សីមាអំបោះលឿង – Meysansotheary
រឿង សីមាអំបោះលឿង ភាគទី២
«ពុក! ពុក! មីអូនទាញរបូតអំបោះលឿងពីរូបថតរបស់ម៉ែហើយ !»
ចាងហ្វាងហែម ដាក់ប៉ាកាចុះ សម្លឹងមើលមុខកូនស្រីច្បងដែលរត់មកប្រាប់ត្រហេបត្រហប។ នាង​និយាយបន្ថែមមកទៀតខណៈ​ដែល​ឪពុកកំពុង​សម្លឹងធ្មាំង៖
«អាតុម​កំពុងតែចង់ចងដាក់វិញ!»
ចាងហ្វាងធ្វើមុខមិនសប្បាយចិត្តជាខ្លាំង ក្រោកចោលតុកៅអីដើរ​តាមកូនស្រីច្បងទៅកាន់បន្ទប់ទូតាំង ។ ទៅដល់ទីនោះ គាត់ឃើញតុមកំពុងតែចំតិតចំតូងជាមួយនឹងប្អូនស្រីនៅក្នុងការព្យាយាម​ចងអំបោះសីមាពណ៌លឿងត្រលប់ទៅកាន់រូបគំនូរដើមវិញ។
«ម៉េចបានមើលប្អូនប៉ុណ្ណឹងមិនបាន?!»
« ខ្ញុំ! ខ្ញុំជាប់អានសាស្ត្រាពុក!»
ចាងហ្វាងមិនមាត់ទេ គាត់លូកដៃទៅលើកយក​អំបោះពណ៌លឿងនៅក្នុងចន្លោះម្រាមដៃតុមពិនិត្យបន្តិចរួច​ងាកទៅសម្លឹង រូបគំនូររបស់ភរិយា។
«ម្តាយឯងនៅឯណា?»
តុមក៏មិនទាន់បានឆ្លើយព្រោះអាល័យតែភ័យស្លេកស្លាំង ទុកឱ្យ បុប្ផារត្ន័ឆ្លើយជំនួស៖
« ម៉ែរត់ទៅក្រោយ !»
ចាងហ្វាងជ្រួញចិញ្ចើមខណៈពេល​ដែលសព្ទសំឡេងឆោឡោមួយលាន់ឡើងខ្សោយៗមកពីម្តុំផ្ទះបាយបន្ទាប់មក ក៏លាន់ខ្លាំងឡើងៗមកប៉ះត្រចៀក​ចាងហ្វាង។
គាត់ទម្លាក់អំបោះពណ៌លឿងទៅលើរូបថតគំនូរហើយយកវាទៅដាក់ថ្នមៗលើទូតាំងសិន ដោយដើរទៅក្បែរបង្អួចសម្លឹងទៅក្រោយ។
«មានរឿងស្អី?»
នាយ​ មាំហើយនឹងមីងមែនមិនឃើញ​ទាន់ឆ្លើយផង មនុស្សពីរបីនាក់ទៀត​ដែល​ជាដៃប្រវាសជួលមកឱ្យជួយច្រូត កំពុងប្រញាយរត់ទៅក្រោយ។ សម្លឹងពីកន្លែងនេះទៅប្រមាណជាម្ភៃឬសាមសិបម៉ែត្រពិតជាឃើញផ្សែងហុយខ្មួលខ្មាញ់ទៅលើ ឯប្រភពរបស់វា ដូចជាឃ្លាំងចាស់មួយក្បែរចម្ការ ចេក ដែលគ្រួសារនេះទុកដាក់សម្ភារៈចាស់ៗ និងឧបករណ៍សម្រាប់ធ្វើកសិកម្មមួយចំនួនតជំនាន់មកហើយ។
មនុស្សបីនាក់ផ្សេងទៀតដែលមានរាងកាយមាំរត់ទៅក្រោយ តាមពីក្រោយនាយមាំ ឃើញដូច្នេះចាងហ្វាងក៏ចុះពីលើផ្ទះរត់ទៅជាមួយនឹងពួកគេដែរ ដោយមានបុប្ផារ័ត្នប្រឹងមកតាម ​ម្ល៉ោះហើយ​ឪពុកក៏ឈប់ដំណើរ ងាកមកសម្លឹងតុមនិងចង្អុលមិនឱ្យទៅតាម។
ដឹងអីពេលនោះបុប្ផារ័ត្នសួរឡើងដោយមុខស្លេក៖
« ម៉ែដុតឃ្លាំងធ្វើអី?»
