រូបខ្មៅស្រអាប់ – Meysansotheary
រឿង៖ រូបខ្មៅស្រអាប់ ភាគ៣២ (ភាគបញ្ចប់)
Roy នៅអង្គុយឈ្ងោកសម្លឹងឥដ្ឋ។
«ធីតា! ក្រៅពីរកអធិការនោះនិងប្អូនប្រុសគេមិនឃើញ ដំណើររឿងទាំងមូលចប់ហើយ!» ហ្សឺឌី​ខ្សឹប​តិច​ៗក្នុងលក្ខណៈជាមនុស្ស​យល់ចិត្តគ្នា។
សម្តីនេះ ធ្វើឱ្យនាងបែរមករកនាយ​ហើយចាប់ដៃនាយទាំងសង។ ​កាយវិការនេះ ក្រៅពីធ្វើឱ្យសាមីខ្លួនខាងប្រុស​រីកថ្លើម អ្នកស្រីAnn ចាប់ផ្តើមចាកចេញ ឯRoy ក៏ក្រោកយឺតៗតាមដែរ។
មុនចេញ​គេនិយាយផ្តាំមិត្ត៖
«និយាយជាមួយ​ហ្សឺឌីក៏ល្អ! ចាំគេពន្យល់ឱ្យយល់រឿងទៅ! ហើយកុំភ្លេចសម្រាកឱ្យច្រើនផង!»
នាង​នៅស្លឺពេលពួកគេសណ្តាក់គ្នា​រំសៀកខ្លួនគេចចេញ។ ដៃស្រីលែងសន្សឹមៗពីបុរសដោយលើកជង្គង់ឡើងហើយសាកល្បងជើងរបស់ខ្លួន។
«ជើងខ្ញុំកម្រើកបានវិញហើយ?!» នាង​ថាទាំងអំណរ​ដាក់កែវភ្នែកស្រទន់របស់នាយ។
កម្លោះទំនើបស្អាតបាតរូបនេះ យល់ន័យរបស់ RoyនិងAnn។
«យើងរកឃើញបងឧត្តមហើយ!»
សម្តីគេខ្សឹបតិចសែនតិចៗ…..ប៉ុន្តែដូចរន្ទះបាញ់ចំពីមុខនាង​។
ថាទោះបីបានសន្លប់នៅផ្ទះប៉ាស្រីភា ក្រោយមកនៅគ្លីនិក រួចធ្លាក់ដល់រូងក្រោមដី ប៉ុន្តែប្រាកដជានាង​នៅមាន​បញ្ញា​ថ្លឹងថ្លែងអ្វីៗទាំងនេះបាន។
«មនុស្សស្រីដែលមានសម្បុរសស្លេកស្លាំងស្លៀកខ្មៅធីតាឃើញនោះ សង្ស័យថាជាសម្ភស្ស ​កូនស្រី​របស់តាសំភិន!»
នាង​បើកភ្នែកមូលក្លំសម្លឹងអ្នករៀបរាប់។
«មិញ ហ្សឺឌីថា​រកបងខ្ញុំឃើញ?!»
នាង​មិនចាប់អារម្មណ៍នឹងរឿងផ្សេងទេ។ បុរសងក់ក្បាល។
ស្រីស្អាត​រលីងរលាងទាំងមាត់ញញឹម៖
«ជូនខ្ញុំទៅរកបងខ្ញុំ!»
ហ្សឺឌីដកដង្ហើមវែងៗពន្យល់៖
«តិចទៀតសិន! គេមិនអីទេ គេមានបងចរិយានៅមើលហើយ!»
ឃ្លារបស់គេ បាន​បញ្ជាក់ច្បាស់លាស់​ហើយ​ថា បួនខែមកនេះបងប្រុសជីដូនមួយរបស់នាងមិនបានស្លាប់ទេ។
ទាំងញញឹម​ពព្រាយ ធីតាសាជាថ្មីនឹកឃើញដល់ មនុស្សស្រីម្នាក់នោះ នាង​ខ្សឹបសួរហ្សឺឌី៖
«ពាក់ព័ន្ធនឹងមនុស្សស្រីដូចខ្មោចដែលខ្ញុំឃើញហើយសន្លប់?»
ហ្សឺឌីងក់ក្បាលហើយរៀបរាប់យឺតៗខ្សឹបៗ៖
«Ann មានទូរសព្ទរបស់តាសំភិន! ទីបំផុតកូនគាត់នៅក្រោមដីខលមក! មិនដឹងឪពុកខ្លួនស្លាប់ទេ! ​ស្រីនោះគិតថា តានោះខឹងបានជាមិនមក!»
«ខឹង?» ធីតាសួរកាត់ ក្នុងចិត្ត​នឹកឃើញ​តែនារីស្លេកអាវខ្មៅដែលចេញមករហ័ស​ដូចវិញ្ញាណក្នុងច្រកងងឹតលេណដ្ឋាន។
ហ្សឺឌីនិយាយបកស្រាយ៖
«អំពីចិញ្ចៀនរៀបការនោះ! ​សំភិនបានខឹងកូនស្រីគាត់ ​ដែលលាក់ខ្លួនជាមួយចំណាប់ខ្មាំង តែបាន​ទៅបញ្ជាទិញរបស់មានតម្លៃដោយ​ប្រើ​ Account​ បងឧត្តម! គឺនាងនោះ​ចាញ់ពាក្យលួងលោមរៀបការ​របស់ឧត្តម ​តាមពិតបងប្រុស​របស់ធីតាចង់ឱ្យសញ្ញាមកប្រពន្ធខ្លួនឱ្យដឹង! តាសំភិនទើបនឹង​បានដឹងពីរឿង​បញ្ជាទិញរបស់នេះ គាត់សង្ស័យថាជាអន្ទាក់ ទើបយប់នោះផ្ញើសារចេញទៅពេទ្យសានឱ្យជិះ​ទៅភ្នំពេញរកវិក័យបត្រនៅផ្ទះចាស់បឹងកេងកង។»
ធីតារេភ្នែកគិតយ៉ាងរហ័សរហួន តាមពិតរឿងរ៉ាវគឺជាព្រហ្មលិខិត។ មនុស្សស្រីឈឺម្នាក់នោះបាន​ចាញ់បោក រឿងបញ្ជាទិញចិញ្ចៀនថ្លៃកប់ពពក​ទើបគ្រប់យ៉ាង​ចេញក្រឡាសារ។
វិក័យបត្រមួយនោះ ជួយបានច្រើនណាស់ក្នុងសំណុំរឿងនេះ។
ហ្សឺឌីនិយាយបន្ថែម៖
«កូនស្រីគាត់ ឆ្លេឆ្លារកឪពុកដែលបាត់ដំណឹង​! នាងអស់ថ្នាំ ហើយទាក់ទងមក!   ដូច្នេះយើងក៏ចាប់ផ្ដើមស្វែងរកវិធីដើម្បីបញ្ចប់រឿង! បងចរិយាថា ធ្លាប់ឃើញមនុស្សស្រីឡើងមកលេងសួន យើងក៏ប្រើមធ្យោបាយហៅក្មេងស្រីនេះថា ​ឱ្យឡើងមកជួបប៉ានៅកន្លែងចាស់ក្បែរស្ពាន! មើលទៅនាង​ជាមនុស្សដែលមិនសូវមានការគិតជ្រៅវែងឆ្ងាយអ្វី! ដោយ​មិនបានគិតអ្វីទាំងអស់ហើយគ្មានល្បិចល្បង នាងស្តាប់តាមឪពុកនាំប្តីឡើងមកទាំង​ច្រវាក់ជើង។»
«គេដាក់ច្រវាក់គាត់?!»
នាង​ភ្លាត់មាត់ទាំងអួលអាក់។
ហ្សឺឌី​ទម្លាក់ភ្នែក​ដោយទោមនស្សហើយនៅស្ងៀមកំដរនាង​សោយសោក។
​ធីតា​យល់ហើយថាអ្នកនៅខាងក្រៅ គឺម៉ៅនិងធឿន មកឈររេរាក្បែរៗបានន័យ​ថា បងនាង​កំពុងព្យាបាលក្បែរៗនេះ។
«ឥឡូវនេះ​យើងកំពុង​តែ​នៅរតនគិរីឬភ្នំពេញ?!»
«ភ្នំពេញ!»
គេឆ្លើយ។
វគ្គទី៤៧
កំណត់ហេតុជូនពូ
១៦ខែក្រោយមក…..
ធីតាបានចូលបម្រើការក្នុងអង្គភាពសារព័ត៌មាន​ថ្មីមួយ។ អត្ថបទដំបូងគេ​របស់នាងប្រចាំ​សប្តាហ៍​នេះ​គឺ ​«កំណត់ហេតុជូនពូ»។
…..ជូនពូវុទ្ធី…..
បើគ្មានរូបថតរបស់ពូ សំណុំរឿងនេះប្រហែលស្មុគពេកហើយ ក្នុងការ​បំបែកចេញ​តាមវិធីធម្មតា​ៗ។
ខ្ញុំគួរតែចាប់ផ្ដើមសរសេរ ចាប់ពីពេលដែលពូ​កើតគំនិត​សង្ស័យពីរឿងបាត់ខ្លួនរបស់បងឧត្ដម និងមនុស្ស​ជិតដិតក្នុងផ្ទះ​ រហូតដល់ពេលមួយ​ដែលពូតាមដានដឹង ពីទំនាក់ទំនងមិនប្រក្រតី​រវាងអ៊ំសំភិន ជាមួយនឹងជំនួយការវណ្ណរីម្នាក់នោះ។
តាមពិតពូសង្ស័យត្រូវណាស់! ពួកគេបានត្រូវរ៉ូវគ្នាមកតាំងពីដំបូង ដើម្បីរៀបគម្រោងនៅក្នុងការចូលមកនៅកៀកនឹងខ្លួនពូ។​ ពីរនាក់នេះបានស៊ើបរកអ្វីៗសព្វបែបទាក់ទងនឹងពូ និងគ្រួសារយើង រហូត​ឈានទៅដល់ការផ្សំគំនិតគ្នា នៅក្នុងការចាប់ខ្លួនបងឧត្តមបានសម្រេច។​ គាត់ត្រូវ​គេ​យកទៅបង្ខាំងឱ្យ ទៅរស់នៅជាមួយនឹងកូនស្រីពិការម្នាក់ដែលមិនអាចឃើញពន្លឺថ្ងៃបាន។​ តាចាស់នោះ បានយកលេសលើពាក្យសន្យាចាស់ ដោយមិនបានគិតអំពី ការពិតជាក់ស្ដែងដែលបងឧត្តមមានភរិយាជាមនុស្សគាត់ស្រលាញ់ដោយបេះដូងហើយនោះទេ។
ចំណែកវណ្ណរីម្នាក់នោះវិញ ហេតុតែជាមនុស្សមិនដឹងគុណទោស បានស្ម័គ្ររួមដៃជាមួយនឹងគាត់ ធ្វើអ្វីៗជាច្រើន​បង្កចលាចល​នៅក្នុងផ្ទះក្រអូប ឱ្យគ្រប់គ្នាខឹងទាស់ទៅជាបំណែកៗ។
នៅពេលម្នាក់ស្រីនោះមានផ្ទៃពោះជាមួយនឹងអ៊ំចាស់ចិត្តមារម្នាក់នោះហើយ ពូបានដឹងការសម្ងាត់អប្រិយ​ពួកគេ ហើយបានទៅរករឿងពួកគេ បែរជាអ៊ំសំភិនមកនិយាយបំភាន់ប្រាប់ខ្ញុំថា ថ្ងៃនោះគឺពូទៅនិយាយនឹង​គាត់ ព្រោះខឹង និងបានបណ្តេញ​វណ្ណរី។
ឆ្លៀតពេលរឿងឈានដល់ ពូចាប់បានទំនាក់ទំនងពួកគេ ការធ្វើឃាតលើជណ្តើរបាក់បាន​ត្រូវគេរៀបចំឡើង។ បន្ទាប់មក គេបាន​ភ្ជាប់ការស្លាប់របស់ពូទៅនឹងការឈ្លោះជាមួយវណ្ណរីទៅវិញ។ មានន័យថា សូម្បីតែមនុស្សស្រីម្នាក់នោះក៏ត្រូវបានថាសំភិនបោកមកប្រើប្រាស់ដែរ។ ដូច្នេះពូកុំតូចចិត្តអី អ៊ំសំភិននេះ មិនបានស្រឡាញ់វណ្ណរីផង នៅតែអាចរួមរស់ជាមួយគាត់រហូតដល់មានផ្ទៃពោះហើយចុងក្រោយក៏ខ្ចីដៃពេទ្យសាន​ទៅសម្លាប់គាត់បន្តទាំងម្តាយទាំងកូន។
និយាយពីពេទ្យសានម្នាក់នេះ គេនេះ  មានជំងឺអភ័ព្វតាំងពីកំណើត  មិនខុសអ្វីពីកូនស្រីរបស់អ៊ំសំភិន មិនសមណាថា អ៊ំសំភិនមិនចេះអាណិតអាសូរក្មេង។ ចាប់ពីស្គាល់គេ ក្រៅពី​មិនព្រមព្យាបាលឱ្យជា ថែមទាំងមិនឱ្យដំណឹងដល់គ្រួសារនិងបងប្រុសគេថាមើលមិនបាន ដោយទុកឱ្យគេមានជំងឺស្ពឹកស្រពន់ឈឺចាប់រហូតដល់សរសៃប្រសាទខូច ការគិតមានលក្ខណៈខុសពីមនុស្សធម្មតា មើលពីក្រៅឆ្លាតវាងវៃ អាចយល់ការរាក់ជ្រៅគ្រប់យ៉ាង តែការគិតរបស់គេសុទ្ធតែជារឿងអវិជ្ជមាន។ គេបានយល់ព្រមក្លាយទៅជាកញ្ជះនៃការចូលរួមជាមួយនឹងអ៊ំនោះ ក្នុងការធ្វើឱ្យបាក់បង្កាន់ដៃដោយចេតនា ព្រមទាំងផ្សារភ្ជាប់ដោយកាវបំភាន់ភ្នែក ហើយបោកប្រាស់ទូរសព្ទទៅពូ ហើយពូក៏បានឡើងទៅផ្អែកទីនោះតាមទម្លាប់ បន្ទាប់មកបាក់ជំហ​ររអិល ដួលស្លាប់នៅកណ្ដាលចំណោមមនុស្ស។
ពេទ្យសានបានក្លាយទៅជាកូនអុកដ៏សំខាន់ សម្រាប់ឱ្យបងប្រុសរបស់គេដែល​ជាប៉ូលិស ព្រមបិទចោលនូវរឿងដ៏អាស្រូវនៅក្នុងផ្ទះរបស់យើង ព្រោះពេទ្យសាន នៅតែសង្ឃឹមថាថ្ងៃណាមួយតាចាស់អាចនឹងព្យាបាលជើងរបស់គេ រំងាប់ចោលការឈឺចាប់ជារៀងរាល់យប់ចេញ។
នៅពេលចុងក្រោយបំផុត ដែលគេបានស្មាន​ដឹងថា គ្រប់យ៉ាងគឺជាសេណារីយ៉ូនៃ មនុស្សចាស់ អសិរពិសម្នាក់នេះ ពេទ្យសានចាប់ផ្តើមបង្វែរកំហឹងរបស់គេទៅជាគំនុំសងសឹក សាហាវ និងជាសម្ងាត់ បង្កើតឡើងជាបញ្ហាបន្ថែម​ ច្រើនលើសលប់ នាំទុក្ខទាំងបងប្រុសឱ្យបកក្រោយ​លែងរួច។
អធិការ​ភារម្យ គេជាមនុស្សល្អគួរឱ្យសោកស្ដាយ ត្រូវបាន​ចូលរួមក្នុងឧក្រិដ្ឋកម្មនេះ​ដោយមិនដឹងខ្លួន និងពិបាក​គេចចេញ។
និយាយពីជំទាវវត្តីភរិយារបស់ពូ  នៅពេលដែលពេទ្យសានចាប់ផ្តើមបង្វែរទិសមកសងសឹក  អ៊ំ​សំភិន​ ដោយសារដឹងអំពីចិត្តមិនស្មោះរបស់តាចាស់ម្នាក់នោះ ថាជាប្រភេទមនុស្សអាត្មានិយមគិតតែគោលដៅខ្លួនឯងមិនរក្សាសន្យា ថែមទាំងទាញខ្លួនគេនិងបងប្រុសគេ ឱ្យជាប់នៅក្នុងឧក្រិដ្ឋកម្មដែលគេគ្មានបំណង ពេទ្យសានបានផ្តើម​ទម្លាក់ នូវដានស្នាមភស្តុតាងមួយចំនួន ឱ្យជំទាវមីងដឹង អំពីប្រវត្តិសាវតាររបស់តាសំភិន  រហូតដល់អ្នកមីងបានទៅស្រាវជ្រាវដល់កន្លែងដើម ហើយដឹងច្បាស់ឡើងៗ  អំពីទំនាក់ទំនងរវាងរឿងចាស់ និងការពង្រត់បងឧត្ដម។
នៅថ្ងៃដែលពេទ្យសាន​ដឹងថា ​តាចាស់បានណាត់ជួបនៅបឹងយក្ខឡោមជាមួយជំទាវមីង គេក៏ចាប់ផ្ដើមប្រើលេស ប្រើវិធីបញ្ចូលថ្នាំជាតិស្ពឹកសងសឹកទៅលើបុរសចំណាស់ ដែលកាលពីជាងម្ភៃឆ្នាំមុនធ្លាប់សន្យាថានឹងព្យាបាលគេឱ្យជាពីជំងឺនេះ។ ដោយសារតែអ៊ំកំណាចនោះ​មិនដែលនឹកស្មានថា ជើងខ្លួនដែលធ្វើពុត​ ដល់មែនទែន​បែរជាស្ពឹក​មិនអាចហែលទឹករួចគាត់បានស្លាប់ព្រោះហក់ទៅក្នុងទឹក។
តានេះស្លាប់បាត់បង់ជីវិតទៅ ក្នុងគម្រោង​ដែលពេទ្យសានសង្ឃឹមថា ការស្លាប់នេះនឹងក្លាយទៅជា ការដាក់បន្ទុកមួយថ្មីផ្នែកព្រហ្មទណ្ឌទៅលើភរិយារបស់ពូ និងបញ្ចប់គ្រប់យ៉ាង​រវាងគេនិង​តាចាស់នោះ​ទៅតាមការស្លាប់ទាន់ហន់ គេមិននឹកស្មានថា បងអានដែលជាអ្នកស៊ើបរបស់ខ្ញុំ បានទុកទូរសព្ទហើយថែមទាំងមានភស្តុតាងផ្សេងទៀត នៅក្នុងការការពារជំទាវមីងពីអន្ទាក់របស់គេ។ រឿងដែលខ្ញុំ អាក់អន់ស្រពន់ចិត្តខ្លួនឯង និងខាតពេលវេលា គឺខ្ញុំនេះដែលមិនដឹងអំពីអត្ថន័យពិតនៃរូបពូទុកឱ្យក្នុងម៉ាស៊ីនថត រហូតដល់បានជួបហ្សឺឌីដែលគេជាអ្នកជំនាញខាងនេះ គេបានចាប់ផ្តើមរកវាឃើញ ក៏ជារូបដែលអ្នកបងចរិយាបានរកឃើញនៅក្នុងបន្ទប់អ៊ំសំភិន​កាលគាត់នៅរស់។
បងចរិយាគឺជាមនុស្សស្រីដែលមានភក្តីមុះមុតចំពោះសេចក្ដីស្នេហារហូតមក។ គាត់មិនដែលបញ្ឈប់ការរុករក ការស្វែងរកព័ត៌មាន និង​វិភាគទៅលើបញ្ហា ដែលនាំទៅដល់ការបាត់ខ្លួនរបស់ប្តីគាត់ឡើយ​។  គាត់ថែមទាំងនឹកឃើញដល់សម្តីរបស់បងឧត្តម ដែលធ្លាប់និយាយអំពីអតីតកាលនៃការភ្ជាប់ពាក្យលេងសើចជាមួយនឹងកូនស្រីរបស់អ៊ំសំភិន។
ដូចឈាមស្រែកស្បែកហៅ បងចរិយាបានឃើញផ្ទាល់ភ្នែកនូវ​ទិដ្ឋភាព មនុស្សស្រីម្នាក់រត់លេង កណ្តាលយប់ស្ងាត់ក្បែរស្ពានយោល។
នៅពេលគាត់មិនបោះបង់ចោល ​ហើយបានផ្សារភ្ជាប់រឿងទាំងអស់នោះចូលគ្នាជាគន្លាក់ៗ ថែមទាំងបានចំណាយលុយកាក់នៅក្នុងការរកមនុស្សមកជួយថែមជាដៃជើងសម្រាប់តាមដាន ស្វែងរកការពិតនៅក្រោយរឿងចម្លែកៗនៅក្នុងផ្ទះក្រអូបរបស់យើង អ្វីៗលែងពិបាកយល់ហើយ។
រឿងដ៏អស្ចារ្យមួយ គឺបងចរិយានិងបងឧត្ដមបានព្រមព្រៀងគ្នាតាំងពីមុនមកថា ពួកគេបានបង្កើត គណនេយ្យសម្ងាត់មួយដែលទោះបីថា មានរឿងអ្វីកើតឡើងពួកគេនឹងមិនបិទវាទេ ប្រសិនបើAccountនេះត្រូវបានដកលុយប្រើ មានន័យថា អ្នកណាម្នាក់ក្នុងចំណោមពួកគេឱ្យសញ្ញាមកដៃគូថា ខ្លួនកំពុងមាន​គ្រោះថ្នាក់ ឬត្រូវបានមនុស្សអាក្រក់ចាប់ជំរិតចាប់បង្ខំឱ្យចេញសែក។ ដោយសារបែបនេះ បានជានៅក្នុងដីរយៈពេលជាងបួនខែ បងឧត្តម​បាន​ព្យាយាមរកគ្រប់វិធីនៅក្នុងការលួងលោមមនុស្សស្រី កូនរបស់អ៊ំសំភិនឱ្យប្រើប្រាក់ដែលគាត់ចេញសែក។
ហេតុតែម្នាក់ស្រីនោះជាមនុស្សមិនយល់ការរាក់ជ្រៅ រស់នៅឆ្ងាយពេកពីសង្គមមនុស្ស មានភាពមិនធម្មតានៅក្នុងការគិត ហើយជាខ្សែញាក់របស់ឪពុកខ្លួនជាច្រើនឆ្នាំមកហើយ ចិត្តនាងរំភើបចង់បានបងឧត្តមជាស្វាមីពេក បាន​ព្រមឱ្យបងឧត្តមបោកប្រើ ដោយជ្រើសវិធីថានឹងទិញចិញ្ចៀនគូ មកភ្ជាប់ពាក្យជាមួយគ្នា។
ដោយសាររឿងនេះធ្លាយដល់ឪពុកកំណាច អ៊ំសំភិន​ចាប់ផ្តើមមានអារម្មណ៍ថា ហេតុភេទមិនល្អនឹងកើតមានឡើងតាមរយៈសែកនោះ ព្រោះតាមធម្មតាមនុស្សម្នាក់ដែល​បានបាត់ខ្លួនទៅ មានការផ្សព្វផ្សាយទូទាំងប្រទេស ហេតុអីអាចភរិយា​ប្រើអាខោនធនាគារចាស់ចាយលុយមួយគំនរ​បាន​។ គាត់បានចាប់គេឱ្យតាមដានជំទាវចរិយាជានិច្ច ចុងក្រោយគាត់បានដឹងថាជំទាវនេះមានវិក័យបត្រនៅក្នុងដៃ។
គាត់បានស្ដីបន្ទោសកូនស្រីជាខ្លាំង ហើយលែងទៅជួបនាងជាការព្រមានកុំឱ្យថ្ងៃក្រោយនាងធ្វើអ្វីមិនស្ដាប់គាត់។  ដោយសារតែអន់ចិត្តនាងបានព្យាយាមសម្លាប់ខ្លួន ទើបធ្វើឱ្យឪពុកទ្រាំមិនបានព្រមចេញ​ទៅយកចិញ្ចៀនគូដែលផ្ញើមកនោះ ដោយប្រើប្រាស់ពេទ្យសាន។
នៅយប់មួយ ដែលខ្ញុំបានសង្ស័យដោយសារឃើញបងចរិយាជួបជាមួយមនុស្សប្រុសម្នាក់ ខ្ញុំបានរត់ចេញនៅក្នុងសួនច្បារ ដើម្បីស្វែងរកតម្រុយ ខ្ញុំស្មានថា ជាម៉ៅឬក៏ធឿន ដែលជាមនុស្សខ្ញុំមិនចូលចិត្តតាំងពីដំបូងមក ប៉ុន្តែតាមពិត ខ្ញុំបានជួបពេទ្យសានហើយមិនបានសង្ស័យ​សូម្បីតែបន្តិចណាថាគេនោះហើយ ដែលតែងតែលឹបលមើលខ្ញុំនៅឯចង្ក្រានបាយរាល់ការនិយាយរបស់ខ្ញុំជាមួយជំទាវមីង ឬក៏អ្នកបងចរិយាក្ដី។ គេមិនដែលឱ្យរំលងពីភ្នែកត្រចៀកឡើយ។  គេដដែលនេះដែលបានទទួលសារពីអ៊ំសំភិន អំពីផ្ទះចាស់របស់យើងនៅសង្កាត់បឹងកេងកង។ ដូច្នេះហើយដោយសារតែអ្នកស្រីអានបានឱ្យប្រដាប់ Tracking មួយ ខ្ញុំក៏បានប្រើវាភ្លាមៗ ហើយចាប់សារពួកគេបានមួយឃ្លាខ្លី។
នៅថ្ងៃបន្ទាប់ខ្ញុំបានសម្រេចចិត្ត ចេញទៅផ្ទះចាស់របស់យើងនៅភ្នំពេញ នៅទីនោះខ្ញុំបានតាមទាន់មនុស្សប្រុសស្លៀកខ្មៅពាក់ខ្មៅ ដែលតាមពិតខ្ញុំគួរ​គិតថាជាពេទ្យសាន។
ពូអើយ! នេះហើយខ្ញុំ ក្មួយពូ! មនុស្ស​ដែលមានចរិតសុភាពៗ មានចំណេះជំនាញ​ ខ្ញុំមិនដែលសង្ស័យអ្វីបន្តិចណាលើគេ ​ខ្ញុំសង្ស័យតែលើពួកអ្នកបម្រើ មនុស្ស​រូបមិនល្អ​មុខកាចៗ ប្លែកៗ ដែលតាមពិត​ គ្នាត្រង់ល្ងង់ និងមាន​សកម្មភាពភ័យៗ។ នេះជាមេរៀនដ៏សំខាន់សម្រាប់ជីវិតទៅមុខរបស់ខ្ញុំ។
ពេទ្យសាន​បាន​ធ្វើតាមបញ្ជារបស់អ៊ំសំភិន ជិះមកតាមរកវិក័យបត្រដែលបងចរិយាបានលាក់។ សំណាងល្អ ពួកគេមិនដែលស្គាល់កន្លុកកន្លៀត  ដឹងថាកន្លែងណា ពួកយើងទម្លាប់លាក់របស់កាលពីនៅក្មេង ថែមទាំងលេងបិទពួនរត់ចុះរត់ឡើងឆ្លងពីបន្ទប់មួយទៅបន្ទប់មួយបាន។ ចុងក្រោយ ដោយសារចង់ឱ្យ បងចរិយាស្លាប់បំបិទមាត់ តាចាស់នោះក៏បានបំភាន់ម៉ៅ ដោយការផ្តើម​សេណារីយ៉ូ សម្លាប់ម្ដាយរបស់គេជាមុន។ នៅចំថ្ងៃដែលខ្ញុំវិលមករតនគិរី ល្ងាចនោះខ្ញុំត្រូវសន្លប់ហើយ​បាន ភារម្យនាំយកទៅសម្រាក នៅក្នុងប៉ុស្តិ៍ធ្វើការរបស់គេ។ ចិត្តខ្ញុំតាមពិតចង់តាមដានទូរស័ព្ទរបស់គេ ដោយប្រើប្រព័ន្ធដែល Ann ឱ្យមកខ្ញុំ តែខ្ញុំមិនដាច់ចិត្តធ្វើការតាមដានទៅលើមនុស្សដែលខ្ញុំមើលទៅឃើញថា ពិតជាមនុស្សល្អម្នាក់។
តានោះ បានរង់ចាំក្រោយពេលដែលខ្ញុំបានណាត់បងចរិយាចេញទៅសួរនាំរឿងវិក័យបត្រនោះ ហើយខ្ញុំបានទៅជួបម៉ៅនៅវត្ត​ដើម្បីសួរនាំការពិតផង ទើបចាប់អ្នកទាំងពីរក្នុងពេល ជាមួយគ្នាដោយល្បិចគម្រក់របស់គាត់ ហើយចង់ទម្លាក់កំហុសទាំងអស់មកលើខ្ញុំ ដើម្បីឱ្យអធិការភារម្យចាប់ខ្ញុំ។ សូម្បីតែក្រយៅដៃខ្ញុំនៅលើចានម្នាស់ទឹកឃ្មុំ ក៏គេយកទៅដាក់ផ្លុងនៅក្នុងផ្ទះបងវណ្ណរីបាន។ អធិការភារម្យដ្បិតតែបានលាក់បាំងនូវរឿងជាច្រើន ដើម្បីរារាំងការចាប់ទោសអូសដំណើរប្អូនប្រុសរបស់គេ ប៉ុន្តែគេនៅតែដៃម្ខាងទៀតការពារសុវត្ថិភាពរបស់ខ្ញុំ រហូតដល់ពេលម៉ៅបានដឹងខ្លួន ហើយសារភាពប្រាប់ពីរឿងអាថ៌កំបាំងនៃការដើរបានរបស់អ៊ំសំភិន ហើយបងអាននិងJoe ដែលជាអ្នកស៊ើបរបស់បងចរិយា និងរបស់ខាងខ្ញុំ បានពិភាក្សាជាមួយហ្សឺឌីយើងហាក់យល់សាច់រឿងទាំងអស់។
យើងបានសម្រេច​ធ្វើការរាយការណ៍ទៅស្នងការខេត្ត ព្រមទាំងទាមទារឱ្យមានការបើកការស៊ើបអង្កេតឡើងវិញ។ ពេលនោះហើយ អធិការភារម្យទំនងជាដឹងថា គាត់យឺត​ពេលនៅក្នុងការជួយបិទបាំងឱ្យប្អូនប្រុសរបស់ខ្លួនបានទៀត ដូច្នេះហើយគាត់បានចាប់ផ្ដើមសារភាពទទួលម្នាក់ឯង។
ការវាយប្រហារផ្លូវចិត្តដ៏គំហុកមួយនេះ បានធ្វើឱ្យខ្ញុំដួលសន្លប់ ហើយនៅពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើងខ្ញុំនៅតែមិនដឹងថាពេទ្យ​សាន មានពាក់ព័ន្ធអ្វីទៅនឹងសំណុំរឿងដ៏ធំសម្បើមនេះ។ នៅពេលដែលខ្ញុំឃើញរូបថតគេកាលពីក្មេងនៅក្នុងបន្ទប់របស់គេ ទើបខ្ញុំនឹកឃើញដល់រូបថតដែលហ្សឺឌីបានHack និងរូបថតពីលើតុធ្វើការ​របស់អធិការភារម្យ ខ្ញុំដឹងថាពួកគេពាក់ព័ន្ធគ្នា ។ ពេលនោះហើយដែលខ្ញុំភ្លេចខ្លួនហើយរលះរលាំងស្លន់ស្លោចាប់ផ្តើម Track ទូរសព្ទរបស់គេ ប្រហែលបែបនេះហើយបានជាគេដឹងខ្លួន ហើយឡើងមកស្ងាត់ៗ និងប្រើថ្នាំសន្លប់ មកលើខ្ញុំ ។ បងប្រុសរបស់គេ បានរងសម្ពាធបង្ខំពីមិត្តភក្តិខ្ញុំម្នាក់ឈ្មោះRoy ដែលខ្ញុំបានស្គាល់នៅបរទេស។ គេនោះគឺជាឧត្តមសេនីយ៍ប៉ូលិសល្បីឈ្មោះ មានបទពិសោធជាច្រើនឆ្នាំ លើរឿងក្ដីព្រហ្មទណ្ឌធំៗ ថែមទាំងជាមនុស្សជិតស្និទ្ធ និងលោកស្នងការបច្ចុប្បន្នរបស់ខេត្តរតនគិរីយើង។ ពួកគេបានបញ្ចុះបញ្ចូលភារម្យ ឱ្យយល់ព្រមនាំប្អូនមកទទួលទោសចំពោះមុខច្បាប់។ ចុងក្រោយ​ភារម្យបានទៅរកខ្ញុំឃើញដល់កន្លែងពិតមែនគឺ នៅក្នុងលេណដ្ឋាននោះ។
គ្មានអ្នកណាដឹងថា នៅក្រោមដី មានផ្លូវមួយដែលអាចតភ្ជាប់ពីគ្លីនិករបស់ពេទ្យសានទៅដល់ភូមិគ្រឹះផ្កាក្រអូបរបស់យើងនោះទេពូ។
ការពិតមួយនេះ ពិតជាធ្វើឱ្យស្រឡាំងកាំង និងរន្ធត់ញាប់ញ័រ។ ចុងក្រោយទៅ ដោយសារតែបងប្រុសគេមិនព្រមនៅខាងគេទៀតដូចលើកមុនៗ គេចាប់ផ្តើមបាញ់រារាំងបងប្រុសគេនៅក្នុងការនាំខ្ញុំចាកចេញ។
តាំងពីពេលដែលបងប្រុសគេត្រូវរងរបួសឈាមស្រោចខ្លួន គ្មានអ្នកណា បាន​ឃើញបងប្អូនគេរហូតមកដល់ពេលនេះ។
ខ្ញុំតែងតែព្យាយាមស្វែងរកដំណឹងរបស់ភារម្យ  ប៉ុន្តែប៉ូលិសនិងអ្នកពាក់ព័ន្ធទាំងឡាយ គ្មានអ្នកណាម្នាក់មានចម្លើយអំពីរឿងរបស់ពួកគេទេ។
ខ្ញុំបានវារចេញ​ដោយ​ប្រើដៃ ដោយសារជើងខ្ញុំកាលណោះនៅតែរងឥទ្ធិពលថ្នាំស្ពឹកដែលមនុស្សកំណាចនោះ បានប្រើមកលើខ្ញុំ។
ខ្ញុំវារបញ្ច្រាសទិសជាមួយស្នាមឈាមរបស់បងគេ ព្រោះខ្ញុំខ្លាចណាស់ ខ្លាចត្រូវគេចាប់ខ្ញុំឡើងទៅលើគ្រែនរកនោះវិញសារជាថ្មី ។
នៅក្នុងភាពភ័យខ្លាចនិងភាពងងឹតដែលពិបាកនឹងមើលឃើញគ្នា ខ្ញុំបានវារ​ទៅជួបនឹង​មនុស្សស្រីម្នាក់សម្បុរស្លេក សក់វែងសឹងដល់ក្បាលជង្គង់ ហើយស្លៀកពាក់ខ្មៅ មាន​ទឹកមុខស្លេកស្លាំង។ គ្រាន់តែឃើញនាងភ្លាម ខ្ញុំបានរន្ធត់ដល់បាត់ស្មារតី។
នៅពេលដែលខ្ញុំភ្ញាក់ឡើងអ្វីៗបានក្លាយទៅជាល្អរៀបរយ។ Royបានប្រាប់ថា យើងបានរកឃើញបងឧត្តម របស់យើងត្រឡប់មកវិញហើយ។ បួនខែមកនេះគាត់ត្រូវគេដាក់ច្រវាក់ជើងប៉ុន្ដែគាត់មិនមានបញ្ហាធ្ងន់ធ្ងរចំពោះសុខភាពអ្វីឡើយ។ គ្រាន់តែបងឧត្តមត្រូវប្រើរយៈពេល ព្យាយាមដើរឡើងវិញ ដោយសារដំណាក់កាលនោះ បងឧត្ដមតែងតែព្យាយាមធ្វើខ្លួនឱ្យរឹងមាំ ការពារសុខភាពផ្លូវកាយ និងចិត្តដើម្បីរកផ្លូវចាកចេញមកវិញ។
សរសើរបងចរិយាដែលជាភរិយាដ៏គំរូម្នាក់។ នៅខណៈពេលដែលផ្លូវចូលលេណដ្ឋានត្រូវបានប៉ូលិសបិទ បន្ទាប់ពីបាត់ដានរបស់ពេទ្យសាននិងបងប្រុសគេ បងចរិយានៅតែមានៈជឿថាបន្ទប់ក្រោមដី ដែលពួកគេរាវរកដោយឧបករណ៍មិនឃើញសោះនោះ ពិតជានៅម្ដុំៗលេណដ្ឋាននោះមិនខាន។
ថ្ងៃមួយគាត់បាននាំJoe រកឃើញផ្លូវងងឹតមួយទៀតឆ្ពោះទៅកាន់កន្លែងដែលគេទុកប្ដីគាត់។ ការព្យាយាមតែងតែបានសម្រេច។ ជំនឿចិត្តច្បាស់លាស់ ចេះវិភាគត្រឹមត្រូវ និងភាពស្មោះត្រង់របស់គាត់ ចំពោះគ្រួសារយើង បានធ្វើឱ្យប្តីប្រពន្ធគាត់មានថ្ងៃវិលមកជុំគ្នាវិញសឹងមិនគួរឱ្យជឿ។
សូមពូទៅបានស្ងប់ និងបំភ្លេចចោលនូវមិត្តទុរយសម្នាក់ ដែលពូធ្លាប់គិតថាអាចរស់នៅ ញ៉ាំតែ ញ៉ាំកាហ្វេក្ដៅ ជជែកគ្នាលេងរហូតដល់ចាស់រៀងខ្លួន ថែមទាំងយកគេមកថែរក្សានៅក្នុងផ្ទះដោយសារតែអាសូរភាពឯកោរបស់គេ។
តាមពិតទៅអ្វីៗទាំងនេះគ្រាន់តែជាការបំភាន់ភ្នែកនៅលើលោកយើង។ ដូចជាមិនមានអ្វីមួយដែលច្បាស់លាស់ ចែកដាច់ទេរវាងការពិត និងអំពើស្មោកគ្រោកនានាបង្កប់ក្នុងសន្តានចិត្តមនុស្ស។
តួយ៉ាងដូចជាអធិការភារម្យម្នាក់នោះ ដៃគេដែលប៉ះមកលើថ្ពាល់របស់ខ្ញុំ ទុកថាជាការប៉ះពាល់ចុងក្រោយ ក៏ជាអារម្មណ៍​នៃ​ការលាគ្នាមួយជាសម្ងាត់។ ១៤ខែមកនេះ ខ្ញុំតែងតែមានអារម្មណ៍ថា គេដូចជានៅក្បែរៗ។ អារម្មណ៍​ថា ថ្ងៃនោះ ពេលរបួសធ្ងន់ គេហាក់ចង់សារភាពប្រាប់ខ្ញុំពីអ្វីមួយ តែបែរជាគេមិននិយាយចេញមក ព្រោះគេគិតថា គេគ្មានសិទ្ធិ។
ខ្ញុំពិតជាចង់ដឹងណាស់ពូ! នៅក្នុងចំណោមមនុស្សប្រុសប៉ុន្មាននាក់ដែលនៅជុំវិញខ្លួនខ្ញុំនេះ តើអ្នកណាម្នាក់ទៅដែលសមឱ្យខ្ញុំស្រលាញ់?
ខ្ញុំលែងជឿលើអ្វីដែលខ្លួនឯងមើលឃើញនេះ​តទៅទៀតហើយ!
វិថីស្នេហ៍នៃជីវិតរបស់ខ្ញុំនេះ​ទុកឱ្យអនាគតជាអ្នកសម្រេចទៅចុះ!
អូ៎ ខ្ញុំភ្លេចជម្រាបពូរឿងមួយទៀត! ខ្ញុំបានចូលហ៊ុនជាមួយមនុស្សជំនាញពីរបីនាក់ មកបើកក្រុមហ៊ុនកាសែតឈ្មោះថា The Bunker ។ ឈ្មោះនេះ ជាអនុស្សាវរីយ៍នៃសំណុំរឿងនៅផ្ទះក្រអូប កុំឱ្យខ្ញុំភ្លេចខ្លួន និងពូកែជឿអ្វីដែលភ្នែកខ្លួនមើលឃើញ។
ខ្ញុំរៀនបានច្រើនអំពីរឿងនេះ ពិសេសខ្ញុំរៀនថា ជួនកាលយើង​ជឿលើការវិភាគរបស់ខ្លួនឯងខ្លាំងពេក មនុស្សដែលយើងជួប យើងគិតថាគេគ្មានថ្ងៃធ្វើអាក្រក់បាន តែទោះបីចិត្តគេមិនចង់ប៉ុន្តែស្ថានភាពជាច្រើនទៀតនៃជីវិត យើងមិនដឹងទេថា គេបានជួបអ្វីខ្លះ គ្រប់យ៉ាងគឺជារបៀបរស់នៅ វិធី​ជ្រើសរើសដោយឯកសិទ្ធិនៃមនុស្សម្នាក់ៗ។
ជំពូក ៤៨
បាច់ផ្ការំយោលស្វាយ
«ធីតាមានគេផ្ញើរបស់ឱ្យ»
ស្រីស្អាតងើបមុខ។
ពីតុធ្វើការនាង​មើលឃើញនិពន្ធនាយ​កខ្លួន​ដើរមកដោយមាន ផ្ការំយោលពណ៌ស្វាយមួយបាច់មកផង។
ពិតជាប្លែក! មិនដឹងយ៉ាងម៉េច នាងឈប់ដៃ ហើយ​នឹកឃើញដល់អ្វីមួយ​។
រតនគិរី?
