របៀបតែងនិពន្ធ – Meysansotheary

សំណួរទី៩ ដូចម្តេចអាចសរសេររឿងស៊ើបអង្កេតបានល្អ?
រឿងស៊ើបអង្កេត ជាប្រភេទមួយដែលតែងតែបន្លំឱ្យអ្នកអានមានការភ័ន្តច្រឡំ និងលាក់អាថ៌កំបាំង ការភ័យខ្លាច សង្ស័យ​ អេចអូចដែលបង្ហើបខ្លះ បំបិទដានវិញភ្លាមៗឱ្យកាន់តែជក់ស្លុង។ អ្នកនិពន្ធរឿងប្រភេទនេះ​គួររៀបរយចំណុចទាំងបីខាងក្រោមសិនមុនតាក់តែងឆ្អឹងរឿង៖

១ ធ្វើឱ្យអ្នកអានទទួលអារម្មណ៍ថា​ឆ្លាតរកឃើញចំណុចសង្ស័យ

២ ធ្វើឱ្យអាថ៌កំបាំងវិញរហូតដល់អ្នកអាន​ទាក់ទាញ​ដោយភាពរំភើប

៣ ពេល​តួឯកកំពុងស្វែងរកជនល្មើស អ្នកអាន​ចូលធ្វើការងារនេះដែរ

សម្រាប់ហេតុផលនោះ យើងនឹងបង្កើតបញ្ហាធំមួយ ឱ្យពួកគេ​លេង(ដោះស្រាយ) អាចជា ឃាតកម្ម  ឧក្រិដ្ឋកម្ម ប្រស្នាស្លាប់រស់ ។ល។

ជារួម ខ្ញុំនិយមបែងចែកប្រលោមលោកមនេះ មក​ជាបីផ្នែកដោយ​ នៅក្នុងផ្នែកដំបូងៗ ខ្ញុំចងជាបញ្ហា​ស្លុប គ្មានមុខ សូន្យតម្រុយ  ធំ និងគយរឱ្យខ្លាច ​ បន្ទាន់និងចង្អៀតពិបាករកដាន ព្រោះនឹងកំណត់ប្រភេទ ប្រលោមលោករបស់យើង នៅទំព័រទីមួយ​ថា ​តើគេចង់អានទៀតឬឈប់។

បន្ទាប់មកទៀត ខ្ញុំមានតួអង្គម្នាក់ ត្រូវបញ្ចេញមកឱ្យជាប់សង្ស័យនៅទំព័រទីពីរ ហើយខ្ញុំបង្កើតចង្កោមនៃពាក្យ​ចម្លើយមួយចំនួន នៃសាក្សីដែលធ្វើឱ្យ​អ្នកអាន​ស្លុងចូលស្រមៃ​ដោយខ្លួនឯង។ ជាទូទៅក្នុងវគ្គនេះ ខ្ញុំលាតត្រដាង​ពិស្តារអំពីទីកន្លែង សកម្មភាព​ ទឹកមុខ​ជនសង្ស័យ ប្រវត្តិអ្នកពាក់ព័ន្ធ (អ្នកកាន់សំណុំរឿងនេះ អ្នកស្លាប់ ​សាក្សីឬ អ្នកជាប់សង្ស័យ)។

វគ្គ ទីពីរ នេះ​ ក៏ជាពេលយើង​បង្កើតចលាចល ដូច​ដក​ចោលពង្រាយ​ល្បែងផ្គុំរូប រឿងយើង​ពីA-Z។ ​ខ្ញុំបញ្ចេញ ​Z រួចបកមក H រួចហួសទៅD ។ តែមិនទៅ XនិងYទេ​ ពីរតួនេះ នៅកៀកនឹង​Zពេក បើប្រាប់ដូចបញ្ចប់រឿង។

សូមអានឧទាហរណ៍ពីរឿង «រូបខ្មៅស្រអាប់»

«ឈ្មោះធីតាមែនដែរទេ?»

ប៉ូលិសម្នាក់នៅនឹងមុខគេ ​ទំនងមានវ័យហាប្លាយ ពោលសួរមកកាន់នាងភ្លាមៗ ខណៈអ្នក​ឯ​ទៀត​បន្ថយល្បឿននិង​ឈប់ដើរ រង់ចាំដំណើរមកដល់របស់នាងដែលកំពុងតម្រង់មក។

«ចា៎ពូ!»

នាង​ឆ្លើយខ្លីតែបន្សល់ទឹកមុខ​ងឿងឆ្ងល់សម្លឹងពួកគេម្តងម្នាក់ៗ។ សំឡេងប៉ូលិស​ដដែលបន្លឺ៖

«ប៉ូលិស​អញ្ជើញនាង​ទៅសហការ!»

«ខ្ញុំអត់យល់ទេពូ!»

«ព្រោះនាងមាន​វត្តមានជួបជំទាវចរិយាក្រោយគេ ពេលនេះ​ជំទាវចរិយានៅបាត់ខ្លួននៅឡើយ ប៉ូលិស​ទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារគាត់!» ចុចអាន រឿង រូបខ្មៅស្រអាប់

ផ្នែកទី 3 ផ្នែកនេះជាការបង្វិល​អ្នកអាក្រក់មកល្អ ល្អទៅជាគួរ​ឱ្យឆ្ងល់

ក្នុងពេលនេះ យើងនឹងបញ្ចេញ​ឬប្រើប្រាស់អ្នកនិទានរឿង (សាក្សី)ដែលមិនគួរឱ្យទុកចិត្តតែ អ្នកអាន​ចង់ដឹងរឿងដែលគេកំពុងនិយាយដើម្បីគិតថា ​គេកុហកឬសារភាព​ពិត។ ឧទាហរណ៍

«សពនៅឯណា?»

«បាទបង ខាងកោសល្យវិច័យកំពុងតែចាត់ចែង! យ៉ាងយូរបំផុតព្រឹកស្អែកបានរបាយការណ៍ហើយ!»

«ល្អណាស់» គេឆ្លើយខ្សោយ​ៗខណៈដំបងជាច្រើនបានសំពងមកផ្ទួនៗលើប៉ូលិសមូលដ្ឋាន ​  ក្នុងរវាងប៉ុន្មានថ្ងៃចុងក្រោយនេះ    តាមរយៈ​ការ​ស្លាប់ និងរបួស​ជាបន្តបន្ទាប់ក្នុងចំណោមអ្នកពាក់ព័ន្ធនានានៃសំណុំរឿងផ្ទះក្រអូប។  គេលើកដៃឱ្យសញ្ញាក្រុមការងារម្នាក់ដែលអង្គុយរង់ចាំធ្វើសេចក្តីរាយការណ៍។ គេនោះបានការយល់ព្រមពីនាយចៅហ្វាយ ក៏ផ្តើមរាយការណ៍បន្ថែមជាថ្មី៖

«តាមសាក្សីគឺ តាចាស់នោះមុនធ្លាក់ទឹក បានសារភាពថា គាត់ជាអ្នកដាក់ថ្នាំបំពុលទៅលើធឿនអ្នកបើកឡានឱ្យជំទាវវត្តី! សម្ដីសាក្សីដដែលបានអះអាងថា ការពារខ្លួនជំទាវបាន រត់រកឡានខ្លួន ប៉ុន្តែតាពិកា​រ​បានប្រដេញតាម!»

ភារម្យងើបមុខ សម្លឹងទៅកាន់អ្នកសរុបរបាយការណ៍ម្នាក់នេះ។  ទោះបីថា គេមិនបាននិយាយអ្វី មិនបានសួរអ្វី ប៉ុន្តែចំពោះមុខ អធិការម្នាក់នេះកំពុងបង្ហាញ ​ភាពហួសចិត្ត។ ខ្លួនឯងរស់នៅរតនគិរីយូរយ៉ាងនេះ ធ្វើការតាំងពីជាប៉ូលិសតូចតាច រហូតក្លាយមកជាមេកោយគេ ក៏នៅតែមើល​មិនដឹងថា លោកសំភិនបុរសឯកោគួរឱ្យអាណិតនៅផ្ទះក្រអូប និង​ដែលជាមនុស្សសំខាន់ម្នាក់របស់ឧកញ៉ាវុទ្ធី តាមពិតអាចដើរបាន។

ម្សិលមិញកាលពីនៅក្នុងពេទ្យម៉ៅបានរំឭកឡើងវិញអំពីរឿងនេះដែរ ប៉ុន្តែមិនភ្ញាក់ផ្អើលស្មើទៅនឹងសភាពទាំងឡាយដែលស្រមៃ​ពីរបាយការណ៍របស់សាក្សីពេលនេះឡើយ។

«និយាយទៀត!» គេបញ្ជាតិចៗ។

«បាទ! តាមសម្ដីរបស់អ្នកស៊ើប ឯកជនស្រីម្នាក់នោះ….ម្សិលមិញ គាត់ឃើញជំទាវបង្ហាញ​ខ្លួន​ត្រឡប់មករតនគិរីវិញ! គាត់បានតាម​ ទៅដល់កន្លែងកើតហេតុ បានហើយឃើញហេតុការណ៍ រហូត​ដល់ឈ្មោះធឿនត្រូវថ្នាំពុល!»

«ចង់និយាយថា គាត់បានជួយទាំងធឿន បានជួយទាំងជំទាវវតី្តពីអ៊ំសំភិន? អ៊ីចឹងមានន័យថាស្ត្រីអ្នកស៊ើបនេះអាចជាច្រានសម្លាប់អ៊ំសំភិនទេ?!»

«ក្នុងរបាយការណ៍អត់កត់មកទេ តែយើងនាំគាត់មកដល់ហើយ នៅក្នុងបន្ទប់ស្ទូឌីយោ!»

ភារម្យងក់ក្បាល៖

«អូខេ! បាន! ខ្ញុំចង់ជួបសាក្សីម្នាក់នោះ!»

«ឥឡូវនេះមេ? ​យប់ហើយ!»

ចុចអានប្រលោមលោកស៊ើបអង្កេតរឿងរូបខ្មៅស្រអាប់

តើយើងគួរមាន​សេចក្តីសន្និដ្ឋានក្នុងរឿងស៊ើបអង្កេតទេ?

