុំបន្តិច ​ស្រាប់តែ​នាង​អាក់ទៅ​វិញ​ព្រោះ​ខ្ញុំមិនមែន​«រាជ»​។ ខ្ញុំ​សម្លឹង​នាង​ដោយ​ខ្សែ​ភ្នែក​ស្រទន់ ឯ​នាង​សម្លក់​វិញ​បង្កប់​ដោយ​សេចក្ដីស្នេហា​។

វិថី​អាហារ​ពេល​យប់​នានា​នៅ​ក្រុង​នេះ​មិន​ខុស​គ្នា​ប៉ុន្មាន​នឹង ​Pub street នៅ​ក្រុង​សៀមរាប​ទេ​គឺ​ចរាចរណ៍​ត្រូវ​បាន​បិទ​ហើយ​ភ្ញៀវ​ទេសចរ​ដើរ​យ៉ាង​កកកុញ។ ខុសគ្នា​បន្តិច ត្រង់​ថា​ទីនេះ​មិនមែន​មាន​តែ​ភោជនីយដ្ឋាន​ឡើយ​គឺ​មាន​លក់​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ប្រភេទ​ទៀត​។ តូប​លក់​របស់​របរ​រាប់​រយ​អម​ដោយ​ពន្លឺ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ឱ្យ​ប្លែកភ្នែក។ ​មក​ហុងកុង​យូរហើយ​ខ្ញុំ​មិន​ដែល​ទទួល​អារម្មណ៍​ថា​មាន​សេរីភាព​សប្បាយចិត្ត​ដូច​ពេលនេះ​ទេ។ សំខាន់​ខ្ញុំ​មិន​ចាំបាច់​ដើរ​តួ​ជា​ជនបង្កប់។

ខ្ញុំ​ចាប់​ដៃ​នាង​ឱ្យ​មក​កាន់​តែ​កៀក​ហើយ​ឱប​ចង្កេះ​នាង​ដូច​គូស្នេហ៍​ចិន​ផ្សេងៗ​​ដែល​ធ្វើ​ដូច្នេះ​នៅ​ជុំវិញ​ពួក​យើង​។

ប៉ុន្តែ​យើង​រក្សា​ការ​និយាយ​គ្នា​ជា​ភាសា​ខ្មែរ​។

ខ្ញុំ​ខ្សឹប​ទៅ​នាង​៖

«តោះ​ទៅញុំា​គាវ!​»​

នៅ​ជុំវិញ​ពួកយើង​ មិនមាន​អ្នកណា​គិត​ថា​យើង​ពីរនាក់​មក​ពី​កម្ពុជា​ទេ​ព្រោះ​ភាសា​ចិន​នាង​និង​ខ្ញុំ​មិន​ចាញ់​ឈ្នះ​គ្មាន​ប៉ុន្មាន​ឡើយ​។

ចប់​ការ​កម្សាន្ត​នៅ​តំបន់​មនុស្ស​ច្រើន នាង​នាំ​ខ្ញុំ​បន្ត​មក​ទី​កន្លែង​រ៉ូមែនទិក​ស្ងាត់ៗ​​មាត់​សមុទ្រ​ដែល​រងា​ដល់​ឆ្អឹង​អាង​តែ​ថា​បេះដូង​កំពុង​កក់ក្ដៅ​។

ខ្ញុំ​និយាយ​ទៅ​កាន់​នាង៖

«បង​ត្រូវ​ទៅ​ស្រុក​ខ្មែរ​វិញ!»

នាង​ហាក់​ស្រពោន តែ​នាង​មិន​មាត់​មិន​។ ខ្ញុំ​ឱប​នាង​ពី​ក្រោយ​ហើយ​ថើបសក់នាង​តែ​ត្រូវ​នាង​រើចេញ​។ ខ្ញុំ​រឹត​តែ​មានៈ​ឱប​ហើយ​សម្លុត​នាង​៖

«មិន​ខ្លាច​បែក​គ្នា​ម៉ា​អាយ៉ូស​ខាន​បាន​ឱប​គ្នា​ទេ​ហ្អី​?!»

នាង​នៅ​ស្ងៀម​ហើយ​និយាយ​ដូច​កើតទុក្ខ​ខ្លាំង​​៖

«បើ​ចិត្ត​មនុស្ស​ចង់​បែក​ធ្វើ​ម៉េច​គង់​តែ​បែក​ដដែល​ហ្នឹង​!»

«ដែល​សំខាន់​បង​គ្មាន​ថ្ងៃ​ចង់​បែក​នីណា​ឡើយ​!»

នាង​សប្បាយ​ចិត្ត​ដក​ដង្ហើម​រំភើប​ញាប់​ជាង​មុន។ ខ្ញុំ​និយាយ​បន្ត៖

«បង​នឹង​នាំ​ចាស់ទុំ​បង​មក​លេង​កោះ​នេះ ​មក​ស្តី​​កូន​ប្រសា​! ក៏​ប៉ុន្តែ​…!»

«តែ​អី​ទៅ?!»

«ហាម​ចូល​បារ​ ហាម​ដើរ​លេង​យប់!»

«ល្ងង់​ណាស់! នៅ​ហុងកុង​គ្មាន​ពីណា​ទៅ​ស្រែ​ដើរ​លេង​ថ្ងៃ​ទេ​! ពេល​ថ្ងៃ​គេ​ធ្វើ​ការងារ​!»

នាង​ថា​ឱ្យ​ខ្ញុំច្រែតៗ​តែ​ខ្ញុំ​យល់​ពី​បេះ​ដូង​នាង​។

ខ្ញុំ​សម្លុត​វិញ៖

«ហើយ​ដឹង​ថា​​ពេល​ដើរ​លេង​ចូល​ក្លឹប​ហ្នឹង​ប្រុសៗ​វា​មើល​សឹង​បាក់​ ទៅ​កើត​រក​ស្រមៃ​ពេញ​បន្ទប់​ទឹក​អត់​?!»

«អ្នក​ណា? ប្រុស​មួយ​ណា?! ម្នាក់​ដែល​ក្រឡុក​ស្រា​មុខ​ឌឺ​ហ្នឹង​ហ្មែន!»

នាង​ឌឺដង​ឱ្យ​ខ្ញុំ​ហើយ​ងើយ​មុខ​នាង​​មក​កៀក​បង្កើយ​។

ខ្ញុំ​មើល​ភ្នែក​ថ្លាយង់​របស់​ទាវ​នីណា​ក៏​នឹក​ដល់​រាត្រី​ដំបូង​ដែល​ខ្ញុំ​ឱប​នាង​នៅ​កណ្ដាល​បារ​ហើយ​នាង​ប្រុង​លើក​កែង​ស្បែក​ជើង​ស្រួច​មក​ជាន់​ខ្ញុំ។

ស្រី​នេះ គួរ​ឱ្យ​ស្រលាញ់​ពេក​ហើយ​…

ខ្ញុំឈាន​ចូលកៀកទៀត….សឹងថាស្មា​របស់គេប៉ះ​ទ្រូង​ខ្ញុំ ហើយខ្ញុំប្រើភ្នែក​ទំាងសង​មើល​គេ​យ៉ាង​ស្រើបស្រាល។

ខ្ញុំ​មើល​ទៅ…..​​ប្រឆាំង​នឹង​បេះដូង ធ្វើតាម​សម្បជញ្ញៈ រក្សាភាព​ជាស្រីក្រមុំឱ្យគេ​បាន​ដល់​ថ្ងៃរៀបការ​ដែរទេ?

«អូន​ដឹងទេ​ អា​ប៉ូលិស​​បាក់​ស្លាប​នេះ វាជិត​ដាច់ដង្ហើម​នឹងអត់ធ្មត់​ហើយ ទាវនីណា​!​»

ខ្ញុំ​​បន្ទន់​ក្បាល​ដូចប្រុង​ថើប​គេ តែខ្ញុំមិនធ្វើទេ​។

​      ម្រាមខ្ញុំទំាង១០​បាន​​រលាយ​ស្រាក​ចូល​ទៅ​ក្នុង​ម្រាមដៃ​របស់​គេ​ ហើយ​សរសៃសក់​ទន់​ដូចសូត្រ​របស់​គេ​ហើរមក​​ប្រលែង​បបូរ​មាត់​​របស់​ខ្ញុំ។

គេ​មើល​មក​ខ្ញុំអៀន​ផង តែខំធ្វើជា​ក្លាហាន​ផង គេ​ដូចជា​យល់​ថា​ស្អែក​យើង​បែក​គ្នា​ហើយ បានជា​គេ​ខំ​មើល​មកខ្ញុំតបវិញ។ ចំណែក​ភាគី​ខ្ញុំ ​មើល​ពីក្រៅ​ទៅ​ដូចជា​​ខ្ញុំនេះ​​មិន​ខ្លាច​អ្វី​ទាំងអស់​ នោះ​ជា​ការ​មិន​ពិត​ទេ។ ​អ្វី​ដែល​ខ្ញុំ​ខ្លាច​ គឺ​ខ្លាច​លែង​មានឱកាស​នៅ​ក្បែរ​គេ​សប្បាយចិត្ត​របៀប​នេះ​ទៀត។ ខ្ញុំ​ចំណាយ​ពេល​នៅ​ជា​មួយគេ​យ៉ាង​សន្សំសំចៃ​ហើយពិនិត្យ​គេ​សព្វជើង​ដៃពីលើ​ដល់ក្រោម។

គេ​ដកដង្ហើម​ញាប់​ហើយ​និយាយ​៖

​«​ថើប​ខ្ញុំម្តង​ទៀត​មក!»

ខ្ញុំសមថា​ស្រលាំងកាំង ប៉ុន្តែ​ខ្ញុំរឹងមាំ​ណាស់​មិនស្លុតទេ​។ ខ្ញុំយល់ចិត្តគេ​ដឹងថា​គេស្រលាញ់ខ្ញុំ​ធំជាង​ផ្ទៃ​សមុទ្រ​នេះ ​ហើយខ្ញុំវិញគឺស្រលាញ់គេ​ជាង​អ្វីដែលគេគិត។

«អត់ទេ!» ខ្ញុំខ្សឹបដាក់​រោមភ្នែក​ងរ​ខ្ទែត​របស់​គេ។

នាង​ហាក់​ស្រពោន​ហើយ​ឆ្ងល់​សម្លឹង​ខ្ញុំ​ដូច​ខ្សែ​ភ្លើង​ឆក់។

«ថើបបង!»

ខ្ញុំនិយាយទៀត ហើយនាង​នៅធ្វើម៉ក់ៗខ្ញុំ​តឿនបន្ត៖

«អូនឯងហ្នឹង​ហើយ! ថើបបង!»

ខ្ញុំ​បញ្ជា​នាង​ទំាងបេះ​ដូង​លោត​ដូចកំពុងធ្វើ​សឹក​សង្គ្រាម។ នាង​ញញឹមគ្រវីក្បាល​តែ​ខ្ញុំឱន​ទៅ​ហើយ​ រេមុខខ្ញុំទៅតាមនាង ទាល់តែនាង​គេចមិនបាន​។

នាង​សម្លឹង​បបូរមាត់​ខ្ញុំហើយ​រលាស់ដៃចេញ​ពី​បាតដៃខ្ញុំទំាងសង។

ទាវនីណា​ដាក់ដៃ​របស់នាង​មកព័ទ្ធ​ជុំវិញ​កញ្ចឹងកខ្ញុំ។ ខ្ញុំ​ក៏ទាញចង្កេះ​នាង​ឱ្យ​មកអឹប​នឹង​ខ្លួនខ្ញុំ ហើយ​ជួយលើកនាង​ឡើង​ព្រោះនាង​ទាប​។

មាត់ខ្ញុំ​បើក​ទៅរកបបូរមាត់របស់គេ…ទាវនីណា….ស្រីចម្កួត​យកនេះ…..គេពិត​ជា​ថើបខ្ញុំមែន​។​ ខ្ញុំនៅទទួលរងសកម្មភាព​របស់គេ​ទំាង​បេះដូងហោះទៅក្នុងទឹក ហើយ​បិទភ្នែកដូចជា​លើលោកនេះ​មានតែខ្ញុំ​ហើយនិងគេ។

គេថើបខ្ញុំ​ម្តងជាពីរដង រហូតដល់ខ្ញុំ​មាន​រសជាតិមួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំដឹងថា ខ្ញុំនឹងមិន​គ្រប់គ្រាន់​ឡើយ គឺ​មិន​ឆ្អែតឆ្អន់​ជារៀងដរាប។

គេកាន់តែថើប​ខ្ញុំ​កាន់តែ​មិនចង់​លែងគេ។

កំដៅ​ស្នេហា​បាន​រត់រសឹប​ចេញ​ទៅគ្រប់​ទីកន្លែង​រហូត​ដល់​ខ្ញុំ​ឈប់​ខ្វល់​ពី​អ្វី​ទាំង​អស់​ឆ្លើយតប​ទៅ​នាង​វិញ​យ៉ាង​ក្លៀវក្លា​អន្ទះអន្ទែង។

ក្នុង​ពេលនោះ​ខ្ញុំ គិតតែ​ម្នាក់ឯង​ក្នុង​បេះដូង៖

«នីណា! ម្សិលមិញ ពេលដែល​វា​ចាប់អូនទៅបាត់! បងភ័យណាស់​បងខ្លាចមែនទែន! ​​បងគិតថា​បងមុខ​តែឆ្កួត ​បើបងលែងបានឃើញអូនទៀត! ពេលនេះ​ អូន​នៅទីនេះ​គឺនៅក្រោមទ្រូងបង! បងមិនឱ្យ​អូន​បែក​ទៅណាទៀតទេ​! ទាវនីណា!»

គេ​ដកខ្លួន​ចេញ​ហើយ​ឈ្មុស​ក្បាល​គេ​សំងំអៀន​ខ្មាស​ក្រោម​ទ្រូង​ខ្ញុំ បាំង​មុខគេជាមួយអាវរងា​ដ៏ក្រាស់របស់ខ្ញុំ។

ខ្ញុំអង្អែល​សក់គេ​ហើយនិយាយ៖

«បង​នៅ​រតនគិរីស្គាល់គ្រួសារ​បងរ៉េន​តាំងពីតូច។ បងរ៉េន​ធ្លាប់​និយាយ​រឿង​ឯករ៉េណាបងរបស់អូន​ហើយ​ពេល​មួយសិទ្ធី​បានមករកបង រាប់អានបង​!​ គេធ្វើ​ជា​មនុស្ស​កម្សត់​គួរ​ឱ្យអាណិត​បាត់​មិត្តស្រី​ដែលគេស្រលាញ់បំផុត ហើយ​មើលទៅគេជាមនុស្សទន់ខ្សោយ​ដែល​ត្រូវ​អ្នកផង​ធ្វើបាប​​រស់ក្នុង​សភាពអស់​សង្ឃឹម​។​ បងសម្រេចចិត្ត​​ថាជួយរក​យុត្តិធម៌​ឱ្យគេ​! បង​យល់ថា​បង​ឆ្លាត​ណាស់​តែបងក៏​ជាអ្នកចាញ់បោក​គេ​ថែម​ម្នាក់ទៀត!»

«ចុះបង​ដែលខ្វល់​ពីទាវនីណាទេ? បងដែល​គិតពីស្រីម្នាក់នេះដែរ ​ថាកាលដែល​បង​មក​ក្លែង ហើយ​បើ​គេលង់​ស្រលាញ់បង​តើឈឺចាប់​យ៉ាងណា?!»

ខ្ញុំសម្លឹង​មុខគេ​ដែលងើបមុខមក​។

ពិតមែនហើយ​ខ្ញុំមិនដែលគិតថាស្រលាញ់​ប្អូនស្រី​នៃល្បង​ធំ​ធ្ងន់ធ្ងរថ្នាក់​នេះទេ។

«បង​ចាញ់​សង្គ្រាម​ហើយ​ទាវនីណា! ឯករ៉េណា​បងប្រុស​អូនឯង ​គេនឹង​ទៅសោយសុខ​នៅចម្ការគេ​ស្រុកខ្មែរ​ គេ​ប្រើ​ឱ្យ​បងនៅទីនេះ​ចិញ្ចឹម​ប្អូន​គេ​មួយ​ជីវិត​ហើយ​ធ្វើការ​ជំនួសគេ​!»

«ចុះ​បង​ឯង​ព្រម​ដែរ​អត់!»

ខ្ញុំ​គ្រញែង​ស្មា​ជំនួស​ចម្លើយ​។

ទី​សំចត​រតនគិរី​

….ពីរ​ខែ​ក្រោយ​មក ដៃ​ឯករ៉េណា​បាន​គ្រាន់​បើ​ឡើងវិញ តែ​មង្គលការ​គាត់​និង​សៅ​នីភា​មិនទាន់​អាច​កើត​មាន​បាន​ទេ​ព្រោះតែ​តំណម​បី​ឆ្នាំ​នោះ​ពុំ​ទាន់​ឆ្លង​ផុត ប៉ុន្តែ​ពួកគេ​បាន​ភ្ជាប់​ពាក្យ​តាម​ប្រពៃណី​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​មង្គល​ការរបស់​ពួកខ្ញុំ។

គឺ​ខ្ញុំ​និង​ស្រី​ស៊ិចស៊ី​បាក់ធ្មុង ទាវនីណា…..។

…យើង​បាន​ជ្រើសរើស​យកទឹកដី​កំណើត​ខ្ញុំ​រតនគិរី ជា​ទី​សម្រាប់​ដំណើរ​ក្រេប​ចន្ទ​​ទឹកឃ្មុំ​ហើយ​ក៏​ប្រហែលជា ឯករ៉េណា​គេ​ចង់​ចួប​បងរ៉េន​ផង​។

….រសៀល​ហើយ….មេឃា​ក្រហម​ពណ៌មាស​​គ្របដណ្ដប់​ទូទាំង​ខេត្ត​ត្បូង​ថ្មនេះ ក៏ជា​ពេល​ដែល​ខ្ញុំ​និង​ទាវ​នីណា​​មិន​ចង់​ចេញ​ទៅណា គឺ​អង្គុយ​សាសង​មិនចេះ​អស់​មិនចេះ​ហើយ​នៅ​​ក្បែរៗ​តង់​ ចំណែក​បង​ៗ​យើង​ទាំងពីរ​បណ្ដើរ​គ្នា​ចូល​ទៅមាត់​​ព្រៃ…..

នៅ​មាត់​ជ្រោះ​ដ៏​ស្រស់​បំព្រង….សៅ​នីភា​ឈរ​តោង​ដៃឯក​រ៉េណា ស្ដាប់​ពាក្យ​ប្រុសស្នេហ៍​នាង​និយាយ….

«បង​រ៉េន! ខ្ញុំ​មក​មើល​បង​​ហើយ​នាំ​ស្រី​ដែល​ខ្ញុំ​ស្រលាញ់​បំផុតក្នុងជាតិ​នេះមក​ឱ្យ​បងស្គាល់ គេ​នេះ ហើយ​នីភា! គេ​ជា​ប្អូនថ្លៃ​របស់បង​! សូមបង​និង​អារាជនៅស្ថាន​លើ​សោយសុខ ហើយ​កុំ​នឹក​ខ្ញុំ​អី​»

ស្រីស្អាត​ញញឹម​ពេលដែល​ឃើញ​គេនិយាយ​ចប់ហើយ​ដៀងភ្នែក​មក​។

ទិដ្ឋភាព​ខ្ពង់រាប​និងជម្រាលស្មៅ​ពណ៌មាស​​ក្រោ​ម​ពន្លឺ​ចុងក្រោយនៃ​ព្រះទនិករថ្ងៃ​នេះ​​នៅតែ​​ឆ្អិនឆ្អៅ​មិន​ស្មើ​ស្នាមញញឹម​របស់​ស្រីតូចភា​​។

«ត​ទៅ ដៃបង​មិនអាច​ធ្វើអ្វី​ធ្ងន់បាន មិនឱ្យ​ទៅរករឿងវាយដំ​ច្រំធាក់​តស៊ូជា​មួយ​អ្នកណា​ទៀតទេ​!»

នាង​និយាយ​​ដោយ​សម្លឹង​ភ្នែក​គេ​ទំាង​សងខាង តែ​នាង​នាង​ច្បាស់​ក្នុងចិត្ត​ហើយ​ថា គេ​នឹង​ចុះ​ចត​ត្រឹមនេះ​ គឺនៅលើ​ដែនដី​ស្នេហ៍​ជាមួយនាង។ ឯករ៉េណា​​មិន​​ផ្សងព្រេង​ក្នុង​សមុទ្រ​កាប់​ចាក់​ទៀត​ឡើយ​។

«បង​ចង់​នៅទីនេះ​ឱ្យ​បាន​យូរ!»

«ស្រេច​ចិត្ត​!»

«បានន័យ​ថា​ម៉េច​!»

«បង​ទៅណាអូន​ក៏​ទៅហ្នុង!​»

«ស្លូតបូតម៉េះ​?!»

«អាណិតមនុស្សពិកា​រ!​»

«អ្នកណាពិការវ៉ី?​!»

«មនុស្សលលាម​ខ្លះ!​»

«បើមិន​លាលាម​ស្មាន​ថាចាប់ស្រី​មានល្បិចបាន?!»

«គេគ្មានទេ​! កលក្បិចស្អីទៅ?»

«ល្បិច​ទាក់ចិត្ត​មនុស្សប្រុស ​យកគេមកនៅជាមួយ​ខ្លួន​អស់មួយជីវិត​!​»

នាង​ញញឹម​លែងដៃ​គេ​​ចោល ​តែ​គេចាប់ដៃបានហើយ​ទាញ​ប្រាណ​តូច​របស់​នាង​បង្វិលមកវិញ​។

ដោយ​សារ​តែ​នៅ​ពេល​នេះ ការ​សង្ស័យគ្នា​​លែងមាន ការយល់ចិត្តគឺ​មានជម្រៅជ្រៅទៅហើយ ​ស្នេហា​ចំពោះ​គ្នាមាន​ទំហំ​ធំ អត្តចរិត​​ពួក​គេ​ម្នាក់បានកែ​ពីកាចទៅស្លូត ហើយ​ម្នាក់ទៀតពី​ទន់ជ្រាយ​ទៅ​នឹង​នរ។

«អូនចូលចិត្ត​ទីនេះ!»

«បង​ចូលចិត្ត​ទីណា​ដែល​អូន​ឈរ!»

«និយាយ​ដូច​រឿងកុនល្ខោន!»

«ឈប់និយាយ​ក៏បាន​!»

ដៃ​គេ​ប្រលែង​លើ​ចង្កេះនាង ភាព​តានតឹង​ទំាងឡាយ​​បាន​រលាយ​បាត់​ទៅ​ហើយ​ការ​ថើប​គ្នា​នឹង​ចាប់ផ្តើម​ នាង​ដឹង​និង​យល់ចិត្ត​គេ។

«កណ្តាល​វាល​ណា៎ឯករ៉េណា​!»

បបូរមាត់​គេ​ឱនមក​ជាមួយ​ស្នាមញញឹមតិចៗ ក៏​មាន​សេចក្តី​ថា​នាង​កុំចង់ប្រកែក​ជាមួយគេ​។

«ហើយ​កណ្តាលវាល វាយ៉ាងម៉េច?!»

«ខ្លួន​មិនចេះ​ខ្មាស អ្នក​ដទៃ​គេ​ខ្មាស!»

​      គេ​​បាន​​ចាប់​ដៃ​របស់​នាង​ហើយ​ឱប​ចង្កេះ​ផង នាង​គេចខ្លះ​ៗ តែ​នៅ​ទីបំផុត​នៅតែ​​ញញឹម​ដោយ​ការ​​ជួប​ភ្នែក​គ្នា​ដែល​ប្រទាក់​ដល់​ជម្រៅ​បេះដូង​​ពិបាក​ដក​ចេញ​វិញ។

គេ​ឱន​មក​ថើប​នាង​​យឺត​ៗ…តែ​គេ​ផ្អាក​ទៅវិញ​ហើយក្រហម​ភ្នែក​បន្ទាប់​ពី​ស្នូរ​អ្វីមួយ​គួរ​ឱ្យ​ភ័យ​ខ្លាច​។

នីភាបើកភ្នែក​គ្រលួង។

នាង​ឱនសម្លឹង​ខ្នង​គេ ហើយ​បណ្ដូល​ផ្លែ​ស្នាមួយ​បាន​បុក​ទម្លុះ​ជាប់​ឆ្កឹង​នៅ​ទីនោះ។

ឯក​រ៉េណា​ត្រូវ​អ្នកណា​មិន​ដឹង​លួច​បាញ់​ប្រហារ​គេ ឬមួយ​ស្នា​របស់​ពួក​ព្រានព្រៃ​ភ្លាត់​មក​ផ្តាច់​​សញ្ចេតនាពួកគេ​?

គេ​ស្រុញ​ខ្លួន​ចុះ​ទប់​ជំហរ​មិនបាន​ព្រោះ​តែ​ការឈឺចាប់​។ ស្រីតូច​សៅ​នីភាខ្ទប់​មាត់​ស្រែក​មិន​ចេញ សម្លឹង​ទៅ​ប្រុស​ស្នេហ៍​ដោយ​ក្ដី​តក់​ស្លុត​ហួស​ប្រមាណ។

ពីក្រោយខ្នង​គេ អ្នក​ណាម្នាក់​បង្ហាញខ្លួន​ ហើយ​សើច​រលាក់​ដោយ​ពិសពុល​ឆ្លើយតប​មក​កាន់​កែវភ្នែក​ទុក្ខព្រួយ​​របស់​នាង​។

«សិទ្ធី?!ឯង​សម្លាប់​គាត់?»

នាង​ភ្លាត់មាត់​ទំាង​ទន់​អណ្ដាត​និយាយ​មិន​ចង់​ចេញ​។

ឯករ៉េណា​​បែរ​ក្រោយយឺតៗ​សម្លឹង​បុរស​ចិត្ត​ខ្មៅ​។

នាយ​សិទ្ធី​គ្រវែង​ស្នាចុះ​ទៅ​ក្នុង​ជ្រោះហើយ​ដើរមួយៗ​សំដៅមក​ធ្វើអោយនីភា​ភ័យភិត​​ស្ទុះ​ទៅ​ពាំង​។

«អា​មនុស្ស​ចង្រៃ! ជួយផង​ៗៗៗ!»

សិទ្ធីញញឹម​ដាក់​នាង​ហើយ​អង្គុយចុះ​យឺតៗ សម្លឹង​ឯក​រ៉េណា​៖

«ជុំវិញ​នេះ​គ្មាន​មនុស្ស​ទេ! ឯងស្លាប់នៅទីនេះហើយ​! ប្រាប់​មក! ឯងចង់ឱ្យស្រីនេះទៅជាមួយ​ឬមួយ​ទុក​ជីវិត​វា​ស៊ីញ៉េឱ្យកេរមកយើង!»

ឯករ៉េណា​ប្រឹង​ក្រោកឈរ​ទ្រេតទ្រោត ​នីភា​ក៏ខំ​ងាក​ស្ទុះមកគ្រា​គេឡើង​។ នាយ​សិទ្ធី​ក្រោក​យឺតៗ​មកជាមួយដែរ ហើយភាព​​រីករាយ​បង្ហាញចេញ​តាមកែវភ្នែក​​ខ្មៅក្រឹប​របស់គេ​។

ឯករ៉េណានិយាយ​មួយៗ លះបង់​ការ​ឈឺអួល​របស់ខ្លួន៖

«ឯង….មិនមែន​ប្អូនអញទេ!»

សិទ្ធី​ញញឹម៖

«អ្ហែង​ឆ្លាត! តែទម្រាំដឹង វាហួសពេលហើយ!»

នីភា​គ្រវីក្បាល នាង​និយាយអង្វរ៖

«សិទ្ធី! គិតដល់ប៉ាបង​ បងត្រូវជួយគាត់! ឆាប់ឡើង ​បងត្រូវជូនគាត់ទៅពេទ្យ​!»

សិទ្ធី​ងាកមកគំហក​ដាក់​នាង៖

«បិទ​មាត់​! តាកញ្ចាស់​ហ្នឹងហ្អីជាប៉ាយើង​? តានោះចាស់ពេក​បានជា​វង្វេង​មកហៅយើងថាកូន​! តាមពិត ម៉ាក់យើងមិនមែន​មាន​តែ​តាហ្នឹងម្នាក់​ជាប្តីឯណា​! ម៉ាក់យើងទៅល្ងង់​អី​ចាំ​តាប៉ិ​នោះ? យើង​ជា​អ្នកទារ​បំណុល​ពី​គ្រួសារ​ឯង!»

ឯក​រ៉េណា​និយាយ​មួយៗ​​កណ្ដាល​ភាព​មិងមាំង​របស់​នីភា៖

«ឯង​ត្រូវការ​អី? បើ​ឯង​មិនមែន​ប្អូនប្រុសអញ​ ​ឯង​មក​រញ៉េរញ៉ៃ​នឹង​គ្រួសារ​នេះ តើ​ឯង​ចង់​បាន​អី?!»

នីភា​និយាយ​បន្ត​វិញ៖

«សិទ្ធី ពួកយើង​បាន​លើកលែង​ឱ្យ​​បងឯង​បាន​សុខ​ច្រើន​ដង​ហើយ ​គេ​មិន​ដេញដោល​រករឿង​ដែល​បងឯង​សម្លាប់​ប៉ា​ហើយ​ធ្វើឱ្យ​ឯករ៉េណា​របួស​ដៃទៀត? នៅមិនទា​ន់អស់ចិត្ត​?!»

សិទ្ធី​សើច​សឹក៖

«ព្រោះ​វាក៏​សម្លាប់ប៉ា​របស់យើង​!»

ឯករ៉េណាជ្រួញចិញ្ចើម​។

សិទ្ធី​​សម្លឹង​​ភ្នែក​គេ​មុតៗ​ដល់​ឆ្អឹង៖

«ប៉ា​យើង​ជា​អ្នកការពារ​ឱ្យ​ថៅកែ​ដែល​តាម​សម្លាប់​ពួក​ឯង​​! អារ៉េន​វា​ចេញ​មុខ​មកជួយ​ ហើយ​ប៉ា​យើង​ក៏​ត្រូវ​បាញ់​ស្លាប់! យើង​ឱ្យ​ពួកឯង​បានសុខ ទុក​ថា​គ្មាន​អី​កើត​ឡើង​ដែរ​ទេ?»

ពេល​ដែល​​ជនកំណាចកំពុង​រំជួល​អារម្មណ៍​នឹងទោសៈ​ឆ្កួតលីលា ​គេមិនដឹងទេ​ថា​រាងកាយ​គេត្រូវ​បាន​ឯករ៉េណា​បោល​បុកពេញមួយ​ទំហឹង​រំកិល​​ឆ្ពោះ​ទៅកាន់មាត់​ជ្រោះ​។

«អញ្ចឹង​អ្ហែងចុះទៅ​កំដរ​ឪពុក​ជនពាល​របស់អ្ហែងទៅ​អាចោលម្សៀត​!»

នាយ​សិទ្ធី​​លូកដៃ​មក​ច្បាម​តតាំង​ជាមួយ​បងធំ​ឯករ៉េណាំ។

ប្រហែលជា​មកពី​ដៃ​ស្តាំ​បងធំ​នេះ​ខ្សោយ​ហើយ​ខ្នង​គេកំពុង​របួស​អួល​ផង​ទើប​កម្លាំង​គេ​ត្រូវនាយសិទ្ធី​មាក់​ងាយ​។

ធម្មជាតិ​ស្ងាត់ស្ងប់ ​ហាក់ជួយចូលរួម​​តក់ស្លុត​ជាមួយ​ស្រី​ស្អាត​ដែល​ព្យាយាម​រារាំង​រវាង​បុរស​គេ​​ទំាង​​ពីរ​។

លោហិត​ឯករ៉េណា​ស្រក់​មួយ​តំណក់​ហើយ​មួយតំណក់​ទៀត​​ តែ​រាងកាយ​គេនៅតែ​ជាប់​ម៉ឺងទោះ​សិទ្ធី​ខំ​ប្រតាយ​ចេញយ៉ាងណាក៏មិនរបូត។

គេ​ញញឹម​តិចៗ​កំដរ​ភាព​តក់ស្លុត​ដែល​នាយ​នោះ​ត្រូវរុញរហូត​ជើងម្ខាង​របស់​គេឈាន​ផុតមាត់​ជ្រោះ​ទៅហើយ​។ ឯករ៉េណាខាំមាត់និយាយ៖

«មានតែ​ប្អូនថ្លៃ​អញម្នាក់គត់​​ដែលស៊ូមួយទល់​នឹង​មួយជាមួយអញបាន​ អា​សំគមបាញ់លលក!»

នីភា​ស្រែក​ឃាត់​៖

«អត់ទេ! រ៉េណា​!!»

នាង​ខ្លាច​គេ​សម្លាប់​មនុស្សទើប​បាន​ស្រែក​ភា្លត់​សំឡេង​។

គេ​ក្រឡាស់ដៃ​​មួល​បំបាក់​ដៃរបស់​​សុភាពបុរស​នោះ​ទៅ​ក្រោយ​លាន់​ប្រស់​​ ធ្វើឱ្យ​គេ​ស្រែក​ដោយ​ឈឺចាប់​រំពង​។​

គេស្តាយក្រោយ​ដែល​ស្មាន​ថា​ស្នា​របស់គេ​ដែល​លួចបាញ់យ៉ាងកំសាកនោះ​អាច​ធ្វើឱ្យ​ឯករ៉េណា​ក្លាយ​ទៅ​ជា​កូនមាន់បាន។

បងធំ​ច្រាន​​គេទៅដួល​ដេក​លើដី​ឱ្យ​រំពើត​ខ្លួន​ស្រែករមួល​នឹងដៃម្ខាង​ដែលភ្លាត់​។

ឯករ៉េណា​និយាយផ្តាំ​មុន​ពេល​ឈាន​ចេញ៖

«ស្លាប់ឬរស់​តាមកម្ម​​របស់​ឯង​ចុះ​អា​ចង្រៃ! វិធី​មួល​បំបាក់​ឆ្អឹង​សត្រូវ​ធុន​ឯង​នេះ​ ជាមេរៀន​ដែល​បងរ៉េន​បង្រៀន​អញ​ស្ទាត់​បំផុត​ គេទុក្ខ​វា​សម្រាប់​ប្រើ​ទៅលើ​សត្វព្រៃ​ប៉ុណ្ណោះ​! ប៉ុន្តែ​ឯង​និង​សត្វព្រៃ​តើ​វា​មាន​អី​ខុស​គ្នា​ទៅ?!»

រាជនិង​នីណា​រត់មក​ពីចម្ងាយ។

ឯករ៉េណា​ងាកមក​រក​ស្រីស្នេហ៍​ដែល​ឈរភ័យ​រន្ធត់ ​ហើយ​នាង​​ងាក​មក​ជួយ​គ្រាហ៍គេ​។

អ្នក​ទំាងពីរ​ឱប​គ្នា​​ដើរ​ត្រដាបត្រដួស​ឆ្ពោះ​ទៅរកប្អូន​យ៉ាង​លំបាក ប៉ុន្តែ​នីណា​បែរ​ជាឈប់ឆ្ងក់​ហើយ​ស្រែក​ភ្លាត់​សំឡេង​៖

«អត់ទេ​ណា៎!»

ប្រហែលជាដង្គត់​ឈើអាចជា​ឫស្សី​ដំបង ឬ​អាចជា​អ្វី​ដែល​វែង​ហើយ​ធ្ងន់​កំពុង​វាត់​មកសំដៅ​ក្បាល​នាយ​ នេះ​បើ​តាម​​កម្លាំង​ខ្យល់​ដែល​ឯករ៉េណា​ទទួលបានន​ដោយ​ត្រចៀក​។

គេលើកដៃស្តាំ​ដែល​រងរបួស​ទៅ​ទទួល​យក​ហើយ​ចាប់បាន​ដោយ​ត្រង់ភ្លឹង​និង​ជាប់ម៉ឺង​ក្នុង​ប្រអប់​ដៃ។ វា​មិនខុសគ្នា​នឹង​សមត្ថភាព​នាយរាជ​ក្លែងក្លាយ​​ដែល​លូក​ទៅចាប់ដប​ទឹកសុទ្ធ​បាន​ល្អ​ឥត​ខ្ចោះ​របស់​ស្រីស៊ិច​ស៊ីគប់មកពីជាន់ខាងលើនោះ​ឡើយ​។

ដោយមិនងាកក្រោយ​គេ​បន្ថែម​កម្លាំង​​រុញ​បកទៅវិញ​ធ្វើឱ្យ​អ្នកដែល​លបវាយ​ពី​ក្រោយ​នោះ​ ខ្ទាត​ហួសផុត​មាត់ជ្រោះ ហើយរេ​ជើង​​ធា្លក់​ទៅ​ក្រោម។

នីភា​ភាន់ភាំងខ្ទប់មាត់​​ព្រមពេល​ដែលនីណា​និងស្វាមីរត់មកដល់។

ពួកគេគ្រាហ៍​ឯករ៉េណា​ម្ខាងម្នាក់​ហើយ​ឈរ​សម្លឹងភាព​ត្រដាបត្រដួសរបស់នាយ​សិទ្ធី​ដែល​ព្យាយាម​តោង​ដី​និង​កូន​រុក្ខជាតិ​តូចៗ​រក​មធ្យោបាយ​បន្ត​ជីវិតឡើងមកវិញ​​។

នីណា​​ស្រែក​យំបិទភ្នែក​មិនសម្លឹង​គេនោះទេ ហើយ​​រាជ​ក្លែងក្លាយ​បោះបង់ចោលការសម្លឹង​នាយ​សិទ្ធី​​ហើយ​ងាក​មក​ត្រកង​បងថ្លៃចេញទៅ​។

នីភា​​អស់ពី​ភាំង​នាង​ដើរ​ទៅក្បែរ ហើយ​សម្លឹង​ជីវិត​ក្បែរ​នរក​របស់​បុរស​ចិត្តខ្មៅ។ គេនោះ​សល់​​ដៃ​តែ​មួយ​ចំហៀងដែល​តោង​ត្រដាបត្រដួស ​ហើយ​​ខិតខំ​សម្លឹង​នាង​សុំ​ក្តី​មេត្តា​​។

«នីភា! បងស្រលាញ់អូន ​ជួយបងផង!»

នាង​រំជួលចិត្តមិនដឹងធ្វើយ៉ាងណា​ឡើយ។

ឯករ៉េណា​នៅឈរ​ទ្រឹង​ងាកមករកនាង គេដឹងថា​នាងមិនចង់​ឱ្យគេ​ក្លាយ​ជា​អ្នក​សម្លាប់​មនុស្ស ​​រឹត​តែ​មិន​ចង់​ឃើញ​អ្នកណា​ស្លាប់​នៅ​នឹង​ភ្នែក គឺគេយល់ចិត្តនាង​។

នាង​សម្លឹងតប​មក​​គេ​ដោយ​ទឹកមុខ​​ឆ្លេឆ្លា​។

ដូច្នេះ​គេ​និយាយមក​ពី​ចម្ងាយ​​៖

«បង​មិនបាន​សម្លាប់​វាទេ​! វា​ខ្លួនឯង​ដែល​មក​វាយ​បងហើយ​ខ្ទាត​ទៅ​ធា្លក់ជ្រោះ!»

គេ​សម្លឹង​នាង​​ហើយ​ទើប​​ចាកចេញទៅរកឡាន​ជាមួយ​គ្រាប់​ស្នា​ដោត​ឆ្កឹងពី​ក្រោយខ្នងយ៉ាងកម្សត់​។

នីភាស្រក់ទឹកភ្នែក​អាណិត​បុរសដែល​នាងស្រលាញ់។

សំឡេង​រាជ​ក្លែងក្លាយ​ហៅ​នាង​៖

«អ្នកបង​! ​ចិត្តធម៌យើង​ប្រើ​តែជាមួយមនុស្ស​ប៉ុណ្ណោះ! សូម្បីនីណា​ដែល​មិនដឹងអី​ក៏វាយកទៅ​ចង​បណ្តែត​​ក្រោម​សសរស្ពាន​ឱ្យស្លាប់​បន្តិចម្តងៗ អ្នកបងឈប់ជួយវាទៅ!»

នីភា​ទីទើរ​ងើបមុខសម្លឹង​ទៅ​នីណា​។

​      នាង​តូច​​យំ​សស្រាក់សម្លឹង​មក​មុន​ពេល​ដាច់ចិត្ត​ដើរទៅជួយ​គ្រាហ៍​បងប្រុសនាង​តម្រង់​ទៅរក​ឡាន​។

នីភានាង​ងាក​មក​រក​នាយ​សិទ្ធី​​ហើយ​អ្វីៗទំាង​អស់​ដែល​នាងធ្លាប់​​បាន​ឃើញ​ក៏​លេច​​ឡើង​សាជាថ្មី​ក្នុង​អារម្មណ៍​។

​      នាង​នឹកឃើញ​ពេល​ដែល​គេ​បាន​ដើរ​តួ​ជា​សុភាពបុរស​មក​តាម​ស្រលាញ់​នាង ច្រាន​ទម្លាក់ឪពុក​ឯករ៉េណាចុះ​ពីជណ្តើរ ​ហើយ​គេបាន​លើក​ស្នា​បាញ់​ឯករ៉េណា​​នឹងមុខ​នាង​។

​«លោកទៅចុះ! សិទ្ធី! កុំបន្ត​រឿង​កម្មពៀរ​លើ​ផែនដីនេះទៀត​»

«អត់ទេ​នីភា​កុំទៅចោលបង!»

បានតែ​ប៉ុន្មាន​ម៉ាត់​នេះ​ប៉ុណ្ណោះ ​រាងកាយ​ធ្ងន់​របស់គេ​របូតពី​មាត់ជ្រោះ​ទៅ​កប់ក្នុង​ធម្មជាតិ​ជម្រៅ​រាប់​រយ​ម៉ែត្រ​ចុះក្រោម​​។

ចាប់​ពី​ពេល​នេះ​ទៅ ​លែង​មាន​សុភាពបុរស​សិទ្ធីដែល​ជា​គូដណ្តឹង​នាង ដែល​ជា​មិត្តរបស់​នាយរាជ​ជា​ប្អូនប្រុស​ម្តាយ​ទីទៃ​របស់​ឯក​រ៉េណា​ ឬជា​នាយ​Jamសង្សារ​របស់នីណាទៀតដែរ។

គ្រប់យ៉ាង​ជា​ឆាក​ល្ខោន…..

រាត្រី​ស្នេហ៍​ ចំណង​ដៃ​សម្រាប់​មិត្ត​អ្នកអាន​

…..នៅ​យប់​ណា​មួយ ​ដែល​យើង​​មាន​អារម្មណ៍​ថា ​យើង​បាន​សប្បាយ​ចិត្ត​ក្នុង​ការ​វិល​មក​​ផ្ទះ​វិញ​ហាក់​ដូចជា​មាន​អ្នកណា​ម្នាក់កំពុង​ទន្ទឹង​រង់ចាំ​យើង​ជាមួយ​បេះដូង​ផ្អែមល្ហែម ពេលនោះ​ហើយ​ដែល​យើង​ទទួល​ស្គាល់​ថា​យើង​ជា​បុរស​រៀបការ​រួចហើយ​ យើង​មិន​សូវ​មាន​ពេល​យកចិត្ត​ទុកដាក់​សម្លឹង​ស្រី​ស្អាត​ណា​ទៀត​ឡើយ​។

ទាវ​នីណា គេងលក់​ប្រហែល​មកពី​កាលពី​ម្សិលមិញ​ថ្ងៃជា​មង្គលការ​បងប្រុស​គេ។ គេ​ហត់​ពេក​មួយ​រយៈ​នេះ អាចថា​នេះ​ជា​យប់​ដំបូង​ដែល​គេ​បាន​គេង​ពេញលេញ។ ​​ប៉ុន្មាន​​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​យើង​ចេញ​ទៅ​ហុងកុង​វិញ​ អ៊ីចឹង​ហើយ​បានជា ថ្ងៃនេះ​ខ្ញុំ​ទៅ​ក្រៅ​ជប់លៀង​លា​មិត្តភក្តិ​ដែល​ជា​ប៉ូលិស​ដូចគ្នា។

«បង​ឯង​មក​វិញ​ហើយ?!» ​នាង​និយាយ​ង៉ុលៗ​ពី​ក្រោយ​ខ្នង​ខ្ញុំ​ហើយ​គេងលក់​​ទៅ​វិញ​បាត់។ ខ្ញុំ​ខំ​លបៗ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​រំខាន​នាង​ឱ្យ​ភ្ញាក់​បាន?

ខ្ញុំ​មិន​តប​ក៏​ដើរ​ទៅ​អង្គុយ​មើល​នាង​។ មិន​ទាន់​អី​ផង នាង​គេង​ទៅ​វិញ​បាត់​ទៀត​ទៅ​ហើយ។ ប្រហែល​នាង​ចាំ​ខ្ញុំ​ នឹក​ខ្ញុំ​ បានជា​ដឹង​ពេល​ខ្ញុំ​មក​ដល់​សូម្បី​តែ​ខ្ញុំ​មិន​ទាំង​ហ៊ាន​ដក​ដង្ហើម​។ ​ចំណែក​ពេលនេះ​នាង​រហ័ស​គេង​ទៅ​វិញ​ប្រហែល​ជា​មក​ពី​នាង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ត្រូវការ​របស់​កម្លាំង​កាយ​បាន​។

ទាវ​នីណា​ពី​ក្រោយភួយ​សូត្រ​មាស​នាង​ស្អាត​ដូច​ទេពធីតា​ក្នុង​រឿង​បុរាណ​។

រោម​ភ្នែក​នាង​ងរ​មិន​សម​ថា​ជា​ស្រី​កូន​កាត់​ចិនហើយ​បបូរមាត់​នាង​គឺក្រហម​ព្រឿង​ៗ​ជានិច្ច។ កាលពី​ដំបូង​ពេល​ចួប​គេ ​ខ្ញុំ​យល់​ថា​នេះ​ជា​ប្រភេទ​បបូរ​មាត់​មនុស្ស​ស្រី​មានៈ ឆ្នាស ​រឹងត្អឹង ​តែ​ពេល​នេះ​​ ខ្ញុំ​យល់​ថា​នេះ​ជា​​ប្រភេទ​មនុស្ស​ស្រី​ដែល​រោលរាល​ដោយ​ស្នេហា​​មិន​អាច​ដក​ចិត្ត​បាន។

ខ្ញុំ​ប្រាស​​ទៅ​ក្បែរ​ភរិយា​តូច​ច្រឡឹង​នេះ​ហើយ​លូកដៃ​ទៅ​ឱប​នាងពី​ក្រៅ​ភួយ។ នាង​ហាក់​ដឹង​ខ្លួន​រើ​តិចៗ​ហើយ​បែរម​ក​ឱប​ខ្ញុំ។ ច្រមុះ​ពួក​យើង​នៅ​ទល់​គ្នា​ជិតបង្កើយ។

…គឺ​ដូច្នេះ​ហើយ…..នៅ​ពេល​យប់​ណា​មួយ​ដែល​យើង​​ភ្ញាក់​ឡើង​ហើយ​ឃើញ​ខ្លួន​ឯង​ដែល​មិនមែន​មាន​​តែ​ម្នាក់​ឯង​គឺ ​មាន​អ្នកណា​ម្នាក់​ដែល​ជិត​ស្និទ្ធ​ដូច​កំពុង​នៅ​ក្បែរ​បានន័យ​ថា​យើង​កំពុង​រស់​នៅ ក្នុង​ជីវិត​ដ៏​​មាន​អត្ថន័យ​ពេញលេញ​។

យើង​មិន​ឯកោ​និង​មាន​ការ​ភ័យ​ខ្លាច ​មិន​ថា​រដូវខ្យល់ ​ភ្លៀង​រាំង ស្ងាត់ ឬ​អ្វី​ទាំង​អស់​​ ព្រោះ​ថា​គេ​ជា​កម្ដៅ​របស់​យើង គេ​ជា​អម្រិត​ធ្វើ​ឱ្យ​យើង​ត្រជាក់ និង​ជា​ផ្នែក​មួយ​​ដ៏​សំខាន់​នៃ​ជីវិត​យើង។

«ស្រលាញ់​បង​ណាស់!»

នាង​និយាយ​តិច​ជា​ភាសាចិន​ ហើយ​គ្រលរៗ​​សម​តែ​​ជា​សំឡេង​ស្រី​មិន​ស្អាត​​សោះ​ គឺ​មិនសមនឹង​មុខមាត់​នាង​ដែល​តូចឆោមនោះឡើយ​។ ខ្ញុំមិនមាត់​អ្វី​​តែមាត់​ខ្ញុំលូកទៅផ្តិត​បបូរមាត់នាង​។

ខ្ញុំ​ថើប​នាង​​យឺតៗ ទោះនាង​មិនត​ តែនាងក៏​មិនគេច​ទៅណា។

កម្ដៅ​ក្លិន​របស់​នាង​ដែលពេញ​ដោយ​ភាព​ស្មោះត្រង់ គ្មាន​លាក់លៀម គឺជា​គុណសម្បត្តិដ៏​ទាក់ទាញ​​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​និង​បេះដូងខ្ញុំ​​។ ខ្ញុំលូកដៃទាញ​ភួយចេញ ហើយ​​ផ្ដល់​ឱ្យ​រាងកាយ​របស់​នាង​នូវ​ការថ្នាក់ថ្នម​បបោសអង្អែល​រហូត​​ដល់​នាង​ខិត​ចូល​មក​ក្នុងរង្វង់​​ដៃ​ខ្ញុំ​។

«ប្រពន្ធ​សម្លាញ់!»

ខ្ញុំនិយាយ​ទៅកាន់​គេ​ដែល​ឱនម​កនៅក្នុងទ្រូងខ្ញុំ​ប្រៀបបីដូចពេលមួយ​ដែលខ្ញុំចាប់បង្ខំ​ថើបគេ​ហើយ​គេ​គេច​មុខពី​បងប្រុស​របស់​គេ​។

មនុស្ស​មិន​ងាយ​​យល់​ពី​អំណាច​នៃ​ក្ដី​ស្រលាញ់​នេះ​ទេ ​ប្រសិន​បើ​ពួក​គេ​មិន​ដឹង​ពី​វិធី​ធ្វើឱ្យ​មនុស្ស​ម្នាក់​ទៀត​ដែល​រួម​ជីវិត​ជា​មួយ​យើង​បាន​រស់នៅ​សុខសាន្ត​​ហើយ​យើង​ក៏បាន​ទទួល​ពី​គេ​នូវ​ការ​យកចិត្តទុកដាក់​ហើយ​លះបង់​ដើម្បី​គ្នា​។

នោះ​គឺ​ជា​​ធម្មជាតិ​របស់​មនុស្ស​ដែល​ចុងក្រោយ​បង្អស់​នៃ​បំណង​ប្រាថ្នា​មនុស្ស​ម្នាក់! ​គឺ​​ការ​ខិតខំ​យ៉ាងណា​ឱ្យ​បានរស់នៅក្បែរ​មនុស្សដែល​គេស្រលាញ់​ហើយ​ក៏​ស្រលាញ់គេ។

ចប់​ដោយ​បរិបូរណ៍

រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១៨
អ្នកលេង​របូត​ដៃ​ចេញ​ពី​កអាវ​បុរស​ចិន ហើយ​ស្រែក​សន្ធាប់​ដោយ​មិន​ងាក​មុខ។

«ចេញទៅ​មុន​ពេល​អញ​ដូរ​ចិត្ត!​»

បុរស​នោះ​សម្លឹង​នីភាទាំង​អាណិត​នាង ​ឯ​ប្រពន្ធ​គិត​ពី​យំ។

នីភា​ងក់ក្បាល​ឱ្យ​សញ្ញា​ពួកគេ​ប្រញាប់​​ចេញ​ពីស្ថានភាព​​ដ៏​គ្រោះ​ថ្នាក់​នេះ​ទៅ។

ឯករ៉េណា​ស្រែក​ពី​ក្រោយ​៖

«កុំ​ឱ្យ​អញ​ឃើញ​មុខ​ទៀត​ឱ្យ​សោះ​វ៉ី!​»

គេ​ងាក​មករក​នាង ពេល​ដែល​ឡាន​ប្តីប្រពន្ធ​​នោះចាប់ផ្តើមបោលចេញ​ទៅ​ហុយទ្រលោម។​

ដល់ពេល​ដែល​នាង​មិនមើលមុខគេវិញម្តង​ ​ហើយ​បោះ​ក្រប​លិខិតឆ្លងដែន​ដែលនៅសល់​ក្នុងដៃ​ចោល​ទៅ​លើដី។

ស្រី​តូច​បែរខ្នង​ចោល​គេ​ហើយ​ដើរ​តម្រង់​ទៅរថយន្តខ្មៅស្រឹលរបស់គេ បើកទ្វារ​ចូលទៅ​អង្គុយ​​ដោយ​ខ្លួនឯង។

ឯករ៉េណា​ដឹងថា​សេចក្ដីសង្ឃឹម​របស់​នាង​ដែល​ថា​អាច​ចេញ​ពី​គេ​ឬចេញពី​ហុងកុង​គឺ​ត្រូវ​បញ្ចប់។

ចប់​តាម​ផ្លូវ​ពួកគេ​មិនបាននិយាយអ្វីរកគ្នា​​ទេ ​តែខាង​ប្រុសដឹងថា ​ស្នេហា​របស់​ពួកគេ​ត្រូវ​រារាំង​ដោយ​ស្លាកស្នាម​ជម្លោះ​ដ៏​ជ្រៅ​​លើក​នេះ​ ទោះនាង​ជា​ឈ្លើយ​ស្នេហ៍ ​តែ​នាង​ក៏​នឹង​មិន​អត់ទោស​ឱ្យ​គេ​ចំពោះ​រឿងយប់​នេះដែរ។

បីបួនថ្ងៃ​កន្លងផុតទៅ​ម្នាក់ៗគេចមុខគ្នា ​គឺ​ខាងប្រុសចូលមកអេះអុញ ខាងស្រី​មិននិយាយរក ក៏រើចេញទៅដេកបន្ទប់ផ្សេងបាត់ ចំណែក​​ខងស្រីក៏មិនចេញពីបន្ទប់​ដូចគ្នា​។

នាង​ធ្លាក់​ខ្លួន​ស្គម​​ទោះ​បី​ពួក​អង្គរក្ស​បម្រើ​បាយទឹក​ នៅតែ​នាង​មិន​អាច​ទទួល​ទាន​ឱ្យ​លើស​ពី​ពីរបី​ម៉ាត់​ឡើយ​។

​      គម្លាត​រវាង​ឯករ៉េណានិង​សៅនីភា បានអូសបន្លាយ​ជាច្រើនថ្ងៃ ចូល​ដល់សប្តាហ៍​ រហូត​ដល់​រសៀល​មួយ….

«ខ្ញុំទើបតែមកដល់ផ្ទះ បងឯងដេញខ្ញុំឱ្យ​ទៅអាមេរិក​វិញ?​»

វាជា​សម្រែកស្រួយ​ស្រេះ​របស់​ទាវនីណា ​ប្រឆាំង​នឹងបងប្រុសនាង​ដែល​ដេញនាង​ឱ្យ​បក​ទៅ​រៀន​ស្រុក​ក្រៅ​វិញ​។

នាងមកមិនចំពេល​ គឺ​មកផ្ទះ​ចំពេល​សង្គ្រាម​​ត្រជាក់​កំពុង​កើត​មាន​ពេញផ្ទះ​​ ហើយបងប្រុស​នាង​មិន​ព្រម​ទទួល​យក​សំណើ​ឈប់​រៀន ព្រោះ​រៀន​មិនចូល​របស់​នាង​។

«ឯងចង់​មិនចង់ក៏​ដោយ បីបួនថ្ងៃទៀត​ឡើង​ទៅអាមេរិកវិញ!​»

គេ​គំហកមកនាង​ ​ហើយទៅក្រៅកាត់សាញ​បំបាត់​ទុក្ខឱ្យស្រីតូច​ទាវ​នីណា​យំយែក​ម្នាក់ឯង។

«ខ្ញុំនឹង​រត់ចេញ​ពីផ្ទះ​​នេះ ​បងឯងចាំមើល!​»

សម្រែក​របស់ពួកគេ​ធ្វើឱ្យ​សៅនីភា​លើកដៃ​បិទខ្ទប់​ត្រចៀកដោយ​សៅហ្មង​។ នាងមិនចង់ជឿទេ​ថា​ជីវិត​នាង​ត្រូវមករស់នៅឡូកឡំ​ក្នុង​បរិយាកាសគ្រួសារដ៏​អពមង្គល​នេះ​។

ល្ងាចនោះ​នាង​ចុះពីបន្ទប់ទៅរកមើល​ ក្រែង​នាង​តូច​នោះ​ត្រូវឯករ៉េណា​ធ្វើបាប ​តែ​រក​មិនឃើញនាង​តូច​នោះ​ទេ​។ អង្គរក្ស​ម្នាក់​យក​កញ្ចប់មួយមកឱ្យ ហើ​យ​ប្រាប់​ថា​គេផ្ញើពីប្រលានយន្ត​ហោះ​មក​។

នីភា​ក៏​បើកមើល​…..

វាជា​ទូរសព្ទ​របស់​នាងដែល​ឯករ៉េណា​បោះចោល​ប៉ុន្តែ​ខាង​ព្រលាន​យល់ថា​ភ្ញៀវ​ភ្លេច។

ទោះបី​វាគ្មាន​សេវានិង​គ្មាន​ថ្ម​ ប៉ុន្តែ​យប់នេះ​ នាង​បាន​សាកពេញ​​ហើយ​បើក​មើល​វត្ថុ​សំណព្វ​ដែល​បែកចេញ​ពីខ្លួន​ច្រើនថ្ងៃមកហើយ​…

ទោះ​នាងមិនអាច​ទាក់ទង​ទៅនរណាបាន ​ប៉ុន្តែ​​នាង​នៅតែ​អាច​អានSMSចុងក្រោយ​ដែល​នាយ​សិទ្ធី​បាន​សរសេរ​មក​មុនពេលនាង​ចាកចេញ​ពី​ភ្នំពេញ​….

សន្សឹមៗ​ស្រីតូច​ស្ទុះ​ក្រោក​ហើយ​ពិចារណា​វិលចុះ​ឡើង…..

នាងដឹងថា….ដូច្នេះ​ហើយបានជា​ឯករ៉េណា​នៅល្អ​នឹងនាង​សុខៗ មកពីបន្ទប់ទឹកនោះ​វិញ​ គេខឹង​ត្រម៉ាត់​ត្រម៉ុយ​ ហើយ​ទូរសព្ទ​នាង​ក៏បាត់​ គឺ​គេ​ត្រូវSMSមួយ​នេះ​ដុត​ចិត្ត ក៏​​បោះ​វា​ចោល​។

….​ជាន់ដី​ហុងកុង គេក៏ដូរ​ចរិត​មិនទុកចិត្តនាង ប្រចណ្ឌ​ឡប់ឡែ​ហើយ​អសុរោះ ​ព្រមទាំង​យក​ប៉ាស្ព័រ​នាង​លាក់ទុក​ទៀត?

​មិនតែ​ប៉ុណ្ណោះ​នាយ​សិទ្ធី នេះ​បាន​ឈែត​មកក្នុងFacebookនាង​ថា ​​ឯករ៉េណា​មានចេតនា​យក​ស្នេហា​នាង​ជាការ​លេងសើច ​ហើយ​គេចង់បោកនាង​មក​ហុងកុង​ដើម្បីឃុំនាង​?

កោត​តែ​ម្នាក់ៗ​ឆ្លាត​គួរសមដែរ​បែរ​ជាស្រលាញ់​ហើយ​ប្រចណ្ឌ ​ប្រកែប្រកាន់​គ្នា​ងងឹត​ងងល់​ពេក​ដូច​ទុក​ឱកាស​ឱ្យ​អ្នកទាបថោក ជាជន​ទីបី​​អាច​លេង​​កល​ដាក់​បាន?

