ស្ទូឌីយោលេខ៧ – Meysansotheary
រឿង៖ ស្ទូឌីយោលេខ៧ ភាគ៧ (ភាគបញ្ចប់)
លោកវិស្វករថូនី បង្ហាញភាពខឹងសម្បាគេពោលវិញដូចព្យុះសង្ឃរា ៖
លោកប្រយ័ត្នខ្ញុំប្ដឹងបកណា៎!និយាយអោយស្រួល!អ្នកណាសម្លាប់មនុស្ស?
វិទូប្រែទឹកមុខ គេលើកដៃចង្អុលនាយថូនី ទាំងពោលមួយម៉ាត់ៗមុតជាងកាំបិត ៖
ឥលូវនេះគឺពួកខ្ញុំទេ ដែលត្រូវប្ដឹងលោក។ លោកឯងសម្លាប់នាងឆវីវីន បន្ទាប់មកចេញទៅបំពុលDJម៉ាណាទៀត លោកឯងមានស្លាបក៏ហើរមិនរួចពីសំណាញ់ច្បាប់ដែរ។
ថ្វីត្បិតតែខ្ញុំយល់ស្របតាមហេតុផលរបស់វិទូ ដែលមុននេះបានពន្យល់ថាឃាតកសម្លាប់ឆវីវីន បន្ទាប់មកក៏បំពុលម៉ាណាដោយដាក់សន្លឹករូបថតក្រវេមក្រវាមមួយសន្លឹក បង្វែងដានប៉ូលិស តែខ្ញុំនៅតែមិនជឿថា អ្នកដៃដល់គឺនាយវិស្វករមកពីបរទេសម្នាក់នេះឡើយ។
ក្នុងមួយខណៈដែលភាពស្មុគស្មាញកំពុងរួមរឹតខ្ញុំ ខ្ញុំឮនាយវិស្វករពោលឡើង ៖
លោកឯងកំពុងនិយាយផ្ដាស! ការចោទប្រកាន់របស់លោកឯងគ្មានហេតុ គ្មានផល លោកឯងធ្វើការរបៀបម៉េច?ប៉ូលិសស្រុកខ្មែរ ធ្វើការអ៊ីចឹងអ្ហេស៎? ខ្ញុំសម្លាប់ឆវីវីន? ខ្ញុំចូលទៅសម្លាប់នាងពីពេលណា? បើពេលនាងស្លាប់ ខ្ញុំនៅក្នុងបន្ទប់ប្រជុំជាមួយលោកនាយកវិសុទ្ធរហូតនោះ?
ខ្ញុំនឹកឃើញដល់រឿងកាលពីព្រឹកម្សិលពិតមែនហើយកាលណោះ ខ្ញុំ និងបុគ្គលិកទាំងអស់បាននៅជួបជុំគ្នាក្នុងការិយាល័យ ហើយបានឮសំឡេងឆវីវីនផ្សាយតាមរលកធាតុអាកាសរហូតដល់ពេលដាច់ភ្លើង ទើបលែងឮ កាលណោះម៉ានិតដេត បានចុះទៅបញ្ឆេះម៉ាស៊ីន ឯនាងម៉ាណាចេញទៅមើលកាសែតដែល Copy ចោលឯបន្ទប់កាត់ត ខ្ញុំនិងនាយថូនី គឺនៅក្នុងការិយាល័យរហូតបន្ទាប់មកពេលភ្លើងមានវិញ យើងក្រឮឆវីវីនដំណើរការផ្សាយពេក យើងក៏ស្ទុះចូលទៅបន្ទប់ផ្សាយទាំង២នាក់ ពេលនោះហើយ ដែលយើងដឹងថាឆវីវីនដាច់ដង្ហើមទៅហើយ ខ្ញុំរកនឹកមិនឃើញថា នាយថូនីនេះចូលទៅសម្លាប់នាងឆវីវីនយ៉ាងម៉េចនឹងកើតនោះទេ!
ខ្ញុំចាំបាច់ត្រូវទទួលស្គាល់ប្រការនេះ៖
ត្រូវហើយ!ថូនីនៅជាមួយខ្ញុំរហូត!
ប៉ុន្តែក្នុងពេលកំពុងពីភាល់ចិត្តនេះ ប៉ូលិសវិទូបន្លឺឡើង ៖
បើសង្កេតតាមធម្មតា គឺលោកឯងអាចរួចខ្លួនពីការសង្ស័យបានយ៉ាងងាយ តែយើងបានពិសោធន៍រួចហើយ ឆវីវីនស្លាប់ គឺស្ថិតនៅលើកៅអី ដូច្នេះបើសិនជានាងត្រូវឃាតកសម្លាប់នៅក្នុងពេលភ្លើងដាច់នោះ មានរឿងអ្វីដែលនាងស្ថិតនៅលើកៅអី? មនុស្សណាម្នាក់ក៏ស្ទុះគេចចេញពីភាពងងឹតដែរ គ្មាននរណានៅសំងំអង្គុយក្នុងភាពងងឹតឲ្យលោកឯងចូលទៅសម្លាប់បាន នោះទេ ដូច្នេះពេលឆវីវីនត្រូវគេរឹតកសម្លាប់ គឺជាពេលដែលភ្លើងភ្លឺគ្រប់គ្រាន់ហើយនាងកំពុងអង្គុយលើកៅអីបំពេញ ការងារដំណើរការផ្សាយ!
ប៉ូលិសវិទូ បានលើកយកបញ្ហានេះមកជជែកពន្យល់ខ្ញុំម្ដងរួចហើយ រំលឹកឡើងវិញគឺគេយល់ថា ឆវីវីនត្រូវឃាតកចូលទៅសម្លាប់នៅមុន ឬក្រោយពេលភ្លើងដាច់ព្រោះវិទូសម្អាងថាក្នុងពេលភ្លើងដាច់ឆវីវីន មុខតែមិនសម្ងំអង្គុយលើកៅអីទាំងផ្ទៃបន្ទប់ផ្សាយងងឹតស្លុបនោះ ទេ ខ្ញុំក៏យល់ស្របដែរ ត្រង់ចំណុចនេះ តែនៅមុនពេលភ្លើងដាច់នាងប្រាកដជាមិនទាន់ត្រូវគេសម្លាប់ទេ ព្រោះយើងនៅឮសំឡេងរបស់នាង ឯពេលក្រោយភ្លើងដាច់ ហើយភ្លើងត្រូវបានបញ្ឆេះវិញនោះ ខ្ញុំ និងនាយថូនី បានស្ទុះចូលមកបន្ទប់ផ្សាយភ្លាម តើនាយថូនីមានពេលឯណានឹងចូលទៅសម្លាប់ឆវីវីន ដែលមិនឲ្យខ្ញុំដឹងនោះ?
ថ្វីត្បិតតែលួចត្រិះរិះស្ងាត់ៗក្នុងចិត្ត ក៏ប៉ុន្តែខ្ញុំនៅតែសម្ងំស្ងៀមចាំស្ដាប់ការឆ្លើយឆ្លងរបស់នាយ ថូនី និងប៉ូលិសវិទូមិនឲ្យបាត់មួយម៉ាត់។
វិទូពោលបន្តក្នុងអាកប្បកិរិយាម៉ត់ចត់៖
លោកឯងអះអាងថា ពេលភ្លើងដាច់ និងក្រោយពេលភ្លើងដាច់ គឺនៅក្បែរលោកនាយកវិសុទ្ធរហូត មិនអាចចូលទៅសម្លាប់នាងឆវីវីនក្នុងបន្ទប់ផ្សាយបានទេ តែខ្ញុំសង្ស័យថា លោកឯងបានសម្លាប់នាងរួចទៅហើយនៅមុនពេលភ្លើងដាច់ និងមុនចូលប្រជុំ។
នាយថូនីច្រឡោតតូង៖
លោកឯងវិកលចរិតទេអ្ហី? មុនពេលភ្លើងដាច់ គេរាល់គ្នានៅឮសំឡេងនាងនៅឡើយទេ? បើខ្ញុំសម្លាប់នាង នាងម៉េចនឹងផ្សាយកើតរហូតដល់ពេលភ្លើងដាច់?
ខ្ញុំក៏ទ្រាំមិនបានពោលកាត់ភ្លាមៗ ៖
ត្រូវហើយ លោកថា ថូនីចូលទៅសម្លាប់ឆវីវីនមុនពេលចូលប្រជុំ បើថូនីសម្លាប់ឆវីវីនហើយ ម៉េចក៏ពេលយើងប្រជុំ ខ្ញុំនៅឮសំឡេងឆវីវីនតាមរលកអាកាស?
វិទូដៀងភ្នែកមើលមកខ្ញុំ ទើបពោល ៖
លោកនាយកវិសុទ្ធ!ពិធីករណាម្នាក់របស់លោកសុទ្ធតែមានឯកសារសំឡេងពេលផ្សាយរក្សាទុកជាឯកសារមែនរឺមិនមែន!?
ខ្ញុំងក់ក្បាលផ្ងក់ៗ៖
អ៊ីចឹងពេលសម្លាប់ឆវីវីនរួចហើយ គេអាចចាក់ file សំឡេងនោះដើម្បីឲ្យអ្នកស្ដាប់ច្រឡំថា នាងនៅមានជីវិត ហើយនៅកំពុងផ្សាយនៅឡើយ គឺគេអាចបោកប្រាស់អ្នកស្ដាប់បានដូចគ្នា។
ខ្ញុំភ្ញាក់ក្រញាង ចំពោះការបកស្រាយមួយនេះ តំណក់ញើសហូរមកផ្សើមរាងកាយខ្ញុំជោកជាំ ឬមួយថា ឆវីវីនពិតជាត្រូវបានគេសម្លាប់មុនពេលដែលបុគ្គលិកទាំងអស់ជួបជុំ គ្នាចូលប្រជុំទៅទៀត? ហើយពេលដែលយើងឮសំឡេងនាងនោះ គឺជាសំឡេងចាស់ ដែលគេចាក់ផ្សាយបញ្ឆោតទេ? អញ្ចឹងបានជាល្ងាចមិញពេលខ្ញុំលង់ក្នុងដំណេកខ្ញុំបានឮសម្លេងឆវិវីនម្តងទៀត។ តាមពិតប៉ូលិសវិទូបានរកឃើញតំរុយនេះរួចទៅហើយ។
វិទូចង្អុលថូនីទាំងនិយាយបន្តម៉ាត់ៗ ៖
ខ្ញុំទទួលស្គាល់ថា គម្រោងការលោកឯងបានរៀបចំឡើងបានហ្មត់ចត់ តែលើលោកនេះការពិតវានៅតែការពិតដដែលទេ!
ម្តងនេះវិទូនិយាយបានតែពីរម៉ាត់គត់ថា “លោកឯង!”
វិទូងាកមករកខ្ញុំវិញម្ដង… គេពោលមកកាន់ខ្ញុំ ៖
លោកនាយក ចាំសំដីនាងទុំ ក្មេងលើកទឹកពេលលោកចាក់ទម្លាយទ្វារបន្ទប់នេះ ដែរទេ? នាងបាននិយាយថា គឺនាងបានធ្វើឲ្យទុសេ្សខ្សែភ្លើង ពេលនាងដោតដាំទឹកឆុងកាហ្វេ ហើយគឺនាយថូនីនេះឯងដែលទូរស័ព្ទពីបន្ទប់ប្រជុំប្រើនាងឲ្យឆុង កាហ្វេ!
វិទូងាកទៅសម្លឹងមុខថូនីយ៉ាងមុត ក្នុងខណៈពេលដែលទឹកមុខថូនីប្រែទៅជាស្លេកស្លាំង៖
លោកវិស្វករ! លោកឆ្លាតវាងវៃគួរសម ដែលបានរៀបគម្រោងយ៉ាងល្អិត រួមមានបំផ្លាញឌុយដោតដាំទឹកឲ្យខូចទុកជាមុន បន្ទាប់មកក៏ចូលទៅបន្ទប់ផ្សាយរកឆវីវីន។ ដោយសារនាង និងលោក ជាមនុស្សធ្វើការជាមួយគ្នា នាងមិនចាប់អារម្មណ៍ថា លោកចូលទៅពេលនោះ គឺចូលទៅសម្លាប់នាង។ ឆ្លៀតឱកាសដែលនាងធ្វេសប្រហែស ជាប់បំពេញការងារលោកឯងក៏រឹតកនាងពីក្រោយ សម្លាប់ដោយគ្មានបន្សល់នូវស្លាកស្នាមប្រតាយប្រតប់អ្វីទាំងអស់ ។ លោកឯងប្រើឯកសារសំឡេងចាស់ ចាក់ផ្សាយបញ្ឆោតគេឯងឲ្យស្មានថា នាងឆវីវីនពេលនោះ គឺនៅមានជីវិត។ បន្ទាប់មកលោកឯងក៏ចូលទៅបន្ទប់ប្រជុំជាមួយគេឯងដូចធម្មតា។ នៅបន្ទប់ប្រជុំ លោកឯងឃើញអ្នកទាំងអស់គ្នាកំពុងបើកវិទ្យុស្ដាប់ការផ្សាយរបស់ ឆវីវីននៅឡើយ។ អ៊ីចឹងហើយលោកឯងបង្ការទុក ជាមុនខ្លាចក្រែងfile ដែលចាក់សំឡេងនាងនោះជិតអស់ លោកឯងក៏ធ្វើជាទូរស័ព្ទទៅឲ្យនាងទុំឆុងកាហ្វេ នាងទុំដោតឌុយភ្លើងដែលត្រូវបានលោកឯងចាត់ចែងធ្វើឲ្យខូចជាមុន ហើយនោះ ភ្លើងក៏ទុស្សេដាច់ដូចគម្រោងរបស់លោកឯងមែន!ពេលនោះអត់មានអ្នកណាបាន ដឹងទេថា ឆវីវីនស្លាប់បាត់ទៅហើយ។ ម៉ានិតដេតខំស្ទុះទៅជាន់ក្រោមបញ្ឆេះម៉ាស៊ីនភ្លើង DJ ម៉ាណាក៏ចូលទៅមើលការថតចម្លងរបស់នាងក្នុងបន្ទប់កាត់ត ចំណែកឃាតកឯងនេះ ធ្វើជានៅកៀកនឹងលោកនាយកវិសុទ្ធ ដោយមិនចេញទៅណាមួយជំហានឡើយ ដើម្បីគេចពីការសង្ស័យរបស់ប៉ូលិស រហូតដល់ពេលឃើញសាកសពតែម្ដងក៏គ្មាននរណានឹកឃើញសង្ស័យលោកឯងដែរ!
សំឡេងវិចិត្រលាន់ឡើងបន្តពីវិទូ ៖
នៅពេលប៉ូលិសបានតម្រុយពីនាងទុំថាម៉ានិតដេតមានបញ្ហាប្រកែក ជាមួយឆវិវីនមុននាងស្លាប់ប៉ុន្មានថ្ងៃ នាយម៉ានិតដេត ត្រូវឃាត់ ខ្លួន ៤៨ម៉ោង នៅបុស្តិ៍គឺចូលក្នុងស៊ងដែលលោកឯងចង់បាន។ ជាសកម្មភាពបន្តដើម្បីអោយប៉ូលិសបានដឹងពីទំនាក់ទំនងម៉ានិតដេតនិង ម៉ាណា លោកឯងបានប្រើវិធីផ្ញើ កញ្ចប់ដែលម៉ានិតដេតផ្ញើបញ្ជូនត្រឡប់ទៅស្រុកនោះត្រឡប់ទៅម្ចាស់ បន្ទប់ជួលវិញ។
ខ្ញុំស្ដាប់ដល់ត្រង់ នេះក៏ នឹកដល់ស្ត្រី ម្នាក់ដែល បាននាំត្រឡប់មកវិញ នូវកញ្ចប់ពីប្រៃសណីយ៍មកអោយម៉ានិតដេតវិញនៅចំ ពេលដែលប៉ូលិសកំពុងមានវត្តមាននៅទីនោះ។
ចុះហេតុ អីវិទូនិងវិចិត្រដឹងថានេះជាស្នាដៃរបស់ថូនី? ខ្ញុំប្រហែលជានឹងសួរ គេពីប្រការនេះ ប៉ុន្តែពេលនេះគឺចាំបាច់ត្រូវស្ដាប់គេអោយចប់ចុងចប់ដើមសិន។ ប៉ុន្តែនាយថូនីនៅតែចចេស៖
កញ្ចប់អី? ខ្ញុំអត់បានដឹងទេ? កញ្ចប់ស្អី? ទំនាក់ទំនងអីនិងម៉ាណា?
វិទូសើច ទឹកមុខរបស់ គេបង្ហាញថាជាមួយមនុស្សដូចថូនីគេធ្លាប់ចុះស្នាមច្រើនមកហើយ៖
យើងបានសាកសួរស្ត្រីនោះ!(វិទូនិយាយទាំងញាក់ចិញ្ចើមដាក់ថូនី)នៅ ចុងបញ្ចប់យើងបានរកឃើញទាំងអ្នកដែលបាននាំយកកញ្ចប់នោះត្រឡប់មក អោយគាត់។ ពិសេសគឺហេតុអ្វីរបស់ដែលម៉ានិតដេតផ្ញើរទៅប្រៃសណីយ៍បែរធ្លាក់លើដៃ ឯងហើយត្រឡប់វិលមករកម្ចាស់ដើមវិញ? តាមពិតចន្លោះប្រហោងរបស់ម៉ានិតដេតគឺគាត់មិនបានយកកញ្ចប់នោះទៅ ប្រៃសណីយ៍ដោយខ្លួនឯង ដោយបានទុកនៅនឹងអ្នកយាមឈ្មោះសាលព្រមទាំងអោយប្រាក់គេ៥០០០រៀលជា ថ្នូរនឹងការជួយបញ្ជូនសំបុត្រទៅប្រៃសណីយ៍ជំនួសម្យ៉ាងដោយឃើញពី ភាពក្រីក្ររបស់សន្តិសុខនោះផង។ ឯងបានឃើញកញ្ចប់នោះនៅតូប យាមដោយចៃដន្យហើយក៏សន្យានឹងឈ្មោះសាលថានឹងយកទៅជំនួស។ ប៉ុន្តែឯងបានរក្សាទុកវាហើយយកមកប្រើនៅរសៀលម្សិលមិញ។
តាមពិតវិទូបានចម្លើយពីអ្នកផ្សេងច្រើនទៀតនៅពេលដែលខ្ញុំមិន បានចុះជាប់ជាមួយគេ។ ខ្ញុំទើបតែដឹងថាខ្ញុំទុកចិត្តត្រូវមនុស្សដែលមានជំនាញ ច្បាស់លាស់។ ដូច្នេះការសំងំនៅស្ងៀមចាំមើលប្រតិកម្មរបស់ថូនីជារឿងតែមួយគត់ ដែលខ្ញុំគួរធ្វើនៅពេលនេះ។
នៅ ពេលដែលភាពច្រាស ច្រាលបានគ្របដណ្ដប់ពេញមុខវិស្វករបរទេស វិចិត្របាននិយាយម្តង៖
ជំហានបន្ទាប់ គឺនៅពេលប៉ូលិសដឹងពីទំនាក់ទំនងតួប្រុសជាមួយតួស្រីទី២ ឯងមិនអាចរង់ចាំដល់យើងបានទៅជួបនាងទេ ឯងបានចូលទៅលួចដាក់ថ្នាំបំពុលម៉ាណាដូចដែលឯងបានរៀបគំរោងរួច។ ចុងក្រោយឯងយករូបថតឆវីវីនមកគូសក្រវេមក្រវាមរួចទុកចោលក្នុងផ្ទះ ម៉ាណា ឲ្យគេឯងភ័ន្តច្រឡំថា ម៉ាណាសម្លាប់ឆវីវីន ព្រោះគំនុំស្នេហ៍ប៉ុនមហាមេឃ។ តែលោកឯងមិនបានដឹងទេថា មុននេះម៉ាណាបានទូរស័ព្ទទៅប្រាប់ម្ដាយមីងនាងឯស្រុកកំណើតរួចទៅ ហើយថា នាងនឹងត្រឡប់ទៅវិញ លិខិតលាឈប់ក៏នាងបានធ្វើរួចហើយដែរដោយផ្ញើនឹងសន្តិសុខសាល មានរឿងអីដែលថា នាងត្រូវសម្លាប់ខ្លួននោះ? ចំណែកប៊ិចគូសក្រវេមក្រវាម លើរូបឆវីវីន ក៏រឹតតែបញ្ជាក់ថា ម៉ាណាមិនមែនជាអ្នកគូសដែរ មួយជីវិតនេះនាងមិនប្រើប៊ិចពណ៌ក្រហម!
វិទូបន្ថែម៖
មេឃនេះមិនមែនស្ថិតនៅក្រោមកណ្ដាប់ដៃឯងទេ តែវាស្ថិតនៅក្រោមយុត្តិធម៌! ឯងអាចរៀបគម្រោងជាច្រើន ប៉ុន្តែឯងនៅតែមិនបានដឹងទេថា ស្រីពីរនាក់នោះមានភាពមហិមាជាងនារីដទៃ! គេបានជួប ជជែកគ្នាហើយទីបំផុតគេបានលះបង់សម្រាប់គ្នាទៅវិញទៅមក ដែលទីបញ្ចប់ពួកគេបានត្រូវគ្នាវិញរួចទៅហើយ ។ ពួកគេស្លាប់ហើយមានតែភស្តុតាងដែលគេបានបន្សល់ទុកនៅលើផែនដីនេះ គឺល្មមបញ្ជាក់ថា ម៉ាណាមិនបានសម្លាប់ឆវិវីនទេ ហើយនាងរឹតតែមិនសម្លាប់ខ្លួនទៅទៀត។
វិស្វករថូនីដែលទឹកមុខប្រែទៅជាស្លេកស្លាំង ទប់ជំហរស្ទើរលែងចង់កើតទៅហើយនោះ ខំប្រឹងបន្លឺបដិសេធស្ទើរមិនចង់ចេញសំឡេង ៖
ខ្ញុំ… ខ្ញុំមិនបានសម្លាប់មនុស្សទេ.. ខ្ញុំ…. គ្មានរឿងអ្វីត្រូវសម្លាប់ពួកនាងទេ… ខ្ញុំសម្លាប់ឆវីវីនធ្វើអ្វី? .. ខ្ញុំសម្លាប់ម៉ាណាធ្វើអ្វី? លោកគ្មានភស្តុតាងទេ ស្អីៗជាការស្មានទាំងអស់!
ត្រូវហើយ តើហេតុអ្វីគេចាំបាច់សម្លាប់បុគ្គលិកស្រីទាំងពីររបស់ខ្ញុំហើយធ្វើរឿងច្រើនយ៉ាងនេះ?
នៅខណៈដែលខ្ញុំនៅតែចង់ដឹងយ៉ាងទទូចថាហេតុអ្វីបានជាថូនីសម្លាប់ ឆវិវីន? តើពួកគេមានគំនុំ អ្វីនឹងគ្នានោះ វិចិត្រមិនរវល់ឆ្លើយទេដោយលើកវិទ្យុទាក់ទងទំនងជាវាយទៅសុំជំនួយ ពីស្ថានីយប៉ូលិស ហើយវិទូបន្លឺនូវប្រយោគចុងក្រោយបង្អស់ទៅកាន់នាយថូនី ៖
លោកមិនចាំបាច់និយាយអីដោះសាទៀតទេ! យើងមានអ្វីៗគ្រប់យ៉ាងសម្រាប់បញ្ជូនលោកទៅដោះសាតាមផ្លូវច្បាប់នៅតុលាការ !
សមត្ថកិច្ចបានមកដល់ជាបន្តបន្ទាប់។ ថូនីត្រូវបញ្ជូនចេញទៅ។ ខ្ញុំឈរសម្លឹងពីជាន់ខាងលើ ហើយគិតក្នុងចិត្តរយៈពេលត្រឹមជាង៣០ម៉ោងគិតចាប់ តំាងពីពេលដែលឆវិវីនត្រូវគេសម្លាប់ ប៉ូលិសបានរកឃើញពន្លឺក្នុងរឿងនេះ និង ឈានដល់ឃាត់ខ្លួនជនសង្ស័យដែលត្រូវសង្ស័យបំផុតត្រៀមបញ្ជូនទៅ តុលាការជាមួយនឹងភស្តុតាងព្រមទាំងសាក្សីក្រាស់ឃ្មឹក។
ម៉េចដែរ?
ខ្ញុំងាករកវិទូដែលដើរមកពីក្រោយខ្នង។ ខ្ញុំគ្រវីក្បាលតបទៅកាន់ទឹកមុខធូរស្រាលរបស់ គេ។ ខ្ញុំចង់ប្រាប់គេថាខ្ញុំនៅតែមិន យល់។
លោកនាយកចង់ ដឹងថាហេតុ អីនាយថូនីធ្វើរឿងច្រើនយ៉ាង នេះអ្ហី?
ខ្ញុំតបភ្លាម៖
បាទ!ខ្ញុំចង់ដឹងណាស់!
គេជ្រែងហោប៉ៅតបវិញធ្វើព្រងើយ៖
ខ្ញុំអត់ ដឹងដូចគ្នា!
ខ្ញុំសួរវិញភ្លាម៖
ចុះហេតុ អីប៉ូលិសហ៊ានធ្វើការចោទប្រកាន់គេទៅតុលាការ?
វិទូតបធ្វើហី៖
ព្រោះខ្ញុំមានភស្តុតាងនឹងសាក្សីជាច្រើនដែលសុទ្ធតែមានអំណោយផល អាក្រក់ចំពោះគេ! វាគ្រប់គ្រាន់ល្មមអាចអោយតុលាការពិចារណាដោយសុភវិនិច្ឆ័យ!
ខ្ញុំសួរទៀតដោយមិនបង្អង់៖
ម៉ាណាមិនសម្លាប់ឆវិវីន តែក៏មិនមែនមានន័យថាអ្នកប្រព្រឹត្តិជាថូនីដែរ!
អញ្ចឹងមានតែខ្លួនលោក? (គេសើចខឹកៗហើយយកដៃទះស្មាខ្ញុំបន្ទាប់មកនិយាយបន្ត) លោកវិសុទ្ទ!ប៉ូលិសមិន អាចលាតត្រដាងអ្វីៗគ្រប់យ៉ាងអោយដូចជាទេវតាបានទេ ប៉ុន្តែយើងមានការកំណត់មួយដោយច្បាប់ក្នុងការអាចបញ្ជូនជនណា ម្នាក់ទៅតុលាការ! ហើយប្រសិនបើគេអាចឈ្នះក្តីនៅទីនោះ!នោះជារឿងរបស់គេ!
ខ្ញុំត្រូវតែបន្តសួរទៀត៖
តែលោកមិនទាន់ដឹងផងថា ហេតុ អីក៏ថូនីគេចាំបាច់ធ្វើរឿងអញ្ចឹង?
គេងាកទៅចុចទឹកដែលបញ្ឈរពីម៉ាស៊ីនក្បែរនោះរួចក្រេបយ៉ាងឆ្ងាញ់ទើបដើរចូលមកជិតខ្ញុំហើយពោលបន្ត៖
ទុកពេលអោយពួកខ្ញុំ៤៨ម៉ោង!អូខេ!
ស្នាមញញឹមរបស់គេធ្វើអោយខ្ញុំកក់ក្ដៅ។ ខ្ញុំបោះដៃទៅ រកគេ ហើយគេក៏ព្រមចាប់ដៃខ្ញុំរលាក់។
ខ្ញុំនិយាយចេញពីចិត្តរំភើប៖
អរគុណ!លោកប៉ូលិស!
គេញញឹមនិយាយមកកាន់ខ្ញុំនូវប្រយោគចុងក្រោយមុនពេលចាកចេញទៅ៖
ខ្ញុំមិនមែនធ្វើការនេះតែម្នាក់ឯងទេ!
