មុនពេលម្នាក់នេះរឹងមាំ – Meysansotheary

រឿង៖ មុនពេលម្នាក់នេះរឹងមាំ
«ក្មេងជំទង់ភាគច្រើន សំងំ​តស៊ូជាមួយនឹងអារម្មណ៍ផ្លាស់ប្តូរដ៏មានឥទ្ធិពល! សម្រាប់ពួកគេ វាហាក់ដូចជាម្តងល្អម្តងអាក្រក់ តែធ្ងន់ណាស់! រំខាន និងធ្វើទុក្ខ​ដោយពិបាកកំណត់មូលហេតុ! អារម្មណ៍នៅសុខៗហាក់ដូចជាជីវិតនេះ ពិបាកខ្លាំងពេក មិនអាចទ្រាំទ្របាន!  អារម្មណ៍ឈឺចាប់ខ្លះ អាចកើតឡើង សូម្បីតែពួកគេ​រងការបដិសេធបន្តិចបន្តួច មិនស្តាប់ ឬឱ្យតម្លៃពួកគេ ឪពុកម្តាយមាន​ទំនាក់ទំនងមិនល្អនឹងគ្នា ឬបង្ហាញការមិនទុកចិត្ត​ពួកគេ។ល។»

ខ្ញុំឮទាំងអស់ អ្វីដែលពេទ្យពិគ្រោះជាមួយ​ម្តាយខ្ញុំ។ មិនដែលគិត​ថា ខ្ញុំនឹងខូចចិត្ត​សោកសៅខ្លាំងដល់ថ្នាក់អាចដេកដួលបែបនេះទេ។

វាអាចជារឿងដ៏លើសលប់សម្រាប់ខ្ញុំ តែអ្នកផ្សេង ឬយុវវ័យមួយចំនួនទៀត ធម្មតាសម្រាប់ពួកគេ។ ប៉ាខ្ញុំនិងម៉ាក់លែងលះ បងប្រុសខ្ញុំត្រូវចេញទៅនៅស្រុកគេជាមួយប៉ា។

បងខ្ញុំស្រែកយំនៅមុខតុលាការ តែប៉ានៅតែយកគាត់ទៅ។

យើងស្រលាញ់ប៉ានិងម៉ាក់ តែពីរនាក់ខ្ញុំ ចង់នៅជុំគ្នា ហើយបើត្រូវរើស យើងតែងតែនិយាយទុកជាមុនថា​រើសយកម៉ាក់។

តែប៉ាមិនព្រមទេ​។ គាត់ថាបងខ្ញុំគ្មានអនាគតនៅស្រុកខ្មែរឡើយ។ ម៉ាក់ខ្ញុំត្រឹមជាគ្រូបង្រៀនម្នាក់ គ្មានចំណូលល្អហើយគាត់នឹងនៅតែបែបនេះ។

នេះជាសម្តីប៉ាខ្ញុំដែលនៅថតជាប់យ៉ាងជ្រៅក្នុងបេះដូងបែកបាក់មួយនេះ។

ខ្ញុំឈ្មោះ ថារី បងប្រុសខ្ញុំថាវុធ។

ពួកយើងគេងជាមួយគ្នា​តាំងពីក្មេង ដល់ពេលបែកគ្នា​បងខ្ញុំ១២ឆ្នាំ ខ្ញុំ១០ឆ្នាំ។

ពេលនេះ ៥ឆ្នាំកន្លងមកហើយ ខ្ញុំស្មាន​ថាពេលវេលាជួយបាន គ្រប់គ្នា​និយាយលួងខ្ញុំបែបនេះ តែទីបំផុតទៅពេទ្យថា ខ្ញុំជាក្មេងមាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់។

