សម្បថលើគំនូរចាស់ – Meysansotheary

រឿង៖ សម្បថលើគំនូរចាស់ ភាគទី២
ខ្ញុំស្ទុះទៅស្លៀកពាក់ ហើយរត់ទៅបើកឡានសម្តៅ Office។

ដោយរត់សំដៅទៅកាន់បន្ទប់ដែលក្រុមសន្តិសុខផ្តុំគ្នាធ្វើការ ខ្ញុំព្យាយាម​ស្វែង​រក​ពូ វ៉ាន់ លៀង ដែលជាមេក្រុមរបស់ពួកគេ។

គាត់កំពុងតែអង្គុយដោយទឹកមុខសោកសៅ។ ធម្មតាទេ​ ថៅកែមាន​រឿងដល់ជីវិត។

«អូពូ ខ្ញុំចង់មើលកាមេរ៉ា កាលពីយប់មិញ!»

គាត់នៅមុខសម្លឹងខ្ញុំ។

នៅទីនេះក្រៅពីម្ចាស់ភាគហ៊ុនទាំងបី ខ្ញុំក៏រាប់ថា ជាអ្នកមានអំណាចទីបួនដែរ។ គាត់មិនទាន់សួរផងខ្ញុំប្រាប់គាត់ទៀត៖

«ចំណុចនៅមុខស្ទូឌីយ៉ូធំ ពីចន្លោះម៉ោងប្រាំបួនរហូតដល់ម៉ោងប្រាំបួនថែមម្ភៃនាទី!»

«បាន!!លីនហ្វា!!»

បានគាត់ឆ្លើយហើយ ខ្ញុំក៏ទៅអង្គុយរង់ចាំនៅក្នុងការិយាល័យវិញ។

ឈានជើងមកដល់មាត់ទ្វារ មានអារម្មណ៍ថា បាត់បាច់ផ្កាពណ៌ក្រហម។ ជាបាច់ផ្កាដែលតានបានឱ្យខ្ញុំកាលពីម្សិលមិញ។ អ្នកណាជាអ្នកយក?

អ្នកណាមានសោចូលក្នុងបន្ទប់របស់ខ្ញុំ?

អ៊ីណា?

គិតដល់មនុស្សស្រីម្នាក់នេះ ម្តងណាក៏រករឿងនិយាយមិនល្អក្រោយខ្នងខ្ញុំ។ ខ្ញុំចាប់យកទូរសព្ទនៅលើតុរួចចេញទៅក្រៅដើម្បីស្វែងរកក្រុមសន្តិសុខ ឱ្យឆែកកាមេរ៉ាមុខបន្ទប់ខ្ញុំមួយទៀត តែ​មកដល់មាត់ទ្វារនឹកឃើញថា វិលមុខ ទន់ខ្លួនពេក ចង់សំងំរំងាប់ចិត្ត​បន្តិចសិន។ ចង់នៅស្ងាត់ម្នាក់ឯងបានបន្តិចសិន។

មានរឿងជាច្រើនបានកើតឡើងនៅកន្លែងនេះ រកគិតមិនយល់នោះទេ ថាតើអ្វីទៅដែលបានបណ្តាលឱ្យសោកនាដកម្មកើតឡើងក្នុងរយៈពេលនេះ?

ម្ដងភ័យ ម្ដងក្តុកក្តួលអាណិតតាន​និងរ៉េអូ ម្ដងខំរម្ងាប់ចិត្ត ម្ដងគិតថា ខ្លួនមានសុខភាពផ្លូវចិត្តមិនល្អ ក៏ទ្រេតលើសាឡុងធ្មេចភ្នែកឈ្លីក្បាលរង់ចាំអ្នកយាមយកវីដេអូមកឱ្យ។

មិនយូរប៉ុន្មាន​ ខ្ញុំលង់លក់ភ្លឹបលើសាឡុង។

ដោយកំពុងដកដង្ហើមស្បើយភ្លេចពីទុក្ខកង្វល់មួយខណៈ ស្រាប់តែមានម្រាមដៃមួយមកកេះកែងដៃ។

ភ្ញាក់ដូចត្រូវគេកន្ត្រាក់ ខ្ញុំបើកភ្នែក ប្រមូលអារម្មណ៍មកវិញសន្សឹមៗ។

ទីបំផុតឃើញខ្លួនឯងក្នុងបន្ទប់ធ្វើការ។ ឆ្ងល់ថា អ្នកណាទៅ ចូលមកបន្ទប់មិនគោះទ្វារ ឬមួយខ្ញុំ គេងលក់លើសាឡុងយូរពេករហូតដល់មិនដឹងថា ពួកគេចូលមកដាស់ដើម្បីឱ្យពិនិត្យវីដេអូ?

ទោះបីយ៉ាងណា សន្តិសុខទាំងនោះ សុទ្ធតែជាប្រុសៗ មិនគួរហ៊ានចូលបន្ទប់ ដោយមិនគោះទ្វារហៅនោះឡើយ។

កំពុងគិត ស្រាប់តែមានអារម្មណ៍ថា ម្រាមដៃនេះចម្លែក ក្រចកវែង ស្បែកមានដុះរោម ប្រឡាក់ខ្មៅស្រគាំ ធ្វើឱ្យរាងកាយ​ភ្ញាក់ក្រញាងស្ទុះងើបយ៉ាងរហ័ស។

អាយ៎

ខ្ញុំស្រែករន្ធត់ញាប់ញ័រ ពីព្រោះថានៅលើកម្រាលឥដ្ឋ មនុស្សស្រីម្នាក់ ស្គមសល់តែស្បែកដណ្ដប់ឆ្អឹងដូចជាខានបាយទឹកជាយូរមកហើយ សក់ក៏រង្គោះអស់ជាអន្លើបង្ហាញ​នៅសល់ស្បែកក្បាលចំហខ្លះ ភ្នែកទាំងគូតឹង​ៗ​ដូចជានារីក្នុងសម័យបុរាណ។

តួខ្លួនស្គមកំព្រឹង ដណ្ដប់កន្ទបប្រឡាក់ប្រឡូសសព្វទីកន្លែង ដៃអាវម្ខាងរហែក ហើយម្ខាងទៀត បក់យោលចុះឡើងចុះឡើងរបៀបសូត្រចិន។

នាង​ថ្ងូរ គ្រហឹមយ៉ាងនឿយហត់និងលាន់ជាសំឡេងយ៉ាងស្រេកឃ្លានថា៖

«ខ្ញុំឃ្លានខ្លាំងណាស់ ឱ្យអីខ្ញុំហូបបន្តិចមក! ឱ្យអីខ្ញុំបន្តិចមក! ឱ្យថ្នាំពុលក៏បាន! ខ្ញុំមិនចង់រស់នៅវេទនាបែបនេះទេ!»

ខ្ញុំខ្ទប់ត្រចៀកផងមិនចង់ឮសំឡេងថ្ងូរគួរឱ្យអណោចអាធម៌ ហើយខំបិទភ្នែកយ៉ាងណា ក៏នៅតែមើលឃើញនារីសល់តែស្បែកដណ្ដប់ឆ្អឹងម្នាក់នោះ។

ម្រាមដៃមិនត្រឹមតែមួយ ឥឡូវនេះម្រាមជាច្រើនទៀតបានលូកឡើងមកប៉ះជើងរបស់ខ្ញុំ។ ខ្ញុំស្រែកមួយទំហឹងលែងចេញសំឡេង លើកជើងឡើងលើអស់ពីកម្រាលរហូត​គ្រញែងព្រឺភ្ញាក់ពីដំណេកមែនទែន។

ទើបឃើញខ្លួនឯងនៅលើសាឡុងកំពុងគេង។

ខ្ញុំស្ទុះក្រោកអង្គុយ។

ញាក់សាច់! ដង្ហើមមិនដល់គ្នា។ ទីនេះពិតជាគ្មាននារីដែលស្គមសល់តែគម្រោងឆ្អឹង ដូចជាខ្មោចលងនៅក្នុងសុបិនទៀតទេ។

ជាសុបិន!!!

តើមានរឿងអ្វីកើតឡើងទៅ?

ខ្ញុំស្ទុះក្រោកឡើងទាំងមិនទាន់ស្វាង១០០ភាគរយក៏ដោយ គឺប្រឹងដើរចេញដូចហោះ។ មកដល់ខាងក្រៅ ត្រូវ​ភ្ញាក់ផ្អើល​នឹងក្រុមមនុស្សដែលកំពុងសម្លឹងទៅកាន់ក្រុមប៉ូលិសព្រហ្មទណ្ឌ វាយខ្នោះ នាំយកនារីម្នាក់ចេញទៅ។

«មានរឿងអី?»

ខ្ញុំភ្លាត់សំឡេងសួរដែលមាន​តែខ្យល់ព្រោះទ្រូងនៅញាប់ញ័រ។ សំណួរមិនសំដៅតម្រង់ទៅរកអ្នកណាទេ អ្នកណាឆ្លើយក៏បានដែរ ហេតុអ្វីគេចាប់អ៊ីណា ម្ចាស់ភាគហ៊ុនទីបី? មានរឿងអីកើតឡើង?

អ៊ីណាគឺជាម្នាក់ក្នុងចំណោមភាគហ៊ុនទាំងបីដែលស្លាប់ពីរ នៅសេសសល់មានជីវិតតែម្នាក់នេះ។

«គេថាគាត់សម្លាប់រ៉េអូហើយនឹង​លោកតាន!» មិនដឹងសំឡេងអ្នកណាទេឆ្លើយមក ធ្វើឱ្យខ្ញុំហ៊ឹងត្រចៀក។

«ថាម៉េច?»

មនុស្សជាច្រើនកំពុងតែសម្លឹងមើលម្ចាស់ភាគហ៊ុនចុងក្រោយដែលត្រូវបានប៉ូលិសនាំចេញទៅ។ ខួរក្បាលខ្ញុំមាន​តែសំណួរដដែលៗថា ហេតុអី? ហេតុអ្វីបានជានាងត្រូវសម្លាប់? អ្នកទាំងពីរ តាននិងរ៉េអូ ពួកគេក្រែងជាមិត្ត​ មកបើកក្រុមហ៊ុនេះយ៉ាងជោគជ័យជាមួយគ្នា?

