ស្នេហាមេក្រុមបង្ហូរឈាម – Meysansotheary

រឿង៖ ស្នេហាមេក្រុមបង្ហូរឈាម ភាគទី២៥(ភាគបញ្ចប់)
ពួកយើងប្រដេញ​គ្នា​ឡើងលើជណ្តើរ ឆ្មាំពីរនាក់បើកភ្លើងហ្វាស្រោចមកលើ ធ្វើឱ្យខ្ញុំ​សង្កត់​ខ្លួន​ខ្ញុំ​ទៅ​នឹងបង្អែកបង្កាន់ដៃ ​ហើយ​ចាត់ចែង​សម្លាប់​ម្នាក់​កាន់ហ្វានោះ។

រត់មកដល់ជាន់ទីមួយ យើងបំបែកជាក្រុម ដើម្បីស្វែងរកលុកលុយ​ទៅតាម​បន្ទប់ទាំងអស់។ តាម​គម្រោង​ដែល​វ៉ិកទ័រ​បាន​បង្ហាញ​យើង ខ្ញុំ​ដឹង​ថា​បន្ទប់​គេង​សំខាន់​ជាងគេ ​គឺ​នៅ​ចុង​ផ្លូវ​ធំ។ ខ្ញុំ​មិន​ខ្ជះខ្ជាយ​ពេល​វេលា ក៏​តម្រង់​ទៅ​រកអាមនុស្សជួរជាតិនោះ​​។

​ទ្វារ​ចំហ ហើយក្នុង​បន្ទប់​ងងឹត។

យកខ្សែភ្លើងបំភ្លឺចេញពីក្រវាត់ជុំវិញចង្កេះ បញ្ឆេះហើយបោះវាទៅបំភ្លឺកណ្តាលបន្ទប់។ មុនពេលពន្លឺនៃអណ្តាតភ្លើងរលត់ ភ្នែករបស់ខ្ញុំត្រូវចាប់យកអ្វីគ្រប់យ៉ាងដែលនៅជុំវិញ។

ខ្ញុំឃើញទ្វារមួយទៀត រួចបោះជើងឆ្ពោះទៅរកវា។ ទីនោះមាន​​ជណ្ដើរ​​លាក់​មួយ ខ្ញុំ​ចាប់​ពិល​ណែន ហើយ​កាន់​វា​ជាប់​នឹង​អាវុធ​របស់​ខ្ញុំ ពេលខ្លួន​ខ្ញុំ​រត់សម្រូតចុះ​ក្រោម។

«Armani នៅឯណា?!!» សំឡេងរបស់ Misha បោះដៃមករកខ្ញុំបន្លឺឡើងនៅក្នុងកាសត្រចៀករបស់ខ្ញុំ។

«ជណ្តើរសម្ងាត់ចេញពីបន្ទប់គេងធំ» ខ្ញុំរអ៊ូប្រាប់វិញ «ខ្ញុំកំពុងចុះ! មានទ្វារមួយទៀតនៅខាងក្រោម!»

Misha ឆ្លើយថា៖

«ខ្ញុំទៅរកឯង!»

ដោយ​សារ​ទ្វារ​ត្រូវ​បាន​គេ​លាក់ ខ្ញុំខំ​ពិនិត្យ​មើល​​ដើម្បី​រកក្រែងមាន​​អន្ទាក់​មុន​ពេល​ខ្ញុំឈោងទៅ​បើក​។ ក្នុងមួយវិនាទីៗ ខ្ញុំពិនិត្យគ្រប់យ៉ាងដោយសម្លឹង​ ស្តាប់និងស្រង់ក្លិន។

….នោះ…..Karlin Makarova អង្គុយខាងក្រោយតុធំមួយ​កំពុងជក់បារី។ ជននេះ​ញញឹមដាក់ខ្ញុំ ផ្សែងហុយជុំវិញខ្លួនគេ។

«មកយឺតម៉េះMr.De Santis»

សក់​នៅកញ្ចឹង​ករបស់​ខ្ញុំ​ងើបបះ​ឡើង ពោះ​ខ្ញុំ​ស្រែក​ឱ្យ​ខ្ញុំ​រត់។

បើកកែងជើងខ្ញុំឡើងត្រលប់ទៅរក​ជណ្តើរវិញ ខណៈពេលខ្ញុំចូលទៅក្នុងបន្ទប់គេងធំនោះ Mishaក៏មកដល់ច្រកចូល។

«ចេញ! ចេញទៅ!» ខ្ញុំ​ស្រែក​ទាំង​ដឹង​ថា​យើង​គ្មាន​ពេលទៀត ដៃខ្ញុំ​ក៏​បាញ់​បង្អួចបំ​​បែក​កញ្ចក់ ហើយ​រុញ​ខ្លួន​ខ្ញុំហោះតាមនោះ​ចេញ​ពី​បន្ទប់។

ខ្យល់​ញ័រ គ្រប់យ៉ាងរំជួយ….​ពេលរាងកាយរបស់​ខ្ញុំ​ប៉ះដល់ទង​ស្មៅ ផ្ទះ​ក៏​ផ្ទុះ បញ្ជូន​រលក​កម្ដៅ និង​កម្ទេចកម្ទីជាបំណែក​មក​លើ​ខ្ញុំ។ ត្រចៀក​ខ្ញុំ​ឮ​ពី​ការ​ផ្ទុះឡើងងឺង ហើយ​ខ្ញុំ​អង្រួន​ក្បាល​ ​រុញ​ខ្លួន​ទៅ​លើ​ដៃនិង​ជង្គង់។

ព្រះយេស៊ូ!

ខ្ញុំមិនទាន់បានចាប់វានៅឡើយទេ អាសត្វខ្លាឃ្មុំ Karlin។ ខ្ញុំក្រឡេកមើលទៅវាលស្មៅ ឃើញMishaនៅរវាងប៉ុន្មានម៉ែត្រពីខ្ញុំ ខ្ញុំវារទៅរកគេ។

មីស្ហា​បញ្ចេញសំឡេងថ្ងូរ៖

«អាចម្កួតនោះ!»

«ក្រោក» ខ្ញុំនិយាយរអ៊ូទាំងប្រឹងក្រោក «យើងត្រូវស្វែងរក Alek, Luca និង Viktor»

ដោយងាក​ទៅ​មើល​ផ្ទះ​ដែល​កំពុង​ឆេះ ខ្ញុំ​មកទប់ចំហៀង​ខ្លួន ពុំនោះរបួសនិងការឈឺចាប់អាចធ្វើឱ្យខ្ញុំដួលបាន។

មីស្ហាស្រែកពេលគេជំពប់ជើងមករកខ្ញុំ។ ​មានឈាម​​ពេញ​ទ្រូង​របស់គេ ប្រហែលជាអំបែង​កញ្ចក់​​កាត់​ ពេល​​លោត​ចេញតាម​បង្អួច​។

«វាដឹងថាក្រុមម៉ាហ្វីយ៉ានិងBratva ​នឹង​មកដល់កន្លែងតែមួយ ហើយរៀបចំអន្ទាក់ដើម្បីសម្លាប់យើងទាំងអស់គ្នាជាសម្បុក!»

ខ្ញុំគ្រវីក្បាលទាំងសែនសៅហ្មង។ ខ្ញុំមិនបានសម្លាប់Karlin Makarova រឿងនេះនៅអូសក្រឡាពិតមែន។ ពួកយើងចាក​ចេញ​ពី​ផ្ទះ​ដែល​រលំ ទាំងខ្លះ​រង​របួស​ធ្ងន់និងពីរនាក់ស្លាប់។

Viktorតបយើងតាមអាយកូមថា

«ខ្ញុំសុខសប្បាយទេ អរគុណសម្រាប់ការសួរ! អាឡិចនៅជាមួយខ្ញុំនៅខាងក្រោយផ្ទះ! អាឡិចរបួស​ ប៉ុន្តែមើលទៅមិនអីទេ! មានអ្នកណាឃើញ Luca ដែរ?»

គាត់នៅជាន់ខាងលើ! ខ្ញុំគិត ហើយ​ភ្នែក​ខ្ញុំ​លោត​យ៉ាងញាប់​ ទៅ​លើក្រុម​អ្នកដែល​នៅ​រស់។ ពិតជាមិនឃើញ​មេ​ខ្ញុំពិតមែន។

ដោយ​​មិន​ស្ទាក់​ស្ទើរ ​ខ្ញុំបក​រត់​ចូលសំដៅទៅ​ផ្ទះ​ដែល​កំពុងឆេះមិនរវល់នឹង​សំឡេងដង្ហោយឃាត់របស់មីស្ហាទេ។

ភ្លាមៗ​នោះសួត​ខ្ញុំរងការ​​តវ៉ាគ្នាជាមួយសម្ពាធ​ផ្សែងនិង​កម្ដៅ ប៉ុន្តែ​ខ្ញុំ​មានះបន្តឆ្ពោះ​ទៅ​ជណ្តើរ។ ធ្នឹម​ធ្លាក់​ពី​ពិតាន​បញ្ជូន​ផ្កាភ្លើង​ទៅ​ក្នុង​អាកាសព្រាកៗ។

«លូកា!» ខ្ញុំ​ស្រែកហៅ​និងក្អកគឃូស​ ឈ្លក់។

ខ្ញុំ​ឃើញ​សាកសព​ដេករាយតាម​​ទ្វារ​បន្ទប់​ ក៏ប្រញាប់​ទៅ​រករាងកាយគួរសង្ស័យមួយ។​ ពិតជាលូកា គាត់សន្លប់ហើយ។

ដោយមិនខ្ជះខ្ជាយពេលវេលា ខ្ញុំទាញរាងកាយដ៏ធ្ងន់នោះយោងឡើងពីលើឥដ្ឋ។ រុំដៃរបស់គាត់លើស្មារបស់ខ្ញុំ ហើយសំដៅមកជណ្តើរ។

«តើLucaនៅឯណា?» Viktorស្រែក​ពេញ​ត្រចៀកពួកយើង។

មិន​អាច​លែង​ចៅហ្វាយ​ខ្ញុំ​បាន មាត់ខ្ញុំក៏​មិន​អាច​ឆ្លើយ​ថាតប​ថារកគាត់ឃើញ​ហើយដែរ ព្រោះសួតខ្ញុំជិតលែងធ្វើការហើយ ខ្ញុំកំពុងព្យាយាម​បន្ត​ចុះ​តាម​ជណ្តើរទាំងអត់ដង្ហើមជាមួយទម្ងន់សែនធ្ងន់​។

​      ទីបំផុត​ខ្ញុំបាត់បង់​តុល្យភាព ហើយ​យើង​ក៏​ដួល។ ទឹកភ្នែកហូរកាត់ដៃស្តាំរបស់ខ្ញុំ ប៉ុន្តែខ្ញុំព្រងើយកន្តើយ នៅពេលដែលខ្ញុំចាប់កដៃរបស់Luca ដើម្បីទាញគាត់យកចេញទៅតាមរកផ្លូវ។

ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ខ្យល់​ត្រជាក់​ទល់​នឹង​ខ្នង​របស់​ខ្ញុំ Mishaបាន​ចាប់​ដៃ​របស់Luca ហើយ​ជួយ​ខ្ញុំ​ទាញ​គាត់ដែរ។ បីនាក់យើង​ឆ្ពោះមក​លើ​វាល​ស្មៅគេច​ចេញ​ពី​គ្រោះ​ថ្នាក់។

«ខ្ញុំយកLucaចេញហើយ» ខ្ញុំឆ្លើយម្ហបៗ «គាត់សន្លប់»

នៅពេលដែលពួកយើងខំពិនិត្យមើលដង្ហើមរបស់គាត់ ភាពភ័យខ្លាចរីករាលដាលតាមសរសៃសសូងខ្ញុំ ព្រោះលូកាមិនមានដង្ហើមទេរបស់ខ្ញុំ។ ដោយមិនស្ទាក់ស្ទើរ ខ្ញុំចាប់ផ្តើម CPR ដោយមិនឈប់ រហូតដល់គាត់ចាប់ផ្តើមក្អកនិងដកដង្ហើមឡើងវិញ។

អរគុណ! shit!

មីស្ហាស្រែកដោយអំណរខណៈខ្ញុំ​អង្គុយ​ចុះនិងទះ​ខ្នងលូកាទាំងដង្ហើមញាប់ តែMisha និយាយតឿនឡើងភ្លាមៗថា៖

«យើងត្រូវចេញពីទីនេះសិន!»

គាត់ចាប់ដៃស្តាំរបស់ខ្ញុំរកទាញខ្ញុំឡើង​តែខ្ញុំស្រែកដោយឈឺចាប់។

«ដៃនេះបាក់ហើយ!»

«សុំទោស»

ខ្ញុំ​តស៊ូ​នឹង​ជើងហើយ​ជួយមីស្ហា​ក្នុងការ​ទាញស្ទួយ Luca ឡើង។ គាត់នៅតែមិនដឹងខ្លួន ដូច្នេះហើយMishaនិងខ្ញុំឱ្យអូសគាត់ឆ្ពោះទៅរករថយន្ត SUV ដែលជាកន្លែងដែល Viktor និងAlek ព្រមជាមួយបណ្តាអ្នកនៅរស់រានទាំងអស់ដំអក់រង់ចាំពួកយើង។

Viktor ស្ទុះចុះមកទទួលយក Luca ពីដៃយើងភ្លាមៗ ហើយនាំចូលទៅក្នុងរថយន្តSUV។ គ្រប់គ្នា​ឡើងដល់ឡានហើយ Alek ទាញទ្វារបិទក្ឌុង ហើយស្រែកបញ្ជា៖

«ចេញដំណើរ!»

នៅលើឡាន​ ខ្ញុំបានឃើញ​វិមាន​ជនពាលរុស្ស៊ី​រលំរាប​ដល់​ដី។ ធីអាណា! បងប្រហែលជាមិនបានសម្លាប់អាមនុស្សតិរច្ឆាន​នោះផ្ទាល់ដៃ ប៉ុន្តែយ៉ាងហោចណាស់ វាបានស្លាប់ក្នុងបន្ទុះដ៏ធំនេះទៅហើយទុកថាគ្រប់យ៉ាង​អូខេហើយ។

ដូចដែលMishaបាននិយាយ Karlin Makarovaដឹងថាថ្ងៃអង្សារបស់គេត្រូវបានរាប់ថយហើយ ដូច្នេះ​មុនស្លាប់ គេចង់យកពួក​យើងទៅតាម​ឱ្យបានច្រើនរឹតល្អ។

ក្នុងអំឡុងពេលហោះហើរពីប្រទេសរុស្ស៊ីទៅកាន់ទីក្រុងហ្សឺណែវ យើងបានព្យាយាមថែទាំអ្នករបួសរបស់យើង រហូតត្រលប់ទៅដល់ St. Monarch’s ទើបខ្ញុំចាប់ផ្តើមដឹងពីការឈឺចាប់នៃដៃបាក់ម្ខាងរបស់ខ្ញុំ។

ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍ធូរស្រាលនៅពេលដែលបានប្រគល់អ្នករបួសទៅឱ្យគ្រូពេទ្យ។ ពេល​យើង​ចូល​ទៅ​ក្នុង​គិលានដ្ឋាន ហើយលូកា​ហៅគ្រូពេទ្យមកពិនិត្យមើលដៃរបស់ខ្ញុំ។ ខ្ញុំត្រូវទៅថតកាំរស្មីអ៊ិច ដែលក្រោយមកពេទ្យ​បាន​បញ្ជាក់ថា កំភួនដៃរបស់ខ្ញុំខូច ត្រូវតែដាក់ដែកនៅក្នុងតួឆ្អឹង​។ ប្រាំមួយសប្តាហ៍ ដែលខ្ញុំនឹងត្រូវរុំដៃរបស់ខ្ញុំ។

យប់នោះខ្ញុំចេញពីគិលានដ្ឋាន ទៅសម្រាកនៅបន្ទប់ចាស់របស់ខ្ញុំក្នុងទីស្នាក់ការការិយាល័យ​។

លូកាបាននាំខ្ញុំ​ហើយកំដរខ្ញុំទាំងពោលឡើងថា៖

«អរគុណ Armani» គាត់​ចូល​មក​ជិត ហើយ​លើក​ដៃ​មួយ​ទៅ​ស្មា​ខាង​ឆ្វេង​របស់​ខ្ញុំ គាត់​ច្របាច់​ខ្ញុំ។

«អ្នក​បាន​ជួយ​ជីវិត​ខ្ញុំ ខ្ញុំ​នឹង​មិន​ភ្លេច​វា​ឡើយ»

«ការងាររបស់ខ្ញុំ! ការងាររបស់យើងគ្រប់គ្នា​ដែលមាន​កាតាព្វកិច្ចជួយគ្នាទេចៅហ្វាយ! ហើយទីនេះ គ្មានវត្តមាន​លោកទេ ក្រុមម៉ាហ្វីយ៉ាទាំងមូលនឹងយ៉ាប់ហើយ!» ខ្ញុំឆ្លើយដោយស្មោះត្រង់។

ភ្នែករបស់គាត់នៅជាប់នឹងខ្ញុំដោយ​ការដឹងគុណ។ ទីបំផុតគាត់បានសម្រេចចិត្ត​៖

«ខ្ញុំនឹងដំឡើងលោកអាម៉ានី! ភាគខាងជើងនៃប្រទេសអ៊ីតាលី លោកជាមេគ្រប់គ្រង! ចំណែកខ្ញុំ ខ្ញុំនិងម្នាក់ឈ្មោះFranco នឹងបើកបេសកកម្មថ្មី​​នៅ​អាមេរិក»

ព្រះយេស៊ូ!

បបូរ​មាត់​របស់​ខ្ញុំហាចេញពីគ្នា​​​ដោយ​ការផ្អើល​ខ្លាំង។ តំណែងនេះជា​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​មួយ​ដែល​ទទួល​បាន​ការ​គ្រប់​គ្រង​ទឹកដី​ភាគ​ខាង​ជើងក្នុងនាមមេក្រុមបង្ហូរឈាម។

មនុស្សជាច្រើននៅក្នុងសម្ព័ន្ធម៉ាហ្វៀនឹង​ត្រូវការពេលពេញមួយជីវិត ទម្រាំនឹងបាន​តំណែងខ្ពស់បែបនេះ។ លូកា​គាត់ទះស្មាខ្ញុំ។

«អាម៉ានី លោកជាមនុស្ស​មោះមុតហើយស្មោះត្រង់! គ្មានអ្នកណា​ព្រមរត់ចូលទៅក្នុងផ្ទះដែលឆេះជិតរលំ ដើម្បីស្វែងរកខ្ញុំទេ! ជីវិតគឺយុត្តធម៌ណាស់ គ្មានលោក ខ្ញុំចប់នៅក្រោមគំនរថ្មហើយ!»

ដោយ​មាន​អារម្មណ៍​ត្រេកអរ សោមនស្ស ខ្ញុំ​ញញឹម​ដាក់​ចៅហ្វាយ​ខ្ញុំជាមួយពាក្យ​ “

«អរគុណ​លោក ខ្ញុំនឹងមិនធ្វើឱ្យលោកខកចិត្តឡើយ»

«ខ្ញុំ​ដឹង!» លូកាតបឆ្លើយហើយចាកចេញ​ឱ្យខ្ញុំសម្រាក។

ទីបំផុតពេលនៅតែឯង មនុស្សស្រីរបស់ខ្ញុំបានមកគោះទ្វារ។  ពេលបើកឡើង…

«ព្រះ! ព្រះ! តើមានអ្វីកើតឡើងចំពោះកូន?» ម៉ាក់បារម្ភ។

«ព្រះយេស៊ូ! អាម៉ានី»  Tianaក៏មកដែរ​នាង​ដកដង្ហើមធំហើយចូលមកក្បែរខ្ញុំ។

«ពេទ្យថាម៉េចខ្លះដៃនេះ? បងឈឺត្រង់ណា?»

ខ្ញុំ​ដួលដេក​លើ​សាឡុង ដោយរីករាយចំពោះវត្តមាន​ពួកគេ។ លូកា​គិតពីសុខទុក្ខខ្ញុំណាស់ ខ្ញុំដឹង​។ ៦សប្តាហ៍នេះគាត់មិនចង់ឱ្យខ្ញុំអផ្សុកទេ។

«ខ្ញុំមិនអីទេ» ខ្ញុំឆ្លើយ​ដោយមុខស្រស់ស្រាយដើម្បីឱ្យពួកគេស្រួលចិត្ត​។

«ខ្ញុំគ្រាន់តែបាក់ដៃប៉ុណ្ណោះ ប៉ុន្មាន​អាទិត្យ​ទៀត អស់អីហើយ! ពេទ្យរបស់យើង ជាកំពូលឯកទេសឆ្អឹង!»

នៅពេលដែលម៉ាក់ប្រាកដថាខ្ញុំមិនមាន​បញ្ហាដល់ជីវិត គាត់បង្ហាញអាការៈធូរស្រាល៖

«ចាំម៉ាក់បញ្ជាទិញស៊ុប! ឯងត្រូវញ៉ាំបំប៉ន!»

មីង ​Zia Giada ចូលមកដល់ជាមួយកន្ត្រកផ្លែឈើ។ ពួកគេ​មើលAppពិនិត្យមុខម្ហូប ហើយកុម្ម៉ង់ម្ហូបសឹងពីគ្រប់ចានដែលគេមាន​។ ធីអាណា​បន្តអង្គុយក្បែរពិនិត្យគ្រប់ទីតាំងនៃរាងកាយរបស់ខ្ញុំ ម្រាមដៃរបស់នាងថ្នមៗលើស្បែកដៃខ្ញុំក្បែរៗរបួសកំភួនដៃ។

«បងសុខសប្បាយទេ ស្រីស្អាត» ខ្ញុំធានាជូននាងដោយសម្លឹងទេពធីតារបស់ខ្ញុំទាំងស្រទន់។

«ចុះបងMishaនិងAlek?» នាងសួរទាំងក្តីបារម្ភថ្មីរេរាំក្នុងពន្លឺភ្នែក។

«អត់មានបាក់បែកអីទេ! ពួកគេជាបុរសខ្លាំង!»

នាងដកដង្ហើមធូរទ្រូង។

«ពេលលូកាទាក់ទងពួកយើងឱ្យមកទទួល ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ សឹងដាច់ខ្យល់ម្តងៗ»

ខ្ញុំ​ចុច​ថើប​មាត់​នាងហើយ​ទាញ​នាង​ចូល​ជិត​រហូត​ដល់​នាង​នៅ​ជាប់​នឹង​ទ្រូង​ខ្ញុំ។

«អា Karlin Makarova លែងមាន​លើលោកនេះហើយ»

លោក​ប៉ាAslanhovរបស់នាងបានទៅយកសិទ្ធិលើទ្រព្យសម្បត្តិទាំងអស់របស់Makarova ហើយបានជូនដំណឹងដល់ពួកយើងថា​គេរកឃើញសាកសពមួយគ្រប់គ្រាន់ដើម្បីកំណត់​អត្តសញ្ញាណ​ Karlin ប៉ុន្តែមិនពេញលេញសម្រាប់ដាក់មឈូសទេ។

លោក​ Viktor បាន​ទាមទារយក​រូបថត​មួយ​សន្លឹក​ទុក​ជា​ព័ស្តុតាង ហើយប្រគល់មកឱ្យ​ខ្ញុំ​​ឃើញ​សាកសព​ឆេះរោលនោះ។ មិនចាំបាច់និយាយទេ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញសាកសពរបស់Makarova។ ខ្ញុំបង្ហាញរូបទៅប្រពន្ធខ្ញុំពេលយើងនៅក្បែរគ្នា។ នាងងក់ក្បាលនិយាយ៖

«តទៅ យើងនឹងរស់នៅដោយសុភមង្គលជារៀងរហូត!»

ខ្ញុំ​ដាក់​ដៃ​លើ​ពោះ​នាង៖

«ជាមួយកូនរបស់យើង»

«ហើយពួកយើងទៀត!» ម៉ាក់និយាយបន្ទាប់មកពួកយើងសើចគឹលឡើង។

គាត់ភ្ញាក់ផ្អើលជុំវិញលក្ខណៈពិសេសរបស់នាង។

«ទារក? យើង​មាន​កូន?»

ពេលខ្ញុំងក់ក្បាល Zia Giada និង Mamma ស្រែកហ៊ោពីសុភមង្គល។ ពេល​បរិភោគចប់ ខ្ញុំ​និយាយ​ថា៖

«តស់រៀបចំ​ទៅ​ផ្ទះ! យប់នេះខ្ញុំចង់គេងលើគ្រែរបស់ខ្ញុំ»

ពេលចុះមកក្រោម Alek បាន​ចេញពីបន្ទប់មួយ ហើយខ្ញុំសួរថា៖

«គិតវិលមកលេងវិញខ្លះដែរទេ?»

ខ្ញុំងក់ក្បាល​ព្រោះខ្ញុំដឹងថាមិនយូរទេ គេក៏នឹងឡើងតំណែង ផ្លាស់ទៅមើលការខុសត្រូវ តំបន់​ឆេក​ស្លូវ៉ាគីនិងហុងគ្រី។ នេះបើតាមអ្វីដែលលូកា​ប្រាប់ខ្ញុំ។

AlekនិងMishaដើរទៅច្រកចូលខាងមុខវិមាន  ហើយបីនាក់យើងឈប់បន្តិច​ដើម្បីនិយាយលាគ្នា​។ ដោយសន្យាថានឹងរក្សាទំនាក់ទំនង ចុងក្រោយ​ខ្ញុំបាននាំគ្រួសាររបស់ខ្ញុំឡើងរថយន្ត SUV ហើយចាកចេញ។

ស្នេហាខ្ញុំជាមួយមេក្រុមបង្ហូរឈាម​

ប្រាំពីរខែក្រោយមក…

ពេលដែលគិលានុបដ្ឋាយិកាដាក់កូនប្រុសរបស់យើងនៅក្នុងដៃរបស់Armani ខ្ញុំបានតាមមើលគេទាំងញញឹមលង់ក្នុងសុភមង្គល។ វា​ជា​ទិដ្ឋភាព​ដែល​ឃើញ​ហើយ ​ធ្វើ​ឱ្យ​ខ្ញុំ​ជូត​ទឹកភ្នែក​។ អាម៉ានីប្រាប់ថា កូនដំបូងយើងឈ្មោះថា Diego De Santis ។

ក្រោយ​ចំណាយ​ពេល​បី​ថ្ងៃ​នៅ​មន្ទីរពេទ្យ ​ទីបំផុត​យើង​បាន​ទៅ​ផ្ទះ​វិញ ជាមួយទារករបស់យើង​។

ខ្ញុំសម្លឹងមើលកូនតូចដេកក្នុងដៃប្តី ចិត្តនេះខ្ញុំស្បថថានឹងផ្តល់ឱ្យគាត់នូវពិភពលោកល្អល្អះ។ ម៉ាក់ស្រលាញ់អ្នកខ្លាំងណាស់ កូនតូចរបស់ម៉ាកនិងប៉ា។ ខ្ញុំនឹងផ្តល់ឱ្យអ្នកនូវអ្វីគ្រប់យ៉ាងដែលខ្ញុំមិនដែលមានលើលោកធំធែងនេះ។

អាម៉ានីសម្លឹងមកយើង ហើយស្នាមញញឹមដ៏រីករាយជះចេញពេញមុខសង្ហា​របស់គេ។

«ខ្ញុំមិនអាចឈប់មើលបង ពេលពរកាន់កូនប្រុសរបស់យើងនោះទេ ព្រោះជា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ»។

Diegoបង្កើត​សំឡេង​តូច​គួរ​ឱ្យ​ស្រលាញ់ ធ្វើ​ឱ្យArmaniនិង​ខ្ញុំ​រលាយ​នៅ​កន្លែង​អង្គុយ​របស់​យើង​។

«គួរឱ្យស្រលាញ់ណាស់» អាម៉ានីពោលហើយកាន់ច្បូតលើម្រាមដៃតូចៗរបស់កូន។

យប់នោះពួក​យើងសម្លឹងមើលកូនប្រុសដែលកំពុងដេកស្កប់ស្កល់។ អាម៉ានីសម្រេចចិត្ត​ដាក់ Diego ចុះនៅចន្លោះរវាងពួកយើងព្រោះប៉ាម៉ាក់ឈ្លក់វង្វេងនឹងការសម្លឹង ក៏ដូចជាស្រង់ក្លិនទារកទើបនឹងកើតរបស់យើង។

ពេល​ដែល​កូនយំ អាម៉ានី​ក៏លាតខ្លួន​ត្រង់ឡើង៖

«មាន​បញ្ហា​អ្វី?»

ខ្ញុំសើចចំអក៖

«ឃ្លាននឹងណ៎ា!»

ខ្ញុំ​ផ្លាស់ទីអង្គុយ​ឡើងដោយកល់ខ្នើយ​ពី​ក្រោយខ្នង​​ ហើយ​លើកDiegoមកក្បែរ​ទ្រូងបំបៅគេ។ ពេលដែលខ្ញុំទាញអាវចេញ កូនខ្ញុំបញ្ចេញសំឡេងច្របូកច្របល់ បបូរមាត់របស់គេរេមករកខ្ញុំហើយ​​ចាប់​ផ្តើម​បៀម។

អាម៉ានីអង្គុយលើគ្រែហើយមើលមកពួកយើងដោយស្រទន់។ ពេលដែលខ្ញុំចិញ្ចឹមកូនប្រុសរបស់យើងគេគ្រវីក្បាលតិចៗ៖

«ព្រះ ! ប្រពន្ធដ៏ស្អាតរបស់បង! អូន​មិន​ដែល​ស្អាតអ្វីស្មើ​​ពេល​នេះ​ទេ»

បបូរមាត់របស់ខ្ញុំកោងឡើងលើដោយញញឹម​ផ្អែម។ ខ្ញុំ​មាន​ផ្ទះ​ដ៏​ស្រស់​ស្អាត មាន​ប្តី​ដែល​ខ្ញុំ​ស្រឡាញ់​ជាង​ជីវិត​ខ្លួន​ឯង ហើយ​កូន​ប្រុស​ដែល​ខ្ញុំ​នឹងថែទាំគេ។

ទីបំផុតខ្ញុំមានគ្រួសារផ្ទាល់ខ្លួន។

បីឆ្នាំក្រោយមក….

បន្ទាប់ពីយើងចុះចតនៅប្រទេសរុស្ស៊ី Armaniបានបន្តដឹកម្តាយកូនយើងទៅរកគោលដៅមួយដែលបេះដូងរបស់ខ្ញុំចាប់ផ្តើមលោតញាប់។

ក្បាលរបស់ខ្ញុំខ្ទាស់ទៅArmani។

«ហេតុអ្វីបានជាយើងមកកន្លែងនេះ?»

«អត់ធ្មត់អូន!» គេថ្នមសំឡេង។

Diegoកំពុងលេងជាមួយឡានដែកមួយនៅលើកៅអីខាងក្រោយ ដោយមិនដឹងខ្លួនថាម្តាយរបស់គេកំពុងហៀបតែនឹងមានអាការៈភ័យស្លន់ស្លោ។

«Armani» ខ្ញុំត្អូញត្អែរ «ខ្ញុំមិនចង់ត្រលប់ទៅទីនោះវិញទេ»

គេលូកដៃមកចាប់ដៃខ្ញុំយ៉ាងតឹង។

«បងដឹង! វាពិបាក ប៉ុន្តែជឿបង! អូននឹងភ្ញាក់ផ្អើល»

ខ្ញុំ​អង្រួន​ក្បាល​ពេល​ប្តីបើក​ឡើង​លើ​ផ្លូវកណ្តាលរហូតមកឈប់ពី​មុខ​មណ្ឌល​កុមារ​កំព្រា ខ្ញុំ​មាន​អារម្មណ៍​ចង់​យំ។ គាត់ចេញទៅហើយចាប់បីDiegoពីកៅអីខាងក្រោយ មុននឹងមកបើកទ្វារឱ្យខ្ញុំ។

ខ្ញុំគ្រវីក្បាលមិងមាំងម្តងទៀត។

អាម៉ានីចាប់ដៃខ្ញុំម្តងទៀត ហើយទាញខ្ញុំចេញ។

«ជឿបង»

ស្ត្រីដែលមានមុខមាត់រួសរាយរាក់ទាក់មកចួបយើងនៅមាត់ទ្វារ។

«លោកនិងលោកស្រី De Santis! ល្អណាស់ដែលបានចួបអ្នកអ្នកទាំងពីរដោយផ្ទាល់»

ភ្នែករបស់នាងបិទលើArmaniហើយឱនលំទោន៖

«ខ្ញុំចង់សម្តែងអំណរគុណជ្រាលជ្រៅដល់គ្រួសារអ្នកនិងលោក​មីស្ហា​ដែលតែងតែ​បរិច្ចាគដល់ក្មេង​ៗ​! អំណោយទាំងនោះពិតជា​​ជួយ​បាន​ច្រើនណាស់ ពួកគេហូបឆ្អែតនិងមាន​ខោអាវគ្រប់សម្រាប់ទៅរៀន!»។

ខ្ញុំក្រឡេកមើលArmaniទាំងរំភើបភ្ញាក់ផ្អើលពេលគាត់ញញឹម។ វ៉ោ​វ! ខ្ញុំមិនដែលដឹងថា ArmaniនិងMisha បានឧបត្ថម្ភមើលថែមណ្ឌលកុមារកំព្រានេះរហូតមកទេ។ ដំណឹងនេះបំពេញចិត្តខ្ញុំដោយភាពកក់ក្តៅ នៅពេលដែលយើងដើរកាត់តាមសាលធំដែលខ្ញុំធ្លាប់ស្គាល់។

ដើរចេញពីខាងក្រោយ សួនក្មេងៗកំពុងរត់ជុំវិញ playground និងលេងប្រញាយ។

កាលពីមុនពួកយើងមិនត្រូវបានអនុញ្ញាតឱ្យលេងនៅខាងក្រៅទេ។ យើង​ត្រូវ​នៅ​ស្ងៀមស្ងាត់ ហើយ​ធ្វើ​កិច្ចការ​របស់​យើង។ រីករាយណាស់ ដែលឃើញកន្លែងនេះបាន​ផ្លាស់ប្តូររបៀបគ្រប់គ្រង។

ខ្ញុំដើរចុះក្រោម សម្លឹងមើលក្មេងៗទាំងអស់ ពិតណាស់ ប្តីខ្ញុំនិងបងប្រុសខ្ញុំមាន​ចំណែកក្នុងការធ្វើឱ្យទីនេះផ្លាស់ប្តូរ។

Armani ចង្អុលទៅខាងឆ្វេងនៃវាលស្មៅដែលក្មេងស្រីតូចៗកំពុងលេងក្នុងរណ្តៅខ្សាច់។

«នោះហើយក្មេងដែលលោកចង់បាន!»

រលក​ដ៏​រន្ធត់​មួយ​បាន​វាយ​ប្រហារ​ខ្ញុំ​ក្នុង​បេះដូង ហើយ​ភ្នែក​ខ្ញុំ​ហោះ​ទៅ​រក​មុខ​របស់ប្តី។ Armani ញញឹមស្រទន់៖

«អូនបាន​និយាយ​ថា អូន​​ប្រាថ្នា​ចង់​បាន​កូន​ស្រី​តូច​ម្នាក់ ដូច្នេះ​ខ្ញុំ​បាន​ទូរសព្ទ​មករកនៅ​មណ្ឌល​កុមារ​កំព្រា ហើយឥឡូវនេះពួកគេ​បាន​រៀបចំ»

អូ ​ព្រះ​ជួយ!

ដៃខ្ញុំខ្ទប់មាត់ខ្ញុំ ពេលខ្ញុំចាប់ផ្តើមដើរទៅរកនាងតូចទាំងញ័រជើង។

បន្ទាប់ពីខ្ញុំមាន Diego គ្រូពេទ្យប្រាប់ខ្ញុំថា ខ្ញុំនឹងមិនអាចមានកូនទៀតទេ។ នេះជារឿងសោកសៅ តែហោចណាស់ខ្ញុំមានគ្នាបីនាក់ដែរ។ ពេលដែល​ខ្ញុំដើរ​ទៅ​ដល់ ក្មេង​ស្រី​ងើប​មុខ​មក​ខ្ញុំ ហើយ​ញញឹម។

«សួស្តី»

ខ្ញុំ​ឱនមុខពិនិត្យ​ផ្ទៃទម្រង់ដ៏ស្អាតរបស់នាង។ នាងតូចមានសក់ខ្មៅនិងភ្នែកពណ៌ខៀវ។

ព្រះអើយ នាងរំលឹកខ្ញុំយ៉ាងច្រើនពីខ្លួនខ្ញុំកាលពីអតីត។ ខ្ញុំអង្គុយចុះយឺតៗ​ហើយមើលគំនូរដែលនាងគូរនៅលើស្រទាប់ខ្សាច់។

«សួស្តី ព្រះនាងតូច» ខ្ញុំខ្សឹប »​កំពុង​ធ្វើអ្វីហ្នឹង?»

នាងគ្រវីក្បាល៖

«ចាស់ រង់ចាំគ្រួសារខ្ញុំមកដល់!»

មិនអាចទប់ទល់បានទេនឹងសន្ធឹកក្នុងបេះដូង។ ខ្ញុំដឹងពីអារម្មណ៍យ៉ាងណាក្នុងនាមក្មេងដែលគ្មានគ្រួសារនឹងគេ។

«ហេតុអ្វីនាងមិនលេងជាមួយពួកគេ?»

«ពួកគេថាខ្ញុំនេះកខ្វក់!»

ខ្ញុំបិទភ្នែក​ហើយលាដៃទាំងរលីងរលោង៖

«មកៗ ម៉ាក់ឱបនាង​បានទេ?»

នាងស្ទាក់ស្ទើរមុននឹងវារចូលមកខ្ញុំ។ ខ្ញុំ​ឱប​នាង​យ៉ាង​តឹង​ហើយ​ចុច​ថើប​លើ​សក់​នាង។

Armani ចូល​មក​កាន់​តែ​ជិត​ហើយ​អង្គុយ​ចុះ គាត់​ដាក់Diegoក្នុង​រណ្តៅ​ខ្សាច់។ គាត់​កាន់​សក់​ក្មេងស្រី​តូច រួច​និយាយ​ថា៖

«សួស្តី Karina» គាត់ធ្វើកាយវិការទៅកាន់កូនប្រុសរបស់យើង «នេះគឺជា Diego បងប្រុសរបស់ឯង!»

នាងផ្តល់ឱ្យArmaniនិងDiegoនូវអាការៈអៀនខ្មាស បន្ទាប់មកខ្សឹបៗឡើងថា៖

«សួស្តី»

Armani និយាយថា

«Diego នឹង​ការពារ​ប្អូនស្រីរបស់គេ»

មុខតូចរបស់នាងមានស្នាមជ្រួញឆ្ងល់ ខណៈចិត្តខ្ញុំនឹកដល់បងមីស្ហា​។ នាងសួឬតិចៗ​៖

«បងប្រុស?»

«ហ្នឹងហើយ! ហើយនេះ គឺម៉ាក់និងប៉ា!»

ភ្នែក​របស់​នាង​បើក​ចំហ​ពេល​នាង​សម្លឹង​មក​កាន់​បីនាក់យើង។ ភ្នែកនាង​​លាក់​ទឹកភ្នែករេមក​ជាប់​នឹងភ្នែកខ្ញុំ។

ខ្ញុំ​កាន់​នាង​យ៉ាង​ណែន ហើយ​ថើប។

«កូនស្រីតូច! ចង់មកផ្ទះជាមួយប៉ាម៉ាក់និងបងប្រុសទេ!»

នាង​សម្លឹងកូនប្រុសខ្ញុំ ហើយងក់ក្បាលយ៉ាងញាប់ ហើយឈប់ភ្លាមដោយរអ៊ូថា៖

«ខ្ញុំគិតថាគ្មានអ្នកណាចង់បានខ្ញុំទេ ព្រោះខ្ញុំគេងនោមសើមគ្រែ!»

យកដៃអង្អែលលើខ្នងនាង ហើយនិយាយពាក្យដែលខ្ញុំដឹងថា ក្មេងគ្រប់រូបនៅក្នុងមណ្ឌលកុមារកំព្រាចង់ឮ៖

«ម៉ាក់ចង់បានកូន!»

យើងអង្គុយនៅខាងក្រៅជជែកនិងលេងដីជាមួយគ្នាជាងមួយម៉ោង ហើយKarinaមិនរើចេញពីភ្លៅរបស់ខ្ញុំទេ។ ខ្ញុំ​សួរនាំដឹងថា ​​នាង​ចូល​ចិត្ត​ទឹក​ដោះ​គោ ដំណាប់ផ្លាំ ខ្ញុំនិយាយថា​យើងនឹង​មាន​អាហារទាំងនោះលើតុនៃគ្រួសារយើងល្ងាចនេះជាការជប់លៀង។

ដោយមាន​ Karina នៅក្នុងដៃរបស់ខ្ញុំ ខ្ញុំក្រោក​ឡើងខណៈ ArmaniបីDiego ។ យើងបួននាក់ក្នុងនាមជាគ្រួសារ បាន​ដើរទៅការិយាល័យដើម្បីចុះហត្ថលេខាលើឯកសារទាំងអស់ ដូច្នេះយើងអាចយកកូនស្រីតូចរបស់យើងទៅផ្ទះ។

ចប់

រឿង៖ ស្នេហាមេក្រុមបង្ហូរឈាម ភាគទី២៤
ខ្ញុំងាកចេញពីអាម៉ានីដោយអៀន ហើយ​ឈានយកពែងចំនួន​បីពីក្នុងទូ។ Armani បន្ត​សម្អាត​ភាព​រញ៉េរញ៉ៃ​នៅ​លើ​ឥដ្ឋ បោះ​កន្សែង​ក្រដាស់ចោល​ក្នុង​ធុង​សំរាម បន្ទាប់​មក​មើល​ទៅ Misha។

«តស់និយាយគ្នានៅបន្ទប់ទទួលភ្ញៀវ»

ភ្នែកខ្ញុំសម្លឹងទៅបុរសជាទីស្នេហាទាំងទ្វេពេលពួកគេចេញពីផ្ទះបាយ ហើយខ្ញុំចាប់ផ្តើមព្រួយបារម្ភថាតើពួកគេនឹងប្រយុទ្ធគ្នាដោយកំហឹងឬអត់។

នៅពេលកាហ្វេរួចរាល់ ខ្ញុំបានយកទៅបន្ទប់ទទួលភ្ញៀវ ហើយឮArmaniនិយាយថា៖

«បើសំឡេងហ្នឹងជាAuroraឯងគិតម៉េច?»

ខ្ញុំ​ឈប់ស្ងៀម​លួច​ស្តាប់​។

«ក្នុងនាមជាមិត្តរបស់ឯង ខ្ញុំយល់! តែ​ក្នុង​នាម​ជា​បង​ប្រុស​របស់Tiana ខ្ញុំ​កំពុង​តែ​ខឹង»។

Armani ឆ្លើយតប៖

«អូខេ!»

ខ្ញុំបើកភ្នែកហើយដើរចូលទៅក្នុងបង្ហាញខ្លួន។

ក្នុងបន្ទប់ទទួលភ្ញៀវខ្ញុំដាក់ថាស​ហើយជូនទៅពួកគេ​៖

«ញ៉ាំកាហ្វេ! បន្តិចទៀតសាច់ឆ្អិនហើយ!»

ខ្ញុំដាក់ពែងសម្រាប់គ្រប់គ្នា​នៅលើតុ​ហើយដើរចេញមកវិញម្តងទៀត។ ពួកគេ​ដូចជានិយាយគ្នា​តាមសម្រួលហើយ មិនអីនោះទេ។ ខ្ញុំប្រញាប់ចូលទៅក្នុងបន្ទប់ទឹក ហើយបិទទ្វារពីក្រោយខ្នង​ព្យាយាម​ទប់​ទឹកភ្នែក។

ចិត្ត​នេះ….នៅតែឈឺ។ ខ្ញុំ​មិន​អាច​លុប​បំបាត់​អារម្មណ៍ដ៏មាន​សម្ពាធ​ទាំង​អស់បានភ្លាមៗទេ។

ខ្ញុំមិនអាចភ្លេចពីរបៀបដែលArmaniមើលមកខ្ញុំដោយស្អប់និងមើលងាយឡើង។

ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ថា ​​យប់មួយ ​គេ​មិន​បាន​ស្រលាញ់​ខ្ញុំ ហើយ​ជាឧទាហរណ៍ថា វាផុយណាស់ ងាយស្រួលណាស់សម្រាប់គេ ក្នុងការបោះចោលក្តីស្រលាញ់ទៅជាស្អប់និងចងអាឃាត។

ខ្ញុំមិនដែលធ្វើបែបនេះចំពោះគេឡើយ​។

ទោះ​បី​ខ្ញុំ​គិតថា គេ​ប្រ​ដេញមក​​សម្លាប់​ខ្ញុំ ​ក៏ខ្ញុំ​នៅ​តែ​ស្រលាញ់​គេ។ ខ្ញុំនឹងនៅតែស្រលាញ់គេ បើទោះជាគេបាន​បាញ់ខ្ញុំក៏ដោយនៅពេលប្រចណ្ឌនោះ។ ជាមួយនឹងដង្ហើមស្លាប់របស់ខ្ញុំ ខ្ញុំស្រលាញ់តែអាម៉ានី។

ជីវិតស្នេហា​ពួកយើងនៅពេលនេះ

ជិតពាក់កណ្តាលអធ្រាត្រហើយ ធីអាណានៅតែអង្គុយក្នុងបន្ទប់ទទួលភ្ញៀវ ធ្វើពុតជាមើលទូរទស្សន៍​។

Mishaចូលគេងឡើងមួយសន្ទុះហើយ។ ខ្ញុំអង្គុយឆ្ងាយពីប្រពន្ធខ្ញុំសម្លឹងនាង។ ខ្ញុំយល់ថាហេតុអ្វី នាង​មាន​សិទ្ធិ​គ្រប់​យ៉ាង​ក្នុងពេល​ដែល​ខឹង​នឹង​ខ្ញុំ។

បើតាមអាការៈដែលនាងធ្វើជាព្រងើយដាក់ខ្ញុំ ខ្ញុំក៏មាន​សិទ្ធិនឹងចេញក្រៅដើរលេងជាមួយស្រីស្អាតផ្សេងៗពេញមួយជីវិតរបស់ខ្ញុំ ប្រសិនបើនោះជាអ្វីដែលត្រូវការយកឈ្នះដោយល្ងង់ខ្លៅ ប៉ុន្តែខ្ញុំនឹងឈ្នះបេះដូងប្រពន្ធម្នាក់នេះមកវិញ។

ភ្នែករបស់ខ្ញុំបង្វែរទៅTiana ហើយខ្ញុំចាប់បានថា​នាងក៏សម្លឹងមកខ្ញុំ មុនពេលនាងងាកទៅធ្វើជាមើលទូរទស្សន៍វិញយ៉ាងរហ័ស។

«មិនហត់ទេ?» ខ្ញុំ​សួរ។

នាង​ឆ្លើយ​ថា​៖

«​បង​​ចូល​គេង​មុនទៅបើហត់!​»

«សម្រាកទៅ! នៅយូរមិន​ល្អសម្រាប់ទារកនោះទេ!»

