សំណុំឯកសារZ22 – Meysansotheary
បទសន្ទនាអាចកសាងនូវភាពរំជើបរំជួលក្នុងបទនិពន្ធប្រភេទស៊ើបអង្កេត
អ្នកនិពន្ធ ម៉ីសន សុធារី​ ទើបតែបានសម្រេចបោះពុម្ពប្រលោមលោកសុភាប្រុស រឿង សំណុំឯកសារZ22 ដែលជាវគ្គសំខាន់មួយក្នុងចំណោមអម្បូរ សុភាប្រុស ដែលជាកម្រងព្រហ្មទណ្ឌស៊ើបអង្កេតដ៏ល្បីល្បាញ។
អ្នកស្រីបានលើកឡើងថា  រឿងប្រលោមលោកស៊ើបអង្កេត អាចទាក់ទាញអ្នកអាន ដោយប្រើបណ្តាធាតុធំៗមួយចំនួនដូចជា៖ ការបង្កើតគ្រោងរឿងដ៏ស្មុគស្មាញ ប្រទាក់ទាញ ពាក់ព័ន្ធនឹងអាថ៌កំបាំងគួរឱ្យងឿងឆ្ងល់ បង្កើតការសង្ស័យច្រើនឡើងៗ ធ្វើឱ្យអ្នកអានមានជំនក់ចិត្តទស្សន៍ទាយ ហើយអ្នកនិពន្ធត្រូវថ្នឹកជំនាញក្នុងការផ្លាស់ប្តូរព្រឹត្តិការណ៍ បញ្ចេញតម្រុយដែលមិនរំពឹងទុកមុនមករក្សាការចាប់អារម្មណ៍របស់អ្នកតាមដាន។
ធាតុធំមួយទៀតមិនអាចខ្វះ មិនអាចបន្លំប្រកូវ គឺការកសាងបុគ្គលិកលក្ខណៈឱ្យតួអង្គដែលមិនងាយបំភ្លេចបាន។ ចរិតតួអង្គ ច្បាស់លាស់ មិនស្រដៀងរឿងអ្នកណាមុន ហើយដែលត្រូវការចាំបាច់គឺ តួអង្គអ្នកស៊ើបអង្កេតដែលមានមន្តស្នេហ៍ ឈ្លាសវៃ ឬក្រុមជនសង្ស័យ ឧក្រិដ្ឋជនដែលកាច ឆៅ និងល្អិតល្អន់ ស៊ីជម្រៅ។ តួទាំងទ្វេភាគីនឹងចូលមកបង្កើនតភាពទាក់ទាញដល់សាច់រឿងស៊ើបអង្កេត។
ធាតុបន្ថែម គឺ បទសន្ទនា ឬសកម្មភាពដែលអាចកសាងបាននូវភាពរំជើបរំជួល អារម្មណ៍តានតឹង ភាពបន្ទាន់ ល្បឿនដ៏គំហុគ និងការព្យាករណ៍ដ៏ប៉ិនប្រសប់បញ្ចូលក្នុងនោះ ដើម្បីឱ្យអ្នកអានមានអារម្មណ៍នៅក្នុងហេតុការណ៍ ហើយអន្ទះសារចង់រុករកការពិត។
កាលអាកាស និងបរិបថត្រូវមានតថភាព។ ប្រទេសណា? ទម្លាប់រស់នៅបែបណា សម័យកាលណា សម្តីសម្តៅ និន្នាការសមស្រប ព្រោះប្រសិននៅភ្នំពេញ មិនអាចសន្ទនាដូចហុងកុងទេ។
អ្នកនិពន្ធប្រលោមលោកឧក្រិដ្ឋកម្មគួរមានពិសោធន៍ក្នុងការកសាងបទពិពណ៌នាយ៉ាងពិស្តារនិងអស្ចារ្យ ព្រោះទេពកោសល្យនេះ នឹងបង្កើនបន្ថែមភាពស៊ីជម្រៅដល់សាច់រឿង។
ម៉ោង១២អាធ្រាត្រនៅសង្កាត់លេខមួយ អស់ស្តុក តែអាចអានអនឡាញបានប្រសិនបានចូលព្រីមៀម!
រឿងប្រលោមលោកស៊ើបអង្កេត អាចទាក់ទាញអ្នកអាន ដោយប្រើបណ្តាធាតុធំៗមួយចំនួនដូចជា៖ ការបង្កើតគ្រោងរឿងដ៏ស្មុគស្មាញ ប្រទាក់ទាញ ពាក់ព័ន្ធនឹងអាថ៌កំបាំងគួរឱ្យងឿងឆ្ងល់ បង្កើតការសង្ស័យច្រើនឡើងៗ ធ្វើឱ្យអ្នកអានមានជំនក់ចិត្តទស្សន៍ទាយ ហើយអ្នកនិពន្ធត្រូវថ្នឹកជំនាញក្នុងការផ្លាស់ប្តូរព្រឹត្តិការណ៍ បញ្ចេញតម្រុយដែលមិនរំពឹងទុកមុនមករក្សាការចាប់អារម្មណ៍របស់អ្នកតាមដាន។
ធាតុធំមួយទៀតមិនអាចខ្វះ មិនអាចបន្លំប្រកូវ គឺការកសាងបុគ្គលិកលក្ខណៈឱ្យតួអង្គដែលមិនងាយបំភ្លេចបាន។ ចរិតតួអង្គ ច្បាស់លាស់ មិនស្រដៀងរឿងអ្នកណាមុន ហើយដែលត្រូវការចាំបាច់គឺ តួអង្គអ្នកស៊ើបអង្កេតដែលមានមន្តស្នេហ៍ ឈ្លាសវៃ ឬក្រុមជនសង្ស័យ ឧក្រិដ្ឋជនដែលកាច ឆៅ និងល្អិតល្អន់ ស៊ីជម្រៅ។ តួទាំងទ្វេភាគីនឹងចូលមកបង្កើនតភាពទាក់ទាញដល់សាច់រឿងស៊ើបអង្កេត។
ធាតុបន្ថែម គឺ បទសន្ទនា ឬសកម្មភាពដែលអាចកសាងបាននូវភាពរំជើបរំជួល អារម្មណ៍តានតឹង ភាពបន្ទាន់ ល្បឿនដ៏គំហុគ និងការព្យាករណ៍ដ៏ប៉ិនប្រសប់បញ្ចូលក្នុងនោះ ដើម្បីឱ្យអ្នកអានមានអារម្មណ៍នៅក្នុងហេតុការណ៍ ហើយអន្ទះសារចង់រុករកការពិត។
កាលអាកាស និងបរិបថត្រូវមានតថភាព។ ប្រទេសណា? ទម្លាប់រស់នៅបែបណា សម័យកាលណា សម្តីសម្តៅ និន្នាការសមស្រប ព្រោះប្រសិននៅភ្នំពេញ មិនអាចសន្ទនាដូចហុងកុងទេ។
អ្នកនិពន្ធប្រលោមលោកឧក្រិដ្ឋកម្មគួរមានពិសោធន៍ក្នុងការកសាងបទពិពណ៌នាយ៉ាងពិស្តារនិងអស្ចារ្យ ព្រោះទេពកោសល្យនេះ នឹងបង្កើនបន្ថែមភាពស៊ីជម្រៅដល់សាច់រឿង។
ជាក់ស្តែងអ្នកអាន ពេញចិត្ត ប្រលោមលោកឧក្រិដ្ឋកម្មដែលបង្ហាញ ដំណើរការស៊ើបអង្កេតជាជាងដឹងលទ្ធផលមុន។ ព័ត៌មានលម្អិតដែលត្រឹមត្រូវ សមស្រមនឹងក្រមព្រហ្មទណ្ឌ ការស្រាវជ្រាវយ៉ាងល្អិតល្អន់ក្នុងបច្ចេកទេសកោសល្យវិបិច្ច័យ នីតិវិធីរបស់ប៉ូលីសយុត្តិធម៌ និងទិដ្ឋភាពច្បាប់ អាចបន្ថែមភាពពិត ប្រាកដនិយម សមនឹងជឿនៃសាច់រឿង ហើយទាក់ទាញខ្លាំង។
លំហូរនៃរឿង​ត្រូវមាន​ភាពមមារញឹក។ វាមិនដូចប្រលោមលោកជីវិត ឬមនោសញ្ចេតនា​ដែលលន្លង់លន្លោចទេ នៅពេលដែលតួអង្គត្រូវប្រឈមមុខនឹងជម្រើសដ៏លំបាក ឬជួបនឹងប​ញ្ហា​ខាងសីលធម៌ វិជ្ជាជីវៈផ្ទាល់ខ្លួន ភាពស្មុគស្មាញនៃការសម្រេចចិត្ត​របស់តួ ធ្វើឱ្យអ្នកអានស្លុងគិត។
សម្រាប់ខ្ញុំបណ្តា រឿងប្រលោមលោកបែបនេះ រមែងស៊ីពេលគិតយូរជាងពេលសរសេរ។​ អ្នកនិពន្ធគប្បី ស្វែងយល់ពីបញ្ហាសង្គម ឬស្វែងរកប្រធានបទទូលំទូលាយលើសពីឧក្រិដ្ឋកម្មធម្មតាៗទើបអាចនិយាយឱ្យគេចាប់អារម្មណ៍ ដូចជា អំពី យុត្តិធម៌ វិសមភាព អំពើពុករលួយ ឬស្ថានភាពចិត្តសាស្ត្ររបស់មនុស្ស។ល។ នេះទើបអាចផ្តល់ឱ្យអ្នកអាននូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីពិភពលោក និងធ្វើឱ្យមានការឆ្លុះបញ្ចាំងអំពីកម្រិតសមត្ថភាពអ្នកសរសេរដែរ។​ ធម្មតា អ្នកអានប្រលោមលោកប្រភេទនេះរមែងចង់ផ្ចាញ់ជាមួយអ្នកសរសេរ។ គេមិនចូលចិត្ត​អ្នកនិពន្ធដែលគេអាចទាយស្មាន​ពីលើបានទេ។ សមត្ថភាព និងរចនាប័ទ្មនៃការនិទានរឿងរបស់អ្នកនិពន្ធ ប្រភេទនេះ ត្រូវការពិសោធន៍ខ្ពស់ និងទេពកោសល្យ​ ទាក់ទាញដែលដាក់បញ្ចូលក្នុងបទអត្ថាធិប្បាយ​មិនអាចបំភ្លេចបាន។
ចូលអាន រូបខ្មៅស្រអាប់ នៅព្រីមៀម
រឿង៖ សំណុំឯកសារ Z22 ភាគទី២០ (ភាគបញ្ចប់)
គាត់​សើច​ក្អាកក្អាយ​បន្ត​បន្ទាប់​មក​យំ ហើយ​សម្លឹង​ប៉ូលិស​ទាំង​ពីរ​ម្ដង​ម្នាក់​មុន​ពេល​និយាយ​បន្ត​ទៀត៖
«​ពីរនាក់​ឯង​កំពុង​គិត​ថា​យើង​នេះ ជា​មនុស្ស ឆ្កួត! អូខេ!គិត​ត្រូវ​ទេតើ! ​១០ឆ្នាំមុន ពេល​ដែល​កូន​ប្រុស​យើង​ធ្វើទុក្ខ​ នៅ​ពេល​ដែល​កូន​យើង​ឆ្កួត យើង​ឆ្កួត​តាម​វា​​បាត់​ទៅហើយ!»
«អញ្ចឹង​ពូឯង​ទៅ​នៅ​ពេទ្យ​ឆ្កួត​ទៅ!»
សំឡេង​សិក្ខា​លាន់​មក​សន្ធាប់​បញ្ចេញ​កំហឹង​គេ​ពេញ​បន្ទុក​​១ធ្វើអោយជន​ចំណាស់​ភ្ញាក់​កន្ត្រាក់​រាងកាយ ញ័រចំប្រប់។
គាត់​មិន​អាច​គេច​ទៅ ណា​ព្រោះ​តក់ស្លុត​បាន​ត្រឹម​ឈរ​​រេ​ភ្នែក​សម្លឹង​ប៉ូលិស​ជា​ច្រើន​គ្នា​ដែល​​រត់​ចូល​មក​ដល់​ជា​បន្តបន្ទាប់។ហើយ​ក្នុង​ចំណោម​នោះ​សិក្ខា​កំពុង​សម្លក់​ពូ​សួស​ទាំង​គ្នាន់គ្នេរ​។
គាត់​ស្មាន​មិន​ដល់​ទេ​ថា ​នៅ​ពេល​ដែល​នាយ​ប៉ូលិស​សារឿន​ស្ថិត​ក្រោម​សម្ពាធ​របស់​មករា​គាត់​បាន​លួច​ចុច​បញ្ជូន​ទូរស័ព្ទ​មកកាន់​​នាយ​ប៉ូលិស​វិទុ។​
ទូរស័ព្ទ​ចល័ត​នោះ​​កំពុង​​សាក ថ្ម​នៅ​ក្នុង​ឡាន​ដែល​សិក្ខា​យក​ទៅ​ជិះ​ធ្វើការ​នៅ​ម្តុំ​ផ្ទះ​ជួល​របស់​មករា​នៅ​ភ្នំពេញ​។
អ្វី​ដែល​គេ​និយាយ​នៅ​ការិយាល័យ​ផ្នែក​ស៊ើប​ក្រុង​ព្រះសីហនុ​បាន​ត្រូវ​សិក្ខា​ស្ដាប់​លឺ​គ្រប់​យ៉ាង​ដូច្នេះ​ហើយ​ពេល​មិន​ទាន់​អាច​ទៅ​ជួយ​បងប្រុស​គេ​និង​ភីណា​បាន ​គេ​មាន​តែ​នាំ ប៉ូលិស​មក​ផ្ទះ​ធំ​នៅ​សង្កាត់​លេខ​មួយ​ជួយ​វិទូ​និង​ភណ័​ជាមុន…..
«ស្មារតី​មនុស្ស​នេះ​បែក​​ហើយ ត្រូវ​ប្រយ័ត្ន!»
ស្នងការ​រង​ម្នាក់​ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ​បញ្ចា​ទៅ​កាន់​កូនចៅ​ក្នុង​ពេល​ពួកគេ​ស្ទុះ​ទៅ​សា្រក់​ចាប់​ពូ​សួស។
អ្នកខ្លះ​ចាប់​ផ្ដើម​គ្រា​វិទូ​និង​ភ័ណ។
សិក្ខា​សម្លឹង​ទៅ​គាត់​ដោយ​ហួសចិត្ត​ដែល​ដំណាក់កាល​នេះ​ហើយ​គាត់​នៅ​ញញឹម​ចេញ​ទៀត?
«កោត​ពូ​ណាស់​ចំណាស់​ណេះ​ទៅ​ហើយ​មិន​ចេះ​នាំ​កូន​ធ្វើ រឿង​ត្រឹមត្រូវ​ទេ?!»​សិក្ខា​និយាយ​ទាំង​ខំា​មាត់​ព្រោះ​បារម្ភ​ពី​បង​ប្រុស​នៅ​កំពង់សោម​មិន​ដឹង​មាន​វាសនា​បែប ណា​ទៅ ហើយ​។
ពូ​សួស​នៅ​ក្នុង​រង្វង់​ខ្នោះ គាត់​សើចក្អាកក្អាយ​និយាយ​ឡើង៖
«ពួក ឯង​ធ្វើ អី​កូន​យើង​មិន​បាន​ទេ!…..ពួក​អា​បំបង់​បាយ!»
លទ្ធផល​ចុងក្រោយ​នៃ​ផែនការ​Z22
…..នៅ​ឯណេះ មករា យល់ថា​អ្វីៗ​កំពុង​ស្ថិត​ក្នុង​កណ្ដាប់​​ដៃ ហើយ​គេ​ក៏​ជឿ​ដែរ​ថា​ខាង​ឪពុក​​ក៏​មិន អាច​ថ្លោះធ្លោយ​បាន​ដែរ​ព្រោះ​ផែនការ​គឺ​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ល្អិតល្អន់​ប្រកប​ដោយ​ល្បិចកល ខ្ពស់។
គេ​លួច​សម្លឹង​ប្ដី​ប្រពន្ធ​ទាំង​ទ្វេ​ដែល​​អង្គុយ​នៅ​បាំង​ខាងក្រោយ ហើយ​ស្ថានភាព​មមីងមមាំង​របស់​ជំនិត​ គឺ​គេ​ខ្ជិល​ប្រុងប្រយ័ត្ន​ស្រាប់​ទៅ​ហើយ​។
«បងពិសារទឹក»
គេបើកឡានផង ដៃម្ខាងហុចដបទឹកបរិសុទ្ធមួយតូចមកអោយជំនិត។
មេធាវីខ្មែរអាមេរិកដែលនៅ វិលវល់ជុំវិញសម្ដីរបស់វិទូនៅឡើយនោះប្រាកដណាស់ នឹងមិនទទួលផឹកភេសជ្ជៈនេះឡើយ។ ទាំងមិនទុកចិត្ត ទាំងមិននឹកស្រេក ព្រោះមិនទាន់សប្បាយចិត្តឡើងវិញ។
«ទុកវិញទៅ!អត់ស្រេកទេ!»
មករាកំពុងផ្លាស់ទឹកមុខ ដឹងអីភីណារហ័សនោះរហ័ស។ នាងទទួលពីដៃគេហើយបើកក្រេបក្អឹកៗ។
ជំនិតរេភ្នែកសម្លឹងភរិយាដោយហួសចិត្ត។
មុនដំបូងគេឆ្ងល់ដែលនាងទៅជាងអន្ទះសា ពេក តែបន្តិចមកក៏នឹកអាណិតមិន ដឹងរវាងប៉ុន្មាន ថ្ងៃមកនេះ នាង បានបាយទឹកត្រង់មាត់ដែរឬអ្វីបានជាស្រេកខ្លាំងកម្រិតនេះ។
គេលូកដៃអោបចង្កេះភរិយាហើយ សម្លឹងមុខនាងដោយកែវភ្នែកអាណិតអាសូរ។
រំពេចនោះ ដោយចៃដន្យ ពេលងើបមុខមកវិញ បែរជាប្រទះកន្ទុយភ្នែកមករា ដែលសម្លឹងមកតាមកញ្ចក់ខាងក្រោយ។
ទោះបីម្នាក់នោះដក ភ្នែកទៅវិញមែន តែជំនិតហាក់ប្រទះឃើញអ្វីម្យ៉ាងមិនប្រក្រតីក្នុងកែវភ្នែកទាំងគូ។
មិនមែនអត្ថន័យខឹងសម្បា ប្រចែប្រចណ្ឌទេ តែហាក់ បីដូចជាស្នាមញញឹមសម្ងាត់ បញ្ចេញតាម កែវភ្នែក សប្បាយអំណរលើជ័យជំនៈអ្វីម្យ៉ាង។
«អូយ !»
ភីណាស្រែកបានតែមួយម៉ាត់ខ្លី ឯរាងកាយនាងចាប់ផ្តើមមានបញ្ហាដូចស្ថានភាពក្រោយពេលដែលវិទូស្រូបក្លិនតែរបស់ពូសួស។
ជំនិតសម្លឹងទៅភីណាដែលដង្ហើមដង្ហក់ ដៃជើងទន់ទម្លាក់លើកលែងរួចហើយស្រុញខ្លួនមកលើគេទាំងស្រុង។
គេឆ្លេឆ្លាមិនដឹងត្រូវយ៉ាងណា ប៉ុន្តែក៏នឹកឃើញរេភ្នែកសម្លឹងមកដបទឹក សុទ្ធដែល រមៀលពីដៃនាងធ្លាក់ទៅក្រោមជើងក្បែរសំពត់ផ្កាទន់ល្មើយ។
«ទីបំផុត គឺឯងមែន!»
មេធាវីខ្មែរអាមេរិករអ៊ូតិចៗទាំងខាំមាត់។
អ្នកបើកបរបន្ថែមល្បឿនវ៉ាវហើយឆ្លើយតប
«យឺតពេលហើយ ! អារៀនច្រើនអត់ប្រយោជន៍!»
ភីណាមិន អាចនិយាយរួចទេតែទឹកភ្នែកនាងចាប់ផ្ដើមហូរធ្វើ អោយបេះដូងបុរសជាប្តីស្រយុត គេត្រកងនាងជាប់ លង្វែកទ្រូងហើយងាកមើលសងខាង ផ្លូវដែលជាវាលវឺងឆ្ងាយ សែនដាច់អាល័យ​ពីភូមិករ។
«ឯងចង់បានអី? »
គេសួរទាំងជ្រួលចិត្តអាណិតប្រពន្ធ។
«បើឯងឆ្លាត និយាយសាកមើល៍អាអ្នកច្បាប់?!»
«ឯងបន្លំសំឡេងបង្កើតរឿងអ្នកស៊ើបនិងកូនផ្ទះរួមទំាងfolder z22នោះ? អ្នកណាជួយឯង? ពួកឯងមិនរួចខ្លួនទេ!!»
ភីណាស្រាប់តែយំអណ្ដឺតអណ្ដក៖
«ខ្ញុំមិនដែលធ្វើអីបងឯងទេ !»
មករាជាន់ហ្វ្រង្កងឺត ស្ទើរក្រឡាប់ឡានទម្រាំទប់ជំហរបានមកវិញ។ ទាំងបីនាក់អុករំជួយ ស្ទើរដាច់ផ្ងារក្នុងរថយន្តមុនពេល យាន​ត្រូវ​ឈប់ស្ងៀមច្រងាងលើ ផ្លូវ។
ជំនិតទប់ខ្លួនងើបមកវិញយ៉ាងរហ័សហើយដៃម្ខាងលូកទៅក្រសោបភរិយា។
ភីណាយំសស្រាក់ ឯមករាងាកមកសម្លឹងនាងត្លែ។
អ្វីដែលធ្វើ អោយគេត្រូវឈប់ ឡានតក់ក្រហល់​ ស្ទើរបាត់ជីវិត គឺមកតែពីរសំនួរមួយថា ហេតុអ្វីនាងនៅនិយាយបាន?
ស្រីស្អាតខំច្រត់ដៃក្រោកអង្គុយ ក្រោមកែវភ្នែកសង្ស័យរបស់គេដែលសម្លឹងមកយ៉ាងមុត ស្ទើរតែចេញភ្លើងតាមការសម្លឹងនោះ។
នេះជាលើកទី មួយ ដែលមានគេត្រូវថ្នាំរបស់ខ្លួនហើយ អាចនិយាយរួចថែមទាំងអាចកម្រើកបាន។ ក្នុងពេល គេកំពុងភាន់ភាំងកាណុងកាំភ្លើងខ្លីត្រង់ធ្លូភ្ជង់តម្រង់មក ។
ជំនិតសរសើរលោកសារឿនណាស់ដែលអាចដាក់បន្លំអាវុធនេះទាន់ពេលវេលាក្នុងចង្កេះគេ។
«ចេញពីឡានភ្លាមទៅអានរក!»
គេមិនខ្វល់នឹងចុងកាំភ្លើងព្រោះសេចក្ដីស្លាប់មិនបានជារឿងសំខាន់សម្រាប់គេស្រាប់ទៅ ហើយ។
បុរសក្មេងផ្ដោតភ្នែកលើផែនថ្ពាល់ដាមរលោងដោយទុក្ខសោករបស់ស្រីតូច ដែលសម្លឹងគេមិនព្រិច ។ គេវាចាសួរខ្សឹបៗ៖
«ពូកុសលធ្លាប់អោយអូនឯងលេបថ្នាំអីភីណា?!»
ការប្តូរពាក្យពីអ្នកនាងមកជា«អូន»កាន់តែធ្វើ អោយស្រី ស្រស់ស្រលាំងកាំងហើយ កែវភ្នែកស្រទន់របស់ជនពាលដែលអោយមកនាងដូចការបញ្ចេញភាសាស្នេហារវាងបុរសម្នាក់ទៅកាន់មនុស្ស​ស្រីដ៏សំខាន់ក្នុង ជីវិតគេធ្វើ អោយភីណាកាន់តែងីងើ។
គេពិតជាមិនស្មានដល់ទេ ហើយទើបតែយល់ក្នុងពេលនេះថាចាប់តាំងពីភីណាកម្សត់ ត្រូវអ្នកស្រីកុលាបជាបងថ្លៃប្រើសារធាតុរំញោចធ្វើបាបម្ដងជាពីរ ដង ចុងក្រោយនៅApartmentដែលភីណាចង់លោតសម្លាប់ខ្លួន លោកកុសលបានបញ្ចូលជាតិប្រឆាំង គីមី សាស្ត្រដែលគាត់មានសម្រាប់ សម្រាលនិងពន្យារពេលវេលាលើប្រតិកម្មសារធាតុពុលក្នុងឈាមនាង។
នាងអាចឆ្លងកាត់ការគាំងអណ្តាតនិងបញ្ជាអវយវៈមិនបាន តែមិនមែនមានន័យថា នាងឆ្លងផុតគ្រោះថ្នាក់នោះទេ។
សារធាតុពុលនៅតែបន្តជ្រាបសន្សឹមៗទៅក្នុងបេះដូងរបស់នាងគ្រាន់តែមិនរហ័សដូចប្រតិកម្មលើរាងកាយអ្នករងគ្រោះផ្សេងៗ។
«អញអោយចុះពីឡាន អ្ហែង​ចុះឱ្យផុតទៅអាចោលម្សៀត »
ជំនិតគំហកជាលើក ទីពីរធ្វើ អោយមករាដកខ្សែភ្នែកយឺតៗពីភីណាហើយសម្លឹងមកប្តីនាងម្តង។
គេសម្លឹងមេធាវីខ្មែរអាមេរិកដោយកំហឹងពីរបីវិនាទី រួចទើបរបូតមាត់សើចក្អាកក្អាយ។
គេសើចទាល់តែជំនិតជំនិតមិនព្រមអត់ធ្មត់ហើយគំហកបន្ថែម៖
«ឯងចង់ឃើញអញជាប់គុកណាស់? អញទុកអោយច្បាប់កាត់ទោសឯង អញមិនចង់ប្រឡាក់ដៃទេ!»
គេមិនខ្វល់នឹងកាំភ្លើង គ្មានសញ្ញាព្រឺព្រួចប្រុងប្រយ័ត្ន ធ្វើ អោយជំនិតកាន់តែងឿងឆ្ងល់។
គេសើចអស់ចិត្តនៅតែមិនចេញស្ដីអ្វី ភីណាគ្រវីក្បាលយឺតៗព្រោះនាងគិតអ្វីក៏មិនយល់ ។
អាណិកជនខ្មែរអាមេរិកក្រោកចេញពីឡានស្ទុះទៅបើកទ្វារហើយទាញកន្ត្រាក់យុវជនក្មេងចេញពីកន្លែងបើកឡាន។
រាងកាយគេនោះទន់ខ្សោយ ណាស់ តែកម្លាំងដៃ៥០%ប៉ុណ្ណោះ ជំនិតអាចគ្រវែងគេទៅលើទ្រូងផ្លូវបានស្រេចទៅហើយ។
បុរសអ្នកមានងាកសម្លក់យុវជននោះ ហើយបែរក្រោយចូលមកអង្គុយកន្លែងវាដើម្បីបើកនាំប្រពន្ធ ចាកចេញ។
«វាឆ្កួតហើយ! ម៉ាអាឆ្កួត!»
គេជេរផង ជើងក៏ជាន់រឺយែរឡានថយផង។
កំហឹងនៅមិនទាន់បាត់ មេធាវីនិយាយបន្ថែម៖
«ហ្នឹងហើយមនុស្សល្អដែលអ្នកបម្រើជំនិតផ្ទះអូនឯងនាំមកអោយ!»
ភីណាយំសស្រាក់ មិននិយាយអ្វីព្រោះនាងនៅទន់និយាយមិនបានច្រើន ធ្វើកាយវិការរឹតតែលំបាក។
ជំនិតគេជាន់ហ្គាចេញឡានទៅ នៅពេលដែលសំឡេង មករាជ្រៀតកាត់សន្ធឹករថយន្តលាន់មកប៉ះត្រចៀកគេ៖
«ភីណា រស់បានតែ៣០នាទីទៀត ទេ!»
ជំនិតមិនចង់រវល់ស្ដាប់អ្វីពីមាត់ជននោះទៀតទេ តែសម្តីគេច្បាស់ពេកហើយអត្ថន័យវាគួរអោយរន្ធត់ពេក……រថយន្តឈប់ងឺតជាលើកទីបីរ រំជួយអស់ស្លឹកឈើនាថានស្ងាត់ជ្រងំ។
បុរសជាប្តីងាកមកសម្លឹងភរិយាហើយគេចាប់ផ្ដើមស្រមៃនឹកដល់រូបរាងជាងបញ្ចូលបទភ្លេងដែលស្លាប់ដោយសារធាតុពុល។
គេរន្ធត់និងរាងកាយខ្សោះខ្សោយរបស់ភរិយា ហើយចាប់ផ្តើមហៅនាងតិចៗ ពេលនាងទន់ត្របកភ្នែក៖
«ភីណាៗ!»
សំឡេងជនកំណាចលាន់មកក្បែរកញ្ចក់ ព្រោះមករាដើរមកកៀកនឹងជំនិតទៅហើយ៖
«ទោះពេទ្យនៅភ្នំពេញស្រាវជ្រាវ១០ឆ្នាំទៀត ក៏មិនប្រាកដថាអាចរកអ្វីមកបន្សាបថ្នាំពុលរបស់យើងបានផងអាអ្នកមាន!»
ជំនិតបើកភ្នែកក្រឡោតសម្លឹងជននោះហាក់ភាំងសារ្មតី។
ជនវិកលបានចិត្តណាស់ក៏និយាយមកបន្ថែមមួយៗអោយងាយស្តាប់ងាយយល់៖
«ឯងមានតែមធ្យោបាយតែមួយប៉ុណ្ណោះ គឺ…..ចាំបងថ្លៃឯង ពូកុសលរស់មកវិញ ក្រែងអាចជួយប្អូនស្រីគេបាន!»!
ជំនិតច្រានទ្វាររបើកមួយទំហឹង ខ្ទាតជនកំណាចទៅលើថ្នល់សារធ្មី ហើយ លើកកាំភ្លើង បាញ់ទៅលើមេឃផូង ។
«អ្ហែងគិតថាអញអោយអ្ហែងសើចស្រួលបានទៀតអេ្ហស៎?»
គេស្ទុះទៅទាញមករាឡើងមក ហើយដាល់វាយតប់តាមដែលនឹកឃើញចំណែកភាគីខាងណោះគ្មានលទ្ធភាពឯណាទៅតដៃទេ។
ភីណាស្រវាត្រដាបត្រដួសចេញពីរថយន្ត ល្មមពេលជំនិតសង្កត់ក មករាជាប់ទៅនឹងរថយន្តទៅហើយ។
«បង!ឈប់ទៅបង!»
មេធាវីជំនិតអង្គ្រឺតធ្មេញ៖
«អ្ហែងមិនតដៃអ្ហះ អាចោលម្សៀត! អ្ហែងមិនតដៃ?!»
នាងត្រដាបត្រដួសឃាត់ឯ មករាគិតពីសើចទំាងបែកចិញ្ចើមឈាមហូរកខ្លាក់។
«បងរ៉ា!កាល ពូសួសនាំបងឯងមក ប្រាប់ថា បងឯងជាមនុស្សល្អ!!ហេតុអី?ហេតុអីទៅ?បងធ្វើរឿងអស់នេះដើម្បីអី?!»
គេមិនរវល់នឹងអភិជនស្វាមីដែលអង្គ្រឺតធ្មេញតែបែរមករកភរិយាដែលស្រស់ផូផង់វិញ។មករាហើយនិយាយបញ្ចើច៖
«បងជាកូនគាត់ គាត់មានរឿង អីថាកូនខ្លួនឯងអាក្រក់ទៅ?អ្ហះ?!»
ភីណាបើកភ្នែកក្រឡោត នាងសម្លឹងគេពីលើដល់ក្រោម ហើយនាងបានរកឃើញស្រមោលក្មេងជំទង់ទិត្យដែលតែងតែមករកនាងរាល់ពេលព្រលឹម កំដរនាងរត់លេងហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអោយតែនាងសើច។ភីណាគ្រវីក្បាលយឺតៗ នាងយំ៖
«គឺបងទិត្យ? បងគឺបងទិត្យ?!»
មករាសើចទំាងជូចត់ ហើយយំស្រស្រាក់ដូចគ្នាក្រោមភាពងីរងើមិនយល់របស់ជំនិត។
«តែប្តីប្រពន្ធខ្ញុំមិនដែលធ្វើ អីអាក្រក់ចំពោះបងទេ?មិនដែលទេមែនទេ?»នាងបន្ថែម។
មករាឈប់សើចតែគេបើកភ្នែក្រឡោតហើយស្រែកសន្ធាប់៖
«ប្តីប្រពន្ធអី?!យើងទេបានជាប្តីប្រពន្ធនឹងគ្នា!នឹកឃើញទេ កាលឆ្នាំនោះអូនបានរៀបការជាមួយបងរួចហើយ!ហើយពូកុសលក៏បានសន្យាថា ធ្វើអោយរឿងនោះក្លាយជាការពិតដែរ!»
អតីតកាលដែលនាងបានបំភ្លេចជាយូរមកហើយកម្រើកឡើងវិញសារជាថ្មី។
«តោះភីណាចង់លេងរៀបការទេ?»
«បាន!សប្បាយទេបងទិត្យ!»
«សប្បាយណាស់ជឿបងទៅ!»
«ល្អណាស់តោះអញ្ចឹង!»
«អញ្ចឹងដាក់ផ្កានេះលើដៃអូនហើយអូននិយាយទៅ ថា អូនភីណាជាប្រពន្ធបងទិត្យ!»
«បាន!អូនភីណាជាប្រពន្ធបងទិត្យ!»
ភីណាស្រក់ទឹកភ្នែកយឺតៗព្រោះហួសចិត្ត។
នាងមិននឹកស្មានថារឿងបែបនេះអាចកើតឡើង បង្ករជាសោកនាដកម្មធំ ថ្នាក់នេះឡើយ។
ចំណែកអតីតកាលក៏លេចឡើងក្នុងអារម្មណ៍ មករាដូចគ្នា។
«ទិត្យ!ព្រឹកមិញក្មួយឯងនាំភីណាលេងអី!»
«បាទគឺលេងរៀបការ!»
«ឯងដឹងហើយថាលេងនេះ មិនត្រូវ! ឯងជាកូនអ្នកបម្រើ ឯងបបួលអ្នកនាងតូចលេងបែបនេះ តាមថាពូអាចបណ្តេញឯងចេញបាន!»
«តែខ្ញុំ ស្រលាញ់ភីណាណាស់! ខ្ញុំមិនអាចទៅណាឆ្ងាយពីភីណាទេ!!ភីណាក៏ថាស្រលាញ់ខ្ញុំព្រមធ្វើប្រពន្ធខ្ញុំ!»
«នាងនៅតូចមិនដឹងអីតែឯងជាក្មេងធំឯងមិនត្រូវធ្វើអញ្ចឹងទេ! អូខេ!ប៉ុន្តែមានមធ្យោបាយជួយឯងបើឯងធ្វើការមួយបានសម្រេចយើងនឹងលើកភីណាអោយឯង!»
«ពូនិយាយមែន?!»
«ត្រូវហើយ!ឯងធ្វើ3Mអោយបានទៅ ពេលនោះឯងគឺជាស្តេចថ្នាំ អ្នកនាងភីណាសមនិងឯងហើយ!»
គេខាំមាត់ពេលនឹកដល់សម្ដីទាំងនេះរបស់ទុរយស ជនដែលស្លាប់បាត់ទៅហើយ។
លូកដៃច្រានជំនិតចេញពេលនឹកឃើញដល់ត្រង់ណេះ ហើយស្ទុះទៅក្បែរភីណាទ្រចង្ការនាងអោយសម្លឹងចំមុខគេ។
«តែអាបងប្រុសរបស់អូនឯងជាមនុស្សថោកទាប!!!!….វាក្បត់សម្ដី!!! វាជាមនុស្សបោកប្រាស់!»
ភីណាគ្រវីក្បាលយំ ខ្លួនប្រាណនៅទន់ល្ងៀក ទប់ខ្លួននឹងឡានស្ទើរតែជាប់។
«ខ្ញុំមិនដឹងទេខ្ញុំមិនដឹង!ហេតុអីបងរ៉ាមកធ្វើបាបប្តីប្រពន្ធខ្ញុំ?រឿងពីក្មេងៗជារឿងលេងសើច ហេតុ អីបងរ៉ាទុកជាការពិត?»
ជំនិតទាញមករាផ្ងារក្រោយអស់ទំហឹងហើយលើកដៃបម្រុងងដាល់មុចគេប៉ុន្តេត្រូវគាំងទៅវិញព្រោះគេសម្លឹងមកយ៉ាងមុតហើយមិនគេចទៅណាទំាងអស់។
«វ៉ៃម៉ោ!ឯងវ៉ៃម៉ោ!តែឯងធ្វើម៉េចក៏ឯងនៅតែចាញ់!!!ចុងក្រោយ!ភីណានិងទៅជាមួយយើង ឯងនៅចុះអាចំកួត អាល្ងង់ដូចគោ!»
ភីណាក្អួតឈាមវ៉ក ។
ជំនិតទម្លាក់ដៃចុះពីមុខជនពាល។មករាចាប់ផ្ដើមក្អកហើយក្អួតឈាមដូចគ្នា។
ដៃជំនិតចាប់ផ្ដើមញ័រ ក្តីសង្ឃឹមថាអាចនាំភរិយា ជាទីស្រលាញ់ទៅកាន់អាមេរិក វិញត្រូវបញ្ចប់ នៅត្រឹមតែមួយប៉ប្រិចភ្នែក។
«បងចង់អោយអូនរស់ គឺយើងនឹងរស់ជាមួយគ្នា តែថាទឹកនោះវាមិនលេបទៅជាអូនអ្នកលេបអោយវា !ដូច្នេះ ព្រហ្មលិខិតបានកំណត់អោយយើងព្រាត់រស់ហើយទាល់តែស្លាប់ទើបជួបគ្នាបាន!បងទទួលយក!»
ជំនិតដែលកំពុងអោបភរិយាក្នុងរង្វង់ ដៃស្រែកគំហកមកកាន់មករា៖
«អោយថ្នាំម៉ោ! ឮទេឯងអោយថ្នាំម៉ោ!»
មករាសើចតិចៗហើយគ្រវីក្បាលចំអក៖
«ឯងល្ងង់នៅតែល្ងង់!អាល្ងង់!អញជិតបានទៅជាមួយនាងហើយ​ឯងមកនិយាយអញ្ចឹងខាតទឹកមាត់ដែរអាមេធាវីត្បាញអាយ?!»
ជំនិតក្រោកមកក្របួចកអាវមករាតែមករានៅតែសើចដូចជនវិកល។ គេអស់តម្រិះក៏លែងដៃហើយចាប់ផ្ដើមទូរស័ព្ទ។
មករារេភ្នែកមករកស្រីស្អាតដែលអង្គុយទ្រេតក្បែរឡាន គេក៏ទន់ ជើងហើយអង្គុយជិតនាង។ ទូរស័ព្ទគ្មានសេវាទេ ជំនិតគ្រវាត់ចោលខ្ចាយទៅលើថ្នល់។គេងាកមកសម្លឹងជន វិកលដែលលើកដៃច្បូត​សក់​ភីណាថ្នមៗ៖
«ឈប់ភ័យទៅ!បន្តិចទៀត យើងអស់អីហើយ!»
ជំនិតសម្លឹងសត្រូវស្នេហាស្ទើរស្រក់ឈាមតាមភ្នែកប៉ុន្តែពេលគេបែរទៅរកភីណាគេចាប់ផ្ដើមស្រក់ទឹកភ្នែកដោយឥតព្រាងទុក។ នាងមិនមើលមុខបុរសកំណាចនោះទេតែនាងដៀងមករកប្តីនាង។ ទោះមិននិយាយតែកែវភ្នកនាងដូចចង់អង្វរថា បើនាងទៅ នាងត្រូវតែបញ្ចប់ជីវិតលើដៃប្តីមិនមែនក្រោមដៃជនកំណាចវិកលនេះឡើយ។
សេចក្ដីស្នេហា​និង​ភាសា​សំងាត់​របស់​មនុស្ស​ដែល​ស្រលាញ់ គ្នា​អាច​អោយ​ជំនិត​យល់​យ៉ាង​សោក​សង្រេង​នូវ​ស្ថានភាព​នេះ​។គេ​ដាច់ចិត្ត​ទម្លាក់​សំឡេង​​និយាយ​ទាំង​សោយ​សោក៖​
«ដូរ​ចិត្ត​ទៅ​! ឯង​ឆាប់​ដូរ​ចិត្ត​ទៅ ភីណា​កម្សត់​តាំង​ពី​តូច​មក ឯង​ដូរ​ចិត្ត​ទៅ !ឯង​កុំ ធ្វើ​បាប​នាង​ !»
មករា​ល្ហិតល្ហៃ គេ​ឈប់​សើច​ហើយ​សួរ​វិញ​ដោយ​ឈឺចាប់​​៖
«​ឯង​ដឹង​ថា​ជាង​១០​ឆ្នាំ​នេះ​យើង​រស់​បែក​ពី​ស្រី​ដែល​យើង​ស្រលាញ់​ យើង​រស់​បាន​ដោយ​របៀប​ណា​ទេ?​យើង​ប្រើ​ពេល​ប៉ុណ្ណា​ កម្លាំង​ប៉ុណ្ណា​ ពេល​វេលា​ប៉ុណ្ណា​ទេ​ ​ទម្រាំ​បាន​​មក​ស្លាប់​ជាមួយគ្នា?ឯង​ឈប់​ប្រឹង​ទៀត​ទៅ! ឯង​អាច​រក​​ប្រពន្ធ​ថ្មី​ហើយ ឯង​គួរ​តែ​សប្បាយចិត្ត​ហើយ​ឈប់​ចង់​រារាំង​ពួក​យើង!»
ជំនិត​គ្មានពេលទៀតទេ គេយល់ថា​គេមាន​ពេលតិចណាស់​បើគេយឺត​គេមុខតែ​ចប់​គេ​ត្រូវតែ​រក​គ្រប់​មធ្យោបាយ​តាមដែល​អាច​ធ្វើ​ទៅបាន ​គេស្រែកឡើងភា្លម៖
«បើ​ឯង​ស្រលាញ់នាង​ ឯងត្រូវ​អោយ​នាងរស់! លឺទេ​ អាចំកួត​!ឯងយល់​ពីស្នេហាទេ?​គេ​ស្រលាញ់​គ្នា​គឺអាច​ស្លាប់ដើម្បីគ្នា មិនមែន​​សម្លាប់​គ្នា​នោះទេ​ ឯងយល់ទេ?​»
មករាញាក់មាត់​យ៉ាងកំណាច គេនិយាយ​វិញ៖
«យើង​មិន​យល់​ទេ​!គណិតវិទ្យា​របស់​ឯង​ រូបមន្តព្រិល​ណាស់ វា​មិនច្បាស់ទេ​!យើង​គឺយើង​យើង​ស្រលាញ់​អ្នកណា​ត្រូវរស់​ជាមួយ​គេ ​តែ​បើមិនបាន​យើងចង់ស្លាប់​ជា​មួយគេ!»
«អញ្ចឹ​ហើយបានជាំ​ឯងបរាជ័យ​!ឯងស្លា​ប់ទៅនាងនៅតែ​មិនស្រលាញ់ឯង​ដដែល!ឯងនៅតែ​មិនបាន​អីទ!»
មករាខំាមាត់​សម្លក់​ត្មែរ តែ​ជំនិត​ខំប្រឹងបន្ទន់​សំឡរង​អង្វរ​វា៖
«ឯងជា​បញ្ញវន្ត» ឯងគួរទេចេះ​គិត​!ឯងមើលនាង​ទៅ នាង​ពិបាក​មួ​យជីវិតហើយ​នាងនៅ​ក្មេង​យ៉ាងនេះ​​ឯងអោយនាង​ស្លាប់​ទំាង​អញ្ចឹង?!នេះ​អេ្ហស ៎ដែល​ឯងអួត​ថាស្រលាញ់នាង !ឯងកម្សាក​ឯង​អាត្មានិយម​ ឯង​ជាមនុស្ស​ទេវទត្ត​​មាត់​ជា​ទេវតា​ឯងមិនមែន​ស្រលាញ់​នាង​ទេ ឯគ្រាន់​តែឆ្កួត​នឹង​ខ្លួនឯង​! មនុស្ស​ប្រុស​​ដើមទ្រូង​ប្រាំហត្ថ ​ស្រលាញ់ស្រី​គេស្លាប់​ដើម្បីនាង​មិនមែន​សម្លាប់​នាង​ដើម្បីខ្លួនឯង​ទេ​ ​ឯងដឹងរឿងនេះដែរ​ ?»
«យើងមិនដឹងទេ​ ឯង​មិន​ធ្វើអោយ​យើង​មើល​មុន​មក​អា​មេធាវី!»
​ ជំនិត​នៅ​ស្ងៀម​តែ​ទឹកភ្នែក​គេហូរ​ពេល​ងាកមើល​ទៅភរិយា។ នារីតូចច្រលឹង​ដែល​ជីវិត​ក្រាល​ដោយ​មាសពែជ្រ​ពិទូរ្យ​សូរ្យកាន្ត​ បាន​ចាប់កំណើត​ដោយ​ស្នេហា​លួចលាក់រវាងបងប្រុសនិងម្តាយចុង នាង​រងភាព​អយុត្តិធម៌​តំាង​ពី​បើក​ភ្នែកស្គាល់លោកនេះ ។
គេជ្រួញ​ចិញ្ចើម​ហើយ បន្ត​យំ​ដូច​ស្រី​។
​មិនបាន​ប៉ុន្មាន​គេ​ក្រោក​ឡើង​​ដើរ​ទៅ​ក្បែរ​ឡាន​ហើយ​បើកទ្វារ។
មាន​តែ​ភីណាទេ​ដែល​ដឹង​ថា​ប្តី​នាង​​កំពុង​ធ្វើអ្វី។
គេ​វិល​មកវិញ​ជាមួយ​ដប​ទឹក​សុទ្ធ​ក្នុង ដៃ ហើយ​ស្រដី​មួយៗ៖
«អញ្ចឹង​យើង​ដូរ​គ្នា​ទៅ! យើង​ជា​អ្នក​ទៅ ឯង​ត្រូវ​រក្សា​សម្ដី  អោយ​ភីណា​រស់!»
«អត់ទេ!»
ភីណា​ស្រែក​​ពេញទំហឹង​ ស្មើនឹង​ល្បឿន​​ធាតុ រាវ​ដែល​បង្ហូរ​ចួល​ទៅ​ក្នុង​បំពង់ក​ប្តី​នាង​។
ជំនិត​​ប្រញាប់​និយាយ​មុន​ពេល​លែង​អាច​បញ្ជា​អណ្តាត៖
«បង​ជា​អ្នក​ខុស​មិន​ទុកចិត្ត​ប្រពន្ធ​ បង​ជា​អ្នក​សាង​បង​ជា​អ្នក​បញ្ចប់​រឿង​!…បង​ស្រលាញ់​អូន​ភីណា!»
រាងកាយ​ស្រស់សង្ហារ​​នៃ​មេធាវី​ដ៏​មាន​ស្តុកស្តម​ទន់​ធ្លាក់​មកលើ​កម្រាល​ថ្នល់កៅស៊ូ​តាម​សន្ទុះ​ដ៏​កាច​សាហាវ​នៃ​សារធាតុ​គីមី។
ភីណា​លូនមករកប្តី​។
«បងជំនិត​!»
នាង​ជូត​ទឹកភ្នែក​ងាក​មក​រក​មករា​ ហើយ​និយាយ៖
«បង​កុហក​!បង​មិនបាន​គ មិន​បាន​គាំងអណ្តាត​បង​មិនបាន​លេប​ជាតិ​ពុលទេ​!!»
មករា​ញញឹមសម្លឹង​ស្នេហ៍ស្នង​ គេ​និយាយ​មួយៗ៖
«ជាតិ​គីមី​មាន​ច្រើន​ប្រភេទ​ណាស់​ប៉ុន្តែ​​គ្មាន​មួយណាដែល​មិនសម្លាប់មនុស្ស​ទេ​​គ្រាន់​តែលឿន​រឺយឺតទៅតាម​កម្រិត​ចម្រាញ់វា​!បងទុកពេលអោយខ្លួនឯង​យូរ​បន្តិច​ដើម្បីមើល​ពពួក​មនុស្សដែល​ជ្រែក​ស្នេហា​យើង​ មើល​វាឈឺចាប់!»
«ឥឡូវ​បង​សប្បាយចិត្ត​ហើយ?​សប្បាយ​ចិត្ត​ដែល​ឃើញមនុសុ្ស​គ្មានកំហុស​ត្រូវស្លាប់​ដោយសារ​បង​ច្រើន​យ៉ាងនេះ? ខ្ញុំមិនអត់ទោសអោយបង​ទេ ខ្ញុំស្បថថា​ជាតិណាៗ​ក៏មិនចង់ជួបបង​ខ្ញុំនិង​បំភេ្លចរឿងល្អៗ​ទំាងអស់កាលពី​ក្មេង​របស់ពួកយើង​!ទោះទៅទីណា​ខ្ញុំគ្មាន​ថ្ងៃអត់ទោស​អោយ​បង​ទេ!»
នាង​និយាយ​​បាន​ច្រើន​យ៉ាងនេះ​​ស្រែក​លឺ​យ៉ាងនេះ​​មករា​ជឿ​ថា​នាង​ស្រលាញ់​ជំនិត​ពេក បាន​ជា​នាង​មាន​លទ្ធភាព​ធ្វើ​រឿង​​ទំាង​នេះ​បាន​។
គេ​ខូច​ចិត្ត ហើយ​លូក​យក​កូន​ដប​តូច​ៗ​ពីរ​ពី​ក្នុង​ហោប៉ៅ ខោ​មក​ដាក់​បង្ហាញ​លើ​បាតដៃ។
«ថ្នាំ​នៅ​ទីនេះ!​នៅ​ទាន់​ពេល បើ​អូន​ចង់​បន្សាប​ខ្លួន​ឯង ហើយ​បន្សាប​មនុស្ស​ដែល​អូន​ស្រលាញ់!»
ភីណា​បើកភ្នែក​ធំៗ នាង​លូន​ទៅ​ក្បែរ​មករា​ហើយ​លូក​ដៃ​ញ័រៗទៅ​យក។
ខុស​ពី​ការ​គិត​ដែល​ថា​គេ​នឹង​រារាំង​នាង​ គេ​មិន​បាន​រារាំង​ទេ ។
នាង​បាន​វា​មកក្នុង​ដៃ​មែន​​ហើយ​បើកភ្នែក​ធំៗ​សម្លឹង​វា ។
ស្រី​តូច ខំ​ប្រវេប្រវា​ក្រោក​មក​ក្បែរ​ប្តី​ហើយ​ចាក់​ថ្នាំ​ទៅលើក្នុង​មាត់​គេ​​ដែល​​មើល​មុខ​នាង​ភ្លឹះៗ​និយាយ​មិន​ចេញ​។
សំឡេង មករា​លាន់​មក​ពី​ក្រោយ​ខ្នង​៖
«ភីណា​!ថ្នាំបន្សាប​មាន​តែ​ពីរ​ដប​នេះ​ទេ​!អូន​មិន​គិត​លេប​ខ្លួនឯង​សុខចិត្ត​អោយ​ទៅ​វា​មុន!!»
នាង​ខាំ​មាត់​ងាក​ក្រោយ ប៉ុន្តែ​​មិន​បាន​បញ្ឈប់​ដៃ​ក្នង​ការ​ជួយ​ប្តី​ឡើយ ។
«ប្តី​ខ្ញុំ​និយាយ​ហើយ​បង​មិន​លឺ​ទេ?មនុស្ស​ស្រលាញ់​គ្នា​គេ​ស្លាប់​ដើម្បីគ្នា ​មិនមែន​​សម្លាប់​គ្នា ដើម្បី​ខ្លួនឯង​ទេ!បង​គ្មាន​ថ្ងៃ​យល់​ទេ​!»
សំឡេង​មករា​នៅតែ​លាន់​មក៖
«អូន​ខ្លាច​អង្ក្រង​ណាស់ តែអូន​ចូលចិត្ត​ឃើញ​អង្ក្រង​ខាំបង បង​ក៏​ទ្រំា​អោយ​វា​ខំា ហើយ​រត់ចុះឡើង​ដើម្បី​អូន​សើច! ពេល​បង​លាយ​ថ្នំា បង​ដឹង​ហើយ ថា​ក្បាល​បង​ចាប់ផ្តើម​ឈឺ​តំាង​ពី​ថ្ងៃ​ដំបូង ថ្ងាំណា​មួយ​បង​នឹងឆ្កួត ពូកុសលដឹងរឿងនេះ បានជា​គាត់មិនព្រម​ស្រាវជ្រាវ​សារជាតិ៣Mខ្លួន​ឯង ហើយ​ប្រើ​បង​អោយ​ធ្ចើ ថ្ងៃ​អូន​ទៅអាមេរិក បង​បាន​ស្បថ​ថា​នឹងបំភ្លេច​អូន​បើអូនរស់នៅ​សប្បាយចិត្ត បង​បាន​បង្កើត​រឿង​នេះ​ឡើង​គ្រាន់តែ​ចង់ដឹងថា តើ​អូន​ពិតជារស់នៅសប្បាយចិត្ត​? បើ​ប្តីអូនពិតជា ស្រលាញ់អូន​ គេមិនមក​ស្ទឹងហាវ​គេក៏​មិនជាប់​សង្ស័យ​ហើយ​អ្វី​ៗនឹងខួចការ​!បងគ្រាន់​តែ​ពិសោធន៍!បង​មិនចង់អោយអូន​ស្លាប់​ទេ​ ទឹកនោះ​បងទុកអោយ​ប្តីអូន​តែ​អូន​បាន​ផឹកវា​!បើអូនទៅហើយ​បង​នៅ​ធ្វើអី?»
ភីណា​បែរក្រោយយឺតៗ​ នាង​​ខ្សោះ​ទឹកភ្នែក​នឹង​យំ បន្ត​។
អតីតកាល​រវាង​នាង​នឹង​ក្មេងប្រុស​ម្នកា់នោះ​​បានវិលមកវិញ ជាមួយ​ដប​ថ្នាំ​ក្នុងដៃ។ជំនិត​ដឹង​ថា​នាង​ចង់ធ្វើអី្វតែ​គេ​មិនអាច​ឃាត់​នាង​បានឡើយ ។
នាង​រំកិល​ទៅជិត​មករា ហើយ ហុចវា​ទៅអោយគេ​៖
«ថ្នាំបន្សាប​ចុងក្រោយ ជា​របស់​បង!បងត្រូវតែ​រស់!»
គេ​សម្លឹង​នាង​ហើយ​ស្រក់​ទឹក​ភ្នែក។គេយល់ថា​នាង​រសើយកជំនិត​មិនរើស​យកគេ​តែ​ចុងក្រោយនេះ​គេដឹងថា​នាងមិនរើសយក​សូម្បីតែខ្លួនឯង។ស្រី​តូចនេះពិតជា​មានជីវិត​ជូរចត់​ពេកហើយ​។
នាង​ដាក់វាទៅក្នុងដៃគេ ទំាងយំងងឹតមុខ ហើយ​នៅសម្លឹងតបទៅ​គេ​ដែល​កំពុង​មើល​​មកនាង​ស្ទើរលេបបានទំាងរស់​យកទៅទុកក្នុង​បេះដូង​​ឆ្កួតលេលា​​​របស់គេ​។
នាងលូក​ដៃ​ទៅចាប់​ប្រអប់​ដៃគេ​ ហើយ​ស្រមែ​ដល់ដៃស្គមៗ​របស់​គេ ដែលតែងតែលើកនាង​ពាក់​កៀវ​លើ​ខ្នង​ដើរ​ជំវិញ​សួន​ដ៏​ធំទូលាយ​។
«ខ្ញុំសុំទោស!​ដែល​ច្រើន​ឆ្នំា​មកនេះ​បានភ្លេច​បង​! ជួបគ្នា​ហើយ​ក៏មិន​ចំណាំ​បងបាន​ !ខ្ញុំមិន​ត្រឹម​ជាស្រី​ល្ងង់ផុត​គេ​ម្នាក់​ទេ​តែ ជា​ស្រី​ដែល​ភ្លេចភ្លាំង​! ​តែ​ខ្ញុំមិន​ជួរជាតិ​ទេ​! រឿងទំាងឡាយ​ជាកំហុសខ្ញុំ គ្រួសារ​ខ្ញុំ សូម​បងរ៉ា​អហោសិកម្ម​អោយ បង​កុសល អោយគ្រប់គ្នា​​!ខ្ញុំសុំទេប៉ុណ្ណឹង!»
ទឹកភ្នែក​នាង​ស្រក់​លើ​ប្រអប់ដៃ​គេ​ ជា​ប្រអប់​ដៃ​​ប្រើប្រាស់​ដើម្បីតែ​ចុចKeyរកនឹកមធ្យោបាយ​ទុច្ចរិត្​តស៊ូ​ប្រឆាំង​និង​​ព្រហ្មលិខិត​ដ៏​កម្សត់​របស់​ខ្លួន​។
នាង​និយាយ​បន្ត៖
«ក្នុង​ចិត្ត​ខ្ញុំ បង​មិនមែន​ជាកូន​អ្នកបម្រើទេ តែ​បង​ជា​បងប្រុស​ម្នាក់ ជា​បងប្រុស​តាំងពី​តូចរហូត​ដល់ពេល​នេះ​! ខ្ញុំ​មិនដែល​ស្រលាញ់​បងជា​ស្នេហា​ឡើយ​។តាំង​ពីបង​ថ្លៃ​ខ្ញុំ​រើ​មក​នៅក្នុងផ្ទះ អ្នកបង​បាន​អោយ​ខ្ញុំ​ថ្នាំ​ភ្លេចភ្លាំង​ជាច្រើន ខ្ញុំ​លែង​ចាំ​អ្វីៗ​បាន​ហើយ​ខ្ញុំ​ក៏ ភ្លេច​សូម្បី​តែ​បង! អ្វីៗ​ជា​រឿងកម្ម! ​ខ្ញុំ​មាន​បងវិទូ​ជា​គូរ​ដណ្តឹង​ក៏​ជា​គំនិត​ចាស់ៗ ខ្ញុំមិនស្គាល់​ទេអ្វី​ទៅជា​ស្នេហា ខ្ញុំអាយុទើបតែ១៧​ឆ្នាំ ក៏មាន​គូរដណ្តឹង​ទៅហើយ ខ្ញុំគ្មាន​ពេលសូម្បីតែ​ដឹងថា​​ស្អីទៅជាការស្រលាញ់ ?ពេលខ្ញុំបាត់បង​កុសល​ខ្ញុំ​បាយមិននឹកទឹកមិនស្រេក តែពេលខ្ញុំជួប​បងជំនិត​ ខ្ញុំដឹងថា ការឈឺចាប់ទំាងអស់​បាន​ជា​សះ​​វិញ ហើយ​ខ្ញុំ​អាច​រស់នៅ​សារ​ជាថ្មី​ ចេះ​​ស្រលាញ់​ប្តី​ខ្ញុំ​ គឺ​ខ្ញុំ​ស្រលាញ់​គាត់​គ្មាន​ថ្ងៃដូរ​ទេ​! ជីវិត​នេះ​ខ្ញុំ​បាន​ធ្វើបាប​មនុស្ស​ដែល​ស្រលាញ់​ខ្ញុំ​ច្រើន​ពេកហើយ ខ្ញុំមិន​ចង់​បន្តវាទេ​ បង​ដឹងទេ​បង​ទិត្យ !»