….​ស្រីតូចអង្គុយពិចារណាពេញ​មួយ​ល្ងាច​ ហើយ​ជឿ​ថា​ឯក​រ៉េណា​ធ្វើគ្រប់​យ៉ាង​មិនល្អ​លើនាង​ព្រោះ​តែ​គេ​ជឿ​ថា​នាងនៅ​ស្រលាញ់​សុភាព​បុរស​នោះ ​ចំណែកនាង​វិញ​ខឹង​គេ​ត្រម៉ាំង​ត្រមោក​នឹង​គេ​​ព្រោះ​យល់ថា​គេ​បោក​ប្រាស់​នាង​ យក​មក​បង្ខាំង​សេរីភាព​​។

សៅ​នីភា​ហួស​ចិត្ត​ម្នាក់ឯង….ស្នូរ​ឡាន​គេ​វិលមកវិញ​ហើយ….មេឃ​ខាង​ក្រៅ​ក៏​ងងឹត…ចំណែក​ចិត្ត​នាង​បាន​ភ្លឺ​មក​វិញ​ច្បាស់ បន្ទាប់​ពី​យល់​រឿងរ៉ាវអស់។

នាង​ងើបទៅរកបង្អួច វែកវាំង​នន​សម្លឹងទៅ​សួនខាងក្រោម​។

ឯករ៉េណា​មុខស្ងួត ក្រម៉ូវ​ ដើរ​ចូល​មកដោយមាន​ពួកអ្នក​ហែ​ហម​មកមួយ​កំភ្លូស​ដែរ។

«ប៉ុន្មាន​ថ្ងៃហើយ ដែល​យើង​ខឹងគេ ​មុខគេក៏យើងមិន​មើល ចួបគ្នា​​ក៏មិននិយាយ​រក! គេចូលមក​ក៏យើង​ធ្វើ​មិន​ឃើញ!»

នាង​គិត​បណ្តើរ​ក្តុកក្តួល​ចិត្ត​អាណិត​​គេ ​ក៏រួមជាមួយ​កំហឹងចិត្ត​ខឹង​ចំពោះ​នាយសិទ្ធិ​ជា​មារ​ដែល​តាម​រក​គ្រប់​ឧបាយ​បំបែក​នាង​និង​ឯករ៉េណា​។

«សុភាព​បុរស​ក្លែងក្លាយ​នោះមិនដែលចង់​ឱ្យបងប្រុស​រស់នៅ​សុខដុមរមនា​អីម្តងទេ​! យើងមិន​គួរ​ណា​ចូលដៃ​ជាមួយ​គេ​សោះ!»

នាង​ដកថយមកវិញ ហើយ​បើកទ្វារ​​ដើរ​ទៅ​ចង្ក្រានបាយ​។

នាង​រៀបចំ​ធ្វើអាហារ​ដែល​ងាយៗ ហើយដែលរហ័ស​តាមដែល​អាច​ធ្វើទៅ​បាន​បន្ទាប់​ពីខាន​​ចុះ​ទៅកាន់​ទីនោះ​​ច្រើន​ថ្ងៃ​មក​ហើយ​។

ចប់កិច្ច​ការ​​កាលណា នាងក៏​​លើក​ទឹកផ្លែឈើស្រស់​មួយកែវ​ឡើង​ទៅបន្ទប់មួយផ្សេង​​ទៀត​ជា​បន្ទប់​ធ្វើការ​របស់គេ​​ដែល​គេ​សំងំ​នៅទីនោះ​គេចពី​សង្គ្រាម​ត្រជាក់​ជា​ច្រើន​រាត្រី​មក​ហើយ​ដូចគ្នា​។

«ចូលមក!​»

គេងូតទឹករួចហើយ នៅ​អង្គុយ​បន្ត​ការងារ​គេ​នៅក្បែរ​កុំព្យូទ័រ ទឹកមុខសៅហ្មង​ហើយ​មិនងើបមុខ​មកមើលអ្នកលើក​ភេសជ្ជៈ​ចូលមក​ដោយ​ស្មោះ​នោះ​ទេ។

«ទើប​មកដល់ មិន​បាយ​មិន​ទឹក ​ធ្វើការ​ទៀតហើយ​?​»

គេ​ងើប​មុខ​មក​ភ្លាម​យ៉ាង​រហ័ស​ព្រោះ​មិន​គិត​ថា​ជា​នាង​។

សម្លឹង​ភេសជ្ជៈ​នាង​កាន់​មក​ទឹកមុខ​គេ​នៅ​តែ​ស្មើៗ​ ប៉ុន្តែ​ចិញ្ចើម​គេ​កម្រើក​ហាក់​ងឿងឆ្ងល់។ នីភា​ញញឹម​ហើយ​ហុច​​វា​ទៅ​ឱ្យ​គេ។

គេ​លូក​ដៃ​ទទួល​ហើយ​សម្លឹង​កែវ​ភេសជ្ជៈ​ជំនួស​ឱ្យ​បេះដូង​ដែល​ចង់​សម្លឹង​ម្ចាស់​កែវ។

«ខ្មោច​ស្អី​ចូល​ទៀត​ហើយ​!​»

នាង​ញញឹម​ហើយ​មិន​មាត់​រងចាំ​​ឱ្យ​គេ​លើក​ទឹក​នោះ​មក​ក្រេប​មួយ​លើក​អស់​រលីង​ទើប​និយាយ​។

«តោះ​ញ៉ាំបាយ! ចាំ​លោកយូរ​​ ឃ្លាន​ខ្លាំង​ណាស់!»

គេមិនមាត់ ​តែ​ចាប់ផ្តើម​លួចញញឹម​ហើយនិយាយ​ភាសា​កន្តាំង​ដាក់​នាង៖

«សង្ស័យតែ​មាន​គម្រោង​ចេញក្រៅ ​រត់​ទៅណាណ្ហីទៀតហើយ​!​»

ស្រី​ស្អាត​សម្លុត​គេ​ឮៗ ៖

«ក្រែង​លោក​មិន​ចេះ​ចិន​ហ្អី?!»

គេក្រោក​ពីកៅអី​ដើរមករកនាង​។

ស្នាមញញឹម​ស្នេហា​រីកឡើងលើបបូរមាត់​នាយ​ដែល​ស្រពោន​ច្រើន​ពេល​មក​ហើយ​។ គេ​ដើរ​មកឱប​​នាង​ពីក្រោយ ​ព្រោះក៏​ខាន​ឱប​រាង​កាយ​ទន់​ភ្លន់​នេះ​យូរ​ថ្ងៃ​ដូចគ្នា​។

«មកពីយើងល្ងង់​ ស្រីល្ងង់​!​»

នាងមិនរើចេញ​ព្រោះចង់នៅក្នុងរង្វង់​ដៃ​នាយ​។ ទំាងអាណិតទំាង​ស្រលាញ់​កាន់តែ​មានទំហំ​ធំ​ឡើង។

«ឯករ៉េណា​បើ​លោក​ចេះគិត ​លោកធ្វើប៉ាស្ព័រ​សងខ្ញុំឱ្យ​ឆាប់!»

នាង​និយាយ​ងរង៉ក់ ចិត្ត​ខាងប្រុស​កាន់តែ​ឈ្លក់​វង្វេង គេឱន​មកថើប​គុម្ព​ត្រចៀក​នាង​ហើយ​និយាយ​ខ្សឹប​៖

«កុំសង្ឃឹមអី​សៅនីភា! នាង​ហែក​វាខ្លួនឯង នាង​ត្រូវ​នៅទីនេះអស់​មួយជីវិត​ទៅ!»

ស្រីស្ងួន​មិនវាចាតប​អ្វីព្រោះស្នាមថើប​របស់គេ​ជា​សេចក្តីសុខរបស់នាង​។

ដៃនាង​ដាក់មកលើ​កំភួន​ដៃគេ ​ហាក់ចង់​ប្រាប់​ថា​នាង​ចង់នៅ​ក្នុង​រង្វង់ដៃ​នេះ​យូរ​បន្តិច។ ពេលវេលាកន្លងទៅ ដែល​គូស្នេហ៍ស្ថិត​នៅស្ងិតរមួត​ក្បែរគ្នា។​ នីភា​យល់ថា​នាងមិនចាំបាច់​លាក់អ្វី​នឹងគេ​ទៀត​ឡើយ​នាង​និយាយ​មួយៗ៖

«ថ្ងៃ​មួយមាន​ថៅកែចិនម្នាក់​​ដែលជាមនុស្ស​មាន​លុយមានកាក់ បានកាត់មក​ចួបស្រី​គ្មាន​អ្វី​ម្នាក់ហើយ​ហៅ​នាង​ថា​​កូន​ប្រសា! បុរស​នោះ​ដឹង​ថា​នាង​ជា​សង្សារ​កូន​ប្រុស​ច្បង​គាត់ បែរ​ជា​អង្វរ​នាង​ឱ្យ​ទទួល​យក​កូនប្រុសទីពីរ ​ព្រោះ​គាត់​យល់​ថា​ គាត់​បាន​ជំពាក់កូន​នោះ​ច្រើន​ពេក​! គាត់​ស្មានថា​កូនប្រុស​ទីពីរ​នោះ​ពិតជា​ស្រលាញ់ស្រីនោះមែន តាមពិត​គេ​គ្រាន់​តែ​ចង់​បំផ្លាញ​​បងប្រុសធំ​គេ​តែ​ប៉ុណ្ណោះ​! នៅមុនពេល​គាត់​ស្លាប់​​ គាត់ដឹងហើយ​ថាកូន​ប្រុស​ពៅ​គាត់​បាន​ច្រាន​គាត់ តែ​គាត់​នៅតែ​អង្វរ​ស្រីនោះ​​ឱ្យសន្យា​នឹង​គាត់ថា​មិនអាច​ប្រាប់​តុលាការ​ទេ មិនអាច​ប្រាប់កូន​ប្រុស​ច្បង​ដែរ​​ព្រោះ​គេ​នឹង​សម្លាប់​ប្អូន​គេ​! ឈាម​ក្នុង​គ្រួសារ​នឹង​ហូរ! ទីបំផុត ​ប្អូនប្រុស​នោះ​បាន​រួច​ជីវិត​រួច​ទោស​ដោយសារ​បង​គេសុខចិត្តចេញមកឆ្ងាយ​លើកលែង​ឱ្យ​គេ តែ​គេ​នៅមិន​ស្កប់​ចិត្ត​នៅឡើយ​ គេនៅតែ​ចង់​តាម​បំផ្លាញ​បង​គេ! ប្រុស​ត្រចៀក​ស្រាល​ជាង​គេលើលោកនេះ គឺ​បងប្រុស​គ្មានបានការ​របស់​​គេ​នោះហើយ​ ហេតុតែ​គេនោះ​គិត​ខ្លី​ចិត្ត​ឆេវឆាវ គ្រាន់​តែ​ឃើញ​SMSគេមួយ​ផ្ញើរមក​ក្នុង​ទូរសព្ទ​​ដៃ​ស្រីនោះ គេ​​ក៏បោះ​ទូរសព្ទ​នាង​ចោល​នៅវាលយន្តហោះ​ហើយមកដល់ហុងកុង​កាល​ណា​ពាក់​មុខ​យក្ខ ធ្វើ​ចរិត​ជា​អ្នកលេងកាប់ចាក់ ឃុំនាង​តែក្នុងផ្ទះ​! ចំណែកនាង​វិញ ក៏ខឹង​គេជាខ្លាំង​ព្រោះតែ​ប្អូន​គេ​ដដែល​នោះ​ឈែត​មក​បោកប្រាស់​ដូច​គ្នា!»

នាង​និយាយ​ចប់​ទើប​ដឹង​ថា​ដៃ​ឯករ៉េណា​របូត​ចេញ​ពី​ខ្លួន​តាំង​ពី​ពេលណា​ក៏​មិន​ដឹង​។ គេ​ដើរ​មក​ឈរ​នៅ​ទល់មុខ​នឹង​នាង​ដោយ​អាការៈ​​ភាន់ភាំង​។ គេ​សួរ​​បញ្ជាក់​ឡើងវិញ៖

«អា​ចោលម្សៀត​នោះ ជា​កូន​លោក​ប៉ា​?!»

នាង​ងក់ក្បាល​តិចៗ​។​ ឯក​រ៉េណា​ខាំ​មាត់​រអ៊ូ​៖

«អ៊ីចឹង​សោះ​!??? រឿង​លោកប៉ា​មាន​ប្រពន្ធ​ចុង​ ឮ​គេ​និ​យាយ​យូរ​មក​ហើយ​ក៏​មិន​នឹកស្មាន​សោះ​ថា គឺ​វា​នេះ​? ​អា​ប្អូន​ឧត្បាត​អើយ​!»

នាង​ព្រិច​ភ្នែក​ពិបាកចិត្ត ​តែ​ក៏​ល្អ​ដែលគេ​គួរតែ​ដឹង​រឿង​ឱ្យ​អស់​បង្ការ​ថ្ងៃក្រោយ​នាយ​សិទ្ធី​បង្កើត​ល្បិចកល​អ្វី​មក​ថ្មី​ទៀត។

នាង​និយាយ​មួយៗ៖

«ខ្ញុំខ្លាច​លោកខឹងខ្ញុំ ខ្លាច​លោកមិន​លើក​លែង​ឱ្យ​គេ​ ខ្ញុំ​ខ្លាច​បងប្អូន​ត្រូវ​កាប់​ចាក់​គ្នា​បាន​ជា….ប៉ុន្តែ​ពេលនេះ ខ្ញុំ​ខ្លាច​ណាស់ ​ខ្លាច​ថា​​មនុស្ស​មាន​ពិស​នោះ​គេ​មក​តាម​ធ្វើ​បាប​លោក!»

ឯក​រ៉េណា​ឱប​នាង​វឹងជាប់នឹង​ដើម​ទ្រូង​គេ ​គឺ​គេ​យល់​ចិត្ត​នាង ​យល់​ដើម​ចម​នៃ​រឿងរ៉ាវ​គ្រប់យ៉ាង​ដែល​គេ​ធ្លាប់​តែ​ខឹង​នាង ហើយ​ទីបំផុត​នាង​បាន​ធ្វើ​អ្វី​ច្រើន​ណាស់​សម្រាប់​គេ​និង​គ្រួសារ​គេ​។

គេ​ឱប​នាង​បណ្ដើរ​ក៏​នឹក​ដល់​សម្ដី​នាងបណ្តើរ​«លើក​លែង​ឱ្យ​គេ​ទៅ!»«អត់​ផ្លូវ​ទេ!»«ខ្ញុំ​សុំ​លោក!…. ខ្ញុំ​មិន​ដែល​សុំ​អ្វី​ទេ…ទុក​ថា….!»«បាន!»«បើ​ថា​ស្រលាញ់​វា​ណាស់ យក​ខ្លួន​យើង​នេះ​មក​ប្ដូរ​ទៅ សៅ នីភា!»។

គេ​កាន់​តែ​នឹក​ឃើញ​ គេ​កាន់​តែ​ឱប​នាង​។

នាងរើ​យ៉ាងណា​ ​រើ​មិន​បាន​​នឹង​កម្លាំង​ដៃ​គេ​។ ស្រី​តូច​និយាយ​តិចៗ​ទំាង​ហត់​គឃូស៖

«ឯ​ករ៉េណា​! មនុស្ស​ហិង្សា​! ខ្ញុំ​ថប់​ដង្ហើម​ណាស់ លែង​ដៃ​ទៅ!»

គេ​លែងដៃ​ចេញ​ពី​នាង​ដោយ​មមិងមមាំង​។​ នាង​ហត់គឃូស​ព្រោះ​ប្រឹង​ច្រាន​គេ​ចេញ ពេលគេ​កំពុង​លង់​ក្នុង​ការ​គិត​។ ​ទោះ​យ៉ាង​ណា​​នាង​នៅ​តែ​ចោលភ្នែក​មក​រក​គេ​ដោយ​សេចក្ដី​ស្នេហា​។ ​យូរយារ​ណាស់​មកហើយ​គេ​ទើប​តែ​ដឹង​ច្បាស់​ពេលនេះ​ថា​នាង​ស្រលាញ់​គេ​ថ្នាក់​នេះ ​ធ្វើ​រឿង​ជាច្រើន​ព្រោះ​តែ​បារម្ភ គិត​ពី​គេ តែ​ត្រូវ​គេគម្រោះ​គំរើយ​មិន​យល់​ចិត្តនិង​ចួន​កាលដៃ​ធ្ងន់​ដាក់​នាង​ ​​​ធ្វើឱ្យ​នាង​ស្រក់ទឹកភ្នែក​។

«ថប់ដង្ហើម​ យក​ដង្ហើម​បង​ប្រើ​ទៅ!​»

​នាង​លែង​ញញឹម​វិញ​ព្រោះ​ភ្លឹក​សម្លឹង​ភាព​ស្រទន់​លើផ្ទៃមុខគេ​។ ​គេលង់នាង​ដល់​ថ្នាក់​ធ្វើមុខ​ទន់ជ្រាយ​ដូច​កំលោះ​តៅហ៊ូ​ទៅហើយ​ ហើយ​បបូរមាត់គេឱនមក​តភ្ជាប់​ខ្យល់​ដង្ហើមគេ​ទៅ​ក្នុង​បំពង់ក​នាង​។

គេ​ខាន​ថើប​គា្ន​យ៉ាង​នេះ ​ខាន​ស្អិត​រមួត​យ៉ាង​នេះ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ គឺ​ចាប់​ពី​ពេល​ដែល​នាង​តាំង​ចិត្ត​ថា​នឹង​មិនលើកលែង​ឱ្យ​ប្រុស​ហិង្សា​​ដូចជា​គេ​។

​សេចក្ដីស្នេហា​វា​មិន​ងាយ​រលត់​បាត់​ងាយៗ​នោះ​ទេ ​គ្រាន់តែ​វា​ផ្អាក​មួយ​រយៈ​ហើយ​ពេល​ដែល​សើរើ​មកវិញ​ វា​ក៏​ពុះ​កញ្ជ្រោល​ជាង​​ទឹក​ក្តៅ១០០អង្សារទៅទៀត។

«បង​សូមទោស​​!​»

គេ​និយាយ​ចប់​ក៏​ដកភ្នែក​ចេញ​ពី​កែវភ្នែក​ស្នេហា​​របស់​នាង​ ហើយ​មក​ឱន​សម្លឹង​រាងកាយ​នាង​ដែល​គេ​បាន​គេង​នឹក​ដល់​ជា​រៀងរាល់​រាត្រី។

បាយ​ម្ហូប​នាង​ប្រហែល​ជា​ត្រូវ​ត្រជាក់​ព្រោះ​ម្នាក់​នេះ​​ដូច​ជា​ចង់​បាន​អ្វី​ផ្សេង​ក្រៅ​ពី​ម្ហូប​របស់​​នាង​ជាង​ក្នុង​ពេល​នេះ។ ទោះបី​ជា​រាងកាយ​​គេ​ឈ្មុស​ឈ្មុល​មក​រក​ផ្សារភ្ជាប់​គ្រប់​ទី​កន្លែង​គ្រប់អវយវៈ​ជាមួយ​នាង​មិន​ចង់​បែក​ពី​គ្នា​​សូម្បី​មួយ​គម្លាត​ ​តែ​នាង​ដឹង​ថា​គេ​ហាក់​ដូចជា​មាន​ភាព​ចាស់ទុំនិង​ទន់ភ្លន់​ជាង​ឯក​រ៉េណា​ពីមុន ដែល​រស់​ក្នុង​ភាព​ប្រចែប្រចណ្ឌ​។

ដំរី​ស្លាប់​កុំ​យក​ចង្អេរ​បាំង

​….​ខ្ញុំ​ស្ដាប់​ផង​រំជួលចិត្ត​នឹង​រឿង​ស្នេហា​ដល់​ទីបំផុត​របស់​ពួកគេ​ តែ​ខ្ញុំ​នៅតែ​មានៈ​បែរ​ខ្នង​ឱ្យ​នាង​ហើយ​និយាយ​​ទទឹង​ទទែង​៖

«អ្នកបង​លង់​ប្រុស​ម្នាក់​នេះ ​ក៏​ចោល​សង្សារ​កម្សត់​ប្រតិដ្ឋ​រឿង​ឡើង​ដើម្បី​ចោទ​គេ​ថា​ជា​មនុស្ស​​អាក្រក់​ទៀត?!»

នាង​មិន​ទាន់​ត​មក​ទៀត​ផង​ស្រាប់តែ​ស្រែក​ភ្លាត់​សំឡេង​ហើយ​ស្ទុះ​មក​ក្បែរ​ខ្នង​ខ្ញុំ។

ខ្ញុំ​បែរ​ក្រោយ​ខ្វាច់​គឺ​ឯក​រ៉េណា​នៅ​មាត់​ទ្វារ​។

គេ​បើក​ទ្វារ​របៀប​ម៉េច​បានជា​មិន​ឮ​ស្នូរ​ ឬមួយ​ក៏​ខ្ញុំ​ស្លុង​អារម្មណ៍​​ស្ដាប់​ខ្លាំង​ពេក​បាន​ជា​ដូច្នេះ? ប៉ុន្តែ​ខ្ញុំ​មាន​ពេល​ឯណា​គិត ​បើ​កាណុង​កាំភ្លើង​ខ្លី​គេ​ភ្ជង់​មក​ចំ​ខ្ញុំ​​ទៅហើយ​។

ទឹកមុខ​ឯករ៉េណា​​គឺ​ដឹង​រឿង​សម្ងាត់​របស់​ខ្ញុំអស់ ចំណែក​កែវភ្នែក​គេ​គឺ​គ្មាន​ភាគ​រយ​ឱ្យ​ខ្ញុំ​រស់​ទេ។

ដៃ​គេ​នៅ​លើ​កៃ​កាំភ្លើង​មាត់​គេ​ខាំ ស្រប​ពេល​សៅនីភា​ពាំង​​ពី​មុខ​ខ្ញុំ​ជា​មួយ​វាចា​ឃាត់៖

«រ៉េណា​! ត្រជាក់ចិត្តសិន!»​

គេ​ប្រហែល​ជា​ឡើង​មក​រក​នីភា ដោយ​នាង​ស្មាន​មិន​ដល់ ហើយ​ក៏​ស្ដាប់​ឮរឿង​ដែល​ពួកយើង​ទើបតែ​និយាយ​គ្នា​នេះ​អស់។

«នីភា​ដើរ​ចេញ!!!» គេ​ស្រែក​កំរោល​ដាក់​ស្រី​ដែល​គេ​ស្រលាញ់។

តែ​នាង​ប្រឹង​និយាយ​ទំាង​ញ័រ​មាត់៖

«ក្រែង​លោក​ទៅជាមួយ​នីណា​ហើយ​មែន​អត់? ឯណានីណា?!»

ឯករ៉េណាសម្លក់ខ្ញុំ ឯខ្ញុំបារម្ភ​ពី​ស្រី​ច្រម៉ក់​នោះ​ ខ្ញុំមិនខ្វល់​ពីកាណុង​ល្បងធំ​ទេ​​បែរ​ជាសួរវិញភា្លម៖

«ឯណានីណា? នាង​ចុះ​ទៅយូរហើយ!»

ឯករ៉េណា​និយាយ​មក​ទាំង​កំហឹង​៖

«មិន​ឃើញ​វា​បាន​ជា​អញ​ឡើង​មក​ទាន់​ ស្ដាប់​​ឮរឿង​អាចង្រៃ​ឯង!​»

ខ្ញុំ​ចង​ចិញ្ចើម​ហើយ​បែរ​ក្រោយ​ខ្វាក​សម្លឹង​ទៅ​ក្រោម​តាម​បង្អួច​ មិន​ខ្វល់​ពី​កាណុង​ឯករ៉េណា។

នៅ​បរិវេណ​ខាង​ក្រោម​ឡាន​មួយ​ខ្មៅ​រលោង​បោល​ចេញវឹង​តែ​បិទទ្វារ​មិនទាន់​បាន​ជិតស្រួលបួលទេ ​ខ្ញុំ​មើលឃើញ​ជាយ​សំពត់​របស់​ទាវ​នីណា​ដែល​មាន​អ្នកណា​ម្នាក់​ឱន​មក​ទាញ​ចូលក្នុង​ហើយ​បិទទ្វារ​ឡាន​ជា​លើក​ទីពី​រ​៖

«វរ​ហើយ​!» ខ្ញុំ​ភ្លាត់​មាត់​ដោយ​ងាក​មក​វិញ​រ៉េវ។

ខ្ញុំ​និយាយ​បន្ថែម​៖«

«គេ​ចាប់​នីណា​ហើយ​!​»

សន្ធឹក​ឡាន​លាន់​មក​កំដរ​ត្រចៀក​បងប្រុស​នាង​ធ្វើ​ឱ្យ​ដៃ​គេ​ហាក់​រុញរា​ក្នុង​ការ​បន្ត​ភ្ជង់​ខ្ញុំ។ ​ឯក​រ៉េណា​រត់​មក​បង្កើច​ហើយ​​ពួក​យើង​ទាំង​​បី​សម្លឹង​ទៅ​ឃើញ​ឡាន​ពីរបី​ក្រោយៗ​ទៀត​ដែល​បោល​ចេញ​តាម​ប្រកិត​ក្បែរ​​ឡាន​ខ្មៅ​នោះ។

ឯក​រ៉េណា​បោះបង់​ចោល​កំហឹង រត់​ទៅ​ទ្វារ​ តែ​គេ​មិន​ភ្លេច​​ងាក​មក​វិញ​ហើយ​ចង្អុល​មុខ​ខ្ញុំ​។ គេ​និយាយ​គំរាម៖

«អញ​ដោះស្រាយ​រឿង​នីណា​សិន!​»

គេ​រត់​ទៅ​ ឯខ្ញុំ​ក៏​រត់​តាម គេ​ដល់​ឡាន​​ខ្ញុំ​ក៏​ដល់​ គេ​ចូល​បើក ​ខ្ញុំ​ក៏​ទាញ​ទ្វារ​ឡាន​ម្ខាង​គេ​ចូល​អង្គុយ​ក្បែរ​គេ​​។

ឯករ៉េណាជាន់​ហ្គា​​ចេញ​ឡាន​ដៃ​គេ​ម្ខាង​គ្រវី​ចង្កូត​ឡាន​យ៉ាង​ជំនាញ ចំណែកដៃ​ម្ខាង​លើក​កាំភ្លើង​ភ្ជង់​មក​ខ្ញុំ​៖

«កុំ​ឱ្យ​អញ​ដឹង​ថា​ អ្ហែង​ជា​មេ​ក្លោង!​»

ឡាន​ជា​ច្រើន​បោល​មក​ដល់​ទីនេះ​ធ្វើ​ឱ្យ​ឯក​រ៉េណា​ជាន់​ហ្វ្រាំង​​ពេញ​មួយ​ទំហឹង​​ហើយ​រុញ​ទ្វារ​ស្ទុះ​ចេញ​ដោយ​កំរោល​​។

ពួក​ចិន​ជាច្រើន​ចុះ​ដើរ​មក​រក​គេ​ទាំង​ងើយ​មុខ​​ស្រែក​សួរ​៖

«ឯណា​ប្អូន​ឯង​ ទាវ​នីណា?​»

ដូច​ដែល​នី​ភា​បាន​ដំណាល​ប្រាប់​ខ្ញុំ​ពី​ខាងលើ ភាសា​កន្តាំង​របស់​ល្បង​សម្បុរ​ស្រអែម ឯក​រ៉េណា​ពិត​ជា​ខ្លាំង​លើស​ពី​រំពឹង​ទុក គេ​និយាយ​បាន​រហ័ស​ច្បាស់​រូ​ដូច​ទឹក៖

«ពួក​ឡាន​មួយ​ខ្សែ​មុន​នេះ​ មិនមែន​ពួក​ឯង​ទេ?!»

ចិន​ទាំង​នោះ​ធ្វើ​មុខ​ដូច​ជា​មិន​យល់ការណ៍។​ ឯក​រ៉េណា សម្លុត​បន្ថែម៖

«បើ​មិនមែន​ពួក​ឯង អាណា​គេ​ចាប់​នីណា​ឡើង​ឡាន​​ទៅ​មិញ​?!»

គេ​ទាញ​កាំភ្លើង​ភ្ជង់​តម្រង់​ទៅរក​ក្រុមចិន​ធ្វើឱ្យ​ពួក​អង្គរក្សដំរីទឹក​រត់​មក​អម​ឯក​រ៉េណា​ស្រ ចំណែក​ពួក​នោះ​ក៏​លើក​កាំភ្លើង​ភ្ជង់​មក​វិញ​ហែរ។

ចិត្ត​ខ្ញុំ​អន្ទះសា រឿង​ទាវ​នីណា​ជាង​ឆាក​ប្រយុទ្ធ​ដែល​ហៀបនឹង​កើត​មាន​នេះ។

ទូរសព្ទ​ឯក​រ៉េណា​រោទ៍​ ​គេ​ក៏​លើក​និយាយ​ ឯ​សៅនីភា​ក៏រត់​ចុះមកដល់ដែរ។ នាង​ឈរ​ស្លេក​សម្លឹង​ទាំងពីរ​ក្រុម​ដែល​ភ្ជង់​គា្ន​ទៅវិញ​ទៅមក​។

ខ្ញុំ​មិន​ទាន់​ដឹង​ត្រូវ​ធ្វើអ្វី​ទុក​អ្វី​ផង​ កាណុង​របស់​ឯក​រ៉េណា​រេ​មក​រក​​ខ្ញុំ​ជាមួយ​សំឡេង​ស្រែក​កំរោល​ចូល៖

«ប្រាប់​មក​អា​ចោលម្សៀត មេ​របស់​ឯង​​យក​ប្អូន​អញ​ទៅណា?!»

ខ្ញុំ​ឡេឡា​មិន​ដឹង​ឆ្លើយ​អ្វី? គិត​អ្វី? ធ្វើអ្វី? ស្រាប់​តែ​ឮ​នីភា​ភ្លាត់​មាត់​ភ័យ៖

«សិទ្ធី?!»

នាង​និយាយ​ហើយ​បើក​ភ្នែក​មក​មើល​ខ្ញុំ​ធំៗ ចំ​ពេល​ខ្ញុំ​សម្លឹង​​ទៅ​នាង​ទំាង​​ភ្ញាក់ផ្អើលដូចគ្នា​។ ខ្ញុំរអ៊ូ៖

«វរ​ហើយ​!​»

ខ្ញុំ​រត់​សំដៅ​ឡាន​របស់​ឯករ៉េណា​ហើយ​ឡើង​ទៅ​អង្គុយ​បើក​។ បងធំ​នេះ​រត់​មក​តាម​ខ្ញុំ​ហើយ​ចូលអង្គុយ​ទន្ទឹម​ខ្ញុំ​ទំាង​លើក​កាំភ្លើង​ភ្ជង់​ខ្ញុំ​​ជាប់សៀតផ្កា​។

«ឯង​លែង​ចង់​រស់​ហើយ?!»

គេខាំមាត់​និយាយ​​តែ​ខ្ញុំ​ខាំមាត់​បើកឡាន​មិន​ខ្វល់​នឹង​ដៃ​មួយ​ចំហៀង​នៅ​ឈឺ មិន​ខ្វល់​នឹង​កាំភ្លើងរបស់​គេ​ទេ​។ ខ្ញុំខាំ​បណ្តាច់​បង់​រំ​របួសចោលទំាងអស់ ខ្ញុំលែងឈឺ លែងអ្វីទៀតហើយ​ ខ្លាច​តែ​ម្យ៉ាង​ខ្ញុំលែង​បាន​ឃើញ​ស្រីតូច​នោះ។

តាម​កញ្ចក់ឡាន​ខ្ញុំ​ឃើញ​សៅនីភា​ឈរ​ទន់ដៃជើង ​ចំណែក​ពួកអ្នកលេង​ចិន​ឡើងឡាន​ប្រដេញមក​តាម​ហើយ​ពួក​អង្គរក្ស​ឯករ៉េណា​ក៏​ដូចគ្នា​។

ទូរសព្ទ​ខ្ញុំរោទ៍​ធ្វើឱ្យ​ឯករ៉ែណា​​បើកភ្នែក​ធំៗ។

ខ្ញុំ​សម្លឹង​មុខគេ​ហើយ​លូកដៃ​ម្ខាង​ទៅ​លើក​មក​ស្តាប់។

ខ្ញុំនិយាយមួយៗ​កាឡៃ​ក្លែង​ថាចិត្តខ្ញុំស្ងប់ ​​ប៉ុន្តែវាខុស​ពីការពិត​ព្រោះ​​ចិត្ត​ខ្ញុំ​កំពុង​រំជួយ ដោយសារ​អ្នកខលមកនោះ​គឺ​នាយ​សិទ្ធី។

«យកទាវនីណាទៅណា?!»

ខ្ញុំ​សួរ​មួយៗ ប៉ុន្តែ​​ឯករ៉េណា​រុញ​កាំភ្លើង​កាន់តែ​ជល់​ក្បាល​ខ្ញុំ។

សំឡេង​សុភាពបុរសនោះ​​តបមកខ្ញុំវិញ ត្រជាក់​ល្ហឹម​៖

«ចង់បានជីវិត​ស្រីនោះ លោក​ប៉ូលិស​សម្លាប់​បងប្រុស​វា​ទៅ!​»

ខ្ញុំសើចខឹក​តែចិត្តខ្ញុំឈឺចាប់។

ក្រឡាអុក​នេះវា​រៀបចំ​គ្រាន់​បើ​គឺ​ខ្ចី​ដៃ​ខ្ញុំ​ប្រើ​ឱ្យ​សម្លាប់​ឯករ៉េណា​ វាវិញសមបំណង​ហើយ​ក៏​រួចខ្លួន បាន​ទ្រព្យសម្បត្តិ​ទៀត​ ចុងក្រោយ​ខ្ញុំប្រហែល​របូតសក្តិ ដេកគុកឬត្រូវចោល​ឆ្អឹង​នៅ​ហុងកុង​។

ខ្ញុំទប់​ចិត្ត​ព្រោះកំពុង​ស្ថិតនៅ​កណ្តាលផ្លូវ​រវាងចុង​កាណុងកាំភ្លើង​នឹង​សម្តី​មនុស្សបោកប្រាស់៖

«ខ្ញុំសម្លាប់​ឯករ៉េណា​រួច​ឯង​លែងទាវនីណា? អា​ចង្រៃ….បើអញជឿឯង​ អញ​ឡប់ទៅដេកព្រែកត្នោត​ហើយ​!»

ឯករ៉េណា​បន្ថយ​ដៃដែល​កាន់កាំភ្លើង​ពេលដែល​ឮខ្ញុំជេរ​នាយ​សិទ្ធី។ ជាមនុស្សប្រុស​ដូចគ្នា​គេប្រាកដ​ជា​ឃើញកាយវិការខ្ញុំ​ហើយ​យល់​ណាស់ថា​ខ្ញុំ​ស្រលាញ់​ទាវនីណា​ជាង​ជីវិត​ខ្លួនឯង។

​      គេ​ហើយ​ស្រែក​ដាក់​ទូរសព្ទ​៖

«ប្អូន​អញ​នៅ​ឯណា?!»

ខ្ញុំ​ទម្លាក់​ដៃយឺតៗហើយចុច​Speakerបើកឮទំាងអស់គ្នា​។

សំណើច​នាយ​សិទ្ធី​លាន់មកស្រាលៗសុភាពៗ​​តែ​ចិត្តខ្ញុំ​ឆេវជាង​សំឡេង​ស្រែក​របស់​ឯករ៉េណា​ទៅទៀត។

វា​នោះ​និយាយ​មក​ស្រួលៗដូច​គ្មាន​អ្វីកើតឡើង៖

«ចាំមើលអាប៉ូលិសនេះ វារើស​យកឯង ហីក៏យកប្អូន​ស្រី​ឯង!»

«អញ​យក​ក្បាលឯង​ញាត់​គុក!​» ខ្ញុំគំហក​មកវិញខ្លី​ហើយ​ជាន់ហ្គា​រ៉េវ​។

សំឡេង​នាយ​សិត្ធី​តប​មកវិញ​ធម្មតា៖

«កុំ​បើកឡាន​លឿន​ពេក វា​ជួយ​អីមិន​បានទេ​! តែ​បើ​ឯង​សម្លាប់វានោះវិញ ក្រែងឆាប់​បាន​ឃើញមុខ​ស្រី​ស្នេហ៍​ជាង​!»

ខ្ញុំរេ​ភ្នែក​សម្លឹង​ជុំវិញ​ខ្លួន​ព្រោះ​វា​ទំនង​ជា​នៅក្បែរៗ​ខ្ញុំ​បាន​ជា​វា​ឃើញខ្ញុំ​ថែម​ល្បឿន​។ ឯករ៉េណា​និយាយ​វិញ​ទាំង​ឈឺចាប់៖

«បើ​អ្ហែង​ធ្វើ​បាប​នីណា អ្ហែង​អស់​កែហើយអាសិទ្ធី! នីណាក៏ជាប្អូនអ្ហែង!»

នាយ​សិទ្ធី​សើច​ក្អាកក្អាយ៖

«អ៊ីចឹង​! មក​ទទួល​ស្គាល់​បងប្អូន​ស្អី​ពេលនេះ? ហួសពេល​ហើយ​អា​បងធំ!»

ឡាន​របស់​នាយសិទ្ធី​បោល​ក្ឌាំង​កាត់​ពីមុខខ្ញុំដោយ​វានោះ​នៅអង្គុយពីក្រោយ​ ហើយ​ញញឹមតាម​កញ្ចក់​មកកាន់​ពួកយើង​។

វា​ប្រហែល​មក​ហុងកុង​យូរក្រែល​ហើយ​បានជា​មាន​ពួកចិន​ចំណាប់​ៗ​មក​បើកឡាន​ឱ្យ​ប្រសព្វ​យ៉ាង​នេះ​​។

ខ្ញុំខាំមាត់​ប្រដេញ​តាម តែ​ឯករ៉េណា​ដែល​គ្មាន​ហ្គាជាន់​ គឺមាន​តែ​​កេះកៃ​បាញ់បញ្ចេញ​កំហឹង​​ទៅ​ក្រៅ​។

ខ្ញុំនិយាយ​ដោយ​មួហ្មង៖

«កុំឆេវឆាវ​ពេក​នីណា​ក្នុង​ដៃ​វា!​»

មិនទាន់ផុតពីមាត់ ពួក​នោះ​វាទរមកវិញ ​កាំភ្លើង​ធុន​វែង​​ជាប់​រដឹក​ខ្ញុំ​រេ​គេច​សឹងមិនទាន់ រថយន្ត​របូត​ចេញពីផ្លូវ​ធ្លាក់​ទៅ​ក្រៅ​បង្កាន់​ដៃដែក ហើយ​មេឃ​ក៏​ក្រឡាប់ចាក់។

ខ្ញុំព្រិល​ភ្នែក​ស្ពឹក​អស់ខ្លួនប្រាណ​ តែខ្ញុំមិន​អាច​បិទភ្នែក​ទេ​ក្នុង​ពេល​នេះ។

ស្រីតូច​នោះមិនដឹង​ស្លាប់​ឬរស់ប៉ុន្តែ ខ្ញុំ​ត្រូវ​រកនាង​ឱ្យឃើញ​ទើប​អាចបិទភ្នែកបាន។

ខ្ញុំប្រវេប្រវា​ក្រោក។

ដោយសារ​មុននេះឯករ៉េណា​លូកដៃ​ទៅបាញ់​សិទ្ធី​បានជា​ពេលនេះគេ​ក្រឡាប់ខ្លួន​​ឈាមជោក​ហើយ​ជាប់​ដៃ​ស្តាំ​ក្រោម​ឡាន​រើ​អ្វី​ក៏​មិន​រួច។

គេកម្រើកបាន​តិចៗ ពេលខ្ញុំ​លូន​ចេញ​មកដល់​ក្រៅ​ត្រដាបត្រដួស។ កូនចៅគេ​មកដល់​ហើយ​ជួយ​លើក​យ៉ាងណា​​ក៏លើកឡាន​ឡើង​មិនបាន។

ខ្ញុំពិបាកចិត្ត​សម្លឹង​គេ​បន្តិច​មុន​ពេល​ទាញ​កាំភ្លើង​ពី​ចង្កេះ​មក​ដាក់​គ្រាប់​ហើយ​ដើរ​ចេញ​រក​ឡាន​ផ្សេង​ នឹង​ឡើងជិះតទៅមុខទៀត​ សំឡេង​គេ​ហៅ​ខ្ញុំ៖

«អ្ហែង​ត្រលប់​មក​វិញ​អា​រាជ!​»

គេ​ដឹង​ថា​ខ្ញុំ​មិនមែន​«រាជ​»ទេ​ តែ​គេ​នៅ​តែ​ហៅ​ខ្ញុំ​បែបនេះ​ ​គេ​នៅ​តែ​ទុក​ខ្ញុំ​ជា​ប្អូន​ថ្លៃ​របស់​គេ​។

ខ្ញុំ​ទប់​ជំហរ​ ហើយ​ដើរបក​ទៅរក​គេ​វិញ គេ​ខំ​និយាយ​មក​រក​ខ្ញុំ​ដោយ​​បំភ្លេច​ចោល​​ការឈឺចាប់៖

«អ្ហែង​សន្យា​មក!​ មើល​ថែ​ស្រីៗ​ពីរ​នាក់​នោះ! ថែ​ទាំ​គេ​ឱ្យ​ស៊ីឆ្ងាញ់​ដេក​ស្រួល!»

រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១៦
នាង​នៅ​ស្ងៀម​ស្ងាត់​រហូតដល់​ឡាន​ឈប់​ទ្រឹង ទើប​ភ្ញាក់ព្រើត​ហើយ​ងើបមុខ​សម្លឹង​គេ​។

គេ​រក្សា​ភ្នែក​សម្លឹង​ទៅ​កន្លែង​ផ្សេង​មិន​មើល​មុខ​នាង គ្មាន​សញ្ញា​ថា​គេ​នឹង​ថមថយ​ឥរិយាបថ​ចំពោះ​នាង​ឡើយ។

ស្រី​តូច​ចង់ពន្យល់​គេ​ថា​មិនមែន​ជា​កំហុស​នាយ​សេង​ទេ ដែល​បញ្ជូន​នាង​ចេញពី​ផ្ទះ​​គឺ​នាង​កុហក​គេ ​តែ​នាង​ហា​និយាយ​មិន​រួច​ព្រោះ​គ្រឺត​ខឹង​នឹង​បុរស​នេះ​។

លុះ​ដល់​គេ​ឈាន​ជើង​ចេញ​ ទើប​នាង​ក្រោក​ចេញ​តាម​ហើយ​ហៅ​គេ​តិចៗ​ពី​ក្រោយ​៖

«រ៉េណា!​»

គេ​មិន​ចង់​ឈប់​ទេ ​តែ​ទីបំផុត​ដើរបាន​តែ​ពីរបីជំហានទៀតគេក៏ឈប់​ស្ងៀម​។ នាង​ដើរទៅ​មុខ​បន្តិច​ទៀត​ហើយ​និយាយ៖

«បងសេងគ្មានខុស​ទេ ​​គឺខ្ញុំប្រើគាត់​ចេញ​មក​គាត់មិនដឹងអីទេ!​»

គេមិនមាត់​ហើយ​បន្តដើរទៅក្នុងផ្ទះ ដោះអាវរងា​បោះទៅលើដេកព្យួរ​ ឱន​ដោះស្បែកជើង​ឃ្លប់​

….នាង​ឆ្លៀត​និយាយ​ទៀត​៖

«ចាត់ទុកថា​ខ្ញុំអង្វរ​បាន​ទេ?!»

គេដើរ​ហួស​រ៉េវទៅ​បន្ទប់បាយ​ហើយបើកទូទឹកកក​​ចាក់ទឹកដាក់កែវ។​ នាង​បន្ត​ចូលទៅក្បែរ​ហើយ​និយាយ៖

«យ៉ាងច្រើនណាស់! ខ្ញុំលែងទៅណាទៀត? ខ្ញុំមិនរត់ទៀត​ទេ​សប្បាយ​ចិត្តឬនៅ? ​លោក​និយាយ​មក​ កុំ​បញ្ជូន​បងប្អូន​ពីរនាក់នោះទៅ​ភ្នំពេញ​វិញ​!​»

គេចោល​ភ្នែក​សម្លឹង​មុខនាង​ហើយ​សើច​របៀបចំអក​៖

«និយាយ​ហើយ​ចាំ​សម្តី​ខ្លួន​ណា​សៅនីភា! ​បើ​មានលើទីពីរ​មួយម៉ាត់​ក៏​មិនបាច់និយាយ​គ្នា​ដែរ​​!​»

នាង​ងក់ក្បាល​​យ៉ាង​រហ័ស​​ព្រោះ​មិន​ចង់ឱ្យ​គេនិយាយ​ដាក់​លក្ខខណ្ឌ​ច្បាស់លាស់​​ជាង​នេះ​​។

«ខ្លួនជាស្រីអី បាន​ជាបាយទឹក​មិនចេះរៀបចំ! យប់​ថ្មើរណេះ​ រកតែផ្លូវចេញក្រៅផ្ទះ​​»

គេ​ថាឱ្យ​នាងហើយ​ទៅ​អង្គុយ​លើកៅអី​ក្បែរតុបាយ​ រង់ចាំ​ហាក់ដូចជានាង​ធ្លាប់​សន្យា​ថា​នឹង​ដណ្តាំ​បាយឱ្យគេ​ដូច្នោះ​ដែរ​។

ស្រីតូចមិនចង់តវ៉ា​ទេ​។ នាង​ដើរ​ទៅបើកទូទឹកកកធំទំាងពីរ​របស់គេ​ហើយ​រៀបចំ​អាហារ។

គេ​តាម​មើល​នាង​ពីក្រោយ​មិនមាត់មិនក ​តែហាក់សប្បាយ​ចិត្ត​ដែល​ឃើញនាង​តត្រុក​ធ្វើតាម​បញ្ជា​គេ​។

ការងាររបស់នីភា​ពេលនេះ​គឺនៅតែ​តាំង​ចិត្ត​បន្ត​រកឱកាស​និង​វិធីចាកចេញ ចំណែក​ឯក​រ៉េណា​គឺ​រក​គ្រប់វិធី​កុំឱ្យ​ចិត្ត​ខ្លួន​​ទន់​ចំពោះ​នាងជា​​ដាច់ខាត។

មិនដល់៥​នាទីទេ ក្លិនសាច់គោ​ជះរំពងចេញពីMicrowave។ នីភា​ដឹងថា​បុរសនេះអាចធ្វើរឿង​ទំាង​នេះ​ដោយ​ខ្លួនគេ ​តែ​គេ​មាន​ចេតនាចង់ធ្វើបាប​ចិត្ត​នាង​។

នាង​លើក​សាច់​និង​បន្លែដែល​រៀបចំ​ក្នុងចាន​ទៅដាក់​ពីមុខ​គេ ឯគេក្រោក​ទៅលើក​ដបស្រានិង កែវពីរមក​។

«យកចាន​មួយ​ទៀតមក!»

គេនិយាយតិចៗ​ហើយភ្នែក​សម្លឹង​ស្រាដែល​គេចាក់ឱ្យ​នាង​។

«ខ្ញុំមិន​ញ៉ាំទេ!»

ស្រីស្ងួន​និយាយ​ដោយមិនមើលមុខ​គេ ហើយ​​បែរខ្នង​​រៀបចំ​សម្អាត​ចង្ក្រាន​។

«ចង់បានស្រាឆ្ងាញ់ ឬចង់​បានស្រាឈឺ​?!»

នាង​ឈប់ដៃ​ទំាង​មានសន្ទិះក្នុងចិត្ត​។

សម្តីបែប​បង្ខំ​និង​ផ្ដាច់​ការរ​បស់គេ​ពិតជា​គួរឱ្យ​​ចង់​តវ៉ា ​តែ​នាង​សង្កត់​ចិត្ត​មិន​ឆ្លើយ​ព្រោះ​គ្មាន​អ្វីនឹង​តស៊ូជាមួយគេ​។

នាង​បែរក្រោយយឺតៗ​ឃើញគេ​ចាប់រំលែក​អាហារឱ្យ​នាង​រួចជាស្រេច ​ថែម​ទំាងមាន​ស្រា​មួយកែវ​ជិត​ពេញ​ក្បែរ​ចាន​ផង​។

«បើ​យើង​ផឹក​ស្រា​នេះអស់ យើង​ចូលពេទ្យ​មិន​ខាន​ទេ!»

នាង​គិត​ដោយ​សៅហ្មង​ហើយ ប៉ុន្តែ​ភ្នែក​គេ​សម្លឹង​មក​នាង​ចង់​បង្ហាញ​ថា​ បើ​នាង​មិន​ដើរ​មក​គេ​ក្រោក​ទៅ​ទាញ​នាង​មិនខាន​។

មេឃ​ត្រជាក់​យ៉ាង​នេះ ​គេ​អាង​ស្រា​អស់​នេះ​មែន​ដែរ​ទេ។ ​នឹង​ដើរ​តួប្រមឹក​ហើយ​ឡើង​ទៅ​បង្ខំ​នាង​ទៀត​?

នាង​ដើរ​មក​ក្បែរ​តុ​ ទាញ​កៅអី​អង្គុយ​ពី​មុខ​កែវភ្នែក​មោទនភាព​របស់​គេ​។

នាង​មិន​ចង់​និយាយ​រក​គេ​ទេ ប៉ុន្តែ​នាង​មិន​អាច​​ខាន​បាន បាន​ជា​ត្រូវ​និយាយ​មុន៖

«ខ្ញុំ​មិន​ចេះ​ញ៉ាំស្រា​ទេ!​»

«ចាំ​បាច់​អី​ចេះ​គ្រាន់​តែ​លើក​ដាក់​មាត់​ទៅ!​»

នាង​​មិន​ឆ្លើយ​ធ្វើមុខ​ក្រញូវ​​ហើយ​ហាន់​សាច់​មក​បញ្ចុក​ខ្លួនឯង។​ ទោះ​យ៉ាងណា​ក៏​ត្រូវ​ញុំា​អ្វីឱ្យ​មាន​កម្លាំង​និង​មាន​ប្រាជ្ញាទប់ទល់​ជាមួយ​មនុស្ស​ចរិត​ប្រែប្រួល​នេះឱ្យ​ខាង​តែ​បាន​។ នេះ​ជា​អ្វី​ដែល​សៅ​នីភា​គិត​។

នាង​ញុំា​សាច់​​ទាំង​មិន​ដឹង​រសជាតិ ​ព្រោះ​ភ្នែក​គេ​សម្លឹង​មក​នាង​ជាប់​មិន​ដាក់ ​ហើយ​គេ​មិន​ទាន់​ញ៉ាំ​​ចំណែក​របស់​គេ​នៅឡើយ​។

«សូម្បីតែពេល​បាយ​ទឹក​ក៏​នឹក​វា​ដែរ?!»

គេ​និយាយ​ដោយ​សៅហ្មង​ ឯ​នាង​ដឹង​ថា​ គេ​នៅ​តែ​រំឭក​ពី​រឿង​នាយ​សិទ្ធី​ព្រោះ​គេ​​ទើប​តែឱ្យ​កូន​ចៅ​​ទៅ​វាយដំ​​ឱ្យ​របួស​រួច​។

នាង​មិន​និយាយ​ស្ដី​ទុកឱ្យ​គេ​ថា​ម៉េច​ក៏​​ថាទៅ​ ស្រាប់តែ​គេ​លើក​កែវ​ស្រា​មក​ហុច​ជល់។ នាង​ងើប​មុខ​សម្លឹង​​។ ទឹកមុខ​គេ ប្រាកដ​ណាស់​ថា​នាង​គេច​ពី​ផឹក​ស្រា​នេះ​មិន​រួច​ឡើយ​។

ស្រី​ស្អាត​ខំ​​ទ្រាំ​ប៉ុណ្ណា​ក៏​នៅ​តែ​ទ្រាំ​មិនបាន​ នាង​និយាយ​ដោយ​ក្រញូវ៖

«ខ្ញុំ​អត់​ចេះ​ញ៉ាំ​ស្រា​ទេ ស្ដាប់​បាន​ទេ​ឯក​រ៉េណា?!»

«ផឹក​ស្រា​នេះ​ទៅ​​វា​មិន​សូវ​ឈឺ​ខ្លួន​ទេ​!​»

គេ​និយាយ​​ស្រួល​ណាស់ ​តែ​នាង​មាន​អារម្មណ៍​ឈឺចាប់។

នាង​នឹក​ដល់​ភាពព្រៃផ្សៃ​របស់​គេ​ហើយ ​ដឹង​ថា​គេ​ប្រុងប្រព្រឹត្តវា​ទៀត​បើ​តាម​ន័យ​របស់​គេ​នេះ។

នាង​ងាក​មុខ​ចេញ​ហើយ​ទម្លាក់​សម​ស្លាបព្រា​ចុះ។

សំឡេង​គេ​រអ៊ូ​មក​ក្បែរ​ត្រចៀក​នាង៖

«បើ​តាំង​ខ្លួនជា​ស្រី​អ្នកលេង ​កុំ​បាច់​មក​ធ្វើ​ឫក​ជា​មនុស្ស​ត្រឹមត្រូវ​!​»

នាង​មិនមាត់​មិនក​ លើកស្រា​មក​ក្រេបក្អឹក ​មួយ​ដង្ហើម​ដាច់ប៉ិត​អស់ ទោះបីវា​ល្វីង​ជូរចត់​ប៉ុន្តែវានៅតែ​ល្វីង​ចាញ់​សម្ដី​ប្រុស​ម្នាក់​ដែល​អង្គុយ​សម្លឹង​នាង​មិន​ព្រិច​នេះ។

ស្មានថា​រួចខ្លួន ​គេ​លូក​ដៃ​ចាក់​ស្រា​មក​ទៀត​ គឺក្បែរ​ពេញ​មាត់​កែវ​ដូច​លើក​មុន​ដែរ​។

នីភា​សើច​ស្ងួត​ដោយ​មក​សម្លឹង​មុខគេ​ជំនួស​កែវស្រា​….នាង​តូច​លើក​ផឹក​បន្ថែម។​

ក្បាល​នាង​វិលខ្ញាល់ ​ភ្នែក​នាង​ក្រហម​ តែ​នាង​យល់ថា​នាង​នៅ​ដឹង​អ្វីៗ​ច្បាស់​នាង​មិន​ស្រវឹងទេ។

ដល់វេន​គេ​លើក​ក្រេប​ស្រា​របស់​គេ​វិញ​ម្តង​។

កែងដៃ​នាង​ដែល​ច្រត់លើតុ​ ចាប់ផ្ដើមទន់ល្មើយ ​ឯ​​ភ្នែក​នាង​ក៏​ទប់​ត្របក​លែង​រួច​។

នាង​របូត​ដៃ​ហើយ​ទ្រោប​ក្បាល​ទៅលើ​តុ ​​តែ​នាង​ប្រឹង​​ទប់​ខ្លួន​ដោយ​ការ​ផ្កាប់មុខ។

សុរា​នេះ​ខ្លាំង​ពេក​ហើយ​គឺ​ខ្លាំង​ស្មើ​នឹង​ចិត្ត​អ្នក​ដែល​ចង់​ធ្វើ​បាប​នាង ​ចំណែក​នាង​កាន់​តែ​រឹង​ជាង​ជាតិ​ស្រវឹង​ដែល​នៅ​ក្នុង​ខ្លួន​នោះ​​ទៅទៀត​។

នាង​និយាយ​ឡូឡា​តែ​ជា​ភាសា​ចិន​កន្តាំង​៖

«ខ្ញុំ​ស្អប់​អ្នក​ឯង!​»

ឯករ៉េណា​ក្រពាត់​ដៃ​មើល​មុខ​នាង។​ គេ​សើច​ខឹកៗ​ដែល​នាង​ស្រវឹង​លឿន​យ៉ាងនេះ​​ហើយ​ទន់​យ៉ាង​នេះ​។

គេ​លូក​យក​សាច់​មក​ទំពា​លេង​ហើយ​និយាយ​ឌឺ​នាង​ភាសា​ខ្មែរ​​៖

«ឡើង​ទៅ​លើ​រួច​អត់? បើ​ឡើង​មិន​រួច​ជួយ​មិន​បាន​ទេ​អ្នកគ្រូ​ចិន! យប់​នេះ​នៅ​ដេក​នេះ​ហើយ! ហើយ​បើ​ពួក​អាដំរីទឹក ​វា​ទ្រាំ​មិនបាន ​វានាំគ្នា​ចូលមក​ឆាឆៅ​មិនដឹងទេ​កុំ​បន្ទោស​​ថាមិនបានប្រាប់​!»

នីភា​ក្រហម​មុខ​ដោយ​អំណាច​ជាតិ​អាល់កុល​។ ទម្រង់​មុខ​តូច​ច្រឡឹង​របស់​នាង​ពេញ​ដោយ​សម្រស់​​ហើយ​ស៊ិចស៊ី​ជាមួយ​បបូរមាត់​ដែល​កាល​ពី​យប់​ទី​មួយ​ជាន់​ដី​ហុងកុង ​នាង​ត្រូវ​គេ​ថើប​ជញ្ជក់​។​

នាង​និយាយ​តបត​មិន​ចង់​ចេញ ​ព្រោះ​ក្ដៅ​រោល​រាល​ពេញ​ខ្លួន តែ​នាង​មិន​ចង់ឱ្យ​បុរស​នេះ​បាន​ចិត្ត​ពេក​ឡើយ​។ ស្រីតូច​ឆ្លើយ​តប​អន្លាយ​ៗ៖

«មានអី?! មានប៉ុន្មាន​នាក់ឱ្យ​ចូល មក​ទាំងអស់​មក​ឯក​រ៉េណា មនុស្ស​ចង្រៃ​! កុំឱ្យ​ខ្ញុំ​ឃើញ​មុខ​លោក​ឯង​ទៅ​បានហើយ! ព្រះ​អើយ!»

