សំណែន – Meysansotheary

រឿង៖ សំណែន
ថ្ងៃទី១៥​ កើត​ ព​.ស​ ២៥៦២​

ព្រឹកថ្ងៃថ្មីបានចូលមកដល់មនុស្សទាំងឡាយកំពុងតែមមាញឹកជាមួយកិច្ចការចិញ្ចឹមជីវិតរៀងៗខ្លួន ។ ក្រឡេកមកមើលក្នុងបន្ទប់មួយនេះវិញមានក្មេងប្រុសម្នាក់ដែលនៅដេកមិនព្រមភ្ញាក់សោះ។

«វ៉ាត់! រៀបខ្លួនរួចហើយនៅកូន? យើងត្រូវប្រញាប់ចេញដំណើរពីព្រលឹមផង» សំឡេងបន្លឺចេញពីខាងក្រោមទម្លុះទ្វារបន្ទប់ហើយចូលមកក្នុងត្រចៀកខ្ញុំពេញៗតែម្តង​ ហើយសំឡេងដែលស្រួយស្រេសបែបកាចៗដែលបានឮអម្បាញ់មិញនេះគឺជាម៉ាក់របស់ខ្ញុំនេះឯង​។

ដោយសារតែថ្ងៃនេះខ្ញុំនឹងម៉ាក់ត្រូវធ្វើដំណើរទៅលេងលោកតានៅឯងស្រុកទើបម៉ាក់ត្រូវដាស់ខ្ញុំឱ្យក្រោកពីព្រឹកដើម្បីសម្រួលដល់ការធ្វើដំណើរព្រោះផ្លូវឆ្ងាយផងបើរវល់តែដំអក់ទម្រាំតែទៅដល់ច្បាស់ជាយប់មិនខាន។

« រួចរាល់អស់ឬនៅកូន? »មិនទាន់ចុះផុតពីកាំជណ្តើរផងម៉ាក់សួរញាប់មាត់រកឆ្លើយសឹងមិនទាន់។

​« បាទម៉ាក់រួចរាល់អស់ហើយ! »​ខ្ញុំប្រញាប់តបទៅគាត់វិញដោយទឹកមុខញញឹមស្រស់។

​«​ បើរួចរាល់ហើយឆាប់ឡើងឡានទៅកូនកុំឱ្យលោកតាមានកាបារម្ភព្រោះម៉ាក់បានខលទៅប្រាប់គាត់កាលពីល្ងាចរួចហើយថាយើងចេញទៅពីព្រលឹមប្រហែលាជាម៉ោង៣:០០ អាចនិងទៅដល់ហើយ….។

​បន្ទាប់ពីរៀបចំរបស់ដែលត្រូវយកទៅដាក់លើឡានហើយអស់យើងក៏ចាប់ផ្តើមចេញដំណើរ​។

នៅតាមផ្លូវដែលបានឆ្លងកាត់ពីភូមិមួយទៅភូមិមួយ​ ពីស្រុកមួយទៅស្រុក​មួយ​ ខេត្ត​មួយទៅខេត្តមួយ​ អមជាមួយនឹងទេសភាពព្រៃភ្នំបឹងអូរស្រែចម្ការរំលេចចេញជារូបភាពដ៏ស្រស់ត្រកាលដូចផ្ទាំងគំនូរដែលបានរចនាឡើងយ៉ាងល្អវិសេសសម្រាប់ទុកឱ្យអ្នកដំណើរទាំងឡាយដែលបានឆ្លងកាត់មានអារម្មណ៍ឈ្លក់វង្វេងទៅនឹងសម្រស់របស់ខ្លួន។

​ « ពិតជាស្អាតមែនម៉ាក់មិនដូចនៅទីក្រុងទេមានតែឡានម៉ូតូ​ អាគារ​ មនុស្សរស់នៅប្រជ្រៀតគ្នាកុះករពិបាករស់នៅសឹងស្លាប់ » ខ្ញុំរអ៊ូដាក់គាត់ហើយធ្វើមុខជូរ​ ក្រោយសភាពក្នុងឡានស្ងាត់តាំងតែពីចេញផុតពីទីក្រុង។

​« មិនអីទេបើកូនចូលចិត្តចាំម៉ាក់ឲ្យនៅជាមួយលោកតាកូនមួយរយៈ»គាត់និយាយព្រមទាំងលើកចញ្ចើមបង្ហាញថាគាត់ចង់ចាក់បណ្តោយតាមខ្ញុំ។ បើកឡានឱ្យស្រួលទៅកូនកុំរវល់តែអើតឆ្វេងស្តាំពេកប្រយ័ត្នប៉ះគេ។

«បាទទទួលបព្ជាម៉ាក់»ខ្ញុំសើចហើយលើកដៃគោរពគាត់ធ្វើដូចជាទាហានធ្វើឲ្យគាត់សើចជាមួយគ្នាដើម្បីឱ្យបរិយាកាសអ៊ូអរបន្តិច…..។

