សុបិនឆាបឆួល – Meysansotheary

រឿង៖​ សុបិនឆាបឆួល ភាគទី១២ (ភាគបញ្ចប់)
…..ស្នូរគ្រាប់កាំភ្លើងបង្ហាញ​ថា អាចង្រៃម្នាក់នោះ សម្លាប់ប៉ាខ្ញុំហើយមែនទេ?

ខ្ញុំគិត​ខ្សោយៗទាំងអស់សង្ឃឹមថា «ល្អណាស់! កូនក៏ស្លាប់ដែរ! ដូច្នេះព្រលឹងកូននឹង​បាន​បម្រើប៉ានិងម៉ាក់! គ្រួសារយើងមិនបែកគ្នាទៀតនោះទេ!»

ទោះបីយ៉ាងណា នៅក្នុងសភាពអស់សង្ឃឹមបែបណា ខ្ញុំនៅតែចង់តវ៉ាជាចុងក្រោយដើម្បីស្វែងរកយុត្តិធម៌ឲ្យប៉ារបស់ខ្ញុំ។

មិនដឹងកម្លាំងមកពីណា ខ្ញុំបើកភ្នែកឡើងមកវិញ​ភ្លាម ហើយក្ដាប់ដៃក្ដាប់ជើងទាំងសងខាង ត្រដរដង្ហក់ឃូសៗ ផ្លុំ ស្រូប ទាមទារអុកស៊ីសែនត្រលប់មកវិញ។

អ្វីមួយត្រជាក់ៗបាន​ផ្តល់មកឲ្យបេះដូងដ៏ក្រៀមស្រពោនមួយនេះនូវដង្ហើមថ្មី​ និងទាមទារនូវភាពក្លៀវក្លាឆ្លៀវឆ្លាតសម​ជាកូនសំណព្វចិត្តរបស់ប៉ា ដែលពីមុនមក​ជាកូនទោល ធ្លាប់តែរៀនធ្វើអ្វីៗបានតាមទំនើងចិត្ត។

កណ្ដាប់ដៃដែករបស់មនុស្សជួរជាតិ វាមិនអាចធ្វើឲ្យខ្ញុំចប់ត្រឹមនេះទេណ៎ាប៉ា។

ខ្ញុំប្រឹងប្រែងបើកភ្នែកត្រលប់មកវិញ​ហើយស្រែកតវ៉ា ដើម្បីឲ្យរាងកាយរបស់ខ្ញុំដកដង្ហើមបន្តជាថ្មី​ចរន្តឈាមនានា​រត់ខ្មួល​ម្តងទៀត​ដូចជាសង្វាក់ម៉ាស៊ីន។

បន្ទាប់ពីការស្លាប់មួយស្របក់នេះ ខ្ញុំក៏អាចបើកភ្នែកព្រឹមៗ ឯចិត្ត​នេះក៏បាន​ត្រៀមលក្ខណៈនៅក្នុងការស្រែកទ្រហោយំសម្លឹង លទ្ធផលចុងក្រោយរបស់ប៉ា​ដែលកើតឡើងក្រោមដៃមនុស្សទុរយស។

ប៉ុន្តែមិនមែនដូច្នោះទេ ស្នូរកាំភ្លើងលាន់មកមួយគ្រាប់ទៀត ប៉ុន្តែផ្សែងចេញពីចុងម្រាមរបស់ប៉ាខ្ញុំ….

ដៃទាំងពីររបស់គាត់ក្ដាប់អាវុធមួយខ្លី ហើយមនុស្សដែលដួលចុះនៅចំពោះមុខខ្ញុំ គឺពេទ្យបិសាចតណ្ហាម្នាក់នោះ។

ទោះបីជាវាត្រូវ​ដេកដួលស្ដូកស្ដឹង ឈប់រើបម្រះ ឈប់ប្រកាច់ ប៉ុន្តែប៉ាខ្ញុំនៅតែមិនអស់ចិត្តនោះទេ។

គាត់ស្ទុះចូលមក ព្រោះអាវុធអស់គ្រាប់ហើយ និងលើកបាតជើងដ៏ធំជាមួយស្បែកជើងប៊ូល​ លក្ខណៈជាអ្នកការិយាល័យ ជាមន្ត្រីរាជការស្លូតត្រង់មួយរូប មក​បំ​បុក ជាន់ហើយជាន់ទៀតយ៉ាងដំណំ ទៅលើផែនទ្រូងវា ពោះរបស់វា ​និងចុងក្រោយប្រដាប់ភេទរបស់មនុស្សចោលម្សៀត ដែលបានបំផ្លាញជីវិតកូនស្រីរបស់គាត់។

«ដាក់! ដាក់ទៅប៉ា! ត្រូវហើយ! កុំព្រហើន! កុំវាបានចិត្ត!»

ពាក្យអសុរោះនេះខ្ញុំនិយាយទាំងសប្បាយអំណរ។

អាចោរចង្រៃដេកស្ដូកស្ដឹងក្រោមទារុណកម្មដែលប៉ា​ខ្ញុំបានប្រព្រឹត្តទៅលើវា ប៉ុន្តែខ្ញុំអាចទាយបានថា វាមិនបាននៅដឹងក្តីឈឺចាប់ស្មើនឹងអ្វីដែលកំពុង​កើតឡើងក្នុងបេះដូងឪពុកម្នាក់នោះទេ។

«ប៉ា!»

ខ្ញុំស្រែកហៅគាត់ទាំងទឹកភ្នែករលីងរលោង ទាំងរំភើបលាយរន្ធត់ ក្រោយសម្លឹង​ភាព​ទប់អារម្មណ៍មិនជាប់ដែលប៉ាសែនកម្រោល​ដាក់មនុស្សព្រាន។

យ៉ាងហោចណាស់ ខ្ញុំចង់ប្រាប់គាត់ថា ខ្ញុំដឹងរឿងពិតរបស់ខ្លួនឯងអស់ហើយ។ ពេលនេះទាន់កូន​មិនទាន់រើភាពឆ្កួតវង្វេង កូនចង់ប្រាប់ប៉ានូវការពិតជាច្រើនក្នុងចិត្ត​ខ្លួនឯង ជាពិសេស​កូនចង់ប្រាប់គាត់ថា «សុំទោសប៉ា!»។

ប៉ា​របស់ខ្ញុំចាប់ផ្ដើមញ័រដៃញ័រជើង ទម្លាក់កាំភ្លើងចុះ ស្ទុះមករកខ្ញុំហើយលើកស្ទួយខ្ញុំឡើង។

ដូចរាល់ដង ប៉ា​មិនបានស្អប់ខ្ញុំទេ។​​ បើទោះបីជាខ្ញុំបានសម្លាប់ប្រពន្ធចុងរបស់គាត់ និងបានធ្វើឲ្យរបួសកូនស្រីពៅរបស់គាត់។ ទោះបីពិភពលោកនេះចាត់ទុកខ្ញុំជាមនុស្សឆ្កួតម្នាក់ ខ្ញុំនៅតែជាព្រះនាងដែល​ប៉ាចង់ផ្តល់ភាពកក់ក្តៅឲ្យ។

«ប៉ាសុំទោស»

គាត់និយាយផងយំផង​សឹងអួលមិនចេញសំឡេងនោះទេ ប៉ុន្តែទឹកភ្នែក​របស់ខ្ញុំស្រក់ចុះមកខ្ជោលៗព្រោះយល់ន័យនេះ។

ត្រចៀកខ្ញុំនៅហ៊ឹង សមត្ថភាព​ស្តាប់ឮមាន​តែមួយភាគរយ ប៉ុន្តែកៅសិបប្រាំបួនភាគរយទៀត បេះដូងខ្ញុំទទួលដឹងនូវអ្វីដែលខ្ញុំកំពុងតែឆ្លងកាត់ក្នុងពេលនេះ ទទួលដឹងចំពោះព្រហ្មវិហារធម៌របស់ប៉ា និងដឹងស្នេហាមួយ​ដែលប៉ាមាន​មកឱ្យខ្ញុំ មិនថាខ្ញុំជាឬឆ្កួត។

«ខ្ញុំមិនបានខឹងប៉ាទេ!»

ខ្ញុំតបទាំងយំគគ្រូក​ឯគាត់ក៏ឱបខ្ញុំលួង៖

«គ្រប់យ៉ាងកើតឡើងមកហើយ ពីឈប់គិតវាទៅ​! ឈប់ខ្វល់ទៅលើអ្វីដែលហួសហើយនោះក៏ឱ្យវាហួសទៅចុះណាកូន! កសាងជីវិតថ្មីកូនប៉ា! កសាងជីវិតថ្មី!»

ប៉ាខ្ញុំថាផង​លើកដៃម្ខាងអង្អែលសក់ខ្ញុំផង។ យូរយារហើយ ចាប់តាំងពីខ្ញុំចូលទៅនៅមន្ទីរព្យាបាល ខ្ញុំភ្លេច​ថា ខ្ញុំបានទទួលការអង្អែលក្បាលនេះ ចុងក្រោយនៅពេលណា។

ស្នូរឡានប៉ូលិសឮមកល្វើយណាស់​គឺមកពីចម្ងាយ។

ទាំងនេះ​ដោយសារស្នូរគ្រាប់កាំភ្លើងបានដាស់ពួកគេ។​ ខ្ញុំរំពៃស្តាប់និងគិត​ម្នាក់ឯងថា ភាពប្រាកដជាអ្វី? ​អ្នកណា​ធ្វើ? អ្នកណាប្ដឹង? ឬមួយក៏អាចោរចង្រៃនេះ វាបានដោះលែងខ្ញុំចេញពីមន្ទីរពេទ្យ​ហើយ​តាមខ្ញុំមកដើម្បីសម្លាប់គ្នាបំបិទដាន វាគិតថាច្របាច់កខ្ញុំ ហើយលើកខ្ញុំក្នុងទម្រង់អត្តឃាតចងកភ្ជាប់នៅលើកន្លែងណាមួយ ហើយទើបហៅឡានប៉ូលិសមក ឲ្យគ្រប់យ៉ាងក្លាយដែលរឿងអាស្រូវរបស់វាត្រូវក្លាយជាផេះ និងបញ្ចប់ទៅជាមួយមរណភាពរបស់ក្មេងជំទង់ដ៏ឆ្កួតលីលាម្នាក់?

ប៉ុន្តែប៉ា​បានមកដល់​និងបានបំផ្លាញសេណារីយ៉ូឃោរឃៅរបស់វាចោល​។ ក្រៅពីចង់សម្លាប់ទាំងគាត់ ហើយចោទថា រឿងទាំងអស់នោះគឺខ្ញុំជាអ្នកធ្វើ វាក៏បានទទួលកម្មខ្លួនវាវិញ​ដោយស្មាន​មិនដល់ទេ។ តើមានមនុស្សស្រីប៉ុន្មាននាក់ទៀត ធ្លាប់ត្រូវវាធ្វើបាបនឹងបញ្ចប់ពួកនាងក្នុងវិធីអស់នេះ?

ខ្ញុំគ្មានពេលគិតនោះទេ ការជំរុញដែល​នៅសល់ គឺ​ពេលដែលប៉ាមិនខ្វល់ពីប៉ូលិស​ មិនខ្វល់ពីបទឧក្រិដ្ឋ​ដែលកំពុង​បញ្ចប់អនាគតគាត់​ គាត់ទ្រឹងធ្មឹងតាមសម្លឹងខ្ញុំ…..ខ្ញុំវិញ ក៏មានរឿងច្រើនចង់តែនិយាយប្រាប់គាត់ថា ខ្ញុំមិនបានឆ្កួត! ខ្ញុំឈប់ឆ្កួតហើយ! ខ្ញុំដឹងនិងយល់រឿងទាំងអស់ហើយ! ប៉ុន្តែរឿងដែលខ្ញុំចង់ធ្វើមុនគេ គឺត្រូវប្រាកដថា វាដាច់ខ្យល់មែន និងមិនអាចត្រលប់ទៅវិញជារៀងរហូត។ ខ្ញុំអត់ចង់ឲ្យវាទៅបំផ្លាញអ្នកណាទាំងអស់ ខ្ញុំចង់ឲ្យរឿងវា ត្រូវគេ​ដឹងអស់ហើយ….ពេលដែលខ្ញុំត្រូវបានចប់បាត់ពីលោកនេះ។

ខ្ញុំចេញ​ពីប៉ា​ដោយ​លូនយ៉ាងញាប់មកស្ទាបដង្ហើមពេលវា។ វាពិតជាស្លាប់ហើយ។ ខ្ញុំលើកដៃទះតប់វាយមុខមាត់វាបែកឈាមក្រហមជាំ គឺវាយអស់មួយទំហឹងៗ វាយដូចឆ្កួតលីលាពិតៗ។

ខ្ញុំខំ​រំពៃរកក្បែរៗនេះថា ក្រែងមានអ្វីមួយដែលអាចយកមកវាយបំបែកមុខមាត់ដ៏ស្រស់សង្ហារបស់វា ប៉ុន្ដែវាគ្មាននោះទេ។ ដៃខ្ញុំហ្នឹងថ្កល់ព្រោះច្រត់ចំពីលើកាំភ្លើងខ្លី…..

ស្នូរ​រថយន្ដជាច្រើនលូនចូលមក របស់ខ្ញុំដឹងថា….ពួកគេមកដល់ហើយ។ ស្នូរជើងមនុស្សនៅរបងទ្វារគ្រាក់ៗ។

បន្តិចទៀតដោយមិនខ្វល់ថា មានអ្វីកើតឡើងពីមុនទេ គឺគេក៏នឹងមកចាប់អ្នកដែលបាញ់វេជ្ជបណ្ឌិតដ៏ល្អរបស់គេម្នាក់នេះ ហើយបើខ្ញុំនិយាយទៅ ឬក៏ប៉ាខ្ញុំនិយាយ ក៏គ្មាននរណាជឿដែរថា មនុស្សម្នាក់នេះជាដើមចមនៅពីក្រោយការបញ្ចប់អនាគតរបស់ក្មេងស្រីលេលា​ម្នាក់ដូចខ្ញុំ។

ហើយប្អូនស្រីរបស់ខ្ញុំនៅក្នុងមន្ទីរពេទ្យ…..មិនដឹងទេថា​ជាថ្នាំអ្វីខ្លះដែលគេបានដាក់ឲ្យខ្ញុំវង្វេង? ខ្ញុំងាកមកសម្លឹងប៉ារបស់ខ្ញុំ ដែលគាត់និយាយទាំងទឹកភ្នែកសស្រាក់៖

«កុំណ៎ាកូន ស្រស់អភ័យទោសឱ្យកូនហើយ!»

ខ្ញុំគ្រវីក្បាលតិចៗ ញញឹម​ឈឺចាប់។ ប៉ា​ខ្ញុំបើកភ្នែកធំៗពេលឃើញ​ខ្ញុំលើកកាំភ្លើងឡើង។ ប្រហែលជាប៉ាគិតថា ខ្ញុំសម្លាប់ខ្លួនឬក៏ធ្វើអ្វីផ្សេង…..គាត់យំយែកអង្វរ៖

«ដាក់វាចុះ! ​ស្តាប់ប៉ាណា៎!»

ពួករុញទ្វារ​នឹង​ដើរប្រឹបៗចូលមកហើយ។

ក៏ល្អណាស់! ខ្ញុំយកពេលអ៊ីចឹងមកដោះស្រាយ​រឿង​ឱ្យចប់ក៏បាន!​ ឃើញមនុស្ស​មកតាមរយៈកន្ទុយភ្នែក ខ្ញុំក៏លើកកាំភ្លើងភ្ជង់ទៅកាន់ប៉ាខ្ញុំ ហើយធ្វើជានិយាយបែបឆ្កួតលីលា៖

«អាពេទ្យនេះងាប់ហើយ….ហើយឯងជាអ្នកបន្ទាប់!»

«ដាក់កាំភ្លើងចុះ!»

ប៉ូលិសសន្ធាប់បង្គាប់ខ្ញុំ ហើយ​ស្ទុះមករុញផ្ទប់ខ្ញុំទៅលើពេទ្យបិសាច។ ច្រមុះខ្ញុំធុំក្លិនខ្លួន​ ដែលខ្ញុំដិតដាមក្នុងស្រមៃ តែនេះជាឱកាស ដើម្បីឲ្យរាងកាយរបស់ខ្ញុំបានលុបបំបាត់ស្នាម​ដៃជើងប៉ា​លើខ្លួនវា។

គ្រប់គ្នាមើលមករាងកាយ​ពេទ្យ​ដែលវេទនា​ខ្ទេចខ្ទាំ។ ប៉ូលិសមិនដឹងថា អ្នកណាជាអ្នកធ្វើទេ តែ​សេណាររីយ៉ូមនុស្សស្រីឆ្កួតបាញ់សម្លាប់ពេទ្យម្នាក់ ហើយកំពុងតែត្រៀមបាញ់សម្លាប់ប៉ារបស់នាងទៀត សមទំនង​ជាងគេក្នុងការឱ្យពួកគេជឿ។

ធ្វើដូច្នេះហើយប៉ាខ្ញុំនឹង​រួចខ្លួនពីឧក្រិដ្ឋកម្មនេះ…..ខ្ញុំញញឹម រួចសើចឆ្កួតឡប់ឡើង…..

ម្ភៃថ្ងៃក្រោយមក…..

ស្នាក់នៅកន្លែងដដែលនេះ ខ្ញុំស៊ាំទៅហើយ។ ខ្ញុំគឺជាមនុស្សម្នាក់ ដែលមានពិការស្មារតីធ្ងន់ធ្ងរ ត្រូវនៅដាច់ដោយឡែកពីគេ គ្រប់ជញ្ជាំងទាំងអស់សុទ្ធតែមានកម្រិតស្នោនិងពូកទន់ល្មើយ មិនអនុញ្ញាតឲ្យខ្ញុំបោកក្បាលខ្លួនឯងនោះទេ សូម្បីតែប៊ិក ខ្ញុំចង់សុំមកសរសេរអ្វីទៅកាន់ប៉ាខ្ញុំ ក៏គេមិនឲ្យមាន​ដែរ ព្រោះខ្លាចខ្ញុំចាក់សរសៃឈាមខ្លួនឯង ឬបំពង់កខ្លួនឯង ប៉ុន្តែខ្ញុំបានដឹងថា ប៉ារបស់ខ្ញុំរួចខ្លួនហើយ រឿងទាំងអស់ធ្លាក់មកលើកូនស្រីរបស់គាត់។

ពេទ្យចង្រៃនោះស្លាប់តៃហោង​ព្រោះកូនស្រីឆ្កួតរបស់គាត់រើជំងឺនិងធ្វើវា។

ទ្វាររបើកចូលក្នុង។ ពួកគេចូលមកដល់ ពេទ្យពីរបីនាក់មានប្រុសមានស្រី ចាត់យកក្រណាត់ចងដៃខ្ញុំទៅក្រោយការពារខ្ញុំធ្វើអ្វីមិនល្អ។

ខ្ញុំដឹងថា ខ្ញុំមានឱកាសបានចួបប៉ារបស់ខ្ញុំហើយ ​បីអាទិត្យ​ហើយ ​ខ្ញុំរង់ចាំប៉ា​សឹងដាច់ដង្ហើមម្តងៗ។

ធម្មតាពេលដែលខ្ញុំចួបជាមួយអ្នកណាក្តី គេ​តែងបត់ដៃខ្ញុំច្រកអាវខាងក្រោយឬដាក់ចំណងដៃខ្ញុំដូច្នេះឯង ​ព្រោះថា បើសិនដាក់ខ្នោះច្រវាក់ ហាក់អាក្រក់មើលពេក ម្ល៉ោះហើយការចងដៃដោយក្រមាឬកន្សែងទៅក្រោយខ្នងគឺជារឿងដែលសមរម្យបំផុតសម្រាប់មនុស្សដូចខ្ញុំ ពេលចួបញាតិមកសួរសុខទុក្ខ។

ខ្ញុំត្រូវបានពួកគេដាក់លើកៅអីរុញដូចជាមនុស្សពិការដើរមិនរួច តែតាមពិតខ្ញុំអាចដើរបាន។ ទ្វាររបើកមួយជាន់ទៀត ទៅតាមអារម្មណ៍ប្រផិតប្រផើយរំភើបច្រាស់ច្រាល់របស់ខ្ញុំ។

យ៉ាងហោចណាស់ ខ្ញុំនឹង​បាននិយាយទៅកាន់ប៉ារបស់ខ្ញុំ។

នៅពេលដែលបន្ទប់សល់តែយើងពីរនាក់ ខ្ញុំក្រឡេកមើលគ្រប់ជ្រុងបន្ទប់រកមើលកាមេរ៉ា។ ប៉ារបស់ខ្ញុំ ញញឹមលួងចិត្ត​ខ្ញុំ ទាំងដែលគាត់ស្គម​និងចាស់ខ្លាំង។

«កូនសុខសប្បាយទេគន្ធា? មាន​អ្នកណាធ្វើបាបកូនដែរ?»

ខ្ញុំសប្បាយចិត្តខ្លាំងណាស់តែខ្ញុំយំ។

«ខ្ញុំមិនអីទេប៉ា!​»

ខ្ញុំអណ្តឺតអណ្តកបានពីរបីម៉ាត់នេះ រួចទើបបន្តដោយរអាក់រអួល៖

«មនុស្សអាក្រក់ស្លាប់ហើយ!»

ខ្ញុំយំទៀត។

«អាណិតប៉ាណាស់ ប៉ា​កុំពិបាកចិត្ត​ពីកូនអី!»

គាត់ងក់ក្បាលហើយឱនមុខនិយាយ៖

«ស្រស់ជាហើយ! ប៉ាបានទៅមើលវាមុននេះ ហើយក៏បានប្រាប់វាពីរឿងកូន ប្អូន​ចង់ប្រាប់ថា វាជាហើយ…..វាមិនបានខឹងនឹង​កូននោះទេ!»

ព្រោះតែ​គាត់និយាយកុហកខ្ញុំដូចរាល់ដង បានជាគាត់មិនមើលខ្ញុំចំ។ ស្រស់មាន​រឿងអីអភ័យទោសឱ្យខ្ញុំ ដែលបាន​បង្ក​ឱ្យនាងត្រូវរបួសធ្ងន់ ម្តាយនាង​ស្លាប់ដោយសារខ្ញុំ ឥឡូវនេះសង្សារសំណព្វរបស់នាងត្រូវចេញ​ទៅស្រុកខ្មោច​ក្រោមដៃខ្ញុំទៀត?

ញញឹមបញ្ជាក់ថា ខ្ញុំមិនខ្វល់នោះទេ ខ្ញុំចង់លូកដៃទៅកាន់ដៃជ្រីវជ្រួញ​របស់ប៉ា ប៉ុន្តែធ្វើមិនបាន។

«ប៉ាចង់ឲ្យកូនចេញពីទីនេះ!»

ខ្ញុំមិនមាត់ មិនមានប្រតិកម្ម គាត់និយាបន្ត៖

«ជាគោលការណ៍ប៉ាចង់យកកូន​មក នៅក្រោមការថែទាំរបស់ប៉ា តែ​ពួកគេ​ប្រាប់ថា វាជារឿងដ៏គ្រោះថ្នាក់!»

ខ្ញុំអាចសម្លាប់ប៉ាខ្ញុំថ្ងៃណាមួយ​ដែលឆ្កួតវង្វេងរើឡើងទេ? ​ខ្ញុំក៏មិនអាចឆ្លើយដែរ បែបនេះហើយ ខ្ញុំនៅស្ងៀម។

«ប៉ា​កំពុងរកមេធាវីមកតវ៉ា​ឱ្យកូនចេញ​ទៅផ្ទះ!​ យើង​ប្រហែលជាត្រូវលក់ផ្ទះចាស់របស់យើង ជួលមេធាវីខ្លាំងមកតវ៉ាឲ្យកូនបានចេញ​ទៅព្យាបាលនៅខាងក្រៅ! ពួកគេនឹងរត់ការក្ដីនេះតាមផ្លូវច្បាប់ឲ្យយើង»

ខ្ញុំញញឹមចង់ប្រាប់គាត់ថា កន្លែងណាក៏មិនសំខាន់ដែរ។ ស្ថិតនៅកន្លែងណា ក៏ខ្ញុំមានតែគាត់ក្នុងបេះដូងមួយនេះ ​បេះដូងដែលមាន​សុខភាពមិនល្អ​ដូចក្មេងស្រីដទៃ។

តែប្រហែលអ្វីមួយដែលខ្ញុំចង់បង្ហាញ គឺថាខ្ញុំពិតជា ជាពិតប្រាកដនៅថ្ងៃណាមួយ ខ្ញុំនឹងចេញទៅ ហើយធ្វើអ្វីមួយដែលល្អជាងពេលពីមុនៗ ដើម្បីឲ្យប៉ាឃើញថា ខ្ញុំមានការតាំងចិត្តច្បាស់លាស់….តែខ្ញុំអត់ដឹងថា ពិភពលោកនេះមានឱកាសម្តងទៀតសម្រាប់ក្មេងស្រី​អភ័ព្វ​ដូចខ្ញុំនេះដែរទេ?

ប៉ុន្តែខ្ញុំមិនអស់សង្ឃឹមឡើយ។

ប៉ាតែងប្រាប់ខ្ញុំថា ឲ្យតែជីវិត​យើង​នៅរស់ ខ្ញុំនឹងមាន​ឱកាស​ធ្វើអ្វីដែលល្អថែមឡើង ទោះបីជាសង្ឃឹម​សល់តែមួយភាគរយក៏ដោយក៏មិនត្រូវ​កសម្លាប់ខ្លួនឯងចោលដែរ។

«ប៉ា ខ្ញុំនៅណេះក៏ដោយ ខ្ញុំនឹង​ផ្តោតអារម្មណ៍បានល្អជាងមុន!  តាមពិតខ្ញុំប្រហែលជាមកយូរហើយ ប៉ុន្តែដោយសារតែអំពើឧត្បាតរបស់វា អាពេទ្យមួយនោះវាមិនឱ្យខ្ញុំចេញក្រៅទេ!»

ប៉ាងក់ក្បាល។

មានរឿងច្រើនណាស់ខ្ញុំចង់និយាយប្រាប់ប៉ា ​តែពេលខ្លះគិតថា​ហួសទៅហើយ មិនចង់ឱ្យគាត់ដឹងឮនាំឈឺចាប់បន្ថែម​។

តាមពិត​ពេទ្យនោះវាល្មោភកាមគុណ តែងតែឲ្យខ្ញុំប្រើថ្នាំដើម្បីបំបាក់ស្មារតីនិងឆ្កួតវង្វេង។ តែក្រោយមក​ពេល​អ្នក​ពិនិត្យ​​មកពីក្រសួង ចុងក្រោយ​របាយការណ៍សម្ពាធខួរក្បាលខ្ញុំម៉ាស៊ីនរកមិនឃើញបញ្ហា​ទៀតសោះ ​ប៉ាក៏បានមកទទួលខ្ញុំចេញទៅនៅផ្ទះ។

ម្តាយចុងខ្ញុំមិនចង់មាន​វត្តមាន​ខ្ញុំវិលមកវិញទេ។ ករណីបើខ្ញុំចូលទៅនៅពេទ្យឆ្កួតវិញ នឹងចប់អនាគត​នៅទីនោះរហូត គឺល្អសម្រាប់គាត់។ ព្រោះបែបនេះមីងម៉ែន នារី​ បានរៀបចំល្បិចធ្វើជាអនុញ្ញាតឲ្យមិត្តភក្តិខ្ញុំចួបប្រជុំខ្ញុំ ហើយនាំខ្ញុំឡើងទៅកម្សាន្ត​លើភ្នំ។

ការធ្វើដំណើរទៅលើភ្នំ​នោះ គឺជារឿងកើតមាន​មែនទែន តែរឿងមិនពិតគឺសុបិនឆាបឆួលរបស់ខ្ញុំនោះ ដែលប្អូនស្រីខ្ញុំបានចូលរួមដៃជាមួយនឹងអាពេទ្យចង្រៃ ដាក់ថ្នាំថ្មីឲ្យខ្ញុំរវើរវាយរហូតដល់​ស្រែកឡូឡានៅលើឡាន នៅពេលត្រលប់មកវិញ។

ដូច្នេះហើយពួកគេសង្ឃឹមថាខ្ញុំនឹងត្រូវចូលពេទ្យម្ដងទៀត។

កាលនៅលើភ្នំនោះដោយសារតែខ្ញុំមានភាពរវើរវាយនៅក្នុងខ្លួន ដែលអាស្រស់បាន​ដាក់ក្នុងដបភេសជ្ជៈឱ្យខ្ញុំ ដើម្បីឱ្យខ្ញុំបង្ករឿង ដូច្នេះហើយ ពេលដែលទាំងអស់គ្នាឃើញខ្ញុំក្រោកពីគេងមកយឺតជាងគេ ហើយធ្វើអាកប្បកិរិយាប្លែកៗស្លុយៗ ពេលនោះ វុធ មិន និងមន្តនាំគ្នាសម្លឹងមកខ្ញុំ ដោយសារពួកគេបារម្ភអំពីជំងឺរបស់ខ្ញុំ ដោយសារដឹងថា​ខ្ញុំទើបតែសះស្បើយបានចេញមកដើរលេងលើកដំបូង ប៉ុន្តែក្នុងខ្លួនខ្ញុំបែរជាយល់ថាគេសម្លឹងមកខ្ញុំ ទុកខ្ញុំជាស្រីស្អាតនិង​អស្ចារ្យ​​ជាងគេនៅលើភ្នំនេះ។

ថ្នាំបានរំញោចខ្ញុំឱ្យគិតជានិច្ច​ថា ខ្លួនឯងជាមនុស្សអស្ចារ្យ។ នៅពេលដែលគ្រប់គ្នាទិញកាហ្វេនិងបេះផ្កាឲ្យខ្ញុំ ព្រោះគេយកចិត្តទុកដាក់ស្វាគមន៍ខ្ញុំមកកាន់ពិភពលោកនេះឡើងវិញ បែរជាខ្ញុំយល់ថាគ្រប់គ្នាទុកខ្ញុំជាមនុស្សសំខាន់បំផុត​មួយ ហើយនោះឯងជាបញ្ហារបស់ខ្ញុំតាំងពីតូចមក។

ចូរកុំទុកខ្លួនឯងជាសំខាន់លើសគេពេក ធម្មតាៗល្អជាង។

ជាមួយ​ល្បិចទាំងអស់របស់ស្រស់ ចុងក្រោយខ្ញុំបានឃើញឈែតរបស់នាងនៅលើទូរសព្ទ។ គឺនាង​ឈែតនិយាយពីល្បិច​បាច់ផ្កា ​និងដាក់ថ្នាំបន្ថែម​ឱ្យខ្ញុំស្រើបស្រាល សុបិនឃើញ​បុរសនៅហាងលក់ទឹក។ នាង​និងពេទ្យនោះសាសងគ្នា​ធ្វើបាបខ្ញុំ ខ្ញុំបានឃើញទាំងអស់ក្នុងហ្វូនរបស់នាង ​ដូច្នេះ​បាន​ជាខ្ញុំស្វែងរកពូថៅមួយធំពីផ្ទះបាយ ហើយដើរសំដៅទៅស្រស់ដែលចិត្តល្អធ្វើជាកំពុងរៀបចំនំ Birthday[MS1]  ឱ្យខ្ញុំ។

លើលោកនេះ គ្មានអ្វីដែលគ្មានហេតុហើយចេញជាផលទេ  បើនាងមិនក្បត់ខ្ញុំ មិនដាក់ថ្នាំបំពុលនៅក្នុងនំខេកចង់ឱ្យប៉ាមកឃើញខ្ញុំឡប់នឹងអាលបញ្ជូន​នៅពេទ្យ ដើម្បីវាមានឱកាស​ទៅចួបគ្នាជាមួយព្រាន​ចង្រៃនោះ ខ្ញុំក៏មិនចាំបាច់ធ្វើរឿងឆ្កួតៗជាមួយ​ពូថៅនោះដូចគ្នា។

ក្រោមឥទ្ធិពលនៃកំហឹងដែលឃើញសារទាំងអស់នៅក្នុងទូរសព្ទពួកគេបាននិយាយគ្នា និងថ្នាំនៅសល់ក្នុងរាងកាយខ្ញុំ ពេលខ្ញុំក្រឡេកឃើញ​វាភ័យៗដែលខ្ញុំកាន់ទូរសព្ទរបស់វា​ខ្ញុំសង្ស័យខ្លាំង  ដូច្នេះហើយខ្ញុំខលទៅអាប្រុសនោះ។

«សម្លាប់វាចោលទៅបើចាំបាច់ ព្រោះអូនអាចសម្លាប់បងស្រីឆ្កួតម្នាក់ដើម្បីការពារខ្លួនឯង មិនមាន​ទោសទេ!»

សំឡេងអាចង្រៃនោះ។

ខ្ញុំឮផ្ទាល់ត្រចៀក ទើបបានចាប់យកពូថៅមួយដើមសំដៅទៅកាន់ស្រស់ ដើម្បីសួរនាំឲ្យនាងសារភាពរឿងទាំងអស់ដែលបានក្បត់បងស្រី។

ទេសកាលអីម្ដាយនាងបានឃើញមុន ដូច្នេះហើយមុនពេលដែលគាត់អាចទាញទូឯកសាររកកាំភ្លើងរបស់ប៉ាបាន ខ្ញុំក៏ពួយគាត់​ដេកដួលក្នុងថ្លុកឈាម។

«ខ្ញុំសម្លាប់ប្រពន្ធចុងប៉ា ខ្ញុំមិនស្តាយក្រោយទេប៉ា!»

ខ្ញុំនិយាយអ្វីដែលខ្ញុំពិតជាចង់និយាយ ព្រោះបើប៉ាទៅវិញបាត់ ខ្ញុំនឹងក្លាយជាមនុស្ស​និយាយម្នាក់ឯង​ទៀតហើយ មិនដឹងប៉ុន្មា​នអាទិត្យ​ទៀតទើបប៉ាបានមកទេ។

គាត់យំឈ្ងោកមុខ។

«ប៉ានឹងសារភាពថា​ប៉ាជាអ្នកសម្លាប់វា ហើយកូនប៉ាជាយូរហើយ! ប៉ាមិនខ្លាចជាប់គុកទេគន្ធា!»

ខ្ញុំមិនយំទេគ្រាន់តែស្រក់ទឹកភ្នែកម៉ាត់ៗ។

ប៉ាតែងតែលើកទោសឲ្យកូនស្រីម្នាក់នេះរហូត! រហូតដល់ពេលនេះទើបខ្ញុំដឹងថាគាត់តែងតែស្រឡាញ់ខ្ញុំជាងពួកគេ។ មិនដូចគំនិតពីមុនដែលខ្ញុំគិតថា ពួកគេចូលមកគ្រួសារនេះ បានធ្វើឲ្យប៉ា​បំភ្លេចព្រះនាងតូចម្នាក់នេះឡើយ។

«កូន​មិនដែលបានធ្វើអ្វីដើម្បីប៉ា​ទេនៅក្នុងជាតិនេះ! នេះជារឿងល្អតែមួយគត់ដែលកូនអាចធ្វើបាន គឺឃើញប៉ា​រស់នៅក្រៅឃុំ មានសេរីភាព ឃើញប៉ាបាន​សប្បាយចិត្ត!»

គាត់ងើបមុខសម្លឹងខ្ញុំ។ ប្រហែលសូម្បីប៉ា​ក៏ត្រូវភ្ញាក់ផ្អើលនឹងភាពនឹងនររបស់ខ្ញុំដែរ​។

«ហើយប៉ា! ទាំងអស់នេះគឺជាការពិត គ្មាននរណាអាចមកដាក់ថ្នាំ​ ធ្វើឲ្យខ្ញុំវង្វេងវង្វាន់ក្លែងក្លាយបន្តទៀតនោះទេ! មិនយូរនោះទេ​ បើខ្ញុំជាពិតមែន ខ្ញុំនឹងចេញពីទីនេះទៅរកប៉ា ​បើកូនមិនជា​កូននឹងនៅបន្តទៀត! ដូច្នេះហើយ សូមប៉ា​រង់ចាំ កុំបាច់លក់ផ្ទះ ដើម្បីមកដោះស្រាយរឿងឲ្យកូន!»

