ស្រទន់មន្តស្នេហ៍ – Meysansotheary

រឿង៖ ស្រទន់មន្តស្នេហ៍ ភាគ៣៣(ភាគបញ្ចប់)
នាយពាណិជ្ជនាំស្រីស្អាតទាំងពីរចូលដល់ភូមិគ្រឹះរបស់អ្នកប្រុសធំ  នៅពេលដែលមេឃងងឹតទៅហើយ។ សភាពស្ងប់ស្ងាត់ខុសពីធម្មតា រួមទាំងការទាក់ទងសង្វារលែងចូល កាន់តែធ្វើឱ្យប្រុសស្រីទាំងបីងឿងឆ្ងល់។ ប៉ុន្តែភូមិន្ទនៅរក្សាអាកប្បកិរិយាធម្មតា សួរទៅកាន់អ្នកបម្រើចំណាស់៖

«មីងអន! សង្វារនិងមនោរាចេញទៅតាំងពីថ្មើរម៉ាន?»

«ជាងមួយម៉ោងហើយ លោកភូមិន្ទ!»

ភូមិន្ទនិយាយបន្តដោយទឹកមុខស្មើ៖

«មីងប្រាកដជាដឹងទីកន្លែងដែលពួកគេទៅ!!»

ប៉ុន្តែអ្នកបម្រើ វ័យចំណាស់ហាក់មិនមានអ្វីប្រែប្រួលនៅក្នុងអាកប្បកិរិយារបស់គាត់ ឡើយ គាត់ឆ្លើយមកវិញទាំងញញឹមឱនលំទោន៖

«ខ្ញុំម៉េចនឹងដឹងបានទៅ បើចៅហ្វាយទាំងពីរមិនប្រាប់ផង? អីចេះចុះណា៎! ចាំពេលដែលអ្នកនាងតូចនិងលោកប្រុសធំវិលមកកាលណា ចាំមីងខលទៅជម្រាបលោកភូមិន្ទភ្លាម ឬមួយក៏មីងជម្រាបអ្នកប្រុសធំឱ្យទាក់ទងត្រលប់មកវិញ!»

ស្ត្រីនោះនិយាយតាមសម្រួល ប៉ុន្តែទឹកមុខ ដេត ភូមិន្ទ ប្រែប្រួលកាន់តែម៉ឺងម៉ាត់ឡើងៗ ធ្វើឱ្យគាត់រក្សាអាកប្បកិរិយាដដែលលែងកើតក៏ចាប់ផ្ដើមកែប្រែសម្ដី ៖

«ឬមួយក៏លោកក្មួយភូមិន្ទអង្គុយលេងសិនក៏បាន! ចាំមីងអនទៅរៀបចំទឹកនិងបង្អែមផ្លែឈើ!».

ភូមិន្ទ មិនឆ្លើយ តែគេប្រិចភ្នែកជាសញ្ញាយល់ស្របនឹងយោបល់របស់គាត់។ ស្ត្រីនោះដកខ្លួនទៅចង្ក្រានបាយមិនទាន់ផុតផង ដួង មេត្រី ដែលនៅនិយាយទូរសព្ទក្នុងឡាននៅឡើយ ដើរចូលមកដល់។ នាងឃើញថាគ្មានអ្នកណាទៀតក្រៅតែពីបីនាក់នាង ស្រទន់ និងភូមិន្ទ ក៏ចាប់ផ្ដើមនិយាយខ្សឹបៗប្រាប់៖

«បងមិន្ទ! លោកស្នងការរងទើបតែខលមកមិញនេះ! អ្វីដែលមេត្រីឱ្យគាត់ស៊ើបបានចេញលទ្ធផលហើយ ជនសង្ស័យដែលប៉ូលិសរកឃើញមុននេះបន្តិច ក៏ព្រមសារភាពថា តូច មនោរា បានជួលពួកគេឱ្យកាត់ផ្ដាច់ហ្វ្រាំងឡានឪពុកម្ដាយខ្លួនឯង! បងសង្វារប្រាកដជាកំពុងស្ថិតក្នុងគ្រោះថ្នាក់!»

ស្រទន់ខ្ទប់ មាត់ ចំណែកភូមិន្ទក្រោកពីសាឡុង ហើយងាកខ្វាច់ទៅរកបន្ទប់បាយ គេពិតជាឃើញមីងអនម្នាក់នោះទៅណាមិនឆ្ងាយ ហើយលួចស្ដាប់ពួកគេនិយាយគ្នាប្រាកដមែន។ ជាមួយនឹងជំហានមួយៗ តែទឹកមុខសៅហ្មង នាយពាណិជ្ជបោះជំហានលឿនស្លេវតម្រង់ទៅស្ត្រីនោះ។ មីងអនហាក់ភ័យភិតរហ័សខុសពីធម្មតា មិនទាន់មានអ្នកណាថាគាត់យ៉ាងណាផង ស្រាប់តែគាត់គ្រវីក្បាលបដិសេធជាមុនទៅហើយ៖

«កុំធ្វើអីមីង! មីងមិនដឹងអ្វីទាំងអស់!»

ដេត ភូមិន្ទ ធ្វើមុខស្មើ ហើយឆ្លើយតបម៉ឺងម៉ាត់៖

«មីងដឹង!»

«អត់ទេ! មីងថាមិនដឹង គឺមិនដឹងហើយ!»

ដេត ភូមិន្ទនៅតែរក្សាឥរិយាបថរឹងមាំ មិនដកភ្នែកចេញពីស្ត្រីនេះ ធ្វើឱ្យគាត់ខំនិយាយមកបន្ថែមទៀតថា៖

«ក្មួយមិន្ទ! កុំសម្លុតធ្វើបាបមនុស្សចាស់! មីងពិតជាមិនដឹងអីពិតមែន!!»

ដេត ភូមិន្ទ និយាយមួយៗពន្យល់គាត់៖

«មីងអន! មីងធ្លាប់ជួយកុហកឱ្យអ្នកនាងតូចរបស់មីងប៉ុន្មានដងហើយ? ពេលនេះ តូច មនោរា កំពុងស្ថិតនៅក្នុងការតាមរករបស់ប៉ូលិស គេធ្វើរឿងមិនល្អជាច្រើនដែលសុទ្ធតែត្រូវជាប់ទោសធ្ងន់ៗ គ្មានថ្ងៃចេញទេ! បើប៉ូលិសមកដល់ ហើយមិនអាចរកគេឃើញ មីងនេះហើយដែលជាប់ក្នុងមុខសញ្ញាសួរនាំរបស់គេ! គេមានសិទ្ធិឃុំខ្លួនមីងគ្រប់ពេល!»

ស្រទន់និង ដួង មេត្រី ដែលស្ថិតនៅក្នុងស្ថានភាពភ័យភិតច្របូកច្របល់ បានតាមឃ្លាំមើលសកម្មភាព ដេត ភូមិន្ទ និងស្ត្រីម្នាក់នេះពីដើមដល់ចប់។ នៅទីបំផុត ដូចការគិតទុករបស់នាយកពាណិជ្ជកម្ម ស្ត្រីនោះមិនអាចលាក់ការបានយូរឡើយ គាត់ក៏ចាប់ផ្ដើមឆ្លេឆ្លា ស្វះស្វែងរកវិធីនឹងបានការពារខ្លួន៖

«អ្នកនាងតូចប្រហែលជានាំអ្នកប្រុសធំទៅចម្ការនៅលើភ្នំ! កន្លែងផ្នូររបស់ឪពុកម្ដាយ!»

ដេត ភូមិន្ទ រេភ្នែកគិត។ គេគិតថាគេអាចរកកន្លែងនោះឃើញ ប៉ុន្តែគេនៅតែសួរនាំ៖

«ហេតុអីមីងច្បាស់ម៉េះថាគេពិតជាទៅកន្លែងនោះជាមួយគ្នា?»

ស្ត្រីចំណាស់គិតចុះគិតឡើង រួចទើបដាច់ចិត្តនិយាយ៖

«ម្សិលមិញ អ្នកនាងតូចចេញទៅកន្លែងនោះម្ដងហើយ គឺយកសម្លៀកបំពាក់ស្អាត និងអាហារមួយចំនួនទៅជាមួយ! មីងមិនបានសួរនាំទេ ព្រោះគិតថាប្រហែលជាទៅអុជធូប ប៉ុន្តែយប់មិញមីងឃើញវិក្កយបត្រខោអាវរៀបការនៅក្នុងធុងសំរាម! មីងខ្លាចតែ…»

«ខ្លាចអីទៅ?»

នេះគឺសំណួររបស់ ដួង មេត្រី ដែលអន្ទះសាជាងគេក្នុងចំណោមប្រុសស្រីទាំងបី។ ចំណែក ដេត ភូមិន្ទ នៅអត់ធ្មត់រកវិធីឱ្យស្ត្រីនោះនិយាយចេញមកនូវអាថ៌កំបាំងផងទាំង ឡាយតាមដែលគាត់បានដឹង។

វគ្គ

តើមនោរានឹងរៀបការជាមួយបងប្រុសខ្លួន?

ចំហាយ ត្រជាក់ស្រេងដោយសន្សើមរាត្រីបានដាស់ឱ្យអ្នកប្រុសធំដឹងខ្លួនមក វិញទាំងមានអារម្មណ៍ឈឺចុកចាប់ពេញរាងកាយ។ ដែលគេចម្លែកក្នុងចិត្តនោះ គឺរើខ្លួនមិនបាន ប្រែមិនកើត ព្រោះជាប់ក្នុងចំណងដ៏មាំ។ រួមផ្សំជាមួយបរិយាកាសងងឹត ក្នុងកូនផ្ទះចាស់របស់ឪពុកម្ដាយធម៌ គេរឹតតែជឿថា នេះគឺជាសុបិន ពុំមែនជាការពិតនោះឡើយ។ គេធ្មេចភ្នែកទៅវិញ ព្រោះក្បាលនៅឈឺ ប៉ុន្តែបើកភ្នែកមកវិញកាលណា ប្រទះឃើញ តូច មនោរា ក្នុងតួអង្គកូនក្រមុំដ៏ស្រស់ស្អាតស្ថិតនៅចំពីមុខខ្លួន។

បុរសប្រមូលស្មារតីមកវិញ ហើយចាប់ផ្ដើមធ្វើការពិចារណា ហើយហៅឈ្មោះនាងតិចៗទាំងងឿងឆ្ងល់៖

«តូច?»

តូច មនោរាញញឹម ហើយដើរចូលមកក្បែរ ពេលដែលនាយព្យាយាមរើខ្លួន។ នាយដឹងថាអ្វីម្យ៉ាងមិនប្រក្រតីកំពុងតែកើតមានឡើង។ ពិតណាស់វាគឺជារឿងដ៏អាក្រក់ជួជាតិដែលសូម្បីតែក្នុងយល់សប្ដិ ក៏អ្នកប្រុសធំមិនធ្លាប់នឹកស្មានដល់។

ទោះបីយ៉ាងណា សតិអារម្មណ៍របស់នាយចាប់ផ្ដើមភ្លឺស្វាងបន្តិចម្ដងៗ នៅពេលដែលពាក្យសម្ដីរបស់ស្រទន់លេចឡើងក្នុងការចងចាំរបស់នាយ «តូច មនោរា ធ្វើពុតទេ! គេគ្មានឈឺអីទាំងអស់! មុននេះ គេទើបតែបើកឡានមកពីក្រៅ ហើយជជែកឡូឡាដាក់ខ្ញុំ បងសង្វារឈប់ចាញ់បោកគេទៅ!»។

សង្វារសម្លឹងមុខប្អូនស្រីដែល ពេលនេះបញ្ចេញមកដោយចំហនូវសេចក្ដីស្នេហាឆ្កួតលេលារបស់នាង។ នាងលូកម្រាមដៃទាំង១០មកច្បូតផ្ទៃមុខបងប្រុស ខណៈដែលគេមិនអាចសូម្បីតែគេចចេញ។  សំឡេងនារីមានបញ្ហាផ្លូវចិត្តម្នាក់នេះលាន់មកស្អកៗ រអាក់រអួល៖

«បងធំនឹកឃើញម៉េចដែលចង់ប្ដូរកូនក្រមុំយក ដួង មេត្រី?»

នាយវិចិត្រករមិននិយាយអ្វីទាំងអស់ ទោះបីជាគេអាចនិយាយបាន។ គេតាមដាននាង ហើយចោទសួរខ្លួនឯងនូវសំណួរជាច្រើន។ ប្រស្រីភ្នែករបស់នាង និងស្នាមញញឹមដែលមិនសមទំនងជាមនុស្សមានសតិគ្រប់គ្រាន់បានធ្វើ ឱ្យបេះដូងនាយចុកពើត។ នរៈសង្ហាត្រិះរិះយ៉ាងរហ័ស៖

«ប៉ាម៉ាក់អើយ! កូនពិតជាទុកមនោរា រហូតដល់ឈឺធ្ងន់យ៉ាងនេះមែនឬ?»

តូច មនោរានិយាយបន្តមកកាន់កែវភ្នែកបុរសនេះ៖

«បងធំគិតម៉េចបានជាចង់បោះចោលមនោរា ហើយយកនាងស្រទន់មកធ្វើជាប្អូន?»

ភាព នឹងនរបស់នាយគឺជាបច្ច័យល្អមួយជួយនាយឱ្យរកមធ្យោបាយបន្ទាន់ ក្នុងការទប់ទល់នឹងស្ថានការណ៍បែបនេះ។ មនោរាតាមដានយ៉ាងណាក៏មិនឃើញភាពខុសប្លែកណាមួយលេចឡើងក្នុង អាកប្បកិរិយារបស់បុរសម្នាក់នេះឡើយ នាងចាប់ផ្ដើមវង្វេងវង្វាន់ងឿងឆ្ងល់ ព្រោះតែគេមើលទៅដូចជាមិនភិតភ័យ មិនក្រោធខឹង ហើយនៅតែសម្លឹងមកនាងដោយអាណិតអាសូរ។

ទឹកភ្នែកនាងស្រក់ចុះលាក់លើផែនថ្ពាល់ដែលពេញដោយម្សៅក្រែម ហើយនាងចាប់ផ្ដើមស្រែកសន្ធាប់ដាក់នាយដោយទោសៈ៖

«ក្រែងបងឯងសន្យាថា មិនទៅណាចោលតូច? ពេលប៉ាម៉ាក់ស្លាប់ បងឯងសន្យាថានឹងថែទាំតូច? ហេតុអីបងឯងទៅស្រលាញ់ស្រីផ្សេង? ហេតុអីអ្នកដែលបងឯងរៀបការជាមួយមិនមែនតូច…»

«អ្នកណាថា?»

គឺគេនិយាយកាត់សម្ដីនាង ធ្វើឱ្យនាងអាក់មកវិញជាបន្ទាន់ ហើយលង់ទៅក្នុងសម្រស់លើផ្ទៃមុខរបស់គេ។

ពេលដែលនាងជ្រួលច្រាល់ ហើយងឿងឆ្ងល់អន្ទះសា បុរសសង្ហានិយាយឡើងបន្តទៀត៖

«មនុស្សស្រលាញ់គ្នា គេចងដៃចងជើងគ្នាអ៊ីចឹង?»

គេសួរស្រាលៗ ស្មើនឹងស្នូរបេះដូងរបស់នាងដែលលោតដង្ហក់ឡើងចុះ។ នាងមិនដឹងទេថា នាងខ្លួនឯងជាមនុស្សឆ្លាតវៃ ប៉ុន្តែគ្មានសុទិដ្ឋិនិយម និងបានបាត់បង់ទៅនូវសមត្ថភាពក្នុងការបែងចែកហេតុផលខ្មៅស ល្អឬអាក្រក់ ចំណែក វង្ស សង្វារ គេមានទាំងប្រាជ្ញា ទាំងបទពិសោធន៍ ព្រមទាំងភាពនឹងនដែលជាអាវុធដ៏មុតស្រួច។

«បងនិយាយកុហកមេត្រីទេ តូច! បងធ្វើគ្រប់យ៉ាងដើម្បីឱ្យគេដោះដៃចោល ដេត ភូមិន្ទ ព្រោះបងចង់ឱ្យ ដេត ភូមិន្ទ ទៅសងពាក្យសន្យារបស់បងជាមួយស៊ីវីដែលមានជាមួយគ្នាមកតាំងតែពី តូចៗ! ដួង មេត្រី ជាស្រីឫកធំ! ពីដើមមក បងមួយម៉ាត់ក៏មិននិយាយរកគេផង បងមានរឿងអីចង់បានគេមកធ្វើជាប្រពន្ធ?»

មនោរាស្រក់ទឹកភ្នែកលើសដើម ហាក់ទុកពេលឱ្យគេនិយាយបន្ត៖

«តូចមើលខ្លួនឯងក្នុងកញ្ចក់ទៅ! ប្អូនស្រីរបស់បងជាកូនក្រមុំដែលស្អាតជាងគេបំផុត ជាមនុស្សស្រីដែលចេះការងារផ្ទះសព្វសារពើ ជាមនុស្សស្រីដែលបងរស់នៅជិតដិតរហូតមក មានហេតុផលអីដែល វង្ស សង្វារ ត្រូវបោះចោលតូច ហើយទៅរើសយកស្រីទាំងអស់នោះ?»

«បងធំកុហក! បើសិនជាពិតមែន ហេតុអីបងធំមិនឱ្យខ្សែដៃពេជ្រនោះមកឱ្យមនោរា? ហេតុអីម្ជុលមាសស្នៀតសក់នោះ បងធំលាក់ពីមនោរា យកទៅឱ្យ ដួង មេត្រី?»

«ព្រោះបេះដូងបងបានឱ្យទៅយើងទៅហើយ! មាសពេជ្រអស់នោះគ្មានបានការទេ!»

មនោរាងក់ក្បាលនិយាយផ្ទួនសម្ដីគេ៖

«ត្រូវហើយ! មាសពេជ្រទាំងនោះគ្មានបានការទេ! គ្មានបានការអីទាំងអស់! តូចត្រូវការតែបងធំម្នាក់គត់! យើងរៀបការជាមួយគ្នាថ្ងៃនេះតែម្ដងទៅ! ណាបងធំណា៎!»

«អូខេ!»

គេឆ្លើយរហ័សណាស់ ធ្វើឱ្យនាងភ្លឹកភ្លាំង ហើយញញឹមទាំងទឹកភ្នែក។ ដូច្នេះមនោរាឈ្ងោកទៅឱប ព្រមទាំងផ្ដេកក្បាលលើទ្រូងនាយដោយយំគគ្រូក។

«បងធំកុហក! បើបងធំស្រលាញ់តូចមែនពិត ពេលនេះហើយនៅមិនព្រមឱបតូចទៀត!»

វង្ស សង្វារទម្រាំអាចទទួលស្គាល់ថា ប្អូនស្រីខ្លួនជាមនុស្សវិកលចរិត អ្វីៗទំនងជាពិបាកកែកុនទៅហើយ។ នាងមិនទាំងដឹងផងថា នាយកំពុងជាប់ចំណង ធ្វើម៉េចនឹងអាចឱបត្រកងនាងបាន? តែនរៈមិនមាត់មិនក ព្រោះយល់ថាបើប្រាប់ឱ្យនាងស្រាយចំណង នាងអាចនឹកកើតក្ដីសង្ស័យវិញមិនខាន។ បុរសនេះក្នុងដំណាក់កាលនេះទៅហើយ នៅតែមានជំនឿចិត្តខ្ពស់ មិនគិតអំពីគ្រោះថ្នាក់របស់ខ្លួនឯង បែរជាគិតស្ងាត់ៗនូវសំណួរដដែលៗថា តើប្អូនស្រីកម្សត់ម្នាក់នេះអាចនឹងព្យាបាលជាដែរឬអត់?

សំឡេងនាយលាន់ឡើងថ្នមៗក្បែរត្រចៀកមនោរា៖

«មានស្រាទេ? ហើយមានអ្វីឆ្ងាញ់ៗដែរអត់? យើងញ៉ាំជាមួយគ្នា ហើយនៅទីនេះជាមួយគ្នាពេញមួយយប់ទល់ភ្លឺ កុំត្រលប់ទៅផ្ទះបានអត់?»

អ្នកប្រុសធំពិតជាអាចគ្រប់គ្រងស្ថានការណ៍បាន ដូចនឹងអត្តចរិតដើមរបស់គេដែលអាចរក្សាអាថ៌កំបាំងករណីវត្ថុបុរាណ មិនពិតនៃគ្រួសារ ដួង សេដ្ឋា ព្រមទាំងករណីភ្ជាប់ពាក្យនឹង ដួង មេត្រីដែលក្រោយមកក្លាយជាវិបត្តិ ក៏មិននិយាយចេញលាក់ទុកក្នុងចិត្តតែម្នាក់ឯង។

«បាន បាន!! ធ្វើអ៊ីចឹងទៅ! យើងនៅជាមួយគ្នានៅទីនេះ! កុំទាន់ទៅផ្ទះ!»

«ចុះឯណាវីយោឡុងរបស់បង? បងចង់លេងវាខ្លាំងណាស់! តូចមានយកមកទេ?»

នាងសញ្ជឹងគិត ហើយសួរនាយវិញ៖

«នៅឃ្លាំងចាស់ នៅដំបូលខាងលើ មានវីយោឡុងចាស់ៗទេ!? បងធំរកនឹកទៅមើល ប្រហែលជាមានមើលទៅ! កាលពីយើងនៅក្មេងៗ បងធំមកលេងនៅទីនេះជាញយ!»

វង្ស សង្វារមិនមាត់មិនក តែគេងក់ក្បាល ហើយប្រិចភ្នែកយល់ព្រម ឃើញដូច្នោះ តូច មនោរា ចាប់ផ្ដើមប្រញាប់ប្រញាល់ស្រាយចំណងឱ្យគេ។ ប្រុសស្អាតក្រោកឡើងសន្សឹមៗ ធ្វើឱ្យនាងកាន់តែលង់ស្នេហ៍ទៅលើនាយ ហើយស្រវាឱបតោងកបងប្រុសនេះសាជាថ្មី។

វង្ស សង្វារបណ្ដោយឱ្យ តូច មនោរា ស្ងប់ចិត្តនៅក្នុងរឿងស្នេហាទទឹងទិសនេះមួយពេលសិន ទើបអ្នកសម្ងំស្ងៀមស្ដាប់ពាក់នាងរវើរវាយ៖

«តូចស្មានតែបងសង្វារឈប់ស្រលាញ់តូច ហើយទៅរៀបការនឹង ដួង មេត្រី ពិតមែន! តូចគិតរួចហើយថា បើមិនបានរស់ជាមួយគ្នា ក៏ត្រូវតែស្លាប់ជាមួយគ្នាឱ្យបាន!»

អ្នកប្រុសសម្ងំគិតរកមធ្យោបាយដែលអាចកែប្រែស្ថានការណ៍ឱ្យវិវត្តទៅល្អជាងនេះបាន គេនិយាយខ្សឹបៗ៖

«តោះយើងដើរលេងទៅ!»

ម្រាមដៃនាយស្រាក់ដឹកដៃនាង ក្រោមស្បៃរាត្រីចច្រប់ដើរពាសពេញផ្ទៃចម្ការនៃត្រកូលដ៏មានទ្រព្យ សម្បត្តិស្ដុកស្ដម្ភ ប៉ុន្តែមនោរាមិនព្រមឱ្យមានអ្នកបម្រើណានៅទីនេះសូម្បីតែម្នាក់ ។ នាងហាក់មានសុភមង្គលយ៉ាងខ្លាំងក្នុងការកាន់ដៃប្រុសស្អាតដែល ខ្លួនស្រលាញ់ដើរកាត់ផ្ទៃចម្ការធំល្វឹងក្រោមរស្មីនៃអំពូល អគ្គិសនីចែងចាំងជាជួរ និងអាកាសធាតុត្រជាក់ឥតហ្មង។ សម្រាប់អ្នកប្រុសធំ គេដឹងថា អ្នកជំងឺប្រភេទដូចនាងត្រូវការភាពស្ងប់ចិត្តទើបអាចឈានឆ្ពោះទៅ រកវិធីព្យាបាលប្រកបដោយប្រសិទ្ធភាព។ នាងកាន់តែជឿលង់ ព្រោះមើលទៅបុរសនេះ ដូចជាមិនចង់ទាមទារត្រលប់ទៅផ្ទះវិញ មិនបានដេញដោលសួររកទូរសព្ទសម្រាប់ទាក់ទងអ្នកណា ជាពិសេសកែវភ្នែករបស់គេឃើញមានតែការអាណិតអាសូរ និងសេចក្ដីស្នេហាដែលនាងច្រឡំថា មានអត្ថន័យដូចខ្លួនចង់បាន។

គេ ធ្វើដូចជាមិនដឹងខ្លួន ប៉ុន្តែសង្វារគ្មានចិត្តនឹងនៅទីនេះរហូតដល់ព្រឹកស្អែកនោះទេ គេលូកហោប៉ៅក្នុងចេតនាចង់ដឹងថា តើសោឡានខ្លួននៅទីនេះដែរឬអត់? ឯមាត់វិញនិយាយធ្វើពើ៖

«តោះ! ទៅចាក់សោឃ្លាំងចាស់រកមើលវីយោឡុងសិន! ចាំបងកូតឱ្យស្ដាប់!»

សោឡានដែលគេរាវរក របូតធ្លាក់ទៅលើស្មៅ ធ្វើឱ្យប្រុសកំលោះឈ្ងោកទៅរើសទាំងសប្បាយចិត្ត ព្រោះបើគ្មានរបស់នេះ ការចុះពីលើភ្នំដ៏ឆ្ងាយ មិនមែនជារឿងរាយស្រួលឡើយ។ ចៃដន្យនៅក្បែរកូនសោដែលដេកស្ងៀម ថែមដោយមកជាមួយនូវរូបថតមួយសន្លឹកដែលជាសក្ខីនៃសេចក្ដីស្នេហា រវាងគេនិងរាជិនី DM។

រហ័សដូចផ្លេកបន្ទោរ គេស្រវាក្ដោបយករបស់ទាំងពីរដោយចិត្តសង្ឃឹមថា តូច មនោរាមិនបានឃើញសន្លឹករូបថតនោះឡើយ ប៉ុន្តែគេគិតខុស ព្រោះគ្រប់កាយវិការរបស់គេគឺជាកម្មវត្ថុសំខាន់ក្នុងកែវភ្នែកនាង។ គេក្រោកមកវិញ ហើយប្រឈមមុខនឹងចុងកាណុងកាំភ្លើងខ្លីដែលស្រីតូចម្នាក់នេះលើក ភ្ជង់មក ដោយប្រើដៃទាំងពីររបស់នាង។ ទឹកភ្នែក តូច មនោរា ហូរមកសស្រាក់ ហើយភាពរីករាយស្លូតបូតរបស់នាងរលាយបាត់សូន្យទៅណា ប្រៀបបីដូចថាអ្នកកំពុងនៅចំពោះមុខ វង្ស សង្វារ ជាមនុស្សផ្សេងម្នាក់ទៀត។

«បងធំនិយាយកុហក! បងធំចង់យកសោឡាន ហើយចាកចេញពីតូច! បងធំជាមនុស្សក្បត់ចិត្ត និយាយមិនពិត បានថ្មីចោលចាស់ ហើយបងធំពិតជានឹងទៅរៀបការជាមួយស្រីនោះ បានជាមានរូបថតជាមួយនឹងវាដាក់តាមខ្លួនគ្រប់ទីកន្លែង!»

វង្ស សង្វារតឹងតែងចិត្ត ហើយគេនៅរកគិតយ៉ាងរហ័ស ក្រែងមានវិធីអ្វីផ្សេងអាចយកឈ្នះទុក្ខសោកមួយពេលនេះ។ គេរក្សាចិត្តមិនតក់ស្លុត ទោះបីជាដឹងហើយថា លទ្ធភាពដែលនាងកេះកៃអាចកើតឡើងគ្រប់ពេលវេលាបាន។ ស្ថានការណ៍កាន់តែអាក្រក់ ព្រោះស្នូរជើងមនុស្សជាច្រើនបានលាន់ឮមកពីចម្ងាយ។

នរៈដឹង ថាវត្តមានអ្នកក្រៅមិនត្រឹមតែមិនអាចដោះស្រាយអ្វីបាន ថែមទាំងនាំមកនូវអារម្មណ៍ទោមនស្សដែលជាបច្ច័យដ៏អាក្រក់ ជះឥទ្ធិពលលើសតិអារម្មណ៍ តូច មនោរា។ សំឡេងស្រីដែលគេស្រលាញ់បំផុតនៅក្នុងជីវិតបានរសាត់លាន់មកតាម ខ្យល់៖

«បងសង្វារឆាប់ចេញពីតូច មនោរាឥលូវនេះ! នាងហ្នឹងហើយជាអ្នកសម្លាប់ប៉ាម៉ាក់បង!»

សម្ដី ដួង មេត្រី មួយឃ្លាបានក្លាយទៅជាការបញ្ចប់នូវសេចក្ដីសង្ឃឹមទាំងឡាយដែល តូច មនោរាទើបនឹងមានប៉ុន្មាននាទីមុននេះ។ នាងដឹងថាអំពើគ្រប់យ៉ាងរបស់នាងនឹងត្រូវបានបងប្រុសម្នាក់នេះ ដឹង ហើយផ្អែកលើអត្តចរិតរបស់គេ នាងក៏ដឹងទៀតថា វង្ស សង្វារ នឹងមិនលើកលែងឱ្យនាងជារៀងរហូត ដូច្នេះហើយ ការស្លាប់ជាមួយគេគឺជាវិធីចុងក្រោយដែលនាងជ្រើសរើសយក។ អ្នកជំងឺផ្នែកស្មារតីបានបាញ់ពីរគ្រាប់ផ្ទួនទៅកាន់រាងកាយបុរស ដែលនាងយល់ថា គ្មានអ្នកណាអាចប្រដូចបាននៅក្នុងជីវិតនេះ។

តាម ថា នាងនឹងទុកតែមួយគ្រាប់ប៉ុណ្ណោះសម្រាប់ខ្លួនឯង ប៉ុន្តែមុនពេលអាចបញ្ជូនគ្រាប់ទីបីទៅកាន់សង្វារ នាងបែរជាលែងអាចកេះកៃ ហើយរាងកាយរបស់នាងក៏ស្រុញចុះសន្សឹមៗតាមពីក្រោយបងប្រុសកំពូលដួង ចិត្ត។

ក្រុមសមត្ថកិច្ចដែលមកជាមួយមេត្រីនិងភូមិន្ទបានសម្រេចចិត្ត ប្រថុចញ៉ុចក្នុងការការពារ វង្ស សង្វារដោយវិធីបាញ់បង្អាក់ឃាតករដូចជានាង។ បុរសជាបងដែលនៅដេកទ្រោបលើស្មៅមិនអាចកម្រើក តែគេនៅតែតាមសម្លឹងនាងដែលកំពុងត្រដរខ្យល់នៅចំពោះមុខ។

«ប៉ាម៉ាក់! ជួយស្រីតូចផង!»

មុនពេលស្រទន់និង ដួង មេត្រី រត់ចូលមកដល់ក្បែរនាយ ត្របកភ្នែកអ្នកប្រុសធំទន់បើកលែងរួច ហើយគេក៏លែងដឹងអ្វីៗទាំងអស់។

វគ្គ

ចុងបញ្ចប់សម្រាប់មនុស្សល្អ

អ្នកប្រុសធំបាន ឃើញឪពុកម្ដាយរបស់នាយនៅកៀកបង្កើយ សូម្បីតែ តូច មនោរា ក៏មានទឹកមុខញញឹមប្រិមប្រិយរួសរាយរាក់ទាក់ ដូចកាលពីវ័យកុមារភាពរបស់គេដែរ។

គេនឹកឃើញអ្វីគ្រប់យ៉ាង រហូតដល់ស្រក់ទឹកភ្នែកជោកជាំ ហើយសន្សឹមៗមិនអាចបិទភ្នែកតទៅទៀតបានឡើយ។ ទីនេះគ្មានទេ ឪពុកម្ដាយនិងប្អូនស្រី គឺមានតែ ដួង មេត្រី និងស្រទន់ដែលប្រកបដោយទឹកមុខព្រួយបារម្ភ ហើយអង្គុយក្បែរបង្អួចជជែកគ្នា។ សង្វារមិនអាចកម្រើកខ្លួនរួច ព្រោះគ្មានកម្លាំងនឹងអាចធ្វើអ្វីបាន ឱ្យលើសតែពីការបើកភ្នែកសម្លឹងជុំវិញខ្លួននោះឡើយ។

គេដឹងថា នេះគឺជាមន្ទីរពេទ្យ ហើយស្រមោលក្រុមគ្រួសារដែលគេបានឃើញអំបាញ់មិញ ប្រហែលជាភាពរវើរវាយនៅក្នុងរយៈពេលត្រូវថ្នាំសន្លប់ និងទទួលការវះកាត់សង្គ្រោះជីវិត។ គេប្រមូលកម្លាំងចង់ប្រែខ្លួនក៏នៅតែមិនអាចធ្វើបាន តែគេអាចសួរខ្លួនឯងនៅសំណួរមួយថា «យើងនៅរស់មែនទេ?»។

សំឡេងគេលាន់ឡើងបានខ្លីៗ ហើយខ្សោយ៖

«មេត្រី!»

គេហៅបានខ្លីហើយតែម្ដងប៉ុណ្ណោះ ក៏ល្មមឱ្យស្រីស្អាតស្ដាប់ឮនាំគ្នារត់មកក្បែរទាំងអំណរ។

អ្នក ប្រុសធំទទួលបានភ្លាមនូវភាពកក់ក្ដៅ ពេលបានឃើញមុខនារីជាទីស្រលាញ់ ប៉ុន្តែមានសំណួរអាទិភាពមួយដែលគេប្រឹងសួរនាងជាបន្ទាន់៖

«តូចនៅឯណា?»

ស្រទន់ជាមនុស្សមិនអាចរៀបទឹកមុខបានល្អ ដូច ដួង មេត្រី បានស្រាប់ទៅហើយ ដូច្នេះហើយកែវភ្នែករបស់នាងជាចម្លើយយ៉ាងពិស្ដារតបទៅកាន់បងយស់។ ពេលដែលនាយធ្មេញភ្នែកទាំងសងខាង រម្ងាប់ការខូចចិត្ត មេត្រីនិយាយឡើងខ្លីៗតបទៅនឹងសំណួរគេ៖

«មនោរាស្លាប់ហើយ! គឺមុនមកដល់ពេទ្យទៅទៀត!»

ទឹកភ្នែកបុរសជាបងប្រុសម្នាក់នេះ នៅតែស្រក់ធ្លាក់មក ទោះបីគេធ្មេញយ៉ាងណា ហើយវិបត្តិចាក់ស្រេះនៅក្នុងគ្រួសាររបស់គេដែលចុងក្រោយទៅ នៅសល់តែខ្លួនឯងម្នាក់ គ្រប់គ្នាសុទ្ធតែជាជនរងគ្រោះនៅក្នុងករណីជំងឺផ្លូវចិត្តដ៏ ធ្ងន់ធ្ងររបស់ក្មេងស្រីម្នាក់ ព្រោះតែការមើលរំលងថាវាគ្រាន់តែជាជំងឺតូចតាច។

ក្នុងជីវិត មនុស្សយើង ទោះបីហេតុការណ៍ល្អឬអាក្រក់បានរំលងទៅយូរប៉ុណ្ណា ក៏វានៅតែបន្សល់ទុកនូវស្លាកស្នាមក្នុងចិត្តជារៀងរហូត។ វង្ស សង្វារបានរក្សាការកាន់ទុក្ខក្នុងនាមជាកូនប្រុសច្បងនៃគ្រួសារ វត្ថុបុរាណគម្រប់បីឆ្នាំ ទើបគិតគូរពីសុភមង្គលខ្លួនឯងក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយអ្នក នាងធំរបស់ DM ប៉ុន្តែករណី ដេត ភូមិន្ទ និងស្រទន់គឺជារឿងផ្សេង…។

នៅពីលើបន្ទប់ដដែលនៃសណ្ឋាគារក្រុងសៀមរាប ស្រទន់និយាយខ្សឹបៗប្រាប់កូនរបស់នាងដែលតូចច្រមក់ទើបតែបានពីរឆ្នាំ៖

«កន្លែងនេះហើយដែលប៉ាកូនឯងលបមើលម៉ាក់! លួចថតរូបម៉ាក់ ហើយចុងក្រោយក៏កូតទ្រចែចង់ម៉ាក់!!»

នាងដឹងថាក្មេងតូចម៉េចនឹងអាចយល់នូវពាក្យសម្ដីទាំងនេះបានទៅ? ដូច្នេះគោលដៅរបស់នាងគឺប៉ារបស់គេដែលនៅពីក្រោយខ្នង។ នាយពាណិជ្ជកម្មដើរមករកភរិយា ហើយលូកដៃក្រសោបទាំងកូនទាំងម្ដាយក្នុងរង្វង់ដៃ ភ្នែករំពៃទៅរកទីតាំងមណ្ឌលក្មេងកំព្រាដែលពេលនេះកំពុងត្រៀម លក្ខណៈផ្លាស់ប្ដូររូបរាង។

«ម៉ាក់កូនឯងហ្នឹងហើយ! ដែលដឹងថាខាងលើនេះមានប្រុសស្អាតម្នាក់ ធ្វើឯងឯណាចេញមកច្រៀងរាល់យប់! ហើយដឹងអត់កូន? គ្រាន់តែប៉ាបើកភ្លើងខៀវកូតទ្រមួយភ្លាម ក៏ចោលក្មេងតូចទៅម្ខាងរត់ឡើងមកផ្ដោះផ្ដងជាមួយប៉ាដល់ខាងលើនៀក! អាតូចកូនប៉ាត្រូវប្រយ័ត្ន ពេលធំឡើងត្រូវប្រយ័ត្នឱ្យបានមែនទែន ក្រែងត្រូវស្រីៗគេបោកយកកូនប្រើដូចប៉ាបានសម្រេច!»

នារីជាម្ដាយដ៏ស្រស់ក្មេងខ្ចី ក្ដាប់មាត់មិននិយាយស្ដីថាអ្វីតបនឹងបុរសនេះ ប៉ុន្តែនាងលូកម្រាមដៃទៅក្ដិចនាយដែលនៅពីក្រោយខ្នង ហើយដូចរាល់ដងអ៊ីចឹង ម្រាមដៃនាយក្រឡះមករហ័សរហួនមិនត្រឹមតែជាការពារខ្លួនឯង ថែមទាំងគ្រប់គ្រងលើបាតដៃនាងបានទាំងស្រុង។

គេខ្សឹបតិចៗជាមួយនឹងស្នាមថើបផ្ដល់ទៅឱ្យភរិយា៖

«កុំកាចខ្លាំងពេក! ប្រយ័ត្នប្ដីរត់បាត់ ទៅរកស្រីក្មេងៗ អស់អ្នកណាឱបទៅ!»

«មើលមុខខ្លួនឯងផងទៅ ដេត ភូមិន្ទ! តិចច្រឡំថាខ្លួនឯងសង្ហាដូចកាលពីបីឆ្នាំមុនទៅ! អួក!»

ប្រុសស្អាតញញឹម ហើយតបតដោយសំឡេងស្រាលៗ មិនខុសអីពីកាលដែលទើបនឹងសាងស្នេហ៍ជាមួយគ្នាគ្រាដំបូង៖

«ម៉េចបានកាយណាយចិត្ត មើលប្ដីខ្លួនឯងលែងឃើញស្អាត លែងឃើញសង្ហា ទៅចាប់អារម្មណ៍នឹងអាណាកំបាក់អន្សាណាវិញទៅ?»

«កុំមាត់អាក្រក់ពេក ដេត ភូមិន្ទ! បងឯងចង់ឱ្យកូនធំឡើង ចេះនិយាយពាក្យអស់នេះដែរមែនអត់?»

ដេត ភូមិន្ទឆ្លើយវិញធ្វើហី៖

«អ៊ើ! ហើយឱ្យនិយាយម៉េចវិញ? ស្មានតែនេះកំពុងនៅលើឆាកឬក៏នៅក្នុងកុន? ទុកពាក្យល្អៗ ពាក្យពិធីការរបស់យើងហ្នឹងទៅប្រដៅពួកពិធីការិនី ពួក Super Star របស់ខ្លួនទៅ! កុំច្រឡំយកប្រដៅដល់ទាំងប្ដីទៀត!»

នាងក្នាញ់នឹងមាត់របស់គេដែលនៅនឹងអ្នកណាក៏មើលទៅមិនងាយមាត់ មិនងាយក តែមកក្បែរនាងពេលណា វាចាស្ដីចាក់ទឹកមិនលិច។ គេនេះពិតជាមនុស្សលាក់ពុត គួរឱ្យស្រលាញ់ជាងគេនៅលើលោកនេះ។

«អូន ឈប់និយាយទៀតហើយ! តោះរៀបចំខ្លួន ដល់ម៉ោងចេញទៅភ្នំពេញវិញហើយ! ស្អែកបងយស់រៀបការត្រូវទៅមើលថាមានអ្វីជួយបានខ្លះ?»

