យុត្តិធម៌ – Meysansotheary
វគ្គ៖ យុត្តិធម៌
“យេ!! ទីបំផុតពួកយើងអាចបញ្ចប់គម្រោងថ្មីរបស់ក្រុមហ៊ុនបានហើយ”
សេនឌីក្រោកពីកៅអី និយាយទាំងរំភើបចិត្តទៅកាន់ក្រុមការងារនៅក្នុង Office របស់នាង។ កាយវិការ​ និងទឹកមុខដ៏ស្រស់ថ្លារបស់នាង បានធ្វើឱ្យពួកគេសប្បាយរីករាយជាមួយដែរ។
កញ្ញាប្រធានក្រុមដ៏ស្រស់ស្អាត តែងតែទទួលបាននូវការគោរពស្រឡាញ់ ក៏ព្រោះតែនាងមិនដែលស្តីបន្ទោសឱ្យសមាជិកណាម្នាក់ទេ មានតែជួយណែនាំជំរុញ និងលើកទឹកចិត្តដល់ពួកគេ។
“អ៊ីចឹងយប់នេះពួកយើងទៅជប់លៀងឆ្លងល្អទេ?”
“មែនហើយៗ! ពួកយើងខានសប្បាយយូរហើយ!”
“តើពួកយើងគួរទៅកន្លែងណា?”
“ទៅកន្លែងដដែល ព្រោះទីនោះមានសុទ្ធតែអាហារឆ្ងាញ់ៗ!!”
“ពិតមែនហើយ! លើកនេះខ្ញុំនឹងញ៉ាំមិនឱ្យចាញ់គ្រប់គ្នាដូចលើកមុនទេ!”
ហាហា!!……..
សំឡេងសើចក្អាកក្អាយរបស់ពួកគេបានលាន់ឮចេញមកក្រៅ ធ្វើឱ្យអ្នកដែលកំពុងដើរកាត់ទីនោះងឿងឆ្ងល់! និងចង់ដឹងចង់ឃើញពីស្ថានភាពនៅខាងក្នុង។
គ្រាក!!  ទ្វារត្រូវបានបើក!
“សួស្តី! គ្រប់គ្នាកំពុងធ្វើអ្វីហ្នឹង? សំឡេងឮទៅដល់ខាងក្រៅ ទើបខ្ញុំចូលមកក្រែងមានអ្វីដែលអាចជួយបាន!”
នារីម្នាក់បានបើកទ្វារដើរចូលមកយ៉ាងជឿជាក់ និងញញឹមដាក់គ្រប់គ្នា តែគ្មានអ្នកណានិយាយជាមួយនាងឡើយ។
ដោយឃើញស្ថានការណ៍តឹងតែង សេនឌីក៏ចេញមករាក់ទាក់ ក្នុងមានជាអ្នកធ្វើការក្នុងក្រុមហ៊ុនតែមួយ។
“អូ! សួស្តីសូទី ពួកយើងកំពុងរៀបចំគម្រោងថ្មីដែលនឹងដាក់!!…”
ម្ចាស់សំឡេងមិនទាន់បញ្ចប់ប្រយោគផង គេក៏និយាយកាត់សម្តីនាង៖
“គម្រោងដែលនឹងដាក់ក្នុងធុងសំរាមខាងមុខអាគារមែនទេ?”
សូទីឈរឱបដៃផ្អែកចំហៀងខ្លួននឹងមាត់ទ្វារ។ ទឹកមុននិងពាក្យឌឺដងរបស់នាង ធ្វើឱ្យណាត់យ៉ាដែលជាកូនក្រុមនិងជាមិត្តរបស់សេនឌីទ្រាំមិនបាន។
“នាងគិតថាខ្លួនឯងអស្ចារ្យប៉ុណ្ណា? សម្អាងស្អីមកនិយាយមើលងាយពួកយើង?”  ណាត់យ៉ាជ្រែកខ្លួនមកមុខ នាងយកដៃច្រត់តុ រួចនិយាយទាំងកំហឹង។
“ក៏ព្រោះតែយើងជានិស្សិតបរទេសនោះអី!”
សូទីកាន់តែធ្វើឱ្យពួកគេខឹងឡើង!
សេនឌីទះស្មាណាត់យ៉ាតិចៗ រួចក៏ដើរហួសមកឈរចំពីមុខដៃគូប្រកួតប្រជែង និងនិយាយដោយស្នាមញញឹមដ៏ស្រទន់ បង្កប់នូវភាពអង់អាចរបស់នាង៖
“វាក៏មិនប្រាកដដែរ ជួនកាលនិស្សិតក្រៅប្រទេសដូចនាង អាចនឹងចាញ់និស្សិតក្នុងស្រុកដូចជាខ្ញុំក៏ថាបាន!”
សម្តីរបស់សេនឌីធ្វើឱ្យគេប្រែទឹកមុខ។ សូទីមិននិយាយអ្វីទាំងអស់ នាងក៏ដើរចេញទាំងក្រសែភ្នែកសម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែកទៅហើយ។
“បានហើយ ពួកយើងថ្ងៃនេះសម្រាកចុះ! យប់នេះកុំភ្លេចទៅPartyទាំងអស់គ្នា!”
កញ្ញាប្រធាននិយាយរួច ពួកគេក៏រៀបចំប្រមូលឯកសារទុកដាក់ ហើយក៏នាំគ្នាចេញទៅ។
កំពុងធ្វើដំណើរតាមផ្លូវ នាងក៏ស្រាប់តែនឹកឃើញដល់អនុស្សាវរីយ៍កាលនៅក្មេងៗ នាងក៏មា​នស្នាមញញឹមឡើង។
ទេសភាពដ៏ស្រស់ស្អាត អមដោយដើមឈើតូចធំស្របសងខាងផ្លូវថ្នល់​ និងអាកាសធាតុត្រជាក់ខ្យល់បក់ផាយផាត់ ធ្វើឱ្យកញ្ញាអ្នកដំណើរបន្ថយល្បឿនយឺតៗ ដើម្បីចំណាយពេលជាមួយធម្មជាតិ។
គ្រើងៗ!
