សុភាប្រុស – Meysansotheary

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១៤)
ភីប ! ផ្លេក !

ផ្កាភ្លើងឆក់ចេញពី Tablet របស់ហ្សឺឌី ។ ឧបករណ៍នោះឡើងកម្តៅងំដូចដុំភ្លើង ធ្វើឱ្យយុវជន Hacker ត្រូវបង្ខំចិត្តគ្រវាត់វាចោលទៅលើឥដ្ឋមាត់អាងជាបន្ទាន់ដោយអារម្មណ៍តក្កម៉ា ។

ប្រាវ !  អេក្រង់បែកខ្ចាត់ខ្ចាយ រលត់ពន្លឺបៃតងឈឹប … សូន្យឈឹង !

ហ្សឺឌីលាបាតដៃទាំងពីរមកច្បូតមុខហើយនិយាយញ័រៗទៅកាន់គ្នីគ្នា ៖

«យើងចប់ហើយ ! ចប់ហើយ !»

អ្នកទាំងបីប្រតោងស្មានាយខណៈមើលឃើញថា អាវុធសំខាន់ជាងគេរបស់ Hacker ត្រូវបានកម្ទេច នេះក៏បានន័យថា ខែលបច្ចេកវិទ្យាដ៏សំខាន់របស់គេទាំងបួនត្រូវបានផ្តួល​ដូចគ្នា ។

ដោយកែវភ្នែកអស់សង្ឃឹមបំផុត ហ្សឺឌីសម្លឹងទៅរាងកាយសានដែលកម្រើកជាថ្មី ហើយគេរអ៊ូដោយអស់ទាំងកម្លាំងកាយនិងចិត្ត ​៖

«របាំងការពារ … ដាច់ហើយ ! យើងមិនអាចទប់វា … បានទៀតទេ !»

ភាពស្ងប់ស្ងាត់ដ៏គួរឱ្យខ្លាចបានចូលមកគ្របដណ្តប់ ។ ធីតាស្ទុះមកទាញតោងដៃហ្សឺឌីដើម្បីទាញគេឱ្យចាកចេញពីភាពអស់សង្ឃឹម ។ គេសម្លឹងនាង …តើ … ទីបំផុត … យើងនិងស្រីម្នាក់នេះ ពិតជានឹង​ត្រូវ​ស្លាប់នៅក្នុងទីដ៏អាស្រូវនេះ … ?

ប៉ុន្តែ កែវភ្នែករបស់នារីអ្នកកាសែតរូបនេះ ដែលសម្លឹងថ្ពក់ជាមួយគេ នាងហាក់លែងមានភាពភ័យខ្លាចអ្វីទៀតហើយ បែរជាពោរពេញដោយភាពដាច់ខាត ។ នាង​វាចាមួយៗ ៖

«ស្តាប់ខ្ញុំ … ហ្សឺឌី ! ទោះបីជាថ្ងៃនេះ … យើងត្រូវស្លាប់នៅកន្លែងនេះ ត្រូវកប់ឆ្អឹងនៅមន្ទីរពិសោធន៍នេះក៏យើងត្រូវតស៊ូដល់តំណក់ឈាមចុងក្រោយ យើងមិនអាចឱ្យអាបិសាចបរទេស ដាស់មេរោគបានសម្រេច ធ្វើឱ្យពិភពលោកគិតថា ខ្មែរជាជាតិសាសន៍មេរោគចង្រៃនោះបានទេ ! យើងច្បាស់ជាមានមធ្យោបាយ យើងមាន​ស្នងការ Roy  មានភារម្យទៀត ពួកយើង​គិតសន្សឹមៗ យើងនឹងរកឃើញអីមួយហ្សឺឌី !»

នាងនិងហ្សឺឌី ដែលកំពុងចរចាគ្នាដោយឈរដង្ហក់កណ្តាលសភាពខាប់អន្ធិលនៃទឹកអាង ងាកទៅសម្លឹងភារម្យ ពួកគេឃើញអតីតអធិការយកដៃសង្កត់មុខរបួសរបស់គេយ៉ាងណែន តែឈាមស្រស់ៗនៅតែបន្តហូរជ្រៀតតាមចន្លោះម្រាមដៃ សើមជោកឡើងៗលាយឡំនឹងទឹកអាងពណ៌ក្រហម ។

អតីតស្នងការនិងបងប្រុសសាន ងាកដំណាលគ្នាទៅសម្លឹងមើលសាន នៅក្នុងបន្ទប់កញ្ចក់ ។ ពន្លឺពណ៌ក្រហមនៅលើឈីបកញ្ចឹងករបស់គេ ចាប់ផ្តើមលោតភ្លឹបភ្លែតៗឡើងវិញហើយ … មេរោគកំពុងតែធុំក្លិនឈាមពិតមែន !

ដូចការស្មានរបស់គ្រប់គ្នា … ក្រាក … Roy លែងដៃពីស្មាភារម្យ រួចថយក្រោយកន្លះជំហានកាត់ទឹកអាង ។

ទឹកមុខរបស់គេប្រែជាត្រជាក់ស្រឹប ។ អតីតនាយប៉ូលិស លើកកាំភ្លើងខ្លីយ៉ាងរហ័ស តម្រង់កាណុងខ្វាច់ទៅរកកញ្ចក់ … តម្រង់ចំកណ្តាលក្បាលរបស់សាន ។

ព្រឹប !

គ្រាន់តែ Roy លើកដៃផុត ភារម្យហក់ស្ទុះបោកខ្លួនទាំងរមូលទៅលើអតីតមិត្តរួមអាជីពក្នុងល្បឿនដូចផ្លេកបន្ទោរ !

ទឹកអាងបែកខ្ទាតសាចពេញអាកាស ។ ក្លេប្រតោងប្រទាមរវាងពួកគេបានចាប់ផ្តើមឡើងក្រោមទឹកមុខស្លេកស្លាំងតក់ស្លុតរបស់ធីតា ។

ដៃស្តាំដែលមានរបួសរបស់ភារម្យ រលាស់ទៅវាយកាណុងកាំភ្លើងឱ្យ​ងាក​​ចេញពីកញ្ចក់ ខណៈជើងរបស់គេឆ្វាក់កៀវជើង Roy ផ្តួលទៅក្នុងទឹក ។

តែ Roy មិនមែនជាមនុស្សងាយឱ្យគេផ្តួល គេទប់ជំហរបាន រួចប្រើកែងដៃសង្កត់កភារម្យជាប់ ហើយប្រឹងលើកកាំភ្លើងម្តងទៀត ។

«វាចប់ហើយ ភារម្យ ! ឯងចង់អាត្មានិយមដល់ណា ?»

Roy ស្រែកទាំងសំឡេងតឹងណែនទាំងប្រឹងប្រើកម្លាំងបង្វិលខ្លួនរើបម្រះពីការចាប់ ។

ដោយមិនខ្ចីឆ្លើយ … ភារម្យរមួលខ្លួនគេចពីកែងដៃរបស់ Roy រួចប្រើស្នៀតក្លេកដៃ (Wrist Lock) កាច់ឆ្អឹងកដៃ Roy យ៉ាងសាហាវនិងរហ័សបំផុត បង្ខំឱ្យកាណុងកាំភ្លើងចង្អុលចុះទៅក្នុងទឹក ។ ស្នងការ Roy បើកភ្នែកធំៗ ។ គេទទួលដឹងយ៉ាងច្បាស់ថា ភារម្យដែលកំពុងរបួសដើមដៃ នៅតែមានកម្លាំងមហាសាលក្នុងការប្រឱបរារាំងខ្លួន ឯស្នៀតក្លេ របស់បុរសនេះរឹតតែរហ័សនិងចំណាប់ចំនួនស្មើកម្រិតកងកម្លាំងប្រតិបត្តិការអន្តរជាតិ … នេះបានសេចក្តីថា បែកគ្នា៥ឆ្នាំ ភារម្យមិនបានសំងំលាក់ខ្លួនបោះបង់ចោលការហ្វឹកហាត់នោះទេ ! សភាពរបស់គេ គឺរឹតតែគ្រោះថ្នាក់ជាងមុន !

«គ្មានអ្នកណាកាត់ទោសវាបានទេ ! គ្មានសិទ្ធិទេ !»

បងប្រុសរបស់សាន​គំហកឡើងដោយសំឡេងគ្រលរ ព្រមជាមួយការទាញកន្ត្រាក់ Roy ផ្តួលទៅផ្ទប់នឹងជញ្ជាំងអាង ធ្វើឱ្យហ្សឺឌីនិងធីតាចំហមាត់ទាំងទ័លច្រក មិនហ៊ានសូម្បីតែលូកដៃចូលឃាត់ ។

ស្នងការដែលកំពុងវាយប្រតប់ជាមួយភារម្យយ៉ាងស្មើដៃ មិនងាយដឹងចាញ់ឈ្នះហាក់ទទួលស្គាល់ថាខ្លួនមិនអាចបង្ក្រាបអធិការម្នាក់នេះបានងាយៗឡើយ ។ អ្នកទាំងពីររមៀលខ្លួនកាត់ទឹកអាងក្រហមឆ្អៅ ផ្លាស់ប្តូរស្នៀតក្លេ និងការចាប់បោកប្រកៀកប្រកិតគ្នា ក្រោមក្រសែភ្នែករបស់សាន ដែលកំពុងសម្លឹងមើលបងប្រុសប្តូរជីវិតដើម្បីខ្លួនពីក្រោយជញ្ជាំងកញ្ចក់ …

«ប្អូនរបស់ឯង វាលែងជាប្អូនឯងទៀតហើយ !»

Roy គ្រហឹមទាំងហត់គឃូស ។ ធីតាលេបទឹកមាត់ងាកទៅមើលសភាពនាយ​សានដែលកំពុងតែរំញោចឡើងវិញ … នាងនិងហ្សឺឌី​ទទួលស្គាល់ដូចគ្នាដែរថាបើRoyមិនអាចសម្លាប់គេឥឡូវនេះទេមនុស្សរាប់លាននាក់នៅលើពិភព

លោកនឹងត្រូវវិនាស ។

«ឈប់វាយគ្នា​មកនិយាយគ្នាសិនបានទេ ?»

នាងស្រែកទាំងរអាក់រអួល ។ ភារម្យ ដែលកំពុងរបួសដើមដៃនៅតែផ្តោតកាត់វាយតប់ជាមួយ Roy ដូចខ្លាត្រូវរបួស ។

«ឯងត្រូវតែទទួលស្គាល់ការពិត ភារម្យ ​! សានមិនមែនជាមនុស្សទៀតទេ​ !»

Roy ស្រែកតវ៉ាទាំងប្រឹងរុញកាំភ្លើង ក្នុងពេលដែលភារម្យចចេសប្រកែកមិនព្រមថយដោយប្រើដៃម្ខាងដែលមិនមានរបួសនោះ រុញបញ្ចៀសកាណុងកាំភ្លើងមិនឱ្យតម្រង់ត្រូវសាន ។ ការប្រតាយប្រតប់គ្នារវាងអ្នកទាំងពីរកាន់តែស្វិតស្វាញឡើងកណ្តាលអាងទឹកក្រហម ។

«វានៅរស់ ! ហើយវាគ្មានកំហុសទេ ! វាជាអ្នករងគ្រោះ ! ឯងធ្វើប៉ូលិសរបៀបស្អីឯង ?» ភារម្យគ្រហឹមដោយការឈឺចាប់ដែលហែកហួរចេញពី​បេះដូង មុននឹងវាយ Roy មួយកណ្តាប់ដៃចំផ្ទៃមុខយ៉ាងពេញទំហឹង ។

ធីតាមិនអាចនិយាយអ្វីចេញទេ នាងនៅឈរគាំងដោយក្តីតក់ស្លុត ព្រោះពេលនេះសំឡេងប្រកាសអាសន្នក៏កំពុងលាន់ទ្រហឹង ។

នៅខាងក្រោយជញ្ជាំងកញ្ចក់ … សាន កំពុងតែឈរញ័រខ្លួនទទ្រើកដូចត្រូវចរន្តខ្សែភ្លើងឆក់ ។ ការប្រកួតប្រជែងគ្នាយ៉ាងសាហាវ រវាងមេរោគដែលស្រេកឃ្លានឈាម និងសតិសម្បជញ្ញៈជាមនុស្សដែលនៅសេសសល់ កំពុងហែកហួរខួរក្បាលរបស់គេ ។ លុះមកឃើញបងប្រុសជាទីគោរពរបស់ខ្លួនត្រូវបង្ហូរឈាម និងវាយតប់គ្នាប្រឈមនឹងសេចក្តីស្លាប់ដើម្បីតែការពារជីវិតខ្លួន … ដំណក់ទឹកភ្នែកពណ៌ក្រហម ដែលជាទឹកភ្នែកលាយឡំនឹងឈាម បានស្រក់ចុះយឺតៗ …

សានប្រឹងខាំធ្មេញរហូតដល់ចេញឈាមតាមជ្រុងមាត់ ហើយដោយប្រើកម្លាំងឆន្ទៈចុងក្រោយបំផុតដែលនៅសេសសល់ គេទាញក្បាលខ្លួនឯងវាយទៅនឹងជញ្ជាំងកញ្ចក់ គ្រាំង ! ដើម្បីទប់ទល់នឹងការបញ្ជារបស់មេរោគដែលកំពុងក្តោបក្តាប់រាងកាយ ។

ខ្ចាយ … កញ្ចក់មិនបែកទេ តែឈាមសានបានខ្ទាតប្រឡាក់ជាប់នឹងផ្ទាំងកញ្ចក់ ។

គ្រប់គ្នាបង្អង់ចលនា ហើយងាកទៅសម្លឹង …

«សម្លាប់ខ្ញុំទៅ …» សានមិនបានបន្លឺសំឡេងចេញមកទេ ប៉ុន្តែតាមរយៈកែវភ្នែក និងទឹកមុខរបស់គេ ភារម្យមើលឃើញសារនេះយ៉ាងច្បាស់ ។ គេដឹងថា ប្អូនប្រុសលែងចង់ឱ្យខ្លួនក្បត់តួនាទី ក្បត់សម្បជញ្ញៈ និងបន្តរងគ្រោះដើម្បីការពារគេទៀតហើយ ។

«បងយកឯងទៅផ្ទះ !» ភារម្យស្រែកសន្ធាប់ទាំងអួលដើមក ទឹកភ្នែកកូនប្រុសស្រក់ចុះមកមិនដឹងខ្លួន ។

ខណៈនោះ ហ្សឺឌីដែលកំពុងតាមដានអេក្រង់ ស្ទុះឈានមកក្បែរភារម្យ រួចពិភាក្សាខ្សឹបខ្សៀវ ៖ «មានអ្វីម្យ៉ាងខុសប្រក្រតីក្នុងអង្គចងចាំរបស់សាន ! ប្រហែលមុនពេល Tablet ផ្ទុះ យើងរារាំងញាណទទួលមេរោគរបស់គេបានសម្រេច … បើមិន១០០ភាគរយ ក៏ច្រើន … បានជាគេនៅអាចមានប្រតិកម្មតប និងដឹងរឿង !»

ខណៈដែលសភាពការណ៍កំពុងតែឈានដល់ សភាពទុំជោរព្រោះភារម្យដាច់ខាតត្រូវតែយកប្អូនចេញ ស្រាប់តែ …

ប៊ូម !!!

ទ្វារដែកដ៏ក្រាស់នៅច្រកចូល ត្រូវបានបំផ្ទុះដាច់ខ្ទាតចេញពីត្រចៀកទ្វារយ៉ាងកក្រើក ! ផ្សែងហុយទ្រលោម រួមជាមួយរូបរាងរបស់មនុស្សម្នាក់ដែលដើរទ្រេតទ្រោតចូលមក ។

«ពូផន ?» ធីតាស្រែកលាន់មាត់ដោយក្តីតក់ស្លុតបំផុត ។

លោកផន … និពន្ធនាយកដែលធីតាធ្លាប់សង្ស័យ ព្រោះគាត់តែងតែរារាំងនាងមិនឱ្យស៊ើបអង្កេតសំណុំរឿងបន្ទប់ពិសោធន៍ L-34នេះ ចុងក្រោយពេលនាងលបលួចមកដល់គោលដៅក៏ឃើញគាត់មកដល់មុននិងកំពុងព្យាយាមលុបចោលទិន្នន័យ ដែលនាំនាងឈានដល់ក្តីសន្និដ្ឋានថា ទោះតិចឬច្រើន ថ្នាក់លើរបស់នាង​ប្រាកដជាមានជាប់ពាក់ព័ន្ធជាមួយនឹងម៉ាហ្វៀ​អន្តរជាតិវ៉ុលកូវ ។

មានភាគបន្ត !

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១៣)
ធីតាអាចហៀបថាធ្លាក់ថ្លើមក្តុក ពេលឮគម្រោងការដ៏គួរឱ្យព្រឺព្រួចនេះ នាងឈានមករក​ភារម្យ ខណៈដៃប្រុសក្រសោបស្មានាង​ជាប់នឹងគេជាសញ្ញាថា​«កុំភ័យ !» ។

Roy ខាំសង្កៀតធ្មេញ ៖

«អ្ហែងចង់ធ្វើស្អី អាបិសាច !»

«ពួកឯងឃើញអាងទឹកនៅកណ្តាលនោះទេ ? វាជាអាងស្រូបក្លិនជីវ   សាស្ត្រ ។ ខ្ញុំនឹងមិនសម្លាប់សេនាធិការខ្ញុំដាច់ខាត កុំភ័យបារម្ភ !  ខ្ញុំគ្រាន់តែចង់ឱ្យ មនុស្ស​អច្ឆរិយ​ឃើញ … ការឈឺចាប់របស់ពួកឯង !»