ត្រូវហើយ! រឿងដែលបានកន្លងហួសជាងមួយឆ្នាំមកហើយ អនុស្សាវរីយ៍នៃសំណុំរឿងផ្ទះក្រអូបដែលបង្អួតទៅដោយលម្អគន្ធា បុស្បាគ្រប់ប្រភេទ កណ្ដាលបេះដូងមួយនេះហាក់ដូចជាហេងហាងស្រពាប់ស្រពោន មិនដឹងត្រូវពណ៌នា​បែបណា​ អាចជាទូកដែលតែលតោលកណ្តាលទន្លេ មិនមានអ្វីមួយបញ្ចប់បានច្បាស់ មិនទាន់ដល់ត្រើយ មិនរួចរាល់ សឹងមិនដាច់ស្រេច។
បាច់ផ្កាដាក់មកដល់លើតុ ធីតា​ងើបមុខសម្លឹងទៅម្ចាស់សំឡេង។
«កុំលេងសើចជាមួយខ្ញុំមើល៍! ច្រើនម៉េះ មិញនេះទើបបានទទួលមួយហើយតើ!?»
«លេងសើចអី! សន្តិសុខយកឡើងមកទៀត! យើងជាស្រីស្អាត​សម្បូរគេជូន!»
នារីងាកទៅសម្លឹងផ្កាពណ៌ស្វាយ ខណៈនិពន្ធនាយកគោះតុឌឺហើយដើរចេញទៅបំពេញការងាររបស់គាត់វិញ។​ ធីតាងាកទៅរកមើលបាច់ផ្កាផ្សេងទៀតជាប្រភេទកុលាប ដែលហ្សឺឌី​ទើបនឹងផ្ញើមកមុននេះប្រមាណជាកន្លះម៉ោង។
ចិត្តមួយលួចត្រិរិះដោយស្ងប់ស្ងាត់ចំពោះម្ចាស់ផ្កាទាំងទ្វេ។
មិនយូរប៉ុន្មាននារីបែរ​មើលតាមបង្អួចកញ្ចក់ចុះទៅក្រោម។ ពីជាន់ទីមួយទៅ នាងឃើញហ្សឺឌីនៅក្នុងឡានរបស់គេដោយដាក់ដៃចេញមកក្រៅ។ ប្រហែលជាគេចង់ឱ្យនាង​ឃើញថា គេកំពុងរង់ចាំ។
ចុះមកដល់ពេលណា បាន​ឱកាសនាងចូលអង្គុយ​ហើយ​និយាយទៅកាន់បុរសនេះ ៖
«មកដល់ឆាប់ម៉េះអត់ដឹងម៉ោងធ្វើការទេ?»
បុរសដៀងសម្លឹង​វត្តមាន​ស្រីស្អាត។ អ្វីដែលគេចាប់អារម្មណ៍មិនមែនរូបរាង និង​សម្តីរបស់នាងទេ​ប៉ុន្តែបាច់ផ្កាមួយទៀត។
«អ្នកណាឱ្យ?»
គេសួរភ្លាម បើមិនសួរ មិនមែនជាហ្សឺឌី​ដែលនាង​ស្គាល់នោះឡើយ។
«មិនទាន់ជាសង្សារខ្ញុំទេកុំចង់សួរចម្លើយ!»
«ហើយប៉ុណ្ណឹងមិនទាន់ជាសង្សារទៀត?!»
«ខ្ញុំមិនទាន់សម្រេចចិត្តទេកុំទាន់វាយស្មាន!»
«គិតយូរម៉េះ?!»
បុរសនេះចេញឡានង៉ោង ហើយនិយាយបន្ថែម​៖
«គិតជួលពួកឯកជនឱ្យជួយស៊ើបប្រវត្តិអីមុនពេលឆ្លើយ Yes ហ្មែន!»
នាងមិនឆ្លើយនឹងសំណួរ​របស់គេ ក៏ដូចជាកែវភ្នែកទាំងទ្វេនៃបុរស ​ដែលងាកមកបង្កើយនេះទេ។ បែរ​ជាយកចិត្ត​ទុកដាក់នឹងសំណុំផ្កាស្វាយដែលឱបក្នុងដៃដោយ ​ទុកបាច់កុលាបរបស់គេទៅពូកខាងក្រោយ។
«ផ្កានេះកម្រមានកម្រឃើញ ដូចធ្លាប់ឃើញនៅរតនគិរី?!»
ហ្សឺឌីដាក់ភ្នែកពិនិត្យ​។
បើកឡានផងគេនឹកដល់អតីតកាលផង។  ផ្កាដ៏សែនក្រអូបប្រភេទនេះ ជាតម្រុយដែលរកឃើញ​នៅក្នុងបន្ទប់សង្គ្រោះម៉ៅ ហើយចុងក្រោយឈាន​ធ្វើឱ្យគេអាចស្វែងរកកន្លែងជំទាវចរិយា ត្រូវថ្នាំបំពុលនោះបាន។
អ្វីមួយលាក់បាំងក្នុងភ្នែករបស់គេ ប៉ុន្ដែនាងមើលយល់។
ទោះបីនាងមិនដែលនិយាយថា ព្រមស្រឡាញ់ហ្សឺឌី ហើយបើទោះបីជាគេនេះតែងតែរង់ចាំរហូតមក ដើម្បីឱ្យចិត្តនាងដាច់ស្រេចថា តើនាងចង់មានស្នេហាដែរឬអត់?
«ស្មានថារបស់ស្នងការ Royនោះ!»
តាមពិតគេធ្វើជានិយាយ ប៉ុន្តែធីតាដឹងហើយថាចិត្តហ្សឺឌីដូចនាង ម្នាក់ៗ​គិតឃើញ​ឡើងវិញ​ដល់រឿងចាស់។
«មិនមែនរបស់Roy ទេ! Royឯណាមានទម្លាប់ជូនផ្កាជូនអីនោះ?!» ធីតាតបនឹងហ្សឺឌីស្រាលៗ។
អាចថាជារបស់ម្នាក់នោះមែនអត់?  អធិការភារម្យ! នេះគឺ​នាងបាន​គិតស្ងាត់ៗម្នាក់ឯង ទាំងម្តងៗលួចតាមដានហ្សឺឌី។ គេស្ងាត់ស្ងៀម​បើកឡាន តែក៏ប្រហែលជាអាចថា​កំពុង​គិតដល់ឈ្មោះបុរសម្នាក់នោះដូចគ្នា គ្រាន់តែ​រវាងពីរនាក់គេ ​គ្មានអ្នកណាម្នាក់និយាយចេញមក។
កុំឱ្យស្ងាត់ពេក នៅពេលដែលបុរសចាប់ផ្ដើមជាន់បញ្ជាឡានបន្ថែមល្បឿន គេចាប់ហាតិចៗ ៖
«Style ចម្លែក! ជូនផ្កាស្អីដូចផ្ញើសារអីមកអ៊ីចឹង!»
នារីនៅស្ងៀមស្ងាត់។ នាង​រុញផ្កានេះ​ទៅក្រោយមួយទៀត ទាំងចង់បញ្ចប់នូវ​អារម្មណ៍មួយថា ហេតុភេទមិនទាន់ស្រេច មិនទាន់ដាច់ស្រឡះ អ្វីមួយនៅតែលងក្នុងការ​គិត​រហូត​ដល់សូម្បីបាច់ផ្កាមួយនេះក៏ធ្វើឱ្យចិត្ត​វិភាគចុះឡើងបានមែន!
រវាងRoy ដែលធ្លាប់ឡើងយន្តហោះ ព្រោះការឈឺចាប់ចំពោះសេចក្ដីស្រឡាញ់លើនារីម្នាក់ឈ្មោះRose មនុស្សស្រីពេញដោយគំនុំ ហើយភារម្យវិញ  បុរសដែលតែង​រស់នៅស្ងប់ស្ងាត់ជាមួយនឹងការឈឺចាប់ដោយសារតែឃើញប្អូនប្រុសរបស់ខ្លួន ត្រូវដេកឈឺស្ពឹក ហ្សឺឌីក្បែរខ្លួននេះទៀត​សោត ជាមនុស្ស​មានចរិតងាយៗ ប្រហែលជាយើងគួរតែជួបគ្នាបន្តទៀតនៅក្នុងសំណុំក្ដីព្រហ្មទណ្ឌថ្មីរបស់សុភាប្រុស​ ដើម្បីរកគូស័ក្ដិសមសម្រាប់ឱ្យនាង​?
អរគុណសម្រាប់ការតាមដាន​អានរឿងនេះតាំងពីដើមរហូត​ដល់វគ្គចុងក្រោយនៅតែមិនអស់ចិត្ត។ អ៊ីចេះទៅ យើងទុកពេលឱ្យប្រុសស្រីទាំងបួនមានឱកាសនៅក្នុងការសម្រេចចិត្ត ល្អទេ? ជួបគ្នាជាមួយពួកគេឡើងវិញ នៅក្នុងសំណុំរឿងថ្មី  បន្ទប់ពិសោធន៍ L-34។
រឿង៖ រូបខ្មៅស្រអាប់ ភាគ២៩
Roy ឱនពិនិត្យរបាយការណ៍មួយសន្លឹកហើយមួយសន្លឹកទៀតដោយស្ងាត់ស្ងៀម ។
បន្តិចមកគេងើបមុខសួរ៖
«អ្នកណាជាម្ចាស់បណ្តឹង? Andrea?»
«ទេ! ម្ចាស់បណ្ដឹងឈ្មោះហ្សឺឌីមកពីផ្ទះក្រអូប! គេ​បាននិយាយថា គ្រួសារ​ខ្លួនកំពុងកើតការសង្ស័យថាពេទ្យសានម្នាក់នេះ​អាចនឹងមានបំណងមិនល្អចំពោះធីតា ដោយសារគ្រួសារនេះបានតាមដាន​រកឃើញដានស្នាមមួយចំនួនទៀត ដែលពាក់ព័ន្ធជាមួយនឹងអតីតកាលរបស់ពេទ្យនេះ!»
«ដានអីខ្លះ?!» គេសួរខ្លីដោយទឹកមុខស្មើ។
Roy ដឹងថា​មិនមាន​អ្នកណាម្នាក់នៅទីនេះ ស្គាល់ឈ្មោះបរទេសមួយទៀតក្នុងទីផ្សារ Hack របស់ហ្សឺឌី ជាAndrea ទេ។ ភ្លាមៗគេគិតទៅដល់រឿងធីតាដែលធ្លាប់មានរូបបំលែងខ្លះធ្វើការជាមួយបុរសនេះ។
មិនដឹងថា Andrea បានញែករូបពិតនោះចេញមកឬនៅ ប៉ុន្តែពាក្យថាដានទាំងឡាយនៅផ្ទះក្រអូបពេលនេះបានក្លាយជារឿងដ៏សំខាន់សម្រាប់គេ។
អតីតស្នងការដ៏ល្បីឈ្មោះ បានបញ្ជាឡានប៉ុន្មានម៉ោងមិនបាយមិនទឹកមកដល់ទីនេះភ្លាមៗ បានបញ្ជាក់ស្រេចថា ធីតាមិនមែន​ធម្មតាសម្រាប់គេទេ។
ស្នងការចាន់ដា ​ដែលជាមិត្ត​រួមជំនាន់​យល់ច្បាស់អំពី​អាទិភាពនៃសំណុំរឿងនេះ។ នៅពេលត្រូវបានសួរពីដាន ចាន់ដាមិនដឹងត្រូវឆ្លើយបែបណា ព្រោះគេនៅមិនទាន់មាន​របាយការណ៍ដែលបានសាកសួរឈ្មោះហ្សឺឌីនេះ ពីក្រុមកូនចៅនៅឡើយ។
«កំពុងសួរខាងក្រៅ! ម្នាក់ហ្សឺឌីនោះ! គ្នាយើងកំពុងសួរ!»
Roy លើកនាឡិកាមើល។ ទោះបីការចាកចេញទៅរៀនច្រើនឆ្នាំមកនេះគេមើលទៅហាក់ចាស់ទុំ នឹងនរជាងមុនសម្រាប់ភ្នែកចាន់ដា ​​តែទោះយ៉ាងណា​ខណៈនេះភាសាកាយវិការប្រាប់ថា អតីតស្នងការកំពុងអន្ទះសា​ដោយស្ងាត់ៗ។
ចាន់ដាវាចាខ្សោយៗ៖
«របាយការណ៍ពីការស្លាប់បុរសពិការកាលពីម្សិលមិញនៅបឹងយក្ខឡោម​ ខាងកោសល្យវិច័យជឿថា មានថ្នាំម្យ៉ាងដែលត្រូវបានគេប្រើប្រាស់លើគាត់មុនពេលចេញទៅជួបជំទាវនោះរហូតធ្លាក់ទឹកស្លាប់!»
Roy ស្គាល់ក្រដាសរបស់ក្រុមកោសល្យវិច័យច្បាស់។ គេទាញវាចេញមកភ្លាម​ហើយអានស្ងាត់​ៗ​​….​.ការធ្វើកោសល្យវិច័យសព សុខ សំភិន អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះក្រអូបកម្មសិទ្ធិឧកញ៉ាវុទ្ធី បានសល់ក្នុងឈាម​នូវប្រភេទថ្នាំស្ពឹកដែលអាចកំណត់រយៈពេលនៃប្រតិកម្មវា។ ប្រសិនបើអ្នកប្រើវាក្នុងរយៈពេលពី ៣០នាទី ទៅ ១ម៉ោង នឹង​ចាប់ផ្តើមធ្វើឱ្យមានអាការស្ពឹកសន្សឹមៗ  រហូតដល់មិនអាចប្រើប្រាស់​អ​វៈ​យវៈ​បានទាំងស្រុង។
អានចប់គេងើបមុខមកសម្លឹងមិត្ត។ យល់ចិត្តគេ ចាន់ដាប្រញាប់ពន្យល់៖
«នេះបង្ហាញថាអ្នកណាម្នាក់បានប្រើថ្នាំនោះទៅលើអ្នកជនរងគ្រោះមុនពេលដឹងថាគាត់នឹង​ធ្វើដំណើរទៅជួបជំទាវវត្តី! បើសិនជាយើងគិតតាមលក្ខណៈវិទ្យាសាស្រ្តថ្នាំនោះបានស្ពឹកទៅនៅចំពេលដែលជនចំណាស់លោតទៅក្នុងទឹក! តាមសាក្សីឈ្មោះAnn ដែលនៅកន្លែងកើតហេតុផ្ទាល់បាននិយាយថា អ្នករងគ្រោះដែលលោតទៅក្នុងទឹកនោះ លោតដោយមានទំនុកចិត្ត និងមិនមានអារម្មណ៍សង្ស័យថាជើងនិងដៃរបស់ខ្លួនមិនអាចហែលបាននោះសោះ! ដោយសារការ​មិនដឹងខ្លួននេះហើយដែលធ្វើឱ្យគាត់ត្រូវស្លាប់ភ្លាមៗ ដោយការលង់ទឹក!»
ចាន់ដាបញ្ចប់ការពណ៌នា ​ទាំងភ្នែកសម្លឹងទៅកាន់មិត្តសម្លាញ់ជាច្រើនឆ្នាំមកហើយ។ ទោះពេលនេះខ្លួនមានងារ ជាស្នងការទទួលបន្ទុកនៅខេត្តរតនគិរី ប៉ុន្តែភាពល្បីល្បាញនិងបទពិសោធន៍វាងវៃរបស់មិត្តសម្លាញ់ម្នាក់នេះ បានធ្វើឱ្យគេនៅតែចង់បានយោបល់។
ស្នងការ​ចាន់ដានិយាយបន្ថែម៖
«ព័ត៌មានទាំងនេះ មានអី​ប្លែកទេ?»
បានឱកាស​ Roy ចាប់ផ្ដើមងាកមកនិយាយ៖
«បើសិនជាយើងទាញទៅដល់រឿងមនុស្សចាស់ឈ្មោះសំភិននោះ ហើយយើងម្ខាងកំពុងគិតថាពេទ្យសានមានរូបថតកាលនៅក្មេង​ នៅនឹងគាត់ ដែលឈ្មោះចរិយារកឃើញ ចំណែកឯរឿងរបាយការណ៍កោសល្យវិច័យ ប្រើថ្នាំស្ពឹក​ទៅលើរាងកាយដោយមិនដឹងខ្លួន ធ្វើឱ្យស្លាប់នៅពេលខំហែលទឹក  ខ្ញុំទាញរឿងទាំងអស់បុកទៅរកម្នាក់ឈ្មោះអធិការភារម្យហ្នឹងតែម្តង! មានរឿងសំខាន់បី ដែលខ្ញុំយល់ថាយើងអាចធ្វើនៅក្នុងពេលនេះ គឺទីមួយឆែកឆេរកន្លែងអ្នករងគ្រោះស្លាប់ម្សិលមិញ ឆែកឆេរគ្រប់ទីកន្លែងដែលពាក់ព័ន្ធជាមួយគាត់មិនថាកន្លែងគាត់ស្លាប់  កន្លែងគាត់ធ្លាប់រស់នៅ  មនុស្ស   កន្លែងគាត់ស្រឡាញ់​ឧស្សាហ៍​ទៅក្នុងរយៈពេលចុងក្រោយនេះ អ្នកណាខ្លះដែលពាក់ព័ន្ធជាមួយគាត់!»
ចាន់ដាងក់ក្បាលយល់ស្របទាំងអស់។​ Roy បន្តខ្សឹបតិចៗ៖
«ទីពីរ យើងឆែកឆេរថា តើពេទ្យសាននោះ កូនអ្នកណា គ្រួសារ​ប្រវត្តិពីក្មេង!​ បច្ចុប្បន្នមានទំនាក់ទំនងជាមួយនរណាខ្លះ? ​រយៈពេលចុងក្រោយ បានធ្វើអ្វីខ្លះ? ហើយតើគេបាននាំធីតា​ចេញពីហាងឈ្មោះប៉ាស្រីភាទៅកន្លែងណា? ម្ចាស់ហាងនោះក៏អ៊ីចឹង គួរតែសួរគាត់ដដែលៗទៀត បើសិនជាអាចខ្ញុំសុំទៅដល់កន្លែងនោះ!»
ចាន់ដាងក់ក្បាល៖
«បានៗៗៗ! ស្វាគមន៍ជានិច្ច!»
«ចំណែកទីបី! អធិការភារម្យម្នាក់នោះ! បើសិនជាភារម្យសារភាពថា បាន​ពាក់ព័ន្ធជាមួយមនុស្សចាស់ឈ្មោះសំភិន មានន័យថាភារម្យនឹងដឹងថា តើបុរសពិកា​រនេះមានទាក់ទងជាមួយអ្នកណាខ្លះទៀត? តើហេតុអ្វី​បានជាខ្លួនព្រមលះបង់សក្តិយស់ទៅបិទបាំងឧក្រិដ្ឋកម្មរបស់គាត់?  ខ្ញុំឆ្ងល់ពីរឿងពាក់ព័ន្ធរវាងពួកគេទាំងបី គឺ​បីនាក់នេះ ភារម្យ ពេទ្យសាន និងសំភិន!»
«បានតើ យើងទៅជួបអធិការនោះឥឡូវ!»
ចាន់ដាក្រោកនាំផ្លូវមិត្ត។ ដើរផង គេនិយាយបន្ថែម​ផង៖
«និយាយរួមទៅ! Royឯងមិនបាច់សុំការអនុញ្ញាតអី​ពីខ្ញុំទាំងអស់! ចាប់ពីពេលនេះទៅគ្រប់ការសួរចម្លើយអ្នកណា នៅកន្លែងណាពាក់ព័ន្ធនឹងសំណុំរឿងនេះ អាចចូលរួមបានគ្រប់ពេល ដោយសារខ្ញុំបានដាក់សំណើទៅថ្នាក់លើហើយ ខាងលើក៏យល់ដែរថា ករណីព្រហ្មទណ្ឌនៅផ្ទះក្រអូបត្រូវបានអូសបន្លាយពេលជាយូរហួស ឥឡូវនេះទៀតសាធារណជនអ្នកកាសែត និងអ្នករងគ្រោះ គ្រួសារពាក់ព័ន្ធកំពុងតែរង់ចាំដាក់ពិន្ទុលើចំណាត់ការរបស់យើង!»
Roy ងាកមកប្រាប់វិញ៖
«របាយការណ៍ពួកគេ រៀបចំបានយ៉ាងល្អ តែបើមើលមែនទែន វាក្បោះក្បាយពេកក្នុងការដាក់ទោសខ្លួនឯង!»
ចាន់ដារអ៊ូដោយទោមនស្ស៖
«ប្រហែលជា​ គេគិតថាខ្ញុំល្ងង់ឬមួយក៏គេគិតថា គ្មានអ្នកណារវល់ឆែក?!»
«មិនមែន​ទេចាន់ដា! មនុស្ស​នេះអាចថា ទ័លច្រក!»
Roy ប្រាប់វិញតិចៗ។
ជំពូក ៤១
អធិការភារម្យ និងរឿងរ៉ាវនៅផ្ទះក្រអូប
ភារម្យ អធិការដែលធ្លាប់មានការរាប់អានស្រលាញ់ជាច្រើន ក្នុងមូលដ្ឋានរស់នៅនិងបំពេញការងារ​របស់ខ្លួន ពេលនេះមិនមែនថាគេភ័យខ្លាចពន្លឺនោះទេ ប៉ុន្តែប្រហែលជាគេនឿយហត់បន្តិចបានជាសំងំក្នុងជ្រុងងងឹតមួយ។
ស្នូរជើងមកពីចម្ងាយ គេនៅស្តាប់ដឹង គ្រាន់តែគេមិនមាន​ប្រតិកម្ម និងមិនដឹងថាតើ គេមិនរង្គើកាយព្រោះខ្សោះខ្សោយ​ដោយសារមិនបានបរិភោគ មិនមានអាហារក្នុងពោះ​ ឬមិនងងុយគេងជិតម្ភៃម៉ោងមកនេះ ឬមួយគេរ៉ាំរ៉ៃយូរពេកនៅក្នុងវិបត្តិ។
ទ្វារត្រូវមួលសោបើក​និងទម្លាក់ច្រវ៉ាក់សោដឺកចាស់លាន់ក្រោកក្រាក…..
«ម៉េចមិនបើកភ្លើងឱ្យអស់?!»
ចាន់ដាពោលសួរមកពីមាត់ទ្វារ។
ស្នូរចុចកុងតាក់បើកភ្លើងមកបន្ថែម ធ្វើឱ្យបន្ទប់នេះភ្លឺចិញ្ចាចឡើង។ ទោះបីមានសណ្ឋានជាបន្ទប់បិទជិត​មិនមានបង្អួច តែតាមប្រលោះស្លាបព្រិលជាច្រើនដែល​ទុកសម្រាប់ខ្យល់ចេញចូល និងរង្វង់កង្ហាលើពិតាន​វិលយឺតៗ​ ជះពន្លឺលើទឹកមុខស្នងការដែលទើបនឹង​ចូលមកហាក់ស្លេកស្លាំង។ ចាន់ដា បង្ហាញខ្លួន​បង្កប់ភាពបារម្ភ​សឹងលើសពីសាមីខ្លួនអធិការភារម្យទៅទៀត។
នៅពេលពួកគេទាំងពីរទាញកៅអីអង្គុយជុំវិញតុទ្រវែងមួយ។ ភារម្យក៏ទាញកៅអីខ្លួន​មកក្បែរតុវិញដូចគ្នា។  គេនៅមិនស្គាល់ Royទេ ប៉ុន្តែក៏មិនឃើញ​ចាប់អារម្មណ៍​អ្វីពេកនឹង​អ្នកប្លែកមុខម្នាក់នេះដែរ​។ ​ប្រហែល​គេហត់នឿយពេកហើយក្នុងការ​ចាប់អារម្មណ៍​ជាមួយរឿងរ៉ាវក្នុងលោកនេះ។
«កាហ្វេផ្ទះប៉ាស្រីភា!»
Roy និយាយហើយ​ហុចកែវទាំងបី​ចែកគ្នាម្នាក់មួយ។
«អរគុណទាន!»
ភារម្យថាហើយលូកទទួលយកមក។
ក្លិនដ៏ឈ្ងុយរបស់ជាតិទឹកខ្មៅនេះ ពិតជាអុកស៊ីសែនថ្មីសម្រាប់គេ។​ គេបើកគម្របយឺតៗក្រោមកែវភ្នែកពិនិត្យនៃស្នងការ​ចាន់ដា។
«ខ្ញុំញៀនកាហ្វេបន្តិច​សុំអធ្យាស្រ័យ!»
ភារម្យថាចប់ក៏​លើកភេសជ្ជៈមកក្រេបក្អឹបៗមិនអស់ក្រោម​៦០ភាគរយនៃបរិមាណឡើយ។
Royធ្វើមុខស្មើ។ អ្វីមួយ​ខ្សឹបប្រាប់នាយ​ថា អធិការម្នាក់នេះ មានបញ្ហាផ្លូវចិត្ត និងថប់បារម្ភគួរសម បើមើលតាមសកម្មភាពតបតនឹងទស្សនកិច្ច​នៃ​ថ្នាក់លើរបស់គេ។
កាយវិការគេបង្ហាញថា គេស្ថិតក្នុងសភាព «លែងគិតពីខ្លួនឯង»។
«យើងលេងល្បែងនេះជាមួយគ្នា អធិការភារម្យ!» Roy គិតស្ងាត់ៗក្នុងចិត្ត​តែម្នាក់ឯង។
នេះជាសំណុំរឿង​ដំបូង​របស់ខ្ញុំ​បន្ទាប់ពី​ទៅបោះចោលខ្លួនឯង និងជំនាញស៊ើបអង្កេតរយៈពេលបីឆ្នាំនៅអាល្លឺម៉ង់។ ទោះយ៉ាងណា Roy ចូលចិត្ត​ដៃគូខ្លាំងៗ ហើយចូលចិត្ត​សំណុំរឿង​ជ្រៅៗ ស្មុគៗ របៀបឥឡូវនេះ។
«សូស្តី! ​ខ្ញុំឈ្មោះ Roy!»
ភារម្យងើបមុខញញឹមស្រស់ ធ្វើឱ្យRoyនឹកឃើញភា្លមដល់សម្តីមិត្តភក្តិកម្សត់មុននេះ មិនដល់ពីរសប្តាហ៍
«អធិការប៉ូលិស​ភារម្យនាំខ្ញុំស្គាល់ហាងមួយឈ្មោះ កាហ្វេប៉ាស្រីភា! នៅនេះ គេនិយាយថាពូខ្ញុំធ្លាប់មក ជាម៉ូយប្រចាំ! ចំណែក​យប់ពូវុទ្ធីធ្លាក់ ​ខ្លួនគេផ្ទាល់​ក៏បាន​នៅទីកើតហេតុក្នុងនាមជាភ្ញៀវម្នាក់! ពួកគេ​ស្គាល់គ្នា​!​ យោងតាម​របាយការណ៍ ជំនាញ ភស្តុតាង បុព្វហេតុពេលវេលា និងការធ្វើតេស្ត គេថា សមត្ថកិច្ច​មានហេតុផល​គ្រប់គ្រាន់ក្នុងការ​បដិសេធ​ថា វាជាសំណុំរឿងឃាតកម្ម!»
«ស្នងការRoy ខ្ញុំអានសំណុំរឿងក្តី២០៣៥របស់លោកនាយ! ខ្ញុំអានច្រើនលើកណាស់ ខ្ញុំចូលចិត្ត​ចរិតធ្វើការរបស់លោកនាយ!»
Roy ប្រហែលជាមិនភ្ញាក់ផ្អើលស្មើស្នងការចាន់ដាទេ។ គេមិនដែលនឹកស្មាន​ថា​អធិការម្នាក់ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន​ជាមនុស្ស​នឹងនរកម្រិតនេះ​ ឌឺយ៉ាងនេះ​ហើយថែមទាំងតាមដានរឿងធំៗជាច្រើនក្នុងជួរសមត្ថកិច្ចជាតិ​ ​ខុសពីកម្រិតសមត្ថភាព​នៃអធិការប៉ូលិស​ផ្សេងៗ។
«អរគុណ​! ខ្ញុំឥឡូវមិនមែនជាស្នងការទៀតទេ! ហៅធម្មតាៗបានហើយ!»
Roy និយាយដោយចាប់ផ្តើម​លើកកាហ្វេក្រេបកំដរភារម្យដែរ។ ចាន់ដាក៏បើកគម្របតាមពីក្រោយ​។ ភារម្យវិញ គេនៅរក្សាម្រាម​ដៃទាំង១០ នៅលើពែងកាហ្វេក្រដាសជានិច្ច ​ដែលធ្វើឱ្យអតីតស្នងការដឹងថា មានរឿងច្រើនដែលអធិការជាប់ឃុំកំពុងវិភាគ ហើយគេត្រូវការកម្ដៅពីពែងនេះមកជួយ។
គេប្រាកដជាដឹងហើយថា ស្នងការទាំងពីរទើបនឹងមកពីជជីកសួរ«ប៉ាស្រីភា»សារជាថ្មី​ តែគេមិនដឹងនៅឡើយថា ​នារីម្នាក់ត្រូវដួលសន្លប់ភ្លាមៗនិងឈាន​ទៅបាត់ខ្លួន បន្ទាប់​ពីឮគេសារភាពការពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មនៅផ្ទះរបស់ពូនាង។
«Royជាមិត្តភក្កិរបស់ខ្ញុំ!»
ចាន់ដាបន្ថែមស្រាលៗ។
អធិការភារម្យក៏ចាប់ផ្ដើមឱនក្បាលគោរពចាន់ដា តែមិនបានលើកដៃអ្វីទាំងអស់។ ទោះបីថាចាន់​ដា ​​ហាក់មានសំដីទន់ភ្លន់ផ្អែមល្ហែម ប៉ុន្តែរបៀបបោះឯកសារមួយដុំ​ពីដៃ​គេមកលើតុ បានធ្វើឱ្យភារម្យដកខ្លួនត្រង់ ឡើងវិញ ដោយសារមានអារម្មណ៍ដឹងអំពីភាពប្រទាំងប្រទើស ក្នុងទ្រូងមេកោយខ្លួន ​ដែលកន្លងមក ធ្លាប់តែទុកខ្លួនជាមន្ត្រីប៉ូលិស​ពេញដោយមោទនភាពរបស់ខេត្តទាំងមូល។
«ខ្ញុំឆែកទាំងអស់ហើយ! រៀបចំបានល្អឯកសារនេះ!»
ចាន់ដានិយាយខ្លី​ហើយ​ក្តាប់មាត់សម្លឹងភារម្យ។ ឃើញភារម្យមិនឆ្លើយ​គេបន្ត៖
«ប៉ុន្តែខ្ញុំជឿតែ ៣ភាគរយប៉ុណ្ណឹង!»
ភារម្យនៅតែមិនឆ្លើយ ចាន់ដានៅតែបន្ត៖
«៩៧% ទៀតខ្ញុំចង់ឱ្យឯងបកស្រាយ!»
ខណៈភ្នែកស្នងការទាំងទ្វេកំពុងបាញ់មករកគូសន្ទនា ដែលជ្រប់មុខលើគម្របកាហ្វេ ភារម្យដឹងថារក្សាភាពស្ងប់ស្ងាត់មិនបានយូរតទៅទៀតដែរ តែនៅមិនព្រមហើបមាត់។
មិនបង្អង់ចាន់ដានិយាយបន្ថែមមកទៀតតែម្តង៖
«ក្នុងកំណត់ត្រាសារភាព ភារម្យឯងនិយាយថា ឧកញ៉ាវុទ្ធីដួលស្លាប់ គឺជារឿងឃាតកម្ម! របាយការណ៍បានបញ្ជាក់ថា នៅយប់នោះ ប៉ូលិសយើងបានរកឃើញដានស្នាមមួយចំនួន ដែលមនុស្សចាស់ឈ្មោះ សំភិន មានពាក់ព័ន្ធ! បង្កាន់ដៃឈើមាន​គេអារវា​ហើយបិទកាវស្អាតសារជាថ្មី បន្លំឱ្យអ្នករងគ្រោះ​ទៅឈរផ្អែកខ្នង នឹងអាលដួលស្លាប់! មានន័យថា ជនដៃដល់ជាអ្នកនៅក្នុងវិមានក្រអូប ដែលធម្មតា​ដឹងបានថាអ្នកស្លាប់ ទម្លាប់ឡើងទៅឈរនៅកន្លែងនោះដើម្បីនិយាយទូរសព្ទ! ដោយសារសេវាទូរសព្ទនៅផ្ទះក្រអូប មានភាពរអាក់រអួល ឧកញ៉ាវុទ្ធីដឹងថាកន្លែងហ្នឹង គាត់អាចទៅនិយាយទូរសព្ទបានល្អនិងមិនមានគេចូលក្បែរៗ គឺទៅនិយាយការងារសឹង​តែជារៀងរាល់យប់! ដូច្នេះហើយ ប៉ូលិស​បានតាមដានឈ្មោះសំភិន ហើយក្រោយប្រមូលបានភស្តុតាងនិងសាក្សីឈានដល់ការចោទប្តឹង  ភារម្យបានយល់ព្រមទទួលយកប្រាក់មួយចំនួនពីសំភិន ដើម្បីដោះដូរជាមួយនឹងការបិទសំណុំរឿង?»
ភារម្យនៅស្ងៀម ទុកឱ្យ​មេកោយនិយាយបន្ត៖
«ក្នុងនេះ​ឃើញមានឯកសារហិរញ្ញវត្ថុដែលទទួលបានប្រាក់ផ្ទេរពីគណនេយ្យរបស់ឈ្មោះសំភិន! ហើយ មូលហេតុដែលឈ្មោះសំភិន សម្លាប់មិត្តភក្តិគឺដោយសារគំនុំរឿង ស្នេហាត្រីកោណជាមួយនឹងមនុស្សម្នាក់ឈ្មោះវណ្ណរី! ចុងក្រោយករណីឃាតកម្មរបស់ជំនួយការឈ្មោះវណ្ណរីក៏បានបញ្ជាក់ទៀតថា គឺដោយសារតែសំភិនមានភាពប្រចែប្រច័ណ្ឌ ដែលខ្លួនធ្លាប់មានទំនាក់ទំនងពីមុនជាមួយស្ត្រីនេះ ក្រោយមកបានរកការងារឱ្យមកធ្វើជាជំនួយការឧកញ៉ាវុទ្ធី បែរជាលួចក្បត់ខ្លួន ទៅមានផ្ទៃពោះជាមួយនឹងមិត្តភក្តិ​របស់ខ្លួនទៅវិញ? ទ្រាំមិនបាននឹងអំពើផិត សំភិនបានរៀបគម្រោង​​ធ្វើការសម្លាប់អ្នកទាំងពីរម្ដងម្នាក់! របាយការណ៍មានភ្ជាប់នូវលិខិតស្នាម ពាក្យពេចន៍ស្នេហារវាងអ្នកទាំងបីកាលពីមុន មានរឿងហេតុ!»
និយាយដល់ត្រង់ណេះ​ចាន់ដាងើបមុខ ធ្វើឱ្យភារម្យចាប់ផ្តើមក្រេបកាហ្វេបង្ហើយ។
ចាន់ដានិយាយឌឺដង៖
«ខ្ញុំសរសើរថា ការរៀបចំសេណារីយ៉ូទទួលសារភាពនេះ គឺល្អសឹងឥតខ្ចោះ! ក្រុមយើងពូកែ​សរសេរកំណត់ហេតុណាស់! អាចដូរការងារទៅជាអ្នកសរសេរប្រលោម​លោកDetectiveបាន! ប៉ុន្តែ….. ដោយសារថា យើងស្គាល់ភារម្យឯងច្បាស់! ហើយគ្នាយើងដឹងថា អធិការរបស់យើង​មិនមែនជាមនុស្សបែបនោះ! គឺបែបដូចក្នុងរបាយការណ៍នេះ!»
ភារម្យនៅស្ងៀមនៅក្រោមការសម្លឹងយ៉ាងពិនិត្យពិច័យរបស់ស្នងការ Roy។​ គេមិនមែនដឹងទេថា នៅចំពោះមុខរបស់ខ្លួន ក្រៅពីស្នងការចាន់ដាដ៏មានបទពិសោធន៍ ឆ្លងកាត់ការអង្កេតលើសំណុំរឿងព្រហ្មទណ្ឌធំៗជាច្រើន នៅទូទាំងខេត្តរតនគិរី ក៏ដូចជាអតីតកាល​របស់គេ​នៅរាជធានីភ្នំពេញ  មុនពេល​ប្តូរ​មកកាន់តំណែងជាស្នងការនៅទីនេះ ភារម្យថែមទាំងដឹងទៀតថា Royម្នាក់នេះ  មិនមែន​ស្លូត និងទន់ភ្លន់ដូចមេផ្ទាល់របស់ខ្លួនទេ។
គង់តែគេមិនផុតពីការឆ្លើយតប គេសួរស្រាលៗ៖
«តើកន្លែងណាដែលមានចំណុចសង្ស័យ សុំសួរមកមេ! ចំណែករឿងបុគ្គលិកលក្ខណៈ ខ្ញុំសុំដាស់តឿនមេថា ខ្ញុំមានការទ័លច្រកមួយចំនួននៅពេលចុងក្រោយនេះ! ខ្ញុំត្រូវការលុយច្រើន!​ គាប់ជួន សំណូក​របស់តាសំភិន ជាអ្វី​ដែលអាចជួយខ្ញុំដោះទ័លបាន ពេលនោះខ្ញុំគិតថា អ្នកស្លាប់បានស្លាប់ទៅហើយ ដូច្នេះខ្ញុំក៏មិនចង់ឱ្យរឿងស្នេហាត្រីកោណរបស់ពួកគាត់បែកខ្ចរខ្ចាយបន្ថែមការខូចឈ្មោះ ដូច្នេះការបិទចោលសំណុំរឿងនេះ​ល្អទាំង​អស់គ្នា!»
របស់មួយទៀតត្រូវបានបោះមកចំពីមុខខ្លួន។ មនុស្សទាំងពីរដែលកំពុងមានវត្តមាននៅចំពោះមុខភារម្យហាក់មិនភ្ញាក់ផ្អើលទេ ​ប៉ុន្តែ​ភារម្យខ្លួនឯងដែលប្តូរទឹកមុខ។
ទោះបីថា ចាន់ដា​មានសំដីទន់ភ្លន់ផ្អែមល្ហែម តែ​សន្លឹករូបថតស្រាលស្ងើកបោះមកលើតុ ធ្វើឱ្យគេខ្លួនឯងដឹងថា គ្រប់យ៉ាង​ហក់លឿនហួសរំលងពេលវេលា​ដែលគេបានគណនាកន្លងមក។
«ពួកគេ​មិនរកឃើញ​ការពិតលឿនថ្នាក់នេះឯណាហ្អី?!» ទឹកមុខគេ​ដែលរក្សាភាពស្ងប់ស្ងាត់តែភ្នែកទាំងគូធ្វើចលនារហ័សរហួន ​បានលួចសួរខ្លួនឯងនូវសំណួរអស់សង្ឃឹមមួយនេះ។
«ភាពស្ងៀមស្ងាត់មិនអាចជួយអីភារម្យឯង​បានទេ!   មុខមាត់ក្មេងប្រុសក្នុងរូបនេះ  យើងបានផ្ញើឱ្យខាង​បំលែង​រូបភាពយកទៅពិនិត្យរួចហើយ ការកម្លាយទៅចំណាស់ ៣០ឆ្នាំក្រោយ ចេញលទ្ធផលមក​ដូច៨៨%  ទៅនឹងរូបភាពរបស់ពេទ្យសានពេលបច្ចុប្បន្ន!»
ភារម្យសម្លឹងមកមេកោយរបស់ខ្លួនជាមួយកែវភ្នែកក្រហមនិងបបូរមាត់ក្រៀមក្រោះ បង្ហាញថា គេមិនបានលេបទឹកជាច្រើនពេលមកហើយ។ Roy ហុចដបទឹកសុទ្ធមួយទៅឱ្យគេ។
ក្នុងគំនិតរបស់ចាន់ដានិងRoy តាមពិតដឹងច្បាស់ហើយថា ភារម្យនឹងមិនសារភាពអីទាំងអស់ ព្រោះប្រសិនបើគេព្រមនិយាយ ស្មើនឹងបំផ្លាញ​ការ​ខិតខំទាំងអស់ពីមុនចោល។
ប៉ុន្តែមុនពេលចូលមកទីនេះ ពួកគេ​បានជួបជាមួយប៉ាស្រីភា Joe អ្នកស្រីAnn ព្រមទាំងបានបំបែកមនុស្ស​ផ្ទះក្រអូបសាកសួរ​លម្អិតទាំងអស់ សរុបមកស្នងការ​ពិតជាមានអ្វីៗមាំមួនមកតាមខ្លួនទៅហើយ ​តើគេនេះគេចវេះបានដល់ពេលណា?
«ស្នងការRoy និងមេ ចង់ឱ្យខ្ញុំនិយាយពីអី? ពេទ្យសានអី?!»
«ឯងដឹងថា ឯងធ្វើអ៊ីចឹងអូសបន្លាយពេលវេលាឱ្យសាធារណជនមើលងាយសមត្ថកិច្ចខេត្តទេ?  មនុស្សស្លូតត្រង់បានរងគ្រោះមិនទាន់បានទទួលយុត្តិធម៌ ហេតុពិតច្រឡំបល់ទៅជាសេណារីយ៉ូ សក្ខីកម្មមិនពិតយកមកបន្លំធ្វើដូចជា​ពិត ធ្វើឱ្យក្រុមប៉ូលិស​ទាំងមូល​ជាប់ទោស​អូសដំណើរបាត់បង់មុខងារសាធារណៈ លទ្ធផលនេះដែលខ្លួនឯងចង់បាន?»
«ក្រុមខ្ញុំមិនដឹងអីទេ ជាគំនិតខ្ញុំតែម្នាក់ ខ្ញុំបង្ខំកូនចៅកែឯកសារនិងបំផ្លាញភស្តុតាង!»
​«ច្បាស់អត់?!» ចាន់ដាសួរចំអកស្មើៗ។
ភារម្យ​មិនឆ្លើយ​ តែគេ​ងើបមុខសន្សឹមៗសម្លឹងចាន់ដាដោយ​ទទូច ហើយបន្ទាប់មកដៀងភ្នែកសម្លឹងRoy៖
«ខ្ញុំទទួលម្នាក់ឯង! រឿងអស់គឺខ្ញុំបង្ខំកូនចៅខ្ញុំឱ្យកែឯកសារ! ខ្ញុំចង់បានលុយមួយចំនួនពីតាចាស់នោះ!»