ជាទូទៅ ខ្ញុំមិនចង់សរសេរសេចក្តីសន្និដ្ឋានក្នុងប្រលោមលោកទេ ដូចជា (ប្រាប់មិនបង្ហាញ​) តែ​នៅស្រុកយើងកម្រិតនៃអ្នកអាន ​ប្រសិន​យើងបិទឆ្កុយ​ដូចប្រលោមលោក​អាមេរិក​ ពួកគេ​តិចណាស់ដែលអាចចាប់សាច់រឿងចុងក្រោយទាន់ ដូច្នេះខ្ញុំតែង ឱ្យតួម្នាក់​និយាយ ធ្វើការសន្និដ្ឋានឡើងវិញ។

ឧទាហរណ៍ក្នុងរឿង ស្ទូឌីយោលេខ៧

នៅក្នុងការសួរចម្លើយម៉ានិតដេត និងការឆែកឆេរបណ្ដាញទំនាក់ទំនងជាច្រើនរបស់ថូនី ប៉ូលិសបានរកឃើញមនោសញ្ចេតនាសម្ងាត់នេះនិងភស្តុតាងដាក់បន្ទុក ជាច្រើន ទៀត។ បុរសលុះក្រោមអំណាចស្នេហា ភេទដូចគ្នាប្រាថ្នាប្រើយុទ្ធសាស្ត្រដ៏ល្បីរបស់ទស្សនវិទូចិន”ព្រួញ មួយបាញ់បានសត្វ ពីរ” ដោយគេសង្ឃឹមថា ពេលដែលលោកនេះលែងមានវត្តមានឆវីវីន និងម៉ាណាទៀត គេក៏លែងមានគូប្រជែងស្នេហ៍ទៀតហើយដែរ។ ខ្ញុំឈប់អានកំណត់ហេតុរបស់ប៉ូលិសត្រឹមនេះ នៅពេលបាតដៃធ្ងន់កណ្ដុករបស់វិចិត្របានទម្លាក់មក លើស្មាខាងស្ដាំរបស់ខ្ញុំ។ ខ្ញុំងាកសម្លឹងទៅគេឃើញគេនិយាយបែបព្រងើយ៖ នាយ ថូនី ប្រហែលយល់ថា ប្រទេសកម្ពុជាដែលការរីកចម្រើននៅមានកម្រិត! មធ្យោបាយរាវរកឧក្រិដ្ឋជនរបស់ប៉ូលិសគ្មានអីគួរ អោយគេព្រឺ! ខ្ញុំមិនឆ្លើយតែបែរជាដកដង្ហើមធំ។  ភ្លាមនោះវិចិត្រនិយាយបន្ត៖វិទូនៅក្មេងតែបំបែក សំណុំរឿងបានច្រើនហើយ! ក្នុងចំណោមនោះមានសំណុំរឿងខ្លះ ស្ដាប់ទៅបះសក់ដែរហ្នឹង!តែមានសំណុំរឿងពិបាកស្មុគស្មាញជាងគេមួយ បងឯងចង់ស្ដាប់អត់? ខ្ញុំសួរវិញភ្លាម៖

រឿងអីទៅ? ឃាតកម្មទៀត? វិចិត្រកៀកស្មា ខ្ញុំដើរសំដៅរថយន្ត៖ មានសំណុំរឿងមួយធំកក្រើកនៅភ្នំពេញ​មុនពេលគេផ្លាស់មកកំពង់សោមនេះ គឺ ”ម៉ោង១២អាធាត្រ នៅសង្កាត់លេខ១” ។

អ្នកនិពន្ធត្រូវស្រាវជ្រាវពីច្បាប់ព្រហ្មទណ្និងឬច្បាប់នានា​ដែល​ពាកព័ន្ធក្នុងប្រទេសដែលសាច់រឿងយើង​ដំណើរការ​

ចូរចាំថា ឧក្រិដ្ឋកម្ម គឺជាធាតុសំខាន់បំផុតនៃប្រលោមលោកស៊ើបអង្កេត​ ។ បន្ថែមពីនោះ ​យើងត្រូវប្រើពាក្យ​ទាក់ទាញ លក្ខណៈច្បាប់ និងភាសាប៉ូលីស​ ដែលចាំបាច់សម្រាប់ទាញ ការចាប់អារម្មណ៍ពី អ្នកអាន។ អ្នកនិពន្ធ​ត្រូវមាន​ តួឯកដ៏គួរឱ្យទាក់ទាញ (ល្អ សុចរិត ឬកាចខ្លាំង សាហាវពេក )ដែលនឹងទាញចិត្ត​អ្នកអានឱ្យចងចាំ។ សម្រាប់ហេតុផលនោះ ចូរចាប់ផ្តើមសិក្សា​ចរិតលក្ខណៈតួនោះថា​ ខែងរ៉ែង ឬវិបយោគ វិបល្លាស ឬ លាក់ពុតបែបណាក្តី​ដែល​ញែកធាតុដាច់ដោយឡែកលេចធ្លោលើសគេឯងទាំងអស់ក្នុងប្រលោមលោកទាំងមូល។

តើក្រៅពីតួអង្គប្រឌិត យើងត្រូវការ​ធាតរួមបញ្ចូលអ្វីខ្លះទៀតផ្សេងពីប្រលោមលោកស្នេហា​?

ក្រៅពីតួឯក(ឃាតករឬប៉ូលីស មេក្លោង) ដ៏គួរឱ្យទាក់ទាញជាធម្មតា។ ​បន្ទាប់មក​យើងបង្កើត​តួនាទីនៃអ្នកស៊ើបអង្កេត ​អាចជាភ្នាក់ងារស៊ើបអង្កេត/ភ្នាក់ងារនៅក្នុងអង្គការសម្ងាត់/ មន្ត្រី ស្ថាប័នរដ្ឋាភិបាល នាយកដ្ឋានប៉ូលីស  មេធាវី ឬ​អ្នកពាក់ព័ន្ធជនរងគ្រោះ ប្តីឬសង្សារ ​ឬក្មួយ (ដូចជា ធីតាក្នុងរូបខ្មៅស្រអាប់)។

អត្ថបទ របៀបបង្កើតតួអង្គដ៏ទាក់ទាញ (លោកអ្នកត្រូវ​ទិញកញ្ចប់សាមជិកព្រីមៀម​ តម្លៃ ១០០០០រៀលក្នុងមួយខែចុចត្រង់នេះ)

នៅក្នុងការ​ជ្រើសរើស​បទល្មើស ឬសំណុំរឿង កុំធ្វើស្រមៃ​ហួសហេតុ ដែលលក្ខណៈងាយសរសេរ​ដូចជា​ យានអវកាស មនុស្ស​ភពផ្សេង ( ប្រសិនមែនត្រូវមាន​ភស្តុតាង​ដែលគេអាចជឿបាន ​ផ្អែកលើទិន្នន័យណាមួយ)។ អ្នកអាន​ប្រលោមលោកបែបនេះ ជាទូទៅ​ជាអ្នកអានដ៏ឆ្លៀវឆ្លាត។ កុំបន្លំ​ឱ្យតែបានៗ ឬរាក់ៗ។  អ្វី​ដែល​យើង​ចង់​សំដៅ​ទៅ​លើសំណុំ​រឿង​​ឧក្រិដ្ឋកម្ម​ទាំង​មូល ត្រូវច្បាស់នូវចំណុចទាំងនេះ ថា ​​តើ​អ្វី​ទៅ​ជាបញ្ហា​ ដែល​ត្រូវ​រកការពិត (ឃាតកម្ម ចោរកម្ម ចាប់​ជំរិត រោងចក្រគីមី? សាកសពត្រូវបាត់ ?  ទាហានសំយោគហ្សែន។ល។» រួចសឹមសម្រេចថា តើប្រភេទឧក្រិដ្ឋកម្មមួយណា ជាមេគោល?​ មួយណាទៀតជារឿង​បន្ទាប់បន្សំ​សម្រាប់បន្លំបង្វែងដាន ​ឬហៅថា​ឧក្រិដ្ឋ​កម្មប្រភេទរង) ។

ប្អូនៗណាដែលមានសំណួរអ្វីបន្ថែម​ អាចទាក់ទងមកខ្ញុំបានដោយ​ចុចទីនេះ

ដូចម្តេចហៅថា ការសរសេរ«បង្ហាញ» មិនមែន​សរសេរ«ប្រាប់»?
ខ្ញុំមិននិយមសរសេរថា ​​តួអង្គនិមលកំពុងតែ​​ខ្លាច កំពុងក្តៅចិត្ត ​ឬកំពុង​តែ​​សោកសៅទេ។ ការ​បង្ហាញអារម្មណ៍របស់តួអង្គបែបនេះលឿនៗមែន តែជាសំណេរដែលមិនសូវមាន​ប្រសិទ្ធិភាព​ទាញឱ្យអ្នកអាន​ចូលមកស៊ប់ ប៉ុន្តែ​ការបង្ហាញ​អារម្មណ៍តាមរយៈសកម្មភាពរបស់តួអង្គពិតជាបានផលខ្លាំងជាង។

ឧទាហរណ៍ ប្អូនត្រូវសរសេរថា នាង​ក្រោក​ឡើងហើយ​ដើរចច្រប់ចុះឡើងៗចុះ។ ម្រាមទាំង១០ទាញ ថ្ពក់ចូលគ្នា។ ​ភាព​ក្រអឺតក្រទមធ្លាក់ថយ ​ទុក្ខ​ព្រួយគ្របដណ្តប់មកសន្សឹមក្នុងកែវភ្នែក….។ល។

ប្រសិនមានបំណង​ចង់បានឱ្យអ្នកអានធ្លាក់ស្លុងមកក្នុងសាច់រឿង ទាំងនេះមិនអាចសង្ខេបៗបានទេ។ រូបភាពនីមួយៗត្រូវវិភាគ​ដូចសរសេរ frame កុន មួយសន្លឹកហើយមួយសន្លឹកទៀត។ ការសរសេរប្រលោមលោកដោយគ្មានបង្ហាញ តែនិយាយប្រាប់ៗ នឹងធ្វើឱ្យអ្នកអាននៅថើរៗក្រៅសាច់រឿង។

​នៅក្នុងចំណោមការសរសេរទាំងអស់ ផ្នែកសកម្មភាព និងភាសា​ឆ្លើយតបរបស់តួអង្គ គឺជាចំណុចដ៏ល្អមួយដើម្បីទាញឱ្យអ្នកអានផ្តោតអារម្មណ៍។ មនុស្ស​ស្លុងជាមួយភាសាផ្ទាល់នៃតួអង្គ គ្មាននរណាម្នាក់ស្លុងជាមួយអ្នករៀបរាប់បន្តទេ កុំសរសេរថា នាងហក់ចុះក្រោមទឹកដោយអស់សង្ឃឹម គួរសរសេរថា ជាមួយ​ភាពស្លេកស្លាំងល្ហិតល្ហៃលើផ្ទៃមុខ នាង​រលះរលាំងឈរក្បែរស្ទឹង អារម្មណ៍មួយដែលគ្មាន​ផ្លូវចេញរួមជាមួយ​អារម្មណ៍ភ័យខ្លាច​បានបន្លាចនាងមិនឱ្យចង់បន្តឈរលើផែនដីនេះទៀតឡើយ។ អាចដាក់ឃ្លាខ្លះដែលនាងចងចាំកំពុងគម្រាមក្នុងចិត្តនាង ដើម្បីបន្ថែមមនោរម្មណ៍ក្នុងទ្រូងអ្នកអាន។

នៅពេលដែលអ្នកអាន​ទទួលដឹងទាំងកាយនិងចិត្ត​ដែលតួអង្គប្រឈម​ ពិសោធពីអារម្មណ៍របស់តួកំពុង​គ្របដណ្តប់មកលើ​អ្នកអាន  ដូចជាអារម្មណ៍ទាំងនោះកំពុងឆាបឆេះនៅក្នុងខ្លួនពួកគេផ្ទាល់។

«ដៃរបស់ស្រស់ញាប់ញ័រណាស់នៅពេលឈោងទៅក្បែរកូនសោទ្វារ។ ពូនាង​​បាន​ព្រមាន​រួចហើយថា ​កុំ​ឱ្យ​បើក​ទ្វារ​នេះដាច់ខាតពេល​គាត់​មិន​នៅ។ នាងមិនដឹងទេថា គាត់​នឹង​​មកទាន់​ទអត់? ដូច្នេះ​តើ​មាន​អ្វី​កើត​ឡើងបើគាត់ឃើញនាង​នៅក្រៅ? ស្រស់ខាំមាត់ទាំងខំ​ក្តោប រឹតម្រាមដៃជុំវិញមេសោរត្រជាក់។ ទោះបីជាយ៉ាងណា នាងនៅតែមានអារម្មណ័ញ័រ​ដៃ ​ញ័រពេញ​ខ្លួន។ ទ្រូង​​ស្រូប​ចូលបាន​​តែ​ដង្ហើម​រាក់ៗ»

ប្រសិន​អ្នកសរសេរចង់រំលង​ឱ្យឆាប់ហួសឈុតឆាក នោះនឹងបរាជ័យក្នុងការ​ទាក់ទាញអ្នកអាន….មិនមាន​ចំណុចណាមួយអាចប្រើការសរសេរផ្លូវ​កាត់បានទេ ឱ្យតែទាក់ទងជាមួយតួអង្គសំខាន់និងតួអង្គឯក។

