លី សុផាត – Meysansotheary

រឿង៖ នាងនិងគេ (ភាគ២៣)
មើលទម្រង់មុខរបស់នាងបណ្តើររង់ចាំមើលប្រតិកម្មរបស់នាងបណ្តើរខ្ញុំបើកឡានបណ្តើរ។

ទើបតែទទួលស្គាល់ថា សុភមង្គលពេលមានគេនៅក្បែរ ឮសំឡេងគេ គឺជាសុភមង្គលដល់កំពូលមួយ ខ្ញុំមិនដែលមាន ។

«ហើយ… យើងទៅណា ? ទើបតែមកដល់ផ្ទះមិនទាន់បានអីផង !»

«បងនឹក !»

ខ្ញុំឆ្លើយខ្លីភ្លាមមិនចាំគិតយូរធ្វើឱ្យខាងគេអាក់ ។

ខាងគេ គេធ្វើជាបែរទៅបកស្រោមឯកសារលើកមកផ្ចង់អាន បន្លំបន្លប់លើផ្ទៃមុខក្រហមប្រឿងៗដែលគេចៗពីភ្នែកស្រឹមៗរបស់ខ្ញុំ ។

ស្មានអីចេះខុស… គ្រាន់តែអានដល់ចំណុចដែលពេទ្យផាណង្គលួចចាក់ថ្នាំសង្កត់សរសៃប្រសាទប៉ានាង នាងក៏គាំងដង្ហើមទៅជាហត់ៗ ហើយងើបមុខសម្លឹងត្រង់ទៅផ្លូវខាងមុខដើម្បីប្រមូលសតិមកពិចារណាលើបណ្តាហេតុការណ៍ចាស់ៗទាំងអស់ក្នុងពេទ្យឡើងមកវិញ ។

មិនមែនទទេៗ ប៉ានាងត្រូវរវើរវាយគេងពេទ្យមិនអាចវិលមកផ្ទះ ថែមធ្ងន់ឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះឡើយ ។

ទឹកភ្នែកត្រង់ឆ្វាចរមៀលធ្លាក់កាត់ថ្ពាល់ទន់រលោងនោះភ្លាមៗ ។

« ??? » នាងងើបមុខសម្លឹងខ្ញុំទាំងជលនេត្រហូរសស្រាក់សស្រាំ គ្មានសំឡេងតែមានសំណួរបង្កប់ក្នុងពន្លឺភ្នែក មានន័យជាស្រេចទៅហើយថា

«ហេតុអី ???»

ឃើញទឹកភ្នែកនាង ដើមទ្រូងខ្ញុំដូចមានមនុស្សយកម្ជុលរាប់ពាន់មកចាក់ទម្លាយ  តែខ្ញុំត្រូវតែប្រាប់ការពិត ដើម្បីឱ្យនាងស្អប់ពិភពលោកមួយនេះ មកជ្រកក្នុងពិភពលោករបស់ខ្ញុំ… នាងជារបស់ខ្ញុំតែម្នាក់ ។

ខ្ញុំតបដោយសំឡេងត្រជាក់ស្រេប ៖

«គេញ៉ែហើយនៅមិនដឹង គេចង់ឆីជាចំណី នៅតែមិនយល់ទៅញញឹមញញែមដាក់ពួកហ្នឹង ?»

ឮខ្ញុំឆ្លើយកាលណា អាការស្រីតូចម្នាក់នេះភាំងៗតាមទម្លាប់របស់គេ ។ គេប្រហែលជាដឹងរឿងសម្ងាត់នៃក្រុមអភិជនថោកទាបខ្លះដែលតែងតែប្រើវិធីចងគ្រួសារខាងស្រីៗដោយប្រើមន្ទីរពេទ្យមួយហ្នឹង តែការដឹងនេះអាចយឺតពេលបន្តិច ។ ប្រសិនបើកាលម្សិលមិញសមត្ថកិច្ចមិនចាប់ខ្លួនឪហើយនិងកូននាយកមន្ទីរពេទ្យនោះទេ នាងអាចនឹងមិនទាន់ព្រមជឿសំណុំក្រដាសនេះផងក៏មិនដឹង ។

ដាហ្ស៊ីយកដៃខ្ទប់មុខ ទម្លាក់ឯកសារលើភ្លៅនាង ហើយស្រែកទ្រហោយំសឹងអាចថាសន្លប់បាត់ស្មារតី ។ មិនចម្លែកទេ គេប្រហែលជាទើបតែភ្ញាក់ខ្លួនថា មនុស្សដែលគេធ្លាប់ទុកចិត្តខ្លាំង តាមពិតចុងក្រោយសុទ្ធតែប្រែក្រឡាមកពីសារធាតុជាសត្វពស់អាសិរ្ពិស ។

ខ្ញុំមិននិយាយច្រើន មានតែឈប់ឡានលូកដៃទាញក្បាលទងវងឱ្យមកផ្អែកលើស្មាខ្ញុំ ។ ស្រីស្អាតមិនបានរុញខ្ញុំចេញ គិតពីបន្តយំគគ្រូក ។  លើកនេះនាងលែងបន្លំជាមនុស្សរឹងមាំបានទៀតហើយ គឺទន់ជ្រាយ ហើយយំ   យកៗតែម្តង ។

ដៃស្តាំ… ខ្ញុំអង្អែលសក់នាងថ្នមៗ ជាការផ្តល់ភាពកក់ក្តៅនិងកិច្ចសន្យាសុវត្ថិភាពអរូបមួយក្នុងកាលៈទេសៈដែលគេពិតជាកំពុងតែត្រូវការជាខ្លាំង

«ក្រុមគ្រូពេទ្យរបស់បង បានលាងថ្នាំនោះចេញពីខ្លួនគាត់ហើយ ។»

ខ្ញុំខ្សឹបពីលើក្បាលសរសៃសក់គេដើម្បីរម្ងាប់ភាពភ័យរន្ធត់ដែលគេកំពុងមាន  ហើយពេលដាហ្ស៊ីនៅផ្ទៀងស្តាប់បង្អន់យំ ខ្ញុំខ្សឹបស្រាលៗបន្ថែម

«ប៉ាអូននឹងដឹងខ្លួនជ្រះស្រឡះវិញឆាប់ៗនេះ ! បងសន្យា… ហើយ… តទៅ… គ្មានអ្នកណាអាចប៉ះពាល់គ្រួសារអូនបានទៀតទេ !»

រំពេចនោះ ដៃតូចៗទាំងសងខាងរបស់នាងដែលធ្លាប់តែព្យាយាមវាយរុញខ្ញុំចេញ បានលូកមកតោងអាវសឺមីខ្ញុំជាប់យ៉ាងណែន ហាក់ដូចជាខ្ញុំកំពុងក្លាយមកជាពោងសង្គ្រោះជីវិតរបស់នាង ជាបង្អែកតែមួយគត់… ខ្វះមិនបាន ។

«បងទីន…» គេនិយាយដោយអណ្តឺតអណ្តកហើយសម្លឹងភ្នែកខ្ញុំទាំងអួលដើមក

«ខ្ញុំចង់ទៅមើលប៉ាខ្ញុំ !»

គេមានសភាពអង្វរករហើយភ្លេចភ្លាំងគ្រប់យ៉ាង… តែ… ព្រះ ! គ្រាន់តែពាក្យថា «បងទីន» ចេញពីមាត់គេជាមួយនឹងកាយវិការដាក់ខ្លួនជាចំណុះបែបនេះ… បេះដូងដែលធ្លាប់តែរឹងដូចថ្មរបស់ខ្ញុំស្រាប់តែទន់ជ្រាយបានដូចតៅហ៊ូ ។

ខ្ញុំមិនមែនឮសូរលោតញាប់ខុសចង្វាក់ក្នុងទ្រូងដាហ្ស៊ីទេ គឺក្នុងទ្រូងខ្ញុំខ្លួនឯង… បេះដូងខ្ញុំ… ។ ខ្ញុំ… ចម្លើយគឺ… ឱនទៅថើបសក់គេមួយខ្សឺត រួចយកម្រាមដៃទៅគ្រវាសជូតទឹកភ្នែកឱ្យគេស្រាលៗ ។ ការវិនិយោគរបស់ខ្ញុំ… ចាប់ផ្តើមទទួលផលហើយ ។

«ប៉ាអូនមានសុវត្ថិភាព ១០០% គាត់ត្រូវគេងយូរទៀត អាចដល់ព្រឹកស្អែកព្រោះជាតិពុលទើបនឹងយកចេញ តែបើកូនស្រីគាត់ដួលសន្លប់ព្រោះដាច់ពោះ បងច្បាស់ជាអ្នកទទួលខុសត្រូវមិនខាន ។»

ខ្ញុំគំហកតិចៗដាក់កែវភ្នែកអង្វរកររបស់គេដែលមើលមកខ្ញុំជានិច្ចកាលដោយក្តីបារម្ភ ។

«នៅស្ងៀមៗ បងនាំទៅកន្លែងមួយ !»

ខ្ញុំទាញខ្សែក្រវាត់មកពាក់ឱ្យនាងឡើងវិញជាថ្មី មុននេះនាងបានដោះចោលពេលឱនយំ ហើយជាន់ហ្គារបើកឡានឆ្ពោះទៅកាន់ភោជនីយដ្ឋាន Sky Dining លំដាប់នៅលើដំបូលអគារដែលខ្ញុំបានឱ្យអ៊ីសានកក់តុតាំងពីកន្លះម៉ោងមុន ។ គ្មានអ្នកណាមានសិទ្ធិមកដកហូតទេពធីតាចេញពីខ្ញុំឡើយនៅយប់នេះ ។

មកដល់តុអាហារក្រោមពន្លឺភ្លើងទាន ស្រីស្អាតអង្គុយស្ងៀមដូចកូនឆ្មា មិនហ៊ានតវ៉ាអ្វីទាំងអស់ ។ ខ្ញុំចាប់ផ្តើមកាត់សាច់ស្តេកជាដុំតូចៗ រួចរុញទៅពីមុខនាង ។ កែវភ្នែកមូលក្រឡង់របស់គេសម្លឹងមកខ្ញុំលាយឡំនឹងភាពងឿងឆ្ងល់ និងការជាប់ជំពាក់ ។ ដឹង ! គេប្រហែលជាកំពុងវង្វេងរវាងភាពផ្ដាច់ការ និងអាការៈថ្នាក់ថ្នមទន់ភ្លន់របស់ខ្ញុំហើយ ។

«ញ៉ាំទៅ !» ខ្ញុំបញ្ជា ហើយក៏ឆ្លៀតផ្តល់បន្ថែមនូវស្នាមញញឹមខួចម្ខាងថ្ពាល់ បង្អួតភាពស្រស់សង្ហាដោយទំនុកចិត្ត «បើញ៉ាំមិនអស់ បងបញ្ចុក !»

ឮហើយ គេភ័យព្រើត រហ័សចាប់សមនិងកាំបិតមកកាន់ភ្លាម ព្រោះគេគួរតែស្គាល់ខ្ញុំច្បាស់ ដឹងរួចហើយថាខ្ញុំនិយាយអីគឺខ្ញុំហ៊ានធ្វើហ្នឹងពិតមែន ។

ខ្ញុំក្រេបស្រា សម្លឹងមើលឆ្មាតូចដ៏ស្ងប់ស្ងាត់ដែលទំពាអាហារបណ្តើរ ម្តងម្កាលនាងលួចសម្លឹងមុខខ្ញុំបណ្តើរ ។ អារម្មណ៍ស្អប់និងខ្លាចដែលធ្លាប់មាននៅក្នុងកែវភ្នែកនាង កំពុងតែរលាយបាត់ទៅសន្សឹមៗ ។

លង់ស្នេហ៍បងទៅ ដាហ្ស៊ី… ព្រោះបងគ្មានថ្ងៃអនុញ្ញាតឱ្យអូនដើរចេញពីបងឡើយ !

ខ្ញុំលើកអកស្រាទំពាំងបាយជូរពណ៌ក្រហមឆ្អៅ បណ្តោយឱ្យរសជាតិចត់លាយផ្អែមហូរចុះជ្រៅក្នុងបំពង់កដែលតាមពិតមិនឃ្លានអ្វីទាំងអស់ក្រៅពី «គេ» ម្នាក់ដែលនៅចំពោះមុខខ្ញុំនេះទេ ។ ខណៈដែលកែវភ្នែកនេះមិនចេះឆ្អែតក្នុងការនៅផ្ដោតលើទម្រង់មុខដ៏ទន់ភ្លន់របស់មនុស្សស្រីម្នាក់នេះ ចំពោះមុខចិត្តសម្ងាត់ ខ្ញុំលបលួចគិតដល់រឿងជ្រៅៗធ្ងន់ៗរវាងពួកយើង ។

ពេលគេដោះអាវនេះចេញ ពេលខ្ញុំគ្រប់គ្រងគេ តើសំឡេងគេអង្វរករខ្ញុំ ពីរោះកម្រិតណា ? តើគេចង់បានខ្ញុំថ្នាក់ណា ? ថ្ងៃនោះប្រាកដជាមកដល់ តែថា… គេមិនមែនជាផ្កាដែលខ្ញុំត្រូវគ្រញិច បំបាត់រសលម្អងភ្លាមៗតាមសន្ទុះចិត្តទេ ។ ខ្ញុំត្រូវការអត់ទ្រាំរហូតដល់គេ… ស្រលាញ់ខ្ញុំ… ចេញពីបេះដូង…

ដាហ្ស៊ីទំពាអាហារយឺតៗ ហាក់មិនទាន់រំសាយពីអារម្មណ៍តក់ស្លុត និងភាពកក់ក្តៅដែលខ្ញុំទើបតែផ្តល់ឱ្យ ។

ខ្ញុំមិនដកភ្នែកពីគេទេ ឯគេគេចពីភ្នែកខ្ញុំ ។ ម្តងម្កាល ក៏លួចដៀងភ្នែកមកមើលខ្ញុំ ខ្ញុំឱ្យខ្សែភ្នែកពួកយើងបានប៉ះគ្នាយ៉ាងឯករាជ្យ ។ តែពេលដែលចរន្តភ្លើងស្នេហ៍ប៉ះគ្នាព្រាកៗ ភាគីគេក៏ប្រញាប់ទម្លាក់ភ្នែកចុះវិញ ថ្ពាល់ប្រែជាក្រហមប្រឿងៗឡើងមួយរំពេច​ ។

តើស្រីសុភាពមិនដែលចុះស្នាមដូចគេ លង់នឹងមនុស្សប្រុសត្រង់ណាខ្លះ ? គេដឹងហើយឬនៅថា តទៅ គេគឺមានសិទ្ធិលង់ខ្ញុំតែម្នាក់ ?

មើលពីរនាក់យើងចុះ ។ មិននិយាយអ្វីច្រើន តែភ្នែកនិងបេះដូងធ្វើការរាប់ពាន់ពាក្យ ។

ទិដ្ឋភាពនេះអស្ចារ្យជាងការចុះកិច្ចសន្យាពាណិជ្ជកម្មរាប់សិបលានដុល្លារពីម្សិលទៅទៀត ។ ខ្ញុំចង់បង្កកពេលវេលានេះទុក… ចង់ឱ្យពិភពលោកនេះ មានត្រឹមតែពួកយើងពីរនាក់។ប៉ុន្តែ… ឋានសួគ៌ដែលខ្ញុំទើបតែរៀបចំ ស្រាប់តែត្រូវបំពុលដោយសំឡេងឡូឡាដ៏គួរឱ្យរំខានពីមាត់ទ្វារចូលនៃភោជនីយដ្ឋាន ។

«ជំនួយការរបស់ខ្ញុំបានកក់ទុករួចហើយ ម៉េចក៏អត់មានកន្លែង ? ឯង… ឋានៈដល់ទៅ Manager ចង់ពិបាករកការងារថ្មីដែរទេ ???»

ខ្ញុំទម្លាក់ភ្នែកសម្លក់កម្រាលតុហើយមិនខ្ចីងាកទៅមើលទេ ។

ពួកអភិជនអុងអាត់គ្មានការអប់រំបែបនេះ គឺជាសំរាមដែលខ្ញុំកៀរនៅជើង… តែខ្ញុំសង្កេតឃើញដៃអូនដែលកំពុងកាន់សមនិងកាំបិត ស្រាប់តែគាំងស្ងៀម ។ គេស្គាល់អ្នកដែលទើបឈានមកដល់ ?

ស្រីស្រស់របស់ខ្ញុំមិនបានងាកទៅមើលមនុស្សទាំងនោះតាមប្រភពសំឡេងទេ តែកែវភ្នែកដ៏បរិសុទ្ធរបស់នាងប្រែជាតានតឹងងើបមុខមើលមកខ្ញុំភ្លឹះៗ ។ ខ្ញុំញាក់ស្មាជាសញ្ញាថាកុំខ្វល់… តែគេមិនខ្វល់ក៏ត្រូវតែឆ្ងល់ព្រោះតុនៅសល់ជុំវិញអត់ភ្ញៀវសោះ ម៉េចបានខាងហាងមិនឱ្យអ្នកដទៃចូល ?

ខ្ញុំដកដង្ហើមធំដោយកំហឹងដែលចាប់ផ្តើមស្ទុះដឺក្រេឡើងមកយឺតៗ ។

សំណួរគឺ អ៊ីសានធ្វើការបែបណា បានជាបណ្តោយឱ្យសំរាមចូលមកយាយីដល់ពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំ កន្លែង Date ដ៏ពិសេសរបស់ខ្ញុំ ? អ្នកគ្រប់គ្រងភោជនីយដ្ឋានកំពុងឱនក្បាលពន្យល់ដោយការភ័យព្រួយ ៖

«សុំទោសអ្នកនាងមាណាកា ! យប់នេះមានភ្ញៀវ VVIP គាត់បានយក    ផ្តាច់ជាន់នេះទាំងមូលហើយ ។ សូម្បីតែភ្ញៀវកិត្តិយសផ្សេងទៀត ក៏យើងត្រូវលុបចោលការកក់ដែរ តែនៅក្រោម… នៅជាន់ក្រោមមានកន្លែងទាន !»

មាណាកា… ?

ឈ្មោះនេះធ្លាប់ឮ ? អូ ! …នឹកឃើញហើយ… ខ្ញុំដៀងមករកស្រីស្នេហ៍… ពិតណាស់… ដាហ្ស៊ីស្គាល់ពួកនោះ ។

ប្រាវ !

ស្នូរច្រានកៅអី… សំឡេងស្រួយស្រែសលាន់ឡើងពីមនុស្សស្រីដដែលនោះ ៖

«VVIP ?  ស្អីគេ ? ចង់ដឹងណាស់ថាអ្នកណា ? ឥឡូវយើងដើរចូលហើយ ចាំមើលមេរបស់ឯងលក់ឬមិនលក់ !»

កន្ទុយភ្នែកខ្ញុំឃើញស្រីម្នាក់នេះថាច្រែតៗហើយ ក៏រុញអ្នកគ្រប់គ្រងចេញ រួចបោះជំហានចូលមកដល់កណ្តាលហាងយ៉ាងក្រអឺតក្រទម ដោយមានអតីតសង្សារគេ (ដាហ្ស៊ី) គឺនាយសំរាមវេហាដើរមកត្រុកៗតាមពីក្រោយតាមឋានៈជាអនាគតស្វាមីបញ្ញើក្អែក ។

ខ្ញុំដាក់កែវស្រាចុះលើតុយឺតៗ… ជាសញ្ញានៃការចាប់ផ្តើមមកដល់នៃព្យុះកំបុតត្បូង ។

មាណាកា និងវេហា ឈប់ង៉ក់កណ្តាលហាងហើយសម្លឹងមកតុរបស់ខ្ញុំ ។ កែវភ្នែកពួកនោះបើកធំៗ ពេលឃើញដាហ្ស៊ីដែលជ្រប់មុខស្រពោននៅអែបតុអាហារដ៏ប្រណីតក្រោមពន្លឺភ្លើងទាន ។

«ដាហ្ស៊ី ?»

EX គួរឱ្យជ្រេញរបស់គេ ហ៊ានឧទានហៅឈ្មោះគេតិចៗទាំងដែលធ្វើមើលមិនឃើញថាខ្ញុំកំពុងអង្គុយចំខែងកណ្តាលបន្ទប់ ។

ខ្ញុំថាមិនមើលសំរាមទេ នាំស្អុយភ្នែក តែពេលវានោះមិនងាយដកភ្នែកពីកុលាបក្រពុំរបស់ខ្ញុំសោះ  ខ្ញុំគ្រវីចង្កាផ្តេកខ្លួនលើបង្អែកកៅអីសម្លឹងទៅវិញរ៉ាវដោយប្រើខ្សែភ្នែកបែបមច្ចុរាជតែម្តង ។ កូនចៅខ្ញុំដែលនៅចោម១០ម៉ែត្រជុំវិញ ឈានចូលមកបង្ហាញខ្លួនពីចម្ងាយ ។

មាណាកាកូនស្រីទម្រើសរបស់តាវណ្ណឆៃដែលល្បីឆីប្រុសតារាមិនថាប្រុសពិតឬមិនពិត មិនរើសមុខ ពេលនេះហាក់ភ្ញាក់ផ្អើលតែមួយភ្លែត ក៏ប្រែជាញញឹមចុងមាត់បញ្ចេញអាការៈមើលស្រាលតាមពាក្យសម្តី ៖ «អូហូហ្នឹង ! ពិភពលោកផ្លាស់ប្តូរមែន ! សូម្បីអ្នកដេរតុក្កតាលក់តាមផ្លូវ អាចក្លាយមកជា VVIP បានម្តងម្កាលដែរ ?»

ស្អែកចួបគ្នាទៀត …

រឿង៖ នាងនិងគេ (ភាគ២០)
ស្រីតូចតន់របស់ខ្ញុំ គេត្រដេត្រដរចង់ក្រោកឈរឡើងពីកម្រាលព្រំខណៈ ដែលខាងខ្ញុំបោះជំហានវែងៗឆ្ពោះទៅ ។ ម្ចាស់បេះដូងនេះ នាងប្រហែលជាដឹងថា ខ្ញុំប្រុងធ្វើអ្វី តែខ្ញុំរហ័សជាង… មុនពេលគេអាចស្ទុះក្រោកគេចបានពេញលេញ ខ្ញុំលូកដៃទាំងពីរទៅត្រកងបីរាងកាយតូចច្រឡឹងលើកឡើងផុតពីដី ។

«ហើយ… ! ធ្វើអីហ្នឹង ? ដាក់ខ្ញុំចុះ !»

ស្រីតូចស្រែកតវ៉ាភ័យស្លន់ស្លោ ដៃទន់ៗទះតប់វាយលើស្មាខ្ញុំដូចប្រគំជាបទភ្លេងបេះដូង ។

ខ្ញុំមិនខ្វល់ ! …ខ្ញុំបីទេពអប្សរមកទម្លាក់ខ្លួនអង្គុយលើសាឡុងយ៉ាងទន់ល្មៃនេះ ទុកឱ្យរាងកាយគេនៅអង្គុយពីលើខ្ញុំ… លើភ្លៅរបស់ខ្ញុំ ។

ខ្ញុំឃុំកាយគេមកក្នុងរង្វង់ដៃនេះផ្អឹបជាប់នឹងដើមទ្រូង… យ៉ាងណែន ។

នេះជា Cuddling  ដែលម្សិលមិញ អូទេ តាំងពីម្សិលម្ង៉ៃខ្ញុំដេកស្រមៃម្នាក់ឯង តែពេលនេះបានក្លាយមកជាការពិត ។

«មនុស្សឆ្កួត លែងខ្ញុំ !»