«ឯងកុហក!​ ពាក្យកុហករបស់ឯងបើសិនជាកូនក្មេងប្រហែលជឿខ្លះ ប៉ុន្តែការពិតនៅតែជាការពិត! ឯងដឹងហើយមុនពេល​ឯងចូលមកបំពេញតួនាទី មុនពេល​ស្បថកាន់តួនាទីធ្វើជាអ្នករកយុត្តិធម៌ឱ្យសង្គម! ឯងច្បាស់ហើយថា ការពិតលាក់មិនបានយូរទេភារម្យ! ឯងអាចកុហកគេបានមួយថ្ងៃស្មានថាបានមួយជីវិត? ឥឡូវនេះទៀត ឯងថ្លើមធំ​មកកុហកទាំងខ្ញុំដែលធ្លាប់ជាមេកោយរបស់ឯង!!»
ភារម្យគ្រវីក្បាលតបតវិញដោយ​យឺតៗអត់ធន់ខ្ពស់៖
«អ្វីដែលខ្ញុំនិយាយ សុទ្ធតែជាការពិត! ដំបូងឡើយ យើងបានរកឃើញនូវដានស្នាមមួយចំនួន នាទីកើតហេតុ ​គឺកន្លែងប្រាព្ធពិធីឆ្លងឆ្នាំក្នុងផ្ទះក្រអូបនោះ! អ្វីដែលបន្សល់ទុក បង្ហាញថា ម្ចាស់ផ្ទះក្រអូបធ្លាក់មកទង្គិចក្បាលខ្លាំងនិងហូរឈាម!​ គ្រប់យ៉ាង​មានចន្លោះនៃទៅដល់ការសង្ស័យលើ មនុស្ស​ចំណាស់មិត្តភក្តិជិតស្និទ្ធរបស់គាត់ឈ្មោះសំភិន ដូច្នេះយើងបានសួរគ្រប់គ្នា​ហើយរកបានសក្ខីកម្មច្រើនទៀត ប្រុងឈានទៅចោទប្ដឹង ប៉ុន្តែមនុស្ស​នេះដឹងខ្លួនមុន គេបានមកជួបខ្ញុំ គាប់ពេលនោះខ្ញុំត្រូវការលុយមួយចំនួន  ដូច្នេះហើយដើម្បីល្អទាំងអស់គ្នា ខ្ញុំក៏យល់ព្រមបញ្ចប់សំណុំរឿងនេះ!»
ការនិយាយដដែលៗឡើងវិញ​ជាលើកទី២ របស់ភារម្យ បង្ហាញនូវភាពទន់ខ្សោយក្នុងអារម្មណ៍របស់គេដូច្នេះហើយឱកាសល្អនៅក្នុងការធ្វើឱ្យគេកាន់តែរងសម្ពាធឡើងៗ​ គឺ Roy ចាប់ផ្ដើមលូកមាត់ដើម្បីបញ្ចប់ការពន្យារពេលរបស់អធិការម្នាក់នេះ៖
«ធីតាបាត់ខ្លួនហើយ!»
សំឡេង Royធម្មតាៗ តែគេដឹងថា​ភារម្យឮបានច្បាស់។​ អធិការ​ងើបមុខ​ភ្លាម ធ្វើឱ្យ Roy បញ្ជាក់បន្ថែម៖
«បាទ! ស្ដាប់មិនច្រឡំទេ ខ្ញុំនិយាយពីតើអ្នកកាសែតស្រីម្នាក់ហ្នឹង! ក្មួយម្ចាស់ផ្ទះក្រអូប! ​សាក្សីចុងក្រោយ​ដែលឃើញគេ គឺនៅផ្ទះប៉ាស្រីភាកំពុងញ៉ាំកាហ្វេមួយភ្លែតជាមួយពេទ្យសាន! គ្មានអ្នកណាដឹងថា​ ពួកគេនិយាយគ្នា​ពីអីខ្លះទៀតទេ ប៉ុន្តែពេទ្យនោះបាននាំនាងចេញទៅ! យើងបានឆែកគ្លីនិកនោះហើយ តាមបណ្ដឹងរបស់ឈ្មោះហ្សឺឌី  គឺគេសម្រេចចិត្តថា ចោទប្ដឹងពេទ្យសាន​ពីរឿងមួយចំនួនពាក់ព័ន្ធទៀតពាក់ព័ន្ធជាមួយគ្រួសារគេ! ពិសេសរូបភាពដែលជំទាវចរិយារកឃើញសម្ងាត់ក្នុងបន្ទប់ឈ្មោះសំភិន! របាយការណ៍ប្តឹងសរសេរថា នៅក្នុងរូបភាពក្មេងប្រុសស្រី២នាក់ មានម្នាក់ត្រូវគ្នាបេះបិទនឹង​រូបពេទ្យសាន»
ភារម្យ​រេភ្នែកទៅសម្លឹងរូបភាពនៅលើតុ ខណៈចាន់ក្រពាត់ដៃផ្អែកខ្ន​ង​នឹងកៅអី​ដោយ​គ្រវី​ក្បាលតិចៗជាសញ្ញាថា ភារម្យនេះមិនសមណាគិតថា ខ្លួនគេ​អាចយកដៃបាំងមេឃបានដូច្នេះទេ។
Roy ក៏និយាយបន្ថែម៖
«រូបភាពប្អូនប្រុសរបស់អធិការ ដែលអធិការ​តាំងទុកនៅលើតុការិយាល័យប៉ូលិស​ជាយូរមកហើយ គ្មានអ្នកណាចាប់អារម្មណ៍ទេ! ក្មេងប្រុសដដែលនេះមានរូបភាពជាមួយមនុស្ស​ចាស់ដែលទើបនឹង​ស្លាប់ទៅ តើអធិការនិងសំភិន​មានប្រវត្តិទាក់ទងបែបណាខ្លះជាមួយគ្នា?!»
«ឆែកDNAទៅ ពួកយើងគ្មានអីពាក់ព័ន្ធទេ​ កុំស្មានៗ» ភារម្យរអ៊ូតិចៗសឹងថាមិនចង់ឮ។
«កុំសង្ឃឹមថាពួកយើងធ្វើការស្មានៗអី ​អធិការ​! ​ខ្ញុំគ្រាន់តែ​ចង់ដឹងថា តើក្មេងប្រុសនេះ ជាអ្វីដែលខ្លួនឯងសុខចិត្ត​ទម្លាក់សក្តិ​ដែលបានមកដោយកម្រ​ ក្បត់ខ្លួនឯងចោល ហើយការពារគេ?»
«ខ្ញុំចង់ជួបមេធាវី!» ភារម្យ​វាចាកាត់ខ្លី ដោយឡើងសម្លឹងត្រង់ៗមក​ស្នងការ​ទាំងពីរ ហើយ​បញ្ជាក់ច្បាស់ៗតាមកែវភ្នែកថា គេនឹងលែងឆ្លើយឆ្លងអ្វីទៀតហើយ។
Roy និយាយភ្លាម កាត់ផ្ដាច់ការចង់បន្លាយពេលវេលា​របស់ភារម្យ៖
«ភារម្យ!  ធីតាមានគ្រោះថ្នាក់ឬអត់​​ លោកគួរ​ដឹងច្បាស់ណាស់! តាមខ្ញុំដឹង ធីតាអត់មានរៀងអី ពាក់ព័ន្ធជាមួយនឹងប្អូនប្រុសរបស់លោកទេ ដូច្នេះហើយ បើសិនជាពេទ្យ​សានចាប់នាង​ទៅ គឺ​មកពីនាង ដឹងរឿងរបស់គេ! នេះយើងមិនទាន់ដឹងថា នាង​យ៉ាងណានៅឡើយផង​ តើគេបញ្ចប់ធីតាតាមវិធីដែលធ្លាប់ប្រើទៅលើម៉ៅ និងចរិយា ឬតាមវិធី​ប្រើលើសំភិន​នៅបឹងយក្ខឡោម ឬ​តាមលំនាំមីងមៀចនិងវណ្ណរី?»
គេមិនមានអ្វី  Royបន្ថែម៖
«បើលោកអះអាងទទួលទោសជំនួសអ្នកណាម្នាក់ លោកមិនត្រឹមទទួលទោស​លាក់កំបាំងកំហុសឃាតក តែលោកនឹង​ក្លាយជាឃាតកខ្លួនឯង ព្រោះអ្នកដែលលោកជួយលាក់បាំងពេលនេះ ត្រូវគេសម្លាប់បំបិទមាត់ថែមមួយជាន់ទៀតហើយ​! ខ្ញុំនិយាយពីអ៊ំសំភិន»
«សំភិនស្លាប់មកពីគាត់ហែលទឹកមិនរួច ម៉េចចាំទាញរឿង​ចូលគ្នា​ឱ្យរញ៉េរញ៉ៃទៅមេ?!» ​ភារម្យប្រកែក។
ចាន់ដា​សើចស្មើៗហើយនិយាយឡើងម្តង៖
«មើលពីក្រៅទៅ អ៊ីចឹងមែន! ប៉ុន្តែធាតុពិតវិញ ក្លាយជារឿងផ្សេង! ជនពិការម្នាក់នេះ មិនបានពិកា​រតែ​បន្លំ ក្លែងខ្លួនធ្វើជាមនុស្សពិការ​យូរមកហើយ! ការស្រាវជ្រាវបានរកឃើញថា គាត់ធ្លាប់មានរបួសជើងហើយធ្លាប់ដើរមិនរួចរយៈពេល ១៨ខែ ក្រោយមកក៏បានព្យាបាលជាសះជាសម្ងាត់! ភារម្យឯងបានជួបម៉ៅរួចហើយ ម៉ៅធ្លាប់ឃើញគាត់ដើរបានតែរឿងនេះ​ មិនត្រូវបានបើកទូលាយឱ្យអ្នកក្នុង​ផ្ទះ ឬក៏មិត្តភក្ដិណាដឹងតើជនចំណាស់នេះមាន​លេខអី? ក្រោយមក ការ​រស់នៅក្នុងវិមានក្រអូបក្នុងនាម​ជាមនុស្សពិការ យើងមានភស្តុតាងមួយចំនួនដែលបញ្ជាក់ថាមនុស្សនេះ អាចដើររួចហើយគាត់បានបំបិទមាត់មាត់សូម្បីតែពេទ្យសានបាន​!»
ភារម្យ​ដល់វេន​ទន់ខ្លួន នៅស្ងៀមលែងមាត់ហើយ​គេផ្អែកខ្លួនទៅនឹងកៅអីវិញម្តង។ មិននឹកស្មានថារយៈពេលខ្លីសោះ បុរសចំពោះមុខ បាន​ចេញមកពីភ្នំពេញដល់រតនគិរីដូចជប់ ដោយសារការបាត់ខ្លួនទៅនូវ​មិត្តភក្ដិស្រីរបស់គេ ហើយជាមួយពេលមិនប៉ុន្មាន​ម៉ោង គេ​ថែមទាំងរកឃើញនូវជម្រៅសាច់រឿងច្រើនថ្នាក់នេះ?
«មិនទាន់ចប់ទេ!» ចាន់ដានិយាយបន្តកំដរភាព​ឆ្លេឆ្លាក្នុងចិត្ត​ភារម្យ។
«នៅក្នុងឈាមរបស់អ្នកស្លាប់ ក្រុមកោសល្យវិច័យរកឃើញជាតិថ្នាំម្យ៉ាងសំយោគពី អម្បូរជាតិ Phenytoin  ដែលអាចចាក់កំណត់ម៉ោង! ថ្នាំនោះសម្រាប់​ធ្វើឱ្យ​អវៈយវៈសំភិនក្លាយទៅជាស្ពឹកស្រពន់មិនអាចធ្វើដំណើរបាន ហើយគាប់ជួនគឺថ្នាំនេះមានប្រសិទ្ធិភាពទៅលើអ្នករងគ្រោះ នៅចំពេលដែលគាត់ប្រុងលោតទៅក្នុងបឹងដើម្បីហែលគេចខ្លួន!»
ភារម្យរេភ្នែកគិតយ៉ាងរហ័ស។
គេស្គាល់ថ្នាំ Phenytoin នេះច្បាស់។ Phenytoin ជាទូទៅ​ត្រូវបានប្រើដើម្បីគ្រប់គ្រងលើការប្រកាច់មួយចំនួន  ដែលអាចកើតមាន​ក្នុងអំឡុងពេលកំពុងវះកាត់ខួរក្បាល ឬប្រព័ន្ធសរសៃប្រសាទ។ សារជាតិនេះ​ស្ថិតនៅក្នុងចំណាត់ថ្នាក់អម្បូរថ្នាំដែលគេទុកសម្រាប់​តែប្រឆាំង និងបន្ថយសកម្មភាពមិនប្រក្រតីនៅក្នុងខួរក្បាលមនុស្ស​ពេលមាន​បញ្ហា​ប្រឈមខ្ពស់ ប៉ះទង្គិចផ្លូវចិត្ត​។ល។
Royនិយាយ​កាត់ផ្តាច់អារម្មណ៍​ស្លន់របស់អធិការ៖
«រឿងសំខាន់មួយទៀត គឺសម្បកថ្នាំប្រភេទ Phenytoinខ្លះត្រូវបានរកឃើញនៅក្នុងគ្លីនិកពេទ្យសាន»
Royបញ្ចប់ប្រយោគដោយកែវភ្នែកមុតថ្លាសម្លឹងចំៗ ទៅភ្នែកទាំងគូរបស់ភារម្យ ធ្វើឱ្យគេចចេសសម្លឹងមកវិញហើយឆ្លើយ៖
«ខ្ញុំអត់អីត្រូវ​និយាយបកស្រាយទេមេ!  ខ្ញុំមិនស្គាល់រឿងវេជ្ជសាស្ត្រ!»
Royនិយាយទាំងទឹកមុខខឹងតែអត់ធន់៖
«មិនសារភាព? យើងស្មានដឹងពីជំហរលោកហើយអធិការភារម្យ ថែមទាំងដឹងទៀតថា ពេទ្យនោះជាប្អូនប្រុសរបស់លោក! តែខ្ញុំសូមរំឭកថា ការមិនសារភាព ពេលខ្លះធ្វើឱ្យអ្នកដែលលោកកំពុងការពារ រឹតមាន ទោសកំហុសជ្រៅទៅៗ នឹងឃើញកាន់តែច្បាស់ឡើងៗ ដូចពាក្យមួយគេច្រើននិយាយថា ពេលការពារកាន់តែធ្វើរងគ្រោះលើសដើម។
ភារម្យហាក់ដឹង​ខ្លួន គេងើបមុខយ៉ាងរហ័សសម្លឹង​ស្នងការទាំងពីរម្តងម្នាក់ៗ។ សភាពរបស់គេ ​រឹងរឹតតែបង្ហាញ​ចេញមកត្រង់ៗថា គេចាត់ទុកមនុស្សដែលគេកំពុងការពារម្នាក់នោះ ថាសំខាន់យ៉ាងណា សម្រាប់ជីវិតគេ គឺលើសទាំងបណ្ដាយសក្តិ មុខជំនាញដែលគេធ្លាប់តែមានមោទនភាព​ ធ្លាប់ស្រឡាញ់ពេញចិត្តតាំងពីដើមរៀងមក។
«បើសិនជាប្អូនប្រុសរបស់លោកបានសម្លាប់មនុស្សម្នាក់ហើយម្នាក់ទៀត ការការពាររបស់លោកជាអំពើផ្ទុយសម្បញ្ញៈ ផ្ទុយទៅនឹងកាតព្វកិច្ចពាក្យសម្បថរបស់សមត្ថកិច្ច ហើយក៏ខុសទៅនឹងគុណធម៌ក្នុងនាមជាកូនប្រុសម្នាក់! ចុងក្រោយនេះទៀតសោត មនុស្សស្រីដែលមិនដឹងអីម្នាក់ ដែលល្អបរិសុទ្ធ នាងគ្រាន់តែចង់បានយុត្តិធម៌ បែរធ្លាក់ទៅក្នុងដៃប្អូនប្រុសរបស់លោក!»
«ខ្ញុំមិនដឹងប្អូនប្រុសណាទេ! ធីតាគេបាត់ទៅ​ចំ​ពេលខ្ញុំជាប់ឃុំនៅក្នុងបន្ទប់នេះ! មេឃើញហើយ!»
Royនិយាយទាំងខ្សឹបៗ ហើយខាំមាត់ទោមនស្ស៖
«ពិតជាគ្មានបេះដូងមែន! ធីតាគ្មានតម្លៃបន្តិចសោះក្នុងចិត្ត​លោក! អូខេ!!! បើនិយាយមនោសញ្ចេតនាមិនចេញ ឥឡូវនេះនិយាយបែបរកស៊ី!  ខ្ញុំមានអីមួយយកមក ដោះដូរគ្នា! ចង់ស្តាប់ដែរ?»
ពួកគេឃើញមុខភារម្យ​ភ្ញាក់ ហាក់គេពិតជាកំពុង​ចង់បានដំណោះស្រាយមែន។​ ពន្លឺភ្នែក​គេ​បង្ហាញថា ចិត្ត​គេកំពុងតែទ័លច្រក។ បុរសនេះ ដកដង្ហើមវែងៗទាំងភ្នែកសម្លឹងចាន់ដាមេកោយរបស់ខ្លួន​។​
ចាន់ដាងក់ក្បាលហើយពោលវិញម្តង៖
«វាជាការសម្ងាត់រវាងយើង ៣នាក់! បើសិនជាឯង ជួយរកធីតាឃើញ ខ្ញុំនឹងសុំតុលាការ​សម្រាលទោសឱ្យប្អូនប្រុសរបស់ឯង! ចំណែករឿងភារម្យឯង ខ្ញុំចាត់ទុកថា គ្មានអីកើតឡើងទាំងអស់! ខ្ញុំនឹងព្យាយាមសំណូមពរទៅថ្នាក់លើសុំសេរីភាពឱ្យឯងវិញ ព្រោះឯងជួយជីវិតធីតា!»
ភាគរយជឿលើទឹកមុខ ជាភាសាកាយវិការបញ្ជាក់ស្រេចថាគេ «ចង់» ​ព្រោះគេស្គាល់ចាន់ដាច្បាស់ ថាចាន់ដានិយាយម៉ាត់ណា ​ជាម៉ាត់ហ្នឹង។
​ នៅចំពោះមុខស្នងការ​ទាំងពីរដែលសុទ្ធតែមាន​ចិត្តសាស្ត្រជំនាញខាងសួរចម្លើយ ដំណោះស្រាយដែលពួកគេ​បានដាក់មកលើតុស្ដាប់ទៅតឹងចង្អៀត ប៉ុន្តែជាដំណោះស្រាយតែមួយគត់ដែលគ្មាន​ច្រកផ្សេង។
«ធីតាស្លាប់រស់យើងមិនទាន់ដឹងទេ!» Roy រអ៊ូទៅកាន់ភ្នែកគេ ធ្វើឱ្យភារម្យច្របាច់កែវកាហ្វេក្រដាសធ្លាយទឹកក្រមៅប្រលាក់ពាសពេញ​តុ។
ការឆេវឆាវភា្លមៗរបស់គេ បង្ហាញ​ឃើញច្បាស់ហើយ Roy និងចាន់ដា​ក៏អាចស្មាន​ដឹងបាន​ដែរ​ថា បុរសនេះទុកធីតាសំខាន់បែបណា នៅក្នុងការចុះចាញ់នៅពេលនេះរបស់គេ។
គេនឹកដល់សម្តីខ្លួនឯង «អ្នកមិនព្យាបាលមិនមែនមានន័យថាគ្មានរបួសនោះទេធីតា!»
រវាងប្អូនប្រុសកំសត់និងមនុស្សស្រីម្នាក់ ដែលគេចាប់ចិត្តជាសម្ងាត់ ប្រស្នានេះ​ ឈឺចាប់ពេកហើយសម្រាប់ភារម្យ។
«ខ្ញុំខ្ចីទូរស័ព្ទបន្តិច!» គេនិយាយខ្សោយៗទៅកាន់ចាន់ដា។ ស្នងការលូកយក​វឹង ដោយ​ភាពអំណរលើផ្ទៃមុខ។ ភារម្យ​សម្លឹងឧបករណ៍​ដែលរុញមកពីមុខខ្លួន ដោយ​អត់ទាន់ប៉ះអ្វីនៅឡើយ។
ចាន់ដាបន្ថែម៖
«កុំបន្លាយពេលទៀត គិតពីនាង​ផង! លេខនេះ អត់មាន​Trackទេ!​ ធីតាស្លាប់ឬរស់ពឹងលើឯង!»
ជំពូកទី៤២
បន្ទប់ក្រោមដី
នាង​បើកភ្នែកព្រឹមៗទាំងហត់នឿយ ស្រវាំងខ្សោះខ្សោយ​។ ពន្លឺចំពោះមុខ ដូចជាកន្លែង​វះកាត់ ដែលធ្លាប់តែឃើញក្នុងភាពយន្ត។
ស្អីគេហើយ?
ធីតា​ចង់បិទភ្នែកវិញសិនណាស់ ព្រោះវាចាំង​ខ្លាំងពេក​ តែនាង​នៅមិនសុខទេ​ ដរាបណាមិនដឹងច្បាស់ថា ខ្លួនឯងកំពុងនៅឯណា?
នាងគិត ​អ្នកណាលបចាក់ថ្នាំឱ្យយើងសន្លប់? ឯណាពេទ្យសាន​ដែលគួរឱ្យសង្ស័យថាមាន​បញ្ហាម្នាក់នោះ? ​ទីនេះ​ជាកន្លែងណា? មានគេសង្គ្រោះយើងហើយ យើងមកដល់ពេទ្យហើយមែនទេ?
អត់ទេ!​ ហេតុអីយើងត្រូវវះកាត់? យើងមានរបួសធ្ងន់ហើយពិតមែនទេ?
នាង​រេក្បាលរកសម្គាល់មើលទិដ្ឋភាព​ជុំវិញ តែក្បាលឈឺស្ទើរផ្ទុះ។ មិនត្រឹមប៉ុណ្ណឹង​រាងកាយត្រឹមចង្កេះចុះក្រោម រំកិលមិនចង់បាន ព្រោះស្ពឹក​នឹង​ការឈឺចាប់។
វរហើយ! ដៃក៏រើ ធ្ងន់សែនធ្ងន់! ជើងវិញមិនកម្រើកតែម្តង! ហេតុអ្វី?
ជាទូទៅអារម្មណ៍មនុស្ស​យើង រមែង​អាច​ប្រមូលបានមកវិញលឿនជាងរាងកាយ។
ពិតណាស់ ធីតានឹកឃើញឡើងវិញសន្សឹមៗនូវរឿងហេតុគួរឱ្យតក់ស្លុតអស់ទាំងនោះ។  សភាពដ៏គ្រោះថ្នាក់នៃរបកគំហើញថ្មីដែលខ្លួនទើបនឹង​រកឃើញ។ ស្រស់ស្រីកម្សត់ប្រឹងដៀងភ្នែករកមើល។
«ឯណាទៅ ពេទ្យសានដ៏មានបញ្ហាម្នាក់នោះ?»
«ខ្ញុំកើតអីទៅ?»
នាងនិយាយបានក្រងួរៗស្អកៗ។
អ្នកណាម្នាក់បង្ហាញខ្លួននៅឯចុងជើង។
«សង្ឃឹមថា គេនោះ ជាហ្សឺឌី ឬអធិការភារម្យទៅចុះណ៎ា! ហើយសង្ឃឹមថា គ្រប់យ៉ាងរៀបរយពេលដែលខ្ញុំបានសន្លប់នោះទៅ! ឱ្យសាច់រឿងចប់ៗទៅចុះ!»
សំណាងហើយនាងគិតត្រឹមក្នុងចិត្ត មិនបាន​និយាយពាក្យទាំងនេះចេញមកនៅឡើយ ដោយសារអណ្តាតល្វីងពេក បំពង់កស្ងួតពេក ហើយខួរក្បាលក៏នៅល្ហិតល្ហៃខ្លាំងឥតគណនា។
នៅឯចុងជើង មនុស្សនោះឈរដូចរូបសំណាក ស្ងប់ស្ងៀមសឹងគ្មានដង្ហើមដក។ បន្ទាប់ពីបិទភ្នែកសម្រាកមួយដង្ហើមប៉ុណ្ណោះ ធីតានឹកឃើញមកវិញ។
ចប់ហើយ!
នាងនឹកដល់ពេលចុងក្រោយដែលនាងនៅដឹងខ្លួន។ ចុងស្រួចនៃម្ជុលកំណាចដែលចាក់ចំកញ្ចឹងក គ្មានសញ្ញា គ្មាន​ដំណឹង​ថែមទាំង​គ្មានមេត្តា។ វាជាហេតុដែលធ្វើឱ្យនាងត្រូវមកនៅលើគ្រែនេះ ក្នុងសភាពបែបនេះ?
ស្រីកម្សត់ខំប្រឹងបើកភ្នែក សម្លឹងមើលទៅរកទិសដៅទាំងរេខ្លួនលំបាកលំបិន។
ស្មាទាំងសង នៃបុរសដែលនាង​ស្គាល់ បានបង្ខំឱ្យបណ្តាតំណក់ទឹកភ្នែកតវ៉ារបស់នាងរមៀលធ្លាក់មកខ្ជោកៗ ក្រៅៗ និងផ្សាៗ។
មិនខុសពីអ្វីដែលនាងគិតទុក គេនោះដើរមកដល់មួយៗ ជាមួយទឹកមុខងងើល បានចិត្ត ដែលមានជ័យជម្នះ ហើយចុងដែកស្រួចមុតមួយ កំពុងភ្ជង់មកលើទ្រូងរបស់នាង។ នាងដកភ្នែកចេញពីបុរសនេះ រេមករកមុខកាំបិត ដែលឥឡូវនេះបានបង្អូសដល់ក្បាលពោះរាបស្មើរបស់នាងទៅហើយ។
«ធ្វើស្អីហ្នឹង? កុំសម្លាប់ខ្ញុំ!»
នាងរអាក់រអួល ភ្នែកងងឹតងងល់ដោយកម្លាំងជលនេត្រនិងអារម្មណ៍ភ័យស្លន់។
«មិនឈឺទេ!»
គេនោះនិយាយតិចៗ ជាមួយសំឡេងពីរោះស្រទន់ ធ្វើឱ្យនាងកាន់តែខឹងចិត្តស្រែកទ្រហោ៖
«ពេទ្យសាន! ហេតុអី? ហេតុអីទៅ?!»
«ខ្ញុំមិនចង់ទេ តែនាង​ចេះដឹងពេក នាងពូកែចង់ដឹងរឿងអ្នកដទៃ!»
«ជួយផង!»
នាងចាប់ផ្តើម​ប្រមូលកម្លាំងស្រែក គឺម្តងណេះ​ធីតា​ស្រែក​អស់ពីចិត្ត អស់ពីកម្លាំងកាយ អស់ពីសតិបញ្ញាដែលនៅសេសសល់ តែវាមិនលាន់ឮចេញមកខ្លាំងដូចកាលដែលគិតទេ។
«គ្មានអ្នកណាឮទេ!»
គេនិយាយនិយាយស្រាលៗ ហើយរេកាំបិតវះកាត់នោះមកភ្ជង់ចង្កា មាត់នាង ​ធ្វើឱ្យសំឡេងរកជំនួយរលត់ឈឹងភ្លាមៗ​ដោយសារនាង​បាក់ស្បាតនឹងភាពមុតស្រួចនៅកៀកបង្កើយ។
នាង​សម្លឹងមុខបុរសនេះភ្លឹះៗ ទាំងដៃជើងញ័រចំប្រប់ និងបបូរមាត់ស្លេករន្ធត់។
«ខ្ញុំមិនចង់ធ្វើរឿងទាំងអស់នោះទេ!»
គេចាប់ផ្តើមយំង៉ោង។
ពួកនេះឆ្កួតហើយៗ! នាងគិតទាំង​ញាប់ញ័រ! សុទ្ធតែមនុស្សឆ្កួត។
បណ្តាំកាល​ពីមុន​របស់ ​Ann លាន់មកវិញក្នុងការចងចាំរបស់នាង «ពាក់របស់នេះជាប់ខ្លួន! ធីតានឹង​រកឃើញសញ្ញា​កន្លែងដែលមាន​សេវា Internet!» «ជាអីទៅ? អាច Track ខ្ញុំមែនអត់?!» «អត់ទេ! បើធីតាចង់ឱ្យខ្ញុំ Track ខ្ញុំនឹងធ្វើប្រសិនមានអារម្មណ៍គ្មានសុវត្ថិភាព!»
ជាបន្ទាន់ នារីរងគ្រោះ​ប្រឹងលើកដៃមួយវឹបយ៉ាងខ្លាំង​ប្រឆាំងនឹង​ភាពស្ពឹកស្រពន់ ​ហើយ​រាវ​​រកខ្សែកនោះ  តែមិនឃើញនៅទេ។
ទ្រូងនាង​វាលស្អាត មានតែវត្ថុភ្ជង់ដែលកំពុងបង្អូសចុះមក។
«ខ្សែកនោះមែនទេ? បោះចោលបាត់ហើយ!»
គេនេះយំបានបន្តិច​ ឥឡូវក៏សើចបានមកវិញភ្លាមៗ។ អ្នកណាក៏មិនអាចសម្គាល់ដឹងថា បុរសម្នាក់មើលទៅត្រឹមត្រូវហ្មត់ចត់ បែរជាមានវិកលធ្ងន់ដល់ម្ល៉ឹងដែរ។
នាងនឹកឃើញភា្លមដល់រូប​ថតក្មេងប្រុស​​នៅលើទូតាំងក្នុងផ្ទះជាន់លើរបស់គេ ​និងរូប​នៅលើតុធ្វើការ​របស់ភារម្យ។
«ឯងត្រូវជាស្អីជាមួយអធិការភាម្យ?!»
នាងសួរញ័រៗផុតៗខ្យល់ម្តងៗ ព្រោះភ័យនិងខ្សោះខ្សោយ។
«បងខ្ញុំជាប់គុកហើយ!»​
គេនេះចាប់ផ្តើមយំគគ្រូកសារជាថ្មី។ នាង​អស់សង្ឃឹមហើយ ព្រោះគេនេះនិយាយគ្នាមិនដឹងរឿងទេ។ ហេតុអ្វីគ្រប់យ៉ាង​ទៅជាបែបនេះបាន?
នារីស្រាប់តែ ​នឹកឃើញភា្លម​​ដល់ពាក្យ​ថា
«កុំជឿអ្វីដែលយើងឃើញ ក៏កុំទុកចិត្តនិងការវាយតម្លៃរបស់យើង»
មើលពីក្រៅ គេ​នេះពិតជាមនុស្សសុភាពរាបសា អ្នកណាដឹងថា នៅខាងក្នុង តាមពិតជាមនុស្សមាន មនោសញ្ចេតនាអវិជ្ជមាន ប្រើអារម្មណ៍​ហួសហេតុទៅរកទំនោរអគតិ និង​មានការសង្ស័យខ្ពស់ មានអារម្មណ៍ខ្វះសុវត្ថិភាព និងអ្វីៗ​ជាច្រើនទៀតដែលសុទ្ធសឹងជាសញ្ញាណនៃការឈឺសរសៃប្រសាទធ្ងន់ធ្ងរ​។
ទូរសព្ទគេរោទ៍ ជាសញ្ញាមួយ ដែលធ្វើឱ្យពេទ្យសានភ្ញាក់ខ្លួនព្រើត។
ពេទ្យសាន​បោះបង់ចោលការ​គម្រាមនាង​ដោយចុងកាំបិត​ហើយ​ងាកទៅរកប្រអប់ទូរសព្ទ។   សេច​ក្តី​សង្ឃឹមលេចធ្លោមកក្នុងចិត្តរបស់ធីតា ព្រោះបើទីនេះមាន​សេវាទូរសព្ទ  ច្បាស់ជាមាននរណាម្នាក់អាចរកទីនេះឃើញហើយវាមិននៅឆ្ងាយប៉ុន្មាន​ពីតំបន់មនុស្សរស់នៅច្រើនទេ។
សេចក្តីសង្ឃឹមតិចតួចប៉ុណ្ណា នៅតែមាន​តម្លៃខ្លាំងសម្រាប់ជនរងគ្រោះក្នុងសភាព​ដូចនាង​។
ស្រីស្អាត​គិតហើយ ​ក៏ងាកមកវិញផ្ទៀងស្ដាប់ការសន្ទនារបស់មនុស្សវិកល។
សំឡេង​ស្រួយស្រេះ​បុរសម្នាក់លាន់ចេញមកពីឧបករណ៍ ៖
«អាចង្រៃ! ឯងកំពុង​ធ្វើស្អីឯង? ឯងចាប់ស្រីម្នាក់នោះទៅធ្វើស្អី?!»
ទីបំផុតទៅ នាង​រកចម្លើយពិតបានហើយ។ ពីរនាក់នេះ​ពិតជាមាន​ការ​ទាក់ទងគ្នាដូចដែលនាងបានសង្ស័យតាមរយៈរូបថតនៅលើតុភារម្យ និងរូបថតក្មេងប្រុសដែលពូនាង​បានបំលែង​ផ្ញើមកឱ្យនាង។
គឺជាមនុស្សតែមួយ!
«បងឯងនៅឯណា? ជួយខ្ញុំផង! ជួយខ្ញុំផង! ខ្ញុំភ័យខ្លាំងណាស់!»
ពេទ្យសាននិយាយរញីរញ័រ។
សំឡេងភារម្យលាន់មកទាំងខឹងសម្បា៖
«ហើយឯងឆាប់អោយមនុស្សស្រីម្នាក់ហ្នឹងមកប៉ូលិសវិញអាសាន! ឯងធ្វើអីគេឯងអ្ហះ? ធ្វើអីគេហើយ? អញប្រាប់ឯងប៉ុន្មានដងហើយ? ឈប់ឱ្យឯងសម្លាប់មនុស្ស!»
ពេទ្យវិកលយំគគ្រូក៖
«ខ្ញុំមិនបានសម្លាប់អ្នកណាទេ! អត់មានទេ! បងខ្ញុំជាប៉ូលិស​!!»
ការ​ប្រកែកចុះឡើង​យ៉ាងហួសចិត្ត ជាមួយ​សូរសំឡេងខលស្រួយស្រេះ បញ្ជាក់ថា បន្ទប់មួយ​ដែលអាចប្រើសេវាទូរសព្ទ ឬសេវាអ៊ីនធឺណេតបានច្បាស់​ឥតអាក់បែបនេះ ទោះដោយវិធីណា ក៏​នៅទីនេះ​ច្បាស់ណាស់ជាកន្លែង ដែលនាង​អាចទាក់ទងចេញក្រៅបាន។
ធីតាប្រមូលកម្លាំងប្រឹងក្រោក….នេះជាឱកាសដែលបងប្អូនគេកំពុងនិយាយគ្នា នាង​យល់ថា វាជាឱកាស​ហើយ។
ទោះយ៉ាងណា ស្រីកម្សត់​​ក្រោក​មិនរួចទាល់តែ​សោះទោះបីមិនមាន​ចំណង ​តែនាង​កម្រើកបញ្ជារាងកាយមិនកើតតែម្តង។
«ឯងដាក់ថ្នាំអីមកក្នុងខ្លួនយើង អាមនុស្ស​ឆ្កួត!» ធីតាគិតទាំង​សៅហ្មង​យំយែក។
ពេទ្យសាន​ចាប់ផ្ដើមងាកសន្សឹមៗមកសម្លឹងនាង​ ទំនងជាកន្ទុយភ្នែកគេបានឃើញនាងរើ។ ធីតាសម្លឹងគេតបវិញដោយឈឺចាប់។ មិនយូរប៉ុន្មាន ការអត់ធ្មត់របស់នាងបានអស់ទៅ នាង​លែង​ធ្វើជាសំងំ​ស្ងៀមទៀតហើយ នាង​ស្រែកខ្លាំងៗ៖
«ជួយខ្ញុំផង! ខ្ញុំត្រូវគេចាប់មក មនុស្ស​នេះឆ្កួតទេ! ជួយខ្ញុំផង!»
សានដៀងសម្លឹងទូរសព្ទក្នុងដៃខ្លួន
សំឡេងបងប្រុសលាន់មកដោយតក់ស្លុតខ្លីៗ៖
«ធីតា?!»
​គ្រឹប……
ពេទ្យវិកលឈានចាកចេញពីទីនោះ ដោយបិទទ្វារដែក​ដ៏ធ្ងន់មួយ ចាកចោលសំឡេងដង្ហោយរកជំនួយរបស់នាង។
ជំពូកទី៤៣
អាថ៌កំបាំងក្នុងរូបខ្មៅស្រអាប់
ហ្សឺឌីអង្គុយនៅខាងស្ដាំគ្រែសំរាកព្យាបាលរបស់ម្ដាយខ្លួន។ នៅចំហៀងខាងឆ្វេង ជំទាវចរិយា កំពុងអត់ដង្ហើមពិនិត្យរូបភាពមួយចំនួនដែលត្រូវបានហ្សឺឌីផ្ញើមកឱ្យគ្រប់គ្នាមើល។
«នេះគឺជារូបភាពដែលពូវុទ្ធីបានផ្ញើឱ្យធីតាមុនពេលគាត់ដួលស្លាប់! តែ​កន្លងមក​វាត្រូវបានបំលែងទៅជាច្រើនផ្នែកដែលធ្វើឱ្យធីតាមិនដឹងថារូបអ្វីមានន័យអ្វី! ខ្ញុំត្រូវចំណាយពេលច្រើនក្នុងការរកមើលរូបភាពដើម! ខ្ញុំមិនដឹងថាពូគាត់ចង់និយាយពីរឿងអីនោះទេ អ្វីដែលខ្ញុំដឹង គឺក្នុងចំណោមនោះ មានមួយសន្លឹកដូចគ្នាជាមួយនឹងសន្លឹកដែលប៉ូលិស​ថា​បងចរិយា បាន​រកឃើញនៅក្នុងបន្ទប់របស់អ៊ំសំភិន!»
Ann ក៏កំពុងតែសម្លឹងរូបទាំងអស់នៅក្នុងទូរសព្ទដូចគ្នា។
ស្ត្រីនេះរអ៊ូៗម្នាក់ឯង៖
«ខ្ញុំចាប់អារម្មណ៍ចំពោះសែក ជាងមួយលានដុល្លារនេះ វាតំណាងពីអី?!»
Joe ដែលនៅជ្រុងម្ខាង ក៏ឆ្លើយតប៖
«បើសិនខ្ញុំជាឧកញ្ញ៉ាវុទ្ធី ក៏មានការងឿងឆ្ងល់ដែរ! លុយជាងមួយលានវេរទៅណា? មនុស្សពិការនោះមាន​លុយច្រើនម៉្លេះ? វិក័យបត្រនេះគួរឱ្យទៅប៉ូលិស​ស៊ើប!»
ជំទាវ​ចរិយាងើបមុខសម្លឹងម្តាយក្មេក ខណៈជំទាវត្តីនៅខ្សោយដង្ហើម តែខំរំពឹងគិតទៅដល់រឿងរ៉ាវស៊ីជម្រៅវែងឆ្ងាយនៅពេល​ឮ Joe និង Ann ​រំឭកសួរអំពី​វិក័យបត្រលុយជាងមួយលានដុល្លារនោះ។
«ប្រហែលជា អាចលុយ​ដែល​គាត់លក់ផ្ទះក្រអូបឱ្យមកប្ដីខ្ញុំ?» ជំទាវវត្តី​ឆ្លើយជាសំណួរ បណ្តាលឱ្យគ្រប់គ្នា​សម្លឹងមកគាត់​រង់ចាំចម្លើយបន្ត ប៉ុន្តែគាត់និយាយថែមថា៖
«ចំណែក​បើសិនផ្ញើទៅក្រៅប្រទេស សម្រាប់វិក័យបត្របញ្ហាមួយនេះ ខ្ញុំក៏​ឆ្ងល់ខ្លាំង តើគាត់ផ្ញើទៅអ្នកណាម្នាក់ ឬក៏កូនស្រីរបស់គាត់នៅរស់? ហើយនាងកំពុងតែនៅបរទេស?!»
នេះគឺជាសំណួរដែល​មានប្រសិទ្ធិភាព ធ្វើគ្រប់គ្នាគិត​តាមវិធីរៀងៗខ្លួន។
រឿង៖ រូបខ្មៅស្រអាប់ ភាគ២៧
នាង​បានកាន់ឈានទៅ​ដល់ទីនោះទាំងបើកភ្នែកធំៗ សម្លឹងទៅរូបថតក្មេងដែលមានតែម្នាក់ហើយជារូបដូចគ្នានឹងតុ​របស់​អធិការភារម្យ។ ធីតា លូកដៃទាញវាយកមកមើល….
«ព្រះ»
នាង​ពោលបានតែមួយម៉ាត់នេះគត់។  នាង​យល់ហើយ….
ចាប់ផ្តើមសារជាថ្មីចុចទូរស័ព្ទ ហ្សឺឌីមិនឆ្លើយទេ នាង​ចាប់ផ្តើម​ចុចSMS….
«ហ្សឺឌី នៅទីនេះមាន​រូបថតក្មេង​មួយសន្លឹក ដូចគ្នានឹង​រូបក្មេងម្នាក់ដែលឈរក្បែរអ៊ំសំភិន​ក្នុងរូបដែលពូខ្ញុំបានបំលែង!​ ហើយរូបក្មេងនេះ​ក៏មានលើតុអធិការភារម្យដែរ!»​
នាង​សរសេរកាត់ៗខ្លីៗដៃនៅមិនទាន់ទម្លាក់ស៊ុមរូបថត​ចុះវិញនៅឡើយ។
ស្រីស្អាត​រកមើលស្បែកជើង​របស់ខ្លួន ហើយរេទៅរកមាត់ទ្វារច្រកឡើង។  ពេលនេះ ភ្នែកនាងត្រូវដក់ជាប់ទៅនឹងអ្វីមួយនៅមាត់ទ្វារ។ ក្រៅពីគូស្បែកជើងរបស់នាងដែលត្រូវបានរៀបទុកមួយឡែកដោយមានសណ្តាប់ធ្នាប់ នៅក្បែរនោះ អ្វីដែលឆក់ភ្នែកខ្លាំង​រូងដល់ពោះវៀនពោះតាំងនាងគឺ ស្បែកជើងមួយគូផ្សេងទៀត នាង​ចាំបានថា នាងធ្លាប់បានឃើញស្បែកជើងនេះនៅក្រោមគ្រែរបស់ជំទាវវត្តី ពេលដែលនាងជាមួយហ្សឺឌីកំពុងតែពួនជាមួយគ្នា ហើយ​មនុស្សស្លៀកពាក់ខ្មៅបានលបចូលក្នុងផ្ទះ។
ហេតុអ្វីបានជាពេទ្យសានដែលគ្រប់គ្នា​ដឹងថា បាន​រស់នៅឯកោបែរជាមានស្បែកជើងមួយគូនេះ​?