ប៉ូលិសដ៏ស្វាហាប់បោះជំហានចេញទៅធ្ងន់ៗសមនឹង មាឌធំមាំរបស់គេ។ បន្សល់នៅភាពស្ញប់ស្ញែងដែលដិតដាមក្នុងចិត្តខ្ញុំ។
មិត្តអ្នកអានយល់ថាប៉ូលិសវិទូនិងប្អូនជីដូនមួយខ្ញុំអាចបញ្ចប់ សំណុំរឿងស្ទូឌីយោលេខ៧នៅរវាងពេល៤៨ម៉ោងដែលគេមាននាយថូនីក្នុងដៃ ទេ?
ក្តីស្រលាញ់​ដ៏ឧក្រិដ្ឋមួយ
ព្រឹកបន្ទាប់ខ្ញុំចាកចេញទៅភ្នំពេញដោយសាររង់ចាំម៉ានិតដេតដែល នៅមានការងារបន្តខ្លះតាមការស្នើសុំរបស់ប៉ូលិស។ យើងទាំងពីរបានចូលរួមបុណ្យសពអាវីនហើយហួសទៅកំពង់ចាមដើម្បីចូលរួម ពិធីបុណ្យ សពម៉ាណាម្នាក់ទៀត។
៥ថ្ងៃក្រោយមកខ្ញុំទទួលបានសន្លឹករបាយការណ៍មួយមកអាន…
វិស្វករ ថូនី ដែលមានឈ្មោះពេញថា Tony Phan បានស្គាល់ម៉ានិតដេតកាលពីឆ្នាំទៅនៅពេលដែលគេបានមកលេងកម្ពុជាជាមួយ ម្ដាយ។ កូនខ្មែរអាម៉េរិកាំងដែល បានចាកចេញពី កម្ពុជានៅឆ្នាំ១៩៨៦តាមច្រករបៀងព្រំប្រទល់ដែនខ្មែរ ថៃតំបន់ជួរ ភ្នំក្រវ៉ាញបានចាប់ចិត្តលើពិធី ករស្រស់ សង្ហាម៉ានិតដេតហើយ ពួកគេបានរក្សាទំនាក់ទំនងជានិច្ច។
គេបានក្លាយជាមិត្តល្អរបស់ពិធី ករម៉ានិតដេតហើយបានចូលរួមជួយដោះស្រាយបញ្ហាសឹងថាគ្រប់រឿង ផង។ ថូនីបានវិលមកកម្ពុជាវិញនៅមុននេះ២ខែដើម្បីជ្រោមជ្រែងផ្នែក បច្ចេកទេសវិទ្យុដំណើរការថ្មីនៅខេត្តព្រះសីហនុរបស់នាយកឯក វិសុទ្ធ ហើយដែលម៉ានិតដេត ឆវីវីន និងម៉ាណាសុទ្ធតែមានភាគហ៊ុននៅទីនោះ។ ហើយបន្ទាប់មក គេជាមនុស្សដំបូងត្រូវ បានម៉ានិតដេតនិយាយប្រាប់ពីវិបត្តិស្នេហាត្រីកោណរវាងនាយនិងឆវិវីន ព្រមទាំងឌីជេម៉ាណា។ ថូនី បានដើរទួនាទីយ៉ាង សំខាន់ក្នុង ការឱ្យយោបល់ ម៉ានិតដេត អោយប្រឈមនឹងការពិតព្រមទាំងដោះស្រាយដោយផ្ទាល់ជាមួយនារីទាំងពីរ នោះឱ្យបានឆាប់កាន់តែល្អ។
ម៉ានិតដេតបានធ្វើតាម ថូនី ក្នុងការសារភាពការពិតប្រាប់ ម៉ាណា បន្ទាប់មកគឺឆវិវីន។ គេមិនបានដឹងទេថា ដំណើរការសេណារីយោរបស់ ថូនីដែលចាប់ផ្ដើមទំព័រទី មួយបានសម្លាប់នារីដែលគេស្រលាញ់បំផុត បន្ទាប់មកគឺនារីដែលគេបានរាប់អានតាំងពីវ័យកុមារ។
ថូនី បុរសខ្មែរអាម៉េរិកាំងបានរៀបចំគម្រោងការទាំងឡាយបន្ទាប់ពី គេបានចំណាយ ពេលមួយ យប់ឈឺចិត្តតែម្នាក់ឯងដោយដឹងការពិតថាម៉ានិតដេត កន្លងមកបានត្រឹមទុកគេជាមិត្តល្អម្នាក់ ផ្ទុយពីគេដែលបានលង់ ចិត្តលើពិធី កររូប នេះយ៉ាងប្ដូរផ្ដាច់តាមធម្មជាតិនៃមនុស្សដែលស្រលាញ់ភេទដូចគ្នា។
ដោយសារភាព ស្និទ្ធស្នាលនឹងការដែល ម៉ានិតដេត មិនបានយកចិត្តទុកដាក់ថា នាយថូនី ជាប្រភេទមនុស្សស្រលាញ់បុរសដែរ គេបានបណ្ដោយអោយសេចក្ដីស្នេហាតែម្ខាងនោះអូស បន្លាយពេល រហូតដល់ភាគីបុរសមកពីនាយសមុទ្រដកចិត្តលែងបាន។
ការដើរចេញរឺមួយតស៊ូដល់ដំណក់ ឈាមចុងក្រោយគឺជាវិធី ពីរដែល ថូនី ត្រូវរើសយកតែមួយ។ ហើយចុងក្រោយគេបានសម្រេចចិត្តរើសផ្លូវផ្ទុយពីម៉ាណា គឺត្រូវតស៊ូដល់ទីបំផុត នៅក្រោមគម្រោងការកាត់ចោលឆ្អឹងទទឹង ក។
នៅក្នុងការសួរចម្លើយម៉ានិតដេត និងការឆែកឆេរបណ្ដាញទំនាក់ទំនងជាច្រើនរបស់ថូនី ប៉ូលិសបានរកឃើញមនោសញ្ចេតនាសម្ងាត់នេះនិងភស្តុតាងដាក់បន្ទុក ជាច្រើន ទៀត។
បុរសលុះក្រោមអំណាចស្នេហា ភេទដូចគ្នាប្រាថ្នាប្រើយុទ្ធសាស្ត្រដ៏ល្បីរបស់ទស្សនវិទូចិន”ព្រួញ មួយបាញ់បានសត្វ ពីរ” ដោយគេសង្ឃឹមថា ពេលដែលលោកនេះលែងមានវត្តមានឆវីវីន និងម៉ាណាទៀត គេក៏លែងមានគូប្រជែងស្នេហ៍ទៀតហើយដែរ។
ខ្ញុំឈប់អានកំណត់ហេតុរបស់ប៉ូលិសត្រឹមនេះ នៅពេលបាតដៃធ្ងន់កណ្ដុករបស់វិចិត្របានទម្លាក់មក លើស្មាខាងស្ដាំរបស់ខ្ញុំ។ ខ្ញុំងាកសម្លឹងទៅគេឃើញគេនិយាយបែបព្រងើយ៖
នាយ ថូនី ប្រហែលយល់ថា ប្រទេសកម្ពុជាដែលការរីកចម្រើននៅមានកម្រិត! មធ្យោបាយរាវរកឧក្រិដ្ឋជនរបស់ប៉ូលិសគ្មានអីគួរ អោយគេព្រឺ!
ខ្ញុំមិនឆ្លើយតែបែរជាដកដង្ហើមធំ។ គេបន្តពោល៖
តែប្រហែលគេមិនបានចាប់អារម្មណ៍ដល់សុភាសិតខ្មែរបុរាណដែលត្រូវ បានចាំទុកតៗគ្នាថា “ឈាមស្រែកស្បែកហៅ” នោះទេ! មែនទេ បង?
ខ្មុំសួរវិញ៖
សវនាការថ្ងៃ ណា?
អាទិត្យក្រោយ(វិចិត្រ តប)គេមានលុយគេមានអ្នកជួយច្រើនណាស់បងឯងត្រូវដឹង! ប៉ាគេជាជនជាតិថៃ ជាអ្នកវិនិយោគដ៏ល្បីផង។
ខ្ញុំសួរបន្ថែមភ្លាមទាន់ចិត្តក្តៅ៖
សង្ឃឹមច្រើនទេ?
វិចិត្រមិន ឆ្លើយគេលើកមេដៃតបមកខ្ញុំទាំងមាត់ទំ ពារស្ករកៅស៊ូ។ខ្ញុំ្ញញញឹម តប៖
ល្អ ណាស់!សុំសរសើរ!ពិសេសវិទូ!គេនោះគ្រាន់បើ!
វិចិត្រជ្រួញ ចិញ្ចើមធ្វើមុខបែប ខឹង តែមាត់គេនិយាយរបៀបលេងសើច៖
អីគេ? គេធ្វើបានប៉ុណ្ណឹងហើយ បានត្រឹម”គ្រាន់បើ”ទេ?
ខ្ញុំសើចហើយបន្តពីប្អូនជីដូនមួយខ្ញុំ៖
អូខេ!និយាយខុស!គេអស្ចារ្យណាស់!តោះ!រកពេលហូបបាយជុំគ្នាម្ដងទៅ!
វិចិត្រតបធ្វើ ហី៖
ខ្ញុំបាន! តែវិទូទៅភ្នំពេញបាត់ហើយ! ទៅបង្ហាញខ្លួន! គេបានឡើងបុណ្យសក្ដិណ៎ា! គឺគេទៅភ្នំពេញធ្វើការវិញម្ដង! ពេលសវនាការបានឆ្លៀតមក!
ខ្ញុំងក់ក្បាលផ្ងក់ៗ។ ខ្ញុំទទួលស្គាល់ថា ប៉ូលិសវិទូគួរតែទទួលបានឋានៈថ្មីនេះ។
ភ្លាមនោះវិចិត្រនិយាយបន្ត៖
វិទូនៅក្មេងតែបំបែក សំណុំរឿងបានច្រើនហើយ! ក្នុងចំណោមនោះមានសំណុំរឿងខ្លះ ស្ដាប់ទៅបះសក់ដែរហ្នឹង!តែមានសំណុំរឿងពិបាកស្មុគស្មាញជាងគេមួយ បងឯងចង់ស្ដាប់អត់?
ខ្ញុំសួរវិញភ្លាម៖
រឿងអីទៅ? ឃាតកម្មទៀត?
វិចិត្រកៀកស្មា ខ្ញុំដើរសំដៅរថយន្ត៖
សំណុំរឿង”ម៉ោង១២អាធាត្រ នៅសង្កាត់លេខ១”។
ចប់
រឿង៖ ស្ទូឌីយោលេខ៧ ភាគ៦
តម្រុយធំ
គេញញឹមឌឺមកខ្ញុំ។
គេនេះមុខឌឺណាស់ ប៉ូលិស​វិទូ។
តែខ្ញុំលែងខឹងគេហើយ​ព្រោះខ្ញុំមានរឿងច្រើនចង់និយាយ។
អ្វីមួយ​កំពុងជំរុញចិត្តខ្ញុំអោយនិយាយ​។ តែមុននឹង​ហារ ខ្ញុំងាករំពៃរកមើលជុំវិញបន្ទប់។​
កូនចៅទាំងពីររបស់គេមិន ឃើញនៅទេ ។
សម្ភារៈរញ៉េរញ៉ៃ​របស់ប៉ូលិស​ដែលយកមកមុននេះក៏មិនឃើញនៅដែរ។
ខ្ញុំដើរចូលទៅរកគេ ហើយនិយាយតិចៗតែច្បាស់ៗនៅចំពោះមុខគេ៖
លោកប៉ូលិស!ស្ដាប់!!!ខ្ញុំត្រូវការយុត្តិធម៌អោយអាវីននិង ម៉ាណា!ខ្ញុំ ត្រូវស្វែងរក ការពិតនៅ ពីក្រោយមរណភាពរបស់មិត្តទាំងពីររបស់ខ្ញុំ!
វិទូជ្រួញចិញ្ចើមបន្តិចចំពោះអកប្បកិរិយាផ្លាស់ប្តូរទាំងអស់របស់ខ្ញុំប៉ុន្តែគេនៅមិនទាន់និយាយអ្វីនៅឡើយ។
ខ្ញុំនិយាយបន្ថែម៖
ប៉ូលិសជាក្តីសង្ឃឹមចុងក្រោយរបស់ខ្ញុំ!ពួកគេស្លាប់ហើយ ហោចណាស់ខ្ញុំ ត្រូវការស្វែងរកយុត្តិធម៌មួយអោយពួកគេ! ខ្ញុំមានកាតព្វកិច្ចការពារកេរ្តិ៍ឈ្មោះពួកគេ!ពួកយើងអត់កាប់សម្លាប់ គ្នាដាច់ខាត!លោកត្រូវរកឃាតករពិតមកអោយ ខ្ញុំ!ម៉ាណាអត់សម្លាប់អាវីនទេ!
វិទូញញឹមគេតបមកវិញនូវឃ្លាដំបូងបង្អស់៖
ហើយនាងក៏អត់សម្លាប់ខ្លួនដែរលោកនាយវិសុទ្ធ!
គេលូកពីក្នុងហោប៉ៅហើយហុចក្រដាសជូតទឹកភ្នែកមកអោយ ខ្ញុំ។ខ្ញុំទើបតែដឹងថាខ្លួនឯងកំពុងយំបន្ត។ខ្ញុំផ្អែកខ្លួននៅនឹង ជញ្ជាំងហើយជូតទឹកភ្នែក។
សំឡេងវិចិត្រលាន់តបមកវិញខ្ទរបន្ទប់៖
ហេតុអីថានាងម៉ាណាមិនមែនសម្លាប់ខ្លួន និងមិនបានសម្លាប់ឆវីវីន?
ខ្ញុំងើបមុខសម្លឹងវិចិត្រដែលកំពុងដើរចូលមកមួយៗក្នុងបន្ទប់រួមជាមួយម៉ានិតដេតដែលមានមុខខ្មៅប៉ែ។
វិចិត្រលើករូបមួយសន្លឹកហុចមកចំពោះមុខខ្ញុំ ខ្ញុំសម្លឹងទៅរូបថតរួច ទើបលើកយកមកពិនិត្យទាំងក្ដុកក្ដួល។ សន្លឹករូបថតដែលទោះបីជាត្រូវគេគូសខ្វែងក្រវេមក្រវាមដោយប៊ិចពណ៌ ក្រហមច្រើនឆ្នូតបិទបាំងពីលើយ៉ាងណាក្ដី ក៏ខ្ញុំនៅតែចំណាំបានថា ជារូបថតរបស់ឆវីវីនប្រាកដណាស់។
សំឡេងប្អូនជីដូនមួយខ្ញុំ លាន់ឡើងសាជាថ្មី៖
សន្លឹករូបថតនេះ ប៉ូលិសនៅមូលដ្ឋានផ្ទះម៉ាណា បានបង្ហាញខ្ញុំ… គេអះអាងថាបានរកឃើញក្នុងផ្ទះនាង!
ខ្ញុំសម្លឹងសន្លឹករូបថតក្នុងដៃទាំងអារម្មណ៍ធ្ងន់កណ្ដុក ស្នាមឆូតពណ៌ក្រហម ដែលគួសខ្វែងលើសន្លឹករូបថត គឺជាភស្តុតាងយ៉ាងជាក់ច្បាស់ដែលបង្ហាញថាម៉ាណាបានចង់អាឃាតឆវីវីន ពិតប្រាកដណាស់ដូច្នេះការប្រមើលមើលរបស់វិទូនៅផ្ទះម៉ានិដេតដែលថា ម៉ាណាជាឃាតកធ្វើឃាតឆវីវីននោះច្បាស់លាស់១០០ភាគរយហើយ។
វិទូទទួលយកសន្លឹករូបថតមកពិនិត្យ។
ចុះអ្នកទាំង បីបានឃើញអានេះអត់?(វិទូហុចមួយសន្លឹកផ្សេងមកអោយខ្ញុំ)
ខ្ញុំជាអ្នកលូកដៃទទួលលិខិតមកពិនិត្យមើលមុនគេ ព្រោះឈរជិតវិទូជាងអ្នកឯទៀត ខ្ញុំមើលលិខិតដែលមានអត្ថន័យលាឈប់ពីការងាររបស់ម៉ាណាទាំង ក្ដុកក្ដួលក្នុងចិត្ត អ្វីដែលខ្ញុំភ្ញាក់ផ្អើលនោះគឺកាលបរិច្ឆេទក្នុងលិខិត ពិតជាសរសេរថ្ងៃនេះមែន ។
វិទូនិយាយមួយៗ៖
លោកនាយកវិសុទ្ធ!មិត្តរបស់លោករឺបុគ្គលឹករបស់លោកមិនបានសម្លាប់ ខ្លួនទេ!នាងត្រូវគេធ្វើឃាត!ម្ដាយមីងនាងកាលពីយប់មិញបាននិយាយមុន បញ្ជូនសពទៅថា នាងបានទូរសព្ទ័ប្រាប់គាត់ថានឹងត្រឡប់ទៅវិញចុងខែនេះ ពិសេសនាងថានាងឈប់ធ្វើការហើយ!
ខ្ញុំ យល់ថាវិបត្តិជាមួយម៉ានិតដេតអាចជាហេតុផលដែលធ្វើអោយនាងសម្រេច ចិត្ត ចាកចេញ។ពាក្យចម្លើយបស់ម៉ានិតដេតនិងសំដីនាងទុំដែលថាឃើញឆវិវីននិង ម៉ានិដេតឈ្លោះ គ្នាកាលប៉ុន្មានថ្ងៃមុន និងពាក្យសន្តិសុខដែលជួយអូស ម៉ូតូហើយ ថានាងបានប្រាប់ គេពីបំណងលាឈប់ដែរ នោះហាក់ដូចជាស៊ីចង្វាក់គ្នាអត់មានខុសគេ។ម៉ាណាអាច ថាទើបតែ ដឹងការពិតរវាងម៉ានិតដេតនិងឆវិវីនក្នុងរវាងពេលចុង ក្រោយនេះទើបនាងសម្រេចចិត្តចាកចេញ។បើអញ្ចឹងមានហេតុផលអ្វី ដែលនាងត្រូវសម្លាប់ខ្លួន?
ខ្ញុំងើបមើលមុខវិទូ រួចងាកមករកវិចិត្រហាក់បីដូចជាចង់សួរថា គេគិតយ៉ាងណាចំពោះរឿងនេះ។
វិចិត្របន្លឺមួយៗទៅរកវិទូ ៖
លិខិតលាឈប់មួយមិនអាចបញ្ជាក់ថា “នាងមិនប្រព្រឹត្តបទឧក្រិដ្ឋ” បានទេ! ឯការអះអាងរបស់ម្ដាយមីងរបស់នាងក៏មិនត្រូវយកមកវិភាគក្នុងរឿង នេះដែរ ឧបមាថា នាងរៀបគម្រោងសម្លាប់ឆវីវីនបំបាត់គំនុំ ទន្ទឹមនោះនាងក៏រៀបចំជើងព្រួលលាឈប់ពីការងារ វិលទៅកំពុងចាមវិញ ប៉ុន្តែល្ងាចមិញនាងសម្លាប់មនុស្សហើយ មានការភិតភ័យតាំងអារម្មណ៍លែងបាន ក៏ដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួនឯងទៅ ដើម្បីគេចវេះពីទណ្ឌកម្មតាមច្បាប់ រឿងនេះធម្មតាសោះ យើងមានសន្លឹករូបថតនេះជាភស្តុតាងស្រាប់។
វិទូងក់ក្បាលផ្ងក់ៗហាក់ទទួលថា គេមិនបដិសេធយោបល់វិចិត្រទេ ប៉ុន្តែទន្ទឹមនោះគេលូកដៃទាញសន្លឹករូបថតពីវិចិត្រ។វិទូ លើសន្លឹករូបថតបង្ហាញយើងបន្តពីវិចិត្រ ម្រាមដៃគេចង្អុលត្រង់គំនូសខ្វែងក្រវេមក្រវាមលើសន្លឹមរូបថតទាំង ពោលមួយៗ ៖
សូមសម្លឹងគំនូសក្រវេមក្រវាមនេះឲ្យច្បាស់ហើយចូលរួមពិចារណាទាំងអស់គ្នាផង។
ខ្ញុំមិនគិតថា វិទូកំពុងចង់និយាយពីអ្វីទេ ប៉ុន្តែខ្ញុំឃើញគេងាកមករកខ្ញុំ ដោយនិយាយបន្ត៖
ល្ងាចម្សិលមិញពេលឆែកឆេរខ្ញុំបានប្រទះឃើញថា របាយការណ៍ការងារគ្រប់តុដែលនៅទីនេះ មានប្រើប៊ិចពណ៌ក្រហម និងខៀវ លើកលែងតែនាងម៉ាណា នាងបែរជាប្រើពណ៌បៃតងជំនួសឲ្យប៊ិចពណ៌ក្រហមនៅគ្រប់សន្លឹក របាយការណ៍…។
ខ្ញុំក្រឡឹងគ្រាប់ភ្នែកសញ្ជឹងគិត ត្រូវហើយម៉ាណានាងស្អប់ពណ៌ក្រហមណាស់ ព្រោះកាលពីនាងនៅតូចប៉ារបស់នាងបានស្លាប់ដោយគ្រោះថ្នាក់ចរាចរ នាងក៏នៅក្នុងហេតុការណ៍នោះដែរ សាកសពប៉ារបស់នាងបានជោកជាំទៅដោយឈាមក្រហមច្រាល នាងមានការតក់ស្លុតយ៉ាងខ្លាំង ហេតុនេះនាងស្អប់ និងអគតិចំពោះពណ៌ក្រហមណាស់ នាងមិនដែលប្រើអ្វីពណ៌ក្រហមទេ សូម្បីតែប៊ិចក៏ដោយ ដូច្នេះរបាយការណ៍គឺនាងតែងជ្រើសរើសប៊ិចពណ៌ខៀវ ហើយចំណុចណាសំខាន់ គឺប្រើប៊ិចពណ៌បៃតងជំនួសប៊ិចក្រហម។ នៅទីនេះ អ្នកណាក៏ដឹងពីបញ្ហាចម្លែក១នេះរបស់នាងដែរ!
ខ្ញុំភ្ញាក់ក្រញាងស្វាងចែសពីភាពសង្ស័យ ខ្ញុំមើលទៅស្នាមប៊ិចក្រហម ដែលខ្វែងក្រវេមក្រវាមលើសន្លឹករូបថតខ្ញុំដឹងពីគំនិតវិទូ ហើយភ្លាត់មាត់ដោយមិនដឹងខ្លួន៖
អ្នកគូសខ្វែងក្រហមលើរូបថតឆវីវីនមិនមែនជាម៉ាណាដាច់ខាត!
ខ្ញុំងាកទៅរកវិចិត្រប្អូនជីដូនមួយខ្ញុំ ពន្លឺនៃក្ដីភ្ញាក់ផ្អើលលាយឡំដោយក្ដីសង្ស័យកំពុងអណ្ដែតមកលើ ផ្ទៃមុខគេ ខ្ញុំមិនទាន់ឮគេពោលថា យ៉ាងណាទៀតផង ស្រាប់តែឮម៉ានិតដេតដែលស្ងៀមស្ងាត់ពោលសួរវិញ៖
អីចឹងរូបថតនេះអ្នកណាជាអ្នកគូសកម្ទេច?
វិទូងក់ក្បាលព្រមទាំងតបភ្លាម៖
សួរបានល្អណាស់ តើអ្នកណាជាអ្នកគូសរូបនេះ ហើយហេតុអ្វីបែរជាត្រូវបានរកឃើញក្នុងផ្ទះម៉ាណា? មុននឹករកចម្លើយឲ្យសំណួរនេះ យើងគិតទាំងអស់គ្នាទៅមើល ក្នុងមួយវិនាទីដំបូងដែលសមត្ថកិច្ចនៅផ្ទះម៉ាណាប្រាប់ថារូបថត១ សន្លឹកនេះ រកឃើញក្នុងផ្ទះនាង… រូបថតនេះធ្វើអោយម្នាក់ៗគិតថា ម៉ាណាមានគំនុំចំពោះឆវីវីនជ្រៅជាងមហាសមុទ្រ ហើយគេនាំគ្នាយល់ថា នាងសម្លាប់ឆវីវីនដោយស្មានថា នាងសម្លាប់មនុស្សរួចមិនហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ក៏សម្លាប់ខ្លួនគេចពីការទទួលទោស អីចឹងយើងអាចនិយាយបានទេថា អ្នកដែលគូសរូបថតនេះក្រវេមក្រវាម រួចយកទៅដាក់ចោលក្នុងផ្ទះម៉ាណាឲ្យប៉ូលិសរកឃើញ គឺវាមានបំណងពិតប្រាកដច្បាស់លាស់ក្នុងការចោទប្រកាន់ម៉ាណាថា ជាអ្នកសម្លាប់ឆវីវីន!
វិចិត្រលាន់មាត់ពោលវិញលឿនជាងការគិតរបស់ខ្ញុំទៅទៀត ៖
គេចោទប្រកាន់ម៉ាណាដើម្បីអ្វី? បានប្រយោជន៍អ្វីដែលធ្វើអីចឹង? លើកលែងតែ…
វិទូងក់ក្បាលផ្ងក់ៗ គេបន្តបញ្ចប់ប្រយោគរបស់វិចិត្រ៖
លើកលែងតែគេនោះ គឺជាឃាតកពិតប្រាកដដែលសម្លាប់ឆវីវីន !
ខ្ញុំចាប់ផ្ដើមយល់ពីអ្វីដែលវិទូចង់និយាយនោះហើយ… ពួកគេកំពុងសង្ស័យថា មានឃាតកផ្សេងម្នាក់ដែលជាជនដៃដល់ក្នុងករណីធ្វើឃាតឆវីវីន ហើយវាបានបន្លំដាក់សន្លឹករូបថតក្រវេមក្រវាមមួយនេះក្នុងផ្ទះ ម៉ាណា ដើម្បីឲ្យប៉ូលិសយល់ថាក្នុងផ្ទះម៉ាណា ដើម្បីឲ្យប៉ូលិសយល់ថា ម៉ាណាស្អប់ឆវីវីន សម្លាប់បំបាត់កំហឹងធ្វើអីចឹងម៉ាណា នឹងត្រូវទទួលខុសត្រូវជំនួសឃាតកពិតប្រាកដហើយ។
ភ្លាមនោះម៉ានិតដេត ដំឡើងសំឡេងយ៉ាងរហ័សប្រៀបដូចជាទើបនឹងនឹកឃើញដល់រឿងអ្វីមួយ៖
អីចឹងបានន័យថា វាដដែលនោះក៏ជាអ្នកសម្លាប់ម៉ាណាដែរ… ព្រោះខ្ញុំមិនជឿថា ម៉ាណាសម្លាប់ខ្លួនទេ ខ្ញុំគិតថា វាសម្លាប់អាវីន បន្ទាប់មកក៏ចូលទៅបំពុលម៉ាណា ហើយធ្វើជាទុករូបថតក្រវេមក្រវាមមួយសន្លឹកលើផ្ទះម៉ាណាដើម្បី បង្វែងដានប៉ូលិស!
វិទូលាន់មាត់បន្ត៖
តែវាភ្លេចគិតដល់ចំណុចសំខាន់មួយគឺថា ម៉ាណាមិនប្រើប៊ិចពណ៌ក្រហមឡើយ អ៊ីចឹងហើយសន្លឹករូបក្រវេមក្រវាមនេះបោកខ្ញុំមិនបានទេ!ម្យ៉ាងទៀត តាំងពីពេលដែលខ្ញុំបានវិលត្រឡប់មកស្ថានីយវិញកាលពីយប់មិញ ខ្ញុំបានប្រាកដច្បាស់ថា ឃាតកគឺជាមនុស្ស ផ្សេងម្នាក់ក្រៅពីរង្វង់ស្នេហាត្រីកោណនេះ។
ម៉ានិតដេតងាកទៅរកវិទូទាំងទឹកមុខងឿងឆ្ងល់។ ប៉ូលិសវ័យក្មេងនិយាយបន្ត៖
ល្ងាចមិញនៅពេលរកបានឯកសាខ្លះទៀត ខ្ញុំបាននិយាយគ្នាជាលើកទី២ជាមួយសន្តិសុខម្នាក់ឈ្មោះសាលដែលជា សាក្សីដ៏សំខាន់មួយនៃសំនុំរឿងឃាតកម្មក្នុងស្ទូឌីយោលេខ៧។
ខ្ញុំភ្ញាក់ព្រើត ខ្ញុំភ្លេចគិតថាសន្តិសុខឈ្មោះសាលជាអ្នកមានមុខនៅ ក្នុងចំណោមក្រុមដែលមានវត្តមានពេលឆវិវីនត្រូវ គេសម្លាប់ ដូច្នេះមានរឿង អីដែលថាប៉ូលិសមិនបានសួរចម្លើយគេ? ប្រការដែលសំខាន់ខ្ញុំមិនដឹងថាគេបានដឹងអ្វីខ្លះទាក់ទិនមាន ប្រយោជន៍ដល់សំណុំរឿងនេះបានជាអាចផ្លាស់ប្តូរការគិតរបស់វិទូអោយ ជឿជាក់ថាម៉ាណាមិនបានសម្លាប់ឆវិវីន។
វិចិត្រប្អូនជីដូនមួយខ្ញុំសួរបន្ថែមទៀតភ្លាម៖
មានន័យថា ទូឯងបានសួរសន្តិសុខនោះដល់ទៅពីរលើក?
