រឿង អាថ៌កំបាំងផ្លូវងងឹត – Meysansotheary

រឿង ៖​ អាថ៌កំបាំងផ្លូវងងឹត
ផ្អែកលើរឿងពិត…

ម៉ោង ៤ទាបភ្លឺ សំឡេងមនុស្សអ៊ូអ៊ែរក្បែរដងវិថី។ ឡានម៉ូតូវឹងចុះវឹងឡើងកាត់ផ្លូវតូចធំគ្រប់ច្រកល្ហក ក្បែរប្លុកផ្សារ។ ច្បាស់ណាស់! គ្រប់គ្នាកំពុងរូតរះទៅរៀបចំកន្លែងអាជីវកម្មរៀងៗខ្លួនឱ្យបានមុនថ្ងៃរះមកដល់។
ខុសប្លែកតែកំលោះសង្ហា សិទ្ធិគុណ ថៅកែវ័យក្មេងឃ្លាំងលក់រថយន្តមួយទឹក ក្បែរផ្សារបន្លែដ៏មមារញឹកក្នុងក្រុង ដ៏សុីវីល័យនេះ មិនមែនជាម៉ោងពេលដែលខ្លួនត្រូវរូតរះរៀបចំត្រៀមបើកទ្វារស្វាគមន៍ភ្ញៀវ ដូចគេឯងឡើយ។

មនុស្សប្រុសស្បែកស រាងកាយមាំទាំជាអ្នកលេងកីឡាទៀងទាត់ កំពុងប្រែប្រួលលើគ្រែទៅមកមិនឈប់។ ម្តងយកខ្នើយខ្ទប់ក្បាល ម្តងយកភួយរុំខ្លួន រសាប់រសល់នៅមិនស្ងៀម។ មួយសន្ទុះក្រោយ កំលោះម្នាក់នេះ ក៏ទាញភួយចេញពីមុខ ចិញ្ចើមចងជាប់ហាក់មួរម៉ៅមិនអាចបន្តដំណេកទៀតបាន។

ភ្នែកបើកសម្លឹងទៅពិតាន មុននឹងរេភ្នែកសម្លឹងរកទូរសព្ទដៃមើលម៉ោង។

04:30 AM
ជាធម្មតា ថ្មើរណេះជាវេលាដែលថៅកែវ័យក្មេងនេះកំពុងលក់ស្កប់ស្កល់ណាស់ តែថ្ងៃនេះសំឡេងលើកដាក់ របស់ធ្ងន់ៗ និងសម្រែកហៅគ្នាមិនក្រែងចិត្តនាព្រឹកព្រលឹមរបស់អ្នកផ្សារ ប្រែជារឿងរំខានដំណេកទៅវិញ។

ដោយគិតឃើញថា ខ្វះតែជាង ១ម៉ោងទៀតភ្លឺទៅហើយ ក៏ស្របនឹងថ្ងៃដែលបានណាត់នឹងសាច់ញាតិ ថាជូនពួកគាត់ទៅអារាមមួយនៅកំពង់ស្ពឺផង កំលោះនេះលែងសំងំដេកបន្ត រហ័សរលាស់ភួយចេញពីខ្លួនទៅម្ខាង ហើយក្រោកទៅងូតទឹករៀបចំខ្លួនឱ្យស្រេចបាច់មុនតែម្តង…។

ម៉ោង ០៥:៤០ នាទីព្រឹក
សម្រាប់អ្នករង់ចាំ ពេលវេលាហាក់យឺតយូរ សិទ្ធិគុណ រហ័សទាញទូរសព្ទទាក់ទងទៅបងស្រីជីដូនមួយខ្លួន។ ទូរសព្ទរោទិ៍មួយសន្ទុះ ក៏មានអ្នកលើក សាមុីខ្លួនមិនបង្អង់យូរ រហ័សសារសព្ទ៖
« ហ្ហាឡូបង! ងើបរៀបចំខ្លួនឥឡូងហ្មងទៅ! កុំឱ្យចេញពីក្រុងទៅស្ទះ។ អាលនឹងឆាប់បានទៅដល់វត្តនោះ »
« អ៊ីចឹងបងរៀបចំសិន! » ភិមាន បងស្រីជីដូនមួយតបឭ

ក្រោយម្ខាងទៀតដាក់ទូរសព្ទចុះ ថៅកែក្មេងស្ងៀមត្រឹងមួយសន្ទុះ ក្នុងចិត្តមមៃគិត «អ្វីទៅ! បណ្តាលឱ្យខ្លួនមានអាការៈព្រឺក្បាលឡើង ដោយគ្រាន់តែបញ្ចប់ឃ្លាសន្ទនាអម្បាញ់មិញនេះ» មុននឹងស្រវាសោរឡាននៅលើតុកុំព្យូទ័រក្បែរគ្រែ ដើរសំដៅទៅរកឡានដែលចតតម្រៀបគ្នានៅជាន់ក្រោម។