នាងអៀនជាខ្លាំងក្រហមតាំងពីមុខដល់ចុងជើង បម្រះអស់មួយទំហឹងកូនស្រី តែរឹតបម្រះ ខ្ញុំរឹតតែដ្បិតនាងដូចពស់ថ្លាន់រឹតចំណី ។

«បើរើទៀត មិនមែននៅត្រឹមលើសាឡុងទេ យកឡើងទៅបន្ទប់ដេកម្តង !»

ថារួច ខ្ញុំស៊កម្រាមដៃចូលទៅប្រទាក់នឹងម្រាមដៃគេ ហើយរអ៊ូខ្សឹបៗដាក់ត្រចៀកគេ ៖

«កុំធ្វើដូចគ្មានបេះដូងមើល៍ !»

ឮហើយកាលណា រាងកាយស្រីម្នាក់នេះ រឹងស្តូកក្នុងដៃខ្ញុំ ។  ការរើបម្រះត្រូវបានបញ្ឈប់ដោយស្វ័យប្រវត្តិ ។ ដង្ហើមនាងដង្ហក់ញាប់ៗ ពេលដែលខ្នងនាងប៉ះនឹងចង្វាក់បេះដូងខ្ញុំ ។

«ទីន…» នាងខ្សឹបតវ៉ាដោយសំឡេងញ័រៗ តែនិយាយទៀតមិនចេញ ថែមមិនហ៊ានរុញខ្ញុំចេញ ខ្លាចខ្ញុំធ្វើមែន… គឺបីនាងទៅលើផ្ទះ ។

នាងអស់ល្បិចតវ៉ា ក៏ទម្លាក់សំឡេងខ្សោយៗស្នើឡើងមកថា ៖

«អង្គុយ… ស្រួលៗបានទេ ?»

ខ្ញុំឈ្ងោកឃើញម្ចាស់សំឡេងស្នើសុំដោយសំឡេងខ្សោយៗនេះ និយាយដោយបិទភ្នែកហាក់ដូចជាកំពុងព្យាយាមគេចចេញពីក្លិននិងអំណាចរាងកាយរបស់ខ្ញុំដែលកំពុងរុំព័ទ្ធគេ ។

…សភាពគេកំពុងចាញ់សម្រស់ខ្ញុំពិតៗ បើមិនបែបនេះ គេអៀនធ្វើអី ?

អត់ទោសឱ្យពាក្យជេរមុននេះបាន ព្រោះបេះដូងខ្ញុំកំពុងហោះហើរ ។

«អង្គុយលើគ្នា… ម៉េចស្រួលដូចគេង… លើ… គ្នា ?!»

«អៃ…»

គេស្រែកព្រោះខឹងសម្ដីរលាមដែលខ្ញុំពិតជាពេញចិត្តនឹងនិយាយ ។

«និយាយខុស ? ចង់ដឹង ទាល់តែសាកមើល !»

ស្រីម្នាក់នេះស្តាប់ចប់ បើកភ្នែកមកខ្វាកព្រោះខ្ញុំធ្វើជាចង់បីគេក្រោក ។ គេប្រតោងកខ្ញុំទាំងភ័យហើយខ្សឹបខ្សៀវដាក់កែវភ្នែកស្រទន់របស់ខ្ញុំ ៖

«កុំ… នៅស្ងៀមទៅ !»

ខ្ញុំស្តាប់ឮសំឡេងខ្លួនឯងគ្រហឹមសើចតិចៗក្នុងបំពង់កយ៉ាងសិចស៊ី ។

ភ្នែកខ្ញុំដៀមដាមនាងដែលសម្លឹងមកមមីចង់បានការយល់ចិត្ត មនុស្សគេនេះ ខ្ញុំរើសត្រូវហើយ ។ សម័យនេះទៅហើយ តែគេអៀនជាងនាងទាវក្នុងរឿងទៀត ។

ការទប់ទល់របស់នាង ជារឿងគួរឱ្យកំប្លែងបំផុតក្នុងឆាកជីវិតរបស់ខ្ញុំ ។ ឆាប់ចាញ់សម្លុត គ្មានល្បិច ហើយ… មានសំឡេងបេះដូងដែលញាប់ញ័រចាញ់ក្រោមឥទ្ធិពលរបស់ខ្ញុំ ។

«ដាក់… ណ៎ាខ្ញុំចុះ ខ្ញុំមិនរត់ទៅណាទេ !»

ខ្ញុំដកដង្ហើមធំ… អត់ទ្រាំតទល់យ៉ាងលំបាកនឹងធាតុឈ្មោលដែលកញ្ជ្រោលស្រេកឃ្លានយ៉ាងកំណាច ពីក្នុងជម្រៅបេះដូងក៏ដូចជាសរសៃ      សសូងពេញមួយតួខ្លួនរបស់ខ្ញុំ ។ ដើម្បីរម្ងាប់ និងទារការប្រាក់ខ្លះ ខ្ញុំឱនស្រូបយកក្លិនក្រអូបពីសក់របស់នាងសិន រួចទើបសន្សឹមៗបន្ថយដៃដាក់គេទៅម្ខាង ។ ទោះយ៉ាងណា ដៃខ្ញុំនៅលើស្មាគេ ហើយខាងគេក៏មិនហ៊ានលេបសម្ដីដែរ ។

«ដាហ្ស៊ី…»

គេមិនឆ្លើយ… ហើយរឹតប្រឹងបែរខ្នង ។

«អូន ?»

ខ្ញុំហៅម្តងទៀត គេភ្ញោចស្មាទៅរឹតតែឆ្ងាយម្តង នាំឱ្យក្តីមានះហួងហែងរបស់ខ្ញុំចេះតែនៅមិនស្ងៀម ។ ដៃខ្ញុំម្ខាងទៀតកេវយកចង្កេះគេបកមកក្បែរខ្ញុំវិញ ។ ខាងគេភ្ញាក់ផ្អើលខ្លាំងដោយការភ័យបារម្ភ ទើបព្រមឆ្លើយ«ចាស !» ហើយបែរមកសម្លក់ខ្ញុំ ។

ភ្នែកគេធំៗ ខឹងៗក្នាញ់ៗខ្ញុំ តែក៏មមីព្រួយៗ ឯខ្ញុំញញឹមៗដោយស្រទន់សម្លឹងគេដល់ជម្រៅប្រស្រីសងខាង ។

«ហៅធ្វើអី ?»

«នឹក !»

ខ្ញុំរង្គើស្មាគ្រវីនិម្មិតឆ្លើយពាក្យដ៏ខ្លីក្នុងន័យ «នឹក» សូម្បីកំពុងនៅក្បែរៗហើយមានតែពីរនាក់តទល់ ។

គេងាកមុខចេញជាមួយសំឡេងអួលៗខ្សឹបៗ ៖

«មិនដែលទេ ! មនុស្សមួយគំនរ ម៉េចបានមកនឹកខ្ញុំ ?»

ថាហើយ គេខិតចេញបន្តិចវិញទៀត នាំឱ្យខ្ញុំចាំបាច់ត្រូវលូកទៅច្បាមយកគេបកមកកន្លែងដើមវិញ ។

«ហៅបង !!! …ហៅឱ្យ… ដូច… កាលពីល្ងាចនោះ… កាលនៅរោងពុម្ព !»

ខ្ញុំដាក់បញ្ជាទាំងរម្លឹកមកវិញទាំងអស់សភាពដែលគេញញឹមស្រស់ ស្រាយដាក់ខ្ញុំនៅថ្ងៃស្គាល់គ្នាដំបូង ។ តែពេលនេះ មិនដឹងជាខាងគេមានការចាំងត្រលប់នូវអនុស្សាវរីយទាំងនោះមកវិញដែរឬអត់ទេ ?

ពេលនេះ ដាហ្ស៊ីមិនឃើញមាត់ក មិនតបត ដៃក្តាប់ចូលគ្នាដូចជាគេមិនរហ័ស មិនសកម្ម មិនរួសរាយ… ខុសពីចរិតធម្មជាតិរបស់គេ ។

«រួច… រឹងៗម៉្លេះ ? មិនដែលមានប្រុសឱបទេ ?»

ខ្ញុំខ្សឹបដាក់ត្រចៀកដោយឱនដល់ តែមាត់ខ្ញុំប៉ះសាច់គេ ឯគេគេចរេចេញភ្លាមៗ ។ ហេតុតែគេគោរពសម្ដី មិនហ៊ានក្រោកចោលខ្ញុំ គេងាកមកសម្លឹងខ្ញុំដោយកន្ទុយភ្នែកក្នក់ក្នាញ់មាត់រលាមរបស់ខ្ញុំ ។

«ឮសួរដែរ ? មានអ្នកណាគេឱបទេពីមុនមក ?»

ក្នុងរង្វង់ដៃគេ (តំណាលដាហ្ស៊ី)

ពេលនេះ បេះដូងខ្ញុំអត់ដំណើរការប្រក្រតីទេ ។

វាមិនដែលលោតញាប់បែបនេះឡើយ សូម្បីកាលបងវេហាមកសារភាពស្នេហ៍ ។

អូយ ! លោកព្រះ… ចង់ធ្លាយទ្រូងទៅហើយ !

គេសួរថា «មានអ្នកណាគេឱបទេពីមុនមក ?»

សំណួរនេះស្តាប់ទៅដូចឌឺ តែខ្សែភ្នែកស្រាលៗ… កាចៗរបស់គេដែលកំពុងសម្លឹងមក បញ្ជាក់ថា គេប្រចណ្ឌទុកមុនបាត់ទៅហើយ ។

ខ្ញុំខាំបបូរមាត់ខ្លួនឯង មិនហ៊ានងាកមើលមុខគេចំទេ ព្រោះមុខគេឥឡូវនៅជិតណាស់ កៀកសឹងតែប៉ះច្រមុះគ្នា ។

«រឿងអីខ្ញុំត្រូវប្រាប់ ?»

អរគុណខ្លួនឯងខ្លាំងដែលអាចប្រឹងធ្វើមាត់រឹង តបទៅវិញខ្សឹបៗ កំបុតៗ ទាំងដែលដៃនៅទប់ទ្រូងគេនៅឡើយ ។

«អត់ប្រាប់មែន ?»

សំឡេងគេស្រាលឡើងៗ ។ ទោះបព្វតាគេញញឹមចុងមាត់ តែកម្លាំងដៃដែលឱបចង្កេះខ្ញុំ រឹតបង្ខំទាញខ្ញុំឱ្យខិតចូលទៅជិតគេជាងមុនទៀត រហូតរាងកាយយើងសឹងតែក្លាយជាមនុស្សតែម្នាក់ ។

«គិតខ្ញុំផង !» ខ្ញុំភ្លាត់សំឡេងនិយាយទោមនស្សតិចៗ ព្រោះមិនអាចប្រកែកនឹងកម្លាំងទាញរបស់គេ ។

ប្រហែលគេដឹងថាខ្ញុំអន់ចិត្ត បានជាគេសន្សឹមៗគេលែងដៃ ។ តែមុខគេនៅឈ្ងោកមកចរចា ៖

«បើអត់ប្រាប់… បងចាត់ទុកថាអត់មាន ! តែ… បើពីមុនធ្លាប់មាន…  ក៏បងលុបចោលទុកថាគ្មានបាន !»

គេខ្សឹបក្បែរត្រចៀកខ្ញុំជាមួយសព្ទសំឡេងស្អកៗតែបញ្ជាក់ពីភាពជាម្ចាស់ច្បាស់ៗ «ព្រោះ… ចាប់ពីថ្ងៃនេះទៅ គ្រប់យ៉ាងដែលអូនមាន ជារបស់បង… !»

ខ្ញុំគាំង ! កោតគេនិយាយបែបផ្ដាច់ការ ហើយរឹងរូសអត់មើលហេតុផលអីបន្តិចសោះ ។

តែ… ហេតុអីខ្ញុំអត់ខឹង ? ហេតុអីក្លិនខ្លួនគេ ស្នាមញញឹមគេ និងទំហំទ្រូងដ៏កក់ក្តៅរបស់គេកំពុងតែធ្វើឱ្យខ្ញុំលែងចង់រើចេញ ?

ខ្ញុំលួចដៀងភ្នែកមើលថ្គាមរបស់គេ… មើលទៅសង្ហាជាងកាលចួបគ្នានៅរោងពុម្ពដាច់ !

«រួច… មើលយូរម៉្លេះ ចង់ញ៉ែបងវិញមែន ?» គេសួរទាំងញញឹមខួចថ្ពាល់តូចមួយ ជាស្នាមខួចដែលខ្ញុំទើបតែនឹងឃើញ ។

ខ្ញុំទម្លាក់ភ្នែកចេញ… តែមិនបានប៉ុន្មាន ខ្ញុំងើបមកសម្លឹងគេវិញទៀតដោយមិនដឹងខ្លួន ឬនិយាយបានថាជម្នះខ្លួនឯងមិនបាន ។

កែវភ្នែកម្នាក់នេះ… ភ្លឺផ្លេកដូចមនុស្សខូច ហើយគេហាក់បីដូចជានៅរង់ចាំស្តាប់ខ្ញុំសាសង ។

«លេងសើចអ៊ីចឹង សប្បាយត្រង់ណា ?»

ឮពាក្យខ្ញុំ គេរហ័សទម្លាក់ស្នាមញញឹមចោលហើយភាពត្រជាក់ៗកាចៗ របស់គេវិលមកវិញ ។

ដ្បិតតែគេមិនបានឱបរឹតបង្ខាំងខ្ញុំ តែខ្ញុំមានអារម្មណ៍សម្ពាធ… ខ្ញុំខំងាកមុខចេញ ព្រោះថ្ពាល់ក្តៅភាយដូចមានអ្នកណាម្នាក់យកភ្លើងមកដុត ។

«បព្វតា… ទីន !  ខ្ញុំ… ខ្ញុំចង់ទៅផ្ទះ !»

គេសម្លឹងខ្ញុំ ម្ល៉ោះហើយ ខ្ញុំគេចក៏មិនបានយូរដែរ មានតែមើលទៅគេវិញចំៗដើម្បីបញ្ជាក់ថា ខ្ញុំពិតជាមានបញ្ហាក្នុងការប្រឈមមុខពីរនាក់ជាមួយគេ ហើយពាក្យថាចង់ទៅផ្ទះ គឺជាពាក្យពិត​ ។

«ខ្ញុំ… ខ្ញុំមានការងារច្រើនទៀត… ហើយ… ម៉ាក់ខ្ញុំចាំ… !»

គេមិចភ្នែកគិត ។ ខ្ញុំគិតថា គេមិនមានហេតុផលមកបង្ខាំងខ្ញុំ ឬអ្វីទាំងអស់ ! នេះបើគេជាមនុស្សធ្វើតាមហេតុផល ។ តែចិត្តមួយខ្សឹបនឹងខ្ញុំថា ដូចជាមិនងាយដល់ម្ល៉ឹងទេ ។

ស្រាប់តែគេលូកដៃមកចាប់ខ្ញុំ ហើយក្រោកឡើងមុនយឺតៗ ទើបទាញខ្ញុំក្រោកតាម ។

ដោយមិនស្រដី បព្វតានាំខ្ញុំទៅដល់ខាងក្រៅ ។ ដៃគេចុចបញ្ជាឡាន ហើយជើងឱនពាក់ស្បែកជើង ។

ដៃខ្ញុំក្នុងប្រអប់ដៃគេរហូត សូម្បីពេលគេបើកបរ ។ ដល់ជំនិះនាំពួកយើងលូនមកលើផ្លូវកៅស៊ូរាបស្មើ គេផ្តើមនិយាយ ៖

«កន្លងមក គិតថា នេះជារឿងលេងសើច ?»

គេនៅគិតពីពាក្យខ្ញុំកាលពីនៅក្នុងផ្ទះទៀត ?

ខ្ញុំនៅស្ងៀម ឯគេនិយាយមួយៗ ៖

«មិនយូរទេ យើងនឹងក្លាយជាមនុស្សតែមួយហើយ នៅគិតថាលេងសើចបានទៀត ប្រពន្ធអ្នកណានេះ ?»

ចួបគ្នាថ្ងៃស្អែក …

រឿង៖ នាងនិងគេ (ភាគ១៩)
«ន…នែ…» ខ្ញុំរៀបនឹងហាមាត់សួរ ។

«កុំឡូឡា…» គេខ្សឹបតិចៗ ទាំងភ្នែកនៅបិទជិត ដៃម្ខាងលូកមកទាញ កដៃខ្ញុំឱ្យស្រុតខ្លួនអង្គុយចុះមកក្បែរគេ ។ ម្រាមដៃដ៏ក្តៅភាយរបស់គេ មិនព្រមលែងដៃខ្ញុំទេ គេក្តាប់វាទុកនៅលើទ្រូងខាងឆ្វេង ។

«នៅហ្នឹងហើយ… ដាហ្ស៊ី…»

សំឡេងរបស់គេប្រែជាខ្សាវ ស្អក តែបង្កប់ការអង្វរករដ៏ជ្រាលជ្រៅដែលមិនធ្លាប់មាននរណានិយាយមករកខ្ញុំពីមុនមក

«សុំពេលតែមួយម៉ោង… ឱ្យបងគេងសិន… កុំរត់ចោលបងណា៎… ក្មេងល្អ… »

មិនដល់មួយនាទីផង មិនទាន់បាននិយាយបដិសេធឬយល់ព្រមផង… ដង្ហើមរបស់គេក៏ប្រែជាចេញចូលស្មើៗ… បង្ហាញថាគេលង់លក់បាត់ទៅហើយ ។

ខ្ញុំអង្គុយគាំងនៅស្ងៀមធ្មឹងក្បែរគេកណ្តាលវិមានដ៏រមនានេះ ។ ដៃរបស់ខ្ញុំនៅតែត្រូវគេក្តាប់ផ្ទាប់នឹងចង្វាក់បេះដូងដែលកំពុងលោតយ៉ាងរឹងមាំរបស់គេ ។ ខ្ញុំមិនដាច់ចិត្តដកវាចេញមក ឱ្យគេដាច់សង្វាក់និន្ទ្រានេះឡើយ ។

នេះជាដំណាក់កាលអ្វីក្នុងជីវិតខ្ញុំ ?

ខ្ញុំមានពេលវេលាគ្រប់គ្រាន់នឹងទម្លាក់ខ្សែភ្នែកសម្លឹងមើលទម្រង់មុខរបស់បិសាចផ្តាច់ការ ដែលខ្ញុំមិនស្គាល់ ថែមទាំងធ្លាប់ភ័យខ្លាចខ្លាំងកាលពីម្សិល ។

ពេលនេះគេកំពុងតែដេកលក់យ៉ាងស្កប់ស្កល់… នៅបង្កើយគ្នា ។ ពេលគេបិទភ្នែក កែវភ្នែក អំណាច និងចរិតស្មើមេឃ ការនិយមគាបសង្កត់ផ្លូវចិត្តខ្ញុំ… ត្រូវបានលាក់បាំងជិតឈឹង…  បន្សល់ទុកត្រឹមរោមភ្នែកវែងៗ ទម្រង់ច្រមុះស្រួចនិងថ្គាមដ៏មានមន្តស្នេហ៍នៃបុរសម្នាក់ដែលកំពុងតែនឿយហត់

តើគេនេះមានកប់ពពក… គេមានសមរភូមិជីវិតបែបណាទៅ… គេនៅចង់បានអ្វីទៀត ? ហេតុអ្វីគេត្រូវហត់នឿយកម្រិតនេះ ?

គេជិះឡានឌុបខ្ញុំមកទីនេះទាំងហត់ស្ទើរស្លាប់… គ្រាន់តែដើម្បីចង់នៅជាមួយខ្ញុំតែពីរនាក់ ? គេយកខ្ញុំមកមើលគេគេង ? គេហ៊ានដេកលក់… និងបង្ហាញភាពទន់ខ្សោយរបស់គេនៅចំពោះមុខមនុស្សដែលគេទើបតែស្គាល់ដូចជាខ្ញុំ ?

ប្រុសម្នាក់នេះឆ្កួត ឬក៏គេទុកចិត្តខ្ញុំខ្លាំងដល់ថ្នាក់នេះ ?

ក្លិនកាហ្វេ… ? ស្ត្រីអម្បាញ់មិញបានវិលមកវិញហើយជាមួយថាស      កាហ្វេ… តែគាត់លឹបល ។ ខ្ញុំដៀងមកវិញសម្លឹងមើលនាយ… ហើយបែរមកងក់ក្បាលឱ្យគាត់ ជាសញ្ញាថាចូលមកបាន ។ តែខ្ញុំក៏លើកចង្អុលដៃមកដាក់ត្រឹមមាត់បង្ហាញថា គួរចូលមកស្ងាត់ៗថ្នមៗ ។

គាត់ដាក់ថាសដែលមានកាហ្វេនិងនំ  ដៃម្ខាងទៀតទាញយកដុំផាហ៊ុមសូត្រពណ៌ខ្មៅនិងធ្ងន់មកឱ្យខ្ញុំ ។

ដៃខ្ញុំដែលទំនេរ ស្រាប់តែលូកទៅទទួលទាំងង៉េមង៉ាមឆ្ងល់ថា ម្តេចគាត់មិនដណ្តប់ចៅហ្វាយគាត់ទៅ ឱ្យមកខ្ញុំធ្វើអី ?ឮ

ទោះយ៉ាងណា ពេលគាត់សសៀរចេញ ខ្ញុំត្រូវប្រើដៃម្ខាងដដែលទាញភួយសូត្រស្តើង ដណ្តប់លើរាងកាយរាជបុត្រ ។

ខ្ញុំខំធ្វើយ៉ាងថ្នមៗ… ដោយមិនដឹងខ្លួន… មិនដឹងទេថា ហេតុអីខ្ញុំចង់ឱ្យគេបានស្កប់… ។ គេមានត្រូវជាស្អីនឹងខ្ញុំ ?

ទឹកអប់របស់គេ ភាពកក់ក្តៅរបស់គេ និងភាពទន់ភ្លន់ដែលលាក់កំបាំងក្រោមសម្បកជាបិសាចរបស់គេ កំពុងតែធ្វើឱ្យកោសិកាក្នុងខ្លួនខ្ញុំរលាយបន្តិចម្តងៗ ។

ខ្ញុំអង្គុយយាមគេគេង… កណ្តាលភាពស្ងប់ស្ងាត់នៃជម្រកប្រណីតមួយនេះ…  ហើយសួរខ្លួនឯងទាំងមិនច្បាស់លាស់ថា ៖

«តើខ្ញុំកំពុងតែចាប់ផ្តើមលង់ស្នេហ៍ជាមួយបុរសដែលប្រកាសខ្លួនឯងថាជា “ម្ចាស់ជីវិត” របស់ខ្ញុំនេះមែនទេ ? …ខ្ញុំមិនទាំងដឹងផង ថាគេជាអ្នកណា ?»