​ដៃ​គេ​ទន់​ល្មើយ​ប្រែ​ជា​រឹង គេ​ក្រឡាស់​មក​ចាប់​ដៃ​នាង​ទំាង​ពីរ​ជាប់​ហើយ​ដៃ​ម្ខាងទៀត​ផ្ទាត់​គម្រប ថ្នាំ​​មក​បញ្ច្រក​ក្នុង​មាត់​នាង​។
សំឡេង​គេ​លាន់​មក​ខ្សឹបៗ៖
«យូរ ណាស់​ហើយ​!បង​មិន​ជឿថា​លើ​លោក​នេះ មានគេ​និយាយ​ពាក្យ​របៀប​នេះ​មកកាន់​បង​ទេ!»
គេ​ក្រោក​ឈរ សន្សឹម​ៗ គេ​មិន​បាន​ទន់ខ្សោយ​ដូចដែល​នាង​ឃើញ​ឡើយ នាង​វិញទេ​ដែល​ក្រោក​មិន​បាន​ព្រោះ​ថ្នាំ​ចាប់ផ្ដើម​ប្រឆាំង​គ្នា​ក្នុង​ខ្លួន​។
ភ្នែក​នាង​ព្រឹល…..​នាង​ដេក​ទៅលើ​កម្រាល​ថ្នល់​ហើយ​ឃើញ​ស្បែក​ជើង​គេ​ឈាន​ទៅ។បន្ទាប់​មក ឡាន ចេញដំណើរ​ ហើយ​សម្រែក​ខ្លាំង​ៗ​​របស់​មករា មុន​ពេល​ឡាន​បោល​សម្រុក​បុក​រនាំង​​បង្ហើរ​​ទៅ​ក្នុង​ជ្រោះ ។
ស្រី​តូច​បិទ​ភ្នែក​សន្លប់​បាត់​ស្មារតី។
វិទូ​និង​ភីណា​ស្លាប់​រឺ​រស់?
ក្រុង​ភ្នំពេញ ឆ្នំា២០២៥
«កូន វុធ កូនវុធ!»
«បាទ​ម៉ាក់ !»
«កូន​ធ្វើ​អី ? កូន​សំងំ​មើល Website ដែល​ម៉ាក​ហាម​អស់​នោះ​ទៀតហើយ?ម៉ាក់​ប្រាប់​រួចហើយ ថា​កុំ​មើល​វា!»
«Hacker មិនមែន​អាក្រក់ទេ កូន​ប្រាប់​ម៉ាក់​រួចហើយ​!»
«ម៉ាក​ដឹង​គឺ​ដឹង​តាំងពី​១០ឆ្នាំមុន គឺ​តំាង​ពី​កូន​ឯងមិនទាន់កើត ប៉ុន្តែ​គារងារអស់​នេះ​វាមិនសម​នឹងកូន​របស់​ម៉ាក់!»
«ម៉ាក​និស្ស័យ​ជា​មេធាវី ឯ​ប៉ាវិទូជានាយ​ឧត្ដមសេនីយ៍  កូន​ប្រុស​ជា​Hacker អ្វីៗ​​គឺ នៅ​ក្នុង​គ្រួសារនេះ​ទំាងអស់!»
សំឡេង​មួយ​លាន់​មក​ពី​មាត់ទ្វារ​៖
«នៅ​មាន​ទៀត! នីន​នីន​ជា​ដុកទ័រ !!»
ភីណា​បង្ហាញ​ខ្លួន​នៅមាត់ទ្វារ​ជាមួយ​កូនស្រី៨ឆ្នាំរបស់នាង​។
នាង​តូច​​អោន​សំពះ​និស្ស័យ ឯជំនិត​ចូលមកតាមក្រោយ​។ និស្ស័យងើបមុខ​សម្លឹងពួគគេហើយ​ញញឹម។
«អ្ហូ​ខ្យល់​អី​បក់​អ្នកអាមេរិក​មកដល់​ភ្នំពេញ?!»
«ឆ្នំា២០២៥ហើយ ឈប់​និយាយ​ពាក្យ​បុរាណ​ៗទៀតទៅ និស្ស័យ​វាមាន​ដែលខ្យល់អី​បក់មនុស្សមក​បាន!»
ជំនិត​និយាយ​ដោយទម្លាក់​ខ្លួនទ្រេតលើ​សាឡុង​។
ស្នូរ​សម្រិបជើង​មកពីខាងលើ ភីណាងើប​មុខ​ហើយ​និយាយ៖
«ប៉ាអ៊ុំ​ចុះ​មកហើយ កូននីនជម្រាបសួរ​ប៉ាអ៊ុំទៅ!»
វិទូ​រត់ត្រឹកៗ​ចុះមកតាមជណ្តើរជាមួយ​ឧបករណ៍​ហាត់ប្រាណក្នុងដៃ ។គេញញឹម​៖
«ល្អណាស់!​មកលេងចូលឆ្នាំ​នៅស្រុកខ្មែរ​អាម៉េច?!»
ជំនិត​ញាក់ស្មា​សម្លឹង​ភីណា មានន័យថា​ស្រេចតែ​ភរិយា​ឯ​ក្មេងប្រុស​ជាកូន​របស់​វិទូ និង​និស្ស័យ​ពេបមាត់​ចំអក​ស្រីតូច​ដោយ​និយាយ​ឌឺនាង​៖
«នីនី​ជាដុកទ៏រ​គ្មាន​ពាក់ព័ន្ធ​ទេ !នីននីន​មិនមែន​ជា​អ្នក​នៅក្នុងគ្រួសារនេះឯណា?!»
ស្រីតូច​​មិនបង្អង់​ក៏​តបវិញយ៉ាងរហ័ស​៖
«បើ​អញ្ចឹង​នីននីន​និង​ធ្វើ​FolderN18មួយ​ធ្វើបាប បងវុធ​ម្តង!»
ចាស់ៗ​ងាក​មើល​មុខ​គ្នា ឯ​ក្មេង​ប្រុស​ចងចិញ្ចើម​សួរ៖
«ហេតុអ្វី​N១៨​?!»
«ព្រោះ​ចាំ១០ឆ្នំា​ទៀត​បាន​អូនគ្រប់១៨ឆ្នាំ ហើយ​គ្រប់គ្នា​ជា​ពលរដ្ឋ​អាមេរិក មាន​សិទ្ធិ​ដាក់ បង្ហាញ​លទ្ធផល​ជាតិគីមី បាន​នៅពេលអាយុបាន១៨ឆ្នាំ​!»
ភីណា​រេភ្នែក​មើល​មុខ​ប្តី​​។វិទូ​សម្លឹងទៅប្តី​ប្រពន្ធនេះ ​នាយដឹងថា​ការដែល​កូនស្រី​ពួកគេ​ចូលចិត្ត​ខាងនេះ​គេមិនសប្បាយ​ចិត្តប៉ុន្មាន​​ឡើយ​គ្រាន់​តែគេ​មិន​អាច​​ទប់ស្កាត់​ទេពកោស្យ​របស់​ក្មេង​​។វិទូខំ​សម្រួលបរិយាកាសា​ទាញ​ស្រីតូចនីននីន​មក​អោប​ហើយ​ផ្តួល​ទៅលើសាឡុង​មាត់ក៏​និយាយ៖
«១០ឆ្នំា​ទៀត​បង​វុធនឹងក្លាយជា​Hacker សង្ហា​ជាងគេ​លើលោកនេះទៅហើយ!»
នាង​តូចតប​វិញយ៉ាងរហ័ស​៖
«នីននីន​ក៏ជា​ពេទ្យ​ស្រីទីមួយ ដែល​ដើរជុំវិញពិភពលោកនេះជួយ​ក្មេងៗ»
ក្មេង​ប្រុស​កូនរបស់មេធាវីនិងនាយ​ប៉ូលិស​លូកមាត់មកជំទាស់៖
«ចាំធ្វើបានសិនទៅចាំនិយាយ​ស្រីច្រម៉ក់!»
ស្រី​តូចងាកមកសួរម្តាយ​ភា្លម៖
«អ្នកម៉ាក់ !ច្រម៉ក់​ប្រែថាម៉េច?!បងវុធ​និយាយ​ពាក្យ​មិនល្អមែនទេ?»
ភីណានៅទីរទើ​ព្រោះ​នាងមិនសូវឆ្លាត​ខាងសម្តី​ស្រាប់ទៅហើយ ​ចេះបាននិស្ស័យ​អោនមក​បកស្រាយ​វិញ៖
«ច្រម៉ក់​មានន័យថា​តូច​ណាស់ តែ​តូចគួរអោយ​ស្រលាញ់!»
នីននីន​ក្តាប់មាត់​អៀន​៖
«បងវុធ​ដែលឯណា​និយាយ​ពាក្យល្អៗ​​អោយ​អូន!»
«ដែល​គឺបងកំពុងតែ​​ថានេះហើយ!!»
និស្ស័យ​និយាយ​ទំាងញញឹម​ហើយ​អង្គុយមកក្បែរប្តី​និងស្រីតូច។
ភីណាលូកដៃទៅរកកូន៖
«នីននីន​មកម៉ាកវិញមកកូន!»
តែ​ក្មេង ប្រុស​បិទ​កុំព្យូទ័រ​​ហើយ​និយាយ​កាត់​ភ្លាម៖
«តោះ​ទៅក្រោយ​បង​នាំនីននីនមើល អ្វីម្យ៉ាង!»
ស្រីតូច​រត់វឹង​ទៅតាម​កុមារ​ចំណែក​ភីណាងាក​មក​សួរ​និស្ស័យ៖
«ស្អី​ទៅ?!»
វិទូ​ញញឹម​មិនចេញស្តី​និស្ស័យ​​គ្រវី​ក្បាលយឺតៗ៖
«គឺ កសិដ្ឋាន​របស់គេ !កូន​វុធ​មិនត្រឹម​តែជា អ្នកចូលចិត្ត​ការងារ​កូដ​គេថែមទំាង​ចូលចិត្តបណ្តុះ បន្លែ​បង្ការ​និង​ផ្សាំ​រុក្ខជាតិ​ទៀត!»
«អូ នៅ​អាមេរិក​ការងារ​នេះ​គឺ​អស្ចារ្ស​ណាស់!»ជំនិតនិយាយ ។
វិទូ​ងក់ក្បាល ហើយមិនចេញស្តី​ចង់បង្ហាញ​ថា​គេគ្មាន​យោបល់ទេ​គេតែងតែ​ចិញ្ចឹម​កូន​តាម​ទេពកោសល្យ​កុមារនោះ​ទោះបី​ខ្លួន​គ្មាន​ជំនាញ​អស់នេះ​ក៏ដោយ​។
ភីណា​លូកដៃ​មក​ក្រសោប​ម្រាមនិស្ស័យ​ហើយនិយាយ៖
«សុខភាព​យ៉ាងម៉េច​ហើយ?!»
«១០ឆ្នាំមកនេះ​អ្វីៗ​ល្អ​ទាំង​អស់!»
«ចុះ​គាត់?!»
និស្ស័យ​ទីរទើរ​ងាក​មើល​មុខ​ប្តី ។វិទូ​លេប​ទឹកមាត់​បន្តិច​ទើប​និយាយ៖
«អ្នកស្រី​កុលាប​កាលពី​៣ឆ្នាំមុនទៅហើយ!​សូមទោស​ដែល​មិនបាន​សរសេរ​ទៅ​ប្រាប់​អូន!»
ភីណា​ទម្លាក់​ភ្នែក​ស្រងូត។ស្រ្តី​នេះ​ធ្លាប់​ធ្វើ អោយ​នាង​ឈឺចាប់​តែ​នាង​ក៏​យល់​ថា​បង​ប្រុស​នាង​បាន ជំពាក់​គាត់​ច្រើន​ដែរ។
អ្នកស្រី​កុលាប​ជា​បង​ថ្លៃ ស្រី​របស់​ភីណា ជា​តួអង្គ​សំខាន់​នៃ​សំណុំរឿងម៉ោង១២​អាធ្រាត្រ​នៅ​សង្កាត់​លេខ​មួយ ក៏​ជា​អ្នក​គីមី​​វិទ្យា​ដ៏​ប៉ិនប្រសប់​ម្នាក់​។គាត់​បាន រងគ្រោះ​ដោយ​សារ​ប្តី​គាត់​ផ្ទាល់​គឺ​លោក​កុសល ដែល​បាន ប្រើ​សារធាតុ3Mលើ​គាត់​ប៉ុន្តែ​កាលពី១០ឆ្នំា​មុន​នៅ​ពេល​ដែល​វិទូ​និង​ភ័ណ​ត្រូវ​​ថ្នាំពុល​របស់​ពូសួស​ប៉ូលិស​មិនដឹង​មាន​វិធីអ្វី​មានតែ​ទៅរក​ស្ត្រីនេះ ដើម្បី​អោយ​គាត់​ជួយ។
អ្នកស្រី​កុលាប​ទោះបី​ពិការ​តែ​គាត់នៅតែមាន​លទ្ធភាព​​ជួយ​វិទូនិងភ័ណ។
«ឆ្នំានោះ​​បើកុំតែ​បាន​គាត់​ ប្តី​ខ្ញុំមិនដឹងយ៉ាងណាទេ!»
និស្ស័យនិយាយដោយ​ស្រងូត។
«ចុះនាង​?!»
ជំនិត​សួរ។
វិទូ​និយាយជំនួសភរិយា​៖
«លោកសារឿន​បានចាញ់បញ្ឆោត មករា​!គាត់​មិន​បាន​ដាក់​ថ្នាំ​បំពុល​ខ្ញុំ​តែ គឺ ត្រឹម​អោយ​សន្លប់!»
«គាត់​មិន​អាក្រក់​អីពេកដែរ​!»ភីណា​បន្ថែម​ដោយ​ស្រងូត​។
ជំនិត​មិនអាចទប់ចិត្តបាន​ក៏​និយាយ​ឡើង​៖
«រឿងនេះហើយ​ដែល​បង​បារម្ភ!​សារធាតុ​គីមីគ្មានអីល្អទេ​! មករា​ធ្វើល្អផង​អាក្រក់​ផង​គឺ​គេ​គ្រប់គ្រង​ខ្លួនឯង​លែងបានទៀត​ហើលយ !ការស្រាវជ្រាវប្រភេទនេះ​​គឺមាន​ហានីភ័យខ្ពស់!កូនស្រី​យើង​គួរតែ​មានការ​ហាមប្រាម​តឹងរឹង​បន្តិច!»
«នីននីន​ដឹងហើយ​នាង​ថា​ទាល់​តឺនាង​១៨ឆ្នាំ​ទើបនាង​ធ្វើការនេះ​!»ភីណាការពារ​។
«ចាំ​ដល់ពេល​នឹងសិន​ទៅចាំ​គិតទៀត!»ជំនិត​និយាយ​ធ្វើហី ។
នៅខាងក្រៅ​កញ្ចាក់កុមារទំាងទ្វេរ​សសរៀ​ទៅក្បែរសួន​ហើយ​ជជែកគ្នា​រីករាយ​ស្និទ្ធស្នាល​។
ឃើញ​សកម្មភាព​ពួកគេ​ហើយ​និស្ស័យ​​និយាយ​ទំាង​ញញឹម​៖
«ចុះ​បើ​ខ្ញុំ​ចង់​ដណ្តឹង​កូនស្រីអ្នក​ទំាង​ពីរទុក?»
ភីណា​ស្រងូត​ ​នាង​ប្រហែល​នឹកដល់​មករា​រឺនឹកដល់ ការភ្ជាប់ពាក្យ​របស់នាង​និង​វិទូកាលពីជាង១០ឆ្នំា​មុន​។​
យល់ចិត្ត​ភរិយា​ជំនិត​និយាយតិចៗ៖
«ឈប់​បង្កើត​ចំណង​អស់​ហ្នឹង​ទៅ! អ្វីៗ​ទុកអោយ​សាមីខ្លួន​សម្រេច​ដោយខ្លួនពួកគេ​ល្អជាង!»
វិទូងក់ក្បាល ហើយ​ក្រសោប​ភរិយា​ក្នុងរង្វង់​ដៃ…..
តើ​មិត្ត​អ្នកអាន​ចង់​អោយ​មនុស្ស​ជំនាន់​ក្រោយ​នៃ​គ្រួសារ​ទំាងពីរ​ក្លាយជា​តួអង្គ​សំខាន់នៃ​ប្រលោម​លោក​ឆ្នាំ​២០៣៥ របស់​សុភាប្រុស​ដែរ​រឺទេ?
តោះ បោះឆ្នោត ចង់រឺ​មិនចង់?
សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម​វែករក​ការពិត​ក្នុង​សំណុំ​រឿង​ថ្មី​ទាក់ទង និង​មនុស្សជំនាន់​ក្រោយ​នៃ​គ្រួសារ​ទំាងពីរនេះ​ សន្យា​ជួប​គ្នាក្នុង​រឿង​ក្តី​ថ្មី «គម្រោងការណ៍សម្ងាត់​ ២០៣៥»។
រឿង៖ សំណុំឯកសារ Z22 ភាគទី១៩
មិន​ដឹង​ហេតុអ្វី​ រាល់​ពេល​ដែល​បបូរមាត់​របស់​មករា​បញ្ចេញ​ស្នាមញញឹម​ដ៏​សាហាវ លោក​ប៉ូលិស​វ័យ​ចំណាស់​មាន​អារម្មណ៍​ថមថយ​ថាមពល​ចិត្ត ថែម​ទាំង​ពេលនេះ​វា​លេង​សម្ដី​មិន ខ្លាច​សូម្បី​សេចក្ដី​ស្លាប់ គាត់​ចាំបាច់​ត្រូវ​រក​មធ្យោបាយ​ផ្សេង។
ដៃ​គាត់​មិន​ដក​ចោល​ពី​អាវុធ​ ឯ​​យុទ្ធសាស្ត្រ​ការពារ​ ការ​វាយ​បក​របស់​សត្រូវ​ដ៏​មាំ​ទំា​ម្នាក់​ដែល​កំពុង​នៅ​មិន​ឆ្ងាយ​ពី​ខ្លួន​នេះ​ ក៏​គាត់​មិន​បាន​រំលង​ចោល​។
ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ លោក​សារឿន​អាច​មើល​ទៅ​សព្វ​​ចង្កេះ កដៃ​ភ្លៅ និង​ប្រអប់​ជើង​យុវជន​នេះ​ហើយ​មិន​ឃើញ​​ត្រង់​ណា​បង្ហាញ​ថា​​​គេ​ជា​មនុស្ស​ខ្លាំង​ខាង​កាយ​សម្បទា ទេ​តាម​បទ​ពិសោធន៍​របស់​គាត់ ប៉ុន្តែ​ទឹក​មុខ​និង​ចិត្តសាស្ត្រ​គេ​ឯណោះ​ដែល​រឹងមាំ។
បុរស​ចំណាស់​មមីរ​ភ្នែក​ឈ្លេច​រក​ការពិត​ពី​ក្នុង​ទឹក​មុខ​ដ៏​មាន​ថាមពល​របស់​សត្រូវ​គាត់​ហើយ​ឆ្លៀត​វាចា​មួយៗ៖
«ឯង​ប្រើប្រាស់​​ប្អូន​ធម៌​ខ្លួន​ឯង​ហើយ​ចុង​បញ្ចប់​សម្លាប់​គេ ​ក៏​​គ្មាន​វិប្បដិសារី​អី​បន្តិច ពេលនេះ​ឯង​ហ៊ាន​ចូល​ដល់​រូង​ខ្លា ឯង​សំអាង​អា​ជំនាញ​Hackerផ្ដេសផ្ដាស​ប៉ុន្មាន​មេលេខ​នោះ​ហ្អី​​អា​កូន​ត្រេន?!»
គេ​នៅតែ​រក្សា​បាន​ឥរិយាបថ​ដើម​ ឯ​បុរស​ចំណាស់​គិតតែ​បន្ថែម​សំនួរ៖
«អ្នកណា​ជា​អ្នក​ស៊ើប​ដែល​ខល​ទៅ​មេធាវី​ជំនិត? ឯង​បាន​សំឡេង​លោក​កុសល​ពី​ណា​មក យក​ទៅ​កុហក​អ្នកស្រី​ភីណា?​ឯង​ចូល​គុក​សួរ​សុខទុក្ខ​ជជែក​លេង​នឹង​​គាត់​ហើយ​ថតសម្លេង​របស់​គាត់​មក​កាត់​ត​បញ្ចូល​គ្នា?​Folderz22និង​ថ្នាំ​គីមី​ពិតជា​របស់​លោក​កុសល​ផ្ដល់​អោយ​ភីណា​ទុក​ជា​អនុស្សាវរីយ​ រឺ​ក៏​ឯង​បង្កើត​វា​ឡើង​សម្លាប់​មនុស្ស?ប្រើ​ក្រែម​មនុស្ស​ស្រី​ដាក់​បន្លំ​លើ​ខោអាវ​ចៅហ្វាយ​ឯង​ហើយ​ទម្លាក់​ចោល​ខ្លះ​នៅ​លើ​ប៉ោអ៊ី​របស់​សព​គឺ​ឯង​ចង់​ចោទ​មេ​ធាវី​ជំនិត​រឺ​ភី​ណា?»
«ឈប់​ពន្យារ​ពេល​ទៅ!»
មករា​និយាយ​ស្រាល​ៗ​តែ​បង្ហាញ​ពី​ភាព​ឆ្លៀវឆ្លាត​របស់​គេ​។​មធ្យោបាយ​របស់​នាយ​ប៉ូលិស​ជើងចាស់​ច្បាស់​ណាស់​ថា​ទាញ​ប្រយោជន៍​ទាំង​ពេល​វេលា​និង​ស្វែង​រក​ការពិត​ដូច្នោះ​ហើយ​ជំនួស​អោយ​ការ​បំពេញ​បំណង​គាត់​ គេ​និយាយ​បក ក្បាល​មក​វិញ។
គេ​បន្ថែម​ជាមួយ​ស្នាម​សើច៖
«ខ្ញុំ​ថា​លោក​ហួស​សម័យ​គឺ​ហួស​សម័យ​ហើយ!»
គេ​ថែម​ទាំង​ដឹង​ទៀត​ថា​ប៉ូលិស​នឹង​មិន​បាញ់​គេ​ទេ ។លោក​សារឿន​កាន់តែ​ស្មៅ ហ្មង​នៅ ពេល​ដែល​វា​ឆ្លាត​ហើយ​មំា។គាត់​បញ្ចេញ​ចិត្តសាស្ត្រ​ថ្មី៖
«មនុស្ស​ឯង​កម្សាក​អញ្ចឹង ​ឯង​ទៅ​សម្លាប់​មនុស្ស​ឯណា​កើត?​ម្រាមដៃ​ឯង​តូច​កំប៉ឺត​អស់នេះ​​ឯង​ក្រៅ​ពី​អង្គុយ​ឆ្កួត​ៗ​មុខ​កុំព្យូទ័រ​នោះ​ឯង​ចេះ​អី​វិញ?​ឯង​មាន​ប្រាជ្ញា​ដល់ទៅ​បង្កើត​ជាតិគីមី​ក្នុង​Filez22នោះ​ដែរ? ​បើ​ជឿ​ថា​ឯង អាច​បង្កើត​សេណារីយោ​ផ្ទះ​តូច​នៅ​ស្ទឹងហាវ​ដូចជា​លើក​ដំកើង​ឯង​ជ្រុល​ពេក​ហើយ​!»
មិន​ស្មាន​ថា​វា​មិន​ចេះ​ខឹង​ថែម​ទំាង​តប​មក​វិញ​បញ្ច្រាស​ស្រកី​៖
«មនុស្ស​ល្ងង់ ​សួរ​ច្រើន ​ឆ្ងល់​ច្រើន ​គិត​ច្រើន ​ចង់​ដឹង​ច្រើន​អញ្ចឹង ហើយ!!»
លោក​សារឿន​ពិរោធ​ចិត្ត​ណាស់​ពេល​ត្រូវ​ក្មេង​មក​ដៀល​ថា​ល្ងង់​ហើយ​មិន​លង់​ចិត្តសាស្ត្រ​សួរចម្លើយ​របស់​គាត់​ តែ​គាត់​ប្រឹងប្រែង​ទប់ មិន​ព្រម​បញ្ចេញ​កំហឹង​ចិត្ត​ទេ​​បែរ​ជា​សើច​ក្អាកក្អាយ។
គាត់​សើច​យ៉ាងណា​វា​នៅ​តែ​មិន​ញញើត ទឹក​មុខ​ញញឹម​ស្មើ សម្លឹង​មក​គាត់​មិន​ប្រែប្រួល​ដូច្នេះ​ហើយ​បុរស​​ចំណាស់​ត្រូវតែ​រក​វិធី​ធ្វើ អោយ​ចិត្ត​សត្រូវ​កម្រើក​បោះបង់​ភាព​​អត់ធ្មត់ គាត់​បន្ថែម​មួយ​ឃា្ល​ខ្លី៖
«ឯង​ឆ្លាត​មែនៗ ឆ្លាត​ជ្រុល !ឆ្លាត​ដល់​ថ្នាក់ ស្រី​ពេញ​នគរ​មិន ស្រលាញ់​ឯង​មក​ស្រលាញ់​អី​ប្រពន្ធ​អ្នកដទៃ ?អ្ហះ?!»
គាត់​ងើបមុខ​មក​វាក់​នឹង​ស្នាម សំណើច​វា​ដែល​រសាយ​ទៅ​សន្សឹម។ ផ្ទៃមុខ​យុវជន​វ័យក្មេង​ប្រែ​ជា​ស ស្លេក ហើយ​ស្មា​រង្គើ​​ជា​ហេតុ​អោយ​នាយ​ផ្នែក​ស៊ើប​រេ​ទៅ​សម្លឹង​ទៅ​ប្រអប់​ដៃ​យុវជន​ដែល​ញ័រ​កម្រើក។
ប្រតិកម្ម​របស់​គេ​នេះ​ម៉េច​ក៏​មាន​លក្ខណៈ​ខុស​លឿន​គ្នា​ម៉េ្លះ?
តាមពិត​ទៅ គាត់​មាន​ភាគរយ​តិចណាស់​ដែល​យល់​ថា មករា​ធ្វើ​អ្វី​ៗ​ទាំង​ឡាយ​ព្រោះ​​តែ​ស្រលាញ់ ភី​ណា​។គាត់​មិនបាន​ដឹង​ពី​មូលហេតុ​ពិត​ទេ​ប៉ុន្តែ​ក្នុង​វិនាទី​រក​អ្វី​បញ្ឈឺ​គេ​មិនបាន​បុរស​ចំណាស់​បាន​រើស​យក​មធ្យោបាយ​នេះ​ព្រោះ​គិត​ដល់​ការ​ចំណេញ​ពីរ យ៉ាង​ មួយ​គឺ​មើល​ថា ​រឿង នេះ​ពិត​រឺ​អត់ ពីរ​តើ គេ​នឹង​រំជួយ​ចិត្ត​ដែរ​ទេ?
នៅ​ពេល​លទ្ធផល​ចេញ​មក​លឿន​ហួស​ពី​ការ​ស្មាន បុរស​ចំណាស់​គ្រលាស់​អណ្ដាត​ផ្ទួន​ពាក្យ​ទៅ​តាម​សន្ទុះ​ចិត្ត​ឆ្ងល់​ដែល​កំពុង​រត់​ខ្មួល​ត្របាញ់៖
«រឺ​​ក៏​ឯង​កើត​រោគ?….ចូលចិត្ត​របស់​ដែល​គេ​អា​ប្អូន​?ស្រី​នោះ​ប្រពន្ធ​គេ​ហើយ​ ឯង​ដឹង​រឺ​មិន​ដឹង!ហាស​ហា​!»​
ដៃ​បុរស​ក្មេង​ក្ដាប់​ចូល​គ្នា ហើយ​ភ្នែក​ទាំងសងខាង​សម្លក់ គាត់​បញ្ចេញ​កំហឹង​ពេញ​បន្ទុក ​។បបូរមាត់​ដែល​ទើបតែ​រលត់​ទៅ​នូវ​​ស្នាម​ញញឹម​កំណាច​ប្តូរ​មក​វិញ​នូវ​សម្ដី​ម៉ាត់​ៗ៖
«ភីណា​ជា​ប្រពន្ធ​របស់​អញ​តែ​ម្នាក់!»
ភ្នែក​គេ សម្ដី​គេ នឹង​ភាព​ញ័រ​រំជួយ​នៃ​រាងកាយ​គេ មិនបាន ធ្វើអោយ​គាត់ ត្រេកអរទេ​ ប៉ុន្តែ​ប៉ូលិស​ចំណាស់​ទៅ​ជា​កើត​សង្ស័យ។​គេ​លើក​ដៃ​ញ័រ​ៗ​ចង្អុល​​មុខ​គាត់ ដែល​កំពុង​ទម្លាក់​កាំភ្លើង​ចុះ​សន្សឹម​ៗ។
បបូរមាត់​គេ​ញ័រ​កក្លាក់​ហើយ​និយាយ​ចេញ​នូវ​ពាក្យ​មិន​ដឹង​ក្បាល​កន្ទុយ៖
«ពូ​កុសល និយយ​កុហក គាត់​ថា​រៀបការ​ភីណា​អោយ​ខ្ញុំ កាល​ឆ្នាំ​នោះ គាត់​ថា​អោយ​តែ​ខ្ញុំ​អាច​បង្កើត​ថ្នាំ​នោះ​បាន គាត់​ថា​គាត់​អោយ​ខ្ញុំ​រៀបការ​ជាមួយ​នាង តែ​ពេល​ខ្ញុំ​ធ្វើ​បាន​ហើយ គាត់​បណ្ដេញ​ខ្ញុំ​ចេញ​ពីផ្ទះ! គាត់​អោយ​ភីណា​ភ្ជាប់​ពាក្យ​ជាមួយ​អា ប៉ូលិស​នោះ!ខ្ញុំ​ត្រូវ​តែ​សម្លាប់​គាត់!»
បុរស​ចំណាស់​រេ​ខ្លួន​សន្សឹម​ជា​រង្វង់​មូល​ក្នុង​បន្ទប់ ឯ​យុវជន​ក្មេង​ក៏​រេ​ទៅតាម​គាត់​គ្រប់​ជំហាន​ដែរ។
«វា​ឆ្កួត​ហើយ!»
គាត់​គិត​ហើយ​ក៏​​អោន​ទៅ​មើល​ប្រអប់​ជើង​មករា​ដែល​ញ័រ​ចំប្រប់។
«យើង​ធ្លាប់​ជួប​មនុស្ស​វិកល​ច្រើន​តែ​មិន​ដែល​ឃើញ​អ្នកណា​ផ្លាស់ប្ដូរ​ស្មារតី​នឹង​អាកប្បកិរិយា​បាន​លឿន​យ៉ាង​នេះ​ទេ។
គាត់​រេ​ភ្នែក​គិត​ហើយ​រហ័ស​ដូច​ផ្លេក​បន្ទោរ បុរស​ចំណាស់​ស្ទុះ​ទៅ​ក្របួច​ចាប់​ដៃ​ទាំង​ទ្វេ​របស់​គេ​នោះ​បត់​មក ក្រោយ​​សង្កត់​ក្បាល​ជាប់​ទៅ​នឹង​តុ។
ជន​នេះ​គ្មាន​កម្លាំង​ស្មើ​​សម្ដី​មាំ​​របស់​គេ​ទេ។
«ឯង​សម្លាប់​លោក​កុសល?!»
មករា​ដូចជា​ស្វាង ចេញ​ពី​ភាព​ឆ្កួត​លេលា​មួយ​រំពេជ​នៅ​ពេល​ដែល​ខួរក្បាល​គេ​ដូរ​ប្រធាន​បទ​ពី​ស្រី​តូច​ភីណា​មក​ជា​អ្នក​ផ្សេង។
គេ​ហាក់​វិល​មក​កាន់​ម្ចាស់​សេណារីយោ​ឧ​ឧក្រិដ្ឋ​ល្អ​ឥត​ខ្ចោះ​ ដូចដើម​តាម​រយៈ​ទឹកមុខ​ស្មើ​ហើយ​នឹង​នរ។
គេ​ញញឹម​ដៃជើង​លែង​ញ័រ​ហើយ​វាចា​មួយៗ​ក្រោម​កម្លាំង​សង្កត់​របស់​លោក​សារឿន​៖
​«មេធាវី​ស្រី​ ….សូត្រ​និស្ស័យ ផឹក​របស់​ខ្ញុំ​ហើយ !នាង​​រស់​បាន​មិនដល់៤០នាទីទេ!កញ្ចាស់​ឯង​ពន្យារ​ពេល​ខ្លួន​ឯង​ទេ​ណា៎ កុំ​ថា​ខ្ញុំ​ដាច់ចិត្ត!»
កម្លាំង​ដៃ​នាយ​ប៉ូលិស​របូត​ខ្សាក​ពី​ខ្លួន​ជនល្មើស​។
​មករា​ក្រោក​មក​ឈរ​ទល់​នឹង​គាត់ គាត់​សម្លឹង​ភ្នែក​ជន​នេះ​​ទាំង​ដឹង​ហើយ​ថា​សេចក្ដី​ស្លាប់​ក៏​មិន​អាច​ទប់​វា​បាន​ដែរ។
«ឯង​ចង់​យ៉ាងម៉េច​?!»
គាត់​របូត​មាត់​សួរ​ទាំង​បេះដូង​នឹក​អាណោចអាធ័ម​ស្រី ស្អាត​ក្រមិចក្រមើម​នោះ​ហើយ​បន្ទាប់​មក គឺ​នឹក​ដល់​សម្ដី​ផ្ដាំ​របស់​វិទូ។
….គេ​ឆ្លាត​ប៉ុណ្ណា​ក៏​មិន​ដឹង​ដែរ​ថា​ដៃ​គាត់​បាន​ចុច​ទៅ​រក​ទូរស័ព្ទ​ដែល​មុន​នេះ​ទើប​តែ​និយាយ​ជាមួយ​វិទូ។
បំណង​គាត់​មិនមែន​ចង់​អោយ​វិទូ​មក​ជួយ​នៅ​ទីនេះ​ទេ ​ព្រោះ​ផ្លូវ​ឆ្ងាយ​ពេលវេលា​ខើច​គេ​មក​មិន​ទាន់​ឡើយ។តែ​គាត់​ចង់​អោយ​អ្វីៗ​ដែល​កើតឡើង​នៅ ទីនេះ​ត្រូវ​គេ​ដឹង។
គាត់​យល់​ថា​មួយ​ក្បាច់​នេះ គាត់​អាច​នឹង​ក្លាយ​ជា​ភាគី​ចាញ់​ព្រោះ ប៉ូលិស​មិនដែល​សម្លាប់​ឃាតក​ហើយ​មិន គិត​ពី​ចំណាំ​ខ្មាំង​ទេ។
គេ​នោះ​មិន ឆ្លើយ​នឹង​សំនួរ​គាត់ ធ្វើ​អោយ​គាត់​និយាយ​បន្ត​៖
«ឯង​មាន​គំនុំ​អី​និង​មេធាវី​ស្រី​នោះ​?ហេតុ​អី?!»
វា​មិន​ឆ្លើយ​តែ​ញាក់​មុខ​អំនួត​។គាត់​ភ្ជង់​វា​សារ​ជា​ថ្មី ហើយ​​គ្រវី​ក្បាល​យឺត​ៗ៖
«ឯង​យក​ភីណា​ទៅ​ក៏​គង់​សម្លាប់​ប្តី​ប្រពន្ធ នេះ  ​អញ​សុខចិត្ត​លះបង់​មេធាវី​ស្រី​នោះ​​ហើយ​ចាប់​ខ្លួន​ឯង​!»
«បើ​អញ្ចឹង​លោកនាយ​មិនមែន​លះបង់​តែ​សូត្រ​និស្ស័យ​ទេ  ចំណែក​អា​ប៉ូលិស​ចោលម្សៀត​សេត​វិទូ​ក៏​អាច​រស់​បាន​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ដែរ!»
គាត់​រឹងមាំ​យ៉ាងណា​នៅតែ​សង្ស័យ​ព្រោះ វា​និយាយ​ច្បាស់ ពេក​។
វា​សម្លឹង​គាត់​ដែល​ចាប់ផ្ដើម​បារម្ភ ហើយ​និយាយ​បន្ថែម​ម៉ាត់​ៗ៖
«វា​ចង់​ទៅ​រក​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​មាន​អ្វី​ល្អៗ​ស្វាគមន៍​វា!»
«ឯង​ធ្វើ អី​លោក​ឧត្ដមសេនីយ៍??!»
«ខ្ញុំ អត់​ចេះ​អី​ក្រៅពី​លាយថ្នាំ​អោយ​គាត់​សាក​លេង​ទេ!តែ​ថ្នាំ​ហ្នឹង ខ្ញុំ​ទុក ពេល​អោយ​គាត់ វែង​បន្តិច ៧ទៅ៨ម៉ោងដែរ​ទម្រាំ​គាត់​បាន​បើកភ្នែក​មើល​ខ្ញុំ រៀបការ​ជាមួយ​ភីណា!»
«ឯង​ឆ្កួត​ហើយ​ ម៉េច​ឯង​មិន​ចេះ​មើល​ស្រី​ផ្សេង​ខ្លះ៕!»
មករា​មិនចង់​ចំណាយ​ពេល​បក​ស្រាយ​អ្វី​នឹង​បុរសនេះ​​គេរឹត​តែ​ឆាប់​ចង់​ជួប​មុខ​ស្រីតូច​ម្នាក់​នោះ​កាលណា​លឺ​គាត់​រំលឹក​ពី​ឈ្មោះ​នាង​។
គេ​និយាយ​បញ្ចប់​ពេល​វេលា៖
«លោក​នាយ​មិន​ខាត​ទេ! បើ​ព្រម​តាមខ្ញុំ  ​​ខ្ញុំ​រៀបការ​និង​ភីណា​រួច​ខ្ញុំ​សន្យា​មុខ​មង្គល​ការ​ខ្ញុំ!ខ្ញុំ​អោយ​ពីរ​នាក់​វា​រស់!»
«ចុះ​មេធាវី​ជំនិត?»
«លោក​នាយ​កុំ​ត​ថ្លៃ​ច្រើន​ប្រយ័ត្ន​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់!»
រវាង​ការ​លះបង់​ម្នាក់​រើស​យក​មេធាវី​ស្រី និង​ប៉ូលិស​វិទូ​គឺ​ការ​ចរចា​មួយ​វៃ​ឆ្លាត​គាត់​បើក​ភ្នែក​ក្រឡោត​សម្លឹង​ដៃ​វា​ដែល​លូក​ចូល​ហោប៉ៅ​ហើយ​ដាក់​ចេញ​លើ​តុ​នូវ​កូន​ដប​ថ្នាំ​តូច​ល្អិត​ពីរ ដប។
«ផឹក​ថ្នាំ​នេះ​ហើយ ពីរ​នាក់​នោះ​រស់​បាន​ម្ដង​ទៀត!»
មករា​និយាយ​ខ្លីៗ​មិន​ចោល​អាកប្បកិរិយា​អំនួត​ ចំណែក​បុរស​ចំណាស់​អរ​ណាស់​។គាត់​លើក​កាំភ្លើង​ភ្ជង់​វា​ជាប់ ហាក់​ចង់​សួរ​វា​ថា​គិត​យ៉ាងណា​បើ​គាត់ សម្លាប់​វា​យក​ថ្នាំ​នេះ?
«ពូ​មិន​ដឹង​ថា​មួយ​ណា​សម្រាប់​ស្រី​នោះ​ហើយ​មួយ​ណា​សម្រាប់​អា​វិទូ​ទេ​!១៥នាទីទៀត ខ្ញុំ​ចេញ​បាន​ដោយ​សុវត្ថិភាព​ លោក​នឹង​ដឹង​ថា​ពី​រ​ដប​ទាំង​ពីរ​នេះ មួយ​ណា​សម្រាប់​ម្នាក់​ណា!»
គាត់​គគ្រឺត​ធ្មេញ៖
«អញ​មិន​ភ្លើ​ទេ​អា​ចង្រៃ​!»
«ខ្ញុំ​មិន​ចង់​សម្លាប់​អ្នកណា​​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​ជួប​ប្រពន្ធ​ខ្ញុំ !»
«មនុស្ស​ឯង​មិន​គោរព​សម្ដី​ទេ!»
«តែ​លោកនាយ​គ្មាន​ជម្រើស​ស្រាប់ហើយ​!»
«តែ​អញ​នឹង​​វាយ​​​ឯង​ទាល់​តែ​ចេញ​ចម្លើយ​មក!កុំ​ថា​ឯង​នេះ​ ឆ្អឹង​ដែក​ស្បែក​ស្ពាន់​វ៉ី!»
«អា​វិធី​ហ្នឹង​ក៏​លោក​នាយ​អត់​មាន​ពេល​ធ្វើ​ដែរ ខ្ញុំ​លេប​ថ្នាំ​នោះ​រួច​ហើយ​ហ្នឹង! ៣០នាទីទៀត ខ្ញុំ​និង​ស្លាប់​ទៅ​ជា​មួយ​មេធាវី​ហើយ​នឹង​អា​ប៉ូលិស​សំអុយ​នោះ !»
លោក​សា​រឿន​អស់​ពាក្យ​និយាយ​។
តាមពិត​គាត់​គួរ​តែ​ដឹង​ថា​ហេតុអ្វី​គេ​ហ៊ាន​ដើរ​ចូល​រូង​ខ្លា​ដោយ​ខ្លួន​ឯង?
គេ​បន្ថែម៖
«ខ្ញុំ​និយាយ​ម្ដង​រួចហើយ សេចក្ដី​ស្លាប់​ធ្វើ​អី​ខ្ញុំ​អត់​បាន​ទេ !​ តែ​បើ​លោក​នាយ​​​ អោយ​ខ្ញុំ​រស់ ពេល​ខ្ញុំ​បាន​ភីណា ខ្ញុំ​នឹង​អោយ​គ្នា​ លោកនាយ​​រស់!»
ប្រធាន​ផ្នែក​ស៊ើប​ដឹង​ថា គេ​នេះ​មិន​ខ្លាច​ស្លាប់​​ហើយ​ត្រៀម​ស្លាប់​ដាច់ស្រេច​ដូច្នេះ ​គ្មាន​វិធី​មែន​ក្រៅ​ពី​ផ្លូវ​ចុងក្រោយ ដើម្បី​ប្រថុយ​ជួយ​មេធាវី​ស្អី​វិទូ និង​ភីណា មាន​តែ​ផ្សង​តាម​រយៈ ការ​ប្រថុយ​ជីវិត​មេធាវី​ខ្មែរ​អាមេរិក។
«ខ្ញុំ​ប្រាប់​ហើយ​ លោកនាយ​លេង​មិន​ឈ្នះ​ខ្ញុំ​ទេ!»
គេ​និយាយ​ខ្សឹបៗ ដៃ​លូក​ប្រលែង​លើ​កូន​ដប​ថ្នាំ​ទាំងពីរ ។ ​លោក​សារឿន​ឈរ​ច្រត់​ចង្កេះ​សម្លឹង​ឥដ្ឋ​ឈប់​មើល​មុខ​បុរស​ក្មេង​នោះ ហើយ​គាត់​​និយាយ​ទាំង​ចិត្ត​ខ្ញែក៖
«ឯង​អោយ​អញ​ធ្វើ​ម៉េច​?»
«ខ្ញុំ​ចាំ​នៅ​ទី​នេះ​ !ខ្ញុំ​ចាំ​លោក​នាយ​លែង​​ប្ដី​ប្រពន្ធ​នោះ​មក​អោយ​ខ្ញុំ!»
លោក​សា​រឿន​ឈរ​ទ្រឹង​ធ្វើ​មុខ​ស្មឿក មករា​និយាយ​បន្ថែម៖
«កុំ​លេង​បួន​សន្លឹក​ បើ​​លោក​នាយ​មិន​អាច​ទ្រាំ​ឃើញ​មេធាវី​ស្រី និង​ឧត្ដមសេនីយ៍​គ្មាន​បាន​ការ​នោះ ​ពុល​ស្លាប់​……ដូច​អា​ណិច​ប្អូន​ធម៌​ខ្ញុំ​»
គេ​ញញឹម​ស្រប​ពេល​ប៉ូលិស​ចំណាស់​ឈាន​ទៅ​បើកទ្វារ ៖
«អោយ​អ្នកស្រី​​ភីណា​និង​មេធាវី​ជំនិត​ទៅផ្ទះ​វិញ​ទៅ!!»
សូហ្វ័រ​ឡាន​ចេញ​ពី​បន្ទប់​នោះ​សន្សឹម​ៗ​តាម​ពី​ក្រោយ​លោក​សារឿន​។គេ​សម្លឹង​ទៅ​បណ្ដោយ​អាគារ​វែង​សន្លឹម​ដែល​ប៉ូលិស​ម្នាក់​កំពុង​នាំ​ភីណា​ចេញ​មក ហើយ​មិន​យូរ​ប៉ុន្មាន​នៅ​ម្ខាងទៀត នោះ​ប៉ូលិស​ពីរ នាក់​កំពុង​បណ្ដើរ​មេធាវី​ខ្មែរ​អាមេរិក​មក​ដែរ។
​ពួកគេ​កាន់​តែ​​មក​ជិត​ដល់​លោក​សារឿន​និយាយ​ខ្សឹបៗ ៖​
«​ឯង​ស្បថ​ទៅ បើ​ឯង​លេប​ពាក្យ ​ឯង​នឹង​មិនបាន​ភីណា​ជា​​រៀង​រហូត!»
គេ​សម្លក់​ទាំង​ខឹង​តែ​លោក​សារឿន​មិនបាន​ឃើញ​ទេ​ព្រោះ​គាត់​ងាក​មក​សម្លឹង​មេធាវី​ខ្មែរ​អាមេរិក​ដែល​ត្រូវ​បណ្ដើរ​ចេញ​មក។
មេធាវី​ជំនិត​មក​ជិត​ដល់​ហើយ​គាត់​ចាកចោល​ជនពាល​ហើយ​ឆ្ពោះ​ទៅ រក​គេ​នោះ​។
«មេធាវី​ជំនិត!សុំទោស​ចំពោះ​ការ​យល់​ច្រឡំ​អោយ​លោក​ខាតបង់​ពេល​វេលា​!ពេលនេះ​ប៉ូលិស​សម្រេច​លែង​ប្ដឹង​លោក​ហើយ​ដោយសារ​អ្វីៗ​គឺ​បង្ហាញ​ថា​លោក​មិន​ពាក់ព័ន្ធ!»
គាត់​លូក​ដៃ​ទៅ​រលាក់​ដៃ​ជំនិត​ក្រោម​ការ​សម្លឹង​ពី​ពិនិត្យពិច័យ​របស់​មករា។គេ​យល់​ថា​រាល់​កាយវិការ​របស់​លោក​សារឿន​​សុទ្ធ​តែ​អាច​បណ្ដាល​អោយ​មាន​គ្រោះថ្នាក់​ចំពោះ​គេ។
ជំនិត​មិន​មាត់​មិន​ករ​តែ​រេ​ភ្នែក​ដែល​ក្រៀម​ស្រពោន​សម្លឹង​ទៅ​មករា​។​អ្នក​បើកឡាន​លាក់​ពុត​ប្រញាប់​ធ្វើ​ជា​អោន​លំទោន​ដូច​រាល់ដង។
កាយវិការ​គេ​គឺ​មក​ទទួល​ម្ចាស់​ទៅ​ផ្ទះ​វិញ។
ជំនិត​មើល​ហួស​មនុស្ស​ទាំង​អស់​ឆ្ពោះ​ទៅ​រក​ភរិយា​កម្សត់​របស់​ខ្លួន​ដែល​ឈរ​ក្បែរ​នោះ​ហើយ​ញញឹម​ទាំង​ទឹកភ្នែក​។
នាង​គឺ​ត្រេកអរ​ហើយ​យល់​ថា​នាង​បាន​នាំ​ប្តី​ទៅផ្ទះ​វិញ ហើយ​។
លោក​សា​រឿន​គេច​មុខ​ចេញ​ពី​ការពិត​ដែល​មាន​តែ​គាត់​ទើប​ដឹង។
គាត់​លូក​យក​ថង់​មួយ​ពី​ដៃ​កូន​ប៉ូលិស​ក្បែរ​នោះ​ហុច​ទៅ​អោយ​ជំនិត​៖
«មេធាវី​​ពិនិត្យ​មើល​ទៅ!តើ​សម្ភារៈ​របស់​លោក​នៅ​ទីនេះ​គ្រប់​ចំនួន​ទេ!»
ជំនិត​លូកដៃ​ទៅ​ តែ​ត្រូវ​មករា​ទទួល​ជំនួស។
«ខ្ញុំ​យក​ទៅ​ទុក​!»
គេ​ទទួល​របស់​ទៅ​គឺ​ខ្លាច​លោក​សារឿន​ផ្ដល់​អាវុធ​រឺ​សញ្ញាណ​អ្វីមួយ​អោយ​ជំនិត ដឹងខ្លួន​ជាមុន​ងាយ​ទប់ទល់​នឹង​គេ​។
ជំនិត​នៅ​សើងមមើង ឯ​ភីណា​ចាប់ផ្តើម​ក្អក ។
ព្រលឹម​នេះ​មេឃ​នៅ​តែ​ត្រជាក់។​ខ្យល់​បក់​ពី​សមុទ្រ​នំា​មក​នូវ​សំណើម​និង​លំអង​ព្រះអាទិត្យ​មិន​ពេញ​ពន្លឺ​ទេ។
មករា​ស្ទុះ​ទៅ​ក្បែរ​ស្រី​ស្អាត​​ហើយ​ជួយ​កាន់​កាបូប​ដៃ​នាង​តែ​ធាតុ​ពិត​ចិត្ត​គេ​បារម្ភ​ពី​នាង​ណាស់។ខាន​ឃើញ​នាង​មួយ​យប់​គេ​ស្ទើរ​ថប់​ដង្ហើម​បាត់​ទៅ​ហើយ ។
«អ្នកនាង​ភីណា​យ៉ាងម៉េច​ហ្នឹង!»
នាង​ឆ្លើយ​អួល​ៗ​ព្រោះ​ក្អក៖
«បង​រ៉ា ក្រដាស​ក្នុង​កាបូប!»
ជំនិត​តាម​មើល​បុរស​ក្មេង​នោះ​ដោយ​មិន​ស្រួល​ចិត្ត។គេ​នោះ​បើក​កាបូប​រក​មើល​ក្រដាស​ជូត​មាត់​ក្រោម​ពន្លឺ​ភ្នែក​សង្ស័យ​នៃ​បុរស​ជា​ប្តី។​​​​
​អ្វីៗ​កាល​និយាយ​ជាមួយ​វិទូ​នឹង​លោក​សារឿន​​ពី​ល្ងាច​ធ្វើ អោយ​គេ​មិន​បោះបង់​ចោល​គំនិត​ថា​ក្មេង​ម្នាក់​នោះ​កំពុង​លង់​ស្នេហ៍​ភរិយា​គេ​នោះ​ទេ។
តែ​វត្ថុ​អ្វី​មួយ​ត្រជាក់​ស្រឹប​បុក​មក​ក្នុង​ចង្កេះ​ខោ​គេ​ វា​រឹង ហើយ​ធ្ងន់​ព្រោះ​ល្មម​អោយ​គេ​លូក​ដៃ​ទៅ​រាវ​រក​មើល។សំឡេង​លោក​សារឿន​លាន់​មក​បង្អាក់​គេ​៖
«ទុក​វា​ការពារ​ខ្លួន!»
គាត់​និយាយ​ស្ទើរ​តែ​ខ្លួន​ឯង​ក៏​មិន​លឺ គឺ​និយាយ​ក្បែរ​ត្រចៀក​គេ​យក​តែ​មែនទែន​​ហើយ​ខ្លី​បំផុត​រហ័ស​បំផុត​មុន​ពេល​​​គេ​សម្លឹង​មក​ភ្នែក​គាត់ ឯ​គាត់​បែរ​ជា​ងាក​មុខ​ចេញ​ស្រែក​ខ្លាំង​ៗ​បន្លប់​៖
«មេធាវី​ជំនិត!សុខ​សប្បាយ​តាម​ផ្លូវ!»
​គាត់​ទម្លាក់​ដៃ​ជំនិត​ចេញ​ពី​ទីនោះ​ហើយ​ទាញ​គ្រប​អាវ​គេ​វិញ​យ៉ាង​រហ័ស។
មករា​ក៏​រហ័ស​ដែរ​ ​គេ​ងាក​មក​សម្លឹង ​តែ​គេ​នៅ​តែ​យឺត​ជាង​លោក​សារឿន​​ព្រោះ​មេ​ក្រុម​ស៊ើប​បាន​ដកថយ​ឆ្ងាយ​ពី​ជំនិត​ច្រើន​ជំហាន​ទៅ​ហើយ​។
«តោះ​បង! ខ្ញុំ​មិន​ចង់​នៅ​កន្លែង​នេះ​យូរ​ទេ!»
ភីណា​និយាយ​ទំាង​មិន​បាន​អរគុណ​លោក​សារឿន​ក៏​ទំាង​មិន​បាន​ខ្វល់​ពី​អ្នកណា​ទាំងអស់​ព្រោះ​ចិត្ត​នាង​គឺ​អន្ទះសា​ចង់​បាន​សុភមង្គល​និង​ភាព​ស្ងប់​សុខ​របស់​នាង​ត្រឡប់​មកវិញ។នាង​កៀក​ដៃ​ប្តី ឯ​ជំនិត​ក៏​ត្រកង​ចង្កេះ​ភរិយា​ស្និទ្ធស្នាល​តាម​បែប​​ពលរដ្ឋ​អាមេរិក​ បណ្ដើរ​គ្នា​សំដៅ​ឡាន​ធ្វើ​ជា​មិន​ខ្វល់​នឹង​មករា​តែ​តាម​ពិត​អារម្មណ៍​មេធាវី​នៅ​តែ​នឹង​វត្ថុ​​ដែល​ជាប់​ចង្កេះ​ខ្លួន​ខាង​ក្រោយ។
សំនួរ​មួយ​លេច​ឡើង​ក្នុង​សតិបញ្ញា​របស់​គេ៖
«លោក​សារឿន​លាក់​អី​នៅ​ក្រោយ​ចង្កេះ​យើង?ហេតុអ្វី?​គាត់​កំពុង​ធ្វើ​អ្វី​?វា​ជា​កាំបិត​រឺ​កាំភ្លើង​ទៅ?»​
គេ​គិត​ហើយ​រេ​សម្លឹង​ទៅ​រក​សូហ្វ័រ​ឡាន​។
មករា​ដើរ​ទៅ​មុន​ដើម្បី​លាក់​កំបាំង​ភាព​ក្ដៅ​ក្រហាយ​របស់​គេ​ចំពោះ​ភីណា​។
លោក​សារឿន​ដឹង​ថា​ពេលណា​គេ​ឃើញ​ភីណា​ស្និទ្ធ​នឹង​ជំនិត​ប្រតិកម្ម​ឆ្កួត​លេលា​របស់​គេ​មុខ​តែ​អាច​ធ្លោយ​ចេញ ។​ណាមួយ​ខ្លាច​ថា ជំនិត​និយាយ​អ្វី​អោត​មករា​សង្ស័យ​គាត់​​ស្ទុះ​ទៅ​បង្វែងដាន ​។គេ​នោះ​ឃើញ​លោក​សារឿន​មក​ក្បែរ​​ក៏​បែរ​មក​គោរព​លោក​ត្រុនៗ​បំភ័ន្ត​ភ្នែក​អ្នក​ផង។
មេ​ប៉ូលិស​ខ្សឹប​សួរ៖
«ឯណា​និស្ស័យ?!»
«កុំ​ភ័យ!»
គេ​ឆ្លើយ​តែ​ពីរ​ម៉ាត់​ខ្លី​ហើយ​ខ្សោយ​ព្រោះ​ភីណា​និង​ជំនិត​ខ្វះ​តែ​បី​ជំហាន​ទៀត​គឺ​ដើរ​មក​ដល់​ទៅ​ហើយ​។ជន​មាន​ពុត​ធ្វើ​ជា​បោះបង់​ការ​សន្ទនា​ជាមួយ​ប៉ូលិស​ហើយ​អោន​គោរព​ចៅហ្វាយ​មុន​ពេល​បើកទ្វារ​ខាង​ក្រោយ​អោយ​ស្វាមី​ភរិយា​ទាំង​ទ្វេ​ចូល។
ឡាន​លូន​​ចេញ​សន្សឹម​ៗ ពី​របង​ការិយាល័យ​ប៉ូលិស….lលោក​សារឿន​សម្លឹង​ពួកគេ​ពី​ចម្ងាយ​ហើយ​​​
បន់​ស្រន់​ក្នុង​ចិត្ត៖
«មេធាវី​ជំនិត!វាសនា​លោក​បណ្ដោយ​តាម​ព្រហ្មលិខិត​!ខ្ញុំ​ត្រូវ​តែ​រើស​យក​លទ្ធផល​​ដែល​មាន​មនុស្ស​ស្លាប់​តិច ​ជាជាង​មនុស្ស​ច្រើន​គ្នា​ស្លាប់!»
វិទូ​ពិត​ជា​ចប់​ក្រោម​ដៃ​មករា?
នៅ​ឯណេះ វិទូ​​អន្ទះសា​រង់ចាំ​ព្រឹក​សឹង​មិនទាន់​នឹង​អាល​​ចូល​ទៅ​ផ្ទះ​ចាស់​​របស់​ភីណា​។នាយ​ចុច​កណ្ដឹង ហើយ​ពូ សួស​ក៏​បង្ហាញខ្លួន​។
​រយៈ​ពេល​ត្រឹម​បួន​ឆ្នាំ​សោះ គាត់​ចាស់​ណាស់ ខុសប្លែក​ពី​មុន​ស្រលះ។
វិទូ​ទុក​រថយន្ត​នៅ​ខាង​ក្រៅ ហើយ​ដើរ​ថ្មើរ​ជើង​ចូល​ទៅ​ក្នុង​បរិវេណ​សួន​ច្បារ​។គេ​រេ​ភ្នែក​សម្លឹង​ពាស​ពេញ​គេហដ្ឋាន​ដែល​បន្សល់​នូវ​អនុស្សាវរីយ​សោយសោក​និង​ផ្អែមល្ហែម​លាយឡំ​គ្នា​។
មនុស្ស​ជាច្រើន​ដែល​អ្នកកំលោះ​​នឹក​ដល់​រួមមាន លោក​កុសល បញ្ញវន្ត​ខ្មេរ​ផ្នែក​គីមី​វិទ្យា​ដ៏​មាន​សមត្ថភាព​​​​ដែល​ដើរ​ផ្លូវ​ខុស​ត្រូវ​ជាប់ទោស​លុះ​ថ្ងៃ​ស្លាប់​ខ្លួន ។
អ្នកស្រី​កុលាប ស្ត្រី​ដែល​មាន​សម្រស់​ល្អផ្ដាច់គេ​នៅ​សង្កាត់​លេខ​មួយ ដែល​រហូត​ដល់​ពេលនេះ​សូម្បី​មេធាវី​ស្រី​ដែល​មាន​ស្នាម ស្នេហ៍​ក្នុង​បេះដូង​នាយ​និង​ភីណា​អភិជន​ខ្មែរ​អាមេរិក​ក៏​នៅ​មិន​អាច​ផ្ទឹម​នឹង​សម្រស់​ស្ត្រី​រូប​នោះ​បាន​។
«មក​តែ​ពីរ​នាក់​ទេ​លោក​ក្មួយ?!»
