រឿងខ្លាច – Meysansotheary
រឿង ទឹកថ្នាំលាយឈាម ភាគទី៥ (ចប់)
«ខ្ញុំគិតថា គ្រប់យ៉ាងមិនអីទេ ព្រោះយើងថតបានសកម្មភាពផ្ទាល់ ប៉ុន្តែមនុស្សប្រុសក្នុងរូបគំនូរនោះ…..»
ខ្ញុំចាប់អារម្មណ៍ចង់ស្ដាប់យ៉ាងខ្លាំងពេលឮពួកគេនិយាយ​ប៉ុន្តែដោយ​ខ្ញុំអស់កម្លាំងពេក ខ្ញុំមិនអាចចូលរួមសួរនាំទៅតាមសេចក្ដីងឿងឆ្ងល់របស់ខ្លួនឯងបានទេ។  ទីបំផុតខ្ញុំក៏លង់លក់បាត់ទៅវិញទៀត។
ព្រឹកស្អែកឡើង…..
និពន្ធនាយករបស់ខ្ញុំបានដាស់ខ្ញុំឡើង ។ សភាពគ្រែក្បែរនេះបានន័យថា គាត់បានសម្រាកនៅទីនេះកំដរខ្ញុំ។ គាត់បាន​ទិញនំប៉ាវ និងកាហ្វេ យកមកឱ្យខ្ញុំដែរ។
គាត់ប្រាប់ថា មិនបានឱ្យអ្នកផ្ទះដឹងអំពីអ្វីដែលខ្ញុំជួបប្រទះនៅក្នុងបេសកកម្ម ពិព័រណ៍គំនូរទឹកប្រៃនេះទេហើយវាក៏ជារឿងដែលហួសនិស្ស័យហ្នឹងជឿបានផង។
នៅពេលដែលក្រោកឡើងបានស្វាង លុបមុខមាត់និងបានជាតិកាហ្វរំញោច ខ្ញុំដាច់ចិត្តសួរគាត់៖
«បង! ពួក​បងដឹងរឿងជា បណ្ឌិតតាំងពីមុនខ្ញុំមក​ហើយ​បញ្ជូនខ្ញុំមកបោកបញ្ឆោតគាត់?»
«នេះគឺជាការស្នើសុំរបស់ខាងប៉ូលិសខេត្ត !»
គាត់ឆ្លើយ បានន័យថា​ការសង្ស័យ​របស់ខ្ញុំត្រូវណាស់។ អ្នកទាំងអស់គ្នាដឹងរឿងគាត់យូរហើយ តែគ្មានភស្តុតាង។
«ហេតុអីមិនចាប់ពួកជុំវិញគាត់ទៅសួរចម្លើយ?!»ខ្ញុំសួរទៀត។
និពន្ធនាយកខ្ញុំឆ្លើយភ្លាម​ឡើង៖
«យើងដឹងខ្លះ មិនដឹងខ្លះ ប៉ុន្តែយើងគ្មានភស្តុតាងធ្ងន់ទេ! »
«រឿងអីខ្លះទៅបង?​ខាងយើងមិនដែលឃើញសរសេរចុះផ្សាយសោះ! មិនថា​ជាបណ្ឌិត​ឬតាន់តរុណីអត់ដែលឃើញ​សម្ភាសន៍ទាំងអស់?»
សួរសំណួរនេះកាលណា ចិត្ត​​ខ្ញុំភ្ញោច​នឹកឡើងវិញ​ឃើញភ្លាមដែរ ពី​កាលដែល​ខ្ញុំចុះពីឡានមកដល់ទីនេះដំបូង…. «មនុស្សស្រីម្នាក់…ម្នាក់…ម្នាក់នោះ……ខ្ញុំក៏ចង់សុំសម្ភាសន៍គាត់ដែរ…បានទេទាន?!»«តាន់ តរុណី?»«បាទទាន!» «អឺ..រឿងសម្ភាសន៍ ចាំខ្ញុំជួយសួរឱ្យ! ​តែមិនសន្យាទេ មិនដឹងដែរថានាងព្រមឬក៏យ៉ាងម៉េច!»។
សំឡេងបងនិពន្ធនាយកបានកាត់ផ្តាច់ការចងចាំ​របស់ខ្ញុំ៖
«តម្រុយធំ គឺ​ការបាត់ខ្លួនរបស់មនុស្សប្រុសម្នាក់ដែលជាសង្សារកូនស្រីគាត់!»
ខ្ញុំនឹកឃើញ​ពេលនាងឱបគំនូរនោះ។
«នាង​ឬឪពុកនាងធ្វើ?ដឹងថាហេតុអីទេ?!»
«មិនដឹងទេ!»
«ចុះហេតុអីបានជាគ្មាននរណាដឹងអំពីប្រវត្តិឪពុកកូននេះពិតប្រាកដ?!»
បងនិពន្ធនាយកបានប្រាប់ខ្ញុំវិញ៖
«តាន់តរុណី មិនមែនជាឈ្មោះពិតពីកំណើត ជាឈ្មោះដាក់ថ្មី​ហើយមិនដែលមករស់នៅកន្លែងនេះផងមានអ្នកណាស្គាល់?!»
«មានន័យថា…..!»
«ឈ្មោះថ្មីនេះ ពួកគេទំនងជា​បង្កើតឡើងក្រោយពេលដែលកូនគាត់មានជំងឺខ្លាំងហើយចាកចេញពីស្រុកកំណើតទៅរស់នៅក្រុងភ្នំពេញប្រកបរបរជាជាងគំនូរ! នាង​ជោគជ័យខ្លាំង​ក្រោមការផ្ដួចផ្ដើមរបស់ឪពុកខ្លួន! មិនយូរទេ  ពិតជាមានភាពល្បីឈ្មោះខ្លាំង ប៉ុន្តែអតីតកាលដែលកប់នៅខេត្តមួយនេះ ក្នុងតំបន់ពួកគេ​កាន់កាប់នេះ គឺជាតំបន់កំណើតរបស់នាងគ្មាននរណាដឹងទេ!»
« ឥឡូវនាងនៅឯណា ?»
ខ្ញុំសួរឡើងព្រោះខ្ញុំនឹកឃើញដល់ភាពឆ្កួតលីលារបស់នាងដែលខុសគ្នាខ្លាំងនិងបុគ្គលិកលក្ខណៈរួសរាយរបស់នាង​ពេលស្គាល់គ្នា​ដំបូង។
«រៀបចំ​ទៅ! ព្រោះយើងត្រូវទៅជួបនាងជួយគ្នាសួរចម្លើយ!»បងនិពន្ធនាយកនិយាយ។
«សួរចម្លើយ?!»
«ត្រូវហើយ!»គាត់បញ្ជាក់ «ខាងប៉ូលិសគេស្នើសុំ ! »
តាមផ្លូវ​ទៅស្នងការខេត្ត ខ្ញុំឮបងនិពន្ធនាយកលើកឡើងថា ប៉ូលិស​និយាយជាមួយ​តាន់តរុណីមិនដឹងរឿង​ទេ។ នាង​​យំស្រែក ខ្លះ និងត្រលប់ជា​សើចក្អាកក្អាយខ្លះ។
ដូច្នេះហើយគេមានមធ្យោបាយមួយចំនួន ដើម្បីដឹងការពិត គឺដោះលែងនាងចេញឱ្យត្រលប់ទៅផ្ទះពុកនាង​វិញ ហើយធ្វើដូចជាអ្វីៗធម្មតា។
ចំណែក ខ្ញុំ…..ក្នុងបេសកកម្មបន្ត គឺធ្វើជាតួសម្ដែងមួយជាន់ទៀត…ដែលគេឱ្យសម្តែងនៅក្នុងតាមនរកការពិត​ពីក្រោយផ្ទាំងគំនូរនិងកំប៉ុងថ្នាំ….
«ផ្នែកពិសោធន៍​រកឃើញ​ជាលិកា​ឈាម​មនុស្ស​ក្នុងកំប៉ុងថ្នាំអស់ទាំងនោះមែន! » ស្នងការបានប្រាប់មកនិពន្ធនាយកខ្ញុំ​ ហើយសំណុំឯកសារពីផ្នែកធ្វើ​កោសល្យវិច្ច័យក៏​ត្រូវបានអនុញ្ញាតឱ្យពួកយើងមើល។
ខ្ញុំបានដឹងពេលនោះថា ​ពួកគេ​ទាំងពីរ​គឺឯកនិពន្ធនាយកខ្ញុំនិង​ស្នងការកែវសុភាប ជាមិត្ត។ ពួកគេ​ធ្លាប់ជាបូលីស​ដែរគ្រាន់តែមេខ្ញុំមិនមានសក្តិធំហើយគាត់ចាកចេញមកខាងសារព័ត៌មាន​។
កាសែតយើងមិនបានសរសេររឿងនេះទេ គ្រប់យ៉ាងនៅស្ងាត់ឈឹង គឺទុកឱកាសឱ្យប៉ូលិសយុត្តិធម៌គេចេញធ្វើការសិន​។
រឿងមិនទាន់ចប់​ ព្រោះការពិតមិនទាន់រកឃើញ….
មុនពេល​អាច​ក្លាយទៅជាតួសម្តែងនៅថ្ងៃបន្ទាប់ គឺខ្ញុំត្រូវបានគេនាំឱ្យជជែកជាមួយវេជ្ជបណ្ឌិត​ចិត្តសាស្ត្រ វិកលវិទ្យា​និង​អ្នកឯកទេសមួយចំនួនទៀត។
យើងមាន​សេណារីយោជាច្រើន​ដែលត្រូវដើរតួ ដោយ​នៅក្នុងនោះខ្ញុំជាតួសំខាន់….គេបានពន្យល់ខ្ញុំថា មនុស្សវិកល តែងតែផ្តើមឡើងដោយមុនដំបូង បាន​ប្រឈមមុខនឹងអារម្មណ៍ខកចិត្ត ខូចចិត្ត​ធ្ងន់​ឬមាន​កំហឹងអ្វីមួយមិនអាចភ្លេចចោល។ ប្រសិនមិនកំណត់វាបាន ទេ​ក៏ភាគច្រើនមិនបានទទួលការព្យាបាលទាន់ពេល មិនអាចគ្រប់គ្រងសកម្មភាពរបស់ពួកគេបាន មិនអាចចៀសចេញពីការគិតអវិជ្ជមាន​ ភ័យ​រន្ធត់ តូចចិត្ត​ខឹង​ឈាន​​ដល់កម្រិតមួយដែលតែងចង់​បញ្ចប់អ្វីៗដោយអំពើហិង្សាទើបស្រាកការឈឺចាប់។
ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ បានកំណត់អមពី​អ្វី​ទៅ​ជា​ការ​ខឹង​សម្បារឆ្កួតលេលា មិនសមហេតុផល​និងអាចឈាន​​ទៅ​ជា​សកម្មភាពហិង្សាឱ្យយើងស្រឡាំងកាំងបាន? ក្នុងនោះ​ខ្ញុំយល់បានខ្លះថា គឺ​ការ គ្រប់គ្រងខ្លួនឯងចុះខ្សោយខណៈភាពឆ្លាតវៃនៅដដែល​ហើយ​ ការ​គ្រប់គ្រងថយជាលំដាប់ បានន័យថា​អ្នកនោះអាចគ្រោះថ្នាក់និងបញ្ហា​វិកល។
ពេលដែល​ចំណេះយើងលែងអាចបញ្ជាឬបង្គ្រាបដាក់វិន័យបាន មនុស្ស​នឹងចេញ​អាការៈផ្សេងៗ​ដែលសង្គម​ពិបាកទទួលយកបាន ម្ល៉ោះហើយ​ដោយសារគេនៅមានបញ្ញា​គេលាក់កំបាំងសកម្មភាព​ខ្លួនឯង និងព្យាយាមបំភាន់​ដែលជាហេតុបណ្តាលឱ្យជំងឺបានធ្ងន់ឡើងៗ។
​ពីព្រោះ​ខួរក្បាល​របស់​យើង​ធ្វើ​ឱ្យ​យើង​ងាយ​ទទួល​ឥទ្ធិពល​គ្រប់​ប្រភេទ។ ការមើលភាពយន្តដែលបង្ហាញពីអំពើហិង្សា ធ្វើឱ្យយើងដក់ជាប់នូវអំពើហិង្សា។ សូម្បី​តែ​ការ​ស្តាប់​វោហាសាស្ត្រ​ហិង្សា​ក៏​ធ្វើ​ឱ្យ​យើង​មាន​ទំនោរ​ចង់​មាន​ការជជែក​ឮៗដោយហិង្សា​ដែរ។ នេះហើយជាមូលហេតុដែលយន្តការគ្រប់គ្រងមនុស្សដែលមាន​បញ្ហា​ខួរក្បាលមានសារៈសំខាន់ណាស់។ ការមើលពួកគេ​ធ្វើសកម្មភាព ស្តាប់គំនិត​ពួកគេ និងការសម្រេចចិត្ត នានាបង្ហាញ​ពីសភាព​និងកម្រិតឈឺរបស់ពួកគេ។
អ្នកវិទ្យាសាស្ត្រសរសៃប្រសាទបានរកឃើញថាបុគ្គល​ទាំង​នោះ មិនមែនជាមនុស្សដែលមានចិត្តឆេវឆាវ និងងាយ​ក្នុងការ​គុំគួន ខឹងសម្បារនោះទេ។ ពួកគេគ្រាន់តែប្រើយន្តការគ្រប់គ្រងការយល់ដឹងរបស់ពួកគេក្នុងការបម្រើគោលដៅដែលរំខានតាមវិធីផ្សេង។ ការលាក់លៀម​សុខភាពផ្លូវចិត្តដែលនាំទៅរកភាពឯកោឡើងៗក្នុងសង្គមនិង​ នាំឱ្យ ស្ថានភាពផ្លូវចិត្ត ផ្លាស់ប្តូរទៅជា​ យល់ដឹងនិងឃើញអ្វី​ទៅជាលែងច្បាស់ ពិតដូចមិនពិត មិនពិត​គិតថាពិត។
…..ពេលខ្ញុំត្រូវបានសិក្សាពេញមួយថ្ងៃហើយ នូវអ្វីដែលត្រូវធ្វើ….ពួកគេ​ក៏ដោះលែងនាងឱ្យត្រលប់ទៅកាន់ទីពិព័រណ៌ដូចជាគ្មានអ្វីបានកើតឡើងទាំងអស់។
…..ហើយប្រហាម​ឡើងកាលណា​ការ​ងាររបស់ខ្ញុំគឺ​ទៅស្កាត់ជួបនាងនៅខាងមុខផ្ទះរបស់នាងផ្ទាល់ដែលនាង​កុហកថា ផ្ទះសំណាក់។
ដោយ​មានកាហ្វេពីរកែវផង ខ្ញុំស្កាត់នាង….
«អរុណស្តួស្តី! ញ៉ាំអត់? មាន​កាហ្វេ២កែវ!»
នាង​ងើបមុខមកមើលខ្ញុំទាំងភ្នែករូងស្រគាំ។ ដៃនាងឱបសម្ភារៈគំនូរជាច្រើន ហើយស្លៀកខោខូវប៊យទីនុយនិងអាវសដៃវែងយ៉ាងឡូយឆាយរឹងប៉ឹង។
«តិចទៀតទៅមើលពិព័រណ៍ជាមួយគ្នា!» ខ្ញុំនិយាយបន្ថែម​ព្រោះដើរតួដូចជាគ្មានអ្វីកើតឡើងទាំងអស់ចាប់តាំងពីថ្ងៃដែលខ្ញុំបានជួបនាង។
«យប់មិញគេងលក់ស្រួលទេ? » ខ្ញុំនិយាយទៀតទាំង​កុហកខ្លួនឯងដូចមើលមិនឃើញ​ភ្នែកនាងដែល​រូងខ្មៅ។ ខ្ញុំដឹងថាប៉ូលិសបានចាក់ថ្នាំងងុយឱ្យនាង​ពេលនាំនាង​មកផ្ទះវិញ​តែនាងនៅតែស្លក់ ការគេងជាមួយថ្នាំមិនដូច​គេងស្កប់ស្កល់ទេ។
នាងសម្លឹងមើលខ្ញុំពីលើដល់ក្រោម ហើយសម្លឹងកាហ្វ រួចក៏លូកដៃមកទទួល។ ខ្ញុំស្រវាទៅទទួលជួយកាន់អីវ៉ាន់ និងជក់វែងៗរបស់នាង…..
«យប់មិញយល់សប្តិអាក្រក់!»
នាង​និយាយ​តិចៗធ្វើឱ្យខ្ញុំហាក់ភ័យៗដែរ។
«ឃើញអីខ្លះ?!»
«ឃើញមនុស្សមកចាប់ខ្ញុំ! និងដុតគំនូរខ្ញុំចោល!»
ខ្ញុំគិតទាំងពិភាល់ថា តើសម្តីនាងពិតឬអត់ ថែមទាំងខ្ញុំខំ​ប្រឹងផ្ទៀងផ្ទាត់កាយវិការនាង ​ការពន្យល់នានាដែលក្រុមដុកទ័រចិត្តសាស្ត្របាននិយាយប្រាប់ពីម្សិល។
ទោះបី​ក្រុមប៉ូលិស​នៅតាមយើងជានិច្ច​តែចិត្តខ្ញុំនៅតែបារម្ភ…..កាន់តែបារម្ភ​ខ្ញុំកាន់តែរកនឹកពាក្យមកបន្លប់….
«តោះ! យប់មិញគេបើកកម្មវិធីដល់យប់ជ្រៅ! ញ៉ាំបាយហើយឡូឡាខ្លាំងៗ ខ្ញុំគេងមិនចង់បានដែរហ្នឹង មើលភ្នែកខ្ញុំចុះ!»
ថាហើយ មិនឱ្យនាង​បានមើលមុខទេ ខ្ញុំធ្វើជា​ឈ្ងោក​ក្រេបកាហ្វេ។
បានជារសកាហ្វេមកភ្ញោចទាំងព្រឹក នាងញញឹមហើយធ្វើដំណើរត្រសងជាមួយខ្ញុំតាមរបៀងអាគារ ដែលគេរៀបចំជារោង ឆ្ពោះទៅកាន់កន្លែងតាំងពិព័រណ៍ធំ។
គ្រប់យ៉ាង គឺរៀបចំឡើងដូចជាឪពុកនាងមិនទាន់ត្រូវបានចាប់ខ្លួន។ ផ្ទាំងគំនូររាប់រយនៅទីនោះដដែល។ ពួកនិស្សិតដើរចុះឡើង ឧគ្ឃោសនាសព្ទអំពីរបៀបសរសេរគំនូរនិងពត៌មាននានា នៅតែលាន់មកអឺងកង។ គ្មាននរណាដឹងថា ម្ចាស់សាលពិព័រណ៍ទៅណាទេ ក៏គ្មានអ្នកណាដឹងថា វិចិត្រករល្បីឈ្មោះ​ដើរក្បែរ​ខ្ញុំដែលវិចិត្រករផ្សេងៗតាមសម្លឹងទុកជាidolនេះ នាងជាកូនលោកជាបណ្ឌិតដែរ។
«មានឮសំឡេងថ្ងូរនិងមនុស្ស​របួសហូរឈាមទៀតអត់?!»
ខ្ញុំសួរនាង​ខ្សោយៗ តែមានឥទ្ធិពលខ្លាំង។ ជើងនាងស្រាប់តែ​ឈប់នៅស្ងៀមលែងដើរ។
ចាប់អារ​ម្មណ៍​ឃើញច្បាស់ហើយ តែ​ បំណាច់នឹងដើរតួខ្ញុំត្រូវដើរតួដល់ទីបំផុត។ ខ្ញុំនិយាយទៀត៖
« ក្រែងយប់មិញឮសូរថាមានមនុស្ស​យំថ្ងូរ?!»