នាងក្នុងរង្វង់ដៃ​ (តំណាលបព្វតា)

ងងឹត… ត្រជាក់… និងឯកោ… នេះជារសជាតិទម្លាប់ដែលបេះដូងខ្ញុំរស់នៅជាមួយអស់រយៈពេលជាង ២០ ឆ្នាំ ។

…យប់មួយដែលម៉ាក់ដើរចេញពីផ្ទះ ទុកខ្ញុំឱ្យនៅប្រឈមមុខនឹងពិភពលោកនេះតែម្នាក់ឯង… មើលឃើញតែកំហឹង និងស្នេហារាយមាយរបស់ប៉ា… និងភាពអាសអាភាសរបស់មេដោះ… ខ្ញុំបានបិទទ្វារបេះដូងខ្លួនឯង ចាក់សោយ៉ាងជិតឈឹង រួចបោះកូនសោនោះចូលទៅក្នុងសមុទ្ទគំនុំដ៏ជ្រៅបំផុតមួយចំពោះព្រហ្មលិខិត ។

ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា មនុស្សប្រុសដែលរឹងមាំពិតប្រាកដ គេមិនត្រូវការស្នេហាដល់ថ្នាក់បំផ្លាញខ្លួនឯងដូចប៉ាខ្ញុំនោះទេ ។ អ្វីដែលខ្ញុំត្រូវការ គឺអំណាច ដើម្បីទៅច្បាមចាប់យកគ្រប់អ្វីដែលខ្ញុំចង់បាន ។ មិនថាសម្ភារៈឬមនុស្ស គ្មានអ្នកណាចាកចេញពីខ្ញុំទៀតបានទេ ប្រសិនបើខ្ញុំមិនព្រម… ។

ប៉ុន្តែ… វិនាទីនេះ ភាពត្រជាក់សោះអង្គើយនោះ ត្រូវបានវាយបំបែកដោយកម្តៅដ៏ស្រទន់មួយដែលកំពុងសាយភាយនៅលើដើមទ្រូងខាងឆ្វេងរបស់ខ្ញុំ ។

ខ្ញុំបើកភ្នែកឡើងយឺតៗ ។ ពន្លឺថ្ងៃរឹមៗជះកាត់កញ្ចក់ប៉ះបង្ហាញរាងកាយតូចច្រឡឹងមួយដែលកំពុងអង្គុយបត់ជង្គង់គេងលក់នៅលើកម្រាលព្រំ ។

ក្បាលរបស់នាងផ្អែកមកលើគែមសាឡុងក្បែរចង្កេះខ្ញុំ ព្រោះដៃតូចៗរបស់នាងកំពុងត្រូវបានខ្ញុំឃុំគ្រង ។

ថ្ពាល់ដ៏រលោងស្រទន់របស់នាងនៅជិតណាស់ ខ្ញុំចង់ឱនទៅស្រូបស្រង់ក្លិននាង តែ… ខ្លាចរំខាននាង… ខ្លាចនាងភ្ញាក់ ។

ខ្ញុំសម្លឹងដាហ្ស៊ី ដោយអារម្មណ៍មួយ… ដែលពិបាកនឹងបរិយាយ ។ គេមិនបានចេញទៅណាចោលខ្ញុំទេ ? រហូតដល់ទប់មិនបាន ក៏លង់លក់ ?

ក្រឡេកទៅកាហ្វេត្រជាក់អស់ហើយ !

ភួយសូត្រនេះគេដណ្តប់ឱ្យខ្ញុំ ?

ខ្ញុំញញឹមចុងមាត់… នឹកឃើញដល់កែវភ្នែកតវ៉ាដែលគេសម្លក់ខ្ញុំនៅក្នុងហាង ។ សម្ដីគេ «ស្អីទៅ ??? និយាយមក ! សម្លាប់ខ្ញុំ ? ខ្លួនជាអ្នកណា ? ខ្ញុំមិនដែលស្គាល់ផង កុំថាឡើយខ្ញុំបានទៅធ្វើស្អីខ្លួន ? ខ្លួនមានសិទ្ធិស្អី មកនិយាយគំរាមខ្ញុំសាហាវៗម៉្លេះ ?»

ញញឹមទៀតព្រោះនឹកឃើញសូរដង្ហើមអួលៗរបស់គេ ជាស្នាមញញឹម ដែលចេញពីជម្រៅបេះដូងពិតៗ។

ខ្ញុំដកដៃចេញពីគេដោយថ្នមៗបំផុតដើម្បីកុំឱ្យគេភ្ញាក់ ។ កូនឆ្មាតូចមួយនេះត្រូវបានខ្ញុំលើកភួយសូត្រដណ្តប់ឱ្យ ។

…ខ្ញុំក្រោកឈរពេញកម្ពស់ បោះជំហានស្រាលៗដើរទៅកាន់តុបារខ្នាតតូចនៅក្បែរនោះ ។ កាហ្វេដែលត្រជាក់បាត់ទៅហើយ ខ្ញុំនៅតែលើកមកអកមួយក្អឹកខុសទម្លាប់ ព្រោះមិនចង់ហៅអ្នកណាចូលមក ក្រែងរំខានដំណេកនាង ។

សូម្បីកាហ្វេត្រជាក់ គ្មានស្ករ តែសែនមានឱជារសផ្អែមដល់បេះដូង ។

វឺរ… វឺរ…

ទូរសព្ទនៅក្នុងហោប៉ៅខោញ័រតិចៗ ។ ខ្ញុំទាញចេញមកមើល ។ គឺអ៊ីសាន ។ ខ្ញុំដើរចេញទៅឈរនៅយ៉ខាងក្រៅ ទាញទ្វារកញ្ចក់បិទជិតដើម្បីកុំឱ្យសំឡេងរំខានដល់ដំណេករបស់កូនបក្សីតូច រួចចុចទទួល ។

«និយាយមក​ !»

ខ្ញុំបន្លឺសំឡេងគ្រលររាបស្មើ និងឈាមត្រជាក់ខុសពីអារម្មណ៍ទន់ភ្លន់នៅខាងក្នុងអម្បាញ់មិញ ។

«ចៅហ្វាយ… ព័ត៌មានដែលចៅហ្វាយឱ្យស៊ើបពីពេទ្យផាណង្គ បានមកដល់ហើយទាន !»

សំឡេងអ៊ីសានរាយការណ៍យ៉ាងរហ័សទៀតពេលដែលដឹងថាខ្ញុំនៅចាំស្តាប់ «មិនមែនជាគ្រូពេទ្យធម្មតាទេ ឪពុករបស់វាជានាយកមន្ទីរពេទ្យសមុទ្ទចិត្តនេះតែម្តង ។ អ្វីដែលសំខាន់…  ប្រវត្តិវាស្អុយរលួយណាស់ទាន ! វាធ្លាប់ប្រើអំណាចឪពុក គំរាមកំហែង និងបំពានផ្លូវភេទលើនិស្សិតពេទ្យហាត់ការ និងកូនស្រីក្រមុំរបស់អ្នកជំងឺក្រីក្រជាច្រើននាក់ តែរឿងរ៉ាវត្រូវបានឪពុកវាជះលុយបិទមាត់ និងគំរាមជនរងគ្រោះមិនឱ្យប្តឹងផ្តល់ ។»

សាច់ដុំថ្គាមខ្ញុំកន្ត្រាក់ឡើងរឹងភ្លាមៗ ។ កែវភ្នែកខ្ញុំដែលកំពុងសម្លឹងមើលទេសភាពព្រៃព្រឹក្ស ស្រាប់តែប្រែមកជាក្តៅឆៀប ។

ខ្ញុំមិនខ្វល់រឿងអ្នកដទៃទេ តែខ្ញុំដឹងថា ចិត្តអាព្រាននារីគិតអីលើដាហ្ស៊ី ។ ហើយ… ស្រីល្អិតនៅខាងក្នុង… ចួបអ្នកណាក៏ «បង !» ។

ខ្ញុំរលាស់ថ្គាមទប់ចិត្តមិនចង់ធ្វើអ្វីទាំងអស់ មិនចង់ឱ្យនាងខឹងខ្ញុំព្រោះយើងទើបនឹងមានពេលវេលាដ៏ចុះសម្រុងជាមួយគ្នា ។ …តែកាលណាដែលនឹកឃើញអាពេទ្យត្បាញអាយដែលហ៊ានប្រើកែវភ្នែកស្មោកគ្រោកមកសម្លឹងមើលព្រះនាងរបស់ខ្ញុំ… ចិត្តជាទេវបុត្រផ្ដាច់ការលាក់ក្នុងទ្រូងនេះ នៅតែ… ឃ្លេងឃ្លោង… ។

តើកន្លងមកអាព្រានមុខក្រាស់នោះ បានរកលេសអ្វីខ្លះហើយ ដើម្បីទៅជិតដាហ្ស៊ី តាមរយៈជំងឺប៉ារបស់នាង ?

កែវកាហ្វេក្នុងដៃខ្ញុំ សឹងតែប្រេះបែកដោយសារតែការសង្ស័យមួយ ។

«អ៊ីសាន !»

«បាទចៅហ្វាយ !»

«ទិញភាគហ៊ុនមន្ទីរពេទ្យនោះឱ្យដាច់នៅព្រឹកនេះ !»

ជំនួយការខ្ញុំគេស្ងាត់ ?  ហេតុអី ? ពេទ្យឯកជនមួយហ្នឹងតម្លៃប៉ុន្មាន ?

ខ្ញុំបន្ថែមច្បាស់ៗហើយដាច់ណាត់ ៖

«ប៉ុន្មានក៏ដោយ ! ប្រើវិធីរបស់ឯង !»

ខ្ញុំបញ្ជាដោយសំឡេងត្រជាក់ៗ… ហើយអ៊ីសានប្រាកដជាយល់ ។

«ការងារបន្ទាប់ ដូរឪពុកវាចេញ ប្រមូលរាល់ភស្តុតាង ជួយជនរងគ្រោះទាំងអស់ ប្តឹងហើយបញ្ជូនឯកសារទៅតុលាការ ! បង្ហាញរឿងខ្មៅៗឪកូននេះឱ្យឮដល់គ្រប់សារព័ត៌មាន !»

នេះឯង រសជាតិដែលតាំងពីដើមមកខ្ញុំជូនទៅអ្នកណាក្តីដែលហ៊ានធ្វើឱ្យខ្ញុំមួហ្មង ។ ការដែលហ៊ានងើបមុខមកសម្លឹងរបស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំ ហើយធ្វើស្លូតៗបន្លំនៅនឹងមុខនាង ! ឆ្អើមខ្លាំង ។

ខ្ញុំចុចបិទទូរសព្ទក្រោយស្តាប់ឮ«បាទទាន!» រួចដកដង្ហើមធំ ទម្លាក់កំហឹងចោលនៅខាងក្រៅនេះ មុននឹងរុញទ្វារកញ្ចក់ដើរចូលមកក្នុងវិញ ។

គ្រាន់តែបោះជំហាន ខ្ញុំឃើញដាហ្ស៊ីរើខ្លួន… ទេពអប្សររបស់ខ្ញុំលើកដៃញីភ្នែកតិចៗ រួចងើបក្បាលឡើងមកក្នុងសភាពស្រឡាំងកាំង ។

ស្រីម្នាក់នេះ !!!

…មែនហ្មង ! …គេតែងតែ… ភាន់ភាំង ស្រឡាំងកាំងបែបនេះជារឿយៗ នៅនឹងមុខខ្ញុំ ។ កូនឆ្មាតូចនេះ… ហាក់ដូចជាកំពុងវង្វេងថា… ខ្លួនឯងកំពុងតែនៅកន្លែងណា ។  សភាពគេ គួរឱ្យអាណិតច្រើនជាងអ្វីទាំងពួងក្នុងលោក ។

ពេលគេងាកមកឃើញខ្ញុំដែលកំពុងឈរសម្លឹងជ្រែងចង្កេះសើចស្រស់  ភ្នែកដ៏បរិសុទ្ធទាំងសងខាងរឹតបើកឡើងធំៗ… ថ្ពាល់ដាហ្ស៊ីប្រែជាក្រហមងាំងដោយក្តីអៀនប្រៀន ។

«ខ្ញុំ… »

សប្តាហ៍ក្រោយចួបគ្នាជាថ្មី !

រឿង៖ នាងនិងគេ (ភាគ១៨)
ជើងខ្ញុំឈប់ង៉ក់ ។

កំហឹងមួយទំហឹងទ្រូងកូនប្រុសឆេះសន្ធោសន្ធៅឡើងមកចុងសក់ ។

ហៅសន្តិសុខ ? មកចាប់ខ្ញុំ ? នៅលើអគារមន្ទីរពេទ្យដែលខ្ញុំជាម្ចាស់ដី ក៏ជាម្ចាស់ភាគហ៊ុនធំនៃតំបន់សេដ្ឋកិច្ចមួយខ្សែជុំវិញនេះ ?

ខ្ញុំកន្ត្រាក់ខ្លួនបែរក្រោយវិញយ៉ាងរហ័ស ដៃម្ខាងព្រលែងកដៃដាហ្ស៊ី រួចក្តាប់កណ្តាប់ដៃបួងមួយទំហឹង ។ បំបាក់ថ្គាមអាគាត់ព្រហើននេះកណ្តាលវាលសិនទើបសមជាបព្វតា…

«កុំ !»

មុនពេលកណ្តាប់ដៃខ្ញុំត្រូវរុកទៅដល់គោលដៅ រាងកាយតូចច្រឡឹងរបស់ដាហ្ស៊ី បានស្ទុះមករាំងពីមុខខ្ញុំភ្លាមៗ ។ មុខនាងដែលមានសញ្ញាតក់ស្លុតកំពុងតទល់នឹងបបូរមាត់ញាប់ញ័ររបស់ខ្ញុំ ។

ខ្ញុំសម្លឹងគេ… គេគិតយ៉ាងណា ? ឬគេក៏ចង់ឃើញខ្ញុំនេះត្រូវសន្តិសុខមកអូសចេញដែរ ?

ដៃតូចៗទាំងពីររបស់នាងលូកមកក្តាប់ប្រអប់ដៃរបស់ខ្ញុំជាប់យ៉ាងតឹង ឯផែនខ្នងនាងបែរទៅបាំងផ្លូវ…

ប្រឹបៗ…

«មនុស្សរបស់ខ្ញុំដែលនៅក្បែរៗបានស្រចូលមកដោយគ្រាន់តែឃើញខ្ញុំលើកកណ្តាប់ដៃ ។

«រឿងប៉ុណ្ណឹង វ៉ៃគ្នាដែរ ?»

នាងខ្សឹបដាក់ខ្ញុំបែបនេះ… ខ្ញុំងក់ក្បាលនិយាយទៅកាន់កែវភ្នែកស្រឹមៗរបស់នាងវិញខ្លី ៖

«វាឈ្លើយ !»

ស្រីម្នាក់នេះ បើស្គាល់ខ្ញុំយូរបន្តិច នាងនឹងដឹងថាថ្ងៃនេះ បងពេទ្យរបស់នាងនឹងរបូតឈាមមាត់ដែលប្រឹងសម្ដែងធ្វើសុភាពបុរសការពារស្រីស្អាតមិនត្រូវពេល ។ មួយជីវិតនេះ មនុស្សសម្ដែងធុនណាដែលខ្ញុំមិនធ្លាប់ឃើញ ? តែកុំមកសម្ដែងនៅនឹងមុខខ្ញុំ ជាមួយស្រីដែលខ្ញុំស្រលាញ់ ។

ហាក់ដឹងខ្លួន នាងរេភ្នែកមើលកម្លាំងខ្ញុំដែលស្លៀកឈុតខ្មៅបីបួននាក់ចេញមកព្រាតឡោមព័ទ្ធក្រៅហាងកាហ្វេ និងបិទផ្លូវបងពេទ្យសំគិសរបស់នាង ។

បរិយាកាសប្រែជាតានតឹង អ្នកផ្សេងទៀតនាំគ្នាងាកមកសម្លឹងពីក្នុង  ហាង ។ អ្នកដែលអង្គុយចំហៀងសួននេះដែរ លៃគ្នាក្រោកថយចេញម្តង    ម្នាក់ៗដោយការភ័យខ្លាច ។

ដាហ្ស៊ីបើកភ្នែកធំៗ សម្លឹងមើលក្រុមអង្គរក្សរបស់ខ្ញុំ ហើយងាកមករកខ្ញុំដោយភាពភិតភ័យ ។ នាងលេបទឹកមាត់ រួចងើបមុខមកសម្លឹងខ្ញុំចំៗ ។

កែវភ្នែកដ៏បរិសុទ្ធរបស់នាង ពេលនេះពោរពេញដោយការអង្វរករ ។

«ទីន… »

គេហៅឈ្មោះខ្ញុំ… ជាលើកដំបូង !

សំឡេងខ្សឹបៗស្រទន់ និងញ័រទទ្រើករបស់គេ ប្រៀបដូចជាតំណក់ទឹកអម្រឹតបន្សាបកំហឹង និងចិត្តក្រអឺតរបស់ខ្ញុំ ។

«សុំអង្វរ… កុំមានរឿងអី… យើងទៅវិញទៅ… ណា៎… »

ស្រីល្អិតនេះ តាមពិតប្រឹងលួងលោមខ្ញុំ សំឡេងនាងរឹងណាស់ នាងមើលទៅមិនចេះលួងមនុស្សប្រុសទេ តែបេះដូងនាង ស្អាត… ខ្ញុំចូលចិត្ត…

ខ្ញុំនៅថ្ពក់ជ្រៅក្នុងជម្រៅកែវភ្នែកគេដែលនៅតែសម្លឹងអង្វរខ្ញុំមិនប្រិច ។

«អូខេ ! អត់ឱ្យអ្នកណាឡើងលើទេ ! កុំវ៉ៃគ្នា !»

សំឡេងលួងលោមដ៏ទន់ភ្លន់របស់នាង ធ្វើឱ្យកំហឹងរាប់ពាន់អង្សារបស់ខ្ញុំដែលបម្រុងនឹងសម្លាប់មនុស្សមុននេះ រលាយបាត់ទៅជាទឹកសន្សើម      ភ្លាមៗ ។ បិសាចក្នុងសម្បកកាយនេះ បែរជាព្រមចង្កូមចុះយ៉ាងងាយ គ្រាន់តែឃើញសភាពរបស់នាង ។

ខ្ញុំទម្លាក់ដៃចុះយឺតៗ ដកដង្ហើមធំ រួចងាកទៅសម្លក់ហាងកាហ្វេមិនខ្ចីសម្លឹងមុខពួកហារយ ដែលកំពុងស្លេកៗក្បែរនោះផង មុនពេលដឹកដៃនាងចាកចេញ ។

វិមានកញ្ចក់កណ្តាលព្រៃ (តំណាលដាហ្ស៊ី)

គ្រប់យ៉ាងអំពីគេនេះ… ធ្វើឱ្យខ្ញុំស្រឡាំងកាំងជានិច្ច… តែពេលប្រអប់ដៃយើងប៉ះគ្នា ហើយដើរចេញមកពីហាងកាហ្វេ ខ្ញុំផ្ដោតតែលើសន្ធឹកបេះដូងគេនិងខ្ញុំ ខ្ញុំភ្លេចពីអ្វីៗជុំវិញ ។

ដល់មុខមន្ទីរពេទ្យកងអង្គរក្សរបស់គេលូនឡានមកដល់ដូចនិម្មិត ហើយរាយគ្នាឈររង់ចាំ ។

អង្កាល់បានគេលែងដៃខ្ញុំ ?

ម្នាក់មុខគេបានត្រៀមបើកទ្វាររថយន្តទំនើបទទួលគេ តែទីនបែរជាឈប់ង៉ក់ រួចលូកដៃទៅទារយកអ្វីម្យ៉ាងពីគេទៅវិញ ។ គឺ… សោឡាន ។ គេមិនលែងដៃខ្ញុំទេ… ហើយតមកទៀត រុញខ្ញុំចូលឡាន ។

«មិនបាច់តាមទេ !»

សំឡេងរបស់គេរាបស្មើ តែដាច់ខាតហើយឈានចូលមកពីទ្វារម្ខាង ។

«ប៉ុន្តែចៅហ្វាយ ចៅហ្វាយមិនទាន់បានសម្រាកទេតាំងពីម្សិលមិញ…

គ្នារបស់គេប្រឹងតវ៉ាដោយទឹកមុខបារម្ភ ខណៈគេមួលសោឡានត្រៀមតែនឹងរវៃចង្កូត ។

«ដាក់ខ្សែក្រវាត់ !»

ទីនបញ្ជាខ្ញុំស្រាលៗ រួចងាកបញ្ជារថយន្តស្ព័រដ៏មានអំណាចបន្លឺសំឡេងគ្រហឹម មុនពេលស្ទុះចេញទៅយ៉ាងលឿន បន្សល់ទុកអតីតកាលមុននេះប៉ុន្មានវិនាទីក្លាយជាអស់ន័យ ផ្ដោតមកលើតែជីវិតយើងពីរកាយ ។

បរិយាកាសក្នុងឡានស្ងាត់ជ្រងំ ។ មានត្រឹមតែសំឡេងម៉ាស៊ីនត្រជាក់ និងក្លិនទឹកអប់ឈើក្រអូបប្រហើររបស់គេ វាយលុកខ្យល់ដង្ហើមខ្ញុំ ។ ខ្ញុំលួចដៀងភ្នែកសម្លឹងមើលទម្រង់មុខចំហៀងនៃបុរសនេះ ។

សាច់ដុំថ្គាមរបស់គេកំពុងប្រឹងកន្ត្រាក់ ឯកែវភ្នែកដ៏មុតស្រួចនោះ ទោះបី ជាកំពុងផ្ដោតលើដងផ្លូវ តែវាលាក់បាំងភាពនឿយហត់លែងជិតទៀត       ហើយ ។ គេយកម្រាមដៃម្ខាងមកច្បូតសៀតផ្កាខ្លួនឯងញឹកញាប់ ហាក់ដូចជាកំពុងទប់ទល់នឹងការឈឺក្បាលយ៉ាងខ្លាំង ។

គេនេះ… ងងុយមិនគិតដេកពួន គេយកយើងទៅណា ?

ខ្ញុំគិត តែមិនខ្ចីនឹងពោលសន្ទនាមុនឡើយ… មនុស្សហិង្សាដូចគេ… ថាមិនបានគេអាចនឹងបើកលឿនជាងនេះដោយសារនៅខឹងរឿងពេទ្យផាណង្គ មិនយល់ទេ… គេបានស្គាល់គ្នាពីមុនមកឬអី បានជាឃើញពេទ្យផាណង្គដូចខ្លាពីរដណ្តើមសាច់ ។

«ប៉ុណ្ណឹងសោះ ខឹងគ្នាបានដែរ ?»

ខ្ញុំរអ៊ូ ។ ចង់ឱ្យគេតប តែមនុស្សនេះធ្វើធ្មឹងដូចមិនឮសំដីខ្ញុំ ។

ឡានបានបើកចេញផុតពីភាពអ៊ូអរនៃទីក្រុង ឆ្ពោះទៅកាន់តំបន់ជាយក្រុងដែលពោរពេញដោយដើមឈើធំៗ និងភាពស្ងប់ស្ងាត់ ។ មិនយូរប៉ុន្មាន រថយន្តបានបោលឆ្លងកាត់ខ្លោងទ្វារដែកដ៏ធំមួយ រួចមកឈប់ង៉ក់នៅពីមុខ វិមានកញ្ចក់លាក់ខ្លួនកណ្តាលធម្មជាតិ ដ៏ប្រណីតមួយ ។

សណ្ឋានទីនេះជាកូនវីឡាដែលសាងសង់ឡើងពីកញ្ចក់ថ្លាហ៊ុមព័ទ្ធដោយសួនច្បារនិងបឹងឯកជន ផ្តល់អារម្មណ៍ដូចជាឋានសួគ៌លាក់កំបាំងដែលគ្មានអ្នកអាចចូលមករំខានបាន ។

«ចុះមក !» គេដកសោឡាន រួចហៅខ្ញុំដោយសំឡេងស្អកៗ ។

ខ្ញុំបោះជំហានចុះទៅតាមទាំងស្រឡាំងកាំងនិងគ្រប់យ៉ាងស្អាតរៀបរយ  ពូម្នាក់រត់មកទទួលសោពីគេ ហើយស្ត្រីម្នាក់ទៀតបង្ហាញខ្លួននៅយ៉ខាងមុខផ្ទះ ។ ទាំងពីរនាក់គំនាប់គេ មានសភាពជាអ្នកធ្វើការឱ្យគេជាជាងជាញាតិចាស់ទុំ ។

«យកកាហ្វេពីរពែងមក !»