នាងបម្រុងចូលទៅក្នុងដោយរើចេញពីដៃនាយ ប៉ុន្តែស្វាមីម្នាក់នេះនៅតែចចេសចង់បន្តដំអក់ឈរឱបប្រលោមគ្នានៅ ទីនេះដដែល មិនទាន់ដាច់ចិត្តចេញទៅណា។

«នៅបន្តិចទៀតទៅ! ស្អែកខានស្អែក គេឈូសឆាយកន្លែងនេះអស់ហើយ! ឃើញត្រាក់ទ័រអត់? គ្មានទៀតទេកន្លែងក្មេងកំព្រានៅកៀកនឹងសណ្ឋាគារជាន់ខ្ពស់ ក៏ប្រហែលគ្មានទៀតដែរនូវមនោសញ្ចេតនារវាងបេះដូងពីរដែលរត់រកគ្នា ដោយផ្លោះកាត់របងដ៏ខ្ពស់នេះ!»

តាមពិតនាងរំភើបចិត្តនឹងពាក្យរបស់គេ ប៉ុន្តែស្រីតូចធ្វើជាលើកកែងដៃអុកពោះគេតិចៗ ហើយនិយាយបង្អាប់៖

«អ្នកណាគេរត់រកបងឯង? បេះដូងអ្នកណា កាលនោះគេមិនទាន់ដឹងអ្វីជាស្នេហាផង លួចស្រលាញ់គេតែម្នាក់ឯងទេដឹង?»

គេមិនចុះចាញ់ក៏សួរវិញផ្ទាន់នឹងមាត់របស់នាងដែលចចេសរឹងរូស៖

«ចឹងនិយាយមកមើល៍! ចេះស្រលាញ់គេពីពេលណាទៅអ្ហាស៎! កូនក្មេង?»

«គ្មានអ្នកណាខ្វល់នឹងឆ្លើយសំណួរបងឯងទេស៎! សួរច្រើនណាស់! មនុស្សអណ្ដែតអណ្ដូង! តោះកូនតោះ! កុំរវល់ជាមួយពួកសិល្បករអត់ល្បី! ម្ង៉ៃៗកូតតែទ្រ លួចថតតែរូបកូនស្រីគេ សង្សារហូរហៀរកៀរនៅនឹងជើង! ហើយបើថា កូនឯងធំឡើងខូចដូចប៉ា ប្រយ័ត្នម៉ាក់វ៉ៃណ៎ា! តោះទៅផ្ទះអ៊ំយស់ល្អជាង!»

វគ្គ

អនាគតរបស់យើងគឺយើងខ្លួនឯងជាអ្នកសម្រេច

ប្រហែល ជាមានតែ ដួង មេត្រី ទេដែលជាកូនក្រមុំស្អាតជាងគេនៅក្នុងកែវភ្នែក វង្ស សង្វារ អ៊ីចឹងហើយបានជាគេឃើញនាងកាលណា ក៏ឈរភ្លឹកស្មារតី។

«អ្នកប្រុសធំថាសុំចូលមកបន្ទប់តែងខ្លួនតែមួយភ្លែតទេ! សុំមើលមុខអ្នកនាងមេត្រីឱ្យបានបន្តិចនឹងចេញទៅវិញហើយ!»

ស្រីស្អាតញញឹមងាកមុខចេញមិនសម្លឹងនាយ តែនាងញញឹមខ្ជឹប ហើយឆ្លើយតបទៅនឹងផ្នួងការម្នាក់នោះ៖

«ហើយបងឯងឱ្យគាត់ចូលមកធ្វើអី?»

នារីអ្នកតុបតែងឮសម្ដីកូន ក្រមុំកាលណា ងើយទៅមើលប្រតិកម្មខាងកូនកំលោះ ក៏ឃើញអ្នកប្រុសធំ មិនមាត់មិនក គិតពីញញឹមគយគន់រូបសម្រស់ទេពធីតារបស់ខ្លួន។ ម្ល៉ោះហើយ អ្នកផ្នួងការមានតែដកថយចេញទៅក្រៅសិន ទុកឱ្យពួកគេមានឱកាសបញ្ចេញមនោសញ្ចេតនាទៅវិញទៅមក។ នៅក្នុងបរិយាកាសស្ងាត់ជ្រងំ គេចាប់ផ្ដើមវាចាទៅកាន់ស្រីស្នេហ៍ដែលដកដង្ហើមយឺតៗ រង់ចាំស្ដាប់សម្ដី អនាគតស្វាមី។

«បងឱ្យយករូបគំនូរចេញមកទាំងអស់ ដាក់តាំងចាប់ពីផ្លូវចូលមកតែម្ដង ម៉េចក៏មិនឃើញ?»

«បងសង្វារ! ចង់ឱ្យមង្គលការថ្ងៃស្អែកត្រូវគេសរសេរថា ធ្វើឡើងនៅក្នុងសារមន្ទីរមែនអត់?»

«អត់ទេ! បងចង់ឱ្យគេដឹងថា គំនូរមានប៉ុណ្ណា បងធ្លាប់នឹកខូចចិត្តប៉ុណ្ណឹងដង! ព្រោះមិនដែលគិតថាពួកយើងមានថ្ងៃនេះ!»

នាងងើបចេញពីតុ សម្អាង ហើយបែរមកសម្លឹងគេ។ នាងដឹងថាចិត្តគេនៅតែលាយឡំគ្នារវាងទុក្ខសោកក្នុងអតីតកាលដែល ទម្រាំប្ដូរបានមកជាសុភមង្គលក្នុងបច្ចុប្បន្នកាលត្រូវបាត់បង់ ជីវិតមនុស្សសំខាន់ៗរបស់គេ ហើយបន្សល់នូវរឿងរ៉ាវជាច្រើនដែលពិបាកនឹងបំភ្លេច។ នាងដឹងទៀតថា ឈុតកូនក្រមុំលើខ្លួននាង ធ្វើឱ្យគេនឹកឃើញដល់ការតុបតែងខ្លួនមុនពេលស្លាប់របស់ តូច មនោរា។

បី ឆ្នាំមកនេះ គេទុកពេលឱ្យខ្លួនឯងធ្វើចិត្ត ប៉ុន្តែវាពុំមែនជាការងាយស្រួលដូចកាលដែលសរសេរហើយលុបចេញបាន នោះឡើយ។

ស្រីស្អាតញញឹម ហើយវាចាថ្នមចិត្តបុរសនេះ៖

«វង្ស សង្វារ! ថ្ងៃក្រោយទៅ បងមិនបាច់គូរច្រើនយ៉ាងនេះ ហត់យ៉ាងនេះនោះទេ! ពេលណាឱ្យតែបងចង់ឃើញអូន ដួង មេត្រីនឹងបង្ហាញខ្លួននៅពីមុខបងភ្លាម បានដែរអត់?»

គេញញឹមដោយលើកដៃម្ខាងផាត់សក់នារីអភិជន។

«បើអូនមិនមក បងនឹងទៅរកអូនភ្លាមដូចគ្នា!»

នាងលោខ្លួនទៅឱបត្រកងរាងកាយអ្នកប្រុសធំ ផ្ទប់មុខទៅក្នុងដើមទ្រូងរបស់នាយដែលពេញដោយកម្ដៅនៃសេចក្ដីស្នេហា។

«ហើយចុះបងឯងប្រុងឈរឆ្កឹង រង់ចាំតែខាងស្រីឱបមុនអ៊ីចឹងប៉ុន្មានដងទៀត វង្ស សង្វារ? បើមិនចេះឱបគេទេ ត្រដរការប្រពន្ធមកធ្វើអី មនុស្សគល់ឈើ!?»

សំឡេងគេលាន់មកតិចៗ តែដៃគេក្រសោបមកលើប្រាណនាង៖

«អាល័យតែឱបគ្នាហ្នឹងហើយ អ្នកនាងធំ! អាមិន្ទនិងស៊ីវីនៅចាំខាងក្រោម! ចំណែកអាល្អិតមួយនោះ រើកកាយពេញផ្ទះទៅហើយ! ជួយមើលផង! កុំឱ្យវាចូលទៅបន្ទប់គូរគំនូរបងបានឱ្យសោះ!»

«និយាយដូចមិនចេះស្រលាញ់ក្មួយអ៊ីចឹង!»

«ខ្ជិលណាស់! ជិតមានកូនខ្លួនឯងហើយ!»

នាងសម្លក់គេ ហើយច្រាននាយចេញពីផ្លូវ ធ្វើដំណើរឆ្ពោះទៅរក ដេត ភូមិន្ទនិងស្រទន់។ ដោយស្រទន់ជាប់រវល់នាំកូនប្រុសទៅលេងសួនខាងក្រៅ ដេត ភូមិន្ទក៏បានឱកាសសួរនាំពីសុខទុក្ខអតីតគូដណ្ដឹង។

«វាឈប់សញ្ជប់សញ្ជឹង ធ្វើមនុស្សគល់ឈើហើយនៅ?»

«គាត់តែប៉ុណ្ណឹងទៅហើយ!»

ដេត ភូមិន្ទងក់ក្បាល ហើយនិយាយ៖

«អូខេ! ឱ្យតែសប្បាយចិត្ត បើមេត្រីត្រូវការបងឱ្យទៅជួយនិយាយវា ប្រាប់មក!»

នាងនិយាយមួយៗទៅកាន់មនុស្សជិតស្និទ្ធម្នាក់នេះ៖

«មានតែពេលវេលាតែប៉ុណ្ណោះដែលអាចជាមធ្យោបាយល្អបំផុត! បងមិន្ទដឹងអត់? តាមពិត មនោរាឈឺធ្ងន់យូរហើយ! ដែលបងសង្វារស្ដាយបំផុត គឺគាត់មិនបានតាមដានប្អូន ហើយជួយមនោរាទាន់ពេល! មនោរាមើលឃើញរូបគំនូរទាំងអស់នៅក្នុងឃ្លាំងក្រោមដីថាជារូប ស្រទន់ ទាំងការពិតគឺជារូបរបស់មេត្រីទាំងអស់! អ្នកបម្រើម្នាក់នោះ មីងអននោះហើយដែលអាក្រក់ជួជាតិ ឃើញអ្នកនាងខ្លួនឯងវង្វេងស្មារតី ក៏រក្សាជាការសម្ងាត់ទុកប្រើប្រាស់ជាប្រយោជន៍រកប្រាក់! បងមិន្ទគិតទៅមើល រឿងរបៀបនេះកើតឡើងនៅក្នុងជីវិតគាត់ តើឱ្យគាត់បំភ្លេចបានឱ្យស្រួលៗកើតដែរទេ?»

ដេត ភូមិន្ទវាចាលើកទឹកចិត្តបកទៅកាន់នាងវិញ៖

«វាសំណាងណាស់ដែលមានមេត្រី! ការយល់ចិត្តជាវិធីល្អជាងគេ ដើម្បីជួយវា! ចាំសម្ដីបងណា៎! បងឡើងទៅនិយាយលេងនឹងវាសិន!»

សំឡេងស្រទន់លាន់មកពីមាត់ទ្វារ៖

«ខ្លាចតែអ្នកដែលថាទៅនិយាយលេងហ្នឹងទៅរករឿងឈ្លោះប្រកែកគ្នាផង ក៏មិនដឹង! CEO ដួង មេត្រីកុំទុកចិត្តគាត់ឱ្យសោះ!»

ទោះយ៉ាងណា នាយពាណិជ្ជនៅតែចាកចេញទៅបាត់ ចំណែក ដួង មេត្រី ងាកមកញញឹមសួរនាំមេក្រុមស្រទន់មន្តស្នេហ៍៖

«ហៅ CEO ដល់ពេលណាទៀតទៅ? ពិបាកទទួលស្គាល់បងថ្លៃម្នាក់នេះឬក៏យ៉ាងម៉េច?»

ស្រទន់ញញឹម ហើយអង្គុយចុះក្បែរស្រីមានឋានៈ នាងនិយាយតបទៅវិញ ដោយក្ដីរំភើបច្រាលពេញផ្ទៃមុខ៖

«បងយស់មានសំណាងខ្លាំងណាស់ដែលបានភរិយាល្អគ្រប់លក្ខណៈសម្បត្តិ! ប្អូនស្រីឯណាដែលមិនសប្បាយចិត្តដែលឃើញបងប្រុសខ្លួនបានល្អរបៀប នេះ?»

«ចុះម៉េចហើយក្រុមគ្រួសារ? មិនមែនសួរពីបងមិន្ទទេណា៎! ឃើញហើយថាអ្នកទាំងពីរមានសុភមង្គល គួរឱ្យច្រណែនណាស់! មានក្មួយតូចដ៏គួរឱ្យស្រលាញ់ម្នាក់នេះទៀត! តែចង់សួរពីរឿងបងប្អូនផ្សេងៗទៀត ហើយប៊ីនោះយ៉ាងម៉េចទៅហើយ? ឮបងមិន្ទថាចង់ឱ្យគេមកធ្វើការនៅក្រុមហ៊ុន តែមិនឃើញមកសោះអ៊ីចឹង?»

ស្រទន់ញញឹមឆ្លើយតបវិញ៖

«ប្អូនប្រុសខ្ញុំម្នាក់នេះជាមនុស្សស្រលាញ់សេរីភាព! គេដើរហើរបើកការរកស៊ីជាមួយមិត្តភ័ក្ដិ! ប៊ីមានចរិតកែប្រែបានរហ័ស មិនចូលចិត្តពឹងពាក់អ្នកដទៃ ក៏មិនចង់ឱ្យសាច់ថ្លៃពេបជ្រាយរិះគន់! ឮសូរបងស្រីខ្ញុំប្រាប់ថា ប៉ុន្មានខែចុងក្រោយនេះ គេឧស្សាហ៍បានផ្ញើលុយមកផ្ទះជួយបងជួយក្មួយ! ចំណែកពណ្ណរី គេរើសបានថ្ងៃខែហើយ!»

«ជាមួយអ្នកថតរូបម្នាក់នោះមែនទេ? ល្អខ្លាំងណាស់! តួនាទីជាបងក៏ធូរស្រាលជាងមុនដែរដែលបងប្អូនសុទ្ធតែមានគោលដៅ អស់!»

«ស្រទន់ត្រូវអរគុណបងមេត្រី! ក្រៅពីបងមិន្ទទៅ DM គឺជាជីវិតទីពីររបស់ខ្ញុំ ជាកន្លែងដែលខ្ញុំបានស្គាល់អេមី និងមនុស្សល្អៗជាច្រើនទៀត ក៏ជាសាលារៀនឥតបង់ថ្លៃ ហើយបានកែច្នៃខ្ញុំឱ្យក្លាយទៅជាអ្វីដែលពីមុនមក! ខ្ញុំខ្លួនឯងក៏មិនជឿថាមានថ្ងៃនេះ! គ្មាន DM ក៏គ្មានទេស្រទន់មន្តស្នេហ៍ ហើយក៏គ្មានផងដែរនូវលទ្ធផលល្អៗទំាងអស់នេះ!»

«យើងក្លាយជា គ្រួសារ ជាអ្នកផ្ទះតែមួយហើយ! បងយស់របស់យើង គាត់គ្មានប្អូនឯណាក្រៅពីយើងទៀតទេ ស្រទន់! ឈប់គិតរបៀបដូចអ្នកដទៃទៅ! មនុស្សយើងបានទទួលលទ្ធផលអ្វី អាស្រ័យទៅលើការប្រព្រឹត្ត និងការគូសវាសរបស់ខ្លួនឯងផ្ទាល់! ស្រទន់មើលបងថ្លៃម្នាក់នេះចុះ តើរីករាយយ៉ាងណាដែលបានរកឃើញភាពពិតប្រាកដរបស់ខ្លួនឯង! ផ្លាស់ប្តូរ និងវាយបកសម្រាប់ខ្លួនឯង! ដ្បិតមេត្រីបានរៀនច្រើនពីពិសោធន៍នៃទុក្ខវេទនា ហើយជឿថា មនុស្សយើងបានសប្បាយ ឬមិនសប្បាយចិត្តគឺមិនមែនដោយសារកាលៈទេសៈ ឬមជ្ឈដ្ឋានណាទំាងអស់ ប៉ុន្តែដោយការរៀបចំរបស់យើង ការសម្រេចចិត្តរបស់យើងដោយខ្លួនឯង!»

ចប់ដោយបរិបូរណ៍…

រឿង៖ ស្រទន់មន្តស្នេហ៍ ភាគ៣២
វគ្គ

មធ្យោបាយរបស់តូច មនោរា

នៅក្រៅសាលមហោស្រពភីរៈនៅរង់ចាំពណ្ណរីជាស្រេច។ ដឹងអីស្រីតូចរត់មកក្បែរគេ ហើយរាក់ទាក់ជាងរាល់ដង៖

«មិញថតរូបខ្ញុំច្រើនណាស់មែនអត់?»

«ម៉េច? ចង់ទិញយកវិញមែន?»

«អត់មានលុយទេ! ពានរង្វាន់ក៏ធ្លាក់ រូបក៏មិនស្អាត រាសីធ្លាក់ចុះយ៉ាងនេះហើយ មានអ្នកថតរូបម្នាក់ប្រុងធ្វើបាបជំរិតយកលុយទៀត?»

ប្រុសស្អាតឱនកខ្សឹបក្បែរត្រចៀកនាង៖

«កុំង៉ក់ពេកមើល៍! រាសីស្រុតចុះអីទៅ? យើងសំណាងពេកហើយ កើតមកមានគេស្រលាញ់ច្រើន!»

នាយនិយាយហើយ បញ្ចេញផងដែរនូវសេចក្ដីស្នេហានៅលើផ្ទៃមុខដែលសម្លឹងទៅរកនាង។

កែវ ភ្នែកនាងបើកមកភ្លឺចិញ្ចាចហាក់បីដូចជាសុភមង្គលនៃការដែលបាន បងស្រីត្រលប់មកវិញ បានធ្វើឱ្យ ពៅ ពណ្ណរី ភ្លេចអស់នូវទុក្ខព្រួយសៅហ្មងដែលខ្លួនបានជួប។ ភីរៈនិយាយបន្ថែមដោយសម្លឹងទៅក្នុងកែវភ្នែកភ្លឺថ្លារបស់ស្រី ស្អាត៖

«ចេះស្រលាញ់គេឯងវិញផង!»

ពៅ ពណ្ណរីញញឹមខ្ជឹប ហើយមិនដកកែវភ្នែកចេញពីនាយឡើយ។ មើលគ្នាអស់ចិត្ត ទើបនាងបែរខ្លួនរត់ចេញទៅតោងដៃបងស្រី តែមុននឹងចេញ នាងឆ្លៀតងាកមកផ្ដាំទៅកាន់បេះដូងជាងថតរូប៖

«គេកំពុងតែចេះហើយណា៎!»

ស្រទន់ដឹងថាភីរៈបានដូចបំណងក្នុងការយកចិត្តស្នេហ៍ពី ពៅ ពណ្ណរី។

ចេញពីគេបានប៉ុន្មានជំហាន នាងងាកមកខ្សឹបប្រាប់ប្អូន៖

«ឡើងទៅចាំលើឡានជាមួយបងស្រីធំសិនទៅ! បងទៅរកប៊ីសិន!»

ពណ្ណរីបើកភ្នែកមូលក្លុំសួរវិញភ្លាម៖

«គាត់មកដែរ? តោះទៅជាមួយគ្នា!»

«កុំអី! សំពត់ឯងវែងពិបាកដើរណាស់!»

ពណ្ណរីនៅស្ងៀមតាមមើលដំណើរបងស្រីកម្សត់ម្នាក់នេះដែល ប្រញាប់ប្រញាល់ចាកចេញទៅ។ នាងដឹងថា ស្រទន់មានចេតនាមិនចង់ឱ្យនាងទៅ ខ្លាចនាងឆេវឆាវធ្វើឱ្យខូចការណ៍ថាឱ្យប៊ីនូវពាក្យពេចន៍អាក្រក់ ផ្សេងៗ។ នាងដកដង្ហើមធំ ហើយដើរទៅរកបងស្រីច្បងដែលរង់ចាំឆ្ងាយពីគេឯង ព្រោះតែគាត់មិនមានទំនុកចិត្តចំពោះសម្លៀកបំពាក់របស់ខ្លួន។

នៅ ខាងណេះ ស្រទន់ពិតជាបានរកឃើញប៊ី។ គេអង្គុយច្រងុកក្បែររបងងងឹត ហើយជក់បារីបង្ហុយទ្រលោម។ មុនពេលចូលទៅរកគេ នាងខំរំពៃមើលឆ្វេងស្ដាំ ក្រែងបានឃើញគូស្នេហ៍គេដែលមានឈ្មោះរិទ្ធិនោះ។ មិនឃើញមានអ្នកណា នាងចាប់ផ្ដើមបើកកាបូបដកប្រាក់ដើរចូលទៅក្បែរព្រមទាំងហុចវាទៅ ឱ្យប្អូន។

«ឈប់ជក់បារីទៅ! ហើយបើអាចទៅផ្ទះវិញ អាចបំភ្លេចចោលអ្វីៗទាំងអស់ពីមុនមកបាន ក៏ទៅផ្ទះជាមួយបងឥលូវនេះ!»

ប៊ីដែលខូចបង់រូបសម្រស់ស្គមកំព្រឹងពេញទៅទុក្ខព្រួយ កែវភ្នែករលីងរលោង ហើយចចេសបន្តជក់បារីដើម្បីបន្លប់នូវអារម្មណ៍ក្ដុកក្ដួល។ បងស្រីដាក់លុយទៅក្នុងហោប៉ៅអាវគេ ហើយនិយាយ៖

«បើយប់នេះ បងប្អូនយើងបានញ៉ាំបាយជាមួយគ្នា តើល្អយ៉ាងណាទៅ?»

ប៊ីនៅតែមិនមាត់មិនក ធ្វើឱ្យនាងខំនិយាយបន្ថែមទៀត៖

«ពណ្ណរីនិងបងស្រីចាំយើងនៅចំណតឡាន…»

ស្រាប់តែប៊ីឆ្លើយកាត់វិញភ្លាម៖

«ប្រាប់ពួកគេឱ្យបំភ្លេចខ្ញុំចោលទៅ! ខ្ញុំមិនអាចរស់នៅដោយគ្មានបងរិទ្ធិបាននោះទេ!»

ថាហើយ គេក្រោកឡើងបោះចោលកន្ទុយបារី ហើយយំរហាមក្រោមភាពស្រលាំងកាំងរបស់បងស្រី។ មុនពេលចាកចេញទៅ គេងាកមកនិយាយបន្ថែមទាំងរអាក់រអួល៖

«បងឯងក៏អ៊ីចឹងដែរ! ថែខ្លួនផង រៀនមានល្បិចខ្លះទៅ មនុស្សខ្លះដែលមិនត្រង់នឹងយើង មិនបាច់ទៅល្អជាមួយគេពេកទេ ហើយឈប់គិតពីខ្ញុំទៀត!!»

ប៊ីដើរចេញទៅលឿនរ៉េវដោយមិនងាក ក្រោយ ធ្វើឱ្យចិត្តបងស្រីម្នាក់នេះរឹងរឹតតែក្ដុកក្ដួលអាណិតគេ។ នាងដឹងថាប៊ីស្មុគស្មាញ ព្រោះគិតពីអ្នកផ្ទះផង ហើយមិនអាចបោះចោលខាងណោះផង។ នាងគ្រវីក្បាលមួយៗទាំងដណ្ដឹងសួរក្នុងចិត្តខ្លួនឯងហាក់មិនអស់ ចិត្ត៖

«តើស្នេហាពិតជាធំដល់ថ្នាក់អាចបំភ្លេចក្រុមគ្រួសារចោលមែនឬ?»

ប៉ុន្តែការពិតដែលប៊ីកំពុងជួបប្រទះ គឺធ្ងន់ធ្ងរជាងអ្វីដែលនាងកំពុងគិតទៅទៀត។

ពេល មកដល់ផ្ទះជួលវិញកាលណា ប៊ីឃើញនាយរិទ្ធិកំពុងអង្គុយធ្វើមុខក្រញូវ ហាក់ដូចមិនពេញចិត្តជាខ្លាំងក្នុងការដែលខ្លួនចេញទៅមើលប្អូនពៅ ប្រឡងតួឯកឆោមគន់។

ប៊ីដឹងថាម្នាក់នេះមិនមាននិស្ស័យជាមនុស្សល្អ ក៏ប្រហែលជាមិនមានស្នេហាស្មោះសរផង ប៉ុន្តែគេជ្រុលជាលង់ចិត្តក្លាយជាភាគីចាញ់ស្នេហ៍មិនអាចលះបង់ បានទៅហើយ គេដកដង្ហើមធំ ហើយហុចលុយទៅឱ្យ។ ចម្លែកតែមនុស្សដូចនាយរិទ្ធិមាននិស្ស័យឃើញលុយមិនបាន ដូចត្រីឃើញនុយមិនខ្យល់ថាអ្វីក៏ព្រមធ្វើទាំងអស់ ពេលនេះបែរជាសម្លឹងលុយចោល មិនខ្ចីលូកដៃមកទទួល។

«ទុកទៅវិញទៅអាលុយកម្ទេចកំទីនេះ!!»

ឃើញប្រតិកម្មខុសប្រក្រតីរបស់សង្សារ យុវជនកាន់តែកើតចិត្តសង្ស័យ គេដៀងភ្នែកទៅឃើញវ៉ាលិសខោអាវដែលត្រូវបានជននេះរៀបចំរួចជា ស្រេច បេះដូងគេចាប់ផ្ដើមតក់ស្លុត ហើយបើកភ្នែកធំៗ។

«ហើយបងឯងរៀបវ៉ាលិសចេញទៅណា?»

នាយរិទ្ធិសើចឌឺធ្វើវាហី ហាក់មិនចាប់អារម្មណ៍ចំពោះទុក្ខព្រួយរបស់គូស្នេហ៍ទាល់តែសោះ ហើយឆ្លើយផូង៖

«តែរៀបវ៉ាលិស មានន័យថាលែងនៅហើយ!»

ចម្លើយខ្លីនេះ ធ្វើឱ្យប៊ីកាន់តែខ្វល់ខ្វាយ ហើយស្លេកស្លាំង៖

«បងឯងនិយាយអីហ្នឹង? ប៉ិនរករឿងម៉េះ? ក្រែងថាចង់បានលុយអ្ហេះ? ឥលូវបានលុយហើយ ចង់បានអីទៀត?»

«ប្រាប់ប៉ុន្មានដងហើយថាបងមិនចូលចិត្តបងរបស់ឯង! ឥលូវបើឯងស្រលាញ់ណាស់ ចេញពីជីវិតបងទៅ!!»

ប៊ីមួម៉ៅក្រញីសក់ក្បាល ហើយស្រែករអ៊ូ៖

«ខ្ញុំធុញណាស់នៀក! ប្រាប់ប៉ុន្មានដងហើយថាគាត់ជាបងស្រីដ៏ល្អ គាត់មិនបានធ្វើអីខ្ញុំ មានតែជួយខ្ញុំ! នៅសុខៗឱ្យខ្ញុំទៅព្រហើនឈ្លើយដាក់គាត់កើតដែរ?»

នាយរិទ្ធិក្រោកឡើង ហើយហុចឯកសារមួយសន្លឹកមកចំពីមុខប៊ី ធ្វើឱ្យយុវជនជំទង់ហើបមាត់សួរ៖

«ស្អីគេនេះ?»

នាយឆ្លើយរិទ្ធិឆ្លើយតបធ្វើខែងរ៉ែង៖

«ពិសោធឱ្យមើលម៉ោះចឹង! បើបងស្រីឯងពិតជាល្អដូចមាត់ ចាំមើលគេហ៊ានស៊ីញ៉េក្រដាសនេះ ដើម្បីឯងដែរឬអត់?»

ប៊ីបើកភ្នែកធំៗទាញយកក្រដាសពីដៃសង្សារ មកអានទាំងចិត្តពុះពោរ។

«ស្អីគេ? បានក្រដាសឆ្កួតនេះពីណាមក? គំនិតអ្នកណា? ហេតុអីចង់ឱ្យបងខ្ញុំលាឈប់ពី DM?»

ថា ហើយ ប៊ីងើបមុខសម្លក់គូស្នេហ៍ទាំងខឹងណែនទ្រូង ចំណែកនាយរិទ្ធិដ៏ស្រស់សង្ហាជាតារាប្រភេទបញ្ញើក្អែកនិយាយតបមក វិញធ្វើវាហី៖

«មិនមែនក្រដាសឆ្កួតទេ! ឱ្យតែបងរបស់ឯងស៊ីញ៉េលើនេះ ព្រមចេញពីក្រុមហ៊ុន DM ហើយចេញឱ្យផុតពីភ្នំពេញនេះ បងនឹងបានក្លាយជាតួឯករបស់ភាពយន្តខ្នាតធំមិនខាន!»

នៅពេលដែលប៊ីកំពុងតែខឹងស្ទើរស្រក់ឈាមតាមភ្នែក នាយរិទ្ធិនិយាយបន្ត៖

«ការពិសោធនេះល្អណាស់! បើឯងស្រលាញ់បងមែនណាប៊ី ឯងត្រូវតែធ្វើវាដើម្បីបង ហើយបើបងស្រីឯងស្រលាញ់ឯង គេក៏ត្រូវតែធ្វើដើម្បីឯង!»

ប៊ីស្រែកសន្ធាប់ដាក់គូស្នេហ៍ដែលគេសែនស្រលាញ់បាត់មុខមិនបាន៖

«ឈប់ឡប់ទៅ! ប្រាប់មកថាបានគំនិតថោកទាបនេះមកពីណា? កុំថានាង តូច មនោរា ម្នាក់នោះណា៎! ខ្ញុំទៅច្របាច់កវាស្លាប់ឥលូវនេះ!»

នាយរិទ្ធិមិនដែលឃើញប៊ីខឹងដល់ថ្នាក់នេះទេ ដូច្នេះហើយបន្ទាប់ពីឈរសម្លឹងក្មេងជំទង់ដោយភាន់ភាំង គេក៏នឹកឃើញមធ្យោបាយប្រើធម៌ត្រជាក់។ បុរសបញ្ញើក្អែកដើរមកពីក្រោយក្មេងប្រុសដែលកំពុងមានកំហឹង ហើយឱបក្រសោបថើបប្រលោមពីក្រោយដូចស្នេហារវាងប្រុសនិងស្រី។ ត្រូវនឹងរង្វង់ដៃគេកាលណា ប៊ីដឹងថា ខ្លួនឯងមិនអាចរស់ដោយគ្មានបុរសនេះបានឡើយ គិតហើយគេយំគគ្រូក ធ្វើឱ្យរិទ្ធិបានលេសមកនិយាយលួងលោម៖

«ច្របាច់កគេងាប់ទៅ បានប្រយោជន៍អីមកវិញ ក្រៅតែពីជាប់គុក? តែទុកឱ្យគេនៅរស់ បងនឹងបានទៅជា Super Star!»

ប៊ីនិយាយតបវិញភ្លាមទាំងយំសស្រាក់៖

«នឹងអាលបងឯងទៅរកសង្សារផ្សេងទៀត?»

«បើឯងមិនធ្វើតាមបងវិញទេ! យើងត្រូវបែកគ្នា!»

ប៊ីគ្រលាស់ដៃបុរសនោះចេញ ហើយសួរតបវិញទាំងគំរោះគំរើយ៖

«នេះអ្ហេស៎?! មនុស្សស្រលាញ់គ្នា? មនុស្សស្រលាញ់គ្នា គេធ្វើបែបនេះដាក់គ្នាអ្ហេស៎?»

«ព្រោះថាឱកាសមកដល់ហើយ ស្រីអ្នកមាន តូច មនោរា នោះ គេមិនចង់ឱ្យបងស្រីឯងមានគ្រប់យ៉ាងនៅភ្នំពេញនេះ! គេចង់ឱ្យបងស្រីឯងចាកចេញ មុនពេលបងប្រុសគេឱ្យមេធាវីរៀបចំទទួលបងស្រីឯងជាប្អូនស្រប ច្បាប់! នេះជាកម្មរបស់បងឯង! ជួយមិនបាន! ស្រីនោះសន្យាថានឹងទៅSponsor ផលិតកម្មឱ្យថតកុនខ្នាតធំមួយយកបងមកជាតួឯក!»

ប៊ីសើចចំអក ព្រោះហួសចិត្ត៖

«តារាស្អីទៅ?! មិនដែលធ្វើអ្វីដោយសមត្ថភាពទេ ចង់តែបានផ្លូវកាត់! បើមិនបានធ្វើអាក្រក់ រស់វាពិបាកអ្ហី?»

នាយរិទ្ធិឮហើយក្ដៅចិត្តតូង ចាប់លើកក្រដាសគ្រវាត់មកលើប៊ី ហើយនិយាយដាច់ណាត់៖

«ធ្វើបានមិនបាន គ្មានអ្នកណាបង្ខំទេ! បើរកស៊ីញ៉េនោះមិនបាន កុំបាច់មកជួបគ្នា!»

ថាហើយ តារាបញ្ញើក្អែកចាកចេញចោលផ្ទះជួលទាំងខឹងច្រឡោតតោតតូង ចំណែកប៊ីអង្គុយចុះប៉ុក ទាំងមួម៉ៅសៅហ្មងម្នាក់ឯង។

យប់កាន់តែជ្រៅ គេនៅតែមិនត្រលប់មកវិញ ធ្វើឱ្យយុវជនកាន់តែនឹកខ្លោចផ្សាចំពោះវាសនា ស្នេហាដ៏អភព្វរបស់ខ្លួនមកស្រលាញ់ប៉ះចំមនុស្សចិត្តអប្រិយ។

ព្រលឹមស្រាងៗ ពៅ ពណ្ណរី ក្រោកឡើងហាត់ប្រាណដូចរាល់ដង ក៏ប្រទះឃើញសារអស់សង្ឃឹមរបស់ប៊ីសរសេរមកថា៖

«ស្រីពៅ អត់ពីបងទៅឯងត្រូវឈប់មានះ ស្ដាប់បងៗទាំងពីរ ហើយកុំសេពគប់មនុស្សអាក្រក់ បងប្រុសជ្រុលជាខុសមួយហើយ មិនចង់ឱ្យឯងដើរតាមគន្លងរបស់បងទេ! ត្រូវរៀនស្រលាញ់អ្នកណាដែលគេស្រលាញ់យើង កុំស្រលាញ់អ្នកណាដែលយើងស្រលាញ់គេតែម្នាក់ឯង»

ដោយសារតែ SMS មួយនេះ ធ្វើឱ្យបងប្អូនស្រីទាំងបីប្រញាប់ប្រញាល់ទៅរកប៊ីជាបន្ទាន់។ ពួកគេទៅតាមរកនៅផ្ទះជួលគ្រប់ទីកន្លែងដែលប៊ីធ្លាប់ទៅ នៅតែគ្មានដំណឹង។ ម្ល៉ោះហើយ ស្រទន់បានទាក់ទងដេត ភូមិន្ទឱ្យមកជួយគិតគូរ។

រហូតដល់ពេលព្រលប់ទាំងបួននាក់បាន ទទួលដំណឹងថាប៊ីកំពុងអង្គុយផឹកស្រាតែម្នាក់ឯងនៅលើអគារកម្ពស់ ជាង១០ជាន់ ដែលជាបារពេញនិយមសម្រាប់មនុស្សស្រលាញ់ភេទដូចគ្នា។

ពួកគេទៅដល់ឃើញប៊ីស្រវឹងស្រឿងៗទៅហើយ។ ស្រទន់ចាប់ផ្ដើមសួរមុនគេ៖

«ឯងមានរឿងអីប៊ី? ស្អីក៏អាចដោះស្រាយបានដែរ! កុំគិតអីខ្លីៗពេក! ទោះបីយ៉ាងណា ឯងនៅមានបងៗនិងប្អូន!»

ប៊ីងើបមុខសម្លឹងបងៗ ហើយឆ្លើយតបវិញដាច់ៗ ក្នុងសូរសព្ទក្រងួរថា៖

«បងឯងត្រូវប្រយ័ត្នខ្លួន! ស្រីម្នាក់ឈ្មោះ តូច មនោរា វាមិនបានចោលគំនិតក្នុងការធ្វើបាបបងឯងទេ! មើលក្រដាសនេះចុះ! វាប្រើសង្សារខ្ញុំចង់ឱ្យមកបង្ខំខ្ញុំ ឱ្យបោកប្រាស់បងឯងស៊ីញ៉េ!»

ស្រទន់ត្រឹមតែដៀងភ្នែកសម្លឹងក្រដាសនោះ តែ ដេត ភូមិន្ទ លើកយកមកអានមុន។ នាយពាណិជ្ជនិយាយមួយៗ៖

«ឯងខលហៅម្នាក់នោះមកជួបបងមកប៊ី!»

ស្រាប់តែនាយរិទ្ធិលេចមុខមកពីក្រោយខ្នងពួកគេ ដោយសេចក្ដីត្រេកអរ៖

«ខ្ញុំនៅទីនេះហើយ!»

គ្រប់គ្នារួមទាំងប៊ីផងភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថា តារាហេងស៊យម្នាក់នេះជាមនុស្សពេញដោយល្បិចកល តាមដានពីក្រោយប៊ីរហូត ហើយពេលនេះថែមទាំងហ៊ាននិយាយដោយងងើលគ្មានការអៀនខ្មាស៖

«បើបង ដេត ភូមិន្ទ សន្យាព្រមជួយឱ្យខ្ញុំបានល្បី ខ្ញុំនឹងហ៊ានចេញមុខបកអាក្រាត តូច មនោរាឱ្យ!»

ស្រទន់ ដឹងថា មនុស្សដូច ដេត ភូមិន្ទ មុខតែហួសចិត្តជាខ្លាំងដែលប៊ីទៅស្រលាញ់មនុស្សប្រុស ហើយជាប្រុសប្រភេទនេះទៀត។ នាងលួចដៀងសម្លឹងទៅប្អូនប្រុសដែលយំគគ្រូកចិត្តនាងកាន់តែវិលវល់។ សម្ដីប៊ីម្ដងជាពីរដងដែលធ្លាប់និយាយជាមួយនាងលាន់មកវិញក្នុង ការចងចាំ «ខ្ញុំមិនរស់នៅដោយគ្មានគេបានទេ!» នាងនិយាយឡើងមួយៗ មុនពេល ដេត ភូមិន្ទ មានប្រតិកម្ម៖

«ត្រឹមតែចេញពី DM ទេ? អ្ហឹះរឿងច្រើនមែន តូច មនោរា!»

ដៃ នាងទាញក្រដាសពី ដេត ភូមិន្ទ មកកាន់ រហ័សដូចផ្លេកបន្ទោរ នាងលូកយកប៊ិកពីក្នុងកាបូបដៃ មកចុះហត្ថលេខាលើក្រដាសទាំងមិនបានអាន ហើយលើកបង្ហាញតបទៅនឹងនាយរិទ្ធិដែលកំពុងតែត្រេកអរ។

«បានរបស់នេះហើយ ឯងស្បថទៅថា មួយជីវិតនេះមិនធ្វើបាបប្អូនប្រុសយើង ហើយស្បថទៅថាឯងនឹងមិនមានអ្នកណាក្រៅពីប្អូនប្រុសយើង!»

តារាបញ្ញើក្អែកហាក់ត្រេកអរខ្លាំងណាស់ រហូតដល់មិនខ្វល់ពីអ្វីទាំងអស់ ហើយលូកដៃបម្រុងទទួលយកក្រដាស ក្នុងពេលដែលពណ្ណរីលើកដៃខ្ទប់មាត់ ព្រោះភាពតក់ស្លុត។

បានរបស់ដល់ដៃកាលណា នាយរិទ្ធិសើចសប្បាយ ហើយលើកមេដៃឡើងផង៖

«អស្ចារ្យៗ! ពិតជាបងស្រីអស្ចារ្យមែន! អស្ចារ្យណាស់!»

វិញ្ញាសាដែលធ្លាប់គិតបារម្ភថាពិបាក បែរជាមកបានលទ្ធផលធូរស្រួលដូចបកចេក ធ្វើឱ្យគេរួសរាន់ គេឱនពិនិត្យដោយរំភើបឥតឧបមា ហើយនឹកមិនដល់ថា ភ្លាមៗនោះ ក្រដាសត្រូវរបូតពីដៃគេទៅនៅលើដៃរបស់ប៊ី។

ទឹកមុខរបស់ប៊ីធ្វើឱ្យរិទ្ធិចង់ភ័យ តែគេនៅប្រើល្បិចដើម្បីបន្ទន់ចិត្តយុវជននេះ ហើយធ្វើជានិយាយតាមសម្រួល៖

«គាត់ស៊ីញ៉េហើយ ឯងមើលធ្វើអីទៀត! ពីនេះទៅ បងក្លាយជាតួឯកហើយ បងមិនឱ្យឯងពិបាកទេ!»

ខ្វាច់ៗ…..

រហ័សដូចផ្លេកបន្ទោរ ប៊ីហែកកម្ទេចចោលផ្ទាំងក្រដាសនោះតែក្នុងពេលមួយប៉ប្រិចភ្នែក ធ្វើឱ្យនាយរិទ្ធិបើកភ្នែកគ្រលួងស្រលាំងកាំង។

យុវជនជាប្អូនខាំមាត់និយាយ៖

«បងស្រីល្អបានធ្វើតួនាទីខ្លួនរួចហើយ! ប្អូនស្រីល្អក៏បានធ្វើរួចហើយដែរ ! ឥឡូវនេះ…ចាំវេនប្អូនប្រុសល្អម្ដង!»