នាង​ប្រឹង​ជេរ​គេ​ខ្លាំង​ៗ​តែ​មិន​សូវ​ចេញ​សំឡេង​ទេ​ព្រោះ​នាង​ស្រវឹងជោក​។

ឯក​រ៉េណា​រេ​ភ្នែក​សម្លឹង​នាង​ទាំង​ក្ដៅ​គគុក​ក្នុងចិត្ត​។

គេ​បន្ត​ស្រា​និង​អាហារ​របស់​ខ្លួន​រហូត​ដល់​ចប់ ​ចំណែក​មាណវី​ដេក​សន្លប់​ឈឹង​លើ​តុ​នៅ​ពីមុខគេ​។

គេ​ក្រោក​ចោល​នាង​​ឡើង​ទៅ​ជាន់​លើ។

គេ​បន្ត​ការងារ​របស់​គេ​ជាមួយ​កុំព្យូទ័រ​នៅ​តុ​ធ្វើការ ហើយ​ទូរសព្ទ​ទៅភ្ញៀវ​របស់​គេ​រហូត​អស់​កម្លាំង​ទើប​នឹកឃើញ​ទៅ​ដេកត្រាំ​ទឹក​ក្តៅ​ម្នាក់ឯង។

ក្នុង​ស្ថានភាព​ឯកោ​គេ​កម្រើក​តណ្ហា​ហើយ​នឹក​ដល់​នាង​។

គេ​ចង់ប្រាប់​ខ្លួនឯងឱ្យ​ឈប់ប៉ះពាល់​នាង ហើយ​គេ​ចង់​ស្អប់​នាង តែ​គេ​នឹក​ឃើញ​ដល់​ការ​រួម​សង្វាស​ដ៏​ស្អិត​ល្មួត​ទំាងពីរ​លើក​ជាមួយ​នាង​ដែល​មាន​រសជាតិ​ម្តង​​​ស្រស់បំព្រង​ ​ម្តង​​ហិង្សា​។​ ទោះ​យ៉ាងណា ​គិត​ទៅ​គិតមក​គេ​មិនអាច​ភ្លេចពេលចន្លោះ​​រាងកាយ​តូច​ស្រលូន​និង​សូរសំឡេង​យំ​អណ្តឺត​អណ្តក​ស៊ិចស៊ីរបស់នាង​ និង​​ទឹកមុខ​ម្តង​រឹងរូស​ម្តង​ស្លូតបូត​នោះ​ឡើយ​។

បងធំ​ដែល​មាន​ទុក្ខ​សេ្នហា​ប៉ិនមេឃា ក្រោកពីអាងទឹក​ទាញ​អាវរាត្រីវែង​អន្លាយរបស់គេមកគ្របកាយ​ចង​ខ្សែឱ្យតែ​បានរួចៗ ​ហើយ​ដើរចុះមករកផ្ទះ​បាយ​។

នាង​នៅតែ​ដេក​ទ្រោប​ម្នាក់​ឯង​លើតុ​គ្មាន​​ខ្វល់អ្វី​នឹង​អាកាសធាតុរងា​ក៏មិនខ្វល់​នឹង​អ្វីគ្រប់យ៉ាង។ទោះ​យ៉ាងណា​ឯករ៉េណា​ច្បាស់ក្នុង​ចិត្ត​ថា​សា្រពីរកែវ​នេះ​មិនអាចឱ្យ​សៅនីភា​ស្លាប់​បាន​ទេ។

គេ​ធ្វើមុខ​ស្មើដើរ​ទៅក្បែរ​នាង​ហើយ​ដៃ​ម្ខាង​លើក​ទ្រ​ចង្កានាង​ឡើង។

បបូរមាត់​នាង​ស្លេក​តែ​មិនបាន​ប្រែទៅជាខៀវឡើយ​ ចំណែកមុខនាង​ក៏ក្រហម​ងងើល​ដូច​ភ្លើង​​មានន័យ​ថា​ជាតិអាល់កុល​មិនខ្លាំង​ជាងសុខភាពនាង​ប៉ុន្មានទេ​។

«ស្រី​មុខ​រឹង!​»

គេរអ៊ូ​មា្នក់ឯង​ទំាងក្តៅចិត្ត​ហើយឱន​មកលើក​បីនាង​ឡើងទៅជាន់​ខាងលើ។

ស្រីតូច​ទន់ល្ងៀក​ក្នុងដៃបុរសដែល​នាងស្រលាញ់ តែ​នាង​មិនបាន​ដឹងអ្វី​ឡើយ​ក្រៅពី​ប្រជុំចិញ្ចើម​ពិបាកទ្រាំ​នឹង​ជាតិ​អាល់កុលដ៏​ឆាបឆេះ​ក្នុង​រាងកាយ​។

«ប៉ាម៉ាក់​អើយ​ជួយ​កូនផង!​»

ឯករ៉េណា​នៅស្ងៀមមិ​នរវល់​ ព្រោះគេ​ដឹង​ថា​ស្រា​កំពុងធ្វើទុក្ខ​នាងឱ្យ​ពិបាកទ្រាំ​តែប៉ុណ្ណោះ​។

ស្រី​នេះ​មិន​ដែល​ផឹក​ស្រា​ ប៉ុន្តែ​ហេតុ​តែ​ចង់​ឈ្នះ​ចិត្ត​គេ​នាង​លើក​ដាច់​ប៉ិតៗ​អស់​ពីកែវ​ពេញ​នៅ​នឹង​មុខ​គេ​នាង​ពិត​ជា​កំពូល​ស្រី​ក្បាល​រឹង​ព្រហើន​​បំផុត​ក្នុង​ចំណោម​ស្រី​ដែល​ឯករ៉េណា​ស្គាល់​​។

គេ​ទម្លាក់​នាង​ផូង​ទៅ​លើ​ពូក​ទាំង​ក្តៅ​ចិត្ត​ ហើយ​បែរខ្នង​ដើរ​ចេញ​មិន​ចង់​រវល់ ​ស្រាប់តែ​នាង​លូក​ដៃ​មក​ចាប់​កដៃ​គេ​ជាប់។

ម្រាម​ដៃ​នាង​តូច​ៗ​ហើយ​ទន់​ល្មើយ​​តែ​ក្តៅ​គគុក​​ដូច​ភ្លើង​។

គេ​ទប់ចិត្ត​ងាក​មក​រក​នាង​ពេល​ដែល​ភ្នែក​គេ​ប្រែ​ជា​ស្រទន់​សម្លឹង​មុខនាង​។

សៅ​នីភា​​បិទ​ភ្នែក​ជិត តែ​នាង​​ហា​មាត់​និយាយ​ម្ដង​ភាសា​ចិន​ម្ដង​ភាសា​ខ្មែរ និយាយ​មិន​ដឹង​ទិស​តំបន់ ចុងក្រោយ​នាង​និយាយ​រវើរវាយ​​….គេ​ធ្វើ​បាប​ខ្ញុំ គេ​មិន​បាន​ស្រលាញ់​ខ្ញុំ…គេ​បោកប្រាស់….ក្តៅ ខ្លាំង​ណាស់ ជួយ​ផង​….។

លិខិត​តូចរបស់​នាង​លៀន​ចេញមក បុរសនេះ​លូកដៃ​ទៅ​ទាញមកអាន​។

ទឹកមុខ​គេ​ប្រែប្រួល ហើយ​គេ​អង្គុយ​មកក្បែរស្រីតូច​ដែលស្រវឹង​ពិបាកទ្រាំ​ហើយរេចុះឡើង​។

ឯក​រ៉េណាលូក​ដៃ​ទៅ​ស្ទាប​ថ្ងាស​នាង ហើយ​ប្រលេះ​ដៃ​នាង​ចេញ​។ គេ​ដើរ​ទៅ​បន្ទប់​ទឹក​និង​វិលមកវិញ​ជាមួយ​កន្សែង​ជ្រលក់​ទឹក​ហើយ​ជូត​ស្អំឱ្យ​នាង​។

បុរស​នេះ​ជូត​​បញ្ចុះ​កម្ដៅឱ្យ​នាង​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង​ដោយ​​ដោះ​សំលៀកបំពាក់​ក្រាស់​ៗ​​ប្រុងរត់គេច​របស់​​នាង​ចេញ​ទាំង​ស្រុង ​ក៏​គេ​គ្មាន​កម្រើក​កាម​តណ្ហា​​ដូច​កាលពី​នៅ​ក្នុង​បន្ទប់​ទឹក​ឡើយ​។ ចិត្ត​គេ​ខ្ទេចខ្ទី​ជាមួយ​និង​ស្នាម​ជាំ​ច្រើន​កន្លែង​លើ​រាងកាយ​នាង ដែល​ត្រូវ​នាង​សង្កត់សង្កិន ញក់ញី​កាល​ពី​យប់​ក្រោម​ដៃ​គេ។

​«​បង​ស្រលាញ់​យើង ហើយ​បង​និង​គ្មាន​ថ្ងៃ​ធ្វើបាប​យើង​ទេ នីភា!» សម្តី​ខ្លួនឯង​រំឭក​ត្រលប់​មកវិញ​ក្នុង​គំនិត​គេ ​ហើយគេ​ក៏នឹកដល់សំណួរ​របស់នាង​កាលពីរាត្រី​ដំបូងរបស់ពួកគេនៅភ្នំពេញ ​«អ៊ីចឹង​ពេលនេះ​ប្រុសនោះឈប់ស្រលាញ់ស្រីនោះហើយ​ បានជាគេធ្វើបាបនាង?!» «អាប្រុស​នោះងាប់បាត់​ហើយ!កុំនឹកវាទៀត!» «អ៊ីចឹង!ទុកឱ្យសៅនីភា​ស្លាប់ទៅតាមគេដែរ​ចុះ!»….

គេ​មិនដែល​គិត​ថា​គេ​ដាច់ចិត្ត​ធ្វើ​បែប​នេះ​លើនាងឡើយ ពេលនេះគេយល់ហើយ​ថា​ការច្រណែន​ប្រចណ្ឌសាហាវ​ជាង​អ្វី​ដែល​មនុស្ស​គិត។

គេ​មាន​ជំនឿ​ថា​នាង​មិនបាន​ស្រលាញ់​គេ​ហើយ នាង​ចូលចិត្ត​តែ​ពួក​សុភាព​បុរស។ ​​SMSមួយអាច​ធ្វើឱ្យ​គេ​ឆេចឆាវ​ព្រោះ​តែ​គេ​យល់ថា​ ខ្លួនឯងជាមនុស្សមិន​ល្អ ​ហើយមិនទុកចិត្ត​ស្នេហា​មួយនេះ ​បាន​ជា​នាយ​សិទ្ធី​ងាយ​នឹង​ជ្រៀត​ជ្រែក​បាន។

មាន​តែខ្យល់រាត្រីហុងកុង​ទេ​ដែលដឹងថាប្រុសម្នាក់នេះ​ គេបានចំណាយពេលយ៉ាងយូរ ដើម្បី​ស្អំ​ថ្នម​មុខរបួសទំាងឡាយលើប្រាណស្រីស្អាត។

គេចខ្លួន​

….នីភា​ដឹងខ្លួន​ឡើង….ទំាងក្បាលឈឺខ្ទោក ហើយ​ឃើញគេនៅគេង​កៀកនឹងនាង​។

នៅ​ខាងក្រៅវាំងនន​សស្តើង ពន្លឺ​ថ្ងៃ​ភ្លឺ​ក្រឡែត វាក៏​ជាព្រឹក​ដែលអាកាសធាតុមានលក្ខណៈល្អបំផុត​សម្រប់ការ​មក​ដល់​ហុងកុង។

ដែល​សំខាន់​មិនមែន​តែ​រឿង​នាង​ត្រូវ​របូត​ខោអាវ​អស់​ទេ តែ​នាង​គេងឱប​គេទៅទៀត ​មិនមែន​គេឱប​នាង​នោះ​ឡើយ។

ស្រី​ស្អាត​ដកដៃចេញពី​ទ្រូងគេ​មកវិញយឺតៗហើយ​បើកភ្នែកធំៗ។

នាង​ចាំថា ​នាង​លេបស្រា​ឈឺចាប់ពីរកែវនោះហើយ ក៏ទន់ខ្លួន សល់ពីនោះ​អ្វីៗនាងមិនដឹងទេ។សូម្បី​តែ​យលសប្តិ​បន្តិចក៏អត់ តើគេ​នេះបានធ្វើអ្វីនាង​ខ្លះ?

ស្រី​ស្អាត​បែរខ្នង​តិចៗ​ហើយ​ត្រៀម​ថា​នឹង​ក្រោកចេញពីគេ….ទើប​បានប៉ុន្មាន​ដង្ហើម​​គេឱបនាង​វិញ​ជាប់​ពី​ក្រោយខ្នង​…សំឡេង​គេ​លាន់​មកង៉ុលៗ៖

«គេង​តិច​ទៀតទៅ!»

នាង​បើកភ្នែកធំៗ​តែ​សំងំ​ឈឹង​ក្នុង​ដៃគេ។ នាង​ខំ​ពិចារណា​មើល​ថា​តើ​មាន​កន្លែង​ណា​ខ្លះ​នៃ​រាងកាយ​ដែល​ឈឺចាប់ ​តើគេមានបាន​ប្រើ​ហិង្សា​មកលើនាង ​ខឹង​នាង​ដែល​ប្រុង​រត់​នោះ​ដែរ​ទេ? គ្មាន​ឃើញ​អ្វីគួរឱ្យ​កត់សម្គាល់​ របូស​នាងក៏​​ហាក់​គ្មាន​អ្វី​ឈឺចាប់​ដូច​កាល​ពីមិ្សល​សោះ។

នាង​សម្ងំ​បន្តិច​គេ​ក៏​មិន​មាត់​មិនក នាង​និយាយឡើងខ្សឹបៗ៖

«ទៅបន្ទប់ទឹក!»

គេមិនលែង​ដៃពីនាង តែ​នាង​ច្រានចេញ​យឺតៗ​ហើយ​រុំភួយ​ក្រោកដើរ​ទៅ។

ត្រូវ​ស្រា​ពីរកែវ​ស​ន្លប់​ទៅហើយ ហេតុអ្វី​ទឹកមុខនាង​មើលទៅស្រស់ថ្លា ហើយ​រាងកាយនាង​ដែលមាន​ស្នាម​ជាំ​ហាក់រលាយ​បាត់​អស់​ច្រើនសន្ធឹក​?

ស្រី​ស្អាត​ងូតទឹក​រៀបចំ​ខ្លួន​ទម្រាំ​​តែ​រួច​ ចេញមកក្រៅ​ក៏​មិនឃើញគេ​ដូចគ្នា​។

នាង​លប​មើលទៅជាន់ខាងក្រោម​តាម​បង្អួច​ឃើញគេ​រត់​ហាត់ប្រាណម្នាក់ឯង។ ក្នុង​ចំណោមពួក​អង្គរក្ស​ដែល​ឈរ​ក្បែរៗ​គេ​មាន​នាយសេង​ម្នាក់នោះដែរ បានន័យ​ថាឯករ៉េណា​មិនបាន​ធ្វើអី​បុរសនោះ​ឡើយ។

នាង​រលះរលាំង​រត់ចូលមក ក្នុងហើយ​ពិនិត្យពិច័យ​គ្រប់ទីកន្លែង​។​ មនុស្ស​នេះ​ម្តងខ្មោច​ចេញ​ម្តង​ខ្មោច​ចូល ​មិនដឹង​នៅថ្ងៃនេះ​មាន​អ្វី​កើត​ឡើង​ទៀត​នោះ​ឡើយ​បន្ទាប់​ពី​ស្រា​ស្លាប់​រស់​ពីរកែវ​នោះ​មក។

នាង​នៅតែ​គ្មាន​តម្រុយ​ថា​ទីណា​ជា​កន្លែង​ដែល​គេ​ទុក​ឯកសារ​សំខាន់ៗ​របស់​គេទេ ដើម្បី​នឹង​រក​ឃើញ​ប៉ាស្ព័រ​របស់​នាង​។

អស់​មធ្យោបាយ​​នីភា​ចុះក្រោម​ធ្វើ​អាហារ​។

ម៉ោង​១១ព្រឹក​ទៅ​ហើយ​វា​មិនមែន​អាហារ​ពេល​ព្រឹក​ទៀតទេ​ តែ​ជា​អាហារ​ថ្ងៃត្រង់។

«អត់​ឆ្ងាញ់​មែនទេ? ព្រោះ​អស់ប្រេងហើយ អត់​មាន​គ្រឿង​ច្រើន​មុខ​ទៀត!»

នាង​និយាយ​​ពេល​គេ​ញុំា​មិនសូវចូល​ព្រោះ​រវល់ចុច​កុំព្យូទ័រ​ធ្វើ​ការងារ​។ គេតបវិញធ្វើហី៖

«ម៉េច​មិនឱ្យពួកនោះ​ជូនទៅទិញ! អស់អីទិញមក! ហើយ​ធ្វើឱ្យឆ្ងាញ់ៗផង​!»

គេ​ចង់ថា​នាង​មិនចេះ​ការងារផ្ទះ ​​តែ​នាងមិនខ្វល់ទេ មានតែ​ត្រេកអរ​ហើយ​យល់ថា​ថា​គ្រាន់​តែ​នាង​សន្យា​កាល​ពីល្ងាច​គេក៏​ទុក​ចិត្តឱ្យ​នាង​​ចេញ​ទៅ​ក្រៅ?

«ឱ្យ​ខ្ញុំ​ទៅ​ក្រៅ​ហ្មែន?!»

នាង​សួរ​បញ្ជាក់។ គេ​ឆ្លើយ​ដោយ​រវល់​តែ​ជាមួយ​កុំព្យូទ័រ​របស់​គេ៖

«មាន​អ្នកណា​ឃាត់​​ក្រែងថា​ត្រូវ​ទៅ​ទិញ​របស់​ស្រីៗ»

នីភា​ដៀង​ភ្នែក​សម្លឹង​គេ​ហើយ​នាង​យល់ថា​ឱកាស​ចាកចេញ​ពី​គេ​គឺចូល​មក​ដល់​ហើយ​។​

«ចាស៎!»

គេ​ចេញ​ទៅ​ក្រៅ​បាត់​ប្រហែល​ជា​ទៅ​កាន់​ក្រុមហ៊ុន​របស់​គេ​ឯ​នាង​ចាប់ផ្ដើម​រុករើ​ពេញផ្ទះ​​ហើយ​ទីបំផុត​នាង​រក​ឃើញ​លិខិត ឆ្លង​ដែន​នោះ​នៅ​តុ​ធ្វើការ​របស់​គេ​។

នាង​រៀបចំ​ខ្លួន​ហើយ​ចាកចេញ….

អង្គរក្ស២នាក់​បើក​ឡាន​ជូន​នាង​ទៅ​​តាម​ពាក្យ​ផ្តាំ​របស់​គេ ប៉ុន្តែ​តាម​ឃ្លាំ​​នាង​មិនឱ្យ​បាត់​សូម្បី​មួយ​ដង្ហើម​គឺ​យួរ​កន្ត្រកឱ្យ​នាង​តែ​ម្ដង​។

នីភា​ដឹង​ថា​ការ​រត់​គេច​មិន​អាច​​តក់​ក្រហល់​ទេ….ទាល់​តែ​មាន​ផែនការ​ច្បាស់លាស់….

នាង​ទិញ​សម្ភារៈ​ជាច្រើន​ហើយ​វិល​ត្រលប់​មកវិញ…។

យប់​នោះ គេ​មិន​ងាយ​វិល​មក​ផ្ទះ​វិញ​សោះ។​ អ្វី​ដែល​នាង​ខ្លាច​បំផុត​​គឺ​ខ្លាច​គេ​នោះ​មក​វិញ​ស្រវឹង​ហើយ​បង្ក​រឿង​។

នាង​ទុក​ប៉ាស្ព័រ​នៅ​កន្លែង​ដើម ធ្វើ​ដូច​មិន​ដឹង​អ្វី​ហើយ​បើក​ហ្វេស​ប៊ុក។ ​នាង​ឃើញ​អ្នក​ស្គាល់​គ្នា​ម្នាក់​ធ្លាប់​បង្រៀន​ជាមួយគ្នាកាលនៅភ្នំពេញ​ពេលនេះ​គាត់​រៀបការប្តី​​ជា​ចិន​ហុងកុង​ហើយ​រើ​មក​នៅ​តំបន់​​Tai Mo Shan ជាយ​ហុងកុង។ ​​នាង​នឹកឃើញ​ភ្លាម​នូវ​ក្ដី​សង្ឃឹម​ថ្មី។

នាង​ចាប់ផ្ដើម​ឈែត​សុំ​ជំនួយ។ នាង​ឈែត​យូរ​ណាស់ គឺ​ឈែត​ជា​ភាសា​ចិន​យ៉ាង​កក់​ក្ដៅ។

​ទម្រាំ​លាន់​សូរ​ស៊ីផ្លេ​ឡាន​គេ​ទើប​នាង​ឈប់។ នាង​ល្មម​ដល់​ពេល​បិទ​កុំព្យូទ័រ​បានហើយ​ព្រោះថា​ផែនការ​បាន​ព្រមព្រៀង​ហើយ​រៀបចំ​រួច​ស្រេចបាច់​។

ឯករ៉េណា​ហត់នឿយ​ជាខ្លាំង​។​

គេវិល​មកវិញ​ដោយ​នាំ​មក​ជាមួយនូវ​ទឹកមុខ​មិនរីករាយ ប៉ុន្តែ​ចិត្ត​គេ​ហាក់​ធូរ​ស្រាល​ពេល​ឃើញ​នាង​តូច​នៅ​ក្បែរ​ទ្វារ​ហើយ​ទទួល​យក​អាវរងា​ដែល​គេ​ដោះ​មក​នោះ​ទៅ​ព្យួរ​ទុកឱ្យ​។

នាង​ដើរ​ទៅកាន់ផ្ទះ​បាយ​រៀបចំអាហារ​ច្រើនមុខឱ្យគេ ធ្វើឱ្យគេ​តាម​សម្លឹង​ដោយ​សង្ស័យ។

​រ៉េណា​មិនទៅតាមនាង ​គេ​បែរជាឈាន​ឡើងជាន់ខាងលើ​សំដៅបន្ទប់ទឹក។

ទីនោះ​មាន​ទឹកក្តៅ​លាយរួច​ជាស្រេច​ក្នុងអាង​​ត្រាំ ដែល​គេអាច​ធ្មេច​​ភ្នែក​រំសាយ​​ភាព​តឹងតែង​បាន​យ៉ាងរហ័ស​។

អ្នកប្រុស​ធ្មេចភ្នែក​សម្រាក​បន្តិច​ក៏​បើក​មក​វិញ ព្រោះនឹក​ឃើញ​រឿង​អ្វី​មួយ។

ស្រីនេះ​មិននៅ ប្តូរមកជា​រីករាយ ​តើព្រឹកមិញ​នាង​ចេញទៅក្រៅបាន​សប្បាយចិត្ត​ព្រោះចួបជាមួយ​អ្នកណា​ ឬមួយ​នាង​បានCallទៅ​ភ្នំពេញ​​?

គេ​រិះ​គិត​មិនបាន​ប៉ុន្មាន​ដង្ហើម​ផង ​ក្រោក​វឹង​ទាញ​សំលៀកបំពាក់​ហើយ​ដើរ​ចុះ​ទៅ​ក្រោម​។

នាង​នៅ​រង់ចំាំ​គេ ដោយ​ទឹកមុខ​ស្លូតបូត​ក្បែរ​តុបាយ​។

នៅទីនោះ​ក្រៅពីម្ហូប​ក៏មាន​រៀបចំ​ចាន​ពីរ​ឈុត​ហើយ​ជាស្រេច។

គេ​នឹក​ដល់​ការ​សន្លប់​របស់​នាង​ពី​យប់​មិ្សល​ហើយ​ក៏​លួច​ញញឹម​។

ភ្នែក​បុរស​សម្លឹង​ទៅ​ប្រអប់​ដៃ​នាង​តូច​ស្តើង​កំពុង​​ដួស​បាយមកផ្គាប់ចិត្ត​គេ​។

គេមិនងើប​ទៅយកស្រាមក​ទេ​ព្រោះចង់ឱ្យនាង​ស្វាង​ជាមួយគេ​ក្នុងយប់នេះ​​មិនមែន​ដេកឱប​មនុស្សស្រវឹងឡើយ​ស្រាប់តែ​នាង​សួរ៖

«លោក​យក​ស្រា​ទេ!»

ឯករ៉េណា​​សម្លឹង​ភ្នែក​នាង។ ​ទឹកមុខ​គេ​មិន​ញញឹម​ក៏​មិនស្រពោន ​គេសម្លឹង​​ដូចចង់​ឌឺ​នាង​​ហើយ​ដូចជា​កំពុង​គិតអ្វីមួយ​​ដែល​​លើស​ពី​ការ​ស្មាន​របស់​នាង​។

នាង​នៅ​ស្ងៀម​ទីទើរ​ពេល​គេ​មិនឆ្លើយ​។ ឃើញ​ដូច្នោះ​គេ​និយាយប្រាវ៖

«ចូលចិត្ត​សន្លប់​អ្ហេស?​»

នាង​នៅ​ស្ងៀម​ទម្លាក់​ទឹក​មុខ​គេ​ក៏​និយាយ​បន្ត៖

«បើ​ចូលចិត្ត​ ខាង​ណេះ​មិនឱ្យ​សន្លប់!»

នាង​ដឹង​ថា​គេ​តែងតែ​មាន​​ពាក្យសម្តី​និយាយ​មក​នាង​ប្រកប​ដោយ​ទំនាស់​១០០ជំពូកតែ​នាង​មិន​រវល់​ខឹង​ទេ​ព្រោះ​នាង​មិនយូរមិនឆាប់​នឹង​បាន​ចាក​ចេញ​ពី​ចង្កូម​គេ​។

ស្រីតូច​ដាក់​ដប​ស្រា​ទុក​វិញ​ហើយ​ដើរ​មក​អង្គុយ​ទល់​មុខ​គេ​ហើយចាប់ម្ហូប​ដាក់ឱ្យគេ សំឡេង​ឯករ៉េណា​លាន់​មក​បន្ត៖

«មាន​ការងារធ្វើ​ជាមួយគ្នា​​កុំ​ចង់​ផឹកស្រា​គេចវេះ!​»

នាង​មិនមាត់​ក៏​មិនសម្លឹងគេ​ហើយ​ចាប់​លើក​ស្លាបព្រា​ទីមួយ​មក​ដាក់​ក្បែរ​មាត់​។ ចិត្ត​នាង​​ក្តុក​ក្តាក់​នឹកឃើញ​ខ្លាច​តែ​ឈឺ​ខ្លួន​ដោយសារ​គេ។

ឃើញ​រាងកាយ​ទន់ភ្លន់​របស់​នាង​នៅក្បែរ​ខ្លួន គួរឱ្យកក់ក្តៅ​ ដូច្នេះឯករ៉េណា​នឹកដល់នាយ​សិទ្ធី​។​

ចុះ​បើ​ចិត្ត​នាង​ពិត​ជា​គិត​ពី​សុភាពបុរស​នោះ​ហើយឱ្យ​តម្លៃ​គេ​នោះ​ល្អជាងខ្លួន​ ចុះ​បើថ្ងៃណាមួយ​គេ​លែង​មាន​នាង​នៅអង្គុយក្បែរៗ​ដូច្នេះ​ហើយនាង​ទៅ​នៅ​ក្នុង​ដៃ​សុភាព​បុរស​ក្លែងក្លាយ​នោះ​?

គេ​និយាយ​រអ៊ូ​ទំាង​មិន​ដឹង​ខ្លួន៖

«បើ​មាន​ឱកាស​ប្រាប់​អា​ចោលម្សៀត​នោះ! បើ​ឯករ៉េណា​មិនឱ្យ​វា​ ទោះ​ត្រូវ​បោះចោល​ទៅឱ្យ​ឆ្កែ​ចចក​ហែក​ក៏​កុំ​សង្ឃឹម​ថា វា​បាន​ប៉ះពាល់!»

ស្រី​តូច​មិន​យល់​ច្បាស់លាស់​ពី​ន័យ​ពិត​នៃ​ប្រយោគ​ហិង្សា​​ពោរពេញ​ដោយ​ការ​ប្រចណ្ឌ​របស់​គេទេ​នាង​គិត​ពី​លេប​បាយ​ទាំង​តឹង​ទ្រូង​ ហើយ​មិន​តបត។

ឯករ៉េណា​ឃើញ​នាង​រឹង​រូស ​គេ​កាន់តែ​ក្តៅក្រហាយ ​លេប​បាយ​បង្ខំ​បានពីរបីស្លាបព្រា​ក្រោក​ចោលតុ​ដើរ​ចេញទៅ​រ៉ុយ​។

ធីតា​លេប​ទឹក​ដើម្បី​បញ្ចប់​ពេល​បាយ​ល្ងាច​ដ៏​អួលអាក់​នេះ​​។​

នាង​រៀបចំ​សព្វ​បែប​យ៉ាងឱ្យ​​ដូច​ប្រក្រតី​ហើយ​ដើរ​ឡើង​ទៅ​លើ​បន្ទប់​។

គេ​នៅ​ជាន់​ទី​មួយ​កំ​ពុង​និយាយ​ទូរសព្ទ​។ សម្ដី​ដែល​នាង​ស្ដាប់ឮ​គឺ​គេ​និយាយ​ជា​ភាសា​អង់គ្លេស ថា គេ​នឹង​ចេញ​ទៅ​បន្តិច​ទៀត​នេះ​ហើយ។​​

នាង​បន្ត​ចូល​​បន្ទប់​គេង​ទាំង​អំណរ​បន់ឱ្យ​តែ​ភ្ញៀវ​ទាំង​ឡាយ​របស់​គេ បញ្ច្រក​គេឱ្យ​ទៅក្រៅ​ ​កាន់តែ​យូរ​កាន់​តែ​ល្អ​។

ប៉ុន្តែ​មិនទាន់​អីផង​ទ្វារបន្ទប់​នាង​របើក ​ហើយគេ​ដើរ​ចូលមក​សម្លឹង​នាង​ដែល​កំពុង​​រៀបចំ​បត់​លើក​ខោអាវ​ពី​វ៉ាលិស​ស​ដាក់​ចូល​ក្នុង​ទូ​សម្លៀកបំពាក់។

សភាព​នាង​ដូច​ប្រាប់​គេ​​ថា​ នាង​ព្រម​រស់​នៅ​ទីនេះ​ទាំង​ចិត្ត​ទាំង​កាយ​លែង​គិត​ចង់​ទៅណា​ចោល​គេ​ទៀត​ហើយ​?

ឯក​រ៉េណា​ប្រហែល​ជា​មិនមែន​ល្ងង់​ពេក​ឯណា​។

បើ​នាង​ប្រុងរៀប​ចំខោអាវ​ទំាង​នេះ​ចូល​ទូ​មែន​ នាង​មានពេលពេញ​មួយ​ថ្ងៃ​មកហើយ​ ម៉េចក៏ចាំពេល​គេ​មក​ផ្ទះ​ដល់យប់ជ្រៅ​ទើប​​ធ្វើ​វា?

«ថ្មើរ​ហ្នឹង​ម៉ោង​បត់​ខោ​អាវ?!»

គេ​សួរ​គម្រោះ​គម្រើយ​ព្រោះ​ម៉ោង​១២អធ្រាត្រ​ទៅហើយ​។

ស្រីស្អាត​ប្រមូល​ទុក​ទៅម្ខាង ​ហើយ​ក្រោក​ឡើង​មក​បែរ​ខ្នង​​ដាក់​គេ​បិទទ្វារ​​ទូ។ គឺ​នាង​ធ្វើ​តាម​សម្ដី​គេ​ដោយ​មិនប្រកែក​តវ៉ា​។

មិន​ទាន់​បែរ​មក​វិញផង​ដៃ​គេ​ស្រាក់​ចង្កេះ​នាង​ហើយ​ពុក​មាត់​តិចៗ​របស់​គេ​​ត្រដុស​មក​លើ​ស្មា​នាង​។

នាង​នៅ​ស្ងៀម​តែ​បេះដូង​លោត​ញាប់​ជាងមុន។ ​ទោះយ៉ាងណា​គេ​ជាប្រុស​ដែល​នាង​ស្រលាញ់ គ្រាន់តែ​ថា​គេ​មាន​រោគចិត្ត​ផ្លាស់ប្តូរ​មិនទៀត​ ​ហើយ​គេ​គ្រោតគ្រាត​ដែល​នាង​មិនអាច​​សង្ឃឹម​ផ្ញើរវាសនា​បាន​។

គេ​ប្រាកដជា​​ទុកនាង​ជា​វត្ថុ​ប្រលែងលេង?

នាង​តូចចិត្ត ហើយសញ្ញាចំណង់តណ្ហា​របស់គេ​បង្ហាញចេញ​ជាមួយ​ដង្ហើម​ដ៏​ញាប់​របស់​គេ​ដែល​បញ្ចេញ​មក​លើ​គល់ក​និង​ខ្នង​នាង​។

គេ​មិន​ចាំបាច់​រក​ការ​យល់​ព្រម​ពីនាង​ទេ។ នីភា​មិន​ប្រឆាំង​ព្រោះ​​យល់ថា​អ្វីៗ​ដ៏​ទុក្ខសោក​នេះ​នឹង​បញ្ចប់​ទៅ​នៅ​ពេល​ដ៏​ខ្លី​គឺ​ពេលដែល​នាង​លែង​នៅទីនេះ​។

ស្ងៀមស្ងាត់​នៅក្នុងដៃគេ​ ជា​អ្វី​មួយ​មិនប្រក្រតី​សម្រាប់ឯករ៉េណា​ទៅហើយ​គ្រាន់​តែ​គេ​ធ្វើ​មិនដឹង​ហើយ​ទាញ​នាងឱ្យ​បែរ​មក….

នីភា​ឈ្ងោកមុខ ​តែ​គេ​ចង់ឱ្យនាង​មើលមុខ​គេ​….

«នៅជាមួយប្រុសៗ​ធ្វើមុខ​ដូច​មានពីណា​ស្លាប់?»

នាង​ងើប​មើលមុខគេ​ព្រោះ​មិនចង់ឱ្យ​រឿងរ៉ាវ​វែងឆ្ងាយ ស្រីតូចឃើញ​ភ្នែកគេ​ស្រទន់​សម្លឹង​មក​នាង​ហាក់ដូចជា​គេ​ស្រេកឃ្លាន​ចង់​លេបនាង ឥឡូវនេះ។ នាង​តប​ខ្សឹបៗ៖

«កុំរករឿងខ្ញុំពេក! មនុស្ស​ដូច​ខ្ញុំ​ធ្វើអ្វីក៏​គេ​​ទើស ​ធ្វើអ្វី​ក៏​ខុស​ដែរ​!»

រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១៤
នាងឱន​មុខញញឹម ​ព្រោះ​សប្បាយ​ចិត្ត​ដែល​ដឹង​ថា​រហូត​មក​គេនៅតែ​ស្រលាញ់នាង ​ទោះបីគេ​ប្រើ​ជិវិត​ខ្លួនឯង​ជាមួយ​ស្រី​ៗ​ដែល​ឆើតឆាយ​ជា​ច្រើន​មក​ហើយក្តី​។

នាង​លូក​មកយក​ក្រូច​ប្រុង​បកឱ្យ​គេ​ញ៉ាំបំភ្លៃ​ចិត្ត​ដែល​ស្រពោន​។

«គេ​ពុះ​រួច​ហើយ​ហ្នឹង​!» នាង​និយាយ​ដោយ​ភ្ញាក់​ផ្អើល​។

«ត្រូវហើយ​! បក​ទៅ ហើយ​បញ្ចុក​ប្ដី!»

«ប្ដី​ពីអង្កាល់?!»

នាង​និយាយ​ដោយ​ញញឹម ព្រោះ​​​សប្បាយចិត្ត​នឹង​ងារ​ថ្មី​នេះ​។

ម្រាម​ដៃតូចៗ​របស់​អ្នកគ្រូ​ហែក​ក្រូច​ទៅ​ជា​ពីរ​ផ្នែក​​​ក៏​ប្រទះ​​វត្ថុ​​ធ្វើ​ពី​លោហធាតុ​នៅ​ក្នុង​នោះ​ជះ​ពន្លឺ​ផ្លេកៗ​។

វាជា​ចិញ្ចៀន​​គូដែល​តូចឆ្មារ​ពណ៌​ប្លាទីន​។

នាង​ញញឹម​ហើយ​ថ្ពាល់​ទំាង​សង​ក្រហម​ដូច​ផ្លែ​ទន្លាប់​ខ្ចី​។

នីភា​​ងើបមុខ​មក​វិញ​ក្រោម​ក្រសែ​ភ្នែក​ស្នេហា​​របស់​គេ​៖

«ពាក់​ម្នាក់​មួយ​ទៅ​!​»

គេ​និយាយ​ថ្នមៗ ហើយ​លូក​យក​មួយ​មក​ពាក់ឱ្យ​នាង បន្ទាប់​មក​រុញ​នាង​ដៃ​គេ​ទៅ​រង់ចាំ​ឱ្យ​នាង​បំពាក់ឱ្យ​ពេល​នាង​នៅ​ទីទើរ​។

«ពី​ថ្ងៃនេះ​ទៅ សៅនីភា​ជា​របស់​ឯករ៉េណា! នាង​មាន​ប្តី​ហើយ​ ​បើ​ធ្វើ​អី​ផ្ដេសផ្ដាស​ប្ដី​នឹង​​សម្លាប់​ចោល​​!»

ទឹកភ្នែក​រមៀល​ធ្លាក់​លើ​ផែន​ថ្ពាល់​ស្រីតូច​ជាទីកន្លែង​ដែល​កាលពីយប់មិញ​នេះ​គេ​បាន​ថើប​ប្រលែង​ស្ទើរ​ខាំ​ស្ទើរ​លេប​ចម្អែត​អារម្មណ៍​ស្នេហ៍​។

នាង​មិនមែន​​ខឹង​នឹង​ពាក្យ​«សម្លាប់»នោះទេ តែ​ប្រហែល​នាង​មាន​អារម្មណ៍​កម្សត់​ស្រងេះស្រងោច​ដែល​មក​ពាក់​ចិញ្ចៀន​របៀប​នេះ។

នីភា​​ងើប​មុខ​សួរ​គេ​៖

«នេះ​ហើយ​​មង្គលការ​របស់​យើង?!»

«ត្រូវហើយ! សម្រាប់​​ឯក​រ៉េណា​ប៉ុណ្ណឹង​ជា​រឿង​គ្រប់គ្រាន់​ព្រោះយើងជា​ប្រពន្ធ​របស់​បង​ហើយ​ យើង​ទៅ​ណា​មិនរួចទេ​សៅនីភា​!»

នាង​នៅ​ស្ងៀម​ហើយ​ស៊ក​ចិញ្ចៀន​​ចូល​ក្នុង​ម្រាម​គេ​។

គេ​យល់​ពី​ទុក្ខ​លំបាក​ស្រី​ស្អាត​ក៏និយាយឡើង៖

«ចំណែក​ចាស់ៗ គាត់​ចង់បាន​យ៉ាងម៉េចស្រេច​​តែ​គាត់​ទៅ! ឱ្យ​បង​ទៅ​ផ្ទះ​អូន​ពេលណា​ស្រេច​តែ​អូន​ថា​! តែ​ប៉ា​បង​ទើប​តែ​មាន​រឿង! គ្រួសារបង​មាន​ត្រណម​បី​ឆ្នាំ មិនអាចឱ្យ​កូនប្រុសច្បង​រៀបការ​បាន​ទេ!»

នាង​ដឹង​ហើយ ទោះគេ​មិនដែល​និយាយចិនមួយម៉ាត់ ​តែ​នាង​ដឹងថា​ប៉ាគេ​ប្រាកដ​ជា​គ្រួសារ​ដែលលុះ​តាម​ក្បួន​បុរាណ​ចិន​។

កូន​ប្រុស​ច្បង​មិន​អាច​រៀប​មង្គលការ​​បាន​បី​ឆ្នំា​ជារឿង​ពិត​ដែល​នាង​ទទួល​ស្គាល់។

«មុនពេល​ទៅហុងកុង លោក​ទៅចួប​ប៉ាម៉ាក់ខ្ញុំ​សិន​ទៅ​អ៊ីចឹង​ណ៎ា!​»

«លោក​ស្អី! បង!»

«បង​ស្អី​ទៅ?! អ្នកខ្លះ​គេ​មិន​ចង់ឮ​ទេ អា​​ពាក្យ​បង​អូន​តម្អូញ​ស្រណោះ​អស់នេះ»​

នាង​ឌឺ​គេ​ដែល​ពេល​ខឹង​គ្នា ​គេ​បាន​ហាម​នាង​មិនឱ្យ​ហៅ​គេ​ថា​បង។

បុរស​សង្ហាសើច​ស្រស់​សម្លឹង​មក​​ស្រីតូច​ច្រម៉ក់​ដោយ​ក្តី​ឃ្នាន់ក្នាញ់ បន្ទាប់​មក​គេ​លូកដៃឱប​ត្រកង​នាង​មក​នៅ​ក្បែរ​ទ្រូង…..

ទាវនីណា​បញ្ចប់​ការ​និទាន​របស់​នាង​ តែ​ខ្ញុំ​នៅ​តែ​ដក់​អារម្មណ៍​លើ​ចំណុច​សំខាន់​បំផុត​ដែល​នាង​សង្កត់ធ្ងន់​ក្នុង​ការ​រំឭក​ឡើងវិញ​នោះ​គឺ​​ថា សុភាពបុរស​សិទ្ធី​ជា​មនុស្ស​​បោកប្រាស់?

ខ្ញុំ​នៅ​ស្ងៀម​ជាមួយ​សំណួរ​សម្ងាត់​ជា​ច្រើន​។

«បង​ឯង​ម៉េច​ក្នុង​ខ្លួន​ហើយ​? តោះ​ឡើង​ទៅ​លើ​កុំឱ្យ​ត្រូវ​សន្សើម​!»

គេ​គ្រា​ហ៍ខ្ញុំទៅ។

ក្លិនក្រអូប​និង​សង្វាក់​បេះដូង​គេ​ដែល​លោត​កំដរខ្ញុំ​ ធ្វើឱ្យខ្ញុំទទួល​ស្គាល់​ថា​ កម្លាំង​ស្នេហា​របស់​ឯករ៉េណា​និង​សៅនីភា ពិតជា​ធំធេង​ល្មម​អាច​កាត់ផ្តាច់​ឧបសគ្គ​និងការ​យល់ខុស​ទំាងពួង​បាន​យ៉ាង​ឆាប់​ហើយ​ក្លាយ​ជា​មនុស្ស​ពីរនាក់​ដែល​យល់ចិត្ត​គ្នា​ជាងគេ​លើ​លោក​នេះ?

ខ្ញុំ​ពោល​សួរ​ទាវ​នីណា​៖

«​ចាប់​ពី​ពេល​នោះ​មក​ពួកគេ ​​ក៏​ក្លាយ​ជា​លលក​ញី​ឈ្មោល​លែង​បែក​បាក់​គ្នា?! បង​ចង់​ដូចគេ​ណាស់​ទាវ​នីណា!​»

នាង​ស្រពោន​ទឹកមុខ​មិន​ចេញ​ស្តី​ ​តែ​ខ្ញុំ​នៅតែ​យល់​ថា​នាង​ច្រឡំ​ព្រោះ​គិត​ថា​នាង​នៅ​ស្រលាញ់​ប្រុស​ដែល​នៅ​ឆ្ងាយ​នោះ ​ចំណែក​ខ្ញុំ​ជឿ​ថា​នាង​បាន​ស្រលាញ់​ខ្ញុំ​ហើយ​។

នាង​និយាយ​បង្វែរ​៖

«អត់ទេ​! មិនទាន់​ចប់​ទេ​​! ​អ្នកបង​និង​បង​ឯក​បាន​ឆ្លង​កាត់​​ការ​សាកល្បង​ជា​ច្រើន​ទៀត!»

«អ្ហូ ដល់​ថ្នាក់​ទុក​គ្នា​ជា​ប្ដី​ប្រពន្ធ​ហើយ​នៅ​មានរឿង​ត្រូវ​កើត​ទុក្ខ​ទៀត? ​អ្នកណា​ជា​អ្នក​បង្ក​ឡើង​ទៅ?!បង​ឯក ឬ​អ្នកបង​របស់​យើង​ហ្នឹង?

នាង​មិន​និយាយ​អ្វី​ទៀត ​ព្រោះ​ស្មុគ​ចិត្ត​រឿង​ថែ​ទំា​ខ្ញុំ​ដល់​ម៉ោង​លេប​ថ្នាំ​ ឯ​ខ្ញុំ​ក៏​មិន​ហ៊ាន​បង្ខំ​ខ្លាច​ត្រូវ​នាង​សង្ស័យ​ថា​ខ្ញុំ​នៅ​ក្បែរ​នាង ​ហើយ​បើ​អួត​​ថា​ស្រលាញ់​នាង​បែរ​ជា​ទៅ​តាមដាន​ពី​រឿង​ឯកជន​របស់​បង​ៗ​នាង​​។

ពេល​មក​ដល់​បន្ទប់​ខ្ញុំ​ទទួលថ្នាំពីប្រអប់ដៃនាង ហើយ​លេបម្តងមួយៗ។

ពេល​នាង​រៀបនឹងបែរ​ទៅ ខ្ញុំ​ទាញឱប​ចង្កេះ​នាង​ហើយ​អង្វរ​ថា៖

«យប់​នេះ​នៅ​កំដរ​បង​បានទេ​នីណា?!»

ក្នុងពេល​ដែល​ស្រី​ម្នាក់​នេះ​លះបង់​ភាព​ឆ្នាសឆ្នើម​ចោល​ហើយ​​នាង​សម្លឹង​ភ្នែក​ខ្ញុំ សេចក្ដី​ស្នេហា​ក៏​កើត​ឆេះឆួល​ក្នុង​បេះដូង​ខ្ញុំ​ដែរ។ នេះអាច​ប្រហែលជា​មកពី​ខ្ញុំ​ទើបនឹង​បាន​ស្ដាប់​រឿង​សង់​ទីម៉ង់​ទន់ចិត្ត​ពេក តែ​ក៏​ប្រហែល​ជា​ខ្ញុំ​លង់​ស្រលាញ់​ស្រី​ដែល​ខ្ញុំ​ស្មាន​តែ​ទំយើ​​អស់​លេខ​ដាក់នេះ​ដែរ។ តាមពិត គេស្អប់ខ្ញុំ គេ​ឆ្នាសនឹងខ្ញុំ ព្រោះ​យល់ថា​ខ្ញុំ​មាន​ចរិត​មិនល្អ ជា​អ្នក​លេង​កាប់​ចាក់​តែ​ប៉ុណ្ណោះ។

«បងរ៉េណា​ថា ខ្ញុំនិង​គាត់​ត្រូវ​ចេញ​ទៅជួប​ពួក​គ្រួសារ​ពូផៃ ដើម្បីដោះស្រាយ​​បញ្ចប់ការយល់ច្រឡំ​!​»

ខ្ញុំបើកភ្នែកធំៗ នាងគិតថា​ខ្ញុំបារម្ភពីនាង នាង​ក៏ពន្យល់បន្ថែម​៖

«អត់អីទេណា៎! បងឯងគេងទៅ នឹង​អាល​ឆាប់​បាន​ទៅ​ផ្ទះ​វិញ! បង​រ៉េណា​មិនចេះ​ខ្លាច​ពួកអស់នោះទេ!»

ខ្ញុំ​នៅតែ​សម្លឹងមុខ​នាងហើយ​​មិនព្រមពន្លែង​ដៃ។

ទាវនីណា​បម្រុងលូកមក​ប្រលេះ​ម្រាម​ដៃខ្ញុំចេញ តែ​ខ្ញុំ​ខ្សឹប​អង្វរ​នាង​៖

«កុំ​ទៅ​ទំាង​អ៊ីចឹង​មើល៍​!​»

នាង​មិនសមថា​មានសុភាពបុរសសិទ្ធីនោះក្នុងបេះដូងទេ​ បើតាមភ្នែកនាង​ដែលស្រទន់​ហើយ​ទុក្ខសោក​។ នាង​សម្លឹងមកខ្ញុំម៉ក់ៗគួរឱ្យអាណិត​។

នាង​រែភ្នែក​មករក​មុខរបួស​របស់ខ្ញុំ ហើយ​ឈរររារែក​។

ខ្ញុំញញឹមឌឺដង​ស្នេហា​ដាក់នាង​ភា្លម៖

«ទុកអី​មួយសិនបានអត់​ ទុកត្រង់នៀក!​»

ខ្ញុំចង្អុលបបូរមាត់​ខ្លួនឯង នាង​នៅអៀនប្រៀនផង​ មិនដាច់ចិត្តបដិសេធ​​ផង​។

ខ្ញុំ​បង្ហើយ៖

«យើង​គង់តែរៀបការជា​មួយគ្នាទេ គ្មាន​អាចោលម្សៀតណា​បានទាវនីណារបស់​បងទំាងអស់! បង​កាប់វាឱ្យល្អិត​ទំាងឆ្អឹង​!»

ខ្ញុំនិយាយ​របៀប​ប្រចណ្ឌ​នាង​ដែលមាន​ប្រុសៗ​ចោមរោម​ច្រើន តែ​មិនដឹងថា​ធ្វើឬពិតប្រាកដទេ​ព្រោះ​ចិត្ត​ខ្លួនឯង​ចាប់ផ្តើមវ៉ល់ហើយ​។

នាង​សើចខឹកៗ​អស់សំណើចកាត់ចោលភាពស្រពោន នីណា​និយាយ​ម្ញ៉ិកម្ញ៉ក់៖

«បងឯងបានអី​ទៅកាប់គេ​បើ​ដៃព្យួរ​រណែងរណោង​ហើយហ្នឹង?​!»

ខ្ញុំខាំមាត់តិចៗ​ប្រឈម​ភ្នែកនឹងសម្រស់​របស់នាង​៖

«ចង់សាកមើលអត់! ស្មានថាអារបួសមួយរៀលៗហ្នឹង ធ្វើអី​អារាជបាន? បើថាចង់លោ​មើល សាក​អាក្បាច់​កាលពីនៅលើឡានម្តង​ទៀត​ក៏​បាន​?»

នាង​សម្លក់ខ្ញុំទំាងមុខក្រហមង៉ូវ ​ព្រោះ​យើងទំាងពីរ​​កំពុងនឹកឃើញ​ទន្ទឹម​គ្នា​ដល់ពេល​ដែល​នាង​គេង​គ្មាន​អាវនៅនឹងមុខខ្ញុំ ក្នុងប្រលោះឡាន​ដ៏តូចចង្អៀត​ដែល​មានតែ​យើងពីរនាក់​។

ភ្នែក​ខ្ញុំគឺឌឺនាង​មួយទំហឹងថា ​នាង​ជា​កម្មសិទ្ធរបស់ខ្ញុំតាំង​ពីពេលនោះ​ហើយ។ ប្រការ​នេះ​ធ្វើឱ្យទាវនីណា​សម្លក់ខ្ញុំឆ្វាច់ ​ហើយ​បែរ​មុខចេញ​ជាមួយវាចា​ដ៏​ស៊ិចស៊ី៖

«ស្អប់​ណាស់​!​»

ខ្ញុំឱប​ចង្កេះ​នាង​រឹតណែន​។

ស្រីតូច​ទៅណាមិនបាន ទោះច្រាន​ខ្ញុំ​ចេញ​មិនរូច​​​ក៏ងាកមកសម្លក់ខ្ញុំសាជាថ្មី។

ខ្ញុំញញឹម​រកនាង៖

«ចង់​ឆាប់​បានទៅ​ ឬចង់​នៅហ្នឹង​?»

នាងសម្លក់ខ្ញុំ ប៉ុន្តែ​លួចញញឹមតិចៗ។

នាង​គឺ​ស្រលាញ់ខ្ញុំ១០០ភាគរយហើយ​ ចំណែក​សុភាព​បុរស​សិទ្ធី​នោះ​ត្រូវ​ខ្ញុំទាត់​ចេញ​ដូច​កាល​ដែលគេនោះ​ត្រូវ​ឯករ៉េណា​ទាត់ចេញពី​​ជីវិត​អ្នកគ្រូ​នីភា​ដូច្នោះ​ដែរ​។

នាងឱប​មកថើប​ថ្ពាល់ខ្ញុំ តែ​ខ្ញុំគេចមិនយក ធ្វើឱ្យនាង​ស្រលាំងកាំង ពេលនាងនៅទ្រឹង​ក្បែរខ្ញុំ​បង្កើយ​ខ្ញុំងាក​ត្រលប់​មកវិញ​ហើយ​លេប​យកបបូរមាត់នាង​។

ទាវនីណា មិនរើទៅណា​ហើយ​​នាង​នៅសំងំ​ទទួល​យកស្នេហា​របស់ខ្ញុំ។

បបូរមាត់នាង​ក្តៅអ៊ុន​ក្រអូបប្រហើរ ធ្វើឱ្យ​បេះដូងខ្ញុំពេញ​ណែន​ដោយ​ជ័យជម្នះ គឺ​សប្បាយចិត្ត​ដែល​ឈ្នះ​ចិត្តស្រីឆ្នាស់ ឬសប្បាយ​ចិត្ត​ដែល​ឈ្នះ​ចិត្តនាយសិទ្ធី​មនសុ្សដែល​ចំណាយប្រាក់ឱ្យ​ខ្ញុំ​មក​កាន់​ទីនេះ?

ពេលដែល​បេះដូងខ្ញុំ​រកចែកអ្វី​មិនដាច់ ខ្ញុំព្រលែង​បបូរមាត់តូចក្រអូបរបស់នាង ហើយ​សន្សឹមៗ​ខ្ញុំសម្លឹង​ទៅស្រមោលមនុស្ស​ស្រី​ក្នុងកញ្ចក់។

….ថ្មើរណេះ​ទៅហើយ សៅនីភា​​ឡើងមកដោយរបៀប​ណា? ​ហើយ​នាងមាន​ការអ្វី​បានជា​ចូល​មក​មិន​គោះទ្វារ​….

ទាវនីណា​ភ្ញាក់ផ្អើល​ដែល​ខ្ញុំបោះបង់​ល្បែងស្នេហ៍​កណ្តាលទី។

ខ្ញុំ​ប្រញាប់​ខ្សឹប​ប្រាប់​នាង៖

«អ្នកបងនុះ​!​»

នាង​ងាក​ក្រោយ​ខ្វាក ប្រឈម​មុខនឹង​បងថ្លៃស្រីដែល​ឈរ​ខឹងស្លេក​។

ទាវនីណា​ជូត​បបូរមាត់ព្រោះអៀនខ្មាសចំពោះ​បងថ្លៃ​​ខ្លួន​។ ចំណែករង្វង់​​ដៃខ្ញុំក៏រសាយ​ពីចង្កេះនាង​។

សៅនីភា​និយាយ​មួយៗ​ស្រទន់​​តាម​សំឡេង​តូច​ឆ្មារ​របស់​នាង​៖

«រ៉េណា​ចាំ​នៅក្រោម!​»

ទាវនីណា​ឆ្លើយដោយមិនហ៊ាន​មើលមុខ​នីភា៖

«ចា៎!​»

នាង​ចាកចេញទៅ ​តែ​បែរជាឈប់​ង៉ក់​ក្បែរ​ទ្វារ​ហើយ​សួរ​មក​កាន់​បង​ថ្លៃ៖

«អ្នកបង​មិនទៅទេ!​»

«អត់ទេ! បង​មានរឿង​និយាយ​ជាមួយរាជ​!»

ភៅនីភា​ស្រដីដោយទឹកមុខស្មើ។

នាង​ហាក់​កាច​បន្តិច​បើធៀបនឹងរាល់ដង​ ប៉ុន្តែនីណាមិនហ៊ាន​សួរអ្វី​ក៏ងាកមក​មើលខ្ញុំ​មិន​ពេល​ចាក​ចេញ​ទៅ។​ នីណាប្រហែលកំពុងគិតថា​នីភានឹង​ស្តីថាឱ្យខ្ញុំ​ចំពោះ​រឿង​ដៃដល់លើប្អូនថ្លៃនាង​។ នេះ​បើកុំ​នាង​បារម្ភ​ខ្លាចបងប្រុស​ដែល​រង់ចាំ​នៅខាងក្រោមឡើងមកដែរ ហើយបានជាប្រញាប់ទៅ​​។

ចំណែកខ្ញុំមិនខ្វល់នឹងកំហឹងចម្លែកៗរបស់អ្នកគ្រូនេះ​ទេ ​ចិត្តខ្ញុំគិតពសុវត្ថិភាព​​ឯករ៉េណា​និង​ទាវនីណា​​។

ខ្ញុំ​ក្រោក​ភ្លែត​ហើយ​និយាយ​ទំាងបម្រុង​​ដោះស្បៃរុំរបួស​ដៃនេះ​ចេញ៖

«អត់​បាន​ទេ! ខ្ញុំ​ត្រូវ​ទៅ​ដែរ!»

នីភា​និយាយ​តប​វិញភ្លាម​ៗ​ក្នុងសំឡេងស្មើៗតែម៉ឺងម៉ាត់៖

«មិនបាច់ខ្វល់ពីពួកគេទេ ​គិតតែ​ពីខ្លួនឯងទៅ​!​»

ខ្ញុំមិនព្រឺ​អ្វីចំពោះ​​សម្តី​ប្លែកៗរបស់​នាង​ទេ​ប៉ុន្តែ​ខ្ញុំឆ្ងល់។ ខ្ញុំងាក​មករក​សកម្មភាពចម្លែកៗ​របស់​នាង​​ហើយ​សួរ៖

«អ្នកបង​​ចង់មានន័យថាម៉េច?!»

នីភា​មិនសម្លឹង​មុខខ្ញុំតែ​នាង​សម្លឹង​ទៅក្រៅបង្អួច​ហើយក្រពាត់ដៃ​។

អាកប្បកិរិយា​នាង​ធ្វើឱ្យខ្ញុំ​ជឿ​ហើយ​សម្តី​ដែល​ឯករ៉េណានិយាយ​ថា«មនុស្ស​ស្រី​កាន់​តែ​ស្ងៀម​ស្ងាត់ គេ​កាន់តែកាច!» នាងពិតជា​កាចមែន ​គឺ​កាចលាក់​នៅក្នុងភាពស្លូតបូត​ មិនដូច​ទាវ​នីណា​ដែល​ស្លូត​លាក់​ក្នុងស្រោមឆ្នាស​នោះ​ទេ​។

ក៏យ៉ាងនេះ​ដែរ ដែល​ខ្ញុំ​ផ្តើមជឿថា​អ្វីៗ​ដែល​ទាវនីណា​ទើបតែ​តំណាល​គឺជា​ការពិត​មាន​ហេតុផល​ត្រឹមត្រូវ។​ សៅនីភា អ្នកគ្រូ​សុភាព​រាបសានេះ ​មិនត្រឹម​តែ​ដាច់ចិត្ត​បដិសេធ​ការពិត​លើតុលាការ ​​នាង​ថែម​ទាំង​ហ៊ាន​ឈាន​ចូល​ទៅរក​ឯករ៉េណា​ដល់ក្នុងបន្ទប់ហើយ​រួមរស់ស្នេហា​ជាមួយ​គេ​ពិតមែន​។ នាង​ទន់ផង​រឹងផង​ ស្អាត​ផងឆ្លាតផង រហូតទាល់តែ​បងធំបាក់ធ្មុងទៅណាមិនបាន​។

ឯករ៉េណា​និងទាវនីណា នាង​យកបេះដួងពួកគេបានអស់ហើយ​ តើពេលនេះ​នាង​កំពុង​​ធ្វើអី​ទៀត​បានជាឡើងមករកខ្ញុំ​?

អ្វីដែល​ខ្ញុំបារម្ភ​ពិតប្រាកដ​ មិនមែនជានាយ​សិទ្ធី​ទៀត​ទេ ​តែ​ខ្ញុំបារម្ភគិតពីជីវិត​បងប្អូន​អ្នកលេង​ពីរនាក់​នេះ​ទៅវិញ។

​      បើសៅនីភា​ពិតជាមានចិត្តស្មោះចំពោះ​នាយ​សិទ្ធី​ហើយ​ប្រើល្បិចធ្វើបបាប​ពួកគេ វាសនា​ឯករ៉េណា​និង​ទាវនីណា​ប្រាកដ​ជា​ចប់​ក្នុងពេល​ដ៏ខ្លីខាងមុខ​។

ខ្ញុំក្តាប់មាត់រង់ចាំ​ទទួល​យកការពិត​ចំពោះ​មុខ ​ហើយ​បែរទៅចាក់ទឹកផឹក ​ជាមួយ​សម្តី​ចាក់​​បណ្ដោយ​​៖

«អ្នកបង​និយាយ​អ្វី​ក៏​និយាយ​មក​ចុះ! ទីនេះ​មាន​តែ​យើង​ពីរ​អ្នក​ទេ​!​»

សំឡេង​អ្នកគ្រូ​ភាសា​ចិន​លាន់មក​ស្រួយស្រេះពី​ក្រោយខ្នង​ខ្ញុំ៖

«លោក​មិនស្រលាញ់​ប្អូន​ខ្ញុំ ​ចុះធ្វើបាប​វាធ្វើអី?!»

ខ្ញុំដឹង​ថា​នាងសំដៅលើទាវនីណា។​

ប៉ុន្តែ​ពាក្យ«ធ្វើបាប»មិនដឹងថា​សំដៅលើ​រឿងរ៉ាវកាលពីក្នុងឡានឬ​ការថើបគ្នា​អម្បាញ់មិញ​នេះទេ។

ខ្ញុំ​និយាយ​តប​ធ្វើហី៖

«មនុស្ស​មានចិត្ត​លើ​គ្នា​សង​ខាង អ្នកបង​មើល​ឃើញ​ត្រង់​ណា​ថា​ខ្ញុំ​ធ្វើបាប​នីណា?!»