ទ្វារ​បើកហើយ។ ពួកគេគឹមកហៅខ្ញុំទៅវិញ។ ជាអ្នកជំងឺម្នាក់ដែលទើបមាន​ទោសសម្លាប់លីលា ខ្ញុំមិនអាចចួបជាមួយឪពុកម្ដាយបានលើសពីដប់ប្រាំនាទីនោះទេ។

ខ្ញុំជូតទឹកភ្នែករៀបរាប់ចុងក្រោយ៖

«ប៉ា! ប៉ានៅក្រៅ ធ្វើអ្វីក៏ដោយត្រូវគិតដល់ស្រស់ផង ប៉ាមិនបាច់លក់កេរអាករទាំងអស់ព្រោះតែខ្ញុំដែរ! រឿងណា​ដែលហួសហើយខ្ញុំអាចទទួលយកបានប៉ា ខ្ញុំមិនអីទេ!»

«ស្រស់ស្លាប់ហើយ!»

គាត់និយាយខ្លីទាំងក្រោក​ឈរ តាមសម្លឹងខ្ញុំដែលត្រួវគេនាំចេញ។ ខ្ញុំឈឺចាប់ពេកណាស់ក្នុងស្ថានភាពនេះ ប៉ុន្តែបេះដូងខ្ញុំមិនតក់ស្លុតនោះឡើយ។

ខ្ញុំដឹងតែពីដំបូង ថារឿងអីដែលស្រស់មកអត់ទោសឱ្យខ្ញុំ?

ពីតូចដល់ធំម្តាយនាងចិញ្ចឹមនាងមកជាសត្រូវនឹងខ្ញុំ តែប៉ា​គាត់កុហកខ្ញុំរហូតមក។

ទោះបីជាកូនស្រីពៅគាត់ស្លាប់ឬមួយក៏យ៉ាងម៉េច គាត់នៅតែមិនខឹងខ្ញុំ ប្រហែលជាប៉ាមានវិប្បដិសារៈកាលដែលបញ្ជូនខ្ញុំមកកាន់ទីនេះហើយទុកចិត្តគេពេកដឹង។

ទោះបីអ្វីក៏ដោយ ខ្ញុំចង់ឱ្យគាត់ធូរស្រាល។

«ខ្ញុំគិតតែពីរឿងទៅមុខទេ​ ប៉ាជឿខ្ញុំទៅ! ខ្ញុំមិនបានឆ្កួតដូច​ដែលគេគិតនោះទេ ប៉ុន្តែយើងត្រូវការពេលវេលាដើម្បីបញ្ជាក់! ពេលណាមួយ​អ្នកទាំងអស់គ្នានឹង​ជឿថា ប៉ាកូនយើងពីរនាក់អាចចាប់ផ្តើមសាជាថ្មី ពីបាតដៃទទេឡើងវិញ!»

នេះជា​សុបិនចុងក្រោយ​មួយ​ សង្ឃឹមថា​វាមិនរលាយ​ទៅដូចជាសុបិនផ្សេងៗទេ….ហើយ​ខ្ញុំផ្ដាំរឿងមួយទៀត ទៅកាន់គ្រប់គ្នា​ដែលអានប្រលោមលោកនេះ បើអ្នកមិនទាន់គ្រប់អាយុដប់ប្រាំបីឆ្នាំ ពិតណាស់មិនគួរអានរឿង​អាសអាភាស និងតាមដានងប់ងល់អំពីសកម្មភាពភេទទេ។ មែនរឿងទាំងអស់នោះសុទ្ធតែធ្វើការដឹកនាំជីវិតយើងធ្លាក់ក្នុងលំនាំ​រឿងដែលខ្ញុំឆ្លងកាត់ក៏ពិតមែន ប៉ុន្តែចាំគ្រប់អាយុសិនណា៎ ត្រូវចេះគ្រប់គ្រងខ្លួនឯង ខំរៀន និងផ្ចង់លើរឿងណាដែលថ្លៃថ្នូរ លត់ដំចិត្តគំនិតយើង!

ចួបគ្នាពេលក្រោយទៀត!

[MS1]

រឿង៖ សុបិនឆាបឆួល​ ភាគទី១១
​មាត់បុរសនេះ ​បើក​ចំហ​បន្តិច​ពេល​ប៉ះ​ផ្ទាល់ជាមួយមាត់ខ្ញុំ។ គេមានដង្ហើមក្រៅរោលរាល ។ កិរិយាគេ ដូចចង់និយាយខ្លះមិនចង់ខ្លះ….តែខ្ញុំនៅចាំសម្តីគេខ្សឹបមក៖

«នៅទីនេះ​ល្អជាងនៅផ្ទះ! មិនបាច់អានសៀវភៅទេ យើងប្រើអារម្មណ៍ពិតតែម្តងទៅ!»

ពេល​គេ​ខិត​មកកាន់តែ​ជិតខ្ញុំអាច​មើល​ឃើញ​ថា​ គេ​មើល​ទៅ ​ចាស់​ជាង​ការ​គិតរបស់ខ្ញុំពីមុន។ គេមិនមែន​វ័យជំទង់ដូចខ្ញុំ​ទេ តែនេះ…..ជាទំនាក់ទំនង​ផ្លូវភេទ​ដ៏ល្អមួយ….​ព្រោះគេ​មានមាត់ដ៏ស្រស់ស្អាត និងម្រាមដៃ​ដូចវេទមន្ត​។ ខ្ញុំពិតជា​ទោរទន់មិនរើបម្រះមិនមានអ្វីប្រកែកទេ នៅក្រោមកម្លាំងនៃការសម្លឹងរបស់គេ។

ខ្ញុំចាប់ផ្តើមស្គាល់ពាក្យថា «ចូលចិត្តទីនេះជាងនៅផ្ទះ»។ ការ«ស្រឡាញ់គ្នា»ខុសវ័យមួយ បានប្រឆាំងនឹងបំណងរបស់ប៉ា ថែមទាំងក្បត់ចិត្ត​គាត់ ដែលតែងតែឱ្យតម្លៃកូនស្រីច្បងទុកដូចជា«ព្រះនាង»។ ប៉ាធ្វើធ្នើបណ្ណាល័យឱ្យកូន សូម្បីតែសៀវភៅថ្លៃយ៉ាងណា​ក៏ទិញមក គាត់សង្ឃឹម​ថាកូននឹងក្លាយជាអ្នកនិពន្ធសៀវភៅដ៏ល្បីម្នាក់ មិននឹកស្មានថា នាង​អានតែសៀវភៅ​អាសអាភាស និងហ៊ាន​ចាប់ផ្តើមស្រមៃស្រមើសរសេររឿងបែបនេះទាំងដែលមិនធ្លាប់ឆ្លងកាត់ និងពេលនេះនាង​ចាប់ផ្តើមឆ្លងកាត់ជាមួយមនុស្សប្រុសម្នាក់មិនទាំងស្គាល់ចិត្តពិត មិនដឹងគេកម្លោះឬពោះម៉ាយ​ ហើយប្តូរប្រាណជាមួយគេ។

រឿងបែបនេះបានកើតឡើងជារៀងរាល់ថ្ងៃរវាងខ្ញុំនិងគេ ក្លាយជារឿងធម្មតា និងមាន​សុវត្ថិភាពគ្រប់គ្រាន់ ថែមទាំងមាន​អ្នកបង់ថ្លៃបន្ទប់ឱ្យស្រាប់ ឥតអ្នកណាចាប់ថ្នាក់អ្វីទាំងអស់។

ការរួមកាមគុណរបស់យើង មិនដែល​ស្ថិតក្នុងអារម្មណ៍ប្រញាប់ប្រញាល់ឬបារម្ភអ្វីទាំងអស់ ព្រោះយើងមានឱកាស​គ្រប់គ្រាន់ក្នុងការប្រព្រឹត្ត។

ពេលវេលាកន្លងទៅ ខ្ញុំចាប់ផ្តើមលែងសូវឃើញ​គេ។

មានអ្នកផ្សេងមកចាក់ថ្នាំឱ្យខ្ញុំ តែខ្ញុំនឹកគេណាស់។ ចួនកាលគេមកដែរតែមិនបានរួមរក្សស្នេហាទេ ព្រោះគេថាមានការត្រូវបំពេញ។

រឿងនេះកើតឡើងក្រោមការងឿងឆ្ងល់របស់ខ្ញុំ….អារម្មណ៍ស្រងូតស្រងាត់របស់ខ្ញុំបានកើនឡើងជាលំដាប់ ខ្ញុំមិនចង់និយាយរកម្តាយ​ចុង ម៉ែន នារី ដែលមកមើល និងចំអកឡកលើយខ្ញុំ ខ្ញុំមិនសូវនឹកឃើញ​សួរនាំសុខទុក្ខពេលប៉ាមក ខ្ញុំមិនទារទិញសៀវភៅ ​ហើយខ្ញុំមិនខ្វល់នឹងស្រស់ដែលឧស្សាហ៍មក ធ្វើដូចនាងចិត្ត​ល្អណាស់អ៊ីចឹង….មកមើលថែបងស្រីក្នុងពេទ្យ…..

និយាយដល់ស្រស់…..ខ្ញុំស្វាងចេញបន្តិចពីការស្រមៃ។

ត្រូវហើយ ដំណាក់កាលដែលញៀននិងការរួមភេទជាមួយពេទ្យម្នាក់នោះ។  ខ្ញុំនឹកគេ​ណាស់។​ ស្រាប់តែខាងគេវិញ  គេបែរជា​រសាយពីការមកជួបខ្ញុំ។

ខ្ញុំមិនយល់ថា ម្តេចក្នុងរយៈពេលមាន​ទុក្ខសោកស្នេហ៍ ខ្ញុំចេះតែដេកលក់?

ពេលនេះ គិតដល់ត្រង់ណេះ ខ្ញុំនឹកឃើញសឹង១០០ភាគរយឡើងវិញហើយ។ នឹកឃើញ​ដល់ថ្នាំមួយអំពូល​ដែលជួយខ្ញុំឱ្យរត់ចេញពីទីនេះមកបានយ៉ាងរហ័ស……

ខ្ញុំលើកដៃជូតទឹកភ្នែកខ្លួនឯង ច្រាស់ច្រាល់​ស្ទុះស្ទារទៅដល់កន្លែងសម្ងាត់មួយទៀត។  ក្នុងបន្ទប់ចាស់នេះ ខ្ញុំបានសរសេរសៀវភៅមួយទុកនិងបានលាក់វា ជាសៀវភៅ​អំពីជីវិត​យុវវ័យនិងរឿងភេទរបស់ខ្ញុំ។ នោះគឺនៅក្រោយផ្ទាំងគំនូរ​រូបរបស់ម៉ាក់ខ្ញុំ។ ខ្ញុំបានលាក់សៀវភៅកំណត់ហេតុមួយនៅទីនេះ​ ហើយពេលនេះ យូរណាស់ហើយ វា​ក៏នៅទីនេះដដែល….

ទំព័រ​ដំបូងបាន​បង្ហាញ​ឡើងថា….

«ខ្ញុំមិនដឹងថា ​ខ្លួនឯងអាចនឹងស្ថិតក្នុងជំពូក​អ្នកមានជំងឺ​ញៀននឹង​ស៊ិចដែរឬទេ  ព្រោះខ្ញុំតែងតែអានរឿងបែបនេះ​ច្រើនឡើងៗ ហើយមិនស្តាយលុយ​ទិញសៀវភៅអស់នេះមកគរទុកទេ! ពេលល្ងាចមុនគេង​ខ្ញុំតែ​ងអាន​វាមិនមានខាន មួយថ្ងៃណា​រហូតសល់ពេលទៅសាលា​ក៏គិតតែពីរឿងក្នុងសៀវភៅនោះ! google ប្រាប់ថា​ ការញៀនរឿងផ្លូវភេទត្រូវបានគេកំណត់ មកពីអាកប្បកិរិយា​មនុស្សខ្វះការគ្រប់គ្រងលើគំនិតផ្លូវភេទ ​ធ្វើរឿងនោះ​ហួសហេតុតែ…..ខ្ញុំនៅក្មេងណាស់ ខ្ញុំមិនទាន់ទាំងបាន​​ប៉ះពាល់ប្រុសណាម្នាក់ផង?»

​«ថ្ងៃនេះអត់សប្បាយចិត្ត​ទេ។ នៅសាលា​គ្រូឧទ្ទេសនាមម្នាក់បាន​លើកឡើងថា  ការញៀនចង់ដឹងឮពីរឿងផ្លូវភេទ ទោះបីជា​មិនត្រូវបានរាយបញ្ជីជាក្នុងលំដាប់ ស្ថិតិនៃជំងឺផ្លូវចិត្ត (DSM-5) ក៏ដោយ ក៏ការស្រាវជ្រាវបង្ហាញថា អាកប្បកិរិយាផ្លូវភេទហួសហេតុអាចនឹង​វិវត្តទៅជាវិបត្តិផ្លូវចិត្តធំមួយ»​

«ម្សិលមិញខ្ញុំស្បថថា ​ឈប់អានរឿងគគ្រិចអស់នេះ តែថ្ងៃនេះខ្ញុំត្រូវអានវាឡើងវិញ! ហើយខ្ញុំថែមទាំងស្រមៃឃើញរឿងមួយចំនួន ​ដែលខ្ញុំប្រតិដ្ឋវាឡើងមក ​និង​ចង់សរសេរអំពីរឿងរួមភេទស្រើបស្រាល​រវាងប្រុសនិងស្រី។ ខ្ញុំដឹងថាខ្លួនឯងមិនប្រក្រតីទេ! ​ការមើលឬប្រើប្រាស់រូបភាពអាសអាភាស ការ​សម្រេចកាមដោយខ្លួន ឬស្រមើស្រមៃផ្លូវភេទ​យ៉ាង​ជាប់លាប់ ចាប់ផ្តើមលែងអាចគ្រប់គ្រងបានហើយ!»

«ខ្ញុំចង់រំដោះជីវិតខ្ញុំចេញពី​អារម្មណ៍មួយ​​ ដែលបន្ត​គិត​យ៉ាង​ខ្ជាប់ខ្ជួន​អំពី​ការ​រួម​ភេទ។ គំនិតដ៏រ៉ាំរ៉ៃនៃការរួមភេទ ឬការស្រមើស្រមៃរឿងផ្លូវភេទ ប្រុសមាឌធំៗស្អាតៗ អាចក្លាយជាការរំខានដល់ទំនួលខុសត្រូវទាំងអស់របស់ខ្ញុំ​! ខ្ញុំមិនចង់ជួយការងារផ្ទះ ខ្ញុំរៀនខ្សោយ ខ្ញុំមិនសេពគប់មិត្ត និងមិនលេងបណ្តាញសង្គម មិនចង់សិក្សាអ្វី មិនចង់មានគោលដៅអ្វីទាំងអស់!»

«ថ្ងៃទី​២២ ខែមីនា ឆ្នាំ ២០១៧ នេះជាលើកទីប្រាំដែលខ្ញុំត្រូវបានប៉ានាំមកផ្ទះវិញ! តែពេលនេះខុសពីលើកមុនៗ  ខ្ញុំមិនចង់មកទេ! ខ្ញុំនឹកគេ​ខ្លាំងណាស់! ហេតុអ្វី​គេមិនធ្វើដូចលើកមុនទៅ ហេតុអ្វីគេមិនប្រាប់ប៉ាកុហកថា ខ្ញុំនៅឈឺ នឹងអាលខ្ញុំបានបន្តនៅទីនោះទៀតជាមួយគេ?!»

«ចាប់តាំងពីមាន​ស្នេហាជាមួយ​គេ ​ខ្ញុំលែងអានរឿងភេទ! ខ្ញុំនឹកគេណាស់ តែខ្ញុំចាប់ផ្តើម​មានអារម្មណ៍ចម្លែក! ម្សិល​មិញ​ ខ្ញុំបានធុំក្លិនរបស់គេលើអាវ​រ៉ូបរបស់ស្រស់! ជាក្លិនដែលខ្ញុំចំណាំបាន! គិតចុះគិតឡើង មួយរយៈចុងក្រោយនេះ ស្រស់បានចេញចូលពេទ្យមកមើលខ្ញុំញឹកណាស់ ម្តងៗខ្ញុំគេងលក់ទើបនាង​ត្រលប់ទៅវិញ….ខ្ញុំគិតឃើញហើយ! គេមានប្អូនស្រីរបស់ខ្ញុំ ពួកគេ​ក្បត់ខ្ញុំ! ដោយសារអ៊ីចឹងហើយ បានជាពេលនេះខ្ញុំត្រូវនៅឯកោ! គេមិនឱ្យប៉ាខ្ញុំ យកខ្ញុំចូលពេទ្យទៀតដោយសារគេមានស្រស់!»

អានដល់ត្រង់ណេះ​ខ្ញុំស្រក់ទឹកភ្នែក។

ការនឹកឃើញទាំងនេះ​បន្ថែមការឈឺចាប់មកឱ្យខ្ញុំ តែ​ល្អដែរ ដែលខ្ញុំបានដឹងអំពីវា។

«តាំងពីម្សិលមិញមក ខ្ញុំធ្លាក់ក្នុងអារម្មណ៍ខ្មាសអៀន ឬហៅថាធ្លាក់ទឹកចិត្ត! ប្រសិនបើនិយាយពី​តម្រូវការនៃការរួមភេទ និងជំងឺឆ្លងញៀនគិតពីវាមិន​ត្រូវទេ តែជា​លាយគ្នា​នៃការថប់បារម្ភ ការខ្មាសអៀន ការធ្លាក់ទឹកចិត្ត ឬការសោកស្តាយផងដែរ។ ហេតុអ្វី​ខ្ញុំត្រូវលង់ជាមួយ​រឿងអនាចារអស់ទាំងនេះ? ភាពជាព្រះនាង​របស់ខ្ញុំ ទៅណាបាត់អស់ហើយ? ​ខ្ញុំមិនចង់រករឿងស្រស់ ​តែខ្ញុំមិននិយាយរកនាងទេ​ ខ្ញុំស្អប់ពេទ្យ​ព្រាន​នារីនោះ ​តែបើខ្ញុំទៅរករឿង​គេ​មានតែខ្ញុំទៅសារភាព​ឱ្យគ្រួសារទាំងមូលត្រូវអាម៉ាស់?»

«សញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ បានកាត់ផ្តាច់ខ្ញុំទាំងស្រុងពីទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ ពិសេសប៉ា! ការខូចចិត្ត​បានជួយឱ្យខ្ញុំភ្លេចទម្លាប់សម្រេចកាមដោយខ្លួនឯង តែជំនួសមកវិញនូវភាពអស់សង្ឃឹម។ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលកម្សត់ កំព្រាម្តាយ និង​មាន​ចរិត​អាក្រក់ដោយសារវិបត្តិគ្រួសារ តែនេះ​ក៏មិនមែន​មានន័យថា ខ្ញុំសមនឹង​ទទួលយក​ការបោកប្រាស់ពីដៃគូរក្នុងវ័យប៉ុនណេះ​ដែរ! ពេលខ្លះ​ខ្ញុំកើតភាពមិនសុខចិត្ត ​និងចង់តែបំផ្លាញអាជីព​របស់ពេទ្យ​ម្នាក់នោះ  ប៉ុន្តែខ្ញុំនៅតែ​មិនមានភស្តុតាងសម្រាប់យកឈ្នះឡើយ! គ្រប់គ្នា​នៅតែគិតថា ខ្ញុំរោគចិត្ត!»

ពន្លឺបានភ្លឺឡើងនៅខាងក្រៅ​ជះចូលមកក្នុងនេះតិចតួចតាមប្រលោះក្រោមទ្វារ។ ក្នុងភាពស្ងប់ស្ងាត់ដែលអ្នកខាងក្រៅខំ​រក្សា ខ្ញុំនៅតែផ្ទៀងស្តាប់ឮចរន្តតូចបំផុតនៃដង្ហើមមនុស្ស​ផ្សេងម្នាក់ទៀត ឬហៅថាសម្ពាធនៃសំឡេងនឹងសំឡេង​។ រឿងនេះមានតែមនុស្ស​ត្រូវគេឃុំយូរដូចពួកយើង​ទើបអាចផ្ចង់ស្តាប់ដឹង។

ភាពភ័យ​ខ្លាច​បានជំរុញឱ្យខួរក្បាលខ្ញុំមានសកម្មភាព។ ដោយប្រញាប់ប្រញាល់ខ្ញុំបិទសៀវភៅកំណត់ហេតុចាស់ លាក់វាវិញ ទាញគំនូរឱ្យដូចដើម ហើយ​ខ្ញុំផ្លាស់ទីទៅជ្រកពួននៅក្បែរផ្លូវចូល។

​ហាក់​ដូច​ជាមាន​អ្វីមួយ«មិន​សូវ​ល្អ»ល្អបម្រុងកើតឡើង។

នៅសុខៗខ្ញុំត្រូវគេដោះលែងចេញពីពេទ្យមក ហើយ​បើអ្នកដែលតាមខ្ញុំមកដល់កន្លែងនេះជាមនុស្ស​ដដែល ប្រហែលជាគេមានបំណង​មកបញ្ចប់ខ្ញុំ! ហេតុអ្វី? ​ព្រោះខ្ញុំជាជង្រុកនៃព័ត៌មាន​ ខ្ញុំដឹងរឿង​ច្រើន​ជាង​អ្វី​ដែលមនុស្ស​មានសតិ​ធម្មតា​អាចដឹង?

​មនុស្សគ្រប់គ្នាជុំវិញនេះមិនសូវនៅផ្ទះទេ ភាគច្រើន​ពួកគេ​ជា​អ្នកជំនួញឬមានផ្ទះនៅកណ្តាលក្រុង តំបន់នេះ​ល្អមែន តែមិនសមនឹងការស្នាក់រាល់ថ្ងៃជាប្រចាំរបស់ពួកគេទេ ពួកគេ​អាចនឹង​មកតែថ្ងៃសម្រាក។ កុំថាមានអ្នកណាមកជួយខ្ញុំ  សូម្បីតែ​ខ្ញុំត្រូវស្លាប់ក៏ប្រហែលជាច្រើនថ្ងៃដែរទម្រាំប៉ូលិស​រកសពខ្ញុំឃើញ។

ស្នូរជើងលាន់មកក្នុងផ្ទះ ទោះម្នាក់នោះខំដើរថ្នមយ៉ាងណា វានៅជាសន្ធឹកស្នូរ​ខ្លាំងមួយ ចូលមកក្នុងរាងកាយ​រញីរញ័រនិងក្បាលធ្ងន់ដោយការសង្ស័យរបស់ខ្ញុំ។ ខ្ញុំបានស្រមៃឃើញមនុស្សប្រុសដែលចាប់រំលោភខ្ញុំ ចងដៃជើងនិងភ្នែក ថែមទាំងស្រមៃឃើញ​ការសម្លាប់យ៉ាង​ឃោរឃៅ​នៅក្រោយពេលរំលោភរួច។ ដូច្នេះ ខ្ញុំចែវខ្លួនឯងថយក្រោយដោយ​ប្រើដៃ។ ជាមួយនឹងចលនារន្ធត់ញាប់ញ័រ​ខ្ញុំបែរក្រោយ​សម្លឹងរុករកគ្រប់កន្លុកកន្លៀត។

«កន្លែងនេះមានអ្វីខ្លះ​យកធ្វើជាអាវុធបាន?»

គ្មានអ្វីទាំងអស់ មានតែតុធំមួយនិងកៅអីធ្ងន់ វាជាកៅអីឈើ។ នៅពីក្រោយនោះជាបង្អួចដែលមានចម្រឹងញឹក ខ្ញុំចេញមិនរួចទេ។

សំឡេងលាន់មកដល់ឱ្យសញ្ញាបង្ហាញប្រាប់ខ្ញុំ ដឹងជាមុននិងត្រៀមខ្លួនថា មនុស្សនោះដើរតម្រង់មកកាន់ទីនេះ…..ឱ! ដោយសារតែខ្ញុំបើកភ្លើង ដូច្នេះហើយគេដឹងពីវត្តមានរបស់ខ្ញុំ។

ឱ! ​មិនមែនទេ គឺគេដឹងតាំងពីដំបូងថា ខ្ញុំនឹងមកទីនេះដូច្នេះ គេ….និងមនុស្សម្នាក់ដែលបានប្រគល់សឺរ៉ាំងឲ្យខ្ញុំនៅក្នុងមន្ទីរពេទ្យប្រាកដជាមនុស្សតែម្នាក់ គោលបំណងរបស់គេមកទីនេះគឺដើម្បីអ្វីទៅ?

ខ្វាច់!

ទ្វារត្រូវបានទៅរបើកមកខាងក្នុង។ ខ្ញុំថយក្រោយថែមៗ ឡើងរហូត​មកទល់នឹងជញ្ជាំង ទាំងបើកភ្នែកក្រឡោតៗញ័រដៃញ័រជើង។

ជាយូរមកហើយដែលខ្ញុំមានជំងឺបែបនេះ។ ដៃជើងខ្ញុំយកមកទប់ភាពញ័រ ក៏ទប់មិនជាប់ទេ នៅពេលដែលខ្ញុំមានការរំភើបឬភ័យរន្ធត់ខ្លាំង គឺញ័រដូចម៉ាស៊ីនភ្លើងដែលខ្ញុំធ្លាប់បញ្ឆេះជាមួយប៉ាខ្ញុំកាលពីពេលនៅក្មេងៗ។

ឥឡូវនេះជនខ្ពស់ច្រងាងដែលពាក់អាវហូឌី ឈរច្រូងច្រាងនៅមាត់ទ្វារ។ កម្ពស់របស់គេខ្ពស់សឹងតែគ្រប់ដណ្តប់អស់ពន្លឺនៅក្នុងបន្ទប់នេះមិនឱ្យចេញទៅក្រៅបាន សូម្បីដង្ហើមខ្ញុំ ក៏កំពុង​ត្រូវស្រូបយកឱ្យតឹងឡើងៗ។

«គឺ….ឯង…..ពិតមែន!»

ខ្ញុំនិយាយឡើងទាំងដៃក្ដាប់សងខាង ខ្នង​ខ្ទប់នឹងជញ្ជាំង ខ្នង​ដៃទប់នឹង​កម្រាលឥដ្ឋ នៅទប់ខ្លួនមិនចង់ជាប់ផង កុំថាឡើយក្រោក​ទៅតស៊ូអីជាមួយគេ។

បុរសនោះមានពាក់ម៉ាស់ ប៉ុន្តែខ្ញុំស្គាល់ច្បាស់ថា គេជាអ្នកណា។ គេជាមនុស្សម្នាក់ ដែលបានរួមភេទជាមួយខ្ញុំច្រើនដងមកហើយនៅក្នុងបន្ទប់មន្ទីរពេទ្យ។ ដោយសារខ្ញុំមាន​វិកលស្មារតី ម្តងស្វាងម្តងឆ្កួត ខ្ញុំគិតថា នោះគឺជាសេចក្ដីស្នេហា ពេលខ្លះគិតថាវាជាសុបិន តែ​តាមពិត គ្រាន់តែជារឿងមួយចំណែកតូចនៃជីវិតរបស់បិសាចកាមតណ្ហា​ម្នាក់នេះ។

វត្តមាន​គេ បណ្តាលខ្ញុំឱ្យដាស់ memory ឡើងមកវិញ នឹកឃើញដល់យប់មួយ ដែលខ្ញុំតាមទាន់វា គឺយប់ដែលខ្ញុំមិនព្រមញ៉ាំថ្នាំ ដោយលបទម្លាក់វានៅក្នុងបង្គន់ ខ្ញុំក៏ចូលធ្វើពើជាដេកលក់។

ពេលនោះហើយខ្ញុំឃើញបិសាចតណ្ហានេះ ជាមួយនឹងប្អូនស្រីខ្ញុំ គឺនាង​ស្រស់ បាន​លបលាក់រួមរក្សស្នេហាដូចគ្នាបេះបិទទៅនឹងអ្វីដែលខ្ញុំនិងវាបានកើតឡើងច្រើនសិបលើក​ដោយសុវត្ថិភាព​នៅក្នុងមន្ទីរពេទ្យនេះ។

ពួកគេសាហាវ រួមដៃ​ជាមួយគ្នាក្បត់ខ្ញុំ តាមរបៀបដែលខ្ញុំធ្លាប់ធ្វើជាមួយគេ ដែលជាយប់មួយខ្ញុំឈឺចាប់យ៉ាងខ្លាំង។

នៅពេលនោះខ្ញុំស្ទុះក្រោកទៅប្រតាយប្រតប់ពួកគេ ធ្វើឲ្យស្រស់ភ័យខ្លួនណាស់ ប៉ុន្តែបិសាចតណ្ហានេះមិនបានភ័យអ្វីទេ គឺវាច្បាស់លាស់ណាស់ថា មាន​វិធីដោះស្រាយជាមួយអ្នកជំងឺដូចខ្ញុំជានិច្ច​។

«ហេតុអីឯង….ហេតុអី…..ឯងមកកន្លែងនេះ? ឯណាស្រស់?»

ជនកំណាចអនាចារ​ដែលស្ថិតនៅក្នុងស្រោមជាវេជ្ជបណ្ឌិត ឈ្មោះ ទៀង តុលា មិននិយាយអ្វីមកតបជាមួយខ្ញុំ ប៉ុន្តែគេអង្គុយចុះយឺតៗ នៅចំពោះមុខខ្ញុំធ្វើឱ្យខ្ញុំទធាក់ជើងថយក្រោយទៀតយ៉ាងញាប់ ប៉ុន្តែទធាក់យ៉ាងណាក៏ដោយខ្ញុំបានទើរ​ទៅនឹងជញ្ជាំងទ័លទៅហើយ។

គេដកដង្ហើមធំសម្លឹងខ្ញុំពីក្បាលដល់ចុងជើង ជាក្រសែភ្នែកដែលខ្ពើមរអើមខ្ញុំ។ គេមិនបានស្រឡាញ់ខ្ញុំដូចកាលដែលគេធ្លាប់ថ្នាក់ថ្នមឱបរឹត ហើយគូរសញ្ញា​បេះដូងនៅលើទ្រូងរបស់ខ្ញុំនោះទេ។

ខ្ញុំបានបំផ្លាញព្រហ្មចារីខ្លួនឯងជាមួយមនុស្សបាតសង្គម​ម្នាក់នេះ ដោយសារតែភាពឆ្កួតវង្វេងរបស់ខ្ញុំខ្លួនឯង ហើយនឹងដោយសារភាពធ្វេសប្រហែសរបស់ប៉ាខ្ញុំ ដែលស្ម័គ្រទុកខ្ញុំផ្ញើក្នុងក្រញ៉ាំដៃខ្លា ហើយឥឡូវនេះប្អូនស្រីចុងរបស់ខ្ញុំ ក៏កំពុងតែ​មានវាសនាមិនខុសពីខ្ញុំដែរ។

«ឯង….ឯងបោកប្រាស់ ធ្វើអីប្អូនស្រីខ្ញុំខ្លះ? ឯងធ្វើអីអាស្រស់ខ្លះ!»

បិសាចកាមតណ្ហា​ គ្រវីក្បាលយឺតៗ មានភ្នែកក្រឡោតៗតែ​ហានិយាយឡើងស្រទន់ថា៖

«អាស្រស់វា របួសធ្ងន់ដោយសារបងស្រីវាដែលឆ្កួតខ្លាំង វាយសម្លាប់វា!»

«ខ្ញុំមិនបានឆ្កួតទេ!»

ខ្ញុំស្រែកតវ៉ាភ្លាមធ្វើឱ្យជនអប្រិយបានចិត្ត​សើចចំអកខ្ញុំ។ ហើយខ្ញុំ….ក៏ដឹងខ្លួនដែរថា…..ធម្មតាមនុស្សដែលចចេសដូច្នេះភាគច្រើនមាន​បញ្ហា! ព្រោះខ្ញុំឆ្កួតបានជាខ្ញុំមានៈគិតថាខ្ញុំមិនឆ្កួត!

តាមពិត គឺខ្ញុំជាក្មេងស្រី​ឆ្កួតម្នាក់ ត្រូវ​បានគេបំភ្លេចចោលយ៉ាងអស់សង្ឃឹម​ក្នុងក្រសែភ្នែកអ្នកដទៃ។

ខ្ញុំនឹកដល់ម្តាយចុងម្នាក់ដ៏សែនមានពិស ល្អតែសម្បកក្រៅ។ ពេល​យាយនារី ឈរបែរខ្នងសម្លឹងឯកសារ ក៏ត្រូវខ្ញុំដាក់មួយពូថៅរហូតដល់ស្លាប់ តែត្រូវមួយពូថៅសោះគាត់ស្លាប់បាត់មែន។

មិនត្រឹមឆ្កួត ខ្ញុំថែមទាំងជាឃាតកៈផង។

ទោះបីជា គាត់បានធ្វើអំពើមិនល្អជាច្រើនមកលើម្តាយបង្កើតរបស់ខ្ញុំ ដណ្តើមយកប៉ាខ្ញុំ បំផ្លាញសុភមង្គលគ្រួសារខ្ញុំ ធ្វើខ្ញុំក្លាយជាមនុស្សសរសៃប្រសាទដោយសារតែវិបត្តិក្នុងគ្រួសារយ៉ាងជ្រាលជ្រៅ តែគាត់ក៏មិនសមនឹងស្លាប់បែបនេះដែរ។ មួយពូថៅដៃនោះសមណាតែទុកជូនឱ្យអាពេទ្យឆ្កួតម្នាក់នៅចំពោះមុខខ្ញុំនេះវិញ។

«ខ្ញុំនឹងសម្លាប់ឯង!»

ខ្ញុំនិយាយពាក្យនេះ​ទាំងខាំមាត់ញាប់ញ័រក្នុងកំហឹង។ តែនិយាយមិនផុតក៏ស្របពេលពេទ្យចង្រៃលូកដៃដ៏ធំរបស់វា មកច្បាមយកកញ្ចឹងកខ្ញុំ។

នេះជាប្រអប់ដៃ​សរសៃសសូងឆ្អឹងដ៏ធំ​និងកម្លាំងខ្លាំងដែលខ្ញុំស្គាល់ច្បាស់។ វាទាញមុខខ្ញុំមកដាក់ក្បែរច្រមុះវា ដែល​ខ្យល់ដង្ហើមយើងធ្លាប់ផ្សារភ្ជាប់ជាមួយគ្នារាល់ពេលរួមភេទខ្ញុំនៅចងចាំពេញទំហឹង។

មនុស្ស​អាក្រក់សម្លឹងមកខ្ញុំយ៉ាងមុត ហើយច្របាច់កតឹងឡើងៗផង៖

«….តែ​បន្តិចទៀត…..ពួកគេនឹងដឹងថា…..អ្នកជំងឺម្នាក់ដែលឈឺសតិធ្ងន់…..បាន​សម្លាប់ម្តាយ​ខ្លួនឯង….ធ្វើឲ្យប្អូនស្រីខ្លួនឯងរបួសចូលមន្ទីរពេទ្យ….យប់ឡើង បានហែកពេទ្យ​ឆ្កួតរត់មកដល់ទីនេះ ហើយទទួលយកនូវវិប្បដិសារៈខ្លួនឯងមិនបាន…..ក៏ចងកសម្លាប់ខ្លួន!»

រាល់ពាក្យអប្រិយជន​និយាយម៉ាត់ណាក៏ខ្ញុំយល់ ក៏ខ្ញុំស្ដាប់ឮទាំងអស់ គ្រាន់តែថា ខ្ញុំតមិនកើត ដោយសារតែកណ្តាប់ដៃគេធ្ងន់ខ្លាំងកំពុងតែច្របាច់ច្បាមផ្តាច់ដង្ហើមខ្ញុំឡើងៗ។

ភ្នែកខ្ញុំប្រឹងបើកក្រឡោតៗ ព្រោះខ្ញុំដកដង្ហើមកាន់តែ​ត្រដរ។ ដៃខ្ញុំទាំងពីរខំប្រឹងលើកយកមកទាញដៃគេចេញប៉ុន្តែទាញមិនរួច ខណៈបិសាចនេះ​យក​ដៃវាម្ខាងទៀតមកចាប់ក្របួចសក់ខ្ញុំពីក្រោយ។

វានិយាយឡើងទាំងកំហឹង៖

«ស្រីឆ្កួតឯងប្រុងយករឿងអញទៅប្រាប់អ្នកណា?​ ហងឯងចង់បំផ្លាញអញ?»

