ម៉ានីយ៉ា – Meysansotheary
រឿង៖ ម៉ានីយ៉ា ភាគទី១០(ភាគបញ្ចប់)
១​ខែ​ក្រោយ​មក​នៅ​នាយកដ្ឋាន​កោសល្យវិច័យ​​
….អួក….អួក….វ៉កៗ….
«ចង់​ក្អួត​ណាស់​អ្ហែង​មិនទៅ​បន្ទប់​ទឹក?»
កូន​ប៉ូលិស​នោះ​ទ្រាំ​មិនបាន​នឹង​ភាព​អាក្រក់អាក្រី​របស់​សព​ដែល​ស្អុយរលួយ​មិន​បាន​ បានជា​ចង្អោរ​កណ្ដាល​ចំណោម​ធ្វើ​ឱ្យ​មេ​ក្ដៅ​ស្លឹក​ត្រចៀក។
«អា​នេះ​វ៉ី​អត់​បាន​ការ! ត្រដរ​មក​ធ្វើ​ប៉ូលិស​ឱ្យ​ទើសទែង​គេ​ឯង!»
កូន​ប៉ូលិស​នោះ​រត់ចេញ​ទៅ​បន្ទប់ទឹក។ អធិការ​ចាន់​ទាញ​បិទ​ក្រណាត់​កៅស៊ូ​វិញ​ហើយ​ដើរ​ចេញពី​សាល​ពិសោធន៍​ដោយ​មាន​កូន​ចៅ​ពីរ​នាក់​ទៀត​ដើរ​តាម​ត្រុកៗ​ជាមួយ​សំណុំ​ឯកសារ​ក្នុង​ដៃ។
«សាក​សព​ឈ្មោះ​ពេញ ឯក​ សៅ​តូនី​ ជា​នាយក​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន​កសិកម្ម ខេមអាគ្រីក ទាន! គេ​មាន​អាយុ​៣៣​ឆ្នាំ កម្ពស់ ១ម៉ែត្រ៧៩​ មិន​ទាន់​រៀបការ​តែ​មាន​ភរិយា​និង​កូន​ម្នាក់! ថ្ងៃ​គេ​ឃើញ​អ្នក​រងគ្រោះ​ចុង​ក្រោយ​គឺ​ថ្ងៃ​សុក្រ​ទី២២ គឺ១១ថ្ងៃ​មុន​នេះ​ទាន។»
«មូលហេតុ​នៃ​ការ​ស្លាប់?»​ អធិការ​សួរ​ទាំង​ក្រពាត់​ដៃ​ដើរ​ទៅមុខ​ឱ្យ​កូនចៅ​ដើរ​តាម​តត្រុក។
«គាត់​ដូច​ជា​ត្រូវ​ខាំ​ហែក​ដោយ​សត្វ​សាហាវ រាងកាយ​ដាច់ដោច​តែ​មិន​ឃើញ​មាន​ចង្កូម​សត្វ​ទេ​ទាន!»
«កណ្ដាល​ក្រុង​ភ្នំពេញ​ឯង​ស្រមៃ​ថា​សួនសត្វ​ភ្នំ​តាម៉ៅ? មាន​ដឹង​ទេ​​ពេល​ដែល​គេ​ឃើញ​អ្នក​រងគ្រោះ​ចុង​ក្រោយ​បង្អស់​គឺ​គេ​នៅ​ជាមួយ​អ្នក​ណា?»
«ប្រធាន​ក្រុមហ៊ុន​ខេមអាគ្រីក អ្នក​នាង​ម៉ានីយ៉ា​ទាន!»
«ម៉ានីយ៉ា?…ម៉ានីយ៉ា?»
«ស្រី​ស្អាត​ទាន! នាង​មិន​ទាន់​បាន​ធ្វើ​កូន​ប្រសា​​ផ្ទះ​នោះ​ផង សមាជិក​ផ្ទះ​​នោះ​ពីរ​នាក់​​ឆ្កួត ​ពីរ​នាក់​ស្លាប់​បាត់​រួម​ទាំង​លោក​សិទ្ធិ​អនាគត​ប្ដី​នាង​ផង នាង​ក៏​ទទួល​សិទ្ធិ​ជា​អគ្គនាយក​ថ្មី​នៅ​ខេម​អាគ្រីក​ទាន!»
«មាន​អី​ទាក់ទង​ជាមួយ​សំណុំ​រឿង​នេះ?»
«អត់​មាន​ទេ​ទាន តែ​កាល​ពី​ពីរ​អាទិត្យ​​មុន​ ប៉ូលិស​ក្រុង​ព្រះសីហនុ​គេ​រក​ឃើញ​សព​ចិន​ដី​គោក​ម្នាក់​ដែល​​ស្លាប់​របៀប​ដូច​គ្នា​នឹង​លោក​តូនី​នេះ​ដែរ!»
«មាន​តម្រុយ​​ឃាតករ​សម្លាប់​ចិន​នោះ​ឬ​នៅ?»
«នៅ​ទេ​ទាន​ តែ​ទូរសព្ទ​ចុងក្រោយ​របស់​ចិន​នោះ​គឺ​បាន​វាយ​ទៅ​រក​​អ្នក​នាង​ម៉ានីយ៉ា​ដែរ!»
អធិការ​ឈប់​ដំណើរ​ង៉ក់ គាត់​ព្រិច​ភ្នែក​សញ្ជឹង​គិត​ហើយ​បញ្ជា៖
«ស៊ើប​ប្រវត្តិ​ស្រី​នោះ​ភ្លាម!»
«ស៊ើប​រួច​ហើយ​ទាន! នាង​មាន​ឈ្មោះ​ពេញ​ថា តាំង សុខ​ម៉ានីយ៉ា កូនស្រី​លោកប្រធាននាយកដ្ឋានអាស៊ាន​​(រដ្ឋមន្ត្រី​​) ជា​គ្រួសារ​អភិជន​តាំងពី​កំណើត! ម្ដាយ​នាង​ស្លាប់​ចោល​កាល​អាយុ​បាន​១១​ឆ្នាំ គ្មាន​ម្ដាយ​ចុង​ទេ តែ​ប៉ា​នាង​មាន​ស្រី​កំណាន់​ជា​ច្រើន!»
«នាង​មាន​ធ្លាប់​ទាក់ទង​អី​ជាមួយ​អ្នក​រងគ្រោះ​ទាំង​ពីរ​ទេ?»
«ម្នាក់​ជា​កូនចៅ​ក្រុមហ៊ុន ម្នាក់​ទៀត​មិន​ដែល​ទាក់ទង​គ្នា​ទេ! ប៉ុន្តែ​នៅ​ផ្ទះ​ចិន​នោះ​យើង​រក​ឃើញ​ដប​ថ្នាំ​មួយ​កេះ​ដែល​ជា​ប្រភេទ​ធ្វើ​ឱ្យ​អារម្មណ៍​រវើរវាយ!»
«មាន​ទាក់ទង​អី​នឹង​ស្រី​នោះ!»
«មុន​ពេល​ស្លាប់ ​គ្រួសារ​ប្ដី​នា​ង​មាន​មនុស្ស​កើត​ជំងឺ​រវើរវាយ​បន្តបន្ទាប់​គ្នា​ទាន! អ្នក​កាន់​សំណុំ​រឿង នេះ​គេ​ធ្លាប់​សង្ស័យ​ថា​នាង​មាន​ចេតនា​ទិញ​ថ្នាំ​ពី​ចិន​នោះ​​ទៅ​ដាក់​បំពុល​អ្នក​ផ្ទះ ​ហើយ​ពេល​នេះ​ពួក​គេ​គេ​វិនាស​អស់​ នាង​បាន​ក្លាយ​ជា​ម្ចាស់កម្មសិទ្ធិ​ភាគ​ហ៊ុន​ធំ និង​ជា CEO នាង​ក៏​សម្លាប់​ចិន​នោះ​បំបាត់​ដាន! ឯ​ឃាតករ​អាច​ជា​ពួក​ស៊ី​ឈ្នួល​សម្លាប់​តែ​អាច​ជា​មនុស្ស​ដដែល​ព្រោះ​ថា​មុន​ពេល​តូនី​ស្លាប់ គេ​ឃើញ​គាត់​បើក​ឡាន​ចេញ​ពី​ក្រុមហ៊ុន​ជាមួយ​នាង​ដែរ! ពេលនោះ​គឺ​ម៉ោង​៧និង១៥នាទី​យប់! មេឃ​ភ្លៀង​ខ្លាំង​ ដូច្នេះ​ហើយ​ទម្រាំ​ពេល​ឃើញ​សាកសព​ ភ្លៀង​បាន​រលប់​ដាន​នៅ​ទីនោះ​អស់​ទៅ​ហើយ​!»
​អធិការ​ចេញ​បញ្ជា៖
«ព័ស្តុតាង​មាន​ប៉ុណ្ណឹង​ហើយ មិន​ចាប់​ស្រី​នោះ​មក​សួរ​ចម្លើយ?»
នៅ​ថ្ងៃ​ដដែល​នៅ​ក្រុមហ៊ុន​របស់​ម៉ានីយ៉ា..…
«ខ្ញុំ​ឈ្មោះ​​សានី ​ជា​​នាយក​ផ្នែក​គណនេយ្យ! ខ្ញុំ​ធ្វើ​ការ​នៅ​ទីនេះ​តាំង​ពី​លោក​សិទ្ធិ​នៅ​ក្មេងៗ ​គឺ​ពេល​ដែល​ប៉ា​គាត់​មិន​ទាន់​ឈឺ​ចូល​ពេទ្យ​ឆ្កួត​ម្ល៉េះ​! លោក​ប៉ូលិស​មាន​រឿង​អី​ខ្ញុំ​ភ័យ​ណាស់! មាន​ការ​អ្វីៗ​ចាំ​សួរ​អ្នក​នាង​ម៉ានីយ៉ា​វិញ​ទៅ!»
អធិការ​ចាន់​​មិន​រវល់​នឹង​អាកប្បកិរិយា​នេះ​ គេ​សួរ​បន្ត​៖
«តើ​លោក​សិទ្ធិ​មាន​ជំងឺ​តាំង​ពី​ពេល​ណា​មក?»
«លោក​សិទ្ធិ​អត់​ដែល​ឈឺ​អី​ទេ! គាត់​ជា​ប្រធាន​ល្អ​និង​សកម្ម​បំផុត! ប៉ា​គាត់និង​បង​ស្រី​គាត់​ឈឺ​យូរ​ហើយ! ឯ​គាត់​ទើប​តែ​មុន​ពេល​ស្លាប់​បី​បួន​ខែ​ ទើប​ចេញ​អាការៈ​​ជំងឺ​មក!»
«លោក​សិទ្ធិ និង​អ្នក​នាង​ម៉ានីយ៉ា….?»
«ចា៎! ​គឺ​ស្រលាញ់​គ្នា​​ដូច​ប្ដី​​ប្រពន្ធ! ឮ​សូរ​ថា​ស្រលាញ់​គ្នា​តាំង​ពី​នៅ​​រៀន​កាល​ក្មេងៗ ហើយ​ថ្មីៗ​នេះ​មាន​គម្រោង​រៀបការ​ជាមួយគ្នា!»
លោក​អធិការ​ប៉ូលិស​ដេញដោល​​បន្ត៖
«ចុះ​ក្រោយ​ពេល​លោក​សិទ្ធិ​ស្លាប់?»
«គឺ​អ្នក​នាង​ម៉ានីយ៉ា​ជា​អ្នក​គ្រប់គ្រង​ទី​នេះ! នេះ​ជា​ការផ្ទេរ​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​តាំង​ពី​អ្នកស្រី​ទិវានិង​លោក​សិទ្ធិ​មិន​ទាន់​ស្លាប់​ទៅ​ទៀត!»
«ចង់​សួរ​ថា​ក្រោយ​ពេល​ខាង​ប្រុស​ស្លាប់ ​ខាង​ស្រី​មានអី​ប្លែក​ទេ?»
អ្នកស្រី​សានី​បើក​ភ្នែក​ធំៗ​ទំនង​ទើប​នឹក​ឃើញ។ គាត់​ក្របួច​មាត់​និយាយ៖
«ប្លែក! គឺ​ប្លែក​សម្បើម​ណាស់!»
អធិការ​ចាន់​​នោះ​ខិត​មក​ត្រងត្រាប់​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។
«ប្លែក​ម៉េច​ខ្លះ? ឆាប់​និយាយ​ទៅ?»
«អ្នក​នាង​ម៉ានីយ៉ា​លែង​ស៊ីវិល័យ! លែង​ស្លៀក​សំពត់​ខ្លី ​លែង​ពាក់​អាវ​ពណ៌​ស្រស់ៗ គឺ​ស្រគត់ស្រគំ​ដូច​មនុស្ស​ប្រុស! មក​ធ្វើ​ការ​ចូល​ដល់​បន្ទប់​សម្ងំ​សូន្យ​បាត់ៗ!»
មេ​ប៉ូលិស​នោះ រិះគិត​ហើយ​ជជែក​សួរ​បន្ថែម៖
«នាង​នៅ​ក្មេង​យ៉ាង​នេះ ​មិន​សម​ថា​កាន់​ទុក្ខ​រហូត​ដល់​មិន​យក​ប្ដី​ទេ​ដឹង?»
«អ្ហូ​មិន​ខ្វះ​​កំលោះ​អ្នក​មាន​ៗ! មក​តាម​ញ៉ែប៉ប្រែ ​ប៉ុន្តែ​អ្នក​នាង​ឱ្យ​ដេញ​ទៅ​វិញ​អស់​គឺ​មិនចួបដាច់​ខាត!»
គេ​ឈប់​សរសេរ​ដោយ​សញ្ជឹង​គិត​បន្តិច​ទើប​អធិការ​​នោះ​ចាប់​ផ្ដើម​សួរ​បន្ត៖
«ចុះ​លោក​តូនី​ដែល​ទើប​តែ​រក​សព​ឃើញ មុន​ពេល​ស្លាប់​ធ្លាប់​មាន​ទំនាក់ទំនង​បែប​ណា​ដែរ​ចំពោះ​អ្នកនាង​ម៉ានីយ៉ា?»
«ទំ….នាក់….ទំនង?»
ឃើញ​អ្នកស្រី​សានី​ទីទើរ​ហាក់​មិន​យល់ អធិការ​ចាន់​វាចា​​បន្ថែម៖
«គឺ​ថា​ល្អឬ​អាក្រក់​ចំពោះ​គ្នា​ពី​មុន​មក!»
«គឺ​ធម្មតា​ៗ​ព្រោះ​ជា​ចៅហ្វាយ​និង​កូន​ចៅ! ប៉ុន្តែ​អា​គាត់​តូនី​រាង​ច្រឡឺម​បន្តិច កាល​នៅ​រស់​គេឧស្សាហ៍​​តាម​លួច​មើល​អ្នក​នាង​ម៉ានីយ៉ា​ជានិច្ច រហូត​ដល់​អ្នក​ណាៗ​ក៏​ជឿ​ថា​វា​នេះ​ជា​សត្វ​គីង្គក់​ចង់​ស៊ី​សាច់​ក្ងាន​​ដែរ!»
ស្រមោល​អ្នក​ណា​ដើរ​កាត់​វឹង​ពី​ចំហៀង​លោក​អធិការ​ នាំ​​ឱ្យ​​អ្នកស្រី​សានី​ភិតភ័យ​​ខ្សឹបខ្សៀវ​៖
«អ្នក​នាង​ម៉ានីយ៉ា​អញ្ជើញ​មក​ហើយ!»
អធិការ​ចាន់​ងាក​ភ្លែត​ទៅ​រក​ស្ត្រី​ដែល​មាន​តួនាទី​ខ្ពស់​បំផុត​នៅ​ទីនេះ។ នាង​ពិត​ជា​ឆ្មើងឆ្មៃ​ហួសហេតុ​ពេក​​ដែល​មក​ធ្វើ​ការ​លឿន​ស្លេវ​តម្រង់​បន្ទប់​ហើយ​មិន​ងាក​ស្វាគមន៍​អ្នក​ណា​ម្នាក់​សោះ។ សូម្បី​ប៉ូលិស​ព្រឹក​នេះ​មក​ទន្ទ្រាន​ការិយាល័យ​ហើយ​ នាង​នៅ​តែ​មិន​ដឹង​ទៀត។
ទោះ​យ៉ាងណា​អាកប្បកិរិយា​នោះ​មិន​អាច​បិទបាំង​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​អតីត​ផ្កាវិទ្យាល័យ​រូប​នេះ​ឡើយ។
នាង​ដើរ​ចូល​ទៅ​បន្ទប់​ធ្វើ​ការ​ដោយ​មិន​រវល់​ពី​អ្វី​ជុំវិញ​ខ្លួន​ ហើយ​រុញ​ទ្វារ​បិទ​ទៅ​វិញ​គ្រឹប​ហាក់​មិន​ចង់​រវល់​​ជាមួយ​ពិភពលោក​នេះ​។
«ខ្ញុំ​ទៅ​ធ្វើ​ការ​វិញ​ហើយ​ទាន!»
អ្នកស្រី​សានី​ក្រោក​សន្សឹម​ៗ​ដោយ​ទឹក​មុខ​ញញើតញញើម ​ភ្នែក​សម្លឹង​ទៅ​ទ្វារCEO​ស្រី​មិន​ដាក់​ភ្នែក។
អធិការ​ចាន់​ដៀង​ភ្នែក​ឱ្យ​សញ្ញា​កូន​ចៅ។ ប៉ូលិស​ពីរ​នាក់​ស្ទុះ​ទៅ​គោះ​ទ្វារ​ម៉ានីយ៉ា។
«អ្នក​នាង​ម៉ានីយ៉ា សុំ​អនុញ្ញាត​ទាន!​ យើង​ខ្ញុំ​ជា​ប៉ូលិស​មាន​ការ​សុំ​សួរ!»
ស្ងាត់​ច្រៀប​គ្មាន​សំឡេង​តប។
ប៉ូលិស​ទាំង​ពីរ​រក្សា​ការ​ហៅ​ដដែលៗ​និង​គោះ​ទ្វារ​ផង។ ពេលវេលា​កន្លងទៅ​យ៉ាង​យឺតយ៉ាវ
អធិការ​ចាន់​បង្ហាញ​ក្ដី​សង្ស័យ​លើ​ផ្ទៃ​មុខ។ គេ​រិះគិត​ដោយ​រេ​ភ្នែក​ចុះ​ឡើង​ហើយ​បញ្ជា​មុត​ៗ៖
«ទម្លាយ​ទ្វារ»
​​     បន្ទប់​នោះ​បិទ​យ៉ាង​ជិត។ ប៉ូលិស​​បាន​ព្យាយាម​គោះ​ម្ដង​ទៀត​ជាចុងក្រោយ​មុន​ពេល​ធាក់​ទម្លាយ​រហូត​ដល់​ទ្វារ​របើក​ទៅ​ក្នុង​អស់​មួយ​ទំហឹង​លាន់​សូរ​គ្រាំង។ បុគ្គលិក​ទាំង​ឡាយ​រត់​មក​ដោយ​ភិត​ភ័យ។ ពួក​គេ​ត្រូវ​បាន​រារាំង​នៅ​ចម្ងាយ​ប្រមាណ​ពីរ​ម៉ែត្រ​ពី​ទីនោះ ហើយ​អធិការ​ចាន់​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់CEO​ស្រី​យឺត​ៗ។
បន្ទប់​នេះ​ថ្វីដ្បិត​តែ​ប្រណីត​ហើយ​ធំ​ទូលាយ តែអធិការចាន់​បាន​សម្លឹងនិង​រើ​កកាយ​សព្វ​កន្លែង​នៅ​​តែ​មិន​ឃើញ​មាន​​នរណា​ម្នាក់​នៅ​​ទេ។
​     គេ​រេ​ភ្នែក​ទៅ​រក​វាំងនន​បង្អួច​ដែល​នៅ​បក់​រវិច​ៗ​ដោយ​កម្លាំង​ខ្យល់។ កម្លាំង​ខ្យល់​ប្រាកដ​ជា​ខ្លាំង​ព្រោះ​នេះ​ជា​ជាន់​ទី​១២នៃ​អាគារ​ពាណិជ្ជកម្ម​កណ្ដាល​ក្រុង​ភ្នំពេញ។ ចាន់​ដើរ​ទៅ​ក្បែរ​បង្អួច​ហើយ​សម្លឹង​ទៅ​ក្រោម….បេះដូង​គេ​ស្ទើរ​គាំង​ចលនា​ព្រោះ​នៅ​ខាងក្រោម​ឆ្ងាយ​សន្លឹម CEOម៉ានីយ៉ា​កំពុង​ហៀប​ចូល​ទៅ​ក្នុង​ឡាន​ខ្មៅ​ស្រិល​ដែល​ឈប់​ចាំ​នាង​ជា​ស្រេច​ តែ​មុន​នឹង​ចូល​នាង​ងើយ​មក​ញញឹម​ត្រជាក់​ស្រេប​ដាក់​អធិការ​យើង។
អធិការ​ចាន់​នៅ​គាំង​ស្ញេញ​ចំពោះ​ហេតុការណ៍​ក្រឡាប់ចាក់​នេះ…..
សំឡេង​កូន​ចៅ​គេ​និយាយ​មក​ទាំង​តក់ស្លុត៖
«ស្រី​នេះ​ជា​ខ្មោច​ទេ​ដឹង! ខ្ពស់​យ៉ាង​នេះ​គេ​ចុះ​ទៅ​ក្រោម​វិញ​អី​លឿន​ម្ល៉េះ ​ហើយ​ចុះ​តាមណា?»
ដឹង​ខ្លួន​មក​វិញ​ពី​ពិភព​ភាន់ភាំង អធិការ​ចាន់​រត់វឹង​បក​ក្រោយ​ចេញ​ពី​បន្ទប់​ហើយ​រត់​ចុះ​ទៅ​ក្រោម​។ កូនចៅ​ឃើញ​ដូច្នោះ ពួកគេ​ចុះ​ទៅ​តាម។
….ពី​ជាន់​ទី​១២​មក​ដល់​ជាន់​ផ្ទាល់​ដី​ ចាន់​មិន​អាច​តាម​ទាន់​សូម្បី​តែ​ផ្សែង​សំណល់​ពី​រថយន្ត​របស់​នាង​ទេ។ គេ​ខាំមាត់​រត់​ឡើង​ឡាន​ប៉ូលិស​ហើយ​បញ្ជា​ចេញ​ទៅ​ចោល​កូន​ចៅ​ដែល​រត់​មក​ពី​ក្រោយ​គេ​ជាង​ប្រមាណ​ចម្ងាយ​១០​ម៉ែត្រ​ពី​គ្នា​។
….គោលដៅ​របស់​ចាន់​គឺ​ផ្ទះ​ម៉ានីយ៉ា…..
គេ​ទៅ​ដល់​ប្រមាណ​៥០​ម៉ែត្រ​ពី​មុខ​ផ្ទះ​នោះ​ហើយ​បន្ថយ​ល្បឿន​ ព្រោះ​ប៉ូលិស​មូលដ្ឋាន​ដែល​គេ​ធ្លាប់​ស្គាល់​​មាន​វត្តមាន​នៅ​ទីនោះ​ជាមួយ​និង​​​ខ្សែ​ព័ទ្ធ​ជា​របាំង​ហាម​ប្រាម​ការ​សសៀរ​ប្រជ្រៀត​ចូល​របស់​មហាជន។
ចាន់​ជ្រួញ​ចិញ្ចើម​ដោយ​ពិភាល់​ក្នុង​ចិត្ត​ណាស់។ គេ​ចុះ​ពី​ឡាន​ហើយ​រត់​ទៅ។ ភ្នែក​គេ​រេ​ចុះឡើង​ក្រែង​បាន​ឃើញ​ឡាន​ពណ៌​ខ្មៅ​មុន​នេះ​របស់​ម៉ានីយ៉ា តែ​អត់​រលីង​។ គេ​ឃើញ​តែ​មេ​ប៉ូលិស​មូលដ្ឋាន​ម្នាក់​ដែល​ធ្លាប់​ស្គាល់​គ្នា​រត់​សំដៅ​មក៖
«មាន​ការ​អី​នៅ​ទីនេះ​ដែរ​អ្ហេស៎?»
ចាន់​ឆ្លើយ​ភ្លាម៖
«កំពុង​តាម​ស៊ើប​រឿង​ក្ដី​មួយ​ពាក់ព័ន្ធ​ជាមួយ​ម្ចាស់​ផ្ទះ​នេះ!»
ម្នាក់​នោះ​ឆ្លើយ​វិញ​ភ្លាម​ដែរ៖
«ស្លាប់​អស់​ហើយ!»
ចាន់​តប​ទាំង​ជ្រួញ​ចិញ្ចើម៖
«គ្នា​ដេញ​តាម​អ្នក​នាង​ម៉ានីយ៉ា​ពី​ក្រុមហ៊ុន​មក!»
«នាង​ស្លាប់​ហើយ!»
«ថា​ម៉េច?»
«គេ​កំពុង​ខ្ចប់​សព​នាង​ចេញ​មក!»
«ស្អី​គេ​នេះ? ម៉ានីយ៉ា​ណា៎!»
«ត្រូវ​ហើយ! ខ្ញុំ​និយាយ​ពី​ម៉ានីយ៉ា​ម្នាក់​ដែល​ទទួល​តំណែង​បន្ត​ពី​លោក​សិទ្ធិ! នុះ​សព! ចេញ​មក​ហើយ​ចូល​ទៅ​មើល​ទៅ»
ចាន់​ចំហ​មាត់​ធ្លុង​ លែង​និយាយ​ចេញ។
ប៉ូលិស​នោះ​រត់​ចោល​ទៅ​មុន​មួយ​​សន្ទុះ​ ទើប​ចាន់​ដើរ​មួយៗ​ចូល​ទៅ​ក្នុង​គេហដ្ឋាន​តាម​ពី​ក្រោយ​។ នៅ​ក្នុង​បន្ទប់​ធំ​ដែល​ប្រឡាក់ប្រឡូស​ស្រមក​ដោយ​ដីនិង​កម្ទេច​ស្លឹកឈើ​ប៉ើង​ចូល ចាន់​ដឹង​ថា​ផ្ទះ​នេះ​ត្រូវ​បោះបង់​ចោល​គ្មាន​អ្នក​បោស​សម្អាត​ថែ​ទាំ​យូរ​មក​ហើយ។
គេ​លើក​កន្សែង​ពី​ហោប៉ៅ​មក​ចង​មាត់​និង​ច្រមុះ​ព្រោះ​មិន​អាច​ទប់​ក្លិន​អសោច​របស់​សាកសព​បាន។
ដៃ​ប៉ូលិស​មូលដ្ឋាន​ទាញ​បង្ហើប​ក្រណាត់​ឱ្យ​មើល​ត្រឹម​ដើម​ទ្រូង។
សាកសព​ថ្វី​ដ្បិត​ហើម​ដង្កូវ​ចោះ​ស្ទើរ​ចំណាំ​លែង​បាន​តែ​ទម្រង់​មុខ​នៅ​តែ​ជា​ម៉ានីយ៉ា​ដែល​អធិការ​ចាន់​បាន​ស៊ើប​ប្រវត្តិនិង​មើល​រូបថត​នាង​ឡើង​ចាំ​ពេញ​ក្នុង​ខួរក្បាល​ទៅ​ហើយ។
សាកសព​ត្រឹម​ដើម​ទ្រូង​ឡើង​លើ​គឺ​គ្មាន​ពាក់​អាវ​ទេ នាង​អាច​ថា​ស្លាប់​ដោយ​អាក្រាត។ ខ្សែ​ក​ឈ្មោះ​ម៉ានីយា​នៅ​តែ​ចាំង​រស្មី​នៅ​លើ​គល់​ក​នាង។
«តែ….មុន​នេះ​ប៉ុន្មាន​នាទី….ខ្ញុំ​ទើប​តែ​ឃើញ​នាង​ទៅ​ក្រុមហ៊ុន!» ចាន់​និយាយ​ទាំង​វិល​មុខ។
«លោក​ច្រឡំ​​ហើយ​អធិការ​ចាន់! សាកសព​នេះ​ម៉េច​ក៏​ស្លាប់​បី​បួន​អាទិត្យ​ហើយ​ដែរ! នាង​ស្លាប់​លើ​គ្រែ​បន្ទប់​​លោក​សិទ្ធិ! ម៉ាស៊ីនត្រជាក់​​គឺ​បើក​ចោល​ខ្លាំង​ពេក​ទើប​សព​អាច​រក្សា​បាន​ទម្រង់​ដើម​​ដល់​ពេលនេះ!»
ប៉ូលិស​មូលដ្ឋាន​ងាក​ទៅ​បញ្ជា​៖
«បញ្ជូន​ទៅ​អង្គភាព​កោសល្យវិច័យ​ភ្លាម!»
គេ​ចាកចេញ​​ទៅ​នៅ​ពេល​ដែល​ចាន់​នៅ​ឈរ​ស្រមៃ​ម្នាក់​ឯង​ពី​ស្នាម​ញញឹម​ដែល​នារី​នោះ​ងើយ​មក​ពី​ជាន់​ក្រោម​មុន​នេះ។ បើ​នាង​មិនមែន​ម៉ានីយ៉ា​ តើ​នាង​ជា​អ្នកណា? ហេតុអ្វី​ហ៊ាន​ទៅ​កាន់​ក្រុមហ៊ុន​នោះ ហើយ​ហេតុអ្វី​​នាង​អាច​ចុះ​ពី​ជាន់​ទី១២​ដល់​ក្រោម​ដី​លឿន​ម៉េ្លះ ​ទាំង​គ្មាន​ជណ្ដើរនិង​មិន​បើក​ទ្វារ? បុរស​ឈ្មោះ​តូនី​ទើប​នឹង​ស្លាប់​មិន​ដល់​១០​ថ្ងៃអ៊ីចឹង តើ​ម៉ានីយ៉ា​ដែល​គេ​ឃើញ​ជិះ​ឡាន​ជាមួយ​គេ​នៅ​យប់​នោះ​ជា​មនុស្សឬ​ជា​ខ្មោច។
​ទន្ទឹម​នឹង​ការ​ភ័យ​ខ្លាច សំឡេង​ខ្សឹបខ្សៀវ​លាន់​ចេញ​ពី​ក្នុង​ចំណោម​ប្រជាជន​ដែល​ចោម​មើល​ហេតុការណ៍​ពី​ខាង​ក្រៅ។
«មួយ​រយៈ​នេះ! បន្ទាប់​ពី​លោក​សិទ្ធិ​ស្លាប់​ទៅ​ ផ្ទះ​នេះ​ត្រូវ​ទុក​ចោល! តែ​យប់​ៗ​ឮ​​សំឡេង​ស្រី​យំ​រហូត! គឺ​លង​សាហាវ​ណាស់ គ្មាន​អ្នកណា​ដឹង​ថា​នាង​សម្ងំ​ស្លាប់​ក្នុង​នេះ​ទេ!»
​ក្រុម​ប៉ូលិស​ស៊ើបអង្កេត​​រត់​ប្រសាច​ធ្វើ​ការ​តាម​ជំនាញ​របស់​គេ ទុក​ឱ្យ​ចាន់​នៅ​ឈរ​ទ្រឹង​ម្នាក់​ឯង​ទាំង​ឡេះឡោះ​ចិត្ត។
សំឡេង​ប៉ូលិស​មូលដ្ឋាន​និយាយតិចៗ ​តែ​ពញ្ញាក់​ចាន់​ឱ្យ​ស្ទើរ​ភ្ញាក់ស្មារតី៖
«យើង​ទម្លាយ​ទ្វារ​ចូល​ឆែក​ផ្ទះ​នេះ​ ព្រោះ​តែ​ទទួល​ពាក្យ​ប្ដឹង​ពី​ប៉ា​អ្នក​នាង​ម៉ានីយ៉ា!»
​ចាន់​ជ្រួញ​ចិញ្ចើម គេ​និយាយ​ទាំង​គ្មាន​ព្រលឹង​ក្នុង​ខ្លួន​មូល​ឡើយ៖
«និយាយ​ពីប្រធាននាយកដ្ឋានអាស៊ាន​(រដ្ឋមន្ត្រី​)​នោះ​មែន​ទេ?»
«ត្រូវ​ហើយ! កូន​ស្រី​គាត់​ជាង​មួយ​ខែ​ហើយ​មិន​ដែល​ទៅ​ផ្ទះ! គាត់​មិន​អាច​ទាក់ទង​នាង​បាន​ទេ! មុន​នេះ​ពីរ​ថ្ងៃ​នាង​​ពន្យល់​សប្ដិ​គាត់​ហើយ​យំ​សោក​ថា​​នាង​ត្រូវ​ជាប់​ក្នុង​ផ្ទះ​នេះ​ហើយ​ត្រូវ​សង្សារ​នាង​គឺ​លោក​សិទ្ធិ​ធ្វើ​បាប! គេ​ប្រើ​រូប​នាង​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​រាល់​ថ្ងៃ ហើយ​ប្រើ​នាង​សម្លាប់​មនុស្ស»
ចាន់​ចង​ចិញ្ចើម​ស្ទើរ​ដាច់។ ប៉ូលិស​មូលដ្ឋាន​សើច​តិចៗ៖
«គិត​ថា​មាន​អ្នក​ណា​ជឿ​រឿង​បែប​នេះ​ទេ?»
ចាន់​គ្មាន​ចម្លើយ​ព្រោះ​គេ​កំពុង​វិលវល់។ ចម្លើយ​ពិតជា​«ទេ!» ប៉ុន្តែ​ព្រឹក​មិញ​គេ​ពិត​​ជា​បាន​ឃើញ​អ្នក​ស្លាប់​ដោយ​ផ្ទាល់​ភ្នែក​ទាំង​ពីរ​មែន។ តើ​ឱ្យ​គេ​តប​វិញ​ដូច​ម្ដេច​ទៅ?
«មក​តាម​ខ្ញុំ!»
ចាន់​​ទៅ​តាម​ប៉ូលិស​នោះ​ទាំង​មិន​ដឹង​ខ្លួន។
គេ​នាំ​អធិការ​ចាន់​ទៅចួបបុរស​ចំណាស់​ម្នាក់​ដែល​អង្គុយ​ដូច​គ្មាន​វិញ្ញាណ​លើ​សាឡុង។ ចាន់​ស្គាល់​ហើយ​ថា​ជាមន្រ្តីកិច្ចការអាស៊ាន(រដ្ឋ​មន្ត្រី​) ឪពុក​ម៉ានីយ៉ា។
«លោកចួបអ្នក​នាង​ម៉ានីយ៉ា​ចុងក្រោយ​បង្អស់​នៅ​ពេលណា?​»
«គឺ​នៅ​យប់​ដែល​សង្សារ​គេ​ទើប​នឹង​ក្រឡាប់​ឡាន​ស្លាប់! ខ្ញុំ​ទូរសព្ទ​ហៅ​នាង​មក​ផ្ទះ​ តែ​នាង​ថា​ផ្ទះ​នេះ​គ្មាន​អ្នកមើល​ នាង​នៅ​ធ្វើ​បុណ្យ​សិន! ពី​នោះ​មក​ក៏​ទាក់ទង​លែង​បាន!»
«ផ្ទះ​នេះ​ក្រែង​លោក​សិទ្ធិ​នៅ​សល់​ឪពុក​និង​បង​ស្រី​មែន​ទេ?» ចាន់​សួរ​តិចៗ។
«អត់​ទេ! ពួក​គេ​ស្លាប់​នៅ​ពេទ្យ​ឆ្កួត​បន្តបន្ទាប់​គ្នា!» ប៉ូលិស​មូលដ្ឋាន​និយាយ។
ចាន់​នៅ​ស្ងៀម​លែង​និយាយ​ស្ដី។
យប់​នោះ​ចាន់​ភ័យ​ខ្លាច​រហូត​ដល់​ដេក​មិន​លក់​ មិន​ហ៊ាន​ទៅ​ផ្ទះ ព្រោះ​ដេក​ស្រមៃ​ឃើញ​​អាក្រក់​ៗ​​​ពិសេស​គឺ​ឃើញ​តែ​ស្នាមញញឹម​របស់​ម៉ានីយ៉ា​ដែល​ងើយ​ពី​ជាន់​ខាង​ក្រោម​មក។
ម៉ោង​ពីរ​រំលង​អធ្រាត្រ​ គេ​បើក​ឡាន​បែក​ពី​ពួកម៉ាក​ចេញ​ពី​ក្លឹប​មក….គេ​ជិះ​ទាំង​ស្រវឹង​ស្រឿង​ៗ ស្រាប់តែ​ទេសកាល​អី​ឡាន​មក​ឈប់​ង៉ឺត​នៅ​មុខ​ផ្ទះ​របស់​សិទ្ធិ​ធ្វើ​ឱ្យ​គេ​ដឹង​ខ្លួន​មក​វិញ​ភ័យ​ញ័រ​​ចំប្រប់​។
ឡាន​មិន​អាច​ទៅ​មុខ​រួច​ទេ​ទោះ​គេ​ប្រឹង​បន់ស្រន់​និង​សូត្រ​ធម៌​ក៏​ដោយ។
….គេ​ចុះ​ពី​ឡាន​សន្សឹម​ៗ​ព្រោះ​ឮ​សូរ​សំណើច​ប្រលែង​គ្នា​លាន់​ចេញ​ពី​ក្នុង​ផ្ទះ​នោះ….គេ​ងើប​មុខ​មើល​ទៅ​រានហាល​ខាង​លើ ក៏​ឃើញ​ប្រុស​ស្រី​៥​នាក់​មាន​ចាស់​មាន​ក្មេង​កំពុង​អង្គុយ​ដំ​កង់​គ្នា​ជជែក​លេង​នៅ​​រានហាល​ជាន់​ទី​មួយ….គេ​សួរ​ខ្លួន​ឯង​ទាំង​តក់ស្លុត៖
«ក្រែង​ពួក​គេ​ស្លាប់​អស់​ហើយ​អ្ហី?»
ស្រាប់​តែ​សិទ្ធិ​ងាក​មក​ថ្មែ ​ធ្វើ​ឱ្យ​ចាន់​បះ​ជើង​ដួល​ទៅ​លើ​ដី។
«មិន​មែន​ថា​មនុស្ស​ស្លាប់​ហើយ​អ្វីៗ​ក៏​ចប់​នោះ​ទេ…..»
អធិការ​ចាន់​សន្លប់​ស្ដូកស្ដឹង​ម្នាក់​ឯង កណ្ដាល​ទ្រូង​ផ្លូវ…….
«ចប់​ដោយ​បរិបូរណ៍»
រឿង៖ ម៉ានីយ៉ា ភាគទី៩
ភ្នែក​នាង​រេ​មើល​អ្នក​ស្រី​ទិវា ​ឃើញ​គាត់​ញញឹម​ស្រស់​ជាមួយ​ពួក​អ្នកស្រី​អ្នក​មានៗ​ ភ្លេច​ចោល​កូន​ស្រី​ច្បង​ដូច​គ្នា។
ម៉ានីយ៉ា​សសៀរ​ដើរ​ទៅ​ជិត​វ៉ានីន​ដែល​ជ្រប់​មុខ​ចាញ់​ច្រាប​គេ​ឯង….
«អ្នក​បង! ពិសា​សិន​ទៅ!»
វ៉ានីន​ធម្មតា​ខ្លាច​គេ​ឯង​ណាស់ ពេល​នេះ​ភាព​ញញឹម​ស្រស់​របស់​ម៉ានីយ៉ា​អាច​បោក​គេ​ឱ្យ​លើក​ភេសជ្ជៈ​នោះ​មក​ក្រេប​ក្អឹកៗ​ដោយ​ឥត​ញញើត។ ម៉ានីយ៉ា​តាមដាន​ប្រតិកម្ម​វ៉ានីន​បន្ទាប់​ពី​ផឹក​រួច។
មិន​យូរ​ទេ….គ្រាប់​ភ្នែក​វ៉ានីន​ចាប់ផ្ដើម​វិល….ម៉ានីយ៉ា​និយាយ​ដាក់​ត្រចៀក​នាង​មួយៗ៖
«វ៉ានីន! មាន​បុរស​ម្នាក់​គេ​តាម​មើល​នាង​យូរ​ហើយ! គឺ​គេ​ចង់​រំលោភ​នាង! នាង​ឆាប់​ទៅ​រក​អ្នក​ម៉ាក់​ឱ្យ​ជួយ​ភ្លាម​ទៅ?! អ្នក​ម៉ាក់​នៅ​ជាន់​ខាង​លើ​នោះ! ឃើញ​គាត់​ទេ គាត់​កំពុង​បក់​ដៃ​ហៅ​នាង​ឱ្យ​ឡើង​ទៅ​រក​គាត់!»
នាង​និយាយ​ដដែលៗ​ច្រើន​ដល់​ដៃ​ជើង​វ៉ានីន​ញ័រ​ចំប្រប់​ ទើប​ម៉ានីយ៉ា​សសៀរ​​ខ្លួន​ចាក​ចេញ​ទៅ​បាត់។ នាង​ពួន​ក្នុង​ចំណោម​ភ្ញៀវ​ តែ​ក៏​មិន​ចោល​ការ​លួច​មើល​វ៉ានីន​រហូត។
….សន្សឹម​ៗ​វ៉ានីន​សម្លឹង​មើល​ទៅ​ជាន់​ខាង​លើ…ហើយ​ដើរ​យឺតៗ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​តារា​។
….ម៉ានីយ៉ា​ញញឹម​ស្រស់….នាង​ងាក​​ទៅ​និយាយ​លេង​ជាមួយ​មិត្តភក្ដិ​ផ្សេង​ទៀត​​ធ្វើ​ហី….រហូត​ដល់​សម្រែក​វ៉ានីន​លាន់​មក​យ៉ាង​គ្រលួច….
នៅ​សួន​ក្ដាន់
​«ហើយ​មក​ដល់​យូរ​ហើយ​ ទិញ​បាន​តែ​គជ់​ពីរ​កែវ​មក​ទៀត?» សិទ្ធ​សួរ​ដោយ​ញញឹម។
«តែ​គជ់​នៅ​ហាង​សាង​ស្នេហ៍! នៅ​ចាំ​រសជាតិ​អត់?»
«ខាន​ទៅ​យូរ​ហើយ! គង់​តែ​ណាត់ចួបអា​យ៉ា​ឯង​ទេ​បាន​ទៅ​កន្លែង​ហ្នឹង​ទៀត​! គិត​ទៅ​៧ឬ​៨​ឆ្នាំ​ហើយ​ហ្ន៎!»
«ញ៉ាំ​មើល​រសជាតិ​ម៉េច​ដែរ! នៅ​ដដែល​អត់?»
សិទ្ធិផឹកតែនោះវឹង​ក្រោម​កែវ​ភ្នែក​មុត​របស់​ម៉ានីយ៉ា។ គេ​ងើប​មុខ​មក៖
«រសជាតិ​អត់​ផ្លាស់​សោះ! នឹក​រឿង​ពី​ក្មេងៗ​ដល់​ហើយ​អាយ៉ា!»
នាង​មិន​និយាយ​ដោយ​សម្លឹង​ភ្នែក​គេ។
គ្រាប់​ភ្នែក​គេ​ចាប់ផ្ដើម​វិល​នាង​ក៏​ញញឹម​ហើយ​និយាយ៖
«សិទ្ធិ! សិទ្ធិ​ឯង​ភ្លេច​ហើយ! ភីតា​ជា​ស្រី​អាក្រក់​ណាស់! គេ​ក្បត់​ចិត្ត​សិទ្ធិ​ឯង គេ​មាន​ថ្មី​ហើយ! គេ​ធ្លាប់​ទៅ​ខេត្ត​មណ្ឌលគីរី​ជាមួយ​សិទ្ធិ​ឯង ​តែ​ឥឡូវ​គេ​ជិត​រៀបការ​ហើយ! គេ​និង​ប្រុស​នោះ​ទៅ​ក្លឹប​ជាមួយ​គ្នា​រាល់​យប់! សិទ្ធិ​ឯង​មិន​ត្រូវ​ទុក​ឱ្យ​គេ​បាន​សុខ​ទេ! តស់ ​ត្រូវ​តែ​និយាយ​រឿង​រវាង​គេនិង​សិទ្ធិ​ឯង​ឱ្យ​​គេ​ឯង​ដឹង​ឮ! ត្រូវ​បំផ្លាញ​ឈ្មោះ​ស្រី​នោះ​កុំ​ឱ្យ​គេ​រៀបការ​បាន!»
សិទ្ធិ​បញ្ចេញ​កំហឹង​លើ​ផ្ទៃ​មុខ​ទៅ​តាម​បេះដូង​គេ​ដែល​រំជើបរំជួល​នឹង​ប្រព័ន្ធ​ប្រសាទ ​គេ​ប៉ះ​ទង្គិច​ដោយសារ​ធាតុ​គីមី។ ម៉ានីយ៉ា​ទន្ទេញ​ពាក្យ​ដដែលៗ​ច្រើន​ដង​ហើយ​ទើប​អូស​ដៃ​គេ​ឡើង​ឡាន​នាំ​គេ​ទៅ​កាន់Night Clubមួយ​នោះ បន្ទាប់​មក​​ហេតុការណ៍​វាយតប់​គ្នា​បាន​កើត​ឡើង….
ខែ​មករា ឆ្នាំ​២០១៤
នោះ​ជា​ពេល​ដែល​សិទ្ធិ​បាន​បាត់​បង់​ទំនុក​ចិត្ត​នៅ​ឯ​ក្រុមហ៊ុន​ដោយ​របូត​ដំណែង​CEO​ ហើយ​គេ​ក៏​ខូច​ចិត្ត​បំផុត ព្រោះ​បាត់បង់​ភីតា។ ​គេ​រើស​យក​សួន​ខាងក្រោយ​ជា​កន្លែង​លម្ហែ​ដែល​ស្ងប់ស្ងាត់​និង​ស្រឡះ​ចិត្ត។
អ្នកស្រី​ទិវា​ចិត​ផ្លែឈើ​ហើយ​លើក​ទៅ​កាន់​ទីនោះ​ដើម្បី​យក​ចិត្ត​កូន​ប្រុស​គាត់​ឱ្យ​នាយ​បាន​ធូរ​ស្បើយ​វិញ​ ព្រម​ទាំង​លួងលោម​ឱ្យ​គេ​ព្រម​លេប​ថ្នាំ​តាម​ម៉ានីយ៉ា​ប្រាប់​ផង។ ​ដំបូង​គាត់​ឮ​សំឡេង​សិទ្ធិ​ជជែក​រអ៊ុះៗ​គាត់​ស្មាន​ថា​ម៉ានីយ៉ា​នៅ​ទីនោះ​ដែរ​ដឹង​អី​ពេល​ទៅ​ដល់ គាត់​ឃើញ​គេ​ជជែក​តែ​ម្នាក់​ឯង។
«មក​ធ្វើ​អី? ចង់​មើល​ឃើញ​ជីវិត​ដ៏​វេទនា​របស់​ខ្ញុំ? បំផ្លាញ​ខ្ញុំ​ដល់​ថ្នាក់​នេះ​ហើយ​នៅ​ចង់​មក​ដើម្បី​បញ្ជាក់​ថា​តើ​ខ្ញុំ​ស្លាប់​ហើយ​ឬនៅ? មែន​ទេ​ភីតា?»