មុននឹងបើកឡានចេញទៅ សិទ្ធិគុណ ដើរក្រឡឹងឡានមួយជុំ និងត្រួតពិនិត្យឡានបន្តិចតាមទម្លាប់មុនពេលធ្វើដំណើរ។ ចូលដល់ក្នុងរថយន្ត កំលោះនេះ ក៏បើកថតមួយក្បែរកញ្ចក់មុខ ទាញយកកថាដែលមានរុំក្រណាត់យ័ន្ត មកកាន់ប្រណមក្នុងដៃ រួចក៏ធ្មិចភ្នែកមួយខណៈ។ ថ្វីបើជាមនុស្សសម័យថ្មី តែមនុស្សប្រុសនេះ ក៏ជាអ្នកមានជំនឿម្នាក់ដែរ។

កិច្ចការចុងក្រោយ ដែលទម្លាប់រកសុីមិនដែលចោល គឺផ្តាំផ្ញើមនុស្សឱ្យមើលការខុសត្រូវមុខរបរខ្លួន។ សិទ្ធិគុណ ចុចផ្ញើសារជាសំឡេងទៅបុគ្គលិករួច ទើបបើកចេញទៅ…

ពីការ៉ាសលក់ឡានរបស់សិទ្ធិគុណ និងផ្ទះបងស្រី មិនឆ្ងាយទេ បើកបានបន្តិចក៏ទៅដល់។ មនុស្សស្រី៣នាក់ កំពុងឈរចាំ សិទ្ធិគុណរួចជាស្រេច។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះ គឺស្ត្រីវ័យកកណ្តាលម្នាក់ ដែលមានគ្រោងឈុតពណ៌សដូចដូនជី សក់បួងឡើង តែមានស្បែកសស្អាត ដែលមនុស្សនៃគ្រួសារនេះ ស្គាល់ថាជាស្នងរូបបារមី ។

តាមពិតទៅ ដំណើរទៅខេត្តនៅថ្ងៃនេះ មូលហេតុសំខាន់គឺដោយសារតែមនុស្សវ័យជិត ៤០នេះឯង។ ជាធម្មតា ស្នងរូបនេះ តែងមាន​ញាណ​អន្ទងហៅពីចម្ងាយ ដើម្បីទៅបំពេញកិច្ចអីមួយ នៅទីមិនដែលស្គាល់ ហើយលើកនេះ គឺប៉ះចំទឹកដីដែលគ្រួសារសិទ្ធិគុណ ស្គាល់ច្បាស់ស្រាប់ ទើបពឹងពំនាក់ជូនទៅតែម្តង។

គ្រួសារនេះ ជាមនុស្សអបិយជំនឿណាស់!​ ក៏ព្រោះតែធ្លាប់ជួបរឿងដែលសូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏មិនអាចបកស្រាយបាន ពាក់ព័ន្ធនឹងរឿងអរូបអស់ទាំងនេះដែរ។ មិនចម្លែកទេ ដែលពួកគេជាអ្នកមានជំនឿលើរឿងអីអស់នេះ រហូតទាំងនាំគ្នាយកអាសារស្នងរូបនេះទៅទឹកដី ដែលបារមីអរូបមួយ អន្ទងហៅស្នង ដាច់ខាតត្រូវតែទៅជួប…

បើនិយាយពីការដំណើរកាន់ទៅទឹកដីភូមិស្រុកដែលជាទីអារាមដ៏ល្បីថាស័ក្តសិទ្ធិនោះ ចម្ងាយតែប្រហែល ៥០គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំពេញ។ តែដោយសារស្ថានភាពផ្លូវពិបាកធ្វើដំណើរ គ្រហិកគ្រហុក និងត្រូវឈៀងចូលទទួលទានអាហារព្រឹកផង ទិញអីវ៉ាន់ផង ទម្រាំទៅដល់ គឺម៉ោងជិត ៩ ទៅហើយ។

« វត្តមួយនៅលើភ្នំនេះ មានតែលោកមួយអង្គគត់ដែលអាចគង់នៅបាន »

ភិមាន បងស្រីជីដូនមួយ សិទ្ធិគុណ តំណាលប្រាប់គ្រប់គ្នាដែលកំពុងរួមដំណើរឆ្ពោះទៅកាន់ទីអារាម ដែលនាងទើបប្រាប់អម្បាញ់មិញ។