កំពុងតែមានក្តីសុខជាមួយភាពស្ងប់ស្ងាត់ សំឡេងរោទិ៍ក៏បានបន្លឺឡើង!
នាងទទួលទូរស័ព្ទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយភ្ជាប់នឹងឧបករណ៍ទាក់ទងដើម្បីងាយស្រួលនិយាយគ្នា ព្រោះខ្លាចមានគ្រោះថ្នាក់ ប្រសិនបើកាន់ទូរស័ព្ទដោយផ្ទាល់។
“ហេឡូ! អូនសម្លាញ់! ល្ងាចនេះពួកយើងទៅញ៉ាំបាយជាមួយគ្នាណា!”
នៅពេលបានឮសំឡេងដ៏ផ្អែមល្ហែមរបស់សង្សារ នាងក៏សប្បាយចិត្តភ្លេចអស់រាល់ទុក្ខកង្វល់ទាំងឡាយដែលធ្វើឱ្យនឿយហត់កន្លងមក!!
គេម្នាក់នោះឈ្មោះសុវណ្ណារាក់ ដែលជាប៉ូលិសរូបសង្ហាប្រចាំការក្នុងបេះដូងរបស់កញ្ញា
Designerវ័យក្មេង ដែលមានតំណែងជាប្រធានក្រុមផ្នែកច្នៃម៉ូតដ៏ល្បីម្នាក់។
វាយូរពេកហើយសម្រាប់គូស្នេហ៍ដែលមិនបានណាត់ជួបគ្នា ព្រោះគេជាប់រវល់បំពេញភារកិច្ចការងារជាច្រើន ណាមួយត្រូវចុះទៅតាមខេត្ត ទើបមិនមានពេលឱ្យនាង។
“បងនិយាយពិតហ៎! តែ……”
នាងស្ទាក់ស្ទើរមិនអាចសម្រេចចិត្តភ្លាមៗបាន!
“ម្ខាងជាសង្សារដែលកម្រមានពេលចួបគ្នា ឯម្ខាងទៀតជាមិត្តរួមការងារដែលធ្វើការជាមួយគ្នារាល់ថ្ងៃ តែសឹងថាគ្មានពេលនិយាយជាមួយគ្នាផង ណាមួយនេះជាឱកាសតែមួយគត់ដែលខ្ញុំអាចធ្វើPartyជាមួយពួកគេបាន!”
កំពុងតែស្លុងគំនិត មិនដឹងថាគួរទៅចូលរួមជាមួយពួកគេ ឬត្រូវនៅញ៉ាំបាយជាមួយមនុស្សជាស្រឡាញ់ ក៏ស្រាប់តែគេនិយាយកាត់ការគិតរបស់នាង៖
“សេនឌី! អូនកើតអីហ្នឹង?”
នាយប្រញាប់សួរ ព្រោះមិនបានឮនាងនិយាយបន្ត។
គេជាមនុស្សដែលមិនងាយស្រឡាញ់អ្នកណាផ្តេសផ្តាសទេ រឹតតែមិនអាចក្បត់សង្សារខ្លួននៅពេលចេញបេសកម្មឆ្ងាយម្តងៗ។
មានមនុស្សស្រីស្អាតជាច្រើនដែលរង់ចាំឱ្យគេជ្រើសរើស តែពួកនាងបានត្រឹមចាំទាំងខកចិត្ត ក៏ព្រោះនាយប៉ូលិសសង្ហាម្នាក់នេះគ្មានថ្ងៃមើលនារីណា ក្រៅពីបុប្ផាមួយទងដែលរីកស្គុសស្គាយក្នុងបេះដូងគេឡើយ។​​​
“អឺ…! គឺ… អូនគិតថា អូនកំពុងមានណាត់ពីរក្នុងពេលតែមួយ!”
នាងលួចញញឹមតែម្នាក់ឯង ព្រោះដឹងថាបើនាងតបបែបនេះ គេនឹងហួងហែង។ កញ្ញារូបស្រស់ដឹងថាសង្សាររបស់ខ្លួនពូកែប្រចណ្ឌ ទើបនិយាយលលេងនឹងគេ តែនាងមិនបានដឹងទេថាគេខ្លាចបាត់បង់នាងខ្លាំងប៉ុណ្ណា។
“អាម្នាក់ហ្នឹងវាជាអ្នកណា?”
នាយសួរធម្មតា តែសម្តីមួយម៉ាត់ៗសង្កត់ន័យច្បាស់លាស់ និងម៉ឺងម៉ាត់ប្រៀបដូចខ្លាកំណាចកំពុងគ្រហឹមដោយភ្លើងប្រចណ្ឌ…!
ទោះបីនាយសុវណ្ណារាក់ប្រាកដចិត្តថានារីដែលកំពុងឆ្លើយឆ្លងជាមួយគេ ស្រឡាញ់និងស្មោះត្រង់ចំពោះគេខ្លាំងប៉ុណ្ណា ក៏នាយនៅតែមិនអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លួនឯងបាន។ វាអាចថាមកពីគេធ្លាប់បែកបាក់ស្នេហាពីមុនមក ទើបធ្វើឱ្យគេខ្លាចមានអ្នកមកឆក់យកនាងចេញពីគេម្ដងទៀត។
“ហិហិ! បងប្រចណ្ឌហើយ! អូនមិនបានទៅចួបបុរសឯណាទេ ប៉ុន្តែអូនមានណាត់ជាមួយក្រុមការងារនៅPartyល្ងាចនេះ!”
សេនឌីអស់សំណើចដែលនាយកំណាចបង្ហាញអារម្មណ៍ខឹងភ្លាមៗ ព្រោះគិតថាមានមនុស្សប្រុសមកចាប់អារម្មណ៍លើនារីដែលខ្លួនស្រឡាញ់ស្ទើលេប!