«ព្រោះ​លោក​មិន​ស្រលាញ់​នាង? ​លោក​ជា​មិន​មែន​ជា​រាជ​ ប្អូនប្រុស​បង​រ៉េន​ទេ?!»

ខ្ញុំ​បែរ​ក្រោយ​ហើយ​ដើរ​មួយ​ៗ​ទៅ​រក​ស្រី​ស្អាត​ម្នាក់​នេះ។​ ប្រៀប​នឹង​ទាវ​នីណា ​នាង​ហាក់​មាំ​ទាំ​ជាង​ឆ្ងាយ​ណាស់​។ នាង​មិន​ភ័យភិត​​ទឹក​មុខ​ស្មើ​របស់​ខ្ញុំ​ ថែមទាំង​មិន​គេច​ទៅ​ណា​ហើយ​សម្លឹង​ខ្ញុំ​មិន​ព្រិច​ភ្នែក​។ ទឹកមុខ​នាង​ស្រទន់​តែ​រឹងរូស ចំណែក​​សំឡេង​នាង​តូច​តែ​សម្ដី​រឹង។

«ខ្ញុំ​ដឹង​ហើយ​ថា​ហេតុអ្វី​ឯក​រ៉េ​ណា​លង់​អ្នកបង​?​»

ខ្ញុំ​និយាយ​តិចៗ ដោយ​សម្លឹង​ភ្នែក​អ្នកគ្រូ​នី​ភា​។

ចិត្ត​ខ្ញុំ​ម្យ៉ាង​សរសើរ​ឯក​រ៉េណា​ដែល​បាន​​នារី​ម្នាក់​នេះ ​​ចំណែក​ចិត្ត​​ម្យ៉ាង ​​ហាក់​បី​ដូច​ជា​ហេង​ហាង​អាណិត​សុភាព​បុរស​សិទ្ធី​។

ខ្ញុំ​កំពុង​សាំ​ញាំ​រវាង​ថា​អ្វី​ទៅ​ជា​ការពិត​​? ចិត្ត​នៅ​តែ​មាន​ភារៈ​​ជា​ជន​បង្កប់ ឬ​ខ្ញុំ​ឈប់​ស្អប់​ប្ដូរ​មក​ស្រលាញ់​គ្រប់​គ្នា​ដែល​នៅ​ទី​នេះ។

«ខ្ញុំឱ្យ​លោកចាកចេញ​ពីទីនេះមុនពេល​នីណា​មកវិញ! គឺខ្ញុំឱ្យ​លោកចេញទៅភ្នំពេញ​វិញ​!»

ខ្ញុំ​ពេប​មាត់លាយ​ញញឹម សម្លឹង​សំបុត្រ​យន្តហោះ ដែល​នាង​ហុចមកពីមុខ​ខ្ញុំ​។

«អ្នក​បង​អាងអី មក​បញ្ជា​ខ្ញុំ​លិចៗ​កើតៗ​?​»

«ព្រោះ​លោកជា​មនុស្ស​បន្លំ បើ​លោកនៅទៀត លោក​នឹង​មាន​គ្រោះថ្នាក់​!​»

នាង​និយាយមុតៗ​ឯ​ខ្ញុំងើបមុខសម្លឹង​នាង​បញ្ជាក់។

គ្មាន​ភាព​ពុតត្បុត​និង​បោកប្រាស់​លេច​ឡើងក្នុង​កែវភ្នែក​នារី​កូន​កាត់ចិន​នេះ​ឡើយ​។ ឬមួយឯករ៉េណា​ដឹង​សមាសភាពខ្ញុំ​ទៅហើយ​មែន​?

ខ្ញុំ​សួរ​ភ្លាម៖

«អ្នកបង​សុខចិត្ត​ប្រាប់​ឯករ៉េណា?!»

នាង​ងាកមុខ​ចេញ​ទំាង​ខ្វល់ខ្វាយ​ ហើយខ្ញុំ​ទំាង​សម្លឹងនាង​ជាប់​ថា ​នាងពិតជា​ហ៊ាន​ធ្វើបាប​មនុស្ស​ដែល​សង្សារ​នាង​បញ្ចូនឱ្យ​មកជួយនាង​?

សៅនីភា​ស្ដី​ទំាង​ខ្វាយខ្វល់៖

«ឥឡូវ​គេ​មិនទាន់​ដឹងនៅឡើយ​បានជា​លោក​នៅរស់​ស្រួល​! តែ​មិន​យូរ​ទេ….​! ឆាប់​ទៅៗ​!»

«ហេតុអី? អ្ហះ? ​ខ្ញុំ​មក​ដើម្បី​នាំ​អ្នក​គ្រូ​ចេញ​ទៅវិញ! ខ្ញុំ​មក​ព្រោះ​សិទ្ធី​ចង់​បាន​អ្នកគ្រូ​ត្រលប់​ទៅវិញ​! ឱ្យ​ខ្ញុំ​ចេញ​ទៅវិញ​ទំាង​អ៊ីចឹង? សាច់រឿង​វា​មិន​ទាន់​ដល់​ពេល​ចប់​ស្រួលបួល​ឯណា! លុះណាតែអ្នកគ្រូ​ព្រម​ទៅ​ជាមួយ​ខ្ញុំ!»

សៅ​នីភា​ហាក់​អន្ទះសា​ហើយ​មិន​អាច​ទប់​ចិត្ត​បាន នាង​ងាក​មក​ក្រោយ​និយាយ​ភ្លែត៖

«លោក​ចាញ់​បោក​គេ ហើយ​លោក​ផ្កាយ​មួយ​!​»

ឋានន្តរសក្ដិខ្ញុំ ក៏​នាង​ដឹង មានន័យថា​នាង​បាន​ចំណាយ​ប៉ុន្មាន​ថ្ងៃនេះ​ស៊ើប​ពី​ប្រវត្តិ​ខ្ញុំ​នៅ​ភ្នំពេញ?ហើយ​ដែល​នាង​ថា​ខ្ញុំ​ចាញ់​បោក​ តើ​ចាញ់​បោក​អ្នកណា?

«អ្នកគ្រូ​បាន​សុខ​ស្រណុក​ប្រាណ ដាច់ចិត្ត​បំភ្លេច​សង្សារ​កម្សត់?!»

ខ្ញុំ​អន្ទះអន្ទែង​ដូច្នេះ​ ក៏​រើស​យក​វិធីនេះ​ដើម្បី​បាន​ច្បាស់​ទាំង​សង​ខាង​កុំឱ្យ​ខាតពេល​។

សៅ​នីភា​ងើបមុខ​មក​សម្លឹង​ខ្ញុំ​ចំ​ពេល​ខ្ញុំ​មើល​ទៅ​នាង។ ខ្ញុំ​និយាយ​ដោយ​ឈឺចាប់៖

«សិទ្ធីឱ្យ​ខ្ញុំ​មក​រក​នាង តែ​មួយ​ម៉ាត់​ក៏​នាង​មិន​និយាយ​ពី​​គេ​?!»

«ខ្ញុំ​និង​គេ គ្មាន​អី​​ទាក់ទង​គ្នា​​យូរហើយ! ខ្ញុំ​និង​គេ ​គ្មាន​សូម្បី​តែ​ធ្លាប់​ស្រលាញ់គ្នា! លោក​ឈប់​ចាញ់​បោក​គេ​ទៅ!»

…..នាង​ប្រហែល​ជា​យល់​ថា ដែល​ខ្ញុំ​ខំ​កាត់​សមុទ្រ​មក​កាន់​ទីនេះ​​ប្រហែល​ជា​មិន​ងាយ​ត្រលប់ទៅវិញ​គ្រាន់​តែ​សម្ដី​នាង​ពីរបីម៉ាត់​នោះ​ទេ​ ដូច្នេះ​អ្នកគ្រូ​សៅ​នីភា​ក្លាយ​ជា​អ្នក​ទី​បី​​ដែល​និទាន​ប្រាប់​ខ្ញុំ​នូវ​ភាគ​បន្ត​របស់​ពួកគេ​…..

មក​ដល់​ហុងកុង​នៅតែ​លង់​ល្បិច​មនុស្សខូច

…..យន្តហោះ​ជិត​ចេញ​ហើយ….ឯករ៉េណា​នៅ​ក្រៅ​បន្ទប់​ទឹក​ស្រីៗ​ព្រោះ​គេ​មាន​ភារកិច្ច​កាន់​កាបូបឱ្យ​នាង…..។

ទូរស័ព្ទ​នាង​លោត​សញ្ញាSMS….

នាង​ជិត​ចេញ​ទៅ​ហុងកុង​តាម​គេ​ហើយ អ្នកណាមួយ​ទៅ​មាន​ការអ្វី​សំខាន់​នៅទាក់ទង​មក​នាង​ទៀត បើ​ក្រុមគ្រួសារ​នាង​ទើបតែចាកចេញ​ទៅសោះហ្នឹង?

បង​ធំ​ងើបមុខ​ទៅកាន់ទ្វារបន្ទប់ទឹកខាងស្រី….គេដឹងថា​នាង​នៅ​មិនទាន់ចេញមកទេ​ព្រោះ​ទើបតែ​ចូល​ទៅ ដូច្នេះការសម្រេចចិត្ត​លួចមើល​ទូរសព្ទ​នាង​គ្មាន​អ្វី​ត្រូវ​រារែក​ឡើយ​។

គេចុច​អាន….

«នីភា បង​សុំទោស​ដែល​មិន​អាច​ជូន​ដំណើរ​អូន​តាមដែលអូនស្នើសុំ​ចង់ឃើញ​មុខ​បង​ជា​ចុងក្រោយ ​ព្រោះ​ខ្លាច​អា​អ្នកលេង​នោះវាដឹង ​វាធ្វើបាបអូន! បងអរគុណណាស់ ​ហើយ​បងអាម៉ាស់យ៉ាងខ្លាំង ដែលត្រូវឱ្យ​អូន​លំបាក​មក​យ៉ាងនេះ​ដើម្បីតែ​ការពារបង! ​បងដឹងថា ​បេះដូងអូន​គឺ​នៅជាមួយ​នឹង​បង​នៅ​ទីនេះ ​គឺ​នៅ​ភ្នំពេញ ចំណែក​រាងកាយ​វា​យកអូនបានមែន​ តែ​វាមិនមែនជា​មនុស្ស​ដែល​​អូន​ស្រលាញ់! ពេល​ដែល​រឿង​រញ៉េរញ៉ៃ​រំលង​អស់ទៅ បងនឹងទៅ​រកអូន​ត្រលប់មកវិញ! បងសន្យា​បងមិន​ភ្លេច​អ្វីៗ​ដែល​អូន​លះបង់​សម្រាប់​បង​ក្នុងពេលនេះ​ឡើយ! ពី​មនុស្ស​ដែល​ស្រលាញ់អូន​ជា​រៀង​រហូត សិទ្ធី!»

ឯក​រ៉េណា​ទម្លាក់​ទូរសព្ទ​ដៃ​ទៅ​ក្នុង​ធុង​សំរាម​ជំនួសឱ្យ​ការ​បោក​កម្ទេច។

ចិត្ត​គេក្តៅតែភ្នែក​គេត្រជាក់។

គេងើបមុខ​សម្លឹង​អ្នកគ្រូតូចដែល​ដើរមួយៗ​ចេញ​មក​ជាមួយ​ទឹកមុខ​ស្រគត់ស្រគំ​តែ​បារម្ភខ្វល់ខ្វាយ​។ គេ​មិនយល់ថា​នាង​កំពុង​តប់ប្រមល់​ស្រណោះស្រណោក​ ដែល​ឃ្លាតចេញ​ពីស្រុកភូមិ​មកតែឯង​នោះទេ ​គេបែរជា​យល់ថា​នាង​ស្រងេះស្រងោច​នឹក​ប្រុស​ម្នាក់ដែល​ទើបតែSMSមកនោះ។

គេបែរខ្នង​​ចោលនាង ហើយ​ដើរតម្រង់​ទ្វារ ផ្លូវឡើង​យន្ត​ហោះ​ធ្វើឱ្យស្រី​តូច​ចាប់​អារម្មណ៍​​ប្លែក​នឹង​ឫកពា​សោះ​អង្គើយ​របស់​គេ​។

រហូត​ដល់​ឡើង​មកអង្គុយជិតគ្នា​ហើយ​ គេនៅមិននិយាយអ្វីសូម្បីមួយម៉ាត់​ ឯ​​មុខនាង​ក៏គេ​មិនមើល​។

ស្រី​ស្អាត​លូករក​ទូរសព្ទ​នឹងអាលបិទចោល​ទៅតាម​ការណែនាំ​របស់​បម្រើការ​លើយន្ត​ហោះ​តែនាង​រក​មិនឃើញ​។

«រ៉េណា! ខ្ញុំភ្លេចយកទូរសព្ទមកហើយ!»

គេក្តៅស្លឹកត្រចៀក​ងាកមក​​និយាយ​ឌឺដង៖

«ហើយ​ចង់​ទាក់ទងអាណាទៀត​?!»

នារីហាក់​អៀនខ្មាសចំពោះ​អ្នកដែល​អង្គុយក្បែរ​នោះ​ដែរ ព្រោះ​គេនេះ​ជះ​សម្តីមក​ដូច​គ្មានការអប់រំ ទទឹងទទែង។

នាង​អន់​ចិត្ត​ជាខ្លាំង​ហើយ​លែង​និយាយ​ស្តី​។

នាង​មិនដឹង​ឡើយ​ថា​ការរស់នៅជា​មួយ​គេ​ដ៏គ្រោតគ្រាតនេះ​​នឹងចួបប្រទះ​រឿងអ្វីខ្លះ​ទៀត​នោះទេ​ ដូចនេះ​​មួយចប់តាមផ្លូវ​នាង​រក​សប្បាយ​ចិត្ត​មិនចេញ​​ឡើយ​។

«ឯក​រ៉េណា ខ្ញុំជា​កូនស្រីម្នាក់​ដែល​មិនបានក្រាប​ក្បាលដល់កន្ទេល​​ តែព្រម​កាន់ដៃ​លោក​ឆ្លង​មកឆ្ងាយ​យ៉ាងនេះ​​ គឺ​ផ្ញើជីវិត​របស់ខ្ញុំជាមួយនឹង​លោក!​ កោតតែលោក​និយាយ​ស្តី​គម្រោះគម្រើយ​គ្មាន​ការ​គោរព​គ្នា​ ថែម​ទំាង​​មិនផ្តល់ការស្រលាញ់កក់ក្តៅ​! លោកនេះចំមនុស្ស​កាប់ចាក់​គ្មាន​មនោសញ្ចេតនា​គ្មាន​ការ​យោគយល់អ្វី​ដល់ចិត្តមនុស្សស្រី​ផុតលេខហើយ​!»

បក្សីស្លាបដែក​ព្រលែងខ្លួន​​ឡើងមកលើអាកាស​វេហាចាកចោលដែន​ខេមរា នាំ​ទំាង​ស្រីប្រុស​ទំាងទ្វេដែល​មួយ​ចប់តាមផ្លូវ​​នៅតែ​មិនចេញ​ស្តី​អ្វី​រកគ្នា​សូម្បីបន្តិចណានោះ​។

​      មកដល់​ដែនដី​កោះដ៏​ត្រជាក់​ស្រអាប់ គេ​ដើរ​ញាប់ឆ្មេរ​តម្រង់​​ឡាន​ដែល​កូនចៅគេ​មកចាំទទួល ដោយ​មិនគិត​ខ្វល់​ពីនាង​ដែល​គ្មានអាវ​រងាឱបកាយ​ត្រជាក់ត្រុនៗ​នោះឡើយ​។

ហើយ​​ក៏មិនខ្វល់​ថា នាង​យល់បែបណា​ចំពោះដែន​ដីថ្មីសន្លាងនេះ។

គេមិននិយាយ​មិនស្តី​ធ្វើឱ្យនាង​កាន់តែ​ពិបាកចិត្ត​។

រហូត​ដល់នាង​មកដល់ផ្ទះ​គេ​ហើយ​ចូលដល់​បន្ទប់ទៀត​ ក៏គេបាត់ស្រមោល​មិនឃើញ​បានមកសួរនាំ​អ្វីទំាងអស់។

ស្រីតូច​ពិបាកចិត្ត គេង​លង់លក់ក្នុង​ទុក្ខ​សោក​តែម្នាក់ឯង គ្មានឃើញ​ស្រមោលគេ​អើតមកក្បែរនាង​ឡើយ​។

ពេលនាង​ក្រោកឡើងមក​ មិនដឹងថ្មើរ​ណា​នៅឡើយទេ។ នាង​ឈានទៅបើកបង្អួច​អាកាសធាតុ​ខាង​ក្រៅ​សើមហើយ​រងា​ មេឃា​ងងឹត​ស្លុប​ទំាង​មិនទាន់​យប់​ស្រួលបួល​​។

គេទៅណា​ក៏មិននិយាយ​ប្រាប់​សូម្បីមួយម៉ាត់​ ​គេមិនយល់ទេ ​ថានាងមានតែគេ​ម្នាក់គត់​នៅទីនេះ​​បើគេព្រងើយកន្តើយ​នឹងនាង​ទៀត តើឱ្យនាង​សប្បាយចិត្ត​កើតដែរ?

ស្រីតូច​ក្រោយកទៅរើវ៉ាលិស​ហើយ​យក​កុំព្យូទ័រ​មកប្រើ​។ Wifi នៅទីនេះ​គ្មានPassword ដូច្នេះនាង​ឃើញ​មានសារ​ជាច្រើន​នៅក្នុងប្រអប់​Facebookរបស់នាង​។

សារមួយដែល​នាងមិនចង់បើកមើលទេ តែនាងនៅ​តែ​​ចុចមើលដដែល​នោះ គឺសារ​នាយ​សិទ្ធី។

«វាឱ្យ​គេមកវាយបង​ឡើងទ្រមខ្លួន​អូន​មាន​ដឹងដែរទេ? អូនដាច់ចិត្ត​ទៅ​តាមវា​ទំាងដឹង​ហើយថា​វាមិនស្រលាញ់អូន ​វាធ្វើ​នេះ​ដើម្បីឱ្យបងឈឺចាប់​! វាបោកប្រាស់ឱ្យអូនព្រមទៅ​ដើម្បីបំបែក​បំបាក់ពួកយើង! ពេលអូនទៅ​ដល់អូនគង់​តែដឹងពីចរិតពិតរបស់​វា​! មនុស្សពាល​ដូច​វា​ទៅ​ស្រលាញ់​អ្នកណា​ម្នាក់​ស្មោះនោះ? អ្វីៗក៏ដោយ​ដែល​វា​សន្យា​ ​វានិយាយ​ ជា​ការពោកប្រាស់​ពេល​អូន​បានក្នុង​កណ្តាប់ដៃវាហើយ​គង់តែដឹងទេ​ថា​វាជាមនុស្ស​របៀបណា?!»

នាង​សម្លឹង​រូបភាព​របួស​ជាច្រើន​មាន​ទ្រូង​​ដៃជើង ដែល​សិទ្ធី​ថតផ្ញើមក​ឱ្យមើល​។

ស្រី​តូច​ចុច​បិទ​កុំព្យូទ័រ​នោះ​ចោល​ទំាង​ក្តី​សោក​សៅហ្មង​។

នាងមិនតបអ្វី​ ប៉ុន្តែ​មិន​សប្បាយ​ចិត្ត​នឹង​អាន​អ្វីៗ​ទំាង​នេះ​ទៀត​ទេ។

នាង​ចង់តវ៉ា​ដែរ​ថា​​ អ្វីៗ​ដែល​សិទ្ធី​ទម្លាក់កំហុស​លើ​ឯក​រ៉េណា​ជា​ការ​​មិនពិតទេ ​ប៉ុន្តែ​នាង​គ្មានកម្លាំង​ចិត្ត​ព្រោះ​នាង​​ក៏​សង្ស័យ។ ​​ពីមុន​នាង​យល់ថា​ចំណង​ស្នេហ៍​រវាង​នាង​និង​ឯក​រ៉េណា​គឺជា​ស្នេហា​ពិតៗ អ្វីៗ​គេ​និយាយ​ ហើយ​គឺ​គេ​ទទួលខុសត្រូវ​គេ មិនបាន​បោកប្រាស់​នាង​គ្រាន់​តែ​ដើម្បី​បាន​នាំ​នាង​មក​កាន់​ទីនេះ​ទេ។

នាង​ងើយ​មុខ​សម្លឹង​ពិនិត្យ​​អ្វីៗ​ជុំវិញ​បន្ទប់​នេះ​​ហើយ ​ពេល​នឹក​ឃើញ​ពី​រឿង​អ្វី​មួយ​នាង​ស្ទុះ​រត់​ទៅ​លើក​កាបូប​មក​លា​រក​មើល​ប៉ាស្ព័រ។

ចប់​ហើយ!​ ​លិខិត​ឆ្លងដែន​នាង​ពិតជា​មិន​នៅ​មែន​។

នាង​រក​នឹក​ឡើងវិញ…ពេល​ចេញ​ពី​ផ្ទះ​នា​ងពិត​ជា​បាន​​យក​ទូរសព្ទ​មក​ច្បាស់​ណាស់​​ចុះ​ម៉េច​ក៏​មិន​ឃើញ​។

«ឯករ៉េណា​! លោក​ពិ​តជា​កុហក​បោកប្រាស់ខ្ញុំ ហើយ​យក​ខ្ញុំ​មក​បង្ខាំង​នៅ​ទីនេះ​មែនដែរ​ទេ​មនុស្ស​ចង្រៃ?»

​អ្នកគ្រូ​​ក្រោក​ដើរ​ទៅ​កាន់ទ្វារ​ស្រាប់តែ​ទ្វារ​ជាប់ម៉ឺងពីក្រៅ។

រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១១
មិន​ដឹង​ថា​នាង​អាណិត​ដែល​ខ្ញុំ​ស៊ី​គ្រាប់​សំណរ​ជំនួស​ឱ្យ​​ស្នាម​របួស​លើ​សាច់​ស​ខ្វី​ល្វក់​របស់​នាង ឬ​នាង​គិត​ថា​ បើ​មិនមែន​ខ្ញុំ​ អ្នក​ដែល​ដេក​ពេលនេះ​ច្បាស់​ណាស់​ជា​នាង​ បាន​ជា​នាង​​ព្រម​?​ ប៉ុន្តែ​នាង​ពិត​ជា​ក្រអូប​ពេក​ណាស់​ រហូត​ដល់​បេះដូង​ខ្ញុំ​ទន់ជ្រាយ​។

«ស្អប់​អ្នក​លេង​ធ្វើ​ស្អី​ទៅ​? បងប្រុស​យើង​ក៏​ជា​អ្នក​លេង​ដែរ​!​»

នាង​រុញ​ខ្ញុំ​ចេញ ​តែ​ខ្ញុំ​នៅតែ​ចចេស​ឱប​ចង្កេះ​ដើម្បី​បាន​និយាយ​តិចៗ​ក្បែរ​ត្រចៀក​ទន់​ល្អូក​របស់​នាង​។ ខ្ញុំ​ខ្សឹប​បន្ត៖

«​ពាក្យចាស់​លោក​ថា​ស្អប់​ជំពប់​លើ!​»

នាង​មិន​មាត់​ បាន​ត្រឹម​ដក​ដង្ហើមធំ​ហើយ​និយាយ​បង្វែងដាន​៖

«បង​ឯង​ញ៉ាំ​ទឹក​សិន​បាន​អត់!​»

នាង​រុញ​កែវ​ទឹក​មក​បញ្ចុក​ខ្ញុំ ខ្ញុំ​លេប​​ឡើង​ផ្អែម​ល្ហែម​ដូច​ទឹក​ឃ្មុំ​ខែ​ចេត្រ។ មួយ​គ្រាប់​របស់​បក្ស​ពួក​ពូ​ផៃ​មិ​ន​ដឹង​ថា​ជា​ស៊យ​ឬ​ហេង​នោះ​ទេ ​បើ​វិភាគ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ។

ខ្ញុំ​វាចា​​ទៅ​កាន់​ស្រី​ស្នេហ៍ទាំង​មុខ​នាង​​នៅ​ក្បែរ​ខ្ញុំ​បង្កើយ​៖

«ពីមុន​នោះ​អ្នកណា​បារម្ភ​ភ័យ​​ខ្លាច​បង​ដេក​ពេទ្យ​​ ឥឡូវ​វា​ដេក​ឱ្យ​បាន​មែន​!​»

នាង​ប្រហែល​ជា​នឹកដល់​ពាក្យពេចន៍​​ឌឺ​គ្នា​កាល​ពី​ក្នុង​បារ​ហើយ ​បាន​ជា​នាង​ក្រហម​ថ្ពាល់​ង៉ូវ​ហើយ​រៀបចំ​ទុកដាក់​ចានក្បាន​មិន​ឆ្លើយឆ្លង​នឹង​ខ្ញុំ។

ខ្ញុំ​កើត​ចិត្ត​​នៅ​មិន​សុខ​ពី​ចរិត​ផ្លាស់ប្ដូរ​របស់​ស្រីច្រម៉ក់ ក៏​គំរោះ​ដាក់​នាង​សារជា​ថ្មី៖

«ហើយ​បើ​ឱ្យ​ដឹង​ថា​នៅ​នឹក​អា​សង្សារ​ត្បាញអាយ​នោះ​?…!​»

«ត្បាញ​អាយ​មាន​ន័យ​ថា​ម៉េច?​»

«គឺ​អា​មនុស្ស​យក​ជា​ការ​មិនបាន​ មនុស្ស​បោក!»

«អូយ​ជេរ​គេ​បាន​ច្រើន​យ៉ាង​ម៉េះ​?!» នាង​បន្ទោសខ្ញុំ​ហើយ​មុខ​ក្រញូវ​ពេល​ខ្ញុំ​រំឭក​ពី​ប្រុស​របស់​នាង​។​ប្រការ​នេះ​​ធ្វើឱ្យ​ខ្ញុំ​កាន់​តែ​កើត​ចិត្ត​​ច្រណែន​។

ខ្ញុំមិនដឹង​ថា​ពី​ពេលណាទេ ​ខ្ញុំ​ចាប់​ផ្ដើម​យក​ខ្លួន​ទៅ​ប្រៀបធៀប​នឹង​បុរស​ម្នាក់​ដែល​នាង​ហៅ​ថា​សង្សារ​។

​      សំខាន់​ត្រង់​ថាខ្ញុំ​ស្គាល់​គេ​នោះ​ ហើយ​ខ្ញុំ​ដឹង​ថា​គេ​នោះ​លេង​ល្បិច​ដាក់​ត្រកូល​នេះ ​ចំណែក​នាង​មុខ​ដូចជា​កំពុង​ងប់​ស្រលាញ់​គេ​។

ខ្ញុំ​និយាយ​រ៉ាវ៖

«ហើយ​ប្រុសៗ​ងាប់​អស់​ហើយ បាន​ទៅ​ស្រលាញ់​ម្នាក់​ហ្នឹង?​?!»

«បង​ឯង​ស្គាល់​គាត់​ប៉ុណ្ណា​បាន​មក​ថា​ឱ្យ​គាត់​កប់​ៗ?​»

នាង​ឆ្លើយ​ចប់​​ស្រាប់​តែ​ភ័យ​ខ្ទប់​មាត់​ព្រោះ​ទើប​តែ​នឹក​ឃើញ​ថា​​​ ម៉េច​បាន​ខ្ញុំ​ស្គាល់​ថានាងកំពុង​ទាក់ទង​អ្នកណា​គេ ហើយ​​ខ្លាច​​ខ្ញុំ​យក​រឿង​នេះ​ទៅ​ទូល​ពិត​បងប្រុស​នាង​ហើយ​យ៉ាង ​បាន​ជា​នាង​ងាក​មក​សម្លឹង​ខ្ញុំ​ធ្វើ​មុខ​ស្លូត​ដូច​កូនចៀម​។

ខ្ញុំ​ធ្វើ​មុខ​ក្រញូវ​ប្រចែប្រចណ្ឌ​ហើយ​និយាយ​ទ្រគោះ៖

«ងប់​កន្ទុយ​ក្បិន​មក​ការពារ​វា​?!»

«បង​ឯង​កុំ​ចេះ​តែ​ប៉ិន​ដៀល​គេ​ពេក បង​ជេម​ជា​មនុស្ស​ល្អ​​!»

«ស្អី​គេ​? សិទ្ធី​ហ្នឹង​ឈ្មោះ​ជេម?!»​ ខ្ញុំ​គិត​ម្នាក់ឯង​ស្ងាត់​ៗដោយ​ឆ្ងល់​ក្នុង​ចិត្ត​​ហើយ​សម្លឹង​នាង​ភ្លឹះៗ។

ឃើញ​ខ្ញុំ​នៅ​ស្ងៀម​​គិត​ដល់​រឿង​ដ៏​រញ៉េរញ៉ៃ​នេះ នាង​តាម​សម្លឹង​ខ្ញុំ​ជាប់ ប្រហែលជា​​ភ័យ​ខ្លាចថា​​ខ្ញុំនឹង​​យក​រឿង​ដែល​នាង​ទាក់ទង​សង្សារ​នៅស្រុកខ្មែរ​​ទៅ​ប្រាប់​បងប្រុស​។

​      តែ​ខ្ញុំ​គិត​ពី​រឿង​ផ្សេង​។ ខ្ញុំ​កំពុង​សួរ​ខ្លួន​ឯង​ថា ​តើ​រវាង​ឯក​រ៉េណា​និង​សិទ្ធី ​អ្នកណា​និយាយ​ពិត​អ្នកណា​និយាយ​កុហក?​។

«សូម្បី​បង​ខ្លួន​​ឯង​ក៏​លាក់​គាត់​អ្ហះ​នីណា?!»

ខ្ញុំបន្ទោស​នាង​នៅ​ក្នុង​អន្ទាក់​ដើម្បី​ឱ្យនាង​និយាយ​រឿង​រ៉ាវ​ប្រាប់​តែ​ប៉ុណ្ណោះ​​។

នាង​ងាក​មុខ​ចេញ មិន​ស្ដី ​ខ្ញុំ​ជះ​ទៅ​បន្ថែម​៖

«បង​យើង​ស្រលាញ់​យើង​ខូច​អស់​ហើយ គឺ​បងថ្លៃ​យើង​នោះ! តាម​ការពារ​យើង​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ​! អូហូ ដឹង​ហើយ តាមពិត​បង​ថ្លៃ​យើង​លួច​ទាក់ទង​ធ្វើ​មេ​អណ្តើក​ប្រុស​ម្នាក់​នេះ​ឱ្យ​យើង​មែន​អត់​ទាវ​នីណា? ប្រាប់​មក!»

«កុំ​ទៅ​ដា​វ៉ា​ដល់​បង​នីភា​ គាត់​មិនដែល​ធ្វើអ្វី​លាក់​បង​ឯក​​ប្តី​គាត់​ទេ!!»

«ហេតុ អី​ច្បាស់​ម៉េះ??!»

«មិន​ឃើញ​ពួកគាត់​​ស្រលាញ់​គា្ន​យ៉ាងណា​ទេ?!»

«មិន​ជឿ​ទេ​!»

«គ្មាន​អ្នកណា​អង្វរ​ទេ!»

«ក្រែង​កាល​ប៉ុន្មាន​ថ្ងៃមុន​អូន​ឯង​ស្រែក​ថា​បង​ឯក​ធ្វើ​បាប​អ្នក​បង​នោះ​អី? និយាយ​រឿង​អស់​នោះ​ឱ្យ​ស្ដាប់​សិន​មក​បាន​អត់?!»

«នោះ​ជា​រឿង​ពី​មុន​ទេ ​គឺ​មក​ពី​ប្រចណ្ឌ​​ដឹង​ឬ​នៅ?! ឥ​ឡូវ​គាត់​ត្រូវ​គា្ន​វិញ​អស់ហើយ​ ឮ​អត់?!»

នាង​នៅ​ស្ងៀម​ធ្វើ​កិច្ច​ការរៀបចំ​នេះ​នោះ​បត់​ខោអាវ​ឱ្យ​ខ្ញុំ​ផង​។

ខ្ញុំ​ដឹង​ថា​នាង​មិននិយាយ ​ព្រោះ​កំពុង​ខ្វល់ចិត្ត​ដែល​នាង​កំពុង​ស្រលាញ់​ខ្ញុំ​ហើយ ​តែ​នាង​នៅតែ​ជម្នះ​កុហក​ខ្លួនឯង​ថា​ នាង​នៅ​ស្រលាញ់​សង្សារ​នាង​។

នាង​មិន​ប្រើ​អ្នក​បម្រើ​មក​ធ្វើ​ សុខចិត្ត​មក​ខ្លួន​ឯង​ក៏​ព្រោះ​ចិត្ត​នាង​បាន​ទុក​ខ្ញុំ​ជា​គូអនាគត​ហើយ​​ដែរ​។

…ទោះជាយ៉ាងណាក៏ដោយ នាង​នៅទីនេះ​កំដរ​ខ្ញុំ​ តើ​នាង​ចៀស​ពី​និយាយ​រឿង​ដែល​ខ្ញុំសួរ​កើត​ដែរ….? ល្ងាច​ឡើង​ពេល​នាង​បញ្ចុក​បបរ​ខ្ញុំ ខ្ញុំ​និយាយ​តំអូញ៖

«ចង់​ទៅផ្ទះ​វិញ!»

«ខ្ញុំ​សុំ​ពេទ្យ​ហើយ​! គេ​ថា​មិន​បាន​ទេ​ទាល់តែ​ពីរ​ថ្ងៃ​ទៀត!»

«កុំ​ជឿ​ពួក​ហ្នុង! បង​លែង​អី​ហើយ​!»

«នៅ​ទីនេះ​មិន​ដូច​ស្រុកខ្មែរ​ទេ​បើ​ពេទ្យ​មិន​ឱ្យ​ចេញ​បង​ឯង​កុំសង្ឃឹម​!​ បងឯង​និយាយ​អា​ម៉េច​ក៏​មិន​បាន​ចេញ​ដែរ»

ខ្ញុំ​ធ្វើ​ជា​ខឹងមួម៉ៅ​៖

«ធុញ​ណាស់​វ៉ើយ!»

នាង​មើលមុខ​ខ្ញុំ​ហាក់​អាណិត ខ្ញុំបាន​ចិត្ត​ឱប​ចង្កេះ​នាង​ហើយ​និយាយ​លួង៖

«អត់​ញ៉ាំ​ទេ​! នាំ​បង​ចេញ​ក្រៅ​ដើរលេង​បន្តិច​បាន​អត់?!»

នាង​មិន​ដាច់ចិត្ត​បដិសេធ​ទេ ក៏​គ្រាហ៍​ខ្ញុំ​ទៅ​អង្គុយ​លេង​ក្នុង​សួន​។

ខ្យល់​រងា​តិចៗ​ហើយ ​តែ​នាង​នៅតែ​អង្គុយ​កំដរ​ខ្ញុំ។ ​ខ្ញុំ​តាម​សម្លឹងមុខ​ស្រស់​ស្អាត​របស់​ទាវ​នីណា​ដែល​មើល​ទៅ​ផ្ទុយ​គ្នា​ណាស់​នឹង​​ចរិត​ក្អេងក្អាង​របស់​នាង​កាល​ពី​ថ្ងៃ​ដែល​ខ្ញុំចួប​នាង​ដំបូង​នៅ​ក្នុង​ក្លឹប​។

«បើ​ពេទ្យ​ប្រាប់​​បង​ពិការ​បាក់​ដៃ​ជើង តើ​​នីណា​ព្រម​រៀបការ​ជាមួយ​បង​រាជ​ទៀត​ដែរ?!»

នាង​សម្លឹង​ខ្ញុំ​ដោយ​ស្រពោន​ហើយ​និយាយ​ច្បាស់​ៗ៖

«ទោះ​បង​រាជ​អត់អី ​ក៏​ខ្ញុំ​មិន​រៀប​ការ​ជា​មួយ​បង​រាជ​ដែរ!»

ខ្ញុំ​ភាន់ភាំង​ដែល​នាង​និយាយ​ត្រង់​ៗ​ថ្នាក់​នេះ​។ ពេលខ្ញុំ​សម្លឹង​នាង​ភ្លឹក​ព្រោះ​សឹង​ថា​មិន​ជឿ​ត្រចៀក​ខ្លួនឯង​​នាង​និយាយ​មក​ពន្យល់ ខ្ញុំ​ដោយ​ទទូច៖

«ខ្ញុំ​ជ្រុល​មាន​សង្សារ​ហើយ​ ខ្ញុំជ្រុល​ស្រលាញ់​គេ​ហើយ​​បង​ដឹង​អត់?»

«ជ្រុល​ឱ្យ​ខ្លួន​គេ​ហើយ​មែន​អត់?!» ខ្ញុំ​សួរ​តិចៗ​ហាក់​អស់សង្ឃឹម​ដោយ​មិន​ដឹង​ខ្លួន​។

នាង​ប្រកែកញ៉ាញ៖

«អត់ទេ ​ខ្ញុំ​នឹង​គាត់​មិនទាន់​ដែល​បានចួប​គ្នា​ត​ទល់​ផង​! គាត់​មិនដែល​មក​ហុងកុង​ទេ!»

«កុហក​!!!​ អា​មួយ​នោះ​ជា​មនុស្ស​បោក​ផុត​លេខ!»

ខ្ញុំ​ស្រែក​ដាក់​នាង​។​ តើ​ខ្ញុំ​ខ្លួនឯង​កំពុង​ខឹង​នាយ​សិទ្ធិ​ដែល​លេង​ល្បិច​ពី​លើ​ក្បាល​ខ្ញុំ​ ឬ​ខ្ញុំ​កំពុង​ច្រណែន​គេ​ឱ្យ​ប្រា​កដ?

នាង​នៅ​ស្ងៀម​ភិតភ័យ​តែ​បន្តិច​មក​នាង​ខំ​និយាយ​ទទូច​មក​ទៀត៖

«បើ​បង​រាជ​ស្រលាញ់​ខ្ញុំ​ ទុក​ខ្ញុំ​ជា​ប្អូន…បង​រាជ​ត្រូវ​ជួយ​និយាយ​បង​រ៉េណា​ឱ្យ​ខ្ញុំ​ណ៎ា!»

«អ្នកណា​ទុក​យើង​ជា​ប្អូន​ បើ​ទុក​ជា​ប្អូន​​គេ​ដោះអាវ​យើង​ធ្វើអី​អ្ហះ​?!»

នាង​អង្វរ​ខ្ញុំ​យក​តែ​មែនទែន​៖

«បង​រាជ​ឈប់​រំឭក​រឿង​អស់​នោះ​ទៅ! ខ្ញុំ​លើកទោស​ឱ្យ​បង​! បង​បំភ្លេច​រឿង​នោះ​ចោល​ទៅ!»

«ស្អី​លើក​ទោស​ទៀត?​!»

«មិន​អ៊ីចឹង​ឱ្យ​ធ្វើ​ម៉េច​? មនុស្ស​មាន​សង្សារ​ហើយ​តើ​ឱ្យ​នីណា​ចោល​គេ​ទៅ​ឯណា​ទៅ?!»

ខ្ញុំ​ឆ្លៀត​ពេល​ចូល​សាច់រឿង​ភ្លាម ៖

«ចុះ​ក្រែង​មុន​ពេល​បង​ឯក​បាន​បង​នីភា​មក​នៅ​ជិត ​អ្នកបង​គាត់​មាន​សង្សារ​ផ្សឹង​ដែរ​ទេ​ហ្អី​! បង​រ៉េណា​បង្ខំ​អ្នកបង​យ៉ាងម៉េច​​បានជា​ត្រូវរ៉ូវ​គ្នា​ដល់​សព្វថ្ងៃ​? បង​នឹង​ធ្វើ​តាម​បង​ឯក!»

«មានឯណា​?​ បង​នីភា​មិន​ដែល​មាន​សង្សារ​ទេ!»

ខ្ញុំ​ជ្រួញចិញ្ចើម​ព្រោះ​ទឹកមុខ​នាង​ដូចចាំ​ច្បាស់លាស់​ពេក​។ ខ្ញុំ​ញាក់​ចិញ្ចើម​សួរ​៖

«ប្រាកដ​ហើយ​អ្ហី​កូន​ក្មេង​? ចុះ….អាម្នាក់​ដែល​ថា​បាន​ច្រាន​ប៉ា​នាងធ្លាក់​នៅ​ភ្នំពេញ​នោះ​? ក្រែង​អ្នក​បង​សុខចិត្ត​ការពារ​វា​កុហក​តុលាការ​មែន​អត់?!»

នាង​ជ្រប់…..នាង​ដឹង​រឿង​ហ្នឹង​ច្បាស់​ណាស់ ​គ្រាន់​តែ​នាង​មិន​សម​ថា​ស្គាល់​អា​ម្នាក់​ហ្នឹង​ថា​កំពុង​ជា​សង្សារ​បច្ចុប្បន្ន​របស់​ខ្លួន​គ្រាន់​តែ​ដូរ​ឈ្មោះ​ផ្សេង។

ខ្ញុំ​បន្ថែម​ផ្ទាន់​នាង​៖

«អើ​យើង​កូន​ក្មេង​គ្មាន​ដឹងរឿង​ស្អី​ទេ​ទៅ!»

នាង​តវ៉ា​មួយ​រំពេច៖

«ខ្ញុំ​ដឹង! ​តែ​រឿង​ហ្នឹង​វែងឆ្ងាយ​ណាស់​!….តាមពិត​….តាមពិត អ្នកបងមិនបានមានសង្សារចោល​បង​រ៉េណា​ទេ! កាល​ហ្នុង​អ្នក​បង​ធ្វើ​ដោយ​បង្ខំ​ចិត្ត​ គឺ​គាត់​ការពារម្នាក់​សិទ្ធី​ហ្នឹង​តាម​បណ្តាំ​របស់​លោកប៉ា​ខ្ញុំ​តែប៉ុណ្ណោះ​!»

«ស្អី​គេ?!» ខ្ញុំ​ភ្ញាក់​ពី​ម៉ាត់​នេះ រួច​ចំហ​មាត់​ធ្លុង​ព្រោះ​មិន​យល់​សាច់រឿង​ត្បូង​ជើង​លិច​កើត។

​នាង​មិន​ដឹង​ត្រូវ​លាក់​យ៉ាងម៉េច​ទៀត​ក៏​បង្ហើរ​ប្រាប់​ដំណើរ​ដើម​ទង។

«បង​រាជ​មិន​ដឹង​ទេ​! លោក​ប៉ា​នីណា លួច​មាន​ប្រពន្ធ​ក្រោយ​លួច​លាក់​ហើយ​មាន​កូន​ឥត​ខាន់​ស្លា​​ឈ្មោះ​នាយ​សិទ្ធី! ​គេ​នោះ​ជាកំពូល​មនុស្ស​អាក្រក់​លោភលន់!!»

«ដែល​ជេរ​គេ​នេះ​ ស្គាល់​មុខមាត់​គេ​ឬ​នៅ?!» ខ្ញុំ​ភ្លាត់មាត់​សួរ​ព្រោះ​វិលវល់​ថា​​នាង​ជេរ​គេ​ច្រើន​យ៉ាង​នេះ​​ម៉េច​គេ​បន្លំ​មក​ធ្វើ​ជា​នាយ​ជេម​ហើយ​ទាក់ទង​នាង​បាន?​

«ខ្ញុំ​មិន​ទៅ​ខ្វល់​ចង់​ស្គាល់​មុខ​មនុស្ស​ចង្រៃ​នោះ​ធ្វើអី​ទៅ?  គេ​ឃើញ​បង​រ៉េណា​ស្រលាញ់​បង​នីភា ​គេ​ក៏​រំអុក​លោកប៉ា​ថា គេ​មិន​ត្រូវ​ការ​ទ្រព្យ​អ្វី​ទាំងអស់​ ជា​ថ្នូរ​នឹង​កាល​ដែល​លោកប៉ា​ចាកចោល​គេ​និង​ម្តាយ​គេ គេ​ទាមទារ​ឱ្យ​​លោកប៉ា​បំពេញ​បំណង​គេ​មួយ​​ជាសំណង​ផ្លូវ​ចិត្ត ​គឺ​​ធ្វើម៉េច​ឱ្យ​តែ​បងនីភា​ស្រី​ដែល​កូនដើម​កំពុង​ស្រលាញ់ មក​ព្រម​រៀបការ​ជាមួយ​គេ​! ចំណែក​លោកប៉ា​ហេតុតែ​អាណិត​កូន​ក្រោយ​ដែល​គ្មាន​យក​អ្វី​នោះ​ ក៏​ទៅ​និយាយ​នឹង​​អ្នកបង​នីភា អង្វរ​គាត់​​ឱ្យ​ព្រម​ទទួល​យក​គេ​នោះ​! អ្នកបង​ស្រលាញ់​បងឯក គាត់ចង់​​ឱ្យ​បង​ឯក​បាន​ទ្រព្យ​ទាំងអស់​ ហើយ​ក៏​ជា​សំណូមពរ​លោកប៉ា​ផង ​គាត់​ក៏​ព្រម​ឱ្យ​នាយ​សិទ្ធី​នោះ​បាន​បញ្ឈឺចិត្ត​បង​ឯក​បាន​ជោគជ័យ!»

«បង​ឯក​ដឹង​រឿង​ពិត​ទេ?!»

«ទេ​! គាត់​អត់​ដឹង​ទំាង​អស់​ដឹង​តែ​ថា​បង​នីភា​មាន​ថ្មី!»

«បើ​មែន! នាយ​សិទ្ធី​បាន​ស្រី​ដែល​បង​គេ​ស្រលាញ់​ហើយ​គេ​ចាំបាច់​អី​ច្រាន​សម្លាប់​ឪពុក?»

នាង​បូញ​មាត់​និយាយ​ទំាង​មិន​សប្បាយ​ចិត្ត​៖

«ចំណែក​​ថ្ងៃ​កើត​ហេតុនោះ​ សិទ្ធី​គេ​មិន​រក្សា​សម្ដី​! គេ​បាន​ទៅ​ប្រទាញ​ប្រទង់​ទាមទារ​ឱ្យ​លោកប៉ា​ផ្ដល់​កេរ​ឱ្យ​ទៀត ពេលនោះ​បង​នីភា​ទៅ​ទាន់​ហើយគេ​បាន​ជ្រុល​ដៃច្រាន​លោកប៉ា​ធ្លាក់​ស្លាប់! មុន​ពេល​ដាច់​ខ្យល់​លោកប៉ា​សំណូមពរ​ឱ្យ​បង​នីភា​លាក់​រឿង​នេះ​កុំ​ឱ្យ​គេ​ជាប់គុក​ ហើយ​កុំ​ឱ្យ​បង​រ៉េណា​ដឹង​ព្រោះ​គាត់​នឹង​ធ្វើ​បាប​គេ ​ដូច្នេះ​បង​នីភា​ចាំបាច់​ត្រូវ​គោរព​សន្យា​ជាមួយ​លោកប៉ា ​​គាត់​មិន​ដឹង​ទេ​ថា​​ផ្ទះ​អ្នក​ក្បែរ​ៗ​នោះ​គេ​មាន​កាមេរ៉ា​ថត​បាន​សកម្មភាព​ទាំងអស់!»

«អស់​សំណើច​ណាស់​! បើ​អ៊ីចឹងមែន ​ម៉េច​ក៏​បង​ឯក​មិន​ប្ដឹង​គេ​ជាមួយ​ព័ស្តុតាង​ថ្មី​ទៅ!»

«ព្រោះ​បង​ឯក​នៅ​ស្រលាញ់​អ្នក​បង​! ចង់​យក​រឿង​នេះ​គំរាម​ឱ្យ​អ្នកបង​មក​វិញ​! ព្រោះ​បង​ឯក​និង​អ្នកបង​ទើប​ជា​គូ​ពិត​! ម្នាក់​កូន​ក្រៅ​ខោ​នោះ​ទី​បំផុត​នឹង​គ្មាន​បាន​អ្វី​ទាំងអស់!»

«សិទ្ធិ​ធ្វើ​រឿង​ច្រើន​នេះ​ធ្វើអ្វី? ​ក្រែង​សុទ្ធ​តែ​ជាសាច់ឈាម?!»

«គេ​មិន​បាន​ទុក​ពួក​យើង​​ជា​សាច់ឈាម​ទេ! ចិត្ត​គេ​​ចង់​តែ​ប្រជែង​ជាមួយ​បង​ឯក ​ហើយ​ចង់​​យក​អ្វីៗ​ទាំង​អស់​យក​សូម្បី​តែ​ស្រី​ដែល​គាត់​ស្រលាញ់! ប៉ុន្តែ​ចុងក្រោយ​មនុស្ស​ស្រលាញ់​គ្នា​ គេ​នៅតែ​យល់​ចិត្ត​គ្នា​​ហើយ​គេ​នៅ​តែ​មិន​បែក​គ្នា!»

ទីបំផុត ទាវនីណា​ក៏​ចូល​ក្នុង​ល្បិចខ្ញុំ​ ហើយ​នាង​ព្រមនិយាយ​រឿងរ៉ាវ​អតីត​ទំាង​ឡាយ​ប្រាប់​ខ្ញុំ…គឺ​ភាគ​បន្ត​នៃ​ស្នេហា​ឯករ៉េណា​និង​អ្នកគ្រូ​ភាសា​ចិន​ ចាប់តាំង​ពី​នាង​​ត្រូវ​បង្ខាំង​ក្នុងផ្ទះ​ល្បងធំ​អតីត​សង្សារ….

យល់ចិត្ត​ស្អិត​ជាង​ស្រលាញ់…

…..ឯក​រ៉េណា​វិល​មក​ផ្ទះ​វិញ​យប់ជ្រៅ​ណាស់​ទៅ​ហើយ….គេ​ផឹកស្រា​ស្រវឹង​ជោក ហើយ​មាន​នារី​វ័យ​​ក្មេង​សិច​ស៊ី​ពីរនាក់​គ្រាហ៍​ឡើង​មក​ជាមួយ​។

ដើរកាត់​តាម​បន្ទប់​ដែល​សៅ​នីភា​កំពុង​នៅ​ខាង​ក្នុង គេ​ឈប់​បង្អង់​ហើយ​​រុញ​សង្សារ​ប្រចាំ​ថ្ងៃ​របស់​គេ​ចេញ​​ពី​ដៃ​ ដោយ​ដើរ​ទ្រេតទ្រោត​ទៅ​គោះទ្វារ​។

«….អូ…ភ្លេច! ទ្វារ​ជាប់​សោ​ខាងក្រៅ» គេ​និយាយ​ដោយ​សើច​ក្អាកក្អាយ​ហើយ​រាវ​បើក​គន្លឹះ​សោ។

«បង​ឯង​មាន​បន្ទប់​ឃុំខ្លួន​​ផង?!» នារី​ម្នាក់​ក្នុង​ចំណោម​នាង​ស៊ិច​ស៊ី​ទំាង​ទ្វេ​និយាយ​ឌឺដង​ឱ្យ​បុរស​​សង្ហា​។

«បង​ទុក​ឃុំ​តែ​ស្រីៗ​ទេ!»

គេ​និយាយ​ទាំង​មុខ​ក្រហម​ដោយ​អំណាច​ជាតិ​អាល់កុល​ហើយ​ដៃ​រុញ​ទ្វារ​ឱ្យ​របើក ហើយ​ឈរ​ម្ខាង​​អើត​សម្លឹង​ទៅ​​អ្នកគ្រូ​ដែល​គេ​ធ្លាប់​ស្រលាញ់​។

នីភាអង្គុយ​លើ​គ្រែ​កាន់​ទូរសព្ទ​ជាប់​ណែន​ក្នុង​ដៃ​។​ នាង​​ភ្ញាក់ព្រើត​ពេល​គេ​សម្រុក​បើក​ទ្វារចូល​មក​។ បន្ទាប់​មក​កែវភ្នែក​នាង​បញ្ឈប់​ត្រឹម​រូប​នារី​ស្អាត​ទាំង​ពីរ​ដែល​បង្ហាញ​ខ្លួន​ក្បែរ​គេ។

ទឹកមុខ​គេងងើល​ដៀមដាម​នាង តែ​ក្រសែ​ភ្នែក​ស្លូតបូត​របស់​នាង​ ធ្វើ​ឱ្យ​ចិត្ត​គេ​រយះរយាយ។ ឯករ៉េណា​មិនអាច​សម្លឹង​ទៅ​ទឹកមុខ​ស្អាត​ស្រទន់​នោះ​បាន​ទៀត​ ពិសេស​ទឹកមុខ​ស្ងួតស្ងប់​ដែល​នាង​សម្លឹង​មក​នាយ​មិន​ដាក់​ភ្នែក​​។

ទោះ​ចិត្តជា​អ្នកលេង​​នៅតែ​មាន​បេះដូង​ជា​សុភាពបុរស ចេះ​ស្រលាញ់​ចេះ​តូចចិត្ត​ ហើយ​ចេះ​ច្រណែន។ គេ​មិន​យល់​ពី​ខ្លួនឯង​ដែល​មាន​និស្ស័យ​ស្គាល់​នាង ​បែរ​ជា​ត្រូវ​បាត់បង់នាង​ទៅ​ឱ្យ​មនុស្ស​ម្នាក់​​ផ្សេង​ដែល​គ្រាន់តែ​គេ​នោះ​សុភាព​ជាង​ខ្លួន?

គេ​តាមពិត​​មានចិត្ត​ចង់​សួរនាំ​ដៀមដាម​នាង ​តែ​លុះ​ឃើញនាង​មែនទែន សម្តី​អ្វី​ក៏​និយាយមិនចេញ​បាន​ត្រឹម​ក្តៅ​ចិត្ត ​ដែល​នៅ​សុខៗនាង​បែក​ពី​គេ ​នៅសុខៗនាង​រើស​យកប្រុស​ថ្មីនោះ​ហើយនៅសុខៗ​នាង​សុខចិត្ត​ធ្វើអ្វីៗ​គ្រប់យ៉ាងការពារ​វា​នោះ​ទៀត។

ឯករ៉េណា​​ទាញទ្វារបិទ​មក​វិញគ្រាំ​រង្គើផ្ទះ​ទំាង​មូល​​ហើយ​ដើរទៅរកតុ​បន្តផឹកជាតិអាល់កុល​តាមទម្លាប់​របស់​គេជាមួយ​ស្រីស្អាត​ទំាងទ្វេ​។

ទ្វារ​បន្ទប់​នាងមិនបាន​បិទ​ជិត​​ចាក់សោដូចមុនទេ​។ នាង​គិតថា​គេស្រវឹងហើយ។

យប់ជ្រៅ​ទៅហើយ ​ហើយ​កម្លាំង​ខ្យល់បក់​មកធ្វើឱ្យ​ទ្វារ​បន្ទប់​នីភា​ហើប​បន្តិច​ម្តងៗ។ អ្វីៗ​នៅ​ខាងក្រៅ​ប្រែ​ជា​ស្ងាត់​ជ្រងំ។

នាង​ក្រោក​ដើរ​មក​ក្បែរ​ទ្វារ​សម្លឹង​ចេញ​មក​ក្រៅ។

គ្មាន​អ្នកណា​ទេ នាង​ក៏​មិន​គិត​ថា​ខ្លួនឯង​នៅ​សម្ងំ​ដាច់​ពោះ​ស្លាប់ ឬ​ស្រេកទឹក​ខះក​ស្លាប់​នោះ​ដែរ។

នាង​ដើរ​តម្រង់​មក​ជណ្ដើរ​ប៉ុន្តែ​កន្ទុយ​ភ្នែក​ហាក់​ឃើញ​បន្ទប់​មួយ​នៅ​ខាង​ត្បូង​អាគារ​​ដែល​នៅ​បើកភ្លើង​លឿង​ឆ្អិន​។

ស្រី​តូច​ដើរ​មួយៗ​ឆ្ពោះ​ទៅ​រក​ពន្លឺ​ជាជាង​ប្រថុយ​ចុះ​ទៅ​ខាង​ក្រោម​ដែល​នាង​ដឹង​ថា​ពួក​កង​ការពារ​នៅ​ដេក​យាម​ផ្ទះ​​ពាសពេញ។

មក​ដល់​ពីមុខ​មិនដល់​ចម្ងាយ​ពីរម៉ែត្រ​ក្បែរ​បន្ទប់ដែល​មាន​ពន្លឺ នាង​ឈប់​ដំណើរ​ព្រោះ​តែ​របាំង​កញ្ចក់នៅចំពោះមុខ​នាង​បង្ហាញ​រាងកាយ​ប្រុស​ស្រី​ទំាង​បី​ដេក​ឱប​គ្នា​ច្រងាប់ច្រងិលលើ​សាឡុង​ធំ​មួយ​មិន​ខ្វល់​ទំាង​បិទ​កុង​តាក់ភ្លើង។

រាងកាយ​ស្ទើរ​ពាក់កណ្ដាល​អាក្រាត​របស់​ពួកគេ ​ដែល​គ្រាន់​តែ​គ្រប​ដោយ​ភួយ​មួយ​មិន​ជិត​ជុំ​ធ្វើ​ឱ្យ​នាង​ភ្ញាក់​ដូចគេ​កន្ត្រាក់​ស្រែក​វ៉ាស។

សំឡេង​នាង​មិន​ខ្លាំង​ស្រាប់ហើយ ​វាជា​ធម្មជាតិ​​របស់​នាង​ដែល​​មិន​អាច​ដាស់​មនុស្ស​ពេញផ្ទះ​នេះ​តែ​ក៏​អាច​ដាស់​ឯក​រ៉េណា​និង​ស្រី​ស្នេហ៍​ទាំង​ពីរ​របស់​គេ​។

…..គេ​ងើប​មុខ​សម្លឹង​មក​ភាព​តក់ស្លុត​របស់ស្រីស្អាត​​នឹង​កែវភ្នែក​ខឹង​សម្បា​របស់​នាង​ដែល​មក​ឃើញ​ស្នេហា​អាសអាភាស​នៅ​កណ្ដាល​វាល​នេះ​។​

បបូរមាត់​បុរស​ផុស​ចេញ​នូវ​ស្នាមញញឹម​តបស្នង​នឹង​កំហឹង​ក្នុង​ភ្នែក​នារី​តូច​។

គេ​ញាក់​ចិញ្ចើម​ស្រែក​ហៅ៖

«ម៉េច?​ ខឹង​អត់​មាន​គេ​ហៅ​ឱ្យមក​លេង​ជាមួយ​គ្នា?!»

ស្រីតូច​ចង់​ហោះ​ទៅ​ណា​ឱ្យ​បាត់​ពី​មុខ​​គេ​ទំាង​បី​ភ្លាមៗ ​តែ​នាង​ឈាន​មិន​បាន​ព្រោះ​ភាន់ភាំង​ហើយ​នឹង​ហួសចិត្ត​។

ឃើញ​តូចតន់នាងបាន​​​ត្រឹម​ឈរ​​សម្លឹង​គេ​គ្រលួងៗ​ ឯករ៉េណា​ហាក់បានចិត្តណាស់​គេ​កុហកខ្លួនឯង​ថា​នាង​កំពុង​ច្រណែន​ស្រីពីរនាក់នោះ​ហើយ​ប្រចណ្ឌ​ខ្លួន ​បានជា​បុរស​ធ្វើក្រអឺត​ក្រទមអង្គុយ​ច្រងាង​​បង្ហាញ​កាយ​អាក្រាត​មួយ​កំណាត់លើ​របស់គេ​ហើយ​ស្រែក​សួរ​បន្ថែម៖

«ហើយ​សង្សារយើង​អត់​ធ្លាប់​នាំ​យើងទៅ​លេងស្ថានសួគ៌​ខ្លះទេ? ​បានជា​ទុកឱ្យ​មក​ឈរ ជ្រហម​មើល​អ្នកដទៃ​អត់ឃ្លាន​ម៉េះ?!»