ក្នុងរថយន្តម៉ាក Audi Q7 ផលិតឆ្នាំ២០១០ ដែលមានគ្នាត្រឹមតែ ៤នាក់ គ្រប់គ្នាងាកសម្លឹងភ្នំ ដែលនៅឆ្វេងដៃតាមបង្អួចរថយន្ត ដោយផ្ចង់អារម្មណ៍បំផុត។ កាលបើឮបែបនេះ យុវជនដែលកំពុងបញ្ជាចង្កូតរថយន្ត រហ័សសួរ៖
« ម៉េចអ៊ីចឹងបង? »
« បងក៏មិនច្បាស់ដែរ ប៉ុន្តែអ្នកស្រុករស់នៅក្បែរជើងភ្នំនេះនិយាយថា បើភិក្ខុណាដែលមានចិត្តមិនជ្រះថ្លានឹងព្រះពុទ្ធសាសនា គឺនៅមិនបានឡើយ »
ដោយចិត្តងើយឆ្ងល់ សិទ្ធិគុណបន្តសួរ បងស្រីជីដូនមួយ៖
« នៅមិនបានរបៀបម៉េចបង? គេមកបន្លាចមែន៎? »
មិនឱ្យប្អូនជីដូនមួយចាំចម្លើយយូរ ភិមាន រហ័សឆ្លើយ៖
« បើតាមដូនជី ដែលរស់នៅអារាមនោះដែរប្រាប់ថា មិនដឹងម៉េច! ឱ្យតែភិក្ខុ ឬនេនណា វាចាអសុរោះ ឬធ្វើខុសវិន័យណាមួយ ព្រឹកឡើងស្រាប់តែគ្រុនញ័រញាក់សួរនាំលែងដឹងរឿង រហូតត្រូវគ្រួសារមកទទួលទៅវិញ »

សិទ្ធិគុណ ជ្រួញចិញ្ចើមលើសដើម ហាក់នៅមន្ទិលនឹងហេតុផល។ យុវជននេះ ពិតជាចង់ដឹងការពិតដែលនៅពីក្រោយសភាពរបស់ភិក្ខុទាំងនោះខ្លាំង។
« ចុះព្រះចៅអធិការអ្ហ៎របង! លោកជួយអីអត់បានទេ? »
« បងមិនច្បាស់ដែរ បងដឹងតាមតែអ្នកភូមិប្រាប់ដែរហ្នឹង! »

« នែ! កុំឆ្ងល់ច្រើនឯង ទឹកដីនេះមានអ្នកបារមីខ្លាំងឋិតនៅ មិនមែនចេះតែអ្នកណាមកបំពាបំពាន ធ្វើអសីលធម៌តាមតែអំពើចិត្តបានទេណា៎ »

សំឡេងរបស់ស្ត្រីវ័យជិត ៤០ឆ្នាំ ដែលអង្គុយស្តាំដៃសិទ្ធិគុណ មានគ្រោងឈុតពណ៌សដូចដូនជី សក់បួងឡើង តែមានស្បែកសស្អាត ដែលគ្រប់គ្នានៅក្នុងរថយន្តស្គាល់ថាជាស្នងរូបបារមី កាត់ផ្តាច់ការគិតរបស់គុណ។

រាយរ៉ាប់ប្រាប់សិទ្ធិគុណចប់ ស្នងរូបនេះ រហ័សបិទភ្នែកលើកដៃប្រណមឡើងចុងម្រាមត្រឹមថ្ងាស និយាយក្នុងចិត្ត៖
« ខ្ញុំមកនេះ មកតាមការហៅ មិនមានបំណងចង់ល្បងអ្វីឡើយ »
ចប់ឃ្លានេះហើយ ស្នងប្រែទឹកមុខស្ងួតខុសធម្មតា ឯក្រសែភ្នែកចោលសម្លឹងទៅភ្នំជាប់ មុននឹងនិយាយមួយឃ្លា ទៅអ្នករួមដំណើរ៖
« ស្រុកនេះមិនធម្មតាទេ ជាស្រុកអាថ័នតែម្តង។ គ្រាន់តែជិះចូលដល់! មានគេចង់សាកបាត់ទៅហើយ » និយាយបណ្តើរ គាត់យកដៃវាសរោមដៃដែលបះបណ្តើរ បង្ហើយឃ្លា។
ស្រីៗលែងមាត់កអ្វីបន្តទៀត ព្រោះសុទ្ធតែដឹងក្នុងចិត្តពីអ្វីដែលស្នងមានន័យដល់។ ឯសិទ្ធិគុណ លបសម្គាល់ទឹកមុខគ្រប់គ្នាក្នុងសភាពស្ងប់ស្ងាត់។