“នេះប្រហែលជាអូនសប្បាយចិត្តណាស់ហើយមើលទៅ” នាយនិយាយបណ្តើរញញឹមបណ្តើរ ។
“ហាហា! អូនលលេងទេ! និយាយអ៊ីចឹង តើពួកយើងអាចប្តូរមកញ៉ាំបាយនៅថ្ងៃស្អែកបានទេ?”
សេនឌីនិយាយបែបនេះ ដោយសារនាងចង់ចំណាយពេលវេលានៅជាមួយមនុស្សដែលនាងស្រឡាញ់តែពីរនាក់ មិនចង់ឱ្យមានការរំខាន ព្រោះភោជនីយដ្ឋាននោះក៏ជាកន្លែងដែលនាងនិងសង្សារទៅជាប្រចាំ អាចនិយាយបានថារាល់ពេលណាត់ចួបគ្នា​​ ពួកគេតែងតែទៅញ៉ាំអាហារនៅទីនោះ។
“មិនអាចទេ ព្រោះស្អែកនេះបងត្រឡប់ទៅខេត្តវិញហើយ តែបើអូនមិនទំនេរក៏មិនអីដែរ!” គេនិយាយបែបនេះ ព្រោះមិនចង់ឱ្យនាងស្មុគស្មាញ តែគេបែរជាលួចអន់ចិត្តដោយស្ងាត់ស្ងៀម ប៉ុន្តែទោះជាយ៉ាងណា ក៏តួឯកស្រីរបស់យើងមិនព្រមបាត់បង់ឱកាសលើកនេះដែរ!
“បើអ៊ីចឹង យប់នេះបងទៅជប់លៀងជាមួយពួកអូនហ្មងទៅ អូននឹងណែនាំពួកគេឱ្យស្គាល់បង!”
សេនឌីនិយាយលួងលោមឱ្យនាយទៅជាមួយ ព្រោះតាំងពីដើមមក ស្នេហារវាងពួកគេគ្មានមិត្តម្នាក់ណាបានដឹងឡើយ លើកលែងតែណាត់យ៉ាដែលជាមិត្តជិតដិតរបស់នាង។
“យល់ព្រម! បងទៅជាមួយអូន!”
សុវណ្ណារាក់ប្រញាប់តប គេផ្ទាល់ក៏ចង់ជួបនាងណាស់ដែរ។
នៅភោជនីយដ្ឋានមួយកន្លែងដែលមានការតុបតែងដេគ័រ ភ្លើងពណ៌ និងឆាកតន្រ្តី ព្រមទាំងបុគ្គលិករួសរាយរាក់ទាក់ទៀតផង។
ទីនោះខុសប្លែកពីកន្លែងទូទៅ ព្រោះមានជាលក្ខខណ្ឌធម្មតា និងបែបគ្រួសារតាមតែចំណង់ចំណូលចិត្តរបស់ភ្ញៀវ។
សេនឌី​ និងក្រុមការងារបានចំណាយពេលញ៉ាំអាហារ និងជជែកគ្នាលេងពីនេះពីនោះ។
មិនយូរពួកគេនាំគ្នារាំច្រៀងលេងយ៉ាងរីករាយមិនថាសេនឌី​ ឬសុវណ្ណារាក់។
ប៉ុន្តែមានម្នាក់ដែលកំពុងអង្គុយញញឹម ទាំងក្នុងចិត្តមានកំហឹងយ៉ាងពុះកញ្រ្ជោលសឹងតែទប់មិនបាន។
“ពួកឯង គ្នាទៅក្រៅមួយភ្លេត!”
ថារួចណាត់យ៉ាក៏ដើចេញទៅខាងក្រៅបាត់។
“ពុទ្ធោអើយ!!”
នាងបានដាល់កញ្ចក់មួយដៃ ធ្វើឱ្យកញ្ចក់មានស្នាមប្រេះស្រាំ!!
“ជុ! ជុ! ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ដែលបានឃើញនាងក្នុងស្ថានភាពបែបនេះ!”
សម្តីរបស់សូទីកាន់តែដុតឱ្យណាត់យ៉ាកាន់តែក្តៅជាងមុនទ្វេដង។
“នាងត្រូវការអី?”
ណាត់យ៉ាជាមនុស្សឆ្លាតឆាប់យល់ស្ថានការណ៍ ហើយនាងក៏ដឹងដែរថាអ្នកដែលកំពុងឈរនិយាយជាមួយនាង ស្អប់សេនឌីដល់ឆ្អឹង។ នាងពេលនេះប្រែទៅជាមនុស្សបិសាចដែលគួរឱ្យខ្លាច ខុសពីណាត់យ៉ាពីមុន ដែលជាមនុស្សស្លូតបូតសុភាពរាបសារ ចេះផ្តល់ក្តីស្រឡាញ់ឱ្យអ្នកជុំវិញខ្លួន និងតែងតែការពារមិត្តជាទីស្រឡាញ់។
“យើងចង់ឱ្យនាងរួមដៃ ព្រោះពួកយើងមានសត្រូវតែមួយ! បើកម្ចាត់វាបាន… នាងក៏បានសម្រេចតាមបំណង! ចំណែកយើងក៏បាននូវអ្វីដែលយើងចង់បាន!”
ស្នាមញញឹមដែលពោរពេញទៅដោយល្បិចកល! បានលេចឡើងនៅលើផ្ទៃមុខរបស់ពួកគេ!
មនុស្សដែលធ្លាប់ជាមិត្តស្និទ្ធស្នាលបែរជាមានចិត្តច្រណែនឈ្នានីស ប៉ុនប៉ងអាក្រក់លើគ្នាទៅវិញ។
“យើងយល់ព្រម! នាងចង់ឱ្យយើងធ្វើអី?”
“កុំតក់ក្រហល់ពេក! ពេលនេះនាងត្រូវចូលទៅខាងក្នុងសិន ដើម្បីកុំឱ្យគេសង្ស័យ! ពួកយើងនៅមានឱកាសច្រើនទៀត!”