ស្រុកសីមា…

ក្រោយពីធ្វើដំណើរនៅលើផ្លូវដ៏វែងឆ្ងាយទីបំផុតយើងក៏បានមកដល់ផ្ទះលោកតាហើយ​ គ្រាន់តែចូលមកដល់ស្រុកនេះភ្លាមយើងក៏អាចទទួលអារម្មណ៍ដឹងពីបរិបទនៃការរស់នៅរបស់អ្នកស្រុកក្នុងតំបន់នេះភ្លាម ។ បើទោះសម័យនេះហាក់ជឿនលឿនបន្តិចក៏ដោយ​ ក៏ប៉ុន្តែយើងក្រឡេកមកមើលប្រជាជននៅក្នុងស្រុកនេះពួកគាត់ភាគច្រើនរស់នៅតាមបែបបុរាណនៅឡើយ​ តាមផ្លូវនឹងនៅក្នុងភូមិសម្បូរទៅដោយដើមឈើធំៗ​និងព្រៃក្រាស់ៗហើយក៏មិនទាន់មានអគ្គីសនីប្រើប្រាស់នៅឡើយ ដើម្បីបំភ្លឺនៅពេលយប់ភាគច្រើនប្រជាជននៅក្នុងតំបន់នេះគឺប្រើចង្កៀងសម្រាប់អុជបំភ្លឺ។

តែថានេះម៉ោងទើបតែ៥ល្ងាចទេតែនៅក្នុងភូមិម៉េចបានជាគ្រប់ផ្ទះពន្លត់ចង្កៀងអស់បែបនេះមើលចុះងងឹតដូចម៉ោងប្រាំបីទៅហើយ។​ ចុះពីផ្លូវធំប្រមាណ១០គីឡូ​ ឡានរបស់ខ្ញុំក៏បានមកដល់ផ្ទះលោកតា។

​ នៅលើគ្រែឫស្សីក្រោមដើមជ្រៃក្រឹមក្នុងបរិវេណខាងមុខផ្ទះយើងក៏ឃើញបុរសចំណាស់ម្នាក់អាយុប្រហែលជា៦០ឆ្នាំទៅហើយប៉ុន្តែរាងកាយវិញនៅមាំមួននៅឡើយពុកមាត់វែងចិញ្ចើមស្កូវក្រាសស្លៀកតែសារុងសូត្រលេងខ្លួនទទេមានតែក្រម៉ាមួយទុកសម្រាប់បក់មូស។

​« ជម្រាបសួរលោកតា »ចុះពីឡានភ្លាមខ្ញុំក៏សំដៅទៅរកបុរសចំណាស់ដែលមានវត្តមាននៅខាងមុខព្រមទាំងលើកដៃសំពះគាត់ផង។

​ «អឺ!​ លើកដៃថ្វាយព្រះ»​ លោកតាញញឹមហើយសួរមកខ្ញុំវិញ។

«​ យ៉ាងម៉េចហើយចៅធ្វើដំណើរផ្លូវឆ្ងាយផងហត់ទេ?»

«ទៅមានបព្ហាអីទៅពុក​ វ៉ាត់គេសប្បាយចិត្តណាស់ពេលមកតាមផ្លូវ​កូនខ្ញុំម្នាក់នេះដូចជាមាននិស្ស័យជាមួយនឹងស្រុកស្រែចម្ការខ្លាំងណាស់​ឮរអ៊ូថាចង់នៅទីនេះ ខ្ញុំគិតរកផ្ញើឱ្យនៅជាមួយពុកមួយរយ:ហើយ » ខ្ញុំមិនទាន់បានឆ្លើយផងម៉ាក់ឆ្លើយកាត់ទៅហើយ​ ហើយធ្វើមុខញញឹមស្រស់តាមទម្លាប់របស់គាត់។

«អឺមានអីឱ្យតែគេអាចនៅបាន» លោកតាឆ្លើយហើយក៏សើចតាមទម្លាប់មនុស្សចាស់។ក្រោយពីនិយាយគ្នាលេងជាមួយគាត់បានមួយស្របក់ខ្ញុំក៏ចេញមកដើរលេងនៅជុំវិញផ្ទះ។

នៅក្នុងបរិវេណផ្ទះឈើបីខ្នងរចនាតាមក្បាច់បុរាណប្រក់ក្បឿងពណ៌ក្រហមច្រាល​សសរមូលធំៗបន្ទះក្តាក្រាស់ខ្មៅរលើបហាក់បង្ហាញឱ្យយើងឃើញថានៅតំបន់នេះសម្បូរទៅដោយឈើប្រណិតមានមិនខ្វះរំលេចជារូបរាងផ្ទះយ៉ាងល្អដែលជួយដល់សោភ័ណ្ឌភាពផ្ទះឱ្យកាន់តែស្រស់ស្អាតបានមួយកម្រិតទៀត​ ។ ប៉ុន្តែបរិវេណខាងក្រោយផ្ទះមានភាពងងឹតស្លុងងងឹតដល់ថ្នាក់មានអារម្មណ៍ថាគួរឱ្យខ្លាច ព្រឺសម្បុរខ្ញាក។

វឹប!!!