តុមបុកពោះភ័យណាស់​នៅពេលដែលឮសំណួរនេះ? ហេតុអ្វីបានជាមានភ្លើង?
គេប្រុងថារត់ទៅដែរស្រាប់តែចាងហ្វាងស្រែកបង្គាប់ឡើងថា៖
«កុលាបរដ្ឋនិងបុប្ផារដ្ឋឈរទន្ទឹមគ្នានៅនេះហាមចេញទៅណាទាំងអស់! មិនឱ្យទៅក្រោយទេខ្លាចឆេះរលាកឮអត់?!តុម មើលពីរនាក់នេះ!»
មកដល់ក្រៅ ចាងហ្វាង​ក្រឡេកឃើញអ្នកគីមហួន​ជាបងស្រីបង្កើត​កំពុងតែឈរធ្វើមុខស្លេក ដៃកាន់ផ្កាមួយបាច់ធំ ប្រហែលជាបម្រុងនឹងយកទៅក្រង។
« អ្នកណាដុតស្អីទៅប្អូនហែម?»
គាត់និយាយដោយញាប់ញ័រ ឯប្អូនឆ្លើយតបវិញទាំងចង្អុលទៅជង្រុកស្រូវ៖
«ឆេះនៅឃ្លាំងចាស់ចម្ការចេក!»
នៅពេលដែលចាងហ្វាង​រត់កាត់តាមចម្ការចេកចូលទៅក្រោយ ក៏អស់ជើង​ឈរធ្មឹង សម្លឹងកំសួលឃ្លាំងដែលឆេះសន្ធោសន្ធៅសឹងតែរកកន្លែងចូលចាក់ទឹករំលត់គ្មាន។
ចំណែកនៅពីមុខ ប្រហែលជាបីបួនម៉ែត្រគេឃើញអ្នកអន្ទឺកំពុងតែឈរបែរ មុខប្រឈម​សម្លក់សម្លឹងមុខអ្នកស្រុក ខំដាក់ពួកគេ ទុកពួកគេដូចជាសត្រូវស្លាប់រស់ ។
« យី! គ្រាន់តែរបូតអំបោះលឿងប៉ុណ្ណឹង! គាត់ក្លាយជាអ៊ីចឹងលឿនណាស់!»
នាយៗដែលស៊ីឈ្នួលធ្វើចំការ​រអ៊ូឡើង។ រីឯចាងហ្វាងជាប្តី​គិតតែ​ពីឈរ​ បើកភ្នែកគ្រលួងៗគ្មាន​ពាក្យ​ចចារអ្វី​ព្រោះរវល់នឹកមិនអស់មិនហើយអំពីអាការៈភរិយា​។
«គាត់អ្នកដុតមែនទេ? អ្នកអន្ទឺបានអ្វីយកមកដុតបានជាឆេះសន្ធោម្ល៉េះ?»
គ្មានអ្នកណាមានចម្លើយទេ មានតែចាងហ្វាងដែល​រួសរាន់ឃាត់ភរិយា៖
«កុំ….. មកវិញ! មកវិញមក! »
នេះគឺជាសម្ដីខ្លីៗដែលចាងហ្វាងអាចនិយាយឡើងបាន ព្រោះគាំង​អណ្តាត​ដោយភាពតក់ស្លុត ។ ចំណែកខាងភរិយាធ្វើមុខ ក្រហមដូចជាស្តាប់មិនឮ។ រាងកាយពីលើដល់ក្រោម​ញ័រទទ្រើក ទឹកមុខកោងកាច  ដៃជើងទាំងពីរច្រងាងចេញដូចជាប្រុងតែ​នឹងប្រយុទ្ធ ។
អ្នកគីមហួន​ទើបដើរមកក្បែរ ដោយ​គាត់មិនមានកាន់ផ្កាអ្វី​ទៀតនោះទេ ។
«អន្ទឺ! អន្ទឺ!»