និយាយចប់ពួកគេក៏បំបែកគ្នាទៅកន្លែងរៀងខ្លួន ដោយធ្វើដូចគ្មានអ្វីកើតឡើង។
ណាត់យ៉ាត្រឡប់មកក៏ឃើញសភាពពួកគេម្នាក់ៗ គេងលង់លក់អស់ អ្នកខ្លះគេងលើសាឡុង ឯអ្នកខ្លះទៀតគេងគងដៃលើតុ ចំណែកសេនឌីគេងកើយស្មារបស់សុវណ្ណារាក់។ នាងមិនពេញចិត្តជាខ្លាំងពេលដែលឃើញពួកគេនៅក្បែរគ្នាបែបនេះ ទើបប្រញាប់ដាស់គ្រប់គ្នាឱ្យត្រលប់ទៅផ្ទះវិញ។
យប់យន់ស្ងាត់សូន្យ មនុស្សម្នានាំគ្នាសម្រាកក្នុងផ្ទះ ក្រោមពន្លឺព្រះចន្ទព្រឿងៗ ខ្យល់បក់រវិចៗធ្វើឱ្យវាំងននមាត់បង្អួចរបស់កញ្ញាDesignerវ័យក្មេងប៉ើងផាយផាត់ ភាពត្រជាក់ក៏ចូលមកប៉ះនឹងស្បែក។ នាងតូចស្រវាទាញភួយមកដណ្តប់លើរាងកាយ និងគេងលង់លក់យ៉ាងស្កប់ស្កល់។
បន្តិចក្រោយមក សំឡេងឆ្កែលូក៏បានបន្លឺឡើង តាំងពីដើមភូមិរហូតដល់ចុងភូមិ។
នៅពេលសំឡេងមកដល់ខាងមុខផ្ទះរបស់នាងតូច ហាក់ដូចជាឮកាន់តែខ្លាំងទៅៗ… ខុសពីសព្វដង ដែលមិនធ្លាប់មានឆ្កែមកដើរលូពេញភូមិបែបនេះពីមុនមកទេ។
ខ្យល់ក៏ត្រជាក់រងាចុងដៃចុងជើង! សំឡេងឆ្កែលូខាងក្រៅក៏គួរឱ្យរន្ធត់ព្រឺព្រួច ធ្វើឱ្យព្រឺសម្បុរខ្ញាកៗ!!
កាលនៅពីក្មេងធ្លាប់បានឮចាស់ៗ គាត់តំណាលថាកាលបើឮសំឡេងឆ្កែលូនៅពេលយប់
វាជារឿងធម្មតារបស់សត្វ ប៉ុន្តែបើវាលូយ៉ាងក្រលួចបែបនេះ ប្រាកដណាស់ថាវាកំពុងតែមើលឃើញខ្មោច ឬពពួកអមនុស្ស!
នៅម៉ោង១២កណ្តាលអាធ្រាត្រ!!
“តុក! តុកៗ!”
សំឡេងគោះទ្វារបានបន្លឺឡើង!!
សេនឌីក្រោកដើរតម្រង់ទៅមាត់ទ្វារទាំងមមីមមើ ដោយមិនបានក្រឡេកមើលនាឡិកាដែលព្យួរនៅលើជញ្ជាំង។
នៅពេលបើកទ្វារ នាងយកដៃខ្ទប់មាត់បើកភ្នែកធំៗ រួចក៏ប្រញាប់បិទទ្វាររត់ទៅបន្ទប់របស់នាងវិញ។ នាងនៅមិនប្រាកដក្នុងចិត្ត ក៏យកដៃទាំងពីរមកទះមុខខ្លួនឯង
“មិនមែនយល់សបិ្ដ តែវាជាការពិត! ខ្ញុំឮសំឡេងគោះទ្វារច្បាស់ណាស់ ប៉ុន្តែបែរជាមិនឃើញអ្នកណាម្នាក់សោះ ឆ្កែក៏នាំគ្នាលូកងរំពងម្តងទៀត!”
នាងចាប់ផ្តើមព្រឺក្បាលខ្ញាក។ ទោះបីនាងតូចសេនឌីភ័យខ្លាចយ៉ាងណា ក៏នាងស៊ូបិទភ្នែកគេងឱ្យដល់ព្រឹកស្អែក។
គ្រីងៗ!
សំឡេងសារបានបន្លឺឡើង! នាងតូចយកទូរស័ព្ទមកបើកមើល រួចក៏ញញឹមញញែមតែម្នាក់ឯង សារនោះគ្មានអ្នកណាក្រៅពីនាយប៉ូលិសរូបសង្ហានោះទេ ដែលសរសេរសារមកប្រាប់អំពីដំណឹងល្អដែលគេនឹងផ្លាស់មកភ្នំពេញវិញ។
ព្រឹកស្អែកឡើងណាត់យ៉ា និងសេនឌីមកធ្វើការជាធម្មតា។ ថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ ហើយក៏ជាថ្ងៃបើកអង្គប្រជុំរវាងប្រធានក្រុមហ៊ុន និងបុគ្គលិកជាន់ខ្ពស់។ អង្គប្រជុំត្រូវបានដំណើរការនៅពេលរសៀលដូចសព្វដង ប៉ុន្តែអ្វីប្លែកនោះ គឺណាត់យ៉ាបានមកចូលរួមក្នុងការប្រជុំជាមួយដែរ។
សេនឌីគ្រាន់តែឈានជើងចូលមក នាងក៏មានអារម្មណ៍ភ្ញាក់ផ្អើលដែលបានឃើញកូនក្រុម
ដែលជាមិត្តជិតស្និទ្ធ មកអង្គុយជាប់តុនាងដោយមិនបានប្រាប់នាងជាមុន!!