២សប្តាហ៍ហើយ​ខ្ញុំទៅរៀនលែងកើត។

ខ្ញុំគេងនៅផ្ទះ ហើយព្យួរសេរ៉ូម។ ​

ថ្ងៃនេះ អ្នកគ្រូ លីហ្សាមកលេងខ្ញុំ។ គាត់ជាគ្រូប្រចាំថ្នាក់ហើយគាត់យកចិត្ត​ទុកដាក់នឹងរឿងរបស់ខ្ញុំណាស់។

ម្តាយខ្ញុំបានអនុញ្ញាតឱ្យខ្ញុំនៅតែពីរនាក់គាត់ ។

«ថារី! កូនដឹងទេ? ពិតជាមាន​​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម​នឹង​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត ឬ​ស្ថានភាព​លំបាក​ដែល​គ្មាន​អ្នក​ណា​ដឹង។»

«អ្នកគ្រូ! ខ្ញុំមិនបានសេដទេ ហេតុអ្វី​បានជាគេថាខ្ញុំមានរោគចិត្ត?»

អ្នគ្រូអង្អែលក្បាលខ្ញុំហើយនិយាយ៖

«ចួនកាលយើងមាន​សម្ពាធ!»

«ខ្ញុំអត់មានទេ ខ្ញុំនៅតែពីរនាក់ម៉ាក់ ហើយមិនមានការងារហត់ច្រើនផង!»

«ដូច្នេះ យើង​សាកគិតអំពីអ្វីទៅដែលធ្វើឱ្យយើងអស់កម្លាំង?»

«ខ្ញុំ…ខ្ញុំគ្រាន់តែហត់មែន! ​ខ្ញុំខ្ជិលគិត ខ្ជិលនឹងនិយាយនិងខ្ជិលស្តាប់ណឹងណ៎ា ហើយខ្ញុំក៏គ្រុនអ្នកគ្រូ! ម៉ាក់និយាយនឹងពេទ្យថាខ្ញុំអាចឌីប្រេស្សិន»

«តោះយើង! ក្រោកទៅអង្គុយនៅមុខផ្ទះ ដើរបានទេ?»

«ខ្ញុំសាកមើល!»

ខ្ញុំក៏ក្រោកដោយគាត់ជួយទប់។ ជើងខ្ញុំនៅញ័រ ខ្ញុំគេងពេក គេងមិនចង់ទៅណា​ហើយបិទបង្អួចមិនចង់ឃើញពន្លឺ។

ម្តាយខ្ញុំភ័យណាស់។

ខ្ញុំឃើញគាត់តាមមើលពួកយើង នៅពេលខ្ញុំខំធ្វើជារឹងមាំ ដើម្បីទៅរកទឹកសុទ្ធជូនដល់អ្នកគ្រូលីហ្សា​។

«បើនៅឈឺកុំបង្ខំ ខ្លាចវិលមុខដួលបោកក្បាលណាកូន!»

ឮពាក្យនេះខ្ញុំវិលមុខភ្លាមៗតែ ខ្ញុំខំទ្រាំព្រោះអាណិតម្តាយនិងចង់ធ្វើ​បង្ហាញអ្នកគ្រូ។

ពេលអង្គុយចុះ យើងនិយាយគ្នា​តែពីរនាក់។

«ថារី! កាលពីគ្រូអាយុ១៧ឆ្នាំ ធ្លាប់ឈឺទន់ដៃជើង មិនចង់ក្រោក​មិនចង់និយាយ​មិនចង់ដឹងឮអីទាំងអស់!»

«ដូចខ្ញុំ?»

«តែមិនមែន២អាទិត្យ​ទេ គ្រូដូច្នេះជិត៣ឆ្នាំ!»

«អូ?!»

«ម្តាយនិងឪពុករបស់គ្រូអស់សង្ឃឹម​ហើយក្នុងការ​ព្យាបាល អ្នកខ្លះនៅឯស្រុក និយាយថា គ្រូត្រូវគេដាក់អំពើ ខ្លះថា គ្រូមានវិបត្តិប្រុសបោក!»