មួយសន្ទុះក្រោយមក រថយន្តមិនទាន់ហួសសម័យរបស់សិទ្ធិគុណ វិលកង់ឈប់មុខកុដិមួយ ដែលនៅក្បែរចង្កេះភ្នំ ក្នុងបរិវេណមួយដែលមានរៀបចំយ៉ាងស្អាតបាត។ ខាងស្តាំមានអណ្តូងទឹកមួយ ប្រើដោយរុំប៊ីណេ រៀងទាន់សម័យដែរ ឯខាងឆ្វេងនៃកុដិ មានក្រោលគោមួយ និងបន្ទប់ទឹកប៉ុនកូនខ្ទមមួយ និងហ៊ុំព័ទ្ធដោយដើមឈើដុះស្រោងស្រាងជារបង លើជំរៀលភ្នំរៀងទេលបន្តិច។

រថយន្តសិទ្ធិគុណ មិនបានបើកដល់កុដិតែម្តងទេ។ គឺចតប្រហែល ៣០ម៉ែត្រពីកុដិ។

គ្រាន់តែពន្លត់ម៉ាស៊ីនរថយន្តភ្លាម ស្ត្រីស្លៀកសពាក់ស ដែលជាស្នង រហ័សរហន់ចុះសំដៅកុដិភ្លាម។ ឯអ្នកឯទៀត ក៏ចុះដើរតាម។ ឈានបានតែជាង ១០ជំហាន រូបកាយដែលគ្រងស្បង់ជីព កម្ពស់ប្រហែល ១ម៉ែត្រ ៧០ជាង មាឌឌាំង សម្បុរស្រអែម វ័យខ្ទង់៥០ឆ្នាំប្លាយ និមន្តញាប់ជើងស្មេរចេញពីកុដិ ដូចមានអ្នកឱ្យដំណឹងពីវត្តមានអ្នកទាំង៦។

ព្រះតេជព្រះគុណ លើកដៃពីចម្ងាយជាសញ្ញាប្រាប់ឱ្យឈប់សិន។ ភ្លាមនោះ ស្ត្រីដែលស្លៀកសពាក់ស បានទច់ដំណើរភ្លាមដូចគេចុចបញ្ជា ដៃផ្តើមលើកប្រណម ឯភ្នែកគាត់រហ័សបិទ តំណាលគ្នានឹងព្រះសង្ឈដែលឈរស្ងៀមមិនឆ្ងាយប៉ុន្មាន ចក្ខុទាំងគូរកំពុងបិទដូចគ្នាដែរ។

ឯគ្រប់គ្នាដែលមិនយល់ន័យ ពីលោកអ្នកដែលមានបារមីកំពុងទាក់ទងគ្នាតាមផ្លូវក្នុង ក៏លើកដៃប្រណមតាម សម្លឹងភ័ក្រ្តព្រះសង្ឈនិងស្នង អស់មួយខណៈ រហូតលោកអ្នកមានបារមីទាំងពីរបើកភ្នែកញញឹមងោកដាក់គ្នាបន្តិច។

«ដើរតាមខ្ញុំ! យើងត្រូវដើរប្រទាក់ក្សិណសិន» ស្នងនិយាយឡើង។

ប្រាប់អ្នករួមដំណើររួច គ្រប់គ្នាដើរតាមពីក្រោយស្នង។ ដើរប្រទាក់ក្សិណជុំវិញកុដិធ្វើពីឈើបន្ទះទំហំប្រហែលបន្ទប់នៃផ្ទះអ្នកស្តុកស្តម្ភមួយ ដែលចំហរទ្វារ បង្ហាញរូបព្រះពុទ្ធអង្គធំតូចតាមលំដាប់ ដោយដើរពីស្តាំទៅមុនគម្រប់ ៣ដង ហើយមកចប់នៅត្រឹមកន្លែងដែល​ព្រះសង្ឈកំពុងគង់ចាំ។

ដើរប្រទាក់ក្សិណចប់ គ្រប់គ្នាក៏ក្រាបថ្វាយបង្គំព្រះសង្ឈ ដែលឈរចំពោះមុខ។
ព្រះតេជព្រះគុណសង្ឈដិកា៖  « ទៅទីនោះទៅញ៉ោម » ព្រះតេជព្រះគុណ​លើកម្រាមចង្អុរទៅដើមឈើធំមួយដែលនៅក្បែរល្បាក់ថ្ម កន្លែងរក្សាទឹកដែលហូរចុះពីភ្នំនារដូវវស្សា ចម្ងាយប្រហែល ៥០ម៉ែត្រ ពីទីតាំងដែលពួកយើងកំពុងឈរនេះ។​

ទោះបីមិនបានហាស្តីអ្វី តែសិទ្ធិគុណ សង្កេតរាល់សកម្មភាពរបស់ស្នង និងព្រះសង្ឈអង្គនេះជាប់ជានិច្ច។ ខណៈសាច់ញាតិកំលោះនេះ នៅតែរក្សាភាពស្ងៀមស្ងាត់ដដែល និងនាំគ្នាដើរទៅទិសខាងត្បូងកន្លែងដែលព្រះតេជព្រះគុណចង្អុរមុននោះ ដោយមានស្នងជាអ្នកនាំមុខ។