នៅកំឡុងពេលប្រជុំ ណាត់យ៉ាបានលើកយកបញ្ហាសាខាមួយកន្លែងរ​បស់ក្រុមហ៊ុនដែលនៅតាមខេត្តមកនិយាយ៖
“បុគ្គលិកនៅទីនោះពិបាកធ្វើការ! ព្រោះអ្នកគ្រប់គ្រងបានលាឈប់ជាបន្ទាន់! ដូច្នេះខ្ញុំសុំស្នើឱ្យប្រធានក្រុមសេនឌីទៅធ្វើជាអ្នកគ្រប់គ្រងនៅទីនោះ!” ណាត់យ៉ានិយាយយ៉ាងម៉ឺងម៉ាត់ ដោយមិនខ្វល់ពីក្រសែភ្នែករបស់សេនឌី។
“…” សេនឌីសម្លឹងណាត់យ៉ាទាំងងឿងឆ្ងល់។
“តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះសំណើនេះ?” ប្រធានក្រុមហ៊ុនសួរទៅកាន់បុគ្គលិក។
“ចាស! លោកប្រធានខ្ញុំយល់ស្រប សេនឌីមិនត្រឹមតែជាDesignerទេ នាងក៏ធ្លាប់ជាManagerពីមុនមកដែរ!”
“បាទ! លោកប្រធានខ្ញុំយល់ថាសេនឌីស័ក្ដិសមនឹងការងារនេះ ព្រោះនាងមានបទពិសោធន៍ផ្នែកគ្រប់គ្រង!”
“ចាស! លោកប្រធានខ្ញុំក៏យល់ឃើញដូច្នេះដែរ!”
លោកប្រធានបានពិចារណា រួចក៏សម្រេចឱ្យសេនឌីទៅធ្វើការនៅទីនោះ ក្នុងនាមជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន ហើយបានតែងតាំងណាត់យ៉ាជាប្រធានក្រុមស្តីទីជំនួសសេនឌី និងរ់ងចាំនាងត្រឡប់មកវិញ។
សេនឌីមិនចង់ទៅធ្វើការឆ្ងាយពីគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់នាងទេ តែនាងក៏គ្មានហេតុផលអ្វីដែលត្រូវបដិសេធដែរ។
ក្រោយពេលប្រជុំរួចក៏ដល់ពេលសម្រាកការងារ គ្រប់គ្នាក៏ត្រឡប់ទៅផ្ទះវិញ។
“ហេតុអ្វីបានជាឯងធ្វើបែបនេះ?” សេនឌីសួរ។
នាងតូចសេនឌីពិតជាខកចិត្តខ្លាំងណាស់ ប្រៀបដូចកំពុងតែយកម្ជុលមុតស្រួចមកចាក់ចំបេះដូងរបស់នាង!!
មនុស្សដែលធ្លាប់តែស្រឡាញ់រាប់អានចាត់ទុកដូចបងប្អូន តែបែរក្លាយជាពស់ពឹសបកមកចឹកនាងទៅវិញ។
“យ៉ាងមិច ឬឯងមិនចង់ទៅធ្វើការនៅទីនោះ? ល្អ!…បើអ៊ីចឹងខ្ញុំនឹងទូរស័ព្ទទៅជម្រាបលោកប្រធានឥឡូវនេះ!” ណាត់យ៉ានិយាយឌឺដង ដោយទឹកមុខឃោរឃៅ។
“មិនចាំបាច់នោះទេ! ខ្ញុំគ្រាន់តែចង់ដឹងហេតុផលប៉ុណ្ណោះ!” សេនឌីតបទាំងស្រងាកចិត្ត។
“ឯងចង់ដឹងណាស់មែនទេ! បាន!…ខ្ញុំនឹងប្រាប់ឯងទៅចុះ កន្លងមកខ្ញុំរាប់ឯងជាមិត្តគ្រាន់តែ
ដើម្បីផលប្រយោជន៍ប៉ុណ្ណោះ! ឯងទាំ ងឆ្លាត ទាំងពូកែអ្នកណាៗក៏ចូលចិត្ត សូម្បីតែការងារដែលជាបំណងប្រាថ្នារបស់យើងក៏ត្រូវនៅក្រោមបង្គាប់របស់ឯង មិនតែប៉ុនហ្នឹងទេ មនុស្សដែលយើងស្រឡាញ់ក៏ឯងដណ្តើមទៅ!”​ ណាត់យ៉ាតប។
“ឯងស្រឡាញ់គាត់តាំងពីពេលណា?”
សេនឌីសួរទាំងអារម្មណ៍ក្តុកក្តួល។ វាពិតជាឈឺចាប់ណាស់ ដែលបានឮពាក្យទាំងនេះចេញពីមាត់របស់មិត្តសម្លាញ់។
“វាតាំងតែពីថ្ងៃដំបូងដែលយើងបានជួបគាត់មកម្ល៉េះ! យើងស្គាល់គាត់មុនឯង ហើយយើងក៏បានណែនាំគាត់ឱ្យស្គាល់ឯង! តាំងពីពេលនោះមកគាត់មិនដែលរវល់ជាមួយនឹងយើងទេ គាត់តែងតែព្យាយាមនៅក្បែរឯង! នៅថ្ងៃបញ្ចប់ការសិក្សាយើងបានទិញកាដូជូនគាត់និងបានសុំគាត់ធ្វើជាសង្សារ តែគាត់បានបដិសេធយើង ព្រោះគាត់ស្រឡាញ់ឯង! ឯងបានឮទេ? ព្រោះគាត់ស្រឡាញ់ឯង! ខ្ញុំស្អប់ឯងណាស់សេនឌី!”
ណាត់យ៉ានិយាយទាំងទឹកភ្នែក និងបានច្រានសេនឌីអុកនឹងជញ្ជាំងមួយទំហឹង! ធ្វើឱ្យកែងដៃរបស់នាងតូចរបួសចេញឈាម!ប៉ុន្តែនាងគ្មានអារម្មណ៍ឈឺនោះទេ!