ខ្ញុំដៀងទៅម្ខាងនោះ ក៏ឃើញសន្តិសុខដែលបាន​ផ្ដាំផ្ញើឱ្យឆែកវីដេអូកំពុងតែជ្រៀតហ្វូងមនុស្សដើរតម្រង់មក​រក​។ ខ្ញុំ​លើកដៃស៊ីញ៉ូឱ្យគាត់មកចួបគ្នា​ក្នុងបន្ទប់និយាយគ្នា។

ដល់ក្នុងបន្ទប់បិទទ្វាររួចរាល់ មេសន្តិសុខបានបំភ័យខ្ញុំដោយទឹកមុខស្លេកងាំង

«មិនឃើញវីដេអូម្សិលមិញទេលីនហ្វា!»

ខ្ញុំភាំង។

មិនទាន់និយាយអីផង ស្រាប់តែគាត់គ្រវីក្បាល ហួសចិត្ត​ដូចគ្នា។

«ម៉េចបានអ៊ីចឹង?»

«វីដេអូត្រូវបានគេលុប! គ្មានដានស្នាមអ្វីទាំងអស់ លីនហ្វា! ប៉ូលិសក៏សួររក!»

ខ្ញុំឱបដៃទាំងខ្លួនញាក់។ សន្តិសុខនិយាយទៀតថា៖

«ខ្ញុំសង្ស័យថា អ៊ីណាជាអ្នកធ្វើ!»

ខ្ញុំឱបជាប់ទ្រូងឡើងវិញទាំងអស់ ពីហេតុការណ៍នៅខាងក្រៅពេលឮគេនិយាយអំពីអ៊ីណា។ ខ្ញុំខ្សឹបសួរភ្លាមឡើងដែរ៖

«នែ៎ពូ! ប៉ូលិសចាប់អ៊ីណាទៅណា?»

«គេរកឃើញភ័ស្តុតាងថា អ៊ីណាជាអ្នកសម្លាប់លោកតាននិងរ៉េអូ!»

«នាងជាស្រីម្នាក់ឯង អាចសម្លាប់មនុស្សប្រុសពីរនាក់បានយ៉ាងម៉េច? ហើយសម្លាប់ធ្វើអីទៅ ពួកគេគឺជាមិត្ត ថែមកំពុង​ជោគជ័យជាមួយគ្នា!»

«ប៉ូលិសរកឃើញថា មានការដាក់ថ្នាំបំពុល! ដំបូងឡើយសមត្ថកិច្ច​សន្និដ្ឋានថា នរណាម្នាក់ក្នុងចំណោមពួកគេ ព្រោះមានទំនាស់ស្នេហា!» ពូនោះឆ្លើយទាំងញីថ្ងាស់។

«ទំនាស់ស្នេហា?»

មេសន្តិសុខងក់ក្បាល រួចគាត់ព្យាយាមពន្យល់ខ្ញុំជាបន្តថា ៖

«ប៉ូលិស….បានប្រាប់កាសែតព្រឹកមិញថា …..លោក តាននិងរ៉េអូមានសេចក្ដីស្នេហាជាមួយគ្នាជាយូរណាស់មកហើយលីនហ្វា​!»

ខ្ញុំឈាន​ថយក្រោយយឺតៗ រហូតទល់ខ្នង​នឹង​តុធ្វើការ។

ប្រហែលជាខ្ញុំស្លេកពេកបានជា គាត់លែងនិយាយហើយឱនគំនាប់លាខ្ញុំចេញទៅ។

នៅសល់តែម្នាក់ឯង ខ្ញុំដាក់គូទអង្គុយមកលើសាឡុង ហើយគាំងមិនដឹងគិតយ៉ាងណា។

អ៊ីណាស្រឡាញ់លោកតាន តែលោកតាននិងរ៉េអូជាប្រុសស្រលាញ់ប្រុស ខ្ញុំមិនដែលសូម្បីគិត។

នឹកឃើញ​ឡើងវិញ ម្សិលមិញអ៊ីណាចូលមកទីនេះ ឃើញបាច់ផ្កាលីលីពណ៌ក្រហម នាង​ខឹង? តែបើខឹងខ្ញុំហេតុអ្វីបានជិះឡានទៅសម្លាប់ពួកគេនៅអាផាតមិន?

ឬមួយខឹងលោកតាន?

នៅទីនេះ ប៉ូលិសមិនធ្វើការលេងធេងទេ បើមិនមានភ័ស្តុតាងគ្រប់គ្រាន់ ក៏មិនហ៊ានវាយខ្នោះនាំខ្លួនមនុស្សចេញ​យ៉ាង​អាណាធិបតេយ្យ​ផ្អើលពេញក្រុមហ៊ុនដែរ។

ខ្ញុំជាអ្នកនៅសល់ ក្រៅពីបីនាក់គេ ខ្ញុំចង់ក្រោកទៅផ្នែក​រដ្ឋបាលបញ្ជាឱ្យរៀបចំមេធាវី តែ….ទន់ជើងណាស់។ មាន​រឿងចម្លែកជាច្រើនខ្ញុំគិតមិនយល់ទេ។

រ៉េអូស្លាប់តាំងពីល្ងាច​ហេតុអ្វីបានជាខ្ញុំចួបគេយប់មិញ?

ខ្សែវីដេអូនោះហេតុអីរលុបងាយម្ល៉េះ?

ខ្ញុំទទួលស្គាល់ថា អ៊ីណាជានារីមានអំណាច នាងអាចនឹងមាន​ដៃជើងច្រើនណាស់នៅកន្លែងនេះ តែម្តេចនាង​ដាច់ចិត្ត…. ខ្ញុំនៅស្ងៀម។

ឱ? ធ្វើម៉េចខ្ញុំអាចបកស្រាយអាថ៌កំបាំងដែលខ្លួនឯងបានចួបរ៉េអូនៅនឹងមុខស្ទូឌីយ៉ូបាន? គេបានស្លាប់មុនពេលយប់ ដូច្នេះហើយអ្នកដែលខ្ញុំបានចួប និង​ដឹកទៅហូបមី ជាអ្នកណាវិញ?

ខ្ញុំច្បាស់ខ្លួនឯងថា ខ្ញុំគ្មានជំងឺផ្លូវចិត្តគ្មានជំងឺរវើរវាយនោះទេ តែរឹតតែច្បាស់ ខ្ញុំគួរទៅកន្លែងហូបមី និងឆែកាមេរ៉ានៅអាផាតមិនទៀតរ៉េអូទៀត។

កំពុងចុចទៅរកជំនួយការរបស់ខ្ញុំដែលបានសុំច្បាប់ទៅលេងចិនដីគោក ខ្ញុំឃើញសាររបស់ម៉ាក់លោតឡើងមកពេញៗ

«កូនលីនហ្វា ត្រលប់មកផ្ទះវិញភ្លាម ម៉ាក់មានការចង់និយាយជាមួយកូន! ហើយបើសិនជាមិនស្រួលខ្លួន មិនបាច់បើកឡានទេ ចាំជិះតាក់ស៊ីមកតេម្តងទៅ! នេះគឺជាសាររបស់ម្តាយខ្ញុំ ដូច្នេះហើយខ្ញុំឆាប់ស្ទុះក្រោក ប្រមែ​ប្រមូលយកកាបូប។

សម្លឹងជុំវិញមុនបិទទ្វារចាក់សោ ទើបនឹងនឹកឃើញថា មុននេះម្តេច​ភ្លេចសួរទៅអ្នកយាមថាហេតុអីបាច់ផ្កាខ្ញុំបាត់?

ប៉ុន្តែបើថាកាមេរ៉ាត្រូវបានលុបចោល គ្រប់ទីកន្លែង អ្វីៗដែលអាថ៌កំបាំងនៅស្ទូឌីយ៉ូមួយនេះ ប្រាកដណាស់ខ្ញុំមិនអាចតាមទាន់ភ្លាមៗឥឡូវទេ។

មិនត្រូវនៅបង្អែរបង្អង់យូរឡើយ ខ្ញុំគួរតែថយដកឃ្លាទៅសម្រាក ហើយពិនិត្យដាច់រឿងនេះ​សារដើមឡើង និងពិនិត្យ​ពីចម្ងាយ អំពីរឿងរ៉ាវស៊ីជម្រៅនៃពួកគេទាំងបីនាក់ ដែលថាអ្នកណាសម្លាប់អ្នកណា និងមូលហេតុអ្វីឱ្យពិតប្រាកដសិន​សឹម​វិល​ត្រលប់មកធ្វើការវិញ។

ឥឡូវនេះ ភាគហ៊ុនទាំងបីមានបញ្ហាទាំងអស់ ក៏មិនដឹងថាបន្តិចទៀត​ ក្រុមហ៊ុននេះត្រូវបិទទ្វារ​ដែរឬយ៉ាងណាផង ឈឺក្បាលណាស់។

មកដល់ផ្ទះវិញកាលណា ខ្ញុំឃើញម្តាយខ្ញុំមានភ្ញៀវពីរនាក់នៅអង្គុយរង់ចាំជាស្រេចលើសាឡុង។ ពួកគេស្លៀកពាក់ដូចជាមនុស្សចាស់ជនជាតិចិនមកពីដីគោក។

ខ្ញុំមិនសូវចាប់អារម្មណ៍ទេ ដោយសារចួបរឿងមិនសូវសប្បាយចិត្តខ្លាំង។

ម្តាយខ្ញុំប្រញាប់ណែនាំមកខ្ញុំថា៖

«កូនលីនហ្វាអើយ នេះហើយពូទៀន ហើយនេះពូកួយ!»