បងថ្លៃរូបនេះ​ស្រែកហៅប្អូន​ដោយតក់ស្លុត ។ សម្រាប់អ្នកអន្ទឺដែលធ្លាប់តែមានទឹកមុខសស្លូតបូតសមជាស្ត្រីរូបស្រស់ស្អាតនៅក្នុងផ្ទះពេញដោយ​កិត្តិយស ពេលនេះបែកក្បាល ងាកមុខមកសម្លក់អ្នកគឹមហួន​ហើយលើកដៃឆ្វេងប្រើម្រាមកណ្ដាលចង្អុលបងថ្លៃគួរឱ្យខ្លាចនិងចម្លែកចិត្តណាស់។
«អញ! អញ! អញ!»
និយាយបានតែពាក្យអញៗនេះ បីដងឡើង ក្នុងសព្ទសំឡេងគួរឱ្យខ្លាច មិនមែនជាសំឡេងធម្មតាដែលចេញពីបំពង់ករបស់ស្ត្រី ដ៏មានកិត្តិយសម្នាក់នេះឡើយ។
ចាងហ្វាង​ហាមាត់ធ្លុងខណៈពេលដែលបងស្រីខ្លួនភ័យពេក​មកឱបដៃប្អូនប្រុស​ដោយម្រាមទាំង១០ត្រជាក់ស្រេងរឹងដូចដង្កាប់។
គួរឱ្យខ្លាចនឹង​ភាពតក់ស្លុតនេះ! អ្នកណាក៏មិនដែលឃើញ​ដែរ ស្រាប់តែអ្នកអន្ទឺបែរក្រោយឃ្វាំងបម្រុង​នឹង​រត់ចូលទៅក្នុងភ្នក់ភ្លើងតែម្តង។
មិនអាចចាំទៀតបាន ប្តីរត់តាម នឹងប្រទាញមក​វិញ ចំណែកអ្នកបម្រើផ្សេងៗទៀតក៏រត់ទៅជួយប្រតាយប្រតប់ជាមួយគ្នា។
ទីបំផុតភរិយា​ត្រូវបានសែងចេញមកវិញដោយមានរលាកខ្លួនជាអន្លើ ។
ល្ងាចនោះ បុប្ផារ័ត្ននិងកូលាបរដ្ឋត្រូវបានឪពុកដាក់ទណ្ឌកម្មឱ្យលុតជង្គង់បែរមុខទៅរកសសរផ្ទះព្រោះកំហុសរឿង​អំបោះលឿង។
ចំណែកឯអ្នកអន្ទឺ​ត្រូវដាក់ឱ្យ​សម្រាន្តលក់ឈឹង​នៅលើគ្រែក្តារងារវែងរលោងស្រិល មានអ្នកគឹមហួនជួយលាបថ្នាំឱ្យ។
មេឃុំឌីម និងចាងហ្វាង​បានអង្គុយពិសារស្លានៅសំយាបក្រៅផ្ទះ ជជែកគ្នា រិះរកមធ្យោបាយ​កែស្ថានការណ៍ ចំណែកតុមវិញនៅ​អង្គុយគក់ច្របាច់ ជើងអ្នកអន្ទឺក្បែរៗមីងម៉ែន។
«អឺអាតុម​ ឯងមកជួយច្របាច់ជើងពុកវិញម្ដង ពុកដូចជាភ្លាត់ជើងហើយអានេះ !»
ចាងហ្វាងហែម​ហៅដូច្នេះហើយតុមក៏រត់ចេញទៅ បត់ជើងក្បែរឪពុកធម៌និងផ្តើម​ច្របាច់ជូនគាត់ដោយអាណិតអាសូរ។ មិនដឹងថា ពេលដែលគាត់ចូលទៅរំដោះប្រពន្ធចេញពីភ្នក់ភ្លើងមក បុកទង្គិច​ទៅត្រូវអ្វីនឹងអ្វី​​ខ្លះនោះទេ?