នាងញាក់ស្មាធ្វើដូចជាមិនបាននិយាយរឿងទាំងអស់នេះហើយមិនបានដឹងពីរឿងមនុស្សរបួសអីទាំងអស់។
ភ្លាមនោះ ខ្ញុំទាញនាង​ថយមកវិញ ដោយខ្សឹបប្រាប់នាង៖
«ឈប់ កុំទាន់ទៅ! ខ្ញុំឃើញមេចុងភៅនិងមនុស្សប្រុសម្នាក់ពាក់អាវក្រឡា​ នៅខាងមុខដូចតម្រង់ទៅកន្លែងផ្លូវលំដែល​សាស្ត្រាចារ្សជាបណ្ឌិត​ហាមយើងមិនឱ្យដើរកាត់!»
ម្តងណេះ​ នាង​ហាក់ដូចជាភ័យយ៉ាងខ្លាំងភ្លាមៗ ខុសពីអាការៈម្សិលមិញ​ឬម្សិលម្ង៉ៃ។ ពាក្យថាមេចុងភៅនិងកន្លែងផ្លូវលំធ្វើឱ្យ​កែវកាហ្វេនាង​របូតធ្លាក់ខ្ចាយទៅលើដី។
«សុំទោស កាន់មិនជាប់!»
«អត់អីទេ!»
អ្វី​ដែលខ្ញុំលបលួចនឹងឆ្ងល់ក្នុងចិត្ត​ពេលនេះ គឺ​ថា​តើហេតុអីបានជាប៉ូលិសមិនរកចម្លើយពីពួកជំនិតបួននាក់នោះ?
តើពួកគេវិកលចរិតដូចនាងដែរ​ឬក៏ពួកគេគ្រាន់តែជួយបិទបាំងនិងតាមការពារនាង​ដោយសារមាន​ភក្ដីភាពចំពោះចៅហ្វាយដែលជា​ឪពុកនាង?
សេណារីយោក៏ឈានដល់សេកង់បន្ទាប់….. ភ្លាមនោះមនុស្សប្រុសម្នាក់ ដែលខាងប៉ូលិសគេរកបាន មានរូបរាងស្រដៀងទៅនឹងសង្សារចាស់របស់នាងឈ្មោះដូរ៉ា បាន​ស្លៀកពាក់ខោអាវរបស់បុរសនោះកាលមិនទាន់បាត់ខ្លួន ហើយចេញមករ៉ុយស្ពាយសាក់កាដូធ្វើដូចជានិស្សិតកំពុងដើរមើលពិព័រណ៌។
ដោយមានការសមត្រឹមត្រូវពីក្រុមចិត្តសាស្ត្រប៉ូលិស ដែល​រៀបចំគេនោះដូចបេះបិទទៅនឹង​សកម្មភាពបុរសដូរ៉ា​តែងធ្វើ មួយប៉ប្រិចភ្នែកប៉ុណ្ណោះ តរុណីឈប់ជើង​ជាថ្មី ហើយ​ឈរភ្លឹកចំហមាត់ធ្លុងសម្លឹងទៅកាន់គោលដៅ។
ត្រីស៊ីសន្ទូចហើយ…..
មនុស្សប្រុសម្នាក់នោះពិតជាមានរូបរាងស្រដៀងទៅនឹងអតីតមិត្តប្រុសនៅក្នុងបេះដូងរបស់នាងបេះបិទសូម្បីខ្ញុំធ្លាប់ឃើញមនុស្ស​ពិតតែក្នុងគំនូរ តែប៉ូលិសពិតជាចំណាយពេលវេលានិងកម្លាំងមិនតិចទេ សុំម្រាប់នុយធំមួយនេះ។
តរុណី​ឈរចំហមាត់ពីចម្ងាយ បុរសនោះស្រាប់តែស្ទុះស្ទារបាត់ខ្លួនទៅក្នុងក្រុមមនុស្ស។ ខ្ញុំធ្វើជាមិនដឹងអ្វី ប៉ុន្តែសភាព​ពិតពេលនេះ​វិវដ្តទៅលើសពីការរំពឹងទុក នាង​លែងគិតអ្វី ទម្លាប់របស់គ្រប់យ៉ាងមកលើដៃខ្ញុំ ឱ្យខ្ញុំកាន់ឯខ្លួននាង​រត់ទៅ​តាម«នុយ»។
អ្វីៗច្រើនណាស់​ធ្ងន់ទៀត​ខ្ញុំដេញតាមនាងមិនទាន់ទេ​ក៏រេរកកន្លែងទម្លាក់ចោលសិន។ សង្ឃឹមថាប៉ូលិស​ក្បែរៗនេះឃើញការឱ្យសញ្ញារបស់ខ្ញុំហើយ​មកប្រមូល​គ្រប់យ៉ាងទៅ​ទុកជាភស្តុតាងចុះ​ចំណែក​ខ្ញុំវិញ​រត់ទៅតាមនាង​។
ពួកគេ​ទីបំផុត​បានមកដល់ពីមុខមាត់ទ្វារនៃបន្ទប់គំនូរក្រោមដីមែន​តាមគម្រោង​របស់ប៉ូលិស។
នាងមិនខ្វល់នឹងបរិយាកាស មិនខ្វល់ថា កន្លែងនេះកន្លែងអ្វី មិនខ្វល់អំពីហេតុផលអ្វីទាំងអស់ គឺ​ខ្វល់ផ្តោតតែលើមនុស្ស​ប្រុស​ដែលកំពុងឈរបែរខ្នង……
«ដូរ៉ា!»
នាង​ហៅគេស្រទន់ ជាសព្ទសំឡេង​ដែលខ្ញុំមិនដែលឮចេញពីមាត់នាងពីមុនមកឡើយ។
បុរសនោះមិននិយាយ តបថែមទាំងមិនងាកមុខ។
«ហេតុអីបានជាពុកធ្វើយ៉ាងនេះចំពោះបង?….ខ្ញុំ…..ខ្ញុំមិនបានធ្វើទេ ខ្ញុំសុំទោស !»
ខ្ញុំមើលចម្ងាយ​នេះទៅ ទាំងដឹងថាប៉ូលិសនៅជុំវិញនេះ ដើម្បីការពារពួកយើងដែលជានុយ។
« ហេតុអីបានជាអូន ចាប់បងធ្វើបាបបងសុះសាច់?!»
សំឡេងមនុស្ស​ប្រុស​ត្រូវបានចាក់តាមអាត់។ ចំណែក​អ្នកតែងតួឈរមិនរង្គើឡើយ។
« ខ្ញុំមិនបានធ្វើទេ»នាង​យំឡើង ជាការសារភាពថា​ នាងដឹងរឿងនេះគឺរឿងដែល​នុយកំពុង​និយាយរំឮក។
« អូនជាមនុស្ស​កុហក! យើងបែកគ្នា​បានហើយ!»
«អូនសារភាពៗ​ គេប្រាប់អូនថា ធ្វើអ៊ីចឹងយើងនឹងនៅជាមួយគ្នាជារៀងរហូត!»
ធ្វើអីទៅ? យកឈាមគេមកគូររូប?
«បងឈឺណាស់​ទ្រាំមិនបានទេ​ដោះលែងបងទៅ!»
នាង​ងីងើស្ទុះចូលទៅតែ​ត្រូវ​គេនោះងាកមុខគេចៗចេញ។
សំឡេងនៅតែបន្តចាក់៖
«អូន​ធ្វើទារុណកម្មលើបង ចងបង ឆាប់ដោះលែងបងទៅ!»
នាងមិនឆ្លើយ​នៅតែ​ព្យាយាមដើរទៅមុខតាម​ដែលអាចធ្វើបានដើម្បីសម្លឹងមុខគេ ប៉ុន្តែគេដដែល​ព្យាយាមងាកមុខចេញមិនឱ្យនាងឃើញ​ដាច់ខាត។
ជាមួយនឹងទឹក​ភ្នែក​ធ្លាក់លើថ្ពាល់ នាងប្រុងឱបបុរសនេះ តែគេ​ទាញនាង​ចេញដែរ។ តរុណីរកកលនឹងដួល តែនាង​ទប់ជំហរ​ជាប់។
នាង​នឹកឃើញ​អ្វីម្យ៉ាង……
សំឡេង​សង្សារ សម្តែងម្នាក់នេះ​ត្រូវគេ​ចាក់អាត់បន្ថែមមកទៀត ៖
«ឆាប់ដោះលែងបងទៅ! »
មកដល់វិនាទីនេះ ខ្ញុំហាក់មានការសង្ស័យជាខ្លាំងចំពោះប្រតិកម្មក្នុងខួរក្បាលនាង ពីព្រោះថានាង​ផ្តើម​លូកដៃ យឺតៗ ហូត​យកសោកូន​ស្រួចៗនោះពីក្នុងផ្នួងសក់មក។ ជាដែកស្រួចដែលខ្ញុំបានឃើញនាងបើកទ្វារបន្ទប់នោះចុះទៅកាលពីម្សិល។
សោនេះបើមិនបើកទ្វារបន្ទប់ គឺនាងនឹង…
អូយ!
រហ័ស​ដូចផ្លេកបន្ទោរគ្មានអ្នកណាឃាត់បានទេ នាង​ចាក់គេជ្រុចមួយទំហឹង​ចំស្មាស្តាំ…..
បុរស​​ទ្រាំនឹងការឈឺចាប់មិនបានទេ ក៏ស្រែកអូយៗឡើង​យ៉ាង​ឈឺចាប់….. ចំណែកខ្ញុំវិញ ខំងាករកមើលប៉ូលិសដោយតក់ក្រហល់។
ខ្ញុំឃើញមាន​មនុស្ស​ពួនតាមគម្ពោតព្រៃ  ផើងផ្កានិង​របង​ចាស់ ម្តេចពួកគេមិនព្រម​ចេញមុខ​មកជួយ​គេ ឬចាំ​ដល់គេស្លាប់ម្នាក់ទៀត?
ខ្ញុំដូចបាក់ស្បាតម្នាក់ហើយ ចំណង​ពីម្សិល​សន្ធប់បេះដូងនិងរាងកាយខ្ញុំ ​នៅមិនទាន់មានកម្លាំងគ្រប់មកវិញផង តែក៏មិនអាចនៅទ្រាំចាំមើលដែរ ព្រោះស្គាល់កម្លាំងដៃមនុស្សឆ្កួតម្នាក់នេះ…..ខ្ញុំប្រុងឈានជើងចេញទៅ ​តែ​មានមនុស្សមកទាញខ្ញុំឃាត់ពីក្រោយ​ជាប់និងបិទមាត់ខ្ញុំផង។
ខ្លួនមួយនេះ បាន​រារាំងខ្ញុំយ៉ាងជាប់ម៉ឺង ក្រោយមកខ្ញុំដឹងថា គ្មានអ្នកណាក្រៅពីស្នងការ​កែវសុភាទេ។
«ឯងមិនមែន​គេទេ! ឯងជាអ្នកណា!»
នាង​ស្រែកឮៗហើយរេមកសម្លឹងជុំវិញខ្លួន​ខណៈពេលដែលលោកកែវសុភាឱបខ្ញុំនឹងបិទមាត់កាន់តែតឹង។ ខ្ញុំដឹងក្នុងចិត្ត​ថា នាង​វាងវៃណាស់​ អាចថា ការចាប់ដៃជាមួយនុយយើងអម្បាញ់មិញ  នាងស្គាល់ច្បាស់ទៅហើយថា មិនមែន​ដូរ៉ា​របស់នាង​។
«អូនសម្លាប់បងវេទនាណាស់!»
នាង​លើកកូនសោស្រួចមុតបែរសំដៅទៅបុរសដែលសម្តែងតួនេះម្តងទៀត ។ គេបែរក៏កំពុងឱបរបួសមុខងាកមកយ៉ាងឈឺចាប់ ហើយនិយាយពាក្យដដែលៗនេះថា
«ស្រីឆ្កួតឯងសម្លាប់បងប្រុសយើងវេទនាណាស់!»។​ ពេលនេះ គេបែរមក​ចំ​ពោះមុខ​តរុណី​តែម្តង នាង​គួរឃើញហើយ​ថា បុរសនេះជាប្អូនរបស់ដូរ៉ា មុខគេមិនដូច​បងប្រុសគេសូម្បីបន្តិចណាទេ ​ចុះហេតុអ្វីនាង​ហាក់ទន់ដៃនិងញ័រខ្លួន?
សម្តីលោកសាស្ត្រចារ្យចិត្តសាស្ត្រដែលខ្ញុំបានឮ ឥឡូវនេះរម្លឹកមកវិញហើយ« សញ្ញាព្រមានទូទៅមួយ នៃជំងឺវិកលចិត្តធ្ងន់ធ្ងរ​ ចំពោះមនុស្សពេញវ័យ គឺការគិតច្របូកច្របល់ ឬមាន​បញ្ហាពិបាក​ក្នុងការផ្តោតអារម្មណ៍។ ពួកគេការផ្លាស់ប្តូរអារម្មណ៍ខ្លាំងនៅចំពោះមុខបុគ្គលដែលសំខាន់សម្រាប់គេ  ហើយគ្មានសោះតែម្តង​នូវ​សមត្ថភភាពអាចគ្រប់គ្រង នៃភាពសោកសៅ សប្បាយ អរ ឬខឹង។ ពួកគេ​អាចមើលឃើញផ្សេង​ពីការពិតចំពោះមុខ ​ឬអាចមើល​យល់ច្រឡំចុះឡើង​មិនយល់ភ្នែកខ្លួនឯង! នេះមិនខុសអ្វី​នឹងមនុស្សដែលវង្វេងព្រោះការប្រើប្រាស់សារធាតុ ញៀនទេ! »
នាងស្រាប់តែឆ្លេឆ្លា​ឈប់ខ្វល់នឹង​អ្នករបួស ​ដោយ​រត់ទៅបើកទ្វារហើយ​រុញរបើក​ដើរចូលទៅ។
ប៉ូលិស​រត់ស្រមកគ្រាយកអ្នករបួសចេញ ចំណែក​ប៉ូលិស​លោកកែវសុភាលែងដៃពីខ្ញុំ។
«ឯណាៗៗៗៗៗៗៗៗបងដូរ៉ា?»
នាងនិយាយរវើរវាយម្នាក់ឯង ហើយរត់ឆ្លេឆ្លា ទៅរក​ផ្ទាំងគំនូរធំ​មួយ ​ក្បែរជញ្ជាំងទ័ល។ នាង​រុញ​វាចេញ​បង្ហាញ​តួអង្គទូទឹកថ្នាំចាស់មួយ ធ្វើអំពីឈើពេញទៅដោយ​ក្រឡថ្នាំនិងជក់គ្រប់យ៉ាង​ដែលប្រើកែងបាន។ នាង​សម្លឹងទីនោះមួយប៉ព្រិចភ្នែក​ក៏ឱនទៅ​​​រំកិលទូចាស់នោះចេញយ៉ាងធ្ងន់ ។
ពួកយើងឈរមើលភាំងព្រោះថា​ ទឹកថ្នាំនោះ​ចង់រំកិល​ ត្រូវការ​កម្លាំងហោចណាស់ក៏មនុស្សប្រុសពេញ​កម្លាំងពីរនាក់ដែរ ទើបធ្វើបាន។
«មនុស្ស​មានវិកលស្មារតីពួកគេអាចមានកម្លាំង ​ឬឥទ្ធិពលចិត្ត​ទៅធ្វើអ្វីមួយ មិនគួរឱ្យជឿ​លើសពីមនុស្ស​ប្រក្រតី! ព្រោះគេមិនខ្លាចអ្វី មិនខ្វល់អ្វីទាំងអស់ ដឹងតែពីសម្រេចគោលដៅដែលគេកំពុងអន្ទះសារ​ចង់បាន!»