សន្សឹមៗ​ដៃ​ស្រីស្អាតចាប់ផ្ដើមរាវរកខ្សែកដៃនិងត្រៀមចុចបើកគន្លឹះ។
បើសិនជាពេលពេទ្យសាន​នៅទីនេះមានទូរស័ព្ទដៃ ហើយបាន​ពាក់ព័ន្ធនឹង​អ្វីទាំងឡាយដូចក្នុងគំនិតនាងកំពុង​គិត នាង​ចុចរបស់នេះនឹងអាចTrackដឹង រាល់អ្វី​ដែលគេបាននិយាយ ឬធ្លាប់សន្ទនានៅក្នុងទូរស័ព្ទដៃរបស់គេមិនខាន​។ គេនេះមែន​ទេ ដែលយប់នោះបានអង្គុយនៅក្នុងសួនជាមួយ​នាង​និយាយអំពីរឿង​វណ្ណរី តាមពិត​គេលួចតាមដានជំទាវ​ចរិយា ​ហើយ​បានផ្ញើសាររឿង​ផ្ទះចាស់នៅបឹងកេងកងទៅទូរស័ព្ទ​ដៃ​អ៊ំសំភិន?​
«ដេកពាក់ Penetration រាល់ថ្ងៃអ៊ីចឹងអត់ដឹងខូចខ្លួនទេ?!» «Track គេបានច្រើនណាស់ម្តងទេមេ! បើ​វានោះឆ្លាត វាដឹងហើយ ដោះចោលទៅ!»
ពាក្យព្រមាន​របស់ហ្សឺឌីដែលវិលមកវិញនៅក្នុងការចងចាំ ធ្វើឱ្យនាង​ភ័យលេបទឹកមាត់ក្អឹក។ ហ្សឺឌីនេះនិយាយបែបលេងៗ​តែច្រើនជាការពិត។ ប្រសិន​ខ្សែកនាងពិតជា​ត្រូវគេបានគេ Track ឃើញ​ បន្ទាប់ពីប្រើបាន​ម្ដងហើយ មិនអាចប្រើជាលើកទី ២មែន លើកនេះអាចនឹងជាប់ជុចដែរ?
នាង​ដើរថ្នមៗលើកម្រាលបន្ទប់ឆ្ពោះទៅក្បែរ​បង្អួច​បើកប្រើសេវាអ៊ីនធឺណេត​ហើយ ផ្ញើLocationទៅកាន់ហ្សឺឌីជាមុន មុនពេលសម្រេចចិត្តបើកគន្លឹះបន្តោងខ្សែករបស់ខ្លួនដើម្បីតាមដានរាវរកទិន្នន័យ​ក្នុងទូរស័ព្ទរបស់ម្ចាស់ផ្ទះនេះ។
«យើងសង្ឃឹមថា បើសិនជាមានអ្វីកើតឡើងទៅ ហ្សឺឌី​នឹង​ដឹងថា​យើងនៅឯណា!»
ទូរស័ព្ទរបស់នាង​ឱ្យសញ្ញានៅលើ App។ នាង​បំភ្លេចហ្សឺឌី​ហើយនឹកទៅដល់ពេទ្យសាន។
«ធីតាគិតច្រើនពេកដឹង! ថ្ងៃណាមួយ ការគិតមិនសប្បាយចិត្តហួសហេតុនឹងអាច​បំផ្លាញខ្លួនឯងបាន!»
សម្តីគេ​នៅពេលនិយាយគ្នាក្នុងសួនផ្ទះក្រអូបនាយប់មួយនោះ​ យប់ដែលនាង​រកឃើញ SMSមួយអំពីអ្នកបងចរិយារបស់នាង​។
ពេទ្យសាន! ​តាមពិតយប់នោះ ពេទ្យជាអាម្នាក់ដែលពួនលបមើលខ្ញុំ នឹង​អ្នកបងជជែកគ្នាក្នុងផ្ទះបាយ​ហើយក្រោយមកធ្វើជាព្រមអង្គុយនិយាយជាមួយ​ខ្ញុំអំពីរឿងបងវណ្ណរី?
នាង​ក៏នឹកឃើញភ្លាមដល់ទឹកមុខផ្លាស់ប្ដូរជាច្រើនបែបរបស់គេ នៅពេលគេឃើញព័ត៌មានអំពីអធិការភារម្យ។
នារីខាំមាត់​ទឹកភ្នែកនាង​ដក់សើមៗក្នុងរង្វង់នេត្រាទាំងសង។​ ចិត្ត​នេះខកចិត្ត​ ខូចចិត្ត ច្រើនដងពេកហើយព្រោះតែ​ពាក្យថា ​«ទុកចិត្ត»។ ជាមួយការ​ឈឺចាប់ជ្រាលជ្រៅ រហូត​ដល់ព្រឺក្បាល​ ស្រៀវដៃ នាង​ចាប់ផ្ដើមចុចលើ App របស់ខ្លួនស្វែងរកឧបករណ៍ទូរស័ព្ទដែលនៅក្បែរណាមួយ។
អ្វីមួយតូចធ្លាក់យ៉ាងស្រាលមកលើកញ្ចឹងករបស់នាង….វា​ស្រាលណាស់ ដល់ថ្នាក់នាងមិនដឹងឡើយថា វាជាអ្វីនោះទេ។ បន្ទាប់មកវាចាប់ផ្ដើមស្ពឹកនៅក្រោយកញ្ចឹងក ស្មា ទ្រូង។ នាង​របូតទូរស័ព្ទ​ពីដៃ ហើយជើងទាំងទ្វេ​ដែលហាក់នៅបានយូរជាងគេបន្តិចនោះ ម្ដងទៀតហើយវាស្រុញនឹង​ដួលចុះ….
រឿង៖ រូបខ្មៅស្រអាប់ ភាគ២៣
គេចាប់ម្ហូបហើយញ៉ាំឃ្មមៗពមពេញមាត់នៅនឹងមុខនាង។ បុរសនេះមើលយ៉ាងណា ក៏ជាមនុស្សមានចរិតធូរស្រាលស្រួលនៅក្បែរណាស់ បើធៀបនឹង​បុរសមាត់ជិតពីរនាក់ទៀត។
«បងAnnញ៉ាំបាយ!»
នាង​ស្រែកហៅ​ធ្វើឱ្យហ្សឺឌី ចាប់ផ្ដើមដៀងភ្នែកសម្លឹងទៅកាន់ប៉ូលិសឯកជនស្រី ដែលកំពុងដើរឱប​កុំព្យូទ័រ។
«មិនទាន់ទេ! អត់ឃ្លាន ខ្ញុំធ្វើការសិនធីតា កុំរវល់នឹង​ខ្ញុំអី​!»
នារីនោះថាហើយដើរលឿនស្លេវសំដៅបន្ទប់។
«មិនចង់រំខាន​យើងរ៉ូមែនទិក!»
ហ្សឺឌីថាទាំងលើកកែវទឹកក្រេប។
ធីតាងាកមកវិញសម្លឹងគេ នាង​ដឹងថា បុរសនេះឆ្លងកាត់រឿងទុក្ខតឹងតែង​ជាច្រើនមកហើយក្នុងថ្ងៃនេះ។ គេនៅបន្តលេងសើចបាន ជាចរិតបើកទូលាយរបស់គេ។
«បើមាន​អ្នកភ្នំពេញជាញាតិត្រូវមកសម្រាកទីនេះ ប្រាប់ខ្ញុំនឹងបានរៀបចំ!»
«ទាយទៅ មានអ្នកណាហ៊ានមកដេកអត់!»
គេនេះ​ ដ្បិតតែមានទម្លាប់ថាស្តីមកលក្ខណៈសោះកក្រោះ ចំៗ ​ចរិតមិនទុកស្អែក តែនាងក៏​ត្រូវ​ទីទើរ​​រកអ្វីថា មិនរួចវិញពិតមែនព្រោះនាង​នឹកឃើញថា គេមានចិត្តណាស់ ដែលគិតអំពីនាង​នៅម្នាក់ឯងបានជាវិលមកផ្ទះនេះ ដើម្បីកំដរនាងបានគ្នា​។
រង់ចាំ​មើលធីតាញ៉ាំអាហារ​យឺតៗស្ងប់ស្ងាត់បានបន្តិច​ ហ្សឺឌីបន្ថែមសំណួរមករ៉ាវ៖
​«បងAnnនេះ ហេតុអីបានដឹងថា នៅក្នុងកាហ្វេពូធឿនមានថ្នាំពុល បើប៉ូលិសមិនទាន់ចេញរបាយការណ៍មកផង!»
នាងដាក់ស្លាបព្រាចុះថ្នមៗហើយក្រេបទឹក មុនពេលឆ្លើយ៖
«ច្រើនថ្ងៃមកនេះគាត់ទៅតាមដានជំទាវមីងរហូត!»
គេឱនមុខ​ធ្វើស្មើ តែនាង​ដឹងថា​ បុរសនេះនៅផ្ទៀងស្តាប់ជាមួយត្រចៀកទាំងសងដ៏វៃរបស់គេ។  ទោះការតាមដានម្តាយគេ ជារឿងឆ្គងៗសម្រាប់គេ ​តែនាង​មិនចង់លាក់បាំងអ្វី​ពីហ្សឺឌឺម្នាក់នេះទៀតឡើយ​។
នារីវាចាបន្ត៖
«គាត់មិនបានទៅភ្នំពេញដូចដែលប្រាប់អ្នកផ្ទះទេ!​ ជំទាវមីងបានទៅកាន់កន្លែងមួយចំនួន ដែលពូវុទ្ធីកាលពីក្មេងធ្លាប់រៀនជាមួយនឹងអ៊ំសំភិន! កន្លែងដែលពួកគាត់ធ្លាប់ទៅធ្វើការដំបូងជាមួយគ្នា និងកន្លែងជាច្រើនទៀត ដែលពាក់ព័ន្ធជាមួយនឹងការរៀបការរបស់ពូអ៊ំសំភិន និងភរិយារបស់គាត់ ប្រវត្តិក្រុមគ្រួសាររបស់គាត់! ខ្ញុំចេះតែឆ្ងល់ដែរថា ហេតុអីបានជាគោលដៅរបស់ ជំទាវមីង​ គឺទៅស៊ើបពួករឿងចាស់ៗរវាងអ៊ំសំភិននិងពូខ្ញុំ? ចុងក្រោយខ្ញុំដឹងរឿងច្រើនដែលជាទំនាក់ទំនងរញ៉េរញ៉ៃ រវាងអ៊ំសំភិននិងពូខ្ញុំ!»
គេងើបមុខ​ តែមិននិយាយអ្វីទាំងអស់។ បុរសនេះ​ធ្លាប់អះអាងថាគេជិតដិតជាមួយឧកញ៉ាវុទ្ធីជាពូខ្លួន និងគេខ្លួនឯងជាកូនប្រុសទោលនៃជំទាវវត្តីផង មិនដែលថាម្តាយគេមិនធ្លាប់ព្រលយសាច់រឿងខ្លះពិភាក្សាជាមួយគេ?
«បងAnn បាន​សិក្សា​អំពីរឿង​ស្លាប់ភ្លាមៗមិនសមហេតុផល​របស់ជំនួយការឈ្មោះវណ្ណរី ហើយគាត់ចាប់ផ្ដើមសិក្សាអំពីសេណារីយ៉ូទាំងអស់ ដាក់វាបញ្ចូលគ្នា! ខ្ញុំគិតថា គាត់សម្រុកការស៊ើបលើគោលដៅនេះព្រោះរកឃើញ​សក្ខីកម្មថ្មី! ចុងក្រោយ គាត់បាន​តាមដានឃើញជំទាវមីងត្រឡប់មករតនគិរីវិញហើយបានហួសទៅជួបជាមួយនឹងអ៊ំសំភិនស្ងាត់ៗនៅបឹងយក្ខឡោម! នៅពេលអ៊ំសំភិននិងជំទាវមីង កំពុងប្រកែកគ្នាពូធឿនលើកកាហ្វេញ៉ាំហើយ ដួលសន្លប់ទៅលើដី!»
ហ្សឺឌីងក់ក្បាលទទួលយកការបញ្ជាក់ប្រាប់នេះ។
«ខ្ញុំចង់ឱ្យធីតាចាប់អារម្មណ៍ប្រយ័ត្នជាងមុនចំពោះអ្នកទាំងឡាយជុំវិញខ្លួន!»
បុរសនេះនិយាយថមថយសំឡេងជាងមុន ទាំងឱនហាន់សាច់ក្នុងចាន។​ គេមិនបានងើបមុខមកក្តី នាង​ដឹងថា​គេចង់សំដៅ​លើនរណាហើយ។
ធីតារេភ្នែកសម្លឹងបង្អួចបន្ទប់ផ្ការំចេកដែលមានបើកភ្លើង​បញ្ជាក់ថា Ann នៅក្នុងនោះ​រង់ចាំនាង​។
«បងAnnនេះ មិត្តខ្ញុំម្នាក់ណែនាំមក! ជាមិត្ត​ដែលខ្ញុំទុកចិត្តបាន! គេមានជំនាញ….»
«អតីតស្នងការ Roy ក្នុងសំណុំរឿង២០៣៥ហ្នឹងហ្មែនមិត្តភក្តិធីតា?»
បុរសនេះពោលកាត់មកភ្លាម ក្នុងសំនៀងមួយៗធម្មតា ​តែនាង​ភ្ញាក់ផ្អើលខ្លាំង។ ធីតា​ឱនទៅសួរបញ្ជាក់សម្តីរបស់គេ៖
«​ម៉េចបានដឹង? ខ្ញុំមិនដែលនិយាយទេ!»
«លោកនេះគ្មានទេអាថ៌កំបាំង!»
គេតបទាំងញញឹមតិចតួចបង្អួតភាពស្រស់សង្ហា​កម្រឃើញរបស់ខ្លួន។ ធីតាក្រពាត់ដៃញញឹម​តបព្រោះហួសចិត្ត​អស់ពាក្យហាស្តី។ អ្នកផ្តល់យោបល់ខ្លួន​រហូតមកគឺស្នងការ Roy ដែលទើបនឹងវិលពីរៀននៅបន្ថែមនៅបរទេស។ គេបានតាមជួយជ្រោមជ្រែង​នាងច្រើន ឱ្យយោបល់ ពិភាក្សា​ លាក់ការណ៍ ថែមទាំងបញ្ជូន Annមកឱ្យទៀត នាងខ្លួនឯងផ្ទាល់ ក៏​​មិនដែលនិយាយបើកកាយសមាសភាពគេដល់អ្នកណាម្នាក់ទេ ​ដឹងអី​ហ្សឺឌី​បានដឹងស្រេច​ទៅហើយ។
«អូ! មកពីរឿងរូបខ្មៅៗដែលពូវុទ្ធីទុកក្នុងកាម៉េរ៉ា?!»
នាង​វាចាភ្លាត់មាត់ខណៈខាងប្រុសទំពាញ៉ាច់ៗធ្វើហី។
«នែហ្សឺឌី! មិនទាន់ប្រាប់ខ្ញុំអាថ៌កំបាំងរូបថតអស់នោះផងណ៎ា!»
«មិនមែនទេវតាជប់ទេ! ម៉េចក៏ត្រូវការរាប់ខែដែរទានម្ចាស់!»
«ងាប់ហើយ! យូរម៉េះ?»
«លុយមិនដល់!»
គេឆ្លើយហីទាំងទឹកមុខឌឺដង ធ្វើ​ឱ្យនាងផុតពីភ្ញាក់ផ្អើល ទៅជាសើចកខឹកសម្លក់ភ្នែកប្រុសម្នាក់នេះ។
«មុនរអ៊ូហ្នឹងមកស្តាប់ការពន្យល់សិនទានម្ចាស់! »
«ឈប់ហៅខ្ញុំដូចល្ខោន!»
«ធម្មតា រូបភាពប្រភេទ អ៊ីនគ្រីប ជាទូទៅវាមានអ្នកពាក់ព័ន្ធជាមួយ​មនុស្ស​បីនាក់ផ្សេងគ្នាគឺ ម្ចាស់រូប អ្នកដាក់ទិន្នន័យ ឬហៅថាធ្វើរូបបំភាន់នេះ និងអ្នកទទួលវា។ រូបភាពដើម ត្រូវបានគេ​អ៊ីនគ្រីបដោយ មុខងារបច្ចេកទេសដែលអាចរក្សាទុកទិន្នន័យ លើ Cloud ហើយក៏អាចបញ្ចូលទិន្នន័យបន្ថែមទៅបំឡែងបំភាន់វា។ អ្នកទទួលទិន្នន័យបានទទួលនូវលទ្ធផល​ថ្មី ដែលបានបង្កប់រូបភាពដើម មិនបាត់បង់ទេតែគេត្រូវចេះញែករក!»
«ដូច្នេះបានជាខ្ញុំពឹងហ្សឺឌី!»
«អ្នកញែករូបមិនមែន​ទេវតាទេ! រក្សាកាន់តែហ្មត់ចត់ ​ញែក​រកកាន់តែលំបាក!»
«ពូខ្ញុំប្រាកដជាទុកថារូបហ្នឹងសំខាន់ហើយបានជាធ្វើដល់ម្ល៉ឹង!»
«គាត់បានធ្វើផ្លូវកាត់!»
«អត់យល់ទេ!»
«ការអ៊ីនគ្រីបរូបភាពរបស់គាត់មិនឆ្លងកាត់ដៃអ្នកទីពីរទេ គឺត្រូវបានធ្វើឡើងតាមរយៈការរកទិញម៉ាស៊ីនដែល Hider ទិន្នន័យ និងបញ្ចូលទិន្នន័យបន្ថែមបំភាន់ទៅក្នុងប៊ីតសំខាន់ៗ (MSBs) ខ្លួនឯងតែម្តង! គឺ​ចុចមួយគ្រឹប វាបំលែងឱ្យភា្លមៗ!»
ធីតារេភ្នែកគិតសន្សឹមៗ នាង​ងក់ក្បាលមួយៗហើយនិយាយរវើរវាយ៖
«ហ្សឺឌីរូបនេះ​ប្រាកដជាអ្វីមួយសំខាន់ខ្លាំងបានជាគាត់មិនទុកចិត្ត​អ្នកណាទាំងអស់!»
គេងក់ក្បាល៖
«ម៉ាស៊ីនទំនើបនេះ កំណត់ឡើងដោយពពួកIQ ដែលឆ្លាតវៃ អាចប្រើកូនសោលាក់ទិន្នន័យបាន​យ៉ាងល្អឥតខ្ចោះដោយប្រើតែម្រាមចុច។ រូបភាពដើមមិនដែលលេចចេញមកទេ គឺត្រូវបានកសាងឡើងវិញភ្លាម​ៗ​​ដោយលេខកូដអ៊ីនគ្រីបតាំងពីថតមកភ្លាម!  សមត្ថភាពបង្កប់និងលាក់កាន់តែខ្ពស់កាន់តែរហ័ស​ ការរុករកឡើងវិញកាន់តែពិបាក! ខ្ញុំរកកូដប៉ុន្មានយប់ហើយ​នៅតែដោះមិនចេញ   សូម្បីទាក់ទងទៅខាងអ្នក​ផលិត​វាឡើង!​»
នាង​គ្រវីក្បាលយឺតៗ ទាំងសម្លឹងនាយ​ហាក់ស្មុគស្មាញចិត្ត​។
«អូមែនហើយ​ហ្សឺឌី!»
នាង​ហៅដោយនឹកឃើញ​អ្វីមួយសំខាន់។ ឃើញគេសម្លឹងរង់ចាំស្តាប់ធីតាពោលបន្ថែម៖
«ប៉ូលិស​មូលដ្ឋានប្រាប់មកអធិការភារម្យថា​ពួកគេ​ រកឃើញអ្នកបងចរិយាហើយ!»
ហ្សឺឌីមិនបង្ហាញភាពភ្ញាក់ផ្អើលផ្អើលទេ។ គេនិយាយ បន្តពីនាង​៖
«ល្ងាចមិញនេះ!»
«ម៉េចដឹងលឿនម៉េះ!»
គេញញឹម ដៀងភ្នែកហាក់បន្ទោសដែលនាង​តែងយល់ថា ខ្លួនឆ្លាតវាងវៃ ​ក្លាហាន ​ហើយ​គិតថា អ្នកផងយឺត និងល្ងង់ជាងខ្លួន មើលរំលងបញ្ហា​ជាងខ្លួន បើមិនអ៊ីចឹង នាង​មិនមែន​មកដល់ផ្ទះនេះ គិតថា​​គ្រប់គ្នាក្នុងផ្ទះ មិនបាន​តាមដាន​មិនបាន​សង្ស័យ​អ្វីៗ​ដែលបានកើតឡើងលើគ្រួសារពូនាងនោះទេ។
គេគិតមិននិយាយ ហើយបង្វែរទៅរាយការណ៍បន្ត ៖
«ដោយសារថា ប៉ូលិស​រកបានកញ្ចុំផ្កាមួយក្នុងហោប៉ៅអាវម៉ៅ! ខ្ញុំដើរច្រើន ខ្ញុំស្គាល់កន្លែងដែលផ្កាពណ៌ស្វាយនោះដុះ!
«អូ! មែនតើ! ប្រាប់ហើយមែនអត់ថាពេលជួបម៉ៅ ខ្ញុំសម្គាល់ក្លិនក្រអូបចម្លែកនៅក្នុងបន្ទប់នោះ!»
ខាងប្រុសតបវិញ៖
«អ្នករតនគិរីខ្លះ​ក៏អត់ស្គាល់ថាវាជាផ្កាអីដែរបានជាប៉ូលិស​យកវាមកសួរនាំ ចៃដន្យខ្ញុំឃើញ​ ក៏ឆែក​រាល់រូបថតផ្កា​ដែលខ្ញុំដើរថតឱ្យម៉ាក់! ចុងក្រោយ​ប៉ូលិស​បានរកកន្លែងចរិយាឃើញ!»
នាង​ដឹងថា គេនេះចេះផ្គាប់ចិត្តម្តាយ ដោយដើរថតរូបផ្កាចម្លែកៗជាច្រើនទុកមករហូត បានជាគេអាចនឹកឃើញកន្លែងផ្កានោះដុះបាន។
«ល្អហើយ! នៅពេលរកឃើញបងចរិយាមានសភាពមិនខុសគ្នាជាមួយម៉ៅ ឬក៏ធឿនដែរមែនអត់?!»
«ខ្ញុំអត់បានសួរទេ ខ្ញុំហត់ពេករឿងម៉ាក់!»
នាង​ងក់ក្បាលប្រាប់គេវិញ៖
«តាមបង Ann ដែលនិយាយជាមួយអធិការភារម្យ ​​គឺសភាពពុលដូចគ្នាតែគាត់ស្រាលជាង! ខាង​មន្ទីរពេទ្យប្រាប់មកថា គាត់ដឹងខ្លួនហើយខាងប៉ូលិស​គេ​កំពុងតែជួបជាមួយគាត់!»
ទំនងជាដឹងខ្លួនមកវិញថាពាក្យពេចន៍ដូចជាកំពុងតែបន្ថែមទុក្ខព្រួយដល់បុរសនេះ នាងនិយាយ​កាត់វិញ៖
«មិនអីទេ! ឱ្យតែរួចជីវិតសិន! ហ្សឺឌីញ៉ាំបាយៗ ញ៉ាំបាយទៅហ្សឺឌី​ ខ្ញុំឈប់នាំ​និយាយរឿងពិបាកៗចិត្តហើយ!»
បុរសងក់ក្បាលផ្ងក់ៗ ហើយបន្តញ៉ាំអាហារមួយៗតំណាលគ្នាជាមួយនាង​។
ក្នុងចិត្ត​ធីតាវិញ នាងមិនបានស្ងប់ដូចសម្តី​លួងហឺ្សឌីទេ។  ខួរក្បាលដ៏ស្វាហាប់​របស់​នាងនៅតែបន្ត​​គិត​វិភាគ​ ចោទសួរ​ចុះឡើងនូវដំណើរដើមទង ដែលម៉ៅបាននិយាយ​និងសភាព​របស់ចរិយានៅពេលនេះ។
សម្ដីសំដៅ ពាក្យពេចន៍ដែលម៉ៅបាននិយាយប្រាប់ភារម្យ​នៅមុនពេលសន្លប់ ទំនងណាស់ថា​ គ្រប់យ៉ាងអាចជាការរៀបចំរបស់អ៊ំសំភិន ក្នុងការ​រើសយកម៉ៅដើម្បីឱ្យមកទទួលទោសជំនួសខ្លួន ដោយប្រើប្រាស់​បុរសក្មេង​ កូនអ្នកបម្រើឱ្យទៅចាប់បងថ្លៃខ្លួន ហើយបំពុលគេទាំងពីរ។ ប៉ុន្តែឥឡូវនេះ អ្វីៗអាច​នឹង​ត្រូវបានលាតត្រដាងច្បាស់ជាងនេះ ប្រសិនបានជួបជាមួយចរិយាផ្ទាល់មាត់។
នាង​រអ៊ូប្រាប់ហ្សឺឌី៖
«អ្នកបងដឹងរឿងច្រើនណាស់​ បានជាគាត់មានរឿងដល់ខ្លួន! តែគាត់មិននិយាយប្រាប់ខ្លះសោះ​ គាត់ថាខ្ញុំនេះមាត់ច្រើន មិនចេះលាក់ការណ៍ មាន​ចរិតក្មេង! មានតែគាត់ទេ​ដែលនិយាយអ៊ីចឹង! សរុបទៅ ខ្ញុំខំធ្វើការក៏ច្រើន អ្នកដែលលាក់បាំងការពិត​ពីខ្ញុំក៏មានច្រើន​!»
គ្រប់ចរិតលក្ខណៈ​កាយវិការ សម្តីសម្តៅរបស់នាង ហ្សឺឌីពិតជាទាក់ចិត្ត​ណាស់​ តាំងពីបានឃើញគ្នាដំបូងមកឯណោះ។​ សភាព​ស្មុគរបស់នាងមិនមែនជាអ្វីដែលខាងប្រុស​ចង់ឃើញ​ឡើយ គេនិយាយលួងលោម៖
«កុំទាន់អស់សង្ឃឹមមើល៍!  ចាំយប់នេះ ខ្ញុំព្យាយាមរឿងរូបថតហ្នឹងទៀត ថាមិនបាន​ស្អែកព្រឹក ពេលញ៉ាំ​កាហ្វេ​ជាមួយគ្នា ខ្ញុំមានលទ្ធផលមកឱ្យ!»
នាង​រេភ្នែកចេញ​ទាំងក្តាប់មាត់។ វាជាឱកាស​ល្អសម្រាប់គេតាមគយគន់សម្រស់ដ៏ពិសេស នៃនារីរឹងមាំហើយស្មោះសម្នាក់នេះ។
ស្នេហារបស់គេចំពោះនាង ​បង្ហាញមកត្រង់ៗពេកហើយ ។ ​ម្តាយគេកំពុងតែ​មានរឿង ខ្លួនគេទុក្ខសោក ឯយប់នេះគេថានឹង​រុករក​ហ្វាល់នោះឱ្យនាង​បន្ត​វាជាការងារធ្ងន់មួយ  តើមានអីមិនច្បាស់ទៀត?
នារីនេះផាត់សក់បំបាត់ភាពអៀនប្រៀន​ដូចជាកាយវិការដែលធ្វើឱ្យខាងប្រុសដឹងខ្លួនមកវិញ ហើយ​ងាកភ្នែកចេញធ្វើជាហូបបាយបន្ត។
«កុំបាច់បង្ខំក៏បានរឿងរូបហ្នឹង! ហើយស្អែកមិនបាន​កាហ្វេអីជាមួយគ្នាទេ​ ខ្ញុំមានការ​ត្រូវ​ជួបពេទ្យសាន!»
«ឈឺអី?!»
«អត់ទេ!​ គេទាក់ទងមក មានរឿងខ្លះអំពីបងវណ្ណរី!»
«និយាយម៉ានម៉ោង?!»
«ចេញពីគាត់​ខ្ញុំទៅរកអធិការភារម្យទៀត!»
ហ្សឺឌីធ្វើមុខស្មើ ៖
«ទៅៗ តែ​ប្រយ័ត្នផង! ពួកប៉ូលិសនិងពេទ្យ​ច្រើនតែតួចិត្តអាក្រក់នៅវគ្គចុងក្រោយ!»
នាង​ញញឹម​ធ្វើមិនដឹងនឹងពាក្យងរង៉ក់នេះ….
ជំពូកទី៣៥
កុំជឿលើអ្វីដែលអ្នកមើលឃើញ
មេឃងងឹតទៅហើយ មនុស្សម្នាលើផែនដី បាន​នាំគ្នា​​ស្រូបស្រង់អាហារ​ រកទីសម្រាកពីភាពអត់ធន់ នឿយហត់ពេញថ្ងៃចំពោះជីវិត តែដោយឡែកសម្រាប់តួនាទីជាប៉ូលិស ហើយស្ថិតក្នុងពេលវេលាដែលសំណុំរឿងព្រហ្មទណ្ឌបានបុករុក​សឹងរបើកមួក គេ​មិនស្តាប់បញ្ជាក្រពះ ឬសុខភាពរាងកាយអ្វីឡើយ​។​
អធិការ​ភារម្យ នៅក្នុងជំហានញាប់និងស្វាហាប់ដូចមនុស្សដែក គេបង្ហាញវត្តមានសារជាថ្មីក្នុងមន្ទីរពេទ្យខេត្ត ​ហើយដើរផងស្តាប់យោបល់សហការីម្នាក់ដ៏ជំនិតដែលកំពុង​ពន្យល់ផង៖
«ដំណាក់កាលនេះទៅហើយ គួរតែប្រាប់រឿងហេតុទាំងអស់របស់ជំទាវវតី្ត និងមនុស្សក្នុងផ្ទះក្រអូប រួមទាំងការស្លាប់របស់តាចាស់ពិការនោះផង!»
ភារម្យងក់ក្បាល។ គេក៏យល់ស្របដែរថា នេះគឺជាបច្ច័យដែលធ្វើឱ្យចរិយាព្រមបង្ហើបនិយាយនូវអ្វីៗទាំងអស់ក្នុងកញ្ចប់អាថ៌កំបាំងដែលនាង​បានលាក់លៀម ឱ្យប៉ូលិសបានដឹង។
«ត្រូវ! តាមចរិតរបស់ស្រីអ្នកមាន​ម្នាក់នេះ កំណាញ់សម្តីនិងមិនងាយនិយាយអ្វីចេញមកទេឌីណា!»​
គេធ្វើបន្ទោរវិញ​បែបនេះ ញ៉ាំងឱ្យសហការីឈ្មោះឌីណាកាន់តែហ៊ានជូនយោបល់ ៖
«ក្នុងសេណារីយ៉ូនេះ រឿងហេតុ​ដូចជា​កំពុងតែឈានដល់វគ្គ​បញ្ចប់ទៅហើយ! បើយើងបានចម្លើយមកពីគ្រប់ភាគី យើងនឹងអាចរកវិធី​ដោះស្រាយ​បិទចោលសំណុំរឿង​អស់ទាំងនេះបាន!»
«ឌីណាឯង ក៏គិតថា​អ៊ំសំភិនស្លាប់ដោយឃាតកម្ម?»
ឌីដៀងភ្នែកមើលមេ។ គេចង់ឆ្លើយភ្លាមៗតាមរយៈពន្លឺភ្នែកដ៏ចិញ្ចាចរបស់គេ តែគេទ្រាំលេបទុកវិញលែងនិយាយស្តី។ ភារម្យទាញគេថយតាមប្រលោះទ្វារជ្រុងខាងជើង ដែលតាមភ្នែកសម្លឹងក្រឡេកក្រឡាប់នេះ គេដឹងថាគ្មានអ្នកណាកំពុងតាមដានពួកខ្លួនឡើយ។
នៅក្រោមដើមជ្រៃងងឹត ឆ្ងាយពីពន្លឺភ្លើងគោម គេខ្សឹបតិចៗ៖
«គ្នាយើងមិនអីទេ?»
ឌីណាលេបទឹកមាត់ បំបាត់ភាពតឹងតែង។ ពាក្យ «គ្នាយើងមិនអី» គឺសំដៅថា​ពួកគេដឹងរឿងអីខ្លះ? មុនពេលឆ្លើយ គេត្រូវ​ឱនមុខបន្តិច​គេចចោល​កែវភ្នែក​ភ្លឺមុតនៃមេកោយ៖
«ពួកយើងគិតដល់បងឯង! ដៃយើងមិនដឹងបាំងការពិតបានត្រឹមណា តែយើងជ្រុលហើយ!​ យើងសម្អាតវាទៅ! គេអាចថា ប៉ូលិស​មិនបានធ្វើការ! តែយើងឈរខាងបង ពួកយើងទាំងអស់គ្នា!»
«ខ្ញុំមិនដែលគិតថា ​រឿងវារាលដាលធំដល់ថ្នាក់នេះទេ! អាចោលម្សៀតនោះ! អូខេ ឌីណា! ត្រូវពន្យល់ពួកគេជំនួស​ខ្ញុំផង! ខ្ញុំមិនដែលចង់ឱ្យមានអ្នកណាម្នាក់ស្លាប់ទេ!»
ឌីណាបើកភ្នែកភ្លឺទែងសម្លឹង​ភារម្យ។    នៅក្រោមភាពងងឹត    ​បុរសទាំងពីរកាន់តែឃើញ​មនោសញ្ចេតនា​របស់គ្នា​ទៅវិញទៅមក តាមរស្មីកែវភ្នែក។
«ទោះបងរម្យធ្វើខុសឬត្រូវ គ្នាយើងនៅខាងបងជានិច្ច!»
ភារម្យគំហកទាំងខាំមាត់ ទាំងតឹងតែង៖
«ខ្ញុំសួរថា​ឯងយល់ចិត្ត​ខ្ញុំឬអត់? ​អ្ហះ ឌីណា?!»
«ខ្ញុំយល់!​»
ភារម្យលិឍបបូរមាត់ខ្លួនឯង ព្រោះថាគេ​ចង់និយាយពន្យល់ ចង់បកស្រាយ​ច្រើនទៀតតែនិយាយមិនចេញ​។ ​គេតឹងតែងចិត្ត​ណាស់។ ​គេងាកចុះឡើង​ហើយច្រត់ចង្កេះ ដកដង្ហើមធំ ដោយ​ហត់​ៗ​។
«ស្នងការខេត្តដាក់សំណួរមកមិនឈប់ទេ!» ឌីណាខ្សឹបៗ។
ឌីណាធ្លោយរអ៊ូខ្លីៗខ្សឹបៗសោះ ​តែភារម្យបែរមកវិញភ្លាម៖
«បើមានរឿង​ខ្ញុំទទួលម្នាក់ឯង! ​អត់ពាក់ព័ន្ធពួកយើងទេ!»
«មេកុំនិយាយអ៊ីចឹង! យើងជិះទូកនេះជាមួយគ្នា! ខ្ញុំមិនភ្លេចទេគុណ ដែលមេបានធ្វើមកលើពួកយើងទេ! ​មេមិនមែន​តួចិត្ត​អាក្រក់ដូចគេគិតឡើយ! ទោះស្នងការខេត្ត ឬអគ្គស្នងការនៅភ្នំពេញ​​ដាក់មនុស្ស​ចុះមកឆែកទៀតក៏នៅតែ គ្មា​នទេតម្រុយ គ្មានអីសល់ទេ​! យើងមិនធ្វើ  យើងមិនពាក់ព័ន្ធ យើងមិនជាប់ឧក្រិដ្ឋអីទាំងអស់មេ!»
«ខ្ញុំឱ្យគេដកតួនាទី ដេញ​ចោលចុះ!»
«គ្មានរឿងអ៊ីចឹងកើតឡើងទេ! អ្នកផ្ទះនោះ បាន​ដកពាក្យបណ្តឹងខ្លួនគេ​! ខ្ញុំចង់និយាយពីជំទាវចរិយាម្នាក់នោះ! ជាការសម្រេចចិត្ត​របស់ពួកគេ!​ យើងបានខំហើយ!»
ភារម្យនៅស្ងៀម ងាកសម្លឹងគូកន។ គេហាក់ទប់ស្កាត់ភាព​ជ្រួលច្រាលបានឡើងវិញបណ្តើរៗ មុនពេល​លើកដៃមក​​ទះស្មាឌីណាមួយៗ។
តោះ!
សារជាថ្មីពួកគេនាំគ្នា​វិលមកក្នុងមន្ទីរពេទ្យវិញ ហើយគោលដៅ គឺអាគារសង្គ្រោះបន្ទាន់។
ឌីណានៅតែឆ្លៀតឱនមកខ្សឹប៖
«យើងប្រយ័ត្នសម្តីបន្តិច ​ម្នាក់ស្រីនេះ ឆ្លាតណាស់​ក្នុងចំណោមអ្នកនៅផ្ទះក្រអូប!»
ស្តាប់ហើយ ចិត្តអធិការ​រេនឹកភ្លាមដល់ស្រីស្អាតម្នាក់ ដែលមើលទៅល្ងង់ៗ ស៊ូៗ​ ហើយទៀងត្រង់ក្នុងកែវភ្នែកនាយ​។ នាងទំនងជាកូនស្រីគ្រួសារធូរធារមួយដែលធំមកស្មានថា គ្រប់យ៉ាងតែងតែរៀបរយដូចដែលនាង​ចង់ឃើញ។ នារីអ្នកកាសែត​បានចំណាយពេលមួយរាត្រីនៅទីស្នាក់ការខ្លួន​ ហើយ​មានរឿងជាច្រើនដែលខ្លួន​បានចារជាប់ក្នុងចិត្តអំពីពាក្យសម្តីរបស់នាង​។
«ធីតា! ក្មេងស្រី​ដ៏ល្អ! ខ្ញុំធ្វើខុស​ចំពោះនាងច្រើនដល់ថ្នាក់ សូម្បីតែហាប្រាប់ខ្លួនឯងថា ស្រលាញ់នាងក៏ខ្ញុំមិនហ៊ាន​ផង ​កុំថាឡើយឱ្យនាង​ដឹង!»
គេគិតទាំងស្រពោន។
ប៉ូលិសទាំងទ្វេ​មកដល់បន្ទប់មួយ ដែលត្រូវបានរៀបចំឡើងសម្រាប់តែជំទាវចរិយាម្នាក់ឯង។ ឌីណា​លើកដៃគោះឱ្យសញ្ញាហើយងាកមកប្រាប់​ «ខ្ញុំចាំនៅក្រៅមេ!»។
ភារម្យមិនឆ្លើយគេរុញទ្វារចូល។
ស្ត្រីរូបស្អាតអង្គុយបែរខ្នង។ សភាពនាង​គឺ​បើកភ្នែកសម្លឹងទៅឆ្ងាយតាមរយៈបង្អួច។ ភារម្យក្រឡេកឃើញបាយល្ងាចនៅទុកចោលលើតុចុងជើង​មិនមាន​ប៉ះពាល់ទេសូម្បីទឹក។
«បើជំទាវត្រូវការបាយម្ហូបពីក្រៅ អាចប្រាប់ខ្ញុំបាន! អ្វី​ក៏ដោយដែលចាំបាច់!»​
ពិតមែនតែគេគួរសម តែនាងមិនបានឆ្លើយថែមទាំង​មិនងាក។
ភារម្យ​ឈានចូលទៅរកកៅអីនៅជ្រុងស្តាំដៃ​ហើយលើកមកក្បែរគ្រែ។
«ខ្ញុំឈ្មោះភារម្យ!»
«ចា៎ ធ្លាប់ជួបគ្នាហើយ!»
នាងឆ្លើយស្លូតបូតហើយងាកយឺតៗ​សម្លឹងមកកាន់នាយប៉ូលិស។ គេដឹងថា កែវភ្នែក​នាងបង្កប់នូវ​សភាពតឹងតែងមួយ​ដែល នាង​ពិតជា​មានរឿងចង់និយាយតែ​ក៏មានចិត្តចង់លាក់  អ៊ីចឹងចរិយាកំពុងតែនៅទីទើរ ស្មុគស្មាញ ច្របូកច្របល់។
រឿង៖ រូបខ្មៅស្រអាប់ ភាគ១៩
ជំពូក ២៩
ការពិតដ៏ស៊ីជម្រៅ
មនុស្សយើងធម្មតាតែងតែចេះកុហក ហើយមានរឿងខ្លះ មនុស្សយើងអាចកុហកទាំងអ្នកដទៃ ថែមទាំងអាចកុហកខ្លួនឯងបានទៀត ប៉ុន្តែវាមិនមែនកុហកបានរហូតតទៅទេ ថ្ងៃណាមួយការពិតនៅតែជាការពិត​ ហើយ​គ្រប់យ៉ាង​នឹងត្រូវលាតត្រដាងចេញដោយចៀសមិនផុតថា ទោះបីជាក្នុងវិធីណាមួយក្តី។
ដូចជាពេលនេះអ៊ំសំភិនកំពុងតែអង្គុយលើរទេះសំណព្វរបស់គាត់បែរខ្នង​ទៅមាត់ផ្ទៃទឹកនៃតំបន់ទេសចរល្បីឈ្មោះ «បឹងយក្ខ​ឡោម» ដែល​មាន​ទីតាំង​ប្រមាណ​ជា៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទី​រួម​ខេត្ត។
គាត់ដឹងថា អ្នកណាកំពុង​តែមានវត្តមាននៅពីក្រោយខ្នង។
នៅក្នុងភាពសោះអង្គើយ បុរសចំណាស់មិនងាកមិនបែរ ​បើទោះជាសន្ធឹកបិទឡានហាក់ចង់​ផ្តល់​ដំណឹង​ដល់គាត់។
អាការៈនៅស្ងៀមស្ងាត់រង់ចាំជាស្រេច អ៊ំសំភិន​មាន​ឫកពាហាក់បីដូចជាបាន ​ត្រៀមខ្លួន​រួចរាល់ហើយ ​ក្នុងទទួលយកសំណួរពីមនុស្សម្នាក់ ដែលគាត់ដឹងច្បាស់ថាកំពុង​​មកទាររកចម្លើយពិតពីគាត់។
មិនថាគាត់ព្រមនិយាយឬមិនព្រម បុរសនេះ​ដឹងជាយូរមកហើយថា អ្នកទាម​ទារមុខតែ​បកអាក្រាតការសម្ងាត់ទាំងឡាយ​ដែល ថ្ងៃណាមួ​យគាត់គង់តែត្រូវបង្ខំឱ្យសារភាពចេញមក។
ជំទាវវតី្តដែលបានបាត់មុខទៅ គ្មានដំណឹង​ចាប់តាំងពីពេលដែលអ្នកបម្រើឈ្មោះមៀចបានគ្រោះថ្នាក់ចរាចរណ៍ល្បីកក្រើកពេញខេត្តរតនគិរី ពេលនេះលោកជំទាវ​បែរជាលេចមុខ បង្ហាញខ្លួននៅពីក្រោយមិត្តភក្តិ ជិតស្និទ្ធនៃអតីតស្វាមីរបស់ខ្លួនដែលទើបនឹងចែកឋានទៅមិនបានប៉ុន្មាន។
ដោយឈររក្សា​ចម្ងាយ​ប្រមាណជា ៣ ទៅ ៤ម៉ែត្រ​ពីគ្នាប៉ុណ្ណោះ ស្រ្តីអភិជន​វាចាតិចៗ៖
«បងសំភិន! ទីបំផុតខ្ញុំដឹងអស់ហើយ រឿងដែលបងបានធ្វើមកលើគ្រួសារនេះ!»