តើពេទ្យសាននឹងអាចទប់អារម្មណ៍បានទេ ពេលដែលវាឃើញបងប្រុស និងមនុស្សដែលគេស្រលាញ់ ត្រូវបង្ហូរឈាមបន្តិចម្តងៗនៅចំពោះមុខគេ ?

ចំណោទមួយនេះ Roy កំពុងរកចម្លើយមកដោះស្រាយសឹងប្រេះខួរ ។

មិនខុសទេ បិសាចស្បែកសពិតជានិយាយបន្ថែមក្នុងន័យដូច្នោះមែន ៖

«រាល់ដំណក់ឈាមដែលពួកឯងស្រក់ចុះ … នឹងក្លាយជាសញ្ញាបញ្ជូនទៅដាស់មេរោគក្នុងខ្លួនវាឱ្យផ្អើលចេញមកបាន ! ហើយយើងនឹងផលិតបាន រំសេវជីវសាស្ត្រ ! ពិភពលោកនេះ នឹងស្ថិតក្នុងកណ្តាប់ដៃពួកយើង !»

គ្រឹប … ទ្វារដែកដដែលបិទទៅវិញក្នុងល្បឿនគំហុក និងធ្ងន់ជាងមុន រយដង បានន័យថា វាមិនមែនរបូតព្រោះគេចុចបិទ តែគេចុចឱ្យវាខូចទាំង ស្រុង … គ្មានកំពូល Hacker ណាម្នាក់ អាចបើកវាសារជាថ្មីទៀតឡើយ ។

វីស … វីស …

ពីលើលេណដ្ឋាននៃបន្ទប់អាងឈាមនោះ មនុស្សយន្តរាងដូចសត្វពីងពាង (Spider-Drones) ចំនួន៤គ្រឿងបានលៀនចេញមកយ៉ាងស្រាល … ហើយបម្រុងតែនឹងទម្លាក់ខ្លួនចុះមករកមនុស្ស៤នាក់ ។ កាំបិតដ៏មុតស្រួចនៅលើជើងរបស់ពួកវា ចាំងពន្លឺផ្លេកៗ ពន្លះចិត្តហ្សឺឌីឱ្យខ្ទេចខ្ទាំ ។ គេបត់ Tablet យ៉ាងរហ័សមកកៀបនឹងកំភួនដៃដូចរាល់ដង ហើយរលាស់ខ្លួនទល់មកពីក្រោយធីតា ។ បុរសម្នាក់នេះ នៅតែគិតថា គេនឹងការពារនាង … ដរាបណាគេនៅមានដង្ហើម ។

Royវិញ ស្រែកបញ្ជាភ្លាមៗទាំងក្រញូវ ៖ «ស្តាប់ឱ្យច្បាស់គ្រប់គ្នា ! វាមិនចង់សម្លាប់យើងទេ វាចង់ឱ្យយើងរបួសធ្ងន់ ! ហាមចេញឈាមឱ្យសោះ !»

ភារម្យដកកាំភ្លើងខ្លីរបស់ខ្លួនចេញមក រីឯ Roy លើកកាំភ្លើងភ្ជង់សត្វដែក ។ គេក្រឡេកទៅ Hacker ដែលគ្មានអាវុធតែមោះមុត មុជលើអេក្រង់យ៉ាងស្ទាត់ រកវិធីបញ្ចប់សកម្មភាពសត្វវិទ្យាសាស្ត្រ ។

«ហ្សឺឌី ! បន្តដោះកូដរកផ្លូវទៅបណ្ណាល័យចាស់ឱ្យឃើញ ! សត្វឧត្បាតទុកឱ្យខ្ញុំ !» ភារម្យស្រែកបញ្ជា ខណៈដែលពីងពាងយន្តទីមួយ លោតសម្រុកតម្រង់មករកគេ ។

ហ្សឺឌីកំពុងហួសចិត្តថា ហេតុអ្វីអតីតស្នងការអាចវិភាគដឹង សូម្បីតែថា ខ្លួនកំពុងធ្វើអ្វី ? កម្រិតយុទ្ធសាស្ត្រនិងល្បឿនដោះស្រាយរបស់គេ គឺកម្រិតអ្នកបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យាអន្តរជាតិទៅហើយ ។

ទោះបីជាយ៉ាងណា ការប្រយុទ្ធមិនងាយស្រួលដូចការគិតឡើយ !

ពិនិត្យ​ភ្លាម​ ភារម្យដឹងភ្លាម គេរអ៊ូ ៖

«សម្បកសត្វចង្រៃអស់នេះ ស្រោបដោយលោហៈធ្ងន់ ។»

គេលើកកាណុងភ្ជង់បាញ់ត្រូវពីរបីគ្រាប់ តែគ្រាប់កាំភ្លើងគ្រាន់តែផ្លាតចេញបង្កើតជាផ្កាភ្លើងសាចពេញអាកាស ។ សត្វទីមួយ វាត់ជើងកាំបិតរបស់វាឆ្ពោះមកកាត់កភារម្យ តែអតីតអធិការឱនគេចទាន់រួចទាត់មួយជើងចំកណ្តាល ពោះវាឱ្យខ្ទាតទៅបុកជញ្ជាំង តែវានៅតែក្រោកឡើងមកវិញបត់កហោះត្រលប់ទៀតយ៉ាងរហ័ស ។ ចំណែក Roy ប្រើភាពវៃឆ្លាតនិងល្បឿន គេរមៀលខ្លួនគេចពីការចាក់សម្លាប់ រួចបាញ់ផ្តោតយ៉ាងច្បាស់ទៅលើ “សន្លាក់ជើង” របស់ពួកវា ទើបអាចបំបាក់បាន ២គ្រឿងឱ្យដួលដេកស្ទះចលនា លូនវារពេញការ៉ូ ។

ខណៈដែលដៃនាយHackerកំពុងជាប់វាយកូដ ស្រាប់តែត្រូវស្រឡាំង កាំងបើកភ្នែកធំៗ ពេលឃើញពីងពាងមេកានិចមួយទៀត លោតរំលងក្បាល

Roy សំដៅមកប្រហារខ្លួន ។ គេគ្មានដៃសល់នឹងទប់ទល់ទេ !

គ្រាំង !!!

ផ្កាភ្លើងបែកផ្លាតពេញមុខហ្សឺឌី ! ពុំមែនជាការវាយប្រហារត្រូវឡើយ តែជាបំពង់ពន្លត់អគ្គិភ័យពណ៌ក្រហមដ៏ធ្ងន់មួយ ដែលត្រូវវាយសំពងចំកណ្តាលក្បាលមនុស្សយន្តពីងពាងនោះឱ្យខ្ទាតទៅបុកជញ្ជាំងកញ្ចក់ ។

អ្នកដែលបោះបំពង់ពន្លត់អគ្គិភ័យនោះយ៉ាងរហ័សបំផុត គឺ ធីតា !

នាងដកដង្ហើមធំ សក់រំសាយធ្លាក់មកបិទមុខ តែក្រសែភ្នែករបស់នាងមោះមុតពេលនេះខុសពីធីតាដែលធ្លាប់តែអង្គុយសរសេរព័ត៌មានពីមុនៗ ។

នាមជាអ្នកសរសេរអត្ថបទឧក្រិដ្ឋកម្មស៊ីជម្រៅ ស្រីម្នាក់នេះ ហ្សឺឌីដឹងថា នាងធ្លាប់ចុះស្នាមទៅកន្លែងឃាតកម្មជាច្រើន ដែលជោកជាំឈាមច្រើនជាងទីនេះផង គ្រាន់តែ ធីតាមិនដែលដើរតួជាអ្នករងគ្រោះដូចពេលនេះឡើយ ។

«ហ្សឺឌី … ផ្តោតលើកូដទៅ !» ខាងស្រីស្រែកបង្គាប់ ។

Royញញឹមចុងមាត់ ទោះកំពុងតែបាញ់ទម្លាក់សត្វយន្តបាន២ហើយ  ភារម្យបានទាត់ទម្លាក់មួយ ទៅផ្ទប់នឹងជញ្ជាំង ។ សត្វវិទ្យាសាស្ត្រមួយដែលធីតាគប់ចំ កំពុងបម្រះត្រដរនៅតែក្រោកមិនបាន ក្រោមសម្ពាធបំពង់ហ្គាសដ៏ធ្ងន់ ហើយបានត្រឹមបញ្ចេញសំឡេងរ៉ាវៗ មុនពេលហុយផ្សែងផ្ទុះចរន្តខូច      អសារ ។

Roy ញាក់ចិញ្ចើមដាក់គ្នីគ្នា ៖ «ទុកចិត្តបាន !»

ប៉ុន្តែភាពធូរស្រាលកើតមានបានត្រឹមពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ។ សត្វពីងពាងចុងក្រោយដែលភារម្យទាត់ផ្ទប់ជញ្ជាំងនោះ វាបានប្តូរទិសដៅ     ភ្លាមៗ រលាស់ខ្លួនលោតសំដៅត្រង់ទៅរកហ្សឺឌីដែលកំពុងឱនមុខមើលអេក្រង់ក្នុងល្បឿនដូចរន្ទះ !

«ហ្សឺឌី ក្រាបចុះ !»

ភារម្យស្រែក រួចស្ទុះខ្លួនយ៉ាងលឿនយកកែងដៃទៅបំបុករារាំង តែមិនផុត១០០ភាគរយដូចការរំពឹងទុក ក៏ត្រូវរងចុងមុខកាំបិត មុតនឹង​លោហៈឆ្វាចជំនួសយុវជន Hacker ។

មុខកាំបិតមេកានិចបានអារកាត់ដើមដៃខាងឆ្វេងរបស់ភារម្យរួចទៅហើយ មិនអាចបកក្រោយទេ ! ផូង … សត្វពីងពាងដែលវិលខ្ញាល់នឹងមួយកែងដែកថែបនៃអតីតអធិការ ឥឡូវនេះ ត្រូវធ្លាក់ដល់ដី រួចត្រូវគ្រាប់ទីបីរបស់ Roy បាញ់បំបែកក្បាលហុយទ្រលោមលែងកម្រើក ។

ដំណក់ឈាមក្រហមឆ្អៅរបស់ភារម្យ បានស្រក់ចុះតក់ … តក់ … ប៉ះនឹងកម្រាលឥដ្ឋអាងឈាមក្រោមកែវភ្នែកតក់ស្លុតរបស់ធីតា ។

ព្រូស … ប្រាស …

នៅក្នុងបន្ទប់កញ្ចក់ … រាងកាយសានដែលឈរស្ងៀម ស្រាប់តែ … រេខ្លួន … រួចប្រកាច់ …

សរសៃសសូងនាយពេទ្យ ផ្តើមចំកោងប៉ោង … រាងកាយទាំងមូលត្រូវញាប់ញ័ររំជួល ខណៈRoy ស្ទុះមកទាំងភ្នែកបើកមូលក្លុំ ខំពិនិត្យពិច័យអាការរបស់ភារម្យ ។

ក្លិនឈាម និងរូបភាពបងប្រុសត្រូវរបួស បានវាយលុករបាំងប្រព័ន្ធការពារក្នុងខួរក្បាលរបស់គេសន្សឹមៗ ជាសញ្ញាថា  មេរោគកំពុងត្រូវដាស់ !

«វរហើយ !» Roy ស្រែកលាន់រំពង «រំញោចមេរោគហើយ !»

«នៅមិនទាន់ហួសពេលទេ !» ហ្សឺឌីស្រែកតបវិញទាំងភ្នែកសម្លឹង​អេក្រង់​មិនប្រិច ម្រាមដៃទាំងដប់វាយកូដញាប់ស្មេហូតមើលសឹងមិនទាន់ ។ Hackerដឹងច្បាស់ថាគ្មានកំពូលHackerណាអាចឃាត់ក្លិនឈាមភារម្យ មិនឱ្យទៅប៉ះឈីបញាណរបស់សាន​បានភ្លាមៗទេ តែការព្យាយាមបិទ «ញាណ ទទួលដំណឹង» របស់សានទំនងជាអាចទៅរួច ។

គេនិយាយ ខណៈធីតាស្ទុះមកក្បែរភារម្យជួយរុំរបួសនឹងកន្សែងដៃនាង ឯRoy កំពុងទាញពួកគេមកផ្តុំគ្នាក្បែរហ្សឺឌី ដើម្បីងាយស្រួលក្នុងការការពារតែមួយកន្លែង ករណីសាន​បំបែកទូចុះមកបាន ។

ហ្សឺឌីរាយការណ៍ ៖

«ខ្ញុំកំពុងប្រើកូដដែលសានបញ្ជូនមក វាយលុកបកទៅវិញ ! ខ្ញុំបញ្ជូនប្រេកង់រលកសញ្ញា ចូលទៅក្នុងឈីបកញ្ចឹងករបស់សាន ដើម្បីធ្វើអន្តរាគមន៍លើប្រព័ន្ធប្រសាទរបស់គេ !»

Hacker ពន្យល់បន្ថែមទាំងដង្ហក់ «ខ្ញុំកំពុងបង្កើតរបាំងសតិអារម្មណ៍សិប្បនិម្មិត បិទមុខងារបញ្ជូនរូបភាព និងក្លិន … មិនឱ្យឆ្លងកាត់ទៅដល់តំបន់វិភាគនៃមុខងារខួរក្បាលសានបានទេ !»

គ្រីស … ទីតៗ …

ផ្ទាំងអេក្រង់ Tablet របស់ហ្សឺឌីលោតពណ៌បៃតងពេញផ្ទៃ ។

មួយរំពេចនោះ រាងកាយសានដែលកំពុងប្រកាច់រមួល ស្រាប់តែទន់ទម្លាក់ស្មាចុះវិញដូចមិនមានអ្វីកើតឡើង ។ កែវភ្នែកដែលបម្រុងនឹងប្រែជាពណ៌មរណៈ បានត្រលប់ជាស្ងប់ស្ងាត់ និងទទេស្អាតដូចដើម ។ សន្ទុះដង្ហើមរបស់គេលើម៉ូនីទ័របានវិលរកភាពប្រក្រតីវិញដូចគ្នា ។ ហ្សឺឌីបានកាត់ផ្តាច់ជោគជ័យ នូវញាណដឹងក្លិននិងការមើលឃើញរបស់សានជាបណ្តោះអាសន្ន ការពារមិនឱ្យមេរោគទទួលសញ្ញារំញោចបានសម្រេច ។

«បានសម្រេចហើយ !» ហ្សឺឌីស្រែកទាំងអំណរ ពេលឃើញអេក្រង់ Tablet លោតពណ៌បៃតង ។

ប៉ុន្តែភាពត្រេកអរនេះ មានអាយុកាលមិនដល់ដប់វិនាទីផង ។ ស្រាប់តែប្រព័ន្ធកុំព្យូទ័រមេរបស់វ៉ុលកូវ បានចាប់ផ្តើមវាយបកវិញដោយប្រើប្រេកង់រលកសញ្ញាអគ្គិសនីកម្រិតខ្ពស់ (EMP Surge) ។

មានភាគបន្ត !

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១២)
ជំពូកទី៣៖ អាងរំញោចឈាម

តាមពិតទៅមុននេះគឺនៅពេលដែលRoyកំពុងលួងលោមភារម្យ ហ្សឺឌីវិញហាក់រវល់នឹងអ្វីមួយដំណើរការខុសប្រក្រតីលើ Tablet របស់គេ ។ ផ្ទាំងមួយចម្លែកបានលោតឡើងមកដោយស្វ័យប្រវត្តិក្នុងទម្រង់ជា File ដែលមានឈ្មោះថា “Night_Song.freq” ។

ហ្សឺឌីភាំងគិត ៖

«នេះជាស្អី ? ខ្ញុំមានបាន Download ស្អីឯណា ?»

សង្ស័យ … តែម្រាមរបស់គេចុចបើកវាមើលយ៉ាងរហ័ស ។ លើអេក្រង់មិនមែនជាអក្សរធម្មតាទេ តែជា “ក្រាហ្វិកសំឡេង” (Sound Wave) ដែលមានរៀបចំជាលំដាប់លេខកូដសម្ងាត់ ។ ហ្សឺឌីដឹងភ្លាមថា នេះមិនមែនជារឿងចៃដន្យទេ ! សានបានបាញ់កូដនេះចូលមកតាមរយៈរលកសញ្ញាដែលគេបាន

បញ្ចេញនៅពេលដែលមនុស្សយន្តគាំងកាលពីមុននេះ ។

គេប្រកូក ៖

«សានជួយយើងហើយ ! គេផ្ញើកូដសូរសព្ទ ចូលមកក្នុង Tablet ខ្ញុំ ! គេប្រើខ្លួនគេជាអ្នកបញ្ជូនសញ្ញា (Transmitter) !»

អ្នកទាំងបីស្ទុះមកដល់ ហ្សឺឌីញញឹមយ៉ាងជឿជាក់ហើយខ្សឹបពន្យល់ ៖

«ពេទ្យសាន​ឆ្លាតខ្លាំងណាស់ ! គេដឹងថាពួកយើងនឹងរកផ្លូវចេញបាន ដូច្នេះគេរៀបចំកូដទុកឱ្យយើងរួចជាស្រេច !»

