រៀបការសងគំនុំ – Meysansotheary

រឿង៖ រៀបការសងគំនុំ ភាគទី៦០ (ភាគបញ្ចប់)
ពេលដែល​គ្រួសារកំពុងតែរវល់លម្ហែចិត្តជាមួយទឹកក្ដៅ ព្រមទាំងត្រៀមលក្ខណៈដើម្បីផ្ដល់ភាពសុខសាន្តដល់ស្រីជាទីស្រឡាញ់ មានពេលឯណាមកចាប់អារម្មណ៍លបស្តាប់កាននិយាយទូរសព្ទ? វាក៏មិនមែនជាចរិត​របស់ម៉ូស្ហា​ផង​។

កាន​ចេញទៅ​រហូត​ដល់វ៉េរ៉ងដា​ហើយចរចា​៖

«ម៉ាក់មន្ថាសុខសប្បាយទេ?»

«ម៉ាក់ឯកាណាស់! តាំងពីបាត់កូនសិដ្ឋ​ទៅ ម៉ាក់គ្មានសល់អ្វី​ទាំងអស់! ជីវិតម៉ាក់ចប់ហើយ​!»

«ខ្ញុំនឹងផ្ញើលុយទៅខ្លះសម្រាប់ម៉ាក់មើលថែខ្លួនឯង»

«មីងមិនចង់បានលុយទេ!»

នាង​ពិបាកចិត្ត​តឹងអារម្មណ៍។​ ទទួលស្គាល់ថា លុយមិនមែន​សុទ្ធតែអាចដោះស្រាយបានគ្រប់បញ្ហានោះទេ។

«គ្រប់គ្នាគិត​ថា​ម៉ាក់ខលទៅកូនព្រោះចង់បានលុយ? តែតាមពិត​ម៉ាក់ទូរសព្ទមកទីនេះ ដោយសារតែម៉ាក់នឹកកូន!»

នាង​បែរក្រោយ​សម្លឹងទ្វារបន្ទប់ទឹក។

«អ៊ីចឹង​អាទិត្យ​ក្រោយម៉ាក់ទំនេរទេ អាចមកលេងផ្ទះខ្ញុំបាន! រៀបចំ ញ៉ាំអីជុំគ្នា! មកលេងបានណាប្តីខ្ញុំគាត់មិននៅភ្នំពេញ​ទេគាត់ចេញទៅប្រជុំដៃគូរកស៊ី!»

នាង​មិនអាចស្មាន​ដឹងបានទេ​ថា​ ស្ត្រីកំណាចនោះខឹងចិត្តយ៉ាងណានៅពេលដែលនឹកឃើញដល់កន្លែងធ្វើការនាង ដែលពីមុនធ្លាប់តែសង្ឃឹមថានឹងបានមកក្នុងកណ្ដាប់ដៃប្រសិដ្ឋ។

ទោះយ៉ាងណា គាត់ខំអត់ធ្មត់ខាំមាត់រកឱកាសនិយាយក្នុងសំឡេងធម្មតា៖

«កូនអាចចេញមកបានទេ! ម៉ាក់មានការសំខាន់ ចង់និយាយប្រាប់ ទាក់ទងជាមួយប៉ារបស់កូន!»

នាង​ស្លេកមុខ ​ងាករក​ក្រែងឃើញប្តីចេញពីបន្ទប់ទឹក៖

«ហេតុអីបានជាទាក់ទងជាមួយប៉ាខ្ញុំ?» កាន​និយាយខ្សឹបទាំងអារម្មណ៍មិនស្រួល។

ដោយមិនមាត់ ទុកឱ្យនាងអន្ទះសា ភ្លាមនោះរូបថតបានលោតតាមសារមក គឺយាយនោះផ្ញើតេឡេក្រាមមកនាង។

កាន​ត្រូវ​ផ្អាកការ​និយាយហើយចុចមើល។ គឺជារូបថតស្និទ្ធស្នាលជាលក្ខណៈសង្សាររវាងប៉ានាងកាលនៅរស់ ជាមួយនឹងស្ត្រីនេះ។ ពេលនាងកំពុង​ចំហមាត់គិតមិនយល់​ ស្រ្តីចម្លែក​ទូរសព្ទមកទៀត។ កាន​ថាមិនចង់​ស្តាប់ដែរ​ តែក៏មិនអាចយកឈ្នះចិត្ត​សង្ស័យ​ចង់ដឹង។​ នាង​ចុច​ទទួល​ដោយនៅស្ងៀមស្ងាត់ស្តាប់៖

«កាលពីនៅក្មេង មានរយៈពេលមួយ ប៉ារបស់កូនមានទំនាក់ទំនងជាមួយម៉ាក់! រឿងនេះម៉ាក់មិនដែលនិយាយទេព្រោះមនុស្សស្លាប់!»

«ហើយ…..ពេលនេះមកនិយាយប្រាប់ខ្ញុំធ្វើអី?»

«ព្រោះចាំបាច់! បើកូនមិនចេញមកជួបម៉ាក់ទេ រឿងនេះម៉ាក់​នឹងត្រូវទម្លាយចេញ!»

«ម៉ាក់ចង់ធ្វើអីទៀតហើយ?»​ នាង​សួរទាំង​ខឹងនិង​តឹងតែងចិត្តខ្លាំងណាស់។

«ម៉ាក់ជាមនុស្សឆ្កួតដែលកូនស្លាប់ចោល! ម៉ាក់ឯកោចិត្ត​ គ្រាន់តែចង់ជួបកូនកាន​និយាយគ្នាពីរឿងចាស់ៗ»

«ខ្ញុំ…ខ្ញុំចេញមិនបានទេ! ប្តីខ្ញុំនៅផ្ទះ!»

«បាន! ប៉ុន្តែកុំតូចចិត្ត​បើការសម្ងាត់ទាំងនេះត្រូវផ្សាយ​ដល់ប៉ូលិស!»

«កុំធ្វើផ្ដេសផ្ដាសណា៎» នាងញ័រមាត់ «រូបទាំងនេះក៏មិនឱ្យចេញទៅក្រៅណាបានដែរ!»

«ម៉ាកមិនដឹងមានអ្វីកើតឡើងទេបើកូនមិនមក!»

«ប្រុងធ្វើអ្វីខ្ញុំ!»

«ម្តាយមិនសម្លាប់កូនទេ គ្រាន់តែម្តាយឯកោ!»

«ប្តីខ្ញុំនៅ….!»

«ឈប់ធ្វើល្ងង់ទៅចន្ទកាន ប្តីមួយដោះស្រាយបាន!»

ថាចប់យាយមន្ថាបិទទូរសព្ទចោល។

កានក៏មិនដឹងដែរថា ហេតុអ្វីបានជាខ្លួនខ្លាចចំពោះរឿងអតីតកាលរបស់ឪពុកខ្លួនថ្នាក់នេះ។ មនុស្សស្លាប់ទៅហើយ អតីតកាលបែបណាក៏លែងមានបញ្ហាទៀតដែរ ប៉ុន្តែនាងមិនចង់ទេ មិនចង់ឱ្យគេយករឿងចាស់ទៅផ្សាយបកស្រាយវិភាគ ។​ នាងគិត​វែងឆ្ងាយថា បើសិនជាម៉ូស្ហា​ដឹងពីសកម្មភាព​ស្ត្រីចំណាស់ម្តាយប្រសិដ្ឋហ៊ានមក​បញ្ចេញរូបភាពចាស់ៗហើយពាក់ព័ន្ធជាមួយនាងតាមហ្វូន គេក៏អាច​នឹងរករឿងឬក៏រកវិធីដោះស្រាយជាមួយ​ដែលនឹង​ធ្វើឱ្យប្តីជាប់ពាក់ព័ន្ធសាជាថ្មី។ កានមិនចង់នោះឡើយ។

«ម៉ូស្ហា! ​អូនចេញទៅក្រៅមាន​ការបន្តិច!​ យកនំ​! ស៊ុប​ប្រាយ​!»

ប្តីអាល័យបិទភ្នែក​ សម្រាក​ជាមួយ​ទឹកក្តៅ គេមិនបានឮទេ ក៏មិនបានគិតអ្វីដែរ។ គេស្មាន​ថាសាច់រឿងចប់ហើយ។

ចាប់តាំងពីពេលនោះមក គ្មានអ្នកណារកកានឃើញទេ។ ពេញមួយយប់នៃខួបអាពាហ៍ពិពាហ៍របស់ពួកគេគឺជារាត្រីដែលម៉ូស្ហា​ត្រូវ​ថប់បារម្ភ ចេញសឹងតែហែកទីក្រុងភ្នំពេញទាំងមូលស្វែងរកប្រពន្ធ។ គេមើលវីដេអូក្នុងផ្ទះជាច្រើនដងគឺនាង​រៀបចំខ្លួនឱ្យតែបានៗ និងមានអាវគ្របពីលើមួយជាន់ទៀត ព្រមទាំងឮសំឡេងនាង​និយាយ​ពាក្យ​ចុងក្រោយមុនពេលចេញមកពីបន្ទប់គេង «ម៉ូស្ហា! ​អូនចេញទៅក្រៅមាន​ការបន្តិច!​ យកនំ​! ស៊ុបប្រាយ!»

គេប្ដឹងប៉ូលិស។

នៅម៉ោង​បីភ្លឺ ប៉ូលិសបានមកដល់ផ្ទះ​គេ ហើយរាយការណ៍៖

«ការចាប់លេខទូរសព្ទចុងក្រោយរបស់ភរិយា​លោក មិនបាន​រក​ឃើញ​ប្រភពពិត​ថាអ្នកណាជាអ្នកទូរសព្ទមកទេ តែលេខអនាមិកនោះ បានខលពីក្រោយផ្ទះលោក បានន័យ​ថាពេលដែលទាក់ទងគ្នានោះ គេបានមករង់ចាំ​ទីនេះស្រេចហើយ បន្ទាប់មកក៏ល្បួង​ភរិយា​លោក​ឱ្យចាកចេញ!»

ម៉ូស្ហា​ច្បូតមុខ​គិតមិនយល់។ គេមិនដឹងថា​ហេតុផល​អ្វី​បានជាមនុស្សនោះ​អាចខលរកប្រពន្ធខ្លួន​ដោយសុវត្ថិភាព បើនាង​គ្មានមិត្ត​ផង?  ហើយឆ្លងកាត់រឿងជាច្រើនមក​ហើយ​ហេតុអ្វីបានជានាងដល់ថ្នាក់ហ៊ានចេញទៅក្រៅដោយ​រកលេសកុហកប្តី?

ឃើញគេមុខ​ខ្មៅគ្មានយោបល់ ប៉ូលិស​រាយការណ៍បន្ថែម៖

«អ្វីដែលប៉ូលិសអាចរកឃើញចុងក្រោយគឺរូបថតមួយសន្លឹកត្រូវបានផ្ញើមកក្នុងតេឡេក្រាមរបស់ប្រពន្ធលោក!»

គេងើបមុខសម្លឹងដោយភ្ញាក់ផ្អើល ប៉ូលីសនិយាយបន្ថែម៖

«ភាគីដែលផ្ញើនោះព្យាយាមលុបចោលហើយ​ ប៉ុន្តែយើង​នៅតែអាចទាញ​យកឯកសារមកវិញព្រោះសង្ស័យ ​សូមលោកពិនិត្យមើល!»

ម៉ូស្ហា​ព្យាយាមពិនិត្យ​ គេក៏មិនស្គាល់ដែរ ថាតើស្ត្រីម្នាក់អង្គុយជិតស្និទ្ធជាមួយ​ឪពុករបស់នាង ដូចជាឃើញមុខតែ​គេចាំមិនបានថាជាអ្នកណាសោះ។

គេ​ជួបម្តាយប្រសិដ្ឋ​បានតែម្ដងគត់​នៅក្រុងកំពង់សោម។

«រូបនេះ​ជួយអ្វីបានខ្លះ?!» គេសួរទាំងមិនយល់ការណ៍អ្វីសោះ រហូតទាល់ប៉ូលិស​បកស្រាយ៖

«យើងសង្ស័យថា ភរិយា​លោកព្រមចេញទៅដោយសាររូបថតនេះ!»

គេគិតទាំងក្តុកក្តួលចិត្ត​។ នឹកឃើញកាលមុន…. «មនុស្ស​ស្លាប់អស់ហើយ! បានទេ? ឈប់ត្រឹមណេះ! កុំធ្វើអីបន្តទៀត កាននឹងទៅបួសលាងកម្ម អ្វីៗនៅផ្ទះនេះជារបស់ប​ងម៉ូស្ហា​ទាំងអស់​! មនុស្សស្លាប់ទៅហើយមិនចាំបាច់ឱ្យគាត់ខូចឈ្មោះនៅវិលវល់ទៀតនោះទេ! ខ្ញុំសុំអង្វរតែប៉ុណ្ណឹង!» ជាពេល​ដែលគេ​បានរកឃើញឯកសារ​របស់ឪពុកនាង​លបលួចឃុបឃិតលេបលុយឪពុកគេ។ ពេលនេះ​​តើរូបមួយសន្លឹក​ចុងក្រោយ​ដែលផ្ញើមក​​មានឥទ្ធិពលអ្វីលើកាន​ ដល់នាង​ព្រម​កាត់គ្រោះថ្នាក់ចេញក្រៅ?​

គេសុំប៉ូលិស​គេយករូបនេះទៅបង្ហាញដល់ស្ត្រីមេផ្ទះចាស់ៗនៅក្នុងផ្ទះបាយវិញ ។

ដូចការគិត ពួកគាត់ពិតជា​ស្គាល់។

«ម្នាក់នៅក្នុងរូបថតនេះម្ដាយរបស់ប្រសិដ្ឋ!»

ម៉ូស្ហា​ភ្ញាក់ផ្អើលពេកណាស់។ គាត់បន្តទៀត​ពន្យល់នាយវិញថា៖

«ដំបូងខ្ញុំអត់ស្គាល់ប្រសិដ្ឋ​ម្នាក់នោះទេ លុះគេស្លាប់នៅសាំងហ្គាពួរ​ កាសែតចេញផ្សាយច្រើនផ្ទះ​បានអានទៅក៏ស្គាល់ថា ប្រសិដ្ឋ​នេះគេគឺជាក្មេងប្រុសម្នាក់ដែលធ្លាប់មកចូល​ផ្ទះនេះម្តងកាលពីវ័យជំទង់ៗ។ ម្តាយរបស់គេធ្លាប់ជាលេខារបស់លោកប្រុស​!»

«មីង! ហេតុអីបានពួកគេថតជាមួយគ្នាក្នុងលក្ខណៈជាគូស្នេហ៍!»

ម៉ូស្ហាសួរដោយ​មិនត្រជាក់ចិត្តអ្វីបន្តិចទេ។​ សាច់រឿង​ដូចជាអណ្តែតឡើងមក​ឱ្យគេ​មើលទៅឃើញ​ថា ភរិយា​ខ្លួន​កំពុង​រងគ្រោះថ្នាក់កៀកបងើ្កយ។

ខណៈនោះ ស្ត្រីទាំងពីរមើលមុខគ្នា​បន្តិច​ទើបឆ្លើយ៖

«ក៏មាន​ពាក្យចចាមអារ៉ាមខ្លះខ្ញុំនៅចាំ…..!»

ឃើញគាត់នៅទីរទើរ គេក៏​សួរសង្ខើញ៖

«ចចាមអារ៉ាមអីខ្លះមីង? រឿងនេះទាក់ទងសំខាន់នឹង​សុវត្ថិភាពចន្ទកាន កុំអូសបន្លាយពេលយូរពេក!»

ដូច្នេះពួកគាត់ដាច់ចិត្ត​បង្ហើប៖

«ពេលនោះ មានពាក្យមកថា លោកប្រុសផ្ទះនេះ មានទំនាក់ទំនងលួចលាក់ជាមួយនឹងលេខា​គាត់ គឺម្តាយប្រសិដ្ឋ​ម្នាក់នេះហើយ​!»

គេទ្រោបក្បាល សែនធុញព្រោះម៉ូស្ហា​ឯណាមក​ចង់ដឹងពីរឿងឪពុកក្មេកដែលគេមិនចូលចិត្ត​នោះ?

ប៉ុន្តែឥឡូវការបាត់ខ្លួនរបស់ប្រពន្ធគាប់ជួនពេល​ប៉ូលិស​រកឃើញ​ចៃដន់នូវរូបភាពដែលបកបង្ហាញពី​រឿងអតីតកាលផ្ទះនេះ វិលមកគិត​ចុះឡើង​ព្រោះយ៉ាងនេះបានជានាងព្រមចេញ?

គេរត់ឡើងមកបន្ទប់គេង រក​មើលលុយកាក់មាសប្រាក់ ក៏ពិត​ជាសង្កេត​ឃើញថា​​បាត់មួយចំនួនពីទូដែកមែន​។

ម៉ូស្ហា​ប្រញាប់​រត់ចុះមកក្រោម​ធ្វើ​សេចក្តីរាយការណ៍ថ្មីប្រាប់ប៉ូលិស​ដែលនៅអង្គុយ​រង់ចាំជាន់ខាងក្រោមភ្លាម៖

«លោកនិយាយត្រូវណាស់ ខ្ញុំបាត់លុយ​មួយចំនួនពីទូដែក​!​ ប្រពន្ធខ្ញុំប្រហែលចូលអន្ទាក់គេហើយ!»

ប៉ូលិស​ងក់ក្បាល ៖

«លោកត្រូវបើកទូរសព្ទ​ម្ភៃបួនម៉ោងលើម្ភៃបួនម៉ោង​ទៅ ខ្ញុំរៀបចំ​ភ្ជាប់ Records ទៅជាមួយ​លីងទូរសព្ទលោក!»

​ចិត្តគេ​សៅហ្មងណាស់ គេដើរមកផ្ទះបាយវិញនិយាយនឹងអ្នកបម្រើ៖

«ស្រីល្ងង់របស់មីងប្រហែល​ខ្លាចយាយនោះយក​រូបភាពឪពុករបស់គេបញ្ចេញ​ទៅក្រៅ ក៏សុខចិត្តចេញទៅជួបគេ​យកលុយទៅទៀត ឥឡូវនេះខលលែងចូលហើយ​!»

ស្ត្រីមេផ្ទះងក់ក្បាល៖

«ចា៎ ខ្ញុំឃើញ​គាត់រលះរលាំង​ចេញទៅ មានកាន់កាបូបហាត់ប្រាណមួយ​ដាក់អ្វី​ធ្ងន់!»

ស្ត្រីម្នាក់ទៀត​ដណ្តើមនិយាយ៖

«សូម….សូម្បីទូរសព្ទខ្ញុំក៏គាត់ខ្ចីយកទៅដែរ!»

ម៉ូស្ហា​ងាកមកជាប្រញាប់។ ឃើញទឹកមុខ​នាយ​ ស្ត្រីទាំងទ្វេឈប់មាត់ ខ្លាចគេយល់ខុសថា គាត់ស្តាយទូរសព្ទជាងសុវត្ថិភាពម្ចាស់ ​តែម៉ូស្ហាវិញ គេគិតឃើញអំពីរឿងផ្សេង។

«ប្រពន្ធខ្ញុំ ចុះមកខ្ចីទូរសព្ទមីង?»

គេនឹកឃើញកាមេរ៉ាវីដេអូដែលបានឆែក ចុងក្រោយគឺនៅពេលដែលនាងរៀបចំខ្លួនចាកចេញ កាន​បាន​ដើរពាក់អាវគ្របក្រៅ និង​មានកាន់ទូរសព្ទដៃខ្លួននាង​ទៅទៀតដែរ។  អ៊ីចឹងពាក្យដែលបាននិយាយថានាងខ្ចីទូរសព្ទគាត់មួយទៀតមានន័យថាម៉េច?

គេប្រញាប់ទៅខ្សឹបក្បែរប៉ូលស៖

«ខ្ញុំសង្ស័យ​ថា ភរិយាខ្ញុំលបលួចដាក់ទូរសព្ទមួយផ្សេងទៀត​តាម​ខ្លួន! ​ក្នុងករណី​ចាំបាច់យើងអាចចាប់បានទីតាំងដែលគេ​យកនាងទៅ!»

ប៉ូលិស​សម្លឹង​មុខ​គេធ្មាំង​ខណៈអ្នកបម្រើទាំងពីរ​តាមមកពីក្រោយខ្នង​ ម៉ូស្ហា​និយាយបញ្ជាក់បន្ថែម៖

«ចន្ទកាន​បាន​ខ្ចីទូរសព្ទអ្នកបម្រើមួយទៀត អាចថា​ប្រពន្ធខ្ញុំមិនបាន​ទុកចិត្តមនុស្សនោះ ហើយ​លបលាក់​ទុកទូរសព្ទ​ដើម្បី​យើងរកនាងឃើញ!»

ប៉ូលស​ងក់ក្បាល៖

«សង្ឃឹម​ថា មិនបានបិទសេវា»

ប៉ូលិស​ក៏​ងាកមករកអ្នកបម្រើទាំងពីរ៖

«ខ្ញុំសុំលេខទូរសព្ទ​ដែលអ្នកស្រី​ចន្ទកាន​បាន​យកទៅនោះ!»

វគ្គ វាសនា​ចន្ទកាន

ដូចប្តី​បានវិភាគ ការចេញទៅ​ដោយបង្ខំ​លើកនេះ កាន​បាន​ត្រៀមលក្ខណៈរួចហើយទើបបាន​នាង​មិនអស់ចិត្ត​ សុខចិត្ត​ចូលផ្ទះបាយខ្ចី​យក​ ទូរសព្ទដៃអ្នកបម្រើទៅតាមមួយគ្រឿងទៀត។

នាងបានបិទសំឡេងវាចោលកុំឱ្យលាន់និងលាក់ខាងក្រោមកាបូបលុយមួយនោះ។ លុយមួយកាបូបនាង​គិតថានឹង​ឱ្យគាត់យកទៅជាថ្នូរនឹងរឿង​រ៉ាវគ្រប់យ៉ាង កុំឱ្យតាមគ្រួសារនាង​ទៀត។ រីឯករណីគាត់ធ្វើអ្វីមួយ​ហើយរត់គេច ​ទូរសព្ទអ្នកបម្រើ​ដែលបង្កប់ក្នុងនោះ​នឹងជួយប៉ូលិស​ឱ្យរកទីតាំង​អ្នកមន្តថាឃើញមិនពិបាកទេ។

ចំណែកទូរសព្ទខ្លួននាង នៅពេលដែលស្ត្រីម្នាក់នោះមានបំណងអាក្រក់ ប្រាកដជាដណ្តើម​យកទៅបិទចោលឬបោះចោលបំបាត់ដាន​ដោយប្រការណាមួយ។

ជាក់ស្តែង គឺពេលនេះចន្ទកាន​ស្ថិតក្នុងសភាព​គ្រោះថ្នាក់ជាងដែលនាង​ធ្លាប់គិត។ ដៃទាំងពីរ​ត្រូវ​ជាប់នៅក្នុងចំណងបើកភ្នែកព្រឹមៗដឹងខ្លួនពីសន្លប់។

ចាំបានថា​ ពេលចុះមកក្រោយផ្ទះ ត្រូវជនមិនស្គាល់មុខផ្ទប់ច្រមុះពីក្រោយ។

ពេលនេះ​អ្វីដែលអាចធ្វើបាន គឺ​អង្វរករ ព្រោះរូបភាព​ជាក់ស្តែង​ គឺ​ស្ត្រីវិកលជាម្តាយប្រសិដ្ឋប្រាកដដោយទឹកមុខ​គុំគួន​កំណាច ក្តាប់ដងចបយ៉ាងណែន​ជីកដីហើយជីកដីទៀត។

កាន​ចាំបានថា​ទីនេះឯង ជាដី​កោះកន្លែងដដែលដែលចាំបានស្រពេចស្រពិលថាសុជាតិ​ត្រូវកប់ដោយរបៀបណា។

មុននាង​ត្រូវ​សន្លប់ក៏ធ្លាប់បាន​ឃើញកូនប្រុសរបស់គាត់ជីកដីកប់សុជាតិហើយប្រុងកប់នាង​ទៀត ឥឡូវនេះ រណ្តៅ​ដដែល​ដែលជីកពាក់កណ្តាលមិនទាន់បាន​កប់នាង ត្រូវយាយសាមាន្យ​បោកនាងយកមកកប់បន្តទាល់តែបាន។

អ្វីៗកើតឡើងចំពោះមុខនាងសាជាថ្មីពេលនេះ ស្រីយំសស្រាក់បែរបន់ ឱ្យប្ដីបានឃើញ​ជីភីអេសរបស់អ្នកបម្រើដែលនាង​បានខំ​លាក់បង្កប់ទុកនៅក្នុងកាបូបស្ពាយផ្ទុកពេញទៅដោយលុយ។

តែចាំបាត់ៗ កានអស់សង្ឃឹមណាស់។

ធ្លាប់នឹកឃើញថា នឹងប្រគល់លុយ​ខ្លះជូនគាត់ជាសំណងទឹកចិត្តដែលគាត់បាត់បង់កូនប្រុសគាត់ ទុកថា​ជួយគាត់ចាយបាន​រហូតដល់ស្លាប់ដោយមិនចាំបាច់រករឿងគាស់កកាយអតីតកាលរវាងគាត់និងឪពុកកាន ដឹងអីគាត់ចាប់បង្ខំនាងយកមកកប់ទាំងកម្រោល​។

ចំណែក​កាបូបលុយក៏ទុកមួយអន្លើក្បែរៗដោយមិនដឹងថា ក្នុងនោះមានទូរសព្ទមួយគ្រឿងទៀតឡើយ។

«ឈប់ទៅមីង ខ្ញុំស្រេកទឹកណាស់!»

ស្ត្រីចំណាស់ដែលមានចិត្តពាក្យពាល បានទម្លាក់ចោលចប ហើយដើរតម្រង់មករកចន្ទកានដោយកែវភ្នែកមុតថ្លា៖

«ដឹងថា ​កាលនៅជាមួយប៉ារបស់​ឯង អញឈឺចាប់យ៉ាងណាទេ?»

មិននឹកស្មានថា​ ឪពុកនាងពិតជា​បានបន្សល់ទុកមក​នូវបំណុលកម្មច្រើនយ៉ាងនេះលើស្មានាងទេ។ កានតូចចិត្ត​នឹងវាសនា​មួយនេះពេកហើយ  នាង​យំ​សោក​ទាំងងងឹតមុខ ព្រិលភ្នែក​​មើលកាយវិកា​ស្ត្រីបិសាចមិនចង់ឃើញ។

«មីង​គិតធ្វើអីខ្ញុំ?»

«បើប្រសិដ្ឋ​មិនអាចរៀបការជាមួយឯងពេលនៅរស់ ឥឡូវនេះកូនប្រុសយើងនឹងរៀបការជាមួយឯងនៅឋាននរក! កប់ទាំងរស់បែបនេះ ពួកឯងនឹង​បាននៅជាមួយ​គ្នា!» ​នាងគ្រវីក្បាលនិយាយលែងចេញព្រោះគាត់កំពុង​តែបើក​យកធាតុកូនប្រុស ចេញមកបង្ហាញ​ស្តែង​នៅនឹងមុខភាពតក់ស្លុត​របស់នាង​។

ជាមួយ​ទឹកភ្នែកទឹកសម្បោរហូរហៀរខ្លាំងឡើងៗ កាន​ខំ​រើ​រុះ​ដៃជើងដែល​ជាប់គាំង​នៅ​ក្នុងចំណង។ រាងកាយកាន​ត្រូវបានមនុស្ស​កំណាចនេះ វាយផង អូសផង ប្រមៀល​កាន​ទម្លាក់ទៅក្នុងជម្រៅដីដែលគាត់ជីកបែកញើសហូរញើសបន្ថែម​ពី​ស្នាដៃចាស់នៃកូនគាត់  ប្រមាណជាជិត​ជម្រៅមួយម៉ែត្រតែប៉ុននោះ តែនាង​ពិត​ជាធ្លាក់ចូល​ទៅមានអារម្មណ៍​ជិត​លែងដកដង្ហើមរួចទៅហើយ។

«លែងខ្ញុំទៅមីង! មីងកុំធ្វើបែបនេះ! លែងខ្ញុំទៅ! ខ្ញុំចន្ទកាន​ណាមីង​! បើមិនយល់ដល់ពួកខ្ញុំ យល់ប៉ាខ្ញុំផង…!»

«យើងមិនយល់ដល់អ្នកណាទាំងអស់ យើងសុខចិត្ត​ក្បត់ប្តីយើង មក​រស់នៅជាមួយតាចាស់នោះជាច្រើនឆ្នាំ មិនមានប្តីសីត្រឹមត្រូវ គ្រាន់តែសង្ឃឹមថា កូនប្រុសយើងបានរៀនសូត្រខ្ពង់ខ្ពស់ បានទទួលមរតកទ្រព្យសម្បត្តិ មានជីវិតរស់នៅសុខសាន្ត ឥឡូវនេះគ្រប់យ៉ាងក្លាយទៅជាផេះ​! យើងនឹងឱ្យផេះនេះទៅឯង! ជាផេះសំណល់ចុងក្រោយ​របស់កូនយើង!»

ចន្ទកានលែងស្រែក​ទៀតហើយ​តែនាង​នៅ​តូចចិត្តជាខ្លាំងថា ហេតុអីបានជាតាំងពីដើមរៀងរហូតដល់ចុងបញ្ចប់ នាង​គឺជាអ្នកសងគ្រប់បែបយ៉ាង។

ទោះបីយ៉ាងណា ចិត្តនេះគ្រាន់តែ​ចង់ប្រើដង្ហើម​ចុងក្រោយ​នឹកដល់មនុស្ស​ល្អម្នាក់ក្នុងជីវិត​នាង​ ដែលជាវត្ថុសំណាង​តែមួយគត់របស់នាង​ក្នុងជីវិត​អភ័ព្វនេះ។

កាន​គ្រាន់តែមានបំណងប្រាថ្នាចុងក្រោយមួយប៉ុននោះ គឺឃើញប្តីម្តងទៀត។

នាង​បិទភ្នែកបួងសួង នៅពេលដែលរលកដង្ហើមមានអុកស៊ីសែន​ដក​កាន់តែតឹងត្បៀតឡើងៗនៅក្រោមអន្លង់ដី ហើយស្ត្រីកំណាចដែលមានវិប្បយោគចិត្ត កំពុង​លើកចបកាយ​ពំនូកដីទីមួយគ្របមកលើរាងកាយដ៏ល្អផូរផង់របស់នាង។

តូច​បិទមាត់ បិទភ្នែកទាំងអស់សង្ឃឹម។

ចិត្តនាង​ស្រែកទង្គឹះ​ខ្លាំងៗតវ៉ា៖

«ព្រះអើយខ្ញុំគ្រាន់តែចង់ចួបបងម៉ូស្ហា​ម្ដងទៀត!»

តែកែវយើងក៏គ្មាន​សង្ឃឹមដែរថា នឹងមានអ្នកណាមករកកន្លែងនេះឃើញ។

«រវាងឯងនិងវា ចប់ហើយ! ឯងក៏ចប់ វាក៏ចប់គ្រប់យ៉ាង គឺចប់ត្រឹមនេះ!» ស្ត្រីនោះគម្រាម​ទាំងសើចក្អាកក្អាយ មុនពេលប្រមូលកម្លាំង​ឆ្កួតលេលា​របស់គាត់កាយពំនូកដីជាបន្តបន្ទាប់មកទម្លាក់លើនាង​។

ស្នូរឧទ្ធម្ភាគចក្រលាន់មកពី​លើមេឃឆ្ងាយ។

កាន​ខំ​គ្រលាស់ក្បាលគ្រវីពពួកកម្ទេចដីពីផ្ទៃមុខនឹង​បាន​បើកភ្នែកសម្លឹងមើល។

កម្ទេចធូលីបន្ត​ធ្លាក់ស្រោចស្រព យ៉ាងណានាងនៅតែសង្ឃឹមថាអ្នកណាម្នាក់នឹងបានឃើញនាង។

ស្រីហាមាត់ស្រែក៖

«ជួយខ្ញុំផង! ជួយខ្ញុំផង!»

នាងប្រឹងស្រែកនៅខណៈពេលដែលស្ត្រីនោះភាន់ភាំងជាមួយសំឡេងឧទ្ធម្ភាគចក្រចុះចត ហើយគិតស្លន់ស្លោ ប្រុង​យកកាបូបលុយរត់ផង​ ប្រុងជីកកប់កានបង្ហើយផង។

គាត់ត្រលប់មកវិញដឹងខ្លួន នៅពេលដែលឮនាងស្រែកហៅជួយ ក៏ចាប់ផ្តើមកាយដីទម្លាក់ញាប់ស្មេឡើងៗទៀតដោយគ្មានត្រាប្រណី។ រាងកាយស្រីក៏គាំង​រលត់ទាំងសំឡេង​ទៅក្នុងផ្ទៃធរណី​ជាច្រើនស្រទាប់។

នាង​លែងស្រែកបាន បានត្រឹមឮពាក្យ​យាយចាស់ល្វើយៗ៖

«នេះហើយជាកម្មរបស់ឯង! កុំបន្ទោសយើងឱ្យសោះ»

នាង​នៅក្នុងដី កាន​ឮស្នូរជើង មនុស្សរត់មកពីឆ្ងាយនេះ។ ប៉ុន្តែនាងគិតថា វាត្រឹម​ជាក្ដីស្រមៃតែប៉ុននោះ។ ស្ត្រីនោះស្រាប់តែ ទម្លាក់ចបចោលក្ឌឹង។ រឿងនេះធ្វើឱ្យចន្ទកាន​ប្រឹងបើកភ្នែកសាជាថ្មី ប៉ុន្តែម្ដងនេះនាងមើលអ្វីមិនឃើញទៀតទេព្រោះដីគ្រប់ពាសពេញផ្ទៃមុខទៅហើយ នៅសល់តែភាពឈឺចាប់ផ្សា​រកាំ ដែលនាងត្រូវបិទភ្នែកវិញទាំង​បង្ខំ​។

ទោះហាមាត់ស្រែកក៏ឈ្លក់ទៅដោយដីនិយាយអ្វីលែងរួច។

តើអ្វីទៅកើតឡើងនៅខាងលើផ្ទៃធរណី? លោកនេះពិតជាមានអភិនីហារដែរឬអត់?  ទោះបីយ៉ាងណាដៃជើង ភ្នែកមាត់​ត្រូវគាំងតែ​ត្រចៀក​កាន​នៅ ស្ដាប់ឮ។

នាង​ពិតជា​ឮនូវសំឡេងប្តីខ្លួនស្រេចហើយពីចម្ងាយ។

«ឯណា​ចន្ទកាន?»

ស្ត្រី​កំណាចសើចក្អាកក្អាយសប្បាយចិត្ត​ខណៈពេលដែលបានកប់នាង​រួចរាល់ ទើប​មនុស្សជាច្រើនឡើងៗ​បង្ហាញខ្លួន។

បួនឆ្នាំក្រោយមក….

នៅក្នុងគ្លីនិក សុខភាពបន្តពូជនាប្រទេសសិង្ហបុរី

«នេះជាលើកដំបូងដែលយើងត្រលប់មកទឹកដីនេះវិញបន្ទាប់ពីរឿងនោះច្រើនឆ្នាំដែរហើយ!» កាននិយាយទាំងទឹកមុខស្ងប់ក្បែរទ្រូង​ប្តី។

«មិនអីទេ! បំភ្លេចរឿងចាស់ចោលអស់ទៅ! កុំឱ្យ​ប៉ះពាល់ដល់សុខភាព!»

«បងម៉ូស្ហា​និយាយ​ដូច​គិតថាអូននេះជាមនុស្សឈឺ!»

«ត្រូវហើយបងភ្លេចកានមិនបានឈឺដូចកាលពីយើង​មកណេះដំបូងទេ!»

សូម្បីកាលណោះប្តីនាង​ក៏មិនដែលរអ៊ូថានាង​ជាមនុស្ស​ឈឺដែរ។  នាងស្រពោនហើយងើបមុខសម្លឹងបុរសជាទីស្រឡាញ់ម្នាក់នេះ។

ប្រុស​លោប្រអប់ដៃ​មាំ​មកកាន់ម្រាមទាំងប្រាំរបស់កាន បណ្ដើរគ្នាដើរត្រសងលើដងវិថីដែលគេធ្លាប់ដើរកាលពីលើកមុននៅពេលដែលនាងមិនទាន់ដឹងខ្លួននៅឡើយ ពោលគឺកាលកាន​នៅភ្លេចរឿងចាស់ដោយសារជំងឺបោកក្បាល។

«ខ្ញុំមិនដឹងធ្វើម៉េចទេ ពេទ្យថាឱកាសមានកូនគឺពិបាកដោយសារតែខ្ញុំឆ្លងកាត់បញ្ហាច្រើនពេក!»

«ក្នុងចំណោមបញ្ហាទាំងនោះមានខ្លះត្រូវបានបងបង្កឡើងមែនទេ?»​ ប្រុសនិយាយ​តបនឹង​នាង​។

គេគិតបន្តិចពេលមិនឮស្រី​ឆ្លើយ ម៉ូស្ហា​ក៏ឈប់ដើរ​ហើយ​ងាកមកសម្លឹងមុខប្រពន្ធទាំងក្ដីអាណិត។

ប្រុសបែរមកឱបចង្កេះប្រពន្ធដោយនិយាយលួងលោម ៖

«បងមិនចង់ឱ្យកានគិតដល់រឿងទាំងអស់នោះទៀតទេ កុំថាឡើយគ្មានកូន ទោះបីជាយ៉ាងណា កានក្លាយជាស្អីឬក៏កានភ្លេចបង ឬក៏កានក្លាយទៅជាអ្នកណាផ្សេង ក៏បងនៅតែ​ទៅតាមថែរក្សាតាមស្រឡាញ់ហួងហែងកាន!»

នាងញញឹមបញ្ចេញធ្មេញសទាំងជួរ។

អ្នកនិពន្ធសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ដោយអត់ធ្មត់តាមដានសាច់រឿងដំបូងរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយឱ្យយោបល់ចំពោះសាច់រឿងមួយនេះដើម្បីជាឱកាស នៅក្នុងការកែប្រែកំហុសអចេតនាក៏ដូចជាបញ្ហាផ្សេងៗទៀត។

កុំភ្លេចចួបគ្នាពេលក្រោយ​ក្នុងរឿង«ចិត្តត្រួតត្រា!»

រឿង៖ រៀបការសងគំនុំ ភាគទី៥៩
វគ្គ ល្បិចចុងក្រោយ

«ភ្ញាក់ហើយ?»

កាន​បើកភ្នែកឡើងព្រឹមៗ…សំណុំខួរក្បាលមិនទាន់ដើរល្អទេ វាមិនទាន់ប្រាប់ព័ត៌មាន​យល់ដឹងពីអ្នកជុំវិញខ្លួននៅឡើយ នៅពេលដែលសំឡេងស្រីម្នាក់បន្លឺឡើងក្នុងត្រចៀករបស់នាង៖

«ដុកទ័រមកពិនិត្យល្មម!»

ស្លាកសញ្ញាពេទ្យនៅចំពោះមុខគ្រែរបស់នាង ជើងនាង​ហាក់ដូចជាសង្កៀរនឹងរបស់អ្វីមួយ។ នាង​ចង់ឱនទៅមើល តែនារីម្នាក់លូកមកយកជំនួស ៖

«មានគេផ្ញើមកជាភាសារបស់អ្នកមែនទេ?!»

កានខំផ្ទៀងមើល ក្បាលនៅធេងធោង។
«ចា៎ស ភាសាខ្មែរ!»

គេហុចវាមកឱ្យ ស្របពេលនាង​ព្រេចភ្នែកស្ទាបអង្ងែលថ្ងាស។ កាននៅវិលមុខខ្លាំង។ ដៃនាងក្តាប់កូនសំបុត្រជាប់​ចិត្តចង់រកមើលម៉ូស្ហា​ តែនៅសំងំបិទភ្នែកបន្តិចសិនព្រោះវិលមុខខ្សោយ។

«ខ្ញុំឈឺអី?»

«អ្នកនាង​នៅពេទ្យ!»

មិនភ្ញាក់ផ្អើលនោះទេ ការគេងពេទ្យសឹងជាទម្លាប់ទៅហើយ ប៉ុន្តែរឿងដែលមិនទម្លាប់គឺមិនឃើញប្តី។

«ហេតុអីខ្ញុំមកពេទ្យ?»