ពីក្រោយទូចាស់​លេចចេញ​ផ្ទាំងថ្មមួយធំ។
ដូចយើងសង្ស័យ នាង​រុញវាចេញទៀតនិងចុះទៅក្នុងច្រកទ្វារមួយទៀតសែនងងឹតស្លុប ក្លិនអាសោចជះចេញមកដល់ក្រៅ។
ប៉ូលិស​ស្រតាមបញ្ជាលោកកែវ​សុភា ចុះទៅរូងក្រោមដីមួយនោះពិនិត្យ​និងចាប់ខ្លួននាង។
តាមពិត​​វាជាអាថ៌កំបាំងនៃផ្ទះចាស់​របស់នាងតាំងពីជំនាន់ដូនតាមកម្ល៉េះ។ មិនដឹងមូលហេតុអីបានជាគ្មានអ្នកណា​ដឹង។
ជាដំបូង ពួកយើងនៅក្រៅនេះ ជឿថានាង​លាក់មនុស្សស្លាប់នៅក្នុងនោះម្នាក់ដោយ គ្មាននរណាក្រៅពីមនុស្សប្រុសដែលនាងស្រឡាញ់នាងខ្លាំង ឈ្មោះដូរ៉ា។
តែក្រោយមកទៀតប៉ូលិសបានធ្វើរបាយការណ៍ថាមាន​គ្រោងឆ្អឹងពីរត្រូវបានរកឃើញថាត្រូវបានស្លាប់យូរមកហើយ។
នាងតរុណី​ពិតជា​បានធ្វើឃាត សង្សាររបស់នាងឈ្មោះដូរ៉ាយកសពមកលាក់នៅក្នុងនេះមែន ។ ហេតុផល គឺ​គេ​មានបំណងលាចេញពីជីវិត​នាងដោយសារតែគេមិនអាចទ្រាំទ្រនឹងវិបត្តិផ្លូវចិត្តរបស់នាងបន្តទៅទៀតបាន។
បុរសនោះជាវិស្វករ ដែលស្រឡាញ់គ្នាមានម្តាយពុកដឹងឮ។ មុនបាត់ខ្លួន​នៅឆ្នាំ២០១២ ដូរ៉ា​បានសរសេរនៅក្នុងទំហំកំណត់ហេតុរបស់ខ្លួនថា គេនឹងតស៊ូជាមួយនាង រហូតដល់នាងជាសះស្បើយ ពីការធ្លាក់ទឹកចិត្ត​។ ប៉ុន្តែចុងក្រោយគេសរសេរវិញនៅឆ្នាំ២០១៦ថា គេ​​ជឿថាគេ មិនអាចរស់នៅក្នុងជីវិតបែបនេះទៀតទេ មានតែពីរផ្លូវដែលត្រូវជ្រើសរើស មួយគឺនឹង​ស្លាប់ក្រោមស្នាដៃនាង ទីពីរគេត្រូវ​ចាកចេញពីនាងដើម្បីរក្សាជីវិតខ្លួនឯង។ ម្ល៉ោះហើយនៅថ្ងៃដែលគេសរសេរបញ្ចប់សៀវភៅនេះ នាងក៏បានចាប់គេយកមកដាក់ឃុំ និងធ្វើមន្តអាគមលើឈាម​គេ ដូចសម្ភារៈជាច្រើន​ដែលប៉ូលិស​បានរកឃើញ​នៅក្នុងបន្ទប់របស់នាងនៅស្រុកកំណើតនេះ។
ប៉ូលិសថែម​បានរកឃើញឧបករណ៍ចម្លែកជាច្រើន​ដូចជាសឺរ៉ាំងបូមឈាម ចានអាហារ កំប៉ុងទឹកដោះគោគរលើគ្នា សម្បក​ថ្នាំពេទ្យ អាកុលជាច្រើនដបនៅក្នុងបន្ទប់ក្រោមដី រួមទាំងសាកសពមនុស្សស្រីម្នាក់ទៀតកំពុងតែបញ្ជូនយកទៅធ្វើកោសល្យវិច្ឆ័យ។
មួយខែក្រោយមក ខ្ញុំបានទៅមើលនាងក្នុង មន្ទីរពេទ្យសសៃប្រសាទ។
ខ្ញុំយកនំនិងកាហ្វេទៅឱ្យនាង។ នាងបាននិយាយយំយែកប្រាប់ខ្ញុំថា ជួយម្តាយនាង​ផង​ប៉ានាង បានសម្លាប់ម្តាយនាង ព្រោះតែម្តាយនាងចង់នាំនាងចាកចេញ។
ប៉ានាងឈឺធ្ងន់ ​វង្វេងវង្វាន់និងទោសៈណាស់។ តែគាត់នៅតែស្រឡាញ់ម្តាយនាង​និងឃុំម្តាយនាង។  ដូច្នេះនាងនៅត្រឹមវ័យ៨ឆ្នាំ បានតាមដានឪពុក​រហូតដល់បន្ទប់នេះ​ហើយ​សុំអង្វរ កុំគាត់ឱ្យយកឈាមពីម្ដាយទៀត ព្រោះម្តាយ​នាងជិតស្លាប់ហើយ។ ពុកនាង​ប្រាប់ថា«ធ្វើដូច្នេះម្តាយនាងនឹងមកនៅក្នុងគំនូរវិញ»។
ម្តាយនាង​អង្វរនាង​ឱ្យទៅរកប៉ូលិស តែដោយ​នាងនៅតូចពេក​ ភ័យពេក ក៏ត្រូវដួលបោកក្បាលនៅក្នុងបន្ទប់នោះ ។
ពេលដែលដឹងខ្លួនឡើងវិញនាងមិនដែលឃើញម្ដាយរបស់នាងទៀតទេ…. សល់តែរូបគំនូរ។
សាស្ត្រចារ្យជាបណ្ឌិត មិនដែល​យកកូនស្រីទៅព្យាបាលក្បាលទេ។ គាត់ថា ការឈឺឬជា​ស្ថិតក្នុងចិត្ត​យើង​បើយើងថាមិនឈឺ គឺមិនទទួលអារម្មណ៍ឈឺទេ។
«ដូរ៉ា! ដូរ៉ា! កុំយំ ស្តាប់អូនណា៎ ការឈឺឬជា​ស្ថិតក្នុងចិត្ត​យើង​បើយើងថាមិនឈឺ គឺមិនទទួលអារម្មណ៍ឈឺទេ។»
នាង​និយាយបែបនេះ ឯខ្ញុំអង្គុយសំកុក​លែងនិយាយស្តីអ្វីចេញ។
ប៉ូលិសបានរកឃើញគំនូររបស់ម្តាយ​នាងនៅក្នុងបន្ទប់គេងរបស់ឪពុកនាង។
ជា​បណ្ឌិត​មិនដែលមានភរិយា​ថ្មីទេគាត់តែងតែចំណាយពេលនិយាយជាមួយរូបភរិយា​ជារៀងរាល់រាល់យប់។
«យាយមេចុងភៅនិងបុ្រសៗបីនាក់ទៀតត្រូវចោទបទស៊ុមគ្រលុំហើយ! ពួកគេមាន​ប្រវត្តិជាក្មេងៗ
ដេលជាបណ្ឌិតយកមកឱ្យធ្វើការ​ជាមនុស្សជំនិត​មើលខុសត្រូវផ្ទះនិងហាងគំនូរ! ម្នាក់ៗជាប់បំណុលច្រើនៗ​ដូចជា ទិញផ្ទះជូនឪពុកម្ដាយ រៀបការប្រពន្ធកូន ដូច្នេះហើយជាមួយគ្រួសារឆ្កួតពីរនាក់​កូននេះ ពួកគេនឹងធ្វើអ្វីៗតាមដែលគាត់បញ្ជា»បងនិពន្ធនាយកប្រាប់ខ្ញុំ។
ឥឡូវនេះប៉ូលិសកំពុងតែគិតថា គំនូរទាំងពីរផ្ទាំងនេះប៉ុន្តែគួរយកទៅទុកឯណា។
ចប់
រឿង ទឹកថ្នាំលាយឈាម ភាគទី៤
នាង​ធ្វើអ៊ីចឹងដើម្បីអ្វីទៅ?
ដោយសេចក្តីសង្ស័យ ខ្ញុំរេភ្នែកសម្លឹងជុំវិញនេះ។
ផ្ទាំងគំនូរ…..ទឹកថ្នាំ! សោចូលបន្ទប់ក្រោមដី….ការមកធ្វើជាស្គាល់ខ្ញុំ ទុកចិត្តខ្ញុំ….ទាំងនេះមិនមែនជារឿងល្អទេ​សម្រាប់មនុស្ស​ស្រីម្នាក់កំពុងមាន​កេរ្តិ៍ឈ្មោះ​ ហើយ​គ្រួសារនាងបានព្យាយាម​ប្រើអស់គ្រប់វិធី ក្នុងការ​លាក់កំបាំងការពិតនេះ….អ្នកដែល​មកដឹងអាថ៌កំបាំងអាម៉ាស់ៗរបស់គេ តើនឹងទទួលវាសនាបែបណាទៅ?…..
ខ្ញុំនឹកឃើញភ័យ​ដោយ​បំបែរក្រោយ ប្រុងរកច្រកចេញពីកន្លែងងងឹតនេះសិន​សឹមគិត ​ស្រាប់តែរបស់មួយរាងសែនតូចនិងស្រួច បុកចំមកគល់កខ្ញុំ…..ជ្រឹបដូចស្រមោចខាំ…..ខ្ញុំទន់ជើងដៃ….ធ្លាក់ជំហរ​ចុះមកដេករាបស្មើ…..ភ្នែកខ្ញុំនៅបើកតែចាប់ផ្តើមព្រិលហើយ!
ខ្ញុំចូលស៊ងគេហើយ! គេមិនឱ្យមនុស្សដែលដឹងរឿងរ៉ាវរបស់កូនស្រី​គេរួចខ្លួនឡើយ!…..គិតបានប៉ុណ្ណេះហើយ ខ្ញុំក៏ងងុយគេង ហើយលង់លក់ទៅជ្រៅជាងការដេកលក់ទៅខណៈដែល​ ខួរក្បាលក៏បានផ្តើម​ ស្ពឹកមិនឆ្លើយតបទៅនឹងសញ្ញាជុំវិញ​ ឬ ចង់មាន​ប្រតិកម្មតបតអ្វីទៀតឡើយ។
ពេលវេលា​រំលងទៅ…..ខ្ញុំបើកភ្នែកឡើងវិញមកសន្សឹមៗ……ខួរក្បាលដែលដួលក្រោយគេ ប្រើបានវិញមុនគេ។ ដៃជើងខ្ញុំនៅទន់តែខ្ញុំដឹងជាស្រេចហើយថា ខ្លួន​កំពុងស្ថិតនៅចំពោះមុខស្ថានការណ៍បែបណា។
ខ្ញុំប្រាកដណាស់ គឺសាស្ត្រាចារ្យកំហូចម្នាក់នោះកំពុងស្ថិតនៅចំអកពីមុខខ្ញុំ ឬជាមួយ​បក្ខពួករបស់គេ តែពេលសម្លឹងជាក់លាក់ ខ្ញុំគិតខុសហើយ…..ពួកគេមិនដឹងជាទៅណាអស់ហើយទេ គ្មានអ្នកណាទាំងអស់។
បែរជា​លេចវត្តមាន​មនុស្សស្រីម្នាក់ ដែលខ្ញុំបានស្គាល់ច្បាស់ ទោះបីដេកមើលនាងពីដីទៅ ​ហើយនាងកំពុងតែបែរចំហៀងខ្លួន​មកសោះហ្នឹង​ក៏មើលស្គាល់។
តរុណី​នៅឈរពីមុខផ្ទាំងគំនូរ និងបន្តគូររូបគំនូរមួយដែលគូរនៅមិនទាន់ចប់។
«តរុណី» ខ្ញុំហៅឈ្មោះនាងតិចៗ។
នាង​មិនបានងាកមករកខ្ញុំទេព្រោះស្លុងទៅក្នុងការផាត់ពណ៌របស់នាង ។
ចាប់អារម្មណ៍ថា ដង្ហើមពិបាកដក ដៃខ្លួនឯងជាប់ចំណង ជើងទាំងគូក៏រើមិនរួច ដឹងតែ​ជាប់ចំណងមែនហើយ គ្រាន់បើដែលមាត់មិនត្រូវបានគេបិទស្កុតដូចធ្លាប់ឃើញ​ក្នុងរឿង។
« ជួយៗៗៗ ដោះលែងខ្ញុំផង»
ខ្ញុំនិយាយបានតិចៗព្រោះហាមិនរួចតែ​ហត់ពេក។
« ពុកនាងជាអ្នកធ្វើលើខ្ញុំមែនទេ?»
នាងនៅតែមិននិយាយដដែល បន្តធ្វើមុខស្រទន់ឡើងស្រឹម​តែម្តងសម្រាប់បុរសនៅក្នុងផ្ទាំងគំនូរ។ អាការៈលេលានេះ ធ្វើឱ្យខ្ញុំអស់សង្ឃឹម​តែខំរម្ងាប់ចិត្ត អត់ធ្មត់ បិទភ្នែកជម្នះការឈឺចាប់សិន។
នៅលើកដៃ និងដើមដៃដែលត្រូវបានចងជាប់ពិតជារឹតរួតសសៃឈាម​ខ្ញុំមិនឱ្យអុកស៊ីសែន​ចិញ្ចឹម​បេះដូងបានស្រួលទេ។
បើ នៅតែបែបនេះ​ខ្ញុំដាច់ខ្យល់ឥឡូវហើយ!
ខ្ញុំគិត​រួចប្រមូលស្មារតីរកវិធី…..
មិនដឹងថាមនុស្សចង្រៃអស់នេះ ដាក់ខ្ញុំដេកបែបច្រងាប់ច្រងិលដូចសត្វធាតុតាំងពីពេលណាមកទេ។
« លែងខ្ញុំទៅ! តរុណី!  នាងមានរឿងអីដោះស្រាយមិនចេញ ចាំខ្ញុំជួយ!»
នាងមិនមែនមិនឮខ្ញុំនិយាយទេ ប៉ុន្តែនាងមិនចាប់អារម្មណ៍នឹងសម្ដីខ្ញុំ! ទាល់តែឃ្លាទីបីនេះ ដែលខ្ញុំសន្យាថាជួយ ទើបនាង​ហាក់ចាប់អារម្មណ៍​ព្រមងាកមកជាមួយនឹងកែវភ្នែកក្រហមយំសស្រាក់។
«កូនស្រីខ្ញុំមានជំងឺសរសៃប្រសាទ!»
ខ្ញុំនឹកឃើញដល់សម្តីរបស់ឪពុកនាង។ គ្រប់យ៉ាង ដូចគាត់និយាយពិតណាស់ សភាពនាង​ក្នុងពេលនេះ។ នាងងាកមើលមកខ្ញុំ ខ្ញុំក៏បានឱកាសហៅ៖
«ជួយខ្ញុំផង!  ជួយខ្ញុំផង!»
«កុំឡូឡា!»
តរុណីនិយាយតែប៉ុន្មានម៉ាត់នេះទេ គឺមិនដូចមនុស្សស្រីសកម្ម ឆ្លៀវឆ្លាត និងនិយាយច្រើន ដែលខ្ញុំបានជួប បាន​ស្គាល់ពីរថ្ងៃកន្លងមកនេះឡើយ។
នាង​ឬជាអ្នកផ្សេង?
ខ្ញុំលែងជឿភ្នែកខ្លួនឯងហើយ។
ទោះបីយ៉ាងណា ពេលដែល​ខ្ញុំផ្តោតសម្លឹងទៅលើម្រាមដៃស្ដាំនាង ដែលកំពុងតែកាន់ជក់ ស្នាមរបួសតូចមួយនៅទីនោះ គឺនាងបាន​មុតនឹងម្ជុល​លើរូបគំនូរ  ខ្ញុំនៅចាំបាន។
គឺនាងទាំងសាច់ឈាមគ្រាន់តែនាងធ្វើឡប់ៗដាក់ខ្ញុំ។​ បើខ្ញុំបានចេញពីទីនេះ ខ្ញុំនឹងរកយករឿងទាំងអស់នេះទៅប្រាប់ហ្វេននៅលើហ្វេសប៊ុករបស់នាងថា វិចិត្រករដែលពួកគេបានគោរពនិងឱ្យតម្លៃ មើលទៅជាមនុស្សស្រីស្អាតបាត ឡូយឆាយ មានចរិយាមារយាទខ្ពស់ សកម្មក្លៀវក្លា ចេះជួយអ្នកដទៃ  តាមពិតគឺមនុស្ស​រោគចិត្តធ្ងន់។
គិតដល់ត្រង់ណេះ ខ្ញុំអស់សង្ឃឹមវិញ….
ប្រហែលជាឪពុកនាងខ្លាចខ្ញុំចេញទៅបកអាក្រាតពីកូនស្រីសំណព្វរបស់គេហើយ បានជា គេមិនព្រមឱ្យខ្ញុំចេញបាន?
«ហើយគិតធ្វើអីខ្ញុំ?  តរុណី? ឆាប់ស្រាយចំណងខ្ញុំសិនទៅ ! ខ្ញុំនឹងជួយនាង!»
ពេលនេះនាងបែរមកសារជាថ្មី ហើយដាក់ជក់ចុះ។ គេដើរមកក្បែរខ្ញុំហើយ។ ទោះជា​ខ្ញុំពិបាកណាស់ក្នុងការងាកសម្លឹងនាងដែលឈរ ព្រោះ នាងពិតជាខ្ពស់ មានរូបរាងរឹងមាំ ចង្រៃត្រង់ថាហេតុអីបានជានាងឈឺដល់ថ្នាក់នេះមិនដឹងខុសត្រូវខ្មៅស?
នាង​ឈឺបែបនេះ បែរជានាង ត្រូវបានឪពុកនាងបណ្ដោយឱ្យដើរហើរសេរីក្នុងនាមជាវិចិត្រករល្បីឈ្មោះបែរខ្ញុំមនុស្សជា ឥឡូវនេះត្រូវមកជាប់ចំណង​ដោយឈឺចាប់ខ្លោចផ្សារបៀបនេះ?
ខ្ញុំត្រូវនៅកន្លែងនេះដល់ពេលណា?
«ជួយខ្ញុំផង លែងចំណងនេះទៅ​ស្រាយទៅតរុណី! បើមិនអ៊ីចឹងទេ…..»
ខ្ញុំបង្អង់ព្រោះឃើញ​នាងឈ្ងោកមក ក៏ដូចជាកំពុងរង់ចាំស្ដាប់នូវហេតុផលរបស់ខ្ញុំ។
ភ្នែកទាំងសង របស់នាង ពេលមើលមកមនុស្ស​ដេកដួលដូចខ្ញុំ មិនដូចកាលយើងស្គាល់គ្នាទេ។ ខ្ញុំដូចជាម្រឹគនាងដូចជាសត្វខ្លា បង្ហាញនូវសតិមិនប្រក្រតី ឬមួយក៏សភាព​ស្រេកឃ្លាន​ ចម្លែក គួរឱ្យភ័យខ្លាចព្រឺព្រួច…..
« បើមិនអ៊ីចឹងទេ ខ្ញុំនឹងក្លាយទៅជាអ្នករបួសដូចដែលនាងបានឃើញ គឺឪពុកនាងនឹងអារសាច់ សម្រក់ឈាមខ្ញុំយកទៅគូរគំនូរទៀតហើយ!»
អ្វីម្យ៉ាងលេចឡើងក្នុងភ្នែករបស់នាងភ្លឺព្រិចៗ….. សន្សឹមៗតរុណីបាន បោះបង់ចោលការសម្លឹងខ្ញុំដោយ​បែរទៅរកផ្ទាំងគំនូរវិញជាថ្មីទាំងរអ៊ូ៖
« អត់ទេ! ខ្ញុំមិនយកឈាម ពុទ្ធា មកគូរគំនូរទេ!​ ចិត្តខ្ញុំស្មោះចំពោះតែ ដូរ៉ាម្នាក់គត់!»
នាង​ស្គាល់ឈ្មោះខ្ញុំ ដូចជាមនុស្សមិនបានវិកល? គេដើរមួយៗ យកដៃទៅស្ទាបអង្អែលលើបុរសក្នុងរូបគំនូរសាជាថ្មីហើយទ្រោបក្បាលទៅក្បែរទ្រូងបុរសនោះយំខ្សឹកខ្សួល។
ខ្ញុំគិតចុះគិតឡើង….វិភាគចុះវិភាគឡើង…ជាមួយអាការៈ​ទាំងអស់របស់នាង​នៅចំពោះមុខខ្ញុំនេះ។
បន្ទប់នេះ​សាយភាយក្លិនម្យ៉ាងដែលខ្ញុំមិនចូលចិត្តនោះទេ គ្រាន់តែពិបាកពណ៌នា។
…. ឬមួយ…នាងបានសម្លាប់អ្នកណាម្នាក់ហើយ​យកឈាមគេមករៀបចំគូរគំនូរនេះឡើង?
ខ្ញុំភ្ញាក់អារម្មណ៍​យ៉ាង​ព្រឺព្រួចកម្រើក​អស់រោមដៃជើង​​បះច្រូងឡើងលើ។ មើលទៅនាងសារជាថ្មី​តរុណី​នៅតែ កំពុង​បន្តឱបទ្រោប​លើគំនូរបុរស​ក្នុងសភាពយំខ្សឹកខ្សួល ។
….រូបរាងបុរសក្នុងផ្ទាំងគំនូរនិងសភាពរបស់នាងពេលនេះ អាចបញ្ជាក់បានទេថា…នាងបានយកឈាមមកគូរូបគេឡើង? ហើយ….អាការៈនេះ គេគឺជាមនុស្សដែលនាងស្រឡាញ់មែនទេ?
នាងរោគចិត្ត ក៏ធ្វើបាបគេរហូតដល់របួសពេញខ្លួន ឮគេស្រែកយំថ្ងូរជាប់ក្នុងសសៃប្រសាទបានជានាងតែងគេងមិនបាន​នឹងស្រមៃឃើញ រូបរាងគេរត់ ស្រមៃឃើញតែសំឡេងគេថ្ងូរ?
មនុស្សក្នុងផ្ទះនាងទាំងអស់ រួមទាំងមេចុងភៅម្នាក់នោះផង ជាអ្នកមានភារកិច្ច​តាមសង្កេតនាង​ ឃុំគ្រង​គ្រប់ជំហាន មិនឱ្យនាងទៅធ្វើអ្វីផ្តាស់ បាន​ជានាងរោគចិត្តរត់​គេចពីពួកគេចូលមកពួន​ក្នុងបន្ទប់របស់ខ្ញុំ ? ធ្វើឱ្យខ្ញុំច្រំឡំថា​ពួកគេ​ធ្វើបាបនាង​?