ស្រីក្រមុំ​អង្គ្រឺត​ធ្មេញ ទប់ចិត្ត​មិន​រូច​ក៏​ពោល​រអ៊ូ​​​មាក់ងាយ៖

«មនុស្ស​អត់​កេរ្តិ៍ខ្មាស!»

នាង​បែរក្រោយ​ដើរចេញ ប៉ុន្តែ​ត្រចៀក​ឮ​សូរ​ស្នូរ​ជើង​គេ​ក្រោក​មក​តាម​។

នាង​ស្គាល់កម្លាំង​ជើង​គេ​ច្បាស់​ ប៉ុន្តែ​មិនមែន​នាង​ភ័យ​ខ្លាច​គេ​ទេ​តែ​នាង​​ភ័យ​ព្រោះ​គេ​មិន​មាន​ស្លៀកពាក់​អី្វ​ដណ្តប់​តែ​ភួយ ​ចុះ​បើពេលនេះគេ​ខឹង​ពាក្យដៀលត្មះរបស់នាង ហើយ​ក្រោកមក​ទំាង​អាក្រាត​ននល​ ឱ្យ​នាង​គិត​យ៉ាង​ដូច​ម៉េ្តច​?

នាង​លែងដើរ​ប្រែ​ជារត់​ព្រោះ​ភ័យ​ស្លន់ ​គឺ​​រត់បក​ត្រលប់​ក្រោយមក​រក​បន្ទប់​ដើម​ ហើយ​មិនអាច​ធ្វើអ្វី​បាន​ក្រៅពី​ស្រវា​រុញទ្វារ​បិទ​ទៅវិញ​ជាបន្ទាន់​។

ចង្រៃអីទ្វារ​នេះ​រុញ​យ៉ាងណា​ក៏​មិនអឹប​បិទ​ទៅវិញបាន​​សោះ​ព្រោះ​​បុរស​អាសអាភាសកំពុង​មាន​វត្តមាន​នៅ​ចន្លោះ​ទ្វារ​ដែល​នៅ​សល់ ហើយ​សម្លឹង​មុខ​នាងដោយ​​ក្រអឺតក្រទម។

នាង​តូច​ប្រើ​កម្លាំង​លើស​មុន​​រុញ​ទ្វារ​បិទ​ទៀត​ដោយ​​​ដៃ​ទាំង​ពីរ​របស់​នាង​តែ​ម្តង​ ក៏ប៉ុន្តែ​ដដែល​ជា​ដដែល​​​មិន​អាច​យក​ឈ្នះ​សូម្បី​តែ​ហត្ថា ម្ខាង​របស់​ឯក​រ៉េណា។

ទឹកមុខ​គេ​ព្រហើន​ដូច​រាងកាយ​គេ​​ដែល​ឱប​ប្រលែង​ស្រីៗ​យ៉ាង​​អាសអាភាស​នៅនឹង​មុខនាង​កាល​ពី​មុន​នេះ​។

«ចេញទៅ!!»

នាង​ស្រែក​បណ្តេញ​ដោយ​តក់ក្រហល់​ហើយ​បិទ​ភ្នែក​ទំាង​សង​។

ឯក​រ៉េណា​អស់សំណើច​ដែល​នាង​ដេញ​គេ​ក្នុង​ផ្ទះ​របស់​គេ​ខ្លួនឯង។ គេ​យល់ថា​នាង​ប្រើ​សម្តីកាច​ព្រោះ​ប្រចណ្ឌ​។ គេ​រុញ​មួយ​ប្រឹប​ទៀត​ ទ្វារ​របើក​ចូល​ក្នុង​ តែ​នាង​ទប់​ខ្លួន​បាន​ដែល​មិន​ឱ្យ​ដួលផ្ងារក្រោយ​។

អ្នកគ្រូ​ស្រវា​រត់​ចាកចេញ​ក្រៅ​បន្ទប់​វិញ​​ប៉ុន្តែ​គេ​ចាប់​អ្វី​មិន​ចាប់ ចាប់​ត្រឹម​តែ​ក​ដៃ​នាង​ទាញ​​មកវិញ​គឺ​នាង​ទៅ​ណា​លេង​បាន​ទៅ​ហើយ​។

«លែងដៃ​ខ្ញុំ​ស្រែក​ឥឡូវ!»

«អើ​! មានអី​បើចង់​ខ្មាស​គេ​ជាង​ហ្នឹង​ស្រែក​ឱ្យ​ណាណី​ទៅ! មាន​កម្លាំង​ប៉ុន្មាន​ស្រែក​ឱ្យ​អស់​ប៉ុណ្ណឹង​ទៅ!»

ឈ្ងោក​មក​សម្លឹង​ម្រាម​ដៃ​នាង​ដែល​ខំ​ប្រលេះ​ដៃ​គេ​ចេញពី​ក​ដៃ​ខ្លួន​។ ដៃ​ឯករ៉េណា​ម្ខាង​រុញ​ទ្វារ​ត្រលប់​ទៅ​វិញ​គ្រឹប ហើយ​ចុច​គន្លឹះ​បិទ​ផង។

គេ​លែង​ដៃ​ពី​នាង​ ទុក​ឱ្យ​ស្រីតូចឆ្លេឆ្លា​បែរ​ទៅ​រក​ទ្វារ​រាវរក​គន្លឹះ។

នាង​បិទភ្នែក​ស្វែងរក​គន្លឹះបើក​ចេញ​រហូត​ដល់ពេល​ដៃ​គេទំាងពីរដាក់​មកលើចង្កេះខ្លួន ទើប​នាង​បើកភ្នែកមកវិញ។

ដង្ហើម​ឯករ៉េណា​ហត់​គឃូស​​នៅ​ក្បែរ​ត្រចៀក​ស្រី​តូច​ហើយ​គេ​និយាយ​​បញ្ឈឺ​នាង៖

«ចង់​ដឹង​ថា ​អត់​កេរ្តិ៍ខ្មាស​សប្បាយ​ម៉េច​អត់?!»

គេ​ប្រហែល​នៅ​ស្លៀកខោ​មិនមែនននល​ទេ ​នាង​ទទួល​អារម្មណ​ដោយ​សារ​គេ​ឱបរឹត​​យ៉ាង​ស្អិត​​​ពីក្រោយ​។

ស្រីតូច​ធូរ​ចិត្ត​បន្តិច​ដោយ​នាង​ដក់​ដៃ​ពី​រនុកទ្វារ​មក​ប្រលេះ​ដៃ​គេ​ចេញ​ពី​ចង្កេះ។

​      គេ​មិន​ព្រម​លែង​ក៏​មិន​ព្រម​រង្គើ ហើយ​នៅតែ​និយាយ​ច្រំដែលៗ៖

«ធ្លាប់​ភ្លក់​ពួក​អា​សុភាពបុរស​ហើយ មក​សាក​អា​អត់​កេរ្តិ៍ខ្មាស​ម្ដង​វិញ​មើល៍ ក្រែង​វា​អស្ចារ្យ​ជាង​ណា៎!»

សម្ដី​បងធំ​គ្រោតគ្រាត​តែ​អ៊ីចឹង​ហើយ ​ប៉ុន្តែ​ម្តង​ជា​ពីរដង​​​គេ​ដូច​ជា​ហួសហេតុ​ពេក​ដែល​យល់ថា​នាង​បាន​រំលង​ប្រពៃណី​ជាមួយ​សង្សារ​ថ្មី ទំាងគេ​ដឹងហើយ​ថានាង​ជា​មនុស្ស​បែបណា​។

ស្រីស្ងួន​បែរ​ក្រោយ​សម្លក់​គេ​មុតៗ ឃើញដូច្នេះ​ក៏​គេ​លែងដៃពីចង្កេះ​នាង​តែ​ងើយ​មុខ​ក្រអឺត​​សម្លឹង​មក​នាង​វិញ​មិន​ញិន​ទេ​។

ភាព​ស្រវឹង​របស់គេ​គ្មាន​សល់​ឡើយ បានន័យថា​សុរា​ល្មមៗនៅតែ​មិនអាច​ធ្វើអី​ឯករ៉េណា​បាន​។

នាងមិននិយាយ​ចេញ​ក៏មិនចង់និយាយព្រោះ​គេនេះឈ្លើយ​មើលងាយ​និង​គ្មាន​ភាព​ជាមនុស្ស​សម​នឹង​ឱ្យ​និយាយ​រក​ហេតុផលសោះ​។

ឯ​គេ​សម្លឹង​មក​នាង​​ហាក់ចង់​ប្រាប់​ថា​នាង​ជា​កូនឆ្មា​តូច​ក្នុង​កណ្តាប់ដៃ​គេ​ទៅហើយ​ ឱ្យ​តែគេ​លា​ក្រញាំ​មក​នាង​នឹង​ស្លាប់។

គេ​មិនចង់ធ្វើអីនាង ​ក៏​គ្មាន​ចេតនា​រំលោភ​បំពាន​នាង​ដូចដែល​នាង​គិត ​តែ​គេ​ចូលចិត្ត​ឃើញ​នាង​ដែល​នៅ​ឆ្លេឆ្លា​​ពីមុខ​ចង្កូមគេ​។

មិនដឹងយ៉ាងម៉េច ​ទឹកមុខគេ​ដែល​​មានអំនួត​ធ្វើឱ្យចិត្តនាង​កើតចិត្ត​ចង់​សាសង​សម្តី​ថាឱ្យ​គេវិញ​សមនឹងចិត្ត​ខឹង​ នាងនិយាយ​ជាមួយ​សូរសំឡេង​តូចឆ្មារ​ស៊ិចស៊ីនោះ៖

«ខ្លួន​ជា​មនុស្ស​បែប​ណា​កុំស្មានថាគេ​ផ្សេង​ក៏​ដូច​ខ្លួន!…សុភាពបុរស គេមិនធ្វើបាបមនុស្សស្រី គេមិន​និយាយ​មើលងាយ​មនុស្ស​ស្រី ក៏មិនប៉ះពាល់​មនុស្ស​ស្រី ​ធ្វើបាបមនុស្សស្រី​ដែល​គេ​ស្រលាញ់ដែរ! វា​មិនដូច​ពួកជនពាល​ទេ គឺពួក​ហិង្សា…..»

ឯករ៉េណា​ក្តៅចិត្ត​អ្វីមិនស្មើនឹង​ឮនាង​សសើរ​សត្រូវម្នាក់នោះទេ។ សត្រូវ​សម្លាប់​ឪពុក​និង​សត្រូវ​បេះដូង ​ផ្គូរផ្គងទូទាត់ គឺនៅតែ​ឆេះឆួល​។

សំខាន់​តើ​នាង​នេះអាង​ស្អីមកសរសើរ​វា​នៅ​ក្បែរ​គ្រែ​ទៅ​ហើយ​។

នាយ​លូកដៃទៅក្រោយសក់នាង​ហើយ​ក្របូចភ្នួង​សក់​ដែល​ចង​សមរម្យ​នោះ​ពេញ​ប្រអប់​ដៃ។ នាង​ឈឺ​ស្រែក​អូយ ឯគេ​មិនលែង​បន្ត​រុញមុខនាង​អើត​មក​កៀក​នឹង​បបូរ​មាត់​គេ។

ឯករ៉េណា​មិនបាន​ត្របាក់​លេប​បបូរមាត់​នាង​ដូច​ពី​អតីតកាល​ផ្អែមល្ហែម​នៅឯ​ចម្ការ​មាត់​ព្រែក​ទេ​ប៉ុន្តែ​មាត់​គេ​ដែលនៅកៀកនឹង​នាង​បែរ​ជា​បញ្ចេញ​សម្តី​គ្រោតគ្រាត​៖

«….ហើយ​ចាំ​មើល ពួក​អា​មនុស្ស​ពាល វា​ធ្វើ​ម៉េច​ខ្លះ​ទៅ​ស្រី​មានល្បិច​!»

គេ​រលាស់​ដៃ​ចោល​សំណុំ​សក់​នៅ​ឯ​កញ្ចឹង​ក​នាង​ហើយសម្លក់​នាង​បម្រុង​ចាកចេញ​ពី​បន្ទប់​នេះ នាងស្រែក​ដាក់គេ​ទំាង​រលីងរលោង​៖

«ធ្វើអី​ធ្វើទៅ! ជីវិត​លោក ​រឿង​របស់លោក! ធ្វើអាក្រក់​ឱ្យ​អស់​ចិត្តទៅ! កុំ​ស្មាន​ថា​ខ្ញុំអង្វរ​កុំ​ស្មាន​ថា​ខ្ញុំ​ទៅ​ខ្វល់ជាមួយ….ឯករ៉េណា!»

នាង​យំ​អណ្ដឺតអណ្ដក ​ចិត្តគេ​ធ្លុះធ្លាយ។

ម៉េច​ក៏​ពេល​ខ្លះ នាង​មើល​ទៅ​ហាក់​នៅ​តែ​បារម្ភ នៅតែស្រលាញ់គេ នេះ​​បើតាមពិចារណា​លើ​សម្តី​ប៉ុន្មាន​ម៉ាត់​ចុងក្រោយ ​ចុះមុននេះ​​ហេតុអ្វី​នាង​មើលងាយគេ​ តែងតែ​ប្រៀបធៀបគេ​មិនស្មើ​ទៅ​នឹង​នាយ​សិទ្ធីនោះ។

រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១០
«មិនមែន​អាវ​ខ្ញុំ​ទេ​!» នាង​តម្អូញ តែ​ត្រូវ​ខ្ញុំ​សម្លុត​វិញ​តិចៗ៖

«អាវ​យើង​រហែក​បាត់​ហើយ​! ពាក់​អត់? ចង់​ទៅ​វិញ​ទាំង​អ៊ីចឹង​ក៏​ប្រាប់​មក​?!»

ដៃ​នាង​នៅតែ​ឱប​ខ្ញុំ​ជាប់​ដើម្បី​បិទ​បាំង​ភាព​អាក្រាត​របស់​ខ្លួន​ ​តែ​មុន​នឹង​ក្រោយ​នាង​នៅតែ​ទទួល​អាវ​របស់​ខ្ញុំ​មក​ពាក់។

ខ្ញុំ​ជួយ​ទាញ​នាង​ហើយ​រៀបរយ​ឱ្យ​នាង​ផង។

ខ្ញុំ​គិត​ថា​ចេញ​ទៅ​បើកឡាន ​តែ​វា​ហាក់​ដូចជា​យឺត​ពេល ព្រោះ​លាន់​សន្ធឹក​ឡានជា​ច្រើន​មក​ដល់។

ដៃ​នាង​ហាក់​រញីរញ័រ នាង​ប្រហែល​ជា​ដឹង​ថា​ឡាន​បង​នាង ​ហើយ​នាង​​ប្រហែល​ជា​កំពុង​ភិតភ័យ​ខ្មាស​គេ​ផង​​ដែល​ធ្លាក់​ខ្លួន​មក​ពាក់​អាវ​ខ្ញុំ។

ខ្ញុំ​ងាក​ខ្វាច់​ទៅ​ក្រៅ….ប្រាកដ​ហើយ​គឺ​ឯក​រ៉េណា​មក​ដល់….

ខ្ញុំ​លូកដៃ​ទៅ​រក​គន្លឹះ​ទ្វារ ​ឯ​នាង​លូកដៃ​មក​ចាប់​ប្រអប់​ដៃ​ខ្ញុំ​ឃាត់។

ខ្ញុំ​បែរ​មក​រក​ទាវ​នីណា ​​​នាង​សួរ​ខ្ញុំ​ភ្លាម​៖

«គិត​ម៉េច​ទៅ?!»

ខ្ញុំ​ឃើញ​ភាពព្រួយបារម្ភ​ជា​ទម្ងន់​ក្នុង​កែវភ្នែក​នាង ​ហើយ​យល់​ថា​នាង​កំពុង​ខ្មាស​បង​នាង​និង​ពួក​ដំរី​ទឹក​​។ តែ​ខ្ញុំ​ឌឺ​នាង​ជានិច្ច​៖

«គិត​អី?!»

ខ្ញុំ​សម្លឹង​ភ្នែក​ទាំងសង​របស់​នាងដោយ​ស្រទន់​ព្រោះទន់ចិត្ត ហើយ​អាណិត​លាយ​ស្រណោះ​ចំពោះ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​មុននេះ​បន្តិច​​។

ទាវនីណា​និយាយ​ដោយ​អង្វករ​ហើយ​សម្លឹង​ចំ​ភ្នែក​ខ្ញុំ។ នាង​ដូចជា​ខ្មាស់បងប្រុស​នាង​ជាង​សេចក្តី​ភ័យខ្លាច​​ថា​ បង​នាង​នឹង​សម្លាប់​ពួកយើង។

ពេល​ខ្ញុំ​សួរ​ នាង​ឆ្លេ​ឆ្លា​ទឹកមុខ​ហើយ​និយាយ​យ៉ាង​ញាប់៖

«កុំឱ្យ​គាត់ចូលមក​! កុំឱ្យ​គាត់​ឃើញខ្ញុំ​របៀបនេះ​!»

នាង​គឺ​ខ្មាសអៀន​ ហើយ​​នាងនៅតែជាស្រីខ្មែរ​ពិតៗ​ដូចពាក្យនាង​ដែល​មុននេះ​ក្អេងក្អាង​ថានាង​កំពុង​នៅ​ហុងកុង​នោះ​ទេ​។

នាង​ស្លៀកពាក់​រួចហើយ ​ក៏នៅ​តែទទួល​យកស្ថានភាព​របស់ខ្លួនឯង​មិនបាន​។ ខ្ញុំសម្លឹងនាងពីលើ​ដល់​ក្រោម​ទំាង​​បេះដូង​ក្តៅ​គគុក​ ព្រោះ​វា​នៅ​ផ្ទុក​ពេញ​ដោយអំណាច​ស្នេហា។

ខ្ញុំ​ទប់​ទឹកមុខ​កុំឱ្យ​នាង​ដឹង​ថា​ខ្ញុំ​នេះ​អាណិត​នាង​ហើយ​និយាយ​សោះអង្គើយ៖

«មិន​បាច់​ភ័យ​ទេ!»

ពេលនាង​នៅតែ​សម្លឹង​មកខ្ញុំ​ម៉ក់ៗ​ហាក់​នាង​កំពុង​ទទូច​ចំ​មក​ចាំ​ចម្លើយ​ខ្ញុំ​មិច​ភ្នែកម្តង​ទៀត​ស៊ីញ៉ូកុំ​ឱ្យ​នាង​ភ័យ​។

តែ….នាង​នៅតែ​ភ័យ​ដោយ​​រេ​ភ្នែក​ចេញ​ពីខ្ញុំ សម្លឹង​ទៅ​ពី​ក្រោយ​ខ្នង​ខ្ញុំ គឺ​តាម​​កញ្ចក់ឡាន​។

ខ្ញុំ​ងាក​យឺត​សម្លឹង​​ទៅ​ក្រោយ​​ដែរ​ គឺ​ឯក​រ៉េណា​ដើរ​មក​មាំៗ…

ខ្ញុំ​រុញ​ដៃ​បើកទ្វារ​ហើយ​ដើរ​ចេញ​ទៅ។

​ចិត្ត​ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា ​រាងកាយ​ខ្ញុំ​អាច​បិទបាំង​​រូបភាព​នាង​តូច ច្រម៉ក់​ដែល​អង្គុយ​ច្រងក់​នោះ​បាន​ទោះ​បី​ឯក​រ៉េណា​ចេះ​តែ​សម្លឹង​ហួស​ទៅ​កាន់​ក្រោយ​ខ្នង​ខ្ញុំ។

«បង​ឯក!»

ខ្ញុំ​ហៅ​គេ​ដោយ​គួរសម​តែ​គេ​មិន​ចាប់អារម្មណ៍​នឹង​ខ្ញុំ​ទេ ព្រោះ​ចិត្ត​គេ​គឺ​អន្ទះសា​រឿង​ទាវ​នីណា។

គេ​ដើរ​ផុត​ពី​ខ្ញុំ​ហើយ ដូច្នេះខ្ញុំមាន​តែថយក្រោយទៀត​ដើម្បីរារាំ​ងផ្លូវ​គេ​។

ឯករ៉េណា​ឈប់​ជើង​ហើយ​សម្លឹង​ខ្ញុំពីលើ​ដល់​ក្រោម ទឹកមុខ​គេ​គឺសង្ស័យ ​ហើយ​ភ្នែកគេរេមក​ឈប់ត្រង់​កំភួន​ដៃខ្ញុំដែល​នៅហូរឈាម​​រិចៗ​ច្រើនកន្លែង​ដោយ​ត្រូវ​នឹង​ក្រចក​ស្រីឆ្នាស។

គេ​រិះគិត​ជាមួយគ្រាប់ភ្នែក​បែប​យល់ការណ៍​ ​ហើយ​លូកដៃរុញ​ខ្ញុំទៅ​ម្ខាង​ប្រុង​​ចូល​ទៅ​ក្បែរឡាន ប៉ុន្តែ​ខ្ញុំ ប្រទាញ​ដៃ​គេ​មក​វិញ​​។

ដោយ​មុននេះ​ទប់កំហឹង​គ្រប់គ្រាន់​ហើយ ឯករ៉េណា​ងើបមុខមក​សម្លក់​ខ្ញុំ ហើយ​សម្លឹងមក​សរសៃ​សក់​ប្អូនស្រី​គេ​ដែល​វែងអន្លាយ​នៅ​ជាប់​លើ​បបូរ​មាត់​ខ្ញុំ ហើយ​ប៉ើង​ទៅមក​តាម​កម្លាំង​ខ្យល់បក់​។ គេ​ខាំមាត់​និយាយ​ញ៉ុលៗ៖

«អ្ហែង​ជឿថា​អញឱ្យអ្ហែង​មួយ​គ្រាប់សំណួរ​ដេកចោល​ឆ្អឹង​នៅហ្នឹងអត់អារាជ?»

ខ្ញុំមិនឆ្លើយតប​នឹងសំណួរ​ទោសៈ​របស់គេ​ទេ​ ប៉ុន្តែ​ខ្ញុំនិយាយប្រាប់ខ្សឹបៗ៖

«នីណាមិនចង់ឱ្យបងឯងទៅឃើញគេទេ!»

ឯករ៉េណា​ទប់ជើង ​ប្រហែលគេ​គិតថា​ប្អូនស្រីគេដេក​គ្មានអាវ​ឬយ៉ាងណា ​បានជា​ភ្នែកគេ​កាន់តែ​ក្រហមដូច​ងងើកភ្លើង​ ហើយ​សម្លក់ខ្ញុំព្រឹមៗ។

ខ្ញុំនិយាយបន្ថឺ​ម​៖

«គេ​គ្មានអីទំាងអស់​!​ យើងទៅដល់ផ្ទះ​ពូផៃ​ចំពេល​មានគេ​សម្លាប់​គាត់​ បានជា​នីណាំភ័យ​ស្រែករក​បងឯក​!»

នៅតែ​មិនអាច​បន្លប់ចិត្ត​គេបាន​ទេ គេស្រែកគំហកដាក់ខ្ញុំ៖

«ចុះ​អ្ហែង​ធ្វើ​ស្អី​វា?!»

«គ្មាន​អី​ទេ! បន្លែង​គ្នា​!»

«បន្លែង​គ្នា​ធុន​ស្អី​អ្ហែង?!»

គេ​សម្លឹងមកដៃជើងខ្ញុំ​និងខោអាវខ្ញុំដែលទក់ទី​។

ខ្ញុំឆ្លើយតប​ភា្លមៗព្រោះ​ពួកដីរីទឹកនាំគ្នាដើរមក​ព្រោះតែពួកវាឮបង​ធំស្រែក៖

«នីណា​អុកឡុក​បើកឡាន​ក្រឡុក​ខ្ញុំពេលដៃខ្ញុំជាប់ចំណង ខ្ញុំគ្រឺតពេកបាន​ជា…….បងឯក​កុំឱ្យ​ពួកវា​ចូលមក ពួកអាដំរីទឹក​ណា ព្រោះ​នីណា​កំពុង​ពាក់អាវ​ខ្ញុំ!»

ឯករ៉េណា​នៅតែ​ខឹង ព្រោះកណ្តាប់​ដៃ​នៅតែក្តាប់​ តែខ្ញុំខំ​ពន្យល់​ទៅកាន់ទឹកមុខ​ទោសៈ​របស់គេ៖

«ខ្ញុំស្រលាញ់វា​ណាស់ ទាវនីណា បងឯងដឹងហើយ​!​ មុនក្រោយ​គង់តែ…..!»

គេស្រែកកាត់ខ្ញុំ៖

«ឡើង​បើក​​ឡាន​ទៅ!»

គេ​ហាក់​មិន​ចង់​ឱ្យ​ពួក​កូន​ចៅ​ឃើញ​ប្អូន​គេ​អ៊ីចឹង​ដែរ​ បាន​ជា​គេ​ដើរ​ទៅ​រក​ឡាន​ខ្ញុំ​ហើយ​ចូល​អង្គុយ​ផ្លុក​​ទុក​ឱ្យ​ខ្ញុំ​​ជា​អ្នក​បើកបរ​ម្ដង។

សម្លឹង​តាម​កញ្ចក់ ខ្ញុំ​ឃើញ​ទាវ​នីណា​នៅ​ធ្វើ​មុខ​អេះ​ម៉េះ​ដែល​បងប្រុស​នាង​ចូល​មក​អង្គុយ​ដែរ​តែ​មិន​ងាក​ទៅ​មើល​នាង​សូម្បីតែ​បន្តិច​។

ខ្ញុំ​មិច​ភ្នែក​ស៊ីញ៉ូ​នាង​សា​ជា​ថ្មី នាង​ងាក​មុខ​ចេញ​ទាំង​សម្លក់ ខ្ញុំ​ប៉ុន្តែ​​ហាក់​ស្វែង​យល់​ថា មាន​អត្ថន័យ​ស្នេហា​​នៅក្នុង​ការ​សម្លក់​នោះ​។ នាង​តូច​ជាប់ចិត្ត​និង​ការ​ថើបរបស់ខ្ញុំ​? ឬ​មួយ​នាងអៀន​ខ្ញុំ​ចាប់​តាំង​ពី​មានរឿង​ជាមួយគ្នា​? ​បើ​មិនមែន​បងនាងមកដល់ នាង​ប្រាកដ​ជា​ចប់​របស់ខ្ញុំ​បាត់​ទៅហើយ​។ តែ​យ៉ាង​ហោច​​ណាស់​ក៏​ខ្ញុំ​អាច​ដឹងបាន​ត្រឹម​ថ្ងៃនេះ​ដែរ​ថា ស្រីហក់លោត​ម្នាក់នេះ​មិនដែលមាន​ប្រុសៗ​ប៉ះ​ខ្លួនទេ​ពីមុនមក​។

«នាំគ្នា​ទៅ​ផ្ទះ​ពូ​ផៃធ្វើអី​នីណា?!

បង​នាង​សួរ​សម្លុត​ នាង​កាន់តែ​មិន​ដឹង​ធ្វើ ម៉េច​ក៏​រកលេស​និយាយ​កុហក៖

«មានឯណា…..គឺ….គេ​ម្នាក់​នេះ​ទេ​នាំ​ខ្ញុំទៅ!»

ខ្ញុំមិនដែល​ស្គាល់​ហុងកុងទេ ​ក៏មិនដែល​ស្គាល់​ពូផៃណាដែរ ឯករ៉េណា​ដឹងហើយ​បានជា​ពេលគេ​សម្លឹង​មកខ្ញុំ ខ្ញុំគ្រញែងសា្ម​មិននិយាយស្តី​ ទុកឱ្យគេពិចារណាខ្លួនឯង​ចុះ ហើយ​គេ​ក៏​ដឹង​ដែរ​ថា​ប្អូនស្រី​គេ​ខូច​កម្រិត​ណា? ​នាង​ចង់​បញ្ចូន​ខ្ញុំ​ឱ្យ​ចេញពី​ហុងកុង​ព្រោះ​ចង់​គេច​មិន​រៀបការ​នឹង​ខ្ញុំ។

ឯក​រ៉េណាដក​ដង្ហើមឃូរ​លែង​មាត់ក ខ្ញុំ​និយាយ​បន្ថែម​ឱ្យ​គេ​យល់​សាច់​រឿង​ដើម្បី​ត្រៀម​ខ្លួន​មុន៖

«ពេល​បី​នាក់​ខ្ញុំ​ទៅ​ដល់ តា​ចិន​នោះ​ត្រូវ​គេ​សម្លាប់​ទុក​លើ​មែក​ឈើ​បាត់​ទៅ​ហើយ​!»

ឯករ៉េណា​បើកភ្នែក​មូល​ក្លុំ។

«មាន​អាណា​ឃើញ​ពួក​អ្ហែង​អត់​?!»

«មាន​! គឺ​ពួក​ឃាតករសម្លាប់​តា​ចិន​នោះ! ពួក​វា​នៅ​ទីនោះ​នៅឡើយ​!»

«ហើយ​ម៉េច​បាន​វា​ឱ្យ​ពួក​ឯង​រួច​ខ្លួន!»

«វា​ប្រហែល​ជា​ខ្លាច​បង​ឯង!»

ឯក​រ៉េណា​មិន​មាត់​មិន​ក​នៅ​ត្រិះរិះ​ពិចារណា​។

មួយ​សន្ទុះ​ក្រោយ​មុន​​ពេល​ឡាន​បរ​ចូល​ផ្ទះ គេ​និយាយ​រឿង​ថ្មី៖

«ត្រៀម​ខ្លួន​ទៅ​! ឈប់​ដើរ​ទាត់​ខ្យល់​! មាន​កន្លែង​ធ្វើការ​សម្រាប់​ឯង​ហើយ​!»

លង់​ស្នេហ៍​ស្រី​ឆ្នាស​​មុន​បញ្ចប់​​បេសកកម្ម

​…..ពេញ​មួយ​ល្ងាច​នេះ​ ខ្ញុំនឹក​ដល់​ដើម​ទ្រូង​ស្រី​ឆ្នាស​ដែល​បាន​បបោសអង្អែល​ពេញ​ដៃ​ហើយ​នឹកដល់​ទឹកភ្នែក​នាង​។

ស្រី​តូច​នេះ​ពិត​ជា​មាន​សង្សារ?

​      ខ្ញុំ​នឹក​ដល់​រូបថត​នៅ​អេក្រង់​នាង​ដែល​ខ្ញុំ​បាន​ឃើញ​ដោយ​ចៃដន្យ​គឺ​ស្រដៀងគ្នា​នឹង​សុភាពបុរស​សិទ្ធី​ខ្លាំង​ណាស់?

ខ្ញុំ​នៅ​មិន​សុខ​ទេ​ខ្ញុំ​ឈែត​ទៅ​អ្នក​ដែល​ជួល​ខ្ញុំ​មក ….

«ឯក​រ៉េណា​ប្រាប់​ថា​ជិត​នាំ​ខ្ញុំ​ទៅ​ក្រុមហ៊ុន​គេ​ហើយ​!»

«ល្អ​ខ្លាំង​ណាស់! ពេល​គេ​ទុកចិត្ត​ ឯង​អាច​នឹង​លួច​បណ្ដាំ​មរតក​នោះ​មក​បាន​ហើយ​!»

​«​ឯង​ឱ្យ​ខ្ញុំមក​ស៊ើប​រក​សង្សារ​ឯង​សៅ​នីភា​ឬ​មក​រក​បណ្ដាំ​មរតក​​នោះ​?​»

«ឯង​ដឹង​ហើយ​តើ! បើ​ខ្ញុំ​បាន​របស់​នោះ​ ​ទើប​អា​ច​ដកហូត​​យកទ្រព្យសម្បត្តិ​ទាំងអស់​របស់​ប៉ា​ខ្ញុំ​មកវិញ​បាន!​ ហើយ​ពេល​ឯករ៉េណា​អស់​អ្វីៗ វា​នឹង​គ្មានអំណាចអី​បង្ខំ​នីភា​បាន​ទៀតទេ!»

ប៉ុន្តែប្រសិនបើប្រុសម្នាក់​ក្នុង​អេក្រង់របស់​ទាវ​នីណា​ដែលខ្ញុំឃើញ​នោះជា​នាយ​សិទ្ធី​ម្នាក់នេះ ​ខ្ញុំដឹង​ថា​អ្វីៗ​មិនងាយ​ស្រួល​ដូចដែល​ខ្ញុំ​ធ្លាប់​គិតនោះទេ​។

នាយនេះ​កើត​អីបានជា​ប្រើខ្ញុំចូល​មក​ទីនេះ​ប្រាប់​ថា​ ឯករ៉េណា​បង្ខំ​សៅនីភា​​​តែ​មើល​ទៅ​គេ​ទាំងពីរ​ស្រលាញ់​គ្នា​សឹង​អី?

​ចុះ​គេ​ប្រើ​ខ្ញុំ​មក​ទីនេះ​ហើយ​ ចំា​បាច់​អី​ទៅ​ធ្វើជា​សង្សារ​​នីណា​មួយ​ជាន់​ទៀត​?

ដើម្បី​ឱ្យ​បាន​ច្បាស់​ ខ្ញុំ​ត្រូវ​ការ​ដឹង​ថា​ប្រុស​ដែល​​ខ្ញុំ​ឃើញ​​នៅ​លើ​អេក្រង់​ទូរសព្ទ​នោះជា​គេ​ពិត​ឬ​មិន​ពិត​ ឬ​គ្រាន់​តែ​ជា​មនុស្ស​ស្រដៀង​គ្នា?

ខ្ញុំ​បញ្ចប់​ការ​ឈែត​៖

«បាន! សង្ឃឹម​ខ្ញុំ​អាច​រក​ឃើញ​របស់​នោះ​លឿន!»

ខ្ញុំ​បិទ​ការសន្ទនា​ហើយ​ចេញ​ពី​បន្ទប់​។

គោលដៅ​ខ្ញុំគឺ​ទៅ​រក​ទាវ​នីណា​ ហើយ​ខ្ញុំ​ឮ​សំឡេង​នាង​ជជែក​ជាមួយ​អ្នកបម្រើ​នៅ​ជាន់​ខាង​ក្រោម​។ នាង​អត់​បាយ​ពេញ​មួយ​ថ្ងៃ​ គឺ​គេច​ពីមុខ​ខ្ញុំ​ ប្រហែល​ពេលនេះចុះ​ទៅ​រក​អី​ញ៉ាំ​ក៏​​មិន​ដឹង​។

ខ្ញុំ​ចុះ​ទៅដល់​លើកដៃ​​ស៊ីញ៉ូ​ពួក​អ្នកបម្រើ​ចេញទៅ​អស់​ សល់​តែ​ទាវ​នីណា​ឈរ​ចិត​ផ្លែ​ឈើ​ម្នាក់​ឯង​បែរ​មុខ​ទៅ​រក​បង្អួច។

នាង​បង្អង់​ដៃ​ពេល​ឃើញ​រូប​ខ្ញុំ​តាម​កញ្ចក់​។

ខ្ញុំ​ឌឺ​នាង​បន្ទាន់៖

«ចិត​ផ្លែឈើ​ផ្ទាល់​ដៃ​ ធ្វើ​ឱ្យ​ប្ដី​ហូប​ហ្មែន​?»

នាង​មិន​ឆ្លើយ​គិត​ពី​ឈ្ងោក​មុខ​បង្ហើយ​ការងារ​….ខ្ញុំ​ដើរ​ចូល​ទៅ ….ស្រាប់​តែ​នាង​និយាយ​រ៉ាវ​៖

«កាំបិត​មុត​ណាស់​ណា៎!»

ខ្ញុំ​ញញឹម​ពេល​នាង​​សម្លឹង​មក​ខ្ញុំ​តាម​​កញ្ចក់ ៖

«ហើយ​ចង់​ចាក់​ត្រង់​ណា​អ្ហះ?!»

នាង​បែរ​មក​វិញ​ពន្លែង​អ្វីៗ​ចោល​ទាំងអស់ ​ហើយ​ទ្រគោះ​ដាក់​ខ្ញុំ៖

«លែង​ចង់​ញ៉ាំហើយ ឃើញ​មុខ​មនុស្ស​ក៏​ឆ្អែត!»

នាង​រក​ដើរ​ទៅ​រក ទ្វារ​ដូច្នេះ​ខ្ញុំ​ស្ទុះ​ទៅ​បិទ​វិញ​គ្រឹប​។​

ឯករ៉េណា​មិននៅផ្ទះទេ ​គេ​នាំ​ស្រី​បណ្តូលចិត្ត​ចេញ​ទៅ​ដើរ​លេង​តាំង​ពីល្ងាច​។​ នាងតូច​នេះ​បើឆ្លាត​គួរតែ​ដឹងដែរ​ថា ​ទោះប​ងប្រុស​គេ​នៅ​ក៏​គេ មិន​ត្រូវ​សម្តី​ធំ​មកកាន់​ខ្ញុំដែរ​។

«ឆាប់​ឆ្អែត​ម៉េះ​អ្ហះ? មិនទាន់​បាន​អី​ផង?!»

នាង​បូញ​មាត់​សម្លក់ខ្ញុំ​ហាក់ចង់ប្រាប់​ថា​នាង​គ្មាន​ស្រណោះ​រឿងកាល​ពី​​ក្នុងឡាន​នោះទេ​។ ទាវនីណា​​ធ្វើអ៊ីចឹង ​ខ្ញុំរឹតតែឆេវ កើត​ចិត្ត​មានៈ ចង់រំឭក​ឱ្យនាង​នឹកឃើញមក​វិញ​។

«ឈប់​មក​រញ៉េរញ៉ៃ​ក្បែរខ្ញុំ​ទៅ​ឮអត់? ផ្លូវដើរ​​មាន​ច្រើនណាស់ ​ផ្ទះ​ក៏​ធំ ដើរវាងៗ​គ្នា​ទៅឮ​ដែរអត់?!»

«អត់​ចង់!! ចង់មក​ចងកម្មពៀរវេរា ​ចង់​ថើបគ្នា​ឱ្យ​សប្បាយៗ ដូចកាល​ពី​ព្រឹក ម៉េច​វិញ?!»

«មនុស្ស​មាត់​ចង្រៃ ខ្ជិល​និយាយជា​មួយ​ណាស់!»

នាង​រក​ដើរគេច​ចេញ ស្រាប់តែ​​ទូរសព្ទ​នាង​រោទ៍។ គឺ​វា​នៅក្បែរ​ទូទឹកកក កៀក​នឹង​ខ្ញុំជាងនាង​​។

ខ្ញុំ​ងាក​ទៅ​មើល​។

រូប​ប្រុស​ម្នាក់​នោះ​លោត​ឡើង​មក​ទៀត​ហើយ​។

ចិត្ត​ខ្ញុំ​រំជើបរំជួល​ រួច​ក៏​​ហើយ​លូកដៃ​ទៅ​លើក​យក​មក​មើល​។

ខ្ញុំថ្លោះ​ទឹក​មុខ….នាង​យល់ថា​ខ្ញុំ​ខឹង​ដែល​នាង​មាន​ប្រុស​ផ្សេង​ តែ​មិនមែន​អ៊ីចឹង​ឯណា ​​តែ​ខ្ញុំ​យល់ថា​នាយ​សិទ្ធី​កំពុង​លេង​ល្បែង ​អ្វី​ម្យ៉ាង​ជា​លក្ខណៈ​បិទ​ពួន​គួរ​ឱ្យ​គិត​ដែរ​​។

«I love you, I miss you »

គេ​សរសេរ​សារ​របៀប​នេះ​មក?

គេ​ញ៉ែ​នាង​? ទាវ​នីណា​​យក​គេ​នេះ​ជាសង្សារ​? នាង​មិន​អាសូរ​ចិត្ត​បងប្រុស​នាង​ទេ? ហើយ​ចំណែក​នាយ​សិទ្ធី​វិញ​ ​​គេ​បញ្ចូន​ខ្ញុំ​ស៊ើបការណ៍​ប្រថុយ​​ជីវិតមក​នៅក្បែរ​​ឯករ៉េណា​ម៉េចគេមិន​ប្រាប់​​ខ្ញុំ​ផង​ថា​គេ​កំពុង​ទាក់​ទង​ប្អូនស្រី​ឯករ៉េណា?

ខ្ញុំ​ងើប​មុខ​សម្លឹង​នាង​​ហើយ​ធ្វើមុខមាំ​​ ឯនាង​ភ័យ​ឆ្លេឆ្លា​។ ​ខ្ញុំ​ចុច​សារ​ទំាង​អស់​មើល ពិត​ណាស់​គេបាន​ឆ្លើយឆ្លង​គ្នារបៀប​ជាសង្សារ​។

ខ្ញុំ​ដឹង​ថា​នាយ​សិទ្ធី​នេះ​មានរឿង​ជាច្រើន​លាក់បាំង​នឹង​ខ្ញុំ​……ខ្ញុំ​ខាំមាត់​គិត​ជាមួយ​រឿង​ជា​ច្រើន​អន្លើ​ដែល​ចាក់ស្រេះ​ចូល​គ្នា …..នាង​ហាក់​ភ័យ​ពេល​ខ្ញុំ​ងើប​មុខ​សម្លក់​ទៅ ….នាង​ប្រហែល​មិន​ដឹង​ថា​ខ្ញុំ​គិត​ពី​រឿង​ជ្រៅៗ​ទេ​នាង​ស្មាន​ថា​ខ្ញុំ​កំពុង​ប្រចណ្ឌ​។

តើ​សុភាព​បុរស​សិទ្ធី​កំពុង​លេង​ល្បែង​អ្វី?

…..តែ​មិន​អី​ទេ ត្រឹម​តែ​​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ខ្ញុំ​នឹង​អាច​​ដឹង​អស់​រវាង​ការពិត​និង​រឿង​ក្លែង​បន្លំ​។

តែ​មុន​ពេល​ខ្ញុំ​ឡើង ទៅ​ចាត់ការ​ស៊ើប​រឿង​នេះ​ឱ្យ​ល្អិតល្អន់ ​ខ្ញុំ​ត្រូវ​ប្រដៅ​ស្រី​ចិត្ត​ពីរ​នេះ​សិន​ដែរ។

នាង​លប​មើល​មុខ​ខ្ញុំ​ហើយ​ងាក​ទៅវិញ​បាត់​​ហាក់​ភ័យ​ផង​ពិបាកចិត្ត​ផង​ ខ្ញុំ​ក្តាប់​មាត់​បោក​ទូរសព្ទ​នាង​មួយ​ទំហឹង​ទៅលើឥដ្ឋ​ឱ្យ​ខ្ចាយ​ទៅជា​ច្រើន​បំណែក​។

អ្នកដទៃ​អាចគិត​ថាខ្ញុំប្រចណ្ឌ​នាង​ តែ​ខ្ញុំយល់ថា​ខ្ញុំកំពុង​គិត​កាត់ផ្តាច់ការ​ទាក់ទងរបស់នាង​និង​សុភាព​បុរស​នោះ​ឱ្យ​បាន​មួយរយៈ​ទម្រាំ​ខ្ញុំ​ដឹង​ការ​ពិត​ឱ្យ​អស់​។

ស្រីតូច​ទាវនីណា​​លើកដៃ​ខ្ទប់ត្រចៀក​​ហើយ​សសៀរ​រត់​ចេញទៅ​ តែខ្ញុំស្រែក​សន្ធាប់ពី​ក្រោយ ៖

«បើចង់ឱ្យ​រឿង​កាន់តែធំ ប្រឹងទាក់ទង​ទៅរកវា​នោះ​ទៀត​ទៅ​! គង់តែដឹងគ្នាទេ​»

នាង​រត់ចេញ ខ្ញុំ​សញ្ជឹង​បន្តិចក៏រត់​តាម​ពីក្រោយ​។

ប្រសិន​នាង​ខល​ទៅប្រាប់​សង្សារ​នាង​ថា​ខ្ញុំ​ឃើញ​ការសន្ទនា​របស់​ពួកគេ​ហើយ​បោក​ទូរសព្ទ ចោល មិន​ខូចការ​ទៅ​ហើយ​ទេ?

ឃើញ​ខ្ញុំ​តាម​នាង​កាន់​តែ​រត់​លឿន​ទៅលើ តែ​រត់​ឯណា​ឈ្នះខ្ញុំ ខ្ញុំ​ក៏ដេញ​ទាន់ នាង​ក៏ឈប់នៅ​ក្រៅ​បន្ទប់​ហើយ​បែរ​ក្រោយ​ក្រាក​ព្រោះ​មិនចង់​ចូល​ទៅក្នុង​បន្ទប់​តែ​ពីរនាក់​ខ្ញុំ។

«ចង់​ធ្វើអី​ទៀត​ហើយ​?!»

នាង​សួរ​ហាក់​ខឹង​តែ​មិន​ហ៊ាន​ជាមួយខ្ញុំ​ប៉ុន្មានទេ​ ខ្ញុំដឹង​។

ខ្ញុំ​បាន​ចិត្ត​​និយាយ​សម្លុត​​ធ្វើ​ដូច​មែនទែន​៖

«ចង់ប្រដៅ​អា​ពួក​លួច​ស៊ីក្រៅ?!»

«ស៊ី​ក្រៅ​អី?!»

«មាន​ប្តី​ស្អែក​ខានស្អែក​ហើយ​ឆ្លៀត​ណាត់​ប្រុស​ទៀត?!»

«ណាត់​ស្អី​? ​គាត់​មិន​នៅ​ហុងកុង​ទេ ​កុំ​ចេះ​តែ​ស្មាន!»

ឮ​នាង​ហៅ​នាយ​សិទ្ធិ​ពីរោះ​ពេក ខ្ញុំ​ហាក់​ដូច​ចេះ​ច្រណែន​ម៉េច​មិន​ដឹង ខ្ញុំ​ញាក់​ចិញ្ចើម​សង្កត់​ពាក្យ​រាល​ដាល​វែងឆ្ងាយ​៖

«ហើយ​រក​ប្រុស​អី​បាន​ឆ្ងាយ​ម៉េះ?!»

នាង​ហើប​មាត់​ចង់​តប​​វិញ​ព្រោះ​តែ​ខ្ញុំ​និយាយ​ឈ្លើយ​ ប៉ុន្តែ​នាង​​ឃើញ​ផ្ទះ​ស្ងាត់​អ្នកបម្រើ​ គ្មានអ្នកណា​មក​រវល់​ជួយ​ផង នាង​ក៏​សង្កត់ចិត្ត​នៅ​ស្ងៀម​វិញ​ហើយ​​ក្រពាត់ដៃ​បែរ​ខ្នង​។

ស្រមោល​មួយ​នៅ​បង្អួច​បោល​ឆ្វាច​​ប៉ះ​ចុង​កន្ទុយ​ភ្នែក​ខ្ញុំ​ធ្វើឱ្យ​ខ្ញុំ​ងាក​ភ្លែត​ទៅ​ចំ​នឹង​រស្មី​ចាំង​ព្រាក​ពី​កាណុង​ដែក​ថែប​។

គោលដៅ​នៃ​ចុង​កាំភ្លើង​មិនមែន​ខ្ញុំ​ទេ​គឺ​ទាវ​នីណា​។

ខ្ញុំ​ក្រឡាស់​ខ្លួន​ទៅ​ទាញ​នាង​ផ្ដួល​ហើយ​រមៀល​ទាំង​ពីរ​នាក់​តាម​ជណ្ដើរ​ពីលើ​ចុះ​មក​ក្រោម ​ដែល​មុន​នេះ​យើង​ទើប​តែ​​បាន​រត់​ដេញ​គ្នា។

សំណុំគ្រាប់​សំណ​បាចសាច​មក​ប្រាវ​រង្គើ​ផ្ទះ។

តើ​វា​ជា​អ្នកណា​បាន​ជា​លឹប​ល​ចូល​មក​ទីនេះ​បាន​ស្ងាត់​ មិនឱ្យ​មាន​អ្នកការពារ​ណា​ម្នាក់​ដឹង​ទាន់?ប្រាកដ​ជា​ពួកជនពាល​ដែល​ថ្នឹក​ខាង​ផ្លោះ​បង្អួច​ជាង​ខ្ញុំ​ទៅទៀត​​?

វា​ប្រើ​កាំភ្លើង​វែង គ្រាប់​ក៏​ច្រើន។ ខ្ញុំនាំ​នាង​ពួនបានយូរ​ប៉ុណ្ណេះ​ហើយ​អ្វីៗ​​ក្នុង​ផ្ទះ​ក៏​​ត្រូវ​បាញ់រះ​ខ្ទេច​ខ្ជី​ដែរ​ ​ពួក​ដំរីទឹក​ទើប​តែ​រត់​មក​ដល់។

ឆាក​ប្រយុទ្ធ​ចាប់ផ្ដើម​ឡើង​ ហើយ​នាង​នៅ​ជ្រក​ក្រោក​ទ្រូង​ខ្ញុំ​នៅ​ឡើយ​។

​ដៃ​នាង​ត្រជាក់​ដូច​ទឹក​កក​​ថ្ពក់​ម្រាម​ដៃ​ខ្ញុំ​ជាប់ មុន​ពេល​ខ្ញុំដឹង​ថា​ខ្នង​ចាប់ស្ពឹក ​ហើយ​លូក​ដៃ​ទៅ​រក​គោលដៅ​មើល​ដឹង​ថា​ឈាម​ក្រហម​ច្រាល​កំពុង​ហូរ​មក​ដាន​ពាស​ពេញ​​កម្រាលឥដ្ឋ​ដែល​ខ្ញុំពួន​ក្បែរ​នាង​​។

ខ្ញុំ​ត្រូវ​គ្រាប់?

ញើស​ខ្ញុំ​ស្រក់​ជោក​ពេល​ឈាម​កាន់​តែ​ហូរខ្សោះ​។

អ្នកប្រយុទ្ធ​មិនទាន់​ដឹង​ចាញ់​ឈ្នះ​​បញ្ចប់​ទៅ​នៅ​ឡើយ ​ឯ​នាង​ចាប់​ផ្ដើម​ងាក​មក​មើល​ខ្ញុំ​ពេល​ដែល​ម្រាម​ខ្ញុំ​លែង​ថ្ពក់​ម្រាម​នាង​បាន ​ហើយ​វា​របូត​ធ្លាក់។

នាង​ស្រែក​ភ្លាត់​សំឡេង​៖

«​បង​រាជ!?»

ខ្ញុំឃើញ​ត្រឹម​តែ​បបូរមាត់​ញ័រ​ៗ​របស់​នាង​ហើយ​ក៏​បិទភ្នែក​ឱ្យ​ស្រួល​​ខ្លួន​ជាង​នេះ​បន្តិច ​ព្រោះ​ខ្ញុំបើកភ្នែក​លែង​បាន​ទៅហើយ​​…..

….ទម្រាំដឹងខ្លួន​ ខ្ញុំនៅក្នុងមន្ទីរពេទ្យ​….

ខ្ញុំ​បើកភ្នែក​មក​មើល​ឃើញ​មុនគេ​គឺ​ខ្នង​របស់​​ឯក​រ៉េណា​…..

«ដឹង​ខ្លួន​ហើយ​?»

ខ្ញុំ​ច្រត់​ដៃ​ក្រោក​ ឈឺ​ភ្លាត់​មាត់​ស្រែក​អូយ​ ប៉ុន្តែ​នៅតែ​ប្រឹង​​ជា​លើក​ទី​ពីរ​រហូត​ដល់​អង្គុយ​បាន​។ ​ឯក​រ៉េណា​មិនបាន​ខ្វល់​មក​គ្រា​​ខ្ញុំ​ទេ​គេ​និយាយ​ដោយ​ឈរ​នៅ​ទីនោះ​សម្លឹង​មក​​ខ្ញុំ៖

«ម៉េច​ហើយ​ឈឺខ្លាំង​ទេ?!»

ខ្ញុំ​មិនឆ្លើយ​ទេ ​តែ​រេភ្នែក​រក​មើល​ក្រែង​ឃើញ​ប្អូន​ដ៏ស៊ិចស៊ី​របស់​គេ​នៅទីនេះ​​។ មិនដឹងយ៉ាងម៉េច​ទេ​ក្រោក​មក​ភ្លាម​ខ្ញុំក៏​នឹក​គេ​ដំបូង​បំផុត​ហើយ​។

យល់ចិត្ត​មនុស្ស​ប្រុស​ដូច​គ្នា បង​ប្រុស​គេ​ប្រាប់​មក​ខ្ញុំ៖

«នីណា​វា​ចុះ​ទៅទិញ​អីវ៉ាន់ ​មក​វិញ​ឥឡូវ​ហើយ​!»

ខ្ញុំ​រេ​ភ្នែក​ទៅ​សម្លឹង​ជុំវិញ​ខ្លួន​ហើយ​សួរ​តប៖

«ពួកនោះ​ជា​អ្នកណា​​! វាតាមបាញ់នីណាធ្វើស្អី?!»

«កូនចៅ​ពូផៃ​! ទូរសព្ទ​គាត់​និយាយជា​មួយនីណា​ក្រោយ​គេ ពួក​​វា​វាយ​ស្មាន​ថា​នី​ណា​សម្លាប់​គាត់​!»

«ស្រី​ចំកួត​នេះ​ទៅ​សម្លាប់អ្នកណាកើត​?​»

ខ្ញុំរអ៊ូ តែឯករ៉េណា​ឌឺ​ខ្ញុំវិញ​ភ្លែត​ដែរ​​៖

«វា​ប្រហែល​អាច​សម្លាប់​អា​ខ្មែរ​ស្មោះ​ស្នេហ៍​ម្នាក់​ដែល​កំពុង​ដេក​នេះ​បាន!»

គេនិយាយ​ក្នុង​ន័យ​ថា​ខ្ញុំ​ស្រលាញ់​ប្អូន​ពៅ​គេ​ ​មិន​គិត​ជីវិត​ខ្លួន​ហើយ​រង​គ្រាប់​ជំនួស​នាង​?

ល្អ​ហើយដែល​បាន​គេ​គិត​អ៊ីចឹង ​តែ​តាមពិត​ពេលនោះ​ខ្ញុំ​គ្រាន់​តែ​គិត​ថា​ចង់​ជួយ​នាង​មិនមែន​រង​គ្រាប់​ឱ្យ​នាង​ទេ។

​និយាយ​ទៅ​និយាយ​មក វាក៏​​ល្អ​ហើយ​ដែល​​ឯក​រ៉េណា​គិត​អ៊ីចឹង​។

ខ្ញុំ​ញញឹម​ស្រប​ពេល​ដែល​ ទ្វារ​រុញ​ចូល​មក​…..គឺ​ស្រី​ដែល​ខ្ញុំនឹក​។

នាង​មិនសូវ​មើល​ទៅ​ឆ្នាស់ទេ​ព្រោះ​ស្លៀកពាក់​សុភាព​ហើយ​កំពុង​ចោល​ភ្នែក​មើល​មក​ខ្ញុំ​ដូច​ជា​អាណិត​។

ខ្ញុំ​ឈឺ​ស្លេក​ហើយ​នៅ​តែ​ខំ​ឌឺ​នាង​តាម​កែវភ្នែក​ដែល​បាញ់​ទៅ​​។

ខ្ញុំ​ធ្វើ​ដូចជា​ស្រលាញ់​នាង ​ហើយ​ចង់​ឈ្លោះ​គ្នា​​​បន្ត​។

គាប់​ចួន​គិលានុបដ្ឋាយិកា​លើក​អាហារ​ចូល​មក​ដល់។

«ដល​ម៉ោង​អ្នក​ជំងឺ​ហូប​បបរ​ហើយ​សុំ​ចេញ​ទៅ​ក្រៅ​សិន​!»

ឯក​រ៉េណា​ដើរ​ចេញ​ទៅ​ក្រៅ​ ឯ​នីណា​គេ​ហាក់​ដូចជា​រារែក​ដែល​ទើប​តែ​ឡើង​មក​ឃើញ​ខ្ញុំ​ភ្ញាក់​ហើយ​ស្រាប់​តែ​ត្រូវ​ចេញ​ទៅ​វិញ​ភ្លាម​។

​      ខ្ញុំ​ហា​មាត់​​ទាន់​ពេល​នីណា​មិនទាន់​ទៅ​ ​​៖

«គ្រូពេទ្យតូច​ទុក​ហ្នឹង​ហើយ​! បបរ​នេះ​ខ្ញុំ​មាន​គេ​ផ្សេង​ជួយ​បញ្ចុក​ហើយ​!»

ឯករ៉េណា​ដែល​ដើរ​ដល់​ទ្វារ​គេ​ងាក​មក​មើល​ពីរនាក់​ខ្ញុំ​បន្តិច ​ហើយ​ក៏ធ្វើ​ឫក​ពាអត់ខ្ចី​ខ្វល់​ហើយ​ចាកចេញ​។

​ខ្ញុំ​នឹក​ឃើញ​ដល់​រឿង​និទាន​ដែល​គេ​តំណាល​ប្រាប់​ខ្ញុំពី​ស្នេហា​គេ​នឹង​សៅ​នីភា​។

ល្អ​ដែរ​​បើ​ពេលនេះ​​នាង​ច្រម៉ក់​ព្រម​នៅជាមួយខ្ញុំ ខ្ញុំ​ប្រហែលឱកាស​​អាច​​ដឹង​ភាគបន្ត​នៃស្នេហា​របស់​បងធំ​គេគឺមាន​ច្រើន​​។

គិលានុបដ្ឋាយិកា​សម្លឹង​មុខ​នីណា​ឃើញ​នាង​​ធ្វើ​រារែក​មិន​ចង់​ចេញ​ចោល​ខ្ញុំ គេ​យល់ចិត្ត​គិត​ថា​ពួក​យើងជា​គូស្នេហ៍ ​ក៏​ហុច​ថាស​នោះ​ទៅ​ឱ្យ​ស្រី​ច្រម៉ក់​របស់ខ្ញុំ​ហើយ​ផ្តាំ​៖

«នេះ​ថ្នាំ​! បបរ​ហើយ​ពេលណា​ឱ្យ​អ្នកជំងឺ​លេប​ឱ្យ​គ្រប់​ចំនួន​ផង​!»

ទាវនីណា​ងក់ក្បាល​​ឆ្លើយ​យល់ព្រម​ជា​ភាសាចិន​ហើយនៅដំអក់រង់ចាំ​ទាល់តែ​គេ​ចេញ​អស់លែង​មានអ្នកណា​នៅរំខាន​ទៀត​ ទើប​នាង​ដើរយឺតៗ​មក​ទំាង​សម្លក់​ខ្ញុំ។

«សុទ្ធតែ​គ្រូពេទ្យតូច? ចេះ​ចិនច្រើន​ណាស់​ហ្ន៎ ចេះ​និយាយផ្អែមដូច​នំគ្រាប់ឈូក!»

ខ្ញុំញញឹម​សម្លឹង​ដៃ​តូចស្រឡូន​ដែលទ្រថាស​អាហារ​ ហើយតបទៅកាន់គេ៖

«ហើយមិនមែន​មើលទៅ​គេនោះតូច​ច្រប៉ិច​មែនអត់? ​ច្រណែន​គេ​ធ្វើអី?!»

«ខ្ពើមណាស់!»

«ខ្ពើមភាសាចិននិយាយថាម៉េច​??»

នាង​មិនឆ្លើយបែរជា​ហុច​ថាស​មកពីមុខ​ខ្ញុំ​ បន្លប់ខ្ញុំ៖

«ញ៉ាំអត់? ចង់​រស់អត់ ចង់លេប​ថ្នាំ​អត់?!»

ខ្ញុំលើកដៃស្តាំ​ដែល​នៅជាប់ស្បៃរុំព័ទ្ធ​ដល់ខ្នងមកបង្ហាញនាង​ហើយ​និយាយ​ដោយ​សម្លឹង​គល់ក​ស្រី​តូច​និង​អាវចំហគល់​សុដន់​របស់នាង​។

«ចង់រស់​ណាស់ បញ្ចុក​តិច​មក​អូន!»