វិទូងក់ក្បាល៖
កាលពីលើកទី១គឺពេលឆវិវីនស្លាប់ភ្លាម! យើងបានរកឃើញសំបុត្រលាឈប់របស់ម៉ាណាផ្ញើទុកនឹងសន្តិសុខនោះ!
មានអីទាក់ទងគ្នា? កាលហ្នឹងម៉ាណាមិនទាន់ស្លាប់ផង!(វិចិត្រសួរ)
តែហោចណាស់អាចអោយខ្ញុំដឹងថា(វិទូ ឆ្លើយ) ម៉ាណាជានារីម្នាក់មិនសូវមាត់កនិងមិន មានរូប ស្អាតដូចឆវិវីនតែនាងមានសន្តានចិត្តល្អដែលមានគេចូលចិត្តច្រើន! នាងមានភាពស្និទ្ធស្នាលជាមួយសន្តិសុខរហូតដល់ផ្ញើ រសំបុត្រលាឈប់ទៀត!នាងប្រាប់សន្តិសុខនោះថា នាងមិនហ៊ានប្រឈមមុខនឹងលោកនាយកវិសុទ្ធដោយសារនាងធ្លាប់សន្យា ជួយគាត់ដល់ចប់ចុងចប់ដើម ប៉ុន្តែពេលនេះនាងមិន អាចនៅទៀតបាន!ការសួរចម្លើយលើកទី១ ខ្ញុំមិនបានអ្វី គួរអោយចាប់អារម្មណ៍ច្រើន ទេពីសន្តិសុខនោះប៉ុន្តែនៅលើកទី២ខ្ញុំ បានដឹងថា សន្តិសុខនោះជាសាក្សីសំខាន់ដែលបង្ហាញថា ម៉ាណាមិនបានខឹងឆវិវីនហើយពួកគេបាននិយាយ ត្រូវគ្នានៅមួយថ្ងៃមុនឆវិវីនត្រូវគេធ្វើឃាត។
ខ្ញុំសួរវិញភ្លាម៖
មុនឆវិវីនស្លាប់ម៉ាណាបាននិយាយគ្នារឿងអីជាមួយនាង?
វិទូតបដោយមិនលាក់លៀម៖
សន្តិសុខបានឃើញនារីទាំង២និយាយគ្នាដោយចៃដន្យក្នុងបន្ទប់ឯកសារ នេះ! គឺពួកគេនិយាយត្រូវគ្នារឿងម៉ានិដេត ដោយឆវិវីនបង្ហាញការសោកស្ដាយហើយម៉ាណាបានលានាងថានឹងត្រឡប់ទៅ កំពង់ចាមវិញ!
ខ្ញុំដឹងហើយថាហេតុ អីប៉ូលិសវិទូបន្ទាប់ពីដឹងថាម៉ាណាស្លាប់ ហើយគេអន្ទះសាចង់ចូលមកពិនិត្យមើលបន្ទប់ឯកសារនេះ។ តាមពិតគឺគេផ្ទៀងផ្ទាត់ថាតើសម្ដីរបស់សន្តិសុខនោះកុហកឬពិត។ ខ្ញុំអោនសម្លឹងម្សៅពណ៌សដែលត្រូវ បានរោយ ពេញលើ ឥដ្ឋ។ នៅខាងណោះម៉ាស៊ីនថតរូបDigitalមួយក៏នៅបញ្ឈរចោលលើតុដែរ។ ខ្ញុំ ដឹងហើយ ថាប៉ូលិសបានរកឃើញភស្តុតាងនិងបានថត ទុករួចរាល់ហើយមុនពេលដែលខ្ញុំត្រឡប់មកវិញ។
វិទូនិយាយមកកាន់ខ្ញុំ៖
អរគុណចំពោះការទម្លាយទ្វាររបស់លោកដែលបានជួយអោយខ្ញុំរកឃើញ ដានជើងម៉ាណានិងឆវិវីនដែលបានបន្សល់ទុកនៅទីនេះ។ សម្ដីសន្តិសុខឈ្មោះសាលមានការពិតច្រើនល្មមអាចយកមកប្រើជា ភស្តុតាងនៅតុលាការបាន។
ប៉ុន្តែវិចិត្រនៅតែចចេស៖
ម៉េចក៏ឯងមិន សង្ស័យថា ម៉ាណាគ្រាន់តែធ្វើល្បិចអោយឆវិវីនទុកចិត្ត?
ខ្ញុំងាកទៅរង់ចាំស្តាប់ចម្លើយរបស់វិទួដូចគ្នា។ ប៉ូលិសដ៏ស្វិតស្វាញនោះនិយាយបន្ត៖
ព្រោះនាងបានដាក់បុរសដែលនាងស្រលាញ់បំផុតទៅក្នុងកិច្ចសន្យានោះ! បើនាងសម្លាប់ឆវិវីន នាងក៏កាន់តែមិនបានម៉ានិតដេត ព្រោះគេដឹងរឿងនេះច្បាស់ជាងអ្នកណាទាំងអស់។ តែនាងរើសយកវិធីចាកចេញដើម្បីអោយម៉ានិតដេតមានសុភមង្គល DJ ម៉ាណាជាអ្នកប្រាប់ឆវិវីនថានាងត្រូវការអោយម៉ានិតដេតរស់នៅបានសុខ!
ខ្ញុំចំហមាត់ធ្លុង។ ព័ត៌មានវិទូនិយាយគឺដូចគ្នាបេះបិទទៅនឹងចរិតលក្ខណៈរបស់ម៉ាណា។ ខ្ញុំគ្មានអ្វីត្រូវសង្ស័យទេ។ ខ្ញុំចាប់ផ្ដើមយល់ជាបណ្តើរៗពីការពិតដែលនាំវិទូអោយប្រាកដចិត្តថា ម៉ាណាមិនបានសម្លាប់ឆវិវីន។ ប៉ុន្តែភ្លាមនោះវិទូនិយាយបន្ត៖
មួយទៀត! គឺFile ថតសម្លេងនោះ! File ដែលឌីជេម៉ាណាបានថតនៅក្នុងពេលដែលឆវិវីនត្រូវធ្វើឃាតគឺ File សំឡេងដែលពួកគេទាំងបីទើបតែថតកម្មវិធីរួមគ្នាមានចំណងជើងថា” អនុស្សាវរីយ៍ឆ្នេរកោះរុង”។ មនុស្សដែលស្អប់ឆវិវីនដល់ថ្នាក់សម្លាប់នាងនិងសម្លាប់ខ្លួនឯងតាម ក្រោយមិនចាំបាច់ថត File នោះចម្លងទុកស្ដាប់ទេ។ សរុបមកវិញ គឺនាងក៏ត្រូវគេធ្វើឃាតដែរ!
ក្នុងមួយប៉ព្រិចភ្នែកដែលខ្ញុំនិង វិចិត្រកំពុងស្លុងខ្ញុំឃើញម៉ានិតដេតស្ទុះវឹងទៅក្របួចកអាវប៉ូលិស វិទូជាប់ ហើយគេស្រែកឡើងដោយកំរោល៖
ចុះម៉េចក៏លោកឯងបណ្តោយអោយគេទៅសម្លាប់នាងទៀតអ្ហះ? ហេតុអី? ហេតុ អីមិនការពារនាង? (សំឡេងគេប្រែជាខ្សឹកខ្សួល) ហេតុ អីដឹងរឿងអស់ហើយពួកប៉ូលិសលោក ឯងនេះនៅតែការពារនាងមិនបាន! លោកឯងគ្មានបានការទេ!គ្មានបានការ!
ខ្ញុំនឹងវិចិត្រស្ទុះទៅទាញម៉ានិតដេតចេញ។ វិចិត្រនិយាយកាត់ភ្លាម៖
ទប់អារម្មណ៏សិនទៅម៉ានិដេត!
ម៉ានិតដេតដែលតានតឹងចិត្តពេញបន្ទុកស្រែកគំហក៖
បើពួកលោកឯងដឹងរឿងហើយ ម៉េចមិនការពារនាង? នៅផ្ទះខ្ញុំ ខ្ញុំនិយាយច្បាស់ហើយថា ខ្ញុំស្គាល់ម៉ាណាច្បាស់ នាងអត់ធ្វើអញ្ចឹងទេ នាងមិនសម្លាប់អាវីនទេ!
វិទូសម្រួលសំឡេងគេដឹងថាម៉ានិដេតកំពុងខូចចិត្តអញ្ចឹងហើយខ្ញុំឮគេនិយាយស្រាលៗ៖
ម៉ានិតដេត!ខ្ញុំមានសមត្ថភាពត្រឹមតែអាចតាមដាននិងវិភាគស្ថានការណ៍ បានជាជំហានប៉ុន្តែខ្ញុំ អត់បានដឹងភ្លាមនោះទេថា នាងក៏ជាគោលដៅរបស់ឃាតកដែរទេ!
ខ្ញុំភ្លាត់មាត់សួរ ទៅកាន់ពួកគេទាំងមិនដឹងខ្លួន៖
អ៊ីចឹងវានោះជាអ្នកណា?
វិចិត្រងាកទៅរកវិទូ ព្រមពេលជាមួយគ្នានោះដែរ ប្រហែលជាគេកំពុងមានចម្ងល់ដូចខ្ញុំអីចឹង។ តែវិទូមិនទាន់បានឆ្លើយតបទៅនឹងសំណួររបស់ខ្ញុំនៅឡើយទេ គឺស្រាប់តែខ្ញុំឃើញគេស្ទុះភ្លែតសំដៅទៅមាត់ទ្វារបន្ទប់ជាមួយ ប្រយោគ លាន់ឡើងរបៀបភ្ញាក់ផ្អើល និងសង្ស័យ ៖
អ្នកណានៅក្រៅទ្វារ?
ការពិតដ៏ឈឺចាប់មួយ
វិចិត្រស្ទុះវឹងចេញទៅក្រៅដំណាលគ្នានឹងវិទូដែរ កាយវិការគេទាំងពីររហ័សដូចផ្លេកបន្ទោរដែលដាស់ចិត្តខ្ញុំឲ្យនឹក ឃើញ និងទទួលស្គាល់ភ្លាមថា ប៉ូលិសមិនមែនធម្មតាដូចខ្ញុំធ្លាប់គិតពីមុននោះទេ។
ស្នូរជើងមនុស្សរត់ទិបៗ នៅខាងក្រៅល្មមធ្វើឲ្យខ្ញុំរន្ធត់ចិត្តសាជាថ្មី ព្រោះខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា នៅក្រៅបន្ទប់ ក្រៅពីវិទូ និងវិចិត្រ ដែលទើបនឹងស្ទុះចេញទៅនោះ មុខតែមានអ្នកណាផ្សេងម្នាក់ទៀតមិនខាន ដែលបានមកឈរក្រៅទ្វារលួចស្ដាប់ការពិគ្រោះរបស់ពួកយើង បន្ទាប់មកវាក៏រត់គេច នៅពេលដែលត្រូវវិទូប្រទះឃើញ។
ខ្ញុំនិងម៉ានិតដេត ចេញទៅក្រៅបន្ទប់តាមពីក្រោយវិចិត្រ និងវិទូភ្លាម ខ្ញុំឃើញគេទាំងពីរកំពុងក្របួចអាវមនុស្សម្នាក់ពេញណែនក្នុងដៃ បើទោះបីជាពេលនេះ បរិយាកាសមានពន្លឺស្រពេចស្រពិលមិនភ្លឺច្បាស់ដូចក្នុងបន្ទប់ក្ដី ក៏ខ្ញុំនៅតែមើលស្គាល់ថា ម្នាក់ដែលប៉ូលិសទាំងពីរកំពុងចាប់ជាប់នោះគឺ នាយថូនី ប្រាកដណាស់។
ខ្ញុំភ្ញាក់មាត់សាជាថ្មី ៖
វិស្វករថូនី?
ស្ងាត់ច្រៀបគ្មានចម្លើយតប ខ្ញុំមានអារម្មណ៍មិនស្រួលចិត្តទ្វេឡើង សំណួរជាច្រើនបានកើតឡើងព្រមៗគ្នាក្នុងគំនិតខ្ញុំ។ ហេតុអ្វីពេលប៉ូលិសប្រទះឃើញ គេចាំបាច់រត់?
វិទូ និងវិចិត្រ អូសនាយថូនី កាត់ពីមុខខ្ញុំចូលមកក្នុងបន្ទប់វិញដោយមានខ្ញុំនិងម៉ានិតដេត ដើរយឺតៗចូលតាមពីក្រោយ ។ ក្រោមពន្លឺភ្លឺគ្រប់គ្រាន់ ខ្ញុំឃើញនាយថូនីមុខស្រស់ប៉ប្រឹមកំពុងត្រូវប៉ូលិសទាំងពីរក្រៀកជាប់។
វិចិត្រទាញកៅអីមកក្បែររួចទើបគេទាំងពីររុញវិស្វកររូបនេះឲ្យ អង្គុយទៅលើកៅអី។ ខ្ញុំសម្លឹងទៅទ្វារបន្ទប់ដែលត្រូវបានវិទូរុញបិទគ្រឹប… ខ្ញុំមិនទាន់បន្លឺសួរទៅគេផង គេស្រាប់តែសម្លឹងមកខ្ញុំ ទាំងហើបមាត់និយាយមកកាន់ខ្ញុំមុនទៅហើយ៖
អម្បាញ់មិញលោកនាយកបានសួរថា តើអ្នកដែលសម្លាប់ឆវីវីន ហើយចូលទៅបំពុលម៉ាណាជាអ្នកណា? ខ្ញុំសូមឆ្លើយជូនលោកថា នាយថូនីម្នាក់នេះហើយ!
ខ្ញុំដូចជាត្រូវគេយកឆ្អឹងមករាំងទទឹងកជាប់ រកនិយាយអ្វីក៏លែងរួច បានត្រឹមសម្លឹងនាយវិទូ រួចងាកមកមើលមុខនាយថូនីភ្លៀកៗ។
ខ្ញុំងាកទៅរកម៉ានិតដេត ដើម្បីឲ្យបានដឹងថា គេកំពុងគិតយ៉ាងណាចំពោះមុខហេតុការណ៍បែបនេះ ខ្ញុំឃើញគេឈរស្ងៀមលែងចេញស្ដីមួយម៉ាត់ដូចខ្ញុំដែរ តែរំពេចនោះវិស្វករថូនីកញ្ជ្រោលស្ទុះ ក្រោកពីកៅអីដោយពោលខ្លាំងៗ ៖
លោកឯងសម្អាងអី ចោទថាខ្ញុំសម្លាប់ស្រីៗពីរនាក់នោះ?
វិចិត្រដែលនៅជិតនោះស្រាប់ រុញនាយថូនីឲ្យអង្គុយនៅលើកៅអីវិញតែប្អូនជីដូនមួយខ្ញុំរូបនេះ នៅមិនទាន់ហើបមាត់មួយម៉ាត់ណានៅឡើយទេ ខ្ញុំយល់ថា វិចិត្រគេមានជំនឿចិត្តចំពោះវិទូណាស់ អ៊ីចឹងហើយបានជាគេនៅស្ងៀម។ ភ្លាមនោះវិទូបន្លឺតបទៅរកនាយថូនី ៖
វិស្វករថូនី បើខ្ញុំហ៊ាននិយាយថា លោកឯងជាឃាតក ខ្ញុំពិតជាមានហេតុផលសម្អាងហើយ លោកមិនបាច់ព្រួយទេ!  ខ្លាចតែលោកទេ ដែល រក ចម្លើយឆ្លើយនឹងខ្ញុំមិនបាន!លោកឯងមកលិបលនៅទីនេះធ្វើអ្វី?
ថូនីឆ្លើយតបផូងដោយឥតរួញរាក្នុងសូរសព្ទ័ជាអ្នករស់នៅបរទេស៖
តែនេះជាការិយាល័យរបស់ខ្ញុំ!
វិទូដំឡើងសំឡេង ៖
អ៊ីចឹងអម្បាញ់មិញ ម៉េចក៏ចាំបាច់រត់?
ខ្ញុំផ្ទាល់ក៏យល់ថា មិនសមដែរ ដែលនាយថូនីលួចឈរស្ដាប់ពួកយើងខាងក្រៅទ្វារ ហើយពេលវិទូប្រទះឃើញក៏រត់យ៉ាងដូច្នេះ។ តែថូនីតបវិញព្រងើយមិនចេះទាល់ ៖
ខ្ញុំឃើញពួកលោកជជែករឿងឃាតកម្ម ខ្ញុំមិនចង់ឲ្យទាក់ទងដល់ខ្លួន!
ម្ដងណោះមិនចាំឲ្យវិទូនិយាយទាន់ទេ វិចិត្រប្អូនជីដូនមួយខ្ញុំឆ្លើយឡើង ៖
ជួនគ្នាមែន!
នាយថូនីឆ្លើយវិញបន្ទាន់៖
លោកគិតអាម៉េចក៏បានដែរ! តែគ្មានសិទ្ធិឃាត់ខ្ញុំសួរចម្លើយតាមអំពើចិត្តអញ្ចឹងទេ លោកកុំភ្លេចណា៎ ថាខ្ញុំជាពលរដ្ឋអាមេរិកាំង!
វិទូសើចឃឹកក្នុងបំពង់ក គេពោលធ្វើហី
ខ្ញុំមិនជឿថា ពលរដ្ឋអាមេរិកាំងសម្លាប់មនុស្សហើយ មិនចាំបាច់ទទួលទោសនោះទេ។
រឿង៖ ស្ទូឌីយោលេខ៧ ភាគ៥
ម៉ានិតដេតបានទាក់ទងទៅអ្នកផ្ទះនាងម៉ាណាទាំងយប់ពីដំណឹងអកុសល នេះ។ហើយគ្រួសារនាងបានមកដល់នៅម៉ោង១រំលងអាធ្រាតចំណែកខ្ញុំបាន ត្រឡប់ទៅសម្រាកនៅកន្លែងធ្វើការរបស់វិចិត្រប្អូនជីដូនមួយខ្ញុំ នៅម៉ោង៣ទាបភ្លឺ ឯប្អូនជីដូនមួយខ្ញុំគេបន្តនៅធ្វើការជាមួយក្រុមប៉ូលិសជនមាឌ ដំបងដែលទំនងជាអាជ្ញាធរមូលដ្ឋាននៅ ទីនោះ។
ម៉ោង៩ព្រឹកឡើងវិចិត្រដាស់ហៅខ្ញុំឡើងទៅស្រស់ស្រូបជាមួយ។ខ្ញុំ ឃើញវិទូនៅរង់ចាំទីនោះស្រេច។ខ្ញុំមានអារម្មណ៍ចង់ គ្រុនហើយយល់ថាខ្ញុំនឹងបដិសេធ បើគេចង់អោយ ខ្ញុំចូលរួមជាមួយការ សួរចម្លើយទៀតព្រោះខ្ញុំអស់រលីងពីខ្លួនហើយ។
ខ្ញុំបានកាហ្វេទ្រាប់ពោះ ក៏មានអារម្មណ៍ស្វាងច្រើនពីភាពអស់កម្លាំងនឹងងោកងុយ។ចំណែកវិចិត្រ ហូបបាយស្រូបយ៉ាងញាប់នឹងញញឹមមកខ្ញុំស្រស់ស្រាយដូច កាលពីយប់មិញគេ បានគេងលក់ធម្មតាអញ្ចឹង។ខ្ញុំទើបតែចាប់អារម្មណ៍ឃើញថាប្អូនជីដូនមួយ ខ្ញុំនិងវិទូប្រាកដជាឆ្លងកាត់ការហ្វឹកហ្វឺនមិនធម្មតាទេ ដែលអត់បាយនិងអត់ដេកហើយនៅតែស្វាងចែស។
បងឯងគិតអារ៉េចរឿងម៉ាណាស្លាប់នៅលើឆ្នេរ?
នេះជាសម្ដីដំបូងដែលវិចិត្រនិយាយមកកាន់ខ្ញុំបន្ទាប់ពី ស្រស់ស្រូប។ខ្ញុំមិនឆ្លើយ ហើយគ្រវីក្បាលបង្ហាញ ថាមិនចង់គិតទៀតទេ អោយប៉ូលិសធ្វើ អីធ្វើទៅ។
តែគេបង្ហើរមកកាន់ខ្ញុំនូវប្រយោគទី២៖
ចុះបើខ្ញុំប្រាប់បងថានាងសម្លាប់ខ្លួនគេចពីការទទួលទោស?
ខ្ញុំនៅតែមិន និយាយតបហើយអោនផឹកកាហ្វេបង្ហើយ។តាមភាពស្ទាត់ជំនាញផ្នែក ចិត្តសាស្ត្ររបស់គេ ពីរ នាក់គេគួរតែដឹងហើយថាខ្ញុំកំពុងឆ្អែតឆ្អន់ចំពោះការវិភាគនិងការ ចូលរួមជាមួយពួកគេ។ខ្ញុំស្រាប់តែយល់ថាប៉ូលិសគ្មានបានការអី ទេក្នុងពេលនេះ។ឆវិវីនស្លាប់២៤ម៉ោងហើយ គេនៅ គ្មានឃើញតម្រុយឃាតកពិតនៅឡើយមានតែការស្មានៗតាមអ្វីដែលកើតឡើង នឹងបង្កើតការសន្និដ្ឋានដោយគ្មានភស្តុតាងជាបន្តបន្ទាប់។
វិទូពោលឡើងទៅកាន់វិចិត្រ៖
ចង់និយាយ ថានាងម៉ាណាសម្លាប់មនុស្ស ហើយគិត ថាមិន អាចដោះស្រាយរួចខ្លួនបាន ក៏លេងផ្លូវហ្នឹងទៅ?
វិចិត្រឆ្លើយវិញផូង៖
ស្រីម្នាក់ខកចិត្តរឿងស្នេហាគេអាចធ្វើ អីបានទាំងអស់!គម្រោងធ្វើឃាតនៅស្ទូឌីយោលេខ៧អាច ថារៀបចំឡើងបានម៉ត់ចត់ ប៉ុន្តែនៅ ពេលឃាតកដឹងថា អាថ៌កំបាំងស្នេហារបស់ នាងត្រូវ បានប៉ូលិសដឹង នាងប្រាកដជាជ្រើសយកវិធីនេះដើម្បីគេចពីការទទួលទោស។
អោយពួកគេបន្តការស្រមើស្រមៃនិងបង្កើតសេណារីយោទៀតចុះ ខ្ញុំគិតទាំងម៉ួហ្មង។
វិទូនិយាយតបទៅវិចិត្រ៖
ម៉េចក៏ប្រាកដម៉េះ?
រឺក៏ឯងគិតផ្សេង?(ប្អូនខ្ញុំសួរវិញ)
វិទូបង្ហើយកែវទឹករបស់ គេដោយបង្ហាញ ស្នាមលំហូរតាមបំពង់ក ដ៏ធំមាំ។គេកំពុងពន្យារពេលក្នុងការនិយាយតប។ខ្ញុំដឹងថាដោយសារ ខ្ញុំនៅទីនេះ ម៉្លោះហើយ គេចាំបាច់ត្រូវ គិតជាមុនអោយ បានម៉ត់ចត់មុនទម្លាយចេញនូវតម្រុយណាមួយ។
ខ្ញុំឃើញគេដាក់កែវចុះហើយបន្លឺមួយៗតែច្បាស់ៗ៖
ឌីជេម៉ាណាអត់សម្លាប់ខ្លួនទេ!
វាល្អហើយដែលគេចេះហៅនាងថាឌីជេ វាបង្ហាញថាគេ បានស៊ើប រឿងនាងច្បាស់ហើយក្នុងរវាងប៉ុន្មានម៉ោងនេះ។ម៉ាណាកាន់កម្មវិធី តន្ត្រីបែបកន្ត្រាក់អារម្មណ៍យុវវ័យដែលនាងត្រូវបានយុវវ័យពេញចិត្ត ក្នុងការហៅនាងថាDJ។
វិទូមិនទាន់ថាម៉េចទៀតផង ប្អូនជីដូនមួយខ្ញុំសួរ រ៉ាវ៖
មានគេសម្លាប់នាង?
ខ្ញុំបើកភ្នែកមួល ក្លំនិមិត្តតែលឺពាក្យនេះ ប៉ុន្តែ អាការៈល្វើយបានធ្វើអោយខ្ញុំ រក្សាភាពស្ងៀមស្ងាត់បាន។
ខ្ញុំនៅតែស្ងៀមស្ងាត់។យល់ចិត្តខ្ញុំ វិចិត្រលើដៃកៀកស្មាខ្ញុំ ចំណែកវិទូពោលបន្តហាក់មិនរវល់នឹងអារម្មណ៍ខ្ញុំ។
ខ្ញុំសុំទៅមើលកន្លែងលោកទៀត!
ខ្ញុំញញឹមស្ងួតជាសញ្ញាថា តាមចិត្តពួកគេចុះ!
ខ្ញុំបើកឡានបែកពីពួកគេហើយត្រឡប់ចូលមកបរិវេណស្ថានីយ វិទ្យុផ្សាយសំឡេងដែលស្ងាត់ច្រៀប។នៅចប់តាមផ្លូវខ្ញុំ យល់ថាការចោទប្រកាន់ម៉ាណាសម្លាប់ឆវិវីនគឺជាគំនិតស្មានៗដែលគ្មាន ភស្តុតាងសំអាងត្រឹមត្រូវ។នៅពេលដែលពេលវេលាអង្កេតរបស់ គេកាន់តែខើច ខ្ញុំបែរ ជាយល់ថា គេកំពុង ស្រមៃប្រឌិត រឿងដើម្បីបញ្ចប់សំណុំរឿងមរណភាពឆវិវីននៅស្ទូឌីយោលេខ៧ដោយ ឆ្លៀតកេងចំណេញលើមរណភាពរបស់ម៉ាណានិងទំនាក់ទំនងរបស់នាងជាមួយ ម៉ានិតដេតតែប៉ុណ្ណោះ។ប៉ុន្តែភ្លាម នោះខ្ញុំនឹកឃើញដល់ម៉ាណា។ទោះបីក្បាលធ្ងន់ពាប់ដោយការដេកមិន ឆ្អែតនឹងភាពល្វេងល្វើយ តែខ្ញុំនៅតែឆ្ងល់ថា ម៉េចក៏នារីទាំងពីរ ត្រូវស្លាប់មុននឹងក្រោយគ្នាតែប៉ុន្មានម៉ោងយ៉ាងដូច្នេះទោះចង់ មិនចង់ខ្ញុំនៅតែយល់ថា មរណភាពពួក នាងមិនមែនជារឿងជួនគ្នានោះទេ។
ឡើងមកដល់ការិយាល័យ ខ្ញុំឃើញក្មេងតូចអ្នកលើកទឹកកំពុងរៀបចំបោសសម្អាត និងរៀបចំរបៀបរៀបរយតុកៅអីឡើងវិញ បន្ទាប់ពីវាត្រូវបានរប៉ាត់រប៉ាយដោយសារវត្តមានច្រើនសន្ធឹកនៃពួក អ្នកកាសែត និងប៉ូលិសកាលពីម្សិល។
នៅក្បែរនាងទុំ ក៏នៅមានសន្តិសុខម្នាក់ទៀតកំពុងជួយរៀបចំផងដែរ… ប្រហែលមកពីនាងខ្លាចពេកមិនហ៊ាននៅសម្ងំធ្វើស្ងាត់ៗម្នាក់ឯង។ ខ្ញុំដើរហួសនាងទាំងក្បាលធ្ងន់ ពាប់ដោយសារគេងមិនគ្រប់។
តែនាងតូចទុំងើបមុខសម្លឹងមកកាន់ខ្ញុំហើយនិយាយឃាត់ដំណើរ៖
«ប៉ូលិសមកឆែកកន្លែងយើងណ៎ាលោកនាយក!»
