រឿងស៊ើបអង្កេត – Meysansotheary

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១៥)
ពេលនេះ គាត់កំពុងឈរនៅទីនោះ ក្នុងសភាពប្រឡាក់ឈាមជោកខ្លួន ដៃម្ខាងកាន់ឧបករណ៍ផ្តាច់ប្រព័ន្ធចាក់សោមេ ដែលអ្នកទាំងបួនស្គាល់ថា ជា Master Override Key ។

លោកផន ទន់ដួល … លុតជង្គង់ចុះក្បែរទ្វារ … ធីតា ស្ទុះឡើងគែមអាងបំណងចង់ចូលទៅក្បែរប្រធានរបស់នាង ធ្វើឱ្យហ្សឺឌីដើរទៅតាម … រីឯភារម្យ និង Roy ក៏ឈប់វាយគ្នា ហើយងាកមកមើល ។

«ពូ … ពូផន …» ធីតាយំសួរទាំងអួលដើមក ខណៈនាងប្រឹងស្រវាទាញរាងកាយដ៏ធ្ងន់ និងជោកជាំដោយឈាមរបស់និពន្ធនាយកចំណាស់នោះ ។

«ហេតុអី … ហេតុអីក៏ពូមកនៅនេះ ? ពូបានឃុបឃិតជាមួយពួកម៉ាហ្វៀ​បរទេសនេះពិតមែនឬអី ហឺៗ ?»

នាងស្រែកយំសន្ធាប់ ព្រោះកន្លងមក ពេញចិត្ត​ឬមិនត្រូវរ៉ូវទស្សនៈគ្នា គាត់នៅតែជាថ្នាក់លើនិងជារៀមច្បងដែលធីតាកោតគោរព ។

លោកផន ក្អកចេញឈាមគឃុល តែគាត់ខំញញឹមស្រាលៗសម្លឹងមើលកូនចៅម្នាក់ដែលខ្លួនធ្លាប់ស្ដីបន្ទោសរាល់ថ្ងៃ តែស្ងើចសរសើរនាងជានិច្ច​ក្នុងជម្រៅ​ចិត្ត​សម្ងាត់ ។

«ធីតា … ស្តាប់ !» គាត់ខ្សឹបកាន់តែលែងឮ រហូតនាងត្រូវឱនទៅកៀកជាង​មុនថែមឡើង ។

«ពូតែងរារាំងឯងមិនឱ្យពាក់ព័ន្ធកន្លែងមួយនេះ ព្រោះ … តែ​​រឿង​នេះ … មានពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ច្រើនណាស់ ​! ការស៊ើបអង្កេតនេះ នឹងនាំឱ្យឯងក្លាយជាគោលដៅសម្លាប់បំបិទមាត់ ។»

«ពូធ្វើពុតជាសេនាធិការវាក្នុងបំណងរកការពិតមែនទេ ​?​» នាងខ្សឹបញ័រមាត់ ។

«គោលដៅពិតរបស់យើង គឺកម្ទេចមន្ទីរពិសោធន៍សម្ងាត់មួយនេះ … ពីខាង​​ក្នុង និងសើរើមន្ត្រីឃុបឃិត​ ​! តែបេសកកម្ម … បានត្រឹម​កណ្តាលផ្លូវទេធីតា​ … »

គាត់ដកដង្ហើមញាប់ៗ នាង​ងក់ក្បាល ៖

«យល់ហើយ … យើងចេញពីកន្លែងនេះជាមួយគ្នា ​! ខ្ញុំយកពូចេញ !»

ស្រីខំសន្យាទាំងទឹកភ្នែកសស្រាក់ ព្រោះការពិតចំពោះមុខ កុំថាអាចយកបុរសនេះចេញ សូម្បីនឹងឱ្យគាត់និយាយច្រើនជាងនេះ ក៏សឹងថា មិនបានយូរទៀតនោះដែរ នាងឃើញស្ថានភាពពូផន​ម្នាក់នេះច្បាស់ ។

«យើងមានស្នងការRoy យើងមាន​ហ្សឺឌី ពួកយើងនឹងមាន​មធ្យោបាយណា​ពូ ​!​»

ថាហើយនាងងាកទៅរកភារម្យ ៖

«បងភារម្យ ​! បងមើលចុះ គាត់ចំណាស់នេះហើយ ក៏គាត់នៅធ្វើគ្រប់យ៉ាងរារាំងពួកម៉ាហ្វៀរុស្ស៊ី … ហេតុអី ? ហេតុអីបងមានះម្ល៉េះ ?»​

ដៃប្រឡាក់ឈាមរបស់និពន្ធនាយកលូកទៅចាប់អាវរបស់ធីតាយ៉ាងណែនព្រោះដង្ហើមគាត់ផ្តើមអាក់ៗ ៖

«ពូមិនអាចទៅភ្នំពេញវិញបានទេ … វ៉ុលកូវបានដាក់ឈីបក្នុងខ្លួនពូ ​! ហើយ … ពេលវាដឹងថា ពូយកសោមកឱ្យពួកឯង … វាបានពន្លែងជាតិសំយោគ​ពុល Micro ដែលពួកចោលម្សៀតរុស្ស៊ីបង្កប់ក្នុងបេះដូងពូ … ឱ្យសាយ​ភាយ ។ តែពូ … មិនស្តាយក្រោយទេកូន … សល់ពេលមិនដល់២នាទី​ទៀតទេ មុនពេល

​បេះដូងពូឈប់លោត … »

នាងញាប់ញ័រហាមាត់ជានិច្ច​តែគ្មានពាក្យនឹងថ្លែងបាន … បានត្រឹមស្រក់ទឹកភ្នែកម៉ាត់ៗដាក់បុរសវ័យចំណាស់ ដែលគាត់កំពុងលូកដៃទៅរាវហោប៉ៅអាវផ្នែកខាងក្នុងរបស់គាត់ ទាញយកវត្ថុម្យ៉ាងមានរាងដូចជា បណ្តូលនាឡិកា (Watch Core Drive) ធ្វើពីទីតានីញ៉ូម ហុចទៅឱ្យធីតា ។

នាង​សម្លឹងភ្លឹកៗមិនទាន់លូកដៃទទួលទេ  ដោយសារស្រីអ្នកកាសែត​ផ្សា​ក្តៅ​​ទាំងចិត្ត​ ផ្សាឈឺទាំងកែវភ្នែក ។ ហ្សឺឌីឱនមកខ្សឹបដាក់នាង ៖

«នោះជា Data-Core ដើម ! យកមកធីតា ! ប្រហែលជាព័ស្តុតាងអីមួយ​សំខាន់ !»

នាង​សម្លឹងរបស់នោះហើយលូកដៃទទួល ។ ពូផនខំនិយាយខ្សាវៗ ៖

«អាវ៉ុលកូវ​ វាអាចលុបដានគ្រប់យ៉ាងលើក្លោដចោលត្រឹមមួយវិនាទី ! តែវាបានផ្ទុកឈ្មោះមន្ត្រីពុករលួយ និងគម្រោងការទាហានជីវសាស្ត្រទាំងអស់នៅនេះ ! ពូលួចទាញយកបានដោយផ្ទាល់ពីកុំព្យូទ័រមេរបស់វា ធីតា … យើងចេញ Frontpageទៅ នេះជាព័ស្តុតាង !»

«ចាសៗ !» ធីតាឆ្លើយយ៉ាងញាប់ ហើយងក់ក្បាលដៃជូតទឹកភ្នែកក្តាប់យកវត្ថុនោះណែនក្នុងដៃ ។

«ខ្ញុំសន្យាពូ ! ខ្ញុំសន្យា ! Channel N-news នឹងលាតត្រដាងការពិតនេះ !​»​

លោកផន ងើបមុខសម្លឹងទៅកាន់ភារម្យ ដែលកំពុងឈរត្រាំក្នុងទឹកអាង រួចងាកទៅមើលសាន ដែលកំពុងតែប្រយុទ្ធនឹងមេរោគក្នុងបន្ទប់កញ្ចក់ ។

«ភារម្យ …» លោកផនហៅដោយសំឡេងស្អកៗ «មកណេះ! យករបស់នេះទៅជួយប្អូនប្រុសឯងទៅ !»

គ្រាន់តែឮពាក្យថា «ជួយប្អូន» ភារម្យដែលកំពុងប្រយុទ្ធស្វិតស្វាញជាមួយ Roy អម្បាញ់មិញ ក៏ទម្លាក់ភាពរឹងរូសចោលភ្លាមៗ ។ អតីតអធិការស្ទុះ​ហក់​កាត់ទឹកអាងក្រហមឆ្អៅ មកលុតជង្គង់ក្បែរបុរសវ័យចំណាស់ដោយក្តីសង្ឃឹមយ៉ាងពុះកញ្ជ្រោល ។

«របស់អីពូ ? នៅឯណា ? ប្រាប់ខ្ញុំមក ធ្វើម៉េចទើបយកវាចេញបាន ?»

គាត់បក់ដៃហៅ ហើយរុញធីតាឱ្យក្រោកចេញទាំងឆ្លៀតពោលផ្តាំចុងក្រោយ « … ហើយស្តាប់ពូ ! កុំរត់តាមច្រកធំ ! រត់តម្រង់ទៅទិសខាងកើត … ចូលតាមប្រព័ន្ធបំពង់បង្ហូរទឹកត្រជាក់ (Cooling Pipe) ដែលខូច … នោះជាច្រកតែមួយគត់ដែលអាវ៉ុលកូវមិនបានដាក់សេនស័រ (Sensor) !» នាងរេភ្នែកគិត ដោយរុញWatch Core Drive លាក់ទុកក្នុងចង្កេះ ។

ពេលភារម្យឱនមុខទៅកៀកលោកផនសឹងតែប៉ះដង្ហើមគ្នា ដើម្បីស្តាប់សំឡេងខ្សាវៗនោះឱ្យច្បាស់ គាត់សម្លឹងជ្រៅចូលទៅក្នុងកែវភ្នែកដ៏កម្សត់របស់​បងប្រុសម្នាក់នេះ ។ និពន្ធនាយកញញឹមទាំងឈឺចាប់ រួចហា … តែមិនមែនហាមាត់និយាយនោះទេ ! ធ្មេញរបស់គាត់ បានខាំបំបែកគ្រាប់កាប់ស៊ុលតូចមួយដែលលាក់ទុកជាសម្ងាត់ក្រោមអណ្តាត រួចផ្លុំខ្យល់ចេញមកក្រៅយ៉ាង     ខ្លាំង​ ។

ភូស !

ផ្សែងពណ៌សស្តើងមួយដង្ហើម បានហុយបាញ់ត្រង់ចូលទៅបោកផ្ទប់នឹងផ្ទៃមុខរបស់ភារម្យពេញទំហឹង ។ អតីតអធិការស្រូបយកផ្សែងនោះចូលសួត ត្រឹមតែមួយប៉ប្រិចភ្នែក ហើយកែវភ្នែករបស់ភារម្យដែលប្រែជាបើកធំៗ ផ្តើមវិលទោរទន់ ។

គេក្អកឃូសៗ ខណៈប្រព័ន្ធសរសៃប្រសាទកណ្តាលត្រូវកាត់ផ្តាច់ការបញ្ជា​យ៉ាងទាន់ហន់ ។

«ពូ … ?» ភារម្យខំប្រឹងគ្រហឹម តែសំឡេងរលត់បាត់ត្រឹមក្នុងបំពង់កខ្លួនឯង ។ រាងកាយដ៏មាំមួនរបស់គេ ប្រែមកជាទន់ល្វើយដូចសម្លី ដួលផ្កាប់មុខទៅលើដៃនិពន្ធនាយកចាស់វស្សា។

Roy ដែលស្ទុះមក បាន​ត្រកងដៃជើងរបស់អតីតអធិការភារម្យ​ដែលលែងមានកម្លាំងសូម្បីតែងើបម្រាមមួយក្តី ។

គេចាញ់បោកលោកផនទាំងស្រុង !

«សុំទោស ភារម្យ … » លោកផនខ្សឹបទាំងហត់ដង្ហក់ « … តែឯងត្រូវតែរស់ ដើម្បីជួយធីតា​យកព័ស្តុតាងនេះចេញទៅក្រៅ ​!​»

លោកផនរេភ្នែកទៅសម្លឹងមុខ Royនិងហ្សឺឌី យ៉ាងម៉ឺងម៉ាត់ខណៈក្បាលនិងក លែងកម្រើកងាកបាន ​៖

«ជាឧស្ម័នធ្វើឱ្យសាច់ដុំទន់ល្មើយជាបណ្តោះអាសន្នប៉ុណ្ណោះ ! ឆាប់យកគេចេញទៅ ! យកវាទៅភ្លាម ! ហើយពិល … នៅជើងខោខាងស្តាំ …»

Roy មិនរារែកយូរឡើយ ។ គេដឹងច្បាស់ថា ការលះបង់នេះមានតម្លៃប៉ុនណា ហើយក៏ជាជម្រើសចុងក្រោយដែរ ។ អតីតស្នងការចាប់ទាញក្លៀកភារម្យម្ខាង រីឯហ្សឺឌីស្ទុះមកជួយគ្រាហ៍ម្ខាងទៀតយ៉ាងរហ័ស ។

«តស់ ! ធីតា ! ទៅ !» Roy ស្រែកបញ្ជាទាំងតក់ក្រហល់ ។

ភារម្យត្រូវគេអូសកាត់ទឹកអាង ចេញទៅរកច្រកទ្វារដែលដាច់ខ្ទាតក្រោមស្នាដៃពូផន ។ ទឹកភ្នែកកូនប្រុសហូរស្រោចកាត់ផែនថ្ពាល់ភារម្យ គេចង់រើ  បម្រះ ចង់ស្រែកហៅប្អូន តែមាត់មិនអាចហារួច រាងកាយក៏កម្រើកមិនបាន ក្រៅពីទុកឱ្យភ្នែកសម្លឹងមើលទៅប្អូនប្រុសជាទីស្រលាញ់ ដែលកំពុងនៅជាប់ក្នុងបន្ទប់កញ្ចក់បន្តិចម្តងៗ កាន់តែឆ្ងាយទៅៗ ។ សាន ដែលកំពុងតែប្រកាច់ប្រឆាំងនឹងមេរោគ បានឃើញទិដ្ឋភាពនេះ ។ មុនពេលភារម្យត្រូវគេអូសផុតពីកន្ទុយភ្នែក សានបានបញ្ឈប់ចលនាប្រកាច់មួយរំពេច គេងក់ក្បាលយឺតៗមកកាន់បងប្រុស … ជាការយល់ព្រម ជាការទទួលយកជោគវាសនា និងជាការ    អរគុណសម្រាប់ក្តីស្រលាញ់ ។ ស្នាមញញឹមលាគ្នាដ៏បរិសុទ្ធមួយ បានផុសលើបបូរមាត់ដែលប្រឡាក់ឈាមរបស់សាន ។

លោកផន មានម្រាមដៃដែលជោកជាំដោយឈាម ស្ថិតលើគន្លឹះគ្រាប់បែក C4 ពីរគ្រាប់ដែលបានភ្ជាប់គ្នាជាស្រេចលើចង្កេះមាត់គាត់ញញឹម … ពេលដែលស្នូរជើងអ្នករត់ដល់ចំណុចគាត់ចង់បាន ហើយគាត់ប្រាប់ខ្លួនឯង   ស្ងាត់ៗ «លាហើយ អាបិសាចភ្នែកស !» ។

ទីត … ទីត … ទីត …

ប្រព័ន្ធទាំងមូលត្រូវបាន​ចុចបំផ្ទុះយ៉ាងកក្រើកសន្ធឹក ។

ពន្លឺពណ៌ក្រហមនៃប្រព័ន្ធរាប់ថយក្រោយលោតញាប់ស្មេ ស្របពេលដែល Roy ហ្សឺឌី និង ធីតា បានអូសរាងកាយទន់ល្វើយរបស់ភារម្យ រត់គេចផុតពីទ្វារធំនៃមន្ទីរពិសោធន៍ រួចបន្តសំដៅទៅរកច្រកចេញដែលងងឹតស្លុបនៅខាងមុខ ។

មានភាគបន្ត !

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១៤)
ភីប ! ផ្លេក !

ផ្កាភ្លើងឆក់ចេញពី Tablet របស់ហ្សឺឌី ។ ឧបករណ៍នោះឡើងកម្តៅងំដូចដុំភ្លើង ធ្វើឱ្យយុវជន Hacker ត្រូវបង្ខំចិត្តគ្រវាត់វាចោលទៅលើឥដ្ឋមាត់អាងជាបន្ទាន់ដោយអារម្មណ៍តក្កម៉ា ។

ប្រាវ !  អេក្រង់បែកខ្ចាត់ខ្ចាយ រលត់ពន្លឺបៃតងឈឹប … សូន្យឈឹង !

ហ្សឺឌីលាបាតដៃទាំងពីរមកច្បូតមុខហើយនិយាយញ័រៗទៅកាន់គ្នីគ្នា ៖

«យើងចប់ហើយ ! ចប់ហើយ !»

អ្នកទាំងបីប្រតោងស្មានាយខណៈមើលឃើញថា អាវុធសំខាន់ជាងគេរបស់ Hacker ត្រូវបានកម្ទេច នេះក៏បានន័យថា ខែលបច្ចេកវិទ្យាដ៏សំខាន់របស់គេទាំងបួនត្រូវបានផ្តួល​ដូចគ្នា ។

ដោយកែវភ្នែកអស់សង្ឃឹមបំផុត ហ្សឺឌីសម្លឹងទៅរាងកាយសានដែលកម្រើកជាថ្មី ហើយគេរអ៊ូដោយអស់ទាំងកម្លាំងកាយនិងចិត្ត ​៖

«របាំងការពារ … ដាច់ហើយ ! យើងមិនអាចទប់វា … បានទៀតទេ !»

