រឿងពួកយើង – Meysansotheary

រឿងពួកយើង
ស្នេហា​ជារឿងស្មុគស្មាញមួយដែលពួកយើងសែនរវល់ជាមួយ។ ខ្ញុំមាន​មិត្តស្រីជាច្រើន ដែលធ្លាប់ពាក់ព័ន្ធគ្នា តែ​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំមានតែ​នារី​ម្នាក់ប៉ុណ្ណោះ​ដែល​ខ្ញុំបាន​ទៅ​ក្រៅ​ជាមួយហើយនឹកនារហូតមក។

នាងឈ្មោះ វីណាយ៉ា អាយុ២២ឆ្នាំ មានការងារជាអ្នកហាត់ការ។ មិនដឹងទេថា យប់ដំបូង​របស់ពួកយើង បានបណ្តាលឱ្យនាង​មាន​ផ្ទៃ​ពោះ។

ខ្ញុំបានបាត់មុខនាងជាងមួយខែ ក៏នៅតែនឹកនាង។ កាលនោះ​គឺ តែដោយសារខ្ញុំមាន​ធុរៈចេញទៅស្រុកថៃធ្វើការដែលក្រុមហ៊ុនចាត់ឱ្យខ្ញុំទៅ។ ពីស្រុកថៃ ខ្ញុំទាក់ទងនាងមិនបាន។ វីណាយ៉ា​មិនឆ្លើយឈែត​និងខលទេ។  ខ្ញុំគិតថានាង​មិនពេញចិត្ត​ចំណងទាក់ទងពួកយើង តែខ្ញុំនៅតែបន្តនឹកនាង នឹករឿងផ្អែមល្ហែមរវាងពួកយើង។ ខ្ញុំគ្រាន់តែសម្រេចចិត្ត​ថា គោរពតាម​ការគិតរបស់នាងទៅចុះ។

ពេលមកដល់ភ្នំពេញវិញ សន្តិសុខចិត្ត​របស់ខ្ញុំត្រូវបានបំផ្លិចបំផ្លាញ។ ខ្ញុំស៊ើបដឹងថា វិនីយ៉ាដែល​មិនហៅ​ត្រឡប់រាល់​ការ​ហៅ​ទូរស័ព្ទ​របស់​ខ្ញុំ មកពីនាងមានផ្ទៃពោះ។ ​

យប់នោះខ្ញុំពិបាកចិត្ត​មែនទែន ហើយ​ទី​បំផុតទៅ ពីរថ្ងៃក្រោយមក ​ខ្ញុំ​បាន​សម្រេចចិត្ត​ទៅ​រកនាងដល់កន្លែងធ្វើការ​។ នាងមិនអនុញ្ញាតឱ្យខ្ញុំឡើងទៅទេ ខ្ញុំអង្គុយចាំលុះនាង​ចប់ម៉ោង។

ល្ងាចនោះ យើងចេញដើរលេង រកកន្លែងនិយាយគ្នា​។ នៅពេលខ្ញុំនិយាយថា ខ្ញុំដឹងរឿងនាងនិងកូនក្នុងពោះអស់ហើយនាងក៏យំ។ ចិត្ត​ខ្ញុំពិតបាកណាស់ ពេលនាងសារភាពប្រាប់ខ្ញុំថា នាងពិតជាមានផ្ទៃពោះជិតបីខែហើយ មិនដឹងប្រាប់អ្នកផ្ទះបែបណា។

ខ្ញុំ​គិត​ថា​ ចិត្ត​ខ្ញុំមិនគិតសូម្បីតែបន្តិច ថាបានស្តាយក្រោយ។ ខ្ញុំទទួលស្គាល់ថា មិនដូចស្រីមុនៗទេ ខ្ញុំពិតជា​មាន​ស្នេហា​ជាមួយ​នាង។ ខ្ញុំ​នឹងទទួលខុសត្រូវ ហើយ​យើងនឹង​មាន​កូននេះ។

ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង​សម្រាប់នាង។

ពេល​យើង​ជិះម៉ូតូជាមួយគ្នា នាង​អង្គុយ​នៅ​ពីក្រោយខ្ញុំហើយបន្តយំសោក។ ខ្ញុំចេះតែសួរនាងថា តើហេតុអ្វីបានជានាងមិនសប្បាយចិត្ត​នឹងស្នេហា​នេះ ខ្ញុំប្រាកដប្រជាណាស់ ណាមួយខ្ញុំក៏មាន​ការងាររឹងមាំដែរ។ តាមផ្លូវ មនុស្ស​ម្នា​សម្លឹង​មើល​មកពួក​យើង ​ដូច​ជា​ខ្ញុំ​ហៀបនឹងរត់ចោលនាង​ឬនាង​តាមអង្វរខ្ញុំបែបនោះដែរ។ ​ខ្ញុំឱ្យនាងឈប់យំ។