ពូ សួស​សួរ​ដោយ​ទឹកមុខ​ត្រេកអរ​ហើយ​អោន​លំទោន​ស្វាគមន៍​​នាយ​ប៉ូលិស​ភ័ណ​ដែល​គាត់​មិនសូវ​ស្គាល់​នោះ​ផង​។
«បាទ​ពូ!ហើយ​ពូ​នៅតែ​ឯង​ទេ?!»
«ហឹម​ អ្នក​អួន​​ឈឺ​ច្រើន​ខែ​ហើយ​!កូន​គាត់​សុំ​យក​ទៅ​ស្រុក​វិញ!»
វិទូ​ងក់ក្បាល​យឺតៗ​ហើយ​ដើរ​ចូល​សន្សឹម​ឆ្ពោះ​ទៅ​រក​ផ្ទះ​ធំ។
អនុស្សាវរីយ៍​នៃ​ជណ្ដើរ​កណ្ដាល​បន្ទប់​ធំ​ល្វឹង​ដែល​ភីណា​បាន​ឃើញ​​អ្នកស្រី​កុលាប​ដួល រមៀល​ធ្លាក់​បាត់បង់​ជីវិត​ហើយ​និយាយ​ប្រាប់​អ្នកណា​ក៏​គេ​មិនព្រម ជឿ បាន​ទាញ​អោយ​នាយ​ប៉ូលិស​ឈរ​ឆ្កឹង​សម្លឹង​ជំវិញ​ខ្លួន​។សោកនាដកម្ម​បណ្ដាល​អោយ​ទីនេះ​ក្លាយ ជា​ស្ងាត់ជ្រងំ​ដូច​ទី រហោស្ថាន​ អ្នកណា​ក៏​ទ្រាំ​មិនសង្វេគ​មិនបាន ដូច្នេះ​បាន​ជា​ប៉ូលិស​ភ័ណ​យល់​អារម្មណ៍​មិត្ត​ហើយ​បណ្តោយ​អោយគេ​នៅ​ស្ងៀមស្ងាត់​តែឯង។
គេ​ងាក​មកឃើញ​ពូ​សួស​ដើរចេញ​ពី ក្នុង​ជាមួយ​ថាស​ភេសជ្ជៈ​ក្នុង ដៃ​ ប៉ូលិស​ភ័ណ​ធ្វើ​ជា​សួរ គាត់​៖
«ចុះ​លឺ​ថា​ ចៅហ្វាយពូ​មាន​ប្អូន​ធម៌មួយ​ឈ្មោះ​សិក្ខា​!»
ភ័ណ​សួរដូច្នេះ​ទោះ​ដឹង​ហើយថា​សិក្ខាពេលនេះ​កំពុង​ព្យាយាមធ្វើការ​សើបរឿងខ្លះទៀត​នៅឯ ផ្ទះ​ថ្មី​របស់ភីណា ។ពូសួស​ឆ្លើយ​មកដោយ​អោនលំទោន៖
«លោក​ក្មួយ​សិក្ខា​ជាញាតិ​ខាងប្តី​អ្នកនាងភីណា ​គេជាប្អូន​លោកជំនិត!រៀងរាល់ខែ​គេមកបើក​ប្រាក់ខែ​អោយពូ​នៅទីនេះ​ហើយ​ទូទាត់​ការចំណាយទឹកភ្លើង​ថែទាំ​ទីនេះ!»
«ពូនៅតែ​ឯងមិនអុបផ្សុក​ទេ​ផ្ទះធំ​យ៉ាងនេះ!»
ពូសួស​លើក​កែវទឹកមក​ជូននាយ​ហើយ​ឆ្លើយ៖
«ខ្ញុំ​ធ្លាប់​ហើយ​ទាន​!»
ភ័ណទទួលកែវទឹកមក​កាន់។ក្លិន​តែ​ម្យ៉ាងជះមក​ក្តីហ៊ុយៗ ក្រអូប​​ប្រហើរ។គេ​រង់ចាំ​អោយវា​ត្រជាក់​បន្តិច​នឹង​អាល​ក្រេប។ពូ​សួស​ក៏​ងាក​ប្រគល់​ទៅ​អោយ​វិទូ​មួយ​ពែង​ដូចគ្នា ដែរ​។
គេ​ញញឹម​និង​បដិសណ្ឋារៈ​កិច្ច​នេះ​ហើយ​និយាយ៖
«ពូ​នៅ​តែ​ម៉ត់ចត់ សក់​ស្កូវ​ច្រើន​តែ​កម្លាំង​នៅ​តែ​រហ័ស!»
ពូ​សួស​មិន​តបអ្វី​ចំពោះ​ពាក្យ​សរសើរ​បែរ​ជា​និយាយ​រឿង​ផ្សេង៖​
«តែ​នេះ កាល​លោក​កុសល​នៅ​រស់​គាត់​ចូលចិត្ត​ណាស់! ខ្ញុំ​បន្ត​នៅផ្ទះ​នេះ​បាន​រហូត​មក​ដោយសារ​មាន​មនោសញ្ចេតនា នឹង​ទីនេះ!​អ្វីៗ​ដូច​ជា​នៅ​ថ្មីៗ»
«ភីណា​មក​លេង​ស្រុកខ្មែរ​នាង​មិនដែល​នាំ​ស្វាមី​មក​លេង​ផ្ទះ​នេះ​ទេ?!»
គេ​សួរ​វិញ​ដោយ​រេ​ភ្នែក​សម្លឹង​ទឹក​​ពណ៌​ពង​មាន់​ថ្លា​ក្ដៅ​គគុក​ក្នុង​កែវ​។
«ឧស្សាហ៍​មកទេ​តើ!អោយ​តែ​ពួកគាត់​មក​ដល់​ស្រុកខ្មែរ​តែងតែ​មកលេង ប៉ុន្តែ គេង​បាន​តែ​មួយ​យប់​ដំបូង​ ​គាត់​ក្រោយមក​មិន​ដែល​គេង​ទេ​!!គាត់​ត្អូញ​ថា​គេង​នៅ​ទីនេះ​ចេះ​តែ​យល់សប្ដិ​ឃើញ​បង​គាត់​ហើយ​ពិបាកចិត្ត​!»
ភណ័​និយាយ​ធ្វើ​ហី៖
«ពូ​​!វា​មិន​ពិត​ទំាង​អស់​ទេ​!គេ​ជា​អ្នកមាន ជួនកាល​លុយ​ច្រើន​ពេក​មិន​ដឹង​ធ្វើអ្វី​អស់​ ក៏​សោយសុខ​!សម័យនេះ​ ខ្វះ​អី​កន្លែង​គេង ​ដូច​ថាន​ទេវ​លោក​នោះ​!»
វិទូ​មិន​មាត់​ជាមួយ​ប្រធានបទ​​នេះ​ទៀត​ឡើយ​គេ​ថយ​ទៅ​អង្គុយ​លើ​សាឡុង​ហើយ​ឈ្ងោក​ស្រង់​ក្លិន​ក្រអូប ប្រហើរ​ដែល​លាយឡំ​ក្នុង​ផ្សែង​ខ្មួលខ្មាញ់។
«តែ​នេះ​ ខ្ញុំ​ក៏​ចូលចិត្ត !»
ពូសួស​តប​វិញ​ភ្លាម​៖
«អញ្ជើញ​អង្គុយ​លេង​សិន​ទាន!ខ្ញុំ​ទៅ​ចង្ក្រាន​បិទ​ហ្គាស៍​សិន!»
គាត់​បែរខ្នង​មិន​ដល់​បីជំហ៊ាន ភ័ណ​រេខ្លួន​ចាក់តែ​នោះ​ចោល​ឆ្វាច​ចេញទៅ​ក្រៅ​តាម​បង្អួច ។វិទូ​សម្លឹង​គេ​ហើយ​ញញឹម​។
​គេ​ក៏​ដូចគ្នា ​ដែល​យល់​ថា តែ​នេះ​មិន​គួរ​ផឹក​ទេ វា​ចៃដន្យ​ពេក​ហើយ​ដែល​ម្ចាស់ផ្ទះ​មាន ភេសជ្ជៈ​ពិសេស​នេះ​ទទួល​ភ្ញៀវ​ដែល​មក​ដោយ​មិន​អោយ​ដឹង​មុន​នោះ។
ដៃ​គេ​ហាក់​មាន​អារម្មណ៍​ផ្សារ​ឆៀប​ដោយ​កម្ដៅ​នៃ​ពែង​តូច គេ​ក៏​ដាក់​វា​ចុះ​យឺតៗ ទៅ​លើ​តុ តែ​មិន ដឹង​យ៉ាងម៉េច ​មិនទាន់​ដាក់​ដល់​កម្រាល​កញ្ចក់​ត្រឹមត្រូវ​ផង​ ​ស្រាប់តែ​ទន់​អស់​កម្លាំង ដៃ ធ្លាក់​ពែង​គឹប​ទៅ​លើ​នោះ​ក្រឡក​ប្រលាក់​ពាសពេញ។
វិទូ​កំពុង​ងឿងឆ្ងល់ ​​តែ​សំឡេង​ពូ​សួស​លាន់​មក​យ៉ាង​សុភាព៖
«មិន​បាច់​ស្ដាយ​ទេ​លោក​ក្មួយ! ទឹកតែ​កំពប់​ តែ​ផ្សែង​វា​ប្រើការ​បាន!»
វិទូ​ដៀង​ភ្នែក​ទៅ​រក​ភ័ណ​មុន​ពេល​សំឡឹង​ទៅ រក​ម្ចាស់​សំឡេង។​ភ័ណ​ក៏​កំពុង​ទន់​ដៃ​ជើង​ហើយ​ព្យាយាម​ទ្រេត​ទៅ​រក្សា​លំនឹង​លើ​ជញ្ជាំង​ក្បែរ​បង្អួច។
«ផ្សែង​តែ​នេះ​មាន​ជាតិ​ពុល​រួច​ទៅ​ហើយ ទោះ​មិន​បាច់​ផឹក​!»
គេ​គិត​ឃើញ​​ភ្លាម​ពី​ប្រការ​នេះ​ជាមួយ​កម្លាំង​ពលំ​​ដែល​នៅ​សល់​មិនដល់២០%​ ​ ដូច្នេះ​វា​យឺត​ពេល​ហើយ អវយវៈ​ទាំងអស់ កម្រើក​មិនបាន​ទេ នៅតែ​​ភ្នែក​ប៉ុណ្ណោះ​​ដែល​នៅ​អាច​មើល​ឃើញ​ហើយ​ត្រចៀក​ស្ដាប់​លឺ។
ពូ​សួស​ដើរ​ចេញ​មក​យឺតៗ​ជាមួយ​ថាស​មួយ​ក្នុង​ដៃ  ឯ​សំឡេង​ព្រឹប​ពី​ក្រោយ​ខ្នង វិទូ​គឺ​មាន​ន័យថា​ភ័ណ​ទប់ខ្លួន​លែង​ជាប់​ដួល​ទ្រេត​ពី​ជញ្ជាំង​ទៅ​លើ​ឥដ្ឋ។
វិទូ​ដឹង​ថា តែ​អណ្ដាត​ក៏​កម្រើក​និយាយ​មិន​ចង់​រួច​ ដូច្នេះ មុន​ពេល អ្វីៗ លែង​ដំណើរការ​បាន​ទាំង​ស្រុង គេ​ប្រឹង​និយាយ៖​
«ពូ​សម្លាប់​ជាង​បញ្ចូល​បទភ្លេង​នោះ​ទាំង​គ្នា​គ្មាន​កំហុស ពេលនេះ​ពួ​មិន​ភ្ញាក់​រលឹក មក​ធ្វើ​បាប​ខ្ញុំ​ទៀត!»
និយាយ​បាន​ត្រឹមណេះ​គេ​ទម្លាក់​ដៃ​ភឹង អស់​កម្លាំង​ហើយ​និយាយ​លែង​ទៅមុខ​ចេញ​តែ​ខ្យល់​ខ្សាវៗ​ទម្ងន់​ខ្លួន​ស្រុញ​​ទៅ​លើ​សាឡុង​ទន់​ល្មើយ​នោះ​ហើយ​បើក​ភ្នែក​ភ្លឹះៗ​សម្លឹង ជន​ចំណាស់​ដែល​លើក​សម្រាំង​ថ្នាំ​ឡើង​បង្ហាញ​គេ។
ទោះ​យ៉ាងណា​ស្មារតី​គេ​នៅរក្សា​បាន គេ​ដឹង ថា​វាសនា​ចុងក្រោយ​របស់​គេ​និង​មិត្ត​ភក្តិ​គឺ​បញ្ចប់​ដូច​ឈ្មោះ​ណិច​ដូច្នោះ​ដែរ។
គេ​បង្ហាញ​ទឹកមុខ​សោកស្ដាយ គឺ​គេ​នឹក​ដល់ ភីណា​ដែល​មិន​អាច​ជួយ​ស្រោចស្រង់​គ្រួសារ​បាន នឹកដល់ ភ័ណ​នៅ​ក្រោយ​ខ្នង​ដែល​នៅ​សុខ​ៗ​ក៏​ព្រម​មក​ជួយ​វិទូ​ហើយក៏​រងគ្រោះ​ធំ នេះ។ គេ​នឹក​ដល់​ស្រី​តូច​ដែល​គេ​បាន​និយាយ​ជាមួយ​នាង​មុន​ពេល​ចេញ​ពី​ក្រុង​ព្រះ​សីហនុ​ផុត បើ​ដឹង​ថា​ជីវិត​នឹង​បញ្ចប់​លឿន​យ៉ាង​នេះ​​គេ​នឹង​មិន​និយាយ​ពាក្យ​មួយ​ចំនួន​នោះ​អោយ​នាង​សោក​ស្តាយ​ទេ។​
ហាក់​យល់​ថា​​គេ​នាយ​ប៉ូលិស​កំពុង​សោក​ស្ដាយជីវិត​ បុរស​ចំណាស់​មក​អង្គុយ​លើ​តុ​សាឡុង​ពី​មុខ​នាយ​។ពូ​សួស​​និយាយ​មួយៗ​សំឡេង​ស្លូតបូត​៖
«​ពូ​មិន​សម្លាប់​ឯង​ទេ ទុក​អោយ​មករា​វា​សម្រេច​បំណង​វា​សិន​! ចាំ​ពូ​អោយ​ថ្នាំ​ឯង​លេប​វិញ ហើយ​ពូ​ទៅ​នៅ​ក្នុង​គុក​ដោយ​ខ្លួនឯង!»
គេ​នៅ​បើក​ភ្នែក​ភ្លឹះៗ គាត់​ងក់ក្បាល​និយាយ​បន្ត​ទៀត៖
«ដំបូង​ពូ​មិ​ន​ចង់​ទេ ពូ​ក៏​ដឹង​ថា​ឯង​គ្មាន​កំហុស! តែ​ពួក​ឯង​ចេះ​ឈឺឆ្អាល​គ្នា​ពេក គឺ​ចរិត​ឈឺច្អាល​រឿងរបស់​គេ!កាលពីមុន​កូន​ពូគិត​ថា​ចង់​សម្លាប់​ឯង តែ​ឯង​និងភីណា​ផ្តាច់​ពាក្យហើយ​​ ឯងក៏​ឈប់​ធ្វើប៉ូលិស​ព្រហ្មទណ្ឌ ចុះ​ឯង​វិល​មក​វិញ​ធ្វើ អី?រឿង​អា​អាណិកជន​នោះ​ជា​រឿង​ទុក​អោយ​មករា​ចាត់ការ​ទៅ​ ឯង​បាន​សុខ​មិន​ចង់​ទេ​​រឺ​មួយ​ឯង​យល់ថា​ឯង​ជា​មនុស្ស ឆ្លាត​មនុស្ស​ពូកែ​ជាងគេ?!»
គាត់​ស្រាប់តែ​សើចក្អាកក្អាយ​ខ្ទរផ្ទះ ហើយ​និយាយ​បន្ថែម​ទំាង​គ្រវី​ក្បាល​ស្រប ពេល​ទឹកភ្នែក​ហូរ ធ្លាក់​មក៖
«កូនប្រុស​យើង ទើប​ពូកែ! វា​ជា​កូនឈ្នួល​បម្រើ ម្ដាយ​ស្លាប់​ចោល​តាំង​ពី​តូច​ក្រូចឆ្មារ​តែ​វា​ពូកែ​ជាង​ម្ចាស់​ទៅទៀត​ហេតុអ្វី គ្រប់គ្នា​គ្មាន​យុត្តិធម៌​សម្រាប់​វា?!»
វិទូ​បិទ ភ្នែក​បញ្ជាក់​ភាព​ពិបាកចិត្ត​ដែល​បុរស​ម្នាក់​នេះ​ក្លាយ​ទៅ​ជា​មនុស្ស​មាន​បញ្ហា​ស្មារតី។សម្ដី​យំ​លាយ​សើច​​របស់​គាត់​ នាយ​យល់ថា​គាត់​មិនមែន​ជា​មនុស្ស​គ្រប់គ្រង​ខ្លួន​ឯង​បាន​ទៀត​ឡើយ។
ឃើញ​គេ​ធ្មេច​ភ្នែក គាត់​និយាយ​បន្ថែម​៖
«ចង់​និយាយ?​មាន​អី​ចង់​និយាយ​មែនទេ!ពូ​ដឹង!តែឯង​ពូកែ​និយាយ​ពេក​!ឯង​ពូកែ​ធ្វើ​ចិត្តសាស្ត្រ អញ្ចឹង​ហើយ​ពូ​មិន អោយ​អណ្ដាត​ឯង​គ្រលាស់​កើត​ទេ!»
គេ​មិន​ទាន់​បើកភ្នែក​មក​វិញ​ផង​អ្វី​មួយ​បុក​គឹប​មក​លើ​ កដៃ​បណ្ដាល​គេ​បើកភ្នែក​វិញ​យ៉ាង រហ័ស។​ទីនោះ​មិន​ឈឺ​ទេ ព្រោះ​គេ​ទូ​ទាំង​ខ្លួន​ស្ពឹក​ ប៉ុន្តែ​អាច​ដឹង​ថា​មាន​អ្វី​ប៉ះទង្គិច​របៀប​បញ្ចូល​ថ្នាំ​ទៅ​ក្នុង​ឈាម​របស់​ពូ​សួស កឺ​ដូច​គ្នា​បេះបិទ​ទៅ​នឹង របាយការណ៍​ប៉ូលិស​ផ្នែក​កោសល្យវិច័យ​លើ​ជាង​ឈ្មោះ​ណិច។
ជាតិ​ថ្នាំ​ថ្មី​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម បន្ថែម​ពី​លើ​ជាតិ​ពុល​ក្នុង​តែ​ធ្វើ អោយ​វិទូ​អស់​អ្វី​​រំពឹង​តែ​សម្រាប់​ញាណ​ដែល​នៅសល់​សមត្ថភាព​​គឺ​ត្រចៀក គេ​បាន​ប្រឹង​ប្រើប្រាស់​វា​មិន​អោយ​រំលង​ទេ។​ភាព​មិន ចេះ​អស់សង្ឃឹម​​សូម្បីតែ​ក្នុង​ដំណាក់កាល​ផុយ ស្រួយ​បំផុត បាន​ជួយ​អោយ​វិទូ​ស្ដាប់​លឺ​រាល់​សម្ដី​របស់​ជន​ចំណាស់ ដែល​ដើរ​ថ្នមៗ​ទៅ​ចាក់​ថ្នាំ​អោយ​ភ័ណ។
គាត់​និយាយ​ម្នាក់ឯង​ហើយ​និយាយ​វែង​អន្លាយ​និយាយ​មួយៗ​ទាំង​មិន​ដឹង​ថា​អ្នក​ទាំងពីរ​នៅ​មាន​សមត្ថភាព​ស្ដាប់​លឺ​ដែរ​រឺ​ក៏​អត់៖
«ថ្នាំ​នេះ​ទុក​ពេល​អោយ​ពួក ឯង​ដកដង្ហើម​បាន​បី​ម៉ោង​ដែរ!ប៉ុណ្ណឹង​គ្រប់គ្រាន់ ហាស​ហា​គឺ​គ្រប់គ្រាន់​អោយ​យើង​បាន​អ្នកនាង​តូច​ភីណា​ជា​កូនប្រសា!ថ្មើរ ណេះ អាទិត្យ​ប្រហែលជា កំពុង​នៅ​ក្បែរ​ប្រពន្ធ​វា!»
វិទូ​រេ​ភ្នែក​គិត​ទាំង​ពិបាក​ចិត្ត គេ​ដឹង​ថា​នៅ​ខាង​កំពង់​សោម​ក៏​កំពង់​មាន​បញ្ហា​ដែរ​ហើយ​។
តា​ចាស់​និយាយ​បន្ត​ហាក់​រវើរវាយ​និយាយ​អោយ​ខ្លួន​ឯង​ស្ដាប់៖
«១២ឆ្នាំមុន អា ចង្រៃ​កុសល​​នោះ វា​ដឹង​ហើយ​ថា កូន​ប្រុស​យើង​ពូកែ​ជាង​វា​ទៅ​ទៀត!កាល​វា​យក​កូន​យើង​មក​បណ្ដុះ​បណ្ដាល​គឺ​តាំង​ពី​​អាទិត្យ​អាយុ​ត្រឹម៧ឆ្នាំ យើង​ពិបាក​ចិត្ត​យើង​ដេក​យំ​រាល់​យប់​យើង​ខ្លាច​កូន​យើង​មាន​បញ្ហា ខ្លាច​កូន​យើង​ពុល​នឹង​ថ្នាំ​ចង្រៃ​អស់នោះ ប៉ុន្តែ​ពេល​កូន​យើង​អាយុ​បាន​១៣ឆ្នាំ វា​​អាច​រក​ឃើញ​ថ្នាំ​ជា​ច្រើន​ដែល​ស្មាន​មិនដល់ !អា ចង្រៃ​នោះ​បាន​បោកប្រាស់​កូនជើង​អោយ​ធ្វើ​សារធាតុ​3M ទាំង​វា​ដឹ​ង​ហើយ​​ថា​ បើ​ភ្លាត់​កូន​យើង​និង​ពិកា​អស់​មួយ​ជីវិត!វា​គ្មាន​ធម៌​មេត្តា​ចំពោះ​ក្មេង​ទេ​​ យើង​ដឹង​ពី​សន្តាន​យង់ឃ្នង​របស់​វា  ​ តែ​យើង​ធ្វើអី​មិនបាន​ព្រោះ​កូន​យើង​ស្រលាញ់​កូនស្រី​វា​ស្ទើរ ឆ្កួត​ទៅ​ហើយ​។តាំង​ពី​បាន​អាយុ ១០ឆ្នាំអាទិត្យ​កូនប្រុស​យើង​បាន​ចាត់​ទុក​ភីណា​ជា​ប្រពន្ធ​វា​!ពួកវា​លេង​ជាមួយគ្នា ​មានក្មេង​តែ​ពីរនាក់ គត់​ក្នុង​ផ្ទះ​ ​ដូច្នេះ វាមិន​ដែល​គិតថា​ទៅវា​អាចរស់​ដោយ គ្មាន​ស្រី តូច​នោះ​ទេ! ចុងក្រោយ ពេល យើង ប្រកែក​មិនអោយ វា​ធ្វើថ្នាំ3M អា កុសល​គ្មាន​ជម្រើស​វា​ក៏​បាន សន្យា​នឹង​ឳពុក​កូន​យើង​ថា ​បើ​អា​ទិត្យ​ធ្វើ​រឿង​នេះ​បានសម្រេច ​​ភីណា​និង​រៀបការ​ជាមួយ​កូនយើង​​! តែ​ក្រោយ​មក​ដើម្បី​ក្រឡាស់​មិនទទួល​ខុសត្រូវ​លើ​ពាក្យសន្យា​ វា បាន ប្រើ ល្បិច​ថា​បាត់​លុយ​កាក់ ហើយ​ចោទ​កូនយើង ដើម្បី​បណ្តេញវាចេញពីផ្ទះ​!យើងឈឺចិត្តណាស់​យើងគិត​ថា​ទៅ​មិនត្រឡប់មកវិញទេ​ប៉ុន្តែ……»
អ្វីៗ​ប្រៀប​បី​ដូចជា​ភាពយន្ត​មួយ​ខ្សែ ។​ប៉ូលិស​ទាំង​ទ្វេ​ស្ដាប់​ហើយ ក៏​ស្រមៃ​ដល់​រូបរាង​ក្មេង​ប្រុស​នោះ។​គេ​សួរ​ខ្លួនឯង​ក្នុង​ចិត្ត​ទាំង​ភ្នែក​ក្រហម​រោល៖
«លោកបង!លោកបង​បាន​ធ្វើ​រឿង​អាក្រក់​ច្រើន​ដល់​ម្លឹង​!សូម្បី​តែ​ស្លាប់​ទៅ​ហើយ​នៅ​មិន​អាច​សង​បញ្ចប់​កម្មពារ​បាន!តើ​ភីណា​ធ្វើអី​ខុស​ទៅ?ហេតុ អី​នាង​ត្រូវ​រែក​ពុន​រឿង​ចោលម្សៀត​អស់​ទាំង​នេះ​!?»
ឃើញ​ភាព​រលើបរលោង​ក្នុង​កែវ​ភ្នែក​នាយ​ ដែល​ខ្លោចចិត្ត​អាណិត​ស្រី​តូច​ភីណា ពូសួស​សើចក្អាកក្អាយ ហើយ​និយាយ​ដោយ​ហូរ​ទឹកភ្នែក​លាយ​ស្នាមសំណើច៖
«យើង​ថា​យើង​និង​កូន​យើង​មិន​ត្រឡប់​មក​អោយ​ឈឺចាប់​ជា​ថ្មី​ទេ!យើង​គិត​ថា​យើង​អហោសិកម្ម​អោយ​អា​អ្នកមាន​កំណាច​នេះ យើង​នឹង​បំភ្លេច​អ្វីៗ​ទាំងអស់​នៅ ទីនេះ !ប៉ុន្តែ​ហួស​ពេលហើយ….ជាតិគីមី​អស់នោះ​បាន​បំផ្លាញ​កូន​យើង !នៅ​ពេលវា​អាយុ​បាន​១៥ឆ្នាំ….វា​អាន​កាសែត​ឃើញ​ឯង​និងភីណា​ភ្ជាប់​ពាក្យ​!វា​ស្រែក​ដល់​សន្លប់​បាត់ស្មារតី​ !យើង​ខំតាមដាន​វា​ខំ​ព្យាបាល​វា​តែវា​លែង​ជា​អាទិត្យដូចមុនហើយ !វា​មិនមែន​ទេ!អ្វី​ដែល​វាធ្វើ​និងអ្វីដែល​វាគិត​វា​មិនដូច​គ្នា​ទេ​!យើងយល់​ថា វាអយុត្តិធម៌​ពេក​ហើយ​ បើពូកឯង​សប្បាយ ​នៅក្រោម​ទុក្ខសោក​របស់​ឳពុកកូន​យើង! យើង​ត្រូវ​ធ្វើអ្វី​ម្យ៉ាង​ដើម្បី​ទារ​មកវិញ​អោយ​កូន​ប្រុស​កម្សត់​របស់​យើង​!ហើយ​ឆ្នំា​នោះ​យើងបានវិល​មកទីនេះ​វិញ​ដោយ​ប្រាប់​គ្រប់គ្នា​ថា កូនប្រុស​យើងស្លាប់! ​វា​បាន​ប្តូរ​ឈ្មោះ​ទៅជាមករា ហើយរស់នៅ​រង់ចាំ​ឱកាស​​ដើម្បី​តាម​ទារ​បំណុល!ហាសហា​!!»
វិទូ​ធ្មេច​ភ្នែក​ដោយ​សង្វេគ​ចិត្ត ពូ​សួស​ស្រែក​សន្ធាប់៖
«ម៉េច​លោក​ក្មួយ​?លឺ​ហើយ​ទើស​ត្រចៀក​ឃើញ​ហើយ​ទើស​ភ្នែក​ណាស់?…ហឹម​បំណុល​វា​ត្រូវ​តែ​មាន​ម្ចាស់!អា​អ្នក​មាន​នោះ​លោភលន់​ក្បត់​សម្ដី​ហើយ​ចិត្ត​ឃោរឃៅ វា​សម​ហើយ​ដែល​ត្រូវ​តែ​ទូទាត់​ជាមួយ​វា​ទាំង​ដើម​ទាំង​ការ​!»
រឿង៖ សំណុំឯកសារ Z22 ភាគទី១៥
គេ​ហាក់​គ្មាន​កម្លាំង​ចិត្ត​ទេ​ក៏​គ្មាន​ប្រតិកម្ម​អ្វី​ខ្លាំង​ដែរ គ្រាន់​តែ​កែវភ្នែក​គេ​ដែល​សម្លឹង​មក​នោះ​ហាក់​គ្មាន​អ្វី​បង្ហាញ​ថា​គេ​សាទរ​វត្តមាន​វិទូ​ក្នុង​កាលៈទេសៈ​នេះ​ឡើយ។
នាយ​ប៉ូលិស​បោះ​ជំហាន​ចូល​ទៅ​ក្បែរ​អ្នក​ជាប់​សង្ស័យ។
ប៉ូលិស​វ័យ​ចំណាស់​​ដែល​យល់​សាច់ការ​ រុញ​រនុកទ្វារ​បិទ​គ្រឹប​ទៅវិញ​ ហើយ​ចាប់ផ្ដើម​និយាយ​បើក​មុខ៖
«មេធាវី​ជំនិត! នេះ​គឺ​ឧត្ដម​សេនីយ៍​ត្រី​សេត​វិទូ…..»
«ខ្ញុំ​ស្គាល់​ហើយ!»
ជំនិត​និយាយ​តិចៗ ដោយ​ស្នាមញញឹម​ឈឺចាប់​មួយ​ផុស​ឡើង​លើ​បបូរ​មាត់​គេ។ សម្ដី​ចប់​កាល​ណា​គេ​ចោល​ក្រសែភ្នែក​សម្លឹង​ចំៗ​ទៅ​កាន់​សត្រូវ​បេះដូង​ដែល​នៅ​ចំពោះ​មុខ។
បុរស​ទាំង​ពីរ​ដែល​សុទ្ធ​តែ​មាន​វិជ្ជាជីវៈ គួរ​ឱ្យ​កោត​សរសើរ ​ហើយ​មាន​សម្រស់​មិន​ចាញ់​ឈ្នះ​​គ្នា​បាន​ស្ថិត​នៅ​ក្បែរ​គ្នា​ជា​លើក​ដំបូង​បង្អស់ ចាប់​តាំង​ពី​ជីវិត​ពួកគេ​ពាក់ព័ន្ធ​គ្នា​រវាង​អតីតកាល ​និង​បច្ចុប្បន្ន​កាល​ខ្លះ។
តែ​ថ្ងៃនេះ ​វិទូ​បង្ហាញ​ខ្លួន​មក​ក្នុង​ពេល​ដែល​ជំនិត​មាន​ស្ថានភាព​របៀប​នេះ​ គេ​យល់​ថា​វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បន្តិច​ហើយ។
ដំបូង​បង្អស់ ​​គេ​ទាយ​ថា​ប៉ូលិស​ខ្មែរ​ម្នាក់​នេះ​នឹង​មក​ឈរ​ចំអក​ឱ្យ​ស្ថានភាព​របស់​ខ្លួន ​តែ​បន្ទាប់​មក ​គេ​យល់​ថា​គេ​មិន​ត្រឹម​ចំអក​ទេ​ តែ​អាច​បន្ថែម​មធ្យោបាយ​ធ្វើ​បាប​ខ្លួន​ទៀត។
គេ​និយាយ​ដោយ​មិន​ចាំបាច់​ក្រែង​ចិត្ត៖
«កិត្តិយស​ណាស់​ថ្ងៃ​នេះ! អូខេ! ចាប់ផ្ដើម​ត្រង់​ៗ​មក​ លោក​ប៉ូលិស​ចង់​បាន​អី​ពី​ខ្ញុំ?»
វិទូ​ដឹង​ថា​ម្នាក់​នេះ​ទើសទាល់​ចំពោះ​វត្តមាន​ខ្លួន តែ​នាយ​ប៉ូលិស​មិន​ដឹង​ទេ​​ថា ជំនិត​បាន​សង្ស័យ​គេ​នៅ​ពី​ក្រោយ​ការ​ដាក់​អន្ទាក់​ដ៏​ធំ​នេះ​ ព្រោះ​តែ​គំនុំ​រឿង​ភីណា។
គេ​ទាញ​កៅអី​អង្គុយ​ដោយ​មិន​ខ្វល់​នឹង​ការ​សម្លឹង​ឥត​ប្រិច​​នោះ​ឡើយ។
ទម្លាប់​មិន​ញញើត​នឹង​ការ​មិន​ស្វាគមន៍​របស់​ដៃ​គូសន្ទនា​ជា​ផ្នែក​មួយ​នៃ​អាជីព​របស់​វិទូ​ទៅ​ហើយ។ គេ​និយាយ​សួរនាំ​ធ្វើ​ហី​៖
«លោក​អាច​ឆ្លើយ​សំណួរ​ខ្ញុំ​ខ្លះ​បាន​ទេ?!»
ជំនិត​ដក​ភ្នែក​ចេញ​ពី​នាយ​ ហើយ​សម្លឹង​ទៅ​បុរស​ចំណាស់​ដែល​ឈរ​ក្បែរ​នោះ​ គេ​និយាយ​ក្នុង​ន័យ​ឌឺដង៖
«ឱ្យ​តែ​ប៉ូលិស​មក​សួរ ខ្ញុំ​សុទ្ធ​តែ​ត្រូវ​ឆ្លើយ?!»
វិទូ​តប​វិញ​មួយៗ​ តែ​បាន​រហ័ស​ជាង​ប្រតិកម្ម​លោក​សារឿន៖
«ខ្ញុំ​មកនេះ​តាម​ការ​ពឹង​ពាក់​របស់​គេ​ម្នាក់!»
ជំនិត​សើចស្ងួត ហើយ​រេ​ភ្នែក​មក​មើល​នាយ​ចំ​​វិញ៖
«បើ​ម្នាក់​នោះ​ជា​ប្រពន្ធ​ខ្ញុំ …. ហើយ​បើ​ភីណា​បាន​ពឹង​ពាក់​លោក…. អរគុណ​ហើយ! តែ​ខ្ញុំ​មិន​ចង់​ជំពាក់​គុណ​ទេ!»
វិទូ​ញញឹម​ស្មើ​តប​នឹង​មោហោ​​ត្រង់​ៗ​របស់​គេ ជំនិត​បន្ថែម៖
«ព្រោះ​ខ្ញុំ​ក៏​មាន​មេធាវី​របស់​ខ្ញុំ!»
វិទូ​សើច​ស្មើ​មុន​ពេល​តប៖
«ហ្នឹង​ហើយ! ​អ្នក​ដែល​ពឹង​ពាក់​ខ្ញុំ ​មិនមែន​ប្រពន្ធ​លោក​ទេ​ គឺ​មេធាវី​របស់​លោក​!…..សូត្រ ​និស្ស័យ!»
កំហឹង​និង​ភាព​ចង់​ចាញ់​ឈ្នះ​លេច​ចេញ​ក្នុង​កែវភ្នែក​មេធាវី​ខ្មែរ​អាមេរិក។
ទោះបី​សេរីភាព​​របស់​គេ​កំពុង​រង​ការ​គំរាម តែ​ភាព​ជា​អភិជន​ក្រអឺតក្រទម​ និង​ច្បាស់លាស់​របស់​គេ​នៅ​តែ​រក្សា​បាន​១០០​ភាគរយ។
គេ​និយាយ​មួយៗ​ដោយ​មិន​សប្បាយ​ចិត្ត៖
«បើ​គេ​គ្មាន​សមត្ថភាព​ ក៏​គួរ​ប្រាប់​ខ្ញុំ​តែ​មួយ​ម៉ាត់​ដែរ នឹង​អាល​ខ្ញុំ​ដូរ​គេ​ចេញ!»
វិទូ​ហាក់​អន់​ស្រពន់ចិត្ត។
​ម្នាក់​នេះ​និយាយ​បញ្ជោះ​ខ្លួន​យ៉ាងណា ក៏​នាយ​ប៉ូលិស​មិន​រវល់ ​ចុងក្រោយ ​គេ​ថា​ឱ្យ​និស្ស័យ​តែ​ប៉ុន្មាន​ម៉ាត់​ ចិត្ត​នាយ​ក៏​នឹក​អនិច្ចា​ស្រី​តូច​នោះ​ភ្លាម។
គេ​និយាយ​ស៊ក​វិញ៖
«មនុស្ស​ដែល​លោក​ចង់​ដេញ​ចោល​នេះ មិន​បាន​បាយទឹក​ត្រង់​មាត់​ទេ​ពីរ​បី​ថ្ងៃ​មក​នេះ! ពេល​នេះ​ទៀត​នាង​ស្ម័គ្រចិត្ត​មក​នៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​ក៏​ដើម្បី​តែ​ជួយ​លោក!»
គេ​នៅ​ស្ងៀម​ប្រហែល​ជា​ដឹង​កំហុស​ដែល​អម្បាញ់មិញ​ ខ្លួន​ឯង​ខឹង​វិទូ​បែរ​ជា​ស្រោច​កំហឹង​លើ​នាង​មេធាវី។
វិទូ​និយាយ​​បន្ថែម៖
«បើ​កុំ​តែ​ខ្ញុំ​មាន​តម្រុយ​ថា​លោក​មិន​មែន​ជា​ឃាតក​លើ​ឈ្មោះ​ណិច​ ក៏​ខ្ញុំ​មិន​ចូល​មក​ពេល​នេះ​ដែរ!»
គេ​សម្លឹង​វិទូ​សាជាថ្មី ទោះ​យ៉ាងណា ​សម្ដី​​ចុងក្រោយបំផុត​នេះ​ធ្វើ​ឱ្យ​គេ​សប្បាយចិត្ត។
​វិទូ​ជា​មនុស្ស​ពូកែ ជំនិត​​សង្ស័យ​នាយ​ថា​ធ្វើ​បាប​គេ ​ព្រោះ​នៅ​ស្រលាញ់​ភីណា តែ​អាកប្បកិរិយា​នាយ​ជា​បណ្ដើរៗ​កាន់តែ​ធ្វើ​ឱ្យ​ជំនិត​យល់​ថា​ខ្លួន​គិត​ខុស។
«ឱ្យ​​តែ​មែន!»
ជំនិត​​ឆ្លើយ​កំបុត​ខ្លី។
វិទូ​ដកដង្ហើម​ឃូរ​និយាយ​ពន្យល់៖
«មេធាវី​ជំនិត! ខ្លួន​លោក​ធ្លាប់​ជួប​មនុស្ស​ទាំង​ពីរ​នាក់?»
គេ​ងើប​មុខ​មក​ដោយ​មិន​ទាន់​យល់ វិទូ​ពោល​បន្ថែម៖
«គឺ​រវាង​អ្នក​ស្លាប់ ​និង​អ្នក​ស៊ើប!»
«ខ្ញុំ​មិន​ដែល​ឃើញ​មុខ​គេ​ទេ!»
ជំនិត​ប្រកែក​ភ្លាម ធ្វើ​ឱ្យ​វិទូ​ងើប​មុខ​សម្លឹង​ប៉ូលិស​ចំណាស់។
ឃើញ​ដូច្នេះ ជំនិត​ប្រញាប់​កែ​សម្ដី៖
«អូខេ! ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ ធ្លាប់​ជួប​ឈ្មោះ​ណិច តែ​អ្នក​ស៊ើប​វិញ ​ខ្ញុំ​មិន​ដែល​បាន​​ជួប​គេ​ផ្ទាល់​ទេ!»
«តែ​លោក​ក៏​ចំណាំ​សំឡេង​គេ​បាន?!»
«ត្រូវ​ហើយ! ចំណែក​ឈ្មោះ​ណិច​ និង​អ្នកស៊ើប​នោះ គឺ​សំឡេង​មិន​ដូច​ជា​មនុស្ស​តែ​ម្នាក់​ទេ!»
លោក​សារឿន​លូក​មាត់​កាត់​ភ្លាម៖
«សំឡេង​តាម​ទូរសព្ទ ​គេ​អាច​ប្រើ​វិធី​កែ​វា​បាន​ខ្លះ​បើ​សិន​គេ​ចង់!»
វិទូ​ងើបមុខ​សម្លឹង​មើល​ទៅ​​អ្នក​ដែល​​លូក​មាត់ ​ហើយ​ធ្វើការ​ពិចារណា​សន្សឹម​ៗ​តាម​ជំនាញ​របស់​គេ បន្ទាប់​មក​ គេ​ក៏​ដៀង​ភ្នែក​សម្លឹង​ទៅ​មេធាវី​ខ្មែរ​អាមេរិក។
នាយ​ប៉ូលិស​បន្ត​វាចា​មួយៗ៖
«លោក​មាន​យោបល់​យ៉ាងណា?!»
គេ​នៅ​ស្ងៀមស្ងាត់​ តែ​ទឹកមុខ​គេ​​ក៏​កំពុង​ត្រិះរិះ វិទូ​និយាយ​បន្ថែម៖
«ពេល​ដែល​លោក​សម្រេចចិត្ត​ទៅ​ជួប​ឈ្មោះ​ណិច តើ​ធ្លាប់​គិត​ប្រយ័ត្ន​ខ្លួន​ ឬ​សង្ស័យ​ពី​គេ​ទេ?»
ជំនិត​ងើបមុខ​មក​សម្លឹង​គេ​វិញ​មិន​ប្រិច ដូច្នេះ​វិទូ​ក៏​បង្ហើយ៖
«ខ្ញុំ​ចង់​និយាយ​ថា​លោក​ធ្លាប់​បាន​គិត​សង្ស័យ​ថា​គេ​នោះ​ និង​អ្នក​ស៊ើប​ជា​មនុស្ស​តែ​ម្នាក់​ដែរ?!»
ជំនិត​ងក់ក្បាល​ផ្ងក់ៗ៖
«ខ្ញុំ​គិត​រហូត​ ចាប់ពី​ទទួល​បាន​SMS​របស់​គេ​នោះ! រឿង​វា​ជួន​គ្នា​ពេក នៅ​មិន​នៅ ​ខ្ញុំ​មក​ដល់​ទី​នេះ​ហើយ​មាន​គេ​ចម្លែក​ម្នាក់​ខល​មក​គំរាម​ខ្ញុំ​រឿង​សង្សារ​ចាស់!​ ខ្ញុំ​ដឹង​ថា​អ្វីៗ​ដូចជា​មិន​ធម្មតា​ទេ! តែ​ខ្ញុំ​មិន​បាន​គិត​ថា​រឿង​ទាំង​អស់​ប្រទាក់​ក្រឡា​គ្នា​ជ្រៅ​ដល់​ថ្នាក់​នេះ​​ឡើយ! ទោះ​បី​យ៉ាងណា ​ពេល​នោះ​ខ្ញុំ​បាន​ទៅ​មួយ​ជំហាន​ ដោយ​ផ្ទះ​ស្ទឹងហាវ​ខ្ញុំ​ទៅ​ដល់​រួច​ហើយ ឯ​Folder Z22ខ្ញុំ​ក៏​យក​មក​ហើយ​ ទើប​គេ​នោះ​SMS​មក!»
«លោក​បាន​ទៅ​ដល់​ទីនោះ នៅ​ម៉ោង​ប៉ុន្មាន? គឺ​ផ្ទះ​ជាង​បញ្ចូល​បទ​ភ្លេង!»
«ប្រហែល​ជា​៩​ជាង​យប់ ​ខ្ញុំ​អត់​សូវ​ចាប់​អារម្មណ៍​ទេ!»
«ចុះ​អ្វី​ផ្សេង​ទៀត​ដែល​លោក​ចាប់​អារម្មណ៍?»
គេ​រិះគិត។ ​គេ​ជា​មេធាវី​ស្រាប់ ​សំណួរ​ប៉ូលិស​មិន​ពិបាក​យល់​ពេក​ទេ​សម្រាប់​​គេ គេ​ដឹង​ថា​​វិទូ​កំពុង​ចង់​បាន​អ្វី?
តែ​គេ​នៅ​ស្ងៀម​ស្ងាត់​​ទំនង​ជា​មិន​ដឹង​ថា គួរ​ប្រាប់​ប៉ុណ្ណា​ ហើយ​លាក់​ទុក​ប៉ុណ្ណា។ វិទូ​និយាយ​បង្ហើយ​ភាព​ទើសទាល់​របស់​ជំនិត៖
«លោក​មិន​បាច់​លាក់​ទេ! ពួក​យើង​បាន​ជួប​​សិក្ខា! គេ​សារភាព​អស់​ហើយ!»
ជំនិត​សម្លឹង​មក​វិទូ​ដោយ​ក្រសែ​ភ្នែក​ព្រួយបារម្ភ។ មនោសញ្ចេតនា​បងប្អូន​នៃ​បុរស​ទាំង​ពីរ​ពិត​ជា​មាន​ទំហំ​មិន​ចាញ់​ឈ្នះ​គ្នា​មែន។
វិទូ​យល់​ថា​ម្នាក់​នេះ​​ក៏​ស្រលាញ់​សិក្ខា គិត​បារម្ភ​ពី​ប្អូន​មិន​ល្មម​ទេ គឺ​វា​សក្ដិសម​ណាស់​ដែល​យុវជន​នោះ​បាន​ស្រក់​ទឹកភ្នែក​ដើម្បី​បង​ប្រុស​គេ។
«ខ្ញុំ​មិន​ដែល​អង្វរ​អ្នក​ណា​ទេ!…… តែ​ខ្ញុំ​អង្វរ​ពួក​លោក! ប្អូន​ខ្ញុំ​រៀន​ចប់​​ជា​និស្សិត​ពូកែ កុំ​ឱ្យ​គេ​មក​ពាក់ព័ន្ធ​ជាមួយ​រឿង​នេះ…… គេ​កំពុង​ឈរ​ឈ្មោះថា​ប្រធាន​សមាគម​និស្សិត​ផង កុំ​ឱ្យ​គេ​ខូច​អនាគត​ដោយសារ​តែ​រឿង​របស់​ខ្ញុំ!»
វិទូ​នៅ​ស្ងៀម ជំនិត​និយាយ​បន្ថែម៖
«យប់​នោះ ខ្ញុំ​មិន​បាន​ហៅ​វា​មក​កំពង់​សោម​ទេ! ខ្ញុំ​គ្រាន់​តែ​ឱ្យ​វា​ទិញ​ថ្នាំ​ប៉ុន្មាន​មុខ​នោះ​ផ្ញើ​ឡាន​ពី​ភ្នំពេញ​មក! តែ​វា​នៅ​មិន​សុខ​ក៏​មក​ខ្លួន​ឯង! វា​បើក​ឡាន​មក​ដល់​ទាំង​យប់​ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​អាណិត​ប្អូន​ណាស់! ដោយ​មេឃ​ត្រជាក់​ខ្លាំង​ពេក​ វា​មាន​ឡាន​ស្រាប់ សិក្ខា​ក៏​ជូន​ខ្ញុំ​ទៅ​ផ្ទះ​ជាង​ណិច! ពេល​ខ្ញុំ​និង​ប្អូន​ខ្ញុំ​ចាកចេញ​មក​វិញ គឺ​វា​នៅ​រស់នៅ​ឡើយ​ទេ! ខ្ញុំ​បាន​ទៅ​ដក​លុយ​ទុក​ឱ្យ​វា​ព្រឹកស្អែក​ ចំណែក​សិក្ខា​គេ​សុំ​ទៅ​សម្រាក​សិន​ ទៀប​ភ្លឺ​ទើប​បើកឡាន​ទៅ​វិញ​បាន​ ព្រោះ​វា​ផ្ដាសាយ​ខ្លាំង ញ៉ាំ​ថ្នាំ​ហើយ​ក៏​ងងុយ​​!»
វិទូ​យក​ឱកាស​​​និយាយ​កាត់​ភ្លាម​​ ពេល​ដែល​ជំនិត​បង្អង់​បាន​បន្តិច​នោះ៖
«មិនមែន​ត្រឹមតែ​គេ​ទេ​ដែល​ផ្ដាសាយ សូម្បី​តែ​លោក​ក៏​ផ្ដាសាយ​ដែរ!»
ជំនិត​មិនមែន​ឆ្ងល់​ថា​ហេតុអ្វី​វិទូ​ដឹង​នោះ​ទេ​ តែ​គេ​យល់​ថា​វិទូ​រក​ឃើញ​ចំណុច​សំខាន់​អ្វី​មួយ​ដែល​អាច​នាំ​ឱ្យ​ចិត្ត​គេ​កម្រើក​ និង​ភ្ញាក់ផ្អើល។
​តាំង​ពី​នាយ​ប៉ូលិស​បង្ហើប​ ជំនិត​រេ​ភ្នែក​គិត​ចុះ​ឡើង​យ៉ាង​រហ័ស។
ភាព​ឆ្លាតវៃ​នៃ​មេធាវី​ម្នាក់​បាន​បញ្ជាក់​ឱ្យ​គេ​ដឹង​ជា​ស្រេច​ថា​ វិទូ​កំពុង​ចង់​និយាយ​ពី​អ្វី​រវាង​ពាក្យ​ប៉ុន្មាន​ម៉ាត់​ដែលគេ​ទើប​តែ​លើក​យក​មក​នេះ ​«ផ្ដាសាយ» ​«មេឃ​ត្រជាក់»​ ដែល​ទាំង​នេះ​ហាក់​កំពុង​បើក​បង្ហាញ​នូវ​ចំណុច​ស្នូល​នៃ​ស្រមោល​សេណារីយោ​មួយ។
មេធាវី​កំពុង​ជាប់​សង្ស័យ​ បាន​ងក់​ក្បាល​ផ្ងក់ៗ​និយាយ​មួយៗ៖
«ត្រូវ​ហើយ! ហេតុអ្វី….? សូម្បី​តែ​ជាង​ណិច​នោះ​ក៏​កណ្ដាស់​ផ្ដាសាយ!»
វិទូ​ចង​ចិញ្ចើម​ លោក​សារឿន​ស្ទុះ​មក​ក្បែរ ហើយ​​និយាយ​ភ្លាម៖
«ការ​សន្និដ្ឋាន​របស់​លោក​ឧត្ដមសេនីយ៍​ត្រូវ​១០០%! ស្មៅ​កន្ត្រើយ​នៅ​តំបន់​នោះ​អាច​ធ្វើ​ឱ្យ​អាការៈ​អាលែកស៊ី​កើត​មាន​ភ្លាម​ៗ​លើ​អ្នក​ដែល​បាន​ដកដង្ហើម​ស្រូប​​ប៉ះ​លំអង​វា ​ជា​ពិសេស​នៅ​ពេល​ដែល​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង ​ចំណែក​​សីតុណ្ហភាព​នៅ​យប់​កើត​ហេតុ​គឺ​១២​អង្សា!»
ជំនិត​ងក់​ក្បាល​ទទួល​យក ចំណែក​វិទូ​និយាយ​ឡើង​បន្ត​ពី​លោក​សារឿន៖
«ចុះ​លោក​មេធាវី​យល់​យ៉ាង​ណា​បើ​ខ្ញុំ​ប្រាប់​ថា ក្រៅ​ពី​ខ្លួន​លោក​  ​អ្នក​ស្លាប់ ​និង​សិក្ខា​ប្អូន​ប្រុស​​ធម៌​​លោក! យើង​រក​បាន​អ្នក​ផ្ដាសាយ​ទី​៤?!»
ជំនិត​ភ្ញាក់ផ្អើល គេ​ញាក់​ស្មា៖
«ចាំ​អី​ទៀត វា​នោះ​អាច​ជា​ឃាតក!»
វិទូ​ញញឹម​ស្មើ​ៗ សឹង​ពិបាក​ឃើញ​ភាព​សោមនស្ស​របស់​គេ​ តែ​ល្មម​អាច​ឱ្យ​ជំនិត​យល់​ថា​គេ​សន្និដ្ឋាន​ឆេវឆាវ ​មិន​សម​ជា​មេធាវី​ម្នាក់​ឡើយ ជំនិត​សម្រួល​ទឹកមុខ​ ហើយ​នៅ​ស្ងៀម​វិញ។
លោក​សារឿន​ក៏​និយាយ​បន្ថែម៖
«​តាំង​ពី​ព្រឹកមិញ ​ខ្ញុំ​ដឹង​ហើយ​ថា មេធាវី​ជំនិត​មិនមែន​ជា​អ្នក​សម្លាប់​ឈ្មោះ​ណិច!»
វិទូ​ងើប​មុខ​សម្លឹង​លោក​សារឿន​ ព្រោះ​នេះ​ជា​ព័ត៌មាន​ថ្មី​បំផុត​សម្រាប់​នាយ។ នាយ​សួរ​ខ្លួន​ឯង​ភ្លាម​ថា​តើ​មួយ​រយៈ​ពេល​នេះ ខ្លួន​រវល់​តែ​ស្វែងរក​ឃាតក​ពិត​ពេក​​ បាន​ជា​មិន​ស្វះស្វែង​រក​វិធី​ដោះស្រាយ​លាង​ខ្លួន​ប្ដី​ភីណា?
សំឡេង​លោក​សារឿន​លាន់​មក​បន្ថែម៖
«កាល​ពី​យប់មិញ​ មេធាវី​ជំនិត​មាន​ស្ថានភាព​អាក្រក់! សុខភាព​គាត់​បាន​ចុះ​ខ្សោយ​ ហើយ​ដៃ​ជើង​ទាំង​អស់​ស្ពឹក​ស្រពន់!»
វិទូ​ដៀង​ភ្នែក​មក​រក​មេធាវី​ជាប់​សង្ស័យ ​តែ​ត្រចៀក​ដ៏​វៃ​របស់​គេ​មិនបាន​រំលង​ពី​អ្វី​ដែល​លោក​សារឿន​កំពុង​រៀបរាប់​ទេ។
«ដោយសារ​ស្ថានភាព​បន្ទាន់​ យើង​បាន​អញ្ជើញ​ពេទ្យ​មក​ទាំង​យប់! តំណក់​ឈាម​ដែល​ពេទ្យ​សង្ស័យ​ ហើយ​យក​ទៅ​ពិនិត្យ​ចេញ​របាយការណ៍​មក​វិញ​នៅ​ព្រឹក​នេះ! មេធាវី​ជំនិត​មាន​ជំងឺ​សន្លាក់​ម្យ៉ាង ​ហើយ​នៅ​ក្នុង​សីតុណ្ហភាព​ក្រោម​១៥​អង្សា ​វា​នឹង​រើ​ឡើង​ទាន់ហន់ គឺ​​ពិបាក​ក្នុង​ការ​បញ្ជា​ម្រាម​ដៃ​ឱ្យ​បាន​ថ្នឹក​ដូច​មនុស្ស​ធម្មតា​ណាស់​ ពិសេស​ម្រាម​ដៃ​ខាង​ស្ដាំ! ម្យ៉ាង​ទៀត​នោះ គាត់​ជា​មនុស្ស​ប្រើ​ដៃ​ស្ដាំ​ជា​គោល! ដូច្នេះ ​អ្នក​ដែល​លប​លួច​ចាក់​សឺរ៉ាំង​លើ​កញ្ចឹងក​អ្នក​ស្លាប់ បន្ទាប់​មក​ក៏​ប្រើ​សារធាតុ​គីមី​ចាក់​សម្លាប់​គេ​ ក្រោយ​មក​លាង​សំអាត​ក្រយៅ​ដៃ ឬ​ប្ដូរ​ថ្នាំ​បោកបញ្ឆោត​ភ្នែក​សមត្ថកិច្ច ​និង​​រៀបចំ​អ្វី​ផ្សេង​ៗ​ទៀត​នៅ​ទី​កើតហេតុ មិនមែន​​​ជា​មេធាវី​ជំនិត​ទេ!!»
ដោយ​មិន​ទាំង​ដឹង​ថា​ខ្លួនឯង​មាន​ជំងឺ​សន្លាក់​ផង មេធាវី​និយាយ​ឡើង​ដោយ​ត្រេកអរ​៖
«ត្រូវ​ហើយ! សូម្បី​យប់​នោះ ​ប្អូន​ខ្ញុំ​ផ្ដាសាយ​ខ្លាំង ​​​ខ្ញុំ​ជួយ​បើក​ឡាន​វា ​តែ​ខ្ញុំ​ក៏​ស្ពឹក​ដៃ​មែន​ទែន!»
វិទូ​ងក់ក្បាល៖
«អំណះអំណាង​វេជ្ជសាស្ត្រ​អាច​ជួយ​សុំ​ពន្យារ​ពេល​សម្រាប់​​ស្វែងរក​ឃាតក​ពិត! អរគុណ​ណាស់​ពូ​សារឿន!!​»
ជំនិត​ចង​ចិញ្ចើម​តវ៉ា​ភ្លាម៖
«ស្អី​គេ? ​គ្រាន់​តែ​ពន្យារ​ពេល? ម៉េច​ក៏​មិន​លែង​ខ្ញុំ!? អ្វីៗ​ដែល​ប៉ូលិស​ពួក​លោក​ចោទ​ខ្ញុំ​ពី​ដំបូង​មក គឺ​ ខុស​ស្រលះ​ បើ​ខ្ញុំ​មិន​ប្ដឹង​បក​វិញ​ ចាត់​ថា​សំណាង​ធំ​ហើយ!»
លោក​សារឿន​ដៀង​ភ្នែក​សម្លឹង​វិទូ តែមាត់​គាត់​តវ៉ា​ភ្លាមៗ៖
«ខ្ញុំ​មិន​ទាន់​រៀបចំ​សំណុំ​បែបបទ​នេះ​ទេ!»
ជំនិត​តវ៉ា៖
«លោក​មាន​ចេតនា​ធ្វើ​បាប​ខ្ញុំ!»
«បើ​ខ្ញុំ​ធ្វើ​បាប​លោក តើ​លោក​អាច​ដឹង​ពី​រឿង​អស់​នេះ​បាន​ដែរ?!»​ គាត់​សួរ​បក។
«មិន​ដឹង​ទេ​ ខ្ញុំ​ចង់​ជួប​មេធាវី​ខ្ញុំ!»
វិទូ​សម្រួល​ដង្ហើម ​ហើយ​ចាប់ផ្ដើម​ពន្យល់៖
«មេធាវី​ជំនិត លោក​ចង់​ដឹង​ដែរ​ទេ​អ្នក​ណា​នៅ​ពី​ក្រោយ​សេណារីយោ​នេះ? អ្នក​ណា​មួយ​ដែល​ខំ​កសាង​រឿង​ស្មុគ​យ៉ាង​នេះ ​មក​ធ្វើ​បាប​លោក!?»