គិតចុះគិតឡើង ខ្ញុំលែងដកដង្ហើមរួចមិនខាន​តឹងទ្រូងណាស់ ទាំងភ័យ​ ទាំង​ព្រឺ។
ការវិភាគទាំងនេះជាអ្វីដែលទៅរួច ប៉ុន្តែសេចក្ដីសង្ស័យនៅរណ្តំ​ក្នុងទ្រូងរបស់ខ្ញុំមិនអាច​ទប់ចិត្តធ្វើមិនដឹងមិនឮនិងមិនសួរបានទេ៖
ខ្ញុំសួរនាងតិចៗនៅពេលដែលនាងកំពុងតែស្រក់ទឹកភ្នែកឱបផ្ទាំងគំនូរ៖
« ប្រុសម្នាក់នេះតរុណីស្រឡាញ់ណាស់មែនទេ ?!»
ឮសម្តីរបស់ខ្ញុំ នាងស្រាប់តែឈប់យំ។ ខ្ញុំដឹងបាន ដោយសារសព្ទ​សំឡេងនាង​លែងទង្គឹះទៀត បានន័យថា នាងសំងំស្តាប់។ មនុស្សនេះពិតតែវិកល ក៏ប៉ុន្តែនាង​វៃណាស់។
ខ្ញុំត្រូវរកមធ្យបាយដើម្បីរស់ដូច្នេះ​ ខ្ញុំក៏ប្រញាប់​និយាយបន្ថែមទៀតទៅកាន់គេ៖
«គេនៅឯណា? ឆាប់ឡើង ស្រាយខ្ញុំហើយយើងទៅជួយគេ!»
ខ្ញុំនិយាយស្មានៗ ដោយរង់ចាំមើលប្រតិកម្មនាង នាង​ក៏បែរមុខមកសម្លឹងខ្ញុំភ្លាមៗ ជាមួយទឹកភ្នែកពេញក្នុងរង្វង់កែវភ្នែកទាំងសងខាង។
« គេនៅនេះហើយ!»
នាងនិយាយតវ៉ាជាមួយខ្ញុំដោយទឹកមុខមាំ ប៉ុន្តែទឹកភ្នែកនៅហូរ។
ខ្ញុំសម្លឹងទៅភាពឆ្កួតលីលារបស់នាងរួចរេភ្នែកទៅរកផ្ទាំងគំនូរទាំងប្រហោងពោះ។ សម្តីនាង​ខ្ញុំមានអារម្មណ៍ថា គេនេះ​លែងនៅហើយ បានន័យ​ថា​គេនៅតែវិញាណ?
គិតរួច ខ្ញុំក្រឡេកក្រឡាប់ភ្នែកសម្លឹងស្ថានភាពខ្មៅងងឹតគួរឱ្យខ្លាចរអា នៅទីនេះ។ ខ្ញុំសម្រេចចិត្តថា​ត្រូវ​រកវិធីទៀត គឺ​ស្វែងរកគ្រប់មធ្យោបាយដើម្បីសង្គ្រោះខ្លួនឯងសិន។ មិនយូរនិងមិនបង្អង់ទេ ខ្ញុំបន្លឺសំឡេងស្រទន់ទៅកាន់នាង៖
«តរុណី! បើនាងស្រឡាញ់អ្នកណាម្នាក់ ត្រូវតែការពារគេ!»
នាងស្រាប់តែគ្រវីក្បាលញាប់ស្មេហើយងាកមកធ្វើមុខតវ៉ាជាមួយខ្ញុំ។ ស្ថានភាពរបស់នាង បុគ្គលិកលក្ខណៈរបស់នាង នៅតែមានភាពវាងវៃ គឺខ្ញុំនិយាយតែម្ដងប៉ុណ្ណោះ ក៏នាងស្ដាប់បាន ទទួលបានភ្លាម​បានន័យថា នាងឮខ្ញុំនិយាយទាំងអស់ គ្រាន់តែសរសៃប្រសាទនាងមានបញ្ហា ពេលប្រតិកម្ម។
មិនដឹងថានាង មានពាក់ព័ន្ធជាមួយនឹងមនុស្សប្រុសនៅក្នុងផ្ទាំងគំនូរនោះជាលក្ខណៈឧក្រិដ្ឋកម្មដូចការស្មានព្រាវៗព្រោះតែសេចក្ដីភ័យខ្លាចរបស់ខ្ញុំ ឬក៏អ្វីទេ ប៉ុន្តែខ្ញុំត្រូវតែនិយាយបន្ថែមមួយជំហាន​ទៀត៖
«មែន! នាងត្រូវការពារមនុស្សដែលនាងស្រឡាញ់!»
«ខ្ញុំការពារ មិនបានទេ!»
នាងនិយាយទាំងយំសស្រាក់ ហើយសម្លក់ខ្ញុំ និង​យំ​បែរទៅរកផ្ទាំងគំនូរវិញ។
«ខ្ញុំការពារមិនបាន!»
ខ្ញុំគិតឃើញដល់រឿងជាច្រើនទៀត។ ប្រហែលជាឪពុកនាងទេដឹង ដែលជាអ្នកធ្វើបាបមនុស្សប្រុសនេះហើយនាងបានឃើញគេរត់ទាំងខ្លួនត្រូវរបួស ណាមួយឈាមរបស់គេ……
ខ្ញុំមិនហ៊ានគិតអ្វី​តទៅទៀតទេ ! បើពុកនាង​ធ្វើមែន​គាត់ជាសត្វ ហើយអ្នកបន្ទាប់អាចជាខ្ញុំដែលកំពុងតែផ្តឹកៗក្នុងចំណងនេះ។
ប៉ុន្តែ…..នាងជាអ្នកគូរគំនូរនេះ?
«អ្នកណាដែលជាអ្នកគូរគំនូរនេះទៅ! ស្អាតសង្ហារ​ណាស់!»
ខ្ញុំសួរនាងដើម្បីដឹងដើមចមទាំងអស់នឹងអាលវិភាគ​ឡើងវិញ។
« ខ្ញុំជាអ្នកគូរ!» នាង​ឆ្លើយ​ដោយ​ចាប់ផ្តើមជូតទឹកភ្នែកហើយ​ញញឹម​ងាកមករកខ្ញុំ ។ ​ប្រហែលជាមកតែពីខ្ញុំនិយាយសរសើរនាងថាគូរបានស្អាតទេដឹង?
«បងដូរ៉ា! ខ្ញុំគូរបានល្អទេ?»នាងសួរឡើង​មកទៀតភ្លាមៗ។
«ដូចៗ ដូចបេះបិទ!»
«ត្រូវហើយៗ» នាង​ឆ្លើយត្រួតៗពីរដងព្រោះខ្ញុំបានរំឮកឡើង​ និយាយអំពីឈ្មោះម្នាក់នេះ។ ដូរ៉ានេះ គេប្រាកដជាមនុស្សសំខាន់នៅក្នុងជីវិតរបស់នាងអ៊ីចឹងហើយដែល​ខ្ញុំត្រូវតែឆ្លើយសម្រប។
«បងឮទេ? ឮគេនិយាយទេ! ខ្ញុំគូរបងដូចខ្លាំងណាស់ គូរបានមែន!»
ខណៈខ្ញុំនៅស្ងៀម​តាមដាន នាងទម្លាក់សំឡេង​ហើយរអ៊ូៗ៖
« គេប្រាប់អូនថា! ធ្វើដូច្នេះ បង​នឹង​បាន​នៅជាមួយអូនជារៀងរហូត!»
ដល់វេនដែលខ្ញុំត្រូវរងការគិតយ៉ាងដំណំ គិត​រហូតដល់ឈឺក្បាល ភ័យស្លុត​សឹងគាំងបេះដូង។
«មនុស្សប្រុសនោះស្លាប់ហើយឬអី ? អ្នកណាធ្វើអីទៅលើគេ?»
ខ្ញុំភ្លាត់សួរនាង​មិនបានព្រាងទុកទេ គឺលែងធ្វើពើបាន។  សួរនេះព្រោះទប់ចិត្តមិនជាប់ ​ក្នុងនាមឬចរិតជាអ្នកសារព័ត៌មានដែលមានការងឿងឆ្ងល់។
ឃើញ​នាង​ងនៅទ្រឹងធ្មាំង ខ្ញុំដឹងថា បាន​ជ្រុលមាត់ដែរ ​តែហួសហើយ ​ក៏បុកសំណួរទៀត៖
«ចំណែក​អាអ្នកដែល​ធ្វើបាបគេ នៅឯណាឥឡូវនេះ? គេឃុំដូរ៉ា​នៅឯណា?»
នាងងាកមកសម្លក់ខ្ញុំ។
«គាត់នៅទីនេះហើយ!»
«តរុណីបានធ្វើអ្វីលើគេ? ហើយលាក់រូបពិតរបស់គេនៅឯណា!​ប្រយ័ត្នគេ​ស្លាប់ណ៎ា ឆាប់ឡើងយើងទៅជួយគេទៅ!»
«នេះហើយរូបពិតរបស់គាត់! ធ្វើដូច្នេះគាត់លែងស្លាប់ហើយ!»
នាង​ស្រែក​ខ្លាំងៗដូច្នេះហើយក៏ចាប់ផ្តើមផ្ទុះកំហឹងក្រេវក្រោធ ងាកឆ្វេងឬស្ដាំស្រវាចាប់ព្រនង់មួយដើរសំដៅមកកាន់ខ្ញុំ។
ខ្ញុំស្លុត​និងកែវភ្នែក​សាហាវៗ​របស់គេ…..ខ្ញុំទាល់តម្រិះហើយ!
ដោះស្រាយនឹងមនុស្ស​ឆ្កួតកំពូលម្នាក់នេះ​ មិនមែន​ជារឿងងាយទេ ខ្ញុំប្រហែលជាត្រូវស្លាប់ក្នុងជំរុំ​ងងឹតនេះ នៅក្រោមការវិវឌ្ឍរបស់នាងដោយភាពឆ្កួតលីលាដោយគ្មានអ្នកដឹងនិងរកឃើញខ្ញុំឡើយ។
«ឈប់សិនកូន!ឈប់សិន !»
បុរសចំណាស់ ដ៏គួរឱ្យស្អប់បានវិលត្រលប់មកវិញហើយចាប់កូនស្រីរបស់គាត់ដោយមានអង្គរក្សទាំងពីរជាដៃជើង។
ប្រហែលមានគេយាមនាង​នៅក្រៅ ​ហើយអ្នកនោះបាន​ហៅតានេះមកពេលដែល​យើងកំពុងជជែកគ្នា។
ក្រៅពី​តាជាបណ្ឌិត និងអង្គរក្សទាំងទ្វេ​ដែលចាប់នាង​ជាប់ ខ្ញុំឃើញ​យាយចុងភៅ​និងមនុស្ស​អាវឆ្នូត។
ចិត្តខ្ញុំសែនសៅហ្មងជះកំហឹង​ពេញ​ទ្រូង​ពេលដែលឃើញ​ពួកគេម្នាក់ៗឈរមើលខ្ញុំលេងៗ….ពួកសត្វតិរច្ឆាននេះ ត្រូវតែជាប់ទ្រុង!
ពួកគេស៊ុមគ្រលុំគ្នា ដោះលែងអ្នកមានវិកលឱ្យមានសេរីភាពដើរហើរ ហើយចាប់មនុស្សដែលគ្មានឈឺអ្វី​ដូចខ្ញុំមកដាក់ក្នុងចំណង។
«នាំតរុណីទៅវិញ!»
បុរសចំណាស់ចង្រៃនោះបញ្ជា​ធ្វើឱ្យ​ស្រីវិកល​កញ្ជ្រោលបោះបោក ស្រែកយំសស្រាក់ តាមសម្លឹងទៅនឹងបុរសក្នុងគំនូររហូតត្រូវអូសនាំចេញ​ផុតកន្ទុយភ្នែក។
ខ្ញុំតាមមើលភ្លឹកស្មារតីភ័យខ្លួនថា….តើអ្វីទៅដែលមនុស្សទាំងអស់នេះនឹងធ្វើមកលើខ្ញុំ ។
ទ្វារនៅបើកចំហ ខ្ញុំឃើញពន្លឺជះចូលមក ពិតជានឹក​ឃើញ​ស្តាយសេរីភាពនៅខាងក្រៅពន់ពេកហើយ។
«លទ្ធផលដែលអាឯងចេះដឹងរឿងអ្នកដទៃច្រើនពេក!»
សាស្ត្រាចារ្យចង្រៃនេះ មិនដឹងចង់ធ្វើអីខ្ញុំទេ គាត់ថាឱ្យខ្ញុំបែបចំអកៗយ៉ាងនេះសមដែរ?
កូនគាត់ទេដែល​វិកល នឹង​សុខៗ​មកធ្វើស្គាល់គ្នា​នឹង​ដឹកនាំខ្ញុំ មកដល់ច្រកនេះទេតើ! តើ​​ខ្ញុំបានធ្វើអីមុនទៅ? ខ្ញុំមិនមែន​ជាមេគំនិត រឹតតែមិនធ្លាប់ដឹងឬចង់ដឹងរឿង​គ្រួសារ​គាត់សោះ?
«លែងខ្ញុំទៅ!​ ប្រុងធ្វើអី​ខុសច្បាប់?»
ខ្ញុំសួរទាំងតក់ស្លុត ព្រោះថា សភាពពេលនេះពួកគេមិនអាចដោះលែងខ្ញុំឱ្យចេញទៅ ដើម្បីឱ្យកូនស្រីរបស់គេត្រូវបានលាតត្រដាងសមាសភាពនៅនឹងមុខសាធារណៈជននោះឡើយ។
«កូនស្រីឆ្កួតដល់ថ្នាក់នេះហើយមិនយកទៅព្យាបាលទៅ?» ខ្ញុំសួរទាំងផុតដង្ហើមម្ដងៗ។
« ប្រាប់ឯងហើយថា នាងជាហើយ! មកពីឯងវា​មកកន្លែងនេះវិញ បានជាវារើជំងឺ!»
«មិនមែនខ្ញុំនាំគេមកទេ គេនាំខ្ញុំមក!​គេឆ្កួតពេញធឹងហើយនៅថាគេជាទៀត?»
លែងនិយាយតវ៉ាជាមួយ​ខ្ញុំ តានោះបញ្ជាអ្នកនៅសល់ស្រីប្រុស២នាក់នោះឱ្យលើក​​ផ្ទាំងគំនូរប្រុសឈ្មោះ​ដូរ៉ាដាក់ទៅម្ខាង ព្រមទាំងពិនិត្យមើលបណ្ដាកំប៉ុងថ្នាំទាំអអស់។
មិនយូរទេ​ជននេះ​ស៊ីញ៉ូឱ្យកូនចៅលើកកំប៉ុង​ទាំងនេះចេញទៅបាត់ជាមួយនិងចៅហ្វាយស្រីឆ្កួតៗរបស់ពួកគេ​ដែរ។
«បំផ្លាញភស្តុតាង?  ឈ្មោះដូរ៉ា​កញ្ចាស់ឯងសម្លាប់មែនទេ?»
មេចុងភៅធ្វើមុខស្លេកៗ​ងើបមុខ​សម្លឹងទៅដៃគូ​ម្នាក់ទៀតដែលខ្ញុំបានឃើញឱបរបស់អ្វីមួយកាលពីយប់ម្សិលមិញ។
បុគ្គលិកទាំងពីរ​ប្រមូលកំប៉ុងថ្នាំទាំងអស់នេះហាក់ខ្ពើមរអើមផង។
ខ្ញុំសួរភ្លាមទៅតាមសន្ទុះចិត្តកញ្ជ្រោល៖
«ជាឈាមមែនទេ ? មនុស្សប្រុសនៅក្នុងរូបគំនូរនោះជាអ្នកណា? ពួកឯងទាំងអស់គ្នាចង់ជាប់ទ្រុងទាំងអស់គ្នាមែនទេរួមដៃជាមួយ​ឃាតកៈវិកលចរិត? កុំយកទៅអីមិនត្រូវរួមដៃ​ជាមួយគ្រួសារឆ្កួតលីលាមួយនេះទេ ឆាប់ទៅប្ដឹងប៉ូលិសភ្លាម! ហៅពួកគេ​ឱ្យគេមកដោះលែងខ្ញុំ!»
គ្មានប្រតិកម្មអ្វីជាវិជ្ជមាន​ទេ។ ទាំងពីរនាក់ ម្នាក់ៗដូចជាព្យាយាមធ្វើការប្រមូលកំប៉ុងដោយស្ងាត់ស្ងៀម ហើយ​ងាកសម្លឹងទៅសាស្ត្រាចារ្យជាបណ្ឌិតដើម្បីទទួលបញ្ជាចុងក្រោយរបស់គាត់។ គាត់ឱ្យពួកគេ​ចេញទៅហើយនៅសល់តែយើងពីរនាក់។
តាកញ្ចាស់ដកអ្វីមួយ​កញ្ចប់​មកបើកពីលើខ្ញុំ។
« អាក្មេងនេះវានិយាយច្រើនណាស់ ទុកវាទៅក៏នាំគ្រោះថ្នាក់ !»
ថាហើយគាត់ក៏អង្គុយ​ចុះមកជាមួយ​ទឹកមុខស្មើត្រជាក់គ្មានឈាមគួរឱ្យខ្លាច។ លើបាតដៃ​ជាកញ្ចប់អ្វីម្យ៉ាងជាតិម្សៅពណ៌ស។
ខ្ញុំត្រដរខ្យល់ចង់រើបម្រះ​ទាំងដឹងហើយថា ដែលគេមកបិទមាត់ខ្ញុំនេះគឺតាមរយៈការ​ដាក់អ្វីម្យ៉ាងមកក្នុងបំពង់កខ្ញុំ ឱ្យខ្ញុំស្លាប់ទាំងហាស្តីមិនរួច។
«ខ្ញុំមិនចង់ស្លាប់ទាំងអ៊ីចឹងទេ! ខ្ញុំមិនចង់ឱ្យគ្រប់គ្នាគិតថា​ខ្ញុំបាត់ខ្លួនទៅដោយមិនដឹងមូលហេតុទេ!​ ខ្ញុំមិនចង់ឱ្យអាថ៌កំបាំងនៃគ្រួសារមនុស្សឆ្កួតទាំងនេះ ដើរហើរ​ធ្វើដូចធម្មតានៅចំពោះមុខច្បាប់នោះឡើយ! »
« យើងមានភ័ស្តុតាងគ្រប់គ្រាន់ហើយ »
សំឡេងស្រែកមួយលាន់ឡើងនៅមាត់ទ្វារបន្ទប់ក្រោមដី គាប់ជួននឹងស្នូរចុចកាមេរ៉ាជាច្រើនលាន់ឡើងមក។
ខ្ញុំអរខ្លាំងណាស់ ទោះបីខ្ញុំឃើញត្រឹមជើង ប៉ុន្តែខ្ញុំដឹងថាមានមនុស្សជាច្រើនដែលស្ទុះស្ទារចូលមក។
ស្បែកជើងដំបូងគេ…ខ្ញុំដូចជាធ្លាប់ស្គាល់?