«ពូ!» ខ្ញុំហៅ ពួកគេគួរសម​តាមធម្មតា រៀបនឹង​ដើរចូលទៅក្នុងបន្ទប់ ស្រាប់តែពូកួយគាត់លាន់មាត់ឡើងថា

«ក្មេងស្រីនេះ មានគេធ្វើសិល៍្បលើរូបរាង!»។

ខ្ញុំឮហើយជ្រួញចិញ្ចើម នៅស្ងៀមក្បែរមាត់បន្ទប់ ងាកមកសម្លឹងមុខពួក។ ខ្ញុំហត់នឿយណាស់  តែម្ដាយខ្ញុំ ធ្វើសញ្ញាខ្ញុំទៅក្បែរ ខ្ញុំធ្វើមុខស្មើ ផ្អៀ​ងក្បាលចង់សួរគាត់ថា មានរឿងអីកើតឡើង តែម្តាយខ្ញុំមិនទាន់បានឆ្លើយផង ស្រាប់តែពូទៀននិយាយវិញម្ដង៖

«ក្មួយស្រី!  ប្រហែលជាមានអ្នកណាម្នាក់ដាក់អ្វីមួយលើខ្លួនក្មួយ មួយរយៈនេះ ចាប់អារម្មណ៍ឃើញថា មានអីកើតឡើងប្លែកទេ?»

ខ្ញុំសម្លឹងពូនេះ រួច​ពូកួយ រួចក៏បញ្ចប់ការសម្លឹងត្រឹមម្តាយខ្ញុំ។ ចាប់អារម្មណ៍ថាម្តាយខ្ញុំ ស្រពោនពិបាកចិត្ត។ ខ្ញុំដកដង្ហើមធំថយមកអង្គុយវិញ  ពិភាក្សាជាមួយពួកគាត់។

«ច្រើនណាស់ពូ! ខ្ញុំចួបរឿងចម្លែកច្រើនណាស់!»

ពួកគេមិនមាត់ នៅសំងំស្តាប់ខ្ញុំ ម្ល៉ោះហើយ ខ្ញុំនិយាយបន្ថែមយឺតៗ៖

«ពូ ខ្ញុំគិតថា ខ្ញុំបានឃើញខ្មោច!»

«ពិតណាស់» ពូកួយថាតាមពីក្រោយខ្ញុំ។

«គឺមានអ្នកណាម្នាក់បានដាក់យ័ន្តអ្វីមួយនៅកន្លែងសំខាន់របស់ក្មួយ អាចជាកន្លែងធ្វើការឬក៏គ្រែដេករបស់ក្មួយ!»

ម្តាយខ្ញុំចោះកាត់ដោយអះអាងឡើងថា៖

«ខ្ញុំឆែករួចហើយ នៅក្រោមគ្រែបន្ទប់របស់កូនខ្ញុំ គ្មានអ្វីនោះទេ!»

ពូកួយងក់ក្បាលដាក់ម្តាយខ្ញុំ ហើយ​ងាកមកពន្យល់ខ្ញុំ៖

«ប្ដីអ្នកណាម្នាក់បានធ្វើឱ្យក្មួយបែកកម្មដ្ឋានស្រមៃរឿងផ្ដេសផ្ដាស!»

«ប្រហែលដែរ» ខ្ញុំពោលខ្សាវៗ «ពូ! យប់មិញខ្ញុំបានឃើញមនុស្សស្រីបុរាណលេងបៀអង្គុយបែរខ្នង​! ក្រោយមកទៀត ខ្ញុំបានឃើញមនុស្សម្នាក់ដែលគេបានស្លាប់មុនពេលដែលខ្ញុំឃើញគេ!»

នៅពេលនោះពួកគាត់ក៏ចាប់ផ្ដើមពន្យល់ខ្ញុំថា ឱ្យខ្ញុំត្រលប់ទៅការិយាល័យឆែកឆេររកមើលក្រែងមាន​ឃើញ​របស់ចម្លែកនោះ បើពុំដូច្នោះទេ ពួកគាត់មិនអាចដោះនូវវេទមន្ត​ដែលពួកគេបានដាក់មកលើខ្ញុំនោះទេ។

ភ្លាមៗនោះ រឿងថ្មីបណ្តាលឱ្យខ្ញុំលបគិតសង្ស័យទៅដល់អ៊ីណា។​ ក៏សមហេតុផលដែរ ដែលអ៊ីណាប្រចណ្ឌឃើញ​លោកតានស្រលាញ់ខ្ញុំ បានជានាងធ្វើអំពើទាំងអស់នេះមកលើខ្ញុំ?

តែខ្ញុំមិនត្រលប់ទៅទីនោះទេ

«ខ្ញុំអាចឱ្យគេរកបាន» ប្រាប់ពូៗនិងម៉ាក់ហើយ ខ្ញុំក៏ទូរសព្ទទៅកាន់រដ្ឋបាល ជួយរុះរើការិយាល័យខ្ញុំ។

ពិតណាស់ មិនយូរសោះ ពួកគេ​ផ្តល់ដំណឹងមកថា រកឃើញយ័ន្ដមួយពណ៌ប្រផេះមួយ ត្រូវបានគេសរសេរអក្សរបុរាណចិន ដែលខ្ញុំក៏អានមិនដាច់ ម្ដាយខ្ញុំក៏អានមិនដាច់ ប៉ុន្តែពូកួយនិងពូទៀនអានដាច់។

«យន្តនេះត្រូវបានគេដាក់បង្កប់នៅក្រោម ថតតុដែលខ្ញុំមិនដែលនឹកនាដល់!»

ខ្ញុំប្រាប់ពួកគាត់។

ពេលនោះហើយ ពូកួយបានប្រាប់ថា យ័ន្តនេះនឹងធ្វើឱ្យខ្ញុំមានអារម្មណ៍ចម្លែករវើរវាយ ធ្វើអ្វីៗប្រាសចាកពីការពិត រហូតដល់យូរទៅខ្ញុំនឹងក្លាយជាមនុស្សឆ្កួតជាស្ថាពរតែម្តង។

គំនិតមួយប្រឆាំងគ្នា​ក្នុងខួរក្បាលខ្ញុំ។ ខ្ញុំយល់ថា ទោះបីខ្ញុំឆ្កួតយ៉ាងណាឬក៏ត្រូវគេដាក់អំពើយ៉ាងណា ខ្ញុំមិនអាចបើកឡានជូនរ៉េអូចុះឡើង ហើយមិនដឹងថា រ៉េអូគឺជាខ្មោចនោះទេ។

«ត្រូវណាស់ក្មួយអាចនិយាយសន្ទនាជាមួយខ្មោចបាន!» ពូទៀនបញ្ជាក់។

«ហេតុអីទៅ?» ម្តាយខ្ញុំឱបខ្ញុំផង គាត់សួរ​ចាស់ៗពីរនាក់នោះផង។

ពួកួយពន្យល់ម្តាយខ្ញុំថា៖

«យន្តនេះកាលពីដើមគេហៅថាយ័ន្ត វិលវល់! វាមានតែពីរអក្សរ តែអាចខ្លាំងដល់ថ្នាក់ប​ញ្ជាឱ្យក្មួយវិលវង្វេងចូលទៅក្នុងសាច់រឿងរបស់អ្នកណាម្នាក់ ហើយស្មានថា វាគឺជាសាច់រឿងរបស់ខ្លួនឯង!»

ខ្ញុំគិតចុះគិតឡើងតែសារភាពមែនទែន ខ្ញុំមិនយល់ទេ។

ជាដំណោះស្រាយតាមក្បួនគ្រូសិល៍្បបុរាណ ពូទាំងពីរប្រាប់ថា ខ្ញុំនេះត្រូវហូបបួសរយៈពេលសាមសិបថ្ងៃ និងធ្វើបុណ្យសូត្រធម៌រហូតដល់ប្រើធូបអស់ចំនួនសាមសិបដើមដូចគ្នា គឺមួយថ្ងៃមួយដើមទើបខ្ញុំអាចត្រលប់ទៅកាន់ជីវភាពធម្មតាវិញ។

រយៈពេលនោះ ប្រាំពីរថ្ងៃម្ដងពួកគាត់មកសូត្រធម៌លើខ្ញុំជញ្ជ្រុំដូចជាខ្ញុំកំពុងតែស្ថិតនៅក្នុងបញ្ហាដ៏ធំត្រូវតែប្រឈមមុខនឹងការដោះស្រាយយ៉ាងល្អិតល្អន់ដូច្នោះដែរ។

យប់មួយគឺជុំទីបី ស្អែកឡើងពួកគាត់នឹងមកសូត្រធម៌លើខ្ញុំទៀត ស្រាប់តែខ្ញុំយល់សប្តិឃើញ អ៊ីណា។ តាំងពីនាងជាប់ពិរុទ្ធខ្ញុំមិនដែលបានចេញពីផ្ទះទៅសួរសុខទុក្ខឬ បានយល់សប្តិឃើញនាងសូម្បីម្តងណា។

យប់នេះ ខ្ញុំសុបិនឃើញអ៊ីណា​នៅក្នុងសម្លៀកបំពាក់បុរាណ ហើយក្នុងចិត្ត​មានញាណមកប្រាប់ថា នាងគឺជានារីម្នាក់ដែលមានអំណាចយ៉ាងខ្លាំង ប៉ុន្តែត្រូវបានបាត់បង់ភ្លាមភ្លាមដោយសារតែអាមាត្យ ពលរដ្ឋ និងមន្ត្រីចិន សម្រុកចូលដំណាក់របស់នាង ចាប់ខ្លួនអ្នកបម្រើរបស់នាងប្រហារជីវិតដោយចាក់នឹងកាំបិតនៅចំពោះមុខនាង រួចចាប់នាំនាងយកទៅឃុំឃាំងនៅក្នុងល្អាងជ្រៅ ឱ្យនៅរងទុក្ខវេទនាម្នាក់ឯង។

​ថ្ងៃខែ កន្លងទៅ នៅក្នុងនោះខ្ញុំយល់សប្តិឃើញអ៊ីណានៅក្នុងសម្លៀកបំពាក់បុរាណក្លាយជាស្គមស្គាំង រហែកដៃអាវអស់ដូចជាមនុស្សស្រីដែលខ្ញុំបានឃើញតោងខ្លួនខ្ញុំនៅក្នុងសាឡុងនៅកន្លែងធ្វើការ។

ហេតុអីបានជាខ្ញុំសុបិនឃើញដូច្នេះ? ខ្ញុំសួរខ្លួនឯង ដោយ​ភ័យខ្លាចខ្លាំងណាស់ រហូតដល់ស្រែកឡូឡាឡើង​។ ទីបំផុតម្តាយខ្ញុំបានរើមកនៅបន្ទប់ជាមួយខ្ញុំតែម្ដង។

ស្អែកឡើង នៅពេលដែលពួកកួយនិងពូទៀនមកសូត្រធម៌ឱ្យខ្ញុំ ពួកគេបានប្រាប់ខ្ញុំថា ការសម្រាកបួសរយៈពេលបីសប្ដាហ៍ជាប់នេះ បើប្រតិបត្តិបានល្អ នឹងអាចដឹងការពិតទាំងអស់មែន។

ខ្ញុំសួរវិញថា តើហេតុអីបានជាខ្ញុំចួបរឿងចម្លែកម្ល៉េះ យល់សប្តិពីរលើក ដូចតគ្នា​លើសាច់រឿងតែមួយ?