ទម្រាំតែនាយរិទ្ធិភ្ញាក់ពីភាន់ភាំង ក្រដាសបានក្លាយទៅជាកម្ទេចកំទី ហើរខ្ចាត់ខ្ចាយពាសពេញទៅលើកម្រាលឥដ្ឋទៅហើយ។

«ខ្ទេចអស់ហើយ អាឆ្កួតអើយ!»

នាយរិទ្ធិស្រដីទាំងរន្ធត់ ហើយស្ទុះទៅច្រានប៊ីរុញកៀកទៅនឹងបង្កាន់ដៃ ព្រមទំាងលើកដៃច្របាច់កផង។

«អាចង្រៃឯងមានដឹងថាខ្លួនឯងកំពុងធ្វើអីទេ?» គេស្រែកសម្លុតប៊ីទំាងកម្រោល ធ្វើឱ្យ ដេត ភូមិន្ទ ឈានមកចាប់ឃាត់ចេញ ឯប៊ីខាំមាត់ឆ្លើយតបវិញខ្លីៗ៖

«ដឹង! ដឹងច្បាស់ណាស់!»

ស្រទន់ដឹងថាអ្វីទៅកំពុងកើតមានឡើង។

សម្ដីប៊ីដែលធ្លាប់និយាយជារឿយៗថាមិនព្រមរស់ បើគ្មានម្នាក់នេះ និងភាពអស់សង្ឃឹមក្នុងជីវិតដែលប៊ីបានបញ្ចេញមកក្នុងពេលចុងក្រោយ នេះ បូកបញ្ចូលគ្នាទៅ កាន់តែធ្វើឱ្យប្អូនប្រុសនាងអស់ចិត្តពីស្នេហាគ្មានតម្លៃមួយ នេះ។

ជាពិសេស SMS របស់ប៊ីកាលពីរំលងអធ្រាត្រ រឹតតែបង្ហាញទៀតថា យុវជនក្មេងគ្មានចេតនាចង់រស់នៅកំដរសង្សារអប្រិយនេះតទៅទៀតឡើយ។

អ៊ីចឹងហើយ នាងចាប់ផ្តើមស្រែកហៅឃាត់ខ្លាំងៗតាមការនឹកឃើញភ្លាមៗរបស់ខ្លួន៖

«ប៊ី?»

តែហួសពេលទៅហើយ ព្រោះប៊ីបានប្រតោងខ្លួនសង្សារគេជាប់ ហើយព្យាយាមអូសទម្លាក់ខ្លួនភីងទៅលើកម្រាលឥដ្ឋ ទោះ ដេត ភូមិន្ទ ឃាត់យ៉ាងណាក៏ឃាត់មិនចង់ជាប់។

រាងកាយអ្នកស្រលាញ់ភេទដូចគ្នាទាំងពីររបូតធ្លាក់ទៅលើឥដ្ឋ ហើយប៊ីចាប់ផ្តើមជិះពីលើ និងវាយតបនាយរិទ្ធិ។

«យើងប្រាប់ឯងយូរហើយ ថាកុំឱ្យធ្វើបាបគ្រួសារយើង! ថ្ងៃនោះឯងឱ្យគេមកប្លន់បងភូមិន្ទនិងបងស្រីយើងប៊ិះស្លាប់ប៊ិះ រស់! ស្មានថាយើងមិនដឹង? យើងទុកពេលឱ្យឯងប៉ុន្មានដងហើយ អាចោលម្សៀត?!!»

ភាពតក់ស្លុតកើតឡើងភ្លាមៗ ព្រោះគ្មានអ្នកណាអាចស្មានដឹងពីលទ្ធផលនេះឡើយ ពិសេសរឿងដែលនាយរិទ្ធិនៅពីក្រោយអំពើប្លន់កាលពីយប់ដែលនាងទើប នឹងមកធ្វើការនៅ DM ដំបូង។

ដេត ភូមិន្ទ ចាប់ផ្តើមចុចហៅប៉ូលិស ហើយក្រោកមកទាញឃាត់ប៊ីចេញដោយពន្យល់ផង៖

«ទុកឱ្យច្បាប់គេធ្វើការទៅ!»

ប៊ីបង្អង់ ហើយក្រោកចេញពីគូសង្សារបោកប្រាស់ម្នាក់នេះសន្សឹមៗ។ រិទ្ធិស្ទុះក្រោកធ្វើភ្នែកក្រឡេបក្រឡាប់ បម្រុងនឹងចាកចេញ ប៉ុន្តែទោះបីតារារូបនេះមានរាងរៅខ្ពស់ធំយ៉ាងណា ក៏នៅតែត្រូវ ដេត ភូមិន្ទ ក្របួចកអាវជាប់។ ក្រោមភាពភិតភ័យ ប្រុងឃាត់ផង ទីទើរផងរបស់ស្រទន់ ដេត ភូមិន្ទ និយាយមួយៗ ប៉ុន្តែក្រោធខឹង៖

«ថ្លើមឯងប៉ុណ្ណា? ហ៊ានហៅចោរប្លន់មកផង? ឡានអញនៅឯណា?»

ស្រទន់ ដឹងថាគូស្នេហ៍កំពុងតែសៅហ្មងជាខ្លាំង ព្រោះនឹកទៅដល់ហេតុការណ៍ចាក់ភ្ជង់បញ្ចូលឡានដ៏អាស្រូវកាលពីគ្រា នោះ។ នាងហួសចិត្តដែលមនុស្សម្នាក់នេះមានចរិតជាជនពាលបេះបិទ ត្រឹមតែប៊ីពឹងឱ្យមកឌុបបងស្រី ក៏គង់គេអាចហៅចោរមករៀបល្បិចដាក់អន្ទាក់ដាក់ ដេត ភូមិន្ទ បានទាន់ពេលវេលា។ នាងរេភ្នែកសម្លឹងប្អូនប្រុសកម្សត់ស្នេហ៍ ហើយដឹងថាគេត្រូវការការកាត់ចិត្តដ៏លំបាកក្នុងការបំភ្លេចមនុស្ស សង្ហា តែចិត្តមិនស្មើនឹងសត្វ។

សមត្ថកិច្ចមកដល់លឿនជាងការរំពឹងទុក ហើយនាយពាណិជ្ជចាប់ផ្ដើមដាក់លក្ខខណ្ឌច្បាស់លាស់ទៅកាន់ពួកគេ៖

«ខ្ញុំត្រូវការប្ដឹងម្នាក់នេះពីបទជំរិតទារប្រាក់ និងប្លន់ទ្រព្យសម្បត្តិ បង្ករបួសស្នាមដោយចេតនាលើមិត្តស្រីរបស់ខ្ញុំ!»

វគ្គ

ផ្លូវចុងក្រោយរបស់មនោរា

ស្នូរគោះទ្វារតុកៗ ដួង មេត្រី ងើបមុខចោលស្គ្រីនកុំព្យូទ័រទាំងវាចាអនុញ្ញាត៖

«ចូលមកចុះ!»

នាងឱនទៅធ្វើការវិញ ប៉ុន្តែចាប់អារម្មណ៍ថា អ្នកដែលកំពុងចូលមកនេះមិនមែនជាបុគ្គលិករបស់ DM ដូច្នេះហើយក៏ប្រញាប់ងើបមុខមើលសាជាថ្មី រួចហើយបើកភ្នែកធំៗដោយទោមនស្ស៖

«អ្នកណាឱ្យឯងចូលមក?»

តូច មនោរា ញញឹម ហើយអង្គុយទៅលើសាឡុង មិនខ្វល់ពីភាពស្អប់ខ្ពើមដែលម្ចាស់បន្ទប់កំពុងបញ្ចេញមកឱ្យ ខ្លួន។ ស្រីចិត្តមារនិយាយតបធ្វើព្រងើយ៖

«មកលេងឯងផងមិនបាន? ក្រែងជាមិត្តភ័ក្ដិនឹងគ្នា?»

មេត្រី សង្កត់ចិត្តរេភ្នែកសម្លឹងទៅសម្លៀកបំពាក់នៃកូនស្រីធម៌ផ្ទះវត្ថុ បុរាណដែលប្រើខោខូវប៊យរឹបរាង និងអាវយឺតម៉ាកយីហោដ៏ថ្លៃរបស់ពិភពលោក រំលេចភាពទាន់សម័យ សមណាស់តែជាយុវវ័យដែលមានចិត្តបើកទូលាយ ទទួលយកហេតុនិងផល ព្រមទាំងយល់ចិត្តមនុស្សផងគ្នា ផ្ទុយទៅវិញ យុវនារីដែលរស់ក្នុងគំនរទ្រព្យសម្បត្តិម្នាក់នេះមានភាពខាង ក្នុងខ្មៅកង្វក់ មិនសមថាបានទទួលពាក្យមិត្តភាពពីអ្នកណាទាំងអស់។

រាជិនី DM ធ្វើមុខស្មើ នាងនិយាយមួយៗទៅកាន់ តូច មនោរា៖

«មនុស្សអស់ធំហើយ! មានអីចង់និយាយក៏និយាយមកចុះ! ខ្ញុំគ្មានពេលមើលល្ខោនថ្ពឹនភ្នែកចុះឡើងទេ!»

តូច មនោរា បានលេសក៏ស៊កសៀតឌឺដងមួយរំពេច៖

«អូ! ទើបតែដឹងថា ដួង មេត្រី ក៏ជាមនុស្សចេះចូល Office ចេះធ្វើការអីនឹងគេដែរហ្ន៎! តាំងពីចេះចង់បានប្ដីមក ខំអីខំប្លែកហ្មង!»

ដួង មេត្រីជ្រួញចិញ្ចើមមិនពេញចិត្ត។ នាងចង់បណ្ដេញចេញ តែពាក់កណ្ដាលទៀតកើតចិត្តចង់តបត។ នាងដឹងថា ស្នេហាដ៏ជ្រាលជ្រៅរបស់ខ្លួនលើអ្នកប្រុសធំ បានធ្វើឱ្យនាងមានគំនិតចង្អៀតចង្អល់ជាងមុន ចេះប្រចែប្រចណ្ឌ ហើយកើតចិត្តចង់ចាញ់ឈ្នះ ទោះបីត្រឹមតែពាក្យសម្ដីក៏ដោយ។

នាងនិយាយមួយៗទាំងញញឹមផង៖

«ឯងគិតទៅមើលប្អូនថ្លៃ! បងប្រុសឯងជាអ្នកប្រុសធំ មានជំនួញរាប់លានដុល្លារ បើយើងជាភរិយានេះមិនប្ដូរមកខំធ្វើការខ្លះ តើធ្វើម៉េចសមថាជាអ្នកទៅស្នងមរតកនៅក្នុងត្រកូលអ្នកជំនួញវត្ថុ បុរាណទៅ?»

ដួង មេត្រី ដឹងថាវាចាបញ្ឈឺរបស់នាងខុសស្រឡះពីអត្តចរិតផ្ទាល់ខ្លួន ថែមទាំងអាចធ្វើឱ្យមនោរាយល់ខុសថា នាងត្រូវការទ្រព្យសម្បត្តិរបស់គ្រួសារមួយនេះ ប៉ុន្តែបំណងរបស់នាងគឺចង់ឱ្យ តូច មនោរា ចុកឈាម ឈប់បង្ហាញមុខមកឱ្យនាងឃើញចាប់ពីពេលនេះតែម្ដង។ បានដូចចិត្ត កម្ដៅហិង្សាបញ្ចេញមកក្រឡៅលើផ្ទៃមុខគូបដិបក្ខ។ តូច មនោរា ខាំមាត់ក្រោកពីសាឡុងវឹងដោយនិយាយសង្កត់ពាក្យមុតៗ៖

«មុខក្រាសគ្មានកេរខ្មាស! គ្រាន់តែបម្រុងរៀបការ មិនប្រាកដថាបានរៀបការទេ នាងល្អ! អានេះបើថាឯងកំពុងយល់សប្ដិ ចាំយើងជួយដាស់ឯងឡើង! អ្នកដែលបងសង្វារស្រលាញ់ពិតប្រាកដ បើពុំមែន តូច មនោរា ក៏រឹតតែមិនមែន ដួង មេត្រី មើកៗធុនឯងនេះដូចគ្នា!»

ឃើញ ដួង មេត្រី បើកភ្នែកចិញ្ចាចហាក់កំពុងទាក់ទាញយ៉ាងជ្រៅទៅក្នុងពាក្យអសុរោះ របស់ខ្លួន តូច មនោរា កាន់តែមានកម្លាំងក្នុងការខ្ជាក់ពិស៖

«អ្នកដែលគេស្រលាញ់ គឺនាងស្រទន់! ឯងស្ដាប់ឱ្យច្បាស់! ឃ្លាំងវត្ថុបុរាណជាន់ក្រោមដី ជាបន្ទប់ហាមឃាត់ ផ្ទុកសុទ្ធតែរូបគំរូរបស់នាងនោះដែលគេបានគូសវាសឡើងដោយផ្ទាល់ដៃ ជារៀងរាល់ខែជាច្រើនឆ្នាំមកនេះ!»

តួចិត្តអាក្រក់ឱនទៅក្បែររាជិនី DM ដែលកំពុងតែបញ្ចេញភាពសង្ស័យក្នុងកែវភ្នែក ហើយវាចាបន្តនូវល្បិចមួយរយជំពូករបស់ខ្លួន៖

«ការដែលគេមកធ្វើជាស្រលាញ់ឯង កុហកថាចង់រៀបការជាមួយឯង ក៏គេធ្វើដើម្បីតែនាងម្នាក់នោះ! មិនអ៊ីចឹង ឯងម៉េចនឹងលែងដៃព្រមពី ដេត ភូមិន្ទ ឱ្យនាងស្រទន់បានដូចបំណង?»

ដួង មេត្រី ដឹងហើយថាមនោរាជាមនុស្សនិយាយស្ដីទុច្ចរិត មិនដែលយកជាការបាន រឹតតែមិនត្រូវជឿ មិនដឹងហេតុអីបានជាពេលនេះមនោរាលើកយកហេតុផល ដេត ភូមិន្ទ មក ធ្វើឱ្យចិត្តមេត្រីចាប់ផ្ដើមខ្វល់ខ្វាយ អ្វីទាំងនេះក៏មិនអាចរួចផុតពីកែវភ្នែកមនោរាបានដែរ។ ដោយគិតថាខ្លួនបានជោគជ័យក្នុងការធ្វើឱ្យ ដួង មេត្រី ឈឺចាប់ តូច មនោរា ក៏ប្រញាប់ពោលបន្ថែមផ្ទួនៗមិនឱ្យឱកាសល្អរំលងទៅ៖

«គេធ្លាប់កុម្ម៉ង់ទិញខ្សែដៃរាប់ម៉ឺនដុល្លារឱ្យទៅនាងស្រទន់! ពីរនាក់គេ រស់នៅក្នុងមណ្ឌលកុមារកំព្រាជាមួយគ្នាតាំងតែពីតូច! ធ្លាប់ស្បថស្បែរៀបការជាមួយគ្នា! ឥលូវនេះមិនត្រឹមតែទាក់ទងឯងដើម្បីបំពេញបំណងនាងនោះក្នុងការបាន ដេត ភូមិន្ទ គេថែមទាំងឱ្យមេធាវីរៀបចំសិទ្ធិស្របច្បាប់ដំឡើងនាងនោះជាប្អូន ស្រី បែងចែកផលប្រយោជន៍កេរមរតក! ឯងស្រលាញ់គេយ៉ាងនេះ ដឹងរឿងអស់នេះដែរអត់? ឯងយល់ថាចិត្តគេដែលមានចំពោះស្រីម្នាក់នោះពិតជាធម្មតាៗដូចដែល ឯងបានមើលរំលង?»

មិនរង់ចាំឱ្យមេត្រីខឹងក្រោធកោះហៅសន្តិសុខ  មនោរាដែលបានសម្រេចរួចរាល់ក្នុងការចាក់ដោតញុះញង់ គ្រប់ពាក្យគ្រប់ម៉ាត់តាមផែនការហើយនោះ ញញឹមពេបមាត់ មាក់ងាយ CEO របស់ DM ហើយក៏ចាកចេញភ្លាម។

នៅតាមផ្លូវ មនោរាមិនបានខ្វល់ឡើយថា ដួង មេត្រី នឹងចាត់ការយ៉ាងណាចំពោះវិបត្តិចុងក្រោយនេះ ប៉ុន្តែនាងដឹងតែពីសប្បាយចិត្តដែលយ៉ាងហោចណាស់អាចធ្វើឱ្យនារី ម្នាក់នេះចត់បាយ។

ដាក់ជើងដល់គេហដ្ឋានកាលណា ស្រីស្អាតចិត្តពិសពុលបើកភ្នែកធំៗភ្ញាក់ផ្អើល ព្រោះស្រទន់នៅអង្គុយលើសាឡុងរង់ចាំជាស្រេច។ ទឹកមុខស្រទន់រឹងមាំ ធ្វើឱ្យមនោរាដឹងរួចទៅហើយថា នាយរិទ្ធិដ៏ល្ងង់ខ្លៅនោះ បានធ្វើឱ្យខូចការណ៍រួចទៅហើយ នាងនិយាយដោយគំរោះគំរើយទៅកាន់អ្នកបម្រើដែលឈរឱនមុខនៅក្បែរ ទ្វារ៖

«មីងអន! ឥលូវផ្ទះនេះ អ្នកណាក៏មីងឯងឱ្យចូលដែរមែនអត់?»

ស្រទន់ធ្វើមុខស្មើមិនចុះញ៉ម ទុកឱ្យអ្នកបម្រើឆ្លើយជំនួស៖

«គឺអ្នកប្រុសធំ លោកទូរសព្ទមកពីចម្ការថា បើឃើញអ្នកនាងស្រទន់មកដល់ ឱ្យទទួលចូលមកអង្គុយរង់ចាំទៅទីនេះ!»

មនោរាធ្វើមុខក្រញូវ លែងរវល់នឹងអ្នកបម្រើដើរខ្ទែតៗមកក្បែរស្រីតូចរបស់យើងទាំងវាចាសួរភ្លាមៗឱ្យទាន់ចិត្តក្ដៅ៖

«ឯងមានការអ្វីជាមួយបងប្រុសយើង? ឯងសុំស្អីគាត់ទៀតហើយ? មនុស្សរហេមរហាមពួកឯងអស់នេះ ពេលណាទៅទើបអាចរលាយចេញផុតពីជីវិតបងប្អូនយើងទាំងពីរ?»

«គឺគាត់ហៅខ្ញុំមក!»

ស្រទន់ឆ្លើយខ្លី តែមនោរាគិតដល់ន័យវែង។ ឬមួយថាឯកសារទទួលស្គាល់ជាប្អូនស្រីបានរួចរាល់រង់ចាំតែផ្តិត មេដៃចូលជាធរមាន?

ក្នុងកំហឹងពុះពោរ មនោរាកំពុងតែរេរកវិធី ស្រទន់បន្លឺមកបន្ត៖

«ហើយខ្ញុំក៏មានការខ្លះត្រូវសួរនាំឯង តូច មនោរា!»

តូច មនោរា ក្រពាត់ដៃឈរបែរខ្នង ឯស្រទន់ងើបឈរមកសន្សឹមៗពីក្រោយខ្នង៖

«ឯងតាមរករឿងខ្ញុំម្ដងជាពីរដង តើស្អីទៅជាហេតុផល? ខ្ញុំចេញពី DM ឬនៅ DM ខ្ញុំនៅភ្នំពេញនេះ ឬក៏ចេញទៅសៀមរាប មានទាក់ទងអីជាមួយនឹងឯង? ថ្នាំសណ្ដំនៅផ្ទះចម្ការនោះ ឯងជាអ្នកដៃដល់មែនទេ? តើឯងចង់បានស្អី? ឯងទៅបកអាក្រាតប្រវត្តិរបស់យើងប្រាប់ ពៅ ពណ្ណរី ហើយប្រើលាងហុងឱ្យទៅលួចខោអាវប្អូនស្រីយើង ថែមទាំងចាក់រុកដាអ៊ីណាឱ្យរត់ចោលកម្មវិធីបងប្រុសខ្លួនឯង! តើឯងមានជំងឺផ្លូវចិត្ត ឬក៏ឯងចង់យកគ្រប់គ្នានៅក្នុងលោកនេះមកធ្វើជាសត្រូវ?»

មនោរាតបវិញភ្លាម ដោយមិនងាកមុខ៖

«យើងចងអាឃាតជាមួយមនុស្សគ្រប់គ្នា ដែលចង់បំបែកយើងចេញពីបងប្រុសយើង! បងធំរបស់យើង វង្ស សង្វារ!»

ស្រទន់មិចភ្នែក ព្រោះស្ដាប់មិនយល់ ឆ្ងល់មិនចេញចំពោះចម្លើយគ្មានហេតុគ្មានផលនេះ។ នាងម៉េចនឹងគិតដល់ថា លើលោកនេះមានប្អូនស្រីដែលស្រលាញ់បងប្រុសខ្លួនឯង យកជាប្រធានបទ ជាហេតុផលដើម្បីដើររុកកួន ប្រទូសរ៉ាយ បំផ្លិចបំផ្លាញអ្នកដទៃ?។ ស្នូរឡានបោលវឹងចូលមកក្នុងភូមិគ្រឹះ មនោរាទម្លាក់ដៃវិញ ហើយធ្វើសស្លើតសស្លក់ ព្រោះដឹងថាបងប្រុសខ្លួនមកដល់ អីចឹងហើយនារីមានពុតត្បុតងាកទៅបង្គាប់អ្នកបម្រើ៖

«មីងអន! ត្រូវប្រាប់បងធំថា តូចឈឺតាំងពីព្រឹកមក ទៅណាមិនកើត ញ៉ាំអីមិនចូល ត្រូវយកបបរឱ្យបងធំ គាត់មកបញ្ចុកតូច!»

«ចា៎! អ្នកនាង!»

កញ្ញាមានបញ្ហាម្នាក់នេះរត់សស្លើតឡើងទៅជាន់ ខាងលើ បោះបង់ចោលស្រទន់ដែលកំពុងង៉េមង៉ាមនឹកមិនយល់ចំពោះគណិតវិទ្យា រូបមន្តសែនរញ៉េរញ៉ៃក្នុងផ្ទះនេះ។

«ស្រីវី!»

គេហៅនាងពីចម្ងាយ ធ្វើឱ្យស្រីតូចរបស់យើងបង្វែរអារម្មណ៍ត្រលប់មករកបងយស់ដ៏គួរ ឱ្យអាណិតរបស់នាង។ នាងអាណោចអាធ័មពេលឃើញស្នាមញញឹមនាយ ប្រកបដោយព្រហ្មវិហារធម៌និងស្រស់សង្ហា។ នាងកាន់តែឈឺផ្សាក្នុងចិត្ត នៅពេលដែលស្ត្រីចំណាស់លើកចានបបរមកដល់ និយាយកុហកបោកប្រាស់តាមបង្គាប់ស្រីចិត្តពិសពុលដែលឡើងទៅសម្ងំដេក ទទូរភួយនៅជាន់ខាងលើ។

នាងមិនទាន់បានហៅគេសូម្បីតែមួយម៉ាត់ គេស្រាប់តែរលះរលាំងនិយាយកាត់នាងមុន៖

«បងឡើងទៅមើលតូចសិន អង្គុយលេងសិនទៅ! បងមានការចង់ប្រាប់យើង!»

អ្នកប្រុសធំទទួលយកចានអាហារក្ដៅៗ ហើយរត់ត្រឹកៗសំដៅទៅជាន់ខាងលើ ធ្វើឱ្យស៊ីវីម្នាក់នេះនឹកក្ដុកក្ដួលក្នុងចិត្ត៖

«បងយស់អើយបងយស់! បងយស់ត្រូវរស់ច្រើនឆ្នាំមកនេះ នៅក្រោមល្បិចកលអាក្រក់ជួជាតិអស់នេះ ហើយមិនដែលសង្ស័យលើមនុស្សស្រីអន់ចរិតម្នាក់នោះសោះឬក៏យ៉ាងណា?»

នាង ដើរឡើងតាមពីក្រោយមួយៗទាំងចិត្តរារែក ថាគួរតែបកអាក្រាត តូច មនោរា ឬក៏បណ្ដោយឱ្យបងប្រុសនៅតែរងគ្រោះព្រោះការបោកប្រាស់របៀបនេះតទៅ ទៀត។ ស្រទន់គឺជាមនុស្សទៀងត្រង់ ថែមទាំងជាមនុស្សមិនចេះរករឿងអ្នកណា ប៉ុន្តែករណីមាយាពុតត្បុតនៃអ្នកនាងតូចផ្ទះនេះ ពិតជាពិបាកឱ្យនាងអត់ធ្មត់បាន ដូច្នេះហើយនាងកាន់តែចង់ឃើញណាស់ ថាស្រីម្នាក់នេះ ធ្វើរឿងច្រើនយ៉ាងនេះដើម្បីអ្វី? ដូចបទពិសោធន៍របស់ ដួង មេត្រី ដែរ នាងបានឃើញប្អូនស្រីម្នាក់នោះសោយសុខ ពេលកុហកបងប្រុសបានសម្រេច ឯបុរសជាបងកើតទុក្ខខ្វល់ខ្វាយ ថែទាំលួងលោមតាមចិត្តប្អូនសព្វសារពើ។

សំឡេង តូច មនោរា លាន់មកខ្សាវៗដូចគ្មានកម្លាំងកំហែង៖

«បើបងធំទៅយូរៗអីចឹង តូចមិនព្រមញ៉ាំអីទាំងអស់! ទាល់តែបងធំព្រមត្រលប់មកផ្ទះ រក្សាសន្យាកាលប៉ាម៉ាក់ស្លាប់ថាបងធំនឹងថែរក្សាតូចជារៀងរហូត តទៅ!»

ស្រទន់ក្រពាត់ដៃដើរចេញមករកជណ្ដើរវិញ ប៉ុន្តែនាងមិនចុះក្រោមទេ គឺនាងនៅរង់ចាំ វង្ស សង្វារ។ ប្រហែលនាងមិនចង់ឮសម្ដីត្អូញត្អែររបស់មនុស្សមានពុតត្បុត និងការចាញ់បោកយ៉ាងកម្សត់របស់បងប្រុសខ្លួន។

«ភ្នំពេញអើយ! អ្នកបង្រៀនខ្ញុំច្រើនពេកហើយ! អ្នកធ្វើឱ្យខ្ញុំស្គាល់គ្រប់រសជាតិនៃជីវិត និងការពិតដែលគួរឱ្យស្អប់ខ្ពើមមួយចំនួនក្នុងសង្គមដ៏ស៊ីវិល័យ នេះ! ធ្វើឱ្យខ្ញុំរឹងជាងមុន កាចជាងមុន និងប្រយ័ត្នជាងមុន! បើកុំតែអ្នកមានយុត្តិធម៌ខ្លះ ផ្ដល់មកឱ្យខ្ញុំនូវនាយពាណិជ្ជកម្ម ដេត ភូមិន្ទ ម្ល៉េះសមខ្ញុំរើសយកជីវិតរស់នៅជាមួយក្មេងៗដ៏មានចិត្តបរិសុទ្ធ នៅក្នុងមណ្ឌលកុមារកំព្រារហូតតទៅ ប្រសើរជាងប្រឈមមុខនឹងចម្បាំងគួរឱ្យហួសចិត្តទាំងអស់នេះ!»

ស្រី ស្អាតគិតតែម្នាក់ឯង ហើយអត់ធ្មត់រង់ចាំបងប្រុស ស្មើនឹងការដែលគេកំពុងអត់ធ្មត់បញ្ចុកបបរឱ្យ តូច មនោរា ដូច្នោះដែរ។ នៅទីបំផុត គេចេញមកវិញ ហើយទាញទ្វារបន្ទប់បិទស្ងាត់ៗប្រយ័ត្នប្រយែង។

ស្រទន់ពោលសួរតិចៗទៅកាន់បងប្រុស៖

«គេឈឺអីទៅ? រាល់ដងទាល់តែបងជាអ្នកបញ្ចុកបបរអ៊ីចឹងអ្ហេស៎?»

សង្វារក្រសោបស្មានាងដោយដៃស្ដាំ ហើយបណ្ដើរចុះទៅជាន់ខាងក្រោម។ ប៉ុន្តែភ្នែកនាងនៅតែក្រឡេកមិនដាច់លើចានបបរទទេស្ថិតលើថាស ក្នុងដៃឆ្វេងនាយ។ នាងមិនអាចអត់ធ្មត់ទម្រាំចុះបានដល់ជាន់ខាងក្រោមឡើយ។

មេក្រុមស្រទន់មន្តស្នេហ៍និយាយម៉ឺងម៉ាត់ទៅកាន់បងប្រុស៖

«តូច មនោរា ធ្វើពុតទេ! គេគ្មានឈឺអីទាំងអស់ មុននេះគេទើបតែបើកឡានមកពីក្រៅ ហើយជជែកឡូឡាដាក់ខ្ញុំ! បងសង្វារឈប់ចាញ់បោកគេទៅ!»

នាងថាហើយងាកមុខចេញ ព្រោះនេះជាលើកដំបូងក្នុងជីវិតដែលនាងបានធ្វើអំពើនិយាយមិនល្អ ពីអ្នកណាម្នាក់ ពេលម្ចាស់ខ្លួនគេមិនទៅទីនេះ។ ប៉ុន្តែ វង្ស សង្វារ ដឹងច្បាស់ថាមនុស្សដូចស្រទន់មិនដែលនិយាយកុហកឡើយ រឿងដែលចម្លែកគឺនាយមានហេតុផលផ្សេងដើម្បីការពារ តូច មនោរា៖

«បណ្ដោយគេទៅ! មួយរយៈនេះ ជំងឺគេធ្វើទុក ពេលខ្លះឆេវឆាវ ពេលខ្លះទាមទារការយកចិត្តទុកដាក់ច្រើនបន្តិច!»

«ព្រមទាំងការនិយាយកុហកគេផងដែរ? បងយស់មានគិតទេថាដែលបងយស់ធ្វើនេះ ដូចជំរុញប្អូនខ្លួនឯងឱ្យក្លាយទៅជាមនុស្សអាក្រក់ រស់ក្នុងកលល្បិច ធ្វើរឿងមិនល្អ ហើយលាក់រឿងជាច្រើនទៀតនៅពីក្រោយខ្នងបងយស់!»

វង្ស សង្វារអង្គុយទៅលើសាឡុងដោយទម្លាក់ថាសនិងចានទៅលើតុ។ ទឹកមុខគេហត់នឿយនិងខ្វល់ខ្វាយ។ អ្នកប្រុសធំនិយាយមួយៗហាក់មានវិប្បដិសារី៖

«បងគឺជាបងប្រុសមិនល្អ! បងជាអ្នកបង្កើតនូវបញ្ហាទាំងអស់នេះឡើងមក! ដើមឡើយ បងបណ្ដោយឱ្យទុក្ខសោករបស់ខ្លួនឯងជះឥទ្ធិពលទៅលើគ្រួសារ! ប្អូនស្រីមានតែម្នាក់ គ្មានឪពុកគ្មានម្ដាយថែរក្សា បែរជាបងប្រុសក្រៅពីគូររូប គឺទៅសម្ងំនៅផ្ទះចម្ការ ជួបមុខប្អូនពេលណា មិននិយាយមិនស្ដី ប្អូនសំណូមពរអ្វី ក៏មិនព្រមធ្វើតាម! មនោរាសុំត្រឹមតែបងប្រុសកំដរទៅម៉ិកស៊ិកូប៉ុន្មានថ្ងៃក៏បងធ្វើ ហី មិនខ្វល់មិនខ្វាយ ចុងក្រោយគឺជំងឺផ្លូវចិត្តគេរើឡើងមកវិញ បងនេះហើយដែលត្រូវតែប៉ះប៉ូវសងគេ!»

ស្រទន់មិនមាត់មិនក ដោយសារតែនាងយល់ពីទំហំទុក្ខព្រួយបង្កប់ក្នុងបេះដូងអ្នកប្រុសធំ ដូច្នេះហើយ នាងក៏នឹកឃើញទៅដល់ពាក្យចចាមអារ៉ាមទាំងឡាយដែលធ្លាប់តែឮនឹង ត្រចៀកថា វង្ស សង្វារ ជាមនុស្សមិនចេះញញឹម និយាយស្ដីគំរោះគំរើយ ដើរងើយមើលមេឃ មិនខ្វល់នឹងពិភពលោកនេះ។ នាងដកដង្ហើមធំ ហើយនិយាយតិចៗ៖

«អ៊ីចឹងក៏មិនមែនជាមធ្យោបាយដែរ! បងគួរតែបង្រៀនគេឱ្យចេះស្មោះត្រង់ ឱ្យចេះដោះស្រាយអ្វីៗដោយសុចរិត!!»

នាងប្រុងនិយាយទាំងអស់ សូម្បីតែករណី តូច មនោរា តាមធ្វើបាបនាងម្ដងជាពីរដង តែដោយយល់ថា វាគ្មានចំណេញអ្វី ក្រៅពីបង្កើនភាពស្មុគស្មាញដល់បងយស់ ដូច្នេះហើយស្រីស្អាតកាត់ចិត្ត បន្លប់ទៅរករឿងផ្សេង៖

«បងយល់មានរឿងអី បានជាហៅប្អូនមក?»

«មេធាវីរៀបចំរួចរាល់អស់ហើយ! បងត្រូវប្រកាសពីរឿងទទួលយកឯងធ្វើជាប្អូនស្រី សមស្របតាមលក្ខណៈច្បាប់! កម្មវិធីនឹងរៀបចំឡើងនៅថ្ងៃស្អែក!»

នាងស្រលាំងកាំង ហើយគិតយ៉ាងរហ័សក្នុងចិត្ត៖

«ហេតុផលនេះទេដឹង បានជាយើងជាគោលដៅធ្វើបាបរបស់ តូច មនោរា?»

នៅ ខាងណេះវិញ លាងហុងរត់ត្រហេបត្រហបមករក ដួង មេត្រី ដល់បន្ទប់… ប៉ុន្តែស្ត្រីអ្នកនាំពាក្យបានជួប CEO ស្រីរបស់ខ្លួននៅតាមបណ្ដោយអគារឆ្ពោះទៅកាន់ស្ទូឌីយោ។ ដួង មេត្រី ដឹងថា បុគ្គលិកស្រីម្នាក់នេះ ទំនងដូចជាកំពុងជួបរឿងអាសន្នអន់ក្រអ្វីមួយ បានជាស្លេកស្លាំង ហើយតក់ក្រហល់។

«អ្នកនាង ដួង មេត្រី សូមមេត្តាជួយផងទាន!»

CEO ក្រមុំខំប្រឹងទប់ស្កាត់សេចក្ដីបារម្ភលាយភ្ញាក់ផ្អើល ហើយវាចាសួរដោយអំណត់ថា៖

«បងលាងហុងមានរឿងអី?»

ស្ត្រីអ្នកនាំពាក្យដែលមានអត្តចរិតជាបុគ្គលិកមិនលុះដោយវិន័យ មានសីលធម៌មិនស្មើទៅនឹងមុខតំណែងតួនាទី ខំលើកដៃសំពះនាងចៅហ្វាយ ហើយរៀបរាប់ទាំងរលីងរលោង៖

«លោកភូមិន្ទអត្តនោម័តិ បញ្ជាឱ្យធនធានមនុស្សបញ្ចប់កុងត្រាការងារខ្ញុំហើយ!»

ដួង មេត្រីភ្ញាក់ផ្អើលជាងខ្លាំងចំពោះដំណឹងនេះ។ នារីអភិជនដឹង មនុស្សដូច ដេត ភូមិន្ទ មិនងាយនឹងដាក់ពិន័យទៅលើកូនចៅណាម្នាក់ឡើយ កុំថាឡើយទៅដល់បណ្ដេញចេញអំពីមុខងារតួនាទី ម្ល៉េះសមពេលនេះ តើស្រីអ្នកនាំពាក្យមានកំហុសប៉ុណ្ណាទៅ បានជាគេធ្វើដល់ថ្នាក់ដូចជាមិនមានយោគយល់អ្វីចំពោះបុគ្គលិកដែល ធ្លាប់តែមានគុណសម្បត្តិ?។ ឃើញនាងនៅទ្រឹង លាងហុងសំពះអង្វរនិយាយបន្ថែម៖

«លោកភូមិន្ទស្ដាប់រឿងតែម្ខាង ហើយចោទប្រកាន់ថាខ្ញុំលួចយកសម្លៀកបំពាក់ ពៅ ពណ្ណរី ទៅ! តាមពិត ខ្ញុំគ្រាន់តែយកទៅធ្វើជាគំរូ ហើយក៏មិនបានប្រយ័ត្នភ្លេចថាត្រូវយកមកវិញទាន់ពេលវេលា! អ្នកនាង ដួង មេត្រី គិតមើលចុះ ខ្ញុំជាបុគ្គលិក DM តាំងពីយូរមកហើយ ខ្ញុំឯណាទៅបំផ្លាញ Eventរបស់ក្រុមហ៊ុនខ្លួនឯង? លោកភូមិន្ទលំអៀង សុខចិត្តកាន់ជើងមេក្រុមស្រទន់មន្តស្នេហ៍ដែលទើបតែចូលធ្វើការ មិនដល់មួយឆ្នាំ ហើយកាត់ទោសអយុត្តិធម៌មកលើបុគ្គលិកចាស់ដូចជាខ្ញុំ! គាត់ធ្វើអ៊ីចឹង តើឱ្យបុគ្គលិកដទៃ គេមានជំនឿលើ DM កើតទៀតដែរ?»

មេត្រី នៅស្មុគស្មាញ មិនដឹងថាត្រូវដោះឆ្លើយយ៉ាងណា ឬឆ្លើយតបថាយ៉ាងណានៅឡើយទេ ស្រាប់តែសំឡេងស្រទន់លាន់មកពីចម្ងាយ៖

«បងលាងហុងទទួលប្រាក់ពីមនុស្សឈ្មោះ តូច មនោរា មកចាត់ការបង្កចលាចលក្នុងក្រុមហ៊ុន! បងលាងហុងយកការសម្ងាត់គ្រប់សព្វបែបយ៉ាងរបស់ DM ទៅប្រាប់ស្រីម្នាក់នោះប្ដូរនឹងលាភសក្ការ! ផ្នែករដ្ឋបាលមានភស្ដុតាងគ្រប់គ្រាន់ អាចចោទប្ដឹងបងលាងហុងទៅតុលាការពីបទក្បត់ទំនុកចិត្ត និងចោរកម្មទៀតផង! លោកភូមិន្ទវិញទេដែលមានការយោគយល់ សុខចិត្តបញ្ចប់បញ្ហាត្រឹមតែប៉ុណ្ណេះ!»

ឈ្មោះរបស់ តូច មនោរា ពិតជាធ្វើឱ្យដំបៅក្នុងចិត្ត CEO ក្រមុំចាប់ពើតឡើងវិញសាជាថ្មី។ នាងធ្វើមុខមាំលែងដៃចេញពីបុគ្គលិករូបនេះ ជាសញ្ញាថាលែងរវល់ ហើយដឹកដៃស្រទន់ឆ្ពោះចូលទៅបន្ទប់របស់ខ្លួន។ មកដល់ទីស្ងាត់ នារីជាមេដឹកនាំចាប់ផ្ដើមសួរស្រទន់ភ្លាម៖

«តូច មនោរា ពិតជាធ្វើដល់ថ្នាក់យកលុយមកទិញទឹកចិត្តបុគ្គលិកខ្ញុំមែនក៏ឬ?»

ស្រទន់ងក់ក្បាលផ្ងក់ៗជំនួសចម្លើយ បន្ទាប់មកទើបវាចាតប៖

«មិនត្រឹមតែប៉ុណ្ណោះ គេថែមទាំងប្រើប្រាស់សង្សាររបស់ប៊ីបង្ខំឱ្យខ្ញុំចុះហត្ថលេខាលាឈប់ពី DM!»

ដួង មេត្រីអស់ការអត់ធ្មត់ គោះតុផូង ហើយវាចារអ៊ូទាំងទោមនស្ស៖

«សរសៃប្រសាទ!»

ស្រទន់បន្ថែមតបវិញភ្លាម៖

«ត្រូវហើយ! គេមានជំងឺនេះមែន!»

ដួង មេត្រី បើកភ្នែកធំៗ ព្រោះពាក្យបួនម៉ាត់អំបាញ់មិញ ខ្លួនគ្រាន់តែដៀលស្ដីទៅតាមកំហឹងចិត្ត លុះមកឮស្រទន់អះអាងថាស្រីម្នាក់នោះពិតជាមានរោគសរសៃប្រសាទ នាងហួសពីភ្ញាក់ផ្អើលទៅជាព្រួយបារម្ភទ្វេដង។ ស្រីស្អាតបញ្ជាក់សួរភ្លាម៖

«តើដឹងពីណាមក? ដែលថាគេពិតជាឈឺជំងឺរបៀបនេះ?»