គេពោលចប់លូកមកចាប់ម្រាមដៃខ្ញុំច្របាច់តិចៗ ហើយនាំដើរបន្តចូលក្នុងផ្ទះរកតែខ្ញុំរៀបចំសមគួរជាមួយមនុស្សពីរនាក់នោះអ្វីក៏មិនទាន់ ។

ខាងក្នុងផ្ទះកញ្ចក់នេះ ពិតជាបានរៀបចំឡើងដោយគ្រឿងសង្ហារិមលំដាប់ High-End បំផុត ដែលមានលម្អជាមួយផ្ទាំងគំនូរយ៉ាងមានតម្លៃនិងកម្រ ព្យួរនៅតាមជញ្ជាំង ថែមទាំងមានសាឡុងរាងរង្វង់ដ៏ធំទូលាយតម្រៀបនៅចំកណ្តាល ។

បន្ទប់កញ្ចក់នេះទាក់ទាញពេកហើយ ។ ខ្ញុំដែលទើបមកដល់ ឈរទីមទើម អាចស្រួលចិត្តភ្លាមដោយគ្រាន់តែសម្លឹងឃើញទេសភាពបឹង និងមេឃពណ៌ខៀវស្រងាត់នៅខាងក្រៅ ។

ទីនដើរទៅដល់កណ្តាលបន្ទប់ គេគ្រវែងសោឡានចោលលើតុក្រាស់មួយលាន់ “ប្រាវ!” រួច ដកដង្ហើមធំ បន្ធូរឡេវអាវសឺមីពីរបីគ្រាប់ បញ្ចេញផែនទ្រូងរឹងមាំដែលកំពុងហត់ខ្មួល ។

រាងកាយដ៏ខ្ពស់សង្ហារបស់គេ ស្រាប់តែទម្លាក់ខ្លួនដួលស្រុតទៅលើ    សាឡុងទន់ល្មៃនោះយ៉ាងទន់ខ្សោយ ហាក់ដូចជាអស់ថ្មសាក ។ គេផ្តេកក្បាលទៅក្រោយ បិទភ្នែកយឺតៗ…

ស្អែកចួបគ្នាណា …

រឿង៖ នាងនិងគេ (ភាគ១៧)
ខ្ញុំរបូតមាត់សួរដោយភ្លេចខ្លួនជាមួយដង្ហើមដែលពោរពេញដោយការភ្ញាក់ផ្អើល សឹងថាភ្លេចអស់នូវកំហឹងដែលត្រៀមមកតវ៉ាជាមួយគេ ។

ប្រុសម្នាក់នេះ ឈប់ចលនាដៃសន្សឹមៗ ។ គេបំបែរគំនូរនោះ រួចប្រគល់ជក់ទៅឱ្យប៉ាខ្ញុំកាន់ ។ ខ្ញុំរេទៅទាំងលេបទឹកមាត់បារម្ភ ។

ប៉ាខ្ញុំមានជំងឺញ័រដៃ និងទ្រូង ។ លោកខានបានគូររូបជាយូរមកហើយ ។ ប៉ាតែងតែបោកកម្ទេចផ្ទាំងគំនូរ និងឧបករណ៍វិចិត្រកម្មទាំងអស់ណាដែលនៅក្បែរដៃចោល ព្រោះវិបត្តិផ្លូវចិត្តយ៉ាងជ្រាលជ្រៅ ។

ចម្លែកដែលពេលនេះគាត់ញញឹមទទួលជក់ពីមនុស្សចម្លែករួចផ្តើមគូសវាសយ៉ាងជក់ចិត្ត ។ ខ្ញុំឈរភ្លឹក… ហើយប្រហែលជាកំពុងតែញញឹម  សន្សឹមៗឡើងមកទាំងមិនដឹងខ្លួនទេ ព្រោះស្រមោលជាវិចិត្រករដ៏អស្ចារ្យរបស់ប៉ា បានវិលត្រលប់មកវិញទាំងគ្មានអ្នកណាម្នាក់ធ្លាប់សង្ឃឹមទុក ។

ខាងគេដើរចេញទៅរានហាលខាងក្រៅ ធ្វើឱ្យខ្ញុំទាញអារម្មណ៍មកវិញ ។ ខ្ញុំដើរទៅតាមគេតត្រុកព្រោះត្រូវការសួរនាំ តែពេលមកក្បែរគេ ខ្ញុំគ្មានពាក្យនិយាយទាល់តែសោះ… ។

បរិយាកាសប្រែជាស្ងាត់ជ្រងំ ។ បព្វតាងាកមក ហើយសម្លឹងមើលកែវភ្នែកខ្ញុំដោយភាពស្ងៀមស្ងាត់ ។

ខ្ញុំទម្លាក់ភ្នែកវិញព្រោះមានអារម្មណ៍មួយថ្មី… គេនេះ… សង្ហា… ?

ភ្នែកដែលទម្លាក់ នៅឆ្លៀតលបគ្រលៀសមើលចង្កេះគេ ពោះរាបស្មើ និងដៃអាវលាត់បង្អួតដើមដៃរឹងមាំ មុននឹងបន្លឺសំឡេងសួរ ៖

«កំពុងធ្វើអី ?»

«កំពុងធ្វើរឿងច្រើនណាស់ ! សួររឿងមួយណា ?»

គេនិយាយទាំងងើបមុខមើលមេឃហើយស្ងាបហមៗ ។

«បងមិនទាន់បានចូលគេងផង មេឃភ្លឺបាត់ហើយ ! បងធ្វើរឿងច្រើនណាស់ សួររករឿងមួយណា ? សួរមក បងប្រាប់ !»

ប្រយោគមួយនេះ បានចាក់ទម្លុះរបាំងការពារដ៏រឹងមាំរបស់ខ្ញុំទម្លាយដល់បាតបេះដូង ។  ហេតុអ្វីជីវិតគេអណ្ដែតមកជាចម្ងល់ក្នុងចិត្តខ្ញុំ ? ហេតុអីពេលខ្ញុំឮហើយ ក៏រឹតចង់ដឹងអំពីគេច្រើនឡើងៗ លើសពីអ្វីដែលគេប្រាប់ ? គេមិនដេកទេយប់មិញ ? …បើអ៊ីចឹង គេមកទីនេះធ្វើអី ? គេមានកប់ពពក គេហៅភ្លៀងខ្យល់បាន… អាចជះលុយធ្វើអ្វីៗត្រឹមមួយប៉ប្រិចភ្នែក ហេតុអីកាលណោះគេទៅរោងពុម្ពធម្មតាៗមួយ ហើយជួសជុលម៉ាស៊ីន ?

គេងាកមកហើយ… ថែមខិតចូលមកផងព្រោះខ្ញុំស្ងាត់យូរពេក… បានត្រឹមក្រឡង់ៗមើលមុខគេដោយគ្មានវាចា ។

«អ្ហះ ? រឿងអី រឿងណាមួយ ?»

«រឿងជាមួយខ្ញុំ ?»

គេសើច… ម្តេចក៏សំណើចនេះអាចបញ្ជាឱ្យបេះដូងខ្ញុំរំជួល ?

«យើងមានរឿងអីជាមួយគ្នា ?»

«ឈប់ធ្វើពើទៅ ? លេងសើចអីគេជាមួយគ្រួសារខ្ញុំ ? យកប៉ាខ្ញុំឡើងមកជាន់នេះ មានល្បិចអី ? អ្នកណាយល់ព្រម ?»

ប្រុសម្នាក់នេះមិនតបខ្ញុំភ្លាមៗទេ ។ គេងាកទៅមើលប៉ាខ្ញុំដែលកំពុងតែផ្ចិតផ្ចង់គូររូបសមុទ្ទយ៉ាងមានក្តីសុខ ទើបគេលើកចង្អុលដៃមកដាក់កាត់បបូរមាត់ខ្លួនឯង ជាសញ្ញាឱ្យខ្ញុំបន្ថយសំឡេង ។

«កុំឡូឡា… ដាហ្ស៊ី ! ប៉ាអូនទើបតែរកឃើញភាពស្ងប់ស្ងាត់ទេ !»

គេខ្សឹបតែជាការខ្សឹបដែលស្តាប់ទៅដូចជាការប្រៀនប្រដៅដ៏ទន់ភ្លន់លាយឡំនឹងការព្រមាន ។

ខ្ញុំខាំមាត់ ព្រោះដឹងថាគេនិយាយត្រូវ ។ ខ្ញុំមិនចង់ឱ្យប៉ាភ្ញាក់ផ្អើល ឬភ័យខ្លាចដោយសារការឈ្លោះប្រកែកគ្នារបស់ពួកយើងឡើយ ។

បព្វតាងាកមកសម្លឹងខ្ញុំវិញ ។ កែវភ្នែកគេបង្ហាញពីភាពនឿយហត់ពិតមែន ។ គេដកដង្ហើមធំ រួចនិយាយដោយសំឡេងស្អកៗ តែសិចស៊ីប្លែកត្រចៀក ៖

«សុំកាហ្វេមួយកែវសិនបានទេ ? កុំដាច់ចិត្តពេក !»

ប្រុសស្អាតម្នាក់នេះ គេស្នើមកក្នុងន័យរំអួយៗ តែសំឡេងស្មើស្រាលៗដដែលដោយសម្លឹងចំៗកែវភ្នែកខ្ញុំ ។

ក្រឡេកមកស្នាមញញឹមចុងមាត់តិចៗរបស់គេខ្ញុំស្ទើរតែភ្លេចថាខ្ញុំកំពុងខឹងនឹងគេដែលមកជ្រៀតជ្រែកជីវិតឯកជនរបស់ខ្ញុំ ។

ពួកយើងបានចុះមករកហាងកាហ្វេមួយនៅកែងមន្ទីរពេទ្យ ព្រោះខ្ញុំក៏យល់ថាគួរតែអង្គុយចុះហើយនិយាយគ្នាឱ្យបានច្បាស់ៗ ឱ្យដឹងរឿងម្តង ។

ខ្ញុំអង្គុយរង់ចាំពេលគេទៅបញ្ជាទិញ ។ មនុស្សខ្លះសម្លឹងមកពួកយើង… ប្រហែលជា គេមានលក្ខណៈសម្បត្តិម្យ៉ាង មិនដូចអ្នកដទៃដែលមកជាវ      កាហ្វេទីនេះ ។

ខ្ញុំវិញដោយស្ទាក់ស្ទើរ ខ្ញុំលបសម្លឹងគេពីឆ្ងាយ ។

ខ្ពស់… ស្តើង… សង្ហា… ឡូយ… សូម្បីតែក្នុងឈុតធម្មតាយ៉ាងណា ។

ហេតុអីគេដើរចូលមកក្នុងជីវិតខ្ញុំ ?

ជាលើកដំបូង… ដែលខ្ញុំផ្តើមចង់រម្លឹកឡើងមកវិញអំពីល្ងាចមួយដែលយើងបានចួបគ្នានៅរោងពុម្ព ។

«ដៃជើងតូចៗ ស្គមៗចឹង ទៅកសាងអាណាចក្របុរាណខ្មែរបានដែរ ?»

កាលណោះគេថាឱ្យតុក្កតារបស់ខ្ញុំ ។ ខ្ញុំខំរកនឹកមើលពាក្យឆ្លើយឆ្លងខ្ញុំខ្លួនឯងនៅល្ងាចនោះ ៖

«ជំនាន់ហ្នឹងគេច្បាំងដោយយុទ្ធសាស្ត្រ ! បងឯងស្មានថា… គ្រប់មនុស្សមាឌមាំធំសុទ្ធតែខ្លាំង ?»

គេវិលមកវិញហើយ… ភ្នែកខ្ញុំនេះមិនស្តាប់បញ្ជាខ្ញុំសោះ វាឆ្ងក់សម្លឹងមុខគេក្រឡង់ៗដូចមិនដែលបានឃើញប្រុសស្អាតកាន់កាហ្វេមកពីរពែងដោយខ្លួនឯង ។

គេអង្គុយចុះមកបង្អួតកាយខ្ពស់លលៃពីមុខខ្ញុំ ។

សម្លឹងមើលទម្រង់មុខដែលពោរពេញដោយអំណាចរបស់គេ… មិនគួរឱ្យជឿថា ពួកសេដ្ឋីចរិតផ្ដាច់ការកប់ពពកដូចគេ មកទិញកាហ្វេលើកមកឱ្យខ្ញុំដល់តុ ?

«ទិញធំម៉្លេះ ? និយាយគ្នាឱ្យដាច់ស្រេចតែបន្តិចទេ ខ្ញុំឡើងទៅមើលប៉ាវិញហើយ ។»

«ភ័យម៉្លេះ ? បងជួលគិលានុបដ្ឋាកពីរវេនចេញចូលរហូត មិនបាច់ខ្វល់ព្រួយអីទាំងអស់ !»

ខ្ញុំដង្ហក់ខឹងនឹងការចាត់ចែងនេះ ។ យើងគួរតែឆាប់គូសបន្ទាត់ព្រំដែនជាមួយបិសាចរូបស្អាតម្នាក់នេះឱ្យច្បាស់លាស់ មុននឹងយើងត្រូវវង្វេងក្នុងល្ខោនរបស់គេ ។

មិនទាន់អីផង… ស្រាប់តែមានសំឡេងមួយបន្លឺឡើងហៅឈ្មោះខ្ញុំ ៖

«ដាហ្ស៊ី !»

ខ្ញុំងាកទៅរកប្រភពសំឡេងហើយញញឹមគួរសមភ្លាម ព្រោះនោះគឺលោកគ្រូពេទ្យ ផាណង្គ គាត់ធ្លាប់ជាពេទ្យចិត្តសាស្ត្រដែលមកជួយមើលប៉ាកាលមកទីនេះដំបូងៗ ។

វេជ្ជបណ្ឌិតវ័យក្មេងស្រស់សង្ហា និងរួសរាយរាក់ទាក់ដើរមករកខ្ញុំ ហើយគេត្រូវអាក់បន្តិចពេលឃើញខ្នងបព្វតា ។

ខ្ញុំរេភ្នែកមកវិញឃើញកែវភ្នែកប្រុសអ្នកមានលែងស្រទន់បែរជាមើលមកខ្ញុំមុតៗ ។ ពេទ្យកំលោះនៅពីក្រោយខ្នងគេ គេមិនខ្ចីបែរទេ… គេនេះឆ្មើងកន្ទ្រើងហើយកាចខុសរបៀប ។ មើលចុះ … មុននេះញញឹមសោះ… ពេលនេះដូរមកធ្វើក្រញូវ ច្រងាងដៃ គងជើងអង្គុយសម្លឹងខ្ញុំ ដូចស្តេចតោសម្លក់បម្រុងឆីម្រឹគ ។

ខ្ញុំនេះជាម្រឹគរបស់គេ ?

«ក្រែងបងពេទ្យដូរទៅខេត្ត ?» ខ្ញុំកាត់ចិត្តពីខ្សែភ្នែកគំរាមនេះ ដោយខំ  ញញឹមនិងនិយាយសាសងដោយការគោរព ។

លោកគ្រូពេទ្យផាណង្គដើរចូលមកជិត ដោយទឹកមុខញញឹម ៖

«ខ្ញុំមកសិក្ខាសាលា ! ថាល្ងាចបន្តិច ឡើងទៅលេងពូ !»

ពេទ្យនេះមានកិរិយាបង្ហាញការបារម្ភច្បាស់ៗ ឯជននៅនឹងមុខខ្ញុំនេះវិញ ក៏មានកិរិយាប្រចណ្ឌហួងហែងទទឹងទិសច្បាស់ៗដូចគ្នា ។

«មិនបាច់ទេ ! គាត់ត្រូវការភាពស្ងៀមស្ងាត់ !»

ខ្ញុំគាំងធ្មឹង ភ្នែកក្រឡង់ៗសម្លឹងបងពេទ្យដែលថ្លោះទឹកមុខ ហើយរេមកមើលម្ចាស់សម្ដីអសុរសទាំងបេះដូងខ្ញុំលោតញាប់រន្ថើនដូចស្គរ ។ សម័យនេះហើយ បើមិនឃើញផ្ទាល់ភ្នែក មិនជឿថាមានអ្នកខ្សោយសម្ដី ឬហៅថាឈ្លើយកម្រិតនេះទៅកាន់អ្នកដែលទើបចួបគ្នាជាលើកដំបូងទេ ណាមួយគេជាគ្រូពេទ្យផង ។

ភ្លើងប្រចណ្ឌនៃបិសាចខ្វះស្នេហ៍  (តំណាលបព្វតា)

សម្រាប់ខ្ញុំ… ស្រីច្រមក់នេះល្ងង់ពិតមែន… ល្ងង់គួរឱ្យ… !

ដាហ្ស៊ី មានបេះដូងសិល្បៈដ៏បរិសុទ្ធ ពេលដឹងបានជាមើលមិនដឹងសោះថា អាពេទ្យមុខសមួយនេះកំពុងតែប្រើលេសសួរសុខទុក្ខអ្នកជំងឺ ដើម្បីចូលមកញ៉ែនាង ។

គ្មានអ្នកណាហុតទឹកមិនសម្លឹងកាកទេសម្រាប់ខ្ញុំ ! ក្នុងនាមជាមនុស្សប្រុសដូចគ្នា គ្រាន់តែឃើញកែវភ្នែកអាមុខសមើលមកមនុស្សស្រីរបស់ខ្ញុំ ខ្ញុំក៏ដឹងដល់ផ្នត់ជ្រុងថា វានេះកំពុងគិតអីបាត់ទៅហើយ !

ខ្ញុំចង់តែខ្វេះភ្នែកវាចោលទេ តែជ្រើសក្រោកមកប្រទាក់ម្រាមជាមួយព្រះនាងតូចដែលកំពុងឈរភាំង នាំនាងចាកចេញ ។

គេដូចនៅភ្លឹកនឹងឫកពាស្មើមេឃរបស់ខ្ញុំ ម្រាមគេត្រជាក់ក្នុងបាតដៃខ្ញុំ គេខំរលាស់តែខ្ញុំលើកចិញ្ចើមប្រើពន្លឺភ្នែកសម្លឹងមុខគេព្រមាន ។ ស្រីស្អាតក៏ត្រូវនៅស្ងៀមវិញព្រោះថាមុខខ្ញុំប្រហែលប៉ាតភ្លើង១០០អង្សាមករួចហើយ បានជាស្រីស្រស់លែងហ៊ានសូម្បីក្អក ។ មិនទាន់បានអស់ចិត្តក្តៅខ្ញុំបង្ហើរសំឡេងឱ្យអាភូមរាអាវសបានឮច្បាស់ៗ ៖

«ចាប់ពីថ្ងៃនេះទៅ ប៉ាអូនត្រូវការការការពារកម្រិតខ្ពស់ ។ បងនឹងដាក់មនុស្សឱ្យយាមនៅមាត់ទ្វារបន្ទប់ មិនឱ្យអ្នកណាចេញចូលផ្តេសផ្តាស ឬមកសួរសុខទុក្ខតាមចិត្តទៀតទេ…  ជាពិសេស គឺពួកពេទ្យដែលគ្មានតួនាទី មិនពាក់ព័ន្ធ !»

បញ្ចប់ប្រយោគចុងក្រោយ ខ្ញុំដៀងភ្នែកសម្លឹងទៅពួកបន្លាបេះដូងមួយឆ្វាច់ទៀតទុកជាការព្រមានទើបងាកមកប្រទាក់ភ្នែកជាមួយតួស្រីដែលបើកភ្នែកធំៗហើយ បែរយ៉ាងរហ័សមកប្រឈមមុខនឹងខ្ញុំ ភ្លេចអស់ការកោតញញើតកាលពីប៉ុន្មាននាទីមុន ។

«ស្អីគេ ? ចង់ធ្វើអីឱ្យប្រាកដ ? ប៉ាខ្ញុំជាអ្នកជំងឺ មិនមែនជាប់ឃុំទេ !»

នាងខាំមាត់តវ៉ាតិចៗដាក់ខ្ញុំទាំងខឹងសម្បា ថ្ពាល់សងខាងក្រពុំក្រហមទែង ។ នាងខឹងគួរឱ្យស្រលាញ់… !!!

បេះដូងនេះកំពុងរាយមាយគិតថានឹងស្រង់កម្ដៅថ្ពាល់នៅជ្រុងណាមួយឱ្យទាន់ចិត្ត ស្រាប់តែស្រីស្រស់លើកដៃម្ខាងដែលនៅសល់មកប្រុងបោចទម្លាក់បាតដៃខ្ញុំចេញ តែត្រូវខ្ញុំចាប់បានជាប់ទាំងពីរសងខាងតែម្តង ។

វឹប !

លើកនេះ… គ្រាន់តែស្បែកយើងប៉ះគ្នា…  ចរន្តអគ្គិសនីម្យ៉ាងបានឆក់រត់កាត់សរសៃឈាមរបស់ខ្ញុំត្រង់ចូលទៅដល់បាតបេះដូងយ៉ាងកក្រើករំពើក ។ បាតដៃខ្ញុំដែលធំគ្រើម និងក្តៅភាយ បានក្រសោបបាតដៃទន់ល្មើយត្រជាក់ស្រេបរបស់នាងយ៉ាងជិតឈឹង ។

ខ្ញុំមិនលែងទេ… អារម្មណ៍ដ៏ជ្រាលជ្រៅ និងចម្លែកមួយដែលប្រាប់ខ្ញុំថាស្រីក្បាលរឹងម្នាក់នេះ គឺជាចំណែកដែលធ្លាប់ខ្វះក្នុងជីវិតខ្ញុំកន្លងមក ។ ពេលយើងប៉ះគ្នា… អារម្មណ៍ថាខ្លួនឯង កំពុងសោយរាជ្យហើយក្ដោបក្ដាប់ពិភពលោកទាំងមូល… គឺជាអារម្មណ៍ពិតៗស្តែងៗ ។

ហើយ… ខាងនាងក៏ហាក់ដូចជាគាំងស្ពឹកៗដោយសារការប៉ះទង្គិចនេះដូចគ្នាដោយសារថា កម្លាំងរើបម្រះរបស់នាងស្រាប់តែទន់ជ្រាយទៅវិញម្តងបន្តិចៗពេលភ្នែកយើងចោលរកគ្នា ។

ខ្ញុំក្តាប់មាត់អូសនាងឱ្យដើរតាមស្រាប់តែ… មិនទាន់បានប៉ុន្មានជំហានផង សំឡេងគួរឱ្យរំខានក៏បន្លឺឡើងពីក្រោយខ្នង ៖

«ដាហ្ស៊ី ! ត្រូវការហៅសន្តិសុខទេ ?»

ចួបគ្នាថ្ងៃស្អែក …

រឿង៖ នាងនិងគេ (ភាគ១៦)
ខ្ញុំចាប់ផ្តើមវាសវង់ចុងខ្មៅដៃលើក្រដាសទទេ… គូសចេញជាទម្រង់ផ្ទៃមុខដ៏ទន់ភ្លន់ កែវភ្នែករឹងរូស និងបបូរមាត់ដែលខ្ញុំទើបតែបានត្របាក់យកកាលពីប៉ុន្មានម៉ោងមុន ។

«គេងឱ្យលក់ទៅ កូនបក្សីតូចរបស់បង…»

ខ្ញុំខ្សឹបតិចៗកណ្តាលភាពងងឹតខណៈចុងខ្មៅដៃនៅតែបន្តផ្ដិតស្រមោលលើក្រដាស «ព្រឹកស្អែក ពេលអូនបើកភ្នែកឡើង… ទ្រុងមាសមួយនេះ សង់រួចរាល់ជាស្ថាពរ រង់ចាំទទួលអូន ។»

ភាពវក់វង្វេងមួយនេះ គ្មានថ្នាំណាអាចព្យាបាលបានទេ ក្រៅពីបានអូនមកគ្រងជាកម្មសិទ្ធិផ្តាច់មុខ… ទោះជាត្រូវប្រែក្លាយខ្លួនជាបិសាចកំណាចជាងនេះដប់ដងទៀតក៏ដោយ ដាហ្ស៊ី !

