ស្នាមសាក់រូបខ្លា – Meysansotheary

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ៦)
វគ្គ៖ បក្សី​ជំទើរ​ដែល​គ្មាន​សម្បុក​

ខ្ញុំ​ស្គាល់​ម៉ា​លើកដំបូង​នៅ​ឆ្នំា​១៩៩៦​…

អា​ម៉ា​នោះ​​រូប​សេះ​ ពណ៌​ផ្កាឈូក​ ខ្ញុំ​រត់​ការ​ថ្នាំ​ឱ្យ​បង​លុច្ស​នៅ​ផ្សារចាស់​។ ដំបូង​ខ្ញុំ​ខ្លាច​ណាស់​ព្រោះ​តែ​ម៉ាក់​តែង​ប្រដៅ​ខ្ញុំ​រឿយៗ​ថា​ អា​សារធាតុ​ញៀន​ស្អី​អស់នេះ​វា​មិនដែល​នាំផល​ល្អ​ដល់​ខ្លួន​ទេ​ មានតែ​បំផ្លាញ​ខ្លួនឯង​ គ្រួសារ​ ហើយ​សង្គម​ថែមទៀត​។

តែ​ពេល​ដែល​ខ្ញុំ​ដល់​ដំណាក់កាល​ទៅ​ លុយ​ក៏​អត់​ ផ្ទះ​ក៏​គ្មាន​ សាច់ញាតិ​ក៏​មិន​ខ្វល់​ មានតែ​វា​ទេ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយចិត្ត​ ហើយ​ឱ្យ​បាយ​ខ្ញុំ​ស៊ី​ ព្រោះ​គេ​ឱ្យ​ចំណេញ​មួយ​គ្រាប់​មួយ​ពាន់​រៀល​ ខ្ញុំ​ចែក​ចាយ​បន្ត​មួយ​យប់​ៗ ជួនកាល​មួយ​ពាន់​គ្រាប់​ក៏​មាន​ដែរ​។

និយាយ​តាមត្រង់​ទៅ​ ខ្ញុំ​អត់​ស្គាល់​ទេ​ថ្នាំញៀន​ គេ​ថា​ថ្នាំ​ខ្លាំង​សម្រាប់​រឿង​លើ​គ្រែ​ ខ្ញុំ​រកស៊ី​បាន​លុយ​ច្រើន​ណាស់​ តែ​ចាយ​អស់​ៗ មិនដែល​សល់​ទេ​ ខ្ញុំ​ធ្លាប់​ដេក​ប៉ុស្តិ៍​ម្តង​​​ប្រាំ​យប់​ ប៉ូលិស​ក៏​បាន​ទូរស័ព្ទ​ទៅ​ប៉ាតាំ​ងពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​មកដល់​ប៉ុស្តិ៍​…

«ម៉េច​ហើយ​? ខាង​គ្រួសារ​វា​ថាម​កយកពេល​ណា​?»

មក​ពី​កាលនោះ​ខ្ញុំ​ត្រូវ​គេ​ចាប់​ក្រោយពេល​ដែល​លក់​ថ្នាំ​អស់​ ប៉ូលិស​មិន​ទាន់​ដាក់​បន្ទុក​ខ្ញុំ​ថា​ត្រូវ​តែ​ជាប់​ទោស​ធ្ងន់ធ្ងរ​ពី​ករណី​ជួញដូរ​គ្រឿងញៀន​ទេ​ អ៊ីចឹង​ហើយ​បើ​មាន​អ្នកធានា​ខ្ញុំ​ច្បាស់ជា​អាច​ចេញទៅ​ផ្ទះ​វិញ​បាន​ តែ​…

«អត់មាន​ទេ​លោកនាយ​ គេ​ថា​មិន​ខ្វល់​ បើ​បាន​វា​ដេក​គុក​គឺ​ល្អ​ហើយ​!»

ចម្លើយ​បែប​ហ្នឹង​ ខ្ញុំ​ទាយ​ដឹង​តាំងពី​ដំបូង​ ទើប​មិន​ស្លុតចិត្ត​មិនបាច់​ឈឺចាប់​អី​ខ្លាំង​។ បើ​គាត់​មាន​ចិត្ត​នៅ​គិតថា​ខ្ញុំ​ជា​កូន​ ច្បាស់ជា​តាម​រក​ខ្ញុំ​តាំងពី​ថ្ងៃ​ចេញ​ពី​ផ្ទះ​ដំបូង​មក​ហើយ​ មិនមែន​ទុក​ឱ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ប្រឡែង​ថ្នាំ​រហូតដល់​ត្រូវ​ប៉ូលិស​ចាប់​ទេ​។

ដល់ពេល​អា​ជាតិ​ថ្នាំ​អស់​ហ្នឹង​វា​ច្រៀប​ពេញ​ខ្លួន​ទៅ​ មនោសញ្ចេតនា​គ្រួសារ​ជាមួយ​ខ្ញុំ​ក៏​កាន់តែ​ផ្តាច់​អស់​ ខ្ញុំ​ប្រែក្លាយ​ជា​រឹងប៉ឹង​ មិនបាន​លួច​តូចចិត្ត​នឹង​អ្នកផ្ទះ​ បែរជា​គិត​យ៉ាង​ធូរ​ទៅវិញ​ថា​ បើ​បាន​ចេញ​ក៏​ល្អ​ បើ​អត់ទេ​ដេក​បន្ត​ស៊ី​ស្រួល​ក្នុង​គុក​ហ្នឹង​ទៅ​។

«ហ៊ើយ​…អា​ក្មេង​អស់នេះ​ វា​ហួស​នឹង​ប្រដៅ​ហើយ​ ទើបដល់​ថ្នាក់​ពុក​ម៉ែ​វា​លែង​រវល់​យ៉ាងនេះ!»

មេ​ប៉ុស្តិ៍​រអ៊ូ​មើល​មុខ​ខ្ញុំ​ហើយ​គ្រវី​ក្បាល​។ ប៉ូលិស​អស់​ហ្នឹង​ឃើញ​ខ្ញុំ​ត្រឹមតែ​ជា​ក្មេង​បាត​សង្គម​ បំពុល​សង្គម​ដែល​គ្មាន​អ្នកណា​រាប់រក​ ធ្វើឱ្យ​តែ​ពួកគាត់​ត្រូវ​រវល់​មក​ដេញ​ចាប់​ តែ​ពាក្យ​គាត់​អស់​ហ្នឹង​វា​មានន័យ​សម្រាប់​តែ​អា​ក្មេង​ដែល​មាន​ពុក​ម៉ែ​ស្រលាញ់​ នៅ​មើលថែ​បាន​ដិតដល់​ តែ​សម្រាប់​ក្មេងប្រុស​ដែល​ជួបប្រទះ​នឹង​រឿង​គ្រួសារ​បែបនេះ​ដូចជា​ខ្ញុំ​ស្តាប់​មិន​ចូល​ទេ​។

គាត់​មិន​ចង់​សួរនាំ​ពីដើម​ហេតុ​សោះ​ ថា​ខ្ញុំ​នៅក្នុង​គុក​ថ្ងៃនេះ​ក៏​ព្រោះតែ​អ្នកណា​? បើ​កុំមក​ហត់​នឹង​ចាប់​ខ្ញុំ​ ទៅតាម​ដាន​ល្បិច​កល់​ប្រពន្ធចុង​អស់នោះ​ ប្រហែល​គ្មាន​ពួក​ខ្ញុំ​នៅ​ទីនេះ​ទេ​។ យ៉ាងណា​ខ្ញុំ​នៅ​មានសាច់​ញាតិ​ម្នាក់​ដែល​បារម្ភ​ សុ​ដា​ប្អូន​ខ្ញុំ​មិនដែល​ទុក​ខ្ញុំ​ចោល​ទេ​ ប្រាំ​ថ្ងៃ​ក្នុង​មន្ទីរ​ឃុំខ្លួន​វា​នេះ​ហើយដែល​យក​បាយ​យក​ទឹក​មក​ឱ្យ​ខ្ញុំ​។ ខ្ញុំ​ខ្មាស​ប្អូន​សឹងតែ​មិន​ហ៊ាន​មើល​មុខ​វា​ចំ​ បាយ​ក៏​លេប​លែង​ចូល​ ទឹកភ្នែក​មួយ​តំណក់ៗ​របស់​វា​សឹង​តែ​ពុះ​ប្រ​ម៉ាត់​ខ្ញុំ​ឱ្យ​ដាច់​៖

«បង​ឯង​ខំ​ហូប​ឱ្យ​ច្រើន​ទៅ​ ឃើញ​អត់​ស្គម​ច្រើនណាស់​!»

អស់ពី​ម៉ាក់​ទៅ​ មានតែ​វា​ទេ​ដែល​ស្រលាញ់​ខ្ញុំ​ជាងគេ​ តែ​ខ្ញុំ​មិន​គួរ​តបស្នង​ការ​ស្រលាញ់​ប្អូនស្រី​ដោយ​ជំនួស​នឹង​បាយ​ម្ហូប​យក​មកដល់​គុក​នេះ​ទេ​។ នឹកឃើញ​អនុស្សាវរីយ៍​នៅ​ពីក្មេង​របស់​បងប្អូន​យើង​ម្តង​ៗ ខ្ញុំ​ចង់​ត្រលប់​ទៅផ្ទះ​វិញ​ណាស់​ ខ្ញុំ​ចង់​ធ្វើជា​មនុស្សសាមញ្ញ​ម្នាក់​ដែល​មិនបាច់​ប្រឡូក​នឹង​ជីវិត​បាត​សង្គម​ទាំងនេះ​ទៀត​ តែ​ចិត្ត​ស្អប់​ប៉ា​និ​ង​ប្រពន្ធ​គាត់​ វា​ធ្វើឱ្យ​ខ្ញុំ​លែង​ខ្វល់​ពី​រឿង​ត្រឹមត្រូវ​។ បើ​ខ្ញុំ​មិន​រស់​ខ្លួនឯង​ មិន​ចាយ​លុយ​ខ្លួនឯង​ មីង​នៅតែ​បាន​លេស​មើលងាយ​ខ្ញុំ​។

ខ្ញុំ​លេប​បាយ​មួយម៉ាត់​ក្នុង​មាត់​ ម្ហូប​ស្នាដៃ​ប្អូនស្រី​នៅតែ​ឆ្ងាញ់​ ខ្ញុំ​ចង់​សួរនាំ​ពី​រឿង​ប្តី​វា​ណាស់​ តែ​ហាមាត់មិនរួច​សោះ​ខ្ញុំ​ខ្មាស​សុ​ដា​ដែល​ការពារ​មិន​ឱ្យ​វា​រៀបការ​នឹង​អា​ជប៉ុន​នោះ​មិនបាន​។ ឃើញ​មុខ​មាត់​សុ​ដា​ស្រស់បស់​ គ្រាន់តែ​រាង​ស្គម​បន្តិច​ ប្រហែលជា​ប្តី​វា​មិនមែន​មនុស្ស​អាក្រក់​ធ្វើបាប​វា​ដូចដែល​ខ្ញុំ​គិត​ទេ​។

«អូន​ឯង​មករ​ក​បង ​ពួក​នោះ​មាន​ដឹង​ទេ​?»

ខ្ញុំ​មិនបាន​រាប់​ទាំង​ប៉ា​ គឺ​សំដៅ​តែ​លើ​ម្តាយកូន​បី​នាក់​នោះ​ ខ្លាច​ថា​មីង​យកពាក្យ​ទៅ​និយាយ​ឱ្យ​ប៉ា​ខឹង​សុ​ដា​ ដោយសារ​ខ្ញុំ​ទៀត​។ ទោះ​យ៉ាងណា ​ពាក្យ​ម៉ាក់​ដែល​ប្រដៅ​ឱ្យ​ខ្ញុំ​គោរព​ប៉ា​នៅតែ​មាន​ប្រសិទ្ធភាព​ តែ​សម្រាប់​អ្នកដទៃ​ដែល​មិន​ជាប់សាច់​ឈាម​សោះ​ ខ្ញុំ​គ្មាន​អី​ត្រូវ​មក​គោរព​ទេ​។

«ទោះ​គាត់​ដឹង​ក៏​ដឹង​ទៅ​ ខ្ញុំ​មិន​ខ្វល់​ទេ​! ចាំ​មើល​ខ្ញុំ​សាក​ទៅ​និយាយ​នឹង​ប្តី​ខ្ញុំ​ ក្រែង​អាច​មក​ធានា​បង​ឱ្យ​ចេញក្រៅ​ឃុំ​បាន!»

«មិនបាច់​ទៅ​ពឹង​គេ​ នាំ​តែ​មានរឿង​ដល់​ឯង​ទេ​ មិន​ប៉ុន្មាន​ថ្ងៃ​បង​នឹង​ចេញទៅ​វិញ​ហើយ​!»

«បង​ឯង​ចេញ​ម៉េច​បើ​គ្មាន​អ្នកធានា​នោះ​?»