គេ​នៅ​គាំង​បន្តិច​ ព្រោះ​ទើបតែ​នឹក​ដល់​ចំណុច​នេះ។ ទោះ​បី​យ៉ាង​ណា​ គេ​គិត​ដល់​សេរីភាព​ជា​ចម្បង គេ​និយាយ​វឹង​ដោយ​មិន​សម្លឹង​មុខ​អ្នក​ទាំង​ពីរ៖
«នេះ​ជា​ការងារ​ប៉ូលិស​!!!! ពួក​លោក​ចោទ​មនុស្ស​ខុស ​ធ្វើ​ឱ្យ​ខាត​ពេល​ខ្លួន​ឯង! ភារកិច្ច​លោក​ត្រូវ​រក​គេ​នោះ​ឱ្យ​ឃើញ​ទៅ! ចំណែក​ខ្ញុំ ខ្ញុំ​ត្រូវការ​កិត្តិយស​ និង​ពេលវេលា​ខ្ញុំ​មក​វិញ!»
វិទូ​ញញឹម​ គេ​ឈាន​មក​ក្បែរ​មេធាវី​ពេល​ដែល​ជំនិត​ខំ​ក្រោក​ឈរ​ឡើង​ពង្រឹង​ការ​តវ៉ា​របស់​ខ្លួន​ នាយ​ប៉ូលិស​​និយាយ​បន្ថែម​ផ្ទួន​ៗ៖
«តែ​គោលដៅ​ម្នាក់​នោះ​ក្រែង​ចង់​ឱ្យ​លោក​ជាប់​គុក? ចុះ​បើ​ប៉ូលិស​ចាប់​គេ​មិន​ទាន់​បាន ​ហើយ​លោក​ចេញ​ទៅ​វិញ ​គេ​នោះ​អស់​ចិត្ត​ដែរ? គេ​ជា​អ្នក​ណា ​មាន​គំនុំ​នឹង​លោក​រឿង​អី​លោក​នៅ​មិន​ទាន់​ដឹង​ផង គេ​នៅ​កន្លែង​លាក់​ខ្លួន ឯ​​លោក​នៅ​កណ្ដាល​វាល លោក​ចង់​ឱ្យ​សំណុំរឿង​Z22ត​ថែម​ប៉ុន្មាន​ភាគ​ទៀត!»
ជំនិត​ថ្លោះ​ទឹកមុខ។
គេ​គិត​យល់​ពី​រឿង​អស់​នេះ​ហើយ។
សំខាន់ ​គេ​មិន​ដឹង​គួរ​រើស​យក​វិធី​ណា​មួយ​ ដែល​មាន​សុវត្ថិភាព​ជាង​គេ ក្នុង​ជម្រើស​បន្ត​នៅ​កន្លែង​ប៉ូលិស​ឬ​វិល​ទៅ​វិញ។
គេ​និយាយ​មួយៗ៖
«ខ្ញុំ​នឹង​ជួល​ក្រុម​អង្គរក្ស ​ហើយ​បក​ទៅ​អាមេរិក​វិញ! ការងារ​ចាប់​អា​ម្នាក់​នោះ​ជា​ការងារ​សមត្ថកិច្ច​ស្រុក​ខ្មែរ!»
គេ​ក្រោក​ទៅ​ឈរ​ក្បែរ​បង្អួច​ ហើយ​ក្រពាត់​ដៃ​សម្លឹង​ទៅ​សួនច្បារ​ចាស់​ស៊ុបទ្រុប​មួយ​ក្នុង​បរិវេណ​ប៉ុស្តិ៍​ប៉ូលិស​ដែល​មិន​សូវ​មាន​អ្នក​ណា​សម្អាត​ថែទាំ។
វិទូ​ដើរ​មួយៗ​មក​ពី​ក្រោយ​ខ្នង​គេ ​ហើយ​និយាយ៖
«ខ្ញុំ​ខ្លាច​តែ​លោក​មិន​អាច​​ធ្វើ​រឿង​អស់​នេះ​ទាន់!»
«ចង់​និយាយ​ថា​ម៉េច!?»
ជំនិត​សួរ​ដោយ​ខែងរ៉ែង​ ហើយ​មិន​បែរ​ក្រោយ​សម្លឹង​មើល​មុខ​នាយ​ប៉ូលិស​ជា​ដៃ​​គូ​សន្ទនា​ទេ។
«ខ្ញុំ​ចង់​មាន​ន័យ​ថា​ អា​ម្នាក់​នោះ​ ដូច​ជា​មក​ដល់​កំពង់សោម​ហើយ! ប៉ូលិស​បាន​ឃើញ​វា ធ្លាប់​កើត​ផ្ដាសាយ វា​ជា​មនុស្ស​ដែល​ងាយ​ចេញ​ចូល​ផ្ទះ​ចាស់​របស់​ប្រពន្ធ​លោក​នៅ​ភ្នំពេញ​បាន ក៏​ជា​មនុស្ស​នៅ​ក្បែរ​ៗ​លោក​ដែល​អាច​ស៊ើប​ដឹង​ប្រវត្តិ​គ្រួសារ​លោក! វា​ជា​មនុស្ស​ជក់​សារជាតិ​គីមី​តម​​បារី​ដែល​ក្លិន​ដដែល​នេះ ​លោក​សារឿន​​ធ្លាប់​បាន​ហិត​នៅ​កន្លែង​ឈ្មោះ​ណិច​ស្លាប់!»
ជំនិត​ងាក​មក​វិញ គេ​សួរ​ដូច​ដែល​ប៉ូលិស​ទាំង​ពីរ​ត្រៀម​គិត​ស្រេច​ដែរ​៖
«ចុះ​ចាំ​អី​ទៀត? មិន​ចាប់​វា​ទៅ?»
ពន្លឺ​ភ្នែក​គេ​មុត​ថ្លា​សម្លឹង​មក​នាយ​ប៉ូលិស​ដែល​នៅតែ​ញញឹម​ខែងរ៉ែង។ ជំនិត​ផ្ទួន​សំណួរ៖
«លោក​ចង​លេង​ល្បែង​ស្អី​ជាមួយ​ខ្ញុំ?!»
«គឺ​ល្បែង​ថា ហេតុអ្វី​ម្នាក់​នោះ​ព្យាបាទ​លោក!»
ជំនិត​នៅ​តែ​មានះ៖
«មិន​បាច់​ទេ! ការងារ​ប៉ូលិស​គឺ​រក​មុខ​អ្នក​សម្លាប់​ជាង​ណិច! ចំណែក​រឿង​ខ្ញុំ​និង​វា គ្រាន់​តែ​​ជា​រឿង​រវាង​ខ្ញុំ​និង​វា!»
គេ​សម្លឹង​វិទូ​ដោយ​សោះ​អង្គើយ អម​ជាមួយ​វាចា​ម៉ាត់​ៗ​ទាំង​នេះ។
តែ​វិទូ​មិន​ចុះចាញ់​ឥរិយាបថ​មនុស្ស​ស្រាប់​ទៅ​ហើយ។ ​​គេ​និយាយ​ទាំង​មិន​ប្រិច​ភ្នែក៖
«បើ​ខ្ញុំ​បណ្ដោយ​ឱ្យ​លោក​ដោះស្រាយ​រឿង​រវាង​លោក​និង​គេ​នោះ​ អ្នក​ដែល​មាន​បញ្ហា​បន្ត​អាច​ជា​ប្រពន្ធ​លោក!»
ជំនិត​​ប្រែ​ទឹកមុខ​ទៅជា​ស​ស្លេក​។
ស្នេហា​គេ​ចំពោះ​ភីណា​មិន​អាច​លាក់កំបាំង​បានទេ ដូច្នេះ​វិទូ​បន្ថែម៖
«សូម្បី​ប្អូន​ប្រុស​លោក​សិក្ខា!»
ជំនិត​ហេងហាង គេ​រេ​ភ្នែក​គិត​ហើយ​ភ័យ​បារម្ភ វិទូ​ក៏​និយាយ​បន្ត៖
«យើង​អាច​ការពារ​ពួកគេ​បាន តែ​មិនមែន​​បាន​យូរ​ទេ​ បើ​ម្នាក់​នោះ​នៅ​តែ​មាន​សេរីភាព​នៅ​ខាង​ក្រៅ!»
«ខ្ញុំ​ឱ្យ​លោក​ចាប់​គេ​មក!»​ ជំនិត​និយាយ​ទាំង​កំហឹង។
លោក​សារឿន​និយាយ​ម្ដង៖
«ចាប់​ស្រួល​ទេ ​តែ​បើ​គ្មាន​ភ័ស្តុតាង​មាំ ​ត្រូវ​តែ​លែង​គេ​ចេញ​ទៅ​វិញ! លោក​ធានា​ទេ​ថា​គេ​នោះ​គ្មាន​បក្ស​គ្មាន​ពួក​គ្មាន​គ្នា​ផ្សេង​ទៀត!?»
គេ​មិន​ឆ្លើយ​បែរ​ជា​ងាក​មក​សម្លុត​វិទូ៖
«ភីណា​នៅ​ឯណា? ហើយ​សិក្ខា???»
«ភីណា​នៅ​ទីនេះ! បន្ទប់​រំលង​ពី​លោក​មិន​ដល់​១០​ម៉ែត្រ​ទេ! នាង​មាន​សុវត្ថិភាព​ហើយ នាង​នៅ​ជា​មួយ​មេធាវី​និស្ស័យ! តែ​ប្អូន​ធម៌​លោក​ គេ​កំពុង​នៅ​ក្រៅ! មាន​សមត្ថកិច្ច​ខ្លះ​នៅ​កៀក​នឹង​គេ​ដែរ​ មិន​បាច់​បារម្ភ​ពេក​ទេ! ចំពោះ​មុខ​ លោក​ត្រូវ​សហការ​ដើម្បី​ឱ្យ​ខ្ញុំ​អាច​វែក​មុខ​ម្នាក់​នោះ​បាន!»
ជំនិត​លើក​ដៃ​ច្បូត​មុខ។
គេ​ដឹង​ថា ​ការ​ទ្រាំ​នៅ​ទីនេះ​បន្ត​ជា​មធ្យោបាយ​ដែល​ជៀស​មិន​រួច​ ទើប​បន្ទន់​ឥរិយាបថ​ ហើយ​និយាយ៖
«បាន! ខ្ញុំ​ត្រូវ​សំងំ​នៅ​ទីនេះ​យូរ​ប៉ុណ្ណា?!»
«រហូត​ដល់​​ខ្ញុំ​ត្រឡប់​មក​វិញ!»​ វិទូ​តប​ច្បាស់​ៗ​ តែ​ជំនិត​មិន​អាច​អត់ធ្មត់​ទេ ​គេ​ស្រែក​ឡើង៖
«ខ្ញុំ​សួរ​ថា​យូរ​ប៉ុណ្ណា?!»
ជំនិត​គំហក ហើយ​ងើប​មុខ​មក។
​តែ​អ្វី​ដែល​គេ​ប្រទះ​ពេល​នេះ​ គឺ​ទូរសព្ទ​​ដៃ​ដែល​វិទូ​លើក​មក​បង្ហាញ។
គេ​ដៀង​ភ្នែក​ចេញ​ពី​ផ្ទៃ​មុខ​ប្រាកដ​ប្រជា​របស់​វិទូ​ ​ហើយ​សម្លឹង​មនុស្ស​ម្នាក់​ក្នុង​អេក្រង់​នោះ។ បន្ទាប់​មក​គេ​ដៀង​ភ្នែក​សម្លឹង​ប៉ូលិស​ទាំង​ពីរ​ក្នុង​ន័យ​ងឿង​ឆ្ងល់​ជា​ខ្លាំង។
គេ​មិន​និយាយ​អ្វី ហើយ​ក៏​បែរ​ទៅ​រក​ជញ្ជាំង​លើក​ដៃ​ដាល់​ជញ្ជាំង​ផូង។
វិទូ​ទុក​ឱ្យ​គេ​ក្រេវក្រោធ​បាន​បន្តិច​ទើប​សួរ៖
«​ម៉េច​ក៏​លោក​ឆាប់​ជឿ​ខ្ញុំ​ គ្រាន់តែ​ខ្ញុំ​ថា​ជា​គេ​ម្នាក់​នេះ?!»
«មិន​មែន​ទេ តែ​ខ្ញុំ​យល់​ថា ពួក​ប៉ូលិស​អស់​លោក​​នេះ​កំពុង​កំណត់​គោលដៅ​ខុស​ គឺ​ខាត​ពេល​ទៀត​ហើយ! លោក​សង្ស័យ​មនុស្ស​ខុស​ទៀត​ហើយ!»
តាម​ពិត​ គេ​អន្ទះសា​ណាស់​ គេ​ក៏​ពិបាក​ចិត្ត​ដែរ​ដែល​មិន​ដឹង​ថា​អ្នក​ចង់​ធ្វើបាប​ខ្លួន។ ពេល​នេះ​វា​នៅ​ឯ​ណា​ វា​ធ្វើ​ព្រោះ​មូលហេតុ​អ្វី?
ដល់​តែ​ប៉ូលិស​វិទូ​លើក​ឡើង​ច្បាស់លាស់ ​ខ្លួន​យល់ព្រម​តាម​ក្នុង​ការ​បន្ត​សំងំ​នៅ​ទីនេះ​ទៀត ​ប៉ុន្តែ​អ្នក​ដែល​វិទូ​លើក​រូប​បង្ហាញ​ បែរ​ជា​សូហ្វ័រ​ឡាន​របស់​គេ​ខ្លួន​ឯង។
«ម្នាក់​នេះ​ស្ទក់​ផង ​ល្ងង់​ផង​ ស្លូត​ផង​ ម្ង៉ៃ​ៗ​និយាយ​មិន​លើស​ពីរ​បី​ម៉ាត់​ទេ​ លោក​ទៅ​សង្ស័យ​គេ?»
លោក​សារឿន​ដែល​​អត់ធ្មត់​​ជា​យូរ​មក​ហើយ ​គំហក​ដាក់​វិញ៖
«ដែល​លោក​ខំ​ការពារ​គេ​ហ្នឹង ​ស្គាល់​វា​នោះ​យូរ​ប៉ុណ្ណា​ហើយ?!»
ជំនិត​នៅ​ស្ងៀម​សម្លឹង​ប៉ូលិស​វ័យ​ចំណាស់​ត្លែ​ ព្រោះ​គ្មាន​ពាក្យ​តប​ គាត់​ក៏​ស្រែក​បន្ត៖
«បើ​វា​មិន​បាន​ពាក់ព័ន្ធ ​ម៉េច​ក៏​នៅ​សុខ​ៗ​ លោក​និង​​ប្អូន​លោក​កើត​ផ្ដាសាយ ​ហើយ​វា​នោះ​កើត​ដែរ? ម៉េច​ក៏​ក្លិន​ខ្សៀ​ផ្ដាច់​បារី​នៅ​សេសសល់​កន្លែង​កើត​ហេតុ ​ក៏​​វា​មាន​ក្នុង​ហោប៉ៅ​ដែរ? ​ហេតុ​អី​ពេល​រឿងរ៉ាវ​កើត​ឡើង​ ជួន​ចំ​ពេល​វា​សុំ​ច្បាប់​ប្រពន្ធ​លោក​ទៅ​ស្រុក? ហើយ​សំខាន់​បំផុត​…..មេធាវី​របស់​លោក​ដែល​ចុះ​ទៅ​ទី​កើត​ហេតុ​អង្កេត​រឿង​ក្ដី​បាន​ឃើញ​អ្នក​បើក​ឡាន​នេះ​លឹប​ល​នៅ​ក្បែរ​ៗ​នោះ​ទៀត?! វា​ទៅ​ទី​នោះ​ធ្វើ​ស្អី?!»
ជំនិត​ងើប​មុខ​យឺត​ៗ​មក​សម្លឹង​វិទូ​ ទោះ​បី​អ្នក​ដែល​កំពុង​និយាយ​រៀបរាប់​នោះ​ជា​លោក​សារឿន​ក៏​ដោយ។
ថ្វី​បើ​ខ្សែ​ភ្នែក​ជំនិត​មុត ​តែ​វិទូ​ដឹង​ថា​ពេល​នេះ​គេ​មិនមែន​ខឹង​ទេ​ ​គេ​ប្រហែល​ជា​កំពុង​តែ​យល់​បណ្ដើរ​ៗ​ពី​រឿង​ដ៏​ចាក់​ស្រែះ​នេះ។
វិទូ​និយាយ​មួយៗ​តប​នឹង​ពន្លឺ​ភ្នែក​គេ៖
«ប៉ូលិស​មាន​ពន្លឺ​ច្រើន​ទៀត​ទាក់ទង​ជាមួយ​ម្នាក់​នេះ ​ដែល​ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​បែក​អូរ​ហូរ​ជា​ស្ទឹង​ទេ! អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​ពី​លោក គ្រាន់​តែ​​ឱ្យ​លោក​ជួយ​រក​នឹក​មើល!»
វិទូ​បង្អង់ ​ព្រោះ​ជំនិត​កំពុង​​រំពៃ​នឹកគិត​ទៅ​ដល់​សូហ្វ័រ​នោះ គេ​កំពុង​ផ្ទៀងផ្ទាត់​រំលឹក​កាយវិការ​របស់​គេ​នោះ​ទាំង​អស់​ឡើង​វិញ​មែន។
គេ​ពោល​​យឺត​ៗ​បន្ថែម​ពី​លើ៖
«លោក​ជួយ​រក​ចម្លើយ​ឱ្យ​សំណួរ​ខ្ញុំ​ប៉ុន្មាន​នេះ! លោក​ស្គាល់​ម្នាក់​នោះ​ច្រើន​ប៉ុណ្ណា? គេ​មាន​ប្រភព​មក​ពី​ណា? គ្រួសារ​គេ​ស្គាល់​គ្រួសារ​លោក​កម្រិត​ណា? ​លោក​ធ្លាប់​ធ្វើ​អ្វី​ឱ្យ​គេ​ឃ្នើស​ចិត្ត​ដែរ​ទេ? ​ប្រពន្ធ​លោក​ដូច​ជា​ជឿ​គេ​ណាស់? លោក​ដឹង​អ្វី​ខ្លះ​ទាក់ទង​នឹង​ទំនាក់ទំនង​របស់​ពួក​គេ?…..!»
«ឈប់​ទៅ…..!!!»
ជំនិត​លើកដៃ​ខ្ទប់​ក្បាល។
វិទូ​ដឹង​ថា គ្រប់​យ៉ាង​វា​ធ្ងន់​ពេក​ហើយ​សម្រាប់​ឱ្យ​មេធាវី​ម្នាក់​នេះ​ទទួល​យក​បាន។
គេ​ដក​ដង្ហើម​បន្ធូរ​ភាព​តឹង​តែង រួច​ទើប​​ងក់ក្បាល៖
«បាន! ​ខ្ញុំ​ទុក​ពេល​ឱ្យ​លោក​គិត​ឡើង​វិញ​តាម​សម្រួល! ខ្ញុំ​នឹង​ទាក់ទង​មក​ទៀត!»
គេ​បែរ​ខ្នង​ចាក​ចេញ​ទៅ បន្សល់​នូវ​មេធាវី​ជំនិត​ដែល​ឈឺ​ក្បាល​ចង់​ផ្ទុះ។
លោក​សារឿន​មិន​ទាន់​ចេញ​ទៅ​តាម​វិទូ​ទេ ប៉ុន្តែ​គាត់​ងាក​មក​ផ្ដាំ​មេធាវី៖
«បើ​ព្រម​​គិត​មើល​ឡើង​វិញ​តាម​សម្រួល​ ប្រហែល​ជា​វា​មិន​ពិបាក​ទេ!…. បើ​សិន​ជា​វា​នោះ​មែន…. វា​មិន​មែន​ជា​ទេវតា ដែល​លាក់​ស្អី​ៗ​ទាំង​អស់​បាន​ដូច​វេទមន្ត​ដែរ! វា​ច្បាស់​ជា​សល់​អី​មួយ! គ្រាន់​តែ​កន្លង​មក ​គ្មាន​អ្នក​ណា​រវល់​ចាប់​អារម្មណ៍​អំពី​វា! ​វា​ភ្លេច​ខ្លួន​ ហើយ​យល់​ថា​វា​យល់​ថា​ខ្លួន​វា​ឆ្លាត​ពេក​ ក៏​ត្រឡប់​មក​ក្បែរ​ៗ​នេះ ឱ្យ​ចូល​ស៊ង​ប៉ូលិស!!»
គាត់​ទះ​ស្មា​នាយ​អាណិកជន​បន្តិច​​ ហើយ​ដើរ​ហួស​ទៅ​តែ​ជំនិត​ហៅ​ឃាត់​វិញ​ខ្សោយ​ៗ៖
«ពូ!»
លោក​សារឿន​បែរ​ក្រោយ​ គេ​ងើប​មុខ​មក​សម្លឹង​គាត់។
គេ​មិន​និយាយ​ស្ដី​ គាត់​ក៏​ចូល​ទៅ​កៀក​ក្បែរ​ ព្រោះ​ជឿ​ថា​គេ​ចង់​និយាយ​អ្វី​មួយ​មិន​ខាន។ ​គ្រាន់តែ​គេ​អៀន​ខ្មាស​ មិន​ចង់​ឱ្យ​វិទូ​ឮ។
«និយាយ​មក!» ​គាត់​តឿន។
ជំនិត​ចាប់ផ្ដើម​ខ្សឹប​ខ្សោយ​ៗ៖
«ពូ​ជួយ​តាមដាន​មើល វា​នោះ​អាច​លួច​ស្រលាញ់​ប្រពន្ធ​ខ្ញុំ​ទេ!?!»
តាម​ថា​គាត់​ហួស​ចិត្ត ​ព្រោះ​មេធាវី​នេះ​ស្រលាញ់​ភីណា​ជ្រុល​ពេក​ហើយ។ ពី​មុន​សង្ស័យ​វិទូ​ កុំ​តែ​មួយ​រយៈ​នេះ​គាត់​ឧស្សាហ៍​ចេញ​ចូល​មក​ពន្យល់ ​ម៉េ្លះ​សម​មិន​ដឹង​ថា​ថ្ងៃ​នេះ​អាច​ឈរ​និយាយ​គ្នា​បាន​ត្រឹម​ត្រូវ​យ៉ាង​នេះ​ដែរ​ ឬ​ក៏​អត់​ផង​ទេ។
ពេល​នេះ ​ទើប​តែ​មាន​តម្រុយ​ថ្មី​ក៏​សង្ស័យ​ថា​នាយ​បើកបរ​លប​ស្រលាញ់​ប្រពន្ធ​ខ្លួន​ទៀត?
គាត់​ចង់​តែ​ស៊ក​សៀត​ឱ្យ​ ប៉ុន្តែ​គាត់​ទប់​ចិត្ត​​សួរ​វិញ​តាម​សម្រួល៖
«មាន​អី​ជា​ភ័ស្តុតាង?!»
ជំនិត​និយាយ​មួយៗ៖
«អត់​ទេ! តែ​នៅ​ព្រឹក​មួយ​នោះ​ គឺ​ព្រឹក​ដែល​យើង​មក​ដល់​ភ្នំពេញ​ ហើយ​ជួប​ឧត្ដមសេនីយ៍​វិទូ ខ្ញុំ​បន្លែង​លេង​ជាមួយ​ភីណា​លើ​ឡាន​ មិន​ដឹង​យ៉ាងម៉េច​​​មករា​បើកឡាន​ហាក់​ឆេវឆាវ​ ហើយ​ចូល​ខុស​គន្លង​ផ្លូវ​​រហូត​ត្រូវ​ប៉ូលិស​​ហៅ!»
លោក​សារឿន​សម្លក់​ជំនិត​ដោយ​កន្ទុយ​ភ្នែក…. តែ​មេធាវី​រូប​នេះ​យល់​ថា​ជា​ការ​សម្លក់​ដែល​ចូល​ជ្រៅ​ទៅ​ក្នុង​ការ​ពិចារណា​ការ​អធិប្បាយ​របស់​គេ​តែ​ប៉ុណ្ណោះ។
គេ​តប​វាចា​បន្ថែម​តិចៗ៖
«ខ្ញុំ​ជឿ​ថា​ពូ​យល់​ពី​អ្វី​ទាំង​នេះ!»
លោក​សារឿន​ងក់​ក្បាល​ ហើយ​បន្លឺ​តប៖
«ល្អ​ណាស់!!!!​ បើ​នឹក​ឃើញ​អី​បន្ថែម ​កុំ​ភ្លេច​ប្រាប់​ខ្ញុំ!»
គាត់​ចង្អុល​ទៅ​ប្រអប់​ទូរ សព្ទ​ភ្ជាប់​ពី​​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត​​ដែល​នៅ​ជាប់​លើ​ជញ្ជាំង ​។មេក្រុម​ស៊ើបអង្កេត​និយាយ​បន្ថែម​មក​ទៀត​៖
«ចុច​ទៅ​លេខ​១១ ហើយ​សួរ​រក​ខ្ញុំ!»
គាត់​ចាក​ចេញ…..
រឿង៖ សំណុំឯកសារ Z22 ភាគទី១៣
ក្នុង​ពេល​និស្ស័យ​នៅ​រង់ចាំ​ចម្លើយ​ពី​មាត់​របស់​ភីណា​យ៉ាង​​អន្ទះសា វិទូ​មក​អង្គុយ​ក្បែរ​នាង​បង្កើយ។​នាង​យល់ថា​វិទូ​ហាក់​កាត់បន្ថយ​ភាព​ស្និទ្ធស្នាល​នឹង​ភីណា​ហើយ ឬ​មួយ​មាន​តែ​អង្គុយ​ឆ្ងាយ​គ្នា​ទើប​ស្រួល​ក្នុង​ការ​​សម្លឹង​មើល​ប្រតិកម្ម​នារី​អភិជន​ដូចគ្នា?
«អូន​ហៅ​គាត់​មក​ទេ​តើ!»
នាង​ឆ្លើយ​តាម​ធម្មតា​ ហើយ​រេ​ភ្នែក​សម្លឹង​ប្រុស​ស្រី​ទាំង​ទ្វេ ​ហាក់​បញ្ចេញ​អារម្មណ៍​ពិត​មក​ថា​នាង​មិន​យល់​ពី​អ្វី​ដែល​ពួកគេ​កំពុង​តែ​សួរ​នោះ​តែ​ម្ដង​។
វិទូ​មិនទាន់​និយាយ​អ្វី ​ភីណា​ក៏​និយាយ​បន្ត៖
«ខ្ញុំ​មិន​ដឹង​ថា​សូម្បីតែ​គាត់​ ក៏​ប៉ូលិស​ហៅ​ទៅ​សួរ​នាំ​ដែរ​ទេ! អូន​នៅ​ទីនេះ​ជិះ​តាក់ស៊ី​មិន​ស្គាល់​អ្នក​បើក​ អូន​ពិបាក​ទុកចិត្ត​ប្រើ​គេ​ណាស់​ បាន​ជា​ហៅ​គាត់​មក!»
«ហៅ​គេ​មក​ពី​អង្កាល់?!»
«យប់មិញ! គាត់​ទើប​តែ​មក​ដល់​ព្រឹក​នេះ​​ហ្នឹង!»
វិទូ​ដៀង​ភ្នែក​ទៅ​រក​និស្ស័យ​ដែល​កើត​ភាព​មិន​សុខចិត្ត​លើ​ផ្ទៃ​មុខ​។ គេ​ដឹង​ថា​​ស្រី​អ្នក​ច្បាប់​នេះ ​មុខ​តែ​ចង់​តវ៉ា​​ថា​ខ្លួន​នាង​បាន​ឃើញ​សូហ្វ័រ​ឡាន​ភីណា​​នៅ​ជិត​ៗ​ផ្ទះ​ជាង​បញ្ចូល​ភ្លេង​ទូរសព្ទ​តាំង​​ពី​ម្សិលមិញ​មិនខាន ​ច្នេះ​ហើយ​នាយ​ប៉ូលិស​បាន​​រា​ដៃ​ឃាត់​នាង​បង្ការ​ជាមុន​។ បាន​ដូច​ចិត្ត នាង​ហាក់​យល់​ន័យ​​ក៏​នៅ​សំងំ​ស្ងៀម​មែន​ ម្យ៉ាង​យល់ថា​បើ​នាង​រំខាន​គេ ​អាច​ត្រូវ​គេ​បណ្ដេញ​ចេញ​លែង​ឱ្យ​នៅ​ស្ដាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ។
«ប៉ូលិស​ក៏​គ្រោង​ហៅ​អូន​ទៅ​សួរ​ម្ដង​ទៀត​ដែរ!»
ភីណា​បើកភ្នែក​មូល​ក្រឡង់​៖
«ហេតុអ្វី? គេ​សួរ​អ្វី​ក៏ ខ្ញុំ​បាន​និយាយ​ប្រាប់​អស់​ហើយ! ប៉ូលិស​អស់​​នោះ​ចេះ​ធ្វើការ​ដែរ!? ខ្ញុំ​ធុញទ្រាន់​ដល់ហើយ​បង​ទូ! ​បើ​នៅ​តែ​អញ្ចឹង….!»
«តែ​មាន​ការពិត​ខ្លះ អូន​មិនទាន់​និយាយ​ចេញ​មក​ទេ!»
គេ​ដំឡើង​សំឡេង​មិន​ត្រឹម​តែ​ភីណា​ទេ​ សូម្បីតែ​និស្ស័យ​ក៏​ចាប់​ភិតភ័យ​ក្នុង​ពេលនេះ។ ចរិត​ប៉ូលិស​របស់​គេ​វិល​មក​វិញ តែមួយ​ចំណែក​​នាង​យល់ថា​គេ​ចង់​បញ្ចប់​ការ​សន្និដ្ឋាន​របស់​នាង​ដែល​ថា​គេ​លំអៀង​ទៅ​រក​ម្ចាស់ចិត្ត​ចាស់​។
«សិក្ខា​និយាយ​ប្រាប់​ប៉ូលិស​ថា​ គេ​សង្ស័យ​អូន​មាន​រឿង​លាក់លៀម​នឹង​ជំនិត​!!!»
ភីណា​ថ្លោះ​ទឹកមុខ ​តែ​នាង​ប្រែ​បន្លប់​ធ្វើ​ជា​ខឹង ដៃ​ទាំង​ទ្វេ​ក្រពាត់​ក្បែរ​ទ្រូង​ ហើយ​ឆ្លើយ​តប​ដោយ​មិន​សម្លឹង​មុខ​វិទូ៖
«ទ័ល​ច្រក​ គេ​និយាយ​រឿង​ផ្ដេសផ្ដាស​អី​ទៀត​ហើយ?!»
«បើ​អូន​មិន​ទាន់​ដឹង​ថា​គេ​និយាយ​អី​ផង ម៉េច​ក៏​ថា​គេ​និយាយ​ផ្ដេសផ្ដាស?!»
ភីណា​ងាក​មក​សម្លក់​វិទូ​ភ្លាម៖
«នេះ​បង​មក​ថា​ឱ្យ​​ខ្ញុំ? ​បង​ទូ​នៅ​ខាង​ខ្ញុំ ឬ​នៅ​ខាង​មនុស្ស​អស់​នោះ?!»
វិទូ​សម្លឹង​នាង​ស្ងៀម តែ​និស្ស័យ​ដឹង​ថា គេ​មិនមែន​ចាញ់​សម្ដី​ស្រី​អ្នកមាន​ម្នាក់​នោះ​ទេ​ តែ​ប្រហែល​គេ​កំពុង​សម្គាល់​អ្វី​ម្យ៉ាង​នៅ​ក្នុង​កាយវិការ​របស់​ភីណា។
នាង​នៅ​ស្ងៀម​ទាំង​បុកពោះ​ដែល​ទំនាក់ទំនង​ពួកគេ​ប្រែប្រួល​ទៅជា​សោះកក្រោះ​យ៉ាង​នេះ​។ តែយ៉ាងណាក៏ដោយ​ អ្វី​ដែល​នាង​​កំពុង​គិត​ម្នាក់ឯង​ក្នុង​ចិត្ត​ នាង​ជឿជាក់​ថា​​​វិទូ​​នឹង​រក​ឃើញ​ការពិត​។
ភីណា​និយាយ​មក​បន្ថែម​ដោយ​យំ​អណ្ដឺតអណ្ដក​ផង​៖
«ក្រែង​បង​ថា​មក​ជួយ​ខ្ញុំ?!»
វិទូ​ឆ្លើយ​វិញ​វឹង៖
«តែ​អូន​ត្រូវ​និយាយ​ការពិត​ទាំងអស់​មក ពុំនោះទេ​ អូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​លើក​នេះ​ គឺ​មិន​អាច​ចេញ​មក​វិញ​បាន​ទេ!»
ទឹកភ្នែក​ភីណា​នៅ​ទ្រឹង​លែង​ស្រក់ ព្រោះ​ភាព​រន្ធត់។
នាង​សម្លឹង​មក​បុរស​ម្នាក់​នេះ​ដែល​នាង​​ដឹង​ថា​ពីដើម​មក ​គេ​មិន​និយាយ​លេង​របៀប​នេះ​ឡើយ​។
ទឹកមុខ​ស្មើ​ធេង​ដែល​គេ​សម្លឹង​មក​នាង​មិន​ព្រិច ​ធ្វើ​ឱ្យ​ស្រី​តូច​អភិជន​ទន់​ជើង​ អង្គុយ​ប៉ុក​វិញ​ទៅ​លើ​សាឡុង​ ហើយ​ដៃ​ទាំង​សង​ចាប់ផ្ដើម​ញ័រ​ក្រោម​ក្រសែភ្នែក​ពិនិត្យពិច័យ​របស់​និស្ស័យ។
ភ្នែក​ភីណា​រេ​ចុះ​ឡើង​យ៉ាង​ញាប់ ហាក់​កំពុង​រក​មធ្យោបាយ​ដោះស្រាយ​ស្ថានការណ៍​ដែល​មាន​តែ​នាង​ម្នាក់​គត់ ​ទើប​បាន​ដឹង​ពី​រកឫសគល់​នៃ​បញ្ហា​របស់​ខ្លួន​ឯង។
នាង​មិន​និយាយ​អ្វី​ ធ្វើ​ឱ្យ​វិទូ​លែង​រង់ចាំ​បាន​​ គេ​បន្ថែម​ម៉ាត់​ៗ៖
«អូន​ធ្លាប់​ស្គាល់​អ្នក​ស្លាប់ ឈ្មោះ​ណិច​….ជាង​បញ្ចូល​បទភ្លេង​ម្នាក់​នោះ …អូន​ធ្លាប់​ជួប​វា​លួច​លាក់​នៅ​ភ្នំពេញ….តែ​ចាប់​ពី​មាន​រឿង​មក អូន​មិន​ដែល​និយាយ​រឿង​នេះ​ប្រាប់​ប៉ូលិស​ទេ! តើ​មាន​ន័យ​ថា​ម៉េច?»
ភីណា​ដកដង្ហើម​ញាប់​ថប់​ៗ​ ហើយ​ភិតភ័យ​យ៉ាង​ច្បាស់​នៅ​ចំពោះ​មុខ​កែវភ្នែក​គេ​។
នាង​មិន​មាត់​ ឯ​វិទូ​មិន​បង្អង់៖
«ភីណា! ចម្លើយ​របស់​សិក្ខា​កំពុង​ធ្វើ​ឱ្យ​អូន​មាន​បញ្ហា​! យូរ​បំផុត​ត្រឹម​ប៉ុន្មាន​ម៉ោង​ទៀត​ ប៉ូលិស​នឹង​រក​ឃើញ​ទំនាក់ទំនង​ទាំងអស់​របស់​អូន​នឹង​អ្នក​ស្លាប់! ហេតុអ្វី​អូន​លាក់​បង?​ អូន​លាក់​បង តើ​ឱ្យ​បង​ជួយ​អូន​របៀប​ម៉េច?»
«ខ្ញុំ​អត់​ដឹង​ទេ​ថា​សិក្ខា​គេ​ក៏​ដឹង​រឿង​នោះ!»
នាង​ភ្លាត់មាត់​និយាយ​ញ័រ​ៗ​ ហើយ​ងើបមុខ​សម្លឹង​រក​អតីត​គូ​ដណ្ដឹង​រង់ចាំ​សេចក្ដី​ករុណា។
ក្នុង​ដំណាក់កាល​នេះ និស្ស័យ​គ្មាន​គិត​ពី​អ្វី​​ក្រៅ​ពី​សួរ​ខ្លួន​នាង​ថា ​តើ​វិទូ​នឹង​ជួយ​ភីណា​ពី​ការ​តាមដាន​របស់​ប៉ូលិស​ ឬ​គេ​ក៏​នឹង​បញ្ជូន​នាង​ទៅ​ឱ្យ​លោក​សារឿន​។
មេធាវី​សម្លឹង​ប្រុស​ស្រី​ទាំង​ទ្វេ​មិន​ហ៊ាន​ព្រិច​ភ្នែក​ ហើយ​កុំ​ថា​ឡើយ​លូក​មាត់​ចូល សូម្បី​ដកដង្ហើម​ក៏​មិន​ហ៊ាន​ដក​ឱ្យ​ឮ​ដែរ។
វិទូ​និយាយ​ខ្សឹបៗ​ទៅ​កាន់​ធីតា​ដែល​មាន​លុយ​វាល់​លាន៖
«កាល​នៅ​អាមេរិក​​ អូន​ធ្លាប់​លួច​វេរ​លុយ​​មក​ស្រុក​ខ្មែរ?​ មាន​គេ​ធ្លាប់​ឃើញ​អូន​ទៅផ្ទះ​តូច​មួយ​នៅ​ស្ទឹងហាវ ហើយ​លាក់​របស់​មួយ​ចំនួន​នៅ​ទីនោះ? បន្ទាប់​មក​ អូន​ក៏​​ស្រងូតស្រងាត់​ទារ​ប្ដី​ត្រឡប់​មក​ភ្នំពេញ! អូន​តែងខ្លួន​បន្លំ​ភ្នែក​គេ​ឯង ​ដើម្បី​ទៅ​ជួប​គ្នា​ជា​មួយ​ជាង​ទូរស័ព្ទ​ម្នាក់​ ចុងក្រោយ​ម្នាក់​នោះ​បាន​ស្លាប់​ដោយ​មិន​ដឹង​មូល​ហេតុ​ ហើយ​​ប្ដី​អូន​ក៏​ត្រូវ​ជាប់​សង្ស័យ? ហើយ​អូន​វិញ​ ក្រៅពី​អង្គុយ​កើតទុក្ខ ​ការពិត​មួយម៉ាត់​ក៏​មិន​បង្ហើប​ប្រាប់​ប៉ូលិស តើ​អ្វីៗ​អាច​ជួន​គ្នា​ដល់​ម្ល៉ឹង​ទេ​ភីណា?!»
ភីណា​ប្រកែក​ទាំង​យំ​សស្រាក់៖
«ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​ដឹង​ត្រូវ​និយាយ​ពីណា​ទៅ​ណា​ទេ! ខ្ញុំ​មិន​ដឹង​ត្រូវ​ប្រាប់​អ្នកណា? ហើយ​ប្រាប់​ទៅ​បាន​អ្វី​មក​វិញ?»
វិទូ​ចម្លែក​ចិត្ត​នឹង​ភាព​ភ័យរន្ធត់​របស់​ភីណា។
នាង​នៅតែ​​ឆោត​ល្ងង់​ ហើយ​មើល​ទៅ​គ្មាន​ល្បិចកល​ឆាប់​ភ័យ​ ឆាប់​ផ្អើល ដូច​កាល​ពី​នាង​មាន​នាយ​ជា​គូ​អនាគត។ មនោសញ្ចេតនា​អាណិត​ស្រលាញ់​រំលឹក​មក​វិញ ​ទោះបី​ច្រើន​ឆ្នាំ​មកនេះ ​គេ​បាន​បំភ្លេច​នាង​ដោយ​បួងសួង​ឱ្យ​នាង​​បានសុខ​ហើយ​ក៏​ដោយ​។
គ្មាន​បេះដូង​បុរស​ណា​អាច​ទប់​នឹង​ភាព​ទន់ជ្រាយ​នៅ​ចំពោះ​ទឹកភ្នែក​ស្រី​ម្នាក់ ​ដែល​ជា​ស្នេហា​ដំបូង​ក្នុង​ជីវិត​គេ​នោះ​ឡើយ។ ជីវិត​អាពាហ៍ពិពាហ៍​នាង ​បើ​មិនបាន​សុខសាន្ត តើ​ឱ្យ​នាយ​សម្លឹង​នាង​ពី​ចម្ងាយ​ដោយ​ស្ងប់ចិត្ត​កើត​ដែរ?
«និយាយ​មក​! និយាយ​ប្រាប់​បង!»
គេ​និយាយ​ភ្លាម​ ក្នុង​ពេល​បេះដូង​ស្រី​អ្នកច្បាប់​លោត​សេចក្ដីប្រចណ្ឌ​ និង​តូច​ចិត្ត​។
នាង​យល់ថា​មនោសញ្ចេតនា​ដែល​គេ​មាន​ចំពោះ​ភីណា​ វា​ហួស​ពី​បងប្រុស​ម្នាក់​ដែល​មាន​លើ​ប្អូនស្រី​ តែ​វា​មាន​អ្វី​មួយ​ជ្រៅ​ជាង​នេះ។
និស្ស័យ​ក្រោក​វឹង​ចេញ​ពី​សាឡុង ​ហើយ​ឆ្ពោះ​​ទៅ​រក​ទ្វារ។
តើ​នាង​ទើសទាល់​ក្នុង​ចិត្ត​ដែល​វិទូ​អាណិត​ភីណា​យ៉ាង​នេះ ​ការពារ​នាង​​យ៉ាង​នេះ?​ ឬ​នាង​ចេញ ​ព្រោះ​មិន​ចង់​ឱ្យ​ភីណា​ទើសទាល់​ក្នុង​ការ​បើក​កកាយ​​ការពិត​ទាំងអស់​ប្រាប់​នាយ​ប៉ូលិស​​?
វិទូ​ងើបមុខ​សម្លឹង​ទាន់​ត្រឹម​កែង​ជើងស្រី​អ្នកច្បាប់​​។
គេ​ងាក​មក​រក​ភីណា​វិញ​ ឯ​នាង​ក៏​ចាប់ផ្ដើម​រៀប​រាប់​ទាំង​​យំ​​សសិត​៖
«បង! ក្នុងចំណោម​រឿង​ដែល​បង​និយាយ​អម្បាញ់មិញ មាន​រឿង​មួយ​ដែល​មិន​ពិត​!»
«ស្អី​ទៅ?!»
«ខ្ញុំ​មិន​ដែល​មាន​ផ្ទះ​នៅ​ស្ទឹងហាវ ក៏​មិន​ដែល​ទាំង​ទៅ​កន្លែង​នោះ​ដែរ​​!»
វិទូ​មមី​រេ​ភ្នែក​សម្លឹង​ជលនេត្រ​លើ​ថ្ពាល់​ស​ហ្មត់​របស់​នាង ស្រី​តូច​ងក់ក្បាល​ជំនួស​ការ​បញ្ជាក់​ពី​អ្វី​ដែល​នាង​ទើប​តែ​និយាយ។
«ប៉ុន្តែ​នៅ​ទីនោះ ជំនិត​បាន​រក​ឃើញ​រូបថត​ចាស់ៗ​របស់​ពួក​យើង!»
ភីណា​ចង​ចិញ្ចើម​ឆ្ងល់​ វិទូ​ក៏​ពោល​បង្ហើយ​៖
«ហើយ​និង Folderមួយ​ក្នុងMemory Flash ប្រើ​ឈ្មោះ​ថា​Z22!»
ភីណា​បើកភ្នែក​ក្រឡង់​សម្លឹង​នាយ​គ្មាន​ព្រិច​ គឺ​នាង​​កំពុង​ចម្លែក​ចិត្ត​។ វិទូ​និយាយ​បន្ថែម៖
«Zគឺ​អក្សរ​កាត់​នៃ​ពាក្យZanaជា​ឈ្មោះ​របស់​ប្រពន្ធ​ក្រោយ​របស់​ប៉ា​អូន ក៏​ជា​ស្រី​ដែល​បង​កុសល​ស្រលាញ់​ជាង​គេ ចំណែក​​២២ជា​អាយុ​របស់​អូន​ពេល​ដែល​បង​កុសល​ត្រូវ​ចាប់​ខ្លួន​ចូល​ពន្ធនាគារ​!»
ភីណា​ព្រិច​ភ្នែក​គ្រវីក្បាល៖
«ផ្ដេសផ្ដាស​ពេក​ហើយ!»
«មិន​ផ្ដេសផ្ដាស​ទេ​ ព្រោះ​សូម្បីតែ​Password ក៏​ប្រើ​លេខ​​ទូរសព្ទ​របស់​លោក​បង​កុសល ​​​កាល​គាត់​នៅ​រស់​ដែរ!»
ភីណា​គាំង​ចលនា​និយាយ​លែង​ចេញ។
វិទូ​ដឹង​ថា​​អ្វីៗ​​កំពុង​ធ្វើ​ឱ្យ​នាង​ឆ្កួត​ ព្រោះ​បញ្ញា​របស់​នាង​មិន​អាច​គ្រប់គ្រង​លើ​ល្បិច​អស់​នេះ​បានទេ​ វា​ដូចគ្នា​បេះបិទ​ទៅ​នឹង​​កាល​ដែល​នាង​ឃើញ​អ្នកស្រី​កុលាប​ដួល​ធ្លាក់​ជណ្ដើរ ​ហើយ​ស្រាប់​តែ​រស់​ឡើង​វិញ​ដូច្នោះ​ដែរ។
នាង​ចាប់ផ្ដើម​លើក​ដៃ​ខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក។ សញ្ញា​នាង​គឺ​ចង់​គេចវេះ​ពី​ការពិត​ដ៏​រញ៉េរញ៉ៃ​នេះ។
វិទូ​ភ័យព្រួច​នឹង​អាការៈ​របស់​នាង គេ​លូកដៃ​ទាំង​ពីរ​ទៅ​ក្រសោប​ពី​លើ​ដៃ​ទាំង​ទ្វេ​ដែល​នាង​ខ្ទប់​ក្បាល ៖
«ភីណា! ធ្វើ​ចិត្ត​ឱ្យ​ស្រួល! ​គ្មាន​អ្វី​ដែល​ដោះស្រាយ​មិន​ចេញ​ទេ! ​គ្រប់យ៉ាង​សុទ្ធតែ​មាន​ដំណោះស្រាយ!»
នាង​ចាប់​ផ្ដើម​យំ ​ហើយ​ថយ​ទៅ​អង្គុយ​។
«យំ​ល្អ​ហើយ​! តែ​យើង​មាន​ពេល​មិន​ច្រើន​ទេ ឆាប់​ទប់ចិត្ត​ ហើយ​និយាយ​រឿង​ទាំងអស់​ប្រាប់​បង!»
ភីណា​គិត​ពី​គ្រវី​ក្បាល​ ស្រែក​បណ្ដើរ​​ យំ​បណ្ដើរ​៖
«តើ​វា​ជា​អ្នកណា? វា​នោះ​ជា​អ្នកណា ហេតុអ្វី​ធ្វើ​អញ្ចឹង ធ្វើ​ដើម្បី អី? ហេតុ អី?»
វិទូ​អង្គុយ​ចោងហោង​លើ​ឥដ្ឋ ​គឺ​ស្ថិត​នៅ​ចំពោះ​មុខ​នាង​ ហើយ​គេ​ទាញ​ដៃ​នាង​សន្សឹម​ៗ​ចេញពី​ត្រចៀក​ទាំង​សង។
ធីតា​សម្លឹង​មុខ​នាយ​ភ្លឹះៗ។ ទឹកភ្នែក​​នៃ​ភាព​​អស់សង្ឃឹម​ហូរ​ចុះ​មក​ អម​ជា​មួយ​សំណួរ​ដែល​នាង​សួរ​គេ៖
«ចុងក្រោយ​ បង​ទូ​ដដែល​ដែល​នឹង​ចាប់​​បញ្ជូន​ប្ដី​ខ្ញុំ​ទៅ​ក្នុង​គុក ហើយ​ជីវិត​ខ្ញុំ​នឹង​ចប់​មែន​អត់?!»
វិទូ​គ្មាន​ចម្លើយ​ មាន​តែ​សេចក្ដី​អាណោចអាធ័ម​ផុស​ចេញ​តាម​ពន្លឺ​ភ្នែក​។
អាកប្បកិរិយា​បង្ហាញ​ចេញ​នូវ​រូបភាព​ដើម​នៃ​​អ្នកនាង​តូច​ភីណា​ ស្រីក្រមុំ​តូច​ខ្ចី​ក្មេង​សេចក្ដី​ដែល​មាន​គូ​ដណ្ដឹង​តាំងពី​នៅ​រៀន​មិនទាន់​ចប់​ ហើយ​ចុងក្រោយ​នាង​បាន​រង​របួស​ផ្លូវចិត្ត​យ៉ាង​ដំណំ​ក្នុង​ជីវិត​យុវវ័យ​ដែល​ធ្លាប់តែ​ក្រាល​ដោយ​ព្រំ​មាស​នេះ​។
អ្នក​នឹកឃើញ​ដល់​ភាព​រងគ្រោះ​របស់​ស្រី​ម្នាក់​​នេះ ពិសេស​គឺ​ពេល​ដែល​បងថ្លៃ​ស្រី​នាង​បាន​ព្យាយាម​ម្ដង ជា​ពីរ​ដង​ដាក់​ថ្នាំ​ពង្វក់​ស្មារតី​ទៅ​ឱ្យ​នាង រហូត​ដល់​ពេល​មួយ​ នាង​ធ្លាប់​ប្រថុយ​​ហក់​ចុះ​ពី​អាផាតមែន​​បញ្ចប់​ជីវិត​ទាំង​មិន​ដឹង​ខ្លួន​ ព្រោះតែ​សារជាតិ​ថ្នាំ​រំញោច​។
បង​ប្រុស​នាង​ហេតុ​តែ​ឈឺចាប់​ពេក​បាន​ប្រព្រឹត្តិ​អំពើ​ដែល​ច្បាប់​មិន​អាច​អត់​ទោស​ឱ្យ​បាន​​រហូតដល់​បញ្ចប់​ជីវិត​ខ្លួន​ក្នុង​ពន្ធនាគារ​។
អ្នកប្រុស​សមត្ថកិច្ច​​ស្មានថា​ច្រើន​ឆ្នាំ​​មក​នេះ​​ ភីណា​នឹង​លែង​រងគ្រោះ​ដូច​កាល​ពី​ស្រមោល​អតីតកាល​ទៀតហើយ​ នាង​នឹង​នៅ​បាន​សុខ​ជាមួយ​ជីវិត​ដែល​នាង​បាន​ជ្រើសរើស​ដោយ​ខ្លួនឯង ប៉ុន្តែ​ពេលនេះ……
«បើ​ប្តី​អូន​គ្មាន​កំហុស បង​នឹង​ជួយ​គេ​ទោះ​ប្រើ​វិធី​អី​ក៏​ដោយ!»
គេ​និយាយ​តិចៗ​លួងលោម​ស្រី​តូច​ដែល​ដង្ហក់​ក្នុង​ទុក្ខ​សោក​។
នាង​សម្លឹង​មក​គេ​ទាំង​ទឹកភ្នែក​…..«បើ​ប្តី​អូន​គ្មាន​កំហុស…» ពាក្យ​នេះ​បង្ហាញ​ថា​វិទូ​នៅ​តែ​ជា​វិទូ។ គេ​នៅតែ​ឈរ​ខាង​ច្បាប់​ តែ​គេ​នៅ​តែ​ជា​មនុស្ស​ដែល​នាង​អាច​ទុកចិត្ត​បាន​តែ​ម្នាក់​គត់​លើ​លោក​នេះ​។
ស្រី​តូច​គ្រវីក្បាល​រង្វើល​ៗ​ ឆ្លើយ​បដិសេធ៖
«គាត់​មិន​ធ្វើ​ទេ! ប្តី​ខ្ញុំ​មិន​ធ្វើ​ឡើយ!»
វិទូ​នៅ​ស្ងៀម តែ​គេ​លប​លួច​ហួសចិត្ត​ដែល​ប្រុស​ម្នាក់​ត្រូវ​បាន​ភរិយា​ទុកចិត្ត​កម្រិត​នេះ​ បែរជា​ទៅ​ជា​កើត​រោគ​ប្រចណ្ឌ​សង្ស័យ​ប្រពន្ធ​ខ្លួន​ឯង ​ហើយ​បង្កើត​ឱ្យ​អ្វី​ទៅជា​រុំ​ខ្លួន​ពិបាក​ដោះ​។
គេ​ដក​ដង្ហើម​ធំ​៖
«ភីណា!​ រឹង​មាំ​ឡើង! អូន​នៅ​ក្រៅ គេ​នៅ​ក្នុង! អូន​នេះ​ហើយ​ជា​ក្តី​សង្ឃឹម​របស់​គេ!»
នាង​ងក់ក្បាល ​ហើយ​និយាយ​ពាក្យ​ច្រំ​ដែល​បន្តបន្ទាប់​គ្នា​៖
«ទាំងអស់​នេះ​ជា​ល្បិច! វា​ជា​ល្បិច​ទេ​! ប្ដី​ខ្ញុំ​ត្រូវ​គេ​ធ្វើបាប!»
«វា​នោះ​ជា​អ្នកណា?!» នាយ​សួរ​តិចៗ។
នាង​ងីងើ ពីព្រោះ​រឿង​ប្រហែល​ជាច្រើន ​ច្រើន​ដល់​ថ្នាក់​ស្រី​តូច​ម្នាក់​ដែល​ធំ​ធាត់​ឡើង​ស្គាល់​តែ​ភាព​រុងរោចន៍​ដូច​នាង​ត្រូវ​មក​ឈឺ​ក្បាល​ក្នុង​ការ​ចាប់​ចុង​ប្រយុង​ដើម​មិន​ដឹង​ទិស​តំបន់​​។
វិទូ​យល់ចិត្ត​នាង ​គេ​និយាយ​ខ្សឹបៗ៖
«និយាយ​មក! និយាយ​ពី​ណា​ទៅ​ណា​ក៏​បាន! និយាយ​ឱ្យ​អស់​មក ហើយ​បង​នឹង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា!»
នាង​រេ​ភ្នែក​សម្លឹង​គេ។
ស្រីស្ងួន​ក្រឡេក​ឃើញ​ពី​ស្លាកស្នាម​មនោសញ្ចេតនា​ដ៏​កក់ក្ដៅ​ដែល​នាង​​ធ្លាប់​មាន​លើ​បុរស​ម្នាក់​នេះ​ទាំង​ទំនុក​ចិត្ត​ ក្ដី​ស្រលាញ់ ​និង​ភាព​ល្អ​បរិសុទ្ធ​ក្នុង​ទំនាក់ទំនង​ដែល​ពិបាក​ពណ៌នា​ឱ្យ​អ្នកណា​បាន​ដឹង​។
«បង​ទូ! ខ្ញុំ​មិន​ដឹង​ថា​និយាយ​ពី​ណា​ទៅ​ណា​មែន​! ក៏​មិន​ដឹង​អាច​និយាយ​ជាមួយ​អ្នកណា​ ទុកចិត្ត​អ្នកណា​បាន​ខ្លះ​នោះ​ដែរ! ពេលខ្លះ​ មិន​អាច​ហា​ប្រាប់ ​សូម្បី​តែ​ប្ដី​ខ្លួន​ឯង! ចុងក្រោយ​នេះ​ ជីវិត​គ្រួសារ​ខ្ញុំ​ចាប់ផ្ដើម​រញ៉េរញ៉ៃ! ​មុន​ពេល​ខ្ញុំ​មក​ភ្នំពេញ​ ឈ្មោះ​ណិច​បាន​ទាក់ទង​ខ្ញុំ​ក្នុងFace​book! គេ​ថា​គេ​ជា​អ្នក​យាម​គុក​ក្បែរ​បន្ទប់​ដែល​បង​កុសល​ត្រូវ​ឃុំ! គេ​ថា​គេ​ធ្លាប់​ជួយ​គាត់​ច្រើន! គេ​ថាទៀត ​មុន​ពេល​ស្លាប់​ បង​កុសល​បាន​និយាយ​នឹង​គេ​ពី​រូបមន្ត​សារជាតិ​គីមី​ម្យ៉ាង! បង​ដឹង​ហើយ បង​ខ្ញុំ​ជា​អ្នក​ពូកែ​គីមី​ណាស់ ខ្ញុំ​ក៏​ពិបាកចិត្ត! ​ម្យ៉ាង​ខ្លាច​គេ​បោក ម្យ៉ាង​ខ្លាច​ថា​វា​ជា​ការពិត​! ខ្ញុំ​បាន​សម្រេចចិត្ត​វេរ​លុយ​ខ្លះ​មក​ឱ្យ​គេ តែ​គេ​ថា​គេ​មិន​អាច​ឱ្យ​វា​មក​ខ្ញុំ​ទេ ទាល់តែ​ខ្ញុំ​មក​ភ្នំពេញ​ជួប​គេ​ ព្រោះ​គេ​បាន​សន្យា​នឹង​បង​ខ្ញុំ​ថា​វត្ថុ​​នោះ​ត្រូវ​ដល់​ដៃ​តែ​ខ្ញុំ​ម្នាក់​គត់!»
វិទូ​នៅ​ស្ងៀម​សញ្ជឹងគិត។ ជាង​បញ្ចូល​បទ​ភ្លេង​នោះ​ មាន​ប្រវត្តិ​ធ្លាប់​ធ្វើការ​ក្នុង​ពន្ធនាគារ​ ឬ​មួយ​ថា​គេ​ពិត​ជា​ធ្លាប់​ជួប​លោក​កុសល​?​
«ម៉េច​មិន​ពិគ្រោះ​ជា​មួយ​ជំនិត?!»
«​ប្ដី​ខ្ញុំ​មួយ​ថ្ងៃ​ៗ​ សម្ងំ​ជា​មួយ​កុំព្យូទ័រ ​គាត់​ហត់​ណាស់​ ការងារ​គាត់​សឹង​គ្មាន​ពេល​ដកដង្ហើម​ឱ្យ​បាន​​ស្រួលបួល​ផង​ទេ​​ ពេលខ្លះ​ជួប​គ្នា​ គាត់​ដូចជា​គំរោះ​គំរើយ​ខឹង​ខ្ញុំ​ក៏​មាន​!​!»
«អូន​មិន​ព្រម​និយាយ​រឿង​សំខាន់​អស់នេះ​ជាមួយ​នឹង​ប្ដី ​ហើយ​សុខចិត្ត​ជឿ​ពួក​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​ឬ​សូម្បី​តែ​ឃើញ​មុខ​គ្នា?!»
«ខ្ញុំ​មិន​ដឹង​ទេ​! ខ្ញុំ​ក៏​មិន​យល់​ខ្លួន​ឯង​ដែរ! រយៈ​ពេលនោះ​ ខ្ញុំ​ច្របូកច្របល់​ចិត្ត​ណាស់! ​ខ្ញុំ​យល់​ថា​គេ​មិនមែន​ចង់​បោក​លុយ​ឯណា​ គេ​ប្រហែលជា​បាន​ទទួល​បណ្ដាំ​មិត្តភាព​ពី​បង​កុសល​មែន​ ព្រោះ​ពេល​ខ្ញុំ​ផ្ញើ​លុយ​ទៅ​មុន​ហើយ ​គេ​នៅតែ​ចង់​ជួប​ខ្ញុំ?!»
​«វា​ស្គាល់​បងប្រុស​នាង​? វា​និយាយ​ប៉ុណ្ណឹង នាង​ក៏​ជឿ​គេ?»
