មនោកែវ – Meysansotheary

ខ្ញុំកំពុងទៅណា?
ជីវិតពោរពេញទៅដោយបញ្ហា ដូច្នេះគ្រប់គ្នា​មានវិធីតែម្យ៉ាងគត់គឺ ត្រូវតែ​ប្រឈម​មុខ​នឹង​បញ្ហា កុំរត់គេច។ មិនចំពោះថា បញ្ហានោះធំ​ក្នុងកម្រិតណាក៏ដោយ របៀបធ្វើការសម្រេចចិត្តកាន់តែប្រសើរឡើងប្រសិនមនុស្សចេះមើលបញ្ហា​ដោយ​មិនលំអៀង មិនកុហកបំភាន់ខ្លួនឯង ឬអស់សង្ឃឹម។

រឿងដែលមនុស្សជាច្រើនបានភ្លេចចោលនោះ គឺ​គេភ្លេច​ផ្តោតលើអ្វីដែលខ្លួនអាចធ្វើបាន ជំនួសឱ្យការផ្តោតតែលើអ្វីដែលខ្លួនមិនអាចគ្រប់គ្រងបាន។

មើលមកខ្លួនយើងសារដើមនិងសួរនូវសំណួរថា ​តើខ្ញុំ​កំពុងទៅណា?

ការផ្លាស់ប្តូរថ្មីនិងវិជ្ជមាន​ផង  ចង់ឱ្យកើតឡើងនៅក្នុងជីវិតរបស់យើង​ គឺ​ទៅរួចតែល្គឹកណាដែលយើងហ៊ាន​សម្រេចចិត្តថា ដោះស្រាយ​អស់ពីលទ្ធភាព​នូវអ្វីដែលស្ថិតក្នុងដែនអំណាចឬកម្លាំងយើង ជំនួសឱ្យការចង់គ្រប់គ្រងលើអ្វីដែលយើងទៅមិនរួច។

អ្នកណាខ្លះ បាន​ដឹងពីភាពខុសគ្នារវាងអ្វីដែលយើងអាចគ្រប់គ្រងបាន និងអ្វីដែលយើងមិនអាច? ជាញឹកញាប់ មនុស្ស​កម្រ​នឹង​ឆ្លុះបញ្ចាំងពីខ្លួនឯងលើប្រការនេះណាស់ ​ហើយម្នាក់ៗប្រញាប់ខូចចិត្ត តូចចិត្តនឹងខ្លួនគេ ​ថា ទន់ខ្សោយឬមិនអាចគ្រប់គ្រងបញ្ហាជីវិតបាន។

ខ្លះហៅខ្លួនគេថា​មានជីវិត​បរាជ័យ។

នៅទីនេះយើងគួរតែអានហើយអានទៀតនិងទទួលស្គាល់ថា យើងអាច​គ្រប់គ្រងលើសកម្មភាពយើង តែប៉ុន្តែយើងមិនអាចគ្រប់គ្រងលទ្ធផលបានទេ។ ដូច្នេះ បើបានធ្វើអស់ពីលទ្ធភាពហើយ​គឺល្អ ហើយ​ប្រសើរជាងមិនបានធ្វើអ្វីសោះហើយមកដេកកើតជំងឺបាក់ទឹកចិត្ត​។

សម្រាប់ខ្ញុំ ខ្ញុំគិតថា យើងអាចគ្រប់គ្រងរបៀបដែលយើងប្រព្រឹត្ត ប៉ុន្តែមិនអាចគ្រប់គ្រងអ្វីដែលអ្នកដទៃគិតចំពោះយើងបានទេ។ យើងអាចគ្រប់គ្រងពេលវេលានិងបន្ថែម​ការខិតខំប្រឹងប្រែងថ្មីៗជានិច្ច​ ប៉ុន្តែយើងមិនអាចគ្រប់គ្រងថា គ្រប់យ៉ាង​តែងតែបានផលឡើយ។