បីសប្ដាហ៍កន្លងទៅហើយដែលខ្ញុំបានហូបតែគ្រាប់សណ្ដែកនិងបាយ មិនប៉ះពាល់សាច់ឬក៏ស្រា ស្លៀកពាក់ស ថែមទាំងមិនមើលទូរទស្សន៍ ស្ដាប់វិទ្យុ ឬលេងនិងទទួលទូរសព្ទ ចំណែកអាទិត្យ​ចុងក្រោយនេះ ថែមទាំងមានម្តាយខ្ញុំនៅជាមួយសឹងគ្រប់ពេលវេលា គាត់សូត្រធម៌និងទូន្មានខ្ញុំ។

បានបីថ្ងៃ ពូទៀននិងពួកកួយមកដល់ផ្ទះយើងដោយមិនបានគ្រោង ព្រោះនេះពុំទាន់គ្រប់កំណត់ជាថ្ងៃចុងក្រោយ ដល់អស់ធូបសាមសិបដើមនោះទេ។

ពេលនោះហើយ ពួកគាត់ក៏ចាប់ផ្តើមសូត្រធម៌ជញ្ជ្រុំមកលើខ្ញុំ គឺគាត់សូត្រយកទៅមកយ៉ាងយូរ មិនព្រមឈប់សោះ រហូតដល់ខ្ញុំតឹងទ្រូង ថប់ដង្ហើម លែងចង់ដកបាន​។

ដំបូងខ្ញុំចង់ប្រាប់ម្តាយខ្ញុំឱ្យដេញពួកគេចេញឱ្យឈប់សូត្រធម៌ ប៉ុន្តែម្តាយខ្ញុំដូចជាមិនឮអ្វីទាំងអស់ គិតតែពីអង្គុយស្មិងស្មាធិ៍សំពះទៅតាមសំឡេងធម៌នោះចំណែកខ្ញុំ ខ្ញុំក៏ត្រូវបានអារម្មណ៍ល្ហិតល្ហៃ សន្ធប់ឱ្យដួលសន្លប់នៅក្នុងរង្វង់នៃការសូត្រធម៌តែម្តង។

ភ្លាមនោះខ្ញុំបាទសុបិនឃើញរូបគំនូរមួយដែលមាននារីសក់ស កាន់ផ្លិតចិនបុរាណ។ សក់នាង​បួងយ៉ាងធំ និងខ្ពស់ មើលមួយភ្លែតដូចមនុស្ស​សក់ស្កូវសក្បុស។

នាង​ក្នុងគំនូរញញឹមមករកខ្ញុំហើយនិយាយប្រាប់ខ្ញុំថា នាងលាខ្ញុំទៅហើយ ព្រោះនាង​សងសឹកបានសម្រេច​។

ខ្ញុំមិនដឹងថាមានន័យថាម៉េចទេ ហាមាត់មិនរួច សួរមិនបាន ស្រាប់តែខ្ញុំឃើញទឹកមុខរបស់នារីនោះប្តូរមកជាទឹកមុខរបស់អ៊ីណា។

«អ៊ីណាហេតុអីបានជានាងទៅវិញ?»

ខ្ញុំសួរទាំងញ័រ។

«យើងគឺជាព្រះមហេសី ដែលត្រូវបានស្នំហ្សានធ្វើទុក្ខបុកម្នេញឱ្យស្វាមីក្បត់យើង! ស្តេចអ៊ូ ព្រមជឿសម្ដីគេសម្លាប់ពូជពង្សវង្សត្រកូលយើងចោលទាំងអស់ ដោយ​យកយើងមកទម្លាក់ចោលក្នុងល្អាង ឱ្យអត់ឃ្លានស៊ី​​កណ្តុរ កន្លាត ដូចប្រេតនរក ស្លាប់សល់តែស្បែកដណ្ដប់ឆ្អឹង រួចហើយបានផ្ញើគំនូរស្រីសក្តិសមម្នាក់មកបញ្ឈឺយើង។ យើងបានស្បថនឹងផ្ទាំងគំនូរថា គ្រប់ជាតិណាៗ យើងនឹងនៅតាមចងកម្មពៀរពួកគេ នៅក្បែរខ្លួនពួកគេធ្វើឱ្យពួកគេស្លាប់យ៉ាងវេទនាវិញ!»

ខ្ញុំមិនបានឆ្លើយទេ ដោយជាពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើង។ ខ្ញុំឃើញខ្លួនឯងនៅក្នុងមន្ទីរពេទ្យ។ ម្តាយខ្ញុំបានប្រាប់ថា ខ្ញុំសន្លប់បាត់ស្មារតីអស់ជាងម្ភៃមួយថ្ងៃទៅហើយ គឺមានលក្ខណៈជាមនុស្សរុក្ខជាតិ។

ខ្ញុំសួររកពូៗ គាត់ថាគ្មានពូកួយឬពូទៀនណាទេ។ គាត់ងឿងឆ្ងល់ខ្លាំងណាស់ពេលខ្ញុំសួរនិងអះអាង។

អស់តម្រិះ ពេលនោះខ្ញុំសួរទៀតថា ខ្ញុំក្លាយជាមនុស្សរុក្ខជាតិដោយសារអ្វី? ប្រាប់ខ្ញុំមកហេតុអីបានជាខ្ញុំចូលមន្ទីរពេទ្យនេះហើយមានលក្ខណៈពិការរូបភាពបែបនេះ?

«គ្រប់គ្នារកឃើញកូននៅក្នុងបន្ទប់ ធ្វើការរបស់កូន! នៅថ្ងៃដែលគេចាប់អ៊ីណាប៉ូលិសបានឃើញកូនសន្លប់ម្នាក់ឯងនៅលើសាឡុងដោយមិនដឹងថាមានរឿងអ្វីកើតឡើងទេ រហូតដល់រយៈពេលជាងម្ភៃថ្ងៃមកនេះគេបានឆែកកាមេរ៉ាគ្រប់បែបយ៉ាងនៅតែរលុបមិនឃើញអ្វីទាំងអស់!»

ខ្ញុំយល់ហើយថាតើខ្ញុំបានឆ្លងកាត់រឿងអ្វីខ្លះ។

តែរហូតដល់ពេលនេះខ្ញុំដេកកម្រើកដៃជើងមិនទាន់រួចទេ ម្តាយខ្ញុំប្រាប់ថានៅពេលដែលខ្ញុំដឹងខ្លួនឡើងវិញច្រើនណាស់មួយសប្ដាហ៍ទៀតខ្ញុំអាចកម្រើកដៃជើងរួចនិងអាចដើរបានហើយ ដូច្នេះខ្ញុំបានអត់ទ្រាំក្នុងចិត្តរង់ចាំទម្រាំដល់ថ្ងៃនោះមកដល់។

នៅពេលដែល គម្រប់មួយខែ ខ្ញុំពិតជាអាចដើរបានតិចៗ។

ម៉ាក់ខ្ញុំបានជួលគ្រូមកបង្រៀនដែលខ្ញុំដើរជាមួយឈើច្រត់។

ដោយទ្រាំលែងបាននឹងការងឿងឆ្ងល់ ខ្ញុំក៏បានសុំគាត់ទៅការិយាល័យដោយមាន​ម៉ាក់និងបងប្អូនពីរនាក់ទៀតទៅជាមួយ។

ខ្ញុំបានព្យាយាមរុករកគ្រប់កន្លែងនៅក្នុងបន្ទប់ធ្វើការរបស់ខ្ញុំក្រែងមានអ្នកណាដាក់យន្តអ្វី ប៉ុន្តែមិនមានអ្វីទាំងអស់។

ទោះបីយ៉ាងណាក្រោយមក ខ្ញុំបានរកឃើញ បាច់ផ្កាលីលីពណ៌ក្រហមដែលលោកតានបានទិញឱ្យខ្ញុំនៅក្នុងផ្ទះអាផាតមិនរបស់អ៊ីណាដែលក្រៀមស្រពោន។

ខ្ញុំបានឃើញរូបថតអ្នកទាំងបីជាមួយគ្នា ត្រូវបានអ៊ីណាគូសពាក់សម្លៀកបំពាក់បុរាណឱ្យម្នាក់ជាស្ដេចម្នាក់ជាស្នំនិងម្នាក់ជាម្ចាស់ក្សត្រីយ៍។

តាំងពីនាងជាមួយពួកគេមិនទាន់ជិតស្និទ្ធ រហូតដល់មានភាគហ៊ុនរួមគ្នាបង្កើតស្ទូឌីយ៉ូនេះឡើងគឺអ៊ីណា បានតាមស្អិត​ពួកគេតាំងពីប្រាំបីឆ្នាំមុនមកម្ល៉េះ។

នៅក្នុងផ្ទះរបស់អ៊ីណា ក៏ខ្ញុំបានរកឃើញនូវផ្ទាំងគំនូរនារីសក់សកាន់ផ្លិត​ ដែលមានសរសេរលើនោះថា គ្រប់ជាតិយើងទាំងបីនាក់និងនៅចងកម្មពៀរជាមួយគ្នា។