គ្រប់ទំព័រត្រូវតែឆ្លងកាត់ការសរសេរបែបបង្ហាញរូបភាព មិនមែន​និទានប្រាប់​ឱ្យឆាប់ៗចប់ឡើយ។

នៅមានត

ដើម្បីបង្កើតតួអង្គមានបុគ្គលិកលក្ខណៈពិសេសនិងទាក់ទាញ
តួអង្គ​ដែល​ត្រូវ​បាន​យើងបង្កើតឡើងជាទីសម្អប់ ឬឱ្យទទួល​បានការស្ងើចសរសើរ ​​ការអាណិត ការជឿទុកចិត្ត មោទនភាព ជាការ​​ឆ្លើយ​តប​ផ្លូវ​អារម្មណ៍​ក្នុង​អ្នក​អានមួយទំហឹង​។

អ្នកនិពន្ធដែលមិនពូកែចងក្រងចរិតលក្ខណៈសម្បត្តិពិសេសឱ្យតួអង្គ​នឹងមិនអាចទាក់ទាញអ្នកអានបានទេ​ទោះសាច់រឿង​របស់យើងល្អបែបណាក្តី។

មិនគួរសរសេរកាត់ៗថា នាងជាក្រមុំខ្មែររមទម្យ​ តែគួរសរសេរថា ​ភីណាមាន​ដំណើរល្វត់ល្វៃ។ នាងលើកដៃសំពះ ដោយឫកពាស្រគត់ស្រគំលំនាំតាមទម្លាប់ក្រមុំអ្នកភូមិដ៏​រាបសា។ ទឹកមុខនាង​ស្រទន់ ស្ទើរញញឹម​តែប្រកបដោយភាពស្លូតបូតឆ្លុះបញ្ចាំងតាមពន្លឺភ្នែក។

មិនមែនមាន​តែសុភាពរាបសាឬស្លូតបូតទើបទាក់ទាញទេ។

ចរិត​តួអង្គកោងកាច មិន​ចេះ​អាណិតអាសូរ​ ឈ្លើយ ឆ្មើងឆ្មៃ​ ឬខុសគេឯងសុទ្ធតែទាក់ទាញ​យ៉ាងរហ័ស​ឱ្យអ្នកអាន​ ចាប់អារម្មណ៍ ​ប៉ុន្តែ​ត្រូវ​ប្រាប់ដោយ សកម្មភាព/ពាក្យសម្ដីរបស់ពួកគេ មិនមែន​យើងខ្លួនឯងជាអ្នកប្រាប់ថា គេនេះសាហាវ នាង​ជាមនុស្សកាចឆ្នាស់ ជំទាវនោះមាន​ចិត្ត​កំណាចកំណាញ់ទេ គឺបំផ្លាញតួអង្គ​របស់យើង បានដោយអ្នកអាន​មិនរវល់ជាមួយ ផ្ទុយទៅវិញយើងអាចបង្ហាញថា ជំទាវនោះសូម្បីសាច់មួយចំណិតសល់ក្នុងចានក៏មិនអនុញ្ញាតឱ្យអ្នកបម្រើយកហូបដែរ….សុខចិត្តគ្របទុកដល់ផ្អូមអសារ។ល។

ប្រសិន​យើង​ចង់បង្កើតជាតួអង្គឃោរឃៅឬសែន​លេចធ្លោ​ក្នុងរឿងល្បិចល្បង​ដូចជា ឧទាហរណ៍ ឆាវ​ឆាវ  ក្នុងក្រសែភ្នែកអ្នកអាន បុរសនេះ​ត្រូវសាហាវ​ចិត្ត​ឆៅ​រហូត​ដល់អាចប៉ះពាល់ដល់អារម្មណ៍អ្នកអាន ទាក់ទាញអ្នកអានបានមួយទំហឹង ។ ដូចជានិទានសាមកុក ពេលឆាវឆាវស្លាប់​សាច់រឿងក៏អស់ល្អមើល។

ប្រសិនបើចង់ឱ្យតួអង្គមានប្រតិកម្មខ្លាំង និងតស៊ូទាមទារ​យុត្តិធម៌ប្រឆាំងនិងអំពើ​ឃោរឃៅនោះ ក៏អាចធ្វើបានដែរព្រោះថាភាពពិសេសដែលកម្ររកបាន ជាចរិតលក្ខណៈដែលអាចបញ្ឆេះអារម្មណ៍របស់អ្នកអានបានដោយជោគជ័យ។

ខ្ញុំមាន​បច្ចេកទេសបង្កើតចរិតលក្ខណៈតួអង្គដោយ ចែកជាបីផ្នែកគឺសកម្មភាពតួម្នាក់នោះ និងរូបរាងមើលពីក្រៅ​របស់គាត់ ទីពីររបៀបនិយាយស្តីរបស់គាត់ និងទីបី គំនិតសម្ងាត់របស់គាត។

ខ្ញុំទម្លាប់កត់ត្រាទុកចរិតទាំងបីផ្នែកនៃតួអង្គសំខាន់ៗក្នុងរឿង ឧទាហរណ៍ថា ការបង្ហាញប្រតិកម្ម/ការឆ្លើយតបរបស់តួអង្គចំពោះសកម្មភាពរបស់តួអង្គផ្សេងទៀត ​ការគិត​និង ការនិយាយស្តី។

ឧទាហរណ៍

ឥន្ត្រា (ស្រលាញ់បងជ្រៅជាងសមុទ្រ)

រូបរាងនិងសកម្មភាព រាងខ្ពស់ ដំណើររហ័ស ទឹកមុខស្មើ ចិញ្ចើមបះដូចនាគ ភ្នែកមុតដូចម្រឹគ​។ល។

ប្រតិកម្ម សម្តីតិច មិនពូកែនិយាយ តែមានប្រតិកម្មរហ័ស​និងនិយាយពាក្យអ្វី ធ្វើបែបហ្នឹងមិនងាយកែចិត្ត​។

សន្ទនា មិនសូវនិយាយណែងណងព្រោះមិនសូវជួបមនុស្សម្នា។ និយាយគម្រោះតែប្រើសំលេងស្រាលជានិច្ច មិនឌឺមិនគំហកកំហែងតែនិយាយមិនយល់ចិត្ត​​។

គំនិត សត្រូវគឺសត្រូវ គ្មាន​ការទោរទន់ឬយោគយល់ គិតច្រើន​និយាយតិច ហើយគិតបែបណា​ធ្វើបែបនោះមិនលាក់គំនួចមិនចេះប្រើល្បិចកលច្រើន បើប្រឆាំងអ្នកណាគឺធ្វើកាយវិការដោយចំហ។

(នៅមាន​ត)

បច្ចេកទេសធំៗបង្កើតអារម្មណ៍ជក់ចិត្ត​ក្នុងប្រលោមលោកគ្រប់ប្រភេទ
ជាអ្នកសរសេរប្រលោមលោក អ្នកណាក៏ចង់ឲ្យអ្នកអានរបស់ខ្លួនស្លុងអារម្មណ៍ទៅក្នុងបទនិពន្ធ និងអាច ប្តូរទៅជាសប្បាយចិត្ត រំភើប រំជើបរំជួល កម្សត់ឬក៏កំប្លែង ធូរស្រាលពីទុក្ខកង្វល់នានានៅក្នុងជីវិតពិតស្រឡះខ្លួនពីវិបត្តិបានមួយគ្រា ដោយគ្រាន់តែបានអានប្រលោមលោក ហើយស្រមៃថាខ្លួនគេកំពុងឋិតនៅក្នុងពិភពលោកមួយដែលបទនិពន្ធកំពុងតែពណ៌នាឡើង។

ជាទូទៅអ្នកអានចូលចិត្ត អានអក្សរ ប៉ុន្តែអាចទទួលអារម្មណ៍ថា បានប៉ះ បានធ្វើសកម្មភាព បានផ្លាស់ទី ហើយគេចូលចិត្តស្រមៃឡើងថា ខ្លួនគេកំពុងនៅនឹងកន្លែងនោះជាមួយតួអង្គ ជួនកាលជាតួអង្គឯក ជួនកាលជាតួអង្គមិនឯកប៉ុន្តែជាតួអង្គដែលគេចូលចិត្ត ដើម្បីមានឱកាសធ្វើអ្វីមួយដែលនៅជីវិតខាងក្រៅ ពួកគេមិនដែលបានធ្វើ។

ប្រលោមលោករឿងប្រឌិត មិនថានៅក្នុងសៀវភៅឬក៏ត្រូវបានបំលែងមកជាភាពយន្ត បានអនុញ្ញាតឲ្យអ្នកអាន ឬទស្សនិកជន​យើង មិនត្រឹមតែបាន​ឈានចូលទៅក្នុងពិភពមួយថ្មីផ្សេងប៉ុណ្ណោះ ប៉ុន្តែក៏ទទួលយកនូវបទពិសោធពិសេសៗដែល មានអារម្មណ៍លើសពីអារម្មណ៍ធម្មតារបស់ពួកគេ ដោយសារមិនអាចធ្វើវាបាននៅក្នុងជីវិតពិត។

ដូច្នេះដើម្បីបំពេញចិត្តអ្នកអានឲ្យស្លុងលង់ក្នុងទំព័រនិងឃ្លានិមួយៗនៃសំណេរ ចូលទៅដើរតួខ្លួនឯង ឬមួយក៏ចូលរួមវិភាគ ចូលរួមសប្បាយ កើតទុក្ខ ចូលរួមនៅក្នុងការបំបែកក្ដី ចូលរួមនៅក្នុងការវាយតម្លៃឬ ដោះស្រាយបញ្ហា យើងខ្ញុំមាន​បច្ចេកទេសមួយចំនួនដែលអ្នកនិពន្ធអាចយកទៅប្រើដើម្បីបង្កើតការពិតចេញពីរឿងប្រឌិត ។

បច្ចេកទេសទាំងនេះ នឹងជួយជំរុញអ្នកអាន ឲ្យមានអារម្មណ៍ថា គេកំពុងតែនៅក្នុងនោះជាមួយតួអង្គពិតពិត ។

ជារឿង​ធម្មតា ដែល​អ្នកសរសេរនិងអ្នកអានដឹងថា ព្រឹត្តិការណ៍ទាំងនោះប្រឌិតឡើង មិនមែនជារឿងពិតទេ ប៉ុន្តែគេនៅតែមានអារម្មណ៍ចង់ចូលរួម ចង់ភ័យខ្លាចមានអារម្មណ៍ស្លុងរីករាយរំភើបនិងដឹងទុក្ខសោករបស់តួជួនកាលសើច ជួនកាលយំញាប់ញ័រឬមានកំហឹង ឬចងចាំសាច់រឿង​យ៉ាងយូរបាន​ចង់អានជាថ្មីទៀត  ត្រូវការបច្ចេកទេសមួយចំនួនសិន​។

សូមចុចលើតំណរ ដើម្បីចូលអាននូវបច្ចេកទេសបង្កើននូវរូបបារម្ភក៏ដូចជា ប្រសិទ្ធភាពនៃការទាក់ទាញអារម្មណ៍អ្នកអាននៅក្នុងប្រលោមលោកក្រោយៗ។

១ ដូចម្តេចហៅថា សរសេរបង្ហាញ​​ដោយមិនប្រាប់

២ ដើម្បីបង្កើតតួអង្គមានបុគ្គលិកលក្ខណៈពិសេសនិងទាក់ទាញ

ការ​សរសេរឈុតឆាកប្រយុទ្ធដ៏ហ៊ឹកហ៊ាក់ក្នុងប្រលោមលោក
ឈុតឆាកប្រយុទ្ធគឺជាសិល្ប៍វិធី ពិបាកបំផុតមួយក្នុងចំណោម​របៀបពណ៌នាទាំងអស់ក្នុងការសរសេរប្រលោមលោក។ អ្នកនិពន្ធរឿងយុទ្ធគុនចិន​ជាច្រើន អាចសរសេរឈុតឆាកវាយប្រយុទ្ធ​ ដែល​ពួកគេថ្នឹក​ក្នុងការ​បង្កើតឡើង​ជារូបភាពល្អឥតខ្ចោះ​ សូម្បីយកមកថតជាកុននៅល្អមើលចាញ់កាលអានជាសៀវភៅ។