រំពេចនោះអ្វីម្យ៉ាងមកកាត់ពីមុខខ្ញុំចូលទៅក្នុងភាពងងឹតនោះ ខ្ញុំបម្រុងនឹងតាមទៅមើលទៅហើយតែ…..

​ « វ៉ាត់​ វ៉ាត់​ នៅឯណាកូនមកហូបបាយជុំគ្នាមកកូន»សំឡេងស្រួយស្រេសរបស់ម៉ាក់បានបន្លឺចេញពីក្នុងផ្ទះតឿនឱ្យទៅហូបបាយទើបត្រូវដកជំហានត្រឡប់ទៅក្នុងផ្ទះវិញ។

​ «បាទទៅហើយម៉ាក់»ខ្ញុំក៏ប្រញាប់ឆ្លើយ​ ហើយដកអារម្មណ៍ដែលកំពុងតែឈ្លក់វង្វេងជាមួយនឹងទេសភាពរួចប្រញាប់ប្រញាល់ដើរទៅក្នុងផ្ទះ។

«​ ម្ហូបអាហាររៀបចំពេញតុមើលទៅគួរឱ្យចង់ញ៉ាំទាំងអស់តែម្តងហើយ»ខ្ញុំនិយាយបណ្តើរដើរចូលតុបាយបណ្តើរដែលមានម៉ាក់នឹងលោកតាកំពុងរងចាំ។

​«ប្រាកដណាស់ទាំងនេះសុទ្ធតែជាអាហារប្រចាំតំបន់នេះ»សំឡេងមួយបានបន្លឺកាត់ខ្ញុំដែលជាសំឡេងមនុស្សប្រុសម្នាក់ដែលខ្ញុំមិនបានជួបមកជាយូហើយ​ ខ្ញុំក៏រហ័សរេខ្លួនទៅតាមសំឡេងដែលបានឮនៅខាងក្រោយខ្នង។

​ ក្មេងប្រុសវ័យជំទង់ម្នាក់ក៏បានប្រាកដខ្លួនឡើងមកជាមួយនឹងទឹកមុខញញឹមស្រស់កំពុងកាន់ចានពេញក្នុងដៃដើរមកតុបាយ។

«បង​ កុល​ មកពីពេលណាខ្ញុំមិនបានដឹងសោះ»ត្រូវហើយគាត់មានឈ្មោះថា​ កុល​ ពួកយើងមិនដែលបានជួបគ្នាយូរមកហើយគឺតាំងពីយើងនៅក្មេងៗមកម្លេះគាត់នឹងខ្ញុំមានអាយុស្របាលគ្នាហើយគាត់គឺជាកូនប្រុសរបស់អ៊ំខ្ញុំទើបម៉ាក់គាត់តម្រូវឱ្យខ្ញុំហៅគាត់ថាបង។

​« បងរវល់មានធុរ:នៅឯចុងភូមិទើបមកដល់ផ្ទះមុននេះឯង»គាត់និយាយបណ្តើរជួយរៀបចំបាយបណ្តើរ។

ក្រោយពីការញ៉ាំបាយពេលល្ងាចដ៏ឆ្ងាញ់នឹងមានសុភមង្គលដែលយើងខានមានពេលបែបនេះជាយូរមកហើយ​ ចាស់ៗគាត់អង្គុយជជែកគ្នាពីនេះពីនោះបានមួយស្របក់ក្រោយមកម៉ាក់គាត់ក៏ឡើងទៅសម្រាន្ត។

« វ៉ាត់ម៉ាក់ឡើងទៅសម្រាកមុនហើយកូន»គាត់និយាយរួចក៏ឡើងទៅលើផ្ទះបាត់។

«បាទ​ ម៉ាក់ »

គ្រាន់តែម៉ាក់ឡើងទៅលើផុតបន្តិ​ចលោកតាដើរចេញមកពីក្រោយផ្ទះ មកឈរក្បែរខ្ញុំនិងបងកុលហើយនិយាយតិចឡើង។

« កុល​ ឯងឆាប់យកសំណែនទៅដាក់ឱ្យគេរួចរាល់ទៅព្រោះយប់នេះពេញបូណ៌មីផង»សំណែន?គ្រាន់តែឮលោកតាឧទានឡើងមកខ្ញុំចាប់ផ្តើមមានចិត្តងឿងឆ្ងល់ជាខ្លាំង​ តើលោកតា​ ដាក់សំណែនឱ្យ​អ្នកណា​? ហើយហេតុអីត្រូដាក់សំណែន?​ ពេលនេះសំណួរជាច្រើនកំពុងនៅក្នុងខួក្បាលរបស់ខ្ញុំ។ វាមិនចម្លែកនោះទេដែលខ្ញុំឆ្ងល់ពីរឿងនេះព្រោះសម័យនេះគេជឿនលឿនដល់កម្រិតណាហើយ​យើងក៏ដឹង​ ហេតុអ្វីនៅជឿលើរឿងអីអស់ទាំងនេះទៀតនោះ។​ ដាច់ខាតខ្ញុំត្រូវតែដឹងរឿងទាំងនេះឱ្យបានថាលោកតាកំពុងធ្វើអ្វីឱ្យប្រាកដ។