ទីបំផុតទៅនាងបានសារភាព​ប្រាប់​ខ្ញុំ​ថា នាង​ក៏មិន​ដឹង​ថា ខ្ញុំជា​ឪពុកកូននេះមែនឬអត់ ឬ​ជា​នរណា​ទេ។ ខ្ញុំសឹងបាត់ជំហរដួលម៉ូតូ។

មិនស្មានទេថា រយៈពេលខ្លីនេះសោះ  នាងហ៊ានឆ្លងកាត់ពេលវេលាសាកល្បងជាមួយបុរសផ្សេងទៀត? ពិតជាដាច់ដាបមែន។

ស្រីមុខស្លូតម្នាក់នេះ ​បាន​បោកប្រាស់បេះដូងរបស់​ខ្ញុំ ទាំង​ពេល​ខ្ញុំ​ធ្វើ​ដំណើរទៅបំពេញបេសកកម្មនៅស្រុកក្រៅមិននឹកនាដល់អ្នកណា ខ្ញុំនឹកតែនាងម្នាក់។

ពិភពលោកទាំងមូលរបស់ខ្ញុំបានប្រែក្លាយខ្មៅកខ្វក់ ពិតជាខ្វាក់ពេកហើយខ្ញុំ។

សារភាពប្រាប់ខ្លួន​ឯងពេលនេះថា ខ្ញុំមិនដឹងការពិតអ្វីទាំងអស់ ខ្ញុំមិនដឹងទេថា នាងជានរណា ជាស្រីប្រភេទណាទេ។

ហើយ…តើខ្ញុំនេះជានរណា។ អាវែក?

ខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្ញុំ​ត្រូវ​បាន​គេ​លេងសើច មើលទៅដូចជា​សម្រាប់​មនុស្សប្រុស​ល្ងង់ល្ងីល្ងើម្នាក់ក្នុងវ័យ​២៦ឆ្នាំ។

ពិតជាមនុស្សល្ងីល្ងើដែលចង់បានកូនអ្នកដទៃ មកកសាងគ្រួសារតូចមួយឱ្យជីវិតខ្លួនឯង។ ដោយអាម៉ាស់  ខ្ញុំបានឈប់ម៉ូតូហើយ ដេញនាងចុះចេញ។

យប់នោះ ខ្ញុំបានទៅផឹកស្រវឹង។

សុរាមិនអាចជួយបំបាត់ក្តីស្អប់ខ្ពើមនិងអាម៉ាស់នេះបានទេ តែខ្ញុំបានផ្តើមធ្វើវារាល់យប់ព្រោះឈឺចាប់និងអៀនខ្មាសលើទង្វើខ្លួនឯង។

មិនដឹងហេតុអ្វី រាល់ពេលស្រវឹង ខ្ញុំបានជិះក្រវែលផ្ទះនាង ឬកន្លែងណាក្តី ដែលសង្ស័យថា នាងអាចនឹងមាន​វត្តមាន​។

សូម្បីតែនៅពេលដែលខ្ញុំរវល់ធ្វើអ្វីមួយខ្ញុំនៅតែលបនឹកនាង។ ខ្ញុំមាន​សំណួរជាច្រើនមិនអស់មិនហើយថា តើនាង​បានចួបប៉ាក្មេងនោះឬនៅ ? ពួកគេ​ទទួលស្គាល់គ្នា​ទេ? នាង​បានគេថែទាំដែរ? ឬនាង​ចង់ទម្លាក់ទារក ឬបញ្ចប់ជីវិតហេចហាចរបស់នាង?

នៅពេលដែលខ្ញុំមិនចង់គិត ក៏អារម្មណ៍នេះនៅវិលវល់ជាដដែល។ រាល់វិនាទី និងជារៀងរាល់ថ្ងៃ។  ពេលនោះហើយខ្ញុំ គិតថា ខ្ញុំស្រលាញ់នាងយ៉ាងឈឺចាប់គ្រាំគ្រា។

ខ្ញុំដើរជុំវិញប្លុកដែលនាង​រស់នៅដូចមនុស្សឆ្កួត។

រំពឹងថា ខ្ញុំនឹង​ទទួលបានព័ត៌មាន​អំពីនាង បន្តិចក៏ដោយ។

ម្តង​ហើយ​ម្តង​ទៀតនាងមិនទាក់ទងមកខ្ញុំទេ។ នាង​មាន​ផ្ទៃ​ពោះ ហើយបានលាក់បាំងពីគ្រប់គ្នា ប៉ុន្តែតើនាង​អាចលាក់បានយូរប៉ុនណា?