ប៉ានិងគំនូរជីវិត​ (តំណាលដាហ្ស៊ី)

ពន្លឺព្រះអាទិត្យជះកាត់ស្រមោលអ័ព្ទនិងសំណើមភ្លៀងកាលពីយប់មិញ ប៉ុន្តែមិនបានជួយជម្រះភាពស្មុគស្មាញ និងការភ័យខ្លាចនៅក្នុងខួរក្បាលរបស់ខ្ញុំសូម្បីបន្តិចណា ។

ពេញមួយយប់ ខ្ញុំបិទភ្នែកគេងមិនស៊ប់១០០ភាគរយទេ ។ រូបភាពដែលគេឈរប្រកាសនៅក្នុងផ្ទះបាយ និងក្លិនទឹកអប់របស់គេ នៅតែតាមលងបន្លាចខ្ញុំ ។ អ្វីដែលធ្វើឱ្យខ្ញុំរឹតតែភ័យស្លន់ស្លោបំផុតនោះ គឺពាក្យសម្ដីរបស់គេទាក់ទងនឹងគ្រួសារខ្ញុំ និង «ថ្លៃពេទ្យរបស់ប៉ា» ។

ម៉ោងទើបតែ ៦ និង ៣០ នាទីព្រឹក ខ្ញុំប្រញាប់អូសជើងដ៏ធ្ងន់ និងនឿយហត់មកដល់មន្ទីរពេទ្យ «សមុទ្ទចិត្ត» ។ ខ្ញុំដើរសំដៅទៅអគារអ្នកជំងឺទូទៅដែលពោរពេញដោយក្លិនថ្នាំសម្លាប់មេរោគ និងសភាពអាប់អួ ។

ប៉ុន្តែ… ពេលទៅដល់គ្រែរបស់ប៉ា ខ្ញុំស្រាប់តែគាំងធ្មឹង ។ គ្រែទទេស្អាត ! កម្រាលពូកត្រូវគេរៀបចំទុកយ៉ាងមានរបៀប ។ គ្មានប៉ា គ្មានសម្លៀកបំពាក់ ឬអីវ៉ាន់របស់គាត់ ។

«បងពេទ្យ !» ខ្ញុំរលះរលាំងស្ទុះទៅសួរគិលានុបដ្ឋាយិកាដែលកំពុងដើរកាត់ ទាំងសំឡេងញ័រទទ្រើក «ប៉ាខ្ញុំ… លោកធន្នក្រៃ គាត់ទៅណាហើយ ?»

គិលានុបដ្ឋាកនាយិកាងាកមកញញឹមបិទមាត់មិនជិតដូចគោរពកោតក្រែងប្លែកហើយស្រដីតបដោយសំឡេងស្រទន់ ៖

«អូ ! អូន ! កុំបារម្ភ លោកពូធន្នក្រៃ ផ្លាស់ទៅបន្ទប់ VIP តាំងពីព្រលឹមស្រាងៗហើយ !»

ខ្ញុំបើកភ្នែកធំៗ បំពង់ករអាក់ ។ ហោចណាស់ អូខេ មិនមែនផ្លាស់ចេញពីទីនេះ… តែសំឡេងខ្ញុំស្រាប់តែញ័រ ៖

«តែ… បង… ខ្ញុំ… គ្រួសារខ្ញុំមិនបានស្នើសុំឯណាបង ?  យើងមានលុយឯណាទៅបង់ថ្លៃ បន្ទប់ VIP បែបនោះទេ… »

«អូ ! គឺ… ហ្នឹងទាល់តែអូនទៅសួរខាងការិយាល័យគណនេយ្យ ! បងមិនដឹងដែរ ឃើញមានគេមកច្រើនគ្នា ចាត់ចែងយ៉ាងរហ័ស ហើយ… ជូនលុយធីបពួកយើងគ្រប់គ្នានៅអគារចាស់នេះទៀត មុនចេញទៅ !»

បេះដូងខ្ញុំ បើវាចេះជ្រុះ ប្រហែលជាធ្លាក់ក្ដុកដល់បាតជើងដូចអ្នកនិពន្ធរឿងរន្ធត់គេចំណាំសរសេរ ។

«អូនឯងសំណាងណាស់ !»

ថែមប៉ុនណឹងទៀត បានគាត់ចាកចេញ ទុកឱ្យខ្ញុំនៅថ្លឹងពាក្យគាត់ទាំងឈានមិនរួច ។

សំណាង ? នេះមិនមែនជាសំណាងទេ តែជាសំណាញ់ !

បព្វតា ???? ប៉ិទីន ?

កិរិយារបស់គេ… ពាក្យសម្ដីរបស់គេកាលពីយប់មិញ គេកំពុងតែអនុវត្តវាពិតមែន ។ គេចងដៃចងជើងខ្ញុំ ?

ឥឡូវនេះ  គេលេងដល់យកសុវត្ថិភាពប៉ាខ្ញុំមកធ្វើជាចំណាប់ខ្មាំងផ្លូវចិត្តរបស់ខ្ញុំបាត់ទៅហើយ ។

ខ្ញុំលែងមាត់… ប្រញាប់រត់សំដៅទៅបញ្ជរព័ត៌មាន ។ សភាពដែលបងអ្នកទទួលភ្ញៀវនិយាយប្រាប់គឺ ប៉ាខ្ញុំត្រូវបានមនុស្សហំហានមួយក្រុមមកនាំទៅស្នាក់នៅបន្ទប់ VIP មានទាំងវិក្កយបត្របង់ប្រាក់ដល់ទៅ៣ឆ្នាំ ។

ទាំងកំហឹង និងការភ័យខ្លាចពុះកញ្ជ្រោលពេញទ្រូង ខ្ញុំនិយាយអួលៗ ៖

«ពួកបងឯងធ្វើការម៉េចហ្នឹង ? ខ្ញុំជាអ្នកផ្ទះអត់នៅផង រើប៉ាខ្ញុំអត់ខលសួរមួយម៉ាត់ ?»

ពួកគេធ្វើភ្នែកឡិងឡង់ដែលខ្ញុំខឹងខ្លាំង តាមពិតគេគិតថា មិនបានយកអ្នកជំងឺទៅណា ហើយថែមទាំងផ្តល់ទីតាំងថ្មីមានផាសុកភាព ជាមួយលុយបង់ច្រើនសន្ធឹកបានជាមិនមានអ្វីត្រូវសង្ស័យ ។ ខ្ជិលនិយាយច្រើនទៀត ខ្ញុំទាររកសោនិងលេខបន្ទប់ ហើយរលះរលាំង  ដើរផង ខ្ញុំផ្ញើសារទៅម៉ាក់នៅផ្ទះផងថា ៖

«ម៉ាក់ កុំបើកទ្វារឱ្យអ្នកណាចម្លែកចូលផ្ទះឱ្យសោះណា៎ !»

«ថីកូន ?»

គាត់បារម្ភហើយ… ហឹម មិនអាចឱ្យគាត់ដឹងឮគ្រប់យ៉ាងនៅទីនេះទេ ។ ខ្ញុំគិតហើយ ទើបប្រញាប់សម្រួលសំឡេងតបវិញ ៖

«ចាំកូនដល់ផ្ទះសិន ចាំនិយាយ !»

ពេលជណ្តើរយន្តបិទ ខ្ញុំដាច់ការទាក់ទង ។ ប្រអប់ដែកនេះ ថ្ងៃនេះម្តេចយឺតម្ល៉េះ ? វាដំអក់ ជាមួយនឹងសម្ពាធមួយធ្ងន់សែនធ្ងន់ក្នុងទ្រូងខ្ញុំ ។ សម្ពាធថ្មីនេះ បានបញ្ចប់ទៅគ្រប់យ៉ាងនូវសភាពខូចចិត្តបាត់បង់ស្នេហារបស់ខ្ញុំ ។

ដំបូងៗខ្ញុំទាយទុកថា ឱ្យតែមានព័ត៌មានលើបណ្ដាញសង្គមអំពីគម្រោងរៀបការកម្រិតអភិជនរបស់កូនស្រីលោកវណ្ណឆៃ ខ្ញុំនឹងមិនអាចធ្វើការងារអ្វីកើតនោះទេ… គ្រប់យ៉ាងដែលបានកើតឡើងមកហាក់ឃោរឃៅពេក ខ្ញុំនឹងទទួលយកមិនបានពិតមែន… ប៉ុន្តែហេតុអ្វីពេលនេះ… គ្រប់យ៉ាងជាមួយឈ្មោះវេហាបានសាបឈឹង ?

ទ្វារជណ្តើរបើកនៅជាន់ទី៥ បរិយាកាសខុសស្រឡះពីជាន់ក្រោមដាច់ ។ ទីនេះមាន ក្លិនទៀនស្លឹកគ្រៃក្រអូបប្រហើរ ស្ងាត់ជ្រងំ និងមានកម្រាលព្រំក្រាស់ទន់ល្មៃដែរ ។

ខ្ញុំឈានជើងយឺតជាងមុន… ទៅឈរនៅមុខបន្ទប់ V-01 តាមដែលគេប្រាប់ ដោយកម្លាំងដៃដែលញាប់ញ័រ បម្រុងនឹងរុញទ្វារចូលទៅតក់ក្រហល់ តែខ្ញុំត្រូវភាំងវិញដោយទ្វារមិនបានបិទ ។

…ទិដ្ឋភាពនៅចំពោះមុខ ធ្វើឱ្យដង្ហើមដែលកំពុងហត់ខ្មួលរបស់ខ្ញុំ ត្រូវគាំងស្តូក ។ នេះមិនមែនជាបន្ទប់ពេទ្យទេ តែប្រណីតដូចជាសណ្ឋាគារលំ   ដាប់ ។ ពន្លឺព្រះអាទិត្យពេលព្រឹកជះចូលតាមផ្ទាំងកញ្ចក់ថ្លា ប៉ះរានហាលដែលមានសួនច្បារឯកជនខ្នាតតូច ។

ប៉ារបស់ខ្ញុំដែលតែងតែភ័យខ្លាចមនុស្សប្លែកមុខរហូតដល់ស្រែកប្រកាច់ និងលាក់ខ្លួននៅជ្រុងគ្រែនោះ បែរជាកំពុងអង្គុយលើកៅអីញញឹមស្ងប់ស្ងាត់ ។

ហើយអ្នកដែលអង្គុយក្បែរគាត់… គឺគេ… បព្វតា ។

គេមិនបានពាក់អាវធំពណ៌ខ្មៅដ៏មានអំណាចគាបសង្កត់ដូចពីយប់មិញ ទេ ហើយក៏មិនមានអង្គរក្សឈរយាមរេរាជុំវិញគួរឱ្យខ្លាចដែរ ។ ថ្ងៃនេះ គេមានត្រឹមអាវសឺមីពណ៌ទាហានបត់ដៃអាវឡើងត្រឹមកែងដៃបញ្ចេញកំភួនដៃដ៏រឹងមាំ ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលស្ទើរតែមិនជឿភ្នែកខ្លួនឯងនោះ ផ្ទាំងក្រដាសគំនូរបីបួនសន្លឹកកំពុងបញ្ឈរលើទម្រក្បែរប៉ា ។

ខ្លួនគេ គេកំពុងកាន់ជក់មួយដើមនៅចន្លោះម្រាមដៃដ៏ធំគ្រើមរបស់គេ ។

«កូនដា !» ប៉ាងាកមកឃើញខ្ញុំ គាត់ស្រែកហៅដោយក្តីរំភើប «មកនេះកូន… មើលនែ ទីន… គេកំពុងគូររូបសមុទ្ទ ! …គូរស្អាតណាស់ !»

អភិជនមុខរឹងញញឹមតិចតួចនឹងវត្តមានខ្ញុំ តែគេមិនងាកមកឡើយ ។ គេធ្វើដូចវត្តមានខ្ញុំមិនមែនរឿងអ្វីគួរភ្ញាក់ផ្អើល ថែមគ្មានអ្វីសំខាន់ស្មើគំនូររបស់គេផង ។

បាន ! ស្មានថាគិតមិនយល់ ? តាមពិតប៉ិឯងមានកងហែហមនៅចាំតាំងពីទ្វារក្រៅពេទ្យហើយឱ្យដំណឹងមកជាមុន ?

មនុស្សល្បិចខ្លាំង !

ខ្ញុំឈានដោយមុខស្មើ… បោះជំហានចូលទៅជិតគេម្នាក់នេះមួយៗដូចមនុស្សត្រូវមន្តអាគម ។ ជើងខ្ញុំធ្ងន់ស្ពឹក ។ នេះជាប៉ាខ្ញុំមែនទេ ? បុរសដែលកំពុងសើចសប្បាយនេះ ជាប៉ាដែលកន្លងមកតែងតែយំរវើរវាយមែនទេ ?

តើបិសាចម្នាក់នេះប្រើមន្តអាគមអ្វី មកទម្លុះរបាំងការពាររបស់មនុស្សវិកលចរិតបានលឿនបែបនេះ ?

ពេលខ្ញុំដើរចូលទៅដល់ក្បែរតុ ខ្ញុំទម្លាក់ភ្នែកសម្លឹងមើលផ្ទាំងគំនូរនៅចុងជក់គេ ។ វាជារូបទេសភាពសមុទ្ទខៀវស្រងាត់ ប៉ុន្តែ… អ្វីដែលលេចធ្លោជាងគេ គឺរូបខ្ញុំ ?  កំពុងញញឹមជាមួយប៉ាញ៉ាំកាហ្វេក្បែរកូនតុមួយនាផ្នែកម្ខាងនៃដងដែនឆ្នេរខ្សាច់ ។

ស្នាមវាសនីមួយៗរបស់គេកំពុងធ្វើបន្ត គឺច្បាស់ៗ ចំៗ ថ្នឹក ហើយមានព្រលឹងព្រលះនិងសិល្បៈនៃភាពទន់ភ្លន់ដែលផ្ទុយស្រឡះពីចរិតរម៉ាំង រម៉ោករបស់គេ ។ ម្រាមដៃដែលខ្ញុំគិតថាចេះតែក្ដោបក្ដាប់ចង្កាខ្ញុំ  និងចង្អុលច្រមុះខ្ញុំបញ្ជានេះនោះតាមអារម្មណ៍ ពេលនេះកំពុងតែផ្ដិតយកពន្លឺ និងស្រមោលគំនូរយ៉ាងថ្នមៗផ្ចិតផ្ចង់ ។

បព្វតាងើបមុខឡើងបន្តិចមកមើលខ្ញុំដែលនៅធ្មឹង ។ ពន្លឺភ្នែកឌឺដងជ្រៅ សន្លឹមរាប់លានអត្ថន័យរបស់គេប្រទាក់នឹងកែវភ្នែកខ្ញុំ ។ មិនមានពន្លឺនៃការគាបសង្កត់ ឬកំហឹងដូចមុនៗទេ តែជាខ្សែភ្នែកដែលស្ងប់ស្ងាត់ដូចអណ្តាតភ្លើងខៀវកំពុងទម្លុះវិញ្ញាណខ្ញុំ ។

«ក៏ចេះគូររូបដែរ ?»

ស្អែកចួបគ្នាជាថ្មី …

រឿង៖ នាងនិងគេ (ភាគ១៥)
សំណាញ់អំណាចរបស់គេ…  ពេលនេះមិនមែនគ្រាន់តែគ្របដណ្ដប់មកលើខ្ញុំ និងគ្រួសារខ្ញុំនោះទេ តែបានលាតសន្ធឹងទៅដល់មនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួនខ្ញុំបាត់ទៅហើយ ។ គេប្រើលុយដើម្បីដោះស្រាយបញ្ហាឱ្យមិត្ត   ភ័ក្ដិខ្ញុំ… ឬព្រមានខ្ញុំ ។ លុយច្រើនណាស់ ច្រើនខ្លាំង ! ឬ… ត្រឹមជាកម្ទេច     កំទីសម្រាប់គេមកប្រើលេងសើចជាមួយយើង ។

តុក ! សារលោតមកថ្មី !

ខ្ញុំងាកទៅប្រុងថាអានសារនីកូលបន្ត តែ… ដៃនេះផ្តើមញ័រទទ្រើកព្រោះជាសារមនុស្សផ្សេង ។

ទីន… បព្វតា…

គេលេងរឿងអីទៀតហើយ ? លេងល្ខោនអីជាមួយខ្ញុំទៀតហើយ ?

ដោយខំប្រឹងបិទបាំងភាពភ័យខ្លាចរបស់ខ្លួនឯង ។ ខ្ញុំលើកយកមកចុចអាន…

«ញ៉ាំបាយឬនៅ ?»

ខ្ញុំលេបទឹកមាត់សាប ចួនល្វីងផង ក៏ថាបាន ។ ខ្ញុំមិនអាចប្រាប់នីកូល ពីរឿងប្រុសម្នាក់នេះបាននៅឡើយទេ ព្រោះបើនាងដឹងថា លុយទាំងនោះបានមកពីការគាបសង្កត់ខ្ញុំ នាងប្រាកដជាមិនព្រមទទួល ហើយបញ្ហាធំនៃគ្រួសារនាងនឹងធ្លាក់ចុះក្នុងជ្រោះបំណុលទៀតមិនខាន ។

ខ្ញុំទម្លាក់ដៃដែលច្បាមសារគេ… គេឃើញយើង Seen ហើយ ! គិតម៉េច ?

លើកជង្គង់ទាំងពីរមកឱបជាប់នឹងទ្រូង ។ ក្លិនទឹកអប់ឈើក្រអូបប្រហើររបស់គេ ហាក់ដូចជានៅតែអណ្ដែតក្នុងបន្ទប់ដ៏តូចចង្អៀតនេះ គាបសង្កត់ខ្យល់ដង្ហើមខ្ញុំ ។

«កុំរឹងរូសជាមួយបង…» ប្រយោគនេះគេខ្សឹបនឹងត្រចៀកខ្ញុំ ពេលនេះវាខ្ទរមកជាថ្មី ម្តងហើយម្តងទៀត ។

ពេលនេះខ្ញុំយល់ច្បាស់ហើយថា ភាពផ្ដាច់ការរបស់បព្វតា មិនមែនគ្រាន់តែជាការគំរាមកំហែងដោយកម្លាំងបាយ ឬការបង្ខិតបង្ខំរាងកាយនោះទេ… ប៉ុន្តែជាអំណាចការងារ និងសេដ្ឋកិច្ចដែលចងមាត់ ចងដៃ និងចងជើងខ្ញុំយ៉ាងហ្មត់ចត់បំផុតដោយប្រើប្រាស់ជីវិតគ្រប់មនុស្សដែលខ្ញុំស្រលាញ់ឱ្យក្លាយជាចំណាប់ខ្មាំងក្នុងដៃគេ ហើយដែលខ្ញុំមិនអាចដើរចោលបាន ។ ហេតុអី ?

«ខ្ញុំចង់ចួបខ្លួននិយាយគ្នា !» ខ្ញុំសរសេរសារនេះទាំងរលីងរលោង ហើយលុបវិញព្រោះ… ខ្ញុំខ្លាចម្នាក់នេះ ។

«បងស្រលាញ់អូន ! ហើយអូនជារបស់បង !»

គេសរសេរមក ធ្វើឱ្យខ្ញុំមិចភ្នែកសម្លឹងពាក្យនេះចុះឡើងយ៉ាងញាប់ មួយដង្ហើមៗខ្ញុំអាន សារចុះសារឡើងរាប់រយដង ។

«ហើយបងនឹងយកអូនមកនៅក្នុងដៃជារៀងរហូត !»

គេសរសេរមកទៀត ។ ខ្ញុំខាំមាត់ សង្កត់ទ្រូងដែលរំភើបលាយភ័យព្រួយ ពាក្យម្តាយខ្ញុំ «អ្នកមានអស់នេះ មានតែនាំរឿងមកឱ្យយើង !» ។

ខ្ញុំចាប់ផ្តើមតាំងចិត្តប្រុងថាសរសេរ តែខ្ជិលណាស់ ខ្ញុំចុចសារជាសំឡេងតែម្តងព្រោះទន់ដៃពិបាកផ្ចង់សរសេរ ។

«ឈប់លេងសើចជាមួយខ្ញុំ !»

«បងនឹងធ្វើរឿងច្រើនទៀត ឱ្យអូនដឹងថា ពាក្យលេងសើចគ្មានក្នុងកាលវិភាគរបស់បងទេ !»

«ទៅរកមនុស្សទំនេរទៅ !»

«អូនគ្មានសិទ្ធិប្រាប់បងឱ្យបត់ចង្កូតទៅណាទេ !»

«ខ្ញុំមិនដែលធ្វើអីខ្លួនទេ ត្រូវចាំ !»

«អូនធ្វើឱ្យបងគេងមិនលក់ ញ៉ាំមិនឆ្ងាញ់ !»

«ស្អីនេះ ?»

«បងចង់បានអូន !»

«ស្រីៗស្លាប់អស់ហើយមែនទេ ?»

ខ្ញុំស្រែកចូលទៅក្នុងទូរសព្ទទាំងកំហឹង រួចបញ្ជូនទៅកាន់គេដោយមិនខ្វល់អ្វីទាំងអស់ពេលនេះ ។ ខ្ញុំធុញថប់នឹងល្បែងបង្វិលក្បាលមួយនេះ ។ ខ្ញុំជាមនុស្សរស់ មិនមែនជាតុក្កតាជ័រ Art Toy ដែលគេយកមកតាំងលេងនោះទេ ។ សារខាងនោះស្ងាត់បាត់ឈឹង ។ លែងមានពាក្យ “Typing…” លែងមានការឆ្លើយតប ។

ភាពស្ងប់ស្ងាត់នេះគួរឱ្យខ្លាចជាងត្រូវគេគំរាមទៅទៀត ។ តើគេខឹងមែនទេ ? តើគេកំពុងរៀបចំផែនការកម្ទេចអនាគតនីកូល ឬក៏កំពុងតែសើចចំអកឱ្យខ្ញុំ ?

រាប់សិបសំណួរវាយលុកខួរក្បាល រហូតដល់ខ្ញុំលង់លក់ដោយមិនដឹង ខ្លួន ។ ក្តីសុបិនរបស់ខ្ញុំពោរពេញទៅដោយសំណាញ់ពណ៌ខ្មៅ និងក្លិនទឹកអប់ឈើក្រអូបប្រហើររបស់បិសាចម្នាក់នោះ ។

កូនម្រឹគដែលស្តេចតោចង់បាន (តំណាលបព្វតា)

ម៉ោង៣ រំលងអធ្រាត្រ ។ ទីក្រុងភ្នំពេញទាំងមូលកំពុងលង់លក់ក្នុងភាពស្ងាត់ជ្រងំ ។ កុំថាឡើយគេង ខ្ញុំមិនទាន់វិលទៅផ្ទះវិញផង ។

ក្រោមពន្លឺភ្លើងពណ៌លឿងទុំនាការិយាល័យជាន់ទី ៤៥ លើអគារខ្ពស់កប់ពពករបស់ខ្ញុំ បរិយាកាសបែរជាកំពុងពុះកញ្ជ្រោលគ្រាំគ្រេងទៅដោយកលល្បិច និងការចាត់តាំងញាប់ៗតាមសន្ធឹកបេះដូងត្រួតត្រាក្នុងនាមជាម្ចាស់អាណាចក្រ ។

ខ្ញុំក្រោកចោលកុំព្យូទ័រ មកឈរផ្អែកខ្នងនឹងកញ្ចក់បង្អួចដ៏ធំ ដៃម្ខាងកាន់កែវស្រា Whiskey ដែលនៅសល់ពាក់កណ្តាល ដៃម្ខាងទៀតលូកក្នុងហោប៉ៅខោ ។ កែវភ្នែកខ្ញុំសម្លឹងចុះទៅមើលទិដ្ឋភាពទីក្រុងដែលតូចបន្តិច… ដូចគ្នានឹងជីវិតមនុស្សស្រីដែលខ្ញុំកំពុងក្ដោបក្ដាប់ក្នុងបាតដៃ ។

«ចៅហ្វាយ… » សំឡេងរបស់អ៊ីសានបន្លឺឡើងពីក្រោយខ្នង គេឈរឱនក្បាលដោយគារវភាព «គ្រប់យ៉ាងដែលចៅហ្វាយបញ្ជា ត្រូវបានចាត់ការរលូនទាំងអស់ ទាន !»