​ និយាយរួចលោកតាក៏ដើរទៅកន្លែងសម្រានបាត់ទុកឱ្យខ្ញុំនិងបងកុលនៅឈរមើលមុខគ្នាភ្លឺសៗ។មិនចាំយូខ្ញុំក៏ប្រញាប់និយាយឡើង« បងឱ្យខ្ញុំសុំទៅជាមួយផង»ព្រោះតែនិស្ស័យចង់ដឹងចង់ឮរឿងអ្វីប្លែកៗវាមានតាំងពីកំណើតរបស់ខ្ញុំទើបទទូចសុំគាត់ទៅជាមួយ។

«ណ្ហើយ! បើចង់ទៅក៏បាន​ គ្រាន់បានជាគ្នាផងព្រោះយប់ស្ងាត់ណាស់ហើយផ្លូវទៅក៏ឆ្ងាយគួរសមដែរ»គាត់នៅតែចិត្តល្អដូចពីមុន ឃើញខ្ញុំទទូចចង់ទៅបែបនេះបងកុលក៏ឱ្យខ្ញុំទៅជាមួយ។

​ និយាយរួចយើងក៏នាំគ្នាដើរទៅក្រោយផ្ទះយកសំណែនដែលលោកតាបានរៀបចំរួចជាស្រេច​ ខ្ញុំមិនប្រាកដចិត្តនោះទេថាសំណែននេះយកទៅសែនឱ្យអ្វីទេ​។ ប៉ុន្តែព្រះអើយសូម្បីតែរូបរាងរបស់វាក៏ខ្ញុំមិនធ្លាប់បានឃើញពីមុនមកដែរ ការរៀបចំមើលទៅហាក់ប្លែកនិងគួរឱ្យព្រឺរោមណាស់ នេះវាកាន់តែធ្វើឱ្យខ្ញុំចង់ដឹងខ្លាំងឡើងហើយ ។ គេរៀបចំជាបីចំណែក​ ដំបូងគេយកធាងចេកបងកាច់បទជារាងត្រីកោណហើយមានដាក់ស្លឹកចេកទ្រាប់ពីក្រោមសម្រាប់ដាក់គ្រឿងសែន​ ចូលដល់គ្រឿងសែនមានដូចជា​ បាយស​ ឈាមសត្វ​ បារី​ ទឹកតែ​ នឹងផ្ការចំប៉ី រៀបចំយ៉ាងមានរបៀប។

បង​ កុល​ ចាប់ផ្តើមលើកសំណែនដែលបានរៀបចំរួចដាក់ចូលក្នុងថាសដែកមួយដែលមានខ្ញុំជាអ្នកកាន់ពិលជួយបំភ្លឺផ្លូវជាមួយផង​ ដើរមិនទាន់បាន១០នាទីស្រួលផងសំឡេងឆ្កែព្រៃចាប់ផ្តើមលូរហូតធ្វើឱ្យខ្ញុំព្រឺរោម​ ! គេតែងតែនិយាយថាសត្វឆ្កែវាអាចមើលឃើញខ្មោចឬពួកអមនុស្សនៅពេលយប់ តើនេះវាកំពុងឃើញមែនទេបានជាលូមិនឈប់បែបនេះ?

ខ្ញុំក៏ចាប់ផ្តើមនិយាយបន្លប់ព្រោះមើលទៅដូចជាមិនសូវស្រួលសោះ.

« បង​ កុល​ ពេលណាទើបដល់ទៅខ្ញុំចាប់ផ្តើមរួយជើងហើយ»ខ្ញុំធ្វើជានិយាយរអ៊ូតិចៗដើម្បីកុំឱ្យខ្លាចពេក

​ «ហាហាហាស​ ទើបតែដើរបានបន្តិចហត់ហើយមែនទេវ៉ាត់ មិនឆ្ងាយទៀតទេដល់ហើយ» បងកុលបែមកនិយាយជាមួយខ្ញុំបន្តិចហើយក៏ទៅមុខទៀត។ បរិយាកាសនៅពេលនេះហាក់ស្ងាត់ជ្រងំគួរឱ្យព្រឺរោមណាស់​ខ្យល់ត្រជាក់នឹងសន្សើមមកប៉ះជាមួយនឹងខ្លួន​ តាមផ្លូវធ្វើដំណើរសុទ្ធតែព្រៃក្រាសៗបើគ្មានពិលដែលខ្ញុំយកមកជាមួយទេប្រហែលជាត្រូវរាវផ្លូវហើយមើលទៅ«ពេលថ្ងៃស្អាតឱ្យដូចផ្ទាំងគំនូរតែពេលយប់វិញអស់អីនិយាយតែម្តង»ខ្ញុំរអ៊ូតិចៗម្នាក់ឯង​ ។ ក្រោយមកបានបន្តិចយើងក៏ដើរចេញផុតពីព្រៃក្រាសៗនេះមុខរបស់ខ្ញុំចាប់ផ្តើមញញឹមចេញវិញម្តង​ដោយសារតែថ្ងៃនេះជាថ្ងៃ១៥​កើត​ ទើបពន្លឺព្រះច័ន្ទពេញវង់ល្អគួរឱ្យចង់គយគន់​ ពន្លឺនៃព្រះច័ន្ទបានបំភ្លឺឱ្យឃើញបរិវេណជុំវិញខ្លួនបានយ៉ាងច្បាស់ដោយមិនចាំបាច់ឱ្យយើងពិបាកមើលដូចអម្បាញ់មិញពេកទេ ។ នៅជុំវិញនេះសុទ្ធតែជាស្រែចម្ការដែលពេញសុទ្ធតែជាដំណាំស្រូវរបស់អ្នកភូមិ។