«ដំបូង​ខ្ញុំ​មិន​ចង់​រវល់​ទេ តែ​គេ​បាន​ផ្ញើ​មក​ឱ្យ​ខ្ញុំ​នូវ​សំឡេង​បង​កុសល​ជាច្រើន! ជា​អាត់​សំឡេង​ពិត​របស់​គាត់!»
វិទូ​ជ្រួញ​ចិញ្ចើម ៖
«អាត់​សំឡេង​អី​ទៅ? មាន​នៅ​សល់​ទេ? ​ហើយ​គាត់​និយាយ​ថា​ម៉េច​ខ្លះ​!»
«ជា​អាត់​សំឡេង​ខ្លីៗ! គាត់​គ្រាន់​តែ​និយាយ​ថា គាត់​ស្រលាញ់​ខ្ញុំ​ ក្នុង​ជីវិត​គាត់ គាត់​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ខ្ញុំ!»
«នៅ​ឯណា? អាត់​ទាំង​នោះ​​នៅឯណា?»
«នៅ​អាមេរិក​ក្នុង​កុំព្យូទ័រ​ខ្ញុំ​នៅ​អាមេរិក ​ខ្ញុំ​ទុក​វា​ប្រយ័ត្ន​ណាស់​មិន​ចង់​ឱ្យ​បង​ជំនិត​ដឹង​ឮ​ទេ!»
«ប្ដី​ប្រពន្ធ​មានរឿង​លាក់កំបាំង គ្នា​វា​មិន​ល្អ​ទេ!»
វិទូ​និយាយ​ទាំង​សោកស្ដាយ​ដែល​ប្តី​ប្រពន្ធ​ក្មេង​សេចក្ដី​នេះ ​បង្កើត​បញ្ហា​ជាច្រើន​លាក់​កំបាំង​គ្នា ច្រើន​ហួស​ហេតុ​ពេក។
គេ​បន្ថែម​ព្រោះ​ចិត្ត​សៅហ្មង៖
«ភីណា! បង​កុសល​ក៏​ដូចជា​បងប្រុស​របស់​ជំនិត​ ហេតុ​អី​អូន​លាក់​គេ?!»
ភីណា​គ្រវីក្បាល​ ហាក់​ហួស​ចិត្ត​នឹង​ខ្លួនឯង៖
«បង​ជំនិត​ជា​មេធាវី​ល្បី​ឈ្មោះ​ តែ​បង​ខ្ញុំ​ជាប់គុក! ខ្ញុំ​គ្រាន់​តែ​មិន​ចង់​ឱ្យ​ប្តី​​មក​រវល់​នឹង​អតីតកាល​មិន​សប្បាយចិត្ត​របស់​គ្រួសារ​ខ្ញុំ! ពិសេស​កិត្តិយស​បង​កុសល! សំខាន់​មួយទៀត ​អ្នក​ស៊ើប​ម្នាក់​នោះ​ប្រាប់​ខ្ញុំ​ដាច់​ណាត់ ​ថា​វា​ជា​បណ្ដាំ​បង​កុសល​ គាត់​មិន​ឱ្យ​អ្នកណា​ដឹង​ដាច់ខាត​ក្រៅ​ពី​ខ្ញុំ!»
«ល្ងង់​ណាស់! បើ​អញ្ចឹង​មែន ​គាត់​មិន​ប្រាប់​រឿង​នោះ​ទៅ​វា​ដែល​ជា​អ្នកក្រៅ​ម្នាក់​ទេ!»
នាង​ចាប់​ផ្ដើម​យំ​កាន់​តែ​ខ្លាំង​ វិទូ​លូក​ដៃ​ទៅ​អង្អែល​ខ្នង។
ភីណា​​ប្រឹង​ទប់ស្កាត់​ទុក្ខសោក​ ហើយ​និយាយ​បន្ត៖
«ខ្ញុំ​មក​ដល់​ភ្នំពេញ​ក៏​តែង​ខ្លួន​ចេញ​ទៅ​ជួប​គេ​នោះ! ដំណឹង​ពី​បង​កុសល​ជា​អ្វីៗ​ទាំងអស់​សម្រាប់​ខ្ញុំ! គេ​ណាត់​ខ្ញុំ​ចេញ​ទៅ​ហាង​តែ​គជ់! ទៅ​ដល់​ទីនោះ​ ទើប​ខ្ញុំ​ដឹង​ថា គេ​ត្រូវការ​នាំ​ខ្ញុំ​ពិនិត្យ​ទី​កន្លែង​មួយ​ដែល​បង​កុសល​បាន​ទុក​របស់​មួយ​ចំនួន​សម្រាប់​ខ្ញុំ!»
«នៅ​ទីណា? អូន​ក៏​ទៅ​ជាមួយ​គេ​ គេ​ធ្វើ​អី​អូន​ខ្លះ?!»
«អត់ទេ! គឺ​នៅ​កំពង់សោម​នេះ​ ព្រោះ​ផ្ទះ​គេ​នៅ​កំពង់​សោម គឺ​ខ្ញុំ​ជិះ​ឡាន​មក​ជាមួយ​គេ​បី​ម៉ោង​! ពេល​ដែល​កុហក​បង​ជំនិត​ថា​ខ្ញុំ​រវល់​ទៅ​លេង​ស្រុក​ខាង​ប៉ា​ ហើយ​គាត់​ក៏​ជាប់​រវល់​នឹង​បង​ប្អូន​ខាង​គាត់​!»
វិទូ​ហួសចិត្ត​។
ដោយ​មិន​ចាំបាច់​បញ្ជាក់ គេ​ក៏​មិន​ចាំបាច់​រក​រូបថត​មក​បង្ហាញ​នាង​ដែរ​ គេ​និយាយ​ពន្យល់​៖
«នោះ​គឺ​ផ្ទះ​ដែល​អា​ចង្រៃ​នោះ​ជួល​ទុក​បញ្ឆោត​ប្តី​ប្រពន្ធ​អូន​ឯង! គឺ​វា​លេង​ល្បិច​កុហក​បាន​ទាំង​សង​ខាង! ពេល​អូន​ឯង​ទៅ​ជា​មួយ​វា វា​បាន​ថតរូប​ផ្ញើ​មក​មេធាវី​ជំនិត​ កុហក​ថា​អូន​ឯង​លប​លួច​ទៅ​ជួប​ជា​មួយ​បង​នៅកន្លែង​នោះ!»
«ផ្ទះ​នោះ​ហើយ​ដែល​គេ​ថា​ស្ទឹងហាវ?!»
គេ​ក៏​ក្រោកឈរ​ជាមួយ​ពន្លឺ​មួយ​ចំនួន​ក្នុង​គំនិត​ បទពិសោធន៍​ និង​ភាព​ឆ្លាតវៃ​នៃ​ការ​ចុះ​ស្នាម​ជាច្រើន​លើ​សមរភូមិ​បំបែក​សំណុំ​រឿង​ឧក្រិដ្ឋ ក៏​​នៅតែ​មិន​អាច​ធ្វើ​ឱ្យ​វិទូ​ចៀស​ផុត​ពី​ការ​លប​លួច​សរសើរ​និង​បារម្ភ ព្រោះ​នាយ​យល់ថា​អ្នកណា​ម្នាក់​ដែល​នៅ​ពី​ក្រោយ​ក្រឡា​អុក​មួយ​នេះ មិនមែន​ជា​ដៃ​គូ​ធម្មតា​ៗ​​សម្រាប់​គេ​ឡើយ​។
នាង​មិន​ស្គាល់​សូម្បី​តែ​ភូមិ​សាស្ត្រ​ស្រុកទេស​ នាង​ក៏​​ហ៊ាន​មក​ជាមួយ​គេ​លាក់កំបាំង​នឹង​ប្តី ព្រោះ​សំឡេង​បងប្រុស​ក្នុង​អាត់​ប៉ុន្មាន​ម៉ាត់​?
«អា​ចង្រៃ​នេះ​ជា​អ្នកណា? វា​ឆ្លាត ហើយ​ល្អិត​ល្អន់​បន្តិច​ហើយ​!!» គេ​រអ៊ូ​តិច​ៗ ជួន​ពេល​ដែល​ទ្វារ​ត្រូវ​រុញ​របូត​ចូល​មក​ខ្វាក។
គ្រប់គ្នា​ងាក​ទៅ​ទាំង​​មាន​អារម្មណ​ភ្ញាក់ផ្អើល​។
គឺ​មេធាវី​ស្រស់​ផូរផង់ សូត្រ​ និស្ស័យ។
នាង​រុញ​ទ្វារ​ចូល​មក​ដោយ​មិន​បាន​គោះ​ឱ្យ​សញ្ញា​អ្វី​ឡើយ។ ​ទឹកមុខ​នាង​សស្លើត​សស្លក់​ ធ្វើ​ឱ្យ​វិទូ​ដឹង​ថា​នាង​កំពុង​ចង់​ប្រាប់​គេ​នូវ​រឿង​សំខាន់​ណា​មួយ​។
«ម៉េច​ហើយ?!»
គេ​សួរ​នាង​។
នាង​មិន​មាត់ ​ព្រោះ​ប្រហែល​ពិបាក​ហា​ស្ដី​ចេញ​ដោយ​សារ​ទើសទាល់​នឹង​ភីណា​ តែ​នាង​លើក​ដៃ​​ចង្អុល​ទៅ​ខាង​ក្រៅ ធ្វើ​ឱ្យ​វិទូ​ស្ទុះ​ទៅ​ភ្លាម។
ពី​ជាន់​ខាង​លើ​មុខ​បន្ទប់​ភីណា​ទៅ។
គេ​សម្លឹង​ឃើញ​អ្នកណា​ម្នាក់​កំពុង​ចាកចេញ​ពី​ឡាន​មួយ​នៅ​ជាន់​ខាងក្រោម។ ម្នាក់​នោះ​ជា​សូហ្វ័រ​ឡាន​ដែល​គេ​និង​នាង​ ទើប​តែ​បាន​ឃើញ​នៅ​ឯ​ប៉ុស្តិ៍​ប៉ូលិស​មុន​នេះ​។
គេ​ក្រឡេក​មក​រក​និស្ស័យ។
ភ្នែក​នាង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​ហេតុអ្វី​ប៉ូលិស​លែង​គេ​នេះ​មក​លឿន​ម្ល៉េះ?​ ហើយ​សំណួរ​សម្ងាត់​នាង​មាន​ជា​ច្រើន​ឃ្លា​​កំពុង​ជះ​​សួរ​មក​នាយ​​ថា ម្នាក់​នោះ​បើកឡាន​ហោះ​ ឬ​អ្វី​បានជា​គេ​មក​ដល់​ទីនេះ​ក្រោយ​វិទូ​តែ​បន្តិច? តើ​ធ្វើ​យ៉ាងណា?
វិទូ​រេ​ភ្នែក​គិត គេ​ស្ទុះ​បក​មក​ក្នុង​បន្ទប់​ ហើយ​និយាយ​ទៅ​កាន់​ភីណា៖
«ភីណា! អ្នក​បើកឡាន​អូន​កំពុង​រៀប​ឡើង​មក​ហើយ! អូន​ខល​ប្រើ​គេ​ឱ្យ​ចេញទៅ​ក្រៅ​វិញ​ទៅ បង​មាន​ការ​ចង់​និយាយ​នឹង​អូន​ពី​គេ​នោះ តែ​កុំ​ឱ្យ​គេ​ដឹង​ថា​បង​ និង​និស្ស័យ​​នៅ​ទីនេះ!»
ភីណា​មិន​សូវ​យល់​ប៉ុន្មាន​ពី​បំណង​របស់​នាយ​​ទេ ប៉ុន្តែ​ដោយ​ស្វ័យប្រវត្តិ ​គឺ​នាង​ធ្វើ​តាម​នាយ​៖
«ចាស៎!»
នាង​ចាប់​ផ្ដើម​ចុច​ទូរស័ព្ទ​។
រី​ឯ​និស្ស័យ ​នាង​គេច​ចេញ​ពី​ក្បែរ​បង្កាន់​ដៃ​នោះ​ ព្រោះ​ខ្លាច​​នាយ​សូហ្វ័រ​ងើប​មុខ​មក​ឃើញ​នាង​។
«បង​រ៉ា! បង​នៅ​ឯណា បង​ទៅ​ផ្សារ​រក​ទិញ​ក្រូច​ឱ្យ​ខ្ញុំ​បាន​ពីរ​បី​ឡូ​មក! ខ្ញុំ​ឃ្លាន​ណាស់​បង!»
«បាទ​អ្នកនាង!»
និស្ស័យ​លប​អើត​មើល​ទៅ​ក្រោម​ឃើញ​ជន​នោះ​​ដាក់​ទូរសព្ទ​​ចុះ​ ហើយ​ដើរ​បក​ក្រោយ​។
មេធាវី​ស្រី​ថយ​ថែម​មួយ​ជំហាន ​តែ​មិន​បោះ​បង់​ចោល​ការ​តាម​ឃ្លាំ​ដំបូល​ឡាន​គេ​ទេ​ រហូត​ដល់​គេ​ចេញ​ផុត​ពី​របង​សណ្ឋាគារ​ ទើប​នាង​ដើរ​យឺត​ៗ​បក​មក​ក្នុង​បន្ទប់​ភីណា​វិញ។
«បង​សុំ​ទៅ​មើល​កន្លែង​គេង​របស់​គេ!»
ភីណា​ឆ្ងល់​ តែ​នាង​ងក់ក្បាល៖
«ខាង​ណោះ!»
នាង​នាំ​អ្នក​ទាំង​ពីរ​ទៅ​កាន់​បន្ទប់​មួយ​ដែល​នៅ​ជ្រុង​ខាងឆ្វេង​ ចម្ងាយ​ឆ្ងាយ​ពី​កន្លែង​​នាង​មិនដល់​១០ម៉ែត្រផង​។
«តែ​អូន​អត់​មាន​សោ​ទេ! គេ​យក​ទៅ​តាម​ខ្លួន​ហើយ!»
វិទូ​រេ​ភ្នែក​សម្លឹង​ពាសពេញ​ទីនោះ​ ហើយ​គេ​សសៀរ​ទៅ​ក្បែរ​បង្អួច​សម្លឹង​ចូល​ទៅ​ក្នុង​បន្ទប់​។
សំឡេង​ភីណា​លាន់​មក​អម​តំណាល​នឹង​សកម្មភាព​របស់​គេ៖
«បង​រ៉ា​ជា​មនុស្ស​ស្លូត​! មិនសូវ​មាត់​មិន​សូវ​ក បាន​ជា​ប៉ូលិស​គេ​លែង​មក​វិញ គឺ​ត្រឹមត្រូវ​ហើយ!»
វិទូ​នៅ​ស្ងៀម​ គេ​នៅតែ​ផ្ដោត​សម្លឹង​ទៅ​ក្នុង​បន្ទប់​។ ហើយ​ភ្នែក​​បញ្ចប់​នៅ​ត្រង់​អ្វី​ម្យ៉ាង​នៅ​ទីនោះ។
គេ​លើក​ទូរសព្ទ​មក តែ​វា​អស់​ថ្ម​ទៅ​ហើយ​។
«និស្ស័យ!​ ខ្ចី​ទូរស័ព្ទ​សិន​មក!»
និស្ស័យ​ដៀង​ភ្នែក​មក​រក​ទូរសព្ទ​របស់​ភីណា​​ដែល​ក្ដាប់​ជាប់​ក្នុង​ដៃ ក្រោយ​ពេល​ខល​ទៅ​សូហ្វ័រ​ទើប​តែ​រួច។
មេធាវី​ក៏​មិន​យល់​ដែរ​ថា​ហេតុអ្វី​នាយ​ប៉ូលិស​រក​របស់​នាង​ បែរជា​មិន​ប្រើ​របស់​ភីណា​ដែល​ឈរ​នៅ​ក្បែរ​បង្កើយ​នោះ? ​តែ​មេធាវី​នៅតែ​ហុច​របស់​ទៅ​យ៉ាង​រហ័ស​តាម​បញ្ជា​គេ​។
គេ​ចុច​ថត​អ្វី​ម្យ៉ាង​ដោយ​យកចិត្ត​ទុក​ដាក់ ហើយ​ក៏​ចាកចេញ​មកវិញ​ ដោយ​មិន​ភ្លេច​រៀបចំ​បិទទ្វារ​បង្អួច ​និង​វាំងនន​តាម​លំនាំ​ដើម​វិញ ​គ្មាន​ខុស​អ្វី​សូម្បី​បន្តិច។
«ម្នាក់​នេះ​ជា​សាច់ញាតិ​អូន​ឯង?!»
គេ​ពោល​បណ្ដើរ ​លើកដៃ​ជា​សញ្ញា​ឱ្យ​នារី​ទាំង​ពីរ​វិល​ទៅ​កន្លែង​ភីណា​វិញ ​ហើយ​បិទទ្វារ​និយាយ​គ្នា​។និស្ស័យ​យល់​ថា វិទូ​សួរ​ត្រូវ​ណាស់​ ព្រោះ​ថា​សិក្ខា​ជា​សាច់ញាតិ​ប្ដី​នាង ​បែរ​ជា​មិន​ទុកចិត្ត ​ហើយ​សង្ស័យ​គេ ​មិន​សម​ថា​នាង​​មក​ទុក​ចិត្ត​បុរស​អ្នក​បើកបរ​ឡាន​នេះ​ ជាង​ប្អូន​ធម៌​របស់​ប្តី​សោះ ពុំនោះទេ​មាន​តែ​គេ​នោះ​មាន​សាច់​ឈាម​ខាង​នាង។
តែ​ភីណា​ឆ្លើយ​វិញ​៖
«បង​ស្គាល់​ពូ​សួស​ទេ? បង​មករា គឺ​ពូ​សួស​នំា​ម​ក​!»
វិទូ​សម្លឹង​មុខ​នាង ​មិនទាន់​និយាយ​យ៉ាងណា​ តែ​មេធាវី​សួរ​ភ្លែត៖
«អ្នកណា​ទៅ​ពូ​សួស?!»
«អ្នក​បម្រើ​នៅ​ផ្ទះ​ភីណា!»
មេធាវី​រិះគិត ឯ​ភីណា​សម្លឹង​មក​នាង​វិញ​ជា​មួយ​សំណួរ៖
«ប៉ូលិស​លែង​បង​រ៉ា​មក​វិញ​ តែ​មិនលែង​សិក្ខា ​មានន័យថា​ការ​គិត​របស់​ខ្ញុំ​ត្រឹមត្រូវ​មែនទេ?!»
និស្ស័យ​មិន​និយាយ​តប​ទៀត តែ​នាង​ដៀង​ភ្នែក​ទៅ​រក​​វិទូ។
គេ​មិន​ចង់​ឱ្យ​នាង​និយាយ​ប្រាប់​ភីណា​ពី​​រឿង​ដែល​ខ្លួន​ធ្លាប់​ឃើញ​អ្នក​បើកឡាន​នោះ​នៅ​ជិត​ៗ​ផ្ទះ​អ្នក​ស្លាប់​​ឈ្មោះ​ណិច​ពេលនេះ​ទេ ច្នេះ​គេ​ក៏​និយាយ​ប្រាប់​ភីណា​វិញ៖
«ភីណា! ទាំ​ង​ពីរ​នាក់​នោះ​ បង​មិន​ចង់​ឱ្យ​នៅ​ក្បែរ​ៗ​អូន​ទេ​ មួយ​រយៈ​នេះ!»
«ហេតុ​អី?! …ខ្ញុំ….ខ្ញុំ​គ្មាន​អ្នកណា​ទៀត​ទេ​នៅ​កំពង់សោម​នេះ!»
វិទូ​មិន​អាច​និយាយ​វែងឆ្ងាយ​ច្បាស់លាស់ ពេក​លើ​​អ្វី​ដែល​គេ​កំពុង​គិត​ទេ ​ព្រោះ​គេ​យល់​ថា​ពេលវេលា​គ្មាន ​ហើយ​ភីណា​ត្រូវការ​ភស្តុតាង​ច្រើន​ណាស់ ទម្រាំ​ឱ្យ​នាង​យល់​ពី​បំណង​គេ​ ដូច្នេះ​គេ​ប្រើ​ផ្លូវ​កាត់៖
«ភីណា! បើ​អូន​ជឿ​បង​ ស្ដាប់​ណា! អ្នក​ដែល​កំពុង​នៅ​ពី​ក្រោយ​រឿង​រញ៉េរញ៉ៃ​នេះ អាច​ជា​មនុស្ស​ផ្សេង​ណា​ម្នាក់ទៀត ​មិនមែន​មាន​ត្រឹម​តែ​ឈ្មោះ​ណិច​ដែល​ទើប​តែ​ស្លាប់​ហើយ​នោះ​ទេ! ​ហើយ​គ្រប់​យ៉ាង​ដែល​វា​នោះ​រៀប​ចំ​ឡើង មាន​រាលដាល​សូម្បីតែ​រឿង​បង​កុសល​ដែល​ធ្លាប់​ជា​អ្នកគីមី​ក៏​វា​នោះ​ដឹង​ ហើយ​អាច​បង្កើត​ជា​ល្ខោន​បាន​វែង​យ៉ាង​នេះ​ វា​ប្រាកដ​ជា​អ្នក​ដែល​ចេញចូល​នៅ​ក្បែរ​ៗ​អូន​ឬ​ធ្លាប់​ស្គាល់​គ្រួសារ​អូន​ច្បាស់​ពី​មុន​មក​! មួយ​រយៈ​នេះ​ បង​ចង់​លាក់​អូន​នៅ​កន្លែង​សុវត្ថិភាព​មួយ​សិន!»
ភីណា​ជ្រួញ​ចិញ្ចើម​ សម្លឹង​អ្នក​ទាំង​ពីរ​ដែល​នៅ​ជា​មួយ​ខ្លួន​នេះ​ចុះឡើង តែ​និស្ស័យ​ដឹង​ថា​នាង​តែងតែ​​ធ្វើតាម​ការ​សម្រេចចិត្ត​របស់​វិទូ។
ដែល​នាង​ទើសចិត្ត​តែ​មិន​ហ៊ាន​សួរ​នោះ​គឺ​ថា​ តើ​ហេតុអ្វី​បានជា​វិទូ​មិន​សង្ស័យ​ផង​ថា​ភីណា​និង​អ្នកបើកបរ​នោះ​បាន​រួម​ដៃ​គ្នា​ធ្វើបាប​កូន​ក្តី​នាង​​?​
«តោះ​!»
វិទូ​និយាយ​កាត់ផ្ដាច់​អារម្មណ៍​​រិះគិត​របស់​ម្នាក់ៗ៖
«ទៅ​ណា?!» ភីណា​សួរ​ទាំង​ស្លេក​ស្លាំង​។
«ចេញ​ពី​ទីនេះ​មុន​ពេល​អ្នក​បើកឡាន​នោះ​មក​វិញ!»
រឿង៖ សំណុំឯកសារ Z22 ភាគទី១១
ប៉ុន្តែ​លោក​សារឿន​ត្រូវ​ខក​ចិត្ត​យ៉ាង​ដំណំ ដែល​រក​មិន​ឃើញ​ស្លាកស្នាម​ប្រជ្រុយ​លើកដៃ​គេ​ក៏​ថែមទាំង​មិន​អាច​រក​ឃើញ​សូម្បី​តែ​ស្លាកស្នាម​ដាច់​រលាត់​មួយ។
គាត់​គ្រវាស​ដៃ​គេ​ចេញ ជាមួយ​សំណួរ​ឮ​ៗ៖
«ប្រាប់​មក! គ្នា​របស់​ឯង​មាន​ប៉ុន្មាន​នាក់? អា​ម្នាក់​ដែល​ដើរតួ​ជា​អ្នក​ចូល​ផ្ទះ​នៅ​ឯ​ស្ទឹងហាវ​នោះ ​ឥឡូវ​នេះ​វា​នៅ​ឯណា?!»
សិក្ខា​ធ្វើ​មុខ​មិងមាំង​ ហាក់​មិន​យល់​ពី​អ្វី​ដែល​ប៉ូលិស​កំពុង​ចង់​សំដៅ​ដល់។ ​លោក​សារឿន​ឃើញ​ដូច្នោះ​ដំឡើង​សំឡេង​គំហក​បន្ថែម៖
«ឯង​ឈប់​បន្លាយ​ពេល​ទៅ! ….ហើយ​ស្ទីល​ធ្វើពើ​អស់នេះ​ជួយ​អី​ឯង​មិនបាន​ទេ​ អា​កូន​ឈ្លូស​! បើ​ឯង​មិន​សារភាព​ ឯង​នឹង​ទទួលទោស​កាន់​តែ​ធ្ងន់!»
សិក្ខា​នៅ​សម្លឹង​គាត់​ធ្មឹង​មិន​មាត់​មួយ​ម៉ាត់ ស្នូរ​គោះទ្វារ​លាន់​មក​តុ​ៗ ហើយ​បន្ទាប់​ពី​លោក​សារឿន​អនុញ្ញាត ​កូន​ប៉ូលិស​ម្នាក់​រត់​លើក​កុំព្យូទ័រ​យូរ​ដៃ​របស់​សិក្ខា​ចូល​មក ហើយ​ដាក់​បង្ហាញ​​នៅ​នឹង​មុខ​គាត់។
កាលដែល​ឃើញ​គេ​ពិនិត្យ​កុំព្យូទ័រ​ខ្លួន​ជា​រឿង​មិន​សប្បាយចិត្ត​មួយ​ទៅ​ហើយ​ ទម្រាំ​មកឃើញ​នាយ​ផ្នែក​ស៊ើប​បើកភ្នែក​ក្រឡោត​​សម្លឹង​អេក្រង់​ដោយ​ទឹកមុខ​មាំ​ទៀត សិក្ខា​កាន់​តែ​ហួសចិត្ត ​អស់​អ្វី​នឹង​និយាយ។
លោក​សារឿន បន្ទាប់​ពី​ងើបមុខ​មក​សើច​ក្អាកក្អាយ​ម្នាក់​ឯង​ហើយ ក៏​ងាក​មក​រា​ដៃ​បណ្ដេញ​កូន​ប៉ូលិស​ឱ្យ​ចេញ​ពី​ទីនោះ​វិញ​ហើយ​បិទ​ទ្វារ​គ្រាំង​។
គាត់​ដើរ​ត្រឡប់​មក​រក​យុវជន​ជាប់​ចោទ​ក្នុង​ដំណើរ​ក្រអឺតក្រទម ហើយ​និយាយ​មួយៗ៖
«ពេលនេះ​ហួស​ពេល​ហើយ ទោះ​ឯង​ចង់​និយាយ​អ្វី​ ក៏​គ្មាន​ប្រយោជន៍​ដែរ! ​ទុក​សម្ដី​ទាំងអស់​ទៅ​បំភ្លឺ​នៅ​តុលាការ​ទៅ!»
សិក្ខា​ប្រកប​ដោយ​កែវភ្នែក​ស្រងូត គេ​និយាយ​តប​មួយៗ​ហាក់​លែង​ខ្វល់​លែង​ភ័យ៖
«ឥឡូវនេះ លោក​សំអាង​អី​ខ្លះ​មក​ចង់​ប្ដឹង​ខ្ញុំ? ពី​បទ​លោក​រក​ឃាតក​មិនបាន ក៏​រក​ខ្ញុំ​ឱ្យ​ទទួល​ទោស​ជំនួស​?!»
​​​​​លោក​សារឿន​ផ្ទុះ​កំហឹង តែ​គាត់​ទប់​ចិត្ត​ ត្បិត​យល់​ថា​ជ័យជំនះ​នៅខាងខ្លួន១០០ភាគ​រយ​ទៅ​ហើយ ។ គាត់​ប្ដូរ​ផ្ទុះ​សំណើច ​ហើយ​និយាយ​មួយៗ​ដោយ​ដើរ​ជុំវិញ​សិក្ខា៖
«ជនល្មើស​ប្រភេទ​ឯង​នេះ ខ្ញុំ​ជួប​មិន​ក្រោម​១០០នាក់​ទេ! ស្ទីល​ឯង​នេះ​​ខ្ញុំ​ធ្លាប់​ជួប​អស់​ហើយ​អា​ប្អូន!»
សិក្ខា​នៅ​ស្ងៀម​ខាំមាត់​ បុរស​ចំណាស់​និយាយ​បន្ត​ក្រោម​កែវភ្នែក​ពិនិត្យពិច័យ​របស់​វិទូ៖
«ឯង​លប​លួច​ទៅ​កំពង់សោម ​ហើយ​ត្រឡប់​មក​ដឹក​បង​ថ្លៃ​ពេល​ព្រឹក​​ជិត​ភ្លឺ​ទាំងអស់​កម្លាំង​ល្វើយ ​ដោយសារ​ឯង​មាន​ធុរៈ​ចេញ​ទៅ​សម្លាប់​ឈ្មោះ​ណិច​​នៅ​ទីនោះ! ជាតិ​ថ្នាំ​គីមី​ដែល​​រក​ឃើញ​ក្នុង​ឈាម​អ្នក​ស្លាប់ ​ក៏​ត្រូវ​បាន​រក​ឃើញ​រូបមន្ត​ក្នុង​កុំព្យូទ័រ​របស់​ឯង​ដូចគ្នា​!​!»
គាត់​បង្វិល​អេក្រង់​កុំព្យូទ័រ​ទៅ​ឱ្យ​ម្ចាស់​ខ្លួន​មើល​ ក្រោម​ការ​ភ្ញាក់ផ្អើល​របស់​វិទូ ហើយ​និយាយ​បន្ត៖
«ឯង​ធ្វើ​ខ្លួន​ជា​អ្នក​បោក​បងប្រុស​ឯង ​ហើយ​ឯង​ទទួល​លុយ​ជា​ច្រើន​ពី​គាត់​ ទើប​ឧស្សាហ៍​​មាន​គេ​ឃើញ​ឯង​ទៅ​កន្លែង​ដក​លុយ​ម្ដង​ហើយ​ម្ដង​ទៀត! ចំណែក​​លេខ​ទូរសព្ទ​អា​អ្នក​ស៊ើប​ការណ៍​​ក្លែងក្លាយ​ឯង​នេះ គឺ​មាន​កូដ​ចេញ​ពី​ផ្ទះ​ចាស់​របស់​អ្នកនាង​ភីណា​ ទី​កន្លែង​ដែល​គេ​ឱ្យ​ឯង​ស្នាក់​នៅ​ និង​រៀន​សូត្រ​! មនុស្ស​ក្រពើ​ដូច​ឯង​នេះ​​នៅ​ចង់​ចោទ​បក​ទៅ​បង​ថ្លៃ​ឯង​វិញ​ទៀត តើ​ឯង​មាន​ចិត្ត​ជា​មនុស្ស​ខ្លះ​ដែរ?»
សិក្ខា​ដែល​មិន​មាត់​មិន​ករ​ បែរ​ជា​ផ្ទះ​សំណើច​យ៉ាង​វែង។
«ឈប់​សើច!!!! ឯង​សើច​ធ្វើ​អី?!»
លោក​សារឿន​គំហក​ដាក់​។ ទោះយ៉ាងនោះក៏ដោយ​ គេ​នៅ​តែ​មិន​ឈប់​សើច​ ហាក់​មាន​ចេតនា​ឱ្យ​បុរស​ចំណាស់​ខឹង​ទ្រាំ​លែង​បាន​ លូកដៃ​មក​កន្ត្រាក់​កអាវ​ខ្លួន​សាជាថ្មី។
វិទូ​ទ្រាំ​មិនបាន​ ទើប​ក្រោក​​មក​​ជួយ​ឃាត់​ដៃ​បុរស​ចំណាស់​នោះ​ចេញ ​ហើយ​គេ​និយាយ​មួយៗ៖
«ឯង​នៅ​មាន​ឱកាស​និយាយ​! មាន​ការ​អី​ត្រូវ​និយាយ និយាយ​ឱ្យ​ហើយ​មក!»
សិក្ខា​ផ្អែក​ខ្នង​ទៅ​នឹង​បង្អែក​កៅអី ហាក់​បី​អស់​កម្លាំង​កាយ ​កម្លាំង​ចិត្ត​។ គេ​និយាយ​តប​នឹង​វិទូ​មួយៗ៖
«បងប្រុស​ខ្ញុំ​ត្រូវ​ជាប់​ឃុំ​ច្រើន​ថ្ងៃ​ហើយ! ការងារ​គាត់​ មុខមាត់​គាត់​កំពុង​មាន​បញ្ហា​ត្រូវ​ស្រោចស្រង់​ពេលនេះ​ប៉ូលិស​មក​រក​រឿង​​ចោទប្រកាន់​ខ្ញុំ​ម្នាក់​ទៀត ​ធ្វើ​ឱ្យ​អា​អ្នក​ដៃ​ដល់​រួច​ខ្លួន​ទទេ​!»
លោក​សារឿន​បម្រុង​ហើប​មាត់​ទៀត តែ​វិទូ​និយាយ​បាន​មុន៖
«ភីណា! យើង​នឹង​ហៅ​នាង​សួរ​ដូចគ្នា​! បើ​អ្វី​ដែល​ឯង​និយាយ​ជា​ការពិត នាង​គេច​មិន​រួច​ទេ!»
នាយ​ផ្នែក​ស៊ើប​វ័យ​ចំណាស់​ងើបមុខ​មក​សម្លឹង​វិទូ​ ជាមួយ​សំណួរ​ចេញ​ពី​មាត់​ដែល​អម​ដោយ​ពុកចង្កា​ក្រាស់​ឃ្មឹក៖
«លោក​ឧត្ដមសេនីយ៍​ជឿ​សម្ដី​អា​កូន​ត្រេន​នេះ? ហើយ​ចង់​សួរចម្លើយ​ប្រពន្ធ​មេធាវី​ជំនិត?!»
«ខ្ញុំ​គ្រាន់​តែ​សាកសួរ​​នាង​ទេ! មិនមែន​ជា​ការ​សួរ​ចម្លើយ​អី​ឯ​ណា​!?» វិទូ​តប​វិញ​ម៉ត់ចត់​មួយៗ។
លោក​សារឿន​រេ​ភ្នែក​សញ្ជឹង​គិត វិទូ​ឃើញ​ដូច្នោះ​ និយាយ​ពន្យល់​គាត់​​បន្ថែ​ម៖
«ប្រសិន​បើ​អ្វី​ដែល​​សិក្ខា​ទើបតែ​និយាយ​ជា​ការពិត​វិញ វា​ប្រាកដ​ជា​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​រឿង​ក្តី​នេះ! សំណួរ​នៅ​ត្រង់​ថា​ តើ​នាង​មាន​ការ​អ្វី​បានជា​ត្រូវ​ណាត់​ជួប​ជាង​បញ្ចូល​បទភ្លេង​នោះ​ មុន​ពេល​គេ​ស្លាប់?​ ហេតុអ្វី​នាង​មិនព្រម​និយាយ​រឿង​ទាំង​អស់​នេះ​ប្រាប់​ប៉ូលិស​?»
លោក​សារឿន​តវ៉ា​ជាមួយ​សម្ដី​វិទូ​ ហើយ​ភ្នែក​គាត់​រេ​សម្លឹង​សិក្ខា​ពី​លើ​ដល់​ក្រោម​ ពីក្រោម​ឡើង​លើ៖
«តែ​អ្វី​ដែល​ក្មេង​ប្រុស​នេះ​និយាយ ​សុទ្ធ​តែ​គ្មាន​សាក្សី​ទេ​! គេ​រៀប​គម្រោង​ធ្វើបាប​បង​ប្រុស​ស្រី​របស់​គេ ​ភ័ស្តុតាង ​និង​សាក្សី​យើង​មាន​ក្នុង​ដៃ​អស់ហើយ​! នៅតែ​សួរនាំ​រក​បក្ស​ពួក​គេ​ទៀត​តែ​ប៉ុណ្ណោះ!»
វិទូ​មិន​មាត់​តបត ​ហើយ​​​បែរ​មក​រក​សិក្ខា​វិញ។
យុវជន​នេះ​សម្លឹង​គេ​វិញ​​ដោយ​​ប្រុងប្រយ័ត្ន​ ហាក់​ចង់​ដឹង​ថា​តើ​គេ​កំពុង​គិត​អ្វី​​ គេ​មាន​សមត្ថភាព​អង្កេត​ក្ដី​ល្អ​ជាង​លោក​សារឿន​ដែរ​ឬ​យ៉ាងណា?
វិទូ​មិច​ភ្នែក​និយាយ​មួយ​ៗ​ទៅកាន់​គេ៖
«យើង​គ្មាន​ពេល​ច្រើន​ទេ​! បើ​ឯង​មិន​បាន​ធ្វើ​ ហើយ​មាន​ចិត្ត​ចង់​ជួយ​បងប្រុស ឆាប់​​បង្ហាញ​អំណះអំណាង​មក!»
គេ​នៅ​ស្ងៀម​មិន​និយាយ​អ្វី​ តែ​ក៏​មិន​ដក​ភ្នែក​ពី​ផ្ទៃមុខ​នាយ​ឧត្ដមសេនីយ៍​​ដែល​នៅ​ពី​មុខ​គេ​នោះ​ដែរ​។​វិទូ​ក្រោក​ទាញ​កៅអី​ទល់មុខ​​គេ កៀក​សេន​កៀក​​ សឹង​ប៉ះ​គ្នា​ដល់​ច្រមុះ។
ស្នូរ​ដង្ហើម​យុវជន​នេះ​​ដើរ​ស្មើ​ត្រឹម​ ដូច​ផ្ទៃ​មុខ​តក់ស្លុត​ តែ​មាន​ន័យ​ដ៏​ជ្រាលជ្រៅ​របស់​គេ​។ វិទូ​និយាយ​បន្ទាប់​ពី​សម្លឹង​គេ​បាន​បន្តិច៖
«សាក្សី?? ភ័ស្តុតាង​ឯង​មាន​ទេ?! ឯង​ថា​ភីណា​​ចេញ​ទៅ​ក្រៅ​លួចលាក់ ​តើ​មាន​អ្នក​ឃើញ​ក្រៅ​ពី​ឯង​ទេ?»
គេ​នៅតែ​មិន​ឆ្លើយ វិទូ​និយាយ​កាន់តែ​ខ្សឹប៖
«ឯង​មាន​អី​ពិបាក​និយាយ?…មិន​ទុក​ចិត្ត​នឹង​និយាយ? មិន​ចង់​និយាយ?!»
គេ​ក្រឡេក​សម្លឹង​ភ្នែក​នាយ​ប៉ូលិស​តប​វិញ ​ហាក់​ដូច​កំពុង​ស្វែង​រក​អ្វី​ម្យ៉ាង​។ វិបត្តិ​ជ្រាលជ្រៅ​គួរសម​​បង្ហាញ​ចេញ​តាម​រយៈ​កែវ​ភ្នែក​គេ​ទាំង​សង​ រហូត​ដល់​គេ​គេច​ភ្នែក​ក្រៀម​ស្រពោន​នោះ​ចេញ​។
វិទូ​សួរ​តិចៗ​៖
«ហេតុអ្វី​ឯង​អគតិ​ចំពោះ​បង​ថ្លៃ​ឯង​ម្ល៉េះ? ​ឧបមា​ថា​នាង​ពិតជា​បាន​ទៅ​ជួប​មនុស្ស​ចម្លែក​លួចលាក់​មែន​​ ត្រឹម​ប៉ុណ្ណឹង​មាន​អ្វី​អាច​បញ្ជាក់​ថា ​នាង​ជា​អ្នក​ធ្វើ​បាប​ប្ដី​ខ្លួន​ឯង​នោះ?!»
«នៅមុន​ពេល​កើត​រឿង​​នេះ​​ មានរឿង​តូច​ៗ​ជា​ច្រើន​កើត​​ឡើង​​រួច​ជា​មុន​​ហើយ​!»
គេ​ឆ្លើយ​ខ្លីៗ ហើយ​ឈ្ងោក​មុខ។ វិទូ​ចាប់​ឱកាស​សួរ​បន្ត​ភ្លាម​ក្នុង​សព្ទ​សំឡេង​ស្រាល​ៗ៖
«រឿង​អី​ខ្លះ​ទៅ?!»
គេ​ងើប​មុខ​មក​វិញ ​ស្វែង​រក​ភាព​ជឿជាក់​នៅ​ក្នុង​ទឹកមុខ​អ្នក​ដែល​កំពុង​សួរ​ចម្លើយ​ខ្លួន ​ហើយ​ជា​បន្តបន្ទាប់​ គេ​ដៀង​ភ្នែក​ទៅ​រក​លោក​សារឿន​ដែល​នៅ​ជ្រុង​ម្ខាង។
សំឡេង​វិទូ​លាន់​មក​ស្រាល​ៗ​កៀក​ត្រចៀក​គេ៖
«មាន​ភស្តុតាង មាន​សាក្សី​ទេ?!»
ឧត្ដមសេនីយ៍ត្រី​និយាយ​ច្រំដែល តែ​សិក្ខា​មិន​ធុញ​ទេ គេ​មិន​មាន​ទឹកមុខ​សោះអង្គើយ​ដូច​កាល​និយាយ​ជាមួយ​លោក​សារឿន​ឡើយ។
«ហេតុអី​បង​ចង់​ជួយ​ខ្ញុំ?!»
គេ​សួរ​ខ្លី​តែ​រហ័ស​ពេក​ ធ្វើ​ឱ្យ​វិទូ​ស្រលាំងកាំង​តែ​ម្ដង​។ ត្រូវហើយ​! ហេតុអ្វី​គេ​ហាក់​មាន​ចិត្ត​ទោរទន់​ទៅ​លើ​ក្មេង​ម្នាក់​នេះ?
​គេ​មិនបាន​និយាយ​អ្វី​ប្រឆាំង​នឹង​ការ​សន្និដ្ឋាន​របស់​ប៉ូលិស រឹត​តែ​គ្មាន​ពាក្យ​អ្វី​ជា​អំណះអំណាង​ការពារ​ខ្លួន​ ហេតុអ្វី​​គេ​ហាក់​ចង់​ស្ដាប់​សម្ដី​ក្មេង​នេះ​ច្រើន​ទៀត?
វិទូ​ងើប​មុខ​មក​វិញ​ឃ្លាត​ចេញ​បន្តិច​ពី​ត្រចៀក​គេ ហើយ​និយាយ​តប៖
«ប៉ូលិស​មិន​ជួយ​អ្នកណា​ទេ គឺ​រក​តែ​ខុស​ហើយ​និង​ត្រូវ! បើ​ប្អូន​មាន​ភស្តុតាង​បញ្ជាក់​ថា​ខ្លួន​មិន​នៅ​ទី​កើតហេតុ មិន​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ មិនបាន​ទៅ​កំពង់សោម…»
«យប់​នោះ​….យប់​ដែល​អា​ម្នាក់​នោះ​ត្រូវ​គេ​សម្លាប់…ខ្ញុំ​បាន​មក​កំពង់សោម​មែន!»
គេ​និយាយ​កាត់​ភឹង​ តែ​បេះដូង​នាយ​ប៉ូលិស​លោត​ភឹប ​ព្រោះ​ការ​ភ្លាត់មាត់​លឿនស្លេវ​របស់​គេ​សឹង​ថា​អាច​ធ្វើ​ឱ្យ​មេឃ​ក្រឡាប់​ចាក់។
«ឯង​សារភាព​ហើយ!?»
លោក​សារឿន​និយាយ​ពី​ជ្រុង​ម្ខាង តែ​វិទូ​រា​ដៃ ឯ​យុវជន​វ័យក្មេង​នៅតែ​​សម្លឹង​មក​ចំ​ភ្នែក​​​វិទូ​ដោយ​ទឹកមុខ​ម៉ឺងម៉ាត់​ ហើយ​និយាយ​ច្បាស់​ៗ​មួយៗ​៖
«តែ​ខ្ញុំ​មិនបាន​សម្លាប់​វា​ទេ! ខ្ញុំ​ស្បថ​ចំពោះ​ព្រលឹង​ម្ដាយ​ឪពុក​ខ្ញុំ!»
អ្វីៗ​ហាក់​ដូចជា​កាន់តែ​ជ្រៅ​ទៅ​ៗ….
វិទូ​រេ​គ្រាប់​ភ្នែក​សម្លឹង​យុវជន​ស្ទើរ​ធ្លុះ​ដល់​បេះដូង។
ក្នុង​ទស្សនៈ​នាយ គ្មាន​ឃាតក​ណា​ដែល​ហ៊ាន​មើល​ភ្នែក​ប៉ូលិស​មុត​យ៉ាង​នេះ ច្បាស់​យ៉ាង​នេះ​ឡើយ​។​ តើ​ពេលនេះ​ជា​ពេល​ដែល​ប៉ូលិស​​ត្រូវ​ប្រើ​ចិត្តសាស្ត្រ និង​វិចារណញ្ញាណ ​ចំណេះដឹង​ពី​​ធម្មជាតិ​នៃ​មនុស្ស​លើ​ផែនដី​ដើម្បី​សម្រេចចិត្ត​លើ​សំណុំ​រឿង​ឬ​អ្វី?
លោក​សារឿន​ស្ទើរ​ហើប​គូទ​ពី​កៅអី នៅ​ពេល​ឮ​សម្ដី​ទាំងនេះ។
គាត់​ដឹង​ត្រឹម​ថា​គេ​នេះ​បាន​លួចលាក់​មក​កំពង់សោម​ ហើយ​វិល​ទៅ​វិញ​បង្វែង​ដាន​ភីណា​នៅ​ពេល​ព្រលឹម​ស្រាង​ៗ ​តែ​មិន​នឹក​ស្មាន​ឡើយ​ថា​សិក្ខា​ថែម​ទាំង​បាន​ទៅ​ដល់​លំនៅឋាន​ជនរងគ្រោះ។
ទោះ​យ៉ាងណា​ គាត់​ស្ងើចសរសើរ​ការ​សួរ​ចម្លើយ​របស់​នាយ​ប៉ូលិស​នេះ​។
គាត់​សម្លឹង​វិទូ​ពីលើ​ដល់​ក្រោម​ជាមួយ​សំណួរ​​ស្ងាត់​ៗ​ក្នុង​ចិត្ត​…..ទាំងនេះ​ឬ​ដែល​ធ្វើ​ឱ្យ​​គេ​នៅ​ក្មេង​យ៉ាង​នេះ​​អាច​បំបែក​សំណុំ​រឿង​ធំ​ៗ​ច្រើន​ដល់​ម្ល៉ឹង?
សំឡេង​នាយ​ប៉ូលិស​លាន់​មក​បន្ត ​ក្នុង​ពេល​ត្រចៀក​គាត់​ខំ​ស្ដាប់​មិន​ឱ្យ​ជ្រុះ​ដល់​ដី ​សូម្បី​មួយ​ព្យញ្ជនៈ​។
«ប្អូន​បាន​ទៅ​ដល់​ផ្ទះ​ឈ្មោះ​ណិច????…..ទៅ​ធ្វើ​អី?!»
យុវជន​នៅ​ស្ងៀម​សាជាថ្មី…តែ​វិទូ​ដឹង​ថា​វា​ប្រាកដជា​មាន​អ្វី​មួយ​ដែល​គេ​និយាយ​មិនបាន ហើយ​ហា​មិនកើត​ ដើម្បី​តែ​ការពារ​អ្នកណា​ម្នាក់​។
គេ​រេ​ភ្នែក​តែ​ពីរ​បី​ដង​ប៉ុណ្ណោះ​ ក៏​ផុស​ចេញ​នូវ​សំណួរ​ម៉ឺងម៉ាត់៖
«បងប្រុស​របស់​ប្អូន ​មេធាវី​ជំនិត បាន​សម្លាប់​គេ​នោះ?! ដូច្នេះ​ហើយ ហេតុ​តែ​ស្រលាញ់​ការពារ​គេ ប្អូន​ហា​មាត់​ប្រាប់​ប៉ូលិស​មិន​រួច????!»
មេឃ​​កាន់តែ​ក្រឡាប់ចាក់ លោក​សារឿន​ក្រោកឈរ​វឹង​សម្លឹង​ប្រតិកម្ម​ចុង​ចម្លើយ​និង​អ្នក​សួរ​ដេញដោល​ដែល​ពេញ​ដោយ​ភាព​វ័យ​ឆ្លាត។
ហេតុអ្វី​រឿង​ហេតុ​ទៅ​ជា​ដូច្នេះ​?
ដំបូង​ចោទ​យុវជន​នេះ ​ពេលនេះ​យល់​ថា​គេ​បាន​ការពារ​បងប្រុស​គេ​ក្នុង​ការ​សម្លាប់​មនុស្ស?
បុរស​ចំណាស់​រេ​ភ្នែក​គិត​ ហើយ​គាត់​នឹក​ឃើញ​ដល់​អ្វី​មួយ…..ក្នុង​អារម្មណ៍​​របស់​គាត់….«វិទូ!»…..«ម្នាក់​នេះ​ជា​ប៉ូលិស គេ​អាច​រៀបចំ​អ្វី​ទាំង​នេះ​ធ្វើ​បាប​ខ្ញុំ!»…..«គេ​ជា​គូ​ដណ្ដឹង​របស់​ភីណា!…..គេ​នៅតែ​ស្រលាញ់​នាង!»….«ហេតុផល​លោក​ប៉ុណ្ណឹង​ចង់​យក​ទៅ​សង្ស័យ​ឧត្ដមសេនីយ៍​ម្នាក់?!»
បុរស​ចំណាស់​លែង​គិត​ពី​សិក្ខា​ តែ​គាត់​ដៀង​កន្ទុយ​ភ្នែក​លប​មើល​នាយ​ប៉ូលិស​វិទូ ជាមួយ​សំណួរ​ថា បុរស​ក្មេង​នេះ​កំពុង​រក​យុត្តិធម៌​ ឬ​កំពុង​តែ​រុញ​ច្រាន​មេធាវី​អាមេរិក​ឱ្យ​ចូល​អន្ទាក់​រើ​ខ្លួន​លែង​រួច?
គេ​អាច​ប្រើ​ភាព​ឆ្លាតវៃ​ និង​ប្រើប្រាស់​យុវជន​ម្នាក់​នេះ​ដែរ​ទេ?
សំឡេង​សិក្ខា​លាន់​ឡើង​កន្ត្រាក់​ស្មារតី​គាត់​ដែល​បែក​ខ្ញែក៖
«ពេល​ខ្ញុំ​ និង​បង​ខ្ញុំ​បាន​ចេញពី​ទីនោះ វា​នៅ​រស់​នៅឡើយ!»
ស្អី​គេ​អ៊ី​ចេះ? សូម្បីតែ​សារភាព​ថា​បង​វា​បាន​នាំទៅ​កាន់​ទីនោះ​ក៏​ព្រម​និយាយ​ចេញ​មក​ដែរ​….តើ​ចិត្តសាស្ត្រ​របស់​វិទូ​សាហាវ​ ឬ​មួយ​ក្មេង​ប្រុស​នេះ​ត្រូវការ​បច្ចេកទេស​សួរចម្លើយ​របៀប​នេះ​?
លោក​សារឿន​គិត​ ហើយ​វិលវល់​ក្នុង​ការ​វិភាគ​ឯកជន​របស់​គាត់។
«ហេតុអ្វី បងប្រុស​ប្អូន….​ហេតុ​អី​មេធាវី​ជំនិត​និយាយ​លាក់លៀម​នូវ​ចំណុច​សំខាន់ៗ​អស់នេះ?!»
វិទូ​សួរ​សង្ខើញ​ តែ​សំឡេង​ខ្សឹបៗ។
យុវជន​​តប​វិញ​យ៉ាង​រហ័ស៖
«បងប្រុស​ខ្ញុំ បង​ជំនិត​ប្រាកដ​ជា​មិនព្រម​និយាយ​ប្រាប់​ប៉ូលិស​ទេ ​ទោះបី​ដំណាក់កាល​គាត់​ជិត​ស្លាប់​ក៏​ដោយ​!!»
គេ​រអាក់រអួល ​ហើយ​ឈប់​និយាយ​កណ្ដាល​ទី។
​វិទូ​ជ្រួញ​ចិញ្ចើម​ គេ​សួរ​វិញ​ខ្សឹបៗ៖
«មាន​ន័យ​ថា​ម៉េច?!»
គេ​ចាប់ផ្ដើម​យំ វិទូ​លូក​យក​ក្រដាស​ប្រគល់​ឱ្យ​គេ​ជូត​ទឹក​ភ្នែក ​ហើយ​និយាយ​សំឡេង​ធ្ងន់​ជាង​មុន​៖
«កូនប្រុស​គេ​មិន​យំ​ផ្ដាស​ទេ! ពិសេស​ដំណាក់កាល​កាន់តែ​លំបាក​ កាន់​តែ​ត្រូវ​ចេះ​តស៊ូ! បើ​ឯង​ស្រលាញ់​បង​ឯង​មែន អ្វី​ដែល​គាត់​មិន​ធ្វើ ​ឯង​គួរ​តែ​ធ្វើ!»
គេ​ងើប​មុខ​មក​វិញ​មួយ​រំពេច។
មិន​ដឹង​យ៉ាងម៉េច​ គេ​មាន​អារម្មណ៍​ថា​ប៉ូលិស​ម្នាក់​នេះ​យល់​ពី​អាថ៌កំបាំង​ក្នុង​ចិត្ត​របស់​គេ ទាំង​គេ​មិនទាន់​បាន​និយាយ​ប្រាប់​។
«ហេតុអ្វី​លោក​ដឹង?!»
វិទូ​​គ្រវីក្បាល៖
«ខ្ញុំ​មិន​ដឹង​អី​ទាំង​អស់! ទាល់​តែ​ឯង​និយាយ​ចេញ​មក ទើប​ខ្ញុំ​ដឹង! ប៉ុន្តែ​មាន​រឿង​មួយ​ដែល​ខ្ញុំ​ជឿ​ភ្នែក​ខ្លួនឯង នោះ​គឺ…..ឯង​! មិនមែន​ទេ!….ខ្ញុំ​ចង់​មាន​ន័យ​ថា​ឯង​មិនមែន​ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​ធ្វើបាប​បងប្រុស​ឯង​ទេ!»
គេ​សម្លឹង​វិទូ​ដោយ​រំភើប​ជា​មួយ​នឹង​ចង្វាក់​អណ្ដាត​ស្ទាក់ស្ទើរ​​ចង់​គ្រលាស់​សួរ​នូវ​សំណួរ​ទីពីរ​ថា​«ហេតុអ្វី​លោក​ដឹង?» ​តែ​គេ​មិន​ចង់​សួរ​ច្រំដែល​ទេ។
យុវជន​រេ​ភ្នែក​គិត ​ហើយ​សម្លឹង​ប៉ូលិស​ទាំងពីរ​ម្ដង​ម្នាក់។ ឬ​មួយ​នេះ​ជា​ចិត្តសាស្ត្រ​ក្ដៅ​និង​ត្រជាក់​ដែល​ប៉ូលិស​​ផ្លាស់​គ្នា​​ប្រើ​។
ទោះ​យ៉ាងណា ​គេ​យល់ថា​គេ​គួរ​ធ្វើអ្វី​ម្យ៉ាង​ក្នុង​ពេលនេះ​។
គេ​ខាំមាត់​ស្ទើរ​ដាច់​ វា​ជា​កាលៈទេសៈ​នៃ​ការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ ទីបំផុត​​គេ​និយាយ​​ដោយ​ជ្រប់មុខ​សម្លឹង​កម្រាលឥដ្ឋ៖
«ទោះ​បី​លើក​នេះ​ ត្រូវ​ស្លាប់​ខ្លួន​ក៏​បង​ជំនិត​មិន​ប្រាប់​ប៉ូលិស​ថា​ជា​ប្រពន្ធ​គាត់​ដែរ!!​»
«មានន័យ​ថា​ម៉េច!»
«គឺ​គាត់​មិន​ប្រាប់​ប៉ូលិស​ថា​ភីណា​ធ្វើបាប​គាត់​ទេ​ ទោះ​គាត់​ដឹង​ថា​ជា​នាង​ក៏​ដោយ​!»
វិទូ​មិច​ភ្នែក​គិត ចំណែក​បុរស​វ័យក្មេង​អស់​ពី​ជូត​ទឹកភ្នែក​ ក៏​ខាំមាត់​សាជាថ្មី គេ​និយាយ​មួយៗ៖
«រឿង​កើត​ឡើង​ច្រើន​ខែ​មក​ហើយ ​តាំង​ពី​ពួក​គេ​នៅ​អាមេរិក! អ្នកស៊ើបការណ៍​ម្នាក់​បាន​រក​ឃើញ​ភស្តុតាង​ថា​បងថ្លៃ​ខ្ញុំ ភីណា​បាន​លួចលាក់​ផ្ញើ​លុយ​មួយ​ចំនួន​មក​ស្រុកខ្មែរ ហើយ​អ្នក​ទទួល​លុយ​គឺ​ប្រើ​លេខ​ទូរសព្ទ​ដែល​គេ​លក់​នៅ​កំពង់សោម​! បងប្រុស​ខ្ញុំ ហេតុតែ​ស្រលាញ់​ប្រពន្ធ​ពេក​ គាត់​បាន​ឱ្យ​គេ​តាមដាន​​បន្ត​ទៀត​ ទីបំផុត​ ទើប​ដឹង​ថា​ភីណា​មាន​កូន​ផ្ទះ​តូច​មួយ​នៅ​ស្ទឹងហាវ!»
«ឯង​បាន​ទៅ​ផ្ទះ​នោះ​ដែរ?!» លោក​សារឿន​ហា​សួរ​បន្ទាប់​ពី​ទ្រាំ​ស្ដាប់​យូរ​មក​ហើយ។
សិក្ខា​គ្រវី​ក្បាល​យឺត​ៗ ឯ​វិទូ​ក៏​តឿន៖
«និយាយ​ទៀត​ទៅ! ក្រោយ​មក​យ៉ាងម៉េច​ទៀត?!»
«គាត់​គ្រាន់​តែ​ប្រាប់​ខ្ញុំ! តែ​ខ្ញុំ​មិន​ដែល​ទៅ​ទីនោះ​ទេ!​ ពី​ដំបូង​ គាត់​មិន​ចង់​រវល់​ទេ គាត់​និយាយ​នឹង​ខ្ញុំ​ថា​គាត់​នឹង​អត់ទោស​ឱ្យ​ភរិយា​គាត់​ទាំងអស់ ​ទោះ​បី​នាង​នៅ​លប​លួច​ជួប​អ្នក​ចាស់​ក៏​ដោយ ប៉ុន្តែ​នៅ​ម៉ោង​១០​យប់​ ថ្ងៃ​ដែល​គាត់​ទៅ​ដល់​កំពង់សោម គាត់​បាន​ខល​មក​ខ្ញុំ ហើយ​បញ្ជូន​ឯកសារ​ទាំង​នេះ​មក​ឱ្យ​ខ្ញុំ! គាត់​ថា​នៅ​កំពង់​សោម​មិន​អាច​រក​ទិញ​របស់​ទាំង​នេះ​បាន​ទេ ឱ្យ​ខ្ញុំ​ទិញ​នៅ​ភ្នំពេញ ​ហើយ ផ្ញើ​ទៅ​ឱ្យ​គាត់​ ព្រោះ​គាត់​ត្រូវការ​សាកល្បង​វា​ជាមួយ​ទឹកសមុទ្រ​! ​ខ្ញុំ​សម្រេចចិត្ត​មិន​ផ្ញើ​តាម​ឡាន​តាក់ស៊ី​ទៅ​ទេ​ គឺ​បើកឡាន​ទៅ​រក​បង​ខ្ញុំ​ខ្លួនឯង លោក​ដឹង​ហើយ ខ្ញុំ​បារម្ភ​ពី​គាត់ គាត់​ជា​អ្នកមាន ជា​អាណិកជន​មិន​សូវ​ដឹង​ពុត​មនុស្ស​ខិល​ខូច​ទេ ខ្ញុំ​ខ្លាច​​មាន​អ្នកណា​មាន​ចេតនា​ធ្វើបាប​គាត់!»