ពេលនេះ ខ្ញុំដកដង្ហើមលែងបានហើយ។ អុកស៊ីសែនរបស់ខ្ញុំអស់តឺតៗក្នុងរាងកាយ​ហើយឱ្យសញ្ញាណ​ត្រដររបស់បេះដូងខ្សោយទៅៗ​ដោយសារតែកណ្តាបដៃឃាតកៈ។

ទោះប៉ុណ្ណឹងហើយ ខ្ញុំនៅតែប៉ងចង់ហាមាត់និយាយថា ថ្ងៃណាមួយ គ្រប់គ្នានឹង​ដឹងថាឯងឆ្កួតជាងអ្នកជំងឺរបស់ឯងផង អាបិសាចតណ្ហា អសីលធម៌ គ្មានមនុស្សធម៌ អាឈាមត្រជាក់ អាមនុស្សរុក្ខជាតិ។

ខ្ញុំជេរវាច្រើនហូរហែ ប៉ុន្តែខ្ញុំគ្មានឱកាសសូម្បីតែបន្លឺពាក្យទាំងនេះចេញមកឱ្យវាបានឮទេ។ បានត្រឹម​ទឹកភ្នែកច្រោកៗរបូតធ្លាក់។

ដៃខ្ញុំម្ខាងអស់កម្លាំងប្រតាយក៏ទម្លាក់សំយ៉ាកមកដល់ក្រោម មួយចំហៀងទៀតនៅក្តាប់ដៃវាម៉ឺង ប៉ុន្តែខ្ញុំមិនដឹងថា យ៉ាងម៉េចទេស្រាប់តែ សេចក្ដីសង្ឃឹមមួយបានកើតឡើង។

នៅនឹង​មាត់ទ្វារ គឺជារូបរាងរបស់ប៉ាខ្ញុំកំពុងដើរចូលមក។

ខ្ញុំអរណាស់! សង្ឃឹមថា វាមិនមែនជាការស្រមៃដូចនៅក្នុងប្រលោមលោកដែលខ្ញុំតែងតែសរសេរ ទាំងថាឆ្គួតវង្វេងនោះទៅចុះ។

តើប៉ា​ខ្ញុំមកដល់ពិតមែនឬអ្វី?

ព្រះជាម្ចាស់អើយ ខ្ញុំមិនដែល​សុំអ្វីទេ ខ្ញុំស្អប់ព្រះតាំងពីថ្ងៃដែលម្តាយខ្ញុំស្លាប់ តែថ្ងៃនេះ ឱ្យពរមកខ្ញុំមួយមកបានទេ សុំឱ្យអ្វី​ដែលខ្ញុំឃើញនេះគឺជាការពិតទៅចុះ ខ្ញុំព្រម​បិទភ្នែកផុតទៅ តែប៉ាត្រូវជ្រាបរឿងពិត។

ជាមួយនឹងការផ្ដាច់ខ្យល់អុកស៊ីសែនចុងក្រោយដោយខ្លួនឯង ខ្ញុំទន់សំយ៉ាក​ដៃទាំង​សងខាង ធ្លាក់អណ្តាតលែងមើលអ្វីឃើញ។

ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ នៅក្រោមកណ្តាប់ដៃរបស់ឃាតកៈវិកលដែលមាន​អាវពេទ្យយោង។

ត្រចៀកដូចជាឮសំឡេងវាសើចសប្បាយ….

«អូ…ហាស ហា…ឥឡូវនេះកែព័ត៌មានបន្តិចក៏បាន!  ស្រីឆ្កួតលួចរត់​វិលត្រលប់មកផ្ទះចាស់  ក៏កាប់ឪពុកខ្លួនឯងស្លាប់ ហើយក្រោយមក​ចងកសម្លាប់ខ្លួនឯងទៀត ប៉ុណ្ណឹងល្អទេ!»

ក្នុងចិត្តខ្ញុំជេរប្រមាថវាថា អាឃាតកៈ កុំសម្លាប់ឪពុកអញឱ្យសោះ។

ប៉ុន្តែខ្ញុំបានត្រឹមគិត!

អ្វីៗដូចគ្នាបេះបិទទៅនឹងការរួមភេទនៅលើភ្នំដែលខ្ញុំបានត្រឹមគិត តែសំឡេងគំនិត​ទាំងអស់នេះ មិនដែល​អាចបញ្ចេញមកក្រៅឡើយ វាឮសូរតែសម្រាប់ខ្ញុំម្នាក់ឯងតែប៉ុននោះ។

ខ្ញុំនិយាយទៀត​មករកខ្លួនឯង «ប៉ា! កូនសុំទោស! ព្រះនាងរបស់ប៉ា គឺជាមនុស្សដែលមានបញ្ហា! គឺជាមនុស្សដែលនាំបញ្ហាជាច្រើនមកក្នុងជីវិតរបស់ប៉ា! ព្រះនាងរបស់ប៉ាក៏ជាអ្នកដែលធ្វើឲ្យប៉ាស្លាប់!»

ទីបំផុតខ្ញុំឮសូរសំឡេងប៉ាខ្ញុំឆ្លើយតប។ ប៉ុន្តែប៉ាមិនបានឆ្លើយតបជាមួយខ្ញុំទេ គាត់ឆ្លើយតបជាមួយនឹងជនអប្រិយ៖

«អញសង្ស័យយូរហើយ!»

«សង្ស័យថា យឺតពេលដឹង?» វាតបទាំងជម្លើយរកលេខដាក់គ្មាន​។

ម្រាមដៃមនុស្សកំណាចដែលជាដង្កាប់ដែក​ដ៏សាហាវនៅក្នុងជីវិតរបស់ខ្ញុំបានរបូតចេញពីកខ្ញុំ។ ខ្ញុំដឹងខ្លួនឯងថា​ដួលខ្ពៀកមកលើឥដ្ឋតែគ្មានការឈឺចាប់នោះទេ។  រាងកាយ​មួយដែលគ្មានដង្ហើម វាប្រៀបបីដូចជារបស់ជ័រ ឬក៏សំណាក់ រូបចម្លាក់ ដែលមានសាច់ឈាមជាមនុស្សប៉ុន្តែឈាមនោះលែងធ្វើចរាចរហើយ គ្រប់យ៉ាង​ក៏ស្ពឹក លែងមាន​ខ្យល់ចេញចូល ធ្វើម៉េចចេះឈឺទៅ?

….តែ…..បេះដូងខ្ញុំនៅឈឺណាស់…..បើសិនជាខ្ញុំមានឱកាសនៅក្នុងការធ្វើជាកូនរបស់ប៉ាម្ដងទៀត…….ក៏ខ្ញុំមិនឱ្យរឿងទាំងអស់នោះកើតឡើងបានទេ។

ខ្ញុំមិនជ្រើសយកការស្អប់ប៉ា​ដោយធ្វើរឿងអាក្រក់ៗ បំផ្លាញផ្លូវចិត្ត​និងអនាគត​ខ្លួនឯងឡើយ។ ហើយខ្ញុំនឹងដោះស្រាយបញ្ហាដោយវិធីល្អជាងនេះ ដោយវិធីស្ងប់ស្ងាត់និងសុចរិតជាងនេះ ហើយខ្ញុំមិនធ្វើជាអ្នកនិពន្ធប្រលោមលោកដប់ប្រាំបីបូកនោះទេ ខ្ញុំក៏មិនជឿតាមម៉ែចុងអានសៀវភៅ​អស់ទាំងហ្នឹងពង្វក់ខ្លួនឯងដែលមិនទាន់ពេញវ័យ​ដែរ។

ខ្ញុំនឹងប្រើវ័យជំទង់របស់ខ្ញុំឲ្យបានល្អជាងនេះ។

ប៉ាតែងប្រាប់ខ្ញុំថា វាមិនដែលយឺតពេលក្នុងការកែខ្លួននោះទេ ប៉ុន្តែកូនយឺតពេលហើយប៉ា…..ស្នូរសំឡេងអ្វីមួយលាន់ឡើងកប់អាកាស….រួចច្រើនគ្រាប់ទៀត……

រឿង៖ សុបិនឆាបឆួល ភាគទី១០
ខ្ញុំបើកភ្នែកឡើងមកវិញ។

ខ្ជិលគិតណាស់ថា អម្បាញ់មិញជាសុបិនឬការចងចាំចាស់។ មេឃក្រៅបង្អួចប្រែ​ទៅ​ជា​ពេល​យប់ទៀតហើយ បានន័យថាខ្ញុំដេក២០ឬ៣០ម៉ោងកន្លងមកហើយ។

ប៉ុន្តែ​សូម្បី​តែ​ភ្លើង​បំភ្លឺ​ផ្លូវ ក៏ផ្លុងៗ​គួរឱ្យកម្សត់ដែរនៅខាងក្រៅ។

វាជាភ្លើងមន្ទីរពេទ្យដែលខ្ញុំបានចាក់សោជីវិតជាយូរមកហើយ​ មិនដឹងយូរប៉ុនណាទេ ជាមួយមន្ទីរព្យាបាលរោគចិត្តមួយនេះ។

​​បុរសម្នាក់បង្ហាញ​ខ្លួន​​ក្នុង​រាង​ខ្ពស់ស្រលះ​មើលតែពីចំហៀង តែខ្ញុំស្គាល់។ គំនិតដំបូងរបស់ខ្ញុំ គឺ​វេជ្ជ​ទៀង​តុលាម្នាក់នេះមានបញ្ហាជាមួយខ្ញុំ ប៉ុន្តែមិនដឹងជាបញ្ហា​អ្វីទេ។

គួរឱ្យអស់សំណើច ព្រោះដែលយើងមាន​អារម្មណ៍មួយ​ចំពោះគេ ​តែមិនច្បាស់សូម្បីតែថាជាអារម្មណ៍អ្វី។

«ចង់ចេញទៅផ្ទះទេ?»

គេខ្សឹបមកខ្ញុំថ្នមៗ ខ្ញុំព្រេចភ្នែកតបភ្លាមៗ​ជាសញ្ញាថាចង់។

គេងក់ក្បាលនិងព្រេចភ្នែកមកវិញ​ហើយ​ដោះចំណងខ្ញុំ។

«បន្តិចទៀតមាន​ស្រីម្នាក់មកដាក់ថ្នាំ! ថ្នាំនេះ អាចធ្វើឱ្យគាត់ដេកបាន ចាក់ឱ្យរហ័ស​លើកញ្ចឹងកគាត់​ហើយ​ប្រើខោអាវគាត់ដើរចេញ​ធ្វើឫកពាធម្មតា!»

គាត់និយាយ​ដោយមិនញញើតឬរារែកទេ ​ថែមទាំងលើកសឺរ៉ាំងមកបូមអំពូលថ្នាំ Anesthesia មកឱ្យខ្ញុំមែនហើយ។

ដៃខ្ញុំត្រូវបានគេញាត់សឺរ៉ាំងឱ្យកាន់ ប៉ុន្តែជាមួយនឹងភ្នែកពណ៌ត្នោតដ៏ធំស្អាតនិងស្នាម​ញញឹម​ទន់ភ្លន់ ដែលហាក់ធ្លាប់ស្កែនយ៉ាងរំជើបរំជួលក្នុងបេះដូងខ្ញុំ  សម្តីជន​នេះបែរជាត្រជាក់គួរឱ្យភ័យខ្លាច៖

«ចាក់ឱ្យរហ័ស ហើយកូនសោចេញទ្វារក្រោយនៅក្នុងហោប៉ៅ​ពេទ្យនោះ! ទ្វារក្រោយនៅខាងឆ្វេងដៃ ដើរទៅត្រង់​និងផ្លោះរបងសួន!​ យប់នេះអត់មានអ្នកយាមនៅខាងត្បូងទេ គេប្រជុំមួយម៉ោង​!»

ខ្ញុំព្រេចភ្នែក​ដោយត្រេកអរ។

ម្តងម្កាល ខ្ញុំឮសំឡេងស្រែក ស្រែកយំ អង្វរ ឬគំហក​នៃអ្នកជំងឺ​សរសៃប្រសាទ​ដែលទើបមក​ដល់ថ្មី។ ​ទិដ្ឋភាព​ទីនេះដូចជានរក ដែលខ្ញុំត្រូវតែផ្លោះរបងហោះចេញឱ្យបាន។

គេចាកចេញ​ទៅនិងបិទទ្វារវិញគ្រឹប។

ស្នូរទ្វារលាន់ដូចជាប្រាប់ថា ខ្ញុំនេះមិនគួរនៅក្នុងនរកនេះ​យូរដូច្នេះឡើយ។

ដៃខ្ញុំមាន​សេរីភាពហើយ….ខ្ញុំលើកសឺរ៉ាំងថ្នាំ Anesthesia មកមើល និងកាន់តម្រង់ឱ្យបានត្រឹមត្រូវ។ រើជើង​ក៏ដឹងថាគ្មាន​ចំណងទៀតមែន។

សម្រិបជើង​មនុស្ស​មកកៀក ខ្ញុំបង្រួមចិត្តសមួ្រលអារម្មណ៍​ផ្ចង់លើសឺរ៉ាំងក្នុងដៃស្តាំ​និងប្រញាប់បិទភ្នែក។ ខ្ញុំសឹងតែមិនហ៊ានដកដង្ហើមផង កុំថាឡើយគិតអំពីរឿងអ្វីទៀតនោះ។

គ្រូពេទ្យម្នាក់ជាមួយអាវសវែង ពិតជាបានចូលមកដល់ដោយបែរខ្នងជាមួយថាសថ្នាំ​។  មិនយូរប៉ុន្មាន គាត់បែរ​មករក​មើលសភាពជំងឺខ្ញុំ រួចហើយដើរចរច្រប់ជុំវិញគ្រែពេទ្យរបស់ខ្ញុំ ដូចស្មានថាខ្ញុំនៅក្នុងចំណង​នៅឡើយ។

ការត្រៀមទុកជាមុនពិតជាមិនប្រហែល រង់ចាំ​ពេលគាត់ឈរបែរខ្នងកាលណា ខ្ញុំបើកភ្នែកព្រឹមៗឡើង​សម្លឹងគាត់ ហើយសឺរ៉ាំងនិងម្ជុលដែលខ្ញុំមានក្នុងដៃគឺប្រភេទថ្នាំ….Anesthesia…..ខ្ញុំស្ទុះថ្ន​មៗ នឹង​ចាក់មួយម្ជុល ទៅលើកញ្ចឹងករបស់ពេទ្យស្រីម្នាក់នោះ។

សកម្មភាពនេះ​បាន​កើតឡើងយ៉ាងរហ័សដូចផ្លេកបន្ទោរ។ ខ្ញុំមិនឲ្យភ្លាត់បានទេ ព្រោះខ្ញុំមានឱកាសតែម្ដងប៉ុននោះ។

ដូចខ្ញុំស្មានទុក ពេល​ខ្ញុំដកម្ជុលមកវិញយ៉ាងរហ័សនោះ ក៏ស្របពេលគាត់ងាកមកមើលខ្ញុំតែមិនទាន់បានឃើញមុខ​ខ្ញុំផងដឹង រាងកាយ​គាត់ក៏ដួលចុះទៅក្រោម។

ដឹងថា ខ្ញុំនេះបាន​បើកភ្នែកធំៗអស់ពីទំហំដែលអាចបើកបាន ព្រោះស្រឡាំងកាំងផង ភ័យរន្ធត់និងរំភើបលាយឡំគ្នា ផង។

ជំហានទីពីរ គឺខ្ញុំចាកចេញពីបន្ទប់នេះដោយ​ស្លៀកពាក់ជាគ្រូពេទ្យ បិទទ្វារវិញ។ ដឹងថា ពីនេះដល់ច្រើនម៉ោងទៀត ក៏គ្មាន​អ្នកណា​ចូលមកឆែកបន្ទប់ខ្ញុំដែរ។

តាមផ្លូវ គ្មានអ្នកណាម្នាក់ទេ។ ​នៅពីឆ្ងាយ​មានអ្នកជំងឺ​ខ្លះដើរចុះឡើង តែ​គេមិន​​ចាប់អារម្មណ៍ចំពោះខ្ញុំនោះឡើយ។

ខ្ញុំចេញមកដល់ទ្វាររបង​ក្រោយ និង​ចាក់សោរតាមគម្រោង។

មកដល់ខាងក្រៅ ដូចដុះស្លាប​ ខ្ញុំក៏ចាប់ផ្ដើមបង្កើនល្បឿន និង​រត់យ៉ាងលឿនទៅរក​កន្លែងខ្លះដែលមានអំពូល​ភ្លើង​ងងឹតនិងខូច មិនអំណោយផល ខ្ញុំតោងឡើងនិងផ្លោះ​លោតចេញក្រៅ។

ចេញពីបរិវេណមន្ទីរពេទ្យ​ ខ្ញុំមាន​កម្លាំង​ថ្មីដូចមាន​ស្លាបហើរបាន។

មិនដឹងថាខ្ញុំកំពុងទៅណាទេ ប៉ុន្តែខ្ញុំអាចមកដល់ពីមុខ​ផ្ទះខ្លួនឯង។

នេះមិនមែនជាផ្ទះដែលខ្ញុំទើបតែត្រូវគេចាប់ចេញដោយសារតែបាន​វាយម៉ាក់និងស្រស់ឡើយ។

តែ​ជាផ្ទះចាស់របស់ពួកយើង។

មើលពីក្រៅ​វា​ពេញស៊ុបទ្រុប ទៅដោយកម្ទេចស្លឹកឈើនិងសំរាម។ ប្រហែលជាម្នាក់ៗបានរវល់ជាមួយនឹងផ្ទះថ្មីដែលខ្ញុំកំពុងស្នាក់នៅ បានជានៅទីនេះត្រូវបានទុកចោល។

ខ្ញុំស្វែងរកកូនសោនៅក្រោមថូផ្កាដែលគ្រួសារយើងបួននាក់តែងតែដឹងអំពីរឿងសម្ងាត់នេះ ហើយចាក់សោទ្វារចូលទៅ។

អ្វីគ្រប់យ៉ាងដែលនៅទីនេះ ជាភស្តុតាងដ៏សំខាន់ប្រាប់ខ្ញុំថា ខ្ញុំជាអ្នកណា ​ហើយហេតុអ្វីបានជាមានរឿងច្រើនបែបនេះ ​ខ្ញុំចែកមិនដាច់ថា អ្វីជាអ្វី?

ខ្ញុំចុច​ភ្លើង…..ដៃជើង ខ្ញុំស្ទាត់នឹង​បរិវេណនេះណាស់។ ត្រូវហើយ! ព្រោះវាជាផ្ទះរបស់ខ្ញុំ។ បន្ទប់ទទួលភ្ញៀវនេះ​គឺជាកន្លែងសម្រាប់អ្នក ពេលសប្បាយចិត្ត​ខ្លាំង​យើងបួននាក់ឡូឡា ជជែកគ្នា។ តែវាកន្លងទៅយូរហើយ​ដូចជាមិនធ្លាប់កើតមាន​ទេពេលខ្ញុំធំឡើង មាន​តែកាលនៅតូចៗ។

ផ្ទះយើង​គ្មាន​ការ​តុប​តែង​យ៉ាង​ប្រណីត គ្មាន​នំ ចំណីឆ្ងាញ់ៗ និងក្លិនឈ្ងុយដូចពីមុនឡើយ។

មនុស្សស្រីស្អាតម្នាក់ គឺម៉ាក់ខ្ញុំតែងតែឈរបែរខ្នង​ចិតផ្លែឈើ និងប្អូនខ្ញុំនៅជួយគាត់ ខ្ញុំមិនដែលចូលផ្ទះបាយទេ។​ ភាពជាព្រះនាង​គឺជាការពិត ពីអតីតកាល​ខ្ញុំស្អាតនិងឆ្លាត ក្រៅពីស្តាប់ចម្រៀងនិង​អានសៀវភៅ ​ខ្ញុំតែងតែ​អង្គុយតុបតែងខ្លួនស្អាតៗ​ចាំ​​ញ៉ាំទឹកផ្លែឈើ​ក្រឡុកដែលម៉ាក់ធ្វើឱ្យ។

ទីនេះប្រឡាក់ដីខ្លះ ខ្លះទៀតនៅស្អាត។

នឹកមិនឃើញ​ដែរថា ហេតុអ្វីបានជាក្រោយមកនេះ ពួកយើងលែងរស់នៅកន្លែងនេះទៀត?

ប៉ុន្តែអ្វីដែលល្អបំផុតអំពីផ្ទះនេះ គឺនៅកន្លែងមួយ​។ បន្ទប់របស់ខ្ញុំ។ វាជាបន្ទប់ស្អាតមួយ​ដែលខ្ញុំបានសោយរាជ្យកាលពីមុន។

ខ្ញុំបាន​ទាញ​កៅអី​របាំងផ្លូវ​មួយដែលរារាំងច្រកឆ្ពោះទៅទីនោះ។ មិនដឹងថា ប៉ាម៉ាក់ខ្ញុំលោកបាំងផ្លូវធ្វើអី? មិន​អាច​ចាំ​បានថា ពេលណា​ទៅជាពេលចុងក្រោយ​​ដែលពួកយើងបាននៅជុំគ្នាក្នុងផ្ទះនេះ? ខ្ញុំ​គិត​ថា ​ខ្ញុំ​កំពុង​បង្កើតឱ្យខ្លួនខ្ញុំនូវអារម្មណ៍ សោកសៅឡើងបន្តិចម្តងៗហើយពេលដាក់សំណួរជាច្រើនបែបនេះទៅកាន់ខ្លួនឯង។

​មិន​ខ្វល់​ថា មាន​​នរណា​នៅ​ទីនោះ​ទេ  ប៉ុន្តែ​ទម្លាប់​ចាស់និងការចងចាំ​​ពិបាក​នឹង​បំបែកចេញអារម្មណ៍ណាស់។  ដោយមិនបាច់បើកភ្លើង ដោយងងឹត​ស្រពេចស្រពិលខ្ញុំនៅតែរកឃើញ​ទ្វារបន្ទប់ខ្លួនឯងមិនពិបាកឡើយ។

រុញទ្វារចូល…..

កញ្ចក់មួយផ្ទាំងធំនៅចំពីមុខខ្ញុំ…..រូបរាង​ខ្ញុំកាលពី​នៅក្មេងនៅឡើយ ស្លៀករ៉ូបក្រហមជាពណ៌ខ្ញុំចូលចិត្ត វាជារាត្រីរូបកំណើតវ័យ​១៥ឆ្នាំរបស់ខ្ញុំ…..

«តោះកូន មនុស្សមកច្រើនណាស់នៅសួនច្បារ!»

ម៉ាក់ចូលមកហៅពីរបីដងនៅតែ​ខ្ញុំមានអារម្មណ៏ថា ចាស់ជាងអ្នកដទៃទៀតដែលវ័យស្របាលគ្នា។

«ខ្ញុំចង់រុះសក់នេះទម្លាក់វិញ!» ខ្ញុំទាមទារតែម៉ាក់នៅតែមិនព្រម។

«ស្អាតហើយ! ​តោះទៅ!»

«អត់ទេ!»​ ខ្ញុំរលាស់ដៃគាត់ចេញយ៉ាងខ្លាំង​តាមទម្លាប់​ខ្ញុំដែលមិនសូវពេញចិត្ត​គាត់ នឹកឃើញ​ហើយ​ ខ្ញុំហើយនិងគាត់មិនសូវត្រូវគ្នាទេ។ កាលពីអាយុ៦ឆ្នាំ ម្តាយខ្ញុំស្លាប់ ពេលនោះខ្ញុំឃើញ​ម្តាយខ្ញុំក្អកនិងដង្ហក់​ ខ្ញុំរត់មកហៅ​ ប៉ា​ស្រាប់តែឃើញ​ប៉ានិងមីងនារីកំពុងឱបគ្នា។

នៅយប់ម៉ាក់ស្លាប់ ខ្ញុំដឹងថា ប៉ាខ្ញុំនិងមីងនារី​ដែលធ្វើការកន្លែងជាមួយគ្នា មានទំនាក់ទំនង​លួចលាក់ ដែលម៉ាក់ខ្ញុំខឹងដល់ក្អួតឈាម។

បេះដូងខ្ញុំស្រពោនរុះរោយពេលនឹកឃើញ​រឿងនេះ។

ក្នុងកញ្ចក់ក្មេងស្រីកាច មានចរិតជាព្រះនាង​បានរលត់បាត់ទៅ បន្សល់នៅខោអាវអ្នកជំងឺនិងរូបរាងស្លេក ភ្នែករូង។

«កូនបងឯងឈឺ វាត្រូវទៅនៅពេទ្យអ៊ីចឹងហើយ!!» សម្តីម៉ាក់ខ្ញុំស្រែក​លាន់រំពងពេញផ្ទះ។ ពេលនេះអណ្តែតមកកំដរក្នុងការចងចាំរបស់ខ្ញុំ។

ប៉ាខ្ញុំបានឈ្លោះជាមួយម៉ាក់ខ្ញុំនៅយប់ខួបកំណើរអាយុ១៥ឆ្នាំនោះ ព្រោះខ្ញុំបានបាញ់ទឹកទុយោក្នុងសួនបណ្តេញភ្ញៀវចេញ។ រឿងអីហ្ន៎ បានជាខ្ញុំដេញពួកគេ? អូ! ​នឹកឃើញៗៗហើយ ​ពេលនោះពួកគេ​ចំអកខ្ញុំព្រោះបានឱ្យកាដូដែលខ្ញុំមិនចូលចិត្ត​ ភ្ញៀវទាំងនោះភាគច្រើនជាមិត្ត​ភក្តិ​របស់ម៉ាក់ចុងខ្ញុំ ពួកគេ​ស្រឡាញ់តែអាស្រស់ ចំណែកខ្ញុំតែងត្រូវគេ​យកធ្វើជាប្រធានបទចំអកឡកឡើយថា​ព្រះនាងដែលគ្មា​នរាជនគរ ឬថាក្មេងស្រីទំយើ អាវក្រហម។

ខ្ញុំបើកទូខោអាវមើល។ ឃើញហើយ អាវក្រហមច្រើនមែន ច្រើនពេករហូតដល់….

«ឈប់ទិញអាវពណ៌ហ្នឹងទៅកូន! កូនទិញតែពណ៌ក្រហមអ៊ីចឹង?!»

«កូនទិញពណ៌ហ្នឹង!» ខ្ញុំតបនឹងប៉ា​មិនខ្វល់គាត់បារម្ភខ្ញុំប៉ុនណាទេ។

«បើកូនរឹងទទឹង ខួបឆ្នាំនេះ​ប៉ាមិនធ្វើឱ្យ និងមិនទិញរ៉ូបឱ្យទេ!»

«ចឹងប៉ាទុកលុយ​ទៅបំពេញ​បំណងប្រពន្ធចុងនិងកូនចុងម្នាក់ហ្នឹងក៏បាន!»

ខ្ញុំតែងតែស្រែកដាក់គាត់ ទុកគាត់ថា ជាប៉ាដែលមានកំហុស​ក្នុងការធ្វើឱ្យម៉ាក់ខ្ញុំស្លាប់។

ខ្ញុំរុញ​ទូនេះចេញ វាស្រាល ដូចខ្ញុំនេះស្ទាត់ក្នុងការរុញវាស្រាប់។ ជញ្ជាំងខាងក្រោយទូពិតជាមាន​សល់នូវ​​អក្សរ​ជាច្រើនបន្ទាត់ ​សរសេរផ្តិតជាប់លើនោះ ពីក្រោមរហូតដល់ដំបូងពិតាន គឺសរសរឡើង​ដោយហ្វឺតខ្មៅ។ អក្ស​រធ្វើច្រើនពេកណាស់និងល្អិតៗផង ខ្ញុំពិបាកថា​​មិនឈឺក្បាលឬព្រិលភ្នែកបាន ព្រោះតែការខំអាន​វា… ប៉ាខ្ញុំជាមនុស្ស​ក្បត់ប្រពន្ធកូន! ម្តាយនិងកូននោះជាមនុស្ស​ល្អតែនឹងមុខ!​ ខ្ញុំស្អប់មនុស្សដែលមានល្បិច! ថ្ងៃណាមួយ​ពួកគេ​នឹងសម្លាប់ខ្ញុំព្រោះច្រណែនដែលប៉ាឱ្យខ្ញុំមាន​សិទ្ធិរស់នៅដូចព្រះនាង!​ ពួកគេ​ជ្រែតជ្រែកគ្រួសារខ្ញុំ ដូច្នេះពួកគេ​សមនឹង​រ៉ាប់រងការងារទាំងនេះ ខ្ញុំមិនជួយទេ ព្រោះជាព្រះនាងរបស់ប៉ា​ខ្ញុំជាម្ចាស់នៅទីនេះ!

ខ្ញុំអង្គុយ​ចុះយឺតៗ​ប្រឈម​នឹងជញ្ជាំងថ្ម ដែលបន្សល់នូវតួអក្សរច្រើនជួរថ្នាក់អានមិនអស់ទេ។

ហេតុអ្វីបានជា​ខ្ញុំមាន​ពេលសរសេរច្រើនម្ល៉េះ? ហេតុអ្វីបានជាខ្ញុំមាន​ការឈឺចាប់ច្រើនយ៉ាងនេះ?​ ពួកគេ​បានធ្វើអ្វីខ្លះមកលើខ្ញុំ ហេតុអ្វី​ខ្ញុំចំណាយពេលច្រើនក្នុងការសរសេរគ្រប់យ៉ាង​លាក់នៅពីក្រោយខ្នងទូនេះ?

សូម្បីតែនៅជញ្ជាំងខាងក្រោមនេះក៏មិនខ្វះពាក្យត្អូញដែរ។

«សក់​របស់​នាង​ត្រូវ​ការ​កាត់ ព្រោះយើង​ត្រូវការ​ធ្វើតេស្ត  Electroencephalogram (EEG) »

«មិនឱ្យកាត់ទេ កូនស្រីខ្ញុំតែងតែចង់ទម្លាក់សក់!»

សក់វែងរលោង​ក្រាស់និងរលូន​ពណ៌​ទង់ដែងរបស់ខ្ញុំ តែងតែត្រូវស្រស់ច្រណែន។​ ប៉ាមិនឱ្យពេទ្យកាត់សក់ខ្ញុំទេ​ទោះបីគេនាំគ្នាពន្យល់យ៉ាងណាក៏ដោយ។

រហូតដល់យប់មួយ…..ទ្វារបានបើកឡើងចំពេល​ខ្ញុំកំពុង…..

«គន្ធា? ហេតុអីមើលរឿងអស់នេះ?!»

ខ្ញុំខ្មាសអៀនណាស់។ ខ្ញុំបានញៀននឹងការអានប្រលោមលោកស៊ិច​ថែមទាំងចុងក្រោយចាក់វីដេអូស៊ិចមើលម្នាក់ឯងយ៉ាងញៀនឆ្កួតវក់ចិត្ត​។

«ម៉ាក់នារីទិញឱ្យខ្ញុំមើល គាត់ថា​មនុស្សជំទង់ត្រូវដឹងពីរឿងភេទ!»

ខ្ញុំក្រឡេកទៅ​រកម៉ាក់ចុងខ្ញុំសុំការគាំទ្រ ព្រោះ​សៀវភៅសិចដំបូងដែលខ្ញុំអានគឺបានមកពីគាត់មែន តែដូចស្មាន គាត់មិនបានទទួលស្គាល់ទេ។ គាត់ប្រកែកដាចអហង្ការនឹង​ប៉ាខ្ញុំថា មិនពិត! ខ្ញុំវង្វេងនិងចោទគាត់!។

ប៉ាខឹងណាស់។

ពួកគេ​រើទូខ្ញុំ​រកឃើញ​កាសែតនិងសៀវភៅអាសអាភាសជាច្រើន។ ខ្ញុំស្រងូត ហើយក្រោក​ដើរទៅ។

សូម្បីថតក្រោមគ្រែខ្ញុំ បង្កប់នូវសៀវភៅ 18+ជាច្រើន​ដែលពួកវានៅទីនេះដដែល ទោះខ្ញុំបានចាកចេញឆ្ងាយ។

«ឯងត្រូវទៅនៅពេទ្យ! ក្មេងអត់កេរ្តិ៍ខ្មាស!»

ប៉ាខ្ញុំឡើងឈាមព្រោះអាម៉ាស់នឹងទង្វើរបស់ខ្ញុំ។ ដៃខ្ញុំពេលនេះ​លើកសៀវភៅ​សរសេរមួយឡើងមក ជាសៀវភៅចាស់ ជាអក្សរខ្ញុំ។

មិនត្រឹមអាចរឿង​អាសអាភាស ខ្ញុំថែមទាំង​សរសេររឿង​អាសអាភាស​តាមការស្រមៃ​ទៀត។ គឺក្នុងនេះ ខ្ញុំមាន​ប្រតិដ្ឋ​តួប្រុសឡើងមក ហើយមួយថ្ងៃៗ​ម្តាយចុងខ្ញុំឡូឡា​ឡើងថា ​ខ្ញុំសំងំ​តែក្នុងបន្ទប់ អាននិងសរសេររឿង​ស៊ិច ដែលជា​អាការៈ​ឆ្កួតវង្វេងមួយ ថ្ងៃណាមួយ​នឹង​ក្លាយជាមនុស្សឆ្កួតពិតប្រាកដ​ដោយសារការស្រមៃ​របស់ខ្លួនឯង។

«ប៉ា ខ្ញុំស្អប់ក្លិនថ្នាំនៅទីនេះ ខ្ញុំទៅផ្ទះយើងវិញ!»

ទឹកភ្នែកខ្ញុំស្រក់ពេលនឹកឃើញ​ កាលដែលត្រូវប៉ា​យកចូលមកនៅមន្ទីរផ្លូវចិត្ត​ជាលើកទីបី។ គាត់​បានទៅយកខ្ញុំចេញមកវិញ ហើយ​ជាដដែលៗខ្ញុំបង្ករឿងឡើងៗនិងចូលទៅពេទ្យវិញ។

​ខ្ញុំបានក្លាយជាមនុស្សល្ងីល្ងើ មិនមែន​ជាព្រះនាងទេ ព្រោះមិនបានទៅរៀន សៀវភៅអានត្រូវដកហូត​ សៀវភៅ​សរសេរត្រូវហាមឃាត់។

«ខ្ញុំជាអ្នកនិពន្ធវ័យក្មេងដ៏ល្បីម្នាក់!»

ខ្ញុំអួតបែបនេះនេះទៅកាន់បុរសនោះ។

នឹកឃើញហើយ បុរសនោះចូលមកដល់គ្រែពេទ្យរបស់ខ្ញុំពេលដែលប៉ាចេញបាត់ ។ គេមានក្លិនទឹកអប់មួយក្រអូប​និងទាក់ទាញបេះដូង។ គេញញឹមស្រស់​និងសម្លឹង​ខ្ញុំដូចជាពេញចិត្ត​លើអ្វីម្យ៉ាង។

«និពន្ធរឿងអីខ្លះ?!»

«រឿងស្នេហា ​និងរឿង​ច្រើនទៀត!»

«ខ្ញុំនឹងជួយនាង​ឱ្យបាននិពន្ធកាន់តែល្អ!»

គេថាហើយ​បែរមកវិញ​ជាមួយថ្នាំមួយអំពូល។

ស្នាមញញឹម​របស់គេសង្ហា​ណាស់ ខ្ញុំមិនមានអារម្មណ៍ឈឺទេពេល​គេចាក់ម្ជុលមកក្នុង​គន្លាក់ដៃខ្ញុំ។

ភ្នែក​គេ​បង្អូសសម្លឹងមកកំភួនដៃខ្ញុំនិងសាច់ខ្ញុំគ្រប់កន្លែង ភ្នែក​គេក្រហមព្រោះតណ្ហា…..ខ្ញុំក៏ចាប់ផ្តើមក្តៅភ្នែកសន្សឹម​ៗ ហើយ​ចង់ស្រូបយកក្លិនមនុស្ស​ប្រុសពីលើខ្លួនប្រាណ​របស់គេ….

គេឱនមកប្រលេះឡេវអាវអ្នកជំងឺដែលមាន​តែបួនគ្រាប់….​ខ្ញុំញញឹម​ព្រោះក្តៅសន្ធំ​ពេញខ្លួន ស្រើបស្រាលពេញស្បែក….ខ្ញុំញញឹម​មើលទៅ​ស្លាកលើអាវរបស់គេ…

«វេជ្ជបណ្ឌិត ទៀង តុលា»

ខ្ញុំអានស្រាលៗ ឯគេក៏ដោះអាវនោះចេញ​ដែរ។

ខ្ញុំងាកមកមើល​ដៃគេដែល​ចាប់អង្អែលស្មា​ហើយបកអាវខ្ញុំចេញ​។ ​ រួច​ក៏ខ្ញុំ​ក្រឡេក​មើល​ភ្នែក​ពណ៌​ត្នោត​ដ៏​មាន​ព្រលឹង​របស់ជននេះ គេលើកម្រាមដៃគេមកគូររូបបេះដូងលើទូ្រងខាងឆ្វេងដ៏អាក្រាតរបស់ខ្ញុំ។

រឿង៖ សុបិនឆាបឆួល ភាគទី៩
«ប៉ា​ ម៉ាក់ កុំទៅ​ចោលខ្ញុំ កុំទុកខ្ញុំនៅណេះ!»