​«បង​ កុល​ អ្នកភូមិមកធ្វើស្រែនៅទីនេះមែនទេ?​ » ដើរបណ្តើររខ្ញុំនិយាយជាមួយបងកុលបណ្តើរកុំឱ្យស្ងាត់ពេក។

​« អ្នកភូមិនៅទីនេះត្រូវមកធ្វើស្រែឆ្ងាយពីភូមិ​ គឺត្រូវធ្វើដំណើរឆ្លងកាត់ផុតព្រៃក្រាស់ដែលយើងដើរឆ្លងកាត់មិញនេះទើបមកដល់ស្រែ »បងកុលគាត់រៀបរាប់ប្រាប់ខ្ញុំយ៉ាងក្បោះក្បាយ។

​«ហេតុអីបានលោកតាត្រូវយក​សំណែន​មកដាក់?​ ហើយសំណែនទាំងនេះដាក់ឱ្យអ្នកណា?» ខ្ញុំចាប់ផ្ដើមសួរសំណួរដែលខ្ញុំចង់ដឹងទៅកាន់គាត់។

​ បង​ កុល​ ទច់ដំណើរបន្តិចហើយក៏បែមកនិយាយជាមួយខ្ញុំ«បងក៏មិនសូវច្បាស់ដែរថារឿងនេះវាយ៉ាងណាឱ្យប្រាកដតែលោកតាប្រាប់បងថាកាលពីមុននៅស្រុកភូមិកើតធ្លាប់មានរឿងចម្លែកៗកើតឡើង រឿងនោះគឺ…

​«នៅក្នុងស្រុកយើងឥឡូវដូចជាមានរឿងកើតឡើងមិនឈប់សោះ»បុរសម្នាក់អាយុប្រហែលជា50ឆ្នាំសម្បុរសណ្តែកបាយសក់ល្បាយអាចម៍ខ្លា​កំពុងតែជជែកគ្នាជាមួយមនុស្សប៉ុន្មានអ្នកទៀតដែលអង្គុយក្បែរនោះ។

​« ពិតមែនហើយលោកបងស័ក​ ខ្ញុំគិតថាពួកយើងត្រូវនាំគ្នារកវិធីដោះស្រាយហើយទើបបាន » បុរសម្នាក់ទៀតដែនៅក្បែនោះក៏ឧទានឡើងយល់ស្របទៅនឹងសម្តីបុរសម្នាក់ដែលលើកឡើងមុននេះ ។ ​ពូសុខក៏បន្ថែមក្រោយពីយល់ស្របជាមួយពូស័កមិញនេះ « មិនថាតែសត្វទេសូម្បីតែមនុស្សក៏ស្លាប់តគ្នាដែរ​ ស្រូវ ដំណាំ ក៏ខូចអស់សឹងតែរាល់ឆ្នាំ​បើនៅតែបែបនេះទៀតប្រាកដជាស្លាប់ទាំងអស់គ្នាជាមិនខាន»។

​នៅក្នុងបរិវេណផ្ទះឈើមួយខ្នងសង់ផុតពីដីប្រក់ក្បឿងក្រហមឆ្អៅ មនុស្សម្នាកុះករកំពុងឈជុំគ្នាបង្កើតបានជាសំឡេងជជែកគ្នាលឮរំពងពេញបរិវេណផ្ទះ។ អ្នកភូមិទាំងឡាយមកផ្ទះមេភូមិដើម្បីរកដោះស្រាយរឿងដែរកើតឡើងនៅក្នុងស្រុកនេះ។

​ « តើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងនេះ? »បុរសម្នាក់ចុះមកពីលើផ្ទះហើយសួរទៅអ្នកភូមិ។

​ « ខ្ញុំគិតថាប្រាកដជាមានខ្មោចព្រាយណាធ្វើអំពើមកលើភូមិស្រុកយើងទើបមានរឿងបែបនេះ »មនុស្សស្រីចំណាស់ម្នាក់ឧទានឡើងឆ្លើយនឹងសំណួរមេភូមិនិងមានសំឡេងអ្នកភូមិយល់ស្របជាមួយផង។