ម៉ាក់ខ្ញុំក្រោយពេលឮខ្ញុំតំណាលរឿងទាំងនេះប្រាប់ហើយ គាត់បានប្រាប់ខ្ញុំដែរថា ខ្ញុំត្រូវការ រកគ្រូបុរាណចិនណាម្នាក់ដើម្បីផ្ដាច់ខ្ញុំកុំឱ្យពាក់ព័ន្ធជាមួយគំនុំឬក៏ពាក្យសម្បថទៅលើផ្ទាំងគំនូររបស់ពួកគេទាំងបី ព្រោះខ្ញុំអត់មានពាក់ព័ន្ធអ្វីជាមួយពួកគេឡើយ គ្រាន់តែខ្ញុំត្រូវបានលោកតានមានចិត្ត​ជាមួយ។

លោកតានអាចស្រលាញ់ទាំងបុរសនិងស្ត្រី។

នៅតាមផ្លូវខ្ញុំឈៀងចូលកន្លែងហូបមីពេលយប់ជាមួយរ៉េអូ ម្ចាស់ទីនោះនិងកូនចៅគាត់អះអាងថា យប់កើតហេតុ ខ្ញុំមកហូបតែម្នាក់ឯងប៉ុណ្ណោះ។

ម្តាយខ្ញុំបានព្យាយាមគ្រូបុរាណតាមសំណូមពរខ្ញុំដែរ ប៉ុន្តែនៅតៃវ៉ាន់នេះគ្មាននោះទេ។ សង្ឃឹមរកបានម្នាក់ទៅចុះ។

ចប់

រឿង៖ សម្បថលើគំនូរចាស់ ភាគទី១
ខ្ញុំ​បាន​បើកបរដោយខ្លួនឯង​ជា​យូរ​មក​ហើយព្រោះមិនដែលចង់បានបុរសណាម្នាក់ទេ។ ខ្ញុំចិញ្ចឹមចិត្ត​រង់ចាំស្តេច​អ៊ូ និងអ្នកម្នាងហ្សាន។ ការឈឺចាប់មួយពីអតីតកាល បានធ្វើឱ្យខ្ញុំស្ម័គ្រធ្វើជាម្ចាស់កម្មពៀរ​​សម្រាប់ជីវិតខ្លួនឯង។

«Ice Queen មកហើយ!»

នេះជាអ្វីដែលគ្រប់គ្នា​នៅទីនេះលបហៅខ្ញុំពីក្រោយខ្នង​​ព្រោះថាក្នុងនាមជាតួឯកស្រី ខ្ញុំមិនដែលញញឹម​ទេក្រៅពីក្នុងកុន។

ដរាបណាខ្ញុំរកពួកគេមិនឃើញ​ ខ្ញុំមិនសប្បាយចិត្ត​ជាដាច់ខាត។

​      ថ្ងៃនេះValentine? ផ្កាពេញតុដូចរាល់ដងព្រោះខ្ញុំជាQueen ជាតារាជួរមុខនៅក្នុងផលិតកម្មTRIនេះ។

TRI ជាឈ្មោះមនុស្សបីនាក់គឺ តាន និង រ៉េអូ ហើយចុងក្រោយ អ៊ីណា។ បាច់ផ្កាប្រាកដជាបីនាក់នេះទិញមកយកចិត្ត​ខ្ញុំ ចំពោះទងៗវិញគឺក្រុមកាមេរ៉ា និងអ្នក Make up។

ខ្ញុំឧស្សាហ៍ឱ្យធីបពួកគេ។

ស្រលាញ់មិនមែនជាសញ្ញា​សំខាន់​នៃ​ជីវិត​របស់​ខ្ញុំទេ។  ខ្ញុំធ្លាប់មើលរឿងស្នេហា​រហូតដល់ទឹកភ្នែកកកលើថ្ពាល់តែមិនមែន​ចង់បានសង្សារឡើង ខ្ញុំ​បាន​រឹត​ដុំ​ដែកដុតយ៉ាងក្តៅនិងឈឺ​ជុំវិញ​បេះដូង​របស់​ខ្ញុំ​ម្តង​ទៀតនៅអាយុ៨ឆ្នាំ​ជាពេលដែលខ្ញុំចាំរឿងជាតិមុន។

​      ថ្ងៃ​ណាមួយ​ បេះដូងនេះ​​នឹង​បែកធ្លាយគំនុំចាស់​ចេញហើយខ្ញុំនឹង​ស្លាប់ក្នុង​ឈាម​ដែលកកលើ​ព្រិល ឬអាក្រក់ជាងនេះ។

​      ងាកមកឃើញរូបគំនូរមួយ ខ្ញុំថតផ្តិតទុកលើកំព្យូទ័រ ខ្ញុំក៏​ស្រក់​ទឹកភ្នែក។ ចិត្ត​និងអារម្មណ៍​ខ្ញុំ​បានវិលត្រលប់​ទៅកាន់​ប្រាសាទបុរាណវិញនាង​រជ្ជកាលយានដែលមាន​ស្តេចអ៊ូឆាយគ្រងរាជ ហើយខ្ញុំនេះមាន​ព្រះនាម ស៊ុន ឈី ជាអគ្គមហេសី។

មិត្តរួមព្រលឹងរបស់ខ្ញុំ ដែលជាឪពុករបស់កូនៗខ្ញុំតាមពិតបានផ្តល់ឱ្យខ្ញុំគ្រប់យ៉ាង អំណាចនិង​សម្រស់នៃជីវភាពមិនចេះខ្វះ។ តែព្រាយកញ្ជ្រោងមួយក្បាល បាននឹងកំពុងរង់ចាំបំផ្លាញខ្ញុំនៅទីនោះ។ ៨៩០ឆ្នាំមុនគ្រិស្តសករាជ ខ្ញុំមានទោស​ធ្លាក់ខ្លួនជាប់ឃុំក្នុងល្អាងត្រជាក់ រហូតដល់ស្លាប់ក៏មិនដែលបានឃើញមុខប្តីនិងកូន។ ជាចំណងស្នេហ៍ចាស់ គេបានផ្ញើរូបគំនូរមួយមកឱ្យខ្ញុំ ស្តេចអ៊ូឆាយសរសេរលើនោះថា «ជាស្តេចប្រើច្បាប់ បើប្រពន្ធមានទោសក៏ស្មើរាស្ត្រមានទោសដែរ»។

ខ្ញុំឈឺចាប់ដូចជាគេដុតដែកក្តៅមកចាក់បេះដូង។ បើអ៊ូឆាយស្រលាញ់ខ្ញុំ យើងត្រូវស្លាប់ជាមួយគ្នាបាន មិនមែនទុកខ្ញុំឯកោបែបនេះទេ។

ជាមួយការឈឺខ្លាំងនេះ ខ្ញុំបានស្បថបីប្រការ ហើយផ្សងថាប្រសិនខ្ញុំស្លាប់នៅក្នុងល្អាងត្រជាក់ដោយអយុត្តិធម៌មែន ទីមួយសុំឱ្យខ្ញុំចាំជាតិដោយគំនូរនេះនឹងនៅជាមួយខ្ញុំ ទីពីរ ខ្ញុំមាន​សម្រស់ដូចជាតិនេះជានិច្ច​តទៅ ទីបីឃើញមុខអ៊ូឆាយនិងអ្នកម្នាងហ្សាន គឺខ្ញុំដឹងច្បាស់ថា ពួកគេជាសត្រូវស្លាប់រស់របស់ខ្ញុំភ្លាម។

ខ្ញុំនឹងឃើញពួកគេ​ម្តងទៀត ដោយ​ប្រាកដថាហ្គេម វិលសងគ្នាគ្មានទីបញ្ចប់ទេ។ ខ្ញុំនឹងត្រៀមខ្លួន តែងតែត្រៀមខ្លួន​បង្កើតការឈឺចាប់ដល់ពួកគេ។

«Empresses!» សំឡេងនេះតែងតែខ្សឹបក្នុងត្រចៀកខ្ញុំ ដូចជាខ្យល់ដង្ហើមមួយដែលកកៗ។ គំនុំតែងតែទាក់ទងមកខ្ញុំតាមរយៈតំណភ្ជាប់ផ្លូវចិត្ត។

តុៗ

ស្នូរគោះទ្វារ។ ខ្ញុំធុញណាស់ តែក៏ត្រូវអនុញ្ញាត៖

«ចូល!»

ដោយអង្គុយគងជើងលើសាឡុង  ក្រឡេកមកទ្វារខ្ញុំឃើញបាច់ផ្កាលីលីក្រហមដូចឈាម​។ មិនងាយរកទេលីលីប្រភេទព្រះនាង​ម្ចាស់។

ខ្ញុំបើកភ្នែកធំៗភ្ញាក់ផ្អើលជាអនេកព្រោះថា អតីតកាលបានរំលេចមកទៀតហើយ។

«មហេសីរបស់យើង ជាស្រី្តចិនដែល​ស្អាតបំផុតក្នុងលោក!»

អ៊ូឆាយនិយាយពាក្យនេះ ពេលសៀតផ្កាលីលីលើសក់ឱ្យខ្ញុំ។

«ព្រះនាងរបស់ខ្ញុំ!»

ខ្ញុំឃើញសរសេរបែបនេះលើនាមបណ្ណនៃបាច់ផ្កា។

«ទុកហ្នឹងហើយ!»

ខ្ញុំបញ្ជា រួចអ្នកយាម​ក៏ដាក់ចុះដោយ​ខ្លបខ្លាច ខ្ញុំហុចធីបឱ្យរួចបណ្តេញគេឱ្យចាកចេញ។

បាច់ផ្កានេះត្រូវបានខ្ញុំសម្លក់។

«Dinnerបានទេ ខ្ញុំរង់ចាំអ្នកឆ្លើយនឹង​ខ្ញុំ លីនហ្វា!»  ខ្ញុំបានទម្លាក់អារម្មណ៍របស់ខ្ញុំចោល ព្រោះរាល់ឆ្នាំ តាន ជាម្នាក់ក្នុងចំណោមភាគហ៊ុនទាំងបីតែងតែទិញផ្កាមកជូន។

តើខ្ញុំល្ងង់មិនដឹងថា គេមានអារម្មណ៍យ៉ាងណាចំពោះខ្ញុំ? តួឯកស្រីម្នាក់នេះ​ត្រូវបាន​គេអនុវត្តិដូចជាឃ្វីន តែខ្ញុំមិនមានពេលទទួលយករាជបល្ល័ង្កថ្មីទេ ខ្ញុំរវល់ចងចាំរឿងល្អាងត្រជាក់​។ ខ្ញុំត្រូវការ​សងគំនុំ។

អតីតសម្ព័ន្ធមិត្តក្នុងគំនុំរបស់ខ្ញុំឥឡូវនេះនៅឯណា ? អ្នកម្នាងហ្សាន!