នាងដកដង្ហើមធំរួចបិទទូរទស្សន៍ ដើរទៅបន្ទប់គេង។ ខ្ញុំក៏ក្រោក​និងដើរ​ទៅតាមដោយញញឹម​។ ធីអាណា​ឡើងប្រះគេងដោយ​គ្របភួយ​បែរ​ខ្នង​នៅ​ម្ខាង​គ្រែ ពេលឮស្នូរខ្ញុំឈរក្បែរ នាងក៏គ្របផុតទាំង​ក្បាល​នាង។ ខ្ញុំញញឹម​ទៀតហើយ​ចាកចេញពីបន្ទប់ដើម្បីពិនិត្យ​ប្រាកដថាទ្វារទាំងអស់ត្រូវបានចាក់សោ រួចបិទភ្លើង​។

មុនពេលខ្ញុំត្រលប់ទៅក្បែរគ្រែវិញ Tianaនៅតែមិនងាកមកទេ។ ខ្ញុំទម្លាក់ខ្លួនគេង នាង​ខិតចេញ ថែមបញ្ជាក់យ៉ាងច្បាស់ថា នាងមិនចង់ឱ្យខ្ញុំប៉ះឡើយ។

ខ្ញុំ​ដេក​ផ្អៀង​សម្លឹង​ទៅ​លើ​ពិតាន ប៉ុន្មាន​នាទី​ក៏​រំកិល​ទៅមុខ រហូតដល់​ជិត​មួយ​ម៉ោង។ ខ្ញុំ​ស្តាប់ដង្ហើម​ប្រពន្ធ​ខ្ញុំ​រសាត់​​សម្រាក។ ធូរទ្រូង​….ឥឡូវ​នេះ​នាង​បាន​សម្រាក​ខ្លះ​ហើយ។

នាងត្រូវការពេលវេលា ខ្ញុំយល់….

ភ្លាមនោះTianaបែរមកផ្ងារ ដោយបោះដៃរបស់នាងទៅពីលើក្បាលដូចដែលតែងតែធ្វើ។ ជ្រុងមាត់របស់ខ្ញុំញញឹម។ ខ្ញុំអត់ធន់រង់ចាំយូរបន្តិច មុននឹងរំកិលចូលទៅជិតដោយ​ប្រយ័ត្ន​មិនដាស់នាងទេ។ ខ្ញុំលាតខ្លួនលើនាង ហើយចុចមុខខ្ញុំទៅរកគល់ករបស់នាង។

ស្រូប​ក្លិន​ក្រអូប​របស់​នាង ទី​បំផុត​ខ្ញុំ​បាន​រក​ឃើញ​សេចក្ដី​សុខសាន្ត។

ខ្ញុំ​ឱប​ដៃ​នាង​យ៉ាង​ស្ងៀម​ស្ងាត់​សន្យា​ក្នុងចិត្ត​ថា មិនធ្វើអ្វីមួយល្អក់កកររវាងយើងទៀតឡើយ។ មានអារម្មណ៍ថា ដៃរបស់នាងនៅលើខ្នងខ្ញុំ ខ្ញុំបិទភ្នែក ខ្សឹបថា«គេងឬនៅ?»។

នាង​ឱន​មក​រក​ខ្ញុំ ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដង្ហើមរបស់នាងក្តៅៗនៅលើស្មារបស់ខ្ញុំ បន្ទាប់មកមានអារម្មណ៍ថាជាសំណើមនៃតំណក់ទឹកភ្នែក។ ខ្ញុំ​កាន់​នាង​កាន់​តែ​តឹង ហើយ​ចាប់​ផ្ដើម​ថើបរេពាស​ពេញ​សក់និង​ក។

«បងនឹងមិនសង្ស័យអូនទៀតទេ! បងសន្យា​ថា​នឹង​សងគ្រប់ចរិត​មិនល្អ​ដែល​​បាន​ធ្វើដាក់អូន»

នាងងក់ក្បាលញាប់​។

«បងសុខចិត្តស្លាប់ ជាជាងធ្វើបាបអូនរបៀបហ្នឹងម្តងទៀត!»

«អ្នកណាទៅដែលស្អប់យើងខ្លាំងរហូតចង់បំបែកពួកយើង?​» នាង​រអាក់រអួល។

«មិនពាក់ព័ន្ធនឹងអូនទេធីអាណា បងមានសត្រូវជាច្រើន! ​អាច​ជា​មនុស្ស​តិរច្ឆាន​ណា​មួយ បងគង់តែវែកមុខវាឃើញមិនខាន!»

ភ្នែក​របស់​នាង​ចាំង​ក្នុង​ពន្លឺ​ព្រះចន្ទ​ដ៏​តូច​ដែលឆ្លុះចូលមក​តាម​បង្អួច។

«តើយើងនិងកូន នឹងមានសុវត្ថិភាពទេ?» នាងខ្សឹប។

ខ្ញុំខ្សឹបតប៖

«បងមិនទៅណាឆ្ងាយពីអូននិងកូនទេ ដរាបណាមិនទាន់រកឃើញអាចង្រៃលាក់មុខនោះ!»

នាង​ចាំស្តាប់ដោយស្នូរដង្ហើមយ៉ាងអំណរ។ ខ្ញុំបន្ថែម៖

«Mishaក៏​​នៅ​ទីនេះមួយ​រយៈ​​ដែរ»

ខ្ញុំងើយ​សម្លឹងមើលនាងខណៈនាងមិនឆ្លើយ​តែនាង​ហាក់ត្រេកអរនឹងវត្តមាន​បងប្រុសនាង។ ខ្ញុំពោលសួរធីអាណា៖

«​អត់ទោសឱ្យ​បងបានទេ?»

នាង​ព្រិចភ្នែក​។

«អាម៉ានី! វាមិនមែនជារឿងអភ័យទោសឬអត់ទេ​ ដែលខ្ញុំកំពុងតស៊ូជាមួយ គឺស្រមោលនៃការដែលបងស្អប់ខ្ញុំ! តាមពិតរឿងនោះបញ្ជាក់ថា វាផុយស្រួយណាស់ ដែលនឹង​ឱ្យបងឈប់ស្រលាញ់ខ្ញុំ»។

ព្រះយេស៊ូ! ពេលខ្ញុំធ្មឹងគងថ្ងាសគិត នាង​បន្ថែម៖

«ពេលដែលបងប្រដេញខ្ញុំឆ្លងកាត់ព្រៃ ហើយខ្ញុំគិតថាបងនឹងសម្លាប់ខ្ញុំ ខ្ញុំក៏នៅតែស្រលាញ់បង!»

បេះដូងខ្ញុំញ័រក្នុងទ្រូង។

«ស្រលាញ់?»

ដោយដាក់ម្រាមដៃរបស់ខ្ញុំនៅក្រោមចង្កានាង ខ្ញុំផ្អៀងមុខនាងឡើង​ដើម្បីឱ្យនាងមើលមកខ្ញុំចំ។

«បងមិនដែលស្អប់អូនទេប្រពន្ធដ៏ស្អាត! បង​ខឹង! បងប្រចណ្ឌ​និងតូចចិត្ត​ខ្លួនឯង!»

«ចាស៎ ខ្ញុំបានឃើញ….ក្នុងភ្នែករបស់បង!»

«បង​ស្អប់ពេល​​ឮសំឡេងអូនជាមួយប្រុសផ្សេង! ​ហេតុការណ៍នោះបាន​សម្លាប់បងទាំងរស់ ទោះ​បី​ជាបងពិបាកជឿ​​ថា​អូន​ក្បត់បង​​ក៏​ដោយ ក៏​បងឈឺចាប់យ៉ាងខ្លាំង!»

«មិនមែនខ្ញុំទេ អាម៉ានី! ខ្ញុំស្លាប់ប្រសើរជាងនៅជាមួយប្រុសដទៃ!»នាង​យំ។

«ខ្ញុំទាញនាងមកទល់គ្នា​ ហើយថើបស្មារបស់នាង។

«កុំភ័យ បងនឹង​សងសឹកវា! វាកាត់តសំឡេងដែលស្រូបយកចេញពីបន្ទប់យើងទៅ! ​អាកំសាក!»

នាងធ្មេចក្នុងទ្រូងខ្ញុំ។ ខ្ញុំឱបចង្កេះនាង រំពេច​នោះ​ទូរសព្ទ​ផ្ដើម​រោទ៍។

ខ្ញុំងាកហើយ​​ឈោង​ទៅលើ​តុ​ក្បែរ​គ្រែ។ ខ្ញុំ​មិន​ស្គាល់​លេខ​ទេ ខ្ញុំទទួលហើយ​ឆ្លើយ​ថា«De Santis»។

«មានអារម្មណ៍យ៉ាងណាដែរ?»

មនុស្សប្រុស​ដែលមាន​សូរសង្កត់សំឡេងរុស្ស៊ី ធ្វើឱ្យខ្ញុំស្ទុះអង្គុយត្រង់។

«ឯង​និង​​Misha បានធ្វើម៉េចលើអញពីមុន? ឥឡូវរសជាតិហ្គេមដំបូងម៉េចដែរ?»

«Karlin Makarova» ខ្ញុំខ្សឹបហើយស្រែក៖

«អញបាន​គិតដែរថា មាន​អាណាកំសាកជាងឯង ឯងនៅនៅពីក្រោយរឿងនេះ ប៉ុន្តែពិតជាមិនស្មានថាឯងមិនខ្មាសសូម្បីតែស្រីគេមិនត្រូវការឯង!»

Tianaបើកភ្នែកឡើងដោយភ័យខ្លាចពេលខ្ញុំងាកមើលនាង។

«ស្រីឆ្កួតនោះ អញមិនចង់បានទេ​តែឯង…..ឯងបំបាក់មុខអញ ​កេរ្តិ៍ឈ្មោះ​របស់​អញ»

«ឯងចាប់ផ្តើមសង្រ្គាមលើមនុស្ស​ខុសហើយ​អាព្រាន!»

ខ្ញុំស្រែកឡូឡាដាក់អាKarlin តែវាហាក់សប្បាយចិត្ត​សើចកក្អឹកនិយាយបញ្ឆេះខ្ញុំ៖

«អាម៉ានី​ មើលខ្លួនឯងគ្មានបានការកម្រិតណា? ថ្ងៃនេះបើអញចង់សម្លាប់ប្រពន្ធឯង ឯងក៏ពោះម៉ាយបាត់ទៅហើយ»

ខ្ញុំខឹងសឹង​ស្រក់​ទឹក​ភ្នែកជាមួយសភាពល្ងង់ខ្លៅរបស់ខ្លួនឯង។ ជនពាលផ្តាច់ទូរសព្ទហើយ​។ ខ្ញុំងើបទៅក្រៅ ហើយ​ងាកប្រាប់ធីអាណាឱ្យគេងបន្ត។

ខ្ញុំខលទៅមេខ្ញុំ គឺលូកា​ប្រាប់គាត់ថា ខ្ញុំត្រូវការសម្លាប់អាសេដ្ឋីម្នាក់នោះហើយ មិនថាមានរឿងអ្វីកើតលើងរវាងST.Monarchនិងសម្ព័ន្ធម៉ាហ្វៀទេ។ លោកលូកា​សួរខ្ញុំបញ្ជាក់ពីមូលហេតុ ខ្ញុំក៏ប្រាប់គ្រប់យ៉ាង។ លូកាឮហើយ​ស្រែកជេរដាក់បណ្តាសា តែបែរជាហាមប្រាមខ្ញុំឱ្យអត់ធន់សិន។

គាត់ត្រូវការទៅនិយាយជាមួយViktor សុំការអនុញ្ញាត។

«ស្តាប់អាម៉ានី! ឯងមិនអាចយកជីវិត Karlin Makarova ដោយចិត្តឯងបានទេ! វាជារឿងធំ!»

យើងបញ្ចប់ការហៅទូរសព្ទហើយលេបទឹកត្រជាក់បំបាត់កំហឹងសិន។ ដោយដើរវិលមកវិញ ឃើញនាងនៅអង្គុយ​ផ្អែកក្បាលគ្រែ ខ្ញុំទម្លាក់ឧបករណ៍នៅលើតុរួចប្រះដេកចុះម្តងទៀត។

Tianaចាប់​ស្មា​ខ្ញុំ​ដោយ​ទាម​ទារ​ថា៖

«តើ​មាន​អ្វី​កើត​ឡើង? ប្រាប់​ខ្ញុំ!»

ខ្ញុំ​ចាប់ទាញ​នាង​គេងហើយ​គ្រប​ខ្លួន​ខ្ញុំទៅពីលើនាង​។

«អា Karlin​ Makarova! វានៅខឹង ព្រោះអូនទទួលយកបង! វានៅពីក្រោយ​ល្ខោនថោកទាបម្សិលមិញ! ឥឡូវនេះយើងនឹងធ្វើសង្គ្រាម»

«សង្គ្រាម?» នាងដកដង្ហើមធំ។

ខ្ញុំគ្រវីក្បាល។

«ពីមុនវាវាយនឹងធ្វើបាបអូន បងមិនបានរករឿងផង ពេលនេះ វាបានលេងសើចជាមួយជីវិតគ្រួសារយើង!  ផ្លូវតែមួយគត់សម្រាប់វា គឺស្លាប់!»

ទឹក​មុខ​របស់​នាង​ពោរពេញ​ដោយ​ការ​ព្រួយ​បារម្ភ។

«ខ្ញុំមិនចង់ឱ្យបង បងMisha ឬAlek ឈឺចាប់ទេ!»

«LucaនិងViktor នឹងជួយកម្ចាត់ Makarova!»

Tianaសម្លឹងមកក្នុងភ្នែករបស់ខ្ញុំ។

«អាម៉ានី! ខ្ញុំស្ទើរតែបាត់បង់បង បើបាត់ម្តងទៀត ខ្ញុំនឹងមិនរស់ទេ!»

«អូននឹង​គ្មាន​ថ្ងៃបាត់បង់បងទេ»  ខ្ញុំធានាលើនាង។

ដៃខ្ញុំរេលើសំណុំកន្លែងពិសេសរបស់នាង នាងមិនរេខ្លួនទេ​ ខ្ញុំពោលទាំងកាមតណ្ហារុករាន៖

«បងមាន​ការងារច្រើនជាមួយអូន! ជារៀងរាល់យប់! ថ្ងៃ!»

មាត់ខ្ញុំថើបថ្គាមរបស់នាងហើយខ្សឹប៖

«ប្រហែល​ជា​​ពេញ​មួយ​ជីវិតផងមិនដឹង!»

ខ្ញុំថើបបបូរមាត់នាង ហើយពោលទៀត៖

«ដូច្នេះកុំអត់ទោសឱ្យបងងាយពេក! ទុកបងឱ្យ​​ធ្វើ​ការ​ជា​រៀង​រាល់​ថ្ងៃ បម្រើអូន!»

ស្នាមញញឹមបង្វែរមកលើបបូរមាត់របស់នាងយឺតៗ។ បេះដូងនេះ ខ្ញុំមានអារម្មណ៍ថាព្រះអាទិត្យកំពុងរះម្តងទៀតទាំងដែលមេឃនៅយប់។ ខ្ញុំ​មើល​ប្រតិកម្ម​របស់​នាង​យ៉ាង​ដិត​ដល់ ​ពេល​នាង​អនុញ្ញាត​ឱ្យ​ខ្ញុំ​ថើប​ បេះដូង​របស់​ខ្ញុំ​មាន​អារម្មណ៍ថាភ្លេចអស់ការឈឺចាប់។

រាត្រីរបស់ពួកយើងបានវិលមកវិញដូចដើម

ទោះ​យើង​ចូល​គេង​យប់​ជ្រៅហើយ​ខ្ញុំ​មិន​បាន​គេង​យប់​មុន​ក៏​ដោយ ខ្ញុំ​ភ្ញាក់​ពី​ព្រលឹម។ ខ្ញុំសប្បាយចិត្តដែលបានត្រលប់មកផ្ទះវិញ ហើយការនិយាយដែលយើងបាននិយាយគ្នាច្បាស់កាលពីយប់មិញ បានជួយព្យាបាលបេះដូងខ្ញុំបន្តិចម្តងៗ  ប៉ុន្តែខ្ញុំនឹងឱ្យArmaniចងចាំរឿងមួយនេះ។

ខ្ញុំមានអារម្មណ៍ថា កូនប្រុសរបស់គេឡើងរឹងទល់នឹងភ្លៅរបស់ខ្ញុំ ហើយជាធម្មតាខ្ញុំតែងតែបែរខ្នង​អៀនដោយ​ដេកស្ងៀមធ្វើពើ។ មេឃភ្លឺហើយ គេឱបខ្ញុំជាប់ពេក ខ្ញុំក្រោកទៅធ្វើអាហារពេលព្រឹកឱ្យមីស្ហាម្តេចនឹងកើត?

ដៃរបស់Armaniរឹតបន្តឹងជុំវិញខ្ញុំ ហើយមាត់គេក្តៅៗនៅថើបត្រង់ករបស់ខ្ញុំ។

«លូកលាន់បានទេ!»

«លូកអី?»

គេសើចចំអកពេលដៃរំកិលចុះមកចំហៀងខ្ញុំដើម្បីដាក់លើពោះ។

«បងចង់fuckអូន! តាំងពីយប់! ប្រពន្ធជាទីស្រលាញ់! បងចង់​កប់​ជ្រៅ​ក្នុង​ខ្លួនអូន»

«ហ៊ឹម» ខ្ញុំ​ចំអក​គេ ហើយមិនឆ្លើយថាអូខេទេ ដូចចង់ប្រាប់ថា ខ្ញុំត្រូវការឱ្យគេសុំម្តងហើយ​ម្តងទៀត​។

ដៃរបស់អាម៉ានីរអិលចុះក្រោមទាញទម្លាក់ខោជើងវែងរបស់ខ្ញុំ ហើយម្រាមដៃកណ្តាលរបស់គេគូសរង្វង់មូលលើតំបន់នោះ។

«please, Beauty, I need you if no, បងស្លាប់!»

ម្រាម​ដៃ​របស់​គេវាសកាត់ទី​សំណើម​ដែល​ប្រមូល​ផ្ដុំ​នៅ​ចន្លោះ​ភ្លៅ ​បន្ទាប់​មក​គាត់​រុករាន​​ចូល​…..​។

នៅខាងលើ គេ​ងាកមកថើបកញ្ចឹងកខ្ញុំ ហើយដៃនៅសល់ ចាប់ផ្តើមដោះអាវឱ្យខ្ញុំ។ ពេល​យើង​ទាំង​ពីរ​អាក្រាត គេ​គ្រប​មកពាសពេញពីលើខ្លួន​ខ្ញុំ ហើយ​សម្លឹង​ចូល​ភ្នែក​ខ្ញុំ​យ៉ាង​ជ្រៅ។

«​បងនឹងស្លាប់ប្រសិនបើបាត់បង់អូន!»

ក្តីទុក្ខព្រួយនៃបេះដូងខ្ញុំបាន​រលាយទៅបន្តិចម្តងៗ។

«ពេលបងឃើញអូនដំបូង ថ្ងៃរៀបការមីស្ហា បងដឹងថាអូនស្អាត! តែមិនដែលនឹកស្មានថា ខ្ញុំនឹងលង់អូនខ្លាំងយ៉ាងនេះទេ! ឥឡូវនេះ អូនជាជីវិតរបស់បង!»

អាម៉ានីរអ៊ូរទាំងកំពុង​ថើបថ្នមៗលើមាត់ខ្ញុំ។ ជាមួយ​អារម្មណ៍​ក្តុកក្តួល​ពេញ​ទ្រូងហើយ​សប្បាយចិត្ត​ជាខ្លាំង​ពន់ពេកដែល​បាន​ប្តីដដែលនេះវិលមកដូចដើម​​វិញ ខ្ញុំ​ងក់ក្បាលជាមួយស្នាម​ញញឹម​ដ៏​ស្មោះ។

«ដូចគ្នា!» ខ្ញុំខ្សឹប។

«បាទ លោកស្រី ដឺ សាន់ទីស» គេញញឹមយ៉ាងក្តៅគគុកហើយ ចាប់ផ្តើមទាញខ្ញុំចុះពីលើគ្រែ រហូតដល់ក្បាលខ្ញុំលែងនៅលើខ្នើយ ហើយពេលគេច្បូតសក់ខ្ញុំ ខ្ញុំញញឹម។ ខ្ញុំដឹងពីអ្វីដែលនឹងមកដល់ ហើយខ្ញុំចូលចិត្ត…..

អាម៉ានីឱនទៅមុខដោយចុចថើបនៅចន្លោះសុដន់របស់ខ្ញុំ គេបឺតចូលទៅក្នុងមាត់ បន្ទាប់មកគាត់ក៏រំកិលចុះមករកពោះរបស់ខ្ញុំ។  ពេលដែលតម្រូវការរបស់គេកើនឡើងខ្លាំង គេមិនបង្ហាញក្តីមេត្តាទេ គេបឺតនិងខាំសាច់ដ៏រសើបរបស់ខ្ញុំ រហូតដល់ខ្ញុំឈឺ ននៀលនៅពីក្រោមគេ។

ពេល​ពួកយើង​ជិត​ដល់​ចំណុច​កំពូល គេ​ដក​ខ្លួន​ចេញ​ពី​ខ្ញុំហើយ​មក​ដេកទ្រោប​លើ​ខ្ញុំ ដូច្នេះ​យើង​បែរ​មុខ​ទៅ​មុខ ​បញ្ចេញ​សំឡេង​ថ្ងូរ​ពេល​គេ​ថើប​កនិង​ថ្គាម​មុន​ហើយ​បិទ​ភ្នែកក្បែរមុខ​ខ្ញុំ។

«កំពុងសម្លាប់ខ្ញុំហ្មែន» ខ្ញុំត្អូញត្អែរ។

ដោយ​ការ​ញញឹម​ ​ដឹង​ថាArmaniបំពេញឱ្យ​ខ្ញុំ​យឺតៗ​ដោយ​ភាព​រឹង​របស់​គេ បន្ទាប់​មក​គេសំងំ​​នៅ​ជ្រៅ​ក្នុង​ខ្លួន​ខ្ញុំ។

«​បងស្រលាញ់អូន! បងដឹងថា អូនត្រូវការវាប៉ុនណា»

គេវាចាហើយធ្វើឱ្យខ្ញុំព្រឺសម្បុរពីលើដល់ក្រោម។ បាតដៃរបស់គេរាវអង្អែល ឡើងលើនិងចុះមកចំហៀងខ្ញុំរាងកាយ គ្រប់ទីកន្លែង ចំណែកតួនាទីខ្ញុំគឺមើលទៅក្នុងភ្នែករបស់គេដោយក្តីស្រលាញ់ដ៏បរិសុទ្ធ។

«បងស្រលាញ់អូនTiana»

គេរអ៊ូរទាំដោយមាន​សូរសម្លេងស្អកៗ។

ជំនួសឱ្យចម្លើយ ខ្ញុំលើកដៃមកប៉ះឡើងលើផ្ទៃមុខរបស់គេ។  ខ្ញុំគោះថ្គាមកាចនិងសង្ហា​របស់គេ រួចខ្សឹបប្រាប់គេថា

«អូនស្រលាញ់បងម្នាក់គត់ គ្មានបង អូនយំ ហើយ​គេងមិនលក់ទេ! ​នឹក​ឃើញ​ដង្ហើម​របស់​បង រង្វង់ដៃបងនិង​ទម្ងន់ដ៏កក់ក្តៅ​របស់បង​​គ្រប​លើ​ជីវិតឯកោរបស់ខ្ញុំ»។

មាត់របស់ពួកយើងប្រសព្វរកគ្នាហើយយឺតជាងធម្មតា អាម៉ានីធ្វើឱ្យខ្ញុំវក់ស្រលាញ់គេកាន់តែខ្លាំងនិងពោរពេញដោយអារម្មណ៍ផ្អែមល្ហែមវង្វេងចិត្ត​។ យើងដោះលែងខ្លួនយើងទៅក្នុងវាលវដ្ត​សង្សារ​នៃការ​យល់គ្នា ហើយ​បំភ្លេចចោល​បណ្តាទុក្ខព្រួយកង្វល់។

អាម៉ានីថើបខ្ញុំមួយ មុននឹងដកខ្លួនចេញពីខ្ញុំ ហើយចូលបន្ទប់ទឹក។ ខ្ញុំ​ក្រោក​ឡើង​ទៅផ្ទះបាយប្រុងរៀបចំអ្វីៗឱ្យបុរសទាំងពីឬបរិភោគ តែត្រូវ​ភ្ញាក់ផ្អើលនៅពេលដែលគាត់ហុចតែមួយកែវមក។

«ម្សិលមិញអូន​ បានផឹកកាហ្វេ? វាមិនល្អសម្រាប់ទារកនោះទេ! នេះ​ទឹក​តែ»

ខ្ញុំអង្គុយហើយញញឹមហើយពេញចិត្ត៖

«ខ្ញុំព្រមតាមបទបញ្ជាលោក  De Santis!»

នៅពេលដែលMishaភ្ញាក់ពីគេង Armaniរៀបចំអាហារពេលព្រឹកសម្រាប់ពួកយើង ខណៈដែលបងប្រុសខ្ញុំនិងខ្ញុំអង្គុយជជែកគ្នា​យ៉ាង​​មានក្តីសុខ​នៅសួនខាងក្រៅ។

ទីបំផុតពេលវេលា​មកដល់។

អាម៉ានីនិងបងប្រុសខ្ញុំត្រូវចាកចេញព្រោះពួកគេ​ត្រូវការ​ដោះស្រាយជាមួយKarlin។ គេបានយកខ្ញុំមកផ្ញើនៅនឹងម្តាយនិងមីងរបស់គេ។

វិលទៅប្រទេសរុស្ស៊ី

ខ្ញុំចោលភរិយា​តូចផ្ញើនៅនឹងម្តាយ ហើយចេញមកជម្រះបញ្ជីជាមួយ​សត្រូវ។ ដំបូងយើងមកដល់នៅ St. Monarch ជាកន្លែងដែលយើងបានជួបជាមួយ Alek, Viktor និង Luca យើងកងទ័ពបុរសនេះ បានបន្តធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។

ខ្ញុំមិនអាចរង់ចាំក្នុងការយកជីវិត Karlin Makarov ទេ អាខ្មោចភ្នែកសនោះនឹងស្លាប់។ ដោយបានពិភាក្សាជាមួយលោកViktor​ហើយគាត់បានសម្រេចចិត្ត​ថា អ្នកណាប៉ះពាល់មនុស្ស​នៅ ST. mornach នឹងស្លាប់។ ផែនការគឺ យើងប្រមូលសម្បត្តិរបស់Karlinឱ្យគាត់ ឯជីវិត​ជននេះជារបស់ខ្ញុំ។

«យើងនឹងវាយប្រហារជាពីរក្រុម!  គ្នាយើង២០នាក់ទៅពីក្រោយប្រមូលយកទ្រព្យសម្បត្តិវា! ម្ភៃនាក់ពីខាងមុខជួយអាម៉ានី!»

Viktorណែនាំពួកខ្មាន់ដោយចង្អុលបង្ហាញផ្លូវនៅលើផែនទី។

នៅក្រោមគម្របនៃភាពងងឹតពាសមេឃា យើងទាំងអស់គ្នាចូលទៅក្នុងរថយន្តSUV ហើយបង្កើតជាក្បួន បើកទៅវិមាន Makarova។ រថយន្តឈប់នៅផ្លូវម្ខាង។

ពេល​ដែលក្រុមយើងទាំងអស់គ្នាចេញមក ខ្ញុំសង្កេតឃើញនារីម្នាក់នៅឈរក្បែរវាំងននជាន់ទីមួយនៃវិមាន ហើយ​ប្រញាប់ទាញបិទ។

ខ្ញុំញាក់មុខឱ្យសញ្ញាទៅAlekនិងMisha មុនពេលរត់ទៅក្បែរLucaនិងខ្មាន់របស់យើង។ ក្រុមទាំងពីរបានបំបែកគ្នា ហើយខ្ញុំរុញកាំភ្លើងយន្តនៅលើស្មារបស់ខ្ញុំ​។

យើងទាំងអស់គ្នារត់ទៅរកជញ្ជាំង ហើយម្តងមួយៗ យើងធ្វើមាត្រដ្ឋានលើ។ នៅក្នុងទីតាំងពួន​អង្គុយចុះ ខ្ញុំរង់ចាំរហូតដល់Lucaចេញបញ្ជាសិនទើបយើងអាច«ទៅមុខ»។

ទីធ្លាវិមាននេះ ភាគច្រើនត្រូវរងអន្ធការងងឹតរហូត។ មិនយូរប៉ុន្មានយើងបានឃើញ ពន្លឺភ្លឺចេញពីបង្អួច ហើយខ្ញុំផ្តើមពិនិត្យ រាប់ឃើញមានបុរសឆ្នាំមាឌធំៗ​ប្រាំនាក់។

កាសយើងបន្លឺសមកលេងមេយើង លោកលូកា៖

«អ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅ?»

«បាទទាន!»

ការផ្តោតអារម្មណ៍របស់ខ្ញុំគឺមួយរយភាគរយលើបេសកកម្មនេះ។ ខ្ញុំនឹង​ស្វែងរកហើយសម្លាប់ Karlin Makarova ដោយផ្ទាល់ដៃ។ យើងបាននិយាយគ្នា​រួចហើយថា គ្នាខ្ញុំ​​ណា​ដែល​ចូលចួបជនកំសាកមុន ​ក៏​ត្រូវ​ទុក​ម្នាក់ហ្នឹង​ឱ្យ​ខ្ញុំ។ ខ្ញុំ​នឹង​ខឹង​ជា​ខ្លាំង បើ​អ្នក​ផ្សេង​សម្លាប់ ​Karlin។

«ចូល!» Lucaផ្តល់បញ្ជា ហើយយើងទាំងអស់គ្នាស្ទុះស្ទាឆ្ពោះទៅមុខដោយ​លើក​ដៃជាប់​កៃ​កាំភ្លើង​ស្រប​នឹង​ការរត់ ប្រញាយសំដោ​ទៅ​កណ្តាលផ្ទះ។ ពេល​ដែល​ឆ្មាំ​ដឹង​ពីវត្តមាន​ពួក​យើង ស្នូរកាំភ្លើង​ក៏​ផ្ទុះ​ឡើង។

យើង​ឮ​សំឡេង​ចលាចល​ពី​ខាង​មុខ ខណៈ​ខ្ញុំ​យកជគីវិត​ឆ្មាំ​ដែល​នៅ​ជិត​បំផុត​​​ដោយ​បាញ់​ចំ​ក្បាល​។

Lucaយកជីវិតឆ្មាំពីរនាក់ទៀតដែលបានចាប់ផ្តើមបាញ់ស្រោចមកពីបង្អួចនៅជាន់ទីមួយ។ ការ​បាញ់​កាំភ្លើងរបស់លូកា ត្រង់និងឥតខ្ចោះ។ សូរសម្រែកលាន់​មកបន្តបន្ទាប់​គ្នាមក​ពាសពេញផ្ទៃ​អាកាស​។

«ផ្នែកខាងមុខត្រូវបានសម្អាត!» ខ្ញុំឮMishaស្រែកដោយអំណរ បន្ទាប់មកViktorឆ្លើយតប៖

«យើងកំពុងសម្រុកឡើងលើផ្ទះ»

«ពួកយើងចូលពីខាងក្រោយ» ខ្ញុំនិយាយអាយកូមតប «គ្មានការចចារដាច់ខាត please!»

លូកាបន្ទរ៖ «ប្រាកដហើយ!»

យើងសម្រុក​ចូល​តាម​ទ្វារ​ធំហើយ​បុកទៅរក​​ជណ្តើរធំ។

«Blyad» ពាក្យជេរជាភាសារុស្សីធ្លោយចេញមកពីមាត់Alek ហើយឆ្មាំម្នាក់ទៀតសម្បុរខ្មៅបានដួលត្មោលមកលើជើងរបស់គេដោយបានបាញ់សម្លាប់ខ្លួនឯង រឿងកំប្លែងបំផុតដែលខ្ញុំធ្លាប់ឃើញ​។

«ផ្តោតអារម្មណ៍!» Victorស្រែកខ្ទាស់បញ្ជា។

រឿង៖​ស្នេហាមេក្រុមបង្ហូរឈាម ភាគទី២៣
ប្រពន្ធបាត់ខ្លួន

ខ្ញុំកំពុងវង្វេងស្មារតី។ មនុស្សជាច្រើនមាន​ឯកទេសស៊ើបការណ៍នៅ St. Monarch’s បានជួយខ្ញុំ​ដើម្បីស្វែងរក Tiana ។ ពួកគេកំពុងលុកលុយ​ពិភពលោកសម្រាប់តាមរកនាង។

យប់​មិញ​ជា​យប់​វែង​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​មិន​ធ្លាប់​មាន​អារម្មណ៍​ថា​គ្មាន​កម្លាំង​ខ្លាំង​បែបនេះទេ​ពី​មុន​មក​។ ខ្ញុំ​បាន​បន្ត​ព្យាយាមចុច​ទៅរក​​ទូរសព្ទ​របស់Tiana ប៉ុន្តែ​មានតែការតបឱ្យទុក​​សារ​ជា​សំឡេង។

ខ្ញុំក្រឡេកមើលកំណត់ត្រាដែលនាងទុកខ្ញុំលើទូទឹកកក។ ធីអាណា​សរសេរថា ខ្ញុំ​ចេញ​ទៅជាមួយ​​កូន​ហើយ មិន​មែន​ព្រោះ​ខ្ញុំ​មាន​កំហុស​ទេ តែខ្ញុំការពារគេ​។ ខ្ញុំស្រលាញ់បង អាម៉ានី។ ច្រើនណាស់! ហើយខ្លាំងបំផុត។

ទាក់ទងនឹងបងនាង Mishaគេបាននិយាយថា នាង​ខលមករកគេ ប៉ុន្តែនាងមិនបានប្រាប់ថា នៅឯណាទេ។ ខ្ញុំ​មិន​បាន​ប្រាប់​អ្វីដល់ម្តាយ​ខ្ញុំទាំងអស់។ ខ្ញុំបានបាត់បង់ប្រាជ្ញាសឹងទាំងស្រុង។ ខ្ញុំបានធ្វើឱ្យនាងភ័យខ្លាច! បើ​ខ្ញុំ​រក​នាង​ឃើញ​តើ​នាង​អាច​អត់​ទោសឱ្យខ្ញុំ​​ទេ? តើនាងនឹងមានអារម្មណ៍ថាមានសុវត្ថិភាពជាមួយខ្ញុំម្តងទៀតទេ?

ព្រះយេស៊ូ តើខ្ញុំបានធ្វើអ្វីតាមគន្លងអាណាម្នាក់ដែលកំសាកបំផ្លាញគ្រួសារនេះ? ទូរសព្ទរបស់ខ្ញុំញ័រនៅក្នុងដៃ ហើយក្បាលរបស់ខ្ញុំក៏ញ័រ។ អត់​ស្គាល់​លេខ ខ្ញុំ​បើក​សារ។ វាជាខ្ញុំ រូបថតរបស់Tianaដែលកំពុងរត់ឆ្ពោះទៅកាន់រថភ្លើង។ នាង​មាន​ភាពភ័យខ្លាចនិងការឈឺចាប់ដក់ជាប់ពេញមុខរបស់នាង។ ថ្ពាល់របស់នាងសើមដោយទឹកភ្នែក ហើយភ្នែករបស់នាងមើលទៅគួរឱ្យភ័យខ្លាច​។

ងាយស្រួលប៉ុនណាក្នុងការបំបែកមនោសញ្ចេតនាដ៏ល្អឥតខ្ចោះរបស់ខ្ញុំ ងាយបំផុត ខ្ញុំជាមនុស្សល្ងង់ខ្លៅ ហើយ​គេប្រើល្បិចមិនជ្រៅផងក៏អាចសម្រេចបាន។

ចាំ​មើល​ថា ​អ្នក​ណា​អាច​ទៅ​រក​នាង​មុន​ ខ្ញុំឬអាសត្រូវ​កំសាកនោះ? ដង្ហើម​របស់​ខ្ញុំ​លោត​ញាប់ ហើយ​បេះដូង​ខ្ញុំក៏ដូចគ្នា។ ​

មាន​មនុស្ស​គោះ​ទ្វារ?

ខ្ញុំងាកទៅ​សម្លឹង​។ ​ពី​កន្លែង​ដែល​ខ្ញុំ​អង្គុយ​ កណ្តាលបរិវេណ​ផ្ទះ​ទទេ​ ហើយទ្វាររបើកដូចទីរហោឋានខ្ញុំឃើញMishaបើកទូកមកអែប ហើយក្រឡេកមើលទឹកមុខដ៏អាក្រក់របស់ខ្ញុំ។

បន្ទាប់ពីរំងាប់កំហឹងអត់ធ្មត់ គេឡើងមកដល់និយាយ៖

«យើងនឹងរកនាងឃើញ!»

ខ្ញុំហុចទូរសព្ទទៅហើយរអ៊ូក្ងួរស្អកស្អា៖

«មិនមែនមានតែយើងទេ ដែលស្វែងរកនាង!»

ដោយងឿងឆ្ងល់ មីស្ហា​ស្រវាកញ្ឆក់យកមកអាន ហើយស្រែកថា «Blyad!» ពាក្យ​បណ្តាសាជាភាសារុស្សី។

អ្នកណាម្នាក់កំពុង​តាមដាននាងយ៉ាងប្រកិតហើយឌឺយើង។

«យើងត្រូវទៅឱ្យមុនអាអស់នោះ!»

មីស្ហា​គំហកហើយដើរចេញតាមទ្វារ។

ខ្ញុំងក់ក្បាល៖

«ចាប់ផ្តើមនៅស្ថានីយ៍រថភ្លើង»

នៅពេលដែលយើងទៅដល់ស្ថានីយ៍ ទូរសព្ទរបស់ខ្ញុំញ័រម្តងទៀត។ គោលដៅ​ត្រូវ​បាន​ប្រទះដោយមនុស្ស​នៅSt-Monarch ទើបតែ​ឱ្យដំណឹង​មក​ថា ​នាង​ទៅដល់Milan ហើយឡើងរថភ្លើង​​ឆ្ពោះទៅ​កាន់ Lovere។

«Fuck! យ៉ាង​ហោច​ណាស់​យើង​ដឹង​ថា ​ត្រូវ​ទៅ​​ទិស​ដៅ​ណា​»​ Mishaរអ៊ូដោយគ្របដៃស្តាំលើមាត់ សម្លឹង​ទេសភាពតាមកញ្ចក់រថភ្លើងដែលរត់ថយក្រោយ។ ខ្ញុំដួលនៅកៅអីមួយ  ជង្គង់​របស់​ខ្ញុំ​ចាប់​ផ្តើម​​ទន់ព្រោះតែការ​ព្រួយ​បារម្ភសុវត្ថិភាពនាង។

​«បងនឹង​បន្ត​រត់​រហូត​ដល់​​រក​ឃើញ​អូន!»

ខ្ញុំគិត​ដោយស្អប់ខ្លួនខ្ញុំជាខ្លាំង។

ទូរសព្ទរបស់ខ្ញុំញ័រម្តងទៀត ហើយវាជារូបថតមួយសន្លឹកថ្មីរបស់Tiana។ នាង​កំពុង​អង្គុយ​ក្នុង​ទីងងឹត មើល​ទៅ​អស់​សង្ឃឹម បេះដូង​ខ្ញុំ​បែក​ប្រេះ។

ព្រះយេស៊ូ! រូបថតនេះជិតម្ល៉េះ មនុស្ស​នោះប្រហែលជាមាននាងក្នុងដៃ​រួចហើយ? ដង្ហើម​របស់​ខ្ញុំ​លោត​លឿន ​មាន​អារម្មណ៍​ថា​ដូច​ជា​សត្វ​កំណាចឡើងក។

«មាន​បញ្ហា​អ្វី?» Mishaសួរ។

«រូបថតមួយទៀត» ខ្ញុំបង្ហាញសារទៅ «យើងប្រហែលជា….យឺតពេលហើយ»

Misha ច្របាច់ថ្គាមខណៈដែលកំហឹងកំពុងត្រដាបត្រដួសសង្កត់ គេខាំមាត់៖

«ប្រសិនបើវាប៉ះសក់នាងមួយសរសៃក្តី ខ្ញុំនឹងហែកវាដោយដៃទទេ!»

នាង​អាចនឹង​ត្រូវបានគេចាប់ឬធ្វើបាបនាង? ខ្ញុំខ្មួលក្រពះ។ មុនគេគឺខ្ញុំ ខ្ញុំដឹងថា ខ្ញុំនេះហើយបានធ្វើបាបនាង  ខ្ញុំរុញមនុស្ស​ស្រីនៃជីវិត​របស់ខ្ញុំចូលគន្លងគ្រោះថ្នាក់កាចសាហាវ។

បួនម៉ោង…..លោកព្រះ ទម្រាំយើងទៅដល់ Lovere វាជាថេរវេលាដូច៤០ឆ្នាំ ហើយតម្រូវការនៃការចួបនាង​កំពុង​កើនក្តៅគគុកនៅក្នុងខ្លួនខ្ញុំ ក្នុងការសុំទោសនាង ហើយ​ចាកចេញទៅសម្លាប់អាមនុស្សអនាមិក ​កំសាកដែលធ្វើទារុណកម្មស្នេហា​យើង។

«អញនឹង​ស្វែងរកឯងឃើញ ហើយពន្លះឯង ដល់ឯងអង្វរអញឱ្យសម្លាប់ឯង!»

ពេល​យើង​ពីរនាក់ចុះ​ពី​រថភ្លើង​ល្បឿន​លឿន ខ្ញុំ​ក្រឡេក​មើល​ជុំវិញ​ដោយ​ឆ្ងល់​ថា ​ត្រូវ​ទៅកាន់ទិសដៅ​ណា។ គ្រាន់តែបើក​ទូរសព្ទឡើង ក៏​មានរូបថត​មួយ​ទៀត​ចូល​មក។ Tianaអង្គុយក្បែរតុ ជាមួយ​កាហ្វេមួយពែង ពេលកំពុងមើលទៅក្នុងបឹង។

«ពួកយើងកំពុងរង់ចាំឯង!»

ការធូរស្បើយហូរកាត់ស្មាខ្ញុំព្រោះនាងនៅរស់ តែអាណានោះ…..? ខ្ញុំបង្ហាញរូបថត Mishaគេប្រញិបប្រញាប់សួរ៖

«នៅឯណា?»

សញ្ញាមួយផ្នែកនៅផ្ទៃខាងក្រោយនៃរូបថតគឺអ្វីដែលខ្ញុំសម្គាល់​ឃើញ។​ ខ្ញុំមិនតបនឹងបងថ្លៃតែបក់ដៃហៅតាក់ស៊ី៖

«ទៅThe Lake Hostel»

ខ្ញុំបញ្ជាពេលបើកទ្វារក្រោយ ហើយឡើងទៅខាងក្នុងអង្គុយ​​ អែបទៅម្ខាង​ឱ្យមីស្ហាចូលតាម។ ដោយប្រើជា​ភាសា​អ៊ីតាលី ខ្ញុំ​ណែនាំ​អ្នក​បើក​បរ​ឱ្យ​យក​យើង​ទៅ​កន្លែង​ណា។

បន្ទាប់​មក ខ្ញុំសម្លឹង​មើល​ទៅ​មីសា្ហហើយខ្សឹបថា៖

«អាចម្កួតណានោះ​កំពុងរាយអន្ទាក់​រង់ចាំ​យើង!»

Misha បានខ្សឹបសួរភ្លាម៖

«ឯងគិតថា​សត្រូវមួយណា?»

«មិនទាន់ដឹង! តែដឹងឆាប់ៗនេះ»

ខ្ញុំ​ដក​កាំភ្លើង​ពី​ក្រោយ​ខ្នង ហើយ​ពិនិត្យគ្រាប់និង​ឃ្លីប។  Misha ធ្វើដូចគ្នា ដោយកំបាំងភ្នែកអ្នកបើកបរ។

តាក់ស៊ី​ឡើង​ទៅរូតម្រង់​ដល់​ផ្ទះ​សំណាក់ ហើយ​ខ្ញុំបានប្រញាប់​បង់​ថ្លៃ។ ពេល​យើង​ឡើង​ចេញ ខ្ញុំ​ស្កេន​មើល​ជុំវិញ​ខ្លួន​ដោយប្រុងប្រៀបខ្លាំង។ ខ្ញុំ​ចង្អុល​ទៅ​ខាង​ឆ្វេងបរិវេណ ខ្ញុំប្រាប់បងថ្លៃ៖

«ទៅជុំវិញនោះ! ប្រសិនបើTianaមិនអង្គុយក្បែរបឹងទេ យើងអាចចួបគ្នានៅច្រកចូលខាងក្រោយ»

«យល់ហើយ» មីស្ហា​ងក់ក្បាល។

ដោយ​មានគោលដៅបែក​គ្នា ខ្ញុំ​រត់​ទៅ​ខាង​ស្ដាំ​នៃ​សណ្ឋាគារព័ទ្ធតម្រង់ទៅប្របមាត់បឹង ខណៈ​ដែល​រក្សា​អាវុធ​ឱ្យ​បានត្រឹមត្រូវ ​ត្រៀមទុកក្បែរ​ភ្លៅស្តាំ។ ពេល​ខ្ញុំរត់​មកសួន​ខាង​ក្រោយ ភ្នែក​ខ្ញុំ​សម្លឹង​រក​ប្រពន្ធ​ខ្ញុំ​ទាំងបេះដូងបោកកញ្ជ្រោលយ៉ាង​ខ្លាំង។

ទីបំផុត ខ្ញុំក្រឡេក​ឃើញ​នាងហើយ។ ធីអាណា​កំពុងឱបដៃក្រោមអាវធំមួយ ​ដើរ​ត្រលប់​ទៅ​ផ្លូវ​របង​វិញ ខ្ញុំ​ក៏​រត់​តម្រង់​ទៅ។ មិនយូរទេ សន្ធឹកជើងខ្ញុំបណ្តាលឱ្យ​នាងក្រឡេកមកមើល។

វិលភ្នែកជុំវិញខ្លួននាងជាលើកទីពីរ ភ្នែករបស់នាងគាំងលើខ្ញុំ។

នាង​បោះពែងចោល​ទៅដី ហើយថយ…..រត់។

Fuck!

ខ្ញុំ​ប្រញាប់ប្រដេញនិងស្រែក៖

«ធីអាណា!»

ឱ! ព្រះ! នាងដូចខ្មោចដេញ នាង​លឿនណាស់។ Tianaឆ្ពោះទៅរកផ្លូវ

«ធីអា​ណា!» ខ្ញុំស្រែកដាក់នាង។

Tiana ឆ្ពោះទៅរកផ្លូវដោយមិនមើលចរាចរណ៍ទេ។ នាងច្រងាប់ច្រងិលឆ្លង ហើយលោតចូលទៅក្នុងគន្លងជួរដើមឈើដែលតម្រង់ទៅរកជើងភ្នំ។

«ធីអាណា!» ខ្ញុំស្រែកម្តងទៀតដោយដើរតាមនាងចូលទៅក្នុងព្រៃ។

«Tiana!!! ឈប់!»