ខ្ញុំស្តាប់ហើយ តបវិញ​ដោយ​ស្នូរដកដង្ហើមធំ។
ចិត្តនេះ​ នៅសែនតឹងតែងនៅឡើយ។
ដោយគ្មាន​ពាក្យ​តបអ្វី  ខ្ញុំបង្ហួសដំណើរសំដៅទៅការិយាល័យខ្ញុំ មិនខ្វល់នឹងស្នូររើរុះនៅបន្ទប់បុគ្គលិកឡើយ។និយាយរួមខ្ញុំមាន អារម្មណ៍ថាគ្រប់គ្រាន់ហើយជាមួយពាក្យ”ប៉ូលិស”។
បន្ទប់ចាស់
ឥឡូវនេះ រឿងស៊យគឺវាស៊យណាស់ហើយ តែ​រឿងរកស៊ីមិនអាចនៅ​ទ្រឹងតាមអារម្មណ៍ខ្ញុំបានទេ។
ចំពោះមុខ ខ្ញុំមាន​តែទុកអោយប៉ូលិសធ្វើការគេ​ហើយ​ខ្លួនឯងផ្តោតមកលើ ការ​ទាក់ទងទៅក្រុមហ៊ុនធនធានមនុស្សនានាអោយគេស្វែងរកបុគ្គលិកថ្មីមកអោយ។
ម្ខាងទៀត ខ្ញុំក៏គិតគូររៀបចំប្រាក់មួយចំនួនដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារ​សព​នារី ទាំងពីរដែរ។
រួចរាល់ការងារបានបន្តិច ខ្ញុំលើក អានសារព័ត៌មានដែលនាងទុំ តែងតែដាក់មកជាស្រេចនៅលើតុដូចសព្វមួយដង។
ឃាតកម្មនៅស្ទូឌីយោលេខ៧របស់ ខ្ញុំនៅតែបានត្រូវគេបន្តឆ្លៀតយកទៅច្រៀកជាចម្រៀកអត្ថបទ ហើយប្រហែលជាអាចទាក់ទាញអ្នកអានបានមិនស្ទើរទេ។ប៉ុន្តែករណីរបស់ ម៉ាណាបានស្ថិតនៅ លើក្របមុខ។ជាមួយចំណងជើង ថាហេតុអ្វីបុគ្គលិកស្រីរបស់ស្ថានីយវិទ្យុថ្មីនេះត្រូវស្លាប់ជា បន្តបន្ទាប់គ្នា?ខ្ញុំ ស្រាប់តែមានអារម្មណ៍ថា ពាក្យមួយ ឃ្លានេះគួរត្រូវបានយកមកគិត។ហេតុអ្វីអ្នកស្លាប់សុទ្ធតែជាមនុស្ស ស្រី?ម្យ៉ាងដែរសារព័ត៌មាន!
ស្នូរគោះទ្វារតុៗធ្វើអោយខ្ញុំយល់ថារងរំខាន។
នាយវិទូបង្ហាញខ្លួនដូច ការស្មានរបស់ខ្ញុំ។គេនៅតែជាគេ។ គេមិនដែលខ្វល់ នឹងភាព ធុញថប់របស់ខ្ញុំ សោះ។ប៉ូលិសរូបនេះបង្ហើរ ប្រយោគ៖
ខ្ញុំសុំសោបើកចូលបន្ទប់ខាងស្កាំដៃផង។ខ្ញុំចង់រកឯកសារខ្លះទាក់ទងជាមួយនាងម៉ាណា។
គេកំពុងសំដៅដល់បន្ទប់ឃ្លាំងដាក់ឯកសារនិងសម្ភារៈរដ្ឋបាលនៅ ជ្រុងខាងស្ដាំដែលកន្លងមកម៉ាណាជាអ្នកកាន់សោតាំងពីយើងរើមកពី ភ្នំពេញ។
ខ្ញុំមិនតបនឹងគេតែខ្ញុំដើរចេញទៅក្រៅហៅរកនាងទុំទាំងកាន់កាសែតអានមកជាមួយ៖
ទុំឯងមានសោបន្ទប់ឯកសារទេ?
នាង តូចឆ្លើយតបវិញទាំងទឹកមុខនៅស្លេកស្លាំងនៅឡើយ៖
បងម៉ាណាជាអ្នកទុកលោកនាយក!
ប្រហែលនាងមិនទាន់ដឹងទេថា ម៉ាណាបានទៅជាមួយឆវិវីនហើយ។ខ្ញុំងក់ក្បាលរួចអោយសញ្ញាអោយនាង ត្រឡប់ទៅធ្វើការខ្លួនវិញចុះ។ខ្ញុំក្រឡេកទៅ ឃើញមានកូនប៉ូលិសពីរ រូបកំពុងកាន់សម្ភារៈមួយចំនួនឈរចាំក្បែរនោះជាស្រេច។ខ្ញុំចាប់ ក្ដៅចិត្តថាតើមានបន្ទប់ខ្ញុំប៉ុន្មានទៀតទៀតដែលពួកគេចង់រុករាន ទន្ទ្រានបើករណី ឃាតកម្មនៅនឹងស្ទូឌីយោលេខ៧សោះហ្នឹង?
នាយវិទូពោលមកកាន់ខ្ញុំទៀតទោះបីឃើញអញ្ចឹងហើយក៏ដោយ ៖
លោកនាយក! ខ្ញុំចាំបាច់ត្រូវតែមើលបន្ទប់ហ្នឹង យើងគ្មានមធ្យោបាយបើកសោទេអ្ហី?
ខ្ញុំតប់ប្រមល់ពេញបន្ទុក។ខ្ញុំទម្លាក់សារព័ត៌មានទៅលើសាឡុងក្បែរនោះដោយងើបមុខសួរទៅកាន់គេ ៖
ឥឡូវ!?
ទឹកមុខស្មើធេងរបស់វិទូគឺជាចម្លើយតបមកខ្ញុំវិញយ៉ាងច្បាស់ទៅ ហើយ មុនពេលដែលខ្ញុំឮពាក្យតបរបស់គេទៅទៀត។ ទ្រាំលែងបាន! ខ្ញុំងក់ក្បាល ទាំងក្រោកវឹងពីកៅអី ។
ទម្លាយទ្វារមើលតែម្ដងទៅឲ្យវាអស់សង្ស័យ(ខ្ញុំនិយាយទាំងកំរោល)
ខ្ញុំចាកចេញពីការិយាល័យដើរសំដៅទៅរកបន្ទប់ឯកសារដោយក្ដី ក្រេវក្រោធតឹងណែនពេញដើមទ្រូង។ នាយវិទូក៏ដើរមកតាមដែរ ហាក់បីដូចជាមិនអើពើនឹងអារម្មណ៍មួហ្មងរបស់ខ្ញុំទាល់តែសោះ។
ខ្ញុំយារជើងធាក់ទ្វារម៉ាំងៗ រហូតទាល់តែរបូតគន្លឹះសោ ។ប៉ូលិសវិទូដែលនៅពីក្រោយខ្នង មិនទាន់ឈានចូលទៅក្នុងបន្ទប់ឯកសារនៅឡើយទេ ខ្ញុំច្រត់ចង្កេះដោយអស់កម្លាំងកាយ កម្លាំងចិត្តល្វើយ…។
«អញ្ជើញ!!!!ពិនិត្យតាមចិត្តចុះ!!!»
មុនពេលនាយប៉ូលិសដ៏គួរឲ្យធុញឈានសន្សឹមៗចូលទៅកាន់បន្ទប់ធ្វើការ របស់ម៉ាណា ដែលងងឹតឈឹងដោយមានតែពន្លឺដ៏ខ្សោយជះពីខាងក្រៅតិចៗនោះ គេឆ្លៀតងាកមកលួងលោមខ្ញុំ៖
សុំទោសដែលរំខាន!
ភ្លាមនោះសូរស័ព្ទខ្សឹកខ្សួលយ៉ាងខ្សោយមួយ ដែលលាន់ចេញពីមាត់ទ្វារបន្ទប់ផ្សាយធ្វើអោយនាយវិទូបែរជាបញ្ឈប់ជំហានវិញ។
ខ្ញុំងាកទៅរកម្ចាស់សំឡេងដែលកំពុងយំខ្សឹកខ្សួលដោយស្គាល់ច្បាស់ លាស់ទៅហើយថា នោះជាសំឡេងរបស់នាងទុំ… ខ្ញុំគំហកឲ្យក្មេងស្រី នោះ ព្រោះមិនអាចគ្រប់គ្រងអារម្មណ៍មួហ្មងបាន។
ឈប់យំ យំស្អីនាងទុំ? រួចការងារហើយម៉េចមិនទៅផ្ទះទៅ?
នាងទុំយំអណ្ដើកអណ្ដកដើរមករកខ្ញុំ ទាំងលើកដៃសំពះ ៖
លោកនាយក! ខ្ញុំសូមទោស បើកុំតែខ្ញុំ ក៏បងវីន មិនស្លាប់ដែរ!
ខ្ញុំរឹតច្របូកច្របល់ចិត្តខ្លាំងលើសដើម ខ្ញុំដឹងថា ក្មេងនេះមិនទាន់ដឹងរឿងម៉ាណាពុលស្លាប់នៅឡើយ ទេ។
តាមមើលនាងភ័យដោយឃើញខ្ញុំធាក់ទ្វារបន្ទប់ម៉ាណានេះទើបយំដូច្នេះ  ព្រោះកន្លងមកខ្ញុំមិនដែលមានអាកប្បកិរិយាបែបមួហ្មង ចំពោះបុគ្គលិកណាម្នាក់នោះឡើយ។
ខ្ញុំទម្លាក់សំឡេងពោលទៅកាន់នាងសាជាថ្មី ៖
អាវីនស្លាប់មានទាក់ទងអីនឹងនាង?មិនចាំបាច់សូមទោសទេ ទៅផ្ទះទៅ!
ក្មេងលើកទឹកតែនៅតែគ្រវីក្បាលចចេស តបមកខ្ញុំវិញ ៖
មកពីខ្ញុំ ខ្ញុំធ្វើឲ្យទុស្សេខ្សែភ្លើង ភ្លើងដាច់បានជាគេចូលទៅសម្លាប់បងវីនបាន។
ខ្ញុំពោលសួរទៀតទាំងអារម្មណ៍ធុញ
ឯងធ្វើទុស្សេខ្សែភ្លើងអ្ហេស?
ក្មេងស្រីទុំមិនទាន់បានតបវិញផង នាយប៉ូលិសវិទូងាកមកសួរយ៉ាងរហ័ស៖
ឯងធ្វើអ្វីបានជាទុស្សេខ្សែភ្លើង?
នាងទុំបញ្ចេញអាការភិតភ័យចំពោះសំណួររបស់វិទូ តែនាងនៅតែសម្ដែងភាពស្មោះត្រង់៖
ពេលលោកនាយក កំពុងប្រជុំ ពូថូនីទូរស័ព្ទទៅខាងក្រោម ឲ្យខ្ញុំឆុងកាហ្វេឲ្យ ពេលខ្ញុំដោតភ្លើងដាំទឹក ក៏ទុស្សេរលត់ភ្លើងតែម្ដងទៅ ខ្ញុំ ខ្ញុំស្ដាយក្រោយណាស់ បើកុំតែអីចឹង បងវីនក៏មិនស្លាប់ដែរ។
ខ្ញុំទើបតែចាប់អារម្មណ៍ថា ត្រចៀកកំពុងស្ដាប់ឮសូសន្ធឹកម៉ាស៊ីនភ្លើងដែលត្រូវបញ្ឆេះតាំងពី ពេលណាមកក៏មិនដឹង បានន័យថា តាំងពីព្រឹកមកម្ល៉េះ ខ្សែភ្លើងដែលត្រូវបាននាងទុំ ធ្វើឲ្យទុស្សេមិនទាន់មានអ្នកណាជួសជុលវិញនៅឡើយទេ។
ខ្ញុំដកដង្ហើមធំ ងាកទៅរកនាយវិទូវិញ ខ្ញុំ ឃើញក្រសែភ្នែកនាយប៉ូលិសរូបនេះកំពុងសម្លឹងទៅរកនាងទុំភ្លឹះៗ ខ្ញុំពោលសួរ៖
លោកចង់ពិនិត្យឃ្លាំងមែនទេ? សូមអញ្ជើញចុះ!
វិទូសម្លឹងមុខខ្ញុំបន្តិចរួចទើបដែរទៅបន្ទប់នោះសាជាថ្មី គេលូកដៃរាវរកចុចភ្លើងបំភ្លឺផ្ទៃបន្ទប់។
ពន្លឺភ្លើងអគ្គិសនីបានបង្ហាញឲ្យឃើញច្បាស់នូវបន្ទប់ឯកសារដែលជា អនុស្សាវរីយ៍ច្រើនរៀបចំទុកដាក់ដោយដៃបុគ្គលិកស្រីទាំងពីររបស់ខ្ញុំ។
ខ្ញុំឈរសម្លឹងទីកន្លែងដែលធ្វើឲ្យចិត្តប្រែទៅជាស្រងេះស្រងោចរក ស្មានមិនត្រូវ។  ប៉ូលិសវ័យក្មេង បកដៃហៅកូនចៅគេអោយយកសម្ភារៈចូលទៅតាម ដោយកាយវិការហាក់គ្មានក្រែងរអែងចិត្តអ្នកណាឡើយ។
ខ្ញុំមិនចង់ខ្វល់ទៀត ក៏ពោលទៅកាន់គេ៖
លោកឆែកឆេរតាមសម្រួលទៅ ខ្ញុំមានការងារផ្សេងខ្លះបន្ទាន់អត់បានកំដរទេ!
សន្តិសុខឈ្មោះសាល
ខ្ញុំចាកចេញមក។
ដល់ជាន់ខាងក្រោម ខ្ញុំរំពៃរកមើលស្ថានភាពខ្សែភ្លើងថា តើអាចជួសជុលបានដោយខ្លួនឯងដែររឺអត់ចិត្ត​មួយ​នឹកមមៃដល់វិស្វករ​ថូនី។
“ថូនីប្រហែលយ៉ាប់ចិត្តពេកមិនទាន់មកវិញដឹង?គេមិនចេះអានខ្មែរផងគេដឹងរឿងម៉ាណាស្លាប់រឺនៅ”ខ្ញុំដណ្តឹងសួរក្នុងចិត្ត។
មកដល់ជាន់ខាងក្រោមខ្ញុំដើរកាត់វាងតាមរបៀងបន្ទប់អាហារដែលកាលពីល្ងាចមិញខ្ញុំ បាន នៅម្តងរួចហើយ។សំឡេងនិយាយគ្នាខ្សឹបខ្សៀវរវងនាងទុំនិងសន្តិសុខហើរមកប៉ះសោតា ខ្ញុំ។
DJ ម៉ាណាស្លាប់ហើយ ឯងដឹងអត់ទុំ?
ខ្ញុំងាកសម្លឹងទៅអ្នកទំាងពីរតាមប្រលោះស្លាបព្រិលដែលនៅអមដំណើរឆ្លងកាត់របស់ខ្ញុំ។ពេលនាងទុំបើកភ្នែកធំៗសន្តិសុខបន្តរ៉ាវ៖
កាសែតចុះព្រឹកមិញប៉ិនណាហ្នី!អូភ្លេច!ឯងអត់ចេះអានអក្សរ!
សន្តិសុខប្រកបដោយទឹកមុខភ័យព្រួយនិយាយដោយដង្ហើមធំ៖
ហ៊ឹម!គាត់ស្លាប់ហើយ!នៅអូឈើទាលកាលពីយប់មិញ!គាត់លេបថ្នាំពុលសម្លាប់ខ្លួន!
នាងទុំលើកដៃខ្ទប់មាត់។
ឯងដឹងទេទុំ? មុនមានរឿងខ្ញុំឃើញគាត់មុខស្លេកៗបួនប្រាំថ្ងៃហើយ!គាត់ប្លែក ណាស់មួយរយៈនេះ ពីមុនពេលថ្ងៃគាត់ហូបបាយជុំគេឯងនៅកន្លែងធ្វើការ តែក្រោយមកគាត់ស្រាប់តែឆ្កុយៗតែឯង។មានម្ដងនោះ ខ្ញុំជួយអូសម៉ូតូអោយគាត់គាត់សួរខ្ញុំថាស្គាល់ឡានណាជិះ ហួសពីនេះទៅកំពង់ចាមតែម្តងអត់?គាត់ថា គាត់ចង់ឈប់!
នាងទុំសួរវិញ៖
បងម៉ាណាចង់ឈប់ធ្វើការនៅទីនេះអ្ហីបង?
អើ!ហើយគាត់ថាគាត់អត់សប្បាយចិត្ត និងអត់ទម្លាប់នៅសមុទ្រទេ!
នារីលើកទឹកនិយាយបន្ទរទំាងរលីងរលោង៖
គាត់អត់សប្បាយចិត្តមែន!កាលពីប៉ុន្មានថ្ងៃមុននេះ គាត់ស្ដីអោយខ្ញុំ!តែខ្ញុំអត់ខឹងគាត់ទេព្រោះគាត់ដូចជាមានទុក្ខ ព្រួយច្រើនណាស់!ថ្ងៃខ្លះគាត់ចេញពីបន្ទប់ទឹកមក ហើមភ្នែកដូចទៅពួនយំអញ្ចឹង!ខ្ញុំមិនស្មានថាគាត់សម្លាប់ខ្លួនចឹង ទេ!
សន្តិសុខផឹក ក្អឹករួចឆ្លើយតបវិញ៖
ឯងដឹងអ្ហេ៎!ម្សិលមិញបងវីនស្លាប់វេនអាសាលវាយាម ខ្ញុំក៏រួចខ្លួនទៅ!កុំអីត្រូវប៉ូលីសហៅទៅសួរមិនទាន់បានចេញមក វិញផង!
ខ្ញុំបោះជំហានចាកចេញទៅដោយលែងនឹកនាចង់ស្ដាប់ការសន្ទនារវាងពួកគេទៀត។
ប៉ុន្តែសំឡេងដ៏ស្វាហាប់របស់ម៉ាណាកាលពីប៉ុន្មានខែមុននេះលាន់ដោយ រួសរាយសារជាថ្មីហាក់នៅចំពោះមុខខ្ញុំ”បងសុទ្ធ ខ្ញុំសម្រេចចិត្តទៅកំពង់សោមជាមួយបង ឯង!ទាល់Investmentបងឯងជោគជ័យបានខ្ញុំត្រឡប់ម៉ោភ្នំពេញវិញ”។
រូបថតរបស់ពួកយើងទាំង៥នៅមុខបន្ទប់ទទួលភ្ញៀវលេចឡើងនៅចំពោះមុខ ខ្ញុំ។ខ្ញុំសម្លឹងឆវិវីនដែលញញឹមប្រិមប្រិយនិងបន្ទាប់មកម៉ាណាដែល ញញឹមដោយស្រគត់ស្រគំ។
“បង សុទ្ធខ្ញុំអាឡេកហ្សីសព្វគ្រប់ជាមួយខ្យល់សមុទ្រ គ្រឿងសមុទ្រ!ខ្ញុំគិតថា មិន អាចចូលរួមជាមួយពួក យើងនៅកំពង់សោមទេ!ទោះយ៉ាងណាខ្ញុំគិតថាបងឯងនឹងជោគជ័យ!”
តែប៉ុន្មានថ្ងៃក្រោយមក នាងបានប្ដូរចិត្ត។ប្រហែលជាម៉ានិដេតមានចំណែកក្នុង ការបញ្ចុះបញ្ចូលនាង។
“បងសុទ្ធ!នេះPlan, Let’s Rock the sea”!(សំឡេងនាងលាន់រងំក្នុងសោតា ខ្ញុំ)
ថ្ងៃ នោះម៉ាណាប្រគល់Planមក អោយខ្ញុំដោយ ញញឹម។វាជាគំរោងការណ៍ដែលធ្វើអោយយុវវ័យដែនសមុទ្រងាកមកស្គាល់ពួក យើងក្នុងរវាងពេលតែជាងមួយខែ។នឹកដល់ត្រង់នេះ បបូរមាត់ខ្ញុំញញឹម តែទឹកភ្នែកខ្ញុំបានធ្លាក់ស្រក់។វាជាដំណក់ទឹកភ្នែកដំបូងបង្អស់ដែល ខ្ញុំ អាចយំ ចេញបន្ទាប់ពីហេតុការណ៍ដ៏អកុសលបានកើតឡើងផ្ទួនៗគ្នាចំពោះ ពួកយើង។ហើយដំណក់បន្តបន្ទាប់ទៀតបានស្រក់ចេញមកអមជាមួយសំនួរថាហេតុ អ្វីបានជាបុគ្គលិកខ្ញុំដល់ទៅ២នាក់ ត្រូវស្លាប់ក្នុងថ្ងៃតែមួយយ៉ាងដូច្នេះឆវីវីនត្រូវគេរឹតក សម្លាប់មិនទាន់រកមុខអ្នកដៃដល់ឃើញផង ម៉ាណាត្រូវបាត់បង់ជីវិតទៀតទៅហើយ នាងនៅក្មេងណាស់ ហេតុអ្វីដល់ថ្នាក់សម្លាប់ខ្លួន?
នាងមានបញ្ហាអ្វីដែលថាមិនអាចដោះស្រាយចេញ ដោយប្រើដង្ហើមមនុស្ស ឬមួយថា?
ខ្ញុំនឹកដល់សម្ដីវិទូមុនពេលដឹងថាម៉ាណាស្លាប់ វិទូធ្លាប់សង្ស័យថា ម៉ាណាជាអ្នកសម្លាប់ឆវីវីន ព្រោះឆវីវីនជិតរៀបការជាមួយម៉ានិតដេត។ ឆវីវីនជាមូលហេតុដែលបណ្ដាលឲ្យម៉ាណា និងម៉ានិតដេត ត្រូវផ្ដាច់ពាក្យពីគ្នាក្នុងនាមជាគូដណ្ដឹង។
ចុងក្រោយបង្អស់វិចិត្រប្អូនជីដូនមួយខ្ញុំបានសន្និដ្ឋានថាម៉ាណាមាន លទ្ធភាពគ្រប់គ្រាន់ដើម្បីចូលទៅរឹតកសម្លាប់ដោយគ្មានបន្សល់ស្លាក ស្នាម ប្រតាយប្រតប់ ហើយនាងក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលស្គាល់លេខសម្ងាត់ បើកសោបន្ទប់ផ្សាយ។
ឬមួយក៏… នាងពិតជាបានសម្លាប់មិត្តភ័ក្ដិ បន្ទាប់មកមិនហ៊ានប្រឈមមុខជាមួយផ្លូវច្បាប់ ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួន… ដោយគ្មានតម្លៃបែបនេះ?
ជាមនុស្សប្រុសម្នាក់ ខ្ញុំមិនចង់យំដាច់ខាត  ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ខ្ញុំលើកកន្សែងជូត ទឹកភ្នែកហើយរត់ត្របាញ់ជើងត្រឡប់ឡើងទៅលើវិញ។
មកដល់មុខបន្ទប់ឯកសារខ្ញុំបញ្ឈប់ជើងនៅ ពីក្រោយខ្នងប៉ូលិសវិទូដែលកំពុងរុករើឯកសារនៅឡើយ។គេងាកដោយ ងឿងឆ្ងល់សម្លឹងមករកទឹកមុខហត់គឃូសរបស់ខ្ញុំ។
រឿង៖ ស្ទូឌីយោលេខ៧ ភាគ៤
ម៉ានិតដេតឈ្ងោកមុខ តែគេនៅតែបន្តមួយៗទាំងអាការរវើរវាយ ហាក់ដូចជាលែងគ្រប់គ្រងខ្លួនឯងបានតទៅទៀតហើយ៖
ថ្ងៃនោះអាវីនខឹងខ្ញុំ ក៏ព្រោះរឿងម៉ាណានេះដែរ…
ខ្ញុំចំហរមាត់ធ្លុង លែងយល់ពីអ្វីសោះតែម្ដង។ មុននេះគេថា គេនឹងឆវីវីនស្រលាញ់គ្នាជិតរៀបការ ពេលនេះគេថាម៉ាណាជាគូដណ្ដឹងខ្លួនទៀតតើការពិតគេកំពុងលេងល្ខោន អ្វី?
វិទូពោលសួរដោយហួសចិត្ត
ជិតរៀបការនឹងឆវីវីន តែភ្ជាប់ពាក្យនិងម៉ាណា ?
ម៉ានិតដេត តបវិញដោយសំឡេងស្ងួតស្ងប់លែងច្រឡោត លែងញាប់ញ័រ ៖
ខ្ញុំស្រលាញ់អាវីនជាការពិត ឯម៉ាណានាងជាគូដណ្ដឹងដែលចាស់ៗផ្សំផ្គុំទុកដាក់ឲ្យតាំងពីនៅ ស្រុកកំណើតឯកំពង់ចាមម្ល៉េះ!
ខ្ញុំហាក់ទ្រាំលែងបានទៀតហើយ ខ្ញុំលូកមាត់ពោលសួរមុនប៉ូលិសពីរនាក់នោះទៀត
ដេតឯងចង់បានន័យថា អត់បានស្រលាញ់ម៉ាណាទេ តែបានភ្ជាប់ ពាក្យជាមួយនាង?
ម៉ានិតដេត តបមួយៗស្ទើរស្ដាប់មិនចង់ឮ ៖
ក្នុងមួយជីវិតនេះ ខ្ញុំស្រលាញ់តែអាវីនម្នាក់គត់!
ខ្ញុំឈរច្រត់ចង្កេះ ដកដង្ហើមឃូរ តែតាមពិតចិត្តខ្ញុំនៅតឹងណែនដោយចំណោទបញ្ហាជុំវិញម៉ានិតដេត ស្ទើរប្រេះទ្រូងទៅហើយ។
សំឡេងវិចិត្រប្អូនជីដូនមួយខ្ញុំលាន់ទៅកាន់ម៉ានិតដេតសាជាថ្មី៖
អម្បាញ់មិញលោកថាឆវីវីន ខឹងលោក ព្រោះរឿងនេះ គឺសំដៅទៅថ្ងៃដែលលោកទាស់គ្នាជាមួយនាងក្នុងស្ទូឌីយោលេខ៧នោះអ្ហេស?
ម៉ានិតដេតងក់ក្បាលៗផ្ញក់ៗ ជំនួសចម្លើយ…។
ខ្ញុំថយមកអង្គុយលើគ្រែសាជាថ្មី ដោយគិតក្នុងចិត្តថា នឹងលែងនិយាយស្ដីអ្វីទាំងអស់ ព្រោះខ្ញុំទើបតែដឹងខ្លួនត្រឹមថ្ងៃនេះថា ខ្ញុំគ្រប់គ្រងបុគ្គលិកត្រឹមតែប៉ុណ្ណឹងនាក់ គេធ្វើរឿងអាថ៌កំបាំងលាក់ច្រើនដល់ម្ល៉ឹងក៏ខ្ញុំមិនដឹងផង តើគួរឲ្យហួសចិត្តដែរឬទេ? ខ្ញុំនៅអួតប្រាប់ប៉ូលិសមុននេះថាយើងរាប់គ្នាដូចបងប្អូនទៀត? វាគួរអោយអស់សំណើចរឺគួរអោយទទូរភួយដើរចេញ?