ខ្ញុំ​លើកដៃ​អង្អែល​សក់​ប្អូនស្រី​ ព្រោះ​ចង់​ឃាត់​កុំ​ឱ្យ​វា​យំ​ មិនដឹង​ត្រូវ​តប​ម៉េច​បើ​ខ្ញុំ​ខ្លួនឯង​ក៏​មិន​ប្រាកដ​ថា​តទៅ​អាច​នឹង​មាន​សេរីភាព​ដើរលេង​តាម​អំពើ​ចិត្ត​ទៀត​ឬ​អត់​។ ខ្ញុំ​មានតែ​បន្លប់​វា​ដោយ​ខំ​ហូបបាយ​ឡើង​អស់ពី​ស្រាក់​ ហើយ​ប្រញាប់​ដេញ​ឱ្យ​វា​ទៅផ្ទះ​វិញ​ ខ្លាច​ប៉ា​មកវិញ​រក​វា​មិនឃើញ​។

តាំងពី​ថ្ងៃ​នោះ​មក ​ខ្ញុំ​លែង​បាន​ជួប​សុ​ដា​ទៀត​ ព្រោះ​បង​លុច្ស​ជួយ​រត់ការ​ឱ្យ​ខ្ញុំ​ចេញ​វិញ​ ពេលនោះ​ពួក​ខ្ញុំ​បួន​នាក់​ស្ម័គ្រចិត្ត​ធ្វើកូន​ចៅ​គាត់​ ហើយ​គាត់​ដាក់ឈ្មោះ​ឱ្យ​ខ្ញុំ​ថា​ អា​ Tiger​… ខ្ញុំ​បាន​សាក់​រូប​ខ្លា​នៅដើម​ដៃស្តាំ​ ជីវិត​របស់ខ្ញុំ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​អ្វី​ដែលគេ​ហៅថា​ រឿង​ត្រឹមត្រូវ​…

វគ្គ៖ ក្រោម​លំហ​មេឃ​ដ៏​ថប់ដង្ហើម​

ក្រោយពេល​បាន​ចេញពី​គុក​ម្តង ​ពួក​យើង​កាន់តែ​មាន​ភាព​ក្លាហាន​ ហើយ​ហ៊ាន​ប្រឡូក​ជាង​មុន​ ព្រោះ​មិនបាច់​ទៅ​ខ្វល់​អី​នឹង​គ្រួសារ​ បើ​ពួកគេ​មិនដែល​ទុក​យើង​ក្នុងចិត្ត​ផង​ មានតែ​បងប្អូន​ខាង​នេះ​ទេ​ដែល​ទុក​យើង​សំខាន់​ ឱ្យ​លុយ​ចាយ​ ឱ្យ​បាយ​ស៊ី​ អ៊ីចឹង​ហើយ​ ពួក​យើង​មានតែ​ខំ​លក់​វា​ឱ្យ​បាន​ចំនួន​ច្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។ កាល​យប់​មួយ​នោះ ​ភ្លៀង​ខ្លាំង​ណាស់​ដូចជា​ធ្លាយ​មេឃ​…

អា​ជា​និង​ខ្ញុំ​ឈរ​ចាំ​អា​ទ្រី​នៅផ្ទះ​បែកបាក់​មួយ​ដើម្បី​ចេញដំណើរ​ទៅ​រកស៊ី​ តែ​បាត់​មួយ​ល្ងាច​មិន​ឃើញ​វា​ត្រលប់​មកវិញ​សោះ​។

«អា​ទ្រី​វា​មកដល់​អង្កាល់​វ៉ី​?»

ខ្ញុំ​រអ៊ូ​ទាំង​បារម្ភ​ ព្រោះ​វា​ប្រាប់​ថាទៅ​អើត​ផ្ទះ​តែមួយ​ភ្លែត​សោះ​ នេះ​ជាង​មួយថ្ងៃ​ទៅ​ហើយ​ អ្វី​ដែល​សំខាន់​មិនដឹង​វា​យក​ថ្នាំ​ទៅជាមួយ​ឬ​អត់​ ខ្លាច​តែ​ប៉ូលិស​កាក់​បាន​ដូច​លើក​មុន​ទេ​។

«អើៗ​ រាប់​ម៉ោង​ហើយ​អ្ហី​? មិន​ទាន់​ចេញ​លក់​បាន​មួយ​គ្រាប់​សោះ​ អ្ហែង​ចង់​ចាំ​វា​ទៀត​ឬក៏​ម៉េច​?»

អា​ជា​វា​ធ្វើមុខជូរ​ប្រឹង​ក្តោប​ថ្នាំ​ក្នុង​កាបូប​ជាប់​ ព្រោះ​មេឃ​មិន​ត្រឹមតែ​ភ្លៀង​ទេ​ ថែមទាំង​មាន​ខ្យល់​បោកបក់​សាច​មក​ប៉ះ​យើង​ទៀត​ ដំបូលផ្ទះ​ដែល​បាក់បែក​ លិច​ស្ទើរតែ​គ្រប់កន្លែង​ បើ​ត្រូវ​ថ្នាំ​រលាយ​ច្បាស់ជា​ខាតចុងខាតដើម​ហើយ​។ ខ្ញុំ​មិនទាន់​អស់ចិត្ត​ ព្រោះ​តាម​ដឹង​ផ្ទះ​អា​ទ្រី​ក៏​នៅ​រាង​ឆ្ងាយ​ដែរ​ ហើយ​មេឃ​ភ្លៀង​ទៀត​ក្រែង​វា​មិនទាន់​ចេញ​មកវិញ​ក៏​តប​ទៅ​អា​ជា​ថា​៖

«ចាំ​តិច​ទៅ​អ្ហា!»

«អញ​ខ្លាច​តែ​វា​មានរឿង​ទេ​អ្ហា​ វាយ​ក​ថ្នាំ​ទៅ​តាម​អ្ហេស?»

ខ្ញុំ​កាន់តែ​ភ័យ​បន្តិច​ដែរ​ តែ​ក៏​រហ័ស​ទាញ​កាបូប​របស់​វា​មក​រាប់មើល​ ហាក់​ធូរចិត្ត​បន្តិច​ ដែល​វា​ឆ្លាត​មិន​ចេះ​យក​ថ្នាំ​ទៅជាមួយ​៖

«មាន​ណា​ វា​ទុក​នៅ​ហ្នឹង​ទាំងអស់​ហ្នឹង​!»

«អ្ហើយ​! ភ្លៀង​ៗៗ​ មិន​ទាន់​រកស៊ី​បាន​មួយ​រៀល​ផង​ សង្ស័យ​ស្អែក​អត់បាយ​ស៊ី​ទេ​អ្ហា!»

អា​ជា​វា​ដើរចុះ​ដើរ​ឡើង​មិនឈប់​ ណាមួយ​ខ្លាច​ថា​លក់​មិនបាន​ ណាមួយ​មិនដឹង​អា​ទ្រី​វា​មានរឿង​មែន​ក៏​អត់​ ឯខ្ញុំ​ដែល​អង្គុយ​ស្ងៀម​តែ​ចិត្ត​មិនបាន​ស្ងប់​នោះ​ទេ​ ពួក​យើង​ទាំង​បី​នាក់​ជា​បងប្អូន​ ច្បាស់​មិន​ចង់​ឃើញ​អ្នកណាមួយ​ត្រូវ​ដេក​គុក​ម្តង​ទៀត​ដែរ​។ ពេលនោះ​សំឡេង​គោះ​ទ្វា​ក៏​លាន់​ឡើង​…

តុ​កៗៗៗ​

មានភាគបន្ត!

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ៥)
វគ្គ៖ ថ្នាំញៀន

ខ្ញុំ​តប់ប្រមល់​រៀន​លែង​ចូល​ រស់នៅ​ក្នុង​ផ្ទះ​ដែល​គ្មាន​ក្តីសុខ​ដូចជា​អ៊ំ​ថា​មែន​ គេ​យក​លុយ​ជប៉ុន​ទៅ​ទិញ​ម៉ូតូ​​ឱ្យ​កូនៗ​គេ​ហ៊ឺហា​លើ​គំនរ​ទុក្ខ​របស់​យើង​ ខ្ញុំ​ដើរ​មិនដែល​ចូលផ្ទះ​ទេ​។ ខ្ញុំ​ប្រឡង​បាក់ឌុប​ធ្លាក់​ ប្រពន្ធ​ចុង​ប៉ា​កា​ន់​តែ​បានដៃ​ថា​ឱ្យ​ខ្ញុំ​ព្រឹកល្ងាច​…

ខ្ញុំ​ទាល់ច្រក​ហើយ​ ពេលខ្លះ​គិតថា​ បើ​ខ្ញុំ​ស្លាប់​បា​ត់​ប៉ា​មុខ​ជា​មាន​វិប្បដិសារី​។ ខ្ញុំ​ចង់​បញ្ឈឺ​ប៉ា​ដោយ​ការ​សម្លាប់​ខ្លួន​ ល្ងាច​មួយ​ក្រោយពេល​ដែ​លប៉ា​ស្តីថា​ឱ្យ​ខ្ញុំ​បន្ទាប់ពី​ប្រពន្ធ​គាត់​ចាក់ចុច​ ខ្ញុំ​កាន់​ក្រ​ម៉ា​ដើរ​ទៅ​ដើមឈើ​ធំ​មួយ​កន្លែង​ដី​ម្ចាស់​ទុកចោល​ប្រុង​ថា​ចងក​។

ពេល​ចង​ក្រ​ម៉ា​រួច​ខ្ញុំ​គិតថា​ បើ​បាន​ទៅ​ជួប​ម៉ាក់​ពេលនេះ​គឺ​ប្រហែល​ខ្ញុំ​សប្បាយចិត្ត​ជាង​រស់នៅ​ជួប​មុ​ខ​ប៉ា​ តែ​មិនទាន់​បាន​ឡើងលើ​គល់ឈើ​ផង​ មិត្តភ័ក្ដិ​ខ្ញុំ​ពីរបី​នាក់​ក្បែរ​ផ្ទះ​វា​រត់​មក​ស្រែក​ឃាត់​៖

«ហេ​! អ្ហែង​ប្រុង​លេង​មែនទែន​អី​ហា​?»

ពួកវា​ត្រឹម​ជា​អ្នកជិតខាង​ទេ​ តែ​បារម្ភ​ពី​ខ្ញុំ​យ៉ាងនេះ​ខុសពី​មនុស្ស​ដែល​មាន​ឈាម​ក្នុង​ខ្លួនខ្ញុំ​ តែ​មិន​ចាប់អារម្មណ៍​ថា​កូន​រស់​ឬ​ងាប់​បែប​ណា​។ ពួក​នោះ​វា​ដឹងរឿង​ក្នុង​គ្រួសារ​ខ្ញុំ​ ហើយ​ឃើញ​ខ្ញុំ​ចម្លែក​ប៉ុន្មាន​ថ្ងៃ​ទើប​វា​តាមដាន​ដឹង​ថា​ខ្ញុំ​ប្រុង​ធ្វើ​រឿង​ឆ្កួត​មួយ​នេះ​។ អា​មួយ​មក​ចាប់​ទាញ​ខ្ញុំ​ អា​មួយ​ឡើង​ដើម​ឈើ​ទៅ​ស្រាយ​ក្រ​ម៉ា​ បើ​មិនបាន​ពួកវា​ថ្ងៃ​នោះ​ខ្ញុំ​ច្បាស់ជា​ក្លាយទៅជា​ខ្មោច​អនាថា​យាម​ដើមឈើ​ឱ្យ​គេ​ហើយ​។ បន្ទាប់មក​ពួកវា​ក៏​ចេះតែ​នាំ​ខ្ញុំ​ទៅ​នេះ​ទៅ​នោះ​ដើម្បី​បន្លប់​ទុក្ខ​។ ខ្ញុំ​ចាប់ផ្តើម​សេពគប់​មិត្តភ័ក្ដិ​ដែល​សុទ្ធតែ​មាន​បញ្ហា​ដូចគ្នា​ អ៊ីចឹង​ហើយ​ទើប​ពួកវា​យល់ចិត្ត​ខ្ញុំ​ច្បាស់​។ ក្រោយពី​នោះ​មក ​ពួក​យើង​បាន​បបួលគ្នា​ជួលផ្ទះ​សំណាក់​ដេក​ លក់​នាឡិកា ខ្សែ​ក ហើយ​លក់​ម៉ូតូ​លែង​ចូលផ្ទះ​។

ដើម្បី​បន្លប់​រឿង​ដែល​កើតឡើង​នៅក្នុង​គ្រួសារ​ ពួក​យើង​អត់មាន​ធ្វើ​អី​ច្រើន​ក្រៅពី​ផឹកស៊ី​សប្បាយ​ លេង​ហ្គេម​ លេងល្បែង​ដើររក​ស្រី​ច្រៀង​កំដរ​ មាន​សេរីភាព​និង​ក្តីសុខ​ពេញទំហឹង​ហើយ​។

«អ្ហ៎​! លើក​ឱ្យ​ដាច់​វ៉ើយ​ បើ​អាណា​បន្លំ​ អា​ហ្នឹង​ថោក!»

អា​ជា​វា​លួច​រអ៊ូ ​ព្រោះតែ​ខ្លាច​ផឹក​ចាញ់​គេ​ អា​នេះ​ខ្លាច​តែ​អស់​លុយ​ច្រើន​ស៊ីផឹក​បាន​តិច​ទើប​វា​ផ្តាំ​ទៅ​អា​ទ្រី​ដែល​លើក​មួយ​កែវ​មិនដល់​មួយ​ដង្ហើម​។ អា​ទ្រី​ដឹងខ្លួន​ថា​អា​ជា​ឌឺដង​វា​ក៏​សើច​ ខ្ញុំ​ក៏​សួរ​ទៅ​ពួកវា​បន្លប់​បរិយាកាស​៖

«ហើយ​ចេញពី​នេះ​ទៅណា​ទៀត​យើង​?»

«យើង​ទៅណា​ក៏បាន​ដែរ​អ្ហា​ លុយ​ពេញ​មួយ​កាបូប​ចាយ​ម៉ា​អស់ដៃ​ទៅ!»

អា​ជា​វា​ជឿជាក់​លុយ​រួម​ដែល​ពួក​យើង​ប្រមូលរបស់​លក់​អស់​គ្មាន​សល់​ពី​ខ្លួន​ វា​មិន​ខ្វល់​ថា​បន្ទាប់​ពី​នេះ​ទៅ​ពួក​យើង​ប្រហែល​នឹង​ត្រូវ​ដើរ​សុំ​បាយ​គេ​ស៊ី​ផង​មិនដឹង​។

«ចាំ​អញ​នាំទៅ​កន្លែង​មួយ​វ៉ើយ​ អស្ចារ្យ​​​ណាស់!»

«ស្អី​? កន្លែង​មុន​ហ្នឹង​អ្ហី​? អូយ​! អាណិត​អញ​ទៅ​អា​ទ្រី​អើយ​អ្ហា​ មុខ​ឱ្យ​ចាស់​ៗដូច​ម៉ែ​អ្ហែង​ហ្នឹង​អ្ហាស​ ហ៊ឹស​! ទៅ​តែម្តង​រៀង​ហើយ​អ្ហា!»

«ម្តង​ហ្នឹង​អ្ហាស​​​ អញ​ធានា​ថា​ ម៉ា​អេម​វ៉ើយ!»