សេនឌីក៏និយាយទាំងអួលដើមកថា៖
“បើអញ្ចឹងបីឆ្នាំមកនេះ ឯងមិនដែលទុកខ្ញុំជាមិត្តរបស់ឯងនោះទេ”
ណាត់យ៉ាប្រញាប់តប ដោយញញឹមចុងមាត់៖
“មែនហើយ! ការដែលខ្ញុំស្និទ្ធស្នាលជាមួយឯង ព្រោះដើម្បីដណ្តើមមនុស្សដែលខ្ញុំស្រឡាញ់ត្រឡប់មកវិញតែប៉ុណ្ណោះ”
សេនឌីតបទាំងមុខស្ងួត៖
“ឯងស្អប់ខ្ញុំជារឿងរបស់ឯង! តែខ្ញុំនៅតែចាត់ទុកឯងជាមិត្តរបស់ខ្ញុំជានិច្ច!”
និយាយរួចនាងតូចក៏ដើរចេញទៅ។ ណាត់យ៉ាឈរមើលសត្រូវបេះដូងរបស់នាង ដើរចេញទៅទាំងដៃកំពុងមានរបួស។
“នេះខ្ញុំសម្រេចចិត្តខុសឬត្រូវដែលធ្វើបែបនេះ? តែខ្ញុំមិនខុសនោះទេ! នាងទេ ជាអ្នកដណ្តើមមនុស្សដែលខ្ញុំស្រឡាញ់! បើគ្មាននាង បងសុវណ្ណារាក់នឹងស្រឡាញ់ខ្ញុំ!” ណាត់យ៉ានិយាយម្នាក់ឯងតិចៗ ដោយទឹកមុខគួរឱ្យខ្លាច។
ពេលត្រឡប់មកដល់ផ្ទះ សេនឌីបានទូរស័ព្ទទៅនាយសុវណ្ណារាក់ និងគ្រួសាររបស់នាង ដើម្បីប្រាប់ពួកគេ ពីការផ្លាស់ឱ្យទៅធ្វើការនៅតាមខេត្ត។
ស្អែកថ្ងៃថ្មីក៏ចូលមកដល់ សេនឌីរៀបចំដើម្បីធ្វើដំណើរទៅកន្លែងការងារថ្មីនៅខេត្ត។
“សេនឌី បងមកដល់ហើយ! ចាំបងជាអ្នកជូនអូនទៅ!”
នាយសុវណ្ណារាក់និយាយទាំងញញឹម ព្រោះមិនចង់ឱ្យសេនឌីគិតច្រើន។
“មិនអីទេ! អូនបើកឡានទៅដោយខ្លួនឯងន!”  សេនឌីខំញញឹម ដើម្បីកុំឱ្យនាយបារម្ភ។
ពេលនោះនាយក៏ដើរមកអោបនាងតូច ដើម្បីផ្តល់កម្លាំងចិត្តឱ្យនាង៖
“ឃើញអូនញញឹមបានបែបនេះ បងក៏សប្បាយចិត្តហើយ! ពេលទៅដល់ទូរស័ព្ទប្រាប់បងផង!”
នាយនិយាយធ្វើដូចធម្មតា​ តែតាមពិតបេះដូងនាយសឹងតែរលាយទៅហើយ ព្រោះតែព្រួយបារម្ភពីសុវត្ថិភាពរបស់នាង។
ពេលសេនឌីកំពុងធ្វើដំណើរ ក៏មានបុរសម្នាក់ជិះម៉ូតូធំពណ៌ខ្មៅមួយគ្រឿងបើកតាមពីក្រោយ តែសេនឌីមិនបានសង្កេតនោះទេ។
បីម៉ោងកន្លងផុតទៅ សេនឌីក៏បានមកដល់កន្លែងធ្វើការថ្មី។
នៅបរិវេណខាងមុខក្រុមហ៊ុន មានទីធ្លាស្រឡះល្អ និងមានដើមឈើធំជាម្លប់។ មើលទៅទីនេះក៏មិនអន់ដែរ បុគ្គលិករស់រាយរាក់ទាក់ និងមានសណ្តាប់ធ្នាប់ល្អ។
ចំណែកឯបុរសនោះ ក៏ឈប់ម៉ូតូពីចម្ងាយ ដើម្បីឃ្លាំមើល ដោយមិនឱ្យនាងដឹងខ្លួនឡើយ។
គ្រើងៗ!
សម្លេងទូរស័ព្ទបានបន្លឺឡើង!
“ឯងតាមដាននាងឱ្យជាប់! បើមានអ្វីខុសធម្មតាត្រូវប្រញាប់រាយការណ៍មកយើង!”
“បាទ! ចាហ្វាយ!”
រយៈពេលមួយខែដែលសេនឌីបានធ្វើការនៅខេត្ត ដោយមិនបានទៅលេងផ្ទះសោះ ព្រោះតែការងារមមាញឹក។ នៅថ្ងៃចុងសប្តាហ៍ជាពេលសម្រាក និងជាថ្ងៃដែលនាងត្រូវត្រលប់ទៅភ្នំពេញវិញ តាមការកំណត់របស់ក្រុមហ៊ុន។
“ចាហ្វាយ! នាងកំពុងធ្វើដំណើរទៅភ្នំពេញ!”
“ល្អ! ឯងរកឱកាសសម្លាប់នាង! ធ្វើយ៉ាងណាកុំឱ្យស្រាវជ្រាវមកដល់យើងឱ្យសោះ!”
“បាទចាហ្វាយ!”
និយាយចប់បុរសស៊ីឈ្នួលនោះក៏ចាប់ផ្តើមធ្វើសកម្មភាព។
សេនឌីឃើញឡានធំខាងមុខបើកយឺត ក៏វ៉ាទៅមុន។ បុរសនោះឃើញឱកាសល្អក៏ឡើងវ៉ាជែងឃាំងពីមុខសេនឌី ដើម្បីឱ្យឡានដែលមកពីទិសផ្ទុយគ្នាបុកនឹងឡានសេនឌី។
សេនឌីបើកឡានដោយស្មារតីរឹងមាំ នាងបានគេចផុតពីឡានខាងមុខ។
បុរសស៊ីឈ្នួលបានធ្វើឱ្យភ្លាត់ឱកាសល្អ មិនចាំយូរបុរសនោះក៏ទាញកាំភ្លើងមកបាញ់។
“ផាំង!!”
