សមាធិ – Meysansotheary

របៀបធ្វើសមាធិដោយខ្លួនឯង
សមាធិពិតជាអត្ថប្រយោជន៍ដ៏ធំមួយ វែងឆ្ងាយ សម្រាប់មនុស្ស​គ្រប់មជ្ឈដ្ឋាន ។ សកម្មភាពនេះ អាច​កាត់បន្ថយកម្រិតស្ត្រេស បំភ្លេច​ការឈឺចាប់និង​ ភ្ជាប់ទំនាក់ទំនងល្អឡើងវិញ លែអឆេវឆាវ  លម្អការផ្តោតអារម្មណ៍ធ្វើឱ្យរៀនបានពូកែ ផលិតភាពការងារល្អ និយាយបាន​Reflect ..។ល។

ខ្ញុំនិយមអនុវត្តការ ធ្វើសមាធិ ប្រចាំថ្ងៃ ហោចណាស់៥នាទី និងពីរដងក្នុងមួយថ្ងៃ ភាគច្រើនពេលក្រោកពីគេង និងមុនគេង ឬពេលកំពុង​រង់ចាំការដណ្តាំនៅចង្ក្រាន្តបាយ។ល។

ខ្ញុំទទួលស្គាល់ថា វិធីនេះ អាចឱ្យយើងស្វែងរកភាពរីករាយបន្ថែមទៀតនៅក្នុងជីវិតប្រចាំថ្ងៃ មានអារម្មណ៍មូល ចំណេញពេល និងព្យាបាលចិត្ត​។

សមាធិដោយខ្លួនឯង យើងអាចធ្វើនៅកន្លែងធ្វើការ សាលារៀន ឬតូបលក់ដូ ឬកន្លែងផ្សេងទៀតដោយគ្រាន់តែ ផ្តើមរៀនពីរបៀបយកចិត្តទុកដាក់លើដង្ហើមចូល និងចេញ ហើយកត់សម្គាល់នៅពេលដែលរាងកាយ អវៈយវៈនីមួយៗកំពុងបានសម្រាក ចិត្តយើងនឹង​ចាកចេញពីស្ត្រេស។

ប្រសិនអាចធ្វើបាន១៥នាទីម្តង កិច្ចការនេះពិតជាបានលទ្ធផល​រឹតតែប្រសើរឡើង។

១ អង្គុយតាមរូបភាពនេះ​រួច​យកចិត្តទុកដាក់លើដង្ហើមរបស់យើង

២ ដកដង្ហើមវែងៗ បិទភ្នែក ដាក់ដៃលើគ្នា

៣ ទម្លាក់ការប្រឹងពីក្បាល ចោលចុះក្រោម រួចទម្លាក់ការប្រឹងនៅកញ្ចឹងកបណ្តោយឱ្យទេរតាមចិត្ត​

ទម្លាក់ការប្រឹងនៅស្មា ទម្លាក់ចោលការប្រឹងលើឆ្អឹងខ្នង ធ្វើដូច្នេះ​បន្តបន្ទាប់រហូតដល់ចុងជើង។

៤ ពេលយើងកំពុងទម្លាក់ការប្រឹងទាងអស់ចេញពីរាងកាយ ក្បាលយើងបានសម្រាកពីការ​គិត ដោយផ្តោតមកលើរាងកាយដែលកំពុងទម្លាក់

៥ ការ​អនុវត្ត​ត្រូវ​ប្រើ​ការ​អត់ធ្មត់ពីដំបូង​រហូតបានបីសប្តាហ៍​និងទម្លាប់បាន​តែមិនលំបាកដូចហាត់ប្រាណទេ គ្រាន់តែកុំមាន​អ្នកមកកេះកៀវដូចជាកុមារឬអ្វីផ្សេង។

ខណៈពេលដែលការធ្វើសមាធិ មិនអាចព្យាបាលរោគបានទាំងអស់ក៏ពិតមែន​ តែធានាថា​អាចផ្តល់នូវគម្លាត​សម្រាកចិត្ត​បានយ៉ាងប្រសើរ។

ឧបករណ៍សំខាន់បំផុត ដែលអ្នក សមាធិត្រូវមាន​ដំបូង គឺវិន័យ និងការតាំងចិត្ត​ កន្លែងអង្គុយស្រួលបួលគ្មានសំឡឹងរំខាន ខ្លះត្រូវការមានគ្នា ខ្លះម្នាក់ឯងកាន់តែប្រសើរ។

ម្តងទៀតយើងត្រូវការ៖

1) អង្គុយ

ស្វែងរកកន្លែងអង្គុយដែលមានអារម្មណ៍ស្ងប់ស្ងាត់ ។

2) កំណត់ពេលវេលា

ប្រសិនបើទើបតែចាប់ផ្តើម អាចផ្តើមដោយ​រយៈពេលខ្លី ដូចជា 5 ទៅ10 នាទី។

3) កត់សម្គាល់ការសម្រាក​តាមអវៈយវៈ

​អង្គុយ​លើ​កៅអីឬគ្រែ ឬផ្ទាល់ក្តារ​ដោយ​ ​អាច​លុត​ជង្គង់ក៏​បាន ពែនក៏បាន​ គ្រាន់តែធ្វើឱ្យប្រាកដថារាងកាយមានលំនឹង​ ហើយនៅក្នុងទីតាំងមួយដែល អាចនៅស្ងាត់បានមួយរយៈ។

4) ចាប់អារម្មណ៍ដង្ហើម

រាប់ឬ ចាប់អារម្មណ៍ខ្យល់និងល្បឿនដង្ហើម នៅពេលវាចូល និងពេលវាចេញទៅវិញ លែងចាប់អារម្មណ៍គិតអ្វីផ្សេង។

ម៉ីសន សុធារី