ភាពស្ងប់ស្ងាត់ដ៏គួរឱ្យខ្លាចបានចូលមកគ្របដណ្តប់ ។ ធីតាស្ទុះមកទាញតោងដៃហ្សឺឌីដើម្បីទាញគេឱ្យចាកចេញពីភាពអស់សង្ឃឹម ។ គេសម្លឹងនាង …តើ … ទីបំផុត … យើងនិងស្រីម្នាក់នេះ ពិតជានឹង​ត្រូវ​ស្លាប់នៅក្នុងទីដ៏អាស្រូវនេះ … ?

ប៉ុន្តែ កែវភ្នែករបស់នារីអ្នកកាសែតរូបនេះ ដែលសម្លឹងថ្ពក់ជាមួយគេ នាងហាក់លែងមានភាពភ័យខ្លាចអ្វីទៀតហើយ បែរជាពោរពេញដោយភាពដាច់ខាត ។ នាង​វាចាមួយៗ ៖

«ស្តាប់ខ្ញុំ … ហ្សឺឌី ! ទោះបីជាថ្ងៃនេះ … យើងត្រូវស្លាប់នៅកន្លែងនេះ ត្រូវកប់ឆ្អឹងនៅមន្ទីរពិសោធន៍នេះក៏យើងត្រូវតស៊ូដល់តំណក់ឈាមចុងក្រោយ យើងមិនអាចឱ្យអាបិសាចបរទេស ដាស់មេរោគបានសម្រេច ធ្វើឱ្យពិភពលោកគិតថា ខ្មែរជាជាតិសាសន៍មេរោគចង្រៃនោះបានទេ ! យើងច្បាស់ជាមានមធ្យោបាយ យើងមាន​ស្នងការ Roy  មានភារម្យទៀត ពួកយើង​គិតសន្សឹមៗ យើងនឹងរកឃើញអីមួយហ្សឺឌី !»

នាងនិងហ្សឺឌី ដែលកំពុងចរចាគ្នាដោយឈរដង្ហក់កណ្តាលសភាពខាប់អន្ធិលនៃទឹកអាង ងាកទៅសម្លឹងភារម្យ ពួកគេឃើញអតីតអធិការយកដៃសង្កត់មុខរបួសរបស់គេយ៉ាងណែន តែឈាមស្រស់ៗនៅតែបន្តហូរជ្រៀតតាមចន្លោះម្រាមដៃ សើមជោកឡើងៗលាយឡំនឹងទឹកអាងពណ៌ក្រហម ។

អតីតស្នងការនិងបងប្រុសសាន ងាកដំណាលគ្នាទៅសម្លឹងមើលសាន នៅក្នុងបន្ទប់កញ្ចក់ ។ ពន្លឺពណ៌ក្រហមនៅលើឈីបកញ្ចឹងករបស់គេ ចាប់ផ្តើមលោតភ្លឹបភ្លែតៗឡើងវិញហើយ … មេរោគកំពុងតែធុំក្លិនឈាមពិតមែន !

ដូចការស្មានរបស់គ្រប់គ្នា … ក្រាក … Roy លែងដៃពីស្មាភារម្យ រួចថយក្រោយកន្លះជំហានកាត់ទឹកអាង ។

ទឹកមុខរបស់គេប្រែជាត្រជាក់ស្រឹប ។ អតីតនាយប៉ូលិស លើកកាំភ្លើងខ្លីយ៉ាងរហ័ស តម្រង់កាណុងខ្វាច់ទៅរកកញ្ចក់ … តម្រង់ចំកណ្តាលក្បាលរបស់សាន ។

ព្រឹប !

គ្រាន់តែ Roy លើកដៃផុត ភារម្យហក់ស្ទុះបោកខ្លួនទាំងរមូលទៅលើអតីតមិត្តរួមអាជីពក្នុងល្បឿនដូចផ្លេកបន្ទោរ !

ទឹកអាងបែកខ្ទាតសាចពេញអាកាស ។ ក្លេប្រតោងប្រទាមរវាងពួកគេបានចាប់ផ្តើមឡើងក្រោមទឹកមុខស្លេកស្លាំងតក់ស្លុតរបស់ធីតា ។

ដៃស្តាំដែលមានរបួសរបស់ភារម្យ រលាស់ទៅវាយកាណុងកាំភ្លើងឱ្យ​ងាក​​ចេញពីកញ្ចក់ ខណៈជើងរបស់គេឆ្វាក់កៀវជើង Roy ផ្តួលទៅក្នុងទឹក ។

តែ Roy មិនមែនជាមនុស្សងាយឱ្យគេផ្តួល គេទប់ជំហរបាន រួចប្រើកែងដៃសង្កត់កភារម្យជាប់ ហើយប្រឹងលើកកាំភ្លើងម្តងទៀត ។

«វាចប់ហើយ ភារម្យ ! ឯងចង់អាត្មានិយមដល់ណា ?»

Roy ស្រែកទាំងសំឡេងតឹងណែនទាំងប្រឹងប្រើកម្លាំងបង្វិលខ្លួនរើបម្រះពីការចាប់ ។

ដោយមិនខ្ចីឆ្លើយ … ភារម្យរមួលខ្លួនគេចពីកែងដៃរបស់ Roy រួចប្រើស្នៀតក្លេកដៃ (Wrist Lock) កាច់ឆ្អឹងកដៃ Roy យ៉ាងសាហាវនិងរហ័សបំផុត បង្ខំឱ្យកាណុងកាំភ្លើងចង្អុលចុះទៅក្នុងទឹក ។ ស្នងការ Roy បើកភ្នែកធំៗ ។ គេទទួលដឹងយ៉ាងច្បាស់ថា ភារម្យដែលកំពុងរបួសដើមដៃ នៅតែមានកម្លាំងមហាសាលក្នុងការប្រឱបរារាំងខ្លួន ឯស្នៀតក្លេ របស់បុរសនេះរឹតតែរហ័សនិងចំណាប់ចំនួនស្មើកម្រិតកងកម្លាំងប្រតិបត្តិការអន្តរជាតិ … នេះបានសេចក្តីថា បែកគ្នា៥ឆ្នាំ ភារម្យមិនបានសំងំលាក់ខ្លួនបោះបង់ចោលការហ្វឹកហាត់នោះទេ ! សភាពរបស់គេ គឺរឹតតែគ្រោះថ្នាក់ជាងមុន !

«គ្មានអ្នកណាកាត់ទោសវាបានទេ ! គ្មានសិទ្ធិទេ !»

បងប្រុសរបស់សាន​គំហកឡើងដោយសំឡេងគ្រលរ ព្រមជាមួយការទាញកន្ត្រាក់ Roy ផ្តួលទៅផ្ទប់នឹងជញ្ជាំងអាង ធ្វើឱ្យហ្សឺឌីនិងធីតាចំហមាត់ទាំងទ័លច្រក មិនហ៊ានសូម្បីតែលូកដៃចូលឃាត់ ។

ស្នងការដែលកំពុងវាយប្រតប់ជាមួយភារម្យយ៉ាងស្មើដៃ មិនងាយដឹងចាញ់ឈ្នះហាក់ទទួលស្គាល់ថាខ្លួនមិនអាចបង្ក្រាបអធិការម្នាក់នេះបានងាយៗឡើយ ។ អ្នកទាំងពីររមៀលខ្លួនកាត់ទឹកអាងក្រហមឆ្អៅ ផ្លាស់ប្តូរស្នៀតក្លេ និងការចាប់បោកប្រកៀកប្រកិតគ្នា ក្រោមក្រសែភ្នែករបស់សាន ដែលកំពុងសម្លឹងមើលបងប្រុសប្តូរជីវិតដើម្បីខ្លួនពីក្រោយជញ្ជាំងកញ្ចក់ …

«ប្អូនរបស់ឯង វាលែងជាប្អូនឯងទៀតហើយ !»

Roy គ្រហឹមទាំងហត់គឃូស ។ ធីតាលេបទឹកមាត់ងាកទៅមើលសភាពនាយ​សានដែលកំពុងតែរំញោចឡើងវិញ … នាងនិងហ្សឺឌី​ទទួលស្គាល់ដូចគ្នាដែរថាបើRoyមិនអាចសម្លាប់គេឥឡូវនេះទេមនុស្សរាប់លាននាក់នៅលើពិភព

លោកនឹងត្រូវវិនាស ។

«ឈប់វាយគ្នា​មកនិយាយគ្នាសិនបានទេ ?»

នាងស្រែកទាំងរអាក់រអួល ។ ភារម្យ ដែលកំពុងរបួសដើមដៃនៅតែផ្តោតកាត់វាយតប់ជាមួយ Roy ដូចខ្លាត្រូវរបួស ។

«ឯងត្រូវតែទទួលស្គាល់ការពិត ភារម្យ ​! សានមិនមែនជាមនុស្សទៀតទេ​ !»

Roy ស្រែកតវ៉ាទាំងប្រឹងរុញកាំភ្លើង ក្នុងពេលដែលភារម្យចចេសប្រកែកមិនព្រមថយដោយប្រើដៃម្ខាងដែលមិនមានរបួសនោះ រុញបញ្ចៀសកាណុងកាំភ្លើងមិនឱ្យតម្រង់ត្រូវសាន ។ ការប្រតាយប្រតប់គ្នារវាងអ្នកទាំងពីរកាន់តែស្វិតស្វាញឡើងកណ្តាលអាងទឹកក្រហម ។

«វានៅរស់ ! ហើយវាគ្មានកំហុសទេ ! វាជាអ្នករងគ្រោះ ! ឯងធ្វើប៉ូលិសរបៀបស្អីឯង ?» ភារម្យគ្រហឹមដោយការឈឺចាប់ដែលហែកហួរចេញពី​បេះដូង មុននឹងវាយ Roy មួយកណ្តាប់ដៃចំផ្ទៃមុខយ៉ាងពេញទំហឹង ។

ធីតាមិនអាចនិយាយអ្វីចេញទេ នាងនៅឈរគាំងដោយក្តីតក់ស្លុត ព្រោះពេលនេះសំឡេងប្រកាសអាសន្នក៏កំពុងលាន់ទ្រហឹង ។

នៅខាងក្រោយជញ្ជាំងកញ្ចក់ … សាន កំពុងតែឈរញ័រខ្លួនទទ្រើកដូចត្រូវចរន្តខ្សែភ្លើងឆក់ ។ ការប្រកួតប្រជែងគ្នាយ៉ាងសាហាវ រវាងមេរោគដែលស្រេកឃ្លានឈាម និងសតិសម្បជញ្ញៈជាមនុស្សដែលនៅសេសសល់ កំពុងហែកហួរខួរក្បាលរបស់គេ ។ លុះមកឃើញបងប្រុសជាទីគោរពរបស់ខ្លួនត្រូវបង្ហូរឈាម និងវាយតប់គ្នាប្រឈមនឹងសេចក្តីស្លាប់ដើម្បីតែការពារជីវិតខ្លួន … ដំណក់ទឹកភ្នែកពណ៌ក្រហម ដែលជាទឹកភ្នែកលាយឡំនឹងឈាម បានស្រក់ចុះយឺតៗ …

សានប្រឹងខាំធ្មេញរហូតដល់ចេញឈាមតាមជ្រុងមាត់ ហើយដោយប្រើកម្លាំងឆន្ទៈចុងក្រោយបំផុតដែលនៅសេសសល់ គេទាញក្បាលខ្លួនឯងវាយទៅនឹងជញ្ជាំងកញ្ចក់ គ្រាំង ! ដើម្បីទប់ទល់នឹងការបញ្ជារបស់មេរោគដែលកំពុងក្តោបក្តាប់រាងកាយ ។

ខ្ចាយ … កញ្ចក់មិនបែកទេ តែឈាមសានបានខ្ទាតប្រឡាក់ជាប់នឹងផ្ទាំងកញ្ចក់ ។

គ្រប់គ្នាបង្អង់ចលនា ហើយងាកទៅសម្លឹង …

«សម្លាប់ខ្ញុំទៅ …» សានមិនបានបន្លឺសំឡេងចេញមកទេ ប៉ុន្តែតាមរយៈកែវភ្នែក និងទឹកមុខរបស់គេ ភារម្យមើលឃើញសារនេះយ៉ាងច្បាស់ ។ គេដឹងថា ប្អូនប្រុសលែងចង់ឱ្យខ្លួនក្បត់តួនាទី ក្បត់សម្បជញ្ញៈ និងបន្តរងគ្រោះដើម្បីការពារគេទៀតហើយ ។

«បងយកឯងទៅផ្ទះ !» ភារម្យស្រែកសន្ធាប់ទាំងអួលដើមក ទឹកភ្នែកកូនប្រុសស្រក់ចុះមកមិនដឹងខ្លួន ។

ខណៈនោះ ហ្សឺឌីដែលកំពុងតាមដានអេក្រង់ ស្ទុះឈានមកក្បែរភារម្យ រួចពិភាក្សាខ្សឹបខ្សៀវ ៖ «មានអ្វីម្យ៉ាងខុសប្រក្រតីក្នុងអង្គចងចាំរបស់សាន ! ប្រហែលមុនពេល Tablet ផ្ទុះ យើងរារាំងញាណទទួលមេរោគរបស់គេបានសម្រេច … បើមិន១០០ភាគរយ ក៏ច្រើន … បានជាគេនៅអាចមានប្រតិកម្មតប និងដឹងរឿង !»

ខណៈដែលសភាពការណ៍កំពុងតែឈានដល់ សភាពទុំជោរព្រោះភារម្យដាច់ខាតត្រូវតែយកប្អូនចេញ ស្រាប់តែ …

ប៊ូម !!!

ទ្វារដែកដ៏ក្រាស់នៅច្រកចូល ត្រូវបានបំផ្ទុះដាច់ខ្ទាតចេញពីត្រចៀកទ្វារយ៉ាងកក្រើក ! ផ្សែងហុយទ្រលោម រួមជាមួយរូបរាងរបស់មនុស្សម្នាក់ដែលដើរទ្រេតទ្រោតចូលមក ។

«ពូផន ?» ធីតាស្រែកលាន់មាត់ដោយក្តីតក់ស្លុតបំផុត ។

លោកផន … និពន្ធនាយកដែលធីតាធ្លាប់សង្ស័យ ព្រោះគាត់តែងតែរារាំងនាងមិនឱ្យស៊ើបអង្កេតសំណុំរឿងបន្ទប់ពិសោធន៍ L-34នេះ ចុងក្រោយពេលនាងលបលួចមកដល់គោលដៅក៏ឃើញគាត់មកដល់មុននិងកំពុងព្យាយាមលុបចោលទិន្នន័យ ដែលនាំនាងឈានដល់ក្តីសន្និដ្ឋានថា ទោះតិចឬច្រើន ថ្នាក់លើរបស់នាង​ប្រាកដជាមានជាប់ពាក់ព័ន្ធជាមួយនឹងម៉ាហ្វៀ​អន្តរជាតិវ៉ុលកូវ ។

មានភាគបន្ត !

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១២)
ជំពូកទី៣៖ អាងរំញោចឈាម

តាមពិតទៅមុននេះគឺនៅពេលដែលRoyកំពុងលួងលោមភារម្យ ហ្សឺឌីវិញហាក់រវល់នឹងអ្វីមួយដំណើរការខុសប្រក្រតីលើ Tablet របស់គេ ។ ផ្ទាំងមួយចម្លែកបានលោតឡើងមកដោយស្វ័យប្រវត្តិក្នុងទម្រង់ជា File ដែលមានឈ្មោះថា “Night_Song.freq” ។

ហ្សឺឌីភាំងគិត ៖

«នេះជាស្អី ? ខ្ញុំមានបាន Download ស្អីឯណា ?»

សង្ស័យ … តែម្រាមរបស់គេចុចបើកវាមើលយ៉ាងរហ័ស ។ លើអេក្រង់មិនមែនជាអក្សរធម្មតាទេ តែជា “ក្រាហ្វិកសំឡេង” (Sound Wave) ដែលមានរៀបចំជាលំដាប់លេខកូដសម្ងាត់ ។ ហ្សឺឌីដឹងភ្លាមថា នេះមិនមែនជារឿងចៃដន្យទេ ! សានបានបាញ់កូដនេះចូលមកតាមរយៈរលកសញ្ញាដែលគេបាន

បញ្ចេញនៅពេលដែលមនុស្សយន្តគាំងកាលពីមុននេះ ។

គេប្រកូក ៖

«សានជួយយើងហើយ ! គេផ្ញើកូដសូរសព្ទ ចូលមកក្នុង Tablet ខ្ញុំ ! គេប្រើខ្លួនគេជាអ្នកបញ្ជូនសញ្ញា (Transmitter) !»

អ្នកទាំងបីស្ទុះមកដល់ ហ្សឺឌីញញឹមយ៉ាងជឿជាក់ហើយខ្សឹបពន្យល់ ៖

«ពេទ្យសាន​ឆ្លាតខ្លាំងណាស់ ! គេដឹងថាពួកយើងនឹងរកផ្លូវចេញបាន ដូច្នេះគេរៀបចំកូដទុកឱ្យយើងរួចជាស្រេច !»