តាមពិត​មេឃុំវិញ​ដឹងថា ចិត្តចាងហ្វាង​ត្រូវប៉ះទង្គិចជាងរាងកាយនេះទៅទៀត ។
«ហែម! ម្តាយ​ឱ្យគេសរសេរសំបុត្រផ្ញើតាមទូករកបងឱ្យវិលទៅមើលរក្សា​គាត់បានពីរបីថ្ងៃ គាត់ឈឺពីរថ្ងៃ​ហើយ !»គឺ​អ្នកគឹមហួនបានមកសុំការអនុញ្ញាតពីប្អូនប្រុស​ដើម្បីនឹង​ត្រលប់ទៅស្រុកកំណើតមើលម្តាយឈឺ។ ពិតជា​ចំពេលដែលផ្ទះនេះកំពុង​រងក្តីស្រងេះស្រងោចឥតគណនា។
ជាម្តាយឈឺទៅហើយ​ក៏មិនដឹងប្រកែកយ៉ាងណា ហែមងក់ក្បាលឆ្លើយ៖
«គិតទៅទាំងយប់?»
«ទេទៀបភ្លឺ ប្រាប់គេឱ្យរកទូកឱ្យហើយ!»
«ម៉ែយ៉ាងណាហើយ ឆាប់ឱ្យដំណឹងមកផងពេលទៅដល់ភ្លាម!»
«ចា៎!»
គាត់ឆ្លើយខ្លីចំពោះប្អូន ហើយ​បងស្រីនេះក៏​វិលត្រលប់ទៅបន្ទប់ត្រៀម​រៀបចំ​អីវ៉ាន់ខ្លួន មិនភ្លេចដៀងភ្នែកមកមើលលោកស្រីអន្ទឺដែលដេកស្តូកស្តឹងផង។
«បងហែម​យក​អំបោះពណ៌លឿងដែលនៅលើទូនោះមក ខ្ញុំចងខ្សែអំបោះនោះឡើងវិញ!»
មេឃុំឌីម​និយាយស្នើសុំជួយ​ឡើងក្នុងសភាពជាមនុស្សជិតស្និទ្ធជាមួយចាងហ្វាងនេះ ស្រាប់តុម​ឆ្លើយប្រាប់តាមភាពស្មោះត្រង់ថា ៖
«ជម្រាបលោកពូមេឃុំ តិចលោប្រើមិនបានការទេដឹងពីព្រោះវារហែកដាច់ចំកណ្តាលខ្សែសីមាតែម្ដងហើយ កុលាបរ័ត្នកាត់លេង!»
ទាំងមេឃុំឌីមនិងចាងហ្វាងហែមនេះទៀត ក៏​ងាកមកសម្លឹងក្មេងប្រុស។ កែវភ្នែករបស់ពួកគេមើលទៅដូចជា គិត​ថានេះគឺជាប្រផ្នូលមិនល្អដូចគ្នា។
មេឃុំឌីមងាកទៅសម្លឹងសសរចំកណ្ដាលផ្ទះដ៏ធំស្កឹមស្កៃដែលក្មេងស្រីទាំងពីរកំពុងលុតជង្គង់ ហើយចាប់ផ្ដើមនិយាយសម្រួលទៅកាន់មិត្តភក្ដិថា៖
«ឆាប់ល្បងឱ្យក្មេងស្រីៗទៅរកបាយទឹក​សម្រាកទៅយប់ហើយ! ទោះធ្វើទណ្ឌកម្មវា ឱ្យវានៅលុតជង្គង់នៅនឹងហើយក៏បានត្រឹមឈឺថែមពិបាករកអ្នកមើលថែ!»
«ទេ!»
គាត់ឆ្លើយយ៉ាងបន្ទាន់ បង្ហាញថា ចាងហ្វាងនៅមិនទាន់បាត់ខឹងនៅឡើយ គ្រាន់តែគាត់ជាមនុស្សមានការអត់ធ្មត់ខ្ពស់ គាត់មិនរាលដាលរឿងនេះដល់អ្នកដទៃ ប៉ុន្តែគាត់ពិតជាចិញ្ចឹមចិត្ត​​ដាក់ទណ្ឌកម្មលើកូនស្រីតូចៗរបស់គាត់ពិតមែន។
« លោកម្ចាស់ ! មាន…. មានគេផ្ញើសំបុត្រមកដល់!»