វិទូលាន់មាត់ពោលសួរបន្តពីចៅហ្វាយ ៖
បានន័យថា កាលថ្ងៃទាស់សម្ដីគ្នានោះ ឆវីវីនទើបតែដឹងរឿងលោក និងកញ្ញាម៉ាណាភ្ជាប់ ពាក្យ?
ម៉ានិតដេតតបវិញដោយទឹកមុខស្លូត៖
នាងដឹងរឿងនេះទើបបានជាខឹងខ្ញុំដល់ថ្នាក់ទាស់សម្ដីគ្នាក្នុងបន្ទប់ផ្សាយដូចពួកលោកដឹងហ្នឹង!
តែម៉ានិតដេត មិនទាន់បញ្ចប់ប្រយោគបានស្រួលបួលផង វិទូ ពោលកាត់ទៀត ៖
ចុះនាងម៉ាណា? នាងដឹងរឿងលោក និងឆវីវីនទេ?
ម៉ានិតដេតនៅស្ងៀមបន្តិច ទើបឆ្លើយដោយងក់ក្បាល៖
ក្រោយពីថ្ងៃដែលឆវីវីនដឹងរឿងខ្ញុំ និងម៉ាណាមក ខ្ញុំបានសម្រេចចិត្តដាច់ខាតថា សុខចិត្តទៅអង្វរសុំទោសម៉ាណា ព្រោះខ្ញុំមិនអាចរស់ដោយគ្មានអាវីនបានទេ។ ម៉ាណាក៏ទើបនឹងបានដឹងត្រឹមថ្ងៃនោះ នាងក៏ខឹងខ្ញុំខ្លាំងដែរ តែនាងក៏យល់ដែរថា ស្នេហាបង្ខំចិត្តពិតជាគ្មានសុភមង្គលទេ ដូច្នេះហើយទើបនាងសុខចិត្តផ្ដាច់ពាក្យជាមួយខ្ញុំវិញ ហើយខ្ញុំ និងឆវីវីនបានសម្រេចចិត្តថា នឹងរៀបការក្នុងពេលឆាប់ៗនេះ ដើម្បីលុបចោលរឿងអពមង្គលទាំងអស់ ម្យ៉ាងទៀតនៅកំពង់សោមនេះរឿងខ្ញុំ និងម៉ាណាភ្ជាប់ពាក្យតាមចាស់ៗនោះ គ្មានអ្នកណាម្នាក់បានដឹងទេ ខ្ញុំគិតថា ក៏គ្មានប៉ះពាល់អ្វីដល់កិត្តិយសនាងដែរ នាងប្រហែល ជាមានឱកាសច្រើនក្នុងការជួបជាមួយបុរសផ្សេង ដែលស្រលាញ់នាងជាងខ្ញុំ ។យើងលេងជាមួយគ្នាតាំងពីតូច នាងដូចជាប្អូនស្រីខ្ញុំបង្កើតអញ្ចឹង! រឿងស្មុគស្មាញដោះស្រាយចង់អស់ទៅហើយ មិនស្មានថាទីបំផុតខ្ញុំ និងអាវីនបែកគ្នាដដែល។
កញ្ចប់នេះលោកផ្ញើចេញទៅអ្នកណានៅកំពង់ចាម? (វិចិត្រសួរបន្ត)
ម៉ានិតដេតលើកដៃច្បូតមុខរួចតប៖
ផ្ញើទៅម្ដាយខ្ញុំ អោយទុកនៅផ្ទះវិញព្រោះខ្ញុំមិនចង់ទុកវាទៀត!ខ្ញុំមិន ចង់អោយអាវីនឃើញហើយ មិនសប្បាយចិត្ត!
ស្នូរគោះទ្វារបន្ទប់លាន់តុៗសាជាថ្មី កាត់ផ្ដាច់បរិយាកាសដ៏អាប់អួរនេះ…
ម៉ានិតដេតឈប់មាត់… នាយវិទូស្ទុះទៅបើកទ្វារ លេចរូបប៉ូលិសម្នាក់ស្ទុះចូលមកដល់… ខ្ញុំឃើញគេបង្ហាញក្រដាស ២-៣ សន្លឹកទៅវិទូទាំងពោលមកកាន់យើងទាំងអស់គ្នា៖
បងចិត្រ ហាងសំអាងការ រោងពុម្ភ និងភោជនីយដ្ឋានបានសាកសួររួចហើយ ពិតជាមានហត្ថលេខាជនរងគ្រោះ និងឈ្មោះម៉ានិតដេតទៅកក់ប្រាក់ជួលមែន!
វិចិត្រងក់ក្បាលលើកដៃជាសញ្ញាឲ្យប៉ូលិសរូបនោះចេញទៅវិញចុះ។
ខ្ញុំសម្លឹងក្រដាសដែលប៉ូលិសវិទូកំពុងហុចទៅឲ្យវិចិត្រ ។ ខ្ញុំគិតថានេះប្រហែលជាភស្តុតាងប្រាក់កក់របស់ឆវីវីន និងម៉ានិតដេតដែលទុកនៅភោជនីយដ្ឋាន និងសំអាងការនោះហើយ បើអីចឹងគឺបានន័យថា… ម៉ានិតដេតមិនអាចសម្លាប់ឆវីវីនបានទេ… ព្រោះពីរនាក់គេលំបាកណាស់ទម្រាំបានរៀបការនឹងគ្នា។ តែទន្ទឹមនឹងនោះ… ក្នុងខួរក្បាលខ្ញុំក៏លេចចេញនូវសំនួរមួយផ្សេងទៀតភ្លាមៗដែរ បើម៉ានិតដេតមិនមែនជាឃាតក…អញ្ចឹង តើអ្នកណាជាអ្នកសម្លាប់នាង?
ថ្វីត្បិតក្នុងចិត្តកំពុងដណ្ដឹងសួរស្ងាត់ៗយ៉ាងណាក្ដី ក៏ប៉ុន្តែខ្ញុំនៅបន្តរក្សាការស្ងៀមស្ងាត់រង់ចាំស្ដាប់ការសាក សួររបស់ប៉ូលិសបន្តទៀត ។ ប៉ូលិសវិទូដែលឱនសម្លឹងឯកសារម្ដងមួយសន្លឹកតែរំពេចនោះសំឡេងវិទូ លាន់មកហាក់បីដូចជាឆ្លើយតបទៅនឹងអ្វីដែលខ្ញុំកំពុងចោទសួរ ក្នុងចិត្ត…
-ខ្ញុំដឹងថាអ្នកណាជាឃាតកហើយ!
ខ្ញុំងើបមុខសម្លឹងទៅរកវិទូភ្លាម ហាក់បីដូចជាចង់ឲ្យគេពោលបន្តតែម្ដងទៅថា… តើអ្នកណាទៅជាឃាតកពិតប្រាកដ… តែក្រសែភ្នែកខ្ញុំដែលវាត់ទៅនោះប្រទះឃើញវិចិត្រងក់ក្បាលផ្ងក់ៗ ហាក់បីដូចជាគេទើបនឹងយល់លើរឿងអ្វីមួយ… លើដៃរបស់គេកំពុងកាន់សន្លឹករូបថតរបស់ម៉ាណាមួយសន្លឹកផ្សេងទៀត បង្ហាញមកកាន់ពួកយើង។ ឬមួយថា…?
ខ្ញុំមិនទាន់បាត់សង្ស័យស្រួលបួលផង វិទូពោលបន្ថែមភ្លាម៖
ផ្ទះនាងនៅឯណា? ខ្ញុំចង់និយាយពីម៉ាណា!
ខ្ញុំភ្ញាក់ក្រញាងហើយសំឡេងម៉ានិតដេតផ្ទុះកាត់ផូង ៖
ពួកលោកចង់ថា ម៉ាណាសម្លាប់ឆវីវីនអ្ហេស? កុំសង្ស័យផ្ដេសផ្ដាស!ខ្ញុំអះអាង…
វិទូបើកភ្នែកក្រឡង់សម្លឹងប្រតិកម្មម៉ានិតដេត ដែលភ្លាត់មាត់ការពារនាងម៉ាណា… គេពោលសួរវិញភ្លាមមួយរំពេច៖
ម៉េចក៏លោកដឹងថានាងម៉ាណាមិនហ៊ានសម្លាប់ឆវីវីន? លោកបដិសេធអាពាហ៍ពិពាហ៍ជាមួយគេ លោកស្មានថា ការប្រមាថនេះ… មនុស្សស្រីគេព្រមលើកលែង… ព្រមបំភ្លេចចោលឲ្យលោកឯងទៅរៀបការជាមួយស្រីថ្មីងាយៗអីចឹង?
ខ្ញុំនៅសម្ងំស្ងៀមស្ដាប់ការជជែករបស់ពួកគេទាំងទ្រូងលោត ក្ដុកក្ដាក់ៗ… តែភ្លាមនោះម៉ានិតដេត នៅតែហើបមាត់ការពារម៉ាណាសាជាថ្មីឥតរួញរា
តែនាងមិនធ្វើអីចឹងទេ… ទោះបីយើងមានរឿងជាមួយគ្នាមែន តែខ្ញុំយល់ចិត្តម៉ាណាច្បាស់ណាស់ នាងជាមនុស្សមានឧត្ដមគតិ នាងហ្មត់ចត់ ជាមនុស្សយុត្តិធម៌ត្រឹមត្រូវ អ្នកសម្លាប់អាវីនមិនមែននាងទេ ពួកលោកស្រាវជ្រាវឲ្យត្រឹមត្រូវទៅ…
ខ្ញុំដូចជាមិនអាចទប់ចិត្តបានតទៅទៀត ក៏ភ្លាត់មាត់បន្ទរពីក្រោយម៉ានិតដេត ៖
ត្រូវហើយ! ម៉ាណាជាស្រីនាងមានលទ្ធភាពឯណាទៅសម្លាប់អាវីនបានរហ័ស ហើយគ្មានបន្សល់ស្លាកស្នាមរើបម្រះអីចឹងនោះ?
វិចិត្រដែលនៅស្ងៀមអស់មួយស្របក់មកហើយនោះ គេលើកសន្លឹករូបថតម៉ាណាបង្ហាញមកខ្ញុំសាជាថ្មី ដោយមាត់ពោលពន្យល់ផង…
បងសុទ្ធ!សន្លឹករូបថតនេះអាចបញ្ជាក់បានថាកញ្ញាម៉ាណាជាមនុស្ស ស្រី… ដែលមានលទ្ធភាពលើសពីមនុស្សស្រីនានា ព្រោះនាងជាកីឡាការិនី…
ខ្ញុំសម្លឹងទៅសន្លឹករូបថតនាងម៉ាណាភ្លៀកៗ ទាំងឆ្ងល់ជាប់ក្នុងអារម្មណ៍។ ត្រូវហើយ! ខ្ញុំនៅចាំបានថាពេលដាក់ពាក្យចូលធ្វើការ… ក្នុងសន្លឹកប្រវត្តិរូប នាងក៏បានដាក់ឲ្យដឹងផងដែរថា នាងធ្លាប់ជាកីឡាការិនីចំណាត់ថ្នាក់លេខមួយផ្នែកប៉េតង់កាលពីអតីត កាល ដូច្នេះសម្អាងលើមូលហេតុនេះ ម៉ាណាចង់គេចពីការសង្ស័យរបស់ប៉ូលិសគឺអត់ផ្លូវតែម្ដង។
បន្ទប់នាងនៅអគារនេះតែជាន់ខាងក្រោម!(ខ្ញុំនិយាយកាត់ពួកគេព្រោះ ម៉ាណានិងឆវិវិនព្រមទំាងម៉ានិតដេតគឺ ជួលអាគារតែមួយគ្រាន់តែខុសបន្ទប់)។
ទោះបីគ្មានដីកា តែពួកគេទាមទារទៅរកម៉ាណាក្នុងពេលនេះ។ ប៉ូលីសទាំងពីរដែលអត់បាយច្រកក្រពះដូច ខ្ញុំបានស្ទុះវឹងទៅរកគោលដៅថ្មី។
ជនសង្ស័យក្លាយជាជនរងគ្រោះ
ខ្ញុំងាកទៅរកម៉ានិតដេត គេក៏ក្រោកសន្សឹមមកជាមួយយើងដែរ។ ខ្ញុំចង់លួងលោមគេតែខ្ញុំអាក់ខាន វិញដោយសារចិត្តមួយ​បែរជា យល់ថាម៉ានិតដេតអាច ថារឹងមាំគ្រប់គ្រាន់ក្នុងការទទួលយកការពិតចំពោះ មុខ។
យើងចុះទៅដល់បន្ទប់ម៉ាណាក្នុងពេលមិនដល់២០ដង្ហើម។ តែទ្វារផ្ទះនាង ត្រូវបានចាក់សោជាប់ពីខាងក្រៅ។ នាងមិនទាន់ត្រឡប់មកវិញទេ។ ខ្ញុំធូរចិត្តព្រោះថាដំណាក់កាលនេះខ្ញុំមិន ចង់ចូលរួមជាមួយការសួរចម្លើយបន្តទៅទៀតទេ។ខ្ញុំពោលទៅកាន់ប្អូន ខ្ញុំ៖
ចិត្រ!បងចង់សម្រាក!
វិទូដៀងភ្នែកមើលមុខវិចិត្រ។ ប្អូនខ្ញុំច្រត់ចង្កេះរបៀបកំពុងរកមធ្យោបាយ និម្មិតឮខ្ញុំនិយាយបែបនេះគេសម្រួលទឹកមុខងក់ក្បាលផ្ងក់ៗ៖
បាទ!បងអាចទៅបាន!
ខ្ញុំដឹងថាពួកគេគ្មានសិទ្ធិសម្រុកចូល បន្ទប់របស់ម៉ាណាដូច កាលពីករណីម៉ានិតដេតទេព្រោះគេត្រូវការនីតិវិធីមួយចំនួនដែរមុន ពេលអាចរុករានទន្ទ្រានទី ផ្ទាល់ខ្លួនរបស់ពលរដ្ឋម្នាក់ម្ល៉ោះហើយវិចិត្រគឺកំពុងស្ថិតក្នុង ស្ថានភាពអន្ទះអន្ទែង។ ខ្ញុំ យល់អារម្មណ៍គេ តែខ្ញុំគ្មានអីសម្រាប់ជួយសម្រាលភាពស្មុគស្មាញរបស់គេទៀតទេ ព្រោះខ្ញុំខ្លួនឯងក៏មិនដឹងថាត្រូវទៅណាផងចេញពីនេះទៅ។
លោកវិសុទ្ធ!ខ្ញុំសុំលោករឿងមួយទៀត!
វិទូនៅតែព្យាយាម។ ខ្ញុំស្គាល់ចរិតគេច្បាស់ហើយថាហេតុអ្វីបានជាគេវ័យក្មេងយ៉ាងនេះតែ មានស្នាដៃល្អច្រើន។ មិនរង់ចាំអោយខ្ញុំឆ្លើយតបផង គេនិយាយទៀតភ្លាម៖
ខ្ញុំចង់ចូលមើលស្ថានីយម្ដងទៀត!
ខ្ញុំដៀងភ្នែកដែលល្វើយសម្លឹងទៅរកវិចិត្រ។ គេញាក់ស្មាជាសញ្ញាថាស្រេចតែខ្ញុំទេ តែខ្ញុំគិតថា ទោះខ្ញុំ ចង់រារាំងក៏ ពិបាកដែរសម្រាប់ប៉ូលិសដូចវិទូ។ ខ្ញុំងក់ក្បាល។ វិទូឆ្លើយវិញផូង៖
យើងទៅឥឡូវនេះ!
គេងាកទៅប៉ូលិសផ្សេងទៀត៖
ចាំម៉ាណានៅ ទីនេះ!មួយចំនួនទៀតចេញទៅស៊ើបនៅកន្លែងដែលនាងធ្លាប់ទៅ!
ជាការពិតខ្ញុំមិនចង់ទៅជាមួយគេក៏មិនមែនថាគ្មានមធ្យោបាយដែរតែ សំខាន់កន្លែងសម្រាករបស់ខ្ញុំក៏នៅទីនោះ។ ខ្ញុំគ្មានផ្ទះ ទេនៅកំពង់សោមនេះអញ្ចឹងខ្ញុំនៅមាននិស្ស័យជាមួយវិទូ បន្តទៀតហើយទោះបីថ្ងៃចាប់បាក់រសៀលហើយក្ដី។
យើងបានត្រឡប់មកដល់ស្ថានីយនៅ ពេលព្រលប់ស្ថានភាពស្ងប់ស្ងាត់កំពុងលេបត្របាក់ទីតាំងអាជីវកម្មរបស់ ខ្ញុំ។ ក្រោយពីបានសន្តិសុខបើករបងអោយរួច ខ្ញុំលើកដៃបង្ហាញផ្លូវពួកគេ អោយឡើងតាមបន្ទប់រដ្ឋបាល៖
តាមសម្រួល!
ប៉ូលិសទាំងពីរនាំគ្នាឡើងតាមជណ្ដើរឆ្ពោះទៅរកបន្ទប់ធ្វើការដូច ការស្មានរបស់ខ្ញុំ។ ហើយខ្ញុំដឹងថា គោលដៅរបស់ពួកគេក្នុងពេលនេះ គឺតុធ្វើការរបស់ម៉ាណា។ ខ្ញុំដើរទៅកាន់បន្ទប់សម្រាករបស់ខ្ញុំក្នុងទិសដៅបែកពីពួកគេ។ ខ្ញុំ ដូចជាលែង ខ្វល់ហើយ ថាតើអ្នកណាដែលគេនឹងបន្តតាមដានព្រោះថា ខ្ញុំកំពុងអស់កម្លាំងចិត្ត។ ពាក្យមួយលាន់ ឮក្នុងត្រចៀកខ្ញុំ រងំ “កុំ ជឿភ្នែកខ្លួនឯងពេក” គឺវាត្រឹមត្រូវណាស់។
ខ្ញុំទុកពួកគេដូចជាបងប្អូន តែទីបំផុតពួកគេជាអ្នកណាក៏ខ្ញុំមិនច្បាស់ដែរនៅថ្ងៃនេះ។ នៅថ្ងៃដែលម៉ានិតដេតណែនាំម៉ាណាមកអោយខ្ញុំ ខ្ញុំមិនដែលដឹងទេថា ពួកគេមកពីស្រុកជាមួយគ្នានិងជាគូរដណ្ដឹងផង។ ឥឡូវគេមានស្នេហាជាមួយឆវិវីនហើយនាងត្រូវបានសម្លាប់ទៀត ខ្ញុំយល់ថាខ្លួនឯងបរាជ័យទំាំងការវិនិយោគនិងទាំងការគ្រប់គ្រង។
ខ្ញុំទទួលស្គាល់ថា នៅ ពីក្រោយភាពស្និទ្ធស្នាលរបស់មនុស្ស វានៅតែមានរនាំងមួយ ដែលជារនាំងដ៏គ្រោះថ្នាក់ដែលខ្ញុំគួរប្រុងប្រយ័ត្នពីពេលនេះតទៅ។
ខ្ញុំដោះអាវចេញហើយទម្លាក់ខ្លួនទៅលើពូកទាំងមិនខ្ចី មុជទឹកឆ្លុះកញ្ចក់។ តាមចន្លោះរនាំងបង្អួចខ្ញុំមើលឃើញវិចិត្រកំពុងពមនំប៉ោងទៅក្នុង មាត់ដែលមុន នេះគេបានឈប់ទិញមួយស្បោងនៅកាច់ជ្រុងផ្លូវ ហើយដៃកំពុងរាវរកមើលឯកសារផ្សេងក្នុងបន្ទប់បុគ្គលិក។ ចំណែកនាយវិទូខ្ញុំមើលមិន ឃើញទេ។ ខ្ញុំបិទ ភ្នែកដែលប្រែទៅជាក្ដៅផ្សារ។
ជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រី!
សៀងទន់ផ្អែមរបស់ឆវិវីនលាន់ឮមកក្បែរត្រចៀករបស់ខ្ញុំ ធ្វើអោយខ្ញុំភ្ញាក់ក្រញាងបើកភ្នែកឡើង មកវិញដោយស្វ័យប្រវត្តិ។
ខ្ញុំសម្លឹងពិតាន រួចរេសម្លឹងជុំវិញបន្ទប់ទាំងក្បាលធ្ងន់ពាប់ដូចទើបសះពីឈឺ។
ខ្មោចលងខ្ញុំ???
អត់ទេ!ខ្ញុំមិនដែលជឿរឿងអស់ហ្នឹងទេ តែសំឡេងអំបាញ់មិញជាសំឡេងឆវិវីនច្បាស់ណាស់។ ខ្ញុំក្រោកក្រេសទាំងមមើ។ ទ្រនិចនាឡិកាចង្អុលដល់ម៉ោង៦ល្ងាចគត់ ។
ខ្ញុំលង់លក់បានមួយស្រឡេត ជាង១០នាទីហើយតើ ! ។
សូរស័ព្ទសំឡេងឆវិវីនឮមកម្ដងទៀតរួចរលត់រួចឮ។ ខ្ញុំដឹងថា គឺប៉ូលិសរឹងក្បាលពីរ នាក់នោះ កំពុងចាក់ស្ដាប់ការងារកន្លងមករបស់នាង។ ខ្ញុំដកដង្ហើមឃូរក្នុងពេលក្រពះចាប់ផ្ដើមស្រែកទារ។ ដូច្នេះការចុះទៅបន្ទប់ចង្ក្រានរកអាហារបំពេញវាជារឿងអាទិភាព។ មកដល់ក្នុងបន្ទប់ អាហារដែលពួក យើងធ្លាប់នៅជុំគ្នារំលែកក្តីសុខពេលទទួលទាន ខ្ញុំឈរទ្រឹងនឹកដល់ពួកគេ។ ឌុយភ្លើងម៉ាស៊ីនទឹកក្ដៅត្រជាក់ខ្មៅរោលដោយ ការទុស្សេហើយមិនអាចឆុងកាហ្វេបានទេ។ខ្ញុំបើកយកប៊ីស្គីតមកទំ ពារ។
អាវីន!អ្នកណាជាអ្នកសម្លាប់នាង? (ខ្ញុំដណ្ដឹងសួរក្នុងចិត្ត)
ខ្ញុំលេបបំពេញ ក្រពះបន្តិចបន្តួចរួច ទើបឡើង ទៅការិយាល័យវិញដើម្បីរកមើលឯកសារទាក់ទងនិងគ្រួសារឆវិវិន។ខ្ញុំជឿ ថាការដឹកជញ្ជូនសពត្រឡប់ទៅផ្ទះ វិញកំពុងប្រព្រឹត្តិទៅតែ ខ្ញុំនៅតែជាមួយ ការស៊ើបអង្កេតទើបមិនទាន់បានចូលរួមជាមួយពួកគេ។
ខ្ញុំទាក់ទងម្ដាយនាង នឹងបានចូលរួមរំលែកទុក្ខ គាត់រួចហើយ ខ្ញុំ ក៏បានជម្រាបគាត់ថាប៉ូលិសកំពុងដុត ដៃជើងណាស់ក្នុងសំណុំរឿងនេះ។
ស្បៃ រាត្រីកាលបានឈានចូល មកគ្របដណ្ដប់លើទីតំាំងដ៏ស្ងាត់ជ្រងំរបស់ខ្ញុំប្រៀបបីដូចភាពងងឹត ស្លុបក្នុងអារម្មណ៍ខ្ញុំនាពេលនេះដែរ។អ្វីដែលនៅសល់ គឺថាតើខ្ញុំត្រូវធ្វើយ៉ាងណានៅ ថ្ងៃស្អែកបន្ទាប់ពីបុគ្គលិកសំខាន់ម្នាក់ បានបាត់បង់ជីវិតយ៉ាងទាន់ហន់និងអ្នកដទៃទៀតកំពុងស្ថិតក្នុងបញ្ជី តាមដានរបស់ប៉ូលិសនៅឡើយ។
ប៉ូលិសពីរ នាក់ដែលចច្រប់មិនឈប់ឈរក្នុងស្ថានីយខ្ញុំមិនដឹងចេញទៅវិញបាត់ តាំងពីអង្កាល់ទេ នៅទីនេះសល់ តែខ្ញុំម្នាក់និងសន្តិសុខនៅជាន់ខាងក្រោម។
ក្នុងមួយខណៈដែលខ្ញុំកំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ សូរទូរស័ព្ទបែរជាលាន់ញាប់
រន្ថើនពីហោប៉ៅ ដាស់អារម្មណ៍ខ្ញុំឲ្យភ្ញាក់ដូចគេកន្ត្រាក់ ខ្ញុំលើកមកស្ដាប់ទាំងហេងហាង ៖
អាឡូ!
សំឡេងប្លែកមួយដែលខ្ញុំរកចំណាំមិនបានថា ធ្លាប់បានស្គាល់ពីពេលណាសោះនោះ លាន់តបមកវិញពីចុងម្ខាង៖
អត់ទោស! តើនេះជាលោកវិសុទ្ធមែនទេ?
ទោះកំពុងចម្លែកក្នុងចិត្តយ៉ាងណាក្ដី ខ្ញុំគប្បីត្រូវតែតបទៅវិញ ៖
បាទ! ខ្ញុំគឺវិសុទ្ធ
សំឡេងនោះបន្តមកវិញភ្លាមដោយអន្ទះសា
លោកវិសុទ្ធ! បុគ្គលិករបស់លោក កញ្ញាម៉ា ណា ឥលូវនេះកំពុងតែមានរឿង!សូមលោកប្រញាប់មកមើលនាងជាបន្ទាន់ !ខ្ញុំទាក់ទងមករកលោកព្រោះមិន មានបណ្ដាលសាច់ញាតិនាងសោះ!នៅផ្ទះជួលគេប្រាប់ថានាងនៅទីនេះនាង មានតែខ្លួនមួយ គ្មានសាច់ញាតិឯណាទេ!
ខ្ញុំភ្ញាក់ដូចត្រូវទឹកមួយថាំង
លោកទូរស័ព្ទពីផ្ទះម៉ាណាអ្ហេស?
នាងយ៉ាងម៉េចហើយ?
នៅឆ្នេរអូ ឈើទាល!សូមលោកប្រញាប់មកដោយខ្ញុំគ្មានពេលច្រើនដើម្បីអធិប្បាយតាម ទូរស័ព្ទទេ! សូមទោសផង ខ្ញុំរង់ចាំលោក និងមិត្តភក្តិជិតស្និទ្ធទាំងអស់របស់អ្នករងគ្រោះឆ្នេរអូ ឈើទាល!លាហើយ!