នៅក្នុងស្ថានភាពទាំងអស់នៃជីវិតមនុស្សយើង ​យើងអាចមានឥទ្ធិពលលើលទ្ធផល ប៉ុន្តែយើងមិនអាចគ្រប់គ្រងវាបាន ​រឿងនេះត្រូវអានច្រើនដងនិងទទួលយកសិន​ព្រោះនេះ​ជា​ចំណុចស្នូ​លដ៏​ធំនិងសំខាន់បំផុត​មួយ។

​ឧទាហរណ៍ សម្រាប់​នារីម្នាក់ៗ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ មាន​រឿង​ច្រើនដែល​ត្រូវ​រក្សា​និងព្រួយ​បារម្ភ​ បង្ការវា ដូចជាការ​រលូត​កូន ផលវិបាក​ពេល​សម្រាល សុខភាព​ទារក។ល។ យើង​គ្រប់គ្នា​តែងតែប្រឹងប្រែងរក្សាគភ៌និងថែឱ្យបានល្អ​ តែ​​​ទីបំផុតវានៅតែ​​យើង​​មិន​អាច​គ្រប់​គ្រងវាបានគ្រប់យ៉ាងដដែលទេ។

​យើងអាចមានឥទ្ធិពលលើរឿងនោះ ប៉ុន្តែយើងមិនអាចធានា១០០ភាគរយបានទេ។ កាត់បន្ថយភាពតានតឹង អប់រំខ្លួនឯង ធ្វើសមាធិ ទទួលថ្នាំបង្ការត្រឹមត្រូវ ឬមាន​របរអាហារ​ត្រឹមត្រូវជារឿងដែលយើងអាចធ្វើបាន ចំណែកសល់ពីនោះទៀត មនុស្សខ្លះហៅវាថា«ព្រហ្មលិខិត»ឬហៅថា«វាសនា»។

តើនេះមានន័យថា យើងបណ្តោយ? អត់ទេខ្ញុំ ប៉ុន្តែការគិតច្បាស់លាស់អំពីរឿងដែលហួសពីយើងគ្រប់គ្រងបាន និងព្រមទម្លាក់ចោល​ការ​ព្រួយបារម្ភនោះ យកពេល​មកផ្តោតរំឭកខ្លួនឯងលើអ្វី​ដែលយើង​អាចធ្វើបានវិញ ហាក់ចំណេញ​ជាង។

ហេតុផល​ដំបូង ​គឺការផ្តោតលើអ្វីដែលយើងមិនអាចគ្រប់គ្រងបាន រមែងធ្វើឱ្យថាមពលនិងការយកចិត្តទុកដាក់របស់យើងឆ្ងាយពីអ្វីដែលយើងអាចគ្រប់គ្រងបាន គឺ​យើងចំណាយពេលវេលានិងថាមពលតិចឡើងៗទៅលើអ្វីត្រឹមត្រូវដែលយើងគួរធ្វើ។

ដើម្បីផ្តោតលើអ្វីដែលយើងអាចគ្រប់គ្រងបាន មនុស្ស​ត្រូវការគិត​ក្នុងរបៀ​បរបបរស់នៅដែលមាន​វិន័យត្រឹមត្រូវដូចជា បណ្តុះគំនិតវិជ្ជមាន​ ចាកចេញពី​ទម្លាប់គិតច្របូកច្របល់ជុំវិញការបារម្ភអំពីអថេរនិងបញ្ហា​ណា​ដែលហួសពីការគ្រប់គ្រងរបស់យើង បញ្ហាទាំងនោះមិនបានកើតឡើងមកនៅឡើយទេ តែ​អាចធ្វើឱ្យយើងស្ថិតក្នុងស្ថានភាពនៃភាពអសកម្មបាន​ពិតប្រាកដ​ ពេលដែលយើងចេះតែចិញ្ចឹម​អារម្មណ៍ថា ខ្លួន​ងាយរងគ្រោះ និងមិនច្បាស់លាស់ពីការដោះស្រាយ​។