ស្រទន់វាចាតបយឺតទាំងមុខស្រពោន៖

«បងយស់ជាអ្នកសារភាពប្រាប់! បងយស់ប្រាប់ថា តូច មនោរា មានជំងឺផ្លូវចិត្តតាំងពីក្មេង ប៉ុន្តែគេបានទទួលការព្យាបាលយកចិត្តទុកដាក់ ហើយអាចវិលទៅរៀនវិញបាន ខ្ញុំសង្ស័យថា គេមិនបានជាដាច់ទេ! បានជាគេបង្ករឿងអាក្រក់ៗជាច្រើន ហើយកុហកបោកប្រាស់បងប្រុសខ្លួនឯង! ចុងក្រោយបងយស់យល់ថា វាជាកំហុសគាត់ បើសិនជាជំងឺគេរើមកវិញមែន!»

មេត្រីរសាប់រសល់នៅមិនសុខទេ នាងចាប់ផ្ដើមសួរវិញបន្ទាន់៖

«ចុះបងសង្វារដឹងទេ? ថាស្រីម្នាក់នោះស្រលាញ់គាត់ក្នុងន័យស្នេហា? គឺគេចង់បានគាត់មកជាប្ដី មិនមែនជាបងប្រុសនោះឡើយ!»

ស្រទន់ជ្រួញចិញ្ចើម ព្រោះស្ដាប់មិនយល់ ធ្វើឱ្យមេត្រីត្រូវតែនិយាយពន្យល់បន្ថែម៖

«ពាក្យនេះគឺ តូច មនោរា បាននិយាយនឹងខ្ញុំផ្ទាល់! គេថាគេនឹងរកគ្រប់វិធីបំផ្លាញអ្នកទាំងឡាយណា ដែលចូលទៅស្រលាញ់បងប្រុសគេ ហើយថាបើខ្ញុំមិនដកខ្លួន គេនឹងស្លាប់ជាមួយបងប្រុសគេ!»

និយាយដល់ត្រង់នេះ នាងស្រាប់តែនឹកឃើញភិតភ័យរន្ធត់ លែងរវល់ពន្យល់ស្រទន់ បែរជានិយាយស្ដីប្រញាប់ប្រញាល់មិនដឹងមុខក្រោយ៖

«មិនបានទេ! មានអារម្មណ៍មិនស្រួលសោះ! ហេតុអ្វីខ្ញុំខលទៅបងសង្វារមិនចូល? នាងចាកចេញពីគាត់យូរប៉ុណ្ណាហើយ?»

«ប្រហែលជាពីរម៉ោងហើយ! នៅនឹងមុខខ្ញុំ គេមានកម្លាំងឡូឡានិយាយពាក្យអាក្រក់ៗ តែពេលបងយស់ទៅដល់ គេធ្វើពុតជាឈឺគ្មានកម្លាំង ឡើងទៅសម្ងំក្នុងបន្ទប់ រង់ចាំឱ្យបងយស់ឡើងទៅបញ្ចុកអាហារ! អ្នកបម្រើរបស់គេ ជាគ្នីគ្នាគេចូលដៃចូលជើងជាមួយគ្នា!»

ដួង មេត្រី គ្រវីក្បាល ព្រោះវាជាការពិតដែលនាងបានជួបដោយខ្លួនឯងផ្ទាល់ ម្ល៉ោះហើយ ស្រីអភិជនក៏បញ្ចេញយោបល់៖

«ស្រទន់! នាងទៅតាមបងមិន្ទមកភ្លាម! ខ្ញុំចង់ទៅរកលោកសង្វារឥលូវនេះ!»

មានភាគបន្ត

រឿង៖ ស្រទន់មន្តស្នេហ៍ ភាគ៣១
វគ្គ

អ្នកណាជារាជិនីនៃតួឯកឆោមគន់ឆាកផ្ដាច់ព្រ័ត្រ?

តួឯក ឆោមគន់វគ្គផ្ដាច់ព្រ័ត្រ គឺជាព្រឹត្តិការប្រឡងសម្រស់ដ៏ធំប្រចាំឆ្នាំនៃក្រុមហ៊ុន DM Empire។ កម្មវិធីដែលបានដំណើរការទៅអស់រយៈពេលជិតមួយឆ្នាំ ទីបំផុតបានឈានចូលមកដល់វគ្គផ្ដាច់ព្រ័ត្រនៅល្ងាចនេះ។ នៅលើព្រំក្រហម គ្រប់គ្នាបានទះដៃស្វាគមន៍ ដេត ភូមិន្ទ នាយកផ្នែកពាណិជ្ជកម្មដ៏មានកេរ្តិ៍ឈ្មោះនៃក្រុមហ៊ុនពិធីការ និងផ្សាយពាណិជ្ជកម្មដ៏ធំមួយនេះ ចម្លែកអីតែទឹកមុខនាយពាណិជ្ជហាក់មិនបានរំភើបរីករាយទៅតាមស្នូរ ទះដៃនោះឡើយ។ គេមើលទៅកំពុងព្យាយាមរំពៃសម្លឹងរកមើលអ្នកណាម្នាក់ នៅក្រោមការតាមដានរបស់ស្រីឆើតឆាយពីរនាក់។

មនោរានិយាយដោយសប្បាយរីករាយក្នុងចិត្ត៖

«ដាអ៊ីណា! លើនេះឯងគួរតែអរគុណខ្ញុំ! សត្រូវបេះដូងរបស់ឯង នាងស្រទន់មន្តស្នេហ៍នោះពុំត្រឹមតែគ្មានមុខមកជួបអ្នកណាគេនៅ យប់នេះ សូម្បីតែប្អូនស្រីរបស់វាដែលស្អាតមិនចាញ់ឯង ក៏ត្រូវបានយើងរៀបរយ ហើយចប់សព្វគ្រប់ដែរ! ៩នាក់ដែលនៅសល់ រួមទាំងនាងកេសីម្នាក់ផង គ្មានកន្លែងត្រង់ណាមួយយកឈ្នះឯងបាននៅឡើយ! ដូច្នេះហើយ DM របស់នាងមេត្រីចំណាយលុយមកលើកម្មវិធីនេះទាំងគ្មានប្រយោជន៍ ព្រោះគេមិនអាចរក Super Star ថ្មីមកជំនួសអ្នកចាស់បានដូចបំណង!»

ដាអ៊ីណាញញឹមដោយមានអំនួត៖

«អ៊ីចឹងហើយបានជាយើងនៅតែជាពិធីការិនីក្នុងយប់នេះ! យើងស្មានថាការដែលយើងអុកឡុកនៅរតនអលង្ការ DM លែងប្រើយើងទៅហើយ! ដឹងអីជៀសយើងមិនរួច! ឯងមើលនាងកេសីនោះចុះ ក្រៅពីញញឹមនៅលើឆាក តើមានអ្វីទាក់ទាញខ្លះទៅ? ក្រុមហ៊ុនធំប៉ុណ្ណាណី ទៅយកម៉ូដែលរាងដូចមនុស្សប្រុសមកធ្វើពិធីការិនី គ្មាន Super Star ដែលគ្រប់លក្ខណៈសម្បត្តិ ដើរអូសដៃអ្នកនេះអ្នកនោះយកមកប្រើ! តើមានអ្នកណាគេរកឱ្យធ្វើកម្មវិធីទៀតទៅ?»

ដាអ៊ីណាកំពុងមាន មោទនភាព ហើយញញឹមរីករាយក្បែរនារីដែលមានចិត្តអាសិរពិស។ ទោះយ៉ាងណា មោទនភាពនិងការចចេសមិនដឹងខុសត្រូវរបស់ពិធីការិនីរូបនេះ មិនអាចសម្លាប់នាងលឿនដូចកាលដែលនាងមកសេពគប់ជាមួយនឹងតួឯកនៃ ភ្លើងទុរយសដូចជា តូច មនោរា នោះឡើយ។ ធានិតដែលកំពុងតែគ្រប់គ្រងឆាកសម្រាប់យប់នេះបានដើរមករកដាអ៊ីណា ហើយវាចាទៅកាន់ Super Model៖

«បងដាអ៊ីន! ទៅក្រោយឆាកម៉ងទៅបង! ដល់ម៉ោងហើយ!»

ដាអ៊ីណាញញឹមថាដៀមដាមឱ្យនាយរងដែលកាលពីមុនធ្លាប់ត្រូវបានខ្លួនពង្វក់ឱ្យស្អប់ស្រទន់។

«មើល ទៅ ពេលដែលនាងស្រទន់កប់បាត់ពីពិធីយប់នេះ ឯងនឹងមានឱកាសដូរឈ្មោះក្រុមពិធីការរបស់ឯងឱ្យទៅជាធានិតមន្ត ស្នេហ៍ទេដឹង? ប៉ុន្តែយើងប្រាប់ឯងរឿងមួយ! អាពាក្យមន្តស្នេហ៍ៗ អស់នេះ គេមិនមិនមែនចេះតែយកទៅប្រើទេ! មុននឹងប្រើ ឆ្លុះកញ្ចក់មើលខ្លួនឯងបីបួនជុំសិន ដូចជាមេរបស់ឯងអ៊ីចឹង មន្តស្នេហ៍ពេក ចុងក្រោយវាបានលទ្ធផលបែបនេះ!»

ថាចប់កាលណា ដាអ៊ីណាក្រោកឡើងនាំរាងកាយ និងដំណើរស្អាតសង្ហាជា Super Star លំដាប់លេខ១ចាកចេញតម្រង់ទៅក្រោយឆាកបានពីរបីជំហាន នាងវាក់អ៊ើទៅនឹងការចូលមកដល់របស់នាយពាណិជ្ជ។

ដេត ភូមិន្ទ ទាំងចិត្តអន្ទះសាចង់ឃើញនារីជាទីស្រលាញ់ ប៉ុន្តែនៅប្រឹងញញឹមទៅកាន់ដាអ៊ីណាជាការលើកទឹកចិត្តសម្រាប់ បុគ្គលិក នៅមុនព្រឹត្តិការណ៍ដ៏ធំរបស់ក្រុមហ៊ុនខ្លួន ប៉ុន្តែសុជីវធម៌និងការអនុវត្តភាពជាអ្នកដឹកនាំរបស់នាយ បែរជាត្រូវបានដាអ៊ីណាយកទៅជាន់ឈ្លីនៅក្រោមស្បែកជើងកែងកម្រាស់ ២តឹករបស់នាង។

Super Model ញញឹមយ៉ាងស្រស់ បង្អួតសម្រស់របស់នាងទៅកាន់កែវភ្នែកអតីតសង្សារ៖

«បងមិន្ទ! លើកនេះត្រូវហត់ខ្លាំងហើយ ព្រោះមេពិធីការធំសំណព្វចិត្តនៅសុខៗត្រូវរត់ចោលជួរ ធ្វើឱ្យនាយកពាណិជ្ជកម្មទាំងមូលត្រូវរត់កក្លាក់រៀបចំ ព្រឹត្តិការណ៍ដោយខ្លួនឯង! ចាំមើលមើល៍! កម្មវិធីយប់នេះដំណើរការយ៉ាងម៉េចដែរ?»

ដេត ភូមិន្ទ ផ្លាស់ប្ដូរទឹកមុខទៅជាស្មើ គេលូកចាប់កដៃដាអ៊ីណា ហើយទាញនាងចាកចេញឆ្ងាយពីមនោរា ធ្វើឱ្យដាអ៊ីណាកាន់តែបានចិត្ត ហើយសម្លឹងទឹកមុខបុរសដ៏សង្ហាម្នាក់នេះ បណ្ដោយឱ្យបេះដូងនាងលោតរំឭកទៅដល់អនុស្សាវរីយ៍ចាស់ៗដែលធ្លាប់មាន មកជាមួយគ្នា។ មកដល់ជ្រុងមួយឆ្ងាយភ្នែកអ្នកផង គេក៏ឈប់ ហើយលែងដៃពីនាង។ Super Model មិនព្រមបង្អង់យូរ ក៏និយាយឡើងតិចៗទៅកាន់កែវភ្នែកបុរសអ្នកមានអំណាច៖

«ដាអ៊ីននឹងលើកលែងទោសឱ្យបងមិន្ទគ្រប់បែបយ៉ាងទាំងអស់ ឱ្យតែបងមិន្ទភ្ញាក់ខ្លួនទាន់ពេល វិលមកល្អនឹងដាអ៊ីនដូចដើម! ហើយចប់ពីនេះ ប្រកាសដកហូតតំណែងមេពិធីការធំពីនាងម្នាក់នោះ ជាមួយនឹងកំហុសរត់ចោលជួររបស់វាដែលបណ្ដោយឱ្យថ្នាក់ដឹកនាំត្រូវ មកធ្វើការងារជំនួសរញ៉េរញ៉ៃរបៀបនេះ! បងមិន្ទឈប់យកមុខមាត់ កិត្តិយសខ្លួនឯងមកលះបង់ដើម្បីមនុស្សខ្ចាត់ព្រាត់អស់ទាំងនេះទៅ!»

ដេត ភូមិន្ទ នៅស្ងៀមសម្លឹងផ្ទៃមុខរបស់ទេពអប្សរដែលស្អាតតែរូប ចិត្តចង្អៀតប៉ុនបាតដៃ អ្វីៗគ្រប់យ៉ាងយកភាពច្រណែនគុំកួនមកធ្វើជាត្រីមុខ។ គេសម្លឹងមុខនាងយូរបន្តិច ព្រោះមិនដឹងត្រូវពន្យល់នារីដ៏អស្មិមានះនេះដោយវិធីណាឱ្យមាន ប្រសិទ្ធភាព ឱ្យនាងស្ដាប់ ហើយទទួលយកបាន ឱ្យនាងចេះរិះគិតសាជាថ្មី មុនពេលដាក់ការវាយតម្លៃស្អប់ខ្ពើមទៅលើនរណាម្នាក់។ ដូច្នេះហើយ បុរសនេះញញឹម ជ្រើសរើសយកវិធីដ៏ធូរស្រាលក្នុងការវាចាពន្យល់ទៅកាន់នាង៖

«ដាអ៊ីន! ស្ដាប់បងឱ្យច្បាស់! ស្រទន់តែម្នាក់គត់ដែលធ្វើឱ្យដាអ៊ីនមានឱកាសក្នុងការបង្ហាញខ្លួន នៅយប់នេះ! ទោះបីបងយល់ពីការឈឺចាប់របស់យើងដែលបងបានធ្វើបាបចិត្តយើងកន្លង មក តែអំពើរបស់យើងនៅរតនអលង្ការមិនអាចឱ្យ CEO ដួង មេត្រី ព្រមលើកលែងទោសឱ្យយើងបានជាដាច់ខាត! ប្រសិនបើមិនមានការធានារបស់ស្រទន់ យើងក៏គ្មានឱកាសណាមកឈរនៅលើឆាកកម្រិតលេខ១ប្រចាំប្រទេសទៀត ដែរ!»

នៅពេលដែលនាយនិយាយខ្លីៗដោយទឹកមុខម៉ត់ចត់បែបនេះ តួឯកស្រីរបស់ DM លែងរកពាក្យអ្វីមកឆ្លើយបានតែម្ដង។ នាយកពាណិជ្ជកម្មងក់ក្បាលផ្ងក់ៗសង្កត់បញ្ជាក់ប្រាប់នាងថា អ្វីដែលនាងបានឮអំបាញ់មិញនេះ វាគឺជាការពិត ហើយនាងក៏ដឹងដែរថា មនុស្សដូច ដេត ភូមិន្ទ មិនដែលនិយាយកិច្ចការហើយ កុហកបោកប្រាស់ម្ដងណាឡើយ។ គេវាចាមួយៗបន្ថែម៖

«ស្ដាប់បង! យើងនៅមានឱកាសបកក្រោយ ហើយគ្មានអ្នកណាជួយយើងបាន ក្រៅពីរបស់តែមួយគត់ គឺសមត្ថភាពរបស់ខ្លួនយើងផ្ទាល់ក្នុងការបែងចែកត្រូវ ហើយនិងខុស ក្នុងការជ្រើសរើសរវាងសេចក្ដីសុខនិងសេចក្ដីក្ដៅក្រហាយ ព្រមទាំងរវាងមនុស្សល្អនិងមនុស្សអាក្រក់! ដាអ៊ីនមិនត្រឹមតែមានសមត្ថភាពវិជ្ជាជីវៈ ថែមទាំងចំណេះដឹងទូទៅខ្ពស់លើសពីតួឯកឆោមគន់ទាំងប៉ុន្មាននេះ! បងដឹងថា DM ចង់រើសយកតួឯកឆោមគន់ប៉ុន្មានវគ្គទៀត ក៏នៅតែគ្មានអ្នកណាម្នាក់ដែលមានសមត្ថភាពអាចចូលជំនួសដាអ៊ីនបាន នៅឡើយដែរ! ប្រសិនបើដាអ៊ីនចេះគិតវែងឆ្ងាយជាងនេះ ទុកខ្លួនឯងជារៀមច្បងសម្រាប់ឱ្យអ្នកផងយកគំរូតាម!»

នាងប្រញាប់និយាយកាត់ភ្លាមទាំងរលីងរលោងទឹកភ្នែក៖

«មនុស្សធ្វើអាក្រក់មានហេតុផលរបស់គេ! ប្រសិនបើឱ្យស្រីម្នាក់ព្រមចុះចាញ់ស្រីម្នាក់ទៀត ដែលអន់ជាងខ្លួន បងមិន្ទមិនយកកាំបិតមកចាក់សម្លាប់ដាអ៊ីនតាំងពីដំបូងទៅ! បងមិន្ទឱ្យដាអ៊ីននៅរស់ដូចជាមនុស្សដែលគ្មានតម្លៃ ទៅណាមកណាជាឧទាហរណ៍អាក្រក់សម្រាប់គេយកមកសើចចំអកលេង បងមិន្ទធ្លាប់គិតខ្លះអត់ថាដាអ៊ីនឆ្លងកាត់ថ្ងៃនីមួយៗនោះបានតាម របៀបណា?»

ទឹកភ្នែកនាងស្រក់ខ្ជោកនៅចំពោះមុខបុរសសង្ហា ធ្វើឱ្យដៃគេលូកយកកន្សែងហុចមកឱ្យជាមួយវាចាខ្លីយ៉ាងរហ័ស៖

«ស្អែកនេះឡើងទំព័រមុខគ្រប់ទស្សនាវដ្ដីហើយ ចង់ហើមភ្នែកក្រហមឱ្យគេឃើញអត់?»

ដាអ៊ីណាងើបមុខសួរវិញភ្លាម៖

«តួឯកឆោមគន់ដែលជាប់លេខ១ទេដែលនឹងឡើងក្របមុខ!»

នាងនិយាយទាំងអណ្ដឺតអណ្ដកអស់សង្ឃឹមក្នុងការរក្សាភាពជាតួឯករបស់ ខ្លួន។ ប៉ុន្តែ ដេត ភូមិន្ទ វាចាមកម៉ត់ចត់ ហើយស្រាលៗ៖

«មិនមែនទេ!»

គេនិយាយបន្ថែមទៅកាន់កែវភ្នែកដែលទន្ទឹងរង់ចាំស្ដាប់ដោយអំណររបស់នាង៖

«ទោះបី ពៅ ពណ្ណរី យប់នេះបាននៅលើឆាក ក៏គេនៅតែមិនស៊ូជាមួយនឹងដាអ៊ីណានៃ DM Empire បានដដែលជាដដែល! នេះបើអូននៅជឿលើការវិនិច្ឆ័យរបស់ ដេត ភូមិន្ទ!»

គេរេភ្នែកសម្លឹងនាងពីលើដល់ក្រោម ដៃទាំងពីរកាន់ស្មាស្រីស្អាតជាមួយការរៀបរាប់បន្ត៖

«សម្លៀកបំពាក់ដែលយើងកំពុងមាននេះជាស្នាដៃឯករបស់អេមី! មិត្តរបស់យើងម្នាក់នេះនៅតែប្រាប់បងថា គ្មានតួឯកឆោមគន់ណាម្នាក់អាចមានរាងកាយស៊ូជាមួយដាអ៊ីនរបស់ពួកយើង រួចនៅឡើយ! រ៉ូបមួយនេះនឹងគ្រងពីលើពួកតួឯកឆោមគន់ទាំងអស់ ព្រោះ DM នៅតែមានចេតនា Promote យើងជា Super Star កម្រិតលេខ១ដដែល!»

នាង នៅស្រលាំងកាំងចំពោះមុខការបង្ហើបឱ្យដឹងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ នាយកពាណិជ្ជកម្ម។ ស្នូរទះដៃលាន់មករំពង ធ្វើឱ្យគ្រប់គ្នាងាកមើលទៅលើកម្រាលព្រំក្រហមដែល ដួង មេត្រី និង វង្ស សង្វារ បានបង្ហាញខ្លួន រួមជាមួយគ្នាដោយបើកចំហក្នុងនាមគូស្នេហ៍បម្រុងរៀបការ។ ដេត ភូមិន្ទ សម្លឹងទៅគេទាំងពីរដែលប្រកបដោយសម្លៀកបំពាក់ស័ក្ដិសមជាភ្ញៀវ កិត្តិយសពិតៗ។ គេសាជាថ្មីនិយាយមកកាន់ដាអ៊ីណា៖

«ហើយគ្រប់យ៉ាងដែល DM រៀបចំឱ្យដាអ៊ីននេះ គឺជាគំនិតរបស់ស្រទន់!»

ដាអ៊ីណានៅតែចចេសឆ្លើយតប៖

«មកពីនាងនោះដឹងថាខ្លួនគេជាអ្នកធ្វើខុសចំពោះដាអ៊ីន! ប្អូនស្រីគេច្រានដាអ៊ីនដួល នៅមិនទាន់បានរករឿងផង គេមកធ្វើល្អជាមួយដាអ៊ីនប៉ុណ្ណឹងៗដើម្បីប៉ះប៉ូវកំហុសរបស់គេ!»

ដេត ភូមិន្ទ និយាយខ្សឹបៗ ព្រោះមេត្រីនិងសង្វារកាន់តែចូលមកកៀកទៅហើយ៖

«កុំទម្លាប់និយាយបំពាន! បងដឹងថាយើងដឹងច្បាស់ បងដឹងថាយើងអាចចែកបានថាអ្វីទៅល្អ អ្វីទៅអាក្រក់!»

គេទាញនាងឆ្ពោះទៅកាន់ព្រំក្រហមកាត់ពីមុខ CEO ដួង មេត្រីនិងគូស្នេហ៍។ កែវភ្នែក ដួង មេត្រី ដែលកំពុងមានរស្មីចិញ្ចាចព្រោះតែសុភមង្គលចុងក្រោយ បែរជាផ្លាស់ប្ដូរមកហាក់មិនសប្បាយចិត្ត ពេលរេភ្នែកមកឃើញដាអ៊ីណា។

Super Model លំឱនកាយគោរពមេដឹកនាំទាំងទទួលអារម្មណ៍ថា នាយិការបស់ DM ហាក់នៅអាក់អន់ស្រពន់ចិត្ត រឿងដែលនាងបានរត់ចោលកម្មវិធីរតនអលង្ការនោះនៅឡើយ។

បាន ដេត ភូមិន្ទ លាន់មាត់មកនិយាយ៖

«មេត្រី! យប់នេះបានដាអ៊ីណាជាអ្នកចាត់ចែងគ្រប់សព្វបែបយ៉ាង ពេលដែលស្រទន់មិននៅ!»

អគ្គនាយិកាដែលរមែងតែងតែយល់ចិត្តអ្នកផង ហើយមានភាពឆ្លាតវាងវៃដឹងជាស្រេចហើយថា នាយពាណិជ្ជម្នាក់នេះមានសិល្បវិធីគ្រប់គ្រាន់ក្នុងការប្រើប្រាស់ មនុស្សរបស់គេប្រកបដោយប្រសិទ្ធភាព។ ពេលនេះទៀត នាយពាណិជ្ជប្រាកដជាកំពុងចង់ផ្ដល់ឱកាសចុងក្រោយឱ្យដាអ៊ីណាកែ ខ្លួន ក៏ដូចជាផ្ដល់ឱកាសឱ្យ DM Empire ក្នុងការរក្សាបាននូវ Super Model ដ៏មានសមត្ថភាពម្នាក់នេះ។

ដួង មេត្រី ញញឹមលុបចោលអារម្មណ៍មន្ទិលមុននេះរបស់ខ្លួន ហើយវាចាមួយៗ៖

«អរគុណណាស់ដាអ៊ីណា! អ៊ីចឹងហើយបានជាកម្មវិធីមើលទៅអស្ចារ្យណាស់! តាំងពីមាត់ទ្វាររហូតដល់ក្នុង!»

Super Model និយាយអ្វីមិនចេញ ក៏បន្លប់ដោយធ្វើជាឱនកាយស្ម័គ្រជូនដំណើរប្រុសស្រីអភិជនទាំងទ្វេ ឆ្ពោះទៅកាន់កៅអីកិត្តិយស។

នៅឯក្រោយឆាក ធានិតឈរឆ្លេឆ្លាក្បែរក្រុមតួឯកឆោមគន់ដោយមានអេមីកំពុងរៀបចំជួយ សម្រួលសម្លៀកបំពាក់នៅលើខ្លួនស្រីស្អាតទាំង៩នាក់នោះផង។ នាយរងធានិតសប្បាយចិត្តណាស់ ពេលដែលឃើញអេមីព្រមលះបង់ការខកចិត្ត ហើយត្រលប់មកធ្វើការវិញ ប៉ុន្តែអ្វីដែលធ្វើឱ្យនាងមានភាពច្រាស់ច្រាល់ គឺស្រទន់នៅតែមិនទាន់បង្ហាញខ្លួន។

ទូរសព្ទនាងរោទ៍ ហើយនាងលើកមកស្ដាប់ទាំងរំភើបលាយភិតភ័យ៖

«បងទន់! ហើយបងឯងនៅណាលូវ?»

កាលដែលនាងហៅស្រទន់តាមទូរសព្ទ ធ្វើឱ្យអេមីក៏ត្រេកអរងាកមកដែរ ស្រាប់តែធានិតនិយាយទាំងមុខស្លេក៖

«ថាម៉េច? បងឯងកំពុងតែនៅលើផ្លូវនៅឡើយ? អូ! បានអត់អីទេ! ខ្ញុំធ្វើតាមគម្រោងរបស់យើងទាំងអស់! គ្រប់យ៉ាងអូខេ! បានបងឯងមកចឹង ខ្ញុំសប្បាយចិត្ត! មិនបាច់ធ្វើអ្វីទាំងអស់! គ្រាន់តែបងឯងមកលើកទឹកចិត្តក៏បាន បងឯងនៅអង្គុយខាងមុខទៅណា៎! នៅមើលកម្មវិធីតាមសម្រួល កូនចៅនៅឯណេះនឹងបញ្ចេញស្នាដៃមិនឱ្យបងឯងអស់សង្ឃឹមឡើយ! អូ! បងដាអ៊ីនអ្ហេះ?! គាត់…»

សំឡេងដាអ៊ីណានិយាយកាត់ពីក្រោយខ្នងធានិត៖

«ប្រាប់មេរបស់ឯង មិនបាច់ព្រួយទេ! មានយើងដាអ៊ីណានៅទីនេះហើយ ឱ្យគេនៅបន្តខូចចិត្តនៅមុខឆាកតាមសម្រួលទៅ! គ្រប់យ៉ាងនៅទីនេះ យើងចាត់ចែងឱ្យ ហុចអត្ថបទមក!»

ធានិតនៅទីទើរ ព្រោះនាងនៅចងចាំបានពីចេតនាធ្វើឱ្យខូចកម្មវិធីដែលដាអ៊ីណាធ្លាប់ ប្រព្រឹត្តិនៅឯរាត្រីរតនអលង្ការ។ ឃើញដូច្នេះ អេមីដើរមួយៗមកក្បែរ ហើយនិយាយតឿន៖

«ឱ្យទៅគេទៅ ធានិត! ដាអ៊ីណាជាមនុស្សរបស់ DM គេនឹងមិនបំផ្លាញក្រុមហ៊ុនខ្លួនគេនោះឡើយ!»

ធានិតហុចអត្ថបទទៅឱ្យស្រីស្អាតទាំងប្រឹងញញឹមលាយភិតភ័យ៖

«បងអ៊ីន! នេះជាស្ក្រីបចាស់! តួឯកឆោនគន់ពេលនេះសល់តែ៩នាក់ទេ បងឯងជួយនិយាយធ្វើម៉េច កុំឱ្យទស្សនិកជននិងបណ្ដាភ្ញៀវកិត្តិយសនៅទីនេះផ្ទាល់…»

អេមីនិយាយកាត់ ព្រោះដាអ៊ីណាកំពុងទាញសន្លឹកនីមួយៗពិនិត្យទៅមកយ៉ាងញាប់៖

«មិនបាច់ភ័យទេ! ធានិតឯងទៅរៀបចំពួក៩នាក់នោះទៅ! ដាអ៊ីន គេជាមេពិធីការធំ៥ឆ្នាំហើយ រឿងប៉ុណ្ណឹងៗ ទុកឱ្យគេចាត់ការ!»

ថាចប់ អេមីបែរខ្លួនដើរទៅតាមធានិត ស្រាប់តែដាអ៊ីណាស្កាត់ហៅមកវិញ៖

«អេមី!»

ភេទទីបីបែរមកវិញ រង់ចាំស្ដាប់បន្ត ដាអ៊ីណាក៏ដើរចូលមកកៀក ហើយនិយាយបន្ថែម៖

«អរគុណឯងណាស់!»

Super Model មើលទៅទំនងមានអ្វីចង់និយាយច្រើន តែនិយាយមិនចេញ ធ្វើឱ្យអេមីគិតថានាងប្រហែលជាអរគុណពីរឿងសម្លៀកបំពាក់ដ៏ស្រស់ ស្អាតដែលនៅលើខ្លួននេះ ដូច្នេះហើយ គេរេភ្នែកមើលនាងពីលើដល់ក្រោម ហើយនិយាយរអ៊ូ៖

«រាងរៅឯងដូចជាសត្វក្ងោកអ៊ីចឹង មិនបាច់ខោអាវយើងកាត់ ក៏ពាក់ទៅស្អាតដែរ! ចាំអរគុណយើងធ្វើអី? យើងជាអ្នកធ្វើការឱ្យគេដូចគ្នា! បំពេញតែតួនាទីខ្លួនឯង ធ្វើតែល្អៗទៅ វាចប់បាត់ទៅហើយ!»

ដាអ៊ីណានិយាយតប៖

«យើងមានរឿងច្រើនដែលត្រូវអរគុណឯង! មិនមែនសំដៅតែលើអាវមួយនេះទេ អេមី! ទីមួយអរគុណដែលឯងនិយាយសរសើរយើងនៅនឹងមុខ ដេត ភូមិន្ទ! ទីពីរអរគុណដែលឯងនៅតែច្នៃម៉ូដឱ្យយើងជានិច្ច ទោះបីជាយើងបាននិយាយស្ដីជ្រុលជ្រួសទៅលើឯងម្ដងជាពីរដង!»

អេមីហាក់សប្បាយចិត្តនឹងឥរិយាបថដ៏ធូរស្រាលរបស់ដាអ៊ីណា តែគេនៅតែរក្សាការនិយាយស្ដីគំរោះគំរើយ លុបបំបាត់ពីលើសេចក្ដីរំភើបរបស់ខ្លួន៖

«កុំអាងលេសអ៊ីចឹង ធ្វើខុសមកលើយើងតទៅទៀតណា៎!»

គេដើរចេញតម្រង់ទៅរកតួឯកឆោមគន់ទាំង៩ដែលកំពុងចោមរោមស្ដាប់ការ ផ្ដែផ្ដាំរបស់ធានិត ភ្លាមៗនោះ កេសីរត់មករកដាអ៊ីណាដែលកំពុងអានអត្ថបទ។

«បងដាអ៊ីណា! អត់ទោស ខ្ញុំសុំថតជាមួយបងមួយផងបានទេ?»

អេមីងាកមកវិញសម្លឹងទៅរក Super Model។ ភេទទីបីឃើញដាអ៊ីណាងើបមុខពីអត្ថបទដោយទឹកមុខស្មើ ហើយសម្លឹងមករកតួឯកឆោមគន់ម្នាក់ដែលបានជំនួសតំណែងនាងនៅឯរាត្រី រតនអលង្ការ។

អេមីស្មានមិនដល់ទេថា Super Model ដែលធ្លាប់តែឆ្នាសឆ្នើម លើកដៃមកកៀកកក្មេងស្រីសក់វែងអន្លាយម្នាក់នេះ ហើយចាប់ផ្ដើម Selfie ជាមួយគ្នា។

អេមីហាមាត់ភ្ញាក់ផ្អើល៖

«អ៊ូយ! យើងព្រិលភ្នែកទេដឹង? ដាអ៊ីណាកើតជំងឺអីអ៊ីចេះ ថ្ងៃនេះដាក់ខ្លួនម្ល៉េះៗ? ហេតុអីបានជាគេ…? អូយមិនយល់? តើអ្នកណាទៅ ធ្វើឱ្យគេដូរចរិតបាន?»

អេមីរឹតតែភ្ញាក់ស្ទើរធ្លាក់ពីលើក្រោយឆាក ត្បិតអីធានិតរត់មកខ្សឹប៖

«បងទន់មកហើយ!»

ធានិតឈប់និយាយត្រឹមនេះ ព្រោះភាំងពេលសម្លឹងឃើញពិធីការិនីថ្មីនិងចាស់រាក់ទាក់គ្នាដល់ ថ្នាក់Selfie។ ភេទទីបីកេះសួរវិញភ្លាម៖

«អាល័យតែភ្លឹកទៅណា? ឯណាស្រទន់?»

ធានិតងាកមុខខ្សឹបតបវិញ៖

«គាត់មកដល់ភ្លាម លោកភូមិន្ទទាញគាត់ឱ្យទៅអង្គុយនៅជួរកៅអីកិត្តិយសទៅហើយ! ប្រហែលជាលោកភូមិន្ទមិនឱ្យឡើងមកទេ!»

អេមីងក់ក្បាល៖

«អូខេណា៎! នាងទន់ វាកំពុងពិបាកចិត្តរឿងកំពូលប្អូនរបស់វាដែលមិនព្រមមកចូលរួម ប្រកួត! ឱ្យវាសម្រាកនៅក្រោមនោះទៅ! ជាពេលវេលារបស់ឯងបញ្ចេញស្នាដៃហើយធានិត! ធ្វើឱ្យបានល្អបំផុត ហើយមានដាអ៊ីននៅទីនេះឆ្ងល់អីសួរគេទៅ! គេអាចចាត់ការគ្រប់យ៉ាងបាន! យើងរួចរាល់ការងារហើយ! យើងចុះក្រោមទៅធ្វើភ្ញៀវកិត្តិយសដែរហើយវ៉ី!»

«ឈប់ ឈប់!!! បងអេមី! បងឯងទាយត្រូវអត់? មួយណានឹងជាប់តួឯកឆោមគន់នៅយប់នេះ?»

អេមីឆ្លើយធ្វើហី៖

«មានអ្នកណាទៀត! ក្មេងស្រីសក់វែងម្នាក់ហ្នឹងហើយ!»

«កេសីអ្ហេ៎?»

ធានិតសួរទាំងបើកភ្នែកក្រឡង់ អេមីងក់ក្បាលផ្ងក់ៗធ្វើមុខច្បាស់លាស់ តែធានិតនៅតែសួរបន្ត៖

«ចុះក្នុងករណីពណ្ណរីនៅទីនេះ?»

«អាហ្នឹងវាជារឿងផ្សេង!»

អេមីដើរចុះទៅក្រោម ចំណែកដាអ៊ីណាស្រែកហៅធានិត៖

«ធានិត! ១០នាទីទៀតទេ ដល់ម៉ោងហើយ!»

នៅខាងក្រោមឆាកឯណេះ ភ្ញៀវប្រុសស្រីក្មេងចាស់បានចូលអង្គុយពេញកន្លែងអស់ទៅហើយ ចំណែកភ្លើងក្នុងសាលក៏ចាប់ផ្ដើមបិទជាបន្តបន្ទាប់។

ទឹកមុខមេក្រុមស្រទន់មន្តស្នេហ៍ស្រងូត ធ្វើឱ្យបុរសជាសង្សារយកហត្ថាគេមកដាក់លើម្រាមដៃនាង ទាំងនិយាយលួងចិត្ត៖

«កម្មវិធីជិតមកដល់ហើយ ធ្វើចិត្តឱ្យសប្បាយទៅ! គ្រប់យ៉ាងក្នុងជីវិត មានដំណាក់កាលរបស់វា! សំខាន់យើងកុំផ្ដេកផ្ដួល កុំសប្បាយចិត្តពេក ក៏កុំរំភើបចិត្តពេកដែរនៅក្នុងដំណាក់កាលណាមួយ!»

នាងមិនមាត់ គ្រាន់តែញញឹមតបទៅនឹងនាយ។ នៅពេលណាក៏ដោយ បុរសម្នាក់នេះតែងតែជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ស្រីតូច។

នាងដឹងថាគេជាមនុស្សឆាប់យល់ ជាមនុស្សពូកែយោគយល់ ហើយក៏ជាមនុស្សដែលគ្រប់គ្នាអាចពឹងពាក់បានក្នុងការដោះស្រាយ ស្ថានភាពផ្លូវចិត្តស្មុគស្មាញមិនថាកាលៈទេសៈណា។ នៅក្បែរគេ នៅក្នុងរង្វង់ដៃរបស់គេ នាងតែងតែសរសើរថា ហេតុអីបានជា CEO ដួង មេត្រី អាចរកបានមេដឹកនាំដ៏ល្អបែបនេះមកក្នុងក្រុមហ៊ុនរបស់ខ្លួន?។ នាងគិត តែមិននិយាយអ្វី ព្រោះថាពេលវេលាបានឈានដល់ទៅហើយតាមរយៈការបិទភ្លើងនេះ។

ដូច ការគិតរបស់ស្រទន់មែន ភ្លេងវីយោឡុងដ៏ស្រាលពីរោះថ្នមបានអណ្ដែតឡើងមកក្នុងបរិយាកាសដែល ស្ងាត់ជ្រងំ សឹងថាម្នាក់ៗមិនហ៊ានដកដង្ហើម។ គ្រាន់តែឮកាលណា តរុណីងាកទៅរកមើលបងយស់របស់នាង។ គេពិតជាមិនមានវត្តមាននៅក្បែរ CEO ដួង មេត្រី ទៀតឡើយ។ គឺគេកំពុងតែនៅលើឆាកកំពុងបញ្ចេញស្នាដៃស័ក្ដិសមជាម្ចាស់ពាន រង្វាន់ទីក្រុងកាន ក្រោមរង្វង់ពន្លឺភ្លើងខៀវស្រាល ប្រដូចបានទៅនឹងចន្ទ្រារះជះរស្មីលើរាងកាយស្រស់សង្ហារបស់អ្នក ប្រុសធំ។

«គំនិតបងឯងមែនអត់? ក្នុងអត្ថបទអត់មានបងយស់ឡើងកូតវីយោឡុងទេ?»

ដេត ភូមិន្ទ ញញឹមកាន់ដៃនាងថ្នមៗ ហើយឆ្លើយតប៖

«មកពីយើងរត់ចោលជួរធ្វើអី? គេចង់ដូរអត្ថបទម៉េចស្រេចតែនឹងគេ! ហ៊ានមករករឿងទៀត?»

ស្រីតូចញញឹមផ្ដេកក្បាលទៅស្មានាយ៖

«ពីរោះខ្លាំងណាស់! មានអ្នកណាថាអី គ្រាន់តែសរសើរបងឯងដែលហៅគាត់ឡើងឆាកបាន!»

«គំនិតរបស់បងមែន តែអ្នកហៅគេបានប្រហែលមិនមែនបងទេ!»

គេនិយាយត្រឹមប៉ុណ្ណេះ ស្រទន់ញញឹម ហើយដៀងភ្នែកទៅរក ដួង មេត្រី។ នាងដឹងថាស្ត្រីជាន់ខ្ពស់ម្នាក់នេះកំពុងតែលង់ទៅក្នុងសព្ទសូរ តន្ត្រីទៅហើយ។

ដូច្នេះហើយ នាងក៏ធ្មេចភ្នែកទទួលយកចំណីសោតិន្ទ្រិយារម្មណ៍នេះផងដែរ។ ស្រាប់តែភ្លេងបញ្ចប់ទៅយ៉ាងខ្លី ប្ដូរមកវិញនូវតន្ត្រីញាប់រន្ថើនដែលនាងដឹងថាដាអ៊ីណាកំពុងតែ បង្ហាញខ្លួន។

ស្រីតូចបើកភ្នែកមកវិញសម្លឹងទៅលើឆាក។

ដាអ៊ីណាពិតជាស្អាតខ្លាំងណាស់ក្នុងទស្សនៈរបស់នាង។

«ភ្ញៀវកិត្តិយសជាទីគោរព! DM Empire សុំស្វាគមន៍សម្រាប់ការចូលរួមទទួលស្គាល់កំពូលតួឯកឆោមគន់លេខ១ ក្នុងយប់នេះ! សុំស្វាគមន៍អគ្គនាយិកា ដួង មេត្រី នាយកពាណិជ្ជកម្ម ដេត ភូមិន្ទ និងភ្ញៀវកិត្តិយសទាំងអស់ក្នុងកម្មវិធីយប់នេះ! លោក វង្ស សង្វារ ដែលបានបង្ហើរនូវសំនៀងវីយោឡុងគ្មានគូប្រដូច នឹងក្លាយទៅជាតារាកិត្តិយសដែលនឹងផ្ដល់ពានរង្វាន់ដោយដៃលោក ផ្ទាល់ទៅកាន់តួឯកឆោមគន់លេខ១យប់នេះ! សុំត្រៀមលក្ខណៈដកដង្ហើមឱ្យវែងៗ ហើយជួបជាមួយតួឯកឆោមគន់របស់យើងនៅពេលបន្តិចទៀតនេះ!»