ប៉ុន្តែកុំអស់សង្ឃឹម មានយុទ្ធសាស្រ្តមួយចំនួនដែលអ្នកសរសេរអាចប្រើ ដើម្បីធានាថា ឆាកប្រយុទ្ធដែលពណ៌នា​ឡើង​ អាច​ចាប់យកអារម្មណ៍មិត្ត​អ្នកអានតាំងពីដើមដល់ចប់។

១ អនុញ្ញាត្តិឱ្យអ្នកអាន​ស្រមៃ

ជាទូទៅក្នុងការសរសេរឈុតនេះ អ្នកនិពន្ធ​ តែងទុកឲ្យអ្នកអានស្រមើលស្រមៃដោយបង្ហើបជាគោលនូវ​អាវុធ ពណ៌​សំឡេង​សន្ធឹក ខោអាវ ខ្លួនហក់ស្រាលស្ញើកឬធ្ងន់ កម្លាំងដៃជើង​ សន្ទុះចិត្ត​គោលដៅគ្រាប់សំណរ​។ល។ ក្បាច់ប្រយុទ្ធ​និងរយៈពេលដែលប្រើសម្រាប់ការពិពណ៌នាអំពីឈុតឆាកប្រយុទ្ធមើលកៀក មើលពីចំងាយ ប្រឹក្សា​រញ្ជួញញាក់អស់ស្លឹក ឬ ប៉ើងកំទេចធូលី សុទ្ធសឹងជាវិធីដ៏ល្អមួយ ដើម្បីគូសវាចេញ​នូវរូបភាពដែលសមហេតុផលក៏ជា​ វិធីដ៏ល្អ​ទាញ​អ្នកអាន​ឱ្យស្លុង​ចូលទៅក្នុងឆាក​នោះបានភ្លាមៗ។ អ្នកនិពន្ធពូកែ ចេះបង្វែរការវាយលុកទៅជា​ឈុត​ប្រដេញ​បន្តបន្ទាប់និងស៊កសៀត​ ភាសាកាយវិការ និងពាក្យញុះញង់ឬ​ចេតនាបង្កើនភាពតឹងតែងតាមរយៈពាក្យសម្តីខ្លីៗ និងច្បាស់ៗ។

២ ល្បឿននិងការបង្កើន​សន្ទុះប្រយុទ្ធ

ការបង្កើនល្បឿន នៃការសរសេរឆាកប្រយុទ្ធគេច្រើន​ប្រើ ប្រយោគដ៏ខ្លី និងសាមញ្ញ ឧទាហរណ៍ ភ្លាមមួយរំពេជ សឹងងាកគេចមិនទាន់ផង​វឹប! ប៉័ង​ខ្ចាយ…..។ល។រក្សាអ្នកអាននៅក្នុងឈុតឆាក​ដោយការពញ្ញាក់ជាមួយ​របៀប ប្រយុទ្ធមួយកើតឡើងយ៉ាងឆាប់រហ័សជាងការរំពឹងទុក​ ហើយការពណ៌នាត្រូវបង្កើនល្បឿន ពីធម្មតា​ទៅជាស្លាប់រស់​ឬតក់ក្រហល់ដែលជា ឈុតឆាកដ៏រីករាយជក់ចិត្ត​បំផុតសម្រាប់អ្នកអានផ្នែកយុទ្ធគុន​ឬអ្នកអាន​ដែលចូលចិត្ត​ឈុតឆាកហ៊ឹកហ៊ាក់។ រាល់ពេលដែលតួអង្គ​ធ្វើសកម្មភាពនៅក្នុងវគ្គ វាយប្រហារនីមួយៗ វាតែង​ក្លាយជាព្រឹត្តិការណ៍សំខាន់ភ្លាមៗសម្រាប់សន្ទុះចិត្ត​អ្នកអាន​​អ៊ីចឹង​ហើយគួរតែកុំបង្កើតឆាកវាយប្រហារ​ឱ្យតែបានៗ ត្រូវពាក់ព័ន្ធធំនឹងសាច់រឿង​ឧទាហរណ៍ ប្រយុទ្ធដណ្តើមអ្វីមួយ​ឬការពារអ្នកណាម្នាក់ ឆ្មក់ចាប់អ្នកណាម្នាក។ល។​ត្រូវចាំថា ថាមពលនៃឈុតឆាកប្រយុទ្ធក្នុងប្រលោមលោក​គឺសំខាន់ជាងព័ត៌មានលម្អិតអំពី​របៀបតួអង្គធ្វើ ថាមពលនេះសំដៅថា​តើគេប្រយុទ្ធគ្នា​លើកនេះខុសពីលើកមុនត្រង់ណា គេប្រើកម្លាំងឬក្បាច់អ្វី ហេតុអ្វីគេប្រយុទ្ធ​ចុះបើគេចាញ់? ចុះបើស្លាប់ទាំងសងខាង?

ឧទាហរណ៍ដូចជា ក្នុង​អក្សសិល្បរ៍ ទេពឥន្ទ្រីយ៍មហាបុរសដ៏ល្បីល្បាញរបស់លោក​ Jin Yong ដែលជានាមប៉ាកា​នៃ អ្នកនិពន្ធជនជាតិចិន ជាអ្នកកាសែត ជាអ្នកនិពន្ធរឿង និងអ្នកដឹកនាំរឿង ដែលទទួល មរណភាពនៅឆ្នាំ 2018 រឿងប្រឌិតរបស់គាត់ បានបន្សល់ទុកជាកេរដំណែលអក្សរសាស្ត្រដ៏សែនអស្ចារ្ស​ ក្នុងទស្សនវិស័យ បង្កើតមូលដ្ឋានគ្រឹះ សម្រាប់សិល្បៈក្បាច់គុននាពេលបច្ចុប្បន្ននេះផងដែរ​។ ឈុតឆាកជាច្រើនក្នុសសាច់រឿង​របស់គាត់បាន មើលឃើញច្បាស់តាមរយៈការអាន ជាមន្តនិទានដ៏វិសេសវិសាល​ មានអាយុចេរកាល​ក្នុងបេះដូង​អ្នកស្នេហា​ប្រភេទ​រឿង wuxia ដែលជាអាណាចក្រសំណេរ​នៃក្បាច់គុនចិន។

៣  ទស្សនវិស័យកំណត់ការរំភើបចិត្ត​

ពិតជាពិបាកខ្លាំងសម្រាប់អ្នកនិពន្ធក្នុងការ​បង្កើតបានជាការរំភើបចិត្តសម្រាប់អ្នកអាន​ប្រសិន​តួអង្គនោះមិនមែន​តួអង្គសំខាន់។ ហេតុនេះ​ឆាកប្រយុទ្ធតូចៗ​ដែលគេមើលរំលង​មិនសមមានច្រើន​ប៉ុន្មាន​ឡើងក្នុងប្រលោមលោក។ ឧទាហរណ៍ដូចជាក្នុង​ឥន្ទ្រីយ៍សេនាក្លាហាន អ្នកនិពន្ធបានរំលេចកំពូលយុទ្ធសិល្ប៍ទាំង៥ ដូចជា ផ្តល់រហ័សនាម​រំភើបៗ ទេវៈកណ្តាលឥសី Wang Chongyang បិសាចបូព៌ា Huang Yaoshi កំពូលមេពិស​បស្ចឹម Ouyang Feng អធិរាជរោមមាសនគរ​ខាងត្បូង Duan Zhixing ​មេស្មូម​ខាងជើង Hong Qigong​ ក៏បានដើរតួនាទីយ៉ាង​សំខាន់បម្រើ​ដល់ភាពរំភើបនៃប្រលោមលោករាប់ពាន់ភាគរបស់គាត់។

អាចនិយាយបានថា ភាពរំភើបនៅពេលយើង​ពណ៌នាអំពីឆាកប្រយុទ្ធអ្វីមួយ​ត្រូវ​ដោយចេតនាបង្ហាញ​ពីក្បាច់គុនឬចំណុចពិសេសនៃតួអង្គនោះ​ ដែលទោះអ្នកអានបានដឹងរួចហើយ នៅតែមាន​អារម្មណ៍​កាន់តែជក់ចិត្ត​ក្នុងការ​ចង់ដឹងថា ​តើមេពិស ឳ យ៉ាង ហ្វេង ពេល ប៉ះគ្នា ជាមួយ​បិសាចខាងកើតហួង​យ៉ាស៊ឺទៅរួចដែរ​ខ្លុយអន្ទងចិត្ត​របស់គាត់។

នេះ​ជា​ហេតុផល​មួយ​ទៀតរាល់ការ​ប្រយុទ្ធ​​រៀបរាប់​ពី​សកម្មភាព​របស់​តួអង្គ​ទាំធំ​ងពីរ នឹង​ពិបាក​​កំណត់​ថា​តើអ្នកណា​ឈ្នះ​ហើយ​​ការ​ចាប់​យក​បទពិសោធន៍ពីគ្នា​​អាច​មានដល់​កម្រិត​ណា។ នេះជាគន្លឹះជំរុញអ្នកអានឱ្យចូលទៅក្នុងសកម្មភាពដ៏ស្លុង​ភ្លេច​បាយទឹកកិច្ចការផ្សេងៗ។

ដើម្បីឱ្យសាច់រឿង​កាន់តែស្វាហាប់ ដែលទំនងជាធ្វើឱ្យការប្រយុទ្ធនានា​កាន់តែប្លែក​និងកាន់តែទាក់ទាញ ឡើងការ ព្យាយាមធ្វើឱ្យអ្នកអានរន្ធត់ បន្ថែមជានិច្ច គឺធ្វើដោយប្រើមនោសញ្ចេនា​មកជាប្រស្នា​បំផុស​ដូចជា ការឱ្យអ៊ុំទទួលស្គាល់ក្មួយ(ចាងអ៊ូជី ឈុតឆាកប្រយុទ្ធ​លើភ្នំសាសនាមីង ក្នុងរឿង នាងក្រមុំដាវទិព្វស៊ូឡុង)នោះគឺជាបច្ចេកទេសរំញោច​ភាពរំភើបដ៏ខ្លាំងពូកែពិបាករកអ្នកជំនួស​របស់អ្នកនិពន្ធ​ Jin Yong ។

៤ ប្រើកិរិយាស័ព្ទមិនមែនប្រើគុណកិរិយា

ឈុតឆាកប្រយុទ្ធដ៏ស្វាហាប់ទាមទារភាពខ្លី ន័យណែ ជំនួសឱ្យប្រយោគថា «ដូនជីមៀវជា បានវាយអ៊ូជីយ៉ាងខ្លាំងសំដៅ​ទ្រូងប្រថ្នា​យកជីវិត  គួរប្រើមកខ្លីជាកិរិយាមានន័យពេញ​ ដូនជីដាល់ទ្រូងបុរសក្មេង​ប៊ឹង សំដៅសសៃឈាមផ្តាច់ជីវិតគេ»។ល ។ នៅពេល​ដែលមានប្រភេទពាក្យ​គុណកិរិយាច្រើនពេកនៅក្នុងឈុតឆាកប្រយុទ្ធធ្វើឱ្យអ្នកអានមាន​អារម្មណ៍ថាយឺតមិនសូវពុះកញ្ជ្រោល។ តែក៏មាន​ករណីលើកលែងមួយចំនួនដែរដូចជា