អ្នកស្រី​ទិវា​ឃើញ​កូនប្រុស​សម្លឹង​ទៅ​កៅអី​មួយ​នៅ​ពី​ខាង​មុខ​គេ​​ដូច​មាន​អ្នក​ណា​ម្នាក់ កំពុង​អង្គុយ​​ពិតៗ​នៅ​ទីនោះ​ ​តែ​តាម​ការពិត​គ្មាន​អ្នក​ណា​នៅ​ពី​មុខ​សិទ្ធិ​ទេ។ គេ​នៅតែ​និយាយ​ម្នាក់​ឯង​ទាំង​ក្រោធ​ខឹង ក្រោម​ភាព​ភ័យ​ស្លេក​របស់​ម្ដាយ៖
​«ខ្ញុំ​គួរ​តែ​និយាយ​ថា​សូម​អរគុណ​សម្រាប់​អ្វី​ដែល​នាង​បាន​ធ្វើ​ចំពោះ​ខ្ញុំ! អរគុណ​ដែល​នាងនិង​ឪពុក​របស់​នាង​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ភ្លឺ​ភ្នែក! ពេល​មុន​ប៉ា​ខ្ញុំ​មិន​អី ជំនួញ​ខ្ញុំ​ល្អ គឺ​រាប់អាន​គ្នា​ជិតស្និទ្ធ​ណាស់ ឥឡូវ​ប៉ា​ខ្ញុំ​ឈឺ​ធ្ងន់ ប៉ា​នាង​ក៏​រក​គេ​ផ្សេង​ឱ្យ​នាង​សេពគប់! ខ្ញុំ​សរសើរ​ដែល​គាត់​ប៉ុន​រកស៊ី​យ៉ាង​នេះ!​..ទៅ​វិញ​ទៅ​ ចេញ​ពី​ផ្ទះ​នេះ​ភ្លាម​ភីតា!»
ម្ដាយ​របស់​សិទ្ធិ​ ស្ទើរតែ​បាត់​ស្មារតី។ កូន​ប្រុស​គាត់​មិន​ដែល​មាន​អាការៈ​អី​ពី​មុន​មក​ទេ​ស្រាប់​តែ​ហេតុអ្វី​ដំណាក់កាល​នេះ​គេ​សឹង​ថា​វង្វេង​ជាង​បងស្រីនិង​ឪពុក​គេ​ទៅ​ទៀត? គេ​និយាយ​ម្នាក់​ឯង​ជាមួយ​ការ​ស្រមើស្រមៃ​ដែល​គ្មាន​ការ​ពិត?
ឥឡូវ​នេះ​ម្ដាយ​សិទ្ធិ​មិន​អាច​គ្រប់គ្រង​ខ្លួន​នាង​បាន​តទៅ​ទៀត​ឡើយ គាត់​របូត​ចាន​ផ្លែឈើ​ពី​ដៃ​ហើយ​រត់​ទៅ​ទាត់​កៅអី​នោះ​ដួល​ច្រងាប់ច្រងិល។
គាត់​ស្រែក​ទាំង​ទឹកភ្នែក៖
«មើល​ទៅ​សិទ្ធិ! កៅអី​នេះ​ទទេ​ទេ! គឺ​​មាន​នរណា​អង្គុយ​ដែរ? គឺ​អត់​ទេ​ឃើញ​ទេ? វា​ទទេ​ហ្នឹង? កូន​​ឯង​និយាយ​​ជាមួយ​​អ្នក​ណា? គ្មាន​​នរណា​ម្នាក់​នៅ​ទីនេះ​ទេ​​សិទ្ធិ!»
គាត់​បញ្ចប់​សម្ដី​ដោយ​យំ​គគ្រូក។។
សិទ្ធិ​សម្លឹង​មើល​ម្ដាយ​របស់​គាត់​ដោយ​​មាន​សញ្ញា​ងឿងឆ្ងល់​នៅ​លើ​ផ្ទៃ​មុខ​រួច​គេ​សម្លឹង​ទៅ​កៅអី​ដែល​គ្មាន​អ្នកណា​សោះ បន្តិច​ម្ដង​ៗ​គេ​ហាក់​ដឹង​ខ្លួន​មក​វិញ​ហើយ​ទន់ជង្គង់​អង្គុយ​ប៉ុក​ទាំង​អស់​​សង្ឃឹម​។ ឃើញ​ដូច្នោះ​ម្ដាយ​សិទ្ធិ​លើក​ដៃ​ជូត​ទឹកភ្នែក​ហើយ​ចូល​ទៅ​ជិត​គេ។ គាត់​ខំ​​ពន្យល់៖
«កូន​ម៉ាក់!​ បើ​កូន​អាច​កាត់​ចិត្ត​ពី​ស្រី​នោះ គឺ​ល្អ​ហើយ! ត្រូវ​ទទួល​ស្គាល់​ថា​គេ​គ្មាន​ថ្ងៃ​មក​ទីនេះ​ទេ​ កូន​កំពុង​​មាន​ជំងឺ​ស្រមៃ​មួយ​ដែល​តាម​ពិត​គឺ​អាច​ព្យាបាល​បាន! ម៉ានីយ៉ា​លះបង់​ពេលវេលា​​សឹង​ថា​ជីវិត​របស់​នាង​​ក៏​បាន ដើម្បី​ឱ្យ​កូន​ទទួល​យក​ការ​​ព្យាបាល​ថែទាំ! កូន​ត្រូវ​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ឈឺ​ ហើយ​ចាប់ផ្ដើម​ទទួល​ការ​ព្យាបាល​ណា៎​សិទ្ធិ! ផ្ទះ​យើង​គ្មាន​អ្នក​ណា​ទេ! ម៉ាក់​មាន​​តែ​កូន! ម៉ាក់​មាន​តែ​កូន​ទេ!»
គាត់​យំ​ហ៊ូ ធ្វើ​ឱ្យ​​គេ​រលីងរលោង​តាម៖
«ហេតុអ្វី​ម៉ានីយ៉ា​គេ​ព្យាយាម​​ជាមួយ​ផ្ទះ​នេះ​ម្ល៉េះ?»
«ព្រោះ​​​គេ​ស្រលាញ់​​កូន​ឯង! គេ​ជា​​ក្មេង​ស្រី​​ដ៏​ល្អ​ហើយ​ពូកែ! ជា​មនុស្ស​​ដែល​ស្រោចស្រង់​ផ្ទះ​នេះ​បាន! ថ្ងៃ​មុន​នាង​​ជូន​កូន​ទៅ​ពេទ្យ​ មក​វិញ​កូន​ស្ដី​ថា​ឱ្យ​នាង​ច្រើន​ណាស់! ឆាប់​សុំទោស​នាង​ហើយ​ធ្វើ​ល្អ​នឹង​នាង​​ណា៎!» សិទ្ធិ​ងក់​ក្បាល​ផ្ងក់ៗ….
ខែ​កុម្ភៈ​ឆ្នាំ​២០១៤
សិទ្ធិ​កំពុង​ដើរ​មើល​ចម្ការ​កៅស៊ូ។ ជាមួយ​អ្នក​គ្រប់គ្រង​ដែល​គេ​ជួល​ឱ្យ​ថែ​ទាំ​ទីនោះ ​ស្រាប់តែ​បាន​ទទួល​ទូរសព្ទ​របស់​តារា។
«ឯង​និយាយ​ស្អី​តារា! នៅ​មិន​នៅ​ឱ្យ​ខ្ញុំ​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​អាយ៉ា? ម៉េច​ទៅ​រួច មួយ​ជីវិត​ខ្ញុំ គ្មាន​អ្នក​ណា​ល្អ​ប្រហែល​នាង​ទេ! ខ្ញុំ​គិត​​រួច​ហើយ ខ្ញុំ​ត្រូវ​រៀបការ​ជាមួយ​អា​យ៉ា​តែ​ម្នាក់​គត់! នាង​ទាំង​មាន ទាំង​ស្អាត ទាំង​ធ្វើ​ល្អ ឯង​ឃើញ​ហើយ​​ខ្ញុំ​ឧស្សាហ៍​​ឈឺ នៅ​មិន​ដឹង​ថ្ងៃ​ណា​បាន​ជា​ពិតប្រាកដ គេ​សុខចិត្ត​ទៅ​មើល​ក្រុមហ៊ុន​ឱ្យ​ខ្ញុំ ខ្ញុំ​មិន​អាច​រក​មនុស្ស​ដូច​អាយ៉ា​បានទេ!»
«សិទ្ធិ! ឯង​អត់​ឈឺ​អី​ទេ​សិទ្ធិ! គឺ​អា​យ៉ា! នាង​ទិញ​ថ្នាំ​គីមី​ពី​ចិន​មួយ​ប្លុក​ប៊ូឌីញ! ខ្ញុំ​ឱ្យ​​គេ​ស៊ើប​អស់​ហើយ! នាង​ឧស្សាហ៍​ចេញ​ចូល​កន្លែង​ហ្នឹង​ព្រោះ​រក​ថ្នាំ​ងងឹត​មក​ដាក់​ពង្វក់​ឯង បង្កើត​រឿង​នៅ​ផ្ទះ​ឯង ដើម្បី​ឱ្យ​ពួក​ឯង​ទន់ខ្សោយ​ហើយ​ត្រូវការ​នាង! ដើម្បី​ធ្វើ​រឿង​នេះ នាង​សុខ​ចិត្ត​ធ្វើ​ស្រី​របស់​ចិន​នោះ​ទៀត! ឯង​គិត​មើល!»
«ខ្ញុំ​មិន​ជឿ​ទេ​តារា! ឯង​ដឹង​ថា​ខ្ញុំ​ជិត​ការ ឯង​ចង់​មក​បំបែក​ខ្ញុំ! ​ព្រោះ​ឯង​ច្រណែន​ខ្ញុំ​ដែល​បាន​មនុស្ស​ស្រី​ល្អ​ដូច​អា​យ៉ា! ច្រើន​ឆ្នាំ​ហើយ​ឯង​នៅ​មិន​ចោល​គំនិត​ចង់​បាន​ម៉ានីយ៉ា​ទៀត! ឯង​បង្ខំ​យក​មនុស្ស​ដែល​មិន​ស្រលាញ់​ឯង ​តើ​មាន​ន័យ​ទេ?»
«យើង​ដឹង​ថា​ឯង​​មិន​ជឿ​ទេ​សិទ្ធិ! បាន! បើក​ទូរសព្ទ​មើល​រូប​ទៅ យើងSendទៅ​ឱ្យ! រូប​នាង​ដេក​ជាមួយ​ចិន​នោះ! រូប​នាង​ដាក់​ថ្នាំ​ក្នុង​ទឹក​ក្រូច​យក​ទៅ​ឱ្យ​បង​វ៉ានីន ហើយ​រូប​ជា​ច្រើន​ទៀត!»
សិទ្ធិ​ចំហ​មាត់​ធ្លុង។ គេ​នៅ​ស្ងៀម​បន្តិច​ស្រាប់​តែ​ទូរសព្ទ​ឱ្យ​សញ្ញា​ថា​ទទួល​បាន​រូបភាព។ គេ​រេ​ភ្នែក​មើល​មិន​ឃើញ​មាន​មនុស្ស​ម្នា​នៅ​ជិត​​គេ​ក៏​ចាប់ផ្ដើម​បើក​រូប​ទាំង​នោះ​មើល។….ទឹក​មុខ​សិទ្ធិ​ប្រែ​ពណ៌​ហើយ​គេ​រត់​សំដៅ​ឡាន​បើក​តម្រង់​មក​ភ្នំពេញ…
ដៃ​គេ​កាន់ចង្កូត​បណ្ដើរ​ចិត្ត​កញ្ជ្រោល​បោកបក់….សម្ដី​ម៉ានីយ៉ា​លាន់​ឡើង​មក​វិញ​ក្នុង​ការ​ចងចាំ​របស់​គេ​ដូច​នៅ​ថ្មីៗ៖
«សិទ្ធិ! ទៅ​រាក់ទាក់​គ្នា​យើង​ទៅ ទុក​បង​វ៉ានីន​ឱ្យ​ខ្ញុំ!»
«សិទ្ធិ​ញ៉ាំ​តែ​គជ់​នេះ​មើល៍​រសជាតិ​ម៉េច​ដែរ? នៅ​ដដែល​អត់?»
«សិទ្ធិ​ដល់​ម៉ោង​ញ៉ាំ​ថ្នាំ​​ហើយ​ណា៎!»​ គេ​ស្រក់​ទឹក​ភ្នែក។ ​ហើយ​ងើប​មុខ​ដែល​ព្រិល​មើល​អ្វី​លែង​ចង់​ឃើញ​ ​តែ​គេ​ទទួល​អារម្មណ៍​ថា​ឡាន​កំាមីញ៉ុង​មួយ​​បោល​មក​ដល់​កៀក​ណាស់​ទៅ​ហើយ….
…..ផំាំង​ប្រាវ….គេ​ព្រលែង​ចង្កូត​ឡាន​ហើយ​របូត​ព្រលឹង​ចាកចោល​រាងកាយ​ដ៏​អភ័ព្វ​នោះ…..
ខែ​មីនា ឆ្នាំ​២០១៤
…..ចាប់តាំង​ពី​សិទ្ធិ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ទៅ អ្នកស្រី​ទិវា​ក៏​ស្លាប់…គ្មាន​អ្នកណា​ដឹង​ថា មាន​រឿង​អ្វី​​កើត​ឡើង​នៅ​ផ្ទះ​នោះ​ទៀត​ទេ គេ​ឃើញ​តែCEO​ស្រី​ក្មេង​ខ្ចី​គឺ​ម៉ានីយ៉ា​ទៅ​ធ្វើ​ការ​ជា​រៀងរាល់​ថ្ងៃ។
អ្វី​ដែល​ខុស​ប្លែក​ គឺ​នាង​មិន​លាប​ក្រែម​ម្សៅ ​មិន​ស្លៀក​សំពត់​ខ្លី​អាវ​ផ្កា​អ្វី​ទាំងអស់ ​គឺ​មាន​តែ​ឈុត​ការិយាល័យ​​ខ្មៅនិង​ស​ដូច​មនុស្ស​ប្រុស។
«ហ៊ើយ! ​អ្នកនាង​ម៉ានីយ៉ា​កាន់​ទុក្ខ​បាន​ខ្ជាប់ខ្ជួន​ដល់​ហើយ! តាំង​ពី​មក​ធ្វើការ​ក៏​មិន​ដែល​ឃើញ​​ញញឹម​ ​​មិន​និយាយ​លេង​ហើយ​មិន​លេង​ខ្លួន​ដូច​អ្នកនាង​ម៉ានីយ៉ា​ពី​មុន​សោះ!»​ ប្រធាន​គណនេយ្យ ​អ្នកស្រី​សានី ​និយាយ​ជាមួយ​កំលោះ​ចាស់​គឺ​លោកតូនី​ ដែល​ចូលចិត្ត​ជជីក​សួរ​គ្នា​ពី​រឿង​ចៅហ្វាយ​ស្រី​ខ្លួន​។
«តែ​អ្នក​នាង​មិន​ទាន់​រៀបការ​ផង​មិន​ចាំបាច់​កាន់​ទុក្ខ​អី​ដល់​ម្ល៉ឹង​ទេ!» តូនី​និយាយ​ដោយ​ឈរ​ញាក់​ជើង​ធ្វើ​ហី។ ឃើញ​កែវភ្នែក​ព្រាន​របស់​គេ អ្នកស្រី​សានី​ស្ដី​ឱ្យ​ភ្លាម៖
«ម៉េច? កុំ​ភ្លេច​ខ្លួន​ហើយ​ចង់​ស៊ី​សាច់​ក្ងាន​សួគ៌​ណា៎​លោក​តូនី! ក្រែង​ឡើង​លើ​មេឃ​បា​ន​កណ្ដាល​ផ្លូវ​ដៃ​ខ្លី​ពេក​​​តោង​មិន​ជាប់​ធ្លាក់​មក​វា​បាក់​ក​ងាប់!»
តូនី​នៅ​តែ​ញញឹម​បែប​មុខ​ក្រាស់៖
«ថា​មិន​ត្រូវ​ទេ! ចៅហ្វាយ​មីង​នៅ​ក្មេង​យ៉ាង​នេះ​មិន​ដែល​ស្គាល់​រសជាតិ​ស្នេហ៍ ​លោ​តែ​មក​ប៉ះ​គីង្គក់​ដូច​តូនី​ព្រម​លះបង់​អ្វីៗមក​ឱ្យ​តូនី​ហើយ​ពេល​ខ្ញុំ​បាន​ឡើង​ជាCEOនៅ​ទីនេះ មីង​សានី​ឯង​​ប្រយ័ត្ន​ខក​ចិត្ត​ដែល​មិន​ប្រឹង​យក​ចិត្ត​តូនី​ឱ្យ​ហើយ!»
«ឯង​ស្រមៃ​ឱ្យ​ល្អ​មើល​ទៅ​តូនី តែ​ប្រាប់​រឿង​មួយ អា​ស្រមៃ​ខុស​ឋានៈ​នេះ ធ្លាប់​ឃើញ​ចុង​ក្រោយ​ឡប់​ច្រើន​គ្នា​ហើយ! ឈ្វើយ»
ស្ត្រី​នោះ​ធ្វើ​ទំនង​ចង់​ក្អួត​សម្លក់​នាយ​តូនី​ហើយ​​ដើរ​ចេញ​វឹង​ ទុក​ឱ្យ​​នាយ​នោះ​នៅ​​ញញឹម​ស្រមៃ​អង្អែល​ពុក​ចង្កា​តែម្នាក់​ឯង។
….ល្ងាច​នោះ​នាយ​តូនី​កំហូច​បាន​ឱ្យ​លុយ​ទៅ​សន្តិសុខ ដោយ​ចាត់ការ​ឱ្យ​​គេ​បន្ធូរ​កង់ឡាន​ម្ចាស់​ស្រី​ម៉ានីយ៉ា។
ម៉ោង​៧​យប់​ហើយ​ទើប​នាង​ចុះ​ពីOfficeមក​រក​ឡាន។ ឃើញ​ឡាន​ធូរ​កង់​អស់​ ម៉ានីយ៉ា​មិន​មាត់​មិន​ក​ក៏​ដើរ​ចាក​ចេញ​ទៅ​ក្រៅ​ថ្មើរ​ជើង​គាប់​ចួន​ឡាន​នាយ​តូនី​បត់​ចូល​មក​វឹង​ ព្រោះ​មាន​គម្រោង​ស្រាប់​ហើយ។
គេ​ឈប់​ក្បែរ​នាង​ហើយ​បើក​កញ្ចក់៖
«អ្នក​នាង​ទៅ​ណា? ចាំ​ខ្ញុំ​ជូន!»
ម៉ានីយ៉ា​ងក់ក្បាល​ព្រម​ឡើង​ឡាន​ទៅ​ជាមួយ​តូនី​ធ្វើ​ឱ្យ​គេ​រីក​ថ្លើម​ប៉ុន​ចង្អេរ។ ជិះ​កាត់​តូប​យាម គេ​ញាក់​​ភ្នែក​ស៊ីញ៉ូ​ដាក់​សន្តិសុខ​ដែល​សុទ្ធ​សឹង​មាន​ចរិត​ខូច​ដូច​គ្នា។
«ឡាន​អ្នក​នាង​ខូច?»
«ចា៎! ធូរ​កង់​ទាំង​សង​ខាង!»
«ចួន​គ្នា​មែន! បើ​ខ្ញុំ​មក​មិន​ទាន់​អ្នក​នាង​ជិះ​អ្វី​ទៅ? Call ហៅ​អ្នក​បើក​ឡាន​ក្រុមហ៊ុន​ក៏​បាន!»
«លោក​ត្រលប់​មកOfficeធ្វើ​អី?»
«ទម្លាប់​ខ្ញុំ​គឺ​ចេញ​ទៅ​ហូប​អី​ហើយ​បក​មក​ធ្វើការ​វិញ ព្រោះ​ការងារ​ច្រើន នៅ​ផ្ទះ​ក៏​មិន​ដឹង​ធ្វើ​អី​មនុស្ស​ទំនេរ!»
«លោក​ជា​បុគ្គលិក​ល្អ​ណាស់!»
«បាទ! កាលCEOមុន​នៅ​រស់​ក៏​សរសើរ​ខ្ញុំអ៊ីចឹង​ដែរ!»
«ចុះ​លោក​នឹក​បង​សិទ្ធិ​ទេ!»
តូនី​ទីទើរ ​គេ​និយាយ​រដាក់រដុប៖
«គឺ​មនុស្ស​ស្លាប់​ទៅ​ហើយ រំឭក​មក​វិញ​នាំ​តែ​មិន​សប្បាយ​ចិត្ត​ទេ!​»
ហាក់​នឹក​ឃើញ​ល្បិច​ថ្មី គេ​ក៏​ស្រដី​បន្ថែម៖
«តែ​និយាយ​តាម​ត្រង់! CEOមុន​ធ្វើ​ការ​ហ្មត់ចត់​ចាញ់​អ្នក​នាង​ទេ! ខ្ញុំ​និយាយ​មែន!​»
ទំនង​គេ​គិត​ថា​ស្រី​នៅ​ក្មេង​ដូច​ម៉ានីយ៉ា​ទោះ​ឆ្លាត​ប៉ុនណា​ក៏​គេច​ពី​ស៊ី​ជោរ​មិន​បាន​ហើយ បាន​ជា​គេ​ខំ​ប្រឹង​និយាយ​បញ្ជោរ​នាង។
«អ្នក​នាង​ទាំង​ស្អាត​ទាំង​ឆ្លាត! CEOមុន​អត់​សំណាង​ទេ​ដែល​ឆាប់​ទៅ​ពេក!»
ម៉ានីយ៉ា​មិន​និយាយ​ស្ដី​ទៅ​តាម​ទម្លាប់​ស្ងប់ស្ងាត់​របស់​នាង។
ភ្លៀង​ធ្លាក់​ងងឹត​មេឃ ​តែ​នាង​នៅ​តែ​ដឹង​ថា​ឡាន​ជិះ​ខុស​គោលដៅ​មិន​បាន​ទៅ​កាន់​ម្ដុំ​ផ្ទះ​នាង​ទេ។
«តូនី​លោក​ជិះ​ខុស​ផ្លូវ​ហើយ!» នាង​និយាយ​ស្មើ​ធេង។
«ខ្ញុំ​​ដឹង​ហើយ! តែ​ខ្ញុំ​ចង់​នាំ​អ្នក​នាង​ទៅ​កន្លែង​មួយ!»
នាង​ងាក​មក​ដោយ​ជ្រួញ​ចិញ្ចើម​ទឹក​មុខ​នាង​ស្មើ​គ្មាន​ម្សៅ​ក្រែម ​តែ​នៅ​តែ​ស្អាត​បំផុត។ បុរស​កំហូច​ផ្ដើម​ពាក្យពេចន៍​ដៀមដាម៖
«ឃើញ​ហត់​ពេក Stressedពេក ខ្ញុំ​អាណិត​ណាស់​ណា៎!»
ម៉ានីយ៉ា​ធ្វើ​មុខ​មាំ​ងាក​មុខ​ចេញ។ តូនី​មិន​ចោល​ក្បួន​ញ៉ែ​ គេ​ចាប់ផ្ដើម​ស្នៀត​បន្ត៖
«អ្នក​នាង​ម៉ានីយ៉ា​នៅ​ក្មេង​ម្ល៉ឹង​ៗ​សុខ​ចិត្ត​រស់​នៅ​ផ្ទះ​ធំ​នោះ​ម្នាក់​ឯង​ម៉ង់ៗ​មិន​អាណិត​ខ្លួន​ខ្លះ​ទេ​ ពិសេស​ខែ​ត្រជាក់​ៗ​របៀប​នេះ!»
ម៉ានីយ៉ា​បើកភ្នែក​ពោរពេញ​ដោយ​កំហឹង ស្រាប់​តែ​ឡាន​ឈប់​ង៉ក់​ធ្វើ​ឱ្យ​តូនី​អន្ទះសា​សម្លឹង​រក​កន្លែង​មាន​បញ្ហា។
«អុញ​ឡាន​ខូច?»
គេ​ឆ្ងល់….តែ​រំពេចនោះ​នោះ ស្រាប់តែ​ប្ដូរ​ទឹកមុខ​ទៅ​ជា​ញញឹម៖
«មិន​អី​ទេ! អ្នក​នាង​កុំ​ភ័យ​ព្រោះ​មាន​តូនី​នៅ​កំដរ​ដែរ! មិន​បាច់​ខ្លាច​ទេ!»
គេ​ប្រហែល​ជា​យល់​ថា​នេះ​ជា​ឱកាស​ហើយ​ ពិសេស​ឃើញ​នាង​មិន​មាត់ គេ​ក៏​​កាន់តែ​បានចិត្ត​អើត​សម្លឹង​ដើមទ្រូង​នាង​ដែល​លាក់​ក្រោម​អាវធំ។
តូនី​ងាក​រកមើល​ជុំវិញ​នេះ​ជា​បរិវេណ​សួន​ដែល​ស្ងាត់សូន្យ​ពេល​ក្បាល​ព្រលប់។ ប៉ះចំ​មេឃ​ភ្លៀង​ដូច​បាក់​ទំនប់​ទៀត គេ​យល់​ថា​គ្មាន​អ្នក​ណា​អាច​មើល​ឃើញ​ទិដ្ឋភាព​ក្នុង​ឡាន​ទេ ម្ល៉ោះ​ហើយ​គេ​បាន​លូក​ដៃ​ទៅ​ស្ទាប​ភ្លៅ​ម៉ានីយ៉ា​សាក​លោ​មើល​ក្រែង​លោ​នាង​ក៏​កំពុង​មាន​អារម្មណ៍​ឯកោ​ដូចគ្នា។
…..ដឹង​អី​ម៉ានីយ៉ា​មិន​មាត់​មិន​គេច​បែរ​ជា​ងាក​មក​សម្លឹង​គេ….
….តូនី​បាន​ចិត្ត​ក្រអឺត​គេ​ចាប់ផ្ដើម​សម្លឹង​ទ្រូង​នាង​ដោយ​ញញឹម​ ហើយ​សន្សឹម​ៗ​គេ​ឱន​ក្បាល​ទៅ​ឈ្មុស​ឈ្មុល​កន្លែង​នោះ។ គេ​ទទួល​អារម្មណ៍​ថា​នាង​ពើត​ខ្លួន​រមួល​ចុះ​ឡើង​ហើយ​មិន​បាន​ច្រាន​គេ​ចេញ​អី​ឡើយ។
«គិត​ទៅ​នាង​នេះ​​ធ្វើ​មុខ​ស្មើ​ៗ​នៅ​កន្លែង​ធ្វើការ ​ស្មាន​តែ​ត្រឹមត្រូវ!!! ដឹង​អី…..កំពូល​ដែរ​ហ្នឹង!»
គិត​ហើយ​គេ​ញញឹម​គិត​រក​វិធី​ឱ្យ​នាង​ពេញចិត្ត​និង​ក្បាច់​បម្រើ​ពិសេស​​នេះ​នឹង​អាល​បាន​ឡើង​តំណែង​ឆាប់ៗ​ក៏​ងើបមុខ​លូកដៃ​ទៅ​រក​ដោះអាវ​នាង​ស្រាប់​តែ​អ្វី​មួយ​ធ្វើ​ឱ្យ​​គេ​ប្រែ​ទឹក​មុខ​ទៅជា​ស្លេក​ហើយ​ដៃ​គេ​ទាំង​គូ​ប្រែ​ជា​ញ័រ​ទទ្រើក…..
«លោក​សិទ្ធិ?»
មុខ​ម៉ានីយ៉ា​ស្រស់​ខ្ចី​ប្រែ​ទៅ​ជា​លោក​សិទ្ធិ​តាំង​ពី​ពេល​ណា​មក​មិន​ដឹង ​កំពុង​សម្លក់​នាយ​តូនី​ធ្វើ​ឱ្យ​ព្រាន​នារី​ញ័រ​ខ្លួន​ចំប្រប់។
គេ​ដក​ដៃ​ចេញ​ពី​រាងកាយ​នោះ​ភ្លាម​ព្រោះ​មិន​ដឹង​ទេ​ថា​ម៉ានីយ៉ា​សព្វ​ថ្ងៃ​មាន​តែ​រូបកាយ​ប៉ុណ្ណោះ​…ចំណែក​ព្រលឹង​វិញ្ញាណ​របស់​នាង​​គឺ​សិទ្ធិ។
«ឯង​ចង់​បាន​ប្រពន្ធ​យើង​ ឬ​ចង់​បាន​ក្រុមហ៊ុន​យើង​អា​តូនី?»
សំឡេង​នោះ​គឺ​សំឡេង​សិទ្ធិ​ពិតប្រាកដ​ណាស់​ ធ្វើ​ឱ្យ​តូនី​រក​សន្លប់​មិន​កើត រត់​មិន​រួច។
«ក្រែង….លោក​ប្រធាន…..ស្លាប់….ហើយ….អ្ហេស៎?»
ភ្លៀង​ធ្លាក់​ចិញ្ច្រាំ….គ្មាន​អ្នក​ណា​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​រថយន្ត​ដ៏​ទំនើប​នោះ​ទេ….
រឿង៖ ម៉ានីយ៉ា ភាគទី៨
ខែ​កុម្ភៈ​​ ឆ្នាំ​២០០៧
«អ្ហែង​ស្រលាញ់​អា​យ៉ា​មិនមែន?»
សិទ្ធិ​គំហក​ទាំង​ខឹង​សម្បា។ តារា​អង្គុយ​លើ​គែម​គ្រែ​មិន​និយាយ​ស្ដី។
«ស្រីៗ​ងាប់​អស់​ហើយ? អ្ហែង​ចាំបាច់​មក​ស្រលាញ់​សង្សារ​អញ! ទឹកអប់​គេ​ឱ្យ​អញ ក៏​អ្ហែង​បាញ់​ដែរ?»
តារា​នៅ​តែ​មិន​មាត់។
សិទ្ធិ​ក្រោក​ឈរ​បែរ​ទៅ​បង្អួច​សម្លឹង​ទៅ​ក្រៅ​ទាំង​ខឹង​សម្បារ។ មួយ​សន្ទុះ​បាន​គេ​ទម្លាក់​សំឡេង​និយាយ៖
«ហើយ​អា​យ៉ា​វា​ដឹង​ខ្លួន​អត់?»
«អត់​ទេ! អ្ហែង​កុំ​និយាយ!» តារា​និយាយ​តិចៗ។
យល់ចិត្ត​មិត្ត​ គេ​បែរ​ជា​អាណិត​គេ​វិញ។ សិទ្ធិ​ឈប់​ខឹង​ហើយ​មក​អង្គុយ​កៀក​តារា។ តារា​នៅ​ស្ងៀម​មួយ​​សន្ទុះ​ទើប​គេ​ហើប​មាត់៖
«អញ​ឈប់​រៀន​នៅ​ទីនេះ​ហើយ! ប៉ា​អញ​ដូរ​អញ​ទៅ​រៀន​នៅ​ប្រទេស​ថៃ​វិញ!»
«ក្រែង​ពី​មុន​អ្ហែង​ថា​អត់​ទៅ​ឯណា​អ្ហី?»
«អញ​ចង់​ចេញ​ពី​គេ កុំ​ឱ្យ​ឃើញ​គេ​រាល់​ថ្ងៃ! ចេះ​តែ​ឃើញ​គេអ៊ីចឹង….អញ​ឆ្កួត​មិន​ខាន»
សិទ្ធិ​នៅ​ស្ងៀម ម្យ៉ាង​ស្ដាយ​មិត្ត ​ម្យ៉ាង​ប្រចណ្ឌ។
តារា​និយាយ​បន្ថែម៖
«គេ​ស្រលាញ់​តែ​អ្ហែង​ទេ! អ្ហែង​មើល​គេ​ផង! គេ​កាច​ហើយ​មានះ​ណាស់! អញ​ជូន​ពរ​ពីរ​នាក់​អ្ហែង!»
តារា​ក្រោក​ដើរ​ចេញ​ហើយ​ទាញ​សាក់កាដូ​ស្ពាយ​ផង។ សិទ្ធិ​ស្ទុះ​ទៅ​ទាញ​ពួកម៉ាក​មក​វិញ៖
«អា​ឡប់​អើយ!»
តារា​នៅ​ទ្រឹង គេ​មិន​និយាយ​អ្វី​ទេ នៅ​ស្ងៀម​ចាំ​មើល​ប្រតិកម្ម​សិទ្ធិ។ សិទ្ធិ​និយាយ​បន្ថែម៖
«យើង​នៅ​ក្មេង​ណាស់! នៅ​រៀន​មិន​ទាន់​ចប់! អញ​និង​គេ​ក៏​មិន​ទាន់​ប្រាកដ​ប្រជា​អី​ដែរ! អ្ហែង​ជែង​អញ​ដោយ​យុត្តិធម៌​ទៅ! ទៅ​បាងកក​ធ្វើ​អី?»
តារា​មិន​ងាក​ក្រោយ​ គេ​និយាយ​តិចៗ៖
«អា​យ៉ា​ស្រលាញ់​ឯង​ខ្លាំង​ណាស់​សិទ្ធិ! ឯង​កុំ​ទុក​ជា​ការ​លេង​សើច!»
សិទ្ធិ​ឈ្លី​សក់​ដោយ​មួហ្មង…..
ខែ​វិច្ឆិកា ឆ្នាំ​២០១៣
«អា​ឡូ! ហើយ​ថ្ងៃ​ជប់លៀង​ឡើង​តំណែង​ហ្នឹង​ ឯង​មាន​ហៅ​អា​យ៉ា​អត់?» សិទ្ធិ​និយាយ​តាម​ទូរសព្ទ​មុន​ជប់លៀង​ផ្ទះ​តារា​មួយ​សប្ដាហ៍។
«ហើយ​ម៉េច? ឯង​អន្ទះសា​ចង់​ឃើញ​គេ?»
«អត់​ទេ! តែ​អញ​ទើស​ទាល់!»
«ចាស់​ហើយ! ត្រូវ​រៀបការ​ក៏​រៀបការ​ទៅ!»
«សំខាន់​អញនិង​គេ​ក្លាយ​ជា​អតីតកាល​ហើយ! រឿង​យូរ​ហើយ​ហ្នឹង! អញ​មិន​ចង់​ឱ្យ​គេ​នៅ​យល់​ខុស! គេ​សរសេរ ​Post Card ផ្ញើ​មក​រហូត​ សង្ស័យ​តែ​គេ​គិត​ថា​យើង​ជា​សង្សារ​ផង​មិន​ដឹង! អញ​មិន​ចង់ចួបព្រោះ​មិន​ចង់​ឱ្យ​គេ​នៅ​សង្ឃឹម!»
«រួច​ចុះ​អ្ហែង​មិន​ប្រាប់​គេ​ឱ្យ​ត្រង់​ៗ​ទៅ​អ្ហា៎?»
«អ៊ីចឹង?»
«អើ! ណាត់​គេ​ចេញ​មក​និយាយ​ឱ្យ​ស្រួល​ទៅ! គេច​មុខ​បាន​ការ​អី ​មនុស្ស​រាប់អាន​គ្នា​អ្ហា៎!»
«អញ​ខ្លាច​គេ​យំ​វ៉ី!»
«គេ​ធំ​ហើយ​ មិនមែន​ស្ទាវ​ដូច​មុន​ទេ ពន្យល់​គេ​ឱ្យ​ស្រួល​ទៅ! ៧​ឆ្នាំ​ហើយ​អា​យ៉ា​ក៏​មិន​ប្រាក​ថា​រក​មិន​បាន​អ្នក​ល្អ​ជាង​ឯង​ដែរ គេ​ឡូយ​យ៉ាង​នេះ!»
«សង្ឃឹម​ថាអ៊ីចឹង​ចុះ! ចាំ​អញ​សាក​មើល!»
ពីរ​ថ្ងៃ​ក្រោយ​មក
…..ម៉ានីយ៉ា​ប្រកប​ដោយ​សម្លៀកបំពាក់​ខ្ញង់​ស្ទីល​២០១៣។ នាង​ស្អាត​ដូច​តារាៗ​ដែល​គ្រប់​គ្នា​ឃើញ​ហើយ​ត្រូវ​តែ​ងាក​មើល។ មិន​សម​ថា​សម្ផស្ស​របស់​នាង​លែង​មាន​ន័យ​សម្រាប់​​សិទ្ធិ​​សោះ។ ប្រហែល​ជា​ឃ្លាត​ឆ្ងាយ​ណាយ​ចិត្ត​មែន​ហើយ។
…..នាង​ទៅចួបសិទ្ធិ​នៅ​ហាង​ចាស់ ​«តែ​គជ់​សាង​ស្នេហ៍» ហើយ​ដោយសារ​ការ​រំភើប នាង​ចំណាយ​ពេល​សឹង​មួយ​ថ្ងៃ​ដើម្បី​ជ្រើសរើស​​ការ​តុបតែង​ខ្លួន​ដែល​​ធ្វើ​ឱ្យ​​មាន​ទំនុក​ចិត្ត​បំផុត។
….ពេល​សូហ្វ័រ​បើក​ទ្វារ​ឡាន​ នាង​ចុះ​មក​ជាមួយ​ស្នាម​ញញឹម….ម្ចាស់​ដួង​ចិត្ត​នាង​នៅ​ខាង​ក្នុង​ហាង​ជាមួយ​ពុក​ចង្កា​រឹមៗ​របស់​គេ​ដែល​នាង​មិន​អាច​បំភ្លេច​បាន។
នាង​ដើរ​ល្វត់ល្វន់​ទៅ​អង្គុយ​ពី​មុខ​សិទ្ធិ….
«អា​យ៉ា!?»
សិទ្ធិ​ទាញ​កៅអី​ជូន​នាង​ថ្នមៗ​ជា​សុភាព​បុរស​វណ្ណៈ​អភិជន​ដែល​អ្នក​ផង​មើល​មក​កើត​ចិត្ត​ច្រណែន​ភាព​ស័ក្ដិសម​រវាង​ពួកគេ។ ប៉ុន្តែ​សម្រាប់​មនុស្ស​ប្រុស​ម្នាក់​ដែល​ក្នុង​បេះដូង​មាន​ស្រី​ផ្សេង​ទៅ​ហើយ គេ​ទើសទាល់​បំផុត​ក្នុង​ពេល​ប្រឈម​មុខ​ចំពោះ​នារី​ដែល​កំពុង​សង្ឃឹម​លើ​គេ។ ពិសេស​ស្នេហា​ថ្មី​បាន​បំភ្លៃ​គេ​ឱ្យ​ភ្លេច​នូវ​រូប​សម្រស់និង​អនុស្សាវរីយ​ត្រកាលត្រកុំ​របស់​នាង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។
«នាង​នៅ​តែ​ស្អាត​ដដែល​អា​យ៉ា!»
នាង​អៀន​តែ​ខំ​និយាយ​បន្លប់៖
«ស្អាត​ជាង​មុន​បាន​ត្រូវ!»
«អូ! ត្រូវ​ហើយ! ស្អាត​ជាង​មុន!»
នាង​សើច​បង្អួត​សម្រស់។ ដៃ​សិទ្ធិ​លូក​មក​មក​ចាក់​ទឹក​ឱ្យ​នាង ធ្វើ​ឱ្យ​នាង​នឹក​ឃើញ​ដល់​ស្នាម​បបោស​អង្អែល​របស់​គេ​ដិតដាម​លើ​ខ្នង​នាង​៧​ឆ្នាំ​មក​ហើយ។ ចំហាយ​ក្ដៅ​អ៊ុនៗ​រសាត់​ចេញ​មក​តាម​ខ្យល់​ដង្ហើម​នាង។ នាង​ឈ្ងោក​មុខ​ញញឹម​ទន់ភ្លន់។
«យើង​ឧស្សាហ៍​មកចួបជជែក​លេង​ឱ្យ​ញឹកញាប់​ទៅ​ហ្ន៎!»
មិន​ដឹង​យ៉ាង​ម៉េច​ទេ ពេល​នេះ​សម្ដី​គេ​កាន់​តែ​គួរសម នាង​កាន់​តែ​ទទួល​អារម្មណ៍​ថា​នាង​និង​គេ​មាន​គម្លាត​មួយ​មិន​សម​ជា​គូស្នេហ៍​សោះ។ គូសង្សារ​គេ​ច្រើន​ឌឺ​គ្នា ស្និទ្ធស្នាល​មិន​សូវ​គួរសម​ និង​មិន​ខ្លាច​អន់​ចិត្ត ​តែ​នេះ​ម៉េច​ក៏​នាង​នឹង​គេ​ហាក់​មាន​របាំង​មួយ។ ម៉ានីយ៉ា​គិត ​តែ​នាង​មិន​និយាយ​ចេញ​មក​ទេ​។
សិទ្ធិ​ពោល​បន្ថែម៖
«ថ្ងៃ​ក្រោយ​ហៅ​មក​ជជែក​លេង​ញឹកញាប់​បាន​ដែរ​អ្នក​នាង​តូច?»
«ធុញ​ណាស់ៗ​កុំ​ធ្វើ​គួរ​សម​ដូច​ក្នុង​វីដេអូ!»
«អូ! ត្រូវ​ហើយ! យើង​ជា​ពួកម៉ាក​ចាស់! មិន​ចាំបាច់​គួរសម​ច្រើន​ពេក​ទេ!»
មិន​ដឹង​ជា​យ៉ាង​ម៉េច​ ពាក្យ​ថា​ពួកម៉ាក​ចាស់​នេះ​ហាក់​នាំ​មក​ឱ្យ​ស្រី​ស្អាត​នូវ​អារម្មណ៍​អាក្រក់​​ច្រើន​ជាង​ល្អ។​ គេ​ដូច​មិន​ទុក​នាង​ជា​សង្សារ​ទៀត​សោះ។ ​គេ​គួរសម​ហួស​ហើយ​និយាយ​ស្ដី​មិន​ស្និទ្ធស្នាល ​គឺ​ខុស​ពី​មុន​ទាំង​ស្រុង។ ចំណែក​ពាក្យ​ចាស់​ រមែង​តែ​គូ​នឹងថ្មី​ជានិច្ច ឬ​មួយ​គេ…..
«ចុះ​មិន​ណែនាំ​ពួកម៉ាក​ថ្មី​ឱ្យ​ស្គាល់​ផង….?»
នាង​និយាយ​ស្ទាបស្ទង់ តែ​សិទ្ធិ​មិន​ដឹង​ខ្លួន​​ ក៏​តប​វិញ​ភ្លាម៖
«វា​មិន​ដែល​ល្អ​ដូច​មិត្ត​ចាស់​ទេ!….ម៉េច​ហើយ​ជីវិត​ប៉ុន្មាន​ឆ្នាំ​​នេះ….មាន​ដំណឹង​ល្អ​អង្កាល់​ហើយ?»
នាង​ភ្ញាក់​ខ្លួន​ព្រើត​ គេ​បង្ហាញ​ច្បាស់​ណាស់​​ថា ទំនាក់ទំនង​គេ​និង​នាង​គ្មាន​លាយឡំ​ជាមួយ​ស្នេហា​ទេ។ ​គ្រោះ​មហន្តរាយ​កំពុង​កម្ទេច​បេះដូង​នាង​ដែល​នឹក​គេ​យ៉ាង​អន្ទះសា​ច្រើន​ឆ្នាំ​មក​នេះ​ តែ​នាង​ខំ​ទប់​ ព្រោះ​នាង​ជា​មនុស្ស​ស្រី​មក​ពី​គ្រួសារ​មួយ​ដែល​មិន​ងាយ​បង្ហាញ​ចេញ​នូវ​ការ​ពិត​ក្នុង​ចិត្ត។
«​មើល​ទៅ​សិទ្ធិ​ដូច​កំពុង​មាន​ស្នេហា​ខ្លួន​ឯង​ហើយ​មក​សួរ​គេ?»
សិទ្ធិ​ញញឹម​មិន​មាត់​ ជា​សញ្ញា​មិន​បដិសេធ។
​ល្ងាច​នោះ​ការ​សន្ទនា​បញ្ចប់​ទៅ​ត្រឹម​តែ​ឱ្យ​​ម៉ានីយ៉ា​ដឹង​ថា​គេ​មាន​អ្នក​ផ្សេង​ក្នុង​ចិត្ត ឯ​ស្នេហា​នាង​ និង​គេ​បាន​រសាត់​ទៅ​តាម​ពេលវេលា​បាត់​ទៅ​ហើយ។ តែ​នាង​មិន​បាន​ដឹង​ទេ​ថា​តើ​អ្នក​ណា​ទៅ​នៅ​ក្នុង​បេះដូង​គេ​នៅ​ពេល​បច្ចុប្បន្ន​នេះ។
យប់​នោះ​នាង​ជិះ​ឡាន​​ត្រលប់​មក​ផ្ទះ​ដោយ​មិន​និយាយ​ស្ដី​អ្វី​ឡើយ។
កាត់​តាម​សាកលវិទ្យាល័យ​ចាស់​ នាង​ងើប​មុខ​ហើយ​តាម​សម្លឹង​វា​រហូត​ដាច់​កន្ទុយ​ភ្នែក។ រហូត​ដល់​រថយន្ត​បោល​ទៅ​ឈប់​ឆ្ងាយ​ណាស់​ហើយ ទើប​នាង​បញ្ជា​តិចៗ៖
«ពូ! បក​ឡាន! ខ្ញុំ​សុំ​ចូល​មើល​សាកល​បន្តិច!»
រថយន្ត​បន្ថយ​ល្បឿន​តិចៗ​ហើយ​បត់​ក្រោយ​តាម​បញ្ជា​ចៅហ្វាយ​ស្រី។ នាង​ឱ្យ​គេ​បញ្ជា​​ឡាន​លូន​ចូល​ទៅ​ក្នុង​បរិវេណ​មហាវិទ្យាល័យ​ដែល​បាន​បន្សល់​ទុក​នូវ​រឿង​ជា​ច្រើន​ក្នុង​បេះដូង​នាង។
មក​ដល់​ក្បែរ​ឃ្លាំង​ចាស់​ នាង​ចុះ​ពី​ជំនិះ​ទៅ​ឈរ​សម្លឹង​វា​ក្នុង​ស្បៃ​រាត្រី។
ខែ​វិច្ឆិកានិង​ខែ​ធ្នូ កម្លាំង​វាយោ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ។ រាត្រី​ដ៏​អស្ចារ្យ​នា​ខែ​កត្តិក​ឆ្នាំ​នោះ​វិល​មក​វិញ​ហាក់​នៅ​ថ្មីៗ ធ្វើ​ឱ្យ​នាង​សង្វេគ​ចិត្ត​ឥត​អ្វី​ថ្លែង។
«ម៉ានីយ៉ា! ប៉ុន្មាន​ឆ្នាំ​សោះ​គេ​ភ្លេច​ឯង​ទៅ​ហើយ!?»
ទឹក​ភ្នែក​នាង​ហូរ​ស្រក់​ចុះ​មក​ខ្ជោក ព្រោះ​នាង​ខំ​ទប់​ជា​ទី​បំផុត​ពេល​នៅ​លើ​រថយន្ត​ជាមួយ​​សូ​ហ្វ័រ​​។ នាង​នៅ​ឈរ​ឱប​ដៃ​កណ្ដាល​យប់​១​នាទី​រហូត​ដល់​១០​នាទី​រហូត​ដល់​មួយ​ម៉ោង​ដោយ​មិន​ចេញ​ស្ដី​​សូម្បី​តែ​មួយ​ម៉ាត់​រហូត​ដល់​សូហ្វ័រ​ឡាន​ដើរ​មក​តាម។
«នាង​តូច​យប់​ជ្រៅ​ហើយ!»
យប់​នោះ
…នៅ​ក្នុង​បន្ទប់​ដេក​ដ៏​ស្រងេះស្រងោច​….
ស្រី​ស្អាត​អភិជន​អង្គុយ​អាន​សៀវភៅ​កំណត់ហេតុ​របស់​នាង​ជាមួយ​គ្រាប់​ថ្នាំ​មួយ​សំណុំ​ក្នុង​ដៃ។
….«បង​សិទ្ធិ! បង​ក្បត់​ខ្ញុំ! បង​នឹង​ស្ដាយ​ក្រោយ​អស់​មួយ​​ជីវិត!»