ស្រទន់ ផ្អែកខ្នងបណ្ដោយកែវភ្នែកឱ្យផ្ដិតយករូបភាពដ៏ស្រស់បំព្រងនៃតួ ឯកឆោមគន់ដែលចេញមកម្ដងម្នាក់ៗទាំងប្រាប់ខ្លួនឯងថា៖

«គ្រប់យ៉ាងក្នុងជីវិតមានដំណាក់កាលរបស់វា! សំខាន់យើងកុំផ្ដេកផ្ដួល កុំសប្បាយចិត្តពេក ក៏កុំរំភើបចិត្តពេកដែរនៅក្នុងដំណាក់កាលណាមួយ!»។

ទោះបីយ៉ាងណា បេះដូងនាងនៅតែស្រងេះស្រងោច នឹកឃើញដល់ប្អូនស្រីពៅម្នាក់នោះជាប់នឹងកែវភ្នែក។

«អូនក៏មិនខ្លាចនឹងទៅប្រាប់គ្រប់គ្នាត្រង់ៗ! គឺជាតិនេះ ពណ្ណរីស្រលាញ់តែប្រុសដែលស្អាតៗ ហើយមានៗទៀត! យើងជាកូនកំព្រា ជ្រុលជាតស៊ូហើយ មិនត្រូវបកទៅរងាក្រីក្រវេទនាទៀតទេ ដឹងអត់?! ចាំមើលណា៎! តែខ្ញុំបានតំណែងរបស់ដាអ៊ីណា ខ្ញុំជាតួឯកឆោមគន់ និងជា Super Model មានរូបនៅលើប៉ាណូទូទាំងប្រទេស ពេលនោះមិនខ្វះទេប្រុសដែលមានៗ ស្អាតៗមកចតឡានជាជួរនៅនឹង មុខផ្ទះ!!» ។

នាងគិតទាំងក្ដុកក្ដួលក្នុងចិត្ត៖

«ពណ្ណរីអើយពណ្ណរី! អ្វីទាំងឡាយដែលឯងបានខំធ្វើមកជាយូរ ក្លាយជាអសារបង់តែក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ! វាជាកំហុសដែលបងស្រីក្លែងក្លាយម្នាក់នេះកសាងឡើង ឬមួយក៏ស្រីស្អាតដូចឯងពិតជាមាននិស្ស័យ តែគ្មានវាសនា?»

សំឡេងខ្សឹបខ្សៀវគ្នាលាន់ឡើង ស្រទន់ក៏ភាន់ភាំង ឯបេះដូងនាងក៏សឹងគាំងលែងលោត។ តើនាងគួរជឿភ្នែកខ្លួនឯងទេចំពោះវត្តមានតួឯកឆោមគន់ទី១០ដែលចេញ មកក្រោយគេ ហើយកំពុងនៅលើឆាក?។

ដៃនាងត្រជាក់ដូចទឹកកក ព្រោះរេភ្នែកពីលើចុះក្រោម នាងឃើញបំណះរាប់មិនអស់នៅលើសម្លៀកបំពាក់សូត្រកំពុងគ្រងលើរាងកាយ ស្រីតូចស្អាតបំផុតក្នុងចំណោមតួឯកឆោមគន់នេះ។ វាគឺជាសម្លៀកបំពាក់ដែលអេមីបានប្រើពេលបីបួនម៉ោងក្នុងការច្នៃ វា ទៅតាមសំណូមពររបស់នាងកាលពីយប់មិញ។ ហើយក៏ជាសម្លៀកបំពាក់ដែលត្រូវបានកាត់បំផ្លាញទៅវិញដោយដៃប្អូន ស្រីម្នាក់នេះ។ ពេលដែលរាងកាយនាងកំពុងតែស្ពឹក រង្វង់ដៃបុរសដែលនាងស្រលាញ់បានក្រសោបមកជុំវិញស្មានាង ធ្វើឱ្យនាងលាន់មាត់ទាំងហួសចិត្ត ដូចជានិយាយទៅប្រាប់គេ៖

«ពុទ្ធោអើយពណ្ណរី!»

នៅក្នុងបរិយាកាសដែលគ្រប់គ្នាហាក់ ស្រឡាំងកាំងនឹងសម្លៀកបំពាក់ដែលខ្ទេចខ្ទីទៅដោយបំណះនេះ ដាអ៊ីណាដែលជាអ្នកគ្រប់គ្រងកម្មវិធី នាងចាំបាច់ត្រូវតែធ្វើអ្វីម្យ៉ាង ដូច្នេះហើយ ពិធីស្ដារមុខមាត់កម្មវិធីមកវិញ គ្មានអ្វីក្រៅពីចាត់ចែងបង្កើតនូវបទសម្ភាសន៍ជាមួយតួឯកឆោមគន់ ម្នាក់នេះ ក្រោមកាណុងកាមេរ៉ាឆ្វេចឆ្វាច់កក្រើកពីមុខឆាក។

«កញ្ញា ពៅ ពណ្ណរី! តួឯកឆោមគន់ទី១០! ជួយប្រាប់ផងបានទេតើនេះជា Fashion អ្វី? ហេតុអ្វីបានជាមានបំណះច្រើន? កញ្ញាចង់ឱ្យគណៈកម្មការផ្ដល់ចំណាប់អារម្មណ៍ខ្ពស់ ឬក៏កញ្ញាមានការមើលឃើញវែងឆ្ងាយនូវភាពស៊ីវិល័យក្នុងអនាគត?»

ពៅ  ពណ្ណរីមើលឃើញច្បាស់មនុស្សពីរនាក់ដែលអង្គុយកណ្ដាលគេក្នុងជួរ កៅអីកិត្តិយស។ ម្នាក់ជា CEO ដួង មេត្រី ដែលភិតភ័យប៉ុណ្ណា នៅតែរក្សាទឹកមុខស្មើធេង នៅម្ខាងទៀត បុរសសង្ហា វង្ស សង្វារ ដែលនាងបានចិញ្ចឹមចិត្តស្រលាញ់ តែចុងក្រោយទៅ អ្វីៗគ្រប់យ៉ាងបានក្លាយទៅជាផ្សែង។ នៅចំហៀងនាងឃើញអនាគតបងថ្លៃ ដេត ភូមិន្ទ ដែលឱបបងស្រីរបស់ខ្លួនក្នុងរង្វង់ដៃ។

តួឯកឆោមគន់ញញឹម ប៉ុន្តែទឹកភ្នែកនាងស្រក់។ បេះដូងដាអ៊ីណាដឹងថា នេះគឺជាឆាកលំបាកបំផុតដែលនាងមិនអាចគ្រប់គ្រងបានយូរទៀតឡើយ ប្រសិនបើស្ថានការណ៍វិវត្តទៅជាអាក្រក់ជាងនេះ។ ដូច្នេះហើយ នាងកំពុងពិចារណាថា តើនាងនឹងរកវិធីបែបណាក្នុងការបណ្ដេញស្រីតូចម្នាក់នេះឱ្យបកទៅ ក្រោយឆាកវិញ មុនពេលដែលហេតុភេទអាក្រក់ជាងនេះអាចនឹងកើតមានឡើង។

ស្រាប់តែ ពៅ ពណ្ណរី វាចាមួយៗ៖

«បងដាអ៊ីណា! អរគុណចំពោះសំណួរ! នេះគឺជា Fashion ដ៏បុរាណដែលជារបស់ចាស់គ្រប់គ្នាអាចនឹងកំពុងមាន ប៉ុន្តែមិនចេះឱ្យតម្លៃ! វាគឺជា Fashion ដែលបង្កប់នូវទឹកចិត្តរបស់បងស្រីម្នាក់ដែលចំណាយទឹកចិត្ត ពេលវេលា និងសេចក្ដីស្រលាញ់ ការអត់ធ្មត់ រួមទាំងការលះបង់ ហើយធ្វើឡើងដើម្បីប្អូនស្រីមិនល្អម្នាក់! វាក៏ជា Fashion នៃការយោគយល់ និងមិត្តភាពដ៏ជ្រាលជ្រៅរបស់បងអេមីទៅកាន់បងស្រីរបស់ខ្ញុំ! គាត់មិនបាយមិនទឹក មិនខឹងដែលបងខ្ញុំបានទម្លាក់គាត់ពីពានរង្វាន់កំពូលអ្នកច្នៃ ម៉ូដ ហើយដេរអាវនេះមកឱ្យខ្ញុំកាលពីយប់មិញ ក្នុងពេលដែលមានត្រឹមតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ ព្រោះថាអាវសូត្ររបស់ខ្ញុំមុន ត្រូវបានគេលួចយកទៅ! ខ្ញុំម្នាក់នេះ តួឯកឆោមគន់ដែលមិនចេះគិតបានលើកដៃកាត់បំផ្លាញ ព្រោះតែកំហឹងនិងភាពមានះងងឹតងងុល! ខ្ញុំពាក់អាវនេះមកកាន់ទីនេះ ដើម្បីសុំទោសបងស្រីខ្ញុំ និងបងអេមី ក៏ជាការបង្ហាញថា អ្នកណាធ្វើ អ្នកនោះទទួល ហើយខ្ញុំសមណាស់ក្នុងការទទួលយកសេចក្ដីអាម៉ាស់នេះ! បងស្រី! ឱ្យប្អូនសុំទោស!»

ទឹកភ្នែកនាងហូរ និងសំឡេងចុងក្រោយបែរទៅជាសំណោកសោយសោកបើកចំហ គ្មានលាក់លៀម បណ្ដោយឱ្យពួកអ្នកសារព័ត៌មានផ្ដិតយកឈុតឆាកទាំងមូលដោយមិនចេះ ឆ្អែតឆ្អន់។ សំឡេងស្នូរទះដៃលាន់កញ្ជ្រោល ធ្វើឱ្យដាអ៊ីណាស្រក់ទឹកភ្នែក ទោះបីមុននេះ នាងគិតថានាងមិនយំក៏ដោយ។ នាងសម្លឹងទៅរកស្រទន់នៅក្នុងចំណោមភ្ញៀវកិត្តិយស ឃើញពិធីការម្នាក់នេះខ្ទប់មុខជាប់នឹងស្មានាយពាណិជ្ជកម្ម រហូតដល់អេមីដើរមកក្បែរ ហើយអូសដៃទាញនាងដើរទៅលើឆាក។ នៅក្រោមភាពស្រឡាំងកាំងរបស់ ដួង មេត្រី និង វង្ស សង្វារ ដែលសើចមិនចេញ ទះដៃមិនកើត ដាអ៊ីណាខំប្រឹងសម្រួលស្ថានការណ៍អស់ពីលទ្ធភាពដែលខ្លួនមាន។

ដូច្នេះហើយ នាងស្រែកឡើងយ៉ាងក្រអួនក្រអៅ៖

«អស្ចារ្យខ្លាំងណាស់! កម្មវិធីដូច្នេះមិនធ្លាប់មានទេ! ឥលូវនេះ អេមីកំពុងនាំបងស្រីឡើងមកលើឆាកហើយ! អ្នកណាហ៊ានទាយជាមួយនាងខ្ញុំខ្លះ? ថាបងស្រីនឹងលើកទោសឱ្យតួឯកឆោមគន់របស់យើង ហើយទាយបានទៀតទេថា គណៈកម្មការទាំង១០នឹងដាក់ពិន្ទុយ៉ាងណាឱ្យ ពៅ ពណ្ណរី?»

ប្អូនស្រីបែរមកសម្លឹងរកជាងច្នៃម៉ូដដែលយំដូចមនុស្សស្រី ហើយខំប្រឹងទប់ញញឹមលាយទឹកភ្នែក។

អេមីដឹកដៃស្រទន់មកដល់ ទាំងដែលនាងយំងងឹតមុខ មើលអ្វីមិនចង់ឃើញ។ ដាអ៊ីណាខំប្រឹងពោលរំលឹកក្ដែងៗ៖

«មេក្រុមស្រទន់មន្តស្នេហ៍! ពេលនេះអ្នកនាងកំពុងនៅលើឆាក! យើងគ្រប់គ្នាចង់ឃើញថា អ្នកនាងគិតយ៉ាងណាចំពោះ ពៅ ពណ្ណរី?»

ស្រទន់ងើបមុខប្រទះឃើញដំបូងបង្អស់នូវផ្ទៃមុខស្រស់ស្អាតរបស់ស្ត្រីក្មេងសេចក្ដី ដែលពេលនេះលិចលង់ទៅដោយទឹកភ្នែក។

នាងមិនអាចនិយាយអ្វីចេញ ក្រៅតែពីលារង្វង់ដៃទៅរក ពៅ ពណ្ណរី តាំងតែពីចម្ងាយ ធ្វើឱ្យតួឯកឆោមគន់រត់សំដៅមកជ្រកក្នុងទ្រូងបងស្រីក្រោមស្នូរទះ ដៃរំជើបរំជួល។

ដាអ៊ីណា​លើក​ដៃ​ជូត​ទឹក​ភ្នែក​ ហើយ​ឈាន​ទៅ​ក្បែរ​ស្រទន់​ព្រម​ទាំង​ហុច​មីក្រូ​ទៅ​បំបែក​ពួក​គេ។
«បង​ស្រី​ត្រូវ​តែ​និយាយ​អ្វី​ម្យ៉ាង​ទៅ!»
ស្រទន់​និយាយ​អ្វី​មិន​ចេញ​ទេ​ សេចក្ដី​រំភើប​និង​សុភមង្គល​នេះ​ វា​មាន​តម្លៃ​ជាង​ការ​ពណ៌នា ​ឬ​ក៏​បកស្រាយ​អ្វី​ទាំង​អស់។ ប៉ុន្តែ​ភ្លាម​នោះ​ នាង​ក្រឡេក​ឃើញ​ក្មេង​ជំទង់​ម្នាក់​ ប្រាកដ​ណាស់​គឺ​ប៊ី។ គេ​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ចំណោម​ទស្សនិកជន​ ហើយ​លើក​បាត​ដៃ​ខ្ទប់​មុខ​គេ​ទាំង​សង​ខាង​ បន្សល់​តែ​ប្រលោះ​ភ្នែក​សម្លឹង​មក​លើ​ឆាក។ គេ​ប្រហែល​ជា​កំពុង​លួច​យំ​ដូច​គ្នា​ដែរ។

ដូច្នេះ​ហើយ​ ស្រទន់​យល់​ថា បង​ស្រី​ធំ​ក៏​កំពុង​តែ​មាន​វត្តមាន​នៅ​ទី​នេះ នាង​ចាប់ផ្ដើម​វាចា​ទៅ​កាន់​មីក្រូហ្វូន​ដែល​នៅ​លើ​ដៃ​ពិធី​ការិនី​ដ៏​ស្រស់ ​ស្អាត៖
«ដាអ៊ីណា! អរគុណ​ដែល​បាន​ទុក​ពេល​នេះ​ឱ្យ​ខ្ញុំ​បាន​និយាយ! ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​ថា​ បង​ស្រី​គ្រប់​គ្នា​នៅ​ក្នុង​លោក​នេះ​ សុទ្ធតែ​ស្រលាញ់​ប្អូន​ៗ​របស់​ពួក​គេ​ តាម​តម្រង់​ផ្លូវ​ ឃ្លាំ​មើល ​និង​មិន​ដែល​ចាំ​នឿយ​ហត់​ទេ​ក្នុង​ការ​ដាស់តឿន​ក្រើន​រំលឹក​ និង​អភ័យ​ទោស! គណៈកម្មការ​ឱ្យ​ពិន្ទុ​​កម្មវិធី​តួ​ឯក​ឆោមគន់​ទាំង​១០​ជា​ទី​គោរព!​ ពៅ ពណ្ណរី ​គ្រាន់តែ​ជា​ក្មេង​ស្រី​ទៀងត្រង់​ម្នាក់​ គេ​ធំ​ឡើង​មក​ក្នុង​គ្រួសារ​ដែល​មាន​ការ​លំបាក​ ហត់​នឿយ ហើយ​មិន​មាន​ប៉ា​ម៉ាក់​នៅ​ក្បែរ​នោះ​ឡើយ! ជា​បង​ស្រី​ម្នាក់​ ខ្ញុំ​គ្រាន់តែ​សំណូមពរ​សូម​លោក​គណៈកម្មការ​កុំ​វាយ​តម្លៃ​ដាក់​ពិន្ទុ​នាង​ ដោយ​ផ្អែក​ទៅ​លើ​កំហុស​ឆ្គង​កាល​ពី​មុន!​ ខ្ញុំ​គ្រាន់តែ​សង្ឃឹម​ថា​ គេ​នឹង​បាន​ទទួល​យុត្តិធម៌​ទៅ​តាម​គុណ​សម្បត្តិ​ទាំង​អស់​ដែល​គេ​មាន!»

នាង​ងាក​មក​រក​ប្អូន​ស្រី​ដែល​កំពុង​យំ​សស្រាក់​ ហើយ​និយាយ​បន្ត៖
«ពៅ​នៅ​តែ​ជា​ប្អូន​ស្រី​របស់​បង​រហូត​ត​ទៅ!​»
ដាអ៊ីណា​ស្រែក​ឡើង​កាត់​បរិយាកាស​ដែល​រំភើប​ញាប់​ញ័រ៖
«តែ​ប៉ុណ្ណេះ​ ថ្ងៃ​ស្អែក​ទំព័រ​មុខ​របស់​បង​ៗ​អ្នក​សារព័ត៌មាន​ប្រាកដ​ជា​គ្មាន​រូប​ ដាអ៊ីណា​ទេ! Fashion​ ព្រហ្មវិហារ​ធម៌​របស់​បង ​និង​កតញ្ញុតាធម៌​របស់​បង​ច្បាស់​ជា​ផ្ដួល ​Fashion ​របស់​ដាអ៊ីណា​ហើយ​មែន​អត់? អូខេ​! ឥលូវ​នេះ​យើង​ប្រគល់​តួនាទី​ទៅ​ដល់​គណៈកម្មការ​ទាំង​១០ ហើយ​វិល​មក​ជួប​គ្នា​វិញ​នៅ​វគ្គ​ប្រកាស​លទ្ធផល​កំពូល​តួឯក​ឆោមគន់​សម្រាប់​ ឆ្នាំ​នេះ!»

ភ្លេង​លាន់​មក​រណ្ដំ​កាត់​ផ្ដាច់​ការ​ផ្សាយ​ផ្ទាល់​តាម​ ទូរទស្សន៍​ ទុក​ពេល​ឱ្យ​ដំណើរ​ការ​នៅ​កន្លែង​នេះ​បាន​សម្រាក​១៥​នាទី។ ស្រទន់​ងាក​មក​រក​ដាអ៊ីណា​ ហើយ​លា​រង្វង់​ដៃ​ទៅ​ឱប​ក​ពិធីការិនី​ដ៏​ខ្ពស់​លលៃ​ម្នាក់​នេះ។ ដាអ៊ីណា​ស្រលាំងកាំង​មិន​ដឹង​ធ្វើ​យ៉ាង​ណា ខណៈ​ដែល​សំឡេង​ស្រទន់​លាន់​មក​រអាក់រអួល៖
«ដាអ៊ីណា! នាង​ពិត​ជា​កំពូល​អ្នក​គ្រប់គ្រង​កម្មវិធី​លើ​ឆាក! បើ​គ្មាន​នាង​ទេ​ DM Empire នឹង​ត្រូវ​ខូច​មុខ​ក្នុង​យប់​នេះ​ ក្រោម​ស្នាដៃ​របស់​ ពៅ ពណ្ណរី​ តែ​ម្នាក់​គត់!»
នេះ​ជា​លើក​ដំបូង​ដែល​ដាអ៊ីណា​ទទួល​បាន​នូវ​អារម្មណ៍​កក់ក្ដៅ​ ជា​អារម្មណ៍​មិត្តភាព ​និង​សន្តិភាព​ ដែល​នាង​បាត់បង់​ទៅ​ជា​យូរ​មក​ហើយ ក្រោយ​ពេល​ដែល​ ដេត ភូមិន្ទ ​បាន​ចាកចេញ​ពី​នាង​ ហើយ​នាំ​មក​នូវ​នារី​ដែល​ទៀងត្រង់ ស្ទក់​ និង​ចិត្ត​ល្អ​​គួរ​ឱ្យ​ទើស​ចិត្ត​ម្នាក់​នេះ។ ក៏​ជា​ពេល​ដែល​ធ្វើ​ឱ្យ​ដាអ៊ីណា​យល់​ថា​ សេចក្ដី​សុខ​ក្នុង​ការ​យល់​ចិត្ត​អ្នក​ដែល​ធ្លាប់​ធ្វើ​ឱ្យ​យើង​ទើស​ចិត្ត​ គឺ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​ក្នុង​ការ​រស់​ជាមួយ​ភ្លើង​គំនុំ​ មានះ​មិន​ព្រម​ស្ដាប់​ហេតុផល។

ទោះបី​យ៉ាង​ណា​ ដាអ៊ីណា​ពុំ​ដែល​ជា​មនុស្ស​ចេះ​ធ្វើ​ពុត​អ្វី​នោះ​ឡើយ ដូច្នេះ​ហើយ ​Super Model ក៏​ហាក់​អល់អែក​ក្នុង​ការ​បន្ទន់​ឥរិយាបថ​ភ្លាមៗ​តបត​ទៅ​នឹង​ស្រទន់​នោះ​ដែរ នាង​រើស​យក​វិធី​មក​បន្លំ​ដោយ​ប្រាប់​ស្រទន់​វិញ​៖
«អរគុណ​ធ្វើ​អី? គិត​ពី​ប្អូន​ស្រី​ខ្លួន​ទៅ!​ មើល៍​នុ៎ះ!»
ស្រទន់​រេ​ភ្នែក​តាម​ចង្អុល​ដៃ​ដាអ៊ីណា​ នាង​ពិត​ជា​បាន​ឃើញ​ពណ្ណរី​កំពុង​ត្រូវ​បាន​ចោមរោម​ដោយ​អ្នក​សារព័ត៌មាន។​ ដាអ៊ីណា​និយាយ​បន្ថែម៖
«ឯង​ឃើញ​ទេ? ឯង​ធ្វើ​បាប​យើង​ទៀត​ហើយ យប់​នេះ​យើង​លែង​ល្បី​ទៅ​ហើយ! គ្មាន​អ្នក​ណា​មក​សួរ​នាំ​យើង​ទេ! ប្អូន​ស្រី​របស់​ឯង​ទើប​ជា​ Super Star!»

ស្រទន់ ​គ្មាន​ពេល​ស្ដាប់​សម្ដី​របស់​ដាអ៊ីណា​នោះ​ទេ ចិត្ត​នាង​បារម្ភ​ខ្វល់ខ្វាយ​ជា​ខ្លាំង​ ព្រោះ​ថា​ពណ្ណរី​មិន​ចេះ​និយាយ​អ្វី​ផ្លូវការ​ អាកប្បកិរិយា​ក៏​សម្ដែង​ត្រង់ៗ និង​មិន​ចេះ​ក្រែង​ចិត្ត​ផង ពេល​នេះ​បទ​សម្ភាសន៍​របស់​បណ្ដា​អ្នក​សារព័ត៌មាន​អាច​នឹង​កំពុង​ផ្សាយ​ ផ្ទាល់​ មិន​ឱ្យ​នាង​ភ័យ​ព្រួយ​ម្ដេច​នឹង​កើត?។ នាង​ងាក​ទៅ​សួរ​ដាអ៊ីណា​ភ្លាម​មួយ​រំពេច៖
«យើង​គួរ​តែ​ឃាត់​អ្នក​សារព័ត៌មាន​ទាំង​អស់​នោះ​សិន?»
ដាអ៊ីណា​គ្រវី​ក្បាល៖
«ទឹក​បាក់​ទំនប់​ទៅ​ហើយ យក​ស្អី​មក​ទប់​ជាប់​ទៅ? បណ្ដោយ​ទៅ​ ឱ្យ​ល្បី​កក្រើក​ម្ដង​ក៏​បាន!»
អេមី​ដើរ​ក​ក្បែរ​ស្រទន់ ​ហើយ​គោះ​ស្មា​និយាយ៖
«ឯង​ត្រៀម​ចិត្ត​ឱ្យ​ហើយ​ទៅ ​នាង​ស្រទន់! រ៉ូប​ស្មូម​យាចក​របស់​យើង​​នឹង​ត្រូវ​គេ​យក​ទៅ​កាត់​តាម​ពេញ​ប្រទេស​មិន​ខាន ​! ឯង​មើល​ប្អូន​ស្រី​ឯង​ចុះ​ ខោអាវ​យ៉ាប់​មើល​យ៉ាង​នេះ​ទៅ​ហើយ ធ្លាក់​មុខ​ធ្លាក់​ក្រោយ​នៅ​តែ​ស្អាត​ដូច​ទេពធីតា!​ ល្អ​ហើយ​មួយ​ជីវិត​របស់​យើង​ ដេក​គិត​ដល់​ស្លាប់​ទៅ​ទៀត​ ក៏​ប្រហែល​ជា​ច្នៃ​ម៉ូដ​នេះ​មិន​ចេញ​ដែរ!»

ស្រទន់​ដើរ​មួយ​ៗ​ទៅ​ក្បែរ​អ្នក​សារព័ត៌មាន​ ស្រប​ពេល​ត្រចៀក​របស់​នាង​​ឮ​សូរ​សំណួរ​ដែល​ធ្វើ​ឱ្យ​ពិបាក​ចិត្ត៖
«អ្នក​នាង​ពណ្ណរី! រហូត​ដល់​វិនាទី​នេះ​ អ្នក​នាង​ធ្វើ​ឱ្យ​កម្មវិធី​រញ៉េរញ៉ៃ​អស់​ ហើយ​ស្លៀកពាក់​បែប​នេះ​ឡើង​ឆាក​ទៀត​ តើ​អ្នក​នាង​សង្ឃឹម​ដូច​ម្ដេច​ក្នុង​ការ​ជាប់​តំណែង​កំពូល​ក្នុង​ចំណោម​តួឯក ​ឆោមគន់?»
«បង​ៗ​ឃើញ​ទេ! ខ្ញុំ​មិន​បាន​ផាត់​មុខ​មាត់​ស្អី​ទាំង​អស់ តំណែង​តួឯក​ឆោមគន់​លែង​សំខាន់​សម្រាប់​ខ្ញុំ​ទៀត​ហើយ! រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ដែល​ខ្ញុំ​ទាក់ទង​បង​ស្រី​ខ្ញុំ​លែង​បាន​ ខ្ញុំ​ទើប​តែ​ដឹង​ថា គាត់​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ខ្ញុំ! អ្វី​ដែល​ខ្ញុំ​ខ្លាច​បំផុត​គឺ​ខ្លាច​ត្រូវ​បាត់បង់​គាត់​! ពេល​នេះ​ឱ្យ​តែ​បាន​បង​ស្រី​ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ​វិញ វា​គឺ​ជា​សុភមង្គល​របស់​ខ្ញុំ!​ ខ្ញុំ​សុំ​និយាយ​តែ​ប៉ុណ្ណឹង​ទេ!»

ភីរៈ​លូក​ដៃ​មក​ជួយ​វែក​ហ្វូង​អ្នក​សារព័ត៌មាន​ឱ្យ​នាង​បាន​ចាកចេញ ស្រប​ពេល​ដែល​អេមី​ដើរ​មក​រក ​ហើយ​និយាយ៖
«តោះ​ពណ្ណរី​! នៅ​សល់​ពេល​! ឡើង​ទៅ​ក្រោយ​ឆាក​ឱ្យ​ជាង​ឌី​លាប​មុខ​ឱ្យ ហើយ​ដោះ​អាវ​ស្មូម​យាចក​នេះ​ចេញ​ផង!​ ចាំ​បង​រក​អ្វី​ផ្សេង​ឱ្យ​ឯក​ពាក់​ បំណាច់​នឹង​មិន​ជាប់​ពាន​ទៅ​ផ្ទះ​ទៅ​ហើយ ក៏​ត្រូវ​ត្រលប់​ទៅ​ផ្ទះ​វិញ​ស្អាតបាត​បន្តិច​ដែរ!»
ដាអ៊ីណា​ងាក​មុខ​ចេញ លែង​សម្លឹង​ទិដ្ឋភាព​នោះ​ ហើយ​បក​ទៅ​រក​បន្ទប់​ក្រុម​គណៈកម្មការ។ អ្វី​ដែល​Super Model ចង់​ដឹង​បំផុត គឺ​លទ្ធផល​ដែល​នាង​ខ្លួន​ឯង​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​បន្តិច​ទៀត​នេះ។

គណៈកម្មការ ​ទាំង​១០​ដែល​មាន​សមាសភាព​សុទ្ធ​សឹង​ជា​អ្នក​ជំនាញ​ជាន់​ខ្ពស់​នៅ​ក្នុង​ ឧស្សាហកម្ម​កម្សាន្ត​ងើប​មុខ​សម្លឹង​មក​នាង​ព្រម​គ្នា​ ដូច្នេះ​ហើយ ​Super Model​ និយាយ​ពន្យល់​ពី​មូល​ហេតុ​នៃ​ការ​ជ្រែក​ចូល​របស់​ខ្លួន​មក​កាន់​បន្ទប់​ ហាមឃាត់​នេះ៖
«សល់​តែ​ពីរ​នាទី​ទៀត​ប៉ុណ្ណោះ ខ្ញុំ​សុំ​ស្រោម​សំបុត្រ​លទ្ធផល​បាន​អត់?»
របស់​បាន​មក​ក្នុង​ដៃ​ នាង​លួច​រំដោះ​ខ្លួន​ទៅ​កាន់​បន្ទប់​ទឹក​ ហើយ​ចាប់​ផ្ដើម​បើក​ស្រោម​សំបុត្រ​ពិនិត្យ​ទាំង​ញាប់ញ័រ​ពេញ​ទ្រូង។
លទ្ធផល​ចំពោះ​មុខ​ធ្វើ​ឱ្យ​នាង​បើក​ភ្នែក​ធំៗ។ បើក​ទ្វារ​ចេញ​មក​ដល់​ក្រៅ​ នាង​ឃើញ ដួង មេត្រី​ឈរ​ក្បែរ​ទ្វារ​រង់ចាំ​ជា​ស្រេច។

ដាអ៊ីណា​ដឹង​ថា​គោលដៅ​របស់​មេដឹកនាំ គឺ​លទ្ធផល​នៅ​ក្នុង​ដៃ​នាង​ តែ​នាង​នៅ​ធ្វើ​ពើ​ជា​ឱន​លំទោន​សួរ​៖
«អគ្គ​នាយិកា​រក​ខ្ញុំ​មែន​ទេ​? ឬ​មួយ​ DM ​មាន​បំណង​ចង់​កែប្រែ​លទ្ធផល?»
ខុស​គ្នា​ស្រឡះ​ពី​ការ​គិត​របស់​នាង​ ដួង​ មេត្រី​ ស្រដី​តប​វិញ​មួយៗ​៖
«លទ្ធផល​ចេញ​មក​យ៉ាង​ណា បណ្ដោយ​ទៅ​តាម​នោះ​ចុះ ដាអ៊ីណា! ប៉ុន្តែ ​DM​ ត្រូវ​ការ​បន្ថែម​ពាន​រង្វាន់​ពីរ​ទៀត បាន​ជា​ខ្ញុំ​មក​រក​នាង​ដល់​ទី​នេះ!»
ដោយសារ​ពេលវេលា​កាន់តែ​កៀក​មក​ហើយ ដាអ៊ីណា​ខ្សឹប​សួរ​ភ្លាម៖
«ជា​អ្វី​ខ្លះ​ទៅ​អគ្គនាយិកា?»
ដួង មេត្រី ​ឆ្លើយ​តប​វិញ​ស្លូតបូត​លាយ​ស្នាម​ញញឹម​៖
«ពេល​ប្រគល់​ពាន​រង្វាន់​ តួឯក​ឆោមគន់​លេខ​មួយ​ដោយ​ដៃ​លោក ​វង្ស សង្វារ​ ចប់​ទៅ​កាលណា​ ខ្ញុំ​នឹង​ឡើង​ឆាក​ប្រគល់​ពាន​ពីរ​ទៀត​នោះ​ដោយ​ខ្លួន​ឯង!»

ស្នូរ ​ទះ​ដៃ​សាជាថ្មី​​នៅ​ពេល​ដែល​ឆាក​តួឯក​ឆោមគន់​បាន​វិល​មក​វិញ។ ដាអ៊ីណា​ឡើង​មក​លើ​ឆាក បន្ទាប់​មក​តួឯក​ឆោមគន់​ទាំង​១០​បង្ហាញ​ខ្លួន​នៅ​ពី​ក្រោយ​ ហើយ​ការ​ភ្ជង់​សំដៅ​មក​នៃ​កាមេរ៉ា​តូច​ធំ​វែង​ខ្លី​ហាក់​រង់ចាំ​មើល​នឹង​ ប្រមាញ់​តែ​លើ​តួ​​ឯក​ឆោមគន់​ ពៅ ពណ្ណរី ​ស្ថិត​ក្នុង​ឈុត​សម្លៀកបំពាក់​ខុស​ពី​គេ។
«ដើម្បី​កុំ​ឱ្យ​ពេល​វេលា​កន្លង​ទៅ​ក្នុង​ភាព​ថប់​បារម្ភ​ដូច្នេះ​យូរ​ ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​ក្នុង​ការ​ប្រកាស​ចេញ​តែ​ម្ដង!​ កំពូល​តួឯក​ឆោមគន់​តែ​ម្នាក់​គត់​ សម្រាប់​យប់​នេះ​ក៏​ជា​តួ​ឯក​ឆោមគន់​ជំនាន់​ទី​មួយ​របស់ ​DM Empire!​ ដូច្នេះ​សុំ​អញ្ជើញ​លោក​ វង្ស សង្វារ តន្ត្រីករ​ពាន​រង្វាន់​ទី​ក្រុង​កាន​ផ្ដល់​កិត្តិយស​ឡើង​មក​លើ​ឆាក​ដើម្បី​ ប្រគល់​ពាន​ដល់​ជយលាភី!»

ប្រុស​ស្អាត​ដែល​ស្ថិត​ក្នុង​ការ​ចងចាំ​ជា​ ច្រើន​ឆ្នាំ​របស់ ​ពៅ ពណ្ណរី​ ពេល​នេះ​បាន​ធ្វើ​ដំណើរ​យ៉ាង​ស្រស់​សង្ហា​មក​លើ​ឆាក​កិត្តិយស​ ពាំនាំ​មក​ជា​មួយ​នូវ​ពាន​រង្វាន់​តួឯក​ឆោមគន់​​ដែល​យុវនារី​ទាំង​១០​សុទ្ធ​ តែ​ស្រមៃ​ចង់​បាន។ ពណ្ណរី​ដឹង​ថា​នាង​អស់​ឱកាស​ក្នុង​ការ​លើក​ពាន​នោះ​ កុំ​ថា​ឡើយ​ដល់​អាច​ទៅ​ឈរ​ជិត​ដើម្បី​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​នាយ។ មើល​ពី​ក្រោយ​ទៅ ​នាយ​ពិត​ជា​កំពូល​សិល្បករ​លំដាប់​អន្តរជាតិ​ ជា​ដួង​តារា​ដែល​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​ ហើយ​ស័ក្ដិសម​ណាស់​នឹង​ព្រះចន្ទ​ថ្លា​ស្រទន់​ដូច​ជា​នាយិកា​ ដួង មេត្រី។​ តួ​ឯក​ឆោមគន់​ទាំង​១០​ឱន​កាយ​សំពះ ​វង្ស សង្វារ​ ជា​កិច្ច​គួរសម​ ដឹង​អី​កែវ​ភ្នែក​អ្នក​ប្រុស​ធំ​ផ្ដោត​មក​ជាប់​នឹង​នាង​អម​ជាមួយ​ស្នាម​ញញឹម ​ផង​​​ ធ្វើ​ឱ្យ​ស្រី​តូច​ទទួល​អារម្មណ៍​ស្កប់ស្កល់​ លែង​ចង់​បាន​អ្វី​លើស​ពី​នេះ​ទៀត។

សំឡេង​ដាអ៊ីណា​លាន់​ឡើង​សាជាថ្មី៖
«ជយលាភី​តួឯក​ឆោមគន់​ជំនាន់​ទី​មួយ​បាន​ទៅ​លើ កញ្ញា ​រស់ ​ចន្ទ​កេសី!»
សឹង​តែ​មិន​ជឿ​ត្រចៀក​ខ្លួន​ឯង ពិធីការិនី​នៃ​រតន​អលង្ការ​ញ័រ​ដៃ​ជើង​ចំប្រប់ ​រហូត​មិន​អាច​ឈាន​ទៅ​មុខ​ សូម្បី​តែ​មួយ​ជំហាន​ណា​ឡើយ ទាល់​តែ​ដាអ៊ីណា​មក​ដឹក​ដៃ​ចេញ​ទៅ​ក្រោម​ស្នូរ​អបអរ​កងរំពង។
ម្រាម​ដៃ​នាង​ប៉ះ​ដល់​ពាន​រង្វាន់​ហើយ ​ទើប​កេសី​ជឿ​ថា ​​​នេះ​ជា​ការ​ពិត​របស់​នាង ជឿ​ថា​នាង​ជា​តួឯក​នៅ​ពី​លើ​ចំណោម​សមាជិក​តួ​ឯក​ឆោម​គន់​ទំាង១០។
ពណ្ណរី​ដក​ដង្ហើម​ឃូរ ព្រោះ​បាន​តឹង​ចិត្ត​ជា​យូរ​មក​ហើយ រី​ឯ​កាណុង​កាម៉េរ៉ា​ទំាង​ឡាយ​បាន​បំបែរ​ទិស​ទៅ​រក​កេសី​ដូចគ្នា។

ពេល ​ដែល​កេសី​ឱន​លំទោន​សម្តែង​ការ​ដឹង​គុណ​ដល់​ទស្សនិកជន នាង​វាក់​ភ្នែក​នឹង​ស្នាម​ញញឹម​របស់​ស្រទន់​ដែល​នៅ​ក្បែរ ដេត ភូមិន្ទ។ ស្រី​តូច​នឹក​ដល់​ពាក្យ​ទូនា្មន​ទំាំង​ឡាយ​នៃ​មេ​ក្រុម​ស្រទន់មន្តស្នេហ៍​ ក្នុង​យប់​ដែល​នាង​បាន​ជួប​ក្នុង​ស្ទូឌីយោ​ដំបូង​បង្អស់។​ ជយលាភី​រូប​នេះ​ញញឹម​ដឹង​គុណ​ពី​លើ​ឆាក​ទៅ​ទំាង​ទឹកភ្នែក​ស្រក់​ច្រោក។
​សំឡេង​ដាអ៊ីណ​បន្ថែម​មក​កាត់​ផ្តាច់​វិនាទី​រំភើប​របស់​នាង​៖
«តួ​ឯក​ឆោម​គន់​ប្រចាំ​ឆ្នាំ រស់ ​ចន្ទ​កេសី នឹង​ផ្ដល់​បទ​សម្ភាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ ពេល​ចប់​កម្មវិធី​! ប៉ុន្តែ​ពេល​នេះ​ អ្នក​នាង ​ដួង មេត្រី​ អគ្គនាយិកា ​DM Empire​ មាន​ពាន​រង្វាន់​ពិសេស​ពីរ​ជា​អំណោយ​ក៏​ដូច​ជា​ការ​ភ្ញាក់ផ្អើល​សម្រាប់​ រាត្រី​នេះ!»
ដួង មេត្រី ​ឡើង​មក​លើ​ឆាក​ ក្រោម​ស្នូរ​ទះ​ដៃ​លាន់​រំពង​ នាង​ចាប់ផ្ដើម​នូវ​សន្ទរកថា​ដ៏​ខ្លី​របស់​ខ្លួន៖
«សុំ​អភ័យទោស​ដែល ​DM Empire ​មាន​ខ្ញុំ​និង​លោក​ ដេត ភូមិន្ទ​ សម្រេច​ចិត្ត​ធ្វើ​ការ​ផ្លាស់ប្ដូរ​កម្មវិធី​ភ្លាមៗ ដោយ​បន្ថែម​ឡើង​នូវ​ពាន​រង្វាន់​សំខាន់​ពីរ​សម្រាប់​បុគ្គលិក​ដ៏​ឆ្នើម​របស់ ​យើង​ខ្ញុំ! ពាន​រង្វាន់​ទី​មួយ​មាន​ឈ្មោះ​ថា “កន្ត្រៃ​មាស​DM” បាន​ទៅ​លោក​អេមី​ អ្នក​ជំនាញ​ដ៏​អស្ចារ្យ​របស់​យើង​ដែល​ទស្សនិកជន​បាន​ឃើញ​ស្រាប់​ហើយ​ថា​ ឈុត​ដែល​លោក​បាន​ច្នៃ​ឡើង​ ទោះបី​ត្រូវ​បាន​បំផ្លាញ​នៅ​តែ​មាន​លក្ខណៈ​ពិសេស​ប្រកប​ដោយ​វិជ្ជាជីវៈ​ពុំ​ អាច​មិន​កោត​សរសើរ​បាន!»