​« ចឺរឺបានចាក់អ៊ូជីឈឹបនឹង​ដាវមាឃារបស់នាង» យើងអាចប្តូរមកប្រើលន្លង់លន្លោចវិញ​យឺតៗបាន ដោយ​ «ជាមួយ​ចុងដាវមុតស្រួចល្បីមករយឆ្នាំ តរុណីមកពីម៉ៃអើ បានចាក់គ្រឹប​ទៅក្នុងផែនទ្រូងត្រកូលចាង​បណ្តាលឱ្យយុវបុរសស្រឡាំងកាំងកណ្តាលចំណោមអ្នកគុននិយម»។ល។

ដោយសារពីរនាក់នេះជា តួអង្គឯក ការបន្លាយ​និងបន្ថែមមនោសញ្ចេតនាច្រើនឡើងក្នុងឆាកប្រយុទ្ធគឺអាចទទួលយកបាន ​ព្រោះអ្នកអាន​ចាប់អារម្មណ៍ពួកគេ​ខ្លាំង ប៉ុន្តែល្បិចនេះដំណើរការតែម្តងៗប៉ុណ្ណោះ ករណីប្រើច្រើនពេកនឹងក្លាយជា​ដដែលៗដូចកុនភាគឥណ្ឌា​ដែលយឺត និងគួរឱ្យអសសំណើច។

៥. ព័ត៍មាននៃអារម្មណ៍តួអង្គ

ការពណ៌នាអំពីឆាកវាយប្រយុទ្ធដែលមិនបង្ហើបអារម្មណ៍តួអង្គ​ធ្វើឱ្យការ​រំភើបចិត្ត​មិនដំណើរការ ការគិតវិភាគចុះទាប​អ្នកអាន​ធុញឬឈឺក្បាល។ ផ្ទុយទៅវិញ ស្ថានភាពរាងកាយដែល​រហ័សរហួន មានទំនោរមកជាមួយព័ត៌មានអារម្មណ៍ដូចជា រសជាតិនៃឈាមសងសឹក  សំឡេងរោទ៍ក្នុងត្រចៀករបស់ពួកគេទំពីទោសៈ  ការឈឺចាប់នៃរបួសស្នេហា​។ល។ ជាការ​ប្រើព័ត៌មានអំពីអារម្មណ៍ ដើម្បីជំរុញ​ធ្វើឱ្យឈុតឆាកប្រយុទ្ធអាចទាក់ទងបានដល់បេះដូងអ្នកអាន​មិនគ្រាន់តែជាសន្ធឹកផ្លែដាវនោះឡើយ។

ឧទាហរណ៍ ថ្វីបើបច្ចេកទេសដាវរបស់អ៊ូតាំង «Wudang Taiji» មានលក្ខណៈវាតទីទូលំទូលាយ និងញឹកស្មេ​ ស៊ីជម្រៅ ហើយ​រាល់ចលនាដាវតែង​បញ្ចេញថាមពលដ៏ខ្លាំងអស្ចារ្សសន្ធប់មកគ្រប់ទិស តែ Zhang Sanfeng(ចាំង​សានហ្វុង)នៅតែមិនអាចប៉ះពាល់លើកលែង​តែGuo Jing (គួកជីង)ដដែល​ព្រោះគេ​មានលទ្ធភាពសម្រេចបាននូវ ចលនាមនុស្ស​ពីរនាក់ក្នុងរាងកាយ ប្រយុទ្ធគ្រប់ទិស ពីទេពកោសល្យ​នៃ​នាគទាំង១៨​នៃមេ​បក្សស្មូម​ គេមិនខ្លាចរន្ទះដាវTaiji របស់អ៊ូតាំងទេ…..

មានជូនមកនូវ​មេរៀន​​បច្ចេកទេសសរសេរប្រលោមលោក​ច្រើនទៀត ដែលចេញផ្សាយបន្តបន្ទាប់ចាប់ពីនៅខែសីហានេះទៅ ហើយអានបាន​សម្រាប់តែអ្នកបង់ប្រាក់ក្នុង Premiumក្លឹប។

ចុះឈ្មោះត្រឹម១០០០០រៀលក្នុងមួយខែ ឬ៨០០០០រៀល​ក្នុងមួយឆ្នាំ​អានគ្រប់មេរៀន អានប្រលោមលោកបានគ្រប់ភាគគ្រប់រឿង។

ចុចសួរព័ត៌មាន

សរសេរឱ្យអ្នកអានមាន​អារម្មណ៍កំពុង​ស្ថិត​ក្នុង​ព្រឹត្តិ​ការណ៍​ផ្ទាល់
អត្ថបទនេះ នឹង​ឆ្លើយតប​សំណួររបស់បណ្តា​អ្នកនិយម​អានសៀវភៅ​ ​ដែល​លើកឡើង​ថា ហេតុអ្វីបានជា​សំណេរខ្លះ ​ពេល​អាន​មិន​ចូល​​ស្លុង ​​បាន​ន័យ​​ថា​ ​ចង់​តែ​មើលរំលង​ មិនមានអារម្មណ៍ដូចជាខ្លួនឯងកំពុង​ស្ថិត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ផ្ទាល់​សោះ​​តើ​មក​ពី​អ្នក​អាន​​មិនពូកែអាន​ដាក់អារម្មណ៍ ឬមកពីអ្នកសរសេរស្ទើរ?

អ្នកនិពន្ធ ម៉ីសន​ សុធារី ម្ចាស់ប្រលោមលោកស្ទូឌីយោលេខ​៧​ ដែលមាននាមប៉ាកាថា ​សុភាប្រុស​ នឹង​ដែលមានឈ្មោះថា ​ភាគ​និទាន​​ដែល​​អាន​​កាល​ណា ​ដូច​​បាន​ស្ថិត​ចូលទៅនៅក្នុងព្រឹត្តិការណ៍ផ្ទាល់ ថែមទំាង​ក្លាយជា​តួអង្គ​​ដោយ​​ខ្លួន​ឯង ​ដាច់​បាយ​ភ្លេច​​ទឹក ​បាន​បង្ហើប​ឱ្យដឹងលើចំណុចនេះ​ថា ទីមួយ​អ្នកសរសេរ​ត្រូវកសាងបុគ្គលិកលក្ខណៈតួអង្គ​ដែល​អ្នកអាន​យល់ស្រប។

ប្រសិនយើងតែងឱ្យតួនោះកាចពេកអាក្រក់ពេក​ល្អពេក​អ្នកអានមិនយល់ស្រប​និងមិនធ្លាប់ទទួលអារម្មណ៍​ថាមាន​មនុស្ស​​បែប​នេះ ​កាយ​វិកា​រ​បែប​នេះ​ទំនង​​ជា​កើត​មាន​​ក្នុងជីវិត​ពិត «ភាពមិនព្រម» នោះហើយ​ដែល​គាត់​មិន​​អាច​​​ចូល​ទៅ​នៅក្នុង​តួ​អង្គ​ណា​មួយ​​ទំាងអស់ ​តើគាត់នឹងចូលទៅក្នុងព្រឹត្តិការណ៍យ៉ាងណាបាន។

ពេលខ្លះជាសិល្បៈទាក់ទាញ យើងបានបង្កើ់តតួអង្គអច្ឆរិយៈមួយឡើងមក ដូចជាកំពូលនាយប៉ូលិស​ម្នាក់ដែលពូកែចំណាប់​ចំនួន ​សេត​វិទូ​។ ​យើង​​ចង់​ឱ្យអ្នកអាន​ចូលចិត្ត​គាត់ ក៏សរសើរថាគាត់ល្អគ្រប់សព្វបែបយ៉ាង ​ប៉ុ​ន្តែ​​​មិន​​បាន​បង្ហាញ ​សកម្មភាព​​ដែលជា​សក្ខី​នៃ​​សមត្ថ​ភាព​នោះ​សោះ ​​បាន​ត្រឹម​​សរសេរថា ​កំពូលប៉ូលិស​សង្ហា​ឬ ប្រាជ្ញាមុះមុតឬ ស្មារតីវាងវៃ​។ល។​ តើ​ឱ្យអ្នកអានជឿបានឬចូលទៅ​ទាក់ចិត្ត​ដិតអារម្មណ៍របៀបណា ​ប្រ​សិ​ន​​វោ​ហា​សាស្ត្រសនិងកម្មភាពនៃតួអង្គនោះ មិនបាន​បង្ហាញ​ចេញមកអស្ចារ្យ ដល់អ្នកចំហរមាត់ និងពិតជាមានវោហា​សាស្ត្រ ​ឃ្លា​សន្ទនា​​សម​ជា​ប៉ូលិស​ជំនាញ ​​គួរឱ្យអ្នកអានដកចិត្ត​មិនរួចពិតមែន?

ក្រៅពីបានទទួលនៅ​ចរិតលក្ខណៈមួយទំនង​សមរម្យ អ្នកនិពន្ធ​តោងចេះបង្កើ់តឈុតឆាក​ដែលរំញោចអារម្មណ៍នៅក្នុងឃ្លោង​ឃ្លា​ពណ៌​នា​រ​បស់​ខ្លួន។​ អ្នក​និពន្ធ​ជា​ច្រើន​​រៀន​យល់​ច្បាស់ពី​បច្ចេកទេសនេះ ​ប៉ុន្តែ​បញ្ចូល​មិន​បាន​ពេញ​លេញ​ដោយសារអ្នកនិពន្ធខ្លះ​មាន​​ទេព​កោសល្យ​ប្រើ​មិន​បាន​​ត្រូវ ​ព្រោះ​ខ្វះ​បច្ចេក​ទេស​​សរ​សេរ​មក​ជួយ ​ទាំងនេះជាបទពិសោធន៍ទម្រាំ​​ប្រលោម​លោក​និ​មួយ​ៗ​​ចេញ​មក​​បង្ហាញ​ឈុតឆាកពិ​ត​ៗ​ដូច​រឿង​ចិន​កាប់់​ដាវ​ដែល​គេ​សមាធិយកកម្លាំងធាតុសោះ ​យើងប្រើតែអំណាន​ក៏ឃើញ​រូបរាង​ឥសី​​អ៊ូ​តាំង​កំពុង​បិ​ទ​ភ្នែក​​ដូច​នៅនឹងមុខពិតៗ។

ការបញ្ចូលអារម្មណ៍អ្នកអានមកក្នុងសំណេរ​ផ្អែក​បន្ថែមលើរបៀបសរសេរពី​ដែលគាំំទ្រគ្នាទៅវិញទៅមក​គឺ មួយការបញ្ចេញ​​អារម្ម​ណ៍ ​«សំ​ឡេង​នាង​ស្រែក​យៃ! ​មុត​ស្រួច​ដូច​សន្ធឹក​ដាវ​មេ​ឃាដែលបំបុកមកចំទ្រូង បញ្ឆៀង​បេះដូង​​ប្រុស​​កម្លោះ ​ធ្វើ​ឱ្យ​ចាង​អ៊ូជី​ស្រឡាំង​កាំង ​មិនអាច​សម្រេចចិត្តធ្វើយ៉ាងណាទាន់នៅនឹងមុខភាពខូចចិត្ត​ព្រមទំាង​សេចក្តីភ្ញាក់ផ្អើលហួសនឹងថ្លែង។»

ទាំងទឹកចិត្ត​ចាង អ៊ូជីនិង​រូបរាងដែលចូវ ជឹរឺបានស្តាប់បញ្ជាគ្រូលើកដាវមកចាក់ប្រល័យនាយវាជាអារម្មណ៍បូកជាមួយសកម្មភាព​​ដែល​ញាំង​ឱ្យ​ឈុត​ឆាក​អណ្តែត​មក​ពេញ​បេះដូង​អ្នក​អាន​ ហើយអ្នកអាន​បានធ្លាក់​ជ្រៅ​ទៅ​​ក្នុង​​ស្ថាន​​ការណ៍​​នោះ​​។​ អ្នក​អាន​ដែល​ស្រលាញ់​តួ​ប្រុស​​យ៉ាង​មុត​មាំ ​ក៏​កំពុងត្រូវមួយដាវរបួសបេះដូងដូចគ្នា។ ​នេះហើយ ជោគជ័យ​របស់អ្នកនិពន្ធម្នាក់៕

៣ ចំណុចធំៗ ក្នុងប្រលោមលោក «ថ្ងៃណាមួយ»​ដែលអ្នកនិពន្ធខំជម្នះសម្រិតសម្រាំងឡើង
ប្រលោមលោក«ថ្ងៃណាមួយ» ជាខ្សែរឿងថ្មី ក្នុងចំណោមប្រលោមលោកល្អៗនិងធំៗ​ទាំង៦ របស់ខ្ញុំក្នុងឆ្នាំ ២០២១ នេះ ក៏ជាខ្សែរឿង ​BL ដំបូងដែលខ្ញុំខំសម្រិតសម្រាំងសម្រាប់ក្រុមវ័យជំទង់ ដោយសរសេរចេញពីបេះដូង ចងក្រងឡើងពីបទពិសោធន៍នៃជីវិតពិតៗ ដែលខ្ញុំបានជួបជជែកជាមួយ​ ព្រមជាមួយ​ការសាកល្បង​ប្រើប្រាស់បច្ចេកទេស​រចនាសម្ព័នរឿងបែប Subverted ដ៏លំបាកស្មុគស្មាញមួយ។

នៅពេលសរសេរ អ្នកនិពន្ធ​តែងនឹកទៅដល់អ្នកអាន​របស់ខ្លួន។ ពួកគេ​ជាអ្នកណា? ហេតុអ្វីគេមកអានរឿងនេះ ? ប្រលោមលោកនេះនឹង​មានសក្តានុពលបែបណា​ទៅកាន់ពួកគេ​ ដែល​កំពុងកាន់សៀវភៅឬកំពុងតែអានអនឡាញ?