មនុស្ស​ស្រស់បស់ដែលទម្លាប់ផ្តោតលើអ្វីៗគេអាចគ្រប់គ្រងបាន ពួកគេ​មិនខ្វល់អំពីអ្វីៗដែលមិនអាចទៅរួចនោះទេ ​គេមិនទន្ទេញ​ដាក់កំហិត​ ឬបង្ខំខ្លួនឯងធ្វើវាឡើយ។

ប្រសិន​យើងចេះគិតបែបនេះនឹង​ដឹងថា​តាមពិតម្នាក់ៗអាចធ្វើរឿងច្រើនណាស់ គ្រាន់តែភ្លេចធ្វើ ដោយ​រវល់ផ្តោតមកលើរឿងដែលខ្លួន​ឈោងមិនដល់ ដោះមិនកើត។ វិធីសាស្ត្រទាំងនេះអាចជួយបានច្រើនដែរ ឧទាហរណ៍ថា មនុស្សម្នាក់កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅក្នុងជីវិត គេអាច​សាកល្បងប្រើសំណួរខាងក្រោមដើម្បីស្វែងរក​ថា ចំណុចណាខ្លះគេអាចគ្រប់គ្រងបាន និងចំណុចណា​ដែល​ត្រូវបណ្តោយតាមវាសនា​?

តើពេលនេះ​ម៉ោងនេះ​យើង​អាចគ្រប់គ្រងអ្វីខ្លះបាន និងមិនអាចគ្រប់គ្រងអ្វី? អ្នកដែល​មានភាពស្មោះត្រង់ចំពោះខ្លួនឯង នឹង​អាចធ្វើបញ្ជី​ឆ្លើយនូវសំណួរទាំងនេះ ​ដោយងាកមកផ្តោតលើអ្វីដែលខ្លួនគួរធ្វើ​ព្រមទាំងឈប់ខាតពេល​លើអ្វីដែលខ្លួនមិនគួរចង់ធ្វើ។

អ្នកខ្លះខឹងថា ឪពុកម្តាយគេមាន ខ្លួនកើតមកក្រហើយបងប្អូនច្រើនទៀត?

តើវាជារឿងដែលយើងបកក្រោយជ្រើសរើសឬគ្រប់គ្រងបានទេ? ការចិញ្ចឹម​គំនិតនេះ ជាការបំផ្លាញពេលវេលា​និងផ្លូវចិត្ត​យើងខ្លួនឯង មិនជួយដោះស្រាយអ្វីចេញឡើយ។ ភាពតានតឹងដែលយើងទាំងអស់គ្នាត្រូវជួប និងត្រូវដោះស្រាយជារៀងរាល់ថ្ងៃគឺច្រើនណាស់ ហើយវានឹង​កើនច្រើនឡើងៗទៀតប្រសិនយើងអង្គុយតែរអ៊ូអំពីវា ក៏មិនព្រមដោះស្រាយ។ អារម្មណ៍នឹង​តានតឹងកាន់តែខ្លាំងឡើងៗ រហូតដល់មាន​សកម្មភាព​រញ៉េរញ៉ៃរបៀបជាមនុស្ស​ដែលមិនមាន​សមត្ថភាពធ្វើការ​គ្រប់គ្រងលើជីវិតផ្ទាល់ខ្លួនបានសឹងគ្រប់ផ្នែកសំខាន់ៗដូចជា ស្នេហា ការងារ​និងការកំណត់ផ្លូវអនាគត។

ជាឧទាហរណ៍មនុស្ស​ខ្លះយកលេសថា ជាប់គាំងក្នុងចរាចរណ៍និងមានហេតុផល​សម្រាប់មកធ្វើការយឺត។ ធម្មតា​កត្តាខាងក្រៅទាំងនេះអាចគ្រប់គ្រងស្ថានការណ៍របស់យើងតែមួយរយៈពេលប៉ុននោះ មិនយូរមិនឆាប់យើងនឹងអាចដោះស្រាយវាបាន ​យើងមិនមែន​គ្មានសិទ្ធិប្តូរផ្ទះនោះចេញ ឬមិនមាន​សិទ្ធិក្រោករហ័សជាងមុនឯណា មនុស្ស​អាចមានវិធីដោះស្រាយបាន ខុសគ្នាពីមនុស្សពិការជើងដែលមិនអាចមានជើងឡើងវិញ​ដូចគេដទៃជារៀងរហូត​។ សូម្បីតែដូច្នេះក្តី ជនពិការ​ជាច្រើន​នៅតែរកវិធីកែខៃជីវិត​ពួកគេ​បាន​តាមស្ថានភាព​ផ្សេងៗគ្នា។