គ្មានទេ! គ្មាន​ហេតុផលណាដែលប៉ានឹងធ្វើបែបនេះចំពោះកូនស្រីសំណព្វរបស់គាត់ឡើយ…..ប៉ុន្តែ​ទោះជាគ្មានហេតុផល គ្រប់យ៉ាងបានកើតឡើងហើយ អម្បាញ់មិញគាត់មិនទាំងរវល់ថា គេនាំខ្ញុំចេញផង?

ទិដ្ឋភាពពេលនេះពិតជាដំបៅមួយដែល​នៅផ្សាឈឺ និងសែន​ជ្រៅចំ​​កណ្តាលដួង​ចិត្ត​ខ្ញុំ សម្រាប់​ការ​ចងចាំឡើងមកវិញបន្តិចម្តងៗរឿងចាស់ៗដែលខ្ញុំបានភ្លេចចោលសូន្យអស់ទៅហើយ។

ខ្ញុំឈានចុះពីឡាននេះ ដោយមាន​ពេទ្យប្រុសៗមាឌធំពីរនាក់មកប្រុង​ទទួលសងខាង។ ពួកគេ​លូកដៃមករកខ្ញុំ តែត្រូវខ្ញុំរលាស់ចេញ….ម៉េចក៏ហ៊ានម៉េះ ចង់មកប៉ះពាល់ខ្ញុំ? ខ្ញុំគិតសៅហ្មងដូច្នេះមែន ​តែ​អ្វីដែលកំពុងដក់ចិត្ត​បំផុត គឺ​ខ្ញុំ​បន្ត​គិត​អំពី​ស្លាកស្នាម​ទាំង​អស់​នៅក្នុងខួរក្បាលនេះ ​​ឆ្ងល់​ថា ក្លិនថ្នាំអ្វី? ម្តេចខ្ញុំស្គាល់ថាថ្នឹកម៉េះ?

​«នាំចូល!»

គេនិយាយម៉ូខ្លីពីរម៉ាត់បញ្ជាដាក់គ្នា ជាហេតុធ្វើឱ្យខ្ញុំងាកមើលម្ចាស់សម្តី។ គឺពេទ្យស្រីវ័យចំណាស់ម្នាក់ មិនដែលស្គាល់ទេ​។ គាត់ឈរពីលើខឿនថ្មនៃមន្ទីរពេទ្យហើយបញ្ជាយ៉ាង​ខ្លីកំបុតៗមកប្រុសៗពីរនាក់ដែលនៅក្បែរខ្ញុំ។

ខ្ញុំបើកភ្នែកធំៗ។ រឿងដំបូងដែលខ្ញុំធ្វើ គឺបង្ហាញអាការៈបដិសេធវត្តមានពួកគេ ប៉ុន្តែម្ដងនេះពួកគេដូចជាខ្លាចមនុស្សស្រីម្នាក់នោះ ជាជាងខ្លាចខ្ញុំស្រែក។

ពេលបានបញ្ជា ក៏ស្ទុះមកចាប់កដៃខ្ញុំទាំងសងខាង ហើយប្រើដៃដែលនៅសល់មកកាន់ទប់រុញ​ស្មា​ខ្ញុំទាំងសងខាង​បង្ខំ​ខ្ញុំចូលទៅខាងក្នុង។

រឿងយកឈ្នះលើកម្លាំងដៃពួកគេ គឺមិនអាចទៅរួចមែន​ទោះបីខ្ញុំខំរើរួចហើយ។ ដោយមួម៉ៅរឿងរើមិនឈ្នះ និងត្រូវបានរុញចូលទៅក្នុងមន្ទីរពេទ្យកាត់តាមពីមុខមនុស្ស​ដទៃ  ខ្ញុំមិនចង់ខ្មាសគេ​ក៏ត្រូវបង្ខំចិត្តដើរចូលទៅក្នុងតាមសម្រួល​។

ដើរកាត់ស្ត្រីម្នាក់នោះ ខ្ញុំបើកភ្នែកធំៗសម្លក់សម្លឹងគាត់ដោយបង្ហាញ​អាការៈថា ​ខ្ញុំនេះ​មិនសប្បាយចិត្តជាខ្លាំងចំពោះអាការៈរបស់គាត់ គាត់ធ្វើហី​ដូចខ្ញុំនេះគ្មានតម្លៃអ្វីនឹង​តវ៉ាជាមួយគាត់? ខ្ញុំពិតជាអន់ចិត្តយ៉ាងខ្លាំងចំពោះចរិតពេទ្យធុនគាត់​ នឹងរកវិធីថាស្តីឲ្យគាត់ ប៉ុន្តែខ្ញុំបញ្ចេញសំឡេងមិនបាន​ ព្រោះក្លិនថ្នាំជះមកដល់ច្រមុះខ្ញុំនៅពេលដែលទ្វារកញ្ចក់របាំងរបើក​សងខាង​ហើយដែលខ្ញុំត្រូវបានគេរុញចូលទៅក្នុងអគារ ខ្ញុំចង់សំកុកដំអក់មិនព្រមឈានទៅមុខទេ ព្រោះក្លិនថ្នាំនេះបង្កើតមកវិញយឺតៗនូវអនុស្សាវរីយ៍ឈឺចាប់អ្វីម្យ៉ាងដែលខ្ញុំមិនចាំថាជារឿងអ្វី គ្រាន់តែថា ខ្ញុំមិនចូលចិត្តទីនេះទាល់តែសោះ។

ពីរនាក់នេះវិញទៀតសោត កម្លាំងពួកគេខ្លាំងនិងដូចជាស្ទាត់ជំនាញនៅក្នុងការបង្ខំមនុស្សដើរអ៊ីចឹង។

«លែង! លែងខ្ញុំ!»

ខ្ញុំនិយាយមិនចង់ចេញទេ ដូចអួលៗ ព្រោះពេលនេះពួកគេនៅតែជម្នះរុញខ្ញុំចូលទៅសំដៅ​ដល់បន្ទប់មួយដែលមាន​ទ្វារដែកមាំដូចក្នុងកុនអាមេរិក​និងបើកទ្វារប្រញិបប្រញាប់រុញខ្ញុំចូល។

មិនបានសួរអីទៀតសោះ គេចាកចេញនិងបិទទ្វារគ្រឹបពីក្រៅ។

បន្ទប់នេះព័ទ្ធជុំវិញទៅដោយកម្រាសកម្រាលទន់ៗ សណ្ឋាន​ដូចជាបន្ទប់គេថតសំឡេង អាចនិយាយបានថាជាជញ្ជាំងសំឡីពូកទាំងអស់។

ខ្ញុំលូកដៃទៅស្ទាបក៏ឃើញ​មាន​ភាពទន់ខ្លាំងណាស់។

ហេតុអីបានជាគេរុំព័ទ្ធជញ្ជាំងនេះដោយពូកក្រាស់គ្រប់ទីកន្លែង សូម្បីតែទ្វារដែលបិទទៅវិញនៅខាងក្រៅគឺដែក ប៉ុន្តែខាងក្នុងប្រើពូកដូចគ្នា។

ខ្ញុំយកដៃទៅគោះកាលណា ម្តេចនឹងមាន​សំឡេងលាន់ បើជាពូក​ទន់ខូង?

ហេតុអីបានជាប៉ា​ទុកឱ្យពួកគេ​យកខ្ញុំមកទុកកន្លែងនេះទៀតហើយ? ខ្ញុំទើបតែចេញពីកន្លែងមួយបិទជិត ឥឡូវនេះមកចូលក្នុងកន្លែងនេះទៀត?

ទម្លាប់របស់ខ្ញុំគឺអង្គុយចុះយឺតៗផ្អែកទល់ទៅនឹងជញ្ជាំង តែនេះវិញគឺជាជញ្ជាំងគុក សូម្បីតែនៅលើកម្រាលឥដ្ឋក៏សុទ្ធតែជាពូក បានន័យថាកន្លែងណាក៏ទន់ទាំងអស់ដែល។

ខ្ញុំទ្រោបមុខយំខ្សឹកខ្សួល។

ការយំម្នាក់ឯង គឺសឹងក្លាយជាអ្វីដែលខ្ញុំអាចធ្វើត្រឹមតែមួយនាទី ពីរនាទី គឺខ្ញុំអាចយំចេញមកភ្លាមមែន។

របស់រឹងៗប៉ះនឹងត្រគាករបស់ខ្ញុំ នឹកឃើញ​ហើយ​ នោះគឺជាទូរសព្ទរបស់ស្រស់។

ត្រូវហើយពួកគេមិនបានយកវាចេញពីខ្ញុំទេ។

ខ្ញុំអរខ្លាំងនិងចាប់ផ្ដើមបើក​ចូល​ហ្វេសប៊ុកចុចមើល។

ប៉ុន្តែមិនទាន់ទាំងអូសមើលលើហ្វេសប៊ុកបានស្រួលបួលផង ស្រាប់តែភ្នែកចាប់បានវីដេអូមានរូបប៉ាខ្ញុំនិងគ្រែរុញពីរដែលខ្ញុំទើបតែឃើញនៅក្រៅពិតៗ…..

«លោកថុង ផាត់ ត្រូវបានកូនស្រីច្បងរបស់គាត់ដែលគេជឿថា ទើបតែជាសះស្បើយពីការព្យាបាលដ៏យូរអង្វែងនៅក្នុងមន្ទីរពេទ្យ បង្កើតអំពើហិង្សាបណ្ដាលឲ្យភរិយារបស់គាត់គឺអ្នកស្រីម៉ែន នារី បាត់បង់ជីវិតនៅនឹងកន្លែង! ចំណែកកូនស្រីពៅរបស់គាត់ឈ្មោះផាត់ ស្រស់ ត្រូវរងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ»

ខ្ញុំមើលវីដេអូនេះម្ដងហើយម្ដងទៀតដោយមិនយល់ ដោយ​បើកភ្នែកធំៗ។ រាល់ពេល​ដែលសំឡេងឮៗលាន់ចេញមកដដែលៗ ខ្ញុំព្យាយាមគិត​ចុះឡើងថា ហេតុអី? មានរឿងអី? ម្តេចវីដេអូបាននិយាយរឿងអ្វីចេញមក ដូចជាពិតខ្លះមិនពិតខ្លះ? ម្ដាយខ្ញុំស្លាប់? ទេ!!!!! ដែលហៅថាជាកូនស្រីច្បងរបស់ប៉ាខ្ញុំ អ្នកណា? អ្នកណាដែលជាកូនស្រីទទួលគាត់ព្យាបាលយ៉ាងយូរហើយមកសម្លាប់ម្តាយខ្លួនឯងនៅខាងក្រៅ?

ខ្ញុំណែនក្បាលនិងទ្រូង។

ដង្ហើមនេះច្របូកច្របល់។

ភ្លាមនោះនៅលើអេក្រង់លេចចេញរូបរបស់ខ្ញុំកាលពីកុមារភាព។ តាមថាជារូប​ដែលគ្មាននរណាស្គាល់ខ្ញុំទេ បើសិនជាគេទើបស្គាល់គ្នាក្នុងពេលបច្ចុប្បន្ន ប៉ុន្តែខ្ញុំស្គាល់រូបនេះដោយខ្លួនឯង ទោះបីជាគេខំបិទភ្នែកបិទច្រមុះ បិទមាត់ ប៉ុន្តែខ្ញុំស្គាល់ទ្រង់ទ្រាយរូបនេះ ព្រោះខ្ញុំទើបតែឃើញរូបខ្លួនឯងកាលពីវ័យជំទង់ដែលមាន​លើឯកសារនៅក្នុងដៃរបស់ម្តាយខ្ញុំនៅឯផ្ទះ។

«កញ្ញាផាត់ គន្ធា បានចូលមន្ទីរពេទ្យតាំងពីឆ្នាំពីរពាន់ដប់ប្រាំដោយសារតែជំងឺប្រព័ន្ធសរសៃប្រសាទធ្ងន់ធ្ងរ! នាង​កើតមានអាការៈភាន់ច្រឡំស្មារតី ​ចែកមិនដាច់ថាអ្វីជាអ្វី រឿងដែលមិនពិតគិតថាជាការពិត! អ្វីដែលនាងគិត ទាំងអស់​នាង​យល់ថាបានកើតមានឡើងពិតមែន​ក្នុងជីវិត​របស់នាង! នេះជាអាការៈផ្លូវចិត្ត​និងការខូចខាតផ្នែកចងចាំដ៏កម្រមាន​មួយ​ រីឯការព្យាបាលមិនមានការរីកចម្រើនរហូតដល់ឆ្នាំពីរពាន់ម្ភៃមួយ នៅពេលដែលមាននាងមានសញ្ញាវិជ្ជមានច្រើន ហើយអាចប្រាស្រ័យទាក់ទងបានល្អប្រសើរជាមួយអ្នកផ្ទះឡើងវិញ ម្ដាយនិងឪពុករបស់នាងក៏សម្រេចចិត្តនាំនាងត្រលប់មកផ្ទះ សាកល្បង​ដាក់ឲ្យនៅដាច់ដោយឡែកពីគេ! ព្រឹកមិញនេះគឺជាថ្ងៃខួបកំណើតរបស់នាង ឪពុករបស់នាងនៅកន្លែងធ្វើការ ចំណែកម្តាយនិងប្អូនបានត្រលប់មកផ្ទះមុនដើម្បីរៀបចំកម្មវិធីប៉ុន្តែ នៅពេលនោះហើយមានគេរាយកការណ៍​នឹង​ឪពុកថា មានរឿងអកុសលកើតឡើងនៅឯផ្ទះ…..»

ខ្ញុំកំពុងមើលទូរសព្ទស្តាប់ដល់ត្រង់ណេះ ក៏គាំងធ្មឹង​សឹងមិនបានដកដង្ហើមទាន់កំសួលចិត្ត​ច្របូកច្របល់ខ្វល់ខ្វាយ។ ពេលនេះ ថយខ្លួនចេញ​ពីមាត់ទ្វារទាំងហត់គឃូស ព្រោះមានមនុស្សចូលមក។

ប្រុសពីរនាក់ដែលក្រៀកខ្ញុំចូលមកមុននេះបង្ហាញខ្លួនមកវិញមាន​ពាក់ម៉ាស់ចំណែកឯមនុស្សម្នាក់ទៀតគឺជាបុរសប្រើឯកសណ្ឋាន​ពេទ្យ។

ខ្ញុំអានឈ្មោះគេមិនទាន់ទេ ព្រោះគេធ្វើសញ្ញា​ឱ្យពីរនាក់នោះស្ទុះមកដកហូតយកទូរសព្ទពីខ្ញុំ។

មុខទេគេមានពាក់ម៉ាស់ជិតឈឹងតែម្ដង។

«ហេតុអីបានជាទុកឲ្យអ្នកជំងឺកាន់ទូរសព្ទ?»

សំឡេងជាមនុស្ស​វ័យមិនច្រើនជាង៣០ឆ្នាំទេ។ ខ្ញុំចង់សួរភ្លាមថា​អ្នកណាជាអ្នកជំងឺ ស្រាប់តែ​ពួកគេស្ទុះមកដណ្ដើមយកទូរស័ព្ទពីដៃខ្ញុំទៅ ទាំងដែលខ្ញុំគ្មានអ្វីដើម្បីប្រយុទ្ធតបតនោះឡើយ។

«យកទៅ EEG»

ពេទ្យបិទមុខដដែលនិយាយទៀត ធ្វើឱ្យ​ពីរនាក់នេះក្រៀក​អូសនាំខ្ញុំបញ្ច្រាស គឺខ្ញុំរំកិលជើងលើឥដ្ឋ​បែរមកទិសផ្សេង ចំណែកពីរនាក់ដែលក្រៀកខ្ញុំនោះ នាំខ្ញុំឱ្យថយក្រោយយ៉ាងលឿនស្លេវ។

ខ្ញុំមិនអាចមើលឃើញ​ទិសដៅរបស់ពួកគេ​ទេ តែបន្ទប់ដែលគេនាំខ្ញុំចូលចុងក្រោយមានស្លាក​ខាងមុខថា

Electroencephalogram (EEG)។

ពួកគេ​ដាក់ខ្ញុំមកលើគ្រែដែកមួយ វែងល្មមនឹងតួខ្លួនខ្ញុំ សឹងមិនសល់កន្លែងទម្លាក់ដៃផង។ បន្ទាប់ពីងាកឃើញមកឧបករណ៍ចាប់សញ្ញាតូចៗត្រូវបានភ្ជាប់ទៅនឹងម៉ាស៊ីនឆក់ខ្ញុំចាប់រមាស់ ភ្ញោចក្នុងក្បាល មាន​អារម្មណ៍ថាមាន​ ម្ជុលជាច្រើនកំពុងកៀបជាប់មកលើស្បែកក្បាលខ្ញុំ។

«អត់ទេ!» ខ្ញុំប្រកែកឡើងដូចជាបានឆ្លងកាត់ហេតុការណ៍នេះពីមុនមក។

ខ្ញុំចាប់ផ្តើមរើ ជាហេតុឱ្យពួកគេមិនអាចដាក់ឧបករណ៍ចាប់សញ្ញាតូចៗទាំងជួរៗនោះ ភ្ជាប់ខ្សែពីលលាដ៏ក្បាលខ្ញុំទៅម៉ាស៊ីនថត EEGបានទេ។

«មិនប្រញាប់ចាក់ថ្នាំទៅ?!»

ពួកគេមិនចង់រង់ចាំខ្ញុំរំងាប់ចិត្ត​យល់ស្របទេ ថែមទាំងមិននិយាយចរចានឹងខ្ញុំអ្វីទាំងអស់។ ខ្ញុំមិនសប្បាយចិត្តជាខ្លាំង ប្រុងតែនឹងស្រែក​សុំសេរីភាព។ ភ្លាមនោះខ្ញុំស្ងៀមព្រោះគិលានុបដ្ឋាកម្នាក់កំពុងតម្រង់ក្បាលម្ជុល​ស្រូបថ្នាំចេញពីកូនដប។

ខ្ញុំនៅស្ងៀមសម្លឹងកូនដបដែលសរសេរថា….Anesthesia…..ចាំបានទៀតហើយ! ដបឧត្បាតនេះ​ខ្ញុំតែងដេកយំសម្លឹងវា ពេលពួកបិសាចប្រើមកលើខ្ញុំរាល់ពេលខ្ញុំរើបម្រះ……

ច្រឹប!

ការចងចាំវិលមកវិញ។

គេចាក់មកលើដើមដៃខ្ញុំ…..ទាំងដែលខ្ញុំនៅស្ងៀមនិងមិនបានរើរុះគេនៅតែចាក់វា….នេះជាស្ថាននរកដែលខ្ញុំធ្លាប់មក ហើយខ្ញុំស្អប់ខ្ពើមណាស់។

ពេលដែលគ្រប់យ៉ាង​ក្លាយជាស្រទន់ ខ្សោយ ការគិត​ខ្ញុំផ្តើមរង្វើលឡើងៗ មានសំឡេងប៊ីបរបស់ម៉ាស៊ីន បុកមកត្រូវ​នឹងទ្រូង ឬ​បង្អាក់ចង្វាក់បេះដូងរបស់ខ្ញុំ។

ម្តងៗ​នៅពេលដែលវាបុកទ្រូងរបស់ខ្ញុំ ចួនលឿនចួន​យឺតពេក និងមិនស្មើគ្នាទេ។ រាងកាយ​របស់​ខ្ញុំ​ត្រជាក់ ស្ពឹកផ្តើមពីផ្នែក​ខាងក្រៅរហូត​ដល់ផ្នែកខាង​ក្នុង​របស់​ខ្ញុំ។

«គន្ធា! គន្ធា!»

សំឡេងអ្នកណាម្នាក់ហៅឡើង ម្តងហើយ​ទៀតរហូតដល់សំឡេងរបស់គេនោះក្លាយជារំខានច្រំដែលនៅក្នុងក្បាលរបស់ខ្ញុំ។ ខ្ញុំមិនតបទេ ខ្ញុំមិនមែន​ឈ្មោះគន្ធាឡើយ។

ខ្ញុំខំ​បើកនិងបិទត្របកភ្នែកម្តងហើយម្តងទៀត ហើយបន្ទាប់មក រំកិលគ្រាប់ភ្នែកចុះឡើង ពីសកម្មភាព​ជាក់ស្តែងមកត្រឹមតែការគិតក្នុងក្បាលរបស់ខ្ញុំវិញ។ ខ្ញុំជិតសន្លប់ហើយ​តើគេចាក់ថ្នាំអីលើខ្ញុំ?

ខ្ញុំព្រេចភ្នែកម្ដងទៀត ហើយពន្លឺទាំងប៉ុន្មាននៅលើពិតានបានក្លាយប្រែមកជាចំណុចៗល្អងៗតូចៗល្អិតៗឡើងរហូតដល់សស្ងាចនិងលែងឃើញអ្វីទាំងអស់។

ម៉ាក់របស់ខ្ញុំលេចឡើងនៅពីលើខ្ញុំ ចំកណ្តាលភាពព្រិលស្រអាប់នោះ។ ភ្នែក​របស់​គាត់យំហើមនិងឈឺចាប់។ ​

«ម៉ាក់មិនបាននៅជិតកូនទៀតទេ រឹងមាំឡើងបានទេ?»

ខ្ញុំក្រឡេករកមើលពួកគ្រូពេទ្យនិងគិលានុបដ្ឋាយិកាជុំវិញគ្រែរបស់ខ្ញុំ ហើយដឹងថា គ្មានអ្នកណានៅទីនេះទេ គ្រប់យ៉ាងជាពពកសក្បុស។

បំពង់ករបស់ខ្ញុំស្ងួតដូចលេបខ្សាច់ចូល បង្ខំសាច់ដុំករបស់ខ្ញុំឱ្យធ្វើចលនារឹងនិងឈឺ។

ខ្ញុំប្រាប់ម្តាយខ្ញុំទាំងយំពិបាកនិយាយ៖

«ទឹក! ស្រេកទឹក!»

ម៉ាក់​ខ្ញុំ​ដាក់​ដៃ​នៅ​ជិត​ក្បាល​ខ្ញុំ ហើយ​ឱន​មក​ថើបថ្ងាស​ខ្ញុំ គាត់យំយែក៖

«ម៉ាក់ស្មាន​ថា គ្រួសារយើង​បាន​ឆ្លង​ផុត​កម្មវេរានេះ​ទៅ​ហើយ! ម៉ាក់ស្មានថាកូនម៉ាក់ បានជា!»

ខ្ញុំរេក្បាលទៅម្ខាង ព្យាយាមក្រឡេកមើលដៃរបស់គាត់ ខ្ញុំចង់ប៉ះម៉ាក់និងឱបកគាត់ តែកដៃរបស់ខ្ញុំត្រូវបានបង់រុំដោយចំណងភ្ជាប់ម៉ឺងនឹងគ្រែ។ ខ្ញុំងាកមកប្រឈមភ្នែកជាមួយម៉ាក់ហើយស្រែកអង្វរ៖

«ប៉ានៅឯណា? ម្តេចគាត់មិនមកយកខ្ញុំទៅផ្ទះ?!»

ម្តាយខ្ញុំរសាត់ថយទៅឆ្ងាយ ហើយសំឡេងមួយប្រាប់ខ្ញុំថា តទៅខ្ញុំនឹងនៅទីនេះដោយឯកាជារៀងរហូតហើយ។ ខ្ញុំស្រែកយំតវ៉ា យំខ្សោះអស់ពីខ្លួន រហូតដល់លែងដឹងខ្លួន។

ពេលវេលាកន្លងទៅដោយថប់បារម្ភ….

ដ្បិតតែខ្ញុំរើមិនបាន និយាយមិនរួច ថែម​ស្តាប់មិនឮ តែខួរក្បាលខ្ញុំបានបញ្ចេញមកនូវរូបភាពជាច្រើន វាដូចជាយល់​សប្តិ​ ដូចជាវីដេអូ ឬអាចថា​ដូចជាការពិតនៃអតីតកាលណាមួយ….

នៅក្នុងភាពរវើរវាយនៃអារម្មណ៍បែបនេះ ខ្ញុំស្រមៃឃើញខ្លួនឯងកំពុងតែមានឥទ្ធិពលយ៉ាងចម្លែកឡើងៗ ក៏ជាអំណាចអ្វីម្យ៉ាងដែលធ្វើខ្ញុំអាចរត់រួចចេញពីទីនេះ ហើយអណ្តែតទៅក្នុងអគារមន្ទីរពេទ្យដ៏គួរឲ្យភ័យខ្លាច ស្ងាត់ជ្រងំ ធុំក្លិនថ្នាំឆួល ហើយ​ស្ងប់ស្ងាត់ដូចជាពេលយប់គ្មានអ្នកណាទាំងអស់។

មានអ្វីមួយនៅខាងមុខ ដែលជំរុញឲ្យខ្ញុំដើរទៅ…..

ដូចជាខ្ញុំនេះ​កំពុងតែមានគោលដៅច្បាស់លាស់ថា ខ្ញុំកំពុងតែប្រដេញ​រុករក​អ្វីមួយ​?

មិនដឹងជាអ្វីទេ ដូចជាសង្ស័យ​ណាស់។

មិនយូរប៉ុន្មាន ខ្ញុំពិតជាបានឃើញពួកគេ។ ខ្ញុំទៅរកមនុស្សពីរនាក់ហ្នឹងធ្វើអី? ខ្ញុំសួរខ្លួនឯងទាំងដែលគ្មានចម្លើយនោះទេ។

ពីមុខខ្ញុំប្រហែលជា ជាងដប់ម៉ែត្រខ្ញុំឃើញមនុស្សប្រុសស្រីពីរនាក់កំពុងកៀកចង្កេះគ្នា។ ម្នាក់គឺជាអាស្រស់របស់ប្អូនខ្ញុំ មើលពីខាងណា​ក៏ខ្ញុំស្គាល់ ប៉ុន្តែម្នាក់ទៀតខ្ញុំស្រពេចស្រពិលណាស់។

ហេតុអីបានជាពួកគេមកស្និទ្ធស្នាលជាមួយគ្នានៅក្នុងរាត្រីស្ងាត់ឈឹង?

នឹកឃើញហើយ ប្អូនស្រីខ្ញុំដូចជាត្រូវមាន​ភារៈប្តូរវេនជាមួយម៉ាក់ប៉ាមកមើលថែទាំខ្ញុំ ។ រយៈពេលនេះ ម្ដាយខ្ញុំមិនបានមកមើលខ្ញុំទេ នាងក៏សុំគាត់មកថា នាងស្រឡាញ់ខ្ញុំ តាមពិតឥឡូវ ខ្ញុំដឹងពីពុតត្បុតរបស់អាស្រស់ នាងថាមកនៅមើលខ្ញុំ ព្រោះនាងលបមានទំនាក់ទំនងជាមួយពេទ្យប្រុសម្នាក់នេះ។

«អាស្រស់!»

ខ្ញុំឈឺក្បាលង៉ោង​ពេលឃើញខ្លួនឯងស្រែកគំហកហៅប្អូនទាំងពេលនេះខ្ញុំមិនបានហើបមាត់សោះ។

ខ្ញុំក៏ចង់ដឹងដែរថា ហេតុអ្វីខ្ញុំតាមដានពួកគេមកដល់ដំណាក់កាលនេះ?

រឿងនេះចាប់ផ្ដើមតាំងពីពេលណា? ហេតុអ្វីខ្ញុំខឹងនឹងស្រស់ពេលនាង​មានស្នេហា​លបលាក់នេះ? មនុស្សប្រុសនោះគឺជាអ្នកណា?

ភ្លាមនោះ ពួកគេបែរមកព្រោះតែបានឮសម្រែកខ្ញុំ។

ស្រាប់តែខ្ញុំឃើញខ្លួនឯងស្រែករន្ធត់ដោយការភ័យខ្លាចនិងអស់សង្ឃឹម ព្រោះមនុស្សប្រុសនោះគឺជាមនុស្សប្រុសដែលខ្ញុំបានឃើញនៅក្នុងហ្វេសប៊ុក។ វេជ្ជបណ្ឌិត ទៀង តុលា។​

មិនយល់ទេ ហេតុអីបានជាខ្ញុំទៅឃើញគេជាមួយប្អូនខ្ញុំ ពួកគេមានទំនាក់ទំនងអ្វីនឹងគ្នាហេតុអ្វីបានជាខ្ញុំស្រែកដូចឆ្កួតលីលាដល់ថ្នាក់នេះ?

អ្វីដែលខ្ញុំដឹងគឺ មួយកំណាត់នេះឯង គឺមួយកំណាត់ដែលខ្ញុំតាមមកឃើញ​ពួកគេនៅជាមួយគ្នា។ ចំណែកថា មានរឿងអ្វីដែលមុននេះ ហេតុអីបានជាទំនាក់ទំនងរបស់ពួកគេធ្វើឲ្យខ្ញុំស្រែករន្ធត់ យ៉ាងខឹងសម្បាដល់ថ្នាក់ ខ្ញុំឃើញខ្លួនឯងញ័រជើង និងគាំងបេះដូងគហើយដួល ធ្លាក់មកលើឥដ្ឋ។

សំឡេងមនុស្សចាប់ផ្តើមខ្សឹបៗមកក្បែរត្រចៀកខ្ញុំ គឺជាសំឡេងមនុស្សប្រុស

«មិនអីទេ នាងមិនដឹងអីទេ! ក៏មិនអាចនិយាយប្រាប់អ្នកណាបានដែរ!»

សំឡេងប្អូនខ្ញុំអាស្រស់​តបមកវិញរញីរញ័រ៖

«ទេ! អត់ទេ! គាត់ដឹងច្រើនណាស់ចុងក្រោយនេះគាត់ដឹងច្រើនឡើងហើយ​! គាត់ជាហើយ! ពេលខ្ញុំលបស្តាប់ ឃើញគាត់និយាយជាមួយម៉ាក់ គាត់ដឹងខ្លួនឡើងវិញភាគរយច្រើនណាស់!»

«បើអ៊ីចឹងមែន! បងរកវិធីមិនឲ្យគេចេញពីទីនេះបាន មិនឱ្យគេនិយាយរឿងយើងប្រាប់អ្នកណាទេ?!»

«ហេតុអី? ហេតុអីបានជារឿងរបស់យើង មិនអាចឲ្យគេដឹងបាន? ហេតុអីចាំបាច់លួចលាក់?» ស្រស់យំឡើងយ៉ាងដូច្នេះ។

បេះដូងខ្ញុំត្រូវភាំងស្ពឹក នៅក្រោមចំណោទនៃបញ្ហាជាច្រើនជាមួយ​ពាក្យសន្ទនាអស់ទាំងនេះ។

​តើទាំងនេះគឺជាសុបិនឬមួយក៏ការនឹកឃើញត្រលប់មកវិញ?

ជាទិដ្ឋភាពអ្វីមួយដែលធ្លាប់បានកើតឡើងនៅទីនេះ?

ក្រែងប្អូនខ្ញុំឈឺធ្ងន់នៅក្នុងមន្ទីរពេទ្យដោយសារត្រូវរងការវាយប្រហារថ្ងៃខួបខ្ញុំ ខ្ញុំទើបតែបានឃើញនៅក្នុងព័ត៌មានកាលពីមុននេះសោះ ហេតុអីឥឡូវនេះខ្ញុំឃើញមានស្រស់ក្នុងមន្ទីរពេទ្យជាមួយគ្រូពេទ្យម្នាក់នោះ។

រឿង៖ សុបិនឆាបឆួល ភាគទី៨
ម្តាយខ្ញុំអង្គុយស្ងៀមលើកៅអី មានអាការៈដូចជាអស់កម្លាំងល្ហិតល្ហៃ តែគាត់តាម​ងាកសម្លឹងកាយវិការខ្ញុំមិនប្រហែសទេ។ ចំណែកខ្ញុំទៅដល់ក្រោយខ្នងអាស្រស់ដែលគេចៗ។

ពីក្រោយនេះ ក៏ខ្ញុំជាបងនាង មើលទៅដឹងថា នាង​បៀមទុក្ខក្រៀមក្រំអ្វីមួយ។ នាងកំពុងស្រាយយកតុក្កតាជ័រដែលមានភ្នែកធំៗ និងទឹកមុខស្រស់ញញឹម។

មានអក្សរមួយជួរពីលើនោះក្នុងអត្ថន័យជាភាសអង់គ្លេសថា «ថ្ងៃថ្មី» ។ ពេលនោះស្រស់​ខំញញឹម គឺនាងបង្ខំចិត្ត​ញញឹម​ស្រួលបួល ទើបនាងងាកមករកខ្ញុំ។

«ខ្ញុំទិញរបស់នេះឲ្យបង! ថ្ងៃនេះ Birthday របស់បង!»

ខ្ញុំជ្រួញចិញ្ចើម តែក៏មិនចង់ធ្វើឲ្យប្អូនស្រីខ្ញុំខកចិត្តទេ។ ខ្ញុំភ្លេចទាំងថា ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំ ឬមួយក៏ស្រស់ច្រឡំ? ហេតុអីបានជាថ្ងៃកំណើតខ្ញុំមើលទៅដូចជាយ៉ាប់ម្ល៉េះ? គ្រប់គ្នាបិទទ្វារ ដើម្បីស៊ុបប្រាយខ្ញុំអ៊ីចឹងទេ? ហើយចុះ…..រឿងយប់មិញ

«….ហើយអាស្រស់ឯងទិញខ្លាឃ្មុំឲ្យបង?»

នាងលេបទឹកមាត់ទឹកមុខ​ទៅជាភ័យ? មកដល់មួយសន្ទុះនេះសម្គាល់ប្អូនខ្ញុំឃើញថា វាមិនមើលមុខខ្ញុំចំទេ ជារឿយៗពេលខ្ញុំមាន​ប្រតិកម្ម ស្រស់បែរជាទៅមើលមុខម្តាយខ្ញុំ។

ខ្ញុំងក់ក្បាល៖

«អូខេ! បងយកទៅទុក! អរគុណ!»

ខ្ញុំចូលទៅជិតនិងឈោង​ដៃ​​ទទួលយករបស់អំណោយ ​ដោយ​មិនដឹងយ៉ាងម៉េច ស្រាប់តែ​ខ្ញុំលើកដៃទៅស្ទាបសក់របស់នាងទៅវិញ។  ដៃខ្ញុំមិនទាន់ទាំងលូកដល់ផង ស្រស់​ហាក់ចង់គេចៗជាថ្មី។

….ប៉ុន្តែលុះឃើញ​ថាខ្ញុំបញ្ចេញ​ទឹកមុខឆ្ងល់ នាងក៏ទ្រាំនៅស្ងៀមឲ្យខ្ញុំស្ទាបក្បាលតាមសម្រួល។

ខ្ញុំញញឹម​មិនសមទេ ក៏ឱបខ្លាឃ្មុំដែលទើបតែទទួលបានត្រលប់មកបន្ទប់គេងវិញ​ចង់សម្រាកទៀត នឹកថា លែងចង់រវល់នឹងអ្វីៗជុំវិញខ្លួនមួយរយៈសិន​កុំឱ្យមាន​សំណួរច្រើន​ពេក។

មកដល់បន្ទប់ ខ្ញុំក្រឡេកមើលជុំវិញបន្ទប់នេះស្ងាត់ដូចជាស្ថានភាពស្ងាត់ជ្រងំក្នុងគ្រួសារខ្ញុំទាំងមូលដែរ។

ទោះបីទីនេះ​គ្មានអ្នកណាទាំងអស់ ប៉ុន្តែមាន​អារម្មណ៍ថា ដូចជាមាននរណាម្នាក់កំពុងសម្លឹងមកខ្ញុំ។ ពិតជាមានអ្វីមួយលាក់កំបាំងក្រោយខ្នងខ្ញុំ ហើយដូចជាមានប្រស្នា​អ្វីមួយ ដែលខ្ញុំកំពុង​ត្រូវបានគេលេងឆ្ពិនភ្នែកពីលើ ដែល​ខ្ញុំត្រូវការដោះស្រាយវា។

ដោយដាក់ខ្លាឃ្មុំទៅលើក្បាលគ្រែ ខ្ញុំងាកមកលបមើលក្រោយខ្នង។ គ្មាននរណាមកតាមខ្ញុំទេ….

«បងញ៉ាំអីអត់?»

«បងហត់ណាស់បងគេងហើយ!»

