រឿងស្នេហ៍មួយនេះកុំប្រាប់អ្នកណា – Meysansotheary

រឿង៖ រឿងស្នេហ៍មួយនេះកុំប្រាប់អ្នកណា ភាគបញ្ចប់
គេគិតថា យើងដូចម្តាយគេ​នឹងចាកចេញទៅស្រុកបារាំង។

«ប្តីនាង​ជាមនុស្ស​ឆ្កួត!»

សំឡេងមនុស្ស​ស្រីពាក់អាវហូឌីប្រាប់ មុនត្រូវបានសម្លាប់។

តាមពិតទៅយប់នេះ គេចង់សម្លាប់យើង ឬមួយក៏គេគិតថាយើងធ្វើលំនាំដូចជាម្តាយរបស់គេចេញទៅស្រុកបារាំងចោលគេ? គេឆ្កួតពិតមែន! យើងធ្លាប់និយាយអំពីស្រុកបារាំងពីពេលណាមក?

តែបើគេឆ្កួតមែន មានហេតុផលអ្វីសមរម្យទៅ?

នាងភ័យណាស់ ខណៈពេលដែលមន្ត្រីចាប់ផ្ដើមដើរឆ្ពោះមក។ ពីនេះទៅកន្លែងរបស់គេប្រហែលជាម្ភៃម៉ែត្រដែរ តែនាង​មើលឃើញកន្ត្រៃច្បាស់ លើដៃស្តាំរបស់គេ។

នេះរបៀបគេសម្លឹងមនុស្ស​។

ដូច្នេះ ម៉ាយ៉ាវីត្រូវបន្តថយគេច ប៉ុន្តែមិនវិល​ចូលទៅបន្ទប់ដេកនោះវិញទេ មានតែរត់។

វិមាននេះនាងមិនទាន់ស្គាល់អស់ទេ មិនថាផ្លូវកាត់ឬផ្លូវវាង។ ចុះបើឱ្យពួកគេ​រកឃើញ? ទេ! យ៉ាងណា កូននេះត្រូវតែបានកើតមក។ ម្តាយត្រូវតែរស់! យើងត្រូវតែរកផ្លូវចាកចេញណាកូន។

«មកតាមខ្ញុំ!»

សំឡេងខ្សឹបកៀកជិតបង្កើយនាំមកនូវស្រមោលមួយស្តើងស្រាលស្ញើក។ បើតាមសំឡេងនេះ គឺលេខាមីនហើយ យ៉ាវីនស្គាល់ប្រាកដ។

នាងងាកទៅដូចជាមនុស្សជិតលង់ទឹកស្លាប់ ប៉ុន្តែមានគេបោះដៃមកជួយ។

«ជួយផង!….កុំសម្លាប់ខ្ញុំ​!»

លេខាមីនពិតមែន ​មកចូលមកកៀកគ្នា។

យ៉ាវី​បែរជាមិនចាប់ដៃនាងទេ​ សឹងតែស្រែក ព្រោះពេលនេះយល់ថា ពួកគេជាមនុស្សរបស់ក្រុមតែមួយ។

​នាង​យំអណ្តឺតអណ្តក៖

«កុំឱ្យគេចាប់ខ្ញុំ! ខ្ញុំមានផ្ទៃពោះ កុំសម្លាប់ខ្ញុំ!»

ប៉ុន្តែនាងលេខាលើកដៃមកដាក់ក្បែរមាត់ដូចជាឃាត់មិនឱ្យយ៉ាវីហារនិយាយខ្លាចគេឮ។

«កុំមាត់ ខ្ញុំមកជួយទេ!»

នាង​ភាំង ហើយដៃរឹងដូចទឹកកកក្នុងការចាប់កាន់របស់លេខាមីន។

យល់សភាពការណ៍ មីនខំពន្យល់ឡើងថា៖

«​អ្នកស្រី! ខ្ញុំមិនឱ្យគេសម្លាប់អ្នកស្រីម្នាក់ទៀតទេ!»

ជាងគំនូរ​សម្លឹងអ្នកសង្គ្រោះដោយកែវភ្នែកក្រឡង់ៗ រួចងាកទៅវេរ៉ង់ដដែលមន្ត្រីកំពុងដើរតម្រង់មក។

«លឿន! មកតាមណេះ!»

គ្មានមធ្យោបាយទេ នាង​បណ្តោយឱ្យខ្លួនឯងរត់ទៅតាម​ដែលលេខាមីននាំ។

ភ្លាមនោះនាង​បានត្រូវអូសចូលបន្ទប់មួយទៀត ហើយ​ចាក់រនុក។

«ខ្ញុំមិនមែនជាគ្នារបស់ពួកគេទេ ខ្ញុំគឺជាប៉ូលិស! ​ខ្ញុំរៀបចំរួចហើយ! យើងផ្លោះតាមបន្ទប់ទឹកនេះ!»

«ផ្លោះអ្ហី?»

នាង​ញ័រ។

លេខាអូសនាំនាងចូលបន្ទប់ទឹកហើយចាក់រនុកមួយជាន់ទៀត។ ទីនោះមានបង្អួចមួយដោះកញ្ចក់ចោលជាស្រេច។ លេខាមីនមិនបានបើកកុងតាក់ភ្លើងទេ​បាញ់ពិល​សំដៅ ប្រហែលខ្លាច​អ្នកខាងក្រៅឃើញ។

«ផ្លោះចេញតាមនេះ យើងរត់តាម​របងក្រោយ!»

នាងទីទើរទោះណាជាបង្អួចនេះបុរាណនិងធំ​ អាចចេញបាន ​តែមិនដឹងខាងក្រៅយ៉ាងណាទេ។ លុះត្រូវតឿនខ្លាំងនាង​ក៏អើតមើល ពិតជាឃើញយ៉រខាងក្រៅមែន។

«ចេញទៅមុនខ្ញុំ ហើយពួនទៅស្តាំ! ខ្ញុំចុះតាមក្រោយ!​ រហ័សបន្តិចប្រយ័ត្នគេដឹង!»

«ចាស៎!»

យ៉ាវីដឹងថា មន្ត្រីមិនយូរទេ ច្បាស់ជាដឹងថានាង​បាត់។ គេនឹងព័ទ្ធគេហដ្ឋានកំណាចនេះ។

«យកខ្ញុំចេញពីនេះផង!» នាង​យំអង្វរទាំងជើងឈានផ្លោះចេញ ក្រោមជំនួយដៃទាំងសងដ៏រឹងមាំរបស់មីន។

នាងមកដល់ក្រៅ មីនហក់មកដែរ។ ​នាងនៅតែយំរៀបរាប់៖

«គេបានសម្លាប់ម្ដាយមីងខ្ញុំហើយមែនទេ? ខ្ញុំមិនសមណានាំគាត់មកស្លាប់នៅហ្នឹងទេ!»

មីនសម្លឹងរកគោលដៅ ហើយអូសដែនាំអ្នកមាន​ផ្ទៃពោះរត់លូន។

«កុំនិយាយអីឱ្យសោះ គេអាចឮ!»

នាង​តោងដៃលេខាមីនហើយពួកគេរត់ចាកចេញតាមផ្លូវក្រោយផ្ទះ រត់ចុះក្រោមតាមជណ្តើរចាស់មួយ ហើយបន្តដើរចូលទៅក្នុងព្រៃ។

រត់ហត់គឃូស មីនចង្អុលពិលទៅគុម្ពោតងងឹតស្លុបមួយពីចម្ងាយ

«យើងចេញតាមផ្លូវនេះ!»

យ៉ាវី​ក្រឡេកទៅ​តាមពន្លឺ នាងពិតជាឃើញមានកូនផ្លូវតូចមួយ គឺតូចមែនទែន ទាល់តែលូនដូចជាសត្វទើបអាចចេញពីរបងដីភូមិគ្រឹះបុរាណនេះបាន។

នាងមានផ្ទៃពោះផង….ប៉ុន្តែនាងបានព្យាយាមខិតខំលូន​ដោយមានជំនួយពីលេខាមីន។

«ខ្ញុំជីកវាពីរថ្ងៃហើយ តាំងពីរថ្ងៃនាងមកដល់កន្លែងនេះ!»

ពួកគេបានចាកចេញពីរបងសម្រេចមែន ហើយរត់បន្តមកដល់ខាងក្រៅ។ សម្រាប់យ៉ាវី ប្រសិន​គ្មាន​លេខាមីន នាង​មិនអាច​ធ្វើរឿងនេះបានដាច់ខាត។

«បើគ្មាននាង​ ខ្ញុំពិតជាស្លាប់យប់នេះ! គេសម្លាប់អ្នកខាងលើ អ្នកដែលនាំដំណឹងមកប្រាប់ខ្ញុំ!»

នាង​យំ ខណៈមីនរលាស់ដៃចោលនាង​ស្ទុះទៅរកគល់ឈើធំមួយហើយទាញម៉ូតូចេញមក។ ដូចបានដកដង្ហើមម្ដងទៀត ដូចជាខាងក្នុងគ្មានអុកស៊ីសែន ហើយពេលនេះមាន​ម៉ូតូ។

យើងរស់ហើយកូន!

នាង​វាចាញ័រៗដោយស្ទាបពោះ។

ដំបូង​ស្មាន​ថា​រត់តាមផ្លូវរទេះតូចនោះឆ្ងាយពីរបងរកអ្នកស្រុកភូមិឱ្យជួយ ​តែគ្មានឃើញផ្ទះមួយទេ។ ទោះបីយ៉ាងណាមានម៉ូតូឃើញថាលេខាមីនពិតជាបានគិតដិតដល់។

«ឡើងមក!»

នាង​ឡើងភ្លាមនិងតោងចង្កេះលេខានេះប្រកបដោយក្តីសង្ឃឹម​។

«យើងទៅរកអ្នកស្រុកទៅ!» ម៉ាយ៉ាវីប្រាប់​តែមីនមដិសេធមួយរំពេច

«ទេ! គ្នាគេទាំងអស់! ជុំវិញនេះរាប់តំណមកហើយ ជាអ្នកបម្រើគ្រួសារគេ! ពួកគេជាមនុស្ស​របស់​មន្ត្រី​!​»។

យ៉ាវី​ភាំងជាថ្មីក្នុងការតក់ស្លុត​។

«ដូច្នេះដឹងបានជានារីអាថ៌កំបាំងម្នាក់នោះរត់មិនរួច?» ជាងគំនូរវាចាម្ហបៗម្នាក់ឯងព្រោះតក់ស្លុត​។

សំឡេង​មីនបន្លឺមកប្រាប់ប្រណាំងជាមួយស្នូរម៉ូតូរដាក់រដុប៖

«គេជាអ្នកកាសែត គេក្លែងជាអ្នកបង្ហាញម៉ូតសូណាឌីនោះអី ចាំបានទេ! តាមពិតគេក៏មកយូរហើយ មកស៊ើប!»

នាងស្ងាត់។ យ៉ាវីទើបនឹង​នឹកឃើញ សូណាឌីដែលតែងតាមញ៉ែមន្ត្រីរហូតមក តាមពិតបែបនេះទេ?

«ខ្ញុំជាប៉ូលិស!» មីនប្រាប់បន្ត «​មេរបស់ខ្ញុំ ចាត់ឱ្យមកស្រាវជ្រាវនៅកន្លែងនេះយូរហើយ! ខ្ញុំជាប៉ូលិសសម្ងាត់ មានភារៈបន្លំខ្លួនធ្វើជាលេខារបស់គេ!»

«ហេតុអ្វីប្តីខ្ញុំចង់សម្លាប់ខ្ញុំ» នាងនៅតែរវើរវាយហាក់មិនអស់ចិត្ត​។

«ខ្ញុំលួចដូរកែវទឹកផ្លែឈើរបស់នាង ពុំនោះនាងសន្លប់ក្រោក​មិនរួចទេ!» មីននិយាយពន្យល់។

យ៉ាវីតោងអាវមីនហើយបិទភ្នែកដោយឈឺចិត្ត​។ នាង​ជាភរិយា នាងមិនចង់បោះបង់ចោលសុភមង្គលនេះទេ នាង​ចង់សួរនាំមន្ត្រីឱ្យច្បាស់​​តែគ្រប់យ៉ាងច្បាស់ពេកហើយ ច្បាស់ត្រង់ថា នាង​អាចនឹងស្លាប់ព្រោះទុកគេជាស្វាមី។​

«យើងត្រូវតែចាកចេញភ្លាមៗពីខេត្តនេះ!»

មីនប្រាប់ខណៈយ៉ាវីអស់កម្លាំងល្វើយលែងមាត់លែងក នាងយំស្ងួតទឹកភ្នែកនឹកដល់ម្តាយមីងរបស់នាង​។

«ពេលណាខាងខ្ញុំគេមកចាប់មន្ត្រី ​រកឃើញ​សពមនុស្ស​និងប្តឹងគេចូលគុកទើបនាងមានសុវត្ថិភាពអាចដើរហើរសេរីបាន!»

«ហេតុអីគេចង់សម្លាប់ខ្ញុំ? ខ្ញុំជាប្រពន្ធគេ!»

«គេមានសតិមិនល្អទេ គេការពាររឿងសម្ងាត់របស់ម្តាយឪពុកគេ!»

«ខ្ញុំធ្វើអីខុស?»

«គេសម្លាប់មនុស្សមិនចាំបាច់មានហេតុផលទេ! គេជាមនុស្សស្អប់មនុស្សស្រី!»

«ហេតុអីទៅ?»

«ម្តាយរបស់គេ!!! គេស្រលាញ់ម្តាយរបស់គេយ៉ាងងងឹតងងល់! ប៉ុន្តែ…ម្តាយរបស់គេបានសម្រេចចិត្តថាចាកចោលគ្រួសារនេះ ព្រោះគេនិងប៉ាគេសុទ្ធតែមានជំងឺសរសៃប្រសាទពីកំណើត ធ្ងន់ធ្ងរឡើងៗ នឹងមិនព្រមបញ្ជូនទៅឱ្យពេទ្យគ្រប់គ្រងព្យាបាល!»

«មិនគួរជឿទេ! គេត្រឹមត្រូវណាស់!»

«ប៉ុន្តែអ្នកស្រីបានឃើញការពិតហើយអម្បាញ់មិញ!»

«ចាស៎​ ហើយតៃកុងឡានគេ ឈ្មោះមឿនបាន​និយាយដែរអំពីការសម្លាប់មនុស្សម្នាក់! ខ្ញុំមិនដឹងទេ ថាជាមីងខ្ញុំឬអត់?!»

«ខ្ញុំបោះដៃ​ឱ្យប៉ូលិសទៅឆែកផ្ទះនោះហើយ តែមុនពេលយើងដឹងថាមន្ត្រីនៅក្រៅឬក្នុងគុក នាង​ត្រូវគេចខ្លួនសិនម៉ាយ៉ាវី!»

គំនូររបស់ម៉ាយ៉ាវី

៣ខែក្រោយមក….

វិចិត្រការិនីកម្សត់ បានគេចខ្លួនមកនៅខេត្តឆ្ងាយណាស់​រហូត​ដល់ចុងកាត់មាត់ញកមួយ នាតំបន់ពាយ័ព្យ ដោយគ្មាននរណាស្គាល់ សំងំក្នុងចម្ការជ្រៅមួយ។

ពេលនាងអានកាសែតឃើញមានការរុករកឃើញ​សាកសពពីរ គឺអ្នកបង្ហាញម៉ូដសូណាឌី ដែលជាអ្នកកាសែតអាជីពបន្លំខ្លួនទៅនៅក្បែរមន្ត្រី ហើយនិងម្ដាយមីងរបស់នាងត្រូវគេរកឃើញស្លាប់ពិតមែននៅក្នុងមហាភូមិគ្រឹះបុរាណនៅខេត្តពោធិ៍សាត់។

បន្ទាប់ពីរលើងឆែកឆេរនៅទីនោះគេបានរកឃើញសាកសពនិងឆ្អឹងរបស់នារីជាច្រើនទៀតដែលធ្លាប់បាត់ខ្លួននៅក្នុងការពាក់ព័ន្ធជាមួយមន្ត្រី។

សពនិងឆ្អឹងស្ថិតនៅក្នុងបន្ទប់ក្រោមដីមួយក្នុងខ្ទមចាំចម្ការ​និងមាន​ចាក់បារតការពារក្លិន។ សូម្បីតែបន្ទប់រូបគំនូរក៏ត្រូវបានប៉ូលីសរកឃើញ​និង​ថតផ្សព្វផ្សាយទូទាំងប្រទេស។

មន្ត្រីត្រូវបានចាប់ទៅសួរនាំ។

ការតាមដានមួយរយៈមក គេស្រាប់តែបានរួចខ្លួន​ព្រោះឆ្លើយថាគេមិនដែលដឹងថានៅទីនោះមានរឿងឧក្រិដ្ឋ​ទាំងអម្បាលម៉ានទេ ចំណែកឯឈ្មោះមឿននិងមីងចន្ធីបានសារភាពថា បានឃុបឃិត​គ្នានៅក្នុងការសម្លាប់នារីទាំងអស់នោះ ព្រោះពួកគេគឺជាមនុស្សបន្លំខ្លួនចូលមកបោកប្រាស់មន្ត្រីជាចៅហ្វាយរបស់ខ្លួន។

បែបនេះទៅវិញ?

ទីបំផុតទៅមន្ត្រីនៅតែរួចខ្លួនព្រោះគេមាន​ប្រាក់?

ម៉ាយ៉ា​វីងាកស្រវាមកឱបកូនតូចដែលទើបបានប្រមាណ​ជាពីរខែ។

នាងភ័យណាស់​ព្រោះប៉ុណ្ណឹងហើយ​មន្ត្រីនៅតែមិនអី ប៉ុន្តែសេរីភាពម្តាយនឹងកូននាង​នៅតែរងការគំរាម​កំហែង។

ពេលនេះមិនដឹងថាគេនៅឯណាទេ គេប្រាកដជាមានភ្នែកច្រមុះតាមរកនាងគ្រប់ទិសទី ទោះបីជានាងបាន​បិទទូរសព្ទកាច់ស៊ីមចោល មិនទាក់ទងអ្វីនៅលើបណ្ដាញសង្គម មិនបង្ហាញខ្លួន ទ្រាំរស់នៅសំងំកុំឱ្យអ្នកណាស្គាល់ឬបានឃើញ ក៏នាង​ភ័យថា​ស្រុកខ្មែរនេះតូចណាស់។

ថ្ងៃណាមួយមិនខានទេ។

រយៈពេលនេះ នាងចាប់ផ្ដើមអង្គុយហើយគូរគំនូរមួយចំនួនដើម្បីឱ្យលេខាមីនយកទៅលក់យកលុយចិញ្ចឹមជីវិត។

«ថ្ងៃនេះមានគេទិញគំនូរទាំងអស់ គេបើកសណ្ឋាគារថ្មីនៅកំពង់សោម!»

នាង​ឮហើយសប្បាយចិត្តជាខ្លាំងព្រោះអាចទិញជាទឹកដោះគោ នំចំណី ទម្រាំអាចរឹងដៃរឹងជើងនិងរកវិធីស្វែងរកទីមានសុវត្ថិភាពជាងនេះ។

«សម្រាកទៅ ស្អែកអីចាំគូទៀត!»

មីនទូន្មាន តែនាង​និយាយវិញ៖

«ខំបន្តិចក៏មានទៅអីមីន ទាន់មាន​ឱកា​សល្អ! ខ្ញុំចង់បានលុយ! សន្សំបាន​ច្រើនបន្តិចដើម្បីទិញសំបុត្រយន្តហោះហើយយើងនឹងចាកចេញពីស្រុកខ្មែរមួយរយៈ!»

«ហេតុអីទៅ? នាងខ្លា​ចអីទៀត? ចម្ការនេះស្ងាត់ខ្លាំងណាស់ គ្មាននរណារកនាង​និងកូនឃើញនោះទេ!»

«តែខ្ញុំមិនទាន់ប្រាក់ស៊ូក្តីជាមួយមន្ត្រី។ ខ្ញុំត្រូវដកថយរកឱកាស​សិន! ពេលណាមួយ ខ្ញុំមានលទ្ធភាព​ខ្ញុំនឹងស៊ូក្តីជាមួយគេ លែងលះគេ! តែមីនអ្ហ៎ា សួរមួយណា​ តើហេតុអីនាងធ្វើល្អចំពោះខ្ញុំ?»

«មានអីទេ! ព្រោះខ្ញុំអាណិតម្តាយកូននាងតែប៉ុណ្ណឹង!»

តែតាមបញ្ញារបសម៉ាយ៉ាវី នាង​ដឹងថា ការពិតមិនមែនដូចសម្តីអះអាង​របស់លេខាមីនម្នាក់នេះឡើយ។ យ៉ាវី​សម្គាល់ឃើញថា លេខាមីន​តែងតែលួចនិយាយជាមួយនឹងមេកោយរបស់នាង។​ ប៉ូលិសចិញ្ចឹម​ម៉ែកូននេះទុក ថ្ងៃណាមួយ នៅពេលដែលនាងរឹងដៃជើងហើយកូននាងធំបន្តិច ប៉ូលិសប្រាកដជាបង្ហាញជម្រករបស់នាងដើម្បីធ្វើជាធ្នាក់ចាប់យកមន្ត្រីឱ្យខាងតែបាន ដូច្នេះនាងដឹងថា ខ្លួនត្រូវតែទីពឹងខ្លួន ព្យាយាមត្រៀមលក្ខណៈបានរួចរាល់នៅក្នុងការរត់គេចចេញពីលេខាមីនម្នាក់នេះទៀត ប៉ុន្តែដំបូងបង្អស់ត្រូវតែសំងំធ្វើមិនដឹងរឿងនៅក្នុងដៃប៉ូលិសហើយសន្សំប្រាក់។

មនុស្សដែលនាងគិតដល់ នៅក្រោមមេឃនេះគ្មានអ្នកណាទៀតទេមានតែមុនិន្ទ ​តែមួយរយៈនេះយ៉ាវីមិនដែលហ៊ានទាក់ទងគេទេ នាងខ្លាចថាខ្សែទូរសព្ទរបស់គេត្រូវបានហេគដោយមន្ត្រី ឱ្យតែឃើញនាងទាក់ទង គឺមន្ត្រីដែលតាមឃ្លាំមើលមុនិន្ទប្រាកដជាអាចរកនាងនិងកូនឃើញ។

នាងមិនអាចចាញ់ក្ដីគេនៅតុលាការ ប្រគល់កូនឱ្យគេ ឱ្យឆ្កួតបន្តជាមួយវង្សត្រកូលគេទៀតទេ។

ដប់ថ្ងៃក្រោយមក យ៉ាវី​ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដោយសារលេខាមីនបន្តលក់អស់ផ្ទាំងគំនូរដែលនាងខំគូរ ហើយនាំយកមកនូវប្រាក់ចំនួន ប៉ែតសិបម៉ឺនរៀល។

យ៉ាងហោចណាស់ប្រាក់នេះនឹងជួយឱ្យនាងអាចធ្វើដំណើរ ផ្គត់ផ្គង់ ដល់ម្តាយនិងកូននៅក្នុងការស្នាក់នៅរសាត់អណ្តែតមួយរយៈបាន។

នាង​រៀបចំ​សាក់កាដូមួយពេញប្រៀបទៅដោយទឹកដោះគោនិងសម្លៀកបំពាក់ទារក ព្រមទាំងរុំខ្ចប់កូនរបស់នាង យ៉ាងត្រឹមត្រូវ​រង់ចាំថាឱ្យតែពេលវេលាមកដល់ លេខាមីនម្នាក់នេះចាក​ចេញទៅក្រៅបាត់ នាងប្រាកដជាឡើងឡានឈ្នួលលហើយចាកចេញពីទីនេះមិនឱ្យអ្នកណារកឃើញនាងសូម្បីតែដានបន្តិចណាក្ដី។

តុក! តុក! តុក!

កំពុងតែឱបកូនប្រុសថានឹងចាកចេញ ស្រាប់តែត្រលេខាមីនត្រលប់មកវិញ?

ដោយគ្មាន​ការសង្ស័យ​នាង​ដើរទៅទាងបន្លំញញឹម​។

«ភ្លេចអីមែនទេ?»

ទ្វាររបើកបន្តិច យ៉ាវីក្រឡេកឃើញនាឡិកាដៃ។

អូព្រះ! គឺគេ! គេមករកនាងឃើញ​ពិតមែន។ យ៉ាវីខំ​ប្រឹងរុញទ្វារបិទទៅវិញដែរ ប៉ុន្តែមន្ត្រីលើកកែងជើងនបំបុកពេញទំហឹង​ ខ្ទាតប៉ើងយ៉ាវីទៅជើងសាឡុងផ្តៅ។

«ជួយ! ជួយផង!»

ម៉ាយ៉ាវីស្រែកព្រោះមន្ត្រីបង្ហាញខ្លួននៅក្នុងអាងហូឌីធំមួយ គ្របមុខជិត តែនាង​ស្គាល់គេច្បាស់ដូចថ្ងៃ។ ទឹកមុខនឹងភ្នែកគេ​ដូចជាព្រាយបិសាច។

ហេតុអីបានជាគេរកនាងឃើញ?

នេះជាសំណួរបន្ទាន់ក្នុងគំនិត តែគ្មានអ្នកណាដឹងចម្លើយនោះទេ។

ក្រឡេក​ទៅពីក្រោយខ្នងរបស់គេ នាងញ័រទទ្រើកស្លុតស្លុតជាខ្លាំងព្រោះឃើញរូបរាងលេខាមីនដែលទើបតែចាកចេញទៅមុននេះបន្តិច ដេកដួលស្លាប់នៅលើដីហើយ ពេញដោយលោហិតច្រាល​។

ងាកមកវិញ នៅលើដៃរបស់មន្ត្រីក្តាប់ជាប់កាំបិតខ្លី មុខធំស្រួចសស្ងាច។

ចុងវាដែលកំពុងតែភ្ជង់មកធ្វើឱ្យយ៉ាវីគ្រវីក្បាលគ្មានពាក្យនិយាយទេ។

«កុំ!»

គេឈានចូលមក។

«ស្រីក្បត់ប្តី!»

«ទេ!» ​នាង​បដិសេធ។

«អ្នកឯង…..ឆ្កួតខ្លួនឯង!»

មន្ត្រីលែងជាទេវបុត្រផ្អែមល្ហែមទៀតហើយ គេជាបិសាចក្នុងទម្រង់ពិតប្រាកដរបស់គេ។ គេឈរបាំងថ្ងៃ ឯជើងធាក់ទ្វារបិទគន្លឹះ។ ក្តីសង្ឃឹមដែលថា នាង​នឹងអាចចិញ្ចឹមកូនឱ្យបានល្អដល់គេធំដឹងក្តី កំពុងរលាយដូចអំបិលត្រូវទឹក។

នាង​និយាយញ័រទាំងធាក់ថយក្រោយទើរនឹងជើងសាឡុង៖

«បើឯងល្អ មិនមែន​ដើរសម្លាប់មនុស្ស សម្លាប់ប្រពន្ធខ្លួនឯងទេ!»

«មិនចង់ឱ្យអញរកឃើញ ម្ដេចក៏ហ៊ានលក់គំនូរស្រីរហាម?»

ពេលនេះនាងយល់ហើយ។ គំនូររបស់នាង មន្ត្រីមើលស្គាល់ច្បាស់ណាស់ ព្រោះតែចិញ្ចឹមកូន នាង​បានបង្កើតតម្រុយ​នេះឱ្យគេ​រកនាងឃើញ​។ មិនថានាងដូរទឹកដៃយ៉ាងណា នៅតែគេចមិនផុតពីការឃ្លាំមើលតាមរករបស់គេនោះឡើយ។

មនុស្ស​ឆ្កួតដ៏ឈ្លាសវៃម្នាក់នេះកំពុងបញ្ចប់នាង​។

មិនអាចរង់ចាំស្លាប់ទេ ម៉ាយ៉ាវីស្ទុះស្ទាក្រោកឡើង ប៉ុន្តែឈឺពេកមិនអាចក្រោកបានយូរ ក៏របូតជំហរធ្លាក់ចុះមកវិញ ខណៈពេលដែលកាំបិតរបស់គេភ្ជង់មកជិតចិត្តបំពង់ក។

«ស្រីផិតក្បត់!»

នាងដឹងថា នាងមិនដែលបានផិតក្បត់គេទេ ប៉ុន្តែគឺគេនៅតែមានភាពទោមនស្សនឹងអតីតកាលរបស់ម្តាយគេ ដូច្នេះក្នុងភ្នែករបស់គេ គ្មានត្រូវខុសឡើយ។ មិនអាចចាំស្លាប់មានតែតបត យ៉ាវីរាវលើកថូផ្កានៅលើតុគប់ទៅមុខមន្ត្រី ប៉ុន្តែគេក៏លើកកំភួន​ដៃមករងបិទបាំងធ្វើដូចគេ ដូចជាមិនចេះឈឺ។

អស់តម្រិះព្រោះមនុស្ស​កំរោល​លើកកាំបិតចាក់មក នាងក៏ស្រែក​និងបិទភ្នែករង់ចាំសេចក្ដីស្លាប់ ស្រាប់តែ ង៉ា! ង៉ា!

សំឡេងស្រែកយំពីទារកនៅខាងក្នុងបន្ទប់ធ្វើឱ្យមន្ត្រីទ្រឹងដៃ ងើបមុខតាម​សម្លឹងទៅទីនោះ។ នារីអ្នកគំនូរគ្រវីក្បាលទាំងតក់ស្លុត ខណៈពេលដែលគេសម្លក់នាង ហើយបង្វែរទិសដៅ កាន់កាំបិតដើរសំដៅទៅកាន់បន្ទប់នោះ។

«កូនសាហាយ!»

គេគ្រហឹមនិយាយ។

«កុំ!!!កុំ!!ធ្វើអីកូនខ្ញុំ!!»

គេកាន់កាំបិតទៅហើយ នាងមិនដឹងថា ទារកនឹងមានវាសនាបែបណាជាមួយឪពុកឆ្កួតលីលាម្នាក់នេះឡើយ  ដូច្នេះដើម្បីអាយុសង្ខារកូន នាងបានស្រវា​មកតោងជើងគេឃាត់។

មន្ត្រី​ងាកមកវិញដោយកំហឹង ហើយឱ្យមួយកាំបិត ជ្រួក! មកលើខ្នងរបស់នាង។ ភ្នែកនាងក្តៅ ខ្នងនាង​ស្ពឹក ដៃនាង​របូតពីប្រាណ​ប្រុសម្នាក់ដែលបេះដូងនាងធ្លាប់ទន់ជ្រាយ….អនុស្សារទាំងអស់លាន់មកវិញក្នុងត្រចៀកដែលហ៊ឹង…

«រឿងស្នេហ៍មួយនេះ កុំប្រាប់អ្នកណាណា៎!»

«ហេតុអី…..ជាខ្ញុំ?»

«គ្មានស្រីណា…..ស្រីអ្នកគំនូរណា ស្អាតដូចយ៉ាវីទេ!» គេរៀបរាប់។

មួយទំហឹងដៃរបស់គេមិនដឹងជាជ្រៅដល់សរីរាង្គខាងក្នុងណាខ្លះទេ នាងងឺងក្បាល ឈឺស្ពឹកតាំងពីលើដល់ក្រោម អណ្តាតរឹងស្អិត តែនាងខំអង្វរ៖

«មន្ត្រី! កូនយើង! កុំ…..សម្លាប់កូនយើង!»

គេបានចាកចេញទៅ ទាំងទាញយកកាំបិតប្រឡាក់ឈាមទៅជាមួយ។

ឈាមហូរបាញ់ឆ្អាបនិងស្រក់តាមបណ្ដាម្រាម​និងកំភួនដៃរបស់គេដែលធ្លាប់ថ្នាក់ថ្នមនាង​។

«កុំសម្លាប់កូនយើង!»

នាងវារតាមបានពីរបីដង្ហើម ហើយខ្សាវៗសុំអង្វរគេ ទាំងដឹងថា រាងកាយ​កករឹង វារទៅមុខលែងរួច។

«មន្ត្រី….ខេវិន គេជាកូនរបស់យើង! ជាកូនរបស់យើង! បងកុំសម្លាប់គេ ដឹងខ្លួនឡើង!»

មនុស្ស​ឆ្កួតគេដើរចូលទៅផុតពីភ្នែកនាងទៅហើយ។ មិនមែន​នាងមិនដឹងនោះទេ ថាគេនឹងធ្វើអ្វី។ ជាមួយគ្នានោះ សំឡេងទារកយំខ្លាំងឡើងៗ ដូចជាត្រូវបានច្របាច់ក ឬមួយក៏ត្រូវបានចាប់ក្របួចយ៉ាងឈឺចាប់ធ្វើឱ្យបេះដូងម្តាយ​ដែល​​នៅត្រដរខ្យល់ខាងក្រៅ ហាមាត់ស្រែកទាំង​​មិនចេញសំឡេង។

ម្តាយកូនយើង ស្លាប់ជាមួយគ្នា​មែនទេ?

ផូង!

ស្នូរកាំភ្លើងមួយគ្រាប់បានធ្វើឱ្យបញ្ចប់ចលនារបស់នាង។

នាងគាំង។

គេបាញ់កូន?

ស្នូរជើងមនុស្សជាច្រើនរត់ចូលមកខណៈក្បាលនាង​រាបដល់ដី។

«យ៉ាវី?»

ជាសំឡេងមុនិន្ទ។

នាង​អរណាស់ តែតបមិនរួចងាកលែងបាន។

ក្នុងនោះមួយក្រសែភ្នែកចុងក្រោយ នាងបានឃើញជើងជាច្រើនសម្រុកចូលមក។

«ជួយកូនខ្ញុំផង!»

យ៉ាវីមិនដឹងថា ពាក្យនេះនាង​បានគិតក្នុងក្បាលឬមួយនិយាយចេញ​ដែរទេ ភ្នែកនាង​ស្រវាំងទោះមានអារម្មណ៍ថាមុនិន្ទឱនមកជិត​លើកនាង​ឡើង។

នាង​មើលអ្វីក៏លែងឃើញ។

ជីវិតថ្មីនៃជាងគំនូរ

ដោយសារផ្ទាំងគំនូរទាំងនោះមន្ត្រីបានរកនាងឃើញ ហើយក៏ដោយសារគំនូរទាំងនោះ មុនិន្ទដឹងថានាងនៅឯណា។ គេមកយឺតបន្តិច​តែគេមកសង្គ្រោះនាងទាន់។

បីឆ្នាំក្រោយមក…..

ដោយមានស្វាមី គឺមុនិន្ទកំពុងតែកាន់ម្រាមដៃនាងបង្កើនភាពជឿជាក់ យ៉ាវីក្រោកទទួលគ្រូពេទ្យដែលដើរតម្រង់មកដល់ ហើយពួកគេបានគាត់ធ្វើដៃជាសញ្ញាឱ្យនាងនិងប្តីចូលទៅបន្ទប់តូចមួយ​។

នាង​ក្ដាប់ដៃមុនិន្ទកាន់តែណែន។

«មិនអីទេ!»

ប្តីខ្សឹប។

ពេទ្យអញ្ជើញពួកគេថា៖

«សូមអញ្ជើញអង្គុយលោកលោកស្រី!»

«ចាស៎!»

នៅពេលដែលពួកគេអង្គុយគួរសមហើយគ្រូពេទ្យបាននិយាយប្រាប់ឡើងថា៖

«នេះជាឯកសាររបស់ក្មួយខេវិន! យើងបានត្រួតពិនិត្យអស់ហើយ! សរសៃប្រសាទនិងស្មារតីរបស់ក្មេងគ្មានបញ្ហាអ្វីទាំងអស់ ជំងឺតំណគ្មាននោះទេ ដូច្នេះអបអរសាទរចំពោះអ្នកទាំងពីរ!!!»

នាងញញឹមដោយទឹកភ្នែក ខណៈពេលដៃម្ខាងទៀតរបស់ប្តីឱបក្រសោបនាងទាញទៅក្នុងទ្រូងគេ។

កូនប្រុសរបស់ពួកគេ ខេវីនបានក្លាយទៅជាអ្នកស្នងមរតកមហាសាលពីគ្រួសារមហាសេដ្ឋី ​ខណៈ​ដែលមន្ត្រីត្រូវបានប៉ូលិសបាញ់សម្លាប់នៅឯខេត្តកាលពីបីឆ្នាំមុននៅក្នុងការប៉ុនប៉ងសម្លាប់​ភរិយា​និងកូនប្រុសតូច ព្រោះតែភាពឆ្កួតលីលានៃជំងឺមិនអាចព្យាបាលបាន។ នាងបានវិលមកវិញ ហើយបង្កើតសារមន្ទីរនិងទីបង្រៀនគូររូបធំមួយ​ដាក់ឈ្មោះថា«មត៌កមន្ត្រី»។

ចប់

រឿង៖​ រឿងស្នេហ៍មួយនេះកុំប្រាប់អ្នកណា ភាគទី៨
នារីអាថ៌កំបាំង

ម៉ាយ៉ាវីនភ្ញាក់ដឹងខ្លួនឡើងឃើញខ្លួនឯងនៅលើគ្រែមួយដែលទន់ភ្លន់ តែពិតណាស់ជាគ្រែដែលនាងធ្លាប់ស្គាល់ពេលគេងជាមួយ​គេមុនរៀបការ​។

ដោយសភាពតក់ស្លុតនៅតែបុករុក រាងកាយនាង​ត្រូវការចងចាំរំញោចមកបណ្តាលឱ្យស្ទុះក្រោកតក់ក្រហល់មិនខ្វល់ថា ម៉ោងប៉ុន្មាន អ្នកណានៅទីនេះ ឬមានអ្វីកើតឡើងទាំងអស់។

ម្តាយមីងនាង​ដាក់ទូរសព្ទចុះ ហើយក្រោកដើរមក។ គាត់មានទឹកមុខគ្រលួងៗខ្វល់ខ្វាយ។

«ប្តីខ្ញុំនៅឯណា?»

«កំពុងតែជិះយន្តហោះមក!»

ម្តាយមីងរបស់នាង គាត់សម្លឹងហើយឆ្លើយតបបែបនេះ។ ម៉ាយ៉ាវីជ្រួញចិញ្ចើម។ នាង​ពត់ខ្លួន​ខណៈ​ឮគាត់សួរ៖

«មានរឿងអ្វី?»

«ក្រែង….គេនៅទីនេះ….កាន់កាំបិតមួយ….ប្រុងចាក់….ខ្ញុំ!»

ឮបែបនេះ ម្តាយ​មីងរបស់នាងបាន​សម្លឹងនាងលើដល់ក្រោម  ឯនាង​ក៏ឈ្ងោកមកពិនិត្យ​ខ្លួនឯងគ្រប់កន្លែង។ ក្រៅពីព្យួរសឺរ៉ូមដៃក៏មិនឃើញមានអ្វីកើតឡើងទាំងអស់។

បន្ទាប់ពីនោះ ព័ត៌មាន​ដែលនាង​ទទួលបានពីម្ដាយមីងរបស់នាង គឺមីងចន្ធីបានទូរសព្ទទៅរកគាត់ហើយ ប្រាប់ថានាង​បានដួលសន្លប់នៅក្នុងបន្ទប់គេងម្នាក់ឯង ប្តីក៏មិននៅ។

ចំណែកឯរឿងដែលថាម៉ាយ៉ាវីបានឃើញប្ដីដើរចូលមកមើលនាងមិនឃើញ ថែមនិយាយរវើរវាយ ទាំងដៃមានកាន់កន្ត្រៃធំមានមុខសស្ងាច គួរឱ្យខ្លាចទៀតនោះ គ្មានអ្នកណាម្នាក់បាននិយាយអំពីរឿងនោះទេ។

តមក ម៉ាយ៉ាវី​ក៏មិនហ៊ានហាមាត់វាចាអ្វីព្រោះមិនច្បាស់ថា តើរឿងទាំងនោះជាការស្រមើស្រមៃឬជាការពិត ដែលហួសវិស័យនឹងឱ្យគេឯងជឿ?

«ប្ដីឯងឮថាឯងដួលសន្លប់ ក៏ចោលការងារនៅបរទេសជាមកភ្លាម!»

នាង​ឮហើយសម្លឹងមុខម្តាយមីងត្លែ។

ពីក្រោយខ្នងគាត់ មីងចន្ធីកំពុងរៀបចំស៊ុបឈ្ងុយពេញបន្ទប់។ ម៉ាយ៉ាវីសម្លឹងមនុស្ស​ទាំងទ្វេ​ហើយ​លបពិចារណា អំពីរឿងជាច្រើនដែលខ្លួនទើបតែបានឆ្លងកាត់។

ល្ងាចដដែលនោះ មន្ត្រីបានមកដល់។

គេបានស្ទុះស្ទាមករកភរិយា នាង​ក៏ស្រវាឱបគេយំ។

«ខ្ញុំឃើញបងកាន់កាំបិត….មួយប្រុងចាក់ខ្ញុំ!»

អ្នកទាំងអស់នៅជុំវិញនេះ រួមមានមានចន្ធីនិងម្ដាយមីងនាង​ងាកមកធ្វើទឹកមុខស្លេកសម្លឹង​គូស្រករ​ថ្មោងថ្មី។ ចំណែកឯមន្ត្រីវិញមានសកម្មភាពដូចជាគ្មានអ្វីកើតឡើងលើផ្ទៃមុខសោះ គេគ្រាន់តែនិយាយតិចៗ៖

«យល់សប្តិអាក្រក់មែនទេ? ឥឡូវបងមកហើយ!»

គេធ្វើដូចគ្មានអ្វីកើតឡើង ប៉ុន្តែរឿងនេះមិនបានរលត់បាត់ទៅពីអារម្មណ៍របស់ម៉ាយ៉ាវីងាយឡើយព្រោះនៅជាយដៃអាវគេ នាងឃើញ……ស្នាមថ្នាំលាប?

បើគេទើបនឹងមកពីបរទេសម្តេចបានមានស្នាមថ្នាំប្រឡាក់?

«ទៅភ្នំពេញទេ?»គេសួរ។

«លម្ហែធម្មជាតិ​ពីរបីថ្ងៃទៀតសិនណ៎ា! ខ្ញុំស្ត្រេសហើយ!»

«អូខេ!»