គ្រាប់កាំភ្លើងបាញ់ចំកង់ឡាន ធ្វើឱ្យឡានក្រឡាប់ជាច្រើនតង់នៅលើថ្នល់ បណ្តាលឱ្យសេនឌីដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ!!!
ហេតុការដ៏រន្ធត់នេះបានធ្វើឱ្យមនុស្សម្នាដែលនៅក្បែរនោះមានការតក់ស្លុត ស្រែកផ្អើលឆោឡោ!
នារីម្នាក់ដែលបានឃើញហេតុនេះ ក៏ប្រញាប់ទូរស័ព្ទទៅប៉ូលិស ចំណែកបុរសម្នាក់ដែលនៅក្បែរនោះ ក៏បានទូរស័ព្ទទៅឡានពេទ្យសង្រ្គោះបន្ទាន់។
“វីវៗ…ទឺ​…ទឺត!!”
ឡានពេទ្យបានមកដល់ តែក៏ហួសពេលទៅហើយសម្រាប់សេនឌី ក្រុមគ្រូពេទ្យលើកសពរបស់សេនឌីដាក់លើឡានពេទ្យ បញ្ជូនទៅឱ្យគ្រួសាររបស់នាង ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។
ម៉ាក់របស់សេនឌីគ្រាន់តែឃើញសពរបស់សេនឌី គាត់ក៏ស្រែកទ្រហោយំដល់សន្លប់។ ចំណែកប៉ារបស់សេនឌី គាត់យំទាំងខ្សឹកខ្សួលអួលណែនក្នុងទ្រូង ព្រោះសេនឌីនាងជាកូនតែម្នាក់គត់របស់ពួកគាត់។
គ្រីង…គ្រីង!
សម្លេងទូរស័ព្ទក៏បន្លឺឡើង!
“សាន់! គេមានការអីអញ្ចេះ? ទើបតែបានជួបគ្នានៅកន្លែងធ្វើការអម្បាញ់មិញនេះសោះ!”
សុវណ្ណារាក់និយាយម្នាក់ឯងទាំងងឿងឆ្ងល់!
“សួស្តីសាន់​ ឯងមានការអ្វី? ទើបទូរស័ព្ទមកយើងពេលនេះ!” សុវណ្ណារាក់សួរ។
“ណារាក់ យើងមានរឿងចង់ប្រាប់ឯង” សាន់និយាយទាំងសោកសៅ!
“ឯងមានរឿងអី? ស្តាប់សម្លេងរបស់ឯងដូចជាកំពុងកើតទុក្ខ! ឬឯងត្រូវបញ្ឈប់ពីការងារ?”
សុវណ្ណារាក់និយាយលេងសើចដូចរាល់ដង។
“មិនមែនទេ!” សាន់តប។
“អុញ បើអញ្ចឹងឯងក៏ឆាប់ប្រាប់យើងម៉ោ?” សុវណ្ណារាក់ប្រញាប់សួរ។
“សេនឌីស្លាប់ហើយ!” សាន់និយាយទាំងអួលដើមក។
“មិនពិត!… មិនអាចទេ! សេនឌី!”
និយាយរួច នាយសុវណ្ណារាក់ក៏ប្រញាប់ទៅផ្ទះរបស់សេនឌី។
ចំណែកឯបុរសស៊ីឈ្នួលនោះ ត្រូវបានកងកម្លាំងសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបាន។
បុរសនោះ បានប្រាប់លោកពូលិសថាខ្លួនត្រូវបានគេជួលឱ្យមកសម្លាញ់មនុស្សស្រីម្នាក់ដែលឈ្មោះសេនឌី។ គេក៏បាននិយាយទៀតថា៖
“អ្នកដែលជួលខ្ញុំនិងមិត្ត ជាមនុស្សស្រីដែលស្លៀកពាក់ឈុតខ្មៅ នាងបានឱ្យលុយពួកខ្ញុំមួយចំនួននៅហាងកាហ្វេមួយកន្លែង!”
ស្អែកឡើង សុវណ្ណារាក់ក៏ប្រញាប់ទៅហាងកាហ្វេដែលជនល្មើសបានប្រាប់ ថាជាកន្លែងណាត់ជួបរវាងជនល្មើស និងអ្នកជួលម្នាក់នោះ។ គេក៏ទៅសុំមើលកាមេរ៉ាសុវត្ថិភាពក្នុងហាង តែមិនបានឃើញមុខ ឬតម្រុយអ្វីពីជនលាក់មុខនោះឡើយ។
អស់ពេលមួយសប្តាហ៍ នៅតែមិនទាន់បានជួបមនុស្សម្នាក់នោះនៅឡើយទេ ប៉ុន្តែនាយមិនរាថយដាច់ខាត ព្រោះវាជាផ្លូវតែមួយដែលអាចចាប់ខ្លួនអ្នកនៅពីក្រោយរឿងនេះបាន។
លុះចូលដល់ថ្ងៃថ្មី នាយក៏មកអង្គុយនៅខាងមុខហាង ដោយធ្វើខ្លួនជាអតិថិជនធម្មតាដូចរាល់ដង ក៏ស្រាប់តែមានមនុស្សម្នាក់ដើរមកដាក់ដៃលើស្មារបស់នាយ។
“សួស្តីបងណារាក់! បងសុខសប្បាយទេ?”
នោះជាសំឡេងរបស់នាងសារ៉ាដែលជាសង្សារចាស់របស់នាយ។
“សារ៉ា!”