អា​ជា​ពែប​មា​ត់​ធ្លាប់​ម្តង​ត្រូវ​អា​ទ្រី​លែង​បាក់​ចង្កេះ​នាំ​ទៅ​រក​ស្រី​ខារ៉ាអូខេ​មុខ​សុទ្ធតែ​ចំណាស់​ម៉ែ​ បទ​អី​ក៏​មិន​ចេះ​ក្រៅពី​រាំវង់​សា​រ៉ា​វ៉ាន់​ចេញពី​ហ្នឹង​​វិញ​ អា​ជា​និង​ខ្ញុំ​ដេញ​ទាត់​អា​ទ្រី​ហុយ​ដី​ ម្តងនេះ​មិន​ដឹង​ថា​អា​ជា​វា​ជឿ​ព្រម​ប្រថុយទៅ​តាម​អា​ទ្រី​ទៀត​ឬ​អត់​ទេ​ បើ​មើលទៅ​វា​ដូចជា​រអា​សម្បើម​ណាស់​។

ផឹកស្រា​ ឱប​ស្រី​ ដេក​ក្រៅ​ផ្ទះ​ ខ្ញុំ​ចាប់​ធ្វើ​រឿង​ទាំងអស់​ដែល​គិតថា​ធ្វើខ្លួន​ឯង​ឱ្យ​ទៅជា​មនុស្ស​ប្រុស​ពិតៗ​ តែ​ខ្ញុំ​មិនដែល​ភ្លេច​ទេ​ម៉ែ​…គាត់​តែងតែ​ធ្វើ​ឱ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក​ នៅពេល​ដែល​ខ្ញុំ​នឹកដល់​គាត់​…

«មនុស្ស​ស្រី​គេ​មិន​ចូលចិត្ត​ប្តី​ប្រមឹក​ទេ​!»

ពាក្យ​ម៉ាក់​ស្រាល​ស្រទន់​ពេល​គាត់​កំពុង​ធ្វើម្ហូប​ ហើយ​និយាយ​ប្រៀនប្រដៅ​ខ្ញុំ​ដែល​បើក​ឃើញ​កំពុង​ស្រា​បៀរ​នៅក្នុង​ទូរ​។ ម៉ាក់​ខំ​រុំ​ក្រណាត់​ព្រោះតែ​ខ្លាច​ខ្ញុំ​ឃើញ​ គាត់​ទុក​ឱ្យ​ប៉ា​ហូប​តិច​ៗ​ពេល​ល្ងាច​គ្រាន់នឹង​បាយ​ឆ្ងាញ់​។

«បើ​មិន​ផឹក​បាន​អី​នោម​ម៉ាក់​?»

ខ្ញុំ​ធ្វើជា​សួរ​លេង​ដឹង​ដែរ​ថា​វា​ឈ្លើយ​ ហើយ​និង​គេច​មិន​ផុត​ពី​ការ​សម្លក់​របស់​ម៉ាក់​៖

«មិនមែន​ថា​មិន​ឱ្យ​ផឹក​ គ្រាន់តែ​មិន​ចង់​ឱ្យ​ប្រមឹក!»

«ចុះបើ​ខ្ញុំ​រៀន​ផឹក​ល្អ​ទេ​ម៉ាក់​?»

គាត់​លើក​វែក​ឆា​រហ័ស​ប្រុង​​សំពង​ក្បាល​ខ្ញុំ​។ ម៉ាក់​ស្លូត​ណាស់​ តែ​ស្លូត​ពេល​ដែល​ខ្ញុំ​ស្រួល​និយាយ​ប៉ុណ្ណោះ​ បើ​ហ៊ាន​តែ​ខ្ញុំ​រឹងក្បាល​ ឈ្លើយ​ដាក់​គាត់​ម៉ាក់​មុខ​ក្លាយជា​បងប្អូន​ខ្លា​ភ្លាម​។ ខ្ញុំ​ខំ​គេច​សឹង​ថា​ថ្លោះ​ក ម៉ាក់​ខាំមាត់​ក្នាញ់​នឹង​ខ្ញុំ​៖

«បើ​ឯង​ចង់​ផឹក​ រំលង​វែក​ឆា​ម៉ាក់​សិន​ទៅ!»

«ហ៊ើយ​ម៉ាក់​! បើ​អ៊ីចឹង​ម៉េច​នឹងអាច​ក្លាយជា​មនុស្ស​ប្រុស​ពេញ​លក្ខណៈ​ដូច​គេ​?»

ខ្ញុំ​រអ៊ូ​លេង​នឹង​ម៉ាក់​ មិនមែន​ចង់​ផឹកស្រា​បៀរ​មួយ​កំប៉ុង​នោះ​ប៉ុន្មាន​ តែ​ចិត្ត​ខ្ញុំ​ចង់​ឈ្នះ​ម៉ាក់​។ គាត់​ក៏​បាន​ឱកាស​រៀបរាប់​ប្រាប់​ខ្ញុំ​ឡើង​ចង់​ងងុយដេក​៖

«មនុស្ស​ប្រុស​ពិ​តៗ​មិន​មែន​សំដៅ​លើ​ផឹក​ច្រើន​មិន​ស្រវឹង​ លេង​ច្រើន​មិនចាញ់​នោះ​ទេ​! តែ​ជា​មនុស្ស​ប្រុស​ដែល​អាច​ធ្វើជា​គំរូ​ និង​ជា​បង្គោល​ដ៏​រឹងមាំ​មួយ​សម្រាប់​គ្រួសារ​!»

ខ្ញុំ​លូក​ចាប់​ម្ហូប​ក្នុង​ខ្ទះ​មក​ភ្លក់​ហាក់​មិន​ចាប់អារម្មណ៍​នឹង​ការប្រៀនប្រដៅ​របស់​ម៉ាក់​។ ប្រពន្ធ​ដើម​​​ប៉ា​វាយ​ដៃ​គ្មាន​របប​របស់​ខ្ញុំ​ដោយ​ស្នាមញញឹម​ ពេលនេះ​ទើប​ខ្ញុំ​ដឹង​ថា​ទោះ​ម្ហូប​ហាង​ថ្លៃ​ប៉ុណ្ណា​ ទំនើប​ប៉ុណ្ណា​ក៏​មិន​ស្មើនឹង​ស្នាដៃ​ម៉ាក់​ឆា​សាច់​លាយ​នឹង​បន្លែ​ដែរ​។

នឹកដល់​វត្តមាន​ម៉ាក់​ដែល​ធ្លាប់​រីករាយ​ក្នុង​ផ្ទះ​ ខ្ញុំ​ក៏​នឹកខឹង​ដល់​ប៉ា​ភ្លាម​ បើ​មិនមែន​មក​ពី​គាត់​យក​ស្រី​ម្នាក់​នោះ​មក​នៅក្នុង​ផ្ទះ​ ខ្ញុំ​ក៏​មិន​ត្រូវ​មក​រស់នៅ​តែលតោល​យ៉ាងនេះ​ដែរ​ ហើយ​ពេលនេះ​គាត់​ស្រាប់តែ​ឱ្យ​សុ​ដា​រៀបការ​ជាមួយ​ជនជាតិ​ជប៉ុន​ដែល​មិនដឹង​ថា​ជា​ប្តី​គេ​ឬអត់​នោះ​ទៀត​។ ខ្ញុំ​គិត​អើយ​គិត​ថា​នឹង​ត្រូវ​ជួយ​ប្អូនស្រី​ដោយ​របៀបណា​ តែបើ​ឱ្យ​នាង​មក​រស់នៅ​គ្មាន​គោលដៅ​បែបនេះ​ដូចជា​ខ្ញុំ​ច្បាស់ជា​មិនបាន​ឡើយ​។

«យី​! ហើយ​ចុះ​អ្ហែង​ធ្វើមុខ​អី​យ៉ាប់​ម៉េស​អ្ហា​?»

អា​ទ្រី​សួរ​ បន្ទាប់ពី​វា​អង្គុយ​មើល​មុខក្រៀម​ផ្អេះ​ខ្ញុំ​អស់​រយៈពេល​ជិត​កន្លះម៉ោង​។ ឃើញ​ខ្ញុំ​មិន​ផឹក​មិន​ស៊ី​ ពួកវា​ស្មានថា​ខ្ញុំ​នឹកផ្ទះ​ តែ​រឿង​នេះ​មានតែ​អា​ជាទេ​ដែល​ដឹង​៖

«ថ្ងៃនេះ​​​ប្អូនស្រី​វា​ការ​ វា​នឹកផ្ទះ​នឹង​ណា!»

«អើ​! បើ​ថា​នេះ​ លើកគ្នា​ទៅ​ស៊ី​តែម្តង​ទៅ​អ្ហា​ អញ​កំពុងតែ​ដាច់យ៉ៃ​ផង​!»

«បើ​ពួក​អ្ហែង​មិន​ចង់​ឱ្យ​អញ​ចូល​គុក​នោះ​ កុំមក​និយាយ​ពី​រឿង​ទៅផ្ទះ​ជាមួយ​អញ​ បើ​អញ​ទៅ​ឃើញ​មុខ​ពួក​អស់នោះ​ ប្រហែលជា​មាន​ងាប់​រស់​ម្ខាង​ៗហើយ​​​!»

ខ្ញុំ​និយាយ​ច្រឡោត​ខឹង​ជះ​ដាក់​ពួកវា​ទាំងដុល​ តែ​ក្នុងចិត្ត​គុំ​ស្អប់​នឹង​អ្នកផ្ទះ​ជិត​ឆ្កួត​ទៅ​ហើយ​ មួយ​ខ្ញុំ​បារម្ភ​ពី​សុ​ដា​ដែល​ត្រូវ​រៀបការ​ប្តី​បរទេស​ទាំង​ដែល​ខ្លួនឯង​មិន​ចេះនិយាយ​ជប៉ុន​អី​មួយម៉ាត់​ ពីរ​ខ្ញុំ​ស្អប់​មីង​ដែល​បង្ខំ​ឱ្យ​​​អនាគត​បងប្អូន​ខ្ញុំ​ត្រូវ​វិនាស​ព្រាត់ប្រាស​បាន​តាមចិត្ត​ បី​ខ្ញុំ​ស្អប់​ប៉ា​ណាស់​ ដែល​គាត់​ព្រោះតែ​ស្រី​មិន​ខ្វល់​ពី​សេចក្តី​សុ​ខកូន​ៗ។

កំហឹង​ប៉ុណ្ណេះ​ល្មម​ថា​ខ្ញុំ​នាំ​ពួកវា​ទៅ​ដុត​រោងការ​ចោល​ បើ​មិន​យល់មុខ​សុ​ដា​ទេ​ ខ្ញុំ​ក៏​មិន​ខ្លាច​នឹង​ដេក​គុក​ដែរ​។ រវល់​តែ​ខឹង​ពេក ​ខ្ញុំ​ក្រវាត់​ដៃ​ប៉ះ​កែវ​មួយ​ធ្លាក់​ខ្ចាយ​ដោយ​អចេតនា​ អា​ជា​និង​អា​ទ្រី​ភ្ញាក់​សឹង​ហើប​គូទ​ពី​តុ​។ ខ្ញុំ​សម្លឹងមុខ​ពួកវា​ធ្វើមិនដឹង​ ព្រោះ​នៅ​គិត​ច្រើន​រឿង​មង្គលការ​សុ​ដា​នៅ​ឡើយ​ គ្មាន​អារម្មណ៍​ទៅ​សើច​នឹង​ប្រតិ​កម្ម​ឆ្កួត​ៗរបស់​ពួកវា​ទេ​។

«ថី​អានេះ​? និយាយលេង​ផង​មិនបានទេ​អ្ហា​?» អា​ទ្រី​និយាយ​ មិន​តែ​ប៉ុណ្ណឹង​វា​ក៏​ច្រៀង​​ឌឺ​ខ្ញុំ​៖

«អូន​មិនដឹង​ខ្លួន​ថា​អូន​នេះ​ហើយ​ អូន​អើយ​ដែល​ធ្វើ​ឱ្យ​បង​ខ្លោច​ផ្សារ​ បង​ក៏​មិន​យល់ថា​ពុល​ស្នេហា​…»

អា​ជា​ទះស្មា​មួយ​ដៃ​អា​ទ្រី​ឈប់​ច្រៀង​៖

«នែ៎​! នៅ​ច្រៀង​ហ្នឹង​ហើយ​អានេះ!»

អា​ទ្រី​ងាក​មក​សួរ​ខ្ញុំ​បន្លប់​ខ្លាច​គេ​ថា​សំឡេង​វា​មិន​ឈ្នះ​គោ​រោទ៍​៖

«ហើយ​បើ​មិនទៅ​ទេ​ អ្ហែង​អង្គុយ​ខ្វល់​ធ្វើ​អី​អ្ហា​?»

«មក​ពី​អត់​លុយ​មួយ​រៀល​ហ្នឹង​អ្ហាស!»

«ចង់​ចងដៃ​ប្អូន​អ្ហេស? អ្ហី​ក៏​ចង់បាន​លុយ​ដើរលេង​អ្ហាស​? បើ​ថា​ចង់​រកលុយ​មិនមែន​អត់​ក្រឡា​ឯណា​ ឱ្យ​តែ​ហ៊ាន​!»

អា​ទ្រី​វា​បង្ហើប​ហើយ​ញាក់ចិញ្ចើម​ មកដល់​ដំណាក់កាល​នេះ​ទោះ​អ្វី​ក៏​មិន​ខ្លាច​ដែរ​ ឱ្យ​តែ​មាន​លុយ​ចាយ​ មាន​បាយ​ស៊ី​ បាន​ដេក​ឆ្អែត​គឺជា​សេរីភាព​ពួក​យើង​ហើយ​ មិនបាច់​ទ្រាំ​នៅក្នុង​ផ្ទះ​ចាំ​ស្តាប់​តែ​ប្រពន្ធ​ចុង​ប៉ា​ទេសនា​ ប្តឹងប្តល់​ប៉ា​ព្រឹក​ល្ងាច​ៗនោះ​ទេ​។

មានភាគបន្ត!