ខ្ញុំឆ្លើយ​នឹងប្អូនខ្ញុំពីចម្ងាយ ដោយ​ធ្វើពុតជាសម្រាក ដូច្នេះហើយក៏បិទទ្វារគ្រឹប ធ្វើជាគេង។ មិនយូរប៉ុន្មាន ខ្ញុំផ្ចង់ឮ​សម្រិប​ជើងសំដៅមកស្រាលៗ។

អ្នកដើរនោះ ប្រហែលជាលបៗ។

ខ្ញុំបិទភ្នែក ព្រោះមានអ្នកបង្ហើបទ្វារមកពិនិត្យថា តើខ្ញុំគេងមែនឬអត់។ នៅពេលដែលឃើញខ្ញុំប្រាកដជាគេង គេក៏ចេញទៅវិញបាត់។

បានដូចចិត្តហើយខ្ញុំក៏ក្រោកឡើងដើរមួយៗត្រលប់ទៅអែបក្បែរទ្វារវិញ មិនឱ្យពួកគេឮទេ។

ស្រស់កំពុង​បាននឹង​ខ្សឹបខ្សៀវអ្វីមួយ​ជាមួយម្តាយខ្ញុំ ប៉ុន្តែ​មិនដឹងពួកគេនិយាយរឿងអ្វី។ ជាបន្ទាន់ខ្ញុំគិតថា ស្រស់រួមដៃគ្នាជាមួយម៉ាក់កំពុង​លេងល្បិចអ្វីមួយ​ដើម្បីឃុំខ្ញុំនៅកន្លែងនេះ។ ហើយ….ពួកគេអាចថា ដឹងរឿងដែលមនុស្សប្រុសម្នាក់ដែលមានអីៗជាមួយ​ខ្ញុំក្នុងសុបិន…..បានជាពេលខ្ញុំពិភាក្សា ម្តាយខ្ញុំគាត់គេចៗមិននិយាយអ្វី សូម្បីស្តាប់សិនក៏អត់….គ្រប់គ្នា​ក្បត់ខ្ញុំ…..នេះជាចម្លើយមួយកំពុងវាយប្រហារបេះដូងខ្ញុំ…..ពេលវេលា​រំលងទៅ ទុកឱ្យខ្ញុំនៅវិលវល់អួលណែនម្នាក់ឯងដោយអាការៈថប់បារម្ភ…..ខ្ញុំអង្គុយសំកុកផ្ទាល់ឥដ្ឋគិត​អំពីខ្លួនខ្ញុំ….
ខណៈនេះខ្ញុំឮសូរសម្រិបជើងទៀត….សាជាថ្មីខ្ញុំរំកិលទៅរកទ្វារ….

ខ្ញុំឱនសម្លឹងរនុក ខ្ញុំចាក់ទ្វារហើយ ពួកគេ​ចូលមកមិនបានទេ។

ម្ល៉ោះហើយពេលឮសំឡេង​រើទូឈើដែលតាំងជាជួរៗនៅនឹងមុខ​បន្ទប់ខ្ញុំ ខ្ញុំក៏ចាប់ផ្តើមអត់ដង្ហើមបង្ហើបទ្វារមើល នោះគឺម្តាយខ្ញុំ គាត់កំពុង​កាន់ឯកសារមួយសំណុំក្នុងដៃគាត់​ហើយពិនិត្យ​មើលចុះឡើង។

ក្នុងនោះមាន​រូបថតបិទកាតរបស់ខ្ញុំ…..

គាត់ធ្វើអីចំពោះខ្ញុំ?

«អ៊ីចឹង…..ម៉ាក់ចងដៃជើងគាត់សិនទៅ! គាត់គេងហើយ!»

ស្រស់និយាយខ្សឹបៗ តែប្រៀបដូចស្គរទូងក្នុងទ្រូងខ្ញុំ។ ហេតុអ្វី?

នឹកឃើញកាលនៅលើភ្នំ ខ្ញុំរើដៃមិនរួចទេ មនុស្សប្រុសនោះបំពានលើខ្ញុំក៏ខ្ញុំបម្រះមិនបានផង។ ហេតុអ្វីប្អូនខ្ញុំបង្គាប់ឱ្យម្តាយខ្ញុំចងខ្ញុំ?

នាង​មែនទេ កើតមកមិនស្អាតមិនពូកែ មិនមាន​គេស្រឡាញ់យកចិត្ត​ដូចខ្ញុំ នាង​ស្អប់ខ្ញុំ?

ខ្ញុំបើកភ្នែកធំៗ​ប្រឈមនឹងទោសៈ មោហៈ​ដែលកំពុងតែមានកំណើនឡើងមិនឈប់ឈរក្នុងបេះដូងមួយនេះ។ គ្រប់យ៉ាង​ឈឺចាប់ពេកហើយ ណែន​ទ្រូងណាស់។

អាស្រស់គេចៗពីខ្ញុំព្រោះនាងបានធ្វើអ្វីមួយមិនគប្បីនឹងខ្ញុំ?

មិនបាច់រកចម្លើយទេ…..នុះ នាង​កំពុងឱបរើរកចំណងមួយពីក្នុងថតទូក្រោមគេបង្អស់…..ពួកគេដាច់ចិត្ត​ចំពោះខ្ញុំមុនទេណ៎ា….

ខ្ញុំចេញ​ពីក្រោយទ្វារ ហើយ​វាយម្តាយខ្ញុំនឹងអ្វីម្យ៉ាងពេលគាត់នៅឈរបែរខ្នង…..ដោយមិនបាន​ត្រៀមឬសូម្បីស្រែកមួយម៉ាត់ណា ម៉ាក់របូតឯកសារទាំងអស់ហើយដួលត្មោលដេកបិទភ្នែក​ជិតឈឹងលើឥដ្ឋ។

អាស្រស់​បែរមករកខ្ញុំទាំងស្រឡាំងកាំង…..

ដៃនាងនៅកាន់ចំណង​នៅឡើយ​ដែលប្រុងថា​យកមកចងខ្ញុំ។

នាង​ថយក្រោយព្រោះខ្លាចអាវុធក្នុងដៃខ្ញុំ?

នាង​ស្រែក​ដែរតែស្រែកមិនរួចទេ។ ខ្ញុំចូលទៅឱ្យបានមុនពេលនាងមាន​អ្វីមកស៊ូជាមួយខ្ញុំ។ រួចហើយ ខ្ញុំវាយនាង…..ឈាមខ្ទាតមកប្រលាក់មុខមាត់ខ្ញុំ…..

ខ្ញុំបើកភ្នែកក្រឡោត​សម្លឹងមកអាវុធនៅលើដៃខ្លួនឯង មិនរវល់នឹង​រាងកាយអាស្រស់ដែលដួលដេកទេ….

ពុទ្ធោ ! ដឹងថា​ជាស្អីទេ?

វាជាពូថៅមួយ!

ខ្ញុំទៅបានពូថៅនេះមកពីណា? ហេតុអ្វីខ្ញុំបើវាកាប់ម៉ាក់និងប្អូន?

ដៃខ្ញុំញ័រ…ជើងខ្ញុំទន់ ខ្ញុំអង្គុយ​ចុះយឺតៗនិងននៀលអង្គុយយំក្រោមថ្លុកឈាម​។

ខ្ញុំមិនដឹងថា ខ្ញុំមានបញ្ហាអ្វីទេ! ខ្ញុំសម្លាប់អ្នកផ្ទះខ្ញុំហើយ។

ខ្ញុំចង់ស្ទុះ​​រត់ចេញ​ក្រៅមុនពេលប៉ាមកដល់​ តែក្រោកមិនបានព្រោះជុំវិញនេះ​រអិល។

«អត់ទេ!!!!»

ខ្ញុំ​ស្រែក​រហូត​​ដល់ក្រឡេកឃើញ​​ឯកសារមន្ទីរពេទ្យក្បែរម្តាយខ្ញុំ…..ដែលមាន​រូបថតបិទកាតកាលខ្ញុំនៅជំទង់…..រួច​ខ្ញុំ​ក៏វារទៅរកវា……រួចក៏​លុត​ជង្គង់​ឱនពិនិត្យ​ថា……ស្មា​ខ្ញុំ​ញ័រ ព្រោះ​ខ្ញុំ​ហៀរ​ហូរទឹក​ភ្នែក​។

«ផាត់ គន្ធា​ អាយុ១៦ឆ្នាំ ចូលពេទ្យថ្ងៃទី២២ ​ខែ០៤ ឆ្នាំ២០២៥»

ហេតុអ្វីម្នាក់នេះមានមុខដូចខ្ញុំបែរជាឈ្មោះផាត់គន្ធា?

ចុះយ៉ាហានមិនមែន​ឈ្មោះខ្ញុំទេ?

នៅពេលដែលក្រពះកូរព្រោះពោះទទេ ខ្ញុំក៏ងើបឡើងអង្គុយ​លើកែងជើង ហើយសាជាថ្មី អុកគូទមកវិញក្នុងថ្លុកឈាម​សើមស្អិត។

អក្សរល្អិត​មួយសរសេរថា….. Locked-in Syndrome។ ខ្ញុំក្រឡេកទៅហោប៉ៅស្រស់។ គ្មានវិធីណាដែលល្អជាងSearch ឡើយ។

ខ្ញុំចាប់ផ្តើមធ្វើបែបនេះដើម្បីដឹងការពិត។ ដោយសារសមត្ថភាពអង់គ្លេសខ្ញុំខ្ពស់ ខ្ញុំមិនពិបាករកឃើញទេ ខ្ញុំអានអក្សរទាំងនេះដោយថប់បារម្ភ​ «ជំងឺ Locked-in Syndrome គឺបណ្តាលមកពីការខូចខាតផ្នែកនៃខួរក្បាល ហើយបំផ្លាញ​អសកម្ម ដល់សសៃប្រសាទដែលមានងារបញ្ជូនព័ត៌មានទៅកាន់ផ្នែកផ្សេងៗទៀតនៃខួរក្បាល។ រោគសញ្ញាវាគឺ ការមើលឃើញនិងការស្តាប់ គឺនៅសល់តែអារម្មណ៍មិនមាន​ការពិតទេ ចំណែក​អារម្មណ៍ទាំងនោះ ភាគច្រើនជារឿង​ដែលនៅដក់ជាប់ក្នុងចិត្តរបស់អ្នកឈឺពីយូរយារមកមិនមែនជាបច្ចុប្បន្នភាពឡើយ។»

ព័ត៌មាន​នៅទីនេះ ហាក់ដូចជាត្រូវគ្នា​នឹងចង្វាក់បេះដូងលោតញាប់របស់​របស់ខ្ញុំ។ នៅពេលដែលអក្សរទាំងជួរៗនេះមកបុកក្នុងទ្រូងរបស់ខ្ញុំ រាងកាយ​របស់​ខ្ញុំរឹតតែ​ត្រជាក់និងស្ពឹកឡើងៗ។

«គន្ធា?  ​ឮម៉ាក់ហៅទេ?»

ខ្ញុំឮ​សំឡេង​ម្តាយ​ខ្ញុំ​តែ​មើល​មិន​ឃើញគាត់ទេ គេដេកស្ងៀមនៅទីនេះក្នុងថ្លុកឈាម។ អ៊ីចឹងនេះជាសំឡេងកាលពីអតីត? គន្ធាជាអ្នកណា?

«អត់ទេ!» ខ្ញុំឮសំឡេង​ស្រែករបស់អ្នកណាម្នាក់ដូចជាសំឡេងខ្ញុំ ស្រែក​រន្ធត់។

ពេលនោះ គ្រប់គ្នា​មើលមកខ្ញុំដោយ​ភ្ញាក់ផ្អើលនិងភិតភ័យក្នុងសាលារៀន។ បន្ទាប់មកគ្រប់​គ្នា​នៅ​ក្នុង​បន្ទប់​រង់ចាំនៃគ្លីនីក​​ដែល​មាន​មនុស្ស​កកកុញ​ ហាក់មាន​ភាពភ្ញាក់ផ្អើលពេលឃើញ​ខ្ញុំនៅលើរទេះរុញរបស់ពេទ្យ ហើយ​រុញ​ចេញមកកាត់តាមពួកគេ​ដោយ​​មានចងដៃនិងជើង…វាជាការចងចាំក្នុងអារម្មណ៍មិនមែន​ឥឡូវនេះទេ​តែខ្ញុំភ័យណាស់។

«ហើយខ្ញុំ…..ឈ្មោះយ៉ាហាន មិនមែនគន្ធាទេ!»

ខ្ញុំប្រាប់ខ្លួនឯង…..រួចខ្ញុំបើកភ្នែកធំៗទាំងបារម្ភ ពេលដែលម្រាម​ដៃរាវលើហ្វេសប៊ុករបស់ស្រស់ ចូលរកមនុស្ស​ម្នាក់ឈ្មោះ……ផាត់គន្ធា…..

ហ្វេសប៊ុកនេះទុកចោលតាំងពីឆ្នាំ២០១៥មក….ចុងក្រោយ​ដែលនៅសល់លើនោះមាន​តែពាក្យជូនពរផ្សេងៗ របស់មនុស្សជាច្រើន…..

«ឆាប់ជាគន្ធា!»

Screw ចុះមកក្រោម ខ្ញុំឃើញ​មាន​មន្ត រ៉ាលី និងមុំ។ ពួកគេ​ក៏ជូនពរខ្ញុំដូចអ្នកឯទៀតដែរ? ​ខ្ញុំឈឺអី?

ហេតុអីខ្ញុំឈប់លេងហ្វេសប៊ុកតាំងពីឆ្នាំ២០១៥ ហើយ​ហេតុអ្វីបានជា​ពួកគេ​ទើបនឹងទៅលេងភ្នំជាមួយខ្ញុំសោះហ្នឹង ពេលនេះដូចជាបែកគ្នាមកយូរហើយម៉្លេះ?

ខ្ញុំចុចចូលរកមុំ…..មនុស្ស​ដែលស្និទ្ធនឹងខ្ញុំ ហើយល្អនឹងខ្ញុំជាងអ្នកដទៃ។

ខ្ញុំខល……

«អាឡូស្រស់?!» សំឡេងមុំ។ គេហៅខ្ញុំស្រស់? ពិតមែន​ហើយមកពីខ្ញុំប្រើ Massager របស់ប្អូនខ្ញុំ។

«មុំ! ខ្ញុំ…..ខ្ញុំ….»

ខ្ញុំមិនដឹងមុននេះខ្លួនឯងចង់និយាយពីរឿងអ្វីទេ។ បានជានិយាយទៅមុំបានទីទើរពីរបីម៉ាត់នេះគត់។

«គន្ធា?»

មុំលាន់មាត់បែបនេះ​មកវិញពេលចំណាំសំឡេងខ្ញុំ។

«ខ្ញុំយ៉ាហាន មិនមែនគន្ធាទេ!»

មុំទីទើរលែងតប ខ្ញុំខំនិយាយទៀត៖

«យើងទើបតែត្រលប់មកពីដើរលេងជាមួយគ្នានោះអី?!»

មុំម្តងណេះស្ងាត់បន្តិចទៀតដែរទើបតប៖

«ត្រូវ!»

«មុំ….ខ្ញុំ….ខ្ញុំឆ្ងល់ណាស់!»

«និយាយមកគន្ធា!»

«ត្រូវហើយ អ្នកណាឈ្មោះគន្ធា?»

ខ្ញុំសួរបញ្ច្រាសវិញ ខណៈមុំនៅស្ងៀមស្ងាត់។

«មុំ! ខ្ញុំមានអារម្មណ៍ថា…..ចម្លែក! យើងជួបនិយាយគ្នា​ណ៎ា មុំត្រូវប្រាប់គ្នាគ្រប់រឿង!»

«ឯណាស្រស់និងអ្នកមីង?!»

ស្រាប់តែគេសួរបែបនេះមកធ្វើឱ្យខ្ញុំរេភ្នែកចុះឡើង។ ខ្ញុំក្រឡេកមកមើលម៉ាក់ គាត់ស្តូកស្តឹងក្នុងថ្លុកឈាម ក្បែរពូថៅដៃដែលខ្ញុំបានទម្លាក់ចោល។ ខ្ញុំលើកដៃម្ខាងខ្ទប់មាត់ភ័យស្លន់។

បន្ទាប់មកក្រឡេកមើលជុំវិញបន្ទប់​គ្រប់យ៉ាង​នៅទីនេះ….

«វាស្ងាត់ណាស់មុំ! ហើយ…..ពួកគេពួន….ពួកគេ​សម្លឹងមកខ្ញុំ! ខ្ញុំ… ខ្ញុំមិនដឹងថា ខ្ញុំមានបញ្ហាអ្វីទេមុំ!»

សំឡេងមុំញ័រៗ៖

«អូខេ! ស្ងប់ចិត្ត​ណ៎ា គន្ធា! អូខេ….»

ខ្ញុំស្រែកយំ៖

«ប្រាប់ថា​ខ្ញុំមិនមែនគន្ធា!»

ថាហើយក៏​ងើបចោលទូរសព្ទភឹងលើឥដ្ឋ​។ មិនខ្វល់​កែងជើង​រអិល ខ្ញុំក៏រត់​ទៅ​រក​ទ្វារ។

«ខ្ញុំចង់ចេញៗៗៗៗៗ»

ខ្ញុំនិយាយរញីរញ័រនឹងខ្លួនឯងបែបនេះ ហើយ​​វាយ​កែង​ដៃ​ទៅ​លើ​បន្ទះក្តារ។

​ក្តុងៗ……លាន់ឮគួរសម តែដូចជា​មិនមាន​អ្នកណាម្នាក់នៅក្បែរៗនេះទេបានជាស្រែកបែបនេះ​នៅតែមិនឃើញ​មាន​ប្រតិកម្មពីខាងក្រៅ។

«ស្រស់មានសោៗៗៗៗ»

ខ្ញុំនឹកឃើញពេលប្អូនខ្ញុំចាក់សោចូលមក គឺនាង​មានកូនសោ។

ខ្ញុំបែរក្រោយ​សាជាថ្មី រំពៃជុំវិញទាំងលើតុ ទូរទស្សន៍ ទូតាំង​រកមើលកន្លែងណាទៅដែលនាងទុកកូនសោ។ នៅចង្កេះខោ?

ខ្ញុំបែរទៅមុខបន្ទប់គេងជាថ្មី។

ស្រស់នៅដេកដួលកន្លែងនោះនៅឡើយ…..ខ្ញុំឈានត្រលប់ទៅវិញ តែមិនមែន​លូកហោប៉ៅឆែកចង្កេះប្អូនខ្ញុំទេ​ខ្ញុំជាប់ភ្នែក​នឹងក្រដាសមួយសន្លឹកទៀតក្បែរនាង…..

«វេជ្ជ. ទៀង តុលា»

ខ្ញុំអានឈ្មោះនេះតិចៗ ព្រោះអ្វីមួយ​កើតឡើងក្នុងការចងចាំ….គឺស្នាម​សើចរបស់គេ…..

«សួស្តីៗ! ខ្ញុំវេជ្ជបណ្ឌិត ទៀង​ តុលា​! តទៅ យើងនឹង​ជួបគ្នា​ច្រើនណ៎ា! ណា៎បានទេ គន្ធា!»

ខ្ញុំញញឹម​ដោយមិនដឹងខ្លួនព្រោះនឹកឃើញឡើងវិញ។ កាលណោះជួបគេដំបូងគេសង្ហា​ពិតមែន ដល់ថ្នាក់ថា ខ្ញុំសើចបាន គឺសើចស្រស់​ព្រោះគេក៏….សើចស្រស់ដាក់ខ្ញុំ….

«ហៅខ្ញុំថា យ៉ាហាន!»

«អូ! អ៎ អូ អូខេ!!!!!!! យ៉ា….ហាន! បាន…..បាន!»

គេហៅខ្ញុំបែបនេះហើយញញឹម​សម្លឹងរូបរាងខ្ញុំពីលើដល់ក្រោម។ សភាពកែវភ្នែកគេ​គឺ ពេញចិត្ត​គ្រប់យ៉ាង​ដែលខ្ញុំមាន​។

ដៃខ្ញុំលូកញ័រៗទៅរកក្រដាស​ស្នាមដែលមានស៊ីញ៉េគេ….កន្លែងដែលគេធ្វើការនិង…លេខទូរសព្ទ….

ខ្ញុំភ្លេចរឿងសោ ហើយបែរ​ជាងាកមកស្វែងរកទូរសព្ទស្រស់ដោយប្រញាប់ប្រញាល់។

នៅលើបណ្តាញសង្គម ខ្ញុំបានរកឃើញ​គេ។ Dr.Teang Tola រូបថតគេ​ បាន​រំលេចការចងចាំមកវិញ។​ ខ្ញុំចុចមើលយ៉ាងញាប់ មើលគ្រប់យ៉ាង។ វេជ្ជ​បណ្ឌិត ទៀង តុលា មកពី Paris Institute for Translational Neurosciences IHU-A-ICM ។

ខ្ញុំពីដំបូងគិតភ្លាម​ថាចង់ខលទៅគេដូចកាលខលទៅមុំ តែពេលនេះខ្ញុំឱនសម្លឹងខ្លួនឯង។ ខ្ញុំគួរណាស់តែ ទៅជួបគេដោយតែងខ្លួនស្អាតៗ…..

ស្នូរអ្វីមួយនៅក្បែរទ្វារ…..ស្នូរបើកសោនិងសំឡេងហៅ….

ស្រស់ៗៗៗៗ

ជាសំឡេងប៉ាខ្ញុំ។ ខ្ញុំប្រញាប់ដាក់ទូរសព្ទចូលហោប៉ៅ និងបត់ក្រដាសមានឈ្មោះគេហ្នឹងចូលទុកដែរ ព្រោះវាពិតជាសំខាន់ជាងអ្វីទាំងអស់សម្រាប់ខ្ញុំនៅក្នុងពេលនេះ។

​នៅ​ពេលទ្វារ​បានរបើកមកដោយបង្ខំ ប៉ាខ្ញុំលេចមុខដោយស្លន់រន្ធត់។ គាត់ស្រែកយំ និងមានមនុស្សប្រុសពីរបីនាក់ទៀតរត់ឡើងមកដែរ។ ខ្ញុំថយទៅកៀនជញ្ជាំងនិងអង្គុយយំយែកសម្លឹងប៉ាគ្មានព្រេច…..

ខ្ញុំមិននិយាយអ្វីទេ…..រហូតដល់មនុស្សច្រើនទៀតមកដល់និងស្នូរឡានពេទ្យ។ គេមិនមែនដឹកជញ្ជូនតែម្តាយខ្ញុំនិងស្រស់ចេញទៅទេ សូម្បីខ្ញុំក៏គេ​ចាប់ដៃជើងនិងនាំចេញទៅឡានមួយផ្សេង។

ឡាននោះមានតែខ្ញុំ….នៅទ្រុងខាងក្រោយ។ គេចាក់សោពីក្រៅជាប់​និង​បើក​ល្បឿន​ល្មមៗ។ ខ្ញុំឃើញ​អ្នកជិតខាង​តាមសម្លឹង​អ្វីៗនៅទីនេះដោយរន្ធត់ ចំណែកប៉ាខ្ញុំយំសោក​ក្បែរគ្រែរុញតូចៗ​ពីរ ដែលមានម៉ាក់និងស្រស់នៅលើនោះ។

«ប៉ា! ប៉ា! ប៉ាៗ»

ខ្ញុំហៅគាត់ជានិច្ច​តែ​ប៉ាមិនរវល់អ្វីទេសូម្បីឡានខ្ញុំបោលកាត់គាត់…..ហើយហួសចេញទៅ។

ចុងក្រោយនេះ ឡាន​ខ្ញុំក៏រត់ចេញ​​រហូតបាំងបាត់​​ឃើញតែ​​គុម្ពោត​ព្រៃ។ តំបន់នេះខ្ញុំខំចំណាំដែរតែមើលមិនស្គាល់ទេ…..ឡាន​មកដល់​​ខាង​ក្រោយវាមួយធំ រួចដល់របង​មន្ទីរពេទ្យ….បានន័យថា កន្លែងខ្ញុំនៅមុននេះ​មិនឆ្ងាយពីមន្ទីរពេទ្យដែលឡានកំពុងបោលចូលទេ។

«មន្ទីរពេទ្យផ្លូវចិត្តម៉ឺនអ៊ុង»

ខ្ញុំអានបានដាច់លឿនណាស់នូវស្លាកថ្មធំៗពីមាត់ផ្លូវ។ ទោះបីពេលនេះ ពន់ព្រលប់​ចំណែ​កខ្ញុំក៏មិនអ្វីមិនសូវច្បាស់​តែខ្ញុំដឹងថា ឡានឈប់សំចតពិតមែន……

​ខ្ញុំ​ហៀរ​ទឹក​ភ្នែក​ព្រោះក្លិនម្យ៉ាងធ្លាប់ស្គាល់…..នៅពេល​ទ្វារឡានរបើក ក្លិនមួយនេះបានរំឭកខ្ញុំអំពីរឿងចាស់ៗ…..

រឿង៖ សុបិនឆាបឆួល ភាគទី៧
ខ្ញុំចង់ដកដង្ហើមស្រួលបួលជាងនេះ  ចង់មានអារម្មណ៍រស់រវើកឡើងវិញនិងសកម្មស្រស់ស្រាយដូចកាលទៅដល់ភ្នំ។ ខ្ញុំមិនចង់មានអារម្មណ៍ឈឺចាប់ដោយការនឹកនា និងវិលវល់ដោយសុបិនស្រើបស្រាលមិនដឹងចុងដើម​បែបនេះទៀតទេ។

គេជាអ្នកណា?

អ្នកណាម្នាក់ក្នុងគ្រួសារនេះបានចូលដៃជាមួយគេមកលេងខ្ញុំ…..! អាស្រស់?…អាស្រស់មែនទេ នាង​ច្រណែនខ្ញុំព្រោះប៉ាម៉ាក់តែងល្អជាមួយខ្ញុំជាងនាង?

ខ្ញុំដាក់ស្លាបព្រាចុះ គ្រឹក…..គ្មានរសជាតិទេម្ហូបនេះ​មិនចង់លេបទេ ត្រចៀកខ្ញុំឮគ្រប់សំឡេងដង្ហើមស៊ិចនិងរាល់សំណើចអាថ៌កំបាំងនៃការឡើងឋានសួគ៌ជាមួយគេ….នឹកប្រុសម្នាក់នោះណាស់។

ខ្ញុំចង់ក្រោកផ្លាស់ទីនិងដើរចុះឡើង​ជុំវិញបន្ទប់យ៉ាងអន្ទះសា ប៉ុន្តែខ្ញុំមិនអាចចេញក្រៅបាន។​

«អា៎!»

ខ្ញុំស្រែកដូចមនុស្ស​ឆ្កួត​រួចយំ​យែក…..អារម្មណ៍ពេលនេះគ្មានហេតុផល​នោះទេ គឺចង់តែយំ។ មានកម្លាំង​ខ្យល់តិចតួចផាត់មកប៉ះវាំងននបង្អួច….នេះបានន័យ​ថា បង្អួចមិនបានបិទ?

ខ្ញុំអាចមើលទៅក្រៅបាន! ខ្ញុំហក់ទៅក្បែរនោះ…..​ភ្លៀងស្រក់រពុយ​នៅ​ខាង​ក្រៅ ហើយ​ភ្លៀង​កំពុងខ្ទាតឡើងមកលើផ្ទៃមុខខ្ញុំខ្លះដែរ តាមរយៈប្រលោះសំណាញ់តិចៗនិងខ្យល់ប៉ើងៗ។

មិនដឹងថាហេតុអីបានជានៅខាងក្រៅមានភាពកខ្វក់ម៉េះ?

ខ្ញុំមើលឃើញបេតុងនិងស្លឹកឈើស្ងួតដែលស្រោចស្រពនៅលើសណ្ឋានដី។

ខាងក្រោមគឺជាច្រកមួយតូច មិនសមណាជាផ្ទះរបស់ខ្ញុំដូចដែលខ្ញុំបានចងចាំសោះ។ សូម្បីតែពន្លឺព្រះអាទិត្យដែលឆ្លុះបញ្ចាំងជ្រែកពីលើមែកស្វាយមកទម្លាក់លើដីក៏មានហាក់ដូចជាមានពណ៌ក្រហមដូចឈាម។

ក្រពះរបស់ខ្ញុំចាប់ផ្ដើមរករឿង។ មានអារម្មណ៍ថាក្រពះនេះទទេ ខានញ៉ាំអីយូរហើយ ដូចជាល្វីងហើយឈឺ។ ចំណែកបេះដូងខ្ញុំដូចជាថប់ណែន រាងកាយខ្ញុំស្ទក់ៗ ខ្ញុំហាក់ដូចជាមិនអាចផ្លាស់ទីបានទៀតនោះទេ។

គតិមួយបង្ខំប្រាប់ខ្ញុំថា ខ្ញុំមិនបានរួមភេទជាមួយអ្នកណាទេកាលពីយប់មិញ។

ខ្ញុំនៅក្នុងផ្ទះរបស់ខ្ញុំ។ អ៊ីចឹងទាំងអស់នោះ គឺជាយល់សប្តិនោះទេ…..ប៉ុន្តែហេតុអ្វីបានជាពេលនេះ….ខ្ញុំសម្លឹងទៅមុខទ្វារ ខ្ញុំគិតថា មាននរណាម្នាក់បានចាក់សោឃុំឃាំងខ្ញុំពីខាងក្រៅ។

អ្នកផ្ទះខ្ញុំ?

ហេតុអ្វីបានជាគេធ្វើបែបនេះមកលើខ្ញុំ?

ខ្ញុំមកវិញសម្លឹងទៅជាន់ខាងក្រោមហើយចាប់ផ្ដើមទាញ​បើកបង្អួចអើតរកជំនួយ មាត់ក៏ស្រែកប្រកូក៖

«មានអ្នកណានៅទេ? មានអ្នកណានៅក្បែរៗនេះអត់? យកខ្ញុំចេញផង!»

ភ្លាមនោះបង្អួចមួយទៀត នៅក្បែរទល់នឹងបង្អួចនេះដែរ គឺផ្ទះអ្នកនៅក្បែរនេះ គេវែកវាំងននហើយសម្លឹងមកខ្ញុំ។

ដៃខ្ញុំទ្រឹងឈប់អង្រួន ព្រោះបានឃើញភ្នែកភ័យព្រួយនៃមនុស្សពីរនាក់។

គ្រាប់ភ្នែកភ្លឺចិញ្ចាច ភ្លឺផ្លេកៗដូចជាទំនងជាម្ដាយនិងកូន។ ស្ត្រីវ័យចំណាស់ម្នាក់ដាក់ដៃនៅលើស្មាក្មេងប្រុសប្រហែល១០ឆ្នាំ ពួកគេ​សម្លឹងមកខ្ញុំហាក់ភ្ញាក់ផ្អើល។

«មីង! មីង! មីង! មីងដឹងថាហេតុអីប៉ាម៉ាក់ខ្ញុំ…..ថាហេតុអីគាត់ចាក់សោពីក្រៅ? ជួយខ្ញុំផងមីង ជួយមើលផង មានជាប់អីទៅខាងក្រៅទ្វារផ្ទះខ្ញុំ!​ ខ្ញុំចេញមិនបានទេ!»

ស្ត្រីនោះទម្លាក់ទឹកមុខថ្លោះ។ ពាក្យអំពាវនាវរបស់ខ្ញុំ គាត់កាន់តែភ័យឡើងៗពេលស្តាប់។

របៀបដែលគាត់សម្លឹងខ្ញុំហើយយកដៃទៅដាក់លើស្មាកូនប្រុសគាត់ រួចគាត់ទាញវាំងននបិទវិញយ៉ាងរហ័ស ដោយមិនឆ្លើយឆ្លងជាមួយខ្ញុំទាល់តែសោះ ធ្វើឱ្យពាក្យ….ហេតុអី…..កាន់តែវាយប្រហារខ្ញុំ។

ខ្ញុំដឹងថាភ្នែកខ្ញុំរលីងរលោងមានទឹកភ្នែកសើម។

ខ្ញុំលើកដៃជូត ហើយទាញវាំងននបិទមកវិញកុំឲ្យអ្នកដទៃមើលឃើញថាខ្ញុំយំ ព្រោះខ្ញុំត្រូវតែរឹងមាំ ក្លាហានឡើងយ៉ាហាន ឯងកុំឲ្យសុបិនស្រើបស្រាលឆាបឆួលមួយនោះបំផ្លាញភាពរឹងមាំនិងស្វាហាប់ លក្ខណៈពិសេសរបស់ឯង!

អូខេ! អូខេ! ខ្ញុំធ្វើបាន! ខ្ញុំដកដង្ហើមវែងៗបែរមករកតុវិញ។

ចាប់ផ្ដើមក្រឡេកទៅថ្នាំនិងអក្សររបស់ម្តាយខ្ញុំ ខ្ញុំខឹងណាស់ ខ្ញុំខឹងថា ហេតុអីខ្ញុំមិនអាចទាក់ទងពួកគេបាន?

វាគឺជាថ្ងៃដ៏អាក្រក់មួយ!

ខ្ញុំចាប់ផ្ដើមងាករកមើលទូរសព្ទសាជាថ្មីព្រោះមានលោតឈែតមកថា «បងស្រឡាញ់អូនខ្លាំងណាស់»

ឈែតនេះគ្មានអ្នកណាក្រៅពីមនុស្សម្នាក់នោះទេ។

តែនៅលើលោកនេះ មានតែគេ​ដែល​នៅលើឈែតជាមួយខ្ញុំ!

ខ្ញុំក្តាប់មាត់…..ស្ងៀម…..សង្កត់ចិត្តយ៉ាហាន……pull yourself together យ៉ាហាន! ទោះសង្កត់ចិត្ត​យ៉ាងណា ក្លិនគេ ដង្ហើមគេ (ខ្ញុំគិតថាគេ​បាននៅក្នុងសុបិន​មួយនោះ) ពេលនេះខ្ញុំឆ្ងល់ថា គេចង់បានអ្វី? ម្ល៉ោះហើយខ្ញុំស្ទុះឡើងទៅទាញទូរសព្ទមកចុច…..មិនទាន់បានតបផង ក៏ប្រទះឃើញឃ្លាចុងក្រោយដែលខ្ញុំបានផ្ញើទៅ «ឯងកំសាក សូម្បីមុខក៏មិនបង្ហាញ សំឡេងក៏មិននិយាយ ឯងទៅពេទ្យឆ្កួតបានសម!» នេះជាអ្វីដែលខ្ញុំបានផ្ញើទៅគេចុងក្រោយ។

ពេលនេះខ្ញុំបិទភ្នែកគិត ដៃក្តាប់ទូរសព្ទ។ ខ្ញុំចង់ឱ្យគេនេះពាក់ព័ន្ធមែនទែននឹងទូរសព្ទរបស់ខ្ញុំមែនទេ?

គិត​បន្តិចទើបខ្ញុំឱនមកចាប់សរសេរទៅរកគេ៖

«ខ្លួនជាអ្នកណា! ប្រាប់ខ្ញុំមក! ប្រាប់ខ្ញុំឲ្យលឿន!​ ហើយ….មកជួយខ្ញុំបានទេ! ខ្ញុំត្រូវការឲ្យខ្លួន​ជួយខ្ញុំ! ខ្ញុំចង់ចុះចេញពីផ្ទះរបស់ខ្ញុំ! ទ្វារជាប់ហើយ!»

ខ្ញុំចុចបញ្ជូនទាំងបិទភ្នែកយំព្រោះអារម្មណ៍អាប់អួរណាស់។ រំពេចនោះគេតបមកវិញ៖

«បងនឹងរំដោះអូនចេញពីកន្លែងនោះ!​ គ្មាននរណាអាចបំបែកអូន ឬក៏ធ្វើឲ្យអូនឈឺចាប់បាននោះទេ!»

ខ្ញុំពិតជាកក់ក្តៅយ៉ាងខ្លាំងនៅពេលឃើញសារក្រោយគេមួយឃ្លានេះ។ អារម្មណ៍កក់ក្តៅបែបនេះខ្ញុំដូចជាស្រពេចស្រពិលថា ពេលចុងក្រោយដែលខ្ញុំមានវាគឺនៅពេលណា?

ទោះយ៉ាងណាពេលវេលាកន្លងទៅ ខ្ញុំនៅតែត្រូវត្រាំត្រែងក្នុងភាពស្ងប់ស្ងាត់ម្នាក់ឯងបែបនេះរហូត ដល់តែខ្ញុំត្រូវស្រងាកចិត្ត…..

ម៉េចក៏មិនឃើញគេមកឱ្យពិតដូចពាក្យនិយាយ?