តាមពិត ​វិចិត្រការិនីបានសម្រេចចិត្តថាមិនត្រលប់ទៅភ្នំពេញវិញព្រោះឃើញភាពមិនប្រក្រតីច្រើនទៀតក្រៅពីស្នាមថ្នាំ។ ក្លិនខ្លួនគេមិនដូចទើបតែចុះពីយន្តហោះទេ។ នាង​ចំណាំបាន។

ម៉ាយ៉ាវីទទូចសុំម្តាយមីងឱ្យគាត់រស់នៅទីនេះរហូតដល់នាង​បាត់ស្ត្រេស ឬកើតកូនផងក៏ថាបានព្រោះមានគ្នាជជែក។ មន្ត្រីក៏មិនបានបដិសេធអ្វីទាំងអស់។

រយៈពេលនោះ នាង​មិនដែលឡើងទៅកាន់បន្ទប់គំនូរទៀតទេ។ សូម្បីចិត្តនាងចង់ឆែកសំបុត្រ​យន្តហោះនិងសួរនាំគេ ក៏នាងមិនធ្វើ អាចថាមកពីម៉ាយ៉ាវីចង់ទុកពេលវេលា​ជាក់លាក់មួយសម្រាប់ខ្លួនឯង ឬមួយក៏នាងពិតជា មិនទាន់ចង់ជជីកឫសគល់ជ្រៅដល់រឿងនេះ។

ប៉ុន្តែព្រឹកមួយ នាងគិតម្នាក់ឯងថា ជាប្តីប្រពន្ធនឹងគ្នា ខ្មែរយើងនិយមទន្ទេញ​អំពីភាពស្មោះត្រង់ ទើបរស់នៅជាមួយគ្នាបានសុខ ម្ល៉ោះហើយនាងសម្រេចចិត្ត​ថាត្រូវតែ​សម្អាតឱ្យជ្រះស្រឡះគ្រប់រឿង កុំឱ្យនៅមាន​ជាមន្ទិលអ្វីទៀត។

ដោយសារស្វាមីមានការងារត្រូវទៅភ្នំពេញ ពេលល្ងាចទើបត្រលប់មកវិញ ល្ងាចនេះនាងបានសម្រេចចិត្តថារៀបចំអាហារពេលល្ងាចដ៏ពិសេសមួយបែបជាលក្ខណៈគ្រួសារ ដើម្បីបាន​ឱកាសជជែកយល់ចិត្ត​គ្នាអំពីរឿងស្នេហារបស់ពួកគេ ហើយគម្រោងថា នឹងប្រាប់ប្តីរបស់នាងអំពីរឿងកូនសោចម្លែកជាអំណោយក្នុងប្រអប់ខ្មៅផង។

មិនត្រឹមប៉ុណ្ណឹងទេ សូម្បីអ្វីៗដែលនាងបានឃើញនៅពីក្រោយផ្ទាំងគំនូរនិងរូបភាពម្តាយឪពុករបស់គេលើកាសែតចាស់ៗទាំងអស់នោះក្តី ក៏នឹងនិយាយ។

ម៉ោងបួនរសៀលទៅហើយ ទើបតែបានឈែតចប់ជាមួយមន្ត្រី គឺគេកំពុងតែជិះតាមផ្លូវមក ដោយមានមឿនជាអ្នកបើកជូនគេមក។ ចំណែកមីងចន្ធីនិងម្តាយមីងរបស់ម៉ាយ៉ាវី​កំពុងជួយធ្វើម្ហូបនិងនំ បង្អែម។

«ថ្ងៃនេះយើងមានពិធីជប់លៀងធំមួយ ហើយយើងធ្វើម្ហូបពិសេសច្រើន មីងចង់ញ៉ាំជាមួយពួកខ្ញុំអត់ទេ?»

នាង​សួរម្តាយមីងនាងពេលគាត់ជួយនាង​រៀបផ្កាស្រស់។ ម្តាយមីងតបឆ្លើយ៖

«មីងញ៉ាំនៅចង្ក្រានបាយម្នាក់ឯងបានហើយ! ឬជាមួយ​អ្នកចន្ធីក៏បាន! មីងមិនចង់នៅចំកណ្ដាលរវាងឯងហើយនិងប្តីរបស់ឯងទេ! ម៉ាយ៉ាវី ឯងត្រូវចេះប្រើបរិយាកាសសង់ទីម៉ង់ជាមួយគ្នាណា!»

«សង់ទីម៉ង់អីទៅមីង?!»

ឮសំណួរញ៉ិកញ៉ក់នេះហើយ គាត់ក៏ទាញនាង​មកខ្សឹប៖

«ប្រុសសាច់មាសដូចជាប្តីរបស់ឯង មិនខ្វះស្រីចង់បាននោះទេ! ឯងត្រូវចេះថែរក្សាសុភមង្គល! ដោយវិធីណាក៏ដោយ!»

«ខ្ញុំដឹងហើយមីង»

ពេលនោះនាង​លាគាត់ឡើងមកលើសម្អាតខ្លួនរៀបចំ។ តាមផ្លូវ​វិចិត្រករទទួលស្គាល់ថា ម្តាយមីងនាង​ទូន្មាន​ត្រូវ។ តទៅ ម៉ាយ៉ាវីគិតថានឹងធ្វើតាមសម្តីរបស់គាត់ ផាត់ទុកចោលបណ្តារឿងផលរមាស់ទៅម្ខាងឱ្យអស់ ហើយជឿតែលើគ្រួសារតូចរបស់ខ្លួនវិញ  ប៉ុន្តែការលកុហកខ្លួនឯងនេះនៅតែបន្សល់ឱ្យនាងនូវអារម្មណ៍ចម្លែក។

ជាយអាវគេមាន​ថ្នាំពីណាមក? នាង​ឆ្លើយសំណួរនេះមិនបានទេ។ វានៅតែត្រូវការចម្លើយ។

នៅពេលដែលឡើងមកជាន់លើម្នាក់ឯង ម៉ាយ៉ាវីក្រឡេកទៅឃើញបន្ទប់គូរគំនូររបស់ប្តីនាង។ សាជាថ្មីនាងនាំខ្លួនឯងចូលទៅដល់ទីនោះយ៉ាងរហ័សនិងឥតព្រាងទុក។

នាង​ឈរស្កុបហើយសម្លឹងទៅផ្ទាំងគំនូរដ៏ធំមួយនោះ។ នាងចូលកាន់តែកៀកឡើងៗនិម្មិតសំឡេងរបស់មុនិន្ទលាន់មកក្នុងការចងចាំថា «មនុស្ស​ស្រីមួយចំនួនបាត់ខ្លួនក្នុងផ្ទះគេ! អ្នកគំនូរ អ្នករាំ ជាតារា ជាគ្រូបង្រៀនដើរម៉ូត ឬជាCEOល្បីៗ បាត់ខ្លួនក្នុងផ្ទះនេះ ក្រោយមកទាក់ទងជាមួយម្ចាស់ផ្ទះ!»។

ម៉ាយ៉ាវី​បានខាំមាត់ហើយ​លូកដៃ​រុញផ្ទាំងគំនូរ ប៉ុន្តែជាប់ម៉ឺង។ ទ្វារមិនបានកម្រើកចូលទៅក្នុងដូចថ្ងៃមុនសោះ ដូច្នេះនាងមានការងឿងឆ្ងល់ជាខ្លាំង។

«ខ្ញុំចង់ឱ្យយ៉ាវី​ចាកចេញពីផ្ទះនោះ!»«២៨ថ្ងៃទៀត! ខ្ញុំមិននៅមួយជីវិតទេ!»។

នឹកដល់ពាក្យខ្លួនឯងកាលពីដំបូងៗដែលស្គាល់គេ មិនដែលគិតថា នឹង​មានវាសនា​បានក្លាយជាមនុស្ស​សំខាន់ក្នុងជីវិតរបស់គេទេ ពេលនេះនាង….​ដកដង្ហើមធំលើកដៃរុញម្ដងទៀត។

«ធ្វើអីហ្នឹង?»

នាងបែរក្រោយធ្លាក់ទូរសព្ទចោលព្រោះឃើញប្ដីរបស់ខ្លួនបង្ហាញខ្លួន។

គេធ្វើមុខស្មើសម្លឹងមកពីចម្ងាយ។

«ថ្ងៃមុន….ខ្ញុំឃើញ….កន្លែងនេះ….របើកទៅក្នុង!»

មន្ត្រីធ្វើមុខឆ្ងល់។

«មែន?»

សួរខ្លីហើយ គេដើរមករុញសាកមើលជាមួយប្រពន្ធ។ គេញាក់ស្មា ព្រោះរុញមិនទៅហើយងាកមកឌឺនាង​។ ដោយត្រូវការ​ព្យាយាមបង្ហាញភាពស្មោះត្រង់ យ៉ាវីផ្តើមនិយាយ៖

«ដំបូងខ្ញុំព្យាយាមលួងលោមខ្លួនឯងថា គឺជាការយល់សប្តិ តែ…ឃើញ…នៅក្នុងនោះខ្ញុំបានឃើញ…»

នាងអាក់​ព្រោះពាក់កណ្តាលមិនចង់និយាយវិញ។

«ឃើញអីខ្លះ…..?»

គេសួរពេលមកដល់ក្បែរៗ។ យ៉ាវី​ទម្លាក់ភ្នែកមកក្រោម នាងឃើញប្រទះឃើញប្រអប់ដៃគេ​ដែលក្តាប់យ៉ាងណែន ដូចគ្នាបេះបិទទៅនឹងពេលដែលគេលើកកាំបិតមករកនាង។

«រូបថត….ប៉ាម៉ាក់បង និងបងកាលពីក្មេង!»

មន្ត្រី គេប្តូរទឹកមុខ។ នាងងើបមុខមកតាមមើលប្រតិកម្មគេ ហើយនិយាយរូៗ៖

«ហើយ….និងកាសែតចាស់ៗមួយចំនួននិយាយអំពីប៉ាបង…..!»

«បានហើយ!»

គេនិយាយកាត់ក្នុងសព្ទសំឡេងចម្លែកត្រជាក់ស្រិប។

នាងទម្លាក់ភ្នែកមកវិញដូចភ័យឬដឹងកំហុស។

«បងហត់ណាស់!»

ឮហើយ នាង​នឹក​ដល់សម្តីរបស់ម្តាយមីងនាងដែលថា ត្រូវថែរក្សាសុភមង្គលក្នុងគ្រួសារជាងអ្វីគ្រប់យ៉ាង ដូច្នេះម៉ាយ៉ាវីក៏ងក់ក្បាល។

«បងងូតទឹក​និងសម្រាកក្នុងទឹកក្តៅបន្តិចទៅ តិចទៀតយើងចួបគ្នានៅក្រោម!»

មន្ត្រីងក់ក្បាលហើយបណ្តើរនាងចេញ។

បើសិនជាគ្រប់យ៉ាងគឺគ្រាន់តែជាការយល់សប្ដិមានអីមិនល្អទៅ ប៉ុន្តែអ្វីមួយនៅតែធ្ងន់ក្នុងចិត្តរបស់នាង គឺថានាងបានជាប់ក្នុងបន្ទប់មួយពិតមែន រឿងដែលនៅមិនច្បាស់លាស់គឺ រូបភាពសកម្មភាពប្លែកៗរបស់ប្តីនាង និងការកាន់កន្ត្រៃមុខសនោះពិត ឬមកពីនាងហេវហត់ពេក ថប់ដង្ហើមពេកក៏ស្រមៃឃើញ?

ទោះបីជាយ៉ាងណា ម៉ាយ៉ាវីប្តេជ្ញាថា នឹងដឹងប្រវត្តិគ្រួសារខាងប្តីនេះឱ្យខាងតែបាន។ ពេលកំពុងតែលើកសក់ខ្លួនឯងចងក្នុងកញ្ចក់នាង ក្រឡេកក្រឡាច់ឃើញអ្នកណាម្នាក់ទទូរមួកអាវហូឌី ដើរវឹងឆ្លងកាត់រានហាលខាងក្រៅដូចផ្លេកបន្ទោរ។

«អ្នកណា?»

ម៉ាយ៉ាសួរហើយបែរក្រោយ។

ប្រាកដណាស់ រូបរាងនោះមិនមែនប្តីនាង មីងចន្ធី មឿនឬមួយសូម្បីម្តាយមីងនាង។

នាង​ដើរចេញតាម។ រូបរាងតូចទ្រនាប់កាច់បត់វឹង ទៅកាន់តំបន់ក្រៅផ្ទះ​ដែលម៉ាយ៉ាវីមិនធ្លាប់ដើរដល់។

រាងរៅមើលទាំងពីរលើក សមតែជាមនុស្សស្រី។

«អ្នកណាហ្នឹង?»

នាងដើរទៅតាមទៀត រហូតដល់ចុងបញ្ចប់នៃវាលលម្ហ​ខាងក្រៅដែលអាចមើលទៅក្រោមឃើញតែចម្ការរុក្ខជាតិខ្មៅងងឹត គ្របក្រាលបណ្តើរ​ក្រោមស្បៃអន្ធការសន្សឹមៗ។ នារីនោះឈប់ដោយបែរខ្នង។ នាងពាក់មួកផង ម៉ាស់ផងពិបាកមើលមុខណាស់ តែនាងដូចជាមានចេតនា​ឱ្យម៉ាយ៉ាវីតាមមក។ បានឆ្ងាយពីគ្នា​ប្រហែលពីរម៉ែត្រ មិនឃើញ​នារីនោះទៅមុខទៀត ជាងគំនូរខ្លួនឯងក៏ថយក្រោយ ព្រោះបញ្ហាសុវត្ថិភាព។

«ប្តីនាងរៀបគម្រោងសម្លាប់នាង​!»

សំឡេងដូចធ្លាប់ស្គាល់ តែនឹកមិនឃើញថាជាអ្នកណាទេ។ ម៉ាយ៉ាវីនៅភាំងនឹងពាក្យថា  «សម្លាប់»។

នៅពេលម្ចាស់គេហដ្ឋាននៅធ្មឹងគ្មានសំណួរ នារីនោះបែរមកចំគ្នា ហើយឈាន​ចូលក្បែរម់ាយ៉ាវី ការណ៍នេះធ្វើឱ្យអ្នកមានផ្ទៃពោះរឹតតែថយក្រោយ​។ នារីអាថ៌កំបាំងហានិយាយទៀត៖

«បើមិនរត់ គង់តែស្លាប់មិនខាន!»

«ឯងជាអ្នកណា?» យ៉ាវីសួរញ័រៗ។

«យកល្អ យប់នេះឯងកុំដេក!»

«ហេតុអី?»

«មិនដឹងថាមានរឿងអ្វីកើតឡើងទេ តែអ្នកណាដែលដឹងរឿងគ្រួសារនេះ មិនអាចរស់បានទេ!»

យ៉ាវីខំផ្ទៀង​ផ្ទាត់សម្លឹងមើលមនុស្សស្រីដែលបិទមុខពាក់ម៉ាស់និងអាហូឌីពណ៌ក្រមៅគ្របត្រចៀកនិងសក់ជិតស្លុង។

ដូចជាធ្លាប់ស្គាល់?

នាង​លាន់មាត់តិចៗ។

«ប្តីនាងជាមនុស្ស​ឆ្កួត! ស្រីច្រើនហើយបានបាត់ខ្លួន!»

«ប្រាប់ឱ្យច្បាស់មកមានរឿងអ្វី?»

«ឯងនឹងស្លាប់! ខ្ញុំឱ្យឯងនាំមីងឯងរត់!»

គិតទៅនារីអាថ៌កំបាំងម្នាក់នេះ មិនដឹងជាបានតាមដានខ្លួនតាំងពីពេលណាមកទេ បានជាដឹង សូម្បីថាម្តាយមីងនាង​នៅពោធិ៍សាត់នេះជាមួយ​ទៀត?

«ឯង….ជាអ្នក…..ដែលផ្ញើសារមកខ្ញុំមែនទេ?»

«ផ្ទះនេះមានអាថ៌កំបាំងច្រើនណាស់! ខ្ញុំអត់ចង់ឱ្យឯងស្លាប់ជាបន្តម្នាក់ទៀតទេ!»

ស្នូរជើងលាន់មកពីឆ្ងាយ។ នារីនោះឆ្លេឆ្លា​ផ្លោះរបងចុះសម្រូត​ចុះទៅក្រោមយ៉ាងស្ទាត់ជំនាញ ដូចស្គាល់ទិសដៅនិងគេហដ្ឋាន​នេះច្បាស់។

ម៉ាយ៉ាវីមិនអាច​រកមើលថា នាង​រត់ចេញ​ទៅតាមទិសណាទេពេលសម្រូតដល់ផ្ទៃដីខាងក្រោម​។ កំពុង​មានអារម្មណ៍មិនសូវល្អ អន្ទះអន្ទែងចិត្ត​ សំឡេងប្តីនាងលាន់មកពីក្រោយខ្នង​ដូចជាបិសាចត្រជាក់ស្រេង៖

«មានរឿងអី?»

យ៉ាវី​នាងបែរមកវិញដោយ​ទឹកមុខស្លេកស្លាំង។ ប្រាកដណាស់ នាងមិនមានពេលវេលា​​គ្រប់​គ្រង​ឫកពារៀបរយទាន់ទេ។ គេសំដៅមកហើយ។

«អ្នកណានៅហ្នឹង!» គេសួរដោយមុខក្រញូវ ហើយ​ដើរចូលមកកៀកគ្នា ភ្នែកគេក្រឡេកបង្វិលយ៉ាងរហ័សរហួន សំដៅ​គ្រប់ច្រកដែលអាច​រត់គេចខ្លួនឬពួន​នៅម្តុំៗទីនេះ។

ហើយដូច្នេះនាងត្រូវតែនិយាយ ឆ្លើយនឹងសំណួររបស់គេ៖

«ឃើញឆ្មាមួយធំ ស្អាត ខ្ញុំមកតាម!»

នាង​មិនអាចស្ងាត់ ប៉ុន្តែក៏មិនចង់ឱ្យគេរកឃើញមនុស្សស្រីអាថ៌កំបាំងដែរ។

មន្ត្រីបែរមកវិញ។ យ៉ាវីមានអារម្មណ៍ថា នាងត្រូវតែការពារម្នាក់ស្រីនោះ ទុកសួរនាំថ្ងៃក្រោយ មានរឿងត្រូវនិយាយគ្នាច្រើន។

«គ្រាន់តែឆ្មា….ក៏ដេញតាមដែរ???»

គេនិយាយពេលមកក្បែរគ្នាខ្លាំង​។ សូម្បីតែជាប្តីប្រពន្ធច្រើនរាត្រីហើយ យ៉ាវីនៅតែមាន​អារម្មណ៍ថាពេលគេ​ខឹងឬសង្ស័យ ​គេជាមនុស្ស​ថ្មីចែសជានិច្ច​។

«គ្រាន់….គ្រាន់តែចង់ដឹងថា វាទៅណាមកណា ហើយណាមួយ មិនដែលបាន​ដើរកាត់កន្លែងវេរ៉ង់ដាខាខាងក្រោយនេះសោះ….ធំខ្លាំងណាស់!!»

«តស់ យប់ហើយ! អាចមានមូសខាំ! ចូលទៅក្នុងវិញ!»

ឈាមនិងសព

ស្នូរអ្វីម្យ៉ាង បានដាស់នាងភ្ញាក់ឡើងច្រងាប់ច្រងិលពីការលង់មួយវឹបនៅក្នុងដំណេក។ នឹកឃើញឡើងវិញ កាលពីញ៉ាំអាហារពិសេសពីរនាក់មន្ត្រីនៅខាងក្រោម ប្រពន្ធមិនបាននិយាយអំពីវត្តមាន​នារីពាក់អាវហូឌី ក៏ដូចជាមិនបាននិយាយអំពីរឿងរ៉ាវនៅក្នុងបន្ទប់គំនូររបស់គេ និងសុបិនភ្នែកស្រស់របស់នាងឬកូនសោប្រអប់ខ្មៅអ្វីទាំងអស់។

…ប៉ុន្តែ នៅតែមានអារម្មណ៍ថានឿយហត់ព្រោះកំពុងទូលស្អិតមកជាប់ក្នុងទ្រូង​នូវអ្វីមួយធ្ងន់ឡើង ធំឡើងចង់តែទម្លាក់ចោល គឺចង់ទៅសាកសួរគេ ប៉ុន្តែចេះតែមានអារម្មណ៍ថាសម្រាប់គេ គេមិនចង់និយាយឬស្តាប់អ្វី​ពីរឿងទាំងអស់នោះសោះ។

ហើយគេដូចជាខឹងនៅពេលដែលនាងនិយាយពីប៉ាម៉ាក់របស់គេ។

​      ធម្មតា នាងគ្មានអ្នកណាក្រៅពីមុនិន្ទ ដែលមានលទ្ធភាពខ្ពស់ក្នុងការ​ជួយស៊ើបប្រវត្តិគ្រួសារនេះបាន តែមន្ត្រីប្រចណ្ឌខ្លាំង នាងមិនចង់ធ្វើខុស​ជាមួយគេក្នុងសន្យាថាលែងទាក់ទងអតីតសង្សារទេ។

ចំណែកឯម្ដាយមីងនាងវិញ គាត់ចាស់ហើយ មិនមានចំណេះដឹងបច្ចេកវិទ្យាទំនើប មិនងាយស្វែងរកព័ត៌មានបាននោះទេ។

ទោះបីយ៉ាងណា ពេលនេះយ៉ាវី​មានគាត់នៅក្បែរ ក៏បាន​កក់ក្ដៅបន្តិច។

នាង​សរសៀរអង្គុយញីភ្នែក។

ពិតជាបន្តឮសូរចម្លែក។

មនុស្សលោតនិងដើរឌឹបៗ សំឡេងមនុស្សស្រែកល្វើយអាចថាពីផ្ទះអ្នកស្រុក តែភូមិក្បែរៗនេះ មិនមានទេ។

ដៃនាង​រាវមកអង្រួនហៅប្តីស្រាប់តែបាត់មិនឃើញមន្ត្រីនៅក្បែរ។

ដោយគិតយ៉ាងរហ័ស នាងចាប់ផ្ដើមស្វាង ទាញអាវខ្លួនឯងចងចង្កេះឱ្យបានត្រឹមត្រូវងាកទៅពិនិត្យ​ទ្វារបន្តប់ទឹក។

«បង!»

នាង​ហៅ។

គ្មានចម្លើយទេ។

ដើរចុះមកពិនិត្យ​ពិតជាគ្មានមនុស្សក្នុងបន្ទប់ទឹក។ នាង​បែរក្រោយ សម្លឹងផ្ទៃបន្ទប់ធំ។

«បង?»

មិនឃើញមានចម្លើយដដែល។ វែកវាំងននសម្លឹង​តាមបង្អួចទៅក្រៅ មេឃនៅងងឹតនៅឡើយ​។ នាឡិកានៅលើជញ្ជាំងប្រាប់ថាទើបតែម៉ោងដប់ពីរយប់។ យ៉ាវីក៏ចាប់ផ្ដើមងាកទៅទ្វារ។ ទ្វារបន្ទប់បិទ? ចុះគេចេញទៅណា? មានការអ្វី?

ដោយសារ​ថា នៅក្នុងផ្ទះនេះមានម្ដាយមីងនាងនិងមីងចន្ធី ហើយប្តីនាង​ក៏នៅផ្ទះ វិចិត្រការិនីមាន​គំនិត​មាំទាំមិនសូវជាភ័យទេ ប៉ុន្តែតើមន្ត្រីចេញទៅណា?

នាងចាប់ផ្ដើមចាកចេញពីបន្ទប់។

ធាតុអាកាសពិតជាត្រជាក់។ នាងចាប់ផ្ដើមឱបដៃ ព្រោះមិននឹកស្មានថាអាកាសធាតុពេលយប់នៅខាងក្រៅត្រជាក់បែបនេះទេ។

គិតថាវិលត្រលប់ទៅបន្ទប់វិញល្អជាង កុំឱ្យប្តីរកមិនឃើញ ប៉ុន្តែសំឡេងមួយលាន់មកល្វើយតាមខ្យល់៖

«កុំ….ជួយ….កុំសម្លាប់ខ្ញុំ!»

ឈុច!

សម្រែកអូយរលត់បាត់ ធ្វើឱ្យយ៉ាវី​ក្តាប់ដៃដកថយទល់នឹងជញ្ជាំង ហើយងាកសម្លឹងជុំវិញខ្លួនដោយភ័យ មិនដឹងថា កុងតាក់នៅឯណា​នឹងអាលបើកភ្លើងបានព្រោះស្លន់។

ចោរទេដឹង? ចោរលបចូលផ្ទះ? មិនអាចថានាង​មាន​ឌីប្រេសសិន ​មានអារម្មណ៍ឮសំឡេងដែលគេមិនឮ ឃើញអ្វីដែលគេមិនឃើញទេ នាង​ក្តិចដៃខ្លួនឯង ពិតជាសាច់​ពិតជាឈាម ម៉េចអាចរវើរវាយបាន?

ក្ឌឺង! ដូចអ្វីមួយធ្ងន់រលំដួល!

បន្ទាប់មកស្នូរត្រដរខ្យល់។

ចង់បកត្រលប់ទៅក្នុងបន្ទប់យកទូរសព្ទសិន តែក៏មានអារម្មណ៍ថា ចង់ឃើញ​ការពិតសម្រាប់ខ្លួនឯង ដូច្នេះហើយយ៉ាវីបានសរសៀរបន្តដំណើរទៅតាមប្រភពសំឡេងដែលនាងឮគឺជាសូរប្រទូសរ៉ាយ របៀបដូច​ច្របាច់កមនុស្សឬដង្ហក់ត្រដរខ្យល់។

ឈានបានបន្តិច ស្រាប់តែភ្ញាក់ព្រើត។ យ៉ាវី​ទច់ដំណើរ ខណៈពេលដែលស្នាមដានឈាមបានស្អិតប្រឡាក់បាតជើងទទេ គ្មានស្បែកជើងរបស់នាង។

ច្រមុះបានចាប់ផ្តើមធុំក្លិនឆ្អាប។

ភ្នែកនាងខំបើកធំៗសម្លឹងក្រោមជើង។ ហើយស្រមោលមួយកាត់យឺតៗពីមុខនាង​ឆ្ងាយសន្លឹម​។ ងើបមុខឡើងភ្លាម អ្នកណាម្នាក់កំពុងអូសមនុស្សស្រីពាក់អាវហូឌីដែលដេកផ្ទាល់ដី។

នៅចម្ងាយប្រហែល​ម្ភៃម៉ែត្រពីគ្នា គេ​ធ្វើសកម្មភាពកាត់ពីមុខនាង មិនបានឃើញនាង​ ប្រហែលមកពីកន្លែងនាងងងឹត ឯគេនៅវេរ៉ង់ដាមានពន្លឺភ្លើងគោមតាមគុម្ពព្រៃជះមក។

ដោយមិនដឹងខ្លួនទេ នាងឱបទ្រូង ផ្ទប់បេះដូងដោយម្រាម​៥​ហើយដកថយមកវិញបំពួនខ្លួនឯងនៅកៀនជញ្ជាំងងងឹតស្លុង។

សម្លឹងទៅទីនោះ អ្នកអូសក៏បាត់ អ្នកដែលត្រូវគេអូសនៅឃើញបន្តិច ក៏ផុត​ទៅបាត់ទៀតដែរ ប៉ុន្តែស្នាមឈាមគឺជាការពិត ហូរពីក្នុងនេះទៅ។

«មន្ត្រី!»

នាង​ចំណាំនាឡិកាគេពាក់លើដៃដែលអូសសព។

នាងថយមកទៀតដើម្បីសំងំ​តាំងស្មារតី។ ដូចក្នុងកុនពិតទេ ប្តីនាងបានធ្វើអ្វីមួយ​«ធំ» គួរឱ្យខ្លាច«មិនឱ្យនាងដឹង?»

ក៏ងាកមក ក្រឡេកឃើញស្រមោលមនុស្សរសាត់ក្បែរជណ្តើរ។ យ៉ាវីប្រុងរត់ចុះទៅក្រោមរកមីង​ៗ​ពីរនាក់ទៀត តែស្រមោលខ្មៅនៅលើជញ្ជាំងបង្ហាញរឹតច្បាស់​នាង​គ្មានផ្លូវចុះក្រោមតាម​នោះបានទេ។

មីងចន្ធី?

សភាវគតិប្រាប់នាងថា​ ស្ត្រីមេផ្ទះរបស់មន្ត្រី​ឡើងមកជាមួយនឹងធុងដងជូតទៀត។ គាត់ច្បាស់ជាដឹងពីរឿងឈាមមនុស្ស ហើយគាត់រួមដៃជាមួយប្តីរបស់នាង នៅក្នុងការសម្អាតព័ស្តុតាងទាំងអស់នេះ?

របស់ទាំងនេះ ជាប្រស្នា កំពុងបាននឹង​រត់រសឹបនៅក្នុងខួរក្បាលរបស់វិចិត្រការិនីកម្សត់។

នាងដៃតើគ្រប់គ្នាដឹងថាមានអ្វីកំពុងកើតឡើង លើកលែងតែនាង​គេមិនឱ្យដឹង គេគិតថាមកពីនាងខ្សោយនិងមានផ្ទៃពោះ?

ភ្លាមៗ ម៉ាយ៉ា​វីគិតភ្នកទៅដល់ម្ដាយមីងរបស់នាង ដែលសម្រាកនាបន្ទប់ជាន់ក្រោម។ ឥឡូវនេះនាង​យល់ថា ខ្លួនឯងនៅសល់តែគាត់ម្នាក់ទៀតប៉ុណ្ណោះដែលអាចទុកចិត្តបាន នៅក្នុងវិមានមួយ ដែលនាងមិនដឹងច្បាស់ មិនមានភាពប្រាកដប្រជាអ្វីទាំងអស់។

សូម្បីតែប្ដីដែលនាងឱប នាងក៏មិនអាចទៅសួរគេថា តើគេសម្លាប់មនុស្សស្រីពាក់អាវហូឌីធ្វើអ្វីទៅ?

«ជូតសម្អាតឱ្យស្អាតអស់!»

ច្បាស់ណាស់នេះជាបញ្ជាដែលប្រើសំឡេងរបស់ប្តីនាង នាងស្គាល់សំឡេងមន្ត្រីច្បាស់ មិនថាឮខ្សោយកម្រិតណា។

«តិចអ្នកស្រីមកឃើញ?»

គឺជាសំឡេងខ្សឹប​របស់មីងចន្ធី ធ្វើឱ្យនាងលើកដៃខ្ទប់មាត់។

សូម្បីសូរដកដង្ហើមក៏មិនហ៊ានដកស្រួលបួលដែរពេលនេះ។ ខ្លាចពួកគេដឹងថានាងឃើញ។

ស្អែកនេះ​បើក្រោកមកធ្វើពើបាន នាង​នឹង​រកមធ្យោបាយឱ្យមីងនាងនាំនាង​ចាកចេញ។

«យ៉ាវី ផឹកថ្នាំរបស់យើងហើយមិនអាចភ្ញាក់បានទេ!»

ជាសំឡេងអះអាងរបស់មន្ត្រី ធ្វើឱ្យប្រពន្ធដែលពួនស្តាប់បើកភ្នែកធំៗ។

នឹកឃើញហើយ កាលពីល្ងាចប្ដីរបស់នាងបានឱ្យទឹកភេសជ្ជៈមួយកែវពណ៌ក្រហមមកឱ្យនាង​។ គេហ៊ាន​ដាក់ថ្នាំងងុយឱ្យប្រពន្ធខ្លួនឯងផង?

ចុះ….ម៉េចយើងដឹងខ្លួនឡើងមកវិញបាន?

​ គេចង់ធ្វើអីចំពោះនាង?

ការចងចាំអំពីសន្ទនា​ជាមួយនារីអាថ៌កំបាំងលាន់មកវិញ «ប្តីនាងជាមនុស្ស​ឆ្កួត! ស្រីច្រើនហើយបានបាត់ខ្លួន!»«ឯងនឹងស្លាប់! ខ្ញុំឱ្យឯងនាំមីងឯងរត់!»។

«ជូតនៅក្រៅនេះទៀត!»

ប្តីរបស់នាងនិយាយដោយចង្អុលឱ្យមេផ្ទះ។

ពួកគេពិតជាចូលដៃគ្នា។

«យកល្អ យប់នេះឯងកុំដេក! អ្នកណាដែលដឹងរឿងគ្រួសារនេះ មិនអាចរស់បានទេ!»។

សំឡេងដាស់តឿនរបស់មនុស្សស្រីអាថ៌កំបាំងលាន់មកវិញធ្វើឱ្យនាងញីថ្ងាស។  នាងមិនអាចជឿអ្នកក្រៅ ហើយសង្ស័យប្តីទេ ចុះហេតុការណ៍នៅនឹងមុខនេះជាអ្វី?

គេសម្លាប់នាងធ្វើអ្វី? គេដាក់ថ្នាំដែលយើងធ្វើអ្វីយប់នេះ គេគិតធ្វើអ្វីយើង? គេមិនគិតដល់កូនក្នុងពោះរបស់យើងទេឬក៏យ៉ាងម៉េច?

សំឡេងឌឹបៗ ជាថ្មីនៅឯជណ្តើរ។

នាង​ថយរួចញខ្លួន ព្រោះមឿនរត់ឡើងមកជាមួយ​រណាធំមួយ។

«ខ្ញុំចាត់ការយាយនោះរួចហើយ!»

នេះជាសំឡេងរាយការណ៍របស់មឿន។ ម៉ាយ៉ាវី នាង​ទន់ជើងអង្គុយចុះយឺតៗក្នុងជ្រុងងងឹត។ ពាក្យថា «យាយ»សំដៅពីម្ដាយមីងនាង​ឬក៏អ្នកណា? មីងនាង​នៅក្រោម​ចួបវាសនា​យ៉ាងម៉េចហើយ?

«ល្អ!»

សំឡេងមន្ត្រីឆ្លើយតប។

«ជាពេលដែលយើងដោះស្រាយជាមួយម៉ាយ៉ាវីម្តង!» គេបន្ត បេះដូងនាង​ស្លុត​និងគាំងចលនារាងកាយ។

«លោកប្រុសកុំសម្លាប់នាងអី!…..នេះជាភរិយាលោកប្រុស….ហើយមានកូនក្នុងផ្ទៃទៀត!»

នាង​យំព្រោះនេះជាពាក្យអង្វរ​របស់មីងចន្ធី។

«មិនមែនទេ! វាគឺជាមនុស្សស្រីដែលចង់ក្បត់ប្ដី!….​បន្តិចទៀត វានឹង​នៅស្រុកបារាំងចោលខ្ញុំ!»

យ៉ាវី​ជ្រួញជ្រួញចិញ្ចើម។

អក្សរក្រោមគំនូរចាស់ក្នុងបន្ទប់សម្ងាត់​ធ្វើឱ្យនាងចងចាំ «ម៉ាក់ឈប់ស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ឈប់ស្រឡាញ់ម៉ាក់ដែរ!» ជាអក្សរតូចៗក្រោមគំនូរសម្ងាត់របស់គេ។ ព័ត៌មាន​ដែលនាង​បានអាន«មហាសេដ្ឋីដីធ្លីល្បីនៅជុំវិញដងទន្លេសាប ជាដង្ខៅមានស្រែប្រវាសរាប់ពាន់ហិកតានៅខេត្តពោធិ៍សាត់និងបាត់ដំបង បានសម្លាប់ភរិយាខ្លួនឯង ដោយសារតែអ្នកស្រីមធុរ៉ា មានបំណងចង់លែងលះ ចេញ​ទៅនៅដីថ្មី គឺ​រស់ជាមួយប្តីថ្មីនៅស្រុកបារាំង»។

រឿង៖ រឿងស្នេហ៍មួយនេះកុំប្រាប់អ្នកណា ភាគទី៧
សម្រាប់មន្ត្រីរាងកាយរបស់គេទាំងអស់ គឺសម្រាប់នាង។ ពេលនេះ គេក៏ចង់ចាំដល់មង្គលការ តែឈាមរបស់គេរត់ប្រដេញ​ដូចផ្គរលាន់។

ការមើលឃើញនូវស្បែកស្តើងរលើបរលោងរបស់នាង បានធ្វើឱ្យគេចង់បាននាង​មកជាកម្មសិទ្ធិពេលឥឡូវនេះ។ គេជ្រៀតចូលនាង នាង​បែកញើសហើយក្តាប់ដៃជើង។

គេប្រជ្រៀតទៀត ម្តងហើយម្តងទៀតទាំងកាមាច្របូកច្របល់ តែការប្រចណ្ឌនិងសង្ស័យអ្វីក្តីដែលទាក់ទិននឹងមុនិន្ទ លែងនៅសេសសល់សូម្បីតែបន្តិចណាឡើយ នាង​ជាស្រីក្រមុំ១០លើ១០ ដូច្នេះប្រុសផ្សេងគ្មានន័យទាំងអស់ក្នុងចិត្តរបស់ម្ចាស់វិមាន។

ស្នេហា​នារាត្រីដំបូងរបស់ពួកគេបានពន្លត់ភ្លើងសង្ស័យនិងរឿងមិនយល់គ្នា​ឱ្យរលត់សូន្យសុង​។

វគ្គ

ប្រអប់ពណ៌ខ្មៅ

២ខែក្រោយមក….

ជីវិតអាពាហ៍ពិពាហ៍នេះបានកើតមានឡើងយ៉ាងរលូនរវាងម៉ាយ៉ាវីនិងមន្ត្រី។ ជាងមួយខែមកនេះ ពួកគេបានធ្វើដំណើរទៅអឺរ៉ុបនិងអាមេរិក។

រាត្រីចន្ទទឹកឃ្មុំបានដំណើរការយ៉ាងយូរ ហើយបន្សល់ទុកនូវវត្តមាន​មនុស្ស​ម្នាក់ទៀតក្នុងគ្រួសារនេះ។ ​ប្រសិននាងមិនមាន​ផ្ទៃពោះទេ គេក៏មិនទាន់វិលមកវិញដែរ។

នៅផ្ទះឯភ្នំពេញ ម៉ាយ៉ាវីចាប់ផ្តើម​រុករកបណ្តាអំណោយរៀបការដែលមិនទាន់ស្រាយមើល។ វាគរសឹងមួយចំហៀងបន្ទប់គេងរបស់ពួកគេ។ ក្នុងចំណោមនោះមាន​ប្រអប់ពណ៌ខ្មៅមួយត្រូវបានរកឃើញ។

មានអារម្មណ៍ថា អំណោយនេះតូចជាងគេបន្តិច ហើយក្រឡុកស្តាប់ហាក់មាន​ដែកខាងក្នុង? ​តើជាអ្វី? នាងបាន​កត់សម្គាល់អំពីវិធីចងបូយ៉ាងប្រណីតនិងផ្ចិតផ្ចង់នៅពីលើនោះ។

គ្មាននាមបណ្ណឬឈ្មោះទេ។ ប្រសិនវាជាគ្រឿងអលង្ការក៏គួរតែមាន​ឈ្មោះម្ចាស់អំណោយ?

នាងបានបកវាចេញថ្នមៗ បន្ទាប់មកវត្ថុខាងក្នុងគឺកូនសោមួយ។ សោចាស់ សម្រាប់ចាក់។ កូនក្រដាសមួយសរសេរដៃ «ស្វាគមន៍មកកាន់ពិភពងងឹត! វិមានបារាំងខេត្តពោធិ៍សាត់»។

នាង​ជ្រួញចិញ្ចើម​ញ័រដៃ។ មនុស្ស​ច្រណែន នាង​ដឹង ​តែ​ប្រអប់ពិតជាពិបាកទទួលយក​ណាស់​។​ ដោយ​ទប់​មាត់និង​ដោយ​ការ​ខក​ចិត្តនាង​រកអ្វីទៀតមិនឃើញបន្ថែមទេ។

អស់អារម្មណ៍នឹងមើលអ្វីផ្សេង នាង​ចង់សួរប្តីនាងពីរឿងនេះពេលគេមកផ្ទះវិញ តែក្រោយមកនាង​យកវាលាក់។

មិនដឹងជាសត្រូវនាង ឬសត្រូវគេ ​ឬសត្រូវណាទៅ ដែលមកលេងសើចបែបនេះ។ នាង​បកមកបន្ទប់សម្រាក​វិញដោយមិនសប្បាយចិត្ត​បន្តិចបន្តួចដែរ។

ពន្លឺភ្លឺចិញ្ចាចនិងសួយសារអាករនៃគ្រួសារនេះ ហាក់នៅពីមុខ​ បិទបាំងឱ្យអ្វីមួយ​ដែលស្ងប់ស្ងាត់ ពិបាករកចម្លើយ។ នាង​ចង់ខលរកមុនិន្ទ តែ​បានសន្យានឹងប្តីហើយ ថាមិនពាក់ព័ន្ធ។​

«អ្នកនាងដល់ម៉ោងពិសាបាយហើយ!»

«ចាស៎!»

នាង​ចុះទៅថ្នមៗហើយអង្គុយស្ងៀមស្ងាត់សម្លឹង​មីងចន្ធីដែលធ្វើការ​ម្នាក់ឯងរៀបចំ។ ធ្លាប់ឆ្ងល់ថា ផ្ទះនេះម្តេចគាត់ធ្វើការងារទាំងឡាយម្នាក់ឯងរួចបើធំ​យ៉ាងនេះ ហើយឃើញមាន​បុគ្គលិកមកជួយដៃជើង​ត្រឹម​សម្អាត​បូម ដុសជ្រះ មួយខែមកម្តងប៉ុណ្ណឹង? មីងដដែល​ធ្លាប់បានតបប្រាប់នាងថា មន្ត្រីមិនចូលចិត្ត​ឱ្យមាន​អ្នកចេញចូលច្រើនទេ។

«ថ្ងៃនេះ​អ្នកនាងគូររូបអ្វី?»

«ចាស៎រូបកូនសោ!»

ដៃគាត់ធ្លាក់វែកស៊ុប។

នាង​ក្រលេកទៅមើល។ ហេតុអ្វី?

ភ្នែកនាង​បញ្ចេញ​សំណួរនេះ ធ្វើឱ្យមីងចន្ធី​សង្រួមឫកពាជាថ្មីមកវិញដោយភ្នែកស្លើតស្លក់។

«សោបុរាណណា៎មីង ជំនាន់បារាំង! ​​ចង់ឃើញ​ទេ?»

មីងចំណាស់ញ័រដៃ គេចភ្នែកចេញ។

«មីងមិនចាប់អារម្មណ៍ទេចាស៎!»

គាត់តបហើយរៀបចំកូនក្រឡស៊ុបមកដាក់ជូននាង។

សម្លឹងស៊ុបនេះ នាង​នៅគិតម្នាក់ឯងមិនមាត់មិនក។ ផ្ទះនេះ​ដូចជាមិនមាន​ទ្វារណាមួយ​ត្រូវការសោធុនហ្នឹងទេ តែផ្ទះនៅពោធិ៍សាត់ដូចជាមាន​បន្ទប់ខ្លះ នៅសល់ប្រើទ្វារចាស់ៗពិតមែន។

នាង​ហ៊ុតស៊ុបតិចៗ។

«នេះទឹកប៉ោមចាស៎!»