បុរសចំណាស់ដែលអង្គុយបែរខ្នង នៅតែមិនមាត់មិនក ដូច​ជាវក់នឹង​ធម្មជាតិ មិនមាន​ចេតនា​តបត​មិននិយាយស្ដីអ្វីទាំងអស់។  ទោះយ៉ាងណា លោកជំទាវវត្តី មិនបានរក្សា​ការ​អត់ធ្មត់ដូចដៃគូ​សន្ទនា​ម្នាក់នេះទេ។ ស្ត្រីរូបនេះបន្ថែមឈានមុខមួយជំហានទៅមុខ កាន់តែក្បែរមាត់បឹងថ្លាឆ្វង់ និងធ្លាប់ល្បីថាជ្រៅ​ផុតគេនៅកម្ពុជា។
កែវភ្នែកស្ត្រីចំណាស់និងបុរសចំណាស់ទាំងទ្វេ សម្លឹងទៅក្នុងរង្វង់​ទឹកជាមួយ​សភាពខូចចិត្តមិនចាញ់គ្នា។
«បងសំភិន បានក្បត់ចិត្ដមិត្ដភក្ដិដែលធ្លាប់​តែ​ទុកចិត្តបង ថាជាមនុស្ស​ជំនិត!»
ជំទាវវាចាមួយៗ ហើយស្រាប់​ឈប់កណ្តាលទីជាមួយកំហឹងនិងការហត់ ដង្ហើមដង្ហក់។ នៅក្នុងបេះដូងរបស់លោកជំទាវ ទំនងជាមាន​ការខូចចិត្ត តែក៏មិនស្មើនឹងការខូចចិត្ត​អស់សង្ឃឹម​របស់អតីតស្វាមីគាត់នៅឡើយ។
«ប្រសិនបងវុទ្ធីនៅរស់! អ្នកដែលមកពន្លាត់មុខបងឯងពេលនេះ មិនមែនខ្ញុំទេ គឺគាត់​! បងឯងមានគំនិតមិនល្អ​តាំងពីយូរ មកហើយកោតតែគ្មានអ្នកមើលឃើញ មើលយល់គំនិតខ្មៅកខ្វក់របស់បងឯង បងសំភិន! បងឯង បាននាំវណ្ណារីមកឱ្យគាត់ រៀបអន្ទាក់ ចង់បំផ្លាញគាត់! គាត់គិតចុះគិតឡើង គាត់សង្ស័យយ៉ាងណា ក៏គាត់មិនសង្ស័យមិត្តខ្លួនដែ​លពិការម្នាក់នេះ​ដែរ! បងវុទ្ធីមិនមែន​ល្ងង់ទេ តែសំខាន់  គាត់នៅតែមិនដាច់ចិត្តស្មាន មិនដាច់ចិត្តសង្ស័យចំពោះមនុស្សម្នាក់ដែលគាត់គិតថា បើទោះបីជាមនុស្សក្នុងលោកនេះទាំងអស់ក្បត់គាត់ ក៏ម្នាក់នោះគេមិនក្បត់គាត់!»
បុរសចំណាស់ដែលអង្គុយបែរខ្នងមិនព្រមឆ្លើយឆ្លងអ្វីទាំងអស់ ពេលនេះស្មាគាត់ទាំងគូហាក់រង្គើញាប់ញ័រ។ កុំច្រលំថាគាត់ទង្គឹះយំនឹកដល់មិត្ត អាណិតសម្តី​ដែលភរិយាមិត្តបានលើកមកនេះ តាមការ​ពិត មើលឱ្យជាក់គឺ សំភិនកំពុងកម្រើក​សើចចំអកកខឹកៗ ក្រោយពីឮពាក្យពេចន៍អស់ទាំងនេះ។
ជាមួយ​នឹងភាពហួសចិត្ត ជំទាវវត្តីរលីងរលោង។ កាយវិការបុរសនេះ​ជាចម្លើយសារភាព​១០០ភាគរយទៅ ហើយថាគ្រប់យ៉ាង​ដែលជំទាវរកឃើញ​ គឺជាការពិត។
ស្ត្រី​ស្តុកស្តម្ភនិយាយបន្ថែម ទាំងសំឡេងអួលដើមក៖
«ខ្ញុំនឹងទៅនិយាយប្រាប់ប៉ូលិសទាំងអស់ នូវរាល់អំពើឧក្រិដ្ឋ​របស់បងសំភិនដែលធ្វើមកលើផ្ទះនេះ!»
បុរសស្រាប់តែបែរមកភ្លាម ជាមួយនឹងការប្រើរទេះរុញយន្តរបស់គាត់យ៉ាងស្ទាត់ជំនាញ។ កុំស្មាន​ច្រឡំថា គាត់មាន​ការភ័យខ្លាច​។ ជាមួយ​នឹងទឹកមុខស្មើៗ ដោយ​ក្រឡេកហួសពីរាងកាយលោកជំទាវដ៏ស្រស់ផូរផង់ ទៅកាន់អង្គរក្សឈ្មោះធឿនកំពុង​នៅសំចត​ក្បែរឡាន​ ឆ្ងាយមិនប៉ុន្មានពីក្រោយខ្នងម្ចាស់របស់ខ្លួន បុរសនិយាយមួយៗ៖
«លោកជំទាវប្រហែលជាជឿជាក់ ទៅលើអាធឿនហើយ បានជា​ពេលនេះលោកជំទាវហ៊ានមកឈរស្ងាត់​ៗ ថាឱ្យខ្ញុំក្ដែងៗក្ដែងតែពីរនាក់?!»
លោកជំទាវថ្លោះទឹកមុខ​ គាត់ដៀងទៅរកអង្គរក្សជំនិត​​ហើយឃើញគេនោះកំពុងសម្លឹងមកដោយពិនិត្យពិច័យ​ដូចគ្នា​។ ប្រសិន​ស្ត្រីនេះ​ឱ្យសញ្ញាតែបន្តិច​គេអាចនឹងស្ទុះចូលមកមែន។
«ខ្ញុំប្រើមនុស្ស​ ខ្ញុំស្គាល់មនុស្ស​របស់ខ្លួនឯងច្បាស់ កុំបាច់មកប្រើល្បិចកល បន្លាចបំភ័យ​ខ្ញុំ បងសំភិន!»
គាត់ថាបន្ថែម​ទៀតទាំងដែល​ស្ត្រី​រូបល្អដែលកំពុង​ឈរធ្មាំងស្តាប់​៖
គាត់ជញ្ជក់មាត់បង្ហាញការអណិតអាសូរ ក៏​ជាសកម្មភាពមួយ​ហាក់ដៀលត្មះ ញុះចិត្ត​ឱ្យសៅហ្មង ជាកាយវិការដែលជំទាវម្នាក់នេះ មិនដែលសូម្បីតតែធ្លាប់គិតថា ជាឫកពាពិតនៃបុរសចំណាស់ស្នាក់នៅក្នុងផ្ទះខ្លួន។ ស្តាយត្រង់កន្លងមក ​គេនេះ​តែងតែ​ធ្វើ​សភាព​ទន់ខ្សោយ​គួរឱ្យអាណិត​ចំពោះមុខមនុស្ស​នានា បានជាគ្មានអ្នកណាចាប់អារម្មណ៍​ចំពោះគេ ក្រៅតែពីអាណិត ថែរក្សា​ឱបក្រសោប។
ជាមួយមនុស្ស​សន្តានក្រពើ វាគ្មានអ្វីច្រើន ឱ្យ​លើសពីការឈឺចិត្ត​នោះឡើយ។ ជំទាវវត្តីខាំមាត់និយាយមួយៗសួរបកវិញ​៖
«ចុះបងសំភិន នឹងសម្លាប់ខ្ញុំ ឬមួយក៏បងនឹងធ្វើអ្វីខ្ញុំ? បងសំភិនគិតឡើងវិញផងថា ចុងក្រោយតើបងបានធ្វើខុសឬក៏ត្រូវ ចំពោះមនុស្សដែលតែងតែធ្វើល្អចំពោះខ្លួន?!»
«ខុសឬត្រូវមាន​តែមេឃដីបានវិនិច្ឆ័យដឹងការពិត!»
គាត់ឆ្លើយដោយសោះកក្រោះ និងមិនមានសោះទេ សញ្ញាស្តាយក្រោយអ្វីបន្តិចណាចំពោះរឿងកន្លងមករបស់ខ្លួន​ធ្វើឱ្យលោកជំទាវចាំបាច់ត្រូវនិយាយបន្ថែម៖
«​ពេលនេះមិត្តរបស់បងស្លាប់បាត់ហើយ! មិត្ត​តែម្នាក់គត់ដែលកម្សត់កម្រនឹងបងបំផុតបានស្លាប់ទៅហើយ!  មិនថាពីមុន​មក ធ្លាប់ល្អក់កករ ​ខុសត្រូវសខ្មៅអ្វី ឧត្តមគឺជាកូនប្រុសតែមួយគត់របស់គាត់! ក្រោយពីឪពុកស្លាប់ទៅ នៅសល់តែម្ដាយចាស់ជរានិងភរិយាក្មេងសេចក្ដី កំព្រាតែលតោល! បើបងចេះដឹងខ្លួនទាន់ពេល បងឆាប់ប្រាប់ពីកន្លែងរបស់ឧត្ដមមកភ្លាម ទុកថានេះជាអ្វីដែលបងអាច​ធ្វើចុងក្រោយសម្រាប់មនុស្ស​ ដែលធ្លាប់ហៅគ្នាថាជាមិត្ត!»
«ហាសហាៗ!» បុរសសើចស្រាលៗ និងក្អកគ្រហែមបង្ហាញភាពទន់ខ្សោយនៃសារពាង្គកាយរបស់គាត់​។  នៅពេលជំទាវសម្លឹងគាត់ដោយហួសចិត្តនិងអស់សង្ឃឹមចំពោះឫកពារបស់គាត់ដែលសម្តែង​ចេញដោយខ្វះការគោរពចំពោះខ្លួនឯង សំភិនឧទានបង្អូសៗ ដូចកំពុងបន្ទោសខឹង៖
«មិត្តភក្តិ? ឆ្វឺយ! ចេះ និយាយ​ពាក្យថាមិត្តភក្តិ? បើមិនចេះប្រើទេ កុំប្រើវាវត្តី! ពេលចុះទៅនរកទូទាត់សួរនាំប្តីឯងផងថា  សាមសិបឆ្នាំមុន វាបានធ្វើអ្វីខ្លះ? វាបានសន្យាអ្វីខ្លះ? ហើយពេលជីវិតបានជោគជ័យ វា​បានធ្វើដូចម្ដេចចំពោះសម្តីខ្លួន? មុនថ្ងៃវាស្លាប់ទៅទៀត វានៅតែមិនដឹងខ្លួន! ព្រោះតែគិតថាជាមិត្ត​ ខ្ញុំបាន និយាយជាមួយវាច្រើនដងហើយថា មនុស្សយើងត្រូវចេះរក្សាសម្ដី! នៅក្នុងកាលៈទេសៈបែបណា មានក្រសខ្មៅ សម្ដីដែលសន្យាជាមួយមិត្តត្រូវតែធ្វើឱ្យបាន ពីព្រោះសម្ដីរបស់យើងអាចធ្វើឲ្យអ្នកណាម្នាក់កក់ក្តៅវាក៏អាចគេឈឺចាប់ដូចគ្នា! វាក្លាយ​ជា ថ្នាំពុលសម្លាប់ទាំងរស់​ធ្វើឲ្យគេឈឺចាប់គ្មានថ្ងៃបំភ្លេចបាននោះដូចគ្នា!»
ស្ត្រីចំណាស់ប្តូរទឹកមុខ។ គំនុំជាច្រើនក្នុងទ្រូងបុរសពិការ​ មិនដឹងថា​តាមពិតមាន​ប្រភពមក ពីទីណា និងបាន​កសាងឡើងដោយឧកញ៉ាវុទ្ធី​ខ្លួនឯង ឬមួយក៏អស្មិមានៈរបស់សំភិន ​តែវាពិតជាគំនុំចាស់ដែលជ្រាលជ្រៅណាស់ បើតាមសម្លឹង​អាការៈជននេះ។
ស្ត្រីបែរមុខចេញ មុនពេលវាចាតប៖
«ខ្ញុំមិនយល់ពីរឿងបងនឹងគាត់ទេ ប៉ុន្តែអ្វីដែលខ្ញុំដឹងច្បាស់គឺបង មានចំណែកទាក់ទងជាមួយនឹងការបាត់ខ្លួនរបស់ឧត្ដម! បងជាមនុស្សចាស់ម្នាក់ ចំណាស់ណេះទៅហើយ គួរតែយល់អំពីការពិតដែលនៅចំពោះមុខ! ចរិយា ឈឺចាប់បែបណានៅពេលបាត់បង់ប្តី? គ្នាថែទាំបងដូចជាចាស់ទុំម្នាក់  ហើយផ្ទះនេះក្លាយទៅជាយ៉ាងណាបើគ្រប់យ៉ាងទៅជាអ៊ីចឹងទៅហើយ គំនុំស្អីក៏ដោយ​ បងនៅប្រកាន់ដល់ណាទៀត? មនុស្សស្លាប់បាត់ទៅហើយបងសំភិន! ប្តីខ្ញុំស្លាប់បាត់ហើយ! អ្នកដែលធ្វើឲ្យបងខឹងគាត់បានស្លាប់ទៅហើយ តើបងយល់ពីអ្វីដែលខ្ញុំចង់និយាយដែរទេ?»
«លោកជំទាវ ដឹងរឿងប៉ុន្មានភាគរយ នៅពេលដែលលោកជំទាវចង់មកថាប្រដៅខ្ញុំ?  បានៗ! ខ្ញុំយល់ថា ឯងគួរតែដឹងថែមលើសហ្នឹងបន្តិចដែរវត្តី មុនពេលឯងអស់ចិត្ត!»
ជាមួយទឹកមុខ​ត្រជាក់ស្រេងនៃជននេះ​លោកជំទាវរេភ្នែកសម្លឹងដៃដែលគាត់ច្រត់លើរទេះរុញ។ មិនសមថា ច្រើនឆ្នាំមកនេះ​គាត់ដើរតួបានយ៉ាងល្អ ធ្វើខ្លួនជាមនុស្សជរា ​មាន​រោគ​ប្រចាំកាយ​ ទន់ខ្សោយ​ ដើម្បីបញ្ឆោតភ្នែកបង្វែងការចាប់អារម្មណ៍​របស់គ្រប់គ្នា?
ជំទាវគិតឃើញភ្លាមៗ ខណៈកន្ទុយភ្នែក​រេរកមើលអង្គរក្សជំនិតនៅប្រមាណជា​ចម្ងាយជាង១០​ ម៉ែត្រពីទីនេះ។ ទោះបីជាលោកជំទាវបានហាមគេមិនឲ្យចូលទៅជិតព្រោះខ្លាចគេស្ដាប់ឮនូវបណ្តារឿងរ៉ាវ​អាស្រូវទាំងឡាយដ៏ស៊ីជម្រៅនៅក្នុងប្រវត្តិនៃគ្រួសារមួយនេះរវាងឧកញ៉ាវុទ្ធី ជាមួយលោកអ៊ំសំភិន ប៉ុន្តែ​ធឿន បាន​តាមឃ្លាំមើល​ជនចំណាស់ទាំងពីរ​ និងសម្គាល់កាយវិការ​បុរសពិការ​សឹងមិនហ៊ានព្រិចភ្នែកទេ។
ចិត្តគេនៅតែអន្ទះអន្ទែងមិនសប្បាយចិត្តជាខ្លាំង រាល់ពេលឃើញឫកពាមិនគោរព ​និងការសើចរលាក់របស់បុរសនេះ ដែលរាល់ដង អ៊ំសំភិនពិតជាមិនដែលហ៊ាន​ធ្វើ​ឡើងចំពោះស្ត្រីម្ចាស់ផ្ទះ​ម្តងណា​ឡើយ។
ធឿន​លើកពែងកាហ្វេមកក្រេបក្អឹក ទាំងភ្នែកសម្លឹងមកយ៉ាងមុត ហាក់បាន ត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីធ្វើការស្ទុះចូលទៅការពារចៅហ្វាយស្រីរបស់មិន ហ៊ានធ្វេសប្រហែស។
អារម្មណ៍មួយ ធឿនគិតថា បុរសចំណាស់ដែលកំពុង និយាយការជាមួយមេកោយរបស់ខ្លួនគឺគ្រាន់តែ​ជាមនុស្សពិការម្នាក់តែប៉ុណ្ណោះ។
«បងសំភិន!»
សំឡេងលោកជំទាវនៅតែពីរោះ នៅតែហៅគាត់ដោយការគោរព ប៉ុន្តែបុរសចំណាស់នៅតែបន្ត​ទឹកមុខ​ឈឺចាប់ជាមួយនឹងស្នាមញញឹមដែលមិនធម្មតា។
«​បងប្រាប់ខ្ញុំមក!​ ខ្ញុំអង្វរបង! ឧត្ដមនៅឯណា?​ បងយកគេទៅកន្លែងណា? បងប្រគល់គេមកណ៎ា បងគិតអ្ហីថា ប៉ូលិសគេមិនដឹង? បងគិតថា មុនក្រោយបងនិងបានគេ យកទៅធ្វើជាកូនប្រសាស្អីគេនោះ?​ ចិញ្ចៀនគូ តម្លៃជាង​ប្រាំបីម៉ឺនដុល្លារអាមេរិក បង់ស្មានថារឿងនេះលាក់ជិតអ្ហះ? បងស្មានថាសេណារីយ៉ូរាក់ៗ​ដែលបងរៀបចំឡើងនេះ គ្មានស្នាមរហូតដល់គ្មានអ្នកដឹងបាន? លោកនេះគ្មានទេរឿងសម្ងាត់ បងសំភិន​! សូម្បីតែខ្ញុំជាស្ត្រីមេផ្ទះម្នាក់ក៏ខ្ញុំដឹងបាន ចុះចំណែកអ្នកផ្សេងទៀត? មុនពេលអ្វីៗជ្រុលជាងនេះបងឆាប់កែខៃទៅ!  ខ្ញុំបានទទួលពាក្យប្តីខ្ញុំ មុនពេលស្លាប់ គាត់បានប្រាប់ខ្ញុំឲ្យទុកបងជាញាតិម្នាក់ ថែរក្សាបងនៅក្នុងផ្ទះក្រអូបរហូតដល់ថ្ងៃស្លាប់ ដោយសារ​ផ្ទះនេះ គឺជាផ្ទះបុព្វបុរសរបស់បង! ហើយនេះគឺជាបណ្ដាំរបស់មិត្តម្នាក់ដែលបងគុំកួនគាត់រហូតមក! បងក្បត់គាត់! ខ្ញុំចង់ឱ្យបោះបង់ចោល​ការក្បត់ទ្រុស្តនេះ! បើមិនចឹងទេបងវុទ្ធីទៅមិនបានសុខនោះទេ! បងឃើញហើយ ថាគាត់អភ័ព្វកម្រិតណា? គាត់ខំកសាងជីវិតថ្មីចុងក្រោយនៅកន្លែងនេះ ជាមួយនឹងមនុស្សដែលគាត់ទុកចិត្តប៉ុន្មាននាក់នេះ! ទីបំផុតបងធ្វើបែបនេះមកលើគាត់? យើងចាស់អស់ហើយហេតុអីបានបងនៅតែមិនអាចបកក្រោយបាន?»
សំភិន​និយាយកាត់ផូង៖
«ឯងឈប់សូត្រទ្រឹស្ដី ឈប់សូត្របាបបុណ្យនាំតែខាតពេលទេវត្តី! មនុស្ស​ដែលសំភិនខ្ញុំនេះបានទុកចិត្តបំផុត ស្រឡាញ់បំផុតបានក្បត់ចិត្តខ្ញុំមុន! ភ្លើងឆេះសិនបានវាមានផ្សែងវត្តី! ជាច្រើនឆ្នាំមកនេះ យើងស្បថលែងស្ដាប់ពាក្យ មនោសញ្ចេតនា ល្អអាក្រក់សខ្មៅអីទៀតហើយ! យើងទាមទារ​តែអ្វីដែលវាជំពាក់យើង វាមានស្អីខុស? ដោយសារតែអាជឿពាក្យសម្ដី មនោសញ្ចេតនា ទ្រឹស្ដី ពង្វក់ចិត្ត ជឿលើល្អអាក្រក់សខ្មៅទាំងអស់ហ្នឹងឯង ដែលធ្វើឲ្យយើងត្រូវឈឺចាប់គ្មានថ្ងៃបំភ្លេចបាន! គ្មានរឿងបែបនេះកើតឡើងបានជាលើកទីពីរនៅក្នុងជីវិតអាមនុស្ស​ខ្វិនម្នាក់នេះ​ទៀតទេ! សំដីអ្នកណា ទស្សនៈអ្នកណាក៏មិនអាចកែ ប្រែការគិតរបស់វាបានទៀតដែរ!»
លោកជំទាវញញឹមជូរចត់។ ស្ត្រីរូបនេះនិយាយតិចៗបន្ថយសព្ទសំឡេងជាងមុន ហាក់ឆ្អែតឆ្អន់នឹងការពន្យល់ លែងមានអំណត់និងចចារ​រកដំណោះស្រាយ៖
«បាន!!! បានបងសំភិន!  ខ្ញុំបានធ្វើតាមសន្យាជាមួយប្តីខ្ញុំ ឧកញ៉ាវុទ្ធី ដែលប្រាប់ខ្ញុំឲ្យសន្យាថាទុកឱកាសចុងក្រោយមួយឲ្យមិត្តភក្តិរបស់គាត់ ! តាមផ្លូវមកដល់កន្លែងនេះ​ខ្ញុំបានតាំងចិត្ត​ថា ឲ្យតែបងព្រម​បង្ហាញកូនប្រុស របស់បងវុទ្ធីត្រឡប់មកផ្ទះវិញ ខ្ញុំអាចធ្វើពើ ទុកថាគ្មានអ្វីកើតឡើងទុកថាបងមិនបានទាក់ទងជាមួយនឹងរឿងចាប់ពង្រត់មនុស្សមួយនេះ! តែ​ឥឡូវ ចាំណ៎ា បងមិនព្រមភ្ញាក់ខ្លួនខ្លួនឯង! ទុកឱ្យខ្ញុំគ្មានជម្រើស! ខ្ញុំមាន​តែប្រគល់រឿងហ្នឹងឱ្យទៅដល់ដៃប៉ូលិស!»
គាត់បែរខ្នងចេញមកហើយ តែហាក់ទំនងនៅមិនទាន់អស់ចិត្ត​ បានជាបែរត្រឡប់ហើយស្រដីបង្ហើយ៖
«ខ្ញុំស្ដាយណាស់ ដែលបងសំភិនចំណាស់ណេះ​ហើយ ត្រូវទៅជាប់ពិរុទ្ធនៅក្នុងគុកពាក់ខ្នោះឃ្នាង! តែនេះជាជម្រើសឆ្កួតលីលា​របស់បងខ្លួនឯង!​ ប៉ុណ្ណឹងចុះ! ខ្ញុំគិតថា ឧត្ដមគួរដល់ពេលត្រឡប់មកផ្ទះជុំប្រពន្ធកូនវិញហើយ!»
សំភិនសើចក្អាកក្អាយ នៅពេលជំទាវឈានជើងបាន​ពីរបីជំហានចាកចេញពីកន្លែងដែលកំពុងជជែកគ្នា ។ សំណើចដ៏គួរឱ្យខ្លាចមួយចុងក្រោយ​នេះ​ហាក់​ជាសំណើចដែលបង្កប់នូវភាព ឃោរឃៅ មិនប្រក្រតីនិង​មិនមានហេតុផល ក៏មិនមែនជាសំណើចនៃបុរសឈ្មោះសំភិនដែលជំទាវនិងឧកញ៉ាធ្លាប់ស្គាល់មកជាច្រើនឆ្នាំនោះដែរ។
ជើងស្ដ្រីចំណាស់ហាក់ឈានទៅមុខមិនរួចសោះ គាត់នៅស្ងៀមបិទភ្នែករម្ងាប់ចិត្តដកដង្ហើមវែង​ៗមុនពេល បែរក្រោយមកវិញហើយសួរទៅកាន់បុរសចំណាស់ ទាំងហួសចិត្ត ៖
«ប្រាប់ខ្ញុំមកក៏បាន! ប្តីខ្ញុំធ្វើអីខ្លះ បំពានលើបងឯង ដែលធ្វើឲ្យបងឯងមិនអាចបំភ្លេចបាន អត់ឱនមិនបាន សូម្បីតែមនុស្ស​ស្លាប់បាត់ទៅហើយ?!»
បុរសចំណាស់មិនមាត់តែស្នាមគំនុំបង្ហាញឡើងជ្រាលជ្រៅ ខណៈគាត់ឱនសម្លឹង​ផ្ទៃទឹក លោកជំទាវពោលបង្ហើយ៖
«បើទោះជា​កំហុសមនុស្សចាស់ធ្ងន់ធ្ងរកម្រិតណា ក៏មិនត្រូវរាលដាលដល់ក្មេងៗដែរ! បើបងឯងក្លាហាន ត្រូវហ៊ាន​រកខុសត្រូវដោយចេញមុខ ​មិនមែន​នៅលិបលធ្វើខ្លួនជាមនុស្ស​ឈឺទន់ខ្សោយបំភាន់ភ្នែកគេឯង កេងចំណែញទឹកចិត្ត​អាណិតអាសូររបស់អ្នកដទៃ​អ៊ីចឹងទេ !»
ហួសចិត្ត ស្ត្រីលែងនិយាយស្តី លែងសម្លឹងបុរសចំណាស់ដែលអង្គុយនៅក្នុងរទេះនេះ។ ការបង្ហាញភាពស្មោះត្រង់ពី បេះដូង ការនិយាយឬប្រើភាសា​គុណធម៌ ចំណេះដឹង ហេតុនិងផលនៅតែមិនអាចធ្វើឲ្យអគិតនៃជន​ អសិរពិស រង្គោះរង្គើ អំពើបាបបន្តិចណាឡើយ។ ចម្លើយទាំងឡាយរបស់សំភិន បានបញ្ជាក់ ពីការសារភាពប្រយោល​ហើយថា គាត់ដឹងឧត្ដមកំពុងនៅឯណា ។ ចំណែក​ឫកពាតបតរបស់គាត់​ក៏ជាចម្លើយ​ដ៏រឹងរូសមួយបញ្ជាក់ជំហរ​ដាច់ខាតស្រេចថា គាត់នឹងមិនឱ្យឧត្តមបានត្រឡប់មកផ្ទះវិញទេ។
រឿងចិញ្ចៀនរៀបការ ជាមួយនឹងរឿងវិក័យបត្រសម្ងាត់ប្រាំបីម៉ឺនដុល្លារ ដែលកូនប្រសាស្រីឈ្មោះចរិយាបានលបលួចពិភាក្សា​និង​រាយការណ៍ប្រាប់ម្តាយ បានធ្វើឲ្យលោកជំទាវកាន់តែជឿថា មើលទៅ​ក៏ មិនអាចប្រើមនោសញ្ចេតនាចាស់ មកដោះស្រាយទេ។
«មានតែច្បាប់ប៉ុណ្ណោះដែលអាចដោះស្រាយវិបត្តិដ៏ជ្រៅនេះបាន!»
គាត់វាចាតិចៗ  មុនពេលចាកចេញទៅ។
ពេល​លោកជំទាវបែរខ្នងចាកចេញ បុរសចំណាស់កាន់តែសើចឡើងក្នុងសព្ទសូរ​សង្កៀរត្រចៀកទាំងសង។ ជំទាវបើកភ្នែកធំៗខណៈអ្នកបើកបរឈ្មោះធឿនដែលជាដៃស្ដាំរបស់គាត់កំពុងតែប្រកាច់រមួលពត់ពេនទៅលើកម្រាលស្មៅ….កែវកាហ្វេរបស់គេដួលក្រឡាប់កំពប់ស្រម៉កនៅក្បែរខ្លួនដែលជាការបញ្ជាក់ប្រាប់លោកជំទាវហើយជាស្រេច ថាបុរសនេះកំពុងត្រូវជាតិពុលម្យ៉ាងហើយមិនអាចមានលទ្ធភាពឯណាបន្តការពារសុវត្ថិភាពគាត់តទៅទៀតឡើយ….។
រឿង៖ រូបខ្មៅស្រអាប់ ភាគ១៦
នាង​ហាក់លែងអៀនខ្មាសចំពោះការនៅជិតដិតគ្នានឹងប្រុសម្នាក់នេះ តែបេះដូងលោតញាប់ព្រោះ ឆ្ងល់ពីរឿងអ្នកណាម្នាក់នៅខាងក្រៅនោះ។
ដង្ហើមហ្សឺឌី​ដែលនៅក្បែរនាងក៏តឹងតែង ទំនងជាគេកំពុងទប់ចិត្ត​និងតាមដានដោយមិនអំណរដូចគ្នា។
ជននោះរាវចុចបើកកុងតាក់អំពូល បណ្តាលឱ្យ​ភ្លើងបំភ្លឺឡើងមក​បន្តគ្នាដង្ហែរហូតភ្លឺពោរពាសគ្រប់យ៉ាងក្លាយជាច្បាស់ដូចថ្ងៃ។
ប្រអប់ដៃបុរសដែលក្តោបលើមាត់នាង​កាន់តែបន្តឹងជាងមុន​ទំនងគេមិនចង់ឱ្យជនអាថ៌កំបាំងដឹងច្បាស់អំពីវត្តមាន​នាង​និងគេ នៅទីនេះឡើយ។
ជើងទាំងគូចាប់ផ្តើមដើរចច្រប់ពេញបន្ទប់   ​បន្ទាប់មកឈានទៅ​បិទវាំងននសូត្រនៅឯផ្ទាំងបង្អួច​បណ្តាល​លាន់សូរខ្វាកៗទាំងសងខាង។
ប្រាកដជាហ្សឺឌីមានត្រចៀកវៃ បាន​ស្តាប់ឮដំណើរជននេះ​មកដល់ បានជាភ្លាមៗ​គេហ៊ាន​​លេងល្បែងទាញនាង​មកពួន។ ស្រីស្អាតលែងរវល់នឹង​បុរស​ក្បែរខ្លួន តែចិត្ត​នាង​រឹតតែអន្ទះសាចង់ដឹងសមាសភាព​អ្នកខាងក្រៅនេះ​ជាពន់ពេក។
នាង​រើហាក់ចង់ចេញទៅ….តែទោះយ៉ាងណាហ្សឺឌីអាចគ្រប់គ្រងសកម្មភាពមានៈរបស់នាង​បានដដែល។
ជើងមួយគូនោះបកមកវិញ ធ្វើឱ្យធីតាលែងរើដោយខ្លួនឯង សឹងគាំងមិនហ៊ានទាំងដកដង្ហើម។ គេនោះ មានស្នូរដង្ហើមវែងៗធំៗ និងគ្រហែម​បំពង់កតិចៗហាក់បីដូចជាកំពុងតែ​មានស្លេះ ឬឈឺបំពង់ក។
នាង​ខំផ្ទៀងស្តាប់នឹង​អាលសម្គាល់ភិនភាគសំឡេង តែរកនឹកមិនឃើញ​ថាជាអ្នកណាសោះ។
ភ្លាមនោះស្បែកជើងទាំងគូបានមកឈប់នៅពីមុខនាង​តែម្តង ចម្ងាយប្រមាណជាកន្លះម៉ែត្រពីមុខនាង ធ្វើឱ្យតរុណីសឹងលែងហ៊ានដកដង្ហើមបាន។
ជននោះនៅរុះរើអ្វីៗលើគ្រែនេះ យ៉ាង​រហ័ស​ញាប់ញ័រ ចុះឡើងសិន។ បន្តិចមក ក៏បែរខ្លួនចាកចេញ​ទៅកណ្តាលបន្ទប់ឈរសំកាំង ទំនងជាកំពុង​ពិនិត្យរកចំណុចសង្ស័យនាបរិវេណបន្ទប់នេះ ចុងក្រោយ​ទើបចាកចេញហើយចុចភ្លើងបិទ និងទាញទ្វារផ្ទប់ពីក្រៅវិញផង។
«គេនេះជាអ្នកស៊ើបរបស់បងចរិយា​ ឬមួយក៏អ្នកណាផ្សេង?!»
នាង​គិតយ៉ាងរហ័ស​ និងស្លុងអារម្មណ៍​មិនបានខ្វល់នឹកឃើញពីបុរសក្បែរខ្លួនទេ។​ រហូតដល់គេនេះពន្លែងប្រាណ​នាងចេញយ៉ាងរហ័សរហួន ហើយរមៀលខ្លួនគេចេញទៅ​ប្រដេញពីក្រោយជននោះ។
ធីតាភាន់ភាំងសម្លឹងទ្វារ…..
សន្សឹមៗ នាង​ដៀងមករកកាមេរ៉ាដែលដេកស្ងៀមក្បែរខ្លួន។ ប្រសិន​បើរបស់នេះ​របូតពីដៃនៅខាងក្រៅបរិវេណគ្រែនេះវិញ…?
វគ្គទី២៥
រូបខ្មៅស្រអាប់
ធីតាដើរយឺតៗតម្រង់មកទ្វាបន្ទប់ ទាំងឱនពិនិត្យ​ថាកាមេរ៉ានាង​ខូចដែរឬទេដោយសារការផ្តួលរបស់ហ្សឺឌី។
«មនុស្ស​នេះ​ចង្រៃណាស់! តិចខូចកាមេរ៉ាខ្ញុំដឹង?!»
នាង​ធ្វើមុខក្រញូវ ភ្លេចបាននូវវត្តមាន​មនុស្សចម្លែកមុននេះ។
សូរជើងគេវិលមកវិញនៅមាត់ច្រកដែលព័ទ្ធទៅដោយពពួកផ្កា។
នាង​ងើបមុខសម្លក់ទៅទីនោះទាំងមិនចង់ចេញទៅហើយជួបស្ថានភាពពាក់កណ្តាលអាក្រាតរបស់គេទៀតនោះទេ។
កាលចោរនៅក្នុងមិនព្រមចេញមកតតាំងទេ ចាំដល់វាទៅផុតធ្វើជាប្រដេញ!
នាង​គិតទាំង​ញញឹមចំអក ហើយ​ឈ្ងោកមកពិនិត្យ​កាមេរ៉ាជាថ្មី។ ពីរបីវិនាទីក្រោយមកអ្នកដែលនាង​នឹកដើម​បានវិលមកវិញមែន។
«វាមិនខូចទេកុំភ័យ!»
គេនិយាយ ពីចម្ងាយ​ហើយដើរហួសពីនាង​ទៅរកបង្អួច​ទាញបើកវាំងននវិញ​អើតសម្លឹងទៅក្រៅពិនិត្យពិច័យគ្រប់ទិសទី។
«បើខូចរកសងខ្ញុំក៏មិនងាយមាន​ដែរ!»
នាង​ថាឱ្យបុរសនេះ​ទាំងមុខមិនរីកហើយឈ្ងោកពិនិត្យ ចុចបើករហូតដល់វាដំណើរការ។ ហ្សឺឌី​ដើរមួយៗឆ្ពោះមករកនាង។
«ពូវុទ្ធីហ្មែន?»
ភ្នែករបស់នាងបានរំកិលឆ្លងកាត់ពីឧបករណ៍​ហើយងើបមកសម្លឹងម្ចាស់សំណួរភ្លាម។ ដែលនាងពិតជាភ្ញាក់ផ្អើល គឺបុរសឡេមឡឺមម្នាក់នេះ​បែរជាពេលខ្លះ ហាក់ហ្មត់ចត់។​ ចំណែករឿងកម្មសិទ្ធិកាមេរ៉ា​ គេមិនសមថាអាចដឹងវាបាននោះដែរ។
ចម្ងល់ក្នុងកែវភ្នែកនាងបានផ្តល់ឱ្យគេនូវស្នាមញញឹមតូចមួយ តែ​បានបាត់យ៉ាងឆាប់រហ័សដូចដែលរឿងអ្វីផ្សេងសំខាន់ជាងបានមកដល់។
គេងាកខ្វាច់ទៅក្រៅបង្អួច​ព្រោះនៅទីនោះជនណាម្នាក់កំពុងរត់កាត់សួន។ សារជាថ្មី ហ្សឺឌីរត់ចេញទៅវិញ តាមទ្វារ​ដដែល តែមិនដឹងជាយ៉ាងម៉េច គេនេះ​ឈប់បន្តិចបែរមកវិញហើយផ្តាំនាង៖
«ប្រយ័ត្ន កុំចេញទៅសួនឱ្យសោះ!»
នារី​ងក់ក្បាលទាំងមិនដឹងខ្លួន ហើយ​រំកិលខ្លួនទៅក្បែរបង្អួច។
«មិនមែនអាម្នាក់មិញទេ?!»
នាងរបូតមាត់ទាំង​ផ្ទុកណែន​ទ្រូងទៅដោយការសង្ស័យ ហើយ​ផ្អៀងទៅកាន់តែកៀកនឹង​កញ្ចក់ពិនិត្យបញ្ឆិតតាមកម្លាំង​រត់យ៉ាងលឿននៃជននោះ។
«បងAnn»
នាងហៅតិចៗ​ហើយ​រត់ទៅរកបន្ទប់ខ្លួនវិញដោយភិតភ័យ។
នាង​គិតថា ហ្សឺឌីឬអាននឹងមាន​ចម្លើយខ្លះ សម្រាប់វត្តមាន​អ្នកសម្រុកចូលវិមានក្រអូបយប់នេះ ប៉ុន្តែបន្ទប់នាង​នៅស្ងាត់ជ្រងំដដែល ដែលមាន​តែវត្តមាន​ខ្លួនឯង។
«ផ្ទះនេះ​លែងនៅកើតហើយ! យ៉ាងហោចណាស់យើងគួរតែរកសន្តិសុខបួនប្រាំនាក់!»
ធីតារអ៊ូដោយ​លូករើយកទូរស័ព្ទនិងកាបូប។
«នៅហ្នឹងហើយ!​ ចេញទីណា​មិនបានទាំងអស់!»
នាង​លេបទឹកមាត់ភ័យ​នឹងសម្តីនេះ​ ខណៈហ្សឺឌីនិយាយទាំងបង្ហាញខ្លួន​ ហើយ​ដើរ​ចូលមកក្នុងបន្ទប់នាង ​ដៃបិទឡេវអាវសឺមីដៃវែងពណ៌គគីររបស់គេ ​ចំណែក​ខោខូវប៊យខ្លីគេស្លៀកពីណាមកមិនដឹងគឺរួចកំប្លេ។
«តាមវាទាន់ដែរ?!»
«ចោរលួចស្វាយ! ស្វាយជ្រុះពេញសួនហើយ! ខ្ជិលតាម ក៏ឱ្យវាទៅៗ»
គេនិយាយពីធូរល្ហុយ នាង​ក៏ងក់ក្បាលទទួលស្គាល់៖
«ត្រូវហើយ ជាមនុស្ស​ផ្សេងគ្នាពី​អ្នកលួចចូលបន្ទប់ជំទាវមីងមុននេះ! ស្បែកជើងខុសគ្នា!»
គេងាកមករកម៉ាស៊ីនថតនាង​ហើយលូកដៃ​ទាមទារ។ ស្រីស្អាត​ទីទើរមុនពេលលាក់ទៅក្រោយខ្នងហើយគ្រវីក្បាលបដិសេធ៖
«ខ្ញុំមើលឱ្យ! ចិត្ត​អាក្រក់ម៉េះ?»
«អត់ត្រូវការ!»
នាង​ឆ្លើយខ្លីៗ ធ្វើឱ្យខាងប្រុសញឹមៗ​រេភ្នែកមកសម្លឹងស្រីពីលើដល់ក្រោម​ ឱន​ខ្សឹបតិចៗសួរ៖
«ត្រូវការ​មនុស្យយាមបន្ទប់អត់?!»
ធីតា​ធ្វើឫកឡូយឆាយភ្លាម៖
«មានមិត្តភក្តិខ្ញុំមកគេងកំដរហើយ!»
ហ្សឺឌីរេភ្នែករកមើល​ជុំវិញផ្ទៃបន្ទប់ ហើយចុងក្រោយ​បែរមកសម្លឹងកាមេរ៉ា​លើដៃនាង គេនិយាយតិចៗ៖
«នេះជាម៉ាស៊ីនថត Encrypted ស្រាប់ ធ្លាក់មិនងាយខូច ត្រូវទឹកមិនជ្រាប! តែ​ហ្វាល់ក្នុងហ្នឹងអាចបាត់!»
នាង​បើកភ្នែកធំៗ​ភ័យនឹកដល់សន្លឹករូបថតខ្មៅស្រអាប់ទាំងអម្បាលម៉ានដែលខ្លួនខំឱបថែធួនរហូតមក រក្សាថ្នាក់ថ្នម​​ដូចម្តាយ​ក្រុងកូនៗ។
«Encrypted ស្អីទៅ?!»
