វេនស្នងត្រកូលព្រាហ្មណ៍ – Meysansotheary

រឿង៖ វេនស្នងត្រកូលព្រាហ្មណ៍
មិត្តភ័ក្តិរបស់ខ្ញុំម្នាក់ ជាស្មៀននៅឃុំឧទ្ធរ។ ចំណែកខ្លួនខ្ញុំនេះ បានទៅលេងគេ​ ក្នុងនាមជាអ្នកថតរូបស្ម័គ្រចិត្តព្រោះគេមានពិធីបុណ្យសងគុណម្តាយ។

ខ្ញុំឈ្មោះ ផល្លា តែជាប្រុសទេ។ ខ្ញុំនៅកំលោះ និងមានចិត្ត​ចង់បានប្រពន្ធម្នាក់ពីភូមិឧទ្ធរដែរ។

ខ្ញុំបានទៅដល់ជាមួយនឹង​កាមេរ៉ាពាក់ក ហើយថតរូបជាច្រើនសម្រាប់ពីធីនោះ។ ពូម៉ាធឿន ជាមេឃុំរបស់មិត្តខ្ញុំគឺសម្លាញ់បុល ដែលជាស្មៀនគាត់។

នៅពេលពេញចិត្ត​ចំពោះការថតរូបនេះ ពូម៉ាធឿនបានអញ្ជើញខ្ញុំទៅលេងនៅការិយាល័យរបស់គាត់នាព្រឹកបន្ទាប់ដើម្បីជួយថតរូបគ្រួសារគាត់ជុំគ្នា។

ម៉ោងប្រហែល៨ព្រឹកខ្ញុំត្រូវបានស្មៀនបុលដឹកម៉ូតូទៅដល់។ បន្តិចមក ក៏បានឃើញ ប្រពន្ធមេឃុំម៉ាធឿន គាត់ឈ្មោះមីង សោភក្រ្ត នាំស្រីក្រមុំពីរនាក់មកដល់។ គាត់ថាម្នាក់ជា ក្មួយគាត់ និងម្នាក់ជាប្អូនពៅគាត់។

ពួកគេមាន​រូបសម្រស់ល្អឥតខ្វះ តែមិនមាន​មាត់កជាមួយខ្ញុំទេ​ហាក់អៀនអន់ច្រើន។

នាង​ម្នាក់ជាក្មួយ របស់គាត់ឈ្មោះស៊ីថា និងប្អូនពៅគាត់ឈ្មោះ​ដានី។

ដានីស្លៀកពាក់ទំនើបតាមបែបអ្នកភ្នំពេញ។ នាងមានកំព្យូទ័រមួយមកតាម​និងអង្គុយក្បែរបង្អួច ធ្វើការជាមួយកំព្យូទ័រមិននិយាយរកអ្នកណាទេ។

ចិត្តខ្ញុំពេញចិត្ត​ដានីខ្លាំងណាស់ ពិតជាចាប់អារម្មណ៍នាងមែនទែនតែនាង​តោះតើយព្រោះខ្ញុំមិនសង្ហាមិនឡូយឆាយ។ គំនិត​នៃ​ការ​ថត​រូបជុំគ្នា ​គឺប្រពន្ធមេឃុំ​ចង់ណែនាំពួកនាងមកឱ្យខ្ញុំសោះ ប្រហែលដឹង បុលថា ខ្ញុំចង់បានភរិយាស្រុកនេះ។

នៅម៉ោងប្រហែល១០ ការរៀបចំទាំងអស់ត្រូវបានបញ្ចប់សម្រាប់ការថត។ ស្ត្រីក្មេងទាំងពីរនាក់ គឺត្រូវបានដាក់​ឱ្យឈរ​អមលោកនិងលោកស្រីមេឃុំដែលអង្គុយ​លើកៅអីវែងធ្វើពីគ្រញូង។

ខ្ញុំបានរំកិលខ្លួនជាមួយកាមេរ៉ាផ្តិតរូបជូនពួកគេ​ដោយ​ប្រិតប្រៀងបំផុត។ ពេលចប់ ពួកគេ​វិលទៅវិញ ខ្ញុំជាប់រវល់ត្រូវមេឃុំនាំដើរថតបរិវេណការិយាល័យនិងចម្ការម្រេចរបស់ប្រជាជន។

នៅល្ងាចនោះ ខ្ញុំបកមកភ្នំពេញវិញ។ មកដល់បន្ទប់ជួល ការងារមុនគេ គឺខ្ញុំឆែករូបថតដានី។

ខ្ញុំដកកាម៉េរ៉ាមក​មើលតែអស់​សំណើច​បំផុត ក្នុងរូបមាន​តែ​ប្តីប្រពន្ធមេឃុំនិងក្មួយគាត់ស៊ីថា ចំណែកនាង​ដានីមិនឃើញរូបទេ។

«ឆ្កួតអី?»