មនុស្ស​ដែលមាន​ជីវិតរៀបរយ​គេមាន​ការរស់នៅមួយដែលទម្លាប់ផ្តោតលើអ្វីដែលអាចគ្រប់គ្រងបាន ដោយ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរហូត​សឹងភ្លេចរអ៊ូឬបន្ទោសបង្អាប់វាសនាព្រេងនិស្ស័យ ព្រហ្មលិខិតអ្វីក្តី។

ឧទាហរណ៍មួយទៀតគឺ របបអាហារនិងកាយសម្បទារបស់យើង។ មនុស្ស​មិនអាចគ្រប់គ្រងហ្សែនខ្លួនឯងបានទេ​ ជនអភ័ព្វជាច្រើនគាត់មិនអាចដកខ្លួនចេញពីជំងឺរ៉ាំរ៉ៃបាន ប៉ុន្តែពួកគេជាច្រើន​អាចផ្តោតលើអ្វីដែលគេអាច គ្រប់គ្រង ដូចជា​សកម្មភាពហាត់ប្រាណនិងរបបអាហារមកជួយ​កែលម្អ​សុខភាពពួកគេ​សឹងប្រសើរជាងមនុស្ស​ដែលមានកាយសម្បទាល្អតែមានផ្លូវចិត្ត​រាយមាយ។

ទាំងនេះជាការបំផុសគំនិតសម្រាប់បង្កើនស្មារតីភ្លឺស្វាង ជាមូលដ្ឋានធំសម្រាប់ប្រឆាំងនឹងសម្ពាធជីវិត​ដែល​នៅក្នុងពេលបច្ចុប្បន្នគ្រប់គ្នាប្រឈមមុខ។

ប្រសិនយើង​អាចអនុវត្តការគិតផ្តោតលើដំណោះស្រាយ និងពង្រឹង​សតិអារម្មណ៍លើអ្វីដែលយើងគួរធ្វើ នេះ ត្រឹមតែជួយឱ្យផ្តោតអារម្មណ៍លើសកម្មភាព​កាន់តែសមរម្យ​ កាន់តែនឹងនាំមកជូនអ្នកនូវអត្ថប្រយោជន៍ផ្សេងច្រើនទៀត ដូចជាអាចគ្រប់គ្រងការថប់បារម្ភ និងភាពតានតឹងបានកាន់តែប្រសើរឡើង អាជីព​និងទំនាក់ទំនងនានាក៏មិនងាយនឹងបរាជ័យដូចគ្នា។

រឿងមួយទៀតគឺ មនុស្ស​ជាច្រើនព្យាយាមពន្យល់អំពីដំណើរការនៃការសាកល្បងរបស់ជីវិត មកលើយើងម្នាក់​ៗ។ វាជាការសាកល្បង ឬខ្លះហៅវាថាជាវិញ្ញាសាដែលគ្រប់គ្នា​មិនអាចចៀសរួច ដូចជាការធ្វើតេស្តលើរាងកាយយើង ការធ្វើតេស្តផ្លូវចិត្តយើង ការធ្វើតេស្តអារម្មណ៍ ការធ្វើតេស្តខាងវិញ្ញាណ ឬការធ្វើតេស្តផ្លូវភេទ។