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ៤)
ខ្ញុំ​មិន​ខ្វល់​ពី​សម្តី​ប៉ា​ទេ​ ព្រោះ​បារម្ភ​ពី​ប្អូនស្រី​ស្ទើរតែ​ដាច់ដង្ហើម​ទៅ​ហើយ​។ ខ្ញុំ​ចង់ទៅ​ក្បែរ​ប្អូនស្រី​ តែ​ប៉ា​ចង្អុល​មុខ​ឱ្យ​ខ្ញុំ​នៅ​ឱ្យ​ឆ្ងាយ​ពី​នាង​ ខ្ញុំ​ខឹង​ណាស់ ​តែ​ក៏​មិន​ចង់​ឃើញ​សុ​ដា​កាន់តែ​ពិបាក​។

បន្ទាប់​ពី​ប៉ា​ស្រែកហៅ​និង​ដាក់ប្រេង​កូឡា​ឱ្យ​ហិត សុ​ដា​ក៏​ភ្ញាក់​ដឹង​ខ្លួន​សើងមម៉ើង​វិញ​ តែ​នាង​មិន​បាន​និយាយ​អី​ក្រៅពី​យំ​។ ពេលនោះ​ទើប​ខ្ញុំ​ដឹង​ថា​ខ្លួនឯង​ទន់ជ្រាយ​បំផុត​ ពេល​ដែល​ឃើញ​ប្អូន​ស្រី​ជាទី​ស្រលាញ់​ត្រូវ​ឈឺចាប់​ ទឹកភ្នែក​មួយ​តំណក់​របស់ខ្ញុំ​បាន​ស្រក់​ចុះ​ តែ​យ៉ាងណា​ខ្ញុំ​មិន​ចង់​ឱ្យ​ម្តាយ​កូន​ប្រពន្ធ​ចុង​ប៉ា​ឃើញ​វា​ឡើយ​។

ទោះ​ដឹង​ហើយ​ថា​ប៉ា​ចាប់​ផ្តើម​ស្អប់​ខ្ញុំ​ដល់​ឆ្អឹង​ តែ​ឃើញ​គាត់​នៅ​សេសសល់​ក្តី​ស្រលាញ់​ខ្លះ​បារម្ភ​ពី​សុ​ដា ​ខ្ញុំ​ក៏​ធូរចិត្ត​បន្តិច​ ខ្ញុំ​ទម្លាក់​កំហុស​គ្រប់យ៉ាង​ទៅលើ​មីង​ប្រពន្ធចុង​ បើ​អាច​ខ្ញុំ​ចង់តែ​ចាប់​ទាញ​ពួក​គេ​យក​ទៅ​ឃុំ​ឱ្យ​បាត់​ពីមុខ​មាត់​គ្រួសារ​មួយ​នេះ​ បើ​គ្មាន​គាត់ ​ប៉ា​ក៏​មិន​ក្លាយជា​បែបនេះ​ដែរ​។

ខ្ញុំ​លែង​ចង់​ឈ្លោះ​ជា​មួយ​ប៉ា​ ហើយក៏​មិន​ចង់​ប្រឈម​មុខ​នឹង​ប្អូនស្រី​ដែល​ត្រូវ​មក​រងគ្រោះ​ដោយ​សារ​ខ្ញុំ​ ថា​ប្រុង​ឡើង​ទៅ​បន្ទប់​ដើម្បី​សំងំ​លាក់ខ្លួន​ រង់ចាំ​រឿង​កន្លង​ផុត​ មិនទាន់​បាន​ដើរ​ដល់​ជណ្តើរ​ផង​ មីង​ម្តាយចុង​ស្រែក​ឃាត់​ខ្ញុំ​៖

«ឯង​ចង់​ឡើង​ទៅ​ប្រមូលរបស់​អី​ទៀតហើយ​? លក់​ម៉ូតូ​មួយ​នៅ​ចាយ​មិន​គ្រាន់​អ្ហេស?»

«មីង​ឯង​អី​ក៏​អា​ក្រ​ក់​ម៉េ​ស? កុំ​ឃើញ​ខ្ញុំ​មិន​មាត់​បានចិត្ត​ពេក​!»

ប៉ា​ស្រាប់តែ​ស្ទុះ​មក​ទាញ​ខ្ញុំ​បោះ​ចេញក្រៅ​ទ្វារ​ ខ្ញុំ​ឃើញ​គាត់​ខឹង​ខ្លាំង​ណាស់​ ភ្នែក​គាត់​ក្រហម​ទឹកមុខ​មាំ​ដែល​ខ្ញុំ​មិនធ្លាប់​ឃើញ​គាត់​បែបនេះ​ពីមុន​សោះ​ ហើយក៏​មិន​សម​ថា​ធ្វើ​ព្រោះតែ​ខឹង​ខ្ញុំ​មួយ​ឆាវ​ទេ​៖

«ចេញពីផ្ទះ​អញ​ទៅ​ ហើយ​កុំមក​ឱ្យ​អញ​ឃើញ​មុខ​ទៀត!»

«ប៉ា​ដេញ​ខ្ញុំ​ព្រោះតែ​ស្រី​ម្នាក់​នេះ​?»

ខ្ញុំ​ហ៊ាន​លើកដៃ​ចង្អុលមុខ​មីង​ដែល​កូនប្រុស​ទាំងពីរ​របស់​គេ​ប្រុងនឹង​ស្ទុះ​មក​ដាល់​ខ្ញុំ​ចំពោះ​មុ​ខប៉ា​ តែ​ពេល​ឃើញ​ខ្ញុំ​សម្លក់​ពួកវា​វិញ​ ទើប​ធ្វើ​នៅ​ស្ងៀម​បាន​ត្រឹម​ខឹង​តែ​មិន​ហ៊ាន​ ចរិត​កំសាក​ពួកវា​គ្មាន​អី​មក​ហក់​នឹង​ខ្ញុំ​កើត​ទេ ​បើ​មិនមែន​អាង​ប៉ានិ​ងម៉ាក់​វា​។

«ចាប់ពី​ថ្ងៃនេះ​ទៅ​ ឯង​មិនមែន​ជា​កូន​អញ​ទៀត​ទេ!»

ប៉ា​ទាញ​ទ្វារ​បិទ​គ្រាំង​ ខ្ញុំ​បានឃើញ​មុខ​សុ​ដា​លើក​ចុងក្រោយ​ពេលនោះ ​ហើយ​ប្អូនស្រី​ខ្ញុំ​យំខ្លាំង​ណាស់ ​តែ​រឿង​នេះ​វា​ពិបាក​នឹង​ហាមឃាត់​ក៏​ព្រោះតែ​ចរិត​គុំគួន​និង​ឆេវឆាវ​របស់ខ្ញុំ​ដែរ​។ យ៉ាង​ណា​ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​លំទោន​ចំពោះ​ស្រី​ម្នាក់​នោះ​ ហើយក៏​គ្មាន​អារម្មណ៍ល្អ​អី​ជាមួយ​ឪពុក​កូន​ត​ទៅ​ទៀត​ដែរ​។ ខ្ញុំ​តូចចិត្ត​ពេក​ក៏​រត់​ទៅ​ស្រែ​ជាមួយ​អ៊ំ​ប្រាំ​ថ្ងៃ​។

«ងាប់​ហើយ​ប៉ា​ឯង​វាយ​កូន​ខ្លាំង​ថ្នាក់​នេះ​?»

អ៊ំ​ដែល​ជា​បង​បង្កើត​ម៉ា​ក់​ខ្ញុំ​ស្អំ​ពន្លៃ​ដែល​ដុត​ក្តៅ​ៗលើ​ខ្នង​ខ្ញុំ​។ ខ្ញុំ​ភ្ញោច​ៗស្មា​ ព្រោះតែ​ឈឺ​ពេក​ តែ​វា​ឈឺ​មិន​ស្មើ​ចិត្ត​ដែល​ចាញ់​ម្តាយកូន​មួយ​ក្រុម​នោះ​ទេ​។

«របួស​លើ​ខ្លួន​ប៉ុណ្ណឹង​ វា​មិន​ស្មើ​របួស​ក្នុងចិត្ត​ទេ​អ៊ំ!»

«ហើយ​អា​ដា​ប្អូន​ឯង​វា​យ៉ាងម៉េច​ហើយ​?»

អ៊ំ​សួរ​បារម្ភ​ព្រោះ​ខ្ញុំ​ប្រាប់​ថា​ មួយ​ទំហឹង​ដៃ​ប៉ា​ដែល​ប្រុង​វាយបំបាក់​ឆ្អឹងខ្នង​ខ្ញុំ​ត្រូវ​សុ​ដា​រង​ជំនួស​ តែ​សំណាង​ហើយដែល​ពេលនោះ​ខ្ញុំ​ចាប់​ទាញ​សុ​ដា​ទាន់​ បើ​មិន​អ៊ីចឹង​ប្អូន​ខ្ញុំ​ទេ​ដែល​ត្រូវ​ដេក​ស្អំ​បែប​នេះ​ ថា​មិន​ស្រួល​ប្រហែល​ដេកពេទ្យ​ព្រោះ​តែ​ចិត្ត​គ្មាន​មេត្តា​របស់​ឪពុក​ដូច​ជា​ប៉ា​ហើយ​។

«សុ​ដា​មិន​អី​ទេ​អ៊ំ​ ប្រហែល​រន្ធត់ចិត្ត​ពេក​ ទើប​វា​ដួលសន្លប់​!»

«ហ៊ើយ​…ប៉ា​ឯង​មិន​គួរ​ងប់​នឹង​ស្រី​នោះ​ដល់​ថ្នាក់​នេះ​ទេ​ មើលចុះ​ ហើយ​បើ​ជ្រុលដៃ​វាយ​កូន​ស្លាប់​ មិន​ល្អ​មើលទៅ​ហើយ​ទេ​អ្ហី​? ហ៊ើយ​…អ្នកណា​ដែល​ថា​មនុស្ស​គេ​ចេះតែ​ចោទ​ ប្រពន្ធចុង​គ្មាន​មួយ​ណា​ល្អ​ទេ​ ដប់​មានតែ​មួយ​ហ្នឹង​ឯង​ របៀប​ដូច​ប្រពន្ធ​ប៉ា​ឯងនេះ​ បើ​ឯង​បន្ត​នៅ​ទៀត​ ក៏​គ្មាន​ក្តីសុខ​ដែរ!»

ខ្ញុំ​ស្នាក់នៅ​ជាមួយ​អ៊ំ​តែ​ក្នុង​ចិត្ត​ចេះ​តែ​បារម្ភ​ពី​សុ​ដា​មីង​គាត់​កំចាត់​ខ្ញុំ​ ហើយ​ច្បាស់ជា​មិន​ទុក​ឱ្យ​សុ​ដា​នៅ​បាន​សុខ​ទេ​ បងប្អូន​យើង​ទាំងពីរ​ទាល់តែ​ត្រូវ​ឪពុក​បោះបង់​ទើប​គាត់​សុខចិត្ត​។ តែ​ខ្ញុំ​ក៏​មិន​ងាយ​ចុះ​ចាញ់​ លើក​នេះ​ខ្ញុំ​នឹង​ទ្រាំ​ធ្វើមុខ​ក្រាស់​ដើម្បី​នៅ​ការពារ​ប្អូនស្រី​។ ខ្ញុំ​ព្រម​ត្រលប់​ទៅផ្ទះ​វិញ​ ហើយ​ប្រឈមមុខ​និង​ប៉ា​ ទោះជា​គាត់​ដេញ​ខ្ញុំ​យ៉ាងណាក៏ដោយ​ តែ​ពេល​ទៅដល់​ខ្ញុំ​ក៏​ដឹង​ថា​ប៉ា​បាន​លើក​សុ​ដា​ឱ្យ​ទៅ​ជនជាតិ​ជប៉ុន​ដែល​ធ្វើការ​អ៊ុន​តាក់​ជាមួយ​មីង​។ ខ្ញុំ​ខឹង​ណាស់​ដែ​លប៉ា​ព្រម​លើក​កូនស្រី​ឱ្យ​ជនបរទេស​ក៏​ព្រោះតែ​គេ​ឱ្យ​ថ្លៃទឹកដោះ​ចំនួន​ប្រាំ​ពាន់​ដុល្លារ​។ ល្ងាច​នោះ​ខ្ញុំ​ក៏​ទៅ​រក​រឿង​ប៉ា​និ​ង​ប្រពន្ធ​ចុង​គាត់​ម្តង​ទៀត​៖

«ទោះ​យ៉ាងណា​ក៏​ខ្ញុំ​មិន​ឱ្យ​សុ​ដាការ​ជាមួយ​អា​ជប៉ុន​នោះ​ដែរ!»

«សុ​ដា​ជា​កូន​អញ​ ចង់​ឱ្យ​ការ​ជាមួយ​អ្នកណា​អញ​ឪ​វា​ជា​អ្នក​សម្រេច​ គ្មាន​ពាក់ព័ន្ធ​នឹង​ឯង​ទេ​!»

ប៉ាកា​ន់​តែ​សោះកក្រោះ​ជាមួយ​កូន​ហើយ​ ពាក្យ​សម្តី​គាត់​គ្រប់​ម៉ាត់​តប​ជាមួយ​ខ្ញុំ​ពិបាក​ទទួលយក​ណាស់​ តែ​ខ្ញុំ​មិនបាន​ខ្វល់​ទេ​ ព្រោះ​ខ្ញុំ​មកនេះ​ដើម្បី​ការពារ​ប្អូនស្រី​៖

«ទោះ​យ៉ាងណា​ក៏​ខ្ញុំ​មិន​ឱ្យ​ប្អូនស្រី​ការ​ជាមួយ​ពួក​អា​បរទេស​ ប៉ា​មិនឃើញ​ទេ​? សុ​ដា​មិន​ចេះ​ភាសា​គេ​ ហើយ​នៅក្មេង​ទៀត​ កោត​តែ​ប៉ា​ដាច់ចិត្ត​ឱ្យ​វា​ការ​ជាមួយ​គេ​ដែរ​?»

«មិន​ចេះ​ភា​សា​គេ​គ្មាន​អី​ពិបាក​ទេ​ សំខាន់​គេ​ផ្តល់​កិត្តិយស​ដល់​ប្អូនស្រី​ឯង​ ហ៊ាន​ឱ្យ​ថ្លៃផ្ទះ​ខ្ពស់​កប់​ពពក​ ចាត់​ទុកថា​ប្អូនស្រី​ឯង​សំណាង​ណាស់​ហើយ​!»