«ឯង​មក​ដល់​កំពង់សោម​នៅ​ម៉ោង​ប៉ុន្មាន?!» លោក​សារឿន​សួរ​ផង​ ផ្ទៀង​មើល​បញ្ជី​របាយការណ៍​ក្នុង​កុំព្យូទ័រ​ផង។​
«ប្រហែលជា៧យប់!»
«ឯ​ង​មាន​ឡើង​ទៅ​អាផាតមែន​ទេ?!» វិទូ​សួរ​ទាំង​សម្លឹង​គេ​ដោយ​យកចិត្ត​ទុកដាក់។
តែ​សិក្ខា​សាជាថ្មី គ្រវី​ក្បាល​បដិសេធ៖
«អត់ទេ! ពេល​មក​ដល់​ភ្លាម ​ខ្ញុំCallរក​គាត់ ហើយ​គាត់​ក៏​ប្រាប់​ខ្ញុំ​ឱ្យ​ចាំ​នៅមុខ​អាផាតមែន​! មុន​​ពេល​ខ្ញុំ​ប្រគល់​ថ្នាំ​ទាំងនោះ​ឱ្យ​គាត់ ​​គឺ​ឈ្មោះ​ណិច​បាន​​SMSមក​រួច​ទៅ​ហើយ​! ​គេ​និយាយ​ថា​បើ​គាត់​មិន​ទៅ​រក​គេ​ គេ​នឹង​បង្ហាញ​រូបភាព​គាត់​និង​អតីត​សង្សារ​ឱ្យ​ភីណា​ឃើញ! ដោយសារ​មុន​នោះ​ បង​ជំនិត​បាន​វាយ​ទូរសព្ទ​ទៅ​សុំ​ណាត់​វា​រួច​ទៅ​ហើយ យើង​ទាំងពីរ​បាន​ហួស​ទៅ​កាន់​ទីនោះ​ជា​មួយ​​គ្នា!»
«តែ​សាក្សី​បាន​ប្រាប់​ថា​គេ ឃើញ​មេធាវី​ជំនិត​តែ​ម្នាក់ឯង​ប៉ុណ្ណោះ!»
លោក​សារឿន​និយាយ​កាត់។
វិទូ​ងាក​មក​រក​លោក​សារឿន​៖
«គេ​ប្រាប់​ថា​ម៉េច​ខ្លះ?!»
«សាក្សី​ជា​ក្មេង​ប្រុស​ជំទង់ ស្នាក់​​នៅ​​រំលង​បី​​បន្ទប់​ពី​ជន​រងគ្រោះ ! គេ​នោះ​ខូច​កុំព្យូទ័រ​ចង់​មក​រក​ជាង​ម្នាក់​នោះ​ឱ្យ​ជួយ​មើល​ឱ្យ !ពេល​មក​ដល់ គេ​ឈ្មោះ​ណិច​មាន​ភ្ញៀវ!កាលណោះ​ គេ​មើល​ពី​ក្រៅ​ទៅ អ្នក​នៅ​ក្នុង​មិន​បាន​ដឹង​ខ្លួន​ទេ ដូច្នេះ​​គេ​ក៏​វិល​ទៅ​ដេក​វិញ!»
វិទូ​ងាក​មក​រក​សិក្ខា​វិញ​ ហើយ​តឿន​៖
«មាន​អី​ត្រូវ​និយាយ​ទៀត​?​​»
«ខ្ញុំ​បាន​ចូល​ទៅ​បន្ទប់​ទឹក​គេ​នោះ​មួយ​ភ្លែត​ ព្រោះ​ទើប​តែ​មក​ពី​ភ្នំពេញ​ ហើយ​មិនទាន់​រក​កន្លែង​បត់ជើង​បាន! ប្រហែល​សាក្សី​របស់​ប៉ូលិស​មក​ចំ​ពេល​ដែល​ខ្ញុំ​ជាប់​ចូល​បន្ទប់​ទឹក​នោះ​ហើយ​ បាន​ជា​គេ​មិន​ឃើញ​ខ្ញុំ!»
វិទូ​សួរ​វិញ​មួយរំពេច​៖
«ចុះ​ពេល​ឯង​ចេញ​មក​វិញ​មាន​សាក្សី​ណា​បាន​ឃើញ​ទេ?!»
«មិន​ដឹង​ទេ! ទីនោះ​ស្ងាត់​ណាស់!»
«អ្នក​ទាំង​ពីរ​ជិះ​អ្វី​ទៅ?!»
«ឡាន​របស់​ខ្ញុំ!»
លោក​សារឿន​គំហក​គាត់៖
«កុហក! សន្តិសុខ​នៅ​អាផាតមែន និយាយ​ថា​ពេល​មេធាវី​ជំនិត​ត្រឡប់​មក​ដេក​វិញ​ គាត់​ជិះកង់​បី​មក​ទេ!»
«ខ្ញុំ​មិន​បាន​កុហក​ទេ ពេលនោះ​ បង​ខ្ញុំ​ដេញ​ឱ្យ​ខ្ញុំ​វិល​ទៅ​ភ្នំពេញ​វិញ​ ព្រោះ​ប្រពន្ធ​គាត់​រក​ខ្ញុំ​ឱ្យ​ជូន! ខ្ញុំ​ហត់​ពេក​ ខ្ញុំ​កើត​ផ្ដាសាយ​ផង​ ហូរ​សម្បោរ​យ៉ាង​ខ្លាំង គឺ​គាត់​​ក៏​កើត ​ខ្ញុំ​ក៏​កើត ខ្ញុំ​សុំ​គាត់​ដេក​ដល់ម៉ោង​បី​ភ្លឺ​ទើប​ចេញ​ទៅវិញ​ អញ្ចឹង​គាត់​ក៏​ព្រម​ តែ​ថា​មិន​ឱ្យ​ខ្ញុំ​ដេក​នៅ​ក្បែរ​ៗ​​អាផាតមែន​នោះ​ទេ ​ខ្លាច​មាន​គេ​ឃើញ​ធ្លោយមាត់​និយាយ​ពេល​ភីណា​មក​!»
«ហេតុអ្វី​ជំនិត​ប្រុងប្រយ័ត្ន​ចំពោះ​ប្រពន្ធ​គេ​ម្ល៉េះ​?» លោក​សារឿន​សួរ​បន្ថែម​។
សិក្ខា​ឈ្ងោកមុខ​គិត។ ស្ថានភាព​គេ​ហាក់​ខំប្រឹង​រក​នឹក​អ្វីៗ​ទាំងអស់​កាលពី​រាត្រី​នោះ​ត្រឡប់​មកវិញ​  បន្ទាប់​មក​គេ​ពោល​មួយៗ៖
«ព្រោះ​ពេល​ចេញ​ពី​ផ្ទះ​ណិច​មក​វិញ ​តាម​ផ្លូវ​ ខ្ញុំ​ក៏​ដាច់ចិត្ត​ប្រាប់​បង​ខ្ញុំ​ថា​ឈ្មោះ​ណិច​​នេះ​ ខ្ញុំ​ធ្លាប់​ឃើញ​ឡើង​ទៅ​ជួប​ប្រពន្ធ​គាត់​នៅ​ភ្នំពេញ! ពេលនោះ​ហើយ​ទើប​បង​ជំនិត​កាន់​តែ​ដាក់​ការ​សង្ស័យ​លើ​ភាព​មិន​ស្មោះត្រង់​របស់​ប្រពន្ធ​គាត់! ​គាត់​ប្រាប់​ថា ប្រពន្ធ​គាត់​យូរ​បំផុត​ស្អែក​នេះ​នឹង​ឡើង​មក​ហើយ​ ព្រោះ​ជា​ខួប​កំណើត​នាង! ​ខ្ញុំ​ក៏​ប្រាប់​គាត់​វិញ​ថា ​កាល​ពី​យប់​ម្សិល បន្ទាប់​ពី​នាង​នឹង​គាត់​បាន​និយាយ​គ្នា​​តាម​ទូរសព្ទ​ហើយ ភីណា​បាន​​ខល​រក​ខ្ញុំ​ឱ្យ​​ជូន​មក​កំពង់សោម គឺ​ណាត់​គ្នា​ថា​ស្អែកនេះ! បង​ជំនិត​​​និង​ខ្ញុំ​បាន​គិត​យូរ​ណាស់​ ទម្រាំ​មូលមតិ​គ្នា​ថា​នឹង​មិន​ឱ្យ​នាង​ដឹង​ពី​រឿង​​ពីរ​នាក់​យើង​បាន​ឡើង​មក​ជួប​គ្នា​នៅ​ទីនេះ​ទេ​! ខ្ញុំ​មាន​ជាតិ​គីមី​ក្នុង​​កុំព្យូទ័រ ​គឺ​បង​ខ្ញុំ​ផ្ញើ​មក​ឱ្យ​ ចំណែក​ដែល​ខ្ញុំ​ឧស្សាហ៍​ចេញចូល​ដកប្រាក់ គឺ​បង​​ខ្ញុំ​ជា​អ្នក​ប្រើ​ខ្ញុំ​ឱ្យ​ទាក់ទង​នឹង​អ្នកស៊ើប​នោះ​ ហើយ​ផ្ទេរ​ប្រាក់​ជំនួស​គាត់!»
ប៉ូលិស​ទាំង​ទ្វេ​នៅ​ស្ងៀម​រំពឹងគិត​។
ព័ត៌មាន​ជាច្រើន​បាន​សម្រុក​មក​ច្រៀក​ការ​វិភាគ​ពី​ដំបូង​ៗ​របស់​ពួកគេ​ឱ្យ​បែកខ្ញែក​ទៅ​ជា​ច្រើន​ចំណែក​តូច​ៗ​។
«តើ​អ្នក​ទាំង​​ពីរ​បាន​និយាយ​អ្វីខ្លះ​ជាមួយ​នឹង​​អ្នក​ស្លាប់?»
«បង​ខ្ញុំ​សុំ​ទិញ​រូបថត​ពី​គេ​នោះ ហើយ​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​១០០០ដុល្លារ ​សន្យា​ព្រឹក​ស្អែក​បង​ខ្ញុំ​ដក​ពី​កុង​ឱ្យ​ទៅ​គេ​ ហើយ​ឱ្យ​ទៅ​យក​នៅ​អាផាតមែន​ដែល​គាត់​ស្នាក់​នៅ ​គឺណាត់គ្នាម៉ោង៦ព្រឹក​!»
លោក​សារឿន​ងក់ក្បាល៖
«ប៉ូលិស​រក​ឃើញ​លុយ​មួយ​ខ្ទាស់​មាន​ចំនួន​មួយ​ពាន់​ដុល្លារ​អាមេរិក​ ក្នុង​ហោប៉ៅ​មេធាវី​ជំនិត​នៅ​ពេល​ចាប់​ខ្លួន​គាត់​មែន!»
វិទូ​ងក់​ក្បាល​ផ្ងក់ៗ​ ហាក់​យល់​ថា​ចម្លើយ​ជន​សង្ស័យ​ស៊ី​សង្វាក់​គ្នា​នឹង​ភស្តុតាង​របស់​ប៉ូលិស។
ទោះ​យ៉ាងណា ​គេ​​នៅតែ​មាន​សំណួរ​មួយ​ចំនួន​ចង់​សួរ​គេ៖
«រឿង​ហេតុ​ជួន​គ្នា​ដល់​ម្ល៉ឹង តើ​បងប្រុស​លោក​គឺ​មេធាវី​ជំនិត ដែល​គិត​សង្ស័យ​ពីFolderZ22នោះ​ទេ?!»
«មាន!​ នៅ​ក្នុង​ឡាន​មុន​ពេល​បែក​គ្នា យើង​សន្យា​គ្នា​ថា​មិន​និយាយ​រឿង​នេះ​ទេ រង់ចាំ​មើល​ថា​តើ​អ្នកស៊ើប​នោះ និង​ឈ្មោះ​ណិច​ជា​មនុស្ស​តែ​មួយ​ឬ​អ្វី?»
«អី​ទៀត!? រក​នឹក​ឱ្យ​អស់​មក?!»
«គឺ​គាត់​និយាយ​ថា​បើ​គាត់​មាន​រឿង គឺ​ប្រពន្ធ​គាត់​ចូល​ដៃ​ជាមួយ​គូ​ដណ្ដឹង​នាង​កាលពីមុន​ធ្វើ​បាប​គាត់!គាត់​ថា​​គាត់​មាន​ភ័ស្តុតាង​ថា​ពីរ​នាក់​គេ​នៅតែ​ស្រលាញ់​គ្នា!»
វិទូ​នៅ​ទ្រឹង​ ហើយ​សន្សឹម​ៗ​​ គេ​ងើប​មុខ​មក​មើល​លោក​សារឿន។
បុរស​ចំណាស់​ញាក់​ចិញ្ចើម​ឌឺ​គេ​ជា​លើក​ដំបូង។
វិទូ​ងាក​មក​រក​ចុង​ចម្លើយ​វិញ ហើយ​និយាយ​សួរ​គេ៖
«ប្អូន​ដឹង​ថា គូ​ដណ្ដឹង​ភីណា​ជា​អ្នកណា​ទេ?»
«គេ​ជា​ប៉ូលិស​ម្នាក់​ល្បី​នៅ​ភ្នំពេញ!»
«ឈ្មោះ!?»
«អត់​សូវ​ដឹង​ទេ​បង! បង​ជំនិត​គាត់​មិន​និយាយ​ច្រើន​ពី​ម្នាក់​នោះ​ផង​!»
វិទូ​អស់សំណើច​ គេ​ងាក​មក​រក​លោក​សារឿន​សាជាថ្មី…..
ជន​សង្ស័យ​បន្ទាប់ គឺ​ភីណា?
…ប៉ូលិស​ក្មេង​ចាស់​ទាំង​ទ្វេ​បាន​ដើរ​កាត់​តាម​អាគារ​ផ្នែក​ស៊ើបអង្កេត​សំណុំ​រឿង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​។ ដៃ​លោក​សារឿន​មាន​ឱប​កុំព្យូទ័រ ​ឯ​​វិទូ​ដៃ​កាន់​ឯកសារ​មួយ​សំណុំ​ មាត់​គេ​និយាយ​ដោយ​ទឹកមុខ​ជឿជាក់៖
«ក្មេង​នោះ​មិនមែន​ទេ!»
«មិនមែន​អី​ទៅ!» លោក​សារឿន​សួរ​វិញ​ធ្វើ​ហី។​
«មិនមែន​ឃាតក​!»
«អញ្ចឹង! ​មាន​តែ​លោក​ចង់​និយាយ​ថា​ បងប្រុស​គេ​?!»
«មេធាវី​ជំនិត​ធ្វើ ឬ​មិន​ធ្វើ​ ក៏​មិនទាន់​មាន​ភ័ស្តុតាង​បញ្ជាក់​គ្រប់គ្រាន់​ឈាន​ទៅ​សន្និដ្ឋាន​ទេ​ លោក​គួរ​ជួប​គេ​ឈ្លេច​សួរ​ចម្លើយ​ម្ដង​ទៀត!»
លោក​សារឿន​បង្ហាញ​អាការៈ​នឿយហត់​សៅហ្មង៖
«ខ្ញុំ​មិន​សម​ថា​ជឿ​លោក ​ជួយ​ម្នាក់​មេធាវី​ហេងស៊យ ​នោះ​សោះ! ​ឃើញ​ទេ? គេ​គ្មាន​ភាព​ស្មោះត្រង់​អី​បន្តិច​ក៏​គ្មាន!»
រឿង៖ សំណុំឯកសារ Z22 ភាគទី៩
«មនុស្ស​ប្រុស​ម្នាក់ អាច​ធ្វើ​អ្វី​ទាំងអស់​ដើម្បី​ការពារ​នាង! ជួន​កាល….!»
គេ​និយាយ​ បន្ទាប់​ពី​សំងំ​ស្ដាប់​ហេតុផល​របស់​នាង​។
«មិនមែន​ទេ​ គាត់​ស្រលាញ់​ប្រពន្ធ​គាត់​បំផុត!»
គេ​នៅ​ស្ងៀម ​តែ​មិន​ងើប​មុខ​មក​ទេ​។ ប្រហែល​សម្ដី​នាង​បាន​រំលឹក​គេ​អំពី​ស្រី​តូច​ភីណា​។
និស្ស័យ​វិញ​ នាង​លែង​ខ្វល់​ពី​អារម្មណ៍​របស់​គេ​ទៅ​ហើយ​ បំណាច់​នឹង​និយាយ ​នាង​ត្រូវ​តែ​និយាយ​ឱ្យ​ចប់​សព្វ​គ្រប់៖
«រឿង​ពួក​ខ្ញុំ​ស្រលាញ់​គ្នា​នៅ​អាមេរិក ​ក៏​មិនមែន​ជា​អាថ៌កំបាំង​ដែរ​ គ្រាន់តែ​បង​ជំនិត​កុហក​ប៉ូលិស​ហើយ​ព្រម​ចេញ​ទៅ​ជួប​ឈ្មោះ​ណិច​នោះ​ ព្រោះតែ​គាត់​យល់ថា​សង្គម​ខ្មែរ​នៅ​ទីនេះ​មិន​អាច​ទទួល​យក​រឿង​ស្នេហា​វ័យ​ជំទង់​នោះ​បាន ​ហើយ​គាត់​វិញ​ខ្លាច​ភរិយា​គាត់​ដឹង​ផង គឺ​គាត់​ស្រលាញ់​នាង​ណាស់! បើ​មិនមែន​ព្រោះ​តែ​ស្រលាញ់​ភរិយា​គាត់ គាត់​មិនចាញ់​បោក​គេ​ដល់​ថ្នាក់​ឡើង​មក​កំពង់សោម​ស្ងាត់​ៗ​ ហើយ​ចូល​អន្ទាក់​របស់​គេ​យកfolder Z22មក​ទេ! លោក​ដឹង​អត់ នៅ​ទីនោះ​មនុស្ស​ចង្រៃ​នោះ​បាន​ដាក់​រូប​លោក​ និង​ភរិយា​គាត់​បញ្ឆោត​គាត់​ពេល​ទាក់ទង​គ្នា​តាម​ទូរសព្ទ ​គេ​បាន​បញ្ឆោត​គាត់​ថា​លោក​ និង​ភរិយា​គាត់​នៅតែ​ទាក់ទង​គ្នា!​ អំឡុង​ពេល​ដែល​លោក​នៅ​ជា​ប៉ូលិស​នៅ​កំពង់សោម​នេះ គេ​ថា​អ្នកនាង​ភីណា​ឧស្សាហ៍​ឡើងចុះ​ និង​បាន​ទិញ​កូន​ផ្ទះ​តូច​នោះ​នៅ​ស្ទឹងហាវ​ជា​ការ​ណាត់​ជួប​ ព្រោះ​អាល័យ​ស្នេហា​ចាស់!»
វិទូ​ងើបមុខ​មក​វិញ គេ​មិនមែន​មាន​កំហឹង​ទៀត​ទេ​ តែ​ភ្នែក​គេ​រវៀសរវៃ​ក្នុង​ការ​ពិចារណា​។
នាង​និយាយ​បន្ត៖
«១០០ភាគរយ អ្នកស៊ើប​ និង​អ្នក​ស្លាប់​មិនមែន​ជា​មនុស្ស​តែ​មួយ​ទេ នៅ​ក្នុង​រង្វង់​នៃ​រឿង​រ៉ាវ​នេះ ខ្ញុំ​យល់​ថា​មាន​អ្នក​ទីបី​ម្នាក់​ទៀត​ដែល​រៀបចំ​សាច់រឿង​ឡើង​។​ នៅ​ពេល​ដែល​គេ​នោះ​ ដំបូង​ឡើយ​បាន​ទាក់ទង​កូន​ក្ដី​ខ្ញុំ ផ្ដល់​ព័ត៌មាន​​មិន​ពិត​ធ្វើ​ឱ្យ​គាត់​មាន​ការ​ភ័ន្តច្រឡំ បន្ទាប់​មក ​រៀប​គម្រោង​ឱ្យ​កូន​ក្ដី​ខ្ញុំ​មក​កំពង់សោម ​ហើយ​បាន​បញ្ឆោត​គាត់​ឱ្យ​ទៅ​កាន់​ផ្ទះ​តូច​នៅ​ទីនោះ​ គេ​មាន​ចេតនា​ផ្លុង​ចោល​នូវ FolderZ22ជា​មួយ​រូបថត​មួយ​ចំនួន​ដែល​​បង្កើន​ការ​សង្ស័យ​ដល់​ទំនាក់ទំនង​កូន​ក្ដី​ខ្ញុំ​ និង​ភរិយា។​ចុងក្រោយ​ ពេល​ឈ្មោះ​ណិច​Callទៅ​រក​កូន​ក្ដី​ខ្ញុំ​ គេ​បាន​រង់ចាំ​ដល់​កូន​ក្ដី​ខ្ញុំ​ទៅ​ជួប​ជាង​ម្នាក់​នោះ​ចេញ​មក​វិញ​ផុត ​ទើប​គេ​សម្លាប់​ម្នាក់​នោះ​ចោល ​ហើយ​ទម្លាក់​កំហុស​មក​លើ​កូន​ក្ដី​ខ្ញុំ។»
វិទូ​ញញឹម​ស្ងួត៖
«គាប់​ជួន​ពេក​ហើយ! ហេតុអ្វី​ជន​នោះ​អាច​ដឹង​បាន​ថា ឈ្មោះ​ណិច​នឹងCallទៅ​រក​កូន​ក្ដី​នាង ធ្វើ​ម៉េច​បាន​ជា​ឈ្មោះ​ណិច​មានFolderគ្រួសារ​នាង​ក្នុង​កុំព្យូទ័រ​ដែរ? ហើយ​ហេតុអ្វី​នៅ​លើ​ប៉ៅអ៊ី​ក្បែរ​សាកសព គេ​រក​ឃើញ​សល់​ស្លាក​ស្នាម​គ្រឿងសម្អាង​ដែល​ប៉ូលិស​ប្រទះ​ឃើញ​នៅ​លើ​អាវ​កូន​ក្ដី​នាង​ដូចគ្នា?»
«ឈ្មោះ​ណិច​អាច​ថា​ចាញ់​បញ្ឆោត​គេ អាច​ថា​ជំពាក់​ប្រាក់​គេ គេ​ប្រើ​ឱ្យ​ធ្វើការ ហើយ​មិន​ដឹង​ទេ​ថា​ចុងក្រោយ ​គេ​ខ្លួនឯង​ត្រូវ​ស្លាប់​ បន្ទាប់​ពី​ជួប​កូន​ក្ដី​ខ្ញុំ​រួច!»
វិទូ​និយាយ​ទាំង​ហួសចិត្ត៖
«នាង​ជា​អ្នកច្បាប់​ស្រាប់! នាង​ដឹង​ហើយ​ថា​អ្វី​ដែល​នាង​និយាយ​ទាំង​អស់​នេះ​គ្មាន​ភស្តុតាង​ ពឹង​លើ​តែ​ការ​ប៉ាន់ស្មាន​ដោយ​លំអៀង​ទៅ​ការពារ​ចុង​ចោទ​ តើ​វា​បាន​ផល​ដែរ​ទេ​នៅនឹង​មុខ​តុលាការ?»
«ខ្ញុំ​ដឹង​ថា​មិន​ទាន់​មាន​អំណះអំណាង​ទេ​តែ ​មិនមែន​គ្មាន​ទេ​ គឺ​មិនទាន់​រក​បាន​ប៉ុណ្ណោះ​!សេចក្ដីសន្និដ្ឋាន​អាច​នាំ​ទៅដល់​ការអង្កេត​កាន់តែ​ល្អិតល្អន់ ហើយ​អាច​ថា​ផ្ដើម​ចេញ​ពី​ការ​វិភាគ​នេះ​ លោក​អាច​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ភស្តុតាង​ទាំងអស់ ដែល​ប៉ូលិស​មាន​! លោក​មិន​យល់​ថា​លឿន​ពេក​ទេ ​ដែល​ប៉ូលិស​រក​បាន​វត្ថុ​ទាំងនោះ​ភ្លាម​ៗ?​ នៅ​សុខ​ៗ​ កូន​ក្ដី​ខ្ញុំ​សម្លាប់​មនុស្ស​ ហើយ​បន្សល់​ទុក​លេខ​ទូរសព្ទ​ឱ្យ​គេ​ទៅ​ចាប់​បាន​ដល់​កន្លែង? កូន​ក្ដី​ខ្ញុំ​កំពុង​ត្រូវ​ឃាត់​ខ្លួន ស្រាប់​តែ​មាន​គេ​ឡើង​ទៅ​ស្ទឹងហាវ ​លាក់​បង្វែងដាន​ផ្លូវ​ចូល​ទៅ​កូន​ផ្ទះ​នោះ? ​ព្រោះអី? ព្រោះ​ម្នាក់​នោះ​មិន​ស្មាន​ដល់​ទេ ​ថា​លោក​សារឿន​ព្រម​ជឿ​ខ្ញុំ ​ហើយ​នាំ​ពួក​យើង​ចេញ​ទៅ​រក​កូន​ផ្ទះ​នោះ​ម្ដង​ទៀត​ទំាង​យប់​អាធ្រាត្រ! អញ្ចឹង​ហើយ​ បាន​ជា​ខ្ញុំ​ចង់​ឱ្យ​លោក​ទៅ​កាន់​ផ្ទះ​នោះ​ណាស់ គឺ​លោក​សារឿន​មិនទាន់​បាន​សួរ​នាំ​អ្នកណា​នៅឡើយ​ ខ្ញុំ​យល់​ថា​លោក​អាច​រក​ឃើញ​ភាព​មិន​ប្រក្រតី​ផ្សេង​ទៀត​ផង​ក៏​ថា​បាន!»
ស្នូរ​កុំព្យូទ័រ​ឱ្យ​សញ្ញា​មក វិទូ​ដៀង​ភ្នែក​ទៅ​មើល ​ហើយ​គេ​ក៏​និយាយឡើង​៖
​«ខាង​អង្កេត​បច្ចេកវិទ្យា ផ្ញើ​របាយការណ៍​មក​ហើយ!​»
ពេល​គេ​ចុច​ពិនិត្យ​ឯកសារ​ នាង​លួច​សម្លឹងមុខ​គេ ​ហើយ​គិត​ម្នាក់​ឯង​ក្នុង​ចិត្ត​ថា​គេ​ទទួល​បាន​កិច្ចសហការ​លឿន​ទាន់ចិត្ត​បែបនេះ​ ក៏​អាស្រ័យ​លើ​កេរ្តិ៍ឈ្មោះ​ និង​ស្នាដៃ​កន្លងមក​របស់​គេ​ពិត​ណាស់ ចុះ​ហេតុអ្វីបានជា​គេ​មើល​ទៅ​ទុទ្ទិដ្ឋិ​ចំពោះ​រឿង​ក្ដី​មួយ​នេះ​ម៉្លេះ? ម្ដង​ជា​ពីរ​ដង គេ​បាន​ទន្ទេញ​ថា​នាង​នឹង​ចាញ់​ក្ដី​នៅ​តុលាការ?
គេ​ងើប​មុខ​មក​វាក់​អើ​នឹង​ទឹកមុខ​រិះគិត​របស់​នាង ​ធ្វើ​ឱ្យ​នាង​បើក​ភ្នែក​ធំ​សម្រួល​ទឹកមុខ​មក​វិញ​ ប៉ុន្តែ​ទឹកមុខ​វិទូ​មិនមែន​ធូរស្រាល​ឡើយ​ គេ​ហាក់​បាន​ទទួល​ព័ត៌មាន​អ្វីមួយ​ដែល​អាក្រក់​ច្រើនជាង​ល្អ។
«ខាង​អង្កេត​បច្ចេកវិទ្យា​រក​ឃើញ​ថា​កូដ​នៃ​ Mailដែល​ទាក់ទង​ទៅ​សួរ​នាំ​បង​វិសុទ្ធ ពី​ករណី​ឃាតកម្ម​នៅ​ស្ទូឌីយោ​លេខ​៧​គឺ មាន​ប្រភព​កូដ​ចេញ​ពី​ម្ដុំ​ផ្ទះ​ចាស់​​របស់​ភីណា​នៅ​ភ្នំពេញ គឺ​ផ្ទះ​នៅ​សង្កាត់ លេខ​មួយ​!»
«ថា​ម៉េច?!»
និស្ស័យ​ជ្រួញ ចិញ្ចើម​ព្រោះ​ង៉េមង៉ាម​។
វិទូ​និយាយ​បន្ត​ ដោយ​សម្លឹង​មុខ​នាង​៖
«រឿង​សំខាន់​មួយ​ទៀត​ គឺ​លេខ​ទូរសព្ទ​ដែល​ត្រូវ​បាន​បិទ ​ទាក់ទង​លែង​ចូល​របស់​អ្នក​ស៊ើប​អាថ៌កំបាំង​នោះ ក៏​មាន​កំណត់ត្រា Callចេញ​ពី​តំបន់​នោះ​ដូចគ្នា!»
និស្ស័យ​ចងចិញ្ចើម​ជំនួស​សំដី វិទូ​ឆ្លើយតប​នឹង​ចម្ងល់​របស់​នាង៖
«កូន​ក្ដី​នាង​អាច​ថា​ជា​អ្នក​បង្កើត​រឿង​ទាំងអស់​នេះ​ឡើង ​គេ​ដើរ​តួ​ខ្លួន​ឯង​ជា​អ្នក​ស៊ើប​នោះ ហើយ​ដើរតួ​ជា​អ្នក​mail ទៅ​វិទ្យុ​យុវវ័យ​សួរនាំ​រឿង​ស្ទូឌីយោ​លេខ​៧។​ គេ​កុហក​យើង។»
«​​គាត់​បង្កើត​រឿង​ច្រើន​យ៉ាង​នេះ​ធ្វើ​អី?! គ្មាន​ហេតុផល!»
«មក​ពី​គេ​​មានបំណង​រួច​ទៅ​ហើយ ​ក្នុង​ការ​​​សម្លាប់​ម្នាក់​ឈ្មោះ​ណិច​ ព្រោះ​តែ​ម្នាក់​នោះ​ដឹងរឿង​ពិត​ស្នេហា​របស់​គេ​មុន​រៀបការ​ជាមួយ​ភីណា​!»
ទោះ​បី​ចិត្ត​អន្ទះសា និស្ស័យ​នៅ​តែ​ព្យាយាម​ការពារ​ជំនិត ​នៅ​ចំពោះ​មុខ​ទស្សនៈ​អវិជ្ជមាន​របស់​វិទូ  នាង​និយាយ​ស្រួយស្រែស​៖
​«ខ្ញុំ​វិញ​យល់​ផ្សេង​ពី​នេះ! បើ​ការអង្កេត​លើ​Code បញ្ជាក់​ថា​អ្នក​ដែល​សួរនាំ​បង​សុទ្ធ​ពី​សំណុំ​រឿង​នៅស្ទូឌីយោលេខ៧​ ហើយ​និង​អ្នកស៊ើប​​ដែល​បោក​បង​ជំនិត​ គឺ​ជា​មនុស្ស​តែម្នាក់​ គេ​ប្រាកដ​ណាស់​ក៏​ជា​មនុស្ស​នៅ​ក្បែរ​ភីណា​ និង​ប្ដី​នាង បាន​ជា​គេ​នោះ​មាន​ប្រវត្តិ​គ្រួសារ ​និង​ព័ត៌មាន​ផ្សេងៗ​ទៀត​ទាក់ទិន​នឹង​គ្រប់គ្នា​ដែល​ពាក់ព័ន្ធ​នឹង​គ្រួសារ​នេះ​ សូម្បីតែ​ខ្ញុំ​ហើយ ​និង​លោក!! លោក​មើល​ចុះ សូម្បី​តែ Folder Z22 ក៏​ប្រើPassword ជា​ថ្ងៃខែ​ឆ្នាំ​កំណើត​បងប្រុស​អ្នកនាង​ភីណា​ដែរ!»
នាង​ចង់និយាយ​ច្រើន​ទៀត​ តែ​ងើប​មុខ​សម្លឹង​គេ​ចំ ក៏​ឃើញ​គេ​លួច​ញញឹម​ចុងមាត់​តិចៗ។
នាង​បញ្ឈប់​សម្ដី ​ហើយ​ជ្រួញ​ចិញ្ចើម​។ បុរស​នេះ​តាម​មើល​អាកប្បកិរិយា​ គឺ​គេ​ហាក់​គិត​យល់​មិន​ខុស​ពី​នាង​ទេ ​ព្រោះ​គេ​ជា​ប៉ូលិស​វ័យ​ឆ្លាត ​ហេតុផល​ប៉ុណ្ណឹង​ៗ​​​គេ​មាន​រឿង​អ្វី​គិត​មិន​ឃើញ ប៉ុន្តែ​អម្បាញ់មិញ ​គេ​នៅតែ​មាន​ពេល​មាន​ចិត្ត​នៅ​លលេង​ធ្វើ​ជា​ចោទ​ប្រកាន់​កូន​ក្ដី​នាង​?
នាង​នៅ​ស្ងៀម​ពិនិត្យ​ពិច័យ​អាកប្បកិរិយា​របស់​គេ​។ សំឡេង​គេ​លាន់​មក​ស្មើ​ៗ​៖
«នាង​ឆ្លាត​គួរសម!»
«លោក​មក​សរសើរ​ខ្ញុំ​ធ្វើអី? លោក​ឌឺ​ខ្ញុំ​បាន​ប្រយោជន៍​អី? ​អ្វីៗ​ច្បាស់​ដូច​ថ្ងៃ​ហើយ​ បើ​លោក​មក​ជួយ​ខ្ញុំ….អុះ​ ខ្ញុំ​មិន​ខ្វល់​ទេ….​លោក​ថា​លោក​គឺ​មក​ជួយ​ភីណា! ​អូខេ!​ ​តែ​បើ​លោក​ចង់​ជួយ​ពួកគេ​មែន​លោក​ត្រូវ​ស្ដាប់​ខ្ញុំ​សិន ​ខ្ញុំ​ដឹង​រឿង​ជាច្រើន ​ព្រោះ​ខ្ញុំ​ទទួល​សំណុំ​រឿង​នេះ​មុន​ពេល​លោក​មក​ដល់!»
«និយាយ​​ទៅ មាន​អ្នកណា​ឃាត់?»
«ខ្ញុំ​ប្រុង​ប្រាប់​លោក​តាំង​ពី​នៅ​វិទ្យុ​យុវវ័យ​រហូត​ដល់​ពេល​នេះ តែ​លោក​ថា​វា​មិនមែន​ជា​អាទិភាព!»
«ឥឡូវ​នាង​និយាយ​ទៅ!» គេ​តប​ធ្វើ​ហី។​
គ្មាន​ពេលណា​មួយ ដែល​គេ​ព្រម​ទទួល​កំហុស ​ឬ​និយាយ​ពាក្យ​សុំទោស​ចេញ​មក​ឡើយ​។
នាង​ក្នាញ់​ណាស់​ ហេតុ​តែ​​ការងារ​ជា​មេធាវី​ ស្រី​ខំ​សង្កត់ចិត្ត​និយាយ​មួយៗ៖
«លោក​ជា​អ្នក​ធ្វើការ​ដោះស្រាយ​សំណុំរឿង​ សង្ឃឹមថា​លោក​ស្ដាប់ ​ហើយ​មិន​ខឹង​ទេ! មនុស្យ​នៅ​ពី​ក្រោយ​រឿង​នេះ​​បាន​ព្យាយាម​​ទាញ​យក​រូប​លោក ​និង​អតីតកាល​រវាង​លោក ​និង​អ្នកនាង​ភីណា ធ្វើជា​នុយ​ចាក់ដោត​ឱ្យ​កូន​ក្ដី​ខ្ញុំ​ចាញ់បញ្ឆោត​ ដាច់ចិត្ត​វិល​មក​ស្រុក​ខ្មែរ​ហើយ ឡើង​មក​កំពង់សោម​នេះ​តែ​ម្នាក់ឯង!»
គេ​នៅ​ស្ងៀម​ នាង​ក៏​មាន​ឱកាស​និយាយ​រឿង​ទាំងអស់​ដែល​នាង​ដឹង​ពី​ជំនិត ​ប្រាប់​វិទូ​ពីដើម​ដល់​ចប់។ទោះបី​ខ្លួន​គេ​ជា​ដើមចម​សំខាន់ ​នាំ​ឱ្យ​ជំនិត​ខឹង​ប្រចណ្ឌ​កើត​សង្ស័យ​ក៏ដោយ​ គេ​ស្ដាប់​ហើយ​ មិន​មាន​ប្រតិកម្ម​អ្វី​ទាំងអស់​ ធ្វើ​ឱ្យ​ស្រី​ស្អាត​លប​សរសើរ​លើ​ភាព​នឹងន​ក្នុង​ចរិត​ឫកពា​របស់​គេ។
«តោះ​!»
គេ​បិទ​កុំព្យូទ័រ​ ហើយ​ក្រោក​យ៉ាង​រហ័ស។
នាង​ជា​មេធាវី​ ធ្វើការ​សកម្ម​មិនទំនង​នឹង​​ស្ពឹក​ស្រពន់​ទេ ​តែ​នេះ​គេ​រហ័ស​នោះ​រហ័ស​ពេក ​ទាល់​តែ​នាង​ក្រោក​មក​តាម​គេ​មិន​ចង់​ទាន់​ ទ្រេតទ្រោត​វិះ​ដួល​ទៅវិញ ​កុំ​តែ​បាន​គេ​​ក៏​លូក​ដៃ​មក​ទាញ​ទប់​ដៃ​នាង​។
នេះ​ជា​លើកដំបូង​ដែល​នាង​ប៉ះ​នឹង​គេ​។
នាង​រៀន​នៅ​បរទេស ជា​ស្ត្រី​បើក​ចំហ ​តែ​មិន​ដឹង​យ៉ាងម៉េច​ភាព​ស្និទ្ធស្នាល​នេះ​ធ្វើ​ឱ្យ​នាង​ភាន់ភាំង​។
នាង​និយាយ​បន្លប់​៖
«ទៅ​ណា?!»
មិន​ដឹង​ថា​វិទូ​ដឹង​ពី​អារម្មណ៍​នេះ​ដែរ​ទេ ​ប៉ុន្តែ​គេ​និយាយ​ដោយ​ទឹកមុខ​មាំ៖
«នាង​ក៏​និយាយ​ដែរ​ ម្នាក់​នោះ​ប្រាកដ​ជា​មនុស្ស​នៅ​ក្បែរ​ៗ​គ្រួសារ​នេះ! វា​ប្រហែល​នៅ​ក្បែរ​ៗ​ភីណា​ ឬ​ជំនិត​នៅឡើយ​ដើម្បី​រង់ចាំ​ស៊ើប​ដំណឹង!»
នាង​អរ​ដែល​គេ​គិត​ដូច​នាង ប៉ុន្តែ​នាង​គិត​ដល់​កិច្ចការ​សំខាន់​ច្រើន​ទៀត​ដែល​មនុស្ស ឆ្លាត​ដូច​គេ​គួរ​តែ​ដឹង​រឿង​ទាំងអស់​នោះ​ ដែល​នាំ​ទៅ​ដល់​ការ​​​​រក​ឃើញ​ពន្លឺ​លឿន​ជាង​នេះ ​តាម​បច្ចេកទេស​ប៉ូលិស។
នាង​និយាយកាត់​៖
«លោក​ព្រម​ទៅ​មើល​ផ្ទះ​នោះ​បន្តិច​ទៅ​ណា!​ ផ្ទះ​នៅ​ស្ទឹង​ហាវ​! ខ្ញុំ​ជឿ​ថា​លោក​នឹង…..!»
«លោក​សារឿន​បាន​វិល​ទៅ​ទីនោះ​វិញ ​កាល​ពី​ព្រលឹម​ម្សិល! គាត់​បាន​ធ្វើ​របាយការណ៍​សំខាន់​មួយ ចំនួន​រួចរាល់​ហើយ គាត់​ប្រហែល​រក​បាន​សាក្សី​ខ្លះ​!»
នាង​បើក​ភ្នែក​មូល​ក្រឡង់​ គេ​និយាយ​បន្ថែម៖
«ខ្ញុំ​អាន​វា​ចប់​រួចរាល់​ហើយ! ខ្ញុំ​យល់​ថា​វា​អាច​បង្កើន​នូវ​ពន្លឺ​ខ្លះ​ៗ​ ហើយ​យើង​មិនទាន់​ចាំបាច់​ទៅ​រក​អ្វី​ថ្មី​ទេ!»
«យូរ​ហើយ ​លោក​មិន​និយាយ?»
គេ​បង្វែរ​ការណ៍​ភ្លាម​៖
«ភីណា​អាច​មាន​គ្រោះថ្នាក់!»
ថា​ហើយ​ គេ​លែង​ដៃ​នាង​បោះជំហាន​វែងៗ​តម្រង់​ជំនិះ ​ចោល​នាង​ដែល​មិនទាន់​ឈានជើង​បាន​ស្រួលបួល​ ហើយ​ក៏​មិន​ទាន់​បាន​ឱ្យ​ប្រាក់​ថ្លៃ​អាហារ​ផង​។
នាង​រួសរាន់​ទូទាត់ប្រាក់ ​ហើយ​ចេញ​មក​ដល់​ក្រៅ ឃើញ​គេ​ថយ​បែរ​ក្បាល​ឡាន​ទៅ​ផ្លូវ​បត់​ស្រេច​ទៅ ហើយ​។
គេ​លូក​ដៃ​មក​រុញ​ទ្វារ​ឡាន​ទទួល​នាង ដែល​រត់​សំដៅ​ទៅ។
ក្នុង​ពេល​រាងកាយ​កំពុង​សកម្ម​ នាង​នៅតែ​លួច​គិត​ និង​លួច​នឹក​ច្រណែន​។
«សុវត្ថិភាព​ភីណា​ធ្វើ​ឱ្យ​នាយ​ប៉ូលិស​អន្ទះសា​ថ្នាក់​នេះ?»
គេ​លើក​ទូរសព្ទ​ចុច​ដោយ​មិន​រវល់​នឹង​ការ​គិត​របស់​នាង​ឡើយ​។ ស្រី​ស្អាត​លួច​តាមដាន​កាយវិការ​សូម្បី​តែ​អ្វីៗ​ដែល​នាយ​នឹង​និយាយ​​ដោយ​យក​ចិត្ត​ទុកដាក់ ព្រោះ​នាង​ជឿ​ថា​គេ​កំពុង​ខល​ទៅ​ភីណា។
«អាឡូ! អូន​នៅ​អូតែល​ទេ?!»
គេ​ជិះ​ឡាន​តម្រង់​ទៅ​អូតែល​ដែល​ភីណា​ជួល​សម្រាប់​នៅ​រង់ចាំ​ដំណឹង​ប្ដី​នាង ​ប៉ុន្តែ​​នាង​តប​បដិសេធ​វិញ៖
«អូន​នៅ​ភោជនីយដ្ឋាន​ដដែល​! គឺ​កន្លែង​កាល​ពី​យប់មិញ!»​
គេ​បន្ថយ​ល្បឿន ​ហើយ​រយ៉ែ​បត់​ស្ទើរ​ហើប​គូទ​ពី​កៅអី​ទាំង​ពីរ​នាក់។
និស្ស័យ​រអ៊ូ​តិចៗ៖
«ចាំ​បាច់​អី បើក​ឡាន​អាក្រក់​ម្ល៉េះ​?!»
គេ​មិន​និយាយ​តប​ តែ​គេ​ងាក​មក​មើល​មុខ​នាង​ ដោយ​ទឹក​មុខ​ឌឺ​ គ្មាន​បញ្ជាក់​អ្វី​ថា​ដឹង​កំហុស ​ឬ​សុំទោស​ឡើយ​ មាន​តែ​ចេញ​សំណួរ​សម្ងាត់​មក​តាម​ទឹកមុខ​គឃ្លើន​នោះ​ថា ​«សម្រេច​ថា​ជិះ​ឬ​អត់!» ធ្វើ​ឱ្យ​នាង​ឱប​ដៃ​ងាក​មុខ​ចេញ​ងរង៉ក់។
មកដល់​ភោជនីយដ្ឋាន នាង​មើល​ពី​ក្នុង​រថយន្ត​ទៅ​ឃើញ​ធីតា​អភិជន​នៅ​ឈរ​រង់ចាំ​ក្បែរ​ឆ្នេរ​ជាមួយ​ឈុត​រ៉ូប​ផ្កា​វែង​ស្រស់បំព្រង។
នាង​ហាក់​ត្រេកអរ​ពេល​ឃើញ​វិទូ​ដើរ​មកដល់។
ចំណែក​និស្ស័យ​ចុះ​ពី​លើ​ឡាន ​តាម​ពី​ក្រោយ​ជាមួយ​សំណួរ​សម្ងាត់​ក្នុង​ចិត្ត​៖
«ប្ដី​នាង​មានទុក្ខ​ម្ល៉ឹង​ៗ​ ស្រី​អ្នកមាន​នេះ​នៅ​មាន​ចិត្ត​តែង​កាយ​ឆើតឆាយ​យ៉ាង​នេះ​ទៀត?»
គិត​ហើយ​ នាង​ខំ​តាម​ពិនិត្យ​កាយវិការ​អ្នក​ទាំង​ទ្វេ​មិន​ឱ្យ​ចន្លោះ​ទេ​។
ភីណា​នាំ​អ្នក​ទាំងពីរ​ចូល​ទៅ​ក្នុង​បន្ទប់​VIPកាល​ពី​យប់មិញ​ ហើយ​ដេញ​អ្នក​រត់​តុ​ចេញ​អស់។
«បង​ទូ​មាន​ដំណឹង​ល្អ​អ្វី​មែន​ដែរ​ទេ?»
វិទូ​អង្គុយ​ចុះ​វឹង​ ឯ​និស្ស័យ​អង្គុយ​សន្សឹម​ៗ​ ព្រោះ​តាមដាន​មិន​ដក​ភ្នែក​ពី​ទឹកមុខ​ភីណា​។
ភីណា​ក្រៀមក្រំ​ តែ​លាយ​អរ​ពេល​ឃើញ​វិទូ។ និស្ស័យ​ពិបាក​ចែក​ដាច់​ណាស់​ថា​ស្រី​អ្នកមាន​នេះ​​ត្រេកអរ​ដែល​បាន​ជួប​នាយ​ប៉ូលិស​ ឬ​អរ​ដែល​បាន​ដំណឹង​ពី​ប្ដី​នាង?
សំឡេង​នាយ​ប៉ូលិស​លាន់​មក​ជ្រែក​កាត់​ការ​ពិចារណា​របស់​នារី​អ្នក​ច្បាប់៖
«មុន​ពេល​ប៉ូលិស​ទៅដល់​អាផាតមែន​ដែល​ប្ដី​អូន​ត្រូវ​ចាប់​ខ្លួន ភីណា​មាន​បាន​ទៅ​ក្បែរ​គេ​ ហើយ​ធ្វើ​ឱ្យ​ប្រឡាក់​ក្រែម​ជាន់​នឹង​សំលៀកបំពាក់​របស់​គេ​ដែរ?»
​នារី​អភិជន​បើកភ្នែក​ក្រឡង់ ​ហើយ​ឆ្លើយតប​វិញ​ភ្លាម៖
«អូន​ទើប​តែ​មក​ដល់ ក៏​ឃើញ​គេ​ចាប់​គាត់​ទៅ​ហើយ!»
«នៅ​លើ​សំលៀកបំពាក់​ប្ដី​របស់​អូន​មាន​សល់​ស្លាកស្នាម​ក្រែម​លាប​មាត់​​​ដែល​មាន​ពណ៌​កំបោរ​ ហើយ​សារជាតិ​ដូចគ្នា​នេះ ​មាន​សេសសល់​ជាប់​លើ​ប៉ៅអ៊ី ដែល​ឈ្មោះ​ណិច​ដេក​ស្លាប់!»
ភីណា​ស្ងាត់​មាត់​ដូច​គេ​ចុក។
កន្ទុយភ្នែក​និស្ស័យ​ដៀង​ទៅ​រក​ម្រាមដៃ​ទន់​ស្រលូន​នៃ​នារី​អ្នក​មាន​ប្រាក់​ ដែល​ចាប់​ផ្ដើម​ញ័រ​រង្គើ​ដោយ​ការ​រំជួល​ចិត្ត។
ស្រី​អ្នក​ច្បាប់​សួរ​វឹង៖
«អ្នកនាង​គិត​ថា​បង​ជំនិត​មាន​ស្រីញី ឬ​មួយ​ក៏….»
«គាត់​មិនមែន​ជា​ឃាតក​ទេ​! របស់​នោះ​អាច​ថា​ជួន​គ្នា?»
ភីណា​ឆ្លើយ​យ៉ាង​រហ័ស​លើស​ពី​ការ​រំពឹង​ទុក​ តែ​ប្រអប់​ដៃ​នាង​​កាន់​តែ​ញ័រ​ចំប្រប់​លើស​មុន​។
«ចុះ​ម៉េច​ក៏​នាង​រំជួល​ចិត្ត​ម្ល៉េះ?!» និស្ស័យ​សួរ​ ហើយ​ដៀង​ភ្នែក​ទៅ​រក​ម្រាមដៃ​នោះ​ ធ្វើ​ឱ្យ​ម្ចាស់​វា​ដឹង​ខ្លួន​មកវិញ ហើយ​នាង​ខំ​ច្របាច់​បាត​ដៃ​ចូល​គ្នា​បង្ការ​ការ​ញ័រ​រន្ធត់​។
«និយាយ​ទៅ​ភីណា! មិន​បាច់​ខ្លាច​អី​ទាំង​អស់! បង​នៅ​ទីនេះ​ហើយ!»
វិទូ​និយាយ​ស្រាល​ៗ ចំពោះ​ភាព​តក្កមា​ក្នុង​អាកប្បកិរិយា​ស្រី​អភិជន។
វិទូ​តាម​ស្មាន​អាច​ដឹង​បាន​ថា​វត្ថុ​តាង​ចុងក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ភីណា​កាន់​តែ​អស់​សង្ឃឹម​ក្នុង​ការ​ជួយ​ប្ដី​នាង ​បាន​ជា​នាង​ភ័យ​ដល់​ម្ល៉ឹង​ ឯ​ស្រី​អ្នក​ច្បាប់​វិញ​ បែរ​ជា​ប្រកាន់​ថា​វិទូ​ដែល​​​ចប់​ការ​ពាក់ព័ន្ធ​អ្វី​នឹង​ភីណា​ទៀត​ហើយ​នោះ​ មិន​សម​ថា​មក​ប្រើ​សម្ដី​កក់ក្ដៅ​បែបនេះ​ទៅ​រក​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​នោះ​ដែល​ធ្លាប់​មាន​អតីតកាល​ជា​មួយ​ខ្លួន​ទៀត​នោះ​ឡើយ​​។
នាង​ងាក​មុខ​ចេញ​នៅ​ពេល​ដែល​អតីត​គូស្នេហ៍​ទាំង​ទ្វេ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ឱ្យ​គ្នា​។
សំឡេង​វិទូ​ និង​ភីណា​លាន់​បណ្ដាក់​គ្នា​ស្រាល​ៗ​ពីក្រោយ​ខ្នង​និស្ស័យ៖
«បង​ទូ!….ខ្ញុំ​មិន​ដឹង​ពន្យល់​យ៉ាងណា​….បើ​បង​ថា​ខ្ញុំ​កាន់​ជើង​ប្ដី​​ខ្ញុំ​ក៏​ព្រម តែ​បង​ជំនិត​ពី​ដើម​មក​មិនដែល​ប្រើ​របស់​អស់​នេះ​ទេ​!! ថ្ងៃ​នោះ ​ខ្ញុំ​ទើប​តែ​ឡើង​មក​ពី​ភ្នំពេញ​ វា​គ្មាន​ហេតុផល​អ្វី​ដែល​គាត់​មាន​សល់​ក្រែម​ប្រឡាក់​ដែរ! ភស្តុតាង​ច្បាស់​របៀប​នេះ បង​ជា​អ្នកស៊ើប​​ បង​ស៊ើប​​ឱ្យ​ស្រួល​ទៅ បើ​ប៉ូលិស​នៅ​ទីនេះ គេ​សម្រុក​មក​ចាប់​គាត់ គេ​អាច​លប​​ដាក់​វា​លើ​ខោអាវ​គាត់ ព្រោះ​គេ​ខ្ជិល​រក​ឃាតក​ស៊ីពេល​ច្រើន គេ​រក​គាត់​ឱ្យ​បញ្ចប់​រឿង​ក្ដី​ទៅ​​ក៏​ថា​បាន​!»
និស្ស័យ​នៅ​ស្ងៀម​ទាំង​មុខ​ស្មើ​ ព្រោះ​នាង​មិន​ពេញចិត្ត​​ចំពោះ​ការ​សន្និដ្ឋាន​នេះ។
តែ​នាង​នៅ​អត់​ធម្មតា​រង់ចាំ​ស្ដាប់​ការ​ឆ្លើយតប​របស់​វិទូ។
នាង​ឮ​គេ​និយាយ​មួយៗ៖
«ភីណា​!​ អូន​អាច​គិត​ តែ​កុំ​និយាយ​ចេញ​ឱ្យ​សោះ!​ ពាក្យ​អម្បាញ់មិញ​នេះ​ បើ​​ឱ្យ​ឮ​ដល់​ប៉ូលិស​ពិសេស​គឺ​លោក​សារឿន​ ក៏​​ស្មើ​នឹង​មាក់ងាយ​គាត់​!​ ប្រធាន​ផ្នែក​ស៊ើប​នេះ បាន​ជួយ​យើង​ច្រើន​ណាស់​មក​ហើយ!​ បង​ទុកចិត្ត​លើ​បទ​ពិសោធន៍​ និង​របៀប​ធ្វើការ​របស់​គាត់!!​ រឿង​ក្រែម​នោះ​គឺ​បង​គ្រាន់​តែ​សួរ ប៉ុន្តែ​តាម​បច្ចេកទេស​ប៉ូលិស​ទេ!​ ទាំង​នេះ​ជា​ភស្តុតាង​សិប្បនិមិត្ត​! វត្ថុ​តាង​ដែល​មាន​លក្ខណៈ​ងាយស្រួល​រក​តាំង​ពី​ប៉ូលិស​ទៅ​ដល់​ដំបូង​ គឺ​បង្ហាញ​ថា​អ្នកណាម្នាក់​បាន​រៀបចំ​វា​ឡើង!!!​ ប៉ុន្តែ​សម្រាប់​បង ប៉ូលិស​មិនមែន​នៅ​ពី​ក្រោយ​រឿង​នេះ​ឡើយ​។ អ្នកណា​ម្នាក់​នោះ​អាច​​មាន​គំនុំ​នឹង​ប្ដី​អូន​ ឬ​គ្រួសារ​នេះ ​យើង​ក៏​នៅ​មិនទាន់​សន្និដ្ឋាន​បាន​ តែ​អ្វី​ដែល​យើង​រក​ឃើញ​គឺ​លេខ​ទូរសព្ទ​ដែល​ត្រូវ​បាន​បិទ​ ទាក់ទង​លែង​ចូល​របស់​អ្នក​ស៊ើប​អាថ៌កំបាំង​នោះ ក៏​មាន​កំណត់ត្រា Callចេញ​ពី​ផ្ទះ​ចាស់​របស់​អូន​នៅ​សង្កាត់​លេខមួយ!»
«សិក្ខា…!»
​ភីណា​ភ្លាត់​មាត់​តិចៗ​ តែ​វាចា​ដ៏​ខ្លី​នេះ​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​និស្ស័យ​ងាក​មុខ​មក​វិញ​យ៉ាង​រហ័ស។
នៅ​ចំពោះ​ពន្លឺ​ភ្នែក​​ស្រទន់​របស់​នាយ​ប៉ូលិស​ដែល​មមៃ​គិត និង​និស្ស័យ​ដែល​ផ្ដោត​មក​រង់ចាំ​ចម្លើយ​បន្ត​ ស្រី​តូច​ភីណា​ ធ្លាក់​ទឹកភ្នែក​មក​ច្រោក​រមៀល​កាត់​ថ្ពាល់​ស្រស់បំព្រង​ តែ​ក្រៀមក្រំ​ទាំង​សង​។
​​«ហេតុអ្វី​អូន​គិត​ថា​គេ?»
នាង​បន្ត​នៅ​ស្ងៀម ​គេច​ភ្នែក​ពី​នាយ​។
វិទូ​និយាយ​បន្ថែម​សំណួរ​ទៀត​​៖
«ក្រែង​អូន​ធ្លាប់​ប្រាប់​យុវជន​ម្នាក់​នោះ ​ជា​ប្អូន​ធម៌​របស់​ពួក​អូន? អូន​​ថា​គេ​ស្រលាញ់​គ្រួសារ​នេះ?»
ភីណា​និយាយ​ញ័រ​ៗ៖
«ពួក​យើង​សុទ្ធ​តែ​គិត​អញ្ចឹង ​ប៉ុន្តែ​យប់មិញ​នេះ​ អូន​ឃើញ​គេ​មាន​អាការៈ​ចម្លែក ​គួរ​ឱ្យ​សង្ស័យ​ណាស់!​ពេល​អូន​និយាយ​ទូរសព្ទ​ក្នុង​បន្ទប់ អូន​ឃើញ​គេ​ពួន​លួចលាក់​ក្បែរ​បង្អួច ​គឺ​គេ​លួច​ស្ដាប់​អូន! អូន​ឃើញ​គេ​តាម​កញ្ចក់​ តែ​អូន​ធ្វើជា​មិន​ឃើញ!​ អូន​អង្គុយ​គិត​ពេញ​មួយ​ព្រឹក​មក​ហើយ​ តើ​គួរ​និយាយ​រឿង​នេះ​នឹង​ប៉ូលិស​ដែរ​អត់?​ តើ​អូន​សង្ស័យ​គេ​ខុស ឬ​មួយ​យ៉ាងណា​!? នៅ​ថ្ងៃ​ចេញ​ពី​ភ្នំពេញ​មក​កំពង់​សោម គេ​មក​ដល់​យឺត​ណាស់ ​តាម​ថា​យើង​ត្រូវ​មក​ដល់​ទីនេះ​​នៅ​ម៉ោង​១០​តាម​ការ​ណាត់​ជា​មួយ​បង​ជំនិត ​តែ​​សូហ្វ័រឡាន​អូន​ច្បាប់ ​អូន​ក៏​ពឹង​សិក្ខា​ឱ្យ​បើកឡាន​មក! គេ​មក​ទទួល​អូន​ព្រឹក​ណាស់​ទៅ​ហើយ​ គេ​ថា​គេ​គេង​ជ្រុល ​ប៉ុន្តែ​នៅ​លើ​ស្បែក​ជើង​របស់​គេ អូន​ឃើញ​មាន​គ្រាប់​ខ្សាច់​ខ្លះ! អូន​សង្ស័យ​ថា​គេ​បាន​មក​កំពង់សោម​លួចលាក់​ ហើយ​ប្រញាប់​ត្រឡប់​ទៅ​ជួប​អូន​វិញ ​កុំ​ឱ្យ​​យើង​ចាប់​ថ្នាក់​បាន​!»