ដោយសារនេះ ជាពាក្យសន្យា​របស់ខ្ញុំ ចំពោះហ្វេនថ្មីៗដែលមានវ័យក្មេងៗ ខ្ញុំបានសម្រិតសម្រាំង​វិធីសាស្រ្តមួយចំនួន បង្កើតនូវ​ប្រធានបទសាមញ្ញៗតែ​គួរឱ្យចាប់អារម្មណ៍ (ពិបាកបន្តិច)។ បង្កើតនូ​វឃ្លាសន្ទនា សម្តីសម្តៅដែលមិនមែន​ចិន ឥណ្ឌា​ហុងកុង ថៃ ឬកូរ៉េ ជានិន្នាការថ្ មីនៃឆ្នាំ២០២១ពិតៗ ក្បែរជីវិតអ្នកអាន ហើយធាតុដ៏រឹងមាំ​ចំនួន៥ ដែលខ្ញុំខំ​ត្រដាបត្រដួស ​ដាក់បញ្ចូល​ឱ្យខាងតែបាន រួមមាន៖

ការយល់ចិត្ត​

នេះជា​ផ្នែកសំខាន់បំផុតមួយនៃការសរសេរសៀវភៅ។ សម្រាប់ទាំងអ្នកនិពន្ធមិនប្រឌិតនិងការប្រឌិតការបើកសៀវភៅឡើងដំបូង​ត្រូវផ្តល់នូវឱកាសឱ្យអ្នកអាន​បានឃើញតួអង្គសំខាន់ដែល​ចាប់ផ្តើមដោយសកម្មភាពឬឈុតឆាកដូចអ្វីដែលអ្នកអាន​បានឆ្លងកាត់នឹង​បានគិតទុកមក។ ប្រើវិធីណាក៏ដោយ អក្សរសិល្ប៍ដ៏អស្ចារ្យមួយ គឺត្រូវ​តែ​ខ្លាំងដូចការបើក១ទំព័រដំបូងក៏អាចទាញ​អ្នកអានឱ្យចង់បាន​សៀវភៅទាំងមូលយកមកឱបទុកថែ។

តួអង្គដែលទាក់ទាញ

អ្នកអានត្រូវការឱ្យ​និទានកថា ផ្តល់ឱ្យពួកគេនូវមនុស្សម្នាក់ ដែលងប់ស្រលាញ់ ឬខឹងស្អប់ឬកំណត់អត្តសញ្ញាណច្បាស់ៗ នឹងអាលសម្រេចចិត្តថាតាមទៅទៀតឬឈប់ត្រឹមណេះ។ ដូចមនុស្សនៅក្នុងជីវិតពិតដែរ តួអង្គគួរមាន​បង្កប់ដោយ​គុណវិបត្តិនិងគុណសម្បត្តិ ជាធម្មជាតិរបស់មនុស្ស​សម្រាប់យកមក​ជម្នះឧបសគ្គនិងការសាកល្បងគុណធម៌របស់ពួកគេ​។

ការអភិវឌ្ន៍តួអង្គជារឿយៗមិនអាចញែកដាច់ពីគ្នាបានទេ។ រឿងដំបូង​កើតឡើងពេលជេមស៍​ទើបតែមាន​អាយុ១៧ឆ្នាំ ក្រោយមកព្រឹត្តិការណ៍ទាំងអស់ដែលកើតមាន​លើគេ បានធ្វើ ឱ្យប៉ះពាល់ដល់ចរិតលក្ខណបន្តទៅមុខរបស់គេ សូម្បីតែ​តួអង្គជំនួយ(ប៉ា ម៉ាក់​មិត្ត​ មិត្តប្រុស មិត្តស្រី​)របស់គេ ត្រូវបានអភិវឌ្ឍឡើង​យ៉ាងល្អិតល្អន់ផងដែរមិនមែន​ចេះតែបង្កើតឡើងឱ្យតែមាននោះទេ។​

រចនាសម្ព័នរឿងដែលស្រូបទាញ

អ្នកអានគ្រប់គ្នា​ចង់បានសាច់រឿងល្អ តែគេមិនចេះបច្ចេកទេសតែងនិពន្ធនិងមិនអាចឱ្យនិយមន័យ​ជារួមថា អ្វីទៅហៅថា​សាច់រឿងល្អនោះទេ ប៉ុន្តែ​ប្រសិន​គេអានហើយចងចាំវា គឺវាចូលដល់បេះដូងហើយ នេះអាចហៅថាប្រលោមលោកល្អមួយ។

ខ្ញុំបានបង្កើតឧប្បត្តិហេតុញុះញង់ ឧទាហរណ៍​ការប្រើ​ឥស្សរាចរិយា​រហូតដល់សកម្មភាពកើនឡើងដល់ចំនុចកំពូលរឿងបង្ហាញពិមជឈដ្ឋានកូនអ្នកមាន​ Highs how ដែលជាជំងឺសង្គម​ដ៏ធំអស្ចារ្យមួយនាពេលបច្ចុប្បន្ន​ ធ្វើឲ្យអ្នកអានចាប់អារម្មណ៍តាំងពីទំព័រដំបូងរហូតតទៅ ហើយគេចង់ឃើញនាង​រងទុក្ខដោយសារទង្វើ​អួតអាងរបស់នាង។ គ្មានតួអង្គណាទាក់ទាញ​ជាងនាងទៀតនោះទេ ក្រៅពីតួអង្គឯក​ ទោះបីទេពណារ៉ា​ក៏ដោយ នៅពេលឥស្សរាចរិយាចេញមុខ ​ទេពណារ៉ា​បានធ្លាក់ទៅលំដាប់លេខរៀងទី៣។

ទោះយ៉ាងណា​ សិល្បៈទាក់ទាញក្នុងបទនិពន្ធមិនកើតឡើងដោយចៃដន្យទេ អ្នកនិពន្ធល្អតែងតែចំណាយពេលរាប់ម៉ោង រាប់ខែ រាប់​មិនអស់ ក្នុងការគូសវាសគ្រោងរឿង ដូច្នេះយើង​តែងដឹងមុនអំពីព្រឹត្តិការណ៍ជាក់លាក់ដែលតួអង្គឯក​របស់យើង​នឹងត្រូវឆ្លងកាត់ ហើយដោះស្រាយដោយរបៀបណា ៕

នៅមានចំណុច​ច្រើនទៀតដែលអាចរៀនបាន​ពីបទនិពន្ធមួយនេះ​ចុចអាន រឿង​​ ថ្ងៃណាមួយ

គោលការណ៍ធំៗ៣ ពេលចាប់តែងនិពន្ធដំបូងៗ
សិល្បៈនៃការតែងនិពន្ធ​អាចមើលទៅ នៅតែជាអាថ៌កំបាំង សម្រាប់អ្នកដែលមិនធ្លាប់ព្យាយាមបានសម្រេច​ឬបញ្ចប់សៀវភៅដំបូងរបស់ខ្លួន។ ក៏មាន​មនុស្ស​មួយចំនួន អាចសរសេរសៀវភៅរបៀប វិទ្យាសាស្ត្រ ទ្រឹស្តី របកគំហើញ ទស្សនវិជ្ជា ប្រវត្តិបុគ្គល។ល។ ប៉ុន្តែ មិនអាចបញ្ចប់សាច់រឿងប្រលោមលោកមួយបាន ។

អ្នកនិពន្ធ ម៉ីសន សុធារី បានសរសេរថា «ខ្ញុំទទួលបានឆាតរបស់អ្នកដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធប្រលោមលោកវ័យក្មេងៗជាច្រើន ចង់បានវិធីសាស្ត្រ​អំពីការតែងនិពន្ធតាមបែបស្រមើស្រមៃ​តែស៊ីសង្វាក់នឹងនិន្នការ​-កាលអាកាស ​ដែលអានកាលណា អ្នកអាន​ទទួលយកបាន។ មិនមានអ្វីជាការសម្ងាត់អំពីដំណើរការសរសេរសៀវភៅប្រឌិតនោះទេ។»

« គោលការណ៍ធំៗ ដែលយើងត្រូវការ មានតែបីប៉ុណ្ណោះគឺ វិន័យ (តាំងចិត្ត) ការច្នៃប្រឌិត (ស្រាវជ្រាវមានព័ត៌មាន​ទូទៅច្រើន) និងទីបី បេះដូង (មិនសរសេរដើម្បីស្អប់ តែសរសេរព្រោះស្រលាញ់)។»

លោកស្រីបញ្ជាក់ថា មិនថា អ្នកនោះជាអ្នកនិពន្ធដែលមានសៀវភៅលក់ដាច់ជាងគេ លក់ថ្លៃជាងគេ ឬល្អអាន​ជាងគេ ឬមិនដែលជោគជ័យ គ្មានចំណងជើងណាមួយ​ត្រូវបានគេយកទៅនិយាយ សរសេរយូរហើយមិនត្រូវបានគេស្គាល់ឬទទួលស្គាល់ ក៏អ្នកទាំងនោះបានឆ្លងកាត់ការ​ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ។ «មិនមែន​មនុស្ស​ទាំងអស់​សុទ្ធតែជាគណៈកម្មការវាយតម្លៃស្នាដៃយើងបានត្រឹមត្រូវជានិច្ច​នោះទេ! ពេលចាប់ប្រលូកការងារតែងនិពន្ធ សូមប្អូនៗកុំរំពឹងអំពីថា រឿងយើងនឹងល្បីជាងគេ នឹង​មានគេស្គាល់ច្រើនជាងគេ នឹងមាន​គេស្វែងរកយើងលបណ្តាញសង្គមមក Add ឬមក Like សូមទាត់ចោលរឿងទាំងនេះចេញពីគំនិត!»។