តាមពិតRoy គិតដឹងភ្លាមៗថា ក្នុងខ្លួនសានមាន ណានូ-ភាគល្អិត រាប់លាន ។ ក្នុងពេលដែលសានបញ្ចេញរលកមេដែកអគ្គិសនីដើម្បីធ្វើឱ្យមនុស្សយន្តគាំង (Glitch) នោះ គេក៏បានប្រើរលកសញ្ញា (Frequency) មកជា ឧបករណ៍បញ្ជូនទិន្នន័យ(Data Transmitter) ដំណាលគ្នាទៀត ។

គេបាន “បាញ់” (Upload) កូដចម្រៀងរាត្រីនោះចូលទៅក្នុងប្រព័ន្ធ      កុំព្យូទ័ររបស់ ហ្សឺឌី (Hacker) តាមរយៈការតភ្ជាប់ឥតខ្សែ (Wireless/ Bluetooth) ដែលហ្សឺឌីកំពុងបើកក្នុង Tablet របស់គេ ។

មនុស្ស​បីអ្នកទៀតមិនមាន​ពេលបញ្ចេញយោបល់ឡើយ ដោយសារថា សំឡេងសញ្ញាអាសន្នបាន​បន្លឺឡើងពាសពេញមន្ទីរពិសោធន៍នេះ ។ ពន្លឺពណ៌ក្រហមចាំងព្រឹបៗតាមច្រករបៀង ធ្វើឱ្យបរិយាកាសកាន់តែវឹកវរ ។

ហ្សឺឌី វាយកូដលើ Tablet យ៉ាងញាប់ដៃខណៈបីអ្នកទៀតប្រុងជើងការពិនិត្យ​គ្រប់ច្រក ស្វែងតម្រុយទ្វារឬច្រកចេញផ្សេង «ដែលបង្កប់ខ្លួន» ៖

«ប្រព័ន្ធគ្រប់គ្រងទ្វារត្រូវវ៉ុលកូវចាក់សោពីចម្ងាយហើយ ! ខ្ញុំត្រូវការពន្លឺភ្លើង និងពេលវេលាដើម្បី Bypass វា (ចោះ) !»

«យើងគ្មានពេលទេ !»

ភារម្យស្រែកតប ខណៈភ្នែកគេបន្តផ្តោតសម្លឹងទៅកាន់ទ្វារដែកថ្មីដែលទើបទម្លាប់មកបិទរាំងផ្លូវគេនិងប្អូនប្រុសមុននេះបន្តិច ។

នៅក្នុងចិត្តអតីតអធិការ ពាក្យចុងក្រោយរបស់ប្អូនប្រុសនៅតែដក់ជាប់ជម្រៅបេះដូង ៖

«យើងអានសៀវភៅ … ក្បែរទឹកជ្រោះធ្លាក់ !»

គេគិតហើយគិតទៀត … គេនិងសាន​មិនដែលអានសៀវភៅក្រោមទឹក ធ្លាក់ឯណាទេ … នឹកមិនឃើញឡើយ ។

«យើងអានសៀវភៅ … ក្បែរទឹកជ្រោះធ្លាក់ !»

Royកំពុងឈរប្រុងជើងការនៅមាត់ទ្វារចាស់កាលពីដំបូង ដែលបានបើកស្វាគមន៍ពួកគេចូលក្នុងបន្ទប់នេះ ។ អតីតស្នងការ ក៏កំពុងពិចារណាឃ្លាចុងក្រោយដែលសានបានបន្សល់ទុកមកនេះដូចគ្នា ។ មិនយូរមិនឆាប់ គេស្ទុះមកក្បែរភារម្យនិងហ្សឺឌី ៖

«តាមពិត … ពិតជាមានបណ្ណាល័យចាស់មួយស្ថិតនៅជាន់ក្រោមដីទីពីរ នៃមន្ទីរពិសោធន៍នេះ ។ បើតាមប្លង់ដែលខ្ញុំធ្លាប់ឃើញ វានៅជាប់នឹងបន្ទប់ពិសោធន៍មេ ។ ប្អូនប្រុសឯង ចង់ឱ្យយើងទៅកន្លែងនោះ ?»

ភារម្យក្រឡេកមក Roy ថ្មែ តែចិត្ត​គេកំពុងវិភាគ ។ គេដឹងថា នៅក្រោយពេលបញ្ចប់សំណុំរឿង ២០៣៥ ជាមួយនារីមកពីអង់គ្លេស​ឈ្មោះ Rose នៅ

ភ្នំពេញកាលពីជាង៧ ឆ្នាំមុន … ជននេះ បាន​លាលែងពីតំណែងមេប៉ូលិសក្រុងជាបណ្ដោះអាសន្ន ហើយចាកចេញទៅរៀននៅទីក្រុងហ្វ្រេងហ្វឺតប្រទេស      អាល្លឺម៉ង់លើបច្ចេកទេស​ប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្រិតខ្ពស់ (Advanced Cyber-Crime Investigation) ។

ឬមួយ ប៉ូលិសជាន់ខ្ពស់នានាបានដឹងតាំងពីឆ្នាំនោះមកថា ថ្ងៃណាមួយ សមត្ថកិច្ចគង់នឹង​ត្រូវជួបប្រឈម​ជាមួយមនុស្សប្រភេទដូចជាបិសាច​វ៉ុលកូវម្នាក់នេះ … ?

មនុស្សដែលមើលឃើញពិភពលោកជាទិន្នន័យ (Data) ហើយមើលឃើញមនុស្សរស់ទុកជាសត្វសម្រាប់នៃការពិសោធន៍ ?

គេខាំធ្មេញព្រោះនឹកឃើញប្អូន !

ហ្សឺឌី ដែលកំពុងស្ដាប់ការសន្ទនានេះ ក្រឡេកមើល Roy ដោយការ   គោរព ។ ហ្សឺឌីតែងតែគិតថា Roy មិនត្រឹម​តែជាស្នងការចចេសម្នាក់ ចរិតក្អេងក្អាង តែតាមពិតគេជាអ្នកលេងចិត្តសាស្ត្រ ។ កាលនៅជាប៉ូលិសក្រុងសូម្បី នារីមេឧក្រិដ្ឋមកពីលោកខាងលិចស្ទាត់ជំនាញ ល្បិចកលខ្ពស់កម្រិតណាក្តី នៅតែមើលRoy មិនធ្លុះ ។

ពេលនេះ ម្នាក់ៗហាក់បានដឹងច្បាស់ហើយថា Roy មិនត្រឹមតែយល់ពីកាំភ្លើងនិងស្នៀតប្រយុទ្ធទេ តែគេក៏យល់ពីល្បិចកលរបស់ពួក Hacker ច្បាស់ដូចបាតដៃ ។

«វ៉ុលកូវមិនទុកឯកសារសំខាន់ ឬ ‘កូដ’ ចោលផ្តេសផ្តាសទេ ។» Roy ខ្សឹបពន្យល់ «បើប្អូនប្រុសឯងប្រាប់ថា សៀវភៅក្បែរទឹកជ្រោះ … គឺចង់សំដៅទៅបណ្ណាល័យចាស់ដែលនៅក្បែរប្រព័ន្ធទម្លាក់ទឹកត្រជាក់ (Cooling Waterfall System) នៃមន្ទីរពិសោធន៍ជាន់ក្រោមដី ! យើងត្រូវតែទៅទីនោះ !»

«ចុះទ្វារ ?» ធីតាសួរទាំងភ័យញ័រតែព្យាយាមទប់ស្មារតី ខណៈដែលសំឡេងស៊ីរ៉ែនពណ៌ក្រហមនៅតែបន្លឺឡើងមិនឈប់ ។

ហ្សឺឌី បន្តវាយកូដញាប់ស្មេ ញើសហូរស្រោចពេញថ្ងាស ៖

«ខ្ញុំដឹង ! កូដ Night Song.freq  ដែលសានបាញ់បញ្ជូនមកគឺសម្រាប់ទម្លាយច្រកចេញ តែខ្ញុំត្រូវការពេលដើម្បីបើក … មាន Firewall (ជញ្ជាំងការពារ) ៣ ជាន់ឯណោះ !»

ស្រិបៗ …

សំឡេងស៊ីរ៉ែននិងភ្លើងអាសន្នពណ៌ក្រហមស្រាប់តែរលត់បាត់ទៅវិញទាន់ហន់ … ជំនួសមកវិញដោយភាពងងឹតសូន្យសុង និងសូរសំណើចគ្រលររបស់ វ៉ុលកូវ ដែលបន្លឺមកខ្ទរពេញបន្ទប់តាមរយៈប្រព័ន្ធ Speaker ។

«ហាស ! ហាស ! ហាស ! ឆ្លាតណាស់ … សេនាធិការ​របស់ខ្ញុំ … ពិតជាឆ្លាតជាងអ្វីដែលខ្ញុំគិត ! ឈប់ខំទៅ Hacker តូច … ឯងចង់ប្រើកូដដែលអាសានលួចបញ្ជូនមកបើកទ្វាររត់ ? ល្អ ! ខ្ញុំនឹងជួយ ! ជួយឱ្យឯងបើកទ្វារនេះបានដោយងាយ !»

ក្រាក !

ទ្វារដែកដ៏ក្រាស់នៅខាងមុខពួកគេ ស្រាប់តែបើកចំហដោយស្វ័យប្រវត្តិ ស្ទក់ៗ ព្រោះទម្ងន់រាប់តោនរបស់វា តែទីបំផុតបានបើកចំហមែន ​។

ហ្សឺឌីងើបមុខ ហើយឈប់ម្រាម … អ្វីដែលនៅពីក្រោយទ្វារនោះ មិន

មែនជាផ្លូវសម្រាប់រត់គេចទៅណាទេ តែជាបន្ទប់ភ្ជាប់ដ៏ធំទូលាយមួយទៀតដែលគ្របដណ្តប់ដោយជញ្ជាំងកញ្ចក់ថ្លា ។

នៅចំកណ្តាលបន្ទប់នោះ គឺមាន អាងទឹកដ៏ធំមួយ ដែលមានពណ៌ក្រហមឆ្អៅដូចឈាម ហើយនៅពីក្រោយជញ្ជាំងកញ្ចក់នោះ គឺ សាន ! គេកំពុងឈរធ្មឹង ដៃជើងជាប់ច្រវាក់ ប៉ុន្តែភ្នែករបស់គេសម្លឹងមើលមកភារម្យ … ។

សំឡេងវ៉ុលកូវ បន្លឺឡើងម្តងទៀត ត្រជាក់ដូចគ្មាន​វិញ្ញាណជាមនុស្ស​ ៖

«ការធ្វើតេស្តដោយប្រើអារម្មណ៍ … បរាជ័យហើយ ។ ខ្ញុំសារភាព ! ប៉ុន្តែ មិនអាម៉ាស់ប៉ុន្មានទេ ! ណានូ-ភាគល្អិតក្នុងខ្លួនមនុស្ស​អច្ឆរិយ នៅតែជាអាវុធដ៏អស្ចារ្យដែលមានតែមួយក្នុងលោក ! បើវាមិនរំញោចដោយសារក្តីស្រលាញ់ ឬកំហឹង … វានឹងរំញោចដោយសារ លោហិត គ្រាប់ក្រហម វិញទេ ?

មានភាគបន្ត …

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១១)
មនុស្ស​ក្នុងរូបរាងសាកសព ​មិនបានបញ្ចប់ប្រយោគទេ គេសម្រេចឈប់ត្រឹមនេះ … ទុកឱ្យភារម្យឈរទ្រឹង ។ អាថ៌កំបាំងដែលគេរងទុក្ខអស់៥ឆ្នាំ ស្រាប់​តែ​ត្រូវបានបកស្រាយដោយប្អូនប្រុសក្នុងសភាពដ៏សែនវេទនា ។

«បងយកឯងចេញពីកន្លែងឧត្បាតនេះ!» ភារម្យនិយាយដោយងក់ក្បាលទាំងរំជួលចិត្ត ធ្វើឱ្យRoyលេបទឹកមាត់អស់សង្ឃឹមក្តុក ។

«ពេទ្យសាន ​!» ធីតានិយាយទាំងរអាក់រអួល ។ សំឡេងរបស់នាង យ៉ាង​ហោចណាស់ អាចញ៉ាំងឱ្យភារម្យរំខានចិត្តត្រូវ​តែងាកមក … ហើយនាងក៏រលាស់ដៃពីRoyឈានទៅប្រតោងគេ តែនាងមិនបាននិយាយជាមួយភារម្យ ទេ ធីតាបន្តនិយាយទៅកាន់ប្អូនប្រុសរបស់គេ … ៖

«បងប្រុសខ្លួនជាមនុស្សល្អ ! ទោះជាគាត់ … ឈប់ធ្វើប៉ូលិស … តែខ្លួន … ក៏មិនឱ្យគាត់មានឈ្មោះ … ជាអ្នក … បង្កើតមេរោគពិភពលោកដែរ មែនអត់ ?»

ភារម្យឱនមកសម្លឹងនាង ខណៈស្រីម្នាក់នេះ ងើបមុខសម្លឹងនាយវិញ ។

បុរសនេះមិនមែន​ជាយុវវ័យ​ទៀតទេ … តាំងពីយូរមកហើយ … គេមិនដែលមានយុវវ័យ​ម្តងណាផងក៏ថាបាន ។

ស្នេហានិងការអត់ធន់ដែលគេមានមក នៅដដែល … មិនថាពេលវេលា​កន្លងទៅយូរប៉ុនណាសម្រាប់មនុស្ស​ស្រីម្នាក់នេះ ។ តំណក់ទឹកភ្នែកដក់ក្នុងរង្វង់កែវភ្នែកមនុស្សម្នាក់ ដែលមិនខ្លាចសូម្បីសេចក្តីស្លាប់ … ការឈឺចាប់នេះ នាង​យល់ តែនាងនៅចចេសសួរទាំងយំគគ្រូក ៖

«ខ្លួនដឹងហើយ ថាវាជាអន្ទាក់ ហេតុអី … នៅចង់ទៅ ?»

«ខ្ញុំមានតែប្អូនម្នាក់ប៉ុណ្ណោះ !»

គេតបមករហ័សណាស់ ​រហ័សដល់នាង​មិនអាច​ធ្វើអ្វីបាន ខណៈដៃគេម្ខាងទៀត ច្បូតការប្រតោងរបស់ស្រី​ចេញ រួចបោះជំហាន​បន្តទៅមុខ ។

ហ្សឺឌីក្តាប់ដៃ … Royលូនមកទាញធីតាថយក្រោយវិញជាថ្មីទៀត ខណៈ ដែលគ្រែដែកនិងមនុស្ស​យន្តដែលផ្ទុករាងកាយសាន ត្រូវបញ្ចេញសំឡេង វីស… គ្រីក្រាកៗ ដូចចង់គាំងមេកានិច … ហើយ មនុស្ស​យន្តទាំងទ្វេ​បែរជា​បញ្ចេញ​ចលនា​ញ័រខ្លួនទទ្រើកដូចត្រូវបាន​ចរន្តខាងក្នុងឆ្លាស់ប្តូរបញ្ច្រាស ។

ភារម្យត្រូវឈប់ងក់ព្រោះសានដកថយរអិលព្រាល់ក្នុងល្បឿនដ៏រហ័ស    មួយ ។

«កុំចូលមកបង !» សាននិយាយខ្លី តែហ្សឺឌីញញឹម​ចិញ្ចាចឡើងមកភ្លាម​ ដោយសារតែនាយ Hacker បានមើលឃើញប្រតិកម្មឈីបក្នុងរាងកាយពេទ្យសាន ។

វ៉ាលីវ៉ូលកូវបានគិតថា ការប្រមូលផ្តុំមនុស្សដែលសានស្រលាញ់ ស្អប់ ប្រចណ្ឌ និងគោរព នឹងធ្វើឱ្យ “ផ្កាដ៏វិចិត្រ” ដែលជាមេរោគបញ្ចេញជា Nano-ភាគល្អិត ឬ (Biological Code)  ក្នុងខ្លួនសានឱ្យផ្ទុះ និងសាយភាយចេញមកក្រៅបាន​រាប់លាន … ប៉ុន្តែជនកំណាចបានគណនាខុស !

ជំនួសឱ្យការធ្វើឱ្យមេរោគសកម្មក្នុងរាងកាយគេ … ការផ្ទុកនៃអារម្មណ៍ស្រទន់ និងជ្រាលជ្រៅទាំងបួននោះ បានបង្កើតជា “System Error” យ៉ាងខ្លាំងមួយទៅវិញ នៅក្នុងឈីបផ្ដាច់ព្រលឹងដែលបង្កប់ក្នុងកញ្ចឹងកសាន ។

ហាក់ដូចជាការ Reset ប្រព័ន្ធទាំងមូល !

ភ្នែករបស់សានមិនបានប្រែជាពណ៌ក្រហមនៃសេចក្តីមរណៈទេ តែបែរជាភ្លឺចិញ្ចែងពណ៌ខៀវស្រងាត់ ។

ឈីបផ្ដាច់ព្រលឹងត្រូវបានបិទដំណើរការជាបណ្តោះអាសន្នការពារមនុស្ស​ដែលគេ … ចង់ការពារបានសម្រេច ។

ក្នុងមួយប៉ប្រិចភ្នែក ខួរក្បាលរបស់សាន ដែលត្រូវបានគេពិសោធរាប់ឆ្នាំ ស្រាប់តែភ្ញាក់ឡើងដោយមាន IQ ខ្ពស់លើសមនុស្សធម្មតារាប់សិបដង រហូតអាចយល់ពីអ្វីក្នុងអត្ថន័យដែលធីតាព្យាយាមរំឭកគេ ។

គេឃើញអ្វីៗទាំងអស់នៅចំពោះមុខ ។

គេឃើញអន្ទាក់ វ៉ាលីវ៉ូលកូវ … គេឃើញផែនការដែលបិសាចរុស្ស៊ីម្នាក់

នេះចង់ប្រើពួកគេទាំងបួន ដើម្បីដោះកូដមន្ទីរពិសោធន៍ ដ៏អសិរពិសក្នុងខ្លួនសាន​ ។

សានដកថយខ្លួនឯង ហើយបញ្ចេញរលកមេដែកអគ្គិសនីតិចៗដែលធ្វើឱ្យមនុស្សយន្តទាំងពីរដួលគាំងស្តូក ។

សំឡេងគេលាន់មកពីចម្ងាយ ​តែគ្រប់គ្នា​អាចឮដូចនៅជិតបង្កើយ ៖

« … គេ … និយាយត្រូវ !!! បងប្រុសខ្ញុំ … ជាប៉ូលិសល្អ ! ខ្ញុំស្រលាញ់បងខ្ញុំ … យើងមានគ្នាពីរនាក់ … យើងអានសៀវភៅក្បែរទឹកជ្រោះធ្លាក់ …»

ភារម្យអួលដើមក មិននឹកស្មានថា ប្អូនប្រុសកម្សត់ក្នុងរាងកាយខ្ទេចខ្ទាំនេះ នៅមានសភាវៈ គិតរហ័សលើសការរំពឹងទុក ។

«ស្តាប់បងឱ្យច្បាស់អាសាន … បងយកឯងចេញ !»