«បើ​អ៊ីចឹង​មីង​ឯង​មិន​ការ​ជាមួយ​វា​ខ្លួនឯង​ទៅ​? ហេតុ​អី​ត្រូវជា​ប្អូន​ខ្ញុំ​?»

«បង​…!»

មិនបាច់​លើក​អំបោស​មក​វាយ​ខ្ញុំ​ទៀត​ តែ​ខ្សែភ្នែក​ដែ​លប៉ា​សម្លក់​ខ្ញុំ​ ក៏​ដឹង​ថា​គាត់​ខឹង​ប៉ុណ្ណា​ទៅ​ហើយ​ គាត់​ជេរ​ខ្ញុំ​ដាច់សាច់​មើលតែ​មិនមែន​កូនប្រុស​គាត់​៖

«អា​ក្មេង​ឈ្លើយ​អត់ពូជ​ សម្តី​ហែង​នេះ​កាន់តែ​កោង​ប្រដៅ​លែង​បាន​ហើយ​!»

«បើ​គេ​ដឹង​ថា​សុ​ដា​មាន​បងប្រុស​ចរិត​ធន​នេះ​ ច្បាស់​គ្មាន​អ្នកណា​មក​ស្តី​ដណ្តឹង​នាង​ទេ​ មិត្តភ័ក្ដិ​អូន​គេ​មិន​ប្រកាន់​ ហើយ​ស្រលាញ់​អាណិត​សុ​ដា​ ទើប​ខំ​មក​ស្តី​ដណ្តឹង​តាម​ប្រពៃណី​ បង​ឯង​ថា​ទៅ​? កូន​បង​បាន​ប្តី​បរទេស​ មាន​លុយ​ចាយ​ រស់នៅ​សុខ​ស្រួល​មិន​ចង់​ទេ​អ្ហេស?»

«មីង​ឯង​ហ៊ាន​ធានា​លើ​អនាគត​ប្អូន​ខ្ញុំ​ទេ​?»

ខ្ញុំ​ឈាន​មួយ​ជំហាន​កាន់តែ​កៀក​ប្រពន្ធ​គាត់​ព្រោះ​ខឹង​ពេក​ ប៉ា​ក៏​ទាញ​ខ្ញុំ​ចេញ​ដូច​ខ្ពើម​កូន​ខ្លួនឯង​ណាស់​៖

«អ្ហែង​មិនបាច់​មក​និយាយ​ទេ​ អញ​នៅតែ​ឱ្យ​វា​ការ​ បើ​អ្ហែង​មិន​ពេញចិត្ត​ចេញទៅ​!»

គាត់​ដេញ​ខ្ញុំ​ចេញពីផ្ទះ​ ចិត្តជា​កូនប្រុស​ល្មម​ថា​មិនបាច់​ពឹង​លើ​លុយ​ឪពុក​បែបនេះ​ទៀត​ទេ​ ខ្ញុំ​គួរ​ដើរចេញ​ពេលនោះ​លែង​ត្រលប់​មកវិញ​ទៀត​ មានដៃ​ពីរ​ជើង​ពីរ​ដែរ​ ខ្ញុំ​រកលុយ​ចិញ្ចឹម​ខ្លួនឯង​មិន​រស់​អ្ហេស? តែ​អ្វី​ដែល​ខ្ញុំ​ត្រូវ​គិតដល់​មុនគេ​ គឺ​សុ​ដា​ វា​ខ្សោយ​ណាស់​មួយ​រយៈ​នេះ​ ខ្ញុំ​មិន​ចង់​ឃើញ​វា​យំ​ ហើយ​អស់សង្ឃឹម​ព្រោះតែ​ខ្ញុំ​ទេ​។

ខ្ញុំ​ទ្រាំ​បន្ត​រស់នៅ​ព្រោះ​ដើម្បី​ប្អូន​ យ៉ាងណា​ក៏បាន​នៅ​ការពារ​វា​ខ្លះ​ ហើយ​មួយទៀត​ខ្ញុំ​ក៏​គិតថា​ គំនិត​ប្តី​វា​អាច​ល្អ​ជាង​ចិត្ត​បី​សាច​របស់​ប្រពន្ធ​ប៉ា​ ទើប​ខ្ញុំ​ទ្រាំ​មើល​សុ​ដា​ភ្ជាប់ពាក្យ​នឹង​ជនជាតិ​ជប៉ុន​នោះ​។

មានភាគបន្ត!

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ៣)
«មីង​ឯង​កុំ​ចេះតែ​បាន​ពាក្យ​ ដឹងពី​ណា​ថា​ខ្ញុំ​លក់​ម៉ូតូ​យក​លុយ​ចាយ​?»

ខ្ញុំ​ខឹង​នឹង​ម្តាយចុង​ពេក​ក៏​ស្តីថា​ឱ្យ​គាត់​វិញ​ទាំង​មិន​យល់​មុខ​ប៉ា​។ ប្រពន្ធ​និង​កូន​ថ្មី​ប៉ា​ក្នាញ់​ខ្ញុំ​ស្ទើរតែ​កាប់​ចិញ្ច្រាំ​ ទើប​ម្នា​ក់ៗ​ខំ​សម្លក់​ខាំមាត់​ដាក់​ខ្ញុំ​បែបនេះ​ តែ​ប៉ា​ក៏​នៅ​បែរមក​សួរ​ខ្ញុំ​មួយ​ៗ៖

«ម៉ូតូ​ឯង​ទៅណា​?»

អស់ពី​ខឹង​នឹង​អ្នកក្រៅ​ដែល​ធ្វើ​ខ្លួន​អង្ហើយ​ក្នុង​ផ្ទះ​ ខ្ញុំ​ក៏​ចាប់​ភ័យ​នឹង​សំណួរ​ប៉ា​ នៅចំពោះមុខ​ពួកគេ​ខ្ញុំ​មិនដឹង​ត្រូវ​ឆ្លើយ​យ៉ាងណា​ទេ​ បើ​និយាយ​ការពិត​មុខ​តែ​ម៉ែកូន​នោះ​ពែប​មា​ត់​ប្រាប់​ប៉ា​ថា​ខ្ញុំ​កុហក​ តែ​បើ​និយាយ​កុហក​ប៉ា​ខ្ញុំ​ក៏​មិនដឹង​ត្រូវ​កុហក​គាត់​យ៉ាងម៉េច​ឱ្យ​សម​ដែរ​។ ដោយ​គិត​ថា​ប៉ា​មុខ​ជា​អត់ឱន​ ហើយ​គាត់​និង​និយាយ​ថា​៖

«ឱ្យ​តែ​មនុស្ស​មិន​អី​ របស់​បាត់​គង់​នឹង​ទិញ​ថ្មី​បាន​វិញ!»

តែ​ប៉ា​និ​យាយ​ឡើង​ផ្ទុយពី​ចិត្ត​ខ្ញុំ​ស្រឡះ​៖

«ឯង​យក​ម៉ូតូ​ទៅ​លក់​ឱ្យ​អ្នកណា​?»

មានឈ្មោះ​ជា​កូនប្រុស​គាត់​៖

«ខ្ញុំ​មិនបាន​លក់​ម៉ូតូ​ទេ​ប៉ា​!»

«បើ​ឯង​មិនបាន​លក់​ ចុះ​ឯណា​ម៉ូតូ​? ឯង​ឱ្យ​មិត្តភ័ក្ដិ​បន​ភឿន​ឯង​វា​ជិះ​លេង​អ្ហេស?»

ខ្ញុំ​ស្ទាក់ស្ទើរ​មិន​ចង់​ឆ្លើយ​ការពិត​បាន​ តែ​ប៉ា​បង្ហើប​អ៊ីចឹង ​ខ្ញុំ​ក៏​ចង់​ចាក់​បណ្តោយ​ដោយ​កុហក​ប៉ា​ថា​មិត្តភ័ក្ដិ​ខ្ចី​ជិះ​មែន​ តែ​ចិត្ត​មួយ​ក៏​គិត​បើ​យ៉ាងនេះ​ តើ​ខ្ញុំ​ទៅ​រក​ម៉ូតូ​ពីណា​មក​ឱ្យ​គាត់​វិញ​? ខ្ញុំ​មិនទាន់​ឆ្លើយ​ចេញ​ មីង​ប្រពន្ធ​ប៉ា​បានដៃ​ស្តីថា​ឱ្យ​ខ្ញុំ​៖

«ឃើញ​ទេ​បង​? ខ្ញុំ​ថា​អីចេះ​ខុស​ ដើរលេង​យប់​ព្រលប់​ច្បាស់ជា​អស់​របស់​ហើយ​!»

ដោយ​មិន​ចង់​ឃើញ​ប្រពន្ធ​ចុង​ប៉ា​ចេះ​តែ​ចោទប្រកាន់​ខ្ញុំ​មិនដឹង​រឿង​ពេក​ ខ្ញុំ​ក៏​ដាច់ចិត្ត​និយាយ​ការពិត​ ហើយ​នៅ​លួច​សង្ឃឹមថា​ ប៉ា​អាច​មានចិត្ត​មេត្តា​ដល់​ខ្ញុំ​ខ្លះ​៖

«ម៉ូតូ​ខ្ញុំ​ត្រូវ​ចោរប្លន់!!»

ខ្ញុំ​តាមមើល​តែ​មុ​ខប៉ា​ដែល​នៅ​ស្ងៀម​មិនដឹង​គាត់​ស្លុតចិត្ត​ឬ​ខឹង​ខ្ញុំ​ដល់​ថ្នាក់​មិន​ចង់និយាយ​រក​ទេ​។ មីង​លាន់​មា​ត់​ខ្លាំង​ៗខ្លាច​ថា​អ្នកដទៃ​មិនដឹង​រឿង​អកុសល​របស់ខ្ញុំ​៖

«ស្អី​គេ​? ម៉ូតូ​ចោរប្លន់​? បង​! បង​មើលចុះ​…»

សុ​ដា​ស្ទុះ​ចុះពីលើផ្ទះ​មករ​កខ្ញុំ​ ទឹកមុខ​ប្អូនស្រី​ស្លេកស្លាំង​នាង​ជា​មនុស្ស​ទីមួយ​ដែល​បារម្ភ​ហើយ​ជឿជាក់​ខ្ញុំ​ជាងគេ​៖

«បង​មាន​កើត​អី​ទេ​បង​?»

«បង​មិន​អី​ទេ​ សំណាងល្អ​ហើយដែល​វា​យក​តែ​ម៉ូតូ!!»

សុ​ដា​អង្អែល​ដៃ​ខ្ញុំ​ហាក់​លួងលោម​ពី​រឿងហេតុ​ដ៏​រន្ធត់​នោះ​ ឯខ្ញុំ​នៅតែ​តាម​សម្លឹង​មើល​ទឹក​មុ​ខ​ប៉ា តើ​គាត់​នឹង​មាន​ប្រតិកម្ម​បែប​ណា​បន្ត​។ ខ្ញុំ​មើលឃើញ​ពី​ក្តី​បារម្ភ​របស់​គាត់​តាម​ក្រសែភ្នែក​ ប៉ា​មិន​ធ្លាប់​ស្តី​បន្ទោស​កូនប្រុស​គាត់​ដោយ​គ្មាន​មូលហេតុ​ទេ​ ហើយក៏​មិនធ្លាប់​ចោទ​ប្រកាន់​កូន​ៗរបស់​គាត់​ដែរ​ គាត់​ជា​មនុស្ស​មានហេតុ​ផល​ណាស់​ តាំងពី​តូច​ខ្ញុំ​និង​សុ​ដា​ទទួល​បានការ​អប់រំ​បែបនេះ​ពី​ប៉ា​។ តែ​គ្រប់យ៉ាង​ផ្លាស់​ប្តូរ​ហើយ​ បន្ទាប់ពី​ប្រពន្ធ​គាត់​ស្រាប់តែ​មួម៉ៅ​ដាក់​ខ្ញុំ​ពេល​ឃើញ​ប៉ា​នៅ​ស្ងៀម​៖

«បើ​បង​ឯង​ជឿ​កូនប្រុស​កំពូល​នេះ​ ស្មើ​នឹង​ឱ្យ​គេ​ដកស្កូវ​លេង​ហើយ​ ចោរ​ឯណា​ចិត្តជា​ប្លន់​ម៉ូតូ​ទុក​ជីវិត​ឱ្យ​គេ​ដើរ​ត្រលប់​មក​ផ្ទះ​វិញ​? មានតែ​ចោរ​សាច់​ឯង​…»

ខ្ញុំ​ខឹង​នឹង​ការ​ចោទ​ប្រកាន់​នេះ​ណាស់​ក៏​និយាយ​តប​ទៅ​គាត់​វិញ​ភ្លាម​៖

«ខ្ញុំ​មិន​ចេះ​ប្រតិដ្ឋ​រឿង​លេងសើច​ដូច​មីង​ឯង​ទេ​ ពូកែ​តែ​ខាង​ចាក់​អ៊ូច​ធ្វើ​ឱ្យ​គ្រួសារ​គេ​នៅ​មិនសុខ​ បំផ្លាញ​សុភមង្គល​អ្នកដទៃ​ទើប​មីង​ឯង​សប្បាយចិត្ត!»

ផាច់​… ថ្ពាល់​ឆ្វេង​របស់ខ្ញុំ​ចុក​រោយ​ស្ទើរតែ​កកឈាម​។ ប៉ា​ទះ​កំផ្លៀង​ខ្ញុំ​នៅមុខ​ប្រពន្ធ​និង​កូនចុង​គាត់​?

«អា​កូន​ថោកទាប​ យើង​មិន​គួរណា​ចិញ្ចឹម​ឯង​ឱ្យ​ធំ​ថ្នាក់​នេះ​ទេ!»