សំឡេងទូរស័ព្ទដែលត្រូវបានម្ចាស់វាផ្ដាច់ទៅវិញ ជាបន្ទាន់នោះមិនបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលស្មើនឹងពាក្យ “អ្នករងគ្រោះ” ដែលជននោះបានបង្ហើបអម្បាញ់មិញនោះទេ។
ក្រោមផ្ទៃសន្ធិយា ខ្ញុំបើកឡានទៅកាន់ឆ្នេរដ៏មានប្រជាប្រិយភាពបំផុតនោះទាំង គ្មានអារម្មណ៍ក្នុងការទូរស័ព្ទប្រាប់វិចិត្រពីរឿង នេះផង។ពីទីចតរថយន្ត ខ្ញុំ សង្កេតឃើញមានវត្តមានមនុស្សកកកុញចោមរោមមើល អ្វីម្យ៉ាងនិងឃើញមានអ្នកពាក់ឯកសណ្ឋានប៉ូលិសនៅច្រវាត់។
អារម្មណ៍អាក្រក់សង្កត់សង្កិនចិត្តខ្ញុំសាជាថ្មីភ្លាម…
ទោះបីមេឃងងឹតតែពន្លឺភ្លើងលំអរនៅតាមបណ្ដោយឆ្នេរសមុទ្រលំដាប់លេខ មួយនេះអាចជួយអោយខ្ញុំឃើញនាយម៉ានិតដេតស្ទុះត្រហេបត្រហបកាត់ ហ្វូងមនុស្សចូលទៅកាន់ឆ្នេរ។ខ្ញុំគិតថាប្រហែលជាគេក៏បាន ទទួលការផ្ដល់ដំណឹងដែរ ហើយប្រតិកម្មរបស់ម៉ានិតដេតក៏មិនចម្លែកអ្វីដែរ… ព្រោះកាលពីព្រឹករហូតមកទល់ពេលនេះ ពួកយើងត្រូវជួបហេតុការណ៍អកុសលគួរឲ្យតក់ស្លុតច្រើនពេក។
ខ្ញុំឈានសន្សឹមៗចូលទៅក្នុងចំណោមក្រុមមនុស្សទាំងអារម្មណ៍ អាក្រក់កើនឡើងឥតឈប់ឈរ… ។តាមពិតខ្ញុំកំពុងចង់ដឹងណាស់ថាក្នុងផ្ទះមានរឿងអ្វីកើតឡើង ហើយម៉ាណានៅឯណា ប៉ុន្តែភ្នែកខ្ញុំមិនទាន់សម្លឹងដល់គោលដៅផង នៅចំពោះមុខខ្ញុំត្រូវបានបាំងពីមុខដោយការបង្ហាញខ្លួននៃជនមាឌ ដំបងម្នាក់ដែលខ្ញុំប្រាកដក្នុងចិត្តនោះ មិនធ្លាប់ស្គាល់គេពីពេលមុនមកទាល់តែសោះ។
គេលូកដៃមករាក់ទាក់ខ្ញុំ ខ្ញុំសម្លឹងមើលទៅសម្លៀកបំបាក់ប៉ូលិសលើរាងកាយជននោះដោយរារែកមិន ទាន់លូកដៃទៅរាក់ទាក់គេវិញនៅឡើយ… ព្រោះចិត្តកំពុងតប់ប្រមល់ស្ទើរវង្វេងរង្វាន់ទៅហើយ។
លោកនាយកវិសុទ្ធ ប្រធានស្ថានីយវិទ្យុសំឡេងយុវវ័យមែនទេ?
ខ្ញុំចាំបាច់ត្រូវលូកដៃទៅរាក់ទាក់គេវិញដើម្បីបំពេញសុជីវធម៌ដោយលាន់មាត់សួរ ៖
បងមែនទេ? ដែលទូរស័ព្ទមកខ្ញុំអម្បាញ់មិញ?
ម្នាក់នោះបន្លឺតបមកកាន់ខ្ញុំ ដោយរក្សាភាពប្រក្រតីលើផ្ទៃមុខ
បាទ!
ខ្ញុំបន្លឺបន្ត ៖
ម៉ាណាមានរឿងអី ខ្ញុំសុំចូលទៅផង!
ខ្ញុំត្រូវគេបើកផ្លូវឲ្យចូលទៅខាងក្នុង ម៉ានិតដេតដែលស្ទុះចូលទៅមុននេះ កំពុងឈរទ្រឹងនៅមុខរបាំងការពាររបស់ប៉ូលិស នៅមិនឆ្ងាយពីកន្លែងខ្ញុំឡើយ ខ្ញុំពោលសួរទៅកាន់គេភ្លាម ៖
ឯណាម៉ាណា ដេត?
គ្មានចម្លើយតប… ខ្ញុំផ្ដោតភ្នែកសម្លឹងហួសខ្សែការពាររបស់ប៉ូលិស ទៅកាន់តំបន់ឆ្នេរ សម្រាប់ភ្ញៀវអង្គុយកម្សាន្តហើយដែលនៅមិនហួសពីកន្លែងខ្ញុំឈរនេះ ប៉ុន្មាន។ ភ្នែកខ្ញុំសម្លឹងទៅរាងកាយមនុស្សម្នាក់ដែលកំពុងដេកស្ដូកស្ដឹងលើ កូនតុជាច្រើនតម្រៀបគ្នាដែលកន្លងមក គេសម្រាប់ទុក ជូនភ្ញៀវទេសចរបរិ ភោគគ្រឿងសមុទ្រនោះ។ទោះបីជាមានពពុះពណ៌សបាំងបិទលើបបូរមាត់ នាង តែខ្ញុំក៏នៅអាចចំណាំបានថា … ជាម៉ាណាប្រាកដណាស់។
ខ្ញុំតក់ស្លុតស្ទើរទន់ជើងដួលចំពោះហេតុការណ៍អាក្រក់ៗផ្ទួនៗ គ្នាបែបនេះ…. ប៉ុន្តែត្រចៀក នៅតែស្ដាប់ឮពាក្យជនមាឌដំបងដែលអម្បាញ់មិញចាប់ដៃខ្ញុំឯមាត់ ផ្លូវនោះបន្លឺមកកាន់ខ្ញុំ
ចូលរួមសោកស្ដាយផង នាងបានផុតដង្ហើមមុនពេលប៉ូលីសយើងមកដល់ទៅទៀត !
ខ្ញុំទន់ដៃ របូតធ្លាក់ពីហោប៉ៅដែលមុននេះខ្ញុំខំជ្រែងបន្លប់អារម្មណ៍ខ្លួនឯង។
ជននោះនិយាយបន្ថែមដោយមិនរង់ចាំខ្ញុំសួរនាំ៖
វេជ្ជបណ្ឌិតជំនាញក្រោយពីបានត្រួតពិនិត្យសាកសពបានឲ្យដឹងថា … អ្នកស្លាប់ត្រូវផុតដង្ហើមដោយជាតិពុល ជ្រាបពេញសរសៃឈាម ហើយជំហានដំបូងយើងសន្និដ្ឋានថា នាងធ្វើអត្តឃាត…!
សំឡេងខ្សឹបខ្សៀវលាន់មកឡើងទ្រហឹងអឺងកងជុំវិញខ្ញុំ។
នៅក្មេងល្ហក់ម៉េចក៏សម្លាប់ខ្លួនអញ្ចឹង?រឿងស្នេហាដឹង?ហ៊ឺក្មេងអីឡូវយ៉ាប់ណាស់!
ឃើញមកអង្គុយនៅ ទីនេះតាំងពីរសៀលមិញ!ម៉ង់ៗហើយមុខស្ងួតណាស់ដូចមានវិបត្តិអញ្ចឹង!
លេបថ្នាំពុលមែនទេ?
អត់ទេ!ដាក់លាយក្នុងទឹកក្រូច!
ខ្ញុំស្ដាប់ហើយស្ទើរអត់ដង្ហើមខ្លួនឯង។ តែភ្នែកខ្ញុំនៅតែសម្លឹងទៅរកផ្ទាំងក្រណាត់ សដែលសមត្ថកិច្ចកំពុងនាំគ្នាគ្របលើរាងកាយ នាង។ ខ្ញុំដូចកំពុងយល់សុបិន ប៉ុន្តែវាជាការពិត។
ប៉ូលិសស្រីម្នាក់កំពុងយកដង្កៀបចាប់លើកកំប៉ុងភេសជ្ជៈរបស់ម៉ាណាច្រកទៅក្នុងស្បោងផ្លាកស្ទីកស។សូម្បីតែសំណល់ក្រដាស់ជូតមាត់នាង។
ម៉ានិតដេតដែលឈរក្បែរខ្ញុំដាក់បង្គុយប៉ុកទៅលើកូនតុក្បែរសព ខ្ញុំក៏ដឹងពីអារម្មណ៍របស់គេនៅពេលនេះដែរ.. ដូច្នេះហើយបានជាយើងទាំងពីរនៅស្ងៀមទាំងពីរដូចជាមនុស្សគ។
ក្នុងខណៈដែលបេះដូងខ្ញុំរន្ធត់ស្ទើរនឹងគាំងចលនានេះ សំឡេងប៉ូលិសសួរចម្លើយក៏លាន់ឮឡើងទ្រហឹងអឺងអាប់គួរឲ្យវិលមុខ។ ខ្ញុំលូកដៃដកយកកូនកន្សែងមកជូតផ្ដិតញើសពីថ្ងាសទាំងងឹតក្នុង ចិត្ត ព្រោះមិនដឹងថា គួរធ្វើយ៉ាងណាទៀត?
សំឡេងជនមាឌដំបងលាន់មកកាន់ខ្ញុំសារជាថ្មី ៖
លោកវិសុទ្ធ! ពេលនេះសំខាន់បំផុតលោកត្រូវផ្ដល់ដំណឹងទៅគ្រួសារអ្នករងគ្រោះឲ្យ បានរហ័សតាមលទ្ធភាព… ដើម្បីចាត់ចែងពិធីបុណ្យសព!
ខ្ញុំអស់អ្វីត្រូវតបនឹងគេទៀតហើយ ក្រៅពីពាក្យតែមួយម៉ាត់គត់ថា “បាទ”។
វិទូដែលមកដល់តាំងពីពេលណាក៏មិនដឹងកំពុងនៅជាមួយវិចិត្រនឹង ក្រុមប៉ូលិសក្នុងការងារនេះ ម្ដងម្កាលគេងាកមកមើលមុខខ្ញុំ។
រឿង៖ ស្ទូឌីយោលេខ៧ ភាគ៣
ស្នេហាលួចលាក់
នៅលើលោកនេះ អ្វីក៏អាចកើតឡើងបានដែរ។ប៉ុន្តែហេតុអ្វីស្នេហា​រវាងពួកគេ​បែរជាត្រូវបានលាតត្រដាងក្នុងពេលនេះ។
ពេលវេលា​មិនសមគួរ ។
អាវីនទៅបាត់ហើយ អ្នកដែលខ្ញុំត្រូវខ្វល់គឺអ្នកនៅរស់។
ម៉ានិតដេត…..តើពេលនេះ​ប៉ូលិស​កំពុង​គិត​បែបណា​ចំពោះទំនាក់ទំនងអាថ៌កំបាំង​របស់ពួកគេ។
ក្នុងខណៈដែលខ្ញុំស្ទើរថប់ដង្ហើមស្លាប់ដោយភាពតានតឹងនោះ សំឡេងមួយលាន់មកកន្ត្រាក់អារម្មណ៍ខ្ញុំឲ្យស្លុតស្មារតីសាជាថ្មី…
នំាគ្នាធ្វើអីហ្នឹង?
ខ្ញុំស្ទុះក្រោក…។
ម៉ានិតដេត សហការីក្រោមបង្គាប់របស់ខ្ញុំ បានស្ទុះទាំងកំរោលចូលក្នុងបន្ទប់។
ខ្ញុំឈរទ្រឹងសម្លឹងទឹកមុខខ្មៅប៉ែរបស់ម៉ានិតដេត ដែលនៅចំពោះមុខ។សម្លៀកបំពាក់ខ្ញុកខ្ញូវ ព្រមទាំងពុកចង្កា និងពុកមាត់រឹមៗ ដែលលេចលើផ្ទៃមុខគេ បានធ្វើឲ្យខ្ញុំអស់សង្ឃឹមរលីងចំពោះជំនឿចិត្តដែលថាម៉ានិតដេត អត់មានពាក់ព័ន្ធក្នុងការស្លាប់របស់ឆវីវីននោះ…។
តែទំនាក់ទំនងរវាងលោក និងអ្នកស្លាប់ លោកមិនទាន់បានប្រាប់ប៉ូលិសទេ!(វិទូបង្ហើរឃ្លាដំបូងបង្អស់ទៅរកម៉ានិតដេត)។
ភាគទី៩
តែសហការីឆ្នើមរបស់យើង ម៉ានិតដេត តបវិញដោយមិនខ្លបខ្លាច ៖
មេធាវីខ្ញុំធានាខ្ញុំអោយនៅក្រៅឃុំហើយ! សូមលោកប៉ូលិសកុំបំពានសិទ្ធិផ្ទាល់ខ្លួនរបស់ខ្ញុំ?
វិចិត្រញាក់ស្មាតបវិញដោយទឹកមុខស្មើ ៖
បាទ តែនៅពេលនេះខ្ញុំនៅមានសិទ្ធិនៅឡើយពិធីករម៉ានិតដេត! ព្រោះយើងសង្ស័យថាអាថ៌កំបាំងនៃទំនាក់ទំនងអ្នកទាំងពីរមាន ទាក់ទងសំខាន់ដល់ការស្លាប់របស់កញ្ញាឆវីវីន!
ម៉ានិតដេតងើបមុខសម្លឹងវិចិត្រថ្មែ .. រួចងាកមកមើលមុខខ្ញុំ
គេពោលសួរខ្ញុំមួយៗ ដោយសូរស័ព្ទក្រៀមក្រំ ៖
បងសុទ្ធ? បងក៏សង្ស័យថាខ្ញុំសម្លាប់អាវីនដែរអ្ហេស?
ខ្ញុំដូចជានិយាយអ្វីលែងចេញទៀតហើយ ខ្ញុំឈ្ងោកមុខនៅស្ងៀមសម្លឹងឥដ្ឋ តែវិទូលាន់មាត់មកជំនួសខ្ញុំម្ដងទៀត ៖
ម៉ានិតដេត… លោកជាឃាតក ឬមិនមែន លោកដឹងខ្លួនឯងច្បាស់ណាស់ !បើលោកមិនប្រព្រឹត្តបទឧក្រិដ្ឋមិនត្រូវខ្លាចការសួរចម្លើយទេ…គួរ សហការជាមួយប៉ូលិស!
ខ្ញុំលូកដៃទៅទះស្មាម៉ានិតដេតថ្មមៗ ទាំងពោលទៅកាន់គេក្នុងបំណងលើកទឹកចិត្ត ៖
ដេតអ្ហា៎ ឯងឈប់លាក់លៀមទៅ ពេលនេះជាពេល ត្រូវនិយាយការពិតចេញមកហើយ!ទុកថាជួយអាវីន!មួយទៀត បើយើងមិនបានធ្វើ គ្មានអ្នកណាអាចចោទប្រកាន់យើងបានទេ!ឯងក៏ចង់អោយគេរកឃើញអ្នក សម្លាប់អាវីនដែរមែនទេ?
ម៉ានិតដេត ងើបមុខសម្លឹងខ្ញុំសាជាថ្មី… រួចភ្នែកគេសម្លឹងមនុស្សទាំងប៉ុន្មានជុំវិញខ្លួនម្ដងម្នាក់ៗ មួយគេទ្រោបក្បាលមួយសន្ទុះ ទើបងក់ក្បាលផ្ញក់ៗ តបស្ទើរមិនចង់ឮ ៖
បានហើយ ពួកលោកចង់ដឹងពីអ្វីទៀត?
បន្ទប់ម៉ានិតដេតត្រូវបានប៉ូលិសរៀបចំជាកន្លែងសួរចម្លើយ ដោយវិចិត្របានបង្គាប់ឲ្យប៉ូលិសដទៃចេញទៅក្រៅវិញអស់ ក្នុងបន្ទប់សល់តែខ្ញុំ វិទូ ម៉ានិតដេត និងវិចិត្រប៉ុណ្ណោះ។
ម៉ានិតដេតអង្គុយទ្រោបមុខលើតុសរសេរ ដោយពួកវិចិត្រ និងវិទូ កំពុងអង្គុយជុំវិញទីនោះ ខ្ញុំថយមកអង្គុយលើគ្រែដំណេករបស់ម៉ានិតដេតវិញ រង់ចាំស្ដាប់ការសួរចម្លើយរបស់ពួកគេ។
ស៊ុមរូបថតកំពុងត្រូវដាក់ផ្ដេកលើតុសួរចម្លើយនៅឡើយ សំឡេងវិចិត្រពោលមុនគេបង្អស់៖
កាលនៅស្ថានីយវិទ្យុម៉េចក៏លោកមិនសារភាពពីទំនាក់ទំនងរវាងលោក និងអ្នករងគ្រោះ?
កែវភ្នែកក្រហមរបស់ម៉ានិតដេតឈ្ងោកសម្លឹងរូបថតដែលនៅផ្ដេកលើតុពីមុខ គេតបមួយៗដោយសូរស័ព្ទក្រៀមក្រោះ៖
មនុស្សស្លាប់ទៅហើយ ខ្ញុំនិយាយអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងទៀតបានប្រយោជន៍អ្វី?
វិចិត្រមិនឆ្លើយ តែគេបែរជាសួរវិញ៖
អ្នកទាំងពីរស្រលាញ់គ្នាតាំងពីពេលណាមក?
ម៉ានិតដេតឈ្ងោកមុខលើសដើម គេខាំបបូរមាត់ហាក់ដូចជាប្រឹងទប់ស្កាត់ក្ដីរំជួលចិត្ត ៖
ច្រើនឆ្នាំហើយ! តាំងពីយើងស្គាល់គ្នាដំបូងម្ល៉េះ!
ខ្ញុំហួសចិត្តនឹងខ្លួនឯង បុគ្គលិកខ្ញុំពីរនាក់នេះគេស្រលាញ់គ្នាជាយូរមកហើយក៏ខ្ញុំមិន ដឹងដែរ តើមានរឿងអ្វីខ្លះទៀតដែលខ្ញុំកំពុងមើលរំលងរាល់ថ្ងៃនោះ…?
សំឡេងវិទូលាន់ឡើងកាត់ផ្ដាច់អារម្មណ៍ស្មុគស្មាញរបស់ខ្ញុំ ៖
ស្នេហាជារឿងធម្មតាទេ តើម៉េចក៏ចាំលាក់លៀម បើស្រលាញ់គ្នា ម៉េចក៏មិនរៀបការឲ្យគេឯងដឹងគ្រប់គ្នា។
សំណួររបស់វិទូ ដូចអ្វីដែលខ្ញុំចង់ដឹងណាស់ ខ្ញុំប្រឹងផ្ទៀងត្រចៀកស្ដាប់ចម្លើយរបស់ម៉ានិតដេតយ៉ាងអន្ទះសាតែ មិនឮគេពោលតបទៀតសោះ។
ស្ថានភាពកំពុងស្ថិតនៅក្នុងលក្ខណៈស្ងាត់ស្ងៀម អស់បន្តិចទើបឮវិចិត្របន្លឺឡើងម្ដង៖
មួយរយៈចុងក្រោយនេះ ទំនាក់ទំនងអ្នកទាំងពីរមានអ្វីប្រែប្រួលទេ?
ម៉ានិតដេតរក្សាការស្ងៀមស្ងាត់បន្តិច ទើបពោលតបវិញស្រាលៗ ស្ទើរមិនចង់ឮ៖
អត់ទេ ពួកខ្ញុំត្រៀមរៀបការក្នុងពេលឆាប់ៗនេះ!
វិទូដំឡើងសំឡេងខ្លាំងជាងមុន៖
និយាយកុហក! ថ្មីៗនេះទាំងពីរមានរឿងរកាំរកូសគ្នាខ្លាំងណាស់!
ម៉ានិតដេតងើបមុខសម្លឹងវិទូភ្លាមមួយរំពេច ក្រសែភ្នែកគេផុសចេញនូវការភ្ញាក់ផ្អើល និងងឿងឆ្ងល់លាយឡំគ្នា។ វិទូលែងមាត់ ព្រោះដឹងថាខ្លួនជ្រុលសម្ដី វិចិត្រដែលនៅក្បែរនោះលូកមាត់ចូលកាត់ភ្លាម៖
ម៉ានិតដេត! មានគេឃើញលោកទាស់គ្នានឹងឆវីវីនយ៉ាងខ្លាំងកាលពីប៉ុន្មានថ្ងៃមុននេះ លោកបកស្រាយយ៉ាងម៉េច?
ប្រហែលជាម៉ានិតដេតនឹកស្មានមិនដល់ថា ការទាស់ទែងរបស់គេ និងឆវីវីនក្នុងបន្ទប់ផ្សាយ កាលពីថ្ងៃអាទិត្យនោះត្រូវអ្នកផ្សេងដឹងទេ អីចឹងហើយបានជាគេបញ្ចេញភាពភ្ញាក់ផ្អើលលើផ្ទៃមុខ។
សភាពស្ងាត់ស្ងៀមបានអូសបន្លាយទៅមុខតាមរយៈភាពនឹងធឹងមិនឆ្លើយតប របស់គេ។ ភ្លាមនោះនាយប៉ូលិសវិទូពោលបន្ថែមលើសម្ដីវិចិត្រ៖
កាលថ្ងៃនោះមានគេឃើញលោក ឈ្លោះប្រកែកជាមួយជនរងគ្រោះក្នុងស្ទូឌីយោលេខ៧តែពីរនាក់រហូតដល់ នាងយំស្រែក!ឥឡូវ លោកថានាងនឹងរៀបការជាមួយលោកក្នុងពេលឆាប់ៗនេះ តើអ្នកណាជឿទៅកើត? លោកបានទាស់ទែងជាមួយនាង… លោកស្អប់គុំកួនចំពោះនាង ក៏រៀបគម្រោងសម្លាប់នាងដើម្បីបំបាត់កំហឹងមែនទេ?
ម្ដងណោះម៉ានិតដេត បែរជាច្រឡោត គេងើបមុខសម្លឹងវិទូថ្មែ ទាំងតបវិញដោយសំឡេងខ្លាំងៗ ៖
ការងារពួក លោកគឺដើរចោទគេស្មានៗមែនទេ? មែន! ថ្ងៃនោះខ្ញុំឈ្លោះជាមួយនាង។ តែក្រោយមកយើងបានយល់ពីគ្នាទៅវិញទៅមកអស់ហើយ នាងព្រមរៀបការជាមួយខ្ញុំ មានរឿងអីខ្ញុំត្រូវសម្លាប់នាង!លោកមានសង្សារដែរមែនទេ?អត់ធ្លាប់ ឈ្លោះគ្នាទេ?
វិទូលើកដៃទះតុផាំង តបទៅនឹងភាពច្រឡោតរបស់ម៉ានិតដេត គេហើបមាត់បម្រុងបំផ្លាងសម្ដីតបទៅវិញ តែត្រូវវិចិត្រលូកដៃរាំងខ្ទប់ វិទូទប់ចិត្តនៅស្ងៀមទាំងភាពមួហ្មងមិនទាន់រលាយបាត់ពីផ្ទៃមុខ នៅឡើយ។
វិចិត្រប្អូនជីដូនមួយខ្ញុំ គេបន្លឺទៅកាន់ម៉ានិតដេត ៖
លោកម៉ានិតដេត! កាលណោះលោកទាស់ទែងជាមួយឆវីវីន យើងមានសាក្សីដែលឃើញហេតុការណ៍នោះផ្ទាល់ភ្នែក តែពាក្យដែលលោកថាលោក និងនាងបាននិយាយត្រូវរ៉ូវគ្នាវិញនោះ តើលោកមានសាក្សីដែលដឹងឮរឿងនេះទេ? បើសូម្បីតែអ្នកធ្វើការជាមួយគ្នានៅវិទ្យុ ក៏គ្មានអ្នកណាដឹងរឿង ដែលថាពួកលោកប្រុងរៀបការនេះផង?
គេបង្អង់បន្តិចទើបពោលបន្ត៖
ឥលូវនេះ ចង់មិនចង់ លោកត្រូវចាត់ចូលក្នុងចំណោមជនសង្ស័យថាជាបុគ្គលទាក់ទងនឹងការ ធ្វើឃាតលើឆវីវីន ហើយមូលហេតុចម្បងគឺលោក និងនាង ទើបតែទាស់គ្នា បន្ទាប់មកនាងក៏ត្រូវស្លាប់តែម្ដង…
វិចិត្រមិនទាន់បានបញ្ចប់ប្រយោគស្រួលបួលផង…។ ម៉ានិតដេតបន្លឺកាត់ភ្លាម…៖
ខ្ញុំមិនបានសម្លាប់នាងទេ! លោកក៏ គ្មានសិទ្ធិអីមកចោទប្រកាន់ខ្ញុំអញ្ចឹងដែរ?
មិនរង់ចាំឲ្យប្រយោគម៉ានិតដេតចប់ទៅទាន់ទេ វិទូឆ្លើយជំនួសវិចិត្រមួយរំពេច៖
ចោទប្រកាន់ ឬមិនចោទប្រកាន់នោះ លោកដឹងខ្លួនឯងច្បាស់ហើយ ទ្វារបន្ទប់ស្ទូឌីយោលេខ៧គឺមានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ដែលស្គាល់លេខសម្ងាត់ អាចបើកចូលនៅពេលកំពុងផ្សាយ…. នៅពេលនោះគឺលោកជាមនុស្សទី១ ដែលបានចាកចេញពីបន្ទប់ប្រជុំ គឺលោកមានឱកាសគ្រប់គ្រាន់ដើម្បីចូលទៅធ្វើឃាតឆវីវីន។ អ្នកឯទៀត គេមិនគួរជាប់សង្ស័យទេ ព្រោះនាងម៉ាណាជាមនុស្សស្រី នាងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់រឹតកមនុស្សពេញកម្លាំងដូចគ្នា ដោយមិនមានបន្សល់ទុកស្លាកស្នាមប្រវាយប្រតប់អីចឹងនោះទេ ឯលោកវិសុទ្ធ និងនាយបច្ចេកទេសថូនី កំពុងអង្គុយរង់ចាំភ្លើងអគ្គិសនីនៅបន្ទប់ប្រជុំ ពួកគេក៏គ្មានឱកាសចូលទៅសម្លាប់នាងដែរ។
ម៉ានិតដេត ងាកមុខចេញដោយបន្លឺទាំងសំឡេងមួហ្មង៖
ពួកខ្ញុំធ្វើការជាមួយគ្នា គ្មានមូលហេតុអ្វីដែលត្រូវកាប់សម្លាប់គ្នានោះទេ!
តែលោកមានមូលហេតុត្រូវសម្លាប់នាង (វិទូពោលកាត់ដោយទឹកមុខមាំព្រមទាំងសម្លឹងថ្មែមកម៉ានិតដេតហាក់ មិនញញើត) លោកប្រហែលជាប្រច័ណ្ឌនាង ព្រោះនាងជានារីមានសមត្ថភាព មានសម្ផស្ស មានប្រជាប្រិយភាព ហើយលោកក៏បង្ករឿងដោយភាពសង្ស័យ ប្រចែប្រច័ណ្ឌរហូតដល់នាងទ្រាំលែងបាន ដល់ពេលនាងយល់ថាលោកមិនអាចផ្ដល់សេចក្ដីសង្ឃឹមសម្រាប់អនាគតរបស់ នាង នាងសម្រេចចិត្តចែកផ្លូវជាមួយលោក លោកក៏សម្លាប់នាងដើម្បីបំបាត់កំហឹងទៅមែនទេ?
កុំថាឡើយម៉ានិតដេតដែលកំពុងក្រហមមុខដោយភ្លើងកំហឹង សូម្បីតែខ្ញុំដែលកំពុងអង្គុយស្ដាប់ក៏មានអារម្មណ៍ហាក់បីដូចជា មិនពេញចិត្តចំពោះការចោទសួរគ្មានមូលដ្ឋានរបស់ប៉ូលិសវិទូនេះ ដែរ។
តែភ្លាមនោះខ្ញុំនឹកឃើញដល់បញ្ហាមួយថា ប្រហែលជាប៉ូលិសគេមានវិធីច្រើនក្នុងការឈ្លេចសួរ ស៊ើបរកការពិត ដូច្នេះហើយមានតែទ្រាំសម្ងំរង់ចាំមើលតទៅទៀត។
ក្នុងពេលដែលភ្លើងកំហឹងផ្ទុះពេញបន្ទុក ម៉ានិតដេតដំឡើងសំឡេងពោលទៅកាន់ប៉ូលិសវិទូភ្លាម៖
មួលបង្កាច់ខ្ញុំដោយគ្មានភស្តុតាង គ្មានហេតុផលដូច្នេះ តើលោកមានបំណងស្អីលោកប៉ូលិស? ខ្ញុំក៏មានសិទ្ធិការពារកិត្តិយសបុគ្គលដូចគេឯងដែរ លោកកុំបំពានលើខ្ញុំពេកណា៎ បើមិនអញ្ចឹងទេ ខ្ញុំប្ដឹងលោក បើលោកចង់ដឹងថា មុនពេលស្លាប់ឆវីវីនព្រមរៀបការជាមួយខ្ញុំឬយ៉ាងណានោះ លោកទូរស័ព្ទទៅសួរភោជនីយដ្ឋានអង្គររាជទៅ? លោកទាក់ទងសួររោងពុម្ពបាយ័នទៅ នៅមានសម្អាងការកូឡាបទេពីទៀត សម្លៀកបំពាក់មានកិច្ចសន្យាជួលរួចហើយ… ភោជនីយដ្ឋានកក់ប្រាក់រួចហើយ សំបុត្រអញ្ជើញបោះពុម្ភរួចហើយ នៅតែថ្ងៃចែកទេ លោកស៊ើបឲ្យច្បាស់សិនទៅមុននឹងចោទប្រកាន់ខ្ញុំ!