កំពុងជិះម៉ូតូនិងមិនបាន​បន្ថយល្បឿនខ្ញុំត្រូវ​ភ្លាត់ជំនិះហើយដួល។ ខ្ញុំគ្រាន់តែដឹងថា ក្រោកមកវិញ ខ្ញុំត្រូវនៅក្នុងមន្ទីរពេទ្យ។ ដំណើរការមិនល្អ កំពុងកើតឡើងក្នុងជីវិតនេះ។ ខ្ញុំនឹកគេដល់ថ្នាក់នេះ វិះស្លាប់ ចំណែកគេ គ្រាន់តែជាមនុស្ស​ក្បត់ចិត្តម្នាក់។

ប្រាំមួយសប្តាហ៍កន្លងមក ខ្ញុំព្យាយាមព្យាបាល  ហើយរកគ្រប់វិធីបំភ្លេចនាង។ ​ពេលល្ងាចមួយ ​នាងបាន​​ទូរស័ព្ទ​មក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា​បាន​រំលូត​កូន​ហើយ។ នាងយំទៀត។

«អូនចង់ចួបបង!»

នាង​និយាយអង្វរនិងផ្ញើសារមក។ សញ្ញានេះគឺនាងចង់ត្រលប់មកចំណងទាក់ទងវិញ។

ហើយ…​អ្នកណាឃាត់ខ្ញុំបាន?

​ពួកយើងបានផ្សាភ្ជាប់ និងណាត់ចួបគ្នាជាសង្សាររយៈពេលប្រមាណជាប្រាំមួយខែទៀតយ៉ាងស្អិតរមួត។  ជារៀងរាល់ថ្ងៃខ្ញុំកាន់តែស្រលាញ់បាត់មុខនាងមិនបាន តែងចង់ដឹងថា នាងនៅឯណា កំពុងធ្វើអ្វី​ជាមួយអ្នកណា? គ្រប់នាទីដែលនាងមិននៅជាមួយខ្ញុំ ក្បែរៗខ្ញុំ ជាពេលវេលា​ដែលខ្ញុំតែងចង់បានចម្លើយ។

ខ្ញុំ​ចង់​ដឹង​ថា ​ហេតុអ្វី​បាន​ជាកាលពីមុននាងក្បត់ចិត្តខ្ញុំ។ ​ដោយ​របៀប​ណា ហើយវានោះជា​នរណា​?

ដោយការស្រលាញ់ ខ្ញុំមានចិត្ត​ចង់ឈ្លបយកការណ៍ពីនាង។ ខ្ញុំបានធ្វើចារកម្មលើសកម្មភាពនាង ខ្ញុំ​ចង់​ចេញ​ទៅ​ក្រៅ​ជាមួយ​មនុស្ស​ស្រី​ផ្សេង​ទៀត ដើម្បីសាកចិត្ត​នាង​ ​ពេលខ្លះចិត្ត​ខ្ញុំសង្ស័យពេក​ដល់ចង់សម្លាប់ខ្លួនឯងព្រោះគ្រាន់តែនាងស្ងាត់។

ខ្ញុំមានអារម្មណ៍ថា ស្នេហាគ្មាន​ទំនុកចិត្ត គឺវាវេទនាណាស់។

ហើយទីបំផុតនាងមិនអាចទទួលយកខ្ញុំក្នុងសភាពដេញដោល ប្រចណ្ឌបែបនេះ​បានទេ។ នាងបានសុំបែកគ្នាពីខ្ញុំ។

«បើខ្ញុំខុសម្តង បងលែងទុកចិត្ត​ យើងរស់នៅជាមួយគ្នាមានន័យអ្វី?»

ខ្ញុំត្រូវបាននាង​ផ្តាច់ការចួប ។

មិត្តខ្ញុំជាច្រើន​ ទូន្មាន​​ឱ្យខ្ញុំកាត់ចិត្ត​ពីនាង។

ពួកគេមិននិយាយថានាងមិនល្អទេ ប៉ុន្តែ ថារឿងពួកយើងពិបាកចុះសម្រុងណាស់។ ទំនុកចិត្ត​ដូចជាក្រដាសស វាមិនស្អាតឡើងវិញបានទេ ព្រោះសម្អាតយ៉ាងណាក្តី។

ប៉ុន្មានខែក្រោយមក ខ្ញុំបានទៅចួបអតិថិជននៅសណ្ឋាគារមួយ ជាកន្លែងខ្ញុំមកលើកដំបូងនាង​នៅទីនោះ ធ្វើការ ជាអ្នកឆុងកាហ្វេ។