គ្មាន​អ្នក​ណា​ដឹង​អំពី​លទ្ធផល​ពេល​នេះ​ទេ សូម្បី​តែ​អេមី​ក៏​ស្រលាំងកាំង​នៅ​លើ​កៅអី​អង្គុយ​ ហើយ​ស្រទន់​ខ្ទប់​មុខ​យំ។ ដាអ៊ីណា​ស្រែក​ពី​លើ​ឆាក​ ហៅ​មិត្ត​របស់​នាង៖
«អេមី! អុះ​ច្រឡំ! កន្ត្រៃ​មាស​អេមី! សុំ​ឡើង​មក​លើ​ឆាក​ឥលូវ​នេះ!»
អេមី​រំភើប​ឥត​អ្វី​ផ្ទឹម​ ហើយ​ឈាន​ឡើង​មក​លើ​ឆាក​ ក្រោម​ស្នូរ​ទះ​ដៃ​លាន់​រំពង។
ដាអ៊ីណា​រង់ចាំ​ដល់​អេមី​ទទួល​បាន​ពាន​រង្វាន់​ពី​មេត្រី​រួច​ហើយ ទើប​នាង​ប្រកាស​បន្ត​៖
«អ្នក​ច្នៃ​ម៉ូដ​អេមី​ពិត​ជា​ស័ក្ដិសម​នឹង​កន្ត្រៃ​មាស​នេះ​ដែរ​ទេ?»

ស្នូរ​ទះ​ដៃ​លាន់​មក​រំពង​​ជំនួស​ឱ្យ​ចម្លើយ ធ្វើ​ឱ្យ​អេមី​ញញឹម​បិទ​មាត់​លែង​ជិត។ ដួង​ មេត្រី​ចាប់ផ្ដើម​ប្រកាស​បន្ត​៖
«ចំណែក​ពាន​រង្វាន់​ទី​ពីរ​ គឺ​អ្នក​រៀបចំ​កម្មវិធី​ល្អ​បំផុត​របស់​យើង​ ក៏​ជា ​Super Model ​លំដាប់​លេខ​មួយ​របស់​ DM ដាអ៊ីណា!»
នាង​មិន​ដឹង​ទេ​ថា ដំណោះស្រាយ​របស់​នាង​ក្នុង​ករណី​ដ៏​រំជើបរំជួល​នៃ​ការ​បង្ហាញ​ខ្លួន​ដ៏​ ប្រថុចញ៉ុច​របស់​ ពៅ ពណ្ណរី​ បាន​ធ្វើ​ឱ្យ​ ដួង មេត្រី​ មិន​អាច​នៅ​សំងំ​ស្ងៀម​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​មួយ​ជា​ការ​តបស្នង។​ ដោយ​គ្មាន​ការ​រំពឹង​ទុក​ ដាអ៊ីណា​នៅ​ទ្រឹង​ស្ងៀម​សឹង​របូត​ក្បាល​មីក្រូ​ពី​ដៃ​ រហូត​ដល់​ពាន​រង្វាន់​ត្រូវ​បាន​មេ​ដឹក​នាំ​ហុច​មក​ដល់​ក្នុង​ដៃ​ខ្លួន​ ទើប ​Super Model ​អាច​ញញឹម​ចេញ។

ដល់​ពេល​ដែល​អ្នក​សារព័ត៌មាន​នឹក​ឃើញ​ ឡើង​វិញ​ ដល់​ភាព​អស្ចារ្យ​និង​ជំនាញ​ច្រើន​បែប​​របស់​ស្រី​ស្អាត​ម្នាក់​នេះ​ដែល​នាង ​បាន​កាន់កាប់​ទីផ្សារ​ឃោសនា​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
ដាអ៊ីណា​ក្រឡេក​ទៅ​រក​ ដេត ភូមិន្ទ​ បុរស​ដែល​បាន​ផ្ដល់​មក​ឱ្យ​នាង​នូវ​អ្វី​គ្រប់​យ៉ាង​ក្នុង​ថ្ងៃ​នេះ។ គេ​ញញឹម​មក​ដូច​ថ្ងៃ​ដំបូង​ដែល​គេ​បាន​ប្រគល់​តួនាទី​ជា​ Super Model ​មក​ឱ្យ​នាង។ នាង​ងាក​ទៅ​រក​ស្រី​តូច​ដែល​នៅ​ក្បែរ​គេ។ ស្រទន់​ទះ​ដៃ​ហើយ សើច​ប្រកប​ដោយ​អំណរ​តប​មក​កាន់​នាង​ ធ្វើ​ឱ្យ ​Super Model​ ពិចារណា​ស្ងាត់ៗ​ទាំង​រន្ធត់​ញាប់ញ័រ៖
«ហេតុ​អ្វី​ចុង​ក្រោយ​ទៅ គ្រប់​គ្នា​សុទ្ធ​តែ​ល្អ​ចំពោះ​យើង?»
សំឡេង ​CEO​ ដួង មេត្រី​លាន់​ឮ​ស្រទន់​ពីរោះ​តាម​ឧបករណ៍​បំពង​សំឡេង​ពាសពេញ​សាល​ទាំង​មូល៖
«ដាអ៊ីណា​គឺ​ជា​បុគ្គលិក​ជាន់​ខ្ពស់​ដែល​មាន​សមត្ថភាព​គ្រប់​បែប​យ៉ាង​របស់​ DM Empireយើង! អបអរ​សាទរ​ដាអ៊ីណា!!»

នៅ​ក្នុង​ចំណោម​មនុស្ស​រាប់ពាន់​នាក់​ ដាអ៊ីណា​ក្រឡេក​ឃើញ​ ហើយ​ស្គាល់​ច្បាស់​ តូច មនោរា​ ដែល​កំពុង​ក្រោក​ពី​កៅអី​ចាកចេញ​ទៅ​។
​Super Model ឃើញ​នារី​មាន​ល្បិច​នោះ ក៏​នឹក​ឃើញ​ដល់​ពាក្យ​នាយ​ពាណិជ្ជ​ដែល​បាន​ផ្ដាំ​ខ្លួន​ថ្មី​ៗ​នេះ​ ។
ដាអ៊ីណា​​ប្រាប់​ខ្លួន​ឯង​ស្ងាត់ៗ​ក្នុង​ចិត្ត៖
«បង​មិន្ទ! ដាអ៊ីណា​មិន​អាច​បាន​បង​មិន្ទ​នៅ​ក្នុង​ជីវិត​នេះ តែ​សូម​អរគុណ​ចំពោះ​អំពើ​ល្អ និង​ការ​ប្រៀន​ប្រដៅ​សព្វ​បែប​យ៉ាង​របស់​បង​ចំពោះ​ស្រី​រសាត់​អណ្ដែត​ម្នាក់ ​នេះ! តទៅ​ ដាអ៊ីន​នឹង​មិន​ទៅ​បៀត​មនុស្ស​អាក្រក់​ ធ្វើ​តែ​អំពើ​ល្អ​ ឱ្យ​សម​នឹង​កិត្តិយស​ដែល​បង​មិន្ទ​បាន​ឱ្យ​មក!»

មានភាគបន្ត

រឿង៖ ស្រទន់មន្តស្នេហ៍ ភាគ៣០
វគ្គ

បងស្រីក្លែងក្លាយ

«តាមពិតនាងនោះមានឈ្មោះពិតថា តេង ស៊ីវី! មិនមែនជាបងស្រីបង្កើតរបស់ ពៅ ពណ្ណរីទេ!  របាយការណ៍ដែលអ្នកស៊ើបរកបានមក បងស្រីពិតប្រាកដរបស់ក្មេងៗនោះឈ្មោះថា ស្រីពេជ្រ តាមពិតគឺជាមិត្តរបស់នាងស៊ីវី!»

លាងហុងនិយាយរៀបរាប់ក្រោមទឹកមុខសប្បាយរីករាយរបស់ តូច មនោរា។ នារីដ៏មានពិសពុល មិនទាន់បានវាចាថាយ៉ាងណាផង ត្រូវបានអ្នករាយការណ៍បន្ថែមមកទៀតផ្ទួនៗ៖

«មិនដឹងថាចង់បន្លំធ្វើបងស្រីគេដើម្បីផលប្រយោជន៍អីទេ? មិនដឹងនាងនេះមានប្រវត្តិអារាត់អារាយមកយ៉ាងម៉េចខ្លះ បានជាត្រូវលាក់ប្រវត្តិបន្លំឈ្មោះ? ប្រហែលជាចង់បោកប្រាស់លោក ដេត ភូមិន្ទ និងអ្នកឯទៀតផងក៏មិនដឹង?»

មនោរាញញឹមដោយជូរចត់។ ស្រីអភិជនរូបនេះនិយាយមួយៗតបទៅនឹងអាកប្បកិរិយាទូលពិតយកចិត្តយកថ្លើមរបស់អ្នកនាំពាក្យលាងហុង៖

«តែយើងនឹងធ្វើឱ្យគ្រប់គ្នាដឹងដល់ឫសគល់របស់វា!»

លាងហុងញញឹមសប្បាយចិត្ត ត្បិតថាល្ងាចដដែលនោះ មនោរាបានបង្ហាញខ្លួននៅក្លិបហាត់ប្រាណដែល ពៅ ពណ្ណរី តែងតែមានវត្តមាន…

«អ្នកនាងពណ្ណរីមានភ្ញៀវចង់រក!»

ស្រីស្អាតឆោមគន់ក្នុងទឹកមុខមិនរីក ស្មាស្ពាយកន្សែងពោះគោមួយតូច ឆ្ពោះទៅរកបន្ទប់ទទួលភ្ញៀវ។ នាងហាក់ភ្ញាក់ផ្អើលដែលឃើញនារីអភិជនសម្អិតសម្អាងខ្លួនជាមួយគ្រឿងអលង្ការដ៏មានតម្លៃ ក៏និយាយសួរភ្លាមៗ៖

«បងឯងហ្នឹងអ្ហេះដែលមករកខ្ញុំ?»

តូច មនោរា តបមកវិញដោយទឹកមុខស្មើ៖

«បើមិនមករកឯង តើត្រូវបន្ទាបខ្លួនមកកាន់កន្លែងស្មោកគ្រោកបែបនេះអត់?»

ពៅ ពណ្ណរី ដៀងភ្នែកសម្លឹងនារីនោះតាំងពីលើដល់ក្រោម ទាំងងឿងឆ្ងល់ថា គេនេះធំប៉ុណ្ណា សម្បូរសម្បត្តិប៉ុណ្ណាទៅបានជាត្រូវមកនិយាយស្ដីយកមេឃទ្រាប់អង្គុយនៅចំពោះមុខភ្ញៀវ ទាំងដែលមិនធ្លាប់ជួបគ្នា ឬមានរឿងអ្វីនឹងគ្នាតាំងពីមុនមកសោះ?។

តួឯកឆោមគន់ក្រពាត់ដៃបែរខ្នងដាក់ ហើយតបវាចាយ៉ាងគំរោះវិញ៖

«បើស្មោកគ្រោកខ្លាំង ចូលមកធ្វើអី?»

«យើងមកបំភ្លឺភ្នែករបស់ឯង!»

ពណ្ណរីបើកភ្នែកធំៗងាកមកវិញ ស្របពេលដែល តូច មនោរា ហុចសំណុំលិខិតមួយដុំក្រាស់មកចំពីមុខដែរ។ តួឯកឆោមគន់ម្នាក់នេះដៀងភ្នែកមើលក្រដាសទាំងនោះ តែមិនលូកដៃទទួលជាដាច់ខាត  ធ្វើឱ្យ តូច មនោរា រង់ចាំយូរពេកក៏បោះទៅលើកៅអីសាឡុង ហើយបន្តសម្ដីអសុរោះ៖

«បងស្រីរបស់ឯងរាល់ថ្ងៃ មិនមែនជាស្រីពេជ្រទេ! គេជាមនុស្សក្លែងក្លាយ បោកបន្លំ ជាពពួកដើរបោកប្រាស់អ្នកផង!»

ពណ្ណរីនៅតែស្ងៀមស្ងាត់ ប៉ុន្តែទឹកមុខរបស់នាងផ្លាស់ប្ដូរចុះឡើងមិនទៀតទាត់។ នាងចង់លើកយកសំណុំឯកសារនោះឡើងមកពិនិត្យភ្លាមៗដែរ ប៉ុន្តែចិត្តមួយនៅតែនឹកឃើញចង់យកឈ្នះស្រីអ្នកមានដ៏គ្រោតគ្រាតម្នាក់នេះ ម្ល៉ោះហើយ នាងតូចបន្តអាកប្បកិរិយាខែងរ៉ែង ធ្វើដូចជាមិនខ្វល់មិនខ្វាយ។

«បងស្រីរបស់ឯងបានស្លាប់បាត់ជាយូរឆ្នាំមកហើយ! ស្រីម្នាក់នោះចូលមកបន្លំនៅក្នុងផ្ទះឯង! ច្បាស់ណាស់ គេមានបំណងអាក្រក់អ្វីមួយ! យកល្អឯងឆាប់បកអាក្រាត ហើយបណ្ដេញនាងនោះឱ្យវិលទៅរកប្រភពដើមរបស់វាវិញទៅ!»

ពៅ ពណ្ណរី សែនជ្រួលច្រាល់ក្នុងចិត្ត ប៉ុន្តែនាងវាចាធ្វើហីថា៖

«បើសរសៃប្រសាទមានបញ្ហា ឆាប់ទៅរកពេទ្យរកអីទៅ! នៅនេះគ្មានពីណាមានពេលកំដរជំងឺទេ!»

ថាចប់ នាងចាកចេញពីកន្លែងនោះទាំងចិត្តពាំនាំមកជាមួយនូវសេចក្ដីសង្ស័យ និងរិះគិតចាក់ស្រែះមួយរយជំពូក ទុកឱ្យ តូច មនោរា នៅក្រោធខឹងតែម្នាក់ឯង។

«នាងល្អឯងគង់តែដឹងដៃយើងទេ ទាំងបងទាំងប្អូន!»

ពៅ ពណ្ណរី ចាកចេញពីក្លិបហាត់ប្រាណតម្រង់ទៅរកទិសដៅដែលត្រូវជួបអ្នកណាម្នាក់ ក៏ជាមនុស្សដែលនាងសង្ឃឹមថា មុខតែអាចបកស្រាយប្រាប់នាងនូវរាល់ចម្ងល់ដ៏សាហាវនៅព្រឹកនេះ។ នោះគឺហាងកាហ្វេដែលនាងបានឃើញភីរៈនៅជាមួយស្រទន់តាំងតែពីដំបូង។

«បងពេជ្រ តាមពិតស្លាប់បាត់យូរហើយមែនទេ? បងខ្ញុំសព្វថ្ងៃនេះក្លែងក្លាយទេ មែនអត់?»

ភីរៈខំតែរីករាយក្នុងអារម្មណ៍ ពេលទទួលបាននូវការណាត់ជួបបន្ទាន់របស់នាង មិនដឹងឡើយថាសំណួរទីមួយនេះធ្វើឱ្យនាយចុកមាត់ ឆ្លើយអ្វីលែងចេញ។ មនុស្សមិនចេះកុហក កំពុងស្រលាញ់គេយ៉ាងស្មោះអស់ពីចិត្ត ឯមិត្តម្នាក់នោះទៀតក៏ជាមិត្តល្អកម្ររកបាន ដូច្នេះហើយ យុវវ័យជាជាងថតរូបមិនអាចរកពាក្យពេចន៍អ្វីមកឆ្លើយតបបាននៅនឹងកែវភ្នែកទន្ទឹងរង់ចាំរបស់ ពៅ ពណ្ណរី នោះឡើយ។

ទោះបីយ៉ាងណា ការពិតត្រូវបានបញ្ចេញមកតាមរយៈទឹកមុខរបស់នាយជាស្រេចទៅហើយ ធ្វើឱ្យកែវភ្នែកក្រឡង់ៗរបស់តួឯកឆោមគន់ទៅជារលីងរលោង តក់ស្លុត ខឹងច្រឡោត។ ដៃនាងរាវរកកាបូបកីឡា ហើយស្រវាក្រោកចោលតុកាហ្វេ។ ភីរៈស្ទុះងើបទៅតាម ប៉ុន្តែពេលដែលនាងបែរមក គេរកតែនិយាយអ្វីបកស្រាយថាយ៉ាងដូចម្ដេចក៏នឹកមិនឃើញ។ ដូច្នេះហើយ ពៅ ពណ្ណរី និយាយឡើងទាំងរអាក់រអួល៖

«គ្រប់គ្នាពូកែកុហកដល់ហើយ! បោកខ្ញុំបានយូរមែនទែន!»

ដូច្នេះហើយបានជាភីរៈត្រូវតែរកអ្វីមកពន្យល់ ហើយគេចាប់ផ្ដើមវាចា៖

«នេះជាបណ្ដាំរបស់បងស្រីនាង! ស៊ីវី គេគ្រាន់តែ…»

ពណ្ណរីខាំមាត់និយាយកាត់ភ្លាម៖

«ខ្ញុំស្អប់ណាស់មនុស្សបោកប្រាស់! អ៊ីចឹងហើយបានជាម្នាក់នោះមិនដែលធ្វើអ្វីមួយឱ្យសមជាបងស្រីខ្ញុំទាល់តែសោះ!»

នាងចាកចេញទៅ ទោះបីភីរៈខំក្រឡាស់ខ្លួនទៅរាំងនៅពីមុខក៏នាងនៅតែទៅ។

គេចុចទូរសព្ទទៅរកស្រទន់ជាបន្ទាន់ ប៉ុន្តែចុចយ៉ាងណាក៏គ្មានអ្នកលើក។ ពណ្ណរីបកមកដល់ស្ទូឌីយោនៅក្រុមហ៊ុន DM ល្មមពេលដៃជើងរបស់មនោរា គឺកញ្ញាលាងហុងចេញផុតបានបន្តិច ដោយនាំទៅជាមួយនូវកញ្ចប់សម្លៀកបំពាក់របស់នាងក្នុងប្រអប់ទូជាកម្មសិទ្ធិរបស់បេក្ខភាពតួឯកឆោមគន់ទាំង១០។ ពណ្ណរីបើកភ្នែកគ្រលួងងឿងឆ្ងល់ ព្រោះថានាងទើបតែមកដល់សោះ ហេតុអ្វីបានជាទូររបើក? នារីនេះប្រញាប់បើកមើលទាំងភិតភ័យ។ វាពិតដូចកាលដែលនាងបានគិត គ្រប់យ៉ាងដែលជាកម្មសិទ្ធិរបស់នាងសម្រាប់ការប្រឡងតួឯកឆោមគន់ផ្ដាច់ព្រ័ត្រនាយប់ស្អែកត្រូវបានបាត់បង់អស់ទៅហើយ។

«អ្នកណា? អ្នកណាគេចូលមកយករបស់ខ្ញុំទៅ? ស្នាមគាស់ទូរច្បាស់ណាស់! មុនពេលចេញទៅហាត់ប្រាណ ខ្ញុំបានចាក់សោច្បាស់ណាស់! ច្បាស់ជាពួក៩នាក់នោះ អ្នកណាម្នាក់ក្នុងចំណោមពួកគេដែលគុំកួនច្រណែននឹងឯង ពៅ ពណ្ណរី!»

ពៅ ពណ្ណរីនិយាយប្រាប់ខ្លួនឯងទាំងញ័រមាត់ ហើយទីបំផុតទៅ ទោះនាងខំធ្វើអ្វីក៏មិនអាចរកឃើញសម្លៀកបំពាក់ដែលក្រុមហ៊ុនបានកាត់ឱ្យគ្រប់គ្នាសម្រាប់ពិធីនាយប់ស្អែកនោះឡើយ។

តួឯកឆោមគន់ដ៏កាចឆ្នាសម្នាក់នេះបានបាក់ធ្មុងអង្គុយឱបជង្គង់យំនៅទីនោះតែម្ដង…។

នៅពេលដែលមនោរានិងលាងហុងកំពុងសប្បាយរីករាយក្នុងការរារាំងការឆ្ពោះទៅកាន់ឆាកផ្ដាច់ព្រ័ត្ររបស់ ពៅ ពណ្ណរី បានសម្រេច ធានិតនៅឯណេះបានរត់ត្រហេបត្រហបទៅដល់ស្រទន់ដែលទើបតែចេញមកភ្លាមពីបន្ទប់ប្រជុំ ហើយខ្សឹបខ្សៀវសួរ៖

«បង! បងឯងបិទទូរសព្ទយូរម៉េះ? ឥលូវនេះប្អូនបងឯងមានរឿងហើយ ខោអាវនៅក្នុងប្រអប់ដែកត្រូវគេគាស់លួចយកទៅបាត់!»

ស្រទន់ធ្វើមុខងឿងឆ្ងល់ រកគិតអ្វីឱ្យយល់ច្បាស់លាស់ក៏សឹងតែគិតមិនទាន់ ព្រោះតែធានិតមើលទៅត្រហេបត្រហបពេក។ យល់ចិត្តមេក្រុម ធានិតក៏និយាយប្រាប់បន្ថែម៖

«គឺខោអាវប្រឡងតួឯកឆោមគន់នៅយប់ស្អែក រ៉ូបនិងស្បែកជើងដែល DM កាត់ឱ្យ ពេលនេះត្រូវគេលួចបាត់ហើយ!»

ស្រទន់បើកភ្នែកធំៗទាំងហួសចិត្ត ទាំងភ្ញាក់ផ្អើល។ នាងយល់ច្បាស់ថា ហេតុភេទនេះកំពុងរារាំង ពៅ ពណ្ណរី ក្នុងការសម្រេចបំណងប្រាថ្នាចុងក្រោយដែលនឹងចូលមកដល់នៅពេលប៉ុន្មានម៉ោងទៀតនេះ។ ពេលដែលមេក្រុមស្រទន់មន្តស្នេហ៍នៅមិនទាន់វាចាថាយ៉ាងណា ដេត ភូមិន្ទ ដែលដើរចេញពីបន្ទប់ប្រជុំមកតាមក្រោយ ក៏បញ្ចេញយោបល់៖

«ឆែកកាមេរ៉ាមើលទៅ! ឃើញអ្នកណាយក ប្រាប់គេនោះឱ្យយកមកវិញភ្លាម បើមិនអ៊ីចឹងទេ ទោះអ្នកនោះជាបុគ្គលិក DM ថ្នាក់ណាក៏ដោយ បញ្ជូនគេទៅឱ្យប៉ូលិសពីបទចោរកម្ម!»

ធានិតឆ្លើយតបវិញយ៉ាងរហ័ស៖

«នៅបន្ទប់ផ្លាស់ខោអាវនោះ គ្មានកាមេរ៉ាទេ!»

ភូមិន្ទទើបតែនឹកឃើញ ហើយក៏ងក់ក្បាលទទួលផ្ងក់ៗ។ ចំណែកស្រទន់ងាកទៅសួរធានិត៖

«ឥលូវពណ្ណរីនៅឯណា?»

«កំពុងអង្គុយយំនៅទីនោះនៅឡើយ!»

ស្រទន់ងក់ក្បាលតិចៗ ហើយនិយាយបន្ថែម៖

«អត់អីទេអ៊ីចឹង! បងទៅរកអេមី!»

ធានិតប្រញាប់ប្រញាល់ទាញដៃស្រទន់ទៅម្ខាង ឆ្ងាយពី ដេត ភូមិន្ទ ហើយខ្សឹបខ្សៀវ៖

«បងអេមីអត់បានមកធ្វើការទេ! ហើយ… ហើយគាត់ក្រែងនៅខឹងបងឯងអ្ហេះ?»

ស្រទន់ទម្លាក់ភ្នែកសម្លឹងឥដ្ឋ ព្រោះនាងកំពុងរិះគិតរកមធ្យោបាយ ចំណែក ដេត ភូមិន្ទ និយាយមកវិញភ្លាម៖

«ចាំបងខលទៅគេ!»

នាយកពាណិជ្ជកម្មបម្រុងបែរខ្នងដើរទៅ តែត្រូវស្រីស្នេហ៍ឃាត់ជាមួយនឹងវាចាតិចៗ៖

«ខ្ញុំគួរតែនៅនិយាយនឹងគេដោយខ្លួនឯង!»

ដេត ភូមិន្ទ សម្លឹងផ្ទៃមុខក្រៀមស្រពោនរបស់នាង គេដឹងថានាងមិនចង់ឱ្យគេប្រើអំណាចទៅលើអេមី ហើយនាងតែងតែចង់ដោះស្រាយរឿងទាំងអស់ដែលជាទំនាស់ផ្ទាល់ខ្លួនដោយខ្លួនឯង ដូច្នេះហើយបានជាគេងក់ក្បាលយល់ព្រម។ ពេល ដេត ភូមិន្ទ បកទៅកាន់ការិយាល័យរបស់គេ ធានិតត្រូវបានស្រទន់ហៅប្រាប់៖

«រៀបចំកម្មវិធីថ្ងៃស្អែកឱ្យបានល្អណា៎ធានិត! បងប្រហែលជាត្រូវរវល់ជាមួយអេមីយូរ!»

ស្រទន់ទៅដល់ផ្ទះអេមីនៅពេលព្រលប់ បន្ទាប់ពីបានទាក់ទងតាមទូរសព្ទជាច្រើនដង ហើយគ្មានអ្នកលើក។

នាងចុចកណ្ដឹងទ្វារ ព្រោះហាងរបស់គេបិទភ្លើងងងឹតស្លុប មិនបានបើកធ្វើអាជីវកម្មអ្វីឡើយ។ ពេលនាងកំពុងតឹងតែងចិត្ត និងហត់នឿយជាខ្លាំង ភេទទីបីស្រាប់តែបង្ហាញខ្លួនពីក្រោយខ្នងនាង ដូចជាគេទើបតែមកពីក្រៅ មិនបាននៅផ្ទះនោះទេ។ នាងមិនទាន់ថាអ្វីផង គេដើរផុតពីនាងមកចាក់សោទ្វារ រួមជាមួយវាចាឌឺដងផង៖

«ថ្ងៃនេះជាថ្ងៃអ្វីហ្ន៎? មេក្រុមពិធីការធំមកលេងដល់ផ្ទះ!»

ថាចប់ គេរុញទ្វារដើរចូលទៅ ទុកឱ្យនាងដើរត្រុកៗពីក្រោយ។ អេមីចុចបើកភ្លើងបំភ្លឺ ធ្វើឱ្យស្រទន់មើលឃើញបរិវេណហាងកាត់ដេរដែលរាត់រាយគ្មានសណ្ដាប់ធ្នាប់ ប្រៀបបីដូចជាអេមីបានបោះបង់ចោលការងាររបស់គេជាច្រើនថ្ងៃមកហើយ។

ស្រីស្អាតងាកសម្លឹងជុំវិញខ្លួន ក៏ដឹងជាស្រេចទៅហើយថា នាងមកមិនត្រូវកាលៈទេសៈ តែនាងនៅតែមានសង្ឃឹម។

«អេមី! អាវតួឯកឆោមគន់របស់ពណ្ណរីដែលឯងបានកាត់ឱ្យ១០នាក់នោះ ល្ងាចមិញនេះ ត្រូវគេគាស់ទូរលួចបាត់ទៅហើយ!»

អេមីកំពុងតែបើកទូរទឹកកករកភេសជ្ជៈ ស្រាប់តែបង្អង់មកវិញ។ ស្រទន់និយាយបន្ថែមយ៉ាងរហ័ស៖

«បើរកអាវនោះមិនឃើញទេ ស្អែកនេះពណ្ណរីគ្មានសង្ឃឹមបានប្រឡងទេ អេមី!»

ជាងច្នៃម៉ូដញញឹមចំអក ពេលឃើញមេក្រុមស្រទន់មន្តស្នេហ៍ស្លន់ស្លោពិបាកចិត្ត។ ភេទទីបីមិនតបត ហើយគាស់កូកាកូឡាក្រេបផ្សើមបំពង់កអស់ចិត្តអស់ចង់ ទុកភាពអន្ទះសារបស់នារីជាបងស្រីម្នាក់នេះជាគ្រឿងកំដរការលេងសើច។

ស្រទន់នៅតែនិយាយមកទៀត៖

«យើងមកនេះ គឺមកសុំអង្វរឯង… ឯងជួយ…»

អេមីធ្វើមុខក្រញូវនិយាយកាត់ភ្លាម៖

«ជួយអី? មនុស្សដូចយើងនេះមានលទ្ធភាពអីទៅជួយអ្នកណានោះ?»

«អេមី! ខ្ញុំដឹងថាឯងនៅខឹង តែរឿងនោះជារឿងផ្សេង រឿងមួយនេះជារឿងផ្សិង! ក្រៅពីឯង គ្មានអ្នកណាអាចដឹងថាអាវនោះ រាងយ៉ាងម៉េច ម៉ូដអ្វី ហើយប្រើកំណាត់បែបម៉េចខ្លះនោះទេ?!»

«អូ! ឯងគិតថា យើងនេះជាព្រះពុទ្ធចិត្តបុណ្យ មិនដេកមិនពួន ដេរអាវថ្មីមួយទៀតជូនប្អូនស្រីឯងអ៊ីចឹងអ្ហេះ? គ្មានរឿងងាយស្រួលបែបហ្នឹងទេ! ប្អូនស្រីឯងមានចរិតបែបម៉េច គឺវាសមមុខណាស់ហើយដែលបានទទួលលទ្ធផលអ៊ីចឹងៗ! មិនដឹងទៅធ្វើទុក្ខបុកម្នេញអ្នកណាខ្លះ បានជាគេកើតស្អប់ គុំកួន ហើយធ្វើដាក់ដល់ថ្នាក់នេះ? បើបានជាអ៊ីចឹងទៅហើយ! ប្រាប់ប្អូនឯងឱ្យសង្រួមចិត្តទទួលយកការពិតនេះទៅ! បានន័យថា ខ្លួនឯងហ្នឹងគ្មាននិស្ស័យនឹងបានក្លាយទៅជា Super Star នោះទេ ដូចកាលដែលអាជាងខ្ទើយម្នាក់នេះគ្មាននិស្ស័យបានក្លាយទៅជាកំពូលអ្នកច្នៃម៉ូដអ៊ីចឹងដែរ!»

ដូចដែលអេមីបានស្គាល់ស្រទន់រួចហើយ ថានាងចិត្តល្អស្លូតបូត តែនាងក៏មានះរឹងរូសពន់ពេកដែរ នៅក្នុងកាលៈទេសៈមួយខ្លះ។

នាងមិនត្រឹមតែមិនចុះចាញ់ពាក្យបញ្ឈឺ ថែមទាំងថយទៅអង្គុយលើសាឡុងទាំងគ្មានការអញ្ជើញ។ នាងដឹងថាអេមីមិនត្រឹមតែគុំកួនករណីប្រឡងចាញ់ ថែមទាំងមិនដែលចូលចិត្តអាកប្បកិរិយារបស់ពៅ ពណ្ណរី ផង ដូច្នេះហើយ ការយករឿងមនោសញ្ចេតនាមកធ្វើជាថ្នូរ មុខតែមិនបានផលនោះឡើយ។

«អ៊ីចឹងនិយាយគ្នាត្រង់ៗតែម្ដងទៅ! ថ្ងៃនេះយើងជំពាក់ឯងមួយ បើឯងព្រមកាត់អាវឱ្យពណ្ណរី ផែនដីនៅវិល គង់តែមានថ្ងៃណាមួយ ឯងត្រូវការអ្វី ឱ្យតែយើងអាចធ្វើបាន យើងនឹងសងឯងវិញអេមី!»

អេមីសើចចំអកខ្លី ហើយសួរវិញ៖

«មនុស្សគ្មានបេះដូងដូចឯង អាចជួយស្អីអ្នកណាបានទៅ នាងស្រទន់? ចុះបើយើងឱ្យឯងធ្វើជាគណៈកម្មការអយុត្តិធម៌ តើឯងព្រមដែរអត់?»

ស្រទន់នៅស្ងៀម ព្រោះតបមិនរួច ប៉ុន្តែទ្រនិចនាឡិកាបានតើននាងឱ្យឆ្លើយតបនឹងភេទទីបី៖

«ឱ្យតែជារឿងសុចរិតត្រឹមត្រូវ យើងនឹងធ្វើសងឯង!»

នាងឆ្លើយដោយម៉ត់ចត់ ហើយសម្លឹងឆ្ពោះទៅរកអ្នកច្នៃម៉ូដដែលកំពុងខូចចិត្ត។

អេមីឮពាក្យ «សុចរិតត្រឹមត្រូវ» នេះកាលណា គេរឹតតែឈឺចាប់ ហើយសួរខ្លួនឯងក្នុងចិត្តទំាងទោសៈថា៖

«កាលដែលឱ្យមិត្តម្នាក់ជាប់ក្នុងពេលដែលស្នាដៃស្មើគ្នានឹងភាគីម្ខាងទៀត ឯងយល់ថាជារឿងមិនយុត្តិធម៌ទេឬ នាងស្រទន់? វាមិនសុចរិត?»

តែគេបានត្រឹមគិត មិននិយាយចេញមកនោះឡើយ ព្រោះតែឆ្អែតចិត្តពេក។

ភេទទីបីងក់ក្បាលបញ្ឈឺមិត្តទំាងដកដង្ហើមដង្ហក់ព្រោះខឹង៖

«បានតើនាងស្រទន់! យើងទូទាត់គ្នាភ្លាមៗឥលូវក៏បាន!»

ស្នូរវត្ថុរាវរបូតធ្លាក់ទៅក្នុងកែវ ប៉ុន្តែវាពុំមែនជាទឹក បែរទៅជាស្រា។ អេមីនិយាយបន្ត៖

«ឯងផឹកស្រានេះអស់មួយកែវ យើងដេរអាវនោះឱ្យប្អូនរបស់ឯង!»

ភេទទីបីនិយាយម៉ាត់ៗ ឯភ្នែកមេក្រុមស្រទន់មន្តស្នេហ៍ត្របាញ់មករកកែវស្រាដែលក្រហមចាស់ ហើយពេញហៀរដល់មាត់កែវ។ នាងងើបមុខសម្លឹងទៅរកអេមីសាជាថ្មី ឃើញភេទទីបីម្នាក់នេះបញ្ចេញការឈឺចាប់នៅក្នុងស្នាមញញឹមរបស់គេផ្គើនមករកនាងវិញ។

អ្នកទាំងពីរដឹងទាំងអស់គ្នា ថាស្រទន់កុំថាឡើយស្រាមួយកែវនេះ សូម្បីជាតិអាកុលស្រាលៗក៏មិនអាចឱ្យចូលទៅក្នុងក្រពះបាននោះដែរ។ ប៉ុន្តែនាងបែរជាក្រោកដើរសំដៅមក…

អេមីបើកភ្នែកធំៗតាមសម្លឹងរង់ចាំមើល រហូតដល់ដៃនាងប៉ះលើកែវស្រា។ គេដឹងថា នាងប្រាកដជាធ្វើវា បើពុំមែនដើម្បី ពៅ ពណ្ណរី ក៏ដើម្បីយកឈ្នះចិត្តគេក្នុងពេលនេះ។

ភេទទីបីក្រពាត់ដៃ ហើយនិយាយឌឺដង៖

«បើឯងផឹកអស់មួយកែវនេះ ឯងនឹងត្រូវបានទៅឋានខ្មោចឆាប់ជាក់ជាមិនខាន នាងស្រទន់!»

ស្រីស្អាតមិនមាត់ ក៏មិនបែរខ្នង នាងលើកកែវស្រាវឹងទាំងចិត្តក្ដៅក្រហាយជ្រួលច្រាល់។ សំឡេងនាងលាន់មក ពេលដែលកែវស្រានៅក្បែរមាត់ទៅហើយ៖

«ផឹកស្រានេះដូចជាមិនពិបាកដូចកាលត្រូវបាត់បង់ឯងទេ អេមី!»

ទឹកភ្នែកភេទទីបីស្រក់ធ្លាក់មកជោក តែគេនៅតែប្រកាន់កំហឹងខ្ជាប់ខ្ជួនលើផ្ទៃមុខ គេបញ្ចេញសំឡេងតវ៉ាដូចមនុស្សស្រីនិយាយញាប់ ហើយអូសបន្លាយទន់ជ្រាយ៖

«បើអ៊ីចឹង ឯងធ្វើធ្វើអី? ឯងគិតថា ឯងធ្វើប៉ុណ្ណឹងហើយ យើងនេះអាចបំភ្លេចចោល ហើយលើកទោសឱ្យឯងកើតដែរ?»

ស្រទន់រឹតតែមិនមាត់មិនក ហើយលើកស្រាបម្រុងនឹងលេបយកតែម្ដង តែប្រហែលជាស្រានោះចត់ពេក បានជាកែវនាងនៅទើរ ធ្វើឱ្យអេមីមានឱកាសក្នុងការរត់ទៅច្រានកែវទម្លាក់បែកខ្ចាយ។ គេស្រែកដាក់នាងទាំងយំសស្រាក់៖

«មនុស្សល្ងង់ដូចឯងនេះ មិនត្រឹមតែល្ងង់ទេ ថែមទាំងមានះ ហើយផ្គើនខ្លាំងណាស់! ឯងគួរគិតផង ដេត ភូមិន្ទ ស្រលាញ់ឯងប៉ុណ្ណា? ឯងគិតស្លាប់ចោលគេ សមដែរទេសម្រាប់ប្អូនស្រីរបស់ឯងហ្នឹង?»

ស្រទន់ហូរទឹកភ្នែក តែនាងមិនបណ្ដោយឱ្យសំឡេងសោយសោកលាន់ចេញមកខាងក្រៅទេ ប៉ុន្តែសំណោកយ៉ាងស្ងាត់ស្ងៀមរបស់នាងរឹតតែជំរុញឱ្យអេមីស្រែកយំទ្វេឡើង៖

«ឯងដឹងទេ? យើងឈឺចិត្តបំផុត គឺឈឺចិត្តដែលបាត់បង់ពានរង្វាន់ដែលតាមពិតសល់តែមួយជំហានទៀតប៉ុណ្ណោះ យើងអាចយកវានៅក្នុងដៃហើយ! ទីពីរទៀតគឺ ត្រូវបាត់បង់មិត្តភ័ក្ដិដូចជាឯង! យើងដឹងថាឯងជាមនុស្សត្រង់ ជាមនុស្សល្អ ចុះហេតុអ្វីបានជាអំពើល្អរបស់ឯងមកធ្វើឱ្យយើងឈឺចាប់ទៅវិញ?! យើងចង់លើកទោសឱ្យឯងខ្លាំងណាស់! ចង់ឱ្យរវាងពួកយើងដូចកាលពីមុន តែយើងដឹងថាយើងមិនអាចបំភ្លេចការអាម៉ាស់ដែលឯងបានផ្ដល់មកឱ្យយើងនោះទេ! មិនអាចបំភ្លេចបានជារៀងរហូត!»

«យើងមិនសុំឱ្យឯងបំភ្លេចទេ អេមី! ចូរឯងទុកថាមិនដែលមានមិត្តម្នាក់នេះ គឺយើងទេដែលជំពាក់ឯង! យើងក៏គ្មានស្អីត្រូវនិយាយរកហេតុផលកើតនោះដែរ! ប៉ុន្តែសុំកុំទុកថាធ្វើដើម្បីខ្ញុំ ឬពណ្ណរី! សុំឯងទុកថាធ្វើដើម្បី DM! កម្មវិធីតួឯកឆោមគន់វគ្គផ្ដាច់ព្រ័ត្រ ធ្វើម៉េចអាចសល់តែ៩ បាត់ម្នាក់កើតទៅ?  ឱ្យអ្នកក្រៅសរសេរថា ក្រុមហ៊ុនពិធីការដ៏ធំនេះមានចោរចូលលួចរបស់ឬក៏យ៉ាងណា?»

ភេទទីបីច្រងាប់ច្រងិលទៅទាញកន្ត្រៃ និងកំណាត់សូត្រជាកីៗដែលតម្រៀបទុកក្នុងទូរ។ កាយវិការគេដូចជាបម្រុងនឹងកាត់ដេរខោអាវ ធ្វើឱ្យស្រទន់កាន់តែក្ដុកក្ដាក់ក្នុងចិត្ត ហើយតាមសម្លឹងគេមិនដាក់ភ្នែក។

ឯងចាំឱ្យច្បាស់ ខ្ញុំមិនបានធ្វើព្រោះតែមានគុណធម៌ជឿពាក្យឯងស្អីនោះទេ ប៉ុន្តែគឺយើងគោរពសម្ដីរបស់យើង ពេលនេះឯងព្រមផឹកស្រាទៅហើយ យើងក៏គ្មានលេសឯណាថាមិនកាត់ខោអាវឱ្យប្អូនឯងនោះដែរ។

ស្រទន់ត្រេកអរជាខ្លាំង ស្ទុះចូលមកក្បែរដោយរលះរលាំងសួរនាំ៖

«អេមី! អរគុណខ្លាំងណាស់! ពេលនេះយប់ហើយ ឯងសម្រាកសិនក៏បាន នៅសល់ច្រើនម៉ោងទៀតដែរ! ហើយយើងនៅទីនេះជាមួយឯង! ឯងត្រូវការអ្វីឱ្យយើងជួយ ក៏ប្រាប់មកចុះ!»