ក្នុងពេលដែលយើងទាំង៣កំពុងចំហមាត់ធ្លុងដោយក្ដីភ្ញាក់ផ្អើល ម៉ានិតដេតក្រាបក្បាលលើតុ ដោយក្ដីអស់សង្ឃឹម សំឡេងគេប្រែទៅជាស្អកស្អា ដោយក្ដីឈឺចាប់៖
ខ្ញុំ និងអាវីនជិតរៀបការហើយ! ពួកយើងចង់ឲ្យមិត្តរួមការងារទាំងអស់ភ្ញាក់ផ្អើលនៅថ្ងៃចែក សំបុត្រអញ្ជើញ។ មិននឹកស្មានថានាងត្រូវស្លាប់ដោយគ្មានហេតុផលអញ្ចឹងសោះ បើលោកជាប៉ូលិសល្អលោកគួរវែកមុខវាឲ្យបានមក អាអ្នកដៃដល់នោះ។ខ្ញុំមានរឿងអីត្រូវសម្លាប់នាង? យើងស្រលាញ់គ្នាកម្រិតណាមានតែទេវតាទេដែលដឹង ហេតុអ្វីសង្ស័យថាខ្ញុំសម្លាប់នាង?
ខ្ញុំផ្ទាល់ដែលអង្គុយស្ដាប់បានត្រឹមច្របូកច្របល់ចិត្តខ្លាំង ជាងមុន អ្វីដែលខ្ញុំគិតឃើញមិនខុសពីសម្ដីម៉ានិតដេតប៉ុន្មានទេ គឺថាមនុស្សពីរនាក់ដែលជិតដល់ថ្ងៃរួមខ្សែវាសនាជាមួយគ្នា មានរឿងអីត្រូវសម្លាប់គ្នានោះ ម្យ៉ាងទៀតជួរអក្សរនៅក្រោយស៊ុបរូបថត គឺជាភស្តុតាងដែលអាចបញ្ជាក់ថាឆវីវីន ម៉ានិតដេតពិតជាបានស្រលាញ់គ្នាយ៉ាងខ្លាំងមែន អីចឹងអ្នកធ្វើឃាតឆវីវីនជាអ្នកផ្សេងមែនដឹង ?
បើដូច្នេះតើវានោះជាអ្នកណា?
សំឡេងវិចិត្រពោលមួយៗកាត់ផ្ដាច់ការត្រិះរិះរបស់ខ្ញុំ ៖
វិទូ! ចេញទៅចាត់គ្នាយើងឲ្យទៅស៊ើបហាងអង្គររាជ សម្អាងការកុលាបទេពី និងរោងពុម្ភបាយ័នមើល !
វិទូឆ្លើយតបបាទយ៉ាងរហ័សរួចគេចាកចេញទៅក្រៅបន្ទប់ភ្លាម… ខ្ញុំដកដង្ហើមវែងងើបដើរទៅក្បែរម៉ានិតដេត ដោយលើកដៃទះស្មាគេថ្នមៗ ទោះជាយ៉ាងណារហូតមកទល់ពេលនេះ ខ្ញុំនៅតែប៉ងយ៉ាងណាឲ្យឃាតកមិនមែនជាមនុស្សក្នុងចំណោមសហការី ខ្ញុំនេះទៅចុះ…។
នាយវិទូត្រលប់ចូលមកក្នុងបន្ទប់វិញសាជាថ្មីដោយនិយាយប្រាប់ទៅវិចិត្រ៖
ខ្ញុំចាត់គ្នាយើងឲ្យចុះទៅស៊ើបហើយ!
ប្អូនជីដូនមួយខ្ញុំ គេងក់ក្បាល រួចងាកទៅរកម៉ានិតដេតសាជាថ្មី៖
លោកម៉ានិតដេត ពួកខ្ញុំមាននាទីជាអ្នកអង្កេតរកឃាតក ហេតុនេះមុនពេលរកឃើញភស្ដុតាងបញ្ជាក់ថា ជនណាម្នាក់ជាអ្នកប្រព្រឹត្ត ប៉ូលិសយើងខ្ញុំ គឺមានសិទ្ធិសង្ស័យចំពោះជនគ្រប់រូប ដែលធ្លាប់មានការទាក់ទងជាមួយអ្នករងគ្រោះមុនពេលស្លាប់ បើការអង្កេតរបស់ក្រុមខ្ញុំប៉ះពាល់ដល់ផ្លូវចិត្តលោក… ខ្ញុំសង្ឃឹមថាលោកនឹងយោគយល់ ហើយសូមចាត់ទុកថា នេះជាកាតព្វកិច្ចដែលពលរដ្ឋគ្រប់រូបត្រូវតែសហការក្នុងការបោស សម្អាតឧក្រិដ្ឋជនផងទៅ…។
បង្អង់បន្តិច គេពោលបន្ថែម ៖
សូមលោកចាំថា គ្មានអ្នកណាអាចចោទប្រកាន់លោកបានឡើយ ប្រសិនបើលោកមិនបានធ្វើ ម្យ៉ាងទៀត បើលោកមិនបានធ្វើខុសក៏មិនចាំបាច់ខ្លាចការសួរចម្លើយដែរ!
ម៉ានិតដេត ងើបមុខសន្សឹមៗសម្លឹងវិចិត្រ គេពោលសួរវិញបន្ទាប់ពីរក្សាការស្ងៀមស្ងាត់បានបន្តិច ៖
ចង់សួរខ្ញុំរឿងអីទៀត?
វិចិត្ររក្សាភាពស្មើធេងលើផ្ទៃមុខ ក្រសែភ្នែកគេទាំងគូកំពុងផ្ដោតសម្លឹងមុខម៉ានិតដេតយ៉ាងមុត ហាក់បីដូចជាចង់មើលឲ្យធ្លុះដល់ចិត្តថ្លើមសហការីខ្ញុំរូបនេះ។
ខ្ញុំក៏កំពុងរង់ចាំនូវឃ្លាសំណួររបស់ប្អូនជីដូនមួយខ្ញុំនេះដែរ… តើគេចង់សួរម៉ានិតដេតពីអ្វីទៀត?
ភ្លាមនោះខ្ញុំឮគេពោល ៖
កាលថ្ងៃនោះ លោក និងឆវីវីនទាស់គ្នារឿងអ្វី?
សំណួររបស់គេត្រូវចិត្តខ្ញុំណាស់ ខ្ញុំឯណេះក៏ចង់ដឹងយ៉ាងខ្លាំងដែរថា កាលណោះឆវីវីន និងនាយម៉ានិតដតនេះគេឈ្លោះគ្នារឿងអ្វី បើគេស្រលាញ់គ្នាម្លឹងៗ…? ខ្ញុំសម្លឹងទៅសហការីរូបនេះមិនហ៊ានប៉ប្រិច ត្រចៀកក៏កំពុងរង់ចាំផ្ទៀងស្ដាប់ពាក្យចម្លើយគេយ៉ាងយកចិត្តទុក ដាក់ផងដែរ…. តែម៉ានិតដេតមិនទាន់បានហើបមាត់តបនឹងការចោទសួររបស់វិចិត្រមួយ ម៉ាត់ណាផង ខ្ញុំបែរជាឮសំឡេងអ្នកណាផ្សេងស្រែកហៅពីខាងក្រៅបន្ទប់មក ៖
ដេតអ្ហា! ដេត?
ខ្ញុំងាកទៅរកទ្វារបន្ទប់ល្មមពេលមនុស្សម្នាក់ដើរចូលមកដល់។
ស្ត្រីចំណាស់ម្នាក់ប្រាកដខ្លួននៅចំពីមុខបន្ទប់ ជួលដែលក្រុមការងារយើងកំពុងមានវត្តមាន។ ស្នាមញញឹមរាក់ទាក់លើ បបូរមាត់គាត់រុះរោយនៅ ពេលដែលក្រសែភ្នែកក្រឡេកមកឃើញយើងមានគ្នាច្រើនដល់ម្ល៉ឹង។នៅពេលពួក យើងកំពុងបើកភ្នែក ក្រឡង់សម្លឹង ការបង្ហាញវត្តមានរបស់ គាត់នឹង ងឿងឆ្ងល់ថាហេតុអ្វីប៉ូលិសនៅខាងក្រៅមិនឃាត់ គាត់ ស្ត្រីនោះប្រែទឹកមុខទៅជាភ័យ ព្រោះតែគាត់នៅតែបង្ខំចិត្តនិយាយតតាក់តតុប៖
មីងសូមទោសដែលមករំខានក្មួយ ប្រជុំ ប៉ុន្តែ មានគេផ្ញើទុករបស់សំខាន់អោយ ក្មួយដេត!
ប៉ូលិសម្នាក់នៅមាត់ទ្វារលូកមាត់មកកាត់មុនពេលដែលមេកើយលាន់មាត់សួរទៅទៀត៖
បង ចិត្រ ខ្ញុំចង់ឃាត់គាត់ដែរតែគាត់ថាមានការសំខាន់ជាមួយម្ចាស់ បន្ទប់!
វិចិត្រដកដង្ហើមឃូរដោយទើសចិត្ត គេសម្លឹងទៅកញ្ចប់ពណ៌សដែលត្រូវបានស្រោបពីក្រៅដោយស្បោងផ្លា ស្ទីកនិងកំពុងត្រូវបានហុច មកអោយម៉ានិតដេតនៅ ចំពោះមុខក្រសែភ្នែករបស់ពួកយើង។
ម៉ានិតដេតលូកដៃទទួលដោយមិន មានហារស្ដី នាយគ្រាន់តែអោនក្បាលជាកិច្ចថ្លែងអំណរគុណ ដោយសារទុក្ខ ព្រួយបានបង្ខាំងអស់ពាក្យគួរសមរបស់ គេទៅហើយបើតាមការកាត់ស្មានរបស់ខ្ញុំ។ ស្ត្រី នោះឆ្លេឆ្លារកច្រកចេញទៅវិញទំាំងសើចមិន សមនៅពេលគាត់ឃើញទឹកមុខរឹងដូច ថ្មរបស់ក្រុមអ្នកសួរចម្លើយប៉ុន្តែ វិទូបានអោយសញ្ញាដល់អ្នកនៅមាត់ទ្វារថាអោយឃាត់គាត់។
នៅពេលដែលទ្វារ បន្ទប់ត្រូវបានរុញ បិទទៅវិញ គ្រឹប ខ្ញុំនៅឮសូរសំឡេងលាន់មកពីខាងក្រៅ៖
មីងកុំ ទាន់ទៅណា ពួក ខ្ញុំនៅមានរឿងសុំសួរ!ខ្ញុំជាប៉ូលិសមកពី អធិការដ្ឋាន..
នៅពេលសំឡេងលាន់ ឮកាន់តែឆ្ងាយទៅខ្ញុំដឹង ថា ស្ត្រីចំណាស់នោះបានចូលមករកអន្ទាក់ដោយខ្លួនឯង។ គាត់ត្រូវបានបូក បញ្ចូលទៅ ក្នុងគោលដៅសួរចម្លើយម្នាក់ទៀតហើយ។
ម៉ានិតដេតបោះកញ្ចប់ដែលទើបទទួលបានទៅលើគ្រែដំណេកបែរកន្លែង ខ្ញុំអង្គុយ ជាសញ្ញាថាខ្ញុំនឹងបានទទួលចម្លើយពីគេថា គេឈ្លោះគ្នាជាមួយឆវិវិនក្នុងស្ទូឌីយោលេខ៧ដោយសាររឿងអ្វី? ប៉ុន្តែអ្វីៗខុសពីការ គិតរបស់ខ្ញុំដោយវិទូប្តូរទៅជាគ្រហែមយកសំឡេងហើយនិយាយស្នើទៅកាន់ ម្ចាស់បន្ទប់៖
មីងអំបាញ់មិញជាអ្នកណា?
ម៉ានិតដេតបញ្ចេញភាពធុញទ្រាន់តែ គេនៅតែឆ្លើយតប៖
ម្ចាស់អគារជួលនេះ!
វិទូបន្តភ្លាម៖
ជួយស្រាយកញ្ចប់ហ្នឹងផងបានទេ?
ចិញ្ចើមម៉ានិតដេតជ្រួញចូលគ្នា ជាសញ្ញាថាគេកំពុងគិតដូចខ្ញុំ។ ប៉ូលិសវិទូជ្រុលបន្តិចហើយ ខ្ញុំសញ្ចឹងគិតក្នុងចិត្តប៉ុន្តែខ្ញុំមិននិយាយអ្វីទៀតទេ។
ហេតុអ្វី?(ម៉ានិតដេតសួរវិញ)
វិទូឆ្លើយវិញហាក់មិនខ្វល់ចំពោះកិរិយាអវិជ្ជមានរបស់ម្ចាស់ផ្ទះ៖
ខ្ញុំមានដីកាឆែកឆេរ សូមលោកសហការផង!
ខ្ញុំកំពុងតែឈឺក្បាលដោយភាពស្មុគស្មាញ ល្មមពេលនោះដែរ វិចិត្រប្អូនជីដូនមួយខ្ញុំ គេលូកដៃលើក កញ្ចប់នោះមកស្រាយពិនិត្យសន្សឹមៗ ដោយមិនទាន់ដាក់ភ្នែកពីផ្ទៃមុខម៉ានិតដេត ដែលកំពុងអង្គុយនៅធ្មឹងពីមុខខ្លួន។
ទោះបីម៉ានិតដេតហាក់អស់អារម្មណ៍ខ្វាយខ្វល់ចំពោះកញ្ចប់នោះមែនតែ ភាពប្រាកដប្រជារបស់ប៉ូលិសទាំងពីរបានធ្វើអោយខ្ញុំប្ដូរចិត្ត ទៅជាចង់ដឹងដែរថារបស់អ្វីទៅនៅក្នុង នោះ?
វិចិត្រលើកកញ្ចប់ក្រដាសចេញពីថង់ផ្លា ស្ទីក ម៉ានិតបែរជាបើកភ្នែកធំៗសម្លឹងកញ្ចប់ពណ៌យកចេញមកក្រៅ។ ភាពតក្កមាចាប់ផ្ដើមលេចភ្លែតលើផ្ទៃមុខពិធីករស្រស់ សង្ហារបស់ខ្ញុំ បង្ហាញថាគេស្គាល់ថានោះជាកញ្ចប់អ្វី។
ហាក់មានចេតនាដណ្ដើមយកមកវិញ ប៉ុន្តែគេប្រហែលជា គិតខុស ហើយព្រោះប៉ូលិសដែលនៅចំពោះមុខគេ នេះគឺជាប្អូន ជីដូនមួយរបស់ខ្ញុំ” វិចិត្រ” ហើយគេរឹតតែស្រមៃទាំងថ្ងៃទៅទៀតប្រសិនបើគេគិតថាអាចឃាត់មិនអោយ កញ្ចប់នោះ ត្រូវបានលាតត្រដាងនៅមុខអ្នករាល់គ្នា។
ស័ព្ទសន្ធឹកស្រោមក្រដាសដែលត្រូវ បានហែកនិងម៉ានិតដេតដែលលើកដៃបោចសក់ ខ្លួនឯងបានធ្វើអាយខ្ញុំអន្ទះសា។នៅពេលវិទូនិងវិចិត្រលើកសន្លឹក រូបថតនិងឯកសារជាច្រើនក្នុងនោះយកមកពិនិត្យមើលម្តងមួយៗ ម៉ានិតដេតបានផ្ដេកខ្លួនល្ហិតល្ហៃទៅក្រោយបង្អែកកៅអីដែលនៅក្រោយ ខ្នង។
ខ្ញុំផ្តោតសម្លឹងទៅប្រតិកម្មរបស់វិទូនិងវិចិត្រដែលកាន់តែ បើកភ្នែកត្លែមើលទៅសំណៅឯកសារក្នុងដៃ។ ម្ដងបន្តិចគេស្រាយទឹកមុខដៀងភ្នែករកគ្នាមុនពេលវិទូ លើករូបថតមួយ តែមិនមែនសួរទៅម៉ានិតដេតទេ តែសន្លឺករូបថតនោះបានរុញមករកខ្ញុំដោយគ្មានប្រយោគសំនួរ។
ខ្ញុំស្ទុះក្រោកទៅយ៉ាងរហ័សតាមសន្ទុះចិត្តចង់ដឹង… ដោយផ្ដោតទៅរូបមនុស្សក្នុងសន្លឹករូបថតដែលកំពុងញញឹមស្រស់នោះ។ វិទូបន្លឺមកតំណាលនឹងខ្សែភ្នែកខ្ញុំដែលវាត់ចំសន្លឹករូបថត៖
ម្នាក់ស្រីនេះ បុគ្គលិកបងដែរមែនទេ?
ខ្ញុំងើបមុខសម្លឹងម៉ានិតដេតភ្លឹះៗ ទាំងចម្លែកចិត្ត តែខ្ញុំមិនគេចពីការឆ្លើយតបនឹងសំណួររបស់វិចិត្រដែរ ខ្ញុំតបខ្លី៖
ម៉ាណា!
ខ្ញុំ និយាយបានតែពីរ ម៉ាត់ព្រោះថា ខ្ញុំកំពុងស្លុត។ មិត្តអ្នកអានក៏ប្រហែលជាមិន ខុសពីខ្ញុំទេប្រសិនបើអ្នកដឹងថាក្នុងរូប នោះគឺស្រីប្រុសពីរនាក់កំពុងស្និទ្ធស្នាលនឹងគ្នាក្នុងសំលៀកបំពាក់ ប្រពៃណីដូច ពេលរៀបការហើយនារីនោះជាម៉ាណាបុគ្គលិកគត់មត់មិនសូវចេះមាត់ករបស់ ខ្ញុំ ឯតួ ប្រុសគឺ ម៉ានិតដេត។
វិទូងាកទៅម៉ានិតដេត តែវិចិត្រពោល សួរមុនក្នុងពេលត្រចៀកខ្ញុំកំពុងរកកលហ៊ឹង៖
បកស្រាយទៅ?
សំនួរគេខ្លី តែខ្ញុំដឹងហើយថាម៉ានិតដេតកំពុងវាន់ក។ ខ្នងសំបុត្រដែលត្រូវ បានហែកបោចចោល ទៅលើឥដ្ឋបង្ហាញថាកញ្ចប់មួយនេះត្រូវបានផ្ញើចេញហើយវាស្រាប់តែ វិលមក រកម្ចាស់ វិញល្មមចំពេលដែលប៉ូលិសកំពុងត្រូវការវា។
ម៉ានិតដេតងើបមុខលូកដៃទាញក្រវាត់កឲ្យរបូតពីអាវដោយអាកប្បកិរិយា តប់ប្រមល់ គេផ្អែកខ្នងសាជាថ្មីទៅនឹងបង្អែកកៅអី ល្មមពេលវិចិត្រស្រដីជាលើកទី២ ៖
-លោកមានទំនាក់ទំនងអីជាមួយនាង?
នៅពេលម៉ានិតដេតមិនទាន់ហើបមាត់ផង ប្ងូនជីដូនមួយខ្ញុំនិយាយបន្ត៖
ម៉ានិតដេត អាថ៌កំបាំងលោកនិងស្រីៗមានច្រើនថ្នាក់នេះ យើងមិនសង្ស័យលោកក៏មិនកើតដែរ? ស្ដាប់ម៉ានិតដេត! ពេលនេះ ខ្ញុំដឹងថា លោកមិនត្រឹមតែមានទំនាក់ទំនងស្នេហានឹងអ្នកស្លាប់ទេ ថែមទាំងជាមួយម៉ាណាដែលរួមការងារទៀត។
តាមរយៈកញ្ចប់មួយនេះយើងអាច សន្និដ្ឋានបានថាលោកនិងនាង…
មិនរង់ចាំឲ្យវិចិត្របញ្ចប់ប្រយោគសំនួរទាន់ឡើយ ម៉ានិតដេតតបមួយៗ៖
នាងជាគូដណ្ដឹងរបស់ខ្ញុំ…
មិនត្រឹមតែខ្ញុំទេ ដែលត្រូវភ្ញាក់ដូចត្រូវគេជះទឹកមួយថាំងចំកណ្ដាលមុខ សូម្បីតែវិចិត្រ និងវិទូ ដែលធ្វើប៉ូលិសច្រើនឆ្នាំហើយ ក៏ជ្រួញចិញ្ចើមដោយក្ដីភ្ញាក់ផ្អើលហួសនឹងពណ៌នាដែរ។បន្ទាប់មក ពួកគេក៏សើចស្ងួត ដោយហួសចិត្ត។
រឿង៖ ស្ទូឌីយោលេខ៧ ភាគ២
ក្មេងលើកទឹក
រឹតតែស្ដាប់ គឺរឹតតែមួម៉ៅ មិនស្មានថា ខ្ញុំខំសហការពេញមួយព្រឹក ស្ទើរតែប្រេះក្បាលស្លាប់ លទ្ធផលទទួលបានគឺបុគ្គលិកផ្សេងៗ គេរួចខ្លួនអស់បែរជាខ្ញុំខ្លួនឯងត្រូវជាប់សង្ស័យទៅវិញ… ខ្ញុំហៀបនឹងដំឡើងសំឡេងទៅកាន់នាយប៉ូលិសព្រហើនរូបនោះ តែសូរស័ព្ទស្រួយស្រេះមួយបានលានមកទន្ថើនពីក្រោយខ្ញុំលឿនជាងទៅ ទៀត ៖
មិនមែនទេ លោកប៉ូលិស! មិនមែនទេ!
ខ្ញុំងាកក្រោយសម្លឹងទៅរកនាងទុំ ក្មេងលើកទឹកដែលឈរបើកភ្នែកគ្រលួងប្រកបដោយទឹកមុខស្លេកស្លាំង ពីក្រោយខ្នងខ្ញុំ…។នាងស្រែកដោយតក់ស្លុតហាក់បីដូចជាគិតថាគេប្រហែល កំពុងចាប់ខ្លួនខ្ញុំប្រាកដណាស់ ខ្ញុំមិនទាន់បានហើបមាត់សួរទៅកាន់នាងថាយ៉ាងណាផង… នាយប៉ូលិសវិទូបន្លឺកាត់មុន ៖
ប្អូនស្រីទុំ! មិនទាន់ត្រឡប់ទៅផ្ទះទៀត?!
នៅពេលក្មេងជនបទកំពុងទីទើរ គេពោលសង្ខើញបញ្ជោះនាង៖
សូមទោសដែលធ្វើអោយប្អូនស្រីរន្ធត់ព្រោះប្អូនប្រហែលជាលែងមាន ការងារធ្វើទៀត!បើលោកនាយកវិសុទ្ធត្រូវរកឃើញថាជាឃាតកសម្លាប់ មនុស្ស ប៉ុស្តិ៍វិទ្យុនេះនឹងត្រូវបិទទ្វារ…
គេនិយាយកាន់តែយូរទៅកាន់តែធ្វើឲ្យទ្រាំលែងចង់បាន ខ្ញុំមិននឹកស្មានថា ប៉ូលិសវិទូនេះជាប្រភេទមនុស្សគ្មានហេតុផលសមនឹងទទួលកណ្ដាប់ដៃ អញ្ចឹងសោះ។
តែនាងទុំមិនខឹងបែរជាទ្រហោយំហ៊ូ… នាងលុះក្រោម ការសម្លុតប្រាកដណាស់។ខ្ញុំ អាណិតនាងព្រួចដោយឃើញនាងតូចដែលកន្លងមកមិនសូវចេះចេញស្ដីបែរជា ពេលនេះខំពោលទាំងរអាក់រអួល៖
គាត់អត់បានសម្លាប់មនុស្សទេ… គាត់អត់សម្លាប់បងវីនទេ លោកចោទគាត់ខុសហើយ…
សំឡេងនាយវិទូ នោះបានបន្ថែមច្រំដែលៗ ៖
តែចម្លើយជាច្រើនមានផលអាក្រក់ចំពោះគាត់ណាស់ ប្អូនមិនអាចការពារជនសង្ស័យដោយសារតែគាត់ជាចៅហ្វាយប្អូនទេ!
ខ្ញុំងឺងស្លឹកត្រចៀកងាកទៅរកវិចិត្រព្រោះមានចេតនាចង់ឲ្យគេយល់ ថាខ្ញុំទ្រាំនឹងអាការៈឆ្កួតលីលារបស់មនុស្សក្រោមបង្គាប់គេលែង បានទៀតហើយ តែភ្លាមនោះខ្ញុំឃើញវិចិត្រមិចភ្នែកដាក់ខ្ញុំជាសញ្ញាថា ឲ្យខ្ញុំនៅស្ងៀមសិន…។
ខ្ញុំនៅស្ងៀមរង់ចាំមើលប្រតិកម្មនាយវិទូតទៅទៀតទាំងក្តៅចិត្ត… ចាំមើលតើគេនៅតែប្រើសម្ដីផ្ដេសផ្ដាសទៀតឬក៏អត់… ភ្លាមនោះខ្ញុំឃើញគេបោះជំហានចាកចេញពីបន្ទប់ផ្សាយទាំងចោលសម្ដី ខ្លាំងៗ ៖
រៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ…!
ក្នុងមួយខណៈដែលខ្ញុំហ៊ឹងត្រចៀកដោយភ្លើងកំហឹង ខ្ញុំឮនាងទុំស្រែកយំង៉ោងខ្លាំងលើសដើម… ក្មេងនេះនៅតែពោលពាក្យដដែលៗទាំងក្ដីតក់ស្លុតពិតៗ៖
គាត់អត់សម្លាប់មនុស្សទេ… កុំចាប់គាត់… មិនមែនគាត់សម្លាប់បងវីនទេ… មិនមែនគាត់ទេ!
ប៉ូលិសវិទូបានចិត្តបញ្ឈប់ដំណើរ ងាកមកសួរបកនាងវិញយ៉ាងរហ័ស៖
បើមិនមែនគាត់… មានតែប្អូនដឹងថា អ្នកណាជាឃាតកសម្លាប់ឆវីវីន?
ក្នុងភាពតក្កមា ក្មេងនោះភ្លាត់មាត់បន្តពីនាយប៉ូលិសភ្លាមដោយឥតបើគិត ៖
ពូដេត… គឺពូដេត សម្លាប់បងវីន… មិនមែនលោកនាយកទេ…!
ខ្ញុំបើកភ្នែកធំៗសម្លឹងមុខនាងទុំទាំងព្រលឹងចុងសក់ ។ សេចក្ដីមួហ្មង សន្សឹមៗជំនួសមកវិញដោយពិភាល់ ។ខ្ញុំដណ្ដឹងសួរខ្លួនឯងស្ងាត់ៗ៖
-ម៉េចក៏នាងទុំហ៊ានប្រាប់ប៉ូលិសថា ម៉ានិតដេត ជាអ្នកសម្លាប់ឆវីវីន?
ខ្ញុំក្រឡាប់គ្រាប់ភ្នែកទៅឃើញនាយវិទូញញឹមអោនទៅរកនារីជនបទ។គេ សម្រាលទឹកមុខនៅ ចំពោះកែវភ្នែកភិតភ័យរបស់នាង ទើបពោលសួរទៅកាន់នាងមួយៗ៖
និយាយទៅ!និយាយការពិតទាំងអស់ដែលប្អូនបានដឹងមក បើនាងប្អូនចង់ជួយគាត់!
នាងតូចទុំបង្វិលគ្រាប់ភ្នែកដែលពោរពេញដោយភាពភិតភ័យ សម្លឹងមកខ្ញុំបន្តិច ទើបប្រឹងតាំងស្មារតីឆ្លើយតបទៅប៉ូលិសវិទូ ៖
មែនណ៎ាបង លោកនាយក អត់បានសម្លាប់បងវីនទេ…!
