សៀវភៅ – Meysansotheary

តម្រា ទទួលសិទ្ធិបោះពុម្ពសៀវភៅថ្មីបំផុត«ធ្វើឱ្យអស់ពីសមត្ថភាព»
«ខ្មែរយើងថា តក់ៗពេញបំពង់ ឆុងៗកន្លះក្រហេត!  សម្រាប់ខ្ញុំ សំខាន់ណាស់ក្នុងការស្វែងរកតុល្យភាព រវាងមហិច្ឆតា និងការផ្តោតអារម្មណ៍។ ផ្តោតអារម្មណ៍ជាសិល្បៈមួយដ៏មាន​សារៈសំខាន់លើគ្រប់បែបផែនអាជីពវិជ្ជាជីវៈ។  នៅពេលអារម្មណ៍ហោះហើរ យើង​អាចទាញខ្លួនឯងមកវិញ​ គឺ​កំពុង​ធ្វើបានល្អបំផុតក្នុងការ​ឆ្ពោះទៅរកភាពជោគជ័យតាមរយៈការ​បង្កើនប្រសិទ្ធភាព និងកែលម្អលទ្ធផល​ការងារ  រួមទាំងកសាងបុគ្គលិកលក្ខណៈរឹងមាំឱ្យយើងខ្លួនឯង។»

នេះជាផ្នែកមួយនៃសៀវភៅ «ធ្វើឱ្យអស់ពីសមត្ថភាព» របស់អ្នកនិពន្ធម៉ីសនសុធារី នឹងបោះពុម្ពផ្សាយនៅ #តម្រា សម្ពោធចេញផ្សាយ​ក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។

អ្នកនិពន្ធបានរំលេចឡើងទៀតថា « សហគ្រិនជោគជ័យ និងក្រុមហ៊ុនយក្សក្នុងឧស្សាហកម្មពិភពលោក​ដូចជាលោក Warren Buffet លោក​ Steve Jobs សេដ្ឋី Bill Gates បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ ការផ្តោតលើរឿងតែមួយ ក្នុងពេលនិមួយៗ។ សេដ្ឋី Bill Gates និយាយថា ប្រសិនបុគ្គលផ្តោតបានល្អលើរឿងអ្វីតែមួយ យើង​អាចលះបង់ពេលវេលា ធនធាន និងថាមពលទាំងអស់ធ្វើជាម្ចាស់លើគម្រោងការនោះ ហើយជោគជ័យក៏មាន​ភាគរយច្រើន។»

លោកជីព ចិត្ត សមាជិកម្នាក់នៃក្រុមតម្រា​បានលើកឡើងថា នេះជាវត្តមាន​ដ៏មាន​សក្តានុពលសម្រាប់វិស័យ​អំណាននៅកម្ពុជាក្នុងឆ្នាំ២០២៤ ។ លោកបញ្ជាក់ថា​៖ «យើងបានពិនិត្យឃើញថា​ខ្លឹមសារសៀវភៅថ្មី ឆ្លើយតបទៅនឹងអ្វី ដែលយុវជន យុវនារីកំពុងប្រឈម! ពួកគេ​ខ្លះ មិនដឹងថាខ្លួនឯងកំពុងធ្វើអ្វី ឬបានធ្វើអស់ពីលទ្ធភាពឬនៅ?​»

កញ្ញា ទូច បុប្ផា ប្រធានក្រុមតម្រា បានលើកឡើងថា ប្រសិន​យើងគិតពីទិន្និន័យចាស់ សៀវភៅបែបនេះ នឹងដំណើរការល្អខ្លាំង​ជាងប្រលោមលោក។ សៀវភៅអប់រំចិត្ត​ ដូចជា ការឈឺចាប់ និងពេលវេលា ស្នាមសាក់រូបខ្លា ថ្ងៃណាមួយ ​ជាប្រភេទសៀវភៅលក់ដាច់ និងមាន​គុណតម្លៃខ្ពស់។ កញ្ញាសង្កត់ធ្ងន់ថា ម្ចាស់ហាងសៀវភៅ អាចកក់ទុកក្នុងតម្លៃបោះដុំ ដើម្បីចែកចាយនូវចំណងជើងធំមួយនេះ​ឱ្យបានដល់គ្រប់ច្រកល្ហកនៃផ្ទៃប្រទេស តាមរយៈផេកតម្រា ឬលេខទូរសព្ទ ០១២ ​៤៧២ ០០៣។