នាង​សួរខ្សឹបៗទំនងខ្លាចឮចេញទៅក្រៅបន្ទប់។ ស្រីក្រឡេកទៅទ្វារដែលបើកចំហ ក៏កាត់យល់ដឹងស្រេចថាគេនេះមានចេតនា​ការពារកិត្តិយសឱ្យនាង​ ព្រោះស្រីនឹងប្រុសក្នុងបន្ទប់ជាមួយគ្នា​នា​វេលាថ្មើរណេះ។
ដែលរឹតតែចម្លែកចិត្ត​ គឺ​នាង​ចង់ដឹងពី​ឫកពាគេ ដែលប្រឹងសម្តែងធ្វើទំនងជាដឹងអំពីប្រវត្តិនានានិងគ្រឿងម៉ាស៊ីនថតមួយនេះច្បាស់។
«ខ្ញុំជាអ្នកទិញវាពីអេហ្ស៊ីបមកឱ្យពូវុទ្ធី!»
ធីតាចំហមាត់ភ្លាម។ នាង​គិតសម្តីគេមិនទាន់យល់ តែសំណួរមាន​មិនខ្វះ៖
«និយាយពីរឿងអី?​អេហ្ស៊ីប?!»
«កាមេរ៉ា Encrypted (RDHEI) នេះ!»
គេចង្អុលទៅកាមេរ៉ាដែលនាងកំពុងបំពួនក្រោយចង្កេះ។  ស្រីស្អាត​លើកចិញ្ចើម​ឆ្ងល់…នាងឱនសម្លឹងវត្ថុ ហើយងើបមុខភ្លាមមកវិញ​សម្លឹងភ្នែកបុរសនេះ។
ដែលមាត់គេញញឹម​ស្រស់​និងទឹកមុខភ្លឺថ្លា កែវភ្នែកទៀងត្រង់ គ្មាន​ចំណុចណាមួយឱ្យដូចកំពុង​តែមានពុតត្បុតនោះទេ។ នាង​បញ្ជាក់ខ្សឹបៗ៖
«អាមួយនេះ? ខ្លួនថា ខ្លួនទិញម៉ាស៊ីនេះពីអេហ្ស៊ីបឱ្យពូខ្ញុំ?!»
នាង​ថាផង ទាញកាមេរ៉ាមកដាក់ពីមុខផង។
«ហើយម៉េចចុះ?!»
គេតបវិញធ្វើហី។ នាង​នៅទីទើរគេថែមមកទៀត៖
«ខ្ញុំក៏មានមួយដែរធីតា! កាលហ្នុងបញ្ជាទិញពីរគ្រឿង! របស់ល្អបែបនេះ មិនចេះOrderរកម៉េចបាន?!»
ធីតារេភ្នែកចេញទៅស្តាំដៃហើយលួចរិះគិត៖
«ម្តេចក៏អាច? លោកពូទុកចិត្ត​គេនេះដល់ម្ល៉ឹង!​ បើវាជារបស់សម្ងាត់ ម្តេចគេនេះដឹងរឿងវា?!»
ហ្សឺឌីអង្គុយចុះច្រង៉ាងជើងក្បែរតុបាយ។​ ភ្នែកគេ​សម្លឹងកែវទឹកដោះគោទាំងពីរ​ហើយរេភ្នែកគិតពិចារណា។ បុរសនេះ​យប់នេះ មើលទៅមិនសូវគួរឱ្យស្អប់ដូចរាល់ដងទេ។
នាង​សម្រេចចិត្ត​ទាញកៅអីមកអង្គុយក្បែរហើយសួរថ្នមៗ៖
«ហ្សឺឌី!»
«បាទទានម្ចាស់!»
«ឈប់ឌឺខ្ញុំ! និយាយរឿងដែលខ្លួនដឹងទាំងអស់មក!»
«រៀងអី?​ និយាយ២០០០យប់ក្រែងសង្ឃឹមចប់! មានពេលស្តាប់ដែរ?!»
ភ្នែកគេនេះដៀងមកសន្លឹមដូចមនុស្ស​កំពុងស្រលាញ់គ្នាធ្វើឱ្យនារី​ហួសចិត្ត​ សម្លក់គេនេះវិញ។ មិនយូរទេ​ភ្នែក​គេដៀងមករកបន្តោងកនាង​។
«ដេកពាក់ Penetration រាល់ថ្ងៃអ៊ីចឹងអត់ដឹងខូចខ្លួនទេ?!»
នាង​បើកភ្នេកធំៗសម្លឹងទឹកមុខត្រជាក់ល្ហឹមនៃបុរសនេះ។ ភ្លាមៗនោះស្រីស្អាតនឹកដល់ថ្ងៃដំបូងដែលអ្នកស៊ើបឈ្មោះ Ann បានប្រគល់បន្តោងនាង​នេះមកឱ្យនាង​ហើយនាង​ក៏ពាក់ត្រឡប់មកបាយ​ល្ងាច​នៅផ្ទះ។
«ខ្សែកស្អាតណាស់!» បុរសនេះបាននិយាយឌីនាងនៅឯតុបាយ ធីតានៅចាំច្បាស់។
ស្រីស្អាតដៀងមករកបន្តោងកខ្លួន។ ត្រចៀកឮគេពោលតិចៗ៖
«Track គេបានច្រើនណាស់ម្តងទេមេ! បើ​វានោះឆ្លាត វាដឹងហើយថាមានគេ Track! ដោះចោលទៅ!»
នាង​ភ្ញាក់ហើយងើបមុខសម្លឹងបុរសនេះភាំងៗ។
«ម៉េចដឹងរឿងទាំងអស់អ៊ីចឹង!» ធ្លោយមាត់សួរទាំងភ័យ​ៗតែម្តង។
ហ្សឺឌីធ្វើព្រងើយ ហើយងាកមុខសម្លឹងពាសពេញបន្ទប់ មាត់គេឆ្លើយធ្វើហី៖
«លោកនេះគ្មានអាថ៌កំបាំង!»
«អ៊ីចឹងប្រាប់ម្តងមួយៗមក! ហ្សឺឌីដឹងរឿងអីខ្លះ? ​ហ្សឺឌីជាអ្នកណា? ហេតុអីថាពូខ្ញុំ​ប្រើឱ្យទិញម៉ាស៊ីននេះ? ម៉ាស៊ីននេះមានលក្ខណៈពិសេស​អីខ្លះ ខុសគ្នាពីម៉ាស៊ីនផ្សេងៗ??!»
«សួរច្រើនម៉េះ បើបានចម្លើយមានរង្វាន់ដែរ?!»
គេនេះសួរមកឌឺដងទៀត។ ធីតា​ដឹងថា បុរសនេះមិនបានភ្ញាក់ផ្អើលអ្វីចំពោះបណ្តាសំនួរទាំងអស់​របស់នាង​ទេ បានសេចក្តីថា គេពិតជាមានចម្លើយ។ និយាយសាមញ្ញ​ខ្លួនបានមើលរំលងសាក្សីម្នាក់នេះ​អស់ពេលជាយូរណាស់មកហើយ។
នាង​ដកដង្ហើមធំ….បុរសនេះងាកមកវិញហើយលូកដៃទទួលម៉ាស៊ីនមកពិនិត្យ។ ម្តងនេះនាងមិនឃាត់ឃាំងទេ។ ​គេនេះចាប់ផ្តើម​បើករូបពិនិត្យ…នាងភ័យផងអរផងពេលគេចុចដល់សន្លឹកខ្មៅៗទាំងនោះហើយឈប់…..
«ខ្ញុំឆ្ងល់ថា​តើរូបអស់នេះជាអ្វីទៅ?!»
បុរសមិនមាត់​តែនាយ​ផ្ទៀងផ្ទាត់ផ្អៀងផ្អងពិនិត្យ​។
​«ពូនាង​មាន​អ្វីមួយសម្ងាត់​ចង់ប្រាប់!» គេឆ្លើយទាំងភ្នែកនិងដៃនៅធ្វើការលើម៉ាស៊ីនមួយនេះ។
ស្រីស្អាត​ដូចត្រូវគេបុកចំបេះដូង នាងឈាន​មកក្បែរហើយដៃតោង​ហត្ថាបុរស៖
«ហ្សឺឌីមើលដឹងទេ​ថាគាត់ចង់ប្រាប់អ្វីដល់ខ្ញុំ?!»
បុរសនេះសន្សឹមៗដៀងភ្នែកមករកម្រាមដៃស្រីដែលតោងហត្ថាទាំងនាងកំពុង​ស្លើតស្លក់មិនដឹងខ្លួន។ គេមិនបានទាញដៃចេញ ព្រោះហាក់កំពុងសប្បាយចិត្ត​តែគេលាក់បាំងស្នាមញញឹម។
«រូបនេះមានកូដ! វាត្រូវបាន​ Encrypted ឱ្យខ្មៅស្រអាប់ ដោយ Steganography គឺដករូបភាពពិត​ទុកមួយឡែក បង្កប់ក្នុងភីកសែលខ្មៅនិងស!»
នាង​លែងដៃ​ធ្វើឱ្យបុរសសម្លឹងហត្ថាខ្លួនសារជាថ្មី។
«អត់យល់ទេ!»
នាង​វាចាកាន់តែខ្សឹបហាក់ខ្លាចមានអ្នកណាមកលបពីក្រៅស្តាប់ឮ។
ហ្សឺឌីដកដង្ហើមវែងៗ​មុនពេលពន្យល់៖
«ជាបច្ចេកទេសទូទៅមួយ ដែល​គេនិយមលាក់កំបាំងទិន្នន័យ ដោយ​ធ្វើការ Encrypted ធាតុពីរដែល មានពណ៌ដូចគ្នាទៅក្នុងភីកសែល ដែលមិនអាចប្រើភ្នែកទទេសម្គាល់បានទេ។ ឧទាហរណ៍នៅក្នុងនេះគឺជារូបភាព GIF មួយ Bit ក្នុងមួយភីចសែល ធម្មតា​ អាចមាន​ជាពណ៌សខ្មៅឬផ្សេងៗទៀត  ប៉ុន្តែ Program បាន​កែសម្រួលបន្លំឱ្យពណ៌ទាំងអស់ចេញមក ជាពណ៌ខ្មៅ »
«ចឹង យើងរកសារសម្ងាត់ដោយបែបណា?!»
អ្នកណាម្នាក់ឈានជើងមកដល់ហើយឈប់នៅទ្វារធ្វើឱ្យពួកគេទាំងទ្វេងាកទៅសម្លឹង។
នោះគឺ Annដែលប្រកបដោយទឹកមុខ​អំណរភ្ញាក់ផ្អើល។
ហ្សឺឌីហាក់ឆ្ងល់ គេងាកសម្លឹង Annហើយងាកមកសម្លឹងធីតាវិញ ខ្សែភ្នែកហាក់មាន​បំណងសួរបញ្ជាក់។ ​ធីតាយល់ ដូច្នេះនាង​ឆ្លើយឡើង​ភ្លាមៗ៖
«គាត់ឈ្មោះAnn ជាមិត្តភក្តិដែលខ្ញុំនិយាយមុននេះ!»
ហ្សឺឌីងក់ក្បាល។ Annដើរចូលមកសន្សឹមៗ ភ្នែក​គាត់សម្លឹងឧបករណ៍លើដៃ​បុរស​នេះ ជាមួយ​វាចា​សួរស្រាលៗដូចរំភើប​៖
«លោកគឺAndre ដែល Royបាន​ទាក់ទងឱ្យខ្ញុំ?!»
ធីតា​រឹតតែឆ្ងល់។ នាង​ដៀងសម្លឹងAnn រួចរេមកបុរសនេះ។ ហ្សឺឌី​ញញឹមមិនមាន​ប្រតិកម្មអីច្រើនក្រៅពី​ញាក់ចិញ្ចើមកំប្លែងលេងដាក់នាង​។
«Andre?»
នារីអ្នកស៊ើបឯកជន​ប្រញាប់បែរក្រោយសម្លឹងជុំវិញ​បន្ទប់ រួចទាញទា្វរបិទវិញគ្រឹបហាក់ប្រយ័ត្នប្រយែងខ្លាំង។ នៅទីនេះមាន​កៅអីតែពីរទេម្ល៉ោះហើយ Annទៅទាញមួយទៀតក្បែរគ្រែមកអង្គុយកៀកនឹង​ប្រុសស្រីទាំង​ទ្វេ។
«Andre ខ្ញុំបានឆាតទៅលោក ខ្ញុំណាត់លោកច្រើនសារហើយឱ្យមកជួយរឿងនេះ!»
ហ្សឺធីញញឹម​សម្លឹងធីតា មិនសម្លឹងAnnទេ។ ធីតា​ទំនងជាកំពុងហួសចិត្ត​នឹង​ព័ត៌មាន​ប្លែកៗរហូតនេះ។ បានន័យថា គេនេះជា Steganography ដែលមិត្តខ្លួនបានឱ្យបណ្តាញមក Ann?
ហ្សឺឌីមិនមាត់ គេបែរមកAnn ហើយនៅស្ងៀម។
ធីតាយល់ការ នាង​ចាប់ពន្យល់គេ៖
«គាត់ជាគ្នាខ្ញុំ ដែលមកជួយស៊ើបរឿងរូបថតទាំងនេះ!​​ គាត់ទុកចិត្ត​បាន!»
ហ្សឺឌី​ហាក់យល់បានពីទំនាក់ទំនងរវាងនារីទាំងទ្វេទើបគេ​ព្រមពន្យល់៖
«យើង​ទាញយកសារសម្ងាត់លាក់ក្នុងនេះ ដោយស្ដារតារាងពណ៌ឡើងវិញ បែងចែកពណ៌ដើម​ចេញពីពណ៌ច្នៃ! នៅក្នុងកម្មវិធីនិពន្ធក្រាហ្វិក កំណត់ផែនទីពណ៌ និង​កែទិន្នន័យ ដោយត្រូវ Convert ពី 000000 Bit ទៅ fileថ្មីសិន!»
«ខ្ញុំអត់ចេះទេ!»
នាងរបូតមាត់។ ចំណែក​Ann និយាយបន្ថែមភ្លាម៖
«អ៊ីចឹងហើយបានជាពួកយើងខំរក​លោកមកជួយការងារនេះជា សម្ងាត់និងរហ័ស ក្នុងតម្លៃប៉ុណ្ណាក៏ដោយ!»
«ចុះបើខ្ញុំមិនធ្វើ!»
បុរសនេះនិយាយតិចៗ​ដោយដៀងទៅរកធីតា​​…..
ជំពូក២៦
ជាប់ដាន
មាន់រងាវជាសញ្ញា​ព្រឹកព្រហាម​ស្រាងៗ….ធីតាញីភ្នែកក្រោយពីលង់លក់មួយភាំងធំទៅក្នុងដំណេក​។ នៅចុងជើងនាង Annនៅតែមុខងើបពីមុខកុំព្យូទ័រ…..
«បងAnn មិនបាន​គេងខ្លះទេ?!»
Annងាកមកញញឹមមិនឆ្លើយ។
ម្ចាស់បន្ទប់ក្រោក​ឡើងមក ទាំងនៅល្វើយមិនទាន់ស្រឡះ។ មាត់នាង​និយាយ៖
«ខ្ញុំទៅឆុងកាហ្វេមកឱ្យ!»
Annងក់ក្បាល៖
«អរគុណ!»
«បងAnn ឃើញម្នាក់យប់មិញដែរ? បងAnn គិតទេថា គេ​បំបែក​សារសម្ងាត់ចេញមែន?!»
«ត្រជាក់ចិត្ត! គេ​ធ្វើបាន គ្រាន់តែ​ត្រូវការពេល!»
«យើងទុកចិត្ត​គេពេកដឹង?!»
Annលេបកាហ្វេហាក់ស្រេកឃា្លនខ្លាំង ។ ក្រេបបានច្រើនគួរសមទើបស្រ្តីនេះ​មើលទៅហាក់ឆ្អែតឆ្អន់​ព្រមទាំង​ងាកមកសួរធីតា៖
«ហេតុអី?!»
«បងAnnគិតមើល ម្តាយគេជាភរិយាក្រោយ​របស់ពូខ្ញុំ ចំណែកពេលនេះគាត់ទៅដល់ណាក៏គ្មានដំណឹង!»
«ខ្ញុំប្រាប់រួចហើយ ជំទាវនោះកំពុងស៊ើបប្រវត្តិអ៊ំសំភិន នៅស្រុកកំណើតគាត់!»
«តែ….ចុះបើ ក្នុងករណីសារត្រូវបានគេផ្តល់មកឱ្យយើងតាមបែបបន្លំ?!»
«យើងមានវិធីដឹង!»
«មែន?»
«ត្រូវហើយ!»
«តែគេនោះ​ដូចជាមានជំនាញHack ខ្លាំងពេកហើយ​ខ្លាចទេ​យើងពិបាកតាមគេ!»
Annញញឹម​ចុចបិទកុំព្យូទ័រ ។ គាត់ងាកមកសម្លឹងនាង ទាំងញញឹម​មួយខណៈទើបនិយាយ៖
«ម៉េចក៏ធីតាមើលទៅដូចអគិតចំពោះ Andre?»
ធីតា​ទាក់ទើរមិនដឹងថាគួរឆ្លើយយ៉ាងណាចំពោះសំណួរបុកចំៗចំណុចមួយនេះឡើយ។ តាមពិតនាង​បានអគិត​ចំពោះបុរសនេះពិតមែន​ បានជាពេលAnnចោទមក នាង​នៅរារែក។ មកពីឫកពាគេនោះខ្លួនឯង សម្តីសម្តៅពេលដំបូងៗ ជួបម្តងណាមិនលោះធ្វើឱ្យនាងខឹង ទើសសឹងមិនចង់មើលមុខ កុំថានិយាយជាមួយ។ ដូចណាស់​ពាក្យចាស់ថា ស្អប់ជំពប់លើ ទីបំផុត​ធីតាសម្រេចថា ​នៅស្ងៀម​មិននិយាយល្អជាង។
Annបន្ថែម​ខ្សឹបៗ៖
«តែគេនោះ ដូចជាមានចិត្ត​ស្មោះលើធីតា!»
ធីតាមីងម៉ាំង។ នាង​បើកភ្នែក​មូលក្លំសម្លឹងគូសន្ទនា ហើយក្រោយមកក៏លើកកាហ្វេក្រេបព្រោះភ្លាមៗនឹកឃើញឡើងដល់ឈុតឆាករមូរចូលគ្នាទៅក្រោមគ្រែទាងកាយគេគ្មានអាវ។ ក្រេបជាតិខ្មៅឈ្ងុយនេះចប់ ទើបហានិយាយបដិសេធ៖
«បងAnn កុំទាញសាច់រឿង!»
«របៀបគេសម្លឹងធីតា របៀបគេឆ្លើយឆ្លង និងសភាពពេលគេ​ធ្វើការ របៀបគេនិយាយពន្យល់ បង្ហាញ​ថា គេនេះ មិនក្បត់យើងទេ​ព្រោះបេះដូងគេនៅទីនេះ!»
«​បទពិសោធន៍បងមើលមិនខុសទេ! គេនេះអាចធ្វើអ្វីៗគ្រប់យ៉ាង​ដើម្បីធីតា!»
នាង​ញញឹមសម្លក់គាត់។
អឺ ម្ចាស់ផ្ទះ!
សំឡេងហៅច្រើនដងហាក់បង្ខំ​លាន់មកល្វើយៗ ពីសួនច្បារ​ខាងមុខ។
ធីតាងើបភ្លែតវែកវាំងននសម្លឹង….
«ប៉ូលិស?»
នាង​ភ្លាត់មាត់ ធ្វើឱ្យAnnក្រោកឡើងមកភ្លាមដែរ។ នារីទាំងពីរវែកវាំងននសម្លឹងទៅទីធ្លាខាងក្រៅដែលមាន​វត្តមាន​ប៉ូលិសមួយក្រុម កំពុងជជែកចុះឡើងជាមួយបុរសចំណាស់លើរទេះ។
«ពួកគេ​រកអ៊ំសំភិន?!»
ធីតាលាន់មាត់តិចៗ​ហាក់ប្រយ័ត្នប្រយែង ឯភ្នែកក៏ផ្តោតសម្លឹងទីនោះដដែល​តាមដានបន្តឈុតឆាកនៅក្រៅនោះ។
«ខ្ញុំមិនអាចឱ្យប៉ូលិសឃើញទេ!»
Annនិយាយតិចៗ។
ធីតាងក់ក្បាល៖
«បងអាននៅសំងំណេះហើយ!»
បុរសចំណាស់ស្រាប់តែងាកមករកបង្អួចបន្ទប់ផ្ការំចេក ធ្វើឱ្យធីតាសឹងភ្ញាក់ក្រញ៉ាង។ ចុងក្រោយគាត់ក៏លើកដៃចង្អុលមកថែមទៀត ធ្វើឱ្យធីតា​បុកពោះព្រោះប៉ូលិសទៅ ៦ទៅ៧នាក់បំបែរទិសដៅសម្លឹងហើយ​ក៏​ដើរតម្រង់មក។
«មិនបានទេ! ពួកគេ​ដើរមកហើយ! អ៊ំសំភិនមិនដឹងបាននិយាយអីនឹង​ប៉ូលិសអស់នោះទៅ?!»
នាងរអ៊ូៗទាំងច្របូកច្របល់ខ្វល់ខ្វាយ។
ហ្សឺឌីអាចថាមិននៅផ្ទះទេព្រោះនាងដឹងថា​ គេត្រូវការ Internet​ ដែលមានសុវត្ថិភាព មក​ធ្វើការងារលើរូបថតទាំងនោះ។ ពេលនេះមានអ្វីកើតឡើងក៏​មិនអាចស្មានដឹងច្បាស់នៅឡើយ តែ​ទំនង​ជាមិនល្អច្រើនជាង។
ស្រីរេភ្នែករហ័សរហួននិង​ស្ទុះមកក្បែរទូ ទាញយក​អាវក្រៅមួយមកគ្របហើយផ្តាំមុនចាកចេញ៖
«បងAnnខ្ញុំទៅស្ទាក់ពួកគេ ​បងAnnកុំចេញ កុំបង្ហាញខ្លួន!»
រឿង៖ រូបខ្មៅស្រអាប់ ភាគ១៤
Annងក់ក្បាលផ្ងក់ៗ ៖
«មនុស្ស​នេះ ស្នាក់នៅក្នុងវិមានក្រអូប!»
ធីតាទម្លាក់ដៃចុះមកស្តូកលើតុក្បែរពែងកាហ្វេខ្មៅ។ អ្នកណាទៀត? ជំទាវវត្តី? កូនប្រុសគាត់​ហ្សឺឌី​ ឬបុរសអ្នកសូហ្វ័រឡានឫកពាចម្លែកៗឈ្មោះធឿន នោះ? ចំណែក​មីងមៀចស្លាប់បាត់ហើយមានអីសង្ស័យទៅ?
នាង​ចាប់ផ្តើមចុចទូរសព្ទមើលម៉ោង…..
«អធិការភារម្យ Live សន្និសីទកាសែតហើយ!»
នាង​បែរមកចាប់កាន់ទូរស័ព្ទចាប់បើកមើលការបកស្រាយរបស់ប៉ូលិស…..
នៅពីមុខ Screen ពិតជាបុរសដែលបានថែទាំនាងកាលពីយប់កំពុងរៀបចំ Live បញ្ចេញរបាយការណ៍ឆ្លើយតបនឹងអ្នកសារព័ត៌មាននានាតាមដែលគេប្រាប់នាង​ពិតមែន។ នៅខណៈពេលដែលសំណួរជាច្រើន​គ្រប់ច្រកល្ហកនៃផ្ទៃប្រទេសកំពុង​ផុសឡើងមកជាបន្តបន្ទាប់នៅលើ Screen អធិការ​ភារម្យ​ចាប់ផ្តើម​បកស្រាយ….
«ករណីដួលស្លាប់របស់​ស្រ្តីវ័យកណ្តាលឈ្មោះ វុធ វណ្ណរី ត្រូវបានប៉ូលិសយុត្តិធម៌ដាក់ការសង្ស័យថាជាករណីឃាតកម្ម យោងទៅតាមសាក្សីនិងភស្តុតាងដែលរកបាន! ទោះបីជាយើងមិនទាន់មាន​ជនសង្ស័យ​ក្នុងដៃ​ប៉ុន្តែ កោសល្យវិច័យនិង​ភស្តុតាងនៅទីកើតហេតុបានបង្ហាញ​មុខសញ្ញាបណ្តើរៗហើយ សូមអ្នកសារព័ត៌មាន និងបងប្អូន​ប្រជាពលរដ្ឋដែលកំពុងតាមដានព្រឹត្តិការណ៍នេះដោយយកចិត្តទុកដាក់ ​រក្សាភាពស្ងប់ស្ងាត់រង់ចាំលទ្ធផល​ជា បន្តបន្ទាប់ដែលយើងខ្ញុំនឹងរាយការណ៍ជូន!»
ដោយគ្មាន​ភាពភ្ញាក់ផ្អើល ធីតា​ចាប់ផ្តើមងាកមកសួរAnn ៖
« ប៉ូលិស​នឹងនិយាយអំពីទារកក្នុងផ្ទៃដែរទេ?!»
«ប្រសិនចាំបាច់តែប៉ុណ្ណោះ!» Annឆ្លើយដោយមិនស្ទាក់ស្ទើរ។
ធីតាក៏មិនបានស្ទាក់ស្ទើរក្នុងការសួរបន្ត៖
«បងអានគិតថា អធិការភារម្យរកឃាតកឃើញនិងមូលហេតុពិតប្រាកដដែរទេ?​ បងគិតថា​ឃាតកសារភាពដែរ? ​រឿងនេះទាក់ទងនឹង​វិមានក្រអូបដែរអត់?!»
Annញាក់ស្មា​ញញឹមធ្វើឱ្យធីតាដឹងខ្លួនមកវិញអំពីសភាពតក់ក្រហល់របស់ខ្លួន។ នាង​ក្តាប់មាត់​ដកដង្ហើមវែងៗ នៅស្ងៀមបន្តិចទើបនិយាយមួយៗ៖
«បន្ទាប់ពីបានគិតចុះឡើង ខ្ញុំនៅតែមានអារម្មណ៍ថា ការជួបនិយាយនឹងមនុស្ស​ម្នាក់ទៀត គឺសំខាន់ចៀសមិនរួច ទោះបីជាមិនចង់ក៏ដោយ!»
«អ្នកណា?!»
«ម៉ៅ!»
«កូនប្រុសអ្នកដែលទើបគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ?!» Annសួរដោយបើកភ្នែកមូលក្លំ។
«ចា៎បង!»
ស្ត្រីអ្នកឯកទេសស៊ើបការងក់ក្បាល មាត់និយាយស្រាលៗ៖
«បងមិនបានទៅជាមួយទេ តែល្ងាចនេះជួបគ្នា!»
«បង Annទៅណា?!»
«ខ្ញុំចង់ទៅជួបនឹងម្តាយមីងរបស់វណ្ណរី!»
ធីតាបើកភ្នែកមូលក្លំហាក់ភ្ញាក់ផ្អើល៖
«រកបានសាក្សីទៀត?!»
«រឿងនេះត្រូវស្ងាត់! ខ្ញុំលំបាកណាស់ ទម្រាំបានអត្តសញ្ញាណនិងទីកន្លែងរស់នៅ​របស់​ញាតិជិតដិតនៃ ជំនួយការរងគ្រោះម្នាក់នោះ! ចាំមើលថា គេមានរឿងអីខ្លះអាចជួយយើងឱ្យបានតម្រុយថ្មីបន្ថែម!»
ធីតានៅស្ងៀមស្ងាត់ តែនាង​រិះគិត។ ​តាមពិតបើពឹងលើនាងតែ​​ម្នាក់ឯងដូចកាលពីដំបូង ពិតជាមិនងាយនឹង​អាច​បំបែករឿងក្តីជាសំណុំនេះបាន ថែមទាំងឈាន​ទៅថ្លោះធ្លោយដោយប្រការណាមួយផងក៏ថាបាន។ ខណៈនារីនេះនៅស្ងៀមស្ងាត់ Annប្រាប់មកបន្ថែម៖
«មួយទៀត! មិត្តរបស់ធីតានៅភ្នំពេញ​បានឱ្យដំណឹងអំពី​ខ្មែរយើងម្នាក់! គេនោះមានជំនាញ​ខាង Steganography!!»
«មែន?» នាង​ញញឹមព្រោះអំណរលាយភ្ញាក់ផ្អើល។
Annងក់ក្បាលបញ្ជាក់៖
«ខ្ញុំកំពុង​ឆាតទាក់ទងគេតាម Line! អស្ចារ្យទេ​ គេថាកំពុងនៅរតនគិរីនេះ! ​សង្ឃឹមឆាប់ៗយើងជួបគេ»
«ជួនគ្នាម៉េះ!» ធីតាភ្លាត់មាត់ទាំងទឹកមុខមីងម៉ាំង។
Ann ងក់ក្បាលផ្ងក់ៗ៖
«លោកនេះអាចមានរឿងស្មានមិនត្រូវច្រើនណាស់! មួយទៀត​ទៅជួបក្មេងប្រុសនោះ​ប្រយ័ត្នប្រយែងផង!»
«មិនអីទេបង! គេនៅវត្ត កំពុងត្រៀមធ្វើបុណ្យម្តាយបន្ត!»
Annដកដង្ហើមវែង​ហើយវាចាបន្ត៖
«ចំពោះអ្នក Steganography ធីតា​កុំទាន់ផ្តោតការសង្ឃឹមច្រើនពេក! ខ្ញុំមិនដឹងថាបានជួបគេឬអត់ គេព្រមយកការងារនេះ ឬយ៉ាងណានៅឡើយ!​ ​»
ធីតារេភ្នែកសម្លឹងកាមេរ៉ាដែលទុកយ៉ាងល្អក្នុងកាបូបខ្លួន។ សំឡេង​ Annលាន់មកបន្ថែម៖
«តែទោះម៉េចក៏ដោយ ​យប់នេះខ្ញុំមិនឱ្យធីតាចូលស្នាក់ផ្ទះក្រអូបម្នាក់ឯងទេ!»
ធីតា​សម្លឹង​Annដោយកែវភ្នែកព្រួយបារម្ភ។ ពិតណាស់ នាង​ក៏មិនដែលគិតថា​អាចស្នាក់នៅទីនោះបានដូចគ្នា​ ក្រោយពី​ហេតុការណ៍​អកុសលច្រើនបែបនេះ​កើតមានឡើង។
នារីរេភ្នែកមករកសន្និសីទសារព័ត៌មាន​ក្នុងទូរស័ព្ទ។ អធិការភារម្យកំពុងបន្តឆ្លើយតបនឹង​អ្នកសារព័ត៌មាន៖
«សំណួរទាំងអស់ភាគច្រើន​ទាញទៅឱ្យជាប់ទាក់ទងនឹងសំណុំរឿង​នៅវិមាន​ក្រអូបរបស់​ឧកញ៉ាវុទ្ធី! ឥឡូវនេះ ខ្ញុំសូមឆ្លើយខ្លីៗ ជាសរុបតែម្តង! អ្នកបម្រើផ្ទះឧកញ៉ាវុទ្ធី​ដែលមានគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតកាលពីម្សិលមិញ​នេះ​ ប៉ូលិសមូលដ្ឋានកំពុង​បន្តស៊ើបអង្កេត​និងចងក្រងឯកសារ! យើងមិនអាចនិយាយថា មានពាក់ពន្ធ័ជាមួយឃាតកម្មលើអតីតជំនួយការគាត់ដែរឬអត់នោះទេ មុនពេល​ក្រុមស៊ើបក្តីចេញរបាយការណ៍មកបញ្ជាក់! ចំណែក​មុននេះ មានសំណួរ​រឿងឃាតកនៅឯណា សូមទុកពេលឱ្យប៉ូលិសធ្វើការសិនបង! ចំពោះសំណួររឿងក្មួយស្រី​ឧកញ៉ាវុទ្ធី​មកដល់រតនគិរីដើម្បីសើរើរឿង​មរណភាពលោក​មាគាត់ ជម្រាបថា​ ខាងយើងមិនដែលទទួលបានពាក្យបណ្តឹងឱ្យសើរើរឿងនេះ​ឡើងវិញនៅឡើយដ្បិតតែខ្ញុំបានជួបគាត់ពីរបីដងដែរ!»
ធីតាលើកដែទាំងទ្វេទ្រចង្កា។​ ភ្នែកនាង​សម្លក់អេក្រង់ទូរស័ព្ទ​មាត់និយាយទាំងសៅហ្មង៖
«មុននិងក្រោយទេអធិការ! លោកនឹង​ត្រូវងាកទៅសើរើឡើងវិញឱ្យតែខ្ញុំរកបានបន្ទុកថ្មី»
Annញឹមៗ ហើយវាចាកាត់៖
«យប់មិញគេនោះទំនងជាភ័យពីសុវត្ថិភាពធីតា!​ គឺគិតដូចខ្ញុំពេលនេះអ៊ីចឹង!» ធីតារេភ្នែកពិចារណា។​
«មកពីលោក​ប្រកាន់ភាពមានៈមិនព្រមស្តាប់សម្តីញាតិអ្នករងគ្រោះសោះ! ​សូម្បីតែបន្តិច!»
«មនុស្ស​មិនលាបថ្នាំ មិនបានន័យថា​គេគ្មានរបួសទេធីតា!»។
នារីនេះបែរមករក Annហាក់ចង់និយាយអ្វីម្យ៉ាង តែមិនដឹងត្រូវផ្តើមពីណាទៅណាក៏ នៅស្ងៀមស្ងាត់វិញ។
Annយល់ចិត្តគូសន្ទនា​ក៏ព្រលយពាក្យពីក្នុងចិត្ត​នាងជំនួស៖
«ប៉ូលិស​ស្រុកនេះ មិនមែន​មិនដឹងថា​រឿង​ឃាតកម្មផ្ទួនៗនេះ ពាក់ព័ន្ធជ្រៅកម្រិតណានោះទេ!»
ធីតាងក់ក្បាល៖
«យប់មិញ អធិការនេះនិយាយនឹងខ្ញុំថា មនុស្ស​មិនលាបថ្នាំ មិនបានន័យថា​គេគ្មានរបួសទេ! តែពួកគេ​ធ្វើការរបៀបណា? យឺតម្ល៉េះ? មនុស្ស​ស្លាប់បន្តគ្នា! ហើយ….អាចង្រៃណានេះ វាក៏មិនដឹងជាអ្នកណាឱ្យប្រាកដ? វាចង់សម្លាប់ផុតពូជអ្នកផ្ទះក្រអូបឬយ៉ាងម៉េច?»
វគ្គទី២៣
ចម្លើយ​នាយម៉ៅ​
មកដល់វត្តនៅម៉ោង២រសៀល នាងបានឃើញម៉ៅពីចម្ងាយ​តាមរយៈក្មេងៗចង្អុលបង្ហាញផ្លូវ។ ក្បាលទើបនឹង​កោរថ្មីៗរបស់គេធ្វើឱ្យចិត្តនាងដាច់ដោច។
ម៉ៅអង្គុយម្នាក់ឯង បោះចំណីឱ្យត្រី ហើយហាក់ភ្ញាក់ផ្អើលស្លេកស្លាំងខ្លះៗពេលឃើញវត្តមាន​នាង​។
ពួកគេបានឡើងមកអង្គុយក្នុងខ្ចុះឫស្សី​ក្បែរបឹង។
ទឹកមុខម៉ៅបានបញ្ជាក់ប្រាប់ធីតានូវបណ្តារឿងរ៉ាវមួយចំនួនដែលនាង​បានស្មានទុកជាស្រេចទៅហើយ គ្រាន់តែនាង​ត្រូវការពាក្យបញ្ជាក់ចេញពីមាត់នាយ។
មុនអ្វីទាំងអស់ នារីចុចទូរស័ព្ទបញ្ជូនលុយ​ទៅឱ្យគេនេះមួយចំនួនធំ ធ្វើឱ្យម៉ៅភ្ញាក់ផ្អើលជាខ្លាំងដោយអំណរហើយងើបមុខមកសម្លឹងនាង​ហាក់ចង់សួរថា នាង​ចង់ប្រើគេឱ្យធ្វើអី្វជាថ្នូរនឹងលុយទាំងនេះ?
«ខ្ញុំចង់ដឹងរឿងសំខាន់ៗណាដែលម៉ៅនិងមីងមៀចបានដឹង មុនពេលខ្ញុំមកដល់! និយាយរួម​ជុំវិញការស្លាប់របស់ពូវុទ្ធី និងការបាត់ខ្លួនបងឧត្តម!»
«ខ្ញុំអត់ដឹងអីទាំងអស់បងធីតា!»
គេនេះឆ្លើយលឿនពេល ដូចម៉ាស៊ីនរត់មាត់ដោយស្វ័យប្រវត្តិ​គ្មានត្រង់ណា​ឱ្យធីតាជឿថាជាការពិតនោះទេ។
«លុយនេះច្រើនពេកហើយ​ខ្ញុំបាញ់ទៅប​ងវិញ!»
ធីតារាដៃ។ សម្លឹងយុវជននេះនាង​ដឹងជាស្រេចហើយថាគេភ័យ តែលុយក៏គេពិតជាត្រូវការ៖
«បើថាតិចពេក ខ្ញុំអាចបាញ់ទៀតជាបន្តបន្ទាប់!»
នាង​បន្ថែមខ្សឹបៗ​ដោយសម្លឹងចំៗភ្នែកម៉ៅ។
ម៉ៅមិនហ៊ានមើលនាង​ចំទេ។ គេបែរទៅបន្តបោះចំណីឱ្យត្រី​ ហើយមិនបានបាញ់លុយសងមកវិញឡើយ​ ធ្វើឱ្យនាង​ដឹងថាស្ថានភាពគេពិតជាត្រួវការលុយ តែគេនៅរារែកគិតចុះឡើងម្នាក់ឯង។
ធីតានិយាយខ្សឹបៗ៖
«ម៉ៅឯងត្រូវការធ្វើបុណ្យជូនមីង! ខ្ញុំដឹងថា ម៉ៅឯងកតញ្ញូណាស់! ណាមួយ​រឿងដែល​ម៉ៅឯងដឹង ជួនអាចនាំឱ្យយើងរួមគ្នា ​ស្វែងរកការពិតនៅក្រោយការស្លាប់របស់មីងមៀចបាន!»
គេបោះចំណីឱ្យត្រីញាប់ឡើងៗ។
គេមិនមែនមិនបានសង្ស័យ​អំពី​មរណភាពនៃម្តាយខ្លួនទេ ប៉ុន្តែ​អ្វីម្យ៉ាងបានរារាំងគេ។
ធីតា​ឆ្លៀតពេលនិយាយបន្ថែម៖
«ម៉ៅ! មីងមៀចមុនស្លាប់បានដឹងរឿងសម្ងាត់អីមួយ​នាំគ្រោះដល់ខ្លួនមែនអត់?!»
គេស្រក់ទឹកភ្នែកម៉ាត់ៗ​ធ្វើឱ្យធីតាខ្លោចអស់ពោះវៀនពោះតាំង។ ពូខ្លួន​ស្លាប់ នាង​នៅមិនទាន់កាត់ចិត្ត​បាននៅឡើយផង ចុះទម្រាំម្តាយហើយនឹងកូនដែលមានតែពីរនាក់?
«យំ ដោះស្រាយអីមិនបានទេ!»
នាង​ហុចកន្សែងក្រដាសទៅឱ្យគេ។
គេជូតទឹកភ្នែក​នាង​ក៏និយាយបន្ថែម៖
«មីងមៀចស្លាប់ត្រូវធ្វើបុណ្យឱ្យបានត្រឹមត្រូវ ម៉ៅឯងទៅស្រុកចុះ ​ទៅធ្វើបុណ្យសព្វគ្រប់ សឹមមកវិញ!​ ប្រាក់ខែម៉ៅឯងគ្មានអ្នកណាកាត់ទេ! តាំងចិត្តកសាងខ្លួន គាត់ឃើញអ៊ីចឹងនឹងបានស្ងប់ជាងដែលមកឃើញ​ម៉ៅឯងនៅអង្គុយទាល់ច្រករបៀបឥឡូវ​!»
«មកពីខ្ញុំទាំងអស់ ធ្វើអ្វីតាមចិត្ត មិនព្រមស្តាប់គាត់!»
គេនិយាយទាំងអណ្តឺតអណ្តក។ ខណៈនាង​នៅស្ងាត់ស្ងៀមចាំស្តាប់គេរអ៊ូបន្តដោយយំគគ្រូក៖
«ខ្ញុំលេងល្បែងច្រើន ញៀនល្បែង! ធ្វើឱ្យជំពាក់គេ!​»
«ប៉ុន្មាន​?!»
«លុយបងឯងទើបនឹងឱ្យនេះ​សងគ្រប់ហើយ តែ…តែបងធីតា ខ្ញុំមិនដឹងរឿងអីពិតមែន!»
ធីតាដកដង្ហើមធំ៖
«មិនដឹងក៏មិនដឹងទៅ! មិនបាច់ច្របូកច្របល់ភ័យទេ! លុយហ្នឹង ​សងគេសិនទៅ!​ ហើយគិតទៅមើល៍ថា ទៅមុខចង់ធ្វើអី? ចំណែក​រឿងផ្ទះក្រអូប​ នឹកឃើញអ្វីមួយដែលគិតថាសំខាន់ ​ជួយប្រាប់ផង​! មានលេខទូរស័ព្ទខ្ញុំទេ?!»
គេងក់ក្បាលតិចៗ ហើយលបមើលមុខនាងទាំងទឹកភ្នែក។
ធីតាដឹងថា នាង​គួរដកថយឱ្យយុវជននេះ ទៅដេកគិតសិនដែរ​តែមានសំណួរខ្លះ នាង​ទប់ចិត្ត​មិនសួរក៏មិនបាន ៖
«ម៉ៅគិតថា មីងមៀចគ្រោះថ្នាក់ចៃដន្យ?!»