ខ្ញុំរេកែវស្រាក្នុងដៃតិចៗ មិនងាកក្រោយ តែរង់ចាំស្តាប់ ។

«បំណុលរបស់គ្រួសារក្មេងស្រីឈ្មោះ នីកូល ត្រូវបានទិញផ្តាច់ពីធនាគាររួចរាល់ហើយ ។ ខ្ញុំក៏បានឱ្យមេធាវីទាក់ទងទៅម្ចាស់ខ្លួន ប្រាប់ពីឱកាសការងារនៅក្រុមហ៊ុន Art Toy Industry របស់យើងក្នុងនាមជា ‘មិត្តរបស់កញ្ញាដាហ្ស៊ី’ ដូចដែលចៅហ្វាយបានផ្តាំ ។ ចំណែក…  លោកពូធន្នក្រៃ… ក៏ត្រូវបានផ្ទេរចូលបន្ទប់ VIP ដោយសុវត្ថិភាព ដោយមានក្រុមគ្រូពេទ្យជំនាញចាំយាមកាមមិនឱ្យចន្លោះប្រហោងឡើយ ។»

ស្នាមញញឹមត្រជាក់ស្រេបមួយលេចឡើងនៅចុងបបូរមាត់របស់ខ្ញុំ ។

«ល្អ !» ខ្ញុំបន្លឺសំឡេងគ្រលរធ្ងន់ មុននឹងលើកកែវស្រាអកផឹកមួយក្អឹកចុងក្រោយឱ្យជាតិល្វីងប្រដេញប្រញាយក្នុងបំពង់ក ។ រសជាតិសុរាថ្លៃយ៉ាងណា ខ្លាំងយ៉ាងណា នៅតែមិនអាចបំពេញភាពស្រេកឃ្លានក្នុងបេះដូងខ្ញុំពេលនេះទេ ។

ពោះខ្ញុំគ្រប់ផ្នត់រមូលឱ្យតែនឹកឃើញបបូរមាត់គេ ឬគ្រាន់តែ… ឮអ្នកណាម្នាក់ហៅឈ្មោះគេ ។ សំឡេងគេកំពុងបញ្ជាជីវិតខ្ញុំ…

«ស្គមណាស់ !»

«មានហ្នា៎ ! ត្រូវតាមស្តង់ដាហើយ!»

កាលណោះ ខ្ញុំបង្អាប់តុក្កតារបស់គេ ។

មនុស្សស្រីម្នាក់នេះ មានអ្វីម្យ៉ាងមុតៗ… ក្តៅៗ… រឹងៗ… ចិត្តល្អ…      កាចៗ… តែ… ជាតិណាស់ ! ចង់ឱប ហើយចង់គ្រញិច ! នេះជាអារម្មណ៍ខ្ញុំរាល់ដងឱ្យតែនឹកឃើញគេ ។

ខ្ញុំជាបិសាច… ដែលស្លាប់យូរហើយ !

ភាពជាសម្បកនៃមនុស្សរបស់ខ្ញុំស្រពោនមកយូរហើយ ! ចាំមិនបានទេថា កាលមុនខ្ញុំជាមនុស្សស្រលាញ់ស្រីក្នុងរសបែបណា ? ដឹងតែថាពេលនេះ… ខ្ញុំមិនដែលឃើញអ្នកណាឱ្យចំហាយពិសេសដូចគេទេ… ។

កាលពីរសៀលគេសួរខ្ញុំថា «ស្រីៗស្លាប់អស់ហើយមែនទេ ?»

ខ្ញុំញញឹមដើរយឺតៗមកកាន់តុធ្វើការទាញទូរសព្ទមកបើកមើលទៀត

សារចុងក្រោយរបស់ខ្ញុំ… នាង “Seen” ហើយ ។ ប្រយោគដែលនាងស្រែកកាត់ទូរសព្ទថា “ស្រីៗស្លាប់អស់ហើយមែនទេ ?” នៅតែធ្វើឱ្យខ្ញុំចង់សើចរហូតដល់អ៊ីសានត្រូវដកថយយឺតៗ ។ ប្រហែលជាសំណើចខ្ញុំ បែបនេះ តែងតែក្លាយជាការចាប់ផ្តើមនៃការសង្គ្រុបឆីអ្នកណាម្នាក់ ។

ពិតមែនហើយ ដាហ្ស៊ី… សម្រាប់បង ស្រីៗនៅលើលោកនេះស្លាប់អស់ហើយ តាំងពីវិនាទីដែលកែវភ្នែកដ៏បរិសុទ្ធរបស់អូនសម្លឹងមកបងកណ្តាល រោងពុម្ពដ៏កខ្វក់នោះ ។

ខ្ញុំដឹងច្បាស់ណាស់ថា ម៉ោងនេះ វិនាទីនេះ នាងតូចប្រាកដជាកំពុងតែរមួលខ្លួន គេងមិនលក់ ភ័យខ្លាច និងថប់ដង្ហើមសឹងតែស្លាប់មិនខាន ។

នាងប្រាកដជាកំពុងតែសួរខ្លួនឯងថា បិសាចម្នាក់នេះជាអ្នកណា ? ហេតុអីអំណាចគេធំម្ល៉េះ ?

តែនេះហើយជារបៀបដែលខ្ញុំស្រលាញ់នាង ! ខ្ញុំមិនមែនជាព្រះរាជបុត្រជិះសេះស ដែលចូលមកសុំក្តីស្រលាញ់ដោយការលុតជង្គង់អង្វរនោះទេ ។ ខ្ញុំជាបព្វតា… ជាស្តេចសត្វ ដែលនៅពេលសម្លឹងឃើញចំណីដែលខ្លួនចង់បាន គឺមានតែរាយសំណាញ់បិទរាល់ច្រកចេញទាំងអស់ ទាល់តែចំណីនោះអស់កម្លាំងរើបម្រះ ហើយដើរចូលមកក្នុងរង្វង់ដៃរបស់ខ្ញុំដោយខ្លួនឯង ។

ខ្ញុំមិនបានចងជើងនាងដោយច្រវាក់ដែកទេ ដាហ្ស៊ី ! តែខ្ញុំចងនាងដោយ អំណាចសេដ្ឋកិច្ច ចងនាងដោយការដឹងគុណដោយសម្ពាធមិត្តភ័ក្ដិ និងចងនាងដោយសុវត្ថិភាពរបស់ ប៉ាម៉ាក់នាង… ។ ខ្ញុំនឹងសង់ជញ្ជាំងដែកថែបជុំវិញជីវិតនាងរហូតទាល់តែនាងដឹងខ្លួនថា បើនាងហ៊ានបោះជំហានចេញពីខ្ញុំ ពិភពលោករបស់នាងនឹងដួលរលំរលាយ ។

«ថ្ងៃស្អែក… លុបរាល់កាលវិភាគប្រជុំនៅពេលព្រឹកចោលឱ្យអស់ ។»

ខ្ញុំងាកទៅបញ្ជាអ៊ីសាន ដោយកែវភ្នែកមុតស្រួច ហើយទម្លាក់សំឡេងពោលបង្ហើយ«ខ្ញុំត្រូវទៅ ‘សមុទ្ទចិត្ត’ ។»

«បាទទាន !» អ៊ីសានទទួលបញ្ជា រួចថយចេញទៅដោយស្ងៀមស្ងាត់ ។

បន្ទប់ត្រលប់មកស្ងាត់ជ្រងំម្តងទៀត ខ្ញុំទាញសៀវភៅគំនូរ (Sketchbook) ពណ៌ខ្មៅមួយក្បាលចេញពីថតតុ ។ ម្រាមដៃដែលស៊ាំនឹងការចុះហត្ថលេខារាប់សិបលានដុល្លារ លូកទៅទាញខ្មៅដៃមួយដើមមកកាន់ ។

​បាយៗ ចួបគ្នាជាថ្មី សប្តាហ៍ក្រោយ …

រឿង៖ នាងនិងគេ (ភាគ១៤)
ម៉ាក់ដកដង្ហើមញាប់ៗដៃគាត់កំពុងកាន់កដៃខ្ញុំជាប់សឹងតែចេញឈាម ខ្ញុំដឹងថាគាត់កំពុងនឹកឃើញដល់ទង្វើរបស់វេហា ដែលទើបតែធ្វើឱ្យខ្ញុំខូចចិត្តស្ទើរស្លាប់ ។

«សូមលោកចាកចេញពីទីនេះ ហើយកុំមកលេងសើច ទម្លាក់ទម្ងន់លើជីវិតកូនខ្ញុំទៀត !»

បរិយាកាសក្នុងផ្ទះបាយតូចចង្អៀតនេះ ស្រាប់តែប្រែជាត្រជាក់ស្រេប ស្ងាត់ជ្រងំ ។ ខ្ញុំមិនហ៊ានសូម្បីតែដកដង្ហើមឮ ។ ដែលខ្ញុំនៅតាមសម្លឹងមុខប្រុសអ្នកមានដែលនៅឈរធ្មឹងស្រស់សង្ហាឡើងៗក្រោមភាពនឹងនរបស់គេ ព្រោះតែខ្ញុំបារម្ភថា មនុស្សមានចរិតផ្ដាច់ការដូចជាគេ នឹងបញ្ចេញកំហឹង ឬគ្រហឹមតវ៉ាដោយអំនួត… តែខ្ញុំគិតខុស ។

គេមិនបានខឹងទេ ។

ផ្ទុយទៅវិញ កែវភ្នែកដែលធ្លាប់តែកាចសាហាវនោះ បែរជាមានពន្លឺនៃការអត់ធ្មត់យ៉ាងចម្លែក ។ គេដកដង្ហើមធំនិយាយមួយៗ ៖

«អ្នកមីងមានសិទ្ធិស្អប់ ឬមិនទុកចិត្តអ្នកមានផ្សេង… តែសូមកុំប្រៀបធៀបខ្ញុំទៅនឹងអាសំរាមវេហានោះ ។»

សំឡេងរបស់គេលែងជាការព្រមាន តែជាការប្រកាសមួយមានអត្ថន័យយ៉ាងច្បាស់លាស់ ។

«នេះមិនមែនជាការលេងសើចទេ ខ្ញុំមកទីនេះ ក្នុងនាមជាមនុស្សប្រុសម្នាក់ដែលចង់យកជីវិតខ្លួនឯងមកចងភ្ជាប់ជាមួយកូនស្រីអ្នកមីង ។»

កែវភ្នែកគេងាកមកសម្លឹងខ្ញុំ ព្រោះខ្ញុំក៏ភាំងសម្លឹងគេ ។ ភ្នែកពួកយើងចាក់ដោតជ្រៅដល់ព្រលឹងទាំងសងខាងព្រោះលែងស្គាល់អ្វីៗជុំវិញកំពុងកើតឡើងទៀតហើយ ។

«ខ្ញុំនឹងរៀបចំពិធីភ្ជាប់ពាក្យផ្លូវការមួយឱ្យបានត្រឹមត្រូវបំផុត ! ប្រសិនថ្ងៃនេះ អ្នកមីងងក់ក្បាលអនុញ្ញាត !»

ខ្ញុំថប់ដង្ហើម រាងកាយទន់ញាក់ ស្ទើរតែមិនជឿត្រចៀកខ្លួនឯង ។

ភ្ជាប់ពាក្យ ? ជាមួយមនុស្សដែលខ្ញុំទើបតែបានដឹងឈ្មោះពិតប្រាកដមុននេះបន្តិច ? គេឆ្កួតបាត់ទៅហើយមែនទេ ?

«ទេ… ខ្ញុំមិន… មានទំនាក់ទំនងអីជាមួយ… គេ… ទេ… »

ខ្ញុំរុញខ្លួនចេញពីក្រោយខ្នងម៉ាក់ និយាយដោយសំឡេងញ័រៗ និងតក់ស្លុត ទឹកភ្នែកដែលខំទប់បានរមៀលធ្លាក់ចុះមក ហើយប្រឹងនិយាយបន្ត

«នែ ខ្ញុំអង្វរណ៎ា… សូមចេញទៅសិនទៅ… ចេញពីផ្ទះខ្ញុំទៅណ៎ា ! កុំមកធ្វើឱ្យម៉ាក់ខ្ញុំភ័យជាងនេះទៀត !»

ខ្ញុំចង្អុលទៅមាត់ទ្វារទាំងអួលដើមក ។ បព្វតាសម្លឹងមកខ្ញុំ ចិញ្ចើមគេកន្ត្រាក់បន្តិចហាក់មិនពេញចិត្តដែលខ្ញុំបដិសេធគេនៅចំពោះមុខម្តាយបែបនេះ តែនៅទីបំផុត កែវភ្នែកនោះក៏ប្រែជាទន់ភ្លន់ ។

«បាន… តែបងនឹងមកទៀត !»

មុនពេលបែរខ្នង គេងាកមកបន្ថែម ៖

«បងទុកពេលឱ្យអូនគិត តែមិនឱ្យបដិសេធទេ ដាហ្ស៊ី !»

គេឱនក្បាលគោរពម៉ាក់ម្តងទៀត រួចបោះជំហានវែងៗចាកចេញពីផ្ទះបាយទៅក្រៅបាត់ស្រមោល បន្សល់ទុកតែភាពស្ងៀមស្ងាត់ និងក្លិនទឹកអប់ដែលនៅតែអណ្ដែតក្នុងខ្យល់ ។

ពេលឮស្នូរម៉ាស៊ីនឡានបរចេញទៅបាត់ម៉ាក់ក៏ស្រុតខ្លួនអង្គុយលើកៅអីយកដៃខ្ទប់មុខ… គាត់យំ… ខ្ញុំដឹងហើយស្ទុះទៅឱបគាត់ពីក្រោយ ទឹកភ្នែកស្រក់ចុះមកជោកស្មាគាត់ ។

«ម៉ាក់កុំយំ មានអីឯណា !»

មនុស្សម្នាក់គោះទ្វារ ធ្វើឱ្យពីរនាក់ម្តាយនិងកូនខ្ញុំភ័យជាថ្មី តែតាមពិតជាកូនចៅបព្វតាដែលយកកាបូបធ្វើការពីហាងមកប្រគល់ឱ្យខ្ញុំ ។ ពួកគេប្រគល់កាបូបមកឱ្យខ្ញុំដោយអាការៈកោតគោរពហើយចាកចេញ ។

ម៉ាក់តាមដេញសួរខ្ញុំខ្សឹបៗដោយទឹកមុខបារម្ភខ្វល់ខ្វាយ ៖

«ក្មេងប្រុសម្នាក់ហ្នឹង កូនចៅអ្នកណាគេ ម៉េចម៉ាក់នៅផ្ទះឧកញ៉ាវណ្ណឆៃ បានឃើញអភិជនមកជាច្រើន ហើយមិនដែលឃើញក្មេងនេះ ?»

ទ្វារផ្ទះត្រូវខ្ញុំទាញបិទមកយ៉ាងជិត ។ ខ្ញុំលបពិនិត្យតាមប្រលោះវាំងនន និងកញ្ចក់បង្អួច ទម្រាំដឹងថាគ្មានពួកគេនៅក្រៅ ទើបអាចស្រណុកចិត្តបានមកវិញខ្លះ  ក៏ទម្លាក់ខ្លួនអង្គុយជាមួយចុងម្រាមដៃដ៏ញាប់ញ័ររបស់ខ្ញុំ ។

«កូនឯងគួរតែដឹងហើយ ពួកអ្នកមានអស់នេះនឹងនាំបញ្ហាមកឱ្យ មិនមែនក្តីសុខទេ !»

ម៉ាក់បន្តវាចាពីផ្ទះបាយមក ឯខ្ញុំលូកប៉ះបបូរមាត់ខ្លួនឯងដែលនៅតែមានអារម្មណ៍ថាហើមពោរ និងដក់ជាប់កម្តៅដ៏កាចសាហាវរបស់គេមិនទាន់សាបរលាប ។ ក្លិនគេ… សម្ដីគេ…  ដង្ហើមគេ កែវភ្នែកគេ ដិតដាមមកក្នុងអារម្មណ៍នេះជាងមនុស្សដែលខ្ញុំបានស្គាល់ជាងពីរឆ្នាំមកនោះទៅទៀត ។

“បព្វតា…” ឈ្មោះនេះបន្លឺឡើងក្នុងខួរក្បាលខ្ញុំប្រៀបដូចជាបណ្តាសា ។

ខ្ញុំទាញទូរសព្ទមកចុចទៀត រកមើលមនុស្សនេះលើអ៊ីនធឺណិត ។ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងសោះ រូបភាពរបស់វេហាដែលធ្លាប់ជាចំណែកដ៏ធំក្នុងបេះដូងខ្ញុំ បែរជាត្រូវបានលុបបាត់យ៉ាងស្អាត… ជំនួសមកវិញនូវស្រមោលដ៏ខ្មៅងងឹត និងគ្រោះថ្នាក់របស់បុរសម្នាក់ទៀតដែលខ្ញុំរកឃើញគេលើបណ្ដាញសង្គម… បព្វតា ហៅ ទីន ។

ខ្ញុំខំប្រាប់ខ្លួនឯងថាខ្ញុំខ្លាចគេ ខ្ញុំស្អប់ភាពផ្ដាច់ការសាហាវយង់ឃ្នងរបស់គេ តែរាងកាយដ៏អន់ខ្សោយនេះ បែរជាក្បត់ប្រាជ្ញាទាំងស្រុង ។ ក្លិនទឹកអប់ឈើក្រអូបប្រហើរ ស្តើងៗរបស់គេ នៅតែបន្តវាយលុកសរសៃប្រសាទខ្ញុំឱ្យច្របូកច្របល់ តែចងចាំ… ខ្លាំង ។

ពេលនេះទើបខ្ញុំអាចប្រៀបធៀបបាន… ស្នេហាសោះអង្គើយរបស់បងវេហាកាលពីអតីតកាល ប្រៀបបានត្រឹមជាទឹកសាបរាក់ៗដែលគ្មានរសជាតិ និងងាយហួតហែង ។

តែព័ត៌មាននានាអំពីគេ… កូនមហាសេដ្ឋីពោះម៉ាយ… ជាកូនទោល… អំណាចលើឧស្សាហកម្មសិល្បៈខ្លាំងក្លា តែគ្មានមនោសញ្ចេតនាល្បីថា       បេះដូងត្រជាក់ លេបត្របាក់គូប្រជែងមានលុយច្រើនហួស បាតដៃធំអនេកសូម្បីតែចង្អុលអ្នកណាឱ្យដួល ក៏ក្ស័យធនបានងាយភ្លាម ។  កុំថាឡើយបិទការងារមនុស្សម្នាក់សូម្បីបិទទីផ្សារបញ្ឈប់កុងត្រាធ្វើបានត្រឹមប្រយោគបញ្ជាមួយឃ្លា… ?

គេ ?

មនុស្សប្រុសដែលបែកញើសជោកប្រឡាក់ស្រមក… ធ្វើការងារនៅរោងម៉ាស៊ីនបោះពុម្ពកាលពីយប់នោះ ជាមហាសេដ្ឋីជំនួញផ្ដាច់ការ ?

រសជាតិគេ… បបូរមាត់ផ្ដាច់ការរបស់គេ… សំឡេងគេ…

«កុំឱ្យសោះ … កុំហ៊ានបោះបោក ឬបដិសេធរាល់របស់ដែលបងប្រគល់ឱ្យអូនឱ្យសោះ… មិនអ៊ីចឹងទេ… បងនឹង… កុំឱ្យបងធ្វើរឿងដែលបងមិនចង់សូម្បីនិយាយវា !»

…នឹកឃើញឡើងវិញប្រាណខ្ញុំព្រឺរងា ។ អ៊ីចឹងទេតើ បានជា… ឫកពា  សម្ដីយកមេឃទ្រាប់អង្គុយ ?

ស្រមោលនៃភាពកំរោលលេបត្របាក់ត្រួតត្រារបស់ទីន… ប្រៀបដូចជាជាតិសុរាប្រភេទខ្លាំងបំផុតមួយដែលឆេះដុតរោលបំពង់កធ្វើឱ្យខ្ញុំឈ្លក់វង្វេង និងញៀនដោយមិនដឹងខ្លួន ។

តែ… ហេតុអីពេលវេលាងងឹតបំផុតនៃជីវិតនេះ ខ្ញុំត្រូវបានបុព្វេទាញឱ្យពាក់ព័ន្ធក្នុងសំណាញ់អំណាចរបស់បុរសម្នាក់នេះ… ចង់សួរគេណាស់… ចង់ដឹងពិតមែន ។

ម្រាមខ្ញុំអូសលើផ្នែក Contact ក្នុងទូរសព្ទដែលគេបាន Save ដាក់ទីនេះដោយចិត្តឯង ។  ខ្ញុំសើចបន្តិចទាំងហួសចិត្តនិម្មិតនឹងឃើញពាក្យ

«ទីន/បព្វតា ម្ចាស់ជីវិតអូន»

សភាវៈជាអ្នកត្រួតត្រាច្បាស់ឱ្យទែង !!!

ខ្លួនជាស្អី ? ខ្ញុំជារបស់ខ្លួនពីអង្កាល់ ? ប្រហែលមានអំណាចពេក ក្រអឺតយូរមកហើយ គិតថា… គ្រប់គ្នាជាសម្បត្តិជាទ្រព្យសកម្មរបស់ខ្លួន ?

ខ្ញុំទម្លាក់ទូរសព្ទទៅមួយចំហៀង… បូញមាត់មិនសុខចិត្តហើយទាញភួយមកដណ្តប់ជិតឈឹងដូចខំបង្វឹកខ្លួនឯងឱ្យចេះប្រុងប្រៀបជាងមុន ការពារខ្លួនពីអ្វីម្យ៉ាងថ្មី ហៀបនឹងចូលមកក្នុងជីវិតមួយនេះ ។

តុក !

គ្មានអ្នកណាគោះទ្វារទេ ។ គឺសារលើទូរសព្ទខ្ញុំ ។ បើកភ្នែកខ្វាក ខ្ញុំគិត… អ្នកណា ? ពិតណាស់ ខ្ញុំគិតពីគេ…

ខំប្រឹងបិទភ្នែកវិញធ្វើមិនដឹងមិនឮ ព្រោះមនុស្សសំខាន់របស់ខ្ញុំនៅផ្ទះជាមួយខ្ញុំគាត់មិនផ្ញើសារមកទេ ។ ប៉ាខ្ញុំ… គាត់លែងកាន់ទូរសព្ទច្រើនឆ្នាំហើយ… ប្រុសក្បត់ចិត្ត ខ្ញុំប្លក់បាត់ហើយ តាំងពីម្សិល…

ខ្ញុំហត់ណាស់… ចង់គេងបន្តិច ចង់សម្រាក… តែ… ចុះបើជានីកូល ? មិត្តភ័ក្ដិតែមួយគត់ដែលតែងតែនៅក្បែរខ្ញុំគ្រប់កាលៈទេសៈ ?