សុ​ដា​ស្រែកយំ​ចាប់ដៃ​ខ្ញុំ​ជាប់​ ប្អូនស្រី​ខ្លាច​ថា​ខ្ញុំ​ទប់​កំហឹង​មិនបាន​ក៏​តដៃ​នឹង​ប៉ា​ តែ​ខ្ញុំ​អត់មាន​កម្លាំង​នឹង​លើកដៃ​វាយ​គាត់​តប​វិញ​ទេ​ ព្រោះ​ពាក្យ​ជេរ​របស់​គាត់​មួយម៉ាត់​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ចុកចាប់​សូម្បីតែ​ហើប​មាត់​និយាយ​តប​ទៅ​គាត់​ក៏​មិន​រួច​ផង​។

ប៉ា​ក្រឡេក​ឆ្វេង​ស្តាំ​ពេល​ឃើញ​ខ្ញុំ​សម្លក់​គាត់​មិន​ដាក់ភ្នែក​។ ពេលនោះ​ហើយដែល​មន​សញ្ចេតនា​ឪពុក​និង​កូន​របស់​យើង​វា​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ ព្រោះតែ​គាត់​បាន​លើក​អំបោស​មក​វាយ​កូនប្រុស​របស់​ខ្លួន​នៅចំពោះមុខ​ប្រពន្ធចុង​៖

«យើង​នឹង​វាយ​ឯង​ឱ្យ​ស្លាប់​ អា​កូន​ឈាមថោក!»

ខ្ញុំ​ឈរ​ឱ្យ​គាត់​វាយ​ខ្ញុំ​តាមចិត្ត ​សុ​ដា​ទេ​ដែល​មក​រង​ហើយ​ប្រឹង​តាម​ចាប់​អំបោស​ពី​ដៃ​ប៉ា​ទាំង​ទឹកភ្នែក​ហូរ​ហាម​ នាង​ស្រែកយំ​អង្វរ​ប៉ា​ពេល​ដែល​ម្តាយកូន​បី​នាក់​នោះ​ឈរ​ឱប​ដៃ​មើល​យ៉ាង​មាន​ក្តីសុខ​៖

«ឈប់​ទៅ​ប៉ា​ ឈប់​វាយ​បងប្រុស​ទៅ​!»

«ថយចេញ​សុ​ដា​ ទុក​ឱ្យ​យើង​ប្រដៅ​អា​កូន​ថោកទាប​នេះ!»

ស្នាម​អំបោស​ក្រហម​ខ្មៅ​លើ​ខ្នង​និង​កំភួនជើង​ខ្ញុំ​វា​មិន​ឈឺ​ជាង​ឈឺចិត្ត​ដែល​ត្រូវ​ឪពុក​ខ្លួន​ដៀល​ប្រមាថ​ទេ​ ខ្ញុំ​ស្រែក​ដាក់​សុ​ដា​ឱ្យ​ឈប់​អង្វរ​គាត់​៖

«ឯង​មិនបាច់​ឃាត់​គាត់​ទេ​ ឱ្យ​ដឹង​ទៅ​ ឪពុក​ដែល​ឈ្លក់​វង្វេង​នឹង​ប្រពន្ធចុង​ ហើយ​ចង់​សម្លាប់​កូន​ខ្លួនឯង!»

មីង​ម្តាយចុង​ឮ​ហើយ​ទន្ទ្រាំ​ជើង​រំអួយ​ចង្អុលមុខ​ខ្ញុំ​៖

«បង​…បង​ឯង​ស្តាប់​ចុះ​ កូនប្រុស​បង​មួយម៉ាត់​ណា​ក៏​ដៀល​ខ្ញុំ​ដែរ​!»

ប៉ា​ខឹង​កាន់តែ​ខ្លាំង​ គាត់​លើកដៃ​មួយ​ទំហឹង​សំដៅ​ខ្នង​ខ្ញុំ​ តែ​ត្រូវ​សុ​ដា​រង​ជំនួស​។ ប្អូនស្រី​ត្រូវ​ដួល​ព្រុស​ទៅលើ​ដី​ នាង​រន្ធត់ចិត្ត​ពេក​ ហើយ​ត្រូវ​កម្លាំង​ដៃ​ប៉ា​ធ្ងន់​ឡើង​បាក់​អំបោស​ សុ​ដា​សន្លប់ឈឹង​បាត់ស្មារតី​។ ខ្ញុំ​ស្លុត​ណាស់​ ឃើញ​ប្អូនស្រី​មុខ​ស្លេក​គ្មាន​ឈាម​ ខ្ញុំ​ស្ទុះ​ត្រកង​សុ​ដា​ តែ​ក៏​ត្រូវ​ប៉ា​ច្រាន​ឱ្យ​ដួលផ្ងារ​ក្រោយ​៖

«ថយ​ឱ្យ​ឆ្ងាយ​ពី​កូន​អញ​ទៅ!»

«សុ​ដា​!»

មានភាគបន្ត!

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ២)
ប៉ា​ពោល​ពីរោះ​ដូច​គាត់​នៅ​ស្រលាញ់​និង​អាណិតកូន​ណាស់​ តែ​ខ្ញុំ​ស្ទើរតែ​រក​លែង​ឃើញ​ភាពជា​ឪពុក​ចេញពី​ខ្លួន​គាត់​ហើយ​ បន្ទាប់ពី​រឿង​ដែល​កើតឡើង​លើ​ប្អូនស្រី​។ ខ្ញុំ​រុញ​ទ្វារ​ចូល​ថ្នម​ៗក៏​ឃើញ​ប៉ា​និង​មីង​អង្គុយ​ប្រកិត​គ្នា​លើ​គ្រែ​ម៉ាក់​ខ្ញុំ​។ ក្រឡេក​ឃើញ​ខ្ញុំ​ភ្លាម​ គាត់​ក៏​ក្រោក​ចេញ​ពី​ប៉ា​និ​យាយ​សម្លក់​ខ្ញុំ​៖

«អង្គុយ​និយាយ​ជា​មួយ​ប៉ា​ឯង​ទៅ​!»

គាត់​ប្រុង​នឹង​ឈានជើងដើរ​ចេញ​ធ្វើ​ហាក់​មិន​ចង់​ដឹង​ខ្ញុំ​និង​ប៉ា​និ​យាយ​រឿង​អី​ តែ​ក៏​ឈប់​ទៅវិញ​បន្ទាប់ពី​ឮ​សម្តី​ខ្ញុំ​៖

«ខ្ញុំ​ក៏​ចង់និយាយ​ជាមួយ​មីង​ដែរ​ មីង​កុំ​ទាន់​អាល​ចង់ទៅ​ណា​!»

«អ៊ីចឹង​? ក្រែង​ឯង​មិន​ចូលចិត្ត​និយាយ​ជាមួយ​យើង​ទេ​អ្ហី​?»

«ខ្ញុំ​សួរ​មីង​ ពី​ព្រឹក​ក្រែង​គេ​មក​ដណ្តឹង​សុ​ដា​អ្ហី​? ម៉េច​ក៏​មីង​មិន​លើក​វា​ឱ្យ​គេ​ទៅ​?»

«សួ​រប៉ា​ឯង​ទៅ!» គាត់​ឈរ​ឱប​ដៃ​ធ្វើ​មិន​ដឹង​ងាក​សម្លឹង​មើ​លប៉ា​។

ខ្ញុំ​មិន​ជឿ​​ថា​រឿង​នេះ​ប៉ា​ជា​អ្នក​អារ​កាត់​ទេ​ តែ​ក៏​ត្រូវ​សួរ​ដើម្បី​ចង់​ដឹងការ​ពិត​ចេញពី​មា​ត់​ប៉ា​៖

«ប៉ា​! ប៉ា​នៅ​សុ​ខៗ​ម៉េច​ក៏​ឱ្យ​សុ​ដា​ឈប់​រៀន​? បើ​អ៊ីចឹង​ម៉េច​ក៏​ប៉ា​មិន​ឱ្យ​វា​រៀបការ​តែម្តង​ទៅ​?

មីង​ម្តាយចុង​ស្រាប់តែ​ឆ្លើយ​មក​វឹង​៖

«មក​ពី​ប្អូន​ឯង​​ហ្នឹង​ណា!​ វា​រៀន​មិនទៅ​មុខ​ បាន​ជា​គេ​ឱ្យ​វា​ឈប់​រៀន​ទៅ!»

គ្មាន​គ្រូ​ឯង​ណាមក​បង្ខំ​ឱ្យ​សិស្ស​ឈប់​រៀន​ក្រៅតែ​ពី​ម្តាយចុង​នេះ​ទេ​។ ខ្ញុំ​នឹកខឹង​ក្នុងចិត្ត​ម្នាក់ឯង​។

«បើ​មីង​ឱ្យ​ខ្ញុំ​សួ​រប៉ា​ មីង​មិនបាច់​មក​លូក​មាត់​ទេ​!» ខ្ញុំ​ខឹង​នឹង​ចរិត​លោកស្រី​ម្ចាស់​របស់​មីង​ពេក​ក៏​ស្តី​ឱ្យ​គាត់​នៅ​ចំពោះ​មុ​ខប៉ា​។ ប៉ា​ស្រាប់តែ​ក្រោក​មក​ស្តី​ឱ្យ​ខ្ញុំ​វិញ​ ទាំង​ដឹងមុន​ថា​គាត់​នៅ​មិនសុខ​បើ​ខ្ញុំ​ហ៊ាន​តែ​ប៉ះ​ប្រពន្ធ​ក្មេង​គាត់​៖

«អើ​! ហើយ​ចុះ​រៀន​អា​ឫកពារ​ ច្រឡោងខាម​នេះ​មក​ពីណា​? ឯង​ឃើញ​ហើយ​តើ​ ថា​ប្អូន​ឯង​វា​ចង់​ឈប់​រៀន​ខ្លួន​វា​ មាន​អ្នកណា​បង្ខំ​?»

«ប៉ា​មានបាន​សួរ​កូន​ស្រី​ប៉ា​ទេ​? ថាម៉េច​បាន​ជាគ្នា​រៀន​ខ្សោយ​? សុ​ដា​ មួយ​ថ្ងៃ​ៗធ្វើការ​បម្រើ​គេ​មួយ​ផ្ទះ​ រកតែ​ពេល​ដកដង្ហើម​មិនបាន​ផង​ គ្នា​ទៅរៀន​អី​ទាន់​គេ​នោះ​?»

«បង​! បង​ឯង​ស្តាប់​ចុះ​!»

មីង​ច្រឡោត​នឹង​កំហឹង​ខ្ញុំ​ ហើយ​ប៉ា​មិនទាន់​មាត់ក្រៅ​តែ​ពី​សម្លក់​ខ្ញុំ​។

«ចុះបើ​ប្អូន​ឯង​ជា​ស្រី​ បណ្តោយ​មិន​ឱ្យ​ប៉ះពាល់​ការងារ​ផ្ទះ​ម៉េច​កើត​? ដល់តែ​ការ​ប្តី​ទៅ​មិន​ចេះ​ធ្វើ​ស្អី​បន្តិច​ គេ​មិន​ដៀល​ពូជ​ទៅ​ហើយ​ទេ​អ្ហី​?

«បើ​អ៊ីចឹង​ឆាប់​ឱ្យ​ប្អូន​ខ្ញុំ​រៀបការ​ទៅ​! យ៉ាងណា​ក៏​ប្តី​គេ​មិនមែន​ទុក​គេ​ជា​កញ្ជះ​ដាច់ថ្លៃ​ដូច​ក្នុង​ផ្ទះ​នេះ​ដែរ​ មីង​កុំ​ចង់​ទុក​ប្អូនស្រី​ខ្ញុំ​នៅ​បម្រើ​មីង​និង​កូន​ៗមីង​នោះ​ ល្មម​ៗបាន​ហើយ​!»

ម្តាយ​ចុង​ខ្ញុំ​ទន្ទ្រាំ​ជើង​ចង្អុលមុខ​ខ្ញុំ​ ធ្វើជា​យំសោក​ដា​ក់​ប៉ា​ដែល​សំឡេង​និង​ភាព​ត្អូញត្អែរ​ រំអួយ​របស់​គាត់​នេះ​ហើយដែល​ធ្វើ​ឱ្យ​ប៉ា​ឈ្លក់​វង្វេង​ស្ទើរតែ​ភ្លេច​កូន​៖

«ហ៊ឹស​! បង​ឯង​ឃើញ​ទេ​? បង​ឯង​ឃើញ​អត់​? ខ្ញុំ​ថា​ មិន​ចង់​ទេ​ អា​រឿង​ចិញ្ចឹម​កូន​គេ​និង​ហ៏​ ធ្វើល្អ​យ៉ាងណា​ក៏​វា​មិនបាន​ល្អ​ដែរ!»

«មីង​កុំ​និយាយ​ឱ្យ​សោះ​អា​រឿង​ចិញ្ចឹម​ខ្ញុំ​នោះ​ ខ្ញុំ​ជាមួយ​ប្អូន​ខ្ញុំ​ មិនដែល​ចាយ​លុយ​មីង​មួយ​រៀល​នោះ​ទេ​ មែន​​ទែន​ទៅ​ អ្នកណា​ដែល​ជា​បញ្ញើ​ក្អែក​ឱ្យ​ប្រាកដ​នោះ​?»

ប៉ា​ដើរមក​កៀក​ខ្ញុំ​បង្កើយ​ ខ្ញុំ​ទើប​ឃើញ​គាត់​ប្រតិកម្ម​នឹង​កូន​ដែល​ដៀល​ប្រពន្ធ​គាត់​ជាលើកដំបូង​៖

«អេៗ​! ឯង​និយាយ​ស្តី​ កុំ​ជ្រុល​ពេក​!»

«ខ្ញុំ​មាន​ថា​អី​ប៉ា​ ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​សុ​ដា​រៀបការ​ឱ្យ​ហើយ​ទៅ​ បើ​ប៉ា​ទុក​នៅ​ទីនេះ​ណា​បម្រើ​គេ​ឱ្យ​តត្រុក​​អ៊ីចឹង​ណា!​ ប្រយ័ត្ន​កូន​ស្រី​ប៉ា​អស់​អនាគត​ទៅ​!»

ខ្ញុំ​ថា​រួច​ក៏​ដើរចេញ​ទាំង​ហួសចិត្ត​នឹង​ប៉ា​ដែល​ទុក​ឱ្យ​មីង​ម្តាយចុង​បិទ​បើក​មាត់​បាន​ដូច​មនុស្សយន្ត​។ យ៉ាងណា​ក៏​ខ្ញុំ​នៅ​ឮ​សម្តី​មីង​ចុងក្រោយ​មុន​ពេល​ខ្ញុំ​ដើរ​ផុត​ពី​បន្ទប់​៖

«ហ៊ឹស​! បង​ឯង​ស្តាប់​ចុះ​ ហ្នឹង​អ្ហេស? សម្តី​កូនបង​ឯង​?»