ក្នុង​ពេល​បេះដូង​ខ្ទេចខ្ទាំ​ ទំហំ​នៃ​ភាព​ស្មោះស្ម័គ្រ​មាន​កម្រិត​ណា​ ការ​ឈឺចាប់​មាន​កម្រិត​នោះ​ដូច​គ្នា។ ម៉ានីយ៉ា​មិន​ជឿ​ថា​នាង​អាច​រស់​នៅ​ឃើញ​ពិភពលោក​នេះ​ដល់​ថ្ងៃ​ស្អែក​ឡើយ ពេល​ដែល​បេះដូង​សិទ្ធិ​លែង​ជា​កម្មសិទ្ធិ​របស់​នាង​ទៅ​ហើយ។ នាង​លើក​ដៃ​បម្រុង​អក​ថ្នាំ​នោះ​ស្រាប់​តែ​កុំព្យូទ័រ​នាង​លេច​ចេញ​តួ​អក្សរ​របស់​គេ៖
«អាយ៉ា! ខ្ញុំ​ឈែត​ទៅ​គេ​ច្រើន​ដង​ហើយ​គេ​នៅ​តែ​មិន​ឆ្លើយ! នាង​បង្រៀន​​ខ្ញុំ​ពី​សម្ដី​ដែល​ធ្វើ​ឱ្យ​ស្រី​លង់​ចិត្ត​លើ​យើង​ផង​បាន​ទេ​ពួកម៉ាក! សុំ​អង្វរ!»
ម៉ានីយ៉ា​ចង​ចិញ្ចើម? មាន​ន័យ​ថា​ស្រី​នោះ​មិន​ទាន់​ទទួល​សិទ្ធិ​នៅ​ឡើយ។ គឺ​គេ​ស្រលាញ់​នាង​តែ​ម្ខាង? ​តើ​ស្រី​នោះ​ជា​អ្នក​ណា​ទៅ​អី​ក៏​អស្ចារ្យ​ដល់​ថ្នាក់​នេះ?
នាង​មិន​ទាន់​ឆ្លើយ​ផង ឃើញ​សិទ្ធិ​សរសេរ​មក​ទៀត៖
«យើង​ដឹង​ថា​ស្រី​នោះ​មាន​គេ​តាម​ច្រើន គឺ​គេ​មាន​ជម្រើស​ច្រើន ​គេ​ឡូយ​បន្តិច​ហើយ​ តែ​មិន​អី​ទេ​ពួក​ម៉ាក! ស្នេហា​គឺ​ជា​ការ​តស៊ូ​មែន​ទេ ទោះ​យ៉ាង​ណា​គ្នា​មិន​ចុះចាញ់​ទេ​វ៉ី! ស្រី​នោះ​ត្រូវ​តែ​បាន​មក​គ្នា!»
នាង​អាន​ហើយ​រេ​ភ្នែក​មក​សម្លឹង​ថ្នាំ​ក្នុង​ថ្នក់​ដៃ។
«ម៉ានីយ៉ា! ឯង​ចុះចាញ់​ហើយ? ឯង​នៅ​មាន​ជម្រើស​នៅ​ឡើយ​ គឺ​ដើរ​ចេញ​ឬ​មួយ​ដណ្ដើម​យក​គេ​ឱ្យ​បាន? ​ឯង​មិន​ទាន់​អី ក៏​រើស​យក​ជម្រើស​ទី​មួយ​ទៅ​ហើយ?»
នាង​រលាស់​គ្រាប់​ថ្នាំ​ទៅ​ក្នុង​ធុង​សំរាម ហើយ​សម្លឹង​មុខ​សិទ្ធិ​នៅ​លើ Profile Facebook យ៉ាង​មុត។
«សិទ្ធិ! លោក​ជា​របស់​ខ្ញុំ! លោក​បាន​ខ្លួន​ប្រាណ​ខ្ញុំ បោក​ចិត្ត​ខ្ញុំ​រហូត​មក! ពេល​នេះ​ចង់​ដោះ​ដៃ គ្មាន​ផ្លូវ​ទេ!»
នាង​ចាប់ផ្ដើម​ស្វែងរក​ព័ត៌មាន​ផ្សេងៗ​នៅ​លើ​នោះ​ ពិសេស​ស្វែងរក​មើល​ស្រី​ស្អាត​ទាំង​ឡាយ​នៅ​ក្នុង​ចំណោមFriendsគេ​ តែ​មួយ​យប់​ទល់​ភ្លឺ​​នាង​នៅ​តែ​រក​មិន​ឃើញ​ដាន​ឡើយ។
នាង​ចាប់​ផ្ដើម​សរសេរ៖
«Morningសិទ្ធិ! សុំទោស​ផង ទើប​ងើប​ពី​គេង! យប់មិញ​ឆាប់​គេង​ពេក!»
«Morningអា​យ៉ា! អត់​អី​ទេ! គ្នា​ឯណេះ​អត់​សូវ​ដេក​លក់​បាន​ផង​ នឹក​គេ​ឡើង​រូង​ភ្នែក!»
«ប្រាប់​មក​គេ​ជា​អ្នកណា មុខ​យ៉ាង​ម៉េច​​ សម្បុរ​យ៉ាង​ម៉េច​ ចាំ​ជួយ​រក​ពាក្យ​សម្ដី​ឱ្យ​ឈែត​ទៅ​គេ​ ឱ្យ​​គេ​ទន់​ចិត្ត​ណា៎​!»
«ដល់​ថ្នាក់​ហ្នឹង​ផង?»
«ត្រូវ​ហើយ! នេះ​ជា​ល្បិច​ស្រីៗ​ ប្រុសៗ​មិន​ងាយ​ដឹង​ទេ! មែន​ណា៎!»
«ចាំ​បន្តិច! ចាំ​គិត​មើល​សិន! ចង់​រក្សា​ទុក​សម្ងាត់​បន្តិច​អី​បន្តិច!»
«អ្នក​ណា​ថា​ទុក​គ្នា​ជា​មិត្តភក្ដិ?»
«ឱ្យ​​ឈ្មោះ​សង្សារ​អា​យ៉ា​ឯង! ឱ្យ​យើង​ស្គាល់​មុន​សិន​មកអ៊ីចឹង!»
«ចាំ​រក​បាន​សិន!»
នាង​ឆ្លើយតប​ទាំង​ឈឺ​ក្ដុកក្ដួល​ក្នុង​ចិត្ត។
ពីរ​ថ្ងៃ​ក្រោយមក​ទៀត
ម៉ានីយ៉ា​ពាក់​វ៉ែនតា​ធំ​ៗ​ពណ៌ខ្មៅ…..នាង​អង្គុយ​ហាត់​ប្រាណ​ក្បែរ​អ្នក​កាសែត​ស្រី​ល្បី​ម្នាក់​គឺ​ ពិនណា។
«រក​ឃើញ​ហើយ! គឺ​ភីតា! កូន​ស្រី​ថៅកែ​ផែ​ស្ងួត​និង​បូម​ខ្សាច់!»
«ស្រី​នោះ​ស្អាត​កម្រិត​ណា​ទៅ!?» ម៉ានីយ៉ា​សួរ​ទាំង​បញ្ចេញ​ភាព​ច្រណែន​ប្រចណ្ឌ​តាម​ពន្លឺ​ភ្នែក ប៉ុន្តែ​នាង​ប្រើ​វ៉ែនតា​ខ្មៅ គឺ​គ្មាន​អ្នក​ណា​ឃើញ​ទេ។
អ្នក​កាសែត​ពិនណា​ងាក​មើល​ទម្រង់​មុខ​នាង​ចុះ​ឡើង​ទើប​ឆ្លើយ៖
«មិន​ស្អាត​ជាង​នាង​ទេ​ម៉ានីយ៉ា! តែ​ទ្រព្យ​អាច​ថា​នាង​មិន​ដល់​គេ!»
«ខ្ញុំ​មិន​ជឿ​ថា​សិទ្ធិ គេ​លង់​នាង​នោះ​ព្រោះ​លុយ​ទេ! គេ​ក៏​មាន​ទៅ​ខ្វះ​អី!»
«កុំ​ប្រាកដ​ពេក! មនុស្ស​អាច​ដូរ​បាន​គ្រប់​ពេល! កាល​នាង​ស្គាល់​គេ​គឺ​៧​ឆ្នាំ​មុន! ៧​ឆ្នាំ​មក​នេះ​ចួន​កាល​មិន​ដឹង​គេ​ឆ្លងកាត់​ការ​លំបាក​ស្រណុក​អី​ខ្លះ​ទេ! គេ​អាច​ផ្លាស់ប្ដូរ​ចរិតនិង​មហិច្ឆតា​បាន!»​ ម៉ានីយ៉ា​នៅ​ស្ងៀម​សញ្ជឹង​គិត។​ សំឡេង​​អ្នក​កាសែត​ស្រី​លាន់​មក​បន្ថែម៖
«បង​ស្រី​គេ​ឈឺ​កាន់​តែ​ដាប​ទៅៗ! ប៉ា​គេ​ក៏​ចូល​ពេទ្យ​ឆ្កួត! គ្រួសារ​សិទ្ធិ​មើល​ទៅ​ ក្រៅ​គឺ​ស្ដុកស្ដម្ភ​តែ​ផ្លូវ​ចិត្ត​គេ​និង​ម្ដាយ​គេ​អាច​ថា​ប៉ះ​ទង្គិច!»
«ចុះ​នាង​ភីតា​នោះ ជួយ​អី​គេ​បាន?»
«មិន​ដឹង​ដែរ! តែ​នេះ​ជា​កំហុស​នាង! នាង​ទៅ​ចោល​គេ​យូរ​ពេក! ពាក្យ​ចាស់​ពោល​ថា ឃ្លាត​កាយ​ណាយ​ចិត្ត!»
ម៉ានីយ៉ា​ខាំ​មាត់៖
«ខ្ញុំ​យល់​ថា​គេ​គ្រាន់​តែ​គិត​ពី​នាង​ភីតា​នោះ តែ​ពួក​គេ​មិន​ទាន់​ត្រូវ​គ្នា​នៅ​ឡើយ​ទេ!»
«រួច​ចុះ​នាង​គិត​យ៉ាង​ម៉េច​ទៀត​ម៉ានីយ៉ា?» ពិនណា​សួរ​បន្ថែម។
«មិន​មែន​រឿង​នាង​ទេ​ពិនណា! ការងារ​នាង​គឺ​ស៊ើប​ពួក​គេ! មិន​បាច់​ធ្វើ​លើស​ពី​ទឹក​លុយ​ដែល​ខ្ញុំ​ឱ្យ​នាង​ឡើយ!»
មុន​ពេល​​ម៉ានីយ៉ា​ក្រោក​ទៅ​បន្ទប់​សូណា​ចោល​នាង​អ្នក​កាសែត នាង​ឆ្លៀត​បញ្ជា​បន្ថែម៖
«បើ​នៅ​ចង់​បាន​លុយ​លេង​ល្បែង​ទៀត! រក​រូបថត​ស្រី​នោះ​មក​ឱ្យ​ខ្ញុំ​ល្ងាច​នេះ​ឱ្យ​បាន! Account Facebook ឈ្មោះ​សាលា​ដែល​នាង​នោះ​រៀន ពួកម៉ាក​ជិតដិត​របស់​គេ អ្វី​ក៏​ដោយ​ដែល​ទាក់ទង​នឹង​នាង​នោះ​»
នាង​បង្វិល​ខ្លួន​ដើរ​ល្វតល្វៃ​ចេញ​ទៅ​តាម​ស្ទីល​កូន​ស្រី​អ្នក​មាន តែ​ពិនណា​និយាយ​បន្ថែម៖
«នាង​កុំ​បាច់​បារម្ភ​ពេក​ម៉ានីយ៉ា! ភីតា​មាន​គូ​ស្នេហ៍​ហើយ! គេ​ស្រលាញ់​គ្នា​ណាស់! តាម​មើល​សិទ្ធិ​គ្មាន​សង្ឃឹម​ទេ!»
ម៉ានីយ៉ា​ញាក់​ស្មា៖
«ហើយ​ពីរ​នាក់​គេ​ក៏​គ្មាន​ថ្ងៃ​បានចួបគ្នា​ដែរ!»
ថ្ងៃ​ដដែល​នៅ​គ្លីនិក​ចិន​លួចលាក់​មួយ
«ថ្លៃ​យ៉ាង​នេះ​ផង​អ្ហេស៎?» ម៉ានីយ៉ា​សម្ដែង​ទឹកមុខ​ធុញថប់។
វេជ្ជបណ្ឌិត​ចិន​ដី​គោក​ព្យាយាម​ពន្យល់​នាង​ដែល​កំពុង​សម្លឹង​ដប​ថ្នាំ​តូច​ក្នុង​ដៃ។
«វា​អត់​ថ្លៃ​ទេ​បើ​នាង​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា!»
ទឹក​មុខ​នាង​បង្ហាញ​ថា​មាន​ចំណាប់​អារម្មណ៍​ណាស់ ម៉្លោះ​ហើយ​ជនជាតិ​ចិន​នោះ​និយាយ​ពន្យល់​ភ្លាម៖
«តែ​មួយ​តំណក់​ទៅ​ក្នុង​ទឹក​គ្រប់​ប្រភេទ អ្នកផឹក​នឹង​ក្លាយ​ជា​អ្នកជំងឺ! បញ្ហា​ដ៏​ធំ​របស់​គេ​គឺ​ចែក​មិន​ដាច់​រវាង​ការពិតនិង​ការ​ស្រមើស្រមៃ​ទេ! ពួក​គេ​ជឿ​ថា​អ្វី​ក៏​ដោយ​ដែល​ពួក​គេ​ឮ​ គេ​និយាយ​ នឹង​ស្រមៃ​ចេញ​ជា​រូបរាង​ គឺ​ជា​​រឿង​ប្រាកដ​ដែល​គេ​បាន​ឆ្លងកាត់​មក!…ហេតុ​ដូចនេះ​ហើយ​ពួកគេ​ខ្លួន​ឯង​មិន​អាច​ចែក​បាន​ពី​ភាព​ខុស​គ្នា​រវាង​ការ​ពិត​និង​ការ​ប្រតិដ្ឋឡើយ​ នេះ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​នាង!»
សោភ័ណ​ភ្លឺចិញ្ចាច​លេចចេញ​ក្នុង​កែវភ្នែក​ម៉ានីយ៉ា។ នាង​ដឹង​ថា​ត្រូវ​ធ្វើ​​យ៉ាង​ណា​ហើយ។
«មាន​អ្វី​​ត្រូវ​ផ្ដាំ​ទៀត​ទេ​លោក​គ្រូ​ពេទ្យ?»
«អូ​ខ្ញុំ​ចូលចិត្ត​ដែល​នាង​ហៅ​ខ្ញុំ​ដូចនេះ! នៅ​ប្រទេស​ចិន​ខ្ញុំ​ត្រូវ​គេ​ដេញ​ចេញ​ពី​តួនាទី​នេះ​ ព្រោះ​ពួក​មនុស្ស​នៅ​ទី​នោះ​គេ​មិន​យល់​ពី​ទេពកោសល្យ​ខ្ញុំ​ទេ! គេ​ថា​ខ្ញុំ​បង្កើត​ថ្នាំ​នេះ​គឺ​គ្មាន​ប្រយោជន៍! ពេល​នេះ​នាង​ទទួល​ស្គាល់​ថា​ការ​រក​ឃើញ​របស់ខ្ញុំ​មាន​ប្រយោជន៍​ណាស់​មែនទេ!?»
ឃើញ​នាង​ញញឹម​សម្លក់​ដប​ថ្នាំ​ វេជ្ជបណ្ឌិត​រូប​នេះ​លូក​ទៅ​ឱប​ចង្កេះ​នាង។ ម៉ានីយ៉ា​ភ្ញាក់ព្រើត​ នាង​ប្រឹង​គ្រវាស​គាត់​ចេញ​ តែ​បុរស​ចិន​ភ្នែក​តូចៗ​នៅ​តែ​បន្ត​សសុល​មក​ហើយ​រាងកាយ​នាង​ទន់​ដូច​គ្មាន​កម្លាំង។ នាង​ភ្ញាក់​ខ្លួន​ងាក​ទៅ​រក​កែវ​ទឹក​ដែល​គាត់​ដាក់​ឱ្យ​នាង​ផឹក​មុន​នេះ នាង​ដឹង​ថា​ជាតិ​ថ្នាំ​បាន​ជ្រាប​ពេញ​រាងកាយ​ហើយ​នាង​គ្មាន​កម្លាំង​ចាកចេញ​ពី​ក្រញាំ​បុរស​គួរ​ឱ្យ​ខ្ពើម​នេះ​ឡើយ​ ទើប​បិទ​ភ្នែក​ទទួល​យក​ទណ្ឌកម្ម​នេះ ព្រោះ​គ្មាន​ជម្រើស​។
ទោះ​យ៉ាង​ណា​នាង​មិន​បាន​សន្លប់​ទេ នាង​ទទួល​ដឹង​គ្រប់​យ៉ាង​ដែល​បុរស​នេះ​បាន​បបោសអង្អែល​រាងកាយ​នាងនិង​ថើប​ជញ្ជក់​យ៉ាង​ស្រេកឃ្លាន។ ម៉ានីយ៉ា​ទម្លាក់​ការ​ឈឺចាប់​នេះ​ថា​ជា​កំហុស​របស់​សិទ្ធិ​តែ​ម្នាក់​គត់។ នាង​នៅ​បម្រើ​តណ្ហា​ជនជាតិ​ចិន​ក្នុង​បន្ទប់​តូច​ចង្អៀត​នោះ​រហូត​ដល់​បី​បួន​ម៉ោង​ទើប​អាច​ក្រោក​ដើរ​ចេញ​មក​វិញ​ទាំង​ទ្រុឌទ្រោម។
មុន​លែង​នាង​ចេញ​មក ​តា​នោះ​បាន​​លួងលោម​នាង៖
«ស្រី​ស្អាត​យក​វា​ទៅ​ប្រើ​ត្រូវ​ប្រយ័ត្ន វា​គ្មាន​ក្លិន​គ្មាន​ពណ៌ ​តែ​វា​ខ្លាច​ស្លឹកឈើ​ពណ៌​បៃតង​ណាស់ បើ​វា​ប៉ះ​កាល​ណា​ វា​បញ្ចេញ​ជាតិ​ពុល​របស់​វា​ឱ្យ​ឃើញ​មិន​ខាន! ត្រូវ​ប្រយ័ត្ន!»
ម៉ានីយ៉ា​លែង​មាត់​លែង​ក​ នាង​បើក​ឡាន​មក​ផ្ទះទាំង​ខ្ពើម​រាងកាយ​ខ្លួន​ឯង​បំផុត។ ដល់​ផ្ទះ​កាលណា​ម៉ានីយ៉ា​រត់​ទៅ​រក​បន្ទប់​ទឹក។ ពេញ​មួយ​យប់​នាង​នៅ​តែ​ធុំ​ក្លិន​ដ៏​អាក្រក់​ព្រាន​នារី​កញ្ចាស់​នោះ​ជាប់​ច្រមុះ។
ក្នុង​ពិធី​ជប់លៀង​ផ្ទះ​តារា
……ម៉ានីយ៉ា​ដៀង​ភ្នែក​សម្លឹង​សិទ្ធិ….គេ​ពិតជា​សង្ហា​ណាស់….គេ​ជា​បុរស​លើ​បុរស​មែន​ ខាង​រូបរាងនិង​​សកម្មភាព​ក្នុង​ទី​សាធារណៈ។ ពេល​នេះ​គេ​រវល់​តែ​ត្រូវ​ចោមរោម​ដោយ​អតីត​សមាជិក​ក្រុម​កីឡាករ​ចាស់ៗ​នៅ​មហាវិទ្យាល័យ។ ពួក​គេ​ទំនង​ជា​បបួល​គ្នា​បង្កើត​ក្រុម​បាល់ទាត់​ថ្មី​ហើយ។ ឱ្យ​តែ​និយាយ​ពី​កីឡា សិទ្ធិ​មិន​ត្រឹម​តែ​ជក់ចិត្ត​ភ្លេច​អ្វី​ទាំងអស់​ទេ គេ​ថែម​ទាំង​ភ្លេច​យក​ចិត្ត​ទុក​ដាក់​​ដល់​បង​ស្រី​មាន​ជំងឺ​របស់​គេ​ផង​ដែរ….នេះ​ជា​ឱកាស​មាស​ហើយ​ម៉ានីយ៉ា….
ស្រី​ស្អាត​ដែល​ទើប​តែ​ត្រូវ​ចិន​ប្រដៅ​ទ្រោម​ខ្លួន ដើរ​ទៅ​ចាក់​ទឹក​ក្រូច​មួយ​កែវ​ ហើយ​នាង​បែរ​ខ្លួន​ឈរ​បំបាំង ដោយ​ទម្លាក់​ថ្នាំ​មួយ​តំណក់​ទៅ​ក្នុង​នោះ។
មាត់​នាង​ញញឹម ភ្នែក​បង្ហាញ​ភាព​ស្លូតបូត ​តែ​ដៃ​នាង​គ្រលែង​កែវ​នោះ​ឱ្យ​​ល្បាយ​លាយ​ចូល​គ្នា​សព្វ។
រឿង៖ ម៉ានីយ៉ា ភាគទី៧
នាង​ខំ​ទប់ទល់​នឹង​សម្រើប តែ​នាង​ទប់ទល់​មិន​បាន ទី​បំផុត​នាង​ស្រវា​ឱប​គេ​នោះ​វិញ​ក្រោម​ភាព​ងងឹត​ដែល​មេឃ​រលឹម​គ្មាន​ព្រះចន្ទ។
មនុស្ស​ម្នាក់​នេះ​គ្មាន​នរណា​ក្រៅពី​សិទ្ធិ​ទេ។
នាង​គិត​យ៉ាង​នេះ​ហើយ​ក៏​សរសើរ​ខ្លួន​ឯង​ដែល​ទី​បំផុត​បាន​គេ​មក​ក្នុង​ដៃ។ កាយវិការ​ថើប​របស់​គេ​គឺ​ស្រលាញ់​នាង​ស្មើ​ជីវិត ចោល​ទាំង​រោង​បុណ្យ​សព​ម្ដាយ​ហើយ​រត់​មក​រួម​ស្នេហា​ជាមួយ​នាង​ស្ងាត់​ៗ​ដោយ​មិន​រវល់​សូម្បី​និយាយ​គ្នា​មួយ​ម៉ាត់។
«បង!…កុំ​ណា៎! ម៉ាក់​មិន​ទាន់​បូជា​ផង! កុំ!»​
ដៃ​នាង​ខ្ញាំ​ស្មា​ធំ​ណែន​របស់​គេ​ព្រោះ​តែ​បបូរ​មាត់​គេ​កំពុង​ធ្វើ​ឱ្យ​នាង​ព្រឺព្រួច​ស្ទើរ​ធ្លាយ​ជា​សំឡេង​ស្នេហា​កណ្ដាល​យប់​ស្ងាត់។
«បង….បង​សិទ្ធិ!»
ម៉ានីយ៉ា​ស្រែក​ហៅ​ខ្សាវៗ​ព្រោះ​នាង​កំពុង​លង់​ក្នុង​កាមា។
សិទ្ធិ​ងើប​មុខ​មក​មើល​នាង។
«អ្នក​ម៉ាក់​មិន​ស្លាប់​ទេ! ពួក​គេ​នៅ​ទីនេះ​ទាំង​អស់!!»
គេ​ឆ្កួត​ពេញ​ធឹង​ហើយ ម៉ានីយ៉ា​គិត។ តែ​ក៏​មិន​ថ្វី។ គេ​ឆ្កួត​ហើយ​នៅ​ជាមួយ​នាង​បែប​​នេះ​ក៏​ប្រសើរ​ជាង​គេ​ជា​ហើយ​ទៅ​ចោល​នាង។ នាង​លូក​ទៅ​ស្ទាប​អង្អែល​សាច់​ដុំ​ស្មា​និង​ដើម​ដៃ​សិទ្ធិ​ គេ​មិន​ចេញ​ស្ដី​ហើយ​ឱន​ថើប​ជញ្ជក់​បបូរមាត់​នាង។
នាង​ឱប​គេ​យ៉ាង​តឹង​ ហើយ​និយាយ​ទាំង​ស្រើបស្រាល៖
«អូន​ដឹង​ថា​បង​នឹង​មក​នៅ​ជិត​អូន គឺ​ជិត​របៀប​នេះ​ជា​រៀង​រហូត! គ្មាន​អ្នក​ណា​អាច​បំបែក​បង​សិទ្ធិ​ចេញ​ពី​ម៉ានីយ៉ា​ជា​ដាច់ខាត! បង​ជា​របស់​អូន! បង​ត្រូវ​តែ​ជា​របស់​អូន!»
គេ​ងើប​មុខ​ហើយ​ពាក់​របស់​មួយ​មក​ជុំវិញ​ក​នាង។ ម៉ានីយ៉ា​ឈ្ងោក​មើល។ ​គឺ​គេ​កំពុង​ពាក់​ខ្សែក​​ភ្លឺ​ចិញ្ចាច​មួយ​ឱ្យ​នាង​ ជា​ខ្សែ​ក​ដែល​មាន​ឆ្លាក់​អក្សរ​ថា ម៉ានីយ៉ា។
«យប់​នេះ​យើង​រៀបការ! ម៉ានីយ៉ា​ជា​ប្រពន្ធ​បង​ពី​ពេល​នេះ​ទៅ! នៅ​រក្សា​ផ្ទះ​នេះ​ជាមួយ​គ្នា ​មិន​ទៅ​ណា​រហូត​បាន​ទេ?»
«បាន! គឺ​បាន​ណា៎​ប្ដី​សម្លាញ់!»
នាង​និយាយ​ទាំង​ភ្លើតភ្លើន​នឹង​ជ័យជម្នះ​របស់​ខ្លួន​ឯង។
សិទ្ធិ​លែង​​និយាយ​ស្ដី​ គេ​ឱន​​មក​ថើប​គល់​ក​នាង​ដែល​​មាន​ខ្សែ​ក​បញ្ចាំ​ចិត្ត​ភ្លឺ​រន្ទាល។​ បុរស​ម្ចាស់​ផ្ទះ​រួមរស់​ស្នេហា​ជាមួយ​នាង​យ៉ាង​ស្អិតល្មួត​របូត​អស់​សំពត់​អាវ​ម៉ានីយ៉ា។ នាង​ក៏​បណ្ដោយ​ខ្លួន​ទទួល​យក​ស្ថាន​សួគ៌ា​នេះ​មក​ទុក​ក្នុង​ទ្រូង​ក្រោម​លម្ហ​មេឃ​ ដោយ​នាង​មិន​ខ្វល់​ថា​អ្នក​ណា​គិត​យ៉ាង​ណា​ឡើយ។
សិទ្ធិ​មិន​និយាយ​ស្ដី​គិត​ពី​បម្រើ​កាមគុណ​នាង​ក្រោម​សំឡេង​ថ្ងូរថ្ងួច​សុខសាន្ត​របស់​ស្រី​មាន​ល្បិច ធ្វើ​ឱ្យ​​នាង​​គិត​ថា​ពេល​នេះ​ថ្នាំ​ស្រមៃ​និង​វង្វេង ​ដែល​នាង​បាន​ដាក់​បំផ្លាញ​ធ្វើ​វិកល​ខួរក្បាល​គេ​នោះ​បាន​ធ្វើ​ឱ្យ​​គេ​ក្លាយ​ជា​មនុស្ស​យន្ត​គ្មាន​ស្មារតី​គ្មាន​ការ​គិត​ទេ។ តទៅ​គេ​នឹង​ក្លាយ​ជា​មនុស្ស​រស់​នៅ​កំដរ​នាង​របៀប​នេះ​រហូត​ទៅ ​ដោយ​ធ្វើ​ឱ្យ​នាង​សោយរាជ្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​អភិជន​នេះ​ជា​រៀង​​រហូត​។
សិទ្ធិ​ឡើង​ពោប​ពី​លើ​ខ្លួន​នាង ហើយ​ចាប់ផ្ដើម​ផ្សារ​ភ្ជាប់​ខ្លួន​គេ​ទៅ​ក្នុង​ខ្លួន​នាង។ កាយវិការ​គេ​ទោះ​បី​ធ្វើ​ឱ្យ​ម៉ានីយ៉ា​សុខសាន្ត​ពេញលេញ​តែ​នាង​នៅ​តែ​ចាំ​ថា វា​មិន​ដូច​សង្វាក់​ស្នេហា​រវាង​នាង​ និង​គេ​នៅក្នុងឃ្លាំងមហាវិទ្យាល័យកាលពី៧ឆ្នាំមុនឡើយ។​
«ពេល​នេះ​យើង​ជឿ​ហើយ​ថា​អ្នក​ដែល​បាន​ខ្លួន​ប្រាណ​យើង​កាល​ពី​យប់​នោះ​មិនមែន​សិទ្ធិ​​ទេ​ គឺ​តារា​ប៉ុន្តែ​ពេល​នេះ​តារា​ស្លាប់​ទៅ​ហើយ អ្វីៗ​ក៏​កប់​ទៅ​តាម​សាកសព​គេ​អស់​ដែរ! ម៉ានីយ៉ានឹង​លុបចោល​អាថ៌កំបាំង​នេះ​ជា​រៀង​រហូត»
«សន្យា​បាន​ទេ​ម៉ានីយ៉ា! យើង​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត!» គេ​ខ្សឹប​ដាក់​នាង​តិចៗ​ពេល​ឆាក​ស្នេហា​បញ្ចប់​ទៅ។ ស្រី​មាន​ល្បិច​ធ្វើ​ជា​មិន​ខ្វល់​នឹង​ការ​ឱប​ក្រសោប​នៅ​ក្នុង​រង្វង់​ដៃ​របស់​គាត់។
នាង​ងរង៉ក់៖
«ចាំ​មើល​សិន! តើ​បង​ស្មោះ​អូន​អត់!»
សិទ្ធិ​រក្សា​បរិយាកាស​ស្ងាត់ស្ងៀម​បន្តិច​ទើប​និយាយ​៖
«ទោះ​យ៉ាង​ណា! បង​មិន​ឱ្យ​អូន​ចេញ​ពី​បង​ជា​រៀង​រហូត​ម៉ានីយ៉ា! បង​សូម​ស្បថ​ថា​នៅ​លើ​លោក​នេះ​គ្មាន​អ្វីមួយ​ដែល​អាច​កាត់ផ្ដាច់​អូន​ចេញ​ពី​បង​បាន​ឡើយ!»។
នាង​ញញឹម​ខ្ជឹប​ហើយ​ទាញ​អាវ​មក​ពាក់​ រុញ​គេ​ទៅ​ម្ខាង​ដោយ​ក្រោក​​ដើរ​ទៅ​កាន់​បន្ទប់​ទឹក។ ក្នុង​ចិត្ត​នាង​សើច​ចំអក​ឱ្យ​ពិភពលោក​នេះ​តែ​ម្នាក់ឯង៖
«គឺ​ខ្ញុំ​ទេ​សិទ្ធិ​ដែល​មិនព្រម​ឱ្យ​បង​ចេញ​ទៅ​ណា​ទាំងអស់​ក្នុង​ជាតិ​នេះ!»
នាង​ដើរ​យ៉ាង​សិច​ស៊ី​​ទៅ​កាន់​បន្ទប់​ទឹក​កាត់​តាម​បន្ទប់​របស់​បង​ស្រី​សិទ្ធិ ​តែ​នាង​មិន​អាច​ដើរ​ហួស​ទៅ​បាន​ព្រោះ​ហាក់​ទទួល​អារម្មណ៍​​​ថា​មាន​មនុស្ស​កំពុង​ឈរ​នៅ​ទីនោះ។
«សិទ្ធិ​នាំ​បងប្អូន​គេ​ណា​ម្នាក់​មក​ស្នាក់​នៅ​ទីនេះ​ទេ​ដឹង? អ្នក​បង​វ៉ានីន​ទៅ​ពេទ្យ​ឆ្កួត​ជាមួយ​ប៉ូលិស​បាត់​ហើយ ចុះ​តើ​អ្នក​ណា​ហ៊ាន​ចូល​មក​ទីនេះ​មិន​ឱ្យ​ខ្ញុំ​ដឹង?! ​ខ្ញុំ​ជា​ម្ចាស់​ស្រី​ផ្ទះ​នេះ ហើយ​មិញ​នេះ​យើង​រួមរស់​ជាមួយគ្នា​កណ្ដាល​វាល គេ​មិន​ឃើញ​អស់​ទៅ​ហើយ?»
នាង​ធ្លាក់​ថ្លើម​ក្ដុក​ក៏​ដើរ​ទៅ​រុញ​ទ្វារ​នោះ​របើក​ទាំង​ស្រុង​ព្រោះ​ខឹង។
…..ខាង​ក្នុង​គ្មាន​អ្នក​ណា​ទាំងអស់។….ម៉ានីយ៉ា​ឆ្ងល់​ចំពោះ​ខ្លួន​ឯង តែ​នាង​គ្មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​ឡើយ។ នាង​អាង​ថា​សិទ្ធិ​គេ​នៅ​ក្បែរ​នេះ​ដែរ​ហើយ​មើល​​ទៅ។ នាង​ដើរ​យឺត​ៗ​ចូល​ក្នុង​បន្ទប់​វ៉ានីន​ហើយ​ស្រែក​សួរ៖
«អ្នក​ណា​នៅ​ហ្នឹង?»
គ្មាន​សំឡេង​តប។ នាង​បែរ​ទៅ​រក​បន្ទប់​ទឹក ហើយ​ដើរ​ទៅ​យឺត​ៗ។
មិន​ទាន់​ដល់​បន្ទប់​ទឹក​ផង​ ស្នូរ​អ្វី​មួយ​ធ្វើ​ឱ្យ​នាង​បែរ​ក្រោយ​យ៉ាង​រហ័ស។ គឺ​ស្នូរ​ទូរទស្សន៍​ដែល​បើក​ដោយ​ខ្លួន​ឯង។
….ម៉ានីយ៉ា​បើកភ្នែក​មូលក្លុំ​សម្លឹង​មើល​ព័ត៌មាន​លើ​អេក្រង់​ទូរទស្សន៍….នោះ​គឺ​រូបថត​របស់​សិទ្ធិ។ តើ​ម្ដាយ​គេ​ស្លាប់ បង​គេ​ក៏​ឆ្កួត ទូរទស្សន៍​គេ​យក​ទៅ​ចុះផ្សាយ​រហូត​ដល់​កណ្ដាល​អធ្រាត្រ​ហើយ​នៅ​មិន​ឈប់​ឬ? នាង​គិត​ក្នុង​ចិត្ត​ហើយ​ឈាន​ទៅ​មើល​កាន់​តែ​កៀក….
អត់​ទេ….អ្វី​ដែល​នាង​គិត​មុន​នេះ​ គឺ​ខុស​ទាំង​ស្រុង គេ​មិន​បាន​ផ្សាយ​ពី​គ្រួសារ​របស់​សិទ្ធិ​ទេ ប៉ុន្តែ​ពី​ខ្លួន​គេ​ផ្ទាល់….
«លោក​បញ្ញា​សិទ្ធិ វ័យ​២៨​ឆ្នាំ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​តាម​​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ​៦A កាល​ពី​ព្រឹកព្រហាម​នេះ​ក្នុង​ពេល​លោក​វិល​ពី​ពិនិត្យ​ការងារ​នៅ​ចម្ការ​កៅស៊ូ​ខេត្ត​កំពង់ចាម…..»
ម៉ានីយ៉ា​របូត​ដៃ​ខ្សាក​ទៅ​ស្មើ​នឹង​ភ្លៅ​របស់​នាង​ ទន្ទឹម​នឹង​រូប​សាកសព​សិទ្ធិ​បង្ហាញ​ចេញ​ជាច្រើន​សន្លឹក​លើ​អេក្រង់។
សម្ដី​មិត្តភក្ដិ​ទាំងឡាយ​នៅ​ឯ​ពិធីបុណ្យ​តារា​មុន​នេះ​បាន​ផុស​ឡើង​មក​ក្នុង​អារម្មណ៍​នាង៖
«ពុទ្ធោ​ម៉ានីយ៉ា! ផ្ទះ​មាន​រឿង​ថ្នាក់​នេះ​ហើយ​នៅ​មក​​បុណ្យ​តារា​ទៀត»
«ម៉ានីយ៉ា​រឹងមាំ​ឡើង!»
«ម៉ានីយ៉ា! ឯង​ត្រូវ​ស៊ូ​ដើម្បី​សិទ្ធិ ដើម្បី​អ៊ំស្រី! ឯង​ត្រូវ​រឹងប៉ឹង!»
«ម៉ានីយ៉ា​ ពួកម៉ាក​ដ៏​កម្សត់​អើយ!»
គឺ​ពួក​គេ​បាន​ដឹង​ពី​ព័ត៌មាន​ក្រឡាប់​ឡាន​របស់​សិទ្ធិ។ ​នៅ​វត្ត​ដែល​តម្កល់​សព​អ្នកស្រី​គ្រប់គ្នា​មិន​ខ្វល់​នឹង​វត្តមាន​សិទ្ធិ​ គេ​គិត​តែ​ពី​និយាយ​ជាមួយ​នាង​ព្រោះ​គេ​មើល​មិន​ឃើញ​សិទ្ធិ​ទេ គឺ​មាន​តែ​នាង​ម្នាក់​គត់​ដែល​គិត​ថា ​គេ​នៅ​រស់​ហើយ​មើល​ឃើញ​គេ។
….ច្រមុះ​នាង​ចាប់ផ្ដើម​ធុំ​ក្លិន​អ្វី​ស្ទើរ​ស្អុយ​ស្ទើរ​ខ្មោះ….​ហើយ​វត្ថុ​អ្វី​មួយ​បង្ហាញ​ខ្លួន​ពីក្រោយខ្នង​នាង​ដែល​ធ្វើ​ឱ្យ​នាង​ចាប់ផ្ដើម​បែកញើស​ហើយ​ធ្វើ​ភ្នែក​​ក្រឡេបក្រឡាប់….
….នាង​មិន​ចង់​បំភ័យ​ខ្លួន​ឯង​តទៅ​ទៀត​ទេ….ម៉ានីយ៉ា​បែរ​ក្រោយ​ខ្វាក….
នាង​ឃើញ​សិទ្ធិ​ឈរ​ពីក្រោយ​នាង​ជិត​បង្កើត….ខ្លួនប្រាណ​គេ​ស្រោច​ដោយ​ឈាម….មុខ​គេ​ខ្មៅ​ស្លេក​ជា​សាកសព​ដែល​កម្រើក….សាច់​គេ​ហើម​គ្រប់​កន្លែង ​ឈាម​ហូរ​ចេញ​មក​តាម​ភ្នែកនិង​តាម​មាត់….
ម៉ានីយ៉ា​ស្រែក​ភ្លាត់​សំឡេង….តែ​សព​ចេះ​ដើរ​នោះ​ទាញ​នាង​មក​ខ្ទប់​មាត់​ជាប់​មិន​ឱ្យ​សំឡេង​នាង​លាន់​ចេញ​មក​ឡើយ។
….ដៃ​គេ​ឆ្អាប​ជា​គំរង់​ដែល​មិនទាន់​ដង្កូវ​ចោះ ​តែ​ល្មម​ឱ្យ​នាង​ក្អួត​ចង្អោរ​តែ​ក្អួត​មិន​ចេញ​ព្រោះ​គេ​ខ្ទប់​ជាប់។
ខ្មោច​នោះ​ចាប់​ឱប​នាង​ហើយ​ច្រាន​នាង​ផ្កាប់​មុខ​ទៅ​លើ​គ្រែ​ហើយ​សាជាថ្មី គេ​ទាញ​សម្លៀកបំពាក់​នាង​ ហើយ​ចាប់​ផ្ដើម​រំលោភ​រាងកាយ​នាង…..
ម៉ានីយ៉ា​ប្រមូល​កម្លាំង​វារ​ទៅ​រក​បង្អួច…រាងកាយ​ប្រឡាក់​ឈាម​នោះ​តោង​មក​ពីក្រោយ…នាង​ខំ​តោង​ចម្រឹង​សម្លឹង​ទៅ​ខាងក្រៅ​រក​មនុស្ស​ស្រែក​ឱ្យ​គេ​ជួយ តែ​នៅ​ក្រោម​ពន្លឺ​ភ្លើង​អំពូល​ខ្សោយ​នៅ​ឯ​សួន ​នាង​ឃើញ​ឪពុក​សិទ្ធិ​ដែល​ឆ្កួត​ជា​យូរ​មក​ហើយ​នៅ​ពេទ្យ​ឆ្កួតនិង​អ្នកស្រី​ទិវា​កំពុង​ទាញ​បិទ​ទ្វារ​របង​ហើយ​ងើបមុខ​ញញឹម​មក​កាន់​នាង។ នាង​រន្ធត់​ស្ទើរ​គាំង​បេះដូង ​ហើយ​ខ្មោច​សិទ្ធិ​ទាញ​ខ្លួន​នាង​ឱ្យ​ផ្ងារ​មក​វិញ។ គេ​ទន្ទ្រាន​រាងកាយ​នាង​ដែល​នាង​ទន់​ដៃ​ជើង​តប​ត​មិន​កើត តែ​ភ្នែក​នាង​ខំ​សម្លឹង​ទៅ​មាត់​ទ្វារ​បន្ទប់។ នៅ​ទីនោះ​នាង​ឃើញ​កញ្ញា​វ៉ានីន​លូក​ដៃ​ទាញ​ទ្វារ​បន្ទប់​បិទ​ឱ្យ ​ហើយ​និយាយ៖
«រាត្រី​សួស្ដី! ម៉ានីយ៉ា!»
ខែ​ធ្នូ ឆ្នាំ​២០០៦
«សិទ្ធិ! អូន​មិន​ខល​ទេ​ ព្រោះ​កំពុង​ពួន​ក្នុង​ឃ្លាំង​ និយាយ​មិន​បាន​ទេ​ខាង​ក្រៅ​មាន​គេ​ដើរ​ចុះ​ឡើង​តាម​រក​អូន អូន​ពួន​នៅ​ទីនេះ​ព្រោះ​នាយក​សាលា​កំពុង​តាម​ចាប់​អូន​ទៅ​ឱ្យ​លោក​ប៉ា​វិញ! អូន​មិន​ទាន់​ចង់​ចូល​ផ្ទះ​ទេ ព្រោះ​ស្អប់​គាត់! បង​មក​ឥឡូវ​មក​ណា កុំ​ឱ្យ​អូន​នៅ​ទីនេះ​ម្នាក់​ឯង ​អូន​ភ័យ»
តារា​សម្លឹងSMSនោះ​ដោយ​ទឹក​មុខ​អន្ទះសា។
គេ​ងាក​មក​រក​សិទ្ធិ​ដែល​ដេក​ស្រវឹង​ច្រងាង​ៗ​លើ​គ្រែ​ហើយ​អង្រួន​ជើង​គេ​ម្ដង​ហើយ​ម្ដង​ទៀត៖
«អា​សិទ្ធិ! អាយ៉ា​សរសេរ​មក​ឯង​វ៉ី! អា​សិទ្ធិ! អា​សិទ្ធិ?»
សិទ្ធិ​មិន​ឮ​ហើយ​ក៏​មិន​បាន​ខ្វល់​ព្រោះ​គេ​ស្រវឹង​ដល់​កម្រិត​ទៅ​ហើយ​ គេ​ដេក​ផ្ងារ​ស្រមុក​ខុល។​ ខ្យល់​រងា​ប៉ះ​បង្អួច​គ្រាំង។ តារា​ស្រវា​អាវ​ក្រៅ​ស៊ក ហើយ​រត់​ចុះ​ពី​បន្ទប់​ផ្ទះ​សំណាក់។ ​គេ​ឡើង​ម៉ូតូ​ធំ ហើយ​បំបោល​ទៅ​រក​សាកលវិទ្យាល័យ។
….យប់​ជ្រៅ​ហើយ….
នេះ​ជា​ពេល​វ៉ាកង​ផង​ គ្មាន​អ្នក​ណា​ម្នាក់​នៅ​ទេ។
បរិវេណ​សាកលវិទ្យាល័យ​នោះ​​ស្ងាត់​ហើយ​ងងឹត​ខ្លះ​ភ្លឺ​ខ្លះ។ ទោះ​យ៉ាង​ណា​តារា​ដឹង​ថា​ឃ្លាំង​នោះ​នៅ​កន្លែង​ណា។
…គេ​ឈប់​ម៉ូតូ​ក្បែរ​ឃ្លាំង​នោះ….
បរិយាកាស​ឮ​តែ​ខ្យល់​ថ្ងួចថ្ងូរ….គេ​ឈាន​ចូល​ទៅ​ក្បែរ​ទ្វារ​ស្រាប់​តែ​ឃើញ​ថា ​ទ្វារ​នោះ​របើក​តិច​ៗ​​អត់​ជាប់​សោ​ទេ….គេ​រក​តែ​ហៅ​ម៉ានីយ៉ា​តិចៗ​ស្រាប់​តែ​ស្នូរ​ជើង​មនុស្ស​បួន​ប្រាំ​នាក់​មក​ដល់​ពី​ចម្ងាយ….
….តារា​អែប​ពួន​ខាង​ក្រោយ​គំនរ​បំពង់​ទុយយោ​ខៀវ​ចាស់ៗ​ដែល​គេ​បញ្ឈរ​ទុក​ចោល។ មនុស្ស​បី​បួន​នាក់​ដើរឆ្ពោះ​មក​កន្លែង​គេ​យ៉ាង​លឿន….គេ​ស្ទើរ​មិន​ហ៊ាន​សូម្បី​ដក​ដង្ហើម….នាយក​សាលា​ និង​ពួកOffice​ ប៉ុន្មាន​នាក់….
«ក្មេង​ស្រី​នោះ​​រត់​ចោល​ផ្ទះ?​»
«ត្រូវ​ហើយ! វា​ខឹង​ពុក​វា​ដែល​ប្រុង​រៀបការ​ប្រពន្ធ​ក្រោយ!»
«ចុះ​ម៉េច​ក៏​​លោក​នាយក​ដឹង​ថា​នាង​មក​សាកលវិទ្យាល័យ! ពេល​នេះ​វ៉ាកង!?»
«មាន​គេ​ឃើញ​នាង​ក្រវែល​ម្ដុំ​នេះ​ឱ្យ​ដំណឹង​ទៅ​ប៉ា​នាង! គាត់​នាំ​គ្នា​មក​រក​តែ​រក​មិន​ឃើញ​ក៏​តេ​មក​ឱ្យ​យើង​ជួយ​រក​មើល​ខ្លាច​នាង​ពួន​ក្នុង​ថ្នាក់ ព្រោះ​នាង​គ្មាន​ញាតិ​ឯណា​ទេ! សួរ​គ្រប់​មិត្តភក្ដិ​ក៏​អត់​ដឹង! ប៉ា​នាង​អ្នក​ធំ​ផង!»
ទោះ​បី​គេ​និយាយ​គ្នា​ខ្សឹបខ្សៀវ​តិចៗ​តែ​សំឡេង​នោះ​នៅ​តែ​លាន់​មក​ក្បែរ​ត្រចៀក​តារា ​ព្រោះ​នោះ​ជា​យប់​ស្ងាត់​សូន្យ….
ទោះ​យ៉ាង​ណា​មិន​ជា​ល្អ​ទេ បើ​ត្រូវ​ពួក​គេ​ប្រទះ​ឃើញ​នៅ​ទីនេះ​ថ្មើរ​ណេះ….