ខ្ញុំទន្ទេញឈ្មោះមេបិសាចនេះ។ នៅឆ្នាំ៨៩០មុនគ្រិស្តសករាជ ដែលវាបានឈានចូលមកក្នុងវាំងក្នុងនាមជាកូនអុកនយោបាយរបស់មេទ័ព ហ្សានវ៉ៃ ខ្ញុំមិនដែលដឹងឡើយថានឹងត្រូវស្លាប់ចោលកូនបួននាក់ក្រោមដៃវាទេ។

ខ្ញុំហៅវាថាប្អូនស្រី​ហើយបានចែកស្វាមីជាមួយវា។

ខ្ញុំចង់បានគ្រួសារធំមួយ​ជួយជ្រោមជ្រែងជាតិ តែវាមិនគិតដូចនេះឯណា។

នារដូវព្រិលធ្លាក់ដែលត្រជាក់ដល់ឆ្អឹង វាបានឈរមើលផ្កាលីលីក្រហមរបស់ខ្ញុំហើយតែងកំណាព្យមួយឡើងថា «ផ្កាមានពណ៌ឈាម​ សង្គ្រាម​ស្នេហា​ត្រូវតែផ្ទុះឡើង!»។

ខ្ញុំដេកមិនលក់និងមិនដឹងថា តើនេះជាទំនាយអ្វីទេ។ ស្រាប់តែស្នំខ្ញុំម្នាក់ឈ្មោះអ៊ីង បានទៅរាយការណ៍នៅតំណាក់ព្រហ្មទណ្ឌថា ខ្ញុំបានផ្ញើសារក្បត់ជាតិទៅឪពុក។

អ៊ូឆាយបានសម្លាប់គ្រប់គ្នា​ក្នុងត្រកូនស៊ុន រួចទម្លាក់ខ្ញុំក្នុងល្អាងយ៉ាងឈឺចាប់។ ប្រសិនថ្ងៃនោះខ្ញុំស្លាប់ជាមួយគ្រួសារប្រហែលគ្មានសម្បថនេះទេ។

អ៊ូឆាយគិតថា ផ្ញើគំនូរមក នឹង​បង្ហាញការអាល័យគ្នា?

ខ្ញុំស្រក់ទឹកភ្នែក​ទាញបាច់ផ្កាមកមើល។

ស្នូររុញទ្វារចូលមកជាមួយសំណើច។​ ក្រៅពីអ៊ីណា ភាគហ៊ុនម្នាក់នៃម្ចាស់ក្រុមហ៊ុននេះ គ្មាន​អ្នកណហ៊ានសម្រុកចូលបន្ទប់នេះ ដោយគ្មាន​គោះទ្វារឡើយ។

នាង​ធម្មតារួសរាយណាស់។ ថ្ងៃនេះនាង​ចូលមកជាមួយ​ស្ករមួយប្រអប់ តែត្រូវចំហមាត់ពេលក្រឡេកមកឃើញ​លីលីក្រហម។

ម្តេចក៏គ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងពេលឃើញផ្កានេះ។

ខ្ញុំចង្អុលអញ្ជើញនាងអង្គុយ​។ អ៊ីណាអង្គុយយឺតៗរួច​ភ្នែកនៅថ្ពក់ជាមួយផ្កា។ បើកុំតែគួរសម គេនឹងអាចទាញ​ស្លាកមកអានឈ្មោះអ្នកទិញឱ្យ។

កុំអី! កុំឱ្យនាងឃើញ!

ខ្ញុំកញ្ឆក់យកទុកនូវស្លាកនាមបណ្ណនោះ មិនចង់ឱ្យនាងឈឺចាប់ព្រោះនាងមានចិត្ត​លើលោកតានជា​យូរមកហើយ ចំណែកលោក​តាន ​តែងតែចិញ្ចឹម​ចិត្ត​រង់ចាំខ្ញុំ។

«ផ្កាសង្គ្រាម​ស្នេហា​» នាងនិយាយតិចៗ។

ខ្ញុំជ្រួញចិញ្ចើមឆ្ងល់។ នាងកំពុងធ្វើឱ្យខ្ញុំនឹកដល់ពេលព្រិលធ្លាក់ដ៏ជួរជាតិ។ ព្រោះតែផ្កាមួយបាច់ ស្ត្រីគ្រួសារហ្សានបាន​ចងចិត្ត​ប្រចណ្ឌច្រណែន ហើយដាក់ខ្ញុំទៅក្នុងនរក។

«នាង​បានកំណាព្យនេះមកពីណា? សង្គ្រាមស្នេហ៍ស្អី?»

«រឿងរបស់មហេសីស៊ុនឈី ខ្ញុំអាន​រឿងហ្នឹង អ្នកម្នាងហ្សាន បានធ្វើល្បិចឱ្យគ្រួសារស៊ុនទាំងមូលមានទោសក្បត់ជាតិ!»

«វាជាបិសាច!»

ខ្ញុំនិយាយដោយគ្មាន​ជំពាក់ការសោកស្តាយអ្វី។ ខ្ញុំបានសង្គ្រោះវាពីការរស់នៅឯកោក្នុងវាំងមកនៅក្បែរខ្ញុំ ការពារមិនឱ្យស្នំដទៃ និងទាសករអស់ទាំងនោះយាយីវា។

ស្នំហ្សានធ្វើខ្លួនជាអ្នករងគ្រោះគួរឱ្យចង់ការពារ តែតាមការពិតវាជាបិសាច។

ព្រះបានឱ្យវាឈ្នះ​ តែព្រះបានយល់ព្រម​ទទួលយកពាក្យសម្បថរបស់ខ្ញុំ ព្រះចង់ឱ្យខ្ញុំនេះ សងសឹក ហើយព្រះចង់ឃើញមនុស្សយើងចងកម្មពៀរគ្នា។

ព្រះមិនខុសពីពួកទស្សនិកជនទេ រឿងកាន់តែសាហាវឡើង ពួកគេកាន់តែចូលចិត្ត​​ទស្សនា​។

«បានអានដែរ?»

អ៊ីណាសួរមកខ្ញុំ។

«មេស្នំហ្សាន មេបិសាច!»

ខ្ញុំនិយាយទាំងបញ្ចេញ​កំហឹងតាមភ្នែក ​ធ្វើឱ្យអ៊ីណាថ្លោះទឹកមុខ។ ក្រញ៉ាំរបស់ខ្ញុំបានមុតលើស្រទាប់ផ្កាលីលីក្រាស់ដូចកម្ញី។  ក្លិនវាក្រពុលដូចឈាម និង​បក់​បោកងំពេញបន្ទប់ម៉ាស៊ីន​​ត្រជាក់។

អ៊ីណាក្រោកចាកចេញ។ ទីបំផុតនាង​យល់ពីអ្វីដែលខ្ញុំកំពុងឱបក្នុងទ្រូងហើយ? ខ្ញុំចង់ឱ្យគ្រប់គ្នា​ដឹងថា ខ្ញុំជាម្ចាស់ក្សត្រីពីប្រាកដ មិនមែនជាតួសម្តែងរឿងប៉ុណ្ណឹងទេ។

តាំងពីគ្រប់ជាតិមកខ្ញុំជាតួឯក និងជាកំពូលស្ត្រីដែលរងការច្រណែន។ ខ្ញុំបានក្រឡេកមើលដៃរបស់អ៊ីណា​ដែលបិទទ្វារវិញឱ្យខ្ញុំ និងរលះរលាំងចាកចេញ ដោយសម្គាល់ឃើញសភាព​ច្បាស់លាស់របស់ខ្ញុំ។

ប៉ុ​ន្តែខ្ញុំឮនាងនិយាយនៅក្រៅបន្ទប់៖

«លីនហា្វរបស់បងឯងអស់ថ្នាំលេបទៀតហើយដឹង?»

នាង​ប្រហែលជានិយាយទូលពិតប្រាប់អ្នកណាម្នាក់ដោយខ្សឹបៗ តែខ្ញុំឮច្បាស់។

ដូចស្មាន ខ្ញុំបានឮស្នូរគោះទ្វារ។ គឺតាន។

គេមានផ្ទៃមុខសង្ហា​ ស្រឹមៗ របៀបសប្បាយចិត្ត​។

«អរគុណសម្រាប់ផ្កា!»

ខ្ញុំញញឹម​ទាក់ទាញចិត្ត​គេ។

«ល្ងាចនេះមានណាត់?»