គាត់ហុចភេសជ្ជៈមក​ហើយថយទៅធ្វើការងារផ្សេង ធ្វើខ្លួនយ៉ាងរវល់ ដូចខ្លាចថាម្ចាស់ស្រីមាន​អ្វីសួរនាំ។

ទោះបីយ៉ាងណារំលងពីរបីថ្ងៃក្រោយមក នៅពេលដែលកំពុងធ្វើដំណើរទៅផ្សាររកទិញសម្ភារៈ​ត្រៀមលក្ខណៈសម្រាប់ទារកកើតមក នាងបានតាំងចិត្តលបលួច​សួរនាំមឿនដែលជាអ្នកបើកឡាន។

«នៅផ្ទះពោធិ៍សាត់ មានទ្វារបុរាណច្រើនណាស់មែនទេ?»

«អូ! ខ្ញុំអត់ដឹងទេអ្នកនាង!!! ដោយសារគឺថា…..ផ្ទះនៅខាងក្រោយនោះ គ្មានអ្នកណាឱ្យចូលទៅទេ!»

«ផ្ទះនៅខាងក្រោយ!!!» នាងគិតដោយ​ចាប់អារម្មណ៍ស្ងប់ស្ងាត់តែម្នាក់ឯង។ នាងមិនបាននិយាយពីផ្ទះនៅមុខឬនៅក្រោយផង គ្រាន់តែសួរពីទ្វារសោះ ម្តេចបាននាយម្នាក់នេះស្រមៃទៅដល់ផ្ទះអាថ៌កំបាំងនោះ។

រហូតដល់ប្រាំមួយថ្ងៃក្រោយមកទៀត ប្តីរបស់នាងបានប្រាប់ថា គេត្រូវចេញទៅចួបប្រជុំជំនួញនៅប្រទេសចិន នាង​ចង់ទៅជាមួយក៏បាន សម្រាកនៅផ្ទះក៏បាន។

ឆ្លៀតពេលនោះ យ៉ាវីសម្រេចចិត្តថា ជាឱកាស​ឡើងទៅខេត្តពោធិ៍សាត់ទាំងមានផ្ទៃពោះ។ នាងបានរិះគិតសព្វគ្រប់ឆ្លើយនឹងប្តីថា ចង់សម្រាក។

គេឡើងយន្តហោះទៅបានមួយយប់នាង​បានបបួលមីងចន្ធី​ទៅ​ពោធិ៍សាត់ដោយ​សុំទៅមន្ត្រីថា  នាងនិងកូនចង់បានទេសភាពបៃតងនិងស្រូប​យកខ្យល់អាកាសធម្មជាតិ។

មិនឃើញមន្ត្រីប្រកែកអ្វីទេ ម៉ាយ៉ាវីក៏បានធ្វើដំណើរឆ្ពោះទៅគោលដៅដូចបំណងដោយមិនមាន​វត្តមាន​ស្វាមីរបស់នាង​។

ទៅដល់ទីនោះកាលណា ទិដ្ឋភាព​ដែលយល់គឺគ្រប់យ៉ាងស្ងាត់ច្រៀប មានតែអ្នកយាម២នាក់ មកបើកទ្វារឱ្យ។

នាងនិងស្រី្តមេផ្ទះបានធ្វើដំណើរដោយរថយន្តអាគុយទៅកាន់វិមានខាងក្រោយ។ ពេលគាត់កំពុង​ចាត់ចែងចុងភៅម្នាក់ឱ្យរៀបចំម្ហូបអាហារ នាង​បានឡើងទៅជាន់លើតែម្នាក់ឯង។

ដំបូងដោយហត់នឿយ នាងគេងមួយស្របក់នៅបន្ទប់ផ្សំដំណេក​របស់ពួកគេដែលត្រូវបានរៀបចំយ៉ាងស្អាតបាត។

នេះជាបន្ទប់ដែលពួកគេមានអនុស្សាវរីយ៍ស្នេហាគ្រាដំបូងជាមួយគ្នា នាងទទួលបាន​ភាពសុខដុមនិងរំភើបសប្បាយចិត្ត ភ្លេចអស់ក្តីសង្ស័យ​ផងទាំងឡាយ។

កំពុងគេង ដៃវែងៗពីរអង្រួននាងឡើង។

ដោយភ្ញាក់សើងមម៉ើង ម៉ាយ៉ាវីហត់គឃូសនិងញាប់ញ័រ។ នាងប្រាប់ខ្លួនឯងថា នេះជាការបន្លាចដោយចិត្ត​ខ្លួនឯង មិនមែនជាខ្មោចព្រាយអ្វីទាំងអស់ព្រោះថា ថ្ងៃភ្លឺចែសចាំងចូលមកតាម​ប្របបង្អួចកញ្ចក់ថ្លា។

តាំងស្មារតីហើយ….នាងងាកទៅទូរសព្ទក៏នឹកឃើញរឿងនោះ…..ប្រអប់ខ្មៅ សោចាស់។ ដៃភរិយាមហាសេដ្ឋីក៏ចាប់លើកវាមកចុចបិទ….មកពីយ៉ាវី​មិនចង់ឱ្យប្ដីនាង​ខលមករំខានខណៈការតាំងចិត្ត​រុករកទ្វារបុរាណ​ក្នុងផ្ទះនេះចាប់ផ្ដើមហើយ។

ជាងគំនូរក្រោកដើរមកក្រៅលបមើលទៅក្រោម។

មីងចន្ធីពិតជារកបានមនុស្ស​ស្រីពីរនាក់ឱ្យមកជួយរៀបចំផ្ទះបាយ ទ្រង់គ្រឿងអាហារជាមួយគាត់ ពួកគេនិយាយអំពីសាច់ត្រីស្រស់ដែលយកមកថ្មីៗពីព្រៃរនាម និងប្រវឹក មាន់ស្រែ។ល។

ដើរលបៗចូលក្នុង នាង​ធ្វើជាបិទត្រឹមទ្វារកញ្ចក់ ចំហទ្វារជាន់ទីពីរ​បន្តិច​ឱ្យអ្នកបម្រើមើលពីក្រៅទៅឃើញពំនូកខ្នើយដែលនាងគរនិងគ្របភួយសម្លីពីលើ មានសណ្ឋាន​ដូចមនុស្ស​កំពុងគេង​។

បានស្រេច នាងចាក់សោពីក្រៅហើយ​ចល័ត​ពីបន្ទប់មួយទៅបន្ទប់មួយ ដោយចូលដល់បន្ទប់គំនូររបស់ប្តីនាង។

ផ្ទះនេះទាំងមូល តាមពិតទៅ មានតែបន្ទប់នេះមួយគត់ ជាកន្លែងដែលវិចិត្រការិនីគេងគិត​ វិភាគ​និងសង្ស័យជាច្រើនថ្ងៃមកហើយ។ គ្មានទីណាក្រៅពីទីនេះឡើយ។

នាងរុញទ្វារស្រាប់តែជាប់គន្លឹះ។ ដូចបាន​ស្មានទុកមុន នាងបានយកសោដែលបានត្រៀមមកតាម​ចាក់បើក និងរុញទ្វារឈាន​ចូល។

ពន្លឺគ្មានទេ។ វាំងនននិងបង្អួចក្រាស់ហាក់បន្ថែមអាថ៌កំបាំងដល់បន្ទប់​របស់គេ។ គេឱ្យសោ​មក​នាង​តាំងពីយប់ដែលពួកគេ​ប្រលែងលេងជាមួយគ្នា​នៅទីនេះ។ គឺរាត្រីដែលគេខឹងនាង ហើយ​មុនិន្ទ​បានទូរសព្ទមក។

ឈរពិនិត្យ​មួយឆ្វាច់ នាង​រាវបើកភ្លើងនិងប្រញាប់ចូលផុត​ដើម្បីបិទទ្វារកុំឱ្យពួកអ្នកបម្រើឡើងមកឃើញ។

ពន្លឺភ្លើងពណ៌លឿងចាស់បានបង្ហាញ​យ៉ាងរៀបរយ​នូវបណ្តាផ្ទាំងគំនូរមួយចំនួនដែលនាងធ្លាប់បានឃើញ។ ក្លិនថ្នាំ……វាដូចជាទើបតែតែមាន​អ្នកណាគូរអ្វីម្យ៉ាងថ្មីៗបានជាមានក្លិន?

ងាកមកខាងស្ដាំ នាងចាប់ផ្ដើមភ្ញាក់ជាមួយផ្ទាំងគំនូរធំមួយ កម្ពស់ផុតក្បាលមនុស្សចាស់ គូរជារាហ៊ូចាប់ចន្ទ ងងឹតនិងអពមង្គល។

នេះពុំមែនជាគំនូរគូរឡើង​ដោយវិចិត្រករដែលមាន​អារម្មណ៍ល្អទេ។ ភ្នែកនេះស្រមៃថា ខ្នងដ៏ធំរបស់គេ នៅទីនេះ អង្គុយបែរខ្នង​គូរទាំងខឹងព្រហ្មលិខិត បន្ទោសវាសនា ហើយគេមិនបានឃើញនាងមក ថែមទាំងមិនរវល់ជាមួយ​អ្នកណាគ្រប់គ្នា។

គេ…..ដែលនាងកំពុងស្រមៃ គឺមហាសេដ្ឋី ប្តីរបស់នាង​។

តាមពិតនាងគ្រាន់តែមាន​អារម្មណ៍និងគិតបែកអូរហូរជាស្ទឹងទាំងដែលតាមការពិតមន្ត្រីមិនបានមានវត្តមាន​នៅទីនេះសោះ។

«ខ្ញុំជិតឆ្កួតហើយ? ដោយសារប្រអប់ខ្មៅអ្នកណាម្នាក់នោះ បានបណ្តាលឱ្យខ្ញុំរាយមាយ ខ្ញុំធុំក្លិនថ្នាំនេះ ពិតឬមិនពិត ក៏មិនទាំងដឹងខ្លួនឯងផង!»

ម៉ាយ៉ាវីបន្ទោសខ្លួនឯងដោយអារម្មណ៍មិនល្អសោះ។

ភាពខុសប្លែកមួយនៃគំនូរនេះ បានផ្សារភ្ជាប់នូវសារអាថ៌កំបាំងមកក្នុងបេះដូងនាង​ដែលជាអ្នកគំនូរដូចគ្នាអាចយល់បានថា ​អ្នកដែលបានគូរវា មិនសប្បាយចិត្តទេ ពេលគេគូររូប​រាហ៊ូត្របាក់ចន្ទយ៉ាងងងឹតងងល់នេះ គេដូចជាកំពុងឆ្កួតវង្វេងក្នុងវិបត្តិអ្វីមួយយ៉ាងជ្រាលជ្រៅ។

ឈានចូលទៅពិនិត្យ​កាន់តែជិត តរុណីយើងក៏មានអារម្មណ៍​ដូចអណ្តែត….រូបមនុស្ស​។ ពិតណាស់ ដំបូងម្នាក់ក្រោយមកឃើញច្បាស់បីនាក់។ គំនូរបង្កប់…..ក្រោមគំនូរ! មានទឹកដៃពេកហើយ​។

នាងមើលភ្លឹក បេះដូងដូចជាប់ប្រស្នាចាក់ស្រេះ។

ប្រុស ស្រីនិងក្មេង?

គេគូរអំពីនាង​និងគេ និងកូន?

មាយ៉ាវីលូកយកដៃទៅប៉ះក្បាលកុមារ​ដែលនៅចំកណ្តាល ស្រាប់តែរបូតផុងទៅក្នុង នាង​ស្រែកវ៉ាសរញីរញ័រ។

ពិតជាមានទ្វារមួយនៅទីនេះ ហើយគំនូរបានរបូតចូលទៅក្នុងភាពងងឹត។ នាង​ថយក្រោយ​ដោយទន់ជើង។

ពន្លឺបានបង្ហាញបន្ទប់ជ្រៅសន្លឹម។ នេះជាផ្ទះប្តីនាង ក៏ជាផ្ទះនាង តើខាងក្នុងដែលមាន​គ្រោះថ្នាក់អីទៅ? ទោះកម្លា​ខ្លួនឯងឱ្យមានភាពក្លាហាន តែចិត្ត​មួយនៅតែចង់ចេញទៅប្រកូក​ហៅមីងចន្ធីឡើងមកជាមួយ….ចិត្ត​មួយទៀត ក៏ទីទើរមិនចង់។

ទីបំផុតនាងសម្រេចចិត្តបើកទូរសព្ទឡើង​ ហើយដើរចូលទៅដោយប្រើពិលទូរសព្ទ។

ទីនេះងងឹតពិតមែន ប៉ុន្តែមានកុងតាក់ភ្លើង។ យ៉ាវីអរណាស់ ឈោងដៃចុច​បើក។ ពិតជាមានគំនូរច្រើនណាស់ ប៉ុន្តែភាគច្រើនជាប្រភេទគំនូរ​គួរឱ្យខ្លាច?

ក្លិននៅទីនេះឆួល ប្រហែលដោយសារគ្មាន​ប្រឡោះខ្យល់ចេញចូល?

ងាកទៅម្ខាងទៀត មានគំនូរធំមួយ បង្ហាញម្ដាយកូនពីរនាក់ដែលមើលទៅដូចជា រូបភាពមន្ត្រីកាលពីនៅតូច។

«គេ….និងម៉ាក់គេពិតទេ?»

ក្រឡេកមកក្រោមកើត​អារម្មណ៍ថាភ័យ ពីព្រោះអក្សរពីជួរបានឆ្លាក់នៅ«ម៉ាក់ឈប់ស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ឈប់ស្រលាញ់ម៉ាក់ដែរ!»

ជាអក្សរតូចៗ។

ម៉ាយ៉ាវីថតរូបនេះទុកក្នុងទូរសព្ទ។ ដោយ​មានអារម្មណ៍មិនល្អនោះទេ ហើយនាង​ចង់ដឹងបន្ថែមអំ​ពីគេ គឺប្តីរបស់នាងនិង​អំពីគ្រប់យ៉ាង​ក្នុងបន្ទប់នេះ។ បើទាំងនេះជាវត្ថុមិនសប្បាយចិត្តផង តើគេទុកវាធ្វើអ្វី សម្ងាត់ថ្នាក់នេះ??

ទ្រាំមិនបានទេ នាង​ចង់បាញ់បង្ហោះ​ទៅឱ្យគេពេលនេះ តែសម្លឹងមើលទូរសព្ទគ្មានសេវា។ មាណវី​​ដើររ៉ុយតម្រង់មកទ្វារស្រាប់តែភាំង ទ្វារបិទវិញពីពេលណា?

ជាងគំនូរ​លូកដៃទាញ ទាញមិនកើតទេ វាត្រូវបាន​ចាក់ជាប់ពីក្រៅ?

«អូ! ព្រះ!»

អ្នកណាម្នាក់តាមនាងឡើងមក ហើយបានជានាង​ស្លុងចូលមកទីនេះ គេក៏បិទបង្ខាំងនាង? អត់សេវាផង ម៉ាយ៉ាវីចាប់ផ្តើមស្រេ្តសហើយ។

នាង​គោះនិងស្រែកហៅខ្លាំងៗ៖

«មីងចន្ធី! មីងចន្ធី!»

គ្មា​នចម្លើយ ឮតែសំឡេងខ្ទរខ្លួនឯង។

មានអ្នកដែលនៅក្បែរនេះទេ?

អត់មានអ្នកណាទាំងអស់ គ្មាននរណាហ៊ានចូលមកជាន់ខាងលើនេះទេ កុំថាឡើយលុកលុយ​ដល់បន្ទប់គំនូរហើយឈានមកដល់បន្ទប់អាថ៌កំបាំងគ្មាន​ពន្លឺថ្ងៃនេះទៀត។

នាង​ហៅហើយហៅទៀត ​រហូតអស់កម្លាំងពីខ្លួន រួចថយមកអង្គុយ​លើកៅអីជាងគំនូរ។ ពេលវេលាបានរំលងទៅហើយ អាចថាពួកគេស្មាននាងកំពុងគេង ឬចូលមកដែរតែរកមិនឃើញនាង អាចថាទ្វារសម្ងាត់នេះបានបិទទៅវិញដោយខ្លួនវា​ ហើយនាង​គ្មា​នសោ។

នាង​បើកភ្នែកធំៗ​ពេលគិតដល់ត្រង់នេះ។ ដៃរាវកូនសោចាស់ដែលជាអំណោយក្នុងប្រអប់ខ្មៅចេញមក។ ម៉ាយ៉ាវីមានកម្លាំងព្រើស។

នាង​យកកូនសោទៅភ្លាម​ហើយរកឃើញប្រលោះសោបុរាណដូចគ្នា តែពេល​លូកទៅចាក់ សេចក្តីសង្ឃឹមនាងបានខូចបង់។

វាមិនត្រូវគ្នាទេ​! មិនមែន​វាឡើយ។

នាងយំ។ ប្រសិន​រយៈពេលជាច្រើនម៉ោងទៀតនាង​មិនអាចចេញបាន ​នាងនិងកូនប្រាកដជារងទុក្ខគ្មានទឹក​ឬខ្យល់ដកដង្ហើមត្រឹមត្រូវទេ។

ជាមួយ​ទូរសព្ទនេះក៏គ្មានថ្មឯណាបានយូរយារដែរ។

ស្រីជាងគំនូរកម្សត់គិតគ្រប់សព្ទ ហើយ​ព្យាយាមផ្ញើសារជាច្រើនចេញទៅក្រៅសង្ឃឹមថាឱ្យតែមានសេវាបន្ដិចវានឹងដំណើរការ។

«ជួយឱ្យខ្ញុំបានចេញពីកន្លែងនេះផង ខ្ញុំអត់ចង់នៅកន្លែងនេះទេ! បន្ទប់គំនូរ ទ្វារសម្ងាត់ ខ្ញុំជាប់នៅទីនេះ!»

ស្រីស្អាតផ្ញើសារទៅប្តីនាងទាំងស្រែកយំបែកញើសសស្រាក់ ជោក​មុខមាត់ សក់ទទឹកស្អិតអស់​។

ដោយអស់កម្លាំងកាយចិត្ត នាង​ងោកងុយ​មួយស្រឡេត​ហើយកន្ត្រាក់ភ្ញាក់ដឹងខ្លួនឡើងមកវិញ ខណៈឃើញខ្លួនឯងទ្រេតផ្តេកមកលើតុដ៏ធំសែនធំមួយ ពេញដោយ​ទឹកថ្នាំនិង​ប៊ិកហ្វឺតគ្រប់ប្រភេទ​។

នៅក្រោមគំនរក្រដាស់កាតុងក្រាស់ៗ លេចចេញសន្លឹកលឿងក្រមៅដូចជាកាសែតអានដែលត្រូវបានបត់ទុកមួយត្រួតធំ។

មិនបានឃាត់ចិត្តទេ! នាង​ក៏ទាញយកមកពិនិត្យមើល!

ពុទ្ធោ!!! តាមអត្ថន័យក្នុងកាសែតចាស់ ទំព័រមុខនៃសារព័ត៌មាន​ផ្សេងៗគ្នាជាច្រើនលើកឡើងថា បុរសម្នាក់ជាម្ចាស់វិមាន ក៏ជាមហាសេដ្ឋីដីធ្លីល្បីនៅជុំវិញដងទន្លេសាប ជាដង្ខៅមានស្រែ​ប្រវាស​រាប់ពាន់ហិកតានៅខេត្តពោធិ៍សាត់និងបាត់ដំបង បានសម្លាប់ភរិយាខ្លួនឯង ដោយសារតែអ្នកស្រីមធុរ៉ា មានបំណងចង់លែងលះ ចេញ​ទៅនៅដីថ្មី គឺ​រស់ជាមួយប្តីថ្មីនៅស្រុកបារាំង។

មុនពេល​ឡើងផ្តិតមេដៃ ស្រាប់តែប្រពន្ធបានស្លាប់នៅផ្ទះបុរាណខេត្ត​ពោធិ៍សាត់ ហើយមហាសេដ្ឋីខ្លួនគាត់ បានទៅសម្លាប់ខ្លួនស្លាប់នៅក្នុងពន្ធនាគារ ទុកឱ្យកូនប្រុសម្នាក់គត់ជាកូនទោល ឈ្មោះនាយ មន្ត្រី រស់នៅតែម្នាក់ឯងនៅលើគំនរទ្រព្យសម្បត្តិ។

….. ឆ្នាំ១៩៨៣?

ម៉ាយ៉ាវីគិតលេខបូកដកដោយអន្ទះសា ពិនិត្យមើលចុះឡើង​ហើយវិភាគទាំងខ្វល់ខ្វាយថា កាលណោះស្វាមីខ្លួន​ គេទើបតែកើតបានប្រហែលជាប្រាំមួយទៅប្រាំពីរឆ្នាំ ហើយមកត្រូវកំព្រាបែបនេះ នេះជារឿងដែលប្តីនាងមិនដែលនិយាយប្រាប់នាងនោះទេ។

ព្រូស!!!

នាង​ភ្ញាក់ហើយ​ងើបមុខ ធ្លាក់អស់សន្លឹកព័ត៌មាន​ចេញពីដៃ។

មនុស្ស​ម្នាក់បង្ហាញខ្លួននៅមាត់ទ្វារ។

ខ្យល់បក់ចូលមក នាង​ដកដង្ហើមទទួលយកខ្យល់ដែលតឹងមួយរយៈមកហើយ។ ទោះយ៉ាងណា ប្តីនាងដើរចូលមកទើមៗមុខក្រម៉ូវ។

នាង​មិនដឹងត្រូវ​ធ្វើយ៉ាងណា​ត្រូវសួរនាំរឿងរ៉ាវគេពីអតីតកាល ឬសុំទោសគេនោះឡើយ។ យកល្អ ឱ្យចិត្ត​គេស្ងប់សិនក៏បាន តែ….ក្រែងគេថាចេញទៅបរទេស​? ម្តេចបានគេមកបង្ហាញខ្លួននៅ​ទីនេះ​?

គេមានអ្វីលាក់ភរិយា​មែនទេ? គេតាមពិត​បានធ្វើអ្វីលួចលាក់នៅកន្លែងផ្សេងហើយ មានអ្នកបម្រើរង់ចាំសើបការណ៍ឱ្យ។

គ្រាន់តែនាងចេញមកពោធិ៍សាត់ គេក៏ទទួលបានដំណឹង​ហើយឡើងមកតាម?

ដំបូង​គិត​ថារកហេតុផល​រំងាប់ចិត្ត​សិន។ ចាំមានឱកាសល្អចាំសួរគ្នា​ឱ្យដឹងរឿងប្លែកៗអស់ទាំងនេះ។ ម៉ាយ៉ាវីប្រុងប្រៀបត្រៀមសម្តីមកនិយាយជាលេស ស្រាប់តែប្តីនាងដើរហួសទៅដូចជាមិនបានឃើញនាង?

នាង​ឈរបែរខ្នង រួចហើយ​អង្គុយ​ចុះ។

គេគ្រវីជក់និង​លាយថ្នាំ។

ដោយភាន់ភាំងមិនដឹងថានេះជាកាយវិការអ្វី ម៉ាយ៉ាវី​ឈរពីក្រោយ​សម្លឹង​មន្ត្រី​ទាំងមិនដឹងគួរសួរ ឬគួរ​តែរង់ចាំមើលគេ។

គេបែរខ្នង​ហើយគូរវាសគំនូរ។

គូរមិនបានដូចចិត្ត​គេគ្រវែងចោល ហើយអូសក្រដាសផ្សេង​យកមកគូរទៀត។ នាង​ញីភ្នែក….នេះ….តើយើងកំពុង​យល់សប្តិឬគេពិតជាកំពុងឆ្កួតនៅនឹងមុខយើង?

«កូនហើយថា ថាកុំឱ្យរករឿងឈ្លោះគ្នា ហេតុអីបានជាម៉ាក់ចង់ចោលគ្រួសារយើង!»

នាង​ញ័រដៃពេលឮសំឡេងគេស្អក ញ័រ គ្រហឹម កំហឹង…

ដំបូងស្មានថា គេ​សួរនាង​អំពីការហ៊ានលុកលុយចូលមកដល់កន្លែងនេះ។ តែស្តាប់មែនទែន គេដូចកំពុងតែនិយាយជាមួយ​អ្នកផ្សេង…..

«វ៉ាស! បង!!»

គេងាកមកជាមួយកន្ត្រៃកាត់ក្រដាសមួយធំ វែងនិងមាន​មុខមុតស្ងាច…..

រឿង៖ រឿងស្នេហ៍មួយនេះកុំប្រាប់អ្នកណា​ ភាគទី៦
«ខ្ញុំចូលចិត្តគេខ្លាំង ខ្ញុំចង់រៀបការជាមួយគេ!»

នាង​និយាយរវើរវាយ​និងភ្ញាក់ក្រញាង ដែលឃើញខ្លួនឯងនៅគេងខ្ជិលច្រអូសលើគ្រែ។ ម៉ោងប៉ុន្មាន​ហើយ? ដេកអីដេកយ៉ាងនេះ?

នេះជាពិភពលោកមួយថ្មី មិនមែន​ពីម្សិលឬម្សិលម្ង៉ៃទេ។

«ក្រោកហើយ?»

បេះដូង​នាង​លោតឡើង​ភ្លាម​ៗព្រោះឮ​​សំឡេង​របស់មន្ត្រី។ ចាប់​ផ្តើម​ស្ទាប​ទ្រូងនិងញីភ្នែក ​នាងក្រោកអង្គុយ​យឺតៗ ដៃជើងស្ពឹក អស់កម្លាំង សម្លឹងទៅរកគេ។

គេ​​ដើរ​ចូល​មកជាមួយ​កែវភ្នែកពណ៌ខ្មៅក្រឹបនិងសម្លឹង​នាងបញ្ជាក់ក្តីរីករាយ។

«ម៉ោង…..ប៉ុន្មាន​ហើយ? ខ្ញុំគេងយូរម៉េះ?»

«ហត់ពេកមើលទៅ?»

«ទេ! តែ…..! ខ្ញុំ…..ងូតទឹកសិន! ពួកគេ​ត្រូវលខោអាវមែនទេ?​»

ពេលដែលគេមកដល់ក្បែរជើងនាង គេអង្គុយមកហើយទើបឆ្លើយ៖

«បាទ! តែញ៉ាំអាហារពេលល្ងាច​ជាមួយ​ប្តីសិន​ទេ?»

ពេលល្ងាច?

នាងញីក្បាល បានន័យថាទើបលក់មួយភាំងទេ។ ប្រហែលហត់ពេកឬតានតឹងពេក។

«មីងខ្ញុំ?»

«គ្រប់គ្នា​ចាំយើងចុះញ៉ាំបាយនៅផ្ទះខាងមុខ!»

នាង​ងក់ក្បាល។

ដៃគេលើកអាវមួយមកបង្ហាញនាង។ ជារ៉ូបពណ៌ស ស្រាល និងរលោងត្រជាក់។

«មួយនេះបានទេ?»

ចិត្តរបស់នាងវិលជុំវិញការផ្តល់ជូនដ៏អស្ចារ្យនេះ។

នាង​អាច​ស្រមៃ​មើលថា ​មហាសេដ្ឋី​ម្នាក់ ស្គាល់រាងរៅនាង និងមករៀបចំគ្រប់យ៉ាងឱ្យនាង? ណ្ហើយ! មកពីគេស្រលាញ់សិល្បៈ គេស្រលាញ់ប្រពន្ធបានជាយកចិត្ត​ទុកដាក់សូម្បីរឿងកំប៉ិកកំប៉ុក?

​      នាង​ងក់ក្បាល​ទទួលយកអាវ​ហើយដើរទៅបន្ទប់ទឹក។

«ខ្ញុំនឹងរីករាយជាមួយអ្វីដែលសួគ៌ាកំពុងផ្តល់មក!» នាង​និយាយដោយសម្លឹងខ្លួនឯងក្នុងកញ្ចក់។

ទោះយ៉ាងណាក៏ដោយ មានបញ្ហាមួយដែលនាង​មិនយល់ ឬអាច​ថានាង​មើលរំលង គ្រាន់តែ…ពេលនេះនាងមិនចងគិតច្រើន​ទៀតទេ។ បើនេះជាសុបិន ទុកថាវាជាសំណាងដែរ ដែលមាន​នៃដំណើរនៃសុបិនដ៏អស្ចារ្យព្រោះកន្លងមក​ ការពិតនៃពិភពលោករបស់នាងកំណាចណាស់ សាបគ្មានជាតិអ្វីទេ។ សម្លឹងជួរទឹកអប់មានតម្លៃតម្កល់ពោរពេញ…..នាង​រើសយកមួយមកបាញ់។ សង្ឃឹម​ថា​របស់ទាំងនេះគេសុទ្ធតែត្រូវចិត្ត​ បានជាគេទិញមកដាក់ឱ្យនាង​រើសយកប្រើ។

ម៉ាយ៉ាវីឈានចេញមកវិញ ជាមួយក្រែមពណ៌ស៊ីជម្ពូលើបបូរមាត់។

ខាងប្រុសញញឹម​និងដើរ​មកដឹកដៃនាង​ដោយពើងទ្រូងមោទនភាព។ គោលបំណងដែលបានកំណត់ថា​នាងជាម្ចាស់ស្រី​នៃវិមាននេះ បានចេញជាពន្លឺភ្លឺទែងនៅក្នុងភ្នែករបស់មន្ត្រី។

ពួកគេ​ចេញដំណើរដោយ​យានអាគុយដដែល ហើយ​មកដល់ផ្ទះខាងមុខចំពេលផ្កា​ត្រូវបានរៀបចំជារោងយ៉ាងធំនិងក្រអូបក្លិនសាយភាយ។

ភ្ញៀវ៤ឬ៥តុ ត្រូវបាន​អង្គុយ​រង់ចាំពីមុខតុ​ម្ហូបប្រណីត។

មីងនាង​និងមិត្ត​ស្គាល់គ្នា​បួនប្រាំនាក់ ពូជីដូនមួយ និងអ៊ំស្រីខាងម្តាយ បង្ហាញខ្លួននៅតុមួយ។ នាង​រីកមុខមាត់ញញឹម​រកពួកគេ។

ហាក់ដូចជាអ្វីៗត្រូវបានដោះស្រាយរួចហើយ ភ្នែករបស់គេតាមសម្លឹងនាង​ដោយអំណរ​ដោយឃើញនាង​សប្បាយចិត្ត​។ គេ​គឺមន្ត្រី អនាគតស្វាមីនាង ដែល​នាងងាកមកញញឹម​ដឹងគុណ និង​ដោយ​ចុះចាញ់​នឹង​អំណាច​របស់គេ។ ​ការ​ទាក់ទាញរបស់គេពេលនេះ គឺការយល់ចិត្តនិង​ឱ្យតម្លៃគ្រួសារនាង​។

«អរគុណគ្រប់យ៉ាង!»

មកដល់ទីនេះ មន្ត្រីឮនាង​និយាយពាក្យនេះច្រើនហើយ។

«មិនអីទេ» គេ​តបដោយ​ច្របាច់ដៃនាងយឺតៗ។

ម៉ាយ៉ាវី​ដើរទៅរកពួកគេហើយសំពះ ហើយទទួលបានពរជ័យពីគ្រប់គ្នា។ គ្រប់ជំហាន នាង​ទទួលបានកាដូជាច្រើន ​និងម្តាយមីងនាងបានយំ​យែក។ គាត់ដោះចិញ្ចៀនមួយមក ជាត្បូងនិល​។ នាង​ដឹងថា​គាត់ស្រលាញ់វាបំផុត តែគាត់ថាវាមានអ្វីមួយល្អ ចម្រុងចម្រើននាង។

ដោយមាន​មន្ត្រីតាមមក​ជានិច្ច​ គ្រប់គ្នាបាន​​សម្លឹងមកម៉ាយ៉ាវីនិងលោក​​មន្ត្រីដោយស្ញប់ស្ញែង ចំណែក​បេះដូងនាង​រឹតតែកក់ក្តៅ។

«តស់ អង្គុយមក!»

គេ​បាន​នាំ​នាងសម្រាកនិងបរិភោគ។ ចប់ការញ៉ាំបាយទទួលភ្ញៀវកាលណា នាង​ត្រូវបាន​​ម្តាយ​មី​ងឡើងមកកំដរជាមួយ ក្នុងការ​ទៅលខោអាវកូនក្រមុំ។ ពួកគេបកទៅវិមានបារាំង​ហើយ​ឡើង​ថ្មើរជើង​តាម​ជណ្តើរ​កណ្តាល​​​ដើម្បីទៅជាន់ទីមួយ នាងនៅបន្ទប់ដាក់គ្រឿងតុបតែង។

ជីពចរ​របស់​នាង​បាន​លោត​លឿន​ជាង​មុន ពេល​ពួកគេ​ដើរផងម្តាយនាងសរសើររចនាបថផ្ទះនេះនិងរំឭកថា ​ប្រសិនប៉ានាងនៅរស់។

នារីវ័យកណ្តាលម្ចាស់ក្រុមផ្នួងតុបតែងបានចង្អុល។

«បន្ទប់នោះហើយ!»

ដោយមិននិយាយអ្វី នាង​ងាកមកសម្លឹងកូនកំលោះ។ គេញញឹម​ឈប់ដើរ ព្រោះគេគ្មានភារៈចូលទៅទេ។ ម៉ាយ៉ាវី​ដកដង្ហើមធំ បន្ធូរអារម្មណ៍តឹងណែនក្នុងទ្រូង មុននឹងញញឹមតិចៗដាក់គេ។

«បងគិត​ថា ​គ្រប់​ឈុត​នោះអូននឹងចូលចិត្ត​!»

គេបានច្របាច់ដៃនាងយ៉ាងខ្លាំងមុនលែងនាង​ ហើយគេដកថយ។

«មីងស្លាប់បិទភ្នែកជិតហើយ!»

ម្តាយមីងនាង​ខ្សឹប។ ម៉ាយ៉ាវីនៅស្ងៀមសម្លឹងទ្វារដែលរុញរបើក​។

ភាព​ខ្លាំង​នៃ​សំឡេងបេះដូង​​របស់នាង​លាន់មករណ្តំ។

«ព្រះ!»

វាជាសម្លឹងខ្សឹបម្តាយមីងនាង​។

ផ្នួងញញឹម មោទនភាព ហើយ​ម៉ាយ៉ាវីជាសាមីខ្លួនវិញ​ឈរភាំង​ជាមួយចិត្ត​ដ៏​រំជើបរំជួល ព្រឺរងាហើយសឹងមិនជឿភ្នែក។

រ៉ូបគ្រប់ពណ៌ ម៉ាកប្រណីតៗដូចជា​ Sarah Burton ឬ Rolan Mourate មានគ្រប់ពណ៌តាំងដាក់ជាជួរស្មើមន្ទីរតាំងពិព័រណ៌មួយទៅហើយ។

ប្រហែលគេចាប់អារម្មណ៍ដឹងថានាង​អន់ចិត្ត​ចំពោះឈុតខ្មៅពីពេលមកដល់ថ្មីៗ។

​      ព្រឺចុះ​មក​ដល់​ឆ្អឹងខ្នង។ នាង​ចង់​បាន​អ្វី​ដែល​​អាចរើស តែមិនមែនឱ្យគេខ្ជះខ្ជាយយ៉ាងនេះទេ។  ​វា​ច្រើន​ហួសហើយ ដូច​ដែល​គេ​បាន​ធ្វើផ្គើននាង​​។

វគ្គ រាត្រីស្នេហ៍

«ខ្ញុំបានរើសយកឈុតក្រហម!» នាងសរសេរទៅគេ ពេលនៅម្នាក់ឯង។

ពេលនេះមាន​សូរសត្វរាត្រីចរយំលាន់ទ្រហឹង។ អាកាសធាតុត្រជាក់ ចិត្តនាងស្លុងក្នុងរ៉ូមែនទិកហើយនឹកនាគេជាខ្លាំង។

«ល្អណាស់!»

គេតបមកវិញអមជាមួយរូបបេះដូង។

«លោកនៅឯណា? ខ្ញុំនៅម្នាក់ឯង!»

«ដឹង! បងបានចួបនិយាយខ្លះ ជាមួយ​ម្តាយមីងអូននៅមាត់ផ្លូវ កាលពីពេលជូនគាត់ត្រលប់ទៅ​ស្នាក់​ផ្ទះខាងមុខវិញ!»

«គាត់ថាម៉េចខ្លះ!»

«គាត់សប្បាយចិត្ត!»

«ខ្ញុំក៏ដូចគ្នា!»

នាងសរសេរដោយញញឹម។

«ដឹង!»

គេមិនមែនសរសេរមកទេ តែជាសំឡេងគេផ្ទាល់ពីមាត់ទ្វារបន្ទប់​។ នាងងើបមុខ​ ក៏ឃើញគេរុញទ្វារចូលមក។ គេ​បាន​មក​ដល់មាត់ទ្វារ​បន្ទប់​គេង​របស់នាង តាំងពីពេលណា​មិន​មែន​បញ្ហា​អ្វី​ទៀត​ទេ។ ពួកគេទាំងពីរកំពុងតែមានចំណង់ចិត្ត​ឃើញគ្នា។

តណ្ហារំពើតឡើង នាង​រត់ទៅរកគេ​ហើយឱប។

ស្នាម​ថើបគ្មានការព្រៀងទុកមួយបានរបូតចេញមកទាំងដៃម្ខាង មន្ត្រីទាញ​បិទគន្លឹះសោ។

រវាងពីរនាក់នេះ ស្អិតគ្នាហាក់បីដូចជាគ្មានថ្ងៃស្អែក។ ពួកគេរេ​ចុះឡើងដូចចង្វាក់រាំ​ លូកដៃរកគ្នា ក្តាប់ជាប់ ថើបផ្តល់ឱ្យគ្នា​ដោយពុះកញ្ជ្រោល។ រាងកាយទាំងទ្វេ​ជំរុញរកគ្នា បង្ហាញ​តម្រូវការ ទាមទារគ្នា ព្រម​ទទួលយកនិងបរិច្ចាគផ្តល់ឱ្យគ្នា។

ភាពរំជើបរំជួល ក្នុងរលកដ៏ត្រេកត្រអាលនិងដ៏អស្ចារ្យ ទីបំផុតនាំពួកគេ​ឱ្យ​ផ្អៀងក្បាលលើចង្វាក់បេះដូងគ្នា​ទៅវិញ​ទៅមកមុនពេល​វាក្លាយជាសំឡេងដ៏ស្ងប់ស្ងាត់និងសន្តិភាព។

«ខ្ញុំស្រលាញ់លោកណាស់!»

គេមិនមាត់ទេ តែគេញញឹមនិងចេញកម្ដៅ។ ដៃ​របស់គេ​ចាប់​ផ្ដើម​រំកិល​លើ​ខ្នង​របស់​នាង ហើយ​ស្បែក​របស់​នាងបង្ហាញភាពស្វាគមន៍និងបញ្ចេញកម្ដៅតបត។

«បងសន្យាហើយ ថាបងរង់ចាំបាន!»

គេនិយាយទាំងដង្ហើមផ្ទុកពេញ​ដោយតណ្ហា ហើយគេខំសើចបន្លំភ្នែក ណាមួយ​ដៃក៏ច្របាច់ដៃនាងថ្នមៗ។ តាមពិត មន្ត្រី​​មិនឱ្យមាន​អ្នកណាចូលមកវិមាន​បារាំងនេះទេ ប្រាកដជាមានន័យថា នាងនិងគេ ចាប់ផ្តើម​មានពេលវេលាដ៏អស្ចារ្យហើយ អាស្រ័យលើនាងតែប៉ុណ្ណោះ។

«ចាស៎!»

នាង​តបអួលៗ រំអួយបន្តិចព្រោះប្រាណ​នាងមិនចង់ឱ្យគេទៅ តែចិត្ត​នាង​ក៏ចង់ឱ្យគេចេញទៅវិញសិនដែរ។ នេះមិនមែនយប់ផ្សំដំណេកទេថែមទាំងមិនមែនរៀបការនៅឡើយ។

ភ្ជាប់ពាក្យ​!​

ម៉ាយ៉ាវីក៏មិនច្បាស់ចិត្ត​ខ្លួនឯងសោះ។ ទោះយ៉ាងណា ​គេជារបស់នាង​ហើយ នាង​យល់ថា រង់ចាំសិនទើបល្អ។

«រាត្រីសួស្តី!»

នាងបាននិយាយបន្ថែមទៀត​ទាំងរវើរវាយ ដោយមិនចង់ឱ្យគេដឹងថានាងកំពុងចង់បានការប៉ះរបស់គេបន្ថែម​ច្រើនទៀតនោះទេ។

«ប្រាកដទេ?»

គេនិយាយមកខ្សាវៗទាំងភ្នែកស្រទន់ ធ្វើឱ្យបេះដូងរបស់នាងលោតញាប់ដង្ហក់ៗ។ ដោយគិតថា តើពួកគេអាចនឹងរួមរស់ជាមួយគ្នាបានយ៉ាងសុខស្រួលយ៉ាងណា​ប្រសិននាងកុំតឹងតែងពេក។ មាត់របស់នាងស្ទើរតែប្រឈមមុខនឹងមាត់គេ ដោយសារតែគេឈ្ងោកមកសម្លឹងវា ការថើបមុននេះ នាង​ថើបគេមុន បានជាគេរំភើប នៅឈរនៅទីនេះរកតែជំហានមួយនឹងចាកចេញមិនបាន?

ភ្នែករបស់ពួកគេបានចួបជំពាក់ ហើយ​បំណងប្រាថ្នាឆៅៗពេញដោយតណ្ហា​សត្វលោក​បង្កប់នៅក្នុងការសម្លឹងមិនចេះចប់របស់គេ។ ម៉ាយ៉ាវីមិនដឹងពីអ្វីដែលគេបានឃើញនៅក្នុងជម្រៅភ្នែកនាងទេ ប្រហែលជាការពិតបក​អាក្រាតនូវអ្វីដែលនាងកំពុងមានអារម្មណ៍ ព្រោះនាងមិនចេះក្លែងបន្លំវាឡើយ ណាមួយ​គេថ្ពក់សម្លឹងបែបនេះ ឱ្យនា​ងធ្វើយ៉ាងណាទៅ?

ដោយសភាវគតិ ជាងគំនូរ​ដកដង្ហើមយ៉ាងលឿន។

«ស្អែកចួបគ្នា!» នាង​បន្ថែម​ប្រឆាំងនឹងគំនិតរោលរាល ប្រាថ្នា​ឱ្យគេចាកចេញឆាប់ ស្រាប់តែទូរសព្ទនាងលោតសារ។

នាងមិនងាកមើលទេ តែវាលោតមកហើយលោតទៀត។ ខាងលោកមន្ត្រីចងចិញ្ចើម។ គេងាកសម្លឹងរកទូរសព្ទនាង ហើយដើរសំដៅទៅ។

«មុនិន្ទ!»