ខ្ញុំល្វីងក្នុងមាត់​ហើយចិត្ត​ខ្ញុំខ្ទេចខ្ទាំណាស់។ ភ្នែកនេះស្ងួតគ្មានទឹកភ្នែកទេ តែចិត្ត​ខ្ញុំយំ

«ប៉ានិងម៉ាក់លែងគ្នា ចាំបាច់អីឱ្យខ្ញុំបែកពីប្អូន?»។

សម្តីបងប្រុសរបស់ខ្ញុំពេលគាត់ស្រែកយំនៅនឹង​មុខតុលាការ ច្រើនឆ្នាំមកហើយ​យើងទាំងពីរមិនដែលបានចួបគ្នាសូម្បីតែតាមទូរសព្ទ។

«បើត្រូវយំ យើងយំទៅណ៎ា!» អ្នកគ្រូប្រាប់មកខ្សឹបៗ។

ខ្ញុំគ្រវីក្បាល ៖

«ខ្ញុំអត់យំទេអ្នកគ្រូ!»

​អ្នកគ្រូងក់ក្បាល ហើយពន្យល់ខ្ញុំ៖

«ជីវិតនេះ ធ្ងន់ធ្ងរខ្លាំង សម្រាប់អ្នកដែលគិតថា ចង់ឱ្យអ្វីៗឥតខ្ចោះ ឬមិនប្តូរផ្លាស់! តាមពិត​ វាជាក្រឹត្យក្រមធម្មជាតិ! មានការឈឺចាប់ដែលមិនអាចទ្រាំទ្របាន​ខ្លះកើតមាន​ឡើងព្រោះយើង​បាន​រងរឿងរ៉ាវមិនបានត្រៀម ​ហើយមាន​អារម្មណ៍ថា  គ្មាន​អំណាច ដោះស្រាយអ្វីបាន តែតាមការពិត…!»

«ការពិត​យើងអាច!»

«តាមរបៀបណាទៅអ្នកគ្រូ?»

«ក្រោយពីបោះបង់ចោលខ្លួនឯងបានបីឆ្នាំ អ្នកគ្រូបានអានសៀវភៅ និងចួបជាមួយអ្នកប្រឹក្សាម្នាក់គាត់ឈ្មោះ អ្នកស្រី វ៉ាន់។ គាត់បានពន្យល់ច្រើនណាស់។ ក្នុងចំណោមសម្តីគាត់ទាំងអស់ អ្វីដែលអ្នកគ្រូចងចាំជាងគេ គឺពាក្យមួយ …គាត់ថា តាមពិត​យើងមិនអាចកែអ្វីបាន តែយើងអាចជួយឱ្យខ្លួនយើង​ព្រមទទួលយកវិបត្តិទាំងនោះបាន ហើយមិនបន្ទោសខ្លួនឯង ទុក ឱ្យអ្វីៗសាបរលាបបន្តិចម្តងៗ»

ខ្ញុំនៅស្ងៀម។​ តាមពិត​ខ្ញុំគិត ណាស់។ កន្លងមកមិនមែន​អ្នកគ្រូលីហ្សាជាមនុស្សទីមួយដែលនិយាយរឿងនេះទេ តែពេលនេះគាត់ក៏ធ្លាប់ជាជនរងគ្រោះដូចខ្ញុំ បានជាគាត់និយាយខ្ញុំយកចិត្ត​ទុកដាក់ពិចារណា។

គាត់មានប្រសាសន៍បន្ថែមទៀតថា៖

«ថារី! មាន​ក្មេងជំទង់ច្រើនមកហើយ បានចួបប្រទះការប៉ះទង្គិចផ្លូវចិត្ត ដែលអាចបណ្តាលឱ្យមានរលកនៃភាពស្ពឹកស្រពន់ ខ្លះគេ​ហៅថា ជំងឺផ្តាច់ទំនាក់ទំនងពីគ្រួសារ និងសង្គម។ នេះជា​ការ​ធ្វើបាបខ្លួនព្រោះចង់សាបរលាបពីការមានអារម្មណ៍ ព្រោះខ្លាចការឈឺចាប់។»

«…ខ្ញុំចង់មាន​អារម្មណ៍ធូរស្បើយ…ពីអ្វីមួយដែលគ្មានរូបរាងក្នុងចិត្តខ្ញុំអ្នកគ្រូ! ខ្ញុំមិនដឹងថាវាជាអ្វីទេ ខ្ញុំហត់ណាស់!»