មិនទាន់បានចម្លើយនៅឡើយ ស្រាប់តែនឹកឃើញដល់ហេតុការណ៍ចុងក្រោយដែលនាងនិងប្ដីកំពុងអង្គុយ​មើលទេពច្យុត ស្រាប់តែនៅអាគារមួយទៀត ប្រទះឃើញប្រសិដ្ឋ​កំពុងតែច្របាច់កដារីយ៉ា ហើយរាងកាយរបស់ដើមចោទរបស់ប្តីនាង បានធ្លាក់ពីលើអគារដ៏ខ្ពស់នៅចំពោះមុខពួកនាងតែម្តង​។

នេះគឺជាការបិទចុងបញ្ចប់នៃការចងចាំមុនពេល​កាន​ដួលសន្លប់ចូលមកទីនេះ។

«ខ្ញុំមកដាស់អ្នកនាងព្រោះជាពេលលេបថ្នាំ!»

តាមថា កាន​ចង់សួរទៀត ព្រោះខំ​រេភ្នែក​មិនឃើញ​ម៉ូស្ហា​ តែ​នាងហាមាត់និយាយ ក៏ប៉ុន្តែនិយាយមិនចេញព្រោះថប់ទ្រូង។

នារីនោះលើកថាសមក ហើយចុចគ្រែឱ្យកានអង្គុយ​។

«សូមពិសានិងលេបថ្នាំ!»

កានសម្លឹងទៅបបរទាំង​វិលមុខខ្ញាល់។

«ខ្ញុំចង់ចួបប្តីខ្ញុំ!»

«សម្រាកសិនទៅណា ខ្ញុំសុំ! នៅមួយកន្លែងសិន ពេទ្យធំ​ថាអ្នកនាងខ្សោយពេកណាស់ សូមហូបបន្តិច​ នឹងបានលេបថ្នាំទៀងម៉ោង»

គិលានុដ្ឋាកចរចាមកជាភាសាអង់គ្លេស ប៉ុន្តែអ្នកស្តាប់នៅតែធ្វើមិនយល់។

«គ្រួសារខ្ញុំ! ត្រូវការចួបប្តីខ្ញុំ! Mr Moza»

អស់អង្វរ​នារីពេទ្យក៏ព្រេចភ្នែកអូខេជាមួយ​ទឹកមុខដ៏កម្សត់របស់កាន។

«អូខេ!!!! បាន! ខ្ញុំរកវិធីជូន!»

«ហេតុអី!»

«អ្នកនាង​មិនដឹងទេ មានអ្នកនិយាយថា ប្តីនាងនៅប៉ុស្តិ៍»

«ប៉ូលិស?»

មិនមាត់ជាសញ្ញាថា yes។

«ហេតុអី?!» សួរទាំងញាប់ញ័រចិត្ត។

«ពេទ្យ​ត្រូវបានប៉ូលិសជូនដំណឹងមកថា អ្នកនាងជាសាក្សីដ៏សំខាន់ដែលពាក់ព័ន្ធជាមួយការធ្លាក់មនុស្សស្រី មកពីស្រុកខ្មែរដែរ!»

ដារីយ៉ា!

កានគិតទាំងរន្ធត់។

នាងមិនហ៊ានសម្លឹងគិលានុដ្ឋាកទេ តែនាង​មិនអាចទប់មិនសួរបាន៖

«អ្នកនោះយ៉ាងណាហើយ?»

«អ្នកធ្លាក់?»

«ចា៎» នាងបន្ថែមទាំងស្រពោនព្រោះសង្ឃឹមអីថាធ្លាក់កម្ពស់ប៉ុណ្ណឹងហើយនៅរស់?

«ស្លាប់ភ្លាមនៅនឹងកន្លែង!»

កាន​មិនមាត់ ព្រោះស្លុត​ពេក។ ខ្នងគិលានុបដ្ឋាយិកាម្នាក់នេះចាកចេញយឺតៗមិនភ្លេចងាកមកផ្តាំ៖

«ពិសាបបរបន្តិច​ហើយលេបថ្នាំណ៎ា!​ ខ្ញុំធ្វើតាមសំណូមពរនាង សួរនាំរឿងស្វាមីឱ្យ នាងក៏ត្រូវ​ធ្វើតាមសំណូមពរខ្ញុំ!»

គិតថាយើង​ជាមនុស្សមាន​ជំងឺសរសៃប្រសាទមែនទេ បានជា​គេថ្នមចិត្ត​យើងដូចជាចាស់ជរា​ឬក្មេងបៀមដៃ? ទ្វារនៅមិនទាន់បិទទេ។ កានមានអារម្មណ៍ថាមានគេឃ្លាំមើលនាង។​ ដូច្នេះស្រីបង្ខំចិត្ត​ហូបបបរពីរបីម៉ាត់ និងលេបថ្នាំ។ មិនយូរប៉ុន្មាន ការរង់ចាំរបស់នាងយ៉ាងអន្ទះសាបានរំលងទៅ ទ្វារបិទបាន១០០ភាគរយ ពេលគ្មានអ្នកណានៅទៀត កាននៅតែឯង ទើបលាក្រដាសមកអាន​។

«អក្សរប្រសិដ្ឋ​?»

នាង​លាអានទាំងនឹកឃើញ​ករណីច្របាច់កច្រានទម្លាក់៖

«មកជាន់ទីបីនិយាយគ្នា បើចង់ជួយម៉ូស្ហា​!»

ស្រីក្តាប់លិខិតមកវិញ ធ្វើភ្នែក​ក្រឡេកក្រឡាប់។ ទោះបីនាងភ័យ ប៉ុន្តែពិតជា​ចង់សួរថា ​តើអ្នកណាធ្វើអី្វប្តីនាង  ហេតុអ្វីបានជាត្រូវហៅនាងទៅ?

នាង​ខ្លាចណាស់ មិនដឹងមានអ្វីនឹងកើតឡើងទេ​កាលដែល​គេច្រានដារីយ៉ា នាងឃើញផ្ទាល់ភ្នែក គេជាឃាតករៈតែ ចង់ដឹងថាគេធ្វើអ៊ីចឹងដើម្បីអី្វ?

មិនអាចគ្រប់គ្រង ជាមួយពាក្យ​ថា «….បើចង់ជួយម៉ូស្ហា​!»

មន្ទីរពេទ្យនេះ មិនខ្ពស់ដូចសណ្ឋាគារនិងអគារដែលនាងស្នាក់នៅម្តុំក្បែរពេទ្យនោះទេ។ ដោយ​វាមានកម្ពស់ត្រឹមតែបួនជាន់ ដូច្នេះជាន់ដែលគេណាត់នាងទៅគឺជិតដល់ដំបូលលើទៅហើយ។

ស្មានអីខុស ពេលដែលកើនឡើងទៅដល់ ទីនោះជាវាលនៃសាលធំៗព័ទ្ធដោយកញ្ចក់ សម្រាប់តែប្រជុំឬមួយក៏ចួបជុំធ្វើពិធីផ្សេងៗ ដូច្នេះហើយអាចកានមិនអាច​ចេញ​ទៅកាន់វេរ៉ង់ដាខាងមុខ ដោយសារពេលហ្នឹង ទីទាំងនោះត្រូវបានចាក់សោជាប់ ព្រោះតែគ្មានកម្មវិធី។

ប្រសិដ្ឋបង្ហាញខ្លួនដោយទឹកមុខស្លូត។

ចំពោះកាន ប្រសិដ្ឋម្នាក់នេះ​ហាក់គ្មានរឿងអ្វីជាមួយនាង​ទេតាំងពីដើមមក នាងតែងតែមាន​អារម្មណ៍ទុកចិត្តបុរសនេះ ទោះបីជាចុងក្រោយ​បាន​ឃើញផ្ទាល់ភ្នែករហូតដល់សន្លប់បាត់ស្មារតីនៅពេលគេនេះច្រាន​ដារីយ៉ាដើរធ្លាក់ចុះ ប៉ុន្តែរវាងដើមចោទនិងប្រសិដ្ឋ កាន​នៅតែជ្រើសរើសយកខាងប្រុស។

មនុស្ស​ដារីយ៉ាជាស្រីហួសហេតុពេក ចចេស​និងមានចរិតពាល មិនដឹងថាបានធ្វើអី្វផងដាក់អ្នកដទៃ ទាំងដែល​ប្តីប្រពន្ធកានកំពុង​រងគ្រោះដោយសារដៃនាង​សឹងបែកបាក់គ្នាថប់ដង្ហើមស្លាប់ម្តងៗទៅហើយ។

បើត្រូវជ្រើសរើស កាន​មានតែជឿប្រសិដ្ឋ​ជាងថាមានហេតុផល ចំណែក​ករណី​ដារីយ៉ា​ស្លាប់ គ្រាន់តែចូលរួមរន្ធត់សោកស្ដាយតែប៉ុននោះ។

ម្ល៉ោះហើយ​ពេលទល់មុខគ្នាភ្លាម​កានសួរ​៖

«ហេតុអី្វធ្វើខ្លួនដល់ថ្នាក់នេះ?!»

«វាធ្វើបាបកាន!» ប្រសិដ្ឋឆ្លើយមកធ្វើឱ្យកានភ្ញាក់ផ្អើល «​ខ្ញុំដឹងរឿងអស់ហើយ គឺលេខា​នេះបាន​ប្រើល្បិចគ្រប់បែបយ៉ាងធ្វើបាបប្ដីប្រពន្ធកាន ដូច្នេះខ្ញុំហៅនាង​ឡើងមកព្រមានឱ្យចាកចេញពីជីវិតអ្នកទាំងពីរ វាមិនព្រមថែមទាំងចង់សម្លាប់ខ្ញុំ!»

កានគ្រវីក្បាលងីងើរ​ ឆ្លើយតតាក់តតុប៖

«តែ….ខ្ញុំឃើញប្រសិដ្ឋ….បាន….ច្រាន…..! ឥឡូវនេះប្រសិដ្ឋ​គិតយ៉ាងម៉េចទៅ!  ហើយខ្ញុំសួររឿងមួយហេតុអីបានជាបងម៉ូស្ហា​ត្រូវទៅនៅជាមួយប៉ូលិស!»

ប្រសិដ្ឋត្រូវសួរចំចំណុច​ក៏អេះក្បាលទីរទើរ៖

«ខ្ញុំអត់ដឹងទេ! ប្រហែលជាមួយរយៈចុងក្រោយនេះ​ប្តីរបស់កាន​ មានជាប់ក្ដីក្ដាំជាមួយគេ!»

«ខ្ញុំវិលវល់ណាស់ ហើយខ្ញុំឈឺក្បាលណាស់ប្រសិដ្ឋ!»

គេស្ទុះមកហាក់យកចិត្ត​ទុកដាក់ខ្លាំង។

«ស្តាប់ខ្ញុំណាកាន! ទៅស្រុកខ្មែរជាមួយខ្ញុំទៅ! ទុកការងារទាំងនេះខ្ញុំជាអ្នកដោះស្រាយ បើពុំនោះទេខ្ញុំខ្លាចមានបញ្ហាដល់កាន!»

នាង​ថយឆ្ងាយពីគេបន្តិចព្រោះអារម្មណ៍មិនល្អ៖

«ខ្ញុំមិនទៅនោះទេ!  ប្តីខ្ញុំនៅទីនេះ ហេតុអីខ្ញុំត្រូវទៅស្រុកខ្មែរ!»

ប្រសិដ្ឋ​សម្លឹងនាឡិកា​។​ ពេលវេលារបស់គេហាក់បីដូចជាជិតអស់ហើយ គេចាប់ផ្តើមជ្រួលច្របល់លែងអត់ធន់បានច្រើនដូចមុន គេប្រញាប់ចូលប្រធានបទថ្មី៖

«កានកុំភ្លេច កានបានសន្យាជាមួយខ្ញុំ ថា ឱ្យខ្ញុំគ្រប់គ្រងការងារជំនួសវា! ឥឡូវនេះខ្ញុំកម្ចាត់សត្រូវរបស់កាន​ចេញពីផ្លូវ​អស់ហើយ!»

នាង​ឡិងឡង់ងឿងឆ្ងល់ខ្លាំង។​ គេនិយាយមកទៀត៖

«ពេលនេះ ខ្ញុំទ័លច្រក កានមិនអាចធ្វើ​មិនដឹងមិនឮទេ!»

«ខ្ញុំមិនយល់! ខ្ញុំ….»

«ប៉ូលិសតាមចាប់ខ្ញុំ!»

គេខ្សឹបហើយ​រត់មកកៀក កាន​រឹតតែថយ។

«កានត្រូវជួយខ្ញុំរត់! ទាំងនេះ ខ្ញុំធ្វើព្រោះកាន!»

នាង​គ្រវីក្បាលបដិសេធពេញ​ទំហឹង៖

«ទេ! ខ្ញុំមិនបានប្រើប្រសិដ្ឋទៅសម្លាប់មនុស្សទេ!»

គេចូលដល់ដំណាក់កាល​ឆ្លេឆ្លា​ងាកមើលឆ្វេងស្តាំញាប់ ដូចជាផ្អើលៗ ខ្លាចថាមានមនុស្សមកឃើញ ហើយ​ក៏​ងាកមកសង្ខើញ​កាន៖

«កានត្រូវតែទូទាត់ឱ្យខ្ញុំ!»

«ទូទាត់អីទៅសិដ្ឋ? ខ្ញុំក៏ឈឺ សិដ្ឋឃើញហើយ ប្តីខ្ញុំនៅជាប់ប៉ុស្តិ៍ ខ្ញុំគ្មានពេលគិតរឿងអីទាំងអស់!»

គេលូកក្នុងអាវ​យកក្រដាសប៉ុន្មានសន្លឹកចេញហើយបង្គាប់៖

«ស៊ីញ៉េ​ ឱ្យគេផ្ទេរលុយមកខ្ញុំ! ត្រូវការមេធាវីល្អដើម្បីជួយខ្ញុំ! ពុំនោះទេ​ពេលចាញ់ ខ្ញុំត្រូវការរត់គេចខ្លួនចេញទៅម៉ាឡេស៊ី! ខ្ញុំត្រូវការលុយបន្ទាន់!»

នាង​លេបទឹកមាត់ភ័យនឹងកិរិយា​របស់ប្រសិដ្ឋ​។

«ហោចណាស់ ខ្ញុំធ្លាប់ជួយជីវិតកាន!»

«តែ…..» ព្រោះនាង​មិនយល់ទេ​រឿងផ្ទេរលុយ​អីនេះ។

«ចាំបាច់គិតអីយូរកាន? ​កាន​មានលុយច្រើនណាស់នៅភ្នំពេញ! លុយប៉ុណ្ណឹងៗមិនច្រើនទេសម្រាប់កាន! ខ្ញុំរៀបចំអស់ហើយ កាន​គ្រាន់តែស៊ីញ៉េ គ្រប់យ៉ាង​នឹង​រលូន ណ៎ាកាន!»

នាងក៏អាណិតគេ ណាមួយនឹកដល់អនុស្សារនៅកំពង់សោមទាំងអស់នោះ ​នាង​គិតចុះឡើង មិនដឹងផងថា​អ្វីទៅជាការផ្ទេរលុយ​​ ហើយហេតុអីក៏មកឱ្យនាង​ធ្វើ?

គិតចុះគិតឡើងនឹកដល់សម្ដីម៉ូសាក្នុងរឿងមួយចំនួន ដែលបានកើតឡើង…..ប្តីតែចង់ឱ្យនាងប្រុងប្រយ័ត្ននិងនៅឆ្ងាយពីមនុស្សទាំងនេះ។

«ខ្ញុំមិនស៊ីញ៉េអ្វីទាំងអស់!….ប្ដីប្រពន្ធខ្ញុំជួបបញ្ហាច្រើនហើយ….បើចុះហត្ថលេខាអ្វីក្តី ត្រូវ​ប្រសិដ្ឋ​ហៅមេធាវីរបស់ខ្ញុំមកចួបខ្ញុំមកឥឡូវនេះ!»

គេបញ្ចេញ​ចរិត​វិលវល់អន្ទះសាពេលឮនាង​បដិសេធ។​ អាការៈនេះ រឹងរឹតតែបណ្តាលឱ្យកានមិនស្រណុកចិត្ត​ថែម​។

«ខ្ញុំចុះទៅវិញហើយ!»

«អត់….អត់ទេកាន! ​ស្តាប់ណា ប៉ូលិស​តាមរកខ្ញុំ! ត្រូវការឱ្យលុយគេ មុនម៉ោងបីភ្លឺយប់នេះចេញទៅម៉ាឡេស៊ី បើពុំនោះទេខ្ញុំរត់គេចចេញពីកន្លែងនេះមិនរួចទេ!»

នាង​ឡិងឡង់ គេប្រឹងស្ទុះមកក្បែរចង់ពន្យល់ថែម ​ស្រាប់តែនាងថយគេចតក្កមា បណ្តាលឱ្យប្រាណស្រីដែលនៅ​ទន់ខ្សោយពេកមិនអាចទប់ជំហរបានល្អ​ក៏ដួលប្រូសទៅលើឥដ្ឋ។ នាង​ច្រត់ដៃទប់ខ្លួនទាំងភ័យស្លន់​ក៏ប៉ះកាំជណ្តើរ​ចុះ បណ្តាលឱ្យរមៀលធ្លាក់ក្រោមសភាពស្រឡាំងកាំងនៃប្រសិដ្ឋ។

ប៊ឹង!

ក្បាលនាង​ទើរនឹង​បង្កាន់ដៃ​ហើយឈប់ស្ងៀម។

នាង​អង្គុយ​ស្រងល់ឈឺចាប់ អ្វីមួយ​លោតបុកភ្លឹបភ្លែតនៅក្នុងអារម្មណ៍។ សុខៗការចងចាំរបស់នាង​រំឭកឡើងមកវិញ​ពីអ្វីមួយកាលពីយូរ​សែនយូរ ព្រិលៗ​ព្រាលៗ ឃើញត្រលប់មកវិញយឺតៗស្រពេចស្រពិល គឺសភាពដែលនាង​ភ័យញ័រជាខ្លាំង​ដោយ​ប្រសិដ្ឋ​ គេបង្ហាញខ្លួនជាមួយកាំភ្លើងដៃ ហើយបាញ់សម្លាប់អ្នកបើកឡានរបស់នាង។

ក្បាលរបស់នាងទង្គិចនឹងជញ្ជាំងថ្មនេះ​ទាញកាន​ឱ្យបន្តត្រលប់ទៅរក​រយៈពេលនៃការដួលលើកដំបូងរបស់នាងទៅលើ ថ្មសួនច្បារនៅក្រៅផ្ទះវីឡាសម្ងាត់ ជាកន្លែងដែលគេនិងសុជាតិបានលបលួចលាក់ជួបជជែកគ្នា ត្រូវនាង​តាមដានឃើញ។

កាន​បើកភ្នែកព្រឹមៗជម្នះការឈឺចាប់សម្លឹងស្រមោលព្រាលៗនៃប្រសិដ្ឋដែលនៅឆ្លេឆ្លានៅខាងលើ មិនដឹងថាត្រូវចុះមកលើកនាង ឬមួយក៏បន្តដំណើរគេចទៅណា តាមផ្លូវណា?

«ប្រសិដ្ឋ ប្រសិដ្ឋ​បាញ់សម្លាប់ពូស៊ុមធ្វើអី?»

នាងនិយាយខ្លីៗនិងខ្សាវៗ ធ្វើឱ្យបុរសដែលប្រុងទៅចុះជណ្ដើរយោងនាង​ឡើងមក ស្រាប់តែគាំងចលនា​ធ្មឹង។

ក្បាលប្រសិដ្ឋបុកពេញប្រៀបទៅដោយ​សំណួរ។

«ហេតុអី???? បានជានាងដឹង? ហេតុអីបានជានាងដឹងខ្លួនឡើងវិញ?»

កាន​បិទភ្នែកសន្លប់បាត់ស្មារតី។

ក្នុងសុបិននាង​ ឃើញគេកំពុងតែកាប់គាស់ដី នាងក្រឡេកទៅឃើញសុជាតិស្លាប់ អ្វីៗកាលពីអតីត​ចាប់ផ្តើមមានស្នាម​ចងចាំ​​ឡើងបន្តិចបន្ទួចទៅក្នុងអារម្មណ៍ឈឺចាប់របស់នាង។

កានស្រែក​ហៅគេជួយខ្សាវៗក្នុងសុបិន។

ភ្នំពេញ…..ប្រាំបីខែក្រោយមក…..

«រឿងទាំងអស់​វាអ៊ីចឹងណាមីង! នៅពេលដែលខ្ញុំសន្លប់នោះ គេក៏មកក្បែរខ្ញុំ ឆែករកអ្វីៗ ខ្ញុំដឹង ប៉ុន្តែខ្ញុំបើកភ្នែកមិនរួច ខ្ញុំស្រែកមិនបាន ស្រាប់តែឮសូរប៉ូលិសឡើងមកដល់ពីចម្ងាយ! គេនោះស្លន់ស្លោរឡើង ប៉ូលិសហៅគេឱ្យគេឈប់ គេមិនព្រមឈប់ប៉ូលិសក៏បាញ់គេស្លាប់ទៅណាមីង!»

អ្នកបម្រើចំណាស់ទាំងពីររបស់នាង​ស្តាប់កានរៀបរាប់ផង ហួសចិត្តផង។

«នេះប្រហែលជាមកពីមនុស្សនេះ ធ្លាប់សម្លាប់គេច្រើន!» មីងនោះតប។

«….សម្លាប់សុជាតិ….ពូស៊ុមនិងដារីយ៉ាណាមីង! គេ​ម្នាក់នោះមិនញញើតដៃនោះទេ គេប្រុងកប់ខ្ញុំទាំងរស់! តែខ្ញុំឆ្កួតលែងដឹងអីទុកគេជាមិត្ត យកប្តីខ្លួនឯងជាសត្រូវតាមពាក្យគេ រឿងវែងឆ្ងាយណាស់មីង!»

ស្នូរឡាន​ប្រុសស្អាតលូនចូលវីឡា។

ស្រីល្អសម្លឹង​នាឡិកាទាំងញញឹម។

«អូលោកក្មួយម៉ូស្ហា​មកដល់ហើយ!»

កានបង្គាប់ភ្លាម៖

«តោះ រៀបចំទៅ! ខ្ញុំទៅរៀបចំ​ម្ហូបសម្រាប់ប្តីខ្ញុំ!»

កាន​ជាមួយអ្នកបម្រើចំណាស់ទាំងពីរកំពុងតែញាប់ដៃជើងក្នុងការរៀបចំអាហារពេលល្ងាចដោយសារថាថ្ងៃនេះគឺជាខួបនៃអាពាហ៍ពិពាហ៍របស់ពួកគេ….

«ធ្វើអីហ្នឹងប្រពន្ធ?»

នាង​ងាកមករកគេដោយញញឹមពព្រាយ​ ទាំងមានចងអៀមសម្រាប់ចុងភៅធ្វើឱ្យម៉ូស្ហា​សម្លឹងដោយស្រទន់ទៅរកមីង​ៗ​ហើយ​ដៀងមករកសំណព្វចិត្ត​

«ថ្ងៃនេះប្រពន្ធខ្ញុំចូលចង្ក្រាន?»

«ខ្ញុំរៀបចំបាយល្ងាច! ខួបអាពាហ៍ពិពាហ៍របស់យើង!» នាង​តបដោយដៃនៅប្រឹងញាប់។

ប្រុស​បន្ទរតិចៗ៖

«ខួបអាពាហ៍ពិពាហ៍?»

ព្រោះគេមិនបានចងចាំរឿងនេះទេ។

ទោះបីយ៉ាងណាភាពអន់ចិត្តនៅក្នុងជម្រៅកែវភ្នែកនាងជាប្រពន្ធដែលងាកមក។ កាន​ចងចាំគ្រប់យ៉ាងវិញហើយសូម្បីតែរឿងនៅ រាត្រីរៀបការដំបូងរបស់ពួកគេ សូម្បីតែរឿងគ្រប់យ៉ាងដែលគេបានធ្វើបាបនាងនៅការដ្ឋាននិង​កសិដ្ឋាន និងរឿង​ដែលគេតាមថែថ្នមនាងយ៉ាងកម្សត់កម្រជាមួយគ្នានៅសិង្ហបុរី គិតទៅមួយឆ្នាំរំលងទៅលឿនមែន​។

ឃើញ​គេក៏ស្រពោន នាងប្រឹងញញឹមវិញមុន៖

«ប្ដីទៅងូតទឹកបានទេ!»

ស្រីរុញប្រុសចេញ​គេនៅក្រាញ​តែមាត់តប៖

«រឿងអីថាមិនបាន? លើកលែងតែប្រពន្ធមិនទៅជាមួយ!»

នាង​សើចសម្លឹងការដៀង​ស្រទន់របស់គេ។

«មានន័យថាម៉េច?» កាន​សួរកៀកនឹង​ប្រាណបងញ៉ាំងឱ្យអ្នកបម្រើរត់ចេញគេចមុខអស់។

ម៉ូស្ហា​បន្លឺដោយមិនដកភ្នែកពីប្រពន្ធ៖

«បើប្រពន្ធមិនឡើង​ទៅជាមួយ មិនងូត!»

កាន​មុខក្រហមលបសម្លឹង​ចាស់ៗដែល​គាត់ហ៊ានដើរចេញមិនហ៊ាន​មើល តែខាងប្រុសវិញ​នៅបន្តតែសម្លឹងប្រពន្ធតែម្នាក់គត់ហាក់គេមិនខ្វល់អ្វីទាំងអស់។

«ឡើងឬក៏មិនឡើង?»

វគ្គ  ខួបមួយឆ្នាំ

ខណៈដែលប្ដីប្រពន្ធទាំងទ្វារបណ្ដើរគ្នាចូលបន្ទប់ទឹកសារសងរំឭករឿងស្នេហ៍បច្ចុប្បន្នភាព និងបន្ដអនាគតកាលរបស់ពួកគេឱ្យផ្អែមល្ហែមជាងមុន កុំឱ្យដូចកាលពីរៀបការដំបូងៗត្រូវឆ្លងកាត់ការ​ធ្វើទុក្ខបុកម្នេញពីព្រហ្មលិខិតនោះ មនុស្សស្រីម្នាក់ទៀតកំពុងតែអង្គុយដោយឆ្គួតវង្វេងម្នាក់ឯង….

«ប្រាំបីខែហើយ! កូនយើងស្លាប់អត់ប្រយោជន៍អ៊ីចឹងអ្ហី? ហើយយើងធ្វើអីទៀតមិនបាន? មិនអីទេ! យើងដឹងថា​ត្រូវដោះស្រាយជាមួយពួកឯងដោយរបៀបណា!  ឪពុកឯង បានបំផ្លាញយុវវ័យរបស់យើង មិនឱ្យអ្វីយើងចំណែកអ្វីសោះ រីឯប្តីប្រពន្ធឯងបានបំផ្លាញជីវិតកូនប្រុសយើង! យើងនឹងដោះស្រាយបំណុលនេះទាំងការទាំងដើមជាមួយគ្នា!»

ដូច្នេះហើយកានដែលកំពុងតែងូតទឹកស្រាប់តែឮសូរសំឡេងទូរសព្ទនាង។ ស្រីប្រុងក្រោក​តែ​ត្រូវប្រុសប្រាណ​ចាប់ដៃខ្សឹប៖

«មិនឱ្យទៅទេ!»

កាន​ឱនមកថើបដៃប្តីបន្តិច​រួចប្រាប់ទឹកមុខ​ង៉ក់ងរ​របស់គេ​វិញ​ថា៖

«ចាំសិន! អូនទៅលើកទូរសព្ទ!»

«នេះជាខួបអាពាហ៍ពិពាហ៍របស់យើងមែនទេ?»

«មានអ្នកណាថាមិនមែនអាពាហ៍ពិពាហ៍?»

«នៅជាមួយគ្នាហើយ​ កាន់ទូរសព្ទបានការអី?!»

នាង​ញញឹម​សម្លក់គេ​ដោយស្នេហា​រហូត​ដល់សំឡេង​ខលមករំខានពេក គេក៏ទន់ចិត្តព្រលែងឱ្យស្រីទៅទាំងបិទភ្នែកធ្វើមិនឮ។

គេកំពុងគិតអ្វី កាន​ដឹងច្បាស់ណាស់ រាត្រីនេះពិតជាពិសេសសម្រាប់ពួកគេ។ ចរិតរបស់គេនៅថ្ងៃរៀបការដំបូងដែលធ្វើបាបនាង ភាពគំរោះគំរើយ ភាពទៀងត្រង់របស់គេនិងការអត់ធ្មត់ថែទាំនាងនៅពេលនាងឈឺមិនដឹងអ្វីជាអ្វី ពិតជាធ្វើឱ្យកានចង់ស្រែកអរគុណចំពោះចំណងអាពាហ៍ពិពាហ៍មួយនេះ។

មិនថាការចាប់ផ្តើម​ឈឺចាប់ប៉ុនណា កាននៅតែមិនស្តាយក្រោយ។

បើមិនមានក្តៅក៏មិនឃើញត្រជាក់ បើមិនឆ្លងកាត់គ្រោះថ្នាក់ឬក៏មិនដឹងចិត្តគ្នា?

«អាឡូ»

នាងត្រូវធ្មឹងបន្តិចព្រោះសំឡេង​តប​ជាសំឡេងរបស់អ្នកដែលនាងធ្លាប់ស្គាល់។

«កូនកាន! នេះគឺម៉ាក់មន្ថាណា៎ ជូនពរខួបអាពាហ៍ពិពាហ៍!»

នាងមិនបានហៅឈ្មោះគាត់វិញ ដោយសារនាងភាំង។ ករណីរបស់ប្រសិដ្ឋ កានទើបតែបាន​និយាយ​រំឭកឡើងវិញកាលនៅធ្វើម្ហូបរៀបចំអាហារល្ងាចជាន់ខាងក្រោម តែរឿងរ៉ាវនៅសាំងហ្គាពួរ​ដែល​គេត្រូវបាញ់ស្លាប់នោះបាន រំលងមកជាង៧ខែហើយ។

ស្រាប់តែពេលនេះ នៅសុខៗថ្មើរណេះ​ ឮសំឡេងម្ដាយទូរសព្ទមកអធិប្បាយថាយ៉ាងនេះ នាងថយឆ្ងាយពីបន្ទប់ទឹកមកថែម ទាំងដៀងភ្នែកសម្លឹងផង ខ្លាចប្ដីស្តាប់ឮ។

រឿង៖ រៀបការសងគំនុំ ភាគទី៥៨
កាន​ដឹងថា ឋានសួគ៌ដែលនាងបានរបូតដៃធ្លាក់ព្រោះបុព្វេកម្ម ពេលនេះកំពុងប្រាកដមកវិញ​ចំពោះមុខ​កណ្តាលរាត្រីកាលហើយ។ ស្នេហា​កំពុង​រំលែកឱ្យគ្នា​នាពេលឥឡូវនេះ ព្រោះខាងប្រុសដាក់រាងកាយ​ធ្ងន់និងក្តៅរោលរាលរបស់គេយ៉ាងពេញលេញគ្របមកលើប្រាណ​តូចនារី។ នាងរីករាយនឹងទម្ងន់របស់គេ រីករាយនឹងការផ្តល់មកឱ្យនូវភាពស្រៀវស្រើបពីក្បាលដល់ជើង ញាប់ញ័រពេញរាងកាយនឿយណាយចេញពីរឿងអពមង្គលសៅហ្មងនានា។

«ខ្ញុំចង់ថើបបងម៉ូស្ហា​ជារៀងរហូត»

«ថើបទៅ!»

គេនិយាយឌឺ ដោយផ្តោតភ្នែកសម្លឹងគ្នា​ ក្នុងចម្ងាយមិនដល់ពីរបីម្រាម​ដៃផង​។ ដូច្នោះហើយ កានបានងើយ​ថើបចង្កាគេ ថ្ពាល់គេ និងបបូរមាត់គេ។ ខាងប្រុសបិទភ្នែកទាំងញញឹមព្រោះគេមិនចង់រំខាននាង មិនចង់រំខាន​ខ្លួនឯងក្នុងការ​សោយរាជ្យ មានអារម្មណ៍​ថា ជាមនុស្ស​ប្រុសអស្ចារ្យ​សម្រាប់កាន មាន​ក្លិនក្រអូប និងរសជាតិពិសេសដែលដុត​អារម្មណ៍ឱ្យកក់ក្តៅចូលដល់ជម្រៅ​បេះដូង វា​ដូចជាកាំជ្រួចតូចៗផ្គុំគ្នា​ បំភ្លឺរួមគ្នាក្លាយជាសំណុំភ្លើងស្នេហ៍ពណ៌ដ៏ត្រចះបំផុតមួយ។

វគ្គ ធ្វើអាក្រក់បានអាក្រក់

ស្នូរគោះទ្វារយ៉ាងរន្ថើន លាន់ឡើងនៅមាត់ទ្វារ ដាស់កានឱ្យភ្ញាក់ច្រងាប់ច្រងិលពីដំណេកកំពុងស្កប់យ៉ាងមានសេចក្ដីសុខបំផុតមួយ។ នេះជាវេលា​ដែលកាន​មិនធ្លាប់មាន​ទេ​ក្នុងរវាងពេលបីបួនថ្ងៃមកនេះ គឺជាសេចក្ដីសុខដែលតរុណីយើង​ទើបនឹង​បានចួប នាង​មើលម៉ោង ទៀត! ម៉ោងបីភ្លឺ? បីភ្លឺលើកមុនមានរឿងធំស្រាយមិនទាន់បាន ឥឡូវនេះ????

គ្រប់យ៉ាង​ត្រូវកកូរទៀត ដោយសារតែអ្នកណាម្នាក់មករំខានទាល់តែបាន។ ​ភរិយា​​បើកភ្នែកព្រឹមៗមកសម្លឹង​ប្តីទាំងដៃម្ខាងញីភ្នែក ភ្នែកម្ខាងនៅបិទ ម្ខាងខមប្រឹងសម្លឹងទៅពន្លឺភ្លើងអំពូលដែលលោតភ្លឺឡើង ម្តងមួយៗ រហូត​ចិញ្ចាចពាសពេញបន្ទប់នេះតែម្តង។

មុននេះប្រហែលជាប្តីបានបិទភ្លើង ដាក់ត្រឹមអំពូលរាត្រីពណ៌ស្រទន់សម្រាប់រាត្រីកាលគេងស្កប់ស្កល់ជាមួយ​កាន​។

ពីទីនេះទៅ នាងឃើញខ្នងគេ ពាក់កណ្តាលលេចចេញមកក្រៅ ពាក់កណ្ដាលទៀតកំពុងត្រូវបានទាញអាវមកបិទគ្រប់ហើយនិងឱនចងខ្សែអាវដំណេកស្រួលបួល ញ៉ាំងឱ្យរូបរាងគេមើលពីក្រោយ​រឹតតែស្រស់សង្ហាឡើង។

ប្រុស​ដង្ហើមវែងៗនៅក្បែរទ្វារ ហើយ​ងាកមកសម្លឹងកានពីចម្ងាយ ប្រហែលមកពីគេអើតតាមប្រលោះទៅឃើញមុខ​អ្នកព្រហើនដែលមកគោះទ្វារ។

មុនពេលម៉ូស្ហា​យកដៃដាក់លើគន្លឹះ​ទ្វារ អ្វីមួយមិនល្អផុសឡើងក្នុងទ្រូងកាន។ ប្រហែលពួកយើងនេះនឹងអាចជួបរឿងមិនល្អ ឬមកពីកន្លងទៅ​ប្តីប្រពន្ធយើង​ជួបរឿង​មិនល្អ​ច្រើនពេកហើយ បានជាភរិយា​មិនចង់ឱ្យប្តី​ប្រញាប់បើកទ្វារនោះទេ។

«កុំបើក! អ្នកណាគេមកថ្មើរណេះ?!»

នាង​ថាពីនេះទៅ​ តែប្តី​មិនអាចធ្វើតាមទេ គេ​មួល​សោដោយ​ស្រពោននិងធុញលាយឡំគ្នា។

ទ្វាររបើកចូលមកក្នុង ដូចអ្នកនៅខាងក្រៅពិតជាមានអារម្មណ៍អន្ទះសាខ្លាំង ។ «ថានាងគឺនាងមែន» កានគិតទាំង​ស្ទុះក្រោកអង្គុយ​អស់ភាពងោកងុយ។

ដារីយ៉ា​ដើរ​ផុតពីម៉ូស្ហា​មកហាក់មិនចង់តតាំងអ្វីនឹងអ្នកបើកទ្វារទេ តែស្រីលេខា​សំញ៉ែងទឹកមុខពេញដោយគំនុំ ដើរចូលមករ៉ុយ​សំដៅកាន ​ដោយគ្មានអាការៈញញើតញញើម ហើយសម្លឹងមថៅកែស្រីដោយពន្លឺភ្នែកចង​អាឃាត​។

រូបរាងកាននៅអាក្រាតសំងំ​ក្នុងភួយសំឡីពណ៌សបញ្ជាក់ស្រេចហើយថា មុននេះ ច្រើនម៉ោង​ដែលម៉ូស្ហា​បាត់មក មានរឿងអ្វីកើតឡើងរវាងប្ដីប្រពន្ធពីរនាក់នេះ។

ភ្នែកនាងលេខាហើមព្រោះយំ​។

តាមពិត​ចន្ទកាន​ទេដែល​គួរសប្បាយចិត្តជាពន្លឹក ដែលឃើញសភាពខឹងគុំកួននិងសេចក្ដីស្អប់ខ្ពើមចេញពីមនុស្ស​ទីបី ប្រភេទដែលបញ្ជាក់ថាគ្មានសេចក្ដីសុខពេលឃើញ​ប្តីប្រពន្ធគេ​មានក្តីសុខ។

ដល់ទីបំផុតទៅ នៅខណៈពេលដែលកានទទួលបានសេចក្ដីសុខរហូតដល់ឋានសួគ៌ាមិនដឹងជាប៉ុន្មានលើកមកហើយជាមួយនឹងស្វាមីរបស់នាង កាន​ញញឹម​រេភ្នែកមករកស្វាមី​ជាកិច្ចបញ្ឈឺថែមទៀត។

ឃើញ​សំណព្វចិត្ត​មើលមក ទាំងញញឹមជាមួយ​រាងកាយដែលបិទបាំងតែភួយមួយ ប្រុស​ក៏​ដៀងភ្នែកដ៏ស្រទន់ប្រកបដោយស្នេហា​មករក​នាងវិញ។

ភាពញញឹមមានក្តីសុខមិនបាច់មិនមាត់មិនករបស់ពួកគេ ​ធ្វើឱ្យលេខាឆួលសឹងស្ទះ។​ ដារីយ៉ាបែរក្រោយ​​សម្លឹងទៅរាងកាយដ៏ស្រស់សង្ហារបស់ម៉ូស្ហា​ដែលកំពុង​ដើរមួយៗចូលមកកណ្តាល​បន្ទប់….។

នាង​ថាឱ្យទាំងគ្រឺតឡើង៖

«ទីបំផុតចាប់បានមែន! ជួបសហាយស្មន់គ្នាដល់តែបាន!»

ម៉ូស្ហា​លើកដៃជ្រោងសក់ព្រមទាំងទាញខោអាវរបស់ខ្លួនឱ្យបិទជិត តាំងចិត្ត​មិនឆ្លើយអ្វី​ កុំឱ្យខូចអារម្មណ៍​ទុកឱ្យមនុស្សស្រីម្នាក់នោះនិយាយស្ដីតាមចិត្តឆ្កួតស្នេហ៍របស់នាង។ កានវិញឮហើយ​ក៏ឆេះទ្រូង មិនខ្ចីទាញភួយបិទបាំងលំហូរស្មានិងសាច់គល់ក​ដើមទ្រូងដ៏ស្រស់ប្រផូររបស់នាងដែលបង្ហាញចេញកណ្ដាលវាលបាំងតែ ពីត្រឹមគល់ក្លៀក​ចុះក្រោម។ សក់វែងអន្លាយរបស់កាន​និងរាងកាយ​ក្រហម​ដែលត្រូវប្តីថ្នមថ្នាក់រហូតមក ពិតជាបង្អួតសុភមង្គលរបស់កាន និងក្លាយជាថ្នាំពុលកំពុងតែសម្លាប់លេខាឱ្យឆ្កួតវង្វេង។

«សប្បាយឱ្យហើយទៅស្អែក ត្រៀម​ជូនដំណើរគ្នាទៅចូលគុក!»