តារា​ភិតភ័យ​ គេ​សសៀរ​ខ្លួន​ចូល​ទៅ​ក្នុង​ឃ្លាំង​ដែល​ងងឹត​មើល​បាត​ដៃ​ខ្លួន​ឯង​ក៏​ពុំ​ឃើញ។…​មិន​ទាន់​បាត់​ភ័យ​ផង អ្នក​ណា​ម្នាក់​ស្ទុះ​មក​ឱប​គេ​ជាប់​ស្ទើរ​តែ​ឱ្យ​​គេ​ភ្លាត់​មាត់​ស្រែក។
ក្លិន​ដ៏​ក្រអូប​នោះ​ធ្វើ​ឱ្យ​គេ​ដឹង​ថា​ជា​ម៉ានីយ៉ា​ពិត​ប្រាកដ​ណាស់។ នាង​ប្រហែល​ជា​ភ័យ​ហើយ​បាន​ជា​នាង​ស្ទុះ​មក​ឱប​គេ​ជាប់​ដូច​តុកកែ​ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​ទាំង​ទ្វេ​​ប៉ះ​​គ្នា​គ្មាន​សល់​អ្វី។
តារា​ហៀប​នឹង​ហា​មាត់​ប្រាប់​នាង​ហើយ​ តែ​នាង​ធ្វើ​ស៊ូត​ឱ្យ​​ស្ងាត់​ព្រោះ​សម្រិប​ជើង​មក​ដល់​មាត់​ទ្វារ​ល្មម។
តារា​សម្ងំ​ស្ងៀម​ក្នុង​រង្វង់​​ដៃ​នាង​ហើយ​សន្សឹម​ៗ​គេ​ស្រវា​ឱប​នាង​វិញ​ព្រោះ​ភាព​ភិតភ័យ​លាយ​អារម្មណ៍​រំភើប។
….តារា​ស្រលាញ់​ម៉ានីយ៉ា​យូរ​ហើយ….ពេល​នេះ​ដើម​ទ្រូង​គេ​កំពុង​នៅ​ក្បែរ​ទ្រូង​នាង….ក្លិន​ដ៏​ទាក់​ទាញ​ពី​សក់​នាង​បាន​ហើរ​មក​ប៉ះ​គេ​ ធ្វើ​ឱ្យ​ដៃ​គេ​រាវ​ទៅ​រក​សាច់​ខ្នង​ដ៏​រលោង​របស់​នាង​ដោយ​មិន​ដឹង​ខ្លួន។ ម៉ានីយ៉ា​ទំនង​ដឹង​ខ្លួន ដំបូង​នាង​ចង់​បម្រះ​ដែរ តែ​នាង​កាន់​តែ​បម្រះ​ដៃ​គេ​រាវ​កាន់​តែ​លឿន ធ្វើ​ឱ្យ​នាង​ចាប់ផ្ដើម​ចង់​ទទួល​យក​ភាព​កក់ក្ដៅ។ ស្នូរ​ជើង​ចាកចេញ​ទៅ​ស្ងាត់​អស់​សល់​តែ​សូរសព្ទ​ឆ្កែ​លូ​ល្វើយៗ។ និស្សិត​ស្រី​ប្រុស​ទាំង​ពីរ​ផ្លាស់​ពី​អង្អែល​រាងកាយ​គ្នា​ទៅ​វិញ​ទៅ​មក បែរ​ជា​ដក​ដង្ហើម​ដង្ហក់​ត​គ្នា​….​ម៉ានីយ៉ា​ប្រុង​សួរ​អ្វី​​ម្យ៉ាង​តែ​តារា​ថើប​បបូរ​មាត់​នាង​ជាប់​ហើយ​ដៃ​គេ​លើក​ភើច​អាវ​នាង​បន្ទាប់​មក​លូក​ទៅ​ថ្នាក់ថ្នម​សុដន់​ដង្ហក់​របស់​នាង​ដែល​ក្ដៅ​អ៊ុនៗ​ព្រោះ​តណ្ហា។
និស្សិត​នារី​វ័យ​១៩​ឆ្នាំនិង​តារា​វ័យ​២២​ឆ្នាំ​ បាន​ផ្លាស់ប្ដូរ​រាងកាយ​ឱ្យ​គ្នា​ហើយ​លង់លក់​នៅ​ទីនោះ​រហូត​ដល់​ភ្លឺ​ស្រាង​ៗ។
ពេល​ម៉ានីយ៉ា​ដឹង​​ខ្លួន​​ឡើង​នាង​ឃើញ​គ្មាន​អ្នកណា​​នៅ​ទីនោះ​ទេ​ ព្រោះ​តារា​បាន​ចាកចេញ​មុន​មាន់​រងាវ​​ដោយ​សារ​ភិតភ័យ​ចំពោះ​រឿង​ជ្រុលជ្រួស​នេះ​ តែ​ម៉ានីយ៉ា​បែរ​ជា​ញញឹម នាង​រៀបរយ​ខោអាវ​ហើយ​រត់​ចេញ​មក​ក្រៅ​ព្រោះ​ក្នុង​ទូរសព្ទ​នាង​មានSMSរបស់​សិទ្ធិ​ដែល​សរសេរ​ថា «ចេញ​មក​បង​ចាំ​នៅ​ក្រៅ!»
នាង​គិត​ថា​យប់មិញ​គឺ​សិទ្ធិ ហើយ​គេ​បាន​ចេញ​ទៅ​យក​ម៉ូតូ​មុន។ តាម​ពិត​សិទ្ធិ​ក្រោក​ពី​ស្រវឹង គេ​ឃើញSMSនាង​ក៏​ស្រូត​មក​ភ្លាម។
ចាប់​ពី​ពេល​នោះ​មក​ តារា​ហាក់​មាន​សកម្មភាព​ប្លែកនិង​គេច​មុខ​ពី​សិទ្ធិ​ក៏​ដូចជា​ម៉ានីយ៉ា។ គេ​លែង​សូវ​ទៅ​ធ្វើ​លំហាត់​រួមគ្នា​នៅ​ផ្ទះ​សិទ្ធិ​ទៀត​ហើយ ចំណែក​ការ​លេង​កីឡា​នៅ​សួន​រូប​ក្ដាន់​ក៏​ឈប់​ទាំង​ស្រុង។​ មាន​គេ​ឧស្សាហ៍​ឃើញ​តារា​អង្គុយ​សំកុក​នៅ​បណ្ណាល័យ​ម្នាក់​ឯង​ធ្វើ​មុខ​ស្រងូត។
ម៉ានីយ៉ា​មិន​ដឹង​រឿង នាង​ក៏​ទៅ​លប​ពញ្ញាក់​គេ​ដូច​រាល់​ដង។
«វាក់អើ»
បេះដូង​តារា​លោត​ញាប់​ពេល​ងាក​មក​ឃើញ​នាង។ គេ​សម្លឹង​នាង​ដោយ​ទឹក​មុខ​ស្រទន់​ហើយ​បង្ហួស​ភ្នែក​មើល​មក​ដើម​ទ្រូង​នាង​ដែល​កាល​ពី​យប់​នោះ​គេ​បាន​ថើប​ថ្នម​យ៉ាង​ស្និទ្ធ​ហើយ​ផ្អែម​ដូច​បង្អែម​អប់​ម្លិះ។
តារា​ក្រោក​ឈរ​ទទួល​នាង​យ៉ាង​គួរសម៖
«អា​យ៉ា?​»
នាង​សើច​ចិញ្ចាច​ព្រោះ​កំពុង​មាន​សុភមង្គល​៖
«តារា​ឯង​សង់ទីម៉ង់​ម៉េះ?​»
គេ​មិន​ឆ្លើយ​អេះ​ក្បាល​ញញឹម​អៀនអន់។ នាង​កញ្ឆក់​សៀវភៅ​ពី​ដៃ​គេ៖
«អី​គេ? នយោបាយ? ចង់​ធ្វើ​អ្នក​នយោបាយ​មិន​មែន!? អ្ហូ​ចង់​ក្លាយ​ជា​ឯកឧត្ដម​ហ្មង!»
គេ​សើច​មិន​សូវ​សម​រួច​បង្វែរ​សាច់រឿង៖
«ឯ​ណា​សិទ្ធិ!»
នាង​អង្គុយ​បត់​ជើង​កង្កែប​គេ​ ធ្វើ​ឱ្យ​ច្រមុះ​គេ​ស្រង់​បាន​​ក្លិន​ដដែល​ពី​សក់​នាង​ហើយ​អារម្មណ៍​កាល​ពី​យប់​នោះ​រំជួល​ឡើង​មក​វិញ​ដែរ។ គេ​ដក​ដង្ហើម​ដង្ហក់​ហើយ​ប្រឹង​ទប់​ក្ដី​រំភើប។
«ថា​នាំ​បង​ស្រី​គាត់​ទៅ​ពេទ្យ!»
តារា​ខំ​ជម្នះ​មនោសញ្ចេតនា​ខ្លួន​ឯង៖
«ប៉ា​អា​យ៉ា​ឯង​លែង​អី​ហើយ!»
«ត្រូវ​ហើយ! បើ​គាត់​​ហ៊ាន​​ទៀត​ខ្ញុំ​រត់​ចោល​ផ្ទះ​ទៀត! ខ្ញុំ​មិន​ឱ្យ​​អ្នក​ណា​មក​ធ្វើ​ប្រពន្ធ​ចុង​ប៉ា​បាន​ដាច់​ខាត!»
«នាង​មានះ​​ណាស់​​ស្រី​យ៉ាប់» គេ​បង្អាប់​តិចៗ​តែ​ស្រលាញ់​នាង​ពេញ​បេះដូង។
«ស្អី​គេ​​យ៉ាប់?​»
«គឺ​នាង​អាត្មានិយម! ខ្ញុំ​ក៏​មាន​ម៉ែ​ចុង​ដែរ ​មិន​ឃើញ​អី​ផង! បន្តិច​ទៀត​យើង​រៀបការ​បាត់​ទៅ ប៉ា​យើង​មិន​ឯកោ? ​គិត​ដល់​អារម្មណ៍​គាត់​ផង!»
«មិន​ដឹង! ប៉ា​ជា​របស់​ខ្ញុំ ខ្ញុំ​មិន​ចែក​ឱ្យ​អ្នក​ណា​ទេ! គាត់​ជា​ឯកឧត្ដម គ្មាន​អ្នក​ណា​ស្រលាញ់​គាត់​ពិត​នោះ​ទេ! គេ​ចង់​មក​បោក​ស៊ី ​តារា​ឯង​ដឹង​អត់!»
នាង​ទំពា​ស្ករ​កៅស៊ូ​ញ៉ាច់​ៗ ហើយ​ផ្ទាត់​សៀវភៅ​ម្ដង​មួយ​សន្លឹក​យ៉ាង​សិច​ស៊ី។ តារា​រេ​ភ្នែក​ប៉ះ​កំភួន​ជើង​នាង​លៀន​ចេញ​ពី​ក្រោម​សំពត់​សាលា គេ​គ្រឺត​ស្ទើរ​លើក​នាង​បី​ទៅ​កាន់​ឃ្លាំង​នោះ​ម្ដង​ទៀត។ វា​ជា​ការ​វេទនា​ចិត្ត​ណាស់​ដែល​នាង​បន្សល់​ទុក​ឱ្យ​គេ​នូវ​អនុស្សាវរីយ​ល្អ​យ៉ាង​នេះ ហើយ​នាង​បែរ​ជា​មិន​ដឹង​ខ្លួន​សូម្បី​បន្តិច ​ប្រសិន​បើ​តារា​មិន​មាន​ចិត្ត​ធម៌​គិត​ដល់​នាងនិង​សិទ្ធិ​ម្ល៉េះ​សម​គេ​មិន​អាច​ទប់​ចិត្ត​ដល់​ពេល​នេះ​ឡើយ។
«តារា​ឯង​និយាយ​យើង​រៀបការ​មាន​តែ​មើល​ឃើញ​កូន​ហ្នា៎​គេ​មែន​អត់?​»
«ស្រលាញ់​អា​យ៉ា​ឯង​ហ្នឹង​ហើយ!​» គេ​របូត​មាត់​ទាំង​មិន​បាន​ព្រាង​ទុកនិង​មិន​បាន​ដឹង​ខ្លួន​រហូត​ដល់​នាង​មិន​ខ្ចី​គិត​ថា​គេ​សារភាព​ការ​ពិត​ទេ។ នាង​និយាយ​ផងសើច​ផង៖
«អ៊ីចឹង? តារា​ឯង​ចូលចិត្ត​ដណ្ដើម​របស់​គេ​ម៉េះ? ខ្ញុំ​មាន​សិទ្ធិ​ហើយ​កុំ​យល់សប្ដិ!»
នាង​បញ្ចេញ​សុភមង្គល​លើ​ផ្ទៃ​មុខ។
«ហើយ​អា​យ៉ា​ឯង​បិទ​ផ្លូវ​ខ្លួន​ឯង​អស់​តែ​ម្ដង​ហើយ?»
«ត្រូវ​ហើយ! ជាតិ​នេះ​ខ្ញុំ​យក​គាត់​ធ្វើ​ប្ដី​តែ​ម្នាក់​គត់!»
«ប្រញាប់​និយាយ​ម៉េះ?»
«ព្រោះ​ខ្ញុំ​អត់​និយាយ​លេង​ទេ!»
«ពួក​ឯង​នៅ​ក្មេង​ណាស់ អនាគត​នៅ​វែងឆ្ងាយ!»
«ប៉ុន្មាន​ឆ្នាំ​ទៀត ក៏​ខ្ញុំ​នៅ​ស្រលាញ់​គាត់​ជានិច្ច ​មិនថា​យូរ​ប៉ុនណា​ទេ!»
«ធ្វើ​មើល​តែ​ក្នុង​វីដេអូ?»
«វីដេអូ​គេ​សរសេរ​ពី​រឿង​ពិត​ដូច​តែ​គ្នា»
«មិន​ដឹង​សិទ្ធិ​គេ​គិតអ៊ីចឹង​ដែរ​អត់​ផង!»
«គេ​គិត​យ៉ាង​ម៉េច​ក៏​ដោយ​ខ្ញុំ​អត់​ខ្វល់! គេ​ជា​របស់​ខ្ញុំ!»
«ស្រី​ឆ្នាស!»
«ត្រូវ​ហើយ! ​ស្លូត​តែ​ជាមួយ​បង​សិទ្ធិ​ម្នាក់​ទៅ​បាន​ហើយ!»
«នាង​អស់​កែ​ហើយ​ម៉ានីយ៉ា!»
«ខ្ញុំ​មិន​កែ​ទេ! ខ្ញុំ​គឺ​ខ្ញុំ!…….»
នាង​សើច​យ៉ាង​ជឿជាក់​ក្នុង​នាម​ជា​ស្រី​ស្អាត​ម្នាក់។
រឿង៖ ម៉ានីយ៉ា ភាគទី៦
ម៉ានីយ៉ា​រេ​ភ្នែក​ត្រឡប់ត្រឡិន។ ឬ​​មួយ​លោក​នេះ​ពិត​ជា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​មែន? គំនិត​នេះ​លេច​ឡើង​ក្នុង​សតិ​នាង​ តែ​មាត់​នាង​ស្រែក​បដិសេធ៖
«កុហក! ​មិន​ពិត​ទាំង​អស់! ឯង​ហ្នឹង​ហើយ​តារា ឯង​ច្រណែន​សិទ្ធិ ព្រោះ​គេ​មាន​ខ្ញុំ​ស្រលាញ់​គេ ចំណែក​ឯង​ចង់​បំផ្លាញ​គេ​ដើម្បី​យក​ខ្ញុំ!»
តារា​ធ្វើ​មុខ​ស្ងួត។ ​គេ​ជ្រែង​​ហោប៉ៅ​ឈ្ងោកមុខ​ព្រោះ​គេ​ពិតជា​ស្រលាញ់​នាង​មែន។ គេ​និយាយ​តិចៗ​ព្រោះ​ឃើញ​នាង​ញ័រ​ដៃ៖
«ភ្ញាក់​ខ្លួន​ទៅ​អាយ៉ា! ខ្ញុំ​មិន​បកអាក្រាត​នាង​នៅ​ក្នុង​ផ្ទះ​នៅ​មុខ​អ៊ំ​ស្រី​ព្រោះ​ខ្ញុំ​ចង់​ឱ្យ​នាង​បក​ក្រោយ!»
«តារា​ឯង​ហ្នឹង​ហើយ​ដែល​ត្រូវ​ភ្ញាក់​ខ្លួន! ខ្ញុំ​និង​សិទ្ធិ​យល់ចិត្ត​គ្នា មិន​អាច​បែក​គ្នា​ទេ​ក្នុង​ជាតិ​នេះ! តារា​ឯង​ឈប់​យល់សប្ដិ​ក្នុង​ការ​បំបែក​ពួក​យើង​ទៅ!»
«ខ្ញុំ​ស្រលាញ់​នាង​មែន​អាយ៉ា ​តែ​មិនមែន​មាន​ន័យ​ថា​ខ្ញុំ​សុខ​ចិត្ត​ឃើញ​នាង​ធ្វើ​អាក្រក់​ៗ​ទេ នាង​ភ្ញាក់​ខ្លួន​ឡើង នាង​បំផ្លាញ​គ្រួសារ​នេះ​ដល់​ដំណាក់កាល​នេះ​ហើយ នាង​អាណិត​អ៊ំស្រី​ទេ?»​
តារា​ថា​ហើយក៏​បោះ​កូន​សៀវភៅ​ដែល​គេ​ឆែក​ឃើញ​ក្នុង​ផ្ទះ​នាង​ឱ្យ​ទៅ​នាង​។
មាត់​តារា​និយាយ​បន្ថែម៖
«ខ្ញុំ​តាមដាន​នាង​ច្រើន​ថ្ងៃ​ហើយ​គឺ​ចាប់​ពី​ពេល​ដែល​ខ្ញុំ​បាន​មើល​វីដេអូ​ថ្ងៃ​ជប់លៀង​ផ្ទះ​ខ្ញុំ! ថ្ងៃ​នោះ​នាង​បាន​ឱ្យ​ទឹកក្រូច​មួយ​កែវ​ទៅ​បង​វ៉ានីន​ដើម្បី​ឱ្យ​​គាត់​ហូប បន្ទាប់​មក​គាត់​ក៏​ឡើង​ទៅ​លើ​ជាន់​ទី​មួយ ហើយ​ស្រែក​ភ័យ​ផ្អើល​គេ​ឯង! នាង​ស្មាន​មិន​ដល់​ទេ​ថា កែវ​នោះ​បង​វ៉ានីន​បាន​ទម្លាក់​ចោល​ក្នុង​ផើង​ផ្កា ​ធ្វើ​ឱ្យ​ផ្កា​នោះ​ប្រែ​ពណ៌​អស់! របស់​នោះ​បាន​ពិសោធ​ចេញ​នូវ​សារធាតុ​​គីមី​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​មនុស្ស​វង្វេង​ហើយ​ស្រមៃ​តាម​គ្រប់​អ្វី​ដែល​គេ​ឮ​អ្នក​ណា​ម្នាក់​និយាយ​ប្រាប់​គេ! យប់​នោះ​គឺ​នាង​នាំ​បង​វ៉ានីន​ឱ្យ​ផឹក​ថ្នាំ​ ហើយ​នាង​ក៏​និយាយ​ប្រាប់​គាត់​ថា​មាន​ប្រុស​ម្នាក់​ចាំ​គាត់​នៅ​ខាង​លើ!»
តារា​និយាយ​បន្ថែម​ក្នុង​ពេល​ម៉ានីយ៉ា​គ្រវី​ក្បាល​ស្ទើរ​ដាច់៖
«នាង​បាន​ណាត់​សិទ្ធិ​នៅ​សួន​​ដែល​ជា​គម្រោងការ​ជំហាន​ទី​ពីរ​ គឺ​ដាក់​ថ្នាំ​រវើរវាយ​ឱ្យ​គេ! នាង​​និយាយ​​រឿង​មិន​ពិត​ឱ្យ​គេ​ស្ដាប់​ទាក់ទង​នឹង​ភីតា។ ក្នុង​ពេល​ថ្នាំ​កំពុង​មាន​ឥទ្ធិពល​នោះ​ហើយ​នាង​បាន​ឌុប​គេ​ទៅ​កាន់​ក្លឹប​ដែល​ភីតា​បាន​ចេញ​ចូល​ជាមួយ​គូ​ដណ្ដឹង​គេ នាង​បាន​ពន្យុះ​ឱ្យ​គេ​វាយ​បុរស​នោះ!»
«អត់​ទេ! មិន​ពិត​ទេ! គឺ​នៅ​សួន​នោះ​សិទ្ធិ​ប្រាប់​ខ្ញុំ​ថា​ភីតា​ក្បត់​ចិត្ត​គេ!»
«នេះ​ជា​ពាក្យ​ដែល​នាង​កុហក​ខ្ញុំ និង​កុហក​គ្រប់​គ្នា! នាង​ទៅ​តែ​ពីរ​នាក់ ​តើ​មាន​អ្នក​ណា​អាច​ធ្វើ​សាក្សី​បាន ​តែ​នាង​ស្មាន​មិន​ដល់​ទេ​ថា​តាំង​ពី​មុន​ជប់លៀង​ខ្ញុំ​ម្ល៉េះ ​អា​សិទ្ធិ​បាន​ពិគ្រោះ​នឹង​ខ្ញុំ។ ​វា​ដឹង​ថា​នាង​នៅ​ស្រលាញ់​តាម​រយៈ​សារ​ចុងក្រោយ​ដែល​ផ្ញើ​មក​វា ​ដូច្នេះ​វា​ចង់​គេច ​មិន​ចង់ចួបនាង​នៅ​ពិធី​ជប់លៀង​នោះ​ទេ។ ខ្ញុំ​បាន​ឱ្យ​យោបល់​វា​ថា​ឱ្យ​វា​សារភាព​ប្រាប់​នាង​ទៅ! ដូច្នេះ​នាង​មិន​មែន​ទើប​តែ​បានចួបវា​នៅ​ផ្ទះ​ខ្ញុំ​នោះ​ជា​លើក​ដំបូង​បន្ទាប់​ពី​បែក​គ្នា​៧​ឆ្នាំ​ទេ គឺ​នាង​បានចួបវា​មុន​នោះ​មួយ​ថ្ងៃ​ដែល​វា​បាន​ប្រាប់​នាង​តាម​ត្រង់​ថា​វា​មាន​តែ​ភីតា​ក្នុង​បេះដូង​ ទោះ​មិន​ហ៊ាន​សារភាព​ប្រាប់​គេ​ក៏ដោយ! ដូច្នេះ​នាង​បាន​រៀប​ចំ​គម្រោង​ដើម្បី​បំផ្លាញ​គ្រួសារ​នេះ​ឱ្យ​ច្របូកច្របល់​ហើយ​ចូល​មក​កៀក​ខ្លួន​គេ​ពេល​គេ​ខ្សោយ​បំផុត!»
អ្វីៗ​គឺ​ម៉ានីយ៉ា​បាន​សរសេរ​ក្នុង​កូន​សៀវភៅ​របស់​នាង ដែល​រូប​នីមួយៗ​នាង​ថត​បី​នាក់ ​សិទ្ធិ តារា និង​នាង​ត្រូវ​បាន​នាង​កាត់​រូប​តារា​ចេញ​អស់​ទុក​តែ​នាងនិង​សិទ្ធិ។
អ្នកស្រី​ទិវា​ស្រែក​យ៉ៃ​ដោយ​តក់ស្លុត​ហើយ​ទន់​ខ្លួន​ដួល​ភីង​ទៅ​លើ​ស្មៅ។ គឺ​គាត់​បាន​ឮ​អស់​ហើយ​។ ​គាត់​មក​លប​ស្ដាប់​តាំងពី​ពេល​ណា​ក៏​មិន​ដឹង។
តារា​ភ័យ​ស្លន់​គេ​ស្រែក៖
«អ្នក​អ៊ំ??»
គេ​អង្គុយ​ចុះ​បម្រុង​ថា​លើក​គាត់​ឡើង​ ស្រាប់តែ​របស់​អ្វីមួយ​ស្រួច​ស្លេវ​បុក​មក​ចាក់​ឈឹប​ពី​ខាងក្រោយ​ខ្នង។ កម្លាំង​ដៃ​នោះ​ទោះ​មិន​ធ្លុះ​រាងកាយ​របស់​តារា ​តែ​វា​ធ្វើ​ឱ្យ​គេ​ឈឺ​ឆៀប​ហៀរ​ឈាម​ជោក​អាវ​ហើយ​ទ្រេតទ្រោត​។
….នោះ​គឺ​កន្ត្រៃ​កាត់​ស្មៅដែល​ប្រឡាក់​ឈាម​ស្រម៉ក់​ស្រក់​តក់ៗ​ក្នុង​ដៃ​ម៉ានីយ៉ា ​ម៉ានីយ៉ា​បើក​ភ្នែក​ធំៗ​ដក​អាវុធ​នោះ​មក​វិញ​ហើយ​បុក​សំដៅ​ទ្រូង​តារា​ពេល​គេ​កំពុង​ប្រឹង​បែរ​មក​រក​នាង។
ម្ដង​នេះ​នាង​ចង់​ចាក់​ចំ​បេះដូង​ផ្ដាច់​ជីវិត​គេ​បញ្ចប់​រឿង​តែ​ម្ដង តែ​ត្រូវ​គេ​យក​ដៃ​ចាប់​ចុង​កន្ត្រៃ​​ជាប់​។
ណា​ខ្នង​ត្រូវ​របួស ណា​ដៃ​ឈឺ​ស្រក់​ឈាម​តក់ៗ តារា​អង្វរ​នាង៖
«អា​យ៉ា! ឈប់​ទៅ! ឈប់​ធ្វើ​ខុស​ទៅ! យើង​ជា​មិត្ត នាង​ឈប់​ធ្វើអ៊ីចឹង​ទៅ!»
ម៉ានីយ៉ា​សង្គ្រឺត​ធ្មេញ​នាង​និយាយ៖
«អ្នក​ណា​ប្រើ​ឱ្យ​ឯង​មក​បំផ្លាញ​គម្រោងការ​យើង​តារា? យើង​ស្រលាញ់​តែ​សិទ្ធិ យើង​ត្រូវ​ការ​សិទ្ធិ​ យើង​ត្រូវ​ការ​ធ្វើ​ជា​កូនប្រសា​ផ្ទះ​នេះ!»
«បើ​នាង​ស្រលាញ់​គេ​ម៉េច​ក៏​នាង​ធ្វើ​បាប​គេ? ធ្វើ​បាប​បង​ស្រី​គេ! នាង​ចង់​យក​គេ​នៅ​ចុងក្រោយ​ដែល​គេ​ក្លាយ​ជា​មនុស្ស​បាត់​សតិ​ហ្នឹង?»
នាង​ខាំ​មាត់​ដោយ​កំហឹង​៖
«យើង​មិន​ខ្វល់! គេ​ឡប់​មិន​ឡប់ ​វា​ដូច​តែ​គ្នា​ទេ! ឱ្យ​តែ​គេ​នៅ​ក្បែរ​យើង​មិន​ចេញ​ទៅ​ណា​​ចោល​យើង! គេ​មាន​ណាស់ លុយ​គេ​ចាយ​មួយ​ជីវិត​នេះ​ក៏​មិន​អស់​ផង យើង​នឹង​សោយរាជ្យ​ជាមួយ​គេ យើង​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងអស់​របស់​គេ​ គេ​គ្មាន​សតិ ​យើង​រឹត​តែ​បញ្ជា​គេ​បាន ជីវិត​គេ គ្រួសារ​គេ​ជា​របស់​យើង​តែ​ម្នាក់!»
តារា​និយាយ​របៀប​ដូច​ហួស​ចិត្ត​ជា​ខ្លាំង៖
«អា​យ៉ា! ស្រលាញ់​មនុស្ស​ម្នាក់ មិន​មែន​ដើម្បី​ខ្លួន​យើង​ទេ​ គឺ​ដើម្បី​គេ! បើ​គេ​ស្រលាញ់​ភីតា​ គឺ​បេះដូង​គេ​គ្មាន​នាង​ទេ នាង​ធ្វើ​បាប​គេ​ បង្ខំ​គេ តើ​មាន​ន័យ​ដែរ​ម៉ានីយ៉ា!»
ស្រី​ក្មេង​ដ៏​ស្អាតតែ​កំណាច​ ស្រែក​ទាំង​ទឹក​ភ្នែក​រហាម៖
«ព្រោះ​យើង​មិន​ព្រម! គឺ​យើង​មិន​សុខ​ចិត្ត! យើង​មិន​ព្រម! យើង​មិន​សុខ​ចិត្ត! ពី​មុន​គឺ​គេ​ស្រលាញ់​យើង ​គេ​នៅ​ជាមួយ​យើង! យើង​បាន​គ្នា​ហើយ! គឺ​នៅ​យប់​នោះ យប់​ដែល​យើង​រត់គេច​ពី​នាយក​សាលា​ទៅ​នៅ​​ក្នុង​ឃ្លាំង! យើង​បាន​ក្លាយ​ជា​ប្រពន្ធ​គេ​ហើយ! មាន​រឿង​អី​យើង​បណ្ដោយ​ឱ្យ​គេ​ចាកចេញ​ពី​យើង​ងាយ​ៗ​ម្ល៉េះ!»
តារា​ហូរ​ទឹក​ភ្នែក​រហាម….គេ​ឈឺ​ទាំង​ប្រាណ ​ឈឺ​ទាំង​ចិត្ត។ អតីតកាល​ដែល​គេ​ខំ​លុប​បំបាត់​ជា​យូរ​មក​ហើយ​ត្រូវ​តែ​ចាំបាច់​គាស់​កកាយ​មក​វិញ៖
«យប់​នោះ​អ្នក​បាន​នាង​ មិនមែន​សិទ្ធិ​ទេ! គឺ​ខ្ញុំ!»
គេ​និយាយ​តិចៗ​តែ​ធ្វើ​ឱ្យ​​ម៉ានីយ៉ា​ញ័រ​ដៃ។
«គឺ​ខ្ញុំ​ណា៎​អា​យ៉ា​ មិនមែន​គេ​ទេ! ខ្ញុំ​មិន​ហ៊ាន​និយាយ​ជាមួយ​នាង​តាម​ត្រង់​ ព្រោះ​នាង​ច្រឡំ​ខ្ញុំ​ថា​​អា​សិទ្ធិ ខ្ញុំ​មិន​ហ៊ាន​និយាយ​ខ្លាច​ពួក​ឯង​ខូច​ចិត្ត ព្រោះ​ពួក​ឯង​កំពុង​ស្រលាញ់​គ្នា​ខ្លាំង!»
ម៉ានីយ៉ា​ស្រែក​សន្ធាប់៖
«អត់​ទេ! កុហក​ ឯង​កុហក! គឺ​គេ! គឺ​គេ​ដែល​នៅ​ពេញ​មួយ​យប់​ជាមួយ​យើង ខ្លួន​គេ​ប្រើ​ទឹកអប់​ដែល​យើង​ទិញ​មក យើង​ចំណាំ​បាន!»
«ទឹកអប់​នោះ យើង​លួច​បាញ់​របស់​វា​ទេ​ ព្រោះ​យើង​ស្រលាញ់​នាង! យប់​នោះ​នាង​ស្ទុះ​មក​ឱប​ខ្ញុំ ខ្ញុំ​ទប់​ចិត្ត​មិន​បាន ខ្ញុំ​ក៏…..! ព្រឹក​ឡើង​ខ្ញុំ​ចង់​សារភាព ខ្ញុំ​ចង់​ទទួល​ខុស​ត្រូវ តែ​ពីរ​នាក់​ឯង​បែរ​ជា​ផ្អែម​ល្ហែម​ដាក់​គ្នា​ ខ្ញុំ​ក៏​លាក់​រឿង​នោះ ​ព្រោះ….»
ម៉ានីយ៉ា​ស្រែក ​ព្រោះ​ឆ្កួត​ចិត្ត​ដែល​ដឹង​ការ​ពិត​នេះ ៖
«ព្រោះ​ស្អី? ព្រោះ​ស្អី​អា​ព្រាន​នារី!? ម៉េច​យូរ​ហើយ​ឯង​មិន​និយាយ? យើង​គិត​ថា​គេ​ក្បត់​យើង! គេ​បាន​ប្រាណ​ហើយ​ដោះ​ដៃ​ចោល​យើង​ រក​កូន​អ្នក​មាន​បាន​ជា​យើង​តាម​ចងពៀរ​គេ! ឯង​ដឹង​អត់​អា​ចង្រៃ….»
«ព្រោះ​យើង​ស្រលាញ់​នាង​ម៉ានីយ៉ា….យើង​ឃើញ​នាង​សប្បាយ​ចិត្ត​ជាមួយ​មនុស្ស​ដែល​នាង​ស្រលាញ់​ ទើប​យើង​មិន​ដាច់​ចិត្ត​បំផ្លាញ​នាង! អាយ៉ា! ស្រលាញ់​មនុស្ស​ម្នាក់​ត្រូវ​មើល​គេ​នៅ​បាន​សុខ​ មិនមែន​ត្រូវ​តែ​បំផ្លាញ​គេ​ដើម្បី​ខ្លួន​យើង​ទេ នាង​យល់​ទេ? នាង​យល់​ពី​ស្នេហា​ទេ? ខ្ញុំ​ស្រលាញ់​នាង​ណាស់!! ច្រើន​ឆ្នាំ​មក​នេះ​ខ្ញុំ​នៅ​តែ​មិន​អាច​រក​ស្រី​ណា៎​មក​ជំនួស​នាង​ បាន​ខ្លួន​ប្រាណ​នាង​កាល​ពី​យប់​នោះ ជា​វត្ថុ​តាម​ខ្ញុំ​ឱ្យ​​មិន​អាច​បំភ្លេច​នាង​ជា​រៀង​រហូត! តែ​ខ្ញុំ​សុខ​ចិត្ត​នៅ​ឆ្ងាយ​ពី​នាង​ឱ្យ​តែ​នាង​សប្បាយ​ចិត្ត ខ្ញុំ​មិន​ដែល​បំផ្លាញ​នាង​​ទេ​ នាង​ដឹង​អត់?….»
គេ​ស្មាន​តែ​និយាយ​បែបនេះ​ធ្វើ​ឱ្យ​ម៉ានីយ៉ា​អាច​ភ្ញាក់​ខ្លួន​បាន ដឹង​អី​នាង​បើក​ភ្នែក​មូលក្លុំ ​ដៃ​ញ័រ​ទទ្រើក​បុក​កាំបិត​មក​កាន់​តែ​ខ្លាំង​ធ្វើ​ឱ្យ​គេ​ចាប់​ស្ទើរ​តែ​មិន​ជាប់។ ទោះ​ដៃ​គេ​រហែក​ហូរ​ឈាម​​ស្រាក់​ៗ​​ នាង​នៅ​តែ​មិន​មាន​រង្គើ​ចិត្ត បែរ​ជា​និយាយ​មុត​ៗ​តែ​ខ្សឹបព្រោះ​ខាំ​ធ្មេញ​ៗ៖
«ល្អ! បើអ៊ីចឹង​ឯង​លែង​ដៃ​ទៅ! ឯង​លែង​ដៃ​ទៅ! ឯង​បិទ​ភ្នែក​លា​ចាក​លោក​នេះ​ទៅ​តារា! ដើម្បី​ខ្ញុំ! គឺ​ដើម្បី​មនុស្ស​ដែល​ឯង​ស្រលាញ់! ឯង​យក​អាថ៌កំបាំង​របស់​យើង​ទៅ​ឋាននរក​ឱ្យ​អស់​ទៅ! ដើម្បី​ឱ្យ​យើង​នៅ​សោយរាជ្យ​ជាមួយ​សិទ្ធិ​រហូត! ក្រែង​ឯង​ចង់​ឃើញ​យើង​រីករាយ​នោះ​អី?»
មក​ដល់​ពេល​នេះ​ទើប​លោក​រដ្ឋលេខាធិការ​ដឹង​ថា​ចំពោះ​មុខ​ខ្លួន ​គឺ​ស្រី​ក្រមុំ​ដ៏​ទុរយស​ម្នាក់។ នាង​មិន​ដឹង​ខុស​ហើយ​មាន​ចរិត​សាមាន​ពេញ​បរិបូណ៌។
គេ​ភ្ញាក់ព្រើត​ហើយ​ស្រែក​​សន្ធាប់៖
«នាង​ឯង​នេះ​អស់​កែ​ហើយ! លែង! យើង​នឹង​ចាប់​នាង​ឯង​ចូល​គុក​ម៉ានីយ៉ា!»
ស្រី​នោះ​កាន់​តែ​បើក​ភ្នែក​ធំ​ៗ​ពេល​ឃើញ​តារា​បម្រះ​បុក​កាំបិត​ចេញ​ពី​ទ្រូង​មក​វិញ។ នាង​ដឹង​ថា​អ្វីៗ​នឹង​ចប់​ពេល​​ដែល​បុរស​នេះ​រួច​ពី​សេចក្ដី​ស្លាប់​ទៅ។ គេ​នឹង​បក​អាក្រាត​នាង។
នាង​ងើប​មុខ​ស្រែក​ស្លន់ស្លោ៖
«សិទ្ធិ! មក​ដល់​ល្អ​ណាស់! ជួយ​អូន​ផង!»
តារា​ងើប​មុខ​រក​មើល​សិទ្ធិ តែ​វា​ជា​​ល្បិច​ស្រី​កំណាច​ទេ។ បាន​ជា​មាន​ឱកាស​ម៉ានីយ៉ា​បុក​កាំបិត​នោះ​ភឹង​ទៅ​កប់​ក្នុង​បេះដូង​គេ​មួយ​កំហឹង​ចិត្ត​ដ៏​ជួជាតិ​របស់​នាង​។
តារា​គេ​ទន់​ដៃ​បើក​ភ្នែក​ក្រឡោតរបូត​ចេញ​ពី​មុខ​កាំបិត ហើយ​ប្រកាច់​ត្រដរ​ខ្យល់​ក្នុង​ថ្លុក​​ឈាម​។
«នាង…..នាង??? អាយ៉ា…..!??»
ម៉ានីយ៉ា​សង្គ្រឺត​ធ្មេញ៖
«គ្មាន​អ្នក​ណា​អាច​មក​រារាំង​យើង​បាន​ទេ! ចាំ​ទុក! គ្រប់​យ៉ាង​ចប់​ហើយ! អ្វីៗ​ក្នុង​ដៃ​យើង!»
នាង​ញញឹម​យ៉ាង​ជូរចត់​ហើយ​បុក​កាំបិត​ជាច្រើន​លើក​ទៀត​ផ្ដាច់​សង្ខារ​តារា​ដោយ​គ្មាន​ញញើតដៃ​រហូត​ដល់​គេ​ដាច់ខ្យល់​ឈឹង​សូន្យ​ទៅលើ​កម្រាល​ឥដ្ឋ។
ដោយ​ហត់​គឃូស ម៉ានីយ៉ា​អង្គុយ​ប៉ុក​ក្បែរ​សព។
នាង​ទ្រោប​មុខ​គិត​ពី​ដំណោះស្រាយ​ចំពោះ​មុខ​ឃាតកម្ម​នេះ។ នាង​ប្រាប់​ខ្លួន​ឯង​តិចៗ៖
«អា​យ៉ា! ឯង​ឆ្លាត​ណាស់! ឯង​នឹង​ធ្វើ​ឱ្យ​គ្រប់​យ៉ាង​ទៅ​ជា​រៀបរយ​បាន!»
ស្ត្រី​ចំណាស់​ជា​ម្ដាយ​សិទ្ធិ​ស្រាប់​តែ​បម្រះ​តិចៗ។ គាត់​បើក​ភ្នែក​ព្រឹមៗហើយ​និយាយ​ខ្សោយ​ៗ៖
«ជួយ​ផង! ជួយ….អ្នក​ណា​នៅ​ជិត​នេះ ជួយ! ជួយ​ផង ស្រី​នេះ​គេ​សម្លាប់​មនុស្ស!»
ម៉ានីយ៉ា​ងាក​ទៅ​សម្លក់​គាត់​ត្លែ។ នាង​ធ្វើ​ភ្នែក​ក្រឡាប់​ដោយ​ភ័យខ្លាច​ សម្លឹង​បរិវេណ​ជុំវិញ​នេះ។ នេះ​ជា​សួន​ដ៏​ធំ​ដែល​នៅ​ឆ្ងាយ​ប្រមាណ​២០ម៉ែត្រ​ពី​របង​ខ្ពស់​សន្លឹម។ ច្បាស់​ណាស់​គ្មាន​អ្នក​ណា​អាច​សម្លឹង​មក​ក្នុង​ផ្ទះ​នេះ​បាន​ឡើយ។
នាង​ទ្រោប​ក្បាល​គិត….ស្រាប់​តែ​នឹក​ឃើញ​ដល់​អ្វី​មួយ។ នាង​ងើប​មុខ​ញញឹម​ហើយ​រត់​ត្របាញ់​ជើង​ទៅ​ក្នុង​ផ្ទះ។
ម៉ានីយ៉ា​រត់​ឡើង​ទៅ​បន្ទប់​កញ្ញា​វ៉ានីន ​បង​ស្រី​របស់​សិទ្ធិ​នៅ​ជាន់​ខាង​លើ​ដោយ​មាន​ថ្នាំ​ស្រមើស្រមៃ​មួយ​កែវ​ពេញ​ក្នុង​ដៃ។
«ស្រី​ចម្កួត​នេះ នឹង​ក្លាយ​ជា​អ្នក​សម្លាប់​ពួក​គេ!»
ម៉ានីយ៉ា​បញ្ចុក​ទឹក​ឱ្យ​វ៉ានីន​ដូច​សព្វ​ផង​ទាំង​ញញឹម​ហើយ​ប្រើ​ខ្សែ​ភ្នែក​ស្លូត។ ពេល​ថ្នាំ​ជ្រាប​ នាង​បាន​និយាយ​មួយៗ​ដោយ​សម្លឹង​វ៉ានីន​យ៉ាង​មុត៖
«វ៉ានីន! ​នៅ​ចាំ​អា​ប្រុស​ដែល​ចង់​រំលោភ​អ្នក​បង​នោះ​ទេ?»
វ៉ានីន​ស្ងប់ស្ងាត់​គិត​ពី​ក្រេប​ទឹក​មិន​ខ្វល់​អ្វី​ឡើ​យ។ ម៉ានីយ៉ា​និយាយ​បន្ថែម៖​
«ឥឡូវ​លោក​តារា​ចាប់​វា​មក​បាន​ហើយ!​ តែ​ពេល​នេះ​វា​ខឹង​វា​ក៏​​យក​កន្ត្រៃ​កាត់​ស្មៅ​ចាក់​គាត់! ខ្ញុំ​វាយ​វា​ដួល​ផ្កាប់​មុខ​នៅ​សួន​ខាង​ក្រោយ​ផ្ទះ​គ្រប​ភួយ​ពី​លើ​​ចង់​ទៅ​មើល​ទេ?»​
នាង​និយាយ​ដដែល​ពីរ​បី​ដង​រហូត​ដល់​វ៉ានីន​​ស្រាប់​តែ​បើក​ភ្នែក​​​​​​​គ្រលួង​ស្ទុះ​វឹង​ទាំង​ឡប់​សតិ​ចេញ​ពី​បន្ទប់​ហើយ​រត់​ទៅ​សួន។
ម៉ានីយ៉ា​ឈរ​ញញឹម​យ៉ាង​សាហាវ​នៅ​ជាន់​ខាង​លើ ហើយ​ចាប់ផ្ដើម​ចុច​ទូរសព្ទ​ហៅ​ប៉ូលិស….
….ពេល​ប៉ូលិស​​មក​ដល់​គេ​ឃើញ​ម៉ានីយ៉ា​អង្គុយ​យំ​ញ័រ​ចំប្រប់​នៅ​មាត់​ទ្វារ​ផ្ទះ​ធំ។ ចំណែក​នៅ​សួន​ច្បារ​​វ៉ានីន​កំពុង​ហត់​គឃូស​ចាក់​ទម្លុះ​​សព​អ្នកស្រី​ទិវា​សុស​​ខ្លួន ​​ក្បែរ​សព​រដ្ឋលេខាធិការ​តារា។
វ៉ានីន​ទឹក​មុខ​ខឹង​សម្បា ដៃ​កាន់​កន្ត្រៃ​កាត់​ស្មៅ​ជាប់​ឈាម​ប្រឡាក់​ពេញ​ខ្លួន….
ម៉ានីយ៉ា​និយាយ​អណ្ដឺតអណ្ដក​ប្រាប់​ប៉ូលិស៖
«ខ្ញុំ​កំពុង​ធ្វើ​ម្ហូប….បង​តារា​ក៏​ចូល​មក​លេង….ទេសកាល​អី​អ្នក​បង​វ៉ានីន​ស្រាប់​តែ​រើ​ជំងឺ​ឆ្កួត​រត់​ទៅ​សួន! បង​តារា​និង​អ្នក​ម៉ាក់​រត់​ទៅ​ឃាត់​នាង!…ខ្ញុំ​ស្មាន​ថា​ធម្មតា​ តែ​ពេល​ខ្ញុំ​លើក​ម្ហូប​ទៅ ពីរានហាល​ផ្ទះ​ឃើញ​ពួក​គេ​ត្រូវ​នាង​ចាក់​ស្លាប់​ទៅ​ហើយ​ទើប​ប្រញាប់​ខល​ប្ដឹង!.»