គេរអ៊ូខឹងៗធ្វើឱ្យចិត្តនាង​ភ្ញាក់ភ័យ ស្វាងអស់កាមា។ ម៉ាយ៉ាវីដើរមកពីក្រោយខ្នង​អនាគតស្វាមីឃើញគេកំពុងចុច​សារស្តាប់។

សំឡេងអតីតសង្សារបានបន្លឺមកគ្រលួច។

«វី! លុបចោលការភ្ជាប់ពាក្យនោះភ្លាម!»

គេសើចរង្គើខ្លួនប្រាណ តែនាង​មានអារម្មណ៍ដឹងថាគេកំពុងខឹង។ ម៉ាយ៉ាវីប្រុងលូកដៃយកទូរសព្ទមកវិញតែគេប្រកែក ហើយចុចស្តាប់សារផ្សេងទៀត។

សំឡេងមុនិន្ទនិយាយយ៉ាងញាប់៖

«ប្រាប់ទីតាំងមក ខ្ញុំទៅទទួលវី!»

កូនកំលោះងាកមកសម្លឹងអនាគតភរិយាដែលចំហមាត់ភ័យក្បែរៗស្មា។ គេងាកមកវឹបត្របាក់បបូរមាត់នាង​។ រាងកាយគេក្តៅនិងណែនដោយកំហឹង ទន្ទឹម​នឹងនោះគេគេលើកទូរសព្ទSelfie ឈុតថើបគ្នា​ធ្វើឱ្យនាងស្រលាំងកាំង។

ថតបានអស់ចិត្តអស់ចង់ ទើបគេពន្លែងស្នាមថើបហួងហែង ​លែងដៃម្ខាងពីនាង​ ហើយខាំមាត់សម្លក់នាង។

ម៉ាយ៉ាវីដឹងថា គេចង់ធ្វើអ្វីបានជានាង​ខំហៅគេ៖

«លោកមន្ត្រី!»

ទោសៈប្រចណ្ឌក្តៅគគុក មន្ត្រីបែរខ្នង​មិនរវល់នឹងពាក្យ​ម៉ាយ៉ាវីទេ។ គេ​ឈ្ងោក​ញញឹម​ទាំងកំហឹងសាហាវៗ ហើយ​បញ្ជូន​រូបថើបគ្នា​ទៅកាន់មុនិន្ទភ្លាមៗ ថែមទាំងនិយាយVoice៖

«កំពុង​ដេកជាមួយគ្នា! ឯងចង់ម៏ធ្វើអ្វី?»

បញ្ជូនចប់កាលណា គេបោះទូរសព្ទចោល​ទៅលើគ្រែពូក ហើយងាកមកវិញជាមួយមុខ​ស្លេកកំរោល។ នាងមិននៅទេ នាង​ថយទៅឆ្ងាយ​ហើយ នាង​ឈរស្កុបសម្លក់ឥដ្ឋ។

នាង​ខឹងហើយ!

រ៉ូបសលើខ្លួននាងទក់ទីរ មុខនាង​ក្រម៉ូវ មាត់នាងក្រហម ភ្នែកនាងយំ។

គេដើរមួយៗចូលទៅក្បែរ លូកហត្ថាសងខាងប្រុងឱប នាងច្រានដៃគេចេញ ហើយថយក្រោយ​។ មន្ត្រីខាំមាត់ស្ទើរដាច់ចេញជាឈាម​។

«ស្មាន​ថា ចេះខឹងតែខ្លួនឯង?»

គេនិយាយហើយ​ ខាំធ្មេញ​ដើរទៅរកនាង​ទៀត នាង​រុញគេទៀត តែគេមិនឱ្យរុញបាន។ នាងមិននិយាយ​តែនាងយំបង្ហាញថានាងស្អប់គេ ស្អប់ចរិត​ប្រចណ្ឌ ស្អប់ភាពកំរោលនេះ។

គេព្យាយាមឈ្ងោក​មកថើបនាងសាជាថ្មីម្តងទៀត តែនាង​ងាកចេញចោលគេ ឱ្យមាត់ស្លេកៗរបស់គេជាប់មកទើរលើត្រចៀក។

«ម៉េច? ខ្លាចវាឃើញ? ខ្លាច​ជើងមួយជាន់ទូកពីរមិនបាន?»

នាង​ខាំមាត់មិននិយាយមួយម៉ាត់ណាទេ ព្រោះនាងកំពុងគិត។ តើជីវិតនេះនឹងក្លាយជាសត្វក្នុងទ្រុងមាសឬអ្វី? មានអារម្មណ៍ថា ការឡើងរឹងរបស់អវៈយវៈខាងក្រោមនៃកូនកំលោះ កំពុងលូនមកទល់លើពោះរបស់នាង។ មានអារម្មណ៍ថា មានចំណង់នៃការប្រញាប់ប្រញាល់មួយ ដោយសារគេឆេះកំហឹង។ បទពិសោធន៍ជាមួយរឿងកំរោលមិនមែនជាការរំពឹងទុកមកទេ នាង​បាត់បង់ភាពរំភើបជាមួយគ្នា​ហើយ​ប្រកែកជាមួយគេ​យ៉ាងញាប់។ ដៃនាង​ច្រានហើយច្រានទៀត ច្រានផងនាង​ស្រែកយំផង។

«ចេញពីមុខខ្ញុំ!»

មន្ត្រីព្រលែងដៃចោលនាង។ គេដកថយ ហើយបង្ហាញទឹកមុខខូចចិត្ត​។ គេងក់ក្បាលសម្លឹងនាង​ពីលើដល់ក្រោម ហើយគេចាកចេញ។

ម៉ាយ៉ាវីស្ទុះទៅបិទទ្វារដាក់គន្លឹះ​យ៉ាងប្រញាប់។ រួចថយមកអង្គុយ​។ មួយចម្រៀកភ្នែកក៏នាងមិន​បានខ្វល់នឹងទូរសព្ទដែរ។ នាងកំពុង​តស៊ូ​ជាមួយ​នឹង​ការ​ទទួល​យកចរិតគេ ឬបញ្ចប់វេលាថ្ងៃស្អែកជាមួយគេ។

គេដែលសំខាន់បំផុតពេលនេះ គឺមន្ត្រី។

សារអតីតសង្សារនាងលោតមកទៀត។ លោតរហូតដល់នាង​ទ្រាំមិនបាន​ងាកមកទាញ​អាន៖

«បងស្រលាញ់អូនម៉ាយ៉ាវី! បងវិលមកកម្ពុជាវិញ ព្រោះពិតជាដឹងថា ចិត្តនេះបារម្ភពីអូន! បងចង់សុំទោស​រឿងទាំងអស់! តែអូនមិនសមមាន​គ្រោះថ្នាក់ដោយសារមនុស្ស​ដូចវាទេ! ឆាប់ប្រាប់មក អូននៅឯណា បងទៅរកអូន បងទៅយកអូនចេញ!»

​ដៃឱបក្តោបលើរ៉ូបរលោងទន់និងមាន​ផាសុកភាព​ស្ដើងទន់​ដែល​ត្រូវ​បាន​គេរើសមក​​ឱ្យ​នាង​ស្លៀក។ ចិត្តនាង​មិននៅជាមួយសាររបស់មុនិន្ទទេ គឺនាងផ្តោតលើរូបថតដែលគេថើបនាង ហើយផ្ញើទៅមុនិន្ទ។

បើគេអាក្រក់មែន គេច្បាស់ជា…..បង្ខំនាងបាត់ហើយ។ តណ្ហាគេឡើងក គេដូចដំរីចុះប្រេងទៅហើយ តែគេគិតចិត្តនាង បានជា​គេសម្រេចចាកចេញ….តើគេទៅណា?

គ្រប់គ្នា​មកដល់វិមាននេះហើយ មន្ត្រីនិងនាង​ត្រៀមតែនឹងភ្ជាប់ជីវិតជាមួយគ្នា? ​ម្តេចថើបគ្នា​ផ្ញើចេញទៅអតីតសង្សាប៉ុណ្ណឹងនាងខឹងគេធ្វើអី? បើមុនិន្ទមកធ្វើបែបនេះមិនឱ្យគេប្រចណ្ឌ? ហេតុអ្វីមុនិន្ទមកជ្រែក ហើយនិយាយមិនល្អអំពីគេ?

ម៉ាយ៉ា​វីស្ទុះឡើង ដើរចាកចេញមកក្រៅ។

វិមាននេះក្រអូបដោយក្លិនទៀននិង​ត្រជាក់ដោយចំហាយម៉ាស៊ីន​។ គ្មានអ្នកណាទាំងអស់។ ចាំបានថា គេហាមមិនឱ្យមាន​អ្នកណាមកទេ។

បើមន្ត្រីមាន​គំនិតមិនល្អលើនាង​ គេមិនចាកចេញឡើយ។

នាង​មិនចង់ឱ្យគេ​ទៅដោយខូចចិត្ត​អ៊ីចឹងសោះ។ នាង​បោះជំហានយឺតៗ ឆ្ពោះទៅបន្ទប់មានទ្វារស្ពាន់ធំនិងក្រាស់ ដែលគេធ្លាប់ចង្អុលថា គេនៅទីនេះ នៅក្បែរៗនិងការពារនាង​។

«មន្ត្រី?»

នាង​ហៅខ្សាវៗ។

គ្មានចម្លើយ។ នាង​ដើរទៅហើយរុញទ្វារចូល។ គ្មាន​ការដាក់គន្លឹះទេ។ ក្លិនថ្នាំជះមកឆួល។ ជាថ្នាំគូររូបដែលនាងស្គាល់។

ចម្ងាយពីទ្វារទៅប្រហែលជា៥ម៉ែត្រពីគ្នា​ នាងឃើញគេអង្គុយបែរខ្នង​ដោយគ្មាន​អាវធំពីក្រៅទៀតនោះទេ មានតែអាវយឺតពណ៌ប្រផេះ។ គេបែរមុខ​ទៅប្រឈមនឹងផ្ទាំងគំនូរ។ គេកំពុងគូរ?

នាងឈានចូលយឺតៗ ភ្លឹកនឹងផ្ទាំងគំនូរជាច្រើនដែលជារូបរបស់នាង​។

រយៈពេលប៉ុណ្ណឹង គេគូររូបនាងបានច្រើនម្ល៉េះ?

ម៉ាយ៉ាវី​ភ្លឹកព្រោះនាងដឹងថាទឹកដៃគំនូរអស់នេះមិនងាយធ្វើនោះទេ។

«មន្ត្រី!»

នាង​ហៅតិចៗ​ដោយក្តាប់ម្រាមដៃចុះឡើង ខណៈគេបែរមកដោយមុខស្មើ។ គេមិនខ្វល់នឹងនាង បែរត្រលប់ទៅវិញ​ហើយដៃម្ខាងលើកដបស្រាមកផឹក ដៃម្ខាងកាន់ជក់។

នាងចូលទៅក្បែរ នាង​ទារយកដបស្រាពីដៃគេ។ មន្ត្រីបានពន្លែងដបស្រាឱ្យនាងយកទុក។

«ម៉េចមិនគេងទៅ!»

គេបញ្ជានាង​។ ម៉ាយ៉ា​វីលុត​ជង្គង់ក្បែរជើងគេហើយឱបចង្កេះគេ។ នាងមិនមាត់ តែភ្នែកគេ​ចាប់ផ្តើមគិត។ មន្ត្រីទម្លាក់ជក់ចោល ​​បង្ហាញ​ការ​ស្ទាក់ស្ទើរ​នឹង​អាកប្បកិរិយា​​របស់​នាង​។

«លោកខឹងខ្ញុំមែនទេ?»

សំឡេងនាងធ្វើឱ្យគេរឹតតែមានអារម្មណ៍ឈឺចាប់។ មន្ត្រីទាញម្រាមនាងចេញពីប្រាណ ​ប្រុងក្រោកចោលទៅ ព្រោះគេនៅខឹងនិងប្រចណ្ឌខ្លាំង រហូតដល់ម៉ាយ៉ាវីរង្គើស្មា​ស្រក់ទឹកភ្នែកទើបគេប្រាណ​ឈប់មកវិញសិន។ នាងនិយាយខណៈប្រតោងគេជាប់ ទ្រោបក្បាលនឹងភ្លៅគេ៖

«បើលោកខឹងព្រោះរឿងហ្នឹង ខ្ញុំមិនដឹងធ្វើម៉េចទេ មន្ត្រី?»

នាងបានអង្វរគេដោយពាក្យដែលល្ងង់។ នាងមិនចេះលួងនិងមិនចេះសន្យាទេ។ តែនាងចង់ប្រាប់ថា​នាងមិនបានគិតដូចដែលមុនិន្ទបានគិត ថែមទាំងមិនចង់ឱ្យអនាគត​ស្វាមីឈឺចាប់អ្វីទាំងអស់​។

នេះជាមូលហេតុដែលនាងចូលមករកគេ។

«អត់ដឹងធ្វើម៉េច?​» មន្ត្រីនិយាយចុះមករកនាង​ ដៃគេវែកសក់នាង​បង្ហាញច្រមុះនិងថ្ពាល់ដែលយំក្បែរចង្កេះគេ។

ដោយសំឡេងញាប់ញ័រមន្ត្រីនិយាយបន្ថែម៖

«បងមិនអាចទទួលយកទេ អ្នកដែលផ្ញើសារមករបៀបនេះ!»

«ខ្ញុំដឹងហើយ! ខ្ញុំមិនតបតនិងមិនរវល់ជាមួយគេទេ!»

រាងកាយដ៏មានថាមពលរបស់មន្ត្រីត្រូវបានចងយ៉ាងតឹងក្នុងរង្វង់ហត្ថានាង។

«មែនអត់?!»

ដៃគេចាប់ភ្ងើយចង្កានាងឡើង។ នៅពេលនាងងើបមុខមក កំហឹង​គេរសាយដល់សូន្យ។ នាងស្អាតនិងស្មោះត្រង់ដូចជាទេពធីតាសួគ៌ ហើយគេជានរណាដែលមកចង់ធ្វើរឹងបដិសេធនាង? ជាពិសេសពេលនេះម៉ោងនេះ ជាមួយនឹងរូបរាងក្រៀមក្រំរបស់នាង​?

«ឡើងមក!»

គេបញ្ជាហើយទាញនាង​ឡើង។ នាង​ត្រូវបាន​យកមកអង្គុយពីលើភ្លៅដ៏រឹងមាំរបស់គេ។

«គូររូបជាមួយគ្នាទេ?»

គេសួរដោយសម្រាលចោលអស់នូវកំហឹងពីផ្ទៃមុខ។ នាងញញឹម​វិញបានបន្តិច ក៏ស្រពោន​វិញ​។ ភ្នែកពួកគេពាក់ព័ន្ធគ្នា។

យូរណាស់មកហើយ ម៉ាយ៉ាវីមិនដែលមាន​ប្រុសណាឬអ្នកណាម្នាក់សម្រាប់ងរង៉ក់ដាក់ទេ។ នាង​មិនចង់បាត់បង់គេឡើយ។ មនុស្សម្នាក់នេះជាបុរសតែមួយគត់ដែលបានផ្លាស់ប្តូរជីវិតទុគ៌តរបស់នាង​។

ដៃនាង​ឱបកគេ។

«ខ្ញុំគ្រាន់តែចង់ប្រាប់ថា ខ្ញុំមិនខ្វល់នឹង​អ្នកណាទាំងអស់​ ខ្ញុំចង់ឃើញលោកសប្បាយចិត្ត​! មន្ត្រី!»

គេញញឹមហើយបង្ហាញនូវអំណាចនៃភាពជាម្ចាស់សាជាថ្មី។ ភាពសង្ហា​របស់គេនិងចំណង​តណ្ហា​បាន​ឡើងមកដល់ជាមួយ​ដង្ហើមក្តៅ ស្រទន់ ស្រវឹង និងអំនួត។

ពេលនេះគេមិនបានធ្វើអ្វីទាំងអស់ដើម្បីលាក់បាំងនូវអ្វីដែលកំពុងកើតឡើងរបស់រាងកាយ​រឹងត្អឹង មួម៉ៅនេះទេ។ គេសម្លឹងនាងយ៉ាង​ជ្រៅ រហូតនាងបានកត់សម្គាល់ឃើញចំណង់ដ៏ធ្ងន់ក្នុងកែវភ្នែករបស់គេ។

«បើអូនមិនមក បងមិនដឹងរស់បានដល់ស្អែកឬអត់ផងទេ!»

នាង​ញញឹមរលីងរលោងនិងអាណិតគេ​។ ជាមួយនោះនាងក៏លូកដៃទទេ ចាប់អាវខាងក្រោយរបស់គេ ហើយឱនមាត់របស់នាងទៅ…..មាត់ទាំងសងសាជាថ្មីបានចួបគ្នា។

គាំងគេនៅស្ងៀមឱ្យនាង​ថើប។ នាង​មិនឃើញគេធ្វើចលនា​ក៏នៅតែចចេសនៅកន្លែងនោះ នាង​មិនចង់ឱ្យគេចេញពីវិមាននេះទៅរកស្រីដទៃ ពួកនារីដែលតោងដៃជើងគេមករាល់ថ្ងៃនោះឡើយ​។

មិនមានអ្វីអាចទ្រាំនឹងសម្រស់នារីគំនូរបានយូរឡើយ។ មន្ត្រីមិនបាន​ស្ទាក់ស្ទើរ ក្នុងការឆ្លើយ​តបជាមួយ​ថាមពលផ្លូវភេទដ៏ខ្លាំងក្លា ផ្ទុះឡើងរវាងអណ្ដាតដែលផ្តើមវាយលុក រុករកបេះដូងនាង​។

ជាអារម្មណ៍ដ៏លើសលប់នៃសភាវគតិដែលបិទចោល​រាល់ការគិតហើយ​ទទួលយកពេញទំហឹងនូវរសជាតិរបស់នាង គឺក្រអូបនិងផ្អែម។

ក្លិនឈ្ងុយរបស់នាងរេរាមកពីរាងកាយដែលក្តៅឡើង។

គេរាវរកគ្រប់កន្លែងហើយគេដោះអាវនាង ព្រោះគេចង់បានច្រើនទៀត។ ដៃទាំងសងខាង​បានទៅអង្អែលសក់ ខ្នងនិងក ស្មារបស់នាង បេះដូងរបស់នាង។

មិនយូរទេ នាងមានអារម្មណ៍ថាឃើញខ្លួនឯងមកនៅលើតុគំនូរ។

ជាមួយកម្ដៅស្នេហ៍ពាសពេញរាងកាយ នាង​ខ្សឹប​ប្រាប់គេដែលទើបនឹងដោះអាវគ្រវែង​ចោល​។

«មិនទាន់បិទទ្វារទេ!» នាងវាចាដោយអៀនខ្មាសជាខ្លាំង។

គេញញឹមហើយឱនបបូរមាត់ក្រាស់មកលើមុខនាង​។

«គ្មានមនុស្សទេ! គ្មានអ្នកណាចង់បាត់បង់ការងារទេ!»

គេផ្តើម​ដាក់ដៃទាំងសង​លើត្រគាករបស់នាង ហើយ​រមៀលចង្កេះចូលមករកនាង។ ឈឺ! នាង​មិនដែលរួមភេទទេ ទោះនាង​ធ្លាប់ចង់សាកល្បង តែនាង​មិនអាចជម្នះគំនិតបុរាណ​ខ្លួនឯងបានម្តងណាឡើយ។

សង្សារមុនៗសូម្បីតែថើបគ្នា​មាត់នឹងមាត់មិនដែលបានធ្វើផង។

ប្រហែលជាវត្តមាន​មុនិន្ទកំពុង​ធ្វើឱ្យមន្ត្រីសង្ស័យពីព្រហ្មចារីរបស់នាង ​បានជាមានអារម្មណ៍ថា សន្ទុះរាងកាយ​គេ កើនប្រតិកម្មផ្លូវភេទឡើងទ្វេដងយ៉ាងឈឺចាប់។ គេធ្ងន់ ធំនិងរឹងយ៉ាង​កំណាច ក៏នាង​នៅខាំមាត់ទ្រាំ។

នាង​ចង់ឱ្យគេដឹងពីភាពស្អាតស្អំរបស់នាងនិងភាពសក្តិសមជាម្ចាស់ស្រីនៃផ្ទះនេះពិតៗ។

រឿង៖ រឿងស្នេហ៍មួយនេះកុំប្រាប់អ្នកណា ភាគទី៥
ដៃ​របស់​បុរស​នេះដាក់​លើច​ង្កេះ​នាង រេពេញត្រគាកនាង ​ដៃម្ខាងទៀតឃុំរាងកាយនាង​មិនឱ្យងាកទីណាបាន។

ការថើបមួយនេះ សម្រាប់នាង ហាក់ដូចជាចង់ទាញយកអស់ថាមពលពីព្រលឹងនៃរាងកាយខ្សោះ ស្ងាត់ស្ងៀមមួយ ឱ្យមាន​ភាពរំជើបរំជួល ជ្រួលច្រាល ក្តៅសន្ធំ​មានអត្ថន័យ មានតម្រូវការ​ចាកចេញបានភ្លាមៗពីកម្រងជីវិតដ៏ឯកោនិងសែនស្រពោន។

ដៃនាងស្រាប់តែឱបស្មាគេវិញ….នាង​ឱបគេស្អិត​ ហើយទទួលយកមាត់គេទាំងស្រុងមកក្នុង​បេះដូង​របស់នាង។

នាងរីករាយជាមួយស្នេហា​នេះ គេដឹងអារម្មណ៍នាងហើយ។ មន្ត្រីពេញចិត្ត​នឹងបម្រើនាងយ៉ាងរីករាយនឹងសភាពស្រើបស្រាលនេះជាមួយគ្នា។ អារម្មណ៍ជោគជ័យ​ពេលនេះ គឺយល់ថា បេះដូងនាង​មិន​មាន​ភាពឈឺផ្សា រងានិង​ឯកោ​​ទេពេលមានវត្តមាន​របស់គេ។ កុំថាអ្វីៗផ្សេងៗទៀតដែលនឹងមានអានុភាពមកជ្រៀតជ្រែក សូម្បីជនម្នាក់ឈ្មោះមុនិន្ទនោះក៏ដោយ ទៅមិនរួច។ មន្ត្រី​​បាន​ប្ដេជ្ញា រកគ្រប់វិធី​ឱ្យ​ចិត្តម៉ាយ៉ា​វីបាន​រីករាយ​នឹង​អ្វី​ដែល​គេ​ធ្វើពេល​បាននៅ​ជាមួយនាង​។

គេលែងនាង​តិចៗ ហើយនិយាយខ្សឹបដាក់ម៉ាយ៉ាវីពេលនាងនៅ​បិទភ្នែកព្រោះខ្មាស៖

«បងប្រាប់រួចហើយ​ថា….ចាំដល់ពេលក្រោយក៏បាន​!…..បង….រង់….ចាំបាន!»

​      សំឡេងគេ​ដង្ហើមតឹងៗកំពុងបញ្ចុះបញ្ចូលនាងឱ្យនឹកឃើញរឿងព្រឺសម្បុរជាច្រើនរវាងប្រុសហើយនិងស្រី។ តើគេនឹងបន្ថែមឱ្យទៀតទេនាង​ចង់បានលើសពីនេះ តែក៏ពិបាកទទួលយកដែរ មិនដឹងចិត្ត​ខ្លួនឯងទេ ចង់បាន​ផង ខ្លាចផង។

នាង​បិទភ្នែកដោយមិនដឹងទេថា មានសេចក្តីរីករាយខ្លាំងក្នុងការសេពគប់ជាមួយបុរសម្នាក់នេះ ដែលភាគច្រើនគេមានបទពិសោធន៍ជីវិតសិចដ៏ទូលំទូលាយនិងទប់ចិត្តបាន មានស្នេហា​រោលរាលស៊ីវិល័យជាងនាង ហេតុអ្វីគេជ្រើសយកនាង​។

«ហេតុអី…..ជាខ្ញុំ?»

នាង​បើកភ្នែកសម្លឹង​គេ។ មុខគេក្រហម​ គេកំពុងលង់នាងយ៉ាងជ្រៅ។ ទោះម៉ាយ៉ា​វីមិនបានរៀបរាប់អំពីបណ្តាស្ត្រីណាៗពីមុនៗដែលធ្លាប់ចូលមកក្នុងផ្ទះនេះ ក៏នាងគិតថាវា ប្រហែលជានៅឆ្ងាយពេកសម្រាប់នាង​មានសិទ្ធិដេញដោលសួរនាំ។

តើអ្នកណាដឹងថា នឹងមានអ្វីកើតឡើងរវាងពេលនេះនិងពេលនោះ ពេលណាមួយ​គេរកឃើញអ្នកទី១៤?

«គ្មានស្រីណា…..ស្រីអ្នកគំនូរណា ស្អាតដូចយ៉ាវីទេ!» គេរៀបរាប់។

«ស្រលាញ់តែភាពស្អាត?»

«យកមិនស្អាតមកធ្វើអី?»

«ស្អាតអមតៈមិនមែន?!»

«តែក៏គួរផ្តើមដោយស្អាត!»

«លោកនេះមាន​ស្រីស្អាតរាប់លាននាក់ គិតយកគេអស់ដែរ?»

នាងថាហើយងាកមុខចេញ លែងដៃពីខ្លួនគេទាំងតូចចិត្ត​។

តែមន្ត្រីទាញយកនាងមកវិញហើយ​ ឱនមកឱបខ្សឹបខ្សៀវថា៖

«កុំង៉ក់! នេះ​ជា​ពេល​វេលា​របស់​យើង!»

គេ​រអ៊ូ​យ៉ាង​ទាក់ទាញ ហើយ​បបូរមាត់​របស់​គេ​លូកមក​លើបបូរមាត់​នាង ខណៈ​ដែលបន្ថែម​ថា៖

«ប្រើ​វា​ឱ្យ​បាន​ច្រើន​បំផុត កុំឱ្យខាត! ពេលវេលារបស់យើង!»

បេះដូង​របស់​នាង​ហាក់សោកសៅ​បន្តិច​ចំពោះ​ពាក្យ​ទាំង​នោះ ដោយ​មាន​ន័យ​ថា ​មន្ត្រី​ដឹង​ជាមុនហើយថា​ ពេល​វេលា​របស់​ពួក​យើង​​មាន​កម្រិត? នៅចុងបញ្ចប់នៃដំណើរស្នេហា​មួយនេះយើងនឹង​បែកគ្នា​ដូចជាស្រីមុនៗ?

ប៉ុន្តែ….តើនាងមិនមានការរំពឹងទុកដូចគ្នាទេ?

ណ្ហើយ!

រាងកាយរបស់នាងចង់ទទួលយកច្រើនឡើងៗនូវអ្វីដែលគេអាចផ្តល់ឱ្យពេលនេះ។ ប្រើពេលវេលា​ឱ្យមានន័យ​ច្រើនបំផុត…

«ចាស៎ ហើយ​យើងនឹងបែកគ្នា លោកភ្លេចខ្ញុំ ចំណែកខ្ញុំ នឹងនៅដេកឱបរឿងអស់ទាំងនេះយ៉ាងឈឺចាប់»

នាង​យំហើយ…..គេងើបមុខមកវិញនឹង​បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពស្រពាប់ស្រពោននៃផ្កាកុលាប។

«បងឱ្យតម្លៃអូនណាស់! ម៉េចបានមិនសប្បាយចិត្ត?»

«មុននិងក្រោយយើងគង់បែកគ្នាទេ!» នាងយំជូតទឹកភ្នែក។

«ហេតុអ្វី? អូនចង់បែកបងទៅយកអាម្នាក់មិញនេះ?»

ស្ទើរតែ​ឈប់​ស្រក់​ទឹក​ភ្នែកភ្លាមៗ​ព្រោះឃើញ​គេប្រចណ្ឌ គេស្អាតសង្ហា​​ណាស់! ផ្ទៃមុខរបស់គេដែលសម្លឹងមកនាង ​ក្រហមហើយខឹង។

យ៉ាវីបានសម្លឹងមើលមន្ត្រីហើយសួរ៖

«ខ្ញុំ….មើលទៅ ​មិន​ដូច​ជានារីចិត្តស្មោះ នឹងនរទេ?»

​      គេទោរទន់ភ្លាម ហើយ​សម្លឹងមើលទៅភ្នែករបស់នាង។ ទឹកភ្នែកដក់នៅទីនោះ។  ដោយចាប់​ផ្តើម​មានអារម្មណ៍មិនស្រួលចំពោះការ​យំនេះ គេញញឹមរួចសុំទោសនាង​៖

«យើងមិនបែកគ្នាជារៀងរហូត​ព្រោះ…..អូន​ក្លាយជា….ប្រពន្ធបង!»

នារីអ្នកគំនូរបាន​សម្លឹងគេ​ទាំងរំភើប។ គេងក់ក្បាល ហើយបញ្ជាក់សួរ៖

«យល់ព្រម?»

វគ្គ រៀបការ​ទាំងស្រលាញ់

ការរស់នៅត្រឹម​បីថ្ងៃ នាង​បានទទួលយកការនិយាយបញ្ចុះបញ្ចូលទន់ភ្លន់ ទាមទារឱ្យនាងចុះចាញ់និងព្រមទទួលយកឆន្ទៈរបស់គេ ជាជាងសង្ស័យ​អ្វីចំពោះបញ្ហាអភិនីហារមួយនេះ។

ស្នេហា​រវាងអ្នកក្រម្នាក់នេះនិងអ្នកមាន​ដូចគេ ​តែងបង្ខំឱ្យនាងដកដង្ហើមធំតឹងណែនក្នុងទ្រូង តែរាល់ពេលគេបង្ហាញខ្លួន ជំនឿចិត្តនាងចំពោះគេ​កើនឡើងៗ។

ម៉ាយ៉ាវីងក់ក្បាល៖

«ហើយ…..លោកនឹងល្អចំពោះខ្ញុំជារៀងរហូតបានទេ?»

ពន្លឺភ្នែកគេ​ប្តូរពណ៌ស៊ីជម្រៅ សម្លឹងនាង​យ៉ាងមុតនិង​មិនអស់ចិត្ត​។

គេលើកដៃអង្អែលថ្ពាល់នាងថ្នមៗដែលកំពុងឆាបឆេះពណ៌ស៊ីជម្ពូដោយភាពអារម្មណ៍រំភើប​មួយ​​។

«ឱ្យតែអូនល្អគ្រប់គ្រាន់សម្រាប់បង! ហើយបងសង្ឃឹមថា អូន​នឹងមិនផ្លាស់ប្តូរចិត្ត​ទេ!»

មើលទៅដូចជាការកោតសរសើរពិតប្រាកដ សេចក្តីត្រូវការពិតប្រាកដ បានផុសឡើងនៅក្នុងជម្រៅកែវភ្នែករបស់គេ។

«បងប្រចណ្ឌ តែបងស្រលាញ់ស្មោះ ស្មោះបំផុត ស្មោះជាងប្រុសណាទាំងអស់»

មោទនភាព​របស់​នាង​បានចេញមកត្រដែតលើផ្ទៃមុន។ គេនិយាយបន្តបន្ទាប់ទៀតថា៖

«បងមិនដែលរៀបការជាមួយស្រីណាទេ តែបើរៀបការហើយ គេជាជីវិត ជាគ្រប់យ៉ាង​ ជារបស់មានតម្លៃតែមួយគត់ ក្នុងជីវិត​បង!»

​      នេះជាសន្យា​ដ៏​លើស​លប់ដែលមន្ត្រីកំពុងធ្វើ។ សម្តីគេផ្តល់ឱ្យវិចិត្រការិនីនូវសេចក្តីរីករាយក្នុងការតាក់តែងនាងដូចជាមហាក្សត្រី។ នាងដឹងថាគួរតែទទួលយកដោយទន់ភ្លន់ ហើយ​នាងមានអារម្មណ៍ថាជាភរិយារបស់គេរួចទៅហើយ។

នាងចង់ចូលទៅក្នុងពិភពលោករបស់គេ។ នៅទីនោះជានិច្ច​សម្រាប់​គេ។ នាងត្រូវតែរៀនពីរបៀបធ្វើវាឱ្យគេមានអារម្មណ៍ថា គេ​មានសារៈសំខាន់ណាស់ក្នុងជីវិតនាង។…ការរក្សានូវអ្វីដែលជាបេះដូងនៃផ្លូវទៅកាន់អនាគតរួមគ្នា​ដែលពួកគេចង់បានជាមួយគ្នា ជារឿងដែលនាង​​ចង់​ឃើញ​។

«ខ្ញុំមិនមានទំនាក់ទំនងជាមួយប្រុសផ្សេងណាទេ! ខ្ញុំសន្យា!​ ថ្ងៃមុនក៏គ្មាន មានតែលោក!»

មន្ត្រីញញឹមដាក់នាង។

«លោកសង្ហាណាស់!»

នាងស្ទាបបបូរមាត់ធំទូលាយរបស់គេហើយសរសើរ។

«ហើយ….រៀបការជាមួយមនុស្ស​សង្ហាពេក មិនមែនជារឿងខ្ញុំហ៊ានគិតមកទេ!»

នាងបន្ថែម​ដោយ​ញញឹមហើយឱបគេ​យ៉ាង​រីករាយ។

ដៃគេអង្អែលសក់នាង។ រឿងរ៉ាវនៃការភ្ជាប់ពាក្យរបស់ពួកគេ ក្លាយជាព័ត៌មានទំព័រមុខនៅក្នុងកាសែតខ្មែរនិងបរទេស​នៅព្រឹកបន្ទាប់។

ព័ត៌មានសង្ខេបនិងលម្អិតនៃស្នេហារបស់ពួកគេ ត្រូវបានចេញផ្សាយជាសាធារណៈដោយមិនឈប់ឈរទេ​ ខណៈដែល​ម៉ាយ៉ាវីត្រូវបានមន្ត្រីសម្រេចចិត្ត​នាំនាង​ទៅលេងផ្ទះចាស់របស់ប៉ាម៉ាក់គេនៅខេត្តពោធិ៍សាត់ដើម្បីប្រារព្ធពិធីពាក់ចិញ្ចៀន​និងស្នាក់នៅ ថតរូប Pre-Wedding។

វាជាផ្ទះឈើធំមួយ នៅពាំងពីមុខផ្ទាំងដីប្រមាណបួនហិចតានិងមាន​ផ្ទះរចនាបថជំនាន់បារាំងនៅបាំងពីក្រោយ។ ពីទ្វាររបងមុខចូលដល់ផ្ទះឈើប្រណីត គឺមាន​ចម្ងាយមិនក្រោម៧០ម៉ែត្រទេ ជុំវិញជាព្រៃឈើខ្លឹមនិងដើមផ្កាធំៗ ដូចជាលឿងរាជនិងចម្ប៉ា។​

គេនាំនាង​ឆ្លងកាត់បន្ទប់ទទួលភ្ញៀវធំ បង្ហាញផ្ទាំងគំនូរនៃប៉ាម៉ាក់របស់គេ រូបគេពីក្មេងក្នុងសំពត់ក្បិន។

«បន្ទប់គេងរបស់លោកនៅខាងលើ?»

នាងចង្អុលទៅជណ្តើរភ្លោះដែលគួរឱ្យខ្លាចព្រោះស្កឹមស្កៃឆ្ពោះទៅជាន់លើ។

គេក្តាប់ម្រាមនាង​ហើយញញឹម៖

«ប្រញាប់សួររកបន្ទប់ដេកម៉េះ?»

នាង​ក្តិចគេហើយងរ៖

«ទេ! ទីនេះ…..ឆ្លុះបញ្ចាំងពីការអភិរក្សជាជាង​ការរស់នៅ!»

«អត្ថាធិប្បាយមើល៍!»

«បុរាណ ស្តុកស្តម្ភនិងវប្បធម៌ តែមិនដូច……គ្រួសារ!»

គេធ្លាក់ទឹកមុខ​ស្មើ។ នាង​តោងដៃគេ​ហាក់ចង់សុំទោស តែគេញញឹម​វិញមុននាង​ពោលពាក្យអ្វី។

គេពន្យល់ឡើងថា៖

«ដូច្នេះហើយ ក្រោយមកបងសង់ផ្ទះបារាំងមួយនៅចម្ការក្រោយនោះ ហើយ…បងក៏ទៅរស់នៅម្នាក់ឯង សុខសាន្ត គូររូបលេង!»

នាង​សម្លឹងតាមចង្អុលដៃនាយ។

ទីនេះធំពេក ពិបាកនឹងមើល​ផុតផ្ទះឈើផង ទម្រាំដល់ផុតផ្ទៃចម្ការក្រោយវិមាន​។

«តោះបងនាំទៅមើល!»​

នាងងាកក្រោយឃើញលេខាគេឈ្មោះមីន កំពុងចង្អុលកន្លែងស្នាក់ទុកសម្ភារៈដល់ក្រុមអ្នកថតរូប។ ចំនែកមីង​ចន្ធី ទទួលក្រុមភ្នួងនិងពិធីការ​ដែលមករៀបផ្កា។

«ចុះពួកគេ?» នាងសួរសម្លឹងមុខអនាគតស្វាមី។

«ទុកមីងគាត់ចាត់ការឱ្យ!»

គេតបនឹងអនាគតភរិយា​ដោយមិនងាកសម្លឹងមនុស្ស​ម្នាទេ។ នៅពេលដែលថ្ពក់ម្រាម​ដៃម៉ាយ៉ាវីហើយ ដៃមួយទៀតគេ​ជួយកាន់យកកាបូបនាង ដូចខ្លាចនាង​ហត់ ហើយបណ្តើរនាង​ចេញទៅ។

មាត់គេបញ្ជាដោយមិនបែរក្រោយ៖

«អឺមីន! ឡានអាគុយ​នៅក្រោយ?»

«ចាស៎លោក នៅមាត់ច្រកលោក!»

មីនតបភ្លាម​ដោយឱនលំទោនខ្លាំង។

គេមិនមាត់ បានដឹកដៃស្រីស្នេហ៍ចេញមកតាមទ្វារក្រោយ​ ហើយ​ឡើងលើឡានអាគុយមួយមានបុរសចំណាស់មុខមាំជាអ្នកបើកបរ។

នាងចង់និយាយរកបុរសចំណាស់ ស្រាប់តែ​ត្រូវមន្ត្រីឱបនាង ​ហើយឱនថើបគុម្ពត្រចៀក​នាង។ នាង​ខ្មាស​ហើយចេញក្រហមពេញសាច់។ មាត់ខាងកូនកំលោះវាចាប្រាប់៖

«ចម្ការនេះ បងរត់លេងម្នាក់ឯងកាលនៅក្មេង!»

នាង​ទាញអារម្មណ៍ទាំងអស់មកភ្លឹកនិងស្រមៃ​ដល់ជីវិតពីមុនរបស់គេ​ដែលរស់នៅក្នុងនាមជាកូនទោល ហើយ​រត់លេង​តែម្នាក់ឯង?

នាងក៏ចង់បានឱ្យគេប្រាប់គ្រប់រឿងពីកុមារភាពដែរ​ ស្រាប់តែគេបែរជានៅរក្សាភាព​ស្ងៀម​ស្ងាត់​។

អាចថា គេក៏កំពុង​តែនឹងបាន​ស្លុងនឹកដល់អតីតកាលដែរ។

អង្គុយក្បែរគេ​ នៅកៅអីខាងក្រោយ ហើយម្រាមដៃភ្ជាប់នាង​យ៉ាងតឹងរឹងជាមួយនឹងនាង បានប្រាប់នាង​ថា ជីវិតឯកោ​លែងនៅជាមួយ​ជាងគំនូរស្រីកំព្រាម្នាក់នេះតទៅទៀតហើយ។

ទំនាក់ទំនងបេះដូងដ៏រឹងមាំរវាងពួកគេ ចាប់ផ្តើមឡើងរហ័ស តែខ្លាំងក្លា។ មានអារម្មណ៍ថា មានទំនុកចិត្តនិងថា គ្មានអ្វីអាចបំបែកពួកគេបានទេ។

នាង​មិន​ដែល​សួរគេ​ពីគ្រួសារ ហើយពេលនេះអារម្មណ៍មកដល់ផ្ទះ​ចាស់​របស់គេ ជាអារម្មណ៍ចម្លែក​។

ឡានអាគុយ​រត់​ទៅមុខបង្ហាញ​វិសាលភាពផ្ទះរបស់មន្ត្រី លើផ្ទៃដីដ៏មានទំហំធំនិងគួរឱ្យចាប់អារម្មណ៍ ក្នុងរចនាបថស្តុកស្តមពន់ពេក។ ដោយស្ងប់ស្ងៀម ទីនេះបានបញ្ចេញ​ឡើងនូវសម្រែកនៃគំនរទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យយ៉ាវី​យល់ថា​ ខ្លួននាង​កំពុង​ឈានជើងចូលទៅក្នុងពិភពផ្សេងមួយមិនធ្លាប់មាន​ក្នុងជីវិត​។

របងមួយជាន់ទៀតបង្ហាញឡើង។ ឆ្មាំសន្តិសុខក្មេងវ័យរាងខ្ពស់និងស្គម​បានមកដល់ បង្ហាញខ្លួន​ហើយ​បើកទ្វារច្រកចូលក្នុងអាការៈឱនលំទោន។

ឡានរត់បន្តកាត់តាមសួនកុលាប។

«ស្អាតណាស់!»

នាងសើចហើយបញ្ចេញ​ធ្មេញសស្ងាច។

«អូននឹងគូររូបច្រើនទៀត!» គេនិយាយក្តាប់ដៃនាង​ថ្នមៗ។

អ្នកបំរើពីរម្នាក់ក្នុងឈុតជាអ្នកធ្វើការផ្ទះ បានលេចមកទទួលពួកគេនៅមាត់ទ្វារវិមាន​ជំនាន់បារាំង​។ ​រថយន្តឈប់ ខណៈពួកគេបានឈានជើងចុះ រួចហើយលោកមន្ត្រីបាននាំ​ម៉ាយ៉ាវី ចូលទៅក្នុងសាលធំមួយ ដែលក្រាលដោយ​ឥដ្ឋធំៗ រចនា​ឡើងពីថ្មម៉ាបពណ៌មាស។

វិចិត្រការិនីដាក់ស្នាមញញឹមនៅលើមុខរបស់នាង​ ភ្នែករបស់នាងសម្លឹង​ទីនេះមិនព្រិច បានន័យថា​ចំណូលចិត្តនាង​និងមន្ត្រី ដូចគ្នា​ពេកណាស់ ទីនេះ​ត្រូវបានរៀបចំគាប់ចិត្ត​នាង។

«បងមករៀបចំឡើងវិញ​ពេលបាត់ពីភ្នំពេញពីរថ្ងៃ!»

«លោកមក?»

នាង​ញញឹម​ទាំងរំភើបព្រោះឆ្ងល់ថា គេពិតជាធ្វើរឿងច្រើនយ៉ាងនេះដើម្បីនាង?