យុវចនព្រិចភ្នែកភ្លាមៗហើយងាកមុខចេញ។
ដៃគេទម្លាក់ចោលចំណីត្រីទាំងអស់ដែលនៅសល់ទៅលើតុផ្តៅរបៀបល្ហិតល្ហៃដៃជើង។
ធីតាដឹងចម្លើយទៅហើយ។​ នាង​តឿនបន្ថែមដោយខ្សឹបខ្សៀវ៖
«បងវិញ បងមិនគិតថា​ជារឿងចៃដន្យទេ!  អ្នកណាម្នាក់កំពុងសប្បាយចិត្ត​ពេលនេះ ​  ​ព្រោះធ្វើបាបមីង​មៀច​បានសម្រេច!»
ម៉ៅឆ្លើយតិចៗរបៀបគេចៗ៖
«ខ្ញុំស៊ីញ៉េពាក្យបណ្តឹងហើយ! គិតថា ​បើដូចបងឯងវិភាគមែន ប៉ូលិស​គេនឹងរកយុត្តិធម៌ឱ្យខ្ញុំបាន!»
«និយាយអ៊ីចឹងបានន័យថា ម៉ៅក៏យល់ស្របថាជាឃាតកម្មដែរ!»
ម៉ៅនៅស្ងៀម​ធ្វើឡេះឡះ។ ធីតានិយាយបន្ថែម៖
«មុនដំបូងពូខ្ញុំ!​ បន្ទាប់មកជំនួយការគាត់ ព្រឹកមិញប៉ូលិស​ទើបតែប្រកាសថាជាឃាតកម្ម ចំណែកអ្នកណាទៀត​បន្ទាប់ពីម្តាយម៉ៅ?!»
ម៉ៅញ័រដៃ គេក្រោក​ឈរវឹងដោយឥតព្រាងទុក។
«បងធីតា! ដល់ម៉ោងឡានចេញហើយ! ខ្ញុំស្រូតទៅស្រុកសិនបង!»
ធីតា​ងក់ក្បាល ហើយក្រោក​ឡើងមកយឺតៗ​ដែរ។
គេនេះឱនមុខជ្រប់ ហាក់មានកំហុស​ហាក់សោកស្តាយច្រើនជាងការភិតភ័យ។
ធីតាទះស្មាជននេះតិចៗ​ហើយនិយាយ៖
«ទៅចុះ! ឱ្យស្រួលបួលហើយចាំជួបគ្នាក៏បាន! បើមានអីប្រញាប់កុំភ្លេច​ខលមកបានគ្រប់ពេលណា!»
នាង​បែរខ្លួនដើរចេញទាំងស្រពោន។ ស្រាប់តែម៉ៅហៅតិចៗ៖
«បងធីតា!»
នាង​បែរមកវិញ ឃើញ​ជននេះឈានមកក្បែរមួយជំហាន​ហើយនិយាយប្រាប់បន្ត៖
«ខ្ញុំមិនដឹងថា នឹង​បានត្រឡប់មកវិញ​ដែរអត់ទេ! ខ្ញុំអាចនឹងចេញទៅរកស៊ីនៅថៃវិញ!»
ធីតា​កាន់តែ​ស្រងូតឡើង​ព្រោះនាង​យល់ចិត្ត​មនុស្ស​ក្បាលមួយហើយទើបនឹង​បាត់បង់ញាតិ។
នារីនេះ​ងក់ក្បាលផ្ងក់ៗ៖
«ម៉ៅឯងជាមនុស្ស​សារជាតិស្លូតត្រង់!​ ទៅណាក៏ដោយ​ឱ្យតែបានសុខ​សម្រេចចិត្តខ្លួនឯងចុះ! ឈប់លេងល្បែងទៅ​! រកប្រពន្ធមួយ​ ហើយកែខ្លួន! ពេលសម្រេចចិត្ត​ហើយ បើត្រូវការសោហ៊ុយខលមកកុំខាន​ណា៎ លុយមិញ យកសងគេកុំខាន! ឮ? ជំពាក់គេមិនស្រួលទេ ហើយក៏មានបាបបុណ្យ»
បុរសនេះជ្រួញចិញ្ចើមហាក់មានវិប្បដិសារីអ្វីមួយខ្លាំងពេលឮពាក្យ «បាបបុណ្យ»។
«ខ្ញុំមិនយកលុយគេទទេៗទេបង! មានរឿងមួយ​ខ្ញុំដឹង​គឺ មុនពេលបងមកដល់ អ្នកក្នុងផ្ទះនាំគ្នា​និយាយ​រឿងស្នេហាត្រីកោណរវាង ម្នាក់ឈ្មោះវណ្ណរី ជាមួយ​លោកឧកញ៉ា!»
ធីតាតបដោយទឹកមុខស្មើ៖
«រឿងហ្នឹងខ្ញុំដឹងហើយ!»
ម៉ៅក្រឡេកក្រឡាប់ភ្នែកមើលឆ្វេងស្តាំទៀតមុនពេលឱនមកខ្សឹបប្រាប់បន្ថែម៖
«តែម្តាយខ្ញុំ ពេលមួយបាននិយាយថា មនុស្ស​វណ្ណរីនេះ​មិនស្មោះនឹងឧកញ៉ាទេ ម្តាយខ្ញុំថាអាណិតលោកឧកញ៉ា!»
ធីតាចងចិញ្ចើមនៅរង់ចាំស្តាប់បន្ត។
«ព្រឹកមិញប៉ូលិស​និយាយរឿងឃាតកម្ម​ខ្ញុំគិតថា មនុស្ស​នេះមាន​សត្រូវច្រើនហើយធ្វើរឿងមិនទៀងត្រង់ច្រើន! ចំណែកម្តាយខ្ញុំគាត់មិនដែលធ្វើអីអ្នកណា​ ឬចង់បានអីរបស់អ្នកណាទេ!»
«ខ្ញុំគិតថា​គាត់ស្អប់វណ្ណរី! ខ្ញុំនិយាយពីមីងមៀច!»
«គាត់មិនស្អប់អ្នកណាទេបងធីតា ​តែវណ្ណរីនោះមើលងាយគាត់មុន!»
«ធ្លាប់ឈ្លោះគ្នា?!»
«ច្រើនដងដែរ! គឺនៅរាល់ពេលលោកជំទាវវត្តីមិននៅ វណ្ណរីចេញចូល​ហូបបាយផ្ទះនេះ បញ្ជាខ្ញុំបម្រើធ្វើដូចខ្លួនឯងជាចៅហ្វាយ!​ គាត់ធ្លាប់ច្រាន​ម្តាយខ្ញុំរអិលបែកក្បាល បានជាលោកជំទាវបញ្ជា​លែងឱ្យមនុស្ស​ម្នាក់ហ្នឹងចេញចូលផ្ទះក្រអូប! មិនដឹងម៉េចបានជាមុនគាត់ស្លាប់គាត់លេចមុខមកវិញ ឈានជើង​ចូលមកទៀតអ៊ីចឹងសោះ​»
វគ្គទី២៤
មនុស្ស​លបចូលផ្ទះ
ព្រលប់នេះ ធីតា​សម្រេចចិត្តនាំ Annទៅផ្ទះក្រអូបស្នាក់នៅក្នុងបន្ទប់គេងជាមួយនាង​។ សភាពពីក្រៅ អាចអ្នកផងគិតថា នាង​ភ័យ​ខ្លាច ​ព្រោះមាន​ការស្លាប់ផ្ទួនៗ​ ប៉ុន្តែ​តាមពិត​ពួកគេមានអ្វីផ្សេងដែលត្រូវតាមដាន​។
នាង​លើកថាសមកដល់មាន​នំប៉័ងនិង​សាច់កំប៉ុង ទឹកដោះគោក្តៅ។
«មីងមៀចលែងនៅហើយ ផ្ទះបាយគ្មាន​អ្នកធ្វើការទេ! ទ្រាំសម្រន់សិនទៅ!»
Annងាកសម្លឹងអាហារហើយ​ក៏ជជែកខ្សឹបៗដាក់ធីតា៖
«ទៅជួបម្នាក់ម៉ៅនោះហើយ គេ​និយាយអីសំខាន់ដែរអត់?»
ធីតាងក់ក្បាលចាប់ផ្តើមខាំទំពានំមួយជ្រុងតូច​។ ឃើញនាង​មិនទាន់ថាអ្វីបន្ថែម​បាន ​Annចាក់បណ្តោយ៖
«ម៉ៅប្រាប់ថា ខ្លួននិងម្តាយ​ដឹងរឿង​ជម្លោះស្នេហាត្រីកោណមួយទាក់ទងនឹង​ជំនួយការឈ្មោះវណ្ណរី?!»
ធីតាប្រញាប់លេបទឹកដោយភ្ញាក់ផ្អើល ហើយសួរបកខ្សឹបខ្សៀវ៖
«បងAnnដឹងពីណាមក?»
«ក្រោយជួបនឹង​ម្តាយមីងបង្កើតរបស់វណ្ណរី!»
«ម៉ៅប្រាប់ថា អ្នកផ្ទះដឹងរឿងស្នេហាត្រីកោណរបស់បងវណ្ណរី!»
«តែមិនមែនជាមួយពូនាង​ទេ!»
ធីតារបូតនំពីដៃ។
«អ៊ំសំភិន!»
Annនិយាយតិចៗតែប្រៀបបីដូចជា​រន្ទះបាញ់ចំកណ្តាលទ្រូង​ស្រីតូច។ ការចងចាំមួយបាន​រំឭកឡើងមកវិញ
«ខ្ញុំមករកពូសំភិន តែ​ខ្ញុំឃើញលោកជំទាវនៅក៏គិតថាចាំមកពេលក្រោយ!»
រឿង៖ រូបខ្មៅស្រអាប់ ភាគ១០
ជាមួយការតឿនម្តងទៀតនេះ ពេទ្យ​សានហាក់នឹកឃើញ​ឡើងវិញដល់សភាពការណ៍​ដែល​ទើបតែរំលងទៅថ្មីៗ មុនពេលអ្នករងគ្រោះត្រូវបានបញ្ជូនឱ្យទៅស្លាប់នៅមន្ទីរពេទ្យ។ ខាងបុរសហាក់ស្រពោនវិញ នាយ​វាចាមួយ៖
«ពេលខ្ញុំទៅដល់គាត់ធ្លាក់ឈាម​ច្រើនណាស់! គាត់សន្លប់បាត់ទៅហើយ! មីងគាត់​ដែលស្នាក់នៅជាមួយប្រាប់ថា​ គាត់រអិលជើង​ពេលស្រោចផ្កា!»
«រអិលកម្រិតណាទៅដល់ថ្នាក់….ដល់ថ្នាក់….»
នាង​ចង់បន្ថែមពាក្យថា «ស្លាប់ទាំងកូនទាំងម្តាយ» តែនាង​មិនបាននិយាយចេញមកព្រោះ​មិនដឹងថា​រឿង​ផ្ទៃពោះស្ងាត់កំបាំងនោះក្រៅពីនាងតើមាន​អ្នកណាបានដឹងខ្លះ។
ជៀសវាងប៉ះពាល់ដល់ឈ្មោះរបស់អ្នកស្លាប់ នាង​បង្ខំចិត្ត​បិទមាត់មកវិញ។
នាង​សួរភ្លាមៗដោយមិនបង្អង់ហើយក៏ឈប់កណ្តាលទីវិញ បាន​ធ្វើឱ្យពេទ្យសាន​ភាំងបើកភ្នែកភ្លឹះៗ។
សម្រួលមកវិញ នារីនេះក៏​ខ្សឹបខ្សៀវសួរបន្ត៖
«ប៉ូលិស​មាន​រកឃើញអ្វីប្លែកនៅកន្លែងកើតហេតុទេ?!»
សាន​បន្តសម្លឹងនាង ដោយ​មាត់បុរសនេះស្ទើរញញឹម​ស្ទើរស្មើ។​ គេហាក់ចង់សើចខ្លះចង់ឆ្ងល់ខ្លះមុនពេលចែងជាសំណួរបកវិញ៖
«ទីកើតហេតុ? សម្តីធីតា​មើលតែនេះជា​ករណីឃាតកម្ម?!»
ខាងស្រី​​ដឹងថា ​ខ្លួនជ្រុលបុកសំណួរផ្ទួនៗនិង​ជ្រៅៗហួសពេក​ បានជាអាចបង្កឱ្យគូសន្ទនា​កើតចិត្ត​ចម្លែកនឹងអាកប្បកិរិយាខ្លួនបាន។​​ តួយ៉ាងពេលនេះ  ធីតាដឹងថាសានឯណា​ទៅធ្លាប់គិតវែង​ឆ្ងាយទៅដល់មូលហេតុនៃការស្លាប់របស់ស្ត្រីអតីតជំនួយការ​ម្នាក់នោះ ទៅជា​ក្តីព្រហ្មទណ្ឌណាវិញនោះ។
ស្រីស្អាត​ដកដង្ហើម​ឃូរទម្លាយភាពតឹងទ្រូងចេញ ហើយនិយាយតិចៗ៖
«និយាយបែបនេះវិញណាពេទ្យ! ពូខ្ញុំនឹងគាត់ មានរឿងជាមួយគ្នាខ្លះ នេះបើតាម​សាក្សី​ប្រាប់មក! ក្រោយមកពូខ្ញុំក៏ស្លាប់ធ្លាក់ពីលើជណ្តើរ ឥឡូវនេះបងវណ្ណរីធ្លាក់ដែរ គឺលំនាំ…!»
«ពីលើជណ្តើរដូចគ្នា!»
សាននិយាយកាត់ផូងឱ្យឆាប់ចប់ មុនពេលនរៈយើង​​ងើបមុខមករកនាង។ ដោយបានបង្ហើយពីលើសម្តីនាងនិងសម្លឹង​ចំៗកែវភ្នែកនាងផងនោះ គេកំពុងធ្វើឱ្យធីតាត្រូវស្រឡាំងកាំង។
«គាត់រអិល ហើយធ្លាក់តាមជណ្តើរមកដល់ជាន់ក្រោម!» ពេទ្យបន្តមកកាន់កែវភ្នែកមូលក្លំទាំងសង។
សូម្បីតែកំពុង​មមៃនឹកដល់សភាព​តាមសម្តី​ពេទ្យសានប្រាប់មកខ្លីៗសោះ ក៏បេះ​ដូងរកកលរន្ធត់គ្រាំគ្រា​ដែរ កុំថាឡើយគិតទៅដល់ទារកអាថ៌កំបាំង​ក្នុងផ្ទៃអ្នករងគ្រោះ​ទៀត។
ជំពូក១៧
រលកសញ្ញា
យប់បន្តិចហើយ….ការសន្ទនា​មិនអាចអូសបន្លាយតាមជំនក់ចិត្ត​របស់ធីតាទេ​ ដូច្នេះ​ពេទ្យកម្លោះបានលាចេញទៅវិញ ទាំងចិត្ត​នាងនៅសោកស្តាយ ដោយសារថា នៅមាន​សំណួរជាច្រើនមិនទាន់អាចហារសួរតាមចិត្ត​ចង់។
ឧទាហរណ៍គេជាពេទ្យ នាង​ចង់ដឹងណាស់ថាគេ​ដឹងដែរអត់ថា ស្ត្រីនោះមានផ្ទៃពោះ? តែនាង​មិនហ៊ានិយាយចេញមកចំណែកខាងពេទ្យ​ក៏មិនបានព្រលយអ្វី។
ដោយនឿយទាំងកាយហត់ទាំងចិត្ត ធីតា​វិល​ត្រឡប់មកប្រះលើបន្ទប់សែនក្រអូបទៅដោយពិដោរផ្ការំចេករបស់នាង​។
មានរឿងច្រើនណាស់នាង​នឹកឃើញ​ចង់និយាយ ដូច្នេះនារីយើង​នឹកឃើញដល់Ann។
ដៃម្ខាងនាង​រាវរកបន្តោង​ដែលកំពុងពាក់លើទ្រូង….
ពិតហើយ! ​យើងមិនទាន់សាករបស់នេះផង?
ស្រស់ស្រីក្រោក​ឡើងសារជាថ្មីរំពៃរកមើលទូរសព្ទខ្លួន។ បានរបស់ដល់ដៃនាង​ ចាប់ផ្តើមបើកឧបករណ៍ រង់ចាំចុចចូលកម្មវិធី​អេបដែល​Ann បានដោនឡូត។
ស្ងាត់ច្រៀប…..
រំលងទៅពីរបីនាទីទៀត​​រហូតដល់កន្លះម៉ោង….នាងផ្តើម​លង់ស្កប់ស្កល់ទៅក្នុងដំណេក។ មិនដឹងថាពេលវេលាបានរំលងទៅ​យូរប៉ុនណានោះទេ សញ្ញាអ្វី​មួយ​ខ្សោយបំផុតបាន​​ដាស់នាងឱ្យក្រោកឡើងមក​សើងមម៉ើង…..
ទ្រនិចនាឡិកាចង្អុលម៉ោង២រំលងអធ្រាត្រ…..
អាកាសធាតុពិតជាត្រជាក់ថ្នាក់អាចដាស់មនុស្ស​គេងស្លុង ឱ្យក្រោក​ទាំងស្លើតស្លក់មកបែបនេះ?
មិនមែនទេ! ប្រាកដជាមិនមែន!
នាង​រេភ្នែក​មករកកែវទឹក​។ អេក្រង់ទូរសព្ទឱ្យសញ្ញាមួយចម្លែក។ វាមិនបញ្ចេញពន្លឺដូចពេលប្រើធម្មតាទេ បែរជា​បង្ហាញរង្វង់មួយសរសៃស្តើង​ដែលរេចុះឡើង។
ធីតាជ្រួញចិញ្ចើម…..នាង​ច្បូតមុខ​បំបាត់ភាពងោកងុយ។ បានបន្តិច​ទើបដកដៃចេញមកវិញ​ព្រោះនឹកឃើញ​…..
ប្រាកដហើយ App នេះ​និងប្រព័ន្ធប្រតិបត្តិការសម្ងាត់របស់Ann ឱ្យសញ្ញា…..
«ម្សិលមិញ ចរិយាទៅភ្នំពេញ #24 str 238A BKK3»
ឃ្លាទាំងអស់នេះចេញមកពីណា? ហេតុអ្វី​លេចឡើងមកលើអេក្រង់ខ្ញុំបានទាំងគ្មាន Internet?
នារីនេះរាវរកបន្តោងខ្សែកខ្លួនឯងហើយដៀងភ្នែកពិចារណា។
ព្រឹកឡើងកាលណា នាង​និងAnnជួបគ្នាសារជាថ្មីដោយឈប់ឡាន​នៅក្បែរគ្នា​កៀកជើង​ព្រៃ ក្បែរនឹងកូន​ភូមិរាយប៉ាយតូចនៃក្រុម​ជនជាតិដើមភាគតិច​។
ប្រាកដថាទីនេះគ្មានអ្នកសម្គាល់ ឬមកចាប់អារម្មណ៍ ពួកគេ​ចាប់ផ្តើមបែងចែកព័ត៌មាន​។
«អាសយដ្ឋាន​ដែលធីតា​រកឃើញក្នុងសារ​សម្ងាត់យប់មិញ ខ្ញុំស្រាវជ្រាវរួចហើយ វាជាកម្មសិទ្ធិរបស់ឧកញ៉ាវុទ្ធីមួយ​​ដែរ! កាលពីមុនគាត់ធ្លាប់ជួល​ចោល​រយៈពេលយូរ​ក្រោយមក​ក៏ផ្ទេរឱ្យកូនប្រុស​ធ្វើជាស្នាក់ការក្រុមហ៊ុនដឹកជញ្ជូន​មួយ! ក្រោយមកទៀតដោយសារចាស់ពេក ក៏​ទុកជាឃ្លាំងចោលសិន! កន្លែងនោះ​អត់មានអ្នកនៅមូយ​រយៈកាលវែងដែរហើយ ស្ថិតក្នុងសង្កាត់បឹងកេងកងទីបី»
ធីតា​រកនឹក។ ពូនាង​មានអចលនទ្រព្យ តែនាង​រកនឹកមិនឃើញកន្លែងនេះ​សោះ។ ចុងក្រោយ​ខ្ជិលរកនឹកច្រើន នាង​គ្រវីក្បាល៖
«ទាល់តែ​ទៅឃើញសិនបាន​ដឹងថាខ្ញុំធ្លាប់ទៅឬអត់! ប៉ុន្តែហេតុអីគេ​បញ្ជូន​សារឱ្យគ្នាកណ្តាលអធ្រាត្រទាក់ទងនឹងផ្ទះមួយនេះ?»
Ann ឱនពិចារណាមុនពេលឆ្លើយខ្លីៗនឹងនរ៖
«ធីតា! ​រឿងសំខាន់​មិនមែន​ហេតុអីគេបញ្ជូនតែប៉ុណ្ណឹងទេ តែខ្ញុំចង់ដឹងថា​អ្នកណាបញ្ជូន!»
ធីតាសម្លឹងគូសន្ទនា។
Annបន្ថែម៖
«ហេតុអ្វីគេនោះអាចប្រើ Internet ក្នុងកន្លែងមួយដែលអួតថាមិនមានសេវា?!»
«ច្បាស់ណាស់ គេនោះហើយជាមេបញ្ហា​!» នាង​ឆ្លើយភា្លមដោយមិនបង្អង់​តែបន្ទាប់មកក៏ទម្លាក់សំឡេងខ្សាវៗ មុនពេលស្រដីបន្ត៖
«បងអាន! ​ខ្ញុំសង្ស័យមនុស្សម្នាក់!»
Annដៀងមកសម្លឹងមុខ ​តែមិនទាន់ហាស្តីអ្វីដូចទុកឱ្យធីតាបង្ហើយ៖
«បងថ្លៃជីដូនមួយខ្ញុំ!​ អ្នកបងចរិយា​! ល្ងាចមិញ ដោយចៃដន្យ​ខ្ញុំឃើញ​គាត់នៅជាមួយ​មនុស្សប្រុសម្នាក់! ស្លៀកពាក់ចម្លែក ហើយនិយាយគ្នាដល់ក្នុងបន្ទប់គេង!»
Annចងចិញ្ចើម​។
ធីតា​ពន្យល់បន្ថែម៖
«ខ្ញុំជាសមាជិកម្នាក់ ខ្ញុំគួរតែស្គាល់អ្នកចេញចូលផ្ទះនេះ! ​ដឹងអី​ដូចជាមិនសមដែលខ្ញុំឃើញ​គេនោះលបលួចចូលមកដូចចោរ គឺចូលដល់បន្ទប់គាត់ បិទទ្វារ បិទវាំងនន​ប្រញាប់ប្រញាល់ ​ស្លៀកខ្មៅ ​បាំងម៉ាសមុខខ្មៅៗ ​ខ្សឹបខ្សៀវគ្នា​ ហើយចេញ​ដើររហ័ស​ដូចព្រួញ​ ​តាមយ៉ាងណក៏តាមមិនទាន់!»
«អរគុណដែល​រៀបរាប់! ប៉ុន្តែធីតា! សារនេះ ក៏មានឈ្មោះចរិយាក្នុងហ្នឹង!  មិនសមថា សាមីខ្លួន​ផ្ញើសារឈ្មោះខ្លួនឯងទៅអ្នកណាម្នាក់?»
ធីតា​ទ្រចង្ការិះគិត។
ពិតជានៅមិនសុខទេនឹងការវិភាគថ្មីនេះ។  នាង​ឱនមកចុចបើក ដើម្បីអានសារនោះឡើងវិញ។ សារ​នៅថតទុកក្នុងទូរសព្ទឥតល្អៀងបាត់មួយម៉ាត់ណា «ម្សិលមិញ ចរិយាទៅភ្នំពេញ #24 str 238A BKK3» នារីងើបមុខ​ហើយហុចវាទៅឱ្យ Ann។
ពេលអ្នកស៊ើបកំពុងពិនិត្យ​មើល ធីតានិយាយតិចៗស្រាលៗល្មមតែឮពីរនាក់៖
«ពាក្យថា ម្សិលមិញ​​ ដូចជា​ពាក្យបង្កប់ន័យ!​ ប្រាប់ថា ម្សិលមិញបងចរិយាទៅកន្លែងនោះ ឬអ្វី? ​បើសារនេះ​សរសេរចេញពីអ្នកបងទៅអ្នកណាម្នាក់​ ឬពីអ្នកណាម្នាក់មកអ្នកបង​ ម៉េចសម? ឈ្មោះគាត់នៅហ្នឹង និងពាក្យខ្លីៗ»
Ann វាចាបង្ហើយពីលើការវិភាគរបស់នាង៖
«អ្នកទីបីណាម្នាក់ បានសរសេរអំពីបងជីដូនមួយធីតា មិនមែន​សាមីខ្លួនសរសេរទេ! មនុស្ស​ដែលធីតាកំពុងតែ​​សង្ស័យ​ក៏ប្រហែល​ត្រូវគេផ្សេងសង្ស័យនឹង​តាមដានដូចគ្នា! សំខាន់អ្នកក្រោយនេះ ស្គាល់អ្នកណាម្នាក់ក្នុងផ្ទះធីតា ​ដែលអាចមាន Internetប្រើ បានជាធីតា​ចាប់សារបាន!»
ធីតាបើកភ្នែក​មូលក្លំហើយសួរវិញភ្លាម​៖
«បង្រៀនខ្ញុំមក! យប់នេះខ្ញុំធ្វើយ៉ាងណា ស៊ើបដឹងទីតាំងអ្នកទទួលសារនេះទៅ!»
Annញឹមៗហើយសួរបកវិញ៖
«រួចចុះបើគេមិនផ្ញើសារទៀត​យើងមិនខាតចោលមួយយប់ទៅហើយ?!»
«ខាតអីទៅ!»
ធីតាសួរវិញដោយ​កែវភ្នែកភ្លឹះៗ។
Annនិយាយតបតដោយទឹកមុខប្រាកដប្រជា៖
«ខ្ញុំចង់ឱ្យធីតាទៅភ្នំពេញ​វិលវិញមុនយប់នេះ!»
«វិលល្ងាចអ្ហី?!»
Annក្តាប់មាត់សម្លឹងមុខនាង ជាសញ្ញាថា​អ្នកនិយាយ មិនបាននិយាយលេង ឯអ្នកស្តាប់ក៏មិនបានស្តាប់ច្រឡំដែរ។
«ទៅអាសយដ្ឋាននេះ រកមើលមាន​អ្វីប្លែក!»
ធីតាស្តាប់យោបល់នេះដោយរេភ្នែកគិត។
Annបន្ថែម ៖
«ខ្ញុំមានការងារមួយបន្ទាន់ ត្រូវ​តាមពីក្រោយមនុស្ស​ម្នាក់!»
«អ្នកណា?!»
«ល្ងាចវិលមកវិញខ្ញុំប្រាប់!»
«អូខេ! តែខ្ញុំ​ទៅផ្ទះនោះធ្វើអី?!»
Annឱ្យមកកាន់តែកៀកហើយខ្សឹប៖
«ស្អីមួយប្រហែលជាតម្រុយសំខាន់ ត្រូវបាន​អ្នកណាម្នាក់ទុកនៅកន្លែងហ្នឹង ឬទើបនឹងលេចធ្លាយចេញមក! ចង់និយាយពីអាសយដ្ឋានមួយនេះ! ពាក្យសារនេះសរសេរខ្លីៗ បានន័យថា​ គេអាចកាត់យល់ន័យរវាងគ្នាគេបាន! វាប្រាកដជាសំខាន់ជាងសារធម្មតា!   ហើយធីតាត្រូវ​ប្រយត្ន័ផង! ​ប្រហែលមាន​គេទៅដល់មុនធីតាផងក៏មិនដឹង! ខ្ញុំមិនបានទៅជាមួយ​ តែអាចរកមិត្តធីតា ចូលទៅជាមួយគ្នាបានទេ?!»
«ខ្ញុំប្រហែលជាអាចធ្វើម្នាក់ឯងបាន!»
«អូខេ!​ តែ​ធ្វើរឿងមួយឱ្យខ្ញុំ!»
«រឿងអី?!»
Annសម្លឹងនាងពីលើដល់ក្រោមមុនផ្តាំខ្លីពីរម៉ាត់៖
«អត់ធ្មត់!»
ជំពូកទី១៨
ផ្ទះចាស់នៅភ្នំពេញ
មិនដល់ម៉ោង១រសៀលទេ ធីតាបាន​មកដល់ផ្ទះចាស់នៅសង្កាត់បឹងកេងកងជាសំណង់ក្នុងរចនាបថជំនាន់បារាំង។ ឃើញកាលណា​អនុស្សាវរីយ៍រវាងលោកពូនិងនាងកាលពីក្មេងៗរំលេចឡើងមកវិញ​។  ធីតាចុះពីឡានដែលចតចោលក្បែរសាលារៀនសម្រាប់គេចភ្នែកគេឯង ហើយដើរថ្មើរជើង​ជាង១០០ម៉ែត្រ​ ត្រង់ឆ្ពោះមកទ្វាររបង។
គ្រប់យ៉ាង​នៅទីនេះមិនផ្លាស់ប្តូរច្រើនទេ ទោះបី​ជុំវិញសង្កាត់នេះ​សែនទំនើបស៊ីវិល័យ​ជាងមុនក្តី។
«អ្នកផ្ទះជាកន្លែងតែមួយគត់ដែលយើងអាចទុកចិត្តបាន! មានរឿង​ល្អអាក្រក់យ៉ាងណា កុំលាក់ពីអ្នកផ្ទះ!» សម្តីពូនៅចងចាំជានិច្ច​ក្នុងបេះដូង​ក្មេងស្រីម្នាក់នេះ។
តាំងពីតូចដល់ធំ នាង​ជឿគ្រប់អ្វី​ដែលជាទស្សនៈរបស់ពូ  រហូត​ដល់ថ្ងៃមួយ​ដែលនាង​គិត​ថា ​ពូត្រូវស្លាប់ព្រោះស្នាដៃអ្នកផ្ទះ​ខ្លួនឯង​ទើបនាង​ចាប់ផ្តើម​វិលវល់ជាមួយ​ពិភពលោកនេះ។
ពីចម្ងាយនាង​ក្រឡេកឃើញបុរសម្នាក់។
ជំហាន​ស្រស់ស្រី​ចាប់ផ្តើម​រវល់បន្ទាប់មកឈប់ស្ងៀម។
ធីតារលះរលាំងរេខ្លួនបំបាំងជាមួយ​គល់ដើម​ផ្កាក្ងោកធំចង្ក្រាងៗសម្លឹងឆ្ពោះទៅរកគោលដៅ។
គេនោះពាក់មួកត្នោតបិទបាំងមុខ ហើយដៃកាន់ស្បោងទឹកសុទ្ធដូចជាកំពុង​លក់ទឹកភេសជ្ជៈដល់អ្នកដំណើរ។ វាមិនទំនង​ទេ ​ប្រសិន​បើគេចង់លក់បានច្រើន មិនគួរមកចាំម៉ូយមុខផ្ទះទុកចោលមួយនេះសោះ។ ​មូលដ្ឋាននេះឆ្ងាយពីទីប្រជុំជន គឺនៅចុងផ្លូវផង ​តើនឹង​មាន​មនុស្ស​ឯណាច្រើនដែល ដើរកាត់ នឹងអាលជួយទិញទឹកគេ?
នាង​បំបែរ​ទិស​ដើរបកក្រោយ​ហើយ​ឡើងតាមជួរសួនច្បារ​ ទៅរក​របង​ខាងត្បូងផ្ទះវិញ។
វាមិនពិបាកសម្រាប់នាង​ឡើយក្នុងការ​គិតរកច្រកចូលតាមរបៀប​ផ្សេង។ ធីតាស្រវាតោងរបងដែលនាង​ស្គាល់ច្បាស់​ហើយ​ផ្លោះចូលបរិវេណខាងក្នុង។ ស្បែកជើងប៉ាតាស្រីស្អាត លោតក្ឌុកមកទើរលើកម្រាលស្មៅក្រាស់ក្រោមដើមស្វាយ​ដងទែង។
ទីនេះ​ស្មៅដុះស៊ុបទ្រុបហើយ សឹងមិនឃើញកម្រាលដីបន្តិចណាសោះ តែនាង​គ្មានអ្វីត្រូវរា ត្រូវភ្លាត់ក្នុងការ​បោះជំហាន​បន្ថែម​ទេ ព្រោះគល់ស្វាយនេះនាងបាន​អង្គុយអាន​សៀវភៅ លោតកៅស៊ូ ចងអង្រឹងដេក​រាប់ភ្លេច​។
«ផ្ទះនេះជាកន្លែងដែល ឧត្តមយកធ្វើជាទីតាំងក្រុមហ៊ុនដំបូង​គេមួយ​តែ​ចាំបានថា  ដំណើរការមិនបានល្អទេបានជាបិទវិញហើយមិនដែលប្រើទៀតឡើយ!»
ភ្នែក​រំពៃសម្លឹងទៅ​របងខាងមុខ​ដែលនៅឆ្ងាយសន្លឹម ​សំណួរមួយលេចឡើងដោយ​ខ្លួនឯង ថា​ប្រសិន​បើម្នាក់លក់ទឹកសុទ្ធ​នៅខាងមុខ ជាអ្នកឃ្លាំមើលទ្វារ អាចមានអ្នកណាផ្សេង បាន​មកដល់ទីនេះ​ហើយឡើងលើផ្ទះ​មុននាង​ដែរ?
​បេះដូង​នាង​លោតញាប់តែជើងទាំងពីរនៅតែបោះជំហានទៅរកជណ្តើរដែកស្តើងភ្ជាប់ពីខាងក្រោយផ្ទះ។
ជណ្តើរគ្រាអាសន្នមួយនេះ​ ត្រូវបាន​ធ្វើឡើងបង្ការពេលមាន​អគ្គីភ័យ ឬឧប្បត្តិហេតុផ្សេងៗតែប៉ុណ្ណោះ។ មិននឹកស្មានថា​ក្រោយមកច្រើនឆ្នាំ កុមារីម្នាក់ដែលធ្លាប់ស្និទ្ធស្នាលនឹងកន្លែងនេះ​ ត្រូវលបចូលមកក្នុងផ្ទះចាស់របស់ពូខ្លួនវិញ ក្នុងឫកពា​​ធ្វើដូចជាចោរលួចទៅវិញ?
ជាមួយជំហានកាន់តែស្រាល ធ្វើចិត្ត​កាន់តែធ្ងន់ឡើងៗ​អត់ធន់និងកា្លហាន នាងចង់បានចម្លើយ​មកបំបាត់អ្វីៗ ​ដែលកំពុងតែដុតឱ្យឆ្ងល់ឡើងៗ​ថា តើអ្នកណានៅខាងក្នុង?
គេនោះហើយដែលជាអ្នកទទួលសារសម្ងាត់យប់មិញនៅរតនគិរី ប៉ុន្តែ​គេជាអ្នកណា?​
ហេតុអ្វី​ក្នុងភូមិឋាន​ដែលគ្មានអ៊ីនធឺណេត ​គេអាចប្រើវាបាន?
«ពីបង្អួចបន្ទប់រៀនបង ឯងដឹងអត់ធីតា មាន​ផ្លូវកាត់មួយឆ្លងទៅ​បន្ទប់ប៉ាបាន! បងប្រាប់ឯង កុំឱ្យអ្នកណាផ្សេង​ដឹង!»
បេះដូងនាង​ស្រងេះស្រងោចនឹកដល់បងប្រុសជីដូនមួយ។
ពួកនាង​មានទម្លាប់លេងបិទពួន តែមិនមែនលេងជាមួយគ្នាទេ គឺ​លេងជាមួយពូនាង​។ ជារឿយៗក្មេងទាំងពីរ តែងតែ​លូនតាម​ពិតានចាស់ ឆ្លងទៅមកដល់បន្ទប់ធ្វើការឪពុកមានាង​ ហើយពញ្ញាក់គាត់។
«ឯងរៀបការជាមួយ​ធីតាទៅ ប៉ាឱ្យអ្វីៗទាំងអស់ទៅឯងឧត្តម!»
«វាជាប្អូនខ្ញុំ! ​ខ្ញុំទៅរៀបការជាមួយវាម៉េចបានប៉ា? ហើយធីតាទើបតែ១៦ឆ្នាំអីហ្នឹង! ប៉ាគិតរបៀបចាស់​គំរឹល​ម៉េះ? ចរិយាមានអីមិនល្អ? ​ម៉េចអ្នកផ្ទះនេះ​ចេះតែមិនចូលចិត្ត​គេ?»
ស្រីស្អាតនៅឈរទ្រឹងពេលនឹកដល់បណ្តាអនុស្សាហ៍ដែលនាង​សឹងភ្លេចរំឭកវាជាយូរណាស់មកហើយ។
កាលអាយុ១៥ឆ្នាំ នាងក៏នៅតែចូលចិត្ត​លូន​តាមពិតាន​នោះ​ មក​លបមើលពូម្នាក់ដែលខ្លួនទុកដូចជាឪពុកពិតៗ។ រហូតដល់ថ្ងៃចុងក្រោយ ដែល​នាងបាន​លបស្តាប់ដឹងពីបំណងគាត់ក្នុងការ​ចងសម្ព័ន្ធនាងជាមួយ​ឧត្តម ទើបនាង​លែងហ៊ានមកលេងទីនេះ​។
គ្រប់យ៉ាង​ដែលធ្លាប់ស្និទ្ធស្នាលក៏លែង​ដូចកាលពីមុន។
ក៏ចាប់តាំង​ពីពេលនោះដែរ​ ដែលនាងសង្កេត​​ឃើញថា បងប្រុសជីដូនមួយឧស្សាហ៍គេចៗ លែងផ្ញើសារ លែង​មកបន្លែង​ស្និទ្ធគ្នាពេលជុំគ្រួសារម្តងៗ។
ការចេញទៅរៀនបរទេសជាវិធីល្អ ដែលបណ្តាយុវវ័យមាន​វិបត្តិក្នុងត្រកូលអភិជននានានិយមជ្រើសធ្វើ។ ចេញចោលទីតាំង​អនុស្សាវរីយ៍ ជួនក៏​ជួយ​សម្រាលរបួសចិត្តបាន​ទាំងលើគ្រប់ភាគី រហូតដល់ថ្ងៃគាត់រៀបការ ក៏នាងបានមកជូនពររហ័សដូចផ្លេកបន្ទោរ គឺដូចភ្ញៀវម្នាក់។
«យើងមិនបានស្រលាញ់គាត់ផង  តែហេតុអ្វីកាលណោះ ពាក្យបដិសេធស្ងាត់ៗរបស់គាត់ធ្វើឱ្យយើងទៅជាឈឺចិត្ត? យើងមានចិត្តច្រណែនជាមួយមនុស្សស្រីដែលគាត់ស្រលាញ់ ឬមួយ​យើងខឹងជំនួសលោកពូ ឬមួយយើងចាកចេញ ព្រោះមានស្នាមប្រេះមួយពិបាកពណ៌នា​​ក្នុងរង្វង់គ្រួសារ?!»
មិនយល់ទេ។
ពិភពលោកនេះ ពិតជាមានបន្សល់ទុករឿង​អតីតកាលច្រើនពេកហើយ។
ច្រើនឆ្នាំមកហើយ​យើងបានភ្លេចវា ហេតុអ្វីចុងក្រោយ​សន្និវាស​បានរុញបង្ខំ​យើងឱ្យចូលមកដល់កន្លែងចាស់នេះវិញ បង្កើត​នាំមកវិញ​នូវ​ស្លាកស្នាមពើតតិចៗមកឱ្យបេះដូងមួយនេះ?
មិនដឹងគិតឃើញយ៉ាងណា នាង​ចាប់ផ្តើមរុញទ្វារចូល។
«ឧត្តមនិងធីតា»
ឈ្មោះពីរនោះឆ្លាក់ចារលេងៗលើជញ្ជាំងបន្ទប់សម្រាប់រៀន។ វាតូចណាស់ បើមិនមែនជាអ្នកសរសេរផ្ទាល់ បើមិនមែន​ម្ចាស់ គ្មានអ្នកណា​ងាយរកឃើញវាឡើយ។
នាង​លើកម្រាមដៃអង្អែលជញ្ជាំងនិងគំនូស​ចាស់ ដែលទោះយ៉ាង​ណាវា​បានថ្នមថែឈ្មោះទាំងទ្វេ​ឱ្យដិតដាមលើកន្លែងនេះជាមួយគ្នា មិនបានរលុបរលាយ​ទៅតាមខែឆ្នាំ។
ពីកន្ទុយភ្នែក នាង​ចាប់អារម្មណ៍នឹងវាំងននក្រមៅក្រាស់។
រឿង៖ រូបខ្មៅស្រអាប់ ភាគ៨
នាង​ប្រុងរអ៊ូទៀតតែ ភ្លាម​ៗនឹកឃើញអំពីមិត្តខ្លួនក៏ជាប៉ូលីស ស្រី្តនៅនឹងមុខនេះ​ក៏ជាប៉ូលិស ទើបធីតា​បន្ថយមកវិញលែង​រហ័សមាត់។
«យ៉ាងណាមានបងមកហើយ ខ្ញុំនឹងនរចិត្ត​ថាការពិតនឹង​រកឃើញ!»
Annនិយាយដោយមុខមាំវិញ៖
«ខ្ញុំចូលចិត្តសំណុំរឿងនេះ ​តាំងពីឃើញសាច់រឿងដំបូង! ពួកយើង​ តែងតែចង់បានរឿងបែបនេះមកសាកល្បងសមត្ថភាព​ខ្លួនឯង តែមិនមែនមានន័យថា​យើងសុទ្ធតែមាន​ជំនឿអាចរកឃើញ​ទេ! មកដល់ត្រង់ណេះ ខ្ញុំគិតថាគ្រប់យ៉ាង​រញ៉េរញ៉ៃជាងសំណុំរឿងមុនៗដែលខ្ញុំបានឆ្លងកាត់! ខ្ញុំត្រូវការធីតានៅផ្ទះនោះជារនុកក្នុង ហើយ​យើងជួយគ្នា!»
«ចា៎​ សហការរីករាយ!»
«ម៉េចបានបងសើច?!»
«ធីតាមាន​មិត្តជាប៉ូលិស​ហើយនិយាយពាក្យប៉ូលីសបានល្អ!»
«ខ្ញុំនឹងធ្វើអ្វីៗតាមបងប្រាប់!»
«ការងារបន្ទាប់ ខ្ញុំចង់បាន​សកម្មភាពមនុស្សគួរឱ្យចាប់អារម្មណ៍ទាំងអស់ និងក្នុងរវាងពេលថ្មីៗនេះ! ខ្ញុំចង់និយាយអំពីអ្នកនៅផ្ទះក្រអូប!»