​« បើដូចនេះយើងមានតែទៅអញ្ជើញលោកឪនៅឯវត្តមកជួយហើយទើបបានព្រោះមានតែលោកទេដែលចេះទាក់ទងនឹងរឿងនេះ»

​«មែនហើយមានតែធ្វើបែបនេះទេ​ ពួកខ្ញុំយល់ស្រប» អ្នកទាំងអស់គ្នាឆ្លើយឡើងព្រមៗគ្នា។

​ ក្រោយរំលងបានប៉ុន្មានថ្ងៃក្រោយពីការពិភាក្សារបស់អ្នកភូមិយប់ដែលត្រូវធ្វើពិធីក៏ចូលមកដល់មេឃដែលស្ងប់ស្ងាត់មិនរង្គើស្លឹកឈើសូម្បីបន្តិចសោះនៅសុខៗស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងសឹងទប់ខ្លួនមិនជាប់​ពពកខ្មៅចាប់ផ្តើមផ្តុំគ្នា​ផ្លេកបន្ទោរ​បព្ចេញពន្លឺដូចជាកំពុងតែចង់កាត់ផ្តាច់មេឃជាពីរ​។ បរិវេណដែលធ្វើពិធីសន្ធោទៅដោយអ័ព្ទផ្សែងមួយរំពេច​ ភ្លាមៗសំឡេងសត្វខ្លែងស្រាកចាប់ផ្តើមស្រែយំឡើងខ្ទរអាកាសហាក់ជាសញ្ញាប្រាប់ថានិងមានរឿងអ្វីកើតឡើងបន្តិចទៀតនេះ។

​ផ្សែងខ្មៅក្រាស់ធំជាច្រើនហោះមកប្រមូលផ្តុំគ្នាលេចចេញជាវិញ្ញាណអណ្តែតនៅលើមេឃហើយចាប់ផ្តើមឧទានឡើងមក​

«ពួកឯងត្រូវតែយកសំណែនដាក់ឱ្យពួកយើងដែលជាវិញ្ញាណមិនអាចទៅចាប់កំណើតបានជារៀងរាល់យប់ថ្ងៃ១៥​កើត​បើមិនដូច្នេះទេយើងនឹងធ្វើឱ្យពួកឯងរស់មិនបានសុខ​ ហាសហាសហាហា! »​សំឡេងដ៏គួរឱ្យព្រឺរោមនោះស្ងាត់ឈប់និយាយម្នាក់ៗនាំគ្នាភ័យញ័រខ្លួនទទ្រើកដូចកូនសត្វត្រូវព្យុះបោកបក់។ មិនទាន់ដឹងថាជាអ្វីឱ្យប្រាកដផង ស្រាប់តែសំឡេងរន្ធត់នោះលាន់ឡើងម្តងទៀត

«សំណែនដាច់ខាតត្រូវតែមាន​ ឈាម​ បាយ​ស​ បារី​ ទឹកតែ​ និង​ ផ្កាចំប៉ី »ចប់ការផ្តែផ្តាំវិញ្ញណនោះក៏ហោះចេញទៅបាត់ទុកឱ្យអ្នកភូមិនៅជជែកគ្នាអ៊ូរ។

រួចលោកឪក៏បានប្រាប់ថាទាំងនេះជាវិញ្ញាណអសូរកាយមិនអាចទៅរកជាតិកំណើតបាន ទើបបានជាត្រូវការសំណែនជាចំណីរ។

​ « លោកតាប្រាប់បងតែប៉ុណ្ណឹង​ មួយវិញទៀតបានជាយើងជាអ្នកយកមកដាក់ព្រោះលោកតាជាមិត្តភក្តិលោកឪតាំងតែពីលោកមិទាន់បួសមកម្លេះ​ ទើបលោកឱ្យលោកតាជាអ្នករៀបចំ»ខ្ញុំងក់ក្បាលញាប់ស្មេរជាសញ្ញាថាទទួលបានចម្លើយ។

មិនយូរប៉ុន្មានយើងក៏បានមកដល់​ មួយជំហានដែលចូលមកដល់ទួលមួយនេះភ្លាមចំហាយខ្យល់ជាមួយនឹងទឹកសន្សើមសាយភាយមកប៉ះនិងខ្លួនធ្វើឱ្យមានអារម្មណ៍ព្រឺឆ្អឹងខ្នងមួយរំពេច​ សំឡេងឆ្កែព្រៃលូឡើងយ៉ាងគ្រលួចហាក់ធ្វើឱ្យរាត្រីដ៏សែនស្ងាត់មួយនេះកាន់តែគួរឱ្យខ្លាចថែមមួយកម្រិតទៀត។

ទួល មួយនេះសម្បូរទៅដោយ ដើមឈើធំៗ និង មានវល្លិ៍ដុះពីលើដើមឈើទាំងនោះក្រាស់ឃ្មឹកទើបពន្លឺព្រះច័ន្ទមិនអាចចាំងចូលមកបំភ្លឺឱ្យយើងពីបរិវេណនៅទីនេះបានទេ ទើបយើងពិបាកមើលឃើញថានៅជុំវិញនេះមានអ្វីខ្លះ?