បន្ទប់ទទួលភ្ញៀវដ៏អស្ចារ្យមិនគួរឱ្យជឿក្រោយរំយោលនៃកែវចង្កៀងគ្រីស្តាល់ចរណៃ​ ជញ្ជាំងកញ្ចក់ កៅអីសាឡុងនិងតុលម្អដែលនៅប្រណីតលើលើកម្រាលព្រំ។

«ស្អែក​ក្រុមតន្រ្តីលេងនៅជ្រុងនោះ! នេះកន្លែង ភ្ញៀវ​ឡើងរាំបាន!»

គេប្រាប់ហើយមាត់សឹងប៉ះថ្ពាល់នាង។

«ស្អែក? យើងភ្ជាប់ពាក្យស្អែក?»

គេញញឹម តែនាងមិនញញឹមទេ។

«កន្លែង​រាំ? ភ្ញៀវ? ខ្ញុំមិនបានអញ្ជើញអ្នកណាទេ!»

នាងស្រពោន គេបានប្រទះឃើញហើយក៏ឆ្លើយ៖

«មីងអូនគាត់ចាត់ការឱ្យអស់ហើយ!»

នាង​ភ្ញាក់ផ្អើលតែខំអត់ធ្មត់។

អ្វីគ្រប់យ៉ាង​សុទ្ធតែត្រូវបានរៀបចំ។ មិនដឹងត្រូវខឹងឬអរទេ។ នេះឬជីវិតប្រពន្ធមហាសេដ្ឋី?

គេនាំនាង​មកក្បែរបង្អួចដ៏ធំស្មើមាត់ទ្វារមួយ។

មើលពីនេះទៅ ហ្វូង​មនុស្ស​កំពុង​អង្គុយសង់រោងឬ​ឈរ​ជជែក​គ្នា ដោយ​ជួយគ្នា​​នូវ​អ្វី​ដែល​ត្រូវ​រៀបចំបដិសណ្ឋារកិច្ច  ​ខ្លះរៀបថាស​អាហារនិងខ្លះលើករំដោះកេស​ភេសជ្ជៈ ទឹក​ ខ្លះទទួលតុកៅអីប្រណីត។

«ខ្ញុំមិនបានដឹង ថែមមិនបានធ្វើអ្វីទាំងអស់!»

នាង​រអ៊ូតិចៗ។

«អូនមាន​មុខងារផ្សេង!»

គេនិយាយ​ធ្វើឱ្យរោមដៃនាង​បះព្រឺនឹងរំញោចសំឡេងគេដែលមានភាពដុតរោល​អារម្មណ៍ ដាស់កាមា​ឱ្យ​រោលរាលឡើង។

​«តស់យើងឡើងទៅលសម្លៀកបំពាក់!»

ម៉ាយ៉ាវីធ្វើតាមបង្គាប់គេគ្រប់យ៉ាង។  នៅជាន់ខាងលើ មាន​ភ្នួងម្នាក់រត់មកស្វាគមន៍ពួកគេ។ គាត់មាន​វ័យកណ្តាល មានទឹកមុខរួសរាយនិងឱបរ៉ូបពេលល្ងាចមួយ ពណ៌ខ្មៅរលោង​។

«រ៉ូបខ្ញុំ?»

គាត់ញញឹមលបដៀងមកសម្លឹងម្ចាស់វិមាន​។

«ពណ៌ខ្មៅ?» នាង​ដូចចង់បញ្ជោះថា សូម្បីរ៉ូបក៏នាងគ្មានសិទ្ធិរើស។

«ទេៗៗៗ!» នារីអ្នកតុបតែងបានបដិសេធអារម្មណ៍នេះ។ គាត់វាចាបន្ថែម​ទៀតថា

«មានច្រើនឈុតច្រើនពណ៌ តែនេះជារ៉ូបទទួលភ្ញៀវពេលយប់»។

នាងងក់ក្បាលហើយបង្ហាញទឹកមុខហត់នឿយ បន្ថែមលើអារម្មណ៍ជាម្ចាស់ក្សត្រីក្នុងរនាំងដ៏តឹងរឹតរួតនៃរាជវាំងដែលនាងមិនស្គាល់។

«សម្រាប់ពិធីជប់លៀង! តែយើងនៅមានពេលប្តូរ បើអូនមិនយល់ព្រមឬមិនសប្បាយចិត្ត​!» គេនិយាយលួងនាង​។

គេ​​បាន​ជ្រើសរើស​យក​ពណ៌​ខ្មៅ ​នាង​មិនទិតៀនទេ ខ្មៅមាន​សុវត្ថិភាពសម្រាប់គ្រប់រូបរាង បានជាវាពេញនិយមតែមិនមែន​សម្រាប់ពីធីភ្ជាប់ពាក្យឡើយ។ វាមិនសិរីសួស្តីទេ តែនាង​មិន​ហ៊ាន​រិះគន់​។

«ខ្ញុំហត់បន្តិច! អត់អីទេ!»

«អូ អូខេ! បន្ទប់សម្រាកខាងណោះ!»

គេតបជាមួយអនាគតភរិយា​ហើយដៀងភ្នែកឱ្យសញ្ញាឱ្យអ្នកភ្នួងចាកចេញទាំងនារីវ័យ​កណ្តាល​នៅមិនអស់ចិត្ត​ ព្រោះកូនក្រមុំមិនប៉ះអាវបន្តិចណាផង កុំថាឡើយលវា។

នាង​ដើរចេញរ៉ុយដូចចង់ប្រាប់ថា ធ្វើម៉េចធ្វើទៅ បើជ្រុលមិនសួរចិត្តនាងទៅហើយ។

«បន្ទប់នេះរៀបពិសេស​សម្រាប់ម្ចាស់ចិត្តបង!»

គេរុញទ្វារចូលហើយនាងឈរធ្មឹង។

ក្លិនក្រអូបនៃទៀនពិសេស​បានដុតទុកមកជាស្រេច ដូចជាគេដឹងថាអ្នកសិល្បៈដូចនាង​ត្រូវការបំផុតហើយ​ក្លិនក្រអូបប្រហើរនៃប្រេង​អឺរ៉ុបដ៏សែនថ្លៃអស់ទាំងនេះ។

នាង​ឃើញសាឡុងមួយពណ៌គ្រើម​នៅបាំងបែរមកទ្វារ ក្រោយពីនោះទើបឃើញគ្រែ។

«ខ្ញុំសូមនៅម្នាក់ឯង! ខ្ញុំសម្រាក…..!»

ម៉ាយ៉ាវីនិយាយឡើងដោយទឹកមុខស្ងួត។

«បាទ…ឯ…កន្លែងបង…នៅជិតនេះដែរហ្នឹង! មាន​ការអីហៅបង!»

«ចាស៎!»

នាង​ប្រញាប់បែរមកហើយបិទទ្វារ។ ដោយឈរបិទភ្នែកនៅពីក្រោយនោះ នាងសង្ឃឹមថាគេមិនឮសូរដង្ហើមធំ​នៃអារម្មណ៍ថាមាន​ភាពផ្ទុយគ្នារវាងនាង​និងគេ​។ ពួកគេចូលចិត្ត​ដូចគ្នា តែការប្រើអំណាចបិទសេរីភាពមកលើនាង ជារឿងធំធេងណាស់។

ប្រវត្តិខុសគ្នាទាំងស្រុង ឋានៈខុសគ្នា​ទាំងស្រុង​ បានធ្វើឱ្យនាង​គិតដោយសង្ឃឹមថា នេះនឹងមិនក្លាយជាបញ្ហាដែលនាំដល់បែកបាក់គ្នាឡើយ តែ…..ទទួលអារម្មណ៍ហត់ចិត្តម្ល៉េះ?

សុភមង្គលនិងភាពតឹងតែងដឹង?

នាង​បិទភ្នែកគិត។

ការអបអរសាទរត្រូវបានផ្តល់មកឱ្យទូទាំងប្រទេស។  ម្តាយមីងរបស់នាងប្រហែលកំពុង​តែរស់ក្នុងសេចក្តីសុខខ្លាំង​ហើយ។

មិត្តភក្តិជិតស្និទ្ធបំផុតរបស់នាង គេបានអញ្ជើញ?

បើមែន គេពិតជាមាន​ទាំងអស់ មានទាំងទ្រព្យនិងទាំងចិត្តសប្បុរសចំពោះភរិយា ដែលជាគុណសម្បត្តិគួរឱ្យសប្បាយចិត្តនិងកោតសរសើរជាជាងមកតឹងទ្រូង ព្រោះមិនបានរើសពណ៌រ៉ូប។

ចួនកាល ខ្មៅជា Life style អភិជនទេដឹង? មានរឿងច្រើនទៀត ដែលយើងនឹងត្រូវធ្វើឱ្យក្លាយជាទម្លាប់?

នាងងាកទៅឃើញផ្ទាំងសម្រាប់គូរគំនូរនិងកំប៉ុងឈុតថ្នាំពណ៌មាន​តម្លៃ។

ជក់វិញក៏មាន​ជាច្រើនប្រភេទ គ្រប់សណ្ឋាននិងគ្រប់ម៉ាក ឃើញកាលណាញញឹម​ដោយមិនដឹងខ្លួន។ គេកំពុងចិញ្ចឹមនាងដោយភាពទាក់ទាញនៃការបំពេញចិត្ត គេដឹងអ្វីដែលនាង​មានក្តីសុខជាមួយ ហើយគេធ្វើការជាច្រើនមកហើយដើម្បីពិធីមួយនេះ។

ទំនាក់ទំនងរបស់ពួកគេជារឿងរ៉ាវអភិនីហារ នាង​ស្ទុះចេញមកដល់ទ្វារ បើកវាប្រុងរត់ទៅសុំទោសគេ ស្រាប់តែវាក់នឹង​គេឈរញញឹម​ ជាមួយទឹកមុខដ៏គួរឱ្យអស់សំណើចថា គេដឹងនាង​នឹង​ចេញមករកគេ។

លើប្រអប់ដៃគេ មាន​ប្រអប់ចិញ្ចៀន។

នាង​នៅទើរ រលីងរលោង សម្លឹងមុខគេ។

«អរគុណគ្រប់យ៉ាង មន្ត្រី!»

«ហៅបងថា ប្តី!»

បុរសម្នាក់នេះតបមកទាមទារភ្លាម​ធ្វើឱ្យម៉ាយ៉ាវីមានអារម្មណ៍ថា ខ្លួននាងត្រូវបានគេ​គិតគូរ​តាំងពី​លើក្បាលដល់ចុងជើង ដែលជាការមើលថែធ្វើ​ឱ្យ​នាង​មាន​ផាសុកភាព។

នាងស្ទុះឱបកគេហើយ​បានខ្សឹបប្រាប់៖

«អរគុណគ្រប់យ៉ាង!»

នេះ​ជា​បុរស​របស់​នាង ហើយក៏​ជា​ដៃគូ​ដ៏​ល្អ​បំផុត​ដែល​នាងមិនដែលសង្ឃឹមថា ​អាច​មាន​ក្នុង​ជីវិត​។ គេប្រលេះដៃនាង ដើម្បីឱ្យម៉ាយ៉ាវី​មើលមកឃើញ​នូវ​ស្នាម​ញញឹម​ដ៏​អស្ចារ្យ។

«រីករាយនឹងបម្រើ!»

​      គេថាមកវិញ​ដោយ​ញញឹមមិនឈប់។

ភាពសិចស៊ីរត់ស្រិចៗក្នុងកែវភ្នែករបស់គេ​ ផ្តល់ឱ្យនាង​នូវភាពរីករាយពេញដោយសេចក្តី​​ស្នេហា​។

«​យប់​នេះ​នឹង​មាន​ភាព​ពិសេស​បន្ថែម​ទៀត!»

«ចាស៎!»

នាង​ចង់ប្រាប់ថា ជីវិតនាងជារបស់គេ តែមិនបាននិយាយទេ។

«សូមអភ័យទោសលោក ម្តាយមីងរបស់អ្នកនាងបានអញ្ជើញមកដល់ហើយ!» អ្នកបម្រើម្នាក់រត់មករាយការណ៍។

មុខរបស់គេកាន់តែញញឹមជ្រាលជ្រៅ។ តែមាត់គេបញ្ជា៖

«គ្រប់គ្នា​សម្រាកនៅផ្ទះមុខ គ្មានអ្នកណាចូលមកវិមាន​នេះសម្រាកទេ!»

«ចាស៎!»

នាង​ដឹងថាហេតុអ្វីបានជាគេ​ហ្មត់ចត់ តែនាង​អរណាស់ដែលនៅតែពីរនាក់គេ។ បេះដូង​របស់នាងកំពុងញាប់ញ័រនៅពេលត្រូវប្រឈមមុខនឹងបុរសដែលនាង​ពេញចិត្ត​។

«យកអាហារមកដល់ខាងលើប្រសិន​ម៉ាយ៉ាវីចង់បាន ព្រោះនាងហត់!»

«ចាស៎ទានប្រុស!»

ពួកគេចាកចេញ។ មន្ត្រីឈានមកចាប់ជុំវិញចង្កេះដើម្បីទ្រនាង ដោយបារម្ភថានាងនឹងទន់ជើងដួលសន្លប់ព្រោះនាងមានទឹកមុខស្លេក។

«គេងបន្តិចទៅ ម្តាយមីងរបស់អូន បងទៅទទួល!»

រឿង៖​ រឿងស្នេហ៍មួយនេះកុំប្រាប់អ្នកណា ភាគទី៤
មាន​អារម្មណ៍​ហាក់​ដូច​ជា​ មីងពីម្សិលមិញនិងពេលនេះ​​ត្រូវ​បាន​បែង​ចែក​ជាមនុស្ស​​ពីរនាក់ ឬចរិតខុសគ្នា​ដាច់។ គាត់ងាកចេញ ដូចខ្ជិលចង់និយាយអ្វីជាមួយក្រមុំ ឬមានន័យ គាត់ខ្ជិលប្រាប់ចម្លើយពីរឿងថា មានអ្វីនៅក្រោម?

មើលពីក្រោយនេះ មីងចន្ធីតុបតែង​ដូចកាលពីយប់​ ប៉ុន្តែចរិតដូចជាខឹងសម្បា តោះតើយ។ ម៉ាយ៉ាវីមិនមានឱកាស​ឈរនិយាយគ្នា​ចំៗ ទើបមិនអាចស្មានបានអាថ៌កំបាំងតាមរយៈភ្នែករបស់គាត់ តែក៏នាង​មានអារម្មណ៍អាក្រក់និងភ័យ​ខ្លាចភ្លាមៗ។

ទីនេះ​ អ្នកគំនូរក្រមុំទើបតែមកស្នាក់បានពីរយប់ មិនទាន់ទម្លាប់ផង ម្តេចពួកគេ​ផ្លាស់ប្តូរចរិតភ្លាម​ៗ? ប៉ុន្តែ…​ណ្ហើយ! យើង​ត្រូវជាប់​គាំង២៨ថ្ងៃទៀតឯណោះ!

ម្សិលមិញជាភ្ញៀវពិសេស ថ្ងៃនេះទាំងព្រលឹម​មាន​អារម្មណ៍ជា​អ្នក​ទោស​ម្នាក់។ ងាកមកហ្វូន អូយ! អត់មានសេវានិងសូន្យថ្មទៀត?

បានដាក់សាកថ្មសោះហ្នឹង​កាលមុនគេង!

​      វិចិត្រករក្រឡេកមើលសម្លៀកបំពាក់ខ្លួនដោយ​មិនគិតច្រើន នាង​រុញទ្វារ​ចុះទៅសួន។ ធម្មជាតិស្រទន់និងសើម។ អាកាសនៅត្រជាក់អួរអាប់បន្តិច ពន្លឺមាន​អានុភាពខ្សោយ។

«នោះ កូនក្រមុំមកហើយ!»

សំឡេងនាំនាងឱ្យងាកទៅរកប្រភព ព្រោះស្គាល់ជាសំឡេងរបស់មន្ត្រី។

ការ​ឈឺ​ក្បាល​កើត​ឡើង​ម្ដង​ទៀត ហើយវិលមុខដែរ ក្រែងគេទៅខេត្ត?

​ទិដ្ឋភាព​នៅ​ចំពោះ​មុខម៉ាយ៉ាវី​រំកិល​ភ្លឹបភ្លែតៗ ដោយ​មិន​ច្បាស់​លាស់ ឡងមួយ​រំពេច។ ខណៈ​ដែលនាងឈាន​ទៅរឹតកៀកឡើងៗដោយមិនដឹងខ្លួន ​ពួកគេទាំងបួនស្រាប់តែសម្លឹងមកហើយញញឹម​​។

រឿងមិនល្អបានកើតមាន​ឡើង ក្នុងការវិភាគយ៉ាង​រហ័សមួយប្រាប់សតិម៉ាយ៉ាវី​ថា ពួកគេកំពុងចូលដៃគ្នាធ្វើអ្វីម្យ៉ាង​ដាក់នាង ដែលម្នាក់ឯកោគ្មានគ្នា ដូចដែលយប់មិញ មុនិន្ទបានប្រាប់តាមទូរសព្ទ ប៉ុន្តែ​ម៉ាយ៉ាវី​គ្មាន​កម្លាំង​រត់​ចេញ​ទេ។

មនុស្ស​ទាំងនេះ នាងលបគិតភ្លាមៗថាយប់មិញ​បានឡើងទៅតាមដានពេលនាង​គេង ថែមទាំង​បានដកថ្មសាកចេញ មិនឱ្យស្រីអាចមាន​ទូរសព្ទប្រើ។

ជើង​របស់នារី​អ្នកគំនូរ បាន​ចាក់​ឫស​នៅ​កន្លែងដដែល ខណៈមនុស្ស​ពីរនាក់បង្ហាញខ្លួនក្បែរៗពីក្រោយខ្នង​។ ងាកទៅភ្លាម ម៉ាយ៉ាវី​ឃើញសន្តិសុខដែលមានទឹកមុខស្មើ ឈរក្បែរសងខាងកាយា ដូចជារង់ចាំបញ្ជាពីមន្ត្រីនឹងអាលធ្វើអ្វីនាងមិនខាន។

ប្រុង​ដកខ្លួនថយ ប្រុងស្រែក ប្រុង​រត់ ​ប្រុងគ្រប់យ៉ាង តែបានត្រឹមក្នុងគំនិត!  រាងកាយ​នេះមិនមែនជារបស់នាង​ទេ ព្រោះវាស្ពឹកទម្រន់។

«យ៉ាវី!»

បុរសម្ចាស់វិមាន​នេះហៅរកនាង​ដែលនៅភាំង។

«ក្រែងលោកទៅខេត្ត?»

«មកវិញបានអត់?!»

ស្រីដកថយបន្តិចៗ ព្រោះគេដើរចូលមកសន្សឹមៗ។

«មាន…..រឿង…..អី?»

សំឡេងម៉ាយ៉ាវីនិយាយដាច់ៗ ព្រោះភ័យនិងណែនទ្រូង។ មើលទៅពេលនេះ ដូចជាសភាពក្នុងរឿងបិសាចឬពួកវិមាន​ហុតឈាម ឯលោកមន្ត្រីដែលសម្រុកដើរ​ចូលមកពាក់អាវហ៊ូឌី ដែលមាន​កអាវក្រាស់គ្របក្បាលដល់ពាក់កណ្តាល​គ្របមុខ។

គេនៅតែសង្ហា​​ហើយញញឹម។

«ខ្ញុំខលចង់ប្រាប់ថា ម្នាក់នោះ មិន……គួរឱ្យទុកចិត្ត​ទេ!»

នេះជាសំឡេង​មុនិន្ទចុងក្រោយមុនដាច់ទូរសព្ទ។ ​មុនិន្ទប្រហែលជាដឹងអ្វីមួយ បានជាខំស្កាត់ប្រាប់ តែពួកក្នុងផ្ទះនេះស្រូបសំឡេងនាង​ ឬមានTrackប្រព័ន្ធ Wi-Fi ដែលភ្ជាប់ដឹងគ្រប់សន្ទនា​របស់នាង​ក៏បានផ្តាច់ លែងឱ្យនិយាយកើតទាំងកណ្តាលទី? សំណួរនេះកំពុងបំភ័យ​ស្រីតូច។

ទោះយ៉ាងណា គំនិតមួយផ្សេងទៀត​រត់កាត់នាង​។

«ខ្ញុំមានទោសស្អី? ពួកគេនឹងមិនប្រហារជីវិតរបស់ខ្ញុំដូចក្នុងរឿងកូរ៉េទេ?»

មនុស្ស​ទាំងនោះសម្លឹងមកនាង។  ​សណ្ឋានទឹកមុខជាបក្សពួកតែមួយ នាំឱ្យនារី​នឹកឃើញដល់មុខមីងនាង​ដែលអាត្មានិយមមិនគិតពីសុវត្ថិភាពក្មួយ ពេលនេះចង់ប្រាប់ណាស់ថា នាង​​​ស្អប់​​គាត់កម្រិតណា។

«ម៉េចបាននាំគ្នាមកនៅហ្នឹង?!»

នាង​សួរញ័រៗ ឯគេញញឹមហើយងាកទៅម្ខាង បណ្តាលឱ្យនាងងាកទៅតាម​។ ជារឿងស្មានមិនដល់មួយដែលមីងនាង​បង្ហាញខ្លួន។

មីងនៅទីនេះ? យ៉ាវីបើកភ្នែកធំៗខណៈដែលម្តាយមីងឱបប្រអប់មួយធំលើដៃ ជើងជាន់លើមែកឈើធ្ងន់ៗដើរសំដៅមក។

«អបអរសាទរក្មួយស្រីរបស់មីង!»

ពួកគេបង្កើតល្បែងមួយដោយមិនស្មានដល់ គឺលោកមន្ត្រីបើកប្រអប់នោះចេញមក ជាឈុតសរៀបការ។ ជារ៉ូបវែង។

«តស់ តុបតែង!!! ជិតដល់ម៉ោងហើយ!»

ងាកទៅដោយ​មិងមាំង នាង​ក៏ប្រទះភ្នែក​ឃើញ​លេខាមីនម្នាក់នោះកាន់បាច់ផ្កាកូនក្រមុំយ៉ាងធំមួយ ហើយញញឹមមករកនាង​ទន្ទឹមគ្នា។

មីងចន្ធី រើឈុតកូនកំលោះកាន់ដើរមករកលោក​មន្ត្រីដែរ។ វិចិត្រករគ្រវីក្បាលឈានថយក្រោយ​។

ទោះបីថ្មីៗនេះចិត្ត​នាង​មានគេហើយ តែមិនមែន​បែបនេះទេ។ យ៉ាវីនឹង​មិន​រៀបការ​ដោយមិនទាន់ដឹងអ្វីជាអ្វី ហើយរបៀបអឺរ៉ុបក្នុងសួននេះឡើយ។

​«លេងឆ្កួតៗស្អី?»

ម៉ាយ៉ា​ស្រែករលីងរលោងដាក់ពួកមនុស្ស​ញញឹម​ត្រជាក់ៗ​ដូចខ្មោចឆៅអស់ទាំងនោះ ហើយខឹង​។ ចិត្តនាង​មិនដឹងមីងបានទទួលលុយសំណូក​ពី​គេប៉ុន្មាន​ទេ បានជាធ្វើបែបនេះលើក្មួយខ្លួនឯង​។

នាង​ខឹងនិងស្រែករហូតដល់ដឹងខ្លួនមកភ្ញាក់ក្រញាងលើគ្រែ។ ​ទ្រូងហត់គឃូស ថ្ពាល់នៅមាន​ដក់តំណក់ទឹកភ្នែក។ ដោយរវាសឈោងរកទូរសព្ទភ្លាម នាង​ពិនិត្យមើលឃើញថា បាន​​សាកវាបានពេញហើយ។ ធូរទ្រូង។

ស្នូរគោះទ្វារលាន់មកទឹបៗៗៗ!

តាមពិតបែបនេះមែនទេ ដែល​បានជានាង​ភ្ញាក់ចេញពីសុបិនចង្រៃ?

«ចាំ…..ចាំសិន!»

វិចិត្រការិនីក្រោកឡើង ទាញតម្រង់ខោអាវរួចទើបបានចេញទៅបើកទ្វារ។ មីងចន្ធីបង្ហាញខ្លួន ដោយទឹកមុខ​ញញឹមនៅទីនោះ។ ពិបាកនឹងគិតណាស់ រវាងសុបិនគួរឱ្យ​ភ័យខ្លាចនិងការពិតផ្សេងនេះ​។​ ​ការ​ផ្លាស់​ប្ដូរ​ ចាប់ផ្តើម​ប្រែប្រួលសន្សឹម​ៗលើទឹកមុខ​ស្ត្រីចំណាស់ ប្រហែលជាមកពីឃើញ​ទឹកមុខម៉ាយ៉ាវី ប្រែ​ទៅ​ជាមាន​​ទុក្ខ​ព្រួយនិង​ការ​ភ័យ​ខ្លាច ។

«អាហារពេលព្រឹករៀបរួចហើយចាស៎!»

«ចាស៎ សុំទោស​ខ្ញុំក្រោកយឺត! ខ្ញុំចុះទៅបន្តិចទៀត!»

គាត់ងក់ក្បាល​ហើយ​សម្លឹងមើលក្រមុំពីលើដល់ក្រោម៖

«មានអ្វីមីងជួយបាន?!»

«អត់….អត់អីឯណា មានអារម្មណ៍ថាខ្យល់កន្ត្រាក់ពេលព្រឹក រៀងស្ពឹកស្រពន់!»

«អូ ចាំមីងឆុងកាហ្វេក្តៅ!»

នាងញញឹម​។

សម្តីនិង​ភាពកក់ក្តៅដែលគាត់ផ្តល់ឱ្យ បានធ្វើឱ្យម៉ាយ៉ាវីដកដង្ហើមចូលធូរស្រាលឡើងៗ ហាក់ដូចជាការពិតចំពោះមុខ​កំពុងចេញមក ជួយប្រឆាំង លុបបំបាត់រាល់សុបិនមិនល្អរបស់នាង​។ បេះដូង​ស្ងាត់ស្ងៀមបានបន្តិចពេលដែល​ងូតទឹកក្តៅអ៊ុនៗនិងលុបលាងមុខ។

ពេលចេញមក នាង​ឆ្លៀតសរសេរទៅ​មុនិន្ទ។

«យប់មិញម៉េចបានដាច់? ​សម្តីរបស់​មុនិន្ទ ខ្ញុំកើតយល់សប្តិអាក្រក់!»

​      សរសេរហើយនាងក្តាប់ហ្វូន​ដើរចុះមកក្រោម​ញ៉ាំអាហារ។

លើតុមានបាយសាច់ជ្រូក មាន​កាហ្វេក្តៅនិងនំផេនខេកដាក់ផ្លែឈើស្កះពីលើ​។ ពន្លឺចាំងជះ និងក្លិនក្រអូបនៃទឹកអប់គេហដ្ឋាន ពពួកអារ៉ូម៉ាយ៉ាងស្រស់ស្រាយ។ ហ៊ឹម…..សុបិន។

ក្រមុំលើកកាហ្វេ​ញ៉ាំ ចិត្ត​រវើរវាយ ខណៈពេលដែលភាពស្ងៀមស្ងាត់ដ៏ចម្លែកមួយរុំព័ទ្ធមកជុំវិញបន្ទប់នេះ។

«អ្នកនាងគូររូបអ្វីទៀត?»

«ហៅខ្ញុំថា ក្មួយឬម៉ាយ៉ាវីទៅមីង!»

«ចាស៎ តើក្មួយនឹងគូររូបអ្វី?»

នាង​ងាកមកសម្លក់ពែងកាហ្វេនិងញញឹម។

«បុរសពាក់ហ៊ូឌី!»

«អូ!»

«គេសង្ហាណាស់!» នាងគិតក្នុងចិត្តហើយនឹកឃើញអំពីប្រផ្នូលរ៉ូបពណ៌ស។ អាយុវែងណាស់ ម្តាយ​មីងនាង​ខលមក។ ម៉ាយ៉ាវី ខ្ទប់ទូរសព្ទក្រោកដើរទៅក្រៅសួន។

«ចាសមីង! ព្រលឹមម៉្លេះ?»

«ឱ! ម៉ោង៩ហើយព្រលឹមទៀត?»

នាង​ងើយមើលមេឃ។

«អ្នកមាន​សង្ហានោះទំយើក្មួយមីងដល់ដេកលែងក្រោក មាន​ផេះឱ្យអាំងដែស?»

នាង​ញញឹម​។ ចិត្ត​ចង់ខឹងដែលគាត់ដឹកញីបន្ស៊ីឈ្មោលតែមិនមាត់ ព្រោះគុណណូបការៈ​ច្រើនជាងទោស។ មីងអាត្មានិយមមែន តែគាត់បានប្រឹងណាស់ក្នុងការរក​ឱកាសនាំនាងមកធ្លាក់ទើរក្នុងវិមាន​មាស។

«គេដណ្តឹងក្មួយឯងហើយ!»

សឹងរបូតទូរសព្ទ នាង​គិតថាសុបិនចម្លែក​កំពុងដំណើរការសន្សឹមៗមកក្នុងជីវិតពិត។ សឹងមិន ​ហ៊ាន​ដក​ដង្ហើម​ទេ នាងសំងំស្តាប់មិនមាត់មិនក។

«លោកមន្ត្រីស្តីដណ្តឹងឯងជាប្រពន្ធគេ!»

អ័ព្ទ​នៅក្នុងសួននេះ ច្បាស់​ជា​ខុស​ពី​ធម្មជាតិក្នុងវិមាន​ដែលនាង​មកដល់កាលពីម្សិលម្ង៉ៃ។ ហាក់​ដូច​ជា​គោរព​តាមលក្ខណៈតឹងតែងក្នុងចិត្តនាង​បានជា​សួននេះព្រិលនិងត្រជាក់ ព្រឺ!

«ដណ្តឹងអីគេ!»

នាង​ខ្សឹបសួរ។

​«ត្រៀមធ្វើកូនក្រមុំទៅ!​ សំណាង​ធ្លាក់ដល់ហើយ ជីវិត​លែងលំបាកហើយ! ឯងគឺជាមនុស្សស្រីដំបូងគេក្នុងចំណោមអ្នកទៅដល់វិមាន​នោះ ដែលកំពុងបាន​ទទួលសិទ្ធិជាម្ចាស់ស្រីពេញច្បាប់!»

«ខ្ញុំមិនដឹងរឿងអីទាំងអស់!» នាងឆ្លើយហើយនឹកដល់បណ្តាសារសុំស្រលាញ់របស់គេ សូម្បី​តែស្នាមថើបជាមួយគ្នា​​នៅ​ក្នុង​សំណល់នៃការចងចាំ​ដ៏ស្រទន់។

​      ​ភាព​ល្អិតល្អន់​របស់​នាង​បាន​ដក​ចេញ​ពីខួរក្បាលចាប់ពីពេលនោះ ពីពេលដែលបុរសមាន​ប្រាក់ម្នាក់នេះ ដាក់ខ្លួននិងទន់ភ្លន់ជាមួយនាងគ្រប់យ៉ាង។

«មីងកំពុងប្រាប់ហ្នឹងហើយ!»

«តែគេ…គេមិនបានប្រាប់ខ្ញុំអីទេ! ណាមួយ គេនៅខេត្ត!»

«ព្រោះក្រមុំត្រូវដណ្តឹងម្តាយ បានជាគេមកនិយាយនឹងមីង!»

ម៉ាយ៉ាវីជ្រួញចិញ្ចើមគិត​។ នាង​តាម​មើលបណ្តាសត្វមេអំបៅដែលហិចហើរក្រវែលផ្កា។ អាចដែរប៉ុន្មាន​ពេលនេះ គេធ្វើរឿងដូចមីងនាង​កំពុងនិយាយ ហើយកុហកនាង​ថាទៅខេត្ត។

«ខ្ញុំមាន​អីដល់ថ្នាក់គេចង់បានជាប្រពន្ធទៅមីង?»

«ក្មួយមីងជាមនុស្សពិសេស​! ដូចម៉ាក់គេច្រើន! ម៉ាក់គេជាអ្នកគំនូរ!»

ម៉ាយ៉ាវីចងចិញ្ចើមនឹងព័ត៌មាន​ថ្មីនេះ។ ម្តាយគេ​ក៏ជាវិចិត្រករ? ម្តាយមីងនាងតាមដានគេយូរប៉ុនណាហើយបានជាអាចរកប្រធានបទ ដែលសែនទាក់ភ្នែកគេ​ហើយប្រើនាងឱ្យគូរ?

«ម៉ាក់ប៉ាគេ?»

គាត់នៅស្ងៀមបន្តិចទើបឆ្លើយ៖

«ម៉ាក់គេ! ម៉ាក់គេមុនពេលស្លាប់ជាអ្នកគូររូបល្បី!»

ម៉េចក៏មិនដែលឮគេនិយាយ?

នាង​ដឹងត្រឹមថា គេមាន​គំនូរប៉ានាង ចំណែករឿងម្តាយគេក៏ជាអ្នកគូរ ម្តេចគេចាំលាក់បាំង។

សារលោតមក។ ម៉ាយ៉ាវីក្រឡេក​សម្លឹង ដឹងថាជា​មុនិន្ទ។

«ញ៉ាំកាហ្វេជជែករឿងសុបិនអាក្រក់នោះបាន!»

គេសរសេរមក។

នាង​តបទៅកាន់មីង៖

«ប៉ុណ្ណឹងហើយ​មីងខ្ញុំរវល់!»

«នែ៎ៗ មីងកំពុង​ជិះទៅរកដេញពេលាថ្ងៃខែ!»

ម៉ាយ៉ាវីលើកចិញ្ចើមមិនទាន់បានសួរ ម្តាយមីងនាងបិទទូរសព្ទ។ មែនទែនហើយ​?! មិនដឹងគេជះលុយកម្រិតណាទេ។ ហើយ….ហេតុអ្វីទៅ? គ្រប់យ៉ាង​ដូចជា អាថ៌កំបាំងម៉្លេះ?

«នៅឯណា?»

នាង​សួរអតីតសង្សារ។

វគ្គ ស្នេហា​ជ្រៅក្នុង​បេះដូង

មិនបានញ៉ាំអាហារពេលព្រឹកយូរទេ នាង​រៀបខ្លួនចាកចេញពីផ្ទះទៅចួបមុនិន្ទ។ នោះជាកូនតៀមកាហ្វេបង្កប់ម្លប់ធម្មជាតិមួយនៅចុងផ្លូវក្បែរៗវិមាន​នេះប៉ុណ្ណោះ។ នាង​ដើរទៅដោយថ្មើរជើង​។

ជាលើកដំបូងចាប់អារម្មណ៍ថា តាមពិតវិមាន​នេះស្ថិតក្នុងសង្កាត់អភិជន​ដ៏ស្ងប់ស្ងាត់មួយ។ ដ្បិតវានៅចំកណ្តាលរាជធានីភ្នំពេញ តែពិតមានអារម្មណ៍​ដូចជនបទឆ្ងាយជីវភាពសេដ្ឋកិច្ច។

រសក្លិនគន្ធាធម្មជាតិពិតអំណោយផល។

នាង​ដើរម្នាក់ឯងក្រោមអាកាសធាតុល្អ ហើយក្រឡេកឃើញមុនិន្ទពីចម្ងាយ។ គេអង្គុយ​អានសៀវភៅ រង់ចាំ។

«ច្រើនឆ្នាំហើយ ទម្លាប់ឱបសៀវភៅមិនចោលទេ?»

គេងើបមុខញញឹមជំនួសចម្លើយដៃ​​បត់សៀវភៅទុក​ទៅម្ខាង។ នាងក៏អង្គុយមកដោយស្និទ្ធស្នាល​។ សម្រាកដោយដក​ដង្ហើម​វែងៗ នាង​បញ្ជាទិញទឹកតែ ទើបងាកមករកអតីតសង្សារដែលតែទុកចិត្ត។ ពួកគេ​​ព្រម​​បែកគ្នា​ទាំងចិត្ត​ស្មោះ គិតល្អចំពោះគ្នា​ គ្មានតម្រុយថា មុនិន្ទមកលើកនេះ មាន​ចេតនា​អាក្រក់អ្វី​គួរឱ្យសង្ស័យទេ។

«យប់មិញមានអ្វីមួយនិយាយមិនទាន់ចប់!» នាងខ្សឹប។

«មន្ត្រី! ម្ចាស់វិមាន​ដែល​យកយ៉ាវីទៅគូររូប!»

គេឆ្លើយមកមិនបង្អង់ឬពង្វៀងអ្វីធ្វើឱ្យចិត្ត​ម៉ាយ៉ាវីសឹងដាច់ផ្ងារ។ មីងនាង​ទើបនឹងប្រាប់ដំណឹងល្អ បេះដូងនាង​ក៏មាន​រូបគេធ្ងន់ៗ ពេលនេះមនុស្សនាងទុកចិត្ត​កំពុងនាំព័ត៌មានមិនល្អមកប្រាប់។

«ប្រាប់ខ្ញុំមកមុនិន្ទ!»

«មនុស្ស​ស្រីមួយចំនួនបាត់ខ្លួនក្នុងផ្ទះនេះ!»

នាង​ជ្រួញចិញ្ចើម។ គេបង្ហាញ​ព័ត៌មាន​លើទូរសព្ទជាភាសាអង់គ្លេស។ ក្រឡេកឃើញកាលណានាង​អានមួយត្រួស​ងើបមុខសម្លឹងគេហើយខ្សឹបទាបជាងមុន៖

«បងប្រែឱ្យខ្ញុំឆាប់ៗមក! សង្ខេបៗមក! ខ្ញុំមិនពូកែអានអង់គ្លេស​ទេ!»

«ស្រីជាច្រើន  ជាអ្នកគំនូរ អ្នករាំ ជាតារា ជាគ្រូបង្រៀនដើរម៉ូត ឬជាCEOល្បីៗ បាត់ខ្លួនក្នុងផ្ទះនេះ ក្រោយមកទាក់ទងជាមួយម្ចាស់ផ្ទះ!»

«ម៉េច…..ខ្ញុំមិនដែលល្បី?» សួរដោយឈ្ងោកកេះក្រចក។ យ៉ាវីមានចិត្ត​ការពារមន្ត្រីភ្លាមព្រោះដំណឹងនេះ​បំប៉ោងពេក។ នាង​មិនចង់គិតទេថា មុនិន្ទមកវិញលើកនេះមានបំណងតភ្ជាប់មនោសញ្ចេតនាចាស់ហើយបង្កើតរឿងរិះគន់«មនុស្ស​ថ្មី»ដ៏មាន​សក្តានុពលក្នុងជីវិតនាង​?

ឃើញត្រឹម​ករិយាក៏ដឹងថា មនុស្ស​បរិសុទ្ធស្អាតដូច​ម៉ាយ៉ាវី មិនងាយគិតអាក្រក់លើអ្នកណាដោយគ្មានព័ស្តុតាងដែរ។

«ខ្ញុំមិនទាន់មានព័ស្តុតាង តែខ្ញុំនឹង​រក!»

នាង​ងើបមុខ​បញ្ចេញពន្លឺមិនសប្បាយចិត្ត​។

«កាសែតថៃសោះហ្នឹងចូលចិត្ត​និយាយដ្រាម៉ាពីសេដ្ឋីខ្មែរយើង! បើមែន បង្ហាញមុខស្រីអស់ហ្នឹង​យើងចុះសួរគ្រួសារគេទៅ!»

នាង​តវ៉ាភ្លាម បែបនេះមុនិន្ទចុចបង្ហាញរូបស្រីស្អាតម្នាក់ភ្លាមៗ៖

«នេះ! កញ្ញា​ មុនិច ម៉ែន! កូនខ្មែរកាត់បារាំង ជាគ្រូដើរម៉ូតនិងឌីហ្សាញ! ខ្ញុំបានទាក់ទងប៉ាគេហើយ គ្មានឱកាសនិយាយ! ជំនួយការខ្ញុំប្រាប់ថា មន្ត្រីទិញទឹកចិត្ត​​បិទមាត់ពួកគេដោយសម្ពាធពាណិជ្ជកម្ម ឬលុយកាក់!»

នាង​ក្រពាត់ដៃ មុខក្រញូវ។

និយាយទៅនិយាយមក សិល្បការិនីអស់នោះនាងមិនសូវស្គាល់ទេ តែនាង​មិនជឿឡើយព្រោះដំណើរការ​អធិប្បាយនេះ Blur និងគ្មាន​អ្វីជាក់ស្តែងទាំងអស់។

«ខ្ញុំចង់ឱ្យយ៉ាវី​ចាកចេញពីផ្ទះនោះ!»

«២៨ថ្ងៃទៀត! ខ្ញុំមិននៅមួយជីវិតទេ!» នាង​តបតិចៗតែមុខ​ស្ងួត ដៃលើកទឹកមកអក ផ្សើម​បំបាត់អារម្មណ៍តឹងតែង។

​      បានមកធ្វើការឱ្យមន្ត្រីត្រឹមអស់រយៈពេលជិត៣ថ្ងៃ វិចិត្រករបានកំណត់ខ្លួនឯងយ៉ាងឆាប់រហ័សថាជាបុគ្គលិកដែលស្មោះនឹងការងារ ហើយមិនវាយប្រហារចៅហ្វាយឬអង្គុយ​ស្តាប់អ្នកណាវាយប្រហារគេទេ កុំថាឡើយគិតតាមបែប​ដែលគេមាន​ចិត្ត​លើនាង ទើបនឹង​សារភាពស្នេហ៍​ហើយមីងនាងថា…..។

«ខ្ញុំគិតពីសុវត្ថិភាពរបស់យ៉ាវី!»

សម្តីគេបានកាត់ផ្តាច់ភាពតឹងតែងនៃអារម្មណ៍ពីរដែលកំពុងប្រឆាំងគ្នាក្នុងមនោគតិរបស់នាង​។ ងើបមុខសន្សឹមៗសម្លឹងគូសន្ទនា ម៉ាយ៉ាវីនឹកឃើញអតីតកាលវិលមកវិញ។ ពីមុនហេតុអ្វីនាង​ស្រលាញ់បុរសនេះ? ​ព្រោះគេតែងតែជាមនុស្ស​ស្មោះត្រង់។ គេនិងនាង​បែកគ្នា​ គ្មានអ្នកណាម្នាក់ក្បត់គ្នាទេ បើគេនិយាយថា​បារម្ភពីសុវត្ថិភាពនាង គឺគេពិតជាបារម្ភ គ្មានអ្វីលើសនេះឡើយ នេះឯងមនុស្ស​មុនិន្ទពីមុនមក។

«គេ….គេជាអ្នកមាន មុនិន្ទឯងដឹងហើយពួកកាសែតបរទេស ចូលចិត្ត​បង្កើតរឿងមហាសេដ្ឋីណាស់ លក់ក្រដាស! បើមែន…..ខ្ញុំថា​ប៉ូលិសខ្មែរមិនស្ងាត់ទេ! ព្រោះក្រដាសខ្ចប់ភ្លើងឯណាជិត?»