«ចា៎បាន!»
គ្រឹប…..
វត្ថុតូចមួយត្រូវបានហុចមក….វាមានរាងដូចជាត្បូងនិលខ្មៅ ទ្រវែងបួនជ្រុង និងមាន​ក្រចាប់សងខាងសមជាបន្តោងឬអាចថ្ពក់នឹងខ្សែបាន។
«ពាក់របស់នេះជាប់ខ្លួន! ធីតានឹង​រកឃើញសញ្ញា​កន្លែងដែលមាន​សេវា Internet!»
នាង​សម្លឹងវត្ថុនោះដោយមិនហុចដៃទៅយកនៅឡើយ។
«ជាអីទៅ? អាច Track ខ្ញុំមែនអត់?!»
«អត់ទេ! បើធីតាចង់ឱ្យខ្ញុំ Track ខ្ញុំនឹងធ្វើប្រសិនមានអារម្មណ៍គ្មានសុវត្ថិភាព!»
«អត់ទេ! មិនដល់ថ្នាក់ហ្នឹងឯណាហ្អី ណាមួយ​នៅហ្នឹងអត់មាន Internet ផង? សេវាទូរសព្ទក៏គ្មាន!»
Annសើចហើយដាក់គ្រាប់ត្បូងទៅលើតុពីមុខនាង​។
«បងសើចរឿងអី? គេប្រាប់ខ្ញុំអ៊ីចឹង!»
«ស្រុកខ្មែរកន្លែងណាក៏មាន Internet ដែរ!»
«ខ្ញុំសាកហើយ! គ្មានមែន!»
នាង​និយាយតបតវិញ​ដោយស្មោះត្រង់។​ បន្ទាប់មកក៏បញ្ជាក់បន្ថែម៖
«នេះក៏ជាឧបសគ្គមួយមែន! ស្មុគបនិ្តចដែរ!»
«ត្បូងនេះ​ជា Penetration! វាចាប់សញ្ញា​ប្រាប់ទូរសព្ទយើងភ្លាមៗពេលវារកឃើញ ​WIFI ឬបណ្តាញលាក់លៀមណាមួយ! សាកមើលទៅប្រសិន​បើពិតជាគ្មាន Internet ដូចគេនិយាយមែន»
នាង​លូកដៃទទួលមកថ្នមៗ ហើយបង្វិលមើល…..
Annនិយាយថែមទៀត៖
«នៅក្នុងទូរសព្ទដៃ បើកាលណាធីតាចង់ឱ្យ GPS tracking កន្លែងធីតានៅ អាចធ្វើបានដោយ turn ចូលតាមហ្វូន! ប៉ុន្តែមិនអាច​យកសំឡេងនិង SMS បានទេប្រសិនធីតាមិនភ្ជាប់បន្ថែមឱ្យឃើញ!»
«ល្អម៉្លេះ!»
«ខ្ញុំឱ្យខ្ចីទេ!»
Annនិយាយទាំងសើច។
ជំពូកទី១៥
លក់ផ្ទះ
«ខ្សែកស្អាតណាស់!»
ហ្សឺឌីនិយាយមួយៗ តែភ្នែកគេ​មើលមកទ្រូងសក្បុសរបស់នាងទៅវិញមិនមែនត្បូងទេ។ ធីតាអង្គុយនៅតុបាយ​ស្រេចទៅហើយ បានជានាង​មិនអាចក្រោកចេញវិញបាន។ ប្រសិនបុរសក្មេងនេះមកអង្គុយលេបខាយ នេះមិនមែន​ជាអាហារពេលល្ងាចមួយដែល​នាង​អាចអត់ធ្មត់​ធ្វើជាធម្មតាបាន​នោះទេ។​ ម្តាយគេគួរតែមកដល់ តែនាង​អន្ទះសាព្រោះមិនឃើញគាត់សោះ។
«មីងមៀច​ ឯណាអ្នកមីងខ្ញុំ!»
«លោកចេញទៅភ្នំពេញតាំងពីថ្ងៃអ្នកនាងធីតា!»
ស្ត្រីនេះឆ្លើយខ្លី​ៗ ហើយលាក់មុខមិនហ៊ានប្រឈមនឹងម្ចាស់សំណួរ​ចំៗប៉ុន្មានទេ។
«ហៅខ្ញុំថា ធីតាបានហើយមីង!»
«អ្នកនាងអីទេមីង! មើលរឿងថៃច្រើនពេកដឹង?!» ហ្សឺឌីបន្ថែមមកទៀត ហើយ​ទីបំផុតគេអង្គុយចុះមកតទល់នឹង​នាង​មែន ក្រោយពីបាន​ចាក់ទឹកមួយកែវសម្រាប់ខ្លួនឯង​យកមកអុកតិចៗលើកម្រាល​តុ។
ធីតាមិនគិតថា នាង​នឹងបរិភោគតទល់ជាមួយមនុស្ស​ម្នាក់នេះទេ។ ជាមួយទឹកមុខ​មិនសូវស្វាគមន៍ នាង​កំពុងរកវិធីក្រោក​ចេញ។
«មីង! ម៉ាក់ខ្ញុំមួយរយៈនេះឧស្សាហ៍ទៅភ្នំពេញម៉េះ?!»
ព្រោះតែគិត​ថានឹងអាចស្តាប់ឮអ្វីៗច្រើន ​ទើបនាង​ទ្រាំអង្គុយបន្ត​បាន​នឹង​ចាប់ផ្តើមបរិភោគ។ ទោះយ៉ាងណា​មុនចាប់ម្ហូប នាងនិយាយបន្ថែម៖
«មីង ជម្រាបអ្នកបងចរិយាឬនៅ?!»
«បងនៅណេះ!»
បងថ្លៃនាងមកដល់ពីក្រោយខ្នង ជាមួយដំណើរស្រាលស្ងើក រហូតដល់ធីតាភ្ញាក់។ នាង​ងើបមុខសម្លឹងនារីរូបស្អាត ​ដែលមានភាពនឹងនរស្រពោនក្នុងកែវភ្នែក។ ភ្លាម​ៗនោះ ខ្លួននឹកឃើញ​ដល់សម្តី​ប៉ូលិស​ភារម្យដែលបានអះអាងថា ​គឺនារីនេះ​ដែលបានដកពាក្យ​បណ្តឹងលែងស្វែងរកប្តីខ្លួន ​បន្ទាប់ពី​គេបាត់ខ្លួនបួនខែ។
ចរិយាអង្គុយចុះមក​ហើយញញឹម​ដាក់ហ្សឺឌី។
នារីនេះរេមករកធីតា​រួចឈប់ត្រឹមបន្តោងខ្សែកនាង​។ ធីតាមានអារម្មណ៍​ប្លែក មិនស្មានថា បន្តោងនេះ​ទាក់ចិត្ត​គ្រប់គ្នា​ដល់ម្ល៉ឹង គួរណាស់តែ​ពាក់អាវកជិត​បន្តិចទើបល្អ។
«តោះ! ញ៉ាំបាយ!»
នាង​ថាដោយកិរិយារួសរាយ បន្លប់កិច្ចពិភាល់ទាំងឡាយ ដែលកំពុងរសឹបចុះឡើងក្នុង​ខួរក្បាល​។ ​
«អ្នកម៉ាក់អញ្ជើញទៅភ្នំពេញ​ទៀតហើយ?!»
មៀចធ្វើមុខងីងើហាក់មិនដឹងត្រូវឆ្លើយយ៉ាងណា។
«ខ្ញុំចង់ដាក់ WIFI ឬតខ្សែក៏ដោយ​ ចង់បាន ​Internet មកប្រើក្នុងផ្ទះនេះ! មីងរកអ្នកតបណ្តាញ​ឱ្យខ្ញុំផង!»
ហ្សឺឌីនិយាយកាត់ហាក់ចង់ប្រាប់មីងមៀចថាមិនបាច់ទៅខ្វល់ឆ្លើយអ្វីចំពោះសំណួរចរិយាទេ។ ស្រាប់តែ​ជំទាវតូចនិយាយវិញស្រួយៗស្រាលៗ៖
«ចាំបាច់ដែរទេ? ផ្ទះនេះជិតប្តូរម្ចាស់ហើយ!»
ហ្សឺឌីងើបមុខសម្លឹងម្ចាស់ប្រយោគ ចំណែកមៀចងាកមកទាំងយកដៃរឹតទ្រូង។ ធីតា​លើកកន្សែងជូតមាត់សន្សឹមដោយសម្លឹងគេទាំងពីរនាក់។
ទាំងហ្សឺឌីនិងចរិយា ទំនងជាមិនត្រូវគ្នា​ទេបើពិនិត្យតាមការសន្ទនានេះ។
ចរិយា​បានប្តូរបរិយាកាសឱ្យតឹងតែងប្រកបដោយជោគជ័យក៏ឈ្ងោកបរិភោគហាក់ធ្វើមិនដឹង។ ហ្សឺឌី​ក្រពាត់ដៃ។ ធីតា​ធ្វើជាឱនបរិភោគ​តែភ្នែក​នៅក្រឡាប់លួចមើលករិយាបុរសនេះ។
គេមិនសប្បាយចិត្ត​តែគេមិនមាត់។
ហ្សឺឌីក្រោកចេញបាត់ ចរិយា​ជូតមាត់ធ្វើមុខ​មាំ។
«មានរឿងអី!»
ធីតាសួរតិចៗ។
ចរិយានៅស្ងៀម​ដៀងរកមីងមៀច។ ហាក់ដឹងខ្លួនថាអាចត្រូវគេដេញ គាត់ក៏ចាកចេញ​ប្រូចដែរ។
បានឱកាស​ចរិយានិយាយ៖
«ម្នាក់ប្រុសហ្នឹង​អាងអំណាចម្តាយគេ ធ្វើអ្វីៗ​ដូចជាគ្រប់យ៉ាង​សាងឡើងពីបាតដៃជំទាវវត្តីអ៊ីចឹង! គេមានសិទ្ធិអីមកបញ្ជាចុះឡើង​ក្នុងផ្ទះនេះ?!»
«ចុះ! អ្នកបងនឹងលក់វិមានក្រអូបមែន​ឬអី?»
ចរិយាក្រេបទឹកទាំងទុក្ខព្រួយពោរពេញ​រង្វង់ភ្នែកដាមខ្មៅរបស់នាង​។
នៅក្រោមការរង់ចាំចម្លើយយ៉ាងអន្ទះសា ធីតា​ឆ្លៀតពោលសួរបន្ថែម៖
«តាមច្បាប់ បងនិងអ្នកមីងមានសិទ្ធិស្មើគ្នាលើមរតកនេះមែនដែរទេ?!»​
«ខ្ញុំសិក្សារួចហើយ! មេធាវីប្រាប់ថា ដោយសារផ្ទះនេះជារបស់ដែលប៉ាបានផ្ទេរទៅបងឧត្តមយូរហើយ​ អ៊ីចឹង​មានតែខ្ញុំទេមានចំណែក​សម្រេចចិត្ត​!»
ធីតានៅស្ងៀម​តែចិត្តនាង​វិលខ្ញាល់ពិចារណា​។
និយាយបែបនេះ នៅក្រោយការបាត់ខ្លួនរបស់បងប្រុសនិងមរណភាពនៃលោកពូខ្លួន មាន​តែ​ជំទាវវ័យក្មេងម្នាក់នេះ​ទេដឹង ដែលនឹងក្រសោបបានអ្វីៗច្រើនជាងគេ?​
«ទោះយ៉ាងណា​អ្នកមីងនឹងអន់ចិត្ត!»
នាង​និយាយថ្នមៗ។
ចរិយាញាក់ស្មា​របៀបមិនខ្វល់។ ធីតាដកដង្ហើមធំ​ធ្វើឱ្យចរិយាងើបមុខមកសួរនាំវិញ៖
«ឯងក៏មិនពេញចិត្ត!»
«ខ្ញុំអត់ដឹងទេបង!» ធីតានិយាយតិចៗទាំងស្រងូត។
និយាយរួម ​ទុកឬមិនទុក ​ខ្ញុំមិនមាន​អារម្មណ៍​អីក្រៅពីគិតថា ​ផ្ទះនេះពិសេសណាស់ ហើយក៏អាណិតពួកគាត់ដែលខំសាងមក។
«មិនមែនស្នាដៃពួកគាត់ទេ!»
ចរិយាឆ្លើយកាត់។
ធីតាបើកភ្នែកមូលក្លំរបៀប​រង់ចាំស្តាប់ដោយការចង់ដឹងជាខ្លាំង តែមិនមាន​សំណួរ​អ្វីទាំងអស់។
ដូច្នេះតើការសម្រេចចិត្ត​នេះ​កើតឡើងនៅពេលណា ហើយមាន​រឿងច្រើនកម្រិតណាទៅដែលនាង​មិនដឹងសោះអំពីគេហដ្ឋាននេះ?
«វាជាកម្មសិទ្ធិអ៊ំសំភិន!»
ធីតាជ្រួញ​ចិញ្ចើម។
«ផ្ទះនេះអ្ហី?!»
«ចា៎! យើងទាំងពីរកំពុងនិយាយអំពីវិមានក្រអូប!»
ធីតាញីថ្ងាសតិចៗ។
«ប៉ាទិញមកពីអ៊ំសំភិន! អ៊ំគាត់គ្មានញាតិ គាត់លក់ព្រោះចង់បានប៉ាមកនៅឯណេះលុះចាស់ស្លាប់ជាមួយគ្នា!»
ធីតា​ក្រពាត់ដៃរេភ្នែក​គិត​។
«ប៉ានឹងឯងស្និទ្ធស្នាលណាស់ មិនសមឯងមិនដឹងប្រវត្តិផ្ទះនេះ?!»
ចរិយាសួរទាំងផ្តោតភ្នែកមករកគូសន្ទនា។ ធីតាគ្រវីក្បាលបញ្ជាក់ចម្លើយពិតដោយមិនចាំបាច់បង្អង់​។
«មិនដែលសោះ! មិនដែលដឹងថាអ៊ំសំភិនមាន​អចលនទ្រព្យធំ​យ៉ាងនេះ​ហើយជាអ្នករតនគិរី!»
«មិនអ៊ីចឹងស្មានថាប៉ានិងបងឧត្តមព្រមមក!»
ជំទាវនោះលេបទឹកបន្ថែម តែសម្តីចុងក្រោយ​ធ្វើឱ្យធីតានឹកឃើញ​ដល់រឿងសំខាន់។
នាង​ចាប់ផ្តើមនិយាយតិចៗ៖
«អ្នកបង! ​ប៉ុន្មានថ្ងៃ​មុនពេលទៅមើលបងវណ្ណរីនៅពេទ្យ ខ្ញុំបាននិយាយគ្នាជាមួយ​ប៉ូលិស​ភារម្យ! គាត់ថាបង​ដកពាក្យ​លែង​ឱ្យប៉ូលីសស្វែងរក​បងប្រុស​ខ្ញុំទៀត​ហើយ! ​ហេតុអីទៅ?!»
ចរិយាហាក់ចង់ឈ្លក់ទឹក។
នាង​ដៀងទៅក្រៅបង្អួច និងពិនិត្យនៅឯមាត់ទ្វារបន្ទប់បាយសិនមុនពេលដៀងមករកម្ចាស់សំណួរ​។  ធីតា​ធ្វើមុខស្មើបង្ហាញថា ជាមួយនឹងសំណួរនេះ នាង​ពិតជាមិនចង់បានចម្លើយគេចវេះ      ឬ​ពង្វៀង​ដោយប្រការណាមួយទេ។
«ព្រោះបងគ្មានពេលទំនេរនៅឆ្លើយឆ្លងឡើងចុះ ទៅតាមការកោះហៅរបស់ពួកគេ​ទេ!»
«ចុះប្តីដែលមិនទាក់រកឃើញ?» ធីតាសួរដោយដង្ហើមស្រាលៗ តែសំឡេងនាងធ្ងន់។
ចរិយាបង្ហាញភាពខូចចិត្ត​លើទឹកមុខ។
នារីនេះមិនទាន់ឆ្លើយអ្វីនៅឡើយ ធ្វើឱ្យធីតាសែនទើសទាល់ក្នុងចិត្ត​។ ដោយមិនចាំបាច់គួរសមច្រើន នាង​ខាំមាត់បន្ទោសតិចៗ៖
«បងប្រុសខ្ញុំគ្មានអ្នកណាទៀតទេ! អស់ពីឪពុក គាត់មានតែសង្ឃឹមលើប្រពន្ធ! បើប្រពន្ធក៏បោះបង់គាត់ចោលដែរ ចប់ហើយ!»
«ម៉េចធីតា​ប្រញាប់ហ៊ានសន្និដ្ឋាន?!»
«ចុះបើអ្នកបងបញ្ឈប់ប៉ូលិស​មិនឱ្យធ្វើការ​ទៅហើយ ឱ្យខ្ញុំសង្ឃឹមអីទៀត?!»
ធីតាញញឹមជូរចត់តែមិនមើលមុខប្អូនថ្លៃជីដូនមួយម្នាក់នេះឡើយ។
«អ្នកបងគ្មានពាក្យឆ្លើយ ហើយចង់ឱ្យខ្ញុំឈប់គិត?!»
នាងសួរបន្ថែម​ទៅតាមសន្ទុះចិត្តមិនយល់ស្របនិងភាពសង្ស័យក្នុងខ្លួន។
ចរិយានៅតែរក្សាភាពនឹងនរ ដែល​​សឹងអាចសម្គាល់បាន​ថាស្ងប់ជាងមុនផង​មុនពេល​ឆ្លើយមួយ​ៗ​​៖
«ពេលខ្លះ អ្នកណាគិតម៉េច បងលែងទុកជាសំខាន់ទៀតហើយធីតា!»
«បងនិយាយល្អស្តាប់ណាស់! ចុងក្រោយ​ផ្ទះនេះក៏ចង់លក់ផ្ទះកើតហេតុចោលទៀត!       ខ្ញុំដូចជាយល់​បណ្តើរ​​​ៗ​​ហើយ!»
ចរិយាងាកមកសម្លឹងគូសន្ទនា​ជាមួយកែវភ្នែកមិនសប្បាយចិត្ត​។ អ្វីដែលជាចំណោទក្នុងចិត្ត​ធីតា​ដូចជាមិនចាំបាច់និយាយចេញមកច្រើនជាងនេះទេ ក៏គង់តែយល់បានដែរ។
មិនយូរទេ នារីនេះនិយាយបញ្ចប់តែម្តង៖
«ថ្ងៃណាមួយ ធីតា​គង់តែដឹងថា អ្វីដែល​កំពុងគិតពេលនេះ គឺគិតរបៀបក្មេងបៀមដៃ!»
នាង​ក្រោក​ចោលតុបាយបន្សល់ទុក ក្មួយស្រីម្ចាស់ផ្ទះឱ្យនៅទ្រឹងម្នាក់ឯងកណ្តាលបន្ទប់។ ធីតាចង់តបតទៀតដែរតែនាង​ខ្ជិល បានត្រឹមសង្កត់ចិត្ត​នៅស្ងៀមវិញទាំងទ្រូង​លាយដោយ​មិនស្ងប់។
អ្នកណាម្នាក់នៅក្រៅបង្អួច។
នេះទើបជារឿងសមថាខឹង!
រំពឹងថាលើកនេះ​ខ្ញុំនឹងចាប់ឯងបានដោយផ្ទាល់ដៃ។ នាង​ស្ទុះក្រោកក្រាក​ទៅកាន់ប្រភពនៃសក់ក្បាលមនុស្ស​ប្រុស​ ដែលមើលមិនច្បាស់ថាមានពណ៌អ្វី​តែពិតណាស់មុននេះស្ថិតនៅក្រៅបង្អួច។
«អាចោរត្រចៀកវែងពូកែលបស្តាប់ចង់ដឹងចង់ឮណាស់!»
នៅក្រៅបង្អួច ក្រៅពីពន្លឺក្រហមច្រាលនៃអំពូលបំភ្លឺសួន គ្មានអ្វីដែលអាច​សម្គាល់ថាជាវត្ថុមាន​ជីវិតរស់រវើកសោះ មិនថាសត្វឬមនុស្ស​។
នាង​ក្តាប់មាត់រំពៃទាំងក្តៅចិត្ត​ជាអនេក។
«ឯងរហ័សណាស់អារហ័ស​! ចង់ឱ្យយើងគិតថា​ ភាន់ភ្នែកហ្មែនហ្នឹង?!»
នាង​បកក្រោយ​ចាកចេញមកតាមទ្វារវិញម្តង​យ៉ាងរហ័សរហួន។ នៅក្រៅសួន ក៏មិនឃើញមាន​អ្នកណាទាំងអស់។ រត់ព័ទ្ធមួយជុំផ្ទះបាយ ធីតា​នៅតែរកមិនឃើញអ្នកដែលនាង​កំពុងសង្ស័យ​ក្នុងទ្រូង។ ចុងកន្ទុយភ្នែកនាង​ក្រឡេក​ទៅប៉ះដំណើរបងថ្លៃ​តូច ដែលបោះជំហាន​ល្វត់ល្វៃ ឆ្ពោះទៅទិសខាងត្បូង។
«មិញជាអ្នកណា? ចំណែក​ពេលនេះ បងចរិយាមិនចូលបន្ទប់​តើគាត់ទៅណាវិញ?»
ភ្លាមៗធីតា​ហាក់ចង់ទៅតាមពីក្រោយដែរ​ តែរំពេចនោះនាង​នឹកឃើញអ្វីម្យ៉ាង។
ធីតាបកក្រោយ…..
រឿង៖ រូបខ្មៅស្រអាប់ ភាគ៦
ជំពូកទី១៣
អ៊ំសំភិន
«ខ្ញុំចិតម្នាស់ទឹកឃ្មុំយកមកជូនអ៊ំពិសា!»
អ៊ំសំភិនជាមនុស្សបន្ទាប់ដែលនាងពិតជា​ចង់និយាយជាមួយ។​ បុរសនេះ ដ្បិតតែរាងកាយ​ឃើញហាក់មានសភាពទន់ខ្សោយ​តែផ្ទៃមុខ​គាត់​មានតែ​ស្នាមញញឹមរាក់ទាក់។ គាត់លូកដៃចុចបន្ថយសំឡេងវិទ្យុនៅពេលដែលនាង​ក្រមុំអង្គុយចុះសន្សឹមៗលើកៅអីផ្តៅពីមុខគាត់។
«អរគុណលោកជំទាវផង!»
នាង​ញញឹមតបព្រោះដឹងថា ​គាត់គ្រាន់តែឃើញ​ប្រភេទផ្លែឈើក៏ដឹង ជារបស់ម្ចាស់ស្រីផ្ទះនេះផ្ញើមក។
«មកលេងរតនគិរីគេងលក់ស្រួលដែរ? ម្នាស់នេះ​មិនកាត់ក្រពះទេ​ក៏មិនផ្អែមខ្លាំង តែមាន​ជាតិបំប៉ន  រំលាយខ្លាញ់ និងជួយឱ្យគេងលក់ស្រួល» គាត់រៀបរាប់​។
«ចា៎ អាកាសធាតុពិសេសណាស់!» នាង​ឆ្លើយដោយញញឹម។
តាមការពិត ធីតាមិនដែលគេងលក់ស្រួលស្រណុកចិត្ត​សូម្បីតែបន្តិចណាក្រោយពេលមកដល់ផ្ទះនេះ។
ខួរក្បាលរបស់នាងតែងតែបញ្ចេញ​ការដាស់តឿនម្តងហើយម្តងទៀតថា មរណភាពនៃលោកពូរបស់ខ្លួនមិនបានកើតឡើងដោយចៃដន្យនោះទេ។
ជានិច្ចជាកាល ដៃនាង​នៅកាន់រូបថតនៃបំណែកបង្កាន់ដៃជណ្តើរដែលបានបាក់បែក ក៏ជាកន្លែងលោកពូខ្លួនតែងឈរផ្អែកជាប្រចាំ។
«ផ្ទះនោះចាស់យ៉ាងណារហូត​ដល់បង្កាន់ដៃអាចបែកបាក់សម្លាប់ម្ចាស់ផ្ទះបាន?»
នេះជាសំនួរមុនពេលមកស្រុកខ្មែរ​ហើយពេលនេះនាង​តាំងចិត្ត​មិនចង់រំខានពេលគាត់យូរទេ ម៉្លោះហើយនាងចង់ចោទសួរត្រង់ៗ៖
«ខ្ញុំមាន​រឿងមួយចំនួន​ដែលចែកមិនដាច់​បកស្រាយមិនចេញ! មានអារម្មណ៍​ថា ខ្ញុំចង់រកការពិតបន្ថែម​ច្រើនទៀត ឱ្យបានច្បាស់ៗជាងនេះ ជុំវិញ​មរណភាពរបស់ពូខ្ញុំ!»
នាង​និយាយ​ដោយផ្តោតពិចារណា​ប្រតិកម្មបុរសនេះ។ នៅពេលដែលនាង​បន្លឺចប់​គាត់ក៏សម្លឹងមកនាង​ត្លែរ។ ជាមួយទុក្ខសោក​បុរសនេះ​សម្លឹងនាង​យូរណាស់ តែក៏មិនឆ្លើយអ្វី។
សរសៃខ្យល់ត្រជាក់បោកបក់មក​បង្កើន​គន្ធាក្លិនបុប្ផាក្នុងសួននេះ ហើយ​វិនាទីជាច្រើនបានកន្លងផុតទៅ។ តើនេះជាការជូនដំណឹងអំពីសម្ពាធរបស់គាត់ពេលឮសម្តីពិតក្នុងចិត្តនាង ឬមួយគាត់មិនចង់គិតដូចនាង មិនចង់ស្មុគស្មាញបានជាមិនចេញស្តីអ្វី។
«ពូវុទ្ធីមុនពេលស្លាប់ ហាក់ដូចជា​មានរឿង​ខ្លះៗគាត់មិនសប្បាយចិត្ត​ជាមួយ! ឧទាហរណ៍មាន​ពេលមួយ​គាត់​សរសេរមកខ្ញុំថា​ គ្រប់យ៉ាង​ដូចជាមិនល្អឡើងៗក្នុងផ្ទះ  គាត់មាន​អារម្មណ៍​ថា រឿងអាក្រក់មួយកំពុងបន្តត្រៀមកើតមាន​ឡើងលើអ្នកផ្ទះ!»
បុរសចំណាស់ក្អកតិចៗ​ដូចមាន​ចេតនា​កាត់ផ្តាច់ការជជែក​របស់នាង​។
នារីងើបមុខសម្លឹងគាត់ នាង​កាត់យល់បានភ្លាម​តាមរយៈពន្លឹភ្នែកគាត់ថា​ ពេលនេះ​​មានអ្នកទីបី​កំពុង​មានវត្តមានដែរ​ ។
​ធីតា​ចងចិញ្ចើមមិនសប្បាយចិត្ត​។ នាង​បែរក្រោយយឺតៗ​ ក៏ឃើញ​អ្នកណាម្នាក់កំពុងបង្ហាញខ្លួន​ក្នុងសួន។ ជាមនុស្សប្រុស​រាងខ្ពស់មាំ ​សក់ក្រាស់ជាសំណុំ។
«ម៉ៅ!​ យកថ្នាំមកឱ្យអ៊ំហ្មែន!»
«បាទ!»
ធីតានៅស្ងៀម​ចាំសម្គាល់មើលបុរសដែលទើបនឹងមកដល់នេះ។
គេនោះលើកថាសមួយមក​​មានទាំង​កែវទឹក​ និង​ប៉ាន់។
«ទុកហ្នឹង​ចុះ! ហើយ​​អ៊ំអរគុណច្រើន​! ប្រាប់មៀចផង!»
«បាទ!»
គេឆ្លើយខ្លីដដែល​តែលួចដៀងមកសម្លឹងនាង​។ មិនបាច់ងាកតាម​ ក៏ធីតាអាច​សម្គាល់ឃើញ​ឫកពា​បុរសនេះដែរ​។​
តាមព័ត៌មាន​នាង​ដឹង គឺ​ថាគេជា​កូនប្រុសរបស់មីងមៀច។ ទាំងម្តាយនិងកូនទំនងជាមនុស្សជំនិតនៃជំទាវត្តី​ជាម្តាយមីងថ្លៃ​របស់នាង។​ ពួកគេមានឫកពាមិនខុសគ្នាទេ​។ និយាយតិច សម្គាល់ច្រើន គឺអាកប្បកិរិយាដែលនៅ​ក្បែរពេលណា ថប់បារម្ភ​ពេលនោះ។
មិនឃើញ​បុរសនេះចាកចេញឆាប់សោះ គេហាក់មានចេតនា​នៅចង់ដំអក់បន្តស្តាប់ការសន្ទនា​ ឬរង់ចាំអ្វីទៀត​នាង​​ងើបមុខទៅសម្លឹងភ្លាម​។
ឃើញនាង​សម្លឹង​គេធ្វើជាងាកទៅអ៊ំសំភិនហើយនិយាយ៖
«ថ្នាំថ្ងៃនេះ​រាងល្វីង ម៉ែថែមបណ្ដូលពេជ្របន្តិច ព្រោះឃើញអ៊ំឡើងកម្ដៅ!»
ធីតា​ងាកទៅរកអ្នកជំងឺ​ហើយសួរតិចៗ៖
«អ៊ំពិសាទាំងបុរាណ និងសម័យ​ចូលគ្នា?!»
បុរសញញឹម​ឆ្លើយ៖
«អត់ទេ!​ ​ថ្នាំពេទ្យសាន​អ៊ំឈប់លេបហើយ!​​ វាធ្វើទុក្ខណាស់ញ័រទ្រូង! អ៊ំចូលចិត្ត​ថ្នាំខ្មែរ ត្រជាក់ក្នុង​!»
«អ៊ីចឹងយប់ហើយ​អ៊ំឆាប់សម្រាន្តទៅ!» ម៉ៅបន្ថែមមុនពេលចេកចេញ។
ធីតា​ងាកមកជួយចាក់ទឹកថ្នាំទៅលើពែងសម្រាប់បុរសចំណាស់។
«ខ្ញុំនៅនិយាយជាមួយអ៊ំ រំខានអ៊ំចូលសម្រាន្ត?»
«អត់ទេ!» បុរសចំណាស់ខ្សឹបតប​ហាក់មិនចង់ឱ្យម៉ៅឮ។
ធីតាហាក់ត្រេកអរ​។ នាងប្រញាប់​បែរក្រោយ​ពិនិត្យគ្រប់ទិសទី​​ដោយប្រយ័ត្នប្រយែង។  លុះ​មិនឃើញវត្តមាន​​ម៉ៅនៅទៀត ​ក៏ងាកមកវិញ​ហើយ​និយាយខ្សឹបទៅកាន់បុរសលើរទេះ ៖
«អ៊ំសំភិនមាន​សម្គាល់ឃើញអ្វីខ្លះពិសេស​ដែរអត់ មុនពេលពូខ្ញុំមានរឿង?!»
បុរសចំណាស់​បញ្ចេញដង្ហើមធំសម្លឹងទៅឆ្ងាយ។ សភាពគាត់គឺធ្វើឱ្យនាងយល់ពីទុក្ខសោកនៃមនុស្សចាស់ម្នាក់ ដែលសល់ឯកោម្នាក់ឯង​ក្រោយពីបាន​ព្រាត់ប្រាស់ពីមិត្តជិតស្និទ្ធរបស់ខ្លួន​ហើយមិនដឹងត្រូវនិយាយសន្និដ្ឋានចាប់ផ្តើមពីណាទៅណា?
«ឧទាហរណ៍ដូចជា​ពូខ្ញុំបានធ្វើឱ្យអ្នកណាម្នាក់ខឹង ឬទាស់ចិត្ត​នឹងក្រុមណាមួយ!​»
នាង​បន្ថែមនេះក្នុងសព្ទសំឡេងស្រាលៗជាងមុនទៅទៀត។
«មុនស្លាប់ប្រហែល៤ឬ៥ថ្ងៃទេ ​អ៊ំមិនសូវចាំ! គេបានមករកអ៊ំទាំង​ខឹងហើយ និយាយថា គេបានបណ្តេញ​លេខាឈ្មោះវណ្ណរីចេញពី​ការងារនៅក្រុមហ៊ុន!»
ធីតានៅស្ងៀមទ្រឹង​ខណៈទើបនឹង​ទទួលបាន​តម្រុយថ្មីអំពីរឿងនេះ។ នេះជាព័ត៌មានថ្មីបំផុតសម្រាប់នាង​។ សម្តីជំទាវវត្តីដែលទើបតែព្រមាន​បានលេចឡើងមកវិញ «ថ្ងៃក្រោយកុំពាក់ព័ន្ធច្រើនជាមួយ​ម្នាក់ឈ្មោះវណ្ណរីនោះ! មិនមែនមនុស្ស​ល្អទេ»។
នាង​ងាកមកសួរបុរសនេះបន្ថែម៖
«គាត់មានកំហុសអី?!»
«ពូមិនដឹងច្បាស់! គេមិននិយាយច្បាស់ទេ តែកាលហ្នុង​វុទ្ធី​ដូចជាខូចចិត្ត​ខ្លាំង! ពីរនាក់គេជាមនុស្ស​ទុកចិត្តគ្នាណាស់កន្លងមក!»
«បងវណ្ណរីនិងពូខ្ញុំ? ទុកចិត្តគ្នាខ្លាំង?» ធីតាសួរបញ្ជាក់។
«ធម្មតា​គេមិនយកមនុស្ស​ដែលគេមិនទុកចិត្ត​មកជាជំនួយការទេ!»
ធីតាងក់ក្បាលតិចៗ​យកពេលពិចារណា​។
«ខ្ញុំប៊ិះនឹងណាត់គាត់នោះទៅកាហ្វេនិយាយគ្នា!»
នាង​បង្ហើប។
បុរសចំណាស់ក្អកខេះៗហើយប្រាប់វិញ៖
«អ៊ំក៏មិនមានអីត្រូវនិយាយព្រោះវណ្ណរីមិនឃើញមានអីមិនល្អទេ! មនុស្ស​នេះមិនសូវមាត់កតែចរិតល្អ ស្លូតបូត!»
អ្វីដែលគាត់និយាយ ពិតជាអ្វីដែលនាង​បានឃើញ​កាលជួបគាត់ដំបូងមែន​។ ធីតា​ងើបមុខមកនិយាយតាមចម្ងល់៖
«តែ….សូម្បីអ្នកមីងវត្តីក៏មិនសូវពេញចិត្ត​បងហ្នឹងដែរ!»
បុរសសើចតិចៗទាំងស្អកស្អាលាយសូរក្អក។
«អ៊ំសើចមានន័យថា…!»
«លេខាស្អាតម្នាក់ ម៉េចនឹង​ត្រូវជាមូយប្រពន្ធ​ថៅកែបាន?!»
អ៊ំសំភិនដូចជាចង់ប្រាប់ថា ពូខ្ញុំនិងបងវណ្ណរី មានមនោសញ្ចេតនា​លើសពី​ជំនួយការនិងមេកោយ? ធីតារេភ្នែកគិត។ ស្ត្រី​លេខាម្នាក់នេះពិតជាមានរូបសម្បត្តិណាស់ធៀបនឹង​វ័យ​ពិតរបស់គាត់ នេះសបញ្ជាក់ថា សម្តីរបស់អ៊ំសំភិនក៏ទំនងដែរ។
«ពូវុទ្ធីមិនបាននិយាយទេថា គាត់ប​ណ្តាញ​បងវណ្ណរីព្រោះរឿងអ្វី?!»
បុរសគ្រវីក្បាលតិចៗ។ នាង​ឈ្លេចបន្ថែម៖
«មិញអ៊ំថា គាត់បណ្តាញ​គេហើយ​ខ្លួនឯងវិលមកខូចចិត្ត?!»
«អ៊ំមើលពីក្រៅទៅអ៊ីចឹងមែន! តែរឿងពិតជ្រៅអ៊ំមិនដឹងសោះ!»
«អាចមីងខ្ញុំបង្ខំឱ្យពូបញ្ឈប់បងវណ្ណរី​ដែរ?
អ៊ំនេះនៅតែគ្រវីក្បាលបង្ហាញថាគាត់គ្មានយោបល់លើសំណួរនេះ។
«តាមមើលស្អែកនេះខ្ញុំគួរតែជួបគាត់តាមណាត់!»
នាង​រអ៊ូម្នាក់ឯង។ នឹកឃើញរឿងមួយ ធីតា​ក៏​​​ងាកទៅប្រាប់គាត់ដែលកំពុងលើកពែងថ្នាំក្រេប៖
«ថ្ងៃនេះ​គាត់លួចចូលមកផ្ទះយើង! ចៃដន្យខ្ញុំឃើញគាត់នៅក្នុងសួន!»
ពែងស្រាប់តែក្រឡកកំពប់លើដៃបុរសនេះ។ នាង​ដឹងថា​គ្រប់គ្នាទំនងទុកស្ត្រីនោះថាជាមនុស្ស​ត្រូវ​ចៀសវាង?
បន្ទាប់ពីហុចក្រដាសជូតមាត់ឱ្យអ៊ំសំភិនហើយ នាង​និយាយមួយៗស្ទាបស្ទង់៖
«មិនដឹងមានរឿងអី គាត់ថាមករកអ៊ំ!»
អ៊ំសំភិនមិនមាត់ គាត់ធ្វើមុខស្ងួត​សម្លឹង​ទៅលើមេឃ​ហើយដកដង្ហើមវែង។
ធីតាបង្ហើបបន្ថែម៖
«ដោយសារពេលហ្នឹង​រាងប្រថុចញ៉ុច ខ្ញុំរកនិយាយ​អីក៏មិនបាន ​ខ្ញុំក៏ណាត់គាត់កាហ្វេជាមួយគ្នាស្អែក!»
«គេថាម៉េច?!»
«គាត់មានប្រកែកឯណា​តែ….តែអ្នកមីងដូចអត់សប្បាយចិត្ត​សោះពេលឮអ៊ីចឹង!»
ដូចគ្រប់គ្នាក្នុងផ្ទះនេះដែរ អ៊ំសំភិននិយាយតិចជាង​ស្នូរដង្ហើមធំ។ ធីតាបែរជាយល់ថានៅទៀត​ក៏គង់តែមិនបានឮអ្វីច្រើន​ដដែល រំពឹង​អំពីស្ត្រី​លេខាម្នាក់នោះវិញក្រែងទំនងជាង។
«អ៊ំសម្រាកទៅ​ខ្ញុំមិនរំខានទៀតទេ! ​ហើយម្នាស់នេះលោកជំទាវចិតផ្ទាល់ អ៊ំពិសាផង!»
នាង​ចាកចេញមក។ មួយចប់តាមផ្លូវ ធីតា​មិនមានផែនការទៅផ្ទះបាយទេ ប៉ុន្តែ​នៅពេលដែលនឹកឃើញ​ដល់រឿងម្នាស់ទឹកឃ្មុំ នាងបានសម្រេចចិត្ត​វិលត្រឡប់ក្រោយមកផ្ទះបាយ ​នឹង​​យកខ្លះមកទុក បរិភោគក្រែងបាន «គេងលក់ស្រួល» ដូចដែលគាត់ប្រាប់។
«​វណ្ណរីម្នាក់ហ្នឹងទៀត? ផ្គើនមែន ផ្គើន​ណាស់! សម្បើម! ហ៊ាន​លបចូលផ្ទះនេះទៀត?»
សម្ដីមួយឃ្លានេះ ខ្សឹបៗ ខ្សោយណាស់​តែ​វាមានកម្លាំង​ដូច​ទះកំផ្លៀងខ្លាំងៗ ដោយ​ប្រើកណ្តាប់ដៃ។ នៅពេលដែលធីតា​បង្វិលខ្លួន​យឺតៗមករកប្រភព នាង​ឃើញម្តាយនិងកូន​អង្គុយបែរខ្នងក្នុងបន្ទប់មួយក្បែរនេះ។ គឺមីងមៀច និងម៉ៅពិតណាស់ ធីតាចំណំារូបរាងពួកគេ​បាន។  បន្ទប់នេះ​ទំនងជាបន្ទប់ដេកសម្រាប់អ្នកបម្រើពីរនាក់នេះ​ ដែលមានទីតាំងនៅក្បែរផ្ទះបាយផ្ទាល់​។
ការសម្រេចចិត្ត​លែងយកម្នាស់ទឹកឃ្មុំជាជម្រើសអាទិភាពក្នុងពេលនេះ។
នាង​មិនចូលចិត្ត​ឱ្យអ្នកណាម្នាក់មកលបស្តាប់ ឬតាមឃ្លាំមើលខ្លួនទេ ដូច្នេះនាង​ក៏មិនចង់ធ្វើជាអ្នកតាមដានការជជែករវាងម្តាយកូនពីរនាក់ដែលនាងមិនចូលចិត្ត​នេះតទៅទៀតដែរ។
ធីតា​បន្ថយជំហានឱ្យស្រាល​ហើយ​បែរកាយ​វិលមករក​បន្ទប់រំចេកវិញ។
«ផ្ទះនេះចម្លែក! មនុស្សនៅទីនេះក៏ចម្លែក! តិចនៅយូរទៅក្លាយជាចម្លែក​ដែរ​ទៅ?»
ជំពូកទី១៤
វណ្ណរីគ្រោះថ្នាក់
ព្រលឹមឡើងកាលណា ធីតា​ចាកចេញមកជាមួយសំណួរត្រៀមទុកជាច្រើន។ នាង​បានអង្គុយរង់ចាំគូសន្ទនាតែឯងៗនៅក្រៅរានកាហ្វេដ៏ពេញនិយម​ «ប៉ាស្រីភា»។
ជាតិកាហ្វេនិងនំពងទា ជារបស់ពិសេសណាស់នៅក្រោមសីតុណ្ហភាពទាបនិងធម្មជាតិស្រស់បំព្រងរបៀបនេះ។
«ភារម្យប្រហែលជាមិនបានមកទេព្រឹកនេះ!»
ប៉ាស្រីភា​ដាក់ពែងកាហ្វេមក ​ហើយនិយាយ​ទាំងទឹកមុខស្ងួត។
ធីតាសម្លឹងពែងកាហ្វេទីពីរ ​ដែលនាង​ពិតជាចូលចិត្ត​រសជាតិនិងក្លិនដ៏ពិសេស​នេះ។ ជាមួយសំណួរខ្លីនាង​ថាទាំងញញឹមផង៖
«អ្នកណាថាខ្ញុំរកគាត់?»