មិនប៉ុន្មានជំហានទេ ពួកយើងក៏មិនដល់ដើមជ្រៃក្រឹមធំមួយ ដែលមានពូនដីជាពំនូក មានកូនរុក្ខជាតិផ្កាប៉ុន្មានដើមក្បែរនោះផង។ ដើរដល់ត្រឹមនេះ ស្នងក៏អង្គុយបត់ជើងពីមុខនោះ ហើយស្រវាកាន់បន្តោងខ្សែកដែលគាត់កំពុងពាក់ ជាត្បូងមរកតប៉ុនម្រាមកូនដៃ ពណ៌បៃតង សម្លឹងមើលពំនូកដីនោះមួួយសន្ទុះ ទើបដកដៃពីខ្សែកត្បូងមរកត មកលើកដៃប្រណមជាថ្មី ហើយនិយាយ៖ « នាងខ្ញុំមកហើយ! មកតាមការហៅ​ហើយ » និងក្រាបបង្គំ ៣ដង មុននឹងរៀបចំធូបទៀន គ្រឿងសក្ការៈជាច្រើនមុខ និងផ្លែឈើ ៧មុខ ថ្វាយគម្រប់កិច្ច។

ក្រោយរួចកិច្ចអស់ហើយ អ្នកទាំង ៤ ក៏បង្គំលាចៅអធិការវត្ត រួចបន្តដំណើរទៅកាន់ភូមិស្រុក ទឹកដីកំណើតរបស់ ភិមាន មុនប្តូរទៅរស់នៅទីក្រុងដ៏សុីវិល័យ ដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិស្រុកនៃអារាមមួយនេះ។

មកដល់ភូមិ…

ទោះឃ្លាតឆ្ងាយពីភូមិស្រុក តែដីកេរពីជីដូនជីតា ភិមាន មិនដាច់ចិត្តលក់ទេ គឺទុកគ្រាន់ពេលទំនេរ ឬបុណ្យទានម្តងៗ អាចមកលេងបាន និងមានបងប្រុសម្នាក់ទៀត ជាអ្នកនិតនៅរក្សា។

ជាធម្មតា អ្នកភូមិផងរបងជាមួយ ឱ្យតែញាតិស្រុកណាឃ្លាតឆ្ងាយយូរហើយមកលេង តែងទៅរាប់រកគ្នានិងសួរសុខទុក្ខជាដើម។ គ្រាន់តែដាក់គូថអង្គុយមិនប៉ុន្មាននាទីផង អ្នកជិតខាង ៣-៤នាក់ ដើរសំដៅមករកក្រុមគ្រួសារនេះបាត់ទៅហើយ ហើយពួកគេក៏និយាយពីនេះពីនោះតាមទម្លាប់អ្នកភូមិស្រុកអ៊ីចឹងទៅ។ និយាយគ្នាលេងបានមួយសន្ទុះ ស្រាប់តែស្នង កេសហៅពេជ្ជតា ទៅខ្សឹប៖

« ហាមណា៎ ហាមនិយាយឆ្លងឆ្លើយការពិត រាល់សំណួរដែលអ្នកនៅទីនេះសួរនាំ រាសីយើងកំពុងទាប»

ការដែលស្នងហាមប្រាម អ្នកមីងភី មិនឱ្យតបឆ្លើយនឹងសំណួរអ្នកស្រុកនេះ ក៏ព្រោះតែអ្នកមកសួរនាំ បានឈ្លីចសួរពីអ្វីដែលមានប្រយោជន៍ដល់ផ្លូវងងឹត មិនថាថ្ងៃខែឆ្នាំកំណើត ឬទីតាំងខ្លួនកំពុងរស់នៅក៏ដោយ។

ស្នងដាស់តឿន ភិមាន ថា « ក្នុងរឿងផ្លូវងងឹតនេះណា ពិតជាគួរឱ្យខ្លាចបំផុត។ ពេលខ្លះ អ្នកដែលមានបំណងអាក្រក់លើយើង អាចធ្វើឱ្យយើងស្លាប់ដោយមិនទាំងចាំបាច់ត្រូវស្គាល់ឈ្មោះយើងផង។ »

មនុស្សស្រីវ័យជាង ៣០ឆ្នាំ ឈរស្តាប់ដោយអារម្មណ៍ព្រឺសម្បុរ ខ្លាច។ ហើយនឹកមមៃគិតដល់ប៉ុន្មាននាទីមុននេះ នាងបានឆ្លើយរាក់ទាក់នឹងញាតិចាស់ស្រុកម្នាក់ ដែលគ្រប់គ្នាសុទ្ធតែឆ្ងល់ថាហេតុអ្វី ស្ត្រីចំណាស់ម្នាក់នេះរស់នៅម្នាក់ឯង មិនមានញាតិផៅនឹងគេ អ្វីដែលគួរចម្លែកអ៊ំស្រីចាស់នោះ ជាធម្មតាគាត់មិនសូវចេញក្រៅបង្ហាញខ្លួនទេ តែម្តេចថ្ងៃនេះមកដល់ផ្ទះនាង!…