នៅ​លើ​ដី​មិន​ស្មើ​គ្នា ខ្ញុំ​ចាប់​ផ្តើម​តាម​ទាន់​នាង។ ​ពេលលូកដៃទៅរកនាង ​គ្រាប់​កាំភ្លើងមួយ​​ផ្លោង​មក​លើ​ខ្ញុំ បំបុក​នឹង​ដើម​ឈើ។

«Fuck!»

គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ទៀត​បាន​បាញ់​បញ្ឆិតនឹង​ជើង​របស់Tiana ហើយ​នាង​ស្រែក​ឡើង​មុន​នឹង​ដួល​ទៅមុខ។

នាង​ស្រែកដោយ​ឱបក្បាល៖

«កុំ! ​អាម៉ានី! ឈប់បាញ់ទៅ!»

នាងស្មានថាខ្ញុំកំពុងបាញ់នាង។ ខ្ញុំរេកាំភ្លើងជុំវិញ ភ្នែករេរំពៃរកមើលគោលដៅអាមនុស្ស​លាក់មុខ។ ឃើញហើយ ខ្មាន់ជាបុរសម្នាក់ឈរប្រមាណ​៥០ម៉ែត្រពីពួកយើង។

ខ្ញុំប្រុងថាហក់ទៅ តែ​ក៏ឃើញMisha​រត់​ទៅមុន។  ខ្ញុំមានភារៈងាកមកTianaម្ដង​ទៀត។

នាងដកថយនៅលើដី មុខនាង​ស្លេក។

«Tiana!» ខ្ញុំហៅនាង។

ដោយភាពភ័យខ្លាចស្រួចស្រាវនៅលើមុខ នាងបែរហើយវាររត់ តែត្រូវ​ជំពប់​ដួល​ម្តង​ទៀត ខ្ញុំ​ឈោង​ទៅ​ចាប់​អាវរបស់នាង។

Tianaវិលជុំវិញប្រកែកហើយរាងកាយរបស់ខ្ញុំក៏ចូលទៅក្បែរ។ ខ្ញុំ​រុំ​ដៃ​ជុំវិញ​នាង​យ៉ាង​រហ័ស​ឱបនាងពេញទំហឹង។

នាង​ស្រក់​ទឹក​ភ្នែកហើយបម្រះ​ចេញ​ពី​ដៃ​ខ្ញុំនាង​​រុញ​​ខ្ញុំ។

«ឈប់!» ខ្ញុំស្រែក។

នាង​គាំង ​ខ្ញុំ​បាន​សម្លឹង​មើល​ស្ត្រី​ដែល​ខ្ញុំស្រលាញ់កំពុងខូចចិត្ត​និង​ភ័យ​ខ្លាច។ ទឹក​ភ្នែក​របស់​នាង​បាន​ចុះ​មក​រហាម​តាម​​ថ្ពាល់ ហើយ​ដង្ហើម​របស់​នាង​ក៏​ដង្ហក់ លឿន​។

«កុំសម្លាប់កូនយើង!» នាងអង្វរសម្លឹងភ្នែកខ្ញុំ។

ដៃរបស់នាងគ្របលើពោះ

«ចាំគេកើតមកសិន!»

នាង​​បន្ត​ដូច​ជា​កំពុងសម្លាប់ចិត្ត​ខ្ញុំ។ យឺតៗ ខ្ញុំក្រោកឡើងហើយឱបនាង​មកជាមួយ ខ្ញុំយំ៖

«បងសុំទោស!»

នាងគ្រវីក្បាលហើយយំដូចមិនស្តាប់អ្វីព្រោះរន្ធត់ពេក។

«Tiana» Mishaស្រែកនៅពេលគាត់តម្រង់មករកយើង។

នាង​ញញឹមអំណរ ហើយ​សម្លឹងឃើញបងប្រុសរបស់នាង ខ្ញុំពន្លែង នាងក៏រត់ទៅរកមីស្ហា​ ​បោះ​ខ្លួន​ទៅ​ក្នុង​ដៃ​របស់​គេ។ ហើយអ្វីដែលខ្ញុំអាចធ្វើបានគឺឈរមើល ព្រោះខ្ញុំបានបាត់បង់សិទ្ធិក្នុងការប៉ះនាង នៅពេលដែលខ្ញុំបាន​គំរាមយកជីវិតនាង។

បងប្រុសខ្ញុំមកដល់ហើយ

ទ្រូងរបស់ខ្ញុំឆេះឆួល​នៅពេលខ្ញុំតោងបងMisha។

ខ្ញុំដឹងថា Armaniនឹងមកតាមរកខ្ញុំ ប៉ុន្តែក៏មិននឹកស្មានថា លឿនបែបនេះដែរ។ ពេល​ឃើញ​ប្តី​រត់​មក​រក​ខ្ញុំ បេះដូង​ខ្ញុំ​ស្ទើរ​តែ​គាំង។ អ្វីដែលខ្ញុំអាចគិតបានភ្លាមៗ គឺធ្វើគ្រប់យ៉ាង​ដើម្បីការពារកូនរបស់ខ្ញុំ។

Mishaនិយាយ៖

«គ្រប់យ៉ាងមិនអីទេ បងរកឯងឃើញហើយ!»

ខ្ញុំយំ។

«បងសម្លាប់អាចង្រៃនោះហើយ!» គាត់បន្ថែម។

ស្អីគេ? ខ្ញុំភាំងសម្លឹងមីស្ហា​ហើយ​ងាក​ក្រោយ​បន្តិច ​ក្រឡេក​មើល​ស្មា​របស់​ខ្ញុំ ដោយ​​ឃើញ​​Armani​នៅ​ឈរជ្រងោរ។

ខ្ញុំប្រហែលជាខ្លាចគេ ប៉ុន្តែខ្ញុំនៅតែស្រលាញ់គេ មិនអាចឱ្យមីស្ហា​សម្លាប់គេទេ។ ដោយមានអារម្មណ៍ថាមានសុវត្ថិភាពជាមួយវត្តមាន​របស់Mishaនៅក្បែរខ្ញុំ ខ្ញុំឡើងញ័រៗថា៖

«សម្លាប់អ្នកណា?»

«អាអ្នកដែលបាន​បង្ករឿងទាំងអស់នេះឡើង ឱ្យមានសម្អប់រវាងឯងនិងArmani» បងខ្ញុំកំពុងពន្យល់​។

«រកឃើញ……ជាអ្នកណា?» ខ្ញុំទាមទារជជីកព្រោះចង់ឃើញមុខបុរសដែលបំផ្លាញជីវិតគ្រួសារ​ខ្ញុំ។

នៅពេលដែលMishaដើរចេញពីខ្ញុំមួយជំហាន ខ្ញុំចាប់ដៃឆ្វេងរបស់បងខ្ញុំ។ គេ​យក​ដៃ​មក​រុំចង្កេះ​ខ្ញុំ​ភ្លាម ហើយ​ពេលនៅ​ក្បែរ​គ្នា​គាត់បណ្តើរខ្ញុំ​ត្រឡប់​ទៅ​ទិស​ខាង​ផ្លូវ។ ខ្ញុំដឹងថា​Armaniតាម​មកពីក្រោយពួកយើង។ ពេល​ខ្ញុំ​ក្រឡេក​មើល​តាមស្មា ខ្ញុំឃើញប្តីសម្លឹង​ខ្ញុំដោយស្រទន់។

​«បង​នឹង​មិន​ធ្វើ​បាប​អូនទេ!»

ពេលនេះMishaឈប់​។ ហើយ​ធ្វើ​មុខមាំ​ដាក់​ខ្ញុំជាមួយសំនួរ៖

«មានរឿងអ្វីក្តី ហេតុអ្វីបានជារត់ចេញពីArmani?»

បន្ទាប់មកគាត់ងាកទៅសម្លក់ប្តីខ្ញុំ។

«ហេតុអីចាំបាច់និយាយថាមិនធ្វើបាបនាង? ឯងបានធ្វើស្អីលើប្អូនខ្ញុំខ្លះហើយ?»

ខ្ញុំនៅស្ងៀម មិនដឹងថាMishaនឹងមានប្រតិកម្មយ៉ាងណាទេ ប្រសិនបើខ្ញុំប្រាប់គាត់ពីការភ្ជង់ដ៏គួរឱ្យតក់ស្លុត​។

Armaniបោះជំហានមកមុខ។ ម្រាមដៃរបស់Misha​បត់ជុំវិញចំណុចទាញកាំភ្លើង។ ខ្ញុំបុកពោះ។

ខ្ញុំនៅរក្សា​ភាព​ស្ងាត់ស្ងៀម ខណៈប្តីខ្ញុំសារភាពឡើង៖

«ខ្ញុំបានភ្ជង់នាង!»

ខ្ញុំលោតទៅរងពីមុខArmani ដោយលើកដៃការពាររារាំងទៅកាន់បងMisha។

«មិនអីទេ មីស្ហា​មកពីគេខឹងពេក!»

មីស្ហា​សម្លក់ខ្ញុំ រួចរេរកអាម៉ានី។

«ធ្វើចិត្ត​ត្រជាក់!» ខ្ញុំពោលបន្ថែម។

ភ្នែក​របស់​បងខ្ញុំ ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ព្យុះកំហឹង​​ដ៏​ខ្លាំង​ខណៈ​ដែល​គាត់ខំសង្កត់វា មាត់គាត់​ស្រែក​ថា៖

«ចេញ!»

«មីស្ហា​!» ខ្ញុំ​ស្រែក​យំ​ពេលកៀសខ្ញុំចេញ​​ដើម្បី​ទៅ​ដល់​ពីមុខអាម៉ានីជាមួយកាំភ្លើង។

«ខ្ញុំ​មានផ្ទៃពោះ!»

បងប្រុសរបស់ខ្ញុំទម្លាក់ភ្នែកហើយងាកមកខ្ទាស់ការសម្លឹង​លើខ្ញុំ។ ភ្លាមនោះ មុខមីស្ហា​ប្រែពីខឹងទៅជាភ្ញាក់ផ្អើល។

«មានផ្ទៃពោះ?»

ខ្ញុំងក់ក្បាលយ៉ាងលឿន។

«កុំសម្លាប់ឪពុករបស់កូនខ្ញុំ»

Misha​​ខាំ​មាត់​ដោយ​ទឹក​ភ្នែក​។ គាត់​ទាញ​​ឱបខ្ញុំទៅក្នុងទ្រូងហើយ​​ឱបក្រសោបដូចដែលធ្លាប់ស្រលាញ់​ខ្ញុំពីណាណីមកដដែល។  បន្ទាប់មកគាត់ងើបមុខទះស្មាArmani ហាក់ដូចជាមុននេះគ្មានអ្វីកើតឡើង។

«ឯងក្លាយជាប៉ាគេហើយ» Mishaនិយាយដោយស្នាមញញឹមធំទូលាយ «ខ្ញុំនឹងក្លាយជាអ៊ំម្នាក់»

អាម៉ានីញញឹមសម្លឹងខ្ញុំ។ ភ្នែកគេរលោង នៅពេលដែលArmani​ព្យាយាម​ចូលមកក្បែរខ្ញុំ ខ្ញុំរំកិលទៅជិតMisha។ គេប្រហែលជាមិនចង់សម្លាប់ខ្ញុំទៀតទេ ប៉ុន្តែមិនមានន័យថាខ្ញុំមិនអីទេ ជាមួយនឹងអ្វីដែលបានកើតឡើងរវាងយើង។

ទីបំផុត​យើង​ទៅ​ដល់​សាកសព​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ស្គាល់​បុរស​ម្នាក់ជាខ្មាន់នេះទេ។

យើង​ទាំង​បី​សម្លឹង​មើល​បុរស​ដែលត្រូវបានបាញ់​ស្លាប់ រួច​ហើយបង​មីស្ហា​​ក៏​រអ៊ូ​ថា​៖

«វា​ជាអ្នក​ណា?»

ដោយ​​ឱន​​ចុះ​​មក​ Armani​បាន​ទះ​កំផ្លៀង​លើសព ហើយ​​​ទាញ​កាបូប​មួយ​ចេញមកបើកពិនិត្យ​។ គេឆែកមើលកាតទាំងអស់។

«Giovanni Sibilia?»

Misha និយាយ៖

«មិនដែលឮឈ្មោះនេះទេ!»

ដើម្បីឱ្យច្បាស់ ខ្ញុំ​រអ៊ូ​ឡើងថា៖

«ហ្នឹងហើយ!»

អាម៉ានីក្រោកឈរឡើងមក​ហើយប៉ះភ្នែកជាមួយខ្ញុំ។ ពន្លឺដ៏ខ្លាំងនៃការសម្លឹង​របស់គេធ្វើឱ្យខ្ញុំបោះជំហានថយក្រោយ។

កាល​ពី​ម្សិល​មិញ ប្តីខ្ញុំប្រចណ្ឌនិងសម្លឹងមកខ្ញុំពោរពេញ​ទៅ​ដោយ​ការ​ស្អប់ខ្ពើម មាក់ងាយ​។

«ឈរសម្លឹងមើលគ្នាទៅវិញទៅមកនៅហ្នឹងចាំប៉ូលិសមកដល់?» Mishaខ្សឹបសួរ។

«តស់ទៅផ្ទះ!» គេបោះដៃមកខ្ញុំ។

ខ្ញុំឈ្ងោកមុខងាកចេញ៖

«ផ្ទះមួយណា?»

មានភាពស្ងៀមស្ងាត់មួយភ្លែត មុនពេលArmaniរអ៊ូថា៖

«ផ្ទះរបស់យើង!»

ខ្ញុំគ្រវីក្បាល!

«ទេ»

ខ្ញុំដើរ​គេចចេញ​ឆ្ងាយ​ពី​មនុស្ស​ប្រុសដែលខ្ញុំស្រលាញ់ដោយឈឺចិត្ត​។

«Tiana» Armaniនិយាយនៅពេលដេញប្រកិតនឹងខ្ញុំ «បងសុំទោសអូនសម្លាញ់!»

ខ្ញុំគ្រវីក្បាល ទាំងឈឺចិត្តនិងភ័យខ្លាច ព្រោះតែកំហឹងរបស់គេឆៅពេកក្នុងទ្រូងខ្ញុំនិងការចងចាំរបស់ខ្ញុំ។

គេមកដល់ហើយបងមីស្ហា​ងាកមើលផ្លូវ គេព្យាយាម​ខ្សឹបប្រាប់៖

«ប្រពន្ធសម្លាញ់របស់បង!​»

ពេល​គេ​ព្យាយាម​ឈោង​មក​ខ្ញុំ ខ្ញុំ​រុញ​ដៃ​គេ​ចេញ​ហើយ​មិនព្រម​សម្លឹង​មើល​គេ។

«មិនមានសុវត្ថិភាពនៅទីនេះទេ! យើងអាចទៅផ្ទះសិនបានទេចាំដាក់ពិន័យបង!»

ខ្ញុំមិនគួរចិត្តទន់ទេ ប៉ុន្តែខ្ញុំមិនអាចរារាំងខ្លួនឯងពីការសួរគេភ្លាមឡើងថា៖

«នៅកន្លែងនេះ ខ្ញុំនឹងមានសុវត្ថិភាពជាងនៅក្នុងផ្ទះបង!»

«ផ្ទះរបស់យើង!» គេព្យាយាមកែសម្តីខ្ញុំបន្ទាប់មកបន្ថែមថា «មីស្ហា​ក៏នឹងទៅដែរ!»

ស្មារបស់ខ្ញុំធ្លាក់ចុះ ហើយខ្ញុំបន្ទាបភ្នែក​សម្លឹងមើលដៃរបស់ខ្ញុំ​ដែលចិញ្ចៀនរបស់គេ នៅតែនៅលើម្រាមដៃនាង​។

«តើ​មាន​រឿង​អ្វី​កើតឡើងរវាងយើង?» ខ្ញុំរអ៊ូ។

«នរណាម្នាក់កំពុងលេងយើង! បងដឹងអស់ហើយ! អូនគឺរងគ្រោះ»

អាម៉ានី​បោះបាតដៃ​មក​រក​ខ្ញុំ។

ខ្ញុំស្ទាក់ស្ទើរមុននឹងដាក់បាតដៃព្រមឱ្យគេ​​ទាញ​ខ្ញុំ​បណ្តើរ​ទៅ​។ ខ្ញុំត្រូវបានទាញទៅក្នុងទ្រូងរបស់គេ ហើយដៃរបស់ប្តីម្នាក់នេះរុំជុំវិញខ្ញុំ។

«កុំ» ខ្ញុំដកដង្ហើមធំពេលឈឺទ្រូងជាមួយការយំ តែគេមិនឈប់ទេ គេ​ថើប​សក់​ខ្ញុំ។

«បងសុំទោស! ប្រពន្ធជាទីស្រលាញ់របស់បង! បងត្រូវការ​​ឱកាស​​ជួសជុល​នូវរឿងចម្កួតអស់នេះ!»

ខ្ញុំ​ប្រហែលជានៅ​ខឹង​នឹង​គេ ប៉ុន្តែ​​មិនធំជាងចិត្ត​ស្រលាញ់គេទេ។ ​ខ្ញុំ​​ងក់​ក្បាល​ហើយយំសោក។

ពួកយើងប្រញាប់ចាកចេញពីទីក្រុងនោះ។

ទម្រាំដល់​​ផ្ទះ​វិញមេឃ​ងងឹតទៀត​ហើយ។ បីនាក់យើងអស់​កម្លាំង តែខ្ញុំ​បាន​គេង​បន្តិច​នៅ​លើ​រថភ្លើង ប៉ុន្តែ​​មិន​បាន​ជួយសម្រួល​អ្វី​ច្រើន​ទេ។

ខ្ញុំ​រៀបចំ​បន្ទប់​ទទួល​ភ្ញៀវ​យ៉ាង​រហ័ស​សម្រាប់​មីស្ហា​ រួច​ហួសចូលទៅ​ផ្ទះបាយ​ធ្វើ​កាហ្វេ។ ទីនោះ  ពេលក្រឡេកឃើញ​កម្ទេចពែង​បាក់បែក​លើ​ឥដ្ឋ ខ្ញុំ​ចាប់​យក​ក្រដាស​ជូត​មាត់​មកប្រុងចាប់។

«ចាំបងសម្អាត» Armaniនិយាយនៅពេលគេចូលដល់ក្នុងផ្ទះបាយ។

គេទទួល​យក​កន្សែង​ពី​ខ្ញុំ​ហើយ​ឱប​ជើង​ខ្ញុំ ពេលគេ​អង្គុយ​ចុះ​សម្អាត​កម្រាល​ឥដ្ឋ។ ខ្ញុំហៀបនឹងដើរថយក្រោយមួយជំហាន នៅពេលដែលគាត់ចាប់កាន់ត្រគាករបស់ខ្ញុំ។

ដោយលុតជង្គង់គេចុចថ្ងាសមកពោះរបស់ខ្ញុំ។

«ប៉ា​សុំទោស កូន!»

គេបាន​ដកដង្ហើមធ្ងន់​មុននឹងចុចថើបត្រង់កន្លែងដែលកូនរបស់យើងកំពុងលូតលាស់។ ខ្ញុំ​ហៀប​នឹងដាក់ដៃលើស្មា​គេ ស្រាប់តែឮ Mishaនិយាយ៖

«កុំអត់ទោសឱ្យ!»

រឿង៖ ស្នេហាមេក្រុមបង្ហូរឈាម ភាគទី២២
ខ្ញុំក្លាយជាប្រពន្ធក្បត់

ឥឡូវ​នេះ ​ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​មនុស្សដែល​​ដឹង​ថា​ខ្លួន​ជិត​ស្លាប់។ បុរសនៅពីមុខ​​ខ្ញុំ​មិន​មែន​ជា​ប្តី​ខ្ញុំទៀត​ទេ គេជាមនុស្ស​ឈាមត្រជាក់ ឃោរឃៅ និងមិនស្តាប់ហេតុផល។ ជននេះភ្ជង់ខ្ញុំ មិនស្តាប់​ មិនយល់ចិត្ត​​ និងមិនមានសេសសល់សញ្ញាអ្វី នៃArmaniម្នាក់ ដែលខ្ញុំបានស្រលាញ់ទៀតឡើយ។ ហេតុអ្វីព្រះធ្វើបែបនេះដាក់ខ្ញុំ?

បុរសខ្មាន់​​កាំភ្លើង​នេះ​នឹងសម្លាប់ម៉ែកូនយើងហើយ ក្រោម​កំហឹង​ ប្រចណ្ឌ ​និង​ការ​ឈឺ​ចាប់ ហិង្សារបស់គេ។

ខ្ញុំទទួលស្គាល់​ ការថតសំឡេងពិតជាពិបាកហា​ប្រកែក ព្រោះមិនគួរឱ្យជឿថាលោកនេះមាន​សំឡេង​បុរស​ម្នាក់​ទៀត​ជាមួយ​ខ្ញុំ​ក្នុង​ភាព​ស្និទ្ធស្នាល​បែប​នេះកើតឡើង?

​      គឺ​ជា​ការ​តក់ស្លុតធំមួយដែលខ្ញុំមិនជឿថាខ្លួនឯងនឹងមាន​ពេលសម្រាប់ដោះស្រាយទៀតទេ។ អារម្មណ៍ឈឺចាប់​នៅក្នុងភ្នែករបស់គេ កំពុង​កាប់សម្លាប់មួយលានកាំបិតដល់ដួងព្រលឹងនិងបេះដូងរបស់ខ្ញុំ។

«ខ្ញុំ​មិន​ដែល​ធ្វើ​បាប​បង​បែប​នេះ​ទេ! ខ្ញុំ​ស្លាប់ល្អជាង​ធ្វើ​បែប​នោះ​ដាក់​បង អាម៉ានី»

គេញញឹមឈឺចាប់ ហើយភ្នែកដែលមាន​តំណក់ទឹក គេនៅតែសម្លឹងមកខ្ញុំ។ ចំណងចិត្តពួកយើង​ដែលបានបែកបាក់ ហើយក្តីស្រលាញ់ដែល​បាត់បង់ត្រឹមមួយ​ប៉ប្រិច​ភ្នែកវាឈឺចាប់ជាងការភ័យខ្លាចនឹងកាណុងនេះឆ្ងាយណាស់។

ខ្ញុំមិនដឹងរស់ធ្វើអ្វីទៀតទេបើស្នេហារបស់ខ្ញុំទៅជារឿងចម្កួតបែបនេះទៅហើយ។

«បាញ់ទៅ!» ខ្ញុំខ្សឹបទាំងអស់ចិត្ត​តស៊ូ​ហើយបិទភ្នែក។

«ខ្ញុំមិនបានធ្វើទេ Armani»

«មិនទាន់ទេ! ពួកឯងនឹងស្លាប់ជាមួយគ្នា​យ៉ាងវេទនា!»

ខ្ញុំបើកភ្នែក។

គេគ្រវីអណ្តាតសម្លឹងខ្ញុំហើយនិយាយទៀត៖

«បងនឹង​សម្លាប់គូស្នេហ៍របស់អូន ម្តងបន្តិចៗនៅចំពោះមុខអូន ហើយធ្វើឱ្យអូនផឹកឈាមក្នុងថ្លុករបស់វា!»

ព្រះជាម្ចាស់​ថ្លៃ​អើយ។

«ខ្ញុំខ្ពើមនាង ធីអាណា! នៅសិនទៅ មុនក្រោយនាងនឹងស្លាប់!»

គេដកដង្ហើមធំពេលខ្ញុំស្រឡាំងកាំង​។ ខ្ញុំគាំងឈរ​មើលដំណើរArmaniងាក​ចេញ​ពី​ខ្ញុំ ហើយ​ចាក​ចេញ​ពី​ផ្ទះ​របស់ពួក​យើង។

ខ្ញុំ​យក​ដៃ​រុំ​ជុំវិញពោះ​ រាងកាយ​ញាប់ញ័រ ហើយ​រត់​ទៅ​បង្គន់ក្អួត។

​      ខ្ញុំក្អួតអស់ពី​ពោះ​រហូត​ដល់​ទឹកប្រមាត់​ក៏កំពុងចេញមកដែរ។ ក្រោយមកខ្ញុំដួល​ទៅ​លើ​ឥដ្ឋជាមួយការគ្មានទាំងកម្លាំងនឹងស្រក់​ទឹក​ភ្នែក​ឬស្រែកទ្រហោយំផង។

ពិភពលោកដ៏ល្អឥតខ្ចោះរបស់ខ្ញុំ ស្រាប់តែវិលចូលទៅក្នុងអន្ធការ​ងងឹតវិញបានពិតមែន។

Armani នឹងសម្លាប់ខ្ញុំ។

ប្រសិនបើ​ខ្ញុំ​បាន​សារសំឡេង​បែប​នោះ ដោយ​បាន​ឮ Armani នៅជាមួយ​នឹង​ស្ត្រី​ម្នាក់​ទៀត ខ្ញុំ​ក៏​ជឿ​ដែរ។ ព័ស្តុតាង​ត្រូវ​បាន​ជង់​លើ​ខ្ញុំច្រើន​លើសលប់ ដូចជាគ្មានអ្វីទៀតដែលខ្ញុំអាចនិយាយ ឬធ្វើដើម្បីការពារខ្លួនឯងបាននោះទេ។

កូន​របស់ខ្ញុំ? ខ្ញុំស្ទាបគេហើយយំសោក។ ទេ ប៉ាគេមិនអាចសម្លាប់គេបានទេ។

​ខ្ញុំពង្រឹងកម្លាំង​​ប្រញាប់ក្រោក​​ទៅ​បន្ទប់​គេង ទាញយក​កាបូប​មួយ​ពី​ធ្នើរ​ខាង​លើ ហើយ​បោះ​​សម្លៀក​បំពាក់និង​សម្ភារៈ​អនាម័យ​ទៅ​ក្នុងនោះទាំងភ័យស្លន់ស្លោ។

បើខ្ញុំស្លាប់មុននេះ គេបានក្លាយជាឃាតករដ៏មាន​វិប្បដិសារៈម្នាក់ ហើយខ្ញុំជាមនុស្ស​ក្បត់។

រត់Tiana! មុនពេលគេត្រលប់មកវិញ ហើយសម្លាប់នាង​និងទារកដែលមិនទាន់កើតឃើញព្រះអាទិត្យផង។ សភាវគតិ បង្ខំខ្ញុំឱ្យ​ប្រញាប់​ចុះ​តាម​ជណ្តើរ ហើយបោះ​អីវ៉ាន់​ចូល​ទូករបស់យើងដែលចតចោល។ អស់មួយនាទីដ៏គួរឱ្យភ័យខ្លាច ខ្ញុំតស៊ូដើម្បីបញ្ឆេះម៉ាស៊ីនមិនឈប់ ហើយនៅពេលដែលវាគ្រហឹមឡើងង៉ោង ជីវិតខ្ញុំហាក់បានធូរស្រាលឡើងវិញបន្តិច។

បើកវាឡើងតាមផ្លូវទឹក ខ្ញុំឆ្ពោះទៅបេះដូងនៃទីក្រុង Venice ដែលនៅទីនោះខ្ញុំអាចបន្តឡើង​ជិះរថភ្លើងបាន។

តើខ្ញុំនឹងទៅណា? តើខ្ញុំនឹងធ្វើអ្វី? ទ្រូង​ខ្ញុំ​ទ្រុឌទ្រោមទៅ​ដោយ​ការ​ឈឺ​ចាប់រងំ​។ បើ​គ្មាន​កូននេះ​ខ្ញុំនឹងនៅទីនោះរង់ចាំកាំភ្លើងរបស់គេ។ លោកនេះ គ្មានគេ តើខ្ញុំមានអ្នកណា?

ខ្ញុំកំពុងតែបានបាត់​បង់​ជា​បណ្តើរ​ៗ​នូវ​បុរស​ម្នាក់​ដែលខ្ញុំបានសាងអត្ថិភាពរបស់ខ្ញុំនៅជុំវិញ​សេច​ក្តី​ស្រលាញ់​នៃជីវិតជូរចត់នេះ​។

ខ្ញុំ​យំស្តាយ​ចំពោះ​សុភមង្គលមាស​មួយ​ ដែល​ខ្ញុំកំពុងតែ​មានមក ហើយស្រាប់តែទទេៗត្រូវបានដកហូត​ចេញ​ពី​ខ្ញុំ​យ៉ាង​សាហាវ។

អាម៉ានី…..ខ្ញុំនឹងមិនមានអារម្មណ៍ទទួលបានការថើបរបស់គេ​ទៀតនោះទេ។ ខ្ញុំនឹងមិនបានស្នាមដៃរបស់គេមករុំជុំវិញជីវិតឯកាកំព្រានេះទៀតឡើយ ហើយ​ខ្ញុំ​នឹង​មិន​ស្រលាញ់​គេតទៅ​ទៀត​ទេ។ ខ្ញុំស្រែកយំទាំងដៃកាន់ចង្កូតខិតខំប្រឆាំងជាមួយនឹងរលកទឹក។

រណ្តៅនៃភាពអស់សង្ឃឹមនៅពីមុខខ្ញុំ តែខ្ញុំចង់រស់ដើម្បីកូនខ្ញុំ។

ខ្ញុំស្ទើរតែបុកទូកទល់មុខនឹង​ផ្លូវទឹក ហើយព្រិចភ្នែកដែលព្រិលព្រោះស្រក់ទឹកភ្នែក មិនដឹងថា តទៅត្រូវ​ទៅណាទេ។

ក្រោយមកខ្ញុំត្រូវបត់ចូលទៅក្នុងប្រឡាយដ៏មមាញឹកមួយ ដែលខ្ញុំត្រូវបន្ថយល្បឿន បញ្ចៀសជាមួយទូកផ្សេងៗទៀត។ ​ពេលនេះហើយ​ដែល​ការថប់បារម្ភរបស់ខ្ញុំបាន​កើនឡើងយ៉ាងខ្លាំង គឺភ័យថា​Armaniប្រហែលជាអាចមករកខ្ញុំ ហើយ​ដឹងថាខ្ញុំបានរត់ ហើយគេកំពុង​តែតាមមក។

ដង្ហើមរបស់ខ្ញុំហក់ឡើង ខណៈខ្ញុំព្យាយាមរេភ្នែករកមើលលើចិញ្ចើមផ្លូវក្រែងឃើញស្រមោល Armani ។

គ្រប់យ៉ាងក្នុងពេលនេះវាលើសណាស់ លើសពី​ការ​រង​ទុក្ខ​ក្នុង​អតីតកាល​របស់​ខ្ញុំទៅទៀត។

ទីបំផុត ខ្ញុំបានទៅដល់កំពង់ ពីមុខស្ថានីយ៍រថភ្លើង ខ្ញុំចតទូកហើយឡើងលើដី។ ខ្ញុំ​ទាញកាបូប​ឱ្យរត់លើកង់​តាមពី​ក្រោយ​ខ្ញុំ។ តម្រូវការដើម្បីទទួលបានសុវត្ថិភាព​និងដើម្បីការពារទារកដែលមិនទាន់កើត ជំរុញឱ្យខ្ញុំឆ្ពោះទៅមុខមិនងាកក្រោយឡើយហើយ​​បន្ត​រត់​ទៅ​កាន់​ផ្លូវ​រថភ្លើង​។

ខ្ញុំទៅដល់ម៉ាស៊ីនលក់សំបុត្រ ខ្ញុំជីកយកកាតឥណទានរបស់Armaniហើយទិញកៅអីមួយឆ្ពោះទៅកាន់ធានី Milan ។ គ្រប់យ៉ាងគឺ មកពីរាជធានីនោះនៅជិតព្រំដែននៃប្រទេសស្វីស ក៏ជាកន្លែងដែលបងខ្ញុំ Misha កំពុងរស់នៅ។

ទទួលបាន​សំបុត្រហើយ ខ្ញុំប្រញាប់ទៅបន្តរក ATM ហើយរុញកាតឥណទានចូល ពិនិត្យប្រយ័ត្នមើលជុំវិញខ្លួន ហើយសម្រេចចិត្ត​ដកសាច់ប្រាក់អតិបរិមា​នៃកម្រិតអាចដកបាន​ប្រចាំថ្ងៃគឺច្រើនតាម​ដែលខ្ញុំអាចធ្វើបានដើម្បីទ្រទ្រង់ជីវិត។

បានកាលណា ខ្ញុំ​បោះ​​ទាំង​អស់​ដាក់​ក្នុង​កាបូប ហើយ​ប្រញាប់​ទៅ​រថភ្លើង។

ខ្ញុំរកកន្លែងអង្គុយ​ហើយដួលអស់សង្ឃឹម​ទន់ខ្លួន​នៅក្នុងនោះ។ ចិត្តរបស់ខ្ញុំវិលវល់ អារម្មណ៍របស់ខ្ញុំរញ៉េរញ៉ៃហើយទឹកភ្នែកបន្តស្រក់។

ខ្ញុំ​យក​ដៃ​ឱប​ចង្កេះហើយ​ឱន​ទៅ​មុខ សំឡេង​​យំនិងការ​​ស្រក់​ទឹក​ភ្នែកមិនឈប់ទេ។

ហ៊ឺ…ម៉ាក់នឹងមិនអនុញ្ញាតឱ្យមានអ្វីកើតឡើងចំពោះកូនទេបេប៊ី។ យើងនឹងមិនអីទេ! ម៉ាក់​សន្យា​! បេះដូងរបស់ខ្ញុំច្របាច់យ៉ាងឈឺចាប់​។ ខ្ញុំនៅតែ​ចង់​បាន​ជីវិតព្រឹកមិញ​របស់​ខ្ញុំ​ត្រលប់មកវិញ ខ្ញុំចង់ ឱ្យប្តី​ខ្ញុំ​មក​ផ្ទះហើយទាញខ្ញុំ​ទៅ​ក្នុង​ដៃរបស់គេ។ យើងញ៉ាំអាហារជាមួយគ្នា។ ព្រះ​! ពេលនេះ ខ្ញុំគ្រាន់តែចង់ឱ្យArmaniកាន់ដៃខ្ញុំ ហើយប្រាប់ខ្ញុំថា«គ្រប់យ៉ាងនឹងមិនអីទេ!»

ប៉ុន្តែ….បានត្រឹមស្រមៃ! គេលែងត្រូវការយើងហើយកូន!

ណានៅពីក្រោយរឿងនេះ?

អ្នកណាឃោរឃៅនិងចង់បំផ្លាញពួកយើង?

ខ្ញុំខឹងខ្លួនឯងដែលមិនសម្លាប់នាង​

ចាកចេញពីស្រីក្បត់មុខត្រជាក់ៗ ខ្ញុំដើរទៅបារដែលនៅជិតបំផុត បញ្ជាទិញស្រាវីស្គីមួយកែវ​។​ភាពតក់ស្លុតនៅតែមានសន្ទុះខ្លាំង បំបុកបេះដូងនិងចរន្តឈាម​ខ្ញុំកញ្ជ្រលជារលក។

Tianaបានក្បត់ខ្ញុំ!!! ខ្ញុំប្រាប់ខ្លួនឯងម្តងហើយម្តងទៀត។ ​ទឹក​មុខ​ស្រទន់របស់នាង​​ដែល​ខ្ញុំបានលង់​ស្រលាញ់​បានក្លាយជារបស់ព្រាន​នារីលាក់មុខម្នាក់ទៀត ហើយ​Fuck នាងជាតារាសម្តែងដ៏ល្អម្នាក់។ ពេលនេះជឿថា​នាង​បន្តសម្តែង គឺ​ធ្វើ​ពុត​ជា​ជនរងគ្រោះ​ស្លូតត្រង់​ ខលទៅMishaហើយយំដាក់គាត់។

ដកដង្ហើមធំ ខ្ញុំដកទូរសព្ទចេញពីហោប៉ៅហើយចុចលេខមិត្តល្អបំផុតរបស់ខ្ញុំទោះណាជាដឹងស្រេចថា បងប្អូនគេ គេនឹងឈរខាងនាង។

ខ្ញុំកំពុងបាត់បង់លើសពីប្រពន្ធ គឺមិត្តសម្លាញ់ម្នាក់ទៀត។

«ហេ! សុខទេ? នែ៎ មួយអាទិត្យ​ទៀតខ្ញុំបញ្ចប់ការហ្វឹកហាត់ហើយ!» មីស្ហា​និយាយជាមួយសូរ​​សំឡេង​រីករាយ ​មាន​ន័យ​ថា Tiana មិន​ទាន់​បាន​ហៅរកគេ​​​នៅ​ឡើយ​ទេ។

«ស្ងាត់?» គេសួរនៅពេលដែលមិនឮខ្ញុំនិយាយអ្វីទាំងអស់។

អង្គុយនៅបារ ខ្ញុំដាក់បាតដៃនៅលើថ្ងាសហើយផ្តើមរអ៊ូតិចៗ៖

«Tianaមានសាហាយ!»

ផ្អាកមួយខណៈមុនពេលMishaឆ្លើយតប៖

«មិញ ឯងនិយាយអី?»

សំឡេងរបស់ខ្ញុំគឺស្រងូតស្រងាត់ គ្រោះថ្នាក់និងត្រជាក់៖

«Tiana នៅជាមួយប្រុសផ្សេង!»

«ទេ» មីស្ហាសង្កត់ពាក្យបដិសេធភ្លាម។

ខ្ញុំទាញឧបករណ៍ថតសំឡេងមកដោត​ហើយផ្ញើFileទៅ។

ភាពស្ងៀមស្ងាត់កើតមាន ខ្ញុំញញឹម​បញ្ឈឺមីស្ហា​និងបញ្ឈឺបេះដូងខ្លួនឯង។ ខ្ញុំរង់ចាំឱ្យបងនាងមានប្រតិកម្ម។ មិនយូរប៉ុន្មាន ខ្ញុំឮគេនិយាយឡើងថា៖

«ខ្ញុំមិនខ្វល់ពីអ្វីដែលខ្ញុំបានឮទេអាម៉ានី! Tiana​នឹងមិនក្បត់ឯងទេ​!​»

ដូច​ដែល​ខ្ញុំ​បាន​គិត Mishaនឹង​ចូល​ខាង​នាង​។ មិន​ថា​មាន​បញ្ហា​អ្វី​ឡើយគេនៅខាងនាង។

ខ្ញុំ​ស្រែក​ឡើង​ថា​៖

«​ខ្ញុំ​នឹង​រក​អាម្នាក់នោះ​ហើយ​​​សម្លាប់​វាទាំងពីរ!​»

គ្រប់គ្នា​នៅជុំវិញងាកមកមើលខ្ញុំ។ សំឡេងMishaព្រមានតាមទូរសព្ទមកថា៖

«ហើយខ្ញុំនឹងជួយរកការពិត…. ប៉ុន្តែប្រើដៃជើងលើប្អូនស្រីខ្ញុំ!»

ខ្ញុំបញ្ចេញសំឡេងសើចចំអក។

«មីស្ហា ប្អូនដ៏បរិសុទ្ធរបស់ឯង ត្រូវបានគេផ្ញើអំណោយមានតម្លៃមកជាបន្តបន្ទាប់ ហើយខ្ញុំជឿពាក្យដែលនាងស្បថថា នាងមិនស្គាល់ នាងមិនដឹងថាអ្នកណាជាអ្នកផ្ញើនោះទេ! ហើយ​បន្ទាប់​មក ក៏​មាន​ការ​ថត​សំលេងឡើងឋានសួគ៌នេះ ត្រូវការព័ស្តុតាងអ្វីទៀត?»

«ខ្ញុំនឹងត្រូវមើលដោយភ្នែកខ្លួនឯង! បើមែន  បើខ្ញុំ​​ចាប់បាន​Tianaលើ​គ្រែ​ជាមួយប្រុសផ្សេងខ្ញុំចាត់ការពួកវាផ្ទាល់ដៃ!»

ការសើចចំអកមួយទៀតរត់ឡើងលើបបូរមាត់ខ្ញុំ។ Misha និយាយបន្ថែម៖

«Armani» សព្ទសំឡេងរបស់គេម៉ឺងម៉ាត់ធ្ងន់ៗ «កុំធ្វើអ្វីពេលដែលកំពុងខឹង! ផ្ញើ​សំឡេង​ទៅ St. Monarch’s ​ឱ្យ​ក្រុមជំនាញវិភាគវាសិន​​ថា ​ពិត​ឬ​អត់»

ខ្ញុំផ្តាច់ទូរសព្ទនិងលើក​កែវហុច​ឱ្យគេចាក់ទឹកស្រវឹងមក​បន្ថែម​។

សាររបស់គេលោតមក មីស្ហា​សរសេរថា«ខ្ញុំនឹងទៅដល់ផ្ទះ​ឯងនៅព្រឹក! ខ្ញុំចេញទៅហើយ​! កុំធ្វើអ្វីទាល់តែខ្ញុំទៅដល់ទីនោះ! ខ្ញុំនឹងនិយាយជាមួយ Tiana!»

ខ្ញុំងក់ក្បាលម្តងទៀត មានអារម្មណ៍ថា​ស្ងប់ស្ងាត់ជាងមុន ប៉ុន្តែស្រក់ទឹកភ្នែកចំអកខ្លួនឯង។ ​ខ្ញុំសរសេរចំអកគេវិញថា​ «អរគុណបងប្រុស»។

មិនយូរទេ ខ្ញុំត្រលប់ទៅផ្ទះហើយ​តម្រង់ទៅបន្ទប់គេងរបស់យើង។ នាងមិននៅទេ ខ្ញុំក៏គ្មានកម្លាំងចិត្ត​ស្រែករកនាងដែរ។

មិនឃើញគ្នាបន្តិច មិនល្អជាង?

ប្រះដេកមួយស្របក់ សារមួយលោតមកដាស់ខ្ញុំ។

«សំឡេងកាត់ត!»

ខ្ញុំញីថ្ងាស។ នៅងោកនិងអស់សង្ឃឹម​ទន្ទឹមគ្នា។

សាររបស់មីស្ហា​តបមកទៀត៖

«ពិនិត្យមើលកន្លែងឯងធ្លាប់ដេកជាមួយនាង ប្រាកដជាមាន​ការថតសំឡេង!»

ខ្ញុំញីថ្ងាសក្រោកយឺតៗ ហើយផ្តើម​ពិនិត្យមើលចង្កៀងគ្រែ តុក្បែរគ្រែ ទូខោអាវរបស់យើង និងកន្លែងណាដែលខ្ញុំអាចគិតដល់។ ទីបំផុត នៅពេលដែលខ្ញុំមើលទៅខាងក្នុងឧបករណ៍ចាប់ភ្លើង ខ្ញុំបានរកឃើអ្វីមួយតូចពណ៌ខ្មៅមួយ ដែលមានទំហំតូចប៉ុនក្រចកឆក់ជាប់គាំងនៅទីនោះ។

«នេះជាការរៀបចំ អ្នកណាម្នាក់បានលបមកថតសំឡេងនាង ហើយបង្កើតនូវព័ស្តុតាងចម្កួតនោះពង្វក់ខ្ញុំ!»

ភាពធូរស្រាលខ្លាំងបានមួយហូរមកជោកពេញរាងកាយរបស់ខ្ញុំ។

Tiana មិនបានបោកប្រាស់ខ្ញុំទេ។ ដង្ហើម​របស់​ខ្ញុំ​លោត​ញាប់ ហើយ​ហក់​ចេញមកក្រៅ។

នាងមិនបាននៅជាមួយអ្នកណាទេ ក្រៅពីខ្ញុំ។ នាងនៅតែជារបស់ខ្ញុំ។

«ធីអាណា!» ខ្ញុំ​ស្រែក​រកនាង​ខណៈ​ខ្ញុំ​បន្តជំហាន​​ស្វែង​រកនាង​នៅ​គ្រប់​បន្ទប់។

ប៉ុន្តែ….ខ្ញុំផ្តើមឆ្លេឆ្លា ព្រោះមិនបានរកឃើញTianaទេសូម្បីស្រមោល។ នាងប្រហែលជាទៅកន្លែងម្តាយខ្ញុំ។ មិនអីទេ នាង​នឹងខលទៅបងនាង​។ ខ្ញុំដើរទៅបន្ទប់គេងម្តងទៀត ប្រុង​យកទូរសព្ទ ចុចទៅមីស្ហាហើយលើកនេះខ្ញុំសង្កេតឃើញខោជើងវែងមួយគូដេកនៅលើឥដ្ឋក្បែរទូខោអាវ។

ខិតកាន់តែជិតក្រពះរបស់ខ្ញុំឆួល។ សម្លៀកបំពាក់របស់នាងបានបាត់ខ្លះ ​ក្រឡេក​មើល​ទៅ​លើកូន​តុ​ក្បែរ​គ្រែ ខ្ញុំឃើញឧបករណ៍ធ្វើតេស្តមានផ្ទៃពោះ​និងនំខេក។

«ព្រះ»

ខ្ញុំដកដង្ហើមធំពេលភ្ញាក់ផ្អើលក្នុងភាពសែនរីករាយ។ ខ្ញុំដើរទៅជិត ហើយពិនិត្យមើលការធ្វើ​តេស្ត​មាន​ផ្ទៃពោះ​។ នាងមានផ្ទៃពោះ ប្រពន្ធតូចរបស់ខ្ញុំ​មានផ្ទៃពោះ? ផ្ទះយើងមាន​សមាជិកបីនាក់ហើយ?

ជំនួសឱ្យការរីករាយជាមួយពេលនេះ គំនិតរបស់ខ្ញុំត្រូវបានបំផ្ទុះជាមួយនឹងរបៀបដែលខ្ញុំបានប្រព្រឹត្តកំរោលភ្ជង់ចង់សម្លាប់នាង។

ខ្ញុំ​ចង្អុល​កាំភ្លើង​ដាក់​ប្រពន្ធម្នាក់​ដែលកំពុង​មាន​ផ្ទៃពោះ។

ព្រះយេស៊ូ! នាង​ប្រាកដជាតូច​ចិត្ត​ណាស់។ នឹកឃើញភ្នែកនាង មើលមកខ្ញុំដោយអង្វករ។ នាងមិនសង្ស័យបន្តិចទេ ថាខ្ញុំនឹងសម្លាប់នាងចោល។

អាម៉ានីរញីរញ័រដៃ……

ចាកចេញពីប្តីដែលចិត្តខ្ញុំនឹក

ខ្ញុំបានចំណាយពេលពីរម៉ោងកន្លះទម្រាំដល់ទីក្រុងMilan​និងថែមមួយម៉ោងកន្លះទៀតដើម្បីទៅដល់Lovereដែលជាទីក្រុងឆ្នេរសមុទ្រតូចមួយ។

ខ្ញុំបានរកជួលកូនបន្ទប់ផ្ទះសំណាក់នៅ The Lake Hostel ព្រោះជាកន្លែងដែលស្ងាត់និងអាចចាយលុយតិច ឯទិដ្ឋភាព​បឹង​ក៏​ស្រស់​ស្អាតខ្លាំង។

ហត់នឿយនឹងជីវិត  ខ្ញុំដកដង្ហើមធំពេលបើកទូរសព្ទ។ ខ្ញុំ​មិន​អើពើ​នឹង​សារឬអ្វីៗ​ទាំង​អស់តម្រង់តែចុច​លេខ​របស់បង Misha។

«ធីអាណា! ឯង​មិន​អី​ទេ​ឬ? នៅឯណាឥឡូវ! បងខលឯងមករហូត!»