«ខ្ចប់ភ្លើងឆេះឬខ្លោចខ្ញុំអត់គិតទេយ៉ាវី ខ្ញុំខ្លាចយ៉ាវីមានគ្រោះថ្នាក់ ខ្ញុំដឹង ខ្ញុំត្រូវប្រាប់!»

នាង​ដកដង្ហើមធំ។​

«គេធ្វើបាបខ្ញុំធ្វើអី? ខ្ញុំមានបានធ្វើអីគេ? ណាមួយ…..ខ្ញុំអរគុណ ហើយអូខេ ខ្ញុំប្រយ័ត្ន!»

ក្ឌាំង។

ស្នូរទ្វារឡាន។

មិនត្រឹមពីរនាក់នេះទេ អ្នកគ្រប់គ្នា​ត្រូវស្នូរនេះបង្អើលទាំងអស់។ នៅក្បែរផ្លូវច្រកទ្វារចូលមកហាង មន្ត្រីដើរមករ៉េវដោយមុខក្រញូវ។ គេតម្រង់មក…..នាងព្រិចភ្នែក មានអារម្មណ៍ក្រឡាប់ចាក់ដូច…។

«គេមកពីណាគេ?» នាង​ខ្សឹបនិយាយស្លេកនិងភាន់ភាំងផង។

សូម្បីមុនិន្ទក៏ភាំងព្រោះគេមកដល់ក៏ក្របួចកអាវ​មុនិន្ទ។

«នែៗៗៗៗៗ!»

ដោយមោទនភាពដែលសំឡេងរបស់នាង​នៅហាបានទាំង​ដៃជើងញ័រ។ នាង​ហាឃាត់ហើយក្រោក​មកទាញដៃគេចេញពីកអាវមុនិន្ទ។

«ចេញពីកន្លែងនេះ!»

មន្ត្រីលើកដៃមួយទៀតចង្អុលផ្លូវនិងបណ្តេញមុនិន្ទចេញ។ ម៉ាយ៉ាវីខំជួយប្រលេះម្រាម​គេចេញ ទាំងមិនដឹងថា ហេតុផលអ្វីបានជាគេមានកំរោល​ខ្លាំង។ គេស្គាល់គ្នាពីពេលណា?​ គេមានរឿងអីជាមួយគ្នា ឬគេបានតាមដានខ្ញុំ ឮការសន្ទនា​ថ្កោលទោស​របស់មុនិន្ទអស់ហើយ អំពីរឿងមនុស្ស​ស្រីបាត់ខ្លួន។

«លែងគេ!»

ខ្ញុំខ្សឹបព្រោះខ្មាសភ្នែកទាំងអស់។ អ្នករត់តុរត់មកក្បែរៗប្រុងតែនឹងឃាត់។ មុនិន្ទគ្រលាស់ដៃ​មន្ត្រីចេញធ្វើមុខ​ខឹងសម្បាវិញភ្លាមៗ។ ពេលនោះដែរ គេនិយាយងាកមករកអតីតគូស្នេហ៍៖

«ម៉ាយ៉ាវី ទៅផ្ទះវិញទៅ កុំនៅផ្ទះម្នាក់នេះ!»

វិចិត្រករឮមុនិន្ទប្រាប់ហើយ ក៏សម្លឹងមនុស្ស​ជុំវិញខ្លួន ហើយ​សម្លឹងមុខមន្ត្រី។ នាង​ខ្មាសបំផុតហើយ ដែលលោកនេះ ឥឡូវនេះអ្នកណាក៏ដឹងថា នាងនៅធ្វើការ​ផ្ទះលោកមន្ត្រីម្នាក់នេះដែរ​។

«ម៉ាយ៉ាវីជិតរៀបការនៅផ្ទះនេះហើយ ឈប់យល់សប្តិទៅ!» មន្ត្រីនិយាយព្រមាន​មុនិន្ទ។

មុនិន្ទហាក់ភ្ញាក់ផ្អើលណាស់។ ពាក្យ​រៀបការនេះ ធ្វើឱ្យមុនិន្ទភ្ញាក់ផ្អើលជាងឫកពាកំរោលទាំងអស់មុននេះ។ គេមិនតបតនឹងអ្នកនិយាយ បែរជាងាកមកសម្លឹងមុខ​ម៉ាយ៉ាវីរង់ចាំការបញ្ជាក់។

នាងមិនមាន​វិធីអ្វី ក៏មាន​តែងាកមកតឿនលោកមន្ត្រី៖

«ទៅវិញសិនទៅណ៎ា! គេមើលច្រើនណាស់!»

វឹប! គេលូកដៃមកក្តាប់ដឹកនាងទៅ ទាញនាងទៅទាំងមិនបាននិយាយតបមួយម៉ាត់ណាទៀតសោះ។

នាង​រត់តាមការអូសទាំងទទួលអារម្មណ៍ដឹងពីការប្រចណ្ឌរបស់គេលើមុនិន្ទ តែមិនដែលដឹងថាគេអាចខឹងខ្លាំងបែបនេះសោះទេ។ កាយវិការ​និងទឹកមុខឫកពាគេ​ពេលនេះ ជា​ប្រការដ៏គួរឱ្យចាប់អារម្មណ៍មួយ។

ជាមួយអារម្មណ៍កក់ក្តៅដែលបានគេប្រចណ្ឌ នាងក៏មាន​ចម្រុះបន្ថែមនូវភាពភ័យខ្លាច។ មកដល់ឡានគេរុញនាង​ចូល​ហើយដឹកចូលវិមាន​។

គេទាញនាង​ដើរឡើងជណ្តើរឆ្ពោះទៅកាន់​ជាន់លើដោយ​មិនចាំបាច់សូម្បីតែងាកមកខ្វល់នឹង​មីងចន្ធី ឬលេខាមីនដែល​ស្លេកស្លាំង។

ម៉ាយ៉ាវីមិនបានសូម្បីដោះស្បែកជើងផង។ គ្មានពេលទេ! គេមិនឱ្យពេលនាង​ឡើយ។

«លែងដៃមើល៍!»

នាង​រលាស់ពេលមកដល់ក្បែរទ្វារបន្ទប់ ព្រោះត្រូវការ​ឱ្យគេចចេញពីនាង តែគេលែងដៃក្រោយពេលចូលជាមួយគ្នា​ហើយ​បិទទ្វាររួចទៅវិញ។

«គិតធ្វើអី? ក្រែងទៅខេត្ត?»

នាង​សួរទាំងភ្នែកព្រិចញាប់។ ខាងប្រុសមុខក្រញូវ សម្លឹងនាង​ដែលត្រូវ​ផ្ទញ់អែបនឹងទ្វារ។ គេសម្លឹងនាងពីលើដល់ក្រោមធ្វើឱ្យនាង​ទើសទាល់ណាស់ គេនេះតាំងចិត្ត​ធ្វើដូចជានាងជាកម្មសិទ្ធិផ្តាច់​មុខរបស់គេ?

«លោកគ្មានសិទ្ធិ…..»

«បងមាន!»

គេថាហើយក៏ឈ្ងោកមកត្របាក់យកស្នាមថើប។ នាង​រើចេញ ហើយរុញ ហើយស្រែកអួលៗ។

មន្ត្រីប្រហែលជា​ដឹង​កំហុស​របស់​ខ្លួន​ក្នុង​ការ​ប៉ះ​ចង្កេះនិងចងរាងកាយនាង​ស្អិតចូលគ្នា ពេលនេះព្រមបន្ធូរដៃ​ចេញវិញបន្តិច ហើយដកដង្ហើមធំ។ គេត្រូវការ​​ប្រមូល​ថាមពលនិង​ទំនោរ​ចិត្តស្ងប់វិញ ព្រោះមុននេះបិសាចក្នុងខ្លួនបានកម្រើក។

«យ៉ាវី​….បង….ហាមមិនឱ្យអូនទៅជាចួបវា!»

នាងម៉ាយ៉ាវី បញ្ចេញ​ទឹកមុខឆ្ងល់នឹង​ការព្រមាននេះ តែនាង​គ្មាន​ពាក្យសួរនាំតវ៉ាទេ។  គេបន្ថែម​មកភ្លាមៗផ្ទួនៗ៖

«សង្សារចាស់មែនទេ? ចួបវាទៀតដឹងតែរឿងហើយ!»

«រឿងអីទៅ? មានទាក់ទងអី?»

នាង​សួរខឹង​ស្រាប់តែដៃគេទាញនាង​ចូលទៀត។

«វ៉ាស ប្រយ័ត្នខ្ញុំស្រែក!»

នាង​រុញច្រាននាយចេញ ​តែមិនអាចច្រាន​បាន ព្រោះគេធ្វើមានះរឹងទទឹងប្រើកម្លាំងជាមួយនាង​។ មនុស្ស​ប្រុសម្នាក់នេះធម្មតាទន់ភ្លន់ណាស់ ​តែវេលាដែលមាន​ការចចេសព្រោះប្រចណ្ឌហួងហែង គឺធ្ងន់និងខ្លាំង រុញមិនកម្រើកសោះ។

«លែងខ្ញុំ!»

នាងនិយាយទាំងដកដង្ហើមធំ បន្ធូរអារម្មណ៍ដែល​តឹងណែនក្នុងទ្រូង។ មន្ត្រីបានច្របាច់ដៃនាងយ៉ាងខ្លាំង។

«អ្នកណាក៏មិនគួរគិតថាសំខាន់ដែរ!  មានតែអ្វីដែលយើងត្រូវមានជាមួយគ្នាប៉ុណ្ណោះដែលសំខាន់!»

ភាព​ខ្លាំង​នៃ​សំឡេង​របស់​គេពេលនេះហាក់ផ្តាច់ការ បង្កជាអារម្មណ៍​រំជើបរំជួលជ្រួលព្រឺ​ចុះ​មក​ដល់​ឆ្អឹងខ្នងនាង។

​«ហើយបងចង់បានអូន!»

គេបញ្ជាក់ជាមួយ​សំឡេង​ដិតដាមដោយ​ចំណង់តណ្ហា។

ស្នាមថើបយ៉ាងពុះកញ្ជ្រោលមួយលេចឡើង នាង​រើមិនបាន តែក្រោយមកក៏លែងរើ ព្រោះពេញទាំងតួខ្លួនកំពុង​ត្រូវបាន​មន្ត្រីជំរុញតម្រូវការក្នុងការទទួលយកនិងគេត្រៀមដើម្បីតែផ្តល់ឱ្យនាង​។

ភាពរំជើបរំជួលដ៏ព្រៃផ្សៃបានឆ្លងកាត់បបូរមាត់នាង ជាមួយនឹងការធ្លាក់ចុះម្តងហើយម្តងទៀតនៃចង្វាក់រលកប៉ះពាល់គ្នា​ដ៏ត្រេកត្រអាល ដែលទីបំផុតនឹងអាចនាំនាងទៅកាន់ការរួមភេទទាំងស្រុង​ជាមួយគេនេះ គេដែលនាងទើបនឹងស្គាល់បានប៉ុន្មាន​ថ្ងៃ។

មុនពេលទឹកជំនន់នៃសន្តិភាពផ្លូវចិត្ត​ដ៏ផ្អែមល្ហែមកំពុងជំរុញ​អគ្គីស្នេហ៍រោលរាល នាងផ្តើមប្រកែកនឹងចំណង់ខ្លួនឯងហើយរុញគេម្តងជាពីរដងរហូតគេព្រមថយ ហើយធ្វើមុខក្រហមសម្លឹងនាង​។

«គិតថា​ខ្លួនឯងជាស្អី ហើយទុកខ្ញុំជាស្អី?»

នាងនិយាយទាំងយំ ខណៈដៃ​របស់​គេ​ចាប់​ផ្តើម​រំកិលមករកថ្ពាល់នេះ។ ម៉ាយ៉ាវី នាងដកថយចេញ​គេទាញនាងមកវិញ ហើយខ្សឹប៖

«អូខេ! យើងមិនប្រញាប់ទេរឿងនេះ! ក៏បាន!  យើងនឹងជារបស់គ្នា​ទៅវិញទៅមក!»

ស្រីតូចល្អ ចំហមាត់មិនយល់ ធ្វើឱ្យគេមានឱកាស​ឆ្មក់ជាថ្មី និងរក្សាការថើបយ៉ាងឆ្ងាញ់ពិសាមួយកម្រិតលើសមុនជាមួយនាង។

«មន្ត្រី!»

នាង​ហៅឈ្មោះម្ចាស់វិមាន ហើយប្រឹងរុញគេចេញ តែជាមួយស្នាមថើបយ៉ាងមានះ នាង​ហៅគេខ្សោយទៅៗ រហូតដល់ហៅលែងឮលែងបាន ហើយរាងកាយទាំងទ្វេ​បានរំកិលខ្លួនឱ្យគ្នា​ទៅវិញទៅមកក្នុងក្បាច់រាំដ៏វែងអន្លាយ ស្រើបស្រាល ដ៏រំជើបរំជួលនិងយ៉ាងទាក់ទាញឡើងៗបំភ្លេចពិភពលោកនេះ។

រឿង៖ រឿងស្នេហ៍មួយនេះកុំប្រាប់អ្នកណា ភាគទី៣
វគ្គ សារសុំស្រលាញ់

ចេញពីបន្ទប់ទឹក ចិត្តមន្ត្រីបាន​ផ្តោត​យ៉ាង​ខ្លាំង​ទៅ​លើគំនិតនាង។ គេមិនដឹងនាង​ខឹងឬគិតបែបណា តែដឹងថានាង​មានស្នេហាលើគេ ​ហើយនាង​ត្រូវការពេលវេលា​ដើម្បី​យល់ព្រម។ គំនិតដែលថានាងកំពុងលេងល្បែងចែចង់លំដាប់ខ្ពស់ជាមួយគេ ត្រូវបានរំសាយចេញព្រោះនាងគឺ ព្រហ្មចារី​។

រយៈពេលដ៏ខ្លីនេះ អាកប្បកិរិយារបស់នាងបញ្ជាក់នូវអ្វីគ្រប់យ៉ាងអំពីនាង។

«ខ្ញុំស្រលាញ់យ៉ាវីខ្លាំង! ធ្វើជាសង្សារគ្នាទៅបានទេ!»

គេឈរសរសេររកនាង​។

នាងអានភ្លាម តែនាងមិនឆ្លើយ។ គេយល់ថា នាង​កំពុងប្រយុទ្ធឆន្ទៈការពារខ្លួន ព្រមជាមួយស្នេហា​ភ្លើតភ្លើន​ដែលមនុស្ស​ទាំងអស់រមែងមាន។ ឬ​អ្វី​ទាំង​អស់​នេះ​ជា​ទង្វើ​ដ៏​ឆ្លាត​វៃ ដែល​ត្រូវ​បាន​បង្វឹក​​ឡើង​ដើម្បី​ទាក់ទាញ​ប្រុស​ឱ្យ​កាន់​តែធ្លាក់ជ្រៅ និងត្រូវស្ទូចចងយ៉ាង​​រឹងមាំ​ក្នុង​សំណាញ់​​របស់​នាង?

ភ្នែកស្រទន់នៅមាត់ទ្វារមុននេះ គួរឱ្យចាប់អារម្មណ៍ណាស់។ ទទេរចម្លែក នឹងមិនបង្ហាញច្បាស់ពីអ្វី​ដែលនាងកំពុងគិតឱ្យគេដឹងចិត្តនាងសោះ។

«ញ៉ាំបាយឬនៅ?»

មិនមែនសាររបស់នាង​ទេ គឺអ្នកបង្ហាញម៉ូតសូណាឌី។ តណ្ហា​ដែលគេងាយបង្កាត់ ធ្វើឱ្យគេ​មើលងាយស្ត្រីផ្សេងទៀត តែពេលនេះសូម្បីមើលងាយ​ក៏គ្មា​នពេលធ្វើដែរ។

មន្ត្រីប្រះដេកផ្ងារ។

​      ពោះវៀនកំពុង​ជាប់​គាំង ដោយ​រង់ចាំ​ការ​ឆ្លើយតប​របស់​យ៉ាវី។

ហើយសភាពរង់ចាំមួយនេះ មិនដែលបានកើតឡើងពីមុនមកទេ ក្នុងបន្ទប់នៃវិមាននេះ។ គ្មានទេ…ការតឹងចិត្ត​ដូចវេលានេះ។

គាត់​បាន​តាម​ប្រមាញ់​នាង​ដោយ​មាន​ហេតុផល​។ នាង​ជាប់បំណុល គ្មានប៉ាម៉ាក់  និងមាន​ម្តាយ​មីងលោភលន់។ យ៉ាង​ណា​ក៏​ដោយ គេមិនយល់ថា នាង​មិនស្រលាញ់គេទេ គ្រាន់តែនាងក្មេងពេក។ ណាមួយនាងគ្មានសង្សារទេតាមការស៊ើប។ មនុស្សប្រុសវ័យនេះ តែងតែចង់បានការរួមភេទដ៏អស្ចារ្យជាមួយគ្នានិងស្រីស្អាតដូចនាង ចង់មានពេលវេលា​លើគ្រែដ៏អស្ចារ្យមិនអាចបំភ្លេចបានទុកក្នុងខួរក្បាលឱ្យនាងនឹកគេ ញៀនគេ តែគេកំពុងស្តាយក្រោយដែលមុននេះ ផ្តើមលឿនពេក​។

ទោះបីរាងកាយទាំងមូលរបស់យ៉ាវីពេលអានសារគេ កំពុងព្រឺសម្បុរ ចង់មានអារម្មណ៍រីករាយប៉ះពាល់ស្និទ្ធគ្នា​ម្តងទៀតដូចដែលគេធ្វើមុននេះនៅខាងក្រោម តែនាងអានសារមួយពាន់ដងមិនឆ្លើយនឹងគេម្តងទេ។

នាង​លង់លក់នៅក្នុងរាត្រីនៃស្នេហា​យ៉ាងរំភើបមួយ។

«ស្នេហាមួយនេះ បងនឹងធ្វើឱ្យបានល្អបំផុត!»

នេះជាសារថ្មីនៅពេលព្រលឹម។ អានហើយនាង​ស្ទុះ​​ដោយ​អន្ទះសា នាង​ចង់ចុះទៅធ្វើអាហារ​និងធ្វើការងារខ្លះ មិនមែន​ដេកចាំតណ្ហាឬស្នេហា​រាយមាយទេ ពុំនោះនាងដាច់ខ្យល់។

តែចុះមកក្រោម គេទៅបាត់ហើយ។ គេប្រញាប់។ មីងចន្ធីប្រាប់ពេលនាង​កំពុងកិនទឹកការ៉ុត។ មានអារម្មណ៍ខ្វះអ្វីម្យ៉ាង ពេលគេមិននៅ។

នាង​តបសារ៖

«លោកទៅណា?»

គេដាក់រូបសើចនិងឆ្លើយវិញ៖

«យើងមិនទាន់រៀបការទេ!»

នាង​បើកភ្នែកក្រឡង់ៗញ៉ាំទឹកការ៉ុតកំពប់។ គេគិតថាមាន​តែប្រពន្ធទើបសួរថាគេទៅណាបាន?

«ឯ….ស្នេហានេះ យើងអាចចាប់ផ្តើមពេញលេញ​នៅចុងសប្តាហ៍! ចុងសប្តាហ៍នេះ! ខ្ញុំនឹងមិនឱ្យមីនដាក់កម្មវិធីអ្វីទាំងអស់! ចំហសម្រាប់យើង!»

នាង​ជូតមាត់គិត។

បេះដូងរបស់នាងលោតញាប់ភ្លាមៗព្រោះរឿងចុងសប្តាហ៍។ នាងនឹកម្រាមដៃគេនិងមាត់គេដែលលេបនាង។ នាងនៅមិនបានត្រៀមខ្លួនសម្រាប់រឿងនេះទេ សាក់កាដូតូចមួយយកមកតាម នាងមិនបានមានអ្វីទាំង​អស់ដើម្បីការរួមភេទឬលេប​ថ្នាំ​ការពារ ស្អីក៏អត់។

«មិញខ្ញុំសួរខុស!» នាង​ទាញប្រធានបទចេញ «ចង់សួរថា លោកចង់បានគំនូរអ្វីថ្ងៃនេះ!»

«ការថើបមួយ!»

គេតបលឿនណាស់។ ជាមួយ​ម្រាម​ដៃ​ភ័យស្លន់ស្លោ នាង​មិនបានដឹងថា រូបនេះ​ត្រូវគូរបែបណាទេ។

អ្នកបម្រើបានមកដល់តុនាងជាមួយនឹងកាហ្វេនិងចាននំសាំងវិច។ យ៉ាវី​មិន​ចង់​ញ៉ាំ​អ្វី​សោះ ប៉ុន្តែ​នាង​ដឹង​គុណ​ចំពោះ​កាហ្វេក្តៅនិងផ្អែមហើយខ្លាំង។

សរសៃប្រសាទរបស់នាងដែលបែកខ្ញែកត្រូវការការបន្ធូរអារម្មណ៍ដោយទឹកក្រមៅនេះ។ នាងបានលេបវាដោយលាក់បាំងភាពតក់ស្លុត ហើយឆ្ងល់ថា តើអ្នកគ្រប់គ្នា​នឹងមានប្រតិកម្មយ៉ាងណាចំពោះសម្លៀកបំពាក់ដេកដ៏ជិតស្លុងនិងសាមញ្ញគ្មានតម្លៃរបស់នាង​។

«ខ្ញុំគូរអ្វីមួយពិសេស!» នាង​តបសារ។

«ចង់ដឹងណាស់» គេឆ្លើយខ្លីទំនងរវល់។

«ពេលល្ងាចលោកដឹង»

«អូ! ពិសេសម៉េះ? ចង់បានពេលល្ងាចនៅក្រៅទៀតទេ?»

«ទេៗៗៗ មិនមែនមានន័យអ៊ីចឹងទេ ក្រែងលោកមកផ្ទះ?»

«ខ្ញុំចុះខេត្តពីរយប់!»

គេនិយាយទាក់ៗជាសំឡេងVoice។

សូម្បីមីងចន្ធីដែលឈរពិនិត្យមើលគេ ​ជូតទូនិងផ្ទាំងចម្លាក់ ក៏ឮសម្តីមន្ត្រីដែរមើលទៅ។

នាង​មានអារម្មណ៍ថា​យូរពេកហើយ ពីរយប់នៅក្នុងវិមាននេះដោយគ្មានគេ។

«លោកមន្ត្រី ឧស្សាហ៍មានបេសកកម្មទេ?»

មីងងាកមក។

«សួរខ្ញុំ?»

«ចាស៎!»

«គាត់មិនសូវទេ​ តែខែនេះមានបីដង!»

នាង​ចង់បានភាពស្មោះត្រង់ក្នុងជីវិត ព្រោះម្តាយមីងនាងមិនឱ្យរបស់នេះដល់នាង​​ទេ ចំណែក​មីងចន្ធីដូចជាគ្មានគំនួច។

នាង​ទម្លាក់ទឹកមុខ​ស្រពោន នឹកគេទៅហើយ។

«គ្រាន់តែឆ្ងល់ហេតុអ្វីលើកនេះ អ្នកនាងមិនទៅជាមួយ?!»

នាង​ងើបមុខ។​ ពាក្យលើកនេះមានន័យថា​លើកមុនៗ គេមាន​ស្រីច្រើន​និងនាំពួកនាងទៅ?

«ខ្ញុំគូរគំនូរមីង! ហើយ ជួយ….ឈប់ហៅខ្ញុំថាអ្នកនាងទៅ!»

«អូ?»

នាង​បន្លប់៖

«ខ្ញុំគូរគំនូរកាហ្វេនេះ! កែវនេះ ​ផ្ទះនេះ!»

«អូ!»

មើលទៅក្រៅពីអូ៎ គាត់មិនដឹង​ប្រូយ៉ាងណាឱ្យមើលទៅឃើញថា គាត់មិនចម្លែក​ដែលនាងនិងមន្ត្រី មានទំនាក់ទំនងខុសពី​មនុស្ស​ស្រីមុនៗទេ។

នាង​មិនបានលូកទៅរកសាំងវិចឬកាហ្វេទៀតឡើយ ដោយដាក់ភ្នែកចុះក្រោម ទឹកមុខស្រងូតស្រងាត់ ចុងក្រោយនាង​រត់ទៅយកប្រដាប់ប្រដាចុះមកអង្គុយគូរ។

នៅពេលដែលដៃនាង​គូរគំនូរពែងដ៏ឈ្ងុយនេះ នាង​បានរាយមាយទៅគិតដល់ការ​មាន​ទំនាក់ទំនង​ស្នេហាជាមួយគេទៅហើយ។

ហើយ​តាម​ពិត វត្តមាន​គេពេលនេះបាន​​នាំ​មក​នូវ​ភាព​រីករាយ​ដល់នាង​ ប៉ុន្តែម្តេចនាងនៅតែ​​ភ័យ​ៗ។ ​ព្រោះថា នាងមិនមានគំនិតថារឿងនេះយូរអង្វែងឡើយ។ បើដូច្នេះ តើវាគួរឱ្យរំភើបនិងរីករាយ ឬបែរជាឈឺចាប់និងខុសឆ្គង?

«រឿងស្នេហ៍មួយនេះ កុំប្រាប់អ្នកណា!»

នាង​សរសេរតូចៗក្រោមគំនូរនាង។

យ៉ាវីចង់សាកមើលស្នេហានេះហើយ បានជានាងសរសេរបែបនេះ​ចេញពីបេះដូង។ នាងចង់រក្សាទំនាក់ទំនងជាមួយមន្ត្រីជាសម្ងាត់ សម្រាប់ហេតុផលផ្សេងៗបានន័យ​ថា ពីមិត្តភក្តិ និងក្រុមគ្រួសារ ឬសូម្បីពួកអ្នកបម្រើ នាង​ចង់រក្សាទំនាក់ទំនងនេះជាឯកជននិងចៀសវាងការរងទុក្ខដោយពាក្យ​រិះគន់ពីអ្នកដទៃ ឬនាង​ខ្មាសខ្លាំង​ពេលបែកគ្នា។ ទោះម្តាយមីងនាងគិតថាធម្មតាៗ តែនាងខ្លាចបំផុតអារម្មណ៍​អសន្តិសុខនិងបាក់ទឹកចិត្ត ដែលអាចនាំឱ្យមានបញ្ហារឹតធ្ងន់ធ្ងរក្នុងពេលដាច់គ្នា​​។

«អ្នកណា?»

សំឡេងស្រួយមកពីមាត់ទ្វារនាំឱ្យយ៉ាវីងើបមុខទៅទ្វារ។ នារីឡូយឆាយម្នាក់បានបិទទ្វារឡាន ខាងមុខនិងឱ្យសោទៅមឿនដើម្បីបរឡានទុក។

នាង​ដើរកុបៗមក ទាំងសម្លឹងសម្លក់យ៉ាវីពីចម្ងាយហើយមើលទៅមីងចន្ធី ដោយភាពមិនសប្បាយចិត្ត។

«ហេតុអ្វីបានជាមានអ្នកគូររូបនៅទីនេះ?» នាង​សួរ។

«លោកក្មួយមន្ត្រីត្រូវការអ្នកគូររូប!»

នារីឆើតឆាយ ផ្ចង់សម្លឹងមើលម៉ាយ៉ាវីពីលើដល់ក្រោម យឺតៗនៅពេលដើរ​ចូលមកជិត។ យ៉ាវីដូចជាប្រហែលមុខ តែកែវភ្នែកមាក់ងាយនៃនារីនេះ ធ្វើឱ្យ​យ៉ាវីព្រងើយកន្តើយនឹងសំណួរដោយសម្លឹងមើលគំនូរហើយគូរបន្តប្រសើរជាង។

នាង​គឺអ្នកបង្ហាញម៉ូត សូណាឌី។ ទម្រង់មុខអ្នកគូរគំនូរ ទោះមិនបានតុបតែងនៅតែចែងចាំងសម្រស់ដ៏អស្ចារ្យបង្កប់។

«ផ្ទះនេះ ទទួល Cinderella ហើយទេតើនៀក! អូយ មន្ត្រីរបស់ខ្ញុំ!»

យ៉ាវីក្របួចមាត់នឹងសម្តីមាក់ងាយ ក៏នៅតែមិនមាត់ឆ្លើយ។ រីឯមីងចន្ធីស្ទុះមកសួរយ៉ាង​ស្រទន់​ថា៖

«អ្នកនាងសូណាឌី យកកាហ្វេទឹកកក?​»

សូណាឌីសម្លឹងកាហ្វេរបស់យ៉ាវី ហើយនិយាយ៖

«អ្ហេ៎ ខ្ញុំ​មិន​ធ្លាប់​ឃើញ​នាង​ពី​មុន​មកទេ!» នាង​គ្រវីក្បាល​ពេលយ៉ាវីងើបមុខ «ស្គាល់ឈ្មោះបានទេ?»

«យ៉ាវី!»

សូណាឌីសើច៖

«ខ្ញុំសូណាឌី ជាគ្រួសារអភិជន ចម្លើយមិនកំបុតអ៊ីចឹងទេ!»

«ខ្ញុំមិនមែនជាអភិជន!»

«អូ អាណិតណាស់! ​អន់​ចិត្តរឿងអី?» ដោយកំហឹង នាង​ខំសើច​ចំអកចំពោះចរិតព្រងើយនឹងនររបស់យ៉ាវី។ យ៉ាវីព្រងើយ ប្រមូលសម្ភារៈឡើងលើវិញ។

សូណាឌីរករឿងទៀត៖

«អ្នកបម្រើផ្ទះនេះ គ្មានអ្នកណាហ៊ានឈ្លើយដាក់ខ្ញុំទេនាងគូររូប!»

«នាងគូររូប?» នេះគឺជាសម្តីមិនស្មើអ្នកមិនបានរៀនសូត្រ មកតាំងខ្លួនជាអភិជន​ផង? ម៉ាយ៉ាវី​ងឿងឆ្ងល់ថានារីនេះត្រូវម៉េចនឹងមន្ត្រីតែមិនខ្ចីធ្វើឆ្ងល់ទេ ឡើងមកបន្ទប់រួចបិទទ្វារវិញយ៉ាងស្ងៀមស្ងាត់។

«សូណាឌីជាអ្នកណា?» នាងបាញ់សំណួរទៅ​មន្ត្រី។

«នាងមក?»

«នាង​ខឹងថាខ្ញុំឆ្លើយឈ្មោះកំបុត ហើយថាខ្ញុំដូចអ្នកបម្រើដទៃ!»

«ចប់ហើយ! អ្នកណាទុកយ៉ាវីជាអ្នកបម្រើ?»

នាង​នៅស្ងៀម​ធ្វើមុខស្មើ។

«មុនអ្វីទាំងអស់ នាង​ត្រូវសុំទោសយ៉ាវី ចំពោះការនិយាយមិនសមរម្យ​ជាមួយវិចិត្រកររបស់ខ្ញុំ!»

សំឡេងគេនិយាយសារមករកសូណាឌី ត្រូវបានចាក់ឮនៅបន្ទប់ធំ។ មីងចន្ធីឮហើយឡើងមកជាមួយពែងកាហ្វេថ្មី ថែមទាំងទូលពិតប្រាប់​យ៉ាវី។

«មិនត្រឹមប៉ុណ្ណឹង គេមិនត្រឹមមិនមែនអ្នកបម្រើអ្នកណា តែជាមនុស្សសំខាន់ក្នុងផ្ទះខ្ញុំ ជាភ្ញៀវដែលគ្មានអ្នកណាប៉ះបាន!»

នេះសម្តីគេ​ដែលដាក់សារមកហើយ​ត្រូវមីង​រៀបរាប់ប្រាប់ម៉ាយ៉ាវី។ ថ្គាមរបស់ជាងគំនូររេរាំពេលស្តាប់។ នាងធ្លាក់ចុះក្នុងសភាពវិលវល់ដោយការភ្ញាក់ផ្អើលហើយ​ក្រឡេកមើលគាត់។

«ខ្ញុំសំខាន់អីទៅមីង?»

«លោកក្មួយថា ហាមធ្វើអ្វីឱ្យនាងតូចមិនសប្បាយចិត្ត​ពេលគាត់អវត្តមាន​!»

ទោះបីជាមានការខឹងសម្បាដែលគេប្រមាថដូចស្រីទុរគត៌ក្នុងរឿងនិទាន ក៏ពេលនេះចិត្តនាងទាំងស្រុងបានតម្រង់ទៅតែទឹកមុខគេកាលពីយប់មិញ។

«ខ្ញុំនឹងយកបាយថ្ងៃត្រង់មករៀបជូនអ្នកនាងនៅខាងលើ» មីងចន្ធីប្រាប់មក។

«អូទេ ខ្ញុំចុះទៅញ៉ាំនៅបន្ទប់ចង្រ្កានជាមួយមីង! យើងហូបជាមួយគ្នា!»

គាត់សម្លឹងនាង​ដោយភ្ញាក់ផ្អើល​ហើយញញឹម។

«អ្វីក៏ដោយដែលខ្ញុំប្រាកដថា នឹងធ្វើឱ្យក្មួយស្រីមានអារម្មណ៍ស្រួលជាងមុន ហើយខ្ញុំនឹងធ្វើ!»

ចុះមកក្រោមវិញ គាត់បានរៀបរាប់ផ្ញើសាររឿងទាំងអស់ទៅចៅហ្វាយប្រុសដឹង។

មន្ត្រីញញឹម ប្រស្រីភ្នែកគេរេរាំដោយភាពរីករាយ។ មិនដូចកាលពីពេលមុនៗទេ ឱ្យតែមនុស្ស​ស្រី​ដែលគេចាប់អារម្មណ៍មកដល់ផ្ទះនេះកាលណា គេស្រាប់តែណាយ….លែងចង់បាន។ មិនដឹងនារីទាំងនោះធ្វើឱ្យគេខកចិត្ត​ ឬគេធ្វើឱ្យពួកនាង​ខកចិត្តឡើយ។

«ខ្ញុំមិនដឹងថា អ្នកនាង…..អ្នកខាងលើ នៅបានយូរដូចជា…..គឺយូរជាងអ្នកមុនៗដែរទេ?» សំឡេងនេះជាកម្មសិទ្ធិលេខាមីន?

នាង​មិនទៅខេត្តតាមចៅហ្វាយ​ មកផ្ទះនេះធ្វើអ្វីថ្មើរណេះ?

គិតហើយ យ៉ាវីដំអក់ មិនឈានទៅមុខ​ទេ នាង​សំងំស្តាប់ពួកគេនិយាយគ្នា។

«បន់កុំឱ្យដូចអ្នកមុនៗចុះ!» សំឡេងមីងចន្ធី។

ឥឡូវនេះពាក្យថា«អ្នកមុនៗ»បានធ្វើឱ្យនាងចាប់អារម្មណ៍ខ្លាំង។ បោះបង់ចោល​ការឆុងតែក្តៅជាទម្លាប់ នាងកាន់កែវឡើងមកវិញ ហើយសច្ចាថាញ៉ាំទឹកសុទ្ធ ព្រោះមិនចង់បង្អាក់ពួកគេនិយាយគ្នា។

ទោះយ៉ាងណា ពេលងាកទៅហ្វូន លើពូក​តូចនាងឃើញគេផ្ញើសារមក។

«សុំស្រលាញ់វិចិត្រករបានទេ?»

នាង​លើកចិញ្ចើមម្ខាង។ កម្ដៅមុខក្តៅភាយ ទោះនេះមិនមែន​លើកទីមួយ​ដែលនាងដឹងថាគេកំពុងតែចែចង់នាង​ក៏នៅតែរំភើបខ្លាំង។

​      ម៉ាយ៉ាវីដកដង្ហើមធំ បន្ធូរអារម្មណ៍តឹងណែនក្នុងទ្រូង មុននឹងញញឹមតិចៗដាក់ទូរសព្ទ។

«Goodnight!»

នាង​សរសេរ សង្ឃឹមថាគេដឹងថានាង​ចង់បាន​គម្លាត។

ស្រាប់តែគេសរសេរមកបន្ថែម៖

«រឿងស្នេហ៍មួយនេះ ខ្ញុំមិនប្រាប់អ្នកណាទេ!»

ស្រីស្អាត​ច្របាច់ដៃខ្លួនឯងខ្លាំងឡើងៗ ហើយងាកមកពិនិត្យ​អក្សរលើគំនូរ។ មានអ្នកលួចថតយកឱ្យគេឬអ្វី?

នាង​ទម្លាក់ទឹកមុខ។

ចាប់ផ្តើមមាន​អារម្មណ៍ថា វិមាន​នេះអាថ៌កំបាំង គ្រប់គ្នា​លាក់លៀមអ្វីមួយ ដែលដំបូងនាងយល់ថាពួកគេមិនសំខាន់ តែក្រោយមកកាន់តែយល់ថា ពួកគេដឹងរឿងអ្វីម្យ៉ាង ហើយគេបានធ្វើតាមបញ្ជាម្ចាស់គេគ្រប់យ៉ាង។

មានតែសុវត្ថិភាពយើងនិងការពិតប៉ុណ្ណោះដែលសំខាន់ពេលនេះ។

នាង​ចាប់ទូរសព្ទហើយសរសេរ៖

«លោកធ្លាប់នាំមនុស្សមកទីនេះ?»

គេអានហើយមិនទាន់ឆ្លើយទេ។

នាង​សួរមិនចង់ឱ្យគេមាន​ពេលរកលេសគិតយូរ។

«ប៉ុន្មាននាក់? អ្នកមុនៗណ៎ា! ពួកគេ…..អ្នកគូររូបដូចខ្ញុំដែរ?»

«មានអារម្មណ៍ដូចត្រូវប្រពន្ធសួរ?»

គេនិយាយពាក្យប្រពន្ធ តាមថានាង​រំភើប ស្រាប់តែនាងអង្គុយចុះហើយគិតវែងឆ្ងាយ។ គេវ័យប៉ុនណេះហើយ មិនមានគ្រួសារ? មានបញ្ហា​អ្វីប្រាកដ ព្រោះនេះមិនមែន​ស្ទាយ​កូនប្រុសអ្នកមានទេ តែ….អាចថាមកពីគេអត់មានប៉ាម៉ាក់នៅបង្ខំ?

ហោចណាស់គេគួរធ្លាប់មាន​សង្សារពីមុនមក?

«ធ្លាប់នាំមកផ្ទះ១២នាក់!!! ស្រីៗទាំងអស់! ខ្លះជាងគំនូរ ខ្លះជាមិត្ត…..ខ្លះជា….»

ភាព​ខ្លាំង​នៃ​សំឡេង​Voiceរបស់គេ គេមិនសរសេរតែដាក់សំឡេងមក ​បាន​ធ្វើ​ឱ្យ​មាន​ការ​រំជើបរំជួលក្នុងឈាម​និងស្បែកយ៉ាវី។ ការព្រឺម្យ៉ាងរត់ប្រដេញ​​ចុះ​មក​ដល់​ឆ្អឹងខ្នងរបស់នាង។

​      ចង់​ដឹង…..ផុសឡើងមកសំណួរច្រើន តែស្លាក់ មិនដឹងសួរគេក្នុងនាមអ្វី មានសិទ្ធិអ្វីសួរគេ?

ទូរសព្ទរោទ៍…..គេខលមក។

…..​ស្ងាប ហើយលើកហ្វូនមក ក៏មិនមែនទទួល….តែនាងចុចបិទ​។

«ខ្ញុំគេងហើយ!»

នាង​សរសេរទៅ។

មាន​​អ្វីជាច្រើន​​ដែល​ពួក​គេ​អាចនឹង​​មាន​ជាមួយ​គ្នាក្នុងរវាងពេលពីរខែនេះ តែស្បថ! យ៉ាវី មិនចង់ក្លាយជាអ្នកទី១៣ ដែលមាន​ការមកដល់នឹង​ចាកចេញសឹងគ្មានន័យដូច​ស្រីមុនៗទេ។

​      ​វា​ច្រើនណាស់ ​ដូច​ដែល​គេ​បាន​ធ្វើនិងសារភាព។ គេចង់អួតអាង ឬគេ…..ស្មោះ?

​      នឹកឃើញ​ថា ​បន្ទប់​គេង​របស់​គេនៅក្បែរនេះ យកល្អចូលទៅស៊ើបអង្កេត? សមទេ? នាង​បិទភ្នែកគងថ្ងាស។ វាយស្លាប់ក៏យ៉ាវីមិនហ៊ានធ្វើដែរ។

ទីតៗស្មានថាគេ….នាង​ប្រុងថាងាកទៅបិទសេវា WIFI ស្រាប់តែឃើញឈ្មោះ មុនិន្ទ។

ភាពសោកសៅដ៏ចម្លែកមួយ បានជ្រៀត​ចូលមកក្នុងបេះដូងរបស់យ៉ាវី។

យូរហើយគេមិនដែលឈែតមកទេ ហេតុអ្វីពេលនេះវេលានេះ។

«សុខសប្បាយ?»

យូរយ៉ាងនេះហើយនាងនៅតែទុកគេសំខាន់ជាងអ្នកណាគ្រប់យ៉ាង។ សង្សារចាស់!

«មុនិន្ទ ខ្ញុំសុខសប្បាយ!»

«និយាយបានទេ?»

គេសួរមក តែនាង​មិនទាន់ឆ្លើយយេសឬមិន តែដៃនាង​ខលទៅ។

«អាឡូ! មុនិន្ទ!»

ស្រណោះខ្លួនណាស់ ពេលហៅឈ្មោះនេះម្តងៗ។ បេះដូងបានផ្លាស់ទីពីមន្ត្រីមករកមនុស្សអតីតភ្លាមៗ។ នាង​ប្រញាប់និយាយជាមួយគេ មិនមែនបានន័យថា ទំនាក់ទំនងចាស់នឹងមានជាថ្មីឡើងវិញទេ តែសង្ស័យថាគេមានរឿងអ្វីបានជាលេចមុខមកខលពេលនេះ។

គេនិងនាង បែកទាំង…..នៅស្រលាញ់។

ម្តាយគេរិះគន់ថា នាងក្រ ហើយមិនមាន​អាជីពជាក់លាក់ទៀត។ ជាងគំនូរ? យកមកធ្វើស្អី? សម្តីដ៏ឈឺចាប់នេះ មិនបាន​បំបាត់ភាពល្អមកជាមួយគ្នាទេ។

នាង​អ្នកលាចាកចេញពីគេ ព្រោះឈឺពេក នេះមិនមែន​ពួកយើងក្បត់គ្នា​ឡើយ។

«ខ្ញុំលែងលះគ្នា​ខែមុន! មកដល់ភ្នំពេញហើយ!»