ខ្ញុំខំងើយមុខទាំងទឹកភ្នែក ទាំងញើសស្រោចដាបពេញខ្លួន ខ្សែចំណងរឹត សួតឈឺសឹងតែស្ពឹកអស់ដកខ្យល់បាន ប៉ុន្តែខ្ញុំនៅចំណាំមុខនិពន្ធនាយករបស់ខ្ញុំបាន គឺបង ពិសិដ្ឋ ។ គាត់ដើរចូលមកជាមួយនឹងមនុស្សម្នាក់ទៀត ដែលប្រហែលមុខ ខ្ញុំអត់ស្គាល់ទេ តែ​គិតចុះគិតឡើងទើបដឹងថាគាត់គឺជាស្នងការនៅខេត្តនេះឈ្មោះថា ឧត្តមសេនីយ៍ កែវ សុភា។
«បង!ជួយខ្ញុំផងបង!ជួយខ្ញុំផង»
ខ្ញុំនិយាយទៅកាន់ពួកគាត់ស្ទើរផុតដង្ហើម ទៅហើយប៉ុន្តែចិត្តខ្ញុំអរណាស់ទោះបីក្នុងហេតុផលអ្វីក៏ដោយពួកគេពិតជាមកចំពេល។
ប៉ូលិសពីរបីនាក់ស្ទុះមកចាប់សាស្ត្រាចារ្យកំណាចយកចេញទៅ ចំណែកបងនិពន្ធនាយកដើរមកក្បែរខ្ញុំរាវរកអ្វីម្យ៉ាងជុំវិញខ្លួននោះដើម្បី ស្រាយចំណងឱ្យខ្ញុំ ប៉ុន្តែរកមិនបានទីបំផុតស្នងការបានឱ្យប៉ូលិសយកកាំបិតមកដល់ហើយពួកគេក៏ស្រាយចំណងឱ្យខ្ញុំ ដោយ​គ្រាខ្ញុំត្រលប់ទៅសម្រាកនៅខាងក្រៅបន្ទប់នេះសិន​គឺអង្គុយ​លើកៅអីមួយ។
ខ្ញុំមិនចង់គិតរឿងអ្វីទៀតទេ ខ្ញុំមិនចង់គិតរឿងអ្វីទាំងអស់តែខ្ញុំខំតាមរកមើលនាង…..មិនឃើញ​តរុណីទេ….ប្រហែលនាង​ចេញទៅមុនពេលពួកគេមក ចំណែក​ឯ មីងចុងភៅនិងជន​អាវបង្កង់ត្រូវបានគេចាប់ដាក់ខ្នោះ បណ្តើរទៅពីក្រោយ​ជាបណ្ឌិត។
«ស្រីនោះ….តាន់តរុណី ជាកូនគាត់! ជាមនុស្សឆ្កួត!​ចាប់នាង​មកសួរទៅលោកប៉ូលិស!»
ថាចប់ហើយ ដូចបេសកកម្មខ្ញុំបានចប់ ខ្ញុំគិតតែបិទភ្នែកសម្រាកលង់ស្រឹមទៅ។
នៅក្នុងសុបិន ខ្ញុំស្រាប់តែឃើញ​ខ្លួនឯង​កំពុង​ឈរសម្លឹង​នាង​ដែល​យំ​និង​គូរគំនូរ។ ខ្ញុំស្រែកវ៉ាសពេលងាកមកខ្ញុំ ដៃនាង​មិនមានជក់ទេ គឺ​កូនកាំបិតមុតស្រួច…..
សារជាថ្មី ខ្ញុំភ័យ​តក់ស្លុត …..សំឡេង​មេដឹកនាំខ្ញុំគឺនិពន្ធនាយកលាន់មកក្បែរៗត្រចៀកខ្ញុំ…គ្រាន់តែខ្ញុំបើកភ្នែកមិនបាន….
«ក្នុងនាមជាអ្នកវិភាគផ្លូវចិត្តដ៏មាន​ជំនាញ ពួកគេ​រកឃើញ​ថា ការបាត់បង់​ការទទួលយកការពិត ​ឬទាក់ទងមិនបានជាមួយភាពជាក់ស្តែង! ជាជំងឺបុគ្គលិកលក្ខណៈដែលពីដំបូង​សឹងគ្មានសញ្ញាទេ។ ភាគច្រើននៃឃាតកៈក្នុងរឿង​ក្តីឧក្រិដ្ឋ​ធំៗ​នៅលើលោកនេះមានកំណត់ត្រារោគវិនិច្ឆ័យថា មានជំងឺប្រឆាំងនឹងសង្គមឬហៅថា វិកលចរិតមាន​និស្ស័យ បន្ទោស មិនស្រប​មិនសុខចិត្ត​ ឬទើសចិត្តឬងប់ងល់ខ្លាំងចំពោះអ្វីមួយ​ដល់បាត់ការផ្តោតលើរឿងផ្សេង! ពេលយូរទៅ បើ​គ្រួសារមិនព្រមរកការ​ព្យាបាលត្រឹមត្រូវ​ ក៏អាចក្លាយទៅជាវិកលចរិតបែប Paranoid ហើយបាត់បង់ការទទួលដឹងការពិតទាំងស្រុង ​គឺគ្រប់យ៉ាង​រវើរវាយ។»
«តរុណីមែនទេ?»
ខ្ញុំសួរខ្សាវៗមុនពេលបើកភ្នែក និង​ដឹងថាខ្លួនឯងមានសុវត្ថិភាព ព្រោះជាតិសេរ៉ូមនៅចុងជើង ។ មិនដឹងទីណាទេ តែ​ជាកន្លែងបំប៉នខ្ញុំដែលរៀបចំឡើងដោយក្រុមសមត្ថកិច្ចខេត្ត។
ឧត្តមសេនីយ៍កែវ​សុភានិងបងនិពន្ធនាយកអង្គុយ​ញាំកាហ្វេលើសាឡុង ទំនងសម្តីមុននេះពួកគេមិនមែន​និយាយប្រាប់ខ្ញុំទេ គឺ​គេពិភាក្សាគ្នា​លើរបកគំហើញការស៊ើបអង្កេត?
ពួកគេ​ឈប់មាត់ប្រហែលមកពី​ឃើញ​ខ្ញុំដឹងខ្លួនឡើងក្រោយខ្ញុំហារ​សួរ ។ ​ខ្ញុំបិទភ្នែកទៅវិញ​ក្នុងភាពអស់កម្លាំងនិងនឿយណាយពន់ពេក……ទោះបីយ៉ាងណា បន្តិចមក​ខ្ញុំក៏ឮសំឡេងមេរបស់ខ្ញុំនិយាយទៅកាន់ មេប៉ូលិស​ម្នាក់នោះថា ៖
«តែយើងមានភស្តុតាងគ្រប់គ្រាន់ឬនៅ?!»
រឿង ទឹកថ្នាំលាយឈាម ភាគទី២
រឿង ទឹកថ្នាំលាយឈាម​ ភាគទី១
រឿង ចំណុចក្រហម
រឿង ផ្ទះថ្មី
នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើងតែប្រកាន់​គោលការណ៍​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ រហូត​ដល់​ពេល​យើង​រៀបការ​រួច​ ទើប​រើ​ចេញ ។ ក៏មាន​គូ​ស្រករ​ខ្លះ​ក៏​នៅតែ​បន្ត​រស់​នៅ​របៀប​ជា​​គ្រួសារ​ធំ​បែប​នោះ​ដដែល​ទៀតផង។
ខ្ញុំ​មាន​លក្ខណៈ​ខុស​គេ​បន្តិច​ត្រង់ថា​ រក​សង្សារ​មិន​ទាន់​បាន ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​សន្សំ​លុយ​ទិញ​ផ្ទះ​ខ្លួនឯង​តូច​មួយ​បម្រុង​ទុក។
ចៃដន្យ​ការងារ​កន្លែង​ថ្មី​របស់​ខ្ញុំ​នៅ​ក្បែរ​ផ្ទះ​នោះ ខ្ញុំ​ក៏​អាច​មាន​លេស​សមរម្យ​​ក្នុង​ការ​​រើ​ចេញ​ពី​ចាស់ៗ​មែន។
តាម​ទម្លាប់​ខ្មែរ​យើង ​មុន​ពេល​ចាប់ផ្ដើម​ចូល​ទៅ​រស់នៅ​ក្នុង​ផ្ទះ​ថ្មី គេ​ចាំបាច់​ត្រូវ​ធ្វើ​ពិធី​សាសនា​ក្នុង​ការ​បណ្ដេញ​វិញ្ញាណ​អាក្រក់​នេះ ​បើ​តាម​ពាក្យចចាមអារ៉ាម​ប៉ុន្តែ​គេ​និយាយ​ប្រើ​ពាក្យ​ល្អ​ៗ​វិញ​ថា​សូត្រ​មន្ត​ឡើង​ផ្ទះ​លើករាសី។
សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ពី​បញ្ហា​នេះ​ដូចគ្នា​ប៉ុន្តែ​កាលវិភាគ​នៅ​កន្លែង​ធ្វើការ​ខ្ញុំ​មិន​បាន​ទុក​ឱកាស​ឱ្យ ខ្ញុំ​មាន ពេលវេលា​សមរម្យ​សម្រាប់​ធ្វើ​ពិធី​អស់​នោះ​សោះ មាន​ន័យ​ថា​ខ្ញុំ​អាច​សម្រាក​បាន​តែ​ថ្ងៃ​អាទិត្យ​
ចំណែក​ពេល​ដែល​អាចារ្យ​រក​ឱ្យ​សម្រាប់​ឡើង​ផ្ទះ គឺ​ថ្ងៃ​ចន្ទ​និង​សុក្រ​អញ្ចឹង​ហើយ​ខ្ញុំ​បាន​ចូល​មក​នៅ​ក្នុង​ផ្ទះ​ថ្មី​សិន​ ដោយ​ពន្យារ​ពេល​សូត្រ​មន្ត​ម្ដង​ហើយ​ម្ដងទៀត។
ដោយ​ខ្ញុំ​ជា​អ្នកដឹកនាំ​វ័យក្មេង​ម្នាក់​នៅ​កន្លង​ធ្វើការ​ផង​ជា​យុវជន​សម័យInternet ផង ដូច្នេះ​ខ្ញុំ​គឺ​មាន​ជំនឿ​ចិត្ត​​ខ្ពស់។
​ហើយ​រឿង​ខ្មោច​ព្រាយ​បិសាច​វិញ្ញាណ​អ្វី​ខ្ញុំ​មិន​ដែល​គិត​មិន​ដែល​ជឿ​ទេ។ កុន​ខ្មោច​ក៏​ខ្ញុំ​មិនដែល​ទៅ​រវល់​មើល​ដែរ។
ការ​រើ​មក​នៅ​ពេញ​ដោយ​សេរីភាព​នេះ អ្វីៗ​គ្រប់យ៉ាង​ការប្រព្រឹត្តិ​ទៅ​ដោយ​រលូន​នៅ​ឯ​ផ្ទះ​ថ្មី​កម្លាំង​ញើស​ឈាម​ខ្ញុំ។
រហូត​ដល់​ថ្ងៃ​ទី​៥​​នៅ​ពេល​ល្ងាច​​ទើប​តែ​ដើរ​មក​ពី​កន្លែង​ធ្វើការ​​ខ្ញុំ​បាន​ឮ​សំឡេង​ភ្លេង​ច្រៀង​ល្វើយ​អម​ជាមួយ​ស្នូរ​ជើង​អ្នក​រាំ​របាំ​ម្យ៉ាង ដែល​ស្ដាប់​យូរ​ទៅ​ស្រដៀង​នឹង​របាំ​គោះត្រឡោក​ដែល​យើង​និយម​ឃើញ​ក្នុង​ទូរទស្សន៍​ជាតិ​កម្ពុជា។
ខ្ញុំ​មិនសូវ​ចាប់​អារម្មណ៍​អ្វី​ទេ​ក៏​ចូល​មក​ក្នុង​ផ្ទះ​​ហើយ​សម្រាក​មើល​ទូរទស្សន៍។ តែ​យូរ​ទៅៗ​សំឡេង​នោះ​កាន់តែ​ឮ​ខ្លាំង​ឡើង​ៗ ​ដូចជា​គេ​មក​ច្រៀង​រាំ​ពី​លើ​ដំបូល​ទះ​ខ្ញុំ​តែ​ម្ដង។ ខ្ញុំ​មិន​បាន​ចាប់អារម្មណ៍​ថា​ភ័យ​ខ្លាចរអា​សោះ​ទេ តែ​បែរ​ជា​ឆ្ងល់ ថា​តើ​ផ្ទះ​ណាមួយ​នៅ​ជិត​ខាង​យើង​ដែល​មាន​សិស្ស​រៀន​របាំ​ហើយ​ត្រូវ​សម អ្វី​​ដល់​ថ្មើរ​ណេះ​មិនទាន់​ព្រម​ឈប់​សម្រាក​ខ្លះ?
ខ្ញុំ​ចង់​ពិនិត្យ​មើល​លើ​ដំបូល​ដែរ​តែ​គ្មាន​ពេល ព្រោះ​ត្រូវ​រៀបចំ​ចេញ​ទៅ​ខេត្ត​ជា​មួយ​មេ​ខ្ញុំ​បន្ទាន់​ព្រោះ​គាត់​ខល​មក​ហៅ។
១០០​ភាគរយ​ខ្ញុំ​យល់​ថា វា​មាន​ប្រភព​ចេញ​មក​ពី​ដំបូល​អ្នក​ជិត​ខាង។
ប៉ុន្តែ​ពេល​ត្រលប់​មក​ពី​ខេត្ត​វិញ​បាតុភូត​នេះ​បាន​កើត​ឡើង​ពេញ​១​សប្ដាហ៍​ហើយ​ក្លាយ​ជា​រឿង​ដ៏​រំខាន​ដែល​ខ្ញុំ​មិន​អាច​ដេក​បាន​ ព្រោះ​តាំងពី​ម៉ោង​៦​ល្ងាច​រហូត​ដល់​ម៉ោង​១១​យប់​ហើយ​គេ​មិន​ឈប់​ហាត់​វា​សោះ?។
ខ្ញុំ​ចាប់ផ្ដើម​ប្រើ​កាស​ញ៉ុក​ត្រចៀក​ហើយ​តាំងចិត្ត​ថា​​ខ្ញុំ​មិន​ចង់​មាន​រឿង​ជាមួយ​អ្នកណា​ ពិសេស​អ្នក​ជិត​ខាង​របស់​ខ្មែរ​យើង​គឺ​ជា​មនុស្ស​សំខាន់​សម្រាប់​ការ​រស់នៅ​របស់​ខ្មែរ​យើង។
ព្រឹក​ឡើង​មុន​ពេល​ដើរ​ទៅ​Officeដែល​នៅ​ក្បែរ​នោះ ខ្ញុំ​វាក់អើ​នឹង​អ៊ំ​ចាស់​មួយ​ដែល​នៅ​ផ្ទះ​រំលង​ខ្ញុំ​ពីរ​។
គាត់​ញញឹម​មក ខ្ញុំ​ក៏​ញញឹម​តប។ បាន​ដូច្នេះ​គាត់​ចូល​មក​ពឹងពាក់​ភ្លាម៖
«ក្មួយ! ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ចុះ​ខេត្ត​ទៀត​អត់?»
«អត់​ផង​អ៊ំ!»
«អញ្ចឹង​អ៊ំ​ផ្ញើ​ផ្ទះ​ផង​ណា៎!»
«អូ?»
«អ៊ំ​មាន​ធុរៈ​ត្រូវ​ទៅ​លេង​កូនស្រី​នៅ​ខេត្ត​គ្នា​ទើប​សម្រាល​កូន​ខ្ចី!»
«បាទ​អ៊ំ​ចាំ​ជួយ​អើតៗ​ឱ្យ!»
«អរគុណ​ហើយ​ក្មួយ​ប្រុស»
មិន​ដឹង​យ៉ាងម៉េច​មុន​ចេញទៅ​គាត់​បែរ​ជា​ងាក​មក​ខ្ញុំ​ហើយ​ផ្ដាំ​បន្ថែម៖
«ក្មួយ​មាន​បងប្អូន​ពួកម៉ាក​អី ហៅ​មក​គេង​កំដរ​ប៉ុន្មាន​ថ្ងៃ​ទៅ! ទីនេះ​ស្ងាត់​ណាស់ មាន​តែ​ពីរ​ផ្ទះ​យើង​ផង! ជុំវិញ​នេះ​មិនទាន់​មាន​អ្នកណា​រើ​មក​នៅ​នៅ​ឡើយ​ទេ!»
ខ្ញុំ​កំពុង​រិះគិត​រឿង​ស្មុគស្មាញ​ជា​ច្រើន​នៅ Officeមិន​បាន​ចាប់អារម្មណ៍​ដល់​សម្ដី​គាត់​ទេ ​​ប៉ុន្តែ​ពេល​បាយ​ថ្ងៃត្រង់​ជាមួយ​មិត្តភ័ក្ដិ​ ខ្ញុំ​ទើប​នឹក​ឃើញ​ដល់​សម្លី​គាត់​នោះ​សា​ថ្មី​ហើយ​ចាប់ផ្ដើម​ព្រួយ​ចិត្ត។
«មិន​ដឹង​យប់​នេះ​ដេក​នៅ​កន្លែង​ធ្វើការ​ឬ​ទៅ​ផ្ទះ​ទេ​វ៉ី!»
«ហេតុ​អី?!»
«ជុំវិញ​នោះ​មាន​តែ​ពីរ​ផ្ទះ​ដែល​រើ​មក​នៅ ឥឡូវ​អ៊ំ​នោះ​បិទ​ទ្វារ​ទៅ​ខេត្ត​បាត់​ទៀត!»
«ថា​ម៉េច? ជុំវិញ​ផ្ទះ​អ្ហែង មិនទាន់​មាន​គេ​ចូល​នៅ​ទេ?!»
ខ្ញុំ​ងក់ក្បាល​ទាំង​បារម្ភ​ពី​រឿង​សន្តិសុខ។
«អើ​សំណង់​ថ្មី​វា​អញ្ចឹង​ហើយ​! ហើយ​ចុះ​ប្រញាប់​រើ​ទៅ​នៅ​ម្ល៉េះ​​អ្ហា៎! ស្ងាត់​ពេក​អញ​វិញ​មិន​ចេះ​នៅ​ទេ!»
ពួកម៉ាក​ខ្ញុំ​អា​ឈឿន​គេ​រអ៊ូ។
ឃើញ​ខ្ញុំ​មិន​មាត់​វា​សួរ​បន្ថែម៖
«ហើយ​អ៊ំ​នោះ​ទៅ​ខេត្ត​បាត់​ទៀត អ្ហែង​ហ៊ាន​នៅ​ដែរ​អ្ហា៎?!»
ពួក​ម៉ាក​ខ្ញុំ​​ធ្វើ​ឱ្យ​ខ្ញុំ​នៅ​ទ្រឹង។
«អើ បើ​ខ្លាច​ណាស់ ចាំ​អញ​ទៅ​ដេក​កំដរ​ជាមួយ!»
គេ​គឺ​យល់​ច្រឡំ ​ខ្ញុំ​មិន​មែន​ខ្លាច​ទេ​ប៉ុន្តែ​ខ្ញុំ​នឹក​មិន​អស់​ចិត្ត។
បើ​ម្ដុំ​នោះ​​ជា​សំណង់​ថ្មី​គ្រប់​គ្នា​ទិញ​ហើយ​ចាក់សោ​ទុក​មិន​ទាន់​ចូល​នៅ មាន​តែ​អ៊ំ​នោះ​ហើយ​នឹង​ខ្ញុំ តើ​បាន​ពីណា​ឡើង​ទៅ​រាំ​ច្រៀង​គោះ​ត្រឡោក​រាល់​យប់​លើ​ដំបូល​ទៅ?