តាមពិតRoy គិតដឹងភ្លាមៗថា ក្នុងខ្លួនសានមាន ណានូ-ភាគល្អិត រាប់លាន ។ ក្នុងពេលដែលសានបញ្ចេញរលកមេដែកអគ្គិសនីដើម្បីធ្វើឱ្យមនុស្សយន្តគាំង (Glitch) នោះ គេក៏បានប្រើរលកសញ្ញា (Frequency) មកជា ឧបករណ៍បញ្ជូនទិន្នន័យ(Data Transmitter) ដំណាលគ្នាទៀត ។

គេបាន “បាញ់” (Upload) កូដចម្រៀងរាត្រីនោះចូលទៅក្នុងប្រព័ន្ធ      កុំព្យូទ័ររបស់ ហ្សឺឌី (Hacker) តាមរយៈការតភ្ជាប់ឥតខ្សែ (Wireless/ Bluetooth) ដែលហ្សឺឌីកំពុងបើកក្នុង Tablet របស់គេ ។

មនុស្ស​បីអ្នកទៀតមិនមាន​ពេលបញ្ចេញយោបល់ឡើយ ដោយសារថា សំឡេងសញ្ញាអាសន្នបាន​បន្លឺឡើងពាសពេញមន្ទីរពិសោធន៍នេះ ។ ពន្លឺពណ៌ក្រហមចាំងព្រឹបៗតាមច្រករបៀង ធ្វើឱ្យបរិយាកាសកាន់តែវឹកវរ ។

ហ្សឺឌី វាយកូដលើ Tablet យ៉ាងញាប់ដៃខណៈបីអ្នកទៀតប្រុងជើងការពិនិត្យ​គ្រប់ច្រក ស្វែងតម្រុយទ្វារឬច្រកចេញផ្សេង «ដែលបង្កប់ខ្លួន» ៖

«ប្រព័ន្ធគ្រប់គ្រងទ្វារត្រូវវ៉ុលកូវចាក់សោពីចម្ងាយហើយ ! ខ្ញុំត្រូវការពន្លឺភ្លើង និងពេលវេលាដើម្បី Bypass វា (ចោះ) !»

«យើងគ្មានពេលទេ !»

ភារម្យស្រែកតប ខណៈភ្នែកគេបន្តផ្តោតសម្លឹងទៅកាន់ទ្វារដែកថ្មីដែលទើបទម្លាប់មកបិទរាំងផ្លូវគេនិងប្អូនប្រុសមុននេះបន្តិច ។

នៅក្នុងចិត្តអតីតអធិការ ពាក្យចុងក្រោយរបស់ប្អូនប្រុសនៅតែដក់ជាប់ជម្រៅបេះដូង ៖

«យើងអានសៀវភៅ … ក្បែរទឹកជ្រោះធ្លាក់ !»

គេគិតហើយគិតទៀត … គេនិងសាន​មិនដែលអានសៀវភៅក្រោមទឹក ធ្លាក់ឯណាទេ … នឹកមិនឃើញឡើយ ។

«យើងអានសៀវភៅ … ក្បែរទឹកជ្រោះធ្លាក់ !»

Royកំពុងឈរប្រុងជើងការនៅមាត់ទ្វារចាស់កាលពីដំបូង ដែលបានបើកស្វាគមន៍ពួកគេចូលក្នុងបន្ទប់នេះ ។ អតីតស្នងការ ក៏កំពុងពិចារណាឃ្លាចុងក្រោយដែលសានបានបន្សល់ទុកមកនេះដូចគ្នា ។ មិនយូរមិនឆាប់ គេស្ទុះមកក្បែរភារម្យនិងហ្សឺឌី ៖

«តាមពិត … ពិតជាមានបណ្ណាល័យចាស់មួយស្ថិតនៅជាន់ក្រោមដីទីពីរ នៃមន្ទីរពិសោធន៍នេះ ។ បើតាមប្លង់ដែលខ្ញុំធ្លាប់ឃើញ វានៅជាប់នឹងបន្ទប់ពិសោធន៍មេ ។ ប្អូនប្រុសឯង ចង់ឱ្យយើងទៅកន្លែងនោះ ?»

ភារម្យក្រឡេកមក Roy ថ្មែ តែចិត្ត​គេកំពុងវិភាគ ។ គេដឹងថា នៅក្រោយពេលបញ្ចប់សំណុំរឿង ២០៣៥ ជាមួយនារីមកពីអង់គ្លេស​ឈ្មោះ Rose នៅ

ភ្នំពេញកាលពីជាង៧ ឆ្នាំមុន … ជននេះ បាន​លាលែងពីតំណែងមេប៉ូលិសក្រុងជាបណ្ដោះអាសន្ន ហើយចាកចេញទៅរៀននៅទីក្រុងហ្វ្រេងហ្វឺតប្រទេស      អាល្លឺម៉ង់លើបច្ចេកទេស​ប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្រិតខ្ពស់ (Advanced Cyber-Crime Investigation) ។

ឬមួយ ប៉ូលិសជាន់ខ្ពស់នានាបានដឹងតាំងពីឆ្នាំនោះមកថា ថ្ងៃណាមួយ សមត្ថកិច្ចគង់នឹង​ត្រូវជួបប្រឈម​ជាមួយមនុស្សប្រភេទដូចជាបិសាច​វ៉ុលកូវម្នាក់នេះ … ?

មនុស្សដែលមើលឃើញពិភពលោកជាទិន្នន័យ (Data) ហើយមើលឃើញមនុស្សរស់ទុកជាសត្វសម្រាប់នៃការពិសោធន៍ ?

គេខាំធ្មេញព្រោះនឹកឃើញប្អូន !

ហ្សឺឌី ដែលកំពុងស្ដាប់ការសន្ទនានេះ ក្រឡេកមើល Roy ដោយការ   គោរព ។ ហ្សឺឌីតែងតែគិតថា Roy មិនត្រឹម​តែជាស្នងការចចេសម្នាក់ ចរិតក្អេងក្អាង តែតាមពិតគេជាអ្នកលេងចិត្តសាស្ត្រ ។ កាលនៅជាប៉ូលិសក្រុងសូម្បី នារីមេឧក្រិដ្ឋមកពីលោកខាងលិចស្ទាត់ជំនាញ ល្បិចកលខ្ពស់កម្រិតណាក្តី នៅតែមើលRoy មិនធ្លុះ ។

ពេលនេះ ម្នាក់ៗហាក់បានដឹងច្បាស់ហើយថា Roy មិនត្រឹមតែយល់ពីកាំភ្លើងនិងស្នៀតប្រយុទ្ធទេ តែគេក៏យល់ពីល្បិចកលរបស់ពួក Hacker ច្បាស់ដូចបាតដៃ ។

«វ៉ុលកូវមិនទុកឯកសារសំខាន់ ឬ ‘កូដ’ ចោលផ្តេសផ្តាសទេ ។» Roy ខ្សឹបពន្យល់ «បើប្អូនប្រុសឯងប្រាប់ថា សៀវភៅក្បែរទឹកជ្រោះ … គឺចង់សំដៅទៅបណ្ណាល័យចាស់ដែលនៅក្បែរប្រព័ន្ធទម្លាក់ទឹកត្រជាក់ (Cooling Waterfall System) នៃមន្ទីរពិសោធន៍ជាន់ក្រោមដី ! យើងត្រូវតែទៅទីនោះ !»

«ចុះទ្វារ ?» ធីតាសួរទាំងភ័យញ័រតែព្យាយាមទប់ស្មារតី ខណៈដែលសំឡេងស៊ីរ៉ែនពណ៌ក្រហមនៅតែបន្លឺឡើងមិនឈប់ ។

ហ្សឺឌី បន្តវាយកូដញាប់ស្មេ ញើសហូរស្រោចពេញថ្ងាស ៖

«ខ្ញុំដឹង ! កូដ Night Song.freq  ដែលសានបាញ់បញ្ជូនមកគឺសម្រាប់ទម្លាយច្រកចេញ តែខ្ញុំត្រូវការពេលដើម្បីបើក … មាន Firewall (ជញ្ជាំងការពារ) ៣ ជាន់ឯណោះ !»

ស្រិបៗ …

សំឡេងស៊ីរ៉ែននិងភ្លើងអាសន្នពណ៌ក្រហមស្រាប់តែរលត់បាត់ទៅវិញទាន់ហន់ … ជំនួសមកវិញដោយភាពងងឹតសូន្យសុង និងសូរសំណើចគ្រលររបស់ វ៉ុលកូវ ដែលបន្លឺមកខ្ទរពេញបន្ទប់តាមរយៈប្រព័ន្ធ Speaker ។

«ហាស ! ហាស ! ហាស ! ឆ្លាតណាស់ … សេនាធិការ​របស់ខ្ញុំ … ពិតជាឆ្លាតជាងអ្វីដែលខ្ញុំគិត ! ឈប់ខំទៅ Hacker តូច … ឯងចង់ប្រើកូដដែលអាសានលួចបញ្ជូនមកបើកទ្វាររត់ ? ល្អ ! ខ្ញុំនឹងជួយ ! ជួយឱ្យឯងបើកទ្វារនេះបានដោយងាយ !»

ក្រាក !

ទ្វារដែកដ៏ក្រាស់នៅខាងមុខពួកគេ ស្រាប់តែបើកចំហដោយស្វ័យប្រវត្តិ ស្ទក់ៗ ព្រោះទម្ងន់រាប់តោនរបស់វា តែទីបំផុតបានបើកចំហមែន ​។

ហ្សឺឌីងើបមុខ ហើយឈប់ម្រាម … អ្វីដែលនៅពីក្រោយទ្វារនោះ មិន

មែនជាផ្លូវសម្រាប់រត់គេចទៅណាទេ តែជាបន្ទប់ភ្ជាប់ដ៏ធំទូលាយមួយទៀតដែលគ្របដណ្តប់ដោយជញ្ជាំងកញ្ចក់ថ្លា ។

នៅចំកណ្តាលបន្ទប់នោះ គឺមាន អាងទឹកដ៏ធំមួយ ដែលមានពណ៌ក្រហមឆ្អៅដូចឈាម ហើយនៅពីក្រោយជញ្ជាំងកញ្ចក់នោះ គឺ សាន ! គេកំពុងឈរធ្មឹង ដៃជើងជាប់ច្រវាក់ ប៉ុន្តែភ្នែករបស់គេសម្លឹងមើលមកភារម្យ … ។

សំឡេងវ៉ុលកូវ បន្លឺឡើងម្តងទៀត ត្រជាក់ដូចគ្មាន​វិញ្ញាណជាមនុស្ស​ ៖

«ការធ្វើតេស្តដោយប្រើអារម្មណ៍ … បរាជ័យហើយ ។ ខ្ញុំសារភាព ! ប៉ុន្តែ មិនអាម៉ាស់ប៉ុន្មានទេ ! ណានូ-ភាគល្អិតក្នុងខ្លួនមនុស្ស​អច្ឆរិយ នៅតែជាអាវុធដ៏អស្ចារ្យដែលមានតែមួយក្នុងលោក ! បើវាមិនរំញោចដោយសារក្តីស្រលាញ់ ឬកំហឹង … វានឹងរំញោចដោយសារ លោហិត គ្រាប់ក្រហម វិញទេ ?

មានភាគបន្ត …

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១១)
មនុស្ស​ក្នុងរូបរាងសាកសព ​មិនបានបញ្ចប់ប្រយោគទេ គេសម្រេចឈប់ត្រឹមនេះ … ទុកឱ្យភារម្យឈរទ្រឹង ។ អាថ៌កំបាំងដែលគេរងទុក្ខអស់៥ឆ្នាំ ស្រាប់​តែ​ត្រូវបានបកស្រាយដោយប្អូនប្រុសក្នុងសភាពដ៏សែនវេទនា ។

«បងយកឯងចេញពីកន្លែងឧត្បាតនេះ!» ភារម្យនិយាយដោយងក់ក្បាលទាំងរំជួលចិត្ត ធ្វើឱ្យRoyលេបទឹកមាត់អស់សង្ឃឹមក្តុក ។

«ពេទ្យសាន ​!» ធីតានិយាយទាំងរអាក់រអួល ។ សំឡេងរបស់នាង យ៉ាង​ហោចណាស់ អាចញ៉ាំងឱ្យភារម្យរំខានចិត្តត្រូវ​តែងាកមក … ហើយនាងក៏រលាស់ដៃពីRoyឈានទៅប្រតោងគេ តែនាងមិនបាននិយាយជាមួយភារម្យ ទេ ធីតាបន្តនិយាយទៅកាន់ប្អូនប្រុសរបស់គេ … ៖

«បងប្រុសខ្លួនជាមនុស្សល្អ ! ទោះជាគាត់ … ឈប់ធ្វើប៉ូលិស … តែខ្លួន … ក៏មិនឱ្យគាត់មានឈ្មោះ … ជាអ្នក … បង្កើតមេរោគពិភពលោកដែរ មែនអត់ ?»

ភារម្យឱនមកសម្លឹងនាង ខណៈស្រីម្នាក់នេះ ងើបមុខសម្លឹងនាយវិញ ។

បុរសនេះមិនមែន​ជាយុវវ័យ​ទៀតទេ … តាំងពីយូរមកហើយ … គេមិនដែលមានយុវវ័យ​ម្តងណាផងក៏ថាបាន ។

ស្នេហានិងការអត់ធន់ដែលគេមានមក នៅដដែល … មិនថាពេលវេលា​កន្លងទៅយូរប៉ុនណាសម្រាប់មនុស្ស​ស្រីម្នាក់នេះ ។ តំណក់ទឹកភ្នែកដក់ក្នុងរង្វង់កែវភ្នែកមនុស្សម្នាក់ ដែលមិនខ្លាចសូម្បីសេចក្តីស្លាប់ … ការឈឺចាប់នេះ នាង​យល់ តែនាងនៅចចេសសួរទាំងយំគគ្រូក ៖

«ខ្លួនដឹងហើយ ថាវាជាអន្ទាក់ ហេតុអី … នៅចង់ទៅ ?»

«ខ្ញុំមានតែប្អូនម្នាក់ប៉ុណ្ណោះ !»

គេតបមករហ័សណាស់ ​រហ័សដល់នាង​មិនអាច​ធ្វើអ្វីបាន ខណៈដៃគេម្ខាងទៀត ច្បូតការប្រតោងរបស់ស្រី​ចេញ រួចបោះជំហាន​បន្តទៅមុខ ។

ហ្សឺឌីក្តាប់ដៃ … Royលូនមកទាញធីតាថយក្រោយវិញជាថ្មីទៀត ខណៈ ដែលគ្រែដែកនិងមនុស្ស​យន្តដែលផ្ទុករាងកាយសាន ត្រូវបញ្ចេញសំឡេង វីស… គ្រីក្រាកៗ ដូចចង់គាំងមេកានិច … ហើយ មនុស្ស​យន្តទាំងទ្វេ​បែរជា​បញ្ចេញ​ចលនា​ញ័រខ្លួនទទ្រើកដូចត្រូវបាន​ចរន្តខាងក្នុងឆ្លាស់ប្តូរបញ្ច្រាស ។

ភារម្យត្រូវឈប់ងក់ព្រោះសានដកថយរអិលព្រាល់ក្នុងល្បឿនដ៏រហ័ស    មួយ ។

«កុំចូលមកបង !» សាននិយាយខ្លី តែហ្សឺឌីញញឹម​ចិញ្ចាចឡើងមកភ្លាម​ ដោយសារតែនាយ Hacker បានមើលឃើញប្រតិកម្មឈីបក្នុងរាងកាយពេទ្យសាន ។

វ៉ាលីវ៉ូលកូវបានគិតថា ការប្រមូលផ្តុំមនុស្សដែលសានស្រលាញ់ ស្អប់ ប្រចណ្ឌ និងគោរព នឹងធ្វើឱ្យ “ផ្កាដ៏វិចិត្រ” ដែលជាមេរោគបញ្ចេញជា Nano-ភាគល្អិត ឬ (Biological Code)  ក្នុងខ្លួនសានឱ្យផ្ទុះ និងសាយភាយចេញមកក្រៅបាន​រាប់លាន … ប៉ុន្តែជនកំណាចបានគណនាខុស !

ជំនួសឱ្យការធ្វើឱ្យមេរោគសកម្មក្នុងរាងកាយគេ … ការផ្ទុកនៃអារម្មណ៍ស្រទន់ និងជ្រាលជ្រៅទាំងបួននោះ បានបង្កើតជា “System Error” យ៉ាងខ្លាំងមួយទៅវិញ នៅក្នុងឈីបផ្ដាច់ព្រលឹងដែលបង្កប់ក្នុងកញ្ចឹងកសាន ។

ហាក់ដូចជាការ Reset ប្រព័ន្ធទាំងមូល !

ភ្នែករបស់សានមិនបានប្រែជាពណ៌ក្រហមនៃសេចក្តីមរណៈទេ តែបែរជាភ្លឺចិញ្ចែងពណ៌ខៀវស្រងាត់ ។

ឈីបផ្ដាច់ព្រលឹងត្រូវបានបិទដំណើរការជាបណ្តោះអាសន្នការពារមនុស្ស​ដែលគេ … ចង់ការពារបានសម្រេច ។

ក្នុងមួយប៉ប្រិចភ្នែក ខួរក្បាលរបស់សាន ដែលត្រូវបានគេពិសោធរាប់ឆ្នាំ ស្រាប់តែភ្ញាក់ឡើងដោយមាន IQ ខ្ពស់លើសមនុស្សធម្មតារាប់សិបដង រហូតអាចយល់ពីអ្វីក្នុងអត្ថន័យដែលធីតាព្យាយាមរំឭកគេ ។

គេឃើញអ្វីៗទាំងអស់នៅចំពោះមុខ ។

គេឃើញអន្ទាក់ វ៉ាលីវ៉ូលកូវ … គេឃើញផែនការដែលបិសាចរុស្ស៊ីម្នាក់

នេះចង់ប្រើពួកគេទាំងបួន ដើម្បីដោះកូដមន្ទីរពិសោធន៍ ដ៏អសិរពិសក្នុងខ្លួនសាន​ ។

សានដកថយខ្លួនឯង ហើយបញ្ចេញរលកមេដែកអគ្គិសនីតិចៗដែលធ្វើឱ្យមនុស្សយន្តទាំងពីរដួលគាំងស្តូក ។

សំឡេងគេលាន់មកពីចម្ងាយ ​តែគ្រប់គ្នា​អាចឮដូចនៅជិតបង្កើយ ៖

« … គេ … និយាយត្រូវ !!! បងប្រុសខ្ញុំ … ជាប៉ូលិសល្អ ! ខ្ញុំស្រលាញ់បងខ្ញុំ … យើងមានគ្នាពីរនាក់ … យើងអានសៀវភៅក្បែរទឹកជ្រោះធ្លាក់ …»

ភារម្យអួលដើមក មិននឹកស្មានថា ប្អូនប្រុសកម្សត់ក្នុងរាងកាយខ្ទេចខ្ទាំនេះ នៅមានសភាវៈ គិតរហ័សលើសការរំពឹងទុក ។

«ស្តាប់បងឱ្យច្បាស់អាសាន … បងយកឯងចេញ !»