ភិមាន ចាប់ផ្តើមអង្គុយរក្សាគម្លាតនឹងអ្នកភូមិស្រុក ព្រោះសម្តីស្នងមុននេះ…
សុខៗមនុស្សស្រីវ័យ ២៦ឆ្នាំ ជីដូនមួយម្នាក់ទៀតរបស់ភិមាន ដែលរក្សាភាពស្ងប់ស្ងាត់តាំងពីឡើងឡានរហូតដល់ពេលនេះ ស្រាប់តែដើរមកជិត និងយកដៃទាំងពីរដាក់លើស្មានាង រួចឈរសម្លឹងទៅអ៊ំស្រីម្នាក់នោះ ខណៈដែលគាត់ក៏កំពុងអង្គុយបែរខ្នងពីពួកគេ រួចធ្វើមាត់ចីបអូចៗដូចកំពុងសូត្រអីម៉្យាងយ៉ាងសម្ងាត់ គ្មានអ្នកដឹង… តែការបង្ហាញខ្លួនរបស់ សិរីមតី ធ្វើឱ្យអ៊ំស្រីមានអាការៈប្លែកៗម៉េចមិនដឹង គាត់ងាកក្រោយ ២-៣ មើលមុខអ្នកទាំងពីរដោយទឹកមុខស្ងួតៗ ខ្សែភ្នែកក្រលេកក្រឡាប់ ហើយហាស្តីកាត់សម្តីញាតិស្រុកដែលកំពុងជជែកគ្នាភ្លាមៗ៖ «ក្តៅណាស់!​ រកទៅផ្ទះវិញហើយ»

សិរីមតី នៅតែសម្លឹងអ៊ំស្រីនោះរហូតគាត់ចេញផុតពីរបងមិនដាក់ភ្នែក ឯស្នងក៏ងាកមកសម្លឹងមុខមនុស្សស្រីស្ងៀមស្ងាត់នេះ ដោយញញឹម រួចដើរមកកៀកនិងស្រដីឡើង៖ « រក្សាសេចក្តីល្អ ហើយធ្វើបុណ្យឱ្យច្រើនៗ ពិសេសគោរពប្រណិប័តន៍ម៉ែឪណា៎ »

« ចា៎ » សិរីមតីតប

ចប់កិច្ចការ បាយថ្ងៃត្រង់ក៏ទទួលទានរួច ពួកគេក៏ត្រលប់ទៅកាន់ទីក្រុងដ៏សុីវិល័យវិញ។
ខណៈពេលដែលសាច់ញាតិ សិរីមតិ និងសិទ្ធិគុណ ជជែកគ្នារឿងអ្នកភូមិស្រុក សិរីមតី ស្រាប់តែលូកមាត់និយាយដែរលើកនេះ។

« រាល់ពេលដែលខ្ញុំមានអារម្មណ៍មិនស្ងប់នឹងអ្វីមួយ ខ្ញុំតែងសូត្របាលីដែលយាយមិត្តភក្តិខ្ញុំប្រាប់ ហើយរាល់ពេលដែលមនុស្សមិនល្អណាមួយ ស្ថិតនៅចំពោះមុខខ្ញុំពេលដែលខ្ញុំសូត្រ តែងមានអាការៈចម្លែកៗដូចអ៊ំស្រីនោះ»

សិទ្ធិគុណ កំពូលឆ្ងល់រហ័សសួរមុនគេ៖
« បាលីអី? ម៉េចគាត់ប្រាប់អ៊ីចឹង »

សិរីមតីតំណាលប្រាប់៖
កាលហ្នុង ជាឱកាសចៃដន្យ ខ្ញុំទៅដើរលេងជាមួយគ្រួសារមិត្តភក្តិខ្ញុំ យាយមិត្តភក្តិខ្ញុំ គ្រាន់តែឃើញខ្ញុំភ្លាមក៏សួរខ្ញុំឆ្នាំអី​ និងទាញដៃខ្ញុំទៅកាន់ និងឆ្លៀតខ្សឹបប្រាប់ខ្ញុំថា « មានគេតាមចៅ សក់សំពោងធំណាស់ ស្លៀកសពាក់ស អ៊ីចឹងទៅណាមកណា៎ចូរចៅសូត្រ នមោ ឱ្យបាន ៣ចប់ » ថារួច លោកយាយក៏ប្រាប់ខ្ញុំឱ្យកត់បាលីមួយតាមគាត់និយាយ និងដាស់តឿនថា « បាលីនេះ ដឹងតែម្នាក់ឯងបានហើយ មិនអាចប្រាប់អ្នកណាឡើយ ព្រោះមនុស្សដែលសាងល្អ គិតល្អ ធ្វើល្អ ធ្វើកាន់បាន » ។ ហើយគាត់ថែមទាំងបានប្រាប់ទៀតថា « ចៅត្រូវចាំ ពពួកអរូបនេះ ចូលចិត្តប្រើប្រាស់មនុស្សសបរិសុទ្ធណាស់ ដើម្បីចម្លងវា តែបើចៅព្រមតាមវា ច្រើនមិនល្អសម្រាប់ខ្លួនឯង » ។