ទស្សនៈវិទូអះអាងថា តេស្តជីវិតទាំង៥នេះ​តាមថា​ សុទ្ធតែមានគោលបំណង និងហេតុផលជាក់លាក់ក្នុងការ​ជួយឱ្យយើង​រីកចម្រើននិងវិវត្តរាងកាយ ផ្លូវចិត្ត អារម្មណ៍ ក៏ដូចជាខាងវិញ្ញាណទៅតាមវ័យរបស់យើង។

ប្រសិនទទួលស្គាល់ថាចៀសមិនរួច មនុស្ស​តែង​អាចរៀបចំខ្លួនទទួលយក ឬឆ្លងកាត់ការសាកទាំងអស់នោះបាន។ ដូច្នេះ​ពេល​ដែល​យើង​​ជួប​នឹង​ឧបសគ្គ… យើង​នឹង​ជម្នះ ជួបនឹងតណ្ហា​ខំសង្រួមចិត្តគំនិត ជួបអារម្មណ៍​មិនល្អពុះកញ្ជ្រោល​យើងខំរំងាប់គ្រប់គ្រងវា។ល។ ទាំងនេះគឺជាសិល្បៈនៃការយកឈ្នះជីវិត។

អ្នកខ្លះណែនាំយើងថា មធ្យោបាយល្អបំផុតក្នុងការរៀបចំទទួលយកគ្រប់ដំណាក់កាលសាកល្បងនៃជីវិត គឺ​ពង្រឹង​បេះដូង ចិត្ត រូបកាយ និងវិញ្ញាណរង់ចាំទទួលវិញ្ញាសា និងកំណត់អត្តសញ្ញាណតេស្តទាំងអស់នោះសិន សឹម​ចាត់វិធានការប្រកបដោយប្រសិទ្ធភាពតទល់។

ចាប់ពីចំណុចនោះទៅមុខមនុស្ស​សួរខ្លួនឯងថា “តើខ្ញុំគួររៀនមេរៀនអ្វី? និងចៀសវាងអ្វី? ឬនៅពេលណា ម្នាក់ឯង​ឬឆ្លងកាត់ជាមួយអ្នកណា?”

ប្រសិនយើង​អាចផ្តោតទៅលើការបំផុសស្មារតីនិងផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ ឬខាងវិញ្ញាណឱ្យរឹងប៉ឹង ស្រស់ស្រាយ​ក្លៀវក្លា  ខណៈនោះក៏ជាពេលដែលរាល់ការសម្រេចចិត្ត ភាគ​ច្រើនប្រកបដោយអំណាចនិងថាមពល​ វិជ្ជមាន។

នេះគឺជាសិល្បៈនៃជ័យជម្នះក្នុងជីវិតរស់នៅ។

ថាមពលដ៏អស្ចារ្យនៃបុគ្គលដ៏រឹងមាំ​ភាគច្រើនបានមកពីការហែលឆ្លង​ការឈឺចាប់ ភាពងាយរងគ្រោះ និង ត្រៀមខ្លួនរួចជាស្រេចដើម្បីវិវត្តទៅរកកម្រិតបន្ទាប់ លើកកម្ពស់សមត្ថភាពគិតរបស់ខ្លួន ពង្រឹងផ្លូវចិត្ត​ខ្លួន​បង្កើនចំណេះដឹងខ្លួន ទម្លាក់ចោលអតីតកាលណាដែលមិនអំណោយផល  និងឆ្លៀតយកឱកាសដើម្បីទាញយកប្រយោជន៍ពីឧបសគ្គ។

មនុស្ស​យើងខ្លួនឯងក៏អាច​រចនាបញ្ហាជាប្រស្នា​មកសង្កត់ខ្លួនឯងឱ្យរឹងមាំឬផ្លាស់ប្តូរប្រសើរឡើងលើផ្នែក មួយចំនួនធំៗ​ដូចជា៖