ដោយសារតែនាងសប្បាយចិត្តពេក ព្រោះពណ្ណរីមានក្ដីសង្ឃឹមឡើងវិញ ចំណែកអេមីក៏កំពុងគូសវាសញាប់ដៃ ដូច្នេះហើយបានជាស្រទន់និយាយញាប់ជាន់ពាក្យចុះឡើង។

ទោះបីដូច្នេះក៏ដោយ អេមីមិនបានបន្ថយឥរិយាបថនោះទេ គេនិយាយទាំងក្រមេក្រម៉ូវ៖

«បើអ៊ីចឹងឯងជួយថយទៅម្ខាងទៅ! ទើសដៃទើសជើងខ្លាំងណាស់!»

នាងថយទៅម្ខាងមិនហ៊ានតវ៉ាថាយ៉ាងណាឡើយ មិនហ៊ានរំខានជាងច្នៃម៉ូដដែលកំពុងបើកសៀវភៅដៃរបស់គេពិនិត្យមើលទំហំរាងកាយ ពៅ ពណ្ណរី ដែលមានកត់ត្រាទុកជាស្រេចនៅក្នុងនោះ។

មើលទៅអេមីពិតជារហ័សរហួនវាងវៃ គេចាប់ផ្ដើមការងារកាត់ដេររបស់គេ មិននិយាយមិនស្ដី ហើយម៉ត់ចត់។ ស្រទន់លួចគិតក្នុងចិត្តម្នាក់ឯង៖

«យើងមិនស្ដាយក្រោយទេដែលបានឱ្យពិន្ទុមួយចុងក្រោយទៅក្មេងស្រីម្នាក់នោះ! ប៉ុន្តែយើងស្ដាយណាស់ថា ហេតុអីបានជាអ្នកជាប់លេខមួយ មិនមែនជាមិត្តរបស់យើងម្នាក់នេះ?! យុត្តិធម៌នៅក្នុងលោកនេះពិបាកចែកដាច់ណាស់! វាអាស្រ័យទៅលើការវិនិច្ឆ័យរបស់មនុស្សម្នាក់ៗ ដូច្នេះហើយវិធីរបស់យើងមានតែមួយគត់ គឺធ្វើឱ្យយ៉ាងណាឱ្យមានមនុស្សកាន់តែច្រើនដែលយល់ថា ស្នាដៃនិងពានរង្វាន់មិនអាចបញ្ជាក់ទូលំទូលាយនូវអ្វីគ្រប់យ៉ាងនោះទេ! វាក៏ពឹងផ្អែកលើកាលៈទេសៈជាក់ស្ដែងផងដែរ!»

នាងចាប់ផ្ដើមធ្វើចរិតរួសរាយ ហើយនិយាយទៅកាន់អេមី៖

«អេមី! យើងឈប់រំខានឯងហើយ! យើងចូលទៅបន្ទប់បាយ ដាំបាយ ធ្វើម្ហូបសិន!»

អេមីឆ្លើយតបវិញភ្លាមដោយគំរោះគំរើយ៖

«ធ្វើម្ហូបស្អីឯងទៅ? ក្នុងទូរទឹកកកយើងគ្មានស្អីទាំងអស់! មានតែស្រា! បើឯងនៅតែចង់ស្លាប់ ផឹកវាទៅ!»

«អូខេ! យើងចេញទៅទិញអាហារពេលយប់ក៏បាន!»

នាងចាកចេញទៅដោយអេមីមិនបានឆ្លើយអ្វីមួយម៉ាត់ណា។

ពេលវេលារំលងទៅជាច្រើនម៉ោង នាងបានវិលមកវិញយូរណាស់ហើយ ចំណែកអាហារនិងភេសជ្ជៈដែលរៀបជាស្រេចនៅលើតុ ក៏ត្រជាក់អស់ហើយដែរ ប៉ុន្តែអេមីនៅតែមិនមកបរិភោគ មិនសូម្បីតែឆ្លើយតប នៅពេលដែលនាងហៅគេជាច្រើនដង។ នាងក៏អត់ធ្មត់រង់ចាំ ទម្រាំដល់អាវចេញជារូបរាង ទើបភេទទីបីដកដង្ហើមធូរចិត្តឡើងវិញ ហើយងាកមករកទឹក។ ភ្នែកគេទំនងជាឈប់នៅត្រង់អាហារដោយសារក្រពះបញ្ចេញសញ្ញាឃ្លាន គេថយមកអង្គុយដោយឯកឯង ហើយចាប់ផ្ដើមបរិភោគ។

«អាវនេះហើយហើយមែនទេអេមី? ឯងញ៉ាំបាយចុះ! ខ្ញុំយកទៅឱ្យពណ្ណរីលសិន!»

នាងសប្បាយចិត្ត ហើយវេចខ្ចប់សម្លៀកបំពាក់ទុកក្នុងកាបូប។ ចំណែកអេមីទំពាអាហារបណ្ដើរនិយាយបណ្ដើរ៖

«ហើយឯងព្រមបង្អត់ខ្លួនឯងដល់ណាទៀត? ទុកសិនទៅ! ឯងមិនមែនជាមនុស្សយន្តទេ ក្រពះក៏ឈឺទៀត! ហើយរឿងលខោអាវ មិនចេះឱ្យនាងតួឯកឆោមគន់របស់ឯងមកលនៅទីនេះទេ?»

«យប់ជ្រៅហើយ! ប៊ីមិននៅផ្ទះ ហើយពណ្ណរីគ្មានឡានជិះទេ! ស្អែកវាត្រូវប្រឡងផង យើងយកទៅឱ្យវាល្អជាង!»

នាងឱបកាបូបដើរចេញ ឆ្ពោះទៅរករថយន្តពីក្រោមទឹកមុខក្រញូវរបស់អេមីដែលតាមសម្លឹងគ្មានដាក់ភ្នែក។

រថយន្តលូនមកដល់ផ្ទះ ក្នុងពេលរំលងអធ្រាត្រទៅហើយ នាងដើរទាំងអស់កម្លាំងល្ហិតល្ហៃ ប៉ុន្តែចិត្តរីករាយពេញប្រៀបទៅដោយសេចក្ដីកក់ក្ដៅ។ នាងសប្បាយចិត្ត ព្រោះនាងយល់ថា អេមីនៅតែជាមិត្ត ហើយសប្បាយចិត្តមួយទៀត គឺការទន្ទឹងរង់ចាំយ៉ាងអន្ទះសានូវឆាកប្រកួតផ្ដាច់ព្រ័ត្រដ៏មានអត្ថន័យរបស់ ពៅ ពណ្ណរី។

នាងដើរតម្រង់ទៅរកបន្ទប់ប្អូនពៅ ប៉ុន្តែទ្វារបិទជិត ដូច្នេះហើយនាងក៏ហួស ព្រោះគិតថាពណ្ណរីគេងលក់ ដឹងអីថាតួឯកឆោមគន់ម្នាក់នេះបង្ហាញខ្លួននៅពីក្រោយទ្វារពេញដោយកំហឹងទោសៈ។

តាមថា ស្រទន់អាចនឹងងឿងឆ្ងល់ចំពោះអាកប្បកិរិយានេះ ប៉ុន្តែនាងមិនដឹងទេពីរឿងដែលថាអាថ៌កំបាំងរបស់ខ្លួនត្រូវបាន តូច មនោរា បើកទម្លាយ។ ស្រទន់គ្រាន់តែស្មានថា ពណ្ណរីកើតទុក្ខព្រោះតែរឿងបាត់ខោអាវ មិនអាចឡើងប្រឡងផ្ដាច់ព្រ័ត្របាន ដូច្នេះហើយបានជានាងខំស្រវេស្រវា បើកកាបូបយកសម្លៀកបំពាក់ថ្មីនោះចេញមក ទាំងញញឹមចិញ្ចាចហុចវាទៅឱ្យប្អូនស្រី។

ស្រីស្អាតឆោមគន់ទទួលអាវយកទៅលាមើលដោយមុខស្មើ មិនរំភើបត្រេកអរ ហើយមិនមាត់មិនក ធ្វើដូចជាមនុស្សគ្មានវិញ្ញាណ។ នៅពេលដែលស្រទន់កំពុងតែងឿងឆ្ងល់ ស្រាប់តែរហ័សដូចផ្លេកបន្ទោរ ពណ្ណរីទៅជាប្ដូរឥរិយាបថកញ្ជ្រោលបក់បោកដូចមនុស្សមិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយស្រវាបានកន្ត្រៃនៅក្នុងដៃ ចាប់ផ្ដើមកាត់កម្ទេចសម្លៀកបំពាក់ឱ្យរាយធ្លាក់ទៅលើដី។

នៅក្រោមក្រសែភ្នែកតក់ស្លុតរបស់បងស្រី នាងតូចដែលគ្របទៅដោយកំហឹងស្រែកសន្ធាប់ស្ទើរបែកអាកាស៖

«មនុស្សបោកប្រាស់! ចេញពីផ្ទះនេះ!»

ស្រទន់ស្រឡាំងកាំង ឯបងស្រីធំបានចូលមកដល់។ គាត់ក៏បើកភ្នែកក្រឡោត ពេលដែលឃើញពណ្ណរីកាត់ខោអាវថ្មីសន្លាងនោះដាច់ដោចគ្រប់ទីកន្លែង។ នៅពេលដែលបងស្រីទាំងពីរនាក់និយាយអ្វីមិនចេញ ពណ្ណរីស្រែកយំ ហើយវាចាមកផ្ទួនៗ៖

«បងពេជ្រស្លាប់យូរហើយ! អ្នកឯងជាមនុស្សបន្លំ! អ៊ីចឹងហើយអ្នកឯងតែងតែបំផ្លាញខ្ញុំ! ថ្ងៃនេះនៅមិននៅ យកខោអាវខ្ញុំទៅណាបាត់ ឱ្យខ្ញុំលែងបានហាត់សមអីនឹងគេទាំងអស់? ចង់បានអីអ្ហះ? ធ្វើអ៊ីចឹងចង់បានអី? ចង់ឃើញខ្ញុំបរាជ័យសព្វបែបយ៉ាងមែនទេ? ឥលូវមិនបាច់ទេ! ខ្ញុំកម្ទេចវាចោល ខ្ញុំលែងបានទៅប្រឡងហើយឃើញអត់? សប្បាយចិត្តឬនៅ? មនុស្សបោកប្រាស់! ចេញពីផ្ទះនេះទៅ!»

សំពត់សូត្រដែលអេមីទើបនឹងខំប្រឹងដេរមិនបាយមិនទឹក ពេលនេះកំពុងត្រូវបានពណ្ណរីទម្លាក់ខ្ពាកចោលទៅលើឥដ្ឋ អមជាមួយទឹកមុខមានះរឹងត្អឹង កំហឹង និងធ្វើតាមទំនើងចិត្តឆេវឆាវរបស់ខ្លួន។

អ្វីដែលស្រីតូចខឹងបំផុតគឺ ការបាត់បង់ វង្ស សង្វារ ដែលនាងចិញ្ចឹមចិត្តស្រលាញ់ជាយូរមកហើយ។ ម្ដងជាពីរដង បងស្រីម្នាក់នេះបានបដិសេធមិនព្រមធ្វើជាមេអណ្ដើក ហើយចុងក្រោយ នាងយល់ថាការដែល វង្ស សង្វារ និង ដួង មេត្រី អាចឈានដល់ស្នេហាទុំជោរបាន មកពីបងស្រីម្នាក់នេះដែលទៅត្រូវរ៉ូវជាមួយ ដេត ភូមិន្ទ ដូចជាទុកឱកាសឱ្យ ដួង មេត្រី បានឱកាសយល់ចិត្តគ្នាជាមួយកូនប្រុសថៅកែវត្ថុបុរាណ។

ប្រសិនបើជាបងស្រីបង្កើត ហាក៏ស្លាក់ ខ្ជាក់ក៏ស្លែង តែនេះពណ្ណរីយល់ថា ជាបងស្រីបោកបន្លំតែប៉ុណ្ណោះ នាងតូចបានយកលេសនេះបង្កើតជាភ្នក់ភ្លើងខឹងសម្បារឈានដល់ការប្រមាថ បណ្ដេញស្រទន់ចេញពីផ្ទះ។

អ្វីដែលស្រទន់ឆ្អែតចិត្ត មិនមែនពាក្យសម្ដីប៉ុន្មានម៉ាត់នេះអាចធ្វើឱ្យនាងអស់កម្លាំងចិត្តក្នុងការបកស្រាយពន្យល់នោះទេ ដែលនាងខឹងបំផុត គឺអាវថ្មីសន្លាងដែលជាងច្នៃម៉ូដអត់បាយក្រហាយទឹក រចនាវាឡើងរំលងដល់យប់អធ្រាត្រ។

នៅក្រោមការសម្លក់របស់ពណ្ណរី បងស្រីធំវាចា៖

«ឯងចូលមកក្នុងគ្រួសារនេះចង់បានអ្វី?»

ស្រទន់មិនឆ្លើយ ហើយបែរខ្នងចាកចេញទៅ នាងមិនចង់ឱ្យទឹកភ្នែកស្រក់មកឱ្យអ្នកណាឃើញ ដូច្នោះហើយ នាងឡើងឡានបានកាន់តែរហ័សកាលណា ល្អកាលណោះ ព្រមទាំងចេញដំណើរដោយគ្មានទិសដៅ។

រថយន្តនាងចេញផុតកន្ទុយ រថយន្តអេមីមកដល់។ អេមីចូលទៅក្នុងផ្ទះ ព្រោះស្រទន់បានភ្លេចបូដ៏ធំពីក្រោយអាវនោះ បានជាយកមកឱ្យ ហើយចង់មើលផងថាតើត្រូវរាងដែលឬអត់?

«អ្ហេនាងស្រទន់! ឯងមិនយកបូមក បានអីបាំងចង្កេះអ្ហះ? ហើយឱ្យប្អូនឯងចេញមកឱ្យយើងមើលផង ថាតើត្រូវរាងដែរ ឬក៏…»

ភេទទីបីនៅគាំងចលនាលែងនិយាយត្រឹមនេះ នៅពេលដែលឃើញរ៉ូបសូត្រដ៏វែងរបស់ខ្លួន ទើបនឹងផ្ចិតផ្ចង់ដេរកំពុងដេកស្ងៀមគ្មានសណ្ដាប់ធ្នាប់ផ្ទាល់កម្រាលឥដ្ឋ។ ភេទទីបីបើកភ្នែកធំៗតក់ស្លុត ហើយរេយ៉ាងរហ័សសម្លឹងជុំវិញខ្លួនពណ្ណរី ព្រមទាំងកន្ត្រៃនៅលើដៃរបស់នាង។

«ងាប់ហើយ! ឯងធ្វើអីអ្ហះ? ឯងដឹងយើងចំណាយពេលប៉ុន្មានម៉ោងធ្វើរ៉ូបនេះឡើងវិញសាជាថ្មីទេ? ឱ!ក្មេងស្រីមាននិស្ស័យមិនល្អអើយ! ឯងធ្វើឱ្យយើងដាច់ខ្យល់ស្លាប់មិនខាន! នេះឯងសរសៃប្រសាទ ឬក៏កើតរោគស្អីអ្ហះ?»

អេមីនិយាយផង អង្គុយចុះទៅលើកអាវមើលទាំងសោកស្ដាយផង។ គ្រប់យ៉ាងរលាយអស់ទៅហើយ រ៉ូបសូត្រត្រូវដាច់ដោចជាច្រើនអន្លើ។ គេងើបមុខសម្លឹងក្មេងស្រីដែលពេញដោយកំហឹងឈរឆ្កឹងកណ្ដាលបន្ទប់ ចំណែកបងស្រីអង្គុយលើគ្រែនិយាយអ្វីលែងចេញ។ គេងើបឡើងមកវិញ ហើយស្ដីបន្ទោសសួរ៖

«ឯងដឹងទេថា បងស្រីឯងធ្វើអីខ្លះដើម្បីបានអាវនេះមកឱ្យឯង?»

ពណ្ណរីនិយាយមួយៗទាំងយំអណ្ដឺតអណ្ដកផង៖

«គេមិនចង់ឱ្យខ្ញុំប្រឡង បានជាគេយកវាទៅ! ធ្វើឱ្យខ្ញុំយំពេញមួយថ្ងៃ ហើយឥលូវនេះ គេសមចោលខ្ញុំអស់ហើយ! ចាំយកមកឱ្យខ្ញុំធ្វើអីទៀត?»

អេមីហួសចិត្តដែលពណ្ណរីមានអស្មិមានះ យល់ខុសមកលើបងស្រីខ្លួនឯង សទៅជាខ្មៅយ៉ាងដូច្នេះបាន គេចាប់ផ្ដើមនិយាយ៖

«ឯងយកស្អីមកធ្វើជាមូលដ្ឋាន ហើយមករិះគន់បងឯងទទឹងទិសបែបនេះ នាងពណ្ណរី?»

ពណ្ណរីឆ្លើយតបភ្លាម៖

«គេមិនមែនជាបងរបស់ខ្ញុំទេ! គេជាមនុស្សបន្លំ! គេឈ្មោះស៊ីវី មិនមែនជាបងពេជ្រឡើយ!»

អេមីបើកភ្នែកធំៗ បង្វិលគ្រាប់ភ្នែកចុះឡើងពិចារណាយ៉ាងប្រញាប់ប្រញាល់។

សំឡេងពណ្ណរីលាន់សាជាថ្មីមកកាន់អារម្មណ៍ច្រាស់ច្រាល់របស់ជាងច្នៃម៉ូដ៖

«គេនេះនាំបញ្ហាមកទៀតហើយ! រារាំងឃាត់ឃាំងខ្ញុំសព្វបែបយ៉ាង! ខ្ញុំចេះតែឆ្ងល់ថាបងស្រីអីក៏មិនគិតពីប្អូនខ្លួនឯង? ដឹងអីគេជាអ្នកដទៃម្នាក់ដែលចូលមកសម្រាប់បំផ្លាញ ចង់ឃើញខ្ញុំបរាជ័យ!»

ភេទទីបីហួសចិត្ត គេពេបមាត់ ហើយចាប់ផ្ដើមនិយាយ៖

«អ៊ូយ! គិតទៅនាងម្នាក់នេះអាក្រក់ណាស់ហ្ន៎! ខ្លាចគេល្អជាង ខ្លាចគេបានជាប់ ជាតួឯកឆោមគន់ ធ្វើអ៊ីចឹងមកលើគេហើយ ចូលមកបន្លំក្នុងផ្ទះគេទៀត! ប៉ុន្តែល្ងង់បន្តិចទៅបោកប្រាស់អ្នកណាមិនទៅ មកបោកប្រាស់ផ្ទះនេះ តើផ្ទះនេះមានស្អីខ្លះទៅសម្រាប់ឱ្យបោកយក? ឃើញតែបញ្ហាឱ្យដោះស្រាយឱ្យមិនចេះចប់! បងស្រីបន្លំម្នាក់នេះល្ងង់អីល្ងង់! សូម្បីតែចង់ឱ្យប្អូនក្រៅខោរបស់ខ្លួនបានឡើងទៅប្រឡងឆាកផ្ដាច់ព្រ័ត្រនឹងគេ សុខចិត្តមកតាមអង្វរយើង ទាំងដែលយើងមិនចង់និយាយរក! ខ្លួនឈឺក្រពះជិតស្លាប់ទៅវិញហើយ ហ៊ានផឹកស្រាមួយកែវពេញ ដើម្បីផ្ចាញ់យើងឱ្យដេរអាវដែលឯងបានធ្វើបាត់ទៅនោះ យកមកឱ្យឯង រហូតដល់កណ្ដាលអធ្រាត្រ! បង្អង់ស៊ីបាយសិនក៏មិនហ៊ាន! ហៅឯងឱ្យទៅលក៏មិនហៅ! ខ្លាចឯងគ្មានឡានជិះ ខ្លាចខូចសម្រស់ សុខចិត្តធ្វើគ្រប់យ៉ាង ពិបាកខ្លួនជំនួស! ល្អហើយដែលត្រូវគេបកអាក្រាត អាពួកបងស្រីបន្លំ ហើយល្ងង់ៗរបៀបហ្នឹង!»

ភេទទីបីគប់រ៉ូបសំណល់ពីការដាច់រហែក ទៅលើខ្លួនប្រាណខ្ពស់លលៃនៃតួឯកឆោមគន់ដែលឈរធ្មឹងភាន់ភាំងនឹងការនិយាយឌឺដងរបស់នាយ។

មានភាគបន្ត

រឿង៖ ស្រទន់មន្តស្នេហ៍ ភាគ២៩
អេមីកំពុងជក់ដៃជាមួយការគូសវាសនៅក្នុងកុំព្យូទ័ររបស់ខ្លួន ស្រាប់តែពណ្ណរីបង្ហាញខ្លួនមកពីក្រោយខ្នងជាមួយនឹងសម្ដីឌឺដង៖

«អូយស្អាតខ្លាំងម៉េះ? បងឯងច្នៃម៉ូដនេះសម្រាប់ខ្ញុំមែន?»

អេមីបើកភ្នែកធំៗលួចនឹកក្នុងចិត្តថា ហេតុអីបានជាស្រីតូចម្នាក់នេះអាយុវែងម៉េះ? នឹកដើមដង្ហើមដល់ ទើបតែជួបនិយាយជាមួយបងស្រីនាងកាលពីយប់មិញសោះ?

«ឯងដេកស្រមៃទៅ! នាងតួឯកឆោមគន់ ខោអាវនេះយើងយកទៅប្រឡងទេវ៉ី! ម៉ូដនេះយើងច្នៃទុកសម្រាប់កិត្តិយសរបស់យើងនៅឯថ្ងៃដ៏ពិសេសរបស់យើង!»

ពណ្ណរីមិនព្រមឈប់ នៅតែបន្តសួរនាំភ្ញោចចិត្តភេទទីបី៖

«អូ! បងឯងស្មានតែគេចពីខ្ញុំរួចអ្ហេះ?! ចាំមើលតែពេលខ្ញុំជាប់តួឯកឆោមគន់ តំណែង Super Model បានមកក្នុងដៃខ្ញុំ បងឯងគង់តែដឹងទេថាអ្នកដែលសមនឹងស្លៀកពាក់ខោអាវបងឯងជាងគេ គឺ ពៅ ពណ្ណរី នេះហើយ!»

អេមីក្ដៅចិត្តឆេវនឹងភាពអំនួតរបស់ស្រីតូចនេះ គួបផ្សំនឹងកាលដែលកាលពីយប់ទើបនឹងបានដឹងពីបងស្រីនាងផង រឿងដែលនាងច្រណែនចំពោះពិធីការិនីថ្មី អេមីក៏នឹកឃើញស្រដីស៊កសៀតឱ្យនាងតូចនេះវិញ៖

«វាមិនសំខាន់ថា តួឯកឆោនគន់ ឬក៏ Super Model ណានោះទេ! ជាងច្នៃម៉ូដដូចយើងនេះ ទាល់តែចង់ធ្វើដែរ បានធ្វើម៉ូដឱ្យវ៉ី! មិនអ៊ីចឹងទេ ធំប៉ុណ្ណា ក៏យើងមិនទៅរវល់ជាមួយដែរ!»

«អូយ! អីម៉េះៗបងអេមី? បងឯងមិនទាន់ជាប់ជាកំពូលសូត្រនៅឡើយទេបង! កុំលេងឫកលេងពាពេក សម័យនេះ គេមិនខ្លាចទេអត់អាវថ្លៃពាក់ គេខ្លាចតែគ្មានមនុស្សរូបរាងស្អាតសម្រាប់ពាក់អាវ  ដឹងនៅបងអេមី!»

ថាចប់ នាងដើរចេញស្លេវ ធ្វើឱ្យអេមីក្រេវក្រោធតែម្នាក់ឯង ផ្អែកខ្នងទៅនឹងកៅអីខូចអារម្មណ៍ក្នុងការរចនាម៉ូដសូត្រដែលខ្លួនកំពុងតែមានជំនក់ចិត្ត។

ភេទទីបីរអ៊ូទាំងគ្នាន់ក្នាញ់ពេញក្នុងចិត្ត៖

«ចាំមើលណា៎នាងល្អ! អេមីនឹងចាំឈ្មោះនាងទុក ហើយក៏នឹងចាំនូវសម្ដីក្អេងក្អាងទាំងអស់របស់នាងក្នុងថ្ងៃនេះ!»

វគ្គ

រាត្រីម៉ូដសូត្រ

«ភ្ញៀវកិត្តិយសជាទីមេត្រី! ការច្នៃសូត្រមកធ្វើជាសំពត់ ឬសម្ភារៈប្រើប្រាស់ផ្សេងៗទៀត គឺជាទំនៀមទម្លាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរជាយូរលង់ណាស់មកហើយ! ការត្បាញរវៃ ចិញ្ចឹមនាង ជ្រលក់ពណ៌ និងការច្នៃម៉ូដសូត្រគ្រប់ប្រភេទមិនត្រឹមតែបានបង្ហាញនូវក្ដីឧស្សាហ៍ព្យាយាមរបស់ប្រជាពលរដ្ឋខ្មែរ នារីខ្មែរ ថែមទាំងឆ្លុះបញ្ចាំងនូវជីវភាពរស់នៅ ប្រកបដោយអរិយធម៌តាំងពីសម័យខ្មែរបុរាណមកទល់នឹងពេលបច្ចុប្បន្ន!»

អេមីបេក្ខជនម្នាក់ក្នុងចំណោមកំពូលអ្នកច្នៃម៉ូដ៥រូប ចម្រុះមកពីគ្រប់ភូមិភាគនៃប្រទេសកម្ពុជាកំពុងតែភ័យលាយអរចំពោះព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់អាជីពរបស់ពួកគេ។

ពិធីករកាន់តែរៀបរាប់ អ្នកច្នៃម៉ូដទាំង៥កាន់តែមានមោទនៈក្នុងការបានរួមចំណែកផ្សារភ្ជាប់ Fashion សម័យទំនើបទៅនឹងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់នៃប្រជាជាតិខ្លួន។

ស្រទន់ក្នុងនាមជាគណៈកម្មការម្នាក់ បែរជាមិនបានចាប់អារម្មណ៍ប៉ុន្មានទៅនឹងស្ថានភាព ឬក៏អារម្មណ៍របស់សមាសភាពប្រឡងទាំង៥រូបឡើយ។ នាងបែរជាចាប់អារម្មណ៍រំភើបរីករាយទៅនឹងទេពកោសល្យ បូកផ្សំទៅនឹងទំនុកចិត្តរបស់ពិធីការិនីថ្មី កេសីលើឆាកនេះ។

ស្រទន់យល់ថា នាងបានធ្វើត្រូវក្នុងការបង្កើតឱកាសសម្រាប់ឱ្យសុបិនរបស់ស្រីតូចនេះក្លាយទៅជាការពិត។

«នៅក្រោយការសម្រាក១០នាទីបន្តិចទៀតនេះ កម្មវិធីរបស់យើងនឹងឈានដល់ការបង្ហាញចេញតែម្ដងនូវម៉ូដសូត្រជម្រើសចុងក្រោយទាំង៥! ធានាថាអស្ចារ្យ ប្លែកភ្នែក ហើយគណៈកម្មការផ្ដល់ពិន្ទុកាន់តែពិបាកក្នុងការវិនិច្ឆ័យជាក់ជាមិនខាន!»

ស្រទន់រួមទាំងគណៈកម្មការ និងភ្ញៀវកិត្តិយសផ្សេងៗបំបែកគ្នាសម្រាប់ការសម្រាកខ្លីនេះ។ ដើរកាត់ពីមុខអេមី មេក្រុមស្រទន់មន្តស្នេហ៍សើចចិញ្ចាចទៅរកមិត្ត ហើយសរសើរថា៖

«អូយ! អេមីថ្ងៃនេះសង្ហាម៉េះ?»

អេមីក៏ងើបមុខញញឹមតបវិញទាំងសេចក្ដីសង្ឃឹមពេញទំហឹង ពេលឃើញនាង។ ភេទទីបីមិនមាត់មិនកអ្វី ប៉ុន្តែនាងដឹងថា អ្នកច្នៃម៉ូដម្នាក់នេះកំពុងត្រៀមរួចរាល់ហើយក្នុងការទទួលយកពានសម្រាប់យប់នេះ។ ដើរមកដល់បន្ទប់ទឹក នាងឃើញម៉ែកូនពីរនាក់កំពុងឈររេរានៅមាត់ទ្វារ។ ទោះបីពួកគេតុបតែងខ្លួនសមរម្យស្អាតបាត ប៉ុន្តែនាងមើលស្គាល់ថា ពុំមែនជារបៀបអ្នករស់នៅទីក្រុងភ្នំពេញឡើយ។

ស្រីស្អាតលួចគិតក្នុងចិត្តតែម្នាក់ឯងថា គួរឱ្យកោតសរសើរដែលអ្នកជនបទនៅខេត្តក្រុងឆ្ងាយៗ មានមនុស្សប្រកបដោយទេពកោសល្យអាចឈានមកដល់កម្មវិធីផ្ដាច់ព្រ័ត្រនៃពានរង្វាន់ម៉ូដសូត្រនេះ។ ទោះបីនាងមិនដឹងថាស្ត្រីជាម្ដាយ ឬក៏ក្រមុំជាកូនដែលជាបេក្ខភាពក្នុងចំណោមអ្នកប្រកួត៥ចុងក្រោយ ប៉ុន្តែនាងដឹងថា បរិវេណនេះមានតែគណៈកម្មការ និងបេក្ខជនតែប៉ុណ្ណោះដែលអាចឡើងមកបាន។

«កូនឯងងងឹតភ្នែកដល់ថ្នាក់មើលទ្វារបន្ទប់ទឹកអត់ឃើញទេកូន?»

នាងឃើញស្ត្រីជាម្ដាយជួយបើកទ្វារនាំកូនស្រីឱ្យចូលទៅក្នុង ហើយខ្លួនគាត់បានចេញមកចាំនៅខាងក្រៅវិញ។

ឆ្លៀតពេលនោះ នាងក៏សួរ៖

«អ្នកមីងក៏ជាបេក្ខជនប្រឡងម៉ូដសូត្រ៥នាក់ចុងក្រោយដែរមែនទេ?»

ស្ត្រីនោះញញឹម ហើយឆ្លើយតបវិញ៖

«មិនមែនទេក្មួយ! គឺកូនខ្ញុំអំបាញ់មិញនេះហើយ!»

ស្រទន់បង្ហាញសេចក្ដីងឿងឆ្ងល់ដោយបើកភ្នែកធំៗ៖

«ក្រែងកូនមីងងងឹតភ្នែកអ្ហី?»

ស្ត្រីនោះទំនងមិនដឹងថា ស្រទន់នេះគឺជាគណៈកម្មការនោះឡើយ គាត់ដកដង្ហើមធំ ហើយឆ្លើយតប៖

«ឱក្មួយអើយ! ដើមឡើយ គ្នាមិនងងឹតដល់ម្ល៉ឹងទេ ប៉ុន្តែពេលធ្វើអាវសូត្របានពាក់កណ្ដាល ភ្នែកកាន់តែដាបទៅៗ! មីងពិបាកចិត្តពេក សុំឱ្យធីតាឈប់ធ្វើការងារនេះទៀត ហើយឈប់មានគំនិតចង់ប្រឡងវគ្គចុងក្រោយនេះទៀតទៅ! ប៉ុន្តែកូនសុំអង្វរមីង! ហ៊ឺ! ឥលូវនេះភ្នែកគេលែងអាចដេរប៉ាក់អ្វីបានទៀតហើយ!»

ថាចប់ គាត់ក៏ដើរចូលទៅក្នុងបន្ទប់ទឹក ទុកឱ្យនាងនៅគិតក្ដុកក្ដួលតែម្នាក់ឯង។

«នេះជាស្នាដៃចុងក្រោយរបស់នាងឬក៏អ្វី? ហេតុអីស្រីតូចនោះឱ្យតម្លៃពានរង្វាន់នេះ ជាងកែវភ្នែករបស់ខ្លួនឯងទៅទៀត?»

នាងចេញមកវិញ ហើយពង្រឹងស្មារតីត្រៀមលក្ខណៈក្នុងការដើរតួជាគណៈកម្មការលើកដំបូងបង្អស់ក្នុងជីវិតនេះឱ្យបានយុត្តិធម៌បំផុតតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែទោះបីខំពង្រឹងប៉ុណ្ណា ចិត្តនាងនៅតែក្ដុកក្ដួល អាណោចអាណិតនឹកដល់ពីរនាក់ម្ដាយកូននោះជាប់ក្នុងក្រអៅបេះដូង។

បេក្ខជនទាំង៥រូបបានឡើងទៅលើឆាកម្ដងម្នាក់ ដើម្បីបង្ហាញនូវផលិតផលរបស់គេ ប៉ុន្តែបេក្ខជន២រូបដែលស្រទន់ចង់ឃើញបំផុត គឺអេមី និងក្មេងស្រីដែលមានឈ្មោះថាធីតានោះ។

ដល់វេនរបស់អេមីដែលជាបេក្ខជនទី៤ ស្នូរទះដៃចាប់ផ្ដើមកងរំពងលើសលុបពីលើសំឡេងគាំទ្រសម្រាប់បេក្ខជនបីនាក់មុន។ ម៉ូដរ៉ូបសូត្ររបស់គេវែងអន្លាយទន់ល្មើយស្រោបលើរាងកាយអ្នកបង្ហាញម៉ូដ ជាប្រភេទសូត្រពណ៌ទឹកបាយថ្លា អមជាមួយនឹងកន្ទុយក្ងោកធម្មជាតិបិទលម្អនៅជាយសំពត់ ធ្វើឱ្យរូបភាពទាំងស្រុងរបស់ឈុតនេះប្រៀបដូចជាហង្សធំមួយកំពុងពត់ពេនបង្អួតសម្រស់គួរឱ្យភ្លឺភ្នែក។ ស្រទន់រំភើបចិត្តណាស់ នាងដឹងច្បាស់ថា អេមីនឹងសម្រេចក្ដីប្រាថ្នានៅក្នុងជីវិតគេត្រឹមយប់នេះតែម្ដង ព្រោះតែស្នាដៃរចនារបស់គេមើលពីខាងក្រៅទៅ សាមញ្ញមិនស្មុគស្មាញ មិនស្អេកស្កះ ប៉ុន្តែអាចធ្វើឱ្យក្លាយទៅជារាងកាយដ៏មានអំណាចមួយដ៏អាថ៌កំបាំងសម្រាប់គ្រប់គ្នាដែលបានពាក់ឈុតនេះ។

ជាមួយនឹងពាក្យខ្សឹបខ្សៀវសរសើរជុំទិស នាងលួចគិតក្នុងចិត្តម្នាក់ឯងទាំងអររំភើបជំនួសមិត្ត។

«អេមី! ឯងសមណាស់ជាកំពូលអ្នកឌីហ្សាញប្រចាំប្រទេស! ឯងពិតជាក្ដីសង្ឃឹមក្នុងការនាំយកសូត្រខ្មែរទៅប្រជែងជាមួយកំពូល Fashion ដទៃទៀតលើឆាកអន្តរជាតិ!»

កំពុងតែគិតដូច្នេះ ស្រាប់តែបេក្ខភាពទី៥បានបង្ហាញខ្លួនលើឆាក។ នាងឡើងទៅជាមួយម្ដាយរបស់នាង មើលទៅមិនសមថាជាមនុស្សពិការភ្នែក ប៉ុន្តែបើនាងពិតជាមើលឃើញ នាងពិតជាឡើងទៅតែម្នាក់ឯងដូចអ្នកមុនៗមិនខាន។

ចិត្តស្រទន់ចាប់ផ្ដើមស្រយុតស្រយង់ ពេលឃើញក្មេងស្រីឈ្មោះធីតានេះ នាងហាក់មានអារម្មណ៍ជាស្រេចហើយថា ការបូជា និងពលីកម្មអាជីពរបស់យុវវ័យម្នាក់នេះនឹងក្លាយទៅជាអសារបង់ នៅពេលដែលនាងតូចគ្មានសំណាងបានលើកពាននៅយប់នេះ។ ប៉ុន្តែអ្វីៗផ្លាស់ប្ដូរនៅពេលស្នាដៃរបស់ក្មេងស្រីត្រូវបានបង្ហាញចេញមក ដោយនារីម៉ូដែលចុងក្រោយបង្អស់។

អារម្មណ៍ក្ដុកក្ដួលអាណិតបានប្រែក្លាយមកជាភាពភ្ញាក់ផ្អើលញាប់ញ័រលាយក្ដីរំភើប ព្រឺសម្បុរស្បែក។

«ពុទ្ធោ! ហេតុអីម៉ូដសូត្រចុងក្រោយនេះ មើលទៅដូចជាមានព្រលឹងនៃវត្ថុមួយចំនួន គឺច្រើនមុខបូកបញ្ចូលគ្នា? មិនថាសំពត់សារបាប់ខ្មែរ សំពត់កន្ទុយផ្សោត ឬមួយក៏សម្លុយក្នុងអាណាចក្រខ្មែរដ៏បរមបុរាណ គោមហូលដូចនឹងធម្មជាតិនៃស្បែកពស់ថ្លាន់ ប៉ុន្តែជាសូត្រដែលទន់ ហើយអូសស្រាលស្ងើកទៅលើកម្រាលព្រំ! ហេតុអ្វីធាតុជាច្រើនបានលាក់កំបាំងរូបភាពយ៉ាងប្រសើរ ហើយអាចម៉ត់រលាយចូលគ្នាឱ្យទៅជាសាច់តែមួយក្នុងឈុតមួយនេះ? ហេតុអ្វីគ្រប់គ្នានៅស្ងៀមស្ងាត់ ហើយទទួលអារម្មណ៍ថា ចង់ឱ្យពិភពលោកឃើញរបស់មួយនេះដែលតំណាងឱ្យពណ៌សម្បុរពិតប្រាកដ និងល្អគ្មានពីររបស់ខ្មែរក្នុងចំណោម Fashion បុរាណទាំងឡាយនៅដែនអាស៊ីភាគអាគ្នេយ៍?»

ស្រីស្នេហ៍របស់ដេត ភូមិន្ទរេភ្នែករកមើលនាយពាណិជ្ជកម្ម ដែលពេលនេះនៅមិនទាន់មានវត្តមាននៅក្នុងពិធីដ៏ធំនេះនៅឡើយ។ នាងរកគេ ព្រោះតែវិនាទីនេះ នាងច្របូកច្របល់ចិត្តជាខ្លាំង មិនអាចបែងចែកដាច់ស្រេចទេថា ហង្សស-បៃតងរបស់អេមី និងឈុតរាជិនីដ៏បុរាណនេះ មួយណាទើបសមជាកំពូលជើងឯក?។

សាជាថ្មី ស្រទន់ងើបមុខសម្លឹងទៅម្ចាស់ស្នាដៃដែលក្មេងខ្ចី តែពេញដោយអាកប្បកិរិយាគត់មត់ មានជំនឿចិត្ត និងការតាំងចិត្ត។ ចិត្តនាងចាប់ផ្ដើមឃ្លេងឃ្លោង ហើយរឹតតែកញ្ជ្រោលបក់បោកភ័យព្រួយឡើងៗ នៅពេលដែលឃើញគណៈកម្មការដទៃទៀត ខ្លះភាំងស្មារតី ខ្លះងក់ក្បាលផ្ងក់ៗ ហាក់មិនជឿភ្នែកខ្លួនឯង។

មិនដឹងយ៉ាងម៉េច នាងងាកវឹងទៅអេមី។ ស្ដេចម៉ូដរបស់ DM Empire ក៏បានចំហមាត់សម្លឹងទៅលើឆាកដូចគ្នា។ គេជាកំពូល Fashion នាងដឹងថា គេយល់ច្បាស់ជាងអ្នកណាៗទាំងអស់អំពីសក្ដានុពលភាពរបស់គូប្រជែងចុងក្រោយនេះ។ ប្រការនេះធ្វើឱ្យដួងចិត្តគណៈកម្មការស្រទន់មន្តស្នេហ៍រឹងរឹតតែអន្ទះសា។

សំឡេងកេសីលាន់មកពីលើឆាកពញ្ញាក់ឱ្យនារីយើងប្រមូលអារម្មណ៍វិលមករកកន្លែងអង្គុយវិញ៖

«នេះជាពេលវេលាដ៏រន្ធត់ដែលគណៈកម្មការយើងទាំងប្រាំរូបត្រូវផ្ដល់ពិន្ទុទៅកាន់ម៉ូដសូត្រទាំង៥  ក្នុងបេសកកម្មស្វែងរកជើងឯកតែម្នាក់គត់សម្រាប់យប់នេះ!»