ស្តាប់ចប់ មិនបាច់អ្នកណាសួរទាន់ សិទ្ធិគុណ សួរបន្ត៖
« ថីបានជឿគាត់? »
« ដោយសារមុនគាត់ឱ្យបាលី គាត់និយាយរឿងមួយ ដែលខ្ញុំមិនដែលប្រាប់អ្នកណា សូម្បីតែគ្រួសារយើង »
« ចុម! ចេះលាក់បាំងទៀត » សិទ្ធិគុណ ចំអន់ប្អូនលេង ពេជ្ជតាអ្នកសួរម្តង៖
« រឿងអី? »

សិរីមតីតំណាលប្រាប់៖
តាំងពីខ្ញុំអាយុ ៩ឆ្នាំមកម្ល៉េះ ខ្ញុំចេះតែទទួលដឹងរឿងចម្លែកៗ តែខ្ញុំមិនដែលហ៊ាននិយាយប្រាប់ម៉ាក់និងប៉ាទេ។ រាល់ពេលខ្លាច ខ្ញុំតែងយកលើកដៃបន់ស្រន់ថា « កុំឱ្យខ្ញុំឃើញ កុំឱ្យខ្ញុំខ្លាច ត្រឹមពន្យល់សប្តិបានហើយ » ពីពេលនោះមក រាល់ការសុបិនខ្ញុំ តែងជាដំណឹងមុន ឬប្រាប់ពីបំណងគេ។ ខ្ញុំក៏មិនដឹងថា មនុស្សស្រីម្នាក់នោះ ជាអ្នកណាដែរ តែតាំងពីរៀនបឋម ដល់រៀនចប់សាកល ខ្ញុំតែងយល់សប្តិឃើញមនុស្សស្រីម្នាក់ហ្នឹង មកលេងជាមួយខ្ញុំជានិច្ច។ ហើយបើសិនណាជាខ្ញុំមិនព្រមជាមួយគេទេ ស្អែកឡើង សមាជិកគ្រួសារយើង តែងមានអ្នកឈឺម្នាក់ ដោយអត់មូលហេតុ។ ចាំអត់! មានម្តងអាទីក្មួយពួកយើង ក្តៅខ្លួនសន្លឹមជាប់ តែយកទៅពេទ្យ វាតែងប្រក្រតីវិញ ហើយមិនប្រក្រតីពេលមកផ្ទះ។ នៅមានប៉ុន្មានដងទៀតនោះ អាលី បងតា និងប៉ាឈឺ អ៊ីចឹងដែរ។

ឮសិរីមតីនិយាយប៉ុណ្ណេះ គ្រប់គ្នាព្រឺរោមខ្ញាក ព្រោះនឹកដល់គ្រានោះ រកពេទ្យផង រកគ្រូផង តែនៅតែមិនច្បាស់ហេតុ។

« ដល់ពេលអ៊ីចឹង!​ រាល់ដង ធ្វើម៉េចទើបលែងអីវិញ? » ស្នងសួរ
« ខ្ញុំអុជធូបនៅព្រះភូមិមុខផ្ទះ ឱ្យជួយការពាររាល់អមនុស្សដែលប៉ងមិនល្អ ហើយបន្ទាប់មកក៏រំពៃគិតដល់ស្រីម្នាក់ក្នុងសុបិន្ត ដែលខ្ញុំតែងឃើញនោះ និយាយក្នុងអារម្មណ៍តែឯងៗ សុំកុំឱ្យនាងមកបន្តធ្វើបាប ហើយសន្យាឱ្យនាងមកលេង តែមានលក្ខខណ្ឌអីអ៊ីចឹងទៅ » មតី តប