១. ទម្លាប់

ដូចជានាំមកនូវទម្លាប់វិជ្ជមានថ្មី ប្រឆាំងការឬការញៀនលើម្ហូបរសជាតិឆ្ងាញ់តែមានកាឡូរី ឬបំផ្លាញសុខភាព កាត់បន្ថយសុរា ជាតិប្រៃ ជាត់ស្ករ ជាតិសាច់​ខ្លាញ់។ល។ ការល្បួងនៃកាយ ការលួងលោម ដោយតណ្ហា សេចក្តីខ្ជិល ដំអក់ ស្ពឹក  អាហារ ភេសជ្ជៈ ជាតិគីមី ការត្រេកត្រអាលនានា។ល។

២. ផ្លូវចិត្ត​

ផ្តោតលើតុល្យភាពនៃសុខភាពនិងការគិត វិធីឆ្លងកាត់ការឈឺចាប់ វិធី​រឹងប៉ឹងតតាំងនឹងជំងឺ ឬការវាយប្រហារដោយសម្តី​ទង្វើមកលើយើង។ល។ ផ្លូវចិត្ត​ក៏ប្រើមក​សាកល្បងភាពស្មោះត្រង់ កម្លាំងឆន្ទៈនៃគំនិត អាកប្បកិរិយាល្អ ជំនឿ និងការយល់ដឹងដោយញាណ​របស់យើងផងដែរ តើយើងចូលចិត្ត​វាយតម្លៃអ្នកដទៃ ឬរិះគន់គេដែរឬទេ។ល។

ឆ្លុះបញ្ចាំងដើម្បីទទួលបានការយល់ដឹង តាមរយៈការចោទសួរលើគំនិតអាត្មាអញ​ វាយតម្លៃលើទម្លាប់នៃការសន្មត ការប្រកាន់តែការយល់ឃើញនិងជំនឿរបស់ខ្លួន ព្រមជាមួយ​អាកប្បកិរិយាអវិជ្ជមាន​របស់យើង​ណាដែលយើងចង់ទម្លាក់ចោលចេញ។ ជម្នះការការថប់បារម្ភ គំនិតអវិជ្ជមាន ការវិនិច្ឆ័យនិងការរិះគន់ ការយល់ច្រឡំឬច្របូកច្របល់ផ្លូវចិត្ត ការធ្លាក់ទឹកចិត្តជាដើម។

មនុស្សជាច្រើន​ដឹងស្រេចថា ខ្លួន​គ្មាន​ទិសដៅត្រឹមត្រូវក្នុងជីវិត តែគេនៅតែមិនដឹងថា​គួរសង្គ្រោះខ្លួនឯងដោយរបៀបណាដដែល។

នេះជាបញ្ហាដែលយើងទាំងអស់គ្នារមែងតែង​ជួបប្រទះនៅដំណាក់កាល​ណាមួយមិនលែងក្នុងជីវិត។

ប្រសិន​យើង​ចេះកំណត់គូសបន្ទាត់រវាងការមិនចេះគិតសោះ(អត់ខ្វល់អ្វី)និងការគិតជ្រុលហួសហេតុដែល​តែង​នាំទៅដល់ការសម្រេចចិត្តយឺតយ៉ាវ​ឬពន្យារពេល ការសង្ស័យលើខ្លួនឯង និងទីបំផុតអសកម្មតែម្តង។

ជាមួយនឹងករណីនេះយើង​អាចសួរខ្លួនឯងថា យើងបានធ្វើសកម្មភាពដើម្បីស្វែងរកទិសដៅត្រឹមត្រូវក្នុងជីវិតឬគ្រាន់តែអង្គុយ​ហើយ​អស់សង្ឃឹម?

គោលដៅជីវិត​មួយ មិនមែនជារឿងដែលកើតឡើងធម្មជាតិ​ជាមួយកំណើតរបស់យើងនោះទេ តែ​ជាអ្វីដែលម្នាក់ៗចេះបង្កើតឡើង​ឧទាហរណ៍ថា​ ឈប់គិតអំពីសកម្មភាព តែធ្វើសកម្មភាពមែនតែម្តង។

គួរយល់ផងដែរថា មូលហេតុចម្បងមួយដែលមនុស្សយើងភាគច្រើនមិនធ្វើសកម្មភាព គឺមកតែពីពួកគេខ្លាចបរាជ័យ ខ្លាចថាអ្វីៗមិនដំណើរការ ។