នាង​នៅរក្សា​មុខខឹង​សម្លក់តែ​មិនសម្លក់ខ្ញុំ​នាង​សម្លក់គ្រែ។

ចិត្តនាង​ទន់ តែខំធ្វើរឹង ​ព្រោះនាង​យល់ថា​ខ្ញុំរង​គ្រាប់​ឱ្យ​នាង​​ដោយចេតនា​ នាង​ដើរមក​​មួយៗ​ហើយ​អង្គុយ​ក្បែរ​ខ្ញុំ។

នាង​ចាប់ផ្ដើម​បញ្ចុក​អាហារ​ឱ្យ​ខ្ញុំ​ហើយ​អង្គុយ​ទល់​មុខ​គ្នា​ដូច​មិន​ដែល​មាន​រឿង​ឈ្លោះ​ពី​មុន​មក​ទាល់តែ​សោះ។​

ខ្ញុំ​បាន​គយគន់​រូបសម្បត្តិ​របស់​នាង​ពេញ​ភ្នែក​ទំាង​សង​។

«បង​ចង់​ឱ្យ​រវាង​យើង​ដូច​អ្នកបង​និង​បង​ឯក!»

ខ្ញុំ​និយាយ​ដោយ​ទឹកមុខ​ព្រឹមៗ​បង្ហាញ​ថា​ស្រលាញ់​នាង​ណាស់។​

នាង​មិន​មើល​មុខ ​ខ្ញុំ​ក៏​មិនមាន​សញ្ញាអ្វី​ជំទាស់ដែរ ​តែនាង​ហាក់​មាន​ទុក្ខព្រួយ។ ទាវនីណា​ប្រហែល​មិនចាប់​អារម្មណ៍​​ទេ​ថា​ នេះ​គ្រាន់តែ​ជាវិធីដែល​ខ្ញុំចង់ដឹង​រឿង​ភាគបន្ត​នៃ​ស្នេហា​​របស់​ឯករ៉េណា​តែ​ប៉ុណ្ណោះ?

ខ្ញុំនិយាយ​បន្ថែម​៖

«មិនដែល​ស្គាល់​គ្នា​សោះចួប​មុខ​ភ្លាម​ទុក​គ្នា​ដូចជាសត្រូវអ្ហះ​?»

នាង​ងើបមុខសម្លឹងខ្ញុំហើយងាកមុខចេញ​លូក​ទៅ​យក​ក្រដាស់​មកហុច​ឱ្យ​ខ្ញុំជូតមាត់។ ខ្ញុំ​មិន​ទទួល នាង​ជ្រួញ​ចិញ្ចើម​ខឹង​តែ​មិន​បង្អង់​ទេ នាង​ជូត​សម្អាត​ឱ្យ​ខ្ញុំ​តែម្តង​។

ពេល​នាង​​លើកកែវ​ទឹក​និង​ថ្នាំ​ឱ្យ​​ខ្ញុំប្រើដៃម្ខាង​ដែល​នៅសល់ចាប់​កដៃនាងជាប់​ហើយ​សម្លុត​តិចៗ៖

«បើ​ថា​ចិត្ត​ទន់​ទេ​ ចាំ​បាច់​អី​ធ្វើ​សម្ដី​រឹង​អ្ហះ​ទាវ នីណា​?»

នាង​លា​បាត​ដៃ​ក្រហម​រលោង​មក​ជា​មួយ​ថ្នាំ​ពីរ​គ្រាប់​ដៃ​ម្ខាង​កាន់​កែវ​ទឹក​ហើយ​ជ្រប់​មុខស្រពោន​។ នាង​មិន​និយាយ​គឺ​ខុស​ពី​ទាវ​នីណា​ដែល​ខ្ញុំ​ស្គាល់។

ខ្ញុំ​ធ្វើ​ជា​កញ្ឆក់​ថ្នាំ​លេប​ក្អឹក​បាត់។

«ហើយ​មិន​លេប​ទឹក​ទេ??!»

នាង​និយាយ​ដោយ​ភ័យ​បើក​ភ្នែក​គ្រលួង​។ ផ្ទៃមុខ​តូច​ច្រឡឹង​​តែ​ស​ស្អាត​​ផូរផង់​។

«ងាប់​ក៏​ងាប់​ទៅ!»

ខ្ញុំ​រអ៊ូ​ផ្គើន តែ​នាង​និយាយ​មក​ទៀត​ផូង៖

«ប្រុស​មាយា​!»

«គឺ​មក​ពី​វា​គ្មាន​ស្រី​ស្រលាញ់!»

«ត្រូវហើយ គ្មាន​ស្រី​ណា​គេ​ស្រលាញ់​ទេ ប្រុស​អ្នក​លេង​នោះ!»

​និយាយ​អ៊ីចឹង​ក៏​ដោយ​នាង​ដាក់​កែវ​ថ្នាំ​មក​ក្នុង​បាត​ដៃ​ខ្ញុំ​ យក​ដៃ​នាង​មក​រុំ​បាត​ដៃ​ខ្ញុំ​ជុំវិញ​កែវ​ហើយ​រុញ​ឱ្យ​ខ្ញុំ​ផឹក​ទឹក ​ខ្ញុំ​មិន​ផឹក ​បែរ​ជា​យកដៃ​ម្ខាង​ដែល​នៅសល់​ពី​រុំ​បង់​​ជាប់​ខ្នង​តែក​តោក​នោះ​ទៅ​ឱប​ចង្កេះ​ទាញ​នាង​មក​កៀក​ខ្លួន​។

ថ្ពាល់​នាង​ប៊ិះ​នឹង​ប៉ះ​​ដល់​ច្រមុះ​ខ្ញុំ​មួយ​សារ​ៗ​ទៅ​ហើយ​ ទាវ​នី​ណា​ខំ​ប្រឹង​រើ​វិញ​ ឯ​ខ្ញុំ​ស្រែក​យ៉ូយ​ព្រោះ​ឈឺ​មុខរបួស​ ដូច្នេះ​នាង​ក៏​បង្អង់។

ស្រី​នេះ​មុខ​ក្រហម​ព្រោះ​ថ្ពាល់​នាង​នៅនឹង​ច្រមុះ​ខ្ញុំ នាង​ឈប់​រើ​ហើយ​ធ្មេច​ភ្នែក​​ទ្រាំ​ឱ្យ​ខ្ញុំ​ថើប​។

រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី៧
ភ្នែក​មមីនិង​ភាព​​ស្ងប់​ស្ងាត់​របស់​ឯក​រ៉េណា ​ឱ្យ​នីភា​ដឹង​ដោយ​ខ្លួនឯង​ថាការ​តវ៉ា​និងហេតុផល​របស់​នាង​មិន​មាន​ប្រសិទ្ធភាព​​នោះ​ឡើយ​។ គេ​ឱន​មក​រក​ក្បាល​​នាង ហើយ​គោលដៅ​គឺ​បបូរមាត់​នាង​។

នាង​មិច​ភ្នែក​ភ័យ​ហើយ​ងាក​គេច  គេ​លែង​ដៃ​នាង​តែ​ចាប់​ស្មា​នាង​វិញ។

«សាក​មើល​ទៅ! មិនដែល​មាន​ស្នេហា​ទេ​មែន​អត់!​»​

គេ​និយាយ​មក​លាន់​ខ្យល់​​ប៉ះ​ថ្ពាល់​នាង ​ព្រោះ​មាត់​គេ​នៅ​បង្កើយ​ពី​មុខ​នាង​។

នារី​តូច​ខំ​គ្រវី​ក្បាល​បដិសេធ​ច្បាស់​ជាង​មុន៖

«អត់ទេ​!​»

ទឹកភ្នែក​នាង​រលីងរលោង តែ​គេ​មើល​មិន​ឃើញ​ទេព្រោះ​​ដៃ​របស់​គេ​ទាំង​ពីរ​ចាប់​ស្មា​នាង​ជាប់​ហើយ​មាត់​គេ​ថើប​យ៉ាង​ស្រទន់​ទៅ​លើ​បបូរមាត់​ដែល​ម្ចាស់​វា​ខំ​គេច​តែ​គេច​ចេញ​មិន​បាន​ឆ្ងាយ​​។

វា​ជា​លើក​ដំបូង​សម្រាប់​តរុណី​កម្សត់​ដែល​មក​ប៉ះ​ព្រាន​ដៃដល់។

ចិត្ត​នាង​ស្លុត ព្រោះ​បបូរមាត់គេ​​ថ្ពក់​ជាប់​ដើម​អណ្ដាត​នាង វា​ប្រៀប​បី​នឹងការ​កាន់កាន់​គ្រប់គ្រង​រាងកាយ​នាង​ទាំង​ស្រុង​ដូច្នោះ​ដែរ។

​      ធម្មតា​នាង​មិនហ៊ាន​លើកដៃ​ប្រឆាំង​ឬ​ប៉ះពាល់​ខ្លួន​គេ​ទេ​​ តែ​ពេល​នេះ​នាង​ខំប្រើ​កម្លាំង​មួយទំហឹង​រុញ​គេ​ថយ ​តែ​គេ​មិន​កម្រើក​បាន​ប៉ុន្មាន​ឡើយ​ព្រោះ​គេ​ត្រៀម​ទប់​នឹង​កម្លាំង​រើ​របស់​នាង​បាន​យ៉ាងល្អ​ទៅ​ហើយ​​​។

មាត់រឹង​រូ​ស​សោះកក្រោះ​​របស់​គេ​​​ហែក​របើក​បបូរមាត់​ញ័រ​ចំប្រប់​និង​ខំ​បិទ​ការពារនោះ​បាន​សម្រេច ធ្វើឱ្យ​ការ​ថើប​ដំបូង​របស់​គេប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧបសគ្គ ។

គេ​មិន​លែង​នាង​ទោះ​បី​នាង​ញ័រ​ខ្លួន ដោយសារ​ប្រព័ន្ធ​​សរសៃ​ប្រសាទ​ទទួល​ឥទ្ធិពល​កាមារម្មណ៍​ប្តូរ​​ពី​ការរុញច្រាន​ទៅជា​ក្រសោប​ស្មា​របស់​គេ។

​      នាង​ពិត​ជា​គ្មាន​លទ្ធភាព​ច្រាន​គេ​ចេញ​ រឹតតែ​គ្មាន​សមត្ថភាព​ប្រឆាំង​នឹង​តម្រូវការ​ធម្មជាតិ​ដែល​រុញ​ច្រាន​ឱ្យនាង​តបស្នង​ភាព​រំជើបរំជួល​ទៅ​កាន់​ចង្វាក់​ដង្ហើម​គេ​វិញ។

​តែយ៉ាងណាក៏ដោយ​នៅ ខណៈ​ពេល​ដែល​គេរំកិល​ដៃ​ពីស្មា​នាង ​ព្រោះ​នាង​លែង​រើ​ហើយ​សសៀរ​មក​ប៉ះ​ចង្កេះ​នឹង​ត្រគាក​នាង នីភា​​ដឹង​ថា​នាង​ត្រូវ​ធ្វើអ្វី​ម្យ៉ាង មុនពេល​ដែល​ក្លាយ​ជាជនរងគ្រោះ​ដូច ស្រី​ដទៃ​ទៀត​ដែល​ត្រូវ​បាន​សង្សារ​ឆក់​យក​ព្រហ្មចារិនី។

«គេ​ធ្វើ​បែបនេះ​ប្រាកដណាស់ គេ​ជា​មនុស្ស​មិនល្អ​ ល្មោភ​កាមតណ្ហា​ គេ​បាន​ខ្លួន​ប្រាណ​យើង​ហើយ​មុខតែ​បោះបង់​យើង​ចោល​! គេ​ជា​ព្រាន​នារី​ច្បាស់​ណាស់​​!»

នាង​រុញ​គេ​ចេញ​សា​ជាថ្មីតែ​គេឱប​បន្តឹង​បន្ថែម​ទៀត​ នាង​រឹត​តែ​ប្រឹង​រុញ​គេ​ចេញ ព្រោះ​និយាយ​មិនបាន​ហើយ​ទឹក​ភ្នែក​ចាប់ផ្ដើម​ស្រក់​ខ្ជោលៗ​ព្រោះ​នាង​ធ្វើ​មិន​បាន​សម្រេច។

​គេ​ហាក់​ចាប់អារម្មណ៍​ដែល​នាង​ស្រែកយំ​ ទោះ​បីជា​វា​មិន​ចេញ​មក​ក្រៅឮៗក៏ដោយ។ បបូរមាត់​ល្បង​ធំ​ពន្លែង​​ចេញពី​អណ្ដាត​ស្រីក្រមុំ​កាលណា ​នាង​និយាយ​អណ្ដឺតអណ្ដក​ភ្លាម​​៖

«​ឈប់​ទៅ! ខ្ញុំ​ភ័យ!»

គេ​ហាក់​មាន​ចលនា​ដង្ហើម​ធម្មតាមិន​ដូច​ថា​កំពុង​មាន​តណ្ហា​ទេ​ ចុះ​ម៉េច​ក៏​ភ្នែក​គេ​ហើយ​និង​​ទឹកមុខ​គេ​អណ្ដែត​អណ្ដូង​ម៉្លេះ?

នីភា​​ដកភ្នែក​ចេញ​វិញ​ហើយ​​ព្យាយាម​បង្វែរ​ក្បាល​​នាង​គេច​ចេញ​​ពី​មុខ​គេ​​ តែ​ឯក​រ៉េណា​ប្រើ​កម្លាំង​ ​ទាញ​បង្វែរ​មុខ​នាង​ត្រលប់​មក​វិញ ធ្វើឱ្យ​​ស្រី​តូច​​លំបាក​ជា​ខ្លាំង​​ក្នុង​ការ​ប្រឆាំង​នឹង​ស្មា​របស់​គេ។ ​នាង​​​វិល​មក​ប្រឈម​នឹង​គេ​វិញ ហើយ​សម្លឹង​ទៅ​ស្មា​គេ​ដែល​​ធំ​ទូលាយ ដែល​កាន់តែ​បង្កើន​ភាព​​ភ័យខ្លាច​ឱ្យ​​នាង​។ បើ​គេ​ពិត​ជា​មនុស្ស​អាក្រក់​នាង​គ្មាន​ផ្លូវ​គេច​ផុត​ឡើយ​។

នាង​លើក​ដៃ​ជូត​ទឹកភ្នែក​ក្រោម​ភាព​ស្រទន់​នៃកែវភ្នែក​ភាគី​ខាងប្រុស​។ គេ​ប្រហែល​អាណិត​នាង​ណាស់​ទើប​របូត​ចេញ​មក​នូវ​វាចា​តិចៗ៖
«គ្មាន​អ្នកណា​គេ​ធ្វើបាប​មនុស្ស​ដែល​គេ​ស្រលាញ់​នោះ​ទេ ក្មេង​ល្ងង់​!»

នាង​ខាំមាត់​តិចៗ​រក្សា​ការ​​នៅ​ស្ងៀមស្ងាត់​ ​ក៏​នៅ​តែ​មិន​ងើយ​មុខ​សម្លឹង​គេ​ផង។ ​ទោះ​យ៉ាង​ណា​ខាង​ប្រុស​ចាប់អារម្មណ៍ថា​​ដៃ​នាង​ដែល​ខ្ញាំ​ស្មា​គេ​ដើម្បី​ច្រាន​ចេញ​នោះ​ហាក់​ខ្សោយ​ជាង​មុន….នាង​ហាក់​ទោរទន់ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​គេ​។
«​បង​ស្រលាញ់​យើង ហើយ​បង​និង​គ្មាន​ថ្ងៃ​ធ្វើបាប​យើង​ទេ នីភា!»

បបូរមាត់​របស់​នាង​ញ័រ​ឡើង​វិញ​ នាង​និយាយ​តប៖

«​អ៊ីចឹង​បង​រ៉េណា​លែង​ខ្ញុំ​សិន​ទៅ!»

គេ​លែង​ស្មា​នាង តែ​ភ្នែក​របស់​គេ​ទំាង​ពីរ​បាន​ចួប​ប្រសព្វ​​គ្នា​នៅក្នុង​អត្ថន័យ​អ្វីមួយ ​លន្លង់លន្លោច​តែ​មាន​តម្លៃ​ដ៏​ពិសិដ្ឋ​​។

នាង​ព្រិច​ភ្នែក​ញាប់ជាងមុន ​មុនពេល​ដាច់ចិត្ត​ស្នើសុំ៖

«ថ្ងៃក្រោយ​បង​រ៉េណា​ឈប់​លេង​ដៃ​ដល់ទៅ​!​»

«យើង​ធំហើយ​ មិនមែន​ក្មេងទេ​! សម័យ​អីហើយ​? ថើបគ្នា​តិចតួច​រលាត់​អី​ខ្លះអ្ហ៎ា?»

​      គេ​និយាយ​រៀប​បន្ទោស​ តែបន្ទោស​ថ្នម​សម្លេង​​ហាក់​ដូចជា​គេ​ស្រលាញ់​នាង​ពេញ​បេះដូង​ទៅ​ហើយ​ ។នាង​អៀន​ឡើង​ងងឹត​មុខ​គ្រាន់​តែ​ឮ​ពាក្យ​ថា​ថើប​ កុំថាឡើយ​នឹក​ឃើញ​ដល់រឿងអម្បាញ់មិញ​ទៀត។ ​នាង​និយាយ​ទំាង​ឈ្ងោក​មុខ៖

«បង​មិន​យល់​ពី​អារម្មណ៍​មនុស្ស​ស្រី​ទេ!»

«មនុស្ស​ស្រី​មនុស្ស​ប្រុស​អីទៅ? មនុស្ស​ដូចតែ​គ្នា! ចាំបាច់​អីកុហក​ចិត្ត​ខ្លួនឯង?»

តើ​នាង​ពិត​ជា​កុហក​ខ្លួន​ឯង​មែន​អត់? នីភា​សាក​សួរ​ចិត្តខ្លួនឯង?​ ហេតុអ្វី​រាងកាយ​របស់​នាង​ញាប់ញ័រ​ខ្លាំង​​​ ម្ល៉េះ​ពេល​ត្រូវ​គេ​ចាប់​ប៉ះ​កាន់?

នាង​និយាយ​តិច៖

«បង​រ៉េណា​កាច​ហើយ​មានៈ ស្រី​ណា​ហ៊ាន​ស្រលាញ់​ទៅ?!»

«ពិតមែន?!»

គេ​សួរ​ផ្ទាន់​ នាង​ក៏​ងាក​មុខ​ចេញ។

គេ​និយាយ​មក​បន្ថែម៖

«ឱ្យ​តែ​មាន​នីភា​ស្រលាញ់​មួយ ចង់​បាន​អី​ទៀត​?​»

«ខ្ញុំ​ក៏​មិន​ស្រលាញ់​បង​ឯង​ដែរ​!​»

រ៉េណា​សើចកក្អាក នាង​សួរ​ដោយ​ក្នាញ់​គេ៖

«បង​ឯង​សើច​ធ្វើអី?!»

«នៅ​យប់​ដែល​អ្នកគ្រូ​ព្រម​ហុចដៃ​មក​ឱ្យ​អា​ម្នាក់​នេះ អ្នកគ្រូ​ចិន​ព្រម​ឆ្លង​ច្រក​គ្រោះថ្នាក់​មក​តាម​អា​ម្នាក់​នេះ វា​ដឹង​រួច​ទៅ​ហើយ​​ថា អ្នកគ្រូ​ជា​ស្រី​ចិត្ត​ងាយ​! ឃើញ​ប្រុស​ស្អាត​ភ្លាម​លួច​ស្រលាញ់​វា​ភ្លែត​!​»

នាង​អៀន​ក្រហម​មុខ​ង៉ូវ។

«បង​ឯង​គិត​តែ​ខ្លួន​ឯង​តាម​ពិត….!»

«តាម​ពិត​អី​ទៅ? អ្ហះ? បើ​មិន​ស្រលាញ់​កូនប្រុស​គេ​ ម៉េច​ប្រថុយ​ជីវិត​មក​តាម​គេ? ម៉េច​ហ៊ាន​ចេញ​មក​ដើរលេង​ជាមួយ​គេ? មិន​ដឹង​គេ​ច្របាច់​ក​ស្លាប់​ទេ?!»

នាង​ហួសចិត្ត​ងើបមុខ​សម្លឹង​គេ​ដែល​និយាយ​ត្រង់​ៗ កំប្លុកកំប្លែង​តែ គិត​អ្វី​ជ្រៅៗ​សូម្បី​តែ​នាង​ក៏​មិន​ដឹង​ដែរ​ថា​ចាប់​ពី​រាត្រី​ដែល​ចួបគ្នា​ដំបូង​នៅ​ដំបូល​ផ្ទះ​​នោះ​គេ​​ដឹង​ថា​នាង​មាន​ចិត្ត​លើ​គេ​ទៅ​ហើយ?

ស្នេហ៍​ប្រែ​ជា​ស្អប់

ខ្ញុំ​សម្លឹង​ទៅផ្ទៃមុខ​ល្បង​ធំ​ឯក​រ៉េណា​ដែល​មិន​សម​ថា​មកជា​តួឯក​មនោសញ្ចេតនា​ក្នុងរឿង​និទាន​ស្នេហ៍​​នេះ​ទាល់តែ​សោះ។​

ប៉ុន្តែ​រហូត​ដល់​ពេលនេះ​កែវភ្នែក​របស់​គេ​នៅតែ​លន្លង់លន្លោច​ពេល​រំលឹក​ពី​ប្រវត្តិ​ស្នេហ៍​ជាមួយ​អ្នកគ្រូ​តូច​។

ខ្ញុំ​មិន​ដឹង​ថា​តើក្នុងការនិទានរបស់គេ​មានចំណុចណាខ្លះ​ពិត​ ចំណុច​ណា​ខ្លះ​កុហក​នោះទេ? ​​ព្រោះ​អ្វី​ដែល​សិទ្ធី​ប្រាប់​ខ្ញុំ​ គឺកាលដែល​អ្នកគ្រូ​នីភា​ព្រម​មកនៅជា​មួយ​ជន​នេះគឺ​​ដោយ​ការ​បង្ខំ​ចិត្ត​តែ​ប៉ុណ្ណោះ។

…..ប៉ុន្តែ​ប្រសិនបើ​អ្វីៗដែល​ឯករ៉េណា​ទើបតែនិយាយនេះ​ជារឿង​ប្រតិដ្ឋ​គេពិតជា​ប៉ិនប្រសប់​និពន្ធ​រឿង​ពេក​ហើយ​។

ខ្ញុំឃើញគេ​លើកស្រាអក ខ្ញុំក៏ធ្វើតាម​ដើម្បីកាត់បន្ថយ​ភាពអន្ទះសារនៃការស្វះស្វែងរកការពិត​ក៏ដូចជា​អាកាសធាតុដ៏​ត្រជាក់។ ប្រសិនឯករ៉េណា​បញ្ឈប់​ការរំឭក​ត្រឹមតែ​ប៉ុណ្ណេះ​ ​តើខ្ញុំ​ទៅ​រកតម្រុយ​នៅ​ឯណាបាន​ទៅ?

ខ្ញុំរេភ្នែក​ដែក​ពេញ​ទៅ​ដោយកលល្បិច រេទៅស្តាំ​នឹកឃើញស្តាំ រេទៅឆ្វេងនឹកឃើញឆ្វេង ​ហើយ​បបូរមាត់ខ្ញុំ​ពិតជារអិលលឿន​ទាន់នឹង​ចិត្ត​។

ខ្ញុំឈ្លេច​សួរយ៉ាងពូកែ​ ស្មើអ្នក​យក​ព័ត៌​មានដែល​​ខូចៗ៖

«ចាប់ពីពេល​នោះមក អ្នកបង​ក៏ព្រមប្រគល់ជីវិត​មកឱ្យ​បងឯក? ហ៊ឹម….ខ្ញុំវិញបើនីណា​ចេះ​គិត​បានល្អៗ​ដូច​អ្នកបង ខ្ញុំ​សប្បាយចិត្ត​ធ្វើអីក៏ធ្វើ​ដែរបង!»

ឯករ៉េណា​ដៀងភ្នែក​សម្លឹង​ខ្ញុំ។​

គេជា​មនុស្យ​ពោរពេញ​ដោយ​ជំនឿចិត្ត ហើយ​ឫកពា​​មនុស្ស​ដែល​មានអំណាច​ចូលចិត្ត​ឱ្យ​គេ​ធ្វើតាម​ខ្លួន​ជាជាង​ឱ្យ​ខ្លួន​ទៅ​ធ្វើតាម​គេ​។

តាមមើល​ចំណុច​ខ្សោយ​របស់គេ ​គឺ​ចូលចិត្ត​ឱ្យ​គេ​បញ្ចោរ​លើកជើង​ ឬមួយ​អ្នកគ្រូ​នីភា​ពិតជា​មនុស្ស​ស្រី​​ដែល​គេ​ស្រលាញ់​បំផុត​ហើយ​ជា​ចំណុច​ខ្សោយ​តែមួយ​គត់​របស់​គេ​?

ខ្ញុំ​ឈ្លេច​បន្ថែម​ភ្លែត​៖

«អ្វីៗវា​មិនមែន​ងាយស្រួល​ដូច​ឯង​គិត​ទេ​​!​»

គេ​និយាយ​ខ្លី​ហើយ​ទឹក​មុខ​ប្រែប្រួល​។ គេ​លេប​កែវ​ទីពីរ​អស់រលីង​ទៀត។ ខ្ញុំ​ចង់​ដឹង​ណាស់​សាច់​រឿង​បន្ត​របស់​គេ ​តែ​ខ្ញុំ​ធ្វើពើ​ជា​និយាយ​ផ្ទុយ​នឹង​ចិត្តខ្លួន​ឯង​​៖

«មេឃ​ត្រជាក់​ណាស់ តោះ​! ខ្ញុំ​ជូន​បង​ឯក​ទៅសម្រាក!»

គេ​សើច​ក្អាកក្អាយ​ហើយ​សម្លឹង​មុខ​ខ្ញុំ​យ៉ាងមុត​។

​      ខ្ញុំ​មិនដឹង​ថា​តើ​គេ​ពេញចិត្ត​ដែល​មាន​ខ្ញុំ​ជា​ប្អូនថ្លៃ​ ឬ​គេចាប់ផ្តើម​សង្ស័យ​បុគ្គលភាព​របស់​ខ្ញុំ​ហើយ​ទេ ?​ ខ្ញុំបុកពោះ​រាល់ពេល​ដែល​ត្រូវ​គេមើលមក​ខ្ញុំ​ចំៗ។

«បើឯង​ចង់​បានប្អូនអញ! កុំ​មកយកចិត្ត​អញ! ឯងគួរតែ​ទៅយកចិត្តវា​វិញទៅ!»

ខ្ញុំ​ញញឹម​ធ្វើដូចមាន​ចិត្តលើ​នីណាណាស់អ៊ីចឹង។ គេនេះនិយាយ​បន្ត​៖

«យើង​ស្គាល់​គេបាន៣ខែ ឱប​រឹតគេ ថើបគេ​ តែ​មិនដែលធ្វើអីលើសពីហ្នឹងទេ​! ទោះបី​សង្សារមុនៗ​មិនដែល​រំលងបានមួយយប់ក៏ដោយ​! យើងដឹងថា​គេជា​ទេពធីតា​ដែល​​ព្រះ​ទម្លាក់​មក​ឱ្យ​ផ្ចាញ់​យើង!»

«បង​ឯក​ជឿលើព្រះ​លើអីដែរ​?​»

គេសើច​ក្អាកក្អាយ​លើកដៃ​ទះស្មា​ខ្ញុំ​ផាច់​ៗ​ ប្រហែល​ពេញចិត្តនឹង​សំណួរ​នេះ។ គេគ្មាន​ចម្លើយ​ទេ តែ​គេ​និយាយប្រាប់​បន្ត​នូវ​សាច់រឿងរបស់គេ​ទៀត។

«ប៉ុន្តែ​មិនយូរ​ប៉ុន្មាន ទេពធីតានោះបាន​ធ្វើឱ្យ​យើងស្អប់គេដល់ឆ្អឹង​!»

ខ្ញុំជ្រួញចិញ្ចើមឆ្ងល់។ គេនិយាយ​ដោយ​ទឹកមុខ​ស្មើមិនដូចជាមាន​កំហឹងខ្លាំង​តែក៏មិន​ដូចជា​សប្បាយចិត្ត​ឡើយ​​៖

«យើងស្អប់គេ ស្អប់​ចង់បំផ្លាញគេ តែ​មិនចង់ឱ្យគេស្លាប់ ​ក៏មិនចង់ឱ្យគេរស់​!​»

«អ្នកបង​ធ្វើអីខុស!?»

«វាមាន​ប្រុសថ្មី​!​» គេឆ្លើយភា្លមទំាង​ខាំធ្មេញ​។

ខ្ញុំ​ច្របូកច្របល់​ចិត្ត ​រឹតតែ​ចង់ដឹង​ដំណើររឿងពិត​ ប៉ុន្តែ​បងធំ​នៅ​ស្ងៀមស្ងាត់​។

ទោះ​បី​ជាឯក​រ៉េណាតឹងតែង ​ខ្ញុំខំសម្រួលបរិយាកាសឱ្យល្អមកវិញ ហើយ​​​ធ្វើជានិយាយ៖

«រឿងរំលង​ទៅ​ហើយ​ បើ​និយាយមកវិញ នាំតែ​បងឯកមិនសប្បាយចិត្ត​ទេ​​!​»

គេសើចចុងមាត់​ហើយបន្ត​រៀបរាប់​ទៀត​ដោយ​មិនខ្វល់នឹង​សម្តីខ្ញុំ៖

«​ទី​បំផុត​យើងដឹងថា ​នីភា​ទៅមាន​អាសិទ្ធី អាគ្រូបង្រៀន​ចោលម្សៀត​ម្នាក់​!​»

បេះដូង​លោតឡើង​ញាប់ ​ហើយ​ខ្ញុំនឹកដល់​សិទ្ធី​​និងមុខរបរ​ជា​សាស្ត្រាចារ្យ​របស់​គេ​។ តើ​បងធំឯករ៉េណា​សំអាងអី​​បានជា​​ដៀលគេ​ថា​ចោលម្សៀត? ឬ​មួយ​មកពីខ្លួន​នេះ​ហើយ​ដែល​ចោលម្សៀត លុះ​​ស្រីដឹងមាយាទពិត ក៏លែងស្រលាញ់ហើយងាកទៅរកមនុស្ស​ល្អស្រគត់ស្រគំ​ដូចគ្នា​ព្រោះ​សមគ្នា​ ធ្វើឱ្យបងធំឈឺចាប់?

ខ្ញុំ​ធ្វើ​ពុត​ជា​ក្តៅក្រហាយមួម៉ៅ​៖

«អា​ម្នាក់​ហ្នឹង​ជា​អ្នកណា ហើយ​មិន​ចេះ​ខ្លាច​ងាប់​ទេ?!»

ឯករ៉េណា​ញញឹម​​កាច​សាហាវ ….ខ្ញុំ​ក៏​បន្ថែម​ម្រេច​ខ្ទឹម​​ទៀត៖

«ចុះបងឯក​ទុកវា​ធ្វើអ្វី? ​មិនធ្វើឱ្យ​វារាង​ម្តង​!»

មិនដឹង​យ៉ាងម៉េច​គេ​និយាយ​មកវិញ​ស្លូតបូត​មួយ​ៗ៖

«ពេលយើង​សួរ​នីភា គេថា​គេ​រើស​យកវា!…..អញ្ចឹង​បងទុកថា វា​នាំ​គ្នា​ទៅ​ងាប់បាត់​ចុះ​ហើយ​ក៏​ដោះ​លែង​ពួកវា​ឱ្យ​ចួប​គ្នា​!»

ខ្ញុំ​ទទួល​អារម្មណ៍​ង៉េមង៉ាម​នឹងរឿង​ដ៏​ចម្លែកនេះ។

«ហើយបងឯង​ចិត្តធម៌​ម៉េះ?!»

ខ្ញុំធ្វើ​ជាសួរហាក់ខឹងសម្បា​ជំនួសឯករ៉េណា​។

គេវិញឆ្លើយ​ដោយមមីភ្នែក៖

«យើងយល់ថា​ស្រី​នោះមិន​ត្រូវការយើង ​ហើយបើគេនៅជាមួយ​អាម្នាក់នោះ​សប្បាយចិត្ត​យើងក៏​ដោះលែង​គេ​​!​»

«អត់ទេ​វា​ប្រាកដជាមកបោកនាង វាប្រូ ​ហើយ​វាលេងបងឯង!»

ខ្ញុំខំសម្តែង​ធ្វើ​អាកប្បកិរិយា​ច្រងេងច្រងាង​របៀប​អ្នក​លេង​កុំឱ្យ​គេនេះ​ចាប់ថ្នាក់បាន​ថាខ្ញុំនៅខាង​សុភាព​បុរស​សិទ្ធី។

​ខ្ញុំមិនជឿ​ដាច់ខាត​ថា​ឯករ៉េណា​​ព្រមឱ្យ​ស្រី​ដែល​ខ្លួន​ស្រលាញ់​បំផុតទៅឱ្យប្រុស​ផ្សេង​ដោយ​សន្តិវិធី​បែបនេះ​ជា​ដាច់ខាត​។ ខ្ញុំនិយាយ​ច្រងេងច្រងាង​បន្ត៖

«ហើយវាធ្វើឱ្យអ្នកបង​ឈឺចាប់​ បានជា​អ្នក​បង​វិលមករក​បងឯកវិញ?!»

ភាព​ក្រអើត​ក្រអោ​ងលេចឡើងក្នុងកែវភ្នែក​មុតថ្លា​វាងវៃរបស់គេ​។ គេ​ញញឹម​តិចៗ​ហើយ​និយាយ​ប​ន្ត​៖

«រឿង​វាមិនមែនងាយ​ស្រួល​យ៉ាង​នេះ​ទេ! យើងបានព្យាយាមបំភ្លេចស្រី​ស៊ើកៗ​នោះ បងទៅរកស្រី​ជាច្រើន​ទៀត​ តែ​គ្មានអ្នកណា​ម្នាក់ដូចគេ​ទេក្នុងលោកនេះ​! រាល់យប់​ដេកជាមួយស្រី​ផ្សេង​បង​នៅតែ​នឹក​ដល់​គេ​!»

ខ្ញុំ​ក្តុកក្តួល​ចិត្ត​….ដរាបណា​ឮពាក្យ​អស់ទំាងនេះ…ជាមនុស្ស​ប្រុស​ដូចគ្នា​ ខ្ញុំ​យល់​ច្បាស់​នូវ​អារម្មណ៍​មួយ​នេះ។ តើដោយ​សារ​អ៊ីចឹង​បានគេ​ទៅរកនាង​យកមកវិញ?

តើ​គេប្រើ​វិធីអ្វីខ្លះ ទើបបាន​នាង​មកនៅក្បែរទ្រូង​គេមិនរបេះ​បែបនេះ​?​

…មិន​យូរ​ប៉ុន្មាន​ ឯក​រ៉េណា​ចាប់ផ្ដើម​និយាយ​បន្ត​ពី​ប្រវត្តិ​ស្នេហា​របស់​គេ​និងអ្នកគ្រូតូច…

«បង​សុំ​ឪពុក​ចេញពីភ្នំពេញ​មកនៅហុងកុងជំនួសឱ្យចិត្ត​នឹក​គេ តែ​អ្វីៗ​ដែល​កើតឡើង​ចំពោះ​គេ​នៅ​ភ្នំពេញ​​បងនៅតែ​ចង់ដឹងចង់ឮ»

….តុៗ….

«ចូលមក» ឯករ៉េណា ថា​ដោយ​សោះ​កក្រោះ។ ​ទ្វារ​របើក​លេច​ចេញ ក្រុម​អង្គរក្ស​ដំរីទឹក​។

រាល់ដង​គេតែងមកជាមួយ​ព័ត៌មាន​របស់​នីភានៅ​ភ្នំពេញ​ តែពេលនេះ​ទឹកមុខពួក​ដំរីទឹក​អាក្រក់​មើលខ្លាំង​ណាស់​។

​ឯករ៉េណា​មើលមុខពួកគេ​ហើយ​ក៏លែង​តេឡេ​ទូរទស្សន៍​ចោល​ដោយ​​​ស្រែក​សួរ៖

«មានរឿង​ស្អី ពួកឯងធ្វើមុខ​យ៉ាប់​ម៉េះ?!»

អង្គរក្ស​ដែល​នៅខាងមុខគេ​ឱន​ក្បាល​គោរព​ព្រោះ​ដឹងចៅហ្វាយ​ដែល​គេចស្នេហ៍​មកដល់​ទីនេះមិនដែល​មានថ្ងៃ​សប្បាយចិត្ត​ទេ ​ម្ង៉ៃៗ​គេនឹកតែភ្នំពេញ គ្រាន់​តែគេ​មិនអាច​ឈានជើងទៅ។

«អ្នក​នៅភ្នំពេញ​តេមកថា អាទ្រា ស្លាប់​ហើយ​ល្បង​​!​»

ឯករ៉េណា ត្រូវរន្ទះបាញ់ភឹប​ចំបេះដូងស្ទើរសន្លប់គាំង​​​។

ទីបំផុត​គេដឹ​ង​ថា​ឪពុក​ខ្លួន​បាន​ស្លាប់​ដោយ​ទាន់​ហន់ និង​ដោយ​មិន​សមហតុ​ផល​ហើយ​អ្នកដែល​ពាក់ព័ន្ធ​នឹង​មរណភាពនោះ​គឺ​សុភាព​បុរស​ឈ្មោះ​សិទ្ធី។

គេ​វិល​មក​ភ្នំពេញវិញក្រោយ​ពី​បញ្ចុះសព គឺ​មក​អង្គុយ​ស្ដាប់​ក្តី ​រក​យុត្តិធម៌​ឱ្យ​ឪពុក។

«តាង​នាម​ឱ្យមេធាវី​ដើមបណ្តឹង ខ្ញុំសូម​ឱ្យ​តុលាការកោះ​ហៅ​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក ឡើងមក​បំភ្លឺ! នោះគឺអ្នកគ្រូ​ភាសាចិន សៅ ​​នីភា​!»

ឯករ៉េណា​បន្ត​ឈ្ងោកមុខ​ដោយ​ទោមនស្ស​ ទោះបី​ឈ្មោះ​ស្រី​ម្នាក់​​នេះ​គេបានដៅជាប់​ក្នុង​ក្រអៅ​បេះដូង​ក៏​ដោយ​។

សំឡេង​ចៅក្រម​បន្លឺ​ខ្ទរ​សាលា៖

«តុលាការ​អនុញ្ញាត!»

បងធំ​ចាញ់ស្នេហ៍ ​មិនងើបមុខ​សម្លឹង​នាង​ដែល​ដើរសន្សឹមៗកាត់ហ្វូង​មនុស្ស​ចូលមក​ក្នុង​សាលាក្តី​នោះទេ​។

គេមិនចង់ឃើញភ្នែកស្រទន់​និងទម្រង់មុខទ្រវែង ស្លូតបូតរបស់នាង ​ព្រោះគេមិនចង់សើរើ​អារម្មណ៍​ស្នេហ៍​ចាស់ ដែល​នៅ​មិនទាន់អាចធ្វើចិត្តបាន​នៅឡើយ​។

មេធាវី​របស់គេ​បោះ​សំនួរ​ឡើង​មិន​បង្អង់៖

«អ្នកនាង​នីភា​! ដោយសារ​អ្នកនាង​នៅកន្លែង​កើតហេតុ​ដែល​ជនរងគ្រោះត្រូ​វគេច្រានសម្លាប់ ចូរនាង​ប្រាប់​ភ្លាម​មក ថាអ្នកដៃដល់ មាន​វត្តមាន​នៅទីនេះ​ដែរឬទេ!»

សុភាពនារី​រេ​ភ្នែក សម្លឹង​ជំវិញ​វិញ​អង្គ​ជំនុំ នាង​ឃើញ​សិទ្ធី​គូរ​ស្នេហ៍ថ្មី​របស់​ខ្លួនដែល​កំពុង​ជាប់ជាជន​សង្ស័យ​ក្រោម​បណ្តឹង​របស់គ្រួសារឯករ៉េណា….នាង​ចោលភ្នែកហួសពីគេ​ទៅរកសង្សារចាស់។

«ឯករ៉េណាមិនងាកមកទេ គេប្រហែលជាស្អប់ខ្ពើម​នឹងឃើញមុខយើង​ ​ឬ​គេប្រហែល​ជាកំពុង​ខឹង​យើង​ដែល​សង្សារ​យើងធ្វើឱ្យ​ប៉ាគេស្លាប់?»

គិត​ហើយ​នាង​ដកភ្នែក​ចេញពីគេដោយក្តុក​ក្តួលចិត្ត​។

«អត់មាន​ទេ!»

នាង​របូត​មាត់ជាមួយសូរសំឡេងធម្មជាតិឆ្មារៗសោះ​ តែ​​ឯករ៉េណា​បើកភ្នែក​គ្រលួង​ងើបមុខសម្លឹង​មករកនាង​យ៉ាងរហ័ស​ដូច​ផ្លេក​បន្ទោរ។

គេងើប​មកមុខវិញទំាង​មិនចង់ជឿត្រចៀក​ខ្លួនឯង​និង​ទំាង​ហួស​ចិត្ត​។ គេ​ហួសចិត្ត​ត្រង់ថាគ្រប់​គ្នា​​ដឹង​ថា​ពេលប៉ា​គេត្រូវច្រានស្លាប់ នាងក៏​នៅទីនោះ​ដែរ​ នាង​ជា​សាក្សី​តែ​ម្នាក់​គត់​ដែល​ឃើញ​ហេតុការណ៍​សម្លាប់ចោល​ដោយចេតនានេះ​។

ទីបំផុតនៅនឹង​ទីជំនុំ​ទោស​ ​នាង​ឆ្លើយ​បំភាន់ថា​ជនដៃដល់មិននៅទីនេះ​ទំាង​នាយ​សិទ្ធី​កំពុង​តែ​មាន​វត្តមាន​ក្នុងដៃ​ប៉ូលិស​ក្នុងភាព​ជាប់សង្ស័យ?។

​ស្រី​តូច​រេភ្នែក​មក​យឺតៗ​សម្លឹងអតីត​សង្សារ​។

នាង​ឃើញ​ភាពមិនអ​ស់ចិត្ត​ក្នុងភ្នែក​ឯករ៉េណា​ដែលសម្លឹងក្រឡោត​មក នាង​ប្រញាប់​ដកភ្នែក​ចេញ​ពីគេ​​វិញភា្លម​ ពុំនោះ​​ទេ គេមុខជាចាប់​ថ្នាក់ដឹង​ថា នាងកំពុង​ខំកុហក គឺ​និយាយមិនពិត បិទបាំង​ឱ្យ​នាយ​សិទ្ធី​​។

«អ្នកនាង​នីភា!» មេធាវី​របស់​ឯករ៉េណាហៅ ដោយ​សង្កត់​សំឡេង​​។

«ចាស៎?!»

«សាក្សី​បានឃើញនាង​នៅទី​កើតហេតុជាមួយ​ជនសង្ស័យ​ មាន​រឿងអីថានាងមិនបានឃើញ​គេ​ច្រាន​សម្លាប់​ជនរងគ្រោះ?!»

«ខ្ញុំពិត​ជានៅទីនោះមែន! ជារៀងរាល់ល្ងាច​ខ្ញុំទៅទីនោះបង្រៀន​តាមផ្ទះទាល់តែម៉ោង​៨យប់ទើប​ចេញ​មកវិញ! បងសិទ្ធី​តែងតែ​មកទទួលខ្ញុំ ​ប៉ុន្តែលោក​ថៅកែហេងមិនមែន​បងសិទ្ធី​ច្រាន​ទេ! គាត់ណាត់ចួប​បងសិទ្ធី ហើយ​ចួបគ្នានៅ​ហាងបាយនោះ ពេលចេញ​ពីជណ្តើរ គាត់​បាន​​រអិល​ជើង​ធ្លាក់​ពី​​ជណ្តើរ​ដោយខ្លួនឯង!»

ឯករ៉េណា​ខាំមាត់។

​បេះដូង​គេ​លោតកញ្ជ្រោល​…..ស្រីនេះ​ស្រលាញ់​នាយនោះ​ដល់​ងងឹតមុខ ​សូម្បី​តុលាការ​ក៏ហ៊ាន​កុហក​ដើម្បីការពារគេ?

គេងើបមុខ​រេភ្នែក​ក្តៅគគុកទៅប៉ះ​នឹងពន្លឺភ្នែក​នាយ​សិទ្ធី​ដែលកំពុង​​បាន​ចិត្ត​និងមើលមកហាក់​ឌឺដង​ដៀមដាម​​។

គេមិនត្រឹមយកបាន​ស្រីតូចដែល​ឯករ៉េណា​ស្រលាញ់​បំផុត​ទេ ថែម​ទាំង​យក​បាន​យុត្តិធម៌ទៅធាក់​ជាន់​នឹងបាតជើង​ទៀត​?

ឯករ៉េណា​​ដក​ភ្នែក​មកវិញ​។

​ស្រី​តូច​នីភា​គេច​ចេញ​ពី​គេ ​ហើយ​ដើរ​អម​សាស្ត្រាចារ្យ​វ័យក្មេង​ដែល​បាន​​រួចខ្លួន​ពី​ការ​ចោទ​ប្រកាន់​។

នៅ​អាគារ​ខាង​ក្រៅ​នាង​គេច​ណាស់ ​មិន​ចង់​ចួប​ឯក​រ៉េណា​ទេ ប៉ុន្តែ​គេ​នៅ​ឈរ​រង់ចាំ​នាង​ជា​ស្រេច​នៅ​ក្លោង​ទ្វារ​។

នាង​ឈប់​ដើរ ហើយ​​ងើបមុខ​សម្លឹង​អតីតសង្សារ​ទាំង​ពិបាក​ចិត្ត​។

​គេ​មាន​តែ​កែវភ្នែក​ល្ហល្ហេវ​និង​សោះកក្រោះដែល​សម្លឹង​មក​នាង​។ គេស្រកសាច់​ព្រោះ​ស្តាយឪពុក​​ហើយ​គេ​ក៏​ខូចចិត្ត​ដ្បិត​នាង​ជួរជាតិ​​។

នាង​ដកខ្សែ​ភ្នែក​ចេញ​ហើយ​ដើរ​ហួស​ទៅ តែ​ត្រូវ​គេ​ឈោង​មក​ចាប់ដៃ​នាង​ទាញ​កន្ត្រាក់​មក​វិញ។

កម្លាំង​​ដៃ​គេ​ធ្វើ​តាម​កំហឹងចិត្ត​ដែល​គេ​បាន​ទប់មិន​បញ្ចេញ​តាមរយៈ​ទឹកមុខ​ប៉ុន្តែ​នាង​ស្រែក​ឈឺ​ចាប់។​នាយ​សិទ្ធី​ប្រឹង​ស្ទុះមកអន្តរាគម​ តែ​ឯករ៉េណា​លើកដៃម្ខាង​ចង្អុល​មុខ។

គេនិយាយ​សង្គ្រឺត​ធ្មេញ៖

«អញ​ឱ្យអ្ហែង​សុខ​បណ្តោះអាសន្នប៉ុណ្ណោះអាជ្រូកព្រៃ​!​»

សិទ្ធី​លេបទឹកមាត់ព្រោះ​ផ្អែម​មាត់ភ័យ​នឹង​ក្រសែភ្នែក​កាច​សាហាវ​របស់​ឯករ៉េណា​។

គេ​​លែង​ហ៊ាន​បន្ត​កាយវិការ​អ្វី​មានតែ​បណ្តោយឱ្យ​អ្នកហក់​លោត​ងាក​មករកស្រីតូច​ក្នុង​ដៃ​ម្តង​។ នាង​ដឹងហើយ​ថា​នាង​រើយ៉ាងណា​ក៏មិនរួចពី​ប្រអប់​ដៃគេ​ដែរ​ព្រោះ​គេ​មិនទាន់​ចង់​ឱ្យ​នាង​ទៅ​។

ម្រាមដៃនាង​តូចៗប្រឹង​ច្បុត​ទម្លាក់​ដៃគេ​តែ​គេមិនព្រម​។

សំឡេង​គេ​លាន់​មកហាក់​ខាំមាត់និយាយ​សង្កត់​ភ្លើង​កំហឹង​​៖

«ធ្វើ​បានល្អ​ណាស់ ​សៅ នីភា​!​»

បេះដូង​នាង​ប្រេះស្រាំ​ស្មើ​នឹង​ទំហំ​នៃ​ការ​ឈឺចាប់​ដែល​គេបញ្ចេញ​មក​។ ​កែវភ្នែក​ក្រៀមក្រំ​របស់ នាង​ខំ​សម្លឹង​ទៅ​គេ​សុំ​ការ​យល់​ចិត្ត​​តែ​នាង​បាន​ទទួល​មក​វិញ​ត្រឹមតែ​កែវភ្នែក​សម្លក់​មួយ​ខ្វាច់​ប្រកបដោយ​កំហឹង​ មុន​ពេល​​ម្ចាស់​កែវភ្នែក​រលាស់​លែងដៃនាង​ចេញ​ហើយ​បែរ​ខ្លួន​ដើរ​ទៅ​។

គេ​ចាប់​ដៃ​នាងកណ្ដាល​ហ្វូង​មនុស្សម្នា គ្រាន់តែ​ចង់និយាយ​​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ?

រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី៥
លង់​ស្រលាញ់​ល្បង​ធំ

….​ស្នេហា​វា​អត់​ពិបាក​បង្កើតទេ ​សម្រាប់​មនុស្ស​ពីរនាក់​ដែល​មាន​ចិត្ត​ស្រប​គ្នា​ជា​ស្រេច​ទៅ​ហើយ​។រ៉េ ណា​ដឹង​ថា​នាង​មានចិត្ត​លើ​នាយ​តាំងពី​ចួប​គ្នា​នៅ​ឯ​ច្រក​ដឿងហែម​នោះ ហើយ​បើ​ទោះ​ណា​ជា​នាង​មិនបាន​ទៅ​ចួបគេ​​នៅ​ឯ​ការ៉ាស់​សំាំង​តាម​សំណូមពរ​មែន​ តែ​កែវភ្នែក​នាង​នៅ​តែ​មាន​ស្នេហ៍​ចំពោះ​នាយ។

ប៉ុន្តែការ​សាង​ភាព​ស្និទ្ធស្នាល​ជាមួយ​ស្រី​ស្លូតបូត​មិន​ធ្លាប់​មាន​ស្នេហា​ម្នាក់​នេះ ​មិន​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​កាប់​ចាក់​ដូច​គេ​ប៉ុន្មាន​ឡើយ ​ជា​ពិសេស​សៅ​នីភា ​ដែលជា​ជានិច្ច​ជាកាល​​បង្ហាញ​អារម្មណ៍​ហាក់​គ្មាន​​ជំនឿ​ចិត្ត​​លើ​​រូបរាង​និង​សម្ផស្ស​​របស់​ខ្លួន​។

«ឱ្យ​លេខ​ទូរសព្ទ​មក?!»

គេ​និយាយ​ផង​ ចូលចិត្ត​សម្លឹង​នាង​ដែល​គេច​ភ្នែក​ពី​គេ​នោះ​ផង​។ នាង​ក្រហម​មុខ​ង៉ូវ ហើយ​ខាំ​បបូរមាត់​តិចៗ៖​​​

«អត់មាន​!​»

នាង​បដិសេធ​កំបុត​ឆ្កុយ​ប៉ុន្តែ​និយាយ​ស្លូត​ៗ​ គួរ​ឱ្យ​ស្រលាញ់។

ឯករ៉េណា​បូញ​​មាត់​សម្លឹង​មុខ​នាង​ដូច​គ្រឺត ចង់​លេប​ទុក​។ គេ​និយាយ​បន្ថែម៖

«មានអី!»

«មាន​ន័យ​ថា​ម៉េច!»

នាង​ងើបមុខ​មក​សម្លឹង​កែវភ្នែក មុត​ថ្លា​របស់​គេ។ គេ​ក្របួច​មាត់​​ឆ្លើយ​តប៖

«មានន័យថា​ចាំ​ទិញ​ឱ្យ​មួយ!​»

«សម្បូរ​លុយ​ណាស់?! ហើយ​អ្នកណា​ថា​យក​!​»

«បើ​មិន​យក​បាន​អី​និយាយ​គ្នា បាន​អី​ទាក់ទង​គ្នា បាន​អីchatបាន​អីCall?!»

គេ​និយាយ​សម្លុត​ៗ​ធ្វើ ឱ្យ​នាង​ហួសចិត្ត​សម្លឹង​គេ​ភាំង​ៗ។ ឯក​រ៉េណា​និយាយ​បន្តភ្លាម៖

«ឈប់​លេង​ឫក​ទៅ!»

នីភា​​គិត​​ទាំង​ងឿងឆ្ងល់​ជា​ខ្លាំង​ថា​ហេតុអ្វី​មនុស្ស​ប្រុស​ម្នាក់​នេះ​សម្ដី​អាក្រក់​ម្ល៉េះ? នាង​ភ្លាត់​មាត់​ខឹង៖

«អ្នកណា​លេង​ឫក? កុំ​និយាយ​យ៉ាប់​ពេក!»

នាង​ហាក់​អាក់​អន់​ស្រពន់ចិត្ត​តាម​ពន្លឺ​ភ្នែក​។ នាង​កុំ​ថា​ឡើយ​ធ្លាប់​និយាយ​ពាក្យ​យ៉ាប់​ៗ​សូម្បីតែ​ឮ​ក៏​មិន​ដែល​ឮ​ដែរ ​ដូច្នេះ​ហើយ​នាង​ចង់​ក្រោក​មក​វិញ​ព្រោះ​មិន​ចង់​នៅ​ប្រឈម​នឹងគេ ​ទោះបី​បេះដូង​នាង​​កំពុង​លោត​ញាប់​ពេល​ចួប​គេ​ក៏​ដោយ​។

គេ​ទាញ​ក​ដៃ​នាង នាង​បែរខ្នង​ដាក់​ហាក់​ខឹង​សម្បា។

«អង្គុយ​ចុះ​វិញ!» គេ​បញ្ជាមួយៗ។

នាង​ខាំមាត់​បែរ​មក​សម្លក់​គេ​តិចៗ តែ​នាង​មាន​ទឹកមុខ​ស្លូត​យ៉ាង​នេះ​ស្រទន់​យ៉ាង​នេះ ​​សម្លក់​យ៉ាងណា​រឹត​តែ​ស្អាត​ក្នុង​កែវភ្នែក​ល្បង​ធំ​ដែល​លង់​នឹង​ភាព​ស្លូត​រម្យទម​របស់​នាង​។

គេ​ញញឹម​តិចៗ ប៉ុន្តែ​​ភ្នែក​គេ​គឺ​សម្លឹង​នាង​យ៉ាង​ឆ្មើងកន្ទ្រើង។

នាង​ហាក់​ចាប់អារម្មណ៍​ថា​ផ្ទៃ​មុខ​បុរស​នេះ​មាន​បង្កប់​មក​នូវ​វាចា​អាថ៌កំបាំង​ក្នុង​ន័យ​ថា​«មិន​អង្គុយ​ចុះ​នឹង​មាន​រឿង​ជា​មួយ​គ្នា!»។

នាង​ងាក​ភ្នែក​ចេញ​ហើយ​ដក​ដង្ហើម​ញាប់​ព្រោះ​ខឹង​លាយ​អៀន​។ អ្នកគ្រូ​និយាយ​តិចៗ ព្រោះ​មិន​ចង់​ឱ្យ​ផ្អើល​ដល់​អ្នកផង៖

«លែងដៃ​ខ្ញុំ​ទៅ!​!»

នាង​ប្រលេះ​ដៃគេ​ចេញ​តែ​ម្រាមដៃ​គេ​លូក​មក​ស្រាក់​ដៃ​នាង​​ថៃម​បាន​ម្ខាង​ទៀត ហើយ​គេ​ក្រោក​មក​ឈរ​ស្មើរ​នាង ក្នុង​កាយវិការ​យឺតៗ​ជាមួយ​ស្នាមញញឹម។

នៅនឹង​មុខ​នាង​គេ​សង្ហា​គួរសម​ ​រហូត​ដល់​នាង​ភាន់ភាំង​ថា​មិន​ដឹង​ត្រូវ​បដិសេធ​ស្នេហា​កណ្តាល​វាល​នេះ​របៀប​ម៉េច។

«ខ្ញុំ​ខ្មាស់​គេ​ដឹង​អត់?​! ចុះ​បើ​ប៉ាម៉ាក់​ខ្ញុំ​ឃើញ?»

នាង​និយាយ​អង្វរតិចៗ​ចំពោះ​កែវភ្នែក​មានៈរបស់គេ​ តែ​គេបន្ត​នៅស្ងៀមហើយ​​កាន់ដៃនាង​ជាប់​បាន​ពីរបីដង្ហើម​ទៀត​ទើបដាច់ចិត្ត​លែងវិញ​យឺតៗ​។

«ឱ្យ​ទូរសព្ទ​មក​!​»គេ​និយាយ​ម​កបន្ថែម​។

គេ​ឃើញ​ទូរសព្ទ​នាង​ដែល​លិបល​មាត់កាបូប។ នាងមិនមាត់​តែ​ជ្រួញចិញ្ចើម​ខ្មាស​មនុស្សម្នា​ពេក​ក៏​ខ្ចិល​ពន្យារពេលយូរ​ព្រម​ហុចទៅឱ្យគេ។

នីភា​ងាកមុខចេញតែ​​និយាយ​ទៅកាន់គេ​៖

«ខ្ញុំ​ប្រញាប់​ទៅផ្ទះ​​វិញ!»

គេឱន​មុខ​ចុច​បើក​ទូរសព្ទ​នាង ហើយ​ទូរសព្ទគេ​​ដែល​នៅ​លើ​តុ​រោទ៍​ឡើង​។ គឺ​គេ​​ចុច​ទៅ​លេខ​គេ​ខ្លួនឯង​ដើម្បីបាន​លេខ​របស់​នាង​​។ នាង​ក្រពាត់ដៃ​មិនព្រម​សម្លឹងគេ​ទេរហូត​ដល់​គេហុច​ទូរសព្ទ​មក​ឱ្យ​វិញ​ក៏​​ទទួលភ្លាម​ហើយ​ចាក​ចេញ​ទៅ។

នាង​មក​ដល់​ផ្ទះ ហើយ​ទើប​ឃើញSMSរបស់​គេ«រ៉េណា​ស្រលាញ់​នីភា!»

គេ​សរសេរ​ជា​ភាសាខ្មែរ។

​      នាងអាន​វាទំាង​អៀនប្រៀន​ប៉ុន្តៃ​សម្លឹង​វាច្រើនដងណាស់។​

គេមើលទៅចាស់​ជាងនាង មិនមែនស្របាល​នាង​ទេ ប៉ុន្តែ​ហេតុអ្វីនាង​យល់ថា​នាង​ពេញចិត្ត​លើ​គេ​? នាងមិន​តបសារនោះទេ ប៉ុន្តែនាង​ចង់បាន​សារបន្តបន្ទាប់របស់គេទៀត​ ស្រាប់តែ​ពេញ​មួយយប់នោះ​គេមិន​សរសេរ​អ្វី​មក​ទៀត​សោះ។

នាង​រអ៊ូតិចៗ​ពេល​រង់ចាំ​សារ​គេ​ដល់​រំលងអធ្រាត្រ «អញ្ចឹង​អួតថា ស្រលាញ់គេ?!» ​ហើយ​ទើប​​លង់​លក់​បាត់​ទៅ​ក្នុង​ដំណេក​ ស្រាប់​តែព្រលឹមឡើង​នាង​ឃើញគេបង្ហាញខ្លួន​នៅមុខសាលា​ចិន​។

នាង​ដើរយឺតៗ​សម្តៅ​គេ​​ដែលនៅ​ក្បែរ​ក្លោងទ្វារ​ហើយ​គេអង្គុយ​លើម៉ូតូ​ធើ្វហី​​។

នាង​មិន​អាចទៅ​ចោល​គេ​រឹតតែមិនអាចប្រឆាំង​នឹងគេ​ តែ​ទីបំផុត​គេក៏​ជិះតិចៗមកដល់ក្បែរ​ហើយ​ញញឹម​។​

នាងឱប​សៀវភៅ​និ​ងស្ពាយកាតាប​ តែ​មិនធ្ងន់ដូច​ទម្ងន់​ចិត្តស្រឡាញ់​របស់​នាយ​ក្នុង​បេះដូង​នាង​ឡើយ។

«មក​ទៀតហើយ?!»