« បង កុល ! ខ្ញុំដូចជាមានអារម្មណ៍មិនស្រួលសោះដូចជាមានគេសម្លឹងមើលមកយើងយ៉ាងម៉េចមិនដឹងទេ »ដើរបណ្ដើរខ្ញុំនិយាយខ្សឹបៗប្រាប់ បងកុល​ បណ្ដើរ ។

« កុំមាត់ច្រើន ធ្វើមិនដឹងមិនឮទៅ » បងកុល​ទច់ដំណើរបន្តិចហើយបែរមកខ្សឹបដាក់ត្រចៀកខ្ញុំ ។

យើងក៏ដើរទៅមុខទៀត ដើរបានបន្តិចក៏ប្រទះនឹងដើមឈើធំមួយដើមនៅចំពីមុខមើលខាងក្រោមដើមនោះសុទ្ធតែជារានសំណែនចាស់ៗដែលគេធ្លាប់មកសែន ។

« កន្លែងនេះហើយឆាប់រៀបចំឱ្យរួចស្រេចទៅនឹងអាលបានត្រឡប់ទៅវិញ » បងកុលតឿនខ្ញុំឱ្យប្រញ៉ាប់ជួយគាត់ ។

« បាទបង » ខ្ញុំក៏ប្រញ៉ាប់ហុចដែកកេះ ទៀន និង ធូប ទៅឱ្យគាត់ ។

នៅពេលដែលកំពុងតែដុត ទៀន ធូប នោះស្រាប់តែមេឃចាប់ផ្ដើមអួរអាប់ខ្លាំង ខ្យល់បក់ស្ទើរគួចយកយើងទាំងពីរនាក់ទៅ បានមួយសន្ទុះក្រោយមក មេឃចាប់ផ្ដើមស្ងប់ខ្យល់វិញ ពេលនោះស្រាប់តែ….

វឹប…..

« អា​ មានអ្វីម្យ៉ាងរត់កាត់ពីក្រោយខ្នងខ្ញុំមិញនេះ បងកុល» ខ្ញុំចាប់ផ្ដើមព្រឺរោម ញ័រដៃទទ្រើក ។

រវល់តែងាកទៅរកមើលអ្វីរត់នៅក្រោយខ្នងពេលមកវិញ ខ្ញុំចាប់ផ្ដើមស្រឡាំងកាំងស្ទើរតែមិនជឿអ្វីដែលខ្ញុំឃើញពេលនោះ ។ បងកុល​ កំពុងតែអង្គុយស៊ីសំណែន ពេញៗ មាត់ ហាក់ដូចវាជាអាហារដ៏ឆ្ងាញ់សម្រាប់គាត់អ៊ីចឹង។

« បង! បង! របស់នឹងហូបមិនបានទេ កុំហូបវាអី » ខ្ញុំស្ទុះទៅអង្រួនគាត់ឱ្យមានសតិមកវិញ ស្រាប់តែគាត់បែរមកមើលខ្ញុំជាមួយនឹងសំណើចដ៏គួរឲ្យតក់ស្លុត « ហាស៎ហាៗ…ឯងចង់ស៊ីជាមួយនឹងពួកយើងទេ វាឆ្ងាញ់ណាស់ » ភ្នែកទាំងគូររបស់គាត់ឡើងក្រហមច្រាលដូចឈាមបាត់អស់ប្រស្រីលែងមានសភាពជាមនុស្សបាត់ទៅហើយ ហាក់មានខ្មោចព្រោយកំពុងសន្ធិតនៅក្នុងខ្លួន។ រូបភាពដែលខ្ញុំកំពុងឃើញពេលនេះវាហាក់ស្រស់ៗនឹងភ្នែកពេក ទើបខួរក្បាលខ្ញុំហាក់ឈប់ដំណើរការនៅស្ងៀមទ្រឹង បងប្រុសរបស់ខ្ញុំដែលធ្លាប់តែសុភាពរាបសារនិយាយស្ដីតិចតែពេលនេះក្លាយជាមនុស្សម្នាក់ថ្មីដែលគួរឲ្យខ្លាចទៅវិញ…។

នៅបណ្ដោយបែបនេះទៀតមិនបានទេខ្ញុំចាប់ផ្ដើមប្រមូលស្មារតីដែលភ័យស្លុតមកវិញហើយប្រញ៉ាប់ទៅអង្រួនគាត់ឱ្យដឹងខ្លួនតែខ្ញុំមិនទាន់បានប៉ះខ្លួនគាត់ផង គាត់ស្រាប់តែដួលសន្លប់បាត់ ។ ខ្ញុំព្យាយាមធ្វើចលនាឲ្យគាត់ដឹងខ្លួនមកវិញ « នេះវាមានអ្វីឲ្យប្រាកដទៅ បានជាពិបាកយល់ស្អីម៉្លេះ » ពេលនេះខ្ញុំចាប់ផ្ដើមលែងខ្លាចហើយព្រោះតែក្ដៅចិត្តពេក ស្រែកជេរឮៗបណ្ដើរ​ ខ្ញុំអង្រួនបង​កុលបណ្ដើរបានមួយស្របក់គាត់ក៏ចាប់ផ្ដើមបើកភ្នែកដឹងខ្លួនវិញ ។