កុំគិត​អ្វីដែលរាំងរាខ្លួនឯងពីឱកាសរៀននិងល្បងកម្លាំង។

យើងមានសិទ្ធិផ្លាស់ប្តូរចិត្ត ឬមានសិទ្ធិនឹងបរាជ័យ​ដើម្បីរៀនដោះស្រាយ​រៀនឆ្លងកាត់។

ប្រសិន​គិតថា រាល់ពេល​​ធ្វើ​សកម្មភាព ​​មាន​ន័យ​ថាមិនអាចខ្សោយឬចាញ់ នេះជាការគិត​ដ៏មានបញ្ហា​។

មនុស្ស​គិតបែបនេះ បានបាត់បង់ពេលវេលា​ទៅលឿនដូចហោះ។

​ការធ្វើសកម្មភាពហ៊ាន​ឆ្លងកាត់សេណារីយ៉ូនៃគ្រោះមហន្តរាយ នាំយើង​ចេញមកវិញជាមួយចំណេះដឹងច្រើនលើសអ្វីដែលគេរៀនពីសាលាឬសៀវភៅ  និងមាន​ប្រាជ្ញាកាន់តែច្រើន ព្រោះប្រាជ្ញាតែងកើនក្រោយពេលយើងទម្លាប់ដោះស្រាយវា មិនមែន​បានមកពី​ទម្លាប់នៅស្ងៀមទេ។

តាំងពីក្មេងៗមកមនុស្ស​គប្បីទទួលបានការបណ្តុះឱ្យជឿជាក់លើសភាវគតិរបស់ខ្លួនឯងជាជាងដឹកមុខដោយគំនិតអ្នកដទៃ ឬបន្តុះបង្អាប់ឱ្យស្អប់ខ្លួនឯង។ កត់សម្គាល់អ្វីដែលសម្រេចបាន និងដែលធ្វើឱ្យយើងមាន​មោទនភាពឬ សប្បាយចិត្តជាមួយ​ដូចជា មានជំនឿម៉ឺងម៉ាត់លើអំពើល្អ ការអត់ឱន ភាពសប្បុរស និងភាពទីពឹងខ្លួនឯង។

ប្រសិនបើមានថ្ងៃណាមួយ សង្កេតឃើញឬចាប់អារម្មណ៍ថា ទិសដៅជីវិតបច្ចុប្បន្នហាក់មិនឆ្លើយតបនឹងតម្រូវការពិតក្នុងជីវិត ឬមិនប្រាកដថា ថ្ងៃមុខនឹងទៅជាយ៉ាងណានោះ​អាចចាប់ផ្តើមធ្វើចិត្តស្ងប់ គិតឡើងវិញសន្សឹមៗអំពី​បំណង​ខ្លួនឯងនិងសកម្មភាពឆ្លងកាត់ជីវិតប្រចាំថ្ងៃរយៈពេលចុងក្រោយនេះ។

កត់សម្គាល់ថា យើង​មានជីវិតរីករាយបំផុតពេលណា និងក្រៀមក្រំបំផុតពេលណា​ហេតុអ្វី?

រកឃើញចម្លើយ កំណត់បានបញ្ហា​ទើបអាចកែគោលដៅថ្មីបាន។ គ្រប់គ្នាចូរទម្លាប់សួរខ្លួនឯងថា តើសកម្មភាពនិងពេលវេលាណាមួយក្នុងជីវិត​ ដែល​ពិតជាបាននាំមកឱ្យយើងនូវអារម្មណ៍ថាកក់ក្តៅនិងរស់រវើក​ក្នុងថាមពល​? កត់ចំណាំនូវធាតុទូទៅរវាងសកម្មភាពទាំងនោះ ក៏ជួយនាំយើងឱ្យយល់បានពីភាពខ្លាំងថែមឈានទៅ​កំណត់អត្តសញ្ញាណខ្លួនឯង យល់ដឹងកាន់តែច្រើនអំពីកន្លែងណាដែលភាពខ្លាំងរបស់យើងស្ថិតនៅបាន និងមនុស្ស​ណាដែលនាំឱ្យភាពខ្លាំងយើងថយចុះ។