នាយភ្ញាក់ផ្អើល ដែលបានឃើញនាងនៅទីនេះ ព្រោះនាងបានទៅរស់នៅបរទេសអស់រយៈពេល១០ឆ្នាំមកហើយ។
“ខានជួបគ្នាយូរហើយ! អូនស្មានតែបងភ្លេចអូនហើយតើ!”​ នាងញញឹមយ៉ាងទាក់ទាញ។
“កុំធ្វើកាយវិការស្និទ្ធស្នាលគ្នាពេកអី! ពួកយើងបានបែកគ្នាយូរហើយ!” នាយនិយាយទាំងសោះកក្រោះ និងបានដកដៃនាងចេញពីស្មា។
“អូនចង់ចាប់ផ្តើមសារជាថ្មី!” នាងនិយាយទាំងញញឹម។
“ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ!” នាយតប។
“តែនាងនោះ បានស្លាប់ហើយ!” នាងនិយាយសម្លុតគេ។
“ម៉េចបានជាសារ៉ាដឹងរឿងនេះ?”​​ ​​ នាយសួរទាំងងឿងឆ្ងល់ និងជ្រួញចិញ្ចើម។
“អឺ…! គឺ…គឺអូនបានឃើញតាមព័ត៌មាន!” នាងតប ទាំងរអាក់រអួល។
នាយឃើញនាងមានអាការៈដូច្នេះ ក៏គិតថាប្រាកដជាមានអ្វីខុសធម្មតាហើយ!
“ហេតុអីបងមើលមកអូនបែបនេះ?” នាងសួរ។
“បងស្រាប់តែនឹកឃើញ អនុស្សាវរីយន៍ចាស់ៗរបស់ពួកយើង” នាយសុវណ្ណារាក់និយាយយ៉ាងស្រទន់​។
“…” សារ៉ាមិននិយាយអ្វីទាំងអស់ នាងញញឹមដោយលង់នឹងសម្តីទន់ភ្លន់របស់គេ។
“តើពួកយើងអាចណាត់ញ៉ាំបាយបានទេ?” នាយសួរ។
“អូនយល់ព្រម!” នាងតបទាំងរំភើបចិត្ត។
និយាយរួចពួកគេក៏នាំគ្នាទៅហាងអាហារក្បែរមាត់ទឹក ដែលពួកគេធ្លាប់ទៅកាលជាសង្សារនឹងគ្នា។
គ្រើងៗ!
សំឡេងទូរស័ព្ទបានបន្លឺឡើង!
សារ៉ាក៏សុំចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅ ដោយឱ្យសុវណ្ណារាក់រងចាំនៅតុអាហារ។ នៅពេលនាងចេញទៅផុត នាយក៏លួចតាមទៅ។
“យើងប្រាប់ហើយមែនទេ! ថាកុំទាក់ទងមកយើងទៀត!”
“តែអ្នកនាងបានសន្យា ថានឹងជួយមិត្តរបស់ខ្ញុំឱ្យចេញពីគុក!”
“យើងបានសន្យាពិតមែន តែមិត្តរបស់ឯងវាបានសារភាពប្រាប់ប៉ូលិស!”
“វាសារភាពពិតមែន តែវាមិនបានស្គាល់អ្នកនាងទេ!”
“ល្អហើយ!”
“អ្នកនាងចង់មានន័យថាម៉េច?”
“គឺមានន័យថាយើងមិនពាក់ព័ន្ធ! រឿងរបស់ពួកឯង ដូច្នេះពួកឯងដោះស្រាយដោយខ្លួនឯងទៅ!”
“បើអ្នកនាងមិនព្រមជួយ! អ្នកនាងកុំគិតថាអាចរួចខ្លួន! ព្រោះខ្ញុំនេះហើយនឹងទៅសារភាពថាអ្នកណាជាអ្នកបញ្ជាឱ្យសម្លាប់ស្រីនោះ!”
“បិទមាត់របស់ឯងឱ្យជិតទៅ! យើងនឹងឱ្យលុយទៅឯងមួយចំនួនធំ ជួបគ្នាស្អែកនេះនៅកន្លែងចាស់!”
និយាយចប់នាងក៏ត្រឡប់មកតុអាហារវិញ តែមិនបានឃើញនាយសុវណ្ណារាក់នៅទីនោះឡើយ។
នាងក៏ទៅសួរបុគ្គលិករត់តុ៖
“អេ! ប្អូន! តើបុរសដែលអង្គុយនៅទីនេះគេទៅណាបាត់ហើយ?”
“អ៎! គាត់បានផ្ដាំមកថា គាត់ជាប់មានធុរៈបន្ទាន់! ទើបត្រូវប្រញាប់ទៅមុន ប៉ុន្តែគាត់នឹងទាក់ទងមកបងម្តងទៀត!”
ក្រោយបានឮបែបនេះ នាងក៏សប្បាយចិត្តដែលគម្រោងរបស់នាងបានសម្រេច តែនាងមិនបានដឹងទេថា គេបានស្តាប់ឮគ្រប់យ៉ាង។
មួយថ្ងៃបានកន្លងផុតទៅ ថ្ងៃដែលបានណាត់ក៏ចូលមកដល់។
សារ៉ាក៏ទៅជួបនិងបុរសស៊ីឈ្នួល នាងស្លៀកពាក់ឈុតខ្មៅដូចរាល់ដងពេលណាត់ជួប។
សារ៉ា នាងមិនបានដឹងនោះទេថានាយសុវណ្ណារាក់ និងកងកម្លាំងសមត្ថកិច្ចកំពុងចាំមើលសកម្មភាពរបស់នាង។
មិនយូរប៉ុន្មាន បុរសស៊ីឈ្នួលក៏មកដល់ និងធ្វើការទទួលលុយពីសារ៉ា។
កងកម្លាំងសមត្ថកិច្ច ក៏ប្រញាប់ចាប់ខ្លួននាង និងបុរសស៊ីឈ្នួលនោះ។
សារ៉ាបានសារភាពគ្រប់យ៉ាងថា នាងគឺជាអ្នករៀបចំគម្រោងឱ្យសូទី ទៅអូសទាញណាត់យ៉ាមកធ្វើជាបក្សពួកតែមួយ និងបានឱ្យនាងស្នើសេនឌីទៅធ្វើការនៅតាមខេត្ត។
នៅចុងបញ្ចប់ ពួកគេក៏ត្រូវបានផ្តន្ទាទោសតាមផ្លូវច្បាប់។
សុវណ្ណារាក់សម្លឹងមើលទៅផ្ទៃមេឃទាំងស្នាមញញឹម៖