« តោះពួកយើងឆាប់ប្រញ៉ាប់ចេញពីទីនេះទៅ វ៉ាត់» បងកុលហាក់យល់គ្រប់រឿងដែលបានកើតឡើងលើគាត់ទើបប្រឹងហារមាត់និយាយទាំងពិបាក ។

« ក្រោកឡើងមកបង» ខ្ញុំក៏ស្រវ៉េស្រវ៉ា គ្រាគាត់ឡើង ។ ដើរបានប្រហែលមួយស្របក់ធំនៅតែមិនទាន់ចេញផុតពីទីនេះទៀត ខ្ញុំចាប់ផ្ដើមចម្លែកក្នុងចិត្តជាខ្លាំងពេលចូលមកដើរតែមួយភ្លែតក៏មកដល់ ចុះពេលនេះដើរយូរម៉េចក៏នៅមិនទាន់ដល់ផ្លូវចេញទៀត មិនគិតច្រើនខ្ញុំក៏ចេះគ្រាបងកុលដើរទៅបន្ត ប៉ុន្តែ……..។

ស្លាប់ហើយនេះជាដើមឈើកន្លែងដាក់សំណែនមិញនេះទេតើ ?

ហេតុអ្វីក៏យើងមកដល់ទីនេះវិញ ? ខ្ញុំចាំច្បាស់ណាស់ថាយើងបានដើរចេញពីទីនេះមួយសន្ទុះហើយ ។

« បងកុលបងឃើញអីដូចដែលខ្ញុំឃើញដែរទេ ? »

«កុំគិតច្រើនយើងសាកដើរត្រឡប់ក្រោយវិញម្ដងទៀតទៅ »

គ្រាន់តែបម្រុងនឹងឈានជើងដើរចេញ ស្រាប់តែមានសំឡេងអ្វីម៉្យាងហើរមកប៉ះនឹងត្រចៀកហាក់ដូចមានមនុស្សអ៊ូរអរណាស់ មិនអស់ចិត្តខ្ញុំក៏បែរទៅមើលកន្លែងដាក់សំណែននោះម្ដងទៀត ។ស្រាប់តែ……

​ « អា….​ បងកុល! »​ខ្ញុំមិនដឹងទេថាជាអ្វីឱ្យប្រាដក​ ខ្លួនប្រាណរលួយមានសុទ្ធតែដង្កូវរវើកពេញក្នុងមុខរបួសទាំងនោះភ្នែកទាំងគូរលៀនចេញមកក្រៅមានតែប្រស្រីពណ៌សរកំពុងដណ្តើមគ្នាស៊ីសំណែនហើយសន្សឹមៗមកសើចដាក់ខ្ញុំយ៉ាងក្អាកក្អាយជាមួយសំណើចដ៏ព្រឺព្រួច ។ អ្វីដែលខ្ញុំកំពុងឃើញវាហាក់មិនគួរឱ្យជឿនោះទេថាវាជាការពិតខ្ញុំចាប់ផ្តើមទន់ដៃជើងលែងមានកម្លាំងនៅក្នុងខ្លួនភ្នែករបស់ខ្ញុំចាប់ផ្តើមបិទបន្តិចម្តងៗពេលនោះខ្ញុំក៏លែងចាំថាមានរឿងអ្វីទៀត..។

«​ វ៉ាត់ ភ្ញាក់ហើយមែនទេកូន​ ឆាប់ទៅងូតទឹកនឹងអាលបានញ៉ាំបាយគ្រប់គ្នាកំពុងចាំកូន »ខ្ញុំដើរចុះមកពីលើផ្ទះទាំងធីងធោងនៅឡើយ ។ ​សំឡេងម៉ាក់នៅតែស្រទន់និយាយមកខ្ញុំបណ្តើរររៀបចំម្ហូបអាហារបណ្តើរ។

​ចុះរឿងកាលពីយប់មិញនោះមានអ្វីកើតឡើងលើកពួកខ្ញុំ?​ ហើយនេះខ្ញុំមកដល់ផ្ទះបានដោយ​របៀបណា? អ្នកណាជាអ្នកជួយខ្ញុំនឹងបងកុល?​ ហេតុអីបានជាអ្នកនៅផ្ទះម្នាក់ៗហាក់ដូចជាធម្មតាធ្វើដូចគ្មានរឿងអីសោះ​ បងកុល​ ក៏ដូចគ្នាហេតុអ្វីគាត់នៅញញឹមស្រស់ដូចដើមហាក់ដូចជាយប់មិញនេះគ្មានរឿងអីសោះ ។ ឫគ្រាន់តែជាការយល់សប្តិ​មិនអាចទេខ្ញុំចាំច្បាស់ណាស់។  ចប់…