នាយមាំ​និយាយតិចៗពីមាត់ទ្វារ ព្រោះភ័យនឹងភាពភ្លឹកភ្លាំងរបស់ចាងហ្វាងហែម ដែលសម្លឹងទៅភរិយាសម្រាន្តស្ដូកស្ដឹង មាន​អ៊ំមែនកំពុងតែជួយច្របាច់ជើងច្របាច់ដៃ។ ​ចាងហ្វាង​នេះ​ហាក់មិនបានឮឬចាប់អារម្មណ៍អ្វីនឹងសម្តីរបស់មាំសោះទេ។
មេឃុំឌីមទៅវិញ​ដែលជាអ្នកហាសួរ៖
«អ្នកណាផ្ញើមក?!»
នាយនោះតបឆ្លើយ​ បន្ថែមឡើងថា៖
«ជាកូនសិស្សរបស់គ្រូវង្ស!»
ឮឈ្មោះនេះទើបចាងហ្វាងដក់អារម្មណ៍បានមកវិញពីភាពភ្លេចភ្លាំងមួយខណៈនោះ រួច​ទើប​ងាកមកសម្លឹងសំបុត្រនៅលើដៃរបស់មាំ។
នាយ​ មាំនេះជាជំនួយការផ្ទាល់របស់គាត់និងជាកូនស្រីរបស់យាយម៉ែនបានរត់មកយ៉ាងលឿនដោយទឹកមុខត្រហេបត្រហប។ ពួកគេពិតជាមានភក្ដីភាពចំពោះម្ចាស់ផ្ទះ ព្រមទាំងពិបាកចិត្តជាខ្លាំងនៅពេលដែលរឿងរ៉ាវអ្វីៗបានកើតឡើងយ៉ាងអពមង្គលដូច្នេះ។
ទោះយ៉ាងណា សំបុត្រនៅជាប់ម៉ឺងមិនមានស្លាកស្នាមហែកមើលនោះទេ។
«គេសរសេរយ៉ាងណាខ្លះ?»
ឮមិត្តសួរហើយ មេឃុំឌីមក៏ទទួលជំនួស​យកមកហែកអានឱ្យស្តាប់៖
«ខ្ញុំឈ្មោះវែង ជាកូនសិស្សម្នាក់របស់លោកតាវង់ដែលបានចែកឋានទៅ! នៅយប់អធ្រាត្រនោះ មុនពេលចែកឋានលោកបានប្រមើលមើលចុងក្រោយឃើញថាភរិយារបស់អ្នកត្រូវបានដាក់អំពើដោយសាច់ញាតិផ្ទាល់ អ្នកត្រូវរកអ្នកនោះឱ្យដោះទើបអាចដោះបាន ខ្ញុំនៅក្មេងមិនមានលទ្ធភាពជួយទេ ចំណែកអំបោះសីមាលឿងក៏មិនអាចជួយបានយូរអង្វែងដែរ ប៉ុន្តែលោកផ្ដាំថាប្រសិនអំបោះនេះរបូតត្រូវយកវា ទៅដាក់ហ្នឹងចុងជើងគ្រែវិញ!»
មេឃុំឌីមទំនងជាអានអក្សរបានលឿនជាងចាងហ្វាងថែមទៀតបានជាគាត់ងើបមុខសម្លឹងមិត្តភក្តិរង់ចាំប្រតិកម្ម។ ចំណែកចាងហ្វាងវិញបានត្រឹមនៅស្ងៀម រេភ្នែកគិតចុះឡើង មិនដាច់ស្រេច។
«យើងពិបាកណាស់ អ្នកណាក៏ជាញាតិ ! អ្នកណាដាក់អំពើ​លើអ្នកណា ?!»
ឌីមតបមកវិញ៖
«ខ្ញុំក៏មិនដឹងគិតយ៉ាងម៉េចយល់ដែរ! អត្ថន័យខ្លីបែបនេះ!»