កានមិននិយាយមួយម៉ាត់នាងគិតពីញញឹម​សម្លឹងប្តី ដូចពួកគេ​ទើបតែស្រឡាញ់គ្នា​ដំបូង​ទុកសំឡេងផ្សេងៗនិងមនុស្ស​ផ្សេងៗថាជារុក្ខជាតិ។

ខណៈពេលដែលដារីយ៉ា​បែរក្រោយសម្លឹងមុខដ៏ស្មើរបស់ម៉ូស្ហា​ចិត្ត​លេខាផ្ទុះទោសៈណាស់។ ចំណីក៏មិនបាន បេះដូងក៏មិនស្គាល់ ពេលនេះនាងចង់សម្លាប់ម៉ូស្ហា​ជាងចង់បានប្រាណគេ​។

«ចង់ប្រាប់ថា…..លើកនេះមានរឿងអ្វីកើតឡើងក៏នឹងមិនទន់ចិត្តឱ្យចៅហ្វាយ​ចិត្តចើកបានចេញមកជុំប្រពន្ធនៅក្រៅទ្រុងដែរ!  ប្រពន្ធនឹងត្រូវ​សែងទៅពេទ្យឆ្កួត ប្តីត្រូវបញ្ចូលគុក!»

នាងនិយាយទាំងកំហឹង​ចិត្តនិង​ភាព​អស់សង្ឃឹមដែល​ថា គេនឹងទម្លាក់កានចោល​ដើម្បីដូរយកសេរីភាព។

ទឹកមុខនៅតែញញឹមនៃប្តីប្រពន្ធពីរនាក់ដែលយប់មិញនេះ​បានស្បថស្បែរួចហើយ មិនថាមានអ្វីកើតឡើងពួកគេមិនបែកគ្នានោះដែរ ពួកគេនឹងនៅតែស្រឡាញ់គ្នាក្នុងរូបភាពបែបនេះជារៀងរហូតតទៅព្រោះថា ការនៅឆ្ងាយពីគ្នា បើឃើញគ្នាក្លាយជារបស់អ្នកដទៃគឺឈឺចាប់ខ្លាំង ឈឺចាប់ជាងដែលឃើញគ្នា បាត់បង់សេរីភាពមែនឬក៏សឹងតែបាត់បង់ជីវិតក៏មិនឈឺចាប់ស្មើក្បត់គ្នា​ដែរ។

«រាត្រីសួស្ដី!»

ម៉ូស្ហា​និយាយទាំងដៃទាញទ្វាររបើក​បណ្តេញលេខាឱ្យចាកចេញ ឬហៅម្យ៉ាងទៀត​ចង់បញ្ជាក់ថា«ចង់ធ្វើអីធ្វើទៅ តែពេលនេះនៅយប់នៅឡើយ​ ប្តីប្រពន្ធគេកំពុងរកសុខជាមួយគ្នា!»

គេមិនមែនចង់ផ្គើននាងទេប៉ុន្តែគ្រាន់តែចង់ប្រាប់នាងថា គេគ្មានថ្ងៃធ្លាក់ទៅក្នុងកណ្ដាប់ដៃស្រីផ្សេងឡើយ ពិសេសស្រី​ដែលយកតណ្ហាមកលេងសើច។

លេខាក្អួតឈាម​ស្ងាត់ៗ តើនៅធ្វើអី្វ? ​នាងចាកចេញទៅបិទទ្វារគ្រាំង។

ប្រុសស្អាត​ទម្លាក់ចោលស្នាមញញឹមខណៈពេលដែលភរិយារកតែ​រុំភួយជិតជុំ….ប្រុសឃាត់កាន៖

«ប្រឹងក្រោកទៅណា? មិនបាច់ក្រោកទេ គេងបន្តទៅទៀត!»

គេបិទភ្លើងឱ្យរលត់ជាបន្តបន្ទាប់និងបន្សល់តែអំពូលផ្លុងៗ មើលទៅរ៉ូមែនទិកដូចជា​មុននេះគ្មាន​អ្វីផុលរមាស់កើតមាន​។

ប្រុសឱនត្រកង​ភរិយាក្នុងដៃទាំងស្ងាប​ងោកងុយ​។

ដង្ហើមតាំងពីរកាយ ឆ្លើយឆ្លងរកគ្នាជាសញ្ញាថា ឧបសគ្គ​តឹងតែងសម្រាប់ជីវិតទៅថ្ងៃមុខឬថ្ងៃស្អែកឬថ្ងៃណាក្តី មនោសញ្ចេតនាពោរពេញទៅដោយសុភមង្គលមួយនេះ មិនឱ្យរលត់បានទេ។

«បងមិនខ្លាចទេ អូនខ្លាចអត់?!»

«អូនក៏មិនខ្លាចដែរ!»

«ហេតុអី?!»

«ព្រោះថាបេះដូងមួយនេះមានបងម៉ូស្ហា​គ្រប់ទីកន្លែងទាំងអស់ យើងបែកឬចួបក្នុងនាមជាមនុស្ស​នៅស្រឡាញ់គ្នា ជាប្តីប្រពន្ធគ្រប់កាលៈទេសៈទាំងអស់!»

«អ៊ីចឹងគេងទៅ!»

«គេងមិនលក់ទេ ចង់ទៅកន្លែងមួយ!» កានរំអុក។

«ទៅកន្លែងណាទៅ?» ប្រុសសួរស្រទន់ទាំងបិទភ្នែកងងុយ​គិតផង​ឆ្លៀតគេងផង​។ ដៃគេច្របាច់ស្មាស្រីថ្នមៗដោយក្តីស្នេហា «អូខេ! បងស្គាល់កន្លែងមួយ!»

ប្តីនាំភរិយា​ស្លៀកពាក់​ឡើងទៅ​រកអគារខ្ពស់មួយទៀតនៅទល់មុខ​បង្កើយនឹង​សណ្ឋាគារ​ដែលខ្លួន​កំពុងស្នាក់។

នេះជា​កន្លែង​សម្រាប់គយគន់ទិដ្ឋភាព​ទីក្រុង​ទាំងមូលបាន។ គេនាំនាង​អង្គុយ​សម្លឹងទៅលើផ្ទៃមេឃ នាពេលទៀបភ្លឺ។ គេដឹងចិត្តនាងថា ​កានកំពុង​បារម្ភណាស់ពីរឿងដែល​លេខាពោល​ព្រមានបានជានាង​ឆ្លើយថា​គេងមិនលក់។ កាន​​សុខចិត្តមកចំណាយពេល​ដែលនៅសល់បាននៅអង្គុយសម្លឹងមេឃជាមួយគ្នាជារបៀប​ដែលសង្សារឬគូស្នេហ៍ជាច្រើននិយមធ្វើពេលពួកគេអស់សង្ឃឹម។

«យើងមិនចាំបាច់ធ្វើដំណើរជុំវិញពិភពលោកដើម្បីស្វែងរកនរណាម្នាក់ដ៏ពិសេស ដែលនឹងធ្វើឱ្យយើងមានអារម្មណ៍ពិសេសនោះទេ!  ស្នេហាក៏មិនចាំបាច់ថាត្រូវរស់នៅជាមួយគ្នាបានដល់ចាស់ស្លាប់ដែរ សំខាន់យើងពិតជាបានស្រឡាញ់គ្នា!»

គេប្រាប់នាង​តិចៗ​តែនាងនៅតែក្រៀមស្រពោន៖

«តែ….ស្រឡាញ់មិនបានចួប​ឈឺចាប់ណាស់ដឹងទេ?»

ប្រុសប្រាណមិនតប​តែគេរឹតប្រាណស្រីណែនជាងមុន។ កាននិយាយបន្ត៖

«ពេលវេលា​លឿនពេកហើយ!»

«កុំភ័យអី ពេលយើងស្រឡាញ់អ្នកណាម្នាក់ពិតប្រាកដ រាល់ការ​ភ័យ​ខ្លាច​មិនអាច​ធ្វើអ្វីយើងបានទេ»

ព្រោះយើងលែងខ្លាចលទ្ធផលចុងក្រោយ យើងរស់សម្រាប់បច្ចុប្បន្នកាលនេះ។

ទេពច្យុតហោះកាត់ឆ្វាច​បង្កើតជាស្នាមញញឹម​លើមាត់កាន។

«ស្អាតណាស់! ទេពច្យុតជាសញ្ញាវិជ្ជមានមែនទេ?!»

នាង​លើកដៃប្រណមហើយបួងសួង៖

«ខ្ញុំមិនដែលសុំអ្វីពីមេឃទេ​! ថ្ងៃនេះ ខ្ញុំចង់ឱ្យយប់នេះ នៅគាំងនៅទីនេះ កុំទាន់ហួសពេលវេលា​ទៅណា! សូមតែឱ្យពួកខ្ញុំបានចួបគ្នា ជារៀងរហូតតទៅ!»

ប្រុសញញឹម​ឈ្ងោកសម្លឹងថ្ងាសខាងស្រី​ហើយសួរ៖

«អូននៅមិនទាន់ជា មិនទាន់ដឹងរឿងពីមុនបានវិញហេតុអីដឹងរឿងទេពច្យុត?!»

«មួយរយៈនេះ អូនមិនសប្បាយចិត្តជាខ្លាំង​! អូនក៏បានឆែកព័ត៌មានច្រើនណាស់នៅក្នុងអ៊ីនធឺណិតឆែកសុខភាពខ្លួនឯង ឆែក​អានអត្ថបទអំពីបញ្ហារវាងប្ដីប្រពន្ធ អំពីរឿងគ្រប់យ៉ាងដែលកំពុង​តែកើតមាន​នៅលើលោកយើងនេះ អរគុណមនុស្សស្រីម្នាក់នោះដែល​តែងតែមកជេរដៀលថាខ្ញុំល្ងង់!»

ពេលនេះម៉ូស្ហា​ដឹងហើយថា កានស្អប់ខ្លួននាង គិតថាខ្លួនឯងល្ងង់និងមិនល្អ បានជា​ឱ្យលេខានោះ​និយាយលោមចិត្ត​ឱ្យលេងល្ខោន​ធ្វើជាបែកពីប្តីបាន។ លេខានោះមិនដឹងបានមករកកានដើម្បី​ដៀលត្មះបំភ័យនិងបំបាក់ទឹកចិត្ត​កានប៉ុន្មាន​ដងហើយនោះទេ។

«កានរបស់បង មិនមែនជាមនុស្ស​ល្ងង់នោះទេ ឈប់ជឿសម្តីពួកគេ!»

នាង​ផ្តេកក្បាលលើទ្រូង​ប្តី​ហើយឆ្លើយខ្សោយៗ៖

«ទោះបីជាបង ប្រាប់ការពិតមកថាខ្ញុំជាមនុស្សល្ងង់ ក៏គ្មានបញ្ហានោះដែរ!»

«សម្រាប់បង មានអារម្មណ៍ថាកាន​ជាវត្ថុកម្រមាន​ក្នុងលោក! មនុស្ស​ស្រី​ដូចកាន​សល់តែម្នាក់ពិតមែន!»

កានញញឹម​​។ ​ប្រុសនិយាយបន្តទៀត៖

«ម៉ូស្ហា​ម្នាក់នេះអាចស្លាប់ចិត្ត លះបង់ចោលឋានៈ តួនាទី លុយកាក់ មាសប្រាក់និងគំនុំ តណ្ហា​គ្រប់បែបយ៉ាងនៅលើលោកយើងដើម្បីតែរស់នៅក្បែរកាន!»

គេលើកដៃបួងសួង៖

«ខ្ញុំក៏សូមប្រាថ្នាដូចគ្នា សុំឱ្យប្រពន្ធខ្ញុំមានសុខភាពល្អឡើងវិញ ចួបតែរឿងសប្បាយចិត្ត ឈប់ជំពប់ជួបពួកមនុស្សអាក្រក់ៗ»

ក៏ស្រាប់តែទេពច្យុតលេចឡើងមកកាត់ពួកគេវឹងថែមមួយខ្សែទៀត។

កាន​ងើបក្បាលស្រែកឡើង៖

«ចម្លែកណាស់មិនដែលមានផ្កាយហោះដល់ទៅពីរលើកជាប់គ្នានោះទេ!»

ប្រុសឆ្លើយទាំងខំញញឹម​ស្រពោន៖

«លើកនេះមានអព្ភូតហេតុច្រើន ពិតជាប្រផ្នូលមកថា ស្នេហារបស់យើងមិនផ្លាស់ប្តូរនោះទេ!»

កំពុង​បិទភ្នែក​សង្រួមចិត្ត​ទាំងសងខាង ស្តាប់ឮតែភាពក្តៅងំនៃសំឡេងបេះដូង ស្រាប់តែសូរមាត់​មនុស្ស​ស្រែកដាក់គ្នាជាភាសាខ្មែររសាត់មកមកតាមខ្យល់។

ដោយសារ​ផ្ទៀងស្តាប់ដឹងថា ច្បាស់ជាភាសាខ្មែរ ធ្វើពួកគេចាប់អារម្មណ៍ចង់ដឹងភ្លាម​ថា អ្នកដែលជាជនជាតិខ្មែរដូចគ្នាមកស្នាក់នៅទីនេះពីអង្កាល់​ហើយមាន​រឿងអីនៅពេលថ្មើរណេះ?

ពួកគេសម្លឹងទៅកំពូលដំបូងបង្អស់នៃសណ្ឋាគារដែលពួកគេស្នាក់នៅស្ថិតនៅទល់មុខគ្នានឹងទីនេះ ក៏ជាប្រភពនៃសំឡេងឈ្លោះប្រកែកហើយរមក។

ពីជាន់នេះសម្លឹងទៅអាគារ​ម្ខាងទៀត ពិតជាស្រពេចស្រពិលនៅក្នុងការមើល ណាមួយពេលនេះជាមេឃល្អះៗទៀបភ្លឺ មិនទាន់មាន​ពន្លឺពេញ​ផង។ សំឡេង​ឮមកកាន់តែ​ច្បាស់ឡើងៗ ដូចមនុស្សធ្លាប់ស្គាល់​គ្រាន់តែចម្ងាយរាងឆ្ងាយពិបាកចំណាំច្បាស់។

ដោយសារបែបនេះ ប្ដីទាញភរិយា​អង្គុយត្រង់​ខ្លួនគេ​ក្រោក​ឈានទៅរកប្រភព​មើលឱ្យបានកៀក។ មកដល់ក្បែរបង្កាន់ដៃសម្លឹងទៅអាគារមេឃរបស់សណ្ឋាគារ  គេនៅស្កុបពីព្រោះភាន់ភាំងនឹងសកម្មភាពអ្វីម្យ៉ាង។ ​នៅទីនោះ ម៉ូស្ហា​ស្គាល់ច្បាស់ហើយ គឺប្រសិដ្ឋ​ទាំងសាច់ទាំងឈាម​កំពុងតែច្របាច់ក នារីម្នាក់ផ្ទប់ទ្រេតមកក្រៅបង្កាន់ដៃ។

«ដារីយ៉ា?»

ហេតុអីបានជាមនុស្ស​មិនល្អពីរនាក់នោះ ឡើងទៅលើដំបូល​បង្អស់ធ្វើអី?

«អ្ហេ!»

គេដំឡើងសំឡេង​ស្រែកសួរពីទីនេះទៅ ធ្វើឱ្យកាន​ភ្ញាក់ផ្អើល​ស្ទុះងើបដើរមកយឺតៗដែរ។ តូចមកឈរនៅពីក្រោយខ្នងប្តីប្រមាណជាបីម៉ែត្រពីគ្នា ភ្នែកកានស្រឡាំងកាំងនៅពេលដែលឃើញសភាព​ប្រសិដ្ឋកំពុងតែងើបមុខមើល​កាន​និងម៉ូស្ហា​ព្រោះភ្ញាក់ផ្អើល។

ជននោះទំនងជាស្មាន​មិនដល់ថា​ថ្មើរណេះមាន​ប្តីប្រពន្ធពីរនាក់នេះ​នៅអាគារទល់គ្នាទេ។

​គេខាំមាត់ខណៈដារីយ៉ា​ប្រវេប្រវ៉ាដៃជើងបាត់ជំហរ។

«ឯងឈប់! ឯងឈប់ភ្លាម​ ឮអញប្រាប់!»

ដោយចម្ងាយពីអគារនេះទៅកាន់សណ្ឋាគារ​ប្រហែលជាសាមសិបម៉ែត្រពីគ្នា ទោះកាន​មើលឃើញច្បាស់ តែក៏មិនប្រាកដសំឡេងឮដល់ច្បាស់ដូចឃើញឡើយ បានជាម៉ូស្ហា​ស្រែកម្តងហើយម្តងទៀតទាំងតក់ស្លុត។

ទំនងជាភាន់ភាំងខ្លាំង​ដែលអំពើរបស់ខ្លួន​ត្រូវមើលឃើញដោយ​ប្ដីប្រពន្ធពីរនាក់នេះ ណាមួយ​លេខាខ្វារខ្ញាំរើបម្រះផង គេក៏រុញមួយទំហឹងទៀតធ្វើឱ្យប្រើរាងកាយ​ដារីយ៉ា​ភ្លាត់ក្រឡាស់ ធ្លាក់ចុះពីកម្ពស់រាប់សិបជាន់ទៅខាងក្រោម​។

កាន​ស្រែកវ៉ាសលើកដៃទាំងពីរ​ខ្ទប់មាត់ ហើយសន្សឹមៗនាង​ទន់ជើង….ម៉ូស្ហា​ឯណេះក៏តោង​បង្កាន់ដៃជាប់ទាំងក្នុងសភាព​ចង់គាំងបេះដូងម្តងៗដែរ។​ គេបិទភ្នែកទាំងសងខណៈត្រចៀកនៅស្តាប់ឮសំឡេង

ក្ឌុក…..!

កណ្តាលរាត្រីកាល លេខាម្នាក់នោះ​ធ្វើម៉េចនឹង​មានជីវិត​បានទៀត?

ពេលវេលា​បង្អង់មិនបានប៉ុន្មាន​ទេទៅក្នុងភាព​ស្ងាត់ស្ងៀម…..សំឡេងឈូឆរលាន់មកពីចម្ងាយ ពីព្រោះអគារនេះខ្ពស់ពេក រាងកាយដែលធ្លាក់ទៅទម្រាំដល់ជាន់ខាងក្រោម…..

ម៉ូស្ហា​បើកភ្នែកមកវិញ​បាត់ប្រសិដ្ឋទៅហើយ។

គេខំក្រោក​មកវិញពីការទន់ជើងរំពៃរកមើលទិសដៅគេចខ្លួនរបស់ឃាតកៈដែរ ​ប៉ុន្តែបាត់សូន្យ។

ងាកមកភរិយា​ នាង​ក៏សន្លប់ឈឹង។

ប្រុស​ត្រកងប្រាណស្រីទៅរកជណ្តើរយន្តទាំងចិត្ត​នៅពិចារណាវិលវល់។

មិនដឹងថា​ដារីយ៉ានិងប្រសិដ្ឋមានទំនាស់អ្វីនឹងគ្នា តែ….ហេតុការណ៍នេះកើតឡើង ដូចគ្នាបេះបិទទៅនឹងរឿងចាស់ គឺពេលដែលគេចេញពីបន្ទប់ Ezo នៅភ្នំពេញ អ្នកណាម្នាក់បានចូលទៅពីក្រោយគេមួយជំហាន​និង​បាន​សម្លាប់នាង​ចោលរកដានមិនឃើញ​ទល់ពេលនេះ។

អម្បាញ់មិញនេះ នាងលេខា​ក៏ទើបនឹង​បានចាកចេញពីបន្ទប់របស់គេ ក្រោយខឹងដែលគេ​និងប្រពន្ធនៅជាមួយគ្នា ឥឡូវនេះនាងក៏ធ្លាក់ស្លាប់ទៀត?

វគ្គ រឿងថ្មីនិងរឿងចាស់ជាន់ដានគ្នា

ដូចម៉ូស្ហា​ស្មានមិនខុសនោះទេ នៅពេលដែលកានត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះមិនទាន់ទាំងបានដឹងខ្លួនឡើងវិញផង ប៉ូលិសបានឡើងមករកគេ នឹង​ស្នើនាំខ្លូនទៅសាកសួរ។

«នៅសុខៗលោកថាលោកនាំប្រពន្ធទៅមើលទេពច្យុត?»

គេមិនមាត់ព្រោះធុញ​ថប់ចិត្ត​នឹងសំណួរច្រំដែល។

ប៉ូលិសសិង្ហបុរីសួរមកបន្ថែមទៀត៖

«ហេតុអីក៏ម៉ោងបីភ្លឺ នាំប្រពន្ធឡើងទៅអគារនៅក្បែរនោះមិនឡើងសណ្ឋាគារដែលខ្លួនកំពុងនៅ!»

«អាគារទល់គ្នានោះបែរចំទិសថ្ងៃរះ!»

«តែ….អ្នកនៅមានបញ្ហាច្រើនណាស់! ទើបតែមានក្ដីក្ដាំជាមួយនឹងអ្នករងគ្រោះ ហើយឥឡូវនាងត្រូវបានគេច្រានទម្លាក់!»

«ខ្ញុំស្គាល់ឃាតកៈ!»

«មិញលោកប្រាប់ខ្ញុំហើយ តែ…..!»

«មិនទៅរកចាប់វាទៅ?! កាមេរ៉ាមិនឆែកមើល មកខាតពេលអីជាមួយខ្ញុំ!»

«កាមេរ៉ាទាំងអស់សុទ្ធតែត្រូវបាន hack លុបអស់ហើយ!»

ម៉ូស្ហា​ផ្អែកខ្នង​ហួសចិត្ត​។

«ច្បាស់ហើយ​ថា អាម្នាក់នោះធ្វើ ព្រោះមិនចង់ឱ្យប៉ូលិសមាន​ភស្តុតាង!»

«ត្រូវហើយ គេគេចខ្លួន! យើងក៏ត្រូវនាំគេមកសួរដូចគ្នា តែលោកដឹងល្អហើយ! ទោះគេមកដល់យើងគ្មាន​វីដេអូ​​ បើគេប្រកែក​ក៏​យើងពិបាកចាប់ទោសគេបានដែរ!»

«ប្រពន្ធខ្ញុំអាចធ្វើជាសាក្សីបានម្នាក់ទៀត!»

ប៉ូលិស​ច្បូតមុខ​ដកដង្ហើមធំ៖

«អ្នកស្រីចន្ទកាននៅមិនទាន់ដឹងខ្លួននៅឡើយទេ! ប៉ុន្តែម៉ូស្ហា​ ខ្ញុំប្រាប់លោករឿងមួយ! ទោះបីជាភរិយាលោកដឹងខ្លួនមកវិញ ក៏ស្ថានភាពសុខភាពនិងជំងឺភ្លេចភ្លាំង វង្វេងវង្វាន់របស់គេ ពិបាកឱ្យប៉ូលិសយកសម្តី​ប្រពន្ធលោក​ទៅ​ឱ្យតុលាការ​ចោទប្រកាន់បុរសឈ្មោះប្រសិដ្ឋបានណាស់»

ម៉ូស្ហា​មួម៉ៅ គេទម្លាក់សំឡេងនិយាយតិចៗ៖

«ខ្ញុំត្រូវការនិយាយជាមួយមេធាវីរបស់ខ្ញុំ! លោកសួរអីទៀតក៏ខ្ញុំលែងនិយាយដែរ!»

ប៉ូលិស​ដកដង្ហើមធំ៖

«លោកមិនអាចចាកចេញពីទីនេះបានទេ រហូតដល់សែសិបប្រាំបីម៉ោង!»

គេនោះក្រោក​ចោលម៉ូស្ហាឱ្យនៅតឹងចិត្ត​នឹងប្រពន្ធ​តែម្នាក់ឯង។ នេះគឺស្ថានភាពតឹងតែងបំផុតមួយដែលគេបានជួប ក្នុងចំណោមរឿងតក់ស្លុត​ទាំងអស់ដែលធ្លាប់បានកើតឡើងនៅក្នុងជីវិតរបស់គេ។

នៅក្នុងពេលវេលាស្ងប់ស្ងាត់នេះចិត្តគេចាប់ផ្ដើមងឿងឆ្ងល់និងចង់រំឭកឡើងមកវិញថា មានរឿងអ្វីកើតឡើងទៅ រវាងពេលដែលគេចេញពីបន្ទប់ Ezo ហើយនាង​ត្រូវបានស្លាប់តាមរបៀបស្វាស៊ីបាយលាបមាត់ពពែ។

យប់នេះវិញ លេខាទើបតែឈ្លោះ ខឹងនិងរត់ចេញមកពីបន្ទប់របស់គេ ក៏ត្រូវបានប្រសិដ្ឋ​ច្របាច់កច្រាន​ទម្លាក់ពីរជាន់ខាងលើបង្អស់។ ហេតុអីបានជាមានអារម្មណ៍ថា​រឿង​ទាំងពីរដូចគ្នា? ឬមួយក៏ជាស្នាដៃរបស់មនុស្សតែមួយ?

គេគិតថា ខ្លួន​ត្រូវការដោះស្រាយប្រស្នា​ចាក់ឫស​ទាំងអស់នេះចេញ​ពីក្នុងខ្លួន ដោយសួរថា​ប្រសិដ្ឋ​ធ្វើបែបនេះធ្វើអី?

ចម្លើយគឺ ដូចគ្នាដែលកាលណោះ Ezo ស្លាប់ដែរ ឬក៏ដូចគ្នានឹង​សភាពដារីយ៉ាពេលនេះ គេអាចនឹង​ត្រូវជាន់ដាន​ Set Up ឱ្យជាប់ទ្រុងពិសេសនៅឆ្ងាយភរិយា ក៏កាន​ត្រូវ​ដួល​ រអិលបោកក្បាល​មិនដឹងអតីតកាលរហូតទល់ឥឡូវ ។

ចិត្តគេពិភាល់ភ័យ….ពេលនេះគេនៅក្នុងនេះ ចុះកាន?

លើកមុនគេជាប់គុកគ្មានអ្នកនៅក្បែរ កានដួលនៅមិនទាន់មើលជាវិញ​ដូចដើមផង….

«ខ្ញុំត្រូវការប្ដឹង!»

គេស្រែកឮៗឡើងព្រោះបារម្ភពីសុវត្តិភាព​របស់​កានដែលនៅក្រៅម្នាក់ឯង។

ក្រុមប៉ូលិសនៅខាងក្រៅសម្លឹងមកមើលប្រុសខ្មែរក្នុងចម្រឹងបង្អួចម្នាក់នេះ​ដោយ​ទឹកមុខសង្ស័យ។

សាមូរ៉ៃ បញ្ចប់សាច់រឿង«រៀបការសងគំនុំ»ជាផ្លូវការ​
ប្រលោមលោកមួយ ដែលអូសក្រឡាចេញផ្សាយ​​យ៉ាងយូរ នៅវេបសាយ meysansotheary.com និងជាប្រលោមលោក ដែលត្រូវបានទទួលការពេញនិយម ស្ថិតនៅលើកំពូលតារាងនៃការចូលអានច្រើនបំផុតដល់ទៅប្រាំមួយខែជាប់គ្នា (សាច់រឿងលេខមួយបីខែ បីខែដូចគ្នានៅក្នុងនាមសាច់រឿងលេខពីរ )ពេលនេះបានប្រកាសបញ្ចប់សាច់រឿងជាផ្លូវការនៅសប្ដាហ៍ក្រោយហើយ។

ប្រលោមលោកដំបូងមួយ របស់ក្រុមសាមូរ៉ៃ ដែលជាក្រុមអ្នកនិពន្ធវ័យក្មេងក្រោមការដឹកនាំផ្ទាល់របស់ អ្នកនិពន្ធ ម៉ីសនសុធារី បានសរសេរលើបណ្តាញ​សង្គមរបស់ខ្លួនថា សាច់រឿងរៀបការសងគំនុំ ដែលកំពុងចេញផ្សាយ​ត្រឹមភាគទីហាសិបប្រាំបីនៅយប់ថ្ងៃពុធនេះ គ្រោងថានឹង​ចេញ​ភាគបញ្ចប់នៅសប្ដាហ៍ក្រោយ។

ដោយសារសាច់រឿងនេះ គឺជាប្រភេទសាច់រឿងដប់ប្រាំបីបូក ដែលមានតែអ្នកគ្រប់អាយុដប់ប្រាំបី និងបានរីចុះឈ្មោះទើបអាចចូលអានបានដូច្នេះ រឿងនេះបានទម្លាក់ពីកំពូលតារាងនៅក្រោយពេលដែលមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមការងារសម្រាប់សមាសភាពអ្នកចូលអាន។

ប៉ុន្តែ តាមប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់ក្រុមសាមូរ៉ៃផ្ទាល់ គេបានអះអាងថា នឹងមានការបោះពុម្ពចេញជាសៀវភៅ ហើយអ្នកអាននិងអាចយកតួប្រុសនិងតួស្រីទៅឱបថ្នមទុកជាអនុស្សាវរីយ៍ បានផងដែរ តាមរយៈសៀវភៅមួយក្បាលនោះ។

មិនដឹងថាតើសៀវភៅរឿង រៀបការសងគំនុំ នឹងត្រូវបោះពុម្ពជាប៉ុន្មាន​ច្បាប់នៅឡើយ ដោយសារ រឿងប្រលោមលោក​មួយនេះ មានសាច់រឿងវែងប្រមាណជាជាងប្រាំមួយរយទំព័រA4។

យ៉ារ៉ា

រឿង៖ រៀបការសងគំនុំ ភាគទី៥៤
ប្រុសធ្វើដំណើរបណ្តើរជាមួយនឹងបេះដូងខ្ទេចខ្ទាំទៅដោយសម្ពាធ នៅក្រោមចំណោទបញ្ហាដែលលើកនេះធ្ងន់ជាងលើកណាៗទាំងអស់ គឺថាបើបងនៅតែបន្តជួបអូន ហើយបើអូននៅតែបន្ដស្រឡាញ់ ឬបេះដូងអូននៅតែបន្តមានកម្ដៅ ព្រោះតែមានភាពរំភើបរន្ធត់ញាប់ញ័រឬខឹងសម្បា ផ្អែមល្ហែមឬទុក្ខព្រួយ ក៏ជំងឺអូននឹងរឹតតែធ្ងន់លើសដើម​។

ឬមួយ​ព្រហ្មលិខិត​ពិតជាបំបែកបងមិនឲ្យបានជិតនៅជិតកែវល្អ ថែទាំអូន បាន​ស្ដាប់សំឡេងពីរោះៗរបស់កាន ដែលតែងតែយកចិត្ត​និងគោរពប្តី បងនឹងខាន​បានលួងលោមកាន នៅរាល់ពេលអូនខឹង ខាន​បានឱបក្រសោបនៅពេលកាន​រងា បងចង់ផ្ដល់ភាពកក់ក្ដៅនៅពេលដែលកានឯកា ត្រឹមប៉ុណ្ណឹង​ហេតុអី…..

ប៉ុន្តែទើបតែឈានជើងឡើងបានពីរបីកាំជណ្តើរនៅនឹងមុខសណ្ឋាគារ ក៏ស្រាប់តែឃើញរឿងមួយគួរឲ្យរន្ធត់ចិត្តនោះ គឺស្រីស្អាតរបស់ខ្លួន កំពុងតែអង្គុយបែរខ្នងនៅក្នុងបន្ទប់កញ្ចក់របស់​ហាងកាហ្វេជាន់ទីមួយ។

កាន​នៅជាមួយនឹងអ្នកណាម្នាក់ ដែលខ្លួនស្គាល់ច្បាស់ទោះត្រឹមបានមើលតែពីក្រោយខ្នង។

ជាមនុស្សប្រុសដែលម៉ូស្ហា​ស្គាល់សន្តាននិងស្អប់ជួរជាតិ។

«អាប្រសិដ្ឋ!»

គេនិយាយម្នាក់ឯងរអ៊ូៗហើយបង្កើនល្បឿនជើង ទាំងដៃនៅកាន់សោឡាននៅឡើយឆ្ពោះទៅរកគោលដៅ។

ប្រុសស្អាតមិនទាន់តម្រង់ទៅទ្វារបន្ទប់កញ្ចក់ភ្លាមទេ ដោយនៅឈរទ្រឹងប្រហែលជាមួយម៉ែត្រពីកញ្ចក់សម្លឹងឃើញរូបស្រីល្អសើចញញឹមញញែមនិយាយគ្នាលេងស្និទ្ធស្នាល ​ថែម​អង្គុយកៀកនឹងប្រសិដ្ឋមិនមានគម្លាតលើសពីមួយចង្អាមពីគ្នាផង។

ដឹងខ្លួនឯងថា បេះដូងនេះសឹងផ្ទុះចេញមកព្រោះសេចក្ដីប្រចណ្ឌ តែ​គេមិនដឹងឡើយថា រូបភាពពេលនេះគឺជារូបភាពដែលកាននិងប្រសិដ្ឋ​បានមូលមតិគ្នារៀបចំឡើង រង់ចាំពេលគេវិលមកសណ្ឋាគារ​វិញ​នឹង​អាលបាន​ឃើញល្មម​។

ព្រោះកានគិតថា នាង​មិនអាចឈរមើលរៀមរ៉ាដើរចូលទៅនៅក្នុងពន្ធនាគារបញ្ចប់សេរីភាពបាន​ បានជាកានត្រូវធ្វើ។

កាលដែល​ត្រូវឱបដៃ​ឈរមើលអ្នកយើងស្រឡាញ់ជាប់ឃុំឃាំង ដោះសម្លៀកបំពាក់ស្អាតសង្ហា​ចេញ ចេញប្រើសំលៀកបំពាក់ជាអ្នកទោស ហូបបាយក្រហមឬមួយក៏អ្វីៗច្រើនលើសពីនេះ គឺវាឈឺណាស់សម្រាប់ឱ្យកាន​ទទួលយក គឺវាឈឺប្រៀប ជាងកាលដែលកានសុខចិត្តឱបដៃធ្វើពើបែរខ្នងដាក់បង។

តូច​មកធ្វើជាស្និទ្ធស្នាលនឹង​ប្រសិដ្ឋ​តែបេះដូងកាននៅតែក្តៅ​ដុតព្រោះការឈឺចាប់និងសេចក្តីស្នេហាជាមួយប្តី ​ដែលយូរៗទៅ​កាន​អស់សង្ឃឹមថា​នឹងបានដូចបំណង។

ចន្ទកាន​កំពុងតែត្រៀមខ្លួនទាំងត្រដាបត្រដួសក្នុងការទទួលយកអារម្មណ៍ស្លាប់ទាំងរស់ គឺកាលដែលលើកបងឱ្យគេ ឃើញរៀមនៅក្នុងកណ្ដាប់ដៃគេមនុស្សស្រីម្នាក់ផ្សេងទៀត ដែលក្មេងជាងកាន មានបញ្ញាជាងកាន។

ប្រុសដែលទើបតែចូលទៅក្នុងទើមៗ  បង្ហាញខ្លួននៅចំពីមុខប្រុសស្រីទាំងពីរនេះ។

«និយាយគ្នារឿងអីក៏សប្បាយចិត្តម្ល៉េះ?»

សភាពប្រចណ្ឌរបស់ម៉ូស្ហា​ធំនិងខ្លាំង​កម្រិតណា កានដឹងជាមុនរួចទៅហើយ ចំណែកឯប្រសិដ្ឋ​វិញក៏មិនណយ​ដែរ ក្នុងការ​ធ្វើតួប្រុស​ដោយស្ម័គ្រចិត្ត​ទៅតាមឆាកល្ខោនដែលបានព្រមព្រៀងគ្នានេះ។

ទម្រាំដល់បាន​និយាយត្រូវគ្នានៅ Skybar  គេបានពន្យល់ចន្ទកានសព្វបែបយ៉ាង ប៉ុន្តែនៅតែមិនអាចមានឥទ្ធិពលទៅលើស្រីកាន ស្មើទៅនឹងការសម្រេចចិត្តរបស់នាងផ្ទាល់នោះទេ។

នាងចង់ឱ្យប្តីបានសុខ ទើបអ្វីៗទាំងនេះកំពុងកើតមានឡើង។

ដោយ​មិនមាត់ កាន​ដែលក្រោកពីសាឡុងសន្សឹមៗមកប្រឈមនឹងប្តី ទឹកមុខនាងបានត្រៀមរួចហើយ នាង​មិនចុះញ៉មឬភិតភ័យ​ដូចកាលឃើញប្តីម្នាក់នេះនៅកំពង់សោមទេ។

«មនុស្សស្រឡាញ់គ្នា វិលមករំឭកអនុស្សាវរីយ៍ចាស់ៗវិញ មានអីមិនល្អទៅ?»

បេះដូងរៀមស្ទើរផុត​ពេលឮសម្តីកាន​លេងល្ខោន។

វាយស្លាប់ ក៏កាន​ស្រឡាញ់តែអ្នកដែរ ​ចិត្ត​អ្នកដឹងច្បាស់។ ​ប្តីម្នាក់នេះស្គាល់កា​នទាំងកាយខាងក្រៅគ្មានចន្លោះមួយមីលីម៉ែត្រណា ​ថែមទាំងស្គាល់ជម្រៅចិត្ត​កាន គ្មាន​ល្អក់មួយ​ផ្នត់ណាទាំងអស់។

ជាមួយការ​ឈឺចាប់អាណិតប្រពន្ធដែលខំសម្តែង ប្ដីជ្រួញចិញ្ចើម ប៉ុន្តែបបូរមាត់ប្តីទៅជាសើចរបៀបចំអក។​ មិនដឹងថា ដារីយ៉ាឬអាម្សៀរនេះឱ្យប្រាកដទេ ​ដែលបាន​​ពង្វក់កាន​ឱ្យបង្កើតល្ខោនសាច់កម្មនេះឡើង។

នេះជាចរិតរបស់ម៉ូស្ហានៅពេលខឹង បើបែរចេញជាសំណើចបែបនេះគឺច្បាស់មេឃនឹងរលំចុះមិនខាន។ កានបារម្ភដែរ បានជាខំមកនៅពាំងៗពីមុខ​ប្តី ប្រឈម​ប្តី។

ក្នុងកែវភ្នែកខូចចិត្ត គេសម្លឹងជម្រៅភ្នែកនួនល្អងដែលខំទប់មិនរលីងរលោងនិងធ្វើដូចមាំណាស់ ប៉ុន្តែ​គេមិនលើកនាងផុត​ជើងពីដី យក​ស្តីថានេះ ​ព្រោះកំពុងនឹកឃើញដល់សម្តីពេទ្យ «បើភ្លាម​ៗឡើង​ឃើញ​អាកប្បកិរិយារបស់នាងប្រែប្រួលមិនប្រក្រតី នេះក៏ជាសញ្ញាមិនល្អនៃសុខភាពផ្លូវចិត្តរបស់នាង»។

ម៉ូស្ហា​មិនដឹងថា ពីលើវិបត្តិដែលលេខាកំពុងតែសង្កត់សង្កិនមក កាននិងប្រសិដ្ឋបានជជែកគ្នាពី​អ្វីផ្សេងទៀត ដែល​ធ្វើឲ្យកានក្លាយមកជារឹងប៉ឹងនិងហ៊ានមកឆ្លើយឆ្លងប្រឈម​ជាមួយប្តីក្នុងសភាពបែបនេះ។

គេដកភ្នែកចេញពីស្រីស្នេហ៍ព្រោះកម្ដៅស្នេហ៍​ចង់តែឱបបី ហើយវាងមកសម្លឹងមុខមនុស្សប្រុសម្នាក់ទៀតដែលកំពុងឈរធ្វើដូចអស្ចារ្យនៅចំពោះមុខខ្លួន។

«មិនជាប់ទ្រុងហើយ នៅមិនទាន់ដឹងកំណើតទៀត? អាណា​ឱ្យអ្ហែង​អើតក្បាលមកដល់កន្លែងហ្នឹង?»

ប្រសិដ្ឋ​មិនមាត់ តែគេរេ​ភ្នែកសម្លឹងស្រីស្អាត។ គេបានឱកាសនេះ​ជាន់ម៉ូស្ហា​ហើយ ព្រោះស្រីស្អាតកំពុងពាំងផ្លួវ​ឱ្យគេ។ ​ប្រុសមានល្បិចហានិយាយ៖

«មនុស្សកម្រោលនៅតែកម្រោល! សម្ដីគ្មានការគោរព! មើលងាយអ្នកដទៃ!»

ម៉ូសា្ហទើបជាប់ពិរុទ្ធ កាន​ភ័យបំផុតព្រោះកាលៈទេសៈនេះ គេអាចនឹង​លើកកណ្តាប់ដៃប្រដៅចំកញ្ចប់មាត់មនុស្សមកពីស្រុកខ្មែរដូចគ្នាម្នាក់នេះគ្រប់ពេលវេលាបាន។

«មិនបាច់ខ្វល់ជាមួយទេសិដ្ឋ!»

ចន្ទកានបញ្ជាទាំងខំធ្វើទឹកចិត្តសឿងបឿង ប៉ុន្តែភរិយាម្នាក់នេះពិតជាមិនមើលមុខប្ដីបន្តបានព្រោះ«ចាញ់»ស្នេហា​ដែលនៅដុតក្នុងទ្រូង។

«ហើយមេធាវីសិដ្ឋ ឯងក៏យូរម៉េះ?!»