វិទូ​ចងចិញ្ចើម​ងើបមុខ​សម្លឹង​ទៅ​និស្ស័យ​ដែល​កំពុង​បង្ហាញ​ភាព​រិះគិត​យ៉ាង​ជ្រាល​ជ្រៅ​ដូចគ្នា​។
និស្ស័យ​និយាយ​មួយៗ​ដោយ​ផ្ដោត​ភ្នែក​តាមដាន​កាយវិការ​ភីណា​ពិនិត្យពិច័យ៖
«យប់មិញ គេ​ដឹង​ថា​នាង​ឃើញ​គេ​ដែរ​ទេ?»
«មិន​ដឹង​ដែរ តែ​ខ្ញុំ​ខំ​រក្សា​ឫកពា​ធម្មតា​!»
«ពេលនេះ​គេ​នៅ​ឯណា?!»
«គេ​ថា​មាន​កិច្ចការ​ផ្ទាល់​ខ្លួន​ត្រូវ​ធ្វើ​!»
«គេ​នៅ​កំពង់សោម​នៅឡើយ​មែន​ទេ?»
«ចា៎!»
«កន្លង​មក ​ទំនាក់ទំនង​គេ​នឹង​បង​ជំនិត​យ៉ាងណា​ដែរ?»
«មានអី!! មើល​ទៅ​ដូច​ជា​ល្អ​ណាស់!​ គាត់​ហៅ​ថ្មើរ​ណា ​សិក្ខា​មក​ថ្មើរ​ហ្នឹង! គេ​មើល​ពី​ក្រៅ​ទៅ​គឺ​គោរព​បង​ប្រុស​បំផុត!​ តែ​ចិត្ត​គេ​ខាងក្នុង ​យើង​មិន​ដឹង​ទេ! គេ​មាន​សិទ្ធិ​ចេញចូល​ផ្ទះ​ចាស់​របស់​ខ្ញុំ​​នៅ​សង្កាត់​លេខ​មួយ ​តាម​ធម្មតា ​គេ​ជា​មនុស្ស​ដែល​បង​ជំនិត​វេរ​ប្រាក់​ឱ្យ​សម្រាប់​បែង​ចែក​ចាយវាយ​ថែទាំ​ទីនោះ​ និង​ឱ្យ​ប្រាក់​ខែ​អ្នកបម្រើ​ក្នុង​ផ្ទះ!​»
និស្ស័យ​លែង​សួរ​ ងើប​មុខ​ទៅ​រក​វិទូ​ជាមួយ​វាចា​​មួយ​ៗ៖
«ប្រសិន​បើ​គេ​នោះ​ជា​អ្នកស៊ើប​ដែល​បញ្ឆោត​បង​ជំនិត មិន​សម​ថា​បង​ជំនិត​ចំណាំ​សំឡេង​ប្អូនប្រុស ធម៌​របស់​ខ្លួន​មិន​បាន​នោះ​ទេ!»
វិទូ​មិន​និយាយ​ ព្រោះ​គេ​កំពុង​ចុច​ទូរសព្ទ។
​សំឡេង​គេ​លាន់​ឡើង​ទៅ​រក​អ្នកណា​ម្នាក់​ដែល​ទើបតែ​ទទួល​ទូរសព្ទ​របស់​គេ៖
«ខ្ញុំ​សុំ​មើល​ចម្លើយ​ដែល​ឈ្មោះ​សិក្ខា​ប្រាប់​នៅ​ប៉ុស្តិ៍​ប៉ូលិស​! ជួយ​ផ្ញើ​មក​ឱ្យ​ខ្ញុំ​បាន​ទេ? បាទ គឺ​សិក្ខា​ ម្នាក់​​​ដែល​ត្រូវជា​ប្អូន​ធម៌​របស់​ជនសង្ស័យ! បាទ ត្រូវហើយ​គឺ​គេ !….អរគុណ​ណាស់!»
គេ​ដាក់​ទូរសព្ទ​ចុះ​ ហើយ​ក្រឡេក​មក​រក​ផ្ទៃមុខ​ក្រៀម​ស្ងួត​របស់​ភីណា។ ការ​និយាយ​លួងលោម​ជា​មធ្យោបាយ​ដែល​គេ​តែងតែ​ប្រើ​លើ​ស្រី​តូច​ម្នាក់​នេះ​ ព្រោះ​គេ​ដឹង​ពី​ភាព​ទន់ខ្សោយ​ខាង​ផ្លូវចិត្ត ​ពិសេស​បន្ទាប់​ពី​នាង​បាន​បាត់បង់​បងប្រុស​ដែល​ជា​ឪពុក​បង្កើត​របស់​នាង​ពី​លោក​នេះ​ទៅ៖
«ប្រសិន​បើ​គេ​នោះ​បាន​មក​ដល់​កំពង់សោម​ ហើយ​បក​ទៅ​រក​នាង​វិញ​តាំង​ពី​ព្រលឹម គេ​ប្រាកដ​ជា​បន្សល់​នូវ​ចំណុច​សង្ស័យ​ផ្សេង​ច្រើន​ទៀត មិនមែន​ត្រឹម​តែ​ខ្សាច់​ប៉ុន្មាន​គ្រាប់​លើ​ស្បែក​ជើង​ទេ!»
ភីណា​លើកដៃ​ជូត​ទឹក​ភ្នែក​​​វាចា​តប​វិញ៖
«ខ្សាច់​នោះ​ជួនកាល​អាច​គេ​ជាន់​ប៉ះ​កន្លែង​សំណង់​ណា​មួយ​នៅ​ភ្នំពេញ​ក៏​ថា​បាន ​ប៉ុន្តែ​គេ​មិនដែល​មក​ទទួល​ខ្ញុំ​យឺតយ៉ាវ​ដល់​ទៅ​ជិត​មួយ​ម៉ោង​ទេ​! នៅ​តាម​ផ្លូវ​បើក​ឡាន​ទៅ​កំពង់សោម​ គេ​ស្ងៀមស្ងាត់​ខុស​រាល់​ពេល​ដែល​នៅ​ជិត​បង​ប្រុស​គេ​ ពេល​សួរ​ទៅ គេ​ថា​មក​ពី​យប់​ឡើង​ គេ​ជក់​មើល​កុន​យប់​ជ្រៅ​ពេក!»
«ហេតុអ្វី​ពេល​មាន​រឿង​ភ្លាមៗ ​នាង​មិន​គិត​សង្ស័យ​អាកប្បកិរិយា​គេ​ ហើយ​ប្ដឹង​ប៉ូលិស?!» និស្ស័យ​សួរ​ខ្សឹបៗ​ ព្រោះ​​នាង​ការពារ​​ថា​នាយ​សិក្ខា​សំងំ​នៅ​ក្បែរ​ៗ​នេះ​តាមដាន​ភីណា​ និង​នាក់​ទាំង​ពីរ​។
ភីណា​និយាយ​តប​វិញ​ទាំង​ដកដង្ហើម​តឹង​ចិត្ត៖
«ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​ថា​គេ​ប្លែក ​ឬ​អ្វី​នោះ​​ទេ​! រហូត​ដល់​យប់មិញ​ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​គេ​ដោយ​ចៃដន្យ ទើប​បាន​ខ្ញុំ​យក​មក​គិត​! ខ្ញុំ​គិត​ឡើង​វិញ​ពី​សកម្មភាព​ទាំងអស់​របស់​គេ​! ពេលនោះ​បាន​ខ្ញុំ​យល់​ថា​សិក្ខា​ប្លែក​ច្រើន​! ជួន​ខ្លះ ​ខ្ញុំ​ក្រឡេក​ទៅ​គេ​ គឺ​ចំ​ពេល​ដែល​គេ​មើល​មក​ខ្ញុំ​ដោយ​ក្រសែ​ភ្នែក​ចម្លែក!»
សំឡេង​វិទូ​លាន់​មក អារ​កាត់​ការ​សន្ទនា​របស់​អ្នក​ទាំង​ពីរ​៖
«ភីណា​! ត្រឡប់​ទៅ​អូតែល​វិញ​ត្រូវ​ធ្វើ​សកម្មភាព​ដូចធម្មតា​! បើ​ជួប​គេ ​ហើយ​គេ​សួរ​នាំ ត្រូវ​ឆ្លើយ​ថា​ យើង​មិនទាន់​មាន​ដាន​ថ្មី​ជួយ​ជំនិត​បាន​នោះ​ទេ!»
«ចុះ​ហេតុអ្វី​យើង​មិន​សុំ​ឱ្យ​ប៉ូលិស​ហៅ​គេ​មក​សួរចម្លើយ?! ចុះបើ​គេ​រត់​បាត់?»
​និស្ស័យ​សួរ​ឡើង​បន្ទាន់។
វិទូ​ឆ្លើយ​តប​វិញ​៖
«​ដាន​ប៉ុណ្ណឹង ​យើង​មាន​អី​ដាក់​បន្ទុក​លើ​គេ​?! គ្រាប់​ខ្សាច់​ជាប់​​ស្បែកជើង ​និង​ការ​លឹបល​ក្រៅ​បង្អួច​គ្រាន់តែ​នាំ​ទៅ​ដល់​ការ​សង្ស័យ ប៉ុន្តែ​ចង់​ចោទប្រកាន់​អ្នកណាម្នាក់​ យើង​ត្រូវ​តែ​មាន​ភស្តុតាង​ជាក់លាក់​!»
និស្ស័យ​ធ្វើ​ភ្នែក​មូល​ក្រឡង់​មិនអស់ចិត្ត ​ក៏​មិន​មាន​ពាក្យ​ឯណា​ឆ្លើយតប​ដែរ ព្រោះ​ថា​សម្ដី​គេ​គឺ​ត្រឹមត្រូវ។
វិទូ​បន្ថែម​​ឱ្យ​នាង​ស្ងប់ចិត្ត៖
«កុំ​ភ័យ​! គេ​មិន​ទៅ​ណា​ទេ បើ​នាង​មិន​វាលស្មៅ​បង្អើល​គេ!»
និស្ស័យ​ដក​ភ្នែក​ចេញ​ ហើយ​នៅ​ស្ងៀម​រិះ​គិត​។
វិទូ​ងាក​ទៅ​លួង​លោម​ភីណា៖
«បង​នឹង​ត្រួតពិនិត្យ​រាល់​របាយការណ៍​ជុំវិញ​ម្នាក់​នេះ​ ប្រសិន​គេ​ពិតជា​នៅ​ពី​ក្រោយ​រឿង​ទាំង​នេះ​ យើង​ប្រហែល​មិន​ពិបាក​វែក​មុខ​គេ​ទេ!»
ភីណា​​ងក់ក្បាល​ផ្ងក់ៗ ហើយ​វិទូ​លា​នាង​ចេញ​មក​វិញ​ជាមួយ​និស្ស័យ​។
និស្ស័យ​តាម​គេ​តត្រុក​ស្រាប់​ទៅ​ហើយ​ គឺ​មិន​ទៅ​ណា​ឡើយ​ ព្រោះ​នាង​មាន​សំណួរ​ជាច្រើន​ចង់​សួរ​គេ​។
លុះ​មក​ដាល់​ឡាន ​នាង​ឃើញ​គេ​ធ្វើ​មុខ​ភ្ញាក់ផ្អើល​ដែល​ឃើញ​នាង​ឡើង​មក​អង្គុយ​ក្បែរ៖
«នាង​គិត​ទៅ​តាមខ្ញុំ​ពេញ​មួយ​ថ្ងៃ​វាស់​​ល្ងាច​ ពី​ព្រលប់​ដល់​ព្រលឹម​អញ្ចឹង​ទៅ?​?!»
«លោក​ដឹង​ហើយ​​ថា​ខ្ញុំ​កំពុង​អង្កេត​ក្ដី! ខ្ញុំ​គ្មាន​ពេល​ទេ!»
គេ​ញញឹម​ចេញ​ឡាន​ដែល​ធ្វើ​ឱ្យ​​ស្រី​ស្អាត​មាន​អារម្មណ៍​ថា​គេ​គ្រាន់​តែ​និយាយ ​មិនមែន​មាន​ន័យ​ថា​គេ​មិន​ស្វាគមន៍​នាង​នោះ​ឡើយ​។
គេ​បើក​ឡាន​យឺត​ៗ​ ព្រោះ​ឆ្លៀត​ពេល​ទូរសព្ទ​៖
«….បង​ជួយ​ខ្ញុំ​រឿង​មួយ​បាន​ទេ?​ ខ្ញុំ​ចង់​ដឹង​ពី​សណ្ឋាគារ ​ផ្ទះ​សំណាក់​ទាំងអស់​ ដែល​នៅ​ក្បែរ​ៗ​អាផាតមែន​​មេធាវី​ជំនិត​ស្នាក់​នៅ​កាល​ពី​យប់​កើតហេតុ យើង​បង្ហាញ​​ភិនភាគ​ប្អូនធម៌​គាត់​ឈ្មោះ​សិក្ខា ក្រែង​មាន​អ្នកណា​គេ​ធ្លាប់​ឃើញ​ម្នាក់​នេះ​បង្ហាញខ្លួន​​?​ ទីពីរ បណ្ដាញ​ម៉ូតូឌុប ​និង​រ៉ឺម៉ក​កង់​បី​ទាំង​អស់​ក្បែរ​ផ្ទះ​ឈ្មោះ​ណិច​ តើ​មាន​អ្នក​ធ្លាប់​​ឃើញ​ភ្ញៀវ​ក្នុង​ភិនភាគ​បែប​នេះ​ដែរ?»​​​​​
គេ​ឈប់​និយាយ​ ហើយ​បន្ថែម​ល្បឿន​បត់​ទៅ​រក​ទិសដៅ​សណ្ឋាគារ​ដែល​ភីណា​ស្នាក់នៅ នាង​នៅ​សំងំ​រង់ចាំ​មើល​គេ​ លុះ​ឃើញ​ទិសដៅ​ច្បាស់ នាង​ក៏​​​​សួរ៖
«លោក​តាមដាន​ភីណា?!»
«អត់ទេ! គឺ​សិក្ខា!»
«ត្រូវហើយ លោក​គ្មាន​រឿង​អី​ត្រូវ​​សង្ស័យ​គូ​ដណ្ដឹង​លោក​ស្រាប់​ហើយ!»
នាង​និយាយ​ហាក់​ច្រណែន ​ព្រោះ​លួច​សម្គាល់​ឃើញ​ថា​សម្ដី​គេ​ជាមួយ​ភីណា​ម្ដង​ណា ក៏​ពីរោះ​ពិសា​លើកទឹកចិត្ត​ និង​លួងលោម ​ចំណែក​ជាមួយ​នាង​គឺ​កាច់កុង​ទាំង​រស់។
វិទូ​ឮ​ដូច្នេះ​ដៀង​ភ្នែក​មក​មើល​ស្រី​ស្អាត​។
គេ​ចង់​​នៅ​ស្ងៀម​ដែរ​ ប៉ុន្តែ​នៅ​តែ​​ទើសចិត្ត ​ទើប​និយាយ​ប្រាប់​នាង​វិញ​​ជាមួយ​សព្ទ​សំឡេង​​​ស្មើ​ចែស៖
«អតីត​គូ​ដណ្ដឹង​!»
នាង​ដឹង​ថា​ដែល​នាង​និយាយ​ខុស​ពី​ឋានៈ​រវាង​គូ​ដណ្ដឹង ​និង​អតីត​គូ​ដណ្ដឹង ​គេ​មិនសុខចិត្ត​ទើប​តវ៉ា។​នាង​យល់ថា​គេ​គិតគូរ​ពី​កេរ្តិ៍ឈ្មោះ​ភីណា​ ជាង​ខ្លួន​គេ​ទៅទៀត។
រឿង៖ សំណុំឯកសារ Z22 ភាគទី៥
ម្រាម​ដៃ​ស្រលូន​ទ្រវែង​ចាំង​ជាមួយ​ពន្លឺ​ត្បូងពេជ្រ​មក​ព្រាក​ៗ​​ នៅ​ពេល​នាង​លូក​ទៅ​លើក​ទូរសព្ទ​មក​និយាយ ហើយ​នៅ​ពេល​ដែល​ទូរសព្ទ​ពណ៌​មាស​អម​មក​ថ្នាក់ថ្នម​ក្បែរ​ថ្ពាល់​ក្រហមព្រឿងៗ​ស្ដើង​រលើបរលោង​នោះ​ទៀត​ នាង​រឹត​តែ​មាន​សម្ផស្ស​ដូច​កញ្ញាឯក​នានា​ក្នុង​លោក។
មិន​ដឹង​ថា​តើ​ការ​តាម​សម្លឹង​​ពិនិត្យ​ពិច័យ​បែប​នេះ​ជា​បុគ្គលិក​លក្ខណៈ​ធម្មតា​របស់​មេធាវី​ទូទៅ​ ឬ​គ្រាន់​តែ​ដោយ​សារ​និស្ស័យ​ចាប់​អារម្មណ៍​​ភីណា ​ព្រោះ​តែ​នាង​ស្អាត ​ហើយ​ខ្ពង់ខ្ពស់​គួរ​ឱ្យ​មនុស្ស​ស្រី​នានា​ច្រណែន​?
«អាឡូ​បង!»
នាង​និយាយ​បាន​ប៉ុណ្ណេះ​ក៏​ក្រឡេក​មក​រក​និស្ស័យ​ ហើយ​ហាក់​បង្ហាញ​ការ​ប្រុងប្រយ័ត្ន​បន្តិច​វិញ ​​ដោយ​បន្ថយ​សំឡេង​និយាយ​បណ្ដើរ​សម្លឹង​មក​រក​មេធាវី​ស្រី​បណ្ដើរ។
និស្ស័យ​ធ្វើ​ជា​លើក​ភេសជ្ជៈ​មក​ក្រេប ​ហើយ​ងាក​ទៅ​រក​អ្នកបម្រើ​សុំ​ម៉ឺនុយ​មក​កុម្ម៉ង់​អាហារ​ពេល​ល្ងាច។
ទោះ​យ៉ាងណា​ ពេល​​និយាយ​ជា​មួយ​អ្នក​រត់​តុ​ ត្រចៀក​នាង​នៅតែ​ស្ដាប់​ឮ​សំឡេង​ភីណា​ឆ្លងឆ្លើយ៖
«បង!…. ខ្ញុំ​នៅ​ភោជនីយដ្ឋាន​ ប្លូត្រាហ្គន នៅ​ក្នុង​សួន​តែ​ម្ដង! ​បង​មក​ដល់​នេះ​ហ្មង​ក៏​បាន!…. អូខេ!បន្តិច​ទៀត​ជួប​គ្នា!..»
នាង​បក់​ដៃ​ហៅ​អង្គរក្ស​ម្នាក់​ដែល​នៅ​ក្បែរ​ៗ​នោះ។ គេ​នោះ​ចូល​មក​ឱន​គំនាប់ ​នាង​ក៏​បង្គាប់​ខ្សឹបៗ៖
«បង​ទូ​មក​ដល់​ហើយ! កន្លែង​សម្រាក​របស់​គាត់​រៀបចំ​ស្រួលបួល​ឬ​នៅ?!»
«រួច​រាល់​ហើយ​អ្នក​នាង!»
ភីណា​ងក់ក្បាល​ជន​នោះ​ក៏​ចេញ​ទៅវិញ​ តែ​អ្វី​ដែល​នៅ​សល់​ គឺ​កែវភ្នែក​មុត​ថ្លា​​របស់​​មេធាវី​ស្រី​ដែល​សម្លឹង​មក។
ភីណា​ប្រទះ​ឃើញ​ការ​សម្លឹង​នោះ​ នាង​ក៏​មិន​សូវ​នឹងន​ចិត្ត​ដែរ ​នាង​និយាយ​តិចៗ​៖
«មាន​បញ្ហា​អី​បាន​ជា​នាង​សម្លឹង​ខ្ញុំ​មុត​ម្ល៉េះ?!»
និស្ស័យ​ហាក់​ដឹង​ខ្លួន​មក​វិញ ​ក៏​ខំ​សម្រួល​ទឹកមុខ ​ហើយ​និយាយ​តប​វិញ​៖
«សុំទោស!!! ខ្ញុំ​គ្មាន​ចេតនា​ទេ! ​ធម្មតា​ឱ្យ​តែ​ពេល​ខ្ញុំ​ពិចារណា​រឿង​ក្ដី​ស្លុង​ពេក ​ខ្ញុំ​ក៏​មិន​ចាប់​អារម្មណ៍​​ថា​ខ្លួន​ឯង​មាន​ទឹកមុខ​របៀប​ណា​ដែរ!»
ភីណា​ញញឹម​តិចតួច​ កុំ​ឱ្យ​មេធាវី​យល់​ថា​នាង​ប្រកាន់​គេ។
«តោះ ខ្ញុំ​អញ្ជើញ​នាង​ នាង​ហត់នឿយ​ហើយ ញ៉ាំ​បាយ​សិន​ទៅ!»
ភីណា​ខំ​សម្រួល​បរិយាកាស​ប៉ុណ្ណឹង​ហើយ ​និស្ស័យ​នៅតែ​មិន​បន្ធូរ​បរិយាកាស​ចេញ​ពី​ការងារ​ដែល​នាង​កំពុង​ស្លុង​នោះ​នៅ​ឡើយ​​ទេ​ នាង​ព្រិច​ភ្នែក​តិចៗ​សម្លឹង​មុខ​ភីណា​ ជា​សញ្ញា​តាមដាន​ពី​អ្នក​ដែល​កំពុង​នៅ​នឹង​មុខ​ខ្លួន​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ភីណា​ឱន​សម្លឹង​មុខ​ម្ហូប​ក្នុង​សៀវភៅ មិន​ប្រាកដ​ថា​នាង​ពិត​ជា​ចង់​ស្រស់ស្រូប​ឡើយ​ ប៉ុន្តែ​នាង​ប្រហែល​ចង់​កំដរ​ភ្ញៀវ​ច្រើន​ជាង។
«អម្បាញ់មិញ​….អ្នក….ដែល​និយាយ​ទូរសព្ទ​មកកាន់​នាង​ គឺ​ឧត្ដមសេនីយ៍ត្រី​សេត​ វិទូ?!»
និស្ស័យ​សួរ​ក្នុង​សូរស័ព្ទ​ខ្សោយ​ៗ ហាក់​ស្ទាបស្ទង់ ឯ​ភីណា​ងើបមុខ​មក​វិញ​​សន្សឹម​ៗ។
«ចា៎!»
ភីណា​នៅ​រក្សា​ការ​ឆ្លើយ​តប​ធម្មតា បែរ​ជា​ធ្វើ​ឱ្យ​និស្ស័យ​ភ្ញាក់ផ្អើល។ គេ​នៅ​ធម្មតា​យ៉ាង​នេះ ឯ​ណា​ទៅ​សញ្ញា​ថា ខឹង​គ្នា​ដល់​ទៅ​ផ្ដាច់​ពាក្យ​នោះ?។
មេធាវី​ស្រី​នៅ​រិះគិត ​ស្រាប់តែ​ភ្លាម​នោះ ភីណា​ងាក​មក​សួរ​វិញ​ម្ដង៖
«អូ! ហើយ… នាង​ស្គាល់​គាត់​ដែរ?!»
និស្ស័យ​ហាក់​ចង់​ទីទើរ​នឹង​សំណួរ​ដែល​បក​បញ្ច្រាស​មក​វិញ​នេះ​​ដែរ។ នាង​ខំ​ឆ្លើយតប​វិញ ឱ្យ​សមគួរ​  តែ​នាង​មិន​អាច​ពង្វាង​ពី​ការ​ពិត​ និង​ភាព​សង្ស័យ​ទាំង​ឡាយ​ក្នុង​ពេល​នេះ​បាន។
ដូច្នេះ​ហើយ​ នាង​តប​​ទាក់ៗ៖
«អត់​ទេ!…. បង​ជំនិត​ទើបតែ​និយាយ​ពី​ម្នាក់​នោះ​ជាមួយ​ខ្ញុំ!….!»
ឃើញ​ភីណា​ហាក់​នៅ​ស្ងៀម​រង់ចាំ​​ស្ដាប់​បន្ត​ និស្ស័យ​គ្មាន​ពាក្យ​ដោះសា​ក៏​បង្ហើយ៖
«…ហើយ….គាត់​ដូច​ជា​យល់ថា…ម្នាក់​នេះ​ហើយ…. ដែល….ដែល….ធ្វើ​បាប​គាត់!»
ទឹក​មុខ​ភីណា​ប្រែប្រួល….. នាង​ងើប​មុខ​សន្សឹម​ៗ​សាជាថ្មី​មក​ប្រឈម​នឹង​ស្ត្រី​អ្នក​ច្បាប់​វ័យ​ក្មេង​ដែល​នៅ​ពី​មុខ​ខ្លួន។
ភាព​ទៀងត្រង់​ និង​ចរិត​គ្មាន​ល្បិចកល​របស់​ភីណា​មិន​អាច​ទប់​នាង​ឱ្យ​បញ្ចប់​រឿង​​ ​ធ្វើ​មិន​ដឹង​ មិន​ឮ​នឹង​សម្ដី​ចុងក្រោយ​របស់​និស្ស័យ​ឡើយ។
នាង​ជ្រួញ​ចិញ្ចើម ​ពោល​សួរ​ផ្ទាន់​៖
«នាង​ថា​ម៉េច?!»
និស្ស័យ​រក​តែ​ហា​មាត់​បន្ថែម​ លុះ​ក្រឡេក​ឃើញ​អង្គរក្ស​នានា​របស់​ភីណា​ដើរ​ក្រឡឹង​ចុះ​ឡើង ​មេធាវី​ស្រី​ទប់​មាត់​ ហើយ​ចោល​ភ្នែក​សម្លឹង​ទៅ​ពួកគេ​នោះ​ដោយ​ប្រយ័ត្នប្រយែង។
ឃើញ​ដូច្នោះ​ភីណា​ងក់ក្បាល៖
«អូខេ! យើង​ដូរ​ទៅ​អង្គុយ​ក្នុង​បន្ទប់​វិញ!»
និស្ស័យ​ងក់ក្បាល។ ភីណា​បក់​ដៃ​ហៅ​អ្នក​រត់​មក ​ហើយ​ពួកគេ​ប្ដូរ​ទៅ​ក្នុង​បន្ទប់​VIP។
«អំបាញ់មិញ​ នាង​ប្រាប់​ថា​បង​ជំនិត​សង្ស័យ​បង​ទូ​ធ្វើ​បាប​គាត់?»
និស្ស័យ​​មិន​មាត់ ​តែ​នាង​ងក់ក្បាល​មួយៗ។
ភីណា​ស្ដាប់​ហើយ ​ដកដង្ហើម​ធំ​ផ្អែក​ខ្នង​ទៅ​នឹង​បង្អែក​កៅអី។
និស្ស័យ​រក​ឃើញ​ភាព​នឿយហត់​ និង​តឹងតែង​ចិត្ត​ក្នុង​អាកប្បកិរិយា​អភិ​នារី​វ័យ​ក្មេង​នេះ។
មេធាវី​ដៀង​ភ្នែក​គិត​ក្នុង​ចិត្ត​ស្ងាត់​ៗ។
«ឬ​មួយ​មនោសញ្ចេតនា​នាង ​និង​អតីត​គូ​ដណ្ដឹង ​ជាមួយ​និង​ចំណង​អាពាហ៍ពិពាហ៍​នាង​ និង​ជំនិត​មិន​សូវ​ស៊ីសង​គ្នា​ បានជា​ស្ថានភាព​នេះ​​ធ្វើ​ឱ្យ​នាង​ត្រូវ​នៅ​កណ្ដាល​ ហើយ​រែកពុន​ដោយ​ពិបាក​ចិត្ត​យ៉ាង​នេះ?!»
ទោះ​នាង​គិត​យ៉ាង​ណា​ មេធាវី​នៅ​តែ​មិន​ចេញ​ស្ដី ​រង់ចាំ​មើល​ប្រតិកម្ម​ភីណា។ បរិយាកាស​ស្ងាត់ស្ងៀម​អូស​បន្លាយ​ដោយសារ​ភីណា​​ក៏​សំងំ​​គិត និស្ស័យ​ខ្ជិល​ឱ្យ​ខាត​ពេល​ នាង​ដាក់​សំណួរ​ត្រង់​ៗ៖
«ហេតុអ្វី​នាង​ជឿ​គេ?!»​
ភីណា​ងើប​មុខ​មិន​និយាយ​ តែ​ភ្នែក​នាង​ជា​សញ្ញា​ដាក់​សំណួរ​ជា​​សម្ងាត់​ថា​ នាង​មិន​ទាន់​បាន​និយាយ​អ្វី​ផង​ហេតុអ្វី​និស្ស័យ​ចោទ​នាង​ថា​ជឿ​លើ​វិទូ?
និស្ស័យ​បន្ថែម​វឹង៖
«នាង​ហៅ​គេ​មក​ទី​នេះ​ ​និយាយ​រឿង​ទាំង​អស់​ប្រាប់​គេ? តាម​ថា​វា​អាច​នឹង​អំណោយ​ផល​អាក្រក់​​ដល់​ស្វាមី​នាង! គាត់​នៅ​សល់​ពេល​តិច​ណាស់ បើ​គាត់​គ្មាន​ភស្តុតាង​ការពារ​ខ្លួន​នៅ​តុលាការ….»
«បង​ទូ​ទាក់ទង​មក​ខ្ញុំ​មុន មិនមែន​ខ្ញុំ​ហៅ​គាត់​ទេ!»​ ភីណា​និយាយ​កាត់។
និស្ស័យ​ជ្រួញ​ចិញ្ចើម៖
«គេ​ទាក់ទង​មក?…. គេ​ដឹង​រឿង​បង​ជំនិត​តាម​វិធី​ណា?!»
«កាសែត​គេ​ផ្សាយ​ពេញ​ស្រុក​ហើយ នាង​ក៏​ដឹង​ដែរ​មេធាវី!»​ ភីណា​និយាយ​ទាំង​ពន្លឺ​ភ្នែក​ក្រៀមក្រំ។
និស្ស័យ​រេ​ភ្នែក​គិត បន្ទាប់​មក​នាង​​ងក់ក្បាល៖
«ទោះ​អញ្ចឹង​ក៏​ដោយ! គេ​មាន​រឿង​អី​មក​ឈឺឆ្អាល​គាត់? តាម​ថា គាត់​ជា​សត្រូវ​ស្នេហា​….»
ភីណា​ក្ដាប់​មាត់ នាង​និយាយ​កាត់​សម្ដី​របស់​និស្ស័យ​ក្នុង​សព្ទ​សំឡេង​មួយៗ ​តែ​នឹងន៖
«សត្រូវ​ស្នេហា​អី​ទៅ!? មនុស្ស​ប្រុស​ចិត្ត​ចង្អៀត​យ៉ាង​នេះ និយាយ​ពាក្យ​អាក្រក់​ស្ដាប់​បែប​នេះ​ប្រាប់​នាង ​នាង​ជឿ​តាម​គេ​ដែរ?»
«នាង​កំពុង​និយាយ​ថា​ប្ដី​ខ្លួន​ឯង​ចិត្ត​ចង្អៀត?!»
«ត្រូវ​ហើយ! ប្រុសៗ​គឺ​អញ្ចឹង ឱ្យ​តែ​ស្គាល់​មនុស្ស​អតីត​របស់​យើង តែងតែ​គិត​លំអៀង​ពី​គេ! នាង​គួរ​តែ​មិន​យក​ការវិនិច្ឆ័យ​របៀប​នេះ​ មក​ប៉ះពាល់​ល្អក់កករ​ក្នុង​សំណុំ​រឿង​ទេ!»
និស្ស័យ​នៅតែ​ការពារ​ទស្សនៈ​របស់​ខ្លួន​ នាង​តវ៉ា៖
«តែ…..! វា​សម​ហេតុផល​ដែរ​ដែល​គាត់​ម្នាក់​នោះ​ដោយសារ​តែ​រឿង​ប្ដី​ប្រពន្ធ​នាង ​សុខចិត្ត​ឡើង​ឡាន​មក​កំពង់សោម​ទាំង​យប់​អធ្រាត្រ?»
ភីណា​ងាក​មក​សម្លឹង​និស្ស័យ មុន​ពេល​បង្ហើរ​សម្ដី​តប៖
«ចុះ​នាង​?!…. នាង​សម​ហេតុផល​ដែរ​ដែល​នាង​ឡើង​ឡាន​មក​ភ្លាម​ គ្រាន់​តែ​ឮ​ថា​ប្ដី​ខ្ញុំ​មាន​រឿង?!»
និស្ស័យ​នៅ​ស្ងាត់​ដដែល ឯ​ភីណា​បក​ត្រឡប់​មក​ភឹង​ៗ ​នាង​និយាយ​មិន​ចេញ​ គិត​ពី​បើកភ្នែក​មូលក្លុំ​ព្រោះ​មិន​យល់​ថា​ហេតុអ្វី​ភីណា​ទាញ​នាង​មក​ក្នុង​ចំណោទ​បញ្ហា​​នេះ​ដែរ​? ភីណា​មិន​បង្អង់​និយាយ​បន្ត៖
«នាង​គ្រាន់​តែ​ជា​សង្សារ​​ចាស់​បង​ជំនិត ហើយ​នាង​ឈឺឆ្អាល​គាត់​ម្ល៉ឹង​ៗ​ ទម្រាំ​បង​ទូ​ និង​ខ្ញុំ​ស្គាល់​គ្នា​រាប់អាន​គ្នា​តាំង​ពី​ក្មេងៗ​មក​ទៀត ​ដល់​ធំ​ឡើង​ក៏​ក្លាយ​ជា​គូ​ដណ្ដឹង​នឹង​គ្នា! ពេល​នេះ​ឃើញ​គ្នា​មាន​ទុក្ខ​នៅ​ស្រុកខ្មែរ​អត់​សូវ​ស្គាល់​គេ រឿង​ធំ​ប៉ុន​មេឃ​ មិន​ឱ្យ​គាត់​ជិះ​ឡាន​មក​ទាំង​យប់​ទេ?»
និស្ស័យ​ចំហ​មាត់​ធ្លុង។ នាង​មិន​ដឹង​ទេ​ថា​ភីណា​ដែល​សំងំ​នៅ​ស្ងៀម​មឹះៗ​ក៏​ដឹង ​សូម្បី​តែ​ស្នេហា​នាង​និង​ជំនិត​កាល​ពី​អតីតកាល។
ភីណ​បន្ទន់​ឥរិយាបថ​ និយាយ​ទម្លាក់​សំឡេង៖
«សុំទោស​និស្ស័យ! ខ្ញុំ​រង​សម្ពាធ​ពេក! ​ខ្ញុំ​ពិបាក​ចិត្ត​ពេក​ បាន​ជា​និយាយ​ខ្លាំង​ៗ​ដាក់​នាង​!»
និស្ស័យ​នៅ​ស្ងៀម​ តែ​នាង​កំពុង​ពិចារណា។ ឆ្លៀត​ពេលនោះ​ ភីណា​ពន្យល់​បន្ត៖
«ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ឱ្យ​នាង​យល់ថា​មនុស្សយើង ក្រៅ​ពី​ស្នេហា​ក៏​នៅ​មាន​មនោសញ្ចេតនា​ និង​ការ​រាប់អាន​គ្នា​ដែរ! បង​ទូ​ដឹង​ថា​ប្ដី​ខ្ញុំ​មាន​រឿង ​គាត់​ឡើង​ឡាន​មក​ គឺ​វា​ដូចគ្នា​ដែល​នាង​រាប់អាន​គ្រួសារ​ខ្ញុំ ហើយ​ស្កាត់​មក​ជួយ​ដេក​ផ្លូវ​នៅ​ទីនេះ​ដូច​គ្នា! ខ្ញុំ​អន្ទះសា​ពេក ​បានជា​មិន​ចេះ​វិធី​ពន្យល់ ​ហើយ​លើក​រឿង​អតីតកាល​របស់​នាង​ និង​ប្ដី​ខ្ញុំ​មក​និយាយ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចិត្ត​នាង​! ខ្ញុំ​សុំទោស​នាង!»
និស្ស័យ​ងក់ក្បាល​ផ្ងក់ៗ ៖
«ខ្ញុំ​យល់! ភីណា!»
​ភីណា​បន្ថែម៖
«ខ្ញុំ​ដឹង​ថា​នាង​ និង​ប្ដី​ខ្ញុំ​ស្អាតស្អំ! អតីតកាល​ គឺ​អតីតកាល ដូច្នេះ​ខ្ញុំ​ក៏​សុំ​ឱ្យ​នាង​ជឿ​ដែរ​ថា​ខ្ញុំ​ និង​វិទូ​​គឺ​ស្អាត​ស្អំ​ដូចគ្នា!»
និស្ស័យ​សញ្ជឹង​គិត​…. នារី​អភិជន​នេះ ​មាន​រូប​ស្អាត​វ័យ​ក្មេង​ខ្ចី​ ​តែ​ក៏​មាន​ចិត្ត​ទូលាយ ចេះ​គិត​វែង​ឆ្ងាយ។ ​តើ​នាង​នឹង​ខូចចិត្ត​យ៉ាងណា ​បើ​នាង​ដឹង​រឿង​ទាំង​ស្រុង​ថា​ប្ដី​នាង​ដើរចូល​អន្ទាក់​គេ​ ក៏​ដោយ​សារ​តែ​ភាព​​សង្ស័យ​មិន​ទុកចិត្ត​ភរិយា​ ហើយ​តាមដាន​នាង​ដល់​ទីនេះ?
«មនុស្ស​ប្រុស​ពិតជា​ចិត្ត​ចង្អៀត​ដូច​នាង​និយាយ?!»
មេធាវី​នៅ​ស្ងៀម​ពិចារណា​ចុះ​ឡើង​ៗ​លើ​អ្វីៗ​ទាំងឡាយ​ដែល​នាង​បាន​ជួប​នៅ​ប៉ុន្មាន​ម៉ោង​នេះ។
ភីណា​បន្ថែម៖
«រឿង​មួយ​ទៀត! ខ្ញុំ​ក៏​ដឹង​ដែរ​ថា ប្ដី​ខ្ញុំ​តែងតែ​ទើស​ទាល់ ពេល​ជួប​បង​ទូ! អញ្ចឹង​ហើយ​ ខ្ញុំ​មិន​បាន​ហៅ​គាត់​មក​ទេ ពេល​គាត់​ខល​មក​ គាត់​ប្រាប់​ថា​ចៃដន្យ​ គាត់​កំពុង​នៅ​កំពង់សោម​នេះ​ស្រាប់! គាត់​ក៏​សួរ​ថា​ខ្ញុំ​នៅ​ឯណា​ ខ្ញុំ​ក៏​ឱ្យ​គាត់​មក​កន្លែង​នេះ​ដែរ​​ទៅ!»
មេធាវី​ស្ដាប់​គ្រប់​សម្ដី​ភីណា​មិន​ឱ្យ​ចន្លោះ​ទេ។ ​នាង​នៅ​ស្ងៀម​តាមដាន ​និង​ពិចារណា​ប្រៀបធៀប​អាកប្បកិរិយា​ប្ដី​ប្រពន្ធ​នេះ​គួប​ផ្សំ​​នឹង​ចំណេះដឹង​បទពិសោធន៍​ក្នុង​វិជ្ជាជីវៈ​របស់​នាង​ ធ្វើ​ឱ្យ​នាង​លេច​ចេញ​នូវ​សំណួរ​ជា​ច្រើន។ នាង​មិន​បោះបង់​ចោល​ការ​ឈ្លេច​សួរ​ឡើយ ​ទើប​បន្ថែម​សំណួរ៖
«ភីណា?»
«ចាស៎!»
«បើ​នាង​មិន​ប្រកាន់ ​ខ្ញុំ​សុំ​សួរ​យោបល់​នាង​ទៀត?!»
«និយាយ​មក​ចុះ!»
និស្ស័យ​ព្យាយាម​លើក​បង្ហាញ​ហេតុផល​របស់​នាង​ក្នុង​ការ​ឱ្យ​ភីណា​ប្រុងប្រយ័ត្ន​លើ​អតីត​​គូ​ដណ្ដឹង៖
«គឺ​ពាក្យ​នាង​ទេ! នាង​ក៏​និយាយ​ដែរ​ថា មនុស្ស​ប្រុស​ចិត្ត​ចង្អៀត! ចុះ​នាង​មិន​គិត​ខ្លះ​ទេ​ថា អតីត​គូ​ដណ្ដឹង​នាង អាច​នៅតែ​មិន​សុខចិត្ត ​ហើយ​ប្រកាន់​ខឹង​នឹង​អ្នក​ដែល​បាន​នាង​ជា​ភរិយា​នេះ?!»
ភីណា​នៅ​ស្ងៀម ឯ​និស្ស័យ​តាមដាន​នាង​ជាប់​ដើម្បី​វិនិច្ឆ័យ​ឱ្យ​ច្បាស់​ថា​នាង​នៅ​ស្ងៀម​ ព្រោះ​ពិចារណា​ ឬ​មួយ​ព្រោះ​ខឹង​នឹង​សម្ដី​នេះ។
មិន​ឃើញ​នាង​​មាន​ប្រតិកម្ម​ មេធាវី​និយាយ​បន្ថែម៖
«នាង​ដឹង​ថា​ហេតុអ្វី​បង​ជំនិត​ជាប់​អន្ទាក់​គេ​ទេ?!»
«គាត់​ទៅ​ដោះស្រាយ​រឿង​ក្ដីក្ដាំ​ឱ្យ​បងប្អូន​ខាង​គាត់!»
ភីណា​ឆ្លើយ​ ព្រោះ​នាង​មិន​ដឹង​ថា​ជំនិត​ទៅ​ផ្ទះ​នោះ​ ព្រោះ​សង្ស័យ​លើ​នាង​ទេ។
និស្ស័យ​ដាក់​សំណួរ​បន្ត៖
«ចុះ​នាង​ដឹង​ថា​ពេល​ទៅ​ដល់​ទីនោះ​ គាត់​ឃើញ​អ្វី​ទេ​ បាន​ជា​គាត់​ព្រម​រើស​យកMemoryមួយ​នោះ​មក​ផ្ទះ?»
ភីណា​ធ្វើ​ភ្នែក​ម៉ក់ៗ​ បង្ហាញ​ថា​នាង​មិន​ដឹង​ដល់​ឫសគល់​នៃ​អន្ទាក់​ដែល​គេ​ដាក់​ប្ដី​ខ្លួន​ឡើយ។ ឃើញ​អញ្ចឹង​ និស្ស័យ​ដកដង្ហើម​វែង​និយាយ​បន្ត៖
«នៅ​ក្នុង​ផ្ទះ​តូច​នៅ​តំបន់​​ស្ទឹងហាវ គេ​រក​ឃើញ​ហឹប​ឈើ​មួយ ​ដែល​ក្រៅ​អំពី​ Memory នៅ​មាន​បន្សល់​រូបថត​មួយ​ចំនួន​ទៀត​!»
«រូបថត​អី​ទៅ?!»
«គឺ​រូបថត​រវាង​នាង​ នឹង​ឧត្ដមសេនីយ៍ត្រី​ម្នាក់​នោះ​!»
ភីណា​ចងចិញ្ចើម​ និស្ស័យ​បញ្ចប់​សាច់​រឿង៖
«ដោយសារ​បែប​នោះ​ហើយ​ ដែល​ប្ដី​ម្នាក់​​ត្រូវការ​ដឹង​ថា​ហេតុអ្វី​នៅ​ទីនោះ​មាន​រូប​ភរិយា​ខ្លួន ​និង​ប្រុស​ផ្សេង​ ​ហើយ​ឆ្ងល់​ថា​ តើ​នៅ​ក្នុង​Memory នោះ​មាន​អ្វី​ទៀត​ បាន​ជា​ចុង​ក្រោយ​គាត់​ជាប់​អន្ទាក់​គេ!»
ភីណា​ក្រពាត់​ដៃ​បង្កើន​ភាព​កក់ក្ដៅ​ឱ្យ​ខ្លួន​ឯង​ដែល​កំពុង​រងា ក្រោម​ចំហាយ​ម៉ាស៊ីន​ត្រជាក់ ​តែ​ធាតុ​ពិត​នាង​កំពុង​ប្រឹង​ទប់ទល់​នឹង​ការពិត​ដែល​​គួរ​ឱ្យ​ព្រួយបារម្ភ។
និស្ស័យ​ក្រោក​ទៅ​យក​តេឡេ​ចុច​បន្ថែម​សីតុណ្ហភាព​ បង្អន់​ភាព​ត្រជាក់ ​ហើយ​និយាយ​បន្ត​មិន​ឈប់៖
«ផ្ដើម​ចេញ​ពី​ចំណុច​ទាំងនោះ បាន​ជា​យើង​សម្គាល់​ថា​អ្នក​រៀបចំ​អន្ទាក់​ធ្វើ​បាប​បង​ជំនិត ​ជា​មនុស្ស​មាន​គំនិត​ជ្រៅ ​មាន​បទពិសោធន៍​ខ្ពស់ ហើយ…..»
«មិនមែន​គាត់​ទេ!» ​នេះ​ជា​លើក​ទី​បី​ដែល​​ភីណា​និយាយ​កាត់​សម្ដី​គូ​សន្ទនា។
«ហេតុអ្វី​ប្រញាប់​សន្និដ្ឋាន​ដោយ​មិន​ស្ដាប់​ខ្ញុំ​ឱ្យ​ចប់!?»​ និស្ស័យ​សួរ​វិញ។
«ព្រោះ​ខ្ញុំ​ដឹង​ពី​អ្វី​ដែល​នាង​កំពុង​គិត!»
«ចុះ​នាង​ច្បាស់​ម្ល៉េះ​ថា គេ​មិន​បាន​​នៅ​រក្សា​ចិត្ត​ស្រលាញ់​នាង​ប្រចែប្រចណ្ឌ​ ហើយ​រក​វិធី​​ធ្វើបាប​ប្ដី​របស់​នាង​ជា​សម្ងាត់?!»
ភីណា​ងើប​មុខ​ងាក​ក្រោយ​សម្លឹង​និស្ស័យ​យ៉ាង​មាំ បបូរមាត់​នាង​ប្រឹង​និយាយ​ពាក្យ​ម៉ាត់​ៗ៖
«ខ្ញុំ​ស្គាល់​ចរិត​គេ​ច្បាស់! មិន​មែន​គេ​ទេ!»
និស្ស័យ​ហាក់​ឃ្នើស​នឹង​ជំនឿ​ចិត្ត​មុតមាំ​នេះ នាង​ក៏​សួរ​បក​វិញ​ផូង៖
«ច្បាស់​ម្ល៉ឹង? មិន​មែន​គេ​ៗៗ! អញ្ចឹង​មាន​តែ​នាង​ស្គាល់​អ្នក​ធ្វើ?!»
ភីណា​និយាយ​មិន​ព្រិច​ភ្នែក៖
«បង​ជំនិត​គាត់​ធ្លាប់​ការពារ​រឿង​ឧក្រិដ្ឋជន​ច្រើន​ណាស់​នៅ​អាមេរិក! ​ខ្ញុំ​មិន​ដឹង​ថា​ពីណា​ខ្លះ​មាន​គំនុំ​នឹង​គាត់​ទេ!»
«គាត់​ជា​មេធាវី​ការពារ​អ្នក​ជាប់​ទោសឧក្រិដ្ឋ?»
«នាង​មិន​ដឹង​ទេ?!» ​ភីណា​សួរ​បក​វិញ។​
និស្ស័យ​ឆ្លើយ​វិញ​ភ្លាម៖
«ខ្ញុំ​ស្មាន​ថា​ច្រើន​ឆ្នាំ​មក​នេះ​ គាត់​ឈប់​ធ្វើ​ហើយ!»
ភីណា​ស្រងូត៖
«ប្ដី​ខ្ញុំ​ចង់​ឈប់​ច្រើន​ដង​ហើយ ​តែ​គេ​​ចេះ​តែ​មក​រក​គាត់! នាង​ដឹង​ហើយ​ គាត់​ល្បី​យ៉ាង​នេះ​ គ្មាន​អ្នក​ណា​ដែល​មិន​នឹក​ឃើញ​គាត់​ទេ ​ពេល​គេ​មាន​បញ្ហា!»
និស្ស័យ​សម្លឹង​ភីណា​ភ្លឹះៗ នាង​បន្ត​សួរ​មួយៗ៖
«ចុះ​សំណុំ​រឿង​ចុងក្រោយ​ដែល​គាត់​កាន់​គឺ​រឿង​អ្វី?»
«គាត់​ខាន​កាន់​៦​ទៅ​៧​ខែ​ហើយ! មួយ​រយៈ​នេះ​គាត់​ត្អូញ​ថា​សុខភាព​មិន​សូវ​ល្អ ហើយ​មិន​ទទួល​ការពារ​អ្នក​ណា​ទេ! ចំពោះ​សំណុំ​រឿង​មុន​ៗ​ ក៏​ខ្ញុំ​មិនសូវ​យក​ចិត្ត​ដាក់​ដែរ ​នាង​ដឹង​ហើយ​ភាសា​អង់គ្លេស​ខ្ញុំ​មិន​ជ្រៅ​ជ្រះ​ទេ!»
«ចុះ​បើ​តុលាការ​រក​ឃើញ​ថា​គាត់​ពិត​ជា​សម្លាប់​អ្នក​បញ្ចូល​ភ្លេង​ទូរសព្ទ​នោះ​ នាង​យល់​បែប​ណា?!»
ភីណា​បើកភ្នែក​ធំៗ​ហាក់​ខឹង​៖
«ប្រាកដ​ណាស់​ គឺ​អយុត្តិធម៌! កាត់​ក្ដី​ខុស! ប្ដី​ខ្ញុំ​គ្មាន​ហេតុផល​អី​ទៅ​សម្លាប់​មនុស្ស​ទេ​ ចំណែក​អ្នក​ ស្លាប់​នោះ​​សោត យើង​ក៏​មិនដែល​​​ស្គាល់​គ្នា​ពី​មុន​មក​ដែរ!»
និស្ស័យ​ញញឹម​ស្ងួត៖
«បើ​មិនមែន​គាត់ មាន​តែ​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត​ដែល​ឱប​ដៃ​នៅ​ពី​ក្រោយ​រឿង​នេះ! ​គេ​មាន​រូបថត​នាង​ ​និង​វិទូ​ដាក់​បញ្ឆោត​ចិត្ត​ប្ដី​នាង​ គេ​ច្បាស់​ណាស់​ស្គាល់​អ្នក​ទាំង​ពីរ!»
ភីណា​រេ​ភ្នែក​ទាំង​ភិតភ័យ។
តើ​នាង​ភ័យ​រឿង​ណា​មួយ? ​ភ័យ​រឿង​នាង ​និង​អតីត​គូ​ដណ្ដឹង ឬ​ភ័យ​រឿង​ប្ដី​ត្រូវ​ជាប់​ចោទ​រើ​ខ្លួន​មិន​រួច?មេធាវី​កំពុង​តាមដាន​ប្រតិកម្ម​ស្រី​តូច​ ​ស្រាប់តែ​ស្នូរ​គោះ​ទ្វារ​លាន់​ឡើង​….តុៗៗ
«អ្នក​នាង! លោក​ឧត្ដមសេនីយ៍​អញ្ជើញ​មក​ដល់​ទាន!»
សំឡេង​លាន់​មក​ពី​ខាង​ក្រៅ​ទ្វារ ​ធ្វើ​ឱ្យ​ភីណា ​និង​និស្ស័យ​រេ​ភ្នែក​សម្លឹង​មុខ​គ្នា។ ទឹកមុខ​ភីណា​ពេល​នេះ​ក៏​បង្ហាញ​ថា​នាង​ចាប់ផ្ដើម​ប្រុងប្រយ័ត្ន​លើ​វិទូ​ដែរ។ និស្ស័យ​សម្រួលឥរិយាបថ​រៀបរយ​ជាង​មុន ទើប​ភីណា​ឆ្លើយតប​៖
«អញ្ជើញ​គាត់​ចូល​មក!»
នាយ​ប៉ូលិស​វិទូ​មាន​រូបរាង​ប្រកប​ដោយ​ថាមពល ​ទាក់ទាញ​លើស​ពី​អ្វី​ដែល​មេធាវី​ស្រី​បាន​គិត។ គេ​បង្ហាញ​ខ្លួន​ជាមួយ​រាងកាយ​ខ្ពស់​មាំ​សង្ហា ​និង​អាកប្បកិរិយា​ម៉ឺងម៉ាត់ ប៉ុន្តែ​វាចា​នីមួយៗ​​សុភាព​រាបសា។ ភ្លាមៗ​នោះ នាង​យល់ថា ​នេះ​មក​ពី​គេ​ស្ថិត​នៅ​ចំពោះ​មុខ​នារី​ដែល​គេ​ស្រលាញ់​បាន​ជា​គេ​មាន​ឥរិយាបថ​ខុស​ពី​ប៉ូលិស​នានា ដែល​នាង​ធ្លាប់​ឃើញ​មាន​វាចា​សោះកក្រោះ​ និង​និយាយ​ឮ​ៗ។
«បង! ​នេះ​ជា​អ្នក​នាង​សូត្រ និស្ស័យ​ មេធាវី​របស់​ពួក​យើង!»
នារី​អ្នកច្បាប់​លូក​រលាក់​ដៃ​គេ ​ជាមួយ​អារម្មណ៍​​មួយ​ប្លែក។
បុរស​នេះ​មាន​អាកប្បកិរិយា​មួយ​ពិបាក​វាយ​តម្លៃ​មែន ​តែ​បើ​​ប្រៀបធៀប​ជាមួយ​ជំនិត គេ​ពិត​ជា​ដៃ​គូ​ប្រជែង​សក្ដិសម គ្រាន់​តែ​ផ្នែក​ទ្រព្យធន​ ​គេ​ប្រាកដ​ណាស់​ថា​មិន​មាន​អ្វី​ប្រៀប​បាន​ជាមួយ​ប្ដី​ភីណា​ឡើយ។
វិទូ​ទាញ​កៅអី​អង្គុយ​ក្បែរ​ភីណា ​ក្រោម​ការ​តាមដាន​របស់​មេធាវី​ស្រី​ស្អាត។
«បង​បាន​ជួប​អ្នក​កាន់​សំណុំ​រឿង​នេះ​ហើយ!»
គេ​និយាយ​ទៅ​កាន់​ភីណា​ដែល​ពោរពេញ​ដោយ​ភាព​អន្ទះសា​ ចាំ​ស្ដាប់​ឥត​ឱ្យ​រំលង។ ពន្លឺ​ភ្នែក​ដែល​ភីណា​សម្លឹង​ទៅ​បុរស​នេះ ធ្វើ​ឱ្យ​ការ​សន្និដ្ឋាន​ពីមុន​នេះ​បន្តិច​ដែល​និស្ស័យ​គិត​ថា​សម្ដី​ខ្លួន​អាច​ធ្វើ​ភីណា​បន្ថែម​ការប្រុងប្រយ័ត្ន​លើ​វិទូ​ត្រូវ​អសារ​បង់។
«ហេតុអ្វី​ម្នាក់​ជា​ស្រី​មាន​​ប្ដី ​ហើយ​បែរ​ជា​មក​ស្និទ្ធស្នាល​នឹង​បុរស​នេះ​ម្ល៉េះ?​ ហើយ​សម្លឹង​គេ​ដូច​សមាជិក​គ្រួសារ​ម្នាក់ ពោរពេញ​ដោយ​ការ​ជឿ​ជាក់?»
និស្ស័យ​គិត​ដូច្នោះ​តែម្នាក់​ឯង ឯ​​ភ្នែក​ក៏​នៅតែ​ប្រឹង​រក្សា​ភាព​ប្រក្រតី​ កុំ​ឱ្យ​ប្រុស​ស្រី​ទាំង​ទ្វេ​ចាប់​ថ្នាក់​បាន។
«បង​និយាយ​ទៅ! អត់​អី​ទេ! ​​នេះ​គឺ​មេធាវី​របស់​ប្ដី​ខ្ញុំ! នាង​ក៏​កំពុង​តែ​ដុត​ដៃ​ជើង​ជួយ​ភ្លេច​បាយ​ទឹក!»
វិទូ​ងាក​មក​សម្លឹង​និស្ស័យ។
ភ្នែក​គេ​មុត​ ហើយ​ទឹកមុខ​ស្មើ​ស្ទើរ​ញញឹម​ស្ទើរ​គ្មាន​ ​ទោះ​បី​ស្រី​ស្អាត​ខំ​ញញឹម​តប​ហើយ​ក្ដី។ នាង​ដឹង​ថា​គេ​កំពុង​មាន​ជំនក់​ចិត្ត​នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​ភីណា​ច្រើន​ជាង។
នាង​នៅ​ស្ងៀម​ រង់ចាំ​ស្ដាប់​បន្ត​ ចំណែក​ឯ​វិទូ​និយាយ​ទៅ​កាន់​ស្រី​តូច៖
«ភីណា! ស្ថានភាព​​មិន​អំណោយ​ផល​ទេ! មធ្យោបាយ​មាន​តែ​ពីរ​ គឺ​ទី​មួយ​រក​វិធី​ពន្យារ​ពេល​កុំ​ឱ្យ​គេ​បញ្ជូន​គាត់​ទៅ​តុលាការ​សិន​ ហើយ​មួយ​ទៀត​ត្រូវ​រក​ភស្តុតាង​បញ្ជាក់​ថា គាត់​បាន​ចេញ​ពី​ទី​កើត​ហេតុ​មុន​ពេល​ជន​រង​គ្រោះ​ត្រូវ​គេ​សម្លាប់!»
ការ​ពន្យារ​ពេល​ឡើង​តុលាការ​ មិនមែន​ជា​វិធី​ដែល​និស្ស័យ​គាំទ្រ​ទេ​ ប៉ុន្តែ​​សម្ដី​ចុងក្រោយ​របស់​គេ​បាន​ធ្វើ​ឱ្យ​នាង​ភ្ញាក់ផ្អើល។
«កូន​ក្ដី​ខ្ញុំ ធ្លាប់​ទៅ​កាន់​ទី​កើតហេតុ?»
វិទូ​ងាក​មក​រក​ស្រី​ស្អាត។
គេ​ប្រទះ​ឃើញ​ភាព​ភ្ញាក់ផ្អើល​នៅ​ក្នុង​រង្វង់​មុខ​មូល​ក្រឡង់​របស់​នាង ក្រៅ​ពីនោះ​ គេ​ក៏​ប្រទះ​ឃើញ​ភាព​ស្អាងស្អាត​នៃ​ស្ត្រី​ដ៏​រឹង​មាំ​ភ្លឺ​ស្វាង​បញ្ញា​ម្នាក់​ដែល​មិន​ទន់​ជ្រាយ​ភិតភ័យ​ស្លឺតស្លក់​ ​ដូចគ្នា​និង​នារី​អភិជន​នៅ​នឹង​មុខ​គេ​នេះ​ឡើយ​។
គេ​មិនទាន់​និយាយ ​ភីណា​ពោល​ញ័រៗ៖
«បង! ​និស្ស័យ​នាង​ជា​មនុស្ស​ល្អ​! នាង​ព្យាយាម​ជួយ​បង​ជំនិត! អ្វី​ក៏​ដោយ​យើង​អាច​ពិភាក្សា​គ្នា​បាន!»