«យកបាន !» ហ្សឺឌីស្រែក​ធ្វើឱ្យគ្រប់គ្នាសម្លឹងទៅHacker ។ ប្រុសក្មេងម្នាក់នេះនិយាយបញ្ជាក់ទៅកាន់គ្រប់គ្នា ៖

«សានបានបិទដំណើរការឈីបហើយ មេរោគមិនបញ្ចេញមកបានទេ !»

រនាំងដែកត្រូវបានទម្លាក់មកគ្រឹបៗ រារាំងពីមុខបងប្អូនទាំងពីរ …

គ្រប់គ្នា​កំពុងព្យាយាមងាកទៅមើលហ្សឺឌីក្រែងគេអាចដោះអ្វីបាន … តែហ្សឺឌីសម្លឹងTabletថ្មែ ជាមួយទឹកមុខភ្ញាក់ផ្អើលខ្លាំង ។

អ្វីមួយធ្លាក់មកពីពិតានខាងលើពេលភារម្យស្ទុះជិតដល់រនាំងជាចម្រឹងមួយនោះ ។ គឺរនាំងដែកក្រាស់មួយផ្សេងទៀត កំពុងត្រូវបាន​ទម្លាក់មកបន្ថែម មុនពេលដែលគេលែងបានឃើញប្អូនគេ … ភារម្យឃើញសានញញឹមមករក   បងប្រុស ។

បេះដូងបុរសនេះខ្ទេចខ្ទាំរាប់រយចម្រៀក …

គេប្រមៀលខ្លួនទៅរកចន្លោះដែលមិនទាន់បិទជិតទាំងស្រុង នៅហើបប្រមាណជាមួយម៉ែត្រពីដីតែត្រូវRoyក្រឡាស់​មករារាំងមួយទំហឹងដូចជាអតីតស្នងការ អាចស្មាន​ដឹងបានពីកាយវិការរបស់ភារម្យជាមុនស្រេចហើយ ។

«ភារម្យ ! ឈប់ !!!»

សំឡេងរបស់ Roy លាន់ឮដូចផ្គរលាន់ ក្នុងការប្រតាយកម្លាំងជាមួយគ្នារួចសង្ខុញប្រាប់ ៖

«ដឹងទេថា ហេតុអីបានជាពួកវា ទុកឱ្យប្អូនឯងនៅរស់ដល់ពេលនេះ ? ព្រោះ​ប្អូនឯងមានរោងចក្រមានអ័រម៉ូនជីវសាស្ត្រ !  រាងកាយគេ   អាចផលិតមេរោគឱ្យពួកវា ! វាមិនអាចបញ្ចប់ប្អូនឯងទេ !»

ភារម្យឈប់ដៃបន្ធូរកម្លាំង តែគេនិយាយទាំងដង្ហក់ ៖

«តែ … ពួកអាបិសាច​នឹងធ្វើទារុណកម្មវា ឱ្យក្លាយជាមនុស្សមិនមនុស្ស​ ខ្មោចមិនខ្មោច !»

Roy គ្រវីក្បាលនិយាយខ្សឹប ដាក់ភ្នែកមុតថ្លាទាំងគូរបស់ភារម្យ ៖

«មើលឱ្យច្បាស់សិនទៅ ភារម្យ !» Roy បន្តសំឡេងដាច់ៗហត់ខ្លាំង

«ពេទ្យសាន​មិនមែនដូចមនុស្សធម្មតាទេ ! មេរោគដែលនៅក្នុងខ្លួនគេ បានសម្លាប់ប្រព័ន្ធទទួលអារម្មណ៍របស់គេចោលអស់ហើយ ។ គេមិនឈឺ គេគ្មានអារម្មណ៍ទេ !»

«ចុះម៉េចគេ​ស្គាល់យើង ! គេស្គាល់គ្រប់គ្នា ?»

Royទាញកអាវអតីតអធិការហើយពន្យល់គេ ៖

«បែងចែកឱ្យដាច់ !!!! រវាង ‘ការចងចាំ‘ និង ‘អារម្មណ៍‘ ពួកណានូ-ភាគល្អិតក្នុងខ្លួនគេមិនមែនលុបបំបាត់ការចងចាំ(Data) របស់គេចោលទេ … គ្រាន់​តែ​បិទផ្លូវ ‘មនោសញ្ចេតនា’ គេប៉ុណ្ណោះភារម្យ! »

បងប្រុសងាកទៅរកជញ្ជាំងដែកដែលមុននេះគេទើបតែបានឃើញប្អូនគេវិញ ខណៈ​ប្រាណនេះទន់លលៃពេលលែងឃើញប្អូន ។

Royខាំមាត់យោងខ្លួនគេក្រោកឡើងត្រដាបត្រដួស ហើយងាកទៅសម្លឹងមើលកន្លែងនោះជាមួយគ្នាមុននឹងបកស្រាយបន្ត ៖

«ករណីនេះដូចជាកុំព្យូទ័រដែរ ភារម្យ ! វាស្គែនមុខមាត់ និងសំឡេងមនុស្ស​យើងទុកក្នុង Database !  យើងនៅក្នុងខួរក្បាលសានតាំងពីយូរមកហើយ ។ ពេលដែលគេឃើញមុខឯង ប្រព័ន្ធប្រសាទរបស់គេគ្រាន់តែទាញយកទិន្នន័យមកវិញថាឯងគឺជា ‘បងប្រុស’ គេ !! នេះជាប្រតិកម្មស្វ័យប្រវត្តិ មិនមែនជាការអាណិតស្រលាញ់ចេញពីបេះដូងឡើយ ។ គេស្គាល់ពួកយើង … ព្រោះគេត្រូវបានគេកំណត់ឱ្យស្គាល់ ដើម្បីប្រើប្រាស់ពួកយើងជា ‘ចំណុចចាប់ផ្តើម’ នៃមេរោគ !»

ភារម្យទម្លាក់ដៃចុះ រួចនិយាយទៀត ៖

«គេមិនបានស្គាល់ឯងដោយសារគេស្រលាញ់ឯងទេ … គេស្គាល់ឯង ព្រោះគេត្រូវបានពួកវា ‘រៀបចំ’ មកឱ្យស្គាល់ឯង ដើម្បីប្រើឯងធ្វើជារំញោចថ្នាលមេរោគ ។ គេគ្រាន់តែជាសាកសពដែលមានការចងចាំ តែការចងចាំរបស់គេប្រាប់ថា ឯងជាមនុស្សសំខាន់ម្នាក់ … ដែលគេចង់ឱ្យឯងធ្វើជាប៉ូលិសល្អ !  ប្រហែលជាពីមុន … គេធ្លាប់មាន​វិប្បដិសារីនេះ … មិនអាចរលុប !»

ភារម្យចង់តវ៉ាបន្ត តែសំឡេងហ្សឺឌីស្រែកមករកពួកគេ ៖

«សានបានផ្ញើវិធីដោះកូដលេណដ្ឋាននេះ ! … ទាំងមូល !»

ចួបគ្នាថ្ងៃសៅរ៍ …

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៨)
បើវាចាប់ពួកយើងហើយមិនសម្លាប់ ?????? … ចម្លើយជាអ្វីទៅ ?

ធីតា ក៏ងាកមកមើលភារម្យ ។ មុខគេប្រឡាក់ទៅដោយធូលី និងស្នាមរលាកតិចតួច តែក្រសែភ្នែកនៅតែមុតស្រួច ។

នាងដូចចង់សួរថា កាំភ្លើងទាំងពីរដើមនេះ តើជនដែលចាប់ពួកគេដាក់ទុកឱ្យមកតាំងពីពេលណា ? ដើម្បីអ្វី ? ដើម្បីទុកឱ្យអតីតនាយប៉ូលិសទាំងទ្វេបាញ់កាមេរ៉ា ?

ប៉ុន្តែ … គ្រប់គ្នា​មិនទាន់បានប្រើការវិភាគត្រឹមត្រូវហ្មត់ចត់ផង ស្រាប់តែសំឡេង “ឃ្លីក” មួយយ៉ាងធ្ងន់លាន់ចេញមកពីលើលេណដ្ឋាន ។

មនុស្សទាំងបួន … ងើបមុខឡើងព្រមគ្នា ។

អេក្រង់ធំមួយរអិលចុះមកពីជញ្ជាំងងងឹតនៅពីមុខចម្ងាយប្រមាណជា៥ម៉ែត្រប៉ុណ្ណោះពីទីនេះ … ហើយអក្សរពណ៌សលេចឡើងលើផ្ទៃអេក្រង់ខ្មៅ ។

«សូមអបអរសាទរ ។ អ្នកទាំងបួន បានឆ្លងកាត់ដំណាក់កាលទីមួយ !»

ចង្រៃយក៍ ! ភារម្យក្តាប់ដៃ បង្កើនចរន្តសរសៃសសូងនៅពីមុខកែវភ្នែកធីតាដែលនៅពីក្រោយគេ ។

«អ្ហែងលេង Squid Game ស្អីអាថោក ?»

ទោះហ្សឺឌីខាំមាត់រអ៊ូបែបនេះ …​ តែនៅមិនអាចបញ្ឈប់ជួរអក្សរថ្មីលេចឡើងមកបន្តិចម្តងៗបន្ថែម … គួរឱ្យក្តៅចិត្ត​នោះទេ ។

«ការសាកល្បងពិតប្រាកដ ទើបតែចាប់ផ្តើមប៉ុណ្ណោះ Hacker ! »

Royពង្រឹងជំហរឈានថយក្រោយវឹប … ខណៈស្នូរដែកធ្ងន់មួយលាន់កក្រើកពីចុងច្រករបៀង ។

ហើយនៅក្នុងភាពងងឹតនោះ … ទ្វារមួយទៀតកំពុងបើកមកចំហយឺតៗ ។

ជំពូកទី២​ ឋាននរកពណ៌ខៀវ

ក្រាក …

សំឡេងដែកកកិតនឹងគ្នាបន្លឺឡើងយ៉ាងអំណួតគងពីលើភាពស្ងប់ស្ងាត់ដ៏គួរឱ្យព្រឺខ្លាច ។ ទ្វារធ្ងន់កណ្ដុកដ៏ធំមួយ … បានរបើកចំហយ៉ាងប្រឹងប្រែង … បង្ហាញឱ្យឃើញបណ្តើរៗនូវអ្វីៗដែលនៅពីក្រោយវា …  ។

មិនមែនជាបន្ទប់លេងល្បែងពិឃាតដូចការរំពឹងទុករបស់ហ្សឺឌីឡើយ … ប៉ុន្តែ … មានសភាពជារោងចក្រជីវសាស្ត្រ ?

បើមែន … វាពិតជាបន្ទប់ជីវសាស្ត្រខ្នាតយក្សមួយ ដែល … មហាទំនើប !

Roy រេភ្នែក … ចំហមាត់ ។

ជិតកន្លះជីវិតមនុស្ស ​… អតីតឧត្តមសេនីយ៍ធ្លាប់តែឃើញមន្ទីរពិសោធន៍ខ្នាតនេះ មាននៅក្នុងកុនបស្ចិមប្រទេសតែប៉ុណ្ណោះ ។

នេះជាការពិតឬសុបិនមិនសំខាន់ … សំខាន់ … គេមិនដឹងថា អាចយក មនុស្ស​បីនាក់នេះចេញវិញ ប្រកបដោយសុវត្ថិភាពក្នុងកម្រិតសង្ឃឹមមិនដល់១០ភាគរយដាច់ខាត !

… អាងកញ្ចក់រាប់សិបតម្រៀបជួរគ្នា ផ្ទុកទឹកពណ៌ខៀវស្រងាត់ដែលកំពុងពុះកញ្ជ្រោលរិចៗ ហាក់ដូចជា មានដង្ហើម … មានជីវិត ។

ក្លិនសារធាតុគីមីដ៏សាហាវបុកចូលច្រមុះម្នាក់ៗ … ធីតាទប់មាត់ស្ទើរមិនជាប់ ។ អាងកញ្ចក់ដ៏ធំជាងគេនៅចំកណ្តាល … អ្វីមួយកំពុងអណ្តែត … ដូចសភាវៈមានជីវិត ​? តែ … មិនមែនជាមនុស្ស … ក៏មិនមែនជាសត្វ ។

«នេះមិនមែនជាហ្គេមកូរ៉េ-អាគាំងទេ … » ភារម្យនិយាយក្នុងសព្ទសំឡេង​ទាប ល្មមឮបួននាក់ … ស្អកៗ … ខូចចិត្ត ​… តែភ្នែករបស់គេរវៀសរកតម្រុយដោយពោលបន្តរដឹក «នេះគឺជាមន្ទីរពិសោធន៍សម្លាប់មនុស្ស !»

ភ្លាមៗនោះអេក្រង់ Hologram ដ៏ធំមួយក៏លេចឡើងនៅពីមុខពួកគេបន្ថែម ។

រូបភាពរបស់ វ៉ាលី វ៉ុលកូវ មហាសេដ្ឋីដែលធ្លាប់តែឃើញក្នុង Forbes ពេលនេះបង្ហាញ​ខ្លួនរស់រវើក​ដូចកំពុង Live ។

ជាមួយនឹងកែវស្រា Vodka ក្នុងដៃយ៉ាងអំណួត ជនចំណាស់វ័យ៦០ប្លាយសើចតិចៗ ជាមួយទឹកមុខស្លេកស្លាំង … ឯស្បែកតួខ្លួនជននេះ សស្គុស សឹងប្រៀបបាននឹងសម្លីគ ។

សូរសំណើចនោះលាន់ឮមកក្ងួរ ស្រាលៗ តាមប្រព័ន្ធ Speaker ជាភាសាខ្មែរ​ស្ទាត់ជំនាញ ៖

«សូមស្វាគមន៍មកកាន់ពិភពពិត … ចក្រភព វ៉ុលកូវ មហារុងរឿង !»

មនុស្សនេះមានអាការមិនត្រឹមជាបិសាចស្រេកឈាម តែជាបិសាចដែលមានវិកលមួយត្រួតពីលើទៀត ។

ជននេះឈប់បន្តិច រួចសម្លឹងមើលមកអ្នកទាំងបួនម្តងម្នាក់ៗ ដូចកំពុងនៅពីមុខកាមេរ៉ា​ដ៏អស្ចារ្យជាច្រើនជ្រុង ។

«គិតថា ខ្ញុំឆ្កួត ? ទេ ! បើយើងចង់ឃើញពួកឯងកាប់សម្លាប់គ្នាដូច​ហ្គេម​ក្នុង​កុន បានខ្ញុំសមឆ្កួត ! តែ … យើងចិត្តល្អណាស់ … ហើយមានហេតុផល ! យើង​ត្រូវការ “សេនាធិការ” ! ហើយកុំគិតថាយើងយកម្នាក់ ! យកទាំងបួននាក់ ! ឱ្យតែគ្រប់លក្ខណៈសម្បត្តិ ! យើងចង់បានបរិវារដែលមានសមត្ថភាពខ្ពស់ ហើយ​គួរ​ឱ្យស្រលាញ់ ដូចជាពួកឯង !»

តាចាស់បង្វិលកែវស្រា សំឡេងលាន់មកបន្តខ្ទរដូចសំឡេងមនុស្សយន្ត៖

«នៅខាងមុខពួកឯង … ក្នុងទូទាំងនេះ … មានវ៉ាក់សាំង៤ដប ។ … កុំឱ្យ​ខាត​ពេល រកឱ្យឃើញ​ហើយចាក់វាទៅ ពួកឯងនឹងរស់ ! … ហើយមានអំណាច ! ផ្ទុយទៅវិញ … បើរកមិនឃើញ … មិនចាក់ … ឧស្ម័នមេរោគនឹងត្រូវបញ្ចេញមក​ក្នុងពេលកំណត់យ៉ាងទៀង … ១៥នាទីទៀត ។»

ស៊ីស … ស៊ីស … សំឡេងក្បាលម៉ាស៊ីនបាញ់ឧស្ម័នចាប់ផ្តើមបន្លឺឡើងខ្សោយៗ ។ ធីតា សម្លឹងមើលដបវ៉ាក់សាំងទាំង៤នោះ ។

ពួកគេ​ឃើញដូចគ្នា​បន្តបន្ទាប់ បណ្តាដបដែលបង្កប់ក្នុងអាងទឹក ។ គ្មាន

អ្នកណាស្ទុះទៅចាប់យកទេ ! មនុស្ស​ទាំងបួន សុទ្ធជាកំពូលមនុស្ស​ដែលធ្លាប់ឆ្លងកាត់គ្រោះថ្នាក់ បន្ទាត់ស្តើងរវាងរស់និងស្លាប់រួចមកហើយ … តែពួកគេកំពុងពិចារណា ។

ស្រីងាកមកសម្លឹងភារម្យ រួច Roy ហ្សឺឌី … រួចងាកត្រលប់មកភារម្យ   វិញ ។ ភារម្យដឹងភ្លាមថា ធីតាកំពុងគិតអ្វី ។ នារីនេះមិនមែនកំពុងសុំការយល់ព្រមទេ តែនាងកំពុងបញ្ជាក់ពីអ្វីមួយសំខាន់ ។

«មាត់រឹងលំដាប់ ISO អធិការភារម្យ …» ធីតាខ្សឹបហើយបន្តទៅកាន់កែវភ្នែកស្រទន់របស់នាយ «បងគិតថាយើងគួរធ្វើម៉េច ?»