នៅក្រោមក្រសែភ្នែកនិងការសង្ស័យ​របស់ម៉ូស្ហា​ គេហា​ពោលសួរតិចៗស្រទន់ដដែល​ទៅរក​ភរិយា៖

«មេធាវីស្អីគេ?»

មិនឆ្លើយ​ក៏មិនហ៊ានមើលមុខ តែប្រសិដ្ឋស្តីឡើងមកជំនួស៖

«ចន្ទកាន​នឹង​ប្ដឹងលែងលះ!»

គេរេភ្នែកមកមើលអ្នកលូកមាត់ឆ្លើយម្នាក់នេះ។ ដៃម៉ូស្ហា​បួង​រួចជាស្រេចហើយ ថែមទាំង​បានគិតស្រេចថាម្ដងនេះ ទោះបីចូលគុកជាលើកទីពីរ គឺគេត្រូវតែដាល់កញ្ចប់មាត់ មនុស្សប្រុសប្រឡាំងកាសម្នាក់នេះឲ្យខាងតែបាន។

ប៉ុន្តែដូចរាល់ដង កានស្ទុះមកចំពីមុខព្រោះយល់ចិត្តប្តីច្បាស់។ ដោយ​គ្មានសំឡេងនិយាយ​គេងាកមក​មើលប្រពន្ធតូចជាមួយ​ទឹកមុខស្រពោន។​ ជាទឹកមុខដែលមើលឃើញកាលណា​ក្នុងចិត្តស្រីស្ទើរេហែកដោយសារស្ទះ​តឹង។

«កាន​ស្ម័គ្រមកឈរក្បែរពួកឆ្កែឆ្កួត ធ្វើរឿងឆ្កួតៗ​ព្រោះតែខ្លាចបងត្រូវចូលទៅនៅក្នុងគុក? ព្រោះកាន​ស្តាយដែលខ្លួនឯងជាអ្នកបង្កហេតុ ខ្លាចបង​រងការប្ដឹងផ្តល់ តែកាន​មាន​ខ្លាចខ្លះទេថា ប្តីនិងគាំងបេះដូងស្លាប់ដោយសារតែគ្រាំចិត្ត?»

គេគិតពាក្យទាំងនេះមកតែនៅឈរស្កុបស្ងៀមសម្លឹងមុខស្រីថ្លៃ មិនបាន​និយាយអ្វីរួចទេ​អណ្តាតម៉ូស្ហា​គាំង។

«យើងមិនមាន​លទ្ធផល​ល្អជាមួយគ្នាទេ ខ្ញុំចង់លែងលះ!»

«ឡើងទៅលើបន្ទប់!» ម៉ូស្ហា​បញ្ជាស្រាលៗ។

ឮពាក្យប្តី ចិត្តកាននឹកដល់បន្ទប់ជាន់លើ ដែល​អនុស្សារគ្រប់យ៉ាង​ផ្សារចារជាប់ក្នុងក្រអៅបេះដូង​។ រាត្រីផ្អែមល្ហែមមួយជាមួយនឹង​រៀម​ កាន់ទុកថា​ជាអនុស្សារមាស​ដែលនឹងមិនអាចរលុបពីបេះដូងកម្សត់មួយនេះជារៀងរហូតទៅ។

« ខ្ញុំមិនទៅជាន់កន្លែងនោះទៀតទេ!»

នាង​តបទាំងភាពផ្សាខ្លោចកំពុងកម្លោចចិត្ត​នេះឱ្យស្លាប់សន្សឹមៗ។​ ប្រុស​ចងចិញ្ចើម នាង​ថាបន្ថែម៖

«លោកក្បត់ខ្ញុំ!»

ម៉ូស្ហា​ត់ចង្កេះសើចក្អាកក្អាយហួសចិត្ត​នឹង​ល្ខោនដែលសម្ដែងមិនសូវសម។

ប្រុស​បងវាចាមួយៗ​ឌឺនាង​៖

«បើចង់លេងល្ខោនដែលសមល្អមើល រកមនុស្សប្រុសណា​ឲ្យគ្រាន់បើជាងអាមួយនេះ!»

គេលើកដៃចង្អុលចំកណ្តាលមុខប្រសិដ្ឋ​ បណ្តាលឱ្យក្រុមសន្តិសុខសិង្ហ​បុរីបណ្តើរគ្នា​ជាក្រុមតម្រង់ចូលមកហាងកាហ្វេនេះ។

«ខ្មែរយើង នឹង​ត្រូវខ្មាសគេដោយសារតែមនុស្ស​ហិង្សាខ្លះមិនចោលចរិត!» ​ប្រសិដ្ឋ​ឆ្លៀត​និយាយដាក់កាន​បញ្ជោះចិត្ត​ម៉ូស្ហា​។ គេជ្រៀតជ្រែកសម្តីព្រហើននេះព្រោះចង់ដុតឱ្យម៉ូស្ហា​វាយគេ។

យល់ការនេះបានជាកាននិយាយច្រែតៗបន្លប់៖

«ខ្ញុំមានហេតុផលគ្រប់គ្រាន់នៅក្នុងការប្ដឹងលែងលោកម៉ូស្ហា​!»

គេឮហើយ ក៏ផ្អាកគំនិត​ចង់ដាល់ប្រសិដ្ឋងាកមកសម្លឹងប្រពន្ធ។

គេមិនដឹងថា កានទៅ​ចាញ់បញ្ឆោតអ្នកណាមកទេ​ ដារីយ៉ាឬមួយក៏អាម្នាក់នៅពីក្រោយ​ខ្នង​នាង​នេះ។

«ដល់ម៉ោងលេបថ្នាំហើយ!»

គេបញ្ជានាង​ តែនាងក្រពាត់ដៃផ្គើន៖

«ខ្ញុំមិនបាន​ឈឺ មិនកើតអីទាំងអស់​ ពេទ្យនិយាយច្បាស់ហើយ! ចំណែកលោក រៀនមើលតាមប្រសិដ្ឋខ្លះក៏បាន ព្រោះគេជាមនុស្សស្លូត! ព្រោះគេជាមនុស្សចេះយល់គ្នា!​ គេមិនដែលប្ដឹងលោក ទោះបីជាលោកមានបំណង​វាយដំប្រើហិង្សានិងនិយាយប្រមាថគេ ថែមទាំងធ្លាប់ធ្វើពាក្យបណ្ដឹងប្រឆាំងគេ ព្រោះតែហេតុផល​មិនពិត​! តាមពិត មកពី​គេជាសង្សារចាស់របស់ខ្ញុំ ហើយខ្លាច​គេ​មកសើរើ​ប្រាប់ខ្ញុំរឿងចាស់ៗ?»

«ឱ…សង្សារចាស់ទៀត?» រៀមសើចក្អឹក​ទាំងខឹងណែន​ទ្រូង «ហើយគិត​មកទទួលស្គាល់គ្នានៅហ្នឹង? សង្សារចាស់តាំងពីអង្កាល់អ្ហះចន្ទកាន?»

រាល់ពេលគេហៅឈ្មោះនាង​ពីរម៉ាត់នេះ បេះដូងកាន​ទោរទន់ទៅរក​ចរិតលក្ខណៈស្រឡាញ់ពិត​របស់គេ។ កានស្តាយគេណាស់ ហើយកានស្រឡាញ់គេលើសដើម​។

ឈ្មោះនេះ កានចង់ឱ្យតែបងម៉ូស្ហាហៅ។ មិនថាយើងព្រាត់ឬជួប កាន​មិនចង់ស្តាប់ប្រុសណាស់មកហៅកាន ថែមទាំងគ្មានថ្ងៃទៅរស់នៅក្រោមការ​មើលថែរបស់អ្នកណា​ក្រៅពី​បងម៉ូស្ហា​ម្នាក់នេះឡើយ ​ប៉ុន្តែ​អូនអាចធ្វើអីបានទៅ ​ដើម្បីប៉ះប៉ូវសងថ្លៃ នូវអ្វីៗដែលកានបាន​ជំពាក់?

នាង​នៅភ្លឹក​គិត​ទាំងស្រងេះស្រងោចអាណិតខ្លួន ខណៈគ្រប់គ្នា​ទាំងខាងសណ្ឋាគារផង​បានផ្តុំមនុស្ស​មើល​មកពី​ចម្ងាយ​។ ឆាកល្ខោននេះអ្នកដឹងគ្រប់គ្រាន់ហើយថានឹងមានសភាពបែបម៉េច នៅពេលដែលនាង​ចង់លែងលះ ព្រោះចង់ឱ្យដារីយ៉ា​បញ្ចប់ក្តីចាក់នឹងកាំបិតទាំងស្រុង។

ក្រុមសន្តិសុខចូលមកដល់ជាមួយពាក្យសួរនាំជាចិននិងអង់គ្លេស៖

«មានរឿងអី?»

ម៉ូស្ហា​ដៀងភ្នែកទៅឃើញអ្នកចាត់ការ​នៃហាងកាហ្វេ ដាក់ទូរសព្ទចុះ។​ ចិត្ត​នាយស្មាន​ដឹងបានថា​ ប្រហែលជាម្នាក់នោះបាន​ឃើញគេចូលមកលុកលុយដោយកាយវិការឆ្គង​ ក៏ទូរសព្ទទៅប្ដឹងបណ្តាលឱ្យលេចសន្តិសុខ​ចូលមកដល់ដល់ទៅ បួនប្រាំនាក់។

«អត់មានអីទេ អត់មានរឿងអីទេ!»

ប្រសិដ្ឋ​ធ្វើសុភាព​ញញឹម​ញញែម​និងនិយាយជាភាសាអង់គ្លេសហាមឃាត់ពួកគេ បណ្តាលឱ្យចិត្ត​ម៉ូស្ហា​រឹតតែខ្ពើម​រអើមនឹង​មនុស្ស​ល្បិចនេះ។

ពេលនេះ គ្រប់គ្នាចោលភ្នែក​សម្លឹងមកតែ​ម៉ូស្ហា​ដូចជាផ្ទាំងស៊ីប។ ខណៈដែល​បេះដូងរបស់គេសឹងតែគាំងបាន​ដោយសារតែកំហឹង គ្រប់គ្នាសម្លឹងមុខគេបែបនេះ​ដូចជា​​មាន​ន័យថា ពួកគេទុកម៉ូស្ហា​តែម្នាក់គត់ថាជាមេជម្លោះ ជាអ្នកមានបញ្ហានៅក្នុងចំណោមអ្នកបង្កបញ្ហាដល់ទៅបីនាក់។

«ធ្វើពុតជាមិនដឹងអីផង ​អាចង្រៃ!» គេខាំមាត់ជេរប្រទេចឱ្យប្រសិដ្ឋឮៗ តែជននេះ​នៅបន្តញញឹមបានទាំង​មុខក្រាស់​។

គេងក់ក្បាលតិចៗងាកមកសម្លឹងគ្រប់គ្នា ហើយដៀងខ្សែភ្នែកចុងក្រោយមើលមុខកាន។​​ បេះដូងប្រុសចង់និយាយអ្វីជាច្រើនជាមួយនាង ​តែមិនបាន​បង្ហើបចេញមកតាម​ចិត្ត​ដែលពិតជា​និយាយជាខ្លាំងនោះនៅឡើយទេ។ ខណៈដែលប្រពន្ធធ្វើមកស្ម័គ្រប្រសិដ្ឋ​ ធ្វើដូចស្អប់គេ ធ្វើដូចមិនត្រូវការគេ ធ្វើដូចជាមិនចង់ជួបគេ គឺ….ឈឺណាស់កាន។

ប្រុស​ព្រេចភ្នែកទៅកាន់ប្រស្រីភ្នែកនៃកែវល្អ។ បេះដូងកាន​ក៏ដូចកំពុងប្រឈមនឹងសេចក្ដីស្លាប់ដែរ​ ការឈឺចាប់និងភាពស្រងេះស្រងោច មួយនេះសម្លឹងដល់គ្នាបានត្រឹមតាមរយៈក្រសែភ្នែក មិនចាំបាច់ប្រើចេញជាពាក្យសម្តីក៏បាន។

កានអាណិតប្តី អាណិតខ្លួនឯង នាង​កានចង់យំណាស់ ប៉ុន្តែឆាកល្ខោនជិតមកដល់ច្រកបញ្ចប់ហើយ….បងនឹងមាន​សេរីភាពជាស្ថាពរយើង​គួរធ្វើរឿងនេះឲ្យដល់ទីបញ្ចប់។

ពេលប្រុសបែរខ្នងចាកចេញទៅទាំងខូចចិត្ត ប៉ុន្តែដំណើរនៅរឹងប៉ឹង មាំមួនបង្កប់នូវថាមពលនៃ​រូបរាងសង្ហារបស់គេដែល​មិនចង់មកបាក់មុខកណ្តាល​ចំណោម​ក្នុងនាមជាខ្មែរមកឈ្លោះគ្នាកណ្ដាលដីបរទេស ណាមួយខ្លួនទើបតែចេញផុតពីពាក្យបណ្ដឹង កានក្រឡេក​ទៅនឹកគេ​ណាស់! ​គ្រាន់តែគេទើបនឹងឈានជើងចេញផង យើងនឹកគេយ៉ាងនេះហើយ ចុះទម្រាំត្រូវនៅឆ្ងាយគ្នាទាំងអស់សិទ្ធិជាប្រពន្ធ?

លេខាស្រីស្អាតរត់មកដល់ធ្វើដូចមនុស្សល្អមិនដឹងរឿង លុះម៉ូស្ហា​ចេញ ក៏ត្រុកៗទៅតាមពីក្រោយ​ទាំងអំណរ ធ្វើឫកពានៅខាងក្រៅ ដូចជាយកចិត្តទុកដាក់និងចៅហ្វាយខ្លាំង។

«អូខេណា៎ អស់អីហើយកាន​ អង្គុយសម្រាកសិន!»

កាន​ដកអារម្មណ៍មកវិញ ទាំងឈឺសឹងខ្សោះអស់សរសៃឈាមនៅក្នុងរាងកាយ។ ប្រាណនេះ កានសឹងតែក្លាយជាត្រជាក់អស់ឈាម អស់កម្ដៅជីវិត នាងបែរមុខចេញ ខណៈពេលដែលបេះដូងស្រែកទ្រហោ៖

«ទេវតាអើយ! កុំឲ្យគេឈឺទៀត! គេឈឺមកច្រើនហើយ! គេអត់ធន់ជាមួយខ្ញុំមកច្រើនហើយ! សុំទោសម៉ូស្ហា​! អូនសុំទោសគ្រប់យ៉ាង!»

នាងបែរមុខចេញកុំឲ្យគ្រប់គ្នាឃើញសភាពពិតនៃបេះដូងនេះ។
សន្តិសុខក៏ដកថយអស់ទៅតាមកន្លែងរៀងៗខ្លួន។  ម្ចាស់ហាងកាហ្វេដោយសម្លឹងប្រសិដ្ឋនិងស្រីខ្មែរ​ដ៏ស្រស់ស្អាតម្នាក់នេះ​អស់ចិត្ត ក៏ថយទៅបំពេញការងារធម្មតាវិញ។

ចំណែកប្រសិដ្ឋ មាន​ចរិតមិនខ្វល់ជាមួយអ្នកណាទាំងអស់។ គេ​លូកដៃមកប្រុងតែនឹង​ឆក់ឱកាសដើម្បីលួងលោមកាន​ពីក្រោយខ្នង។

មរតកជាច្រើនស្តុក​របស់គ្រួសារ​កាន​នៅឯភ្នំពេញ គឺជាអ្វីដែលបុរសម្នាក់នេះលេបទឹកមាត់ចង់បានកានមកធ្វើជាប្រពន្ធយូរយារណាស់ហើយ។ គេនេះ​សមត្រូវកណ្តាប់ដៃរបស់ម៉ូស្ហា​ ប៉ុន្តែស្ថានភាពលេងល្ខោនមួយនេះ មិនអាចឲ្យកាន​បណ្តោយ​ឲ្យប្តីមកដើរតួនាទីជាអ្នកប្រើហិង្សាបាន ទើបនាង​រារាំងជានិច្ច​។​ ពេលនេះប្រសិដ្ឋដែលតែងឆ្លៀតមកប៉ះពាល់ក៏ត្រូវ​កានរលាស់ដៃចេញ ហើយដើរទៅកាន់បន្ទប់ទឹក ដោយមិនមាត់មិនកអ្វីរកមនុស្សម្នាក់នេះឡើយ​។

គ្មានបងម៉ូស្ហា ការដកដង្ហើមគ្មានន័យទាំងនេះ ដោយមិនរវល់អំពីមនុស្សណាផ្សេងតែទាំងអស់។

ទោះបីយ៉ាងណា ប្រសិដ្ឋ​ដឹងថា គេនៅមានពេលវេលាច្រើនជាមួយកាន។ ដរាបណាកាន​គ្មានម៉ូស្ហា​នៅក្បែរកាយ នាងដូចជា ហង្សបាក់ស្លាប ដូចជាចាបគ្មានសម្បុក នាងនឹង​ត្រូវគេប្រមាញ់បាន ដោយត្រឹមតែមួយព្រួញ​តែប៉ុននោះ គឺព្រួញ​ក្នុងល្បិចកលជាសុភាពបុរស។

វគ្គ ខឹងអូន

នៅក្នុងបន្ទប់ដ៏ខ្ពស់សន្លឹម ម៉ូស្ហា​ដើរចូលមកទើមៗ ដោយឃើញសម្ភារៈរបស់ខ្លួនកំពុង​ត្រូវបានរៀបចំតាំងទុក​នៅទីនេះជាស្រេច។

គេក៏មិនដឹងដែរថាហេតុអីបានជា ខ្លួនត្រូវព្រម​រើមកនៅបន្ទប់ដ៏ខ្ពស់បែបនេះ។ ជាន់ទីដប់ប្រាំបី គឺខ្ពស់ជាងបន្ទប់នៅជាមួយចន្ទកាន​ជាង១០ជាន់ឆ្ងាយពីគ្នា សឹងតែឃើញសិង្ហបុរីបាន​ទាំងមូលទៅហើយ។

ដារីយ៉ា​កំពុងរៀបចំខោអាវ​ពីវ៉ាលិស​របស់គេ ទុកទៅក្នុងទូដោយទឹកមុខញញឹមប្រិមប្រិយ។ លុះសម្រិបជើងប្រុសស្អាត ដែលធ្វើមុខ​ដូចជា​ខ្ទេចខ្ទាំបេះដូងដើរចូលមក នាង​លេខាស្ទុះក្រោកមករកប្រុសស្នេហ៍ទាំងញញឹមសែនស្រស់​។

«ចៅហ្វាយ​ងូតទឹកក្តៅមែនទេ? ដារីយ៉ានិងរៀបចំភ្លាម!»

ម៉ូស្ហាមិនស្តីអ្វី​រក​នាងទេ គេ​​សម្លឹងបរិវេណបន្ទប់ដ៏ប្រណីតនេះយឺតៗ។ នៅក្រោមកលល្បិចនៃព្រហ្មលិខិត និងមហិច្ឆតា​មិនចប់​សេរ៊ីរបស់​ពួក​មនុស្ស​លោភលន់នានា ប្រុសប្រាណ​យល់ថា ​ស្នេហា​របស់គេនិងកានរឹតតែឆេះសន្ធោសន្ធៅឡើង។ កាន់តែបែកពីកាន​ចិត្ត​​ រៀម​កាន់តែនឹកថ្លៃ​ឡើងៗ។​​ ប្រុសធ្វើមុខស្មើ ក្រៀមក្រំ ដែលជាទឹកមុខ​សោះអង្គើយបង្កើនសម្រស់នាយ​ក្នុងកែវភ្នែក​លេខាល្មោភស្នេហ៍ទ្វេគុណឡើង​។

ទម្លាក់ភ្នែក​ដល់គ្រែពូក គេនឹកដល់ស្នាមថើបទាំងអស់លើប្រាណ​ចន្ទកាន។ សំឡេងខ្សឹបនិងបណ្តា​ស្នូរដង្ហោយរបស់បេះដូង ​ជាតិនេះគ្មាន​កាន បងអាចរួមប្រាណជាមួយស្រីផ្សេងទៅរួចដែរ?

គេដឹងថា ចំណង់ភេទនឹងមិនអាច​រលត់ពីលើចិត្ត​ស្នេហ៍របស់គេចំពោះកានបានទេ។

«ចៅហ្វាយពិសាទឹក!»

ប្រុស​ដកភ្នែកមកវិញ សម្លឹងទឹកផ្លែឈើ​លើដៃ​ស្រីម្នាក់នេះ។ នាង​ប្រហែលជាគិតថា នឹងអាចបានប្រាណ​ប្រុសថ្លៃមកបំពេញ​កិលេស​របស់នាង​ដូចជាស្ដេចព្រៃដែលស្រេកឃ្លានសត្វម្រឹគដូច្នេះដែរ។

គេសើចខឹកៗមិនរវល់ទទួល​ភេសជ្ជៈ គឺលូកដៃដោះអាវនិងប្រឡេះឡេវមួយៗដើម្បីសម្រាលភាពតឹងហាប់នៃរាងកាយ។

ពេលប្រុស​ដើរហួសទៅ គ្រាន់តែសាច់ដុំពីក្រោយខ្នងល្បង ក៏បាន​ធ្វើឱ្យលេខាភាន់ភាំងសម្រស់ម៉ូស្ហា​ទៅហើយ តើសភាពរោលរាលនេះ លេខា​អាចអត់ធ្មត់​រង់ចាំទម្រាំ​នឹងរាត្រីកាលមកដល់ទេ?

នឹងអាលបានផ្សំដំណេករាត្រីដំបូងជាមួយនាយសង្ហា​ នាងសឹងតែអត់ដង្ហើមញ័រដៃ​ធ្វើអីលែងកើតត្រឹមឃើញ​ឫកពារស្ងួតស្ងប់របស់គេ ​ចុះទម្រាំបើបានគេព្រមនិយាយល្អៗជាមួយ តើលោកនេះនឹង​មាន​អ្វីកើតឡើង?

ខណៈដែល​ដៃនាងដារីយ៉ា​ស្ពឹកៗរៀបចំអ្វីសឹងមិនចង់កើត មានតែលប​សម្លឹងគេជានិច្ច​ដោយ​ក្តីស្រេកឃ្លានការបីត្រកង ទៅទាញ​របើកផ្ទាំងទ្វារកញ្ចក់​បុរស លើកហត្ថារៀមទាំងសងខាង ប្រតោងលើគែមកញ្ចក់ទាំងសងខាងនៃទ្វារចេញទៅកាន់វេរ៉ង់ដា។

ពីស្មារហូតដល់ចង្កេះ កន្លែងណាក៏ដារីយ៉ាស្រមៃឃើញថាជាកម្មសិទ្ធិរបស់ចន្ទកានដែរ។​ ប៉ុន្តែពេលនេះចប់ហើយ….ម៉ូស្ហាកំពុង​តែក្លាយមកជារបស់នាង​។

ទោះបីមើលពីក្រោយទៅ…..គេកំពុងតែនឹកកាន​យ៉ាងអនេកអានន្ត ប៉ុន្តែវិបត្តិមួយនេះ ម៉ូស្ហា​រើខ្លួនមិនរួចនោះទេ។ បើគេចង់បានសេរីភាពចាកចេញពីសិង្ហបុរីគេ ត្រូវតែយល់ព្រម រស់នៅទីនេះដោយមាននាងនៅក្បែរ។

«ចៅហ្វាយខ្ញុំទៅលាយ​ទឹកក្ដៅហើយ!»

គឺដារីយ៉ា​ចង់ទៅបន្ទប់ទឹក​រៀបចំសម្រស់ខ្លួនឡើងវិញ ក៏ដូចជារំងាប់ចិត្ត​ពុះកញ្ជ្រោល​ផង។

«ដារីយ៉ា!»

សំឡេងរបស់ប្រុសថ្លៃហៅមក​ធ្វើនាង​រន្ធត់។ នាង​បែរក្រោយ​សម្លឹងខ្នង​គេ​។ ប្រុសស្អាតនៅមិនទាន់បែរមកទេ ​តែគេហៅនាងមកក្នុងសព្ទសំឡេង​ត្រជាក់ស្រិបណាស់។

ឬមួយគេខឹងកាន ហើយយកយើងមកបញ្ចេញ​ជាតិស្ត្រេស? ដោយត្រេកអរនិងឆ្ងល់ ពិភាល់ចិត្ត​លាយឡំ នាង​លេខាដើរទៅទាំងឆ្លើយផង៖

«ចាស៎?»

នាង​ដើរទៅក្បែរ​ស្រាប់តែគេងាកមកខ្វាច់ឱ្យ​ស្រីលេខាសឹងភ្ញាក់របូតកន្សែងពីដៃ។ ក្នុងពេល​ប្រថុចញ៉ុចនេះ នាង​ធ្វើជាហុចវាមកឱ្យគេ តាមពិតនាង​គិតថា ​ចូលទៅងូតទឹករំងាប់តណ្ហា ព្រមទាំងតុបតែងខ្លួនឯងទទួលគេ​ តែប៉ុននោះ។ ​ពេលនេះ ប្រុសស្អាតសម្លឹងកន្សែងពោះគោ រួច​​សម្លឹង​មុខមនុស្សស្រីក្មេងដែលក្រហមៗក្តៅៗ។ ទាំងមិនទទួល​របស់ គេបែរជាសួរ៖

«ហេតុអីនៅជាន់ខ្ពស់ម្ល៉េះ?»

«បន្ទប់ចាស់នោះតូចខ្លាំងណាស់ មិនចង់ឲ្យចៅហ្វាយបន្តនៅទេ!»

ម៉ូស្ហា​ដឹងថាស្រីម្នាក់នេះកំពុងតែរៀបចំដំណើរការឡើងឋានសួគ៌ដោយនឹកស្មានថា នឹង​បានម៉ូស្ហាមកកំដរមហិច្ឆតានាង​មិនខាន​ ពេលដែល​រុញកានឱ្យទ័លច្រក។

បន្ទប់ថ្មីនេះ​គិតថា ធ្វើឲ្យគេភ្លេចភរិយាដ៏គួរឲ្យស្រឡាញ់និងគួរឲ្យខឹងរបស់គេ?

«បើចង់ឃើញ​ចៅហ្វាយ មិនស្លៀកសូម្បីតែកន្សែងនេះផង ត្រូវចេះស្តាប់បង្គាប់!»

ប្រុសនិយាយតិចៗ ទាំងលើកដៃភើចទម្លាក់កន្សែងសក្រាស់ទៅលើឥដ្ឋ។ ​សម្តីនិងកាយវិការនេះ ​ធ្វើឲ្យលេខាស្រីដែល​នៅទើមៗ ងើបមុខ​សន្សឹមៗមកវាក់អើនឹងសម្លឹងដើមទ្រូងប្រុសស្អាតដែលណែនណាន់ទៅដោយ​សម្រស់​ស៊ិច​។

«ឮ?​យល់?»

គេនិយាយខ្លី! មកទៀត អម​ជាមួយកែវភ្នែកមុតៗ បបូរមាត់ញញឹមៗ ស្មារង្គើកាចៗ។

មនុស្សស្រី​ស៊ិចស៊ីកាប់ដាវដើរកាត់ឆាកយុទ្ធគុនស្នេហា​ដូរសម្ភារៈ​ដូចជាដារីយ៉ា​ឃើញ​ហើយនៅតែទប់ទល់ការ​«ចាញ់ច្រាប»​មិនបានជាមួយនាយ។

ដារីយ៉ាមានអារម្មណ៍ព្រឺព្រួចបាត់អស់បញ្ញានិងការបារម្ភគិតអ្វី។  សូម្បីតែត្រឹមឃើញបបូរមាត់កាចនេះនិយាយរកនាង​​ក៏សឹងបាត់បង់ការគ្រប់គ្រង​ខ្លួនឯងទៅហើយ​ទម្រាំ​មើលភ្នែក​ស្រឹមៗរបស់គេទៀត?

«ខ្ញុំស្តាប់បង្គាប់ចៅហ្វាយជានិច្ច!»

នាង​តបហើយញញឹម​មុខក្រហម​ត្លែរ ងើបភ្នែកមកថ្ពក់ជាមួយ​នេត្រារៀម។

ប្រុសរង្គើស្មាតិចៗ។​ អារម្មណ៍លេបត្របាក់កាន​នៅយប់ផ្សំ​ដំណេក​ធ្វើឱ្យកានថប់ជីវិត ​ស្រែកយំអង្វរ​ដូចរាហ៊ូ​សង្គ្រប់​លេបចន្ទ​ ពេលនេះមិនមាន​អ្វីមួយភាគរយចំពោះដារីយ៉ាទេ។ មនុស្ស​ស្រី​កាន់តែចង់ស្គាល់គេ គេរឹតតែមិនចាប់អារម្មណ៍ឡើង នេះជាភាសាពិតនៃរាងកាយ​របស់ម៉ូស្ហា​ប្រាប់មកម្ចាស់ខ្លួន​ពេលនេះ។

ក្តីសង្ឃឹម​ថានាង​បានគេយកដៃទៅប៉ះ នៅឆ្ងាយ​សូន្យភាគរយពីការពិត​ដែលម៉ូស្ហា​ដឹង​ តែគេ​នៅតែប្រើល្បិចជាមួយនាង៖

«ទៅប្រាប់អ្នកស្រីល្ងង់ម្នាក់នោះ! មិន​ឱ្យលែងប្តី មិនឱ្យជួបមេធាវីធ្វើអីទាំងអស់! ហើយ…..ចៅហ្វាយនឹង​ព្រមនៅបន្ទប់នេះពីនាក់លេខា ឱ្យលេខាបានបម្រើ២៤ម៉ោងលើ២៤ម៉ោង!»

ពាក្យគេកំពុងតែនិយាយមកនេះជាជាលក្ខខណ្ឌចរចា……

រឿង៖ រៀបការសងគំនុំ​ ភាគទី៥២
ធម្មតាមនុស្សស្រីទាំងឡាយតែងតែដឹងបានថា មនុស្សប្រុសកាលបើមិនត្រូវការយើង មិនស្រឡាញ់យើង គឺដូចជាជ្រមុជគោឲ្យផឹកទឹកដូច្នេះដែរ គឺគ្មានផ្លូវទៅរួចនោះទេជាមួយគេ ប៉ុន្តែដោយឡែកនាងលេខាដារីយ៉ា ពិតជាមានចំណុចខ្សោយរបស់ម៉ូស្ហា​ពេញ​នៅក្នុងដៃ។

នាង​កំពុងស្លុងជាមួយភាពទាក់ទាញនៃប្រុសល្អ ​ស្រាប់តែ​ឮសំឡេងរបស់គេ ស្រែក​ដោយផ្ទុះកំហឹងដ្បិតស្រីភ្ញាក់ ព្រលែងដៃពីរាងកាយប្រុសល្អបាន តែនាងនៅមិនខ្វះស្នៀតទេ។

«ទុកពេលឲ្យខ្ញុំបន្តិច! ខ្ញុំពន្យល់ចៅហ្វាយថា ហេតុម៉េចបានជាយើងគួរនៅជាមួយគ្នា!»

ជាមួយនឹងភាពតានតឹងបានគ្របដណ្តប់ពេញទ្រូង  ​ជា​អារម្មណ៍​ដែល​ប្រុសល្អ​ទទួល​បាន​នៅ​ពេល​ដែល​គេត្រូវធ្វើឱ្យទ័ល ប្រាណ​ថែមទាំងត្រូវ​បានរាវអង្អែលសាជាថ្មីដោយម្រាមដៃបិសាចតណ្ហាផង ម៉ូស្ហាដំឡើងសំឡេង៖

«ដារីយ៉ា»

គេស្រែកគំហកនេះព្រោះម្រាមនាងកំពុងបំពាន​រំកិលចូលមកក្នុងអាវរបស់​គេ។

នាង​មិនឈប់ដៃទេ គេក៏ថាទៀត៖

«ចេះខ្មាសអៀនខ្លះផង!»

«ខ្ញុំជាមនុស្សណា៎…..មានសាច់មានឈាមមានបេះដូង មិនមែនមនុស្សទឹកកកទេចៅហ្វាយ!» នាង​និយាយហត់ៗព្រោះដង្ហើមតឹងឡើងៗ

«​ដែលនៅពីរនាក់ជាមួយ​ទេវបុត្រកំពូលសម្រស់ហើយ នៅធ្វើអៀនខ្មាសស្អីបាន?!»

ប្រុសរលាស់ដៃនាងចេញ ​ព្រោះពេលនាង​កាន់មានអាការៈ«ចង់» គេកាន់តែឆ្អើមឡើង។ ចិត្តនេះក៏នឹកឃើញ​ដល់តែភរិយាកម្សត់​។ គេនឹកឃើញ​ដល់ពេលមួយ មានតែពីរនាក់មេឃត្រជាក់ខ្លាំង នាងកំពុងឃ្លាន​តែគេរលាម​លូកលាន់នាង…

«មិនឱ្យកានញ៉ាំបាយទេ?»

«ចូលចិត្តអុកឡុក!»

«បងម៉ូស្ហា​ញ៉ាំបាយសិនទៅ!»

«មើលទៅកានឆ្ងាញ់ជាងបាយ!» កាលហ្នឹង គេនិយាយផងប្រើដៃរលាម​របស់គេ​លូកបង្ហួសមកផ្នែក​ឯកជន​របស់​នាងទៀតបញ្ជោះធ្វើបាបចិត្តស្រី​ធ្វើឱ្យកានរេខ្លួន និងដាក់កំប៉ុងមីចុះ។ ពេលនេះវិញទើបដឹងថា ពេលយើងគ្មានអារម្មណ៍​ហើយត្រូវគេបំពានរាងកាយចុះឡើង គួរឱ្យគ្រឺតកម្រិតណា។

សរសើរកានដែលតែងមានភាពអត់ធន់នឹងចរិតប្តី។

«ជាតិនេះ​ខ្ញុំឱបតែកានម្នាក់គត់ ឈប់ខំទៅដារីយ៉ា!»

ថាដូច្នេះប្រុសសង្ហា​បង្ហើរទឹកមុខសោះកក្រោះដាក់គូសន្ទនា រួច​បែរខ្នងចាកចេញ។ ​តែមិនបានប៉ុន្មានជំហាន ក៏នឹកឃើញវិញ គេ​ក៏ឈប់ដំណើរ។

«ភ្លេចថាខ្លួនឯងមកនេះដើម្បីអ្វីហើយ?!» ដារីយ៉ា​ចំអកឱ្យ។

ម៉ូស្ហា​រំលេច​ស្នាមញញឹម រួចគេ​បង្វិលជើងងាកក្រោយសម្លឹងមកមនុស្សស្រីឆើត។ ចរិតឌឺរបស់លេខាដ៏ព្រហើនហួសហេតុម្នាក់នេះនៅចំពោះមុខខ្លួននេះ កំពុង​អួតបបូរមាត់សើមរបស់នាងដែលពោរពេញទៅដោយតម្រូវការស្នេហ៍។

គេ​មើលសន្សឹមៗចុះក្រោមនូវឈុតសម្លៀកបំពាក់ពណ៌ខ្មៅរលោងដូចសូត្ររបស់នាង។ ពីលើដល់ក្រោមនាងពិតជាផ្កាតុបតែង​បែបកុលាបខ្មៅមានពិស​ដែលមិនសមទៅនឹងវ័យរបស់នាងសោះ។

ទោះសម្រស់ដ៏ស៊ិចស៊ីរបស់នាងនិងស្នាមញញឹមពិតទាក់ទាញ ​តែគ្រប់យ៉ាង​របស់ដារីយ៉ាធ្វើឲ្យម៉ូស្ហា​មើលទៅមានគ្រោះថ្នាក់ជាងមើលទៅឃើញនាងគួរឲ្យស្រលាញ់។

កុំថាឡើយម៉ូស្ហា​មាន​សមត្ថភាពគ្រប់គ្រងរឿងរួមភេទរបស់ខ្លួន និងអាចបញ្ជាបញ្ឈប់ចិត្តស្រើបស្រាលបានគ្រប់ពេលវេលា គេនេះថែមទាំងអាចសម្លឹងឃើញអំពីភាពល្អឬមិនល្អនៅក្នុងបេះដូងរបស់មនុស្សស្រីទាំងឡាយ ដែលគេធ្លាប់ជួបទៀតផង។ បើពុំនោះទេ គេម៉េចនឹង​ចាញ់ចិត្ត​បរិសុទ្ធរបស់កាន?

សេចក្ដីស្នេហាដ៏ជ្រាលជ្រៅពីប្រុសម្នាក់នេះមកលើកាន ចំពោះមុខគេ នាងពិតជាមនុស្សស្រីដែលមានការអត់ធ្មត់ហួសហេតុ រហូតដល់ប្រុសសាហាវ​ត្រូវលើកទង់ជ័យសចុះចាញ់ចំពោះស្នេហា​និងភាពអត់ធ្មត់របស់កាន។

ពេលនេះទៀតកានប្រែជាឆេវឆាវ ក៏គេមិនខឹងព្រោះនាងមានរបួសក្បាល។

សេចក្ដីបរិសុទ្ធភាពនិង​ភាពលះបង់ក្នុងបេះដូងរបស់កាន ​មិនបាន​បាត់បង់ទៅតាមមុខរបួសមួយនោះឡើយ ទាំងនេះហើយដែលម៉ូស្ហា​ពិបាកក្នុងការកាត់ចិត្តពីកាន។

គេនិយាយតិចៗមកកាន់កុលាបខ្មៅថ្ពាល់ខួច៖

«មុននេះ ខ្ញុំថា​ចុះមក ដើម្បីមកសុំទោសនាងរឿងរបួស ហើយមកអរគុណនាងដែលបានដកពាក្យបណ្ដឹង! ខ្ញុំធ្វើក្នុងនាមជាមនុស្សប្រុស ក្នុងនាមជាប្តីម្នាក់! ប៉ុន្តែមនុស្សដូចនាង ខ្ញុំមិនដឹងត្រូវ​ហៅថាម៉េចឱ្យសមសោះពេលនេះ ឃើញចរិត​នាង ខ្ញុំរឹតតែមិនដឹងថា ពាក្យសុំទោសនិងពាក្យអរគុណគួរតែបោះចោលធុងសំរាម ឬមួយក៏និយាយជាមួយមនុស្សដូចនាងនោះទេ!…..នាងមិនសមដារីយ៉ា…សូម្បីតែទៅធៀបជាមួយ​សំរាមដែលខ្ញុំចង់បោះសម្តីខ្ញុំចោលទៅក្នុងនោះផង!»

បបូរមាត់របស់នាងញ័រនៅក្រោមស្រមោលនៃសភាពអាម៉ាស់។ មនុស្សប្រុសម្នាក់នេះកំពុងបញ្ឈឺឲ្យនាងសងសឹកបញ្ជូនគេ​ទៅក្នុងគុកវិញ បានន័យថា គេមិនក្បត់ចន្ទកានទេ។

ជាមួយ​ស្នាមញញឹមកាចសាហាវ មិនណយ នឹងមិនចុះញ៉ម ដែលម៉ូស្ហា​កំពុង​បង្ហាញមក ក្នុងពេលគេឃើញលេខា​ពុតត្បុតក៏មាន​សភាពចេះ«ឈឺ»និងពាក្យថាឲ្យរបស់គេ។ គេមិនបានស្តាយក្រោយទេ។

នាងនេះ​មិនត្រឹមតែសមនឹងត្រូវមួយកាំបិតរបស់កាន ថែមមិនសមមានឱកាស​មកបន្តឆាកបំបែក​ប្តីប្រពន្ធបែបនេះផង​។

បើតាមគំនិតនិងសេចក្ដីខ្ពើមស្អប់របស់ម៉ូស្ហា​នៅពេលនេះ មិនត្រឹម​តែគេមិនប៉ះពាល់នាង និង​មិនចង់ប្រើដៃជើងបន្ថែមពីលើទោសទណ្ឌនៅក្នុងប្រទេសមួយដែលមានការនិយមប្រើច្បាប់ត្រឹមត្រូវ តែគេ​ពិតជាមិនចង់​និយាយអ្វីជាមួយទៀតនាំខាតពេល។

មិនដឹងយ៉ាងម៉េច​នាង​កែទឹកមុខបានលឿនមែន​ហើយនិយាយស្រួយៗ៖

«ស្អប់ខ្ញុំបាន! ព្រោះ….កាលពីមុនក៏ចៅហ្វាយស្អប់អ្នកស្រីចន្ទកានបែបនេះដែរ តែក្រោយមកក៏ស្រឡាញ់គេឡើងខ្លាំង! ចុះខ្ញុំ …..»