…..ប៉ូលិស​កត់ត្រា​កំណត់ហេតុ​…ហើយ​ថ្ងៃ​បន្ទាប់​មក​ម៉ានីយ៉ា​បាន​រលាស់​ខ្លួន​រួចពី​ឃាតកម្ម​នោះ​យ៉ាង​ងាយ​ស្រួល​ និង​គ្មាន​គេ​ចាប់អារម្មណ៍។
ខែ​កុម្ភៈ​ឆ្នាំ​២០១៤
បង​ស្រី​របស់​សិទ្ធិ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឆ្កួត​តាម​លំនាំ​ឪពុក​នាង ​ឯ​សព​តារា​ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​ធ្វើ​បុណ្យ។
ម៉ានីយ៉ា​ក៏​បាន​ចាត់ចែង​រៀបចំ​តម្កល់​សព​អ្នកស្រី​ទិវា​នៅ​វត្ត​ហើយ​ទូរសព្ទ​ទៅ​ប្រាប់​សិទ្ធិ​ដើម្បី​ឱ្យ​គេ​ហៅ​សាច់​ញាតិ​ទាំង​ឡាយ។
ព្រលប់​នោះ​សិទ្ធិ​វិល​មក​ដល់​ភ្នំពេញ​វិញ​ដោយ​ទឹក​មុខ​ខ្មៅអែ។
គេ​ធ្វើ​បុណ្យ​ជូន​ម្ដាយ​ដោយ​ស្ងាត់ស្ងៀម ​ក្រោម​ការ​តាមដាន​របស់​ម៉ានីយ៉ា​គ្រប់​ដង្ហើម​ចេញ​ចូល​។ សព​នៅ​តម្កល់​ទុក​ធ្វើ​បុណ្យ​គ្រប់​បែប​យ៉ាង​តាម​ទម្លាប់​អ្នក​មាន​ហើយ​មិនទាន់​បូជា​ទេ។ បុគ្គលិក​គ្រប់​ថ្នាក់​នៅ​ក្រុមហ៊ុន​បាន​មក​ចូលរួម​ដុត​ដៃ​ជើង​ជួយ។ ម្នាក់ៗ​ពេល​ឃើញ​នាង​ម៉ានីយ៉ា​ គឺ​ឱន​លំទោន​ព្រោះ​ដឹង​ថា​ សិទ្ធិ​បាន​សរសេរ​លិខិត​ផ្លូវការ​ដែល​មាន​ហត្ថលេខា​អ្នកស្រី​ទិវា ​ប្រគល់​តួនាទី​ជា​CEOនៅ​ក្រុមហ៊ុន​ធំ​ទៅ​ឱ្យ​ម៉ានីយ៉ា​ទៅ​ហើយ។
«លោកស្រី​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត​ហើយ​ ព្រោះ​បាន​កូនប្រសា​ពេញ​សមត្ថភាព​ដូច​អ្នក​នាង​ម៉ានីយ៉ា!» លោកស្រី​សាវី ​​អ្នក​គ្រប់គ្រង​ផ្នែក​គណនេយ្យ​ប្រឹង​កសាង​ទំនាក់ទំនង​និង​យក​ចិត្ត​នាង។
ម៉ានីយ៉ា​ញញឹម​ស្ងួត​បង្ហាញ​ពី​ឫកពា​ដ៏​មាន​អំណាចនិង​គ្មាន​អ្នក​ណា​អាច​ប៉ះពាល់​នាង​បាន។
នាង​រីករាយ​ចំពោះ​ឋានៈ​នេះ​ហើយ​រីករាយ​បំផុត។ នាង​ដឹង​ថា​នាង​មិន​និយាយ​កាន់​តែ​ល្អ​ ព្រោះ​ខ្សែ​ភ្នែក​ស្លូតបូតនិង​សម្ផស្ស​ផ្ទៃ​មុខ​ដ៏​ស្រស់​របស់​នាង​ អាច​យក​បេះដូង​គ្រប់​គ្នា​បាន​ស្រាប់​ហើយ។
​      នាង​រេ​ភ្នែក​ទៅ​សិទ្ធិ​ដែល​អង្គុយ​កំដរ​ភ្ញៀវ​ជាន់ខ្ពស់​នានា​មិន​​និយាយ​ស្ដី​ ជា​ចរិត​​នឹងនរ​របស់​បុរស​អ្នក​មាន។ គេ​ហាក់​គ្មាន​សង្ស័យ​នាង​អី​បន្តិច ​ព្រោះ​គេ​ឡប់ៗ​ទៅ​ហើយ​ក្នុង​គំនិត​នាង។
«អ្នកស្រី​សាវី​នេះ​ចៅហ្វាយ​ប្រុស​គេ​នៅ​ទីនេះ​ទាំង​មូល​ គេ​មិនទៅ​រាក់ទាក់ ​សុខចិត្ត​មក​ត្រុនៗ​ដាក់​ខ្ញុំ តាម​ពិត​គេ​ល្ងង់​ឬ​ឆ្លាត? ប្រហែល​គេ​មិន​អន់​ទេ គេ​មើល​ដឹង​ហើយ​ថា​យើង​ជា​អ្នកណា ជា​ម្ចាស់​ស្រី​នៅ​ទីនេះ​ ដែល​យើង​អាច​បញ្ជា​សូម្បី​តែ​ក្បាល​ចៅហ្វាយ​ប្រុស​ឡប់ៗ​របស់​គេ!»
នាង​សើច​យ៉ាង​សាហាវ​ក្នុង​ចិត្ត ប៉ុន្តែ​ទឹកមុខ​ម៉ានីយ៉ា​គឺ​ស្ងប់ស្ងាត់​ទុក្ខ​ព្រួយ​ដោយ​កតញ្ញូតាធម៌​
«បង! អូន​ចង់​​សុំ​ទៅ​ផ្ទះ​​មុន! រៀប​ចំ​អីៗ​សម្រាប់​ស្អែក!»
សិទ្ធិ​សម្លឹង​នាង​ដោយ​ក្ដី​ស្នេហា៖
«ហៅ​អ្នក​ណា​ទៅ​ជាមួយ​ខ្លះ​ទៅ! កុំ​ទៅ​​ស្ងាត់​ៗ​ម្នាក់​ឯង ​បង​បារម្ភ​ណា៎​ភរិយា​សម្លាញ់​!»
ទោះ​គេ​ជា​មនុស្ស​មិន​នឹងនរ​ដោយសារ​នាង​ប្រើ​ថ្នាំ​លើ​គេ​ តែ​នាង​ក៏​រំភើប​ឥត​គណនា​នឹង​ពាក្យ«ភរិយា​»នេះ។ សម្រាប់​អ្នក​ដែល​ឈ្នះ​នៅ​ពេល​ចុង​ក្រោយ​ដូច​ម៉ានីយ៉ា គឺ​គ្មាន​អ្នក​ណា​មាន​សុភមង្គល​ជាង​នាង​ទៀត​ទេ។
«អត់​អី​​ទេ! ប្រពន្ធ​បង​រឹងមាំ ហើយ​មិន​ខ្លាច​អី​ទាំងអស់!» នាង​ញញឹម​លួង​ចិត្ត​ប្រុស​ស្នេហ៍​ទាំង​មាន​អំនួត។ គេ​ងក់​ក្បាល​ផ្ងក់ៗ​ហើយ​ជូន​នាង​ដល់​រថយន្ត។
«បង​ស្រលាញ់​អូន​ម៉ានីយ៉ា!»
គេ​និយាយ​ទាំង​ស្រងូត។ ហើយ​ចេញ​ទៅ​រោង​បុណ្យ​វិញ​ទុក​ឱ្យ​នាង​តាម​សម្លឹង​គេ​ក្នុង​ឡាន។ សភាព​ងងឹត​នៅ​ក្នុង​ទីអារាម​នេះ​ធ្វើ​ឱ្យ​នាង​​នឹក​ដល់​សភាព​កាល​ពី​៧​ឆ្នាំ​មុន ​យប់​ដែល​នាង​ចូល​ទៅ​ក្នុង​ឃ្លាំង។​
ពេល​ដែល​នាង​បាន​លះបង់​ភាព​បរិសុទ្ធ​ក្រោម​ជំនោរ​ខែ​រងា។ ហើយ​នាង​នឹក​គេ​ជានិច្ច​៧​ឆ្នាំ​មក​នេះ​ដោយ​នាង​គិត​ថា​គឺ​គេ​ដែល​បាន​នាង​កាល​ពី​រាត្រី​នោះ។
ភ្លាម​នោះ​នាង​នឹក​ឃើញ​ដល់​តារា​ គឺ​គេ​លួច​ទឹកអប់​របស់​នាង​ទិញ​ឱ្យ​សិទ្ធិ​ទៅ​លាប​ហើយ​ចូល​ទៅ​រួមរ័ក្សជាមួយ​នាង​ក្នុង​ទី​ងងឹត​នោះ។ នាង​បញ្ចេញ​កំហឹង​តាម​គ្រាប់​ភ្នែក​ហើយ​ជាន់ហ្គែរ​ចេញ​ឡាន​។
«ឯង​ស្លាប់​ទៅ​អា​ចម្កួត! ​ឯង​ស្លាប់​ឱ្យ​បាត់​ទៅ​ ព្រោះ​យើង​ស្អប់​ឯង!»
ទោះអ៊ីចឹង​ហើយ​ក្ដី​ នាង​បត់​ឡាន​ចេញ​តម្រង់​ទៅ​ផ្ទះ​តារា។ គេ​ជា​មន្ត្រី​រាជការ​ធំ​ដុំ ​បុណ្យ​សព​គេ​ក៏​ធំ​មិន​អន់​ជាង​អ្នកស្រី​ទិវា​ទេ។ ម៉ានីយ៉ា​យំ​ហើម​ភ្នែក​ ហើយ​ដើរ​ចូល​ទៅ​គោរព​សព​ក្រោម​ការ​ដេញ​ថត​របស់​ពួក​កាសែត​រាប់​សិប​នាក់។
មិត្ត​ចាស់​ជាCEOនៃ​ក្រុមហ៊ុន​ធំ មក​ចូលរួម​បុណ្យ​សព​អតីត​មិត្ត​មហាវិទ្យាល័យ​ដែល​ត្រូវ​បង​ស្រី​ថ្លៃ​ឆ្កួត​មិន​គ្រប់​ដប់​ចាក់​សម្លាប់។ នេះ​ជា​រូបភាព​ដែល​អាច​លក់​កាសែត​ដាច់​បំផុត។
«ស្អែកនេះ​ CEOដ៏​ក្មេង​បំផុត​ដូច​ឯង​នឹង​ឡើង​គ្រប់​ទំព័រ​មុខ​ហើយ​ម៉ានីយ៉ា! ឯង​ប្រឹង​រហូត​មក មិន​មែន​គ្មាន​ន័យ​ទេ! ស្រី​ស្រស់​ក្មេង​ទាំង​ឡាយ​នឹង​ច្រណែន​ឯង! ហើយ​ប្រុស​ស្អាត​បំផុត​នៅ​មហាវិទ្យាល័យ​នឹង​នៅ​ក្បែរ​ជីវិត​ឯង​ជា​រៀង​រហូត!»
នាង​គិត​ម្នាក់​ឯង​ក្រោម​ពន្លឺ​ម៉ាស៊ីន​ថត​ឆ្វេចឆ្វាច។
នាង​នៅ​កំដរ​រោង​បុណ្យ​តារា​យូរ​ណាស់ចួបមិត្ត​ជិតដិត​ជាច្រើន​ម្នាក់ៗ​ចូល​មក​រក​នាង​ជាមួយ​ទឹកមុខ​សោកសង្រេង ​ហើយ​និយាយ៖
«ពុទ្ធោ​ម៉ានីយ៉ា! ផ្ទះ​មាន​រឿង​ថ្នាក់​នេះ​ហើយ​នៅ​មក​បុណ្យ​តារា​ទៀត»
«ម៉ានីយ៉ា​រឹងមាំ​ឡើង!»
«ម៉ានីយ៉ា! ឯង​ត្រូវ​ស៊ូ​ដើម្បី​សិទ្ធិ ដើម្បី​អ៊ំស្រី! ឯង​ត្រូវ​រឹងប៉ឹង!»
«ម៉ានីយ៉ា​ពួកម៉ាក​ដ៏​កម្សត់​អើយ!»
ពាក្យ​របស់​គេ​ធ្វើ​ឱ្យ​​នាង​ឈ្ងោក​មុខ​យំ​ខ្សឹកខ្សួល​ហើយ​នៅ​ទូទាំង​ពិភពលោក​នេះ​គ្មាន​អ្នកណា​ដឹង​ថា​នោះ​ជា​ទឹកភ្នែក​ក្លែងក្លាយ។
យប់ជ្រៅ​ណាស់​ទើប​នាង​ចេញ​ឡាន​មក​ផ្ទះ​វិញ….
….នាង​មិនមែន​ទៅផ្ទះ​ខ្លួន​ឯង​ទេ ​គឺ​ទៅ​ផ្ទះ​សិទ្ធិ ​ព្រោះ​នាង​ចាត់​ទុក​ខ្លួន​ឯង​ជា​ម្ចាស់​ស្រី​ទៅ​ហើយ….
……នាឡិកា​បង្ហាញ​ម៉ោង​១២​យប់​ហើយ…..
នាង​ទើប​បាន​ក្រោក​ឡើង​យឺតៗ​ពី​អាង​ត្រាំ​ខ្លួន។
ដោយ​ទម្រេត​ទៅលើ​ប៉ៅអ៊ី​បង្អែក​នៅ​មុខ​រាន​ហាល​ជាន់​ទី​មួយ។ នាង​ទាញ​រ៉ូប​វែង​ពណ៌​កុលាប​ដ៏​ទន់​រលោង​មក​ស្រោប​កាយ​ពី​ក្រៅ។ វា​គ្មាន​លក្ខណៈ​កាន់​ទុក្ខ​អ្វី​សម្រាប់​បញ្ឆោត​ភ្នែក​អ្នក​ផង​ទៀត​នោះ​ឡើយ។
ក្លិន​បុប្ផា​ណាគ្រីនិង​ខ្យល់​រំភើយ​នាំ​ម៉ានីយ៉ា​ឱ្យ​លង់លក់​សុខសាន្ត ព្រោះ​ការ​បារម្ភ​គ្រប់​យ៉ាង​បាន​បញ្ចប់។​
សុភមង្គលនិង​ភាព​សុខសាន្ត​ក្លាយ​ជា​កម្មសិទ្ធិ ​នឹង​ជា​រឿង​ធម្មតា​សម្រាប់​ម៉ានីយ៉ា​ដែល​ប្រាថ្នា​ក្ដោប​ក្ដាប់​ផ្ទះ​ធំ​នេះ​តាំង​ពី​ពេល​ដែល​មនុស្ស​ដឹង​អាថ៌កំបាំង​នាង​បាន​ស្លាប់​អស់​ទៅ។
នាង​និង​កូនប្រុស​តែមួយគត់​របស់​ត្រកូល​នេះ តែ​រវាង​សុភមង្គល​ចិត្ត​និង​ភាព​ស្រើបស្រាល​កាយ​វា​ប្រាកដ​ជា​មិន​ដូច​គ្នា​ទេ។
ម៉ានីយ៉ា​ទទួល​អារម្មណ៍​ថា​រាងកាយ​នាង​ត្រូវ​បាន​ប៉ះពាល់​ដោយ​អ្នក​ណា​ម្នាក់​សព្វ​កន្លែង ​បង្កើត​​ជា​ភាព​ញាប់ញ័រ​ និង​ចំហាយ​ក្ដៅ​រត់​រសឹប​ពេញ​ខ្លួន​នាង។
នាង​បើក​ភ្នែក​មក​វិញ​​មួយ​រំពេច…..
នោះ​អ្នក​ណា​ម្នាក់ កំពុង​ប្រើ​ពុកចង្កា​រឹម​របស់​គេ ថើប​បបោស​រាងកាយ​នាង​ ធ្វើ​ឱ្យ​​នាង​ភ្លើតភ្លើន​សឹង​ថា​លែង​ខ្វល់​ពី​បុគ្គលភាព​របស់​គេ។ នាង​ប្រឹង​រេ​ខ្លួន​គេច​ចេញ​តែ​គេ​នៅ​តែ​ឱប​នាង​ជាប់ ហើយ​មិន​ខ្ចី​និយាយ​ស្ដី​ គិត​តែ​ពី​ចម្អែត​ចំណង់​របស់​គេ​លើ​​ខ្លួនប្រាណ​នាង។
រឿង៖ ម៉ានីយ៉ា ភាគទី៥
…..ពេលវេលា​កន្លង​ទៅ​យ៉ាង​យឺតយ៉ាវ….ជិត​មួយ​ម៉ោង​ទើប​គេ​បើកទ្វារ​ចេញ​មក​វិញ។
មិន​បាច់​សួរ​ក៏​នាង​ដឹង​ហើយ​ថា​សិទ្ធិ​កំពុង​គិត​យ៉ាង​ណា។ ​ទឹក​មុខ​គេ​ក្រហម​ហើយ​មិន​សម្លឹង​នាង​ទេ។នាង​ស្ទុះ​ក្រោក​ទៅ​ជិត​ប្រុង​ឈោង​ដៃ​បើក​ទ្វារ​បន្ទប់​នោះ​តែ​គេ​ទាញ​ដៃ​នាង​ឱ្យ​ចាកចេញ​ពី​គ្លីនិក។
«សិទ្ធិ! ខ្ញុំ​លា​គាត់​មួយ​ម៉ាត់​សិន!»
«មិន​ចាំបាច់​ទេ!» គេ​និយាយ​ហាក់​ខឹង។
ម៉ានីយ៉ា​ហាក់​តក់ស្លុត​ពេល​ឃើញ​សិទ្ធិ​ប្រតិកម្ម​ដោយ​កំហឹង។ ​នាង​ធ្វើ​តាម​គេ​ដោយ​បេះដូងលោតញាប់។
តើ​មាន​អ្វី​កើត​ឡើង​នៅ​ខាង​ក្នុង​បន្ទប់?
សិទ្ធិ​អូស​ដៃ​នាង​ចេញ​ដោយ​ដើរ​យ៉ាង​លឿន។ មួយ​ខណៈ​ពេល​ឈប់​ហើយ​លែង​ដៃ​នាង។
កាយវិការគេ​បាន​ធ្វើ​ឱ្យ​នាង​ភ្ញាក់​ខ្លួន​មក​វិញ​ថា​ មុន​នេះ​ដៃ​នាង​ឈឺ​ណាស់​តែ​នាង​ភ័យ​ច្រើន​ជាង​ទើប​មិន​ចាប់​អារម្មណ៍។
គេ​មើល​មុខ​នាង​ដោយ​កំហឹង​ហើយ​បោះបង់​ចោល​ការ​សម្លឹង​នាង​ដោយ​ដើរ​ទៅ​រក​ឡាន។
«ខ្ញុំ​បើក​វិញ​ណា៎​សិទ្ធិ!»
សម្ដី​នាង​ធ្វើ​ឱ្យ​គេ​កាន់​តែ​ក្ដាប់​មាត់​ខឹង។ គេ​ចូល​ទៅ​អង្គុយ​កន្លែង​ចង្កូត​ហើយ​បើកទ្វារ​បិទ​វិញ​គ្រាំង។
នាង​ចូល​ទៅ​អង្គុយ​ម្ខាងទៀត​ក្បែរ​គេ​ហើយ​ប្រឹង​និយាយ​តាម​សម្រួល៖
«បើ​អត់​សប្បាយ​ចិត្ត! ទុក​ខ្ញុំ​បើក​វិញ​ណា៎!»
«នាង​ឈប់​ទុក​ខ្ញុំ​ជា​អ្នកជំងឺ​ទៅ​ម៉ានីយ៉ា!»
គេ​បញ្ឆេះ​ឡាន​ចេញ​ក្រោម​ភាព​ស្ងៀមស្ងាត់​របស់​នាង។ បាន​បន្តិច​នាង​និយាយ​ថ្នមៗ៖
«ប៉ុន្តែ​មួយ​រយៈ​នេះ សិទ្ធិ​ឯង​មាន​បញ្ហា​ផ្លូវ​ចិត្ត​មែន​អត់? អ្នក​ដែល​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​មិន​មែន​សុទ្ធតែ​ជា​អ្នក​ជំងឺ​ទេ!»
«តែ​ពេទ្យ​នោះ​ប្រាប់​ថា​ខ្ញុំ​មាន​ជំងឺ​ផ្លូវចិត្ត​នាង​ដឹង​អត់?» គេ​ស្រែក​ដាក់​នាង​ធ្វើ​ឱ្យ​នាង​ភ័យ​សឹង​សន្លប់​។
ម៉ានីយ៉ា​នៅ​តែ​ព្យាយាម​ពន្យល់….
«សិទ្ធិ! វេជ្ជ​បណ្ឌិត​ម្នាក់​មាន​កាតព្វកិច្ច​ក្នុង​ការ​ប្រាប់​អ្នក​ជំងឺ​ពី​ស្ថានភាព​ពិត​របស់​គេ​ បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ​ ទោះ​បី​ការ​ពិត​នោះ​មិន​ល្អ​សម្រាប់​អារម្មណ៍​សិទ្ធិ​ឯង​ក៏​ដោយ! សិទ្ធិ​គួរតែ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល​ណា៎ ជឿ​ខ្ញុំ​ទៅ!»
«ព្យាបាល? អា​យ៉ា​ឯង​ក៏​គិត​ថា​ខ្ញុំ​អ៊ីចឹង​ដែរ??» សិទ្ធិ​និយាយ​ដោយ​កំហឹង
នាង​មិន​មាត់ គេ​ស្រែក​បន្ត៖
«នៅ​មិន​នៅ​មាន​គេ​មក​ប្រាប់​នាង​ថា​ឱ្យ​នាង​ទៅ​ព្យាបាល​ផ្លូវ​ចិត្ត? នាង​យល់​ថា​អា​អ្នក​និយាយ​នោះ​ឆ្កួត​ខ្លួន​វា ឬ​នាង​ជា​អ្នក​ឆ្កួត​មែន​ទែន​ទៅ?» គេ​រឹង​ទទឹង​​ទាំង​ខឹង​សម្បា​។
ប៉ុន្តែ​ពេល​ក្រោយ​នោះ សិទ្ធិ​ហាក់​​គ្រប់គ្រង​ខ្លួនឯង​បាន​ជាង​មុន។ គេ​ទម្លាក់​សូរ​សំឡេង​បន្ទាប់​ពី​ឃើញ​នាង​ស្ងាត់ស្ងៀម​រយៈ​ពេល​យូរ៖
«អា​យ៉ា​ឯង​មិន​សម​ថា​នៅ​មិន​នៅ​មក​សង្ស័យ​ខ្ញុំ​កើត​រោគ​ចិត្ត​ទេ! បង​ជីដូន​មួយ​ជា​ពេទ្យ?? មក​កុហក​ទៅ​កើត! ស្អប់​ហ្មង​មនុស្ស​កុហក!»។
នាង​នៅ​ស្ដាប់​ដោយ​ស្ងៀមស្ងាត់។ បន្ទាប់​ពី​បាន​មួយ​ខណៈ​សិទ្ធិ​ហាក់​នឹក​ឃើញ​រឿង​អ្វីមួយ។ គេ​ងាក​វឹង​មក​មើល​មុខ​នាង​ហើយ​និយាយ​ថា៖
«អ្ហូ! ឥឡូវ​នេះ​ខ្ញុំ​យល់​ហើយ!»
«យល់​ពី​អ្វី​ទៅ?!» នាង​ងាក​សួរ។
«នាង​ច្រណែន​ដែល​ខ្ញុំ​ស្រលាញ់​ភីតា! ហេតុ​ដូចនេះ​ហើយ​នាង​កំពុង​តែ​ព្យាយាម​បង្ហាញ​ថា​ខ្ញុំ​មាន​ជំងឺផ្លូវ​ចិត្ត! ខ្ញុំ​ខំ​ទុក​នាង​ជា​មិត្ត​អាយ៉ា!»
គេ​ឈប់​ឡាន​ង៉ក់​នៅ​មុខ​ផ្ទះ​នាង ​ពេល​នាង​នៅ​ធ្មឹង​ដោយ​ឈឺ​ចិត្ត។ សិទ្ធិ​មិន​រវល់ ក្នុង​បេះដូង​គេ​គឺ​មាន​តែ​ស្រី​អ្នក​មាន​នោះ​ប៉ុណ្ណោះ។ គេ​ឈោង​រំលង​នាង​ទៅ​រុញ​ទ្វារ​ឡាន​ឱ្យ​របើក។ គេ​មិន​និយាយ​តែ​នេះ​ជា​សញ្ញា​បណ្ដេញ​នាង​ឱ្យ​​ចុះ​ចេញ​ពី​ជំនិះ​គេ។
…..តាម​ផ្លូវ​គេ​បើក​ឡាន​តម្រង់​មក​ផ្ទះ​នាង​តាំង​ពីអង្កាល់​ក៏​មិន​ដឹង ​នាង​មិន​បាន​ចាប់​អារម្មណ៍​ព្រោះ​គិត​ពី​សុខុមាលភាព​គេ​ជាង​ខ្លួន….នាង​សម្លឹង​មុខស្មើ​របស់​គេ​ហើយ​ទាញ​កាបូប​ចុះ​មក​វឹង…..ទឹកភ្នែក​នាង​ហូរ​ច្រោក….
ប្រសិន​បើ​អ្នក​គិត​ថា​ម៉ានីយ៉ា​នឹង​បោះបង់​ចោល​សិទ្ធិ​ដោយសារ​តែ​ស្ថានភាព​នេះ​ គឺ​អ្នក​គិតខុស​ហើយ។
ថ្ងៃ​បន្ទាប់​នាង​បាន​ទៅចួបតារា ​ហើយ​ល្ងាច​ដដែល​នោះ​តារា​ទៅចួបសិទ្ធិ​នៅ​ឯ​ផ្ទះ​របស់​គេ។
«ម៉ាក់! ពួក​ខ្ញុំ​យល់​ថា​សិទ្ធិ​ត្រូវ​ការ​ការ​គាំទ្រ​ឱ្យ​​ច្រើន​ដើម្បី​ព្យាបាល​បញ្ហា​​ជំងឺ​របស់​គេ!»
ម៉ានីយ៉ា​និង​តារា​បាន​បង្កើត​គម្រោង​បញ្ចុះបញ្ចូល​ម្ដាយ​សិទ្ធិ​ គឺ​អ្នកស្រី​ទិវា​​អំពី​ការ​ព្យាបាល​សិទ្ធិ។ ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ​ម្ដាយ​សិទ្ធិ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​គាំទ្រ​ដល់​ពួក​គេ​និង​បញ្ចុះបញ្ចូល​កូន​ប្រុស​សម្រាប់​ការ​ព្យាបាល​នេះ។
អ្នកស្រី​ទិវា​ឆាប់​ជឿ​លើ​ករណី​នេះ​ដោយសារ​ប្ដី​គាត់និង​កូន​ស្រី​ច្បង​បាន​ដើរ​មុន​ទៅ​តាម​គន្លង​នេះ​ទៅ​ហើយ​។
«តើ​វា​ជា​ជំងឺ​សួរ​ពូជ​មែនទេ​ក្មួយ?» គាត់​យំ​ដាក់​តារា «ហេតុអ្វី​ខ្ញុំ​ត្រូវ​ទទួល​ទណ្ឌកម្ម​នេះ!»
«អ្នក​អ៊ំ! ពេទ្យ​គេ​មិនបាន​បោះបង់​ចោល​ការ​ព្យាបាល​ទេ! យើង​នៅ​តែ​សង្ឃឹម! សំខាន់​ដំណាក់កាល​នេះ​គេ​មិន​ព្រម​គឺ​យើង​ត្រូវ​តែ​លួច​ដាក់​ក្នុង​ភេសជ្ជៈឬ​នៅ​ក្នុង​ម្ហូប​អាហារ​សិន​ទៅ!»​ តារា​ខ្សឹបៗ​ស្រាប់​តែ​សំឡេង​សិទ្ធិ​លាន់​មក​ពី​លើ​ជាន់​ទី​មួយ៖
«អ្នក​ម៉ាក់​យំ​ធ្វើ​អ្វី? មាន​រឿង​អី?» សិទ្ធិ​ឈាន​ចុះ​មក​យ៉ាង​លឿន​ហាក់​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ចំពោះ​ទឹក​ភ្នែក​ម្ដាយ​គេ។
«តារា? មាន​រឿង​អី?»
ទឹក​មុខ​គេ​មិន​សូវ​ល្អ​ទេ។ តារា​ហុច​ស្រោម​ធៀប​ការ​មួយ​ទៅ​ឱ្យ​គេ​ដើម្បី​សម្រួល​បរិយាកាស។
សិទ្ធិ​ផ្ដោត​អារម្មណ៍​មក​លើ​ធៀប​ការ​វិញ​ គេ​សួរ​មុន​លូក​ដៃ​ទទួល៖
«ស្អី​គេ?»
«អ្នក​អ៊ំ​ពិបាកចិត្ត​ព្រោះ​របស់​នេះ! ឯង​បើក​មើល​ខ្លួន​ឯង​ទៅ»
គេ​ក្រោក​ចាកចេញ​ជៀសវាង​និយាយ​ជាមួយ​សិទ្ធិ​ទៀត​ ដែល​អាច​នាំ​ឱ្យ​គេ​សង្ស័យ​ពី​គម្រោង​ការ​ព្យាបាល​ខ្លួន​គេ។
«ការ​ថ្ងៃ​ណា? តារា​វា​ការ? ម៉ាក់​យំ​ធ្វើ​អី?»
សិទ្ធិ​គិត​ហើយ​បើក​មើល។ នេះ​ជា​សំបុត្រ​អញ្ជើញ​អាពាហ៍ពិពាហ៍​ដ៏​ប្រណិត​ ប៉ុន្តែសន្សឹម​ៗគេ​ស្រក់​ទឹកភ្នែក​។
«កូន???»
អ្នកស្រី​ទិវា​ស្លេកស្លាំង។
«អ្នក​ម៉ាក់! គេ​ពិត​ជា​ដាច់​ចិត្ត​ការ​ចោល​ខ្ញុំ​មែន! ភីតា​រៀប​ការ​ហើយ!»
«ទប់​ចិត្ត​ណា៎​កូន» អ្នក​ស្រី​វាចា​ទាំង​យំ «បំភ្លេច​គេ​ទៅ! គេ​មិនមែន​ជា​គូព្រេង! យើង! គិត​ពី​សុខភាព​ខ្លួន​ឯង​វិញ»
សិទ្ធិ​ហាក់​ចាប់អារម្មណ៍​ជាមួយ​ឃ្លា​ចុងក្រោយ​ គេ​ងាក​មក​សម្លឹង​ម្ដាយ៖
«អ្នក​ម៉ាក់! … ខ្ញុំ​អត់​ឈឺ​អី​ទេ​អ្នក​ម៉ាក់! គឺ​ឈឺ​ចិត្ត ពិសេស​ដែល​អ្នក​រាល់​គ្នា​អត់​ជឿ​ខ្ញុំ!»
ម្ដាយ​ង៉េមង៉ាម។ គាត់​មិន​ដឹង​ត្រូវ​និយាយ​យ៉ាង​ណា​ឡើយ។ គាត់​ដឹង​​ហើយ​ថា​​ទាំង​​ឪពុក​​គេ​ទាំង​​បង​ស្រី​គេ​បាន​ធ្វើ​បែប​នេះ​ពី​មុន​មក​គឺ​មិន​ទុក​ខ្លួន​ឯង​ថា​ឈឺ​ឡើយ។ គេ​តែង​យល់​ថា​គេ​បាន​ឃើញ​អ្វីៗ​ពិត​ផ្ទាល់​ភ្នែក​មែន​រួម​ទាំង​ករណី​ដែល​បង​ស្រី​គេ​​បាន​ឃើញ​ប្រុស​ម្នាក់​មក​រំលោភ​នាង​នៅ​ឯ​យប់​ជប់​លៀង​ផ្ទះ​តារា​ផង។
គាត់​ដកដង្ហើមធំ​ដោយ​វិប្បយោគ…..
«កូន​ប្រុស! ពិត​មែន​ថា​វា​ជូរចត់ ​ប៉ុន្តែ​វា​ជា​ការ​ពិត​ណា៎​​កូន។ យើង​មិន​អាច​មិន​អើពើ​លើ​ការ​ពិត​ទេ! ឪពុក​​កូន​ឯង​​ បង​ស្រី​កូន​ឯង…ហើយ​ឥឡូវ​កូន​ឯង!…ប្រសិន​បើ​កូន​ឯង​មិន​រឹងមាំ​ឱ្យ​ម្ដាយ​សង្ឃឹម​អី?»
សិទ្ធិ​ទ្រោប​ទៅ​លើ​ស្មា​ម្ដាយ។
កាយវិការ​នេះ​ធ្វើ​ឱ្យ​អ្នកស្រី​ទិវា​នឹកឃើញ​ពី​អតីតកាល​ នៅ​ពេល​ដែល​គេ​នៅ​តូច​ហើយ​ប៉ា​គេ​ខឹង​គេ​រឹងរូស​ក៏​វាយ​គេ​​នៅ​ថ្ងៃ​នោះ​ គេ​ស្រែក​រក​ម្ដាយ​ហើយ​រត់​មក​ទ្រោប​លើ​ស្មា​​ដូច​ពេល​នេះ​បេះបិទ។
….ម្ដាយ​សិទ្ធិ​បង្ហូរ​ទឹក​ភ្នែក​នឹក​ដល់​អតីតកាល។ កំណើត​របស់​សិទ្ធិ​ដើម​ឡើយ​គឺ​បាន​បញ្ចប់​ទុក្ខវេទនា របស់​កញ្ញា​ទិវា​ក្នុង​នាម​ជា​កូន​ប្រសា​ស្រី​គ្រួសារ​អ្នក​មាន។
កាល​ពី​មាន​កូន​ជា​លើក​ដំបូង​ជា​ទារិកា ម្ដាយ​ក្មេក​ដែល​ចង់​បាន​តែ​ចៅ​ប្រុស​បាន​ចាប់ផ្ដើម​យាយី​ផ្លូវ ចិត្ត​គាត់​ទាមទារ​ឱ្យ​គាត់​ផ្ដល់​ឱ្យ​កំណើត​ដល់​កូនប្រុស​ បើ​ពុំ​នោះ​នឹង​ប្ដូរ​កូនប្រសា។
ប្ដី​របស់​គាត់​ក៏​មិន​ហ៊ាន​តវ៉ា​ដើម្បី​ជួយ​គាត់​ទេ តែ​គាត់​ដឹង​ថា​ប្ដី​គាត់​បាន​រង​សម្ពាធ​គ្រួសារ​នេះ​រហូត​ដល់​រើ​ឡើង​នូវ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ ក្រោយ​ពេល​គាត់​សម្រាល​បាន​សិទ្ធិ​ជា​កូន​ប្រុស​ពៅ។ ពេល​ដែលសិទ្ធិ​កើត​មក…អ្នកស្រី​ទិវា​អាច​ដក​ដង្ហើម​ដោយ​សេរី​ក្នុង​ផ្ទះ​អ្នក​មាន​ ដែល​ពី​មុន​ជា​ទី​លំនៅ​ដ៏​​តឹង​ទ្រូង​ពិបាក​ដកដង្ហើម។
មិន​ស្មាន​ថា​កន្លង​មក​ច្រើន​ឆ្នាំ​ហើយ….ពេល​នេះ​ពួក​គេ​មិន​ចេះ​ធំ​សោះ គេ​នៅ​តែ​តូច​ជានិច្ច​ក្នុង​រង្វង់​ដើម​ទ្រូង​គាត់។
«កូន​ប្រុស! ឈប់​យំ​ទៅ! មនុស្ស​យើង​មិន​ត្រូវ​បញ្ចប់​ជីវិត​ជាមួយ​ដំណាក់កាល​មិន​ល្អ​ទេ ភីតា​មិនមែន​សម្រាប់​កូន​ តែ​ម៉ានីយ៉ា….! នាង​ល្អ​គ្រប់​យ៉ាង…..មាន​តែ​ស្ត្រី​ល្អ​ៗ​ដូច​នាង​ទេ​ដែល​សម​នឹង​កូន​ប្រុស​ម៉ាក់!»
សិទ្ធិ​មិន​និយាយ​ស្ដី​ ប៉ុន្តែ​អ្នកស្រី​ទិវា​បាន​ខល​ទៅ​រក​ម៉ានីយ៉ា​ជា​កម្លាំង​ចិត្ត​សម្រាប់​នាង​ក្នុង​ការ​តស៊ូ​យក​បេះដូង​កូន​ប្រុស​ពៅ​គាត់។
ដូច្នេះ ម៉ានីយ៉ា​មាន​ឱកាស​ទៅ​រក​គេ​ជា​ថ្មី ទោះ​នាង​ដឹង​ថា​គេ​នៅ​ខឹង​ក៏ដោយ។ ស្អែក​ឡើង​នាង​ទៅផ្ទះ​សិទ្ធិ​ទៀត ​ប៉ុន្តែ​ពួកគេ​មិនបាន​និយាយ​រក​គ្នា​នៅ​ឡើយ។ ពិសេស​ពេល​នាង​មក​គេ​គេច​ទៅ​សួន​ខាង​ក្រោយ ហើយ​ពេល​នាង​ទៅតាម​គេ​ធ្វើ​ជា​ដេកលក់​លើ​ប៉ៅអ៊ី។
ការងារ​នាង​គឺ​ធ្វើ​ម្ហូប​ជាមួយ​ម្ដាយ​របស់​គេ ថែទាំ​កំដរ​បងស្រី​គេ​នៅ​ជាន់​ខាង​លើ​ដែល​មិន​ងាយ​ចុះ​ដី និយាយ​ម្នាក់​ឯង​ដេក​សម្ងំ​ម្នាក់​ឯង​នោះ។
ម៉ានីយ៉ា​នៅ​តែ​តស៊ូ……
ថ្ងៃ​នេះ​នៅ​ពេល​នាង​មក​ដល់​ផ្ទះ​សិទ្ធិ នាង​ចូល​ទៅ​ចង្ក្រាន​រៀបចំ​អ្វីៗ​ដូចសព្វដង។ នាង​មិន​បាន​រំពឹង​ទេ​ថា​​បុរស​ដែល​នាង​ស្រលាញ់​មក​ឈរ​ក្បែរ​នាង​ ពេល​នាង​ដាក់​ថ្នាំ​ទៅ​ក្នុង​ទឹក​ក្រូច​គេ។
«ឈប់​លប​លូច​ដាក់​ទៀត​ទៅ! ខ្ញុំ​ញ៉ាំ​ត្រឹមត្រូវ​ឱ្យ​នាង​មើល!» គេ​យក​ដប​ពី​ដៃ​នាង​ថ្នម​ហើយ​ដក​មួយ​គ្រាប់​មក​ផឹក​ក្អឹកៗ។ ម៉ានីយ៉ា​អស់​ពី​ភ័យ នាង​សម្លឹង​គេ​ដោយ​ខ្សែ​ភ្នែក​ងឿងឆ្ងល់។
«សិទ្ធិ?»
គេ​លូក​ដៃ​មក​ឱប​ស្មា​នាង៖
«បង​ដឹង​ថា​អ្នក​ណា​ទៅ​ដែល​ល្អ​ចំពោះ​បង! បង​ស្រលាញ់​អូន​ម៉ានីយ៉ា!»
នាង​អស់​ពី​ភាន់ភាំង ​នាង​ទៅ​ជា​ញញឹម៖
«ចុះ​អ្នក​នាង​ភីតា?»
«គេ​អាក្រក់​នឹង​បង​យ៉ាង​នេះ គេ​មាន​រឿង​អី​នៅ​ក្នុង​បេះដូង​បង​បាន​យូរ?»
នាង​បង្ហាញ​ស្នាម​ញញឹម​ជា​ក្ដី​រំភើប​រីករាយ​ដែល​មាន​គេ​នៅ​ជិត​ទោះ​មិន​ដឹង​ថា​គេ​និយាយ​នេះ​និយាយ​ធម្មតា ឬ​​រវើរវាយ​ក៏ដោយ។
«អូន​ធ្វើ​ដើម្បី​គ្រួសារ​នេះ​ច្រើន​ណាស់!»
នាង​នៅ​ង៉េមង៉ាម​មិន​ដឹង​ថា​អ្វី​ទៅ​នាំ​ឱ្យ​គេ​ផ្លាស់ប្ដូរ​ដល់​ម្ល៉ឹង។ គេ​និយាយ​មក​បន្ថែម៖
«ហេតុអ្វី​អូន​ខ្ជះខ្ជាយ​ពេលវេលា​សម្រាប់​អ្នក​ផ្ទះ​នេះ!?»
នាង​បាន​ចិត្ត​លួច​ញញឹម តែ​នាង​មិន​ឆ្លើយ​ទេ ធ្វើ​ជា​គេច​ចេញ។
«ចៀស​មើល៍ យក​បបរ​ទៅ​លើ​ឱ្យ​បង​វ៉ានីន»
គេ​លែង​ដៃ​នាង….ឱ្យ​នាង​ទៅ….ប៉ុន្តែ​គេ​និយាយ​ពី​ក្រោយ​នាង​តិចៗ៖
«មីង​កង្កែប ព្រម​រៀបការ​ជាមួយ​ពូ​គីង្គក់​អត់?»
នាង​ចង់​ឈាន​បន្ត​ធ្វើ​មិន​ដឹង​តែ​នាង​ទៅ​លែង​រួច​ព្រោះ​ញ័រ​ជើង។ នាង​នៅ​ទ្រឹង​គេ​ដើរ​មក​ពី​ក្រោយ​យឺតៗ​ហើយ​ឱប​នាង​ពេញ​ទំហឹង៖
«បើ​បង​ឆ្កួត​មែន! អាយ៉ា​ការ​បង​ធ្វើ​ប្ដី​ដែរ​ទេ?»
ដៃ​នាង​ត្រជាក់ស្រេង។
តើ​នេះ​ជា​អ្វី​ដែល​នាង​បាន​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ​មែនទេ? នាង​ធ្វើ​រឿង​ច្រើន​យ៉ាង​នេះ​លះបង់​ច្រើន​យ៉ាង​នេះ​ក៏​ដើម្បី​តែ​ថ្ងៃនេះ​ចូល​មកដល់​ពិត​មែន​ទេ? ម៉ានីយ៉ា​នេះ​ឬ​សុភមង្គល​ដែល​ឯង​ខំ​គូស​វាស​មក? នេះ​ឬ​ផល​នៃ​ការ​តស៊ូ​ដែល​ដើម​វា​ជូរចត់​តែ​ផ្លែ​វា​ផ្អែម? នាង​ញញឹម​ឈ្ងោក​សម្លឹង​រង្វង់​ដៃ​សិទ្ធិ​ដែល​ព័ទ្ធ​ចង្កេះ​នាង។
នាង​ពិត​ជា​ចង់​នៅ​ក្នុង​រង្វង់​ដៃ​គេ​យូរ​ជាង​នេះ​ណាស់….នាង​ញញឹម….
ពេញ​មួយ​យប់​នោះ​វិល​មក​ផ្ទះ​វិញ​នាង​ដេក​មិន​លក់​ទេ…..នាង​អង្គុយ​បើក​សៀវភៅ​នាង​មើល ហើយ​និយាយ​អ្វី​តែ​ម្នាក់ឯង…..នៅ​ក្នុង​សៀវភៅ​នោះ​មាន​រូបថត​របស់​នាង​និង​សិទ្ធ…..រូប​នីមួយៗ​មាន​ស្នាមកាត់​ចោល​មួយ​ផ្នែក​ៗ​ដូច​ៗ​គ្នា…
ព្រឹក​ឡើង​នាង​ទិញ​នំ​និង​ម្ហូបម្ហា​ផ្លែ​ឈើ​យ៉ាង​ច្រើន​ទៅ​រក​ម្ដាយ​របស់​សិទ្ធិ​នៅ​ចង្ក្រាន​បាយ។
ឥរិយាបថ​អ្នកស្រី​ទិវា​គឺ​សែន​កក់ក្ដៅ​ចំពោះ​នាង​ណាស់។ គាត់​និយាយ​ទាំង​ទឹកមុខ​ភ្លឺ​ថ្លា៖
«ចូល​មក​កូន​សម្លាញ់!»
ការ​ស្វាគមន៍​ចំពោះ​នាង​ធ្វើ​ឱ្យ​បេះដូង​នាង​សប្បាយ​រីករាយ​ពេញ​សុភមង្គល។ ​នាង​ច្រៀង​ផង​រៀបចំ​ហាន់​បន្លែ​ផង។
នៅ​លើ​មុខ​ម្ដាយ​សិទ្ធិ​ក៏​ដូចគ្នា ​ភាព​សប្បាយ​រីករាយ​របស់​ស្ត្រី​ម្នាក់បាន​វិល​មក​វិញ​ហើយ​គាត់​និយាយ​ទាំង​អំណរ៖
«គិត​ធ្វើ​អី​ខ្លះ​ហ្នឹង​កូន​ស្រី?​ សិទ្ធិ​អត់​នៅ​ទេ​ណា៎!»
នាង​ម៉ានីយ៉ា​បែរ​មក​វិញ​ទាំង​ស្រពោន​ភ្លាម៖
«គេ​ទៅ​ណា៎​ទៅ​អ្នក​ម៉ាក់?»
«កូន​ជា​ទី​ស្រលាញ់​ ម៉ាក់​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ នៅ​ថ្ងៃ​នេះ!»
នាង​សើច​ទាំង​ឆ្ងល់៖
«ចា៎​គឺ​ពិតជា​ខុសប្លែក​មែន​ដែល​គាត់​មិន​នៅ​ហើយ​អ្នក​អ៊ំ​សប្បាយចិត្ត​យ៉ាងហ្នឹង!»
«គឺ​ថ្ងៃ​នេះ​សិទ្ធិ​ព្រម​ឈាន​ជើង​ចេញ​ពី​ផ្ទះ​ទៅ​មើល​ការងារ​នៅ​ក្រុមហ៊ុន​បន្ទាប់​ពី​រយៈពេល​ដ៏​យូរ ដែល​គេ​ឈប់​រវល់! វា​ជា​មន្តអាគម​ទិព្វ​របស់​នាង​ណា​កូន​ម៉ាក់ គឺ​នាង​ផ្លាស់ប្ដូរ​គេ​ហើយ​ជួយ​ជីវិត​គេ!»
«ចុះ​ថា! ភាគហ៊ុន​ផ្សេង​បញ្ឈប់​គាត់​នោះ?»
«អឺ​ទេ! គឺ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​នៅ​កំពង់ចាម! គឺ​ការងារ​ផ្សេង​ទៀត! គ្រួសារ​នេះ​មិនមែន​មាន​មុខរបរ​រកស៊ី​តែ​មួយ​ហ្នឹង​ឯណា​កូន?»
ឥរិយាបថ​សិទ្ធិ​បាន​ប្ដូរ​ក្រោយ​ពេល​ដែល​នាង​និង​ម្ដាយ​តែង​តែ​លួច​ដាក់​ថ្នាំ​ទៅ​ក្នុង​បាយ​ម្ហូប​គេ​មែន​ឬ​​យ៉ាង​ណា?
ម៉ានីយ៉ា​ញញឹម​នៅ​ស្ងៀម ​ប៉ុន្តែ​នាង​កំពុង​រីក​ថ្លើម​ប៉ុន​ចង្អេរ។ សំឡេង​ស្ត្រី​អភិជន​លាន់​មក​បន្ថែម៖
«អឺ​នែ៎! ហើយ​កាល​ពី​យប់​មិញ​ឃើញ​គេ​ទូរសព្ទ​ទៅ​ប្រាប់​ភាគហ៊ុន​ផ្សេងៗ​ថា​ដោយសារ​គេ​មាន​បញ្ហា​សុខភាព​ធ្វើការ​មិនទាន់​បាន​ល្អ​ពេញលេញ ​គេ​ចង់​ឱ្យ​គ្រប់គ្នា​ជ្រើសរើស​យក​កូន​ឯង​ទៅ​ធ្វើជា​នាយក​ប្រតិបត្តិ​ជំនួស​គេ​ណា៎​ម៉ានីយ៉ា!»
នាង​ភ្ញាក់ព្រើត​បើកភ្នែក​ធំៗ៖
«ខ្ញុំ? ម៉េច…ម៉េច​ជា​ខ្ញុំ​ទៅ​វិញ?»
ស្ត្រី​នោះ​ញញឹម៖
«ត្រូវ​តែ​ជា​នាង​ណា៎​កូន! យើង​ជា​ភាគហ៊ុន​ធំ ក្រៅ​ពី​យើង​គ្មាន​អ្នក​ណា​មាន​សិទ្ធិ​លើ​តំណែង​នោះ​ទេ!បើ​ប្ដី​ឈឺ​ ប្រពន្ធ​ត្រូវ​ទៅ​មើល​ការ​ជំនួស​ មានអី​មិនបាន? សំខាន់​ពីរ​នាក់​ឯង​ឆាប់​រៀបការ​ទៅ!»
គ្មាន​អ្វី​អាច​ទប់ស្កាត់​ម៉ានីយ៉ា​មិន​ឱ្យ​បង្ហាញ​អំណរ​រីករាយ​លើ​ផ្ទៃ​មុខ​នាង​ទេ​ នៅ​ពេល​ដែល​បុរស​ជា​ទី​ស្រលាញ់​យល់​ចិត្ត ស្នេហា​គ្មាន​ឧបសគ្គ ​ហើយ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ធ្លាក់​ចូល​កណ្ដាប់​ដៃ​នាង​។
«ម៉ានីយ៉ា! នេះ​ជា​អ្វី​ដែល​ឯង​រង់ចាំ​ជា​យូរ​មក​ហើយ​មែនទេ? ហាស​ហា អ្វីៗ​គឺ​ស្រប​ដូច​គម្រោងការ​ សិទ្ធិ​គឺជា​របស់​ឯង​តែ​ម្នាក់! គ្រួសារ​គេ​ក្នុង​កណ្ដាប់ដៃ​ឯង! ឯង​សើច​ឱ្យ​អស់​ចិត្ត​ទៅ​ព្រោះ​ឯង​គ្មាន​អ្នក​ណា​មក​ប្រជែង​សើច​សប្បាយ​ជាមួយ​បាន​ទេ!»