ភារម្យញញឹមស្រាលៗជាស្នាមញញឹមដែលនរណាម្នាក់ក៏មើលទៅនាយ យល់ថាអតីតអធិការ​ដូចគ្មានការបារម្ភឬភ័យខ្លាចអ្វី ។ នាយ​ដើរទៅកាន់តែកៀកគ្នាជាមួយស្រីស្រស់ ហើយម្រាម​ចង្អុលទៅអាងទឹកពណ៌ខៀវចំនួន៤នៅទិសផ្សេងគ្នា ដែលមានផ្ទុកដបវ៉ាក់សាំងទាំង ៤ នោះ ។

Royនិងហ្សឺឌី ហាក់ដឹងពីរឿងដែលភារម្យដឹងដែរ បានជាពួកគេស្ងាត់ …

«វ៉ុលកូវ !» ភារម្យហៅជនជាតិរុស្ស៊ី ហើយងើបមុខប្រឈមកាមេរ៉ា

«តាឯងខំរៀនណាស់ … ម៉េចបានដូចជាភ្លេចមេរៀនមួយដ៏សំខាន់ !»

ឮហើយកាលណា Roy គ្រវីស្មាសម្លឹងជុំវិញ ទាំងដែលត្រចៀកគេនៅត្រងត្រាប់ស្តាប់ តែរាងកាយធ្វើសកម្មភាពទៅកាន់អាងទាំងនោះយ៉ាងរហ័ស ។

សំឡេងអតីតអធិការពោលបន្ថែម ៖

«គ្មានអ្នកណាអាចបញ្ជាមនុស្ស​ដែលមិនខ្លាចស្លាប់ នោះទេ ! … »

ផាំង !

ផាំង ! ខ្ចាយ !

មានភាគបន្ត!

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៧)
កាំភ្លើង​សំយុងចុះក្រោម​ ដូចចិត្ត​ បុរស២រូបទៀត ដែលទទួលដឹងហើយថា ចំណងទាក់ទង ចិត្ត​ជំពាក់រវាងអតីតអធិការ​និងនារីម្នាក់នេះជ្រាលជ្រៅកម្រិតណា បានជាច្រើនឆ្នាំមកនេះហ្សឺឌី មិនដែលទទួលបាន «Yes» ​ឯ Roy ក៏មិនដែលទទួលបានភ្លើងខៀវ

គ្មានអ្នកណាដឹងទេថា៥ឆ្នាំមុន … មុនពេលពេទ្យសាន​លើកកាំភ្លើងបាញ់បងប្រុសខ្លួននៅក្នុងលេណដ្ឋាននោះ តើមកពីជនវិកល​ ​ខឹងភារម្យដែលបានសម្រេចរើសយកអាយុសង្ខារបស់នាង ​ចោលប្អូនប្រុសខ្លួន ?

ការយំខ្សឹកខ្សួល​របស់ធីតា និងការទម្លាក់កាំភ្លើងរបស់ Roy មិនបានបញ្ឈប់ចង្វាក់នៃសេចក្តីស្លាប់ ដែលកំពុងរំកិលចុះមកពីលេណដ្ឋាននោះទេ ។

ស្នូរ គ្រឺត … គ្រឺត … នៃចលនាដែកថែប កាន់តែលាន់ ជាតិថ្នាំរឹតសាយភាយ … តម្រង់គំហុកចុះមករកពួកគេដោយផ្សែងពណ៌សនៃឧស្ម័នពុលចាប់ផ្តើមហុយចេញមកតាមរន្ធខ្យល់ … ។

ហ្សឺឌីនៅភាំងសម្លឹងមនុស្ស​ពីរនាក់ដែលកំពុងបញ្ចេញមនោសញ្ចេតនាដ៏ជ្រាលជ្រៅដាក់គ្នា រហូតដល់គេខ្លួនឯងភ្លេចថា ត្រូវធ្វើអ្វី … ។ មិនដឹងថាវត្តមានភារម្យពេលនេះ ជាចំណែកបង្កើតការឈឺចាប់ដល់Hackerក្មេងឬ មួយធ្វើឱ្យគេស្គាល់ច្បាស់ពីចិត្តរបស់ធីតានោះឡើយ ។

Royដកភ្នែកចេញពីពួកគេ​មកសម្លឹង​ស្រទាប់ផ្សែងដែលហូរមករឹងរឹតតែ … ក្រាស់ទៅៗ ។

«គ្មានពេលមើលរឿងសង់ទីម៉ង់ទេ !» Roy ខាំមាត់គ្រហឹមនាំឱ្យភារម្យ

ដែលឈរស្ងៀមអស់រាប់នាទីពីមុខមនុស្ស​ស្រី ស្រាប់តែប្រែទឹកមុខជាម៉ឺងម៉ាត់ក្រឡាស់មួយវឹបមក​ដណ្តើមយកកាំភ្លើងចេញពីដៃធីតាភ្លាមៗ ។ អ្នកកាសែតដូចនាង​ ធ្វើម៉េចអាចទប់ជាប់និងការឆ្មក់របស់ប៉ូលិសចំណាន ? ប្រុសទាញប្រាណនួនល្អងមកឈរនៅខាងក្រោយខ្នងខ្លួនខណៈ Roy លើកអាវុធតម្រង់បាញ់ផ្តាច់កាមេរ៉ាទាំងអស់នៅតាមជ្រុងបន្ទប់ ។

ផាំង ! ផាំង ! ផាំង !

ភារម្យ គេជួយបាញ់បន្ថែមបំផ្ទុះបំផ្លាញកាមេរ៉ាទាំង ៤ជ្រុងបានជាមួយ Royយ៉ាងជាក់លាក់ សូម្បីតែ​កាមេរ៉ាបង្កប់មួយក្បែរអំពូលភ្លើងលើទ្វារ ក៏ត្រូវគេចាប់បាន ។

ទោះសំឡេងគ្រាប់កាំភ្លើងលាន់ឮជុំវិញក៏ដោយ ក៏ទឹកមុខរបស់ភារម្យនៅតែស្ងប់ស្ងាត់ ក្នុងក្រសែភ្នែកធីតា  ឯដៃនារីនេះនៅប្រតោងអាវគេពីក្រោយដោយក្តីតក្កមា ។

«កុំភ័យ !»

សំឡេងគេខ្លីពីរម៉ាត់ រត់រសឹបក្នុងបេះដូង​មួយដែលរងា កំព្រាយូរណាស់មកហើយ ។ សូម្បីមនុស្ស​យន្តក្នុងឡាន​ក៏ដឹងថា ធីតានឹកអ្នកណានោះដែរ ។ នាងសម្លឹងគេជានិច្ច​ ខណៈអតីតអធិការ វាចា​នឹងនរប្រាប់ទៅហ្សឺឌី ៖

«ពួកវាកំពុងតាមដានហើយអាចកំណត់ល្បឿននៃជាតិថ្នាំទម្លាក់មកតាម​លេណដ្ឋាននេះ … តាមរយៈរំញ័រដង្ហើមរបស់យើង !»

Roy ងាកងក់ក្បាល … លែងមានការសង្ស័យ … រវាងពួកគេ ​… មានតែការរួមដៃគ្នាជាធ្លុងមួយ ។

«ហ្សឺឌី !» ភារម្យងាកទៅរក Hacker វ័យក្មេង ខណៈដៃរបស់គេកំពុងប្រមែប្រមូលយកឧបករណ៍ ។

«ពួកវាទុកLaptop ឱ្យឯងHack ប្រព័ន្ធទ្វារ បានន័យថា វាចង់ឈរមើលយើងលេង !!! ចោល !»

ដៃHacker ចង់លែងចេញពីDevice តែRoy និយាយបង្វែររហ័ស ៖

«Hack Cooling System (ប្រព័ន្ធបញ្ចុះកម្ដៅ) វិញ ! បង្ខំឱ្យវា Overload !»

ហ្សឺឌី បើកភ្នែកធំៗ គេយល់ភ្លាមពីគំនិតរបស់អតីតស្នងការ​ម្នាក់នេះ ឯភារម្យក៏ងាកមកដោយស្ងើចសរសើរ ពួកគេទាំងបួនយល់ព្រមគ្នាថា Roy ចង់ប្រើកម្លាំងផ្ទុះម៉ាស៊ីន ដើម្បីទម្លាយទ្វារដែក !

«ធ្វើទៅ !» ភារម្យគំហក ។

ហ្សឺឌី មិនបង្អង់យូរ ម្រាមដៃទាំងដប់រត់លើTablet លឿនដូចផ្លេកបន្ទោរ អេក្រង់កុំព្យូទ័រលោតកូដរាប់ពាន់ជួរ ។

«ហ្សឺឌី ! យើងធ្វើទាន់ទេ ?» ធីតាសួរគេ ទាំងមុខក្រហម ។

«ត្រូវការពេល ៣០ វិនាទី !»

Roy និង ភារម្យ ដែលកំពុងជ្រែងខ្នងទល់គ្នាត្រៀមរកកាមេរ៉ាបង្កប់ផ្សេងទៀតជាមួយកាំភ្លើងណែនក្នុងដៃ ។ ទឹកមុខRoyពេញដោយអំនួត ព្រោះពាក្យថា ៣០វិនាទី ដើម្បីបញ្ជូនកូដវាយប្រហារ បានន័យថា មនុស្ស​ដូចហ្សឺឌីកុំថាឡើយស្រុកខ្មែរ សូម្បីតែពេញអាស៊ី ឈានដល់ស្រុកចិន សឹងពិបាករកដៃគូមកផ្គង ។

«ធីតា !» ហ្សឺឌីហៅនាង ។ ធីតារត់ចូលទៅរកគេ ។

«ឈរនេះហើយ !»

ហ្សឺឌីបង្គាប់នាង​ឱ្យឈរទីដែលមានសុវត្ថិភាពសិន ការពារកម្លាំងផ្ទុះ មុនពេលគេបញ្ជូនកូដចុងក្រោយ ។ ឯភារម្យនិងRoy ផ្តើមញាក់មុខដាក់គ្នា ងាកមករួមកម្លាំង គាស់រម្លើងផ្ទាំងដែកក្រោមបំពង់ខ្យល់ចេញ យ៉ាងថ្នឹកជំនាញ ។ ធីតាឈរមើលពួកគេ ។ ការងារនាយប៉ូលិសម្នាក់ៗ មិនមែន​ដូចសាមញ្ញជនយល់ឃើញទេ ។

វឹប … ប្រាវ …

គ្មានហត់អ្វីខ្លាំងការរម្លើងបាន​បង្ហាញឱ្យឃើញកូនប្រឡាយតូចមួយ… ។

«ចូលទៅក្នុងនេះទាំងអស់គ្នា !»

ធីតាសម្លឹងប្រឡាយបង្ហូរទឹករំអិលពីម៉ាស៊ីនដែលនៅចំពោះមុខ ។ តាមពិតពួកគេអស់ពេលហើយ … បើចាំដល់ម៉ាស៊ីនផ្ទុះបំផ្លាញទ្វារ … កម្លាំងខ្យល់នឹងបោកទ្វារឱ្យរបើកមែន ប៉ុន្តែ ក៏អាចដុតរាងកាយមនុស្ស​ក្នុងផ្ទៃបន្ទប់នេះឱ្យខ្លោចបានដូចគ្នា ។

ភារម្យប្រាប់ហើយ ដៃគេឈោងមកដល់ក្បែរស្រី ចាប់ស្មានាងយ៉ាងណែន ខណៈRoyក៏ ស្ទុះមកដល់ ។​ ពួកគេរុញធីតាចូលទៅក្នុងប្រឡាយមុនគេ បន្ទាប់មកគឺ ហ្សឺឌី ដែលកាន់ Tablet ជាប់នឹងទ្រូង ។

«១០ វិនាទីទៀត !» ហ្សឺឌីស្រែកប្រកាស កម្ដៅក្នុងបន្ទប់ចាប់ផ្តើមហក់ឡើងខុសធម្មតា ។

Roy និង ភារម្យ សម្លឹងមុខគ្នា ។ អតីតប៉ូលិសពីររូប ដែលទើបតែភ្ជង់

កាំភ្លើងដាក់គ្នាមុននេះ បានងក់ក្បាលឱ្យសញ្ញាគ្នាក្នុងនាមជាអ្នកប្រយុទ្ធ ។ ពួកគេលោតចូលទៅក្នុងប្រឡាយទឹករំអិលព្រមគ្នា ហើយភារម្យបានទាញផ្ទាំងដែកមកបាំងពីលើមាត់ប្រឡាយ ។

ប៊ីប … ប៊ីប … ប៊ីប … ទឹត !!!

សំឡេងប្រព័ន្ធកុំព្យូទ័រគាំង លាន់ឡើងកងរំពង ។

ប៊ូម !!!!!

កម្លាំងផ្ទុះដ៏មហិមាចេញពីម៉ាស៊ីនត្រជាក់កណ្តាល បានបោកបក់ពេញបន្ទប់ពិសោធន៍ ។ អណ្តាតភ្លើង និងសន្ធឹកខ្យល់ បានបោកទម្លាយទ្វារដែកក្រាស់ឃ្មឹកនោះឱ្យរបើកខ្ចាយទៅម្ខាង ។ ផ្ទាំងដែកដែលភារម្យទាញមកបាំង ឡើងកម្ដៅក្រហមងៅ ដូចកម្អួតកម្អែលភ្នំភ្លើង  ប៉ុន្តែ បានជួយសង្គ្រោះជីវិតពួកគេទាំងបួនបានសម្រេច ។

ភាពងងឹត និងផ្សែងខ្មៅ គ្របដណ្តប់មកពាសពេញ ។ ម្នាក់ៗក្អកខេះៗ អមជាមួយសូរសំឡេងដង្ហក់ខ្យល់រំពងវឹកវរ ។

មិនយូរទេ … ភារម្យផ្តើមយារជើងទាត់បំប៉ើងផ្ទាំងដែកនោះចេញ ។

គេលូនចេញមកមុនគេ រួច Roy ដែលទាញហ្សឺឌី ហើយហ្សឺឌីទាញធីតាចេញមកក្រៅ ។ ពួកគេ ឈានចោលបន្ទប់ពិឃាត មកឈរនៅមាត់ទ្វារដែលចំហបាក់បែក សម្លឹងទៅកាន់ច្រករបៀងងងឹតចំពោះមុខ ។

… ទីនេះ លែងឃើញមានពន្លឺភ្លើងក្រហម ឬសំឡេងប្រព័ន្ធអាសន្នទៀតហើយ ។

«ទ្វារ … បើកបានមែន !» ហ្សឺឌី និយាយអំណរ​និងហត់ដង្ហក់ … តែនឹក

ឃើញរឿងមួយគេទម្លាក់សោមនស្សចោលវិញ … ពួកគេនៅតែជាកណ្តុរក្នុងរូង … កាមេរ៉ាគ្រប់ជ្រុងលើពិតានកំពុងសម្លឹងមក ។ តើពួកនោះចង់បានអី ?

មានភាគបន្ត!

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៦)
ទោះមិនទាន់បានចម្លើយថា​យ៉ាងណា តែចិត្ត​អ្នកកាសែតស្រីបានកាត់យល់រួចជាស្រេចហើយថា អ្នកណាម្នាក់នោះ កំពុងតែប្រមូលចាប់ពួកគេ​មកជុំគ្នានៅទីនេះ ​ដើម្បីតែម្យ៉ាង គឺ ឱ្យសង្ស័យ ឱ្យបំផ្លាញគ្នាឯង ដើម្បីបញ្ចប់សំណុំរឿង L-34 ។ ជនទុច្ចរិត​ចង់ឱ្យគ្រប់យ៉ាងក្លាយទៅជាអតីតកាល  មិនត្រូវការឱ្យមានអ្នកក្រៅដឹងថា តើមានអ្វីកើតឡើងពិតប្រាកដ ចំពោះគ្រូដែលស្លាប់ និងសិស្សបាត់ខ្លួននោះទេ ។

ស្រឺត ! ….

សំឡេងកម្រើកនៃសន្ទះខ្យល់ពីខាងលើ លាន់ចេញមកស្រិបៗ ច្បាស់ឡើងៗ  ហាក់ដូចជាមានអ្វីមួយ កំពុងតែរំកិលចុះមក ។ ពួកគេទាំងបួននាក់ភ្ញាក់ដឹងខ្លួនភ្លាមៗថា តាមពិត ​ខ្លួនមិនមែនជាអ្នកប្រមាញ់បន្ទប់ពិសោធន៍អាថ៌កំបាំងទេ តែកំពុងបានត្រូវគេ “ប្រមាញ់” ។

ស្នូរទ្រហឹងនៃសន្ទះខ្យល់ដែលកំពុងដាក់សម្ពាធរំកិលចុះមកខាងក្រោម បង្កប់នូវសញ្ញាណនៃ … សេចក្តីស្លាប់ ។

ភាពតានតឹងក្នុងនេះ លែងស្ថិតនៅលើកាណុងកាំភ្លើងដែល Roy កំពុងកាន់នោះទៀតហើយ តែស្ថិតនៅលើញាណចិត្តគំនិត ដែលម្នាក់ៗនៅទីនេះកំពុងមមាញឹកគិត ។

ហ្សឺឌី គឺជាមនុស្សទីមួយដែលដឹងខ្លួនថា ក្តីមរណៈកំពុង​តែឈានមកដល់ … ម្រាមដៃគេលែងវាយ Keyboard បាន​តែបែរជាសង្កត់បិទគ្របកុំព្យូទ័រ

មកយឺតៗ ។

គេដឹងថា បើសិនជាគេបន្ត Hack ទៀត នោះប្រព័ន្ធការពាររបស់សត្រូវនឹងដឹងពីទីតាំងពិតប្រាកដរបស់ពួកគេភ្លាមៗ ។

ប្រុសក្មេងងាកមកសម្លឹង Royដោយវិប្បដិសារី ។  ភ្នែកនាយ​ Hacker មិនមែនបង្ហាញភាពភ័យខ្លាចឬសង្ស័យ​Roy ដូចមុនទេ តែបង្ហាញពីដំណឹងថា គេត្រៀមខ្លួន កៀកស្មា​ប្រយុទ្ធជាមួយគ្នា ព្រោះអ្វីដែលគេរកឃើញក្នុងវិនាទីចុងក្រោយនេះ បានទាត់ចោលគំនិតមុនៗដែលគេគិតថា រនុកក្នុងមានពាក់ព័ន្ធនឹង Roy… ។

«Digital Signature នៃការចូលប្រើប្រាស់ប្រព័ន្ធ … តាមពិតចេញមកពី IP Address ដែលកំពុងលាក់ខ្លួននៅផ្នែកខាងលើក្បាលពួកយើង … មិនមែនចេញពីឧបករណ៍របស់ស្នងការ​Royទេ … ខ្ញុំគិតខុសហើយ ! ពួកវារៀបចំធ្វើឱ្យកាមេរ៉ារបស់ស្នងការ Roy ក្លាយជាគោលដៅដំបូងគេ ដើម្បីឱ្យយើងសង្ស័យខុស !»