វិទូ​ងក់​ក្បាល។ គេ​ចាប់ផ្ដើម​រៀបចំ​ពាក្យ​សម្ដី​ពន្យល់​នារី​ទាំង​ទ្វេ។
«ខ្ញុំ​បាន​ជួប​អ្នក​កាន់​សំណុំ​រឿង​នេះ!»
«លោក​សារឿន?!!»
«អត់ទេ! មេ​របស់​គាត់!»
សម្ដី​គេ​ធ្វើ​ឱ្យ​នាង​យល់ថា​គេ​យក​ឈ្មោះ​ប៉ូលិស​ធំ​ៗ​មក​ធ្វើ​ជា​គ្រឿង​បង្អួត។ នាង​ងាក​ចេញ​ពី​ភ្នែក​គេ​តែ​ត្រចៀក​នៅ​ចាំ​ស្ដាប់។
គេ​ពោល​មក​បន្ថែម៖
«ប៉ូលិស មាន​ភស្តុតាង​ជាច្រើន​ដែល​អាច​គ្រប់គ្រាន់​ចោទ​តឹង​កូន​ក្ដី​នាង​ទៅ​តុលាការ! ​ចុងក្រោយ​នេះ​​គេ​រក​បាន​សាក្សី​បញ្ជាក់​​ថា កូន​ក្ដី​នាង​បាន​ទៅ​កាន់​ទី​កើត​ហេតុ ដែល​នេះ​ជា​ចំណុច​ផ្ទុយ​ទៅ​នឹង​ពាក្យ​រាយការណ៍​របស់​គេ​ ដែល​គេ​អះអាង​ម្ដង​ហើយ​ ម្ដង​ទៀត​ថា​មិនបាន​ទៅ​ជួប​អ្នក​រងគ្រោះ!»
និស្ស័យ​ធ្លាក់​ទឹក​ចិត្ត​ស្រឹប។​ ពាក្យ​សន្ទនា​រវាង​គេ​ និង​នាង​លាន់​ត្រឡប់​មក​វិញ ​ហាក់​នៅ​ថ្មីៗ​ខ្ទរ​ក្នុង​ត្រចៀក៖
«ចុះ​ហេតុ​អ្វី​ក្នុង​ទូរសព្ទ​អ្នក​ស្លាប់​មាន​កំណត់ត្រា​ពី​ការ​ទាក់​ទង​ជាមួយ​បង​តាម​លេខ​ទូរសព្ទ​ភ្ជាប់​ពី​បន្ទប់​ដែល​បង​ស្នាក់​នៅ?!»
«បើ​បង​សម្លាប់​គេ តើ​បង​ខល​រក​គេ​ពីអាផាត​មែន​ឱ្យ​ប៉ូលិស​ចាប់​លេខ​បាន​ធ្វើ​អី?!»
«ចុះ​ក្រែង​បង​ថា​មិន​ស្គាល់​គេ?!»
«មិន​ស្គាល់​ទេ តែ​គេ​បាន​ទាក់ទង​មក! គឺ​គេ…. ​គេ​SMS​ មក​ហើយ​បង​ក៏​ខល​ទៅ​វិញ​ដោយ​ប្រើ​លេខ​ដែល​ភ្ជាប់​ចេញ​ពី​បន្ទប់​ទៅ​!»
«ហេតុ​អី?»
«ព្រោះ​បង​ឆ្ងល់​នឹង​SMS!»
«តែ​ប៉ុណ្ណឹង​ទេ?!»
«គឺ​តែ​ប៉ុណ្ណឹង!»
គិត​ពី​សម្ដី​ទាំង​នេះ និស្ស័យ​​ពិចារណា​​ភ្លាម​ៗ​ទៅដល់​ហេតុភេទ​ជា​ច្រើន ក្នុងចំណោម​នោះ​មាន​សំណួរ​មួយ​ដែល​នាង​នៅ​មិន​សុខ​ មិន​សាប់​​​គឺ​ថា តើ​ហេតុអ្វី​បាន​ជំនិត​និយាយ​កុហក?
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នាង​នៅ​តែ​ការពារ​ខ្លួន​​​ជាមួយ​នឹង​ទស្សនៈ​មួយ​​ថ្មី។ តើ​នាយ​វិទូ​នេះ​អាច​សហការ​ជាមួយ​គ្នា​គេ​ បង្កើត​សាក្សី​ធ្វើ​បាប​កូនក្ដី​របស់​នាង​ដែរ?
នាង​និយាយ​ប្រឆាំង​វិញ៖
«អត់​ទេ​! កូន​ក្ដី​ខ្ញុំ​គ្រាន់​តែ​បាន​ទទួលSMSមួយ​ ហើយ​គាត់​គ្រាន់​តែ​​ខល​ត្រឡប់​ទៅ​វិញ​តែ​ប៉ុណ្ណោះ! ខ្ញុំ​ជឿ​ថា​គេ​មិនបាន​ទៅ​កាន់​ទីនោះ​ទេ! ​ខ្ញុំ​សូម​ច្រាន​ចោល​ការ​សន្និដ្ឋាន​ដែល​មាន​លក្ខណៈ​ចោទ​ប្រកាន់​នេះ!»
«បើ​អញ្ចឹង! នាង​ប្រាកដ​ជា​ចាញ់​ក្ដី​នេះ!»
វិទូ​និយាយ​ទាំង​សម្លឹង​នាង​ឥត​ព្រិច។
មេធាវី​ធ្លាក់​ទឹកមុខ​…. ទោះបី​នាង​រឹងមាំ​ប៉ុណ្ណា​ នាង​នៅ​តែ​ចាញ់ប្រៀប​ភាព​ប្រាកដប្រជា​ក្នុង​បុគ្គលិក​លក្ខណៈ​របស់​គេ។
ភីណា​និយាយ​តិចៗ​កាត់​ផ្ដាច់​ការ​សម្លឹង​មុខ​គ្នា​រវាង​ប្រុស​ស្រី​ទាំង​ទ្វេ​៖
«និស្ស័យ មិនដែល​ចាញ់​ក្ដី​ទេ! ព្រោះ​នាង​មិនដែល​ទទួល​រឿង​ដែល​នាង​គ្មាន​ជំនឿ​ចិត្ត​ឡើយ​ នេះ​ជា​អ្វី​ដែល​ប្ដី​ខ្ញុំ​ធ្លាប់​និយាយ​ពី​មិត្តភ័ក្ដិ​របស់​គាត់!»
សម្ដី​ភីណា​ធ្វើ​ឱ្យ​ភាព​ក្រអឺត​លេច​មក​វិញ​ ក្នុង​កែវភ្នែក​មុត​ថ្លា​នៃ​នារី​អ្នក​ច្បាប់។ គេ​មិនមែន​ខឹង​នាង​ដែល​ថា​គេ​ចោទ​ប្រកាន់​នាយ​ជំនិត​ទេ តែ​ភ្នែក​នាង​មាន​មោទនភាព​ពេក បានជា​វិទូ​មិន​អាច​ទប់​ចិត្ត​បាន។
គេ​បន្ថែម​ប្រយោគ​ទី​ពីរ៖
«នាង​ប្រហែល​ខុស​ហើយ​ដែល​ទទួល​សំណុំ​រឿង​មួយ​នេះ!»
និស្ស័យ​ទទួល​អារម្មណ៍​ថា​ត្រូវ​គេ​ឌឺ។ ស្រី​ស្អាត​​​ខាំ​មាត់​តិចៗ នៅ​ចំពោះ​មុខ​កែវភ្នែក​ឌឺដង​របស់​ប៉ូលិស​ស្រស់​សង្ហា។
ភីណា​វិញ​ពោល​សួរ​ទាំង​បារម្ភ៖
«បង​ឯង​ថា​ម៉េច​បង​ទូ?!»
និស្ស័យ​ទាំង​ទឹកមុខ​ស្មើ​ហាក់​អន់ចិត្ត​ នាង​លូកដៃ​ទាញ​កាបូប​ហើយ ​បន្លឺ​មុន​ពេល​ចាកចេញ៖
«លោក​ដូចជា​ចង់​ឱ្យ​កូន​ក្ដី​ខ្ញុំ​ជាប់​ពិរុទ្ធ​អញ្ចឹង!»
ថា​ចប់​នាង​ចេញ​វឹង​ តែ​មិន​ដឹង​គិត​យ៉ាង​ណា មក​ដល់​មាត់​ទ្វារ​ នាង​ងាក​មក​វិញ​ ហើយ​និយាយ​ទៅ​រក​ភីណា​ដែល​ឈរ​ឡិងឡង់៖
«​អ្នក​នាង! ​តាមមើល​ នាង​រក​អ្នក​ជួយ​ខុស​ហើយ! នេះ​បើ​ថា​នាង​ចង់​ជួយ​ប្ដី​នាង​មែន!»
មេធាវី​ចាកចេញ​ទាំង​មិន​លា ធ្វើ​ឱ្យ​ភីណា​កាន់​តែ​​វិលវល់។
«ម៉េច​ហ្នឹង? នៅ​មិន​នៅ​បង​ទៅ​ថា​ឱ្យ​នាង?»
«បង​មាន​បាន​ថា​អី?! គឺ​គេ​ថា​ឱ្យ​បង​ទេ! គេ​ថា​សម្ដី​បង​មាន​លក្ខណៈ​ចោទ​ប្រកាន់????»
ភីណា​ធ្វើ​មុខ​ពិបាក​ចិត្ត នាង​អង្គុយ​ទៅ​វិញ​ទាំង​ក្រៀមក្រំ។ វិទូ​យល់​ចិត្ត​គេ​ពន្យល់​នាង​វិញ៖
«ឈប់​ភ័យ​ទៅ! ​មេធាវី​នោះ​មិន​ទៅ​ណា​ឡើយ​ គេ​ប្រញាប់​ទៅ​ជួប​ជំនិត​ទេ​តើ!»
អ្នក​ណា​ជា​អ្នក​កុហក?
ពិត​ដូច​ជា​ការ​សន្និដ្ឋាន​របស់​វិទូ​ ព្រលឹម​សឹង​​មិន​ទាន់​ផង​ គេ​ឃើញ​នារី​មេធាវី​​​ចូល​ទៅ​រក​កូន​ក្ដី​របស់​នាង​ទាំង​គ្មាន​អាហារ​ទ្រាប់​ពោះ។
«ហេតុអ្វី​បង​មិន​ប្រាប់​ខ្ញុំ​ថា បង​ធ្លាប់​ទៅ​ទីនោះ?!»
សំណួរ​នាង​មាន​ន័យ​ទាំង​ស្រុង​ថា ពេញ​មួយ​យប់​មក​នេះ​នាង​ជឿ​លើ​ការ​រក​ឃើញ​របស់​វិទូ ​ហើយ​ក្រោធ​ខឹង​លើ​ជំនិត។
រឿង៖ សំណុំឯកសារ Z22 ភាគទី២
Folder Z22​
«លោក​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​កូន​ផ្ទះ​នោះ?!»
អ្នកស៊ើប​ឆាត​សួរ ក្នុង​ពេល​ដែល​មេធាវី​ប្រកប​ដោយ​ទឹកមុខ​សៅហ្មង។
​ដៃ​គេ​បន្ត​ចុចKeyឆ្លើយតប ​តែ​អ្វី​ទាំង​ឡាយ​ដែលគេ​បាន​រក​ឃើញ​នៅ​ក្នុង​ហិប​ឈើ​នោះ​ នៅ​តែ​អណ្ដែត​មក​បិទបាំង​ភ្នែក​ទាំង​គូ​របស់​គេ… គេ​សរសេរ​ខ្លីៗ​សោះអង្គើយ…
«មិន​មែន​ជា​រឿង​របស់​ឯង​ទេ!»
អ្នកស៊ើប​នៅ​បង្អង់​បន្តិច​ ទើប​សួរ​មក​បន្ថែម៖
«លោក​ត្រូវ​ការ​អ្វី​ទៀត​ដែរ?!»
«យើង​ត្រូវការ​ឱ្យ​ឯង​ទៅ​បើក​ប្រាក់​បន្ថែម!»
«អូ! ប្រាក់​អី​ទៅ? ក្រែង….ក្រែង….លោក​បាន​ឱ្យ​ខ្ញុំ​អស់​ហើយ?»
«គឺ​ប្រាក់​ឱ្យ​ឯង​ចាកចេញ​ពី​រឿង​នេះ! កុំ​និយាយ​ប្រាប់​អ្នក​ណា កុំ​ទៅ​រវល់​ក្បែរ​ផ្ទះ​នោះ ហើយ​កុំ​មក​ខ្វល់ ​រហូត​ដល់​ពេល​ដែល​យើង​រក​ឯង​សាជាថ្មី!»
«រក្សា​អាថ៌កំបាំង​របស់​ភ្ញៀវ​ ជា​ភារកិច្ច​របស់​ក្រុម​ខ្ញុំ​ទៅ​ហើយ! ​ខ្ញុំ​រកស៊ី​មាន​ក្រមសីលធម៌​ច្បាស់លាស់​ណាស់ លោក​កុំ​ព្រួយ!»
ជំនិត​សើចស្ងួត ​ហើយ​បិទ​កុំព្យូទ័រ​។
ភាព​សៅហ្មង​លេចឡើង​លើ​ក្រសែភ្នែក​គេ​ ភ្ជាប់​ជា​មួយ​ឃ្លា​មួយ​ផ្សេង​លេច​ឡើង​ក្នុង​គំនិត ​«ទុក​ចិត្ត​ពួក​អ្នក​ស៊ើប​នេះ ដូច​យក​សាច់​ទៅ​ផ្ញើ​នឹង​ខ្លា​អញ្ចឹង​ដែរ!»
គេ​ដៀង​ភ្នែក​ទៅ​រក​ Flash Memory ដែល​ដេក​ស្ងៀម​ក្បែរ​នោះ​ រួច​លើក​វា​មក​ដោត​ភ្ជាប់​នឹង​កុំព្យូទ័រ។
ទឹកមុខ​បុរស​អ្នកច្បាប់​ចាប់ផ្ដើម​ផ្លាស់ប្ដូរ ហើយ​ផ្ចង់​មក​លើ​អេក្រង់។
«Z22?​»
គេ​រអ៊ូ​តិច​ៗ​។
ពិត​ណាស់​ថា​នៅ​ក្នុង​ Flash Memory នេះ​ទាំង​មូល​គ្មាន​អ្វី​ផ្សេង​ក្រៅ​តែ​ពី​សំណុំ​ឯកសារ​មួយ​ដែល​ដាក់​ឈ្មោះ​ថា Z22។
វា​ត្រូវ​បាន​បិទ​ដោយ​លេខ​សំងាត់ ដែល​ធ្វើ​ឱ្យ​គេ​ស្រងាក​ដៃ​ជើង។
ហេតុអ្វី​ភីណា​មាន​របស់​នេះ ​ហើយ​វា​ជា​អ្វី ?
ម៉េច​បាន​ជា​ត្រូវ​លាក់​ទុក​ក្នុង​ហិប​នោះ ហើយ​លេខ​សំងាត់​វា​ជា​អ្វី​​ទៅ?
ទូរសព្ទ​រោទ៍​មក​រ៉ឺង… គេ​ដៀង​ភ្នែក​ទៅ​ឃើញ​លេខ​អ្នក​ណា​ម្នាក់​ដែល​គេ​ចាំបាច់​ត្រូវ​តែ​លើក…
«ភីណា?»
«បង​គេង​ឬ​នៅ?!»
«នៅ​ទេ កំពុង​ធ្វើការ!»
«ធ្វើការ​អី​ទៅ? ក្រែង​ថា​មក​ស្រុកខ្មែរ​លើក​នេះ ​មក​សម្រាក​លំហែ​ហ្អី​! យ៉ាប់​មែន! ពីរ​ថ្ងៃ​ហើយ​នៅ​មិន​ទាន់​ចប់​ទៀត?! អ្ហេ! ខានស្អែក​អូន​ទៅ​ហ្នឹង​ហើយ​ណា៎! អូន​ទៅ​រក​បង​នៅ​សណ្ឋាគារ​តែ​ហ្មង​ណា៎!»
«ក្រែង​ថា​រវល់?!»
«រួចរាល់​អស់​ហើយ! ម៉េច​មិន​ចង់​ឱ្យ​ប្រពន្ធ​ទៅ​ក្បែរ?!»
«អ្នក​ណា​ថា? នឹក​សឹង​អី! បាន​ហើយ​! តែ​អ្នកណា​ជូន​មក​ហ្នឹង! បង​មិនសូវ​ទុកចិត្ត​ការ​បើកបរ​របស់​បង​សូហ្វ័រ​ហ្នឹង​សោះ!»
«សិក្ខា​ជូន​​​អូន​ទៅ! គេ​​និយាយ​ដូច​តែ​បង​ដែរ​ហ្នឹង!»
«អូខេ! ល្អ​ណាស់! ជួប​គ្នា​ខាន​​ស្អែក! អូនែ៎! ភីណា​បង​មិនមែន​គេង​នៅ​អូតែល​ទេ​ គឺ​ Apartment ! នៅ​ក្បែរ​ឆ្នេរ​អូរត្រេះ​​ណា៎»
«អូន​ដឹង​ហើយ !….ហើយ….ខាន​ស្អែក​ប្រហែល​ម៉ោង​១១​អី​ហ្នឹង​អូន​ទៅ​ដល់​ហើយ​!»
«See you!»
«Love You Baby!»
…..គេ​ដឹង​ថា​នាង​ប្រញាប់​មក​ ព្រោះ​ថា​គេ​មិន​ទាន់​ត្រឡប់​ទៅ​វិញ​ ហើយ​ខាន​ស្អែក​គឺ​ជា​ថ្ងៃ​ពិសេស​របស់​នាង។
នៅ​ពេល​ព្រលប់ៗ…. គេ​ឃើញ​ជំនិត​រត់​ត្រឹកៗ​ក្បែរ​ឆ្នេរ​យ៉ាង​សកម្ម បន្ទាប់​មក​គេបាត់​ទៅ​ទីណា​មិន​ដឹង​ដោយ​វិល​មក​វិញ​ក្នុង​រយៈពេល​ជាង​​មួយ​ម៉ោង​ក្រោយ​ជាមួយ​ស្បោង​ពីរ​ធំ​ៗ​ក្នុង​ដៃ។
«ទិញ​អីវ៉ាន់​ច្រើន​ម៉េះ​បង! មក! ខ្ញុំ​ជួយ​​យួរ​ទៅ​ក្នុង!»
សន្តិសុខ​ដែល​យាម​ម៉ូតែល​សួរ​ដោយ​រួសរាយ ​ព្រោះ​ពីរ​បី​ថ្ងៃ​មក​នេះ គេ​តែងតែ​ឱ្យ​លុយ​ធីប​ម្នាក់​នោះ។
«អូ​! មិន​អី​ទេ!»
ជំនិត​តប​ដោយ​រួសរាយ​ ហើយ​បន្ត​ទៅ​ដល់​បន្ទប់​ស្នាក់​នៅ​របស់​គេ​ដែល​ស្ថិត​នៅ​ឯ​ជាន់​ទី​៤។
ស្អែក​ឡើង​នៅ​ម៉ោង​ប្រហែល​ជា​១១​ថ្ងៃ​ត្រង់ ​ក្លិន​នំ​ជះ​ចេញ​មក​ឈ្ងុយឈ្ងប់​ ពី​បន្ទប់​របស់​គេ​។ គេ​ញញឹម​នៅ​ក្បែរ​ម៉ាស៊ីន​ដុត​នំ​ ហើយ​ចាប់ផ្ដើម​រចនា​អក្សរ ​និង​រូប​ផ្កា​មួយ​ចំនួន​នៅ​ពី​លើ​នំ​Cake ។ នេះ​ប្រហែល​ជា​ហេតុផល​តែមួយគត់​ដែល​គេ​សុខចិត្ត​រើស​យក​ការ​ស្នាក់​នៅ Apartment ​ព្រោះ​ត្រូវការ​ផ្ទះ​​បាយ​ធ្វើ​នំ​ជូន​ភរិយា​ដោយ​ផ្ទាល់​ដៃ។
….កណ្ដឹង​បន្លឺ​សូរសម្លេង​នៅ​ឯ​មាត់ទ្វារ​….នំ​គេ​ក៏​រួចរាល់​ហើយ​ល្មម….
….ជំនិត​ជូត​ដៃ​ដើរ​ចេញ​ពី​ចង្ក្រាន​កាត់​តាម​បន្ទប់​មើល​ទូរទស្សន៍​ឆ្ពោះ​ទៅ​រក​ទ្វារ​ផ្ទះ។ គេ​បើក​គន្លឹះ​ដោយ​មិន​ចាំបាច់​ពិនិត្យ​តាម​រន្ធ​មូល​តូច​នោះ​ឡើយ ព្រោះ​​គេ​ដឹង​ថា​អ្នក​ដែល​គេ​កំពុង​រង់ចាំ​បាន​មក​ដល់….​
….ទ្វារ​របើក​មក​….ទម្រង់​មុខ​ដ៏​ស្រស់​ស្អាត​រាង​ទ្រវែង​ពង​ក្រពើ​ដែល​គេ​ប្រាថ្នា​ចង់​ឃើញ​នា​ពេល​នេះ​  ហើយ​សង្ឃឹមថា​នាង​នឹង​លោ​មក​ឱប​ក​គេ​ដូច​រាល់​ដង​ត្រូវ​អសារបង់ ​ព្រោះ​វា​កំពុង​ជំនួស​មក​វិញ​នូវ​ផ្ទៃ​មុខ​សោះកក្រោះ​ ហើយ​អាក្រក់​មើល។
អ្នក​ដែល​មក​ដល់​ជា​មនុស្ស​ប្រុស មិនមែន​ម្នាក់​ទេ ​គឺ​ច្រើន​នាក់​ដោយ​បង្ហាញ​​ខ្លួន​ជា​បន្តបន្ទាប់​រហូត​ដល់​ពេញ​ណែន​មាត់​ទ្វារ។
ឯកសណ្ឋាន​ធ្វើ​ឱ្យ​ជំនិត​ង៉េមង៉ាម….
«ពួក​លោក​ជា….ប៉ូលិស?!»
បុរស​រាង​ធាត់​ក្រអាញ​សម្បុរ​ខ្មៅ​នៅ​ឈរ​ពី​មុខ​គេ ​ប្រហែល​ជា​អ្នក​ដែល​បាន​លូកដៃ​ចុច​កណ្ដឹង​ទ្វារ​នោះ​ហើយ។ គាត់​មាន​វ័យ​ប្រមាណ​៥០​ឆ្នាំ ចំណែក​ភិនភាគ​ផ្ទៃ​មុខ​គឺ​អាក្រក់​មើល​ ហើយ​ទឹក​មុខ​ក៏​សោះកក្រោះ។
ឃើញ​មុខ​គាត់​កាលណា​ ជំនិត​ស្រមៃ​ដល់​រឿង​អពមង្គល​ស្រេច​ទៅ​ហើយ….
«ពួក​លោក​ច្រឡំ​បន្ទប់​ទេ​ដឹង?!»
«លោក​ឈ្មោះ ជំនិត?​ »
ដោយ​ទីទើរ​ និង​មាន​មន្ទិល​ថា​ ហេតុអ្វី​បាន​ជា​​ពួកគេ​ស្គាល់​ឈ្មោះ​ខ្លួន​ច្បាស់​​ មេធាវី​តប​ទាក់ៗ៖
«បាទ!….គឺ…ខ្ញុំ!»
គេ​ដៀង​ភ្នែក​ទៅ​ឃើញ​ប៉ូលិស​ពីរ​នាក់​បណ្ដើរ​សន្តិសុខ​អំបាញ់មិញ​ដើរ​ហួស​ទៅ។ ​ពេល​ដើរ​កាត់​មុខ​បន្ទប់​នេះ ​សន្តិសុខ​វ័យក្មេង​បាន​​ក្រឡេក​មក​មើល​គេ​ដោយ​ក្រសែភ្នែក​ក្រៀមក្រំ​ផង។
ជំនិត​និយាយ​ទាំង​មិន​ស្រួល​ក្នុង​ចិត្ត៖
«នេះ​????…..កំពុង​មាន​រឿង​អី​ទៅ?!»
«ខ្ញុំ​សូម​អញ្ជើញ​លោក​ទៅ​អធិការដ្ឋាន ដើម្បី​សាកសួរ!»
បុរស​រាង​ធាត់​ក្រអាញ​សម្បុរ​ខ្មៅ​និយាយ​តប​ចំ​ៗ​ និង​ភ្លាមៗ។
ជំនិត​រេ​ភ្នែក​សំដៅ​មនុស្ស​ទាំង​នោះ​ម្ដង​ម្នាក់​ៗ។
ក្រសែភ្នែក​ពួកគេ​ដែល​បាញ់​តម្រង់​មក​ធ្វើ​ឱ្យ​នាយ​ស្រងាកចិត្ត​ តែ​មេធាវី​នៅ​ពង្រឹង​ស្មារតី​សួរនាំ​បញ្ជាក់៖
«ខ្ញុំ​បាន​ធ្វើ​អី​ខុស​ទៅ?»
បុរស​រាង​ធាត់​ក្រអាញ​សម្បុរ​ខ្មៅ​បង្ហាញ​ភាព​តោះតើយ ​ហាក់​មិន​ចង់​ឆ្លើយ​ពិស្ដារ​លើ​សំណួរ​ចុង​ក្រោយ​នេះ គាត់​បែរ​ទៅ​រក​មនុស្ស​ប៉ុន្មាន​នាក់​ដែល​នៅ​ឈរ​ឯ​ក្រោយ​ខ្នង ​ហើយ​បញ្ជា៖
«ឆែក!»
​ក្រុម​ប៉ូលិស​លើក​ដៃ​គំនាប់​ ហើយ​រុល​ចូល​មក​ក្នុង​បុក​ទាំង​ដង​ខ្លួន​មេធាវី​ដែល​កំពុង​ទ្រឹង ​ព្រោះ​ភាន់ភាំង។
«លោក​មេធាវី! សូម​ជួយ​សហការ​ទៅ​បន្ទប់​គេង​របស់​លោក ខ្ញុំ​ចង់​សួរ​សំណួរ​ខ្លះ!»
គាត់​និយាយ​បណ្ដើរ​លើក​បង្ហាញ​កាត​ដែល​មាន​សរសេរ​អក្សរ​ច្បាស់​ពី​តួនាទី​ជា​ប្រធាន​​ក្រុម​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ។
មិន​រង់ចាំ​ឱ្យ​នាយ​ឆ្លើយ​ថា​យល់ព្រម​ទេ​ គាត់​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ​ រេ​ភ្នែក​សម្លឹង​គ្រប់​កន្លុកកន្លៀត​យ៉ាង​រហ័សរហួន។
ជំនិត​ដើរ​តាម​ពី​ក្រោយ​គាត់​ឆ្ពោះ​ទៅ​កាន់​បន្ទប់​ដេក។
មក​ដល់​ក្នុង​បន្ទប់​បុរស​នោះ​យារ​ជើង​ធាក់​ទ្វារ​បិទ​គ្រឹប ទុក​តែ​គាត់ ​និង​មេធាវី​យើង ហើយ​ដៃ​គាត់​ចង្អុល​ឱ្យ​គេ​អង្គុយ​ទៅ​លើ​គ្រែ។
ជំនិត​ទើសចិត្ត​បំផុត​ចំពោះ​ភាព​ក្រអឺតក្រអោង ​និង​បង្គាប់​បញ្ជា​នេះ​​ គេ​នៅ​ឈរ​សម្លឹង​គាត់​ដោយ​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​ពេញ​ទំហឹង លែង​យោគយល់។​
បបូរមាត់​គេ​និយាយ​ច្បាស់​ៗ៖
«លោក​ប៉ូលិស! ​លោក​នៅ​មិនទាន់​ឆ្លើយ​សំណួរ​ខ្ញុំ​នៅ​ឡើយ! ខ្ញុំ​មាន​បញ្ហា​អី?​ លោក​បាន​អ្វី​សំអាង​ដែល​នាំ​គ្នា​រុករាន​កន្លែង​ឯកជន​ខ្ញុំ?!»
ប៉ូលិស​មិន​ឆ្លើយ​ គាត់​ចុច​ទូរសព្ទ​​បង្ហាញ​រូប​មួយ​សន្លឹក​ដល់​ជំនិត។ ជំនិត​ឃើញ​រូប​យុវជន​ម្នាក់​វ័យ​ប្រមាណ​ជា​៣៥​ឆ្នាំ​ចុះ​ក្រោម​ប៉ុណ្ណោះ។ គេ​សម្លឹង​រូប​ តែ​មិន​បាន​ផ្លាស់ប្ដូរ​ទឹក​មុខ​អ្វី​ឡើយ ព្រោះ​គេ​មិន​គិត​ថា​ធ្លាប់​ស្គាល់​យុវជន​នេះ​នៅ​ទីណា​សោះ។
«លោក​ស្គាល់​ម្នាក់​នេះ​ដែរ?»
គេ​គ្រវី​ក្បាល​យឺត​ៗ​​ព្រោះ​នឹក​មិន​ឃើញ​មែន។
«អ្នក​ណា?!»
គេ​សួរ​វិញ​យឺត​ៗ​ ព្រោះ​មិន​យល់​ថា​ហេតុអ្វី​សុខ​ៗ​ប៉ូលិស​យក​មនុស្ស​ម្នាក់​ដែល​ខ្លួន​មិន​ធ្លាប់​ស្គាល់​សោះ​មក​ធ្វើ​ជា​ប្រធាន​បទ​ រុញ​គេ​ចូល​មក​ក្នុង​បន្ទប់​នេះ​តែ​ពីរ​នាក់។
«គេ​ឈ្មោះ ណិច ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខ​របរ​អ្នក​បញ្ចូល​បទ​ភ្លេង​ទូរសព្ទ!»
«ខ្ញុំ​ទើប​តែ​មក​ពី​អាមេរិក​ ហើយ​មក​ទី​នេះ​ទើប​តែ​បាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ! ខ្ញុំ​អត់​មាន​ស្គាល់​អ្នក​ណា​នៅ​ទីនេះ​ទេ!»
«គេ​ស្លាប់​ហើយ!»
នាយ​ប៉ូលិស​នោះ​និយាយ​ខ្លីៗ ​តែ​ភ្នែក​គាត់​គឺ​តាមដាន​ទឹកមុខ​របស់​ជំនិត​មិន​ប៉ប្រិច។ ឃើញ​គេ​ថ្លោះ​ទឹកមុខ​ តែ​មិន​ចេញ​ស្ដី គាត់​និយាយ​បន្ថែម៖​
«វា​ជា​ឃាតកម្ម​គិត​ទុក​ជាមុន​មួយ ​កើត​ឡើង​ជាង​១០​​ម៉ោង​មុន​នេះ ហើយ​ភស្តុតាង​នៅ​ទី​កើត​ហេតុ​បង្ហាញ​ថា  ​​លោក​ជា​មនុស្ស​ចុងក្រោយ​ដែល​បាន​ទាក់ទង​នឹង​អ្នក​រងគ្រោះ!»
ជំនិត​ចងចិញ្ចើម ជា​សញ្ញា​សួរ​សម្ងាត់​ថា «ខ្ញុំ​នេះ????»
ស្នូរ​ជើង​លាន់​មក​យ៉ាង​ស្វាហាប់​ក្បែរ​ទ្វារ​បន្ទប់​ មុន​ពេល​នាយ​ប៉ូលិស​ងាក​រក​ប្រភព​សូរ​ស្បែក​ជើង​ សំឡេង​​គាត់​នោះ​លាន់​មក​មុត​ៗ​៖
«​ខ្ញុំ​ចង់​ដឹង​ពី​ទំនាក់ទំនង​លោក​ និង​អ្នក​ស្លាប់! ហើយ​និង​ព័ត៌មាន​ទាំងអស់​ដែល​លោក​មេធាវី​បាន​ដឹង​ទាក់ទង​នឹង​ខ្លួន​គេ!»
ជំនិត​ធ្វើ​ងីងើ​ ព្រោះ​នាយ​ពិត​ជា​មិនបាន​ស្គាល់​ជន​នោះ។ ​រក​ពាក្យ​ឆ្លើយ​មិនទាន់​បាន​ផង​ប៉ូលិស​រូប នោះ​ងាក​ទៅ​ស្រែក​ដាក់​ទ្វារ៖
«អ្នក​ណា​គេ​វ៉ី?»
«…រក​ឃើញ​ហើយ​​ទាន… !»
ប៉ូលិស​ស្គម​ខ្ពស់​ម្នាក់​រុញ​ទ្វារ​ចូល​មក​ដោយ​មាន​​​កាយវិការ​កោត​គោរព។ ដែល​ជំនិត​ចាប់​អារម្មណ៍ គឺ​ថង់​ទំនិញ​របស់​ខ្លួន​នៅ​លើ​ដៃ​គាត់​ម្នាក់​នោះ។
ប្រកប​ដោយ​ទឹក​មុខ​ម៉ឺងម៉ាត់ បុរស​ដែល​ជា​មេកោយ​ ឱន​ទៅ​សម្លឹង​ស្បោង​ដែល​កូនចៅ​បាន​ហុច​មក​ហើយ​​ជា​បណ្ដើរៗ ​គាត់​ផ្លាស់​ទឹក​មុខ​នៅ​ពេល​ឃើញ​អ្វីៗ​នៅ​ក្នុង​នោះ។
​«នេះ​ជា​របស់​លោក?»
ជំនិត​នៅ​ទីទើរ​ បុរស​នោះ​សង្ខើញ​បន្ថែម៖
«ខ្ញុំ​សួរ​ថា​ ស្បោង​ទំនិញ​នេះ​ជា​របស់​លោក​មែន​ទេ?!»
ជំនិត​ផ្ដោត​សម្លឹង​ទៅ​ស្បោង​នោះ​សាជាថ្មី ​មុន​ពេល​ចាប់ផ្ដើម​ងក់ក្បាល​ទទួល។
​បុរស​ដែល​ទំនង​ជា​មេ​កោយ​បាន​រេ​ភ្នែក​អោយ​សញ្ញា​​កូនចៅ​ជា​សញ្ញា​សម្ងាត់ ដែល​ធ្វើ​ឱ្យ​ម្នាក់​នោះ​រលះរលាំង​រត់​ចេញ​ក្រៅ ​ហើយ​នាំ​គ្នីគ្នា​ពីរ​នាក់​ទៀត​ចូល​មក​ដល់។
ពួកគេ​ស្ទុះ​មក​ក្រៀក​មេធាវី​ដែល​មក​ពី​អាមេរិក​ដោយ​ដាក់ដៃ​ទាំងពីរ​ទៅ​ក្រោយ​ខ្នង ​ទោះ​បី​ជំនិត​ខំ​រើ​បម្រះ​យ៉ាង​ណា​ក្ដី។
​«មេធាវី​ជំនិត! ឥឡូវ​នេះ​ប៉ូលិស​សង្ស័យ​ថា​លោក​មាន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឃាតកម្ម​លើ​ឈ្មោះ​ណិច! ភស្តុតាង​ និង​សាក្សី​គ្រប់គ្រាន់​អាច​ឱ្យ​​ប៉ូលិស​ឃុំ​ខ្លួន​លោក​ធ្វើការ​សាកសួរ! រយៈពេល​២៤​ម៉ោង​ គិត​ចាប់​ពី​ពេល​លោក​ទៅ​ដល់​ប៉ុស្តិ៍  លោក​មិន​អាច​ជួប​អ្នកណា​បាន​ទាំងអស់ ទុក​ឱ្យ​ពួក​យើង​​ធ្វើការ​ស៊ើបអង្កេត!»
ស្នូរ​អ្វី​មួយ​ធ្លាក់​ខ្ពាក​នៅ​មាត់​ទ្វារ ​ក្នុង​ពេល​ដែល​មេធាវី​រក​ពាក្យ​អ្វី​ឆ្លើយ​មិនទាន់​បាន។
«បង​មាន​រឿង​អី?!»
សំឡេង​ភីណា​លាន់​មក​ជាមួយ​ទឹកមុខ​ស្លុត​រន្ធត់​របស់​នាង។
កាបូប​ដៃ​យីហោ​ល្បី​របស់​នាង​ធ្លាក់​ធ្ងន់កណ្ដុក​ទៅ​លើ​ឥដ្ឋ សម​ជាមួយ​សន្ទុះ​ចិត្ត​​នាង​ដែល​ក្ដុកក្ដួល​ជ្រួល​ភាន់ភាំង ព្រោះ​ស្វាមី​ខ្លួន​ធ្លាក់​ពី​អ្នក​ច្បាប់​មាន​ឥទ្ធិពល មក​​ក្លាយ​ជា​អ្នក​ជាប់​ចំណង។
ជំនិត​ខំ​រើ​បម្រះ​នៅ​ចំពោះ​កែវភ្នែក​របស់​ភរិយា​ស្រស់​ផូរផង់​ តែ​ភ្នាក់ងារ​ប៉ូលិស​មាន​កម្លាំង​ពលំ​ល្មម​អាច​បង្ខំ​គេ​ឱ្យ​រើ​លែង​រួច។
គេ​និយាយ​ដោយ​សង្កៀត​ធ្មេញ៖
«ខ្ញុំ​នឹង​ប្ដឹង​ពួក​លោក!»
បុរស​មាឌ​ក្រអាញ​ញញឹម​ស្ងួត គាត់​​ដើរ​មក​ឈរ​ទល់​ពី​មុខ​នាយ ហើយ​ញាក់ស្មា​និយាយ​មួយៗ៖
«រក​វិធី​ការពារ​ខ្លួន​លោក​សិន​ទៅ លោក​មេធាវី​អាគាំង! បើ​ខ្ញុំ​រក​ឃើញ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ពេល​២៤​ម៉ោង​នេះ​ លោក​នឹង​ជាប់ចោទ​ពី​បទឧក្រិដ្ឋ! ធ្វើ​ឃាត​ដោយ​ចេតនា!»
និយាយ​ចប់​ បុរស​នោះ​ដើរ​ហួស​ទៅ​រក​ទ្វារ​មិន​រវល់​នឹង​ភាព​តក់ស្លុត​រលីងរលោង​របស់​ស្រី​ក្មេង​ជា​ភរិយា​នាយ ​ដែល​ឈរ​ភាំង​ស្មារតី​នៅ​ទីនោះ​ឡើយ។
ជំនិត​ស្រែក​តាម​ពី​ក្រោយ៖
«ស្អី? ស្អី​គេ? ​លោក​ឯង​អាង​ស្អី​មក ចោទ​យើង​ពី​បទឧក្រិដ្ឋ​?!»
ប៉ូលិស​ស្គម​ខ្ពស់​ដែល​​មុន​នេះ​កាន់​ស្បោង​ប្លាស្ទិក​ចូល​មក​ដល់​ បាន​និយាយ​មួយៗ​ក្បែរ​ត្រចៀក​មេធាវី៖
«ឈ្មោះ​ណិច​ត្រូវ​ស្លាប់​ដោយ​ការ​បំពុល! ការ​ធ្វើ​កោសល្យវិច័យ​បញ្ជាក់​ថា សារធាតុ​គីមី​ដែល​នៅ​សល់​ក្នុង​ឈាម​អ្នក​ស្លាប់ ​និង​របស់​ដែល​ស្ថិត​ក្នុង​ស្បោង ប្លាស្ទិក​របស់​លោក​គឺ​សារជាត​តែ​មួយ! មេធាវី​ជំនិត​ យក​ល្អ​លោក​រក​មធ្យោបាយ​ឱ្យ​ហើយ​ទៅ! ភស្តុតាង​ និង​សាក្សី​ប៉ូលិស​មាន​អស់​ហើយ!មានតែ​ការ​សារភាព​មួយ​ប៉ុណ្ណោះ​ ដែល​អាច​ជួយ​សម្រាល​ទោស​លោក​បាន!»
សន្សឹម​ៗ ជំនិត​បង្អង់​ការ​រើ​បម្រះ​ ហើយ​បន្ទាប់​មក​គេ​នៅ​ស្ងៀម​ទាំង​ស្រុង​ដោយ​បែរ​មក​រក​ស្បោង​​នោះ។
អ្វី​មួយ​លេច​ឡើង​គួរ​ឱ្យ​​ភិតភ័យ​លើ​ផ្ទៃមុខ​របស់​គេ ដែល​ធ្វើ​ឱ្យ​ភីណា​កាន់​តែ​រន្ធត់​ចិត្ត។ នាង​សម្លឹង​គេ​រង់ចាំ​ចម្លើយ។
នាង​ជានិច្ចកាល​ជឿជាក់​ថា​គេ​គឺ​អ្នក​ចេះ​ច្បាប់ ​ហើយ​ដឹង​ថា​កាលៈទេសៈ​បែប​នេះ គឺ​គេ​មាន​វិធី​ការពារ​ខ្លួន ដឹង​អី​គេ​ស្រាប់តែ​ផ្លាស់​ទឹកមុខ​ទៅ​ជា​អស់​សង្ឃឹម ​ហើយ​បាក់​ទឹកចិត្ត។
ជំនិត​ហាក់​ទ្រេតទ្រោត​នៅ​ពេល​គិត​​ពី​រឿង​​ជា​ច្រើន ​តាម​រយៈ​កែវ​ភ្នែក​គេ​ដែល​រេ​ចុះ​ឡើង​របស់​គេ។
ប៉ូលិស​រុញ​គេ​ទៅ​ ព្រោះ​គេ​គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ទៀត។
ភីណា​ស្ទុះ​មក​ក្បែរ ​តែ​ប៉ូលិស​រា​ដៃ​ឃាត់៖
«រយៈពេល​២៤​ម៉ោង​នេះ! គាត់​មិន​អាច​ជួប​អ្នក​ណា​ទាំង​អស់!»
ភីណា​លើក​ដៃ​ខ្ទប់​មាត់ ព្រោះ​នាង​ហៀប​នឹង​ស្រែក​ទ្រហោយំ​ទៅ​ហើយ ……
ពេល​ស្វាមី​ត្រូវ​បាន​រុញ​ចេញ​ទៅ នាង​ខំ​ប្រមូល​ស្មារតី​ស្រែក​ហៅ​ខ្លាំង​ៗ​៖
«សិកា្ខៗៗៗ!»
យុវជន​សិក្ខា​បង្ហាញ​ខ្លួន​នៅ​ពី​ក្រោយ​ខ្នង​នា​ង….គេ​ទើប​តែ​ជូន​នាង​មក​ពី​ភ្នំពេញ ហើយ​ហេតុការណ៍​អកុសល​នេះ​បាន​ធ្វើ​ឱ្យ​គេ​រន្ធត់ ឈរ​ញ័រដៃ…..
មេធាវី​ត្រូវ​ជាប់​សង្ស័យ?
​…..នៅ​ក្រោម​ក្រមព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា ករណី​ធ្វើ​ឃាត​ដោយចេតនា​ត្រូវ​បាន​ចាត់ជា​បទឧក្រិដ្ឋ​ដែល​ជា​ទោស​ធ្ងន់​​មួយ ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ធានា​ ​ហើយ​រយៈ​ពេល​ម្ភៃ​បួន​ម៉ោង​ ចាប់​ពី​ពេល​ដែល​​ជនសង្ស័យ​ត្រូវ​បញ្ជូន​មក​ដល់​ប៉ុស្តិ៍​ សាមីខ្លួន​មាន​សិទ្ធិ​រក្សា​ការ​ស្ងាត់ស្ងៀម​មិន​និយាយ​ស្ដី តែ​ប៉ូលិស​មាន​សិទ្ធិ​បង្ខាំង​មិន​ឱ្យ​ជួប​អ្នក​ណា​ទាំងអស់ ​រួម​ទាំង​មេធាវី​ផង​ដែរ។
រយៈ​ពេល​ដ៏​វែង​​​ដើម្បី​ប៉ូលិស​ធ្វើការ​ស៊ើបអង្កេត​នេះ ក៏​គ្រប់គ្រាន់​ឱ្យ​ជំនិត​ដែល​ជា​អ្នក​ច្បាប់​ខ្លួន​ឯង​គិត​ឃើញ​ដល់​រឿង​ជា​ច្រើន។
ប្រហែល​ជាជាង​មួយ​ម៉ោង​ទៀត​ប៉ុណ្ណោះ គ្រប់​ពេល​ម្ភៃ​បួន​ម៉ោង បុរស​មាឌ​ក្រអាញ​បាន​ចូល​មក​រក​ជំនិត​ដល់​បន្ទប់​ឃាត់​ខ្លួន….
គាត់​ដើរ​ចូល​មក​ជាមួយ​ស្នូរ​ជើង​ធ្ងន់​ៗ ​ហើយ​ចោលភ្នែក​សម្លឹង​បុរស​អ្នក​មាន​ពី​លើ​ដល់​ក្រោម….
«លោក​ និង​អ្នក​ស្លាប់​មាន​អី​ពាក់ព័ន្ធ​គ្នា?»
បុរស​នាយ​ផ្នែក​ស៊ើបអង្កេត​សួរ​ទាំង​ផ្ដោត​ភ្នែក​ទៅ​រក​អភិជន​ខ្មែរ​អាមេរិក​ដែល​នៅ​ជ្រប់មុខ​សម្លឹង​ឥដ្ឋ។
គេ​នៅ​ស្ងៀម​មិន​ចេញ​ស្ដី ស្ងប់ស្ងាត់ ​និង​គ្មាន​ប្រតិកម្ម មិន​ដឹង​ថា​មក​ពី​គេ​យល់​ពី​សិទ្ធិ​ក្នុង​ការ​មិន​ផ្ដល់​ចម្លើយ​របស់​ខ្លួន​ ឬ​មួយ​គេ​ពិត​ជា​គ្មាន​ពាក្យ​និយាយ?
នាយ​ប៉ូលិស​អង្គុយ​មក​ទល់មុខ​អ្នក​ជាប់សង្ស័យ ​ហើយ​សម្លឹង​គេ​ដោយ​ទឹក​មុខ​ស្មើ៖
«យើង​មាន​ភស្តុតាង​ពី​ការ​ហៅ​ទូរសព្ទ​របស់​លោក​ទៅ​កាន់​ជនរងគ្រោះ! សារជាត​គីមី​ដែល​បំពុល​គេ​ក៏​រក​ឃើញ​ក្នុង​បន្ទប់​របស់​លោក ​ហើយ​លោក​ផ្ទាល់​បាន​សារភាព​ថា​ស្បោង​នោះ​ជា​របស់​លោក​ដែរ! នៅ​រវាង​ម៉ោង​៨​យប់​ រហូត​ដល់​ម៉ោង​១០​យប់​ម្សិលមិញ សន្តិសុខ​បាន​រាយការណ៍​ថា​លោក​បាន​ចាក​ចេញ​​ពី​អាផាតមែន! នោះ​ក៏​រយៈពេល​ដែល​អ្នក​រងគ្រោះ​ត្រូវ​គេ​សម្លាប់! តើ​លោក​មាន​អ្វី​​ចង់​និយាយ?!»
ភាព​ប្រែប្រួល​ចុះ​ឡើង​ៗ​បាន​កើត​មាន​លើ​ទឹកមុខ​មេធាវី​ ដែល​ពេល​នេះ​ត្រូវ​ជាប់​ផុង​ថា​ជា​ជន​សង្ស័យ។
​គេ​នៅ​បន្ត​ការ​ស្ងាត់ស្ងៀម ​រហូត​ដល់​មេ​ប៉ូលិស​ទើស​ចិត្ត​ខាំ​មាត់​ខឹង៖
«ជំនិត! ​ភស្តុតាង​ និង​សាក្សី​សុទ្ធ​តែ​មិន​មាន​អ្វី​អំណោយផល​ដល់​លោក​ទេ! យក​ល្អ​លោក​សហការ​ជា​មួយ​ប៉ូលិស​ ហើយ​សារភាព​រឿង​ទាំង​អស់​មក! យើង​អាច​ស្នើសុំ​ការ​សម្រាលទោស​នៅ​តុលាការ​បាន!»
«ខ្ញុំ​ត្រូវការ​មេធាវី!»
នេះ​ជា​ឃ្លា​ដំបូង​បង្អស់​ ដែល​គេ​បន្លឺ​វា​ខ្សោយ​ៗ ​​បន្ទាប់ពី​រក្សា​ភាព​ស្ងាត់ស្ងៀម​អស់​២២​ម៉ោង​មក​ហើយ។
ប៉ូលិស​​រេ​ភ្នែក​ទៅ​រក​កំប៉ុង​ទឹកក្រូច​ក្បែរ​នោះ។ វា​ត្រូវ​បាន​ច្របាច់​កំពឹតកំពៀវ ​ហើយ​ចាន​បាយ​វិញ​នៅ​សល់​ពេញព្រៀប ​មិន​មាន​ប៉ះពាល់​មួយ​ម៉ាត់។
គាត់​សួរ​ខ្សឹបៗ​វិញ៖
«លោក​មាន​អី​មិន​សុខចិត្ត?!»
ជំនិត​ចោល​ភ្នែក​មុត​ថ្លា​សម្លឹង​មក​បុរស​នេះ។ ​គេ​ធ្វើ​មុខ​មាំ ​ហើយ​និយាយ​ម៉ាត់​ៗ៖
«ប៉ូលិស​ស្រុកខ្មែរ​ធុន​ពួក​លោក ដូច​គេ​និយាយ​មិន​ខុស​ទេ! គឺ​​មិន​ចេះ​ធ្វើការ​!  មក​ខាតពេល​រដ្ឋ​ដល់​ទៅ​ម្ភៃ​បួន​ម៉ោង​ ដោយ​ការ​ចាប់​មនុស្ស​ខុស​ ហើយ​ឱ្យ​ឃាតក​រួច​ខ្លួន!»
មេ​ប៉ូលិស​​ប្រែ​ទឹក​មុខ​ទៅ​ជា​ស្មើ​ធេង​ ព្រោះ​សម្ដី​ខ្លីៗ​ តែ​មាន​ន័យ​ប្រមាថកាតទាន​ស្នាដៃ​បំពេញ​ការងារ​របស់​គាត់។
ទឹកមុខ​គេ​សម្លឹង​មក​គាត់​គឺ ​គឃ្លើន​ណាស់។ គាត់​ងក់ក្បាល​ផ្ងក់ៗ៖
«បាន! ​យើង​នឹង​ធ្វើ​ឱ្យ​​​ប្រាកដ​ថា​ យើង​មាន​គ្រប់​​អ្វីៗ​​ទាំងអស់​ដើម្បី​​បញ្ចប់​អនាគត​ឯង​ក្នុង​ពន្ធនាគារ​ លោក​អតីត​មេធាវី!»
ចប់​វាចា​ បុរស​មាឌ​ក្រអាញ​ច្រត់​ដៃ​ក្រោកឈរ ហើយ​ចាកចេញ​ដោយ​អំណត់​អត់ធន់ ​កុំ​ឱ្យ​ភាព​ខឹង​សម្បារ​របស់​ខ្លួន​រាលដាល​ចេញ​មក​ក្រៅ​ខ្លាំង​ជាង​នេះ។
ពី​ក្រោយ​ខ្នង​គាត់​ ជំនិត​និយាយ​បន្ថែម៖
«ខ្ញុំ​ត្រូវការ​ជួប​ប្រពន្ធ ​និង​ប្អូន​ខ្ញុំ!»
​បុរស​នោះ​ញាក់​ស្មា​សើច​ហើយ​បែរ​មក​វិញ គាត់​លើក​ដៃ​ចង្អុល​នាឡិកា៖
«រង់ចាំ​ដល់​ចប់​ម៉ោង​សិន​ទៅ! អត់ធ្មត់​តាម​សម្រួល​ណា!»
គាត់​ទម្លាក់​ភាព​សៅហ្មង​​ចោល​ ហើយ​​ដើរ​មួយៗ​សំដៅ​ខាង​ក្រៅ ច្រាន​ទ្វារ​បន្ទប់​បិទ​វិញ​គ្រាំង។ នៅ​លើ​ជួរ​វែង​នៃ​កៅអី​អង្គុយ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​១០​ម៉ែត្រ​បាំង​ដោយ​រនាំង​កញ្ចក់​ស​ថ្លា ​គាត់​ឃើញ​ភីណា​ និង​យុវជន​វ័យក្មេង​អង្គុយ​រង់ចាំ​ក្នុង​ទឹកមុខ​ក្រៀម​ស្រពោន។ សាច់ញាតិ​ពីរ ​បី​នាក់​ទៀត​នៅ​អង្គុយ​កៅអី​ជួរ​ទល់​មុខ​នោះ​ដែរ។
មេ​ប៉ូលិស​ស៊ើបអង្កេត​ដើរ​ទៅ​ទិស​ផ្សេង ​បើក​ទូ​ទឹកកក​យក​​ភេសជ្ជៈ​ក្រូច​ស្រស់​មួយ​កំប៉ុង​មក​គាស់​ក្រេប​ក្អឹក​​ រួច​ទើប​ងាក​សួរ​ប៉ូលិស​ម្នាក់​ដែល​កំពុង​ឈរ​ចាក់​ទឹក​ក្បែរ​នោះ៖
​«គ្រួសារ​របស់​មេធាវី​ជំនិត​ទាំងអស់?!»
គាត់​បូញ​មាត់​សំដៅ​ក្រុម​ភីណា ឯ​កូនចៅ​ក៏​ងក់​ក្បាល​ៗ៖
«បាទ​ទាន! ​មក​ចាំ​តាំង​ពី​ពេល​យើង​បញ្ជូន​ជនសង្ស័យ​មក​ដល់​បាន​បន្តិច!»
បុរស​មាឌ​ក្រអាញ រេ​ភ្នែក​សម្លឹង​ទៅ​ភីណា​ និង​យុវជន​នោះ​ជាង​អ្នក​ដទៃ។
គាត់​និយាយ ​មុន​ពេល​បន្ត​ក្រេប​ភេសជ្ជៈ៖
«ខ្ញុំ​ប្រហែល​ចង់​ជួប​ពួក​គេ​ម្នាក់​ពីរ! ហៅ​ប្រពន្ធ​គេ​ និង​ម្នាក់​ក្មេង​នោះ​មក​សួរ​នាំ​មុន​សិន​ទៅ!»
​ការ​ជួប​ជជែក​បាន​ចូល​​មក​ដល់​យ៉ាង​រហ័ស​ ព្រោះថា​ពួក​គេ​សុទ្ធតែ​ស្ថិត​ក្នុង​ភាព​អន្ទះសា​ដូច​គ្នា ​ទាំង​ខាង​ភីណា​ ទាំង​ខាង​ប៉ូលិស​….
លោកនាយ​ផ្នែក​ស៊ើបអង្កេត​​អង្គុយ​នៅ​ទល់​ពី​មុខ​ភីណា​ដែល​ស្លក់​ភ្នែក​ទាំង​សង​ដោយ​ការ​អត់​ងងុយ​ និង​យំយែក។
គាត់​គ្រាន់​តែ​យល់​ថា​ស្រី​ម្នាក់​នេះ​ទន់​ខ្សោយ​ទេ ​គាត់​មិន​ដឹង​ទេ​ថា​នាង​មាន​អតីតកាល​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​នាង​ស្អប់​ប៉ុស្តិ៍​ប៉ូលិស។ ​បង​ប្រុស​នាង​​បាន​ជាប់​ទោស​ឧក្រិដ្ឋ ​ហើយ​ពេល​នេះ​ប្ដី​នាង​ត្រូវ​ឃាត់​ខ្លួន….?
​ទោះបី​ទឹក​មុខ​គាត់​មិន​​បង្ហាញ​ដោយ​ងាយ​ថា ​គាត់​យល់​យ៉ាងណា​ចំពោះ​នាង តែ​សំណួរ​គាត់​និមួយៗ​ធ្វើ​ឱ្យ​នាង​តឹងតែង៖
«នាង​ជា​ភរិយា​ជន​សង្ស័យ?!»
នាង​នៅ​ង៉េមង៉ាម​ មិន​យល់​សំណួរ ​គាត់​ក៏​បញ្ជាក់៖
«នាង​ជា​ភរិយា​លោក​ជំនិត?!»​
«ចា៎!»
«នាង​ដឹង​ថា​គាត់​មក​កំពង់សោម​ធ្វើ​អ្វី​ទេ?»
«គឺ​មក​ជួយ​ពិនិត្យ​លិខិត​ស្នាម​ដីធ្លី​ឲ្យ​សាច់ញាតិ​គាត់!»
«ហេតុអ្វី​នាង​មិន​មក​ជាមួយ? គាត់​មិន​ឱ្យ​មក?»
«អត់​ទេ! ​គាត់​ហៅ​ខ្ញុំ​ដែរ​ តែ​ខ្ញុំ​មាន​ធុរៈ​ខ្លះ​នៅ​ភ្នំពេញ​ ខ្ញុំ​ទើប​តែ​មក​ពី​អាមេរិក ខ្ញុំ​ត្រូវការ​ចាត់ចែង​រឿង​ខ្លះ​!»
«ចុះ​ព្រឹកមិញ​ អ្នក​ណា​ហៅ​នាង​មក?!»
«វា​ជា​ថ្ងៃ​ខួបកំណើត​ខ្ញុំ! ហើយ​ប្ដី​ខ្ញុំ​និយាយ​ជា​មួយ​ខ្ញុំ​កាល​ពី​យប់​ម្សិល​ម្ង៉ៃ​ថា ​មក​ធ្វើ​ពិធី​ជាមួយគ្នា​នៅ​ទីនេះ!»​
«យប់​ម្សិល​ម្ង៉ៃ​ នាង​ជួប​គាត់​ម៉ោង​ប៉ុន្មាន?!»
«មិន….មិន​ចាំ​ទេ….!»
«ម៉ោង​៩ ​និង​២១​នាទី!» គាត់​និយាយ​មួយៗ​ទាំង​ញញឹម​ចុង​មាត់ ​ហើយ​ភីណា​វិញ​បើកភ្នែក​មូលក្លុំ​សម្លឹង​គាត់ ​ព្រោះ​ឆ្ងល់។
«មែន​អត់?!»
គាត់​សួរ​បញ្ជាក់ នាង​ក៏​នៅតែ​មិន​ច្បាស់លាស់៖
«អត់​ច្បាស់​ទេ​ ព្រោះ​មិន​ចាំ! ​ឆែក​មើល​សិន!»
«ខ្ញុំ​ឆែក​មើល​រួចហើយ! ហើយ​យប់មិញ​ប្ដី​នាង​ក៏​បាន​ខល​ទៅ​ម្ដង​ទៀត!»
«ចា៎!» ​នាង​និយាយ​ទំនង​ជា​ភិតភ័យ​ថា​ហេតុអ្វី​ប៉ូលិស​រុករក​ព័ត៌មាន​ច្រើន​ដល់​ម្ល៉ឹង? សូម្បី​តែ​ការ​ទូរសព្ទ​រកគ្នា​របស់​ពួក​នាង?
ឃើញ​នាង​នៅ​ស្ងៀម​ចាំ​ស្ដាប់ ​គាត់​ក៏​និយាយ​បន្ត៖
«ខ្ញុំ​ចង់​ដឹង​ថា ពេល​គាត់​តេ​ទៅ​នាង​ចុងក្រោយ​នៅ​យប់មិញ​នេះ គាត់​មាន​លក្ខណៈ​អ្វី​ខុស​ប្រក្រតី​ដែរ​ទេ? គឺ​ប្ដី​នាង!»
«អត់… ទេ​ គឺ​ធម្មតា​ទាំង​អស់!»
«រក​នឹក​បន្តិច​ទៅ!»
រឿង៖ សំណុំឯកសារ Z22 ភាគទី១