អ្នកនិពន្ធ ​ម៉ីសន សុធារី ដែលបានចាប់ផ្តើមការសរសេរប្រលោមលោកនៅឆ្នាំ១៩៩៤ បានលើកឡើងថា «ខ្ញុំសរសេរសៀវភៅដំបូង សរសេរចេញពីបេះដូង សរសេរទាំងមិនដឹងថា​ មានគេចង់អានឬអត់ នឹង​បានផ្សាយចេញឬអត់?​ គឺសរសេរព្រោះខ្ញុំស្រេកឃ្លានក្នុងការសរសេរ! ខ្ញុំក្រោក​ឡើងរាល់ម៉ោង៣ភ្លឺ​ដើម្បីសរសេរសៀវភៅរបស់ខ្ញុំព្រោះផ្ទះខ្ញុំតូចណាស់ ពេលថ្ងៃ មនុស្សច្រើនឡូឡា​ហើយយើងមាន​តុតែមួយទៀត​ប្អូនខ្ញុំត្រូវប្រើវាដើម្បីរៀន (ស្ញុំសរសេរក្នុងសៀវភៅ ទម្រាំក្លាយជាអ្នកនិពន្ធ)៕

អ្នកនិពន្ធ៖«វិធីធ្វើឲ្យប្រលោមលោកយើងមានលក្ខណៈផ្ទាល់ខ្លួន!»
លក្ខណៈផ្ទាល់ខ្លួនពិតជាសំខាន់ណាស់ សឹងនៅគ្រប់ទិដ្ឋភាពអាជីព។ រឹតតែសំខាន់ទៅទៀត ពេលយើងក្លាយជាអ្នកនិពន្ធ។ ដើម្បីសរសេររឿងប្រឌិតបានល្អ រឿងនីមួយៗ គួរ​តែ​មាន​លក្ខណៈ​សម្បត្តិ​ធានាភាព​មិន​ច្រំដែល មិន​មាន​អារម្មណ៍​ថា ធ្លាប់​បាន​អាន​រួច និង​មិន​ប្រើ​ការ​ស្រាវជ្រាវ​ដដែល ឬ​ហួស​សម័យកាល​មក​ចងក្រង។

អ្នក​និពន្ធ​ ម៉ីសន សុធារី តែង​យកចិត្តទុកដាក់​លើ​រចនា​សម្ព័ន្ធ​រឿង ហើយគាត់​ទម្លាប់​ដំឡើង​ប្រលោមលោក​ថ្មី​នីមួយៗ ដោយ​យកចិត្ត​ទុកដាក់ លើ​ភាព​ខុស​ប្លែក និង​សួរ​យោបល់​មនុស្ស​ច្រើន​គ្នា។ ពិសេស​គាត់​តែង​កែប្រែ​ការ​និយាយ និង​សកម្មភាព​ថ្មីៗ​ជានិច្ច​ពី​ខ្សែ​រឿង​មួយ​ទៅ​កាន់​រឿង​មួយ​ទៀត។

«យើង​អាច​បង្កើត​ការ​ភ្ជាប់​អារម្មណ៍ ជក់ចិត្ត ពី​វគ្គ​មួយ​ទៅ​ផ្នែក​មួយ​ទៀត​ធ្វើ​ឲ្យ​យើង​អាន​មាន​អារម្មណ៍​ថា នៅ​ក្នុង​សាច់រឿង​ជាមួយ​តួអង្គ មិន​ថា​ពេល​ពួកគេ​លំបាក​ឬ​ជោគជ័យ! អ្នក​និពន្ធ​ជា​ច្រើន​អនុវត្តិ​តាម​វិធី​ទុក​ឲ្យ​ចំណុចកំពូល​ខ្លាំង​បំផុត​នៅ​មាតិកា​ជំពូក​ក្រោយ​គេ គេ​ហៅ​ថា​ឆាក​ធំ កៀក​​នឹង​ទី​បញ្ចប់​តែ​នៅ​ក្នុង​បេះដូង​មេគង្គ ខ្ញុំ​អត់​បញ្ចប់​ដោយ​ឆាក​ធំ​ទេ នេះ​ជា​វិធីសាស្ត្រ​របស់​ខ្ញុំ​ហើយ​វា​មិន​ដែល​ខុស​ច្បាប់​ឡើយ(សើច)!» អ្នកស្រី​ពន្យល់​ក្រុម។

អ្នកនិពន្ធរូបនេះ​ក៏​បាននិយាយផងដែរថា ការសរសេរ​ប្រលោមលោក​មិន​មែន​ទៅ​ប្រណាំង​ជាមួយ​អ្នកអាន​មិន​ឲ្យ​គេស្មានត្រូវ ហើយ​គិត​ថា​ជោគជ័យ​នោះ​ទេ អ្នកអាន​មិនមែន​ល្ងឹតល្ងង់​ឡើយ។ គេ​អាន​កាន់​តែ​ច្រើន​ចំណេះ​កាន់​តែ​កើន​។

«មាន​បញ្ហា​អី​បើ​គាត់​ទាយ​ត្រូវ? កាន់​តែ​សប្បាយ​ចិត្ត​ជាមួយ​គ្នា!​ សំខាន់​មិនមែន​គាត់​មក​អាន​រឿង​ព្រោះ​ទាយ​មិន​ដែល​ត្រូវ​នោះ​ទេ ភាគច្រើន​​ពួកគាត់​ចូលចិត្ត​ភាព​ភ្ញាក់ផ្អើល និង​សមចិត្ត! សមចិត្ត​នៅ​ទីនេះ មិនមែន​មានន័យថា តួ​ជួប​គ្នា ឬ HappyEnding ជា​និច្ច​ទេ​ តែ​ត្រូវ​មាន​ហេតុផល​សំអាង​ត្រឹមត្រូវ!».

និពន្ធ​ល្អ មិន​ប្រជែង​ជាមួយ​អ្នក​អាន​ខ្លួន​ទេ គាត់​ត្រូវ​ការ​យល់​ចិត្ត​ពួកគេ​ឲ្យ​បាន​ច្បាស់លាស់ ​តាម​រយៈ​របៀប​ដែល​ពួកគេ​អាន​សៀវភៅ។

«ខ្ញុំ​គិត​ថា ហ្វេន​របស់​ខ្ញុំ មាន​ចំណេះដឹង​និង​គតិ​លោក​ខ្ពស់ៗ! ពួកគាត់​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រៀន​បាន​ច្រើន!» អ្នក​និពន្ធ ម៉ីសន សុធារី៕

អត្ថបទ៖លីណា

៥ ចំណុចសម្គាល់ថាអ្នកអាចក្លាយជាអ្នកនិពន្ធអាជីពបាន
អ្នកនិពន្ធល្អ ខុសពីអ្នកនិពន្ធដែលមានគេអានច្រើន។

សៀវភៅឬសំណេរខ្លះមិនជាល្អទេ ប៉ុន្តែទាក់ទាក់អ្នកអានបានច្រើន ដូចគ្នានឹងភាពផ្អែមល្ហែមក្រអូបនៃស្ករគ្រាប់ ឬការ៉េម ឬ Fast Food ដែរ យើង​ដឹង​ថា​មិនល្អ​ តែ​យើង​លួច​ញាំ ហើយ​នៅ​តែ​លក់​ដាច់។

ប្រលោមលោក​ក៏ដូចគ្នា អ្នកខ្លះចូលចិត្ត​សរសេររឿង​ដែល​របៀប​មិន​ផ្ដល់​សុខុមាលភាព​ល្អ​ តែ​ផ្ដល់​ភាព​រីករាយ​ងាយ​លង់ចិត្ត ។ អ្នកខ្លះ​គិតអំពី​អនាគតនៃ​អ្នកអាន បានជា​ខំបង្កប់​ការ​ប្រដែប្រដៅ​ក្នុង​សំណេរ​ តែ​អ្នកខ្លះ​ក៏សរសេរដើម្បី​ឲ្យ​អ្នកទិញត្រូវចិត្ត​ព្រម​ទិញ​ ដូចជា​រឿង​បែប​មាន​ការ​ឈ្នានីស ខឹង​ស្អប់ ប្រចណ្ឌ ហិង្សា សងសឹក ស្រើបស្រាល​។ លោកស្រីពន្យល់ថា ទោះ​យ៉ាងណា​ អ្នកអាន​ទាំងអស់​ នៅតែ​បង្កប់​គំនិត​កោតគោរព​នឹង​ឲ្យ​តម្លៃ​លើ​អ្នក​និពន្ធ​ដ៏​ល្អម្នាក់ ពោល​គឺ​អ្នក​និពន្ធ​ដែល​ទទួលខុសត្រូវ​ចំពោះ​អ្នកអាន​របស់​ពួកគេ។

អ្នកនិពន្ធបាន​លើកបង្ហាញសៀវភៅ ស្នាមសាក់រូបខ្លា ពីល្ខោនវិទ្យុអប់រំយុវវ័យដ៏ល្បីមួយ សរសេរឡើងវិញដោយអ្នកនិពន្ធ មិត្ត រស្មី

នៅក្នុង​ថ្ងៃនេះ​យើងជួប​គ្នា​ខ្ញុំសុំ​បង្ហាញ​គំនិត​ខ្លះ​ៗ សម្រាប់​គ្នា​យើង ​រកមើល​ឬ​បង្កើត​ឡើង​សន្សឹម​ៗ ប្រសិន​មានបំណងចង់ក្លាយជាអ្នកសរសេរអាជីព៖

១ គិត​អំពី​ប្រភេទ​នៃ​ការ​សរសេរ​ដែល​ត្រូវ​នឹង​យើង

ការ​សរសេរ មានច្រើនប្រភេទផ្សេងៗ​គ្នា មិន​បាច់ចេះ​ទាំងអស់ក៏អាចជាអ្នកនិពន្ធម្នាក់បានដែរ។ ឧទាហរណ៍ ការ​សរសេរ​ជា​អត្ថបទខ្លីៗ ដែល​រៀបរាប់​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​ផ្ដល់​ការវិភាគ និង​យោបល់​លើ​បញ្ហា​ឬ​រឿង​ប្រធានបទ​អ្វី​ជាក់លាក់​មួយ។ អត្ថបទ​អាច​ត្រូវ​បាន​បោះពុម្ព ឬ​ផ្សាយ​ចេញ​នៅនឹង​កន្លែង​ណា​មួយ ជា​ចំណុច​ចាប់ផ្ដើម​ដ៏​ល្អ​សម្រាប់​អ្នក​និពន្ធថ្មីៗ។ យើង​ឃើញ​មាន​មនុស្ស​ជាច្រើន​ហើយ​បាន​ជោគជ័យ​បង្កើត​នាម​ឬនាមប៉ាកា​ឡើង​តាម​វិធី​ទាំងនេះ​នៅ​លើ​បណ្ដាញ​សង្គម។

មួយទៀត​ដូចជា​ការ​សរសេ​រប្លក់៖ ប្លក់​មាន​លក្ខណៈ​ពិសេស​ ដែល​អាច​ស្រដៀង​ទៅ​នឹង​ការ​សរសេរ​អត្ថបទ​ដែរ ទោះបី​ជា​ទម្រង់​ប្លក់​ជាទូទៅ​អនុញ្ញាត​ឲ្យ​អ្នក​សរសេរ​ប្លុក ​មិន​បាច់​ជា​ផ្លូវការ សណ្ដាប់ធ្នាប់​ក្បួន​វគ្គអ្វី និងអាចសង្ខេបៗជាងអ្នកនិពន្ធធម្មតា​ក៏ដោយ ក៏​ពួកគេ​មាន​ឈ្មោះថា​អ្នកនិពន្ធ​ដែរ។ មាន​ទំរង់​ផ្សេងៗ​គ្នាជាច្រើន ដែល​យើង​អាច​រក​អ្នក​អាន​ប្រចាំ​របស់​យើងបាន តាម​រយៈការ​ផ្សាយលើ Tumblr និង Word Press ។ល។

ការ​សរសេរ​កំណាព្យ ក៏​ជា​មធ្យោបាយ​ដ៏ល្អ សម្រាប់អ្នកនិពន្ធថ្មី ដែលអាច​ជំរុញ​អារម្មណ៍ អ្នក​អាន​ណា ដែល​ចូលចិត្ត​ស្វែងយល់​ពី​ទម្រង់​ដែល​មាន​ភាព​ពីរោះ​ពិសា ច្នៃប្រឌិត​ខុស​ពី​ការ​សរសេរផ្សេងៗ។