​ខ្ញុំដឹងថា ពេលនេះ ចិត្ត​​ក៏​ចាប់​ផ្ដើមលែងឈឺ ពេលនឹកដល់នាង​។ ខ្ញុំ​ដើរ​តម្រង់នាង​ទាំង​ញញឹម។ យ៉ាបាន​ឃើញ​ភ្លាម មុខនាង​ប្រែ​ជា​ក្រហម ​ហើយ​ក៏​ញញឹម​តបមក​វិញ។

ល្ងាចនោះ ខ្ញុំមកលបមើលនាង​។

​ខ្ញុំបានឈរនៅខាងក្រៅជិតពីរម៉ោង ក្រោយមកខ្ញុំបាន​ឃើញនាងពិតជាដើរចេញ ដោយពាក់អាវស្អាត រលោងនិងដៃតូច មានឡានមួយមកដឹកនាងទៅ ជាមនុស្សប្រុស។ សភាពពួកគេ ជាសង្សារគ្នា។

នាង​មិនខ្វះមនុស្ស​ប្រុសទេ។

៥ឆ្នាំក្រោយមកទៀត ខ្ញុំបានរៀបការ ហើយមាន​កូនស្រីម្នាក់។ ពេលយើងទៅលេងសួនកុមារ ខ្ញុំបានឃើញនាង​ជាមួយមនុស្ស​ប្រុសផ្សេងម្នាក់ទៀត មិនមែន​អ្នកដែលបានដឹកឡាននាងកាលពីមុន​នោះទេ។ នាង​មាន​កូនប្រុសតូចម្នាក់ប្រហែលជា៣ឆ្នាំ តែបុរសនោះចាស់បន្តិច ហើយពួកគេស្និទ្ធគ្នាជាចំហ។

ពួកយើងញញឹម​ហើយខ្ញុំមិនរាក់ទាក់អ្វីពេកឡើយ។

ក្រោយមកទៀត ឮថានាង​បានបាក់បែកគ្នា។ ចៃដន្យខ្ញុំទៅកន្លែងដដែលចួបនាង។ យើងបាននិយាយគ្នាខ្លះ នាងប្រាប់ថា ប្តីនាងប្រចណ្ឌពេក នាងមិនអាចទទួលយកបាន។

ខ្ញុំមកដល់ផ្ទះវិញ ខ្ញុំគិតថា អតីតកាលមួយនោះគឺជាសំណាង​ហើយ ​ដែលជីវិតទាំងមូល​បាន​រួច​ផុត​ពី​ភាព​រញ៉េរញ៉ៃព្រោះនាង។ ភរិយា​ខ្ញុំនេះមិនស្អាតដូចនាងទេ តែខ្ញុំមាន​ទំនុកចិត្ត​ជាមួយគ្នា​១០០ភាគរយ។

ខ្ញុំដឹងថា របួសពីការផិត​ក្បត់ រមែងបានបោះត្រាលើបេះដូងយើងជារៀងរហូត។ មិនត្រឹមតែប៉ុណ្ណឹងទេ ការក្បត់នឹងមិនអាចកើតមានទេ ប្រសិនបើខ្ញុំមិនបានធ្វើជាមនុស្សល្ងីល្ងើ និងតាមចង់ឃុំគ្រងស្រីស្អាតដែលរាយមាយ។

មិនបានប៉ុន្មាននាងបានណាត់ខ្ញុំចេញក្រៅនិយាយគ្នាទៀត។ ខ្ញុំបានបដិសេធហើយប្រាប់នាងថា រឿងពួកយើងចប់ហើយ។  មិនថាយើងធ្លាប់ស្រលាញ់ខ្លាំងប៉ុនណាទេ​ស្នេហាដែលមិនស្មោះត្រង់ នឹងស្លាប់ទៅតាមអតីតកាល។

ចុងក្រោយទៅ យើងគ្រាន់តែចង់មានគ្រួសារមួយ​ស្ងប់សុខ លែងមានហ្គេមតណ្ហា​ទៀតហើយ។​ ស្រីស្អាតដែលធ្វើឱ្យខ្ញុំគ្រាំគ្រាត្រឹមតែជាមេរៀនបានមកពីចិត្តភ្លើតភ្លើនរបស់ខ្ញុំនិងនាង បើយើងចួបគ្នា​អាចនឹងមាន​ក្មេងកំព្រា​ហោចណាស់ម្នាក់។

កុំធ្វើជាមនុស្សក្បត់ ព្រោះគេអាចលើកលែង​តែពិបាកបំភ្លេច​នឹងទុកចិត្ត​ជាថ្មីឡើងវិញណាស់។