មនុស្សខ្លះដឹងថា ខ្លួនកំពុង​ដើរទៅណា​សម្រាប់អនាគត គឺតាមរយៈការកំណត់តម្លៃ(គុណតម្លៃ)ដែលគ្រប់គ្នាត្រូវតែមាននៅក្នុងជីវិតព្រោះថា​ការ សម្រេចចិត្តសំខាន់ៗរបស់យើងពឹងផ្អែកលើតម្លៃទាំងនោះ។

ឧទាហរណ៍ថា ប្រសិន​យើងសម្រេចចិត្ត​ថា​ហ៊ុំព័ទ្ធខ្លួនជាមួយនឹងមនុស្សដែលគាំទ្រ លើកទឹកចិត្ត​ព្រោះរាល់ពេលគាត់ផ្តោតលើអ្វីដែលមនុស្សទាំងនោះធ្វើជាគម្រូ តែង​មានផលប្រយោជន៍ល្អនិងគោរពស្វ័យភាពរបស់យើងផង​បង្រៀនយើង​ផង ។ល។

ជាចុងក្រោយ យើងគួរដឹងថា​ខ្លួនយើងពេលនេះកំពុង​ស្ថិតនៅកន្លែងណា?

នេះជាយុគសម័យនៃសកលលោកមួយដែលជីវិតមនុស្ស​បាន​នឹងកំពុងជួបប្រទះបញ្ហា ជួបការឈឺចាប់ច្រើនជាងពេលណាៗទាំងអស់ ដោយសារតែមនុស្សភាគច្រើននៅកម្រិតខាងយល់អំពីគុណតម្លៃនៃការរស់នៅទាបជាងគុណតម្លៃនៃវត្ថុក្រៅខ្លួន។

ដូច្នេះការសម្រេចចិត្តនិងសកម្មភាពរបស់យើងច្រើនតែផ្តល់ការឈឺចាប់ដល់អ្នកដទៃឬខ្លួនយើង ទាំងចេតនានិងអចេតនា។ សូមចាប់អារម្មណ៍ថា ខណៈពេលដែលពិភពលោកបានបោះជំហានដ៏ធំនៅក្នុងវឌ្ឍនភាពសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស យើងកាន់តែក្រីក្រជាងមនុស្សជំនាន់មុន ទាក់ទងនឹង«សុភមង្គល» បានន័យថា អត្ថន័យជាមូលដ្ឋានបំផុតក្នុងជីវិតរបស់យើងកំពុងខ្សត់ទៅៗ។

សោកស្តាយដែលត្រូវ​និយាយថា យើងកាន់តែពិបាកឡើងៗក្នុងការកំណត់យករូបមន្តណាមួយអំពីសុភមង្គល ដូច្នេះមានតែពង្រឹង​សុខុមាលភាពផ្លូវចិត្តរបស់យើងដែលជាប្រភពនៃសុភមង្គល ឆ្លៀតពេលសម្រាប់ខ្លួនឯងច្រើនជាងយកចិត្ត​ទុកដាក់អំពីទស្សនៈអ្នកដទៃដែលវាយតម្លៃយើង ហើយ​ខិតខំ​បង្កើនទំនាក់ទំនងវិជ្ជមាន ពិសេសធ្វើសកម្មភាពជាគំរូដ៏ល្អ ដែលជា​វិធីប្រើប្រាស់ជីវិតមានតម្លៃ ពេញដោយការគោរពខ្លួនឯង។

ព្រោះយើងកុហកអ្នកណាបាន កុហកខ្លួនឯងមិនបានទេ ចំណែកមនុស្ស​មិនគោរពសូម្បីតែខ្លួនឯងតើទៅស្វែង​រកសេចក្តីសុខផ្លូវចិត្តពីណាមកបាន?