ខ្ញុំស្រែក ឡើង​បន្ទាប់មកអ្នកស្រមៃថា នាងនៅទីនោះឈរក្បែរបងស្រីនាង​ ហើយមិនញញឹម តែបានថត​និងបានពិនិត្យ​ឃើញច្បាស់ណាស់ក្រោយថត។

ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងពេលចូលងូតទឹក ហើយគិតថានេះមកពីខ្ញុំហត់ពេក។ ចេញមកវិញ បើកមើល ក៏ដដែល។ មនុស្ស​ថតបួននាក់ឃើញតែបីនាក់?

ដោយមិនអាច​ទ្រាំបាននឹងហេតុភេទចម្លែកនេះខ្ញុំបានខលទៅរកស្មៀនបុលជាមិត្ត​ហើយសួរឡើងទាំងមិនសប្បាយចិត្ត​ថា៖

«នែ៎! ​ឯងជឿដែរ​ថា ខ្ញុំថតមេឯង​ឃើញ​មាន​មនុស្ស​តែ​បី​នាក់! គាត់ប្រពន្ធគាត់និងក្មួយគាត់ ប្អូនពៅ​របស់គាត់មិនឃើញ​ទេរូបណាក៏មិនឃើញ!»

​«លេងសើចម៉្លេះ?»បុលបានបន្ទរមកតាមទូរសព្ទ​។

ពិតជាលេងសើចមែន ខ្ញុំបែកញើសជោកហើយប្រញាប់ភ្ជាប់កាមេរ៉ាទៅមើលក្នុងកំព្យូទ័រក្រែងបានច្បាស់ជាង?

ដំបូងខ្ញុំអរណាស់ ព្រោះឃើញនាង​ក្នុងសន្លឹក​រូបថត​តែមួយក្រឡេក​មកវិញនាងក៏បាត់ទៀត? ពេលដំបូងឃើញនាងឈរខាងស្តាំ​កៅអី​យ៉ាង​ច្បាស់ ហើយពេលនេះម្តេចសល់តែបីនាក់?

​ជា​លទ្ធផល​ខ្ញុំមិនអាច​​ផ្តោត​អារម្មណ៍បាន​បន្តិចណាសោះ។ ពូមេឃុំឱ្យខ្ញុំផ្តិត​ធំតាំងជញ្ជាំងឱ្យគាត់ តើផ្តិតយ៉ាងម៉េចបើយ៉ាងនេះ?

ខ្ញុំបានយករឿងនេះពិភាក្សាជាមួយអ៊ំប្រុសម្នាក់ជាអ្នកជិតខាង ។ អ៊ំស្តាប់ដំណើរទំនងហើយ​ក៏ស្លេកមុខ ពន្យល់ខ្ញុំថា នាងអាចជា«ខ្មោច»។

នេះ​ជា​​គ្រាប់បែក​ធំ​ពេកណាស់​សម្រាប់ឱ្យ​ខ្ញុំ​អាច​លេបទទួលយក​បាន។ ដូច្នេះ ខ្ញុំ​បាន​ឈប់ជជែកហើយគិតទាំងហ្មងសៅ។

​ខ្ញុំមិនជឿរឿងខ្មោចទេ ប៉ុន្តែ ពិតជា​បានថតហើយមិនជាប់ពិតមែន។

ចុងក្រោយទៅ ខ្ញុំសម្រេចចិត្ត​ខលទៅពូមេឃុំតែម្តងដោយសារភាពនូវរឿងចម្លែក​អស់ទាំងនោះ។  ជាការពិតមេឃុំម៉ាធឿនមិនបាន​ភ្ញាក់ផ្អើលអ្វីសោះទេ គាត់ថា នេះមិនមែនជារឿងថ្មីទេ គាត់ចួបបញ្ហា​នេះជានិច្ច​ហើយកើតទុក្ខឆ្ងល់ជាខ្លាំង នៅពេលដែលដានីថតមិនដែលជាប់ សូម្បីធ្វើអត្តសញ្ញាណ​អត្រានុកូលដ្ឋាន​ផ្សេងៗបានជាគាត់ហៅខ្ញុំម្នាក់ទៀតទៅថត។

ប៉ុន្តែ…ការទទួលស្គាល់របស់គាត់​ថានេះមិនមែនជាកំហុសខ្ញុំក៏នៅមិនអាចរម្ងាប់ភាពងឿងឆ្ងល់ទាំងអស់ពីទ្រូងខ្ញុំដាច់ខាត។