គេនិយាយមិនទាក់ទើរទេ។ នាង​ឮល្ហិចល្ហៀងថា​ការរៀបការជាមួយមនុស្ស​ម្តាយគេពេញចិត្ត​មិនបានចុះសម្រុងល្អ តែមិននឹកស្មានថា ជីវិតមុនិន្ទកម្សត់ថ្នាក់នេះ…..រៀបការមិនបានពីរឆ្នាំក៏ លែងលះ។

«មិនដឹង…..ត្រូវ…..អបអរ….ឬសេដ ឬម៉េចទេមុនិន្ទ!»

សើចតិចៗ។ មុនិន្ទមាន​សំណើចពីរោះណាស់ ដូចកាលពីស្គាល់គ្នា​នៅវិទ្យាល័យ។ ជាង១០ឆ្នាំមកនេះ​គេជាមនុស្សដែលម៉ាយ៉ាវីស្រលាញ់បំផុត ទោះណាគេជាសង្សារទីពីរ។

​«លោកនេះមានរឿងចម្លែកច្រើន! អ៊ីចឹង មិនបាច់សេដពេក ឬអបអរពេកទេ!»

គេនៅតែដូចមុន និយាយស្តីគួរឱ្យស្តាប់បាន និងមានទស្សនវិជ្ជាជាប់បេះដូងនាង។ ជាងគំនូរនឹកឃើញភ្លាមវេលារីករាយមកជាមួយគ្នា។

ប៉ុន្តែ​….នាង​បាន​ទទួល​យក​រឿង​នោះ​ហើយ​មែនទេ? ការបែកគ្នាជាមួយគេ។ មិនមែន​បាយឡុកបាយឡទេ ទោះជាឥឡូវនេះបេះដូងឱ្យសញ្ញានូវភាពរីករាយយ៉ាងខ្លាំង នៅពេលឮមុនិន្ទត្រលប់មកភ្នំពេញ​វិញ ក៏មិនមែន​បានន័យថា​រឿងចាស់នឹងវិលវិញដែរ។

នាងដើរទៅចុចភ្លើងបិទនិងផ្តេកខ្លួនលើកូនគ្រែ។ សំឡេងគេបាន​ត្អូញត្អែរឡើង៖

«ញ៉ាំកាហ្វេជជែកគ្នា​ណា៎!»

«ចាស៎!»

នាង​តបភ្លាម មុនពេលនឹកឃើញ។

នាង​ត្រូវនៅជាមួយមន្ត្រី ទីនេះ….១ខែ។ មួយថ្ងៃ ម្តាយមីងនាងយកពីគេ២០០ដុល្លារអាមេរិក​។ យ៉ាវីច្បូតមុខ៖

«ខែក្រោយណា៎!»

«អ្នកមាន​មិនឱ្យចេញពីវិមាន​គេ?»

អស្ចារ្យ! គេដឹងអស់ហើយ?

គេសើចពេលនាង​នៅស្ងៀម។ ម្រាមយ៉ាវីរាវចាប់វាស​បណ្តាសរសៃសក់របស់នាងចេញមកគុម្ពត្រចៀកទាំងសងខាងនៃផ្ទៃមុខ។

«ខ្ញុំខលចង់ប្រាប់ថា ម្នាក់នោះ មិន……គួរឱ្យទុកចិត្ត​ទេ!»

​      អស្ចារ្យអតីតសង្សារ មកនិយាយមិនល្អពីអ្នកដែលទើបនឹងសុំស្រលាញ់នាង។ អារម្មណ៍បែបនេះម្យ៉ាងដែរ មានក្តីសុខ រហូតដល់ដឹងថាគេនៅគិតនាង ឬគេនៅចង់បាននាងត្រលប់ទៅវិញ។

ទាំងពីរនេះធ្វើឱ្យម៉ាយ៉ាវីភ្លេចពាក្យមួយដ៏សំខាន់ថា«មិនគួរឱ្យទុកចិត្ត​!»។

«កុំនិយាយ! គេជាចៅហ្វាយខ្ញុំ! ហើយ….គេជាមនុស្សល្អ!»

«ខ្ញុំខល ព្រោះមិនអាចចាំបាន! ហើយមិនអាចធ្វើសម្ងំ​មិនដឹងនិងមិននិយាយ…..មន្ត្រីម្នាក់នោះ….គឺជា!»

បណ្តាញ​ទូរសព្ទដាច់ភឹង…..ទីតៗ…..នាង​សម្លឹងហ្វូន…..គ្មានទេសេវា! សូន្យ!

ស្ងាបហមៗ និងលើកនាឡិកាដៃមើលម៉ោង។ ​អូយ! ល្មមគេងហើយ! នាង​ប្រាប់ខ្លួនឯងទាំង​ដោះនាឡិកាដៃ​ទុកចោល​ក្បែរជើងអំពូលភ្លើងគោម។ ទូរសព្ទចុចបិទនិងស៊កថ្មសាក។

វគ្គ រ៉ូបមង្គលការ

ដើម​ឈើ​ព្យួរពេញទៅដោយ​កញ្ចុះផ្កានិងស្លឹកក្រាស់ពិបាកមើលទេសភាពខាងក្រោមបង្អួចនេះណាស់។ ព្រះអាទិត្យ រត់ជាបន្ទាត់ផ្តេកចាំងតាមប្រលោះដែលអាចទៅរួច។

ភ្លឺខ្លះ….ស្រអាប់ខ្លះ ព្រោះមេឃភ្លៀងរិចៗ…..បុរសម្នាក់ដើរឆ្លងកាត់ខាងក្រោមសួន។

ទោះអាវគេក្រាស់ធំត្រម៉ោងនិងមានមួកគ្របជាប់ពីកខាងក្រោយទៅផុតថ្ងាសក៏មាន​អារម្មណ៍ថា…..ស្រដៀង។

បងប្អូនគេមកផ្ទះនេះពេលគេមិននៅ?

ដំណើរស្រដៀងគ្នា? ដោយសារម៉ោងទើប៦ព្រឹកបណ្តាលឱ្យភាពត្រជាក់នៅសល់ពេញលេញ​។ នាង​ចង់សប្បាយនឹងពពួកទងផ្កា កញ្ចុះផ្កា គ្រប់ជាតិ តែមានអារម្មណ៍ថា មាន​អ្វីមួយខុសៗ។

មឿន? តៃកុងឡានក៏លេចមុខមក ហើយ​រត់ទៅតាមពីក្រោយបុរសម្នាក់នោះ ជាមួយគំនូរពីរផ្ទាំងលើដៃ។ អ្វីមួយដែលវិចិត្រករមិនអាចដាក់ភ្នែកចោល​ចេញបាន គឺលេខាមីនមកតាមទៀត។ ចក្ខុវិស័យរបស់នាង​ព្រិលៗ ដោយកើតមានអារម្មណ៍ថ្មីមួយថា ខ្លួនឯងជាប់គាំងក្នុងហេតុការណ៍មួយដែលគ្រប់គ្នា​ដឹង ខ្លួនឯងមិនដឹងអ្វីទាំងអស់។

វ៉ាស! ងាកមកប្រុងថាដើរចុះក្រោម  ហាក់ដូចជាត្រីជាប់នឹងត្បុត ក្បាល​របស់នាង​វិលខណៈមីងចន្ធីកាន់ថាសឈរស្កុប។

ភ្នែកម៉ាយ៉ាវីសម្លឹងអាហារព្រឹក នំប៉័ង ផ្លែឈើ និងគុយទាវក្តៅៗដែលរៀបលើតុមូល។

ពេញមួយតុ! របស់ទាំងនេះច្រើនណាស់ តើគាត់ត្រូវឡើងមកប៉ុន្មានជើង

«ហើយ​ខ្ញុំស្លុងអ្វីមិនឮសូរសោះ?» គិតទាំងញញឹម​មិនសូវសមដាក់មីងមេផ្ទះ។

«នៅក្រោម….មិញ…..!!»

«ពិសាទៅ!» គាត់និយាយហើយបែរឆ្កុយដើរចោលមុនទុកឱ្យម៉ាយ៉ាវីនៅទាក់ទើរទីមទើម។

រឿង៖ រឿងស្នេហ៍មួយនេះកុំប្រាប់អ្នកណា
បុរសអើតសម្លឹងទិដ្ឋភាពនៅជុំវិញបន្ទប់នេះ ទោះជានាងឈរពាំងទ្វារ។

នេះជាកន្លែងធ្វើការចាស់មួយរបស់ប៉ាគេ តូចបន្តិច ពិតានទាប តែមើលឃើញសួនបាន​ ហើយគ្មានគ្រែទេ។ អ៊ីចឹងបានគេឃើញមីងចន្ធី ​រត់ទៅពិភាក្សា​ជាមួយមឿន រឿងរកទិញ​កូនគ្រែតូចមួយមក​។

«បន្ទប់នេះមិនអាចដាក់គ្រែធំបានទេ»

គេនិយាយហើយ​សម្លឹងមួយត្រួសទៀត នាង​នៅតែមិនអញ្ជើញគេចូលអង្គុយ។

«សាឡុងនោះ! ខ្ញុំគេងលើនោះ!»

នាង​តបហើយឈរនៅមាត់ទ្វារយ៉ាងរមទម្យបង្ហាញពីទឹកមុខនិងការគិតក្នុងភាពស្មោះស្ម័គ្រទាំងស្រុង។

«សុំទោស!» គេនិយាយហើយញញឹមទៀត។ ស្នាមញញឹម​នឹងអាកប្បកិរិយាគេកំពុងធ្វើឱ្យនាងលង់​។

«រឿងអី?»

«រឿងឆ្កួតមួយដែល…..ខ្ញុំជួយខ្លួនឯងមិនបាន បានជា…..ភ្ជាប់ការទិញគំនូររបស់ម្តាយមីងនាង ជា…..លេសអញ្ជើញនាង​មកកន្លែងនេះ!»

នាងទីទើរ។ គេហាក់សារភាពរឿងចំៗ?

«កុំគិតច្រើន ខ្ញុំនឹងគូរគំនូររបស់ខ្ញុំឱ្យអស់ពីលទ្ធភាព!»

«គួរកុំបដិសេធនឹងអាហារពេលល្ងាច…..ហើយឱ្យខ្ញុំសុំទោសចំពោះកំហុសដែលបានបង្កើតឱ្យទៅនាងលឿនពេក មិនបានសាកសួរចិត្តនាង!»

នាង​ស្លេកទម្លាក់ភ្នែក។ ម្យ៉ាងចង់ថាមិនអីទេ តែម្យ៉ាង​ចង់ប្រាប់ថា នាងមិនស្រួលចិត្ត​។

បុរសម្ចាស់វិមាន​និយាយបន្ត៖

«យ៉ាវី!»

«ចាស៎» នាងងើបមុខមកក្រឡង់ៗហើយស្អាតពន្លឹក។

គេភ្លឹកហើយ។ ភ្លឹកចំពោះភ្នែកនាង។ គេនិយាយទម្លាក់សំឡេងទាប៖

«ភាពទាន់ហន់នេះ តាមពិតបង្ហាញថា ខ្ញុំ​ចង់ចួបយ៉ាវីប៉ុនណា ​អន្ទះសាឱ្យ​យ៉ាវី​​ទទួល​យកខ្ញុំកម្រិតណា! ខ្ញុំ​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​យ៉ាវី​ប៉ុនណា!»

នាងញញឹមស្ទើរៗ ហើយ​ងក់​ក្បាល។

«ចាស៎បាន! ចង់….ចង់កំដរខ្ញុំដើរមើលគំនូរជុំវិញនេះទេ! ខ្ញុំឃើញច្រើន!»

ជ័យជម្នះបានដក់ជាប់ក្នុងចិត្តរបស់មន្ត្រី។ គេគ្រាន់តែរក្សាស្នាមញញឹមសុភាពបុរសយ៉ាងទាក់ទាញ តែលាក់មិនជិតអំពី​គំនិតប្រតិព័ទ្ធទេ។ ទ្រព្យសម្បត្តិ រូបរាងនិងភាពទាក់ទាញរបស់គេ តែងតែជួយឱ្យគេមាន​ឱកាស​យកឈ្នះចរិតឆ្មើងនៃស្រីស្អាតយ៉ាងរហ័ស។ គេបានឆ្លងកាត់បទពិសោធន៍ញ៉ែស្រីដែល​មិនចេះអស់សង្ឃឹម​ទេ។

នាងសើចម្តងទៀត ហើយងក់ក្បាលដាក់គេ។

«ទៅទេ?»

«រីករាយជានិច្ច!»

ភ្លាមៗនោះពួកគេចុះតាមជណ្តើរហើយដើរមើល​ជុំវិញ។ ទីនេះមាន​រូបភាពស្អាតៗជាច្រើននិងជ្រើសមកយ៉ាងហ្មត់ចត់ជុំវិញពិភពលោក។

មកដល់បន្ទប់មួយបិទជិត។

«ក្នុងនេះមាន​របស់ពិសេស!»

ថ្ពាល់​របស់​នាង​ឆេះ​ឡើង​ក្រហម ដៃគេដូចចង់បើកទ្វារ ចុះបើបើកមកឃើញគ្រែឬអ្វីមិនល្អ? ការបារម្ភភ័យ​ បញ្ចេញ​ពន្លឺ​ធ្វើ​ឱ្យ​ភ្នែក​ពណ៌សូកូឡា​​​របស់​នាង​កាន់​តែភ្លឺនិងមានជម្រៅ។ ទឹកមុខបែបនេះ​មាន​ភាពទាក់ទាញខ្លាំង។

មន្ត្រីមានអារម្មណ៍ថា មានលំហូរនៃកម្ដៅថ្មី​រត់ពាសពេញអ័រម៉ូនរបស់គេ។ ទោះបីជាវាមិនត្រូវបានប្រមូលផ្តុំនៅក្រោមខ្សែក្រវាត់ ក៏មិនមែន​មានគំនិតចង់ឱបនាង​ដែរ។

«ខ្ញុំចង់សម្រាកសិន!»

នាង​និយាយកាត់ តែមន្ត្រីផ្ទុះគំនិតនៃការគ្រប់គ្រងលើស្ថានភាពចែចង់។ គេសម្លឹង​ដៃនាង​ដែលដាក់លើត្រគាក។

«ហើយ….គិតថា មានស្អីក្នុងបន្ទប់នេះ!»

នាង​ងើបមុខ​សម្លឹងស្នាម​ញញឹមញញែមរបស់គេ។ មិនមាន​ទេចម្លើយ។ មាន​គេនិយាយថា ជននេះមាន​តណ្ហាក្រាស់ ទិញស្រីមកបំប៉នដំណេកមិនចេះតិចទេ។ គ្មានស្រីណារំលងដៃគេឡើយ​។

ទ្វាររុញចូលទៅ ព្រោះគេមិនអនុញ្ញាតឱ្យនាងបកក្រោយបាន។

«​អស្ចារ្យ!»

នាងចំហមាត់នឹងគំនូរប៉ានាង​ដែលត្រូវបានផ្តិតទុកយ៉ាងធំ។

«លោកគ្រូ វិធន!» គេនិយាយ។

«ចាស៎ គំនូរប៉ាខ្ញុំ!»

«ចូលទៅ!»

គេចុចភ្លើងបើក ទីនេះធំណាស់។ អ្វីទៅបំផុសគំនិតគេឱ្យប្រើជញ្ជាំងមួយទាំងមូលតាំងគំនូរប៉ានាង​? បន្ទាប់ពីបានឃើញអ្វីៗជុំវិញ​បន្ទប់នេះ នាងយល់ថា​គេមាន​បំណងផ្សេងដែលនាំនាង​មកផ្ទះគេ។

នាង​យល់ថា គេមិនល្ងង់មកយកខ្លួនប្រាណមនុស្សមិនល្បីឈ្មោះនិងមិនស្អាតដូចនាង​ទេ។ មុននឹង​សប្បាយចិត្ត ​ក៏ខកចិត្ត​លាយឡំ។

«លោកកំពុងធ្វើអ្វី? មានបំណងអ្វី?»

ការលោតផ្លោះពីការរួមភេទអនាចារ បង្វែរទិសដៅទៅចំណេះដឹងសិល្បៈនៃម្ចាស់វិមាន សម្រាប់យ៉ាវី គឺ​មិន​អាច​ដក​ចិត្តសង្ស័យទេ។ គេកៀកស្មានាងចូល សាច់នាងព្រឺ។ បុរសអ្នកមាន​នេះ ដឹងតែនាង​គ្មានឱកាសរៀបការជាមួយទៅហើយ នាង​មិនចង់លង់ចិត្តទេ។ គេបានដាក់ស៊ុមក្រហមជុំវិញគំនូរវាលផ្កាកុលាប​របស់នាង​។ ឃើញរូបនេះ នាងបានល្ហិតល្ហៃ នឹកដល់អារម្មណ៍​ហត់នឿយដែលម្តាយមីងនាងប្រើ។

«អបអរសាទរ!»

គេនិយាយដោយញញឹមដាក់យ៉ាវី ខណៈនាង​ងាកមកឃើញ​រូបបុរសដែលគូរមិនទាន់ចប់ត្រូវបានបញ្ចប់ជាមុខរបស់គេ មន្ត្រី។

«លោកចេះគូរដែរ?!»

នាង​ញញឹម​សម្លឹងមុខ​ដ៏មាន​ស្នេហ៍របស់គេលើផ្ទាំង។

គេគូរបានល្អណាស់ បញ្ចប់គ្រប់យ៉ាងឱ្យនាង។ ដៃគេនៅលើស្មានាង ហើយអូសមក​ដើមដៃ។ ចេតនារបស់គេគឺប៉ះពាល់ស្បែករបស់នាងរួចទៅហើយ។ ដោយធុញទ្រាន់នឹងតម្រូវការ ដែលនាងត្រូវជម្នះក្នុងភាពឯកោអស់ជាច្រើនឆ្នាំគិតថា​ចាំមើលថា រាងកាយនាង​ទទួលយកបុរសនេះទេ?

«ខ្ញុំគូរព្រោះ ខ្ញុំជាជម្រើសរបស់នាង​ក្នុងចំណោម​បុរសជាច្រើននៅកន្លែងពិព័រណ៌ហើយ ខ្ញុំប្រហែលជាចង់ប្រាប់នាងវិញថា ខ្ញុំអូខេចំពោះរឿងនេះ!» គេនិយាយវែងបែបនេះ ទាំង​ឱន​ទៅ​ជិត​ត្រចៀក​នាង ហើយ​បញ្ចេញដង្ហើមក្តៅៗ។

នាង​ងាកខ្លួនចេញតិចៗ។

មិនដឹងថាមានចំហាយនៃចំណង់តណ្ហា​ជះឱ្យគេដឹងខ្លួន ឬគេស្កេនដឹងចិត្ត​គំនិតនាង នាង​ខំ​បន្លប់ដោយ​ក្រពាត់ដៃធ្វើមុខស្មើ។

«មាន​ពេលគិត​រឿង​នេះបាន ពីពេលនេះរហូត​ដល់​ពេលDinner​!»

ដង្ហើម​ដ៏​កក់ក្ដៅ​របស់​គេនិងភាពត្រង់ទៅត្រង់មក ​បណ្តាលឱ្យយ៉ាវីព្រឺញាក់​កន្ត្រាក់​អារម្មណ៍។

ការល្បួងរបស់គេ សមជាព្រានថ្នឹកជំនាញមែន។

«ចាស៎!» នាងនិយាយយឺតៗ។

«លោកស្គាល់ប៉ាខ្ញុំ! ឱ្យតម្លៃគាត់! ខ្ញុំនឹងញ៉ាំអាហារពេលល្ងាចជាមួយលោក!»

សម្តីមានហេតុផល ធ្វើឱ្យនាងរឹតមាន​ភាពទាក់ទាញ​បន្សល់​ស្នាម​ញញឹម​នៃ​ទំនុក​ចិត្ត​របស់ម្ចាស់វិមាន​។

តាមពិតទៅ ភាពច្របូកច្របល់កំពុងបាននឹង​លុកលុយរាងកាយរបស់នាង តែប្រុសម្នាក់នេះនៅមិនដឹង។ មិនរង់ចាំស្តាប់គេឆ្លើយ​ទេ តរុណីបន្តទៅសម្លឹងមើលរូបគំនូរមួយចំនួនដែលមិនទាន់បានឃើញទាំងចិត្ត​កញ្ជ្រោលចម្លែក ហើយខំធ្វើពុតថា មិនខ្វល់នឹង​មន្តស្នេហ៍របស់មន្ត្រី។

គំនូរទាំងនេះស្អាតៗណាស់ នាងសមនឹងជក់ចិត្តព្រោះវាសាងពីវត្ថុធាតុដើមសិល្បៈដ៏មាន​តម្លៃ ប៉ុន្តែនៅទាក់ទាញចាញ់ប្រាណ​របស់គេ។

គេមកក្បែរនាង ជាព្រេងវាសនាដែលនាង​មិនជឿ។ គេអាចលង់នាង តែមិនអាចយកនាង​ជាគូអនាគតទេ ឋានៈឆ្ងាយគ្នា​ហួសពេក បានត្រឹមឈឺចាប់។

មនុស្ស​ដូចគេនេះ ទន់ភ្លន់និងអាថ៌កំបាំង គេមិនបានទិញនាងដោយលុយទេ តែភាពជាមនុស្សប្រុសរបស់គេ។ លបស្រមៃថាបើនៅក្បែរ ស្និទ្ធបែបនេះរាល់ថ្ងៃ ទំនាក់ទំនងរវាងនាងនិងគេ នឹង​វែងឆ្ងាយតាមដែលបេះដូងនាងសែនកក់ក្តៅពេលនៅ ឬជជែកជាមួយគេ។

មួយជំហានម្តងៗ ឈានចេញ នាងប្រាប់ខ្លួនឯងថា ជននេះអាចចេញចរិតព្រាន​មក ​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច។ ការល្បួងអារម្មណ៍​ដែលថាគេនេះជាសុភាពបុរស​អាចរលាយបាត់សន្សឹមៗ។

វគ្គ អាហារ​រ៉ូមែនទិក

«ឡានរៀបចំរួចចាំនៅក្រោមអ្នកនាង!»

លេខាមីនឡើងមកប្រាប់ ហើយសម្លឹងឈុតសរបស់នាង​គ្រវីភ្នែកពីលើដល់ក្រោម។

«មិនមែនញ៉ាំទីនេះទេ?» នាង​ភ្ញាក់ផ្អើល។

ពេលយ៉ាវីចុះទៅដល់ ខាងប្រុស​ឈរភាំងសម្រស់។ នាងមានសិល្បៈតុបតែងខ្លួនណាស់។ នាងសាមញ្ញនិងស្រស់បំព្រងដោយមិនបាច់មានគ្រឿងប្រណីត។ បបូរមាត់មានពណ៌កុលាប ត្រូវនឹង​ឈុតស ដៃតូច ល្វត់ល្វន់រេរាំតាមខ្យល់។

ខាងប្រុសគ្រងឈុតបារាំងពណ៌ខ្លាញ់ក្តាម។ នាងមិនយល់ទេ ហេតុអ្វីគេ​ធ្វើខ្លួនសង្ហា​យ៉ាងនេះ?

ពួកគេបានជិះឡាន Rolls-Royce រួមគ្នា​សំដៅទៅភោជនីយដ្ឋាន។ មីងចន្ធីរបស់លោក​មន្ត្រី លបក្រឡេកភ្នែកមើលចៅហ្វាយនិង នាងក្រមុំថ្មីថ្មោង រួចបែរមកវិញ លាក់លៀម​នូវដកដង្ហើមធំយ៉ាងអត់ធ្មត់។

សារម្តាយមីងនាង «សូមមានសំណាងល្អបំផុតនៅថ្ងៃដំបូង!» ។

បិទភ្លាមព្រោះមិនចង់ឱ្យគេឃើញសារនេះ។ ចិត្ត​នាងផ្ទាល់ពិតជាសប្បាយនិងប្លែកអារម្មណ៍ដែលបានចាកចេញមកថ្មើរណេះជាមួយមហាសេដ្ឋី តែប្រហែលជាម្តាយមីងនាងឃើញផ្សេង។ មកពីគេជាបុរសដ៏អស្ចារ្យដែលគាត់សុខចិត្ត​មិនរករឿងក្មួយ។ បើកំលោះធម្មតាវិញ ដឹងតែយ៉ាវីត្រូវធ្ងន់ហើយ។

ពេលនេះ ម៉ោងនេះ យ៉ាវី​មិនខ្វល់ពីអ្វីដែលមីងគិតនោះទេ។ តាម​ដែល​នាង​បារម្ភ នេះ​គ្រាន់តែ​ជា​បទពិសោធន៍​មួយ​ដែល​នាង​ចង់ដឹង ជាមួយមហាសេដ្ឋីកំលោះចាស់។

គេមានអ្វីទៀតជាមួយពេលបាយល្ងាចនេះ? ពេលមានអ្វីមិនត្រឹមត្រូវខុសចិត្តនាង នាងអាច​ឈប់នៅជាមួយគេ ​​ហើយ​ក៏​ជិះរ៉ឺម៉កបកទៅផ្ទះបាន ទីនេះភ្នំពេញមិនមែនកោះទេ។

​      ក្នុង​ពេល​នេះ នាង​កំពុង​រីករាយ​នឹង​បទ​ពិសោធន៍​ជិះ​រថយន្ត Rolls-Royce ព្រឹកមិញជិះម្តង​ តែយប់នេះមាន​ទេវបុត្រនៅក្បែរ។ ពេលចេញពីវិមាន​មក​ អ្នកណាក៏មើលមកគូទាំងពីរដោយកែវភ្នែកចិញ្ចាចដែរ។

មានអារម្មណ៍ថា គ្រប់យ៉ាងសែនប្រណីត។ ក្លិនប្រណីត ស្អាតបាត​ មានបាន និងទាក់ទាញចំណាប់អារម្មណ៍។

បេះដូងនាង​បានវិភាគ​យ៉ាងស្រួចស្រាវអំពីបុរស៤២ឆ្នាំ ដែលកំពុង​អង្គុយក្បែរនាងស្រាប់តែ គេ​មកឈោងចាប់ដៃនាងចេញពីភ្លៅ។

ម្រាមនាង​រឹងនិងត្រជាក់ តែគេវិញមាន​ម្រាមដៃវែង ឆើតឆាយ និងត្រេកត្រអាល។ ជីពចរ​របស់​នាង​បាន​លោត​លឿនជាងកម្លាំងបើកបរ​នៃឡានទំនើបទៅទៀត។

នាង​បាន​ឃើញ​ខ្លួន​នាង ឈ្ងោកមក​សម្លឹង​មើល​ដៃ​ដែល​ជាប់​ទាក់ទង​គ្នា ទាំងគ្មានការផ្តើមត្រឹមត្រូវ។

​      ​ភាព​ជាប់​គ្នា​នៃ​ស្បែក​បានបណ្តាលឱ្យនាង​គិតរហ័សទៅដល់ មើលឃើញខ្លួនឯងនិងគេ​ នៅលើគ្រែជាមួយគ្នា…អាក្រាត…ជាប់គ្នា…រូបភាព​នោះ​បាន​ចូល​មក​យ៉ាង​អាក្រក់ អាម៉ាស់ និងសប្បាយ​ហើយ​លាក់លៀម។

ហេតុអ្វី​បាន​នៅ​ជាមួយ​គេ​រំភើប​ចិត្ត​ម្ល៉េះ? ការរស់នៅប្រកបដោយគ្រោះថ្នាក់ ដែលមិនមែនជាស្ទីលធម្មតារបស់នាងហេតុអ្វីកើតឡើងបាន?

«កំពុងគិតអ្វី?!» គេសួរតិចៗដៃច្របាច់ថ្នមៗ។

ដល់យូរបានទទួលចម្លើយពិតកើត។ នាង​ធ្វើមុខសុភាពដកដៃចេញ។ គ្មាន​ផ្លូវ​ដែល​នាង​ហ៊ាន​បញ្ចេញ​គំនិតស្នេហា​និងទោរទន់ទេ។

«​យើងទៅណា?»

«ចង់ទៅណា?»

គេងាកមករកនាងវិញទៀតជាមួយពន្លឺភ្នែកដ៏ស៊ិចស៊ី អញ្ជើញនាងឱ្យធ្វើតាមបំណងប្រាថ្នាដែលនាងមានក្នុងចិត្ត។

«ខ្ញុំ​…..ចង់….​សំដៅ​លើអាហារពេលល្ងាច តើទៅ​ភោជនីយដ្ឋានមែនទេ មួយណា? មានន័យថាអ៊ីចឹង មិនមែន​កន្លែងផ្សេងទេ» នាង​បាន​បញ្ជាក់​យ៉ាង​ច្បាស់ព្រោះគេឌឺ។

មន្ត្រីសើចហើយលូកមកយកម្រាមដៃនាង​ទៀត នាងគេចចេញ​គេនៅតែលូកទាល់តែបាន ហើយច្របាច់ដៃនាង ហាក់បីដូចជាអះអាងថា​តទៅ គេនឹង​កាន់កាប់នាង។

«យើង​ជិត​ដល់​ហើយ»

ពួកគេត្រូវបានស្វាគមន៍យ៉ាងត្រេកត្រអាលនៅក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់ នឹង​ឆ្ពោះទៅកាន់តុមួយដែលមានទិដ្ឋភាពដ៏គួរឱ្យរ៉ូមែនទិកជាមួយសំឡេងព្យាណូប្រគំផ្ទាល់ ទាំងបណ្តាកូនអំពូលភ្លើង​​លន្លង់លន្លោចរូបរាងជាបណ្តុំទៀន។

ហើយមឺនុយ​អាហារគឺអស្ចារ្យណាស់ ជាពិសេសស្តេកសាច់គោផុយ ដែលនាងចូលចិត្ត​ហើយវាថ្លៃខ្លាំងសម្រាប់ជាងគំនូរម្នាក់នេះ។

នាង​ធ្វើឫកពា​យ៉ាងសាមញ្ញទាមទារ​ទឹកក្រូចឆ្មារ តែគេបែរកុម្ម៉ង់ស្រា។ យ៉ាវីដកដង្ហើមធំដោយពេញចិត្ត។

«គ្មានអ្នកណាញ៉ាំស្តេកជាមួយទឹកក្រូចឆ្មារទេ!» គេថាឱ្យទាំងញញឹម។

«ក៏គ្មានមហាសេដ្ឋីណាម្នាក់ដែលមកញ៉ាំស្តេកជាមួយជាងគំនូរជាប់បំណុលដែរ!»

មន្ត្រីផ្តល់ឱ្យនាងនូវស្នាមញញឹមដ៏ស្រើបស្រាលនិងយឺតយ៉ាវ។

«ខ្ញុំគិតថា រឿងចម្លែកស្មានមិនដល់លើសនេះ មិនទាន់មកដល់ទេ!»

សាច់ដុំពោះរបស់នាងបានបុក។ ចិត្ត​នាង​ជាប់​គាំង​ចំពោះ​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់ ថាជាអ្វីទៅ? ចម្លែកប៉ុនណា?

ស្រាសាំប៉ាញ២កែវពេលនេះដូចជាមិនអីទេសម្រាប់នាង ប៉ុន្តែនាងហាក់ដូចជាមិនអាចគ្រប់គ្រងការគិតច្បាស់លាស់ណាមួយ ដោយភ្នែករបស់គេសែនល្បួងឱ្យនាងទាក់នូវសមានចិត្ត​ពិសេសជាមួយគេ។

បើតាមបេះដូងសិន​សឹមគិតទៀត គឺជារឿងសមហេតុផលបំផុតមួយមាយ៉ាវីត្រូវធ្វើ។ រឿងដែលថានឹងមានអនាគត​ទាំងមូលជាមួយគេ គឺជារឿងរវើរវាយ ជាប្រលោមលោក វានឹងមិន….មិនអាច…..អភិវឌ្ឍទៅជាទំនាក់ទំនងពិតប្រាកដឡើយ។

ការញ៉ាំដោយស្ងាត់ស្ងៀមបានបញ្ចប់។ គេបានបញ្ជាទិញកាហ្វេមួយពែងធ្វើឱ្យនាងឆ្ងល់ថា គេនឹងមិនគេង?

មន្ត្រីហុចកាតឥណទានទៅអ្នករត់តុ ដោយបង្ហាញថា ពួកគេនឹងចាកចេញវិញឆាប់ៗនេះ។

នាទីនៃការធ្វើដំណើរបានមកដល់ មន្ត្រីបាន​ចាប់​ដៃ​នាង​ម្តង​ទៀត ហើយ​នាង​មិន​អាច​យក​ខ្លួន​នាងចេញវិញ​ទេ ព្រោះបេះដូងរបស់នាងលោតញាប់។ រាងកាយទាំងមូលរបស់នាងមានអារម្មណ៍នៅលើភាពផុយស្រួយនៃការប្រឹងប្រយុទ្ធប្រឆាំងនឹងគំនិតរារាំងរបស់នាងកំពុងព្យាយាម។

ជីពចរ​នៅ​ក្នុងបណ្តាប្រព័ន្ធ​សរសៃប្រសាទ​របស់​នាង​ហាក់​ដូច​ជា​លោត​ទៅ​ជាមួយ​វាការប៉ះច្របាច់ និងអង្អែល​របស់គេ។

«អរគុណសម្រាប់យប់នេះ!»

នាងសើច៖

«លោកនិយាយអរគុណខ្ញុំ?»

«ព្រោះខ្ញុំតែងតែឯកោនៅពេលបាយល្ងាច!»

នាង​ចង់សួរគេ តែនាង​មិនចង់ផ្តើមជាមួយការជជីកពីជីវិតផ្ទាល់ខ្លួនគេទេ។ នេះឯងជាម៉ាយ៉ាវី ដែលគេចូលចិត្ត​។

ឡានឈប់នៅក្បែរជណ្តើរម៉ាបខ្មៅ។

អ្នកបើកឡានចុះមក​បើកទ្វារទើបគេ​ព្រមដោះលែងប្រអប់ដៃតូចរបស់នាង។ យ៉ាវីក្រោកឈរមកក្រៅនៅក្នុងស្រមោលនៃយប់អន្ធការ​ ត្រជាក់និងរ៉ូមែនទិក។ គ្មានលេខាមីនទេប្រហែលចប់ម៉ោងនាង ចំណែកមីងចន្ធី មកឈរចាំទទួល។

មកមាត់ទ្វារ នាង​ប្រុង​ឱន ស្រាប់តែ​ម្រាម​ដៃដ៏ស្រើបស្រាលរបស់គេ​មកនៅលើជើងរបស់នាង កជើងរបស់នាង និងផ្នូកជើងរបស់នាង…ចិត្តរបស់យ៉ាវីហោះទៅសម្លឹងមុខមីងចន្ធី ដែលបានរំកិលដកថយចូលផ្ទះបាយបាត់។

«កុំ! ខ្ញុំអាច…..ធ្វើខ្លួនឯងបាន!» នាងគ្រវីក្បាលចុះឡើងដើម្បីគេច តែគេ​បានស្ទាក់ចាប់ចលនានេះ យកដៃរបស់នាងចេញ។

ងាកទៅរកគេ នាងបានបើកភ្នែកបង្ហាញ​ការតវ៉ាដាក់គេ។ ឡានពីក្រោយខ្នង​លូនចាកចេញផុតពីកន្ទុយ​ភ្នែក ទីនេះមានតែគេនឹងនាង​។

អ្នកណាក៏គិតថា នាងនិងគេ…..ណ្ហើយ!

នាងប្រុង​ក្រោកបោះបង់ចោលការដោះស្បែកជើង តែគេទាញមកទៀត ហើយគេហៅនាង​ខ្សឹប«ម៉ាយ៉ាវី»រួចរុញដៃមួយជុំវិញចង្កេះនាង លើកដៃស្តាំរបស់នាងពាក់តោងលើស្មារបស់គេ ទុកឱ្យគែជួយនាង​បញ្ចប់ការដោះខ្សែស្បែកជើង។ ច្រមុះគេជាប់នឹង​ថ្ពាល់របស់នាង។

នាងទទួលអារម្មណ៍ពីការញាប់ញ័រ​តូចៗចម្លែកៗដែលរត់ចុះមកពេញខ្លួន។

ភាពរំភើបក្នុងពោះនាង ព្រោះគេបានបន្ទាបក្បាលរបស់គេដើម្បីធ្វើការនេះ។ ម៉ាយ៉ាវីលបសម្លឹងភាំង មិនដឹងពីពេលណាគេមើលមកវិញហើយ បបូរមាត់របស់គេខិតមកជិតនាង។ នាង​មិន​បាន​ធ្វើ​អ្វី​ដើម្បី​រារាំង​​ឡើយ ហាក់ដូចជាយន្តការសតិអារម្មណ៍ទាំងអស់របស់នាងត្រូវបានពិការ។

បបូរ​មាត់​របស់​មន្ត្រី​​បក់​មក​នាង ធ្វើ​ឱ្យ​មានជាកម្លាំងកម្ដៅ​ឆក់រកគ្នា​​​សន្ធោសន្ធៅនិង​បើក​មាត់​របស់​នាង។ ពួកគេ​ចាប់ផ្តើមដោយការថើបដ៏ស្រទន់ភ្លក់រសជាតិគ្នា​ មិនទាមទារការឆ្លើយតបទេ ប៉ុន្តែដោយចៀសមិនរួច។

ដៃរបស់នាងឱបគេជាប់ជុំវិញកញ្ចឹងក ប្រហែល​ជា​វា​បាន​បង្ហាញ​ពី​ការ​យល់​ព្រម​ពេញលេញ​របស់​នាង​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង គេទាញនាងក្រោក​ហើយ​អូសនាងចូលទៅក្នុងវិមាន ដែលស្ងាត់សូន្យ ឮតែដង្ហើមស្នេហា​រវាងពួកគេ។

រាងកាយប៉ះគ្នា ជារបស់គ្នា​ពេញទំហឹង ខណៈដែលចិត្ត​រឹតតែទាមទារឡើងៗដោយសារតែការញុះញង់ពីតណ្ហា។

យ៉ាវីស្ទើរតែមិនដឹងថា នាងកំពុងធ្វើអ្វីនៅទីណា ហើយអ្នកណាឃើញ។ ដឹងត្រឹមថា នាងចូលចិត្តការនៅក្បែរគេខ្លាំងណាស់ ដោយមានអារម្មណ៍ថា មន្ត្រីមានភាពទន់ភ្លន់នៃចិត្ត និងភាពរឹងមាំនៃរូបរាងកាយដែលអាចបន្ស៊ីគ្នាយ៉ាង​ឥតខ្ចោះចំពោះភាពជាស្ត្រីក្នុងបេះដូងដ៏រំជួល​រំភើបយ៉ាងខ្លាំងរបស់នាង។ ភាពស្និទ្ធស្នាលនៃការថើបផ្តើមមានទៀត។ នាងមានអារម្មណ៍ថា ដៃរបស់គេបានក្តាប់ត្រគាករបស់នាង ដោយសង្កត់នាងឱ្យចូលមក​កាន់តែតឹង ក្នុងការទាក់ទងជាមួយនឹងរាងកាយគេ និងមាត់វាយលុករបស់គេ។

រាងកាយរបស់នាងមិនចង់ទេ តែបេះដូងនាង​ត្រូវការ។ ផ្ទុយគ្នាគឺ រាងកាយរបស់គេចង់ខ្លាំង កំរោលនិងអំណាច មិនដឹងបេះដូងគេយ៉ាងណាវិញ។

ខណៈដៃរបស់ប្រុសព្រានបំពាន​លូកចូលក្រោមសំពត់រ៉ូបសស្តើងរបស់នាង នាង​រំកិលខ្លួនថយហើយភ្ញាក់។

សម្លឹងទីនេះ។ វាមិនមែន​កន្លែងដែលនាងស្គាល់សោះ។

«លែង!»

នាង​បម្រះ គេរឹតខ្លាំង។ ទ្វារពីក្រោយខ្នងគេត្រូវធាក់បិទវិញគ្រឹប។ វាងងឹតនិងមើលគ្នា​ឃើញ​តិចណាស់ ទាល់តែកៀកខ្លាំង។ ឃើញតែភ្នែកគ្នាប៉ុណ្ណោះ។

«ធ្វើអី!»

នាង​និយាយពីរដងហើយ​គេនៅតែរវល់ឈ្មុសឈ្មុលសា្មនាង។ នាងច្រានគេចេញ ច្រានខ្លាំងនិងរុញមួយទំហឹង។ គេរបូត…..គេត្បុលមកទៀត ហើយនាងច្រានភឹង។

ការប្រកែករបស់ស្រីៗដែលព្រមឡើងមកនៅទីនេះគេមិនដែលចួបទេ បានជាពេលនេះការឆ្លើយតបដ៏រង្គោះរង្គើរបស់ម៉ាយ៉ាវី ធ្វើឱ្យគេស្រឡាំងកាំង ងាកឆ្វេងស្តាំនិងចុចបើកភ្លើង។

ក្នុងការសម្លឹងមើលនាងដែលស្លេក​និងក្រហមភ័យ នាងងាកមុខចេញ ភ្នែកមិនបានមើលមកភ្នែកគេឡើយ។ សក់ដ៏ទន់របស់នាងបានធ្លាក់ចុះគ្របចំណែកខ្លះនៃមុខ លាក់ថ្ពាល់ប្រលាក់ស្នាមថើបហួងហែងនេះ។

នាង​លើកដៃទាំងពីរឡើងលើត្រឹមស្មា លាបាតដៃមក គេហាក់ដូចជាសញ្ញាថា «Stop»។ ពេលមុននេះវិចារណញាណ​មិន​បាន​នៅទេ ព្រោះបេះដូងគេ​ចង់បានម៉ាយ៉ាវី តាំងពីពេលដែលមន្ត្រីបានឃើញនាងនៅកន្លែងគំនូរ។

ពេលឃើញរូបខ្លួនដែលត្រូវបាននាងគូរពាក់កណ្តាល គេរឹតចង់បាននាងកាន់តែជ្រៅឡើងៗ។

រាល់នាទីក្នុងថ្ងៃនេះដែលពួកគេបាន​ចំណាយពេលជាមួយគ្នា មន្ត្រីមានតណ្ហាក្នុងការ​ចង់បាននាងខ្លាំងណាស់។

«​មិន​ជឿ​ថា​ ខ្ញុំ​បាន​ធ្វើ​បែប​នេះសោះ!​» គេ​បាន​រអ៊ូ​ទាំង​តក់ស្លុត​ជា​ពាក្យ​ដែល​គេ​​មិន​ចង់​និយាយ តែវាលាន់ចេញមក​ព្រោះគេ​កំពុងវិលវល់ខំធ្វើជាសុភាពបុរសលុបពីលើចិត្ត​ព្រាន។

មិនស្មាន​ថា គេបានបំពាន​ធ្វើរឿងទាំងអស់ដែលគេបាន​ស្រមៃចង់ធ្វើជាមួយនាងនៅពេលទើបនឹងស្គាល់គ្នាបែបនេះ​ទេ។

វាជា​ការប្រញាប់ចុះចាញ់និងការប្រញាប់ប្រញាល់នៃតណ្ហា។ វាយឺតពេលហើយក្នុងការបារម្ភអំពីការគិតរបស់នាង​។

«ខ្ញុំ….ចង់ទៅបន្ទប់វិញ!»