«យកបាន !» ហ្សឺឌីស្រែក​ធ្វើឱ្យគ្រប់គ្នាសម្លឹងទៅHacker ។ ប្រុសក្មេងម្នាក់នេះនិយាយបញ្ជាក់ទៅកាន់គ្រប់គ្នា ៖

«សានបានបិទដំណើរការឈីបហើយ មេរោគមិនបញ្ចេញមកបានទេ !»

រនាំងដែកត្រូវបានទម្លាក់មកគ្រឹបៗ រារាំងពីមុខបងប្អូនទាំងពីរ …

គ្រប់គ្នា​កំពុងព្យាយាមងាកទៅមើលហ្សឺឌីក្រែងគេអាចដោះអ្វីបាន … តែហ្សឺឌីសម្លឹងTabletថ្មែ ជាមួយទឹកមុខភ្ញាក់ផ្អើលខ្លាំង ។

អ្វីមួយធ្លាក់មកពីពិតានខាងលើពេលភារម្យស្ទុះជិតដល់រនាំងជាចម្រឹងមួយនោះ ។ គឺរនាំងដែកក្រាស់មួយផ្សេងទៀត កំពុងត្រូវបាន​ទម្លាក់មកបន្ថែម មុនពេលដែលគេលែងបានឃើញប្អូនគេ … ភារម្យឃើញសានញញឹមមករក   បងប្រុស ។

បេះដូងបុរសនេះខ្ទេចខ្ទាំរាប់រយចម្រៀក …

គេប្រមៀលខ្លួនទៅរកចន្លោះដែលមិនទាន់បិទជិតទាំងស្រុង នៅហើបប្រមាណជាមួយម៉ែត្រពីដីតែត្រូវRoyក្រឡាស់​មករារាំងមួយទំហឹងដូចជាអតីតស្នងការ អាចស្មាន​ដឹងបានពីកាយវិការរបស់ភារម្យជាមុនស្រេចហើយ ។

«ភារម្យ ! ឈប់ !!!»

សំឡេងរបស់ Roy លាន់ឮដូចផ្គរលាន់ ក្នុងការប្រតាយកម្លាំងជាមួយគ្នារួចសង្ខុញប្រាប់ ៖

«ដឹងទេថា ហេតុអីបានជាពួកវា ទុកឱ្យប្អូនឯងនៅរស់ដល់ពេលនេះ ? ព្រោះ​ប្អូនឯងមានរោងចក្រមានអ័រម៉ូនជីវសាស្ត្រ !  រាងកាយគេ   អាចផលិតមេរោគឱ្យពួកវា ! វាមិនអាចបញ្ចប់ប្អូនឯងទេ !»

ភារម្យឈប់ដៃបន្ធូរកម្លាំង តែគេនិយាយទាំងដង្ហក់ ៖

«តែ … ពួកអាបិសាច​នឹងធ្វើទារុណកម្មវា ឱ្យក្លាយជាមនុស្សមិនមនុស្ស​ ខ្មោចមិនខ្មោច !»

Roy គ្រវីក្បាលនិយាយខ្សឹប ដាក់ភ្នែកមុតថ្លាទាំងគូរបស់ភារម្យ ៖

«មើលឱ្យច្បាស់សិនទៅ ភារម្យ !» Roy បន្តសំឡេងដាច់ៗហត់ខ្លាំង

«ពេទ្យសាន​មិនមែនដូចមនុស្សធម្មតាទេ ! មេរោគដែលនៅក្នុងខ្លួនគេ បានសម្លាប់ប្រព័ន្ធទទួលអារម្មណ៍របស់គេចោលអស់ហើយ ។ គេមិនឈឺ គេគ្មានអារម្មណ៍ទេ !»

«ចុះម៉េចគេ​ស្គាល់យើង ! គេស្គាល់គ្រប់គ្នា ?»

Royទាញកអាវអតីតអធិការហើយពន្យល់គេ ៖

«បែងចែកឱ្យដាច់ !!!! រវាង ‘ការចងចាំ‘ និង ‘អារម្មណ៍‘ ពួកណានូ-ភាគល្អិតក្នុងខ្លួនគេមិនមែនលុបបំបាត់ការចងចាំ(Data) របស់គេចោលទេ … គ្រាន់​តែ​បិទផ្លូវ ‘មនោសញ្ចេតនា’ គេប៉ុណ្ណោះភារម្យ! »

បងប្រុសងាកទៅរកជញ្ជាំងដែកដែលមុននេះគេទើបតែបានឃើញប្អូនគេវិញ ខណៈ​ប្រាណនេះទន់លលៃពេលលែងឃើញប្អូន ។

Royខាំមាត់យោងខ្លួនគេក្រោកឡើងត្រដាបត្រដួស ហើយងាកទៅសម្លឹងមើលកន្លែងនោះជាមួយគ្នាមុននឹងបកស្រាយបន្ត ៖

«ករណីនេះដូចជាកុំព្យូទ័រដែរ ភារម្យ ! វាស្គែនមុខមាត់ និងសំឡេងមនុស្ស​យើងទុកក្នុង Database !  យើងនៅក្នុងខួរក្បាលសានតាំងពីយូរមកហើយ ។ ពេលដែលគេឃើញមុខឯង ប្រព័ន្ធប្រសាទរបស់គេគ្រាន់តែទាញយកទិន្នន័យមកវិញថាឯងគឺជា ‘បងប្រុស’ គេ !! នេះជាប្រតិកម្មស្វ័យប្រវត្តិ មិនមែនជាការអាណិតស្រលាញ់ចេញពីបេះដូងឡើយ ។ គេស្គាល់ពួកយើង … ព្រោះគេត្រូវបានគេកំណត់ឱ្យស្គាល់ ដើម្បីប្រើប្រាស់ពួកយើងជា ‘ចំណុចចាប់ផ្តើម’ នៃមេរោគ !»

ភារម្យទម្លាក់ដៃចុះ រួចនិយាយទៀត ៖

«គេមិនបានស្គាល់ឯងដោយសារគេស្រលាញ់ឯងទេ … គេស្គាល់ឯង ព្រោះគេត្រូវបានពួកវា ‘រៀបចំ’ មកឱ្យស្គាល់ឯង ដើម្បីប្រើឯងធ្វើជារំញោចថ្នាលមេរោគ ។ គេគ្រាន់តែជាសាកសពដែលមានការចងចាំ តែការចងចាំរបស់គេប្រាប់ថា ឯងជាមនុស្សសំខាន់ម្នាក់ … ដែលគេចង់ឱ្យឯងធ្វើជាប៉ូលិសល្អ !  ប្រហែលជាពីមុន … គេធ្លាប់មាន​វិប្បដិសារីនេះ … មិនអាចរលុប !»

ភារម្យចង់តវ៉ាបន្ត តែសំឡេងហ្សឺឌីស្រែកមករកពួកគេ ៖

«សានបានផ្ញើវិធីដោះកូដលេណដ្ឋាននេះ ! … ទាំងមូល !»

ចួបគ្នាថ្ងៃសៅរ៍ …

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១០)
សំឡេងព្រមាន​នៃប្រព័ន្ធអាសន្ន ស្រាប់តែលាន់ឮមកកងរំពង … ។ ទាំងបួនកាយ មើលមុខគ្នា … គ្រប់យ៉ាង បញ្ជាក់ថាឧស្ម័នមេរោគ កំពុងតែត្រូវបានបញ្ចេញមកតាមរន្ធខ្យល់តូចៗជុំវិញខ្លួនពេទ្យសាន ទោះណាជាភារម្យមិនបានចចេសសម្រុកចូលក៏ដោយ ។

ធីតារអ៊ូសឹងតែមិនចេញសំឡេងព្រោះភាពរន្ធត់ ៖ «មានរឿងអី ?»

«អាចង្រៃអើយ …» ហ្សឺឌីស្រែកជេរពួកម៉ាហ្វៀ ព្រោះគេឃើញរលកសញ្ញាលើScreen ។ ប្រុសHacker ម្នាក់នេះ ត្រូវបង្ខំចិត្ត​លែងដៃ​ដែលប្រទាញប្រាណអតីតអធិការ ​ហើយរេម្រាមដៃមកប្រឹងរត់លើ Tablet យ៉ាងស្វិតស្វាញដល់រឹងសឹងក្រញង់ដៃ ។

គេងាកទៅRoyយ៉ាងរហ័សហើយរាយការណ៍បន្ថែម ៖

«តាមពិត … វាភ្ជាប់មេរោគ … ជាមួយរាងកាយរបស់សាន ! កាលណា សានដឹងខ្លួន ហើយមាន​រំញោច … មេរោគសាយចេញ !»

Roy ចងចិញ្ចើម ។

«បង !»

សំឡេងរបស់សានហៅមក ប្រៀបដូចថាមពលមេឃដី ដែលពញ្ញាក់គ្រប់គ្នាឱ្យសម្លឹងទៅ ។ ពេលនោះRoy ក៏ផ្តើមយល់ដែរថា ​ឱកាស​ទប់ភារម្យមិនឱ្យប៉ះពាល់ប្អូន ទំនងជាលែងអាចទៅរួចហើយ​ ។ អតីតអធិការដ៏រឹងមាំ មិន

ខ្លាចស្លាប់ពិតមែន​ តែគេនឹងខ្សោយ … ចំពោះមុខប្អូនប្រុសគេ។

នេះជាអាវុធ … ដែលមិនមែន​ទើបតែនឹកឃើញធ្វើនោះទេ Royសួរខ្លួនឯងទាំងភ្នែកសម្លឹងមើលទៅហ្សឺឌី ដែលប្រើម្រាមទាំងដប់តស៊ូបង្ខាំងមេរោគពីក្នុងខ្លួនពេទ្យសានមិនឱ្យសាយភាយតាមរយៈមនោសញ្ចេតនា​ដែលហៀបតែនឹងផ្ទុះឡើង ពេលបងប្អូនទាំងពីរជួបគ្នា ។

សានមិនបានស្លាប់ទេ គេគ្រាន់តែហត់ខ្លាំង ។ នៅពេលដែលគេឃើញបងប្រុសភារម្យឈរនៅពីមុខរបាំងមេរោគ សានក៏ចាប់ផ្តើមទទួលញាណដឹង ហើយបើកភ្នែកថែមទាំងអាចស្រែកហៅ … នេះបានន័យថា គ្រប់យ៉ាងជាការរៀបចំមួយ ?

«ភារម្យ ! មកវិញ !»

Roy ស្រែកបង្អាក់ខ្ទរផ្ទៃបន្ទប់ ខណៈសរសៃកគេសឹងផ្ទុះប៉ោង តែភារម្យមិនបានឮទេ … គេនិងសានសម្លឹងមុខគ្នា ហើយឈានទៅមុខមិនបានបង្អង់ សូម្បីបន្តិចណា ។

Roy ខ្សឹបដោយឱបធីតាជាប់ក្នុងដៃខ្លាចនាង​ដើរទៅតាមភារម្យ ៖

«ពួកវា … ចង់បានអារម្មណ៍ពីពេទ្យសាន។ វាដាក់ជីវសាស្ត្រក្នុងខ្លួនពេទ្យសាន ហើយទំនងមិនបានប្រយោជន៍បានជាវាបញ្ឆោតយកមនុស្ស​ដែលអាចធ្វើឱ្យពេទ្យសានរំញោចមកតទល់គ្នា នេះឯងជាឆាកចុងក្រោយរបស់វា !»

ធីតារេភ្នែកគិតដោយញើសស្រក់ស្អិត ។ នៅក្រោយពីការបាត់ខ្លួនរបស់បងប្អូនពីរនាក់នេះ ក្នុងសំណុំរឿងផ្ទះក្រអូបកាលពី៥ឆ្នាំមុន ធ្លាប់មានរបាយការណ៍មួយ ដែលនាងបានអានជុំវិញពេទ្យសាន មនុស្សនេះ ក្រៅពីអាចលាក់នូវភាពវិកលរបស់ខ្លួនយ៉ាងវៃឆ្លាតច្រើនឆ្នាំ ថែមទាំងមានកម្រិត IQ ដ៏ពិសេសដែលអាចបង្កើតនូវសារធាតុគីមីសំយោគដោយខ្លួនឯងតាមរូបមន្តឯកជនគួរឱ្យស្ញប់ស្ញែងផង ។

ប៉ុន្មានឆ្នាំមកនេះ ករណីពេទ្យសាន និងជំងឺវិកលដែលមិនអាចកាត់ស្មានរបស់គេ ត្រូវបានអ្នកស្រាវជ្រាវជាច្រើន យកមកពិចារណា ​ហើយនាង​បាន   ស្តាប់របាយការណ៍អំពីមនុស្ស​នេះ ក៏ដោយសារនាងជាសាក្សីសំខាន់ម្នាក់នៃរឿងរ៉ាវនៅផ្ទះក្រអូប ​បានជាចម្លើយរបស់នាង​មានពាក់ព័ន្ធ​ ហើយពួកគេ​បានបង្ហើបប្រាប់នាងអំពីលក្ខណៈពិសេសក្នុងរាងកាយពេទ្យសាន ​។

មកដល់នាទីនេះ នាងនៅតែយល់មិនអស់​អ្វីដែលហ្សឺឌីនិង Roy កំពុងតែប្រាប់មកនៅឡើយ តែនាង​អាចកាត់យល់បានខ្លះៗហើយ ។

គាប់ចួនពេលនោះឯង ជនជាតិរុស្ស៊ីដែលអង្គុយ​ទស្សនាកម្សាន្តយ៉ាងឃោរឃៅបាននិយាយមកតាមSpeaker គួរឱ្យសង្កៀរត្រចៀកថា ៖

«អស់រយៈពេលជាច្រើនឆ្នាំ វេជ្ជបណ្ឌិតខ្មែរម្នាក់ឈ្មោះសំភិន ដែលស្ទាត់ជំនាញ​ខាងគីមីសាស្ត្រ បានចាក់ថ្នាំ និងធ្វើពិសោធលើមនុស្ស​នេះ(ពេទ្យសាន​)តាំងពីនៅជាកុមារ ។ មើលពីក្រៅ​ដូចចង់ព្យាបាលជើងឱ្យ តែតាមការពិត គឺគេចង់សាក​ល្បង​ថ្នាំសណ្តំ ​«ស្តាប់បញ្ជា» ពីចម្ងាយ​ដោយប្រើកូដជីវសាស្ត្រ (ក្លិន ពន្លឺ និងសំឡេង) ។ ស្តាយដែលអ្នកវិទ្យាសាស្ត្រគួរឱ្យស្រលាញ់ម្នាក់នោះ ធ្លាក់ទឹកស្លាប់បាត់ បន្សល់នូវមនុស្ស​មានតម្លៃម្នាក់លើផែនដី គឺ​ពេទ្យសាន​​ដែលមានរាងកាយអច្ឆរិយ ! រាងកាយគេនេះ មានបណ្តុំនូវអ័រម៉ូនបរិសុទ្ធដែលគ្មានមនោសញ្ចេតនា គ្មានការឈឺចាប់ !»

ហ្សឺឌី និងធីតា ស្ងាត់មាត់ឈឹង ដៃហ្សឺឌីក៏គាំង លែងមានកម្លាំងកាយនិងចិត្ត​ក្នុងការបន្តប្រយុទ្ធលើSystem Override ដើម្បីបញ្ឈប់សន្ទុះឧស្ម័ននេះ ។ គេអស់កម្លាំងក្នុងការប្រឹងមួយដែលដឹងស្រេចថា គង់តែបរាជ័យ ព្រោះគ្មានអ្នកណាហាមឃាត់ភារម្យបានទេ ។

Royស្រែកឡូឡា ៖

«អាបិសាច ! វាជាមេរោគគ្រប់គ្រងខួរក្បាល Neural-Control Virus ជាហ្សែនបិសាច ! អ្ហែងប្រឹងមកនិយាយល្អស្អី ?»

ជាអ្នកសរសេរអត្ថបទឧក្រិដ្ឋកម្មស៊ីជម្រៅ ធីតា​ធ្លាប់តែឮពាក្យគ្រប់គ្រងខួរក្បាល (Neural-​Control Virus) ​តែមិនដែលគិតថា មានពិតមែន ឬកំពុងកើតឡើងចំពោះមុខនោះទេ ។

ធ្លាប់ដឹងថា ក្នុងសង្គ្រាមលោកលើកទី២ ពួកបិសាចស្រេកសង្គ្រាមបានព្យាយាមបង្ខាំងអ្នកវិទ្យាសាស្ត្រជាច្រើន ដើម្បីបង្កើតនូវថ្នាំគ្រប់គ្រងខួរក្បាលដើម្បីឈានទៅបង្កើតកងកម្លាំងទ័ពដែលគ្មាន​អារម្មណ៍ ។

ឥឡូវនេះ វ៉ាលី វ៉ូលកូវ​ ចង់និយាយថា មេរោគនោះ នៅក្នុងខ្លួនពេទ្យសាន​ដែលជាស្នាដៃរាប់ឆ្នាំក្រោមការពិសោធន៍របស់អ៊ំសំភិន ?