ខ្ញុំចង់ទូរសព្ទទៅកាន់គេ ដោយ​ព្រេចភ្នែកមើលមកអេក្រង់ទូរសព្ទ។ ពេលនេះ អេក្រង់មិនឃើញមានអ្វីលេចឡើងទេ វាអស់ថ្មហើយ….អូខេ….ខ្ញុំទៅសាកថ្ម!

ខ្ញុំស្ទុះក្រោកត្រលប់ទៅបន្ទប់ខ្ញុំវិញក៏រារែកជើង…..

ហេតុអីបន្ទប់ខ្ញុំមិនដូចអ្វីដែលខ្ញុំឃើញកាលពីម្សិលមិញ?

ឯណាផ្កា? សំដៅលើ​បាច់ផ្កាដ៏ចម្លែកដែលកំពុងតែធ្វើបាបចិត្តខ្ញុំ ពេលនេះវានៅឯណា? គ្រប់យ៉ាងដែលខ្ញុំឃើញលើតុ ក្បែរ Laptop របស់ខ្ញុំពេលនេះនៅឯណាទៅ?

អ្វីដែលខ្ញុំនិយាយជាមួយប៉ាខ្ញុំម្សិលមិញ ហេតុអីទីនេះទៅជាកន្លែងផ្សេងដែលខ្ញុំមិនស្គាល់? ខ្ញុំឈឺក្បាលណាស់  ប្រដាប់សាកថ្មទូរសព្ទនៅ​ឯណា ចាំមិនបាន រកមិនឃើញនោះទេ។

ទីបំផុតខ្ញុំហត់ខ្លាំងណាស់ហើយនៅក្នុងការគិត ហត់នៅក្នុងការស្ទាបស្ទង់ចិត្ត​ខ្លួនឯង វាយមុខខ្លួនឯងថាតើនេះគឺជាសុបិនឬក៏ការពិត!

តែខ្ញុំកំពុងតែនៅក្នុងពិភពណា? ឋានណា? នរណាម្នាក់ប្រើមន្តអាគមអ្វីមកលើខ្ញុំ សណ្តំ​ដោយថ្នាំ? ហេតុអីបានជាខ្ញុំក្លាយទៅជាបែបនេះ?

ស្រាប់តែ…..ស្នូរសោ?

ខ្ញុំព្រេចភ្នែកដែលទទឹកដោយទឹកភ្នែក ចំពេលក្រឡេក​ឃើញម្តាយរបស់ខ្ញុំយួរថង់ពីរបីដោយទឹកមុខខ្មៅក្រៀមក្រំបើកទ្វារបង្ហើបចូលមក។

ពេលគាត់សម្លឹងមកឃើញខ្ញុំគាំង ដោយឃើញ​ខ្ញុំនៅនឹងមុខបន្ទប់អង្គុយយំត្បោមជង្គង់  ម្ដាយខ្ញុំក៏ស្រូតរុញទ្វារចាក់វិញនិងមួលសោច្រើនជុំ។

ជាមួយភាព​ប្រយត្ន័ប្រយែងនេះ ខ្ញុំសង្កេតឃើញ​គាត់ពាក់អាវដៃវែងឆ្នូតនិងស្លៀកខោធម្មតាៗ បង្ហាញថាគាត់មិនបានទៅធ្វើការ ព្រោះពេលគាត់ទៅធ្វើការក្រសួងរបស់គាត់តម្រូវឲ្យស្លៀកសំពត់បត់។

អីវ៉ាន់ជាច្រើននៅលើដៃរបស់គាត់និងសក់របស់គាត់ដែលចងឲ្យតែបានបានៗ បាន​ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអ្វីៗសម្រាប់ម៉ាក់ ដូចជាមិនសូវល្អនោះទេ។

«មូលហេតុអីទ្វារ​ចាក់សោពីក្រៅ?»

ខ្ញុំសួរខ្សាវៗបែបនេះ គាត់ក៏មើលមកខ្ញុំដោយមិនមាត់តបតអ្វីដដែល។

តែដៃគាត់មុននេះដែលបាន​រុញទ្វារបិទទៅវិញយ៉ាងប្រយ័ត្នប្រយែង ធ្វើឱ្យខ្ញុំសង្ស័យទាំងម្តាយខ្លួនឯង។​ គាត់ប្រហែលជាកំពុង​ធ្វើអ្វីមួយមិនឱ្យខ្ញុំដឹង?

ជាអ្វី?

ខ្ញុំក្រោកឡើងដើរមួយៗសំដៅទៅ…..ប៉ុន្តែមិនបានទៅជួយទទួលអីវ៉ាន់របស់គាត់ទេ ព្រោះខ្ញុំអស់កម្លាំងណាស់ ខ្ញុំទៅអង្គុយលើកៅអីដែលមុននេះខ្ញុំបានចាកចោល គឺកៅអីតុបាយ។

«ម៉ាក់ ទិញអីមកខ្លះ?»

ខ្ញុំនិយាយដូចជាក្មេងតូចម្នាក់ខណៈពេលដែលម្តាយខ្ញុំពិនិត្យ​ថ្នាំ​និងងើបមុខយឺតៗ ពេលមើលមកខ្ញុំ គាត់សួរឡើង៖

«កូនមិនញ៉ាំថ្នាំទេ?»

«ញ៉ាំអី? កូនខ្ជិលណាស់ ព្រោះជិតដល់ម៉ោងទៅសាលាហើយ!»

ខ្ញុំក្រឡេកទៅក៏ឃើញដៃម្ដាយខ្ញុំ ម្រាមទាំងប្រាំរបស់គាត់ក្ដាប់យ៉ាងណែន​ទៅលើបង្អែកកៅអី។

ទោះខ្ញុំជាមនុស្សឆ្លាតនិងចេះរក្សា​ទឹកមុខ​បានធម្មតា ខាងក្នុងខ្ញុំ នៅតែបន្តប្រយុទ្ធគ្មាន​ទីបញ្ចប់នឹងរឿងមួយចំនួនដែល​គួរសង្ស័យចំពោះខ្លួនឯងនិងម៉ាក់។

«ខ្ញុំត្រូវការចេញក្រៅឥឡូវនេះ!»

«ទេ!» គាត់តបមកវិញរហ័សហួស ដោយស្រវាយកសោទៅដាក់ក្នុងហោប៉ៅខោ។ មុននេះគាត់ចោលកូនសោនៅលើតុសោះហ្នឹង?

«ខ្ញុំ….ខ្ញុំមិនឃ្លានទេ ខ្ញុំចង់ចេញទៅរៀន»

ហើយម្ដាយខ្ញុំគ្រវីក្បាល ព្រមទាំងទាញកៅអីមកអង្គុយចុះក្បែរខ្ញុំ។ ដោយដាក់ជើងគាត់កៀកខ្ញុំមែនទែន ដៃម្ខាងទៀតឱបចង្កេះខ្ញុំ។ សភាពនេះបង្ហាញថា ខ្ញុំមិនអាចទៅណារួចនោះទេបើគាត់មិនឲ្យខ្ញុំទៅ។

«ហូបអីបន្តិចសិនទៅកូន សឹមលេបថ្នាំ!»

«ខ្ញុំជាហើយ!»

​ខ្ញុំឆ្លើយពេលដែលម៉ាក់គាត់បើកថង់ចេញមក មានបង្ហាញ​ពពួកនំដុត​ដែលខ្ញុំចូលចិត្ត។

ខ្ញុំសម្លឹងទៅកាន់ម្តាយដោយបារម្ភ ទីបំផុតខ្ញុំសម្រេចចិត្តថាខ្ញុំត្រូវតែនិយាយប្រាប់គាត់៖

«ម៉ាក់!…ពីរដងហើយ…..»

គាត់ដៀងភ្នែកមកសម្លឹងខ្ញុំដោយក្រៀមស្រពោន…..​ខ្ញុំបន្តការជជែក៖

«ពីរដងហើយ! ខ្ញុំយល់សប្តិមិនល្អនោះទេ! យល់សប្តិឃើញរឿងចំអាសចំអូង!»

ម្ដាយខ្ញុំដូចជាមិនចង់ស្ដាប់តទៅទៀត គាត់ងាកមុខចេញហើយលើកដៃម្ខាងអង្អែលក្បាលខ្ញុំ តែភ្នែក​ដូចគេចៗ។

ប៉ុន្តែខ្ញុំនៅតែចង់និយាយឱ្យចប់។ ត្រឹមហាមាត់​ក៏ត្រូវគាត់កាត់៖

«កុំនិយាយអីកូន!»

«ម៉ាក់! ខ្ញុំយល់សប្តិឃើញមនុស្សប្រុសម្នាក់……»

ប៉ុន្ដែ…..សង្កេតឃើញថា ម៉ាក់ខ្ញុំនៅស្ងៀមពេល​ដៃគាត់ដែលកំពុងតែស្រាយថង់កៅស៊ូ គេចងទឹកជ្រលក់។

ខ្ញុំនិយាយទៀត៖

«ឃើញគេគេងជាមួយខ្ញុំណ៎ាម៉ាក់!»

គាត់ទម្លាក់របស់នោះចោលទាំងកំហឹង ហើយស្រែក៖

«ប្រាប់ថាឲ្យឈប់និយាយ!»

គាត់ស្រែកហាក់ខឹងសម្បាយ៉ាងខ្លាំង ដែលពីមុនមកគាត់មិនដែលប្រើអាកប្បកិរិយា​បែបនេះមកលើខ្ញុំទេ។ អ្នកផ្ទះនេះមិនដែលប្រើសម្តីធ្ងន់ឬការបដិសេធអ្វីមួយមកលើខ្ញុំឡើយ….បែបនេះ ខ្ញុំចាប់តូចចិត្ត​និងមានអារម្មណ៍​អាក្រក់ទ្វេ។

ខ្ញុំចាប់ផ្ដើមយំ…..

បើខ្ញុំមិននិយាយជាមួយម៉ាក់…..ឱ្យខ្ញុំប្រាប់អ្នកណា ខ្ញុំជិតឆ្កួតហើយ!

«តើឲ្យខ្ញុំទៅនិយាយជាមួយអ្នកណា?» ខ្ញុំស្រែកបែបនេះដដែលៗទាំងទ្រហោយំផង។  គាត់បិទភ្នែកទាំងសងខាងដូចជាមិនចង់ស្តាប់ខ្ញុំ។

តែខ្ញុំពិតជាចង់ដឹងណាស់…..ខ្ញុំសួរទៀត៖

«ល្ងាចមិញ កាលដែលកូនចេញទៅទិញអីវ៉ាន់ មិនដឹងយ៉ាងម៉េចបានជាដើរទៅឈប់នៅហាងចម្លែកមួយផឹកទឹករបស់គេមួយដប ស្រាប់តែ…..»

«ញ៉ាំនំទៅនឹង​អាលផឹកថ្នាំ!»

គាត់នៅតែមិនចង់ស្ដាប់។ គាត់កំពុងកាត់សង្វាក់សន្ទនា​និងទាញខ្ញុំឲ្យត្រលប់ទៅរកព្រឹត្តិការណ៍នៅតុបាយនេះវិញដដែល​។

ទោះបីជាសភាព​នេះ គ្រប់គ្នាដូចជាលេងល្បិចៗ ដូចជាធ្វើអ្វីម្យ៉ាងមិនល្អចំពោះខ្ញុំ តែខ្ញុំត្រូវតែដឹងអំពីអ្វីដែលបានកើតឡើង ខ្ញុំត្រូវការដឹងការពិត។

ខ្ញុំកាន់ដៃគាត់អង្អែល​អង្វរ​។ ម៉ាក់សម្លឹង​ម្រាម​ដៃខ្ញុំទាំង១០​ដែលរត់ចុះឡើងលើកំភួនដៃគាត់…..

«ខ្ញុំចាំបានថាយប់មិញ…..»

គាត់ដកដៃចេញភ្លាម​ហើយ​បានរុញអាហារមកជំនួស…..

«ប្រាប់ហើយថា! កុំព្យាយាមចងចាំអីច្រើនពេក!»

ទោះគាត់ដូចមិនចង់ស្តាប់មិនចង់ឮ តែខ្ញុំហាក់នៅចង់បញ្ជាក់រឿងខ្ញុំចេញក្រៅនិងរឿងទទួលបានបាច់ផ្កា​កាលពីយប់មិញ។

«ហើយ….ម៉ាក់យប់មិញ…..!»

សូរគោះទ្វារកាត់ផ្ដាច់សម្ដីរបស់ខ្ញុំ។

ម្តាយខ្ញុំបែរក្រោយ ដោយ​ស្ទុះទៅបើកទ្វារហើយគាត់បិទវិញយ៉ាងលឿន នៅក្រោយពេលដែលប្អូនស្រីខ្ញុំចូលមកដល់​។

អាស្រស់ចូលមកហើយសម្លឹងខ្ញុំដោយមុខស្លេក។

«ស្រស់! បងសួរឯង! យប់មិញឯងយកផ្កាពីអ្នកណាយកមកឲ្យបង?»

ទទួលបានសំណួរនេះកាលណា​ ស្រស់សម្លឹងមកខ្ញុំបន្តិច ហើយដៀងទៅរក​ម្ដាយខ្ញុំ។ ម៉ាក់គ្រវីក្បាលតិចៗធ្វើឲ្យស្រស់ដើរ​វៀងងាកគេចចេញពីខ្ញុំដោយបែរខ្នងរៀបចំសម្ភារៈអ្វីៗដូចជាភេសជ្ជៈឬទឹកដោះគោមិនដឹងនៅលើតុមួយក្បែរនោះ។

«ហេតុអីបានជាគ្រប់គ្នាធ្វើកាយវិកា​រចម្លែកៗដាក់ខ្ញុំ?»

រឿង៖ សុបិនឆាបឆួល ភាគទី៥
ចិត្ត​ខ្ញុំចង់ស្រែកឡើងមួយទំហឹង​ ហៅអាស្រស់មកសួរនាំថា «អ្នកណាយកផ្កានេះមក?»

តែ​បើខ្ញុំ​​ស្រែក​ ដឹងហើយថា គ្រប់គ្នានឹង​ផ្អើលរត់ចូលមក។ បើឃើញខ្ញុំយំ ប៉ាម៉ាក់ក្រៅពីស្រឡាំងកាំង នឹងជជីករកឫសគល់។

អ្នកណាម្នាក់កំពុងលេងខ្ញុំក្រោមល្បិចអ្វីមួយ ខ្ញុំគិតបែបនេះ​ចុះឡើងឡើងចុះ គ្រាន់តែមិនដឹងថា​​ជាអ្នកណានិងមានបំណងអ្វី។

តាំងសា្មរតីៗ យ៉ាហាន…..

ពិតណាស់ ដូចដែលខ្ញុំសង្ស័យមែន នៅពេលដែលខ្ញុំស្ទុះមករុករកមើលនៅក្នុងបាច់ផ្កា មាន​បន្សល់នូវទីតាំងឈ្មោះហាងដែលខ្ញុំមិនធ្លាប់ស្គាល់ និងមិនធ្លាប់សូម្បីតែឮឈ្មោះ។ មិនបង្អន់ ខ្ញុំបើក internet រកមើលតែមិនបានឃើញ​ហាងនេះសោះ….ពេលឃើញ​ Logo ហ្វេសប៊ុកខ្ញុំមើលលេងៗព្រឺសម្បុរតិចៗ​ តែខ្ញុំមិនព្រមចុចចូលទេ….ខ្ញុំមិនចង់…..តាមពិតចិត្ត​ខ្ញុំត្រូវអន្ទោលដោយម្នាក់ពាក់ម៉ាស់មុខនោះ….

តាំងស្មារតីឡើងឯង!

ខ្ញុំប្រាប់ខ្លួនឯងអ៊ីចឹង រួចក៏ចាប់ផ្តើមរៀបចំលុបលាងមុខមាត់ផ្លាស់ស្លៀកពាក់។

«ទៅណាហ្នឹងកូន?»

ឈានមកដល់ខាងក្រៅ ម្តាយឪពុកខ្ញុំចំហមាត់សម្លឹងមក ព្រោះឆ្ងល់ខ្ញុំ។

«ខ្ញុំមានការ ទៅកាច់ជ្រុងនេះរកទិញសម្ភារៈស្រីៗបន្តិច!»

ប៉ាឈប់សួរប្រហែលស្មានថាខ្ញុំមករដូវ តែម៉ាក់នៅតែមិនអស់ចិត្ត។

«ឲ្យស្រស់ទៅជាមួយទេ?»

«មិនបាច់ទេម៉ាក់! វាជាប់ធ្វើកិច្ចការសាលា​ឲ្យវានៅធ្វើទៅ រកលេសទៀតឡូវហើយ!»

ខ្ញុំពាក់ស្បែកជើងប៉ាតា ស្លៀកខោខូវប៊យនិងពាក់អាវយឺត ថែមទាំងពាក់មួកដូចមនុស្សប្រុសទៀត។ រូបរាងនេះ ​​ប៉ាម៉ាក់ក៏ដឹងថា ខ្ញុំមិនបានតុបតែងខ្លួននិងមិនមានគ្រោង​ថា​ចេញ​ទៅណាឆ្ងាយទេ វាជាសំលៀកបំពាក់សាមញ្ញៗមួយប្រភេទសម្រាប់ការដើរចុះឡើងទិញនេះនោះនៅជិតៗផ្ទះប៉ុននោះ។

ដឹងអីខ្ញុំហៅរ៉ឺម៉កជិះ ហើយខ្ញុំមកឆ្ងាយ​គួរសម​ជាងមួយគីឡូម៉ែត្រហើយក្នុងការស្វែងរកហាងផ្កានេះ។ ខ្ញុំនឹង​សួរថា ផ្កាដែលខ្ញុំថតមកក្នុងទូរសព្ទអ្នកណាទិញ?

Map ឱ្យសញ្ញា។

នេះជាតំបន់មួយសម្បូរជនបរទេសរស់នៅ​មានច្រកតូចៗច្រើន។ ខ្ញុំឱ្យលុយរ៉ឺម៉ករួចដើរចូលទៅ។

​មិន​អាច​ចាំបានទេ​ថាហេតុផល​អ្វីជំរុញចិត្ត​ខ្ញុំម្ល៉េះ​ឱ្យបោះជំហាន​ចូលតំបន់ហាងបារាំងមួយ​ដែលមានតែកូន Pub ងងឹត​ៗដង្ហែរគ្នា ឯមនុស្សមិនឃើញមាន​ដើរ មានតែបរទេសអង្គុយ​ផឹកនិងជជែកស្ងាត់ៗ​ ភ្លើងលំៗ។

​…ប៉ុន្តែ​ការ​ចងចាំ​ដ៏​ស្រអាប់​នៃ​ភាព​រីករាយក្នុងតណ្ហា​បានកើតឡើងមកវិញ….ខ្ញុំមានអារម្មណ៍ធុំក្លិនម្យ៉ាងដែល…..ជាក្លិនបន្សល់ទុកយ៉ាង​អស្ចារ្យ…..ពីយប់នៅលើភ្នំ…..

ខ្ញុំឈប់ជើងនិងច្របូកច្របល់​​ពេញ​ក្នុង​ចិត្ត​ព្រោះស្ទាក់ស្ទើរ មិនចង់បន្តដំណើរ​រកតាមMap ទៀតសោះ។ ខ្ញុំមានតែ​ត្រូវ​បង្វិលខ្លួនគ្រប់ទិស​ មើលជុំវិញនេះដោយថប់បារម្ភ…..

ដោយ​មានគំនិតថា ​អារម្មណ៍នេះមិន​ស្ងប់ព្រោះមិនព្រម​សម្រាកថែម​បន្តិច ប្រញាប់តែចេញដើរ ជាសរុបគឺ​ខ្ញុំបន្ទោសថា ​បរិយាកាស​អាប់អួរយ៉ាងចម្លែកនេះ​ មកពីបញ្ហា​សុខភាពខ្ញុំខ្លួនឯង….

…..​ក៏​ដើរ​ទៅ​មុខ….ខោ​ខូវប៊យ​របស់​ខ្ញុំ​មាន​សភាព​ធ្ងន់ឡើងៗ….​«ខ្ញុំស្រេកទឹក»

និយាយតិចៗសម្រាប់ខ្លួនឯងសោះ pub តូចមួយ​នៅចំពីមុខខ្ញុំ ជាមួយ​រូបភាព​ភេសជ្ជៈគួរឱ្យទាក់ទាញ….ហ្នឹង!!!! រកឧសប្រទះ…..អូខេ ចង់សម្រាកព្រោះដង្ហើមមិនស្មើទេ….ហត់ណាស់…ម្យ៉ាងបានសួរ​ព័ត៌មាន​រកហាងផ្កានោះដែរ….

ម្ចាស់ហាង!

ខ្ញុំហៅតិចៗនៅច្រកទ្វារ

ពន្លឺស្រទន់ៗបានហែលសាយភាយចេញមកពីភាពងងឹតក្នុងហាង…..

«ស្ងាត់ម៉េះ?»

ខ្ញុំ​ឈរ​នៅ​គែមជណ្តើរដែលមានតែពីរកាំនៅមុខហា​ង​ទឹក ហើយ​សម្លឹង​មើល​ដោយពាក់កណ្តាលស្រអាប់​ពាក់​កណ្តាល​«ឃើញ»។

«អញ្ជើញ!» សំឡេងខ្សឹបពីចម្ងាយ។

មនុស្សប្រុស​ហើយសំឡេងពីរោះ។

ប៉ាតាខ្ញុំឈានឡើថ្នាក់ជណ្តើរ សំឡេងដូរ្យតន្ត្រីកំពុងលេងមកល្វើយ ឆ្ងាយ រ៉ូមែនទិក….

«មានទឹកសុទ្ធត្រជាក់?!»

ខ្ញុំសួរដោយ​ឱនលូកយកលុយពីហោប៉ៅ។

«នៅក្នុងទូ!»

សំឡេងពីរោះឆ្លើយ​តែមិនឃើញមនុស្ស​។

ខ្ញុំចង់បានទឹក មិនមែនចង់បានម្ចាស់ហាងទេ។ គិតហើយ​ក៏បើកទ្វារយកមួយដបមកមួល….ទឹកចូលផ្សើមបំពង់ក ដៃខ្ញុំនៅក្តាប់លុយក្រដាស១០០០រៀល តែរំពេច​នោះ​រូបរាងមួយនៅលើឥដ្ឋ បញ្ជោះចិត្តខ្ញុំនេះឱ្យ​រន្ធត់។

ឈរមកពីក្រោយដូច…..ខ្មោច….អ…..អត់ទេ……ដូចឃាតកៈរាត្រីច្រើនជាង។ ចាំអីទៀត​ខ្ញុំទម្លាក់ដបទឹកចុះយឺតៗ…..​សម្រេច​ចិត្តចាកចេញ​ពីកន្លែងនេះ​កាន់តែលឿនកាន់តែល្អ។

​បែរមកវិញខ្វាក អត់ឃើញអ្នកណាទាំងអស់…..

របូត​របស់ពីដៃជាជំនាញខ្ញុំមួយរយៈនេះ….លុយក៏ជ្រុះ…..ដបទឹកក៏ធ្លាក់….ខ្ចាយ…ព្រោះស្រមោលនៅតែ…..គ្មានរូបរាងម្ចាស់ស្រមោលទេ….

ខ្ញុំបានថយមកបម្រុងរត់…បែរជារំកិលចុះទៅក្នុងជ្រុងងងឹតមាត់ទ្វារ…..

ភាពភ័យរន្ធត់បានវាយប្រហារបេះដូងខ្ញុំឌឹបៗៗៗៗ ខណៈដែលស្រមោលមនុស្សប្រុសធំ ខ្ពស់ រំកិលចូលមកកាន់ទីនេះ…..ស្មាខ្ញុំថយបុកទើរនឹងជញ្ជាំងឥដ្ឋ…..ការបុកនេះទង្គិចពិត ឈឺ….តែ….នៅឈឺចាញ់ចិត្ត​ខ្លាចរបស់ខ្ញុំ។

ហើយ….ការមើលឃើញរបស់ខ្ញុំបានព្រិលឡើងៗ ដៃជើងខ្ញុំញ័រ​រមួល…..ពិភពលោកបានប្រែទៅស្រពេចស្រពិលដូចសុបិន ធ្វើឱ្យខួរក្បាលរបស់ខ្ញុំញ័រផងអរផងថា ខ្ញុំកំពុងគេងទេ គេងនៅផ្ទះ ខ្ញុំឈឺ…..

តែសុបិនអីក៏អាក្រក់ម៉្លេះ?….​កំភួន​ដៃខ្មៅមួយបោះមករកខ្ញុំក្នុងភាពងងឹត…..​ទាញ​ទម្ងន់​ខ្លួន​របស់ខ្ញុំ​ឆ្ពោះទៅរកគេ…..

«អា៎ស!»

ខ្ញុំ​ស្រែក​ឡើងញើស​ជោកមុខមាត់ ទឹក​ភ្នែករឹមៗ ហើយ​ខ្យល់​ដង្ហើម​របស់ស្រមោលខ្មៅ….ធ្វើឱ្យខ្ញុំភាំង…..

ដង្ហើមហ្នឹង​ខ្ញុំចាំបាន…..មែន!!!

នៅពេលដែលស្រមោលគ្របដណ្ដប់ងងឹតទីនេះទាំងស្រុង ខ្ញុំមិនអាចរើបានទៀតទេ។ សង្ឃឹមថាមានអ្នកណាចូលមក ហើយខ្ញុំភ្ញាក់ដឹងខ្លួនឡើងវិញពីខ្មោចសង្កត់នេះ តែ…..ភាពញាប់ញ័រ នៅតែបន្តព្រោះមនុស្សម្នាក់ឱបខ្ញុំ ហើយខ្ញុំ​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​សូម្បី​តែ​និយាយតវ៉ា ស្រែក ឬ​សូម្បីតែមើលឃើញ…..​

អ័ព្ទខ្មៅមួយធំបានធ្លាក់មកកម្ចាយរូបរាងនៃកូន pub ​គ្រប់យ៉ាងបាន​រសាត់​ទៅអស់ដូច​​គ្មាន​អ្វី​សោះ មានតែភាពងងឹត​។

សំណួរ​មួយ​ចុងក្រោយ ខ្លីនិងអស់សង្ឃឹម បាន​បន្លឺឡើង​ក្នុង​ចិត្ត​របស់​ខ្ញុំថា ​ហេតុអ្វី​?

ជាសំណួរដែលមិនមានចម្លើយ មានតែអារម្មណ៍នៃការថប់បារម្ភនិងភាពមិនបានភ្ញាក់ដឹងខ្លួនសោះ។

«ជួយៗៗៗ»

ខ្ញុំខំស្រែកបែបនេះឡើង រហូតដល់ទីបំផុតអស់កម្លាំងហើយទន់ខ្លួន។

ដៃធំៗពី​បានបីខ្ញុំ…..អ្នកណា?

ខ្ញុំសួរទាំង​មមើរ…..ដេក!? គេដាក់ខ្ញុំដេក? ហើយបកសម្លៀកបំពាក់ខ្ញុំចេញ…..ខ្ញុំស្រក់ទឹកភ្នែក….សភាពនៅលើភ្នំ​កើតឡើងមកវិញ​ដូចបេះបិទ….ដូចជាវាត្រូវបាន​ប្រព្រឹត្ត​ដោយមនុស្ស​ដដែល។

ម្រាមដៃគេ​ប៉ះមកលើទ្រូងទទេស្អាតចំហរគ្មានអាវនេះ…ខ្ញុំខឹងដែលតវ៉ាមិនបាន….ទោះណាជាក្នុងសុបិន​ក៏ខ្ញុំចង់តវ៉ា……ខ្ញុំមានអារម្មណ៍…..រវាងខ្ញុំនិងគេ…..តែខ្ញុំចង់ឃើញគេ…..

សំឡេងពីរោះមុននេះ មិនមែនជាមនុស្ស​ក្នុងចំណោម​អ្នកដែលឡើងលើភ្នំជាមួយខ្ញុំទេ…..មិនដែលស្គាល់ មិនចំណាំបាន។

ក្នុងគ្រាដ៏ស្ងប់ស្ងាត់នៃសុបិនចម្លែក ក៏ដូចជាភាពអាប់អួរនៃការព្រឺក្បាលរន្ធត់ចិត្ត គេបបោសអង្អែលមកដល់ពោះខ្ញុំ ខ្ញុំផតពោះរមួលខ្លួន​បាន​តែលើកដៃជើងមិនបាន ល្ហិតល្ហៃធ្ងន់អស់ហើយ។ រឿងនេះប្រហែលជាខ្ញុំមិនអាចដឹងការពិត​ឬបញ្ឈប់វាបានទេ។

គេទុកពេលយូរល្មមសម្រាប់ខ្ញុំរមួល ថ្ងួរស្រើបស្រាលទាំងមិនឮសំឡេងខ្លួនឯង ទើបផ្តើម​ប្រើទម្ងន់របស់គេមកដាក់ខ្ញុំនៅពីក្រោម។ ខ្ញុំបានត្រូវគេចាប់ពន្លាត់យកសម្លៀកបំពាក់ចេញអស់ហើយ​ទាំងខឹងចិត្ត និងព្យាយាមទប់ទឹកភ្នែក តាំងស្មារតី​យ៉ាងណា ខ្ញុំនៅតែ​តូចចិត្ត​និងដកដង្ហើម។

ដៃគេ ម្រាមគេដែលអង្អែក​ពេលនេះច្របាច់​រាវខ្ញុំគ្រប់កន្លែង ធ្វើ​ឱ្យ​ខ្លួន​ខ្ញុំ​ឈឺ។ ខ្ញុំមិនអាចទប់ទឹកភ្នែកមិនឱ្យហូរចុះមកពេញថ្ពាល់របស់ខ្ញុំបានទេ ខ្ញុំត្រូវការ​ឱ្យេរឿងនេះចប់….ខ្ញុំត្រូវការឱ្យគេចាកចេញពីទីនេះឱ្យបាត់ទៅ។ សូមបណ្តា​វត្ថុ​សក្តិសិទ្ធជួយខ្ញុំផង! នេះជាបិសាចអ្វី បិសាចតណ្ហា​មែនទេ?

ដៃមួយ​លូកមកចាប់ថ្គាមខ្ញុំហើយទាញទៅរកបបូរមាត់របស់គេ។ ខ្ញុំ​ញាប់​ញ័រ​ពេល​គិត​ពី​អ្វី​ដែល​​កំពុងចាប់ផ្តើម។ ខ្ញុំល្ហិតល្ហៃ ធ្វើម៉េច​ឆ្លងកាត់ឆាក​បែបនេះបានទៅ….ខ្ញុំកំពុង​ឈឺអ្វី? តិចគាំងបេះដូងដោយសារតែសុបិនឆាបឆួលនេះ?

អណ្តាតគេលុកលុយ​ខ្ញុំ ទោះខ្ញុំមិនចង់តែខ្ញុំគ្មានកម្លាំងរារាំងសោះ។ ដោយខ្ញុំ​ខ្ពើម​រអើម ​ខ្ញុំ​មិន​អាច​និយាយ​មួយ​ម៉ាត់ណា ថែមទាំង​ត្រូវ​ស្រូបដង្ហើមបិសាចនេះ។ ខ្ញុំខំសម្គាល់រាងកាយគេ និងរាងកាយខ្លួនឯង​ដែលញ័រជាមួយនឹងចលនាសស្រាក់សស្រាំរបស់គេ ថានេះ….. វាជាការពិតឬអត់?

ក្នុងអារម្មណ៍ដែលមិនប្រញាប់ គេទាញរាងកាយខ្ញុំឱ្យថើបគេ​ដោយមិនមាន​វិធីតបតឬប្រឆាំង។ ដៃគេនៅចង្កេះខ្ញុំ ល្អាងនិងទ្វារខ្ញុំត្រូវគេ​រាវរក​ប៉ះពាល់ ហើយ…..បំពាន….ភាពជួយលែងបាននិងអារម្មណ៍​ស្រេកឃ្លាន​តណ្ហា​ដូចកាលពីពេលយប់នោះ…..ត្រលប់មកវិញ។  ខ្ញុំរេខ្លួនអបអរការលូកលាន់នេះ​ហើយហាមាត់របូតអណ្តាតគេ​។

ខ្ញុំមិនដឹងរូបរាងខ្លួនឯងពេញដោយសម្រើបនិងអាក្រក់អាក្រីបែបណាទេបើទីនេះភ្លឺមើលឃើញ…..

ធ្លាប់លបលួចអានសៀវភៅរួមភេទនិងរឿងស៊ិចច្រើនដែរ​ តែខ្ញុំតែងជឿថា មានតែប្រើបេះដូងរួមគ្នាជាមួយរាងកាយប៉ុននោះ ទើបអាចបង្កើតអារម្មណ៍រំភើបរីករាយបាន។ ចុះ….ពេលនេះខ្ញុំអត់ប្រើបេះដូងផង ហេតុអ្វីបានជា…..រំភើប និងចុះចាញ់លឿនម្ល៉េះ?

មានអារម្មណ៍ថា គេដូចជា​មានដៃជាច្រើន ព្រោះថាខ្លួនខ្ញុំសឹងតែគ្រប់កន្លែងកំពុង​ត្រូវបានគេប៉ះ។

មាត់និងអណ្តេតគេ​ឆ្លងកាត់ខ្លួនខ្ញុំបាន​យ៉ាងលិចមន្តស្នេហ៍នេះចូលទៅក្នុងបេះដូង ផ្សព្វផ្សាយ​ពេញពាស​សរសៃឈាមនិងស្បែក សាច់របស់ខ្ញុំ។

រាងកាយ​អាក្រាតរបស់គេ រឹងនិងធ្ងន់គ្របមកពេញលើខ្ញុំ។ ខ្លួនខ្ញុំដូចជា​រីករាយនឹងការទទួលយកទម្ងន់នេះ ហើយ…..ស្រេកឃា្លន អន្ទះសាទាមទារការយាយីបន្ថែម​ទៀតជ្រៅជាងនេះ នៅផ្នែកក្រោមនៃខ្លួនខ្ញុំ។

គេពិតជាសង្ហាទោះជាមើលមិនឃើញ ស្ទាបមិនបាន ហើយគេកំពុងសាបព្រោះភាពសង្ហា​នេះមកឱ្យខ្ញុំចាប់តាំងពីមាត់គេ​រហូត​ដល់ចុងជើង។ ខ្ញុំញ័រ ក្តៅនិងស្អិតពេញរាងកាយក្រោមស្នាមថើបនៃបិសាច តែខ្ញុំចង់ប្រាប់ថា ថើបបែបនេះ នៅកន្លែងនេះ ហើយកន្លែងនេះទៀត ថើបខ្ញុំជារៀងរហូតណា៎ វាអស្ចារ្យណាស់។

ខ្ញុំបានបិទចោល​គំនិតទាំងអស់អំពីថា អ្វីកំពុងមាន​នេះជាសុបិនឬអ្វី។

ភាពរញ៉េរញ៉ៃនៃការគិតឬប្រឆាំង ​មិនមាន​កើតឡើងបន្ថែមទៀតទេ អ្វីដែលខ្ញុំអាចបង្កើតឡើងសម្រាប់ខ្លួនខ្ញុំពេលនេះ គឺទទួលយកចំហាយក្តៅ និងទម្ងន់ដ៏ទាក់ទាញ…..ហើយខ្ញុំបានថើបគេវិញពេលបបូរមាត់រំកិលចុះឡើងក្បែរៗគ្នា។ ក្លិនក្រអូបនិងរសជាតិ និងអារម្មណ៍ដែលគេកំពុង​កសាងមកឱ្យខ្ញុំ ដូចជាអំណាចតូចៗ ដែលផ្គុំមកជាអគ្គីស្នេហាឆាបឆួលក្តៅឡើងៗ​រាប់ម៉ឺនអង្សារ។ ដៃគេឡើងមករកសុដន់ខ្ញុំនិងច្បិចថែចុះឡើង….មិនអាណិតដង្ហើមដង្ហក់នេះសោះ។

…ហើយគេក៏ថើបមាត់ខ្ញុំម្តងទៀត ទាំងដៃដ៏រឹងមាំនិងទន់ភ្លន់របស់គេនៅសល់ម្ខាង បានបបោសស្រគាលឆ្វេងខ្ញុំ។ ដៃរបស់គេ បបូរមាត់គេ អណ្តាតរបស់គេ កំពុងតែ​វាយលុកលើខ្ញុំក្នុងពេលតែមួយ…។

បិសាចនេះលែងគួរឱ្យខ្លាចហើយ….ខ្ញុំមានអារម្មណ៍ថា ក្បាលសុដន់របស់ខ្ញុំកើនមាឌឡើងព្រោះមាត់គេ​ ខ្ញុំរេខ្លួន….អង្វរគេ….ក៏ខ្លាចគេឈប់….តែគេបន្តវាយឺតៗ មាន​ចង្វាក់និងទន់ភ្លន់ រំកិលខ្លួនខ្ញុំឡើងលើចុះក្រោមតាមចិត្ត​របស់គេ។

ហើយខ្ញុំគ្មានអ្វីក្រៅពីបណ្តោយឱ្យរូបកាយរបស់ខ្ញុំទទួលយកភាពផ្អែមល្ហែមដែលកំពុង​តែបានឆ្លងកាត់ ទោះទៅមុខនឹង​មានរឿងផ្សេងឱ្យខ្ញុំឡប់គិត….តែពេលនេះ ខ្ញុំមិនចង់គិតអ្វីទាំងអស់….ព្រោះខ្លួនឯងហាក់ដូចជាកំពុងតែ​អណ្តែតឡើងលើអាកាស។ លើកនេះគ្មាន​ការឈឺចាប់​ដូចកាលពីនៅលើភ្នំដ៏ត្រជាក់នោះទៀត​ទេ ១០០ភាគរយជាភាពផ្អែមល្ហែមដ៏មិនគួរឱ្យជឿ។

អូយ! ខ្ញុំហត់នឹង​ការភ្លើតភ្លើន​របស់ខ្លួន ចំណង់ខ្ញុំនេះកើនឡើងក្រោមដៃគេ ទោះជាគេបានសង្កត់មកខ្លាំងៗ តែខ្ញុំមិនចង់ឱ្យគេឈប់ទេ….