ខ្ញុំ​រេ​ភ្នែក​​គិត។
ល្ងាច​នោះ ​ពួកម៉ាក​ខ្ញុំ​ពិត​ជា​មក​គេង​កំដរ​គ្រាន់​ការពារ​ចោរ​មែន។ ​ចិត្ត​ខ្ញុំ​នៅ​ទន្ទឹង​រង់ចាំ​ក្រែង​ឮ​សំឡេង​គោះត្រឡោក​នោះ​ទៀត​ ប៉ុន្តែ​បែរជា​ស្ងាត់សូន្យ​ឈឺង។
ម៉ោង​៦​ល្ងាច ឈឿន​ស្រេកទឹក​ហើយ​ផ្ទះ​ខ្ញុំ​គ្មាន​ស្រីៗ​មិនដែល​មាន​ចំណី​ចំណុក​អី​សឺកួរ​ទេ។ ខ្ញុំ​ទាមទារ​ចេញ​ទៅ​រក​ទិញ​អី​មក​ទុក​ហូប​លេង​ពេល​មើល​ទូរទស្សន៍​យប់ តែ​ឈឿន​វា​ថា​វា​ជា​អ្នក​ចេញ​ទៅ​ទិញ​វិញ។
វា​អូស​ម៉ូតូ​ចេញ​ទៅ។
ខ្ញុំ​នៅ​ចុច​តេឡេ​មើល​ទូរទស្សន៍​រង់ចាំ​វា​ ស្រាប់​តែ​មិន​បាន​ពីរ​នាទី​ស្រួលបួល​ស្នូរ​របាំ​និង​ភ្លេង​លាន់​មក​គឃ្លើន។ ខ្ញុំ​ចុច​បិទ​សំឡេង​ទូរទស្សន៍​ទាំង​ស្រុង ហើយ​សសៀរ​ទៅ​ក្បែរ​ជណ្ដើរ​ដែល​តម្រង់​ទៅ​ជាន់​ខាង​លើ​ហើយ​ផ្ទៀងត្រចៀកស្ដាប់។
ម្ដុំ​នេះ​ជា​សំណង់​ថ្ម​បាំង​ដាច់​ឆ្ងាយ​ពី​គេ​ដោយ​ផ្លូវ​លំ​មួយ និង​ដី​​ទំនេរ​ព័ទ្ធ​របង​ចោល​ជា​ច្រើន​រយ​ការ៉េ។ម្ដុំ​នេះ​គ្មាន​អ្នកណា​នៅ​ផង តើ​បាន​ស្រីៗ​ឯ​ណា​ឡើង​ទៅ​រាំច្រៀង​លើ​ដំបូល​ផ្ទះ​ខ្ញុំ បាន​ជា​លាន់​ឮ​រំខាន​ថ្នាក់​នេះ?
ខ្ញុំ​ខំ​បន្លប់​បើក​ទូរទស្សន៍​បំភ្លេច​វា​ចោល​តែ​វា​នៅ​តែ​លាន់​មក​ច្បាស់​ៗ​ឡើង​ៗ​ផ្គើន​ខ្លាំង​ៗ​ក្បែរ​ត្រចៀក​តែ​ម្ដង។
«កូន​មេ​រំបល់​យក៍​ណា​លេង​សើច​នឹង​អញ?»
ខ្ញុំ​រអ៊ូ​ព្រោះ​គិត​ថា​ខ្មោច​ក៏​ដោយ​ស្អី​ក៏​ដោយ ខ្ញុំ​ត្រូវ​តែ​វាយ​បំបែក​មាត់​វា​ព្រោះ​ក្ដៅ​ចិត្ត។ នៅ​ក្បែរ​ជណ្ដើរ ខ្ញុំ​មាន​តែ​ពូថៅ​ដង​ឈើ​មួយ​វែង​ប្រវែង​កន្លះ​ម៉ែត្រ។ ខ្ញុំ​ចាប់​វា​មក​កាន់​ទាំង​ចិត្ត​សៅហ្មង​ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​ជាន់​ខាង​លើ​ផុត។
«អញ​កាប់​ទាំង​អស់​អាណា​ចង់​លេងសើច​ជាមួយ​អញ!»
ខ្ញុំ​បម្រុង​ឈាន​ជើង​ឡើង​ស្រាប់តែ​អា​ឈឿន​មក​ដល់​ហើយ​ចុច​កណ្ដឹង។
ខ្ញុំ​បែរ​ក្រោយ​សម្លឹង​វា  រួច​បោះ​បង់​ចោល​គំនិត​ឡើង​ទៅ​រក​ខ្មោច​ដោយ​បើកទ្វារ​ឱ្យ​វា​វិញ។
«ឆាប់​មក​វិញ​ម៉េ្លះ​អ្ហា៎!?»
«មិន​បាច់​ផឹក​ទេ! ជុំវិញ​នេះ​គ្មាន​អ្នក​ណា​លក់​អី​ទាំង​អស់! ស្ងាត់​ដូច​ចោរ! អញ​ខ្ជិល​ជិះ​ទៅ​ឆ្ងាយ​ចោល​អ្ហែង​នៅ​ឯ​ណេះ​ម្នាក់​ឯង»
ខ្ញុំ​រេ​ភ្នែក​សម្លឹង​បរិវេណ​មុខ​ផ្ទះ។ ពិត​ជា​ស្ងាត់​គួរ​ឱ្យ​បះសក់​មែន។ រាល់ដង​ខ្ញុំ​រវល់​ពេក​ហើយ​ រវល់​ដល់​ថ្នាក់​មិន​ដឹង​ថា​ខ្លួន​កំពុង​រស់​នៅ​ក្នុង​តំបន់​គ្មាន​មនុស្ស​ដូច្នេះ​ទៅ​កើត។​ ប្រហែល​ជា​មក​ដល់​ព្រលប់​ដេក​លក់​បាត់​ចេញ​ទៅ​វិញ​ព្រលឹម​អុលៗ​បាន​ជា​មិន​ចាប់អារម្មណ៍។
«អ្ហែង​មើល ​ស្ងាត់​អញ្ចឹង​មាន​មេ​ឡប់​ណា​មក​ច្រៀង​រាំ​កោកៗ​លើ​ដំបូល?»
អា​ឈឿន​ដែល​កំពុង​អូស​ម៉ូតូ​ចូល​​វា​ រេ​ភ្នែក​សម្លឹង​ពូថៅ​លើ​ដៃ​ខ្ញុំ ហើយ​វា​រេ​ភ្នែក​សម្លឹង​ជុំវិញ​ខ្លួន​ធ្វើ​ដូច​ផ្ទៀង​ត្រចៀក​ស្ដាប់។
ខ្ញុំ​និយាយ​បន្ត៖
«អញ​ឡើង​ទៅ​មើល​វា​លើ​ដំបូល​សិន​ វា​ឡប់​ស្អី​វា​ថ្មើរ​ណេះ?! អ្ហែង​ចាក់សោ​ផ្ទះ​ផង»
ខ្ញុំ​រៀប​បែរ​ក្រោយ​តែ​អា​ឈឿន​វា​និយាយ​កាត់៖
«គ្មាន​ឮ​ស្អី​ផង​ហ្នឹង!?»
ខ្ញុំ​ស្រលាំងកាំង​ព្រោះ​អ្វីៗ​បាត់​ស្ងាត់​ឈឺង​ទៅ​សូន្យ​មែន។
ពេល​ខ្ញុំ​ជ្រួញ​ចិញ្ចើម​អា​ឈឿន​វា​មើល​មុខ​ខ្ញុំ។
ខ្ញុំ​ក៏​និយាយ​បញ្ជាក់​ភ្លាម​៖
«អ៊ំ​នោះ​ថា​ម្ដុំ​នេះ​មិនទាន់​មាន​អ្នកណា​រើ​ចូល​មក​នៅ​ទេ ​ចុះ​ម៉េច​រាល់​យប់​អញ​ឮ​សូរ​គេ​រាំ​គោះ​ត្រឡោក​ដល់​យប់​ជ្រៅ​ៗ? ​មិញ​នេះ​អញ​ឮ​ថ្លង់​ស្ទើរ​យក​សម្លី​ញ៉ុក​ត្រចៀក​ទៅ​ហើយ!»
សាជាថ្មី​ វា​ឱន​មើល​ទៅ​ពូថៅ​លើ​ដៃ​ខ្ញុំ។
មិន​ដឹង​គិត​យ៉ាង​ណា​ស្រាប់​តែ​វា​លើក​ទូរសព្ទ​មក​ហើយ និយាយ​ប្រាប់​ខ្ញុំ៖
«អញ​ហៅ​ពួក​យើង​ទិញ​ប៊ីយែរ​មក​ដេក​ផឹក​នៅ​ផ្ទះ​អ្ហែង! ពីរ​នាក់​យើង​ស្ងាត់​ពេក​ហើយ​អ្ហា៎»
តាមពិត​អា​ឈឿន​វា​ខ្លាច។ វា​គិត​ដល់​រឿង​ផ្សេង​ពេល​ដែល​ខ្ញុំ​រវល់​តែ​ខឹង។
ពួកម៉ាក​ខ្ញុំ​បី​នាក់​ទៀត​ទិញ​ប៊ីយែរ​មកដល់​ទាន់ចិត្ត​ ហើយ​ខ្ញុំ​ក៏​លែង​មាត់​ក​នាំ​គ្នា​ផឹក​ឱ្យ​ត្រជាក់​ចិត្ត​ទៅ​រហូត​ដល់​ដេក​លក់​រៀងខ្លួន​ភ្លេច​ចោល​រឿង​ក្ដៅចិត្ត​នៅ​លើ​ដំបូល​នោះ​សូន្យ។
ព្រលឹម​មិន​ទាន់​បើកភ្នែក​ស្រួលបួល​ផង ខ្ញុំ​ឃើញ​ពុក​ម៉ែ​ខ្ញុំ​ក៏​មក​ដល់​ហើយ​ចុច​កណ្ដឹង។
ខ្ញុំ​មមីងមមាំង​ស្មាន​ថា​មាន​រឿង​អី​តាម​ពិត​គឺ​អា​ឈឿន​វា​ខល​ទៅ​តាម​គាត់​ឱ្យ​គាត់​មក​ជា​បន្ទាន់។
ពេល​គាត់​អង្គុយ​ចុះ​វា​ចាប់ផ្ដើម​រៀបរាប់៖
«មីង​ពូ! ផ្ទះ​របស់​តារា​ដូច​ជា​មិន​ស្រួល​ទេ យប់មិញ​ពេល​ដេក​លក់​រលីវ​ៗ​ខ្ញុំ​យល់សប្ដិ​ឃើញ​វា​ស្លៀកពាក់​ស្រី​ជា​អ្នក​រាំ​របាំ​អប្សរា​ហើយ​វា​ទៅ​ឈរ​រាំ​លើ​បង្កាន់​ដៃ​មុខ​ផ្ទះ ​ដល់​ខ្ញុំ​ហៅ​វា ​វា​ក៏​លោត​ចុះ​ក្រោម​តែ​ម្ដង»
គឺ​ដូច្នេះ​ហើយ បាន​ជា​​វា​ខល​ហៅ​ពុក​ម៉ែ​មក​ទាំង​ព្រឹក។ ខ្ញុំ​គ្មាន​យោបល់​ទេ​ តែ​ម្ដាយ​ខ្ញុំ​ក៏​យល់ស្រប​និង​អា​ឈឿន​ថា​នេះ​ជា​សុបិន​មិនល្អ។ ខ្ញុំ​ខ្ជិល​ជម្រាប​គាត់​​ពី​រឿង​សំឡេង​ចម្លែក​ទាំង​នោះ​ទៀត​នាំ​តែ​គាត់​ភ័យខ្លាច​លើស​ដើម។
បន្ទាប់​មក​ជីតា​របស់ខ្ញុំ​និង​ប្អូន​ខ្ញុំ​បាន​និមន្ត​ព្រះសង្ឃ​និង​អាចារ្យ​​មក​ដល់។ យើង​បាន​ធ្វើ​ពិធី​ប្រោះព្រំ​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។
ពេល​ចប់​ពិធី​ម្ដាយ​ខ្ញុំ​បាន​រៀបរាប់​ទូល​ព្រះសង្ឃ​នូវ​រឿង​ទាំង​ប៉ុន្មាន​នេះ ព្រះសង្ឃ​ក៏​និមន្ត​ទៅ​គ្រប់​ជាន់​នៃ​ផ្ទះ​ខ្ញុំ ទៅ​​គ្រប់​បន្ទប់​ដើម្បី​ធ្វើការ​ប្រោះព្រំ។
យប់​នោះ​ពុក​ម៉ែ​និង​មិត្ត​ខ្ញុំ​បន្ត​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​​ហើយ​ខ្ញុំ​បាន​គេង​លក់​សុខ​រួល​ដោយ​គ្មាន​អ្វី​រំខាន​ទៀត​ឡើយ។
ស្អែក​ឡើង​ម្ដាយ​ខ្ញុំ​ឱ្យ​យោបល់​ឱ្យ​ប្អូនប្រុស​របស់ខ្ញុំ រើ​មក​ស្នាក់​នៅ​បាន​ជាគ្នា​ជា​មួយ​ខ្ញុំ។ ខ្ញុំ​មិន​សូវ​សប្បាយ​ចិត្ត​ដែរ​ ព្រោះ​យល់ថា​លោតែ​ថ្ងៃ​ណា​មួយ​ចង់​ដើរ​ក្រៅ​ដាច់​យប់​ជាមួយ​សង្សារ​មុខ​តែ​ត្រូវ​វា​ប្រាប់​ពុក​ម៉ែ​អស់​មិនខាន ​ប៉ុន្តែ​ដោយសារ​ចាស់ៗ​ថា​មិន​ល្អ​រស់​នៅ​ម្នាក់​ឯង​នេះ​ជា​ដី​ខ្មែរ​មិនមែន​អឺរ៉ុប​នោះ​ទេ។
ឃើញ​ម៉ែ​បារម្ភ​ពេក​​ខ្ញុំ​ក៏​យល់​ព្រម។ បី​ថ្ងៃ​ក្រោយ​មក អ៊ំ​ចំណាស់​ក្បែរ​ខាង​វិល​មក​វិញ មាន​ទាំង​ក្មួយ​ប្រុសៗ​គាត់​ពីរ​នាក់​ឡើង​មក​រៀន​នៅ​ភ្នំពេញ​មក​ស្នាក់​នៅ​ថែម​ទៀត។
«អ៊ំ! ព្រោះ​អ៊ំ​ចូល​មក​នៅ​ទីនេះ​មុន​ខ្ញុំ បាន​ជា​ខ្ញុំ​សុំ​សួរ! អ៊ំ​ដែល​ឮ​គេ​រាំ​ច្រៀង​លើ​ដំបូល​យើង​ដែរ​ទេ?!»
គាត់​មិន​ឆ្លើយ ​ប៉ុន្តែ​ទឹកមុខ​គាត់​ដែល​រងីរងើ​នោះ​បញ្ជាក់​ជាស្រេច​នូវ​ចម្លើយ​ថា​«គ្មាន»។
ខ្ញុំ​ជា​យុវវ័យ​ដែល​មិន​ទាំង​ដឹង​​​អ្វី​ទាំង​អស់​​អំពី​បញ្ហា​ខ្មោច​លង​និង​ទោះបី​ជា​ខ្ញុំ​មិនដែល​យកចិត្ត​ទុកដាក់​ពី​រឿង​នេះ​ ខ្ញុំ​ស្រាប់​តែ​មក​ចេះ​ព្រឺ​សម្បុរគីង្គក់​ទាំង​ថ្ងៃ។
ខ្ញុំ​និយាយ​បញ្ជាក់​បន្ថែម​កុំ​ឱ្យ​គេ​នឹក​ឆ្ងល់​សម្ដី​ខ្ញុំ៖
«មុន​ពេល​និមន្ត​លោក​មក​សូត្រ​មន្ត​ខ្ញុំ​ឧស្សាហ៍​ឮ​សំឡេង​​គេ​រាំ​ច្រៀង​ណាស់​អ៊ំ!»
ខ្ញុំ​និយាយ​ពេល​ដែល​​គាត់​នោះ​ងាក​មើល​ដំបូល​ផ្ទះ​ចុះ​ឡើង​ៗ។
«តែ​ឥឡូវ​លែង​ឮ​ទៀត​ហើយ!»​ខ្ញុំ​បន្ថែម។
«អញ្ចឹង​អស់​អី​ហើយ» គាត់​ខ្សឹបៗ​ហាក់​ដូច​ជា​ភ័យ។
ក្រោយមក​អ្នកជិតខាង​រើ​ចូល​មក​នៅ​ជា​បន្ត​បន្ទាប់។
ទោះ​បី​សង​ខាង​ផ្ទះ​ខ្ញុំ​មាន​គេ​នៅ​អស់​ហើយ តែ​គ្រប់យ៉ាង​នៅ​តែ​ស្ងប់ស្ងាត់​ព្រោះ​ទោះ​យ៉ាងណា​វា​នៅ​តែ​មិន​ទាន់​កុះករ​ពេញ​ទី​នៅឡើយ។ តំបន់​នេះ​នៅ​ព័ទ្ធ​ជុំវិញ​ដោយ​ដី​ធំ​ៗ​ដែល​ពួក​អ្នក​មាន​ទិញ​ព័ទ្ធ​របង​ទុក​ចោល។
ល្ងាច​មួយ​ខ្ញុំ​គ្រុន​មិន​បាន​ទៅ​ធ្វើការ​ទេ។ មាន​ឯកសារ​មួយ​ត្រូវ​ឱ្យ​ខ្ញុំ​ជួយ​មើល​បន្ទាន់​ដូច្នេះ​ខ្ញុំ​ក៏​អនុញ្ញាត​ឱ្យ​កូន​ក្រុម​ខ្ញុំ​ម្នាក់​ឈ្មោះ​រីណា​យក​ឯកសារ​មក​ឱ្យ​ខ្ញុំ​ដល់​ផ្ទះ។ នាង​កំពុង​អង្គុយ​រង់ចាំ​ខ្ញុំ​នៅ​សាឡុង​ឯខ្ញុំ​ចូល​ទៅ​រក​ទឹក​មក​ឱ្យ​នាង​ហូប។
រំពេច​ដែល​ខ្ញុំ​កំពុង​កាន់​កែវ ក៏​ឮ​សំឡេង​នាង​ស្រែក​យ៉ាង​គ្រលួច។
ពេល​ខ្ញុំ​ភ័យ​រត់​ចេញ​មក​ដល់​នាង​ដួល​ទៅ​លើ​ឥដ្ឋ​ទៅ​ហើយ។
«មាន​រឿង​អី​រីណា?»
«បង​តារា! មាន​គេ​ទះ​កំផ្លៀង​ខ្ញុំ! ច្រាន​ខ្ញុំ!»
នាង​យំ​គគ្រូក​តែ​ខ្ញុំ​គ្មាន​​ឃើញ​អ្នកណា​ម្នាក់​នៅ​ទីនេះ​ទេ។ ផ្ទះ​ខ្ញុំ​គឺ​គ្មាន​មនុស្ស​ស្រាប់​ហើយ។ ពេល​នោះ​​ជា​ពេល​ព្រលប់​ម៉ោង​ជាង​៦​បន្តិច​ ប្អូន​ខ្ញុំ​ក៏​មិន​ទាន់​មក​ពី​រៀន តើ​ខ្ញុំ​ជឿ​សម្ដី​រីណា​បាន​កម្រិត​ណា?
ខ្ញុំ​ប្រុង​លួង​នាង​ថា​ក្រែង​នាង​ហត់​ពេក​វង្វេង​ស្មារតី​តែ​ចិត្ត​មួយ​ខ្ញុំ​សង្ស័យ​ថា ​នាង​លេងល្បិច​ព្រោះ​នាង​ធ្លាប់​តាម​ស្រលាញ់​ខ្ញុំ​តែ​ខ្ញុំ​មិន​ចង់​មានរឿង​ល្អក់កករ​ជាមួយ​កូន​ចៅ​ទើប​គេច​នាង។ ល្ងាច​នេះ​នៅតែ​ពីរ​នាក់​តិច​លោ​នាង​ចង់​លេង​ស្នៀត​ឱ្យ​ខ្ញុំ​ចូល​ស៊ង?