នាងមិនទាន់​និយាយអ្វីផង នៅក្រោមសម្ទុះទ្រូងតក់ស្លុត សំឡេង​ហ្សឺឌីស្រែកមកបង្អាក់ភារម្យ ៖

«អធិការភារម្យ ! យើងចាញ់បោកវាហើយ !!!  ក្នុងខ្លួនសាន មានឈីប មួយ ឱ្យតែគេមាន​អារម្មណ៍ខ្លាំងៗ មានមនោសញ្ចេតនា​ពីមុនមកវិញ ឈីបនោះនឹងដាស់មេរោគឱ្យភ្ញាក់ហើយបញ្ចេញមកក្នុងបន្ទប់នេះ»

ភារម្យឈប់ជើង … នៅចំកណ្តាលផ្លូវ … ខណៈសានសម្លឹងមុខពួកគេម្តងម្នាក់ៗ សំឡេងដែលធីតា​​ខាន​ឮ៥ឆ្នាំមកហើយនោះ បានលាន់ឡើងមក    មួយៗ ។

«បង … ភា … រម្យ … »

ហ្សឺឌីដកថយថែមបន្តិចទៀត ដោយស្រែកហៅធីតា និងRoy ឱ្យដកថយដែរ ៖

«មេរោគត្រូវភ្ញោចហើយ !»

ភារម្យស្តាប់ឮគ្រប់យ៉ាង ថែមទាំងដឹងខ្លួនភ្លាមដែរថា នេះគឺជាអន្ទាក់ចិត្តសាស្ត្រដ៏សាហាវបំផុត ដែលជនកំណាចវ៉ុលកូវបានប្រមូលផ្តុំ “កម្លាំងចិត្ត” ទាំងអស់របស់សានមកកន្លែងនេះដើម្បីឱ្យសានផ្ទុះកំហឹង ឬក្តីស្រលាញ់ អារម្មណ៍ជ្រាលជ្រៅអ្វីក្តីធ្លាប់មានពីមុនមក ជាហេតុធ្វើឱ្យមេរោគក្នុងខ្លួនគេសាយភាយចេញ ។

នេះបានន័យថា … បិសាចរកឃើញមេរោគនេះក្នុងរាងកាយសាន ឬអាចថា​ វាបណ្តុះបន្ថែមលើរាងកាយប្អូនកម្សត់របស់ខ្លួន តែ … វាយកចេញមកមិនបាន ព្រោះ … សានគ្មានអារម្មណ៍ ?

ប្រុសរេភ្នែកសម្លឹងមួយជុំខ្លួន … ធីតា … ស្រីដែលសានក៏ស្រលាញ់ …ហ្សឺឌី … មនុស្ស​ដែលសានប្រចណ្ឌ … Roy ស្នងការសម្អប់ម្នាក់ ដែលបានបកអាក្រាតបងប្រុសរបស់សានឱ្យធ្លាក់ចេញពីតួនាទីអធិការ … ហើយខ្លួនឯងនេះជាបងប្រុសម្នាក់ ដែលសានបានគោរពនិងទុកចិត្ត​តែម្នាក់គត់ក្នុងលោក ។

គោរព ស្អប់ ស្រលាញ់និងប្រចណ្ឌ ! បួននេះ គ្រប់ហើយសម្រាប់ការបំបែកកូដជីវសាស្ត្ររបស់ពួកម៉ាហ្វៀលក់ថ្នាំប្រល័យលោក ។ អ៊ីចឹងសោះ បាន ជា … ពួកយើងទាំងបួនត្រូវគេបញ្ឆោតមក !!!

ប្រុសឈានជើងស្តាំថយ … គ្រឹប !

«មកវិញមក ភារម្យ !»

Roy ខ្សឹប … ថែមទាំងបោះបាតដៃទៅ …

តែអតីតពេទ្យសានហានិយាយជាមួយបបូរមាត់ដែលប្រេះបែកក្រៀម​ក្រោះ​ … ទឹកភ្នែកគេហូររហាម ៖

«បងភារម្យ … ចាំដែរ ? ថ្ងៃដែលខ្ញុំបាញ់បង … នោះមិនមែនជាគ្រាប់កាំភ្លើងពិតទេបង ! … ជាគ្រាប់ Non-lethal ទេបង ! ខ្ញុំគ្រាន់តែចង់ នាំបងចេញពីកន្លែងនេះ … ខ្ញុំចង់ជួយបង … តែបងបែរជាយល់ថា ខ្ញុំ … !»

មានភាគបន្ត …

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៩)
Roy បោកដបវ៉ាក់សាំងទីមួយ ដែលគេរកឃើញទៅលើឥដ្ឋបេតុងបែកខ្ចាត់ខ្ចាយ ធ្វើឱ្យតាវ៉ុលកូវនៅលើអេក្រង់ ញាក់ចិញ្ចើមសម្តែងធ្វើហាក់ភ្ញាក់ផ្អើលកំប្លែងៗ ។

«អូ ! ចឹង  ពួកឯងមានម្នាក់នឹងត្រូវស្លាប់ !»

ទោះខំលាក់ពុត​ មនុស្សទាំងបួននៅតែមើលឃើញកំហឹង​បុរសនេះ ដែលមិនមែនខឹង បាត់បង់វ៉ាក់សាំងដបដំបូងទេ តែខឹងនឹង «ភាពមានះ» របស់ក្រុមចំពោះមុខនេះ ។

«កំពូលសេនាធិការទាំងបួននាក់ ពួកឯងមកធ្វើជាមនុស្ស​របស់ខ្ញុំដោយសុទ្ធចិត្ត … ប្រសើរជាង មានះល្ងង់ខ្លៅ» វ៉ុលកូវ ខ្សឹបដោយស្នាមញញឹមបិសាចកំពុងអមមកជាមួយ​ ។ ​សំឡេងជននេះ ស្អកស្អា លាន់ចេញមកចរចាតាម​ប្រព័ន្ធ Speaker ដែលព័ទ្ធតាមគ្រប់ប្រភព រកនឹងបាញ់កម្ទេចក៏ពិបាកកំណត់ដានទិសដៅ ។

ធីតាខាំមាត់ចង្អុលកាំភ្លើងទៅរកអេក្រង់ជននោះជាមួយកំហឹងពុះកញ្ជ្រោល តែបុរសនោះនៅតែនិយាយមកមិនដាច់ ៖

«ពួកឯងជ្រើសរើសផ្លូវស្លាប់ ​? មនុស្ស​គឺល្ងង់បែបនេះឯង ! ធ្វើជាសេនា-ធិ​ការ​ព្រះ ទើបឆ្លាត !»

ផាំងៗ !

Roy បោកកម្ចាយដបទីពីរ ឯភារម្យទម្លាក់ដបទីបីធ្វើធម្មតា មិនចាំបាច់ប្រើកម្លាំងខ្លាំងអ្វីទាំងអស់ ។ នៅពេល​ដែល Roy បែរខ្លួនទៅរកគោលដៅ ដបទីបួន អតីតស្នងការនិយាយចំអកស្រាលៗព្រោះដឹងថា​ម៉ាស៊ីនទីនេះស្រូបបានសូម្បីសន្ធឹកដង្ហើមមនុស្ស​ ។

«វ៉ាក់សាំងរបស់ឯង នឹងធ្វើឱ្យពួកអញ ក្លាយជាខ្មោចឆៅយាមផ្នូរឯង ?»

ហ្សឺឌីឮហើយខាំមាត់រអ៊ូជេរប្រទេច ៖

«អាមេធ្មប់ !»

ស្រឹប !

សន្ធឹកទ្វារដែកមួយទៀត នៅខាងឆ្វេងដៃរបស់ពួកគេបានកម្រើករបើកឡើងភ្លាមៗ ទច់ដំណើរRoy ។

មនុស្សទាំងបួនបែរទិសសម្លឹងទៅ ។

នេះមិនមែនជាស្នូរវត្តមាន​កងកម្លាំងទាហានជីវសាស្ត្រ ឬកងទ័ពរបស់មេខ្លោងរុស្ស៊ីអ្វីទាំងអស់ប៉ុន្តែ … បន្ទាប់ស្នូរទ្វារ​ គឺសំឡេងច្រវាក់ ។

ភារម្យដែលនៅក្បែរទ្វារជាងគេ ស្រាប់តែប្រែទឹកមុខមួយរំពេច ។ ខណៈធីតា ផ្តើមដង្ហក់ ដកថយមកក្បែរRoy …

ទាំងពីរកាយស្គាល់មនុស្ស​ជាប់ច្រវាក់ម្នាក់នេះយ៉ាងច្បាស់ …

សំឡេងកកិតនៃច្រវាក់ដែក ប៉ះនឹងឥដ្ឋបេតុងបានលាន់ឮរងំ ហាក់ដូចជាសំឡេងនៃកូនសោដែលចាក់សោបេះដូងមនុស្សទាំងបួននៅក្នុងបន្ទប់នេះធ្ងន់ស្រាលដោយឡែកពីគ្នា ។

ពីក្នុងភាពងងឹតនៃច្រករបៀង ពេទ្យសាន ត្រូវបានទាញអូសចេញមកដោយកម្លាំងមនុស្ស​យន្ត​ទាបកន្តឿ តែមាឌមាំពីររូប ។ រាងកាយពេទ្យសានលែងជាមនុស្សដែលពោរពេញដោយថាមពល ដូចមុនទៀតហើយ តែហាក់បី​ដូចជាដុំសាច់មួយ ដែលគ្របដណ្តប់ដោយស្នាមជាំខ្មៅស្រអាប់​និងស្នាមរលាក​សរសៃឈាមដែលប៉ោងពោរ សឹងគ្របដណ្តប់ពេញ​លើផ្ទៃស្បែក ។

គេមិនបានដើរដោយខ្លួនឯងទេ តែត្រូវបាន «អូស» ដូចជាសាកសព ។

ក្បាលរបស់គេដួលដេកទៅលើស្មារបស់អ្នកអូស រួចទម្លាក់ចុះមកវិញតាម​ចង្វាក់នៃការដើរដូចជាតុក្កតា ​ដែលបាន​ដាច់បង់សរសៃប្រសាទបាត់ទៅហើយ ។

ធីតាសម្លឹងមកភារម្យដែលនៅធ្មឹង ។ នាងទម្លាក់ភ្នែកមកមើលកំភួន និងម្រាមដៃបុរសទ្រូង៥ហត្ថដែលផ្តើមញ័រទទ្រើក ។

ខ្សែច្រវាក់ដែកក្រាស់ព័ទ្ធចងកពេទ្យសាន  មិនត្រឹមតែរឹតបន្តឹងស្បែកកនោះទេ តែបានកកិតរហូតដល់ចេញកំណកឈាម ។

«អាសាន !»

សំឡេងដង្ហោយហៅប្អូនប្រុសញ័រៗរបស់ភារម្យកំពុងក្លាយជាមុខកាំបិត បុកបេះដូងមនុស្ស​គ្រប់គ្នា​នៅក្នុងបន្ទប់នេះ … តែពេទ្យសាន ហាក់គ្មានប្រតិកម្ម​​អ្វីទាំងអស់ ។ សភាពស្ងប់ស្ងាត់ហួសប្រមាណ … សមតែជាសភាពនៃរាងកាយ​ដែល «លែងដឹងក្តី» ព្រោះតែការធ្វើទារុណកម្មផ្នែកអគ្គិសនីឬអាចអ្វីផ្សេងទៀត ​ដែលបិសាចវ៉ុលកូវ បានបង្ខំឱ្យគេផឹក ។

«អាសាន !»

ភារម្យស្រែកហើយស្ទុះទៅរកប្អូន ចំពេលRoyឈានជើងទៅទាញ​អធិ​ការ​​មកវិញនៅនឹងកន្លែងដើម ។ ធីតាខ្ទប់មុខសម្លឹងភ្នែករបស់ជនរងគ្រោះដែលបើកមកបានពាក់កណ្តាល ឬមួយ … គេអាចឮសំឡេងប​ងប្រុសគេ ?

ភារម្យកញ្ជ្រោលក្នុងក្លេជាមួយRoyខណៈហ្សឺឌីស្ទុះមករារាំងម្នាក់ទៀត​។

មាត់របស់ប្អូនប្រុសគេប្រឡាក់ដោយស្នាម​លោហិតស្ងួតក្រៀម ដែលទំនងជាបាន​ខាំអណ្តាតខ្លួនឯងរាប់រយដង ដើម្បីទប់ទល់នឹងការឈឺចាប់ក្នុង​ពេល​ដែលត្រូវពួកមនុសុ្សបិសាចព្យាយាម «ដកហូត» សតិសម្បជញ្ញៈពីខួរក្បាលរបស់គេ ។

ភារម្យមិនខ្វល់ពីអ្វីទាំងអស់គេលូកដៃដាល់Roy បំណងស្ទុះទៅមុខដូចជាមនុស្សបាត់បង់ស្មារតី ទៅរកប្អូនប្រុសដែលកំពុងដេកកន្ត្រាក់ ។

ហ្សឺឌី លើកបង្ហាញអេក្រង់កុំព្យូទ័រដែលស្គែនបង្ហាញបន្ទាត់ក្រាហ្វិកពណ៌ក្រហមច្បាស់ៗ ដល់អធិការហើយខ្សឹបបន្ទាន់ៗ ៖

«ជុំវិញនោះគឺ របាំងឧស្ម័ន Aerosolized Pathogen Curtain ជាមេរោគកម្រិតកាចសាហាវ អាចបំផ្លាញជាលិកាសួតរបស់មនុស្ស ត្រឹមពេលមិនដល់ ១០ វិនាទីផង !»

ភារម្យឈរទ្រឹង … ថ្គាមនិងមុខ ​កន្ត្រាក់សាច់ដុំញាប់ញ័រដោយក្តីរន្ធត់ ។

ប្អូនប្រុសម្នាក់នេះឯង ជាហេតុផល​ដែលគេ​ត្រូវចាញ់ល្បិចចូលមកដល់បន្ទប់ក្រោមដីនេះ ខុសពី​Royដែលត្រូវល្បួងថា មន្ត្រីធំម្នាក់មានឯកសារសំណៅ​ជាព័ស្តុតាង​ នៃការចូលរួមជាមួយឧក្រិដ្ឋជនម៉ាហ្វៀរុស្ស៊ី ហើយធីតានិងហ្សឺឌីត្រូវគេល្បួង​បោកដោយរឿងបាត់ខ្លួនសិស្ស ។

អធិការនៅតែប្រឆាំងជម្នះអ្នកចាប់ទាំងពីរ ជាមួយកែវភ្នែកក្រហមពីរដៃអ្នកទាំងពីរ ខណៈហ្សឺឌីបន្ថែម ៖

«បើទៅ … មិនមែនស្លាប់តែម្នាក់ទេ ! យើងគ្រប់គ្នា … ស្លាប់ !»

គេនៅតែរើ​ហ្សឺឌីនៅតែនិយាយ «ធីតាក៏ស្លាប់ដែរ !»

ភារម្យឈប់ចលនា … Roy ដកដង្ហើមធំឆ្លៀតខ្សឹប ៖

«ប្អូនប្រុសរបស់ឯង … ធ្ងន់ណាស់ហើយ ​!​»

ធីតា​រត់មកឈរពីមុខភារម្យ ដោយភ្នែករលីងរលោង ។ នាង​ព្រមានគេ  រអាក់រអួល ៖

«ស្តាប់ហ្សឺឌីទៅ … ដកថយសិន ​? ok ?»

ភារម្យខាំមាត់ ភ្នែកក្រហមតែតរបស់គេ ផ្តោតសម្លឹងប្អូនប្រុសម្នាក់ដែលបានលើកកាំភ្លើងបាញ់គេចំកណ្តាលទ្រូងកាលពី៥ឆ្នាំមុន ព្រោះតែភាពឆ្កួតលីលា … ក៏ជាប្អូនម្នាក់ដែល​គេទម្លាក់ចោលគ្រប់យ៉ាង មិនថាបុណ្យស័ក្តិ កេរ្តិ៍ឈ្មោះ​ក៏នៅតែមិនអាច … ការពារឱ្យរស់នៅល្អបាន ។

ពេលនេះ មនុស្ស​ដែលគេតាមរកអស់៥ឆ្នាំ ត្រូវមកឃើញគ្នាក្នុងសភាពមរណៈដ៏ឈឺចាប់ហួសថ្លែងមួយ … គេឮតែសំណោកដ៏ឈឺផ្សា នៃបេះដូងខ្លួនឯង … ហើយគេ​បានប្រាប់មកថា របាំងជីវសាស្ត្រដ៏កំណាចនេះ បង្កើតឡើងដើម្បីតេស្តមើលថា តើគេនៅមានភាពឆ្លាតវៃគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា ឬក៏គ្រាន់តែជាមនុស្សមានះល្ងង់ខ្លៅ ដែលហ៊ានត្រឹម​យកជីវិតទៅប្រថុយ ?