មិន​ឮ​ប៉ា​ត​ប ព្រោះ​គាត់​កំពុង​ស្អប់​កូន​ខ្លួនឯង​ដល់​ថ្នាក់​មិនសូវ​ចង់និយាយ​ស្តី​ជាមួយ​។

ជីវិត​កូន​គ្មាន​ម្តាយ​ ដូច​ចក​អណ្តែត​ឆ្ងាយ​ឥត​រំពឹង​

ខ្ញុំ​រស់នៅ​ក្នុង​សភាព​តប់​ប្រមល់​ណាស់​ ហើយ​មិនដែល​រកបាន​អ្នកណា​ជួយ​​សម្រាប់​ដោះស្រាយ​បញ្ហា​ដូច​កាលពី​ម៉ាក់​នៅ​រស់​ទេ​។ ពេលខ្លះ​លុយ​សម្រាប់​រៀន​ ខ្ញុំ​ត្រូវ​ទៅ​សុំ​បងប្អូន​មាមីង​ជាជាង​សុំ​ប៉ា​ ព្រោះ​គាត់​ជឿ​មីង​ថា​ ខ្ញុំ​យក​លុយ​ទៅដើរ​លេង​ជាមួយ​ពួកម៉ាក​។ ជីវិត​គ្មាន​ម៉ាក់​ជា​ជីវិត​ដ៏​តែលតោល​មួយ​។ រស់នៅ​ជាមួយ​ម្តាយចុង​ ជួល​កាល​គេ​ហូបបាយ​អស់​ មិន​ទាំង​ទុក​ឱ្យ​ខ្ញុំ​មួយ​គ្រាប់​ផង​។ ក្នុង​ផ្ទះ​នោះ​ បើ​ខ្ញុំ​មាន​តែ​ប៉ា​ ហើយ​គ្មាន​ប្អូនស្រី​ដូចជា​សុ​ដា​ទេ​ ខ្ញុំ​ច្បាស់ជា​ត្រូវ​ដាច់​បាយ​រាល់ថ្ងៃ​ដូច​ឆ្កែ​វត្ត​ដែលគេ​បោះបង់ចោល​ហើយ​។

…ឆ្នាំ១៩៩៥​…

ពេល​ហ្នឹង​ទើបតែ​មាន​រដ្ឋាភិបាល​អាណត្តិ​ទីមួយ​ ត្រូវ​ជា​ឆ្នាំ​ដែល​ខ្ញុំ​ប្រឡង​បាក់ឌុប​ផង​ តែ​ខ្ញុំ​ខុសពី​សិស្ស​ដទៃ​ដែលគេ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ប្រឡងជាប់​ ហើយ​ខ្ញុំ​ឯណា​ទៅ​មានចិត្ត​រៀន​ បើ​ម្ង៉ៃ​ៗ​ពួក​ម្តាយចុង​និង​ប្អូន​ក្រៅ​ខោ​ទាំងពីរ​ដុកដាន់​ខ្ញុំ​សឹង​អី​នោះ​?

យប់​មួយ​នោះ​ព្រោះតែ​អផ្សុក​ហើយ​ធុញថប់​នឹង​រឿង​អ្នកផ្ទះ​ពេក ​ខ្ញុំ​ក៏បាន​លួច​ប៉ា​ចេញទៅ​មើល​ខន​សឺត​ តែ​អកុសល​ពេល​ចេញ​មកវិញ​ចោរតាម​ប្លន់​ម៉ូតូ​នៅ​ស្តុ​ប SNC ​ចាស់​ វា​ធ្វើ​ឱ្យ​ខ្ញុំ​វឹះ​តែ​នឹង​អស់​ជីវិត​នៅ​នឹង​កន្លែង​ ដែល​ខ្ញុំ​ដំបូង​ចង់​ហ៊ាន​តដៃ​ជាមួយ​ពួកវា​ព្រោះតែ​ស្តាយ​ម៉ូតូ​ពេក​។

ពេល​មកដល់​ផ្ទះ​…មីង​អង្គុយ​លើ​សាឡុង​មើល​ទូរទស្សន៍​ជា​មួយកូន​ៗ​គាត់​ គ្រាន់តែ​ឃើញ​ខ្ញុំ​ភ្លាម​ពួកវា​សម្លក់​លើ​សម្លក់​ក្រោម​ធ្វើ​មើលតែ​ខ្ញុំ​ជា​អ្នកក្រៅ​មក​ពីណា​។ ខ្ញុំ​ប្រុង​ថា​មិន​ខ្វល់​ពី​ពួកគេ​ហើយ​ដើរ​ទៅ​រក​ប៉ា​ដើម្បី​ប្រាប់​រឿង​នេះ​ដល់​គាត់​ តែ​ក៏​ត្រូវ​មីង​ម្តាយចុង​ក្រោក​មក​សួរ​ឡូឡា​៖

«អេ​…ហើយ​ចុះ​ម៉ូតូ​ឯង​ទៅណា​? មក​ស្ងាត់ឈឹង​ដូច​ចោរលួច​អ៊ីចឹង​?»

កូន​ៗ​ថ្មី​របស់​ប៉ា​អា​មួយ​ឈ្មោះ​អា​ណេង​ អា​មួយ​ឈ្មោះ​អា​ណាង​។ អា​ណាង​ដែល​ប្អូន​ខ្ញុំ​មិនដល់​ប្រាំ​ឆ្នាំ​ និង​ត្រូវជា​ប្អូន​អា​ណេង​ក្រោក​មើលទៅ​ក្រៅរបង​ វា​ចង់​បញ្ជាក់​សម្តី​ម៉ាក់​វា​ថា​មិនឃើញ​ម៉ូតូ​ខ្ញុំ​ពិតប្រាកដ​មែន​៖

«មែន​តើ​ម៉ាក់​! មិនឃើញ​ម៉ូតូ​ហ៊ា​ទេ​!»

ប៉ា​ចុះ​ពីលើ​ផ្ទះ​មក​ស​ម្លឹង​ខ្ញុំ​មិន​ដាក់ភ្នែក​ មីង​ដើរទៅ​កាន់​ដៃ​ប៉ា​រៀបរាប់​ទាំង​មិនបាន​សួរនាំ​ខ្ញុំ​៖

«កូនបង​មកតែខ្លួន​ទទេ​ មិនដឹង​ថា​យក​ម៉ូតូ​ទៅ​លក់​យក​លុយ​ប៉ាវ​មិត្តភ័ក្ដិ​ឬ​អត់​ទេ​?»

មានភាគបន្ត !

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ១)
ឈ្មោះ​ដែល​ខ្ញុំ​មាន​ក្រោយ​បាត់បង់​ម៉ាក់​

… ឆ្នាំ២០០៧​

«Tiger​?»

ខ្ញុំ​ភាំង​ស្ទើរតែ​បាត់ព្រលឹង​ពី​ខ្លួន​។ ខ្ញុំ​ស្ទុះ​ក្រោក​សម្លឹងមុខ​គេ​ដែល​ហៅឈ្មោះ​ ហើយ​ដើរមក​ក្បែរ​ខ្ញុំ​។ បបូរមាត់​ស្តើង​ មុខ​ពងក្រពើ​ អាវ​ពណ៌​ផ្កាឈូក​ សំពត់​បត់​ត្រឹម​ជង្គង់​។ ម្តេច​ក៏​គេ​ដូច​នាង​នៅ​ថ្ងៃ​នោះ​ម៉េស? ខ្ញុំ​ភាំង​មិនមែន​ឈ្លក់​វង្វេង​នឹង​សម្រស់​គេ​ ហើយក៏​មិន​ភ្ញាក់​ដែល​ឮ​គេ​ហៅឈ្មោះ​ខ្ញុំ​ថា​ «Tiger!» ដែរ​ តែ​ខ្ញុំ​ចាប់អារម្មណ៍​គឺ​ទម្រង់​មុខ​ ការ​ស្លៀកពាក់​របស់​គេ ​ដែល​ដូច​នឹង​មនុស្ស​ស្រី​ម្នាក់​ក្នុង​បេះដូង​ខ្ញុំ​។

តែ​ពេល​ខ្ញុំ​សម្លឹង​ពេក​ទៅ​ គេ​ក៏បាន​ត្រឹម​បូញ​មាត់​ក្នាញ់​នឹង​ពន្លឺ​ភ្នែក​ខ្ញុំ​លើ​ដង​ខ្លួន​គេ​។ ខ្ញុំ​ដឹង​ថា​គេ​ទើសទាល់​ក៏​ញញឹម​ឡើងជា​ការគួរសម​ ហើយ​ដក​ភ្នែក​ចេញពី​គេ​។ គេ​បង្ហើប​សំឡេង​ដំបូង​មក​ខ្ញុំ​ក្នុង​សំនៀង​ស្ទាបស្ទង់​៖

«លោក​ប្រកាន់​ដែល​ខ្ញុំ​ហៅឈ្មោះ​នេះ​ទេ​?»

គេ​គឺជា​ពិធី​ការិនី​វិទ្យុ​ដែល​ឱ្យ​ខ្ញុំ​អង្គុយ​ចាំ​ជាង​កន្លះ​ម៉ោង​។ ខ្ញុំ​មក​ទីនេះ​ ក៏​ព្រោះតែ​ត្រូវ​ចូលរួម​កិច្ច​សម្ភាសន៍​មួយ​ទាក់ទងនឹង​ជីវិត​ជា​ក្មេងពាល​ញៀន​ថ្នាំ​របស់ខ្ញុំ​កាលពី​អតីតកាល​។

ខ្ញុំញញឹម​ងក់​ក្បាល​ផ្ងក់​ៗតប​សុភាព​ទៅ​នាង​៖

«មិន​អី​ទេ​!»

គេ​នៅតែ​មិនទាន់​ស្គាល់​ច្បាស់​ថា​ខ្ញុំ​ជា​មនុស្ស​បែប​ណា​ ទើប​មិន​ញញឹម​ ហើយក៏​លែង​សម្លឹងមុខ​ខ្ញុំ​ដូចដែល​ខ្ញុំ​លួច​សម្លឹង​មើល​នាង​ដែរ​។ គេ​ប្រកាន់​ខ្ញុំ​ផង​ក៏​មិនដឹង​។ គេ​ងាក​ទៅ​និយាយ​ជាមួយ​អ្នកទទួល​ភ្ញៀវ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់​គេ​ ខ្ញុំ​បាន​ត្រឹម​ឈរ​ស្តាប់​ដោយ​គ្មាន​យោបល់​ មួយសន្ទុះ​ ទើប​គេ​នាំ​ខ្ញុំ​ចូលបន្ទប់​ផ្សាយ​។ ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​នឹង​ឆ្លើយ​សំណួរ​គេ​គ្រប់យ៉ាង​។ បន្ទាប់ពី​ធ្វើការ​ស្វាគមន៍​ដល់​មិត្ត​អ្នក​ស្តាប់​ គេ​ក៏​ឱ្យ​ខ្ញុំ​រៀបរាប់​ពី​ខ្សែជីវិត​ដ៏​ជូរចត់​នោះ ​…

អតីត​

វា​កើតឡើង​តាំងពី១០ឆ្នាំមុន​មក​ម្ល៉េះ​! ខ្ញុំ​សូម​និយាយ​ចាប់ពី​ពេល​ខ្ញុំ​បាត់បង់​ម៉ាក់​…

កាលនោះ​ខ្ញុំ​អាយុ១៩ឆ្នាំ​រៀន​ថ្នាក់​ទី១២​ ឯ​ប្អូន​ស្រី​ខ្ញុំ​ឈ្មោះ​សុ​ដា​ អាយុ​១៨​ឆ្នាំ​រៀន​ថ្នាក់​ទី៩​។ នាង​រៀន​ថ្នាក់​ទាប​ តែ​អាយុ​ច្រើន​ មក​ពី​សុ​ដា​រៀន​មិនសូវ​ពូកែ​ ហើយ​ត្រួតថ្នាក់​ជាច្រើន​សារ​តែ​ដោយ​សារ​ម៉ាក់​ចេះតែ​លើក​ទឹ​កចិត្ត​ដល់​នាង​ ហើយ​ឧស្សាហ៍​លួងលោម​ទើប​សុ​ដា​ព្រម​បន្ត​រៀន​ថ្នាក់​ដដែល​ដល់​ទៅ​បី​ឆ្នាំ​។

ជំនាន់​នោះ​បើ​រៀន​មិន​ពូកែ​ដូច​ប្អូនស្រី​ខ្ញុំ​ ហើយ​ជា​កូន​អ្នក​គ្រួសារ​មិនសូវ​ធូរធារ​ សុ​ដា​ច្បាស់​ត្រូវ​ម៉ាក់​និង​ប៉ា​ឱ្យ​ឈប់​រៀន​បាត់​ទៅ​ហើយ​ តែ​សម្រាប់​ម៉ាក់​ទោះ​យ៉ាងណា​ គាត់​ចង់​ឱ្យ​កូន​រៀន​បាន​ចប់​ទោះ​ត្រូវ​ហត់នឿយ​ រែកពុន​យ៉ាងណាក៏ដោយ​។

គ្រួសារ​ខ្ញុំ​មិនដែល​ស្គាល់​ពី​ការ​ខ្វះខាត​ទេ​ ព្រោះ​ប៉ា​គឺជា​មន្ត្រី​រាជការ​ម្នាក់​ដែល​មាន​ប្រាប់​ខែ​សមរម្យ​ និង​ផ្គត់ផ្គង់​គ្រួសារ​បាន​តាម​តម្រូវការ​ ប៉ុន្តែ​…គ្រប់យ៉ាង​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ពេល​ដែល​ម៉ាក់​ខ្ញុំ​មាន​ជំងឺ ​ហើយ​គាត់​ក៏​ស្លាប់​ចោល​ពួក​ខ្ញុំ​ទៅ​។

ប៉ា​រៀបការ​ថ្មី​ជាមួយ​ប្រពន្ធក្រោយ​ ដែល​មិនមែន​ជា​ស្រីក្រមុំ ​តែ​ជា​មេម៉ាយ​ប្តី​លែង​និង​មានកូន​ដល់ទៅ​ពីរ​ក្នុង​បន្ទុក​ ហើយ​អា​កូនប្រុស​ពីរ​នាក់​របស់​មីង​ ដំបូង​ធម្មតា​មិន​អី​ទេ​ តែ​វា​មិនមែន​ដូច​ដែល​អា​បងប្រុស​ខ្ញុំ​នេះ​គិតទុក​ឯណា​…

ពេលល្ងាច​មួយ ​ខ្ញុំ​មក​ពីរៀន​ឃើញ​សុ​ដា​កំពុង​លាងចាន​ម្នាក់ឯង​ដែល​ហៀរ​ពេញ​ចានដែក​។ ប្អូន​ស្រី​ខ្ញុំ​ថ្មើរ​នេះ​ធ្លាប់តែ​ចាប់​កាន់​សៀវភៅអាន​អក្សរ​ តែ​ឥលូវ​បែរជា​មក​ចាប់កាន់​ចានឆ្នាំង​ជំនួស​វិញ​បន្ទាប់ពី​លោកស្រី​ប្រពន្ធ​ប៉ា​ចូល​មក​នៅ​។ ខ្ញុំ​ហាក់​ក្តៅចិត្ត​នឹង​មីង​ម៉ែចុង​បន្តិច​ដែរ​ តែ​ពេល​ឃើញ​សុ​ដា​ងាក​មក​ញញឹមដាក់​ ខ្ញុំ​ក៏​អន់​លែង​សូវ​ប្រកាន់​រឿង​ដែលគេ​ប្រើ​ប្អូន​ខ្ញុំ​ឱ្យ​ធ្វើការ​ម្នាក់ឯង​។

«សុ​ដា!​ អូន​ឯង​ចេញពី​សាលា​ម៉ោង​ប៉ុន្មាន​ ម៉េចក៏មិន​ចាំ​បង​ទៅ​ទទួល​?»