នាង​គិត​រហូតដល់​ភ្លេចខ្លួន ដៃ​ក៏​កាន់តែ​​ហាន់​បន្លែ​កាន់តែ​ញាប់​ឡើង​ៗ​ទប់ស្កាត់​អារម្មណ៍​រំភើប​ហួសហេតុ​នេះ។
«ម៉ាក់​ព្រឹក​នេះ​បាន​ស៊ីញេ​ក្រដាស​បញ្ជូន​ទៅ​ក្រុម​ហ៊ុន​ហើយ! ថ្ងៃ​ក្រោយ​ការងារ​ធុរកិច្ច​របស់​គ្រួសារ​នេះ​គឺ​ស្ថិត​នៅ​លើ​ដៃ​កូន​ប្រសា​ស្រី​ដ៏​ស្អាតនិង​ឆ្លាត​របស់​ផ្ទះ​នេះ! កូន​ហត់​តិច​ហើយ​ណា៎​កូន​ណា៎ ​តែ​ធ្វើ​ដើម្បី​ប្ដីនិង​ម៉ាក់​និង​ប៉ា! ​ឱ្យ​សិទ្ធិ​បាន​សម្រាក​ព្យាបាល​តាម​សម្រួល​ទៅ! ថ្ងៃ​ណា​មួយ​គេ​​នឹង​ជា គេ​នឹង​ទៅ​ជួយ​កូន​វិញ!» គាត់​និយាយ​ទាំង​ជ្រះថ្លា​​ដូច​បាន​​ទម្លាក់​អម្រែក​ដ៏​​ធ្ងន់​ទៅ​លើ​ស្មា​អ្នក​ណា​ម្នាក់​ដែល​គាត់​បាន​ស្វែង​រក​ជា​យូរ​មក​ហើយ។
«ខ្ញុំ​ទៅ​សួន​ខាង​ក្រោយ​សា​ចាន​ក្បាន​សិន​អ្នក​ម៉ាក់! សិទ្ធិ​គេ​ហូប​ហើយ​ទុក​ចោល​តាំង​ពី​យប់​មក!»
នាង​ធ្វើ​ដូច​ជា​អៀនអន់​ហើយ​គេ​ចេញ​ទៅ​ក្រោម​ស្នាម​ញញឹម​របស់​អ្នកស្រី​ទិវា​ដ៏​អភ័ព្វ។
ម៉ានីយ៉ា​ញញឹម​ដើរ​កាត់​ពី​របៀង​ផ្ទះ​ទៅ​កាន់​សួន​ខាង​ក្រោយ​ទី​ដែល​ប្រុស​ស្នេហ៍​នាង​តែង​គេង​លំហែ​កាយ។ ពេលនេះ​គេ​មិន​នៅ​តែ​គេ​នៅ​ជានិច្ច​ក្នុង​បេះដូង​នាង ស្នាមញញឹម​គេ ​ដំណើរ​គេ​ អ្វីៗ​របស់​គេ​បាន​ក្លាយ​ជា​របស់​នាង​ពេញលេញ​ហើយ​សូម្បី​តែ​តំណែង​ជាCEOរបស់​គេ។
រំពេច​​នោះ​សំឡេង​ដ៏​គ្រោតគ្រាត​មួយ​លាន់​មក​ពី​ណា​មិន​ដឹង​៖
«កុំ​ដេក​យល់​សប្ដិ​ម៉ានីយ៉ា!»
ម៉ានីយ៉ា​​ភ្ញាក់ព្រើត​ងើបមុខ​សម្លឹង​ទៅ​កែវ​និង​ចាន​របូត​ពី​ដៃ​នាង​ខ្ចាយ​ទៅ​លើ​ឥដ្ឋ។ នាង​មិន​បែរ​ទេ តែ​នាង​ស្គាល់​ថា​ជា​សំឡេង​របស់​តារា។
នាង​ដៀង​ភ្នែក​ក្រឡេកក្រឡាប់ ជា​កែវ​ភ្នែក​ដែល​នាង​មិន​ដែល​បង្ហាញ​ចេញ​ពី​មុន​មក​ឡើយ។
«នាង​គិត​ថា​ខ្ញុំ​ឱប​ដៃ​មើល​អ៊ំ​ស្រី​យក​ស្រី​មាន​ពិស​ម្នាក់​មក​ធ្វើ​ជា​កូន​ប្រសា​គ្រប់គ្រង​ផ្ទះ​នេះ?!»
នាង​ងាក​ភ្លែត​ទៅ​សម្លក់​តារា។
«និយាយ​ពាក្យ​ឆ្កួត​យក៍​ស្អី??»
នាង​បាត់​ភាព​រម្យទម​ក្នុងរយៈ​ពេល​កន្លង​មក​ដែល​នាង​បាន​បង្ហាញ​បញ្ចេញ​មក​វិញ​នូវ​សម្ដី​គ្រោតគ្រាត​ដូច​ដែល​គេ​ធ្លាប់​ឮ​កាល​ពី​៧​ឆ្នាំ​មុន​នៅ​មហាវិទ្យាល័យ។
តារា​ដើរ​មួយៗ​ចូល​មក​ទាំង​ទឹក​មុខ​ម៉ឺងម៉ាត់​ធ្វើ​ឱ្យ​ម៉ានីយ៉ា​ភ័យ​ថយ​ទៅ​ផ្អែក​រក​ដើម​ឈើ។
«ព្រោះ​ខ្ញុំ​គ្មាន​ថ្ងៃ​ឱ្យ​នាង​ក្លាយ​ជា​ប្រពន្ធ​អា​សិទ្ធិ​ទេ​ម៉ានីយ៉ា!» គេ​និយាយ​ច្បាស់​ៗ។
ភាព​កម្សត់​មាន​ឡើង​ក្នុង​កែវភ្នែក​តារា។
លោក​រដ្ឋលេខាធិការ​ឈាន​ចូល​ជិត​នាង​តែ​ម៉ានីយ៉ា​បញ្ចេញ​ទឹកមុខ​មាំ​៖
«ឈប់​មានះ​ទៅ​តារា! កាល​នៅ​រៀន​​ក៏​អ៊ីចឹង​ ឥឡូវ​​ក៏​អ៊ីចឹង​មិន​ចោល​មារយាទ​ទ្រុស្ត​មិត្ត​សោះ?»
តារា​ខឹង​ផង​ហួស​ចិត្ត​ផង គេ​សើច​ហើយ​និយាយ​ដោយ​សម្លឹង​នាង​មុត៖
«ម៉ានីយ៉ា! នាង​ជា​អ្នក​ដាក់​ថ្នាំ​រវើរវាយ​ឱ្យ​សិទ្ធ​និង​បង​វ៉ានីន! ​អ្វីៗ​ជា​គម្រោងការ​របស់​នាង! ​នាង​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់​ដើម្បី​តែ​បាន​បេះដូង​សិទ្ធិ​និង​បាន​គ្រប់គ្រង​​ផ្ទះ​នេះ! នាង​ស្មាន​ថា​ទីបំផុត​នាង​បាន​ធ្វើ​ជា​CEOក្រុមហ៊ុន​គេ​នៅ​ភ្នំពេញ​នេះ ហើយ​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​នៅ​ទីនេះ? នាង​ស្មាន​ថា​ខ្ញុំ​ឱប​ដៃ​មើល​នាង​លេង​ល្បិច​ខ្មៅ​គម្រក់​អស់​នេះ​ទៅ​អ្ហះ?»
រឿង៖ ម៉ានីយ៉ា ភាគទី៤
តារា​នៅតែ​មិន​បង្អង់​ឥរិយាបថ គេ​និយាយ​តប​វិញ​ទៅ​កាន់​សិទ្ធិ​ដោយ​មិន​បោះបង់​ជំហរ៖
«តែ​គ្នា​បាន​ទៅ​សួរ​លេខា​ឯង​និង​កូនចៅ​ឯង​ហើយ! គ្មាន​អ្នក​ធ្លាប់​ឃើញ​អ្នកនាង​ភីតា​ទៅ​រក​ឯង​ទេ!»
ដល់​ពេល​ដែល​ម៉ានីយ៉ា​ធ្វើ​មុខ​ង៉េមង៉ាម។
ក្នុង​រវាង​ពីរ​នាក់​នេះ​ច្បាស់ជា​មាន​ម្នាក់​ដែល​​និយាយ​ពាក្យ​មិន​ពិត។ នាង​មិន​អាច​រក​ម្នាក់​នោះ​ឃើញ​ក្នុង​ចំណោម​ពួកគេ​ដាច់ខាត​ ព្រោះ​តាំងពី​ស្គាល់​គ្នា​មក​ពួកគេ​មិន​ដែល​និយាយ​អ្វី​មិន​ពិត​ដាក់​នាង​ឡើយ។
«ខ្ញុំ​វិល​អស់​ហើយ​តារា សិទ្ធិ?!!»
ដល់​ម៉ានីយ៉ា​បញ្ចេញ​ភាព​ស្រពេចស្រពិល សិទ្ធិ​កាន់តែ​ចង់​បញ្ជាក់។
«ម៉េច​បាន​ពីរ​នាក់​ឯង​ស្ដាប់​ពួកគេ ​ជឿ​ពួក​អស់​ហ្នឹង​ជាង​ខ្ញុំ? Ok…មក…មក​ជាមួយ​ខ្ញុំ! ខ្ញុំ​នាំ​ពីរ​នាក់​ឯង​ទៅ​មើល….»
សិទ្ធិ​ក្រោកក្រេស​នាំ​ពីរ​នាក់​គេ​ចេញ​ពី​កន្លែង​នោះ​ទៅ​ឈរ​នៅ​ពី​ក្រោយ​ដើម​ឈើ​ធំ​មួយ​ក្បែរ​សួន​ក្រោយ​ផ្ទះ។
«ពីរ​នាក់​ឯង​ពួន​នៅ​ទីនេះ​ហើយ​មើល​ទៅ! ឡាន​មួយ​ចត​នៅ​ខាង​ក្រៅ​នោះ​គឺ​ចារកិច្ច​របស់​អា​គាត់​នោះ​ វា​តាមដាន​ខ្ញុំ​បើ​ភីតា​ និង​ខ្ញុំ​ទាក់ទង​គ្នា​វា​នឹង​ធ្វើ​បាប​ប៉ា​របស់​ភីតា! ភីតា​បង្ខំ​ចិត្ត​ធ្វើអ៊ីចឹង​ទេ ឡាន​ហ្នឹង​នៅ​ទីនេះ​ឃ្លាំ​មើល​ជីវិត​ខ្ញុំ​២៤​ម៉ោង​ ពីរ​នាក់​ឯង​យល់​ឬ​នៅ?»
គេ​និយាយ​ផង​ចង្អុល​ទៅ​វាល​សួន​បៃតង​ត្រង់​ភ្លឹង​ខាង​ក្រោយ​ផ្ទះ​ ទីនោះ​ព័ទ្ធ​​​របង​ជិត​សន្លឹម​​ហើយ​ធំ​អន្លាយ។ ​សូម្បី​កង់​មួយ​ក៏​ចូល​មក​មិន​បាន កុំ​ថា​ឡើយ​ដល់​ឡាន។ គេ​ចង្អុល​ដដែលៗ​ទៅ​កន្លែង​ដែល​គ្មាន​អ្វី​សោះ​ ដូច​គេ​បាន​ឃើញ​អ្វីមួយ​ពិតៗ។
«ឯណា? នៅ​ឯណា​សិទ្ធិ? ខ្ញុំ​អត់​បាន​ឃើញ​អី​ផង!» ម៉ានីយ៉ា​និយាយ​មុន​ តារា​និយាយ​តាម​ពី​ក្រោយ៖
«គ្មាន​ឡាន​ គ្មាន​មនុស្ស​ណា​ម្នាក់​ទេ!»
«ភ្នែក​ពីរ​នាក់​ឯង​ម៉េច​ហ្នឹង? មិន​ឃើញ​ភីតា​ទេ​ហ្អេស នាង​កំពុង​ឈរ​យំ​ជិត​ហ្នឹង​ដែរ ឃើញ​អត់?អាណិត​នាង​អត់? នាង​នឹក​ខ្ញុំ​រាល់​ថ្ងៃ សម្រាប់​មនុស្ស​ស្រី​​ដែល​បាន​រួមរស់​ស្នេហា​ជាមួយ​ប្រុស​ណា​ម្នាក់​ហើយ ឯង​ឱ្យ​គេ​មក​ភ្លេច​យើង​ងាយ​ៗ​ម៉េច​កើត! គឺ​ប៉ា​គេ! ប៉ា​គេ​នៅ​ពី​ក្រោយ​រឿង​បង្ខិត​បង្ខំ​ដ៏​​ចោលម្សៀត​នេះ!»
ជា​ថ្មី​ម្ដង​ទៀត ​សិទ្ធិ​ចង្អុល​ទៅ​កាន់​ទិសដៅ​ដដែល​នោះ។ ម៉ានីយ៉ា​បញ្ចេញ​ក្ដី​ពិភាល់​តាម​ពន្លឺ​ភ្នែក​ នាង​តក់ស្លុត​ហើយ​ងាក​មក​រក​តារា។
តារា​ដកដង្ហើម​ធំ​ជំនួស​ចម្លើយ…..
ការ​ចងចាំ​ពី​អតីតកាល….បាន​រត់​រសឹប​មក​ក្នុង​គំនិត​របស់​នាង។ នាង​នឹក​ឃើញ​ភ្លាម​ដល់​បងស្រី​របស់​គេ ​គឺ​វ៉ានីន​ដែល​បាន​រវើរវាយ​ឡើង​ទៅ​លើ​បន្ទប់​ជាន់​ទី​មួយ​នៅ​ផ្ទះ​របស់​តារា​តែ​ម្នាក់​ឯង​កាលពី​រាត្រី​ជប់លៀង បន្ទាប់មក​ស្រែក​ថា​មាន​គេ​រំលោភ​នាង។
ម៉ានីយ៉ា​សម្លឹង​ទៅ​សិទ្ធិ​ រួច​ងើប​មុខ​សម្លឹង​គេហដ្ឋាន​ស្ងាត់ជ្រងំ​របស់​គេ​ទាំង​ពិភាល់​ក្នុង​ចិត្ត។ នាង​សួរ​ខ្លួន​ឯង​ទាំង​ត្រជាក់​ដៃ​ជើង….​ប៉ា​គេ​ឈឺ….បង​ស្រី​គេ​ក៏​ឈឺ….​ចុះ​គេ…ពេល​នេះ…..​តើ​គ្រួសារ​នេះ​សុទ្ធ​តែ​មាន​ជំងឺ​រវើរវាយ​ឬ​យ៉ាង​ណា? នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​​អ្នក​បម្រើ​រត់​អស់​លែង​ហ៊ាន​នៅ?
នាង​ងើប​មុខ​សម្លឹង​តារា​សាជាថ្មី​ដើម្បី​រក​ចម្លើយ។
គេ​និយាយ​តិចៗ​ទាំង​ពិបាកចិត្ត៖
«រឿង​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​ឱ្យ​អា​យ៉ា​ឯង​ដឹង!​»
«តារា​ឯង​ចង់​មាន​ន័យ​ថា…..​?»
«ល្ងាច​នោះ ពេល​នាំ​វា​ចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស​ វា​និយាយ​នឹង​ខ្ញុំ​ច្រើន​ណាស់​រឿង​ភីតា! ដំបូង​ខ្ញុំ​ខឹង​ស្រី​នោះ តែ​ខ្ញុំ​បាន​ទៅចួបម្ចាស់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ប៉ា​វា​ដើម្បី​សុំ​ពួកគេ​ទុក​ឱកាស​ឱ្យ​វា តែ​មាន​គេ​ប្រាប់​ខ្ញុំ​ថា​វា​មាន​សតិ​មិន​ប្រក្រតី​ប៉ុន្មាន​ខែ​នេះ! ដំបូង​ខ្ញុំ​មិន​ជឿ​ហើយ​ខឹង​ តែ​ដល់​ពេលចួបកូន​ចៅ​វា ពី​ណា​ក៏​និយាយអ៊ីចឹង​ដែរ គេ​ថា​វា​តែង​និយាយ​ផ្ដេសផ្ដាស​រឿង​ភីតា ថា​នាង​ជា​សង្សារ​វា តែ​គេ​មិន​ដែល​ឃើញ​នាង​ទៅ​កន្លែង​ធ្វើការ​វា​ម្ដង​ណា​ទេ! ខ្ញុំ​មិនអស់​ចិត្ត បាន​សុំចួបអ្នក​នាង​ភីតា​តែ​នាង​ឱ្យ​ពួកម៉ាក​ចេញ​មកចួបជំនួស​ គេ​បាន​និយាយ​ថា​វា​និង​ភីតាចួបគ្នា​ម្ដង​ក្នុង​ពិធី​ជប់លៀង​ពួក​អ្នក​រកស៊ី វា​លង់​សម្រស់​នាង ​តែ​នាង​មិន​ដែល​ផ្ដល់​ភ្លើង​ខៀវ​ទេ សូម្បី​តែ​ម្ដង​ក៏​មិន​ដែលចួបគ្នា​ទៀត​ដែរ!»
«ចុះ​រឿង​ទៅ​មណ្ឌលគីរី! រឿង​ស្រលាញ់​គ្នា! និង​រឿង​សុំ​បែក?» ម៉ានីយ៉ា​និយាយ​ទាំង​រន្ធត់។
«វា​រវើរវាយ! គឺ​វា​ស្រមៃ! ដូច​រឿង​ឡាន​ចារកិច្ច​មិញ​នេះ​ឯង! គ្មាន​អី​ទាំង​អស់​តែ​វា​ឃើញ​មាន!»
«ពុទ្ធោ! សិទ្ធិ?»
«វា​ជា​ជំងឺ​ណា​អាយ៉ា….ពួក​យើង​ត្រូវ​ជួយ​វា​»
ម៉ានីយ៉ា​ស្លុតចិត្ត​សឹង​ថា​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន។
សូរសព្ទ​យំ​ខ្សឹកខ្សួល​លាន់​មក​ពី​ក្រោយ​ខ្នង​ពួក​គេ។ នាង​ងាក​ទៅ​វឹង​….នោះ​គឺ​អ្នកស្រី​ទិវា….​គាត់​មក​ដល់​តាំង​ពី​អង្កាល់​ក៏​មិន​ដឹង​ គឺ​ទាន់​ទាំង​សកម្មភាព​ផ្ដេសផ្ដាស​របស់​សិទ្ធិនិង​ពាក្យ​សម្ដី​របស់​តារា។
ម៉ានីយ៉ា​ស្លុតចិត្ត​អាណិត​ស្រី​ចំណាស់​នេះ។​ នាង​ស្ទុះ​ទៅ​បម្រុង​លួងលោម​គាត់ ស្រាប់​តែ​គាត់​និយាយ​មក​មុន៖
«ឥឡូវ​កូន​យល់​ហើយ! ថា​ម៉ាក់​ឆ្លងកាត់​ជីវិត​នេះ​ដោយ​របៀបណា!?»
ម៉ានីយ៉ា​ស្លេកស្លាំង តែ​នាង​ប្រឹង​ស្ដាប់​គាត់​និយាយ​បន្ត៖
«ប្ដី​ក៏អ៊ីចឹង! កូន​ៗ​ក៏អ៊ីចឹង?»
បាន​ន័យ​ថា​គាត់​ដឹង​ហើយ​ពី​ស្ថានភាព​ជំងឺ​រវើរវាយ​របស់​កូន​ប្រុស​ពៅ​គាត់? អត់​ទេ! នាង​ប្រកែក​ក្នុង​ចិត្ត។
តាំង​ពី​ដើម​មក​សិទ្ធិ​គេ​ដូច​ជា​រឹងមាំ​ណាស់។ គេ​ជា​កីឡាករ​ រៀន​ពូកែ​ គេ​ចេះ​គិត​ហើយ​មាន​សម្ដីសំដៅ​ល្អ​គួរសម ​ស័ក្ដិសម​ជា​មនុស្ស​ត្រកូល​ខ្ពស់​​គេ​មាន​រឿង​អី​ឈឺ​ដូច​បង​វ៉ានីននិង​ប៉ា​គេ?
នាង​គ្រវី​ក្បាល​យឺត​ៗ​ទាំង​ភ្នែក​ស្រក់​តក់ៗ។
អ្នក​ស្រី​ទិវា​និយាយ​មួយៗ​ទាំង​​អស់​សង្ឃឹម៖
«ដឹង​ការ​ពិត​ហើយ! គ្មាន​អ្នក​ណា​ព្រម​ធ្វើ​ប្រពន្ធ​សិទ្ធិ ព្រម​ធ្វើ​កូន​ប្រសា​ផ្ទះ​នេះ​ទេ!»
ម៉ានីយ៉ា​កាន់​តែ​យំ​អាណិត​គាត់។ គាត់​ដើរ​ចេញ​ទៅ​មួយៗ​ទាំង​អស់​សង្ឃឹម តែ​នាង​ស្ទុះ​ទៅ​​គ្រាហ៍​គាត់។
«ម៉ាក់! ខ្ញុំ​អត់​ដូច​ម៉ាក់​គិត​ទេ! ចិត្ត​ខ្ញុំ​យ៉ាង​ណា​នៅ​តែ​យ៉ាង​នោះ​ចំពោះ​ផ្ទះ​នេះ!»
អ្នក​ស្រី​ទិវា​ងាក​មក​ដោយ​ភ្ញាក់ផ្អើល​ គាត់​រក​ឃើញ​ពន្លឺ​ភ្នែក​ម៉ឺងម៉ាត់​របស់​ម៉ានីយ៉ា​ដែល​ល្មម​ឱ្យ​កក់​ក្ដៅ។ គាត់​ស្រវា​ឱប​នាង​ហើយ​យំ​ជាមួយ​គ្នា។
តារា​ឈរ​ឈ្លី​ថ្ងាស​ម្នាក់​ឯង​ ពី​ចំហៀង​ស្ត្រី​ទាំង​ទ្វេ។
​      តើ​គេ​នៅ​ស្រលាញ់​ម៉ានីយ៉ា? ​អាណិត​នាង​ឬ​ក៏​ខឹង​នឹង​ចរិត​មានះ ​ពិសេស​ស្នេហា​ស្មោះ​ហួស​របស់ នាង​ចំពោះ​សិទ្ធិ? ច្រើន​ឆ្នាំ​មក​នេះ ឬ​មួយ​ថា​តារា​ដែល​បាន​សម្រេច​ចាកចោល​មហាវិទ្យាល័យ​នោះ​ហើយ​​គេ​ក៏​នៅ​តែ​មិន​អាច​បំភ្លេច​ម៉ានីយ៉ា​បាន?
គេ​ថយ​ទៅ​អង្គុយ​ក្បែរ​សិទ្ធិ​ ហើយ​លែង​មាត់​ក​ដូច​គ្នា។ រហូត​ដល់​សិទ្ធិ​លង់លក់ ​គេ​ក៏​លង់លក់​ព្រោះ​ពិបាកចិត្ត​និង​ថប់បារម្ភ។ មិន​បាន​ប៉ុន្មាន​សំឡេង​ស្រាល​ៗ​លាន់​មក​ក្បែរ​ត្រចៀក៖
«តារា! តារា?»
គឺ​សំឡេង​ស្រី​ស្អាត​ដែល​កាល​ពី​មុន​នេះ​៧​ឆ្នាំ តារា​តែង​លោតកញ្ជ្រោល​បេះដូង​រាល់ពេល​នាង​ហៅ​ឈ្មោះ​គេ។ គេ​បើក​ភ្នែក​មិន​ឃើញ​សិទ្ធិ​ដេក​នៅ​ក្បែរ​នោះ​ទៀត​ទេ​ឃើញ​តែ​ម៉ានីយ៉ា។
«ជូន​ខ្ញុំ​យក​បាយ​ទៅ​ពេទ្យ​ជូន​អ៊ំប្រុស​បាន​អត់! ល្ងាច​ហើយ!»
«តស់!»
នាង​ទុក​ឡាន​នាង​នៅ​ផ្ទះ​សិទ្ធិ ហើយ​ឱ្យ​តារា​ជូន​ទៅ​យក​បាយ​សម្ល​សួរ​សុខ​ទុក្ខ​អនាគត​ឪពុក​ក្មេក​ក្នុង​បេះដូង​នាង។ ​គ្រប់​កាយវិការ​នាង​ចំពោះ​សមាជិក​ក្នុង​ផ្ទះ​សិទ្ធិ ​គឺ​ត្រូវ​បាន​តារា​តាមមើល។ មិន​ដឹង​គេ​ស្ងើច​សរសើរ​សំណាង​សិទ្ធិ​ ឬ​អាណិត​ម៉ានីយ៉ា​ឡើយ។
​      ទោះ​បី​ជា​បាន​ចាកចេញ​ពី​ពេទ្យ​ដែល​ប៉ា​​សិទ្ធិ​ស្នាក់​នៅ​ព្យាបាល​រោគ​វិកល​នោះ​ ​តែ​មួយ​ចប់​តាម​ផ្លូវ​នាង​នៅ​​​គិត​ពី​កីឡាករ​ស្រស់​សង្ហា​នោះ​ជានិច្ច។
«សិទ្ធិ​ក្លាយ​ជាអ៊ីចឹង​ដោយ​សារ​ស្នេហា​?» នាង​រអ៊ូ​ៗ​តិចៗ។
«នាំ​អាយ៉ា​ឯង​ទៅចួបគេ​ម្នាក់!» តារា​និយាយ​កាត់​ភាព​រវើរវាយ​របស់​ស្រី​ស្អាត។
«ទៅ​ណា? ចួប​អ្នក​ណា?» នាង​នឹក​ក្នុង​ចិត្ត​ ប៉ុន្តែ​អត់​កម្លាំង​សួរ​ទេ​ព្រោះ​កំពុង​ពិបាក​ចិត្ត​រឿង​បុរស​ជា​ទី​ស្រលាញ់។
ទី​ដែល​តារា​ឈប់​ឡាន​គឺ​គេហដ្ឋាន​ធំ​ស្កឹមស្កៃ​​មួយ​ដែល​អ្នក​ភាគ​ច្រើន​នៅ​ភ្នំពេញ​ស្គាល់​ថា​ជា​ផ្ទះ​របស់​សេដ្ឋី​ល្បី​ឈ្មោះ​ម្នាក់។
«ផ្ទះ​ភីតា?» នាង​ងាក​មក​រក​តារា​ដែល​កំពុង​ពន្លត់​រថយន្ត។ គេ​ងក់ក្បាល​ជំនួស​ចម្លើយ។ ប្រុស​ស្រី​ទាំង​​ទ្វេ​បាន​ឈាន​ដល់​មាត់​ទ្វារ​ធំ​នៃ​គេហដ្ឋាន​ស្ដុកស្ដម្ភ​​ហើយ​តារា​​ចុច​កណ្ដឹង។
ម៉ានីយ៉ា​ឃើញ​ទ្វារ​បង្ហើប​ដោយ​អ្នក​យាម​ ធ្វើ​ឱ្យ​នាង​អាច​ទទួល​អារម្មណ៍​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាមួយ​ម៉ូដ​ដ៏​វិចិត្រ​នៅ​ខាង​ក្នុង​ ពិសេស​បរិវេណ​សួន​ខៀវ​ស្រងាត់និង​រចនាបថ​ទំនើប​ដ៏​មាន​តម្លៃ​ថ្លៃ​នៃ​ទីនេះ។
«អត់​ទោស! អ្នក​ទាំង​ពីរ​មាន​ការ​អ្វី​ដែរ?»
ម៉ានីយ៉ា​នៅ​ទីទើរ​តែ​តារា​និយាយ​តប​ភ្លាម៖
«ខ្ញុំ​មាន​ណាត់​ជាមួយ​អ្នក​នាង​ភីតា! ខ្ញុំ​ឈ្មោះ​តារា»
បន្ទាប់​ពី​បាន​ឮ​ឈ្មោះ​របស់​តារា ​អ្នក​យាម​ឱន​លំទោន។
«អញ្ជើញ​ទាន! អ្នក​នាង​បាន​ផ្តាំ​ឱ្យ​ចាំ​ឯកឧត្ដម​រួច​ហើយ​ទាន!»
ពេល​ដើរ​ចូល​​ទៅ​ក្នុង​គេហដ្ឋាន​នោះ ម៉ានីយ៉ា​ឆ្លៀត​សួរ​មិត្ត​នាង៖
«នែ៎! ក្រែង​​ថា​គេ​មិន​ឱ្យ​យើងចួបហើយ​ឱ្យ​មិត្ត​គេ​មកចួបជំនួស​នោះ​អី?»
«តែ​ថ្ងៃ​នេះ​យើង​អង្វរ​គេ ថា​មាន​រឿង​សំខាន់​ចង់​បញ្ជាក់!»
ម៉ានីយ៉ា​ដឹង​ថា​តារា​ប្រឹងប្រែង​យ៉ាង​នេះ​ក៏​ដើម្បី​តែ​ពន្យល់​នាង​អំពី​អាការៈ​មិន​ប្រក្រតី​របស់​សិទ្ធិ​ដែរ។ នាង​នៅ​ស្ងៀម​ហើយ​ដើរ​តាម​គេ។
ចូល​ដល់​បន្ទប់​ធំ​ដែល​ពោរពេញ​ដោយ​គ្រឿង​សង្ហារិម​មាន​តម្លៃ​ថ្លៃ​ ជាព័ស្តុតាង​នៃ​ស្ថានភាព​របស់​នារី​ដែល​ម៉ានីយ៉ា​​សម​តែ​ច្រណែន​នោះ​ នាង​ក៏​កាន់​តែ​នឹក​ដល់​សិទ្ធិ។
«ភីតា! នេះ​គឺ​ជា​ម៉ានីយ៉ា! មិត្តភក្ដិ​របស់​ខ្ញុំនិង​សិទ្ធិ​» តារា​និយាយ។
ភីតា​ ពិត​ជា​ស្រី​ស្អាត​ម្នាក់​ដែល​មាន​រាង​តូច​ទ្រនាប់​តែ​ទឹកមុខ​ស្លូតបូត។
«ជម្រាប​សួរ!»​ ម៉ានីយ៉ា​និយាយ​គួរ​សម​ទៅ​ម្ចាស់​ផ្ទះ។
​រួច​តារា​ក៏​ចាប់​ចូល​ដល់​ប្រធានបទ​ភ្លាម៖
«អ្នក​នាង​ភីតា! ​នេះ​គឺ​ម៉ានីយ៉ា​ដែល​ខ្ញុំ​បាន​និយាយ​ពី​ថ្ងៃ​មុន! យើង​ទាំង​ពីរ​ជា​មិត្តសម្លាញ់​ជិតស្និទ្ធ​បំផុត​របស់​សិទ្ធិ!»
ភីតា​ប្រឹង​ញញឹម​តែ​ភាព​ថ្លៃថ្នូរ​និង​បុគ្គលិក​លក្ខណៈ​ជា​អភិជន​របស់​នាង​បង្ហាញ​ចេញ​នូវ​ភាព​សោះ​អង្គើយ​ ឬ​មួយ​ប្រហែល​ជា​នាង​នៅ​ទោមនស្ស​រឿង​សិទ្ធិ​ដែល​វាយ​គូ​ដណ្ដឹង​នាង។ តារា​ហាក់​មិន​ចង់​ឱ្យ​ខាត​ពេល គេ​និយាយ​បន្ថែម៖
«សូម្បី​ម៉ានីយ៉ា​ក៏​គិត​ថា​សិទ្ធិ​និង​នាង​មាន​ស្នេហា​ជាមួយគ្នា​ដែរ!»
«ខ្ញុំ​អត់​ទេ! ខ្ញុំ​អះអាង! ខ្ញុំ​និង​គូ​ដណ្ដឹង​ខ្ញុំ​ស្រលាញ់​គ្នា​៩​ឆ្នាំ​មក​ហើយ! គឺ​​តាំង​ពី​ពួក​ខ្ញុំ​ជាប់​បាក់ឌុប​ចេញ​ទៅ​រៀន​នៅ​បារាំង!»
ទឹកមុខ​ភីតា​ម៉ឺងម៉ាត់​ហាក់​ដូច​បាន​ត្រៀម​ទុក​មក​ជា​មុន​និង​គុំ​ក្នុង​ចិត្ត​ក្នុង​ការ​បញ្ជាក់​រឿង​នេះ​ជា​យូរ​មក​​ហើយ។
ម៉ានីយ៉ា​ស្ដាប់​បាន​ច្បាស់​ណាស់ ប៉ុន្តែ​នាង​បាន​បង្ក្រាប​មនោសញ្ចេតនា​ពុះកញ្ជ្រោល​របស់​នាង​ដែល​រត់​រមិញ​ជុំវិញ​ការ​គិត​ថា​ តើ​ស្ត្រី​អ្នក​មាន​នេះ​និយាយ​កុហកឬ​មួយ​សិទ្ធិ​ស្រលាញ់​គេ​ដល់​ឆ្កួត? នាង​ដឹង​ថា​ពួកគេ​គឺ​ជា​ប្រជាជន​កាលីប​ខ្ពស់។ ស្នេហា​មិនមែន​ជា​អ្វី​គ្រប់​យ៉ាង​សម្រាប់​ពួក​គេ​ទេ។ ដើម្បី​ការពារ​មិត្ត គំនិត​មួយ​លេច​ឡើង​ក្នុង​បេះដូង​នាង។
«សិទ្ធិ​សង្ហានិង​មាន​ទេពកោសល្យ​ទៀត! គ្រួសារ​គាត់​ស្គាល់​ចាស់​ទុំ​អ្នក​នាង​យូរ​មក​ហើយ! ទោះ​ទាំង​ពីរ​នាក់​ពិតជា​មាន​ស្នេហា​ក៏​អត់​អ្វី​ចម្លែក​ដែរ​មែន​ទេ?»
«តែ​ស្នេហា​មិន​ផ្អែក​លើ​រឿង​អស់​ទាំង​នេះ​ទេ! សំខាន់​យើង​មាន​និស្ស័យ​ឬ​អត់! នាង​ប្រហែល​មិន​ចាំបាច់​ខ្ញុំ​ពន្យល់​ច្រើនជាង​នេះ​ទេ​ម៉ានីយ៉ា!
«វា​មាន​ន័យ​ថា​អ្នក​នាង​មិន​ដែល​ស្រលាញ់​គាត់? មិន​ដែលចួបគ្នា​ មិន​ដែល​ទៅ​មណ្ឌលគីរី?» ម៉ានីយ៉ា​បញ្ជាក់​ដោយ​សូរសព្ទ​ស្ទាក់ស្ទើរ។
ភីតា​បង្ហាញ​ភាព​តឹងតែង​លើ​ផ្ទៃ​មុខ ​នាង​ក្រពាត់​ដៃ​បង្ហាញ​ភាព​សៅហ្មង។ សំឡេង​មួយ​លាន់​មក​កាត់៖
«បើ​ពួក​ក្មួយ​រាប់អាន​សិទ្ធិ! ​ឆាប់​នាំ​គេ​ទៅ​ព្យាបាល​ទៅ!»
ម៉ានីយ៉ា​ងាក​ភ្លែត​ទៅ​រក​ម្ចាស់​សំឡេង​នោះ​គឺ​បុរស​ចំណាស់​ម្នាក់។
«ជម្រាប​សួរ​​លោក​ពូ! ម៉ានីយ៉ា! នេះ​លោក​ប៉ា​របស់​ភីតា!»
នាង​ក្រមុំ​ម៉ានីយ៉ា​ឱន​ក្បាល​អម​ជាមួយ​ម្រាម​ទាំង​១០​ តែ​នាង​និយាយ​អ្វី​មិន​ចេញ​ព្រោះ​កំពុង​វិលវល់។​យល់​ចិត្ត​នាង ​បុរស​ចំណាស់​និយាយ​បន្ថែម៖
«ដំបូង! ពេល​ដែល​សិទ្ធិ​ធ្វើ​ហិង្សា​មក​លើ​អនាគត​កូន​ប្រសា​ខ្ញុំ ខ្ញុំ​ក្រោធ​ខឹង​​តែ​ពេល​ខ្ញុំ​ទៅចួប​អ្នកស្រី​ទិវា​ម្ដាយ​របស់​គេ ខ្ញុំ​ក៏​ដឹង​អំពី​​ស្ថានភាព​ពិត​គ្រួសារ​នេះ។….ហ៊ឹម! គឺ​ខ្ញុំ​បាន​ត្រឹម​អាណិត!»
ទោះ​បុរស​នោះ​មើល​ទៅ​ថ្លៃថ្នូរ​ហួស​សម​នឹង​កេរ្តិ៍ឈ្មោះ​គាត់​ ​តែ​ចិត្ត​ស្រលាញ់​របស់​ម៉ានីយ៉ា​ចំពោះ​សិទ្ធិ នៅ​តែ​បង្ខំ​ឱ្យ​​នាង​មានះ​មិន​ព្រម​ទទួលយក​សម្ដី​គាត់​ងាយ​ឡើយ។
«លោក​ពូ! ទោះ​យ៉ាង​ណា​គេ​មិន​កុហក​ខ្ញុំ​ទេ! ពួក​ខ្ញុំ​បី​នាក់​មិន​ដែល​កុហក​គ្នា​ឡើយ»​
«បើ​គេ​នៅ​មាន​ស្មារតី​ល្អ​ដូច​មុន​​គឺអ៊ីចឹង​មែន​ហើយ! តែ​ពេល​នេះ….» បញ្ឈប់​ប្រយោគ​កណ្ដាល​ទី​ដោយ​​ដកដង្ហើម​ធំ។
តារា​នាំ​នាង​ចាក​ចេញ​បន្ទាប់​ពី​ការ​ពិត​នៅ​ពី​ក្រោយ​ភាព​គ្មាន​ទំនាក់ទំនង​របស់​សិទ្ធិនិង​ភីតា​ត្រូវ​បាន​បញ្ជាក់។ បន្ទាប់​មក​គេ​បាន​នាំ​ម៉ានីយ៉ា​ដែល​អង្គុយ​ហាក់​គ្មាន​វិញ្ញាណ​ក្នុង​ខ្លួន​ទៅ​កាន់​គ្លីនិក ចិត្តសាស្ត្រ​មួយ​ដ៏​ល្បី​នៅ​ភ្នំពេញ។
ម៉ានីយ៉ា​ក្ដាប់​ដៃ​ទាំង​សង​កាន់​តែ​ណែន​នៅ​ពេល​ដែល​តារា​រៀបរាប់​សភាពការណ៍​និង​សម្ដី​ប្រតិដ្ឋ​ទាំងឡាយ​របស់​សិទ្ធិ​ប្រាប់​អ្នក​ជំនាញ​ ពិសេស​ពេល​គេ​ថា​នៅ​សួន​ច្បារ​មាន​អ្នក​ស៊ើបការណ៍​ហើយ​តារា​និង​ម៉ានីយ៉ា​មើល​ទៅ​ទីនោះ​មិន​ឃើញ​មាន​ស្រមោល​មនុស្ស​សូម្បី​តែ​ម្នាក់។
«បាទ! នេះ​ជា​ជំងឺ​ម្យ៉ាង​ដែល​ខ្ញុំ​ធ្លាប់​សិក្សា​មក​ហើយ! ​អ្នក​ជំងឺ​ជឿ​ថា​អ្វី​ដែល​ពួក​គេ​ស្រមៃ​គឺ​ពិត​ ហេតុ​ដូចនេះ​ហើយ​ពួក​គេ​ខ្លួន​ឯង​ផ្ទាល់​គឺ​មិន​អាច​ចែក​ដាច់​ពី​ភាព​ខុស​គ្នា​រវាង​ការ​ពិតនិង​ការ​ស្រមើស្រមៃបាន​ទេ!។»
លោក​វេជ្ជ​បណ្ឌិត​ពន្យល់​ក្នុង​ពេល​បេះដូង​ម៉ានីយ៉ា​ហេងហាង។
«មាន​ន័យ​ថា​អ្វី​ទាំង​អស់​ដែល​គាត់​បាន​ប្រាប់​ខ្ញុំ​ទាក់ទង​នឹង​អ្នក​នាង​ភីតា ​គឺ​ជា​ការ​ស្រមើស្រមៃ​របស់​គាត់?»
វេជ្ជបណ្ឌិត​តប​នឹង​សំណួរ​នាង​វិញ៖
«បាទ! ភាគរយ​គឺ​ច្រើន​ប្រសិន​បើ​ម្ចាស់​ខ្លួន​ម្ខាង​ទៀត​បដិសេធ​ផង​យើង​គួរ​ពិចារណា! តែ​មិនមែន​មាន​ន័យ​ថា​ឱ្យ​តែ​អ្វី​ដែល​គេ​និយាយ​សុទ្ធ​តែ​មិន​ពិត​នោះ​ទេ​ មាន​រឿង​មួយ​ចំនួន​អាច​កើត​ឡើង​ពិត​ប្រាកដ​ដែរ។»
តារា​ពោល​សួរ​កាត់​ភ្លាម៖
«ចុះ​រឿង​អ្នក​ស៊ើបការណ៍!​ នៅ​ទីនោះ​ពីរ​នាក់​ខ្ញុំ​មើល​អត់​ឃើញ​មនុស្ស​ម្នាក់​ទេ​តែ​សិទ្ធិ​គេ​អះអាង​ថា​មាន! គេ​ស្រមៃ​ទាំង​ភ្នែក​ស្រស់?»
«បាទ! នេះ​រឹត​តែ​បង្ហាញ​ថា​គេ​មាន​អាការៈ​ធ្ងន់​បន្តិច​ហើយ! ខ្ញុំ​ជូន​យោបល់​ថា​អ្នក​ទាំង​ពីរ​គួរ​បញ្ជូន​គេ​មក​ទីនេះ​ដោយ​ផ្ទាល់ ខ្ញុំ​សង្ឃឹម​បាន​និយាយ​ជា​មួយ​គេ​សិន​យល់​ពី​ចិត្តសាស្ត្រ​របស់​គេ ទើប​អាច​កំណត់​គម្រោង​ព្យាបាល​បាន! តែ​សូម​បញ្ជាក់​ថា​ជំងឺ​បែប​នេះ​ត្រូវ​ការ​ការ​ថែទាំ​ផ្លូវ​ចិត្តនិង​ផ្ដល់​ថ្នាំ​ក្នុង​​រយៈ​ពេល​វែង! គឺ​ត្រូវការ​ការ​ព្យាបាល​ដោយ​អត់ធ្មត់​បំផុត!»។
ម៉ានីយ៉ា​ផ្អែក​ខ្លួន​ទាំង​អស់​កម្លាំង​កាយ​ចិត្ត​ទៅ​លើ​បង្អែក​កៅអី​នៅ​ចំពោះ​មុខ​វេជ្ជបណ្ឌិត។ អ្វី​មួយ​ក្រៀមក្រំ​ហួស​លេចឡើង​ក្នុង​ពន្លឺ​ភ្នែក​នាង។
ព្រឹក​ព្រហាម​ថ្ងៃ​បន្ទាប់
ម៉ានីយ៉ា​នៅ​តែ​ទៅ​មើល​សិទ្ធិ​នៅ​ផ្ទះ​គេ។ ទោះ​បី​ជា​ការ​អស់សង្ឃឹម​បង្កប់​ពេញ​ក្នុង​ចិត្ត ​តែ​នាង​មិនបាន​ឱ្យ​គេ​ដឹង​ខ្លួន​ឡើយ។
«កំពុង​តែ​ធ្វើ​អ្វី​សិទ្ធិ? មុខ​ស្រពោន​ម៉េះ?»
«អត់​អី​ទេ!»
«គ្មាន? ខ្ញុំ​ខំ​មក​លេង​ហើយ​មក​កុហក​ខ្ញុំ​ធ្វើ​អី?»
«ថ្ងៃ​នេះ​ខ្ញុំ​មាន​អារម្មណ៍​ឯកោ​បន្តិចបន្តួច​បាន​ជា​រក​សើច​មិន​ចេញ! ល្អ​ណាស់​បាន​អា​យ៉ា​ឯង​មក​លេង! គឺ​ចាំ​ផ្លូវ​អាយ៉ា​ឯង​ហ្នឹង​ហើយ!»។
«បើ​ថា​អផ្សុក​យើង​ចេញ​ទៅ​ដើរ​លេង​ក្រៅ​ហ្មង​ទៅ?»
សិទ្ធិ​បើក​ភ្នែក​មូលក្លុំ។ ភាព​រីករាយ​លេច​ចេញ​មក។
«ដើរ​លេង? បាន​តើ! ទំនេរ​ហ្នឹង​ថ្ងៃ​នេះ​អត់​ទៅ​ធ្វើការ​ផង! ហូលីដេ​នេះ​រាង​វែង​ដែរ! អផ្សុក​ដល់​ហើយ!»
ភាព​ស្ងួត​ស្ងប់​​លេច​ចេញ​តាម​ពន្លឺ​ភ្នែក​ម៉ានីយ៉ា​តែ​នាង​ប្រឹង​ញញឹម​ធ្វើ​ដូច​សប្បាយ​ចិត្ត​ខ្លាំង។
«តស់​លឿន​ឡើង!»
សិទ្ធិ​ក្រោក​ពី​សាឡុង​ជាមួយ​ពែង​កាហ្វេ។
«បង្ហើយ​វា​សិន​បាន​អត់?»
គេ​សង្ហា​ណាស់។ មាឌ​គេ​ខ្ពស់​រួម​ជាមួយ​ពុក​ចង្កា​រឹមៗ។ គ្មាន​អ្នកណា​ចាប់អារម្មណ៍​ថា​គេ​មាន​ជំងឺ​ទេ​ប្រសិន​បើ​មិនមែន​មនុស្ស​ជិតដិត​របស់​គេ។ នាង​ញញឹម​ដាក់​គេ។ គេ​បង្ហើយ​កាហ្វេ​ហើយ​ដាក់​ពែង​ចុះ​ធ្វើ​ដំណើរ​សំដៅ​ទៅ​ទូ​ស្បែក​ជើង​ក្បែរ​ទ្វារ។
គោលដៅ​របស់​ម៉ានីយ៉ា​គឺ​គ្លីនិក​ចិត្តសាស្ត្រ។ នៅ​កន្លែង​រង់ចាំ​អ្នក​ផង​មើល​មក​ពីរ​នាក់​គេ​​ដូច​ជា​​ប្ដី​ប្រពន្ធ​ថ្មោងថ្មី​ដូច្នេះ​ដែរ។ គឺ​ស្រី​ស្អាត​និង​ប្រុស​សង្ហា។
​«នែ៎! ខាង​ក្នុង​​នេះ​គឺ​លោក​បណ្ឌិត​វណ្ណៈ! គាត់​គឺ​ជា​បុគ្គល​ដ៏​​រាក់ទាក់​ និង​គួរ​ឱ្យ​ធូរស្រាល​ពេល​និយាយ​ជាមួយ!​»​ ម៉ានីយ៉ា​និយាយ​ផង​ចង្អុល​ទៅ​បន្ទប់​លោក​វេជ្ជបណ្ឌិត​ផង។
«​អូ! លើ​លោក​នេះ​​ពិត​ជា​មាន​គេ​រាក់ទាក់និង​គួរ​ឱ្យ​ធូរស្រាល​ពេល​និយាយ​ជាមួយ​ជាង​នាង​ទៀត?អត់​ជឿ​ទេ​អាយ៉ា?»
«ពូកែ​សម្ដី​ណាស់! តស់​ចូល​ទៅ​ដល់​​វេន​សិទ្ធិ​ឯង​ហើយ!»
«ខ្ញុំ??? ទៅ​ខាង​ក្នុង​នោះ?» សិទ្ធិ​ពេញ​ដោយ​​ការ​ភ្ញាក់ផ្អើល។ ម៉ានីយ៉ា​ងក់ក្បាល​ទាំង​ញញឹម។
«អត់ទេ! នាង​​ប្រាប់​សិន​មក​ហេតុអ្វី​ត្រូវ​ចូល​ទៅ?»