ភារម្យឈរទ្រឹង ជាមួយរាងកាយញាប់ញ័រចំប្រប់ … ភ្នែកសម្លឹងមើលសានដែលមានរយៈដង្ហើមខ្សោះខ្សោយទាំងដែលដៃនេះចង់លូកទៅជូតញើសនៅលើថ្ងាសប្អូនប្រុសជាខ្លាំង ប៉ុន្តែគេកំពុងតស៊ូជាមួយមនោសសញ្ចេតនា ​សោក​សង្រេងនេះយ៉ាងសាហាវឃោរឃៅជាទីបំផុត ។

ប្អូនដែលគេតាមរក ពេលនេះឃើញហើយ តែត្រឹមជាបំណែកនៃមនុស្សម្នាក់ដែលត្រូវបានពួកបិសាចបំផ្លាញចោល ។

ប៊ីប … ប៊ីប …

មានភាគបន្ត …

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៨)
បើវាចាប់ពួកយើងហើយមិនសម្លាប់ ?????? … ចម្លើយជាអ្វីទៅ ?

ធីតា ក៏ងាកមកមើលភារម្យ ។ មុខគេប្រឡាក់ទៅដោយធូលី និងស្នាមរលាកតិចតួច តែក្រសែភ្នែកនៅតែមុតស្រួច ។

នាងដូចចង់សួរថា កាំភ្លើងទាំងពីរដើមនេះ តើជនដែលចាប់ពួកគេដាក់ទុកឱ្យមកតាំងពីពេលណា ? ដើម្បីអ្វី ? ដើម្បីទុកឱ្យអតីតនាយប៉ូលិសទាំងទ្វេបាញ់កាមេរ៉ា ?

ប៉ុន្តែ … គ្រប់គ្នា​មិនទាន់បានប្រើការវិភាគត្រឹមត្រូវហ្មត់ចត់ផង ស្រាប់តែសំឡេង “ឃ្លីក” មួយយ៉ាងធ្ងន់លាន់ចេញមកពីលើលេណដ្ឋាន ។

មនុស្សទាំងបួន … ងើបមុខឡើងព្រមគ្នា ។

អេក្រង់ធំមួយរអិលចុះមកពីជញ្ជាំងងងឹតនៅពីមុខចម្ងាយប្រមាណជា៥ម៉ែត្រប៉ុណ្ណោះពីទីនេះ … ហើយអក្សរពណ៌សលេចឡើងលើផ្ទៃអេក្រង់ខ្មៅ ។

«សូមអបអរសាទរ ។ អ្នកទាំងបួន បានឆ្លងកាត់ដំណាក់កាលទីមួយ !»

ចង្រៃយក៍ ! ភារម្យក្តាប់ដៃ បង្កើនចរន្តសរសៃសសូងនៅពីមុខកែវភ្នែកធីតាដែលនៅពីក្រោយគេ ។

«អ្ហែងលេង Squid Game ស្អីអាថោក ?»

ទោះហ្សឺឌីខាំមាត់រអ៊ូបែបនេះ …​ តែនៅមិនអាចបញ្ឈប់ជួរអក្សរថ្មីលេចឡើងមកបន្តិចម្តងៗបន្ថែម … គួរឱ្យក្តៅចិត្ត​នោះទេ ។

«ការសាកល្បងពិតប្រាកដ ទើបតែចាប់ផ្តើមប៉ុណ្ណោះ Hacker ! »

Royពង្រឹងជំហរឈានថយក្រោយវឹប … ខណៈស្នូរដែកធ្ងន់មួយលាន់កក្រើកពីចុងច្រករបៀង ។

ហើយនៅក្នុងភាពងងឹតនោះ … ទ្វារមួយទៀតកំពុងបើកមកចំហយឺតៗ ។

ជំពូកទី២​ ឋាននរកពណ៌ខៀវ

ក្រាក …

សំឡេងដែកកកិតនឹងគ្នាបន្លឺឡើងយ៉ាងអំណួតគងពីលើភាពស្ងប់ស្ងាត់ដ៏គួរឱ្យព្រឺខ្លាច ។ ទ្វារធ្ងន់កណ្ដុកដ៏ធំមួយ … បានរបើកចំហយ៉ាងប្រឹងប្រែង … បង្ហាញឱ្យឃើញបណ្តើរៗនូវអ្វីៗដែលនៅពីក្រោយវា …  ។

មិនមែនជាបន្ទប់លេងល្បែងពិឃាតដូចការរំពឹងទុករបស់ហ្សឺឌីឡើយ … ប៉ុន្តែ … មានសភាពជារោងចក្រជីវសាស្ត្រ ?

បើមែន … វាពិតជាបន្ទប់ជីវសាស្ត្រខ្នាតយក្សមួយ ដែល … មហាទំនើប !

Roy រេភ្នែក … ចំហមាត់ ។

ជិតកន្លះជីវិតមនុស្ស ​… អតីតឧត្តមសេនីយ៍ធ្លាប់តែឃើញមន្ទីរពិសោធន៍ខ្នាតនេះ មាននៅក្នុងកុនបស្ចិមប្រទេសតែប៉ុណ្ណោះ ។

នេះជាការពិតឬសុបិនមិនសំខាន់ … សំខាន់ … គេមិនដឹងថា អាចយក មនុស្ស​បីនាក់នេះចេញវិញ ប្រកបដោយសុវត្ថិភាពក្នុងកម្រិតសង្ឃឹមមិនដល់១០ភាគរយដាច់ខាត !

… អាងកញ្ចក់រាប់សិបតម្រៀបជួរគ្នា ផ្ទុកទឹកពណ៌ខៀវស្រងាត់ដែលកំពុងពុះកញ្ជ្រោលរិចៗ ហាក់ដូចជា មានដង្ហើម … មានជីវិត ។

ក្លិនសារធាតុគីមីដ៏សាហាវបុកចូលច្រមុះម្នាក់ៗ … ធីតាទប់មាត់ស្ទើរមិនជាប់ ។ អាងកញ្ចក់ដ៏ធំជាងគេនៅចំកណ្តាល … អ្វីមួយកំពុងអណ្តែត … ដូចសភាវៈមានជីវិត ​? តែ … មិនមែនជាមនុស្ស … ក៏មិនមែនជាសត្វ ។

«នេះមិនមែនជាហ្គេមកូរ៉េ-អាគាំងទេ … » ភារម្យនិយាយក្នុងសព្ទសំឡេង​ទាប ល្មមឮបួននាក់ … ស្អកៗ … ខូចចិត្ត ​… តែភ្នែករបស់គេរវៀសរកតម្រុយដោយពោលបន្តរដឹក «នេះគឺជាមន្ទីរពិសោធន៍សម្លាប់មនុស្ស !»

ភ្លាមៗនោះអេក្រង់ Hologram ដ៏ធំមួយក៏លេចឡើងនៅពីមុខពួកគេបន្ថែម ។

រូបភាពរបស់ វ៉ាលី វ៉ុលកូវ មហាសេដ្ឋីដែលធ្លាប់តែឃើញក្នុង Forbes ពេលនេះបង្ហាញ​ខ្លួនរស់រវើក​ដូចកំពុង Live ។

ជាមួយនឹងកែវស្រា Vodka ក្នុងដៃយ៉ាងអំណួត ជនចំណាស់វ័យ៦០ប្លាយសើចតិចៗ ជាមួយទឹកមុខស្លេកស្លាំង … ឯស្បែកតួខ្លួនជននេះ សស្គុស សឹងប្រៀបបាននឹងសម្លីគ ។

សូរសំណើចនោះលាន់ឮមកក្ងួរ ស្រាលៗ តាមប្រព័ន្ធ Speaker ជាភាសាខ្មែរ​ស្ទាត់ជំនាញ ៖

«សូមស្វាគមន៍មកកាន់ពិភពពិត … ចក្រភព វ៉ុលកូវ មហារុងរឿង !»

មនុស្សនេះមានអាការមិនត្រឹមជាបិសាចស្រេកឈាម តែជាបិសាចដែលមានវិកលមួយត្រួតពីលើទៀត ។

ជននេះឈប់បន្តិច រួចសម្លឹងមើលមកអ្នកទាំងបួនម្តងម្នាក់ៗ ដូចកំពុងនៅពីមុខកាមេរ៉ា​ដ៏អស្ចារ្យជាច្រើនជ្រុង ។

«គិតថា ខ្ញុំឆ្កួត ? ទេ ! បើយើងចង់ឃើញពួកឯងកាប់សម្លាប់គ្នាដូច​ហ្គេម​ក្នុង​កុន បានខ្ញុំសមឆ្កួត ! តែ … យើងចិត្តល្អណាស់ … ហើយមានហេតុផល ! យើង​ត្រូវការ “សេនាធិការ” ! ហើយកុំគិតថាយើងយកម្នាក់ ! យកទាំងបួននាក់ ! ឱ្យតែគ្រប់លក្ខណៈសម្បត្តិ ! យើងចង់បានបរិវារដែលមានសមត្ថភាពខ្ពស់ ហើយ​គួរ​ឱ្យស្រលាញ់ ដូចជាពួកឯង !»

តាចាស់បង្វិលកែវស្រា សំឡេងលាន់មកបន្តខ្ទរដូចសំឡេងមនុស្សយន្ត៖

«នៅខាងមុខពួកឯង … ក្នុងទូទាំងនេះ … មានវ៉ាក់សាំង៤ដប ។ … កុំឱ្យ​ខាត​ពេល រកឱ្យឃើញ​ហើយចាក់វាទៅ ពួកឯងនឹងរស់ ! … ហើយមានអំណាច ! ផ្ទុយទៅវិញ … បើរកមិនឃើញ … មិនចាក់ … ឧស្ម័នមេរោគនឹងត្រូវបញ្ចេញមក​ក្នុងពេលកំណត់យ៉ាងទៀង … ១៥នាទីទៀត ។»

ស៊ីស … ស៊ីស … សំឡេងក្បាលម៉ាស៊ីនបាញ់ឧស្ម័នចាប់ផ្តើមបន្លឺឡើងខ្សោយៗ ។ ធីតា សម្លឹងមើលដបវ៉ាក់សាំងទាំង៤នោះ ។

ពួកគេ​ឃើញដូចគ្នា​បន្តបន្ទាប់ បណ្តាដបដែលបង្កប់ក្នុងអាងទឹក ។ គ្មាន

អ្នកណាស្ទុះទៅចាប់យកទេ ! មនុស្ស​ទាំងបួន សុទ្ធជាកំពូលមនុស្ស​ដែលធ្លាប់ឆ្លងកាត់គ្រោះថ្នាក់ បន្ទាត់ស្តើងរវាងរស់និងស្លាប់រួចមកហើយ … តែពួកគេកំពុងពិចារណា ។

ស្រីងាកមកសម្លឹងភារម្យ រួច Roy ហ្សឺឌី … រួចងាកត្រលប់មកភារម្យ   វិញ ។ ភារម្យដឹងភ្លាមថា ធីតាកំពុងគិតអ្វី ។ នារីនេះមិនមែនកំពុងសុំការយល់ព្រមទេ តែនាងកំពុងបញ្ជាក់ពីអ្វីមួយសំខាន់ ។

«មាត់រឹងលំដាប់ ISO អធិការភារម្យ …» ធីតាខ្សឹបហើយបន្តទៅកាន់កែវភ្នែកស្រទន់របស់នាយ «បងគិតថាយើងគួរធ្វើម៉េច ?»

ភារម្យញញឹមស្រាលៗជាស្នាមញញឹមដែលនរណាម្នាក់ក៏មើលទៅនាយ យល់ថាអតីតអធិការ​ដូចគ្មានការបារម្ភឬភ័យខ្លាចអ្វី ។ នាយ​ដើរទៅកាន់តែកៀកគ្នាជាមួយស្រីស្រស់ ហើយម្រាម​ចង្អុលទៅអាងទឹកពណ៌ខៀវចំនួន៤នៅទិសផ្សេងគ្នា ដែលមានផ្ទុកដបវ៉ាក់សាំងទាំង ៤ នោះ ។

Royនិងហ្សឺឌី ហាក់ដឹងពីរឿងដែលភារម្យដឹងដែរ បានជាពួកគេស្ងាត់ …

«វ៉ុលកូវ !» ភារម្យហៅជនជាតិរុស្ស៊ី ហើយងើបមុខប្រឈមកាមេរ៉ា

«តាឯងខំរៀនណាស់ … ម៉េចបានដូចជាភ្លេចមេរៀនមួយដ៏សំខាន់ !»

ឮហើយកាលណា Roy គ្រវីស្មាសម្លឹងជុំវិញ ទាំងដែលត្រចៀកគេនៅត្រងត្រាប់ស្តាប់ តែរាងកាយធ្វើសកម្មភាពទៅកាន់អាងទាំងនោះយ៉ាងរហ័ស ។

សំឡេងអតីតអធិការពោលបន្ថែម ៖

«គ្មានអ្នកណាអាចបញ្ជាមនុស្ស​ដែលមិនខ្លាចស្លាប់ នោះទេ ! … »

ផាំង !

ផាំង ! ខ្ចាយ !

មានភាគបន្ត!

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៧)
កាំភ្លើង​សំយុងចុះក្រោម​ ដូចចិត្ត​ បុរស២រូបទៀត ដែលទទួលដឹងហើយថា ចំណងទាក់ទង ចិត្ត​ជំពាក់រវាងអតីតអធិការ​និងនារីម្នាក់នេះជ្រាលជ្រៅកម្រិតណា បានជាច្រើនឆ្នាំមកនេះហ្សឺឌី មិនដែលទទួលបាន «Yes» ​ឯ Roy ក៏មិនដែលទទួលបានភ្លើងខៀវ

គ្មានអ្នកណាដឹងទេថា៥ឆ្នាំមុន … មុនពេលពេទ្យសាន​លើកកាំភ្លើងបាញ់បងប្រុសខ្លួននៅក្នុងលេណដ្ឋាននោះ តើមកពីជនវិកល​ ​ខឹងភារម្យដែលបានសម្រេចរើសយកអាយុសង្ខារបស់នាង ​ចោលប្អូនប្រុសខ្លួន ?

ការយំខ្សឹកខ្សួល​របស់ធីតា និងការទម្លាក់កាំភ្លើងរបស់ Roy មិនបានបញ្ឈប់ចង្វាក់នៃសេចក្តីស្លាប់ ដែលកំពុងរំកិលចុះមកពីលេណដ្ឋាននោះទេ ។

ស្នូរ គ្រឺត … គ្រឺត … នៃចលនាដែកថែប កាន់តែលាន់ ជាតិថ្នាំរឹតសាយភាយ … តម្រង់គំហុកចុះមករកពួកគេដោយផ្សែងពណ៌សនៃឧស្ម័នពុលចាប់ផ្តើមហុយចេញមកតាមរន្ធខ្យល់ … ។

ហ្សឺឌីនៅភាំងសម្លឹងមនុស្ស​ពីរនាក់ដែលកំពុងបញ្ចេញមនោសញ្ចេតនាដ៏ជ្រាលជ្រៅដាក់គ្នា រហូតដល់គេខ្លួនឯងភ្លេចថា ត្រូវធ្វើអ្វី … ។ មិនដឹងថាវត្តមានភារម្យពេលនេះ ជាចំណែកបង្កើតការឈឺចាប់ដល់Hackerក្មេងឬ មួយធ្វើឱ្យគេស្គាល់ច្បាស់ពីចិត្តរបស់ធីតានោះឡើយ ។

Royដកភ្នែកចេញពីពួកគេ​មកសម្លឹង​ស្រទាប់ផ្សែងដែលហូរមករឹងរឹតតែ … ក្រាស់ទៅៗ ។

«គ្មានពេលមើលរឿងសង់ទីម៉ង់ទេ !» Roy ខាំមាត់គ្រហឹមនាំឱ្យភារម្យ

ដែលឈរស្ងៀមអស់រាប់នាទីពីមុខមនុស្ស​ស្រី ស្រាប់តែប្រែទឹកមុខជាម៉ឺងម៉ាត់ក្រឡាស់មួយវឹបមក​ដណ្តើមយកកាំភ្លើងចេញពីដៃធីតាភ្លាមៗ ។ អ្នកកាសែតដូចនាង​ ធ្វើម៉េចអាចទប់ជាប់និងការឆ្មក់របស់ប៉ូលិសចំណាន ? ប្រុសទាញប្រាណនួនល្អងមកឈរនៅខាងក្រោយខ្នងខ្លួនខណៈ Roy លើកអាវុធតម្រង់បាញ់ផ្តាច់កាមេរ៉ាទាំងអស់នៅតាមជ្រុងបន្ទប់ ។

ផាំង ! ផាំង ! ផាំង !

ភារម្យ គេជួយបាញ់បន្ថែមបំផ្ទុះបំផ្លាញកាមេរ៉ាទាំង ៤ជ្រុងបានជាមួយ Royយ៉ាងជាក់លាក់ សូម្បីតែ​កាមេរ៉ាបង្កប់មួយក្បែរអំពូលភ្លើងលើទ្វារ ក៏ត្រូវគេចាប់បាន ។

ទោះសំឡេងគ្រាប់កាំភ្លើងលាន់ឮជុំវិញក៏ដោយ ក៏ទឹកមុខរបស់ភារម្យនៅតែស្ងប់ស្ងាត់ ក្នុងក្រសែភ្នែកធីតា  ឯដៃនារីនេះនៅប្រតោងអាវគេពីក្រោយដោយក្តីតក្កមា ។

«កុំភ័យ !»

សំឡេងគេខ្លីពីរម៉ាត់ រត់រសឹបក្នុងបេះដូង​មួយដែលរងា កំព្រាយូរណាស់មកហើយ ។ សូម្បីមនុស្ស​យន្តក្នុងឡាន​ក៏ដឹងថា ធីតានឹកអ្នកណានោះដែរ ។ នាងសម្លឹងគេជានិច្ច​ ខណៈអតីតអធិការ វាចា​នឹងនរប្រាប់ទៅហ្សឺឌី ៖

«ពួកវាកំពុងតាមដានហើយអាចកំណត់ល្បឿននៃជាតិថ្នាំទម្លាក់មកតាម​លេណដ្ឋាននេះ … តាមរយៈរំញ័រដង្ហើមរបស់យើង !»