ហោចណាស់ រួចពីការសង្ស័យម្នាក់ … អតីតស្នងការ​ធូរចិត្ត ​… ហើយរេទៅរកភារម្យ ។  ឯកសារសម្ងាត់មួយពីអាល្លឺម៉ង់ នៃបណ្តាញសាកលវិទ្យាល័យសន្តិសុខបច្ចេកវិទ្យា​ Royធ្លាប់ទៅស្នាក់រៀន មាន​បានបង្ហើបមកមុននេះប៉ុន្មានម៉ោងថា «អតីតប៉ូលិសម្នាក់នៅរតនគិរី កំពុងមានទំនាក់ទំនងជាមួយម៉ាហ្វៀ រុស្ស៊ី ហើយអតីតស្នងការ​Roy ខំស្កាត់មកដល់ L-34 ក៏ព្រោះតែតម្រុយនោះ គឺគេផ្តោតលើអធិការភារម្យ ។ តែ … ពេលនេះ គេប្រហែលជាយឺតពេលបន្តិចហើយ ក្នុងការ​វិភាគថា ឯកសារនោះ ក៏ជា “អន្ទាក់” ដែលបង្កើតឡើងដើម្បីឱ្យ

គេទាំងបួន​សម្លាប់គ្នា ។

ដំបូងញ៉ាំងឱ្យ ហ្សឺឌីសង្ស័យគេ គេសង្ស័យភារម្យ ?

ទោះយ៉ាងណា ចរិត​Roy គឺស្ងៀមស្ងាត់ក្នុងវិនាទីលំបាកបំផុត ។

ស្នាមសង្វារលើថ្ងាសគេរឹតតែជ្រៅទៅដោយការត្រិរិះសង្គ្រោះជីវិត​គ្រប់គ្នា ។ បុរសនេះ មិនដាក់កាំភ្លើងចុះទេ តែសន្សឹមៗគេបែរមកសម្លឹងធីតា ៖

«ធីតា … មកណេះ មកក្រោយខ្នងខ្ញុំ !»

ធីតា ដើរមកកណ្តាលបន្ទប់ ។ អ្នកកាសែតម្នាក់នេះ មិនមែនជាមនុស្ស​ស្រីម្នាក់ដែលនៅក្មេងដល់ថ្នាក់ ត្រូវការនរណាមកបញ្ជាឬមកការពារទេ គ្រប់គ្នា​ក៏ដឹង ។ ស្រីសម្លឹងមើលភ្នែកបុរសទាំងបី ដោយភាពហ្មត់ចត់ហើយនិយាយ

«មានវិធីអីបើកទ្វារ ?»

នៅក្នុងភាពងងឹតនៃផ្សែង … ហ្សឺឌី ក៏ដូចជា Roy នៅតែដកដង្ហើម      ញាប់ៗ គ្មានមធ្យោបាយ ឯកាំភ្លើងរបស់ Roy ទោះបីរាងសំយុងចុះក្រោមបន្តិចមែន តែក្រសែភ្នែកអតីតស្នងការ ​នៅតែសម្លឹងភារម្យដោយភាពមន្ទិលមិនទាន់ដាច់ស្រឡះ ។

ធីតា ដឹងថា​ នាងត្រូវតែបញ្ឈប់ការសង្ស័យនេះជាបន្ទាន់ បើមិនដូច្នេះទេ ពួកគេនឹងបរាជ័យជាក្រុម ព្រោះរវល់សង្ស័យគ្នា​មិនមាន​ឱកាស​តតាំងឧបសគ្គចំពោះមុខឡើយ ។

ស្រីឈានដើរចូលទៅជិតភារម្យ ហើយឈប់នៅចំពោះមុខគេ ។ ទោះណាជា​ធីតាមិនបានសម្លឹងចំជម្រៅភ្នែកគេ តែនាងរេសម្លឹងមើលទៅស្មាស្តាំរបស់គេដែលបានពាំងគ្រាប់ឱ្យនាងមុនពេលគេបាត់ទៅអស់ជាង១០០០ថ្ងៃ ។

ក្រឡេកមកវិញ ម្តងណេះ ​ស្រីសម្លឹងចំកែវភ្នែកដែលធ្លាប់តែមុតស្រួចដូចកាំបិតតែពេលនេះ … ពោរពេញដោយការឈឺចាប់ដែលលាក់ទុក … ពេលនេត្រាទាំង៤ប៉ះគ្នា ។

«អ … ធិ … ការ … ភារម្យ … » ធីតាខ្សឹប សំឡេងនាងផ្តើមញាប់ញ័រខ្លាំង «បើសិនបងជាមនុស្សពិត … មិនមែនមនុស្សយន្តជីវសាស្ត្រ របស់ពួក     រុស្ស៊ី … ប្រាប់ខ្ញុំមក … យប់ចុងក្រោយនៅលេណដ្ឋាន​មុនពេលបងបាត់ខ្លួន … តើបង … ឮ … ខ្ញុំនិយាយថាម៉េចខ្លះ ?»

Roy រឹតតែតម្រង់កាំភ្លើងផ្ចង់ជាងមុន ព្រោះធីតានៅកៀកនឹងជននោះពេក ។ ករណីបើភារម្យ៥ឆ្នាំមកនេះ បានសម្រេចចិត្ត​ចាកចោលផ្លូវត្រូវ ចូលទៅនៅជាម៉ាហ្វៀជីវសាស្ត្របម្រើបរទេស តើកាំភ្លើងនេះការពារធីតាបានប៉ុន្មានភាគ ?

ទោះយ៉ាងណា សំណួររបស់នាង ជាអ្វីដែល “មិនមានក្នុងកំណត់ត្រាប៉ូលិស” ក៏មិនមានក្នុងប្រព័ន្ធទិន្នន័យមនុស្ស​យន្ត​របស់រុស្ស៊ីដែរ … បច្ចេកវិទ្យាទំនើបកម្រិតណា គង់តែមិនអាចចងចាំអស់ភាសាបេះដូងរវាងមនុស្ស២នាក់ឡើយ ។

ភារម្យ មិនឆ្លើយភ្លាមទេ ។ គេសម្លឹងនាង … ថ្គាមគេឡើងញាប់ញ័រ ភ្នែកស្រទន់ តែរឿងអស់នេះ ទាំងហ្សឺឌីនិង​Roy ដឹងថា មនុស្ស​យន្តឬមនុស្ស​ផ្ទុកVirus អាចបន្លំបាន លើកលែងតែគេហានិយាយ បានយើងអាចកំណត់ដឹង ។

សម្រាប់ធីតា … សម្លឹងជននេះដែលស្ងប់ស្ងាត់ នាងយល់ថា  … គេមិនមែនកំពុងគិតរកពាក្យកុហកទេ តែគេកំពុង “ហាមខ្លួនឯង” មិនឱ្យរំជួលចិត្ត ​។

នាងញញឹម តែទឹកភ្នែកហូរ ហើយនាងនិយាយ ៖

«ខ្ញុំកម្រើកដៃជើងមិនរួចទេ ​! មនុស្ស​សរសៃប្រសាទនេះ មិនដឹងវាបានធ្វើអីលើខ្ញុំទេភារម្យ !»

របួសផ្លូវចិត្តកាលពី៥ឆ្នាំមុន មិនដែលក្លាយជាអតីតកាលសម្រាប់គេឡើយ​ … សូម្បីតែម្តងណា ! ព្រោះថាពេលនេះ … ភ្នែកគេរលើបហើយ … នាងឃើញច្បាស់ណាស់ ព្រោះនេះជាពាក្យដែលនាងនិយាយអង្វរគេឱ្យជួយ ក្នុងលេណដ្ឋាន … មុនពេលគេត្រូវប្អូនប្រុសគេបាញ់ ។

«ជួបគ្នាដំបូង … បង … ប្រាប់ខ្ញុំទៀតថា​ … មនុស្សមិនលាបថ្នាំ មិនបានន័យថាគេគ្មានរបួសទេ !» ធីតាបន្ត … ខាំមាត់ … ព្រោះទឹកភ្នែកនាងបាន​ស្រក់ចុះដូចភ្លៀងរលឹម … តែស្រីម្នាក់នេះត្រដរនិយាយបន្តព្រោះពួកគេអស់ពេលវេលាហើយ «ចុះបងចាំបានទេថា ខ្ញុំបាននិយាយអ្វីខ្លះពេលជួបគ្នាដំបូងៗ ?»

នាងឈ្ងោកមុខយំជូតទឹកភ្នែកដែលផ្សារកាំ …

«ប៉ូលិសបានស៊ើបមិនដល់១០ថ្ងៃផង ក៏សុខចិត្តបញ្ចប់វាត្រឹមហេតុផលថាគ្រោះថ្នាក់ចៃដន្យ ! អស្ចារ្យណាស់ !» ធីតាងើបមុខមកវិញភាំង សម្លឹងគេទាំងភ្នែកក្រហមហើម … គេនិយាយពាក្យនាង … បេះបិទ … គឺប្រយោគពេលនាង​ទៅដល់រតនគិរីដំបូង ។ ឃើញខាងស្រីភាំង បុរសនេះស្រាប់តែញញឹម ។ ជាស្នាមញញឹម​ដ៏ឈឺចាប់មួយហើយមាត់គេវាចាបន្ថែម ៖

«មកពីលោកប្រកាន់ភាពមានះមិនព្រមស្តាប់សម្តីញាតិអ្នករងគ្រោះសោះ ! សូម្បីតែបន្តិច !»

ធីតាខ្ទប់មាត់ស្រែកយំព្រោះនេះ … ជាសម្តីនាង កាលជួបគេដំបូង …នាងបន្ទោសគេថា មិនព្រមសើរើសំណុំរឿងមរណភាពលោកពូនាង … ។ គឺគេ … ទាំងសាច់ទាំងឈាម … Roy ទម្លាក់ដៃសន្សឹមៗ ។

មានភាគបន្ត!

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៣)
សំឡេងនិងសំណួរពី AI បានបញ្ចប់ភាពរវើរវាយរបស់នាង ហើយបង្ខំសតិគ្រប់យ៉ាង​​ត្រលប់មករកបេសកកម្មចំពោះមុខវិញ ។ តរុណីយើង​​ញញឹម  បន្លប់ រួចធ្វើជាក្រេបជាតិគ្រាប់ធញ្ញជាតិដែលលីងឈ្ងុយឈ្ងប់តែសែនល្វីង ។

«កុំប៉ិនពេក Boy !» ស្រីបន្ទោសមនុស្ស​យន្ត ។

«ពាក្យនេះគ្មានក្នុងវចនានុក្រមសោះ ខ្ញុំឆែកជានិច្ច ​! ធីតានិយាយច្រើនដងហើយ !»

នាង​សើច ៖

«ឆែកទៀតទៅអ៊ីចឹង !»

ដោយគ្មានដៃចង្កូតដើម្បីកាន់ ឬឈ្នាន់ដើម្បីគ្រប់គ្រង គ្រប់យ៉ាង ​ដូចជានាងគ្រាន់តែជាអ្នកដំណើរក្នុងជីវិតរបស់នាងផ្ទាល់ ដោយមើលពិភពលោកដែលកំពុងគំហុកប្តូរពណ៌ទៅជាងងឹត ។

បន្ទះស្រូបពន្លឺព្រះអាទិត្យបានតម្រង់ជួរនាបណ្តោយផ្លូវដើម្បីបង្កើត និង​ខ្ជាក់ផ្តល់ថាមពល មិនត្រឹមតែសម្រាប់បណ្តា​យានយន្តទំនើបប៉ុណ្ណោះទេ ប៉ុន្តែដល់សហគមន៍ខ្មែរទាំងមូល ។

ស្រីក្រឡេកមើលទៅខាងក្រៅបង្អួច ឃើញក្មេងៗកំពុងអំណរសប្បាយលេងក្នុងសួនឧទ្យានដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញាឆ្លាតវៃ ចេះកែតម្រូវពន្លឺដោយផ្អែកលើពេលវេលាផង ។ ឥឡូវមេឃងងឹតផង ​ភ្លៀងផង តែAI នៅឯឧទ្យាន​អាចបង្កើតពន្លឺបាន ។

គ្រប់យ៉ាងក្នុងដៃយើង ហេតុអី L-34 មួយ យើងត្រូវខ្លាច ?

សំណួរនេះកំពុងបង្កើនថាមពលចិត្ត​ដល់ស្រីអ្នកសារព័ត៌មាន​ទំនើប ដែលចង់ដឹងនិងចង់ឃើញការពិតត្រូវបានលាតត្រដាង ។

«ចង់ឱ្យខ្ញុំគ្រប់គ្រងលើការរុករកក្នុង L-34 Lab ទេ ?» AIសួរធ្វើឱ្យនាង​ងាកមកវិញ ។

«កុំអី ! ខ្ញុំនឹងដោះស្រាយបានខ្លួនឯង !» ធីតាឆ្លើយទាំងការតាំងចិត្តដែលហូរពេញសព្ទសំឡេងរបស់នាង ។

«គ្រាន់តែ … ជួយ​តាម​ដាននូវ​រាល់​ឧបសគ្គ​ដែល​អាច​កើត​មាន !»

AIបន្ថែម ។

«អូ ល្អទេតើ !» ធីតាញញឹមដាក់ Dashboard ហើយផ្អែកខ្នង​បង្ហើយសារធាតុរាវក្នុងដៃយ៉ាងស្ងប់ស្ងាត់ ។ បទចម្រៀងមួយលាន់មក ជាបទដែលនាង​តែងតែស្តាប់ … «ពេលវេលាណាមួយដែលស័ក្តិសម​ឱ្យយើងជួបគ្នា … »

នាងបិទភ្នែកសំងំយកកម្លាំងព្រោះប្រព័ន្ធរបស់យានជំនិះបានរំកិលតាមក្រិតខ្នាត ហើយបង្កើនល្បឿន ។

លោកផន ! … ចិត្ត​នាងនឹកបាចហាចដល់បុរសដែលចូលមកហាមប្រាម ទាំងដែលគាត់ដឹងហើយថា នាងមិនស្តាប់គាត់ទេ ។ ស្រីបិទភ្នែកហត់នឿយ រួចលង់ភ្លឹប​ទៅក្នុងការសម្រាក ។

​Boy ស្រែកឡើងថា ៖

«ចូលដីរតនគិរីហើយ !»

ធីតាមមិងមមាំងបើកភ្នែក និងរេសម្លឹងជុំវិញ ។

«តើឱ្យខ្ញុំជួយរៀបចំទិសដៅទៅមន្ទីរពិសោធន៍ L-34 ដែរទេ ?»

ធីតាងក់ក្បាលចិត្តរបស់នាងវិលមកថ្លាឆ្វង់វិញ​ភ្លេចចោលនូវបណ្តាអារម្មណ៍ងោកងុយហត់នឿយ ។

ទីនេះ … ជម្រកព្រៃបៃតង ដីក្រហម និងភូមិករ ទឹកជ្រោះ បានដាស់ភ្ញោចអតីតកាល ។ រថយន្តស្វយ័តបន្តដំណើរដោយស្ងៀមស្ងាត់ កាត់តាមទីប្រជុំជន និងដំណើរចុះឡើងនៃក្រុមមនុស្សមិនស្គាល់មុខ ។

ធីតា​បាន​ចត​រថយន្ត​​នៅ​ឆ្ងាយ​ពី​មន្ទីរពិសោធន៍ L-34 ដែល​កំពុង​មាន   ស​ភាព​ស្ងប់ស្ងាត់​ព្រោះជាពេល​យប់ ។ សំឡេងតែមួយគត់ដែលឮមក គឺសំឡេងស្រទន់នៃយន្តហោះគ្មានមនុស្សបើកដែលដើរល្បាតក្នុងតំបន់នេះ ។ ៥ឆ្នាំមុន ទីនេះធ្លាប់តែជាព្រៃក្រាស់ដីក្រហម ។ គ្រប់យ៉ាងគឺ​ធម្មជាតិសុទ្ធសាធ តែមិនមាន​អ្នកណា​ដឹងឡើយថា ៥ឆ្នាំក្រោយ ដែនដីខ្ពង់រាបប្រែក្លាយជាជម្រកដ៏សម្បើមនៃបច្ចេកវិទ្យាបែបនេះ​ឡើយ ។

«ម៉ោង ៩ យប់ !»  នេះជាដំណើរការសំឡេងផ្តល់ដំណឹងស្វ័យប្រវត្តិពីប្រព័ន្ធសុវត្ថិភាព ប្រកបដោយបច្ចេកវិទ្យាខ្ពស់របស់មន្ទីរពិសោធន៍ ដែលត្រូវបានគេបំពាក់​ជុំវិញបរិវេណនេះ ​ដោយប្រើរ៉ូបូត ។

ឮកាលណា ធីតា​រុញ​កែទីតាំង​កាស​តូច​ក្នុង​ត្រចៀក​របស់​នាង ហើយនិយាយតិចៗស្ទើរខ្សឹប ៖

«ឃើញដូចខ្ញុំទេ ?» តរុណីយើង​ខ្សឹប​ខ្សៀវ ខណៈភ្នែក​របស់​នាងបង្វិល​​ស្គែន​ចំណុច​ប្រទាក់​នីមួយៗ​ដែល​មាន​ពន្លឺ​លើ ​Tablet ។ ​នាង​កំពុងបង្ហាញព័ត៌មានសុវត្ថិភាពផ្ទាល់ខ្លួនទៅកាន់ ហ្សឺឌី ដែល​ជា​មិត្តចាស់ ហើយថ្នឹកខាង ​

Hack លុកចូលទិន្នន័យ ។

ហ្សឺឌីកំពុងតែគ្រប់គ្រងការលុកចូលឆ្មក់មើលពីចម្ងាយ ។ រាល់ច្រករបៀងរបស់មន្ទីរពិសោធន៍ដែលកំពុងបញ្ចេញពន្លឺជាមួយនឹងឧបករណ៍ចាប់សញ្ញាចលនា គេមើលឱ្យធីតាទាំងអស់ ។

ឆ្មាំមនុស្សយន្តបានដើរប្រទាក់ជុំវិញនេះដូចស្រមោច ។  ភ្នែកក្រហមៗរបស់ពួកគេ អាចស្គែនរកមើលរាល់ការកម្រើក​នានា សូម្បីតូចប៉ុនណាក៏    ដោយ ។

ធីតាស្មុគស្មាញចិត្តបំផុតហើយ  តែត្រូវហ្សឺឌីប្រាប់មកភ្លាមថា ៖

«ចូលបាន ! ប៉ុន្តែត្រូវលូន និង … បិទដង្ហើម !!! AI សុវត្ថិភាពដែលដាក់រាយ ​វាឆ្លាតខ្លាំង វាអាចចាប់រលកសញ្ញាកម្ដៅ និងដង្ហើមក្នុងរង្វង់កន្លះម៉ែត្រ !»