លោក លី សុផាត​ ម្ចាស់រឿង ភ្នំពេញអើយបងនឹកអូន បានសាទរការចេញ​ផ្សាយជាថ្មីក្រោយតម្រា​បានស្ងប់ស្ងាត់មួយរយៈ ។ អ្នកនិពន្ធរូបនេះ​សង្កត់ធ្ងន់ថា​ ជីវភាពមនុស្ស​យើង រមែង​តែងតែផ្សារភ្ជាប់ទៅនឹងការ​រៀនមិនឈប់ឈរ ដែលក្នុងនោះ ការរៀនពត់លត់ដំចិត្ត​ ជាគន្លឹះសំខាន់នៃការរីកចម្រើនក្នុងជីវិតមនុស្ស​យើងម្នាក់ៗ។ លោកជឿថា អ្នកអាននឹងទទួលបានពុទ្ធិច្រើនពីចំណងជើងថ្មីនេះ។

ជាមួយគ្នានោះដែរ អ្នកនិពន្ធម៉ីសនសុធារី បានលើកឡើងទៀតថា ៖«​ លើជីវិតពិតខ្ញុំផ្ទាល់នេះវិញ ខ្ញុំអត់មាន​រោងពុម្ព ឬហាងលក់សៀវភៅទេ ។​ ក្រុមយើងផ្តោតលើការអានអនឡាញ​ ហើយ​យើងមានគោលដៅអនាគតវែងឆ្ងាយរបស់យើងក្នុងការបង្កើតខ្នាតមាតិកាយក្ស​។  ពេលខ្លះបុគ្គលិកខ្ញុំ គាត់ចង់បានហាងសៀវភៅមួយ​ដើម្បីបាន​ជួបជាមួយមិត្ត​អ្នកអានតទល់គ្នាជាមនុស្សពិត​ ! យើងគ្រប់គ្នាចង់ធ្វើ! ប៉ុន្តែសួរថាយើងមាន​លទ្ធភាពធ្វើកម្រិតណា? បើយើងស្ថិតក្នុងបេសកកម្ម​ធំ និងវែងឆ្ងាយផង? ដូច្នេះ សម្រាប់ការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ យើងគួរផ្តោតលើផលិតផលឬសង្វាក់សេវាកម្មចម្បងមួយ ផ្តល់ឱ្យយើងនូវផ្នត់គំនិតមូលដ្ឋាន ដ៏រឹងមាំសម្រាប់ដឹងថា  គុណសម្បត្តិនៃប្រកួតប្រជែងរបស់យើង​ នៅក្នុងទីផ្សារ ជាអ្វី? អតិថិជនរបស់យើង តម្លៃដែលយើងផ្តល់ជូនពួកគេ ពិសេសត្រង់ណា? វិធីសាស្រ្តម្តងមួយមុខនេះ នឹង មានឥទ្ធិពលខ្លាំងផ្តោតលើ គំនិតផ្តួចផ្តើម  ផ្តោតលើធនធាននិងផ្តោតលើភាពដាច់ដោយឡែក​របស់យើង។»

អានបន្តក្នុងសៀវភៅ «ធ្វើឱ្យអស់ពីសមត្ថភាព» ចេញផ្សាយឆាប់ៗនេះក្នុងតម្លៃ​៣២០០០រ ។ សមាជិកព្រីមៀម​ទទួលបានសៀវភៅនេះ​ត្រឹម​១៦០០០រ សូមរួសរាន់កក់ទុក។

ស្ថាបនិកទាំងបួននៃ #MSTWriter និងជាអ្នកនិពន្ធល្អៗមកពីក្រុម #ទសប៉ាកា