គេជ្រួញចិញ្ចើមពេលឃើញ​ដារីយ៉ា​ធ្វើមុខគួរឱ្យអាណិត។ មិនដឹងថានាង​ច្រម៉ក់នេះមាន​ចរិតបែបម៉េចឱ្យប្រាកដ

«ហេតុអី….ក៏…..មិនទុកពេលខ្ញុំខ្លះ? ខ្ញុំស្រឡាញ់លោកពិតមែន! ខ្ញុំធ្វើអ្វីគ្រប់យ៉ាងប្រែក្លាយទៅជាមនុស្សអាក្រក់ គួរឲ្យស្អប់នេះ…..ក៏ព្រោះតែខ្ញុំស្រឡាញ់មនុស្សប្រុសម្នាក់តែប៉ុននោះ!»

មិនដឹងថានាងស្គាល់ពាក្យស្រឡាញ់ឬអត់ទេ។ ម៉ូស្ហា​គិតក្នុងចិត្ត ប៉ុន្តែគេក៏មិនបាននិយាយចេញមកបានត្រឹមឈរសម្លឹងក្នុងសភាពហួសចិត្ត។ ទុកឱ្យនាងសម្តែង​ជាតួកម្សត់ទៀតចុះ…..

«ខ្ញុំស្រឡាញ់លោកខ្លាំងណាស់! ស្រឡាញ់ស្ទើរស្លាប់ទៅហើយ! ចន្ទកាន……ស្រីម្នាក់នៅខាងលើនោះមិនបានស្រលាញ់ចៅហ្វាយប៉ុនមួយចំណិត​ខ្ញុំ ផងទេ…..!»

គេរង្គើធ្មេញដែលខាំ​សង្គ្រឺតចុះឡើងមិនមាត់មិនក។

ចំពោះការវិនិច្ឆ័យរបស់មនុស្សស្រីម្នាក់នេះមាក់ងាយសន្តានចិត្ត​ប្រពន្ធគេ ម៉ូស្ហា​នៅស្ងៀមក្រោមកែវភ្នែកចំអក…..ដារីយ៉ា​ឃើញ​ថាគេមិនយល់ស្របនឹងសម្តីនាងទេ បានជានាង​តវ៉ាថែម៖

«បើមិនមែន ម៉េចក៏គេព្រមឲ្យលោកមកខ្ញុំ?»

គេមិនមាត់ នាង​រឹតតែបានឱកាសនិយាយ៖

«ទុកពេលឱ្យខ្ញុំបន្តិចបានដែរទេ? ឲ្យពេលខ្ញុំ ដូចទុកពេលឲ្យប្រពន្ធលោកបានជាសះស្បើយពីជំងឺផ្លូវចិត្តដូច្នោះដែរ!»

សម្តីអំពីជំងឺ ភ្លាមៗនេះបានធ្វើឱ្យប្រុសល្អគេនឹកឃើញឡើងវិញ​ដល់ភរិយាដ៏កម្សត់។ ទឹកមុខគេប្ដូរស្រពោន។ មនុស្សនេះមានកាយចិត្ត​រឹងមាំខ្លាំងណាស់ ដារីយ៉ា​មើលឃើញច្បាស់បានជានាង​លង់ស្នេហ៍គេងប់ងល់។ ដឹងថា​ធ្វើអ្វីក៏ពិបាកនឹងឱ្យម៉ូស្ហា​ប្រគល់ដល់បេះដូងដែរ ប៉ុន្តែពេលនេះ ដែល​នាងលើក​និយាយអំពីស្ថានភាពរបស់ចន្ទកាន គេប្តូរ​មកមាន​ទឹកមុខទន់ជ្រាយ ធ្វើឲ្យលេខាចាប់ថ្នាក់បានថា មាន​តែយកចន្ទកានមកជានុយ​ប៉ុននោះ ដែលអាច​បង្ក្រាបឬហៅថា ស៊ូជាមួយនឹងបេះដូងដ៏រឹងរបស់គេបាន។ នាង​ប្រុងថា ដើរចូលមកទៀតតែត្រូវគេលើកដៃចង្អុលហាមពីចម្ងាយ….ជាមួយភាសា​ព្រមាន៖

«ឈប់ជួបប្រពន្ធខ្ញុំ! ឈប់និយាយអ្វីដែល​ធ្វើឱ្យកានពិបាកចិត្ត​! មិនអញ្ចឹងកុំថាខ្ញុំមិនបានប្រាប់!»

គេចាកចេញ…..

វគ្គ

ល្ខោនឆាកថ្មី

ព្រោះបែបនេះ គេចាកចេញទៅកាន់មន្ទីរពេទ្យដើម្បីរកពិភាក្សា​អំពីស្ថានភាពផ្លូវចិត្ត​ភរិយា។

ស្រាប់តែបានឱកាស លេខាស្លើតស្លក់ណាត់នាំ​ចន្ទកានឲ្យចេញទៅជាមួយខ្លួនដើម្បីជួបមនុស្សម្នាក់។

ចាប់តាំងពីសុវត្ថិភាពបងក្លាយជាអាទិភាព កានលែងខ្លាចអ្វីទៀត។ នាង​ទុកថា​ជីវិត​នាងជារៀងបន្ទាប់បន្សំ ហើយស្ម័គ្រទៅជាមួយលេខាទាំងអស់ ព្រោះចង់ឱ្យបងរួចទោសដែលបានសាងឡើងដោយ​ដៃខ្លួន។

ពួកគេ​មក​ដល់ស្កាយបារលើអាកាសមួយ។

លេខាបាននាំនាងឲ្យចូល​ជួបមនុស្សម្នាក់ដែលអង្គុយបែរខ្នង។

«ប្រសិដ្ឋ?!»

ប្រសិដ្ឋស្ទុះក្រោកដោយទឹកមុខញញឹមញញែមដាក់កាន។

«ខ្ញុំសប្បាយចិត្តណាស់ដែលកានមិនប្ដឹងខ្ញុំហើយយើងបានជួបគ្នាម្ដងទៀត!»

មិនដឹងជាយ៉ាងម៉េច កាននៅតែមានចិត្តទន់ ហើយ​អារម្មណ៍ពេលនេះ​កាននៅតែ​គិត​ថា ប្រសិដ្ឋ​នេះគឺជាសុភាពបុរស​។ ទោះបីជាគ្រួសារខ្លួន​មិនចូលចិត្តគេ នាងយល់ថា ក៏ប្រហែលជាមកពីគេប្រចណ្ឌជាមួយប្រសិដ្ឋ។

រូបរាងប្រសិដ្ឋនេះមានលក្ខណៈសង្ហា ទឹកមុខក៏សុភាពរាបសារ សម្តីទន់ភ្លន់ជាងម៉ូស្ហា​ គេមិនសមណាជាមនុស្សដែលធ្វើបាបកាន​ដូចម៉ូស្ហា​វិនិច្ឆ័យស្មាន​នោះទេ។

លេខាទាញកានចូលទៅ។

«ប្រសិដ្ឋបានចេញមកវិញល្អណាស់!»

នាងនិយាយដោយស្មោះចេញពីក្នុងចិត្ត ពិតមែនតែមុខក្រៀមព្រោះជីវិតកំពុង​មាន​វិបត្តិ តែ​កាននៅតែនឹកឃើញ​អំពើល្អនៃម្តាយកូនគេ។

«អ្នកទាំងពីររាប់រកគ្នាទៅ! ជាពេលដែលខ្ញុំត្រូវការអ្នកទាំងពីរមកបញ្ចប់រឿងជាមួយខ្ញុំ!»

កានចងចិញ្ចើម ងាកមកលេខាពេលឮបែបនេះ។

ឃើញដារីយ៉ា​ញញឹម​កាលណា ចិត្ត​កាន​ក៏នឹកឃើញភ្លាមដល់ប្ដីសំណព្វរបស់ខ្លួន។ ប្រសិដ្ឋ​ដៀងភ្នែកសម្លឹងលេខា​រួចសម្លឹងកាន​ស្លូតៗ ធ្វើដូចជាមិនបានប្រើល្បិចអ្វីជាមួយនឹងលេខា តែតាមពិតលេខាបានស្កាត់ជួបគ្នាជាមួយជនល្បិចនេះ​តាមទូរសព្ទរួចទៅហើយ។

ដោយសារនាងនិយាយថា មានវិធីនៅក្នុងការធ្វើឲ្យប្តីប្រពន្ធនេះមិនអាចទៅភ្នំពេញបាន ដូច្នេះប្រសិដ្ឋ​ត្រូវតែមកចូលរួមសម្ដែងឆាក​បន្តដើម្បីចែកផលស្មើគ្នា គឺប្រសិដ្ឋបានរួចការចោទប្រកាន់និងបានកាន ចំណែកឯម៉ូស្ហា​និងស្អប់កាន ហើយបានមកលេខាដៃស្អិត។

មនុស្សដែលប្តីរបស់នាងស្អប់បំផុតបានមកដល់សាំងហ្គាពួរហើយ។

«តើនេះមានន័យថាម៉េច?»

កានក្រពាត់ដៃសួរដោយមិនចូលទៅទៀតទេ ឈរឆ្ងាយៗពីពួកគេជារឿងល្អ។

ពេលឃើញ​កានធ្វើសោះកក្រោះសួរទាំងក្រពាត់ដៃមិនព្រមអង្គុយ ប្រសិដ្ឋ​សម្គាល់ឃើញកាន​កាចឡើងៗមិនស្លូតដូចចរិតដើមទេ។

គេអរជាសម្ងាត់ ព្រោះថាបើនាងមាន​សភាពបន្ត​ឈឺបែបនេះ គឺនាង​គ្មាន​ថ្ងៃជាបានមកនឹកឃើញ​ឧក្រិដ្ឋកម្មរបស់គេនៅភ្នំពេញ​ទេ។

ថាមិនបាន ព្រហ្មលិខិតនឹង​រុញនាង​ឱ្យក្លាយមកជង្រុកស្រូវចាយមិនអស់សម្រាប់គេ។

«អង្គុយមក!»

គេហៅសុភាពៗ រកតែនាង​មិនដាច់ចិត្ត​នឹងបដិសេធទេ។

ភាពទន់ភ្លន់ទាំងអស់​របស់ប្រសិដ្ឋ​ បានបង្អង់ចោលចេញនូវសន្ទុះកំហឹងនៅក្នុងចិត្តរបស់កាន។ នាងយល់ព្រមអង្គុយចុះថ្នមៗ ធ្វើឲ្យលេខាសើចថ្ពាល់ខួចបញ្ចេញសម្រស់ព្រោះត្រូវចិត្ត​នឹងសមត្ថភាព​សម្តែងយ៉ាងល្អ​របស់ប្រសិដ្ឋ។

ទុកថា​ចាប់ដៃគូធ្វើការលើកនេះ ចំដៃគូល្អ។ ការងារអាចទទួលបានលទ្ធផល​លើសពីការស្មាន។

កាន​ស្រាប់តែនិយាយមួយៗឡើង៖

«អ្នកទាំងពីរមានការអីជាមួយគ្នាទេ? បើមាន​ក៏និយាយមក ខ្ញុំមិនចង់ឃើញនាងនៅទីនេះយូរទេ!»

លេខាធ្វើហីជាមួយសម្តីដែលកានស្អប់ខ្លួន។ នាងនិយាយវាយចិញ្ចើមទៀត៖

«បើតាមខ្ញុំគិត អ្នកស្រី​ដូចចង់ដេញខ្ញុំចេញទៅវិញចោលកណ្តាលផ្លូវគ្រាន់តែឃើញមិត្តចាស់?»

ប្រសិដ្ឋ​ឃាត់តិចៗ៖

«កុំនិយាយអ៊ីចឹងដារីយ៉ា!»

ពេលឃើញថា​ចន្ទកាន​ធ្វើ​ក្រពាត់ដៃ មុខមាំ ហាក់មិនស្តាយ​ក្រោយដែលមិនទុកមុខឱ្យខ្លួននាង​ ដារីយ៉ាក៏រំអួយបង្អូសសំឡេង​​ស៊កមកទៀត៖

«មេស្រីខ្ញុំ ដូចជា​ទុកចិត្តប្រសិដ្ឋ​ខ្លាំង! ដឹង! ​ដឹងហើយថា ជាមិត្តចាស់!»

«អ្នកណាមេស្រី?!» កានងើបមុខសួរដោយមិនពេញចិត្ត​។

លេខាញាក់ចិញ្ចើមក្រពាត់ដៃឌឺវិញ មិនឆ្លើយតបទេ។ កានឃើញហើយ​ទ្រាំចំពោះចរិតឈ្លើយនេះមិនបាន​ ក៏ថាវិញទៀត៖

«អូៗៗៗ ​ចង់និយាយថា មេស្រីដែលនាងកំពុងធ្វើការស៊ីប្រាក់ខែខ្ញុំ​ ហើយយកពេលមកលូកថ្លើមខ្ញុំ?!»

មិនបាន«ឈឺ»ទេ មនុស្សមុខក្រាស់ដូចដារីយ៉ា។ ជំនាញខាងធ្វើមុខថ្ម កាប់មិនមុតទៅហើយ នាងក្រៅពីធ្វើហី​នឹង​សម្តី​ចៅហ្វាយស្រី​ក៏ថែម​ហ្វ្រី​​ញញឹមខួច ​ងាកមករកប្រសិដ្ឋ៖

«ឃើញ​ទេ? ឮ? ​អ្នកណាថាមេខ្ញុំគាត់ឈឺ? គាត់ច្បាស់ណាស់ ថាអ្នកណាយកប្រាក់ខែគាត់!»

ប៉ុន្តែពេលងាកមក​ប្រសិដ្ឋដែលមានកាយវិការស្លូតបូត នាង​បែរជាទន់ចិត្ត​ ហើយសោកស្តាយ​ដែលកន្លងមកមិនអាចតាមដាន​ស្ថានភាពក្នុងបណ្តឹងប្តីខ្លួន។

ពេលនេះឃើញគេមកដល់កាលណា កានត្រូវវិលវល់មិនដឹងថា រឿងដែលម៉ូស្ហាប្តឹងគេ​រឿងបង្ខាំងភរិយា និងការជួយរបស់គេនិងម្តាយគេកាលនៅកំពង់សោម មួយណាពិតមួយណា​ប្រតិដ្ឋទេ។

ប្តីបាន​ហាមកាន​មិនអាចជួបជាមួយប្រសិដ្ឋ​ឬជឿ​ម៉ែកូននេះ តែរាល់ពេល​ កានក៏សប្បាយចិត្តបើនឹកឃើញដល់គ្រាទាំងឡាយដែលម្ដាយកូនគេថែរក្សានាងដោយគ្មានប្ដីរបស់នាងបង្ហាញខ្លួន។ ពួកគេពិតជាល្អចំពោះនាង….

«ម៉ាក់មន្ថាសុខសប្បាយទេ ​សុខភាពគាត់យ៉ាងម៉េចដែរ?!»

នាងសួរទាំងញញឹម​ស្ងួត តែខាងប្រុសញញឹមស្រស់។

«គាត់នឹកកានខ្លាំងណាស់! មួយរយៈនេះគាត់មិនសប្បាយចិត្តទេស្រកសាច់បន្ដិច!»

«ខ្ញុំយល់ហើយ!» នាងពោលដោយមុខស្ងួត «ឲ្យតែបានទៅភ្នំពេញខ្ញុំនៅតែលេងគាត់មិនខាន!»

លេខាលូកមាត់ព្រោះត្រូវចំណុច៖

«ឆាប់ទៅ​ ចាំអីប្រសិដ្ឋ​? នាំ​អ្នកស្រីចន្ទកាន​ចេញពីទីនេះបានឆាប់ៗហើយទៅជួបជុំជាមួយម្តាយក្មេកមិនល្អ!»

តូចយើងពិត​ជា​​ចងចិញ្ចើម​ទើសចិត្ត​គ្រប់ពាក្យដែលចេញពីមាត់ដារីយ៉ា។

សម្តីរឿងម៉ែក្មេកអីនេះ ទើសចិត្ត​ពេកណាស់។

កាន​ងើបមុខសម្លឹងលេខាដែលមានឈុតអាឡេហ្គង់រឹបរាង។

នាង​នឹក​ដល់ប្តីកម្សត់ដែល​ត្រូវស្រីដាច់បង្ហៀរតាមញ៉ែ។ ពេលនេះនាំខ្លួនមកកន្លែងបែបនេះ ពោលពាក្យ​ស៊កសៀតមកដូចជាស្គាល់ពួកនាងច្បាស់អំពីនាង​និងម្តាយប្រសិដ្ឋ​។

ទឹកមុខរបស់កាន​គឺសម្លក់ ប៉ុន្តែលេខាមុខថ្មនៅតែមិនញិន៖

«ខឹងក៏ខឹងទៅ ប៉ុន្តែយើងបានជាមកនេះគឺមិនលំៗខាតពេលទេ និយាយគ្នាច្បាស់ៗ បើអ្នកស្រីចន្ទកាន​មិនបានរៀបការជាមួយប្រសិដ្ឋ ម៉ូស្ហា​គេមិនព្រមលែងនាងងាយនោះទេ!»

ហួសចិត្ត​ កាន​ដៀងមករកប្រសិដ្ឋ។

គេនេះសម្លឹងនាង​ដោយទឹកមុខ​ចាញ់ស្នេហ៍ ហើយ​នេះជារឿងដែលកាន​ទើសទាល់។

នាងងាកមកសម្លុតលេខា៖

«ពាក្យអត់គម្របរបស់ឯង បានន័យថា ឯងចង់ឱ្យខ្ញុំទៅឱ្យបាត់ នឹង​ចាត់ការគេ ដូចជាចាប់រំលោភគេឬក៏យកបាច់ផ្កាទៅលុតជង្គង់សុំស្រឡាញ់គេ? កោតណាស់ ចេះតែនិយាយទៅរួចដែរមិនចេះខ្មាសគេទេ!»

លេខាដល់ពេលខឹងវិញ​ហើយសង្កត់សំឡេង​ធ្វើមាំ៖

«ដើម្បីសេចក្ដីសុខរបស់គេ និងរក្សាពាក្យសន្យាដែលឲ្យយើងព្រមដកពាក្យបណ្ដឹង ឯងគួរតែធ្វើអ្វីម្យ៉ាងជាមួយ​ប្រសិដ្ឋ​នេះទៅ! ចំណែក​រឿងនៅសល់ យើងរំលោភចៅហ្វាយឬចៅហ្វាយមករំលោភយើង កុំចង់ដឹងច្រើន វាបានត្រឹមឈឺ!»

ថាឱ្យកាន​ហើយ​បើកភ្នែកធំដាក់ទៀត…….

រឿង៖ រៀបការសងគំនុំ ភាគទី៥០
រឿងមួយដែលមនុស្ស​យើង​ពិបាកធ្វើបំផុត គឺការសម្រេចចិត្តចាកចេញពីមនុស្សដែលយើងកំពុងស្រឡាញ់។ មិនថាដោយសារហេតុផល​អ្វី តែមនុស្ស​ស្រឡាញ់គ្នាមិនមែន​សុទ្ធតែបាននៅជាមួយគ្នា​នោះទេ ហើយរាល់ការបែកបាក់ក៏មិនមែន​មកពីគេពង្រាត់តែម្យ៉ាងដែរ។

«អូខេចុះណ៎ា! យើងដើរចេញ ដើម្បីគេបានសុខ!»

នាងគិតទាំងយំ​សស្រាក់ពីពេទ្យមកដល់សណ្ឋាគារ។ ការលះបង់របស់កាន គឺជារឿងសម្លាប់បេះដូងអ្នកអាន តែអ្នកអានក៏មិនចង់ឃើញ​ ម៉ូស្ហាជាប់គុកដែរមិនអ៊ីចឹង?

មានអារម្មណ៍ថា វិញ្ញាសារព្រហ្មលិខិត​លើកនេះដូចជាធ្ងន់ណាស់ គ្រប់គ្នាគិតថា ជាកំហុសកាន​ដែលប្រចណ្ឌងងឹតមុខ ឬ​មួយសមមុខនាង​ដែលល្ងង់ខ្លៅដល់ត្រូវមកបំផ្លិចបំផ្លាញបេះដូងខ្លួនឯងចោល?

ចន្ទកានចាកចេញពីស្រីចិត្តអសិរ្ពិស​ហើយ​វិលត្រលប់មកបន្ទប់វិញ នាងយំមួយចប់តាមផ្លូវ។ មេធាវីវីន យល់ពីរឿងនេះ​តែគេក៏មិនអាចជួយអ្វីបាន មាន​តែទុកឲ្យនាងស្ងប់ស្ងាត់ម្នាក់ឯង។

ទោះយ៉ាងណានាង​ឡើងទៅសំងំឈឹង គេមិនភ័យខ្លាចថាកាន​នឹងសម្លាប់ខ្លួនឬមួយក៏ធ្វើអ្វីផ្ដេសផ្ដាសនោះឡើយ ចន្ទកានច្បាស់ណាស់នឹងរកមធ្យោបាយធ្វើយ៉ាងណាសង្គ្រោះម៉ូស្ហា​ ព្រោះនាងពិតជាចង់ឲ្យគេបាន​ចេញវិលត្រលប់មកមានសេរីភាពវិញ។

ប៉ុន្តែ….កាត់ចិត្ត​បែបណា រាត្រីនេះនាងនៅតែធ្មេចមិនលក់មួយស្រលេតឡើយ។ ការរៀបចំខ្លួន សម្រាប់អ្វីដែលកើតឡើង ពិសេសជីវិត​ដែល«គ្មានគេ»ក្រោយការបែកបាក់គ្នាលើកនេះ គឺព្រាត់ទាំងស្រឡាញ់។

កាន​ប្រហែលជាត្រូវឃ្លាតទៅឆ្ងាយពីគ្រប់គ្នា និង​ត្រៀមខ្លួនឆ្លងកាត់ពិភពលោកនេះតែម្នាក់ឯង។

ស្អែកឡើង នាងចាប់ផ្ដើមចុចទូរសព្ទទៅរកដារីយ៉ា ទាំងភ្នែករូងខ្មៅព្រោះមិនបានគេងតាំងពីយប់រហូតដល់ព្រឹក។

«យើងសួរសំណួរមួយ!»

កាននិយាយភ្លាម​ពេលលេខាស្រីមានល្បិចចុចលើកមកស្តាប់។

«អរុណសួស្ដី! យើងដឹងថា ឯងពិតជាទាក់ទងមក!» ដារីយ៉ានិយាយបែបនេះដោយមានមោទនភាព។

«តើឯងពិតជាស្រឡាញ់គេឬគ្រាន់តែចង់ឈ្នះ?!»កានសួរ។

«មិនមែនជារឿងរបស់ឯងទេ នៅពេលដែលយើងរស់នៅជាមួយគេប្រាកដណាស់ថា យើងនឹងឲ្យគេមានសេចក្ដីសុខ មិនថាយើងស្រឡាញ់គេព្រោះតែចង់ឈ្នះ ព្រោះតែចង់បានគេពេកឬក៏អី ប៉ុន្តែយើងពិតជាមិនដែលស្រឡាញ់មនុស្សប្រុសណាម្នាក់ដូចគេនោះទេពីមុនមក!»

ពាក្យចុងក្រោយរបស់ដារីយ៉ា ធ្វើឱ្យកាន​របូត​ស្រក់ទឹកភ្នែកបន្ថែម​ធ្ងន់ៗឡើង។ ចិត្ត​នេះយំព្រោះសោកស្ដាយបង ស្តាយ​ខ្លាំង ស្តាយពេលវេលា​ល្អៗ​ដែលមាន​មកជាមួយ​គ្នា​តែខ្លីពេក ហើយ​នៅពេលដែលឮស្រីដទៃនិយាយពីបេះដូងស្រើបស្រាលចំពោះបង តើឱ្យតូចកាត់ចិត្តម្ដេចនឹងបានងាយទៅ?

នាងចាប់ផ្តើមយំឮៗ។

«យើងយល់ព្រមជាមួយឯង!» នាងនិយាយខ្លីហើយគិតតែយំបន្ត ប៉ុន្តែដារីយ៉ា​គាំងអរពន់ពេក ពីព្រោះមិននឹកស្មានថា នាងទទួលបានចម្លើយបែបនេះក្នុងសភាពរហ័ស​យ៉ាងនេះទេ។

«ប៉ុន្តែ….គេវិញ….មិនប្រាកដថា….គេ​យល់ព្រមនោះទេ!» កានបន្ថែមអណ្តឺតអណ្តក។

ដារីយ៉ា​ចំអកវិញ៖

«វាយតម្លៃខ្លួនឯងខ្ពស់ម៉េះ? មនុស្ស​ស្អាត ក្មេង មានសុខភាពល្អ មាន​ភាពឆ្លាតវៃ ចេះថ្នម មិនមែន​មើកៗដូចឯងទេ! ​បើគេនៅជាមួយយើង មិនមើលឃើញសុភមង្គល​ មានតែគេល្ងង់?!»

កាន​ខ្ទប់មាត់យំសោកទៀត។ ការឈឺចាប់នេះកំពុងបង្កើតជារបាំងជញ្ជាំងបួនជ្រុង រួមតូចឡើងៗមករឹតដង្ហើមកាន។ ទទួលអារម្មណ៍​ថាមេឃរលំមក ពេលនេះគ្រប់យ៉ាងគាំងមិនគោចរទេ។ ដូចកាន​កំពុងត្រូវបានរុំព័ទ្ធជីវិត​ក្នុងភាពឈឺចាប់ តក់ស្លុត ទាំងផ្លូវកាយនិងផ្លូវចិត្តមិនថា ការយាយី ការ​ប្រមាថ និងការប្រៀបធៀប ​តើតូចឆ្លងផុត​ឧបសគ្គ​ជីវិត​មួយនេះ​ដោយរបៀបណាបាន?

«ប្តីសម្លាញ់របស់អូន! អូនជាអ្នកធ្វើ ​អូនស្ម័គ្រធ្វើជាអ្នកទោសផ្លូវចិត្ត ហើយបើអូនចូលគុកឬពេទ្យឆ្កួតបងនឹងក្រៀមក្រំ អូនអាចនៅក្រៅនេះ សម្លឹងបង​មានសេចក្តីសុខថ្មី ទុកឱ្យអូនក្រៀមក្រំស្ងាត់ៗម្នាក់ឯងចុះ! គេមិនល្អ តែគេឆ្លាត នៅជាមួយ​គេ​បងម៉ូស្ហា​នឹងមិនហត់ចិត្ត ដូចនៅជាមួយកានទេ!»

កានប្រាប់ខ្លួនឯងបែបនេះ ដើម្បីមានហេតុផល ផ្តល់ទិសដៅជាក់លាក់មួយក្នុង​ ការ​ជំរុញ​ចិត្តខ្លួនឯងឱ្យហ៊ាន​លះបង់ដើម្បីគេ។

វគ្គ ប្រគល់បងឱ្យគេថែ

មិនបានពីរថ្ងៃស្រួលបួលផង ម៉ូស្ហា​ត្រូវបានគេបញ្ជូនចេញពីកន្លែងប៉ូលិស។ ដូច្នេះម៉ូស្ហា​គឺមិនបានទៅនៅក្នុងគុកនោះទេ។

«ពាក្យបណ្ដឹងត្រូវបានដកចេញរួចរាល់ដោយលេខាផ្ទាល់របស់លោក»

ម៉ូស្ហា​ធ្វើទៅមុខស្មើសម្លឹងវីនដែលកំពុងតែបើកឡានជូនដំណើរគេចេញមកផ្ទះវិញ។ គេមិនឃើញ​កានមកជារឿង​មិនល្អមួយហើយ ដំណឹង​ដកពាក្យ​បណ្តឹងរបស់ដារីយ៉ា រឹតតែកំពុងបំផ្លាញអារម្មណ៍ស្ងប់សុខរបស់ប្រុសស្អាត។

គេដឹងថា​ជិត៤៨ម៉ោងនេះ ​ពិតណាស់ ថាមានអ្វីមួយមិនល្អកើតឡើងនៅក្រៅកន្លែងប៉ូលិស បានជាបាត់មុខភរិយា​និង​បានចេញមកវិញទាំងមិនបាច់ឡើងតុលាការ។ គេមិនសប្បាយចិត្ត​និងនឹកឃើញ​ដល់​សភាពនៅកំពង់សោម​ពេលគេ​ចេញពីគុកនៅភ្នំពេញ​ក៏រកនាងឃើញ​ក្នុងសភាព​មានបញ្ហា​សតិ។

«ចេញមកសណ្ឋាគារវិញ?»

«គឺ…..គេឈប់ប្ដឹងយើង!»

ម៉ូស្ហានៅតែមិនព្រមបាត់ឆ្ងល់ទេ។

«ពេលខ្ញុំមិននៅ តើនៅក្រៅមានរឿងអីកើតឡើង? កាននៅឯណា?!»

មេធាវី​នៅស្ងៀមមិនមាត់ ធ្វើឱ្យចិត្ត​ប្តីដឹងជាស្រេចថា មានរឿងអ្វីកើតឡើងចំពោះប្រពន្ធសំណព្វរបស់ខ្លួន ហើយ​ប្រាកដជារឿងមិនល្អ។

គេសម្លុត៖

«ឆាប់ប្រាប់ខ្ញុំភ្លាម!»

ស្រាប់តែមេធាវីអែបឡានឈប់។

ពីចំហៀងប្រុសស្អាតឃើញដារីយ៉ាបង្ហាញខ្លួន រួចនាង​ឈានមកទាញបើកទ្វារឡានចូលអង្គុយក្បែររៀមរ៉ា។ ចិត្តគេលែងទុកនាង​ជាលេខាហើយ​តាំងពីមានរឿង​មក។

គេចងចិញ្ចើម សម្លឹងស្នាមញញឹម​របស់ដារីយ៉ា រួចចោលភ្នែកមកសម្លឹងមេធាវីចាំចម្លើយពន្យល់។

«អបអរសាទរចៅហ្វាយចេញមកវិញ!»

លេខានិយាយមកធ្វើធម្មតា ​ដូចមុននេះ រវាងនាងនិងប្តីប្រពន្ធគេ​គ្មានអ្វីកើតឡើងដូច្នោះដែរ។ ម៉ូស្ហា​សម្លឹង​រូបរាងមនុស្ស​ដែលត្រូវកានចាក់…..

«ល្អហើយដែលជាសះវិញ! អបអរដារីយ៉ា!»

ដារីយ៉ា​ខំតុបតែង​ស្អាតបាតមិនដូចជាមនុស្សទើបតែរងរបួសហើយសោះទេ។

នាងប្រឹងត្រដរចេញមកទទួលគេចេញកន្លែងប៉ូលិស​សាំងហ្គាពួរ ព្យាយាមធ្វើដូចជាប្តីប្រពន្ធដែលសប្បាយចិត្តពេលឃើញគេចេញពីក្រញាំរបស់សមត្ថកិច្ច ឯម៉ូស្ហារឹតតែមាន​ចម្ងល់និងអារម្មណ៍សង្ស័យ។

មេធាវី​ចេញ​ឡាន ស្របពេលម៉ូស្ហានិយាយឡើង៖

«តទៅមិនបាច់ធ្វើការទៀតទេ ខ្ញុំនឹងសងជំងឺចិត្ត​ទាំងរបួស​ទាំងរឿងរកការងារថ្មី!»

នាង​ធ្លាក់ទឹកមុខ​ ហើយ​ធ្វើស្មើៗដាក់ប្រុសស្អាត៖

«ខ្ញុំជាអ្នកដកពាក្យបណ្ដឹងឲ្យលោករួចខ្លួន ថែមទាំងឲ្យលោកបានចេញមកក្រៅ!»

គេធ្វើហី នាង​និយាយទាំងអន់ចិត្ត​ខ្លាំងទៀត៖

«គ្រាន់តែពាក្យ​អរគុណមួយម៉ាត់ក៏មិនឮនិយាយ!»

ហួសពីធុញ ម៉ូស្ហា​បញ្ជា៖

«ឈប់ឡាន!»

មេធាវីងាកមកសម្លឹងគេ។ ម៉ូស្ហា​សម្លឹង​វីនតបវិញមុតៗ ជាការបញ្ជាក់ឲ្យគេឈប់ឡានម្តងទៀត។

ពេលឡានឈប់មែន គេដើរទឹបៗខ្លាំងៗមកខាងមុខ ទាញទ្វារបើក ហើយនៅពេលដែលមេធាវីធ្វើមុខសភ័យ ម៉ូស្ហា​លូកដៃ​ទៅក្រៀកកអាវគេ សម្លុតសួរ៖

«ប្រពន្ធខ្ញុំនៅឯណា?!»

មេធាវីវីនឆ្លើយតបខ្លីៗ៖

«គឺ….អ្នកស្រី…..ចន្ទកាន….នៅ….សណ្ឋាគារ…..!»

«ហេតុអីគេមិនមក?!»

មេធាវីល្វីងមាត់​រកអ្វីឆ្លើយមិនបាននឹងចរិតអន្ទះសារបស់ម៉ូស្ហា​ម្នាក់នេះឡើយ។ សភាពក្របួចកអាវតឹងឡើងៗ លេខាទាញទ្វារចេញមកដែរ​ដើម្បីបញ្ចប់ព្រឹត្តិការណ៍នេះ។

«អ្នកស្រីជិតចេញ​ទៅភ្នំពេញហើយ!»

ម៉ូស្ហា​ងាកមកទាំងជ្រួញចិញ្ចើមកាចសែនកាច។

ជាបណ្តើរៗដៃគេលែងពីមេធាវី ហើយបែរមករកលេខា ធ្វើឱ្យដារីយ៉ា​ចង់ភ័យ។ នាង​ថយបន្តិច ស្របពេលគេសួរ៖

«មិញនិយាយស្អីគេ?!»

«ឮច្បាស់ហើយចៅហ្វាយ!​ ​ព្រោះគេបានប្រគល់ចៅហ្វាឲ្យខ្ញុំមើលថែ គេថាគេនឹងទៅ……»

ម៉ូស្ហាលើកដៃចង្អុលបញ្ឈប់ការចេចចាចរបស់នាង​។

ទោះយ៉ាងណាភាពសង្ហា​របស់គេ ​មាន​អំណាច​ឱ្យដារីយ៉ាបន្តនិយាយដោយគ្មានភ័យខ្លាចអ្វី ព្រោះនាងធ្វើសង្គ្រាម​ពាក់កណ្តាលឈ្នះហើយ​មានរឿងអីដកថយ?

«មិនល្អ? អ្នកស្រីចន្ទកាននៅណេះចូលពេទ្យ ហើយប្តីជាប់គុក​និងទៅ​ប្រទេសសំងំ​យកសុខវិញមួយណាល្អជាង?»

ខណៈម៉ូស្ហាក្ដាប់មាត់ នាង​និយាយយឺតៗបន្ថែម៖

«ប្រពន្ធលោក ចង់ឃើញ​លោកបានសុខ!»

«សុខរបៀបគ្មានយើងនៅជិតចឹងអ្ហី?» ប្រុសរៀមគិតទាំងឈឺម្នាក់ឯង​តែមិននិយាយទេ។ គេបែរទៅទាញ​យកមេធាវីចេញ ហើយ​ព្រលែងដៃពីកអាវបុរសនេះ ខ្លួនឯងចូលអង្គុយ​ក្នុងកន្លែងបើក និងជាន់ហ្គា​ចេញ​ង៉ោង។

មេធាវីងាកមករកលេខាស្រី និងគ្រវីក្បាលជាមួយទឹកមុខភ័យ តែ​លេខាមិនបាន​ភ័យ​តាមទេ នាង​ស្តីឱ្យ៖

«ប៉ុណ្ណឹងសោះភ័យហើយ? កុំភ័យ លុយដែលនិយាយគ្នា​គង់តែឱ្យទេ! ទោះប្រុសម្នាក់នេះ​រឹងប៉ុនណាក៏មិនចង់ឃើញ​នាង​មើកនោះដេកពេទ្យ​ឆ្កួតដែរ! មុនក្រោយទេ…..គេនឹង​សម្រប…..!»

«ច្បាស់ម៉េះ?» មេធាវីសួរវិញទាំងនៅភ័យ។

តែលេខាហាក់ច្បាស់លាស់ណាស់ នាងឆ្លើយមិនអស់សម្តីទេ៖

«បើលោតែគេហ៊ាន​មិនធ្វើតាមខ្ញុំ ខ្ញុំនឹងបញ្ជូនប្រពន្ធគេ​ចូលមន្ទីរពេទ្យសរសៃប្រសាទ ហើយមានពេលពិនិត្យមើលក្នុងព័ត៌មានផងថា តើមន្ទីរពេទ្យនោះវេទនាយ៉ាងណា! មនុស្សឆ្កួតច្រើនយ៉ាងណា?»

ដល់វេនមេធាវីទម្លាក់ភ្នែកសម្លឹងថ្មកម្រាលផ្លូវថ្នល់ម្ដង។

លក្ខខណ្ឌនេះពិតជាពិបាកទទួលយកណាស់ បើសិនជាលេខាពិតជាប្ដឹងបន្តពាក្យបណ្ដឹងចាក់សម្លាប់នាងដោយចេតនា ករណីរបស់ចន្ទកាន​ប្រាកដជាត្រូវចូលមន្ទីរពេទ្យសរសៃប្រសាទពិតមែនហើយ។

នៅក្នុងឡានវិញ ប្រុសស្អាតបានព្យាយាម​ចុច​ទូរសព្ទទៅភរិយា​។

គេអន្ទះសាណាស់ត្រឹមចង់ឮសំឡេងនាង។

តែគ្មាន​ទេ គេតេនាងមិនចូលឡើយ។

នាង​ម៉េចនឹងចេញទៅស្រុកខ្មែរលឿនបែបនេះ?

ចិត្ត​ប្តី​សឹងស្ទះដង្ហើមហើយ។

ជាមួយក្តីខូចចិត្ត គេវេរចង្កូតឡាន​សំដៅចំណតសឹងផ្អើលមនុស្សក្នុងសណ្ឋាគារ។

ប្រុស​ឡើងជណ្តើរទាំងដង្ហើមលោតក្តុកក្តាក់…..ដៃប្រុសចុចកណ្តឹង….ទ្វារត្រូវ​របើក….គេអរដូចមនុស្ស​បានរស់ឡើងវិញម្តងទៀត​ព្រោះគេឃើញ​នាង…..កាន​ទឹកមុខស្រពោនក្នុងឈុតរ៉ូបរលោងស្រាលចុងឈូក….ប្តីលារង្វង់ដៃ​ក្រសោបកាន…..កានបិទភ្នែក…..ពួកគេមិនបានបិទទ្វារទេ…..គេមិនខ្វល់ឡើយពីអ្វីៗគ្រប់យ៉ាងព្រោះបេះដូងកំពុង​ឈឺផ្សារ​និងអ្វីម្យ៉ាង​ដែលគ្មានស្រមោល​តែកំពុងលងបន្លាច……

«miss you so much»

ប្រុសវាចាដាក់កញ្ចឹងកកាន។ ស្រីនៅគាំងធ្មឹង​ក្នុងពេលទ្រូងនឹង​ទ្រូងទប់ជំហរឱ្យគ្នា ដៃទាំង៤ឱបគ្នាក្រសោបក្រសាលដូចដឹងថាបន្តិចទៀតនឹងអស់សិទ្ធិ។

កាន​ស្រក់ទឹកភ្នែកសូម្បីបានស្រូបក្លិនប្រាណថ្លៃ….ប្រពន្ធស្រមៃដល់បណ្តាថ្ងៃទៅមុខដែលត្រូវរស់ដោយគ្មាន​គេ…..ដោយឃើញគេនៅជាមួយមនុស្ស​ផ្សេង…..

​​ដៃស្រីរុញស្មាគេចេញទាំងបេះដូងនាងដង្ហោយត្រូវការគេ….ប្រុសភាន់ភាំងនឹងកាយវិកានេះ….គេសម្លឹងកានយឺតៗ…..

«យើងលែងលះគ្នា!»

កាននិយាយខ្លី។ ពាក្យនេះ​ទោះធ្លាប់ឮនិងធ្លាប់ឈឺប៉ុន្មាន​ដងហើយ ម៉ូស្ហា​នៅតែឈឺថែមឡើងជានិច្ច​រាល់ពេលឮឡើងវិញ។

«យើងលែងគ្នា ហើយលោកនិងខ្ញុំឈប់ជួបគ្នា!»

«យល់សប្តិទៅប្រពន្ធចង្រៃ!»

គេតបតិចៗខាំមាត់ដោយ​ខូចចិត្ត កែងជើងឈោងទៅកៀសរុញទ្វារបិទទៅវិញគ្រឹប…..