ខ្ញុំដកដង្ហើមធំលូកដៃទាញទូរសព្ទពីលើពូកមកបើកមើលក្នុងភាពងងឹត ។ ពន្លឺអេក្រង់ជះមកប៉ះភ្នែកធ្វើឱ្យខ្ញុំត្រូវព្រិចភ្នែកសម្លឹងមើលសារក្នុង Telegram ។ ពិតមែន… ជានីកូល !

នីកូល ៖ “ដាហ្ស៊ី ! ធ្វើអី ? នៅណា ? យើងមានរឿងបន្ទាន់ចង់ប្រាប់ !”

ខ្ញុំប្រញាប់វាយសារតបទៅវិញទាំងឆ្ងល់ ។

ដាហ្ស៊ី ៖ “នៅផ្ទះ ! មានរឿងអី នីកូល ???”

សារខាងនោះលោតអក្សរ “Typing…” យ៉ាងយូរ ហាក់ដូចជាម្ចាស់វាកំពុងរំភើប ឬតក់ស្លុតខ្លាំង ស្មើសន្ទុះបេះដូងពិភាល់របស់ខ្ញុំ ។ មិនចម្លែកទេដែលខ្ញុំចេះថប់បារម្ភ ហើយក្រោកអង្គុយ… មួយរយៈនេះ ចួបរឿងច្រើនពេកហើយ ។ ក្រោមការរង់ចាំរបស់ខ្ញុំ មួយសន្ទុះក្រោយមក សារមួយវែងក៏លោតឡើងមក ៖

“ដាហ្ស៊ី ! ឯងចាំបានទេ រឿងបំណុលធនាគារដែលម៉ាក់យើងជំពាក់គេ រហូតដល់ជិតត្រូវគេរឹបអូសផ្ទះនោះ ? មិញនេះ… ស្រាប់តែមានមេធាវីតំណាងក្រុមហ៊ុនធំមួយទូរសព្ទមកម៉ាក់យើងទាំងយប់ ! គេប្រាប់ថា មានអ្នកមាន… អ្នកណាមិនដឹងទេ…  បានជួយទិញបំណុលនោះផ្តាច់ពីធនាគារតាវណ្ណឆ័យរួចហើយ ! ម៉ាក់យើងលែងជំពាក់គេទៀតហើយ ដាហ្ស៊ី ! ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀត គេថែមទាំងឱ្យមនុស្សខលមកថា ចង់ផ្តល់ឱកាសសាកល្បងការងារដល់យើង ! នៅក្រុមហ៊ុន Art Toy Industry ធំមួយ ហា ! យើងសឹងតែមិនជឿទេ ! ដូចយល់សប្តិអ៊ីចឹង ! ស្អែកនេះយើងត្រូវទៅបង្ហាញខ្លួន ! ឯងគិតមើល ត្រូវអរ ឬភ័យ ? ស្នាដៃអ្នកណា ?”

បេះដូងខ្ញុំដូចត្រូវគេឆក់ដោយចរន្តអគ្គិសនី ។ ទូរសព្ទសឹងតែជ្រុះពីដៃ ហើយចង្រៃអីចិត្តនេះម៉ៃភ្លាមៗលើបព្វតា ។

គេទើបតែយប់មិញនេះតាមដាននីកូលចេញពីផ្ទះខ្ញុំសោះហ្នឹង បើគេអាចដឹងសូម្បីរឿងបំណុលម្តាយនីកូល និងរឿងថាមិត្តកម្សត់ខ្ញុំបានដើររកការងារសឹងម្ភៃកន្លែងធ្លាក់ឬព្យួរឱ្យរង់ចាំទាំងអស់ តើគេ… ជាមនុស្សដៃទិព្វត្រចៀកទិព្វ ?

មិនមែនគេទេ ។ ខ្ញុំបន្លប់ខ្លួនឯងហើយលេបទឹកមាត់ល្វីង… និយាយ Voice ទៅរកមិត្ត ។

«អ្នកណាគេ ? ម៉េចឯងមិនសួរឱ្យច្បាស់ ? ទិញបំណុលផ្តាច់ពីធនាគារបានទាំងយប់អធ្រាត្របែបហ្នឹង ខ្មោចឬទេវតា ?»

សំឡេងនាងញ័រៗ ៖

«គឺ… !» នាងដូចមានរឿងអ្វីមួយលាក់ៗ ?

«ឯង… ឯងមានស្អីចង់និយាយ ម៉េចលឹបល ?»

ខ្ញុំសួរដោយខ្សាវៗ តែបុកពោះ ។ នីកូលគ្រហែមហើយតបវិញយឺតៗ ៖

«យើងសម្លុតសួរអ្នកនាំពាក្យមកនោះដែរ គេជាមេធាវីម្នាក់ គេថា… ចៅហ្វាយគេ… ជា… មិត្តរបស់ឯង… នាងដាហ្ស៊ី !»

«ស្អីគេ ?» ខ្ញុំខ្សឹបបានតែពីរម៉ាត់ទេ ខ្ញុំគាំងវិញ ។ បេះដូងនេះដឹង !

សំណាញ់នេះរឹតខ្ញុំ និងមនុស្សដែលពាក់ព័ន្ធខ្ញុំគ្រប់គ្នា ។ ខ្ញុំនិងគ្រប់យ៉ាងដែលនៅជុំវិញ គេស៊ើបដឹងអស់ហើយ ?

អូយ ! ថប់ដង្ហើម !

ស្អីគេនេះ ?

ខ្ញុំគិតផង ចុចមើលរូបថតនីកូលដើរទិញអីវ៉ាន់កណ្តាលភ្លៀងកាលពីយប់មិញ ។ មនុស្សដែលដាក់ឈ្មោះខ្លួនឯងថា “ទីន/បព្វតា ម្ចាស់ជីវិតអូន” នៅក្នុងទូរសព្ទខ្ញុំ គឺកំពុងញញឹមនៅទីណាមួយមិនដឹង ខណៈគេកំពុងបឺតយកអុកស៊ីហ្សែនចេញអស់បន្តិចម្តងៗពីក្នុងពិភពលោករបស់ខ្ញុំ ។

ខ្ញុំបើកភ្នែកធំៗសម្លឹងទៅពិដានផ្ទះក្នុងភាពងងឹតស្លុប ។

មានភាគបន្ត …

រឿង៖ នាងនិងគេ (ភាគ១៣)
ទោះយ៉ាងណា ខ្ញុំប្រញាប់លូកដៃទៅទាញទ្វារ ចុះដីវឹប ឈានជើងទៅមុខញាប់ៗបម្រុងនឹងរត់គេចឱ្យផុតពីភាពតានតឹងនេះ ។ តែ…

“តក់ !”

សំឡេងពន្លត់ម៉ាស៊ីនឡាន និងសូរបើកទ្វារពីខាងគេ ធ្វើឱ្យជើងខ្ញុំគាំង ។

គេមិនបានត្រលប់ទៅវិញទេ ។

បុរសមាឌធំសង្ហាក្នុងឈុតអាវខ្មៅសើមភ្លៀងតិចៗ ឈានជើងចុះពីឡាន រួចដើរមកឈរក្បែរខ្ញុំដែលបែរមើលមុខគេភាំងៗ ។ មុនពេលខ្ញុំហាមាត់សួរ គេក៏ចាប់ទាញកដៃខ្ញុំ រួចបោះជំហានដើរតម្រង់ចូលទៅក្នុងផ្ទះរបស់ខ្ញុំដោយចិត្តឯង ។

លើកនេះ … លែងជាការជូនមកផ្ទះទៀតហើយ ? តែជាការឈ្លានពាន … ចូលមកដល់ ទីជម្រកចុងក្រោយរបស់ខ្ញុំ !

«នែ ! លែងខ្ញុំ… មកចូលផ្ទះខ្ញុំធ្វើអី ! លែងទៅ… »

ខ្ញុំខ្សឹបស្រែកទាំងភ័យស្លន់ស្លោ ខំប្រឹងទាញដៃចេញ ទឹកភ្នែកហៀបនឹងស្រក់ម្តងទៀត តែគេមិនខ្វល់គេក្តាប់កដៃខ្ញុំជាប់មិនឱ្យឈឺតែមិនអាចរើរួច ។

ទ្វារផ្ទះត្រូវរុញបើកដោយគ្មានការអនុញ្ញាតក្រោមម្រាមដៃធំៗដែលមុននេះបានចាប់ចង្កាខ្ញុំ បង្ខំឱ្យខ្ញុំតទល់ភ្នែកជាមួយគេ ។

ពន្លឺភ្លើងនីអុងចាស់ៗ និងរាងកាយដ៏តូចទាបនៃពិតានផ្ទះរបស់ខ្ញុំ ហាក់ត្រូវគ្របដណ្ដប់ដោយស្រមោលដ៏ធំហ៊ឺហារបស់គេភ្លាមៗ ។ ក្លិនទឹកអប់អភិជនរបស់គេ បានវាយលុកបំបាត់ក្លិនសើមផ្អួរនៃផ្ទះចាស់នេះគ្មានសល់ ។

«ដាហ្ស៊ី ! កូន … »

ម៉ាក់ដែលដើរមកពីផ្ទះបាយជាមួយថាសធញ្ញជាតិ សម្លឹងមកពួកយើងដោយទឹកមុខឆ្ងល់ហើយក្រៀមក្រំ សល់ពីរឿងម្សិលមិញ ។

ភ្នែកគាត់បើកធំៗ ពេលឃើញបុរសប្លែកជាមួយការតុបតែងនិងផ្ទៃមុខដ៏មានអំណាចម្នាក់នេះ កំពុងកាន់កដៃកូនស្រីគាត់តឹងណែនព្រហើនៗ ។

«ម៉ាក់ … »

ខ្ញុំរលះរលាំងហៅគាត់ ទាំងទឹកមុខស្លេកស្លាំងចង់យំ សម្លឹងគាត់ក្នុងន័យសុំការសង្គ្រោះ ។ ប៉ុន្តែ ជននេះមិនបានបង្ហាញភាពរអាក់រអួល ឬខ្លាចញញើតសូម្បីបន្តិច ។ គេលែងដៃខ្ញុំយឺតៗ រួចបោះជំហានទៅមុខបន្តិច ឈរត្រង់ខ្លួនពេញកម្ពស់  សម្លឹងមើលម្តាយខ្ញុំ ។ តែហោចណាស់ ជាការសម្លឹងដោយភាពគោរព… តែបង្កប់នូវអំណាចគាបសង្កត់ ដែលគ្មាននរណាម្នាក់ហ៊ានប្រកែក ។ គេឱនកាយលើកដៃផ្គុំក្រោមភាពស្រឡាំងកាំងរបស់ខ្ញុំ ៖

«បាទជម្រាបសួរ អ្នកមីង… » សំឡេងគ្រលរធ្ងន់ និងត្រជាក់ស្រេបរបស់គេបន្លឺឡើងបំបែកភាពស្ងាត់ជ្រងំនៃផ្ទះចាស់សែនកម្សត់នេះ ។ គេដូចមិនចាប់អារម្មណ៍អ្វីនៃស្ថានភាពលំនៅឋានពួកយើងទេ បែរជាណែនាំខ្លួនគេ ៖

«ខ្ញុំឈ្មោះ ទីន ! ខ្លះហៅខ្ញុំតាមផ្លូវការថា បព្វតា !»

ម្តាយខ្ញុំដាក់ថាសសណ្តែកចុះលើតុហើយសំពះតបទៅជននេះឆ្ងក់ៗ សភាពម៉ាក់ គឺគាត់មិនដែលសូម្បីតែនឹកស្មានដល់ថា ខ្ញុំអាចមានកង់សាគួរណាម្នាក់ ឬមានសង្សាររហ័សយ៉ាងនេះ ក្រោយមួយរាត្រីនៃការបែកជាមួយអ្នកចាស់ ។

«នេះ អង្គុយសិនមកលោកក្មួយ !»

គេអង្គុយ… ?

ម៉េច… ម៉េចបានមកអង្គុយនៅផ្ទះខ្ញុំ ?

ខ្ញុំលើកដៃម្ខាងមកទប់កែងដៃម្ខាងទៀតដែលតវល់ខ្ទប់មាត់រកមធ្យោបាយ ។ អ្នកណាបញ្ជូនមនុស្សនេះមកក្នុងជីវិតរបស់ខ្ញុំ ឬមួយ… អូ ! នឹកឃើញហើយ ! មាណាកាម្នាក់នោះ ? តិចស្រីអ្នកមាននោះ ? អូ ! កុំម៉ៃគេ ! គេមិនដឹងអីទេ ។ ម្នាក់នេះ… ខ្ញុំទៅរាវយកគេមកប្រឡាក់ប្រឡូសដោយខ្លួនឯងពីក្នុងរោងចក្របោះពុម្ពតុក្កតាមួយនោះ ។

ហឹម …

«អ្ហេ៎ ឈរធ្វើអីកូន ទៅយកទឹកមក !» ម៉ាក់ខ្សឹបបញ្ជា តែខាងគេក៏ឮ ។

«អូ ចាស !»

ខ្ញុំបែរខ្លួនប្រុងថាទៅចង្ក្រាន តែគ្រលៀសទៅមួយឆ្វាច់ក៏ឃើញគេនេះចាប់យកស៊ុមរូបថតមួយរបស់ខ្ញុំនៅលើកូនទូតាំងក្បែរសាឡុង ។ ជារូបកាលខ្ញុំទទួលបានរង្វាន់ខាងគំនូរនៅវ័យ ៨ ឆ្នាំ ។ ដោយផឺតពោះ ខ្ញុំមិនត្រូវការឱ្យគេឃើញកុមារភាពខ្ញុំទេ ។

ខ្ញុំលូកដៃទៅដណ្តើមយក តែគេរហ័សណាស់ គេយកបានមុន ហើយខ្ញុំវិញជ្រុលជំហរទៅទ្រោបលើគេបានទៀត ?

ក្តៅចិត្ត !

ម្តាយខ្ញុំឈរមិងមាំង… ខណៈកូនស្រីនៅត្រដាបត្រដួសប្រឹងក្រោកមកទាំងខឹងទាំងជា ។ ប្រុសម្នាក់នេះបានចិត្តណាស់ ដែលគេបានឱបទប់ខ្លួនខ្ញុំពេញមួយទំហឹងកណ្តាលចំណោម ។ និយាយទៅពេលឃើញបែបនេះ ម៉ាក់ក៏សឹងស្ទុះមកទាញខ្ញុំចេញភ្លាមៗដែរ ព្រោះស្និទ្ធគ្នាពេកជាមួយប្រុសម្នាក់ដែលគាត់មិនដែលសូម្បីធ្លាប់ឮឈ្មោះ តែនេះប្រហែលមកពីគាត់ភាំងៗពេកបានជាគាត់យឺតយ៉ាវ…

«សុំកាហ្វេបានទេ ? អាមេរិកខាណូ !»

ខ្ញុំឮហើយ សម្លក់គេឆ្វាច់ ព្រោះក្នាញ់ខ្លាំង ។ ពីក្រោយខ្នងខ្ញុំ… ដែលឈររៀបចំកាហ្វេ ខ្ញុំឮសំឡេងគេ ៖

«ដាហ្ស៊ី… ជាអនាគតភរិយារបស់ខ្ញុំ !  ខ្ញុំតទៅ ជាអ្នកទទួលខុសត្រូវ179C រ៉ាប់រងគ្រប់យ៉ាងលើជីវិតគេ គ្រួសារអ្នកមីង និងលោកពូ… »

ខ្ញុំគាំងធ្មឹង របូតភ្លាត់ពែងកាហ្វេ ហើយស្រែកយ៉ៃដោយការរលាក ។

ម្តាយខ្ញុំដែលនៅស្លេកមុខលោកនៅធ្មាំងម្នាក់ឯងលើសាឡុង ឯអ្នកដែលរត់ចូលមកគឺមនុស្សដែលខ្ញុំកំពុងគេច ។

ខ្ញុំសម្លឹងមើលមុខគេ ភ្លេចដៃដែលកំពុងរលាកពើត ។

«រលាកដៃហើយ !»

គេនិយាយ ហើយទាញខ្ញុំយកមកបើកទឹកម៉ាស៊ីនលាងកន្លែងរលាក    ភ្លាមៗ ។ ក្លិនយើងប៉ះគ្នាជាថ្មី ។ ភាពជាបុរសរបស់គេ ដែលកាលពីនៅហាងជង់មកលើរាងកាយខ្ញុំ ពេលនេះត្រូវគ្របដណ្តប់មកវិញ នូវចង្វាក់បេះដូងព្រួយបារម្ភពិត ។

គេខ្សឹបៗ… «មានបង់រុំរបួស និងថ្នាំទេ ? »

ខ្ញុំជាប់ធ្នាក់ជាមួយភ្នែកបារម្ភហួសហេតុរបស់គេ រហូតដល់មិនដឹងគេកំពុងសួរអ្វីមិនដឹងថាត្រូវឆ្លើយអ្វី ?

រាល់ពាក្យពេចន៍របស់គេស្តាប់ទៅដូចជាការជួយសង្គ្រោះ… ដូចជាភ្ញាក់ផ្អើលនឹងរបួសដ៏តូចនេះខ្លាំង ប៉ុន្តែសម្រាប់ខ្ញុំ ដែលទើបតែឆ្លងកាត់ការថើបដ៏ព្រៃផ្សៃ និងខ្សែភ្នែកត្រួតត្រារបស់គេ ខ្ញុំដឹងច្បាស់ណាស់ថា… គេនេះអាចជាប្រស្នាដ៏លំបាកនៃជីវិតរបស់ខ្ញុំ ។

ការដែលគេរត់មកមើលខ្ញុំទាំងភិតភ័យ ធ្វើឱ្យបេះដូងដែលធ្លាប់តែលោតដោយភាពរន្ធត់ បែរជាមានចង្វាក់ចម្លែកមួយលាយឡំចូលមក ។

ភាពកក់ក្តៅពីបាតដៃធំៗរបស់គេ ដែលកំពុងត្រកងដៃដែលរលាករបស់ខ្ញុំនៅក្រោមទឹកម៉ាស៊ីនហាក់ផ្ទុយស្រឡះពីភាពផ្ដាច់ការនៅឯហាងកាលពីប៉ុន្មាននាទីមុន ។

«មានបង់រុំរបួស និងថ្នាំទេ ?» គេសួរបញ្ជាក់ម្តងទៀត ពេលឃើញខ្ញុំនៅឈរគាំងសម្លឹងមុខគេ ។

ខ្ញុំស្ទាក់ស្ទើរ ទើបតែប្រមូលស្មារតីបានរៀបនឹងឆ្លើយ ស្រាប់តែសំឡេងស្រែកអង្រួនរបស់ម៉ាក់បន្លឺឡើងពីក្រោយខ្នង ធ្វើឱ្យខ្ញុំ និងគេងាកទៅព្រមគ្នា

«ឈប់មកលេងសើចនឹងកូនខ្ញុំទៅ !»

គេភ្លឹក ។ ថ្គាមគេដែលនៅក្បែរខ្ញុំ ឡើងប៉ោងរឹងជាសញ្ញានៃការ «មិនសប្បាយចិត្ត !» ។ ស្គាល់គេត្រឹមប៉ុន្មានម៉ោង ខ្ញុំដឹងថាគេនេះកាចណាស់ ។

«លោកអញ្ជើញចេញទៅវិញចុះ យើងក្រណាស់ ! ផ្ទះនេះមិនស្វាគមន៍អភិជនទេ !»

ម្តាយខ្ញុំដល់ថ្នាក់បណ្តេញគេចេញហើយ តើគេនឹងដាក់មានះចុះទេ គេធ្លាប់ថើបខ្ញុំសឹងដាច់ដង្ហើមដោយគ្រាន់តែខ្ញុំបដិសេធមិនយកផ្ការបស់គេ ។ ទឹកមុខម៉ាក់ដែលធ្លាប់តែស្លូតបូត ពេលនេះពោរពេញដោយភាពក្រហាយ និងការឈឺចាប់ដែលលាក់ទុកមកជាយូរ ។

វិបត្តិក្នុងជីវិតម្តាយកម្សត់ម្នាក់នេះ មានមកច្រើនត្រួតពេកហើយ សូម្បីតែកូនស្រីល្អបរិសុទ្ធជាក្តីសង្ឃឹមចុងក្រោយនៃជីវិតលោកក៏ត្រូវក្បត់និងជាន់ពន្លិចដោយដៃពួកអភិជនដែរ ។

ខ្ញុំមិនបានមើលម៉ាក់ទេ ព្រោះបារម្ភនឹងប្រតិកម្មគេម្នាក់នេះ ។ បព្វតាម្នាក់នេះនៅធ្វើមុខត្រជាក់ៗ ខណៈខ្ញុំផ្ចង់មើលមុខគេទាំងភ័យៗ ខ្លាចថាគេនិយាយអ្វីមួយ មកប្រមាថលើអ្នកម្តាយរបស់យើង ។

ម៉ាក់ដើរចូលមកទាញផ្តាច់កដៃខ្ញុំចេញពីការកាន់កាប់របស់គេ រួចយកតួខ្លួនគាត់មករាំងពីមុខខ្ញុំ ។ ពីក្រោយខ្នងម៉ាក់ ខ្ញុំគេចភ្នែកចេញពីក្រសែភ្នែកគេដែលស្ងប់ហើយសម្លឹងមើលមកខ្ញុំជានិច្ច ។

«អ្នកមីង… »

បព្វតាបញ្ចេញសំឡេងគ្រលររាបស្មើ សម្លឹងមកម៉ាក់ដោយភាពស្ងប់ស្ងាត់ តែចិញ្ចើមរបស់គេជ្រួញចូលគ្នា ។

«លោកជាអ្នកមាន… មើលតែការស្លៀកពាក់ និងឫកពាក៏ដឹងថាជាអភិជនជាន់ខ្ពស់ !»

ម៉ាក់ចង្អុលមុខគេទាំងទឹកភ្នែករលីងរលោងសំឡេងរអាក់រអួល ៖

«គ្រួសារយើងតោកយ៉ាក ! កូនខ្ញុំត្រឹមជាកូនអ្នកបម្រើគេ មិនសមនឹងលោកទេ ! អ្នកមានដូចជាលោក មិនដែលមានអ្វីមួយប្រាកដប្រជាជាមួយអ្នកក្រដូចពួកយើងទេ ! ពួកលោក គ្រាន់តែចាត់ទុកកូនខ្ញុំជារបស់លេងយកមកជាន់ឈ្លីដើម្បីអំណាច និងមុខមាត់ !»

មានភាគបន្ត …

រឿង៖ នាងនិងគេ (ភាគ១២)
គ្រាន់តែឈានជើងចូលដល់មាត់ទ្វារ ខ្ញុំឃើញគេទៅហើយ ។ ស្រីស្អាតកំពុងឱនរើសត្របកផ្កាដែលជ្រុះនៅលើព្រំ តែនាងផ្អាកបន្តិចសម្លឹងម្រាមខ្លួនឯង !ទាយអីខុស… ស្នាមបន្លាមុត !

ល្ងង់មែន !

«ចេញទៅ ! ខ្ញុំប្រាប់ថាយកសំរាមរបស់ចៅហ្វាយពូចេញ…»

នាងស្រែកទាំងមិនងើបមុខ ដោយគិតថាខ្ញុំជាក្រុមអង្គរក្ស ។

«សំរាម ?»