ខ្ញុំ​កំពុង​ទីទើរ​មិន​ដឹង​លួង​នាង​ឬ​ធ្វើ​យ៉ាងណា​ មាន​តែ​លូកដៃ​ទៅ​ត្រៀម​ថា​គ្រា​នាង​ក្រោក​មក​សិន​ចាំ​គិត ​ស្រាប់​តែ​នាង​សម្លឹង​ទៅ​ក្រោយ​ខ្នង​ខ្ញុំ​ហើយ​ស្រែក​រន្ធត់​ដូច​​មាន​កម្លាំង​​ពី​ណា​មក​មិន​ដឹង។ ​ខ្ញុំ​នៅ​បើកភ្នែក​គ្រលួង​និង​អាកប្បកិរិយា​ប្លែក​សែន​ប្លែក​របស់​រីណា ទុក​ឱ្យ​នាង​មាន​ពេល​ក្រោក​រត់​ក្ឌុង​ចោល​អ្វីៗ​ចេញ​ទៅ​បាត់។
ក្រោយៗ​មក​មាន​គេ​នៅ​កន្លែង​ធ្វើការ​ចេះតែ​ខ្សឹបខ្សៀវ​គ្នា​ឮ​ដល់​ត្រចៀក​ខ្ញុំ​ថា​​ផ្ទះ​ខ្ញុំ​នេះ​មាន​ខ្មោច។
អ្វីៗ​ទាំង​នេះ​មិន​បាន​ធ្វើ​ឱ្យ​ខ្ញុំ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ។
ថ្ងៃ​មួយ​ពេល​បាយ​ជាមួយ​គ្នា​​អា​ឈឿន​និយាយ​នឹង​ខ្ញុំ​ត្រង់​ៗ៖
«អ្ហែង​អាឡូវ​ស្លេកស្លាំង​ម៉េច​មិន​ដឹង​ទេ​តារា! បើ​ថា​នេះ​ឱ្យ​ចាស់ៗ​និមន្ត​លោក​សូត្រ​ផ្ទះ​អ្ហែង​ហ្នឹង​ម្ដង​ទៀត​មើល៍?!»
«ហើយ​ចុះ​អញ​នៅ​រាល់​ថ្ងៃ​វា​មិន​ដែល​អី? យ៉ាប់​មែន!!! ស្រីៗ​ជួនកាល​ខ្យល់​គ​ដួល​ខ្លួនឯង​មក​ប្រឌិត​រឿង​និយាយ?»ខ្ញុំ​រអ៊ូ​ដាក់​អា​ឈឿន​វិញ។
វា​ជា​សម្លាញ់​តាំង​ពី​តូច ​ទុក​ចិត្ត​គ្នា​ណាស់ គឺ​អាច​និយាយ​អ្វីៗ​ដាក់គ្នា​បាន​គ្រប់​យ៉ាង។
«ប្រហែល​ជា​ខ្មោច​នោះ​ជា​ខ្មោច​ស្រី​ប្រចែប្រចណ្ឌ​នឹង​ឯង​ ពេល​ឃើញ​រីណា​ទៅ​ផ្ទះ​ឯង​ដឹង?»
អា​ឈឿន​និយាយ​លេង​តែ​ខ្ញុំ​មិន​ស្រួល​ចិត្ត​ទ្វេ​ឡើង។
ចាប់​ពី​មួយ​រយៈ​នោះ​មក មនុស្ស​ដែល​ធ្លាប់​តែ​រវល់​គ្មាន​ពេល​នឹង​គិត​ខ្វល់​បារម្ភ​អ្វី​អំពី​រឿង​ខ្មោចព្រាយ​នោះ ​ចាប់​ផ្ដើម​​ប្ដូរ​ការ​គិត។
ខ្ញុំ​គិត​ថា​អ្វីៗ​ដូចជា​​មិនទាន់​ចាក​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ​ទាំង​ស្រុង​នៅ​ឡើយ​ទេ រាល់​ពេល​ដែល​ខ្ញុំ​ភ្ញាក់​ឡើង​ដើរ​ទៅ​ធ្វើការ​ហើយ​ឃើញ​អ្នក​ជិតខាង​នាំគ្នា​មើល​មក​ខ្ញុំ ​តែ​គេ​មិន​បាន​ចេញ​ស្ដី​អ្វី​ទេ។
រដូវវស្សា​បាន​ឈាន​ចូល​មក​ដល់​នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក។
ថ្ងៃ​មួយ​ដែល​ខ្ញុំ​មិន​ចាំ​ថ្ងៃ​ពិត​ប្រាកដ​ ប៉ុន្តែ​គឺ​វេលា​ម៉ោង​៦​ល្ងាច​ដែល​ខ្ញុំ​ទើប​តែ​មក​ដល់​ផ្ទះ ប្អូន​ប្រុស​ខ្ញុំ​ក៏​នៅ​រៀន​អង់គ្លេស​នៅ​ឡើយ​មិនទាន់​ត្រលប់​មក​ផ្ទះ​វិញ​ដែរ។
ភ្លៀងកក់ខែ​មក​យ៉ាង​គំហុក​គ្រាន់តែ​ខ្ញុំ​ចូល​ដល់​ផ្ទះ​កាល​ណា។ ដំបូល​ស័ង្កសី​ខាង​លើ​ផុត​ និង​បង្អួច​ទាំងឡាយ​បញ្ចេញ​សូរ​រ៉ាកតាក។
នោះ​ជា​ល្ងាច​ដំបូង​ដែល​ខ្ញុំ​ចេះ​ចាប់អារម្មណ៍​ថា​​ព្រឺ​ខ្លាច។ ​ទោះបី​ឃ្លាន ប៉ុន្តែ​ស្ថានភាព​នេះ​មិន​បាន​ឱ្យ​ខ្ញុំ​នឹងន​ចិត្ត​ក្នុង​ការ​ទៅ​ចម្អិន​អាហារ​នៅ​ផ្ទះ​បាយ​តែ​ឯង​ឡើយ។
ខ្ញុំ​សុខចិត្ត​រើស​យក​វិធី​ធ្វើ​ការងារ​បង្ហើយ​លើ​កៅអី ក្បែរ​មាត់ទ្វារ​ ជា​ការ​រង់ចាំ​ដំណើរ​ប្អូន​របស់​​ខ្ញុំ​និង​សម្លឹង​ទៅ​អ្នក​ជិត​ខាង​ផង។
ខ្ញុំ​បាន​ធ្វើ ដូច្នេះ​ដើម្បី​សម្លាប់​ពេលវេលា ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​កន្លះ​ម៉ោង​ក្រោយ​មក​ខ្ញុំ​ហាក់​អស់​កម្លាំង​យ៉ាង​ខ្លាំង​ហើយ​ផ្ដើម​​ងោកងុយ។ ខ្ញុំ​មិន​សម​គេង​នៅ​ពេល​ក្បាល​ព្រលប់​ទាំង​គ្មាន​បាយ​ក្នុង​ពោះ​ហើយ​បើកទ្វារ​ចំហ​ទេ​ហើយ​គេង​ឆាប់​របៀប​នេះ​វា​អាច​រំខាន​ដល់​ការ​គេង​យប់​នេះ​ផង។
តែ​ទោះ​បី​ជា​ខ្ញុំ​បាន​គិត​ដូច្នេះ​ក៏​ដោយ ស្រាប់តែ​ខ្ញុំ​លង់លក់​ស្រឹម​ទាំង​មិន​ដឹង​ខ្លួន។
អាកាសធាតុ​ពិត​ជា​ត្រជាក់​ដូច​ស្ថិត​នៅ​ក្នុង​បរិយាកាស​នៃ​បន្ទប់​គេង​ដ៏​ធំ​មួយ មេឃងងឹត ហើយ​ភាព​កក់​ក្ដៅ​អ្វី​ម្យ៉ាង​អាច​ជា​ស្នូរ​ថ្ងួចថ្ងូរ​នៃ​ខ្យល់​នឹង​គ្រាប់​ភ្លៀង​បាន​បបោស​អង្អែល​ខ្ញុំ​ឱ្យ​គេង​លង់​ស្កប់​ដូច​ជា​ទារក។
ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​គេង​យូរ​ប៉ុណ្ណា​ទេ​ ប៉ុន្តែ​បែរ​ជា​ដឹង​ខ្លួន​ឡើង​នៅ​ពេល​ដែល​មេឃ​ខាង​ក្រៅ​ងងឹត​ជា​ខ្លាំង។
ម៉ូតូ​ប្អូន​ខ្ញុំ​មិន​ឃើញ​ចត​នៅ​មុខ​ផ្ទះ​នេះ​នៅ​ឡើយ​ទេ​ មាន​ន័យ​ថា​វា​មិនទាន់​មក​វិញ ​ដូច្នេះ​ម៉ោង​មិន​ទាន់​​យប់​ទេ។
ខ្ញុំ​ងាក​រក​មើល​ទៅ​នាឡិកា​ទើប​ដឹង​ថា​ផ្ទះ​ទាំង​មូល​ងងឹត​ស្លុប​ ព្រោះ​គ្មាន​ភ្លើង​អគ្គិសនី។ ភ្លៀង​រាំង​ហើយ​ ប៉ុន្តែ​ពពក​ងងឹត​ស្លុប​គ្មាន​សូម្បី​តែ​ផ្កាយ​មួយ​គ្រាប់។
ខ្ញុំ​ប្រឹង​ក្រោក​ឡើង​ទាំង​នៅ​ស៊ើងមើង​ដើម្បី​រកមើល​ចង្កៀង​ឬ​ទៀន តែ​នៅ​ខាង​ក្រោយ​ផ្ទះ​បាយ​ហាក់​មាន​អ្នក​ណា​ម្នាក់​កំពុង​កេះ​ដែក​កេះ​អុជ​បំភ្លឺ។
ពន្លឺ​បាន​ជះ​ចេញ​មក​សន្សឹម​ៗ ខ្ញុំ​ហាក់​សប្បាយ​ចិត្ត​ព្រោះ​គិត​ថា ប្អូន​ខ្ញុំ​វា​ប្រហែល​ជា​មក​វិញ​ហើយ គ្រាន់តែ​ខ្ញុំ​មិន​បាន​ឃើញ​ម៉ូតូ​វា។ ខ្ញុំ​ដើរ​ទៅ​ក្រោយ​ជាមួយ​សំណួរ៖
«ម៉ោង​ប៉ុន្មាន​ហើយ​អ្ហា៎?»
បាន​ឃើញ​ខ្នង​វា​ឈរ​លាង​អង្ករ​ដាំ​បាយ។ ប្រហែល​ជា​សំឡេង​រ៉ូមីណេ​ទឹក​បាន​ធ្វើ​ឱ្យ​​វា​មិន​ឮ​សំណួរ​ខ្ញុំ​ហើយ​មើល​ទៅ។
ទោះ​យ៉ាងណា ​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែល​វា​បាន​ត្រលប់​មក​វិញ។ ខ្ញុំ​ដើរ​បក​ទៅ​ប្រមូល​ឯកសារ​ការងារ​ខ្ញុំ​ឡើង​ទៅ​លើ​បន្ទប់​វិញ ហើយ​រាវ​រក​ចង្កៀង​អគ្គិសនី​ដែល​សាក​ថ្ម​ទុក​ផង។
ខ្ញុំ​ចុច​ចង្កៀង​អគ្គិសនី​បំភ្លឺ ​ហើយ​បរិយាកាស​គ្រាន់​ជាង​មុន។
ប្អូន​ខ្ញុំ​នៅ​តែ​ធ្វើ​អ្វី​ក្រោកក្រាក​ឯ​ផ្ទះ​បាយ​ខាងក្រោម។
ពេល​ខ្ញុំ​ដើរ​ទៅ​យ៉​ខាង​មុខ​ដែល​ទុក​សម្រាប់​ហាត់ប្រាណ អ្នក​ជិត​ខាង​ម្នាក់ អើត​ពី​ផ្ទះ​គាត់​មក​សួរ​ខ្ញុំ៖
«បង! ថ្ងៃ​នេះ​នៅ​ផ្ទះ​ជាមួយ​ប្រពន្ធ?!»
ខ្ញុំ​ហួសចិត្ត ក៏​សើច​ញញឹម​ តែ​មិន​មាត់។
គេ​នោះ​ឈរ​ហាល​ខោ​អាវ​បន្ត​នៅ​ផ្ទះ​គេ​ ឯ​ខ្ញុំ​ភ្លាម​នោះ​ក៏​នឹកឃើញ​ដល់​ពាក្យ​ថា «​ប្រពន្ធ​» ហើយ​ក៏​នឹក​ភិតភ័យ។
«ឬ​មួយ​គេ​ធ្លាប់​ឃើញ​ផ្ទះ​របស់​ខ្ញុំ​មាន​មនុស្ស​ស្រី​នៅ?»
ខ្ញុំ​បុក​ពោះ​ងាក​ទៅ​សម្លឹង​រក​គេ​នោះ​វិញ​ ស្រាប់តែ​ប្អូន​ខ្ញុំ​ស៊ីផ្លេ​ម៉ូតូ​តែតៗ​នៅ​ជាន់​ខាង​ក្រោម។
ខ្ញុំ​ឱន​ទៅ​ក្រោម​ទាំង​ព្រលឹង​ចុង​សក់​ ព្រោះ​ប្អូន​ខ្ញុំ​ទើប​តែ​ជិះ​ម៉ូតូ​មក​ដល់​មុខ​ផ្ទះ​ហ្នឹង? ចុះ​តើ​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លាង​អង្ករ​អម្បាញ់មិញ តើ​ជា​អ្នកណា?
ពី​ចំហៀង​ខ្លួន​ខ្ញុំ​ដែល​ឈរ ខ្ញុំ​ទទួល​អារម្មណ៍​ថា​ចុង​ភ្នែក​ខ្ញុំ​មើល​ឃើញ​ស្ត្រី​ម្នាក់ ឈរ​នៅ​ទីនោះ​ដែរ។ គឺ​ពី​ក្រោយ​ខ្នង​ខ្ញុំ​​មិន​ដល់​ពីរ​ម៉ែត្រ​ពី​ខ្ញុំ​ផង។
មិន​ដឹង​កម្លាំង​មក​ពី​ណា​ទេ ​ខ្ញុំ​ហក់​វឹង​តោង​ឡើង​ផ្លោះ​បង្កាន់ដៃ​កម្ពស់​មួយ​ម៉ែត្រ​កន្លះ​ ឆ្លង​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ទាំង​មិន​គិត​ពី​រឿង​ស្លាប់​រស់​ថា​បើ​ខ្ញុំ​រអិល​សំណល់​ទឹកភ្លៀង ​ហើយ​របូត​ដៃ​ធ្លាក់​ទៅ​ក្រោម?
ផ្ទះ​អ្នក​ក្បែរ​ខាង​នោះ​មាន​គ្នា​បី​នាក់​សុទ្ធ​តែ​មនុស្សចាស់។
គាត់​ស្ទុះ​មក​សួរ​ខ្ញុំ​ដែល​រអិល​ដួល​ផ្ងារ​ក្រោយ​លើ​ឥដ្ឋ​មុខ​ផ្ទះ​គាត់។
«មាន​រឿង​អី?»
ក្នុង​ចម្ងាយ​ពី​ផ្ទះ​នេះ​ទៅ​ផ្ទះ​ខ្ញុំ ខ្ញុំ​សម្លឹង​ទៅ​ឃើញ​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​សំលៀកបំពាក់​ជា​អ្នក​របាំ​ មាន​រាង​ខ្ពស់​ស្ដើង ហើយ​សក់​ខ្មៅ​វែង​អន្លាយ​ខ្មៅ​ក្រឹប​ ហៀរ​ដល់​ត្រគាក​កំពុង​ឈរ​បែរ​ខ្នង។ ផ្ទះ​ខ្ញុំ​ដាច់​ភ្លើង​ឯ​ផ្ទះ​ដែល​ខ្ញុំ​ធ្លាក់​មក​នេះ​គេ​មាន​ភ្លើង​ភ្លឺ​ចិញ្ចាច​ធម្មតា។
ខ្ញុំ​ស្រែក​បាន​តែ​មួយ​ម៉ាត់​គត់​ថា«ខ្មោច»ហើយ​ក៏​សន្លប់​ឈឹង។
តាម​ពិត​អ្នក​ជិត​ខាង​ខ្ញុំ​បាន​មើល​ឃើញ​នាង​រហូត​មក។
ពួកគេ​គិត​ថា​នាង​ជា​ភរិយា​មិន​បាន​រៀបការ​របស់ខ្ញុំ ដូច្នេះ​ហើយ​គ្រប់​គ្នា​តែងតែ​មើល​មក​ខ្ញុំ​រាល់​ពេល​ខ្ញុំ​ចេញ​ទៅ​ធ្វើការ។
បន្ទាប់​មក ខ្ញុំ​កើត​គ្រុន​ក្ដៅ​ក្រោក​មិន​រួច​ជា​ច្រើន​ថ្ងៃ​ ដេក​ស្តឹក​នៅផ្ទះ​ម្ដាយ​ខ្ញុំ។ ពុក​ម៉ែ​ និង​មិត្តភ័ក្ដិ​របស់ខ្ញុំ​បាន​ទៅ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​នោះ ​ហើយ​ដាក់​ស្លាក​ជួល​វា។
អ្នកជួល​ជា​ច្រើន​បាន​បោះបង់​ចោល​លុយ​កក់​របស់​គេ​នៅ​ត្រឹម​សប្ដាហ៍​ទី​ពីរ​ ហើយ​ចាក​ចេញពី​ទីនោះ​ជា​បន្តបន្ទាប់​ ទោះ​បី​ម្ដាយ​ខ្ញុំ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ជា​ច្រើន​លើក​ក្ដី។
ពេល​ទៅ​កាន់​ទីនោះ ​ខ្ញុំ​កាន់​តែ​ស្រពោន​ ព្រោះ​អ្នក​នៅ​ជាប់​ខាង​ផ្ទះ​របស់ខ្ញុំ គេ​នាំ​គ្នា​សង់​របង​បិទបាំង​យ៉ាង​ខ្ពស់​លើ​បង្កាន់ដៃ​ទាំង​សង​ខាង។
ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​នឹង​អាច​វិល​ទៅ​សាកល្បង​រស់​នៅ​លើ​ផ្ទះ​នោះ​បាន​​សូម្បី​តែ​៥​នាទី​ទៀត​នោះ​ឡើយ។
ខ្ញុំ​បាន​ដាក់​ស្លាក​ជួល ​និង​លក់​ តែ​ស្លាក​ក៏​របូត​ប៉ើង​បាត់​ទៅ​ជា​រឿយៗ។
រឿង កាដូផ្កាឈាម​
រឿង ស្ថានីយ៍ចាស់ឆ្នាំ១៨៥០
នេះជាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៨៥០ ។
ក៏ជា​ពេលដែលក្មេងស្រីម្នាក់ឈ្មោះ Josie បានភ្ញាក់ពីសុបិន្តដ៏គួរឱ្យភ័យខ្លាចមួយ ហើយស្រឡាំងកាំងអង្គុយលើគ្រែនាង។
Josie គឺជាក្មេងស្រីជំទង់វ័យ​១៤ឆ្នាំ ដែលមិនមានមិត្តភក្តិច្រើន ។ តាមពិតទៅ នាងជាក្មេងស្រីខ្ពស់សម្នាក់ដែលពាក់វ៉ែនតាហើយមានសក់ពណ៌ទង់ដែង។
គ្រួសាររបស់ Josie  មានទ្រព្យសម្បត្តិច្រើនគួរសមក្នុងសម័យកាល​នោះ​ ទោះមិនអាចមានលទ្ធភាពទិញ​រទេះសេះទុកជិះបានដូចពួកមហាសេដ្ឋី ទោះយ៉ាងណាក៏ដោយពួកគេអាចមានលទ្ធភាពចូល​សាលារៀនបាន។
Josie  ក្រោកពីគ្រែក្រោយដំអក់ព្រោះសុបិនភ័យរន្ធត់ខ្មៅងងឹត។ នាងលាតសន្ធឹងពត់ពេនខ្លួនមុននឹងពាក់អាវក្រៅរបស់នាងដោយទម្លាប់​មិនបាននិយាយអ្វីច្រើនអ៊ូអរក្នុងផ្ទះទេ។
បន្ទាប់ពីបងស្រីរបស់នាង ឈ្មោះម៉ារីបានស្លាប់ដោយសារជំងឺមួយ​ដែលគេ​មិនស្គាល់​គ្រប់គ្នា​បានធ្វើឱ្យគ្រួសារនេះក្លាយជាស្ងប់ស្ងៀម​សោកសង្រេង។
នាង​ទាញនំប័ងមួយចំណិតលើតុមកកាន់​ហើយឱបសំពៀតដើរចេញ​តាមផ្លូវទៅសាលា។ បានបន្តិចមានអ្នកសម្លុតសាលាខ្លះតម្រង់មករកនាង។
ភ្នែករបស់ Josie បើកធំព្រោះនាងស្គាល់ពួកគេ ជាក្មេងៗដែលលេងសើចនឹងបន្លាច​ញាំញីរំខានក្មេងស្លូតត្រង់។ បន្ទាប់ពីបងស្រីរបស់នាងបានស្លាប់នាង​តែង​ដើរតែឯងៗ​ទៅសាលា​ហើយខ្លាចពួកនេះណាស់។
« Josie ថ្ងៃនេះមិនបាច់ទៅសាលាទេ”
នេះជាពាក្យឡកលើយនៃយុវជនជំទង់ឈ្មោះវីលៀម ដែលចាប់ផ្តើមរត់តម្រង់តាម Josie ។
នាង​ភ័យណាស់ Josie បានបំបែរ​ទិសដៅ រត់ចូលទៅក្នុងព្រៃជាផ្លូវកាត់។ វាជាព្រៃនៃបណ្តាសារដែលគេជឿតគ្នា។ គ្មា​ក្មេងណាហ៊ានឆ្លងកាត់ទេ។ ​នាងបត់ទៅតាមនោះ ធ្វើឱ្យពួកទំនើងលែងហ៊ានតាមនាង​ទៅ។
ដើរផងរត់ផងបានប្រហែលជា​ ពីរបីរយម៉ែត្រ Josie ឃើញ​ស្ថានីយរថភ្លើងចាស់មួយ​ដែលបោះបង់ចោលកាលខ្ទេចខ្ទាំដោយសង្គ្រាម​។ នាងដើរយឺតៗចូលទៅខាងក្នុង​កន្លែងស្ថានីយ៍អ្នកដំណើរ​រង់ចាំ​ប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះសោះ។
នៅពេលដែល Josie ក្រឡេកមើលជុំវិញ កន្ទុយភ្នែកនាង​ពីចំងាយបានឃើញកន្លែងស្ងាត់មួយហើយប្រកបដោយសំឡេងលាន់មកគួរឱ្យព្រឺព្រួច។
«មកហើយ? មកដល់ហើយ?!»