នាងសួរ​ស្រទន់យ៉ាងនេះ បើ​ទោះ​ជាសួរ​សំណួរ​របៀប​ណា​ក៏​មិនស្តាប់ទៅ​ឆ្គងសោះ​​។

​គេតបមកវិញ​ភ្លាម៖

«មកញ៉ែអ្នកគ្រូ!​»

«ខ្មាសគេអត់?!»

«ខ្មាស​ធ្វើអី?!»

«ហើយអត់ដឹង​ថា​ខ្មាស​ធ្វើអីទេ​? ចប់ហើយអញ្ចឹងនោះ​!»

«មិនទាន់​ចប់ទេ​អ្នកគ្រូ​!​»

«ធុញ​ណាស់​ដឹង​អត់!!»

«បើ​ធុញ​ចាំនាំ​ទៅ​កន្លែងអត់​ធុញ!​»

«គ្មានពេលទេ!​»

នាង​បែរ​ខ្លួនបម្រុង​ចូល​សាលា​គេ​ជិះ​បត់​មក​ស្ទាក់ពីមុខរ៉េវ​។ ល្អហើយ​ដែល​គេ​មិន​ចាប់​ដៃនាង​​ច្រង៉េង​​ច្រង៉ាង​ទៀត​។ នាង​និយាយ​តិច៖

«រ៉េណា! បងឯង​ជ្រុលពេកហើយ​ប្រយ័ត្ន​គេ​ដេញ​ខ្ញុំ​ចោល​ទៅ​!​»

ឯករ៉ាណា​ញញឹមដែល​នាង​ស្គាល់​ឈ្មោះគេ​ ហើយ​ហៅ​ស្រទន់​ពីរោះ។ គេ​និយាយ​មួយៗ៖

«ស្អែក បងចាំនីភា​នៅក្រោមផ្ទះ! ម៉ោង៧ព្រឹកណា៎! ក្រោកទាន់អត់?»

នាង​ឡិងឡង់​ដូចស្តាប់មិនយល់ ​ចំណែក​គេ​ឈានដើរ​ចេញ​ទៅព្រោះសិស្សមកដល់កាន់តែ​ច្រើន​ តែ​បន្តិច​ក្រោយ​មក​​គេ​SMSមក​និយាយ​បន្ថែម៖

«ម៉ោង៧ណា៎កុំភ្លេច​!»

នាង​សរសេរ​សួរ​តាម​ពី​ក្រោយ៖

«ទៅ​ណា?! ម៉ោង៧អីទៅ​?​»

«ទៅ​ដើរ​លេង​!!»

នាង​នៅតែ​ខ្លាច​ទោះបី​នាង​ដឹងថា​នាង​បាន​ស្រលាញ់គេ​ទៅហើយ​​មែន​។ នាងដឹងថា​ខ្លួន​ឯង​មិនស្គាល់​គេទេ ហើយដឹង​ថា​គេចេះអក្សរ​ក៏មិនលើ​នាង ​អ្វី​ដែលលើនាង​ ​គឺពាក្យសម្តី​គួរឱ្យ​​ញញើត​នឹង​​ស្តាប់​ទំាងនេះ។ ​តែមិនដឹងយ៉ាងម៉េច​ អាថ៌កំបាំង​អ្វីមួយ​ដ៏ទាក់ទាញរបស់គេ បាន​ធ្វើឱ្យ​នាង​លង់ចិត្ត​លើ​ប្រុស​ម្នាក់​នេះ។

នាង​ឈែតទៅរកពួកម៉ាកនាង​ភ្លាមនៅយប់នោះ….

«ចន្ធូ​គេ​ណាត់យើងដើរលេង គឺគេថា​ម៉ោង​៧ព្រឹកថ្ងៃអាទិត្យ​នេះ​​!​»

«រួចចុះ​ឯង​ទៅដែរទេ?!» មិត្តនាងសួរ​វិញ។

«មិន​ដឹង​ទេ​!​»

«ឯងស្រលាញ់គេ​ហើយ​ស្រីល្ងង់!»

«ម៉េចឯងគិតអញ្ចឹង​? គ្នាអត់ទេ…គឺអត់​ទាន់ទេ!»

«អត់ទាន់ មាន​ន័យថាមានចិត្ត ហើយ​ឯងមិនដឹង​ទៅជាមួយគេ​ឬអ​ត់ មានន័យថា​នឹង​ទៅ!»

«តែគ្នា​ក៏អាចដូរចិត្តថាមិនទៅវិញដែរ កុំប្រញាប់ស្មាននោះ!​»

«ឯងអាយុប៉ុណ្ណឹងហើយ​ កុំ​​រញ៉េរញ៉ៃពេក! បើត្រូវមាន​សង្សារក៏​មានមើលចិត្ត​សិនទៅ!​»

«ឯងនាំខ្ញុំខូច​មែនទេ! គេនោះមកពីណាក៏មិនដឹង!»

«មិនបាច់នំាទេ ​ឯងនេះស្រលាញ់​គេបាត់ទៅ​ហើយ​! ខ្ញុំភ្នាល់ក៏ភ្នាល់!»

«តែ​គេនោះ​ដូចជា….!!»

«ដូចជាស្អីទៅ?….!»

«គេ​គំរោះគំរើយ​ណាស់!»

ប៉ុន្តែ​នៅ​ពេល​ដែល​ទី​បំផុត​ពួក​គេ​ពិត​ជា​បាន​ដើរកម្សាន្ត​ជាមួយគ្នា​មែន​។ គឺ​ម៉ោង៧ព្រឹកថ្ងៃអាទិត្យ​នាងរៀបចំខ្លួន​ស្រួលបួលចាកចេញពីផ្ទះ។ មិនទាន់ដើរផុតរបងផ្ទះ​ផង ​នាង​ឃើញគេបង្ហាញខ្លួន​ជាមួយ​ម៉ូតូធំ​មួយ។

នាង​ឈរ​មើល​គេ​ភ្លឹក​ព្រោះ​មិន​ដឹង​ត្រូវ​ជិះ​ម៉ូត​នោះ​យ៉ាង​ម៉េច​បាន ឯ​គេ​ក៏​ជិះ​មក​ក្បែរ​នាង​ហើយ​សម្លឹង​នាង​ពី​លើ​ដល់​ក្រោម​។

គេ​មិន​បាន​និយាយ​សរសើរ​មួយ​ម៉ាត់​ទេ ​តែ​ភ្នែក​គេ​បង្ហាញ​ពី​ភាព​ពេញចិត្ត​នាង​ជា​ខ្លាំង​។

«ឡើង​មក! ឡើង​រួច​អត់?!»

នាង​ស្លៀកសំពត់​វ៉ាល់​ខ្លី​ត្រឹម​ជង្គង់ គ្រាន់​បើ​ជាង​សំពត់​បត់​កាល​ពី​ថ្ងៃ​មុន ​ប៉ុន្តែ​ស្ទីល​តែង​ខ្លួន​នាង​នៅតែ​សាមញ្ញ​ពេក​ណាស់​សម្រាប់​បច្ចុប្បន្ន​។

នាង​មិន​ដែល​មាន​បទ​ពិសោធន៍​ជិះ​ម៉ូតូ​ធំ​ដូច្នេះ​នេះទេ រឹតតែ​មិនដែល​មាន​សង្សារ​ជិះ​ជា​មួយ ​​ប៉ុន្តែ នាង​ព្យាយាម​ឡើង​នៅពេល​ដែល​គេបោះដៃមក​ជួយទប់។

គេ​និយាយ​បន្ថែម​ពេលមាននាងនៅពីក្រោ​យ​៖

«​គ្មានអ្នកណា​គេជិះ​ចំហៀងអញ្ចឹងទេ!»

នាង​តបវិញ​ខ្សឹបៗ៖

«ហើយឱ្យធ្វើម៉េច?​»

«អឺ​! ប្រហែល​ត្រូវ​ដោះ​សំពត់​គ្រវាត់​ចោល​ហើយ​មើល​ទៅ!»

នាង​ហួសចិត្ត​ដែល​គេ​ចាប់ផ្តើម​និយាយ​ពាក្យ​ឈ្លើយៗ ប៉ុន្តែ​​នាង​ក៏នៅតែ​មិន​បាន​ខឹង​។ នាង​នៅ​ស្ងៀម​លែង​មាត់ ព្រោះ​ខ្មាស​ផង​ ទ័ល​នឹង​សម្ដី​គេ​ផង។

​      ឯក​រ៉េណា​​ពោល​សួរ​បន្ថែម​ភ្លាម៖

«ម៉េច? ប៉ុណ្ណឹង​ខឹង!»

នាង​នៅតែ​មិនមាត់ គេលូកដៃខ្វាប់​មកឱបភ្លៅនាង​ធ្វើឱ្យនាង​​ស្រែក​វ៉ាស​រុញដៃ​គេរបូតវិញ​។

នីភា​លើកដៃខ្ទប់មាត់ ព្រោះមិននឹកស្មានថា​ប្រុសម្នាក់នេះ​មិនត្រឹមតែ​សម្តីខូច សូម្បីដៃ​ក៏​គ្មាន​សុជីវធម៌​។​

អ្នកគ្រូ​និយាយ​តិចៗ៖

«ធ្វើអី គិត​គេជា​មនុស្ស​ស្រី​ផង​!»

គេ​ឆ្លើយ​​មកវិញ​ធ្វើ​ហី​៖

«មនុស្ស​ស្រី​ម៉េច? ​មនុស្ស​ស្រី​ហ្នឹង​មិន​ចេះ​មាន​ស្នេហា មិន​ចេះ​ចង់ឱប​គ្នា​លេង​​ទេ?!»

នាង​ព្រិច​ភ្នែក​នៅ​ស្ងៀម​ ខឹង​ផង​មិន​ដឹង​ធ្វើ​ម៉េច​ផង​ក៏​លែង​មាត់​តែ​ម្ដង។

ពួកគេ​មកដល់​ចម្ការ​​មួយ​ប្រហែល​២៥គីឡូពីភ្នំពេញ​។ ដំបូង​នាង​មិន​ស្គាល់​ថា​ទីនេះ​​ជា​កន្លែង​អ្វី​នោះ​​ទេ ​ប៉ុន្តែ​វា​ហាក់​បី​ដូច​ជា​ដី​​ចម្ការ​នរណា​ម្នាក់​ធំ​ទូលាយ​ពេញ​ដោយ​រុក្ខជាតិ​។

អ្នក​យាម​មិន​បាន​ឃា​ត់ទេ ពេល​រ៉េណា​ស៊ីផ្លេក៏​មាន​មនុស្ស​មក​បើក​ទ្វារ​របង​ឱ្យ​ចូល​។

«រ៉េណា​? ​យើង​មក​កន្លែង​នេះ​ធ្វើអី?!»

គេ​មិន​មាត់​ព្រោះ​ដល់កន្លែង​ឈប់​ ហើយ​ជួយ​យក​ដៃ​ឱ្យ​ដាក់​ទប់​ខ្លួន​នាង​ឱ្យ​ចុះ​ដល់​ដី​ផង​។

គេ​នៅ​រៀបចំ​ទុក​​ម៉ូតូ​ នីភា​ក៏​សួរ​​ទៀត​៖

«ចម្ការ​អ្នកណា​គេ​ទៅ?!»

គេ​បែរ​មកវិញ​ហើយ​ដឹកដៃ​នាង​ទៅមុខ​រ៉ុយ។

«ឮ​សួរ​អត់​?​»

នាង​សួរ​គេតិចៗ​​​ទៅតាមភាព​ទន់ភ្លន់​របស់​នាង​ តែ​ចិត្ត​នាង​អន្ទះសា​ណាស់​ព្រោះ​ទីនេះ​ស្ងាត់​ពេក​។​ ឯ​គេ​ដើរ​យ៉ាង​រំភើយ​ដោយ​នាង​ស្រីតូច​ទៅជាមួយ។ ចរិតគេ​ដូចកំពុង​បានកា​ន់កាប់​អាណាចក្រ​ស្រីស្អាត ​ហើយ​យល់​ថា​អ្វីៗ​ទំាងអស់​ជាកម្មសិទ្ធរបស់គេ ​ទោះបី​ទើបតែចួបនាង​បានប៉ុន្មាន​ដងក្តី។

«រ៉េណា បើបង​មិនព្រម​និយាយ ខ្ញុំទៅវិញហើយ​!​»

នាង​នៅ​ដំអក់​មិន​ដើរ​ទៅមុខ​ គេងាកមកលើក​នាង​បីវឹង។

ស្រីស្អាត​​ហួសចិត្ត​បើកភ្នែក​ធំៗ ពេល​គេ​បីនាង​ដើរ​ទៅមុខ​ហាក់មិនដឹង​ធ្ងន់​សូម្បីតែ​បន្តិច​។ នាង​បម្រះ​ខ្លួន​ផង​និយាយ​ចច្រែត​ផង៖

«ដាក់ខ្ញុំចុះ! ​បងឯងឮអត់​?!»

គេនៅតែ​បន្តដើរ​ទៅ​ ទោះ​បីនាង​និយាយ​ផង​​ច្រាន​​គេផង​ ក្តិច​គេ​ផង​​ក៏ដោយ​។

នាង​តូចនេះ​ពិតជា​ស្លូត​ពេកហើយ​ សូម្បី​ក្តិច​គេ​ក៏​មិន​ហ៊ាន​ក្តិចខ្លាំង ឬនាង​ខ្លាច​ថា​នឹង​​ធ្វើឱ្យគេ​ឈឺ?

គេដាក់​នាង​ទៅលើសាឡុងផ្តៅ​មួយទើបនាង​លែង​និយាយ​ប៉ប៉ាច់ ​​ប៉ុន្តែ​នីភា​ស្ទុះ​​ក្រោកឈរ​​ហើយ​បង្ហាញ​ទឹក​មុខ​ខឹង​ក្រហម​ងងាល​។​

គេ​ញញឹម​នៅចំពោះមុខ​កែវភ្នែក​រលើបរលោង​។ នាង​ខឹង​គេ​ពេញទំហឹង​ហើយមើលទៅ ​តែ​គេ​ដឹង​ថា​នាង​ស្រលាញ់​គេជាង​ខឹងគេ ​ព្រោះ​នាងមិនបាន​បម្រះអស់ពីទំហឹងនិងមិនបាន​បញ្ចេញ​កំហឹង​លើ​នាយ​អ្វី​នោះ​ទេ​។

«មកកន្លែងនេះធ្វើអី​​! កន្លែងស្ងាត់អញ្ចឹង​! ខ្ញុំខំតែ​ទុកចិត្ត​….»

ដៃ​នាយ​លូកមកឱ្យបចង្កេះនាង​ខ្វាច់ធ្វើឱ្យសម្តីនាង​ត្រូវបញ្ឈប់កណ្តាលទី​។ ហើយ​លើកដៃ​ទំាង​ពីរ​មកការពារ​ត្រង់​ដើមទ្រូង​​។

គេ​បង្កើន​កម្លាំងឱបចង្កេះនាង​រឹត​យ៉ាង​ណែន​ ស្រីតូចមិនដឹងធ្វើយ៉ាងណា​ឱ្យគេ​លែង​នាង​ក៏​យំតែ​ម្តង​។

«រ៉េណា បង​លែងខ្ញុំភ្លាម​!​»

គេ​ឃើញ​នាង​យំ​អាណិត​ដែរ​តែ​នៅ​មិន​ព្រម​ពន្លែង​កាយ​ស្រី​សោះ បែរជាសម្លឹងមុខនាង​ដែល​នៅបម្រះក្នុងដៃ។

ស្រីតូចល្អិតនេះ​មើលទៅ​​ភ័យណាស់​ កំសាកណាស់​ហើយ​ទន់ជ្រាយណាស់​ កោតតែ​នាង​នៅ​សុខ​ៗ​​ហ៊ាន​មកតាម​នាយ​ដល់ទីនេះ​ តើវាព្រោះ​តែ​សេចក្ដីស្នេហា​​ដែល​គ្មាន​​ហេតុផល​ឬ​ព្រោះ​តែ​និស្ស័យ​​។

គេ​និយាយ​ខ្លីៗ​ទៅកាន់តែ​កែវភ្នែគ​រលោងខ្មៅដែល​​មិនដឹង​សម្លឹង​មក​គេវិញ​ឃើញដែរ​ឬ​អត់​ព្រោះ​ថា​នាង​កំពុង​​យំ​៖

«ភ័យ​ម៉េះអ្នកគ្រូ?»

នាង​តប​វិញ​ទំាង បបូរ​មាត់​ញ័រ​៖

«មនុស្សលាក់ពុត​មនុស្ស​អាក្រក់»

គេ​នៅ​ស្ងៀមបន្តិច ប្រហែល​អន់ចិត្ត​​ដែល​នាង​ស្តី​ឱ្យ​ប៉ុន្តែ​ភ្នែក​នៅ​តែ​សម្លឹង​នាង​ដោយ​ស្រទន់​។​នាង​​មិន​ចង់​សម្លឹង​គេវិញ​ទេ ​ហើយ​​ទប់ចិត្ត​ក៏​ងាក​មុខ​ចេញ​​បម្រះ​ពេញ​ទំហឹង​ម្ដង​ទៀត។

គេ​សើចបញ្ឈឺហើយ​សួរ​ទៀត៖

«កម្លាំង​អស់​ត្រឹម​ប៉ុណ្ណឹងទេ?!»

សំណួរគេធ្វើឱ្យ​នាង​នឹកឃើញ​ភ្លាម​ដល់​សំណួរ​ដដែល​ដែល​គេ​សួរ​ឡើង​កាល​នៅឯ​ច្រក​ឌឿង​ហែម​គឺ​កាល​ពួកគេ​ទើបតែបាន​ចួប​គ្នា​ថ្មោងថ្មី​​។

នាង​និយាយ​អណ្ដឺតអណ្ដក៖

«បើខ្ញុំ​ដឹង​បងឯង​ជា​មនុស្ស​អាក្រក់អាក្រី​អញ្ចឹង​ យប់​នោះ​ខ្ញុំ….!»

គេលូក​ដៃមួយ​ចំហៀងទៀត​ទាញ​ប្រាណ​នាង​មក​រួតរឹត​ធ្វើឱ្យ​ស្រីក្រមុំស្ទើរ​គាំងបេះដូង​ស្លាប់​ហើយឈប់មាត់​លែង​និយាយ​កណ្តាលទី​​។

គ្រាន់តែ​មើលក៏ដឹងថានាង​មិនធ្លាប់​មាន​ស្នេហា​​ មិនធ្លាប់ប៉ះពាល់​មនុស្សប្រុស​ ​ហើយ​នាង​កំពុង​បាត់បង់​ប្រាជ្ញា​ស្មារតី ​​ព្រោះភ័យ​នាយ​​។

គេ​សម្លឹង​នាង​ដោយ​ភ្នែក​ទំាងគូរបស់​គេ​បញ្ចេញ​នូវ​សេចក្ដី​អាណិត​និង​ស្រលាញ់​ស្រី តូច​លាយ​ឡំគ្នា​។

នាង​លែង​និយាយ​ស្តីគិត​ពីសម្លឹង​មុខគេ​ហើយ​យំរហាម​។

មិនដឹងនាងគិត​ពីអ្វី​ខ្លះ​ គិតថា​នាង​ចាញ់បោកគេមកកន្លែងស្ងាត់ គិតថា​ស្នេហាដំបូងនេះ​បានសម្លាប់​ជីវិត​នាង​ ឬ​គិត​ថា​នាង​នឹង​ចួបគ្រោះ​ថ្នាក់អ្វីលើស​ពីនេះខ្លះ​នោះទេ​។

គេ​លែង​ដៃ​ពី​នាង​យឺតៗ​តែ​មិនបាន​លែង​ទំាង​ស្រុង​ឡើយ​ហើយ​និយាយ​ខ្លីៗ៖

«ភ័យ​ម៉េះ​​អ្ហះ?!»

នាង​មិន​ឆ្លើយ​តែ​គ្រវី​ក្បាល​ហាក់​ចង់​បញ្ជាក់​ថា​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​​។​ គេ​និយាយ​បន្ថែម​មក​​ទៀត៖

«ហើយ​សង្សារ​គា្ន​ឱប​តិចតួច​មិនបាន?!»

នាង​រុញ​ដៃ​គេចេ​ញ ​តែ​នាង​ប្រឹង​កាលណា​គេ​ប្រើ​កម្លាំង​មក​វិញ​កាល​ណោះ​។ នាង​និយាយ​ទាំង​យំ​ផង៖

«មនុស្ស​ប្រុស​ប្រើ​កម្លាំង​បង្ខំ​មនុស្សស្រី​គេ​ទុក​ជាស្អី​ទៅ! បងឯងជា​មនុស្សអាក្រក់​!»

គេប្រកែក​វិញរ៉ាវ៖

«អ្នកណា​មនុស្ស អាក្រក់​អ្ហះ? ក្នាញ់​ពេក គ្រឺត​ពេក ឱបគ្នា​តិចតួច ​ក៏​អត់​បាន?!»

នាង​ខឹង​ពេក​តវ៉ា​​វិញ៖

«ចុះបើ​បង​ឯង​មាន​ប្អូនស្រី ហើយ​ប្អូន​បង​ឯង​គេចាប់​មក​ធ្វើបាប​ បង​ឯង​គិត​ម៉េច​វិញ?»

«ហើយ​អ្នកណា​ចាប់​មក​? ក្រែង​ឡើង​ម៉ូតូ​គេ​មក​ខ្លួន​ឯង​អ្ហី?!»

នាង​នៅ​ស្ងៀម​គេ​លែង​ដៃ​ពី​នាង​យឺត​ៗ​ហើយ​លែង​ទាំង​ស្រុង​ព្រោះ​លែង​ឃើញ​នាង​រើ​។ បាន​រួច​ពេលណា ​នាង​បែរ​ក្រោយ​ដើរ​​ចេញភ្លាម ​តម្រង់​រក​ផ្លូវ​ចេញ។ ​នាង​ក៏​ឆ្ងល់​ដែរ​ដែល​គេ​មិន​ឃាត់​មិន​​។ អស់​ពី​ឆ្លង​នាង​កាន់​តែ​បុក​ពោះភ័យ ស្រាប់​តែ​ឮ​សំឡេង ​និយាយ​មក​ពី​ក្រោយ​ខ្នង​៖

«ខំ​ដើរ​ទៅ! ចម្ការ​នេះ​សម្បូរ​​ពស់​ណាស់! កន្លែង​ណា​ក៏​មាន​ដែរ!»

នាង​ឮ​ពាក្យ​គេ​​ច្បាស់​ណាស់​ តែ​ចិត្ត​ភ័យ​នៅ​តិច​ជាង​ចិត្ត​ដែល​ក្នាញ់​ឯក​រ៉េណា អញ្ចឹង​ហើយ​នាង​មិន​ឈប់​ គិត​ពី​ដើរទៅ​មុខ​ទៀត​ ស្រាប់តែ​គេគំហកមក​ពីក្រោយខ្នង​៖

«នីភា! ប្រាប់​ឱ្យឈប់ឮអត់​?​»

នាង​ឮគេសម្លុត​ក៏​រត់វឹងតែម្តង​ ពេលនោះ​ហើយ​ដែល​ឯក​ករ៉េណា​ចាប់​ផ្តើម​ដើរជំហាន​វែងៗ​មកតាម​នាង​។

មាន​ទៅយូរ​អីព្រោះនាងមានគេចគេអីទាន់ គេបានមកដល់​ហើយទាញកដៃនាង​សាជា​ថ្មីដោយ​សម្លុត​តិចៗ​ទំាង​ក្តីស្នេហា​ពេញទ្រូង​៖

«សួរថា ចង់ទៅណា?!»

«ទៅផ្ទះ​!​»

«នាងនិយាយ​ភ្លាមៗ ទំាងមុខក្រហមខឹងគេ​។

«ទើបតែ​មកដល់ ទៅធ្វើអី? ខ្លាចផ្ទះ​រត់ចោលម៉េះ​?!»

«មិន​សប្បាយ! ​ខឹង​អ្នកខ្លះ​! មនុស្ស​មានៈ​ធ្វើអី​យកតែ​ចិត្ត​ខ្លួនឯង​ជាធំ​! និយាយ​រួម មនុស្ស​អាក្រក់​»

នាង​ក្លាយ​ពី​ស្លូតបូត​ចិត្តល្អ មាន​ក្ដី​ឈឺ​ឆ្អាល​ មក​ជា​និយាយ​ច្រើន​និយាយ​លឿន​យ៉ាងនេះ ​ឯករ៉េណា​ដឹង​ថា​គឺ​មក​តែ​ពី​​នាង​ជ្រួលច្របល់​ភ័យ​ផង​ ខឹងផង​ បានជា​ចេញ​ចរិត​គួរ​ឱ្យ​ស្រលាញ់​របៀប​នេះ។

«អត់​អាក្រក់​ទេ ឮឬនៅ?!»

«មនុស្ស​អាក្រក់​!​» នាង​នៅ​តែ​ផ្ទាន់។

«អាក្រក់​អាក្រី​ស្អី​ទៅ​?!» គេ​សួរ​ទំាង​ក្នាញ់​ចរិត​នាង​ដែលមិន​​កាច​​ប៉ុន្តែ​មានៈ។

«អាក្រក់​គឺ​អាក្រក់​ហើយ មាន​អី​ត្រូវពណ៌នា​បកស្រាយទៀត​​នោះ​?»

គេ​ចាប់​ក​ដៃ​នាង​ទាំង​សងខាង ហើយ​ញញឹម​សម្លឹង​នាង​ដែល​ខឹងញ័រ​ខ្លួន​។ នាង​មិន​សម្លឹង​មុខ​ប្រុស​ម្នាក់​នេះ​ទេ តែ​នាង​ក៏​មិន​ដឹង​ថា​ចិត្ត​ខ្លួន​ឯង​កំពុង​ត្រូវការ​អ្វី?

ហេតុអ្វី​នាងមិន​រលាស់​ដៃ​តវ៉ា​ទៀត​ កម្លាំង​មិន​ឈ្នះ ឬ​នាង​មិនទាន់​ដាច់ចិត្ត​​ទៅ?

នាង​ស្ងៀម​​​ខាងគេវិញ ​ក៏​នៅ​រង់​ចាំ​មើល​នាង​។

នីភា​​បន្ធូរ​ដង្ហើម​និយាយ៖

«ឆាប់​លែង​ដៃ​ខ្ញុំ​ទៅ!»

«និយាយ​ឱ្យ​ស្រួល​សិន​ទៅ!» គេ​តប​ធ្វើ​វា​ហី។

«ប៉ុណ្ណឹង​ហើយ​នៅ​មិន​ស្រួល​ទៀត?»

នីភា​​ងើបមុខ​សួរ​ទៅ​គេ​ទាំង​នៅ​ខឹង ឯ​គេ​បន្ត​សម្លឹង​មក​នាង​ដោយ​ញញឹម​ដដែល​​។ ​ទទួលអារម្មណ៍​ដូច​កំពុង​ត្រូវគេ​ធ្វើបាប ​ត្រូវ​គេឌឺ ​ហើយធ្វើអីគេមិនបាន​។

នីភា​កើត​ចិត្ត​មានៈ​វិញ​មួយ​រំពេច​ហើយ​រើបម្រះ​សា​ជាថ្មី​ទាំង​មាត់​ចច្រែត៖

«លែង​ដៃ​បាន​អត់?!»

ឯក​រ៉េណា​សម្លុត​វិញ៖

«អ្ហូ ​ហ្នឹង​ចង់​ឱ្យ​គេឱប​ម្ដង​ទៀត​​កណ្ដាល​ចម្ការ​ហើយ​ហ្នឹង​?​»

នាង​ឈប់​ស្រែក​ ទាំង​ដកដង្ហើម​ហត់គឃូស។ ​នាង​យល់​ថា​ខ្លួន​ឯង​ហត់​និង​ភិត​ភ័យ​ចាញ់​សម្លុត​គេ​​ចំណែក​ឯក​រ៉េណា ​វិញ​យល់ថា​នាង​ស៊ិចស៊ី​ពេក​ហើយ​។

គេ​កាន់តែ​មានចិត្ត​ចង់​ធ្វើបាបនាង គេ​ញ៉ោះ​បន្ត៖

«អង្វរ​មួយ​មក​!​»

នាង​គ្នាន់ក្នាញ់វិញ​រសាយចិត្ត​ភ័យ ហើយ​ចាប់ផ្តើម​ទ្រគោះ៖

«ខ្ពើម​ណាស់!​»

នេះ​ជា​លើកទីមួយ​ដែល​សម្ដី​នាង​ធ្ងន់​ហើយ​អសុរោះ។ ឯក​រ៉េណា​ទំនង​មិន​ខ្វល់ ព្រោះ​នាង​ទ្រគោះ​យ៉ាងណា​សំឡេង​នាង​ទន់​ហើយ​តូច​ឆ្មារ​យ៉ាងនេះ ​តើ​​មាន​ឥទ្ធិពល​អីទៅ ?​

គេ​និយាយ​ឌឺដង​នាង​​វិញ​៖

«អញ្ចឹង​ចាំ​ធ្វើ​ឱ្យ​រាង​ម្តង​​!​»

គេ​និយាយ​មិនទាន់​ផុត ​គេ​បម្រុង​លើក​បី​នាង​ឡើង​តែ​នាង​យល់ចិត្ត សឹង​ថា​ទាយ​ដឹង​គ្រប់​កាយវិការ​ថា​គេ​បម្រុង​ធ្វើអ្វី​។ នាង​ស្រែក​បង្អាក់​ភ្លាម​​៖

«ហើយ​ខ្ញុំ​នឹង​ឈប់​និយាយ​រក​បង​ឯង​រហូត​!​»

គេ​នៅ​ទ្រឹង​សម្លឹង​កែវភ្នែក​ថ្លាយង់​ទំាង​ពីរ​ដែល​មើល​មក​យ៉ាង​មុត​។ សំឡេង​នាង​តូច​ សម្ដី​ទន់ភ្លន់​ប៉ុន្តែ​នាង​រឹង​ណាស់​​ហើយ​កាច​ណាស់ ​បើ​មើល​ទៅ​កែវ​ភ្នែក​ទំាង​គូរ​នេះ​។

នាង​សម្លឹង​នាយ​គ្មាន​ព្រិច ធ្វើ​ឱ្យ​ឯក​រ៉េណា​ទប់​មិន​បាន​ចំពោះ​ចិត្តស្នេហា​លើ​ស្រី​ក្រមុំ​តូច គេ​របូត​មាត់​សួរ​ខ្សឹបៗ៖

«ហើយ​យើង​​ស្អាត​ម៉េះ​​អ្ហះ​?​»

កំហឹង​នាង​ស្រាក ​ហើយ​កែវភ្នែក​ដែល​​ខឹង​ជះ​រស្មី​មុត​ថ្លា​ដូរ​មក​ជា​ស្រទន់​បន្តិច​ម្តងៗ​​ រេ​រក​គេច​ចេញ​មិន​ចង់​ឱ្យ​គេ​មើល​ដឹង​ចិត្ត​ទន់ជ្រាយ​របស់​នាង​។

ថ្ពាល់​ទំាង​សង​របស់​នីភា​ទៅជា​ក្រហមព្រឿងៗ​ហើយ​បបូរមាត់​នាង​នៅ​ទីទើរ​រក​ពាក្យ​ថា​នឹង​តវ៉ា​ទៀត​មិនបាន​ដែល​មក​ប៉ះ​ប្រុស​សង្ហារ​ឈរ​សរសើរ​​កណ្ដាលថ្ងៃ​។

គេ​ធ្លាប់​តែ​និយាយ​គំរាម​គំរោះ​​គំរើយ​​ ឥឡូវ​​មក​និយាយ​ពាក្យ​តែ​បួនម៉ាត់​យ៉ាង​ខ្លី​របៀប​នេះ​​ស្រី​ណា​ឮ​ហើយ​មិន​ទន់​ចិត្ត​។

ទូរសព្ទ​នាយ​រោទ៍ នាយ​និយាយ​​មុន​ពេល​ព្រម​លែងដៃ​ពីនាង​៖

«នៅ​ឱ្យ​ស្ងៀម​ណ៎ា​​!  ឈប់​រញ៉េរញ៉ៃ!»

គេ​លើក​ទូរសព្ទ​​និយាយ។ ដល់​គេ​បែរ​មក​វិញ​ឃើញ​នាង​មិន​ទៅ​ណាបែរ​ជា​ឈរ​​បើក​ភ្នែក​ធំ​ៗ​សម្លក់​នាយ​។ សម្លក់​យ៉ាងណា​ឯករ៉េណា​មិន​ព្រឺ ​​គិត​ពី​​ញញឹម​សម្លឹង​មុខ​នាង​តប​ដោយ​បង្កប់​ន័យ​ឌឺដង​ភាសា​ស្នេហា​។

ភាសា​ស្នេហ៍​មិន​ចេះ​រីង​ស្ងួត​បង្ហូរ​តាម​បបូរមាត់​របស់​នាយ​៖

«មើល​មុខ​ម៉េះ? ក្នាញ់​កូន​ប្រុស​គេ​មែន​អត់?​ បើ​មែន​ចាំ​អី​ទៀត មក​ដេកឱប​គ្នា​មួយ​ព្រឹក​វាល់ល្ងាច​មួយ​យប់​ទល់​ភ្លឺ​ទៅ?!»

នីភា​ពេលនេះ​ពិតជា​មិនដឹង​ថា​ខ្លួនឯង គួរ​នឹក​ហួសចិត្ត​ឬមួយ​គួរ​ខឹង​ប្រុស​ម្នាក់​​នេះ​ទេ​ ព្រោះ​សម្តី​មួយម៉ាត់​ណា​ចេញ​មក​ក៏​ចម្លែក​ៗ​ល្មម​នឹង​យក​ដៃ​ឈ្លី​ក្បាល​ដែរ​។

នាង​គ្រវីក្បាល​លែងនិយាយ​គេ​ស៊ក​មក​ទៀត៖

«គ្រវីក្បាល​ធ្វើ​អី? ប្រញាប់​ប្រកែក​ម៉េះ​?!»

«ហួសចិត្ត! ​បើ​សម្តីអស់នេះ​ឱ្យ​ប៉ាម៉ាក់​ខ្ញុំ​ឮ…..»

«គេ​ក៏​មិនទៅ​និយាយ​ជាមួយ​ប៉ាម៉ាក់​យើង​ដែរ មានអ្នកណា​​គេ​ចង់ឱប​ប៉ាម៉ាក់​យើង? ​​គេ​ចង់ឱប​យើង ឮ​នៅ?»

រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី៤
គេ​មើល​ហើយ ក៏​​បែរ​ខ្លួន​ចាកចេញ​ទៅ​ទាំង​មិន​និយាយ​ពាក្យ​គួរសម​ឬ​លា​ទៅ សូម្បី​តែ​មួយ​ម៉ាត់​ណា​ ធ្វើឱ្យ​ស្រី​តូច​តាម​សម្លឹង​ដំណើរ​គេ​ហាក់​ហួសចិត្ត​ជា​ខ្លាំង​។

គ្មាន​រូបភាព​អ្នកគ្រូ​តូច​នីភា​ទេ​នៅ​ក្នុង​បេះ​ដូង​បុរស​ហក់​លោត​។​​ ការងារ​បន្ទាន់​នឹង​មមាញឹក​ជា​ច្រើន​កំពុង​រង់ចាំ​គេ​។

«បង! អាវ​បង​ប្រឡាក់​ឈាម​ហ្ន៎!»

នាង​តូច​នេះ​ហួស​ហេតុ​ពេក​ហើយ​សម្រាប់​ឯក​រ៉េណា។ គេ​បង្អង់​ឈប់​ហើយ​ជ្រួញចិញ្ចើម​ទើស​ចិត្ត។​

គេ​មិនទាន់​ងាក​ទៅ​រក​នាង​ផង សំឡេង​មនុស្ស​ប្រុស​ពីរបី នាក់​លាន់​ល្វើយ​ៗ​មក​តាម​ខ្យល់៖

«វា​ចូល​ទៅ​ក្នុង​មិន​ទាន់​ចេញ​មក​ទេ! គ្នា​យើង​រាយការណ៍​ថា​វា​ចូល​តែ​ម្នាក់​ឯង​ទេ​»

រ៉េណា​ដឹង​ថា មាន​គេ​តាម​រក​ខ្លួន​ពិតណាស់។

គេ​ក្រឡាស់​ភ្នែក​សម្លឹង​ជុំវិញ​ទីនេះ មិនរវល់​ជាមួយស្រីតូច​ដែល​សម្លឹង​មកគេ​ដោយ​ភិតភ័យនោះ​ឡើយ​។

គេយល់ថា​ស្ថានភាព​គឺ​មិនអាច​តតាំង​ជាមួយ​សត្រូវ​បាន ហើយ​ការ​គេច​ខ្លួន​នៅ​មាន​ពេលវេលា​គ្រប់គ្រាន់​នៅឡើយ​។

គេបែរក្រោយចាកចេញពីទីនោះ ទុកឱ្យនីភា​នៅ​ឈរ​ងឿងឆ្ងល់​ម្នាក់ឯង។

ស្នូរ​ជើងមនុស្ស​​មួយក្រុម​ចូល​មកដល់។

ដៃ​ពួកគេកាន់កាំបិត​ខ្វែវនិងអាវុធគួរឱ្យ​តក់ស្លុត​ផ្សេងៗទៀត​។ ​នីភា​យល់ភ្លាម​ដល់រឿង​ហេតុ​ដែល​កំពុង​តែ​កើតឡើង។​ នាង​ភ័យ​តក់ស្លុត ហើយ​ឈរប្រឈម​នឹងពួក​កាប់ចាក់​។

«ឃើញ​អាបងធំ​ម្នាក់ដើរកាត់នេះ​ដែរ?!»

ម្នាក់ដែលដើរមុខគេ​សួរមកកាន់នាង​ នីភាគ្រវីក្បាល៖

«មានឃើញ​តែ​អ៊ំប្រុស​ម្នាក់ នឹងចៅស្រី​គាត់ទៅតាមនុះ​!​»

នាង​និយាយ​បង្វែរ​ពួក​នោះ​ហើយ​និយាយ​បាន​លឿន​ដូច​បាន​ត្រៀម​ទុក​។

ចិត្ត​នាង​មិន​ដែល​ស្គាល់​បុរស​ដែល​ដូរ​តុឱ្យពួកនាង​ក្នុង​ហាងកាហ្វេ​នោះទេ ​តែនាង​ហាក់​នៅ​ខាងគេ​ព្រោះ​ឃើញ​គេ​គ្មាន​អាវុធ​ហើយ​មាន​ត្រូវ​របួសផង។

​      ដូច្នេះ​នាងបារម្ភ​ណាស់​ថា​ តើ​គេ​អាច​គេច​ពីក្រុម​ដែល​ទើបតែ​មក​ដល់​នេះ​​ដែរឬយ៉ាង​ណា​?

ពួកគេ​បោះបង់​ចោលការ​ខ្វល់​នឹង​នាង​ហើយ​រត់​ចូល​ទៅ​ក្នុង​ច្រក​តូច​នោះ​ស្វែង​រក​ឯករ៉េណា​។

នារី​​តូច​ដើរ​ចេញ​មក​វិញ​បណ្តើរ​​ភ័យ​បារម្ភ​សុវត្ថិភាព​ខ្លួន​ឯង​ផង ​បារម្ភ​ពីប្រុសស្អាត​ដែល​នាង​ទើប​តែ​បាន​និយាយ​ជាមួយ​នោះ​ផង​។

«នីភា? មានច្រកចេញផ្សេងពីដឿងហែម​នេះ​ទេ​?!​»

នាង​ភ្ញាក់​សឹង​របូត​កាបូប​ពីដៃ​ព្រោះ….គេស្គាល់ឈ្មោះ​នាង​? នៅសុខៗ​លេចមុខមកវិញ​ហើយ​ដៃ​គេ​ក៏​ទាញ​នាង​ទៅពួនជាមួយគ្នា​យ៉ាងរហ័សក្រោម​ច្រក​ជណ្តើរ​ថ្ម​ងងឹតស្លុប​។

នាងមើល​គេមិនឃើញទេ តែនាង​ដឹងថាគឺគេ​ ដែលបានពួនពីពួក​ជនពាលទំាង​នោះ។

«អត់មាន​ទេ​​!​»

នាង​ឆ្លើយបណ្តើរឱនសម្លឹងដៃ គេដែលឱបនាង​ជាប់ដើមទ្រូង​គ្នា ព្រោះច្រកនេះចង្អៀតតូច​ពេក​។ ស្នូរដង្ហើម​គេ​លាន់មកគឃូស​ក្បែរត្រចៀកនាង​។

ទីនេះពិតជា​គ្មានច្រកចេញមែន​ គេចេញទៅណាមិនរួច​ទេ មិន​យូរ​ប៉ុន្មាន​ ពួកនោះ​នឹងវិលមកវិញ​ហើយ​រក​គេ​ឃើញ​។

នាង​គិត​យ៉ាង​រហ័ស​ហើយ​ទុក​ថា​គេ​ជា​ជន​រងគ្រោះ​។

«មក​តាម​ខ្ញុំ​មក!​»

នាង​រើ​ដៃ​ដ៏​ធ្ងន់​នឹង​មាំ​របស់​គេ​ចេញ​ពីក គេ​ព្រម​លែង​នាង​ហើយ​នាង​ទាញ​ដៃ​គេ​ឡើ​ងជណ្តើរ​។

«ងងឹត​ណាស់! ដើរ​លឿន​ម៉េះ​?!»

«ខ្ញុំ​ធ្លាប់​ជើង​ហើយ​​!​»

នាង​ឆ្លើយ​មុន​ពេល​ចុច​បើក​ទូរសព្ទ​របស់​នាង​។

«យើង​ទៅ​ណា​!​»គេ​សួរ​តិចៗ​ខ្សឹបៗ។

«រក​ច្រក​ចេញ​!​»

«​ស្គាល់​ច្បាស់​អត់​​?​»

«តាម​ខ្ញុំ​សិន​មក​!​»

នាង​ទាញ​ដៃ​គេ​ឡើង​តាម​​ច្រក​ជណ្ដើរ​តូច​ចង្អៀត​មួយ​ជាន់​ហើយ​មួយ​ជាន់​ទៀត​ហាក់​គ្មាន​ស្គាល់​ហត់​ដង្ហក់​អ្វី​សោះ។

«ជាន់​ទីបួន​ហើយ​!​» ឯករ៉េណា​រំឭក​នាង​។

«ត្រូវហើយ!!» នាង​តប​ដោយ​បិទ​​ភ្លើង​ពិល​ចោល​ផង​។

គេ​ឆ្លាត​ស្រាប់ គេ​យល់​ពី​បំណង​នាង​ដែល​នាំ​គេ​មក​ជាន់​ផុត​ដំបូល​គ្មាន​មនុស្សម្នាក់។

នាង​ប្រាកដ​ជា​ស្គាល់​កន្លែង​ចេញ​ពី​ច្រក​ដឿងហែម​។

មែន​! នីភា​អូស​ដៃ​គេ​រត់​ត្របាញ់​ទៅ​ដំបូល​ខាង​ជើង។ នាង​ឈប់​ង៉ក់​នៅ​ខាងមុខ​បង្កាន់​ដៃ​ថ្ម។

ឯក​រ៉េណា​សម្លឹង​ទៅ​ក្រោយ​បង្កាន់​ដៃ​នោះ គឺ​ចន្លោះ​ឃ្លាត​ប្រមាណ​ជិត​មួយ​ម៉ែត្រ​ ប៉ុន្តែ​ខាងក្រោម​ជ្រៅ​សន្លឹម​ឃើញ​តែ​ពន្លឺ​ភ្លើង​ជះ​ចេញ​ខ្លះ​ៗ​ពី​ប្រលោះ​ស្លាបព្រិល​នៃ​ផ្ទះ​ល្វែង​គ្រប់​ជាន់​។

«បង​ឯង​ឆ្លង​ទៅ​ខាង​ណោះ​រួច​អត់​!​»

ជំនួស​ចម្លើយ គេ​លែង​ដៃ​ពី​នាង ហើយ​តោង​ឡើង​បង្កាន់​ដៃ​ហក់​ភ្លែត​ទៅ​ម្ខាង​ណោះ​បាន​ភ្លាម​យ៉ាង​រហ័ស។

ស្រីស្ងួន​ចំហ​មាត់​ហួស​ចិត្ត​ដែល​គេ​រហ័ស​យ៉ាង​នេះ​។

នាង​សម្លឹង​ទៅ​រាងកាយ​ឯក​រ៉េណា​ដែល​ខ្ពស់​ស្រឡះ​ស្វាហាប់​ហើយ​ផ្ទៃមុខ​ស្មើ​គ្មាន​ស្នាម​ញញឹម​។ គេ​ស្រស់​សង្ហា​ណាស់​​ ពិត​ជា​បុរស​នៃ​ក្តី​ស្រមៃ​របស់​នារី​ទាំងឡាយ​ពិតមែន ​រឿង​អី​ថា​បេះដូង​អ្នកគ្រូ​អង់គ្លេស​មិន​កម្រើក​ពេល​ដែល​បាន​ឃើញ​គេ​សម្លឹង​មក​នាង​។

«ពេលណា​ទើប​ខ្ញុំ​បាន​ចួប​គេ​ទៀត​ទៅ​!​»

ពន្លឺ​ភ្នែក​នាង​ដែល​សម្លឹង​ទៅ​គេ គឺ​មាន​ន័យ​យ៉ាង​នេះ​ស្រេច​ទៅ​ហើយ។​ មិន​ដឹង​ថា ឯក​រ៉េណា​ដឹង​ឬ​មិន​ដឹង​ទេ​ពី​ចិត្ត​ស្រី​តូច ​តែ​គេ​ក៏​សម្លឹង​មក​រក​នាង​ទោះ​នៅ​ម្ខាង​ម្នាក់។

នាង​ញញឹម​អឹមអៀម​ចំពោះ​កែវភ្នែក​ភ្លឺ​ស្រទន់​របស់​នាយ​​។

នីភា​​និយាយ​ស្រាល​ៗ​ព្រោះ​ចុះចាញ់​អំណាច​កែវភ្នែក​៖

«បង​ដើរ​ទៅ​មុខ​រហូត​ដល់​បង្កាន់​ដៃ​ទ័ល​!​ បត់​ស្តំា ឃើញមាន​ជណ្តើរមួយចុះទៅក្រោម​​បងចុះ​ទៅ​រហូត​ទៅ! នៅខាងក្រោម​​គឺច្រកផ្សេង​មិនមែនក្នុង​ដឿងហែម​ទៀតទេ​! ជណ្តើរនេះ​គេមិនដែល​បិទទ្វារទេ​!បង​ឆាប់ចេញទៅ​ ហើយ​នៅហ្នឹងមាន​ម៉ូតូឌុប​ច្រើនស្រាប់​បងជិះគេចចេញទៅ!»

នាង​ប្រហែល​មិនដឹងទេ​ថា​គេ​ទុកឡាន​នៅមាត់ច្រក​ដូច្នេះ​ហើយបានជា​ពួកអ្នកតាមមកនោះ​រក​គេ​ឃើញ​។

គេបោះដៃ​មករកនាង។

ស្រីស្អាត​សម្លឹងទៅប្រអប់ដៃធំៗរបស់​គេ​​ហើយក៏នឹកឃើញ​ដល់​កាយវិការ​គេដែល​ទាញ​នាងទៅឱប​ក្រោម​ជណ្តើរ​ងងឹត​។

នាង​ងើបមុខ​មើល​ឯករ៉េណា​។

«បង​ឈ្មោះ​អី?!»

នាង​ញញឹម​តិចៗ​ជា​មួយ​សំណួរ​ធ្វើឱ្យ​កែវភ្នែក​បុរស​ទៅ​ជា​ស្រទន់។ ​គេ​យល់​ពី​សំឡេង​បេះដូង​នាង​តូច ហើយ​ចាប់ផ្ដើម​ពិនិត្យ​សម្រស់​របស់​នាង​។

គេ​មាន​នារី​កំណាន់​ច្រើន​ណាស់ ​ស​ខ្មៅ ​ទាបខ្ពស់ ចិន​ខ្មែរ ​តែ​សម្រស់​សុទ្ធ​តែ​កំពូល​មិនថា​តារា​ៗ​អ្នកបង្ហាញ​ម៉ូដ​ឬ​បុគ្គលិក​ក្រុមហ៊ុន​ឡើយ​ បើ​មិន​ស៊ិច​ស៊ី​មិន​ឡូយ​ឆាយ ​មិន​ដែល​បាន​ឯក​រ៉េណា​យក​ភ្នែក​មើល​ឡើយ​។ នេះ​ជា​លើក​ទីមួយដែល​គេ​ដាក់ចិត្ត​ពិនិត្យ​មើល​នារី​រម្យទម​ម្នាក់ ស្លៀក​សំពត់​បត់​​។ សក់​នាង​វែង​តែ​លើក​ចង​ហើយ ផ្ទៃ​មុខ​ម៉ដ្ឋ​រលោង​តែ​គ្មាន​តុបតែង​។

ផ្ទៃ​មុខ​សុភាព​រាបសា តែ​អ្នក​គ្រូ​តូចរហ័សរហួន​ហើយ​ឆ្លាតវាង​វៃ​ព្រមទំាង​ក្លាហាន​ហួសពី​ការស្មាន​។

នាយ​ដឹងថា ​នាង​ចង់​បែក​គ្នាត្រឹម​​នេះ​​តែ​នាយ​មិនដាច់ចិត្តទៅ​។

«ម៉ោះ​!​»

ឯករ៉េណា​និយាយ​តឿន​​​​ខ្លី​ៗ​តែ​ចុង​បបូរ​មាត់​គេ​ចាប់ផ្តើម​ញញឹម​។

ស្រមោល​ស្នេហា​យុវវ័យ​បញ្ចេញ​​រូបរាង​ក្រោយពេល​ដែល​មនុស្ស​ពីរនាក់​ទើបតែ​ស្គាល់​គ្នា​មិនទាន់​បាន​កន្លះម៉ោង​ស្រួលបួល​ផង​។

នារី​សម្លឹង​មុខ​គេ​ហើយឱន​សម្លឹង​​ទៅ​ប្រលោះ​ពី​ក្រោយ​បង្កាន់​ដៃ​ថ្ម។​

នាង​ស្លៀក​សំពត់​បត់​វែង​យ៉ាង​នេះ វា​មិនមែន​ងាយ​ស្រួល​ប៉ុន្មាន​​​ទេ​ក្នុង​ការ​ឆ្លង​ទៅបង្កាន់ដៃ​ម្ខាង​ទៀត​​ដូច​ដែល​គេ​ហក់​ទៅ​មុន​នោះ​​​។

បើ​ភ្លាត់​តែ​បន្តិច ​ឆ្លង​​មិន​ផុត​ធ្លាក់​ចុះទៅ​ក្រោម ​នាង​មុខតែ​ខ្ទេច​ឆ្អឹង​។

នាង​ស្ញើប​ជើង​ពេល​សម្លឹង​ចុះក្រោម​ ដូច្នេះ​ស្រី​តូច​​ងើប​មុខ​មក​រក​គេ​វិញ​។

គេ​ចេះ​ញញឹម​ហើយ គេ​ញញឹម​​យ៉ាង​សង្ហា​​​ហើយ​ភ្នែក​គេ​​ដែល​សម្លឹង​មក​ភ្នែក​នាង​បង្កប់​នូវ​សំណួរ​ជា​ស្រេច​ថា​ តើ​នាង​ទុកចិត្ត​គេ​ដែរ​ឬ​អត់?

នីភា​បោះដៃ​ទៅ​រក​នាយ ​ធ្វើឱ្យ​នរៈ​ញញឹម​បានចិត្ត​ដូច​បាន​គ្រង​បេះដូង​នាង​ពិតៗ​។

មុន​ពេល​គេ​ប្រើ​កម្លាំងទំាង​ស្រុង​ទាញ​យោង​នាងឱ្យ​ឆ្លង​​មក​ទាំង​មាត់​និយាយ​ខ្សឹបៗថ្នម​សំឡេង​​ជាង​​មុន​៖

«ប្រយ័ត្ន នីភា​!​»

​      នាង​លោត​មក​ដល់​ដី ​តែ​ដៃ​នៅ​តែ​មិន​លែង​ពី​នាយ​។

រ៉េ​ណា​ខ្ពស់​ជាង​នាង​ គេ​រេ​ភ្នែក​សម្លឹង​នាង​ឃើញ​តែ​សក់​ខ្មៅ​រលោង ដែល​ចង​នឹង​កៅស៊ូ​បន្ទាប់មក​គឺ​ក្ដោង​ច្រមុះ​ដែល​តូចស្រួច​ ចុង​ក្រោយ​បបូរមាត់​ប្រិមប្រិយ​របស់​នាង​។

«មិន​យូរ​ទេ​ ពួកវា​នឹង​ដឹង​ថា យើង​និយាយ​កុហក​!​»

គេ​ប្រាប់​នាង​ នាង​ងើប​មុខ​មក​ដោយ​ភ័យ ​ហើយ​ទាញ​ដៃ​គេ​ដើរ​ទៅ​រក​ជណ្ដើរ​បន្ទាប់​មក​ក៏​ចុះ​​ជណ្តើរ​​​។

ដៃ​នាង​ត្រជាក់​ក្នុង​ប្រអប់​ដៃ​គេ ​ដូច្នេះ​គេ​ក៏​លួង៖

«ភ័យ​ធ្វើ​អី​?​»

«ពួកគេ​នោះ​ជា​អ្នកណា?!»

«ឃើញ​ហើយ​អ្ហី​ ​វា​កាន់​កាំបិត ដាវ​!​»

«ដឹង​ហើយ​ តែ​បង​បាន​ធ្វើ​អី​​ពួកគេ​នោះ?!»

រ៉េណា​សម្លឹង​ភ្នែក​នាង​ដែល​ទៀងត្រង់​ហើយ​ងឿងឆ្ងល់។ ក៏​​មាន​តែ​ភាព​ទៀង​ត្រង់​របស់​នាង​ប៉ុណ្ណោះ​ដែល​ធ្វើ ឱ្យ​បេះដូង​គេ​កម្រើក​។

​      គេ​មិនទាន់​ឆ្លើយ​ផង​ សំឡេង​ស្អក​ៗ​​​មួយ​លាន់​មក​ពី​ជ្រុង​ម្ខាង។

«អ្នកគ្រូ​មិនទាន់​ទៅ​វិញ​ទេ​?​»

ស្រី​ចំណាស់​ម្នាក់​សួរ​ក្នុង​ភាសា​ចិនកន្តាំង​។

ដឿង​ហែម​នេះ​សំបូរទៅដោយ​ជនជាតិចិន​រស់នៅ​។ ពួកគេ​​​ស្គាល់​​នីភា​ច្បាស់​នេះ​បើតាមការ​សម្គាល់​របស់​ឯក​រ៉េណា​។​

អ្នកគ្រូ​តូច​តបវិញរ៉ាវជា​ភាសាចិនកន្តាំង​ដែរ៖

«ខ្ញុំ​កំពុងទៅផ្ទះ​វិញ​!​»

«ហើយ​អ្នកណា​​នៅជា​មួយ​អ្នកគ្រូ?! សង្សារ​មែនទេ​?​»

នាង​ងើបមុខសម្លឹងឯករ៉េណា​ គេក៏​មើលមកនាង​វិញ​ដោយភ្នែកស្រទន់។ នាង​ដកដៃ​យឺតៗចេញ​ពី​ប្រអប់​ដៃ​បុរស​សង្ហា​។

​      តាមថា​នាង​ត្រូវខឹង​ដែលត្រូវ​គេច្រឡំ​ តែ​នេះ​​នាង​ប្រហែល​ជា​សប្បាយចិត្ត​ច្រើន​ជាងខឹង​ រាល់​ពេល​ងាក​ទៅឃើញភ្នែក​គេ។

នាង​តបទៅស្ត្រី​ចិន​​​នោះវិញ​៖

«មានឯណា​! ខ្ញុំទើប​តែ​ស្គាល់​គាត់ទេ​!​»

«អឺស!​ ដើរឱ្យ​ស្រួល ជណ្តើរ​​ងងឹតណាស់ ​ប្រយ័ត្ន​ដួល​!​»

ពួកគេ​បន្ត​ដើរហួសទៅមុខទៀត។

​      រ៉េណា​ឆ្លៀត​និយាយបង្អាប់នាង​៖

«ចេះចិន​ទៀតកូនគេ​!​»

គេធ្វើដូចជា​ខ្លួនមិនចេះ​កន្តាំង​ហើយ​ស្តាប់​អ្វី​មិនបាន ​គឺគេមិនចង់ឱ្យនាង​អៀនជាងនេះ​​។ ដឹងអីនាងជឿ​ភា្លមថាគេមិនចេះកន្តាំងទេ។

នាង​និយាយ​ទំាងមុខក្រហម៖

«ហើយ​ដឹង​ថាអ៊ី​នោះ​ថាម៉េចអត់​អញ្ចឹង?!»

«អាណា​ដឹង​បើនិយាយ​ស្តី​ឆីងឆុង​​អញ្ចឹង​នោះ! នៅស្រុកខ្មែរមិន​នំាគ្នា​និយាយខ្មែរទៅ​!»

«សម្តី​អាក្រក់​ម៉េះ​​!​» នាង​ស្តីឱ្យនាយ​តិចៗ ធ្វើឱ្យនាង​អស់សំណើច​ឈ្ងោក​មើល​មុខនាង​។

«សម្តី​អញ្ចឹង​​មិនដឹង​រក​សង្សារ​ធ្វើ​អ្នក​គ្រូ​បាន​អត់​ទេ​នៀក!​»

នាង​កាន់តែ​ឈ្ងោក​មុខ​ទើរ​នឹងទ្រូង​ព្រោះ​ដឹង​ថា​គេនិយាយឌឺ​ហើយមើលមកនាង​មុតៗ​ទៀត​។

«ហើយអ៊ី​ហ្នឹងថាម៉េចខ្លះ?! គាត់ថា​​យើងរកបានប្រុសស្អាត​មកដឹកដៃ?​»

«អួតខ្លួន​ពេកហើយ មោទនភាពម៉េះ?!»

គេញញឹម​មិនចេញស្តី​ធ្វើឱ្យ​ស្រី​ងើបមុខមកមើល​។

ពួកគេ​ឈប់​នៅ​ពាក់កណ្តាល​ជណ្ដើរ​ដែល​ងងឹតស្លុប ស្ងាត់​ជ្រងំ ស្តាប់​​ឮតែ​ខ្យល់​ដង្ហើម​គ្នា​ទៅវិញ​ទៅមក​។

«បង្រៀន​ចិន​មួយ​ខែ​ប៉ុន្មាន? រក​ជួល​ទៅ​បង្រៀន​ដល់​ផ្ទះ!»

«អត់​ទៅ​ទេ!​»

«ម៉េច​ចឹង?!»

«អត់​ទទួល​សិស្ស​អញ្ចឹងទេ​!​»

«ទទួល​អាប៉ុណ្ណា​វិញ​អញ្ចឹង​?!»

«មនុស្ស​សម្តី​អាក្រក់​ ខ្ជិលយក!»