ខ្ញុំគ្រវីក្បាលហើយស្រក់ទឹកភ្នែកភ្លាមៗ។ ដោយ​ដើរ​ចេញពីបន្ទប់​ផ្ទះសំណាក់ ហើយ​ឆ្ពោះ​ទៅ​បឹង ខ្ញុំ​បាន​និយាយ​ពាក្យ​ថា៖

«បងមីស្ហា Armaniគិត​ថា ​ខ្ញុំ​ក្បត់​គាត់!»

«បងដឹង! គេខលមក បងបាននិយាយជាមួយគេហើយបងកំពុងទៅរកពួកឯង ពេលនេះ​អាម៉ានីត្រលប់មកផ្ទះវិញហើយឬនៅ?»

«ខ្ញុំមិនដឹងទេ!» ខ្ញុំតបដោយជូតទឹកភ្នែកចេញពីថ្ពាល់ «ខ្ញុំរត់ចេញមក!»

«ព្រះយេស៊ូវគ្រីស្ទ» បងប្រុសរបស់ខ្ញុំបានឧទាន «ទៅផ្ទះTiana! បងនឹង​​ទៅដល់​ទី​នោះ​ព្រឹកនេះ»

ខ្ញុំគ្រវីក្បាលម្តងទៀត។

«ទេ! ខ្ញុំ​គ្រាន់​តែ​ទូរសព្ទ​ទៅ​បង ​ដើម្បី​ឱ្យ​​ដឹង​ថា ​ខ្ញុំ​មានកន្លែង​មាន​សុវត្ថិភាព! មីស្ហា​ ខ្ញុំត្រូវការពេលវេលាស្ងប់ស្ងាត់ដើម្បីដំណើរការអ្វីៗទាំងអស់! កុំបារម្ភពីខ្ញុំណា ចាំខ្ញុំ​នឹង​ទាក់ទង​ទៅ!»។

ដោយ​មិន​បាន​ផ្តល់​ឱកាស​ឱ្យ Misha និយាយពន្យល់ រារាំងអ្វី​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​បញ្ចប់​ការ​ហៅ​ទូរសព្ទហើយ​បិទ។ ដើរទៅជិតបឹង ខ្ញុំបានបោះឧបករណ៍ទៅក្នុងទឹក ដូច្នេះដំណើររបស់ខ្ញុំ មិនអាចនរណា​តាមដានរកឃើញ​ទេ។

មួយជីវិតនេះ ខ្ញុំ​តែងតែ​ដាក់​អ្នក​ដទៃ​ជាអាទិភាព ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​មាន​ផ្ទៃពោះ ខ្ញុំកាលពីអតីតកាលស្លាប់បាត់ហើយ ជីវិតទៅមុខសំខាន់និងអាទិភាពគឺ កូនរបស់ខ្ញុំ។

ខ្ញុំនឹងឆ្លងកាត់ការឈឺចាប់ ដោយសារ​តែការបាត់បង់មនុស្ស​ដែលខ្ញុំបានស្រលាញ់បំផុត ហើយ​ខ្ញុំនឹង​រងទុក្ខ តែមិនអីទេ ខ្ញុំនឹង​តស៊ូដើម្បីទារកនេះ ខ្ញុំនឹងរកកន្លែងរស់នៅរកការងារធ្វើ។

ប៉ុន្តែមួយរយៈនេះខ្ញុំនឹងស្នាក់នៅផ្ទះសំណាក់សិន នឹងអាលបានលាក់ខ្លួនពីការរំខាន ហើយរិះគិតជាក់ច្បាស់ ស្វែងរកកន្លែងណាដែលត្រូវចាកចេញទៅពីទីនេះ។

មេឃងងឹតហើយ​​ខ្ញុំ​នៅតែមិនក្រោក ខ្ញុំយំក្រោមភាពរងា ដោយអង្គុយឱបជើង​។ ទោះខ្ញុំយល់ពីមូលហេតុដែលArmaniខឹង ហើយទទួលស្គាល់ថា ខ្ញុំក៏ខឹងដូចគ្នា ប្រសិន​បើ​ខ្ញុំ​បាន​ឮ​ការ​ថត​សំឡេង​ធុននោះ ពេលនេះ​គេកំពុង​ខឹង​និង​ឈឺចាប់ ចិញ្ចឹមចិត្ត​ថា​នឹង​សម្លាប់​ខ្ញុំ នោះហើយជារបៀបដែលបុរសរបស់ក្រុម bratva និងម៉ាហ្វីយ៉ាគិត។ រាល់អំពើក្បត់ស្មើនឹងការស្លាប់។

បេះដូង​ខ្ញុំ​ខ្ទេចខ្ទាំ​អស់​ហើយ​។

បុរស​ដែល​ខ្ញុំ​ស្រលាញ់​ប្រហែល​ជា​តាម​ប្រមាញ់​មករក​សម្លាប់​ខ្ញុំ។ ហើយ….ពេល​គេ​ដឹង​ថា​ខ្ញុំ​មាន​ផ្ទៃ​ពោះក៏មិនប្តូរអ្វីដែរ ព្រោះគេ​គិតថា​កូនរបស់ប្រុសផ្សេង។ ជីវិតនេះ ខ្ញុំធ្លាប់ឆ្លងកាត់នរកពីមុនមក ប៉ុន្តែគ្មានអ្វី​មាន​ជម្រៅនិងងងឹតដូចនេះទេ។ ខ្ញុំធ្លាប់បាន​​យំ​​មើលបងMishaត្រូវ​គេ​វាយ​រហូត​ដល់​សន្លប់។ ខ្ញុំត្រូវបានគេបង្ខំឱ្យក្អួតអាហារដែលគាត់បានលួចឱ្យខ្ញុំញ៉ាំ។ បន្ទាប់​មក ​ពួក​គេ​បាន​ឱ្យ​ខ្ញុំ​ហូប​វា​ម្តង​ទៀត​។

ខ្ញុំ​ត្រូវ​បាន​គេ​ធ្វើ​បាប​និងរស់នៅដូចមានជីវិត​ដ៏​ថោកទាប ប៉ុន្តែគ្មានអ្វីប្រៀបធៀបបាន​ទៅនឹងការឈឺចិត្ត នៃការបាត់បង់Armaniពេលនេះឡើយ។

គេ​ជា​អនាគត​របស់​ខ្ញុំ ហើយ​ពេល​នេះ​ គេ​ត្រូវ​បាន​គេ​ហែកយក​ចេញ​ពី​ខ្ញុំ ទាំងដែលខ្ញុំ​មិន​ដឹងថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បីប្រយុទ្ធទេ។

រំពេច​នោះ ចិត្ត​នេះស្រាប់តែកើត​​ញាប់​ញ័រព្រោះ​​មាន​អារម្មណ៍​ថា ​ខ្ញុំ​អាចត្រូវ​បាន​គេរក​​ឃើញ។ ក្នុងសភាពភ័យស្លន់ស្លោ ខ្ញុំក្រោកឡើងហើយក្រឡេកមើលជុំវិញខ្ញុំរត់ប្រញាប់ត្រលប់ទៅផ្ទះសំណាក់វិញ។

ខ្ញុំ​នឹង​ត្រូវ​ស៊ាំ​នឹង​អារម្មណ៍​ដែល​ត្រូវ​បាន​គេ​តាម​ប្រមាញ់ ព្រោះArmaniមិន​មែន​ជា​ប្រភេទ​មនុស្ស​ដែល​ងាយ​នឹង​ចុះចាញ់​នោះ​ទេ។

ដោយមិនប្តូរការស្លៀកពាក់ខ្ញុំបន្ថែមអាវរងា ខ្ញុំឡើងលើគ្រែ ទាញភួយមកគ្របលើខ្លួន ខ្ញុំនឹកក្លិនផ្ទះរបស់ Armani ។ ខ្ញុំ​បែរ​ខ្នង​ទៅ​ជញ្ជាំងបន្ទប់​ហើយ​បិទ​ភ្នែក ខណៈ​ភាព​ឯកា​ចូលមកមុត​ជ្រៅ​ដល់​ឆ្អឹង។

ជីវិតនេះជារឿងដែលខ្ញុំខ្លាចបំផុត គឺកា​រត្រូវបោះបង់ឱ្យនៅម្នាក់ឯង។ ខ្ញុំមិនអាចទៅរកបង Mishaបានទេ ព្រោះគាត់មានគ្រួសារត្រូវថែទាំ ហើយគិតថា គាត់នឹងប្រាប់ខ្ញុំឱ្យទៅនៅផ្ទះប្តីរបស់ខ្ញុំវិញ។

ខ្ញុំក៏​មិន​អាច​ទៅ​រក​ម៉ាក់ក្មេក​​បានដែរ ព្រោះ​គាត់​នឹង​ចូលដៃ​ខាង​កូន​ប្រុសគាត់។ ខ្ញុំរឹតតែមិនអាចទៅរកគ្រួសារ Aslanhovs បានទៅទៀត  ​បន្ទាប់​ពី​ខ្ញុំ​បានបដិសេធលោកប៉ា​ Aslanhov លើកិច្ច​ព្រម​ព្រៀង​រៀបខ្ញុំជាមួយ Karlin។

ខ្ញុំមិនអាចទៅផ្ទះបានទេព្រោះArmaniស្អប់ខ្ញុំ។ អាម៉ានីស្អប់ខ្ញុំ! ខ្ញុំស្រក់​ទឹក​ភ្នែក ​ចូល​ក្នុង​ខ្នើយ ហើយ​យំ​រហូតដល់ខ្ញុំ​ឮ​សំឡេង​មនុស្ស​ស្រី ស្នូរជើង​ដើរ​មក​ជិត​បន្ទប់។

មនុស្សពីរនាក់និយាយគ្នា ប៉ុន្តែ​ខ្ញុំ​មិន​យល់​អ្វីដែលពួកគេ​កំពុង​និយាយ​​ទេ។ ស្តាប់ទៅដូចជាពួកគេកំពុងនិយាយភាសាអាឡឺម៉ង់។ ពួកគេមួលសោចូលមក ព្រោះនេះជាបន្ទប់គេងរួម តម្លៃថោកបំផុតមួយ។

ស្ត្រី២នាក់ឈានចូលមកព្រោះពន្លឺភ្លើង​ត្រូវបានបើកម្ខាង។ ខ្ញុំនៅស្ងៀម សង្ឃឹមថា ពួកគេនឹងគិតថាខ្ញុំកំពុងដេកលក់។ នាងនាំគ្នាសើចតិចៗមិនចង់រំខានខ្ញុំ…..ហ៊ឹម ទោះបីជាខ្ញុំមិនស្គាល់ពួកគេក៏ដោយ ខ្ញុំមិនមានអារម្មណ៍ឯកោទៀតទេ។

ទោះយ៉ាងណា ពេញមួយយប់ ខ្ញុំ​មិន​អាច​ងងុយគេង​បានសម្រេចនោះ​ទេ។ រូបភាពនៅថ្ងៃរៀបការរបស់ពួកយើងនិងបទចម្រៀងដែលលេងអមមកពេលខ្ញុំដើរជាមួយអាម៉ានីតាមច្រកផ្លូវវ៉េនីបានលងខ្ញុំឱ្យយំសោកស្តាយ។ ខ្ញុំធ្លាប់ឆ្ងល់​​ថា ​មនុស្ស​ប្រុស​ដូច​គេម្តេច​អាច​ស្រលាញ់​មនុស្សគ្មានអ្វី​ដូចជា​ខ្ញុំ​?  ប៉ុន្តែគាត់បានធ្វើ​វា គាត់ស្រលាញ់ខ្ញុំច្រើនជាងអ្វីដែលខ្ញុំធ្លាប់ដឹងអំពីការ​ស្រលាញ់។

ហើយ….ខ្ញុំឥឡូវបានបាត់បង់ក្តីស្រលាញ់ទាំងនោះវិញហើយ​។

ខ្ញុំ​នឹក​ដល់​អារម្មណ៍​មួយដែលមាន​​រាងកាយ​របស់គេលាតសន្ធឹង​មក​លើ​ខ្ញុំ ហើយ​មុខ​របស់​គេ​បាន​សង្កត់​ចូល​ទៅ​នឹងគល់​ក​របស់​ខ្ញុំ។ ខ្ញុំនឹកការដែលធ្លាប់មានអារម្មណ៍ថា ដង្ហើមរបស់គេនៅលើស្បែកទាំងអស់​របស់ខ្ញុំ។ រាងកាយខ្ញុំ រួញ​ជា​បាច់​តូច ​ពេល​ដែល​ការ​ឈឺ​ចាប់​បាន​រសាត់​មក​លើបេះដូង​នេះ​​ម្ដង​​ទៀត​។

ព្រះអើយ តើខ្ញុំបានធ្វើអ្វីខុសដែលទ្រង់ត្រូវដាក់ទោសខ្ញុំកម្រិតនេះ?

អ្នកកំពុងសម្លាប់ខ្ញុំបន្តិចម្តងៗ។

ខ្ញុំត្រូវទប់អារម្មណ៍ មិនឮឱ្យមានអ្នកណាឮខ្ញុំយំ ឬឃើញខ្ញុំស្រក់ទឹកភ្នែកទេ។ ខ្ញុំមិនចង់រំខានស្ត្រីផ្សេងទៀតនៅក្នុងបន្ទប់ជាមួយគ្នានេះឡើយ។ ពេលវេលាបាន​​រំកិល​ ហើយ​នៅ​ទី​បំផុត ពួកគេ​បិទ​ពន្លឺ ស្ងាត់ ហើយ​សំងំ​គេង។

ខ្ញុំ​យក​ដៃ​ដាក់​លើ​ពោះ​របស់​ខ្ញុំ ហើយចង់ទទួលអារម្មណ៍ជាមួយកូន។

រឿង៖ ស្នេហាមេក្រុមបង្ហូរឈាម ភាគទី២១
«ខ្ញុំបានស្បថហើយArmani! ខ្ញុំ​​ស្មោះ​ត្រង់​នឹង​បង ហើយមិនដែលមានអ្នកណាពីមុនមក​ទេ»

ពេល​ខ្ញុំ​លើក​ដៃ​ទាញ​នាង​មកក្នុង​ទ្រូង​ នាង​ញ័រ​ជំពប់​ជើងហើយ​ថយ​មួយ​ជំហានទៅក្រោយទៅវិញ​។

ខ្ញុំទម្លាក់ប្រអប់កាដូចោល​ទៅលើតុបាយ​ ហើយចាប់យកនាងមកអង្អែលបន្ទន់ការភ័យខ្លាច​នៅក្រោមទ្រូងរបស់ខ្ញុំ។

«ស្ងាត់! ស្រីស្អាតរបស់បង! បងដឹងថា អាណាម្នាក់ កំពុងចង់ធ្វើបាបយើង! បងជឿអូន!»

សំឡេងយំខ្សឹកខ្សួលបន្លឺចេញពីនាង រាងកាយរបស់នាងញ័រយ៉ាងខ្លាំង។

«ខ្ញុំមិនយល់ទេ…មានរឿងអ្វីកំពុងកើតឡើង!»

ខ្ញុំយកដៃអង្អែលនាង​ឡើងលើចុះក្រោម ដើម្បីលួងលោមហើយថើបសក់នាង៖

«បងដឹង! បងនឹងរកវាឃើញ ​ហើយ​ដោះ​ស្រាយ​ជាមួយ​វា!»

នាង​ស្ងប់​ចិត្ត​ហើយ​ដក​ថយ​វិញបន្តិចបង្ហាញ​មុខ​អង្វរករ​ខ្ញុំ។

«ខ្ញុំទើបតែមានគ្រួសារល្អមួយ​នឹងគេ! ខ្ញុំជាតិនេះ​ទើបតែស្រលាញ់បងម្នាក់គត់អាម៉ានី! ហើយ​ខ្ញុំនៅជាមួយបងម្នាក់ ខ្ញុំ​ស្រលាញ់​បងណាស់!»

«ស៊ូត» ខ្ញុំបិទមាត់នាង ពេលម្រាម​ខ្ញុំជូតទឹកភ្នែកចេញពីថ្ពាល់នាង។

«បងដឹងសម្លាញ់ចិត្ត​!»

ពេលខ្ញុំចុចថើបបបូរមាត់នាង នាងក៏យកដៃមកកៀកករបស់ខ្ញុំហើយតោងខ្ញុំយ៉ាងតឹង។ ស្នាមថើបលាយទឹកភ្នែកនេះ​រឹងរឹតស៊ីជម្រៅ​លេបយកអស់នូវកំហឹង​និងក្តីអស់សង្ឃឹមរវាងយើងមុននេះ។

ពួកយើងថើបបន្តទាំងខឹងសម្បានឹងមនុស្ស​កំសាក រហូតដល់ពេលបេះដូង​ត្រូវបំពក់ឱ្យក្តៅក្រហល់ក្រហាយរួចទាញ​ហែកខោអាវឱ្យគ្នាទៅវិញ​ទៅមក។

កញ្ចប់អំណោយអាថ៌កំបាំង

ចាប់​តាំង​ពី​យើង​បាន​ទទួល​កញ្ចប់អំណោយ​​ទី​ពីរ ខ្ញុំ​បាន​នៅ​ក្នុងសភាពភ័យខ្លាច​រាល់ពេលដែលទៅហាងឬចេញក្រៅដើម្បីធ្វើអ្វីមួយ ខ្ញុំឃើញខ្លួនឯងរលះរលាំងនិងគ្មានទេសន្តិភាពចិត្ត​។

Armaniបាននិយាយថា គេ​នឹងជីកឫសគល់រឿងនេះឱ្យយើង​ដឹងការពិត ប៉ុន្តែរយៈពេលពីរ​សប្តាហ៍​ហើយចាប់តាំងពីខ្ញុំទទួលបានក្រវិល យើងមិនដែលរកបានព័ត៌មាន​បន្ថែមពីជននៅពីក្រោយអំពើនេះសោះ។ ប្តីខ្ញុំថែមទាំងដាក់កាមេរ៉ាសុវត្ថិភាព ដោយសង្ឃឹមថាប្រសិនបើបុគ្គលនោះហ៊ាន​នាំយកអំណោយទីបីទៀតមក យើងនឹងឃើញសមាសភាព។

ខ្ញុំតែង​​សង្ឃឹម​ថា អ្នក​ណា​នៅ​ពី​ក្រោយ​រឿង​នេះ​នឹង​បាត់​ខ្លួន។ ព្រឹកនេះ ខ្ញុំ​យក​ពែង​កាហ្វេ​មក​លេបចូលបបូរមាត់​ ប៉ុន្តែ​ពោះ​ខ្ញុំមិនទទួលយក​​​ក្លិនកាហ្វេដែលធ្លាប់ឈ្ងុយទៅវិញ?

សម្លឹងមកនំ​ខេកក្រហមជាសំណព្វរបស់Armaniដែលខ្ញុំធ្វើរង់ចាំគេ ទូរសព្ទរបស់ខ្ញុំចាប់ផ្តើមរោទិ៍ ហើយខ្ញុំចាប់ឧបករណ៍ពីបញ្ជរហើយខ្ទាស់វានៅចន្លោះត្រចៀកនិងស្មារបស់ខ្ញុំ ដៃលាងពែងចោល ព្រោះលេបមិនចូល។

«សួស្តី?»

គ្មានចម្លើយ។

ខ្ញុំមិនឮអ្វីទាំងអស់។

«សួស្តី?»

ភាពស្ងៀមស្ងាត់បន្តពីរបីវិនាទី មុនពេលការហៅទូរសព្ទត្រូវបានកាត់ផ្តាច់។

ខ្ញុំ​ពិនិត្យ​លេខ ហើយជាលេខ​មិន​ស្គាល់ក៏ដាក់​ឧបករណ៍​ចុះ ហើយ​បន្ត​ការងារចង្ក្រាន​​របស់​ខ្ញុំ។

ក្រៅពីអំណោយដែលនាំមកនូវភាពរអាក់រអួលខ្លាំង អ្វីៗផ្សេងទៀតរវាងArmaniនិងខ្ញុំគឺល្អឥតខ្ចោះ។ ពីរ​ខែ​កន្លះ​កន្លង​មក​គឺ​ជា​រយៈកាល​សប្បាយ​ចិត្ត​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។

ខ្ញុំបានបន្ថែមការតុបតែងពេញផ្ទះ។ ផ្កាស្រស់នៅក្នុងបន្ទប់ទទួលភ្ញៀវ។ ខ្នើយក្រហមដើម្បីបន្ថែមអារម្មណ៍ល្អ ស៊ុមរូបថតអាពាហ៍ពិពាហ៍របស់យើង និងរូបMishaជាមួយបងAuroraផងដែរ។

ទីបំផុតខ្ញុំមានផ្ទះដែលខ្ញុំតែងតែចង់បាននិងច្រើនទៀត ខ្ញុំមាន​បុរសល្អម្នាក់។ ជំនួស​ឱ្យ​ការ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ធ្វើ​បាប ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​នឹង​បុរស​ដែល​ស្រលាញ់​ខ្ញុំ ហើយ​ចាត់​ទុក​ខ្ញុំ​ដូច​ម្ចាស់​ក្សត្រី។

ខ្ញុំបានផ្តល់ឱ្យArmaniនូវអ្វីគ្រប់យ៉ាងដែលខ្ញុំមានដូចគ្នា​។ ក្រពះរបស់ខ្ញុំរើបះបោរម្តងទៀត។  ម្តងនេះ ខ្ញុំមានអារម្មណ៍ឈឺខ្លាំងរហូតដល់ចង់តែក្អួត ខ្ញុំក៏ដាក់ចានចុះហើយប្រញាប់រត់ទៅបន្ទប់ទឹក​។

ឱនរង់ចាំក្អួត តែវាមិនចេញមកទេ។​ ខ្ញុំ​រង់ចាំ ប៉ុន្តែ​នៅមិន​មាន​អ្វី​កើតឡើង​ដដែល…

អុញ!

ខ្ញុំ​ជូត​​ថ្ងាស​ដែល​ស្អិត….តើខ្ញុំអាចមានផ្ទៃពោះ? រយៈពេលពីរខែហើយចាប់តាំងពីArmaniនិងខ្ញុំបានគេងជាមួយគ្នាជាលើកដំបូង។

ខ្ញុំដើរទៅផ្ទះបាយ ហើយលើកទូរសព្ទទៅGoogleសិក្សាអំពីអត្ថបទ«Morning Sick»។ ភ្នែករបស់ខ្ញុំបើកធំៗនៅពេលអានវា។

បេះដូងរបស់ខ្ញុំចាប់ផ្តើមលោតញាប់ជាងមុន នៅពេលដែលលទ្ធភាពនៃការមានទារកចូលមកជីវិតពួកយើង កំពុងបានលិចចូលទៅជ្រៅក្នុងបេះដូងរបស់ខ្ញុំ ហើយចាក់ឫសនៃសេចក្តីរីករាយ​។

ចុះបើខ្ញុំមានផ្ទៃពោះ? ឱ!ព្រះជាម្ចាស់អើយ ខ្ញុំនឹងសប្បាយចិត្តណាស់! ខ្ញុំ​ទុក​គ្រឿង​ផ្សំ​ទាំង​អស់​ដេក​លើ​តុ ហើយ​ចាប់​កាបូប​ខ្ញុំ​ប្រញាប់​ចេញ​ពី​ផ្ទះ។ ​អ្នក​ជិត​ខាង​ម្នាក់​ស្រែក​ពី​មាត់​ទ្វារ​ថា៖

«ធីអាណា​ ​ប្រញាប់ទៅណា?»

ដោយស្នាមញញឹមដ៏ធំនៅលើមុខរបស់ខ្ញុំ ខ្ញុំតប៖

«ខ្ញុំទៅហាងថ្នាំ!»

ខ្ញុំប្រញាប់ចូលទៅក្នុងហាងលក់ថ្នាំហើយរកជាវឧបករណ៍ធ្វើតេស្តមានផ្ទៃពោះ។ វាមាន​បី​ប្រភេទ ហើយ​មិន​ដឹង​ត្រូវយក​មួយ​ណា​ទេ ខ្ញុំសម្រេច​ចិត្ត​ចាប់​យក​មួយដើរ​​ទៅ​បញ្ជរ​ដើម្បី​បង់លុយដោយ​ចុចកាតឥណទានដែលArmaniឱ្យខ្ញុំប្រើ ហើយយកថង់ក្រដាសនោះប្រញាប់ចាកចេញពីហាងរត់ទៅផ្ទះ។ បេះដូង​ខ្ញុំ​លោត​ញាប់​ឡើងៗនៅក្នុង​ការ​រំពឹង​ទុក​ដ៏​លើស​លប់។

ខ្ញុំចង់ក្លាយជាម្តាយខ្លាំងណាស់។

ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទះហើយ​តម្រង់​ទៅ​បន្ទប់ទឹក បើក​ថង់​ក្រដាស បក​ជាមួយ​ប្រអប់ ហើយ​អាន​ការណែនាំ​យ៉ាង​រហ័ស។

មិនយូរប៉ុន្មាន​ពេលវេលា​បានផ្តល់នូវចម្លើយដែលខ្ញុំសង្ឃឹមថានឹងឃើញ។ ខ្ញុំ​ខ្ទប់មាត់​ដោយ​ដៃ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក។ មានផ្ទៃពោះពិតមែន! អាម៉ានីនិងខ្ញុំកំពុងមានកូនជាមួយគ្នា។

យើងនឹងក្លាយជាឪពុកម្តាយ។ ខ្ញុំនឹងក្លាយជាម្តាយ។ ខ្ញុំ​បន្ទាប​ដៃ​ម្ខាង​របស់​ខ្ញុំ​ទៅ​លើ​ពោះ​រាប​ស្មើហើយ​ជូត​ថ្នមៗ​លើ​តំបន់​នោះ។ ខ្ញុំមានមនុស្សតូចមួយនៅក្នុងខ្លួនខ្ញុំហើយ​ នេះជាសុភមង្គលរបស់ខ្ញុំពិតៗ។

ខ្ញុំ​សើច! ខ្ញុំ​ឱបពោះ!

នេះគឺជាថ្ងៃដ៏រីករាយ ខ្ញុំចង់ធ្វើឱ្យវាពិសេសសម្រាប់Armani ខ្ញុំបានប្រមូលការធ្វើតេស្តមានផ្ទៃពោះហើយទុកនៅបន្ទប់គេងដាក់លើតុក្បែរគ្រែរបស់គេរួចប្រញាប់ទៅផ្ទះបាយដើម្បីបន្តធ្វើនំខេក។

ខ្ញុំចង់សរសេរស្លាកមួយ​នៅលើនោះថា ស្វាគមន៍ក្នុងការ​ក្លាយជាប៉ារបស់ក្មេងល្អម្នាក់! គិតថា ខ្ញុំមិនអាចរង់ចាំមើលប្រតិកម្មរបស់ប្តីបានទេ។ ម៉ាក់ក្មេកខ្ញុំវិញ គាត់នឹងបណ្តែតអារម្មណ៍ទៅលើឋានព្រះចន្ទជាមួយនឹងដំណឹងនៃចៅដំបូងរបស់គាត់។

ស្រោមសំបុត្រសម្រាប់ខ្ញុំ

បន្ទាប់ពីខ្ញុំពិនិត្យការដឹកជញ្ជូនអាវុធ ហើយក៏បកត្រលប់មកការិយាល័យ​។ លើតុធ្វើការ​ឃើញមាន​ស្រោមសំបុត្រធំមួយ។

ខ្ញុំទម្លាក់ខ្លួនហត់នឿយ​មក​លើ​កៅអី លូក​បង្វិលយក​ស្រោម​សំបុត្រ​មកថ្លឹងលើដៃហើយ​​ហែក​​ចេញពិនិត្យ​។

Flash?

ជាFlashថតសំឡេងមួយធ្លាក់ចេញមកបន្ទាប់នូវកូនក្រដាស់តូចសរសេរដៅអក្សរ«ការពិតដែលឯងចង់ដឹង!»។

ខ្ញុំជ្រួញចិញ្ចើម​យកឧបករ​ណ៍មកភ្ជាប់នឹងទូរសព្ទចុចប្រុង​ថាស្តាប់លេង​ចង់ដឹងតើវាជាអ្វី? ដំបូង​ខ្ញុំបាន​ឮ​បុរស​ម្នាក់​ថ្ងូរថ្ងូរ ​ដូចជាឈុតឆាករួមភេទ។

«ស្អី?» ខ្ញុំ​ឧទាន​​ទាំង​ងឿង​ឆ្ងល់​ចំពោះ​ឧបករណ៍​ក្នុង​ដៃ។

ខ្ញុំឮសំឡេងទះស្បែក បន្ទាប់មកសំឡេងរបស់Tiana។

«ពេញចិត្ត​ទេ?»

អ្វីៗនៅក្នុងរាងកាយខ្ញុំគាំង ដូចពេលវេលា​លែងដើរ។ កំហឹងនិងអារម្មណ៍ហិង្សាងងឹតងងល់ បានគ្របដណ្ដប់លើស្បែករបស់ខ្ញុំព្រឺពីលើដល់ក្រោម បេះដូងខ្ញុំស្ពឹក ចរន្តឈាម​កកត្រជាក់។ គ្រប់យ៉ាង​ ដូចជាមេរោគដ៏សាហាវ។

ភ្នែក​ខ្ញុំក្តៅ​ ញើស​ស្រក់​ចុះ ពេល​ខ្ញុំ​បន្ត​ស្តាប់ឮសំឡេង​ប្រពន្ធខ្លួនឯង​​សាសងស្នេហ៍នឹង​បុរស​ផ្សេងក្រោមសព្ទក្តៅរោលរាល។

«អូនជារបស់អ្នកណា ស្រីតូចរុស្សី?» បុរសនោះសួរឡើង​ដោយសង្កត់សំឡេងអ៊ីតាលីក្រាស់ៗក្នុងតណ្ហាហត់គឃូស។

«ខ្ញុំជារបស់យូ!» Tiana ថ្ងូរឆ្លើយ​។

ខ្ញុំស្តាប់ឮពេលដែលនាងឈានដល់ចំណុចកំពូល សម្រែករបស់នាងដែលធ្វើឱ្យបេះដូងខ្ញុំដាច់តែម្តង។

ព្រះ​យេស៊ូ​គ្រិ​ស្ត។

ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​មួយ​កំពុង​សង្កត់មក​លើគតិរបស់​ខ្ញុំ។ វាជា​​កម្លាំង​បំផ្លិចបំផ្លាញស្មើឥទ្ធិពល​នៃ​គ្រាប់​បែក​នុយក្លេអ៊ែរ។ ដូចជាឮម្តងមិនធុញថប់ទេ ខ្ញុំចុចសាឡើងវិញ​ម្តងទៀត ហើយស្តាប់ទាំងស្រមៃឃើញមុខTianaទាំងស្រស់។

ខ្ញុំជឿជាក់លើនាង! ព្រះ!!!

ខ្ញុំស្រក់ទឹកភ្នែកដោយក្តីឈឺចាប់ ភាពសាហាវឃោរឃៅនៃការក្បត់ចិត្តដោយមនុស្សដែលខ្ញុំស្រលាញ់បំផុតក្នុងលោក កំពុង​តែមានទំហំ​ធ្ងន់និងលើសលុប​ពេកណាស់សម្រាប់ឱ្យខ្ញុំអាចនឹងទ្រាំទ្រអង្គុយទៀតបាន។

«Fuck» ខ្ញុំស្រែកនិងស្ទុះក្រោកឈរ។

«ទេ» ខ្ញុំអង្រួនក្បាល។

សំឡេង​បេះដូងដែលខ្ទេចខ្ទាំក្នុងទ្រូងរបស់ខ្ញុំ វាយដំចូលទៅក្នុងសរសៃសសូងរបស់ខ្ញុំ។

«មិនមែននាង!»

សំឡេង​បេះដូង​មួយ​បន្លឺ​ចេញ​ពី​បបូរ​មាត់​ខ្ញុំមុន​ពេល​ខ្ញុំ​គ្រហឹម ហើយបែរ​ត្រលប់មកច្រត់ដៃលើតុ​ធ្វើអារម្មណ៍ឡើងវិញ​​។

«FUCK!» ខ្ញុំស្រែក រាងកាយខ្ញុំញាប់ញ័រកញ្ជ្រោល។

ទ្វាររបើក! គឺមេខ្ញុំ លោកFrancoដែលរត់ភ្ញាក់ផ្អើល​ប្រញាប់ប្រញាល់ចូលមកជាមួយនឹងកាំភ្លើងខ្លីមួយ។

«មានរឿងអី?»

គាត់ស្លន់សួរដោយ​ក្រឡេកមើលជុំវិញការិយាល័យយ៉ាងញាប់ញ័រ។ មិនឃើញមាន​អីទើបគាត់ងាកមករក​ខ្ញុំ។

«ស្អីគេហ្នឹង? កើតស្អីគេ​ ដេ សាន់ទីស?»

ខ្ញុំចុចដៃមួយទៅទប់ការកម្រើកដង្ហក់នៃបេះដូង។

….ហើយជំពប់ជើងទៅក្រោយមួយជំហាន​។ ភ្នែក​ខ្ញុំ​សម្លឹង​ចុះ​ទៅ​រក​ឧបករណ៍​ថត​សំឡេង ហើយ​សំឡេង​របស់Tianaនិងបុរស​ម្នាក់​ទៀត​បន្ទរ​តាមព្រលឹងរបស់​​ខ្ញុំ។

«ខ្ញុំនឹងសម្លាប់ពួកវា!» ខ្ញុំស្បថទាំងទាំងមិនមាត់ ប៉ុន្តែទឹកភ្នែកហូរ។

«អាម៉ានី? មានអ្វីកើតឡើងចំពោះTiana ឬម្តាយរបស់លោកទៅ?»

ខ្ញុំ​ឱន​ចុះ​ក្រោម​យក​ឧបករណ៍ ហើយងើបមុខមកវិញ​​ចួបជំពាក់​នឹង​ភ្នែក​ចៅហ្វាយ​ដែលកំពុង​ឆ្ងល់​។ សំឡេង​ខ្ញុំគ្មានកម្លាំងកំហែងទេ៖

«ខ្ញុំ​ត្រូវ​ការ​សម្រាក​ពី​ការងារ ​ដើម្បី​សម្លាប់សាហាយ​របស់​ប្រពន្ធ​ខ្ញុំ!»

ភ្នែករបស់Francoបើកឡើងដោយភ្ញាក់ផ្អើលពន់ពេក។

«ប្រាប់មក ខ្ញុំជួយ! វាជាអ្នកណា!»

ដោយការងក់ក្បាល ខ្ញុំបានឆ្លើយ៖

«ខ្ញុំនឹងប្រាប់!»

ដោយ​ដើរចាកចេញពីការិយាល័យក្រោមផ្សែងអ័ព្ទនៃកំហឹង ខ្ញុំចូលទៅក្នុងឡានហើយបើកកក្រើកដីសំដៅទៅផ្ទះ។

ផ្ទះ? ស្អីគេផ្ទះ?

ខ្ញុំស្រលាញ់នាង ហើយនាងក៏ក្បត់ខ្ញុំ? ខ្ញុំបានផ្តល់ឱ្យនាងនូវអ្វីគ្រប់យ៉ាង ហើយនាងបានធ្វើឱ្យ ខ្ញុំក្លាយជាអាអ្នកលេងល្ងង់ម្នាក់។

នាងច្រម៉ក់នោះ……តាមពិត…..ធ្លាប់បានស្រលាញ់ខ្ញុំទេ?

រាងកាយរបស់ខ្ញុំញ័របណ្តាលឱ្យខ្ញុំកាន់ចង្កូតកាន់តែតឹងឡើង។  ខ្ញុំមិនគិតថា ខ្ញុំមើលឃើញអ្វីៗនៅជុំវិញខ្លួនទេ។ ខ្ញុំមិនឮស្នូររថយន្តណាផ្សេង ឬសំឡេង​អ្វីទៀតឡើយនៅលើដងផ្លូវ។

មានតែកំហឹងប៉ុណ្ណោះ!

ចតឡានហើយ  ខ្ញុំ​បើក​ប្រម៉ោយ​ប្រមូលចាប់​កាបូប​អាវុធមក​ដាក់​លើ​ស្មា​ ហើយ​ដើរ​ទៅ​​ឡើង​រថភ្លើង​។

មនុស្ស​ម្នាថយ ទុក​ឱ្យ​ខ្ញុំនូវ​​កៅអី​ធំទូលាយម្នាក់ឯង គ្មាន​អ្នកណា​ហ៊ាន​ចូល​​ជិត​ទេប្រហែលមកពីទឹកមុខខ្ញុំ។

ក្នុងភ្នែកខ្ញុំ…នាង​បាន​ថើប​បុរស​ម្នាក់​ទៀត។ នាងបានអង្វរបុរសផ្សេងទៀតឱ្យបំពេញតណ្ហាឱ្យនាង។

ដៃខ្ញុំ​ដក​កាំភ្លើង​ចេញ​ពី​​ចង្កេះ​ខោ​បត់​ម្រាមដៃជុំវិញ​ចំណុច​ទាញ។ សំឡេងនាង​នៅរងំ​ពេញត្រចៀកនេះ គឺនាងបាននិយាយថា«នាងជារបស់អាម្នាក់នោះ!»។

ប្រពន្ធ​ដ៏​កំសត់​របស់​ខ្ញុំ ជា​ស្ត្រី​ដែល​ខ្ញុំ​ស្រលាញ់​លើស​ពី​អ្វី​ទាំងអស់ក្នុងជីវិត​នេះបាន​​ក្បត់​​ខ្ញុំ​​ក្នុង​​វិធី​ដ៏ត្រជាក់ល្ហឹម​​និង​អាក្រក់​បំផុត​ដែលគ្មានអ្នកណា​អាចស្មាន​ដឹងបានថា នាង​អាច​ធ្វើ​ទៅ​រួច។

ខ្ញុំនឹងសម្លាប់ពួកវាទាំងពីរនាក់!

ខ្ញុំ​ធាក់ទ្វារផ្ទះ​របើក​ហើយ​ដើរ​ឡើង​ទៅឆ្លងកាត់ទាំងរបងនិង​ទ្វារ​ក្នុង។ ចិត្តខ្ញុំទន្ទេញថា ខ្ញុំស្រលាញ់នាងហើយ នាងគឺជារបស់ខ្ញុំ។

ក្លិន​ឈ្ងុយ​នៃ​អាហារ​ពេល​ល្ងាច​ជះ​បក់មកជុំវិញដើម្បី​ស្វាគមន៍​ខ្ញុំ​ពេលមក​ផ្ទះ ប៉ុន្តែ​ឥឡូវ​នេះ ​វា​ធ្វើ​ឱ្យ​ក្រពះ​ខ្ញុំចង់ក្អួត។

ខ្ញុំទម្លាក់ថង់អាវុធនៅកណ្តាលបន្ទប់ ប្រាវ។

«អាម៉ានី?» ខ្ញុំឮសំឡេងពោរពេញដោយសុភមង្គល។

ប្រពន្ធតូចចេញមកពីផ្ទះបាយនាំមកជាមួយនូវទឹកមុខញញឹមញញែមខណៈខ្ញុំញញឹម​ឈឺចាប់ជាមួយកាណុងភ្ជង់ចំថ្ងាសនាង​។ នាង​ឈប់ញញឹមសន្សឹមៗ ហើយជំនួសមកវិញ​ដោយភាព​តក់ស្លុត​។ រាងកាយ​ធីអាណា​ញាប់ញ័រ ​ភាពស្លេកស្លាំងជះមកពេញ​ផ្ទៃ​មុខ ហើយ​ភ្នែក​របស់​នាង​ក៏​បើកធំៗ។

«ស្រីចង្រៃ!»

សំឡេងរបស់ខ្ញុំខ្សឹបលាយឡំជាមួយភាពអស់សង្ឃឹម​និងទទេស្អាត។ បន្តិចទៀត មនុស្ស​ដែលខ្ញុំស្រលាញ់បំផុតនឹងដួលស្លាប់ ហើយខ្ញុំស្លាប់តាមក្រោយពេលចាត់ការអាសាហាយរបស់នាង​រួច។

មុខរបស់នាងស្លេក ហើយនាងគ្រវីក្បាល។

«អាម៉ានី?»

នាង​ថយក្រោយ​ត្រឡប់ទៅផ្ទះបាយវិញ។

«សាហាយនាងនៅឯណា?»

ខ្ញុំរុលទៅតាម​។ នាងគ្រវីក្បាល។

«អាម៉ានី!» នាង​ហៅខ្ញុំជាមួយសព្ទសំឡេង​ដែលចិត្ត​ខ្ញុំស្លាប់។ ខ្ញុំញញឹម​ឈឺចាប់ ល្វីងនិងវិលក្បុង។ ដៃម្ខាងទាញឧបករណ៍ថតសំឡេងចេញពីហោប៉ៅមកចុច។ ពេល​ឮ​ព័ស្តុតាង​ដ៏គួរឱ្យខូច​ចិត្ត ដៃ​នាង​ហោះ​ឡើង​មកបិទ​មាត់ខ្លួនឯង ​នាង​បន្ត​អង្រួន​ក្បាលបដិសេធ។

ជា​ថ្មី​ម្តង​ទៀត ភាព​សោកសៅ​ហូរ​កាត់បេះដូងដ៏​ស្រពោន​របស់​ខ្ញុំជាមួយ​កម្លាំងវាយប្រហារ​ដ៏​ឃោរឃៅមួយនៃព្រហ្មលិខិត​។ បំណែក​នៃ​បេះដូង​ខ្ទេចខ្ទាំនេះនឹង​ក្លាយ​ទៅ​ជា​ធូលី ខណៈ​ដែល​ខ្ញុំ​សម្លឹង​មើលមនុស្ស​ស្រីច្រម៉ក់​ដែល​ខ្ញុំ​ស្រលាញ់ស្មើជីវិត។

«ស្រីក្បត់!!» ខ្ញុំខ្សឹបជាមួយការឈឺចាប់ដ៏ខ្លាំងសឹងមិនអាចហាមាត់រួច។ ទោះណាជាខ្ញុំបាន​ ​ព្យាយាម​ស្រូប​ខ្យល់​ចូលបន្ថែមបំពេញ​​ក្នុង​សួតដង្ហក់នេះ ក៏​មាន​អារម្មណ៍​ថា ​ជញ្ជាំង​ធំៗបាន​បិទសង្កត់​មក​លើ​ខ្ញុំជុំទិស។

​ពិភពលោក​ទាំង​មូល​របស់​ខ្ញុំ​ចប់ហើយ!

Tianaយំ៖

«ខ្ញុំមិនបានធ្វើទេ!»

ខ្ញុំសើចរលាក់ នាង​បន្តតវ៉ា៖

«ខ្ញុំ​មិន​ដឹង​ថា ​គេ​ថតមក​ដោយ​របៀប​ណា​ទេអាម៉ានី! ប៉ុន្តែ​ខ្ញុំ​មិន​ដែល​នៅ​ជាមួយ​អ្នក​ណា​ទេ​ក្រៅ​ពី​បង!»

«បិទមាត់» ខ្ញុំស្រែក។

«Armani បងត្រូវតែជឿខ្ញុំ!»

នាងអង្វរយំសស្រាក់។ ជាលើកដំបូងចាប់តាំងពីខ្ញុំបានចួបនាង ស្គាល់នាងនិងរៀបការជាប្តីនាង នេះជាពេលដំបូងមួយ​ដែលខ្ញុំឮនាងយំយ៉ាងខ្លាំង។

«ខ្ញុំស្មោះត្រង់នឹងបង!»

ប្រសិនបើវាមិនមានព័ស្តុតាងច្បាស់លាស់បែបនេះទេ ខ្ញុំប្រហែលជាល្ងង់ព្រម​ជឿនាងទៀតហើយ​។

ខ្ញុំ​រំកិល​ខ្លួន​ចូល៖

«ខ្ញុំបានផ្តល់ឱ្យនាង​នូវអ្វីគ្រប់យ៉ាងធីអាណា!»

បានប៉ុន្មាន​ម៉ាត់ប៉ុណ្ណោះ ខ្ញុំគ្រវីក្បាលព្រោះហាលែងចេញ អួលពេក។ ខ្ញុំពិតជាអន់ ដែល​មិន​អាច​លាក់​បាំង​ការ​ឈឺ​ចាប់ពី​ភ្នែក​នាង​បាន​ឡើយ។

Tianaផ្អៀង​ខ្លួន​ទល់​នឹង​ទ្វារ​ហើយទន់ជើង​អង្គុយ​ចុះ​យឺតៗ​ទៅ​នឹង​ឥដ្ឋ។ នាង​ឱប​ដៃ​ ភ្នែក​នាង​អង្វរ​ខ្ញុំ។

«មិនមែនជាខ្ញុំទេអាម៉ានី!»

ខ្ញុំ​ចុច​​សំឡេង​អាសអាភាសនោះទៀត នាងទ្រហោយំ។

«មិនមែនខ្ញុំទេ!​»

«អ៊ីចឹងជាអ្នកណា?!»

ខ្ញុំសង្កៀតធ្មេញព្រោះសំឡេងនេះ ពាក្យនេះ​ខ្ញុំតែង​ធ្លាប់​ឮ​​ដដែលៗនៅរាល់ពេលយើងនែប​និត្យ​។

ខ្ញុំ​យក​កាំភ្លើង​ភ្ជង់ក្បាលនាង​ ហើយ​ស្រែក៖

«ម៉េចនាងឯងមិនចេះគ្រប់?!»

លក្ខណៈរបស់នាងកាន់តែតានតឹងដោយការឈឺចាប់ តែនាង​នៅតែប្រកែក៖

«ខ្ញុំមិនបានធ្វើៗៗៗៗៗ»

រាងកាយ​របស់​នាង​បាត់បង់ការគ្រប់គ្រងហើយស្រែកតវ៉ាយ៉ាងរន្ធត់។

«ខ្ញុំស្បថថា…..»

«ពាក្យស្បថបំពានទាំងនោះ….គ្មានន័យអ្វីសម្រាប់ទេស្រីពេស្យា!»

ខ្ញុំជេរ​ទាំងតឹងទ្រូងខ្លួនឯង។ ភ្នែកក្តៅគគុក​របស់ខ្ញុំ ផ្តោតសម្លឹងសក់នារីម្នាក់ដែលខ្ញុំគិតថា ចង់ចំណាយពេលពេញមួយជីវិតនេះជាមួយនាង។

«ប្រាប់មក វាជាអ្នកណា?»

«ខ្ញុំ-ខ្ញុំ អ-អ-អត់ដឹង-ទេ!» នាងតបជាមួយ​ខ្យល់ដកដង្ហើមអស់សង្ឃឹម។

«ខ្ញុំមិនដឹងទេអាម៉ានី!» នាងខ្សាវៗ​ហើយស្ងប់ស្ងាត់លែងហាចេញ។

ខ្ញុំបិទភ្នែកហើយស្រូបចូលយ៉ាងជ្រៅនូវដង្ហើមឈឺចាប់ពេលឃើញនាង​បែបនេះ។

«ចង់ស្តាប់ទៀតទេ ធីអាណា?»

​គ្រវី​ដៃនិង​ជង្គង់​ទៅ​មុខ ហើយ​ចាប់​ឧបករណ៍​ពី​ខ្ញុំ​បោះ​ទៅ​ម្ខាង។ បង្ហាញ​ពាសពេញ​ពន្លឺ​ភ្នែករបស់​នាងពេលសមឹងមក​​ខ្ញុំ ខ្ញុំអាចធុំក្លិននំខេកដែលនៅជាប់នឹងប្រាណនាង។

ថ្ងៃនេះនាងដុតនំ? ធ្លាប់ជាក្លិននំ​ដែលខ្ញុំចូលចិត្ត! តើនាងអបអរអ្វី?