Roy ងាកងក់ក្បាល … លែងមានការសង្ស័យ … រវាងពួកគេ ​… មានតែការរួមដៃគ្នាជាធ្លុងមួយ ។

«ហ្សឺឌី !» ភារម្យងាកទៅរក Hacker វ័យក្មេង ខណៈដៃរបស់គេកំពុងប្រមែប្រមូលយកឧបករណ៍ ។

«ពួកវាទុកLaptop ឱ្យឯងHack ប្រព័ន្ធទ្វារ បានន័យថា វាចង់ឈរមើលយើងលេង !!! ចោល !»

ដៃHacker ចង់លែងចេញពីDevice តែRoy និយាយបង្វែររហ័ស ៖

«Hack Cooling System (ប្រព័ន្ធបញ្ចុះកម្ដៅ) វិញ ! បង្ខំឱ្យវា Overload !»

ហ្សឺឌី បើកភ្នែកធំៗ គេយល់ភ្លាមពីគំនិតរបស់អតីតស្នងការ​ម្នាក់នេះ ឯភារម្យក៏ងាកមកដោយស្ងើចសរសើរ ពួកគេទាំងបួនយល់ព្រមគ្នាថា Roy ចង់ប្រើកម្លាំងផ្ទុះម៉ាស៊ីន ដើម្បីទម្លាយទ្វារដែក !

«ធ្វើទៅ !» ភារម្យគំហក ។

ហ្សឺឌី មិនបង្អង់យូរ ម្រាមដៃទាំងដប់រត់លើTablet លឿនដូចផ្លេកបន្ទោរ អេក្រង់កុំព្យូទ័រលោតកូដរាប់ពាន់ជួរ ។

«ហ្សឺឌី ! យើងធ្វើទាន់ទេ ?» ធីតាសួរគេ ទាំងមុខក្រហម ។

«ត្រូវការពេល ៣០ វិនាទី !»

Roy និង ភារម្យ ដែលកំពុងជ្រែងខ្នងទល់គ្នាត្រៀមរកកាមេរ៉ាបង្កប់ផ្សេងទៀតជាមួយកាំភ្លើងណែនក្នុងដៃ ។ ទឹកមុខRoyពេញដោយអំនួត ព្រោះពាក្យថា ៣០វិនាទី ដើម្បីបញ្ជូនកូដវាយប្រហារ បានន័យថា មនុស្ស​ដូចហ្សឺឌីកុំថាឡើយស្រុកខ្មែរ សូម្បីតែពេញអាស៊ី ឈានដល់ស្រុកចិន សឹងពិបាករកដៃគូមកផ្គង ។

«ធីតា !» ហ្សឺឌីហៅនាង ។ ធីតារត់ចូលទៅរកគេ ។

«ឈរនេះហើយ !»

ហ្សឺឌីបង្គាប់នាង​ឱ្យឈរទីដែលមានសុវត្ថិភាពសិន ការពារកម្លាំងផ្ទុះ មុនពេលគេបញ្ជូនកូដចុងក្រោយ ។ ឯភារម្យនិងRoy ផ្តើមញាក់មុខដាក់គ្នា ងាកមករួមកម្លាំង គាស់រម្លើងផ្ទាំងដែកក្រោមបំពង់ខ្យល់ចេញ យ៉ាងថ្នឹកជំនាញ ។ ធីតាឈរមើលពួកគេ ។ ការងារនាយប៉ូលិសម្នាក់ៗ មិនមែន​ដូចសាមញ្ញជនយល់ឃើញទេ ។

វឹប … ប្រាវ …

គ្មានហត់អ្វីខ្លាំងការរម្លើងបាន​បង្ហាញឱ្យឃើញកូនប្រឡាយតូចមួយ… ។

«ចូលទៅក្នុងនេះទាំងអស់គ្នា !»

ធីតាសម្លឹងប្រឡាយបង្ហូរទឹករំអិលពីម៉ាស៊ីនដែលនៅចំពោះមុខ ។ តាមពិតពួកគេអស់ពេលហើយ … បើចាំដល់ម៉ាស៊ីនផ្ទុះបំផ្លាញទ្វារ … កម្លាំងខ្យល់នឹងបោកទ្វារឱ្យរបើកមែន ប៉ុន្តែ ក៏អាចដុតរាងកាយមនុស្ស​ក្នុងផ្ទៃបន្ទប់នេះឱ្យខ្លោចបានដូចគ្នា ។

ភារម្យប្រាប់ហើយ ដៃគេឈោងមកដល់ក្បែរស្រី ចាប់ស្មានាងយ៉ាងណែន ខណៈRoyក៏ ស្ទុះមកដល់ ។​ ពួកគេរុញធីតាចូលទៅក្នុងប្រឡាយមុនគេ បន្ទាប់មកគឺ ហ្សឺឌី ដែលកាន់ Tablet ជាប់នឹងទ្រូង ។

«១០ វិនាទីទៀត !» ហ្សឺឌីស្រែកប្រកាស កម្ដៅក្នុងបន្ទប់ចាប់ផ្តើមហក់ឡើងខុសធម្មតា ។

Roy និង ភារម្យ សម្លឹងមុខគ្នា ។ អតីតប៉ូលិសពីររូប ដែលទើបតែភ្ជង់

កាំភ្លើងដាក់គ្នាមុននេះ បានងក់ក្បាលឱ្យសញ្ញាគ្នាក្នុងនាមជាអ្នកប្រយុទ្ធ ។ ពួកគេលោតចូលទៅក្នុងប្រឡាយទឹករំអិលព្រមគ្នា ហើយភារម្យបានទាញផ្ទាំងដែកមកបាំងពីលើមាត់ប្រឡាយ ។

ប៊ីប … ប៊ីប … ប៊ីប … ទឹត !!!

សំឡេងប្រព័ន្ធកុំព្យូទ័រគាំង លាន់ឡើងកងរំពង ។

ប៊ូម !!!!!

កម្លាំងផ្ទុះដ៏មហិមាចេញពីម៉ាស៊ីនត្រជាក់កណ្តាល បានបោកបក់ពេញបន្ទប់ពិសោធន៍ ។ អណ្តាតភ្លើង និងសន្ធឹកខ្យល់ បានបោកទម្លាយទ្វារដែកក្រាស់ឃ្មឹកនោះឱ្យរបើកខ្ចាយទៅម្ខាង ។ ផ្ទាំងដែកដែលភារម្យទាញមកបាំង ឡើងកម្ដៅក្រហមងៅ ដូចកម្អួតកម្អែលភ្នំភ្លើង  ប៉ុន្តែ បានជួយសង្គ្រោះជីវិតពួកគេទាំងបួនបានសម្រេច ។

ភាពងងឹត និងផ្សែងខ្មៅ គ្របដណ្តប់មកពាសពេញ ។ ម្នាក់ៗក្អកខេះៗ អមជាមួយសូរសំឡេងដង្ហក់ខ្យល់រំពងវឹកវរ ។

មិនយូរទេ … ភារម្យផ្តើមយារជើងទាត់បំប៉ើងផ្ទាំងដែកនោះចេញ ។

គេលូនចេញមកមុនគេ រួច Roy ដែលទាញហ្សឺឌី ហើយហ្សឺឌីទាញធីតាចេញមកក្រៅ ។ ពួកគេ ឈានចោលបន្ទប់ពិឃាត មកឈរនៅមាត់ទ្វារដែលចំហបាក់បែក សម្លឹងទៅកាន់ច្រករបៀងងងឹតចំពោះមុខ ។

… ទីនេះ លែងឃើញមានពន្លឺភ្លើងក្រហម ឬសំឡេងប្រព័ន្ធអាសន្នទៀតហើយ ។

«ទ្វារ … បើកបានមែន !» ហ្សឺឌី និយាយអំណរ​និងហត់ដង្ហក់ … តែនឹក

ឃើញរឿងមួយគេទម្លាក់សោមនស្សចោលវិញ … ពួកគេនៅតែជាកណ្តុរក្នុងរូង … កាមេរ៉ាគ្រប់ជ្រុងលើពិតានកំពុងសម្លឹងមក ។ តើពួកនោះចង់បានអី ?

មានភាគបន្ត!

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៦)
ទោះមិនទាន់បានចម្លើយថា​យ៉ាងណា តែចិត្ត​អ្នកកាសែតស្រីបានកាត់យល់រួចជាស្រេចហើយថា អ្នកណាម្នាក់នោះ កំពុងតែប្រមូលចាប់ពួកគេ​មកជុំគ្នានៅទីនេះ ​ដើម្បីតែម្យ៉ាង គឺ ឱ្យសង្ស័យ ឱ្យបំផ្លាញគ្នាឯង ដើម្បីបញ្ចប់សំណុំរឿង L-34 ។ ជនទុច្ចរិត​ចង់ឱ្យគ្រប់យ៉ាងក្លាយទៅជាអតីតកាល  មិនត្រូវការឱ្យមានអ្នកក្រៅដឹងថា តើមានអ្វីកើតឡើងពិតប្រាកដ ចំពោះគ្រូដែលស្លាប់ និងសិស្សបាត់ខ្លួននោះទេ ។

ស្រឺត ! ….

សំឡេងកម្រើកនៃសន្ទះខ្យល់ពីខាងលើ លាន់ចេញមកស្រិបៗ ច្បាស់ឡើងៗ  ហាក់ដូចជាមានអ្វីមួយ កំពុងតែរំកិលចុះមក ។ ពួកគេទាំងបួននាក់ភ្ញាក់ដឹងខ្លួនភ្លាមៗថា តាមពិត ​ខ្លួនមិនមែនជាអ្នកប្រមាញ់បន្ទប់ពិសោធន៍អាថ៌កំបាំងទេ តែកំពុងបានត្រូវគេ “ប្រមាញ់” ។

ស្នូរទ្រហឹងនៃសន្ទះខ្យល់ដែលកំពុងដាក់សម្ពាធរំកិលចុះមកខាងក្រោម បង្កប់នូវសញ្ញាណនៃ … សេចក្តីស្លាប់ ។

ភាពតានតឹងក្នុងនេះ លែងស្ថិតនៅលើកាណុងកាំភ្លើងដែល Roy កំពុងកាន់នោះទៀតហើយ តែស្ថិតនៅលើញាណចិត្តគំនិត ដែលម្នាក់ៗនៅទីនេះកំពុងមមាញឹកគិត ។

ហ្សឺឌី គឺជាមនុស្សទីមួយដែលដឹងខ្លួនថា ក្តីមរណៈកំពុង​តែឈានមកដល់ … ម្រាមដៃគេលែងវាយ Keyboard បាន​តែបែរជាសង្កត់បិទគ្របកុំព្យូទ័រ

មកយឺតៗ ។

គេដឹងថា បើសិនជាគេបន្ត Hack ទៀត នោះប្រព័ន្ធការពាររបស់សត្រូវនឹងដឹងពីទីតាំងពិតប្រាកដរបស់ពួកគេភ្លាមៗ ។

ប្រុសក្មេងងាកមកសម្លឹង Royដោយវិប្បដិសារី ។  ភ្នែកនាយ​ Hacker មិនមែនបង្ហាញភាពភ័យខ្លាចឬសង្ស័យ​Roy ដូចមុនទេ តែបង្ហាញពីដំណឹងថា គេត្រៀមខ្លួន កៀកស្មា​ប្រយុទ្ធជាមួយគ្នា ព្រោះអ្វីដែលគេរកឃើញក្នុងវិនាទីចុងក្រោយនេះ បានទាត់ចោលគំនិតមុនៗដែលគេគិតថា រនុកក្នុងមានពាក់ព័ន្ធនឹង Roy… ។

«Digital Signature នៃការចូលប្រើប្រាស់ប្រព័ន្ធ … តាមពិតចេញមកពី IP Address ដែលកំពុងលាក់ខ្លួននៅផ្នែកខាងលើក្បាលពួកយើង … មិនមែនចេញពីឧបករណ៍របស់ស្នងការ​Royទេ … ខ្ញុំគិតខុសហើយ ! ពួកវារៀបចំធ្វើឱ្យកាមេរ៉ារបស់ស្នងការ Roy ក្លាយជាគោលដៅដំបូងគេ ដើម្បីឱ្យយើងសង្ស័យខុស !»

ហោចណាស់ រួចពីការសង្ស័យម្នាក់ … អតីតស្នងការ​ធូរចិត្ត ​… ហើយរេទៅរកភារម្យ ។  ឯកសារសម្ងាត់មួយពីអាល្លឺម៉ង់ នៃបណ្តាញសាកលវិទ្យាល័យសន្តិសុខបច្ចេកវិទ្យា​ Royធ្លាប់ទៅស្នាក់រៀន មាន​បានបង្ហើបមកមុននេះប៉ុន្មានម៉ោងថា «អតីតប៉ូលិសម្នាក់នៅរតនគិរី កំពុងមានទំនាក់ទំនងជាមួយម៉ាហ្វៀ រុស្ស៊ី ហើយអតីតស្នងការ​Roy ខំស្កាត់មកដល់ L-34 ក៏ព្រោះតែតម្រុយនោះ គឺគេផ្តោតលើអធិការភារម្យ ។ តែ … ពេលនេះ គេប្រហែលជាយឺតពេលបន្តិចហើយ ក្នុងការ​វិភាគថា ឯកសារនោះ ក៏ជា “អន្ទាក់” ដែលបង្កើតឡើងដើម្បីឱ្យ

គេទាំងបួន​សម្លាប់គ្នា ។

ដំបូងញ៉ាំងឱ្យ ហ្សឺឌីសង្ស័យគេ គេសង្ស័យភារម្យ ?

ទោះយ៉ាងណា ចរិត​Roy គឺស្ងៀមស្ងាត់ក្នុងវិនាទីលំបាកបំផុត ។

ស្នាមសង្វារលើថ្ងាសគេរឹតតែជ្រៅទៅដោយការត្រិរិះសង្គ្រោះជីវិត​គ្រប់គ្នា ។ បុរសនេះ មិនដាក់កាំភ្លើងចុះទេ តែសន្សឹមៗគេបែរមកសម្លឹងធីតា ៖

«ធីតា … មកណេះ មកក្រោយខ្នងខ្ញុំ !»

ធីតា ដើរមកកណ្តាលបន្ទប់ ។ អ្នកកាសែតម្នាក់នេះ មិនមែនជាមនុស្ស​ស្រីម្នាក់ដែលនៅក្មេងដល់ថ្នាក់ ត្រូវការនរណាមកបញ្ជាឬមកការពារទេ គ្រប់គ្នា​ក៏ដឹង ។ ស្រីសម្លឹងមើលភ្នែកបុរសទាំងបី ដោយភាពហ្មត់ចត់ហើយនិយាយ

«មានវិធីអីបើកទ្វារ ?»

នៅក្នុងភាពងងឹតនៃផ្សែង … ហ្សឺឌី ក៏ដូចជា Roy នៅតែដកដង្ហើម      ញាប់ៗ គ្មានមធ្យោបាយ ឯកាំភ្លើងរបស់ Roy ទោះបីរាងសំយុងចុះក្រោមបន្តិចមែន តែក្រសែភ្នែកអតីតស្នងការ ​នៅតែសម្លឹងភារម្យដោយភាពមន្ទិលមិនទាន់ដាច់ស្រឡះ ។

ធីតា ដឹងថា​ នាងត្រូវតែបញ្ឈប់ការសង្ស័យនេះជាបន្ទាន់ បើមិនដូច្នេះទេ ពួកគេនឹងបរាជ័យជាក្រុម ព្រោះរវល់សង្ស័យគ្នា​មិនមាន​ឱកាស​តតាំងឧបសគ្គចំពោះមុខឡើយ ។

ស្រីឈានដើរចូលទៅជិតភារម្យ ហើយឈប់នៅចំពោះមុខគេ ។ ទោះណាជា​ធីតាមិនបានសម្លឹងចំជម្រៅភ្នែកគេ តែនាងរេសម្លឹងមើលទៅស្មាស្តាំរបស់គេដែលបានពាំងគ្រាប់ឱ្យនាងមុនពេលគេបាត់ទៅអស់ជាង១០០០ថ្ងៃ ។

ក្រឡេកមកវិញ ម្តងណេះ ​ស្រីសម្លឹងចំកែវភ្នែកដែលធ្លាប់តែមុតស្រួចដូចកាំបិតតែពេលនេះ … ពោរពេញដោយការឈឺចាប់ដែលលាក់ទុក … ពេលនេត្រាទាំង៤ប៉ះគ្នា ។

«អ … ធិ … ការ … ភារម្យ … » ធីតាខ្សឹប សំឡេងនាងផ្តើមញាប់ញ័រខ្លាំង «បើសិនបងជាមនុស្សពិត … មិនមែនមនុស្សយន្តជីវសាស្ត្រ របស់ពួក     រុស្ស៊ី … ប្រាប់ខ្ញុំមក … យប់ចុងក្រោយនៅលេណដ្ឋាន​មុនពេលបងបាត់ខ្លួន … តើបង … ឮ … ខ្ញុំនិយាយថាម៉េចខ្លះ ?»

Roy រឹតតែតម្រង់កាំភ្លើងផ្ចង់ជាងមុន ព្រោះធីតានៅកៀកនឹងជននោះពេក ។ ករណីបើភារម្យ៥ឆ្នាំមកនេះ បានសម្រេចចិត្ត​ចាកចោលផ្លូវត្រូវ ចូលទៅនៅជាម៉ាហ្វៀជីវសាស្ត្របម្រើបរទេស តើកាំភ្លើងនេះការពារធីតាបានប៉ុន្មានភាគ ?