គេសួរបែបនេះរាល់ដង ប៉ុន្តែមិនដែលទទួលបានភ្លើងខៀវទេ ព្រោះតានក្រៅពីមាន​អ៊ីណាតាមញ៉ែ គេថែមទាំងមាន​ប្រពន្ធដើមម្នាក់នៅចិនដីគោក និងមាន​ប្រពន្ធចុងនៅតៃវ៉ាន់នេះម្នាក់ទៀត គឺហ័រ​ធ្លាប់មកលេងកន្លែងថតម្តង ធ្វើមុខយក្សដាក់ខ្ញុំ។

តាំងពីដឹងក្តីមក ខ្ញុំមិនដែលគិតថា នឹង​ទៅដណ្តើមយកប្តីឬសង្សារបស់អ្នកណាទេ ជាពិសេសមនុស្ស​ព្រាន​ដូចតាន កុំសង្ឃឹមសូម្បីណាត់ជួបគ្នា។

ខ្ញុំគ្រវីក្បាល និងលើកដៃចង្អុលគំនរអត្ថបទកុនដែលត្រូវអាន។ តានលើកម្រាម​ចង្អុលដៃរបស់គេ មកចង្អុលខ្ញុំ បានន័យថា«ពូកែបដិសេធ» រួចគេក៏ចាកចេញ។

ល្ងាចនោះខ្ញុំធ្វើការ​ដល់យប់ ព្រោះពេលថតចប់ ពិតជា​មាន​អត្ថបទត្រូវអានទន្ទេញទុកស្អែក​។ ម៉ោង៩យប់ហើយ គិតថាចេញទៅហាងរកមីកាតាំងមួយចាន មុនទៅផ្ទះដេក ស្រាប់តែចេញមកក្រៅ ក៏ឃើញមនុស្ស​ស្រីបីនាក់អង្គុយ​ផឹកស្រាជុំវិញតុ ស្លៀកពាក់ម៉ាន់ជូ ហើយសើចកក្អៀកលាន់ល្វើយៗមកពីស្ទូឌីយ៉ូធំ។

ភ្លើងនៅក្រហមពេញផ្លូវ ខ្ញុំដើរសំដៅទៅ។

ប្រហែលជាតួថ្មី ព្រោះពួកនេះមិនដឹងថា ខោអាវសម្តែង​ហាមពាក់ហូបស្រា។

ខ្ញុំដើររ៉ុយទៅ តម្រង់ពួកហ្នឹង រួចក្រពាត់ដៃសួរ៖

«នែ៎ ដូរខោអាវចេញសិនបានអត់?»

ពួកគេបានផ្អាកផឹកពិតមែន ហើយទំនងជាខឹងនឹងសម្តីខ្ញុំ តែខ្ញុំមិនខ្លាចចិត្ត​ពួកនេះទេ ជាតួថ្មី តែចរិតអន់បំផុត ម៉ោងថ្មើរហ្នឹងហើយហ៊ាន​ផឹកឡូឡានៅស្ទូឌីយ៉ូ។

មានអារម្មណ៍​ថា អ្នកនៅចំពីមុខ​ខ្ញុំ ស្កុបដៃដែលកាន់ផ្លិតបក់ ចំណែកពីរនាក់ទៀតងាកមកយឺតៗ។ ភ្លើងរលត់ភ្លឹប។

គ្រប់យ៉ាងងងឹត!

រាល់ដងក្នុងនេះតែមានភ្លើងបម្រុងទុក។ បើអគ្គិសនីរលត់មែន វានឹងលោតមកបំភ្លឺជំនួស​។ ខ្យល់ត្រជាក់ផាត់មកវឹបប៉ះស្រៀវស្បែក។

ពេលនេះហើយមានអារម្មណ៍ថា ខ្លួនឯងប្រហែល…..មិនមែនជួបមនុស្សពិតទេ។

ខ្ញុំចុចទូរសព្ទបើកភ្លើង។ ស្ងាត់ នៅនឹងតុស្អាតធេង គ្មាន​ស្រា គ្មានសាច់ គ្មាន​មនុស្ស​។

ខ្ញុំដឹងហើយថាអ្វីទៅកំពុងកើតឡើង។

«កុំលេងពញ្ញាក់វ៉ី»

ពួកក្រុមថតកុនលេងខ្ញុំនៅថ្ងៃvalentine?

ស្ងាត់!!!

ភ្លើងនៅតែគ្មាន ពឹងតែលើហ្វាចេញពីពិលរបស់ខ្ញុំ។ រូបតំណាងនៃមេទ័ពគួនអ៊ីដែលខ្ពស់ស្កឹមស្កៃអមនៅខាងស្តាំដៃ មុនចូលដល់បន្ទប់ស្ទូឌីយ៉ូដួលរលំ មកខ្វាំងបះជើង។

ដោយសារនេះជារូបស្នោ និងមាន​ឈើតូចៗជាតួ មិនជាមានសំឡេងអីធ្ងន់ធ្ងរទេ សំឡេងបេះដូងខ្ញុំវិញទេ​ដែល​លោតខ្លាំង។

«កុំលេងឡប់ៗឱ្យសោះ ប្រយ័ត្ន!»

គ្មានការឆ្លើយតប។

យកល្អ ខ្ញុំគួរ​ត្រលប់មកផ្លូវចេញសិន។  បកក្រោយយ៉ាងរហ័សខ្ញុំធ្វើដំណើរឆ្លងកាត់កន្លែងងងឹតវែងអន្លាយ ពេញដោយសម្ភារៈថតគរសងខាងផ្លូវ។

នៅក្នុងពេលវេលា​​​ដ៏​អាក្រក់​នោះខ្ញុំប្រញាប់ចេញឱ្យផុតស្ទូឌីយ៉ូធំសិនចាំគិតទៀត ស្រាប់តែ៖

«ព្រះមហេសីឈី»

ខ្ញុំឈានជើងលែងបាន។ នេះជា​សំឡេង​របស់មនុស្សស្រី ចាស់ ឈឺ និងខ្សោយ តែខ្ញុំមិនស្គាល់ទេ។

​      បើទោះពួកCrewកុនព្រួតគ្នា​លេងសើចបន្លាចខ្ញុំ តែគេមិនដែលដឹងចិត្ត​ខ្ញុំ ថាខ្ញុំទុកខ្លួនឯងជាមហេសីឈីឡើយ។

​      មើលទៅមុខ​ទាំងបែកញើសជោក ខ្ញុំឃើញថា មិនដល់ប្រាំម៉ែត្រទៀតសោះ ខ្ញុំទៅដល់ទ្វារក្រៅហើយ។ ខ្ញុំឃើញពន្លឺនៅខាងមុខនោះ។ គេនិយាយថា អ្នកណាហៅយើងកណ្តាលយប់នៅកន្លែងស្ងាត់ យើងកុំងាក ដូច្នេះក៏ប្រញាប់ធ្វើមិនឮសម្រុកដើរបន្តឱ្យដល់ច្រក។

«តើ​អ្នកចង់សងសឹកទេ?»

​      សំឡេងដដែល តែពេលនេះ មកកៀកខ្ញុំណាស់។

ខ្ញុំស្រែកវ៉ាសរបូតទូរសព្ទពីដៃ នៅតែមិនឃើញមនុស្ស​។ ខ្ញុំរត់សំដៅច្រកចេញយ៉ាង​ឆ្កួតបំផុតចោលគ្រប់យ៉ាង។ ​ពន្លឺ​នៃ​គោមពណ៌ក្រហមបុរាណដោយភ្លើង ​ដែល​កំពុង​បំភ្លឺសងខាងច្រកទ្វារស្ទូឌីយ៉ូធំជះពន្លឺយ៉ាងខ្សោយ។

ខ្ញុំមិនបានស្រែកទេ តែខ្ញុំបន្តរត់សំដៅសន្តិសុខក្បែររបង ចង់ឱ្យពួកគេវិលមករកទូរសព្ទដៃឱ្យខ្ញុំវិញ។

មនុស្ស​ម្នាក់ដើរកាត់ពីមុខខ្ញុំសំដៅជណ្តើរការិយាល័យ។

«រ៉េអូ?» ខ្ញុំស្រែកហៅភ្លាមៗ។

រ៉េអូពិតជាបានឮ និងឈប់យ៉ាងភ្ញាក់ផ្អើលដោយ​បែរមុខមករកខ្ញុំ។

«នៅមិនទាន់ទៅទេលីនហា្វ?»

គេដើរមកដល់ខ្ញុំរហ័សជាង ព្រោះជើងខ្ញុំហត់និងរោយ។

«ជ្រុះទូរសព្ទនៅខាងក្នុង!»

ខ្ញុំប្រាប់​​តែគេគិតថា ខ្ញុំជួបរឿងលើសពីនេះហើយ​ បើតាមរបៀបរ៉េអូសម្លឹងមុខខ្ញុំ។

«មានរឿងអី?»

គេខ្សឹបសួរតិចៗ។

ភាពមិនសប្បាយចិត្តរបស់ខ្ញុំពួកគេអាចឃើញបាន តែខ្ញុំមិនចង់ឱ្យពួកគេដឹងថាខ្ញុំត្រូវបានលងដោយការភ័យខ្លាចក្នុងខួរក្បាលខ្លួនខ្ញុំទេ។

«ខ្ញុំគិតថា លីនហ្វា​អាច​នឹង​ចេញ​ជាមួយតាន?»

ចិញ្ចើមខ្ញុំជ្រួញចូលគ្នា ជាសញ្ញាបដិសេធនិងមិនសប្បាយចិត្ត​ដែលគេនិយាយពីតាន មនុស្សព្រាននារីប្រពន្ធច្រើនម្នាក់នោះ។

​ដូចយល់ចិត្តណាស់ រ៉េអូចង់នាំខ្ញុំទៅរកទូរសព្ទ។

ខ្ញុំដើរទៅវិញជាមួយគេ។ គ្រាន់តែបែរក្រោយខ្ញុំភ្ញាក់!

«ទេ»

ភ្លើងភ្លឺដដែល និងរូប​គួនអ៊ីមិនបានដួលឡើយ។

ស្អី?

ខ្ញុំ​បាន​ទទួល​សារ​មួយជាសម្ងាត់ថា អ្វីម្យ៉ាងកំពុងលេងនឹង​ខ្ញុំ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខឹងនិងចង់ដឹងការពិត។ រ៉េអូប្រគល់ទូរសព្ទមកឱ្យខ្ញុំវិញ រួចបបួល៖

«តោះ! បើថាទំនេរទៅរកមីម្នាក់មួយចាន!»

«ចុះមិញវិលមកOffice?»

«ឡើងសោឡាន ពេលនេះមាន​ឡានជិះហើយ!»

«អូ អូខេ!»

ខ្ញុំដឹកគេទៅតំបន់ Zhongshan។

«អត់សប្បាយចិត្ត?» ខ្ញុំសួររ៉េអូដែលដាក់ដៃឡើងគងក្បាលគេង។ គេឆ្លើយមិនបើកភ្នែកទេ៖

«មនុស្ស​ឯកោម្នាក់នៅថ្ងៃបុណ្យសង្សារ!»

«ពីរនាក់!» ខ្ញុំញញឹម។

«Ice Queenសើចហើយ!» គេបង្អាប់ខ្ញុំ។

«កុំនិយាយឆោឡោ!»