ធីតា​​ទម្លាក់ iPad​ ក្នុងថ្នក់អាវ ហើយញ៉ុកឆ្នុកជំនួយអុកស៊ីសែនដូចបានត្រៀម ដោយ​ឱន​ចុះ​ដី លូនវារយ៉ាងញាប់ចំណាប់ឆ្ពោះ​ទៅរក​ផ្លូវ​ចូល ។ រាល់ការរំកិល​របស់​នាង​ស្ងាត់​ ថែមទាំងមិនដកដង្ហើម ។

ដោយ​សារ​ស្បែកជើង​កវែង​ដែល​ធន់​នឹង​សំឡេងត្រូវបានត្រៀម នេះជាលក្ខខណ្ឌនៃ​អ្នក​សារព័ត៌មានទំនើបសម័យAI  ​ដែលតម្រូវ​ឱ្យ​​មាន​ជំនាញ​ខាង​បច្ចេកវិទ្យាខ្ពស់ គួបផ្សំនឹង​ការបង្វឹក​ផ្នែកស៊ើបអង្កេត ជំនាញវារលើដី ប្រតោង មុជទឹក អត់ដង្ហើម ធីតាមាន​ឧបករណ៍ជំនួយមកតាមទាំងអស់ ។

នៅពេលរាងកាយ​ទៅដល់បន្ទះសុវត្ថិភាព នាងបានដកឧបករណ៍តូចមួយចេញ ដើម្បីឆ្មក់លួចចូលទៅក្នុងប្រព័ន្ធដើម្បីរំលង Biometric keys ដែលស្គែនជីពចរ ។

ជាមួយសំឡេងគ្រឹក … ទ្វារបានរបើកឡើងមែន ។

«ធ្វើបានល្អម៉ាដាម !»ហ្សឺឌីសរសើរដោយអំណរ ។

សាលដំបូងដែលនៅពីក្រោយទ្វារពោរពេញទៅដោយច្រកបញ្ឆោត​ជារបៀប labyrinthine ។

«ចប់ហើយហ្សឺឌី !»

«ដើរបានប៉ិ !» ហ្សឺឌីប្រាប់មកវិញ ខណៈពន្លឺបញ្ឆោតរលត់អស់ដូចអភូតហេតុ ។ ស្រីញញឹម​ដោយអំណរ​ហើយសរសើរឡើងភ្លាម ៖

«ខ្លាំងប៉ិ !»

អ្នកកាសែតរំកិល​យ៉ាងរហ័ស ទៅរកទ្វារមែនទែនដែលសល់តែមួយ​​ក្រោយទ្វារបញ្ឆោតដោយថាមពល​រលាយអស់ ។

«ទៅមុខបានធម្មតា !» ហ្សឺឌីប្រាប់ ។

នាងបោះពួយកាត់​តាម​ច្រក​របៀងដែលអមដោយ​ផ្ទាំង​កញ្ចក់យ៉ាងទំនើប ស្រាប់តែគាំងឈប់ជើង ។

«ស្អីគេ ?» ហ្សឺឌីខ្សឹបសួរនឹងត្រចៀក ។

នាងហាក់ភាំងស្លុតដែលបានមកវាក់នឹងអ្វីមួយបានជាហ្សឺឌីមិនឮនាងឆ្លើយទេ ។ ពីនេះទៅ ធីតា​សម្លឹង​ឆ្ពោះ​បន្ទប់​ឃ្លាំ​មើល​នៅ​ចុង​ផ្លូវ  តាម​ទ្វារបន្ទប់មួយធំចំហ ​នាង​អាច​ឃើញ​ខ្នង​​និពន្ធនាយក​​របស់​នាង … គឺ​លោក ផន ។

គាត់បែរមកហើយ … តែឱនមុខ ។ គាត់កំពុងមមាញឹកនឹងអ្វីមួយ​លើ   កុំព្យូទ័រដែលឱបជាប់ប្រាណ ហើយមុខរបស់គាត់ត្រូវបានបំភ្លឺដោយពន្លឺដ៏ស្រទន់នៃអេក្រង់ 3D display ។ ម្រាមដៃរបស់គាត់ផ្លាស់ទីយ៉ាងលឿនឆ្លងកាត់ចំណុចប្រទាក់ ហើយពេលចូលរឹតកៀក ធីតាអស់សង្ឃឹម​ព្រោះតានេះដូចជាកំពុងដំណើរការលុបឯកសាររសើបចេញពីមូលដ្ឋានទិន្នន័យនៃបន្ទប់ពិសោធន៍ ។

ចួបគ្នាសប្តាហ៍ក្រោយ !

រឿង៖ បន្ទប់ពិសោធន៍ L34 (ភាគ២)
ក្រុមឧក្រិដ្ឋកម្មបរទេសដែលទើបនឹងសម្លាប់គ្រូម្នាក់ថែមទៀតហើយ

ចាប់ ក្មេងទៅ៥នាក់ … ដើម្បីរក្សាអាថ៌កំបាំងរបស់ពួកគេ ! ឃ្លានេះ បានបំបុកបេះដូងនាងឱ្យតបតនឹងថ្នាក់លើ ៖

«Channel N-News មិនអាចស្ងាត់ធ្វើមិនដឹងរឿងអីបានទេពូ !»

នាងនិយាយបន្ថែមញ័រៗខ្សឹបៗ ។

«ខ្ញុំឱ្យបិទៗ !» លោក ផន ព្រមានមុននឹងក្រោកបោះកៅអីចេញទៅម្ខាង គ្រាំ ។ ធីតាចំហមាត់ ។ អាកប្បកិរិយាស្អី ?

ហេតុអីគាត់មានសម្ពាធថ្នាក់នេះ ? តរុណីក៏ដឹង គាត់មិនដែលច្រងេង  ច្រងាងថ្នាក់នេះទេ ពិសេសជាមួយធីតា ។

​«ពូឈប់សិន !»

«ពូទៅដេកហើយ ! ឯងក៏អ៊ីចឹងដែរ !»

«អូខេ ! ​យើង​នឹង​និយាយ​នៅ​ព្រឹក​ស្អែក !»

ធីតារត់តាមគាត់ តែបុរសគ្រវីដៃបង្អាក់នាងដោយសម្តីខ្សោយ ៖

«និយាយរឿងផ្សេងបាន ! រឿង L-34 … ​បិទ !!!»

ធីតានៅស្ងៀមក្បែរទ្វារ សម្លឹងដំណើរហត់នឿយនៃនិពន្ធនាយកម្នាក់ ដែលធ្លាប់មានប្រវត្តិក្បាលដែកបំបែកវិញ្ញាសាឧក្រិដ្ឋកម្មមកជាងមួយទសវត្សរ៍មកហើយ ។ លោកផន ត្រូវបានគេស្គាល់តាំងពីនៅជាកូនចៅអ្នកយកពត៌មានសន្តិសុខសង្គម​ម្នាក់កាលពីសម័យកាសែតកាន់ដៃអាន​ រហូតពេលនេះជានិពន្ធនាយកសារព័ត៌មានអនឡាញលំដាប់ប្រទេស ។

L-34 មានឥទ្ធិពលអ្វីបានជាគាត់អាចបំភ្លេច​ខ្លួនឯងចោល ?

​នាង​ថយមកវិញ ហើយខ្ទប់ទ្វារបន្ទប់ការិយាល័យ សំងំឈរបិទភ្នែក

សម្រាលការតឹងតែងចិត្ត ​។ អនុស្សាវរីយ៍​បាន​ហូរ​ត្រលប់​មក​វិញ … ផ្លូវរូងក្រោមដី … ភាពភ័យរន្ធត់ … អ្វីដែលបានកើតឡើងកាលពី៥ឆ្នាំមុន ។ មុខបុរសម្នាក់ វាងវៃ សាមញ្ញ សប្បុរស រឹងមាំ វិលមកវិញ … ភារម្យ ! បុរស​ដែល​បាន​ជួយ​នាង ហើយជាថ្នូរនឹងអាយុសង្ខារបស់ធីតា គេផ្ទាល់ ​​បាន​បាត់​ខ្លួនគ្មានពាក្យផ្តាំសូម្បីមួយម៉ាត់ណា ។

ពេលវេលាកន្លងមកនេះ អវត្តមានរបស់គេគឺជាមោឃមួយ ដែលធីតាមានអារម្មណ៍​ខ្វះៗ ហើយមិនអាចមានអ្វីមកបំពេញជំនួសបាន ។

ប៉ុន្តែឥឡូវនេះ … ស្រីអ្នកកាសែតបើកភ្នែកមកវិញ ។

នៅពេលដែលករណី L-34 បានលេចចេញជាថ្មី តរុណីអាចមានអារម្មណ៍ថា រឿងចាស់កំពុងឈានត្រលប់មកវិញម្តងទៀត ដូចខ្មោចអន្ទោល តែលើកនេះខុសគ្នា​ត្រង់ថា នាងគ្មានអធិការភារម្យនៅក្បែរទេ ។

ស្រីងាកទៅទាញយកសន្លឹកPrintពីកម្រាលឥដ្ឋ ហើយរៀបចំកាតាប ផ្ទុកTablet និងទូរសព្ទ ។ ដៃម្ខាង​បានច្បាមយកអាវមួយទៀតលើថ្នាក់បង្អែកកៅអីមកចងពីលើចង្កេះ ហើយចាកចេញដោយប្រញឹកប្រញាប់ពីការិយាល័យរបស់នាង ។

នៅក្រោមពន្លឺថ្ងៃដ៏ស្រទន់ គ្រប់យ៉ាងខាងក្រៅក្លាយជាពណ៌ពេជ្រថ្លា ព្រោះតំណក់ភ្លៀងតិចៗបានស្រោចស្រពប បោសមកលើផ្ទាំងកញ្ចក់ឡានទំនើបដែលធីតាទាញទ្វារចូល ។

នាងមានវត្តមាន​លើកៅអីដ៏ប្រណីត និងលក្ខណៈស្រណុកបែប

Ergonomic តែមិនមែននាងបើកបរដូចកាលពីសំណុំរឿងរូបខ្មៅស្រអាប់ទៀតនោះទេ ។ ឆ្នាំ​នេះ មនុស្ស​ដែលធ្វើការ​បែបធ្វើដំណើរផ្លាស់ទី ច្រើនបាននិយមរំលស់យក​​យាន​ស្វ័យប្រវត្តិមកជួយកំដរ​ជីវិតប្រចាំថ្ងៃហើយ ។ រថយន្តនេះគ្មានអ្នកបើកបរទេ ​តែយានជំនិះដែលផ្ទុកដោយកម្មវិធីដែលអាចបញ្ជាឱ្យផ្លាស់ទី និងរុករកគោលដៅ​ដោយមិនចាំបាច់មានមនុស្សចូលនៅក៏បាន ។  AI អាចយល់អំពីបរិស្ថានជុំវិញ និងទីតាំងគោលដៅ តាមរយៈឧបករណ៍ចាប់សញ្ញា កាមេរ៉ា AI និងរ៉ាដា ហើយ​ចេញដំណើររហ័សជាងរថយន្តធម្មតា​ច្រើនដងដោយឯករាជ្យ ទោះណាជាយើងមិនទាន់មាន​ផ្លូវល្បឿនលឿនបែប Hyper -Express Highway ក្តី។

«ទៅ Boy យើងមានបេសកកម្មធំ ! រតនគិរី !!!»

នាង​ប្រាប់ទៅDashboard ដែលកំពុងតែបន្លឺឡើងយ៉ាងស្រទន់នូវ​ការរង់ចាំចេញដំណើរ ដោយបង្ហាញនូវចំណុចប្រទាក់ឌីជីថល ដែលពោរពេញដោយក្រាហ្វិកដ៏រស់រវើក ។

AI បានបញ្ចេញផ្លូវពីភ្នំពេញទៅរតនគិរី ។

«អរុណសួស្តី ធីតា !» AI របស់រថយន្តបានស្វាគមន៍នាងដោយសំឡេងសុភាពបុរស ។ «ត្រៀមចេញដំណើរហើយឬនៅបាទ ?»

នារីងក់ក្បាលទាំងស្រពោន និងហត់នឿយ ។

ជាមួយនឹងសូរបញ្ឆេះដ៏ស្រទន់ រថយន្តតូចបានរេចេញពីចំណត ហើយបង្កើនល្បឿនស្រាលស្រិប រួមផ្សំជាមួយនឹងចរាចរណ៍ពន្លឺថយក្រោយនាមហា  វិថី ឆ្លាតវៃ ខ្ពស់ស្រឡះពីផ្លូវខាងក្រោម​ ។

ស្រីស្អាត​សម្លឹងមើលទេសភាពទីក្រុងភ្នំពេញ​ ដែលរលាយទៅជាពណ៌បៃតងលាយភាពខៀវស្រងាត់នាខែវស្សា ។ នៅតាមបង្អួចបែប Panoramic នាង​លើកកាមេរ៉ាសំណព្វមកថតផ្តិត ។

«នេះ ផែនទី !» AI ប្រាប់មួយៗ ។

ស្រីងាកមកពិនិត្យ​ក្រវ៉ាត់ផ្លូវបានកំពុងតែបង្ហាញខ្លួននៅលើអេក្រង់ ដោយមានចំណុចប្រទាក់ជាមួយនឹងការអាប់ដេតជាក់ស្តែងភ្លាមៗអំពីស្ថានភាពចរាចរណ៍ និងអាកាសធាតុ ។

«យើងទៅដល់ពេលណា ?» នាង​សួរ ។

«ការមកដល់ប៉ាន់ស្មាន អាចក្នុងរវាងពីរម៉ោងនិងដប់ពីរនាទី !»

«ចាស៎ អរគុណ !» នាង​តបដោយឱនមកបិទកាមេរ៉ាដាក់ទៅម្ខាង​ហើយទាញយកនំក្រៀមពីក្នុងកាតាបមកហែកយឺតៗ ។

«ធីតា ! ​ចង់​ស្តាប់​ផតខាស​ព័ត៌មាន​ចុង​ក្រោយ​បំផុត ឬ ​List ​បទចម្រៀង​ដែល Favorite ?»

​ AI បានសាកសួរពេលធីតាទំពានំបន្តិចបន្តួច ដៃនាង​ចុចរកកន្លែងកាហ្វេ​ហើយចុចប៊ូតុង ។

​បបូរមាត់នាង​ឆ្លើយតប៖

«​តស់ !​ ស្តាប់​ព័ត៌មាន​សិន !​»

បេះដូងស្រី​លោត​ញាប់ឡើងវិញ ទាំង​ក្នុង​ការ​គិត​ពី​សំណុំក្តីL-34 ដែលនឹង​ត្រូវប្រឈម​​ស៊ើប​អង្កេត​នាពេលពីរម៉ោង​ខាង​មុខ ។

ម៉ាស៊ីនកាហ្វេតូចរបស់យាន លាន់ប្រាវ តែមិនរងំយូរឡើយ ។ គ្រប់យ៉ាង​

គឺទំនើបដូចឋានសួគ៌ទៅហើយ ម្តេចឡើយមនុស្ស​នៅគិត មកកាប់សម្លាប់គ្នាបានទៀត ? ក្មេងៗអស់នោះ គេបរិសុទ្ធណាស់ ពួកគេដឹងអីគេ ?​ចុះលោកគ្រូ ហេតុអ្វីចាំបាច់ត្រូវសម្លាប់គាត់ ?

កាហ្វេខ្មៅ ចាស់​ ខ្មៅហើយស្អិត បាន​ហូរចេញមករ៉ាវ នាំមកជាមួយនូវក្លិនដ៏មាន​ថាមពលពាសពេញយាន ។  នៅពេលដំណាលគ្នានេះដែរ សំឡេងស្រទន់នៃផតខាសបានលាន់មកពាសពេញរថយន្តទំនើប ។

«រាជធានីភ្នំពេញ​មមាញឹកជាមួយពាក្យចចាមអារ៉ាមនៃការបាត់ខ្លួនក្មេងជំទង់៥នាក់នៅខេត្តរតនគិរី ! ឪពុកម្តាយពួកគេ ប្រចាំការនៅអធិការដ្ឋាន       ប៉ូលិស !»