សំឡេង​នាង​ញ័រ៖

«ប្រាប់ហើយថាមិនមែនជាខ្ញុំ!» ពេល​នាងស្រែកឡើង ​ខ្ញុំសម្លឹងមើលនាងទាំងគ្រវីក្បាលស្អប់ខ្ពើម។ យ៉ាងនេះហើយ នាង​មិន​ទទួលស្គាល់ទៀត? ខ្ញុំ​សើច​ចំអក​យ៉ាង​ជូរចត់ ពេល​លើកកាំភ្លើងមកចង្អុលនាង។

«តារាសម្តែងដ៏ល្អ! នាងឯងចប់ហើយ!»

នាង​ផ្ទប់ត្រចៀក ​ខ្ញុំ​ចាប់​កណ្ដាប់​សក់​នាង ខណៈនាងបន្ត​ស្រែក​ថា៖

«មិនមែន​ខ្ញុំ​ទេ!»

ខ្ញុំ​បាន​ងើប​ឡើង​ពេញ​កម្ពស់ជាមួយ​កំហឹងនិងចិត្ត​​ដែល​គ្មាន​មេត្តា។ នាង​ត្រូវខ្ញុំរុញទៅទាល់នឹង​ជញ្ជាំង​ភ្នែករបស់នាងព្រិចៗនៅចន្លោះមុខរបស់ខ្ញុំនិងកាំភ្លើងនៅក្នុងដៃរបស់ខ្ញុំ។

សំឡេងរបស់នាងញ័រដោយភាពអស់សង្ឃឹមនិងការភ័យខ្លាច។

«បាញ់ទៅបើបងមិនជឿខ្ញុំ!»

ខ្ញុំសើចតែទឹកភ្នែកខ្ញុំសើម ហើយសង្កត់សំឡេងក្ងួរ៖

«ប្រាប់សិន! វា-ជា-អ្នកណា!»

នាងគ្រវីក្បាលយ៉ាងញាប់ទោះសក់ត្រូវខ្ញុំបួង៖

«មិនដឹងទេៗៗៗៗ ខ្ញុំមិនស្គាល់ប្រុសណាក្រៅពីប្តីខ្ញុំទេ! ខ្ញុំមាន​តែអាម៉ានី! ខ្ញុំស្គាល់តែឈ្មោះនេះ!»

តើខ្ញុំអាចជឿអ្វីដែលនាងនិយាយដោយរបៀបណា?

រឿង៖ ស្នេហាមេក្រុមបង្ហូរឈាម ភាគទី២០
ភ្នែករបស់នាងចាប់ផ្តើមភ្លឺដូចតារា ហើយក្នុងពេលនេះដែរ ខ្ញុំដឹងថា នាងក៏ស្រលាញ់ខ្ញុំដូចគ្នា។ គ្មានអ្វីស្រស់ស្អាតជាងជីវិតពេលនេះនោះទេ។

ម្រាម​ដៃ​នាង​ដុស​ថ្គាម​ខ្ញុំ បន្ទាប់​មក​នាង​ចុច​ថើប​ថ្នមៗ​មក​បបូរមាត់​ខ្ញុំ។

«ហេ» Mishaហៅមកពីជ្រុងម្ខាង «ថើបគ្រប់គ្រាន់ហើយ! តោះ​ញ៉ាំ!»

ខ្ញុំសើចនៅពេលធ្វើកាយវិការឱ្យអ្នកបម្រើនាំអាហារចេញមកទទួលភ្ញៀវ។

នៅពេលដែលខ្ញុំនាំ Tianaទៅកាន់តុរបស់យើង ទូរសព្ទរបស់ខ្ញុំចាប់ផ្តើមរោទ៍។ ទាញឧបករណ៍ចេញពីហោប៉ៅរបស់ខ្ញុំ ខ្ញុំឃើញឈ្មោះរបស់ Luca លោតនៅលើអេក្រង់។

«មនុស្សមាន​សុភមង្គល!» គាត់សរសេរមកធ្វើឱ្យខ្ញុំញញឹមដាក់បន្ទាត់អក្សរ​។

គាត់សរសេរមកទៀតថា «សូមអបអរសាទរនៅថ្ងៃដ៏អស្ចារ្យរបស់អ្នក Armani»

ទូរសព្ទ​ខ្ញុំ​រោទ៍​ជាមួយ​ការបង្ហាញលុយចូល​។ ​​ខ្ញុំ​ពិនិត្យ​វា​យ៉ាង​រហ័ស។

«€19800000-00 បង់ទៅគណនី នាយកប្រតិបត្តិ DE SANTIS»

ព្រះ​យេស៊ូ​គ្រី​ស្ត!

ចុចទូរសព្ទមកត្រចៀកខ្ញុំវិញ ខ្ញុំនិយាយឡើងថា៖

«អរគុណលូកា!»

«អ្នកសក្តិសមក្នុងការក្លាយជាមេក្រុមដែលមាន​រង្វាន់លើក​ទឹក​ចិត្តធំ! រីករាយថ្ងៃពិសេសជាមួយប្រពន្ធដ៏ល្អ!»

ការហៅទូរសព្ទត្រូវបានបញ្ចប់ ហើយខ្ញុំចូលទៅក្នុងគណនីធនាគាររបស់ខ្ញុំដើម្បីពិនិត្យមើលសមតុល្យរបស់ខ្ញុំនិងផ្ទេរប្រាក់ភាគច្រើនទៅក្នុងការវិនិយោគ។

«រីករាយម៉្លេះ មានអ្វីល្អ?» Tiana សួរពីកន្លែងដែលនាងអង្គុយនៅក្បែរខ្ញុំ។

ខ្ញុំចុះមកអង្គុយក្បែរនាង៖

«មាន!»

នាង​នៅចាំស្តាប់​ខ្ញុំចាប់ដៃនាង ហើយចុចថើបថ្ពាល់របស់នាង។

«Luca ចងដៃនិងផ្ញើលុយច្រើន! គាត់​បាន​ទុក​ពេល​ឱ្យយើង​សម្រាក​ពីរ​សប្ដាហ៍ចន្ទទឹកឃ្មុំ!»

មុខរបស់នាងភ្លឺថ្លា​ដោយស្នាមញញឹម។ មិនយូរប៉ុន្មានចានអាហារត្រូវបានបម្រើ ហើយភ្ញៀវរបស់យើងចាប់ផ្តើមបរិភោគ​ដោយសោមនស្ស។

ការ​ប្រារព្ធ​ពិធី​នេះ​បាន​បន្ត​យ៉ាង​ល្អ​ដល់​ពេលល្ងាច ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ថា ពិធីបានបញ្ចប់​គ្រប់​គ្រាន់ ហើយ​និងចង់​បានពេលវេលា​ឱ្យ​កូនក្រមុំ​ក្លាយមក​សម្រាប់​តែវត្តមាន​ខ្ញុំម្នាក់គត់។

ឆ្លៀតពេលដើម្បីនិយាយលាទៅកាន់គ្រួសារនិងមិត្តភក្តិមួយខណៈ ខ្ញុំបានដឹកដៃ​យកTiana ដើរត្រលប់ទៅផ្ទះរបស់យើង។

យើងចូលទៅក្នុងទីធ្លាហួសដល់កន្លែងទទួលភ្ញៀវ ហើយបិទទ្វារនៅពីក្រោយពួកយើង។

ទីបំផុតស្ងាត់ភ្លេងហើយ! ទីនេះ វេលានេះ មានតែយើងពីរនាក់ប៉ុណ្ណោះ ប៉ុន្តែគ្រប់គ្រាន់ហើយ!

បន្ទាប់ពីសប្តាហ៍ឆ្កួតៗទាំងអស់នោះ​ ឥឡូវនេះ​ខ្ញុំចង់សម្រាកជាមួយប្រពន្ធរបស់ខ្ញុំ ហើយដកដង្ហើមធូស្រាល​មុនពេលត្រូវចាប់ផ្តើមធ្វើការជាអ្នកបង្ហូរឈាមទៀត។

យើង​ទៅ​បន្ទប់​គេង​ហើយ​ផ្លាស់​សម្លៀកបំពាក់​។ មាន​អ្វី​ដែល​ស្និទ្ធស្នាល​ខ្លាំងជាង ​ពេលមាននាងនៅទីនេះ ហើយ​​ដោះ​សក់ចេញមកសំយ៉ាកយ៉ាងរលូន​។

ខ្ញុំត្រលប់ទៅទូខោអាវវិញ ហើយចាប់យកអាវយឺតរបស់ខ្ញុំមួយចេញមក។  ខ្ញុំនិយាយថា

«លើកដៃឡើង» Tianaធ្វើតាម​ ខ្ញុំក៏លើកអាវពាក់ឱ្យនាង។

ពេលមុខក្រឡង់ៗរបស់នាងលេចចេញតាមកអាវ ខ្ញុំក៏លោទៅថើបមាត់នាងយ៉ាងលឿន។ ស្នាមញញឹមលេចពេញមុខរបស់នាង។ ខ្ញុំចង្អុលទៅស្បែកជើងប៉ាតា។

«ពាក់ទៅ! វាស្អាត»

នាង​លូក​ជើង​ទៅ​រក​ស្បែកជើង រួច​សួរខ្ញុំវិញ​ដោយ​ទឹកមុខ​រីករាយ​​ថា៖

«យើង​ចេញ​ទៅ​វិញ​ទេ?»

ខ្ញុំងក់ក្បាលហើយកាន់ដៃនាង​នាំ​ចេញ​មកច្រកទឹកក្រោយ​ផ្ទះ​ដែល​មានទូកgondolier​កំពុង​រង់ចាំពីរនាក់​យើង។ ជាមួយ​​អារម្មណ៍​រំភើប​រីក​រាយ​ក្នុងការជូននាងទស្សនាទីក្រុង​Venice នៅពេលយប់ ខ្ញុំទាញភួយគ្របជើងនាង។

ខណៈពេលដែលនាងជញ្ជក់មាត់សរសើរគ្រប់យ៉ាងអណ្តែតនៅជុំវិញយើង ខ្ញុំវិញវក់សម្លឹងមើលនាង ប្រឈម​នឹងភាពស្រស់ស្អាតនៃនារីម្នាក់ ​ដែលសឹងមិនអាចទ្រាំទ្របានក្នុងការយកនាងទៅលាក់ទុកមើលតែម្នាក់ឯង។

«នេះរ៉ូមែនទិចណាស់» នាងខ្សឹបមុននឹងងាកមកមើលខ្ញុំ។

ខ្ញុំ​យក​ម្រាម​ដៃមួយ​ទៅអង្អែល​​លើ​ថ្ពាល់និង​ថ្គាម​របស់​នាងហើយភ្នែក​យើងថ្ពក់ឱ្យគ្នានូវភាសាស្នេហា​ជ្រៅសន្លឹម។ ខ្ញុំសឹងថា ហាមប្រាមនាង​កុំឱ្យសម្លឹងប្រុសណាផ្សេង ព្រោះភ្នែកទាំងគូនេះជារបស់ខ្ញុំ។

ដោយមេឃរឹតត្រជាក់ ខ្ញុំចាប់​ចង្កា​នាងហើយ​បបូរមាត់របស់ខ្ញុំលុបពីលើនោះ។

«បងកាន់តែញៀនមាត់របស់អ្នកហើយ ស្អាតណាស់» ខ្ញុំរអ៊ូថ្ងូរមុនពេលថើបនាងកាន់តែខ្លាំង។

ដោយ​សំឡេង​មនុស្ស​ម្នា​នៅ​តាម​ចិញ្ចើម​ផ្លូវនិងស្នូរ​ទឹក​ជះ​ប៉ះ​នឹងទូក​​កុនដូ​ឡា ខ្ញុំរងាចិត្ត​ចង់តែនៅក្នុងបន្ទប់ពីរនាក់​​ប្រពន្ធ​ខ្ញុំ តែនាងវិញហាក់ចង់បន្លាយពេល​វេលាមួយនេះ ព្រោះវក់នឹងធម្មជាតិពេលរាត្រី។

ជីវិតរៀបការរបស់ខ្ញុំនិងអាម៉ានី

យប់នោះយើងចំណាយពេលយល់ពីគ្នាយ៉ាងស្អិតរមួតហើយល្អិតល្អន់ឥតគណនាទេ។​

តើ​វា​អាច​ទៅរួច​បាន​យ៉ាង​ណា ​ដែលដំបូងឡើយយើង​​បាន​ចួបនឹង​​មនុស្ស​ម្នាក់​ ហើយចាប់តាំងពី​ថ្ងៃ​នោះមកមាន​អារម្មណ៍​ថា រូបភាពគេ​នៅ​ទីនោះ​ជា​រៀង​រហូត ក្នុងបេះដូងខ្ញុំ។

ស្អែកឡើងពេល​យើង​ត្រៀម​ខ្លួន​ចេញ​ពី​ផ្ទះ អាម៉ានីបើកទ្វារ ហើយឃើញប្រអប់រាងចតុកោណដេកលើមាត់ច្រក គេក៏ផ្អាកដំណើរ​ហើយធ្វើកាយវិការឱ្យខ្ញុំរង់ចាំនៅក្នុងសិន។ ស្វាមីម្នាក់នេះដកគម្របចេញដោយប្រុងប្រយ័ត្ន បន្ទាប់មកមានស្នាមជ្រួញនៅលើថ្ងាសព្រោះអាការៈឆ្ងល់។

«ផ្កាកុលាប! ចេញមកធីអាណា​!»

ពេល​ខ្ញុំ​ចូល​ទៅ​ជិត អាម៉ានី​យក​កំណត់​ត្រា​ចេញ​ពី​ផ្កាហើយ​អាន​វា។ មិនយូរទេ ភ្នែក​របស់​គេរេ​​មក​រក​ខ្ញុំ។

«សម្រាប់អូន! គេផ្ញើមកអូន!»

«ខ្លួនខ្ញុំ?» ខ្ញុំដកដង្ហើមធំដោយការភ្ញាក់ផ្អើលហើយ​ដើរ​ទៅ​ជិត។ ​ខ្ញុំ​កាន់​ដៃ​គេនិង​អាន​កំណត់​ត្រា។

«Tianaជាទីស្រលាញ់របស់ខ្ញុំ, ស្តាយថា ខ្ញុំមិនអាចនៅរង់ចាំចួបអ្នកផ្ទាល់! ខ្ញុំនឹកបបូរមាត់អ្នក! ម្ចាស់ស្នេហ៍ដំបូងរបស់អ្នក!»

ច្របូកច្របល់ដូចឋាននរក ខ្ញុំគ្រវីក្បាលនិងបុកពោះភ័យហើយ​និយាយប្រកែកដោយញាប់ញ័រ៖

«គេច្រឡំទេ! ដាក់ខុសផ្ទះហើយ!»

អាម៉ានីមុខស្មើ ក្រសោបឱបរើសផ្កាហើយដើរត្រលប់ទៅក្នុងផ្ទះវិញ។ ខ្ញុំដើរតាមគេទាំងភ័យបារម្ភ គេចូលទៅផ្ទះបាយ ហើយបោះវាទាំងអស់​ទៅក្នុងធុងសំរាម។

«ចំណាំ! មានឈ្មោះរបស់អូន!»

គេមើលទៅខឹង។

«Tiana មិនមែនជាឈ្មោះទូទៅនៅក្នុងប្រទេសអ៊ីតាលីទេ!» គេបន្ថែម។

ភ្នែក​ខ្ញុំ​សម្លឹង​ទៅ​លើ​មុខ​គេ ហើយ​ការ​ភ័យ​ខ្លាច​បាន​ហូរ​ចូលមកសន្សឹមៗ​ក្នុងដួង​ព្រលឹងរបស់​ខ្ញុំ។ ល្អដែលគេប្រចណ្ឌ តែមិនល្អទេ​ពេលគេខឹង។ សំឡេង​ខ្ញុំ​ញ័រ​ពេល​ខ្ញុំ​និយាយខ្សឹបៗទាំងសម្លឹងមុខគេ​ថា៖

«ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​ផ្ញើ​ផ្កា​នេះមក​ទេ ខ្ញុំស្បថណា៎!»

លក្ខណៈរបស់Armaniស្រទន់បន្តិចវិញ ហើយគេងាកមកឱបខ្ញុំ។

«បងដឹង ស្រីស្អាត! សុំទោស បងមិនចោទប្រកាន់អូនពីអ្វីទាំងអស់!»

ហ៊ឹម! ភាព​ធូរ​ស្រាលកើតមាន​! ហោចណាស់ Armani ជឿ​ខ្ញុំ។ ដោយរំភើបនឹង​ឱបដៃខ្ញុំជុំវិញគេ ខ្ញុំសួរឡើងថា៖

«មានអ្នកណាធ្វើ? ពិតទេ? តែ….ដើម្បីអ្វី?»

គេញាក់ស្មា​សម្លក់ច្រមុះខ្ញុំ។ មាត់គេស្រទន់៖

«ប្រពន្ធខ្ញុំស្អាត! Tiana! ប្រុសៗដែលឆ្កួតភាពច្រណែន​នឹងធ្វើគ្រប់យ៉ាង​​ដើម្បីរំខានយើង!»

ដោយគិតដោយសមហេតុផល ខ្ញុំសួរឡើងថា៖

«ហ៊ឹម មិនចង់បានទេ! សង្ឃឹម​ថា វាជាការលេងចុះ!»

អាម៉ានីដកខ្លួនចេញពីខ្ញុំ ហើយក្រម៉ូវឈ្ងោក​អានកំណត់ត្រាម្ចាស់ផ្កាសាដើមម្តងទៀត។

«អាចជាការលេងសើច!» គេងើបមុខមើលមកខ្ញុំម្តងទៀត «តែ….ត្រូវប្រយ័ត្នដែរ​ ពេលចេញពីផ្ទះ! បើកាលណាមានអារម្មណ៍ថា មិនមានសុវត្ថិភាពពេលបងមិននៅ សួរអ្នកជិតខាងណាម្នាក់ឱ្យទៅជាមួយ ឬទៅចាំនៅផ្ទះម៉ាក់ ឬមីងយើង ឱ្យទៅជាមួយ!»

ខ្ញុំងក់ក្បាលយ៉ាងលឿន៖

«ចាស៎»

អាម៉ានីទម្លាក់ក្រដាស់នៅលើតុផ្ទះបាយហើយកាន់ដៃខ្ញុំសាជាថ្មីនាំចេញពីផ្ទះ។ ខ្ញុំលបកត់សម្គាល់ពីរបៀបដែលស្វាមីប្រុងប្រយ័ត្នពិនិត្យតាមផ្លូវនៅពេលដែលពួកយើងដើរទៅរកហាងកាហ្វេ ហើយគិតសៅហ្មងថា អ្នកណាដែលផ្ញើផ្កាមកបោកបញ្ឆោតចង់បំផ្លាញពេលព្រឹកដំបូង​របស់យើង។

ពេល​យើង​អង្គុយ​នៅ​តុ​មួយ ខ្ញុំ​ចាប់​ក្រឡេក​មើលឃើញភាពស្មុគស្មាញ​​របស់Armani ហើយ​និយាយ​ថា «ព្យាយាម​បំភ្លេច​វា​ទៅណ៎ា  រីករាយជាមួយអាហារពេលព្រឹកដំបូងរបស់ប្តីប្រពន្ធយើង»

គេដូចជាដកដង្ហើមធូរបាន​ដោយផ្តោតមក​មើល​ស្នាមញញឹម​ដែលខ្ញុំខំផ្តល់ ហើយគេ​ក៏ញញឹម​តបដល់​ខ្ញុំ ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​នៅ​តែ​មាន​ក្នុង​ការ​ប្រស្រីភ្នែក​​របស់​គេ​។

តំណែងថ្មីរបស់ខ្ញុំ​ក្រោយរៀបការ

ពីរសប្តាហ៍របស់ពួកយើង បាន​​រំលងទៅយ៉ាងលឿនសឹងមិនគួរឱ្យជឿទេ។ ជីវិត​ត្រូវតម្រូវឱ្យយើងបំពេញការងារវិញ មិនឱ្យងប់ងុលនឹងភាពផ្អែមល្ហែមយូរពេកនោះទេ។

ខ្ញុំក៏បាន​ចូល​ធ្វើ​ការ​វិញ​បាន​មួយ​ខែហើយ St. Monarch’s ជាមួយនឹងការទទួល​បានមុខ​តំណែង​ថ្មីរួមជាមួយកេរ្តិ៍ឈ្មោះ​របស់​ខ្ញុំជាឃាតករឈាមត្រជាក់។

ពេលនេះ ខ្ញុំត្រូវចាត់ឱ្យមកធ្វើការជាមួយមេក្រុមម៉ាហ្វៀតំបន់ម្នាក់ថ្មីទៀតគឺ​លោក​ Franco ដែលជាចៅហ្វាយថ្មីនៅគ្រប់គ្រង​​ពីលើខ្ញុំផ្ទាល់។ ឮថាគាត់មានវ័យប្រហែលជាហុកសិបឆ្នាំ ​ហើយចេញ​កាប់ចាប់តាំងពីប្រមាណអាយុ១៤ឆ្នាំ តែពេលនេះគាត់មើលទៅមិនលើសពីសម្រស់មនុស្ស​ប្រុស​៤០ឆ្នាំទេ។ កម្លាំងកំហែងគាត់ក៏ដូច្នេះគឺក្មេងណាស់ជាងវ័យរបស់គាត់ជាមួយ​​បុគ្គលិក​លក្ខណៈ​​ ងាយ​ស្រួលនិយាយគ្នា។

ជំនួសឱ្យការធ្វើជាអ្នកអនុវត្តច្បាប់ម៉ាហ្វៀលើក្រុមសេដ្ឋីព្រហើនៗដូចកាលពីមុននៅ St. Monarch’s ឥឡូវនេះខ្ញុំមើលការខុសត្រូវលើការដឹកជញ្ជូនទាំងអស់ដែលចូលមកដល់តំបន់ភាគខាងជើងនៃប្រទេសអ៊ីតាលី។

មិនមានសកម្មភាពច្រើនទេ អ៊ីចឹង​ហើយ ខ្ញុំក៏ត្រូវ​ធ្វើដំណើរទៅរកដៃគូឬចរចាជាមួយក្រុមថ្មីបន្ថែមទៀត ដែលមានន័យថា ពេលខ្លះខ្ញុំត្រូវទុកTianaនៅផ្ទះតែម្នាក់ឯងពីរបីថ្ងៃសិន។

មិនដែលនាងត្អូញត្អែរទេហើយការមើលឃើញសុភមង្គលនៅលើមុខរបស់នាងរាល់ពេលដែលខ្ញុំទៅដល់ផ្ទះ ធ្វើឱ្យការលំបាកនានាក្នុងនាមជាមេក្រុមបង្ហូរឈាម….មានតម្លៃ។

វាគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះជីវិតកាប់ចាក់នេះ ថ្ងៃណាមួយខ្ញុំនឹងធ្វើការលាឈប់នេះជាអ្វីដែលខ្ញុំបានគិត។

ទូរសព្ទរបស់ខ្ញុំបន្លឺឡើង គឺប្រពន្ធសំណព្វTiana។  នាងបានផ្ញើរូបថតរបស់នាង ម៉ាម៉ាខ្ញុំ និងអ្នកមីង Zia Giada ពួកគេមកជុំគ្នា​ដុតនំលេង ញ៉ាំតែកាហ្វេ​នៅក្នុងផ្ទះបាយរបស់ខ្ញុំ។

«រីករាយជាមួយម៉ាក់និងមីងZia Giada ប៉ុន្តែបងនឹកអូន!»

នាង​ឃើញហើយ ញញឹម​តប​ឆ្លើយ​យ៉ាង​រហ័ស​ថា នាង​ក៏​​នឹក​ខ្ញុំ!

​រួច​ដាក់​ទូរសព្ទ​ទៅ​ឆ្ងាយ ខ្ញុំ​ពិនិត្យបណ្តា​​កាលវិភាគបេសកកម្ម​សម្រាប់​ដប់​ថ្ងៃ​បន្ទាប់។ ខ្ញុំប្រាកដថាគ្មានផ្លូវណាមួយត្រូវបានរំលងពីភ្នែកក្រុមយើងទេ។ ការងារក្រុមខ្ញុំ គឺពិនិត្យមើលថា តើអ្នកណា​បើកបរ? ពីណាទៅណា? ដឹកជញ្ជូនអាវុធឬលុយក្លែងក្លាយ? ទៅកាន់អឺរ៉ុបផ្សេងទៀត? ប្រទេសណាមួយ?

ទូរសព្ទ​ខ្ញុំ​ចាប់​ផ្ដើម​រោទ៍ ហើយ​ឃើញ​ឈ្មោះ​ម៉ាម៉ា ខ្ញុំ​ក៏​ងក់​ក្បាល។

«ជម្រាបសួរ​ម៉ាក់?»

«កញ្ចប់មួយត្រូវបានគេផ្ញើមកឱ្យធីអាណា…..ជាឈុតក្រវិលដ៏ស្រស់ស្អាត! ថ្លៃ! អមនឹងពាក្យចែចង់!  នាងភ័យ​​ណាស់​និងបានបោះចោល​​ទៅ​ក្នុង​ធុង​សំរាម!​»

ម៉ាក់​​និយាយ​ខ្សឹបខ្សៀវ​ប្រាប់​ខ្ញុំ​នូវ​អារម្មណ៍​ដែល​គាត់មាន​ពិភាល់។

ព្រះគ្រីស្ទ! ឆេវហើយ! ខ្ញុំខ្ទប់ថ្ងាស់! មាត់ប្រាប់ទៅម្តាយ៖

«ទុកកញ្ចប់និងកំណត់ចំណាំ អាសយដ្ឋាន អីក៏ដោយ​ ខ្ញុំ​ចង់​ឃើញ​វា ​ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ»

«បានកូន!» ម៉ាក់មាន​សព្ទសំឡេង​ព្រួយបារម្ភ។

យើង​បញ្ចប់​ការ​និយាយទូរសព្ទ ហើយ​ព្យាយាមផ្ចង់លើការងារ​​ដូច​ដែល​ខ្ញុំ​ចង់​​ផ្ដោតតែមិនអាចទេ។

ដោយ​ក្រោកឡើង ខ្ញុំដើរទៅការិយាល័យរបស់ Franco គោះទ្វារកញ្ចក់។

«ខ្ញុំត្រូវទៅផ្ទះ! មានការបន្តិច! ខ្ញុំ​នឹង​មកវិញ​នៅ​ព្រឹក​ស្អែក ដើម្បី​រៀបចំការងារ»

លោក​Francoហាក់ព្រួយបារម្ភ។

«​គ្រប់​យ៉ាង​មិន​អី​ទេ?»

«បាទ!​ តែអានរកណាម្នាក់ កំពុងលេងវិធីផ្ញើអំណោយដល់ប្រពន្ធខ្ញុំ។ ខ្ញុំត្រូវពិនិត្យមើល! ខ្លាចនាង​មានបញ្ហាជាមួយពួកលិបលអស់នោះ! អាចនាង​ខ្លាចខ្លាំងឡើងៗ​!​»

គាត់សើចក្អាកក្អាយ៖

«ប្រាកដថា នាងគ្មានបញ្ហា​អីទេ! សំណាងល្អ»

ចេញ​ពី​អគារ ខ្ញុំ​ចូល​ឡាន​ហើយ​បើក​ពី​ទេវីសូ​ទៅ​កន្លែង​ដែល​ខ្ញុំ​តែងតែ​ចត​ឡាន។ ការ​ធ្វើ​ដំណើរ​រយៈពេល​ហាសិប​នាទី​ហាក់បីដូចជាព្រះកំពុង​សាកល្បង​ភាព​អត់​ធ្មត់​របស់​ខ្ញុំ។ រយៈពេលនោះ​ខ្ញុំ​មានពេល​វេលា​​គិត​គ្រប់​វិធី​ដែលថា ​ខ្ញុំ​នឹងអាច​សម្លាប់​ជនដែល​ផ្ញើ​អំណោយ​ដល់​ប្រពន្ធ​ខ្ញុំនេះពិតមែន​។ ដោយឈប់នៅចំណតរថយន្ត Piazzale Roma ខ្ញុំចេញដើរទៅជិះរថភ្លើងឆ្ពោះទៅទីក្រុង Venice ។ ​គ្រាន់​តែ​ជា​ការ​ធ្វើ​ដំណើរ​ដប់​នាទី ប៉ុន្តែ​មាន​អារម្មណ៍​ដូច​ជា​មួយ​ម៉ោង។

ដល់​ពេល​ដែល​ខ្ញុំ​ដើរ​ចូល​ផ្ទះឃើញ​ម្ដាយ ខ្ញុំនៅ​ខំ​ទប់​កំហឹង​មិនចង់​បាន។

«ម៉ាក់» ខ្ញុំស្រែកឡើងពេលខ្ញុំទៅផ្ទះបាយ។

នាងប្រញាប់មករកខ្ញុំ ក្តីបារម្ភបានចាក់ជ្រៅនៅលើមុខរបស់នាង។

«នៅ​ក្នុង​បន្ទប់​គេង​របស់ម៉ាក់ណាកូន!»​

ចូលទៅក្នុងកន្លែងឯកជនរបស់ម៉ាក់ ភ្នែកផ្តោតលើប្រអប់អលង្ការ​ដែលដេកកណ្តាលគ្រែពូក​របស់នាង។ ខ្ញុំ​ហែក​គម្រប​ចេញ ហើយ​ឃើញ​ប្រអប់​តូច​មួយ​ដាក់​លើ​គ្រែ​ផ្កា​កុលាប។

ខ្ញុំបើកវា ហើយមើលទៅក្រវិលពេជ្រដែលអាចមានតម្លៃជាងពីរពាន់អឺរ៉ូយ៉ាងហោច។

Fuck! អាចោលម្សៀត!

ខ្ញុំទម្លាក់គ្រឿងអលង្ការទុកប្រអប់ ហើយយកក្រដាសមកអាន។

Tiana ជាទីស្រលាញ់! ទីបំផុតបងបានលង់ស្នេហ៍យ៉ាង ផ្អែមល្ហែមជាមួយកែវភ្នែកបរិសុទ្ធ​របស់អូន​! សំឡេង​អូនថ្ងូរហៅបង ពេលដែលយើងមាន​ស្នេហា​បំពេញឱ្យគ្នា​ នៅរងំក្នុងចិត្ត​បងជារៀងរហូត បងនឹកគ្រានោះដូចមនុស្ស​ឆ្កួតហើយ! ពាក់ក្រវិលពេលចួបគ្នាលើកក្រោយបានទេ? ក្រៅពីក្រវិល មិនបាច់ពាក់អីទេ! អាក្រាតនៅលើគ្រែរបស់បង នៅពេលដែលមនុស្សកំណាចជាប់រវល់ចេញទៅធ្វើការសម្លាប់មនុស្ស​។ ពីស្នេហាពិត​តែមួយគត់របស់អូន។

ខ្ញុំ​ច្របាច់​ក្រដាស​ ដង្ហើមរបស់ខ្ញុំបង្កើនល្បឿនខំទប់ដោយធ្មេចភ្នែក។ នៅពេលដែលម៉ាក់ព្យាយាមដាក់ដៃលើខ្នងរបស់ខ្ញុំ ខ្ញុំក៏ដើរចេញពីគាត់ដោយមិននិយាយមួយម៉ាត់។

«ទុកឱ្យខ្ញុំនៅម្នាក់ឯង!» ខ្ញុំស្រែក។

«Armani» ម៉ាក់ខ្សឹប «នេះមិនមែន​ជាការពិតទេ! មែនទេ?» ខ្ញុំឮសំឡេងរបស់នាងញ័រ។

«មិនដឹងទេម៉ាក់!» កំហឹង​ឆាបឆេះ​ក្នុង​សំឡេង​ខ្ញុំ ពេល​ខ្ញុំ​សម្លឹង​មើល​ម្តាយ​ខ្ញុំ។

«តើTiana…»

«កុំនិយាយ» ខ្ញុំខ្ទាស់។ ខ្ញុំស្រូបខ្យល់អាកាសទាំងទ្រូង​អស់សង្ឃឹម «Tiana មិនបានធ្វើអ្វីទេ!​ គ្មានទេ!»

ភាព​ច្របូកច្របល់​បាន​ហូរ​ពេញ​ផ្ទៃ​មុខ​របស់​ម៉ាក់។

«ប៉ុន្តែ?»

«​ជា​រឿង​កំប្លែង​ដ៏​ឈឺ​ចាប់​មួយម៉ាក់!​ អាណាម្នាក់នោះ!»

ខ្ញុំ​អង្គុយចុះ​លើ​គ្រែពូក​ហើយ​ទម្លាក់​កំណត់​ត្រា​ក្នុង​ប្រអប់ ខណៈ​កំពុង​ព្យាយាម​ទប់​កំហឹង​របស់​ខ្ញុំ​ឡើង​វិលក្បុង។

ខ្ញុំត្រូវគិត។ តើការពិតទៅ ​រឿង​អ្វី​កំពុងតែ​​កើត​ឡើង?

ខ្ញុំខ្ទប់មុខជាមួយបាតដៃនិងផ្តោតលើការដកដង្ហើម។ នៅពេលដែលខ្ញុំចាប់ផ្តើមស្ងប់ស្ងាត់ចិត្ត​បន្តិច​ ខ្ញុំអាចគិតបានកាន់តែច្រើននិងល្អជាងពេលនេះ។

ខ្ញុំនឹងផ្ញើកញ្ចប់រួមទាំងកំណត់ចំណាំទៅ St. Monach’s ហើយសុំឱ្យផ្នែកជំនាញអង្កេត​ពិនិត្យមើលចេញពីតំបន់ណា ហើយខ្ញុំនឹង​សម្លាប់​ពួក​វា។

ពេល​នេះ​ខ្ញុំ​មាន​គម្រោងច្បាស់​ហើយ ខ្ញុំ​ក្រោក​ឈរហើយ​លូកទាញអ្នក​ម្តាយ​ដែលព្រួយ​បារម្ភ​មកឱប​ក្នុង​ដៃ​ខ្ញុំ។

«កុំបារម្ភ! ខ្ញុំនឹងរកបានការពិត!»

«ម៉ាក់មិនចង់ឱ្យកូនរងទុក្ខដូចកាលស្នេហា​របស់ម៉ាក់ទេ!» ម៉ាក់វាចាដោយដង្ហើមធំ។

ម៉ាក់រងទុក្ខនៅពេលដែលឪពុករបស់ខ្ញុំមានស្រីគ្រប់កន្លែងហើយព័ត៌មាននីមួយៗបានបំបែកបេះដូងរបស់ម៉ាក់។ ខ្ញុំងក់ក្បាលពោលបញ្ជាក់៖

«Tiana ស្មោះត្រង់នឹងខ្ញុំ»

ខ្ញុំនិយាយដោយប្រាកដថា បាន​ពង្រឹងសំឡេងជឿជាក់របស់ខ្ញុំ។

ម៉ាក់ទាញខ្ញុំមកឱបវិញ ហើយងក់ក្បាល។

«អូខេ! កូនធ្វើអ្វីដែលត្រូវធ្វើ! ម៉ាក់​គ្រាន់​តែ​មិន​ចង់​ឱ្យ​កូនប្រុសក្លាយជាអ្នក​រង​គ្រោះ​»

ខ្ញុំ​គោះ​ថ្ពាល់​ម្តាយ​ហើយ​ឱន​ចុះ។

«គ្មានថ្ងៃទេ!»

ខ្ញុំ​ចុចមាត់​ថើប​​ថ្ងាស​គាត់ រួច​យក​ប្រអប់​ចេញ​ពី​បន្ទប់​គេង​របស់​ម្តាយ។ នៅក្នុងរវាងរយៈពេលដ៏​​ដើរ​ខ្លីដែលឈាន​​ទៅ​ផ្ទះ​ល្វែង​របស់​ខ្ញុំ ខ្ញុំ​ព្យាយាម​កែច្នៃ​គ្រាប់បែក​ដែល​គេ​ទម្លាក់​មក​លើ​ខ្ញុំឱ្យក្លាយជាការអត់ធ្មត់ធំបំផុតមួយមិនធ្លាប់មាន​ក្នុងជីវិត​។

អំណោយទីពីរហើយអាកំសាក!!!

សម្រេច​ចិត្ត​រួច ខ្ញុំមិនចូលផ្ទះទេ ដោយបាន​ទៅ​ជជែកជាមួយ​​ជិត​ខាង​ខ្លះ។ ខ្ញុំ​គោះ​ទ្វារ​ពួកគាត់ ហើយ​សួរ​ថា ​តើមានអ្នកណាបាន​ឃើញ​រូបរាង​អ្នកដែលបាន​​ដាក់​កញ្ចប់​នៅ​មាត់​ទ្វារ​ខ្ញុំដែរ? នេះដោយសារសហគមន៍តូចរបស់យើងរមែង​តែងអាចនឹងកត់សម្គាល់នរណាម្នាក់​ដែលមិនមែនជាអ្នកស្រុកនេះ ហើយសុខៗបង្ហាញមុខ។

ប៉ុន្តែតើវានោះជាអ្នកណា? មានបំណងអ្វីឱ្យប្រាកដ?

យើងចុះសម្រុងជាមួយអ្នកជិតខាងរបស់យើងណាស់។ ខ្ញុំ​មិន​មែនជាប្តី​​ចាស់គំរិលងាកប្រចណ្ឌ​ៗ​ឬ​ច្រណែន​ទេ ហើយTiana ក៏​គ្មាន​អតីតកាល​ស្នេហាអ្វី​ដែរ។

ខ្ញុំនឹកភ្លាមៗតាំងពីរឿងកាដូផ្កាកុលាប គឺគិតថា អាចទេ ជាការសងសឹករបស់សេដ្ឋីឡឺកឺ Karlin Makarov តែ….ម្នាក់នោះមិនដែល​ចង់​បានTianaក្នុងរឿង​​ភេទ​ទេ។

អ៊ីចឹងតើអ្នកណាកំពុងព្យាយាមរញ៉េរញ៉ៃជាមួយជីវិតពួក​យើង? ជាមួយ​បញ្ជី​ខ្មាំង​សត្រូវសម្ងាត់ក្នុងចិត្ត ​ខ្ញុំ​បើក​ទ្វារ​ចូលទៅ​ក្នុង​ទីធ្លាដោយគិតថា អាចជាអ្នកណាម្នាក់ក្នុងចំណោមមនុស្សប្រាំបួននាក់ដែលខ្ញុំបានធ្វើទារុណកម្មដើម្បីបង្ខំឱ្យ​សងប្រាក់?

ព្រះយេស៊ូវ! ខ្ញុំនឹងចំណាយពេលតាមដាន​សកម្មភាពចុងក្រោយនៃពួកគេទាំងអស់នោះម្តងម្នាក់​ៗ​។

«ម៉ាក់?» ខ្ញុំឮTianaហៅ

«តើម៉ាក់មែនទេ?»

សំឡេងនាង​សួរដោយភ័យ។ ពេល​ខ្ញុំ​លេច​មុខ​មាត់នៅ​ទ្វារ​ផ្ទះ​បាយ Tianaទម្លាក់​ខ្ទះ​ដែល​នាងកំពុង​​សម្ងួត។

«ព្រះយេស៊ូវ!» ដៃរបស់នាងទះលើបេះដូង «បងបន្លាចខ្ញុំ» នាងដកដង្ហើមធំហើយស្ទុះមកថើបខ្ញុំ។

ភ្នែក​របស់​នាង​រសាត់​មក​លើ​ខ្ញុំ បន្ទាប់​មកត្រូវឱបជាប់ម៉ឺងដូច​ចាក់សោ​ប្រអប់​ក្នុង​ដៃ​ខ្ញុំ។

ខ្ញុំ​មើល​ភ្នែកក្រហមស្រពោនរបស់ប្រពន្ធ​ ហើយ​មុន​នឹង​ខ្ញុំ​អាចនិយាយអ្វី​ ​នាង​បាន​និយាយ​ខ្សោយ​ៗ​ថា៖

​«អាម៉ានី ​ជា​រឿង​កុហក​ទាំង​អស់! ខ្ញុំមិនដែលធ្វើដូច្នេះទេ! ខ្ញុំមិនដឹងថា ជាអ្នកណាទេ! ខ្ញុំ​ពិតជាអន់ចិត្ត​ជាខ្លាំង!»

​សេចក្តីបារម្ភនិងការភ័យខ្លាចលាយឡំគ្នា​ក្នុងភ្នែករបស់នារីតូចនេះ។

រឿង៖ ស្នេហាមេក្រុមបង្ហូរឈាម​ ភាគទី១៩
ខ្ញុំ​ជាប់​នៅ​ពី​ក្រោម​នេះ ប៉ុន្តែ​មិនបានព្យាយាមប្រកែកអ្វី តែព្យាយាម​អង្អែល​គេឱ្យគេដឹងខ្លួនថាពេលវេលា​យើង​អស់ហើយ  ប៉ុន្តែ​នៅមិន​អាច​ធ្វើ​ចលនា​បាន​ច្រើន​ទេ ដោយសារកម្លាំងសង្កត់របស់គេ។ ចំណុចកំពូលរបស់ខ្ញុំមកដល់យ៉ាងលឿន ហើយជាមួយនឹងការចំកោងខ្នង ខ្ញុំក៏ស្ទុះទទួលយកអ្វីដែលខ្ញុំចង់បានពីរាងកាយរបស់គេទាំងមានអារម្មណ៍ថា អាម៉ានីកន្ត្រាក់នៅក្រោមខ្ញុំ ហើយពេល​បើកភ្នែកឡើង ខ្ញុំឃើញទឹកមុខរបស់គេក្រហម​ទុំ។

គេបញ្ចេញ​ស្នាមសំណើច​​​ទាំងបិទភ្នែកដែលលាយនឹង​សព្ទ​ងោកងុយគេង។

«ត្រូវការឱ្យបងថើបទេ?​»

«ទេ» ខ្ញុំនិយាយរំអួយហើយ​​រុញ​ស្មា​ឡើងប្រាប់ថា​ភ្លឺហើយ ​ភ្ញៀវអាចមកដល់មុនយើងស្លៀកពាក់រួច​។ គេក៏​​សើច​ចំអក​មួយ​ទៀតរួចលាដៃមករុំជុំវិញខ្ញុំ។

«បងមិនទាន់បាន​ញ៉ាំ pussy ផងគេមកធ្វើអី?»

ពាក្យរបស់គេធ្វើឱ្យថ្ពាល់ខ្ញុំឆេះឡើងនូវតណ្ហាងំជាថ្មី។ វិធីផ្ទាល់របស់គេក្នុងការនិយាយអំពីការរួមភេទតែងតែធ្វើឱ្យខ្ញុំចាញ់។

​«ត្រូវទៅមុនពេលដែលម៉ាក់ចូលមកឃើញយើង!»

ខ្ញុំរុញគេ គេនៅស្អិត។

«ណ៎ា សូមអង្វរ!»

«ខេ!»

គេឆ្លើយកម្ជិលៗហើយព្រមលែងប្រាណខ្ញុំឱ្យខ្ញុំក្រោកទៅ​ប្រើបន្ទប់ទឹក។ ពេលស្លៀកពាក់ខោ​ខូវ​ប៊យនិងអាវយឺត ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​វិញ គ្មាន​សញ្ញា​អាម៉ានី​ទៀតទេ។

«ចួបគ្នាក្នុងរាត្រីផ្សំដំណេកចន្ទទឹកឃ្មុំស្រីស្អាត! អ្នកស្រី De Santis»

គេផ្ញើសារមក ខ្ញុំអានហើយអានទៀតទាំងញញឹម។ បេះដូង​ខ្ញុំ​រលាយហើយ! ​ខ្ញុំ​អាន​កំណត់​ត្រា​នោះ​ពីរ​បី​ដង។ រាល់ពេលដែលភ្នែកខ្ញុំសម្លឹងមើលវា «ស្នេហា»បានញ៉ាំងឱ្យស្នាមញញឹមរបស់ខ្ញុំកាន់តែធំ ពិភពលោករបស់ខ្ញុំកាន់តែភ្លឺស្វាង ហើយបេះដូងរបស់ខ្ញុំលោតចុះឡើង​សម្រាប់តែនឹក​ដល់បុរសក្នុងសុបិនរបស់ខ្ញុំ។

ប្រពន្ធតូចរបស់ខ្ញុំ

បើកទ្វារឱ្យMishaនិងAuroraកាលណា​ ខ្ញុំឱបមិត្តរបស់ខ្ញុំហើយអញ្ជើញ​ឱ្យពួកគេចូលក្នុងផ្ទះ។

នេះជាលើកទីមួយហើយដែលMishaបានមក​ឃើញកន្លែងដែលខ្ញុំរស់នៅ។ គេបាន​ក្រឡេកមើលជុំវិញ រួចនិយាយរអ៊ូថា៖

«មិនអន់!»

ខ្ញុំទទួលយកការសរសើរហើយសួរ៖

«កាហ្វេ?»​

Auroraគ្រវីក្បាល៖

«គ្រាន់តែប្រាប់ផ្លូវខ្ញុំមកថា Tianaនៅឯណា ខ្ញុំទៅរកកូនក្រមុំរបស់លោក!»

«អូខេ ចាំបន្តិច! ខ្ញុំនឹងនាំទៅ! កន្លែងម្តាយខ្ញុំ» ខ្ញុំនិយាយ។

ពេល​ដែលពួក​យើងចុះ​ដើរ​តាម​ផ្លូវ​តូច​ចង្អៀត Mishaបង្ហាញ​ទឹក​មុខ​រីករាយមើលមកខ្ញុំនិងវាចា៖

«ទីក្រុងពេញសន្តិភាពនេះ ជាអ្វីដែលខ្ញុំតែងស្រមៃសម្រាប់ជីវិតTiana»

«ហ្នឹងហើយ! នាងហាក់សប្បាយចិត្តដូចគ្នា!» ខ្ញុំសារភាព។

«ឱព្រះជាម្ចាស់អើយ ខ្ញុំស្រលាញ់ស្ពាន» Aurora ដកដង្ហើមធំ «ហើយយ៉រមានផ្កា! ​ស្អាត! ​នៅ​ទី​នេះគ្រប់យ៉ាងដូចសួគ៌ា»

មីសា្ហច្បាមដៃភរិយា៖

«ប្រហែលជាយើងគួរតែផ្លាស់ទីមកទីនេះ?»​ គេញញឹមដាក់នាងហើយ​ជូតថ្ពាល់នាង​ទល់នឹងបបូរមាត់គេ។ ខ្ញុំគិតដល់កញ្ចឹងករបស់ធីអាណា។

ដង្ហើមនាង​នៅក្នុងការចងចាំរបស់ខ្ញុំ។

ខ្ញុំរុញបើករបងទ្វារខាងមុខហើយស្រែកថា «ម៉ាក់»។

ប៉ុន្មាន​​វិនាទី​ក្រោយ​មក ម្ដាយ​របស់​ខ្ញុំ​មក​ដល់​បេះដូងខ្ញុំប្រាប់ថា​ «មិនឃើញកូនក្រមុំទេ»។ ខ្ញុំ​បន្លប់​ចិត្ត​នឹកនាង​ធ្វើកាយវិការទៅកាន់Aurora។

«ម៉ាក់ នេះAuroraបងថ្លៃរបស់ធីអាណា!»