«ជា​ដំណើរ​ទស្សនកិច្ច​ធម្មតា! គឺ​គាត់​ជា​បង​ប្រុស​ជីដូន​មួយ​ខ្ញុំ! ទើប​មក​ពី​បរទេស! គាត់​មក​ធ្វើ​ការ​នៅ​ទីនេះ! សិទ្ធិ​ឯងចួបគាត់​ម្ដង​មើល៍»
វេជ្ជបណ្ឌិត​វណ្ណៈ​បង្ហាញ​ខ្លួន​ជាមួយ​ទឹក​មុខ​ស្វាគមន៍​រាក់ទាក់​នៅ​មាត់​ទ្វារ​បន្ទប់​ពិនិត្យ​ជំងឺ។ មើល​ទៅ​គាត់​ថ្នឹក​ក្នុង​ការងារ​នេះ​ណាស់ គាត់​និយាយ​បន្ថែម​ពី​លើ​ម៉ានីយ៉ា៖
«សួស្ដី​សិទ្ធិ​!»
សិទ្ធិ​ត្រូវ​ក្រោក​គួរ​សម​ជាមួយ​គាត់។ វេជ្ជបណ្ឌិត​ធ្វើ​កាយវិការ​អញ្ជើញ​គេ​ចូល​ក្នុង​បន្ទប់ គេ​នៅ​ទាក់ទើរ​ងាក​មក​រក​នាង នាង​ញញឹម​ងក់​ក្បាល គេ​ក៏​ដាច់ចិត្ត​ចូល​ទៅ។
វេជ្ជបណ្ឌិត​ចូល​ទៅ​តាម​ពី​ក្រោយ​តែ​មុន​ពេល​បិទ​ទ្វារ​គាត់​ព្រិច​ភ្នែក​ស៊ីញ៉ូ​មក​កាន់​នាង​កុំ​ឱ្យ​បារម្ភ​ពេក។
រឿង៖ ម៉ានីយ៉ា ភាគទី៣
២​ថ្ងៃ​ក្រោយ​មក
……..នៅ​ហាង​កាហ្វេ​ប្រោន…..តារា​ស្ទុះ​ចេញ​ពី​ឡាន​បន្ទាប់​ពី​សូហ្វ័រ​បើក​ឱ្យ ​​ហើយ​ដើរ​តម្រង់​យ៉ាង​ប្រញាប់​មក​រក​ស្រី​ស្អាត​ម៉ានីយ៉ា​ដែល​អង្គុយ​ចាំ​ជា​ស្រេច​ដោយ​បែរ​ខ្នង​មក​រក​ទ្វារ​…..សម្រិប​ជើង​គេ​ធ្វើ​ឱ្យ​​នាង​ងាក​មក…..​ស្នាម​ញញឹម​របស់​នាង​ស្រស់​ចិញ្ចាច​ជាង​អាវ​ពណ៌​ចុង​ឈូក​វាល​ខ្នង​របស់​នាង​ទៅ​ទៀត។
….សក់​នាង​ទន់​រលោង​រលាស់​ទៅតាម​ខ្យល់​បក់​តិចៗ….
តារា​អង្គុយ​ចុះ​ថ្នមៗ។ គេ​ពេញ​ចិត្ត​ក្នុង​ការ​ញញឹម​បែប​សុភាព​បុរស ​​ព្រោះ​នៅ​ចំពោះ​មុខ​តទល់​គឺ ​ស្រីស្អាត​បំផុត​កាល​នៅ​មហាវិទ្យាល័យ….
«ខ្ញុំ​ណាត់​តារា​ឯង​ចេញ​មក​ព្រោះ​ចង់​និយាយ​រឿង​….អុះ​ច្រឡំ គឺ​ឯកឧត្ដម​ទៅ​ហើយ!» នាង​ខ្ទប់​មាត់​សើច​បង្អាប់។
រដ្ឋលេខាធិការ​កំលោះ​និយាយ​ទាំង​ញញឹម​រីករាយ៖
«បាន​ហើយ​មីង​កង្កែប!​»
នាង​សម្លក់៖
«អី​គេ? រៀន​ហៅឈ្មោះ​ពិសេស​គេ​តាម​សិទ្ធិ​ទៀត?»
នាង​នឹក​ឃើញ​ដល់​បុរស​បន្តិច​ក៏​ប្ដូរ​ទឹកមុខ​ស្រងូត​និយាយ​បន្ថែម៖
«ត្រូវ​ហើយ! ខ្ញុំ​ចង់​ពិភាក្សា​ជាមួយ​តារា​ឯង​ពី​រឿង​របស់​សិទ្ធិ….»
តារា​ធ្លាក់​ទឹក​មុខ។ គេ​ងាក​ហៅ​អ្នក​បម្រើ​ដើម្បី​បញ្ជា​ទិញ​កាហ្វេ​ហើយ​ទើប​និយាយ​ទៅ​កាន់​ទឹកមុខ​ពិបាក​ចិត្ត​របស់​ម៉ានីយ៉ា៖
«សិទ្ធិ??? ហ៊ឹម ​គេ​មិន​ដឹង​ម៉េច​បាន​ទៅ​ជា​យ៉ាង​ហ្នឹង​ទេ​ហ្ន៎! ហួស​ចិត្ត​ដែរ​ពេល​ឮអ៊ីចឹង!»
ម៉ានីយ៉ា​ងឿង​ឆ្ងល់​នាង​ចង​ចិញ្ចើម៖
«ហួសចិត្ត​អី​ទៅ​ៗ​ស្នេហា​ជា​រឿង​ធម្មតា​តើ! គេ​ស្រលាញ់​មនុស្ស​ម្នាក់​ស្មោះ តារា​ឯង​ហួស​ចិត្ត?»
«តែ​វា​ទៅ​ធ្វើ​ឡប់ៗ ​វា​ចង់​ស្រលាញ់​តែ​ស្រី​អ្នក​មាន ​អា​ហ្នឹង​តាំង​ពី​ក្មេង​មក​មិន​កែ​ចរិត​អា​យ៉ា​ឯង​ហៅ​វា​ថា​ពូ​គីង្គក់​ចង់​ស៊ី​សាច់​ក្ងាន​ហើយ វា​នៅ​មិន​ដឹង​ខ្លួន​ទៀត»
ម៉ានីយ៉ា​ការពារ​ប្រុស​ស្នេហ៍​នាង​វិញ​ភ្លាម៖
«កាល​ហ្នឹង​គេ​ចង់​ស្រលាញ់​កូន​ស្រី​សកលវិទ្យាធិការ ខ្ញុំ​ហៅ​គេ​លេងៗ​ទេ! តាម​ពិត​សិទ្ធិ​មិនមែន​ប្រភេទ​មនុស្ស​គីង្គក់​ចង់​ស៊ី​សាច់​ក្ងាន​មែនទែន​ឯណា! គេ​ក៏​មាន​ទៅ​អន់​អី គេ​ក៏​អ្នក​មាន​គ្រាន់​តែ​មិន​សូវ​មាន​ដល់​គ្រួសារ​ភីតា!»
«តែ​សំខាន់​គេ​វា​មិន​ស្រលាញ់​យើង! យើង​ប្រឹង​ទាំង​ឡប់ៗ​ឱ្យ​មាន​រឿង!» តារា​និយាយ​ទាំង​មិន​សប្បាយ​ចិត្ត តែ​សម្ដី​គេ​ធ្វើ​ឱ្យ​ម៉ានីយ៉ា​ខឹង នាង​រអ៊ូ​ទាំង​សម្លក់​ហើយ​ងាក​មុខ​ចេញ៖
«ពួក​ម៉ាក​ស្អី? ឃើញ​មិត្ត​មាន​រឿង​មិន​ជួយ​ចូក​ជួយ​ចែវ​ទៅ​​រុញ​ឱ្យ​ធ្លាក់​ទឹក​ថែម! ដឹង​ហើយ! គេ​ឡើង​ជា​មន្ត្រី​ធំ​ហើយ! គេ​ភ្លេច​រឿង​ពី​មុន​អស់​ហើយ!»
តារា​ឆួល​ចុង​ច្រមុះ គេ​និយាយ​វិញ៖
«រឿង​អី​ជួយ​វា​បាន​ទាំង​អស់​តែ​រឿង​វា​ទៅ​វាយ​ដំ​គេ​ ឱ្យ​ខ្ញុំ​ទៅ​ការពារ​វា​របៀប​ម៉េច​អ្ហះ?​»
ម៉ានីយ៉ា​បើក​ភ្នែក​ធំៗ៖
«ស្អី​គេ​អ្ហះ? វាយ​ដំ​អី?»
«អាយ៉ា​ឯង​មក​នេះ​មក​បម្រុង​និយាយ​រឿង​អី? មិនមែន​រឿង​សិទ្ធិ​ទៅ​វ៉ៃ​គេ​យប់មិញ​ទេ?»
«វាយ? វាយ​ពី​ណា? ពី​ណា​អ្នក​វាយ? សិទ្ធិ???»
«មាន​អ្នក​ណា​ក្រៅ​ពី​វា​ទៀត? វា​ស្រលាញ់​ស្រី​នោះ​ឡើង​ឆ្កួត! នៅ​សុខៗ​ទៅ​សម្ងំ​ចាំ​វាយ​ដំ​សង្សារ​គេ​មុខ​ក្លឹប! ខ្ញុំ​នាំ​មេធាវី​ទៅ​ធានា​ទាំង​យប់​ណា៎​អា​យ៉ា! សិទ្ធិ​វា​លែង​ដូច​មុន​ហើយ វា​និយាយ​ស្ដី​ឡប់ៗ ហើយ​ឮ​ថា​ព្រឹកមិញ​ភាគហ៊ុន​ទាំង​អស់​នៅ​ក្រុមហ៊ុន​ប៉ា​វា​ គេ​បោះឆ្នោត​ទម្លាក់​វា​ពី​តំណែង​CEO ​ហើយ​!»
ម៉ានីយ៉ា​រេ​ភ្នែក​គិត នាង​និយាយ​រអ៊ូៗ​ទាំង​ខឹង៖
«ប៉ា​គាត់​ជា​ភាគហ៊ុន​ធំ! ពួក​នោះ​​អាង​អី​មក​ទម្លាក់​សិទ្ធិ​ចេញ​?»
«គេ​អត់​អាង​អី​ទេ! តែ​សិទ្ធិ​ខ្លួន​ឯង​ដែល​លែង​ដូច​មុន! វា​ឆ្កួត​ស្រី​ដល់​កម្រិត! ខាង​ស្រី​គេ​មិន​ដឹង​ខ្លួន​សោះ​ហ្នឹង​ ឯង​ម្នាក់​ឯង​ច្រងាប់ច្រងិល​ទៅ​វាយ​សង្សារ​គេ​ដល់​តែ​ប៉ូលិស​ចាប់​ដាក់​ប៉ុស្តិ៍! គេ​សម​ជា​CEOទៀត​អត់?»
ម៉ានីយ៉ា​ខឹង​តូង​ទាញ​កាបូប​ក្រោក ធ្វើ​ឱ្យ​តារា​ស្ទុះ​មក​តាម៖
«អាយ៉ា!»
នាង​ងាក​មក​សម្លក់​តារា​ត្លែ៖
«បើ​តារា​ឯង​នៅ​ទុក​ពួក​ខ្ញុំ​ជា​មិត្ត ឈប់​និយាយ​អាក្រក់​ពី​សិទ្ធិ​នៅ​មុខ​ខ្ញុំ​ ឮ​អត់?»
«តែ​វា​មែន! យើង​ជា​មិត្ត យើង​ត្រូវ​កែ​តម្រូវ​គ្នា​មិនមែន​រុញ​ទុក​បណ្ដោយ​ទឹក​ទេ​អា​យ៉ា!»
ស្រី​ស្អាត​ប្រកែក​ញ៉ាញ៖
«នាង​ភីតា​នោះ​វា​កុហក! វា​ជា​អ្នក​បោក​ចិត្ត​សិទ្ធិ​មុន! ឥឡូវ​មក​ដោះដៃ​ ព្រោះ​ឃើញ​គ្នា​មាន​រឿង​ក្នុង​ផ្ទះ! តារា​ឯង​មិន​យល់​ចិត្ត​គ្នា​ឯង ​ទៅ​កាន់ជើង​គេ​អ្នក​ក្រៅ….»
នាង​ដង្ហក់​ហាក់​មាន​កំហឹង​ណែន​ពេញ​ទ្រូង​ រួច​សម្លក់​តារា​ម្ដង​ទៀត​មុន​ពេល​ចាកចេញ​វឹង​ទៅ ទុក​ឱ្យ​មន្ត្រី​វ័យ​ក្មេង​នៅ​ឈរ​ស្កុប​តែ​ម្នាក់​ឯង។
គេ​សម្លឹង​តុ​ទាំង​ភ្លឹកភ្លាំង​ ព្រោះ​គិត​មិន​យល់​ថា​ដំបូង​គឺ​សិទ្ធិ​ដែល​ប្ដូរ​ចរិត ហេតុអ្វី​ពេល​នេះ​ម៉ានីយ៉ា​ក៏​ប្រែប្រួល​ម្ល៉ឹង​ដែរ?
ភាព​ស្លូតត្រង់​ពី​ដើម​​របស់​នាង​ទៅ​ណា​អស់​ហើយ…..សម្ដី​តែ​ពីរ​បី​ម៉ាត់​សោះ ​នាង​ផ្ទុះ​ទោសៈ​អី​ម្ល៉ឹង​ៗ?
មិន​ដឹង​យ៉ាង​ម៉េច​គេ​ដឹង​ខ្លួន​មក​វិញ​ គេ​ស្ទុះ​ចេញ​ពី​តុ​ទៅ​តាម​នាង​ដល់​ឡាន។ ម៉ានីយ៉ា​នៅ​ក្នុង​ឡាន​ហៀប​បញ្ឆេះ​ចេញ​តែ​គេ​គោះ​នាង​ឱ្យ​រវៃ​កញ្ចក់។ នាង​នៅ​ទ្រឹង​មិន​ចង់​រវល់​នឹង​គេ​ ព្រោះ​ខឹង​ពេក ​តែ​ក្រឡេក​ភ្នែក​ទៅ​ឃើញ​អង្គរក្ស​គេ​មើល​មក​ស្រ នាង​មិន​ចង់​បំបាក់​មុខ​តារា​ពេក​ទើប​រវៃ​កញ្ចក់​ចុះ​ដោយ​មិន​ងាក​មុខ​មក​មើល​គេ​ទេ។ តារា​ព្យាយាម​និយាយ៖
«អាយ៉ា! ភីតា​មិន​ដែល​ជា​សង្សារ​សិទ្ធិ​ទេ! វា​ស្រលាញ់​គេ​តែ​ម្ខាង! ខ្ញុំ​និយាយ​មែន! វា​នៅ​មិន​នៅ​ទៅ​ទុក​គេ​ជា​សង្សារ​វា​ខ្លួន​ឯង ហើយ​ពេល​គេ​បណ្ដើរ​សង្សារ​គេ វា​ទៅ​វាយ​គេ​តែ​ម្ដង!»
ម៉ានីយ៉ា​អស់​ពី​ខឹង​ទៅ​ជា​ចង់​ឈឺ នាង​ងាក​មក​ទាំង​រលីងរលោង៖
«តារា​ឯង​ជឿ​ស្រី​នោះ ​អត់​ជឿ​ពួកម៉ាក​ខ្លួន​ទេ? សិទ្ធិ​ណា៎​ជា​ពួកម៉ាក​យើង! វា​មិន​ដែល​មនុស្ស​ដើរ​ទៅ​ខេត្ត​បាត់​ជាមួយ​គ្នា​ដល់​ទៅ​ពីរ​បី​យប់​ ហើយ​មិនមែន​ជា​សង្សារ​គ្នា​ទេ! មាន​តែ​មោឃ​ទេ​បាន​ជឿ​ពាក្យ​ដែល​ស្រី​នោះ​លាង​ខ្លួន!»
នាង​និយាយ​ចប់​ចេញ​ឡាន​វឹង​មិន​ខ្ចី​ទាំង​ស្ដាប់​​តារា​បន្ថែម។ នាង​បោះពួយ​សំដៅ​ទៅ​ផ្ទះ​សិទ្ធិ។
ហើយ​មក​ដល់​ច្រក​ទ្វារ​វីឡា​គេ​ក្នុង​សង្កាត់​ទន្លេបាសាក់​​ទាំង​ចិត្ត​អន្ទះសា។
….នាង​ចុច​កណ្ដឹង….
….អ្នក​បម្រើ​ម្នាក់​បាន​ចេញ​មក​បើក​ទ្វារ​ឱ្យ​នាង​បរ​ឡាន​ចូល​ទៅ​កាត់​តាម​សួនច្បារ​ស្រស់​បំព្រង​។
អ្វីៗ​នៅ​ទីនេះ​បាន​រំឭក​ឡើង​វិញ​នូវ​អំឡុង​ពេល​ដែល​ពួក​គេ​ទាំង​បី​បាន​ទុក​គ្នា​ជា​មិត្ត​យល់​ចិត្ត​នូវ​ជីវិតជា​និស្សិត​មហាវិទ្យាល័យ។
នាង​ឈប់​​ឡាន​ចុះ​មក​ហុច​សោ​ឱ្យ​អ្នក​បម្រើ​យក​ឡាន​ទៅ​ទុក​ ទើប​នាង​ដើរ​ចូល​ទៅ​កាន់​បន្ទប់​ទទួល​ភ្ញៀវ​ទាំង​​ភ្នែក​រេ​រក​មើល​បុរស​ម្ចាស់​ចិត្ត​គ្រប់​ទិសទី។
នៅ​គ្រប់​ទី​កន្លែង មាន​តែ​ភាព​ស្ងៀមស្ងាត់ គ្មាន​នរណា​ម្នាក់​បង្ហាញ​វត្តមាន​នៅ​ក្នុង​ផ្ទះ​ដ៏​ធំ​នោះ​សោះ។ ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​រចនាសម្ព័ន្ធ​ចាស់​របស់​ផ្ទះ​នេះ មិន​បាន​ផ្លាស់ប្ដូរ​អ្វី​ច្រើន​ឡើយ។
នាង​នឹក​ឃើញ​ដល់​ពេល​ដែល​តារា​នៅ​ចង្ក្រាន​បាយ​ជួយ​ធ្វើ​នេះ​នោះ​ជាមួយ​ម្ដាយ​សិទ្ធិ​ ឯ​នាង​និង​សិទ្ធ​រវល់​រត់​លេង​ដេញ​គ្នា​ឯ​សួន​ខាងក្រោយ។
នាង​រេ​ភ្នែក​ទៅ​ទីនោះ ហាក់​ឃើញ​សិទ្ធិ​នៅ​អង្គុយ​លើ​កៅអី​បង្អែក​នៅ​សួន​ខាង​ក្រោយ។ ឥត​បង្អង់ ម៉ានីយ៉ាដើរ​តម្រង់​ទៅ​ទ្វារ​ក្រោយ​ បើក​ចេញ​ទៅ​រក​សួន​ជាមួយ​នឹង​ការ​តឹងតែង​ចិត្ត។
សិទ្ធិ​ពិតជា​អង្គុយ​នៅ​ទីនោះ​មែន។
ពុកចង្កា​នៅ​លើ​មុខ​គេ​ បង្ហាញ​ពី​ទុក្ខសោក​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​ចិត្ត​ឱ្យ​នារី​ជា​ភ្ញៀវ​កាន់​តែ​មាន​អារម្មណ៍​ក្ដុកក្ដួល។
«សិទ្ធិ! ឆ្កួត​យក៍​អី​មក​ធ្វើ​បាប​ខ្លួន​ឯង​ថ្នាក់​នេះ?»
គេ​សម្លឹង​នាង​បន្តិច​ហើយ​រក្សា​ភាព​ស្ងប់ស្ងាត់​មិន​ចេញ​ស្ដី។ ឃើញអ៊ីចឹង​នាង​ក៏​និយាយ​ទៀត​ភ្លាម៖
«គេ​ដក​សិទ្ធិ​ឯង​ពី​តំណែងCEO?»
ហាក់​រង​ការ​រំខាន​សិទ្ធិ​និយាយ​តប​ខ្លីៗ៖
«ខ្ញុំ​អត់​ខ្វល់​នឹង​របស់​អត់​បាន​ការ​អស់​ហ្នឹង​ទេ! គេ​លែង​ត្រូវ​ការ​ខ្ញុំ​ហើយ! វា​គ្មាន​ន័យ​អី​សម្រាប់​ខ្ញុំ​ទាំង​អស់!»
«ប៉ុន្តែ ​ហេតុអ្វី? ហេតុអ្វី​ចាំបាច់​បំផ្លាញ​ខ្លួនឯង​ដើម្បី​មនុស្ស​មិន​ស្មោះ​ហ្នឹង?» ​ម៉ានីយ៉ា​និយាយ​ទាំង​ព្រួយ​បារម្ភ​គាត់។
«ខ្ញុំ​ភ្លេច​គេ​មិន​បាន​ទេ​អា​យ៉ា! ខ្ញុំ​មិន​អាច​រស់​គ្មាន​គេ​ឡើយ! ឯង​ដឹង​អត់?» សិទ្ធិ​យំ​ខ្សឹកខ្សួល។
ម៉ានីយ៉ា​ស្លុត​ចិត្ត​ នាង​នៅ​ទ្រឹង​មុន​ពេល​នាង​ដើរ​ចូល​ទៅ​ក្បែរ​គេ​យឺតៗ​ ហើយ​ក្រសោប​ខ្លួន​គេ​ក្នុង​រង្វង់​ដៃ។
ម្ដាយ​សិទ្ធិ​នៅ​ពី​ចម្ងាយ….គាត់​លប​តាមដាន​កាយវិការ​ពួកគេ​ដោយ​មិន​មាន​បង្ហាញ​ខ្លួន​ឱ្យ​ពួកគេ​ឃើញ​ទេ។
គាត់​មិន​យំ​ចេញ​មក​ តែ​គាត់​យំ​ក្នុង​ចិត្ត​ ព្រោះ​គាត់​ដឹង​ពី​ស្ថានភាព​កូនប្រុស​របស់​គាត់​ជាង​អ្នក​ណាៗ​ទាំងអស់។ ពេល​នេះ​គាត់​នៅតែ​រំពឹង​ថា​​អ្នក​ណា​ម្នាក់….គឺ​អ្នក​ណា​ក៏ដោយ​អាច​ជួយ​ដល់​គាត់​ក្នុង​ការ​ស្រោចស្រង់​ស្ថានការណ៍​នេះ។
ចាប់​ពី​ថ្ងៃ​នោះ​មក…..គេ​ឧស្សាហ៍​ឃើញ​ម៉ានីយ៉ា​ចេញ​ចូល​ផ្ទះ​ធំ​នោះ​បំផុត។ នាង​ប្រៀប​បី​ដូចជា​សមាជិក​ម្នាក់​នៃ​គ្រួសារ​សិទ្ធិ។
តើ​ស្ថានការណ៍​ដ៏​លំបាក​របស់​គេនិង​គ្រួសារ​បន្ថែម​ទម្ងន់​ស្នេហ៍​របស់​នាង​ចំពោះ​គេ​ឬ​យ៉ាង​ណា? ឬ​មួយ​នាង​ពិត​ជា​បាន​រំងាប់​ចិត្ត ​ដោយ​​គ្រាន់​តែ​ស្មោះ​ចំពោះ​គេ​ក្នុង​នាម​ជា​មិត្ត​ម្នាក់?
……មាន​តែ​នាង​ខ្លួន​ទើប​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី……។
«នាង​ធ្វើ​វា​ធ្វើ​អី​កូន​ស្រី?» ម្ដាយ​សិទ្ធិ​ឃាត់​ម៉ានីយ៉ា​ដែល​កំពុង​ដាំ​ស្ល។
«សិទ្ធិ​មាន​អារម្មណ៍​មិនល្អ​ហើយ​បង​នីន​ក៏​នៅ​មិន​ស្រួល​ខ្លួន អ្នកបម្រើ​ឈប់​អស់ អ្នក​អ៊ំ​ហត់​ណាស់​ហើយ! ចាំ​ខ្ញុំ​ធ្វើ​ម្ហូប​ចុះ​ប៉ុន្មាន​ថ្ងៃនេះ!» នាង​ឆ្លើយ​ទាំង​រួសរាយ។
អ្នកស្រី​ទិវា​ធ្វើមុខ​ស្រងូត ​គាត់​ដឹង​ថា​អ្នក​ឈឺ​ជា​បន្តបន្ទាប់​ក្នុង​ផ្ទះ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​បម្រើ​រត់​ទៅ​បាត់​អស់។​ ពិសេស​ភាព​រវើរវាយ​របស់​កូន​ស្រី​ច្បង​ដែល​តែង​តែ​បង្ក​ភាព​ភ័យខ្លាច​ដល់​មនុស្សម្នា។
«អរគុណ​ណាស់​កូន!»
គាត់​បែរ​ខ្លួន​ដើរ​ទៅ​សន្សឹម​ៗ ប៉ុន្តែ​នឹក​ឃើញ​វិញ​ដល់​​ម៉ានីយ៉ា​ហា​ឃាត់​គាត់៖
«ខ្ញុំ​ខល​ទៅ​ក្រុមហ៊ុន​បោស​សម្អាត​ហើយ! គេ​ថា​គេ​អាច​មក​ធ្វើ​រាល់​អាទិត្យ​ អ្នក​អ៊ំ​មិន​ចាំបាច់​នឿយ​ហត់​ការងារ​អស់​ហ្នឹង​ទេ!»
អ្នកស្រី​ទិវា​ងាក​មក​មើល​នាង​ដោយ​ទឹក​មុខ​រំភើប៖
«ឥឡូវ​គេ​មាន​សេវាកម្ម​បោសសម្អាត​ទៀត​ហ្ន៎​កូន?»
«ចា៎! គឺ​គេ​ធ្វើ​បាន​ល្អ​ណាស់​ហើយ​លឿន​ទៀត! តម្លៃ​ក៏​សមរម្យ​ អ្នក​អ៊ំ​កុំ​បាច់​ខ្វល់​រឿង​អ្នក​បម្រើ​អី​អស់​នោះ​ទៀត! ហើយ​បើ​សិន​អ្នក​អ៊ំ​ចង់​បាន​មនុស្ស​ទុក​ចិត្ត​មក​ប្រើ​ហុច​នេះ​នោះ​ ចាំ​ពេល​ខ្ញុំ​បាន​ទៅ​ក្រចេះ​ ក្មួយ​រក​មក​ជួយ​ម្នាក់​ពីរ! ចំណែក​បាយ​ម្ហូប ​ថ្ងៃ​ណា​មិន​ស្រួល​ខ្លួន​អ្នក​អ៊ំ។​ ខ្ញុំ​គ្រាន់​តែ​ខល​កុម្ម៉ង់​មាន​គេ​ចាំ​បម្រើ​សេវា​បាយ​ម្ហូប​ទាំង​បី​ពេល​គឺ​យក​មក​ជូន​ដល់​ផ្ទះ​តែ​ម្ដង! តែ…ពេល​នេះ​សិទ្ធិ​នៅ​ឈឺ​ខ្ញុំ​ចង់​ធ្វើ​ម្ហូប​ផ្ទះ​វិញ​ប្រហែល​ល្អ​ជាង​កុម្ម៉ង់​ពី​ក្រៅ! ពេល​ឆ្អិន​បាន​យក​ទៅ​ជូន​លោក​អ៊ំ​ប្រុស​នៅ​ពេទ្យ​ផង! ​ចាំ​ខ្ញុំ​យក​ទៅ​​ពេល​ឆ្អិន​ណា៎!»
នាង​ឱន​ហាន់​បន្លែ….រោម​ភ្នែក​ង….​ហើយ​ទឹក​មុខ​ស្លូតបូត។ អ្នកស្រី​ទិវា​តាម​មើល​នាង​ភ្លឹកភ្លាំង​។ គាត់​ពិចារណា​ទាំង​ហួសចិត្ត៖
«ពិត​ជា​មាន​ស្រី​គ្រប់លក្ខណ៍​មែន​ឬ! មាន​ទាំង​វិជ្ជា ទាំង​ទ្រព្យ ទាំង​សម្រស់ ទាំង​ចិត្ត? ម៉េច​ក៏​កូន​សិទ្ធិ​មើល​រំលង​កុលស្ត្រី​ម្នាក់​នេះ?»
យល់​ថា​គាត់​នៅ​មិន​ទៅ​ណា​ នាង​ងើបមុខ​មក​វិញ​គាត់​ភ្ញាក់​ខ្លួន​និយាយ​បន្លប់៖
«ម៉ាក់បាច់​មិន​អរគុណ​ទៀត​ទេ! ព្រោះ​ក្នុង​ចិត្ត​ម៉ាក់​យើង​ជា​គ្រួសារ​តែ​មួយ!»។ នាង​សើច​តបស្នង​ក្ដី​ស្រលាញ់​អាណិត​ដែល​ផុស​ចេញ​ក្នុង​ពន្លឺ​ភ្នែក​ស្ត្រី​អ្នក​មាន។
គាត់​ឃើញ​ដូច្នេះ​មិន​អាច​ទប់​សម្ដី​ពី​ក្នុង​ចិត្ត​បាន​ឡើយ៖
«ម៉ាក់​អត់​ត្រូវ​ការ​នាង​ភីតា​ណា​នោះ​ទេ! ម៉ានីយ៉ា​ជា​កូន​ប្រសា​ដែល​ម៉ាក់​ចង់​បាន​បំផុត​ណា​កូន!»
ដៃ​នាង​ទ្រឹង​លើ​ជ្រញ់​ហើយ​ប្ដូរ​ទឹក​មុខ។ នាង​ញញឹម​តិចៗ​ហើយ​រេ​ភ្នែក​គិត។
រហូត​ដល់​ល្ងាច​នេះ​ស្រាប់​តែ​គេ​ឃើញ​រដ្ឋលេខាធិការ​វ័យ​ក្មេង ​គឺ​លោក​តារា ​ជិះ​ឡាន​រលះរលាំង​មក​ឈប់​មុខ​ផ្ទះ​សិទ្ធិ​ហើយ​បន្ទាប់​មក​ក៏​ចូល​ដល់​ខាង​ក្នុង។
បុរស​វ័យ​ក្មេង​រត់​មក​រក​ម៉ានីយ៉ា​​ដែល​កំពុង​រៀបចំ​ផ្កា​លើ​សាឡុង​ធ្វើ​ឱ្យ​នាង​ភ្ញាក់ផ្អើល​បើក​ភ្នែក​មូលក្លុំ។
នាង​​ឃើញ​មន្ត្រី​វ័យ​ក្មេង​រូប​នេះ​ហត់​គឃូស។
«អា​យ៉ា! ខ្ញុំ​មាន​រឿង​សំខាន់​ចង់​ប្រាប់!»
ម៉ានីយ៉ា​ដាក់​ថូផ្កា​ចុះ​យឺត​ៗ។ តារា​និយាយ​ទាំង​ទាញ​ដៃ​នាង៖
«តស់! ទៅ​ក្រៅ​សិន! ខ្ញុំ​មិន​ចង់​និយាយ​នៅ​ទីនេះ​ទេ!»
គេ​លូក​ដៃ​មក​អូស​នាង​ទៅ​ នាង​រក​តែ​បដិសេធ​ឬ​សួរ​នាំ​អ្វី​​មិន​ទាន់​ព្រោះ​ទឹក​មុខ​តារា​ហាក់​ស្លន់ស្លោ។
«ខ្ញុំ​ចង់​និយាយ​រឿង​រវាង​សិទ្ធិនិង​ភីតា!» គេ​ខ្សឹប​ដាក់​នាង​តិចៗ។
ម៉ានីយ៉ា​ធូរ​ចិត្ត​ នាង​និយាយ​តប​តិចៗ៖
«មិន​បាច់​ទៅ​ណា​ទេ​ តារា​និយាយ​នៅ​ទីនេះ​ទៅ! តែ​កុំ​ឱ្យ​សិទ្ធិ​ឮ​ណា៎ គេ​ទើប​តែ​បាន​ធូរ​ស្បើយ​ពី​ទុក្ខ​ខ្លះ​ៗ! គេ​ឆ្លងកាត់​ការ​បំភ្លេច​ស្រី​នោះ​ដោយ​លំបាក​ណាស់ ឮ​អត់?»
តារា​លេប​ទឹក​មាត់​ក្អឹក គេ​ព្យាយាម​ពន្យល់​ស្រី​ស្អាត៖
«អា​យ៉ា! អ្វី​ដែល​សិទ្ធិ​និយាយ ខ្ញុំ​ចង់​មាន​ន័យ​ថា​​អ្វី​ទាំង​អស់​រវាង​វា​និង​ភីតា គឺ​សិទ្ធិ​វា​និយាយ​កុហក​នាង​ទេ​ណា៎​អា​យ៉ា​ ជឿ​ខ្ញុំ​ទៅ!»
«ពិត​ក៏​ដោយ​ កុហក​ក៏​ដោយ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​​វា​ក្លាយ​ជា​អតីតកាល​ទាំង​អស់​ ចាំ​មើល​ចុះ​តារា! ខ្ញុំ​នឹង​ជួយ​ឱ្យ​សិទ្ធិ​បំភ្លេច​នាង​នោះ» នាង​និយាយ​ដោយ​ទឹក​មុខ​មាំ។
«ដែល​សំខាន់​គឺ​នាង​មិន​ដឹង​រឿង​ នាង​ជួយ​មនុស្ស​ដោយ​មិន​ដឹង​មូលហេតុ​ពិត​ តើ​ទៅ​រួច​ទេ​ម៉ានីយ៉ា!?»
«មូលហេតុ​ពិត​អី​ទៅ!? តារា​ឯង​ដឹង​ច្រើន​ជាង​ខ្ញុំ​ម៉េច​កើត​បើ​ខ្លួន​ឯង​នៅ​ភ្នំពេញ​ដែរ ​តែ​មិន​ដែល​ឈឺ​ឆ្អាល​នឹង​មិត្ត! ផ្ទះ​គ្នា​មាន​រឿង​ប៉ិន​ភ្នំ​ ប៉ា​ក៏​ធ្លាក់​ឈឺ បង​ស្រី​ក៏អ៊ីចឹង! ឥឡូវ​សង្សារ​ទាត់ចោល! ចំណែក​តារា​ឯង​ជា​មិត្ត​បាន​ជួយ​អី​គេ​ខ្លះ! ពេល​នេះ​ការងារ​ក៏​គេ​បាត់​ទៀត​ តារា​ឯង​មក​ថា​គេ​កុហក​ទៀត? សម​ទេ?»
«តែ​គេ​កុហក​មែន! គេ​មិន​ដែល​ជា​សង្សារ​របស់​ភីតា​ទេ! គេ​មិន​ដែល​បានdating ហើយ​ក៏​មិន​ដែល​ទៅ​ខេត្ត​ជាមួយ​គ្នា​អី​ដែរ! ឮ​អត់! គឺ​ពួកម៉ាក​ភីតា​ជា​អ្នក​និយាយ​ប្រាប់​ខ្ញុំ​អស់​ជិត​ពីរ​ម៉ោង​ពី​ម្សិលមិញ​នេះ!»
ស្រី​ស្អាត​មាន​ស្នេហ៍​ស្មោះ​​ក្រពាត់​ដៃ​ដោយ​វាចា​សើចចំអក៖
«ពួកម៉ាក​គេ​នោះ​និយាយ តារា​ឯង​ក៏​ជឿ​ភ្លាម! ដល់​ពួកម៉ាក​ឯង​និយាយ ​តារា​ឯង​ថា​គេ​ភរ! ខ្ញុំ​កោត​ណាស់!»
«តែ​អាយ៉ា​ឯង​គួរ​ស្ដាប់​ហេតុផល​សិន​ដែរ ​បើ​ទុក​ខ្ញុំ​ជា​មិត្ត​ម្នាក់!»
ម៉ានីយ៉ា​នៅ​ទច់​ង៉ក់….នាង​បើក​ភ្នែក​មូលក្លុំ​សម្លឹង​តារា។ ទោះ​បី​នាង​ខឹង​តែ​នាង​ដឹង​ថា​មិត្ត​រួម​ជំនាន់​ម្នាក់​នេះ​គេ​​មិន​ដែល​និយាយ​អ្វី​កុហក​ទេ​តាំង​ពី​នាង​ស្គាល់​គេ។ តែ​សម្ដី​នេះ​វា​ផ្ទុយ​ទាំង​ស្រុង​នឹង​ការ​គិត​របស់​នាង​ព្រោះ​ថា​សិទ្ធិ​ជា​អ្នក​និយាយ​ប្រាប់​នាង​ដោយ​ស្មោះ​កាល​ពី​នៅ​សួន​ក្ដាន់​ពីរ។ នាង​បដិសេធ​តិចៗ​ទាំង​ស្ទាក់ស្ទើរ​ហើយ​លែង​មើល​មុខ​តារា៖
«អត់​ទេ! សិទ្ធិ​​មិន​កុហក​ទេ! ស្រី​នោះ​អាច​ថា​កុហក​មិត្ត​នាង​ព្រោះ​គេ​ចង់​លាង​ខ្លួន​ទៅ​រក​ប្រុស​ផ្សេង!ហេតុផល​ប៉ុណ្ណឹង​គ្មាន​អី​គួរ​ឱ្យ​សង្ស័យ​ទេ! គេ​ទៅ​មណ្ឌលគីរី​ជាមួយ​សិទ្ធិ​រឿងអ៊ីចឹង​ៗ​មនុស្ស​ស្រី​ម៉េច​នឹង​សារភាព​ទៅ? ពិសេស​ពេល​នេះ​គេ​កំពុង​ចង់​តោង​អ្នក​ផ្សេង​ផង​នោះ!»
តែតារា​និយាយ​វិញ​ដោយ​ម៉ឺងម៉ាត់៖
«គ្មាន​អ្នក​ណា​យក​ដៃ​បាំង​មេឃ​បាន​ទេ​អា​យ៉ា! បើ​គេ​ពិត​ជា​ទៅ​ជាមួយ​គ្នា ចង់​ស៊ើប​មាន​អី​ពិបាក?! តែ​ព័ស្តុតាង​ជា​ច្រើន​បង្ហាញ​ថា​សិទ្ធិ​និង​ភីតា​មិន​ដែល​ទៅ​ណា៎​ជាមួយ​គ្នា​ទេ……»
ម៉ានីយ៉ា​ភ័យ​ផងឆ្ងល់​ផង តែ​នាង​មិន​ទាន់​បាន​និយាយ​អ្វី​តប​នឹង​តារា ​ស្រាប់​តែ​សំឡេង​សិទ្ធិ​លាន់​មក​ពី​ក្រៅ​៖
«មក​ជុំ​គ្នា​ល្អ​ណាស់​ពួកម៉ាក! តស់ ហូប​បាយ​ជុំ​គ្នា​ម្ដង​យើង!»
តារា​ថ្លោះ​ទឹក​មុខ​ រេ​ភ្នែក​ទៅ​រក​មិត្ត​ខ្លួន​ដែល​ជា​ម្ចាស់​ផ្ទះ។
ទឹក​មុខ​សិទ្ធិ​ស្រស់​ថ្លា​គ្រាន់​បើ​ហើយ​មាន​ស្នាម​ញញឹម​លើ​បបូរ​មាត់​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​ម៉ានីយ៉ា​ពិតជា​អាច​ជួយ​គេ​ឱ្យ​ចាកចេញ​ពី​ភាព​ទាល់ច្រក​មែន ​ទោះ​បី​គេ​បានចួបវិបត្តិ​ស្នេហ៍ បាត់​បង់​តួនាទី​នៅ​ក្រុមហ៊ុន​របស់​ខ្លួន​ឯង​និង​ខូច​កេរ្តិ៍ឈ្មោះ​ក្នុង​សង្គម​ជាន់ខ្ពស់​ក៏​ដោយ។
ម្នាក់ៗ​ឈប់​មាត់​ហើយ​ចេញ​ទៅ​អង្គុយ​ជុំ​គ្នា​នៅ​ឯ​កញ្ចុះ​ក្នុង​សួន​ទី​ដែល​កាល​ពី​​ប៉ុន្មាន​៧​ឆ្នាំ​មុន​ពួក​គេ​តែង​តែ​មកចួបជុំ​គ្នា​ធ្វើ Assignment និង​ធ្វើ​អី​ហូប​រីករាយ​ជុំ​គ្នា។
«ម៉េច​បាន​មក​នៅ​ទីនេះ​ដែរ​តារា? ​អត់​ធ្វើ​ការ​ទេ!? បំផ្លាញ​លុយ​រដ្ឋ​ណាស់​ឯង​នេះ!»
សិទ្ធិ​គេ​និយាយ​បង្អាប់​លេង​។
«មក​មើល​ឯង! បើ​ដឹង​មិន​ទាន់​ស្លាប់ មិន​ទៅ​មក​ឱ្យ​ខាត​សាំង​រដ្ឋ​ទេ!»
ម៉ានីយ៉ា​សម្លក់​នឹង​ពាក្យ​លេង​សើច​ហួសហេតុ​របស់​តារា។
«សម្លក់​អី? ខឹង? ​ធ្វើ​មើល​តែ​វា​ហ្នឹង​សង្សារ​ផុន​អា​យ៉ា​ឯងអ៊ីចឹង?»
​      តារា​និយាយ​លេង​បង្អាប់​បង្កើន​បរិយាកាស។
«ស្អប់​តារា​ឯង​ណាស់! ​អង្កាល់​ចេះ​និយាយ​ពាក្យ​ល្អ​ៗ​នឹង​គេ? ពួកម៉ាក​កំពុង​ស៊យ​បើ​មិន​មក​លើក​ទឹក​ចិត្ត មក​ធ្វើ​អី?»
តារា​តប​នឹង​នាង​វិញ​ភ្លែត៖
«ពួកម៉ាក​សម្រាប់​និយាយ​ពាក្យ​ពិត​មិនមែន​ឃើញ​មិត្ត​រវើរវាយ​ដើរ​ផ្លូវ​ខុស​ហើយ​រុញ​ស៊ីក្លូ​បញ្ចូល​ឡាន​ទេ!»
ទឹកមុខ​សិទ្ធិ​ទៅ​ជា​ស្រពោន។ គេ​រអ៊ូ​ដូច​និយាយ​តែ​ម្នាក់​ឯង៖
«ម៉េច​ក៏​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់ គេ​​គេ​មិន​ដែល​​យក​ចិត្ត​ក៏​ដាក់​ថា​ខ្ញុំ​កំពុង​ពិបាក​កម្រិត​ណា? សង្សារ​នឹង​គ្នា​យូរ​ហើយ គេ​ចេះ​ដូរ​ចិត្ត​ទៅ​ស្រលាញ់​អ្នក​ផ្សេង​បាន​អី​ក៏​លឿន​ម្ល៉េះ ឬ​ក៏​មាន​អ្នក​ណា​ម្នាក់​បង្ខំ​គេ? គេ​ប្រហែល​ជា​ឈឺចាប់​ដូច​ខ្ញុំ​ដែរ​ផង​ក៏​មិន​ដឹង?»
ម៉ានីយ៉ា​បញ្ចេញ​ទឹក​មុខ​អាណិត​សិទ្ធិ​តែ​តារា​និយាយ​កាត់​ផូង៖
«ឯង​ឈប់​កុហក​ខ្លួន​ឯង​ទៅ​សិទ្ធិ! គេ​មិន​ស្រលាញ់​ឯង ​មិនមែន​ជា​កំហុស​ឯង​ក៏​មិនមែន​កំហុស​គេ​ដែរ! លើ​លោក​នេះ​មិនមែន​មនុស្ស​ដែល​យើង​ស្រលាញ់​សុទ្ធ​ត្រូវ​ស្រលាញ់​យើង​វិញ​ទេ! ទទួល​យក​ការ​ពិត​ចាកចេញ​ពី​សុបិន​ឆ្កួត​ឡប់​នេះ​ទៅ»
សិទ្ធិ​បើក​ភ្នែក​ធំៗ​គេ​ទំនង​ចង់​ការពារ​សូម្បី​តែ​អតីតកាល​ដែល​លែង​មាន​តម្លៃ​ទៅ​ហើយ៖
«តែ​ពី​មុន​យើង​ស្រលាញ់​គ្នា​ណាស់! គេ​ទើប​តែ​ប្រែប្រួល​ទេ! ឯង​មិន​ធ្លាប់​មាន​ស្នេហា ឯង​យល់​ដែរ​អា​អ្នក​នយោបាយ!?»
«តែ​ខាង​ស្រី​គេ​ថា​គេ​មិន​ដែល​បាន​ទាក់ទង​អី​ជាមួយ​ឯង​ផង! សូម្បី​តែ​ទៅ​ណា​ពីរ​នាក់​តែ​៥​នាទី​ក៏​អត់!» ដំបូង​ម៉ានីយ៉ា​ចង់​ឃាត់​តារា​ដែរ ​តែ​ដល់​ពេល​នេះ​នាង​ហាក់​ចង់​បាន​ចម្លើយ​ពិត​លើ​ករណី​នេះ​ទើប​នាង​ក្រពាត់ដៃ​នៅ​ស្ងៀម​ចាំ​ស្ដាប់​ពីរ​នាក់​គេ​ស៊ីសង​គ្នា​ទាំង​ជ្រួញ​ចិញ្ចើម។
ភ្លាម​នោះ​សិទ្ធិ​សើច ​ហាក់​មិន​ខឹង​នឹង​តារា​អី​បន្តិច។
គេ​និយាយ​ពន្យល់​វិញ៖
«ភីតា​ត្រូវ​ប៉ា​របស់​នាង​បង្ខំ បាន​ជា​នាង​គេចវេះ​ពី​ស្នេហា​នេះ! នាង​ធ្លាប់​ទាំង​មក​រក​ខ្ញុំ​នៅOffice ​ហើយ​ធ្វើ​ម្ហូប​ផ្ទាល់​ដៃ​មក​បញ្ចុក​ខ្ញុំ!​ ឱ្យ​កូនចៅ​របស់​ខ្ញុំ​ដឹង​ឮ​គ្រប់​គ្នា​ នាង​ប្រកែក​យក​ល្អ​ព្រោះ​មិន​ចង់​ខូច​មុខ​ប៉ា​នាង ​ប្រុស​នោះ​ក៏​នាង​ស្រលាញ់​ដើម្បី​ការ​រកស៊ី​របស់​ប៉ា​នាង​ដែរ! នាង​បង្ខំ​ចិត្ត​ទេ! នាង​ស្រលាញ់​តែ​ខ្ញុំ​ម្នាក់! អា​ម្នាក់​នោះ​វា​បង្ខំ​នាង​បាន​ជា​ខ្ញុំ​ចង់​ប្រដៅ​វា!»
រឿង៖ ម៉ានីយ៉ា ភាគទី២
សំណួរ​មួយ​​លេច​ឡើង​នៅ​ក្នុង​ចិត្ត​របស់​នាង៖
«ហេតុអ្វី​បាន​ជា​ម៉ាក់​​ហៅ​ខ្ញុំ​មក​ទី​នេះ? ម៉ាក់​មក​​ឈរ​នៅ​​កន្លែង​​ងងឹត​យ៉ាង​​នេះ​ឬ?»