បុរសទាំងពីរក្រោកចោលតុទឹកតែ ដើរសម្តៅទៅក្នុងចម្ការ។ តុមមិនបាន​ដើរតាមទេ មើលពីលើនេះទៅ​ក៏មិនដឹងថា​ពួកគេនឹង​ជជែកគ្នាពីរឿងអ្វីខ្លះនោះដែរ។
សំបុត្រខ្លីនៅទីនេះនៅឡើយ គេយកមកលបអានអក្សរម្តង​មួយតួៗដោយយកចិត្ត​ទុកដាក់រួចទើបសម្រេចចិត្ត​បត់ទុក។
បាំងមួយយប់នោះ​សិន​ក៏ល្អ ….តែមិនដូច្នេះអី កំពុងតែមាន់រងាវ​ដាស់ ម្នាក់ៗនៅសំងំ​ភ្លេចខ្លួន ស្រាប់តែចុងភៅ​កំពុង​គរអុសដុត ឮសូរសម្រែកសាជាថ្មី ពីផ្ទះធំ…..
ស្នូររត់តុកៗៗៗពេញផ្ទះទោះបីជាផ្ទះថ្មប៉ុន្តែមានអារម្មណ៍ថា ដីដូចជាចង់រំកិលទៅហើយ។ តុមក្រោក​ទាំងភ័យញ័រប្រផាប់ចាប់ប្រភីង ជើងជាន់លើសៀវភៅដែលទម្លាក់ទុកក្បែរកន្ទេល​កាលពីអាន​យប់មិញ ហើយ​ស្រវារត់យ៉ាង​លឿនសំដៅទៅក្នុងផ្ទះធំ ខណៈពេលដែលមនុស្សជាច្រើនកំពុងរុំព័ទ្ធអ្នកអន្ទឺ។
នៅលើដៃគាត់មានកាំបិតមួយសស្ងាច។
យាយមែន​ស្រែកដោយតក់ស្លុត ចំណែកឯចាងហ្វាងកំពុងតែលួងលោមភរិយាឱ្យទម្លាក់កាំបិត។
«ចេញ! ចេញ! ចេញ!»
អ្នកស្រី​ដែលមិនទាំងដឹងថាគាត់ខ្លួនឯងនិយាយអ្វី បានតែស្រែក​ពាក្យថាចេញៗៗៗបីដង​ហើយខឹងភ្នែក​ក្រហមៗទាំងសងខាង ។
ចំណែកឯកាំបិតនៅលើដៃគាត់ ចាប់ផ្ដើមលើកខ្វាកមកអាកដៃ​ខ្លួនឯងរបូតឈាមខ្ចាយ​ ម្នាក់ៗ​ស្រែក​រោទ៍ ធ្វើឱ្យតុមដែលជាក្មេង​ស្ទើរគាំងបេះដូងទន់ជើងដួល។
ទាល់តែកុលាប​​រដ្ឋ បុប្ផារ័ត្នស្រែកយំគគ្រូមកឱបឪពុក ទើបធ្វើឱ្យឪពុកដែលនៅគាំងស្រឡាំងកាំងងាកមកវិញ។ គាត់​មិនដឹងថា ពេលនេះ​ត្រូវការពារ​កូនឬ​ក៏រត់ទៅឱបប្រពន្ធ។
«យកក្មេងៗទៅចាក់សោរក្នុងបន្ទប់កុំឱ្យឃើញ!»
គាត់បញ្ជា​ញ័រៗ។
មនុស្សប្រុសពីរនាក់ ដែលនាយមាំនាំមកដល់ បានប្ដូរស្លាប់រស់ ចាប់​អ្នកអន្ទឺពីក្រោយខ្នង វាយដៃគាត់​ទាល់តែបានរបូតកាំបិត​ចោលទៅលើឥដ្ឋ ។
ពេលនោះហើយ​ដែលលោកស្រីចាងហ្វាង​ ត្រូវបានគេយក​បញ្ជូនទៅកាន់បន្ទប់ដេករបស់គាត់ដោយចងក្នុងចំណង​ មិនឱ្យគាត់កម្រើកក្រោកបាន សូម្បីតែទ្វារបន្ទប់ក៏ត្រូវបានបិទពីក្រៅដែរ​វត្ថុមុត​ដុតឆេះគ្រប់យ៉ាង​ត្រូវបាន​គេរុករើនិង​យកចេញក្រៅអស់។ ថ្ងៃនោះហើយ​កូនស្រីទាំងទ្វេភ័យ​ដល់កើតគ្រុនញាក់ ​ត្រូវព្យាបាលនឹងថ្នាំបារាំង ហូបតែបបរស និង​មិនអាចរត់លេងក្រៅបន្ទប់បាន។
ការនេះរំលងទៅបានប្រមាណជាបួនថ្ងៃ នៅតែមិនបានឮដំណឹងអ្វី​ពី​បងស្រីខ្លួនរឿងម្តាយនៅស្រុក​ចាងហ្វាង​ក៏បានសម្រេចចិត្ត​ថា….