ភ្នែករបស់ម៉ាក់សម្លឹងទៅចន្លោះម្រាមដៃ​រវាង​MishaនិងAurora បន្ទាប់មកក៏ប្រញាប់ឈានទៅមុខ ហើយឱបMishaជាប់។

«មីស្ហា ទីបំផុតខ្ញុំបានចួបក្មួយ! តាមពិតជាប្រុសស្អាតបែបនេះ!»

បន្ទាប់មកAuroraចូល​ទៅ​ឱប​ថើប។

«សូមស្វាគមន៍»

ម៉ាក់រុំដៃជុំវិញស្មារបស់Auroraហើយអូសនាងចូលទៅក្នុងផ្ទះកាន់តែជ្រៅ។ នាងបានងាកមកបណ្តេញខ្ញុំ៖

«អាម៉ានី កូនកំលោះកម្សត់! លោក​អាចចាកចេញទៅវិញបាន កុំប៉ងនឹងឃើញកូនក្រមុំ!»

ពួកគេ​បានបិទទ្វារនៅពីមុខខ្ញុំ ខ្ញុំអស់សំណើច។

មីសា្ហនិយាយស្រែកពីក្រៅទ្វារ៖

«ខ្ញុំនឹងត្រលប់មកមើលTianaវិញ!»

ដើរត្រលប់មកផ្ទះវិញ Mishaសម្លឹងមើលមុខខ្ញុំ ជាមួយស្នាម​សើចពេញបបូរមាត់។

«បានលង់ស្រលាញ់នាងហើយ?»

គេពោលទាំង​ចាប់ស្មាខ្ញុំ ទាញឈប់នៅកណ្តាលផ្លូវ។

«តើ…..​ខ្ញុំ​បាន​និយាយ​អ្វី?!»

«មាត់ញញឹម​របស់ឯង!» មីស្ហា​ចំអក។

ខ្ញុំ​សើច​៖

«នាងជាមនុស្ស​យើង​ងាយនឹងលង់!»

Mishaបោះដៃមកជុំវិញស្មារបស់ខ្ញុំដោយរីករាយខ្លាំង។

«តែងគិតអំពីអ្នកដទៃ! នាងតែងចង់ផ្តល់អ្វីគ្រប់យ៉ាងដែលនាងមាន ដើម្បីឱ្យគេឯងបានសុខ!»

ពេល​យើង​មកកៀក​ផ្ទះក៏​ឃើញAlekឈររេរាចាំដោយ​ពិនិត្យផែនទីតាម​​ទូរសព្ទ​​នៅ​មាត់​ទ្វារ​មុខ​។

«You!» Mishaហៅគេ។

ក្បាលរបស់Alekងើបឡើង បន្ទាប់មកគេដើរតម្រង់រកពួកយើង។ ភ្នែករបស់គេស្អិតមកលើខ្ញុំ ហើយMishaបោះជំហានទៅខាងស្តាំយ៉ាងលឿន មុនពេលAlekចាប់ខ្ញុំឱប។

«ឯងកំពុងមានក្តីសុខបំផុតហើយ!»

«ចុះឯងចង់ឱ្យខ្ញុំកើតទុក្ខ?»

មិត្តភក្តិរបស់ខ្ញុំសើចចំអកនឹងការអត្ថាធិប្បាយរបស់ខ្ញុំ បន្ទាប់មកAlekនិយាយថា៖

«បន្ទាប់ពីថ្ងៃនេះ ខ្ញុំនឹងក្លាយជាប្រុសស្អាតតែម្នាក់គត់សម្រាប់ស្ត្រី​នៅលីវ​ទាំងអស់​មកដណ្តើមគ្នាយក»

តាមពិត​Alekមិនបាននៅជាមួយនារីណាទាំងអស់​ក្នុងរយៈពេលបីឆ្នាំនេះ។ ខ្ញុំគ្រាន់តែសើច ហើយគ្រវីក្បាល។

បីនាក់យើងបាន​​រីករាយនឹងកាហ្វេប៉ុន្មានពែង មុនពេលខ្ញុំយកពួកគេចេញដើរទូកដើម្បីមើលទីក្រុងVenice។ ប្រហែលជាមួយម៉ោងក្រោយ​យើងត្រលប់មកផ្ទះ​ទាន់ពេលទទួលយកការផ្ទេរបាច់ផ្កាអាពាហ៍ពិពាហ៍។

Misha និយាយថា៖

«ខ្ញុំនឹងទៅរកTiana!» គេទះស្មាលាAlekហើយផ្តាំ​ «កុំឱ្យArmani​រត់ចោលរោងការបាន!»

«ជឿខ្ញុំចុះ» អាឡិចរអ៊ូ៖«បើគេមានស្លាបថា!»

មង្គលការ​ដែលបងៗខ្ញុំសែនពេញចិត្ត​

Auroraកំពុងជួយខ្ញុំត្បាញមកុដផ្កាដើម្បីពាក់សម្រាប់ពិធីមង្គលការ នៅពេលដែលMishaដើរចូលទៅក្នុងផ្ទះបាយ។

ដោយលោតឡើងឱបបងប្រុស រំពេចនោះ រលកនៃអារម្មណ៍កម្សត់រវាងពួកយើង​បានវាយប្រហារបេះដូងក្មេងកំព្រាម្នាក់នេះ។ ដៃរបស់គាត់គឺជាខ្សែដែកជុំវិញខ្ញុំ ដែលនៅតែរក្សាសុវត្ថិភាពខ្ញុំសឹងពេញមួយជីវិតមកនេះ។

លែងខ្ញុំទៅ គាត់ក៏ចាប់ដៃខ្ញុំហើយ​ទៅមើលAuroraជូនដំណឹង​ភរិយា​ថា៖

«បងនឹងត្រលប់មកវិញក្នុងមួយម៉ោងទៀត!»

នាងផ្តល់ឱ្យគាត់នូវស្នាមញញឹមដ៏គួរឱ្យស្រលាញ់។

«អត់អីទេ! បងប្អូននិយាយគ្នាទៅ ខ្ញុំ​នឹង​បញ្ចប់​មកុដ»។

បងប្រុស​ទាញខ្ញុំចេញពីផ្ទះ ហើយយើងដើរជាមួយគ្នាសំដៅទៅផ្សារ។

«អរគុណដែលបានមក»

«ពិតប្រាកដ​ណាស់! ​ថ្ងៃ​ដ៏​ធំ​របស់ប្អូនបង ជាថ្ងៃសំខាន់ក្នុងជីវិតបង!»

គាត់​បាន​លែង​ដៃ​ខ្ញុំ ហើយ​យក​ដៃ​ថ្ពក់មក​ជុំវិញ​ស្មា​ខ្ញុំ​ទាញ​ខ្ញុំ​ទល់​នឹង​គាត់ រួច​និយាយ​រអ៊ូ​ថា៖

«ប្អូនតូច​របស់​ខ្ញុំ​រៀប​ការ​ហើយ!»

ទឹកដមសំឡេងរបស់គេពោរពេញដោយភាពរំភើប ពួកយើង​សឹងមិនជឿថាមានថ្ងៃនេះទេ។

ខ្ញុំសារភាពថា៖

«Armaniជាមនុស្សល្អ!»

«អូខេ! អនុញ្ញាត! ឯងអាចភ្លេចបងបាន!» គាត់ចំអកឱ្យខ្ញុំ។

«គ្មានផ្លូវទេ!» ខ្ញុំបញ្ចេញសំឡេងសើចសប្បាយ។

«ល្អណាស់ដែលអ្នកទាំងពីរស្រលាញ់ពេញចិត្តគ្នា!»

ខ្ញុំនិងបងខ្ញុំចូលទៅជជែកលេងនៅហាងកាហ្វេដោយមីស្ហា​បញ្ជាទិញទឹកមួយកែវនិងនំប៉័ងមួយដុំ។ អ្នកបម្រើមើលមកពួកយើងដូចសរសើរសម្រស់បងប្អូនយើង។

«ចាំទេថា បន្ទប់នោះត្រជាក់ប៉ុនណា​?​»

ទោះបីជាព្រះអាទិត្យពេលព្រឹកកំពុងរះមកលើខ្ញុំក៏ដោយ ក៏ភាពត្រជាក់សាយភាយពេញរាងកាយរបស់ខ្ញុំ។

«ខ្ញុំ​នឹង​មិន​ភ្លេចទេ ភាពរងា ក្នុងនាម​កូនគ្មានប៉ាម៉ាក់»

របស់យើងទិញ​ត្រូវបានគេលើកមកហើយ​ដាក់នៅចន្លោះពួកយើង។

គាត់​កាច់​នំប៉័ង​មួយ​ដុំ​ចេញ​មកហុច​​ខ្ញុំ។ ដូច​គាត់​ធ្លាប់​ធ្វើ​គ្រប់​ពេល​​លួចបាន​​របស់មកឱ្យ​​ខ្ញុំ​ហូប។

ភ្នែកខ្ញុំពោរពេញដោយទឹកភ្នែក ពេលខ្ញុំទទួលយកវាពីដៃបងប្រុស។ នំប៉័ងនេះ ឈ្ងុយនិងល្អថ្មី! មិន​ដូច​នំប៉័ង​ដុះ​ផ្សិត​កាល​ពីនៅ​តូច​ទេ។

ដ្បិតវាមានជាតិឆ្ញាញ់ ខ្ញុំនៅតែយំ។

គាត់និយាយឡើងថា៖

«នេះជាលើកចុងក្រោយដែលបងចិញ្ចឹមឯង!​» លក្ខណៈរបស់គាត់តឹងតែងដោយអារម្មណ៍រំភើបនៃពីរនាក់យើង។

«ចាប់ពីថ្ងៃនេះតទៅ Armani នឹងទទួលភារកិច្ចទាំងអស់ដែលទាក់ទងនឹងឯង»

ព្រះជាម្ចាស់​ថ្លៃ​អើយ។ ទឹកភ្នែកហូរចុះមកថ្ពាល់ខ្ញុំ ទោះណា​ជាខ្ញុំខំ​ជូតវាចោលយ៉ាងលឿនក៏នៅតែមាន​។

«ប៉ុន្តែបងនឹងនៅទីនោះជានិច្ច Tiana ទីណាក៏ដោយ​​ឯង ត្រូវរកបងភ្លាមៗ​បើឯងត្រូវការ!»

គាត់បន្តដោយសំឡេងស្អក។

«នាមត្រកូលឯងអាចប្តូរទៅជា De Santis ប៉ុន្តែឯងនឹងនៅជាប្អូនបង ជានិច្ច»

ខ្ញុំងក់ក្បាលហើយលេបនំខ្លាំងៗ មិនអាចនិយាយអ្វីបាន ដោយសារដុំពកក្នុងបំពង់ក ខ្ញុំក៏លូកដៃទៅតុ ហើយចាប់ដៃបងប្រុសខ្ញុំណែន​។

«ខ្ញុំស្រលាញ់បង!» ភ្នែករបស់ខ្ញុំនិយាយអ្វីដែលមាត់របស់ខ្ញុំមិនអាច។

នៅក្នុងភាពស្ងៀមស្ងាត់ យើងញ៉ាំជាមួយគ្នាដូចដែលយើងបានធ្វើរាប់រយដងពីមុនមក។ បណ្តាពេលវេលានៃការអត់ឃ្លានរបស់យើងបានកន្លងផុតទៅជាយូរណាស់មកហើយ ហើយអនាគតដែលពោរពេញដោយសុភមង្គលកំពុងរង់ចាំពួក​យើង។ ទោះណាក្តី ទោះជីវិតបានរសាត់មកឆ្ងាយ ហើយបានរស់រានគ្រាន់បើនឹងគេ ក៏បងMishaមិនដែលឈប់ប្រយុទ្ធដើម្បីរកចំណតមាំ​ឱ្យ​កូនកំព្រាពីរនាក់យើង​ទេ។

ខ្ញុំដកដង្ហើមធំហើយសម្លឹងមើលបងប្រុសរបស់ខ្ញុំ។ ពេល​យើងត្រលប់ទៅផ្ទះរបស់ម៉ាម៉ាវិញ ខ្ញុំចំណាយពេលនៅសល់នៅពេលព្រឹកដើម្បីត្រៀមខ្លួន ខណៈពេលដែលMishaផ្លាស់ទីរវាងផ្ទះទាំងពីរចុះឡើងឡើងចុះ ដើម្បីពិនិត្យមើលArmaniនិងខ្ញុំ។

ម៉ាក់ក្មេកនិងអ្នកមីង Zia Giada ធ្វើសក់របស់ខ្ញុំ ដោយទុកវាឱ្យរួញអង្កាញ់យ៉ាងស្អាតទម្លាក់ចុះមកក្រោម ខ្ទាស់ខ្លះ ពន្លែងខ្លះ ខណៈAuroraជួយតុបតែងមុខរបស់ខ្ញុំ។

ពេល​ខ្ញុំ​ឈាន​ជើង​ចូល​ទៅ​ក្នុង​សម្លៀក​បំពាក់ បងថ្លៃបាន​ដាក់​មកុដ​ផ្កាមក​លើ​ក្បាល​ខ្ញុំ។

«ទេពធីតា!» Auroraខ្សឹប។

បងMishaបានឈាន​មក​ក្នុង​បន្ទប់ហើយ​​សួរឡើង​ថា៖

«រួចរាល់​ហើយ​ឬ​នៅ? Alek កំពុងតស៊ូអស់កម្លាំងដើម្បីរារាំង Armani កុំឱ្យរត់មក!​»។

បងខ្ញុំនិយាយកំប្លែងតាមសព្ទនៃសូរសំឡេងរបស់គាត់គួរឱ្យចង់សើច។ បន្ទាប់​មក​ភ្នែក​របស់​គាត់រសាត់មកលើខ្ញុំ ហើយគាត់ប្រែទឹកមុខ។

«វ៉ោ​វ» គាត់ដើរមកកាន់តែជិតហើយកាន់ដៃខ្ញុំ «ស្អាត​ណាស់ប្អូនខ្ញុំ!»

ម្តាយក្មេកបានចេញមកជាមួយរ៉ូបប៉ាក់យ៉ាងស្អាតហើយ​គាត់ប្រកាសថា៖

«មីស្ហា​​ ខាងយើងត្រៀមរួចរាល់ហើយ! តស់ទៅ!»

គាត់ប្រញាប់ចាកចេញពីបន្ទប់ លបជូតទឹកភ្នែកនៃសុភមង្គល​ចេញពីផ្ទៃមុខចាប់ដៃខ្ញុំ ដឹកកាត់បងMishaចេញពីផ្ទះដោយមាន​អ្នកជិតខាងស្លៀកពាក់ស្អាតតម្រង់ជួរតាមផ្លូវស្វាគមន៍។ ផ្កា​កុលាប​ត្រូវ​បាន​គេនិងក្រាល​បង្កើត​ជា​ផ្លូវ​ឱ្យខ្ញុំជាន់ដើរសំដៅ​ទៅ​ផ្ទះ​របស់​អាម៉ានី។

ទ្វារចូលទីធ្លាបើកទូលាយ ហើយខ្ញុំឃើញផ្កាគ្រប់ទីកន្លែងតុងតែងនៅ។

សំឡេងព្យាណូចាប់ផ្តើមប្រគំ​ពេញខ្យល់អាកាស ហើយខ្ញុំទទួលស្គាល់បទចម្រៀងនេះថាជាបទរ៉ូមែនទិកដ៏ល្បីរបស់Callum Scottចំណងជើងថា អ្នកជាដង្ហើមរស់របស់ខ្ញុំ។

ទំនុកច្រៀងគឺបង្កើនភាពរំជួលចិត្តនៅពេលដែលបងMishaបណ្តើរខ្ញុំតាមច្រកផ្លូវនៃផ្កាពណ៌ក្រាល។  ភ្នែករបស់ខ្ញុំបិទលើ Armani ហើយខ្ញុំស្រក់ទឹកភ្នែកនៅពេលគេមើលទៅសែនសង្ហា។

ងាកទៅម្ខាងទៀត ខ្ញុំសឹងភាំងស្លេក។ ខ្ញុំស្ទើរតែមិនបាន​កត់សំគាល់វត្តមាន​លោកប៉ានិងម៉ាក់Aslanhovទេ។ បងMishaប្រគល់ដៃខ្ញុំទៅArmaniដោយនិយាយថា៖

«ខ្ញុំបាន​ផ្តល់ឱ្យឯងនូវមនុស្សសំខាន់បំផុត​ក្នុងគ្រួសារខ្ញុំ!»

Armaniងក់ក្បាលតបថា៖

«បន្ទាប់ពីថ្ងៃនេះទៅ នាងនឹងជាមនុស្សសំខាន់បំផុតនៃជីវិត​​ខ្ញុំ»

ព្រះ! បេះដូង​ខ្ញុំ!

យើងងាកទៅរកលោកអាចារ្យ គឺលោកពុក Moretti ដែលមកធ្វើជាសាក្សីនៃថ្ងៃរៀបការយើងដោយចិត្ត​សប្បុរស។ គាត់អានបែបបទក្នុងគម្ពីរមួយ បន្ទាប់មកញញឹមដាក់យើង។

«រក្សាគ្នាទៅវិញទៅមក!»

ខ្ញុំងាកទៅរកអាម៉ានី ហើយភ្នែករបស់ខ្ញុំថ្ពក់ជាមួយបុរសសង្ហាដែលខ្ញុំនឹងរស់នៅជាមួយគេអស់មួយជីវិត។ គេ….Armani ចាប់ដៃឆ្វេងរបស់ខ្ញុំ ហើយច្របាច់។ គេសម្លឹងមើលមកខ្ញុំដោយក្តីស្រលាញ់​។

លោកឪពុក Moretti និយាយថា៖

«Armani ធ្វើតាមខ្ញុំ!»

Armani រង់ចាំរហូតដល់ពុក Moretti បានសូត្រពាក្យសច្ចាចប់ បន្ទាប់មកនិយាយតាមឡើងថា៖

«ខ្ញុំ Armani Diego De Santis នឹង​យកអ្នកនាង​ Tiana Petrov ធ្វើជាភរិយា ស្រលាញ់គ្នា រហូតដល់ស្លាប់ទើបយើងចែកផ្លូវគ្នាបាន!»

ខ្ញុំ​មិន​អាច​ទប់​ទឹកភ្នែក​បាន​ទេ ខណៈ​ហូរ​ចុះ​មកគំហុក​។

ឪពុក Moretti ណែនាំថា៖

«Tiana ធ្វើម្តង!»

បបូរមាត់របស់ខ្ញុំតានតឹងនិងញាប់ញ័រនៅពេលខ្ញុំនិយាយតាមគាត់ថា៖

« ខ្ញុំ Tiana Petrov នឹងមាន​លោក​Armani Diego De Santis ធ្វើជាប្ដី រហូតដល់ស្លាប់ទើបយើងចែកផ្លូវគ្នា»

យើងបានប្តូរចិញ្ចៀនដែលArmaniទិញមកសម្រាប់អាពាហ៍ពិពាហ៍នេះ។ បន្ទាប់មកឪពុក Morretti សួរថា៖

«Armani តើអ្នកទទួលយក Tiana ជាប្រពន្ធទេ?»

ជ្រុងមាត់របស់ Armani ញញឹមយ៉ាងសង្ហា៖

«ខ្ញុំព្រម»

ខ្ញុំព្យាយាមញញឹមខណៈគាត់ងាកមកសួរ៖

«Tiana តើអ្នកព្រមយក Armani ជាប្តីទេ?»

«ខ្ញុំ​ទទួល!» ពាក្យ​នោះ​រអិល​ចេញពី បបូរមាត់​ខ្ញុំ​។ ទោះគាត់សួរមួយលានដងទៀតក៏ខ្ញុំនឹង​ឆ្លើយ​ដដែល​។

«ឥឡូវ​នេះ ​ខ្ញុំសូម​ប្រកាស​ថា ​អ្នកទាំងពីរ​​ជា​ប្ដី​ប្រពន្ធ សូមថើបកូនក្រមុំ!»

សុភមង្គលដ៏លើសលប់បានគ្របដណ្ដប់លើខ្លួនខ្ញុំទាំងមូល នៅពេលដែល Armani បន្ទាបក្បាលរបស់គេ ដោយបិទភ្ជាប់ពាក្យសច្ចារបស់យើងតាមរយៈស្នាមថើប។

អាឡិច​បញ្ចេញ​សំឡេង​ហ៊ោកញ្ជ្រៀវ បន្ទាប់មក​ស្នូរទះដៃ​ផ្ទុះឡើង។ ក្រឡេក​ទៅ​មើល​ជុំវិញ​ទីធ្លា ខ្ញុំ​ឃើញ​អ្នក​ជិត​ខាង​កំពុង​ព័ទ្ធ​ទ្វារ។ គ្រប់គ្នា​​មក​អបអរ​ជាមួយ​យើង។ ភ្នែកខ្ញុំងាកទៅមើលមុខរបស់ Armani ឃើញគាត់កំពុងសម្លឹងមកខ្ញុំដោយងប់ងល់។

«ប្រពន្ធ​របស់ខ្ញុំ!» គេហៅខ្ញុំដូច្នេះ​ហើយ​ក៏ទាញខ្ញុំដាក់ក្បែរទ្រូងរង្វង់ដៃគេ​ចាក់សោជុំវិញរាងកាយ​ខ្ញុំ។

«ប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្ញុំ»

ខ្ញុំត្រូវបានគេបង្វែរថយក្រោយ ហើយនៅពេលដែលគេថើបខ្ញុំម្តងទៀត ការទះដៃកាន់តែច្រើនឡើងពេញអាកាសដោយសើចនិងហួច។

«ស្វាមីខ្ញុំ» ខ្ញុំខ្សឹបដាក់បបូរមាត់គាត់។

ខ្ញុំផ្តល់ឱ្យគាត់នូវអ្វីគ្រប់យ៉ាងដែលខ្ញុំមាន។

បេះដូង​ខ្ញុំ។

ខ្លួនប្រាណ​របស់ខ្ញុំ។

ព្រលឹង​ខ្ញុំ។

អ្វីទាំងអស់ដែលខ្ញុំមាន ជារបស់ Armani ។

ខ្ញុំ​ជា​មនុស្ស​មាន​សំណាង។

ពេញមួយថ្ងៃមកនេះ ស្ទើរតែមិនអាចទៅរួចទេសម្រាប់ខ្ញុំ ក្នុងការរេភ្នែកចេញពី Tiana ។ ខ្ញុំ​បាន​កក់​យកភោជនីយដ្ឋាន​ទាំង​មូល​នៅ​ទីលាន​ដែល​យើង​កំពុង​ប្រារព្ធ​ពិធី​ សម្រាប់លាងសាយភោជន៍ជាមួយ​ក្រុម​គ្រួសារ មិត្តភក្តិ និង​អ្នក​ជិត​ខាង។

ខ្ញុំរំពឹងថាអ្នកជិតខាងនឹងចូលរួមការប្រារព្ធពិធីនេះដោយសារយើងជាសហគមន៍ជិតស្និទ្ធ ដូច្នេះខ្ញុំបានរៀបចំបន្ថែមតុ ជាមួយខាងភោជនីយដ្ឋាន។

ម៉ាក់​នៅមិន​ទាន់​ឈប់​លួចយក​​Tianaចេញពី​ខ្ញុំ​ទេដើម្បីបង្អួតនាង​​ណែនាំ​នាង​ដល់​អ្នក​ជិត​ខាង​ដែល​នាង​មិន​ទាន់​បាន​ចួបស្គាល់។ មានការសើចហើយការសន្ទនារាក់ទាក់គ្នា​ហូរហែរ ប៉ុន្តែមុនពេលអាហារត្រូវបានបញ្ចេញលោកAslanhovបានដើរមករកខ្ញុំ។

គាត់ប្រាប់ថា៖

«ពួកយើងនឹង​ទៅវិញហើយ!»

អ្នកស្រីAslanhovមើលទៅមិនសប្បាយចិត្តទេនឹង​ការសម្រេចចិត្ត​របស់ប្តី ប៉ុន្តែគាត់នៅស្ងៀម​។

សម្រាប់ Tiana, Misha និង Alek ខ្ញុំនិយាយ៖

«អរគុណសម្រាប់ការមកថ្ងៃនេះ»

ភ្នែករបស់តានោះគេចខ្ញុំ។

«កុំយល់ខុស ដោយគិតថាខ្ញុំសប្បាយចិត្តនឹងពិធីមង្គលការនេះ! អ្នកធ្វើឱ្យខ្ញុំខាតរាប់លាន!»

ខ្ញុំគ្រវីក្បាល មិនខ្វល់នឹងសម្តីជននេះ៖

«សូមទៅផ្ទះដោយសុវត្ថិភាព»

ខ្ញុំងាករកលោកស្រីAslanhovហើយ​ ងក់ក្បាលមុននឹងដើរទៅរកម្តាយខ្ញុំនិងTiana។ យកដៃខ្ទប់មុខTiana ខ្ញុំទាញនាងចេញពីម៉ាម៉ា ខណៈខ្ញុំនិយាយលេងសើចថា៖

«ឈប់លួចកូនក្រមុំខ្ញុំ! Tiana ជារបស់ខ្ញុំ!»

ម៉ាក់វាយខ្ញុំលេងៗហើយ​បន្ទោស៖

«ស្តេចផ្តាច់ការ!»

ពេលខ្ញុំនាំTianaទៅកាន់ជាន់រាំ ខ្ញុំបាន​​ទាញភរិយា​​មក​ទល់​នឹង​ទ្រូង​ដោយ​កាច់​ចង្កូតបណ្តើរ​នាង​កណ្តាលចង្វាក់បទភ្លេង។

ភ្នែក​របស់​នាង​សម្លឹង​មក​រក​ខ្ញុំ មុន​នឹង​មើល​ទៅ​គ្រប់​កន្លែង​ផ្សេង​ យើង​ហែលបណ្តែតខ្លួនពីមួយកន្លែង​ទៅ​កន្លែងជាពេល​ខ្ញុំមានឱកាស​​ខ្សឹប​ចូល​ត្រចៀក​នាង​ថា៖

«បងស្រលាញ់​អូន!»

រឿង៖ ស្នេហាមេក្រុមបង្ហូរឈាម ភាគទី១៨
នាងញញឹមដាក់ខ្ញុំជាសញ្ញាថា  នាង​មិនអីទេ តាមចិត្ត​របស់ខ្ញុំ។

«តែ…..បងត្រូវការងូតទឹក ហើយឃ្លានខ្លាំង» ខ្ញុំថ្ងូរពេលដកខ្លួនចេញពីនាង។ ខ្ញុំ​ចុច​ថើប​សុដន់​នាង រួច​រុញ​ខ្លួន​ឯងក្រោកចេញ​ពី​នាង។

ក្រឡេក​មើល​ចុះក្រោម ខ្ញុំ​ឃើញ​ឈាម​ក្រហម​ស្រោប​ប្អូនតូចខ្ញុំ។

ក្រឡេកមើលនាង ខ្ញុំសរសើរសម្រស់ដ៏ល្អឥតខ្ចោះរបស់នាង ហើយកាន់តែពិបាកសម្រាប់ភ្នែករបស់ខ្ញុំដែលចេះតែរសាត់លើរាងកាយអាក្រាតរបស់នាង​។

ថ្ងៃរៀបការនឹងបុរសដែលឆក់ព្រហ្មចារីខ្ញុំ

គ្មានពាក្យពេចន៍ដែលអាចនឹង​ពណ៌នាថា តើខ្ញុំកំពុងតែ​សប្បាយចិត្តប៉ុណ្ណានោះទេ ជាមួយទំនាក់ទំនងស៊ីជម្រៅរវាងខ្ញុំហើយនិងអាម៉ានី។ ពេលនេះ លែងមាន​ហើយ​ការសង្ស័យនៅក្នុងចិត្តដែលថាArmaniត្រូវបង្ខំរៀបការព្រោះពាក្យសន្យាឬចិត្ត​គេពិតជាបានទាក់ទាញដោយសារខ្ញុំ។

យើងគេងក្បែរគ្នាទាំងព្រឹកព្រលឹម ហើយភ្ញាក់ពីគេងទាន់ពេលសម្រាប់អាហារថ្ងៃត្រង់។ ខ្ញុំ​មិន​អាច​ឈប់​សម្លឹង​មើល​គេឬឈប់លប​ញញឹម​បាន​ទេ ខណៈគេកំពុងអង្គុយនៅតុឯផ្ទះបាយ មើលមក ខ្ញុំពេលខ្ញុំដណ្តាំអាហារ​។

«ក្លិន​ដូច​ធ្លាប់​ស្គាល់?​» អាម៉ានីរអ៊ូ។

«ម៉ាក់បានបង្រៀនខ្ញុំពីរបៀបធ្វើម្ហូបដែលលោកចូលចិត្ត!» ខ្ញុំសារភាពដោយទឹកមុខញញឹមញញែម​។

«ហ៊ឹម» គេក្រោកឡើងមកឈរនៅពីក្រោយខ្ញុំហើយឱបខ្ញុំ។

«ពួកគាត់មកមើលអូនរាល់ថ្ងៃទេ?»

«ចាស៎​ គាត់និងមីង​ជួយខ្ញុំរៀនធ្វើនំ ទិញទំនិញ ហើយនាំខ្ញុំដើរលេង​ បង្ហាញខ្ញុំអំពីសង្កាត់ទាំងឡាយនៅជុំវិញទីក្រុងVenice! ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​!»

ម្តាយរបស់គេ​បានប្រាប់ខ្ញុំថា គាត់​បាន​ឃើញ​រ៉ូប​ដ៏​ល្អ ម៉ូតថ្មីហើយឌីហ្សាញបាន​​ឥត​ខ្ចោះ​ពីហាងមួយ សម​ណាស់សម្រាប់​ខ្ញុំ ហើយ​ផ្នួងនឹង​យក​​មក​ឱ្យល​ឆាប់ៗ។ វា​ជា​រឿង​ឆ្កួតមួយ​ដែល​អ្វីៗ​គ្រប់​យ៉ាង​កំពុង​កើត​ឡើង​យ៉ាង​តក់ក្រហល់តែខ្ញុំសប្បាយចិត្ត​។ ខ្ញុំនឹងរៀបការជាមួយArmaniក្នុងរយៈពេលពីរថ្ងៃខាងមុខ​ ឱ! ព្រះ!។

គេ​ថើបផ្នែកម្ខាងនៃកញ្ចឹងករបស់ខ្ញុំ បណ្តាលឱ្យស្នេហា​នៅក្នុងទ្រូងរបស់ខ្ញុំផ្ទុះចេញ​ឡើងដោយភាពកក់ក្តៅ។

​      ខ្ញុំ​ទុក​អាហារ​ទៅ​ស្ងោរ​លើ​ចង្ក្រាន ហើយខ្ញុំ​បែរ​​ទៅ​រក​គេ។

«ខ្ញុំមិនដែលគិតថា ខ្លួនឯងនឹងមានជីវិតមួយ​សប្បាយចិត្តបែបនេះទេ»

មាត់របស់Armaniញញឹមដោយក្តីស្រលាញ់។

«​បងចង់ឱ្យ ផ្លាស់ប្តូរអតីតកាលរបស់អូន!»

នៅពេលដែលគេសម្លឹងឃើញសំណួរឆ្ងល់នៅលើមុខរបស់ខ្ញុំ ប្រុសស្អាតរបស់ខ្ញុំបានពន្យល់ឡើងថា៖

«Mishaបានប្រាប់បងគ្រប់យ៉ាងអំពីពេលវេលាជូរចត់របស់អូននៅក្នុងមណ្ឌលកុមារកំព្រា»

«អូ»

ខ្ញុំច្របាច់ច្រមុះហើយនិយាយ៖

«មិនជាបញ្ហាទៀតទេ! ជារឿង​​យូរណាស់​មក​ហើយ»

«បងស្អប់រឿងទាំងនោះ ហើយបងចង់សងអូន នូវអ្វីដែលជីវិតបានធ្វើដាក់អូន!»

ឮហើយ​ខ្ញុំ​រុញ​ខ្លួន​ឯងឡើង​ឈរ​ចុង​ជើង ដើម្បី​ថើប​គេជាមួយពាក្យអំណរ​យ៉ាង​រហ័ស។

«អរគុណ Armani!»

ទូរសព្ទរបស់គេចាប់ផ្តើមរោទិ៍ ហើយនៅពេលគេទាញវាពីហោប៉ៅ គេក៏ទៅអង្គុយនៅក្បែរ​តុវិញម្តងទៀត។

«ហេបងថ្លៃ!» ​គេនិយាយដូចចង់ប្រាប់ខ្ញុំថា នោះគឺ បងMisha! ចិត្តខ្ញុំអៀនសឹងថប់។ ​បងខ្ញុំទំនងជាមិនដឹងរឿងកើតឡើងរវាងខ្ញុំនឹងគេពីល្ងាចមិញទេ?

គេចុចបើកSpeakerដូចជាចងឱ្យខ្ញុំនេះបានស្តាប់ឮនូវអ្វីបងខ្ញុំបាននិយាយដែរ ស្រាប់តែខ្ញុំឮបងខ្ញុំជេរ៖

«អាម៉ានី ម៉ាហ្វៀកំណាច! ឮមកថា ឯងត្រូវមាន​ឈ្មោះក្រៅThe Reaperទៀតម្សិលមិញ?  ម៉ាហ្វៀពាក់កណ្តាលប្រទេសអ៊ីតាលីបានឮពីរឿងឯងសម្លាប់ឪពុក​ឡូរ៉េនហ្សូ​ពេលកំពុងបាយព្រឹក ហើយដាក់គេឱ្យឡើងបន្តតំណែង? ឃោរឃៅ!!! ហាសហា​!»

ព្រះយេស៊ូ!

​ខ្ញុំឮគ្រប់ម៉ាត់ហើយញាប់ញ័រ។ ផ្នែកមួយនៃចិត្តរបស់ខ្ញុំចង់ដឹងថា​ តើArmaniធ្វើរឿងទាំងនេះមែន? ហេតុអ្វី? គេត្រូវតែធ្វើក្នុងនាមជាអ្នកអនុវត្តបេសកកម្មដើម្បីវ៉ិកទ័រឱ្យគេរៀបការនឹងខ្ញុំ? ប៉ុន្តែបន្ទាប់មកខ្ញុំគិតថា ខ្ញុំមិនចង់ដឹងទេ។ នឹកឃើញអាវគេប្រឡាក់ឈាមនិងទឹកមុខគេម្សិលមិញខ្ញុំ​ស្រពោន​។

«​Tianaកំពុងស្តាប់» Armani រំឭកមីស្ហា​ហើយបន្តដោយសម្លឹងមុខខ្ញុំ

«និយាយហេឡូទៅប្អូនស្រីរបស់ឯងសិនល្អជាង!»

«ឱ! Tiana ប្អូនកម្សត់!» Mishaសើច «បានឮហើយ​មែនទេថាកូនកំលោះរបស់អូនអស្ចារ្យប៉ុនណា​?​»

«គ្មានអ្នកណានិយាយទេ ដល់បងប្រាប់ខ្ញុំ!» ខ្ញុំឆ្លើយសប្បាយចិត្តខ្លាំងរាល់ពេលឮសំឡេងមីស្ហា​ «មួយទៀត! រឿងដំបូង គឺ​នៅព្រឹកថ្ងៃសៅរ៍នេះបងត្រូវនាំភរិយាមក! កុំយឺត!»។

Misha ឆ្លើយតបថា៖

«ខ្ញុំនឹងមិនយឺតទេនៅថ្ងៃពិសេសរបស់ប្អូនតែមួយគត់របស់ខ្ញុំ!» បន្ទាប់មកគាត់និយាយឡើងទៀតថា៖

«នែ៎ ធីអាណា​! ​អាឡិច​មកដល់ដែរហើយ!»

«អរគុណបងប្រុស! ហើយ…​អរគុណ​បំផុតអាម៉ានី!» អាឡិចនិយាយដោយសំឡេងតឹងណែន។

«ហេ៎ ធីអាណា! ត្រៀមធ្វើប្រពន្ធបុរសកំណាចបំផុតឬនៅ?»

ខ្ញុំឮសំឡេង​អាឡិច តែភ្នែកខ្ញុំថ្ពក់ជាមួយអាម៉ានី។

«ចាស៎ អាឡិច» ដៃខ្ញុំ​យក​ម្ហូប​ចេញ​ពី​ចង្ក្រាន ហើយ​ចាប់​ចាន​ពីរមករៀបដាក់​​ឱ្យអនាគតស្វាមី។

«ចួបគ្នា​នៅថ្ងៃសៅរ៍អូខេ!»

«អូខេស្រីតូច!»

អាម៉ានីចុចបិទទូរសព្ទ​ធ្វើដូចប្រចណ្ឌសូម្បីអាឡិចហៅខ្ញុំពីរោះៗបែបនេះនៅនឹងមុខគេ​។

«អរគុណ​! ​មើល​ទៅ​ឆ្ងាញ់!»

ខ្ញុំអង្គុយទល់មុខគេដោយមានសុភមង្គល​ ហើយមើលគេដែលខាំសាច់។

«ប្រយ័ត្ន នៅក្តៅខ្លាំងណ៎ា!»

ដោយស្នាមញញឹមលាតសន្ធឹងលើផ្ទៃមុខ​អាម៉ានី​ធ្វើដូចជាកូនក្មេងដែលត្រូវការ​ឱ្យយើង​ថែទាំ។ គេលេបទឹកមាត់ហើយសរសើរ៖

«ពិតជាមានរសជាតិដូចម៉ាក់ធ្វើដែរ! ​​រៀន​ឆាប់ចេះណាស់ ក្មេងឆ្លាត!»​

ដោយសោមនស្ស​ជាមួយការសរសើរ ខ្ញុំក៏ផ្តើម​អាហាររបស់ខ្ញុំទាំងមិនមាន​អារម្មណ៍ឃ្លានទេ។

យើងទាំងពីរ​​បាន​ញ៉ាំ​អាហារ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​មួយ​សន្ទុះ មុន​ពេល​ខ្ញុំ​សួរ​ថា៖

«មិញតើ​អាឡិច​អរគុណពីរឿង​អ្វី?»

គេសម្លឹងមកខ្ញុំមួយសន្ទុះ មុននឹងឆ្លើយថា៖

«បងសម្លាប់ Ignazio Prodi»

រលក​ដ៏​រន្ធត់​បាន​សាយភាយ​មក​លើ​ខ្ញុំ មិនមែន​ដោយសារArmaniបាន​សម្លាប់​មនុស្ស​ម្នាក់​នោះ​ទេ ប៉ុន្តែ​ដោយសារ​ខ្ញុំ​ស្គាល់​ឈ្មោះកូនប្រុសរបស់ Prodi ដែលត្រូវអាឡិចសម្លាប់។

អាឡិចនិងគ្រួសារ​Aslanhovsតែងតែរង់ចាំការសងសឹករបស់មេជនអន្ធពាលនេះទាំងដង្ហើមតឹងតែងក្នុងការរស់នៅ។

ភ្នែករបស់ខ្ញុំបិទនៅពីមុខ​Armani។

«ពិតណាស់ បងមិនចង់លាក់ទេ! បង​សម្លាប់និងធ្វើទារុណកម្មមនុស្សដើម្បីចិញ្ចឹមជីវិត»

«ខ្ញុំ​ដឹង!»ខ្ញុំបង្វិលសមរបស់ខ្ញុំនៅក្នុងចានអាហារ«តែ​លោក​​មិន​ធ្វើលើ​ជន​ស្លូត​ត្រង់​ទេ»។ ខ្ញុំនិយាយកម្លាខ្លួនឯង។

​      ស្នាមញញឹមពីបបូរមាត់គេ​ហើយ​គេឱន​បញ្ចប់អាហារដែលនៅសល់។

ពេលដែលខ្ញុំប្រមូលដាក់ចាននៅក្នុងអាងលាង ពួកយើងឮសំឡេងម៉ាក់គេ ស្រែក​ហៅមកថា​៖

«ហេ៎​មើលអីនេះ?»

ម្តាយក្មេកបម្រុងរបស់ខ្ញុំ​ ​បានឈាន​​ចូល​មក​ក្នុង​ផ្ទះបាយ​ដោយ​មាន​រ៉ូប​អាពាហ៍ពិពាហ៍ធំវែង​ព្យួរ​លើ​ដៃ។ ដោយឃើញវត្តមាន​Armani គាត់ស្រែកឡើងថា

«ងាកចេញៗៗៗ! កូនកំលោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មើល​រ៉ូបមុនថ្ងៃរៀបការមកដល់​នោះ​ទេ!»។

ខ្ញុំ​ប្រញាប់ទទួល​​យក​រ៉ូប​ពីដៃគាត់​​ទៅទុកក្នុង​បន្ទប់​។

«ម៉េចមកដល់មិនទៅរកម៉ាក់??» ម៉ាក់ស្តីបន្ទោសគេខណៈខ្ញុំញញឹម​ដឹងថា គេរវល់នៅទីនេះជាមួយស្នេហា​របស់ពួកយើងឡើងរោលរាល។

«សុំឱបបន្តិច!»

អាម៉ានីឱបម្តាយគេសម្រន់ពាក្យរអ៊ូរបស់គាត់។ ខ្ញុំដឹងថា ម្តាយគេ​ស្រលាញ់ប្រុសសង្ហាម្នាក់នេះកម្រិតណាហើយ។ ខ្ញុំ​សើច​ពេល​ឮ​គាត់​រអ៊ូរទាំពីកូនប្រុសគាត់ ជាភាសាផ្ទុយពីចិត្ត​។

មកដល់​ក្នុង​បន្ទប់ហើយ​យក​ឈុត​កូនក្រមុំលើ​គ្រែមកពិនិត្យ​។  ភ្នែក​ខ្ញុំ​រសាត់​ទៅ​ប៉ះនឹងខ្សែ​​ក​គជ់​​ពណ៌​ស រលោង​រលើបដែលជ្រុះក្បែរនោះ។ ខ្ញុំ​រើស​វា​ឡើង​​កាន់​ពិនិត្យ​។ ​

Gosh!​ ស្អាតណាស់! ខ្ញុំ​ស្រលាញ់​ពន់ពេក!

«តស់លធីអាណា! យើង​អាច​ដឹង​ថា ​​ត្រូវ​កែ​តម្រូវ​​ឬ​អត់!»

«ស្អាតណាស់ម៉ាក់!​» ខ្ញុំនិយាយពេលខ្ញុំដោះខោជើងវែងនិងអាវ ​ហើយ​ទាញ​រ៉ូប​មកគ្របពី​លើ​ក្បាល​ខ្ញុំ​យ៉ាង​រហ័ស។ ពេលសំពត់សូត្រត្រជាក់ទន់ធ្លាក់ដល់កជើង ចិត្ត​នេះចង់មានកញ្ចក់ពេញប្រវែង នឹងអាលបាន​មើល​ឃើញអ្វីៗគ្រប់យ៉ាង​ដែលខ្ញុំគ្រង។

«អូទេពធីតា» ម៉ាក់ក្មេកខ្ញុំដកដង្ហើមធំ «ស្អាតណាស់baby»

គាត់វាចាហើយ​ក៏ខិតមកជិតនឹងរញ៉េរញ៉ៃជាមួយការទាញតម្រង់ម៉ូត ក្រណាត់ បូនិងប៉ាក់ជុំវិញចង្កេះរបស់ខ្ញុំ។

«បញ្ចូលបន្តិចទៀត ឬមួយក៏ទុកបែបនេះ ស្រួលអង្គុយ ហើយ​នៅតែស្អាត!»

«ចាស៎!»

ស្នាមញញឹមរីករាយពេញផ្ទៃមុខខ្ញុំ។

«តើម៉ាក់អាចថតរូបខ្ញុំ ដើម្បីឱ្យខ្ញុំមើលឃើញម៉ូត​ទាំងស្រុងទេ?»

«បាន!» ម៉ាក់ក្មេកដកទូរសព្ទចេញ ហើយញញឹមដាក់ខ្ញុំ «ញញឹមកូន»

ខ្ញុំ​ទុក​ឱ្យ​សុភមង្គល​របស់​ខ្ញុំ​បង្ហាញ​ពេល​គាត់​ថត​រូប​រួចហើយ​ប្រញាប់​ឈាន​ទៅ​ក្បែរ​ដើម្បី​​ពិនិត្យ​​មើល។

បេះដូង​ខ្ញុំ!!!!

មុខខ្ញុំភ្លឺ ភ្នែកខ្ញុំចេញ​ដោយផ្កាភ្លើងនៃជោគជ័យនិងភាពស្រស់បំព្រងចិត្ត​។ សម្លៀកបំពាក់ធ្វើឱ្យខ្ញុំមើលទៅជាកូនក្រមុំពិតៗរបស់អាម៉ានី។

«ខ្ញុំស្រលាញ់វាខ្លាំងណាស់! អរគុណ​ម៉ាក់!»

ខ្ញុំ​ទាញ​នាង​មក​ឱប ហើយ​ពេល​ដៃ​ម្ដាយក្មេក​​ចាប់ឱប​ខ្ញុំវិញ អារម្មណ៍​កកក់ក្តៅក៏​ហក់​ចូល​សន្ធំ​ក្នុង​ទ្រូង​កូនកំព្រាម្នាក់នេះ។

«ខ្ញុំសប្បាយចិត្តណាស់» ខ្ញុំសារភាព «អរគុណដែលទទួលយកខ្ញុំចូលទៅក្នុងគ្រួសារដ៏ល្អនេះ»

«ស្ងាត់កូន! អ្នកអាចធ្វើឱ្យខ្ញុំយំ» គាត់ពោលទាំងដកដង្ហើមធំ។ ដៃគាត់ត្រដុសមកលើសក់និងខ្នងខ្ញុំ។

«​ធ្វើ​ឱ្យ​កូនប្រុស​​ខ្ញុំ​សប្បាយ​ចិត្ត ហើយ​ខ្ញុំ​សន្យា​ថា​នឹង​មិន​ធ្វើ​ជា​ម្ដាយ​ក្មេក​ដែល​អាក្រក់ដូចក្នុងរឿងទេ!»

ខ្ញុំ​បញ្ចេញ​ទឹក​មុខ​សើច​ពេល​ដក​ថយរៀបទុកដាក់រ៉ូប។

«ចាស ជាកិច្ចព្រមព្រៀង!»

អ្នកម្តាយរបស់អាម៉ានីលើកដៃមកស្ទាបមុខខ្ញុំ​។

«ហើយឱ្យចៅៗជាច្រើន មករត់លេងជុំវិញខ្ញុំ»

«ចាស៎!»