ទោះយ៉ាងណា សំណួររបស់នាង ជាអ្វីដែល “មិនមានក្នុងកំណត់ត្រាប៉ូលិស” ក៏មិនមានក្នុងប្រព័ន្ធទិន្នន័យមនុស្ស​យន្ត​របស់រុស្ស៊ីដែរ … បច្ចេកវិទ្យាទំនើបកម្រិតណា គង់តែមិនអាចចងចាំអស់ភាសាបេះដូងរវាងមនុស្ស២នាក់ឡើយ ។

ភារម្យ មិនឆ្លើយភ្លាមទេ ។ គេសម្លឹងនាង … ថ្គាមគេឡើងញាប់ញ័រ ភ្នែកស្រទន់ តែរឿងអស់នេះ ទាំងហ្សឺឌីនិង​Roy ដឹងថា មនុស្ស​យន្តឬមនុស្ស​ផ្ទុកVirus អាចបន្លំបាន លើកលែងតែគេហានិយាយ បានយើងអាចកំណត់ដឹង ។

សម្រាប់ធីតា … សម្លឹងជននេះដែលស្ងប់ស្ងាត់ នាងយល់ថា  … គេមិនមែនកំពុងគិតរកពាក្យកុហកទេ តែគេកំពុង “ហាមខ្លួនឯង” មិនឱ្យរំជួលចិត្ត ​។

នាងញញឹម តែទឹកភ្នែកហូរ ហើយនាងនិយាយ ៖

«ខ្ញុំកម្រើកដៃជើងមិនរួចទេ ​! មនុស្ស​សរសៃប្រសាទនេះ មិនដឹងវាបានធ្វើអីលើខ្ញុំទេភារម្យ !»

របួសផ្លូវចិត្តកាលពី៥ឆ្នាំមុន មិនដែលក្លាយជាអតីតកាលសម្រាប់គេឡើយ​ … សូម្បីតែម្តងណា ! ព្រោះថាពេលនេះ … ភ្នែកគេរលើបហើយ … នាងឃើញច្បាស់ណាស់ ព្រោះនេះជាពាក្យដែលនាងនិយាយអង្វរគេឱ្យជួយ ក្នុងលេណដ្ឋាន … មុនពេលគេត្រូវប្អូនប្រុសគេបាញ់ ។

«ជួបគ្នាដំបូង … បង … ប្រាប់ខ្ញុំទៀតថា​ … មនុស្សមិនលាបថ្នាំ មិនបានន័យថាគេគ្មានរបួសទេ !» ធីតាបន្ត … ខាំមាត់ … ព្រោះទឹកភ្នែកនាងបាន​ស្រក់ចុះដូចភ្លៀងរលឹម … តែស្រីម្នាក់នេះត្រដរនិយាយបន្តព្រោះពួកគេអស់ពេលវេលាហើយ «ចុះបងចាំបានទេថា ខ្ញុំបាននិយាយអ្វីខ្លះពេលជួបគ្នាដំបូងៗ ?»

នាងឈ្ងោកមុខយំជូតទឹកភ្នែកដែលផ្សារកាំ …

«ប៉ូលិសបានស៊ើបមិនដល់១០ថ្ងៃផង ក៏សុខចិត្តបញ្ចប់វាត្រឹមហេតុផលថាគ្រោះថ្នាក់ចៃដន្យ ! អស្ចារ្យណាស់ !» ធីតាងើបមុខមកវិញភាំង សម្លឹងគេទាំងភ្នែកក្រហមហើម … គេនិយាយពាក្យនាង … បេះបិទ … គឺប្រយោគពេលនាង​ទៅដល់រតនគិរីដំបូង ។ ឃើញខាងស្រីភាំង បុរសនេះស្រាប់តែញញឹម ។ ជាស្នាមញញឹម​ដ៏ឈឺចាប់មួយហើយមាត់គេវាចាបន្ថែម ៖

«មកពីលោកប្រកាន់ភាពមានះមិនព្រមស្តាប់សម្តីញាតិអ្នករងគ្រោះសោះ ! សូម្បីតែបន្តិច !»

ធីតាខ្ទប់មាត់ស្រែកយំព្រោះនេះ … ជាសម្តីនាង កាលជួបគេដំបូង …នាងបន្ទោសគេថា មិនព្រមសើរើសំណុំរឿងមរណភាពលោកពូនាង … ។ គឺគេ … ទាំងសាច់ទាំងឈាម … Roy ទម្លាក់ដៃសន្សឹមៗ ។

មានភាគបន្ត!

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៥)
ក្រសែភ្នែករលោងស្រអាប់របស់គេ មិនបង្ហាញអារម្មណ៍អ្វីទាំងអស់ ក្រៅពីការត្រៀមកេះកៃបញ្ចប់មនុស្សប្រុសនៅពីមុខគេ ។

ប្រោក ! ​ធីតាកេះកៃ …

«ដាក់កាំភ្លើងចុះ !»

នាងនិយាយត្រជាក់ស្រេង … ញ័រៗ … ខ្សោយៗ … តែម៉ឺងម៉ាត់ ហើយកាំភ្លើងនាងភ្ជង់គេ ។ ស្រីម្នាក់នេះ … ធ្លាប់ជាមនុស្ស​គោរពច្បាប់ ហើយមាន  សច្ចធម៌បំផុត ​ក្នុងចំណោមមនុស្សស្រីទាំងអស់ដែលគេបានស្គាល់ ។  Roy រេភ្នែកសម្លឹង​ចុងកាំភ្លើងស្រីស្អាតដែលភ្ជង់មកគេយ៉ាងដាច់ធម៌មេត្តា បង្ហាញថា … ក្នុងគ្រាតក្កមា …​ ចិត្តនាង … បេះដូងនាង … ទើបតែក្រោកឡើងមកកាលណា … ក៏មិនភ្លេចការពារមនុស្សប្រុស​ម្នាក់នេះ … ម្នាក់ដែលបាន​បាត់ទៅ៥ឆ្នាំ … គ្មានព័ត៌មាន … គ្មានដំណឹងសូម្បីមួយចម្រៀក … ហើយវេលានេះ គេ​វិលមកវិញ … ក្នុងសភាព … មិនព្រមសូម្បីក្រឡេក​មើលវត្តមាន​នាង … ឯនាង​ក៏នៅតែព្រមជ្រើសយកគេ … ??????

នៅក្នុងវិនាទីដ៏គ្រោះថ្នាក់នេះ … ហ្សឺឌី រឹតផ្អាកទម្លាក់ម្រាមចេញពីបន្ទះ  កុំព្យូទ័រដោយមិនដឹងខ្លួន ។ ប្រតិកម្មធីតាការពារភារម្យ ជាប្រតិកម្មដែលមិនមាន​អ្នកណា អាចដកដង្ហើមស្រណុកបានឡើយ ក្នុងចំណោមមនុស្ស​ប្រុសពីរនាក់ដែលស្គាល់នាងច្បាស់ ។

ហ្សឺឌីគ្រហែមនិយាយ ៖

«System បន្ទប់នេះនឹងសាយឧស្ម័នពុល យ៉ាងយូរបំផុត១០នាទីទៀត ! »

ធីតារេមុខតែបន្តិច តែភ្នែកនាងបង្ហាញកិរិយាស្រឡាំងកាំងនឹងព័ត៌មាន​នេះ … ។ ស្រីលេបទឹកមាត់ រេភ្នែកសម្លឹងហ្សឺឌី … សម្តីគេដូចជាកំពុងក្រើន      រំឭកនាងមកវិញថា មុននេះ … ហេតុអីនាងមកដល់ទីនេះ … ហើយហេតុអីបានជានាងសន្លប់ … ។

ស្រីស្រស់ជ្រួញថ្ងាសដែលនៅឱ្យសញ្ញាឈឺស្រវាំង … ទោះជាប្រឹងប្រមូលការចងចាំថា … តើនាងមកដល់ទីនេះដោយរបៀបណា ?  តែស្រីនៅតែជម្នះភ្ជង់បង្ខំអតីតស្នងការ ឱ្យទម្លាក់កាំភ្លើងជាមួយវាចាច្បាស់ៗ ៖

«បងRoyដាក់កាំភ្លើងមុន ! យើងត្រូវការនិយាយគ្នា !»

មនុស្សដែលនាងខានឃើញ ខានឮដំណឹងជាយូរមកហើយ គឺភារម្យ … ពេលនេះ ជីវិតគេ បែរជាស្ថិតនៅលើចុងកាណុងអតីតស្នងការជាអ្នកសម្រេចទៅវិញតើមកពីហេតុអី ? នាងមិនមាន​ពេលគិត ដឹងតែម្យ៉ាង នាង​ចង់ការពារគេ ។

«ក្នុងចំណោមពួកយើងទាំង៤ … មានម្នាក់ជារនុកក្នុងរបស់អង្គការ L-34 ហើយអ្នកនោះ … មានលេខកូដបើកទ្វារចេញ !» Royបញ្ជាក់ ។

«ហើយក៏មកសង្ស័យថាខ្ញុំ ?» ភារម្យឆ្លើយដោយសើចចំអកតិចៗ សឹងមើលមិនឃើញសំណើចតាមមាត់ តែបែរជាបង្អួតភាពមិនខ្លាចស្លាប់ តាមរយៈពន្លឺភ្នែកដែលសម្លឹងបកទៅកាណុងកាំភ្លើងរបស់ Roy ។

ចាប់តាំងពីថ្ងៃដែលធីតាតែម្នាក់គត់បាន​ឃើញបុរសខ្មែរមកពីទឹកដីជ្រោះជ្រងម្នាក់នេះ យកទ្រូង​រងគ្រាប់កាំភ្លើង ដែលបាញ់នាងដោយដៃប្អូនប្រុសគេផ្ទាល់ ធីតា មិនដែលបានឮតម្រុយណាមួយអំពីពួកគេទៀតនោះឡើយ សូម្បី

តែបន្តិចណា ។

៥ឆ្នាំមកនេះ … យប់នេះ ​ជាការជួបគ្នាវិញក្នុងស្ថានភាពដែលគ្មានអ្នកណាស្មានបាន ។

ខណៈដែលស្រីអ្នកកាសែត សម្លឹងអតីតអធិការ ដោយរន្ធត់ពិភាល់លាយឡំគ្នា … ភ្នែកគេក៏ស្រាប់តែរេចោលកាណុងកាំភ្លើង មកសម្លឹងនាងវឹប ។

ស្រីស្អាតប៉ប្រិចភ្នែក … ភាពស្រងូតនៅក្នុងជម្រៅកែវភ្នែកបុរសនេះ បានឆ្លើយតបមកគ្រប់សំណួរ … គ្រប់យ៉ាងដែលនាង​សួរខ្លួនឯង … ។

មិនញញឹម … មិនទោមនស្ស ​… ភារម្យសារជាថ្មី បញ្ចេញ​អាការហាក់បីដូចជាមិនខ្វល់អ្វីពីនាងទៀត ដោយគេគ្រវីស្មាឌឺដងដាក់ Roy ៖

«ចោទខ្ញុំច្រើនហើយ … ដល់វេនខ្ញុំ … ដាក់សំណួរវិញម្តង ! … ចុះបើខ្ញុំយល់ថានេះ ជាឆាកដែលប៉ូលិសរៀបចំដើម្បីសម្លាប់សាក្សីបំបាត់ព័ស្តុតាង ?»

«ត្រូវ !» ហ្សឺឌីបន្ថែមពីក្រោយ ។ គ្មានអ្នកណាងាកមើល Hacker       សង្ហាមកពីវិមានក្រអូបទេ ។ ព្រោះអតីតស្នងការ និងអតីតអធិការ កំពុងសម្លក់គ្នា ដូចតោពីរដណ្តើមចំណី ។

«ធីតា !» ហ្សឺឌីពោល ៖ «Firewall នេះកម្រិតខ្ពស់កប់ពពក ! បើគ្មានអំណាចលំដាប់នាយឧត្តមសេនីយ៍ គ្មានបង់បត់បំបាំងកាយណា លបសង់កើតទេ !»

ក្រឹប !

Roy កាច់កៃកាំភ្លើង ។ ដង្ហើមគ្រប់គ្នាក្នុងបន្ទប់ដាច់ភឹង … ស្ងាត់ … ទោះយ៉ាងណា ស្នងការ មិនមែនកេះបាញ់ទេ …

«គ្មានអ្នកណាអាចចូលមកក្នុងមន្ទីរពិសោធន៍នេះបានទេ បើគ្មានលេខកូដឯកសិទ្ធិខ្ពស់បំផុត របស់សម្ព័នម៉ាហ្វៀរុស្ស៊ី !» Roy បន្លឺឡើងដោយក្តាប់កាំភ្លើងណែន​ ហើយសំឡេងគេតឹងតែង ភ្នែកបង្កប់ដោយការសង្កេតយឺតៗមិនប្រហែស ។  គេឈប់នៅត្រឹមហ្សឺឌីម្នាក់ទៀត ៖

« … ឯង … Hacker ដែលមានឈ្មោះល្បី សមត្ថភាពកំពូល តែមិនរារាំងការ Hack ពីខាងក្រៅបាន ? ឬមួយ … កំពុងមកបន្លំធ្វើជារងគ្រោះ ?»

ហ្សឺឌីឈប់វាយ Keyboard មួយភាំង គេងាកមកសម្លឹង Roy ទាំងលេចចេញស្នាមញញឹមដែលមិនទទួលយកបាននូវការចោទប្រកាន់មួយមិនសមហេតុផល ។

«កុំព្យាយាមបង្វែរដានមេ !»   Hackerនិយាយឌឺៗ តាមចរិតឌឺរបស់គេ

«ប្រព័ន្ធការពារនៅឯណេះ មានកម្រិតបច្ចេកទេសខ្ពស់ស្មើបញ្ចកោណ !  មេក៏ដឹងថា ខ្ញុំមិនអាចធ្វើការពីរក្នុងពេលតែមួយទេ ! ការពារធីតាផង … ចាប់មនុស្សពីរនាក់ទៀត មកដាក់ក្នុងបន្ទប់នេះបានដំណាលគ្នាទេ !»

ថាហើយហ្សឺឌីបន្តសម្លឹងចំកែវភ្នែកRoy ស្វែងរកភាពកុហកផង និយាយឌឺបន្ថែមរដឹកដោយងក់ក្បាលផ្ងក់ៗផង ៖

«ម្យ៉ាងទៀត … បើខ្ញុំជារនុកក្នុង … ខ្ញុំចាំបាច់អីមកនៅទីនេះ ឱ្យមេភ្ជង់កាំភ្លើងលេង ?»

ធីតាដកដង្ហើមវែងៗ ព្យាយាមរក្សាស្មារតីឱ្យនឹងនរ ។ នាងសម្លឹងមើល

បុរសទាំងបីម្តងម្នាក់ៗ។

ពួកគេមិនមែនសង្ស័យគ្នា ១០០% ដល់ថ្នាក់ចង់សម្លាប់គ្នាទេ តែពួកគេកំពុង “អាន” គ្នាទៅវិញទៅមក ។

គ្រប់ពាក្យសម្តី សុទ្ធតែមានការគណនា មានទិន្នន័យ ​មានហេតុនិង      ផល ។ ធីតាដឹងថា បើសិននាងបង្ហាញភាពភ័យខ្លាច ឬភាពទន់ខ្សោយ នោះ នាងក៏អាចនឹងក្លាយជា “ជនសង្ស័យ” ទីពីរបានដូចគ្នា ។

«គ្មានអ្នកណាក្នុងចំណោមពួកយើងជា រនុកក្នុងរបស់ពួកL-34 ទេ !»

ភារម្យដែលឈរនៅមួយចំហៀង និយាយឡើងដោយសព្ទសំឡេងស្ងប់ស្ងាត់មួយ ។ គេមិនបានកាន់អាវុធពិតមែន តែអាកប្បកិរិយារបស់គេ ធ្វើឱ្យ Roy និងហ្សឺឌី ងាកមកចាប់អារម្មណ៍មួយរំពេច ។

«ព័ស្តុតាងអី ?» Roy សួរវឹង … ដោយភ្នែករវៀស​មិនទុកចិត្ត ។

ភារម្យមិនតប តែម្រាមគេចង្អុល​ ហើយងើយមុខសំដៅ​ទៅលើលេណ​ដ្ឋាន​​​ដែលលាក់កាមេរ៉ាខ្នាតតូចគ្រប់ជ្រុង ។

ហ្សឺឌីរេភ្នែកគិត … គេដឹងថា ក្រុមណាមួយ ឬហោចណាស់ នរណាម្នាក់កំពុងមើលមកអ្នកទាំង៤ ដូចជាសត្វនៅក្នុងទ្រុង ។ ម្នាក់នោះអាចទេ … កំពុងតែចង់ឃើញថា តើពេលដែលប៉ូលិស និងអ្នកជំនាញបច្ចេកវិទ្យាអស់សង្ឃឹម គេនឹងធ្វើអ្វីដាក់គ្នាទៅវិញទៅមកដូចក្នុងកុន ?

ពេលអតីតស្នងការRoy ទម្លាក់ភ្នែកគិត ហ្សឺឌីម្រាមគេចាប់ផ្តើម Hack ទៅលើប្រព័ន្ធកាមេរ៉ា ។ ធីតាស្ទុះមកពេលដែល ផ្ទៃមុខរបស់គេប្រែជាស្លេកក្រោយម្រាមបានធ្វើការ មិនដល់ប៉ុន្មានវិនាទី ។

«អា … ចោល … … …  »

«ពូផន ???» ធីតាសួរដោយតក់ស្លុត ។

ចួបគ្នាសប្តាហ៍ក្រោយ !