«មើលចុះ! មើលតាមបង្អួចនេះទៅ ម៉ាក់ក្មួយក៏ហត់ដែរតែកាត់មិនព្រមស្ពឹកទេ គាត់មិនខ្លាចនឹងទទួលយកឬប្រឈម​ទេ!»

ខ្ញុំសម្លឹងតាមដែលគាត់ប្រាប់។

ម៉ាក់កំពុង​ធ្វើកិច្ចតែងការ យ៉ាងប្រញឹក ។ ខ្ញុំដឹងថា ម៉ាក់មានការងារច្រើន គាត់នឹងដាំបបរទៀត ព្រោះមួយរយៈនេះ គាត់ថា ក្រពះខ្ញុំមិនល្អ ញ៉ាំស៊ុបនិងបបរល្អជាងបាយ។

«ខ្ញុំចង់ជួយម៉ាក់!»

ខ្ញុំសារភាពខ្សាវៗ តែចិត្ត​នេះគ្មានសង្ឃឹមទេ។ សំឡេងមួយស្រែកដាក់ខ្ញុំថា ខ្ញុំជួយខ្លួនឯងមិនទាន់បានផង បានអីជួយម៉ាក់ខ្ញុំ?

អ្នកគ្រូញញឹម។ គាត់និយាយមកកាន់ខ្ញុំថា៖

«មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តច្រើនតែមិនចង់ស្វែងរកជំនួយទេ!   តែគេអាចជួយខ្លួនគេបានប្រសិនគេដឹងថា គេស្រលាញ់អ្នកណាម្នាក់ពិតប្រាកដ!»

«បងខ្ញុំ!…ម៉ាក់…និង…ប៉ា!»

ខ្ញុំនិយាយទាំងស្ងួតបំពង់ក ហើយផ្តើម​ឈឺតិចៗ ណែនៗ ក្តុកក្នុងទ្រូង។

ខ្ញុំញី និងឈ្លីសម្រាលនៅត្រង់នុះ ធ្វើឱ្យអ្នកគ្រូតាមមើល។ វាជាការបាក់បែកមួយ…យូរមកហើយ…រវាងយើងបួននាក់ តែ…ហេតុអ្វីខ្ញុំនៅតែចង់បានអតីតកាលត្រលប់មកវិញ?

«បើពេលនេះ នៅមានម្នាក់នៅក្បែរ កូនចង់រស់នៅជាថ្មីដើម្បីគាត់ទេ?!»

«ចាស៎ចង់!» ខ្ញុំនិយាយហើយលបសម្លឹងម៉ាក់ខ្ញុំ។

«ដំបូងត្រូវ​ទទួលស្គាល់ថា កូនមិនឯកោទេ កូននៅមានគាត់!»

ពេលនេះ ខ្ញុំលែងដកភ្នែកចេញពីម្តាយខ្ញុំហើយ ខ្ញុំឃើញ​គាត់ម្តងម្កាលងាកមកសម្លឹងខ្ញុំដូចគ្នា។ ខ្ញុំចង់ញញឹម​តែញញឹម​មិនចេញ ប៉ុន្តែថ្ងៃណាមួយខ្ញុំនឹងញញឹម​។

«នេះ វាដូចជា ជំងឺ​ផ្ដាសាយ និង​ជំងឺ​ផ្សេង​ទៀតដែរ យើងហៅវាថា​ជំងឺល្វើយបានទេ? ដែល​​ធ្វើ​ឱ្យ ​មាន​អារម្មណ៍​នឿយ​ហត់ ឬ​ឈឺក្បាល ខកចិត្ត ខឹង ឬភ័យខ្លាចមិនច្បាស់!»