ពេលប្រាណ​គេ​ត្រដរមកឱបបង្ខំកាន នាង​មាន​តែលើកដៃទាំងពីរ​រារាំងគេ តែរឹតរារាំងគេរឹតមិនសុខចិត្ត​។

មនុស្សគេនេះពេលណាក៏សង្ហា​សម្រាប់កាន មិនថាពេលគេសប្បាយឬខឹង កានពិតជាលង់ ហើយពេលនេះ​កានលង់ទឹកភ្នែក​ព្រោះស្តាយគេ។

«បងទៅៗណា៎! ទៅដើម្បីអនាគត! ហើយ…..យើងកុំជួបគ្នាទៀត!»

នាងនិយាយស្តីសម្លាប់គេ តែទឹកភ្នែកគេរលើបក៏មិនស្រក់មកដែរ។ គេយល់…..គ្រប់យ៉ាងនាង​ខ្លាចគេជាប់ពិរុទ្ធ តែគេខឹង ដែលនាង​មិនដឹងថា គេត្រូវ​រស់វេទនា​បែបណា​ដែលត្រូវនាងបណ្តេញ​ចេញទាំងទ្រូងនៅត្រូវការ​គ្នា។

«ប្រពន្ធហេងស៊យឥឡូវចេះនិយាយផ្អែម ចេះហៅបង​ព្រោះចង់ដេញប្តី?»

កាន​យំងងឹតមុខ​មើលមិនដឹងថាគេសម្លក់នាងទេ។

«ទៅចាញ់បោកពួកអាណាគេទៀតហើយ!» ប្តីសួរទៀតធ្វើឱ្យប្រពន្ធយំនិងគ្រវីក្បាល។ បើនាង​មិនកាត់បេះដូងខ្លួនឯងគ្រវែងចោល តើគេបានចេញមកឈរនោទីនេះដែរ?

ជញ្ជីងនេះនាង​មិនអាចដក​ម្ខាងណាចេញ​ទេ។ បើចង់បានគេឱ្យមាន​សេរីភាព នាង​ត្រូវឃ្លាតពីគេ​។

«គ្រប់យ៉ាងជាកំហុសខ្ញុំ!»

ចន្ទកាន​តបតិចៗជាមួយ​វិប្បដិសារៈមិនអាចថយក្រោយបាន។ បើសិន​ថ្ងៃនោះនាងទុកចិត្តគេ នាង​តាមដានគេ មិនកាន់កាំបិតមក ម្ល៉េះ​ពីរនាក់យើងមិនអាចប់ទៅដោយរបៀបនេះឡើយ។

«មនុស្ស​ស្រីម្នាក់នេះមិនចង់នាំរឿង​អីដល់បងម៉ូស្ហា​ទៀតទេ!»

ប្រុស​ឱបនាង​វឹប ធ្វើឱ្យនាងយំគគ្រូក…..

រឿង៖ រៀបការសងគំនុំ ភាគទី៤៩
ដោយសារគិតពីសុវត្ថិភាពរបស់ប្តី ចន្ទកានកាត់ចិត្តដែលពោរពេញទៅដោយកំហឹងនិងការស្អប់ប្រមាថ ព្រមទៅជួបជាមួយអតីតលេខា ឈ្មោះដារីយ៉ាដែលកំពុងតែនៅក្នុងមន្ទីរពេទ្យនៅឡើយ។

មកដល់ទីនេះ ដារីយ៉ាបណ្ដេញពួកគេចេញទាំងអស់ ឲ្យតែកាន​បាន​ចូលទៅជួបនាងពីរនាក់តទល់។ សូម្បីមេធាវីក៏ត្រូវនៅខាងក្រៅដែរ។

«ទីបំផុត ព្រះនាងព្រមមកជួបខ្ញុំដល់ទីនេះមែនហ្ន៎?»

«ចង់បានអីឆាប់ប្រាប់ខ្ញុំមក!»

កានក្រពាត់ដៃនិយាយដោយទឹកមុខស្មើ មិនចង់សូម្បីតែ​សម្លឹងមើលសភាពអ្នករងគ្រោះបន្តិចណា។ ការនេះធ្វើឱ្យ​ដារីយ៉ា​តម្អូញ​ឌឺកាន៖

«អូយ! កាយវិការចេញមកដូចគ្មានស្ដាយក្រោយលើកំហុសដែលបានធ្វើឲ្យអ្នកណាម្នាក់រងរបួសសឹងស្លាប់ផង!»

កានក្រឡេកភ្នែកចុះឡើង ទប់ចិត្តឱ្យស្រួលបួលជាងមុន សម្រួលទឹកមុខ ងាកយឺតៗសម្លឹងទៅអ្នកដែលកំពុងនិយាយជាមួយខ្លួន។

នាងនៅតែគ្មានកូនចិត្តអាណិតមនុស្សស្រីម្នាក់នេះព្រោះហេតុអី លេខានៅមាន​ទឹកមុខឌឺដងទោះកំពុងត្រូវ​ស្លេកស្លាំង​។

ជាមួយ​មុខ​ប៉ោងស្ពុរដោយសារជាតិសេរ៉ូមដែលសង្គ្រោះជីវិតនិងភ្នែកដក់ខ្មៅ ក៏សភាពរបស់ដារីយ៉ានៅតែមិនខុសគ្នាទៅនឹងថ្ងៃកើតហេតុដំបូង ដែល​មនុស្ស​នេះតែងផ្គើនឲ្យកាន​ឈឺចុកចាប់។

ដារីយ៉ា​ឃើញកាន​ឈរមិនស្រណុក​ក៏ឌឺទៀត៖

«ចរិត​អ្នកធំអ៊ីចឹងហ្ន៎!»

«ក្រែងថាចង់ជួបខ្ញុំនេះ យើងជួបដើម្បីចរចាគ្នាស្វែងរកដំណោះស្រាយ? ឬមួយក៏ជួបដើម្បី…»

«គឺខ្ញុំចង់បញ្ឈឺឯង!»

ដារីយ៉ា​តបមុតៗ​ដោយមិនញិនទេ។

កាន​សម្លឹងទៅរាងកាយរងរបួសដែលនៅមិនទាន់ដោះក្រណាត់របួសចេញនៅឡើយ តូចក៏សើចចំអកតិចៗ៖

«ឯងសើចសប្បាយ​បានព្រោះធ្វើឲ្យយើងនៅទីនេះ ប៉ុន្តែអ្នកដែលសប្បាយចុងក្រោយគឺយើង ព្រោះឯងត្រូវមកទីនេះដែរដើម្បីជួបយើង!»

កានងក់ក្បាល៖

«ឯងចង់បានអ្វីទៅ?»

«គេ!!!»

នៅពេលដែលតូចយើងសួរនូវមានសំណួរដដែលនេះច្រើនដងពេក ដារីយ៉ាខ្ជិលពេក ក៏ឆ្លើយវិញលឿនតាមរយៈការពិតមួយ​នៅក្នុងបេះដូងរបស់នាង។

ឮកាលណាស្រីកានជ្រួញចិញ្ចើមសម្លឹងមុខម្ចាស់ចម្លើយ ព្រោះពាក់កណ្តាលយល់ ពាក់កណ្តាលតូចនៅមិនយល់…..

«នៅធ្វើមិនយល់ទៀត? ពាក្យ​នេះគ្មាន Password ទេ! ហើយ….ឯងក៏មិនមែន​ល្ងង់១០គត់ដែរ គឺ….យើងចង់បានប្តី​របស់​ឯង បង…ម៉ូស្ហា»

សូម្បីតែឮហៅគេថា«បង» ក៏បេះដូងកាន​ផ្ទុះ​ប្រចណ្ឌ​សឹងស្ទុះទៅប្រដៅស្រីឥតខ្មាស ប៉ុន្តែនាងទប់ចិត្ត ព្រោះនាងនឹងមិនធ្វើកាយវិការបែបនេះទេ ទោះបីចិត្តចង់ក៏ដោយ។

«យើង​ចង់ប្រដៅឯងណាស់ តែយល់ថា វាមិនសមនឹយើងឡើយ ទៅប៉ះមនុស្សថោកធុនឯង!»

«អូ…ប៉ះទៅថោក ចុះដែល​ចាក់ដល់ជិតស្លាប់​អស់ឈាម​រាប់ប្លោកនៀក?!»

ចន្ទកានក្របាត់ដៃបែរខ្នង​ហាក់មិនមាន​វិប្បដិសារៈទេ។

ប៉ុន្តែអ្វីដែលកានមិនអាចកុហកខ្លួនឯងបាន ​គឺ​នាងពិតជា​បាន​រងកំហឹងឬទល់កំហល់​ទៅ​ប្រថុយ​ចាក់ស្រីម្នាក់នេះ​រងរបួសប៊ិះអស់ជីវិតមែន។

«ហើយអ្នកដែលរងគ្រោះជំនួសភាពឆ្កួតចូល​របស់អ្នកស្រី គឺប្តីរបស់អ្នកស្រី!»

លេខាបន្ថែម​នាងធ្វើឱ្យកានទោសៈ៖

«ប្រាប់គេទៅ…..ប្រាប់ប៉ូលិសអស់នោះទៅ ថាយើងជាអ្នកធ្វើ!​ យើងដើរចូលគុក! ហើយ….ខ្លាចអីទៅ? ឯងនឹងបានសប្បាយចិត្ត មែនទេ?…..តែចាំផងនាងស្រី​ចាប់ប្រុស…..» កានបញ្ឈប់ការនិយាយត្រឹមនេះទាំងរលីងរលោងទឹកភ្នែក

«ទោះបីជាយើងត្រូវដើរចូលគុក ឬក៏ដេកនៅពេទ្យ​ឆ្កួតមួយជីវិត ក៏គេមិនបានទៅឯងដែរ! ព្រោះបេះដូងគេ……»

ដារីយ៉ា​ស្រែកកាត់ឡើង៖

«ស្មាន​ថា….យើងត្រូវការបេះដូងគេ? មនុស្សដូចយើង….បើត្រូវការបេះដូងមនុស្សប្រុស យើងមិនបាច់មានឈ្មោះថាដារីយ៉ាទេ ឯង» លេខាចង្អុលកាន

​«មិនត្រឹមតែរឹងទេ ថែមទាំងល្ងង់! សូម្បី​ស្អីទៅស្នេហា​ប្រុសស្រីឯងយកទៅគិតមើលតែក្នុងប្រលោមលោក? បេះដូងអូយ……!»

មនុស្សវ័យក្មេងចិត្តឆើតម្នាក់នេះ មិនត្រឹមតែមានរបួសស្ទើរស្លាប់ប្រាណមិនចេះរាងខ្លះ ថែមទាំងហាមួយម៉ាត់ប្រមាថ ពីរម៉ាត់ប្រមាថមកលើចន្ទកាន​។

ពីដំបូងកានតែងក្រោធខឹងណាស់នូវរាល់ពាក្យប្រមាថនីមួយៗចេញពីមាត់ពិសនេះ ជាពិសេសពេលដែលថាដៀលថា​នាងល្ងង់។​ បើទោះបីជាកាន​ដឹងថា ខ្លួនឯងជាមនុស្សស្ទក់ៗ ល្ងង់មែនពិត ប៉ុន្តែពាក្យនេះ នាងមិនចង់ឮចេញពីមាត់មនុស្សស្រីដែលមានចរិតថោកទាបម្នាក់ទេ។

ហេតុអីស្រីថ្លៃទុកដារីយ៉ា​ថា ជំពូកមនុស្សស្រីថោកទាប គឺព្រោះលេខានេះ ជាមនុស្សស្រីដែលមិនចេះ​អាណិតដល់មនុស្សស្រីដូចគ្នា មិនយល់ចិត្ត​មនុស្សឈឺ និយាយដៀលប្រមាថកានជានិច្ចមក ព្រោះចង់បានស្នេហារបស់គេ ទាំងឃើញហើយ​ថា គេទាំងពីរ​នៅស្រឡាញ់គ្នា។

ឥឡូវនេះត្រូវរងរបួសសឹងតែស្លាប់ដល់ភពអង្គារទៀតក៏ដោយនៅតែមិនកែ ចោលចរិត។

ពាក្យចាស់លោកថា មនុស្សស្លាប់ហើយរស់ឡើងវិញគួរតែភ្លេចរឿងចាស់និងកែកំណើតមកដឹងខុសត្រូវ​ខ្លះ ដឹងអីនៅពេលត្រលប់មកវិញ​ស្រីជើងឆើត​ម្នាក់នេះមិនត្រឹមតែអស្ចារ្យ ថែមទាំងចេញឫកពាសាហាវលើសមុន។

កាន​ក្តាប់មាត់​ថាឱ្យ៖

«ឯងដេកស្រមៃទៅ! នៅក្នុងសុបិនឯង នាង​ដារីយ៉ា!»

លេខាឮហើយ​ឆ្លើយមិនចេះខ្វះពាក្យនោះទេ៖

«ការស្រមៃឬសុបិន​របស់ខ្ញុំ មិនចាំបាច់ឯងកំណត់ទេអ្នកស្រីកាន! គិតរឿង​ខ្លួនឯងយកមិនអស់ផង! ឥឡូវនេះ នាង​មានតែផ្លូវពីរប៉ុននោះ គឺឱ្យគេមាន​សេរីភាពនៅជាមួយខ្ញុំ ចំណែក​ទីពីរ ស្ថិតនៅក្នុងគុកអស់មួយជីវិតដោយសារឯង!»

ចន្ទកាន​រឹតក្រោធ​ខ្លាំងឡើងៗណាស់ដរាបណាដឹងថា​ គេនេះមានចិញ្ចឹមចិត្ត​ចង់បាន​ប្តីខ្លួនយកទៅឱប ប៉ុន្តែនាង​ថយមកគិត ក៏ផ្តើម​ដឹងពីគោលបំណងដែលខ្លួនកាត់ចិត្ត​ឈាន​ជើងមកកាន់ទីនេះដើម្បីអ្វី?

នាងមិនមែន​វិលទៅវិញ​ដៃទទេរង់ចាំជូនប្រុសថ្លៃចូលទ្រុងដែកទេ។

តាមពិតនាងត្រៀមលក្ខណៈរួចរាល់ហើយនឹងទទួលយកពាក្យសើចចំអកសព្វបែបយ៉ាង ប៉ុន្តែការដែលឱ្យនាងមកឈរ​អត់ធន់ស្ដាប់គេនិយាយថា នាងជាដើមចមធ្វើឲ្យប្តីខ្លួនឯងដើរចូលគុកនាងទទួលយកហើយ ទទួលយកទៀត នៅតែទទួលយកមិនបានទេ…..វាធ្ងន់ធ្ងរណាស់សម្រាប់បេះដូងកាន។

«អូខេ! ល្អ! យើងមិនបាច់វែងឆ្ងាយ​និយាយគ្នាទេ! ព្រោះមិនដឹងរឿង! និយាយគ្មានដំណោះស្រាយដូចជាមិនដឹងក្បាលកន្ទុយ! មនុស្សដូចឯងចំណាយពេលជាមួយនាំតែ​ឌីប្រេស យើងចេញទៅប្រាប់ប៉ូលិសតែមួយម៉ាត់ថា យើងជាអ្នកធ្វើ ហើយយើងដើរចូលគុកចុះ!»

«អរគុណឯង​ទៅធ្វើទៅអ៊ីចឹង! ​ចាំ​យើងក្រោកពីឈឺ​យើង​តាមញ៉ែគេជំនួស​!»

«បើឯងឥតកេរ្តិ៍ខ្មាសម្ល៉ឹងហើយនាង ក៏ធ្វើទៅ! ប៉ុន្តែអាចដឹងលទ្ធផលហើយថាមនុស្សដូចគេ ស្រីៗស្លាប់អស់​ក៏មិនមើលមុខឯងដែរៗ! សូម្បីឯងសឹងស្រាតអស់នៅមុខគេផង…..»

មិនចង់ឮពាក្យបញ្ជោះនេះពេញលេញទេ លេខាស្រែកគំហក៖

«មួយម៉ាត់ពីម៉ាត់ថាគេស្រឡាញ់ឯង! ចុះឯង…..ឯងស្រឡាញ់គេទេ ធ្វើអីដើម្បីគេខ្លះហើយ ឬនាំតែទុក្ខឱ្យគេ?»

ចន្ទកាន​ដូចត្រូវ​គេញ៉ោះ​ចំចំណុចក្តៅគគុកក៏ងាកមកស្ដាប់។

លេខាបានការដល់ដៃ ក៏និយាយទៀត ៖

«បើឯងថាគេស្រឡាញ់ឯងថ្នាក់ហ៊ានជាប់គុកដើម្បីឯង! សួរខ្លួនឯងវិញ ឯងហ៊ានចូលគុកដើម្បីគេទេ?»

«ចាំសួរដែរ? យើងហ៊ាន! កំពុងតែនិយាយហើយ!»

«តែឯងទៅជាប់គុក ក៏គេចេញវិញមិនកើតដែរនាង​ចន្ទកាន!»

តូចកាន​នឹកឃើញ​ភ្លាម​ដល់ពាក្យ​របស់មេធាវីកាលពីនៅសណ្ឋាគារ «បាទ! ដូច្នេះរដ្ឋាភិបាលសិង្ហបុរីនឹង​ធ្វើការតាម​ច្បាប់របស់គេ គឺ​អ្នកដែលទទួលខុសត្រូវគ្រប់អំពើ​របស់អ្នកនាង​ត្រូវធ្លាក់ទៅលើលោកម៉ូស្ហា​ជាស្វាមីប្តីរបស់អ្នកនាង! ហើយរឿងនេះ គាត់បាននិយាយជាមួយ…..»

ដារីយ៉ា​ឃើញគូសន្ទាន​នៅគាំង ក៏និយាយទៀត៖

«ឬឯង….ដើម្បីតែសុខខ្លួនឯង….ប្រហែលមិនចង់ប្រគល់គេមកឲ្យយើង ព្រោះខ្លាចយើងឈ្នះ ក៏ព្រមលះបង់ឆាកជីវិត​របស់គេទៅអស់សេរីភាព…..»

«បាន!» កានស្រែកកាត់

«​ឈប់និយាយពាក្យ​អត់ន័យ! មនុស្ស​ដូចឯងមិនស្គាល់តម្លៃនៃសេចក្តីស្រឡាញ់ យើងមិនប្រកាន់ទេនាង​ដារីយ៉ា ព្រោះឯងមិនដែលមានវា! ឯងមិនដែលបានទទួលវា​! អណោចអធម៌ណាស់នាង! យើងមិនចង់បង្ខំគេ ព្រោះគេមិនមែនជាទំនិញ គេមិនមែនជាវត្ថុ គេមិនមែនជាអ្វីទាំងអស់ដើម្បីយកទៅ​ដោះដូរជាមួយសេរីភាពនរណាម្នាក់នោះ យើងនៅពេទ្យឆ្កួតក៏នៅទៅ!»

ដារីយ៉ា​ថាឱ្យវិញ៖

«ប៉ុន្តែបេះដូងគេនឹងឈឺចាប់! ទោះបីគេនៅក្នុងគុកឬក្រៅគុក គេមិនបានធ្វើអ្វីដែលគេចង់ធ្វើ! គេនឹងឈឺចាប់ រហូតដល់ថ្ងៃស្លាប់ព្រោះតែមនុស្ស​ដូចឯងនាងចន្ទកាន!»

កាននៅឈរគាំង នឹកឃើញដល់ទឹកមុខរបស់គេ «I love the way you smell» បេះដូងស្រីតូចធ្លាប់ប្រាប់ខ្លួនឯងរហូតមកថា ប្រសិន​រស់នៅឆ្ងាយពីគេ​តែមួយដង្ហើមនាងនឹងស្លាប់ ព្រោះតែនឹកឃើញ​អនុស្សារគ្រានោះ….ស្នេហា​គេចំពោះកាន​ គ្រប់យ៉ាងលើសលប់ពេកហើយ ស្ទើរតែច្រើនពេកក្នុងការ​ដែលឱ្យកាន​អាចបំភ្លេចរៀមបាន «ពីមុន….ជារឿងពីមុន….តទៅមុខ….នឹង​បែបនេះជាមួយគ្នារហូត អូខេទេ?»

គិតហើយគិតទៀត ស្រីព្រេចភ្នែកចុះឡើងរលីងរលោង។

សូម្បីលេខាក៏អាចមើលឃើញពីភាពទុក្ខសោកនេះ ធ្វើឲ្យបរិយាកាសកាន់តែបានចិត្តផ្អៀងទៅធ្ងន់ខាងដារីយ៉ា។ លេខា​ប្តូរទឹកមុខ ដាក់ថ្នូរមក​នៅចំពោះមុខដើម្បីចរចាគ្នា៖

«ឯងនិយាយឲ្យគេរៀបការជាមួយយើង នាង​ចន្ទកាន!»

តូច​ងើបមុខឡើង​យ៉ាងរហ័ស។

«យើងស្ដាប់ច្រឡំ? ឯងថាម៉េចមិញមនុស្សអត់ខ្មាស?!»

«អាចស្ដាប់ឮច្បាស់ៗ ! ឲ្យគេមកធ្វើប្តីរបស់យើង! យើងឲ្យឯងរួចខ្លួនពីពេទ្យឆ្កួត​ គេក៏​លែងជាប់គុក!»

កានក្រឡេកឆ្វេងស្តាំ រួច​ចាត់ការលើកប្រអប់ក្រដាសជូតមាត់គប់សំដៅអ្នកជំងឺ ធ្វើឲ្យអ្នកជំងឺលើកដៃដែលជាប់សេរ៉ូមមករងមុខ។

ប្រអប់ទង្គិច​ប៉ះក្បាលគ្រែឮសូរច្រឺង ស្នូរគោះទ្វារពីក្រៅលាន់មក​។

សំឡេងមេធាវីសួរ​បន្ទាន់៖

«មានរឿងអីអត់?!»

លេខាអង្គុយ​ធ្វើមុខ​ឌឺដាក់កាន ​និងឆ្លើយតបមេធាវីវីន៖

«អត់អីទេ!»

មេធាវីហាក់មិនអស់ចិត្ត​នៅរង់ចាំចម្លើយពីតូចកាន៖

«អ្នកនាងកាន​?!»

គេដូចជាបារម្ភពីកូនក្ដីរបស់គេជាងដូច្នេះហើយបានជាលេខាប្រាប់ទៅកាន៖

«ប្រាប់គេទៅ ថាយើងនឹងចរចាតទៅទៀត!»

«គ្មានអីត្រូវនិយាយគ្នាទេ!» កាន​ទ្រគោះដាក់វិញដោយស្អប់ខ្ពើមក្នុងសំឡេង​រអាក់រអួល។

«បើឯងព្រមស្តាប់បន្តិចទៀត អាចនឹងធូរទ្រូង!»

ឮបែបនេះ​កានដែលបែរមុខទៅទ្វារហើយ ស្រាប់តែឈប់វិញ។ នាង​ប្រឹងធ្មេចភ្នែកដកដង្ហើមវែងៗព្រោះពាក្យធូរទ្រូង នាងស្រេកឃ្លានណាស់។ ទ្រូងនេះ​តឹងសឹងរយះធ្លាយហើយ​។

«ម៉ូស្ហា​ មិនថាអ្វីក្តី​! លំបាកយ៉ាងណា អូនអាចធ្វើសម្រាប់បងបាន!»

គិតហើយ កាន​ដាច់ចិត្ត​ឆ្លើយ​តបតិចៗទៅកាន់មេធាវីនាង​ដែល​កំពុង​តែរង់ចាំក្រៅទ្វារ។

«ខ្ញុំអត់អីទេ! ថយទៅចាំវិញសិនចុះ!»

មេធាវីឈប់គោះទ្វារ តូចកានបែរមកប្រឈមទៅនឹងទឹកមុខស្រស់ញញឹមរបស់លេខាថ្ពាល់ខួច។

«ចាត់ទុកថាអ្នកស្រី មិនទន់ជ្រាយនិងមិនមានអារម្មណ៍ច្របូកច្របល់ដូចខ្ញុំស្មានទៅចុះ!»

«ឯងពូកែវាយតម្លៃគេណាស់!»

«មនុស្សខ្ញុំយ៉ាងម៉េចមិនសំខាន់! សំខាន់ពេលនេះបើយើងនិយាយគ្នាត្រូវ…..»

«យើង គ្មានថ្ងៃនិយាយគ្នាត្រូវទេ!»

«អូខេ! ក៏បាន ប៉ុន្តែធ្វើតាមខ្ញុំ នាង​នឹងមិនបាច់ដេកជាមួយក្រុមមនុស្សឆ្កួត ឯគេក៏មានសេរីភាព ខ្ញុំនឹងដកពាក្យបណ្ដឹងចេញវិញទាំងអស់ ទុកថាជារឿងយល់ច្រឡំ!»

ចន្ទកានដៀងភ្នែកសម្លឹងលេខា។ សម្តី​ដកពាក្យបណ្តឹងពិតជាទាក់ចិត្ត​ពេកហើយ។ យល់អារម្មណ៍នេះណាស់ដារីយ៉ា​ក៏ចំអកវិញ៖

«វាគ្មានរឿងងាយស្រួលបែបនេះទេ!» លេខានិយាយទាំងសើចក្អឹកៗរលាក់អស់ស្មា។

«យើងដឹងទេតើ សន្តានមនុស្ស​ពិសដូចឯង! ​ដែលឯងចង់ឱ្យអ្នកណាបានសុខ?!» កានថាឱ្យ ព្រោះស្អប់ចរិតញញឹម​ចំអកនាង​។​

ទោះបីយ៉ាងណា​ក៏លេខាមិនឈឺមិនខ្វល់និងការប្រមាថនេះសោះ នាងដារីយ៉ា​នៅ​តែ​និយាយទាំងញាក់ចិញ្ចើម៖

«ដូចប្រាប់ពីមុនមកអ៊ីចឹង ឲ្យគេមកធ្វើប្តីខ្ញុំ! គ្រប់យ៉ាងនឹងទៅជាងាយស្រួល»

«ដូចប្រាប់ពីមុនមកអ៊ីចឹង មានតែក្នុងយលសប្តិ! ពួកយើងពីរនាក់អាចស្លាប់ជាមួយគ្នាបាន! យើងមិនបែកគ្នាបែបនេះទេ!»

«ពួកឯងសូម្បីតែស្លាប់ជាមួយ​គ្នាក៏មិនបានដែរនាង​ល្ងង់!»

ដារីយ៉ានិយាយបុកមក ធ្វើឲ្យបេះដូងចន្ទកានរងការឈឺចាប់ជាខ្លាំង។

លេខាចិត្ត​ខ្មៅពោលបន្ត៖

«ឯងបន្តនៅក្រៅរស់នៅដូចគ្មានជីវិត ហើយ​ម្នាក់ទៀត គេ​ត្រូវ​រងទុក្ខ​រស់ក្នុងគុក រងទារុណកម្មបញ្ចប់អនាគតសព្វបែបយ៉ាង!  សោកនាដកម្មនេះ សូម្បីតែយើងជាអ្នកមើលក៏អត់ល្អមើលដែរ!  យើងចង់កែសាច់រឿងឱ្យឯង!»

បានស្តាប់កាលណា តូចទម្លាក់ភ្នែកសម្លឹងដីព្រោះរន្ធត់និង​ហេងហាង​។

ដារីយ៉ាថាឱ្យទៀត៖

«សម្លឹងឥដ្ឋទៅអ្នកស្រី! ​អ្នកស្រីឯងសម្លឹងចុះក្រោមដល់ស្លាប់ទៀតក៏មិនអាចរកដំណោះស្រាយណា​ឃើញល្អជាងនេះដែរ!»

«គេមិនស្រឡាញ់ឯង ទោះបីជាឲ្យគេ​រៀបការជាមួយឯងទៅ ក្រែងមិនបានអ្វីដែលឯងចង់បានដដែលនាង​អត់ខ្មាស!» កានឆ្លៀត​ថាឱ្យ តែដារីយ៉ា​សើចបញ្ចេញ​ស្នាមខួចនិងតបតមកវិញ៖

«ដឹងប្រវត្តិឯងទេនាងរោគចិត្ត​?»

មនុស្ស​នេះនិយាយពាក្យ​បញ្ជោះនិងដូរម្តងហៅខ្លួនថា«ឯង»ម្តង«អ្នកស្រី»ឥឡូវថ្លើមធំហៅ«រោគចិត្ត»ធ្វើឲ្យប្រាណ​ស្រីកាន់តែទ័លក្នុងភាព​ឈឺផ្សា ប៉ុន្តែនាងទប់ព្រោះកាន​ពិតជាចង់ដឹងជាខ្លាំង ថាចួនកាល អ្នកដែលប្រាប់រឿងពិតដល់យើងគឺអ្នកដែលស្អប់យើងនេះហើយ។

តូច​មកយឺតៗអង្គុយលើកៅអី។ ដោយគិតថា ខ្លួនមានឱកាសក្នុងការ​និយាយបញ្ចុះបញ្ចូលបន្ថែម លេខាកំណាច​ក៏និយាយរៀបរាប់រំឭក៖

«គេរៀបការជាមួយឯងយ៉ាងម៉េច? ស្មានថាកាលហ្នឹងគេស្រឡាញ់ឯង? គេមិនត្រឹមមិនស្រឡាញ់នោះទេ គេថែមទាំងស្អប់ឯងទៀត! ហេតុអីបានជាឥឡូវគេស្រឡាញ់ឯង! លោកនេះវាមិនទៀងទេឃើញអត់? អ៊ីចឹង ថ្ងៃណាមួយគេក៏នឹងភ្លេចឯង នៅពេលដែលគេមករៀបការជាមួយយើង!»

តូចស្រក់ធ្លាក់ទឹកភ្នែកមកម៉ាត់ៗ។ សូម្បីស្រមៃ​ក៏អូនកំពុងស្លាប់ដែរបងអើយ។ ប្រាណ​ថ្លៃដែលស្រីទើបស្គាល់​ចិត្ត​ភក្តី​ដែលកាន​ទើបនឹងបានមក ហេតុអ្វី​ត្រូវបាត់ទៅទាំង​របៀបនេះ?

«យំ? ស្គាល់ពាក្យព្រហ្មលិខិតទេ? ឯងនឹង​គេចប់ហើយ គឺចប់​ត្រឹមនេះ!»

«ហេតុអី? ហេតុអីឯងបំបែកបំបាក់ពួកយើង ហេតុអីឯងត្រូវបង្ខំបំភាន់ឲ្យយើងចូលទៅចាក់ឯង?»

«មកសួរដូចឆ្កួត? បើសិនឯងមិនល្ងង់ខ្លៅ មិនឆេវឆាវ អាងលុយអាងអំណាចរបស់​ឯង ក៏មិនមាន​ថ្ងៃនេះកើតឡើង​ដែរនាង​ចន្ទកាន​!»

នាង​ស្តាប់មិនឮទេ។ ចិត្តកាននឹកដល់តែប្រុសប្រាណ។ «ប្តីខឹងដែលខ្ញុំមិនញ៉ាំថ្នាំមែនទេ?!» «បងម៉ូស្ហា….​ខឹងមែនទេ?!» ថ្ងៃនោះប្រុសស្រដីតិចៗខ្សឹបៗ ក្ងួរៗដាក់កែវភ្នែក​រង់ចាំរបស់នាង «ពីមុន មានប្រុស​ចង្រៃម្នាក់….កាច….ខូច….ហើយមានគំនុំ! វាបានរំលោភធ្វើបាបប្រពន្ធវាឱ្យយំនៅថ្ងៃរៀបការ! ក្រោយមកវាក៏ចាប់ប្រពន្ធវាទៅក្រេបទឹកឃ្មុំកម្សត់លើភ្នំក្នុងព្រៃជ្រៅ គ្មានបាយទឹក គ្មា​ន​កន្លែងសមរម្យទេ! ប្រពន្ធវាស្រឡាញ់វា សប្បាយចិត្តរហូតទោះប្តីធ្វើយ៉ាងណា! ពេលនោះប្រពន្ធវារងព្រួញមួយ​ឱ្យវា ហើយ​ក៏របួសធ្ងន់ចូលគេងពេទ្យនៅខេត្ត​…..»

ការពិតមនុស្សទន់ជ្រាយម្នាក់នេះ អាចសូម្បីតែលះបង់ជីវិតរបស់កាន​ដើម្បីគេបាន។ តូចគិតពីលើអនុស្សាវរីយ៍​ដែលប្រហែលជាលែងមាន​ពេលអាចសាងបន្តជាមួយគ្នាទៀតហើយ…..​មនុស្សពីរនាក់ឈឺចាប់ហួសនិយាយ…..ម្នាក់ក្នុងគុក….ម្នាកឯកោក្រៅគុក….ហេតុអី?

«ឲ្យគេរស់នៅសាងជីវិតថ្មី ហើយខ្លួនឯងក៏មិនបាច់ជាប់គុក! យើងកំពុង​ស្តារសាច់រឿងឱ្យឯងហើយ! ការដោះដូរមួយនេះល្អខ្លាំងណាស់ យើងមិនប្ដឹងពួកឯង ឯងហ្នឹងរួចខ្លួន! តែឯងត្រូវបែកពីគេ!​ ហ៊ានទេ? ឯងស្រឡាញ់គេត្រឹម​រួមសុខឬពិតជាហ៊ាន​ឈឺចាប់ដើម្បីគេ?»

លេខានិយាយធ្វើឱ្យកានលេបទឹកភ្នែកងាកសម្លឹងទៅដារីយ៉ា។ មិនយូរទេ កាននិយាយឡើងទាំងលើកដៃជូតទឹកភ្នែក៖

«យើងមិនចាញ់ល្បិចឯងអីទាំងអស់! ប្រាកដជាមានវិធី អាចឈ្នះក្ដីមួយនេះ!»

«តើឯងចង់ឈ្នះក្ដីយ៉ាងម៉េច? ឯងចាក់សម្លាប់យើង​ជាការពិត វាមិនមែនក្នុងសុបិនទេ! ចង់រួចខ្លួន? ងាយម៉េះ?! មេធាវី​នៅក្រៅហ្នឹងហ្មែន​ឯងរំពឹង!»

«បើគេគ្មា​នលទ្ធភាព​យើង​អាចនឹង​ហៅមេធាវី​ផ្សេងមកទៀត!»

«អូយខ្លាច! ខ្លាចហើយអ្នកមាន! ​ហើយចេះគិតផងណ៎ា បើធ្វើបានមែន ប្តីខ្លួនមិនមែន​ស្ម័គ្រចូលគុកនោះទេ!  គេជាមនុស្សឆ្លាតជាងឯងច្រើន គេគួរ​តែដឹង​ថា បើក្ដីនេះឈ្នះ គេម៉េចចូលគុកជំនួសឯងទៅស្រីល្ងង់! មនុស្ស​គេមិនមែណ​ពេទ្យឆ្កួតមិនព្យាបាល សរសៃប្រសាទមកចាក់ប្រចណ្ឌងងឹតមុខ​ដើរ​ចាក់សម្លាប់បុគ្គលិក​ឯង ធ្វើឲ្យប្តីខ្លួនត្រូវទទួលខុសត្រូវរហូត​ដេក​គុក!»

«ឈប់និយាយ!» កាន​ឃាត់ទាំងទ្រហោយំ។

រឿង៖ រៀបការសងគំនុំ ភាគទី៤៥
«ប្តីខឹងដែលខ្ញុំមិនញ៉ាំថ្នាំមែនទេ?!»

គេនៅស្ងៀមសម្លឹងមុខនាង​ដោយខូចចិត្ត​នឹងកំហុសគេខ្លួនឯងពីអតីតកាល។

កាននិយាយសួរនាំ​បន្ថែម៖

«បងម៉ូស្ហា….​ខឹងមែនទេ?!»

គេអស់សំណើចដែលនាង​ខំហៅគេ«បងម៉ូស្ហា!»។

មនុស្សស្រីនេះមាន​ចរិតផ្គាប់ប្តីណាស់ តាំងពីមិនទាន់ដួលរហូតដល់ដួលគ្រាំ។ នាងពិតជាគួរឱ្យអាណិតពេកហើយ។ ប្រុសលូកកាន់កដៃនាងសងខាង ហើយចង្កេះគេអង្គុយ​លើតុ ដាក់ស្រីថ្លៃឈរនៅចំពីមុខខ្លួន។

ប្រុសស្រដីតិចៗខ្សឹបៗ ក្ងួរដាក់កែវភ្នែក​រង់ចាំរបស់នាង៖

«ពីមុន មានប្រុស​ចង្រៃម្នាក់….កាច….ខូច….ហើយមានគំនុំ! វាបានរំលោភធ្វើបាបប្រពន្ធវាឱ្យយំនៅថ្ងៃរៀបការ! ក្រោយមកវាក៏ចាប់ប្រពន្ធវាទៅក្រេបទឹកឃ្មុំកម្សត់លើភ្នំក្នុងព្រៃជ្រៅ គ្មានបាយទឹក គ្មា​ន​កន្លែងសមរម្យទេ! ប្រពន្ធវាស្រឡាញ់វា សប្បាយចិត្តរហូតទោះប្តីធ្វើយ៉ាងណា! ពេលនោះប្រពន្ធវារងព្រួញមួយ​ឱ្យវា ហើយ​ក៏របួសធ្ងន់ចូលគេងពេទ្យនៅខេត្ត​…..»

ទឹកដក់ក្នុងគ្រាប់ភ្នែកនាង​ទាំងសងខាងដែលកំពុងសម្លឹង​គេ និងស្តាប់អ្វីដែលគេប្រាប់។ ទឹកមុខ​ឈឺចាប់និងភ្នែកក្រហមៗរបស់គេ ពិតជាកំពុង​បំបែក​បេះដូងកាន។

«មនុស្សស្រី​ដែលគេនិយាយ គឺ…..កានម្នាក់នេះមែនទេ? ហើយ….ប្រុសជួរជាតិនោះ….គឺកំពុងនៅក្នុងបន្ទប់នេះដែរ?»

កាន​ទម្លាក់មុខ​ពេលបបូរមាត់ប្តីនិយាយលែងចេញ។

ដៃនាង​ត្រជាក់….សម្តីគេមុននេះនាង​រំឭកមកវិញម្នាក់ឯងក្នុងចិត្ត «កំហុសនោះ…..តាមមើល កែមិនបានជារៀងរហូតឬអី?!»

ស្នេហា​រវាងពួកគេ​ពិតជា​ជ្រាលជ្រៅណាស់ តែរឿងនិទាន​ខ្លីនេះ ក៏ពិតជាកំណាចណាស់ដែរ​។ វាប្រៀបបាននឹង​បន្លាមួយដែលចាក់ៗ ឈឺៗ រកចំណុចដកមិនឃើញ រកតែបំភ្លេច​ក៏ពិបាក​។ គេលែងដៃនាង ព្រោះនាង​ហាក់បីដូចជាចង់ចាកចេញ។

ស្រីបែរខ្នង​ដើរចេញ….ដៃស្តាំនឹកឃើញ​លូកមករកស្មាឆ្វេងនឹងបាន​រាវរកមើលក្រែងឃើញ​ស្លាកស្នាមព្រួញមួយនោះ។

សម្តីប្រសិដ្ឋនាង​នៅចាំ «គេជាមនុស្សមិនល្អ! បងប្រុស​របស់គេ ត្រូវបានបណ្ដេញចេញពីក្រុមហ៊ុនរបស់អូន ប៉ុន្តែប៉ាអូននៅរក្សាភាពស្មោះជាមួយប៉ាគេ ក៏ភ្ជាប់ពាក្យរៀបចំមង្គលការឲ្យអូនការជាមួយគេទាំងដែលចិត្តយើងទាំងពីរស្រឡាញ់គ្នា!» «ឪពុកនិងបងប្រុសរបស់អូនបានស្លាប់! ប្ដីអូនក៏ធ្លាប់ត្រូវគេ​សង្ស័យថាជាអ្នកនៅពីក្រោយ​ឧប្បត្តិហេតុក្រឡាប់ឡាននោះដែរ!​»     «ទ្រព្យ​អូនទាំងអស់នឹង​បានទៅលើគេ​ដែលជាប្ដីរបស់អូនស្របច្បាប់ ពេលគ្មានពុកនិងបងប្រុសអូន!»។

នាងឱបដៃទាំងសងវិញ​ហាក់រងា។

ស្រមោលគេដើរមកពីក្រោយ ស្រី​ចង់គេចចេញទៅឱ្យបាត់ណាស់ តែឈានទៅណាមិនបាន​។ ពេលហត្ថារៀមលូកមកលោមក្រសោបចង្កេះ កាន​ចង់ដើរចេញដែរ តែបែរជាមិនគេច។

«ខ្ញុំស្អប់…..ខ្ញុំស្អប់អតីតកាលមួយនេះ….ខ្ញុំស្អប់ខ្លួនឯង!»