« ចុះស្គាល់ម្នាក់ស្រីហ្នឹងអត់? ថីបានគេចេះតែតាម » សិទ្ធិគុណ សួរ ព្រោះឆ្ងល់

សិរីមតី ស្ងៀមមួយសន្ទុះមុននឹងតប « ពិបាកគិតយល់ណាស់!​ តែមិនមែនលើកទី១ ទេ ដែលយល់សប្តិឃើញអ្នកប្លែកៗ មកពឹងពាក់ឱ្យជួយ គ្រាន់តែម្នាក់ស្រីនេះ តោងទាមខ្លាំងខុសគេ…។ មានច្រើនលើកហើយ យល់សប្តិរបៀបនេះ តែអ្វីដែលកត់ចំណាំបាន គឺរាល់ពេលដែលធ្វើដំណើរឆ្លងកាត់ភ្នំនេះ ទៅលេងផ្ទះបងភិមាន យប់ឡើងកាលណា សុបិនប្លែក នឹងផុសមកភ្លាមៗ។ លើកណាក៏ដោយ ច្បាស់ណាស់!​ ច្បាស់ដូចថ្ងៃអ៊ីចឹង! មានតាំងស្រីពោះធំ តាអាចារ្យ កូនក្មេង ឱឃើញជាលក្ខណៈ ខ្ទេចខ្ទីសាច់ឈាមក៏មាន។ តែទាំងអស់ហ្នឹង សុទ្ធតែមកសុំឱ្យធ្វើបុណ្យឱ្យ។ ហើយរាល់ពេលដែលយល់សប្តិបែបនេះ ខ្ញុំក៏ធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឈ នៅវត្តមួយដែលមិនឆ្ងាយពីជើងភ្នំនេះ » ។

« អ៊ីចឹង រាល់ពេលធ្វើដំណើរទៅណាមកណា ឯងដឹងខ្លួនឯងហើយ » ស្នង និយាយឡើង ធ្វើឱ្យគ្រប់គ្នាឆ្ងល់ជាខ្លាំង ខណៈសាមុីខ្លួនឆ្លើយ « ចា៎ » ដោយមិនដេញដោលអ្វីទាំងអស់។

មនុស្សស្រីក្មេងវ័យម្នាក់នេះ មិនមែនជាមានបារមីអ្វីឡើយ តែការដែលគេមិនឆ្ងល់នឹងប្រយោគនេះ ក៏ព្រោះរាល់អ្នកកាន់សីលទាន រាប់ចាប់ពីឋានៈសង្ឃ ដូនជី ឬអ្នកកាន់សីលផ្សេងណា ឱ្យតែបានជួបនាង គឺតែងពោលឃ្លាស្រដៀងគ្នានេះឡើង…

(វគ្គស្រមៃ)

« នាង! ព្រះចៅអធិការ ផ្តាំមកថា រាល់ពេលធ្វើដំណើរទៅណាមកណា ទោះទីជិត ឬឆ្ងាយ ឱ្យសូត្រនមោ ៣ចប់ និងរំលឹកគុណមាតាបិតា ដោយសូត្របន្ត “មាតាគុណណាំង បិតាគុណណាំង ៣ចប់ ឬ ៧ចប់ ក៏បានណា” »
មនុស្សប្រុសវ័យកណ្តាល ដែលជាមគ្គទេសទេសចណ៍មួយរូបនៅសៀមរាប បានពាំនាំសង្ឃដិកាព្រះចៅអធិការវត្តដ៏ល្បី ស័ក្តិសិទ្ធនៅទឹកដីស្រុកបន្ទាយស្រី ប្រាប់សិរីមតី ក្នុងពេលដែលនាងកំពុងក្រាបបង្គំព្រះពុទ្ធបដិមា ក្នុងព្រះវិហារ ជាមួយនឹងបុរសវ័យប្រហែលខ្លួន ២នាក់ គ្រាដែលមានភារកិច្ចទៅកាន់ស្រុកបន្ទាយស្រី នៃខេត្តទេសចរណ៍ខ្មែរដ៏ល្បី។

« ចៅស្រីនោះ! » ព្រះតេជព្រះគុណលើកដៃចង្អុលមក សិរីមតី ដែលអង្គុយសំពះសង្ឃ ក្នុងពិធីសូត្រមន្តលើករាសី នៅគេហដ្ឋានម្តាយមីងរបស់ខ្លួន មុននឹងបន្ត « អាត្មាផ្តាំណា៎ រក្សាការធ្វើបុណ្យ ហើយបើចំពោះគ្រូបាធ្យាយ មិនអុជធូបក៏បាន តែត្រូវគោរពលោកក្នុងចិត្ត »

« កណា »
ព្រះតេជព្រះគុណ សង្ឃដិកាបន្ត « ហើយពេលទៅណាមកណា នឹកគុណមាតាបិតាផងណា៎ កុំភ្លេច »

ទោះមិនច្បាស់ហេតុអ្វី ដែលបណ្តាំដដែលនេះ ធ្វើឱ្យមតី ចងចាំជាប់ជានិច្ច ហើយរក្សាចិត្តល្អ ធ្វើល្អ តាមការផ្តាំផ្ញើររបស់អស់លោកអ្នកមានសីលទានធ្លាប់ប្រាប់ មិនដែលខាន៕