ដល់វេនវិចិត្រប្អូនជីដូនមួយខ្ញុំលាន់មាត់ម្ដង ៖
អីចឹងអ្នកណាវិញ ជាអ្នកសម្លាប់ឆវីវីន? មិញនិយាយថាម៉ានិតដេត មែនទេ? បានឃើញផ្ទាល់ភ្នែកអត់?
នាងតូចទុំបង្ខំចិត្តងាកមករកប្អូន ខ្ញុំទាំងដៃជើង ញ័រចំប្រប់។ ខ្ញុំដឹងហើយថា នាងត្រូវដាច់ចិត្តនិយាយពីម៉ានិតដេតទំាងចិត្តមិនចង់ទេ ប៉ុន្តែគឺដើម្បីការពារខ្ញុំ។សំឡេងនាងប្រែជាឆ្លើយតបដាច់ៗ បែបមិនសូវជឿជាក់ ៖
ប្រហែលជាពូដេត តែខ្ញុំ ខ្ញុំអត់ឃើញផ្ទាល់ភ្នែកទេបង..
ភាគទី៧
ក្នុងមួយខណៈដែលអារម្មណ៍ខ្ញុំកំពុងច្របូកច្របល់ដោយភាពងឿង ឆ្ងល់ លាយក្ដីមួហ្មង ខ្ញុំឃើញនាយប៉ូលិសវិទូដឹកដៃនាងចេញពីបន្ទប់ផ្សាយសំដៅទៅ ការិយាល័យខ្ញុំវិញ។សំឡេងវិទូពោលទៅកាន់នាងស្រាលៗអមជាមួយជំហាន មួយៗរបស់គេ ៖
អត់ឃើញផ្ទាល់ភ្នែកហេតុអ្វីប្អូនគិតថា ពូម៉ានិតដេត សម្លាប់ឆវីវីន…?អូខេ គិតអោយច្បាស់ និយាយការពិតអោយស្រួលតាម អ្វីដែលប្អូនបានដឹងណ៎ា!
ខ្ញុំឈរទ្រឹងសម្លឹងដំណើរវិទូដែលដឹកដៃនាងទុំចេញទៅ។តាមពិត ខ្ញុំគ្មានអារម្មណ៍ក្នុងខ្លួនទេ។ វិចិត្រដើរមកក្បែរខ្ញុំហើយពោលតិចៗ ៖
បងសុទ្ធ ក្មេងស្រីនេះលបមើលពួកយើងនៅមាត់ទ្វារស្ទូឌីយោលេខ៧យូរហើយ… តាមមើល ពេលឆវីវីនស្លាប់ក្មេងនោះប្រហែលបានដឹងអាថ៌កំបាំងអ្វី ទាក់ទងនឹងករណីឃាតកម្មនេះក៏មិនដឹង។ អំបាញ់មិញ វិទូធ្វើជាចោទប្រកាន់បងដើម្បីឲ្យក្មេងនោះព្រមបង្ហាញខ្លួននិង សារភាពប៉ុណ្ណឹងទេ!
ខ្ញុំដកដង្ហើមឃូរ ធូរចិត្តច្រើនជាងមុនបន្តិចពេលឮពាក្យបកស្រាយរបស់ប្អូនជីដូន មួយ.តែនឹកដល់សម្ដីក្មេងលើកទឹកអម្បាញ់មិញ… ខ្ញុំនឹកឃើញងាកមកសួរវិចិត្រវិញភ្លាម៖
ឯងគិតជឿសម្ដីនាងដែលថា ម៉ានិត ដេត ជាអ្នកសម្លាប់ហ្នឹងមែនអ្ហេស?
វិចិត្រមិនឆ្លើយតបនឹងសំណួរខ្ញុំទេ គេបែរជាសួរបកមកវិញ៖
ក្មេងនេះ និងនាយម៉ានិត ដេត កន្លងមកធ្លាប់មានទំនាស់គ្នាទេ?
ខ្ញុំគ្រវីក្បាល ឆ្លើយតបតាមត្រង់៖
គ្មានទេ…
វិចិត្រញាក់ចិញ្ចើម បន្លឺបន្ត ភ្លាម ៖
អីចឹងហេតុអ្វី នាងតូចនោះធ្លោយមាត់ថាម៉ានីតដេត ជាអ្នកសម្លាប់ឆវីវីន? មនុស្សដល់ទៅបួននាក់នៅទីនេះដែលត្រូវសង្ស័យ ម៉េចក៏ក្មេងហ្នឹងមិននិយាយថាឃាតក គឺនាងម៉ាណា ឬនាយថូនី? ម៉េចក៏ក្មេងអះអាងច្បាស់ថាបងឯងមិនបានសម្លាប់ឆវីវីន? វាទាល់តែប្រាកដក្នុងចិត្ត លើ “រឿងអ្វីមួយ” រវាងនាយម៉ានិតដេត និងអ្នកស្លាប់!
ខ្ញុំឈរទ្រឹងសញ្ជឹងគិតទាំងក្បាលធ្ងន់ពាប់… ហេតុការណ៍ថ្មីមួយបានលេចឡើងភ្លែតក្នុងអារម្មណ៍របស់ខ្ញុំ… ខ្ញុំនៅចាំបានថា កាលពីព្រឹកមិញនេះ ពេលដែលប៉ូលិសបញ្ជូនសព ឆវីវីន ចេញពីស្ទូឌីយោលេខ៧បុគ្គលិកទាំងអស់នៅជុំគ្នានៅទីនេះ ខ្ញុំបានឃើញនាងទុំលួចសម្លឹងម៉ានិតដេត រួចស្រែកយំង៉ោង ឬមួយនាងក្មេងតូចនេះ ពិតជាបានដឹងនូវរឿងអ្វីមួយ… ដូចដែលវិចិត្រកាត់ស្មាន?
“រឿងអ្វីមួយ” ដែលឯងថានោះ ជារឿងអ្វី?
វិចិត្រកៀងបណ្ដើរខ្ញុំចេញពីបន្ទប់ផ្សាយ មាត់ឆ្លើយតប៖
ទាល់តែឈ្លេចសួរនាង… ក្រែងអាចដឹងបានខ្លះ… បងសួរខ្ញុំក៏អត់ប្រយោជន៍ដែរ… បងគ្រប់គ្រងនៅទីនេះផ្ទាល់ ក៏មិនដឹងផង.. ចុះទម្រាំខ្ញុំ…?
យើងត្រលប់ចូលការិយាល័យវិញដោយអង្គុយរង់ចាំស្ដាប់ពាក្យសារភាពរបស់ នាងតូចទុំ ដែលកំពុងត្រូវសួរនាំដោយកាយប៉ូលិសវិទូដ៏ឆ្លាតវាងវៃ។
ប្រយោគដំបូងបង្អស់របស់នាយប៉ូលិសរូបនេះ ពោលសួរទៅកាន់ក្មេងស្រីលើកទឹក គឺ៖
បើអត់បានឃើញផង ម៉េចក៏នាងយល់ថា … ម៉ានិត ដេត សម្លាប់ឆវីវីន!
នាងតូចទុំ ពោលដាច់ៗទាំងឈ្ងោកមុខជាប់ ៖
ព្រោះ… ព្រោះគាត់ឈ្លោះគ្នា!
ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចម្លើយដ៏ខ្លី១ឃ្លានេះ ហើយខ្ញុំក៏កំពុងទទួលអារម្មណ៍ថា… ទាំងវិចិត្រ ទាំងវិទូ ក៏កំពុងសម្លឹងមកខ្ញុំព្រមៗគ្នាដែរ។
ខ្ញុំឃើញក្រសែភ្នែកពួកគេ…ហាក់បីដូចជាកំពុងចង់សួរបញ្ជាក់ ខ្ញុំ លើបញ្ហានេះ… តើខ្ញុំគួរនិយាយថាម៉េច..? ម៉ានិតដេត និងឆវីវីនឈ្លោះគ្នាពីអង្កាល់… ម៉េចក៏ខ្ញុំមិនដែលដឹង?
ខ្ញុំងាកពោលសួរក្មេងស្រីលើកទឹក… ទាំងពេញប្រៀបដោយភាពច្របូកច្របល់ និងក្ដីងឿងឆ្ងល់៖
នាងទុំ! ម៉ានិតដេត និងឆវីវីន ឈ្លោះគ្នាពីអង្កាល់?
កុំ-កុំនិយាយកុហកណា មិនមែនលេងសើចទេ!
ខ្ញុំឃើញនាងទុំ ព្រិចភ្នែកដែលកំពុងរលីងរលោងដោយទឹកភ្នែកពីរតំណក់នាងពោលតបវិញដាច់ៗ ៖
លោកនាយក! ខ្ញុំអត់បាននិយាយកុហកទេ កាលពីថ្ងៃ អាទិត្យ… ខ្ញុំភ្លេចកាបូបលុយនៅបន្ទប់បាយ ខ្ញុំត្រលប់មកយកកាបូប ក៏នឹកឃើញឡើងមកប្រមូលកែវនៅជាន់ខាងលើអោយហើយ…។ពេលខ្ញុំឡើងដល់ មុខបន្ទប់ ផ្សាយ ខ្ញុំឃើញបងវីននិងពូម៉ានិតដេត កំពុងទាស់សម្ដីគ្នា គឺនៅក្នុងបន្ទប់ផ្សាយហ្នឹងតែម្ដង…។
ខ្ញុំបើកភ្នែកគ្រលួង ចំហមាត់ធ្លុងដោយអស់យោបល់ ទឹកមុខរបស់ក្មេងស្រីជំទង់រូបនេះ គ្មានសញ្ញាណណាមួយបង្ហាញថា នាងកំពុងនិយាយកុហកទាល់តែសោះ។
ខណៈនោះសំឡេងវិចិត្រពោលសួរឡើង៖
ពួកគេទាស់គ្នារឿងអី?
ខ្ញុំក៏ផ្ដោតភ្នែកសម្លឹងនាងទាំងរង់ចាំពាក្យឆ្លើយតបរបស់នាង ដោយយកចិត្តទុកដាក់ ព្រោះខ្ញុំក៏កំពុងចង់ដឹងយ៉ាងអន្ទះសាដែរថា ឆវីវីន និងម៉ានិតដេតឈ្លោះប្រកែកគ្នាពីរឿងអ្វី?តែនាងទុំគ្រវីក្បាលតតាត់  ហើយឆ្លើយតបវិញដោយសព្ទសំឡេងញ័រ ៖
ខ្ញុំអត់ដឹងទេ តែ តែខ្ញុំឃើញបងឆវីវីន ខឹងខ្លាំងណាស់ គាត់ស្រែកយំទៀតផង ខ្ញុំឃើញពីចម្ងាយទេ ខ្ញុំភ័យ ខ្ញុំភ័យពេក ខ្ញុំចុះមកក្រោមត្រឡប់ទៅផ្ទះវិញ ខ្ញុំអត់ដឹងថា ពីរនាក់គាត់ទាស់គ្នាដល់ពេលណាទេ!
ខ្ញុំផ្អែកខ្នងទៅនឹងបង្អែកកៅអីទាំងល្ហិតល្ហៃក្នុងចិត្ត ខ្ញុំគិតមិនយល់ទេថា តើការទាស់ទែងរបស់ពីរនាក់គេកាលពីថ្ងៃអាទិត្យ ដែលក្មេងស្រីលើកទឹកបានរំលឹកនេះ មានទាក់ទងដល់មរណភាពរបស់សហ ការិនីខ្ញុំមែនឬក៏អត់?
វិចិត្រដៀងភ្នែកសម្លឹងមកខ្ញុំ ខ្ញុំគ្រវីក្បាលយឺតៗជាសញ្ញាប្រាប់ទៅគេវិញថា ខ្ញុំនេះក៏មិនដឹងរឿងរវាងគេទាំងពីរនោះដែរ…។ប៉ូលិសទាំងពីរដៀង ភ្នែករកគ្នាទៅវិញទៅមក។ខ្ញុំស្មានដឹងហើយថាពួកគេកំពុងគិតពីអ្វី។
បុរសសង្ហាម៉ានិតដេត
ថ្ងៃត្រង់រំលងទៅ នាំយកទៅហួស ទាំងពេលបាយថ្ងៃត្រង់ដែលខ្ញុំលែងនឹកនាដល់។ បរិយាកាសស្ងប់ស្ងាត់បានលាតសន្ធឹងមកលើស្ថានីយវិទ្យុដែលបានរលត់ សំឡេងឈឹងតាំងពីព្រឹកមិញទៅតាមមរណភាពរបស់ពិធី ការិនីល្បីបំផុតដែលយើងមាន។
ដោយសារតែ គ្មានអ្នកណាម្នាក់ត្រូវបានរកឃើញថាមានភាពជាប់ពាក់ព័ន្ធសម្រាប់ ដាក់បន្ទុក អ្នកទាំងអស់ត្រូវ បានអនុញ្ញាតអោយរំសាយនៅក្រោយការសួរចម្លើយរួមទាំងរូបខ្ញុំផង លើកលែងតែម៉ានិតដេតដែលត្រូវរងការសង្ស័យបណ្ដោះអាសន្នតាមចម្លើយរបស់ សាក្សីក្មេងស្រីអ្នកលើកទឹក។នៅ ក្នុងសិទ្ធិឃុំខ្លួន៤៨ម៉ោងដែលប៉ូលិសអាចប្រើចំពោះជនសង្ស័យលើបទ ព្រហ្មទណ្ឌ គេថែមទាំងអាចមានភាពស្របច្បាប់ក្នុងការឆែកឆេរលំនៅឋាននឹងភាព ឯកជនផ្សេងៗរបស់បុគ្គលិកខ្ញុំរូបនេះផង។ហើយខ្ញុំត្រូវបានគេចាត់ ទុកជាសាក្សីសំខាន់ដោយសារហេតុការណ៍កើតនៅទីតាំងរបស់ខ្ញុំ ។ខ្ញុំត្រូវបានប្រើប្រាស់អោយនាំផ្លូវទៅកាន់ផ្ទះម៉ានិតដេតនៅរសៀល នោះក្នុងពេលសាមីខ្លួនត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋានប៉ូលិស ខេត្ត។
ទីបំផុតយើងបានធ្វើដំណើរមកដល់ផ្ទះម៉ានិតដេតដែលនៅឆ្ងាយពី ស្ថានីយប្រមាណ៣០០ម។មកដល់តំបន់ផ្ទះ ជួលដែលជាជម្រកនៃជន ចំណូលថ្មីទាំងឡាយ ធ្វើអោយខ្ញុំក្ដុកក្ដួលចិត្តនឹកអាណិតដល់សហការីខ្ញុំ ព្រួច។បុរសស្រស់សង្ហាប្រកបដោយសំនួនវោហារជាទីចោមចេតនានៃបុប្ផា ទាំងឡាយ ព្រមទាំងកំពុងឈានទៅបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក ច្បាប់ដូចម៉ានិតដេតម៉េចនឹង អាចជាឃាតកទៅ?។នៅទីបំផុតខ្ញុំដឹងថាខ្ញុំនៅតែឈរខាងមនុស្ស ក្រោមបង្គាប់របស់ខ្ញុំ។
ភាគទី៨
យើងបានសហការជាមួយប៉ូលិសមូលដ្ឋាន ដើម្បីចូលទៅកាន់លំនៅឋានរបស់គេក្នុងលក្ខណៈស្របច្បាប់។
ប៉ូលិសមូលដ្ឋានដែលបាននាំផ្លូវ… បាននាំយើងមកដល់ផ្ទះល្វែងតូចល្មមមួយនៅជាន់ទី១… ដែលបានចាក់សោពីក្រៅជាប់…។
ខ្ញុំមិនឆ្ងល់ទេចំពោះភាពស្ងាត់ជ្រងំនេះ ព្រោះតាំងពីមុនមកខ្ញុំដឹងថាម៉ានិតដេត គឺជាពលរដ្ឋនៅខេត្តកំពង់ចាម គេចាកចេញពីគ្រួសារមកធ្វើការនៅភ្នំពេញ បន្ទាប់មកបានតាមខ្ញុំផ្លាស់មកកាន់ខេត្តព្រះសីហនុនេះដូច្នេះការ ស្នាក់នៅរបស់គេគឺឯកោតែម្នាក់ឯងគត់…។ទ្វារផ្ទះគេត្រូវចាក់សោ ពីក្រៅមិន មានអ្វីគួរអោយឆ្ងល់ទេព្រោះខ្ញុំដឹងហើយថាពេលនេះបុគ្គលិកដែល ធ្លាប់តែ ជាជនបង្គោលរបស់ខ្ញុំកំពុងជាប់នៅកន្លែងប៉ូលិស។
ក្រុមប៉ូលិសបានសម្រេចចិត្តទម្លាយទ្វារចូលទៅខាងក្នុងដើម្បី ឆែកឆេរ ។ទីបំផុតខ្ញុំនិងមនុស្ស ៤-៥នាក់ទៀត បានឈានមកដល់ខាងក្នុងផ្ទះ ដែលមានតែបន្ទប់ទទួលភ្ញៀវមួយតូចនិងបន្ទប់គេងមួយបិទទ្វារជិត។
យើងបានប្រទះឃើញរូបទេសភាពជាច្រើនផ្ទាំងដែលសុទ្ធសឹងតែត្រូវ បានរៀបចំថតយ៉ាងល្អ.. ប្រកបដោយទេពកោសល្យ។ រូបនាំងនោះ ត្រូវបានតាំងលម្អក្នុងបន្ទប់ទទួលភ្ញៀវ គួរឲ្យត្រជាក់ភ្នែក…។
បរិយាកាសស្ងប់ស្ងាត់ ហាក់បីដូចជាចូលរួមស្រងេះស្រងោចសោយសោកលើករណីដែលម្ចាស់ វា កំពុងតែគ្មានលទ្ធភាពត្រឡប់មកផ្ទះវិញនៅយប់នេះ។
ខ្ញុំឃើញក្រុមប៉ូលិស ដែលក្នុងនោះមានទាំងប្អូនជីដូនមួយរបស់ខ្ញុំផង មិនបានបង្អង់សកម្មភាពគេអោយអូសបន្លាយពេលអត់ប្រយោជន៍ឡើយពួកគេ កំពុងរុះរើគំនរថាសចម្រៀងដែលមានច្រើនសន្ធឹក…។
និស្ស័យរបស់ម៉ានិតដេត… សហការីរបស់ខ្ញុំម្នាក់នេះជាមនុស្សចូលចិត្តចម្រៀងណាស់ វាស៊ីគ្នាទៅនឹងអាកប្បកិរិយាទន់ភ្លន់ស្រគត់ស្រគំរបស់គេ បើពេលនេះប៉ូលិសរកឃើញភស្ដុតាងបញ្ជាក់ថា គេជាឃាតកមែននោះ ជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតហើយ។
បទចម្រៀងមនោសញ្ចេតនាមួយបទដែលជាមរតករបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កំពុងបង្ហើរយ៉ាងស្រទន់ដោយការសាកល្បងរបស់ប៉ូលិសម្នាក់ ខ្ញុំងាកទៅសម្លឹងម៉ាញ៉េដែលប៉ូលិសរូបនោះ កំពុងកាន់សម្បកថាចម្រៀងឈរជិតម៉ាញ៉េដោយអាការយកចិត្តទុកដាក់ ស្ដាប់ ភ្លាមនោះខ្ញុំឮគេពោលក្ដែងៗ ៖
ឃាតកចេះស្ដាប់បទសង់ទីម៉ង់ដែរហ្ន៎!
ខ្ញុំមានអារម្មណ៍ថា រហូតមកទល់នឹងពេលនេះ ខ្លួនខ្ញុំនៅតែមានគំនិតការពារបុគ្គលិកក្រោមបង្គាប់ដដែល … ព្រោះពីក្នុងគំនិតរបស់ខ្ញុំ គ្មានសញ្ញាណណាមួយចេញមកថា ខ្ញុំជឿពីសម្ដីប៉ូលិស និងក្មេងលើកទឹកដែលសង្ស័យថាម៉ានិតដេត ជាឃាតកនោះឡើយ។
សំឡេងវិចិត្រប្អូនជីដូនមួយខ្ញុំ លាន់រន្ថាន់ទៅរកប៉ូលិសដែលកំពុងចាក់បទចម្រៀង ៖
បិទម៉ាញ៉េទៅ! នៅមុនពេលរកភស្តុតាងឃើញ បើទោះបីជាមានដានអ្វីក៏ដោយ ក៏យើងបានត្រឹមចាត់ទុកគេជាជនសង្ស័យតែប៉ុណ្ណោះ មិនទាន់អាចប្រើពាក្យថាឃាតកបានទេ!
ម៉ាញ៉េត្រូវបានចុចបិទ… ខ្ញុំនៅឈរទ្រឹងកណ្ដាលផ្ទះមិនដឹងត្រូវធ្វើអ្វីទេ ក្នុងពេលដែលពួកប៉ូលិស កំពុងតែបន្តរើកកាយគំនរកាសែត និងទស្សនាវដ្ដីក្រោមតុសាឡុង… ភ្លាមនោះ សំឡេងប៉ូលិសវិទូ… ពោលដោយអាការៈភ្ញាក់ផ្អើល ៖
បង!… មើលអានេះមើល៍!
ខ្ញុំក្រឡេកទៅរកប្រភពនៃសំឡេងដែលប្រាកដថា ជះចេញមកពីបន្ទប់គេងរបស់ម៉ានិតដេត ច្បាស់ណាស់ ហើយខ្ញុំក៏មិនបានដឹងដែរថា នាយវិទូបើកទ្វារចូលទៅឆែកឆេរនៅទីនោះតាំងពីអង្កាល់?
វិចិត្រស្ទុះវឹងចូលទៅកាន់បន្ទប់គេងតាមសំឡេងភ្ញាក់ផ្អើលរបស់ វិទូ… ខ្ញុំក៏ស្ទុះទៅតាមពីក្រោយដែរ ពួកយើងត្រូវឈរទ្រឹងដូចគ្នា នៅចំពោះមុខផ្ទាំងរូបថតមួយ ដែលមានទំហំមិនតូចជាងផ្ទៃក្ដារឆ្នួន សម្រាប់ក្មេងរៀនសរសេរ… ដោយកំពុងត្រូវបានតាំងលម្អលើគ្រែដំណេក បែរមុខមកចំច្រកទ្វារចូលតែម្ដង។
ម្ដងនេះ… អ្នកដែលត្រូវបះសក់នោះគឺខ្ញុំ… ខ្ញុំសម្លឹងឥតព្រិចទៅកាន់ផ្ទាំងរូបថត… ព្រោះខ្ញុំស្ទើរមិនជឿភ្នែកខ្លួនឯងដែលកំពុងមើលឃើញថា មនុស្ស២នាក់កំពុងកៀកគ្នាយ៉ាងស្និទ្ធស្នាលក្នុងផ្ទាំងរូបថតគឺ ម៉ានិតដេត និងឆវីវីន សហការីរបស់ខ្ញុំ ដែលទើបតែបាត់បង់ជីវិតកាលពីព្រឹក។
ម្រាមដៃទាំង១០របស់នាយប៉ូលិសវិទូ លូកទៅដោះស៊ុមរូបថត មកកាន់… រួចគេបើកស៊ុមយកសន្លឹករូបថតចេញមកក្រៅ ក្នុងអាការៈបង្ហាញថា … គេចង់ពិនិត្យរកឃើញក្រែងមានបន្សល់អ្វីម្យ៉ាងនៅពីក្រោយសន្លឹក រូបថតដ៏ស្រស់បំព្រង និងប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនេះ។
ចិញ្ចើមវិទូជ្រួញចូលគ្នា ពេលដែលគេឱនសម្លឹងអ្វីម្យ៉ាងលាក់ពីក្រោយសន្លឹករូបថត។ គេហុចវាទៅឲ្យវិចិត្រ… ខ្ញុំក៏ស្ទុះទៅមើលភ្លាម…ទាំងចិត្តកំពុងអន្ទះសាដោយការចង់ដឹង… នុះហ្ន៎ តួអក្សរស្មើត្រឹមមួយឃ្លាដែលខ្ញុំស្គាល់ច្បាស់ថាជាសំណេររបស់ ម៉ានិតដេត…បានដៅជាប់ក្រឡៅលើខ្នងសន្លឹករូបថតនូវពាក្យប៉ុន្មាន ម៉ាត់ថា “I love my life because it gave me you, I love you because you are my life ” ពីក្រោមនោះ សំណេរដែលខ្ញុំស្គាល់ថា ជារបស់ឆវីវីនក៏មានអត្ថន័យមិនប្លែកគ្នាប៉ុន្មានឡើយ “យើងគ្មានថ្ងៃបែកពីគ្នាទេ”។
វិចិត្រងើបមុខសម្លឹងមកខ្ញុំ … កែវភ្នែកទាំងគូររបស់គេហាក់បីដូចជាចង់ឲ្យខ្ញុំបកស្រាយចំពោះ បញ្ហានេះ ខ្ញុំដាក់បង្គុយប៉ុកទៅលើគ្រែដំណេករបស់ម៉ានិតដេត ទាំងហេងហាងពេញក្នុងចិត្ត។
តើឲ្យខ្ញុំបកស្រាយប្រាប់ពួកគេថា យ៉ាងម៉េច? បើពួកយើងធ្វើការក្បែរគ្នារាល់ថ្ងៃ… ខ្ញុំមិនបានដឹងថាពីរនាក់នេះមានទាក់ទាមរវីមរវាមរឿងមនោសញ្ចេតនា នឹងគ្នាជ្រាលជ្រៅដល់កម្រិតនេះតាំងពីពេលណាមកផង?
ប៉ូលិសឈ្មោះវិទូបន្លឺមកកាន់ខ្ញុំមួយៗ ៖
លោកចំណាំអក្សរពីរឃ្លានេះបានទេ?ខ្ញុំចង់មានន័យថាអក្សរសរសេរពីរនាក់រឺតែម្នាក់?
តាមពិតខ្ញុំអត់ចង់ឆ្លើយអីទៀតទេក្នុងដំណាក់កាល នេះ ប៉ុន្តែខ្ញុំចាំបាច់ត្រូវតែស្មោះត្រង់ចំពោះមុខច្បាប់។ខ្ញុំពោលតប ទៅគេ៖
អក្សរអង់គ្លេសរបស់ម៉ានិតដេត ហើយភាសាខ្មែរ របស់អាវីន!
ភ្លាមនោះវិទូពោលតាមពីក្រោយសម្តីខ្ញុំ៖
លោកនាយកវិសុទ្ធ! នេះជាភស្តុតាងបង្ហាញថាជនរងគ្រោះ និងម៉ានិតដេតកន្លងមកមានទំនាក់ទំនងលើសពីមិត្តរួមការងារ !ទោះបីជាលោកជ្រាបក៏ដោយមិនបានជ្រាបក្ដី តែសូមលោកជួយពិចារណាអំពីបញ្ហានេះផង បើពួកគេស្រលាញ់គ្នាដល់ថ្នាក់នេះ ចុះហេតុអ្វីបានជាក្មេងស្រីលើកទឹកនោះហ៊ានអះអាងថា កាលពីថ្ងៃអាទិត្យនាងបានឃើញម៉ានិតដេត និងអ្នករងគ្រោះឈ្លោះប្រកែកគ្នាក្នុងបន្ទប់ផ្សាយ?
មិនដឹងថាត្រូវតបនឹងសំណួរនោះយ៉ាងម៉េចទេ? ភ្លាមនោះវិចិត្រប្អូនជីដូនមួយខ្ញុំបានបន្លឺថា៖
បើតាមក្មេងលើកទឹកគឺកាលណោះពួកគេទាស់គ្នាខ្លាំងណាស់ ឆវីវីនខឹងរហូតដល់ស្រែកយំ។មនុស្សពីរនាក់ដែលស្រលាញ់គ្នាខ្លាំងបើ ទាស់គ្នា គ្មានរឿងអ្វីក្រៅពីរឿងប្រចែប្រចណ្ឌ!
រឿង៖ ស្ទូឌីយោលេខ៧ ភាគ១