ខ្ញុំបន្លឺសំឡេងគ្រលរធ្ងន់ទម្លុះភាពញាប់ញ័រក្នុងទ្រូងខ្លួនឯង… ហើយខាងគេក៏ញាក់ខ្លួនព្រើត ងាកមកសម្លឹងខ្ញុំភ្លាម ។

កែវភ្នែកដ៏បរិសុទ្ធដែលធ្លាប់តែទន់ភ្លន់ ពេលនេះពោរពេញទៅដោយគំនុំ និងការតវ៉ា ។ នាងទ្រឹង ព្រោះប្រហែលជាពីជាងជួសជុលមកជាឈុត CEO លើរាងកាយនេះបណ្តាលឱ្យនាងស្រឡាំងកាំងស្ងាត់មាត់បន្តិច តែស្រីស្អាតរបស់ខ្ញុំបន្តក្រោកឈរឡើងមកយឺតៗប្រឈមនឹងខ្ញុំ ។

ខ្ញុំមានទំនុកចិត្តពេញលេញតាំងពីដើមមក តាំងពីមិនទាន់ស្គាល់គេ មិនថាក្នុងឈុតអ្វី… ខ្ញុំនៅតែជាខ្ញុំ… តែពេលនេះ នៅចំពោះមុខនាងល្អិតនេះ… ខ្ញុំចង់ធ្វើទឹកមុខឱ្យស្អាត ឡូយសង្ហាជាងរាល់ដង ។

ធាតុប្រុសស្អាតបានសណ្ឋិតចូលមកដល់ហើយ ខ្ញុំគ្រវីស្មា មមីភ្នែករង់ចាំនាងដែលធ្វើស្លុយទាញថង់សំរាមផ្កាធំនោះទាំងដែលមានផ្កាស្រស់ពេញលេញដើរសំដៅមករកខ្ញុំ ។

«យករបស់ខ្លួន… ទៅវិញឱ្យអស់ !»

ថាចប់ម៉ាហ្វៀស្រីម្នាក់នេះរុញថង់ផ្កានោះមកបុកទ្រូងខ្ញុំ ។ បានជាខ្ញុំហៅគេថាម៉ាហ្វៀ គឺគេជាឧក្រិដ្ឋជន ដែលហ៊ានមកលេងសើចកេងចំណេញលើបេះដូងខ្ញុំដោយគ្មានមេត្តា បណ្តាលឱ្យខ្ញុំរត់ចោលតុប្រជុំនៅអាគារវឌ្ឍនៈមករកគេទាំងកណ្តាលថ្ងៃ ។

ខ្ញុំមិនថយក្រោយ សូម្បីមួយជំហាន បណ្តោយឱ្យថង់នោះធ្លាក់ចុះមកឥដ្ឋ ។ ខ្ញុំលើកដៃជាសញ្ញាឱ្យអង្គរក្សទាំងពីរកុំរវល់ ដូច្នេះពួកគេក៏ដើរចេញដោយទាញកញ្ចក់បិទ «គ្រឹប» ចាក់សោពីខាងក្នុងនិងបង្វិលស្លាកដាក់ថា    «បិទហាង» ។

ពេលនេះ នៅក្នុងហាង មានតែខ្ញុំ និងគេ ។

«អត់ចូលចិត្តផ្កាទេ ?»

ខ្ញុំឈានជើងទៅមុខថែមមួយជំហាន ខណៈគេព្យាយាមសម្លាប់ចិត្តខ្ញុំ ៖

«ខ្ញុំស្អប់គ្រប់យ៉ាងដែលជារបស់ខ្លួន !»

គេថាហើយថែមទាំងបើកភ្នែកក្រឡង់បង្ហាញសញ្ញាថាមិនចុះញ៉ម តែជើងតូចរាវទាំងទ្វេដើរថយក្រោយទាំងមិនដឹងខ្លួន ឯ… មាត់នៅតែរឹង ។

«ស្អប់ដោយទាំងបងផង ?»

ខ្ញុំញញឹមឌឺដង ឈានទៅមុខរហូតដល់ត្រូវនាងថយទៅទើរខ្នងជាប់នឹងជញ្ជាំងក្បែរទូកញ្ចក់តាំងតុក្កតា… អនុសាចាស់ៗរបស់ពួកយើង ។

«ចេញមើល !»

នាងលើកដៃទាំងពីរមកទប់ទ្រូងខ្ញុំ ។ ដៃតូចៗរបស់នាងកំពុងញាប់ញ័រ  ខ្ញុំទម្លាក់ភ្នែក សម្លឹងមើលបបូរមាត់ពណ៌ស៊ីជម្ពូដែលកំពុងញ័រទទ្រើកនោះដែរ… កំហឹងប្រចណ្ឌរឿងសង្សារចាស់គេ និងភាពស្រេកឃ្លានដែលខានចួបនាងពេញមួយព្រឹកបានប្រមូលផ្តុំគ្នាពុះកញ្ជ្រោលក្នុងទ្រូងខ្ញុំ ។

«ចុះអាវេហា ? ស្រលាញ់គ្រប់យ៉ាងដែលវាឱ្យ ?»

មិនដឹងខ្លួនឯងដែរថាកំពុងត្រូវមានក្តីសុខសោះម្តេចបានជាមកនិយាយ ឈ្មោះសំរាមនោះមកបាន ?

នេះហើយ… វិនាទីងងឹតងងុលតូចចិត្តរបស់ខ្ញុំ ។ ខ្ញុំកើតមកជាមនុស្សតូចចិត្ត… ពូកែតូចចិត្តណាស់… ហើយពេលស្រលាញ់ស្រី… ក៏ប្រហែលជាត្រូវការឱ្យគេយកចិត្តបន្តិចទើបបាន ។

ខ្ញុំរៀបនឹងសម្លុតគេថែម តែក្រឡេកចុះឃើញកែវភ្នែកឈឺចាប់របស់គេ  ខ្ញុំអើយ ! នៅមិននៅ… ធ្វើឱ្យគេរលោងភ្នែកយំបានទៀតហើយ… បើយំដោយសារខ្ញុំ មានអី ? បែរជាត្រូវយំដោយសារសត្វប្រឡាំងកាស ?

ខ្ញុំសម្រាលសំឡេងខ្សឹបក្ងួរៗក្បែរគុម្ពត្រចៀកគេ ៖

«បងឱ្យផ្កា… អូនបោះចោល ? ចុះបើបងឱ្យបេះដូង… អូនហ៊ានបោះចោលទេ… ដាហ្ស៊ី ?»

គេទម្លាក់ភ្នែក លេបទឹកមាត់ភ័យ ព្រោះទាំងនិយាយបណ្តើរដៃម្ខាងខ្ញុំលូកទៅក្រសោបចង្កេះរាងរាវរបស់គេទាញគេមកផ្អឹបជាប់នឹងរាងកាយខ្ញុំ ។

«ឆ្កួត !!! លែង !»

នាងប្រឹងរើបម្រះ និយាយរអ៊ុះៗព្រោះថប់បារម្ភ… នាងខំងាកមុខចេញតែខ្ញុំដេញតាមសម្លឹងសម្លក់គ្នា ។

«និយាយគ្នាស្រួលៗដូចកាលនៅរោងពុម្ពបានអត់ ?»

ឮខ្ញុំខ្សឹបបែបនេះហើយ ខាងគេរឹតតែប្រញាយខឹងហើយបម្រះរកតែឡើងជង្គង់ រកតែជាន់ជើងខ្ញុំ តែខ្ញុំគេចរួចទាំងអស់ ។ ឯខាងនាងរឹតតែត្បៀតជាប់ក្នុងក្លេ ព្រោះខ្ញុំចង់ឱ្យនាងដឹងថា បើនាងចង់បានសេរីភាព នាងត្រូវនៅស្ងៀម កាន់តែរើ កាន់តែមិនអាចដកដង្ហើមរួច ។

«ឈប់រើ… ឮអត់ ?»

ដោយសេចក្តីហួងហែង ខ្ញុំបង្ខំនាងមួយទំហឹងមិនឱ្យកម្រើកបាន ។

ខាងគេទប់នឹងខ្ញុំលែងជាប់ ក៏ព្រមឱ្យភ្នែកពួកយើងប្រទាក់គ្នា…នាងមានតំណក់ទឹកភ្នែករលីងរលោងដោយការភិតភ័យលាយឡំនឹងការស្អប់ក្នាញ់  ប៉ុន្តែសម្រាប់ខ្ញុំ គ្រប់យ៉ាងពីកាយវិការគេគឺជាប្រេងសាំងដែលចាក់ស្រោចលើរងើកភ្លើងតណ្ហា ។

ដៃម្ខាងទៀតរបស់ខ្ញុំលូកទៅចាប់ទាញចង្កានាងឱ្យមកកៀកបបូរមាត់សល់តែសន្លឹកក្រដាសនឹងប៉ះគ្នាភ្លាម ។

«ម៉េចថ្ងៃមុនចិត្តល្អ ថ្ងៃនេះ… ស្អប់ ?»

គេមិននិយាយ តែភ្នែកគេរេចុះឡើងដូចចង់មើលចិត្តខ្ញុំ ។ គេខ្លាច ? ឬ… គេគិត ? ខ្ញុំគ្មានពេលគិតច្រើនទេ ។ គេត្រូវតែរស់នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ…  ព្រោះខ្ញុំចង់អ៊ីចឹង… ហើយខ្ញុំក៏គ្មានពេលញ៉ែស្រីដែរ… ខ្ញុំមិន        រ៉ូមែនទិកទេ… ខ្ញុំក្តៅរោលរាល… ។

មិនទុកពេលឱ្យនាងនិយាយប្រយោគតវ៉ាណាមួយទៀតឡើយ បបូរមាត់ខ្ញុំឱនចុះទៅគ្របសង្កត់លើភាពទន់ល្មើយរបស់គេយ៉ាងត្រេកត្រអាល អត្តនោម័តិ និងតក់ក្រហល់បំផុត ។

លើកនេះ មិនមែនគ្រាន់តែជាការគំរាមដូចយប់មិញទេ តែជាការដាក់ទណ្ឌកម្មដែលនាងហ៊ានភ្លេចរឿងរវាងពួកយើង ក៏ជាការបង្ហាញអំណាចនៃភាពជាម្ចាស់កម្មសិទ្ធិផងដែរ ។

ស្រីម្នាក់នេះ ដំណាក់កាលនេះទៅហើយ នៅមានះប្រឹងបិទមាត់ភ្ជិតមិនពាក់ព័ន្ធគ្នា ហើយត្រដរដៃតូចៗវាយតប់លើស្មាខ្ញុំ ។ តែបិសាចដូចជាខ្ញុំ កាន់តែប្រឆាំង កាន់តែនាំខ្ញុំឱ្យទម្លាក់ចោលការគិតនានាទុកតែពាក្យថា

«នាងជារបស់ខ្ញុំ !»

ខ្ញុំខាំបបូរមាត់ក្រោមរបស់នាងតិចៗ ធ្វើឱ្យនាងរបូតមាត់ថ្ងូរ ក៏ជាឱកាសមាសមកដល់ ធ្វើឱ្យខ្ញុំអាចបញ្ជូនបេះដូងនេះចូលទៅបញ្ចេញភាសាស្នេហ៍រុករកភាពផ្អែមល្ហែមនៃបេះដូងខាងគេវិញយ៉ាងអធិកអធមគ្មានអ្នកហាមឃាត់បាន ។

ស្នាមថើបលើកទីពីរនេះ នឹងលេបត្របាក់រាល់ខ្យល់ដង្ហើមរបស់នាងរហូតដល់នាងអស់អុកស៊ីហ្សែន ហើយនាងត្រូវតែទទួលយកពីខាងខ្ញុំ…

នាងនឹងប្រើជីវិតវិនាទីនេះចែកគ្នាជាមួយខ្ញុំ… ហើយគេ… នឹងចងចាំខ្ញុំ… ខ្ញុំតែម្នាក់ប៉ុណ្ណោះទាំងក្នុងជីវិត និងបេះដូងគេ ។

នាងពិតជាស៊ូមិនបានយូរពិតមែន… ពីការតវ៉ាដ៏ខ្លាំងក្លា រាងកាយតូចច្រឡឹង ចាប់ផ្តើម ទន់ជ្រាយបន្តិចម្តងៗ ។ កណ្តាប់ដៃដែលវាយតប់លើទ្រូងខ្ញុំ បានប្រែមកជាលូកចាប់ក្តាប់ជាយអាវ ខ្ញុំយ៉ាងណែន ។

ពេលដឹងថានាងឈប់រើបម្រះ ចង្វាក់នៃការថើបរបស់ខ្ញុំក៏ប្រែប្រួលពីការបង្ខំកាចៗប្តូរមក មកជារសជាតិថ្នាក់ថ្នម ត្រកងបីបាច់យ៉ាងស្រទន់វិញ…

ខ្ញុំបន្តការក្រេបជញ្ជក់រសទងបុប្ផារហូតដល់នាងភ្លេចសូម្បីតែរបៀបដកដង្ហើមពិតៗរបស់ខ្លួននាង ។

ស្នាមថើប

និងពាក្យសន្យា (តំណាលដាហ្ស៊ី)

ក្រោមអំណាចនៃការត្របាក់យកយ៉ាងកាចសាហាវនិងក្តៅគគុករបស់គេ មនុស្សនេះ មានមានះដូចព្រាយបិសាចអសុរកាយក្នុងកុន ។ គេមានកម្លាំងរឹតដ្បិត និងមានអំណាចមួយគ្មានរូបដែលធ្វើឱ្យខ្ញុំចុះចាញ់ ។

រាងកាយដែលធ្លាប់តែរើបម្រះទះតប់របស់ខ្ញុំ ក៏ប្រែជាទន់ជ្រាយបន្តិច    ម្តងៗរហូតដល់សឹងតែគ្មានកម្លាំងទប់ជំហរជើងខ្លួនឯងផង ។ មិនយូរទេ… កម្លាំងប្រឆាំង ក៏ដូចជាកំហឹងបានរលាយបាត់សូន្យ បន្សល់ទុកត្រឹមម្រាមដៃតូចៗដែលក្តាប់ជាយអាវគេយ៉ាងណែន ដើម្បីតោងទាមកុំឱ្យដួលស្រុតចុះទៅលើឥដ្ឋ ។

ខ្ញុំបិទភ្នែក ឈប់តវ៉ា… បណ្តោយឱ្យគេជញ្ជក់យកខ្យល់ដង្ហើម និងរសជាតិទឹកភ្នែកដ៏ជូរចត់របស់ខ្ញុំតាមចិត្តប្រាថ្នារបស់គេ… ខ្ញុំឮសន្ធឹកបេះដូងដែលគ្រហឹមស្រេកឃ្លានដូចសត្វព្រៃក្នុងទ្រូងគេ ។

«… ឈប់ … សុំ … សុំណា៎ ឈប់ធ្វើចឹងទៅ … »

សំឡេងខ្សាវៗ ញ័រៗ លាយឡំនឹងដង្ហើមថប់ៗរបស់ខ្ញុំ របូតចេញពីបំពង់កទាំងត្រដាបត្រដួស នៅពេលដែលគេព្រមដកឃ្លាទុកចន្លោះឱ្យខ្ញុំដកដង្ហើមត្រឹមមួយប្រភាគនៃវិនាទី ។

រាងកាយដ៏ធំមាំរបស់គេកន្ត្រាក់បន្តិចមុនពេលគេព្រមបញ្ឈប់ការឈ្លានពាន ។ ទោះគេបង្អង់តាមការស្នើសុំមែន តែបបូរមាត់យើងទាំងពីរនៅតែប៉ះគ្នាស្ទើរមិនដាច់ ខណៈចុងច្រមុះគេនៅផ្ដិតទាញយកក្លិនពីថ្ពាល់ដែលកំពុងសើមជោកដោយទឹកភ្នែករបស់ខ្ញុំ ។ ដង្ហើមធ្ងន់ៗ និងក្តៅភាយរបស់គេ បង្ហាញពីការខិតខំទប់ស្កាត់តណ្ហានិងតទល់ជាមួយសភាវៈនៃការចង់សង្កត់ សង្កិនមួយធំ ហើយយ៉ាងលំបាកលំបិន ។

គេងើបមុខឡើងមកស្អិតៗ ស្ទក់ៗបានបន្តិច ក៏សម្លឹងចុះមកបបូរមាត់ខ្ញុំដែលអាចស្មានបានថា កំពុងឡើងក្រហម និងហើមពោរកម្រិតណាដោយ សារតែ… ការបំពានរបស់គេ ។

ម្រាមដៃមេដ៏គ្រើមអូសអង្អែលលើថ្ពាល់ខ្ញុំថ្នមៗ តែបង្កប់ភាពគ្រោះថ្នាក់ មុននឹងប្តូរមក ចាប់ចង្កាខ្ញុំបញ្ឈរឡើង បង្ខំឱ្យសម្លឹងចំកែវភ្នែកដ៏ជ្រៅដូចបាតសមុទ្ទរបស់គេ ។

«ចាំទុក ដាហ្ស៊ី … » សំឡេងគ្រលរៗត្រជាក់របស់គេបន្លឺឡើងយឺតៗ តែចាក់ដោតដល់ជម្រៅបេះដូង «កុំឱ្យសោះ ! …កុំហ៊ានបោះបោក ឬបដិសេធរាល់របស់ដែលបងប្រគល់ឱ្យអូនឱ្យសោះ … មិនអ៊ីចឹងទេ … បងនឹង … កុំឱ្យបងធ្វើរឿងដែលបងមិនចង់សូម្បីនិយាយវា !»

«គេនេះចង់ធ្វើអីខ្ញុំ ?»

ខ្ញុំញ័រខ្លួនភ្ញាក់ព្រើតចាកចោលកាមារម្មណ៍ដែលមានមកជាមួយគ្នា ។

មួយជីវិតនេះ ខ្ញុំស្អប់ពាក្យគំរាមណាស់… ជាពិសេសចរិតបំពានចិត្តរបស់គេម្នាក់នេះ ។ ទឹកភ្នែកមួយតំណក់ទៀតរមៀលធ្លាក់ចុះមក … វាមកមិនត្រូវពេលសោះ … ។ សម្រាប់មនុស្សដូចគេ យើងអន់ពេកណាស់ពេលបណ្តោយឱ្យគេឃើញយើងយំ ។

ខ្ញុំច្រានគេវឹប…

លើកនេះ គេរបូតគម្លាតបន្តិចមែន ប្រហែលគេមិននឹកស្មានថាខ្ញុំអាចរឹងមាំមកវិញក្រោមការសម្លុតរបស់គេ ។ ខ្ញុំវាចាទាំងអួលណែន ៖

«ស្អីទៅ ?? និយាយមក ! សម្លាប់ខ្ញុំ ? ខ្លួនជាអ្នកណា ? ខ្ញុំមិនដែលស្គាល់ផង កុំថាឡើយខ្ញុំបានទៅធ្វើស្អីខ្លួន ? ខ្លួនមានសិទ្ធិស្អី មកនិយាយគំរាមខ្ញុំសាហាវៗម៉្លេះ ?»

សម្រាប់ខ្ញុំ ការបំពានរាងកាយ និងការនិយាយសម្លុតទាំងប៉ុន្មាននេះ … ការដាក់មនុស្សមកពីមុខហាងរបស់ខ្ញុំ មិនមែនត្រឹមជាការព្រមានទេ តែជាការគំរាមសន្តិសុខចិត្តនិង កម្ទេចសេរីភាពខ្ញុំទាំងស្រុង ។

«បងសម្លាប់អូនធ្វើអី ?»

«អ៊ីចឹងចេញទៅ !»

ខ្ញុំលើកដៃវាយគេផាច់ៗព្រោះគេនេះខ្ពស់ជាងកម្ពស់ខ្ញុំ ដូច្នេះគេមិនងាយរលំទេ គឺខ្ញុំវាយពេញទំហឹងកូនស្រី ។ មិនដឹងយ៉ាងម៉េច គេបែរជាមិនតដៃ ហើយចាប់កដៃខ្ញុំតែម្ខាង ប៉ុន្តែអាចមានអានុភាពឱ្យខ្ញុំបញ្ឈប់ដៃម្ខាងទៀតទន្ទឹមគ្នា ។

បុរសនេះមិនមាត់អ្វី … គេរុញទ្វារហាងចេញទៅក្រៅទាំងអូសទាញកដៃខ្ញុំឱ្យដើរតាមកាត់តំណក់ភ្លៀងរិចៗ សំដៅទៅឡានទំនើបពណ៌ខ្មៅដែលចតរង់ចាំដូចជាមាត់រណ្ដៅនរក ។

គេរុញខ្ញុំចូលទៅក្នុងឡានយ៉ាងងាយស្រួលដូចកាលពីយប់ ដូចខ្ញុំនេះជាកម្មសិទ្ធិគេតាំងពីរាជវង្សណាមកមិនដឹង ។

គេគោះដៃឱ្យតៃកុងចាកចេញពីឡាន … មុននឹងឡើងមកបញ្ជាចង្កូតដោយខ្លួនគេ ។

ខ្ញុំអង្គុយក្តាប់ម្រាមចូលគ្នានៅជ្រុងកៅអីសម្លឹងទៅក្រៅបង្អួចឡាន ខណៈភ្លៀងនៅតែធ្លាក់ខ្លាំងឡើងៗតាមសណ្ឋានផ្លូវចិត្តខ្ញុំដែលនៅច្របូកច្របល់ខ្លាំង ។ តែអ្វីដែលធ្វើឱ្យខ្ញុំរឹតតែថប់ដង្ហើមស្ទើរឆ្កួតនោះ គឺបរិយាកាសក្នុងឡាននេះ ។ អំណាចរបស់គេ ក្លិនទឹកអប់នៃខ្លឹមឈើក្រអូបប្រហើររបស់គេ និងក្រសែភ្នែកដែលលបសម្លឹងមកខ្ញុំម្តងម្កាលពីកញ្ចក់មើលក្រោយ… មាន អារម្មណ៍ថា … ខ្លួនឯងកំពុងជាប់គុកជាមួយអ្វីមួយ… ចម្លែក ។

ជីវិតមួយនេះតាំងពីយប់មិញ និងព្រឹកនេះ កំពុងត្រូវបានឡោមព័ទ្ធជិតឈឹងដោយកំផែងដែកថែបរបស់ការផ្លាស់ប្តូរពីបងវេហាមកជាមេបិសាចត្រជាក់ម្នាក់នេះ ។

មើលទៅ … ជាមួយគេនេះ ខ្ញុំហាក់គ្មានច្រកចេញ គ្មានផ្លូវរត់ សូម្បីតែខ្យល់ដកដង្ហើម … ។

«ខ្ញុំ … ខ្ញុំត្រូវ … មើលហាង … ខ្ញុំត្រូវរកស៊ី … ឮអត់ ?»

គេមិនមាត់ … ឯខ្ញុំនិយាយទៀតព្រោះមានឱកាសនិយាយ ៖

«កាបូបខ្ញុំ ទូរសព្ទខ្ញុំ ហាងមិនទាន់ចាក់សោ ឮអត់ ?»

ប្រុសកំណាចនេះមិនតបនឹងខ្ញុំដដែល គេបែរជាទៅឱននិយាយជាមួយគ្នាគេតាមកាស ។

«យករបស់របរគេមក !»

គេបញ្ជាអ្នកណា ? ពីរបីនាក់ដែលនៅឈរមុខហាងហ្នឹងហ្មែន ? ខ្ញុំស្ងាត់មាត់ឱបជង្គង់លែងនិយាយអ្វីចេញ ។

ឡានមកឈប់ង៉ក់នៅមុខផ្ទះតូចរបស់ខ្ញុំ ។ ខ្ញុំភាំង … ហេតុអ្វី ? មិនបាច់ធ្វើការរកស៊ីអីទេ ? គេទៅដឹកខ្ញុំមកផ្ទះ មានន័យអ្វី ?

លាហើយ ចាំចួបគ្នាសប្តាហ៍ក្រោយ …