សំឡេងអ្នកណាយ៉ាងតំអូញបានលាន់ឮមក ដូចជាខ្មោចបិសាចក្នុងកុនល្ខោន​។
នាង​នៅញ័រចំប្រប់ ម្នាក់ឯង​ទៅណាលែងរួច។ សំឡឹងទៅប្រភពនោះ គ្មានអ្នកណាចេញមកទេ។
«គ្មានអ្នកណានៅក្នុងនោះទេ! ខ្ញុំស្រមៃវាឡើង!»
នាងជំនៈចិត្ត​បែបនេះ​ ក្រោយមក Josie បានទាញ​ជើងខ្លួនឯងងាកក្រោយបានសម្រេច​ហើយរត់បកទៅផ្ទះរបស់នាងវិញ។
«ម៉េចក៏មកវិញកូន!»
«ខ្ញុំគុ្រន!»
នាង​ចូលទៅជួយម្តាយរបស់នាងធ្វើអាហារដោយ​មាន​សណ្តែកអាំងខ្លះនិងប័រចំណិត។ នៅពេលដែល Josie ងាកទៅបន្ទប់ខ្លួនឯងដែលមានទ្វារចំហរ​ងងឹត នាងនៅតែដក់អារម្មណ៍ នឹង​កន្លែងចម្លែកនៅស្ថានីយ៍ក្នុងព្រៃ​។
អាហារថ្ងៃត្រង់រួច នាងJosie បានប្រាប់ម្តាយនាងថា នាងសុំចេញស្រូបខ្យល់ ដើរលេងហើយ។ សំណាងល្អដែលម្តាយនាងយល់ព្រមអោយនាងទៅ។
មិនដឹងអ្វីទេ​បាននាំ Josie ដើរ​ត្រលប់ទៅស្ថានីយ៍ ចំលែកនោះវិញ​តែឯងឯកោ។ នាងឃើញ​មនុស្ស​ជាច្រើន​នៅទីនោះតែ​មិនមាន​អ្នកណា​និយាយឬបញ្ចេញសំឡេងទេ។
គ្រប់យ៉ាងស្ងប់ដូចជាទីរហោស្ថាន។
Josie បានដើរលើផ្លូវរថភ្លើង ហើយក្រឡេកមើលទៅកន្លែងដំបូង​ដែលនាង​ឮសំឡេងកាលពីព្រឹកមិញ។ ពេលនេះ វាក៏ស្ងាត់ដែរ។ នាងមានអារម្មណ៍ដូចជា អ្នកណាម្នាក់ កំពុងខំ​ហៅឈ្មោះនាងខ្សាវៗ។
ដោយមិនដឹងខ្លួន នាង​ Josie ចាប់ផ្តើមដើរនៅលើរកវា ។
នៅចំណុចខ្មៅងងឹតនោះ​តាមពិត នាងបានឃើញផ្លូវលំមួយមួយ។ នាង​ Josieនៅតែ​បន្ត ដើរតាមគន្លងផ្លូវ រហូតដល់មេឃងងឹត​ឡើងៗ ហើយ​ផ្លូវ​ត្រូវបាន​ដឹកនាំដោយពន្លឺព្រះច័ន្ទ។ មិនយូរប៉ុន្មាន Josie បានទៅជិតដល់វាលភក់ធំក្រៃ​ណា​មួយ។ ពេលនោះនាងបានដឹងថា នាងក្រៀមពោះស្រេកទឹកប៉ុណ្ណា។ ជុំវិញសុទ្ធសឹងជាប្រភព ទឹកដែលខ្មៅស្រអាប់ដោយមិនគួរផឹកវាទេ។
មកពីមេឃយប់ទេដឹង បានជាយើង​ឃើញទឹកមានពណ៌ខ្មៅបែបនេះ?
ខណៈដែលនាងកាន់តែខិតទៅជិតទឹកបឹង នាងបានឮសំឡេងស្រែកពញ្ញាក់មួយ។ Josie ភ័យធ្លាក់ចូលទៅក្នុងផ្ទៃនៃវាលទឹកស្រអាប់ខ្មៅ។
នាង​រលះរលាំងបម្រះតក្កមា ។ ចុងក្រោយ​ Josie ភ្ញាក់ដឹងខ្លួនឡើង នៅក្បែរវាលភក់ម្នាក់ឯង។ នៅពេលនាងក្រឡេកមើលជុំវិញនាង ស្រាប់តែផ្អើលនឹងការ​ដែល​បានឃើញសពទាហានស្លាប់រណូល​ លើដីហូរឈាមពោរពេញស្មៅ។
នាង ផ្ទៀង​ឮស្នូរកាំភ្លើងពីចម្ងាយ។ Josie ខំខ្នះខ្នែង​ប្រឹង​ជួយខ្លួនឯងឱ្យ​ ក្រោកឡើងយ៉ាងលឿន ។
ជុំវិញនាង Josie បានឃើញសាកសពជាច្រើនពាន់មិនមែន​រយទេ។ នាង​ខំប្រមូល​ជើងរឹងមាំទាំងគូ​រត់ឆ្ពោះទៅរកស្ថានីយ៍អ្នកដំណើរវិញ ។ នៅពេលនាងមកដល់ បុរសម្នាក់បានបង្ហាញ​ខ្លួន​ហើយ​ចូលមករកនាង។
«ហេក្មេងស្រី តើមកធ្វើអ្វីនៅលើមូលដ្ឋានសង្រ្គាមគ្រោះថ្នាក់?”
“ សុំទោស ខ្ញុំមិនដឹងទេ”
“ តើអ្នកមកពីណា?ទិស​ខាងជើងឬខាងត្បូង”
“ ខ្ញុំមិនដឹងទេ”
បុរសនោះសម្លឹងយ៉ាងជ្រៅទៅក្នុងភ្នែករបស់នាងដោយសង្ស័យខ្លាំងនិងជម្រិតសួរខ្លាចនាង​ជាខ្មាំងសត្រូវមកបង្កប់យកការណ៍​។
“ ប្រាកដទេថានាង​មិនដឹងអ្វី​និងមិនមាន​គោលបំណង?”
“ ខ្ញុំមិនដឹងថា មានអ្វីកើតឡើងទេ!ហេតុអ្វី? ខ្ញុំមិនយល់ពីទីនេះសោះ! នេះជាកន្លែងអ្វី” Josieឆ្លើយទាំងរន្ធត់
បុរសនោះដើរថយក្រោយតិចៗធ្មឹងហើយឆ្លើយ​ទាំងមុខស្មើទៅរកនាង​តូច Josie ថា៖
“ អញ្ចឹងអ្នកអាចលោតឡើងមក​លើរថភ្លើងនេះ ជិះវា ប្រសិនបើចង់ចាកចេញ​”
Josie មិនបានឆ្លើយតបទេ នាងនៅឈររង់ចាំនៅម្ខាងទៀតនៃចំណត។
មិនយូរប៉ុន្មានរថភ្លើងបានមកដល់ដើម្បីទទួលអ្នកដំណើរ។ Josie បានញែកហោប៉ៅរបស់នាងហើយរកបានពីរសេន។ Josie បានលោតឡើង​ទៅរកស្ត្រីម្នាក់កំពុង​ជិះនៅលើនោះ។ ពេលបុរសនោះឃើញគាត់សើចយ៉ាងត្រជាក់ដាក់នាង។
នាង​មិនចង់រវល់តែគាត់និយាយមករកនាង​មុន៖
«កាក់ទាំងនេះមកពីប្រទេសណា​គេមិនយកទេ!»
«ហេតុអ្វី?​ខ្ញុំគិត​ថាកាក់នេះធម្មតា​”នាង​តវ៉ាទាំងឱនមកមើលលុយម្តងទៀត។
បុរសចំណាស់សើចចំអកដដែល។ ពេលនេះ​ Josie គិតថាគាត់ឆ្កួតទៅចុះ។ នាង​លែងរវល់ជាមួយ​ក៏​ងាកមក​ឡើងទៅអង្គុយ​ក្បែរ​ស្ត្រីដែលមុននេះនាងឃើញ​គាត់ទើប​ហក់ឡើងជិះក្បែរ។
“ មីង​ តើខ្ញុំអាចធ្វើដំណើរជាមួយកាក់នេះបានទេ?”
ស្ត្រី​ពាក់មួកធំ​ងាកមកមើល​កាក់ក្នុងដៃ Josieបង្ហាញ​គាត់។ គាត់ញញឹម៖
“ជារឿងកំប្លែង? ទេ! គេម៉េចនឹង​យកវា?” Josie ត្រូវបានប៉ូលិស​មក​អមដំណើរយក​ទៅនៅខាងក្រោយរថភ្លើង។ នាងមិនអាចមានលទ្ធភាពអង្គុយនៅក្នុងរថភ្លើងបានទេ ព្រោះលុយនាង​គេមិនស្គាល់ ដូច្នេះនាងត្រូវ​ឈរនៅជាមួយក្រុមបុគ្គលិក។
នៅពេលរថភ្លើងចាប់ផ្តើមផ្លាស់ទី នាងចាប់ផ្តើមឮសំលេងខ្សឹបខ្សៀវ។
នាង​ Josie ក្រឡេកមើលទៅផ្លូវដែកដែលរថភ្លើងទើបតែមកដល់ហើយបត់ នាង​ស្រាប់តែ​បានឃើញក្មេងស្រីម្នាក់ក្រោកឡើងពីការ​ដួលស្លាប់។
នៅពេលដែលរថភ្លើងរត់បានបន្តិចទៀត វាឈប់វិញ នាង​បានលោតចុះហើយចាប់ផ្តើមដើរក្នុងទិសដៅឆ្ពោះទៅផ្ទះរបស់នាង។
សម្គាល់ថា  Josie គឺជាមនុស្សតែម្នាក់គត់ដែលបានចុះចតនៅចំណតនោះ។
នៅពេលដែលចូសៀចូលទៅក្នុងព្រៃនាងចាប់ផ្តើម សាកសពស្លាប់ដេក និង​ស្លាប់អង្គុយ​ឬ​នៅលើដើមឈើ។ បេះដូងរបស់ Josie សឹងបានឈប់ដំណើរការ​ព្រោះតក់ស្លុត​រំជើបរំជួល។ ភ្លាមៗនោះនាងមានអារម្មណ៍ថា មាននរណាម្នាក់- ឬអ្វីមួយនៅពីក្រោយខ្នង​ខ្លួន​នាង។ នាងងាកមកយ៉ាងលឿន ក៏ប្រទះឃើញសាកសពមានឈាមហូរកខ្លាក់។
នាងរត់ ….
ផ្លូច….នាងផុងក្នុងល្បប់ហើយ។
Josie ប្រញាប់ផ្អៀង រំពឹងថានឹងតោងឡើងវិញបាន ប៉ុន្តែ នាងបានលិចស្រឹមទៅៗកាន់តែ​ព្យាយាមងើបឡើង ទឹកល្បប់កាន់តែអាចទាញនាងជ្រៅមកក្រោម។
នាងគិតខ្លួនឯងថាពេលនេះ នឹង​បានទៅជួបជាមួយម៉ារីហើយ។
មិនយូរប៉ុន្មាន នាង​ឃើញខ្លួនឯងដឹងខ្លួនឡើងវិញសារជាថ្មី នៅក្បែរបឹងខ្មៅងងឹតម្តងទៀត។
បន្ទាប់មកចិត្តរបស់នាងចាប់ផ្តើមប្រកែក​ប្រណាំង។
តើខ្ញុំជាពេល សង្គ្រាមដដែលទៀតហើយ? នៅពេលណាយល់សប្តិនេះចប់ទៅ?
នៅពេលដែល Josie ព្យាយាមករក​ផ្លូវ​រថភ្លើង បែរជា​ឃើញ​ផ្លូវភូមិដែលក្មេងៗប្រដេញតាមនាង។ នាងមានអារម្មណ៍ថា នាងខុសពីគេ។
នៅពេលនាងត្រលប់មកផ្ទះ ខ្លួននាង​ចាប់ផ្តើមស្រាល។
នាងវង្វេងរសាត់ចុះឡើង​ទប់មិនជាប់ទេ។
នាងឃើញម្តាយកំពុង​ស្លៀកពាក់ នាងខំ​ហៅគាត់ តែ​តោងទ្វារមិនបាននាង​រអិលទៅក្រោយរសាត់ឆ្ងាយចេញ។
នាងបានសម្រេចចិត្តថា មិនមែនជារឿងចំលែកទេ វាជាសុបិន។
នាងខំសង្រួមធ្មេច​គេង ហើយ​នៅពេលដែលចូសៀភ្ញាក់ឡើង នាងឃើញ​ខ្លួនឯងនៅស្ថានីយ៍រថភ្លើងដដែលទៀត​។
ទេ!មិនមែនបែបនេះទៀតទេ!
នៅពេលដែល Josie រវាសជួយខ្លួនឯងឱ្យ​ក្រោកពីកន្លែងដែលនាងបានបង្ហាញខ្លួន នាងបានឮសំលេងទាហាន​ស្រែកទាំងហ្វូង​និងស្នូរកាំភ្លើង។ Josie រត់ទៅខាងក្រៅស្ថានីយ៍ដើម្បីមើលអ្វីៗកាន់តែច្បាស់​ថា​រឿង​ដែលកំពុងកើតឡើងជាស្អីទៅ?
នាងមានអារម្មណ៍ដូចជាមាននរណាម្នាក់បាន​ចាប់ព្រលឹងនាងឱ្យវិលទៅមក​ដដែលជាដដែល។
នៅរាល់ពេលដែល Josie បើកភ្នែករបស់នាងពិនិត្យ​គ្រប់យ៉ាង វាហាក់ដូចជានាងកំពុងមើលអ្វីចម្លែកៗ ។
ពីទីនេះទៅ​ នាងបានឃើញក្មេងស្រីតូចម្នាក់ដេកស្តូក​នៅលើផ្លូវថ្នល់។
ភ្លាមៗនៅពេលដែលនាងដឹងថា នោះ​ជារាងកាយ​របស់នាង Josie បានព្យាយាមស្រែកដោយរន្ធត់ ប៉ុន្តែគ្មានសំឡេងចេញមកទេ។
ខណៈ Josie កំពុង​តែតក់ស្លុយគាំងស្មរាតី នាងមានអារម្មណ៍ថាមានដៃមួយមកដាក់នៅពីលើស្មារបស់នាង។ ក្រឡេកមើលទៅគឺ ម៉ារី។
ម៉ារី មិនបានស្លៀករ៉ូបរបស់​មន្ទីរពេទ្យស្ថានភាពមុនស្លាប់គួរឱ្យខ្លាចដូចដែល Josie បានឃើញនាងមុនស្លាប់ទេ។ នាង​ស្លៀកស្អាតបាត មានក្រងសក់នឹងបូ​ហើយ​ញញឹមស្រស់ទៀត។
“ មក! មកតាមបងមកស្រីតូច Josie”
“ ម៉េចបានជាខ្ញុំដេកស្លាប់? ម៉េចចឹង​ម៉ារី?” Josieអណ្តឺតអណ្តក ។
“ត្រូវហើយ !ជា​ឯងណ៎ា ប្អូនសម្លាញ់ !កុំយំ​ មក! មក! តាមខ្ញុំ” ម៉ារីបានឆ្លើយតបបង្អូសៗ។
“ខ្ញុំ? ទេ អត់ទេ​!” Josie ស្រែកយំប្រកែក​។
ហើយនោះជាពេលក្រោយបង្អស់ដែលនាង​ដឹងខ្លួន។
ម្តាយនាងមិនបានដឹងថា​ ហេតុអ្វីនាងស្លាប់ទេ គាត់រាយការណ៍​ថា នាង​គុ្រនមុនពេលចាកចេញទៅដើរស្រូបខ្យល់អាកាស​។​ ប៉ូលិស​រកឃើញនាង​នៅស្ថានីយ៍ចាស់ដែលគេបោះបង់ចោលនោះ គេងស្លាប់គ្មានស្លាកស្នាម​អ្វីទាំងអស់។
រឿង យប់​ទី​សាមសិប​មួយ (ពេជ្រ បណ្ឌិត​១ភាគចប់)