ខ្ញុំកម្លាគេ ព្រោះចូលចិត្ត​រ៉េអូត្រង់មើលទៅជាមនុស្សស្មោះត្រង់ហើយក្មេងនិងស្អាត ជាអ្នកជំនួញមានអនាគត ហេតុអ្វី​អត់ស្រីស្រលាញ់?

«ស្រីៗនៅតៃវ៉ាន់នេះល្ងីល្ងើណាស់!»

«ហេតុអ្វី?» គេសួរខ្ញុំ។

«មើលរំលងមនុស្សល្អដូចលោក!»

រ៉េអូសើច។

«សូម្បីអ៊ីណា!» ខ្ញុំបន្ថែមបែបនេះស្រាប់តែ រ៉េអូដូចអត់សប្បាយចិត្ត​ទេ។ គេបង្វែរសាច់រឿង។

«មីទានៅ Zhongshan អ្នកណានាំមកពីដំបូង?»

«ភ្លេចហើយ! ដូចជាមកខ្លួនឯង!»

«តួស្រីឯកោរបស់ខ្ញុំ Ice Queen!»

យើងឈប់ឡាន ហើយទៅកុម្ម៉ង់មីពីរចាន​មកហូបពីមុខហាង ក្រោមលម្ហមេឃ។ ថ្ងៃនេះជាថ្ងៃបុណ្យ តុណាក៏មានគូដែរ។ សូម្បីរ៉េអូក្មេងយ៉ាងនេះ គេអាចច្រឡំអំពីសម្ពន័្ធភាពពួកយើង​។

«គេទិញផ្កាឱ្យនាងទេលីនហ្វា!»

«អ្នកណា?»

«ដឹងហើយផ្កាច្រើន!»

«​ចង់បានមួយបាច់? ចាំស្អែកចែកឱ្យ!»

«មិនត្រូវការទេរបស់សល់!» រ៉េអូគំហកតិចៗ។ គ្រប់គ្នាងាកមក។

ខ្ញុំឈប់ចង្កឹះសម្លឹងជុំវិញ រួចសម្លឹងមុខគេ។

«សុំទោសៗៗៗ! សុំទោស​លីនហ្វា» គេទំនង​ដឹងថា Toneសំឡេងគេខ្ពស់ពេកបានជាគ្រប់គ្នាភ្ញាក់ផ្អើល។ ខ្ញុំងក់ក្បាលព្រោះមើលទឹកមុខ​មិងមាំងនេះ ដឹងថា គេច្រឡំឬមានសម្ពាធនឹងភាពឯកោរបស់ពួកគេ តែបើឱ្យគិតថា​គេប្រចណ្ឌដែលប្រុសៗអស់នោះជូនផ្កាខ្ញុំ ដូចជាមិនសមទេ។

រ៉េអូមិនដែលបង្ហាញអ្វីមួយថាស្រលាញ់ខ្ញុំឡើយ។

ឡើងឡានវិញខ្ញុំជូនគេទៅផ្ទះ។ ពេលវេលានេះ គ្មានអ្វីនិយាយបំបែកបរិយាកាសសោះ ខ្ញុំក៏មើលឃើញដែរថា គេក្រៀមក្រំ។

​      ដើម្បី​បំពេញគ្របពីលើ​ភាព​ស្ងៀមស្ងាត់ ​ខ្ញុំ​បានផ្តើម​​និយាយឡើងថា៖

«​ជឿអត់?​​ ថា​ខ្ញុំ​មានទម្លាប់ ​ច្របាច់ក​បុរស​ម្នាក់​រហូត​ដល់​ស្លាប់​ព្រោះឃើញគេSadលើឡានខ្ញុំ!»

«Sadអី គ្រាន់តែធុញ!»

គេលូកTouchចាក់ចម្រៀង។ ភ្លេងបទចាស់ Return to Innocence  ពិតជាពីរោះខ្លាំងយប់អីចឹង។ ក្រឡេកមើលដៃគេដែលដកចេញម៉ាស៊ីនចាក់ ខ្ញុំចាប់អារម្មណ៍កូនសាក់តូចមួយ វាជាភាពត្រួតគ្នារវាងត្រីកោណ២។

សាក់នេះ ​បង្កើត​ឡើង​វិញ​​យឺតៗ នូវការគិតមួយជាសម្ងាត់សម្រាប់ខ្ញុំ។

«រ៉េអូស្រលាញ់ប្រុស?»។ ​

ឡានឈប់ពីមុខ​ខុនដូគេ។ ខ្ញុំស្គាល់ទីនេះ តែមិនធ្លាប់ឡើងទៅទេ។

«ឡើងបានទេ? អាចអង្គុយកំដរកាហ្វេបាន!»

«កុំរំខាន! ដេកទៅស្អែកត្រូវថតច្រើន?»

«good night!»

ខ្ញុំគ្រវីដៃ ពេលគេចុះដល់ដី។ មិនដឹងយ៉ាងម៉េច ខ្ញុំ​បានជិះព័ទ្ធសង្កាត់នេះមួយជុំ ហើយបកត្រលប់មកវិញដើម្បីផ្ទៀងផ្ទាត់អ្វីម្យ៉ាង។

​      គឺកន្ទុយឡាន របស់តាន។ តាននៅខុនដូនេះដែរ? មិនដែលដឹងទេ។ ពួកគេ?

ខ្ញុំសម្លឹងទៅជាន់ខាងលើហើយចាប់ផ្តើមយល់តិចៗ…..អាចគេស្រលាញ់តាន ហើយសួរខ្ញុំពីរឿងផ្កា?

casserole កក​មួយ​។ ក្មេងស្រី​ដែល​បាន​ញ៉ាំ​អាហារ​ឆ្មា​កំប៉ុង​នៅ​ក្នុង​ផេះ​បាន​និយាយ​ថា៖ «នេះ​មើល​ទៅ​

អស់កម្លាំងនឹងគិត។ ខ្ញុំដេកលក់ក្នុងអានទឹកក្តៅក្នុងបន្ទប់ខ្ញុំ។

«ហើយងូតយូរម៉េះ?»

ខ្ញុំភ្ញាក់ឡើងមិងមាំង។ គឺសំឡេងម្តាយខ្ញុំ។  គាត់ប្រហែលបានចាំខ្ញុំនៅក្រៅបន្ទប់ទឹកយូរពេក? តែនេះកណ្តាលយប់អធ្រាត្រ ម៉ាក់ខ្ញុំចាំខ្ញុំធ្វើអី?

«ម៉ាក់មិនគេងទៅ!»

ខ្ញុំញីសក់ផង សួរគាត់ផង ហើយដើរទៅរកទូខោអាវ។

«លីនហ្វា ម៉េចបានពួកម៉ាកកូនស្លាប់?»

ខ្ញុំឈប់ដៃដែលជូតសក់?

អ្នកណា? ម្តាយខ្ញុំចង្អុលទូរទស្សន៍។

ជាខុនដូរបស់រ៉េអូ?

ខ្ញុំស្ទុះទៅក្បែរហើយមើលសេចក្តីរាយការណ៍។

«អ្នកស្លាប់ជាម្ចាស់ភាគហ៊ុនធំនៃស្ទូឌីយោMain-China លោករ៉េអូអាយុ២៨ឆ្នាំ និងលោកតាន​៣២ឆ្នាំ! ពួកគេមានភាពស្និទ្ធស្នាលឧស្សាហ៍ចេញចូលទីនេះ! ល្ងាចមិញលោកតាន​បានដឹករ៉េអូមកដល់ផ្ទះម៉ោង៦និង១៥នាទីល្ងាច! អ្នកយាម​នៅកន្លែងផ្ទាល់និយាយថា ពួកគេមិនបានចុះមកវិញទេ រហូតដល់maidបានទៅដល់ហើយចាក់សោប្រុងចូលធ្វើអាហារពេលព្រឹក​!»

ខ្ញុំងើបមុខសម្លឹងនាឡិកា ម៉ោង៦ព្រឹកហើយ? ខ្ញុំដេកក្នុងបន្ទប់ទឹក​ច្រើនម៉ោងយ៉ាងនេះ?

«ពីរនាក់នេះមានរឿងអីជាមួយគ្នា​បានជាលេបថ្នាំសម្លាប់ខ្លួនឯង?»

ម្តាយខ្ញុំសួរ ខ្ញុំខ្ទប់មាត់។

បើមែនមានតែ​ម្នាក់ណាមួយបំពុលម្នាក់ទៀត វាមិនដែលទេរឿងលេបថ្នាំសម្លាប់ខ្លួនជាមួយគ្នា។

អ្នកសម្ភាសន៍បាននឹងកំពុងបង្វែរទៅសម្ភាសន៍នាង​អ៊ីណាដែលយំយែក។ នាង​ចាប់ផ្តើម​និយាយ៖

«មិនអាចសម្លាប់ខ្លួនទេ! ​ក្រុមហ៊ុនយើងគ្មានបំណុល មាន​តែដំណើរការល្អ​ គ្មានវិបត្តិទេ ហេតុអ្វីៗៗៗ»

ខ្ញុំថយមកអង្គុយ​ទាំងកន្សែងលើសាឡុងហើយនិយាយមិនចង់ឮព្រោះអស់កម្លាំងចិត្ត​៖

«ម៉ាក់ យប់មិញម៉ោង​១១ជាង​ខ្ញុំទើបនឹង​ដឹករ៉េអូទៅកន្លែងហ្នឹងសោះហ្នឹង?!»

«ឯណាកូន? ប៉ូលិសថាពួកគេ​អាចស្លាប់តាំងពីព្រលប់! ក្នុងស្រាមានលាយថ្នាំពុល!  អ្នកយាមថា ពួកគេមិនដែលចុះមកវិញទេ​ ចាប់ពីឡើងទៅ!»

ខ្ញុំញីភ្នែក។

ខ្ញុំមាន​ស្រវឹងទេ? អត់ទេ! ខ្ញុំបានរត់ចេញពីស្ទូឌីយ៉ូ និងបានឃើញរ៉េអូត្រលប់មកOfficeម្នាក់ឯងវិញ គេថា គេគ្មានឡាន?