កាននិយាយញ័រៗ រីឯដៃប្រុសក៏ឱបនាង​កាន់តែតឹងឡើង។ តើកានស្អប់ខ្លួនឯងដែលបកមកស្រឡាញ់គេវិញ​បែបនេះមែនដែរទេ?

គ្មានអ្វីតឹងទ្រូងស្មើឃើញកានឈឺចាប់ទេ។

«តែក្រោយមក យើងត្រូវគ្នា​វិញ​ហើយ! យើងព្រមដោះស្រាយបញ្ចប់គ្រប់រឿងហើយ!»

ប្តីនិយាយតិចៗ ឯនាងលើកដៃស្ទាបក្បាលខ្លួនឯង។

បើដូចសម្តីគេ ម៉េចបាន​នាងត្រូវដួលហើយបាត់បង់ការចងចាំ?

នាងទម្លាក់ដៃប្រុសចេញពីចង្កេះខ្លួន ដោយឈានមួយជំហាន​ទៅមុខ។

លើកនេះប្តីមិនបានមកតាមទេ គេឈរតាមសម្លឹងនាង។

«មានរឿងអីទៀត ដែលខ្ញុំមិនដឹង?!»

នាង​សួរទាំងបែរមុខមកសម្លឹងម៉ូស្ហា។

ទឹកភ្នែកកាន​សើមជោក​កែវភ្នែក​ដែលមុននេះស៊ិចស៊ីស្រទន់។ ប្តីឃើញ​កាលណា​​ទម្លាក់ទឹកមុខខ្មៅស្រគាំក្នុងក្តីអាម៉ាស់ ហើយគេនិយាយ៖

«បងសូមទោស!»

គេឈានជើង​ចាកចេញ​។ ដើរកាត់តុគេប្រមូលយក​កាបូបលុយ​ស៊កហោប៉ៅ….រួចបែរមកបម្រុងឱនលើកទូរសព្ទពីសាឡុង….តែគេនៅគាំងព្រោះនាង​មកដល់។

ដៃកានឱបប្រាណថ្លៃពីក្រោយ។ ខ្លួននាង​រង្គើ គេដឹងថានាង​យំខ្លាំងឡើងៗ….ម៉ូស្ហាក្រោក​ខ្លួនមកត្រង់វិញយឺតៗដកដង្ហើមធំ តែនាងនៅ​ភ័យខ្លាច គឺខ្លាច​តែ​គេមានៈចាកចេញទៅ….កានឱបគេកាន់តែជាប់។

«ទោះលោកបានធ្វើអ្វីពីមុន…..ខ្ញុំនៅតែមិនចង់ឱ្យលោកទៅទេ!»

ស្រីស្អាតយំផងនិយាយផង ដូចកាលដែល​កាន​​ខឹងគេលូកលាន់នាង​ក្បែរភ្នក់ភ្លើងលើភ្នំដ៏សែនរងា។ គេនៅមិនមាត់ ឯប្រពន្ធ​បែរមកលូកយកទូរសព្ទនិង​កាបូបគេបោះចេញទៅឆ្ងាយ…..កាន​នៅឈរចំពីមុខគេ ដៃតោងចង្កេះម៉ូស្ហា​។

«ពីមុនធ្វើរឿងមិនល្អហើយ ពេលនេះចង់គេចវេះទៀត?!»

«បងគ្រាន់តែចង់ឱ្យអូនបានធូរចិត្ត​! បងចុះទៅបន្តិច ទុកឱ្យអូនគេង តែបងមិនទៅណាចោលទេ បងបានសន្យាហើយ!»

«សន្យា?»

នាងសួរទាំងលេបទឹកភ្នែក។

គេសម្លឹងភ្នែកស្រីទាំងសងខាង​ហើយនិយាយ៖

«ពេលមួយ​ អូនខឹងបងខ្លាំង​ក៏ទៅរាំនៅក្លឹប! យប់នោះអូនប៊ិះត្រូវមនុស្ស​អាក្រក់ចាប់ទៅ! បងបានសន្យាថា តមក មានរឿងអីក៏មិនចុះចោលប្រពន្ធដែរ!»

កាន​រិះគិត។ គិតយ៉ាងណាក៏គិតមិនឃើញ​ដែរ។

ទទេស្អាត។​ ហេតុអ្វី នាងនិងគេមានរឿងច្រើនយ៉ាងនេះ តែមួយណាក៏នឹកមិនឃើញ?

កានចាប់ផ្តើមនឿយហត់ណាស់នៅក្នុងការវែកញែក​អតីតនិងបច្ចុប្បន្នអស់ទាំងនេះ។

សម្លឹង​ដៃខ្លួនឯងនៅលើចង្កេះគេ កាននឹកឃើញ​សម្តីគេថ្មីៗ «ខ្ញុំឈឺ….ស្គម….ស្លក់….ហើយ….ហើយល្ងង់ៗ….ហើយ….!» «កាន…ល្អគ្រប់គ្រាន់សម្រាប់បង!»។

ដោយគ្មានអ្នកណាបង្គាប់ កានឱនទៅឱបគេផ្ទប់ជាប់ទ្រូង មាត់ស្រីទន្ទេញពាក្យចាស់ៗរបស់គេ៖

«រឿងដែលភ្លេចហើយក៏ភ្លេចទៅ! តទៅ នៅបែបនេះជាមួយគ្នា​ហើយ….លោកនិយាយបែបនេះកាលនៅក្នុងបន្ទប់ទឹកជាមួយគ្នា!»

ដៃគេអង្អែលខ្នងនាង កុំឱ្យនាងរំជួលចិត្ត​ពេក ​ព្រោះសំឡេងកាន​ញ័រខ្លាំង។ ការដកដង្ហើមរបស់នាងក្បែរទ្រូងនាយ ស្រដៀងនឹងការភ័យ​ដំបូងៗ​ដែលនាង​ទើបបាន​ស្គាល់គេ។

ស្រីចាប់ផ្តើមនិយាយឡើងមកទៀតជាលើកទីពីរ៖

«ទោះលោក​មិនល្អយ៉ាងណា ក៏ខ្ញុំមិនចង់នៅម្នាក់ឯងគ្មានលោកទេ ម៉ូស្ហា​!»

នាង​ងើបមុខ​មកសម្លឹងគេ ជាមួយ​នឹងស្នេហា​ងប់ងល់មួយ​ដែលបេះដូងគេ​យល់ដឹងនិងរំភើប​។ ទាំងការសោកស្តាយ ទាំងអាណិត​និងស្រឡាញ់ គេឱនទៅរកមាត់នាង ហើយ​បញ្ឈប់រាល់ការនិយាយរបស់កាន។

រងាកាយទាំងពី​រវក់វីជាមួយគ្នាក្រោមស្នូរដង្ហើមក្តៅលាយទឹកភ្នែកសើមស្អិត។​ ​មាន​អារម្មណ៍ថា គេចង់ថើបនាង​ខ្លាំង​ដើម្បីបញ្ចប់ទុក្ខសោកអស់ទាំងនេះ ឯនាង​មិនបានគេចទៅណាដូចជាកំពុង​​ស្វែង​រកការពិត​​ពីស្នាមថើបរបស់គេ។ កម្លាំងដៃប្រុសនៅព័ទ្ធណែនជុំវិញនាង ពួកគេ​បញ្ចេញការខូចចិត្ត​និង​ការស្រឡាញ់ឱ្យគ្នា​ទៅវិញទៅមកតាមកំសួលចិត្ត​មួយទំហឹង​នេះ។ កាន​មាន​អារម្មណ៍​ថា ទុក្ខព្រួយទាំងអស់កំពុង​​រលាយបាត់បណ្តើរៗជ្រៀត​​ចូល​ទៅ​ក្នុង​រាងកាយខាងប្រុសគាត់ ខណៈ​ម្រាមដៃ​គេផ្តើម​រត់​ច្របូកច្របល់​លើ​សំណុំ​សក់នាង​។

អ្វីដែលកានគិតពេលនេះគឺថា បើសិនគេចេញទៅបាត់ ឱ្យនាងនៅជាមួយអ្នកណា? មានអ្នកណាដែលនាង​ចង់នៅក្បែរគ្រប់ពេលវេលាដូចជាមួយគេនេះ?

រហូតដល់ប្រុសទាញ​មុខតូចចេញ​ទើបនាង​ចាប់អារម្មណ៍ថា នាង​ជាអ្នកស្រេកឃ្លាន​បបូរមាត់គេ​ទោះបីពីដំបូងគេជាអ្នកផ្តើមក៏ដោយ…..

ភ្នែកគេសម្លឹងនាងហាក់អាណិតអាសូរ ប្រៀបបានមនុស្ស​ម្នាក់ដែលមានពិរុទ្ធ….តើគេដឹងកំហុស​ដែលធ្វើខុសចំពោះនាងមែន​ទេ បានជាគេមកល្អជាមួយនាង?

កាន​ប្រញាប់និយាយស្ទើរស្តាប់មិនឮ….

«កុំទុកខ្ញុំជាមនុស្ស​ឈឺបានទេ?»

ប្រុសមិនមាត់ គេសម្លឹងទៅក្នុងជម្រៅភ្នែកកាន…..

«ហើយ…..កុំធ្វើល្អព្រោះតែ….អាណិត! ត្រូវធ្វើចេញពីបេះដូងណ៎ា!»

បបូរមាត់ប្រុសហាក់ប្រុងសើចបន្តិច ខាំមាត់បន្តិច ដូចទ្រាំប្រឆាំងនឹងអ្វីម្យ៉ាងក្នុងចិត្តគេ។ គេ​ងាក​មុខចេញមិនចង់ឃើញ​មុខតូចមួយនេះទៀតព្រោះចិត្តរំជួលខ្លាំង តែមិនបានប៉ុន្មាន​ក៏ងាកត្រលប់មកវិញព្រោះនឹកមាត់​នាងដែល​​កំពុង​រង់​ចាំចម្លើយពីគេ។ យ៉ាងរហ័សម៉ូស្ហាឱន​មករក​​ បបូរមាត់ទន់ភ្លន់របស់កាន ​ប្រឆាំងនឹងចិត្ត​ខ្លួនឯង ហើយ​លើក​នេះ​​មាន​អារម្មណ៍ថាកាន​​ធ្លាប់​ស្គាល់និងដឹងពីរបៀបដែលអណ្តាតទាំងពីរ​ផ្តល់រសជាតិស្នេហ៍ឱ្យគ្នាទៅវិញទៅមក…..ពេលដែលដៃប្រុសប្រាណ​ទម្លាក់មកនៅជុំវិញចង្កេះររាវបស់កាន ដៃតូចលើកមកនៅលើទ្រូងណែន​ទាំងសងរបស់គេ។ សម្ពាធនៃបបូរមាត់របស់គេមកក្នុងបេះដូងកាន បង្កើតជាការ​ទន្ទេញ​ចាំអំពី​គ្នា​ទៅ​វិញ​ទៅ​មកយ៉ាងជ្រាលជ្រៅ។

ដៃគេរេឡើងត្រលប់មកលើ…រួចវាសកអាវនាង​ចេញអនុញ្ញាតឱ្យម្រាម​ប្រុសប្រលែងស្និទ្ធលើសាច់រលោងស្រឹលនៃភរិយា។ នាង​ដូចមិនដឹងសោះថា អាវក្រៅរបស់ស្រីត្រូវបានរុញ​ទម្លាក់ចោល​ទៅលើឥដ្ឋ សល់តែអាវក្នុងដៃតូចទន់ល្មើយពណ៌កុលាបស្រស់។ នាង​គិតពីតោងស្មាគេ បិទភ្នែកនិងរ៉ាប់រងសម្ពាធមហិច្ឆតានៃបបូរមាត់គេ….ចុងក្រោយគេពិតជាដកខ្លួនចេញ…..សន្សឹម​ៗដៃគេ​ក៏លែងពីកាយស្រី។

កានស្តាយណាស់ដែលឆាកនេះឆាប់ចប់ពេក នាង​បើកភ្នែកមើលមកប្រុសថ្លៃ…..ភ្នែកគេ​ទាំងសងខាងសម្លក់នាង​….មាត់ដ៏មានស្នេហ៍ដែលនាង​ខំដណ្តើមលេបអម្បាញ់មិញ ឥឡូវក៏ធ្វើញឹមៗគ្រឺតៗដាក់នាង…។

សេចក្តីស្រឡាញ់ពុះពោរពេញបេះដូង ភ្នែកកាន​សម្លឹងគេ មាត់នាង​ផ្តើមញញឹមវិញហាក់បង្ហាញថា នាង​មិនខ្លាចអ្វីទាំងអស់ពេលនៅជាមួយគេ។ នាង​ចង់និយាយណាស់​ពាក្យថា «ថើបខ្ញុំទៀត! ដាក់ដៃលោកមកលើចង្កេះខ្ញុំ ឱបខ្ញុំ!» តែនាងនៅ​មិនហារួចនៅឡើយ ។

ខណៈនោះ គេ​ដាក់​ដៃ​លើ​ចង្កេះអាវយឺតខ្លួនឯង​ និងចាប់ផ្តើមលើកដោះអាវគេចេញខ្វាកផុតក្បាល…….

កានចំហមាត់នៅពីមុខសាច់ណែន​ណាន់មួយកំណាត់លើ ដែលបានឃើញម្តងម្កាល កាលពីនៅកំពង់សោមនិងពេលនៅជាមួយគ្នាតែមិនដែលដោះអាវពេលនៅកៀកបែបនេះទេ។

ព្រោះស្រី​តូចជាប់ទាក់ភ្នែកនៅនឹងរាងកាយឥតខ្ចោះរបស់គេ​ កាន​ភ្លឹក​នៅនុះ មិនបានឃើញមុខក្រហម​សម្លក់សម្លឹងរបស់ប្តីទេ។

ពេល​តូចក្រឡេកមកក្រោមបន្តិច ក៏ត្រូវសម្លឹងប៉ះ​សសៃស៊ិចស៊ី​រឹមៗដុះជាជួរលើថ្ងាសក្រោមពោះបង្កើនអំណាចនៃភាពជាបុរសរបស់គេល្មមកានព្រឺពេញអង្គប្រាណ។  ខ្សែក្រវាត់ពីលើខោ​ខូវ​ប៊យនៅជាប់ម៉ឺងតស៊ូជួយប្រឹងប្រែងបិទបាំងកម្លាំងតណ្ហាដំឡើងឫទ្ធិ​របស់គេ។ កាន​ងាកមុខចេញព្រោះភ័យលាយ​សេចក្តី​អៀនអន់ ច្របូកច្របល់។

ដៃម៉ូស្ហា​ទាញដៃនាងមកក្បែរ ហើយបង្ខំ​ប្រាណទាំងទ្វេឱ្យតទល់គ្នាច្បាស់ៗឡើង។ កាន​ងើបមុខ​ដែលក្រហមទុំមើលមកមនុស្សប្រុសនេះ។ ទោះមាត់គេមិនញញឹម ក៏ភាពស្ងៀមស្ងាត់ និងសម្ពាធនៃចង្វាក់ដង្ហើមទាំងពីរនាក់ចាប់ផ្តើមប្រណាំងល្បឿនគ្នា។

អ្វី​ដែល​ខុស​ពី​មុន​គឺ​ គេមិនបានបីនាងទៅលើពូក ទើប​​បាន​ដោះ​សម្លៀក​បំពាក់​នោះ​ទេ។ ពេលគេលូកដៃមកទាញទម្លាក់ខ្សែ​រ៉ូបតូច​របស់កានទៀត ទើបកាន​​ចាប់​​អារម្មណ៍​ថា នាង​ជិតអាក្រាតទាំងស្រុងនៅនឹងមុខម៉ូស្ហា​ទៅហើយ។ ប្រុសបាន​ឃើញ​រោមភ្នែកងរៗរបស់កាន​ព្រិចយ៉ាងញាប់។

នាង​ប្រហែលកំពុង​សម្រេចចិត្តថា នៅស្ងៀមឬប្រកែក ។

ពេលដែល​អាវសូត្រស្តើងរបស់កាន​រមៀលធ្លាក់ដល់ទ្រូង នាង​​បែរជាយកដៃរបស់មកខ្ទប់ពីមុខរារាំងមិនឱ្យវាធ្លាក់ចុះទៅក្រោមបាន។

ដៃប្រុសលូកមកដែរដើម្បីទាញ​ចេញ…..

«បងទ្រាំជិតដាច់ខ្យល់ហើយ!»

គេខ្សឹប​ជាមួយ​សំនៀងហត់ៗ។

នាង​លែងដៃសន្សឹមៗ​ទៅតាមការទាមទាររបស់គេទាំង​សួរខ្លួនឯងស្លឺក្នុងចិត្ត​ថា «ឯងកំពុងធ្វើអ្វី? ស្រាតនៅនឹងមុខគេ?!»

ជា​អារម្មណ៍​ចម្លែក​បំផុតសម្រាប់ម៉ូស្ហាដែលនាង​កាន់តែធ្វើអ្វីៗ​តាមសំណូមពរគេមិនប្រកែកតវ៉ា ​ជា​អ្វី​ដែល​ធ្វើឱ្យប្តីមាន​ភាពរំភើប​ហួស​ពី​ភាព​រីករាយ​ខាង​ផ្លូវ​ភេទ។ គេ​​មាន​អារម្មណ៍​ថា ​មាន​អ្វី​មួយ​នៅ​ក្នុងបេះដូង​នាងដែលបញ្ជាឱ្យនាងចុះចាញ់និង​យល់ព្រមជម្នះចិត្តនាងសម្រាប់គេ។

«បងត្រូវការប្រពន្ធរបស់បងត្រលប់មកវិញ! ពេលនេះអូនមកវិញមែន!»

គេនិយាយទាំងអង្អែលខ្នង​ស្រី​ពេញដៃទាំងពីរ ភ្នែក​វក់វីសម្លឹងកាន​គ្រប់ទីកន្លែង។ មនុស្សស្រីឈរធ្មឹង​សឹងភ្លេចដកដង្ហើមព្រោះភ្នែក​កាន​មើលឃើញតែដើមទូ្រងក្រអាញទាំងសងខាង​របស់គេ។

មិនដឹងតាំងពីពេលណា​ទេ ដែលម្រាម​ស្តាំកាន​ទាំង៥បានលើកមក​​អង្អែលពិនិត្យសាច់ណែន​ៗពីតំបន់មួយ​ដល់តំបន់មួយ នៃល្វែងលើរាងកាយម៉ូស្ហា។ នាង​មិនដឹងទេឬអីថា ស្បែកដើរតួយ៉ាងសំខាន់ក្នុងដំណើរការសម្រើប ​ពាក់ព័ន្ធ​នឹង​ការ​រួមភេទ។

ការត្រដុសដៃ​ស្ទាប​ស្បែក​របស់ប្តី កំពុង​ធ្វើឱ្យ​ឈាម​គេ​រត់លឿន​​ឆ្ពោះទៅរក​​អារម្មណ៍​ស្រើបស្រាល។ តាមពិត​កានកំពុង​ស្លុងនឹកឃើញ «ចៅហ្វាយប្រុសម៉ូស្ហា ជាមនុស្សសង្ហា ឆ្លាត! គាត់ មិនអាចរស់នៅជាមួយមនុស្សស្រីល្ងង់ៗ ទន់ខ្សោយ មានបញ្ហាហើយថែមទាំងឈឺដូចជាអ្នកស្រីអស់មួយជីវិតទេ!»។

ប្រុសឱនមកសម្លឹងម្រាម​ដៃស្រីដែលអង្អែលគេទុកដូចគ្រប់យ៉ាងជាកម្មសិទ្ធិរបស់នាងផ្តាច់មុខ។ ​ហើយគេ​ក៏ងើបមុខមកពិនិត្យអារម្មណ៍និងទឹកមុខ​នាង។

ភ្នែកនាងក្រហម​ព្រោះងប់ងល់នឹងសម្រស់គេ សាច់លឿងស្រគាំរបស់គេ។ ដៃប្រុសលើកមកចាប់ម្រាម​កាន រារាំងនាង​…..ដូចត្រូវកាវឆក់…..ពេលកាន​មិនអាចប៉ះប្រុសថ្លៃបានទៀត ស្រី​ក៏ឱនមុខទៅថើបទីនោះ….ជំនួសការស្ទាបអង្អែល….

មិនថាបេះដូងអ្នកណារឹងដូចទឹកកកក៏ការថើបមិងមាំងនេះពិតជាអំពើបៀតបៀនដ៏អស្ចារ្យមួយម៉ូស្ហា​មិនដែលនឹកឃើញថានឹងទទួលបានពីកានទេ។

កាលពីមុនគេស្អប់នាង នាង​តែងឱបគេ  ប៉ុន្តែមិនមែនថើបគេឆៅៗបែបឈ្លក់វង្វេងអ៊ីចឹងឡើយ​។

នាង​ទុកបបូរមាត់នាងនៅទីនោះ ហើយទុកស្លាក់ស្នាម​នេះជ្រៅជាប់ក្នុងបេះដូងគេ។

ប្រុសនៅធ្មឹងឱ្យនាងវាតទី​កាន់កាប់រាងកាយខ្លួនតាមចិត្ត រួច​ប្រើភ្នែកសម្លឹងនាង​ដោយស្រទន់​។

នាង​មិនត្រូវការ​ឱ្យមាន​រូបភាពលេខាស្រីល្មោភប្រុសម្នាក់នោះមករំខានអារម្មណ៍ក្នុងពេលវេលានេះទេ ចុះហេតុអ្វីបានជានាងនៅតែនឹកឃើញដារីយ៉ា? «គេអាណិតអ្នកស្រីតែប៉ុណ្ណឹង! គេកំដរ នៅពេលចុងក្រោយប៉ុណ្ណឹងទេ! គួរតែដឹងខ្លួនផងទៅអ្នកស្រីអើយ! ហើយឱបក្រសោបពេលវេលាដ៏ខ្លីរបស់ខ្លួននេះឱ្យបាន​ល្អផង!»

តូចងើបមុខសម្លឹងគេ។

ប្រុសនេះកំពុងស្ពឹកខួរក្បាលព្រោះតម្រេកស្នេហ៍ទៅហើយ គេញញឹម​មិនចេញទេមាន​សម្លក់នាងដោយព្រួញកាមទេពស្នេហ៍…..កាន​និយាយឡើងទាំងមុខក្រហម….

«ហាមស្រឡាញ់ស្រីណាក្រៅពីខ្ញុំ!» នាង​និយាយខ្សឹបៗតាមបញ្ជាខួរក្បាល។ ប្រុសញាក់ស្មាតិច​ៗ….ពេញទៅដោយអំនួតនឹង​រាងកាយ​សាយមន្តស្នេហ៍របស់ខ្លួន។ កាននិយាយបន្ត៖

«សូម្បីតែដោះអាវឱ្យស្រីណាឃើញ ក៏មិនបាន!»

គេនៅស្តាប់ដោយញឹមៗខិលៗ។

«ភ្នែកបែបហ្នឹង​ ក៏ហាមយកទៅមើល​ស្រីណាផ្សេង!»

ស្រី​ហាមទៀតទាំងមុខក្រញូវព្រោះចិត្ត​ត្រូវបិទបាំងដោយ​រូបរាង​កំណាចពិសពុលនៃនារីថ្ពាល់ខួចម្នាក់នោះ។  ប្រុស​ឱបចង្កេះកានមកជាប់នឹង​ខោក្រាស់របស់គេ។

គេមិនមាត់….តែ​សម្លឹងនាង​ដែលកំពុងដាក់បញ្ជាមកថែម​មួយឃ្លាហើយមួយឃ្លាទៀត។

«អ្នកណាក៏មិនឱ្យមកជិត….មិនថាពាក់ក្រវាត់ក ឬធ្វើអ្វីផ្សេង…ឱ្យនៅឱ្យឆ្ងាយៗបំផុត!»

ខ្ជិលនៅស្តាប់ពាក្យបង្គាប់ច្រើនពេក ប្រុសលើកប្រាណស្រីមកដាក់លើចង្កេះ។ ត្រូវគេបីឡើងរហ័សពេក កាន​តោងស្មាប្តីជាប់ ភ្នែកស្រីស្លឺទាក់នឹងបបូរមាត់គេដែលនៅក្បែរចង្ការ ឯប្រាណខ្លួននៅននលគោកបែបនេះលើចង្កេះថ្លៃ។

«បញ្ជាច្រើនណាស់ហ្ន៎!»

ស្របនឹង​សម្តីខ្សឹបអមលាយឡំ​ ដង្ហើមក្តៅៗរបស់គេ ហត្ថាប្រុសល្អបង្កើនកម្លាំងលើកនាង​ឡើងខ្ពស់ជាងមុន រហូតដល់ទ្រូងស្រីបានឡើងមកទើរក្បែរបបូរមាត់ក្រាស់។

តូច​រំជួលចិត្ត ញាប់ញ័រ​អស់រាងកាយ នឹកឃើញ​ដល់អារម្មណ៍ស្នេហា​ជ្រាលជ្រៅដែលមាន​មកប៉ុន្មាន​ទិវាព្រោះច្រងាប់ច្រងិលចង់ស្គាល់ថា ការ​ចូលទៅស្គាល់ទីជម្រៅជាមួយគ្នា ​ធ្លាប់មាន​មកតាមរបៀបណាហើយ….ពិសេសកក់ក្តៅកម្រិតណាទៅ។

ស្រីឱនសម្លឹងប្រុសស្អាតទាំងភ្នែកមមីរក្នុងតណ្ហា។

កូនភ្នំទាំងទ្វេជំទើតទី​បង្អួតសម្រស់មិនស្ទាក់ស្ទើរចំពោះមុខ​រៀមបង្គាប់ឱ្យប្រុស​បង្ហាញ​ចិត្ត​ស្រេកឃ្លាន​ក្នុងការ​ប្រើ​អណ្តាត​​បក់បោក​មកស្គាល់រសជាតិ។

កាន​​មិន​អាច​រារាំងខ្លួនឯងឱ្យព្រងើយ​កន្តើយនឹង​តម្រេកកាមទេពបានទេ។ រាងកាយ​តូចរេរាំទៅតាម​ស្នាម​ស្នេហ៍នៃប្រុសល្អ ​ទោះនាងតោងកគេជាប់តែនាង​ហាក់រកកលទន់ដៃ​ម្តងៗព្រោះតែភាពចុះចាញ់។

នេះមែនទេ ​ការ​រួម​ភេទ​របស់​នាងនិងគេ។

កានភ័យណាស់ តែក៏ចង់ដឹងខ្លាំង។ ទាំងបិទភ្នែកប្រាប់ខ្លួនឯងឱ្យទទួលអារម្មណ៍​ថាគេជាកម្មសិទ្ធិរបស់នាង គេស្រឡាញ់នាង​តែម្នាក់ ទាំងប្រាប់ខ្លួនឯងឱ្យប្រគល់គ្រប់យ៉ាងទៅជាកម្មសិទ្ធិតាមចិត្ត​គេចង់ នាងនឹងធ្វើឱ្យបានក្នុងនាមជាប្រពន្ធល្អម្នាក់ មិនអ្វី​ដែលដូចអ្នកផ្សេងបានគិត….តែចុងក្រោយនាងនៅមិនអាចទទួលយក​ភាពច្រាស់ច្រាល់ដែលខាងប្រុសផ្តល់មកទេ​…..

«….ឈប់សិនបានទេ!» កានឃាត់ទាំងហត់គឃូស…

ដូចម្ដេចបានជានាង​ឃាត់គេ?

នាង​ក៏មិនយល់ខ្លួនឯងដែរ។ ស្រីបើកភ្នែក​ព្រឹមៗពេលបុរសបង្អន់សង្គ្រាម​ជាមួយ​ក្រពុំឈូកទាំងពីរ។ កាន​ឃើញដៃរបស់ខ្លួន​នៅបោចតោងជាប់នឹងសក់ក្រាស់ក្រអូបដោយក្លិនជាបុរសពេញលក្ខណៈរបស់គេ។ មិនដឹងនាង​បានឱបក្បាលគេ នឹងផ្ទប់ថើបទីនោះយូរយ៉ាងណាទេ។  រាងកាយរបស់នាងត្រូវបានបញ្ឆេះឱ្យក្តៅ និងរឹតត្បិតជាប់ម៉ឺងក្នុងដង្កាប់នៃរង្វង់ដៃគេ កន្លែងខ្លះចាប់ផ្តើម….សើម….ឥឡូវនេះ នាងលែងដៃចេញ​ពីសក់គេទាំងស្រវាំងភ្នែក…

គេនៅអត់ធន់ណាស់ងើយសម្លឹងមកព្រោះខ្លាចសុខភាពខាងស្រីមានបញ្ហា​      លុះឃើញ​​អាការៈ​របស់នាង កំពុង​អណ្តែតឡើងឋាន​សួគ៌ដូចគ្នា ប្រុសស្អាតលើកប្រពន្ធដើរទឹបៗទៅមុខ។

ពេលនេះ​ហើយកាន​អាចឃើញខោគេ និងខ្សែក្រវ៉ាត់ត្រូវរុញទម្លាក់ទៅលើកម្រាលឥដ្ឋលាន់សំឡេង…..

គេដាក់នាងមកលើតុ….

ពេលប្រុសលែងប្រាណ​ស្រី ដៃកានត្រូវរាវមកក្រោយ​ទប់ជំហរខ្លួនឯង។     បាតដៃ​ប៉ះដល់​បណ្តា​​កញ្ចប់ថ្នាំនិងរបស់ខ្លះៗ….នាងខ្មាសគេជាខ្លាំង ទាំងបេះដូងដូចកំពុងលោតនៅកន្លែងផ្សេងមិនមែន​ក្នុងទ្រូងខ្លួនឯងទៀតទេ ដោយសារនាងមានអារម្មណ៍ថាមិនអាចបញ្ជាវាបាន…​

«ធ្វើអីនៅណេះ?!»

កានចង់និយាយថា​ហេតុអីបានជាទីនេះ?

ប្រុសខាំបបូរមាត់ក្រោមតិចៗសម្លក់ភ្នែកស្រឹមៗរបស់ខាងស្រី។ គេឈរត្រង់ខ្លួនប្រាកដជាខ្ពស់ណាស់ហើយកន្លែងពិសេសបំផុតរបស់គេកំពុងតែអើតមកបង្អួតនាង​យ៉ាងព្រហ៊ើនដែរ។

ស្រីមិនហ៊ាន​សម្លឹងរាងកាយគេទេ ត្រឹមសម្លឹងតែភ្នែកម៉ូស្ហា​ហើយ​ប្រាប់គេខ្សាវៗ៖

«ទៅកន្លែងយើងវិញទៅ!»

មនុស្សស្រីតូចនេះប្រហែលគិតថា មាន​តែឈុតពូកគ្រែទើបជាសួគ៌ាល័យនៃស្នេហា​នាង​ហើយមើលទៅ។ ម៉ូស្ហា​ញញឹម​ឱនមកច្រត់ដៃសងខាងកាន។ មុខប្រុសម្នាក់នេះក្រហមខ្លាំងនឹងស្ពឹកគ្រមាំងៗនៅមិនដល់មួយធ្នាក់ដៃពីមាត់រលោងៗរបស់នាង​។

ដង្ហើមគេ​បង្គាប់នាងឱ្យឈប់និយាយ បានត្រឹម​សម្លឹងគេស្រឹមៗ។

«មិញបញ្ជាច្រើន​ពេកហើយ​ ឥឡូវដល់វេន​ស្ងាត់មាត់ម្តងឮ?»

ប្រុសខ្សឹបដាក់ចរណៃ​ដៃគេម្ខាងលូកទាញភ្លៅស្រីមកព័ទ្ធលើចង្កេះស្តាំ។ អ្វីម្យ៉ាងកំពុង​តែ​មក​ទល់នឹងប្រាណ​តូច។ នាង​សម្លឹងគេ​ដូចមិនដែលបានមើលមុខគ្នាពីមុនមក….

ភ្នែកប្រុសរេមកសម្លឹងគល់ក ទ្រូង ជ្រលងក្រពុំឈូកដែលកាលពីយប់នោះត្រូវគេញ៉ាំញីហើមក្រហម យំស្អិតទៅដោយទឹកភ្នែកទឹកសម្បោរ ពេលនេះកំពុងតែពើងព្រោះភ្នក់ភ្លើងតណ្ហា ។

ក្រោមទៀតនោះ ពោះរាបស្មើរបស់នារីតូចស្តើង ភឺតឡើងចុះតាមសង្វាក់ដង្ហើម នាងពិតជាស្អាត ជាងអ្វីដែលភ្នែកប្តីធ្លាប់ឃើញ។     គេសម្លឹង​រេពាសពេញរាងកាយស្រីតូចដែលពេញបះ​សសៃ​រោម​​ដោយ​ភ្លើងតណ្ហាអណ្តែតអណ្តូង។ ចិត្តគេចង់ឱ្យនាង​បានទទួល​បាន​ការសម្ពោធថ្ងៃជួបគ្នាជាថ្មីនេះ ក្នុងលក្ខខណ្ឌ​ពិសេសលើសអ្វីៗទាំង​អស់ ចំណែក​រាត្រីទឹកឃ្មុំកំណាចឃោរឃៅ​កាល​ពីមុន​ត្រូវបោះចោលកប់បាត់​​ទៅក្រោមស្រមោលអតីតកាល​គ្មានថ្ងៃនឹកឃើញវិញបាន។

«យឺតៗ! ហើយ…ទទួលយកការស្រឡាញ់របស់បង …..ហើយចងចាំវាទុក​អូខេ?»

ប្រុសនិយាយមិនងើបមុខមកទេ គេឱនសម្លឹងរូបរាងរបស់ប្រពន្ធ….របៀបសម្លឹងនិងពន្យារពេលរបស់ខាងប្រុស….ធ្វើឱ្យកាន​ទន់ដៃដែលកំពុងប្រឹងច្រត់នឹងតុ។

«ហ្អឹះ»

កាន​ភ្លាត់មាត់ភ្ងើយក្បាលទៅក្រោយវាសដៃទៅរបូតធ្លាក់កាបូបលុយនិងកញ្ចប់ថ្នាំពីលើតុទៅក្រោម។

ហត្ថាប្តីលូកមកត្រកងទប់ខ្នង​កាន តែនាងមិនចាប់អារម្មណ៍ដឹងច្រើនទេព្រោះពេលនេះវិញ្ញាណកំពុង​តែ​ប្រឹងប្រឆាំងនឹងម្រាមដៃម្ខាងទៀតរបស់គេ….គេកំពុងដំណើរការនៅខាងក្រោម….ចូលសន្សឹមៗទៅក្នុងខ្លួននាង​….តំបន់អាថ៌កំបាំងរបស់កាន….

ការស្ទាបអង្អែលនិងឆ្មក់ចូលនេះ….មិនដូចពីតកាលរាត្រីដែលបានជួបគ្នា​ភ្លាមនៅកំពង់សោម​ហើយ​​គេមកឆែកឆេប្រាណកានទេ…សភាពពេលនេះ….គ្មានអ្វីដែលកាន​អាចដោះស្រាយបានដោយមិនបញ្ចេញសំឡេងអង្វរសុំចុះចាញ់ឡើយ….

«ម៉ូស្ហា ….បងម៉ូស្ហា….!»

កាន​ហៅគេតិចៗទាំងរំជើបរំជួល…..

រឿង៖ រៀបការសងគំនុំ ភាគទី៤២
នៅក្រោមស្នាមថើបរបស់គេ អ្វីៗក៏ស្ងប់ស្ងាត់ខុសពីធម្មតាឡើង បេះដូងកានលែងលោតញាប់ៗ ដូចកាលនោកំពង់សោមដែល​ត្រូវគេ​ទាញចូលបន្ទប់ បោកទៅលើគ្រែ ហើយនាងភ័យ​សឹងគាំង​អស់ចលនា។

​ភ្លើងភ្លឺឡើងមកវិញ សម្រែក​ហ៊ោគឹលសាជាថ្មី នាង​ក៏នៅ​តែ​ឈ្ងោក​ស្ងប់ស្ងាត់រវាងតណ្ហា​កម្រើក​ដូចផ្លេកបន្ទោរ និងបេះដូង​ដែល​កក្រើកម្តងទៀត​ដូចផ្គរលាន់។ កានមិនមើលមុខគេ តែគេ​មើលដឹងថាកានញញឹម​។

បបូរមាត់នាង​នៅតែមិនដាច់ស្រេចចង់បែកចេញពីគេសោះ តែ​ពេលនេះបីនាទី​រំលងទៅ​រហ័សពេកដូចបីដង្ហើម…..

«នៅមានពេលច្រើនទៀតជាមួយគ្នា!»

គេនិយាយក្រោមស្នូរដង្ហើមហត់ៗខ្សឹបៗ ដូចជាបង្កើន​ចំណង់ចិត្ត​កាន​ចង់តែទៅនៅក្រោមទ្រូងថ្លៃ។

«ពេលអី?»

កានធ្វើពើ​សួរទាំងមិនងើបមុខនៅឡើយ​ទេ។

ខាងប្រុស​ពិបាកទប់ទល់នឹង​សម្រែក​ទាមទារ​របស់រាងកាយនិងបេះដូងណាស់ គេសម្លក់នាង​មួយឆ្វាចសិន ទើបងាកទៅចាក់ស្រា​ខ្លួនឯងតែម្តងមិនហៅអ្នករត់តុទេ។

ប្រុសលេបជាតិស្រវឹង​ក្អឹកៗ នាំឱ្យ​ខាងស្រីងើបមុខមើលមកគេ។

គេសង្ហា​ឡើងៗពេល​ដែល​ធ្វើមុខស្មើៗ តែពេលនេះទៀតមុខគេក្រហមណាស់។ ម្តងៗគេ​ក្រឡេកមកកាន កានសឹងតែមិនអាច​ទប់ចិត្ត​ញាប់ញ័រនេះបាន។​

«យើងនឹង​ថើបគ្នាទៀត!»

គេខ្សឹបឆ្លើយ​​បែបនេះ​តែ​មិនខ្ចីញញឹម​ទេ ​គ្រាន់តែលេងកន្ទុយភ្នែក​ដាក់នាង​ឌឺៗមុតៗ។

សូម្បីប៉ុណ្ណឹងក៏មាន​អានុភាព​ជាងការថើបមុននេះផងដឹង? កាន​រង្គើបបូរមាត់ខ្លួនឯង គេចភ្នែកពី​ប្រុស​ថ្លៃ តែបេះដូងកានបង្គាប់ឱ្យដៃស្រីតោង​ម្រាម​ដៃគេ។ បាតដៃក្តៅៗរបស់គេ​​ដាក់មកមួយជាន់ទៀតលើប្រអប់ដៃកាន។ គ្រប់យ៉ាងកក់ក្តៅមិនបាច់វាចាក៏បាន គឺ​កំពុងស្រឡាញ់គ្នា ត្រូវការ​គ្នា​ដូចឆ្កួតវង្វេង ដូចជាជីវិតរបស់នាង​និងគេ ពឹងផ្អែកតែលើ​ចង្វាក់បេះដូង​ញាប់ៗនេះ។

ទោះបី​ដង្ហើមពួកគេ​លែងចែកគ្នា​បានដូចមុននេះ ក៏ស្រាប់តែយល់ថា ការថើបមិនទាន់បាន​រលាយ វានៅតែ​តម្កល់ក្នុងបេះដូង ស្របពេល​រាងកាយរបស់កាន​ផ្តើម​ទន់រលាយចូលទៅក្នុងរង្វង់ដៃនិងស្មា​របស់រៀម។

ម្រាមដៃរបស់កាន​ចាប់កាន់គេកាន់តែណែន​ឡើង ព្រោះសរសៃ​ឈាម​នាង​​លោតញាប់ទៅបញ្ជា​បេះដូង​ឱ្យទាមទារម៉ូស្ហា​ម្នាក់នេះមកជាឯកសិទ្ធិ។ «សូមអង្វរ!» «ខ្ញុំនៅឈឺ​! ពេទ្យថា…..ខ្ញុំនៅខ្សោយណាស់!» កាន​ស្រាប់តែនឹកឃើញកាលណោះ​ពេលគេវិលមកជួបនាង​ដំបូងនៅកំពង់សោម រាត្រីទីមួយ​គេចូលមកដល់ក៏ឆែកឆេរប្រាណ​ស្រីគ្រប់កន្លៀតកៀនកោះ​ធ្វើដូចជា​កន្លែងណា​ក៏ជាកម្មសិទ្ធិរបស់គេ ឯពេលនេះកានក៏ដូចគ្នា ​គ្រប់យ៉ាងរបស់គេ​កានចង់ហួងហែង…..

«ខ្ញុំមិនដែលចង់បាននរណាម្នាក់បែបនេះពីមុនមកទេ!»