ការ​សរសេរ​រឿងខ្លីៗ ឬប្រលោមលោកខ្លីៗ ផ្ដល់​ឲ្យ​អ្នកនិពន្ធ​ថ្មី​នូវ​ទម្រង់ងាយៗ និង​មាន​លទ្ធផល​ល្អ ដើម្បី​ប្រើ​ជា​ចំណុច​ចាប់ផ្តើម​ទាក់ចិត្តខ្លួនឯង មិន​នឿយណាយ​និង​ចាប់ចិត្ត​សរសេរ​ច្រើន​ឡើងៗ ដោយសារ​តែ​រឿងខ្លីៗ​មាន​ចំនួន​ពាក្យទាប និង​តិច​ និង​សាមញ្ញ​ជាង​ប្រលោមលោក​ប្រពៃណី​វែងៗ និង​ជាកន្លែង​ដ៏ល្អដើម្បីចាប់ផ្តើម​រៀន​ពី​គោលការណ៍​ នៃ​ការ​សរសេរ​រឿង​ប្រឌិត​តាម​គំនិត​មានសឹរីភាពពេញលេញ។

ចុងក្រោយ​គឺ​ប្រលោមលោក​ខ្នាតវែងៗ។ ប្រលោមលោក​វែង មិនមែន​មកពីចំនួនទំព័រទេ គឺជា​សមត្ថភាព​នៃការ​បង្កើត​តួអង្គ​គោល ឬ​ក្រុមគោលមួយ​ដែល​តស៊ូ​ជាមួយបញ្ហា​មួយ​ហើយ​មួយ​ទៀត​ជា​សេរី​បន្តគ្នា ហើយមានចំណុចប្រទាក់មិនឱ្យអ្នកអាន​ធុញបោះបង់ចោល។

២ បង្កើន​សក្ដានុពល​ផ្ទាល់ខ្លួន

ក្នុង​នាមជាអ្នកនិពន្ធ ត្រូវ​មានចំណេះ​មូលដ្ឋានគ្រឹះ ផ្នែកណាមួយ​ដែលយើងនឹងចាប់យក។ ត្រូវ​យល់ថា ប្រលោមលោកផ្តល់​ឲ្យ​យើងនូវចន្លោះនិងប្រវែង ក្នុង​សេរីភាព​សម្រេច​ដោយ​អ្នកនិពន្ធ ការ​បង្កើត​តួអង្គ ស្មុគស្មាញ​ឬគ្រោងសាច់រឿងងាយៗ គឺ​អាច​បង្កើត​ឡើង​តាមចិត្ត​យើង គ្មាន​អ្នកណា​អាចបន្ទោស​យើងពីរបៀប​ផ្តើមឬបញ្ចប់នោះឡើយ ​ដរាបណា​គេចង់អានបន្ត គឺ​យើង​ជោគជ័យ។ ចំណែក​ការសរសេរ​អត្ថបទវិភាគ ជួនកាលយើងត្រូវ​មើលថា ​តើយើងវិភាគ​ដូចអ្នកណាខ្លះ ហើយ​ស្រដៀងគេ​ឬមានគំនិតបន្ថែមឬខុសពីគេទាំងស្រុង ។ គំនិត​ដដែលៗ​ដែលត្រូវបានកោតសរសើរម្តង​រួចមកហើយ ភាគច្រើន​មិនបានផលសារជាថ្មីនោះឡើយ។ តោងរកគំនិតថ្មីជានិច្ច​។

៣ ប្រធានបទឬគម្រោងគំនិតរឿង

មានវិធីផ្សេងៗគ្នា ក្នុងការសម្រេចថា គួរ​សរសេរអំពីអ្វី។ ប្រធានបទរបស់អ្នកនិពន្ធ អាស្រ័យលើទម្រង់នៃប្រភេទសំណេរ។ ការ​សរសេរដែលយើងបានជ្រើសរើសជាវិធីផ្សេងគ្នាដើម្បីបង្កើតប្រធានបទនិងទំហំ​ ខ្នាត​សម្រាប់ការសរសេរ ទាហរណ៍៖ សាច់រឿង៖

ក អាច​ចាប់ផ្តើម​ជាមួយ​សាច់រឿងគួរ​ឲ្យ​ទាក់ទាញ ដោយ​ត្រូវ​គិតអំពីអ្វីដែលនឹងធ្វើ​ឲ្យ​អ្នកអាន​ចាប់អារម្មណ៍។

ខ អាច​ជា​បទពិសោធន៍​ផ្ទាល់ខ្លួន ក្នុងនាម​ជា​អនុស្សាវរីយ៍​ពិត ផ្តល់​ឲ្យ​អ្នកអាន​នូវចំណី​អារម្មណ៍​បង្កប់នូវទស្សនៈជីវិតជាក់លាក់និងមានតម្លៃ។ គិតអំពីបណ្តា​អនុស្សាវរីយ៍​ដែល​ជម្រុញ​ទឹកចិត្ត ជា​ពិសេស​ដូចជា ការ​តស៊ូ​ ជិះកង់​ទៅរៀន ការតស៊ូជាមួយមនុស្ស​អាក្រក់ ឬពិការភាព។ល។ ផ្អែកលើ​បទពិសោធន៍របស់អ្នកនិពន្ធ​ ឬអ្នកណា​ម្នាក់​យើងបានជួបនិយាយ​សម្ភាសន៍។

គ បញ្ហា​រមាស់​រសើប។ ការគិតអំពីបញ្ហាដែលគួរ​ឲ្យ​ចាប់អារម្មណ៍ និងបែកបាក់នៅក្នុងសង្គម​បច្ចុប្បន្ន​ ក៏​អាច​ជា​វិធីដ៏ល្អ​មួយ ដើម្បីរកឲ្យឃើញនូវបំណែកដែលមិនមែនជារឿងប្រឌិត (រឿង​អប់រំ)។ មិនថា​អ្នកនិពន្ធថ្មីបែបណា អ្នកខ្លះអាចចាប់ផ្តើម​យ៉ាងល្អជាមួយ​ប្រភេទ​រឿង​សង្គមពិត ​ដែលមានការស្រាវជ្រាវច្បាស់លាស់។

កុំគិតថា យើង​ទើបតែចាប់ផ្តើមក្នុងអាជីពនិពន្ធគួរសរសេរបំភ្លៃៗ បន្លំៗ សិន ត្រូវគិតថា ចាប់ពីពេលលើកប៊ិចនេះឡើង ២០ឆ្នាំទៀតសៀវភៅដំបូងនេះ នឹងក្លាយជា​វត្ថុមាន​តម្លៃសម្រាប់អ្នកដែលទើបនឹង​កើតឡើងមកក្រោយៗ​ ហើយ​គេចង់សិក្សា​អំពីជំនាន់របស់យើង។

៤ វិធីសាស្ត្រ​ដែលអ្នកនិពន្ធគួរចាប់យក

ការក្លាយជាអ្នកនិពន្ធល្អ គឺជាការខិតខំអស់មួយជីវិត។ កុំសង្ឃឹមថា យើង​នឹងស្ទាត់ជំនាញក្នុងរយៈពេលត្រឹម​ពីរបីសប្តាហ៍ឬ​ត្រឹមមាន​អ្នក Like យើងរាបសែនលើហ្វេសប៊ុក។ អ្នកដែលមិនមែន​អ្នកនិពន្ធក៏អាចទទួលបាន Like ច្រើនដែរ ឲ្យតែគេ​ធ្វើត្រូវនឹង​លក្ខខ័ណ្ឌបណ្តាញសង្គម តែអ្នកនិពន្ធម្នាក់មិនចាំបាច់នោះទេ (កុំខ្មាស់អៀន ទោះពេលនេះយើងផ្តើមដោយមានអ្នកស្គាល់តិចយ៉ាងណា ក្លាហានចាប់ផ្តើម​បង្កើតបណ្តាញ​ឡើង​) ហើយ​គួរតែ​មានរឿងផ្ទាល់ដែលសរសេរចេញ​ពីការខិតខំ។ ធម្មតា​ពេលអ្នកអាន​បានអាន​គេនឹងភ្ញាក់ផ្អើល មិនត្រឹមសាច់រឿង​ទេ តែគេ​គិតពី​ភាព​ខុសគ្នា​របស់អ្នកនិពន្ធពីម្ង៉ៃនោះ​ នឹងថ្ងៃនេះ។ ត្រូវនិយាយថា ការ​កែលម្អសមត្ថភាព​យើង​ លើ​ការសរសេរ សំខាន់ជាងការចំណាយពេលទៅ​ស៊ីអារម្មណ៍​នៅលើបណ្តាញ។

អ្វីដែលសំខាន់បំផុត ដែលអ្នកនិពន្ធ​គួរ​ធ្វើ​ គឺ​អាន។ មិនដែលមាន​ទេ អ្នកនិពន្ធដ៏អស្ចារ្យម្នាក់ ដែលមិនមែនជាអ្នកចូលចិត្ត​អាន។ ការអានស្នាដៃអ្នកនិពន្ធផ្សេងទៀត អាចជួយរកឃើញវិធីសាស្រ្តសរសេរថ្មីៗ និងបង្ហាញយើង​ពីប្រភេទផ្សេងៗគ្នា នៃគំនិត​ដែលនឹងធ្វើឲ្យការសរសេរកាន់តែខុសប្លែក ឬប្រសើរឡើង​ ថែមទាំង​វា​អាចជួយ​បំផុសគំនិតយើង​។

៥ ប្តេជ្ញាចិត្តជាប្រចាំ

ក្នុងនាមជាអ្នកនិពន្ធថ្មីថ្មោង ការបាក់ទឹកចិត្ត មិនគួរ​ឲ្យ​ភ័យខ្លាច ដូចជា​ក្នុង​ចំណោមអ្នកនិពន្ធ​ជើងចាស់ឡើយ។ ផ្នែកសំខាន់បំផុតមួយនៃ​ការអភិវឌ្ឍន៍​ជំនាញសរសេរ គឺគ្រាន់តែប្តេជ្ញាចិត្ត ក្នុង​ការសរសេរប្រចាំថ្ងៃព្រមទាំង បង្កើតទម្លាប់ឲ្យតម្លៃអ្នកនិពន្ធមុនៗយើង។ ត្បិតតែ​គាត់មិន​បាន​សរសេរ ដូចជំនាន់យើង តែ​គួរធៀបសា្នដៃពួកគាត់ទៅនឹង​ជំនាន់ដែលគាត់រស់នៅ កង្វះខាត​ព័ត៌មាន និងកង្វះសេរីភាព ទាំងនយោបាយ ទាំង​សេដ្ឋកិច្ច ខ្វះឯកសារ គ្មានអ៊ីនធើណេត តើគាត់ប្រឈមលំបាកជាងយើងកម្រិតណា? កំណត់​ការយល់ និងរៀនឲ្យតម្លៃ លើអ្នកមាន​បទពិសោធន៍មកពីគ្រប់ជំនាន់ គឺជាមូលដ្ឋានគ្រឹះ​បង្កើតបាននូវ​ឥរិយាបថវិជ្ជមាន​ក្នុងនាម​អ្នកនិពន្ធម្នាក់ ។ ឥរិយាបថនេះ មិនដែលលាក់បាំងជិត​ឡើយ ព្រោះថា ស្នាដៃរបស់យើង​នឹង​ផ្សព្វផ្សាយអំពី​ឥរិយាបថរបស់យើង​​ ទៅក្នុងសន្តានចិត្ត​មិត្តអ្នកអាន ​ដោយមិនចាំបាច់បញ្ចេញ​វាចា៕

អរបអរសាទរ! ប្រឹងឡើងណា៎!