សុ​ដា​ងាក​មក​ឆ្លើយ​នឹង​ខ្ញុំ​បណ្តើរ ​ឯ​ដៃ​នៅ​ដុស​សម្អាត​ខ្នង​ចាន​ដែល​ប្រឡាក់​សុទ្ធតែ​ខ្លាញ់​៖

«ខ្ញុំ​មិន​ចង់​ចាំ​បង​យូរ​ទើប​ពឹង​ឱ្យ​មិត្តភ័ក្ដិ​ជូន​មក​! បង​ចាំ​ខ្ញុំ​បន្តិច​ទៅណា​ ចាំ​ហូបបាយ​ពីរ​នាក់!»

ខ្ញុំ​ភ្ញាក់​បើកភ្នែក​ធំ​ក្រឡោត​កាល​ដែល​ដឹង​ថា​ប្អូនស្រី​មិនទាន់​ហូបបាយ​។ បើ​ថា​អ្នកផ្ទះ​នៅចាំ​ខ្ញុំ​ម៉េច​ក៏​ប្អូនស្រី​ត្រូវ​លាងចាន​ច្រើនយ៉ាង​នេះ​? ហើយ​បើ​នាង​ជា​អ្នកធ្វើបាយ​ម្ហូប​ស្រាប់​ ហេតុ​អី​នាង​មិន​ទាន់​បាន​ហូប​? ពួកគេ​ចង់​ជុំ​គ្រួសារ​ថ្មី​ទើប​មិន​ចង់​ឱ្យ​បងប្អូន​ខ្ញុំ​មាន​វត្ត​មាន​អ្ហេ​ស? ខ្ញុំ​ស្ទុះ​ដើរទៅ​ក្បែរ​សុ​ដា​សួរ​ទាំង​ចិត្ត​ហ្មងសៅ​៖

«ម៉េច​បាន​អូន​ឯង​មិនទាន់​ហូបបាយ​? ពួកគេ​មិន​ឱ្យ​អូន​ហូប​ជា​មួយ​អ្ហេស?»

សុ​ដា​ងាក​មក​រក​ខ្ញុំ​ក្រោម​ក្រសែភ្នែក​ធម្មតា​ ខុសពី​ចិត្ត​ខ្ញុំ​ដែល​អំពល់​ស្ទើរតែ​ស្លាប់​៖

«មាន​ណា​បង​! ខ្ញុំ​រៀប​បាយទឹក​ឱ្យ​ប៉ា​និង​មីង​មុន​ ឯខ្ញុំ​ចង់​នៅចាំ​ហូប​ជុំ​បង​ហ្នឹង​ណា​…!»

ប្អូនស្រី​ខ្ញុំ​ជា​មនុស្ស​ប៉ិន​ទ្រាំ​ណាស់​ បើ​មិន​អ៊ីចឹង​នាង​ក៏​មិន​អាច​ឆ្លងកាត់​ការ​មើលងាយ​ពីសំណាក់​មិត្តភ័ក្តិ​ដែល​ដឹង​ថា​នាង​រៀន​ត្រួតថ្នាក់​ដល់ទៅ​បី​ដង​ដែរ​។ សុ​ដា​អាច​សម្តែង​បាន​យ៉ាង​ល្អ​នៅ​ពីមុខ​មនុស្ស​គ្រប់គ្នា​ តែ​នាង​មិន​អាច​លាក់បាំង​រឿង​ក្នុងចិត្ត​ផុត​ពី​ក្រសែភ្នែក​ខ្ញុំ​ទេ​។ ខ្ញុំ​ចេះតែ​មាន​អារម្មណ៍​ថា​សុ​ដា​កំពុងតែ​ជួប​បញ្ហា ​គ្រាន់តែ​នាង​មិន​ចង់​ប្រាប់​ខ្ញុំ​បាន​ជា​គេច​មិន​ហ៊ាន​សម្លឹង​ខ្ញុំ​ចំ​៖

«សុ​ដា​? ឯង​មានរឿង​អី​លាក់បាំង​នឹង​បង​មែនទេ​?»

«អត់​! អត់មាន​ទេ​បង​!»

នាង​ឆ្លើយ​ស្ទាក់ស្ទើរ​កាន់តែ​ធ្វើ​ឱ្យ​ខ្ញុំ​សង្ស័យ​។ សុ​ដា​ផ្អាក​លាងចាន​ឱន​មុខ​ជ្រប់​មិន​និយាយ​ស្តី​ ខ្ញុំ​ដឹង​ថា​ប្អូន​ច្បាស់ជា​ជួប​ទុក្ខ​លំបាក​ទើប​ទាញ​ស្មា​នាង​ទាំង​សង​ឱ្យ​បែរមក​ដើម្បី​សួរនាំ​៖

«អូន​ឯង​កើត​អី​? ឆាប់​ប្រាប់​បង​មក​!»

«គឺ​ប៉ា​…ប៉ា​ឱ្យ​ខ្ញុំ​ឈប់​រៀន​ហើយ​បង​!»

នេះ​ជា​លើកទីមួយ​ហើយដែល​ខ្ញុំ​ឃើញ​ប្អូនស្រី​ត្រូវ​យំ​ព្រោះ​តែ​ប៉ា​។ នាង​ជា​កូនពៅ​ដែល​គ្រួសារ​ថ្នាក់​ថ្នម​បំផុត​កាលពី​ម៉ាក់​នៅ​រស់​ តែ​ពេលនេះ​សូម្បី​សិទ្ធិ​សេរីភាព​ដែល​នឹង​ត្រូវ​បាន​ទទួលការ​អប់រំ​ក៏​ត្រូវ​ស្រ្តី​ម្តាយចុង​នោះ​ដកហូត​ដែរ​ ខ្ញុំ​ថា​យ៉ាងនេះ​ព្រោះ​គំនិតអាក្រក់​មិន​ចង់​ឱ្យ​កូនដើម​ចេះដឹង​មានតែ​លោកស្រី​ម្តាយ​ក្រោយ​ហ្នឹង​ទេ​។ ខ្ញុំ​សួរ​ទៅ​ប្អូន​បន្ត​ ក្រោយ​ពេល​ជូត​ទឹកភ្នែក​មួយ​តំណក់​លើ​ថ្ពាល់​នាង​៖

«ម៉េច​ក៏​ប៉ា​ឱ្យ​ឯង​ឈប់​រៀន​?»

«ព្រឹកមិញ​…មាន​គេ​មក​ស្តី​ដណ្តឹង​ខ្ញុំ​ ប៉ាច​ង់​ឱ្យ​ខ្ញុំ​ឈប់​រៀន​ដើម្បី​រៀបការ​!»

«ឯង​ថាម៉េច​? មាន​គេ​មក​ស្តី​ដណ្តឹង​ឯង​?»

ខ្ញុំ​សួរ​ទាំង​ហួសចិត្ត​ដោយ​មិន​នឹកស្មាន​ថា​ជា​បងប្រុស​ទាំងមូល​រឿង​អនាគត​ប្អូន​ខ្លួនឯង​ក៏​គ្មាន​សិទ្ធិ​ដឹង​។ ម្តាយចុង​ដ៏​ល្អ​របស់ខ្ញុំ​មិន​ត្រឹមតែ​ចង់​ក្តោប​ក្តាប់​លើ​ជីវិត​របស់​ប៉ានិ​ងគ្រួសារ​ទាំងមូល​ទេ​ សូម្បី​អនាគត​បងប្អូន​ខ្ញុំ​ទាំងពីរ​ក៏​គាត់​ចង់​បញ្ជា​លិច​កើត​តាម​អំពើ​ចិត្ត​ដែរ​។

«ចាស​បង​!» សុ​ដា​ឆ្លើយ​ខ្លី​តែ​បង្កប់​ដោយ​ន័យ​ឈឺចាប់​។

«ហើយ​យ៉ាងម៉េច​ហើយ​?»

ខ្ញុំ​សួរ​ទាំង​ចង់​ដឹងពី​លទ្ធផល​ថា​ប៉ា​ព្រម​លើក​កូនស្រី​ដ៏​ក្មេងខ្ចី​របស់​ខ្លួន​ឱ្យ​ទៅ​កូនកំលោះ​ដែល​មិនដឹង​ប្រវត្តិ​នោះ​ដែរ​ឬទេ​ តែ​ទោះ​គេ​នោះ​ជា​មនុស្ស​បែប​ណា​ក៏​ខ្ញុំ​យល់ថា​ យ៉ាង​ហោច​ប្តី​ប្រពន្ធ​ក៏​នៅ​ល្អ​ជាង​ត្រូវ​ម្តាយចុង​ចិត្ត​យក្ស​ធ្វើបាប​ ស្តី​ប្រើ​ដូច​កញ្ជះ​ព្រឹកល្ងាច​ដែរ​។

«មីង​មិនព្រម​ទេ​បង​! គាត់​ថា​ខ្ញុំ​នៅក្មេង​ពេក​!»

«ហើយ​ចុះ​ប៉ា​?»

«ប៉ា​មិន​និយាយ​ទេ​ ស្រេចតែលើ​មីង​!»

ខ្ញុំ​ខឹង​ណាស់​ដែល​ប៉ា​តែងតែ​យល់ស្រប​គំនិត​ស្រី​ម្នាក់​នោះ​គ្រប់​រឿង​ គាត់​លេងសើច​នឹង​អនាគត​កូនស្រី​តែម្នាក់​របស់​គាត់​ពេក​ហើយ​។ ងាកមើល​ទៅ​ចាន​ក្រៀម​ផ្អេះ​ដែល​ទំនង​សល់​មក​តាំងពី​ព្រឹក ​ខ្ញុំ​លួច​ដឹង​គំនិត​ម្តាយចុង​ក្មេងខ្ចី​ម្នាក់​នោះ​។

ខ្ញុំ​លែងនិយាយ​ជាមួយ​សុ​ដា​ ក៏​ដើរបង្ហួស​ទៅ​រក​បន្ទប់​ប៉ា​រួម​ទាំង​កណ្តាប់​ដៃ​ដ៏​ណែន​ផ្អឹះ​ទៅ​ជាមួយ​។ នៅ​ក្រៅ​បន្ទប់​ដែល​បិទ​ជិត ​ខ្ញុំ​ឮ​តែ​សំឡេង​ម្តាយចុង​ដែល​សប្បាយ​សើច ​និង​ការ​ប្រឡែង​ធ្វើ​មើលតែ​ក្មេង​អាយុ​ម្ភៃ​៖

«ហេ​ហ៊ឹះ​ៗ មិន​ដឹង​ជា​ស្អី​ទេ​បង​ឯងនេះ​?? ស្អី​ទេ​…ហ៊ឹះ​ៗ»

ខ្លាច​តែ​ខ្ញុំ​ទ្រាំ​មិន​បាន​លើកជើង​ធាក់​ទម្លាយ​ទ្វារ​ ក៏​ប្តូរ​ជា​លើកដៃ​គោះ​ស្រែក​ហៅ​ប៉ា​ក្រោយ​ពី​សម្រួល​អារម្មណ៍​…តុ​កៗៗៗ​

«ប៉ាៗៗ​…ខ្ញុំ​សុំ​និយាយ​បន្តិច​បាន​ទេ​ប៉ា​?»

ភ្លាម​ដែរ ​ខ្ញុំ​ក៏​ឮមាត់​មីង​និយាយ​ពី​ខាងក្នុង​៖

«ហ្ន៎!​ កូនប្រុស​បង​ឯង​អ្ហ!​ ហ៊ឹស​! មានការ​តែ​រហូត​ មក​ទារ​លុយ​ទៅ​បំផ្លាញ​ទៀត​ហើយ​មើលទៅ​?»

គាត់​និយាយ​មើលតែ​ខ្ញុំ​ធ្លាប់​យក​លុយ​គាត់​ទៅ​ចាយ​ខ្ជះខ្ជាយ​បាន​មួយ​រៀល​ ទោះ​ប្រាក់​ដែល​ប៉ា​ឱ្យ​រាល់​ថ្ងៃ​នេះ​ក៏​គ្មាន​ពាក់ព័ន្ធ​អី​នឹង​កម្លាំង​ញើស​ឈាម​គាត់​បន្តិច​ដែរ​។ ប៉ា​ឆ្លើយ​ធម្មតា​បន្ទាប់ពី​ស្ងាត់មាត់​មីង​បាន​បន្តិច​៖

«អើៗៗ​ ចូល​មក​កូន​! ហើយ​កូន​ឯង​មានការ​អី​?»

មានភាគបន្ត!