កានខ្សឹបៗ​ខ្សោយបំផុតណាស់ តែគេឮ….

«មិញនិយាយថាម៉េច?»

នាងមិនមាត់ព្រោះនឹកឃើញ​ដល់សម្តី​អាក់ៗ ស្អកៗរបស់ខ្លួនឯងឃាត់គេ ភ័យនឹង​គេ​ដែលកាលពីយប់នោះ ប្រុសឱនមក​ថើបកាន​ថ្នមៗ លើបបូរមាត់ធ្វើឱ្យនាង​ភ័យ​សើមស្អិត ​ដៃគេ​ស្ទាបឆែកមើលសុដន់នីមួយៗនិងសម្រាតផ្តាច់អាវនាង​ ខ្យល់ដង្ហើមដ៏សែនក្តៅរបស់គេនាយប់ដំបូង ក្រោយពេលដែលកានបានភ្លេចគេ ទើរមកពាសពេញ​រាងកាយរបស់កានធ្វើឱ្យបណ្តើរៗនាងលង់ជាមួយគេសាជាថ្មី​ដូចពីអតីតកាល។

«ឡើងរាំ?»

ភ្លេងលេងហើយ។

កានគ្មានទេគំនិតអំពីអ្វីទៅហៅថា«រាំ»​តែនាងមិនប្រកែក​ក្នុងរង្វង់ដៃទេវបុត្រឡើយ។ មិនដឹងតាំងពីពេលណា ដោយគ្មាន​ការអនុញ្ញាតឬឆ្លើយយល់ព្រមពីកានផង នាង​ត្រូវបាន​ប្តីត្រកងនាំឡើងដល់ឆាកទៅហើយ។

ស្នូរទះដៃក៏កានមិនរវល់…..ពួកគេ​ជាគូដំបូងដែលបានឡើងរាំក៏កានមិនដឹង នាង​រវល់តែស្លុង​ក្នុងរង្វង់ដៃគេ។ ម៉ូស្ហា​រុញប្រាណ​នាង​ឱ្យថយក្រោយ រួចទាញត្រលប់មកមុខវិញតាមចង្វាក់ភ្លេង។

មាន​ទ្រូងគេ​ជារបាំងហើយ កានមិនខ្វល់នឹងពិភពលោកនេះឡើយ….នាង​មិនខ្វល់ទេ។ អ្វី​ដែល​នាង​​ចង់​បាន​គឺ សូមឱ្យពេលវេលានេះនៅទ្រឹង កុំរលងទៅមុខ។

ទម្ងន់​ខ្លួន​របស់​គេ​ដែលយោង​និងឱនមកលើស្មាស្រី ​​គឺ​អស្ចារ្យ​ណាស់…..កាន​មានអារម្មណ៍ថាគ្រប់យ៉ាង​ទាំងអស់របស់គេ កំពុងប្រគល់មកឱ្យនាង។ បបូរមាត់គេ​លើស្មាចំហ​របស់នាង ខ្យល់ដង្ហើមក្រៅៗរបស់គេ ក្លិនក្រអូបស្រាលនៃរាងកាយគេ ពិតជាឱជារសដ៏ឈ្ងុយឆ្ងាញ់បំផុតមួយ​ធ្វើឱ្យនាងរវើរវាយ។

ប្រសិនពេលនេះអាច…..បើគ្រប់យ៉ាងមិនភ្លឺចិញ្ចាចពេក កាន​ចង់ភ្ជាប់ដង្ហើមជាមួយថ្លៃម្តងទៀត ប៉ះពាល់អណ្តាតគ្នា លេបយករូបគេចូលមកក្នុងពោះ។​ មនុស្ស​ឡើងមកបន្តបន្ទាប់ ពួកគេ​ក៏ឱបគ្នា រាំជាមួយចង្វាក់ភ្លេងសែនរ៉ូមែនទិក គ្មានអ្នកណាមានពេលមក​រវល់នឹង​យើង យើងក៏មិនរវល់នឹងគេ ព្រោះកំពុង​រក្សា​អារម្មណ៍ដ៏អស្ចារ្យមួយ។

បាតដៃរបស់ម៉ូស្ហា​រវាសមកខ្នងកាន ចង្កេះ​ត្រគាក បាតដៃហាក់ចង់វាតទី​ទៅ​នៅគ្រប់ទីកន្លែងលើរាងកាយ​ស្រី ហើយវាក៏គ្មានបញ្ហាអីដែរ​ព្រោះនាង​ពិតជា​ចង់ឱ្យប្រាណ​គេ​ខិតមកកាន់តែជិតស្អិតចូលគ្នារលាយជាមនុស្ស​តែម្នាក់​។

នៅទីនេះលេខាដេកលក់លើគ្រែរបស់ពួកគេ​។ ដំបូងនាងថាធ្មេចបន្តិចដើម្បីបានទទួលអារម្មណ៍​ថ្មីអំពីបុរសក្នុងក្តីស្រមៃ តែមិនមែន​បន្តិចអី ដារីយ៉ា​ដេកលក់មួយភ្លឹបរហូត​ដល់ឮសូរស្បែកជើង​កែងក្រៅទ្វារទើបញី​ភ្នែកស្ទុះក្រោក….

ដារីយ៉ា​រំពៃគ្រប់ទីកន្លែងទាញ​សម្អាតកម្រាលភួយ រួចស្ទុះរលះរលាំងមកសំដៅទ្វារ ស្របពេលចន្ទកាន​ចូលមកដល់មុនប្តី ឯម៉ូស្ហា​កំពុង​បែរខ្នង​មួលសោ….

«មានការអីក្នុងបន្ទប់ខ្ញុំ?!»

កានសួរទាំងហួសចិត្តនិងគ្មានទេស្នាមញញឹម។ ដោយសារទាន់ហន់ពេកនិងដោយ​សារ​ពេលនេះយប់ស្ងាត់ សំឡេងនាងពិតជាមុតៗជាងធម្មតា នាំឱ្យ​ម៉ូស្ហា​ដើរមកពីក្រោយ​ឃាត់ខ្សឹប​​ៗ​៖

«កុំសម្តីធំពេកមើល៍អូន?!»

ម៉ូស្ហា​ខ្សឹបទាំងភ្នែកដៀងមើលលេខាដែលកំពុង​ស្លេកស្លាំង។

ដារីយ៉ា​មិនហ៊ានសម្លឹងកានចំទេ តែមានពាក្យឆ្លើយមិនចេះខ្វះដដែល៖

«គឺ​…..យប់ពេកហើយ ក៏មិនដឹងថ្មើរណាបានចៅហ្វាយត្រលប់មកវិញ…..ព្រោះ…..ស្អែកមាន​….ប្រជុំជាមួយអ្នករកស៊ីនៅសិង្ហបុរី…..ក៏មកសរសេរក្រដាសទុកជូនជាដំណឹង…..»

ពីរនាក់ប្តីប្រពន្ធសម្លឹងកូនក្រដាសលឿងបិទជាប់លើតុ។ ចិត្ត​ដារីយ៉ា​សរសើរខ្លួនឯងដែលមុនប្រះដេកជាថ្មី បានសរសេរក្រដាស់នេះបង្ការទុក ក្នុងករណីមាន​ម្ចាស់បន្ទប់ឡើងមកឃើញ​នាងក៏បានលេស។

«ទៅវិញចុះ!»

ម៉ូស្ហាបន្ថែមបញ្ជា​ខណៈភរិយា​នៅស្ងៀម​រំពៃពិនិត្យ​លេខាពីលើដល់ក្រោម។

សភាព​របស់កានដែល​សង្ស័យលើលេខានេះ បញ្ចេញមកមិនបានលាក់កំបាំងនោះទេ…..កានក្រពាត់ដៃ ខណៈលេខា​ឱនកាយលាចេញទៅរ៉ុយ…..តែកន្ទុយភ្នែកនាងពិតជាចាក់ចំជម្រៅក្តីសង្ស័យរបស់កាន។

មនុស្សស្រីម្នាក់នេះ មានអ្វីមួយមិនធម្មតាពិតមែន។

ភាពមិនស្មោះស្ម័គ្រចំពោះគ្នា គឺជាអ្វីមួយដែលគ្មាន​អ្នកណាទទួលយកបានទេ មិនថាគេនោះស្លូតបែបណា​ ចំណែកកាននិងម៉ូស្ហា​ទោះស្នេហា​ទើបតែចងក្រងឡើងមកវិញ ឬនាង​គិតថាប្តីស្មោះ តែនាង​សង្ឃឹមថា មិនចង់ឃើញ​លេខាម្នាក់នេះមកក្បែរៗសោះឡើយ។

រួសរាយពេក រាក់ទាក់ពេក ល្អពេក ស្អិតពេក ប្លែកពេក សុទ្ធតែកំពុង​ធ្វើឱ្យកានក្រញូវ។

ពេលម៉ូស្ហា​ចេញពីបន្ទប់ទឹកមកវិញជាមួយកន្សែង គេនៅឃើញ​កានអង្គុយសំកុកលើគ្រែជាមួយឈុតដដែលមិនទាន់ប្តូរទៅណាទេ។

មុខនាង​នៅតែស្មើនិងរិះគិតម្នាក់ឯង។

ដៃសងខាង​ក្តាប់ពូកនិងភួយ។

«កានធុំក្លិនអ្វីប្លែកលើពូក!»

នាង​ថាមួយៗមិនងើបមុខទេ នាងនៅពិចារណា។

«ក្លិនអីគេ?»

ប្រុស​និយាយទាំងញញឹម​និងចាក់ទឹកក្រេបក្អឹក។

ម៉ូស្ហា​មិន​យល់ទេ ស្រីៗតែងមានអារម្មណ៍​អ្វីមួយលើរឿងដែលបម្រុងនឹងកើតមានក្នុងជីវិត​ពួកគេ ទោះណាជាមិនមាន​តម្រុយមកបញ្ជាក់ពិត​តែកានជឿអ្វីដែលកានគិត។

វត្តមាន​លេខា​ក្នុងបន្ទប់នេះ ហាក់ដូចជារឿងតូចតាចសម្រាប់ម៉ូស្ហា​ ប៉ុន្តែបាន​បង្កើតបញ្ជីសង្ស័យ​ជាច្រើនសម្រាប់កាន។ ក្លិនទឹកអប់ ឬ Lotion ចម្លែក​ពីខ្លួនដារីយ៉ា នៅជាប់ខ្លះ សល់លើគ្រែនេះ កាន​ដឹងច្បាស់ថា លេខា​នោះបានមកនៅលើគ្រែនេះ ទោះមិនដឹងដោយមធ្យោបាយណាទេ តែកានពិតជា​​មិនសប្បាយចិត្ត​ឡើយ។

ការពិតជាអ្វី?

តើទំនាក់ទំនងនាង​និងម៉ូស្ហាមានយូរប៉ុនណាហើយ? ម៉ូស្ហា​មិនសង្ស័យ​សោះ​ឬពួកគេ​មានរឿងក្រៅ​ផ្សេង? ការសង្ស័យនេះហេតុអ្វីបានជាធំឡើងៗ ទង្វើប្លែកឡើងៗ? ទាំងនេះគឺជាសំណួរសំខាន់ៗទាំងអស់ដែលកាន​ត្រូវសួរខ្លួនឯង។

«តោះ​ទៅងូតទឹក!»

ប្តីប្រាប់នាង​។ ស្រីតូចក្រោក​ហើយ​ដើរសំដៅទូខោអាវ…..

ទឹកមិនបានលួងលោមរំលត់ចិត្តប្រចណ្ឌសង្ស័យ​ទេ។

កានមិនគិតថាខ្លួនឯងល្ងីល្ងើឡើយ។ នាង​ដឹងថា អារម្មណ៍មួយកំពុងប្រាប់នាងឱ្យប្រយ័ត្ននឹង​ស្រីក្មេងថ្ពាល់ខួចម្នាក់នោះ។

«ខ្ញុំមិនចង់ឃើញ​ដារីយ៉ាម្នាក់​នោះទៀតទេ!»

នាង​និយាយបែបនេះ ពេលគេងក្បែរទ្រូងប្តី។

«គេអត់បានធ្វើអីខុសទេ! ឱ្យបងដេញគេម៉េចបាន?!»

«ដេញអីទៅ? គឺឱ្យធ្វើការឯណាៗឆ្ងាយៗ ពីមុខខ្ញុំបានទេ!»

នាងរអ៊ូរទាំ ហើយ​បែរខ្នង​ចេញចោលប្តីទាងឱបដៃខ្លួនឯង។

ហត្ថាប្រុស​វាត់មកថ្នមលើចង្កេះភរិយា​។

«ចាំបងហាមមិនឱ្យមកក្បែរៗនេះ! អូខេទេមហាក្សត្រីយានី?»

នាង​នៅស្ងៀម ម្រាមគេស្រាវរកម្រាមនាង។

នៅក្បែរខ្នងកាន ដៃស្ថិតលើពោះរបស់កានចិត្តប្រុស​នឹកឃើញ​ឡើងវិញ ដល់រាត្រីក្រេបចន្ទទឹកឃ្មុំក្រោយរៀបការបានមួយយប់ លើកំពូលភ្នំស្ងាត់ជ្រងំត្រជាក់ស្រៀវ។ កាន​ទទួលបាន​តែ ទឹកមុខ​សោះអង្គើយក៏ស្រីនៅតែលង់នឹងប្តីកំណាច​ ហើយ​ដើរក្នុងអាវរបស់ប្តីដែលនាង​រកមកពាក់បានត្រឹមមួយកំណាត់ភ្លៅ…..តែកាន​ក៏ត្រូវគេលើកដៃចង្អុលមកហាម «អត់មានមកឱបអីទៅណេះទៀតទេណា៎!» «កានឃ្លានខ្លាំង!» «នេះមេចុងភៅហីក៏Restaurant?» គេមិនដឹងថា ខ្លួនឯងដែលតែងសម្លឹងនាងជា​មួយកែវភ្នែក​ត្រជាក់ដូចទឹកកកចង់ធ្វើឲ្យនាងយំ ចង់ធ្វើឱ្យនាង​រស់នៅអត់សប្បាយចិត្តមួយជីវិតចាប់ផ្តើមស្រឡាញ់កាន​ខ្លាំងតាំងពីពេលណាមក? «ស្អីក៏​ សើចបាន! អាហ្នឹងគេហៅមនុស្សមិនចេះឈឺ? មែនអត់? ចេះឈឺខ្លះអត់?»

ឥឡូវកានចេះឈឺ ហើយចេះភ្លេច។

កានភ្លេចអស់សូន្យ រឿងកាលពីនៅលើភ្នំ តែបេះដូងកាននៅតែស្រឡាញ់ប្តីសាជាថ្មីវិញ។ ប្រុសស្អាតដាក់ច្រមុះក្បែរសក់កាន រីឯម្រាមដៃប្រាំធំៗហួសខ្នាត​របស់គេ ដែលបានធ្វើឱ្យនាងយំឈឺចាប់និងទារុណកម្មស្នេហ៍ ពេលនេះលូកមកកាន់ថ្នម​ទ្រូងក្រពុំរបស់កាន។

«ទៅរួចទេ? បងចង់…..ស្រឡាញ់កានឱ្យច្រើនជាងនេះ!»

ម្រាមដៃនាង​រត់ច្រវាត់មកតាម​ឃាត់បាតដៃគេ តែមិនបានច្រានចេញទេ។    ពេលនេះចន្ទ​កាន​​​ក៏ចង់ដឹងដែរថា តើស្នេហាស៊ីជម្រៅជាមួយគេនិងផ្អែមល្ហែមកម្រិតណា?

វាល្អហើយ​ដែលនាងមិនចងចាំនូវរាត្រីដំបូង​ដ៏ទារុណជាមួយគេ តែ…..ពេលនេះ នាង​ក៏ចង់ដឹងដែរថា……

«កាលពី​រៀបការហើយ យើងស្រឡាញ់គ្នាខ្លាំងមែនដែរទេ?!»

សម្តីនាងបានបង្អាក់ដៃគេ។

ម៉េចក៏នាង​មកសួរបែបនេះក្នុងវេលា​នេះ?

របួសនៅក្នុងអង្គចងចាំ​និង​កំហុស​ដែលជាវិប្បដិសារៈ ដ្បិតតែកានភ្លេច រៀមនៅចាំនិងបន្ទោសខ្លួនឯងជានិច្ច។

«ចង់មកសុំឱ្យឪពុក ចង់មកសុំអហោសិកម្មឱ្យបងប្រុសមែនទេ? បាន!​ ព្រម​! ខល​ទៅចន្ទកាន​! ហៅសូហ្វ័រមក! ខ្ញុំលែងចង់ឃើញមុខ​កូនស្រីរបស់អ្នកដែលសម្លាប់បងៗខ្ញុំហើយ!!» នេះគឺឈុតឆាក​នាងមករកគេដល់ Apartment ហើយ​ឱបគេ​​តឹងណែនទាំងឈឺចាប់ក្រោមពាក្យបណ្តេញ​ចេញ​របស់ប្តីសោះកក្រោះ​ «សប្បាយចិត្តទៅ ​ដែលសត្រូវអន់ៗម្នាក់នេះ​ឆ្លង​ដំណាក់ស្នេហ៍ស្រីមិនរួច! ចិត្តទន់ដូចតៅហ៊ូ! ទៅៗទាន់មិនទាន់ប្តូរចិត្ត​!» «ប្រាប់ហើយ! បងម៉ូស្ហា​នៅឯណា​កាននៅហ្នឹងដែរ​!» «អូនឈរនៅហ្នឹង​ជិតកន្លះម៉ោងហើយ! ព្រោះតែឱបបងហើយនឹង​យំយែក​អូនហត់ណាស់ ប្តី​ឱបប្រពន្ធគេងបានទេ?!» «មុខក្រាស់ទាំងបងទាំងប្អូនទាំងកូនទាំងឪ! ដេញហើយមិនទៅទេ!»។

ដៃគេគាំង​ព្រោះរឿងអតីតកាល បានធ្វើឱ្យកាន​ឆ្ងល់។ នាងបែរមកវិញ មុខទល់នឹងមុខ។

ប្តីបិទភ្នែក​ព្រោះមិនចង់បង្ហាញ​ភាពទុក្ខព្រួយ។ ហត្ថាទាំងពីររបស់ចរណៃ​តោងក​និងស្មាប្រុសសង្ហាបំផុតក្នុងបេះដូងនាង​ រួច​ក្នុងភាពស្ងៀមស្ងាត់របស់គេ នាង​ងើយថើបមាត់គេថ្នមៗ។

ទោះគេ​មិនបើកភ្នែក តែរាងកាយរបស់កាន​ត្រូវបានបង្រួបបង្រួមយ៉ាងតឹងរ៉ឹង ដោយរង្វង់ដៃម៉ូស្ហា​។ គេ​មិនអាចធ្វើឱ្យនាង​រង់ចាំតទៅ​ទៀតទេ។ យឺតៗ គេ​បាន​យក​ម្រាម​ដៃ​ ដោយ​ត្រដុស​វា​ជា​រង្វង់​តូចៗពាសពេញខ្នង​នាង។

ស្បែកកានព្រឺសម្បុរគីង្គក់​ឆោឡោ​ជាកម្ដៅ​តណ្ហា​វង្វេងចលនា​រេចុះឡើងជាមួយអារម្មណ៍ជិតស្និទ្ធស្បែកនិងស្បែកស្អិតចូលគ្នា។  គេគិតពីរឿងក្រឡាស់ខ្លួន​ទៅ​គ្រប់គ្រងកាន​តែបណ្តើរៗ គេក៏នឹកឃើញ​សម្តីពេទ្យបរទេស «សភាពជំងឺ​ដូចអ្នកស្រី​ចន្ទកាន ប្រសិនបើមានករណីចំណង់ផ្លូវភេទគឺជារឿងកម្រ ជីវភាពប្តីប្រពន្ធអាចប្រព្រឹត្តទៅបាន ដរាបណាអ្នកជំងឺមានភាពរឹងប៉ឹងសិន! យកល្អគួរតែរង់ចាំដល់អ្នកជំងឺមាន​អារម្មណ៍ធូរស្រាលបានមួយរយៈ!»។

ស្នូរដង្ហើមនាងវែងៗ….មិនមែន​រឿងអីទេ កានបានលង់លក់ទៅហើយក្រោមការបបោសអង្អែលរបស់គេ…..នាង​គេស្កប់ស្កល់ក្នុងសុភមង្គល តែប្តីម្នាក់នេះឱបជាប់ក្តីបារម្ភជាច្រើន​ក្នុងទ្រូង។

វគ្គ សត្រូវចេញមុខ

ព្រឹកឡើងនៅពេល​កាន​បើកភ្នែកសន្សឹមៗ នាង​នៅតែឯង។

មួយរយៈមកនេះ ការលំបាកក្នុងការភ្ញាក់ឱ្យបានទាន់ប្តីនៅពេលព្រឹក ត្រូវបាន​ម៉ូស្ហា​ប្រាប់នាង​ថា មិនមែនមកពីគេងមិនឆ្អែតនោះ​ទេ   តែជាកត្តាដែលតម្រូវ​ឱ្យរស់នៅក្នុងលក្ខខណ្ឌវេជ្ជ​សាស្ត្រ​គឺគេងបែបនេះទើបល្អសម្រាប់នាង។ ថ្នាំពេលយប់ អាចធ្វើឱ្យពិបាកភ្ញាក់ព្រលឹម ឬស្វាងបានភ្លាមៗដោយសារ ឥទ្ធិពលថ្នាំសម្រាប់ខួរក្បាលនាង នៅតែបង្កើតការងងុយខុសពេលវេលា ការគេងមមើនិយាយ និងការថប់បារម្ភភ័យខ្លាចពេលយប់មុនគេង។

នៅលើខ្នើយរបស់គេ គេសរសេរទុកសំបុត្រ​តូចខ្លី៖

«បងទៅប្រជុំ កុំភ្លេចចុះញ៉ាំអី និងញ៉ាំថ្នាំ!»

កូនសំបុត្រ​តូចពណ៌លឿងធ្វើឱ្យវត្តមាន​លេខាដារីយ៉ា លេចឡើងជាបន្ទាន់ក្នុងការ​ចងចាំរបស់កាន។ មុនអ្វីទាំងអស់ នាងទាញតម្រង់​រៀបរយខោអាវហើយចេញពីបន្ទប់​ចុចជណ្តើរចុះក្រោម។

នៅបន្ទប់ធំជាន់ក្រោមបង្អស់ គ្រប់គ្នា​ងាកមកសម្លឹងកាន​ដែលចុះមកទាំង​ស្លៀកពាក់ឈុតគេងរលោង​ដៃវែងជើងវែង។ នាង​មិន​រវល់ទេ។

ភ្នែករំពៃរកគេគ្រប់កន្លែង តែរកមិនជួប។

«បន្ទប់ប្រជុំនៅឯណា?»

នាង​ដើរមកសួរនៅ Front desk ។ បុគ្គលិកសណ្ឋាគារមើលមុខគ្នា​ព្រោះអៀននឹង​ឈុតរបស់នាង​ផង មិនដឹងនាង​សួរ​សំដៅបន្ទប់ណាមួយផង។

«បន្ទប់ប្រជុំមាន​ច្រើនទាន!»

«អូ!….គឺ ប្រជុំដែលប្តីខ្ញុំមកពីកម្ពុជាជួបជាមួយ​ក្រុមអ្នករកស៊ីនៅសិង្ហបុរីនេះ!»

ហាក់នៅតែមិនយល់។ បុរសដដែល​ងាកសម្លឹងរកជំនួយពីគូកន។ នារីម្នាក់ទៀតសម្បុរជ្រះ​ដើរមក​ក្បែរការសន្ទនា​ហើយ​សួរកាត់៖

«អាធ្យាស្រ័យ អ្នកស្រីចង់មានប្រសាសន៍ពីបន្ទប់ដែល Ms Darya បានកក់មែនទេ?»

កាននៅស្ងៀមពេលឮឈ្មោះលេខាម្នាក់នេះ។

ពួកគេនៅរង់ចាំចម្លើយ ម្ល៉ោះហើយ នាង​ក៏ងក់ក្បាល។ តាមការបង្ហាញរបស់ពួកគេ នាងត្រូវឡើងត្រលប់មកកាន់ជាន់ទីពីរវិញ។

ពេល​ប្តីមិនឃើញមាន​វត្តមាន​នៅក្បែរៗពេលបើកភ្នែកឡើងពីគេង ​ក៏កាន​មានអារម្មណ៍មិនល្អនិងអន្ទះសាណាស់ទៅហើយ។ ពេលនេះទៀត នាង​ឃើញ​ពីចម្ងាយ រាងស្លីមនៃលេខាក្មេង​កាត់រ៉េវពីមុខខ្លួន។

នាង​ស្លៀកសំពត់ខ្លីនិងតែងសក់ តែងខ្លួនយ៉ាង​ស្រស់ឆើតឆាយ។

កាន​ដើរតាមភ្លាមជាមួយ​ស្បែកជើងសំឡីសម្រាប់ប្រើក្នុងបន្ទប់។ នៅមិនឆ្ងាយប៉ុន្មាន នាង​ឃើញម៉ូស្ហា​បង្ហាញខ្លួន។

គេហាក់កំពុង​ទទួលយកអ្វីម្យ៉ាងពី​ដៃរបស់លេខា….បន្ទាប់មកគេលើកមកពាក់លើ ក។

កាន​នៅទ្រឹងទាំងថប់បារម្ភសម្លឹងកាយវិការពួកគេ។

តើប្តីខ្លួននិងលេខាកំពុងធ្វើអ្វី។

កានគ្មានយោបល់ទេ នាង​មើលពីនេះទៅ មិនយល់សាច់រឿងឡើយ ​ដឹងតែថាអារម្មណ៍​ស្ងប់សុខ​កំពុង​រងការ​បំផ្លិចបំផ្លាញ​ដោយ​មិន​អាច​ប្រកែក​បាន​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ទីនេះស្ងាត់ណាស់​នាង​យល់ថា  ប្តី​របស់​នាងគួរគោរពពាក្យកាលពីយប់មិញ​ដែលសន្យាថានឹងហាម​ដារីយ៉ាមិនឱ្យមកក្បែរៗ ចុះហេតុអ្វី?…..

នាង​បង្ហាញ​ខ្លួនដោយមុខក្រញូវចម្ងាយប្រមាណត្រឹមបីម៉ែត្រពីពួកគេ…..

ដារីយ៉ា​ងាកមកដោយភ្ញាក់ផ្អើល​ទាំងដៃនៅកាន់ក្រវាត់កឆ្នូតៗ…..

«កុំយល់ខុសអ្នកស្រី….ខ្ញុំជួយចៅហ្វាយពាក់ក្រវាត់ក…!»

កានមិនមាត់។ នាងងាកទៅសម្លឹងមុខប្តី។

ម៉ូស្ហា​ងាកចេញពី​ក្រវាត់ក​ដៃនៅក្បែរទ្រូងនៅឡើយ​ហើយដើរមួយៗសំដៅមកប្រពន្ធ។

ភ្នែកគេសម្លឹង​រាងកាយភរិយា​ដែលស្លៀកខោអាវបែបនេះ….ភ្នែកកានដែលសម្លឹងមក​ហាក់កំពុងទន្ទឹង​រង់ចាំ​ទទួល​ព័ត៌មាន​លម្អិតបន្ថែម​ពីប្តី។

ពីក្រោយខ្នង​ម៉ូស្ហា លេខាក្រពាត់ដៃញញឹម។

ឃើញកាយវិការ​នេះតាមកន្ទុយ​ភ្នែក  កានងាកត្រលប់ទៅវិញភ្លាម។

ដារីយ៉ា​ធ្វើជារៀបរយកិរិយា​ឡើងមកវិញ។

កានបោះបង់ចោលការវល់ជាមួយប្តី នាងដើរមួយៗសំដៅលេខា៖

«មិញធ្វើអី?»

លេខាធ្វើមុខដូចឆ្ងល់មិនឆ្លើយនឹងសំណួរ ខណៈដៃលើកក្រវាត់កសន្សឹមៗមកបង្ហាញ​កាន​។

«ទៅបន្ទប់វិញសិនទៅ!»

ប្តីនិយាយទាំងលើកអាវក្រៅគេមកគ្របពីលើឱ្យកាន។

ចន្ទកាន​សម្លឹងមកអាវប្តីលើស្មាខ្លួន តែមិនភ្លេចងើបមុខសម្លឹងក្រវាត់លើដៃស្រីលេខាម្តងទៀតទាំងសំណួរមិនងាករកម៉ូស្ហា​៖

«ពាក់ក្រវ៉ាត់កធ្វើអី?!»

ម៉ូស្ហាមិនឆ្លើយ តែគេបង្វែររាងកាយស្រីនាំនាង​ត្រឡប់ទៅជណ្តើរយន្ត។

នៅក្នុងជណ្តើរ បានចុចឡើងទៅជាន់លើហើយ ទើបគេឱនប្រាប់៖

«បងមិនបានយកមកពីភ្នំពេញ បានជាឱ្យគេរត់ទៅទិញមក!»

«តែលោកមិនចេះពាក់ខ្លួនឯង?!» នាង​សួរខ្សាវៗទាំងភ្នែកនៅចងចាំព្រឹត្តិការណ៍លេខានោះឈរក្បែរទ្រូងប្តី។

«ក្រវាត់មានច្រើនម៉ូត! ម៉ូដែលនេះពិបាកឱនចងខ្លួនឯង!»

នាង​ដកដង្ហើមធំងក់ក្បាល។

«ហើយញ៉ាំអីនៅ?!»

«នៅទេ!»

«ទៅៗ ងូតទឹក ចុះញ៉ាំអីហើយញ៉ាំថ្នាំ!»

នាងនៅទីទើរពេលជណ្តើរបើក។

«ណ៎ា បងធ្វើការចប់​យើងដើរលេង!»

«តែលោកថា​នឹងមិន​ឱ្យលេខានោះមកក្បែរៗទេ!»

«អូខេ!​ ចាំក្រោយការងារចាំនិយាយគ្នា!»

មិនដឹងឡើយថាហេតុអ្វី​រឿងវិវត្តដល់ថ្នាក់នេះឡើយ។

កានមិនដឹងមែនថា អ្វីទៅទាញជើងនាង​ឱ្យចុះទៅ​ហើយចំពេលល្អម្ល៉េះ។

ភាពស្និទ្ធស្នាលរបស់នារីរនោះជាមួយម៉ូស្ហា​ ចន្ទកាន​ទទួលយកមិនបានដាច់ខាត។

នាង​ងូតទឹក ស្លៀកពាក់ស្អាតបាត ហើយបន្ថែមក្រែមលើបបូរមាត់ ទើបចុះទៅស្រស់ស្រូប។

អង្គុយម្នាក់​ឯងឯកានាង​ចង់ដឹងណាស់ថាប្តីកំពុងធ្វើការ​អ្វីខ្លះ​ ពិសេស​តើមាន​នារីនោះនៅក្បែរទេ? ពួកគេ​អាចធ្វើអ្វីជាមួយគ្នា​ដូចជារឿងពាក់ក្រវាត់កនេះដែរឬអី?

អាស្រ័យលើនាង​ក្នុងការសម្រេចចិត្តថា តើប្រឈមមុខជាមួយការសង្ស័យ ឬប្រចណ្ឌខុសរឿងនេះដោយរបៀបម៉េច?

«ខ្ញុំចង់ដឹងការពិត!»

កានរអ៊ូម្នាក់ឯង។ ក្រោកឡើងពីកៅអីកាលណា កានវាក់អើនឹងវត្តមាន​នាងលេខា​កំពុង​ដើរមកជាមួយពែងកាហ្វេ។

ឃើញវត្តមាន​កាន ដារីយ៉ាមិនបានថមថយឥរិយាបថដូចពេលមាន​ម៉ូស្ហា​នៅទេ។

ទឹកមុខនិងរបៀបសម្លឹងរបស់នាង ហាក់ដូចជាកំពុង​តែបញ្ជោះកានឱ្យ​គ្រោតគ្រាត។ ដ្បិតតែគ្មានអ្នកណានិយាយគ្នាមួយម៉ាត់ណានៅឡើយ​ តែនេះពិតជា​ការប្រឈមមុខដាក់គ្នាដ៏សោះកក្រោះមួយដែលភាគីលេខាប្រើភ្នែកចំអកចៅហ្វាយស្រីដោយចំហ ឯកាននឹកមិនអស់មិនហើយ និងមិនយល់ពី​ករិយា​ផ្លាស់ប្តូររបស់មនុស្សស្រីក្មេងម្នាក់នេះ។

«ឯណាចៅហ្វាយ?!»

កានសួរតិចៗ ព្រោះនៅទីនេះមានភ្ញៀវខ្លះអង្គុយតែលេខាធ្វើមិនឮដើរហួសទៅមុខដូចមិនចង់ឆ្លើយ។  មិនថាកាន​ក្រោកពីឈឺឬវង្វេងពីសង្គម តែនាងនៅតែអាចសង្កេតមើលភាសាកាយវិការ និងការបញ្ចេញចរិត​អំនួត​និងទំនាស់ចេញមុខរបស់ដារីយ៉ា​ពេលប្តីនាងមិននៅក្បែរៗ។

នេះជាអ្វី?

«ដារីយ៉ា!»

នាង​ហៅទាំងខឹង។​ គ្រប់គ្នាភ្ញាក់ផ្អើល ងើបមុខ​សម្លឹងមកកាន។ លេខា​ចាប់ផ្តើមចូលតួហើយ​​ធ្វើជាភ្ញាក់៖

«អ្នកស្រីហៅខ្ញុំ?!»

កាន​អាចមើលឃើញ​សញ្ញាក្រឡិចក្រឡុច និងប្រតិកម្មមិនពិតនៅពេលដារីយ៉ានិយាយ។ ដោយ​យកចំណុចនេះទៅពិចារណា កាន​ធ្វើការសម្រេចចិត្ត​ភ្លាមៗ៖

«ខ្ញុំមានការនិយាយជាមួយ!»

ដារីយ៉ា​ធ្វើទឹកមុខឆ្ងល់ហើយក្រឡេករក​មនុស្សជុំវិញ កាននិយាយបន្ថែមភ្លាម៖

«នៅក្នុងបន្ទប់ខ្ញុំ!»

ដារីយ៉ា​នៅទ្រឹង ខណៈកាន​និយាយខ្សឹបៗសង្កត់ពាក្យ៖

«មកឥឡូវបើមិនចង់មានបញ្ហាការងារ!»

លេខា​រំជួលចិត្ត ព្រោះមិនចង់ឮពាក្យ​«ដេញចោល»នៅកន្លែងសាធារណៈ ដែលអាចជារឿងអាម៉ាស់សម្រាប់នាង ទោះចិត្តនាងបានប្រមាថមាក់ងាយសុខភាពចន្ទកាន និងគិតថា​មិនហ៊ាន​ធ្វើអ្វីខ្លួនក៏ដោយ។

ឥឡូវ​ចន្ទកាន​បាន​សម្រេចចិត្តថា ប្រឈមមុខផ្ទាល់នឹងមនុស្ស​ស្រីម្នាក់នេះ មិនចង់ដេកឱបការសង្ស័យអ្វីតទៅទៀតទេ ផ្ទុយទៅវិញនាង​ប្រហែលជាមិនធ្វើបែបនេះឡើយប្រសិន​មិនឃើញ​ចរិតមុខពីរ​របស់ដារីយ៉ា។

​​«ប្រហែល​ជា​មិន​ល្អ​ទេដឹង​អ្នកស្រី និយាយខាងក្រោមនេះ នៅសាឡុងក៏បាន!»

កានមិនមាត់​នាងដើរនាំមុខ​ទៅតម្រង់ជណ្តើរយន្ត។ ទោះកាន​បាន​រក្សាអាកប្បកិរិយាម៉ឺងម៉ាត់ ស្ងប់ស្ងាត់អំឡុងពេលឡើងជណ្តើរជាមួយគ្នា​តែ ដារីយ៉ា​ចាប់ថ្នាក់បាន​ថា កំពុង​ធ្វើឱ្យ​កានប្រចណ្ឌបានសម្រេចមែន។

ធម្មតាទៅហើយ កាន​មិនឆ្លាតនិងមិនមានពុតច្រើនទេ។

ការប្រឈមមុខនឹងមនុស្ស​ដូចដារីយ៉ា ទោះកាន​មិនដឹងថា នឹងជួយឱ្យស្ថានភាពប្រសើរឡើងឬអ្វីតែនាង​ត្រូវការ​បញ្ជាក់ហេតុផលចម្រូងចម្រាស់មួយក្នុងចិត្តខ្លួនឯង។​

«ខ្លួនមានគំនិតអីជាមួយប្តីខ្ញុំ?!»

នាង​សួរទាំងជណ្តើរមិនឈន់ដល់គោលដៅ។

ស្ងាត់!

លេខានៅពីចំហៀងឈរខែងរ៉ែងប៉ុន្តែមិនបានឆ្លើយតបនៅឡើយ។

កានទាយដឹងហើយពីចម្លើយក្នុងទម្រង់កិរិយាស្ងាត់ស្ងៀមនេះ។ ហោចណាស់ ជាការសារភាពមួយថា ពិតជាមានអ្វីមួយ។

«ខ្លួនកំពុងព្យាយាមធ្វើរឿងអី?!»

ជណ្តើររបើក​ កាន​នៅតែមិនឮចម្លើយ។

នាង​ដើរទៅបន្ទប់ឆូតសោរបើកទ្វារ ហើយ​រង់ចាំស្រីលេខា​ដើរចូលទៅក្នុង នឹងអាលបិទទ្វារវិញ​។

ការ​បង្ហាញអារម្មណ៍ប្រចណ្ឌ​របស់កាន​នៅចំពោះមុខនាងដែលមានឋានៈជាលេខាប្តីខ្លួន ជារឿងមិនគួរទេ តែកានជាមនុស្ស​គិតបែបណាធ្វើបែបនោះ មិនយល់ពីផលវិបាកឬអ្វីផ្សេងទាំងអស់​។

លេខាដើរចូលតើតៗក្នុងបន្ទប់​ជាកាយវិការ​ព្រងើយព្រហើន។ កាន​សម្លឹងស្បែកជើងកែងនិងសំពត់ខើចខ្លី។ ការតុបតែងខ្លួន​របៀបនេះ ចូលក្នុងបន្ទប់ចៅហ្វាយពាក់កណ្តាល​យប់ ធ្វើជិតស្និទ្ធ​នឹងចៅហ្វាយដែលមានភេទផ្ទុយ ​ប្រើក្រសែភ្នែកប្លែកៗ នៅមុខប្តីខ្លួនផ្សេង​ពេលម៉ូស្ហា​មិននៅធ្វើផ្សឹង តើនេះជាអ្វី?

«នាង​ឡើងដេកលើគ្រែខ្ញុំ?!»

កាន​សួរត្រង់ៗខណៈលេខាឈរបែរខ្នង។ កានមិនដឹងទេថា ការតុបតែង​ឡូយឆាយរបស់ដារីយ៉ា​និងដើរមកឱ្យកានឃើញ​នៅភោជ្ជនីយដ្ឋានខាងក្រោម​ គឺជា​វិធីព្យាយាមធ្វើឱ្យដៃគូរបស់អ្នកដែលខ្លួនកំពុង​ស្ទូច នឹកច្រណែនបង្កបញ្ហា​ឡើង។

ធម្មតាការ​ប្រចណ្ឌ​ជា​អាវុធ​គឺ​ជា​យុទ្ធសាស្ត្រ​ចាស់​បំផុត​មួយ ជាទម្រង់នៃឧបាយកលផ្លូវចិត្ត ដើម្បីបង្ខិតបង្ខំឱ្យមនុស្ស​ទន់ខ្សោយ​ស្មារតី​ដូចកាន​ត្រូវធ្វើសកម្មភាពឆ្គាំឆ្គងឡើងមុន។

ក្នុងករណីនេះ កានធ្លាក់ក្នុងអារម្មណ៍ច្រណែនគ្មានសេចក្តីសុខជាបំណងធំមួយ​របស់ដារីយ៉ា​ទៅហើយ។ ចំណែក​កានវិញ នៅពេល​បោះសំណួរទៅ​ដល់បីដងគ្មានចម្លើយ នាង​ហាក់ចង់ផ្ទុះកំហឹងម្តងៗថែមទៀតផង។

«កុំស្មានថា​ធ្វើមិនឮ ធ្វើគមិនចេះនិយាយនឹងរួចខ្លួនបាន!»

កាននិយាយឡើងខណៈដារីយ៉ាមកចំដោយក្រពាត់ដៃធ្វើទឹកមុខ​រឹងមាំ។

«អ្នកស្រីពូកែដឹងមែនសូមសរសើរ»