ខ្ញុំនឹងរៀបការជាមួយ Armani De Santis។ នេះជាអ្វីដែលបេះដូងខ្ញុំនិយាយមិនឈប់ឈរ។  ដោយ​អង្គុយនៅលើយ៉រផ្ទះម្តាយក្មេក​ជាមួយកាហ្វេក្នុងដៃមួយ​កែវ ខ្ញុំសម្លឹងមើលផ្លូវទឹក​ដែលមានពន្លឺតិចៗ។

ម៉ោងពីរយប់ហើយ  ខ្ញុំរំភើបពេកមិនអាច​គេង។

Misha និងបងថ្លៃខ្ញុំ Aurora នឹងមកនៅម៉ោងប្រាំបួន ហើយអ្នកស្រីនិងលោក​Aslanhovs នឹងមកដល់ទាន់ពេលសម្រាប់ពិធីដែលធ្វើឡើងនៅរសៀលស្អែក​នេះ។

ខ្ញុំជិតរៀបការហើយ….ជាមួយបុរសដ៏អស្ចារ្យម្នាក់។

ម៉ាក់​ទទូច​ថាឱ្យ​ខ្ញុំ​ដេក​ផ្ទះ​គាត់។ កូនកំលោះនិងកូនក្រមុំមិនអាចចួបគ្នានៅយប់មុនថ្ងៃរៀបការបានទេ។ Armani បាន​តវ៉ា ប៉ុន្តែ​បាន​ចុះ​ចាញ់​នៅ​ពេល​ដែលម្តាយគាត់គំរាមឡូឡា។ គេត្រូវការខ្ញុំ ខ្ញុំនឹកគេណាស់។ ខ្ញុំទប់សំណើចពេលនឹកឃើញ​ម្តាយគេ​ដែលជន្លចង់ធ្វើជាទះគេលេង ព្រោះគេចង់ប្រទាញ​ដណ្តើមខ្ញុំឱ្យនៅបន្ត។

«Tiana» ខ្ញុំឮសំឡេងខ្សឹបពីផ្លូវខាងក្រោម។

ដាក់ពែងរបស់ខ្ញុំនៅលើតុតូច ខ្ញុំក្រោកឡើងហើយមើលលើផ្លូវដែក។ ខ្ញុំឃើញArmaniសម្លឹងមកខ្ញុំ ហាក់ដូចជាយើងកំពុងបង្ហាញឈុតឆាកពី Romeo និង Juliet ឡើងវិញ។

ញញឹមទៅរកបុរសសង្ហា​​ ខ្ញុំគ្រវីដៃទៅគេ។ Armani លោត​និង​ចាប់​របារ​មួយ​របស់​ផ្លូវដែក។ ខ្ញុំ​រើ​ថយ​ក្រោយ​យ៉ាង​លឿនហើយ​ចិញ្ចើម​របស់​ខ្ញុំ​ងើប​ឡើង​ពេល​ខ្ញុំ​មើល​ពី​របៀប​ដែល​គេ​ទាញ​ខ្លួន​តោងឡើងយ៉ាង​ងាយនិងរហ័ស។ សិចស៊ី!

បោះជំហានបាន​ពីរបី ដៃរបស់គេចាប់ផ្នែកម្ខាងនៃករបស់ខ្ញុំ រាងកាយរបស់គេបុកមកកៀក​ខ្ញុំ ហើយមាត់របស់គេបញ្ចេញនូវស្នាមថើបដ៏ក្រៀមក្រំ។ ការលោតញាប់នៅក្នុងពោះរបស់ខ្ញុំគឺខ្លាំងស្មើគ្នា​នឹងភាពពុះកញ្ជ្រោល​ដោយក្តីនឹករឭក​រវាងពួកយើង។ ហើយ​ខ្ញុំ​ក៏​រុញ​ចុង​ជើង​របស់​ខ្ញុំ​ជំទើត​​ថើប​គេ​វិញ​។

បបូរ​មាត់​របស់​គេ​ច្របាច់អណ្តាត​​ខ្ញុំ​រហូត​ដល់​អស់ចិត្ត​ទើបគេ​​ងើប​ក្បាល ហើយ​មើល​មកយ៉ាង​ជ្រៅ​ក្នុង​ភ្នែក​ខ្ញុំ។

«បងមិនអាចរង់ចាំទេក្នុង​ការ​ធ្វើ​ជា​កូន​កំលោះ​!»

ស្នាមញញឹមធំទូលាយរាលដាលពេញមុខខ្ញុំ។

«ខ្ញុំដែរ»

អារម្មណ៍​បាក់ស្រឹប​របស់ខ្ញុំលើ​​លក្ខណៈ​​រាងកាយ​យ៉ាង​សង្ហា​របស់​គេធ្វើឱ្យខ្ញុំភ្លេចថាខ្លួនឯងមាន​ទឹកមុខរលាមដោយអំណរប៉ុនណា។

សំឡេងគេខ្សឹបមកទៀត៖

«បងនឹង​ស្រលាញ់អូនខ្លាំងៗ ស្មើនឹងចិត្តកំពុងនឹករឭកនេះ!»

បេះដូង​ខ្ញុំញាប់​ញ័រ​ក្នុង​ទ្រូង​មុននិង​ផ្ទុះ​ឡើងនូវតំណក់ទឹកភ្នែករលីងរលោង។ ជំទើតជើងឡើងម្តងទៀត ខ្ញុំថើបគេដោយក្តីរីករាយចំពោះសុភមង្គលដែលអាម៉ានីបានផ្តល់មកឱ្យខ្ញុំ។

ក្នុងរយៈពេលដ៏ខ្លីមកនេះ Armaniបានផ្តល់ឱ្យខ្ញុំនូវក្តីស្រលាញ់និងការគោរព ច្រើនជាងអ្វីដែលខ្ញុំធ្លាប់ចួបប្រទះក្នុងឆាកជីវិត​សរុបមក។

គ្រប់យ៉ាង​មាន​អារម្មណ៍​ដូច​ជា​សុបិន​ ដូច​ខ្ញុំ​កំពុង​តែ​ក្រឡេក​មើលទៅ​ស្ថានសួគ៌និងអធិដ្ឋាន​សុំ​។

ខ្ញុំ​ត្រូវ​គេ​រុញ​ចូល​ទៅ​ក្នុង​បន្ទប់ហើយ​ដៃប្រុសស្អាតបាននឹង​​ចាប់​ផ្តើម​ទាញ​អាវ​របស់​ខ្ញុំ​មកចេញតាម​ពី​លើ​ក្បាល​។

«ម៉ាក់នឹងឮ» ខ្ញុំខ្សឹបរារាំងគេ​តែArmaniផ្តោតអារម្មណ៍​ដោះ​អាវ​របស់​គេ​ចេញដែរ ដោយ​ទម្លាក់​វា​លើ​លកម្រាលឥដ្ឋឈើ។

«អ៊ីចឹង! កុំធ្វើសំឡេងឮៗអូខេ!»

គេដាក់សន្យាដោយ​ច្របាច់​សុដន់​ខ្ញុំថ្នមៗហើយ​ចុច​ថើប​ក្បាល​សុដន់​របស់​ខ្ញុំ។ ខ្ញុំ​ត្រូវ​គេ​រុញ​ទៅ​ក្រោយ​រហូត​ដល់​​អង្គុយមក​លើ​គ្រែ។

ពេល​គេឱន​​ដោះ​ខោ​ខោវប៊យ​របស់​ខ្ញុំ​ចេញ មាត់គេ​រអ៊ូ​៖

«បងនឹកកន្លែងហ្នឹងចង់ដាច់ខ្យល់ហើយស្រីស្អាត!»

ខ្ញុំ​ដក​ថយបន្តិច​មកក្រោយ ខណៈ​ដែលArmaniដោះ​ខោ​គេ​ចេញ។ ដៃគេ​លូកមកទាញ​របើកជើងរបស់ខ្ញុំហើយ​វារមក​លើ​ខ្ញុំ។ ទម្ងន់និងរាងកាយឈ្ងុយឈ្ងប់ក្លិននៃភាពជាអ្នកការពាររបស់គេ និងដែលខ្ញុំបានដេកនឹក ​ពេលនេះជារបស់ខ្ញុំពិតៗ។

ដៃរបស់គេរំកិលចុះឡើងទាំងសងខាងចង្កេះរបស់ខ្ញុំ ក្រោយមកក៏ចាប់ក្រោមគូទខ្ញុំយ៉ាងតឹងនិងណែនមិនឱ្យរើបាន។ ភាពរឹងរបស់គេត្រដុសតាមទ្វារពិសេស​របស់ខ្ញុំ កកិតចុះឡើងងប់ងល់នៅទីនោះដូចនឹករឭកពន់ពេក​​ណាស់ ខណៈភ្លើងស្នេហា​ឆេះជ្រៅនៅក្នុងពោះវៀនពោះតាំងរបស់ខ្ញុំ។

ប្រហែល​អាម៉ានីបានរាវរឃើញច្រកចូលរបស់ខ្ញុំ ហើយរុញរាងកាយគេ​ចូលទៅក្នុងខ្លួនខ្ញុំយ៉ាងជ្រៅ។ ឆ្អឹងអាងត្រគាករបស់គេបំបុកខ្ញុំ ខ្ញុំគាំងមិនអាចដកដង្ហើមបានមួយភ្លែតនោះ។

«នឹក» គេ​ថ្ងូរ​ពេល​​ចុច​មុខ​​ចូល​​ត្រង់​ក​និងថើបត្រដុស។

ខ្ញុំ​ឱប​គេជាប់បញ្ជាក់ថា គេជាភ្ញៀវដែលខ្ញុំរង់ចាំតែម្នាក់គត់។ ​

មាត់​របស់​យើង​ប្រសព្វ​គ្នា ​ដៃ​ខ្ញុំ​រំកិល​លើ​ស្មា​របស់​គេ​ហើយវារ​ចុះ​មក​ក្រោម​សាច់ដុំ​ណែន​ៗគ្រប់ទីតាំង​លើរាងកាយ​របស់​គេ។

ព្រះអើយ ខ្ញុំស្រលាញ់ខ្នងរបស់បុរសនេះ។ អារម្មណ៍​របស់​សាច់ដុំ​គេ​ធ្វើ​ចលនា​ជាមួយ​នឹង​ការ​រុញ​ម្តងៗ​ធ្វើ​ឱ្យ​ខ្ញុំ​សែនកក់ក្តៅ​សម្រាប់វត្តមាន​​បុរស​ម្នាក់​នេះ។

ពេលនោះបាតដៃរបស់ខ្ញុំក៏រាវដល់ចង្កេះនិងត្រគាកគេ ហើយខ្ញុំមានអារម្មណ៍ថា គេបានចាប់ចង្កេះខ្ញុំយឺតៗនិងវាយចូលជ្រៅៗ។

ព្រះ!

ជើងរបស់ខ្ញុំបើកទូលាយតាមដែលអាចធ្វើទៅបាន ហើយខ្ញុំត្រូវខាំបបូរមាត់ខាងក្រោមដើម្បីកុំឱ្យមានសំឡេង។ ភាព​ស្រេកឃ្លានគ្នារវាងពួកយើងរឹតបន្តឹងបុគ្គលិកលក្ខណៈពិសេសរបស់Armani ដែលថើបខ្ញុំដូចជាមនុស្សមានកម្មសិទ្ធិពេញអំណាច​ធ្វើឱ្យខ្ញុំសែនលង់។

ការកកិតនៃភាពជាបុរសរបស់គេ បានវាយកម្ទេចចោលនូវភាពមិនចេះរីងស្ងួតចេញពីខ្ញុំ ធ្វើឱ្យខ្ញុំបែកខ្ញែកគំនិត ហាមាត់ថ្ងូរ។ Armani គ្របមាត់របស់ខ្ញុំដោយដៃម្ខាងរបស់គេ ខ្លាចរំខានឮដល់ចាស់​ៗ។

សេចក្តីរីករាយចាប់លេបត្របាក់ខ្ញុំខណៈខ្ញុំផ្តើមកន្ត្រាក់នៅខាងក្រោមស្នេហា​របស់គេ។ គេ​ចាប់​ខ្ញុំ​កាន់​តែ​ពិបាក ហើយ​មិន​យូរ​ប៉ុន្មាន​គេក៏បាន​​​កន្ត្រាក់​លើ​រាង​កាយ​របស់​ខ្ញុំដូចគ្នា។

យើងរីករាយជាមួយគ្នានៅពេលដែលArmaniបន្តបំពេញឱ្យខ្ញុំរហូតដល់បាត់បង់កម្លាំងហើយដួលលើឋានសួគ៌នៃយើង​។

យើងដេកនៅស្ងៀម ពេលដែលការឈឺចុកចាប់នៅតែតាមមកកំដរខ្ញុំ។

Armaniរុញដៃរបស់គេនៅក្រោមខ្លួន​ខ្ញុំដោយកាន់ខ្ញុំ ដូចជាខ្ញុំនេះជាខ្នើយទន់និងសំណព្វរបស់គេ។ គេចូលចិត្ត​ដាក់​មុខ​គាត់​ចូល​ត្រង់​ក​ខ្ញុំ ថើបឈ្មុល​ម្តងហើយម្តង​ទៀត ហើយ​នៅ​តែ​កប់​ជ្រៅ​ក្នុង​ខ្លួន​ខ្ញុំ។

សំឡេងគេ​​រអ៊ូឡើងដូចដាស់តឿនខ្លួនគេ​ថា៖

«បង​នឹង​ចេញ​ទៅវិញ ​មុន​ថ្ងៃ​រះ!»

ខ្ញុំ​ឱប​គេវិញដោយ​ដៃ​បន្តឹង​យ៉ាង​តឹង​ជុំវិញ​បុរស​ដែល​ខ្ញុំចង់ប្រាប់ឱ្យនៅទីនេះជារៀងរហូតបានទេ?

«គេងទៅ កូនក្រមុំដ៏ស្អាត!»

គេខ្សឹប ហើយ​ប៉ុន្មាននាទីក្រោយមក ខ្ញុំមានអារម្មណ៍ថាដង្ហើមរបស់គេកាន់តែយឺតឡើងៗ  ហើយរាងកាយរបស់គេក៏ចូលជ្រៅទៅក្នុងរបស់ខ្ញុំ ពួកយើងគេងជាមួយគ្នា​ទាំងមិនដកថយចេញពីគ្នាឡើយ។

ខ្ញុំភ្ញាក់ឡើងដោយទទួលអារម្មណ៍ថា បាតដៃ​របស់Armaniត្រដុសឆ្អឹងអាងត្រគាករបស់ខ្ញុំ។ ពេលខ្ញុំបើកភ្នែក កាំរស្មីដំបូងនៃព្រះអាទិត្យចាប់ផ្តើមទម្លុះភាពងងឹត ហៀរតាមបង្អួច។

មុខរបស់គេនៅតែសង្កត់លើករបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា គេឡើងរឹងនៅក្នុងខ្លួនខ្ញុំ។

Armani មិន​បាន​ដក​​ចេញឬ​រើទេ ​ពេល​យើង​គេង​ប៉ុន្មានម៉ោងមកនេះ។ ខ្ញុំប្រុងកម្រើក​ គេទាញខ្ញុំយកមកវិញ ហើយ​បញ្ចេញ​សំឡេង​ថ្ងូរ​តិចៗមុន​នឹងធ្វើចលនា​វាយ​លុកខ្ញុំ​ម្ដង​ទៀត។ ការកកិត​នេះ ទាន់ហន់ទាំងមមើមមាយ​​ ធ្វើឱ្យ​ស្នូល​របស់​ខ្ញុំមាន​ប្រតិកម្ម​ក្តាប់​យ៉ាង​ខ្លាំង​ជុំវិញ​ភាព​ជា​បុរស​របស់​គេ។

ខ្ញុំ​ខ្សឹប​ថា៖

«ថ្ងៃរះហើយ​»

ខ្ញុំ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេព្រោះArmaniនៅ​តែ​បន្តការងារមមាញឹករបស់គេ​។ ដង្ហើម​គេ​ស្មើ ​ហើយ​ខ្ញុំ​ខំថា​មិនខ្វល់ពីអ្វីទាំងអស់​ដើម្បីបម្រើគេ។

សូម្បី​តែកំពុង​​ដេក​ ក៏គេ​ចង់​វាយ​​ខ្ញុំហើយកកូររាងកាយ​ខ្ញុំមិន​ឈប់​ ដោយ​​ដៃរបស់គេរំកិលតែទៅរកសុដន់ខាងស្តាំចាប់វាជាចង្វាក់ ប្រដំប្រសងនឹង​សង្វាក់ត្រគាករបស់គេកិនលើខ្ញុំម្តងទៀត។

រឿង៖ ស្នេហាមេក្រុមបង្ហូរឈាម ភាគទី១៧
កូនកំលោះដែលនាង​បានរង់ចាំ

ខ្ញុំបានដើរចច្រប់ចុះឡើង រវាងផ្ទះបាយនិងបន្ទប់សាឡុងអង្គុយសឹងថា​ពេញមួយថ្ងៃនេះ ព្រោះជាពេលអវសានវាទនៃកិច្ចសន្យារបស់អនាគតស្វាមីខ្ញុំ អាម៉ានី។

ជិតពាក់កណ្តាលអធ្រាត្រហើយ ហើយគ្មានសញ្ញាArmaniបើកទូរសព្ទទៀត?

មាន​ច្រើន​ដង​ដែរ ដែល​ខ្ញុំ​ស្ទើរ​តែទប់ចិត្ត​មិនកើត​ផ្ញើ​សារ​ទៅ​គេព្រោះបារម្ភខ្លាំង។ បីថ្ងៃហើយ!!! ប្រសិនគិតពីព្រឹកដែលគេចាកចេញមកដល់ពេលនេះ…​ខ្ញុំ​អន្ទះសា​ចង់​ចួប​គេ។

ខ្ញុំក្រោកពីព្រលឹម ហើយជ្រើសរើសរ៉ូបពណ៌ផ្កាឈូកមួយមាន​ឡាយ​យ៉ាង​ស្អាតមកពាក់។ ខ្ញុំ​បាន​ចង​សក់ ហើយ​តុបតែង​មុខ។ ខ្ញុំចង់មើលទៅស្អាតសម្រាប់Armani ។

ដោយដកដង្ហើមធំ ខ្ញុំយកពែងទទេមួយឆ្ពោះទៅផ្ទះបាយ ខ្ញុំដាំទឹកឆុងតែកំដរភាពពិភាល់។

សូមព្រះយេស៊ូរក្សាគេ អាម៉ានី!

បីថ្ងៃមកនេះ ខ្ញុំ​បានដើរចុះឡើងទិញនេះនោះ​និងសម្គាល់​រុករកបណ្តាតំបន់នានា​​​ក្បែរៗផ្ទះ ឡើងចុះទៅលេងម្តាយគេ​ទិញផ្លែឈើស្រស់និងផ្កាជូនគាត់ ​ ហើយស្គាល់​​ហាង​លក់​ទំនិញមួយចំនួន​។

ព្រឹកនេះដើរកាត់​​ហាង​កាហ្វេ​មួយ ខ្ញុំ​បាន​ឃើញ​សត្វ​ក្ងាន​មួយ​ក្បាល ដណ្តើម​យក​នំក្រូហ្សង់​ពី​ដៃ​ស្ត្រី​ម្នាក់។ ​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច ហើយ​នៅ​ពេលនេះ នឹកឃើញក៏សើចទៀត តែ​ពេលដែល​សំណើចមិនទាន់ចប់ ខ្ញុំ​ក៏នៅស្ងាត់វិញព្រោះរន្ធត់​ចិត្ត។

​ពេល​នោះ ខ្ញុំ​មិន​ចាំបាន​ថា នៅមាន​ស្នាមសើច​លើមាត់នេះទៀតដែរទេ ខណៈខ្ញុំបាន​ក្រឡេកទៅក៏​ឃើញ​អាម៉ានី​ឈរ​នៅ​មាត់​ទ្វារ។ ពែង​ធ្លាក់​ដល់​ឥដ្ឋបែក​ជើង​ខ្ញុំ ទឹកក្តៅដែលទើបតែចុចបានពីរបីតំណក់ក្តៅ​ហៀរ​មក​លើជើង​ទទេនេះពើតតិចៗ។

ព្រះជាម្ចាស់!

គាត់ស្លៀកពាក់ដដែលតែដាម​សុទ្ធតែឈាម! ឈាមច្រើនណាស់។ ភាពតក់ស្លុត​ហូរជន់ពេញសសៃសសូងនៃខ្លួនប្រាណរបស់ខ្ញុំ ប៉ុន្តែ​ទឹកមុខខ្មៅងងឹត សភាពជាឧក្រិដ្ឋនៅលើមុខរបស់គេបាន​ធ្វើឱ្យខ្ញុំឈរ​ភាំងដូចដើមឈើត្រូវចាក់ឫសគល់មិនរង្គើបាន។

«ហេតុអ្វីបានជាទ្វារចំហ?» ពាក្យ​ដែល​បន្លឺ​ឡើង​ពីទ្រូងគេ ​លាន់មកគ្រហឹម​ដូច​ផ្គរលាន់។

ដោយឃើញArmaniប្រឡាក់ដោយឈាមនិងសម្លឹងមកខ្ញុំដូចជាខ្ញុំជាជនរងគ្រោះបន្ទាប់របស់គេ ការភ័យខ្លាចធ្វើឱ្យសាច់ដុំរបស់ខ្ញុំតឹងណែន ហើយប្រាណខ្ញុំតាំងពីលើដល់ក្រោមញ័រ។

ព្រះ​យេស៊ូ​ទ្រង់​ជា​ការ​មើល​ឃើញ​ភាព​រន្ធត់លើទឹកមុខខ្ញុំ។

មាន​សំឡេង​ញ័រពីក្នុងជម្រៅពោះ​​ពេល​ដែលខ្ញុំ​ឆ្លើយតបនឹងគេ៖

«ខ្ញុំ​កំពុង​រង់​ចាំ​លោក! ខ្ញុំចង់ស្វាគមន៍លោកនៅក្រៅផ្ទះ!»

ដៃ​របស់​គាត់​ដាក់​ក្នុងហោប៉ៅ​ម្ខាង ខណៈ​ដែល​​បោះ​ជំហាន​មក​រក​ខ្ញុំ។ អារម្មណ៍នេះ មិនបន្លឺសញ្ញានៃបុរសផ្អែមល្ហែម​រ៉ូមែនទិកដែលខ្ញុំបានស្គាល់ទេ។ គេស្រពោន ស្ងប់ស្ងាត់និងអត់ធ្មត់ តែ គ្មានទេ….ភាពទន់ភ្លន់។

«ខ្ញុំសុំទោស!» ពាក្យនេះខ្ញុំប្រញាប់និយាយ ហើយមិនទាន់និយាយចប់អាម៉ានីលើកដៃរបស់គេតម្រង់មក។  ហើយ….បេះដូងរបស់ខ្ញុំញាប់ញ័រ ពេលខ្ញុំ​បែរមុខចេញលើកដៃរង។ ជំនួសឱ្យការវាយខ្ញុំ ម្រាមដៃរបស់គេចាប់ចង្ការបស់ខ្ញុំភ្លាមៗ មុនពេលដែលមាត់របស់គេឱនមកប៉ះនឹងមាត់ខ្ញុំ។ ចិត្ត​និង​ការ​ភ័យ​ស្លន់ស្លោ​របស់​ខ្ញុំ​បានគាំងមក​ដល់ចំណុចមួយ​​ស្រែកមិនចេញ។

ខ្ញុំឮបំណែកនៃពែងដែលត្រូវបានជាន់កម្ទេចនៅក្រោមស្បែកជើងរឹងរបស់គេ។ អាម៉ានីចុចរាងកាយរបស់គេកៀបនឹងខ្ញុំ ផ្អៀងក្បាល ហើយរុញអណ្តាតរបស់ចូលក្នុងមាត់របស់ខ្ញុំ។

គេលិឍគ្រប់បរិវេណ​ខាងក្នុងមាត់ខ្ញុំ ហើយខាំបបូរមាត់ខ្ញុំ។ វាជាស្នាម​ថើបដែលពោរពេញដោយចំណង់ខ្លាំង កាច  ដែលខ្ញុំសឹងមិនអាចធ្វើអ្វី​ឬសូម្បីតែដកដង្ហើមបាន។

ដៃរបស់ខ្ញុំចាប់កាន់ទប់ស្មាសងខាង ទាំងមានអារម្មណ៍ថា សាច់ដុំរបស់គេតានតឹងឡើងៗ។ គេហាក់ដូចជាកំពុងប្រើកម្លាំងទាំងអស់ មកលេបត្របាក់ខ្ញុំ។

ការភ័យខ្លាចបានរលត់ទៅ ហើយត្រូវបានជំនួសយ៉ាងឆាប់រហ័សដោយបំណងប្រាថ្នា​នៃ​រាងកាយ​ បេះដូងដែលខ្ញុំតាំងចិត្ត​ទុកសម្រាប់តែបុរសម្នាក់នេះ មិនថាគេ​បរិសុទ្ធឬបិសាចក្តី។

សន្សឹមៗ មាត់​គេព្រមដោះ​លែងខ្ញុំ​ចេញយឺតៗហើយ​ឱនមក​ដុត​ស្បែករបស់ខ្ញុំជុំវិញនោះ​​ដោយ​ស្នាម​ថើប​យ៉ាង​ក្តៅ​​គគុក​។

«អូនជារបស់បង!»  ពាក្យ​គេ​តឹងរ៉ឹង​និង​ទាមទារសិទ្ធិធ្វើដូចខ្ញុំនេះធ្លាប់ដែលបដិសេធងា​មិនព្រមជាមួយគេយ៉ាងអ៊ីចឹង។ បេះដូងខ្ញុំបានប្រាប់មកថា គេបានបញ្ចប់ការងារលំបាកលំបិន​របស់គេ​ ហើយជ្រើសយកស្នាមថើបលើខ្លួនខ្ញុំនេះ ជារង្វាន់សម្រាប់ការប្តូរជីវិតមួយជំហ៊ានស្លាប់រស់របស់គេ។ ឬមួយក៏មុននេះ ទៅបេសកកម្ម គេមិនជឿថា​គេអាចវិលមកវិញបានជាមិនបានប៉ះពាល់ខ្ញុំ។

បេះដូងនេះថ្ងួចថ្ងូរអាណិតគេ។

«ចាស៎!»

ខ្ញុំតបទាំងមិនអាចលាក់សូរដង្ហើមធំ ខណៈភ្នែករបស់ខ្ញុំបិទនៅពេលគេឱនមកបឺតស្បែកកញ្ចឹងក គល់ក និងនៅក្រោមត្រចៀករបស់ខ្ញុំ។

ព្រះយេស៊ូ! នេះជាស្នាម​ចែករំលែកភាសាផ្លូវចិត្ត​ដ៏ផ្អែមល្ហែមមួយ។

ការមានអារម្មណ៍ល្អ បានក្តោបក្តាប់មកលើគ្រប់យ៉ាងជុំវិញខ្ញុំ ហើយ​ភាព​ញាប់​ញ័រ​ក៏​បក់បោក​មក​លើ​ខ្ញុំ។

រំពេចនោះ ដៃដ៏រឹងមាំរបស់Armani រុំជុំវិញរាងកាយ​ខ្ញុំ ខ្នង​ ហើយ​ខ្ញុំ​ត្រូវ​បាន​លើក​ទល់​នឹងរាងកាយរបស់គេ ហាក់ដូចជាខ្ញុំមិនបានមានទម្ងន់អ្វីពិបាកក្នុងការលើកសម្រាប់គេទេ។

ខ្ញុំ​​ត្រូវ​​បាន​​គេ​យក​ទៅដល់ជញ្ជាំង​​ហើយ​​សង្កត់​ខ្នង​ខ្ញុំ​ទៅ​នឹងទីទ័លនោះ ទុកឱ្យខ្ញុំសម្លឹងបបូរមាត់គេ ក្រាស់​និង​ស្អាត​…..ខ្ញុំឆ្កួតនឹងសម្រស់របស់គេ។ អាម៉ានីចាប់​អាវ​ខ្ញុំ​ជាប់ សម្លឹងខ្ញុំដែលមើលមកវិញយ៉ាងស្រទន់ គេភើច​លើក​ក្រណាត់​ឡើង​លើផុតពី​ក្បាល​ខ្ញុំរលាស់ចោលទៅក្រាយផ្នួងសក់។

ជាមួយអារម្មណ៍អៀន ខ្ញុំព្យាយាមលូកដៃមកដាក់បាំងលើដើមទ្រូងអាក្រាតតែក៏ត្រូវគេ​ចាប់កដៃខ្ញុំ ហើយផ្អឹបជាប់ទៅនឹងជញ្ជាំង ទុកឱ្យខ្ញុំអស់លទ្ធភាពអ្វីក្រៅពីសម្លឹងគ្នាតទល់នឹងកែវភ្នែកបញ្ចេញ​តណ្ហាដ៏ខ្មៅងងឹតរបស់គេ។

អាម៉ានីលែង​ដៃ​ខ្ញុំ ហើយឱនមករក​​បបូរ​មាត់​ខ្ញុំទៀតខណៈពេល​ដែល​កណ្ដាប់​ដៃរបស់គេ​​ប៉ះ​ក្បាល​សុដន់​ខាង​ស្ដាំ​ខ្ញុំ។

«បងមិនអាចរង់ចាំបានទេ!» សំឡេង​របស់​គេលាយឡំ​ទៅដោយ​ភាពអន្ទះសា។

បាតដៃរបស់គេគ្របមកលើដើមទ្រូងរបស់ខ្ញុំហើយច្របាច់ខ្លាំងៗ ធ្វើឱ្យមានភាពព្រឺរត់រសឹបពាសពេញស្បែក​។

«អូន​ជា​របស់បង​អស់​មួយ​ជីវិត….មាន​តែ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ​ដែល​នឹង​បំបែកយើង​បាន​»។

ខ្ញុំងក់ក្បាល អណ្តាតរបស់ខ្ញុំហក់ចេញដើម្បីបបូរមាត់សើម ក្តៅគគុករោលរាលរបស់គេ។ Armani បន្ទាបខ្លួន ហើយចាប់ខោក្នុងរបស់ខ្ញុំទាញទម្លាក់។

ខណៈ​នោះ​ទឹក​ភ្នែក​នៃសេចក្តីរំភើប​ស្រក់ចេញពីបេះដូងខ្ញុំ។ មិនអីទេស្រីឡប់! ខ្ញុំគិតម្នាក់ឯង!  វាកំពុងកើតឡើងតាមធម្មជាតិ កុំរហន់  កុំឆ្គង។

ជើង​ឆ្វេង​របស់​ខ្ញុំ​ត្រូវ​បាន​គេ​សង្កត់ទៅ​លើ​ស្មា​របស់​គេ ហើយ​មុន​នឹង​ខ្ញុំ​អាចរើ​​បាន គេ​បាន​កប់​មុខ​របស់គេ​នៅ​ចន្លោះ​ភ្លៅ​របស់​ខ្ញុំ ហើយ​បឺតជញ្ជក់ទីនោះ ​មាត់​របស់​ខ្ញុំហាយ៉ាង​ធំ បញ្ចេញសំឡេងដោយមិនអាចគ្រប់គ្រងបាន។

ដៃខ្ញុំទះលើស្មារបស់គេ ដូចកាន់តែបង្កើនល្បឿនស្រេកឃ្លានរបស់គេ មាត់របស់ខ្ញុំបើកដូច​ត្រដរ​ខ្យល់ ហើយភ្នែកខ្ញុំបិទទាំងសងខាង។

ភាពរីករាយតក់ក្រហល់ដ៏លើសលុបនៅពេលដែលArmani​បាន​ទុកខ្ញុំដូចជាអាហារទិព្វ ខ្ញុំ​ដង្ហោយ​ហៅឈ្មោះគេអន្លាយៗ៖

«Ar-man-i» ខ្ញុំពោលទាំងហត់ៗ ហៅគេដូចគេនៅឆ្ងាយណាស់អ៊ីចឹង រី​ឯ​ម្រាម​ដៃ​របស់​ខ្ញុំ​ជីក​ចូល​ទៅ​ក្នុង​ស្បែក​ស្មា​ណែន​ៗរបស់គេ។

ធ្មេញរបស់គេសសិតនៅត្រង់ចំណុចអាថ៌កំបាំង ជើងរបស់ខ្ញុំស្ពឹក ហើយមានអ្វីមួយផ្ទុះក្តៅសន្ធោរាលដាលពាសពេញ​ខ្លួនខ្ញុំ។ ភាពស្កប់ស្កល់នៃស្នេហា​ប្រុសស្រីបានគ្របសង្កត់ខ្ញុំ ហើយអ្វីដែលខ្ញុំអាចធ្វើបានគឺទទួលយកនូវអារម្មណ៍ស្ថានសួគ៌ដ៏ស្មានមិនដល់មួយនេះ។

អារម្មណ៍​របស់​ខ្ញុំ​រំកិល​ចេញ​ពី​ការ​គ្រប់​គ្រង ​ហើយ​ការ​ទទួល​បានភាពស្រណុកដល់​ចំណុច​កំពូលជាលើក​ដំបូងបាន​បន្ទន់ជើងខ្ញុំ រាងកាយ​ខ្ញុំ​លិច​ទៅ​នឹង​ឥដ្ឋ​។ ខ្ញុំឱនមកទ្រោបលើគេ ហើយ​​ធុំក្លិន​ឈាម ញើស និង​អ្វី​ម្យ៉ាង​ដែល​ខ្ញុំ​មិន​អាច​ដាក់​ឈ្មោះ​​បាន​។

Armani ខ្សឹបក្ងួរៗគ្រលៗជានិច្ច​ថា៖

«គ្រប់យ៉ាង​…..ជាលើក​ដំបូងទាំងអស់របស់អូន ជាកម្មសិទ្ធិបង!»

Armani ខ្សឹបដដែលៗបែបនេះមុនពេលគេទម្លាក់ដៃ​ចុះ​មក​លើកខ្ញុំទើរលើទ្រូងរបស់គេ ហើយក្រោកឈរឡើង។ ខ្ញុំ​អាក្រាតនិងក្រហម​ ក្តៅនិងខ្មាស បានត្រឹម​យក​ដៃ​រុំ​ក​គេហើយ​កប់​មុខ​ខ្ញុំ​ទល់​នឹង​ស្បែក​គេ​ខណៈ ពេល​គេ​លើក​ខ្ញុំយក​ទៅ​បន្ទប់​គេង។

ខ្ញុំគិតពីការបាត់បង់ព្រហ្មចារី។ គេ​ទម្លាក់​ខ្ញុំ​ទៅ​លើ​គ្រែ ហើយ​​ភ្នែកស្អិត​ជាប់តែមក​លើរាងកាយ​របស់​​ខ្ញុំ ខណៈគេកំពុងតែ​ហែក​អាវ​និងបន្ទះពាសដែកការពារគ្រាប់​ចេញ។

បេះដូង​ខ្ញុំ​លោត​ញាប់​ញ័រ។ ​ ពេល​ខ្ញុំ​មើលគេ​ដែលដោះ​អាវ​ប្រឡាក់សុទ្ធតែ​​ឈាមនិង​ហែក​​ខ្សែ​​​ក្រវាត់​​តាម​ចង្កេះ​ខោ​ចេញយ៉ាង​អន្ទះអន្ទែង ខ្ញុំ​យោងទាញ​ខ្លួន​ឯង​ឡើង​កណ្តាល​​គ្រែ ពោះ​ខ្ញុំ​តឹងតែងដោយការភ័យព្រួយ។ ស្នូរខ្សែរ៉ូតខោរបស់គេ… ហើយមួយវិនាទីក្រោយមក ខ្ញុំងាកចេញព្រោះភ័យនឹងភាពជាមនុស្សប្រុសរបស់គេ។

ម៉ាក់ធម៌Aslanhov​និយាយត្រូវ «វានឹងឈឺចាប់ខ្លាំង!»

Armani​ដាក់ជង្គង់របស់គេវារមកលើពូកហើយ។ បេះដូងខ្ញុំចង់គាំងម្តងៗ ខ្ញុំគិតថា មុខខ្ញុំនេះ​កំពុង​តែ​ប្រែជាស្លេកស្លាំងសុំមេត្តាពីគេ។ មុខរបស់ប្រុសស្អាតនេះ​មើលទៅស្មើ  គ្មានមេត្តានិងគ្មាន​អ្នកណា​ឃាត់​បាន​ទេ​​។ ដៃគេធំនិងវែង​ទាញចាប់ភ្លៅរបស់ខ្ញុំ។ ម្រាមដៃរបស់គេលូកចូលទៅក្នុងស្បែករបស់ខ្ញុំ ហើយទាញជើងរបស់ខ្ញុំបើកចេញពីគ្នា។

ដង្ហើមរបស់ខ្ញុំលោត បបូរមាត់របស់ខ្ញុំញ័រ ជីពចររបស់ខ្ញុំលោតញាប់យ៉ាងមមាញឹក។ បាតដៃមួយ​របស់​អនាគត​ស្វាមីម្នាក់នេះ គ្របមកលើសុដន់របស់ខ្ញុំមួយចំហៀង បន្ទាប់មកម្រាមដៃ៥ផ្សេងទៀត រុំជុំវិញបំពង់ករបស់ខ្ញុំ។ ចលនារបស់គេយឺតណាស់ ផ្ទុយស្រឡះពីព្យុះតណ្ហា​ដែលកំពុងតែ​បក់បោកក្នុងភ្នែករបស់គេ។

ខ្ញុំ​មាន​អារម្មណ៍​ថា ​សភាវគតិរបស់ខ្ញុំប្រាប់ថា ឈឺណាស់ ម៉ាក់ធម៌និយាយត្រូវ ព្រោះរាងកាយរបស់គេកំពុងបំបុកនឹងខ្ញុំ មាត់របស់គេក៏បិទជាប់នឹងមាត់ខ្ញុំ ហើយភាពរឹងរបស់គេក៏ស្ទុះមករុលក្នុងទីពីសេស​របស់ខ្ញុំ។

ជាមួយនឹងការបន្លឺឡើងលាយដង្ហើមយ៉ាងជ្រៅក្នុងទ្រូងរបស់គេ«ស្រីស្អាតរបស់ខ្ញុំ!» អាម៉ានីហាក់ដូចជាបាត់បង់ការគ្រប់គ្រងសភាពជាបុរសញញឹមញញឹមទន់ភ្លន់។ គ្រប់យ៉ាង​រឹងរូសនិងផ្តាច់ការណាស់។ ខ្ញុំក្លាយជារបស់គេគ្រប់កន្លែងនៃរាងកាយ គេរុករកគ្រប់ទីតាំង​និង​ននៀល​ដៃ​គ្រប់បរិវេណស្បែក។

ខ្ញុំ​ព្យាយាម​ទប់​ខ្លួន​ឱ្យ​អស់​ពី​សមត្ថភាព ប៉ុន្តែ​គ្មាន​អ្វី​ក្នុង​លោក​នេះ​អាចជួយ​ខ្ញុំ​ ឱ្យទទួលយកបាននូវការប៉ះពាល់មិនធ្លាប់មាននេះទេ។ គេមានរាងកាយធំពេក ឯខ្ញុំតូចណាស់សម្រាប់​អ្វី​ដែល​នឹង​មក​ដល់យ៉ាងរោលរាល​ពេលនេះ។

ក្បាលកំណាចនៃភាពជាបុរសរបស់គេបានរុញច្រានទៅនឹងព្រហ្មចារីរបស់ខ្ញុំ។ ម្តងជាពីរដង ខ្ញុំស្រក់ទឹកភ្នែកកំដរភាពរឹងដូចដែកដែលបានទម្លុះហាក់មុតស្រួចមកក្នុងរាងកាយខ្ញុំ។

Armaniលឹបលដំបូងៗហើយ​ក្រោយមកក៏បំពេញបំណងគេ​ដោយការរុញតែមួយវឹប ឆ្អឹងអាងត្រគៀករបស់ខ្ញុំត្រូវ​គាំង​ព្រោះការបំបុកដ៏ធំនិងធ្ងន់ពិបាកពណ៌នា​។

ខ្ញុំ​ក្តាប់​​ដៃហើយ​ផ្អៀង​ខ្នង ខណៈ​ត្រគាក​ព្យាយាម​ទាញ​រំដោះខ្លួនឯងចេញ​ពី​ការ​ឈឺ​ចាប់។ ខ្ញុំ​ខាំ​បបូរមាត់​ខាងក្រោម ហើយ​ចិញ្ចើម​របស់​ខ្ញុំ​គូស​ជាប់​គ្នា ខណៈ​ដែល​ខ្ញុំ​ព្យាយាម​មិន​បញ្ចេញ​សម្រែកមកក្រៅ។

បាតដៃ​របស់​អាម៉ានី​រាលមកពាសពេញ​​មុខ​ខ្ញុំ ហើយ​មាត់​គេ​​ប៉ះ​នឹងថ្នមបបូរមាត់របស់​ខ្ញុំ។ គេនៅស្ងៀម អនុញ្ញាតឱ្យខ្ញុំសម្របខ្លួនបន្តិច ហើយបន្តការឈ្លានពានរបស់គេ។

«ខ្ញុំសុំទោស…..ដែលវា….ឈឺ!»

ពាក្យខ្សឹបរបស់គេដូចជាឱសថទិព្វ។ ខ្ញុំងក់ក្បាលយ៉ាងលឿន ហើយ​ដកដង្ហើមបញ្ចេញ​ការឈឺចាប់។

«បើកភ្នែក!» គេបញ្ជាស្រាលៗ។

ពេល​ខ្ញុំ​ធ្វើ​ដូច​គេ​ប្រាប់ ទឹកភ្នែក​ហូរ​ចុះ​មក​លើថ្ពាល់សងខាង​របស់​ខ្ញុំ។ អាម៉ានីចាប់ជូតផ្តិតវាដោយមេដៃ ហើយចុចថើបថ្នមៗមកមាត់ខ្ញុំ។

ត្រគាករបស់គេបង្វិលមករកខ្ញុំទៀតហើយព្រះ!

«​បងមិនអាចទប់បានទេ! ​សុំទោស!»

នេះជា​ការ​ព្រមាន​តែ​មួយ​គត់​របស់​គេ មុន​ពេល​​ដក​ខ្លួន​ចេញ ហើយ​ចូល​មក​ក្នុង​ខ្លួន​ខ្ញុំ​វិញយ៉ាងគំហុក។

ដើមទ្រូងរបស់គេសង្កត់មកលើខ្ញុំ ហើយរំកិលដៃចុះមកត្រគាករបស់ខ្ញុំ ចាប់កាន់ខ្ញុំ​ឱ្យនៅនឹងកន្លែងទទួលយកកម្លាំងវាយសម្រុក​របស់គេម្តងហើយម្តងទៀត ហើយមិនយូរប៉ុន្មាន ល្បឿនឃោរឃៅរបស់គេ ធ្វើឱ្យខ្ញុំហាមាត់ស្រែក។

គ្រប់អ៊ីញនៃសាច់ដុំរបស់គេត្រដុសនឹងរាងកាយរបស់ខ្ញុំ ទាំងក្នុងនិងក្រៅ។ ខ្ញុំក្លាយជារបស់គេទាំងស្រុង។

ការឈឺចាប់ផ្លាស់ប្តូរពីមុតស្រួចមកអារម្មណ៍កក់ក្តៅនិងពេញលេញ។ ខ្ញុំ​មាន​អារម្មណ៍​ថា គេ​​បាន​ចូល​មក​ដល់​ផ្ចិត​របស់​ខ្ញុំ ហើយ​បេះដូងខ្ញុំពេញប្រៀបដោយ​ការស្ញប់ស្ញែង​ដែលមានArmani​ជា​ម្ចាស់​នៃជីវិតនេះ ហើយគេ​កំពុងបង្ហាញថា គេ​​ស្រលាញ់​ខ្ញុំ។

ភ្នែករបស់គេជាប់នឹងមុខ​ខ្ញុំ​ យើងសម្លឹងគ្នា​។ ដោយ​គេប្រហែលជាកត់សម្គាល់ថាការឈឺចាប់បានធូរស្រាលទើប​ចាប់​ភ្លៅ​ខ្ញុំ ​ទាញ​ជង្គង់​ខ្ញុំ​ឡើង​រហូត​ដល់​មក​សម្រាក​នៅ​ចំហៀង​គេ​ហើយ​​ឱប​ខ្ញុំ​ពេញរង្វង់ដៃ។

មាត់​របស់​គេ​សង្កត់​មក​លើ​ខ្ញុំ​ដោយមិនមានអ្វីអាចរើបាន ជាមួយ​​ការ​ថើប​យ៉ាង​ព្រៃផ្សៃ គំហុក ដូចជាយើងនេះ នឹង​លែងបានថើបគ្នា​ទៀតអ៊ីចឹង។  ជាមួយនោះនៅខាងក្រោម​គ្រប់យ៉ាង​បានដំណើរការទៀត….វា​ច្រើន​លើសលប់ពេកហើយ…មុន​ពេល​ខ្ញុំ​ដឹង​ថា​រាងកាយនេះ ​មិន​អាច​ទៅ​រួចទៀត មាត់ខ្ញុំស្រែកអង្វរ៖

​«អាម៉ានី ឈប់ទៅ ខ្ញុំសូមអង្វរ!»

ខ្ញុំគេ​ហាក់​ដូច​ជា​យល់​ពី​ការ​អង្វរ​នេះដោយរុញដៃមួយមកនៅចន្លោះពួកយើង ហើយមេដៃរបស់គេចុចប៉ះនឹងចំនុចសម្ងាត់​របស់ខ្ញុំ ភាពជាបុរសរបស់គេបានវាយសន្ធប់មកខ្ញុំយ៉ាងខ្លាំងនិង​ផ្តាច់​ព្រ័ត្រ។

ខ្ញុំស្រែកមិនចេញសំឡេង ភ្នែករបស់ខ្ញុំនៅភ្ជាប់នឹង​ភ្នែក​របស់គេ​ដោយអស់សង្ឃឹម។ ពិភពលោកទាំងមូលរបស់ខ្ញុំផ្ទុះឡើង រាងកាយរបស់ខ្ញុំរង្គើញ័រ ហើយសំឡេងស្រែកថ្ងូរត្រូវបានហែកចេញពីបំពង់ករបស់ខ្ញុំ។ ឆ្អឹងខ្នង​របស់​ខ្ញុំ គ្រប់​សាច់ដុំ​ក្នុង​ខ្លួន​របស់​ខ្ញុំ​ត្រូវ​របួស​យ៉ាង​តឹង។

ខ្ញុំគ្មានថាមពលទាំងស្រុង នៅពេលដែលត្រូវបង្ខំឱ្យឈានដល់ចំណុចកំពូលជាលើកទីពីរ ហើយលើកនេះខ្លាំងជាងលើកទីមួយរាប់លានដង។

Armani ច្របាច់កខ្ញុំភ្លាមៗតាមរយៈការឈានដល់ចំណុចកំពូលរបស់ខ្ញុំ មុនពេលដែលរាងកាយរបស់គេក៏កន្ត្រាក់ប្រឆាំងនឹងខ្ញុំ ហើយកម្ដៅរបស់គេ​បានគ្របមកពាសពេញរាងកាយអាក្រាតរបស់ខ្ញុំ។

«អូនសម្លាញ់!» គេថ្ងូរដូចជាកំពុងឈឺ ហើយថ្ងាសគេធ្លាក់មកទើរលើស្មាខ្ញុំ។ រាងកាយធំបំផុតរបស់គេ​ដួលនឹង​វាយសង្កត់ខ្ញុំផ្អឹប​ទៅនឹង​ពូក។ ទម្ងន់នៃរាងកាយរបស់គេ កក់ក្តៅ ហើយមានមន្តស្នេហ៍ ខ្ញុំយល់ថាខ្ញុំចូលចិត្តពួកយើងពេលនៅក្បែរគ្នា​របៀបនេះជាខ្លាំង។

នាង​ក្លាយជារបស់ខ្ញុំ

សាច់ដុំរបស់ខ្ញុំសម្រាកហើយ។ ទីបំផុតខ្ញុំក៏គ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឡើងវិញបាន។ ពេលនេះគ្រប់យ៉ាង​ក្លាយជារឿងផ្សេងហើយ ធីអាណា​ជាមនុស្សស្រីរបស់ខ្ញុំ ក្បាលនេះនៅគិតវិលខ្ញាល់ជានិច្ច​អំពីអ្វីដែលយើងមានមកជាមួយគ្នា ហើយខ្ញុំមិនខ្វល់ថាពិភពលោកនេះចូលអវសាន្តពេលណាឡើយ ដឹងតែខ្ញុំ​មាន​ក្តី​ប្រាថ្នា​មិន​ឈប់​ឈរ​ក្នុងការ​កប់​ខ្លួន​ខ្ញុំ​ទៅ​ក្នុង​រាងកាយស្អាតនិងក្រអូបរបស់នាង។

លើក​មុខឡើងមកវិញ​​ភ្នែក ខ្ញុំ​បាន​ចួបជំពាក់នឹង​​នឹង​ភ្នែករបស់នាង​។ នាងមានមុខផ្កាឈូក ហើយ​ភ្នែក​រលើបរលោង។

​«មិន​អី​ទេ​ឬ?» ខ្ញុំខ្សឹបសួរ។

ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងស្មោកគ្រោក ប្រឡាក់ដោយឈាមនិងញើស ហើយមានះ​ស៊ី​សាច់​​របស់​នាង​ដូចតោ​​ដែលសែន​ឃ្លាន ហើយ​យក​ព្រហ្មចារី​របស់​នាង​យ៉ាង​ព្រៃផ្សៃ។

គ្មានផ្លូវដែលនាងមិនអីទេ ប៉ុន្តែក្រៅពីទឹកភ្នែក នាង​​សម្លឹង​មក​ខ្ញុំ​ដោយគ្មាន​បន្តិចណាឡើយភាពស្តីបន្ទោស។ ​

ម្រាម​ដៃនាងក្តោប​កាន់​ថ្គាមទាំងទ្វេរបស់​ខ្ញុំ ហើយ​ដុស​ម្រាមដៃ​របស់​នាង​កាត់​លើស្បែកខ្ញុំលួងលោមមុខខ្ញុំ។

«លោក​មើលទៅពិបាកចិត្តណាស់ ពេលមកដល់ផ្ទះ។ មាន​អារម្មណ៍​ល្អ​ទេពេលនេះ?»