«ឱ្យតែ​រាងឡូងសង្ហា​ប៉ុណ្ណឹង ទៅ​យក​សម្តី​មក​ស្ងោរ​ស៊ី?​»

«ហួសចិត្ត!​»

នាង​ថា​ដូច្នេះ​ហើយ​​សើច​ដើរ​បន្ត​ទៅមុខ​ទៀត​ ​ហួសចិត្ត​ដែល​គេ​និយាយ​ស្តី​គ្មាន​ទុក​មាត់​ទុក​មុខ​ខ្លួនឯង​។ ឃើញច្រកទ្វារ​ចេញ​លឹមៗ​នាង​និយាយ​បង្វែង៖

«ដល់ហើយ បង​ហៅ​ម៉ូតូ​ជិះ​ចេញ​ទៅ​កុំឱ្យ​គេ​ឃើញ​ ហើយ​ឈប់​ទៅ​មាន​រឿង​នឹង​ពួក​នោះ​ណ៎ា!​»

នាង​ចាក​ចេញ​ពី​ជណ្ដើរ​មុន​គេ​ តែ​ត្រូវ​គេ​ទាញ​ចូល​ទៅវិញ​។ គេ​នេះ​ដៃ​រហ័ស​ចិត្តក៏​ហ៊ាន​ ខុស​ពី​ការ​ឆ្មើងកន្ទ្រើង​ពី​ដំបូងៗ​របស់​គេ​។

អ្នកគ្រូ​ក្មេង​ច្រាន​គេ​ចេញ​វិញ​មិនឱ្យ​គេ​ប៉ះ​ពាល់​នាង​ទៀត​ឡើយ​ក្រោយ​ពេល​ដែល​ដឹង​ថា​គេ​មិនមែន​សុភាព​បុរស​។

នាង​កាន់​តែ​រើ​ គេ​កាន់​តែ​​ចាប់បង្ខំឱប​ រហូត​ទាល់​តែ​នាង​រើ​ហត់គឃូស​ក៏​ឈប់​រើ។

​      គេនិយាយ​ឌឺភ្លាម​៖

«អស់ត្រឹម​ប៉ុណ្ណឹង​ទេ ​កម្លាំង?!»

នីភា​ហាក់​ខឹង​ដែល​គេ​ចេញ​ចរិត​មានៈ នាង​ងរងក់៖

«មើល​មនុស្ស​ខុស​!​ ស្មាន​ថា​មនុស្ស​ល្អ​!​»

«យក​មនុស្ស​ល្អ​មក​ធ្វើអី?!»

«អ្ហា៎​ចេះនិយាយា​អញ្ចឹងកើត! មនុស្ស​ល្អ​មិនឱ្យ​យក ទៅយកមនុស្សអាក្រក់?!» នាង​សួរវិញ​ដោយ​ហួសចិត្ត​។

គេ​នៅស្ងៀម​សម្លឹង​មុខ​នាង​ទោះ​ងងឹត​ស្លុប​មើល​មិន​ចង់​ឃើញ​។ នាង​និយាយ​បន្ត៖

«ដើរសួរគេមើល៍ ​មានអ្នកណា​គេស្រលាញ់មនុស្ស​អាក្រក់​ទេ?!»

គេលែងដៃនាង ហើយ​បែរខ្នង​។​

នាង​ដឹងថាគេខឹង​ សម្តីនាង​ តែនាង​ក៏មិនទាន់បាត់ខឹង​ដែរ​។

នាង​បែរខ្នងដាក់គេដូចគ្នា​។

សំឡេងគេលាន់​មក៖

«គ្រប់​មនុស្ស​តែង​មាន​ហេតុ​មាន​ផលរ​បស់​គេ​! ប្រយ័ត្នផង​​ជាមួយ​ពួ​ក​ដែល​អួត​ខ្លួនឯង​មនុស្សល្អ!»

គេ​ឈាន​ជើង​ចេញ​ទៅ ទុកឱ្យ​ស្រីតូចនៅដកដង្ហើម​ញាប់​​ពាក់កណ្តាល​ខឹង ពាក់កណ្តាលនឹកគេ ហើយ​ពាក់កណ្តាល​ គឺ​នឹក​ឆ្ងល់​មិនយល់ចិត្តខ្លួនឯង។

នាង​អង្គុយ​ចុះដៃរាវរកកាបូបដែល​ជ្រុះអម្បាញ់មិញ ពេលដែល​គេចាប់ឱ​បនាង​ហើយនាង​ខំ​បម្រះ​។​

សំឡេង​គេ​លាន់​មក​បន្ថែម​៖

«ស្អែក ម៉ោង​៩យប់ ចួប​គ្នា​នៅ​ការ៉ាសាំង​កាល់​តិច ស្តុប​បូកគោ​​!​»

គេ​យល់​យ៉ាង​ណា​ដែល​ណាត់​នាង​ចេញ​ក្រៅ​យប់យ៉ាង​នេះ​។

​គេ​យល់​ថា នាង​ត្រូវ​ជា​ស្អី​នឹងគេ ​ហើយ​គេ​គិត​យ៉ាងម៉េច​បាន​ជាយល់​ថានាង​យល់ព្រមទៅ។

ស្រីតូច​ងើបមុខ​មកវិញ​។

គេ​បាត់​ស្រមោល​ទៅ​ហើយ​។

ពីរថ្ងៃក្រោយ​មក​ទៀត​….

នីភា​និង​មិត្ត​ស្រីៗ​របស់​នាង ចួបជុំគ្នា​ក្នុងតៀម​អាហារ​ក្បែរ​សាលា​ឯកជន​ដែល​ពួក​នាង​ធ្វើការ​។

«មុខ​មិន​រីក​នីភា?!» ​ចន្ធូសួរព្រោះ​នីភាកូរ​ស្ករ​កាហ្វេ​មិន​ឈប់​។

«មានសង្សារនឹងណា៎​!​» លីកា​ចំអកឱ្យ​នាង​ជាការបន្លែងលេងសើច។

នីភា​ធ្វើមិនដឹង​ តែ​ចិត្តនាង​នៅតែនឹង​ដល់​ស្នូរដង្ហើម​ដែល​ស្តាប់​ជាមួយគ្នា​នៅឯច្រក​ងងឹតស្លុប​។ ពីរថ្ងៃ​ហើយ ​គេជា​អ្នកណា​​នៅឯណា​? ឈ្មោះ​អ្វី?​ គេចួបពួក​ជនពាល ត្រូវគេ​កាប់ចាក់ហើយក៏មិនដឹង​។​ នេះ​ជាអ្វី​ដែល​នាង​​ស្រមៃ​គិត​ចុះ​ឡើង​តែ​ម្នាក់ឯង។

«ចង់​មាន​សង្សារ​ឈប់​ពាក់​សំពត់​អាវ​អស់​នេះ​ទៅ​ ឮ​អត់​នីភា​!​»

លីកា​បន្ត​ចំអក​តែ​នីភា​នៅតែ​ធ្វើ​មិន​ឮ។

នាង​ត្រូវ​គេ​ចំអក​ឡើង​ធ្លាប់​ទៅ​ហើយ​។​ លីកា​ជា​ស្រី​ស្អាត​និង​ឡូយឆាយ ទោះបី​ជា​គ្រូ​ដែរ ​តែ​លីកា​ខុសពីនីភា​ដាច់។ នាង​មាន​សង្សារ​ច្រើន​​ហើយ​មានការ​តុបតែង​ខ្លួន​ដ៏​ទាន់​សម័យ​។

ពួក​គេ​ស្រាប់​តែ​នៅសុខៗ​ ស្ងាត់​មាត់​លែង​ប៉ប៉ាច់​ប៉ប៉ោច​ទៀត​​​ ធ្វើឱ្យ​​នីភា​ងើបមុខ​មក​វិញ​រកមើល​មូលហេតុ​នៃ​ភាព​ស្ងប់ស្ងាត់​របស់​ពួកម៉ាក​។

​តាមពិត​គឺ​ពីរនាក់​ស្រីៗ​ចន្ធូ​និង​លីកា​កំពុង​​ភាំង​ព្រោះ​តែ​ឃើញ​បុរស​សង្ហា​អង្គុយ​ចំខែង​នៅ​សាឡុង​មួយ​ចំ​ពី​ក្រោយ​នីភា​ហើយ​សម្លឹង​មក​ដោយ​ញញឹម​។

​គេ​នៅមិនដល់​៣ម៉ែត្រ​ផង​ពី​កៅអី​របស់​នីភា។

អ្នកគ្រូ​តូច​បែរ​ក្រោយ​ដោយ​សង្ស័យ។

ឯករ៉េណា​ដែលនាង​កំពុង​តែ​នឹក ​ពិតជានៅទីនេះ​មែន ហើយ​គេញញឹម​សម្លឹងមកនាងជាមួយ​អត្ថន័យ​ម្យ៉ាង​ក្នុង​កែវភ្នែក​។

បេះដូង​នីភា​លោតច្របល់​​។

ដ្បិតតែ​ចួបគ្នាពេល​ខ្លី​ តែភាព​ស្និទ្ធស្នាល​គ្នា​បណ្តាលឱ្យនាង​នៅចង​ចាំគេទុកក្នុងបេះដូង​។

«គេនេះ​ហ្អី? ថ្ងៃមុនភ្លេចសោ​ពេលដូរតុឱ្យយើង?!» ចន្ធូរខ្សឹបសួរទំាងញញឹម​ក្រោម​ការ​សម្លឹង​នៃបុរស​សង្ហា។

នីភា​បែរមក​រកមិត្ត​វិញ ​ថ្ពាល់នាង​ក្រហម​ហើយ​ នាង​ដឹងថា​​គេមក​ទីនេះគឺមាន​ចេតនា​មករកនាង​។

លីកា​ឃើញ​ហេតុការណ៍​យល់ជាស្រេច​ពីអ្វី​កំពុងកើតឡើងក្នុងចិត្ត​ប្រុសស្រីទំាងពីរ​ នាង​ដៀង​កន្ទុ​យ​​ភ្នែក​ឌឺដង​ដាក់​នីភា៖

«ម៉េច​ដែរ! ​ពេលនេះ​ឯងយកសោទៅឱ្យគេ​ឬ គេយកមកចាក់បេះដូងឯង!​»

នីភានៅស្ងៀម ​តែចិត្ត​នាង​​ច្រាសច្រាល់​។ ស្នេហា​ជាធម្មជាតិ​ តែអ្នកដែលមិនធ្លាប់មាន​ដូចនាង​គឺ​មិនដឹង​ធ្វើយ៉ាងណា​ ទៅខាងណាឡើយ​។

លីកា​ដំឡើង​សំឡេង​ហៅឈ្មោះ​នាង​ឮៗ៖

«នីភា?!»

«អ្ហះ?!»

ស្រី​តូច​ងើបមុខរបៀបភ្ញាក់។ លីកា​សួរបន្ថែម​ទំាំង​រេភ្នេកមើលប្រុសស្រី​ទំាងពីរម្តងម្នាក់៖

«ឯង​យកសោឱ្យគេហើយឬនៅ! ឬ​ក៏​ចង់ឱ្យគេមក​តាមទារដល់កន្លែងនេះ​​!»

នីភា​ទីទើ​រនិយាយទាក់ៗ៖

«មិនមែន​របស់គេផង! គេថាអញ្ចឹង​!»

ចន្ធូឱនមកខ្សឹបៗសួរជា​ភាសាចិន៖

«ចួបគ្នា​នៅឯណានាង​បានជា​គេតាមឯងដល់ទីនេះ​!​»

នីភាច្រាសច្រាល់៖

«គេមកតែគេទេ! ​កុំម៉ៃតែពីសតែពាស!​»

លីកា​សម្លឹង​ចង់​ផ្ទាន់​ហើយក្រោក​មកអូស​ដៃ​នីភា៖

«បាន!​ ចាំមើលមើល៍​ គេមកតែគេ ​ឬ​គេមករកអ្នកណា​គង់តែដឹងទេ ម៉ោះ!​»

នាង​អូសដៃនីភាក្រោកឡើង​ធ្វើឱ្យស្រី​តូចកាន់តែ​ឆ្លេឆ្លា​។ ណាអៀននឹង​មនុស្សប្រុសម្នាក់​នោះ​ណាមួយ​មិនបានទៅរកគេតាមការណាត់​។

«គេពិតជា​មករកខ្ញុំមែនក៏អី?!» ស្រី​ស្អាត​សួរខ្លួនឯងទំាង​ស្ទើរផុតដង្ហើមពេលត្រូវមិត្ត​បង្ខំឱ្យក្រោកឈរ​ឡើង ​ហើយ​បង្វែរឱ្យបែរទៅចម្ងាយ​។

«បង! បងឯងមករកអាភាហ្មែនហ្នឹង​?!»

លីកា​សួរចច្រែត ធ្វើឱ្យ​ឯករ៉េណា​ញញឹម​ញញែម​ហើយ​ផ្តោត​លើផ្ទៃមុខ​អៀនអន់​ក្រហមង៉ូវ​របស់​អ្នក​គ្រូ​ក្មេង​។

គេ​លើកប្រអប់ដៃដាក់ទន្ទឹមនឹងមាត់ ហើយ​ឆ្លើយ​ចាក់បណ្ដោយ​៖

«មិន​អញ្ចឹងមកអង្គុយ​មើលខាតពេលអី?!»

នាងងើបមុខមើលទៅគេ​ដែល​​ឮគេឆ្លើយរបៀបនេះ​មកកាន់មិត្តនា​ង​។ នាងតែង​ហួសចិត្តពេលឮសម្តីគេម្តងៗ​ដែល​ច្រងេងច្រងាង ​​មិនសមនឹងរូបរាង​កម្ពស់កំព​របស់គេ​សោះ។ ឃើញ​នាង​មើលមក ​គេលេងខ្សែភ្នែកស្រទន់មករក​ស្រីឆ្នាស់​តែម្តង​។

លីកា​ក្តាប់មាត់​សើច​ហើយ​រុញ​នីភា​ទៅមុខ៖

«មើលឱ្យ​ឆ្អែត​ទៅ​អញ្ចឹង​! យក​ទៅ​អង្គុយ​ទល់​មុខ​គ្នា​មើល​មួយ​ល្ងាច​ វាស់យប់តែ​ហ្មង​ទៅ!»

នីភា​ខំក្រាញព្រោះ​មិត្តនាង​លេងជ្រុល​ពេក ​តែ​នាងក្រាញមិនឈ្នះ​ ​នៅតែត្រូវមិត្តទំាង​ពីររុញ​ខ្ទាត​ពីកន្លែងដើម​ទៅកាន់​កៀកនឹងប្រុសស្អាត។

រិឯនរៈយើង​ទាញ​សាឡុង​ទទួលនាង​តែម្តង។

មុនពេលចាកចេញ​ទៅ​ទុកឱ្យគេទំាងពីរបានជជែកគ្នា ចន្ធូលួចមើល​មុខ​ឯករ៉េណា​ហើយ​វាចាជា​ភាសា​កន្តាំង​៖

«នីភា! គេសង្ហាអស់ទាស់វ៉ើយ!»

នីភា​បុកពោះ​ហើយ​ដៀងភ្នែកមើលមុខ​នរៈសង្ហា​ដែល​មិនរវល់នឹងអ្នកផង​គិតពីផ្តោត​ភ្នែក​មើល​មុខ​នាង​។

​      បបូរមាត់គេញញឹម​ដូចគេចេះស្តាប់ភាសា​មិត្តនាង​ដែល​លួចនិយាយ តែ​នាង​ច្បាស់ណាស់​ថា​គេ​មិន​ចេះ​ចិន​ទេ​។

លីកា​អង្អែលស្មា​នីភា​ហើយបន្ថែម​ពីក្រោយចន្ធូ៖

«កុំស្រែពេក! ទេវបុត្រ​ធ្លាក់ចុះពីលើមេឃហើយ​! រៀន​ធ្វើអីដើម្បីខ្លួនឯងខ្លះផង​ទៅ! ទទួល​គេ​ជា​សង្សារ​ទៅ!»

នារីច្រលើមទំាងពីរចាកចេញទៅ ស្រីតូច​អ្នកគ្រូ​ងើបមុខសម្លក់​ឯករ៉េណា ​តែនាងមិននិយាយ​អ្វី​ទំាង​អស់​។

សម្លឹង​នាង​អស់ចិត្ត​គេ​វាចា​មួយៗ៖

«មិញ ពួកម៉ាកថាម៉េចខ្លះ​?​»

នាង​គ្រឺតភ្នែកនាយ​ពេក​ក៏ងាកមុខចេញ​និយាយវិញ​ខ្សឹបៗ៖

«គេថា​បងឯង​មុខក្រាស់​!​»

រ៉េណាសើចខឹកៗ តែនាងនៅតែ​មានទំនុកចិត្ត ​ព្រោះ​យល់ថានាយ​មិនចេះ​ចិនដាច់ខាត។

«សើចធ្វើអី?!»

«ចូលចិត្ត​មើលក្មេង​និយាយបោកៗ កំប្លែង! បោកគេមិនសម​!» គេ​ឆ្លើយ។

«ហើយ​ចង់ដឹងម្នាក់​ទៀតនិយាយ​ថាម៉េចអត់អញ្ចឹង?!»

«បកប្រែមកមើលអ្នកគ្រូ ​ក្រែងត្រូវចិត្ត​ជួលយកទៅផ្ទះ​!​»

«គេថា មិនត្រឹមមុខក្រាស់ទេ​ រលៀម​ណាស់!​»

គេ​លូក​ដៃ​មកចាប់ដៃនាង​ តែ​នាង​ដកចេញបានមុន​។

ឯករ៉េណា​បើកភ្នែកភ្លឺ​ចិញ្ចាច​ មាត់​កាន់​តែញញឹម​។

ទើប​តែ​ស្គាល់គ្នា​​ នាង​ម៉េច​ក៏ឆាប់យល់ចិត្តនាយ ​ហើយ​ដឹង​ថានាយ​បម្រុង​ធ្វើ​អ្វី​ទៀត? គេពេញចិត្ត​ស្រីតូច​នេះ​ជាខ្លាំង​​ យល់ថាមក​ពីនាង​មាន​ប្រាជ្ញា​ បានជា​នាង​ឆាប់​មើលដឹង​និង​ចេះ​ការពារ​ខ្លួន​ទាន់ពេល​។

…..​នាង​គ្មាន​ថ្ងៃជឿទេថា ឯករ៉េណា​ដែលនៅពីមុខនាង​នេះ ចង់បាន​អ្វី តែង​យកឱ្យ​បាន​ជានិច្ច…ពិសេស​គឺ​ស្រីៗ។

រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី៣
…..​នីណាបែរមកវិញទំាងទឹកភ្នែករហាម….បងប្រុស​សង្ហារ​របស់នាង​មិន​បង្ហាញ​ភាព​សោកស្តាយ​ឬ​លួងលោមអ្វីទេ។

​      ទឹកមុខគេនៅ​តែ​ស្មើ ​ហើយ​ងើបមុខ​ប្រឈម​នឹង​ប្អូនស្រី….

«ឯងថាម៉េចក៏បាន ឯងចង់យំឬស្រែក​បែកផ្ទះនេះ​ក៏អត់មានអ្នកឃាត់ តែឯងត្រូវតែរៀបការ​!​»

គេ​និយាយ​តែ​គេ រីឯអ្នកគ្រូ​នីភា​ក្តាប់​មាត់​ភ័យ។

ខ្ញុំមិនចង់ឃើញទិដ្ឋភាព​រញ៉េរញ៉ៃ​របស់គ្រួសារផ្តាច់ការនេះ​ទេ រឹតតែ​មិនចង់ឃើញពីរនាក់បងប្អូននេះ​លេងគ្នាទំាងព្រឹក​ប៉ុន្តែ ខ្ញុំ​គិតពី​អ្នកគ្រូនីភាជានិច្ច​។

នីណា​និយាយ​ផង​យំផង៖

«បងឯ​ង​ជាមនុស្សប្រុស​ដែល​ធ្វើបាបស្រី! បងឯ​អត្មានិយម​​ ផ្ដាច់ការ​ ធ្វើបាបខ្ញុំដូចដែលធ្វើបាប​បងនីភា​ដែរមែនអត់?!»

ខ្ញុំហាក់ពិបាក​ដកដង្ហើមធំ​ពេលឮ​សម្តី​នេះចេញពីមាត់នាងឆ្នាស។

«ធ្វើ​បាប​បង​នីភា​!​» សម្ដី​នេះ​លាន់​រំជួយ​ក្នុង​បេះដូងខ្ញុំ។​ អ្នកគ្រូ​តូច​ពិត​ជា​ត្រូវ​ឯក​រ៉េណា​ធ្វើបាប​មែន?​ សូម្បី​តែ​ប្អូនស្រី​គេ​ក៏​និយាយ​ពាក្យ​នេះ។

ខ្ញុំ​ក្រពាត់​ដៃ​ផ្អែក​ខ្នង​នឹង​កៅអី ​ទប់ស្កាត់​ទឹកមុខ​និង​កាយវិការ​ខ្លួនឱ្យ​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង។

ប៉ុន្តែ​ឯក​រ៉េណា​ក្រោក​ទៅ…ចំណែក​នីភា​ក៏​ដើរ​ទៅតាមគេ​ភ្លាម​….

ឯករ៉េណា​ធំ​ខ្ពស់​ ជំហាន​វែងៗ​​ដើរលឿនជាង ​ដូច្នេះ​​អ្នកគ្រូទ្រនាប់​រត់​តាមគេ​តត្រុកៗ ហើយ​យក​ដៃ​នាង​ទាំងពីរថ្ពក់​ម្រាមទំាងប្រាំរបស់គេ​ជាប់​សងខាង។

គេ​រលាស់ដៃ​នាង​ចេញ​ តែគេមិនរលាស់​ខ្លាំង​ឡើយ​។

«រ៉េណា​!​​»

ទម្លាប់នាង​គឺហៅឈ្មោះគេតែ​ពីរម៉ាត់​នេះ​ទេ ​ទោះ​នាង​កំពុង​ឃាត់​គេ​កុំឱ្យវាយប្អូនស្រីគេ​ក៏ដោយ​។

ខ្ញុំក្រោកទៅដូចគ្នា ឯនីណាគិតពីយំរៀបរាប់៖

«វាយខ្ញុំមក! មនុស្សបងឯងពូកែណាស់ធ្វើបាបមនុស្សស្រី​!​»

ឯករ៉េណា​លើកដៃគេ​ម្ខាង​ទាញច្បូតទម្លាក់​ម្រាមដៃអ្នកគ្រូដែលចង់ថ្ពក់ដៃគេ​នោះ​ចេញ ​ហើយយារទៅរក​ប្អូនស្រី​។

បើ​អ្នកនាង​ធំនីណា​ត្រូវមួយដៃ​នោះ មុខតែវិលដូចកន្តេះ​ឡង់មិនខាន​។ យ៉ាងណា​ខ្ញុំ​មិនឱ្យ​រឿង​នោះ​កើតឡើង​ទេ​ក្នុងនាមជា​គូ​ដណ្ដឹង​នាង​។

ដៃ​ឯករ៉េណា​ត្រូវ​ខ្ញុំទប់ជាប់ ធ្វើឱ្យនាង​ងាកមកសម្លឹងខ្ញុំ​ទំាង​កំហឹង​ហើយ​សម្លុត​៖

«កុំមកធ្វើល្អ! ជ្រិញ​ណាស់​វ៉ើយ​!​»

ខ្ញុំគ្រឺត​នាង​ដែល​ខ្ញុំ​សង្ហា​​យ៉ាងនេះដែរ ចេញមុខ​ជួយនាង​ដល់​ទៅ​ពីរបីដង ​នៅតែ​មិនចេះ​អរគុណ​ថែមទំាង​ជេរខ្ញុំ​ឮៗ​ ខ្ញុំលែងដៃពី​បងប្រុសនាង​ហើយសម្លឹង​នាង​យ៉ាងមុត​។

ខ្ញុំនិយាយ​តបមួយៗ​ទៅកាន់កែវភ្នែក​ស្អប់ខ្ពើមរបស់​នាង​ដែល​សម្លក់​ខ្ញុំ​៖

«បង​ឯក! មនុស្ស​ប្រុស​គួរ​ប្រដៅ​ប្រពន្ធ​គេ​ដោយ​ខ្លួន​គេ! បង​ឯក​ទុក​នីណាឱ្យ​ខ្ញុំ!»

​ឯក​រ៉េណា​ដៀង​ភ្នែក​គិត ឯ​នី​ណា​ងាក​មុខ​ចេញ​ប្រុង​រត់​ទៅ តែ​ខ្ញុំ​ចាប់​កដៃ​នាង​ជាប់​ហើយ​ទាញ​ខ្លួន​តូច​ស្រាល​របស់​នាង​​ត្រលប់​មក​វិញ​ដូច​ដែល​ខ្ញុំឱប​នាង​នៅ​ក្នុង​បារ​កណ្ដាល​ចំណោម​មនុស្ស​ម្នា​ពី​យប់មិញ​ដូច្នោះ​ដែរ។

ឯករ៉េណា​តាម​មើល​ខ្ញុំ ​ខ្ញុំ​ក៏​ចាំ​មើល​ដែរ​ថា តើ​គេ​ឃាត់​ខ្ញុំដែរ​អត់ទេ?

​ដូច​ខ្ញុំគិត​ គេទុក​មនុស្ស​ស្រី​សម្រាប់ឱ្យមនុស្សប្រុសបង្ក្រាបតែ​​ប៉ុណ្ណោះ។

គេ​ងាក​មុខចេញ​ធ្វើ​មិន​ឃើញ​ហើយ​អូស​ដៃ​អ្នកគ្រូនីភាចេញទៅ ទុក​ចោល​ប្អូន​ស្រីឱ្យ​ស្ថិត​នៅក្នុង​កណ្តាប់​ដៃ​ខ្ញុំ។

….​នាង​ឆ្នាស​នេះ ​សាជាថ្មី​រក​លើកស្បែក​ជើង​មក​ជាន់​បំបាក់ជំហរ​ខ្ញុំ….​ខ្ញុំស្ទូច​លី​ប្រាណ​នាង​ដាក់​លើ​ស្មា​ទំាង​ស្រុងកុំឱ្យ​រញ៉េរញ៉ៃ​ពេក ធ្វើឱ្យនាង​ស្រែកយំ​មិន​សុខចិត្ត​ហៅ​បងប្រុសឱ្យ​ជួយ​…

«បងរ៉េណា! បងរ៉េណា​?!»

ឯករ៉េណា​ធ្វើ​មិន​ឮ​ហើយ​អូស​ដៃ​ស្រី​ស្នេហ៍​គេចេញទៅ មានតែភាគី​ខាង​នីភា​ទេ​ដែល​ងាក​មក​មើល​នីណា​ដោយ​បារម្ភ។

ខ្ញុំបានចិត្ត​លីនាង​តូច​ត្រលប់​ទៅជាន់​ខាង​លើបន្ទប់នាង ​ដែល​តាមផ្លូវគ្មាន​ពួកដំរីទឹកណាម្នាក់​ធ្វើឃើញចៅហ្វាយស្រីរងគ្រោះ​ភ័យទេ។

ខ្ញុំទម្លាក់​នាងចោល​លើ​សាឡុង​ដ៏​ទន់ល្មើយក្នុងបន្ទប់ដេកធំ​ទូលាយ​របស់​នាង​។

នាង​បានរួចខ្លួន​ពេលណា​ស្ទុះក្រោកវឹង​បម្រុង​រត់ចេញ ​​តែ​ត្រូវ​ខ្ញុំរុញឱ្យ​ដួល​ទៅវិញ​ដូចដើម​។ ខ្ញុំ​ទម្លាក់​ខ្លួន​អង្គុយ​ក្បែរនាង​លើកដៃម្ខាង​ពាំង​ជាប់។

«អាងស្អី​ចូលមកបន្ទប់ខ្ញុំ​ហ្នឹងអ្ហះ​!​»

«ជិតក្លាយ​ជា​បន្ទប់​រួមហើយ​!​» ខ្ញុំឆ្លើយឌឺ​ហើយ​ដៀង​ភ្នែកសម្លឹងមុខឆ្នាសរបស់នាង​។

នាង​នៅជាប់ទឹក​ភ្នែក​មិនទាន់​ស្ងួត ​​តែចរិតឆ្នាស់រឹត​តែមិនព្រម​ទម្លាក់​អង្សារ​សោះ។ នាង​ស្រែក​កោក​ៗ​​៖

«បន្ទប់​រួម​ស្អី?​»

«បន្ទប់​ផ្សំដំណេក​! បន្ទប់ប្តីប្រពន្ធ!»

«ដេក​សង្ឃឹម​ទៅ!​»

ខ្ញុំ​បែរខ្លួន​មក​អង្គុយ​ចោងហោង​ពីមុខនាង​ តែដៃទំាងពីរសង្កត់នាងជាប់​ទៅ​លើសាឡុង​។

ទឹកមុខនាង​ហាក់ទ្រឹង​ពេលឃើញខ្ញុំមាត់ថា ដៃក៏ដល់ ​នាងហាក់លែង​សូវ​ឆ្នាស​ហើយសម្លឹងមុខខ្ញុំ​ភ្លឹះៗ ខ្ញុំ​ខំាបបូរមាត់និយាយមួយ​បង្ក្រាប​ទាវនីណា​​៖

«បើ​មិនឱ្យ​ដេកសង្ឃឹម! ខ្ជិល​ដេក​ខ្ជិលចាំ លេងផ្លូវកាត់ឥឡូវ!»

នាង​ស្រែកកាត់៖

«ស្អីគេ? អាឆ្កួត! អាចង្រៃ!»

«ឈប់​ជេរ​នីណា!» ខ្ញុំសម្លុត​នាង នាង​​ក៏ឈប់ ហើយ​មើលមុខខ្ញុំភាំងៗ​ទំនងភ័យ ដឹងអីឈប់បាន​បន្តិច​នាងទ្រំា​មិនបាន​នឹងខ្ញុំដែលសើចឌឺរហូត ក៏​​បិទភ្នែក​ស្រែក​ជេរសាជាថ្មី៖

«អាចង្រៃ! អាឆ្កួត»

ខ្ញុំចង់តែលើកដៃតាមលំនាំ​បងប្រុសនាង​ដែរព្រោះ​ទ្រាំ​មិនបានថា​ នាង​​ស្អាត​យ៉ាងនេះ​​ហើយអសុរោះយ៉ាង​នេះ?

ប៉ុន្តែ​ខ្ញុំ​ឯណា​ទៅ​ដាល់​ប្អូន​ស្រី​ឯករ៉េណា​ស្រួលៗ​ម្ល៉ឹងៗ ​កូនប្រុស​ទ្រូង​ប្រាំ​ហត្ថ​ឯណា​ទៅ​វាយ​មនុស្ស​ស្រី?

ខ្ញុំ​នៅ​ចាំ​សម្ដី​ខ្លួន​ឯង​ដែល​ខែងរ៉ែង​ដាក់​បង​ប្រុស​គេ​ ក្រែង​ខ្ញុំ​ថា​ខ្ញុំ​អាច​បង្រ្កាប​នាង​បាន? គេ​​ប្រហែល​ជា​កំពុង​ចាំ​មើល​លទ្ធផល​ហើយ​មើល​ទៅ?

សម្រែក​នាង​សង្កៀរ​ត្រចៀកណាស់ ខ្ញុំកំពុង​ស្មុគ​ផង មិនដឹង​ធ្វើ​យ៉ាងណា​ខ្ញុំ​ឱន​ទៅត្របាក់​បបូរមាត់​នាង​ធ្វើឱ្យ​ស្រែកកាន់តែ​ខ្លាំង​គ្រាន់​តែ​សំឡេង​នោះ​មិនអាចចេញមក​ក្រៅ​បាន​ហើយ ដៃ​នាង​ក្តិច​ខ្ញាំ​ទ្រូង​ខ្ញុំ​សឹង​ដាច់​រយះសាច់អស់។

«ឈប់​ភ្លាម​!​»

អ្នកគ្រូ​នីភា​ស្រែក​គំហក​មកពីមាត់ទ្វារ។ នេះ​ជា​លើក​ដំបូង​ដែលខ្ញុំ​ឃើញ​អ្នកគ្រូ​ដ៏​សុភាព​ខឹង​ខ្លាំង​យ៉ាង​នេះ។

តាមថា​សំឡេង​នាង​គ្មាន​ឥទ្ធិពល​អី​ទេ​ពេល​ខ្ញុំកំពុង​ជក់ចិត្ត​ប្រដៅស្រីស្អាត​​ប៉ុន្តែ​ខ្ញុំស្រាប់តែ​នឹកឃើញដល់​ឯករ៉េណា​។

តើអ្វី​ដែល​ខ្ញុំធ្វើ​ពេលនេះ​​ដូចគ្នានឹង​ទង្វើ​ធ្វើបាប​ស្រីភេទ ​ដូចដែល​​អ្នក​លេង​កាប់ចាក់នោះ​ធ្វើលើ​សុភាពនារី នីភា​នេះដែរមែនទេ?

ខ្ញុំ​ងើប​មុខ​មក​វិញ ហើយ​លែងដៃចេញពីខ្លួនស្រីឆ្នាស។

​នាង​យំប៉ប្រិច ​រត់ទៅរក​បងថ្លៃ​គ្មាន​ខាន់​ស្លា​របស់នាង​។

ខ្ញុំនៅទ្រឹងមិនហ៊ាន​ប្រឈម​នឹងទង្វើខ្លួន​ឯង ក៏មិនហ៊ាន​ងើបមុខសម្លឹងទៅ​អ្នក​គ្រូនីភាដូចគ្នា។…..

ពី​ចំហៀងខ្លួន​ខ្ញុំ​នារីទំាង​ពីរនាំគ្នា​ចាកចេញទៅ….

អាថ៌កំបាំង​អ្នកគ្រូ​នីភា

…..រាត្រីមកដល់….មេឃងងឹត​សល់​តែ​ពន្លឺ​ភ្លើង​គោម

ស្នូរឡាន​និង​ភ្លើងហ្វា​ប៉ះ​ឆ្វាច​មក​លើ​កូន​តុ​ក្នុង​សួន….ខ្ញុំ​មិន​បាន​បង្អង់​ដៃ​ទេ​គឺ​សរសេរ​ទៅ​សិទ្ធី​ញាប់​ជាង​មុន​ព្រោះ​រ៉េណា​មក​ដល់ហើយ….

«ឯករ៉េណា​មកពី​ក្រុមហ៊ុន​វិញ​ហើយ! គេ​ទៅ​ក្រៅ​អស់​ពេញ​មួយ​ថ្ងៃ! ​គេ​ប្រាប់​ថា​ស្អែក​នាំខ្ញុំ​ទៅជិះ​កម្សាន្ត​លើ​ទូកyachtរបស់គេ។ គេថាមានពេលទំនេរ​បានតែមួយ​ថ្ងៃនេះគត់ ដើម្បីគិត​ពី​អនាគត​ពួក​ខ្ញុំ!»

«គេនឹងឱ្យឯង​រៀបការជាមួយទាវនីណា!» សិទ្ធី​សរសេរមកវិញ​ធ្វើឱ្យ​ខ្ញុំសៅហ្មង។

«អញ្ចឹង​ខ្ញុំមិន​វរ​ទៅ​ហើយ?! ឯងដឹង​ហើយ​ខ្ញុំមកទីនេះ​​ដើម្បី​តែ​រឿង​អ្នកគ្រូនីភា​! មុនក្រោយ​នៅ​យូរ​ត​ទៀត​ឯករ៉េណា​នឹង​ដឹង​ថាខ្ញុំជា​រាជ​ក្លែង​​បន្លំ​​!​ គេ​អាច​កាប់ខ្ញុំ​ជា​កង់​ទម្លាក់​ក្នុង​សមុទ្រឱ្យត្រីឆ្លាម​ស៊ី»

«អញ្ចឹង​ទៅ​សមុទ្រ​ស្អែក​ប្រយ័ត្ន​ផង!​»

ខ្ញុំបុក​ព្រោះ​រេភែ្នក​ចេញពី​កុំព្យូទ័រ​….

….បង​ធំ​ឯករ៉េណាចុះ​ពី​ឡាន​របស់​គេ ​ហើយ​ដើរ​តម្រង់​មក​ផង​ដៃ​ដោះ​អាវ​ធំ​ហុច​ទៅឱ្យ​អ្នក​បើក​ឡាន​​ផង​។​

គេ​ពិត​ជា​បុរស​ខ្មែរ​ដ៏​ស្រស់​សង្ហា​ទំាង​កម្ពស់កំព​តំណែង​ដំណើរ ឯ​ខ្ញុំ​គ្មាន​មួយ​ចំណិត​ណា​បាន​ស្មើ​នឹង​គេ​ផង​ទេ។ ហេតុអ្វី​គេលើក​ប្អូន​គេឱ្យ​ខ្ញុំ ឬគេពិតជាមានគុណធម៌​រក្សា​ពាក្យសម្តី​ជាមួយ​ឈ្មោះ​រ៉េនជា​បងធម៌​គេ​នោះ​ពិតមែន​?

«ឯក​រ៉េណាដើរមកររកខ្ញុំ​ហើយ! យើង​ផ្អាក​និយាយ​គ្នា​សិន!»

ខ្ញុំចុច​បិទ​ឈែត​ហើយញញឹម​ទៅរក​អនាគតបងថ្លៃដែល​ធ្វើឱ្យ​ខ្ញុំបុកពោះ។ ​ទឹកមុខ​គេ​មិន​ត្រឹម​តែ​ស្រស់ស្រាយ​ថែម​ទាំង​ឆ្លៀវឆ្លាត។

ថ្មើរណេះ​ហើយ​គេមក​ពីធ្វើការ ​ម៉េច​ក៏​ទឹកមុខ​ហាក់បីដូចជា​គ្មាន​ភាពហត់នឿយ​តឹងតែងអី​បន្តិចសោះ​? ឬ​គេ​មាន​ស្រីស្អាត​នៅ​គ្រប់ទីកន្លែង​រង់ថ្នាក់ថ្នមឱបរឹត​ប្រលែង​គ្នា​ទេដឹង?។

«មេឃត្រជាក់​ណាស់មិនទៅអង្គុយ​ក្នុង​ផ្ទះ?!»

ខ្ញុំញាក់ស្មា​​ធ្វើខែង​រ៉ែងតបវិញ៖

«ចង់ផឹកស្រា! ចាំ​បង​ឯក​មកវិញ​!»

គេ​សម្លឹង​ខ្ញុំមួយ​ឆ្វាច់​ហើយ​ងក់​ក្បាល៖

«អូខេ! ស្អែ​ក​ទំនេរ​ទេ​តើ​​! ​ផឹក​ទៅ​អញ្ចឹង! ផឹកឱ្យ​ដួល​រាង​ខ្លួន​»

គេ​ងាក​ទៅអ្នក​បម្រើ​ប្រុស​ជនជាតិ​ចិន​ម្នាក់​ស្គមស្វិត​​ដែល​ឈរ​ក្បែរ​សួន​ហើយ​ស្រែក​ប្រាប់​៖

«យក​ស្រា​និង​គ្រឿង​ក្លែម​មក​!​»

តា​នោះ​ដើរ​បក​ទៅវឹង​តាមបញ្ជា ​ចំណែកខ្ញុំពិនិត្យសម្លៀកបំពាក់​ដ៏មាន​តម្លៃលើខ្លួនគេ។

«បងនិយាយ​កន្តាំង​បានឡូយម៉េស?!»

គេគ្រវីដៃកុំឱ្យ​ខ្ញុំសរសើរ​ទៀត។

​      ជន​ហក់លោតនេះ ​ពេលប្រើ​សម្លៀកបំពាក់​ជា​បញ្ញវន្ត​ក៏​ឡូយ​អស់ទាស់​។

«ក្រុមហ៊ុនបងឯក​នៅហុងកុង​ប្រហែលជាធំមើលទៅ​!​»

«បើអញ្ចឹង​នៅទីនេះរហូតទៅ នៅជួយ​ការងារ​កុំបាច់​ត្រលប់​ទៅរតនគិរីវិញ​!​»

គេប្រហែលជាទាក់ទង​ទៅទីនោះសួរនាំហើយ ​បានជាដឹងថាខ្ញុំមក​កពីកន្លែងនោះ។ សង្ឃឹមថា​សិទ្ធី​រៀបចំបានល្អិត​នៅទីនោះកុំឱ្យគេចាប់ថ្នាក់​បាន​។

ខ្ញុំញញឹម​បន្លប់ការបារម្ភ​។

ឯករ៉េណា​និយាយ​បន្ត​ដោយ​ផ្អែក​ស្មា​ទៅលើកៅអី​ងើយសម្លើងមេឃ៖

«ពេលដឹងថា​បងរ៉េន​ស្លាប់​! បងនៅកន្លែងនេះ​ផឹកម្នាក់ឯងដូចមនុស្សឆ្កួតអញ្ចឹង​!»

ខ្ញុំតាមដាន​ឫកពាអ្នកមានម្នាក់នេះ​ដោយ​​មិនហ៊ាន​ប្រហែស​ទេ​។

អ្វីដែល​ខ្ញុំត្រូវប្រយត្ន័​​គឺថា​​ឯករ៉េណា​ជឿ​សម្តី​ខ្ញុំ​មែន​ឬមួយ​ក៏​គេ​លេង​ល្បិច​។

តែទោះ​យ៉ាងណា​គេ​មិនចាំបាច់​លេងយូរទេ ​បើគេដឹង​ថាខ្ញុំជា​មនុស្សបន្លំ គេ​អាចសម្លាប់ខ្ញុំ​ពេលណា​ក៏បាន​។ ជីវិត​ខ្ញុំគឺកំពុង​លលេង​នឹងចង្កូម​​មច្ចុរាជ។

ភ្នែកគេ​ប្រែទៅជាស្រទន់។

ពន្លឺ​ភ្លើង​គោម​បង្ហាញ​មនោសញ្ចេតនា​ម្យ៉ាង​ក្នុង​កែវ​ភ្នែក ឯករ៉េណា​ដែល​ជា​ពន្លឺ​ភ្នែក ​ខ្ញុំ​ឧស្សាហ៍​ឃើញ​គេឱ្យ​ទៅ​អ្នកគ្រូ​នីភាជា​ញឹកញយ។

ខ្ញុំ​ងើយ​ទៅមើល​តាម​ខ្សែភ្នែកគេ​។ នៅទីនោះពិតជាឃើញ​អ្នកគ្រូ​នីភា​កំពុង​ឈរស្រោចផ្កា។ នាងពាក់អាវសូត្រ​វែងហៀរជើង ដៃទំាងសងធំៗ​ដូចរាជនី​ក្នុងរឿងចិនបុរាណ តាមទម្លាប់ពួក​អ្នកមាន​នៅទីនេះដោយសារ​តែ​អាកាសធាតុទីនេះ​គឺត្រជាក់ខ្លំាង។

នាង​ញញឹម​ដាក់​គូស្នេហ៍​នាង​ តែ​ពេលក្រឡេកឃើញខ្ញុំប្រហែលនាង​ខឹងដែលឃើញ​ខ្ញុំចាប់បង្ខំថើប​នីណានាង​ក៏​ងាកចេញ​។

ខ្ញុំ​ដកភ្នែក​មកវិញ​លែងហ៊ានមើល​ស្រីជាទីស្រលាញ់​របស់​ឯករ៉េណា​។ តែ​សាមី​ខ្លួន​គេ​នៅតែ​បន្ត​តាម​សម្លឹង​នាង ​ដូចជា​ពួកគេ​ទើបតែ​បាន​ជួបគ្នា​ស្រលាញ់​គ្នា​គ្រា​ថ្មោង​ថ្មី​ដូច្នោះ​ដែរ។

«ខ្ញុំចង់ឱ្យរវាង​ខ្ញុំនិង​នីណា​បាន​ដូច​បងឯក​និង​អ្នកបង!»

ខ្ញុំធ្វើជា​និយាយ​ហើយ​ប្តូរទៅជាមុខស្ងួត​ព្រោះ​ដឹងថា​ឯក​រ៉េណា​ដៀងភ្នែកសម្លឹង​មក​ខ្ញុំ។

គេ​ប្រហែល​ជា​ចាប់អារម្មណ៍​ដែល​ខ្ញុំនិយាយ​ពី​ស្នេហារវាង​​គេ​និងសុភាព​នារី​ឬ​មួយក៏​គេងាក​មក​ចាប់អារម្មណ៍​ថា​​អាណិត​ដែល​ខ្ញុំ​ហាក់​អស់​សង្ឃឹមក្នុង​ការ​បាន​ចិត្ត​ប្អូន​ស្រី​គេ​។

«មនុស្សស្រី​កាចតែ​ពី​ដំបូង​ទេ​!​»

គេ​និយាយ​ខ្លីៗ តែ​បង្ហាញ​ការ​ជឿជាក់​ខ្ពស់។

«តែ​អ្នកបង​ស្លូតបូត​ណាស់​!​»

គេ​សម្លឹង​មុខ​ខ្ញុំ​ ដែល​ខ្ញុំ​ចង់​មាន​ន័យ​ថា​ប្អូន​ស្រី​គេ​ខុស​ពី​អ្នកគ្រូ​នីភា​ពេក​ហើយ​។ សា​ជា​ថ្មី​ឯករ៉េណា​ងើយ​មើល​ទៅ​ជាន់​ខាងលើ​។

ខ្ញុំ​សម្លឹង​ទៅ​ដែរ​….នីភា​ចូល​ទៅ​ក្នុង​បាត់​ហើយ​ សល់​តែ​បបូរមាត់​ឯករ៉េណា​ដែល​ស្រស់​សង្ហា​ញញឹម​​ស្ងួត​នៅ​ពីមុខ​ខ្ញុំ។

«មនុស្ស​ស្រី​កាន់តែ​​ស្ងាត់​គេ​កាន់តែ​កាច​​!​»

គេ​និយាយ​បន្ត​ដូច្នេះឱ្យ​ខ្ញុំ​ជ្រួញ​ចិញ្ចើម​គិត​​។មើល​ត្រង់ណា​ក៏​មិន​ដឹង​ថា​អ្នក​គ្រូ​នីភា​ជា​មនុស្ស​កាច​ដែរ ​លើកលែងតែ​សម្តី​ស្រែក​បង្អាក់ខ្ញុំ​កាល​ពី​ព្រឹក​មិញ​ពេល​ខ្ញុំ​ថើប​ទាវ​នីណា។

ស្រា​លើក​មកដល់ សាច់ក្លែម​ក៏​មាន​។

អ្នកបម្រើ​ចាក់ស្រា ​យើង​ចាប់​ផ្ដើម​ផឹក….ស្រា​មើល​ទៅ​ខ្លាំង​បរិមាណ​ច្រើន​​តែ​ខ្ញុំ​តាំង​ខ្លួន​ជា​ពួក​អ្នកលេង​ត្រូវ​តែ​ស៊ូ​តាម​បែប​អ្នកលេង….​

«បង​ឯក​បង្រៀន​ខ្ញុំ​យក​ឈ្នះ​ចិត្ត​ស្រីៗ​ផង​​!​»

ខ្ញុំធ្វើ​ជា​និយាយ​ហើយ​លើក​ដាច់​ក្អឹក​។ ចិត្តខ្ញុំចង់​បោកឱ្យ​​បងធំ​នេះ​ស្រវឹង​ដែរ​នឹងអាលបានដឹង​ព័ត៌មាន​ពី​មាត់​គេ​។

ព័ត៌មាន​អ្វី​ក៏​ដោយឱ្យ​តែ​ទាក់ទង​នឹង​អ្នកគ្រូ​នីភា ខ្ញុំ​ក៏​ចង់​ដឹង​តែ​ទំាងអស់​។

គេលេប​ស្រា​ក្អឹក​ដាច់​ភឹង​ដែរ ​តែមើល​ទៅផឹកស្រា​ស្ទាត់​ជាងខ្ញុំឆ្ងាយ​។

គេជា​មនុស្ស​ប្រុស​ដែលប្រឡាក់រឿង​អាក្រក់​គ្រប់​យ៉ាង​​ ម៉េច​ក៏គេ​មាន​វាសនា​ជាង​សុភាព​បុរស​សិទ្ធី​ដ៏​កម្សត់​ ហើយ​នីភាព្រម​នៅ​ជាមួយគេ​ត្រូវរ៉ូវ​ជាមួយ​ប្អូនស្រីគេទៀត​?

ខ្ញុំផ្ដើម​ស្ទាបស្ទង់៖

«មកពី​បង​ឯង​មាន​អ្វី​គ្រប់​យ៉ាង​ ​ស្រីណា​ក៏​គេ​ស្រលាញ់​ចង់បាន​​បង​ឯង ចំណែកខ្ញុំ…ទាវ​នីណា​តែ​មុខ​ខ្ញុំ​ក៏​នាង​មិន​ចង់​ទាំង​មើល​ផង​​!​»

បបូរមាត់​គេ​សើច​ពាក់កណ្ដាល​នៅ​ក្តាប់​​ពាក់​កណ្តាល ​កាល​បើ​ឮ​ខ្ញុំ​និយាយ​បញ្ចើច​។

គេ​មិនមាត់​តែ​សម្លឹង​ទៅ​លំហូរ​ស្រា​ខ្មៅក្រឹប​បោល​ឃ្មួល​ទៅ​ក្នុង​កែវ….

«ចេញទៅ!»

គេ​ដេញអ្នក​បម្រើ​ចេញ​ហើយ​លើក​ស្រា​មកគោះខ្ញុំ។

ខ្ញុំ​គ្មាន​វិធី​អ្វី​ក្រៅ​​ពី​ផឹកក្អឹកឱ្យ​ដាច់​ប៉ិត​ៗ​ដូច​ពូកែ​ណាស់​អញ្ចឹង….

«កាល​បង​ជួប​គេ គេ​មិនដឹង​ថា​បង​ជា​អ្នកណា​ ហើយ​គេ​យល់​ថា​បង​គ្មាន​អ្វី​ទាំងអស់​!​»

ឯក​រ៉េណា​និយាយ​ហើយ​មុខ​គេ​ប្រែ​ទៅ​ជា​ក្រហម។

គេ​កាន់​តែ​សើច​គេ​កាន់​តែ​សម។ ​គេ​ពិត​ជា​អ្នក​លេង​មុខ​ស្រស់​ដែល​ខ្ញុំ​ចាប់អារម្មណ៍​បំផុត​ ចំណែក​ឯ​រឿង​ស្នេហា​របស់​គេ​រឹត​តែ​ទាក់ចិត្ត​ខ្ញុំ។

គេ​បន្ត​ហាក់​អណ្ដែត​អណ្ដូង​ដោយ​សម្លឹង​កែវ​ស្រា​៖

«ក្នុង​ជីវិត​យើង យើង​បាន​ស្គាល់​ស្រីៗ​ជា​ច្រើន! នីភា​ជា​ស្រី​ម្នាក់​ដែល​យើង​ស្រលាញ់​គេ​ជា​រៀងរាល់​ថ្ងៃ​រហូត​ដល់​ភ្លេច​ស្រលាញ់​ស្រី​ស្អាត​ផ្សេង​ទៀត​ដែល​នៅ​នឹង​មុខ​យើង​!»​

«Wow! Romantic​!​»

ខ្ញុំ​ភ្លាត់​មាត់​ដូច្នេះ​ដើម្បី​បង្កើន​ភាព​អណ្ដែតអណ្ដូង​របស់​គេ​ក្រែង​បាន​ឮ​រឿង​សំខាន់ៗ​កាន់​តែ​ច្រើន​។ គេ​ចាប់​ផ្ដើម​សើច​រលាក់។​ ខ្ញុំ​រេ​ភ្នែក​សម្លឹង​របៀប​អង្គុយ​កន្ធែក​ខែង​រ៉ែង​របស់​គេ។ ​តើ​គេ​ពិត​ជា​បាន​បេះដូង​នាង​ដូចដែល​គេ​អួត​ពិត​មែន​?

…មិនយូរប៉ុន្មាន​ ឯក​រ៉េណា​ចាប់ផ្ដើម​និយាយ​ប្រាប់​ពី​ប្រវត្តិ​ស្នេហា​របស់​គេ​នៅ​ភ្នំពេញ…

មុននេះ១៨ខែឯក​រ៉េណាទៅ​ស្រុក​ខ្មែរ​​ព្រោះ​ឪពុក​គេ​មាន​ជំងឺ….គេ​ត្រូវ​ដោះស្រាយ​ការងារ​មួយ​ចំនួន​ជំនួស ​ហើយ​គេ​បាន​ជួប​អ្នកគ្រូ​វ័យក្មេង​នីភា​នៅ​ហាង​កាហ្វេ​មួយ​….

«បង! គ្នា​ខ្ញុំ​បី​នាក់​ខ្ញុំ​សុំ​កន្លែង​នេះ​បាន​អត់? ​បង​តែ​ម្នាក់ឯង​អញ្ចឹង​ជួយ​ដូរ​ទៅ​ខាង​នោះ​វិញ​បាន​អត់?!»

គឺ​នាង​សុំ​ដូរ​តុ។

នាង​មិនមែន​អ្នកគ្រូ​នីភា​ទេ ​​ប៉ុន្តែ​ចន្ធូ​មិត្ត​របស់​នីភា​។ នៅ​ពីក្រោយ​ចន្ធូ នីភា​ឈរ​ស្ងៀម​សម្លឹង​មក​រ៉េណា​ហាក់​ខ្លាចចិត្ត​។

រ៉េណា​មិនសូវ​ជា​សប្បាយចិត្ត​ទេ​ ព្រោះ​ចិត្ត​កំពុង​ខ្វល់​រឿង​ជា​ច្រើន​ ឥឡូវ​មក​ត្រូវ​ស្រីៗ​ឱ្យ​ក្រោក​ផ្លាស់​តុទៀត​ តែ​គេ​មិន​មាត់​ខំ​អត់ធ្មត់​ព្រោះ​យល់ថា​ទីនេះ​ជា​កន្លែង​តូចតាច ហើយ​មិនសូវ​មាន​គេ​ស្គាល់​ខ្លួន​អញ្ចឹង​ក៏​ល្អ។

គេ​ប្រឹង​ញញឹម​ធ្វើ​សុភាព​បុរស​ហើយ​ក្រោក​ចេញ​ទៅ​តុតូច​នៅ​ឯ​កន្លៀត​ជញ្ជាំង។

ពីរ​ថ្ងៃ​ក្រោយមក គេ​ត្រលប់​មក​ពីដោះស្រាយ​រឿង​គំនុំ​ជាមួយ​ក្រុម​ម្ខាង​ទៀត។ វាជាពេលព្រលប់​ ឯករ៉េណា​​បើកឡាន​កាត់​តាម​តំបន់​ផ្ទះ​ជួលរបស់​កូនចៅ​ម្នាក់។

ម្នាក់​នោះ​របួស​ត្រូវ​ចូលពេទ្យ​ហើយ ​តែខ្លួន​ឯករ៉េណា​ជា​មេក្រុម​មិនអីទេ​គ្រាន់​តែ​នៅ​​ប្រឡាក់ឈាម​ខ្លះៗ​នៅ​ត្រង់​ជាយអាវ។

គេ​ជិះ​កាត់ ​នឹកឃើញ​ចង់​យក​លុយ​ទៅឱ្យ​ម្តាយ​របស់​កូនចៅម្នាក់​ដែល​កំពុង​ត្រូវរបួសនោះ ល្បង​ធំ​ក៏​ឈប់​ឡាន ហើយ​ដើរចូល​ទៅ​រក​ផ្ទះ​ជួល​របស់​កូនចៅ​ខ្លួន​។

ចេញ​មក​វិញ​បន្ទាប់​ពី​ធ្វើ​កិច្ច​សប្បុរស​ហើយ គេផ្ចង់​អារម្មណ៍​លើ​ទូរសព្ទ​ស្រាប់​តែ​សួរ​សំឡេង​មួយ​លាន់​មក​ទន់ភ្លន់៖

«អ្ហេ៎​បង!!»

គេ​ងើបមុខ ហើយ​ឃើញ​យុវតី​ម្នាក់។

នាង​ស្លៀកសំពត់​បត់​ទីនុយ​ក្នុង​អាវ​ពណ៌​ផ្ទៃមេឃ​ស្រាល។ ឯក​​រ៉េណា​ធ្វើ​មុខ​ស្មើ​ព្រោះ​នឹក​មិន​ឃើញ​ថា​ស្គាល់​នាង​ទេ​ ណាមួយ​គេ​ទើប​នឹង​មក​ពី​វាយ​គ្នា​ផង​គេ ប្រញាប់​ទៅ​ផ្ទះ​វិញ​ដើម្បី​សម្អាត​ខ្លួន​។

គេ​ប្រាប់​ខ្លួន​ឯង​ថា​គេ​ស្ដាប់​ច្រឡំ​ទៅ​ចុះ​ក៏​បន្ត​ដំណើរ​ទៅមុខ​​ធ្វើ ឱ្យ​សុភាពនារី​ធ្លាក់ទឹកមុខ​គិត ថា​គេ​នេះ​ជា​បុរស​ឆ្មើងឆ្មៃ​ផុតលេខ​ហើយ​។

នាង​ប្រុង​ថា​ឈប់​តាម​ដែរ ​តែអ្វី​មួយ​នៅ​ក្នុង​ដៃ​នាង​ធ្វើឱ្យ​នាង​យល់ថា​ត្រូវតែ​បញ្ចប់​ការងារ​នេះ​សិន​។

ស្រី​តូច​និយាយ​ពីក្រោយ​ខ្នង​គេ៖

«របស់​បង​មែន​អត់! បង​ភ្លេច​នៅ​ហាង​កាហ្វេ​នោះ​?!»

គេ​មិន​ចង់​ខ្វល់​តែ​គេ​ងាក​ក្រោយ​តិចៗ​ពេល​ឮ​សម្ដី​នាង​។

តើ​ខ្លួន​ភ្លេច​របស់​អ្វី​ទៅ? ហើយ​ម៉េច​បាន​ជា​នៅ​នឹង​នាង?​ ឯក​រ៉េណា​នឹក​មិន​ឃើញ​ទេ​ តែ​នារី​នោះ​ដើរ​មក​ជិត​ហាក់​​ខ្លាច​ចិត្ត​គេ​ព្រោះ​គេ​មុខ​ស្មើ ហើយ​ស្រស់​សង្ហា។

នាង​លើ​សោ​មួយ​ចង្កោម​បង្ហាញ​គេ​ ធ្វើឱ្យ​គេ​ជ្រួញ​ចិញ្ចើម​។

ជា​បណ្ដើរ​ៗ​គេ​នឹក​ឃើញ​ថា​ នាង​ជា​ស្រី​ម្នាក់​ក្នុង​ចំណោម​នារី​ក្មេងៗ​ដែល​សុំ​ដូរ​តុ​ជាមួយ​គេ​កាល​ពីរ​ថ្ងៃ​មុន​។

«មិនមែន​របស់​ខ្ញុំ​ទេ​!​»

នាង​ហាក់​ធ្លាក់​ទឹកមុខ​ទៀត​ពេល​ឮ​គេ​និយាយ​បែប​នេះ ​ហើយ​ឱន​មក​សម្លឹង​ចង្កោម​សោ​ក្នុង​ដៃ ដែល​គេ​នោះ​សូម្បី​សម្លឹង​មក​ម្ដង​ទៀត​ក៏​អត់​ដែរ​កុំ​ថា​ឡើយ​ចង់ឱ្យ​គេ​យក​វា។

នាង​ងក់ក្បាល​ផ្ងក់ៗ​ទឹក​មុខ​ស្ងួត៖

«អូ! ហើយ​អញ្ចឹង​របស់​អ្នកណា​គេ​ភ្លេច​ទៅ​!»

រ៉េណា​រេ​ភ្នែក​ហួស​ពី​ចង្កោម​សោសម្លឹង​ទៅ​ឈ្មោះ​របស់​នាង​នៅ​លើ​កាត​ដែល​ពាក់​ជាប់​នឹង​ក​នាង​នៅឡើយ​​។

«សៅ នីភា​ គ្រូបង្រៀន​ភាសា​អង់គ្លេស​កម្រិត​មធ្យម»