រឿង៖ សុបិនឆាបឆួល ភាគទី៤
រាងកាយ​ខ្ញុំពីលើដល់ក្រោមផ្តើមបែកញើស….ជីពចរដើរសែនលឿន ស្ងួតក ស្រេកទឹក វិលមុខ ច្របូកច្របល់ដង្ហើមរក ចង្អោរ….

ខ្ញុំចុចចេញ…..ហើយចុងក្រោយ​បិទទូរសព្ទចោល…

វរហើយ?

អ្វីទៅកំពុងកើតឡើងចំពោះខ្ញុំ?

ខ្ញុំមិនដឹងថា ក្រោយមកមានអ្វីកើតឡើងទេ…..ពេលខ្ញុំរេភ្នែក​សម្លឹងរកជំនួយពីមិត្ត គឺសុខានិងមុំ ពួកគេ​គេង….មើលទៅ ទីនិងរ៉ាលីកំពុង​មើលកុនថៃ ខ្ញុំគ្មានទីពឹងទេ….អាចនិយាយរឿង​ធំមួយនេះជាមួយអ្នកណាបាន វាធំហើយធ្ងន់ណាស់….ខ្ញុំហត់ហើយ….ចុងក្រោយទៅ​ខ្ញុំបិទភ្នែកហើយ​ផ្អៀងកដួលសន្លប់។

ក្នុងភាពតក់ស្លុតនោះខ្ញុំនៅឮសំឡេងខ្លះ…..គឺមិត្តរបស់ខ្ញុំ….

«វាមិនស្រួលតាំងពីព្រឹក……!»

ពួកគេ​ហៅជំនួយសង្គ្រោះបន្ទាន់។ ខ្ញុំចាប់ផ្តើមលែងដឹងអ្វីគ្រប់យ៉ាង……

ពេលវេលាកន្លង…..

ហេតុអ្វី? ជីវិតខ្ញុំកំពុងរលូនណាស់ ម្តេចបានមានសុបិនកំណាចបែបនេះមកកាត់ក្តីឱ្យខ្ញុំត្រូវមករស់ក្នុងការភ័យខ្លាច។

ខ្ញុំសរសេរបែបនេះ​ក្នុងសៀវភៅ…..តែមិនមែនសរសេរក្នុងជីវិត​ពិតទេ​គឺខ្ញុំភ្ញាក់ក្រញ៉ាងឡើងដឹងខ្លួន​ក្នុងពេទ្យ…..

បើកភ្នែក​ឡើងព្រឹមៗ ខ្ញុំឃើញម៉ាក់និងអាស្រស់ប្អូនស្រីខ្ញុំ។

«ម៉ាក់!»

ខ្ញុំយំតិចៗ ម៉ាក់ក៏បែរខ្នងរត់មក។ អាស្រស់​បង្ហាញ​រង្វង់មុខតូចរបស់នាង​មើលមកខ្ញុំដែរ។ នាង​ឈរនៅពីក្រោយម៉ាក់។

ខ្ញុំលាដៃមករកម៉ាក់ ទ្រូងខ្ញុំនៅរន្ធត់ គឺងាយស្រួលក្នុងការ​យំបំផុតពេលនេះ។ ម៉ាក់ឱនមកត្រកងខ្ញុំ។

«ដឹងខ្លួនហើយកូន? ឃ្លានទេ? មានបបរញ៉ាំណា៎»

គាត់លួងខ្ញុំ តែគាត់មិនដឹងឡើយថា​ មានរឿងអីកំពុង​កើតឡើងចំពោះខ្ញុំ។ ខ្ញុំឱបម្តាយ​យ៉ាងណែន​ហើយយំគគ្រូកគឺ យំអស់ពីចិត្ត​។ ទោះអ្វីក្តីពេលនេះ ខ្ញុំនឹកឃើញ​តែរឿងខោទ្រនាប់នោះនិងសារអនាមិក។

មនុស្ស​ម្នាក់ណាមិនដឹងទេ ​កំពុង​លេងខ្ញុំជាសម្ងាត់?

តើសុបិនខ្ញុំក្នុងរឿងដ៏រោលរាលនោះមានទាក់ទិនអីនឹងសាររបស់គេទៅ?

«តោះទៅលុបមុខ!»

ម្តាយខ្ញុំគ្រាខ្ញុំឡើង។

ខ្ញុំធម្មតា​ដើរបាននិងមិនអីទាំងអស់។ ខ្ញុំគ្មានឈឺអីទេ តែដួលសន្លប់ព្រោះខ្ញុំស្លុត។

នៅក្នុងបន្ទប់ទឹកខ្ញុំធ្មឹងម្នាក់ឯង ​សម្លឹងរូបរាងមនុស្សស្រីម្នាក់ដែលកំពុងស្លក់និងបាត់បង់ភាពម្ចាស់ការ។

ខ្ញុំបានគេងជាមួយមនុស្សប្រុសនៅក្នុងការបោះជំរំនោះពិតមែនទេ? ក្រោមពោះពិតជាមិនបានឈឺទៀតទេ តែ…..បេះដូងខ្ញុំ…..

តើខ្ញុំកំពុងត្រូវគេ Blackmail?​ អ្នកណាបានបង្កើតរឿងនេះឡើងមក? ក្នុងចំណោមមិត្តទាំងពីរដែលទៅជាមួយគ្នា ឬពួកគេ​រួមដៃគ្នា?

«ហាន! មិត្តភក្តិមកមើលកូន!»

ម៉ាក់ហៅ ខ្ញុំស្ទុះស្ទាលុបមុខមាត់។ ចិត្ត​ខ្ញុំមិនស្រឡះសោះ។

រុញទ្វារចេញមក ខ្ញុំឃើញ​ទីនិងមុំ។​ ពួកគេមានទឹកដោះគោនិងផ្លែឈើមកដែរ។

«ល្ងាចបន្តិច មន្តនិងវុធនិងសុខាមកទៀត! ពេលនេះជាប់ធ្វើការ!»

ខ្ញុំងក់ក្បាល៖

«អរគុណទីន មុំ ប្រាប់គ្នាយើង​ខ្ញុំចេញផ្ទះឥឡូវហើយ ខ្ញុំអត់អីទេ!»

​ធម្មតាទេ មិត្តភក្តិរបស់ខ្ញុំ ពួកគេ​មើលមុខគ្នាឡិងឡង់ ព្រោះចរិកខ្ញុំចម្លែកៗ។ ខ្ញុំមិនមែនមិនដឹងថាខ្លួនឯងចម្លែកទេ ប៉ុន្តែខ្ញុំត្រូវតែធ្វើ ពីព្រោះខ្ញុំកំពុងតែជួបប្រទះនូវព្រឹត្តិការណ៍ចម្លែក​។

ជាមួយនោះ រឿងដ៏សំខាន់គឺមិនអាចចែករំលែកវាជាមួយអ្នកណាទាំងអស់ កំពុងនៅផ្ទុករាប់តោនក្នុងប្រព័ន្ធចងចាំរបស់ខ្ញុំ។

«លេខទូរសព្ទបងឯង!»

អាស្រស់ហុចទូរសព្ទមកឱ្យខ្ញុំ ធ្វើខ្ញុំងាកទៅទាំងភ្ញាក់ក្រញាង។ អាការៈ​របស់ខ្ញុំគឺ ភ័យស្លន់សាជាថ្មី។

ក្រៅពីទីននិងមុំ ប្អូនស្រីខ្ញុំក៏ហាក់បីដូចជាស្រឡាំងកាំងណាស់ ចំពោះអកប្បកិរិយាថ្មីរបស់ខ្ញុំដែរ។

«បងហត់ណាស់! ស្រស់ឯងទុកទៅ!»

ខ្ញុំនិយាយបន្លប់ការពិត ដែលតាមថាទៅ គឺខ្ញុំខ្លាចក្រែងតែឃើញរបស់នេះ ទូរសព្ទ​ដែលប្អូនខ្ញុំហុចមកនេះ ខ្ញុំក៏នឹកដល់សារអនាមិកមួយនោះ។

មិនអាចបន្លប់ចិត្ត​ខ្លួនឯងបានទេ ខ្ញុំនឹកដល់រឿងទាំងឡាយដែលជាមូលហេតុពិតនៃការសន្លប់របស់ខ្ញុំ។

ម្ដាយខ្ញុំសួរគ្រូពេទ្យទាំងបារម្ភ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ខ្ញុំគ្មានបញ្ហាអ្វីទាំងអស់ សម្ពាធឈាមធម្មតា ឯសំណាកឈាមរបស់ខ្ញុំដែលយកទៅពិនិត្យ គឺសណ្ឋាន​ឈាមសហក់ឡើងបន្តិចបន្តួច ប្រហែលមកពីបញ្ហារលាកនៅកន្លែងណាមួយក្នុងរាងកាយ​របស់ខ្ញុំ ដូច្នេះពេទ្យអនុញ្ញាតឱ្យទៅផ្ទះ មិនមានសូម្បីតែចេញវេជ្ជបញ្ជាឱ្យលេបថ្នាំអ្វី ក្រៅតែពីព្យាយាមឱ្យអាហារល្អៗច្រើន និងកម្សាន្តលម្ហែនៅកន្លែងធម្មជាតិថ្មីៗ។

….ខ្ញុំទើបតែបានទៅគេងបោះជំរំហ្នឹង? ​ឱ្យ​ទៅលម្ហែនៅឯណាទៀត?

ខ្ញុំគិតបែបនេះម្នាក់ឯងមិនមាត់មិនកទេ។

——–រាត្រីចូលមកដល់ខ្ញុំអង្គុយសំកុកសម្លឹងព្រះចន្ទ្រាតាមបង្អួច។ ជាយូរមកហើយមនុស្សជាច្រើនក្នុងប្រទេសយើងមិនដែលមើលព្រះចន្ទទេ​ពួកគេមើលទូរសព្ទ ដូចខ្ញុំប្រាប់អ៊ីចឹងការខូចចិត្តរបស់ខ្ញុំជាមួយនិងស្នេហាមួយនោះនៅឯមហាវិទ្យាល័យ បានធ្វើឱ្យខ្ញុំស្អប់បណ្ដាញសង្គម ប៉ុន្តែហេតុការណ៍នៅលើឡានត្រលប់មកពីបោះជំរំរឹតតែធ្វើឱ្យខ្ញុំខ្លាចបណ្ដាញសង្គមទ្វេឡើង។

តុកតុកតុក….

«បងហាន ទូរសព្ទបងឯងរោទ៍!»

ឮតែទូរសព្ទខ្ញុំភ័យទៀតទៅហើយ។ ជាធម្មតាមិត្តភក្តិរបស់ខ្ញុំតែងតែទូរសព្ទមកខ្ញុំ ព្រោះខ្ញុំមិនលេងឈែតលើបណ្តេញហ្វេសប៊ុក។ ពួកគេដឹងរឿងរបស់ខ្ញុំ ដែលទម្លាប់ខុសពីគេឯងបែបនេះ ជាប្រការរួមចំណែកធ្វើឱ្យពួកគេចាត់ទុកខ្ញុំជាស្រីស្អាត លេងឫក មិនស្វែងរកប្រុសក្នុងបណ្ដាញសង្គម ប៉ុន្តែក៏តែងមាន​ប្រុសៗមកដល់មាត់ទ្វារ។

«អ្នកណា? ស្រស់ឯងនិយាយទៅ ថាបងគេងលក់!»

«…អត់ស្គាល់ទេ! បងឯងអត់មានSaveឈ្មោះ!»

បេះដូងខ្ញុំលោតញាប់ឡើងវិញគ្រឹប។

«ចុចចោល! ​អូ…បិទចោលហ្មងទៅ!»

ខ្ញុំងើយ​ទៅចុចបិទភ្លើងនិងត្បុលឡើងគ្រែ​យកភួយមកទទូរក្បាលខ្ញុំរហូតដល់ជិតជុំព្រោះ តែខ្ញុំខ្លាចពេកទៅហើយក្នុងការទាក់ទងជាមួយ​ «អ្នកណាក្តី!»។

…..នាង​ហាន…..ឯងខ្លាចអ្វី?

ខ្ញុំសួរខ្លួនឯងទាំងថប់បារម្ភ។ ប្អូនខ្ញុំដើរថយក្រោយទុកៗចាកចេញ​ទៅ។ យោង​តាមស្នូរជើងធ្ងន់ៗរបស់ស្រស់បានន័យថា ប្អូនខ្ញុំដើរយឺតៗ ព្រោះបារម្ភនឹងខ្ញុំ។

បន្ទាប់មកខ្ញុំឮសូរសំឡេងចុចបិទទូរសព្ទចោលទាំងស្រុងមែន។

ធូរទ្រូងបន្តិច…..ហ៊ឹមកញ្ញាយ៉ាហាន បន្ទាប់ពីយល់សប្តិមួយនោះ ឯងអាចមានរោគចិត្តច្បាស់ណាស់។ ឯងមានជំងឺសរសៃប្រសាទហើយអី? គួរតែទៅជួបពេទ្យចិត្តសាស្ត្រ?

ខ្ញុំបិទភ្នែកហើយបែរបន់ក្នុងចិត្ត «ទេវតាអើយ! ជួយឱ្យខ្ញុំបំភ្លេចរឿងនេះបានផងទៅ!»ប៉ុន្តែ….មុនពេលសន្លប់ខ្ញុំ….បានឃើញរូបភាពនៅលើនោះច្បាស់ណាស់ ហេតុអ្វីបានជាមានរឿងបែបនេះស៊ីសង្វាក់គ្នា?

អូខេ! អាចទេ? ខ្ញុំព្យាយាមតាំងស្មារតីញែករឿងរ៉ាវទៅជាពីរសិន! សាកល្បងមើល! ​សុបិនគឺសុបិន ចំណែកឯខោដែលខ្ញុំបាត់គឺខោដែលខ្ញុំបាត់មិនដឹងនៅទីណា ក៏ត្រូវមនុស្ស​រោគចិត្ត​ណាយកទៅបាន? ​ចុះ…វាយកទៅថតផ្ញើមកខ្ញុំធ្វើអី?

ចុះពីភ្នំមកខ្ញុំ​ ប្រាប់តែមនុស្សប៉ុន្មាន​នាក់លើឡានពីរឿងថាខ្ញុំលេងហ្វេសប៊ុកចាស់របស់ខ្ញុំវិញ ដោយ​ចូល Like រូបថតដែលវុធបានផុស ហេតុអ្វីមនុស្ស​នោះដឹង?

ចំណែកពាក្យថា «អរគុណហាន! រឿងពីយប់មិញ!» មានន័យថាម៉េច?

មិនដឹងយ៉ាងម៉េចខ្ញុំពិតជាចង់មើលសារនោះម្ដងទៀតទោះបីភ័យយ៉ាងណាក៏ដោយ។

តុកៗៗៗ

ខ្ញុំបិទភ្នែកវិញភ្លាម​និងយកដៃខ្ទប់ត្រចៀកមិនចង់ឆ្លើយទេ។

«ប៉ាណា៎កូន!»

ឮសំឡេងប៉ារបស់ខ្ញុំក៏ដឹងថា គាត់វិលមកពីធ្វើការវិញហើយ។ ខ្ញុំដឹងថា គាត់បាននៅក្នុងមន្ទីរពេទ្យជាមួយខ្ញុំរហូតដល់ម៉ោងត្រូវប្រជុំសំខាន់ទើបគាត់ចាកចេញទៅ ឥឡូវប៉ាស្រូតមកវិញហើយចូលតម្រង់មករកខ្ញុំ។

ក្រោកទាំងក្បាលធេងធោង​ខ្ញុំទៅបើកទ្វារ។

«ប៉ា!»

ខ្ញុំហៅគាត់មួយម៉ាត់គត់ ជាមួយកែវភ្នែកស្រពោន។

តាមពិតខ្ញុំចង់ឱបគាត់ ហើយមានរឿងជាច្រើនខ្ញុំចង់និយាយប្រាប់គាត់តាមទម្លាប់ប៉ាកូនយើងដែលស្និទ្ធស្នាលនិងមាន​ទម្លាប់ពិភាក្សា​គ្នា។

ប៉ុន្តែពេលនេះ រឿងបែបនេះ ខ្ញុំមិនអាចនឹង​និយាយប្រាប់នរណាបានទាំងអស់។

«ធូរបន្តិចឬនៅកូន?»

គាត់សួរថែមទាំងកាន់ចូលមកដោយស្បោងចំណីអាហារខ្ញុំធ្លាប់តែចូលចិត្ត។ ទឹកដោះកាកាវក្ដៅ នំបារាំង សាំងវិចភ្លៅមាន់ គ្រប់យ៉ាងគ្មានន័យទេសម្រាប់ខ្ញុំពេលនេះ។

គាត់ទុកវាទៅលើតុធ្វើការខ្ញុំហើយងាកមកមើលខ្ញុំ។

ខ្ញុំថយអង្គុយផ្អែកក្បាលគ្រែនិងទទូរភួយ។

«ឱ្យស្រស់មកគេងជាមួយ ឬក៏ម៉ាក់មកគេងជាមួយក៏បានកូន!»

គាត់ស្នើមកព្រោះបារម្ភ។ ពួកយើងទម្លាប់គេងបែកគ្នា។ ស្រស់មានបន្ទប់មួយតូច ខ្ញុំមានបន្ទប់មួយធំជាងគេ ព្រោះខ្ញុំតែងតែទាមទារភាពជាម្ចាស់ក្សត្រីយ៍នៅក្នុងផ្ទះ។ ប៉ាម៉ាក់របស់ខ្ញុំ សូម្បីតែប្អូនខ្ញុំផងដែរគឺតម្រូវតាមចិត្តខ្ញុំ ព្រោះខ្ញុំជាស្រីស្អាត ជាសិស្សដែលទទួលបានចំណាប់អារម្មណ៍ទាំងកាលនៅរៀននិងឥឡូវនៅកន្លែងធ្វើការ សូម្បីក្នុងចំណោមមិត្តភក្តិ។

ខ្ញុំជាក្មេងមិនលេងបណ្ដាញសង្គម ប៉ាខ្ញុំចូលចិត្តណាស់ ឃើញ​ខ្ញុំខំតែរៀន។​ ដល់ពេលនេះទើបតែចេញធ្វើការបានជាងមួយខែក៏ត្រូវបានគេសរសើរថា អាចជាបុគ្គលិកពេញសិទ្ធិទាំងមិនទាន់ចប់ ការងារសាកល្បង រឿងអីខ្ញុំមិនក្លាយជា Queen នៅក្នុងផ្ទះ?

«ខ្ញុំគេងម្នាក់ឯងបានហើយ!»

ប៉ាងក់ក្បាល៖

«អូខេល្អ!»

ខ្ញុំជឿថា​ប៉ាអាចគិតសង្ស័យ​ខូចចិត្តរឿងអីមួយ គ្រាន់តែប៉ាខ្ញុំជាមនុស្សមានការចេះដឹងខ្ពស់ គ្រួសារខ្ញុំមានវប្បធម៌បើកទូលាយ ពួកគាត់មិនសួរនាំរឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេ ទាល់តែខ្ញុំចង់ចែករំលែកខ្លួនឯង។

ពេលនេះខ្ញុំពិតជាទន់ខ្សោយផ្លូវចិត្តនិងចង់ចែករំលែករឿងចម្លែកទាំងអស់ជាមួយមនុស្សជិតស្និទ្ធ ប៉ុន្តែសូម្បីតែប៉ាម៉ាក់ខ្ញុំក៏ខ្ញុំមិនដឹងថាត្រូវនិយាយពីទៅណាដែរ។

«ខ្ញុំហត់ពេកហើយប៉ា!»

«អឺ ធ្វើឡើងភ្នំដំបូងវាចឹងហើយកូន! គេងទៅ ទៅលើកទីពីរវាលែងអីហើយ!​ តែបន្តិចទៀតអី ចេញទៅញ៉ាំបាយជុំគ្នា!»

«ចា៎ប៉ា តែ​ខ្ញុំប្រហែលជាអត់ទាន់ឃ្លានទេ! នៅជាតិសេរ៉ូម!»

«អូខេ បើឃ្លាន​ប្រាប់!»

«ខ្ញុំអាចធ្វើខ្លួនឯងបានប៉ា!»

នេះជាចរិតរបស់ខ្ញុំ តែងតែមានមាត់រឹងនិង​ខ្លួនចង់ទីពឹងខ្លួន។ សូម្បីតែពេលនេះ ខ្ញុំកំពុងតែទន់ខ្សោយក៏ខ្ញុំនៅតែ​ស្រឡាញ់ចរិតរបស់ខ្លួនឯង ប៉ុន្តែពេលនេះខ្ញុំមិនស្រឡាញ់ការគិតរបស់ខ្លួនឯងទេ ការគិតរបស់ខ្ញុំរវើរវាយណាស់។

«អូប៉ា!​»

ខ្ញុំហៅគាត់ ប៉ាងាកមកវិញ​ខ្ញុំស្នើវិញ៖

«ឱ្យស្រស់យកទូរសព្ទមកឱ្យកូនផង!»

បានទូរសព្ទមកដល់ដៃ ខ្ញុំកាន់វា ហើយអង្គុយគិតពិចារណាចុះឡើងមុនពេលសម្រេចចិត្តចុចបើក។

ពេលចុចទូរសព្ទបើក ខ្ញុំមិនទាន់ភ្ជាប់ Wifi នៅឡើយទេ ព្រោះអាល័យតែរវល់សួរខ្លួនឯងឡើងថា តើចូលពេទ្យម្ដងទៀតដែរទេ បើសិនជាមនុស្សឆ្កួតនោះឈែតមកឡប់ៗទៀត?

តុកតុកតុក

សាជាថ្មីខ្ញុំធ្មេចភ្នែករកពេលវេលាសម្រាប់ខ្លួនឯងសម្រាកចិត្តបន្តិច ដោយដាក់ទូរសព្ទទៅម្ខាងចោលវិញ។ មិនចង់មើលអ្វី មិនចង់និយាយជាមួយអ្នកណាទាំងអស់ឡើងក្នុងពេលនេះ….

ស្នូរគោះនៅតែបន្តមកស្រាលៗ….

«ម៉ាក់មិនមែន?»

«មិនមែនទេ! ខ្ញុំ!»

«មានការអីទៀតហើយស្រស់?!»

«មិត្តភក្តិបងឯងផ្ញើរបស់មក!»

«ទុកមុខហ្នឹងទៅ បងគេង!»

«អូខេ  ខ្ញុំទុកនៅមាត់ទ្វារ! ស្អាតខ្លាំងណាស់!»

នាងនិយាយហើយចាកចេញ ប្រហែលជាកំពុងតែញ៉ាំបាយ បានជាខ្ញុំឮសូរដូចជាសំឡេងនាងនិយាយទាំងដែលមានម្ហូបអាហារជាប់ក្នុងមាត់។

ពាក្យ «ស្អាតខ្លាំងណាស់» ពិតជាធ្វើឱ្យខ្ញុំ​នឹកឃើញ។

ស្អីទៅ? ​ហេតុអីបានជាស្អាត?

ខ្ញុំនឹកឃើញដល់ផ្កា​ទាំងបាច់ដែលមុំឱ្យមកខ្ញុំឱបកាលពីព្រឹក Cookie របស់មីន ហើយនិងកាហ្វេរបស់វុធ។

ពេលនេះទៀត ពួកគេផ្ញើអ្វីមកឱ្យខ្ញុំឬក៏យ៉ាងម៉េច?

ខ្ញុំក្លាយជាមនុស្សដែលត្រូវគេបារម្ភបែបនេះឬអ្វី?

ដោយមិនដឹងខ្លួន ខ្ញុំដើរក្រោកយឺតៗ ឈ្លីក្បាលផងបើកទ្វារបន្ទប់។ បាច់ផ្កាដ៏ស្រស់បំព្រងមួយផ្តុំ ដោយពពួកកុលាបសន្លឹកក្រាស់ក្រហម ជាប្រភេទផ្កាកម្ររក ដល់ថ្នាក់ខ្ញុំភាំងស្រឡាញ់។

សមណាស់ជារបស់គេទុកផ្ញើដល់អ្នកដែលគេ​ស្រឡាញ់។

ខ្ញុំនឹកឃើញភ្លាមដល់អ្វីម្យ៉ាងដែលចម្លែក «អរគុណហាន! រឿងពីយប់មិញ!» ពាក្យនេះបុកមកក្នុងបេះដូងខ្ញុំជាថ្មី ពេលដែលខ្ញុំសម្លឹងមើលស្រទាប់ផ្កាកុលាបផ្កានេះ។

ខ្ញុំពិតជាឃើញមានកាតមួយលាក់នៅក្នុងចំណោមបុប្ផាទាំងនោះមែន។ ដង្ហើមដង្ហក់ខ្ញុំស្ទើរលាន់មកកក្រើកទៀតមិនខាន។

ដៃលូកទៅត្រកងបាច់ផ្កាចូលមកក្នុងបន្ទប់ វាធ្ងន់លើសស្មាន។

ចិត្តខ្ញុំផ្តោតទៅលើអ្វីមួយដែលសរសេរនៅក្នុងក្រដាសនោះជាងទម្ងន់របស់វា។

ខ្ញុំលើកដៃយកចេញមកយឺតៗរួចហើយក៏បែរខ្នង យកខ្នង​ខ្លួនឯងរុញទ្វារបន្ទប់បិទដោយមិនអស់ចិត្តថែមទាំងចុច​គន្លឹះជាប់ម៉ឺង។

មិនបង្អន់ទេខ្ញុំចង់ដឹងអ្នកណាផ្ញើរបស់នេះមក។

«បងសូមទោស ដែលធ្វើឱ្យចូលមន្ទីរពេទ្យ!»

អក្សរខ្មែរ!

ខ្ញុំហាមាត់ជ្រងោរម្នាក់ឯង សម្លឹងខ្លួនឯងក្នុងកញ្ចក់ទូដែលប្លាតមកចំទ្វារកំពុងផ្អែក។

ដៃស្តាំខ្ញុំដែល​កាន់សន្លឹកសរសេរពាក្យមួយឃ្លាខ្លីនៃមនុស្ស​គ្មានឈ្មោះ ត្រូវរបូតធ្លាក់ទៅក្រោមហាក់ដៃនេះគ្មានកម្លាំងឬហៅម្យ៉ាងថា ​គ្មាន​វិញ្ញាណ។

សភាពនេះនោះទេដូចអ្វីគ្រប់យ៉ាងដែលកើតមាន​នៅក្នុងសុបិនឆាបឆួល​ដ៏អស្ចារ្យមួយនោះដែរ។

ខ្ញុំបញ្ជាដៃនេះមិនបាន។

សំបុត្រមួយនោះរបូតខ្ចាយធ្លាក់ទៅលើឡើងទៅលើឥដ្ឋ….រូបភាពមនុស្សប្រុសពាក់ម៉ាស់មុខនៅលើប្រូហ្វាលហ្វេសប៊ុក ចាប់ផ្ដើមសណ្ឋិតសាជាថ្មីក្នុងកែវភ្នែកទាំងគូរបស់ខ្ញុំ…..ខ្ញុំហាមាត់ប្រុងយំក៏យំមិនចេញដៃម្ខាងទៀតដែលនៅសល់ ព្រោះខ្ញុំនៅបញ្ជាវាបាន ក៏ខ្ញុំលើកមកខ្ទប់មាត់ កុំឱ្យអ្វីដែលខ្ញុំប្រឹងស្រែកឮដល់ម្ដាយខ្ញុំ ប៉ាខ្ញុំនិងប្អូនខ្ញុំ។

រឿង៖ សុបិនឆាបឆួល ភាគទី៣
មិនដឹងជាយ៉ាងម៉េច ស្រាប់តែអ្នកដំបូងគេដែលខ្ញុំចូលមើលប្រូហ្វាលគឺវុធ?

ឯងនេះ….នាងហាន! គ្រាន់តែគ្នាប្រាប់ថា មានបន្ទប់ទឹកមួយ ក៏ឯងចាប់ផ្តើមយកគ្នាជាគោលដៅនៃការគិតអី?

តើឯងគិតរឿងអី? គិតថាយប់មិញគឺជាគេ?

នេ….គ្រាន់តែវិភាគដល់ត្រឹមនេះ ក៏រាងព្រឺសម្បុរទៅហើយ ។ បើទោះបីជាវុធសង្ហា ហើយសុខាមានចិត្តទៅលើគេដោយអាថ៌កំបាំង ប៉ុន្តែសម្រាប់ខ្ញុំ មិនដែលមានអារម្មណ៍អ្វីសូម្បីតែបន្តិចជាមួយនឹងវុធនេះ។

អ្វីមួយដែលធ្វើឲ្យខ្ញុំបារម្ភគឺហេតុអីបានជាខ្ញុំចាំបាច់ទៅមើលប្រូហ្វាលគេ?

អុញនោះ!​ ពេលនោះឃើញគេសរសេរវិលចុះវិលឡើងថា «ថ្ងៃដ៏ល្អមួយ ដែលពិបាកនឹងរក!​ ថ្ងៃនេះខ្ញុំសប្បាយចិត្ត!»

Captionគេ កំពុងទាញវុធឲ្យចូលទៅក្នុងសុបិនឆាបឆួលរបស់ខ្ញុំទាំងអយុត្តិធម៌ទៀត។ ខ្ញុំបិទទូរសព្ទហាមឃាត់​ភាពរាយមាយនៃខ្លួនឯង ក៏ងាកមក​បន្តប្រមូលសម្ភារៈ។

គ្រាន់តែដោយសារតែរឿងរូបបេះដូងមួយ ដែលអ្នកណាម្នាក់គូរចោលលើកញ្ចក់បន្ទប់ទឹក ខ្ញុំគិតអីខ្ញុំ? បេះដូងនោះអ្នកណាអាចគូរលេងបាន មនុស្សយើងនិយម​ចូលចិត្តគូរសញ្ញាបេះដូងជារឿង​ធម្មតា គឺមានច្រើនជាងមនុស្សគូររូបកាំភ្លើង ដូច្នេះចួនកាលអ្នកណាគេស្រឡាញ់អ្នកណាគេ ឬគ្រាន់តែ​គេមានអារម្មណ៍ល្អនៅពេលងូតទឹក ក៏គួរលេងបាន ម៉េចខ្ញុំយកជាការធ្វើអីខ្លាំង?

តែភ្លាមៗនោះក៏ខ្ញុំវិលវល់វិញទៀត។

នឹកឃើញឡើងវិញដល់ម្រាមដៃរបស់គេ ពេលគូរមកលើទ្រូងរបស់ខ្ញុំ។ ការអូសទាញចម្លែកមួយនៃសុបិននេះ និងការ​ញាប់​ញ័រ​លើ​រាង​កាយ​របស់​ខ្ញុំ នៅតែបន្តមាន​ នេះពិត​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​វិល​វល់។

តើមានអ្វីកើតឡើង? នឹកឃើញ​ដល់ដង្ហើមគេហត់គឃូសពេលខ្ញុំបើកភ្នែកមិនបាន តែបេះដូងរបស់ខ្ញុំស្ទើរតែលោតចេញពីទ្រូងរបស់ខ្ញុំដោយភាពភ័យរន្ធត់ ដៃគេ​បបោសមកលើខ្ញុំបញ្ជូនមកនូវសេចក្តីស្រឡាញ់មួយ «លើសលប់!» វាមិនមែនជារឿងត្រឹម​អាចឱ្យខ្ញុំស្រើបស្រាល តែភាពភ័យរន្ធត់និងមិនអស់ចិត្ត​ប៉ុន្តែ ខ្ញុំដឹងថា ខ្លួនខ្ញុំចង់បានគេ​ ឯគេបានធ្វើនូវរឿងជាច្រើនដែលខ្ញុំកំពុង​ត្រូវការ​។

គិតច្រើនណាស់! ទាញថង់ក្រណាត់មកស្ពាយរួចភ្នែក​សម្លឹងមើលក្រែងភ្លេចអ្វី ក៏ចាប់ផ្ដើមដើរទាំងច្របូកច្របល់សំដៅទៅកាន់ចម្ការម្រេច។

នៅទីនោះខ្ញុំឃើញរ៉ាលីនិងទីននៅបន្ដថតរូបនៅមុខចម្ការ។ ពួកគេងាកមកថតរូបខ្ញុំដែរ ខ្ញុំលើកដៃបាំងមុខ។

ទីនឡែតៗថាមក៖

«ឯងយ៉ាងម៉េចស្រីស្អាត? ពួកគេសួររកឯងគ្រប់គ្នា!»

«អ៊ីចឹងហើយ! មកក្រោយគេ តួឯកគេសួររកអ៊ីចឹងហើយ!» រ៉ាលីបន្ទរ។

«ពួកឯងឃើញសុខាដែរទេ?» ខ្ញុំធ្វើនិយាយបន្លប់ប៉ុន្តែខ្ញុំលបសម្លឹងមន្តពីឆ្ងាយ។ រ៉ាលីនិងទីន​ដូចជាចូលចិត្តមន្ត ណ្ហើយ ពួកគេ​ខឹងខ្ញុំដែលមានមន្តស្នេហ៍ជាង ឌឺខ្ញុំក៏ឌឺទៅតាមសប្បាយ។ ​បេះដូងខ្ញុំមិននៅកន្លែងនេះទេ។

មន្តហើយនិងមីន ដែលកំពុងតែជជែកជាមួយនឹងកសិករដាំម្រេច មិនដឹងពួកយើងមាន​រឿងឌឺគ្នាទេ។ នេះជាអាថ៌កំបាំងច្រណែននៅក្នុងស្រោមមិត្តភក្តិក្រៅខោ​របស់ស្រីៗពួកយើង។

«ពូៗសួរច្រើនពេកគាត់ហត់ឆ្លើយណាស់!»

ខ្ញុំថាឱ្យពួកគេពីចម្ងាយទាំងដឹងថា ពីរនាក់នោះគឺជាចរិតចូលចិត្តសួរនាំហើយពួកគេស្រឡាញ់កសិកម្ម​។ អ្វីដែលខ្ញុំឮពួកគេនិយាយកាលជិះឡានជុំគ្នាកាលពីម្សិលមិញ គឺមន្តមានបំណងចង់ធ្វើជាម្ចាស់កសិដ្ឋានមួយនៅកំពតដោយសារប៉ាម៉ាក់គេមានដីធ្លីធំ​នៅទីនោះ ចំណែកមីនវិញគឺនិយាយថាគេចូលចិត្តទាំងអស់នៅពេញចិត្តនូវអ្វីៗជាកសិ-ឧស្សាហកម្មពីប្រទេសកម្ពុជា។

«ញ៉ាំកាហ្វេអត់?»