គេភ្ញាក់ផ្អើលហើយងក់ក្បាលហើយលូកដៃបើកទ្វារឱ្យ។

នាង​ឈាន​ចេញព្រោះឃើញគេហាក់ខ្មាស។ តែនាងងាកមកវិញហើយនិយាយតិចៗ៖

«មិនអីទេ! គ្មានអីកើតឡើងទេ!»

ភាពរំភើបនៃការឆ្លើយតបរបស់នាងបានបណ្តាលឱ្យគេប្រញាប់ប្រញាប់ងើបមុខមកសម្លឹងនាង​។ នាងស្លូតនិងមានស្នេហាតែនាង​មិនព្រមធ្វើជាកញ្ជះតណ្ហា។ គេក្រហមមុខ គេមិនបាន​ញញឹមតែគេចង់និយាយច្រើនណាស់ដាក់នាង ប៉ុន្តែការសម្លឹងស្រពោនរបស់នាងឥឡូវនេះ បានន័យថា គេគួរឱ្យនាងទៅសិន។

នាងមក​អង្គុយ​ក្នុង​ភាព​ស្ងៀមស្ងាត់ នាបន្ទប់ខ្លួនដែលចេញមកឃើញថានៅទប់មុខគ្នាបង្កើយនឹងបន្ទប់របស់មន្ត្រីដែរ។

ខណៈ​ដែលនៅខាងណេះ គេកំពុងតែងូតទឹក​រម្ងាប់អាម៉ាស់និងតណ្ហា។ ដរាបណា​ស្អែកនេះ នាងមិនវេចបង្វិចទៅផ្ទះ ម្តាយមីងនាង​មិនសងលុយមកវិញ គេនឹងរកវិធីថ្មីធ្វើឱ្យទំនាក់ទំនង​នេះ​កាន់តែប្រសើរឡើងសម្រាប់នាង។

«កាន់តែប្រសើរ!»

គេគិតម្នាក់ឯងទាំងលាន់មាត់តិចៗ។

ចិត្ត​ខាងស្រីវិញ គឺគាំងនៅលើជើងគ្រែដែលនាងសំកុកគិត។ ការរួមភេទមិនធ្លាប់មានសម្រាប់នាងទេ…ទោះនាងចង់បាននិងស្រមៃរហូតមក តែដល់ចួបមែនទែនដ្បិតតែគេនេះគួរឱ្យទាក់ទាញអារម្មណ៍ រំភើបញាប់ញ័រ ស្រើបស្រាលខ្លាំងណាស់ នាង​នៅតែមិនអាច​ទទួលបានភ្លាមៗ។

សំណាង​បានចេញមកទាន់។

​សំណាង​ដែលមានសុវត្ថិភាពនិងមិន​មាន​ផ្ទៃពោះ​។

គិតថាផ្លាស់ខោអាវឱ្យលឿន ចុះទៅធ្វើជារកទឹកញ៉ាំ សង្ឃឹម​ថាបានឃើញអ្នកណាម្នាក់​បញ្ជាក់ថា នាងមិនបានរហ័សពេក​ក្នុង​ការ​ប្រថុយ​ប្រថាន​ជាមួយគេ​នៅយប់នេះ។

ប្រហែលជាផ្នែកមួយនៃអាកប្បកិរិយាបុរាណ​របស់នាង​ ដែលគេរឹតស្រលាញ់។

រឿង៖ រឿងស្នេហ៍មួយនេះកុំប្រាប់អ្នកណា ភាគទី១
វគ្គ កុងត្រា​ដ៏ថ្លៃ

ម៉ាយ៉ាវី បានចួបគេម្តង នៅឯការតាំងពិព័រណ៍វិចិត្រសាលមួយ ពេលម្តាយមីងនាង​ដាក់តាំងលក់គំនូរ។ ដោយសារខឹងម្តាយមីង នាងបាន​ស្លៀក​ខោ​ខូវប៊យ​និងអាវយឺតទៅ​កម្មវិធី ដោយ​មិន​ចាប់អារម្មណ៍​ថាអ្នកណាគិតបែបណា​។ នេះបានក្លាយជាហេតុផលមួយចំនួន ញ៉ាំងឱ្យកូនប្រុសសេដ្ឋីម្នាក់ឈ្មោះ មន្ត្រី បានស្នើសុំអ្នកស្គាល់ ជួយណែនាំនាងឱ្យទៅគេ។

ម្តាយមីងរបស់យ៉ាវីខកចិត្ត​ណាស់ ដោយត្រូវក្មួយស្រីស្រស់ស្អាតម្នាក់ស្លៀកពាក់ឱ្យបាក់មុខ។ ផ្ទុយទៅវិញ ប្រហែលជាដោយសារ​នាងមិនដូចពួកនារីទាន់សម័យ​ ជីករករ៉ែមាសដទៃក្នុងពីធី នាង​បែរជាត្រូវបានចាប់អារម្មណ៍។

សូណាឌី គឺជាតារាម៉ូដែលដ៏ស្រស់ស្អាតដែលឱបដៃតាមឃ្លាំមន្ត្រីពីចម្ងាយមិនឱ្យបាត់ពីភ្នែក ពេលឃើញមន្ត្រីចាប់អារម្មណ៍ស្រីលក់គំនូរសាមញ្ញម្នាក់ នាងបានបង្ហាញខ្លួនលើស្បែកជើង២តឹកទាញយកមន្ត្រីចេញទៅជាមួយភ្លាមៗ។

មន្ត្រី មិនត្រឹមជាកូនទោលនៃមហាសេដ្ឋី​កាត់សិង្ហបុរី ថែមទាំងជាជម្រើសជាតិមាន​រាងកាយដ៏ទាក់ទាញទៀតផង។ គ្មានការសង្ស័យទេ ហេតុអ្វីបានជាគំនូរម្តាយមីងនាង ត្រូវបានបញ្ជាទិញទាំងអស់។

គាត់សប្បាយចិត្តជាខ្លាំងហើយយប់ឡើងចាប់យ៉ាវីឱ្យគូរទាំងយប់។

ជាមួយនឹងទ្រព្យសម្បត្តិហូរហៀរ ចំណូលចិត្ត​មិនដូចគេឯង មិនពិបាកទេសម្រាប់មន្ត្រីក្នុងការ​កុម៉្មង់ទិញរបស់អស់ពីពិព័រណ៌នេ។ គេគ្រាន់តែចង់ឃើញនាងសប្បាយចិត្ត ​តែគេប្រហែលជាមិនដឹងទេថា នាងមកដល់ផ្ទះវិញ​ត្រូវគូរវាទាំងយប់ទៀត។

«ខ្ញុំ​មិន​គិត​ថា​ គំនូរដាច់ដល់ថ្នាក់នេះទេ!​» យ៉ាវីបាន​និយាយ​រអ៊ូរទាំព្រោះគ្មានពេលសញ្ជឹងគិតអំពីបុរសម្នាក់ដែលនាង​ចាប់អារម្មណ៍កាលពីព្រឹក ហើយគេធ្វើមិនដឹងពេលដើរកាត់នាង។

តាមពិតគេជាមន្ត្រី។

ចរិតមន្ត្រី មិនចង់ឱ្យអ្នកណាដឹងថាគេចាប់អារម្មណ៍ទេ ពិសេសនារីក្រមុំ។ ​ស្ត្រីស្អាតៗ​ភាគ​ច្រើន​នឹង​ដួល​ដោយ​ស្ម័គ្រ​ចិត្តមកក្នុងជីវិតគេ ​ទោះណាជាមិនសង្ឃឹមបានយូរអង្វែងក្តីក៏ព្រម។

«ប្រហែល​មិន​មែន​ទេ! គេគិតខុស ដែលជាវគំនូរទៅស្តុកទុកលក់ច្រើនយ៉ាងនេះ ឯតាមការពិតទៅ ដូចដែលខ្ញុំគិតថា ខ្ញុំសមនឹងតាមលបគិតពីបុរសម្នាក់នោះ!»

នាង​ថាឱ្យខ្លួនឯង ហើយ​ចាប់ផ្តើម​គូរវាលផ្កាកុលាបមួយធំ ដែលមានន័យថា ផ្កាមាន​ច្រើន ទាំងគ្មានអ្នកណាពិសេសជាងអ្នកណាទាំងអស់។

នៅខាងគ្រួសារប្រុសកំលោះម្នាក់នេះវិញ ពេលគេអង្គុយ​ម្នាក់ឯងនៅសួនសម្លឹងអាងទឹក លេខាគេដែលទើបនឹង​ចូលថ្មី តាមសម្លឹងហើយសួរ​អ្នកបើកឡានគេ៖

«តើ​គាត់​ធ្លាប់​នៅ​ជាមួយ​ស្រី​ណា​បានយូរ​ទេ?»

«តាមកំណត់ត្រារបស់ពូខ្ញុំ មានម្នាក់នៅជាមួយគ្នាបានប្រាំមួយខែ! ក្រោយៗមកមិនដែលមានទេ! ពីរឬបីអាទិត្យអស់ហើយ!»

ពូរបស់មឿន បើកឡានឱ្យចៅហ្វាយនៅវិមាននេះយូរហើយ តាំងពីឯកឧត្តម​ សាម៉ន ដែលជាប៉ារបស់មន្ត្រីមិនទាន់ស្លាប់។ មន្ត្រីមិនដែលធ្វើការរាជការទេ តែគេជួយរាជការច្រើនជាមួយជំនួញ​ដ៏ជោគជ័យ​ផ្នែកសំណង់របស់គេ។

«ចុះអ្នកបង្ហាញម៉ូតសូណាឌី?»

«ម៉េចដឹង!» សូហ្វរ័តបដោយលបសម្លឹងភាពក្រៀមស្រពោនរបស់ចៅហ្វាយ។

នៅខាងនេះម៉ោង២ភ្លឺហើយ យ៉ាវីបានបង្វិលកៅអីត្រលប់ចេញពីតុហើយស្ងាប។

ក្នុងការ​ព្យាយាមធ្វើឱ្យចិត្តរបស់នាងចូលទៅក្នុងគំនូរ នាងអស់សង្ឃឹមព្រោះចង់តែគូររូបប្រុសម្នាក់នោះជាងអ្នកណាទាំងអស់។

នាង​សម្លឹងគំ​នូរផ្កា សត្វ ទន្សោង វាលស្រែ ត្រី និងចុងក្រោយ​នាង​ងាកមកមើលមុខបុរសមាឌធំម្នាក់ មានតែភ្នែកពីរ ច្រមុះនិងមាត់មិនទាន់រួចឆា្លក់។

«វ៉ោវ!»

យ៉ាវី​ត្រូវ​បានរំខានសំឡេងភ្ញាក់ផ្អើលរបស់មីងនាង ហើយក្រោក​ពីការដេកក្រាបពេញមួយយប់​។

នាង​ញីភ្នែកសម្លឹង​ជញ្ជាំង។ ម៉ោង៦ភ្លឺហើយ។

«ខ្ញុំដេក!»

នាងដើរទៅគ្រែ ចោលផ្ទាំងគំនូរដែលគូរមិនទាន់ចប់។

ការហៅទូរសព្ទមួយចូលមកដល់។

ម្តាយមីងនាងអរកខិកកខុប។

«ថ្ងៃនេះមាន​៥សន្លឹក មួយសន្លឹកចុងក្រោយស្អាតបំផុត!»

នាងជ្រួញចិញ្ចើមងាកមកសម្លឹង​មើល វាជាបុរសក្នុងបេះដូងដែលមានស្រមោលព្រាលៗហើយមានតែភ្នែកមិនទាន់គូពេញលេញ។

«ណា៎ ដំបូន្មានមួយរបស់ខ្ញុំគឺ កុំជាវក្រោយគេ!»

ម្តាយមីងនាង​ដាក់ហ្វូនចុះ ងាកមកចំពេលនាង​ធ្វើមុខក្រញូវ។

«របស់គូរមិនទាន់ចប់មីងលក់ដែរ?!»

«ការលក់ជាការងារបស់មីង! គំនូរជាការងាររបស់ឯង!»

គាត់ឆ្លើយ​ធ្វើហី ហើយបែរមកប្រមូលវត្តុសិល្បៈទាំងញញឹម​ភ្ញាក់ផ្អើលសរសើរក្នុងចិត្ត​។

បញ្ហារបស់ម៉ាយ៉ាវី គឺភាពកំព្រារបស់នាង។ ម្តាយមីងនាង​ចិញ្ចឹម​មកតាំងពីតូច នាង​មិនដឹងថា គុណនេះពេលណាសងចប់ទេ។

យ៉ាវីអាចចងចាំបាន។ ឪពុកម្តាយរបស់នាងមិនបានលែងលះគ្នាទេ ប៉ុន្តែរស់នៅដាច់ដោយឡែកពីគ្នា ដោយយ៉ាវី​ត្រូវបានចិញ្ចឹមដោយឪពុកជាវិចិត្រករ នៅក្នុងសាលវិចិត្រកម្មចាស់មួយ ហើយម្តាយនាង​ចាកចេញទៅបរទេស។

ម្តាយមីងនាង​ឈ្មោះសោភ័ណម្នាក់នេះឯង ជាអ្នកបង្កើតការថ្នាំងថ្នាក់ ដល់ប៉ាម៉ាក់នាង។ ម្នាក់​ៗ​​​ខាងគ្រួសារប៉ានាង រិះគន់ថា ម្តាយរបស់យ៉ាវី​ហ៊ឺហា និងបានបណ្ដោយខ្លួនតាមតម្រូវការរបស់សង្គមស៊ីវិល័យ សុខចិត្តចិត្ត​ចាកចោលសិល្បករក្រីក្រដូចជាប៉ានាង ហើយប៉ានាងមិនមាន​ភរិយាថ្មី​ដល់ថ្ងៃស្លាប់។ វាជាពិសោធន៍នៃជីវិតរស់នៅក្នុងយុវភាព​ស្រពោន ឯកោ និងក្រៀមក្រំ ដែលញ៉ាំងឱ្យសិល្បៈរបស់នាង​មាន​លក្ខណៈពេញលេញនៃទស្សនវិជ្ជា។

គំនូរនេះ ហាក់បីដូចជាសម្រែក​គ្មានទីបញ្ចប់របស់ក្មេងស្រីម្នាក់ដែលសែនស្រស់ស្អាតនិងមិនញញឹម។ ​នាង​​ស្រលាញ់​ឪពុក​នាង ហើយពួកគេ​តែងចែករំលែកគំនិត​គូររូបជាមួយគ្នា គាត់បាន​​បង្រៀន​នាង​គ្រប់​យ៉ាង​អំពី​វិចិត្រកម្ម និងមិនដែល​និយាយអាក្រក់សូម្បីមួយម៉ាត់ណាពីម្តាយនាង។ ដំណាក់កាលមានប៉ា ​ជាឆាក​ជីវិត​ដ៏​ល្អ​មួយ​ផ្តល់​នូវ​អារម្មណ៍​នៃ​ការ​ពេញចិត្ត​និង​សមិទ្ធិ​ផលសម្រាប់យ៉ាវី​។

រឿងតែមួយគត់ដែលបាត់ពីបេះដូងនាង គឺប៉ា បុរសម្នាក់ដែលនាងស្រលាញ់ ហើយសំខាន់ជាងនេះទៅទៀត គាត់បានស្រលាញ់និងលះបង់ជីវិតមួយនេះនៅតែជាមួយកូនស្រី។

«រូបអ្នកណា?»

សំឡេងនេះលាន់មកពីក្រោយខ្នង​ នាង​ភ្ញាក់មានអារម្មណ៍ព្រឺព្រួច ព្រោះជាសំឡេងមានអំណាច​។ យ៉ាវីងាកទៅ ឃើញមីងនាង​ញញឹម​បិទមាត់មិនជិតទេ។

ម្ចាស់សំណួរជះក្លិនក្រអូបឈ្ងុយនៃទឹកអប់ពួកអ្នកមាន​ អភិជន។ ហាក់បីដូចជាវត្តមាន​សហគ្រិន​ឈ្មោះមន្ត្រី ទាក់ទាញចំណាប់អារម្មណ៍​ខ្លាំងផងដែរសម្រាប់អ្នកផង។ យ៉ាវី នាងបានឃើញ​ជននេះ​ទាញគ្រប់គ្នាឱ្យមើលមក។

«ខ្ញុំចេះតែគូរទៅ!»

នាង​តបធ្វើឱ្យម្ចាស់សំណួរងក់ក្បាលរីករាយ។

«ឥឡូវនេះខ្ញុំចាប់អារម្មណ៍ថាធ្លាប់ស្គាល់ម្នាក់នេះ!» មន្ត្រីចង្អុលទៅគំនូរ។ នាង​បុកពោះតិចៗ  ព្រោះដឹងថា នាងលបគូរពីគេ ចំណែកម្ចាស់គេស្គាល់ភ្នែកខ្លួនឯង។

នាង​ធ្វើជាសើចហើយមិនឆ្លើយ។

«ខ្ញុំចង់ជាវយក!»

«ចាំខ្ញុំបញ្ចប់សិន!»

«ប៉ុណ្ណឹងហើយ ចាំបញ្ចប់រួមគ្នា!»

«មានន័យថាម៉េច?» ម្តាយមីងនាងញញឹម​សួរទាំងត្រេកអរ។

«ខ្ញុំចង់បានអ្នកគូរទៅគូរនៅកន្លែងខ្ញុំ!»

«ម៉ាយ៉ាវី នឹងមិនធ្វើឱ្យឧកញ៉ា​ខូចចិត្តទេ!» ម្តាយមីងនិយាយ ទោះដឹងច្បាស់ថានាងមិនទៅ តែមិនទាន់ប្រកែក។

ដូចយ៉ាវីទាយ គាត់នឹងបន្តទៅមុខទៀតរហូតដល់ហួសព្រំដែន៖

«២០០ដុល្លារមួយថ្ងៃ!»

ប្រុសអ្នកមានប្រាក់ ឮហើយជញ្ជក់មាត់ងាកមកសម្លឹងនាង។ ភ្នែកនាងរូង ​មិន​បាន​សម្រាកគ្រប់គ្រាន់ទេប៉ុន្មាន​ថ្ងៃមកនេះ តែអ្នកគំនូរនៅតែស្រស់ស្អាត។

ពេលនាង​ខឹងមុខក្រហម កាន់តែស្អាត ឡើងលង់។

មន្ត្រីងាកទៅលេខាឈ្មោះមីន ដែលចំហមាត់នឹងតម្លៃមីងដាក់ចេញ។ អ្នកណាក៏មើលឃើញថាមីងលក់ក្មួយដែរ។

«មួយខែ! បង់លុយគាត់មួយខែ!»

គេបញ្ជាតិចៗ ខណៈយ៉ាវី​បុកបេះដូងឈឹប ដូចជាមាន​អ្វីមួយដែលធ្វើឱ្យដៃជើងនាងត្រជាក់។ ហើយអ្នកគូរគំនូរ​ងើបមុខសម្លឹង​គេ។ ភ្នែកស្រទន់របស់គេ វាក់មកក្នុងភ្នែកនាងភ្លាមៗ។

រយៈពេល​បី​ឆ្នាំមកនេះ យ៉ាវីក៏ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​អ្នកគូរគំនូរ​​ពីរ​នាក់​ដែរ តែមិនដែលរងសម្ពាធធ្ងន់ដូចគេម្នាក់នេះឡើយ។

«ខ្ញុំរវល់!»

នាង​ថាហើយ​បែរប្រុងចេញ តែដៃនាង​ត្រូវចាប់។

យ៉ាវីបើកភ្នែកធំៗ រលាស់ចេញ​ហើយ​ចាកចេញយ៉ាងរហ័ស។

ពីក្រោយខ្នងនាង​ម្តាយមីងនាង​បន្តទទួលលុយ​ដែលលេខាវេរឱ្យ៦០០០ដុល្លារ។

ល្ងាចមិនទាន់ គាត់អើតលើមមកដល់ផ្ទះ ជាមួយកាដូឈុតជាច្រើនសម្រាប់នាង។

«មីងមើលឃើញ​ថា ប្រុសម្នាក់នោះងប់ក្មួយឯងពិតៗ! វាជាឱកាស​ដ៏អស្ចារ្យ! ដើរកម្សាន្ត គូររូប មានអាហារឆ្ងាញ់ៗ រស់នៅកន្លែងឡូយៗ ក្មួយដ៏គួរឱ្យស្រឡាញ់អើយ កុំគិតថា​នេះជាការងារ នេះជាការ​ដើរលេងមួយរយៈ ក្មួយមីងពិត​ជា​សក្តិសម​នឹងទទួលបាន!»

​«មីងលក់ខ្ញុំ?»

គាត់ក្រហមុខ​ហើយ​គ្រវីក្បាល។

«ចំណែកឯខ្ញុំ ខ្ញុំបានគិតចង់ធ្វើដំណើរទៅកន្លែងជាច្រើនជុំវិញលោកនេះ តែហេតុអ្វីជាមួយមនុស្ស​ប្រុស​ព្រានម្នាក់ហ្នឹង?»

«កុំរករឿងណាយ៉ាវី! ធ្វើឱ្យអ្វីៗដំណើរការដោយរលូន ព្រោះជិតដល់ថ្ងៃបង់ថ្លៃបំណុលផ្ទះយើងហើយ! ហើយយើងគ្មានលុយទេ! គំនូរលក់លែងបានយូរណាស់ហើយ មន្ត្រីម្នាក់នេះជាអ្វីមួយដែលព្រះប្រទាន! ចាំអត់ មីងនេះយកប្លង់ផ្ទះទៅដាក់ព្រោះព្យាបាលប៉ាឯង! មីងស្រលាញ់ឯងនិងប៉ាឯង! មីងធ្វើដើម្បីអ្នកណា?»

«ជាផ្ទះប៉ាខ្ញុំដែរ!»

«ឯងដឹងល្អហើយ! ទៅគូររូបនឹងគេមួយខែទៅ លោះផ្ទះយើងមកវិញ អានេះប្រសិនបើឯងចេះ ឆ្លាត មានឱកាសទាញគេឱ្យយកឯងនៅជាមួយបន្តបីខែទៀត! លុយ២ម៉ឺនដុល្លារគ្រប់លោះផ្ទះបានទាំងការទាំងដើម!»​

ប៉ុន្មាននាទីក្រោយមក ម៉ាយ៉ាវី ត្រូវ​ទទួលការទះកំផ្លៀងទស្សនាវដ្តី Life ។ នៅទំព័រសិល្បៈដែលបង្កប់ដោយរូបនាង​និងលោកមន្ត្រី«ជាងគំនូរក្មេងខ្ចីល្វក់ ទៅវិស្សមកាលគូរគំនូរជាមួយមហាសេដ្ឋីសម្បូរស្នេហ៍»។

ម្រាមមីងនាងបានចុចទាញមករូបភាព តារាម៉ូដែលម្នាក់ពាក់អាវប៉ាក់ពណ៌ខ្មៅ ឆ្លុះសាច់សជាមួយនឹងខ្សែក្រវាត់ស្បែកធំ ចងនៅចង្កេះពីលើសំពត់មីនីពណ៌ផ្កាឈូកស្រស់ និងស្បែកជើងកវែងពណ៌ខ្មៅដែលមានកែងជើងខ្ពស់ជាងមួយតឹក។

«ពាក់អាវធុននេះ ពេលទៅធ្វើការ​កុងត្រា!»

យ៉ាវីគោះភ្នែកដោយកំហឹង​មួហ្មង។

«​មិនមែន​ខ្ញុំ​ទេ! បើគេនោះចង់អ៊ីចឹងឱ្យគេ​ទៅហៅនាងបង្ហាញម៉ូតហ្នឹងគូរឱ្យទៅ!»

យ៉ាវីក្រោក​ដើរចោល ក្រោយ​និយាយ​រអ៊ូរទាំ ​ព្រោះមិន​អាច​មើល​ឃើញ​តម្លៃខ្លួន​នាង នៅនឹងមុខពួកអភិជនទាំងនោះ។

​សម្រាប់មន្ត្រីវិញ  ជាការប្រសើរណាស់ដែលអាច​រកឃើញនារីដែលអាចទាក់ទាញចិត្តគេបាន​។ បុរសសិចស៊ីបំផុតនៅក្នុងប្រទេស កំពុងធុញនឹងពួកតារាស្រី អ្នកបង្ហាញម៉ូតរាយមាយ។ ជាងគូរគំនូរម្នាក់នេះ កំពុង​លេងល្បិចឬអ្វី? គេចង់ដឹងខ្លាំង។

យ៉ាវីមិនអាចញញឹមចេញព្រោះដល់ពេលវេលាត្រូវទៅធ្វើការក្នុងកុងត្រាចម្កួតរបស់មីងនាង​ហើយ​។

មន្ត្រីអង្គុយនៅតុអាហារពេលព្រឹក ដោយផ្តោតអាន ពីការលក់អចលនទ្រព្យនៅក្នុងកាសែតពេលព្រឹក លើឌីជីថល។

លេខាឈ្មោះមីន កំពុងលើកពីដៃ​អ្នកបម្រើនូវថាសនំបារាំងមាន​សាច់Baconដ៏ស្រួយ ក៏ដូចជាកាហ្វេ​ក្រអូបល្អឥតខ្ចោះ។

គេងាកមកចាប់ស៊ុតស្ងោរគោះ។

សូម្បីតែភោជនីយដ្ឋានល្អបំផុតនៅកម្ពុជា ក៏មិនធ្លាប់ដឹងចិត្ត​គេ និង​មានរបស់ដែលគេចំណូលដែរ។

មិនមែនតាមរសជាតិរបស់គេទេ អ្នកបម្រើផ្ទះនេះជាកន្លែងគេទុកចិត្ត ហើយមិនខ្លាចស្រីៗដាក់ថ្នាំ ឬមន្តអាគមស្នេហ៍។

មីងចន្ធីម្នាក់នេះ ជាស្ត្រីមេផ្ទះដែលមានភាពល្អិតល្អន់ ពិនិត្យគ្រប់យ៉ាង​ឱ្យគេ ក៏ជាចុងភៅដ៏ពិសេសម្នាក់សម្រាប់មន្ត្រីម្នាក់គត់។

គាត់ក៏រីករាយនឹងធ្វើម្ហូបសម្រាប់តែគេម្នាក់ ដោយ​ភាពស្មោះត្រង់ ជា​រឿង​កម្រ​មួយ​ក្នុង​ជីវិត​របស់មន្ត្រី។

​      ក្លិនដ៏ឈ្ងុយឆ្ងាញ់នៃសាច់Baconស្តើងនិងស្រួយ ចម្អិនមកថ្មីៗធ្វើឱ្យមន្ត្រីងើបមុខឡើង ហើយញញឹមដាក់មីងចន្ធី។

«មីង យើងមាន​ភ្ញៀវ!»

«ចាស៎ បន្ទប់រៀបចំហើយលោកក្មួយ!»

«កុំច្រឡំណាមីង! គេមកគូរគំនូរ!»

ពួកគេងាកមើលមុខគ្នា ទាំងលេខា ទាំងមីងចន្ធី។ លេខារលាស់ដៃបណ្តេញអ្នកបម្រើចេញទៅអស់ទុកឱ្យមីងនិងមន្ត្រីបានជជែកច្បាស់។

«គេមិនដេកបន្ទប់ខ្ញុំទេ!»

«អូ!….ឱ្យខ្ញុំសុំទោស!»

«កុំបាច់ទេមីង មានអីខុស!»

គេទំពាយ៉ាងរីករាយ ធ្វើឱ្យលេខានិងមីងចម្លែកចិត្ត​យ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់មន្ត្រី។ គ្រប់គ្នា​បានឃើញ​មុខនាង​នៅក្នុងទស្សនាវដ្តីLIFEព្រឹកនេះ។

អ្នកណាមិនច្រឡំ?

«អ៊ីចឹង? ឱ្យនាង​នៅបន្ទប់មួយណា?»

មន្ត្រីដកដង្ហើមធំ។

«ឥឡូវ​នេះ កន្លែងណារបស់យើងក៏​ស្អាត តែច្បាស់ណាស់មីង ត្រូវឱ្យគេរើស ព្រោះគេជាសិល្បករ​ប្រើអារម្មណ៍!»

​      គេមានការបង្ហាញ​ថា​​ខ្វល់ខ្វាយ​ពីចិត្តថ្លើមនាងម្ល៉េះ។

​«ចាស៎! ចឹងពេលនាង​មកដល់ ខ្ញុំជូននាង​ដើរមើលនិងរើស!»

ទីបំផុតស្នាមញញឹមផុសឡើង។ គេកំពុងស្រមៃពីអាការៈរមទម្យរបស់នាង ពេលដើរកាត់ផ្ទះដ៏ធំមួយនេះ។

ចន្ធីសម្លឹងចៅហ្វាយកំលោះចាស់។ អាយុ៤២ឆ្នាំ មិនមែនកំលោះក្មេងទៀតទេ។ យ៉ាង​ហោច កាលពីមុន​ប៉ាម៉ាក់គេ​​នៅ ​គាត់​មានគំនិត​បង្កើតចំណង​អាពាហ៍ពិពាហ៍​របស់មន្ត្រីនឹងត្រកូលធំមួយ គឺនាងវណ្ណកា ​កូនឧត្តមសេនីយ៍ផុតលេខម្នាក់។ ឪពុករបស់គេមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង លើ​បណ្តា​ស្រីកំណាន់របស់មន្ត្រី ព្រោះគាត់មិនចូលចិត្ត​ជីវិត​តែវ៉ែទេ។ សូម្បីម្តាយរបស់គេ រក្សា​បានជានិច្ច​នូវមោទនភាពជាភរិយារបស់ប៉ាគេម្នាក់គត់។

មន្ត្រី ជាបុរសដែលស្រលាញ់សិល្បៈខ្លាំង តែមិនមែនពួកនារីតារាទេ​។ គេចូលចិត្តនិងគោរពអ្នកសិល្បៈមាន​ទេពកោសល្យពិតៗដូចជានាងម៉ាយ៉ាវី។

ដោយរីករាយដែលគេមានឯកសិទ្ធិនាំនាងមកទីនេះ ហើយមិនគិតថា ឯកសិទ្ធិនេះបានត្រឹម​១ខែឡើយ។

ស្នូរឡានឈប់នៅមាត់ទ្វារធំ។

«មឿនដឹកជាងគំនូរមកហើយ!»

លេខាខ្សឹបដាក់មីង។

មន្ត្រីងើបមុខ ហើយងាកសម្លឹងទៅទ្វារ។

មាត់គេនិយាយបញ្ជាស្រទន់៖

«គ្មានអ្នកណាហៅគេថាជាងគំនូរទេ ហៅគេ​អ្នកគ្រូវី!»

ទូរសព្ទរបស់គេរោទិ៍ បានជាគេមិនអាចឃើញ​អ្នកទាំងពីរលបមើលមុខគ្នា​ស្លេកស្លាំង។ មន្ត្រីបានយកវាចេញពីហោប៉ៅអាវ ដោយសង្ឃឹមថាវាមិនមែនជា សូណាឌី ដែលតាមស្អិតដូច​ឈ្លើង។

«ល្ងាចថ្ងៃសុក្រនេះ មានការតាំងវិចិត្រសាលសិល្បៈមួយនៅសិង្ហបុរី» សំឡេងនោះជា​ការ​ពិត​ណាស់ ស្រីម្នាក់សំខាន់បំផុតក្នុងជីវិតគេបន្ទាប់ពីម្តាយគឺ មន្រ្តានី។ នាងជាប្អូនពៅ រស់នៅមើលថែក្រុមហ៊ុន​នៅសិង្ហបុរីដេកលើគំនរ ទ្រព្យសម្បត្តិ​ និងក៏ជាអ្នកជំនួញ​ក្មេង​ដ៏​ឥទ្ធិពល​យ៉ាង​ខ្លាំង។ មន្ត្រានីក៏ត្រូវ​បាន​គេ​ដឹង​ថា​ជា​មនុស្ស​ស្រីពេញ​ដោយ​សកម្មភាពសប្បុរស​ធម៌សម្រាប់សិល្បៈវិចិត្រកម្ម។

«បងមាន​គំនូរទៅតាំងបង្ហាញ!»

គេនិយាយដោយញញឹមហើយងើបមុខសម្លឹងមាត់ទ្វារ។ អ្វីដែលមន្ត្រីនៅចងចាំអំពីម៉ាយ៉ាវីគឺ ពណ៌ផ្កា​កុលាប​ដ៏រស់រវើកជាច្រើនក្នុងវាលនៃក្តីស្រមៃរបស់នាង។ ផ្ទាំងគំនូរដែលត្រូវបាន​ប្រមូលទិញ​អស់ទាំងនោះ ត្រូវ​បានបំភ្លឺលើជញ្ជាំងអមផ្លូវឆ្ពោះទៅការិយាល័យរបស់គេ។

អ្នកណាក៏ឃើញថា ទីនោះស្រស់បំព្រងកម្រិតណាដែរ។

គេ​ក៏​នឹក​ឃើញ​សក់​ពណ៌ក្រមៅរលោងលើអាវយឺតសាមញ្ញ ​រោមភ្នែក​រស់​រវើក ទឹកមុខម៉ឺងម៉ាត់ នៃកូនស្រីទោលរបស់វិចិត្រករជើងចាស់ម្នាក់ គេធ្លាប់ស្គាល់ នាងមិនបានស្គាល់គេ​ទេ នាង​ស្លៀកខោខូវប៊យនិងស្បែកជើងត្រមោង។

«នាងស្អាតណាស់!»

មីងចន្ធីញញឹម​ពេលឃើញនាង​ឈានចុះជាមួយ​នឹង​ឧបករណ៍គំនូរមួយ​ថង់ធំមែនទែន ​មានបន្ទាត់ជក់និងថ្នាំ និងម៉ែត្រគ្រប់ប្រវែង។

សក់នាង​ចងហើយ​នាងនៅតែស្អាត ជាមួយសំពត់ផ្កាវែងពណ៌ខៀវចាស់លាយទឹកសមុទ្រ និងអាវសឺមីសដៃខ្លី។

«ឯណាខោអាវខ្ញុំជួយយកឡើង!»

មីងសុំខណៈលេខាមីនជួយទទួលសម្ភារៈពីដៃនាង​។

«ខ្ញុំគ្មានអីច្រើនទេ!» នាង​តប ហើយឈប់ភ្នែកចំពោះរាងកាយដ៏សែនសង្ហា​ឈានមកមួយៗពីក្រោយពួកគេ។

«ជម្រាបសួរ!»

នាង​និយាយតែមិនបានសំពះព្រោះដៃជាប់អស់ហើយ។ មន្ត្រីញញឹមសម្លឹងទៅកាបូបស្ពាយជាសាក់កាដូខោអាវ ដែលមឿនស្ទុះទៅលើកមក។

«នាង​យកខោអាវមកតិចបែបនេះ ទំនង​គិតថា នឹងឆាប់បានចាកចេញទៅវិញ?»

គេគិត​ក្នុងចិត្ត​ ដោយ​ព្យួរដៃសងខាងភ្លៅនិងជើងខ្ពស់លលៃ។ មានអារម្មណ៍ថា កូនស្រីរបស់សិល្បករជើងចាស់ មាន​ស្បែកមុខស្លេក មិនលាបគ្រឿង? អស្ចារ្យណាស់គ្មានស្ទីលទាក់ភ្នែកសោះនៅតែទាក់ឡើងៗ? នាង​អាចជាកំពូលអ្នកប្រមាញ់ថ្នឹក?

ញញឹម​បន្តិចក៏មិនមានដែរ។

«អញ្ជើញចូល!» ម្ចាស់ប្រុសនៃផ្ទះធំ​និយាយលេបខាយ ហើយភ្នែកពណ៌ក្រមៅ​តូចបន្តិចកាត់ចិន​ប្រឹង បង្ហាញមនោសញ្ចេតនា​ស្វាគមន៍រីករាយ។

នាងអាចមើលទៅឃើញថា គេមាន​សភាពអស្ចារ្យជាមួយនឹងការខិតខំប្រឹងប្រែងជាសុភាពបុរស តែបន្តិចក៏នាងមិនជឿដែរ។

គ្រប់គ្នា​ឆ្ងល់ថា ហេតុអ្វីបានជានាងមិនរំខានឱ្យគេជួយកាន់ខ្លះ​ទាំងគេខំហុចដៃមក។

«តាមណេះចាស៎!»

ចន្ធីបង្ហាញផ្លូវព្រោះប្រុសស្អាតបាន​ថយត្រលប់វិញបន្តិចចៀសផ្លូវឱ្យនាង។

«យើងឡើងទៅលើ អ៊ីចឹងបងសុំជួយយកមួយ!» លេខាបញ្ជាក់។

«អរគុណបងស្រី!» នាង​ហុចបង្វិចតូចជាងគេ។

«ដោយក្តីរីករាយ!» លេខានាំផ្លូវ។

មន្ត្រី​ញញឹម​ពេលសម្លឹងពួកគេឡើងទៅជាន់លើ។ នារីអ្នកគំនូរមិន​ខ្វល់​នឹង​ការ​ផ្គាប់​ចិត្តបុរសម្ចាស់វិមាន​សោះ ជា​ពិសេស​នៅ​ពេល​ដែល​គេខំ​ញញឹម នាង​ទុកគេដូចជាប្រមាត់ប្រម៉ង់។

«នាង​ក្មេងពេក!»

ចន្ធីខ្សឹបដាក់មន្ត្រី​ហើយរត់ឡើងតាមពួកគេទៅ។

មន្ត្រីបែរមកវិញងក់ក្បាលយឺតៗ៖

«២៦ឆ្នាំ ក្មេងជាងខ្ញុំ តែមិនក្មេងពេកទេ!»

រថយន្ត Rolls-Royce របស់មឿន​បានដកថយទៅរកចំណត។

មុននេះ ពេលដែលឡានទំនើប​តម្លៃជាង១០លានដុល្លារចតបានពីមុខផ្ទះចាស់របស់វិចិត្រករ អ្នកភូមិបានស្រ មកមើលនិងខ្លះអេចអូច។

ចិត្តរបស់នាងបានរងនូវភាពស្រពេចស្រពិលចំពោះកុងត្រាមួយខែនេះ។ នាងជាមនុស្សស្រី និងជា​មនុស្ស​ចំណុះ។ គេជួលនាង​ពេញថ្លៃ ថ្លៃបំផុត។  អ្វីគ្រប់យ៉ាងនេះ នឹងមានភាពងាយស្រួលសម្រាប់មហាសេដ្ឋីយកឱកាសបំពាននាងដែលជាស្ត្រីធម្មតា មិនមានអំណាចមិនមានអ្នកគាំទ្រ។

សូម្បីម្តាយមីងនាងបង្កើតក៏ទំនងជាឈរខាងគេដែរ។

ប្រាកដណាស់នៅក្នុងករណីដែលនាង​រត់ចេញ ចោលកុងត្រានេះ។ នៅក្នុងភាសារបស់មឿន «នៅយប់នេះ នឹងមានជប់លៀងមួយពិសេសសម្រាប់អ្នកនាង សូមចូលរើសយកឈុត!»។

ពេលនោះមឿនឈប់នៅមុខហាងខោអាវដ៏សិចស៊ីនិងទំនើប។

«អត់ទេ! យើងទៅៗ ខ្ញុំមាន​ឈុតរបស់ខ្ញុំហើយ!»

ពិធីអ្វីយប់នេះ?​ យើងមកគូរគំនូរមិនមែនមកដេកលេងឬមកសប្បាយទេ។ យើងជាស្រីក្រមុំ នៅទីនេះតែម្នាក់ឯង…ប្រសិនបើគេនោះ…តើនាងគួរធ្វើដូចម្តេច?

សាករសជាតិអ្នកមានដូចមីងនាង​ផ្តាំ ឬក៏រត់ចោល​កុងត្រា​?

ចាំមើល!!! តាមជាក់ស្តែង! នាងប្រាប់ខ្លួនឯង។ នេះជាវេលា​ដ៏ធំមួយសម្រាប់យ៉ាវី។ យ៉ាងហោចណាស់សម្លៀកបំពាក់ដែលប្រើ មិនគួរយកពួក​ចំហលេចលើលេចក្រោមដាច់ខាតបើមិនចង់ឱ្យគេវាយតម្លៃនិងឆ្លៀតឱកាស​។

វិមាន​ដ៏​ប្រណីតនេះ គ្រប់យ៉ាងគឺ​វិចិត្រ​ទាំង​អស់។ ភ្នែកឥន្ទ្រីយ៍របស់គេដែលសម្លក់មកដូច​ឃើញ​ចំណីឆ្ងាញ់ បានធ្វើឱ្យបេះដូងនាង បើកចំហសម្រាប់ការភ័យព្រួយសន្ធំ។

ជាអ្នកចំណូលថ្មីនាង​មានសម្ពាធ។ ចំណែកមន្ត្រី នៅពេលដែលគេបានឃើញនាងមកដល់ ថ្គាមរបស់គេដំឡើងដោយសាច់ដុំនៃស្នាមញញឹមមិនចេះឆ្អែត។ ស្ត្រី​ក្មេងដែល​មាន​សម្រស់​ស្រស់​ស្អាត​មាន​សក់​ពណ៌​ទង់ដែងក្រមៅ និងរលាស់រលោង​​យ៉ាង​ល្អ​ឥត​ខ្ចោះ ហាក់​បាត់​បង់​ការ​ចាប់​អារម្មណ៍លើគេ?

​      មើល​ទៅ​មុខ​ក្រអឺតក្រទម​របស់​នាង គេចង់សាកល្បង…..។

នឹក​ដល់​រឿង​ហ្នឹង…ទេមនុស្ស​ដូចយើង ត្រូវតែឈ្នះចិត្តនាង។

«អ្នកនាងយ៉ាវី ម៉ោង៧យប់នេះ យើងមាន​អាហារពេលល្ងាចមួយនៅក្រោម ជាពិធីទទួលអ្នកនាង!»

«ខ្ញុំញ៉ាំម្នាក់ឯង ហើយញ៉ាំអីក៏បាន! ហើយ….បងហៅឈ្មោះខ្ញុំ កុំហៅដូចក្នុងកុន!»

នាង​ឆ្លើយហើយកាលណា ក៏ឃើញ​ស្រមោល​ម្ចាស់គេហដ្ឋាន​បង្ហាញខ្លួននៅពីក្រោយលេខាមីន​។ មន្ត្រីមកដល់ពីមុខម៉ាយ៉ាវីហើយញញឹម។

លេខាមីនយល់ការណ៍ណាស់ នាងបាន​​ឱនចាកចេញទៅ សល់នៅតែមន្ត្រី និងវិចិត្រការិនី​តទល់គ្នា។