តើស្រីម្នាក់នេះនាងជានរណាហេតុអ្វីបានជាថតមិនជាប់។

ខ្ញុំចង់ចួបនាង​ផ្ទាល់ដើម្បីបានពិភាក្សាអំពីរឿងនេះ​ប៉ុន្តែ​ត្រូវបានបុលបដិសេធថា ប្រពន្ធមេឃុំមិនអនុញ្ញាតដោយហេតុផលផ្សេងៗ។

ក្រោយមកពីរសប្តាហ៍ ខ្ញុំទាក់ទងបាន​និងបញ្ជូនរូបភាពមួយច្បាប់ ទៅអាមេរិកដែលមាន​ពូម្នាក់ស្គាល់គ្នាជាមួយ​មិត្តខ្ញុំ​ ហើយបានសុំឱ្យគាត់ជួយសិក្សា​ស្វែងរកការពន្យល់បែបវិទ្យាសាស្ត្រអំពីបាតុភូតនេះ។

មិនយូរទេមានអាចារ្យគ្រិស្តម្នាក់ពន្យល់ខ្ញុំវិញតាមអ៊ីម៉ែល​ថា៖

«ក្មេងស្រីនៅក្នុងរូប​ជាទាយាទនៃត្រកូលបុរាណដែលមាន​មហិទ្ធិឫទ្ធិ! រូបភាពរបស់នាងអាចបន្លំបាត់ បោះចោលនៅលើលម្ហដោយសាររាងកាយនាង​រងឥទ្ធិពលពីវិញ្ញាណដ៏ភ្លឺមួយ សមនឹង​ភពផ្សេងៗទើបមើលឃើញច្បាស់។»

ខ្ញុំឡេឡឺមិនយល់ថែមទាំងគ្រុន។ នៅសាលាខ្ញុំបានអានមេរៀនវិទ្យាសាស្ត្រ និងគីមីវិទ្យាតិចតួច ហើយអាចធ្វើការវិភាគអំពីប្រភេទចំណាំងផ្លាតនៃគ្រាប់អំបិលស្ងួត ប៉ុន្តែ ការបាត់រូបមនុស្ស​ទាំងមូលក្នុងឌីជីថល នេះគឺជាធាតុធំពេកសម្រាប់ការយល់ដឹងដ៏មានកម្រិតរបស់ខ្ញុំ។

មិនយូរប៉ុន្មាន បុលបានមករកខ្ញុំ ហើយសារភាពថា ដានីបានស្លាប់ហើយ ព្រោះនាងធ្វើអត្តឃាត។ អ្នកស្រុកអះអាងថា នាងជាអម្បូរព្រាហ្មដែលមិនសមនឹងឋានមនុស្ស​លោកទេ នាង​មកសងកម្ម និងមិនដែលនិយាយជាមួយអ្នកណាឡើយចាប់តាំងពីកើតមក។ ខ្ញុំបានសម្រេចចិត្ត​លុបរូបទាំងអស់នោះចេញពីម៉ាស៊ីនរបស់ខ្ញុំ។

យប់មួយ ខ្ញុំភ្ញាក់ឡើងក្រញាងព្រោះសុបិនឃើញដានីអង្គុយនៅបន្ទប់ចុងគេមួយនៃផ្ទះជួលក្បែរៗនេះ។

ផ្ទះនោះមាន​ស្ត្រីមានពោះគ្រប់ខែម្នាក់ គាត់ជាកម្មកររោងចក្រ។

ស្អែកឡើង ខ្ញុំបានដំណឹងថា គាត់ប្រសូតបានកូនស្រី ថែមដាក់ឈ្មោះថាដានី។

ខ្ញុំចម្លែកនិងផ្ទុកអាថ៌កំបាំងនៃចម្ងល់នេះម្នាក់ឯងរហូតដល់៥ឆ្នាំក្រោយមក ខ្ញុំបានរៀបការមាន​កូនប្រពន្ធ ចេញមកនៅឆ្ងាយពីម្តុំនោះ។

ពេលកូនមីងម្ចាស់ផ្ទះជួលរៀបការ គាត់អញ្ជើញអ្នកធ្លាប់ជួលផ្ទះគាត់ទាំងអស់មកជុំគ្នា។ ខ្ញុំបានឃើញកុមារីដានីជាលើកដំបូង។ នាងមានទឹកមុខ ឫកពារនិង​របៀបអង្គុយ​ដូចដានីក្មួយពូមេឃុំទាំងស្រុង ហើយអ្នកជុំវិញតុខ្សឹបប្រាប់ខ្ញុំថា នាងវ័យ៥ឆ្នាំហើយ មិនចេះនិយាយទេ៕