វុធមកពីជ្រុងណាខ្ញុំម៉េចដឹង គេហុចកាហ្វេមួយកែវក្តៅគគុកមក ធ្វើខ្ញុំភ្ញាក់សឹងដូចជាខ្ញុំកំពុងជាន់ចំ​ជង្ហុគ​។ ភ្នែកខ្ញុំសម្លឹងគេតែអារម្មណ៍ខ្ញុំវិលទៅរករូបបេះដូងលើកញ្ចក់។

ដៃមិនទទួលយកកាហ្វេទេ សម្លឹងគេស្កុប។

បែបជាកែវភ្នែកខ្ញុំតក់ស្លុតពេកដឹងបានជាវុធឈប់ញញឹម បណ្ដើរៗមើលមកខ្ញុំពីលើដល់ក្រោម ដៃគេនៅលើកកែវកាហ្វេហុចមកនៅឡើយ។

«ហើយម្នាក់នេះជាអ្នកញ៉ាំមិនឱ្យវ៉ី!»

សុខាចេញមកពីក្នុងធម្មជាតិដែរ​ គឺនាង​ដូចជាស្រមោលអន្ទោលតាមវុធ។ នាងឆក់កាហ្វេក្តៅពីដៃគេ ប៉ុន្តែវុធនៅទីទើរមិនរវល់ងាកទៅតាមសុខាដែលយកកាហ្វេទៅបាត់ទេ នៅតែមើលមុខខ្ញុំភាំងៗ។

ខំប្រឹងញញឹមទៅកាន់វុធធ្វើដូចធម្មតាដែរ ប៉ុន្តែពិតជាមិនងាយទេ ញញឹម​មិនចេញសោះ។  រឿងបន្ទប់ទឹក រឿងរូបបេះដូង ហើយនឹងរឿងសម្ងាត់ដ៏ស្រើបស្រាលកាលពីយប់មិញពិតជានៅតែ មានឥទ្ធិពលទៅលើការគិតរបស់ខ្ញុំខ្លាំងណាស់។

ងាកទៅសុខាក្រេបកាហ្វេឆ្ងាញ់លាន់សំឡេងគ្រូក។ មនុស្សសុខានេះមិនសូវនិយាយស្ដីទេ នាងជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែជាមួយវុធ ស្អីក៏សុខានិយាយចេញមកដែរ។

ម្យ៉ាងដែរ!

ខ្ញុំសើចក្អឹកសម្លឹងសុខា។

វុធញញឹម​តាមនិងលើកកាហ្វេមួយពែងទៀតនៅក្នុងដៃគេ

«ហើយ…..ឱ្យរបស់វុធមកខ្ញុំធ្វើអី? ញ៉ាំរួចហើយចង់ឱ្យខ្ញុំដដែលមាត់?!»

«យីយ៉ាហាន មើលនិយាយ? ខ្ញុំទិញមកគ្រប់គ្នា នុះ!» គេចង្អុលទៅលើកៅអីដង្គត់ឈើ ដែលមាន​​កាហ្វេ​និងថង់មួយ។ ខ្ញុំដើរទៅយឺតៗដាក់កាបូបក្រណាត់ចុះហើយលូកយកមួយមកក្រេប…..

ដៃមួយហុច Cookie មកឱ្យខ្ញុំ…..ខ្ញុំងាកទៅស្ពឹកៗអៀន តែខ្ញុំញញឹម។ មីនមិនញញឹមទេ គេរក្សា​ភាពជាប្រុសឡូយរបស់គេ។ ពីក្រោយស្នាម Cookie ដែលគេហុចមក ខ្ញុំមើលហួសទៅឃើញ​ទីនសម្លឹងមកក្រញូវៗ។

ខ្ញុំបានចិត្ត​បន្តិចដែរ….លូកយកនំមកខាំគ្រឹប….ទាំងលបគិតថា គេនេះពួកយើងទើបនឹងស្គាល់​តែ​មានស្នាមស្នេហ៍ទាក់ទាញខ្លាំង។​ គេសម្លឹងខ្ញុំដោយញញឹម តែ​​តាមរយៈភ្នែកស្រទន់ មាត់គេមិនសើចទេ តែបេះដូងគេ​ដូចឱ្យសញ្ញាមកថា គេទុកខ្ញុំជា​ភ្ញៀវពិសេសសម្រាប់ cookie របស់គេ។

ហើយថយអង្គុយ​លើដង្គត់ឈើមួយទៀតសម្លឹងគេប្រុងថានិយាយគ្នា​លេងស្រាប់តែ….គ្រឹប….

មន្តថតរូបខ្ញុំពីចម្ងាយ។

«មនុស្សស្រី ពែងកាហ្វេ ដង្គត់ឈើ ព្រឹកព្រលឹម ចម្ការម្រេច! Yes ឡូយ!»

គេនិយាយលើកមេដៃមកពេលខ្ញុំសើចចេញធ្មេញទាំងលើនិងក្រោម។ ទោះបីជា​រឿង​ស្នេហាមានភាពស្មុគស្មាញនិងច្របូកច្របល់ តែមិនមែន​មានន័យថា យើងពិបាកសម្គាល់អ្នកណាស្រឡាញ់អ្នកណាស្អប់យើងទេ។

ខ្ញុំកក់ក្តៅ​ដែលត្រូវបានពួកគេចូលចិត្ត​។ សន្សឹមៗខ្ញុំភ្លេចចោលសុបិនឆាបឆួល…..

«ថតតែងកំណាព្យ​មិនព្រមប្រាប់ មិនទាន់ធ្វើសក់ផង!»

ខ្ញុំថាឱ្យមន្ត គេនៅចចេសថតបន្ត​ខ្ញុំក៏ធ្វើជាអែនអនឱ្យគេថត។

មីនអង្គុយមកក្បែរ វុធដើរមកដែរ។ រ៉ាលី​និងទីនរត់មកអម សុខាដើរមកមួយៗ ព្រោះមិនចូលចិត្ត​ថតតែរូបនេះ នាង​មិនចង់អវត្តមាន​ទេ។

«ចាំផង!»

មុំរត់មកជាមួយផ្កាមួយបាច់ធំ។

«ណេះ»

នាងហុចផ្កាមក។ ខ្ញុំឡេឡឺ។

នាង​តឿន៖

«ឱ្យឯង!»

ខ្ញុំសម្លឹងផ្កាបាច់យ៉ាងស្អាតរួចញ៉ុក cookie ដែលសល់ទាំងអស់ចូលមាត់។ ដៃត្រកងផ្កាព្រៃមកក្បែរទ្រូង។

«ដាក់ស្នេហ៍សណ្តំមិនថាប្រុសមិនថាស្រីទេឯងនេះនាងយ៉ាហាន!»

សំឡេង​ទីន។

សុខាងាកមកសម្លឹងផ្កា​តែពោលបង្អាប់៖

«ក្លិនអាក្រក់ម៉េះផ្កា!»

មុំតវ៉ា៖

«រូបថតចេញក្លិនដែរ? ម៏ៗមន្តចុច!»

មន្ត​ថតពួកយើង៧នាក់គ្រឹបៗរួច​បោយដៃហៅ​មីនទៅប្តូរខ្លួនជាអ្នកថតម្តងឱ្យគេចូលថតវិញ។

បីម៉ោងក្រោយមក…..

នៅក្រោមអាកាសធាតុត្រជាក់ គ្នាយើងសំងំយកកម្លាំងក្នុងឡាន​ដែលវិលទៅរកទិសដៅភ្នំពេញវិញ​។ ខ្លះគេងលក់​ខ្លះស្តាប់ចម្រៀងដាក់កាស។ សុខាដេកលក់ក្បែរខ្ញុំ។ នាង​ញ៉ាំកាហ្វេច្រើនហើយនៅតែគេងស្លុបស្លុង។

ខ្ញុំមានឱកាស​ស្ងប់ស្ងៀម​គិតដល់រឿងប្រុសៗស្អាតៗទាំងនេះដែរ។

អ្វី​ដែលស្រីៗយើង​ចង់​បាន ​គឺ​អ្នកណាម្នាក់ដែល​ធ្វើឱ្យយើងមាន​​អារម្មណ៍​ពិសេស ចុះម៉េចបាន​អ្វីៗនៅពេលនេះបែរជានាំខ្ញុំឱ្យចម្លែកចិត្តទៅវិញ?

«អត់គេងទេ?»

មន្តងាកពីកៅអីស្តាំដៃខ្ញុំ ងាកមើលមកខ្ញុំហួសពីសុខាដែលកំពុង​ផ្អៀងកគេ។

សំឡេងមន្តសួរខ្ញុំ​នាំឱ្យវុធនៅខាងមុខកៅអីគេ​ដៀងមើលមកបន្តិចដែរ​តែគេមិនញញឹម​ទេ។ មើលទៅ គឺមន្តសម្លឹងជ្រៅៗមកក្នុងភ្នែករបស់ខ្ញុំ គេនេះបានបង្ហាញចេញមកដោយចំហនូវ​អារម្មណ៍សម្ងាត់ និងចង់ឱ្យខ្ញុំទទួលបានព័ត៌មានអំពី​អារម្មណ៍នេះជាមួយគ្នា។

ហួសពីមន្ត មីននៅធ្មឹងបិទភ្នែកជាមួយ​ច្រមុះស្រួចរលេមរបស់គេ។

ខ្ញុំគិតថា​គេមិនទាន់គេងទេ តែគេមិនចង់ឃើញ​របៀបដែលមន្តញ៉ែខ្ញុំ។

«ថតរូបអន់ម៉េះ!»

ខ្ញុំបន្លប់ភ្នែក​មន្តជាមួយ​ការលើកអ្វីដែលវុធផុសក្នុងហ្វេសប៊ុកមកបង្ហាញគេ កាត់ផ្តាច់ចង្វាក់ខ្សែភ្នែករបស់គេ។

«រូបស្អាតម៉ាគំនរ វារើសអាអន់ជាងគេមកផុស!»

គេបង្អាប់វុធ ធ្វើឱ្យវុធសើចបង្អូសៗឌឺមកមន្ត​ តែមិនមាត់អ្វីទេតទៅទៀតទេ។ ខ្ញុំងាកមកសម្លឹងក្រៅបង្អួចកញ្ចក់វិញ….

តើ​​គួរ​ឲ្យ​អៀន​​ទេ​នៅ​ពេល​ដែល​បុរស​ម្នាក់​សម្លឹង​មកខ្ញុំធុននេះ?

តាមថា គ្មានអ្វី​គួរឱ្យ​ខ្មាស​​ទេ ព្រោះ​ជា​សញ្ញា​ល្អ​ណាស់​សញ្ញា​ត្រូវបាន​យក​ចិត្ត​ទុក​ដាក់

​តែ​ហេតុអ្វី​បានជាមកមិនសមពេល។

សុបិនកាលពីយប់នៅតែ​មាន​រលកមនោសញ្ចេតនា​ជ្រៅមួយលើសពីនេះ លើពីការសម្លឹង​ក្រៅៗបែបនេះ។

«លើលោកនេះ មានមនុស្សប្រុស​ដែលផ្អែមស្អិតដូចសុបិនខ្ញុំកាលពីយប់មែនទេ? ​ឬបានត្រឹមសុបិន!»

ខ្ញុំមិនបានស្តាយក្រោយសោះឡើងដែល​ខ្ជះខ្ជាយគំនិតមិនចេះចប់ និងការស្រមើស្រមៃជាច្រើនជាមួយរឿងពីយប់ ថែមទាំងអន្ទះសារចង់ដឹងទៀតថា តើជីវិតពិតបែបឆាបឆួលហ្នឹង អាចកើតមានមកលើខ្ញុំទេ?

ស្នូរឈែត….អូ! ​ទើបតែប្រើហ្វេសប៊ុកវិញមាន​គេឈែតមកទៀត?

ខ្ញុំឱនមកចុចពិនិត្យ។

ពិតជាអ្វីមួយ ដែលអាច​ធ្វើឲ្យចរន្តឈាមខ្ញុំប្តូរទម្លាប់​បុកបញ្ច្រាសឡើងពីក្រោមមកលើ។ បេះដូងខ្ញុំចង់គាំង…..

បាតដៃខ្ញុំត្រជាក់ពេលខ្ញុំក្រឡេកឃើញរូបថត ខោទ្រនាប់ពណ៌កុលាបដែលខ្ញុំស្គាល់ច្បាស់។

ភ្លាមៗនោះខ្ញុំអង្គុយត្រង់ខ្លួនឡើង និងផ្ចង់​មើលម្ចាស់ប្រូហ្វាលនៃសារដែលបង្ហាញមក។

ប្រូហ្វាលគេ​ខ្មៅជាមនុស្សពាក់ម៉ាស់មុខ face mask បែបកាចៗ របៀបជាពួកព្រាយជញ្ជក់ឈាម។ ណាមួយ​ជា​រូបគំនូរក៏មិនមែនជារឿងជារូបមនុស្សពិតទេ។

បេះដូងខ្ញុំធ្ងន់ឡើងៗ រីកធំឡើងៗ ដូចលែងចង់យោងខ្លួនឯងទៅមុខរួច។

ខ្ញុំមិនដឹងខ្លួនខ្ញុំកំពុងនៅឯណាទេ! ខ្ញុំស្ដាប់អ្វីមើលអ្វីជុំវិញខ្លួនមិនឃើញឡើយ!

ព្រះអើយ! ស្អីទៅកំពុងកើតឡើង?

ព្រោះម្ចាស់ឈែតប្រហែលជាកំពុងមើលខ្ញុំ ដឹងថាខ្ញុំចូលមើលអ្វីដែលគេផ្ញើមកបានជាខ្ញុំឃើញសញ្ញាគេកំពុងសរសេរមកទៀត។

ខ្ញុំងើបមុខភ្លាមៗ សម្លឹងតាមដានពួក​មិត្តភក្ដិជុំវិញឡាននេះ។ វុធកំពុងតែផ្អែកក្បាលបិទភ្នែកគេង។

ខ្ញុំសឹងតែមិនហ៊ាន មើលរំលងពីសុខានៅខាងស្ដាំដៃខ្ញុំទេ….មនុស្សប្រុសពីរនាក់ទៀតគឺមីនហើយនិងមន្ត ប៉ុន្តែខ្ញុំត្រូវតែសម្លឹង។

គ្មាននរណាម្នាក់ក្នុងចំណោមពួកគេកាន់ទូរសព្ទដូចខ្ញុំស្មានសោះ។

មីនមិនបានគេង តែគេកំពុងតែងាកមើលទៅក្រៅបង្អួច ចំណែកមន្តដែលមុននេះបានប្រឡែងគ្នាជាមួយវុធរួចហើយ កំពុងតែឱបដៃផ្អៀងក្បាលដេកដូចសុខាដែរ។

ដូចត្រូវខ្មោចលង ខ្ញុំងាកត្រលប់មកសម្លឹងសារទូរសព្ទវិញ…..គេសរសេរខ្លីមកថា

«អរគុណហាន! រឿងពីយប់មិញ!»

ជាមួយ​រូបបេះដូង​មួយខាងក្រោមនោះខ្ញុំវិលមុខ​ក្រោមការសង្កត់នៃភាពរន្ធត់….

រឿង៖ សុបិនឆាបឆួល ភាគទី២
មានអារម្មណ៍ថា ចម្លែកប៉ុន្តែ ខ្ញុំនៅតែដើរទៅកាន់បន្ទប់ទឹកដែលវុធប្រាប់មក។
កាលពីពេលមកដល់ ពិតជាអត់បានចាប់អារម្មណ៍ឃើញវាមែន។ កន្លែងងូតទឹកនេះ នៅឆ្ងាយពីកន្លែងពួកយើងបោះជុំរុំប្រហែលជាសាមសិបម៉ែត្រឯណោះ តែទោះបីយ៉ាងណាខ្ញុំដើររ៉ុយចូលដោយគ្មានពេលគយគន់ទេសភាពជុំវិញទេ។
ចិត្តពេលនេះ មករវល់តែមកចំណាយនឹកសង្ស័យ នឹងរឿងផ្អែមដូចទឹកឃ្មុំ កើតឡើងក្នុងសុបិនកាលពីយប់មិញ។ ភាពល្ងីល្ងើមួយដែលខ្ញុំមិនច្បាស់គឺ ហេតុអ្វីសុបិនមួយនេះខ្ញុំទុកវាដូចជាការពិតម្ល៉េះ?
វាអាចមកគ្រប់គ្រងអារម្មណ៍ខ្ញុំច្បាស់ម៉្លេះត្រឹមសុបិនស៊ិចមួយសោះ?
អ្វីមួយនេះកំពុងតែធ្វើឱ្យក្បាលខ្ញុំធ្ងន់ឡើងៗ ។
ពិតមែនថា ខ្ញុំធ្លាប់សុបិន និងធ្លាប់គិតពីការរួមភេទ គិតពីប្រុសស្អាតៗប៉ុន្តែសុបិនចម្លែកយប់មិញនេះនៅតំបន់នេះ ក្រោមអាកាសធាតុនេះ បានចូលមកក្នុងជីវិតរបស់ខ្ញុំជាប្រផ្នូលប្លែកៗ។ ហេតុអ្វី ខ្ញុំមានសុបិនថាមើលមិនឃើញកម្រើកដៃជើងមិនបាន?
កាន់តែគិត ការចងចាំរបស់ខ្ញុំរឹតតែបរាជ័យ។
ហ៊ឹម…..ណ្ហើយ!
ទុកថាងូតទឹកហើយ ភ្លេចអស់ទៅ!
សម្លឹងទៅបន្ទប់ទឹក ពិតជាគ្មាននរណានៅមែន ទ្វារបង្ហើបចោល។ គ្រាន់តែលូកទៅទាញទ្វារ រូបបេះដូងមួយបង្ហាញនៅលើកញ្ចក់បុកភឹបចំទ្រូងខ្ញុំ។
ខ្ញុំភាំងខ្លាំងណាស់ ។
ខំក្ដាប់កន្សែងពោះគោណែន ព្រោះខ្លាចវារបូតប្រឡាក់អស់ ចិត្តវិញក៏នឹកឃើញដល់ពេលមួយដែល…….ហ៊ឹក….ច្បាស់ណាស់ ម្រាមដៃរបស់គេដែលផ្ដោតមកលើទ្រូងរបស់ខ្ញុំគូររូបបេះដូងមួយជាវាចាសម្ងាត់ប្រាប់ខ្ញុំថា ……
អូយ!
ខ្ញុំគិតទាំងភ័យខ្លាចស្លន់ស្លោនិងអាម៉ាស។
ប្រសិនចង់យកសុបិនរឿងគូរបេះដូងលើទ្រូងមក បូកចូលគ្នាជាមួយសញ្ញាបេះដូងលើកញ្ចក់នេះ ចង់ថាគ្រប់យ៉ាងជាការពិតមិនមែនសុបិន?
ខ្ញុំសម្លឹងរូបនោះដូចគ្មានវិញ្ញាណ ដូចមនុស្សឈឺសឹងមិនជឿភ្នែកខ្លួនឯង និងមិនដឹងថា ពេលនេះក៏ជាសុបិនបន្តឬអ្វី?
ដៃនៅតោងកន្សែងជាប់ មិនបានស្ទាបថា ស្នាមបេះដូងនោះគឺឡើងពីអ្វីទេប៉ុន្តែខ្ញុំមិនបានលុបវាចោលឡើយ។
អូយ!
បាញ់ទឹកមកប្រលោះជើងមានអារម្មណ៍ថា…..ផ្សា?
ទាំងនេះដូចជាសញ្ញាប្រាប់មកថា….. ពុទ្ធោ!!!
ឬកាលពីយប់មិញគឺជាការពិតមែនទេ? មានឆាកនោះកើតឡើងពិតមែន?
ខ្ញុំអង្គុយចុះលើចានបង្គន់ ទន់ជើងហើយ!
ខ្ញុំមិនចង់គិតទៀតទេតែ សម្តីរបស់វុធឮមកក្នុងការចងចាំ «ខាងណោះមានបន្ទប់ទឹកមួយទៀត ទឹកក្តៅល្អ ហើយស្អាត!»។
អូយ! ឈឺក្បាល។
ចេញមកវិញ ខ្ញុំដើរសឹងផុងៗដី ជើងជាន់ខុយៗ ដូចជាដើរមិនទាំងច្បាស់ពីខ្លួនឯងថាកំពុងតែដើរឬដេកយល់សប្តិ។ ចម្ងាយប្រហែលប្រាំម៉ែត្រពីកន្លែងគេង មនុស្សប្រុសបីនាក់នោះបាត់ទៅណាហើយ ឃើញតែស្រីៗពីរនាក់គឺ ទីននិងរ៉ាលីកំពុងតែញញឹមញញែមបង្ហាញគ្នានូវរូបភាពដែលពួកគេSelfie។
ឃើញខ្ញុំកាលណាពួកគេស្រែកប្រកូក៖
«ម៏! កុំអូសក្រឡាពេក យូហាន!»
រ៉ាលីមានទម្លាប់ហៅខ្ញុំថាយូហានហើយអ្នកខ្លះហៅខ្ញុំថាយ៉ៅហន។ ខ្ញុំដឹងថាមានមិត្តខ្លះឈ្មោះមិត្តតែមិនសូវមានចិត្តស្មោះទេ ពួកគេតែងច្រណែនខ្ញុំ មិនដឹងមកពីរឿង ឈុតស្លៀកពាក់ឬសម្រស់ឬអ្វីទេ តែពួកគេខ្លះ មើលខ្ញុំលើក្រោមៗ ការហៅថតរូបនេះដឹងហើយថាខ្ញុំមិនចង់ ថតទេ។
តាំងពីល្ងាចមក គ្មានសល់រូបអីច្រើនទេខ្ញុំ ព្រោះមិនទម្លាប់ផុសលើបណ្តាញសង្គមបានជាមិនសូវថត។
«ថតទៅ! មិនអីទេ!»
ខ្ញុំញញឹមបង្ខំចិត្តហើយមុជចូលក្នុងតង់។ ទោះខំប្រឹងរក្សាសភាពខាងក្រៅធ្វើដូចជាធម្មតា ប៉ុន្តែក្នុងចិត្ត ចាប់ផ្ដើម ស្រាលខ្លួនដូចសំឡីមិនដឹងត្រូវហោះហើរប៉ើងទៅខាងណាឱ្យប្រាកដ។ សុបិនឆេះឆួលកាលពីយប់មិញចាប់ផ្ដើមលងបន្លាចឱ្យខ្ញុំស្លន់ស្លោភ័យខ្លាចខ្លាំងឡើងពេលនឹកដល់រឿងបាត់ខោក្នុង។
« ឯងឈឺមែន?» សំឡេងរបស់មុំសួរមកខ្ញុំ។ នាងកំពុងតែរៀបចំអ្វីៗនៅក្នុងតង់បត់ដាក់ទុក។
« អត់ទេ!»
«អ៊ីចឹងស្រូត តោះ! ទៅរកអីញាំ!»
« គ្រាន់តែដូចជាគេងមិនសូវឆ្អែត!»
«គេមិនសូវបានទៀត? ឃើញចូលគេងមុនគេហើយភ្ញាក់ឡើងក្រោយគេទៀត!»
ខ្ញុំភ័យ រេភ្នែកសម្លឹង ទៅកាន់ មុំ។ ព័ត៌មានទាំងនេះ បានធ្វើឱ្យខ្ញុំកាន់តែពិបាកចិត្តថែម។ ខ្ញុំសរសៀរចូលទៅជិតគេហើយខ្សឹបសួរខ្លាចពីរនាក់ដែលនៅក្រៅនោះឮដែរ។
«ខ្ញុំដេកដូចងាប់ហ្មែន?»
មុំញញឹមពេលឮសំណួរឡប់ៗនេះ។ នាងនៅសម្លឹងខ្ញុំ ខ្ញុំខ្សឹបទៀត៖
«សួរបន្តិចពេលមុំឯងមកគេងម៉ោងម៉ាន? ឃើញខ្ញុំគេងម៉េច?!»
មុំហាក់រកនឹកឡើងវិញបន្តិចទើបហារមាត់និយាយ៖
«សុខានិងរ៉ាលីដេកជិតហ្នឹងដែរពេលខ្ញុំចូលមក! »
«ចឹង?ចុះ….ទីននិងមុំឯងទៅណា?»
«ទីនមិនដឹងដែរ មកក្រោយគេម៉ោងម៉ានមិនដឹងទេខ្ញុំចូលដល់ក៏គេងលក់បាត់ មិនដឹងគេមកពីថ្មើរម៉ាន?»
«កាលទីនឯងមកម៉ោងម៉ាន?»
«ប្រហែល៩ជាង!»
ខ្ញុំលែងមាត់ ងាកមកសំងំគិតម្នាក់ឯង។ ត្រឹមម៉ោង៩ជាងសោះខ្ញុំនិងរ៉ាលីនិងសុខាដេកលក់? មិនមែនជាទម្លាប់ខ្ញុំទេ។
អ្វីចុងក្រោយដែលខ្ញុំចងចាំ គឺ…..កំពុងញាំបាយក្បែរភ្នក់ភ្លើង និងស្តាប់មន្តដេញហ្គីតា ខ្ញុំមានអារម្មណ៍ថាហត់ណាស់ ងុយ និងរងា។
ពិធីជប់លៀងនេះតាមថារៀបបានរ៉ូមែនទិកណាស់ ឯសម្លៀកបំពាក់ដែលខ្ញុំបានស្លៀកចូលរួម គឺខោអាវគេងនេះឯង មិនស្អាតតែសុភាព ខ្ញុំចង់លេចធ្លោជាងពួកមិត្តផ្សេងដែលដណ្តើមជែងគ្នាស្លៀកសិចស៊ី។ អ្វីដែលខ្ញុំចាំបានគឺ ខ្ញុំរីករាយនិងខោក្នុងពណ៌កុលាបរបស់ខ្ញុំ។
ខ្ញុំស្លៀកវាទៅចូលរួមជាមួយពួកគេ ពួកគេមើលមិនឃើញតែខ្ញុំមានអារម្មណ៍ល្អនឹងខ្លួនឯង។
«តោះ! កុំឱ្យពួកគេចាំ!»
«ចាំអី?»
« ទៅមើលចម្ការម្រេចនោះ!? យីស មីងមាំងៗ»
ត្រូវមុំថាឱ្យ ខ្ញុំកាន់តែមានការស្ទាក់ស្ទើរដើម្បីជួបជាមួយនឹងអ្នកគ្រប់គ្នាដើរជុំគ្នានៅចម្ការម្រេចតាមគម្រោងយើងមានមកពីល្ងាច។
ស្ទាក់ស្ទើរសូម្បីតែចង់ស្វែងរកការពិតចំពោះរឿងកាលពីយប់។
ខ្ញុំលើកដៃចុចថ្ងាស។
«អញថាវាមិនស្រួលខ្លួនគឺមិនស្រួលខ្លួនហើយ!» មុំទំនងជាតាមមើលកិរិយាខ្ញុំ។
«អត់ទេ អត់ណា!»
ខ្ញុំបដិសេធប៉ុន្តែបែរខ្នងដាក់មុំរួចស្រូតប្រមូលរៀបចំអ្វីៗទាំងអស់ជាកម្មសិទ្ធិទម្លាក់ចូលទៅក្នុងកូនស្បោងក្រណាត់របស់ខ្ញុំ។ «ប្រុសៗបីនាក់នោះទៅចាំយើងមុនយូរហើយ! រ៉ាលីនិងទីន នៅចាំយ៉ាហានឯងនិងសុខា!»
ខ្ញុំនឹកឃើញភ្លាមដល់សុខា។
សុខាគឺជាមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំ ណាមួយទៀត នាងក៏ជាមនុស្សស្លូតបូតជាងគេក្នុងចំណោមគ្នាយើងស្រីៗទាំងប្រាំនាក់ បើប្រៀបធៀបជាមួយនឹងរ៉ាលី ឬទីន ខ្ញុំចូលចិត្តសុខាខ្លាំងជាង ប៉ុន្តែសុខាមិនសូវជាចេះនិយាយ ក៏មិនសូវជាមនុស្សបង្ហាញអារម្មណ៍Careខ្លាំងដូចមុំដែរទេ គ្រាន់តែសុខាពិតជាមនុស្សល្អម្នាក់អាចរាប់អានគ្នាបានយូរពិតមែន។
«វានៅណា!»ខ្ញុំសួរមុំពីសុខា។
« ថាចេញទៅរកកន្លែងមានសេវានិយាយទូរស័ព្ទពីព្រោះយប់មិញវាយល់សប្តិឃើញអ្នកផ្ទះ !»
«យល់សប្តិមិនល្អ?» ខ្ញុំសួរឡើងបែបនេះភ្លាមប៉ុន្តែអារម្មណ៍នឹកឃើញដល់យល់សប្តិរបស់ខ្លួនឯងទេ។
« មិនមែនទេប្រហែលមានការងារអីផ្សេង! អូខេ អ៊ីចឹងទៅមុនសិនហើយ តិចទៀតជួបគ្នានៅចម្ការម្រេច! ស្គាល់ផ្លូវអត់?»
«ស្គាល់!ស្គាល់!ស្គាល់!»ខ្ញុំ ឆ្លើយភ្លាមផ្ទួនៗនេះបង្ហាញអាកប្បកិរិយាដូចជាទទូចកុំឱ្យគេនៅរង់ចាំខ្ញុំ ខ្ញុំដូចជាចង់នៅម្នាក់ឯងជាខ្លាំងនៅក្នុងពេលនេះ ។
មុំ នៅតែសម្លឹងមកខ្ញុំបែបឆ្ងល់ ខ្ញុំក៏សើចស្រស់មួយឱ្យនាងស្ងប់ចិត្តក្នុងការចេញទៅមុន។នៅពេលដែលនាងចាកចេញទៅ ខ្ញុំក៏មានឱកាសនៅក្នុងការត្រដុសភ្នែកទាំងអស់សម្លឹងទៅសភាពក្នុងផ្ទៃនៃ តង់ដ៏ធំមួយនេះ។
គ្នាយើងស្រីៗទាំងប្រាំនាក់បានគេងជាមួយគ្នាកាលពីយប់មិញដូចជាសុខសាន្ត មិនដឹងហេតុអីទេ …..ព្រះ…..ត្រឹមមុំចេញបាត់ បាននៅម្នាក់ឯង ខ្ញុំបានលេខនឹកដល់គេ(ម្ចាស់សុបិនឆាបឆួល) នឹកទៅដល់ដៃដ៏ធ្ងន់ដែលសង្កត់លើចង្កេះខ្ញុំ នឹកបណ្តាស្នាមថើបទាំងអស់ ដែលខ្ញុំចងចាំថាវាបានផ្ដិតនៅលើរាងកាយរបស់ខ្ញុំ ហើយខ្ញុំស្ដាប់ឮសំឡេងថ្ងូរសេចក្ដីសុខរបស់ខ្លួនឯងដែលបង្ហើរចេញពីបេះដូង ។
នឹកពេកហើយ…..ឡើងព្រឺសម្បុរ…..ចេញនូវកម្ដៅមុខមាត់ពេលនឹកឃើញដល់ការដែលគេក្រោកទៅ ហើយបកត្រលប់មកវិញថើបថែក្នុងផ្ទៃមុខរបស់ខ្ញុំសារជាថ្មី។
គេចង់បញ្ជាក់ថា នៅក្រោយការរួមភេទដ៏អស្ចារ្យនេះគេមិនបានស្កប់ស្កល់នឹងរឿងមួយនេះនៅឡើយ ។
«យ៉ាហាន! បើសិនជាវាកើតឡើងជាការពិត ខ្ញុំបានបោះចោលព្រហ្មចារីរបស់ខ្ញុំដោយគ្មានហេតុផល? មិនទាំងដឹងថា គេជាអ្នកណាផង ហេតុអីបានជាអារម្មណ៍ខ្ញុំព្យាយាមចងចាំច្បាស់ឡើងច្បាស់ឡើងនូវអ្វីៗទាំងអស់ សឹងគ្រប់ចំណុចពិស្ដារ និងនៅគ្រប់ពេលវេលាបើវាគ្រាន់តែកើតឡើងមកត្រឹមតែក្នុងសុបិនហ្នឹង?»
«ឈប់ឡប់!»
ខ្ញុំស្រែកដាក់ខ្លួនឯង។
ហ៊ឹម….ឆ្កួតហើយ….ឆ្កួតមែននាង….យ៉ាងហោចណាស់យើងតែងតែធ្វើអ្វីម្យ៉ាងដែលមិនមែនជារូបភាពយើងកាលនៅក្នុងចំណោមមនុស្សប៉ុន្តែជាភាពពិតប្រាកដរបស់យើងពេលនៅម្នាក់ឯង។
ខ្ញុំមានសេរីភាពនិយាយមួយៗសួរខ្លួនឯង៖
« ចុះបើសិនជារឿងយប់មិញជាការពិត ឯងសប្បាយចិត្តនឹងវាឬក៏សោកស្ដាយនាង?»
និយាយម្នាក់ឯងតិចៗ ហើយងាកមកមើលក្រោយខ្នងផ្អើលៗ។ ក្រឡេកទៅសម្លឹងទូរស័ព្ទរបស់ខ្ញុំ ខ្ញុំចង់តែសរសេរវានៅលើហ្វេសប៊ុកទេ នូវសំណួរមិញនេះប៉ុន្តែអត់ទេខ្ញុំអត់សរសេរឡើយ ។
នឹកឃើញ….ចាប់តាំងពីពេលដែលខ្ញុំត្រូវបានបដិសេធដោយមនុស្សប្រុសម្នាក់…..ជាJerk ចង្រៃម្នាក់ដែលខ្ញុំខំស្រឡាញ់ ហើយស្មានថាយើងពិតជាអាចទៅរួចជាមួយគ្នា ទីបំផុតគេបានប្រាប់ខ្ញុំដូចជាមកសម្លាប់ខ្ញុំទាំងរស់ថា កន្លងមកគ្រប់យ៉ាងមកតែពីអាណិតខ្ញុំតែប៉ុណ្ណឹង ។
«អាណិត»របស់គេ វាមិនមែនធំជាងស្រឡាញ់នោះទេ តែជាថ្នាំពុល។
អតីតកាលនោះ រំលងទៅបួនឆ្នាំហើយ ខ្ញុំនៅឈឺៗ មិនចង់រំឮកតែក៏ឃើញវាងើបឡើងវិញក្នុងការចងចាំមួយនេះទេ ប៉ុន្តែរាល់ពេលលេងនៅលើបណ្ដាញសង្គមខ្ញុំនឹកដល់គេ។
ពេលដែលខ្ញុំស្គាល់គេ ខ្ញុំសកម្មខ្លាំងណាស់ ខ្ញុំសកម្មមែនទែន ក្នុងការផុសហ្វេសប៊ុក។ គេ ឈ្មោះវិបុត្រ តែខ្ញុំហើយគេថាVB ។
យើង ទាំងពីរស្គាល់គ្នានៅថ្នាក់អនុវិទ្យាល័យរហូតដល់វិទ្យាល័យក៏បែកគ្នាក្រោយមកទៀតរៀននៅមហាវិទ្យាល័យជួបគ្នានៅឆ្នាំចុងក្រោយ គេគឺជាគ្រូ ។
គេមកលើកនោះ គឺពេញរូបពេញរាងមិនដូចការស្គាល់គ្នាពីនៅក្មេងទេ ។
ស្រីៗជាច្រើនក្នុងថ្នាក់ខ្ញុំ លបសម្លឹងគេ ដើមទ្រូងគេ ស្មាគេ កំភួនដៃគេ ម្រាមដៃធំៗរបស់គេ បបូរមាត់ក្រាស់ៗរបស់គេ។
ពួកគេលង់ជាមួយនឹងVB ចំណែកខ្ញុំវិញ ស្មានថាខ្ញុំគ្មានបេះដូង?
ដោយសារបែបនេះ គេក៏តែងតែឆាតមកលេងព្រោះយើងជាមិត្តចាស់។
តាំងពីគេមានវត្តមាននៅទីនោះ ខ្ញុំឧស្សាហ៍សកម្មជាខ្លាំងក្នុងការផុសរូបខ្លួនឯង សរសេរពាក្យcute cute សរសេរអំពីទស្សនៈស្នេហា ទស្សនៈជីវិតទៅលើបណ្ដាញសង្គមហើយសង្ឃឹមថា អ្នកដែលមើលឃើញគឺគេ។
ខ្ញុំមិនខ្វល់ជាមួយអ្នកឯទៀតនោះទេ ដូច្នេះហើយខ្ញុំសប្បាយចិត្តណាស់ដែលឃើញគេlike មកជារៀងរាល់ថ្ងៃ ទីបំផុតគេមកនិយាយថា យើងមិនអាចទៅរួចជាមួយគ្នា?
នេះគឺជាមូលហេតុដែលខ្ញុំឈប់លេងហ្វេសប៊ុកយូររហូតដល់ព្រឹកនេះ។
ដៃខ្ញុំលូកទៅរកទូរស័ព្ទហើយចាប់ផ្តើមDownload fb។