អធិការដ្ឋាននោះ … ស្រីផ្អៀងស្មា​ទៅក្រោយ ដោយអនុញ្ញាតឱ្យរាងកាយ​អាចស្រូបយកបរិយាកាសនាពេលល្ងាច ក្នុងល្បឿនដ៏ទន់ភ្លន់របស់រថយន្តអភិនីហារ ។ ធីតាមានអារម្មណ៍ថា ស្ទើរតែដូចជាកំពុងអណ្តែត ដោយរំភើយឆ្ពោះទៅរក​អតីតកាលមួយ ។

«សាកមើលចុះ ! កាហ្វេនេះហ្វ្រីសម្រាប់អ្នកភ្នំពេញថ្ងៃដំបូង !»

«យី ! មាន Promotionទៀត ! អូយ ល្វីង !»

«លេបចូលដល់បំពង់ក នឹងក្លាយជាផ្អែមឈ្ងុយវិញ !»

សំឡេងគេ ទឹកមុខគេ ភាពជាមនុស្ស​ប្រុសពេញដោយការទទួលខុសត្រូវរបស់គេ ជាតិ​នេះ ធីតាភ្លេចមិនបានពិតមែន ។ នារីនេះធ្លាក់​ស្រពោន ដោយសម្លឹងពែងកាហ្វេថ្មី … មាត់នាងរអ៊ូតិចៗម្នាក់ឯង …

សប្តាហ៍ក្រោយជួបគ្នាម្តងទៀតណា …

រឿង៖ បន្ទប់ពិសោធន៍ L34 (ភាគ១)
ខ្ញុំគឺធីតា …

៥ឆ្នាំមុន សំណុំរឿង «រូបខ្មៅស្រអាប់» បានបិទបញ្ចប់ទៅដោយស្ងាត់ជ្រងំបន្សល់ទុកត្រឹមតែផេះផង់នៃក្តីឈឺចាប់និងសំណួរជាច្រើនដែលគ្មានចម្លើយ …

រាងកាយដែលប្រឡាក់ដោយឈាមរបស់នាយ … ការលះបង់យ៉ាងធំធេងនៅលេណដ្ឋានក្រោមជម្រៅវិមានក្រអូប … ហាក់នៅដក់ជាប់កកិតក្នុងកែវភ្នែកនាង មិនមែនតែរៀងរាល់ទិវារាត្រី … ប៉ុន្តែ … រាល់ដង្ហើមចេញចូល ។

ទោះបីជាឃាតករសម្លាប់លោកពូរបស់នាងត្រូវបានវែកមុខ …

តែស្រមោលខ្មៅជាច្រើនទៀតនៅតែបន្តលងបន្លាច និងតាមយាយីគ្រប់ពេលដែលធីតាបិទភ្នែក ។

ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងរាប់ពាន់ដងឱ្យបោះបង់ការចងចាំនូវអតីតកាលទាំងនោះ ហើយរៀនរស់ទទួលយកការពិត តែបេះដូងដ៏រឹងរូសមួយនេះ​មិនដែល ព្រមចុះចាញ់​ក្នុង​ការទន្ទឹង​ស្វែងរកមនុស្សម្នាក់នោះឡើយ ។

ជំពូកទី១ ៖ មន្ទីរពិសោធន៍L-34

ធីតា … ធីតា …? ក្រោកឡើងធីតា …

នាងឮសូរសំឡេងខ្សឹបហៅរន្ថាន់នេះ … សន្សឹមៗក៏ស្គាល់ថាជាអ្នកណា … គឺ ហ្សឺឌី … អ្នកដែលបានកំដរនាងមកដល់ទីនេះ … ។

ក្រោកឡើងធីតា …

គេខ្សឹប តែក្នុងសភាពតក់ក្រហល់ហាក់បីដូចជាកំពុងស្ថិតនៅក្នុងសភាពការណ៍ចលាចលមួយ ។ រឿងរ៉ាវមិនបានចប់ទៅរលូនទេ នាងដឹង … ។

មុននេះប៉ុន្មានម៉ោង …

រស្មីពណ៌​មាសនៃដំណើរគោចរព្រះអាទិត្យ​រៀបអស្តង្គត ជះមក​ខ្សោយក្នុងវស្សាន្តរដូវ បញ្ចេញជា​ស្រមោល​វែងៗ​លើ​ទីក្រុង​ភ្នំពេញ​ដ៏​ធំ​ទូលាយ ។

ឆ្នាំ២០២៦នេះ ជាកាលវេលា​ដែលភាពទំនើបគ្រប់យ៉ាង​បានបដិសន្ធិមកលើរាជធានីចាស់ ។ បណ្តាសំណង់ខ្ពស់សន្លឹមជ្រែកអាកាស និងផ្ទាំង​កញ្ចក់Vip Mirror ភ្លឺដូចពេជ្រ មិនអាចបិទបាំងរឿងចម្រូងចម្រាសថ្មីបង្អស់នាល្ងាចនេះឡើយ ។

នៅក្នុងការិយាល័យ ធីតាបែរមកពីម៉ាស៊ីនព្រីន ដើរយ៉ាងញាប់សំដៅតុធ្វើការ​ដោយ​ចំហទ្វារបង្ហាញពីសភាពការណ៍សែនប្រញឹក ។

ស្លាក«​ប្រធាន​ផ្នែក​ព័ត៌មាន​ឧក្រិដ្ឋកម្ម»ត្រូវផាត់ចោលទៅម្ខាងព្រោះនាងកំពុងលាតសន្លឹកក្រដាសមកពិនិត្យ ​។

ក្រាក … នាងងើបមុខមកមើល ។ អ្នកមកដល់នេះជាបុរសវ័យ៥១ឆ្នាំ តែមានសភាពចាស់ជាង​វ័យ ជាមួយ​រូបរាងនិងទឹកមុខសើងមម៉ើងហាក់ជាប្រភេទមនុស្ស​ធ្វើការមិនដេកពួន ។

«ពូ ?»

នាង​សួរគាត់ព្រោះឆ្ងល់ ។ ជាមួយសភាពរូបរាងទ្រុឌទ្រោម បង្ហាញពីភាពតានតឹងក្នុងដំណើរការងារអង្កេត​ក្តីនាបន្ទប់ព័ត៌មានមមាញឹក  លោកផន ច្បូតពង្រាប​​សក់ស្កូវ ទុកនូវកែវភ្នែកមុតស្រួចសម្លឹងក្រដាសលើតុធីតា ។

«បើកប៉ុស្តិ៍លេខ ៦»

គាត់បញ្ជាហើយទាញកៅអីមកអង្គុយ ។ ធីតាទាញ Tablet  មក​បើក​រក

Channel -K6 លើ Internet ហើយមិនដល់មួយប៉ប្រិចភ្នែក អ្វីមួយមួយញ៉ាំងឱ្យនាងស្រៀវឆ្អឹងខ្នង ​។

រូបភាព​នៅលើ​អេក្រង់​ជាកន្លែង​ដែលធីតា​​ធ្លាប់​ស្គាល់ ជា​កន្លែង​ដែល​នាង​បាន​កប់ជ្រៅ​ក្នុង​ជម្រៅ​ចិត្ត ​ឥឡូវនេះ​បាន​លេច​ឡើង​នៅ​លើផ្ទាំង​ព័ត៌មានអនឡាញ ។

មន្ទីរពិសោធន៍ L-34 -រតនគិរី …

ទីកន្លែងដែលសុបិនសែនអាក្រក់កាលពីអតីត ត្រូវបានរលុបជិត៥ឆ្នាំមកហើយ ឥឡូវស្រាប់តែបានចាប់ផ្តើម ។

ក្រោយពេលដែលលោកផន​ឱនមកចុចប៊ូតុង … ព័ត៌មាន​បានផ្តើមផ្សាយជាមួយសព្ទសំឡេងស្រួយៗពញ្ញាក់អារម្មណ៍ …

«Breaking News ក្រោយពេលដែល​ក្មេងប្រុសជំទង់ ៥នាក់បានបាត់ខ្លួនក្នុងដំណើរបោះជំរំឯកជនមួយ ហើយ​អាជ្ញាធរកំពុងបិទជុំវិញតំបន់នេះ     ខណៈគ្រូបង្រៀនម្នាក់ដែលចូលរួមក្នុងដំណើរនោះដែរ​ ត្រូវបានរកឃើញស្លាប់នៅម៉ោង៥និង១១នាទីល្ងាចនេះម៉ោងនៅកម្ពុជា ! ការរកឃើញនេះ ប្រមាណ១​៩ម៉ោងក្រោយការបាត់ខ្លួនរបស់ក្មេងៗ ! គួររំឭកថា កន្លែងពួកគេទៅបោះជំរំ ស្ថិត​នៅកៀកមិនដល់៣០០ម៉ែត្រពីអតីតបន្ទប់ពិសោធន៍​ L-34 ដែលត្រូវបានអាជ្ញាធរ​ទទួលសាលដីកា​ឱ្យបិទកាលពីខែមុន» ។

ធីតាគាំងភ្នែកសឹងមិនប៉ប្រិចនៅនឹងមុខកុំព្យូទ័រតូច ។  នាង​ចាំបានថា មន្ទីរពិសោធន៍ L-34 ទើបតែត្រូវបានបិទមិនដល់មួយឆ្នាំ ចាប់តាំងពីមាន​រឿងអាស្រូវដែលភ្ជាប់អ្នកវិនិយោគ​មហាសេដ្ឋីជនជាតិរុស្ស៊ី វ៉ាលី វ៉ុលកូវ  ទៅនឹង     បណ្តឹងដែលនាំទៅដល់ព្រះរាជអាជ្ញាចេញដីកាឆែកឆេរ ហើយចុងក្រោយ ​ត្រូវប្រកាសបិទទីតាំងភ្លាមៗ ។ នៅខណៈដែលគេដឹងថា ​មានមនុស្សមាន​អំណាចជាច្រើនកំពុងរត់ការជ្រោមជ្រែង មិនឱ្យមាន​លទ្ធភាពផ្លូវច្បាប់ ឬដីកាសម្រេចបិទក្រុមហ៊ុននិងមន្ទីរពិសោធន៍របស់ត្រកូល វ៉ុលកូវ  ជាស្ថាពរ ។

ករណី​នេះ ​ត្រូវ​បានតរុណីយើង ចាប់យកមកសរសេរអត្ថបទឡើង​ជាបន្តបន្ទាប់ … សរសេរមិនដកដៃ … ដើម្បីជំរុញយន្តការច្បាប់ប្រឆាំងទៅនឹង​លទ្ធភាពនៃការបង្កើតអាវុធជីវសាស្ត្រនៅលើទឹកដីកម្ពុជា ។

ជាពិសេស … អតីតផ្ទះសំណព្វរបស់លោកពូនាង ដែលបានបញ្ចប់ដោយឈាមនិងទឹកភ្នែក ក្រោយសំណុំរឿងឧកញ៉ាវុទ្ធីជាពូរបស់នាងបិទ​រដ្ឋាភិបាលបានរឹបអូសយកវិមាន​ក្រអូប មកជាសម្បត្តិសាធារណៈដោយអាងលើការរកឃើញលេណដ្ឋាន​បុរាណ​នៅខាងក្រោមនោះ ហើយជាសំណងគេបានប្រគល់សងមកវិញ​នូវដីធ្លីសមតម្លៃដល់ត្រកូលនេះហើយ​​ជំទាវវត្តីនិងបងប្រុសជីដូនមួយរបស់នាង ឧត្តម បានទទួលចំណែកអចលនទ្រព្យថែមបានចាកចេញទៅបន្តជីវិតថ្មីនៅបរទេស ។

មិនយូរប៉ុន្មានរដ្ឋបានធ្វើសម្បទាន​តំបន់នោះទៅឱ្យមហាសេដ្ឋីរុស្ស៊ីដែលបានប្រកាសធ្វើវិមាន​ផ្ទះក្រអូបទៅជាបន្ទប់ពិសោធន៍ឱសថ​ឈ្មោះថា L-34 ។

ជាង៤ឆ្នាំនៃប្រតិបត្តិការរបស់ពួកគេបានបង្កមកមិនដាច់​នូវចចាមអារាម​គ្រោះថ្នាក់ ឬសង្ស័យថា ទីពិសោធន៍នោះមានសកម្មភាពស្មើនឹងឧក្រិដ្ឋកម្មជីវសាស្ត្រទ្រង់ទ្រាយធំ លើសពីអ្វីដែលសមត្ថកិច្ចខ្មែរប៉ាន់ស្មានបាន ជាពិសេស​ពាក់ព័ន្ធនឹង​ការជ្រោមជ្រែងការពារដោយ​​​ឥទ្ធិពលមនុស្ស​ណាម្នាក់ដែលពេញ

ដោយអំណាច ។

តែ … យប់មិញនេះ ការបង្អើល​របស់​​អតីតវិមាន​ក្រអូប​បាន​វិល​មកវិញ … ​ដូច​ខ្មោចតាមលង … នៅក្រោយពេលមាន​ព័ត៌មានមកថា សិស្សជំទង់​មួយឡានបានបាត់ខ្លួន … នៅខេត្តរតនគិរី ។

ឃ្លីក …

ដៃថ្នាក់លើរបស់នាង​ចុចរកវីដេអូបន្ថែម … សំឡេងក៏លាន់មកទៀតពីក្នុងវីដេអូទាំងនោះ …

«សាកសពត្រូវបានគេរកឃើញនៅជិតផ្លូវចូលរូងក្រោមដីមួយដែលត្រូវបានគេបោះបង់ចោលក៏ជាកន្លែងដែលធ្លាប់ជាកូនបន្ទប់ថែទាំជំងឺតូចរបស់ពេទ្យភូមិឈ្មោះសាន … មនុស្ស​ដែលពាក់ព័ន្ធនឹងរឿងរ៉ាវនៅវិមានក្រអូបកាលពីជិត៥ឆ្នាំមុន !»

ធីតាផ្អែកមកក្រោយភឹប ។ ៥ឆ្នាំហើយ … តែដូចកាលពីម្សិល ។ លោកផនក៏អាចមើលឃើញម្រាមដៃនាងញ័រ ។

… ស្រីអ្នកព័ត៌មាន​កំពុងលាក់លៀមចង្វាក់បេះដូងដែលលោតញាប់ ។ ផ្លូវរូងក្រោមដី … មនុស្សម្នាក់ដែលលបលាក់បង្ខាំងបងប្រុសរបស់នាង នៅក្រោមគេហដ្ឋានរបស់ឧត្តមផ្ទាល់ គឺផ្ទះលោកពូរបស់នាង ឧកញ៉ា វុទ្ធី ហើយក្រោយមក នាងក៏ស្ទើរតែបាត់បង់ជីវិតនៅទីនោះ ព្រោះមនុស្ស​ដែលនាងមិននឹកស្មានដល់ បានក្លាយជាមេខ្លោងធំចុងក្រោយ ក្នុងសំណុំរឿងនោះ ថែមទាំងបានល្បួងយកនាងទៅចាក់ថ្នាំស្ពឹកយ៉ាងឃោរឃៅ នៅក្នុងទីជម្រៅលេណដ្ឋាន

«ពូផន ! ខ្ញុំកាន់រឿងនេះ ! ខ្ញុំនឹងបំបែកវា !»

សំឡេងរបស់លោក ផន ស្រពោន ពេលដែលភាពក្រអឺតក្រទមជាធម្មតារបស់គាត់ត្រូវបានបង្អាក់ដោយសញ្ញានៃការព្រួយបារម្ភធ្ងន់ ។ គាត់សួរនាង ៖

«ប្រាកដទេ ?»

ធីតាព្រិចភ្នែក ។ ធម្មតា ៥ឆ្នាំមកនេះ នាងបានបំបែកសំណុំរឿងមិនធម្ម-តាច្រើនណាស់ ទម្រាំបានទទួលឋានៈជាមេផ្នែកព័ត៌មានឧក្រិដ្ឋកម្ម តែលើកនេះ … ហេតុការណ៍ប៉ះលើអតីតមួយដែលធ្ងន់និងមានស្នាម ។

«នេះមិនមែនគ្រាន់តែជាករណីបាត់ខ្លួនទេធីតា ! មានរឿងធំនៅហ្នុង !»

លោកផននិយាយដូចបង្អើលនាងឱ្យដង្ហក់ ។ ស្រីម្នាក់នេះ នៅតែចចេសមិនចង់បញ្ចេញចំណុចខ្សោយទេ ព្រោះនាងជាមនុស្សសាច់ការ ។

«ពូឱ្យឯងបិទរាល់ការស៊ើបឬសូម្បីសរសេរអ្វីក៏ដោយទាក់ទងសំណុំរឿងមួយនេះ … L-34 !»

ធីតាងើបមុខ ។ ភ្នែកនាងក្រហម ។ ពូផនងក់ក្បាលបញ្ជាក់ ៖

«បិទធីតា !!! បញ្ឈប់ ! មនុស្សស្លាប់ម្នាក់ទៀតហើយ ! ហើយអ្នកនៅសល់ … ក្នុងដៃពួកវា ។​»

គាត់គ្រវែងក្រដាសដែលនាងទើបតែPrint ចេញមក ។

ទម្ងន់នៃការស្ទាក់ស្ទើររបស់និពន្ធនាយកផន លើម្រាមដៃដែលគាត់កំពុងតែគោះតិចៗលើតុ បានបញ្ជាក់ពីអ្វីដែលធីតាសង្ស័យ ។

នេះមិនមែនគ្រាន់តែជារឿងបាត់ខ្លួនសិស្សជំទង់នោះទេ តែជាអំពីដែល … សែនឧក្រិដ្ឋ … និងមានមនុស្សដែលពេញដោយអំណាចនៅពីក្រោយ ។

មើលមួយភាគសិនបានហើយ សប្តាហ៍ក្រោយជួបគ្នាជាថ្មី …