«ខ្ញុំបែបនេះមែន!»

«គ្រូមិនដឹងច្បាស់ទេ លើកលែងតែថារីខ្លួនឯង!»

ខ្ញុំនៅស្ងៀមទម្លាក់ទឹកមុខ​។

ច្រើនថ្ងៃមកនេះ មិនចង់សម្លឹងខ្លួនខ្ញុំក្នុងកញ្ចក់ទេ។ ខ្ញុំមិនពេញចិត្ត​ចំពោះខ្លួនឯង ថែមទាំងមិនចូលចិត្ត​គ្រប់យ៉ាងដែលជីវិតនេះបានធ្វើមកលើខ្ញុំ។

អ្នកគ្រូនៅតែព្យាយាមនិយាយ៖

«ការព្យាយាម​ស្គាល់ខ្លួនយើង មិនមាន​អ្វីគួរឱ្យខ្លាចទេតែវាមានប្រយោជន៍ក្នុងការផ្តល់ឱ្យយើងនូវគំនិតខ្លះៗអំពីផែនការព្យាបាលចិត្ត​ ក៏ដូចជារកឃើញមូលហេតុដែលមានសារៈសំខាន់សម្រាប់ការជួយខ្លួនយើង!»

អ្នកគ្រូបានលាទៅវិញ ហើយខ្ញុំនៅតែនឹកឃើញគាត់។  ខ្ញុំបានធ្វើតាមគាត់ ហើយ​លេបថ្នាំ ជារៀងរាល់ថ្ងៃ និងទៅស្តាប់អ្នកប្រឹក្សា​ចិត្ត​ម្តងក្នុងមួយសប្តាហ៍។

អ្នកគ្រូក៏មកលេងទៀតក្រោយបាន៨ថ្ងៃ។

«មានអារម្មណ៍ធូរស្រាល?» គាត់សួរខ្ញុំ។

«ចាស៎!»

ខ្ញុំញញឹម​ហើយញ៉ាំអាហារបានខ្លះឡើងវិញ។ ខ្ញុំប្រាប់គាត់អំពីរឿងនេះ ហើយប្រាប់ទៀតថា អារម្មណ៍អស់កម្លាំង ឬវិលមុខនៅសល់ តែសង្ឃឹម​ថា​នឹង​​បាត់​ទៅ​វិញ​ក្នុង​ពេល​ឆាប់ៗ ក្រោយខ្ញុំខំញ៉ាំ។

«ខ្ញុំយល់សប្តិល្អអ្នកគ្រូ!»

គាត់ងក់ក្បាល។

«ហើយខ្ញុំសម្រេចចិត្តថា​ទោះបងខ្ញុំមកវិញឬអត់ ខ្ញុំនឹងរស់ឱ្យបានល្អដើម្បថែទាំម្តាយខ្ញុំ !គាត់ចាស់ហើយ!»

«គ្រូគាំទ្រ! តែត្រូវ​ចាំផងដែរថា ខ្លួនឯងឱ្យមានសុខភាពល្អ ព្រោះចង់ស្រលាញ់អ្នកណា ថែទាំអ្នកណា យើងត្រូវរឹងមាំសិន!»

នេះជាស្នាដៃខ្ញុំព្យាយាមសរសេរដំបូង តើអ្នកជឿថា យើងធ្លាប់ឆ្លងកាត់ការធ្លាក់ទឹកចិត្ត​មកដូចៗគ្នា​ហើយត្រូវជួយគ្នាពិតដែរទេ?

បើមែន​សូមសរសេររឿងរបស់អ្នកផ្ញើមក ឬបញ្ចេញយោបល់ខាងក្រោមនេះមកណា៎!