ខ្ញុំងាកមកក្រោម នាងស្ថិត​ក្នុងរូបរាងសិចស៊ី ជើងរបស់នាងនៅតែត្រូវខ្ញុំរុករាន ខ្ញុំដកដង្ហើមធំ សឹងអាចតបាត់បង់ការគ្រប់គ្រងចិត្ត​ពេលឃើញនាងស្អាតយ៉ាងនេះ។ ដឹងថា​ខ្ញុំបានធ្វើ​ទារុណកម្ម និង​​គ្មាន​អ្វី​អាច​រារាំង​ខ្ញុំ​មិន​ឲ្យ​យកនាង​តាមអំពើចិត្ត​ ខ្ញុំព្យាយាមរម្ងាប់ចិត្ត​និងតណ្ហា​ឱ្យ​ស្ងប់ស្ងាត់ដោយ​ចុច​មាត់ថើប​ថ្នមៗ​ទៅ​មាត់​នាង។

«ឈឺ​អត់?»

ខ្ញុំ​នៅ​តែ​កប់​ជ្រៅ​ក្នុង​ខ្លួន​នាង ​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ទាញខ្លួនឯង​ចេញ​ពីរាងកាយ​​របស់​នាងនៅឡើយ ព្រោះមិនទាន់អស់ចិត្ត​​។

នាងខ្សឹបថា៖

«លែងឈឺហើយ!»

សំឡេងនិងការសម្លឹងយោគយល់របស់នាង ធ្វើឱ្យសត្វតិរច្ឆាននៅក្នុងខ្លួនខ្ញុំអស់អំណាចចំណង់ប៉ុន្តែនៅតែចង់គ្រប់គ្រងបេះដូងនាង។

«ពេញចិត្ត​ទេ?» ខ្ញុំសួរឡើង។

ថ្ពាល់របស់នាងឡើងពណ៌ផ្កាឈូក ពេលនាងងក់ក្បាល។  នាងពិតជាតឹង ហើយសើមសម្រាប់ខ្ញុំ។

បបូរ​មាត់​របស់ Tiana កំពុងចំហចុះឡើងនៅនឹងមុខខ្ញុំ។

«ចូលចិត្តទេពេលបងថើប?!»

ខ្ញុំសួរអមជាមួយ​ការ​ស្រៀវស្រើប ខណៈចំណង់របស់ខ្ញុំប្រុងតែនឹង​ឆាបឆេះគំរាមដកយកចោល​នូវការគ្រប់គ្រងចិត្ត​របស់ខ្ញុំ។

រាល់ពេល​Tianaងក់ក្បាល អាកប្បកិរិយាខ្មាសអៀននិងចិត្តជា​ទេវតា​ដ៏​ស្លូត​ត្រង់បរិសុទ្ធ​នេះ កំពុង​នៅ​ពី​ក្រោម​ទ្រូង​ខ្ញុំ​ គឺ​ជា​ការពង្វក់ឱ្យខ្ញុំ​ស្រវឹង។

ខ្ញុំចង់ឃោរឃៅ ជាមួយនឹងនាងខ្លាំងៗចង់មាន​មានអារម្មណ៍ថាខ្ញុំនៅខាងក្នុងរបស់នាងរៀងរាល់វិនាទី  រៀងរាល់ម៉ោង និងរៀងរាល់ថ្ងៃ! fucking!

ខ្ញុំ​ចង់​ឱ្យ​នាង​រំឭក​ថា​នាង​ជា​របស់​នរណា ពេល​នាង​អង្គុយ ពេល​នាង​ដើរ និង​សូម្បី​តែ​ពេល​នាង​ដេក។

ទោះយ៉ាងណា ខ្ញុំស្អប់ចិត្ត​បិសាចនេះ។ ដៃ​ខ្ញុំច្របាច់សុដន់នាងតិចៗ​ មើលប្រតិកម្មរបស់នាង ហើយម៉ាស្សាក្បាលសុដន់របស់នាងឱ្យឡើងទៅជាដុំគ្រួសរឹង។ រាងកាយនាងកន្ទ្រាក់ ប្រាប់ខ្ញុំថានាងស្រលាញ់ការប៉ះរបស់ខ្ញុំ។

«បន្តថ្ងូរ អូន!» ខ្ញុំបញ្ជា។

យឺតៗ ខ្ញុំចាប់ល្បឿនរបស់ខ្ញុំ លើកនេះដង្ហើម​របស់​នាង​ចេញ​មក​កាន់​តែ​លឿន​ជាមួយ​នឹង​រាល់​ការ​រុញ​ច្រាននៃម្រាម​ដៃ​ខ្ញុំ។

ទម្លាក់ក្បាលខ្ញុំទៅសុដន់នាង ខ្ញុំបឺតក្បាលសុដន់របស់នាងម្ខាងទៀត ដៃរបស់ខ្ញុំឱបលើដងខ្លួនដ៏តូចរបស់នាង ខណៈដែលបាតដៃម្ខាងរបស់ខ្ញុំរអិលចុះទៅចង្អូររបស់នាង។

រវាងការរុញច្រាន ខ្ញុំដុសមេដៃលើបណ្តុំសរសៃប្រសាទដ៏រសើបរបស់នាង អណ្តាត និងធ្មេញរបស់ខ្ញុំលេបត្របាក់សុដន់របស់នាង។

«Armani» នាងញាប់ញ័រមុនពេលត្រគាករបស់នាងចាប់ផ្តើមកម្រើក។

ខ្ញុំ​លូក​ចូល​នាង រួច​នៅ​ស្ងៀម ទុក​ឱ្យ​នាង​កិន​សាច់ ​ប្រឆាំង​នឹងម្រាម​​ខ្ញុំ។ ងើបក្បាលឡើង ខ្ញុំមើលមុខនាងទាំងអារម្មណ៍មមើ។

ខ្ញុំឮរាល់ការថ្ងូរនិងអង្វរ​ហៅខ្ញុំ នៅពេលដែលរាងកាយរបស់នាងតានតឹង ខ្ញុំបានបញ្ចេញខ្លួនខ្ញុំនៅលើនាង ថើបនាងដោយមិនឈប់ឈរ រហូតដល់សម្រែកស្រើបស្រាលរបស់នាងលាន់ខ្ទរពេញខ្យល់ក្នុងបន្ទប់នេះ។ ខ្ញុំ​ស្រលាញ់​ពេលដែលឃើញនាងត្រូវ​បាន​​ឃុំឃាំង​ពី​ក្រោមរាងកាយ​​ខ្ញុំ ហើយ​ធីអាណា​មិន​អាច​មាន​សេរីភាព​បាន​ទេ លុះ​ត្រា​តែ​ខ្ញុំ​អនុញ្ញាត។

ទោះបីខ្ញុំដកដង្ហើមធំថ្ងូរ​ពេញ​ដោយសុភមង្គល ក៏មាត់របស់ខ្ញុំមិនទំនេរដែរ ខ្ញុំថើបTianaដូចជានាងជាការចាប់ផ្តើមនិងចុងបញ្ចប់នៃជីវិតមនុស្ស​ប្រុសដូចជាខ្ញុំ។

ខ្ញុំថើបនាងដូចបុរសដែលនឹងលះបង់គ្រប់យ៉ាងដើម្បីនាង។

នៅពេលដែលខ្ញុំលើកក្បាលមកសម្លឹងមុខ​នាង ទីបំផុតខ្ញុំឃើញ​ទឹកភ្នែករឹមៗ​ដែលហូរចេញពីភ្នែករបស់នាង។

«បងសុំទោស!»

នាងគ្រវីក្បាលមិនព្រមបណ្តោយឱ្យខ្ញុំគិតថានាង​កំពុង​ឈឺចាប់ទេ។

«ខ្ញុំស្រលាញ់លោកអាម៉ានី!» នាងឧទាន។

បេះដូង​ខ្ញុំ​រីក​ធំ​ទ្វេ​ដង​ដោយ​ក្តី​ស្រលាញ់លើសលុប​ចំពោះ​នាង។

ខ្ញុំ​ចាប់យក​ដៃ​នាង​មក​ជិតបបូរមាត់​ខ្ញុំ ខ្ញុំ​ថើប​ម្រាម​ដៃ​នាង រួច​សើច​ចំអក​ខ្លួនឯងថា៖

«ព្រះ​យេស៊ូ ខ្ញុំឆ្កួតស្នេហ៍លើស្រីម្នាក់នេះហើយ!»

ការ​ភ្ញាក់​ផ្អើល​បាន​កើតឡើងពាសពេញ​ផ្ទៃ​មុខ​របស់​នាង។

ខ្ញុំនិយាយបន្ថែម៖

«Baby អូនជាកន្លែងមួយគត់ក្នុងលោកនេះដែលបងជាប់គាំង! បងចង់កប់ខ្លួនឯងបែបនេះ​នៅក្នុងខ្លួនអអូនរហូតដល់ព្រះអាទិត្យរះ!»

រឿង៖ ស្នេហាមេក្រុមបង្ហូរឈាម ភាគទី១៦
អវត្តមាន​គេ

មានអារម្មណ៍ថា ផ្ទះនេះទទេដោយគ្មានគេ។ ទោះបីជាខ្ញុំ​ធ្លាប់​មាន​គេ​នៅ​ក្បែរ​ក្នុង​ពេល​ដ៏​ខ្លី ​តែបើគិតដោយ​ស្មោះត្រង់នឹងខ្លួនឯង ខ្ញុំគិតថាខ្ញុំស្រលាញ់គេហើយ។ ប្រហែលជាវាជាស្នេហាដំបូង និងមិនងាយមានអ្វីមកជំនួស។

ខណៈពេលដែលខ្ញុំកំពុង​ពិនិត្យមើលបញ្ជីថា អ្វីខ្លះត្រូវទិញមករៀបចំ ស្រាប់តែញញឹមម្នាក់ឯងព្រោះគិតអំពីស្នាមថើបដែលយើងបានផ្តល់ចំពោះគ្នា។  ខ្ញុំចាប់ផ្តើមជឿថា ស្ថានភាពពិបាកស្មាន​ណាស់។ បើថាគេជាមនុស្ស​ល្អរក្សាសន្យា ក៏…Armani នឹងមិនថើបខ្ញុំបែបនេះទេ ប្រសិនចិត្ត​គេមិនស្រលាញ់ខ្ញុំ។ មែនទេ?

ខ្ញុំវង្វេងក្នុងគំនិតរបស់ខ្ញុំ ដោយនឹកឃើញចុះឡើងៗអំពីអារម្មណ៍កាលដែលបានសំងំ​នៅក្នុងដៃគេ។ ការថើបនោះ តែងតែធ្វើឱ្យខ្ញុំងឿងឆ្ងល់….នឹក….ស្រពោន…..និង​រីករាយលាយឡំ។

មិនមែនមានតែមួយលើកឯណា​ដែលគេថើបខ្ញុំទេ ប៉ុន្តែផ្ទុយទៅវិញ ចាត់ទុកខ្ញុំដូចជាកំណប់ទ្រព្យដែលត្រូវតែការពារ។ ចុះដែលម៉ាក់ធម៌បានប្រាប់? គាត់ថាឱ្យទ្រាំចំពោះបុរសទាំងនោះ ពួក​គេកាចនិងផ្តាច់ការ?

­ Armani? គេមិនអ៊ីចឹងសោះ! ទោះ​បី​ជា​ខ្ញុំ​ឃើញ​គេ​ខឹង​ប្រហែល​ពីរ​ទៅ​បី​ដង​មកហើយ ក៏​គេ​មិន​ដែល​យក​កំហឹងមកប្រើ​លើ​ខ្ញុំ​ដែរ។ សម្រាប់ខ្ញុំ….បុរសនេះ ព្រះបានប្រទានមកគឺល្អឥតខ្ចោះ ជាមនុស្ស​ដែលមាន​គុណសម្បត្តិគ្រប់យ៉ាងដូចដែលខ្ញុំតែងលបប្រាថ្នាចង់បាន។

«កូនស្រី» ខ្ញុំឮលោកស្រី De Santis ម្តាយអនាគតប្តីខ្ញុំ​ហៅពីទីធ្លា។

«ចាស!»

ខ្ញុំបើកទ្វារហើយញញឹមទទួលលោកស្រី De Santis និង Zia Giada ឡើងជណ្តើរមក។

«សួស្តី» គាត់វាចា។

«ការចួបព្រឹកមិញខ្លីណាស់» ម្តាយមីងគេ រអ៊ូដោយទឹកមុខញញឹម។

ថាហើយ ពួកគេហួសចូលមកខាងក្នុង តម្រង់ទៅរកផ្ទះបាយ។

«ពួកយើងញ៉ាំកាហ្វេជជែកគ្នាអំពីមង្គលការណា៎!»

ម្តាយអាម៉ានីវាចាទៀត។

«ចាស៎!»

ខ្ញុំ​ប្រញាប់​ដើរទៅតាមពីក្រោយ​ ហើយ​យក​ពែង​ពី​ទូចុះមក​ ដាក់​ចានទ្រនាប់​យ៉ាង​លឿន។

«លោកស្រីចូលចិត្តកាហ្វេអ្វី? កាពូឬឡាតេ?»

អ្នកស្រី De Santis ឆ្លើយ៖

«Cappuccino ផ្អែម និងក្រែមច្រើន!»

ដូចដែល Armani ចូលចិត្តដែរ។ ខ្ញុំញញឹម ខណៈពេលមីងគេក៏ងក់ក្បាលឱ្យសញ្ញាថា«ដូចគ្នា»។ ខ្ញុំកំពុងរៀបចំកាហ្វេចំនួនបីពែង តែឆ្លៀតនិយាយ៖

«អរគុណសម្រាប់អាហារពេលព្រឹកដ៏ឆ្ងាញ់! ហើយArmani ហាក់ដូចជាចូលចិត្តនំរបស់អ្នក​ម្តាយ​ណាស់  ខ្ញុំចង់រៀនពីរបៀបដុតនំនោះដែរ!»

លោកស្រី De Santis ញញឹមយ៉ាងទូលំទូលាយ។

«ខ្ញុំនឹងបង្រៀនព្រះនាងតូច!»

ខ្ញុំអាចមានអារម្មណ៍ថា ភ្នែករបស់ពួកគាត់ផ្តោតតែមកលើខ្ញុំ។

អ្នកស្រី ដឺ សាន់ទីស ញ៉ាំកាហ្វេមួយកែវ រួចងក់ក្បាល៖

«ខ្ញុំក៏នឹងបង្រៀននាង​ឱ្យធ្វើ cappuccino ផងដែរ!​»

ខ្ញុំដកដង្ហើមធំដឹងថា​កាហ្វេធ្វើមិនឆ្ងាញ់៖

«អរគុណ!»

អ្នកស្រី ដឺ សាន់ទីស ដាក់ពែងរបស់គាត់ចុះដូចប្រុងថាជជែកអ្វី ឃើញហើយ​ ខ្ញុំក៏សម្លឹងមើលទៅដោយចេតនារង់ចាំ៖

«ប្រាប់ខ្ញុំអំពីខ្លួននាងបានទេ?»

ខ្ញុំឆ្លើយទាំងមានអារម្មណ៍ភ័យបន្តិច៖

«បង​ប្រុស​ខ្ញុំនិង​ខ្ញុំ ​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​រហូត​ដល់​ខ្ញុំ​អាយុ៨ឆ្នាំទើបបាន​ លោក និងលោកស្រី Aslanhov ជ្រើសពីរនាក់ខ្ញុំទៅចិញ្ចឹមនៅក្នុងសម្ព័ន្ធ Bratva»

«ហ៊ឹម ដូច្នេះនាង​មិនមានគ្រួសារផ្សេងទៀតក្រៅពី Misha ទេ?»

ខ្ញុំងក់ក្បាល៖

«គាត់ជាបងប្រុសដ៏អស្ចារ្យ!»

គាត់លូកដៃមកអង្អែលនាង៖

«កុំភ័យ! ឥឡូវនាងមានពួកយើងពីរនាក់ថែមទៀត….និងអាម៉ានី!» ស្នាមញញឹមបង្ហើរលើបបូរមាត់ពួកគាត់។ ​

«ហើយ​សង្ឃឹម​ថា ​មិន​យូរ​ប៉ុន្មាន ព្រះ​សព្វ​ព្រះ​ហឫទ័យប្រទាន!  នាង​​និង​អាម៉ានី​នឹង​មាន​កូន​ជា​ច្រើននាក់រត់លេង! ជីវិតនិងស្រស់បំព្រងបន្ថែម!»។

មីង Zia Giade កាន់លើបន្តោងឆ្កាងលើទ្រូងនិយាយ​ហើយបួងសួងបន្ត៖

«សូមបាន​ដល់ត្រចៀកព្រះ!»

ពួកគាត់នាំខ្ញុំចេញ​ទៅទិញទំនិញបំពេញអ្វីដែលខ្វះ ព្រោះយើងជិតមានភ្ញៀវហើយ។ នៅពេលដែលយើងដើរតាមផ្លូវតូចចង្អៀត អ្នកស្រី De Santis និយាយថា

«Armani ចូលចិត្ត​ Pollo Alla Cacciatora!» ​ជា​សាច់មាន់​បំពង​ដែល​ប្រលាក់គ្រឿងទេសអ៊ីតាលីប្រពៃណីបុរាណ លាយខ្ទឹមបារាំង ប៉េងប៉ោះ ម្ទេស​ប្លោក។ ម្តាយគេសន្យាទៀតថា គាត់នឹង​បង្ហាញ ​ពី​របៀប​ធ្វើ​រសជាតិកូនប្រុសគាត់ចូលចិត្ត​។ ខ្ញុំញញឹមនិងស្រមៃថា នឹងរៀបចំ​សាច់មាន់នោះឱ្យ​គេ​បានភ្លក់​ពេល​មក​ដល់​ផ្ទះ។

ហ៊ឹម ទើបតែបានប្រាំម៉ោងប៉ុណ្ណោះចាប់តាំងពីគេបានចាកចេញខ្ញុំក៏នឹកគេយ៉ាងខ្លាំងទៅហើយ​។

អូ ព្រះ! រយៈពេលបីថ្ងៃ?

លុយ កៅសិបប្រាំបីលានអឺរ៉ូ

ខ្ញុំអាម៉ានី បានធ្វើការ​មិនឈប់ តាំងពីBari ទៅ Naples ទៅ ដល់Rome រួចហើយ​ Florence ទារបានប្រាក់ជិត១០០លានអឺរ៉ូចូលកុងឱ្យលូកា​។ ទីបំផុត ខ្ញុំបានមកដល់ Bologna ជាកន្លែងដែល Prodi រស់នៅ។

ខ្ញុំហត់នឿយណាស់ ប៉ុន្តែខ្ញុំអាចបន្តផ្សងព្រេងនឹងកំពូលម៉ាហ្វៀ Ignazio Prodi ដែលល្បីថាកាចសាហាវនិងល្បិចច្រើន ជាមួយបទពិសោធន៍ឧក្រិដ្ឋកម្មជាងសាមសិបឆ្នាំ។ ទាំងនោះព្រោះ….នាង​ ធីអាណា។

គ្រាមួយ​  Alek បានសម្លាប់កូនប្រុសច្បងរបស់ Prodi ក្នុងការឈ្លោះប្រកែកគ្នា​ស្រវឹង​។ ចាប់តាំងពីពេលនោះមក Prodi បដិសេធមិនធ្វើការជាមួយក្រុមយើង ដោយសារតែចំណងមិត្តភាពដែល Luca មានជាមួយ Viktor ហើយVitorការពារអាឡិច។

ដោយសារទំនាស់នោះ Luca បានទុកឱ្យ Prodi ពេលវេលា​បីឆ្នាំដើម្បីកាន់ទុក្ខ ហើយឥឡូវបានផុតកំណត់ជាផ្លូវការហើយ។ នេះជាកិច្ចការធំ ដែលខ្ញុំត្រូវបានគេផ្តល់ឱ្យធ្វើជាថ្នូរនឹងស្រី​ស្អាត​។ Luca ពន្យល់ថា អ្នកលេងទាំងអស់ក្នុងសម្ព័ន្ធរបស់យើង នឹងក្លាយជាកុមារបៀមដៃ បើប្រៀបធៀបកម្លាំងទៅទប់ទល់នឹង Ignazio Prodi ។ គាត់ថា ខ្ញុំជាកូនអុកធំនិងល្អជាងគេបង្អស់។

និយាយតាមត្រង់ទៅ ខ្ញុំមិនឃើញ Prodi ដួលឬលុត​ជង្គង់ទេ។ ថ្ងៃនេះនឹងបញ្ចប់ដោយការបង្ហូរឈាមមិនដឹងគេឬខ្ញុំ។

អង្គុយ​ក្នុង​ឡាន ខ្ញុំ​ទប់​ខ្លួន​សម្រាប់​ការ​ប្រយុទ្ធហើយប្រាប់ខ្លួនខ្ញុំថា Tiana កំពុងរង់ចាំនាង​ កំពុងត្រៀមរៀបការនិងសប្បាយចិត្ត​ដូចជាទេវតាដែលជីវិតនាងមិនធ្លាប់មាន​។ ខ្ញុំដកដង្ហើមវែងៗ ហើយមើលទៅវីឡាខាងមុខមុនពេលចាកចេញ​ពី​ឡាន។

ខ្ញុំ​ទុក​សព្វាវុធ​ទាំង​អស់​ ដោយយកតាមខ្លួនតែរបស់ណាអាចលាក់បានក្រោមអាវ ​ ហើយ​ដើរ​ទៅ​កាន់​ក្លោង​ទ្វារ​ដ៏​រឹង​មាំលើកដៃឡើងដើម្បីបង្ហាញថាខ្ញុំគ្មានអាវុធ​។ ទ្វារបើក ហើយជាបន្ទាន់ភ្នែកខ្ញុំរាប់អ្នកយាម ឃើញ​បីនាក់នៅក្បែរៗប៉ម។

ម្នាក់ដើរមករកខ្ញុំ ហើយខ្ញុំក៏ឈប់ ដើម្បីឲ្យឆែក។

«អ្នកណា?» គេសួរខ្លី។

«Armani De Santis ក្នុងនាម Luca Cotroni ចង់ចួប Signor Prodi!»

ខ្ញុំនិយាយក្នុងសំឡេងរអ៊ូរង៉ូវៗ នៅពេលដៃរបស់ជននេះ​ទះ ស្ទាបពាសពេញ​លើរាងកាយរបស់ខ្ញុំ។ រកមិនឃើញអ្វី គេក៏ដកថយបន្តិចនិយាយអាយកូម។ បានមួយខណៈក៏ដើរមកងក់ក្បាល​។

«ចាំនៅទីធ្លាខាងមុខ!»

គេដើរបណ្តើរខ្ញុំទៅតាម។  ទីនោះមាន​មនុស្សមាឌធំ​ប្រាំបីនាក់។ ខាងលើនិងខាងក្រោយវីឡា​មានខ្លះទៀត សរុបអាចថា ម្ភៃនាក់។

ដោយរក្សាចិត្ត​ខ្ញុំ​នៅ​ស្ងប់ស្ងៀមក្នុងភាព​ស្ងប់ស្ងាត់​ដ៏​គួរ​ឱ្យ​ខ្លាចដែល​បាន​បោកបក់​មក​លើទ្រូង ​ខ្ញុំប្រាប់ខ្លួនឯងឱ្យប្រុសជើងការ។

ប្រសិនបើដក Prodi ម្នាក់ចេញ ក៏ខ្ញុំនឹងត្រូវដោះស្រាយជាមួយបុរស ប្រាំបីនាក់នៅខាងមុខ នេះសិនដែរមុនអ្វីគ្រប់យ៉ាង​។

ទ្វារខាងមុខឈរបើក ឆ្មាំរង់ចាំទទួលខ្ញុំ។ ក្នុងមួយវិនាទីយ៉ាងរហ័សរហួន  ខ្ញុំរេឃើញ​ កាំភ្លើងយន្តរបស់គេ ក្នុងចង្កេះខោពីក្រោយខ្នងឆ្មាំនោះ។

ខ្ញុំឈានជើងចូលទៅក្នុងបន្ទប់ធំ​ ដោយរេមួយជុំកត់ចំណាំនូវអ្វីទាំងអស់ដែលខ្ញុំនឹង​អាចឆក់មកប្រើជាអាវុធបាន​​។ អ្នកយាមនាំខ្ញុំឡើងជណ្តើរ​កាត់បន្ទប់ខ្លះ ហើយចេញទៅដំបូលវេរ៉ង់ដាធំមួយ មានអាងទឹកពណ៌ខៀវ។

Ignazio Prodi និង Lorenzo មេធំម្នាក់របស់ពួកគេ  កំពុងអង្គុយជាមួយគ្នានៅក្បែរតុមូលមួយដែលធ្វើពីដែក​។ មានអាហារថ្ងៃត្រង់អាមេរិកនៅលើនោះ។ Ignazio កាត់សាច់អាំង Fiorentina ហើយលើកមកក្បែរមាត់ ប៉ុន្តែជំនួសឱ្យការខាំត្របាក់  ភ្នែករឹងរូសរបស់ជនវ័យ​កណ្តាល​បានចាក់សោមកលើវត្តមាន​ខ្ញុំ។

«Signor De Santis??»

Lorenzo ក្រឡេកមើលមកខ្ញុំ​ដែរ។ ខ្ញុំកត់សម្គាល់ពីកាយវិកា​ឆ្មាំដែលមុននេះជាអ្នកទៅនាំខ្ញុំចូល ពេលនេះគេបានរំសៀកខ្លួននៅឈរជិត ចាំការពារឬស្តាប់បញ្ជា Lorenzo ។

តើឆ្មាំផ្សេងៗទៀតនៅឯណា? មិនអាចមានតែម្នាក់នោះទេ។ ដូចខ្ញុំ អ្នកយាមម្នាក់ទៀតដើរចេញពីផ្ទះមកដែរ ហើយ​មាន​អាវុធ​ដូច​គ្នា​នឹងឆ្មាំមុន។

​ក្រោយសម្លឹងខ្ញុំពីលើដល់ក្រោម​ លោក Ignazio សើចចំអកមុនពេលនិយាយឡើងថា៖

«អាម៉ានី! ទូរសព្ទរបស់ខ្ញុំបានរោទ៍មិនឈប់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ​ ព្រោះគេខ្សឹបខ្សៀវគ្នា ក្រុមម៉ាហ្វីយ៉ាដោយភ័យខ្លាចពីមនុស្ស​ថ្មីម្នាក់របស់លូកា!»

ថាហើយ​ គាត់​យក​សាច់​មក​ខាំនិង​ទំពា​យឺតៗ ដូចជាមើលងាយវត្តមាន​ខ្ញុំ។ កៅអីយន្តមួយលូនចូលមក ខ្ញុំគ្រវីដៃ៖

«ខ្ញុំ​មិន​នៅ​យូរ​ទេ»

លោកIgnazioងក់ក្បាល៖

«អ៊ីចឹងនិយាយសាច់ការមកបាន! ប្រញាប់…..ព្រោះឮថា ជិតរៀបការជាមួយឆ្កែញីរុស្ស៊ីសក្បុសនិងផ្អែម!»

កំហឹង​ឆាបឆេះ​ក្នុង​ទ្រូង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ទប់​ចិត្ត​​បាន។ បរិយាកាស​តានតឹងខណៈ​អ្នក​យាម​ម្នាក់​រើ​ជើងញាក់លេងឌឺដងខ្ញុំ។ ដៃពួកគេកាន់លើកាំភ្លើងយន្ត។

«អាចនិយាយសាជាថ្មី ឱ្យល្អជាងនេះ!» ខ្ញុំព្រមាន​។

ដោយ​លើកចិញ្ចើមភ្ញាក់ផ្អើល Ignazio ឌឺខ្ញុំ៖

«អ៊ីចឹងឯងមិនមែនប្រញាប់ទៅរួមភេទទេ?»

ថាហើយ​បបូរ​មាត់​ខាង​លើ​របស់​ជននេះពេបចុះក្រោមយ៉ាង​​កោង​ដោយ​ការ​ខ្ពើមរអើម​។ គេនិយាយបន្ថែម​៖

«Luca វាចេះអីខ្លះ ក្រៅពីដឹកញីមកចិញ្ចឹម​ឈ្មោល?»

ខ្ញុំទម្លាក់ភ្នែកគិត​ហើយឆ្លើយ៖

«គាត់ធ្វើឱ្យពួកយើងមានមោទនភាព ដោយការពង្រីកទឹកដី តំបន់កាន់កាប់ហើយសម្លាប់ពួកចចកអានាថា!» ​

មេក្រុមម៉ាហ្វីយ៉ា គ្រហឹមមិចភ្នែកសម្លឹងមកសេចក្តីក្លាហាន​លើឫកពានិងខ្លួនខ្ញុំ មុនពេលដែលហាមាត់និយាយបន្ថែម៖

«ឮទៀតថា ឯងក៏ជាមិត្តនឹងអាឡិច ដែលបានសម្លាប់កូនប្រុសអញ!»

ខ្ញុំ​មិន​និយាយ​អំពីAlekទេ ខ្ញុំតបឡើង៖

«​Luca បាន​ទុក​ពេល​ឱ្យ​ពូ​កាន់​ទុក្ខ​បី​ឆ្នាំ!  ដល់​ពេលយើងនិយាយពីការងារយើងហើយ!»

Ignazio ទះតុទាំងកំហឹង។ ភ្នែក​ខ្ញុំ​ប៉ះ​អាវុធដែលពួកគេជុំវិញភ្ជង់មក។

«នៅលើសាកសពរបស់អញ ក្រែងមាន​លុយ​មួយសេនឱ្យទៅពួកឯង!»

នៅពេលដែល Ignazio ខឹងញ័រ  ខ្ញុំឃើញមុខរបស់ Tiana អណ្តែតឡើងមកនៅក្នុងភ្នែក។ សេចក្តីសង្ឃឹមនិងស្នាមញញឹម​ ដ៏អស្ចារ្យនៅក្នុងភ្នែករបស់នាង រំឭកឡើងវិញអនុស្សាររាល់ពេលដែលខ្ញុំថើបនាង។ ការហូរនូវកម្ដៅស្នេហ៍ពីថ្ពាល់របស់នាង ភាពអៀនខ្មាសរបស់នាង នាងពិតជាដឹងគុណខ្លាំងណាស់សម្រាប់អ្វីៗទាំងអស់ដែលខ្ញុំបានយកចូលទៅក្នុងជីវិតនាង។

របៀប​ដែល​នាង​មើល​មក​ខ្ញុំ ដូច​ជា​ខ្ញុំ​ជា​ចម្លើយ​ចំពោះ​ការ​អធិដ្ឋាន​​ទាំង​អស់​ក្នុងលោកនេះត្រូវបាន​ទទួលពរជ័យ។ ខ្ញុំត្រូវតែរស់ ហើយវិលទៅរៀបការ។ ក្នុង​ចង្វាក់​បេះដូង ខ្ញុំបង្កើនភាពព្រហើន ហើយ​​ស្ទាប​ស្ទង់​មើល​ទីធ្លា​ក្រោម​ផ្ទះ។

អ្នកយាមប្រាំនាក! ដើរចុះឡើងទៀត។  ពីរនាក់ឈរក្បែរយើងនិងប្រាំបីនៅធ្លាខាងមុខ។

បុរសដប់ប្រាំនាក់នៅរង់ចាំសម្លេះខ្ញុំ។

ភ្នែករបស់ខ្ញុំសម្លឹងទៅ Lorenzo ដែលមើលទៅប្រយ័ត្នប្រយែងនិងមិនហ៊ានរំលងមេគាត់ទេ។ គាត់ជាកូនម្នាក់​​ដែល​មិនមែន​ជា​កូន​ប្រុស​សំណព្វ​របស់ Ignazio ព្រោះ​គាត់​ជា​ខ្ទើយ ហើយ Prodi ចាត់​ទុក​គាត់​ថាទន់ខ្សោយ។ តាមពិត សម្រាប់ភ្នែកខ្ញុំ Lorenzo ជា​មនុស្ស​ស្ងប់ស្ងាត់ គ្រាន់តែប៉ាគេមិនស្រលាញ់និងមិនអនុញ្ញាតឱ្យធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​ទាំង​អស់។ Riccardo ដែលត្រូវអាឡិចសម្លាប់ ទើបជាកូនកោងកាច​ដែលជននេះស្រលាញ់និងទំយើ។

«ឯងនឹងស្លាប់ អាលូកាគ្មានមួយសេន​ហើយខ្ញុំនឹងទៅវេនីស រំលោភសំផឹងកូនក្រមុំរបស់ឯង!»

កំហឹងផ្ទុះឡើងនៅពីក្រោមភ្នែករបស់ខ្ញុំ ការគ្រប់គ្រងទាំងអស់របស់ខ្ញុំក្នុងទ្រូងបានរលាយបាត់ ហើយខ្ញុំក៏ចាប់កាំបិត steak បង្ហោះយ៉ាងលឿនសំដៅចូលទៅក្នុងបំពង់ករបស់ Ignazio បញ្ចប់ភាសាមាក់ងាយ​ធីអាណា​។  ឈាមរបស់គាត់ហូរដូចប្រភពទឹកជោកៗជាំៗលើកម្រាលតុធ្លាក់ពេញឥដ្ឋ។

ដៃនិងដៃអាវរបស់ខ្ញុំត្រូវប្រឡាក់ដោយឈាម នៅពេលដែលខ្ញុំចាប់​ញឹងLorenzo ហើយលើក ទៅរងកាំភ្លើង​ជាខែលការពារ។

«WAIT!»

ឆ្មាំម្នាក់៖

«កុំសម្លាប់គាត់!»

«បាន!»

ខ្ញុំ​បន្តអូសចំណាប់ខ្មាំងដើរដកថយទៅរកជញ្ជាំងជ្រុងការអារខ្នង​ទាំង​ក្រឡេក​មើល​ជុំវិញ​ខ្លួន​ជា​និច្ច ហើយ​រាប់​ថា​មាន​បុរស​ប៉ុន្មាន​នាក់​នៅគ្រហឹម​ខមដាក់ខ្ញុំ។ ខ្ញុំ​ចុច​ចុង​កាំបិត​ទៅបំពង់​ក​របស់ Lorenzo ហើយ​ឃើញ​ពន្លឺ​នៃ​ការ​ភ័យ​ស្លន់ស្លោ​នៅ​ក្នុង​ភ្នែក​អ្នក​យាម​បានញាំងឱ្យ​បបូរមាត់​ខ្ញុំ​កោង​ឡើងញញឹម​ដាក់ពួកគេ។

«បោះកាំភ្លើងចោលក្នុងអាងទឹក!»

ពួកគេមើលមុខគ្នា ​ខ្ញុំចុចឱ្យមេគេស្រែកឡើងគ្រលួច ឈាមក៏ហូរ ជនរងគ្រោះ​ក៏ស្រែក៖

«ដាក់កាំភ្លើង!»

ក្បាលរបស់ Ignazioផ្កាប់និងតុក្រោយស៊ូបានពីរបីដង្ហើមចុងក្រោយ។

មាត់របស់ខ្ញុំខ្សឹបដាក់កូនGayរបស់គាត់ដោយ​ និយាយប្រាប់ថា៖

«ហើយ…..ឯងជា Prodi តែម្នាក់គត់ដែលនៅរស់ Lorenzo! ឯងនឹងទទួលខុសត្រូវមរតកទាំងអស់​ឱ្យLucaការពារឯងសោយសុខជាមួយប្រុសៗហូលីវូដ  ឬឯងចង់ទៅតាមកំដរប៉ាឯង?»

ពាក្យតបរបស់ជននេះឮផុតៗ៖

«ខ្ញុំព្រម!»

«អត់ឮ!»

គេស្រែកព្រោះខ្ញុំច្បាមបន្ថែមឈឺខ្លាំង៖

«ខ្ញុំ​នឹង​សន្យា​មាន​ភក្ដីភាព​ចំពោះ​លូកា!»

ភ្នែកខ្ញុំបង្វិលទៅប៉ះអ្នកយាមគ្រប់ៗគ្នា ប៉ុន្តែកង្វល់ចម្បងរបស់ខ្ញុំគឺក្នុងចំណោមនោះមាន​ម្នាក់ប្រាកដជាគូស្នេហ៍របស់Lorenzoដែលមិនទម្លាក់ដៃ​ ភ្នែកគេសែនបារម្ភ។ ខ្ញុំគ្រហឹម៖

«ឯងចង់ឃើញវាងាប់?»

«Santino ដាក់កាំភ្លើង!»

កូនរបស់មេម៉ាហ្វៀបញ្ជាទាំងភ័យខ្លាចខណៈភ្នែករបស់ Santino បានចាក់សោលើខ្ញុំ ជាមួយកំហឹងឆេះយ៉ាងជ្រៅនៅក្នុងការសម្លឹង។

«គេនេះសង្សារឯង? យើងមិនសម្លាប់ទេ យើងយកប្រពន្ធយើងមកស្បថ!»

ឮខ្ញុំសន្យាហើយ ទឹកមុខគេនេះក៏ធូរស្រាល ហើយបោះកាំភ្លើងទៅក្នុងទឹកដែរ។

នៅពេលដែលខ្ញុំរុញ Lorenzo ទៅរកគេ គេទទួលយកភ្លាម។ ដោយប្រើកាំបិតនៅដៃស្តាំរបស់ខ្ញុំ ខ្ញុំមើលឃើញ​ Santino ទាញ Lorenzo ទៅនៅពីក្រោយរាងកាយរបស់គេដើម្បីការពារគាត់កូនម៉ាហ្វៀ។

មគ្គុទ្ទេសក៏ទូលំទូលាយចំពោះគណនីធនាគារដែលត្រូវបានរារាំងសម្រាប់និស្សិតអន្តរជាតិនៅប្រទេសអាឡឺម៉ង់ ខ្ញុំនិយាយដោយស្ងើចស្នេហា​របស់ភេទដូចគ្នា៖

«ស្រលាញ់គ្នាខ្លាំង!!! អូខេ​ធ្វើ​ការ​បង់ប្រាក់​មួយ​រយ​លាន​អឺរ៉ូ! ខ្ញុំនឹងចេញឱ្យពួកឯងសោយសុខ!»

​ សាច់ដុំទាំងអស់នៅក្នុងខ្លួនរបស់ខ្ញុំត្រូវបានរុំយ៉ាងតឹងនៅពេលដែល Lorenzo ជីកយកទូរសព្ទ ចេញពីហោប៉ៅ ខណៈម្រាមដៃរបស់អ្នកយាមម្នាក់ទៀត វារយឺតៗឆ្ពោះទៅរកអាវុធលាក់ក្នុងអាវ។

មុន​ពេល​ជននោះធ្វើបាន ​ ខ្ញុំ​ក៏ក្លេមួយជើង ខ្ទាត។ ឈាម​របស់​ជននេះខ្ទាតលើដៃ​ខ្ញុំ ​ហើយខ្ញុំបានបង្វិលដកកាបិត​មកវិញយ៉ាងរហ័ស​ទប់នឹង​ការវាយប្រហារមួយត្រួតទៀតពី Santino ។

ជើងរបស់យើងរំកិលយ៉ាងលឿន ហើយផ្លុំក៏កាន់តែលឿននៅពេលយើងប្រឈមមុខនឹងការចេញ​។

Fuck ម្នាក់នេះ រហ័សខ្លាំង ល្អណាស់ អ៊ីចឹងបានសមជាសង្សារកូនប្រុសមេម៉ាហ្វៀ។

ខ្ញុំ​លូកទៅរៀបដល់​ហើយ Lorenzo ស្រែក​ឡើងថា៖

«Dio! ឌីអូ! ឈប់!”

Santino ចាប់កដៃរបស់ខ្ញុំ ហើយការតស៊ូដោយកាំបិតបានកើតឡើង។ អស់មួយសន្ទុះ ជននេះ​ក៏ប្រើកម្លាំងបង្វិលចុងកាំបិតខ្ញុំឆ្ពោះមករកទ្រូងខ្ញុំម្តង​។

ខ្ញុំមួម៉ៅណាស់។ ពួកអង្គរក្សនៅរត់ចុះឡើងជុំវិញនេះ ខ្ញុំមិនចង់វាយគ្នាដល់​អស់​កម្លាំងទេ។  ខ្ញុំសន្ធប់អស់កម្លាំង ហើយសង្កត់ក្បាលវាទៅលើតុ ប្រឈមនឹងថៅកែដែលទើបស្លាប់។

Lorenzo ស្រែក​ថា៖

«ឈប់ៗៗៗៗ កុំសម្លាប់គេ! ខ្ញុំបានផ្ទេរប្រាកហើយ! ខ្ញុំ​ស្បថ!!! ខ្ញុំនឹង​ស្មោះ​ត្រង់! សុំ!!! កុំសម្លាប់គាត់!»

ខ្ញុំបានរុញ Santino ចុះរឹតទាប។

«ឱ្យពួកអស់នេះក្រាប!»

ពួកគេធ្វើតាមបញ្ជាដែលចេញពីមាត់ខ្ញុំ នៅពេលខ្ញុំចុចកាំ​បិតលើកញ្ចឹងកពីក្រោយរបស់ Santino។

«ខ្ញុំវេរ​លុយហើយ នឹងមិនមានការតដៃអីទៀតទេ! សូមអង្វរ!»

ទូរសព្ទរបស់ខ្ញុំញ័រនៅក្នុងហោប៉ៅ…. សឹងមិនខ្ចី​ទាំង​ដកដង្ហើមនិង ​មិន​ដក​ភ្នែក​ចេញ​ពី Santino ដៃ​ខ្ញុំ​ទាញ​ឧបករណ៍​ចេញ​ពី​ហោប៉ៅ​របស់​ខ្ញុំ។

«€100000000-00 បានទទួលប្រាក់»

ការងារបានបញ្ចប់!!!

ភ្លាមៗនោះទូរសព្ទរបស់ខ្ញុំចាប់ផ្តើមរោទិ៍ ហើយឃើញឈ្មោះរបស់ Luca លេចលើអេក្រង់ ខ្ញុំឆ្លើយ​។

«បេសសកម្មចប់!»

«ឡូយខ្លាំង!» លូកានិយាយ

«ឯណា Ignazio?»

«ស្លាប់ហើយ! Lorenzo ឥឡូវនេះជាអ្នកទទួលខុសត្រូវ គ្រប់យ៉ាង​ហើយគាត់ស្បថថាស្មោះត្រង់នឹងស​ម្ព័ន្ធលោក!​»

ខ្ញុំបង្វែរកាមេរ៉ាទៅ។ លូកា​ឃើញ​ម៉ាហ្វៀក្នុងតំណែងថ្មីហើយជាកូនប្រុសដែលមេម៉ាហ្វៀកំណាច់គិតថាជាហ្គេយ៍អសមត្ថភាព តាមពិតទៅគេ មិនមានកម្លាំង តែគេមានគំនិត និងចេះបត់បែន​។

សម្លឹងកូនប្រុសស្បងរបស់សាកសពហើយ Luca ងក់ក្បាល​និយាយ បន្ត​តាមវីដេអូថា៖

«សម្រាកបានអាម៉េនី! ២សប្តាហ៍ សម្រាប់ក្រេបទឹកឃ្មុំ!»​

មេថ្មីឈ្មោះ Lorenzo ដឹងច្បាស់ណាស់ថា ប្រសិនបើមិនសម្រប ដើម្បីនៅចាយទ្រព្យសម្បត្តិ​ឪពុកគេទេ នោះខ្សែឈាមនៃត្រកូលម៉ាហ្វៀ Prodi អាចនឹងត្រូវលុបចោល អស់ស្អាតពីផែនដី។

គេស្រែកឡើងថា Armani Signor De Santis ត្រូវមាន​សុវត្ថិភាព!

ខ្ញុំចាកចេញ ទាំងអារម្មណ៍សម្រាក!

អ្នកយាមគ្រប់រូបដកថយ នឹងមើលខ្ញុំដូចសត្វស្ទាំង ពេលខ្ញុំដើរតាមផ្លូវ  ទ្វារ​បើកស្វ័យប្រវត្តិ ​ហើយ​ពេល​ខ្ញុំបានចាក​ចេញ​ពីវិមាននេះ ​​ខ្ញុំ​ដក​ដង្ហើម​វែងៗបន្ថែម​។

នៅលើឡាន​ ខ្ញុំសំងំ​ជូតកាំបិតដែលស្អិតឈាមសម្ងួតយឺតៗ លុយជាច្រើន​ត្រូវបានវេរមកជាភាគរយរបស់ខ្ញុំ ហើយលោតលើស្គ្រីនខ្ញុំ ដែលធ្វើឱ្យខ្ញុំនឹកដល់មនុស្សស្រីម្នាក់…..លុយទាំងនេះជារបស់នាង។

ខ្ញុំជាន់ហ្គា​ហើយចេញ​ឡានទៅទាំង​​ដក​ដង្ហើម​ធំ។ ឧបសគ្គជីវិតគ្រានេះ….រួចរាល់ហើយ។ Tiana គឺជារបស់ខ្ញុំ។