«គ្មាន​ទេ!​»
នាង​ងាក​ប្រុង​ត្រលប់​មក​បើក​ទ្វារ​ចេញ​វិញ ​​តែ​​ភ្លាម​នោះ​កន្ទុយ​ភ្នែក​បាន​វាត់​ទៅ​ឃើញ​គេ​ណា​ម្នាក់​អង្គុយ​ក្នុង​ភាព​ងងឹត​សូន្យ​លើ​អ្វី​មួយ​សណ្ឋាន​ដូចជា​នៅ​លើ​គ្រែ។
នាង​ងាក​ទៅ​មើល​ភ្លាម​តែ​វា​ជា​ការ​លំបាក ​គឺ​នៅ​ក្នុង​ភាព​ងងឹត​ក្រាស់ឃ្មឹក។ វ៉ានីន​ព្យាយាម​លើកដៃ​រាវ​រក​កុងតាក់​ភ្លើង​ក្បែរ​ទ្វារ​ពន្លឺ​នោះ ប៉ុន្តែ​រក​វា​មិន​ឃើញ​សោះ។ នៅ​ទីនោះ​ក្នុង​ភាព​ងងឹត​នោះ​ នាង​ហៅ​ម្ដាយ​នាង​តិចៗ​ថា «អ្នក​ម៉ាក់» ដោយ​សម្លឹង​ទៅ​រក​មនុស្ស​នោះ​តែ​មិន​មាន​ការ​ឆ្លើយ​តប​។
វ៉ានីន​កាន់​តែ​ភ័យ​តែ​នាង​បាន​ប្រមូល​ផ្ដុំ​ភាព​ក្លាហាន​ឈាន​ទៅ​រក​គ្រែ ​ព្រោះ​នៅ​ជឿ​ថា​មុន​នេះ​នាង​ឃើញ​ម្ដាយ​បក់​ដៃ​ហៅ​ពី​រានហាល​ច្បាស់​ណាស់។ នាង​ទាក់​ជើង​នឹង​អ្វី​​មួយ​ធ្វើ​ឱ្យ​ទ្រេត​ដួល​ប៉ះ​ជញ្ជាំង​ហើយ​ដៃ​នាង​ច្រត់​លើ​កុងតាក់។ ពន្លឺ​គ្រប​ដណ្ដប់​ច្រាក​ពណ៌​មាស​នៅ​ទូទាំង​បន្ទប់។ ប៉ុន្តែ​នៅ​មុខ​នាង​មិន​មែន​ម្ដាយ​ទេ គឺ​បុរស​ម្នាក់​មាឌ​ធំ​ខ្មៅ​ស្រអែម កំពុង​អង្គុយ​ញញឹម​មក​រក​នាង។
«ចូល​មក​វ៉ានីន!​»
ជា​លើក​ដំបូង​សម្រាប់​បង​ស្រី​របស់​សិទ្ធិ​ដែល​បាន​នៅ​ស្ងាត់​តែ​ពីរ​នាក់​ត​ទល់​ជាមួយ​មនុស្ស​ប្រុស​ក្នុង​បន្ទប់​ត្រជាក់​ស្រឹម​និង​ស្ងាត់​យ៉ាង​នេះ។
ទោះបី​នាង​មិន​គ្រប់​ដប់ តែ​ភាព​ជា​យុវវ័យ​បាន​កម្រើក​ឡើង​ក្នុង​បេះដូង​នាង។ វា​ជា​ការ​រំភើប​ដំបូង​រវាង​មនុស្ស​ស្រី​និង​មនុស្ស​ប្រុស​​ដែល​ធ្វើ​ឱ្យ​នាង​បាត់​ការ​ភ័យ​ខ្លាច​ទាំង​ឡាយ​អស់។
យុវ​បុរស​នោះ​និង​វ៉ានីន​សម្លឹង​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ទាក់ទាញ​រវាង​ភេទ​ផ្ទុយ​បង្ហាញ​ចេញ​នៅ​ក្នុង​ពន្លឺ​ភ្នែក​ដែល​បុរស​ក្មេង​នោះ​សម្លឹង​មក​នាង​ធ្វើ​ឱ្យ​​វ៉ានីន​មិន​អាច​ដក​ក្រសែភ្នែក​របស់​នាង​ចេញ​ពី​ផ្ទៃ​មុខ​សង្ហា​របស់​គេ​នោះ​បាន​ឡើយ។
ដូច​ជា​មាន​មន្ត​អាគម​អ្វី​នៅ​ក្នុង​សំឡេង​​ដែល​គេ​នោះ​ហៅ​ឈ្មោះ​នាង​តិចៗ​ថ្នមៗ ហើយ​នាង​បាន​ដើរ​ទៅ​អង្គុយ​នៅ​ក្បែរ​គេ​ភ្លាម​ទាំង​មិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​ធ្វើ​អ្វី? ចង់​បាន​អ្វី? ​និង​ស្គាល់​គេ​នោះ​ពី​ពេល​ណា​មក។
«កុំ​ខ្លាច​បង​ឱ្យ​សោះ​ណា៎!​»
គេ​និយាយ​ដាក់​ត្រចៀក​នាង​តិចៗ​ពេល​ដែល​នាង​ហាក់​លឹបល​ភ័យ​ព្រួយ​រសាប់រសល់។
បងស្រី​របស់​សិទ្ធិ​មាន​អារម្មណ៍​ថា​ធូរស្បើយ​ពី​ការ​ភ័យខ្លាច​នៅ​ក្នុង​ចិត្ត​ ហើយ​បុរស​ក្មេង​កាន់​តែ​រំកិល​មក​ក្បែរ​នាង​ដែរ។ គេ​ហៅ​ឈ្មោះ​នាង​ម្ដង​ទៀត​ធ្វើ​ឱ្យ​នាង​ងើប​មុខ​សម្លឹង​គេ។
ពេល​នេះ​នាង​យល់​ថា​អំណាច​អ្វី​មួយ​បាន​ធ្វើ​ឱ្យ​ភ្នែក​គេ​នោះ​ប្រែ​ទៅ​ជា​ក្រហម​ឡើង​ៗ​…..ដៃ​គេ​រាវ​មើល​ដង​ខ្លួន​នាង​ធ្វើ​ឱ្យ​នាង​ចង់​រត់​បន្តិច​ចង់​នៅ​បន្តិច​ចែក​មិន​ដាច់។ នាង​ទទួល​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ថើប​ពី​ថ្ពាល់​រហូត​ដល់​កញ្ចឹង​ក ស្មា​ហើយ​និង​បរិវេណ​ពោះ។ អាវ​នាង​របូត​អស់ ហើយ​គេ​ក៏​ទ្រោប​ពី​លើ​នាង​ពេញ​លេញ​តែ​ម្ដង។
សម្រែក​របស់​វ៉ានីន​បាន​លាន់​មក​គ្រប​ដណ្ដប់​ដល់​ពិធី​ជប់លៀង​ទាំង​មូល​នៅ​សួនច្បារ​……
«ស្អី​គេ​ហ្នឹង?​»
ភ្ញៀវ​ងាក​សួរ​គ្នា​ដោយ​ភិតភ័យ​ និង​ចម្លែក​ចិត្ត។ សិទ្ធិ​ស្គាល់​សំឡេង​បង​ស្រី​គេ​ច្បាស់។ គឺ​គេ​និង​ម្ដាយ​រួម​ទាំង​ម៉ានីយ៉ា​កំពុង​អន្ទះសា​រក​នាង។
«សំឡេង​​មក​ពី​ជាន់​ទី​មួយ!​​​​​​​​​ នុះ​បន្ទប់​​នោះ!​»
នរណា​ម្នាក់​និយាយ​ឡើង​ពី​ក្នុង​ចំណោម​ភ្ញៀវ។
សិទ្ធិ​បោះពួយ​ចូល​ទៅ​ក្នុង​ផ្ទះ​ដោយ​គ្មាន​គិត​ច្រើន ហើយ​រត់​សំដៅ​ទៅ​ជាន់​ខាង​លើ។ តារា​និង​ប្រុសៗ​ឯ​ទៀត​រត់​​តាម​ទៅ​ពី​ក្រោយ​បន្ទាប់​ពី​ភាន់ភាំង​អស់​មួយ​ខណៈ។
ចំណែក​ស្រីៗ​នៅ​ឈរ​ប្រមូល​ផ្ដុំ​គ្នា​ស្ទាប​ទ្រូង​សម្លឹង​ទៅ​ជាន់​ខាងលើ​ដោយ​ភ័យ​រន្ធត់។ អ្នកស្រី​ម្ដាយ​សិទ្ធិ​ក៏​ស្ថិត​ក្នុង​ចំណោម​ពួកគេ​ដែរ។ គាត់​​គ្មាន​សល់​ឈាម​មួយ​ដំណក់​លើ​ស្បែក​មុខ​ទេ ​ម៉ានីយ៉ា​ស្ទុះ​កាត់​ពី​មុខ​គាត់​ហើយ​រត់​ទៅ​ក្នុង​ផ្ទះ​ដោយ​រលះរលាំង។
សិទ្ធិ​នាំ​មុខ​គេ​មក​ដល់​ជាន់​ទី​មួយ​ហើយ​បញ្ឈប់​ជើង​នៅ​ក្នុង​បរិវេណ​ដែល​មាន​បន្ទប់​ជាច្រើន​ព័ទ្ធ​ជុំវិញ។
«បន្ទប់​ទី​បី​សិទ្ធិ!​»
តារា​ស្រែក​មក​ពី​ក្រោយ​ខ្នង។ សិទ្ធិ​​រេ​ភ្នែក​ត្រមង់​ទីនោះ​ហើយ​សម្រែក​បង​ស្រី​គេ​លាន់​មក​ម្ដង​ទៀត​គឺ​ចេញ​មក​ពី​ទីនោះ​មែន…..គេ​ហក់​ទៅ​ដោយ​មាន​មនុស្ស​ជា​ច្រើន​ទៅ​ជាមួយ។
….ទ្វារ​ត្រូវ​បិទ​គន្លឹះ​ពី​ខាង​ក្នុង។ សិទ្ធិ​គ្មាន​ការ​អត់ធ្មត់​ទេ​គេ​គោះ​ផង​ធាក់​ផង៖
«បើក​ទ្វារ!​»
«ទម្លាយ​ទ្វារ​ទៅ!​» អ្នក​ផង​ស្រែក​មក។
ប្រុសៗ​ហក់​មក​ជួយ​ធាក់​ទម្លាយ​ទ្វារ​ជាមួយ​សិទ្ធិ​ ក្រោម​ពន្លឺ​ភ្នែក​ភ្លឹកភ្លាំង​របស់​តារា​ជា​ម្ចាស់​ផ្ទះ​ដែល​គ្មាន​ស្មារតី​រហូត​ដល់​នឹក​ឃើញ​ថា​សោ​បន្ទប់​នេះ​នៅ​ឯណា​នោះ​ទេ។។
ទ្វារ​របើក….សិទ្ធិ​និង​មិត្តភក្ដិ​លុកលុយ​ចូល​ទៅ​ក្នុង​បន្ទប់។ នៅ​លើ​គ្រែ​នោះ​វ៉ានីន​តែ​ម្នាក់​ឯង គេង​ផ្ងារ​​ស្រែក​ផង​ច្រាន​ផង​ទៅ​កាន់​នរណា​ម្នាក់​ដែល​គេ​ឯង​មើល​មិន​ឃើញ។ សកម្មភាព​របស់​នាង​ដូច​កំពុង​ត្រូវ​អ្នក​ណា​ម្នាក់​សង្កត់ តែ​ខោ​អាវ​នាង​នៅ​ធម្មតា​មិន​បាន​សម្រាត​ចេញ​ពី​ខ្លួន​ឡើយ។
ទោះ​ប្អូន​ប្រុស​ចូល​ទៅ​ជិត​ហើយ នាង​នៅ​តែ​បន្ត​រើ​បម្រះ​ទធាក់​មិន​ឈប់។
«ចេញ​ទៅ! ចេញ?!»
សិទ្ធិ​លើក​នាង​ឡើង​អង្គុយ​ហើយ​ដៃ​ទាំង​ពីរ​របស់​គេ​ក្ដាប់​ស្មា​របស់​នាង​ដើម្បី​បំបាត់​ភាព​ភ័យ​រន្ធត់​។
«បង​នីន! បង​នីន! ដឹង​ខ្លួន​មកបង​នីន!»
​      វ៉ានីន​បើក​ភ្នែក​ដែល​សើម​ជោក​ដោយ​ទឹក​នេត្រា។ នាង​ឃើញ​សិទ្ធិ​ទើប​​ទ្រោប​មក​លើ​ស្មា​ប្អូនប្រុស តែ​នាង​នៅ​តែ​ស្រែក​ដដែលៗ៖
«លែងៗៗៗ! ចេញ​ទៅ!»
«បង​នីន! ដឹង​ខ្លួន​ឡើង! អត់​មាន​នរណា​នៅ​ទីនេះ​ទេ»
សិទ្ធិ​ខំ​ពន្យល់​នាង​ដោយ​អង្រួន​នាង​ផង។
«សិទ្ធិ! វា​ចង់​រំលោភ​បង​ណា៎​សិទ្ធ! វា​ចង់​រំលោភ​បង!»
សិទ្ធិ​រេ​ភ្នែក​សម្លឹង​ជុំវិញ​ខ្លួន​ដោយ​ភាព​អៀនខ្មាស​រត់​រសឹប​ក្នុង​ចិត្ត​គេ។ គេ​ប្រាកដ​ជា​គិត​ថា​បង​ស្រី​គេ​មាន​ជំងឺ​មិន​គ្រប់​ទឹក​ហើយ​ពេល​នេះ​រោគ​រវើរវាយ​បាន​កើត​ឡើង​រហូត​ដល់​គេ​ត្រូវ​លក់​មុខ​កណ្ដាល​ចំណោម​ហើយ។
«អត់​មាន​អ្នក​ណា​ទេ! តស់​ទៅ​ផ្ទះ​យើង​វិញ!» គេ​លួង​លោម​តិចៗ​ទៅ​កាន់​បង​ស្រី​តែ​ចិត្ត​ពោរពេញ​ដោយ​វិប្បដិសារី​ដែល​ជំងឺ​របស់​នាង​បាន​បំផ្លាញ​ភាព​អធិកអធម​របស់​តារា។
«កូន​នីន! មាន​រឿង​អី? មាន​រឿង​អី​កូន?»
អ្នក​ស្រី​ទិវា​ម្ដាយ​របស់​សិទ្ធិ​ក៏​បាន​ឡើង​មក​ដល់​កន្លែង​កើត​ហេតុ​នេះ​ដែរ។ រាងកាយ​អ្នកស្រី​ញ័រ​រន្ធត់។
«ម៉េច​ហ្នឹង​កូន? កូន​សម្លាញ់​របស់ខ្ញុំ!» ម្ដាយ​នាង​ឱប​នាង​ទាំង​ទឹកភ្នែក​។
នៅ​ក្នុង​រង្វង់​ដៃ​ម្ដាយ​ វ៉ានីន​ឈប់​ស្រែក​តែ​នាង​ចាប់ផ្ដើម​យំ៖
«អ្នក​ម៉ាក់! ហេតុអ្វី​អ្នក​ម៉ាក់​បក់​ដៃ​ហៅ​ឱ្យ​កូន​ឡើង​មក​លើ​នេះ ហើយ​ស្រាប់​តែ​អ្នក​ម៉ាក់​ចេញ​ទៅ ណា​បាត់​ចោល​កូន?»
អ្នកស្រី​ដៀង​ភ្នែក​សម្លឹង​កូន​ប្រុស។
ម្ដាយ​និង​កូន​គិត​ថា​ខ្លួន​យល់​ណាស់​ពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​វ៉ានីន គឺ​ពួកគេ​សុទ្ធ​តែ​គិត​ថា​នាង​រើ​ជំងឺ​វង្វេងវង្វាន់។
«អស់​អី​ហើយ! ម៉ាក់​ជូន​កូន​ទៅ​ផ្ទះ​ណា៎!» ម្ដាយ​នាង​ព្យាយាម​លួងលោម។
ដៃ​ស្រឡូន​របស់​ម៉ានីយ៉ា​ដែល​ទើប​ឡើង​មក​ដល់​ជួយ​លូក​មក​ទប់​ម្ដាយនិង​បង​ស្រី​សិទ្ធិ​ឱ្យ​​ក្រោក​ឡើង​វិញ។ សិទ្ធិ​គេ​ហាក់​លែង​សូវ​តឹងតែង​ចិត្ត​ពេល​ដែល​ឃើញ​ស្រី​ស្អាត​ឡើង​មក​ឈរ​ក្បែរ​។​
ដៃ​នាង​កំពុង​ទប់​បងស្រី​ឱ្យ​គេ​ តែ​ភ្នែក​នាង​សម្លឹង​មក​គេ​ដោយ​បារម្ភ។ គេ​ដក​ដង្ហើម​ធូរ​ពី​ភាព​តានតឹង​បាន​បន្តិច​ដោយសារ​មាន​ស្រី​ស្អាត​ម្នាក់​ចូលរួម​រំលែក​ទុក្ខសោក​នេះ​ជាមួយ​គេ​ដែរ។
«អា​យ៉ា! ខ្ញុំ​ជូន​បង​នីន​ទៅ​ផ្ទះ​វិញ​ទើប​បាន!»
នាង​យល់​ចិត្ត​គេនិង​ការ​លំបាក​ក្នុង​ទ្រូង​គេ​ ស្រី​ស្អាត​ងក់​ក្បាល​យឺត​ៗ​ជំនួស​ចម្លើយ។
សិទ្ធិ​គ្រាហ៍​ម្ដាយនិង​បង​ស្រី​ចេញ​ទៅ។ ដើរ​កាត់​ពី​មុខ​តារា​ គេ​និយាយ​តិចៗ៖
«គ្នា​សុំទោស​វ៉ី!​»
តារា​ញញឹម​មិន​សូវ​សម​ព្រោះ​នៅ​ភ័យ៖
«កុំ​និយាយអ៊ីចឹង​សិទ្ធិ!​»
គេ​ងាក​ទៅ​ឱន​​សំពះ​ម្ដាយ​ពួកម៉ាក​ហើយ​ជួយ​ជូន​ពួក​គេ​មក​ក្រោម។ ពី​ក្រោយ​ខ្នង​អ្នក​ទាំង​ប្រាំ​សូរស័ព្ទ​ខ្សឹបខ្សៀវ​លាន់​ឡើង។
«គ្មាន​ឃើញ​មាន​នរណា​នៅ​ទីនេះ​ផង​ម៉េច​បាន​ជា​នាង​ស្រែក​ចម្លែក​ម៉េះ?»
«ខ្មោច​ព្រាយ​លង​មិន​ដឹង! ផ្ទះ​នេះ​ធំ​ម្ល៉ឹង​ហើយ​ថ្មើរ​ណេះ​ហើយ! មិន​ដែល​នៅ​សុខ​ៗ​នាង​ហ៊ាន​ឡើង​មក​លើ​​ផ្ទះ​តារា​ម្នាក់​ឯង​ទេ!?»
សំឡេង​អ្នក​ទី​ពីរ​មិន​បាន​ធ្វើ​ឱ្យ​​សិទ្ធិ​គិត​យក​មក​ទុក​ក្នុង​អារម្មណ៍​ទេ ​តែ​តារា​ជា​ម្ចាស់​ផ្ទះ​រេ​ភ្នែក​ក្រឡេបក្រឡាប់។
«ស្រី​នេះ​ដូច​ត្រូវ​អំពើ​គេ​វិញ​ទេ!​»
សំឡេង​ទី​បី​បញ្ចេញ​យោបល់។
«អត់​ទេ! នាង​មាន​ជំងឺ​ឆ្កួត​តាំង​ពី​ក្មេងៗ! ឯង​មិន​ដឹង​តែ​គ្នា​ដឹង!»
សំឡេង​មិត្ត​រួម​ថ្នាក់​ផ្សេង​ខ្សឹបៗ​ពី​ជាន់​ខាង​លើ​ធ្វើ​ឱ្យ​​ម្ដាយ​របស់​សិទ្ធិ​បញ្ចេញ​កំហឹង​តាម​រយៈ​ពន្លឺ​ភ្នែក​ តែ​គាត់​មិន​ចេញ​ស្ដី​ឡើយ។ គ្មាន​ម្ដាយ​ណា​សប្បាយ​ចិត្ត​ពេល​ឮ​គេ​ហៅ​កូន​ស្រី​ខ្លួន​របៀប​នេះ​ឡើយ ទោះ​បី​នាង​មាន​សតិ​មិន​ធម្មតា​ដូច​គេ​ឯង​ក៏ដោយ។
«អ្នក​ម៉ាក់! សូហ្វ័រ​មក​ដល់​ហើយ!» សិទ្ធិ​និយាយ​បន្លប់​បរិយាកាស។
ស្អែក​ឡើង
…..សួនច្បារ​ក្ដាន់​ពីរ​ស្ថិត​នៅ​ស្ងប់ស្ងាត់​ក្រោម​ស្រទាប់​ខ្យល់និង​រលឹម​ស្រិចៗ។ នេះ​ជា​ជ្រុង​ឆ្ងាយ​ពី​ក្រុម​មនុស្ស​ម្នា​ដែល​មក​ប្រមូល​ផ្ដុំ​ហាត់​កីឡា​ផ្សេងៗ។
នេះ​ជា​កន្លែង​ម៉ានីយ៉ា​អង្គុយ​​រង់ចាំ​ប្រុស​ស្នេហ៍​របស់​នាង ដូច​ដែល​ពីរ​បី​ឆ្នាំ​មុន​ពួក​គេ​តែងតែ​មកចួបគ្នា​​នៅ​ទីនេះ​បី​នាក់​គឺ​រួម​ជាមួយ​ទាំង​តារា​ផង។
….នាង​ឈរ​ផ្អែក​នឹង​ឡាន សម្លឹង​ទៅ​កម្រាល​ស្មៅ ​តែ​ចិត្ត​នឹក​ឃើញ​ដល់​កាល​ពី​អតីតកាល​ដែល​នៅ​ជា​និស្សិត។ មាត់​នាង​ញញឹម​នឹក​ដល់​តារានិង​សិទ្ធិ ពូ​គីង្គក់​របស់​នាង។
ដើមឡើយ​អ្នក​ទាំង​បី​មិន​ដែល​ទៅ​ណា​បែក​ពី​គ្នា​ឡើយ។ គេ​តែង​មក​​ទីនេះ​ដើម្បី​ពិភាក្សា​ប្រធានបទ​​ទាក់ទង​ទៅ​នឹង​ការ​សិក្សា​វិធីសាស្ត្រ​នៃ​ការ​សិក្សា​ដើម្បី​ឆ្ពោះ​ទៅ​រក​ជោគជ័យ នៅ​ក្នុង​ជីវិត​ដូច​ដែល​ម្នាក់ៗ​ទទួល​បាន​នៅ​ពេល​បច្ចុប្បន្ន​នេះ។
…រឿងរ៉ាវ​នានា​ទាក់ទង​នឹង​សិទ្ធិ​បាន​អណ្ដែត​មក​ពេញ​បេះដូង​នាង……
នាង​នឹក​ដល់​អតីតកាលនិង​ចំណារ​ព្រហ្មលិខិត ដែល​បាន​នាំ​នាង​មកចួបនឹង​គេ។ កាលណោះ​គឺ​នាង​មក​កាន់​​ទីក្រុង​ភ្នំពេញ​និង​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​ជាមួយ​គេ ​ដោយសារ​តែ​លោក​ឪពុក​របស់​នាង​ត្រូវ​ផ្លាស់ប្ដូរ​មក​បម្រើ​ការ​ជា​ប្រធាន​នាយកដ្ឋាន​អាស៊ាន។
ជា​អ្នក​មាន​មុខមាត់​នៅ​ខេត្ត​ក៏​ពិត​មែន ​តែ​នាង​មិន​អាច​ក្លាយ​ជា​ក្រុម​យុវវ័យ​ជាន់​ខ្ពស់​សម្រាប់​រាជធានី​ដ៏​ស៊ីវិល័យ​នេះ​ទេ។ នាង​ជា​សិស្ស​ថ្មី ហើយ​ស្តង់ដារ​ការអប់រំ​របស់​នាង​នៅតែ​តាម​និស្សិត​នៅ​ទីក្រុង​ដោយ​លំបាក​ដដែល។ គឺ​សម្រស់​នាង​វិញ​ទេ​ដែល​រុញ​ឱ្យ​នាង​ក្លាយ​ជា​កម្មវត្ថុ​ចង់​ដឹង​ចង់​ឃើញ​ពី​មិត្ត​រួម​ថ្នាក់​នាង​ទាំង​ឡាយ​នៅ​ទឹក​ដី​ថ្មី​នេះ។
និស្សិត​ប្រុសៗ​ជាច្រើន​តាម​មើល​នាង ខ្លះ​ព្យាយាម​ចូល​មក​ជិត​នាង​តែ​ភាព​ជា​​អ្នក​ចំណូល​ថ្មី ​និង​អៀនប្រៀន​បាន​ជួយ​រក្សា​គម្លាត​រវាង​នាង​និង​ពួក​គេ​បាន​ល្អ តែ​គម្លាត​នោះ​បាន​រួម​តូច​ពេល​ដែល​នាង​បាន​ស្គាល់​តារា​និង​សិទ្ធិ។….ពិសេស​គឺ​សិទ្ធិ….បុរស​នោះ​គឺ​ជា​ស្នេហា​ដំបូង​របស់​នាង….ក៏​ជា​ស្នេហា​ដ៏​ជ្រាលជ្រៅ​ដែល​នាង​លាក់​ទុក​ក្នុង​បេះដូង ​ហើយ​រក្សា​វា​បាន​រស់រវើក​មក​ដល់​ពេល​នេះ….
«អ្នក​ណា​គេ​ហ្នឹង?​» ម៉ានីយ៉ា​លួច​សួរ​ប្រធាន​ថ្នាក់​នាង​ជា​មិត្ត​រួម​ថ្នាក់​ស្រី​ដំបូង​គេ​ដែល​នាង​និយាយ​រក ពេល​នាង​ផ្លាស់​ពី​ក្រចេះ​មក​រៀន​នៅ​ភ្នំពេញ​នេះ។
«សិទ្ធិ! បញ្ញា​សិទ្ធិ! គេ​ជា​សិស្ស​ពូកែ​បំផុត​នៅ​ដេប៉ាតឺម៉ង់​នេះ​វ៉ី!» ប្រធាន​ថ្នាក់​ធាត់​ក្រម៉ាប់​និយាយ​ទាំង​ញញឹម។
«ដឹង​ហើយ​….! ​តែ​ចង់​ដឹង​ថា…..គេ​ជា….អ្នក​ខេត្ត​ណា​ដែរ?»
«បាត់ដំបង! តែ​គេ​មក​ភ្នំពេញ​តាំង​ពី​ក្មេងៗ! នែ៎​ម៉ានីយ៉ា ឯង​ថា​ទៅ! សង្ហា​អត់?»
«មិន​ដឹង​ទេ!​» ​នាង​អៀន តែ​នាង​ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា​គេ​នោះ​ជា​មនុស្ស​សំខាន់​បំផុត​ក្នុង​កន្លែង​ដែល​នាង​ត្រូវ​ទៅ​រាល់​ថ្ងៃ។ នោះ​គឺ​ថ្នាក់​រៀន…..ដែល​ជា​ថ្នាល​បណ្ដុះបណ្ដាល​ដើម​ឈើ​ស្នេហ៍​រវាង​នាង​និង​គេ….គឺ​វា​បាន​កើត​ឡើង​ដោយ​របៀប​នេះ….
«នែ៎! កុំ​ភ្លេច​មើល​និស្សិត​ស្រី​ថ្មី​ដែល​ទើប​ផ្លាស់​មក​ពី​ខេត្ត» កេះ​ប្រាប់​តារា។
តារា​ឮ​ភ្លាម​រេ​ខ្លួន​រក​មើល​ស្រី​ស្អាត​តាម​ចរិត​យុវវ័យ ទាំង​លាន់​មាត់៖
«ស្អី? មិន​ទាន់​អី​ស្គាល់​ឈ្មោះ​ហើយ?» សិទ្ធិ​ឌឺ​ទាំង​ភ្នែក​សម្លឹង​ទៅ​នាង​ ព្រោះ​ម៉ានីយ៉ានិង​ប្រធាន​ថ្នាក់​ដើរ​កាត់​សួន​ឆ្ពោះ​ទៅ​កន្លែង​កង់ទីន។
«អើ! មាន​អី​អស្ចារ្យ? ថ្នាក់​យើង​ទាំង​មូល​ពី​ណា​មិន​ស្គាល់​ឈ្មោះ​របស់​នាង! ឯង​កុំ​ធ្វើ​ពើ​ពេក​អ្ហា៎! គេ​ជា​ស្រី​ស្អាត​​ណា៎» ​តារា​បន្ទោស​តិចៗ​តែ​ភ្នែក​នៅ​តែ​ផ្ដោត​មើល​នាង​ដរាប។
«ប្រាប់​ឯង​រឿង​មួយ! នាង​មើល​មក​គ្នា​ហាសិប​មួយ​ដង​ហើយ​វ៉ី! នាង​ទេ​ដែល​ចាប់​អារម្មណ៍​គ្នា!»។
តារា​ហួស​ចិត្ត​ គេ​ឌឺ​វិញ៖
«ឯង​រាប់​បាន​ល្អ! ហា​សិប​មួយ​ដង! ម្ង៉ៃៗ​មិន​បាច់​រៀន​ទេ​ឱ្យ​តែ​គេ​ងាក​ទៅ​ណា​ឯង​រាប់​យកៗ​ទៅ​បាន​ហើយ! អា​ពួកម៉ាក​យ៉ាប់!»
ម៉ានីយ៉ា​ញញឹម​ពេល​នឹក​ឃើញ​ដល់​ត្រង់​នេះ។ វា​ជា​អតីតកាល​ ប៉ុន្តែ​វា​ជា​រឿង​ដ៏​ល្អ​សម្រាប់​អនាគត….
មេឃ​ងងឹត​ហើយ….
ជា​ពេល​ដែល​មានីយ៉ា​ប្រមូល​អារម្មណ៍​ត្រលប់​មក​រក​ការ​ពិត​ក្នុង​ពេល​បច្ចុប្បន្ន​វិញ។
យូរ​ណាស់​ហើយ​សិទ្ធិ​នៅ​តែ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ឡើយ​ទេ។ នាង​រេ​ភ្នែក​មើល​ជុំវិញ​សួន។ ក្រៅ​ពី​ក្រុម​អ្នក​ហាត់ប្រាណ នាង​ឃើញ​គូ​ស្នេហ៍​ជា​ច្រើន​អង្គុយ​ក្បែរ​ៗ​​ម៉ូតូ​របស់​ពួកគេ​ ហើយ​សាសង​វាចា​ផ្អែមល្ហែម។
សាជាថ្មី​ នាង​ញញឹម​ត្រេកអរ​រីករាយ​ជំនួស​ពួក​គេ។
ស្រី​ស្អាត​ឈ្ងោក​មើល​នាឡិកា​នាង​ ស្រាប់​តែ​ភ្ញាក់​ដូច​គេ​កន្ត្រាក់ ​ព្រោះ​​នៅ​មិន​ទាន់​ដល់​ម៉ោង​នៅ​ឡើយ​ទេ។
«ស្អី​នៀក! ខ្ញុំ​នេះ​អន្ទះសា​ចង់ចួបសិទ្ធិ​រហូត​មក​មុន​ណាត់​ ហើយ​មុន​នេះ​មើល​នាឡិកា​ខុស​ទៀត?» នាឡិកា​របស់​នាង​បង្ហាញ​ឱ្យ​ឃើញ​ថា​ពេលវេលា​ណាត់ចួបមិន​ទាន់​ដល់​នៅ​ឡើយ​ទេ នាង​មក​ចាំ​នៅ​​ឧទ្យាន​នេះ​មុន​ម៉ោង​ពេក​បាន​ជា​ឈរ​រម្លឹក​រឿង​ចាស់​យូរ​ហើយ​ នៅ​តែ​​ម៉ោង​៥​និង​៥០​នាទី​នៅ​ឡើយ។
ដោយ​នៅ​សល់​ពេល​នាង​រក​នឹក​ទឹក​មុខ​ប្រុស​ស្នេហ៍​នៅ​ឯ​ពិធី​ជប់លៀង​របស់​តារា។
ភាសា​សំឡេង​និង​រាងកាយ​មាំ​សង្ហា​របស់​សិទ្ធិ​បាន​លេច​ឡើង​មក​វិញ​ធ្វើ​ឱ្យ​បេះដូង​នាង​រំជើប​រំជួល​។ កែវ​ភ្នែក​គេ​ហាក់​អន្ទះសា​ថា​ចង់​ចែក​រំលែក​រឿង​សម្ងាត់​ដែល​កប់​ទុក​ក្នុង​ចិត្ត​រយៈពេល​យូរ នោះ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។
នាង​គិត​ម្នាក់ឯង៖
«តាម​ពិត​សិទ្ធិ​អាច​នឹង​និយាយ​អ្វី​ច្រើន​ជាង​នេះ ប៉ុន្តែ​ម្ដាយ​គេ​ចូល​មក​ហើយ​បន្ទាប់​មក​បងស្រី​គេ​ក៏​មាន​រឿង!»
នាង​ដក​ដង្ហើម​ធំ​ ព្រោះ​ការ​ចងចាំ​ហេតុការណ៍​ឯ​ផ្ទះ​តារា​កាល​ពី​ម្សិលមិញ​បាន​ជួយ​ឱ្យ​នាង​កត់​សម្គាល់​ឥរិយាបថ​របស់​សិទ្ធិ​ដែរ។
«ពេលវេលា​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​គេ! គេ​មិន​សូវ​ស្និទ្ធ​នឹង​ខ្ញុំ​ដូច​មុន! និយាយ​ស្ដី​គួរ​សម​ជាង​មុន! តែ​មនុស្ស​រមែង​តែង​ផ្លាស់ប្ដូរ​ទៅ​តាម​វ័យនិង​ការងារ​របស់​គេ! ចំពោះ​ស្នេហ៍​របស់​គេ​សង្ឃឹម​ថា​គេ​មិន​បាន​ផ្លាស់ប្ដូរ​វា​ទេ!»
….នរណា​ម្នាក់​បាន​បង្ហាញ​ខ្លួន​នៅ​ក្បែរ​ស្មា​នាង។
គឺ​គេ….បុរស​ដែល​បេះដូង​ម៉ានីយ៉ា​នឹក​ទាំង​យប់​ទាំង​ថ្ងៃ….​ក៏​ជា​បុរស​ដែល​នាង​នឹង​សួរ​នាំ​គេ​ពី​មនោសញ្ចេតនា​បី​ឆ្នាំ​មក​នេះ។
«សិទ្ធិ?»
គេ​ញញឹម​យ៉ាង​សង្ហា។
នាង​ស្ទើរ​ភ្លឹក​នឹង​សម្រស់​នាយ ជា​ហេតុ​ធ្វើ​ឱ្យ​ម៉ានីយ៉ា​ត្រូវ​តែ​រក​អ្វី​មក​បន្លប់…នាង​ធ្វើ​ជា​ងរង៉ក់….
«ស្អី​គេ​នៀក​ពូ​គីង្គក់? ខ្ញុំ​ចាំ​យូរ​យ៉ាង​នេះ​ទើប​មក?»
«មើល​នាឡិកា​ផង​មីង​កង្កែប! គេ​មក​ទាន់​ម៉ោង​ល្អ​ណាស់ ៥:៥៩នាទី!»
នាង​ដឹង​រឿង​នេះ​ បាន​ជា​និយាយ​ធ្វើ​ពើ​វិញ៖
«បានៗ! ឥឡូវ​និយាយ​រឿង​សម្ងាត់​នោះ​មក!»
បំណង​របស់​នាង​គឺ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​ទៅ​តាម​សន្ទុះ​ចិត្ត​ចង់​ដឹង​ចង់​ឮ​ពី​អ្វី​ដែល​គេ​បាន​លាក់​ទុក​ក្នុង​ចិត្ត​ឱ្យ​បាន​ឆាប់​កាន់​តែ​ល្អ។
គេ​ឱន​មក​ខ្សឹប​ដាក់​នាង​តិចៗ៖
«អាយ៉ា! វា​ជា​រឿង​សំខាន់! ខ្ញុំ​មិន​ដែល​ប្រាប់​អ្នក​ណា​ទេ​​ទោះ​បី​ជា​តារា​ក៏​ដោយ! ឃើញ​អាយ៉ា​ឯង​កាល​ពី​នៅ​ផ្ទះ​តារា​ភ្លាម​ខ្ញុំ​ដឹង​ថា​អ្នក​ដែល​ខ្ញុំ​គួរ​ចែក​រំលែក​នោះ​គឺ​មាន​តែ​នាង!»
ចង្វាក់​បេះ​ដូង​របស់​ម៉ានីយ៉ា​លោត​ញាប់​ឡើង។
នាង​កាន់​តែ​ចង់​ឮ​នូវ​អ្វី​ដែល​នាង​បាន​បែក​ពី​គេ​ជា​ច្រើន​ឆ្នាំ​មក​តើ​គេចួបរឿង​អ្វីខ្លះ?​ មាន​វិបត្តិ​អ្វី?ហើយ​ការ​ពិត ​នៅ​ថ្ងៃ​នេះ​គេ​ចង់​និយាយ​ពី​អ្វី​ប្រាប់​នាង?
«ខ្ញុំ​ដឹង​ហើយ​សិទ្ធិ! រឿង​នេះ​ខ្ញុំ​មិន​ឱ្យ​មាន​អ្នក​ទី​បី​ដឹង​ដាច់​ខាត!» នាង​និយាយ​តិចៗ​តែ​ម៉ឺងម៉ាត់។
មនោសញ្ចេតនា​ចម្លែក​មួយ​សម្ដែង​ចេញ​តាម​រយៈ​កែវ​ភ្នែក​របស់​សិទ្ធិ។
«រឿង​ស្នេហា! ខ្ញុំ​ស្រលាញ់​គេ​ម្នាក់! ជិត​ឆ្កួត​ទៅ​ហើយ! ខ្ញុំ​មាន​វិបត្តិ​គេ​បដិសេធ​ខ្ញុំ! ហើយ​ខ្ញុំ​ត្រូវ​ការ​ជំនួយ! ខ្ញុំ​រស់​នៅ​ប៉ុន្មាន​ខែ​នេះ​ពិបាក​ណាស់! សម្ពាធ​ក្នុង​ផ្ទះ​ប៉ា​ក៏​ឈឺ​បង​ស្រី​មានរឿង​ល្ងីល្ងើ​មិន​ឈប់! ខ្ញុំ​មិន​ដឹង​ត្រូវ​ហា​ប្រាប់​អ្នក​ណា​កុំ​ឱ្យ​វា​ស្លាក់! ឃើញ​យាយ​កង្កែប​ឯង​ភ្លាម​ខ្ញុំ​នឹក​ថា​យាយ​ឯង​ជា​មិត្ត​ដ៏​ស្និទ្ធ​របស់ខ្ញុំ គឺ​មិត្ត​ដែល​ខ្ញុំ​អាច​ទុក​ចិត្ត​បាន​ជា​ទី​បំផុត!»
រាល់​ពាក្យ​គេ​និយាយ​ដូច​ជា​​មហន្តរាយ​មួយ​ហោះ​មក​បុក​ចំ​បេះដូង​ស្រី​ស្អាត។ នាង​ស្ទើរ​គាំង​បេះដូង​ហើយ​ចាប់ផ្ដើម​ស្រពេចស្រពិល។
«មាន​ន័យ​ថា​គេ​មិន​រក្សា​ចិត្ត​ស្នេហា​ជាមួយ​ខ្ញុំ​ទៀត​ទេ? គេ​ទុក​ខ្ញុំ​ជា​មិត្ត​ជិតដិត? ស្រី​ដែល​គេ​និយាយ​នោះ​ជា​អ្នក​ផ្សេង​ប្រាកដ​ណាស់ នាង​បាន​ធ្វើ​ឱ្យ​គេ​ឈឺចាប់​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ទៀត​ផង? ខ្ញុំ​បាន​ធ្វើ​កំហុស​មួយ ​គឺ​ច្រឡំ​ថា​គេ​នៅ​រង់ចាំ​ខ្ញុំ????
ស្នេហា​យើង​នៅ​ឯ​មហាវិទ្យាល័យ​បាន​ចប់​ទៅ​តាម​ពេលវេលា​មែន​ហើយ?»
នាង​ដឹង​ថា​នេះ​ជា​ពេល​ដំបូង​ក្នុង​ជីវិត​ដែល​ត្រូវ​បាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ទាំង​យូរ ​ទាំង​ស្មោះ​​ បញ្ចេញ​ប្រាប់​ចំពោះ​មុខ​នូវ​ការពិត​ដ៏​ព្រៃផ្សៃ​នេះ​។
«គេ​ពិត​ជា​មាន​អ្នក​ផ្សេង! គេ​ពិត​ជា​បាន​​បំភ្លេច​ឯង​ហើយ​ម៉ានីយ៉ា! ឯង​ឆ្កួត​ណាស់​ដែល​ចាត់​ទុក​គេ​ជា​សង្សារ​រហូត​មក​!»
ទោះ​បី​ជា​មាន​អារម្មណ៍​ថា​អ្វី​គ្រប់យ៉ាង​ត្រូវ​បាន​បញ្ចប់​ ប៉ុន្តែ​សតិ​សម្បជញ្ញៈ​ប្រាប់​នាង​ថា​វា​អាច​ជា​កំហុស​របស់​នាង​ដែល​យល់​ខុស​រវាង​មិត្តភាពនិង​ក្ដី​ស្រលាញ់​ក្នុង​ពេល​នេះ។
«វា​គឺ​ជា​កំហុស​របស់​យើង​ខ្លួន​ឯង​ដែល​ទៅ​រំពឹង​គេ​នឹង​ស្រលាញ់​យើង​យូរ​យ៉ាង​នេះ​ គ្រាន់​តែ​ដោយសារ​ហេតុផល​ថា​យើង​ខ្លួន​ឯង​នៅ​រង់ចាំ​និង​នៅ​​ស្រលាញ់​គាត់​ខ្លាំង​ហួស​!​»
នាង​គិត​ហើយ​សម្រួល​ទឹក​មុខ​ធ្វើពើ​ជា​ញញឹម​ឌឺ​គេ​៖
«​អ្នកណា​គេ​មាន​ឥទ្ធិពល​ធ្វើ​បាប​ពួកម៉ាក​ខ្ញុំ​បាន? ខ្ញុំ​ស្គាល់​អត់? គឺ​…ចង់​និយាយ​ថា​គេ​ឈ្មោះ​អី​ដែល​ធ្វើ​ឱ្យ​តា​គីង្គក់​ឯង​ងប់​ស្រលាញ់​យ៉ាង​នេះ​?
«ប្រាប់​ឥឡូវ​ហើយ! មក​នេះ​មក​ប្រាប់​ហើយ​តើ! ​គេ​ឈ្មោះ​ ភីតា កូន​ស្រី​របស់​ថៅកែ​ចិន​ម្នាក់​គេ​នោះ​ជា​ដៃ​គូ​រកស៊ី​ជាមួយ​លោក​ប៉ា​ខ្ញុំ​កាល​លោក​ប៉ា​មិន​ទាន់​ធ្លាក់​ឈឺ!»
«ស្គាល់​តើ!» ម៉ានីយ៉ា​និយាយ​តិចៗ។
«អូ អា​យ៉ា​ឯង​ស្គាល់​គេ​ដែរ?» សិទ្ធ​និយាយ​ដូច​អរ។
«ប៉ា​គេ​មាន​ម្ល៉ឹង​ៗ ល្បី​ម្ល៉ឹង​ៗ​ពី​ណា​មិន​ស្គាល់​កូន​ស្រី​សិច​ស៊ី​តែ​មួយ​គត់​របស់​គាត់​ទៅ?​»
ម៉ានីយ៉ា​រអ៊ូ​តិចៗ​ទាំង​ភាព​ច្រណែន​និង​ប្រចណ្ឌ​​បង្ហាញ​លួចលាក់​ក្នុង​ពន្លឺ​ភ្នែក​ចុង​ក្រោយ​របស់​នាង។
«ប្រហែលអ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ចាប់​គេ​មិន​បាន!​» សិទ្ធិ​ហាក់​ងប់ងុល​ទៅ​ក្នុង​ទុក្ខ​ស្នេហ៍​របស់​គេ​មិន​បាន​ចាប់ភ្លឹក​នឹង​អាកប្បកិរិយា​ម៉ានីយ៉ា​ទេ។ គេ​និយាយ​បន្ត​ព្រោះ​គិត​ថា​នាង​នៅ​កំពុង​ចាំ​ស្ដាប់​ដើម្បី​ជួយ​ដោះស្រាយ​ខ្លួន​។
«គេ​ប្រហែល​មាន​ជម្រើស​ច្រើន! ស្រលាញ់​គ្នា​ជិត​មួយ​ឆ្នាំ​ ទី​បំផុត​គេ​ខ្លួន​ឯង​មក​សុំ​បែក​ផ្លូវ​គ្នា!​»
គេ​និយាយ​តិចៗ​ទាំង​ភាព​ស្រងូត​អណ្ដែត​ចេញ​តាម​ពន្លឺ​ភ្នែក​ទាំង​សង។ ម៉ានីយ៉ា​ទាញ​អារម្មណ៍​​មក​វិញ​ពី​អ្វី​ម្យ៉ាង​អាថ៌កំបាំង​ក្នុង​ចិត្ត​នាង។
នាង​និយាយ​ការពារ​សិទ្ធិ​៖
«កុំ​ឱ្យ​​តម្លៃ​គេ​ខ្ពស់​ហួស​ពេក! ពូ​គីង្គក់​ឯង​មាន​អី​អន់​ជាង​ប្រុសៗ​អស់​នោះ​ទៅ? គ្រួសារ​ក៏​មាន​ គ្រាន់​តែ​មួយ​រយៈ​នេះ​អ៊ំប្រុស​ឈឺ​មិន​បាន​ធ្វើ​ជំនួញ​ហ៊ឹកហ៊ាក់​ទៀត»
តាម​ថា​សិទ្ធិ​ត្រូវ​បង្អាប់​នាង​ថា ​នៅ​ស្រុក​ក្រៅ​សោះ​ដឹង​រឿង​គេ​ច្រើន​ម្ល៉េះ​ ប៉ុន្តែ​លើក​នេះ​គេ​នៅ​​ស្ងៀម​ស្ងាត់​ ព្រោះ​បេះដូង​អាល័យ​តែ​រវល់​ជាមួយ​ទេពធីតា​ភីតា​ទៅ​ហើយ។
«ពេល​គេ​សុំ​បែក​គ្នា​ សិទ្ធិ​មិន​សួរ​គេ​ថា​ហេតុ​អី?»
«ខ្ញុំ​អត់​សួរ​ទេ​ ព្រោះ​និយាយ​មិន​ចេញ! តែ​មាន​គេ​ប្រាប់​ខ្ញុំ​ថា​មួយ​រយៈ​នេះ​គេ​ទាក់ទង​ជាមួយ​អ្នក​ជំនួញ​​ធំ​ម្នាក់! ពួក​គេ​ប្រាកដ​ប្រជា​នឹង​គ្នា​ទៀត!»
«មនុស្ស​មិន​ស្មោះអ៊ីចឹង​សិទ្ធិ​ឯង​ទៅ​ស្រលាញ់​គេ​បាន​ការ​អី!?»
«ខ្ញុំ​មិន​អាច​ភ្លេច​គេ​បាន​ទេ! យើង​ធ្លាប់​ទៅ​មណ្ឌលគីរី​ជាមួយ​គ្នា​បី​យប់​បី​ថ្ងៃ! រយៈពេល​នោះ​គេ​លះបង់​អ្វីៗ​ឱ្យ​ខ្ញុំ! គេ​ថា​មួយ​ជីវិត​នេះ គេ​មិន​អាច​​គ្មាន​ខ្ញុំ​ទេ!»
ម៉ានីយ៉ា​នៅ​ស្ងៀម​លែង​និយាយ​ចេញ….
រឿង៖ ម៉ានីយ៉ា ភាគទី១