«ឌីម ខ្ញុំផ្ញើផ្ទះ ១យប់!  ខ្ញុំយកកូនពីរនាក់នេះទៅផ្ញើនឹងម្តាយ​នៅស្រុកសិន! ណាមួយ​មិនទាន់បានដំណឹង​រឿងគាត់់ឈឺសោះ!»
គ្រប់គ្នា​យល់ថា អ្នកអន្ទឺដែលនៅជាប់ក្នុងចំណង​នឹង​មិនកើតអី ទាំងអស់ ក៏យល់ព្រមធ្វើតាមការសម្រេចចិត្តនេះ។
ថ្ងៃស្អែកឡើង គាត់បានទុកដាក់ផ្ញើអ្នកអន្ទឺក្រោមដៃ​របស់មេឃុំឌី​មកាលណា គាត់ក៏ឡើងទូកសំដៅមកផ្ទះម្ដាយឪពុកនៅឯស្រុកកំណើត​ដើម្បីយកកូនទាំងពីរផ្ញើផង​ បានមើលសុខទុក្ខអ្នកម្តាយផងដោយមាន​យកតុមទៅតាមជាមួយគ្រាន់នឹងបានគ្នាពេលវិលត្រលប់មកវិញ។
លុះមកដល់ស្រាប់តែបានដំណឹង​គួរឱ្យហួសចិត្ត​ថា ម្តាយមិនបានមានជំងឺតំកាត់អ្វីបៀតបៀនទាំងអស់។
«ម៉ែមានឈឺអីកូន? ហើយចុះមានបានហៅគីមហួនមកពីថ្មើរណា ក៏មិនឃើញវា? ចំណែក​អន្ទឺ​ក៏សុខ​ជា​ដែរទេ»
ហួសចិត្តណាស់​ដែលបងមកមុន៤យប់ហើយ បែរជាម្តាយថាមិនឃើញ? រឿងសំខាន់ពេលនេះ បានម្តាយមិនឈឺក៏មិនអី ចាងហ្វាង​ខ្សឹបរឿងភរិយាវិញ៖
«ម៉ែ! មានគេផ្ញើសំបុត្រមកប្រាប់ថា លោកតាវង្សដែលជាពេទ្យទេវតាទើបនឹងចែកឋាន បានផ្តាំនឹងកូនសិស្សគាត់មុនពេលស្លាប់​ពីរឿងអន្ទឺ​ថា​​មានសាច់ញាតិរបស់ខ្លួនឯងជាអ្នកធ្វើទុក្ខបុកម្នេញដោយមន្តអាគម! »
ឮហើយម្តាយរឹតតែមិនអស់ចិត្តក៏​វាចាតបតមកវិញនឹងកូនប្រុស៖
«ចុះប្រពន្ធហែម គេមានប៉ុន្មាននាក់បងប្អូន?!»
«ចុះម្ដាយឪពុកក្មេកខ្ញុំម៉ែគួរទាក់ទងរកគាត់មកម្តងទេ?!»
«ហ៊ឹម ច្រើនឆ្នាំហើយកូន! ស្រុកក៏កលិយុគ ម៉ែមិនដែលបានទៅលេងស្រុកអន្ទឺទេ ក៏មិនដឹងសុខទុក្ខយ៉ាងណា?!»
ចាងហ្វាង​ឈ្ងោកគិតបន្តិច​ទើបពិគ្រោះនឹងម្តាយឡើងថា​៖
«ខ្ញុំគិតថា ឱ្យគេផ្ញើសំបុត្រទៅឪពុកម្តាយអន្ទឺ ឱ្យជួយមកមើលថែគេ ក៏ល្អដែរ !»
រឿង៖ សីមាអំបោះលឿង ភាគទី១