បេះដូងនាងរត់ចច្រប់ ព្រោះមិនដឹងថា នាងនឹងឱ្យអ្នកណាម្នាក់ក្នុងចំណោមអេមី និងធីតាអាចលើកពាននៅក្នុងយប់នេះ។

សភាពវិលវល់បានលេបត្របាក់អស់ពេលវេលារបស់នាង រហូតដល់ពិន្ទុពីគណៈកម្មការ៤រូបទៀត បានធ្វើឱ្យឈុតលេខ៤និងលេខ៥ទទួលបានសំឡេងពីរស្មើគ្នា។ ស្រីស្អាតរបស់ DM ងើបមុខឡើង ចំពេលដែលកែវភ្នែកមនុស្សរាល់គ្នាបាញ់មករកនាង។

នាងសួរខ្លួនឯងទាំងបេះដូងលោតដូចគេទូងស្គរ៖

«យើងនេះអ្ហេះ ជាអ្នកសម្រេចផ្ដល់នូវពិន្ទុមួយចុងក្រោយឱ្យអ្នកណាម្នាក់ក្នុងចំណោមអេមី ឬធីតា ដើម្បីក្លាយជាជើងឯក?»

សំឡេងកេសីលាន់មកពីលើឆាក កាត់ផ្ចាច់ការគិតរបស់នាង៖

«នេះគឺជាដំណាក់កាលស្លាប់រស់ហើយ ព្រោះតែលោកអេមីមកពីរាជធានីភ្នំពេញ និងកញ្ញាធីតាមកពីខេត្តសៀមរាបទទួលបានពិន្ទុពីរស្មើគ្នាពីគណៈកម្មការ៤រូប! អ្នកណាម្នាក់ក្នុងចំណោមពួកគេ ឱ្យតែអាចរកបានមួយពិន្ទុទៀត ពានក្នុងយប់នេះនឹងធ្លាក់លើកណ្ដាប់ដៃអ្នកនោះ ហើយមេក្រុមស្រទន់មន្តស្នេហ៍មកពី DM Empire ជាអ្នកសម្រេចជោគវាសនាចុងក្រោយនេះ!»

ស្រទន់លួចសួរខ្លួនឯងដោយមិនសប្បាយចិត្ត៖

«វីវរហើយ! ហេតុអី? ហេតុអីយើងត្រូវមកប្រឈមមុខនឹងស្ថានភាពត្រដរខ្យល់បែបនេះ?»

នាងងាកទៅរកអេមីមួយរំពេច ឃើញភេទទីបីកំពុងញញឹម ហើយឈ្ងោកមុខ ព្រោះគេជឿជាក់ថា មួយពិន្ទុនេះ ប្រាកដជានាងឱ្យមកគេជាជំនូន។ ស្រទន់ធ្មេចភ្នែក ទាញប៊ិកចាប់ផ្ដើមសរសេរអក្សរ «អ» ប៉ុន្តែមុនពេលអាចសរសេរបន្ថែមឱ្យទៅជា «អេ» ភ្នែកនាងចាប់ផ្ដើមរលីងរលោង។ នាងអាក់ដៃ មិនអាចសរសេរឈ្មោះអេមីចប់ឡើយ ហើយងើបមុខសម្លឹងទៅលើឆាក ព្រោះ Slide ដ៏ធំនោះ បានផ្គុំរូបម៉ូដចុងក្រោយទាំងពីរឱ្យនាងផ្គូផ្គងសម្រេចចិត្ត។

«របស់ទាំងពីរនេះពិតជាមានតម្លៃ Fashion មិនចាញ់មិនឈ្នះគ្នាឡើយ! ស៊ីវីអើយ! បើឯងអត់ដង្ហើមតែបន្តិច ឯងនឹងសរសេរឈ្មោះមិត្តរបស់ឯងចប់ ហើយគេនឹងលើកពាន! អ្វីៗនឹងរំលងទៅ!»

នាងលើកស្លាកឈ្មោះអ្នកបង្ហាញម៉ូដម្នាក់ដែលនាងត្រូវជ្រើសយកក្នុងចំណោមអ្នកទាំងពីរ ធ្វើឱ្យស្នូរទះដៃលាន់មកកក្រើកសាលវប្បធម៌មួយនេះ ក៏ជាពេលដែលកេសីស្រែកមកពីលើឆាក៖

«ជ័យជម្នះយប់នេះ បានទៅលើកញ្ញាធីតាមកពីខេត្តសៀមរាប!»

វាក៏ជាពេលដែលគ្រប់គ្នាក្រោកឈរពីកៅអី ហើយទះដៃខ្លាំងជាងមុន លើកលែងតែមនុស្សម្នាក់គត់ ដែលមិនអាចក្រោកទៅណារួច គឺអេមី។

គ្រប់គ្នាប្រញាយទៅរកថតរូប និងរាក់ទាក់ស្និទ្ធស្នាលគ្នាទៅមក ចំណែកស្រទន់បោះជំហានទៅរកអេមី។ នាងឃើញភេទទីបីអង្គុយជ្រប់មុខ ប្រៀបបីដូចជាភ្នំធំមួយកំពុងសង្កត់លើខ្នងរបស់គេ។ គ្រាន់តែស្រទន់ឈានជើងទៅដល់ មិនទាន់បាននិយាយថាយ៉ាងណាផង ភេទទីបីក្រោកវឹង ចាកចេញចោលកន្លែងអង្គុយឆ្ពោះទៅរកទ្វារ។ គេដើរកាន់តែញាប់ឡើងៗ ទាល់តែនាងរត់ដេញតាមតែម្ដង។ មកដល់ទីចតឡានទើបគេឈប់ ហើយបែរមកសម្លឹងនាងដោយទឹកភ្នែកហូររហាមដូចមនុស្សស្រី។

«ឯងសប្បាយចិត្តហើយមែនទេដែលឃើញយើងទៅជាបែបនេះ?»

អេមីមើលទៅទំនងជាចង់និយាយអ្វីច្រើនណាស់ តែគេនិយាយមិនចេញ ព្រោះចាប់ផ្ដើមទ្រហោយំ។ ស្រទន់លូកដៃរកឱបក្រសោបរាងកាយគេ តែត្រូវគេរលាស់គេចចេញរួមជាមួយពាក្យសម្ដីលឺៗលាយសូរសំណោក៖

«មិននឹកស្មានថា ចុងក្រោយគឺឯង! ឯងគឺជាមនុស្សអាសិរពិសដែលទីបំផុតងាកមកចាក់សម្លាប់អ្នកដែលធ្លាប់តែជួយឯង! ស្ដាយណាស់កាលនោះ យើងមិនស្ដាប់ដាអ៊ីណា ហើយអាណិតស្រលាញ់ឯង! ស្ត្រីចិត្តផ្លែល្វា នេះឬការសងគុណរបស់ឯងសម្រាប់មិត្តម្នាក់នេះ?»

ស្រទន់ធ្មេចភ្នែកនៅស្ងៀមស្ងាត់ ដូចជាទុកពេលឱ្យអេមីបានបញ្ចេញកំហឹង ក៏ស្មើនឹងទុកពេលឱ្យខ្លួនឯងរម្ងាប់សេចក្ដីបោករំជួលនៅក្នុងអារម្មណ៍ផងដែរ។ ប៉ុន្តែភេទទីបីដូចជាបម្រុងឡើងឡានទៅហើយ ដៃគេរាវរកសោឡានទាំងយំគគ្រូក ជ្រួលច្របល់ អន្ទះសា ដូច្នេះហើយស្រទន់ត្រូវតែពន្យល់ការពិតដល់ខ្លួនឯងគេ៖

«អេមី! ក្មេងស្រីនោះងងឹតភ្នែកណា៎! ឯងដឹងទេ? សូត្រនោះគឺជាស្នាដៃចុងក្រោយរបស់នាង!»

អេមីនៅទ្រឹងបើកភ្នែកមូលក្លុំសម្លឹងមកមិត្ត ធ្វើឱ្យស្រទន់ស្រក់ទឹកភ្នែកតក់ៗ ហើយងក់ក្បាលតបទៅវិញ។

នាងខំនិយាយយឺតៗទាំងតឹងណែនទ្រូង៖

«ម៉ូដសូត្រល្អវិចិត្រ មានអត្ថន័យ មិនចាញ់មិនឈ្នះ! ប៉ុន្តែខុសគ្នាត្រង់ថា ឯងធ្វើពេលឯងមានភ្នែកភ្លឺ តែនាងបានធ្វើពេលដែលភ្នែកនាងព្រិលទៅហើយ! ថ្ងៃក្រោយទៅ នាងមិនអាចធ្វើម៉ូដផ្សេងតទៅទៀតបានឡើយ!»

អេមីប្រឹងជម្នះខ្លួនឯង មិនព្រមស្ដាប់ហេតុផលនេះ គេអណ្ដឺតអណ្ដកតបមកវិញ៖

«ចិត្តធម៌ទៀតហើយអ្ហី? ដោយសារតែចិត្តព្រះរបស់ឯង ឯងក៏មកបំផ្លាញយើង? ចុះឯងមានអាណិតយើងដែរទេ នាងស្រទន់អ្ហះ? ដែលឯងដើរធ្វើល្អដើម្បីអ្នកដទៃ ចុះតើឯងមកធ្វើល្អជាមួយមិត្តឯងម្នាក់នេះតែមួយដង្ហើម តែមួយដង្ហើមប៉ុណ្ណោះបានទេ?»

«បើឯងជាមិត្តយើង ឯងគួរយល់ពីយើង អេមី! យើងគឺពិបាក…..»

អេមីយំកាន់តែខ្លាំង តែគេនៅជម្នះប្រឹងនិយាយបន្តទៅទៀត៖

«បានហើយមេពិធីការធំ! គណៈកម្មការយុត្តិធម៌! ទុកឱ្យគេសរសើរថាឯងជាអ្នកយុត្តិធម៌ ជាអ្នកម៉ឺងម៉ាត់លេខមួយលើលោកនេះទៅចុះ! យើងគ្មានសំណាងបានឯងជាមិត្តទេ! យើងស៊ូយកមិត្តម្នាក់ដែលមានចិត្តជាមារ តែចេះជួយគ្នាក៏វាគ្រាន់ជាងបានមិត្តជាព្រះដែលសម្លាប់យើង! យើង ជាមនុស្សណា៎! យើងមានអំនួត យើងត្រូវការកិត្តិយស យើងត្រូវការឈរជើងក្នុងលោកនេះ យើងត្រូវការឱកាស ហើយយើងត្រូវការលទ្ធផល!»

គេឡើងឡាន ហើយបញ្ឆេះបម្រុងចេញ។ ទោះយ៉ាងណា គេនៅតែមិនទាន់អស់ចិត្ត ទើបឆ្លៀតបើកកញ្ចក់ ហើយស្រែកយំដាក់នាងជាចុងក្រោយ៖

«ឯងស្តាប់ណ៎ា! យើងនេះមិនមែនជាព្រះពុទ្ធដែលអ្វីក៏ទទេ អ្វីក៏មិនមែន អ្វីក៏គ្មានរូបនោះទេ!  ចេញពីជីវិតយើងទៅ ស្រទន់!»

គេថយឡាន ចិត្តនាងកាន់តែស្លុតក្នុងការបាត់បង់គេ នាងនិយាយទំាងរត់តាមតត្រុក៖

«ឯងនិយាយត្រូវណាស់ អេមី! អំពើល្អរបស់យើងជាអ្នកបំផ្លាញយើងខ្លួនឯង! តែយើងមិនដែលគិតទេថា យើងនឹងបាត់បង់ឯងម្នាក់ទៀត!»

អេមីក្តាប់មាត់ ហើយបត់ចង្កូតចាកចេញ។

នាងនៅឈរឆ្ងក់ ព្រោះរថយន្តគេចេញទៅទំាងកំហឹងតាមមិនទាន់ឡើយ។ នាងបែរមកវិញយឺតៗទំាងអស់កម្លាំងកាយនិងចិត្តរលីង ហើយបុរសដែលស្រលាញ់នាងជាងគេបានបង្ហាញខ្លួន។ ដេត ភូមិន្ទ ប្រហែលជាមកដល់តាំងតែពីមុននេះ ព្រមទាំងស្ដាប់លឺនូវពាក្យទ្រគោះបោះបោករបស់អេមីផងដែរ។ នាងឃើញគេបង្ហាញទឹកមុខអាណិតអាសូរ ហើយដើរមួយៗមក។ គេប្រឹងបន្លប់ភាពទុក្ខសោករបស់នាង ដោយនិយាយឡើងថា៖

«សុំទោសដែលបងមិនបានមកទាន់កម្មវិធី! ដោយសារភ្ញៀវចាប់អារម្មណ៍ចង់ធ្វើគម្រោងថ្មីច្រើន! គេអាល័យតែសួរនាំ!»

ស្រីស្អាតឯណាមានពេលទៅចាប់អារម្មណ៍នឹងហេតុផលរបស់គេដែលកំពុងពន្យល់មក ព្រោះនាងជាប់រវល់តែនឹងទុក្ខសោក ក្នុងការធ្វើឱ្យមនុស្សម្នាក់ដែលនាងស្រលាញ់ និងបានស្រលាញ់នាង ក្នុងនាមជាមិត្តល្អកម្ររកបាន ត្រូវរាំងកាត់ដោយស្លាកស្នាមនៃការអាក់អន់ស្រពន់ចិត្តដ៏ធំលើកនេះ។ នាងទប់ណាស់ដែរ តែបបូរមាត់នៅតែញ័រ ហើយទឹកភ្នែកនៅតែស្រក់ ធ្វើឱ្យនរៈទ្រាំឃើញនាងក្នុងស្ថានភាពទុក្ខសោកបែបនេះបានយូរទៀតឡើយ គេដើរមកកៀកចង្កេះនាង ហើយលើកតេឡេបញ្ជាជំនិះដែលទើបតែមកដល់មិនទាន់បានប៉ុន្មានផង។

សាជាថ្មីម្ដងទៀត នាងព្រមបំពានលើការសន្យាគ្នាដែលថាលែងជួបមុខឱ្យបានហោចណាស់មួយខែ ទាំងនេះក៏ព្រោះតែក្នុងកាលៈទេសៈកម្សត់ខ្លួន នាយគឺជាបង្អែកតែមួយគត់សម្រាប់នាង។

គូស្នេហ៍ទាំងទ្វេបានអង្គុយក្នុងរង្វង់ដៃគ្នាទៅវិញទៅមកនៅឯកូនបន្ទប់ឈើស្ទូឌីយោរបស់ DM ក៏ជាទីកន្លែងសម្រាប់សាងស្នេហ៍របស់ពួកគេតាំងពីមុនមកទល់ពេលនេះ។

«អូនគិតថា អ្នកដែលអូនត្រូវបោះឱ្យគឺអេមី! ប៉ុន្តែស្នាដៃនោះពិតជាល្អល្អះរកកន្លែងចាញ់ឈ្នះគ្នាមិនឃើញមែន! ទីបំផុត អូននៅតែយល់ថា ក្មេងស្រីនោះពិតជាពូកែជាងអេមីរបស់អូន! ជាមួយនឹងពេលវេលាដ៏ខ្លី កម្លាំងចិត្តដែលស្រកស្រុតទៅតាមការធ្វើទុក្ខបុកម្នេញដោយភ្នែកដែលមានជំងឺ ស្នាដៃរបស់នាងនៅតែចេញមកបានល្អយ៉ាងនេះ តើយើងអាចយកលេសថានាងជាអ្នកជនបទ មិនមែនជាបុគ្គលិក DM គ្នារបស់យើង ក៏មិនមែនជាកំពូលអ្នកច្នៃម៉ូដនៅភ្នំពេញដែលមាន Fan ជាច្រើនស្មើនឹងអេមី ហើយទម្លាក់នាងចោលទាំងអយុត្តិធម៌យ៉ាងដូច្នេះម្ដេចនឹងកើត?»

នាងនិយាយយឺតៗទាំងហត់នឿយនិងទុក្ខព្រួយ ហើយកើយក្បាលរបស់ខ្លួនទៅលើទ្រូងនាយ។ រង្វង់ដៃបុរសនេះបានផ្ដល់មកឱ្យនាងនូវកម្លាំងចិត្ត និងឱកាសក្នុងការនិយាយចេញនូវការគិតសម្ងាត់មួយចំនួនដែលនាងមិនអាចនឹងនិយាយត្រង់ៗទៅកាន់អេមី។

សំឡេង ដេត ភូមិន្ទ បន្លឺមកបន្តពីនាង៖

«ហើយអូនមិនហ៊ានពន្យល់រឿងដែលគិតអស់ទាំងនេះត្រង់ៗទៅកាន់អេមី ខ្លាចគេអន់ចិត្តមែនទេ? ខ្លាចគេអន់ចិត្តដែលថា មនុស្សមានកេរ្តិ៍ឈ្មោះដូចគេ បែរជាមានសមត្ថភាពចាញ់ក្មេងស្រីជំនាន់ក្រោយម្នាក់! តែបងយល់ថា អេមីគេដឹងខ្លួនច្បាស់ណាស់! គ្រាន់តែគេមិនទទួលស្គាល់ក្នុងពេលប្រថុចញ៉ុចនេះ ទុកពេលឱ្យគេបន្តិចសិនទៅ! ពេលគេត្រជាក់ចិត្ត គេមុខតែដឹងមិនខាន!»

នាងរេភ្នែកគិតពីពាក្យពេចន៍លួងលោម មានហេតុផលរបស់ប្រុសស្នេហ៍ នាងក៏ដឹងដែរថា គេនេះនៅតែឈរលំដាប់លេខ១ផ្នែកយល់ចិត្តមនុស្ស ពិចារណាកិច្ចការគ្រប់យ៉ាង ដោយចំណេះដឹង និងបទពិសោធន៍ ចិត្តសាស្ត្រដ៏ខ្ពស់ សក្ដិសមជាមេដឹកនាំដ៏មានជោគជ័យ និងទទួលបាន ការគោរពជាទូទៅមែន។

សូរទូរសព្ទលាន់មក នាងដឹងថាជាទូរសព្ទរបស់ខ្លួន រួចប្រវេប្រវាលើកមកមើល ព្រោះសង្ឃឹមថាជាអេមី ដឹងអីឃើញលេខកាលណា នាងស្លេកស្លាំងងើយមុខសម្លឹងប្រុសស្នេហ៍។ នាយកពាណិជ្ជកម្មឱនសម្លឹងទៅ Screen ទូរសព្ទ ឃើញឈ្មោះនារីជាគូដណ្ដឹង គេក៏មិចភ្នែកស៊ីញ៉ូឱ្យនាងលើកទទួល។

«ជម្រាបសួរអគ្គនាយិកា!»

ដួង មេត្រី ឆ្លើយមកវិញថា៖

«យ៉ាងម៉េចហើយ កម្មវិធីម៉ូដសូត្រ?»

ស្រទន់ដឹងថា កម្មវិធីត្រូវបានផ្សាយផ្ទាល់ទូទាំងប្រទេស ដែលដួង មេត្រីសួរមកនេះ មិនមែនបានន័យថាមិនបានទស្សនានោះទេ ប៉ុន្តែប្រហែលជាចង់សួរអំពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់នាង ក្នុងការទម្លាក់អ្នក Fashion ដ៏ល្បីរបស់ DM Empire ដែលជាក្រុមហ៊ុនខ្លួនឯងផ្ទាល់កំពុងបម្រើការងារ។ ស្រីតូចកាន់តែរងសម្ពាធក្នុងដំណាក់កាលស្វែងរកចម្លើយបកស្រាយទៅកាន់ស្ត្រីជាមេដឹកនាំ នាងឆ្លើយតបមួយៗអាក់ៗ៖

«សុំទោសអគ្គនាយិកា ដែលខ្ញុំធ្វើឱ្យ DM ខកចិត្តក្នុងការបញ្ជូនទៅធ្វើជាគណៈកម្មការ ហើយបែរជាទម្លាក់គ្នាឯងនៅចុងបញ្ចប់!»

ដួង មេត្រីនៅស្ងៀមមួយខណៈ ទើបពោលសួរវិញ៖

«ខ្ញុំដឹងថា នាងនៅទីនោះផ្ទាល់ ប្រាកដជាមានមូលហេតុ មែនអត់? បានជាសម្រេចចិត្តដូច្នេះ!»

ស្រទន់ឆ្លើយតបមួយៗ៖

«ក្មេងស្រីនោះមានស្នាដៃពិតជាមិនចាញ់មិនឈ្នះជាមួយអេមី ហើយនាងថែមទាំងមានជំងឺងងឹតភ្នែក  មិនអាចបន្តអាជីពជាអ្នកឌីហ្សាញតទៅទៀតនោះឡើយ!»

ដួង មេត្រី សើចតិចៗ៖

«ស្រទន់! ខ្ញុំយល់ពីអ្វីដែលនាងកំពុងគិត! តាមពិតទៅ ខ្ញុំគ្រាន់តែដេញដោលលេងៗតែប៉ុណ្ណោះ! គ្រាន់តែហេតុផលដំបូងដែលថាអ្នកទាំងពីរមានស្នាដៃស្មើគ្នានោះ ក៏អាចឱ្យយើងពិបាកសម្រេចចិត្តរួចទៅហើយ! ជួនកាលគ្នាយើងស្មើនឹងគ្នាគេ ក៏គង់អី យើងត្រូវកាត់ចិត្តរើសយកខាងគេទៅចុះ ជាជាងការលំអៀងពីឥរិយាបថ និងសីលធម៌ក្នុងនាមជាគណៈកម្មការដែលត្រូវបានគេគោរព!»

«អរគុណអគ្គនាយិកាណាស់ដែលមានការយោគយល់!»

«ខ្ញុំទេដែលត្រូវអរគុណនាង ស្រទន់! ការសម្រេចរបស់នាងលើកនេះ ទោះបីធ្វើឱ្យ DM ផ្ទៃក្នុង ជាពិសេសអេមីផ្ទាល់អាក់អន់ស្រពន់ចិត្ត ប៉ុន្តែនៅក្នុងភ្នែកសាធារណជន ថ្នាក់ដឹកនាំជាន់ខ្ពស់របស់យើងពិតជាពេញទៅដោយជំនាញ និងគុណធម៌ផ្សារភ្ជាប់គ្នា ទទួលបានការគោរពជាទូទៅជាក់ជាមិនខាន! ប៉ុណ្ណឹងចុះណា៎! យប់ហើយសម្រាកចុះ!»

«ចាស៎ ជម្រាបលា!»

ស្រទន់ងាកមុខមកវិញ ភូមិន្ទមើលឃើញភាពស្រស់ថ្លាកើតមានឡើងលើផ្ទៃមុខរបស់នាង ក្រោយពីបានទទួលបន្ថែមនូវការយល់ចិត្តពី ដួង មេត្រី។ បុរសប្រញាប់ប្រញាល់ពោលពាក្យបង្អាប់៖

«សង្សារលួងពេញមួយថ្ងៃ មិនឃើញសប្បាយចិត្តអីបន្តិច! បានចៅហ្វាយលួងប៉ុន្មានម៉ាត់ ញញឹមរួចវិញភ្លាម! អស្ចារ្យណាស់មនុស្សយើង!»

ស្រទន់មិនឆ្លើយនឹងពាក្យបង្អាប់របស់នាយទេ នាងពោលឡើងយឺតៗ៖

«CEO ដួង មេត្រី ហេតុអីក៏ជាមនុស្សពូកែយល់ចិត្តគេម្ល៉េះ?»

ដេត ភូមិន្ទ ឆ្លើយតបវិញធ្វើហី៖

«មនុស្សល្អដូចគ្នា បានជាគេស្រួលយល់ចិត្តគ្នាដូច្នេះ!»

មិនខុសពីគូស្នេហ៍មួយគូនេះទេ ដួង មេត្រី ក៏កំពុងនៅក្បែរបងសង្វារទាំងយប់អធ្រាត្រដូចគ្នា។ ប្រុសស្រីអភិជនទាំងពីរ ទើបនឹងបានចាកចេញពីកម្មវិធីរាត្រីសមោសរនៃបណ្ដាពួកអ្នកវិនិយោគដែលមុននេះ ដេត ភូមិន្ទ ក៏បានរវល់នៅកន្លែងនោះ ទើបបានជាមកទស្សនាពិព័រណ៍ម៉ូដសូត្រមិនបានទាន់ពេលវេលា។

«និយាយជាមួយគេហើយ អស់ចិត្តឬនៅ ស្រីស្អាត?!»

វង្ស សង្វារ ពោលសួរទៅកាន់ស្រីស្នេហ៍ ពេលដែលជំនិះបានបរចូលមកដល់បរិវេណគេហដ្ឋានរបស់ស្រីស្អាត។ ពេលអ្នកបម្រើឈ្មោះបងទី ដើរមកបើកទ្វារឡានឱ្យនាងចុះដល់ដីកាលណា គេប្រញាប់ប្រញាល់ថយឡានបម្រុងចាកចេញទៅវិញ ព្រោះថាយប់ជ្រៅទៅហើយ ម្ដាយខាងស្រីមិនទាន់ពេញចិត្តគេនៅឡើយផង។

មិនទាន់បានបត់ឡានតាមគម្រោងការផង សំឡេងរបស់លោកជំទាវដាវីលាន់មកប៉ះត្រចៀកនាយ៖

«ទី! អញ្ជើញលោក វង្ស សង្វារ ចូលមកក្នុងសិនមក!»

នរៈយើងជាន់ហ្វ្រាំងឡានឈប់ ហើយអង្គុយពិចារណាទាំងសម្លឹងផ្ដោតទៅក្នុងផ្ទះ។

ជំទាវរូបនោះពិតជាមិនទាន់ចូលសម្រាក ហើយអង្គុយរង់ចាំអ្នកទាំងពីរនៅឯសាឡុងពិតប្រាកដមែន។ នាយឃើញបងទីដើរសំដៅមក ក៏លើកដៃឃាត់គាត់ មិនបាច់ឱ្យនិយាយអ្វី ហើយឈានជើងចុះពីឡានមកដោយខ្លួនឯង។ គេដើរមួយៗចូលក្នុងផ្ទះ ពេលដែលកុលនារីដើរចូលទៅមុន ហើយអង្គុយរម្យទមនៅនឹងសាឡុងទល់មុខអ្នកម្ដាយ។ ជំទាវដាវីដៃកាន់ទស្សនាវដ្ដី តែអ្នកប្រុសធំដឹងថា ប្រធានបទរបស់គាត់ដែលនឹងត្រូវលើកមកស្រដី ពុំមែនស្ដីអំពី Fashion អ្វីអស់នោះទេ។ នាយដោះស្បែកជើង ហើយដើរចូលទៅ។

«សុំអង្គុយចុះមក!»

លោកជំទាវដាវីវាចាមួយៗ អមជាមួយទឹកមុខម៉ឺងម៉ាត់ ប៉ុន្តែ វង្ស សង្វារ តាំងចិត្តជាស្រេចហើយថា មិនមានអំណាចអ្វីអាចធ្វើឱ្យនាយខ្លបខ្លាច ជាងកាលដែលត្រូវបាត់បង់ ដួង មេត្រី នោះឡើយ។

គេមិនទាន់ហាស្ដីថាយ៉ាងដូចម្ដេច ក៏មិនទាន់ទាំងបានឱកាសក្នុងការលើកដៃសំពះសួរនៅឡើយផង  ស្រាប់តែស្ត្រីវ័យចំណាស់វាចាបន្តមកទៀតជាស្រេចទៅហើយ៖

«លោកគិតដូចម្ដេច បានជានាំប្អូនដើរហើរដល់យប់ថ្មើរណេះ?»

«គឺកូនទេដែលពឹងគាត់ជូនមក! គាត់មិននាំកូនទៅទីណាទាំងអស់! យើងទៅប្រជុំអ្នកវិនិយោគជាមួយគ្នា! កម្មវិធីគេទើបតែចប់ទេ អ្នកម៉ាក់!»

ស្ត្រីមិនរវល់នឹងពាក្យរបស់កូនស្រី ហើយផ្ដោតតែនិយាយទៅកាន់ វង្ស សង្វារ សាជាថ្មី៖

«ខ្ញុំឱ្យលោករកចាស់ទុំឱ្យបានឆាប់បំផុត ចូលមកគិតគូររឿងមង្គលការ! នេះបើលោកមិនចង់ឱ្យមេត្រីមានឈ្មោះអសោច!»

សម្ដីគាត់មុតៗណាស់ ប៉ុន្តែចិត្តប្រុសស្រីទាំងទ្វេបែរជារីករាយឥតឧបមាទៅវិញ។ ហើយពួកគេក៏ដឹងទៀតដែរថា អ្នកណាទៅនៅពីក្រោយការផ្លាស់ប្ដូរឥរិយាបថរបស់លោកជំទាវដាវីដែលក្លាយមកជាវិជ្ជមានសម្រាប់ទំនាក់ទំនងស្នេហាមួយគូនេះ។

ស្អែកឡើង គេឃើញ ដេត ភូមិន្ទ មានវត្តមាននៅក្នុងបន្ទប់ធ្វើការរបស់ វង្ស សង្វារ។ គូបដិបក្ខខាងវោហារទាំងពីរហាក់ដូចជារីករាយស្រស់ថ្លា ខុសប្លែកពីសព្វមួយដង។

«ការពឹងពាក់អ៊ំស្រីឱ្យជួយនិយាយលោកជំទាវដាវី ពិតជាបានផលលើសពីការស្មានទុកមែន!»

វង្ស សង្វារ និយាយទៅកាន់ ដេត ភូមិន្ទ ឯនាយពាណិជ្ជកម្មនៅស្ងៀមញញឹម មិនចេញស្ដីថាដូចម្ដេចឡើយ។ អ្នកប្រុសធំនៃគ្រួសារជំនួញវត្ថុបុរាណនិយាយបន្តទៀតថា៖

«ឥលូវនេះដល់វេន យើងត្រូវសងគុណឯងម្ដង!»

ដេត ភូមិន្ទ ងើយមុខសម្លឹងមិត្តភ័ក្ដិ ឯសង្វារនិយាយបន្ត៖

«យើងហៅមេធាវីមកហើយ! គាត់កំពុងតែរៀបចំឯកសារ ធ្វើយ៉ាងណាឱ្យស៊ីវីក្លាយមកជាប្អូនស្រីពេញច្បាប់របស់យើង! ពេលនោះអ្នកម៉ាក់របស់ឯងនឹងមិនប្រកាន់ពីឋានៈប្រវត្តិគ្រួសារ ឬតួនាទីសង្គមរបស់នាងតទៅទៀតឡើយ!»

សម្ដីនេះប្រៀបបីដូចជាផ្លែព្រួញដ៏មុតបុកចំបេះដូង តូច មនោរា ដែលលាក់ខ្លួនពួនស្ដាប់នៅឯមាត់ទ្វារ។ កុំថាឡើយស្រីណាម្នាក់មកស្រលាញ់ វង្ស សង្វារ សូម្បីតែនាយចង់បានប្អូនថែមម្នាក់ទៀត ក៏នាងមានអារម្មណ៍ដូចជាកំពុងរស់នៅក្នុងភ្នក់ភ្លើង។

នាងខាំមាត់ ហើយគិតទាំងទោសៈ៖

«តើឯងមានវាសនាអីដែលអាចឡើងមកឈរស្មើនឹងយើងជាអ្នកនាងនៅក្នុងផ្ទះនេះ នាងស្រទន់?»

មានភាគបន្ត

រឿង៖ ស្រទន់មន្តស្នេហ៍ ភាគ២៨
នេះ​ជា​ពេល​ដែល​ តូច មនោរា​ បាន​ជ័យជម្នះ​មក​ក្នុង​កណ្ដាប់​ដៃ។

«ហើយ​ឯង​ដោះ​ខោអាវ​ចេញ​ធ្វើ​អី? ដឹង​ថា​វា​ពិបាក​ស្លៀក​វិញ​អត់? កម្មវិធី​ជិត​មក​ដល់​ហើយ​ណា៎!»

នេះ​ជា​សំឡេង​ស្លន់ស្លោ​របស់​អេមី​ ដែល​កន្លង​មក​មាន​រឿងមួយ​ក្ឌាំង​ជាមួយ​ដាអ៊ីណា​ដល់​ថ្នាក់​លែង​និយាយ​រក​គ្នា ព្រោះ​ខឹង​នាង​ប្រើ​ពាក្យ​ «ខ្ទើយ» ​មក​កាន់​ខ្លួន។ យប់​នេះ​អេមី​ស្លន់ស្លោ​ដល់​ថ្នាក់​និយាយ​រក​ដាអ៊ីណា ព្រោះ​តែ​កម្មវិធី​ធំ​ស្ថិត​នៅ​ចំពោះ​មុខ​ ចំណែក​សម្លៀកបំពាក់​ដ៏​បុរាណ​នេះ​ បើ​នឹង​ដោះ​ចេញ​ហើយ ​ក៏​មិន​ងាយ​ពាក់​មក​វិញ​ដែរ។

សំឡេង​ជាង​ច្នៃ​ម៉ូដ​ដែល​ព្យាយាម​ចរចា​ជាមួយ​ Super Model ៖

«ដាអ៊ីន!​ បើ​ឯង​ឈឺ​ពោះ​ចូល​បង្គន់​ទៅ​ ឬ​ក៏​រក​ថ្នាំ​មក​លេប!​ ចាំបាច់​អី​រក​រឿង​ដោះ​​ខោអាវ​ចេញ​ ឯង​ដឹង​ទេ​ថា​ត្បូង​ទាំង​អស់​នេះ​ ពិបាក​បិទ​កម្រិត​ណា?»

«យើង​មិន​ខ្វល់​ទេ!​ យើង​ឈឺ​ពេញ​ខ្លួន!​ ថប់​ដង្ហើម!​ យើង​គិត​ពី​អាយុ​ជីវិត​របស់​យើង! យី​ក្មេងៗ​អស់​នេះ​នៅ​ធ្វើ​អី​ទៀត មិន​ឆាប់​ដោះ​ខោអាវ​ឱ្យ​យើង?»

អេមី​ស្រងាក​ចិត្ត​ ឈរ​ធ្មឹង​សម្លឹង​ពួក​បុគ្គលិក​ស្រីៗ​ដែល​កំពុង​ធ្វើ​តាម​បញ្ជា​ដ៏​មហន្តរាយ​របស់​ដាអ៊ីណា។

ភេទ​ទី​បី​ស្រវា​ចាកចេញ​ពី​បន្ទប់​ក្នុង​បំណង​ស្វែងរក​ស្រទន់។

នៅ​ឯ​ណេះ​វិញ…

«បង​ទន់! បង​ដាអ៊ីន​មុន​នេះ​រក​រឿង​ប្ដូរ​ឈុត​បុរាណ​ចេញ!​ អេមី​ឃាត់​យ៉ាង​ណា​ក៏​មិន​ស្ដាប់​ ឥលូវ​បាត់​ទៅ​ណា​ហើយ​ក៏​មិន​ដឹង! ធ្វើ​ម៉េច​ទៅ? បាន​អ្នក​ណា​ឡើង​ឆាក? អូយ​ភ្ញៀវ​មក​ពេញ​អស់​ហើយ​នៀក?មាន​តែ​ពីធីករ​ប្រុស! សម​ដែរ​ទេ?»

ស្រទន់​គ្មាន​ពេល​សូម្បី​តែ​គិត​ គ្មាន​ពេល​សម្រាប់​សួរ​ថា​អ្នក​ណា​ជា​មេ​ក្លោង​នៅ​ពី​ក្រោយ​បញ្ហា​នេះ ក៏​គ្មាន​ពេល​សម្រាប់​ស្វែង​រក​ជំនួយ។ នាង​ដឹង​ថា​មាន​មូលហេតុ​ជា​ច្រើន​ដែល​នាំ​ទៅ​ដល់​លទ្ធផល​ឥត​ព្រាង​ទុក​នេះ​ ដោយ​ឡែក​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​កម្មវិធី​ដែល​បាន​ទទួល​ទំនុក​ចិត្ត​ពី​ថ្នាក់​លើ​ ការងារ​របស់​នាង​ក្នុង​ពេល​នេះ​​គឺ​ «ដំណោះស្រាយ»។​

ឆ្លើយ​តប​នឹង​កែវ​ភ្នែក​ទន្ទឹង​រង់ចាំ​របស់​ធានិត​ មេ​ក្រុម​ស្រទន់​មន្ត​ស្នេហ៍​ នាង​មាន​ពេល​សម្រាប់​តែ​សំណួរ​មួយ​គត់៖

«យើង​សល់​ពេល​ប៉ុន្មាន?!»

«ប្រហែល​៤៥​នាទី! បើ​បន្លាយ​ថែម​១៥​នាទី…..ថា​យើង​សល់​មួយ​ម៉ោង​ទៀត​ចុះ!»

នារី​មេ​ក្រុម​ងាក​ទៅ​រក​ក្រុម​តួឯក​ឆោម​គន់​ទាំង​១០​ដែល​កំពុង​តុបតែង​ខ្លួន​ក្នុង​បន្ទប់​ខាង​ស្ដាំ​ដៃ។ ក្នុង​ចំណោម​នោះ​ក្រៅ​ពី ​ពៅ ពណ្ណរី ​ដែល​ស្រស់​ចិញ្ចាច ស្រទន់​ខំ​រេ​ភ្នែក​រក​មើល​នារី​ម្នាក់​ទៀត​ដែល​ខ្លួន​បាន​ជួប​កាល​ពី​យប់​មួយ​នោះ។

នាង​ងាក​មក​ខ្សឹប​ដាក់​កូន​ចៅ៖

«យក​ក្មេង​នោះ​ទៅ! ម្នាក់​សក់​វែង​នុះ​! ឃើញ​អត់​ ដែល​កំពុង​បិទ​ឡេវ​ឱ្យ​មិត្តភ័ក្ដិ​នោះ?»

មេ​រង​ធា​និត​ងាក​ទៅ​សម្លឹង​តួឯក​ឆោមគន់​ដែល​មាន​សក់​វែង​ខ្មៅ​ក្រឹប​ម្នាក់​នោះ។ ​ធានិត​មិន​ដឹង​ឡើយ​ថា​ កាល​ដែល​តួឯក​ឆោមគន់​ម្នាក់​នេះ​នៅ​ពួន​ក្នុង​ស្ទូឌីយោ​ដល់​យប់​ជ្រៅ​ ដើម្បី​រៀន​ធ្វើ​ត្រាប់​ជា​ពីធី​ការិនី​ស្ងាត់ៗ​ម្នាក់​ឯង​ត្រូវ​បាន​ស្រទន់​មើល​ឃើញ តែ​អ្វី​ដែល​ធានិត​ដឹង​ក្នុង​ពេល​នេះ​គឺ​ថា បើ​ទោះ​ជា​បេក្ខភាព​ម្នាក់​នេះ​ត្រូវ​បាន​តុបតែង​ទ្រង់​គ្រឿង​ទាន់​ពេល​វេលា​ពិត​មែន​  រូប​សម្រស់​ដាអ៊ីណា​​ដែល​បាន​រត់​ចោល​ឆាក​មុន​នេះ ពិត​ជា​មិន​អាច​ថា​លើស​ក្មេង​នេះ​ប៉ុន្មាន​ឡើយ។

តែ​ទី​បញ្ចប់ ​ធានិត​នៅ​តែ​គ្រវី​ក្បាល​បដិសេធ៖

«បង​ទន់​អ្ហា!​ កុំ​ថា​ឡើយ​ក្មេង​នេះ​មិន​ដែល​ឡើង​ឆាក មិន​ស្គាល់​កម្មវិធី​ សូម្បី​តែ​នាង​ចេះ​អ្វី​ៗ​ដូច​ទេវតា​ជប់​ក៏​យើង​មិន​មាន​សម្លៀកបំពាក់​បុរាណ​ឯ​ណា​ត្រូវ​នឹង​រាងកាយ​នាង​ភ្លាម​នោះ​ដែរ!»

ស្រទន់​ញញឹម ​ទោះ​បី​ទឹក​កំពុង​ពុះ​ស្ទើរ​តែ​ឆេះ​កម្លោច​១០០​អង្សា​នៅ​ពី​ក្រោយ​ឆាក​សិល្បៈ​ដ៏​ធំ​នេះ​ក៏​ដោយ​។

នាង​និយាយ​ទៅ​កាន់​មនុស្ស​ជំនិត៖

«ធានិត! ឯង​ឱ្យ​បង​៤៥​នាទី​មែន​ទេ? បង​ជួប​ក្មេង​នេះ​២០​នាទី គឺ​និយាយ​អម​ជាមួយ​គេ​ពេល​គេ​កំពុង​តុបតែង​មុខ​ និង​ធ្វើ​សក់! យើង​សម​គេ​២០​នាទី! ៥​នាទី​ទៀត គឺ​ស្លៀក​សម្លៀក​បំពាក់!»

«មិន​គ្រប់​ទេ! យើង​អត់​មាន​ខោអាវ​ទេ! បង​មើល​ចុះ​ ឈុត​របស់​ដាអ៊ីណា​មួយ​ណា​ក៏​ដើម​ទ្រូង​ធំ​ដែរ ឯ​ក្មេង​នេះ ….រាង​នាង​តូច​ពេក​ហើយ!»

«យើង​មាន​អេមី​នៅ​ទី​នេះ​មែន​ទេ!? គេ​ជា​អ្នក​ច្នៃ​ម៉ូដ​ដ៏​កំពូល​សម្រាប់​យប់​នេះ? សួរ​គេ​ទៅ​ថា​វិញ្ញាសារ​មួយ​នេះ គេ​ធ្វើ​បាន​ទេ? គេ​មាន​ពេល​៤០​នាទី! សូត្រ​ទំាងអស់​នៅ​ទីនេះ ស្អី​ក៏​ដោយ​ឱ្យ​តែ​គេ​ចង់​បាន ឱ្យ​ទៅ​គេ​ទៅ!»

ធានិត​សម្លឹង​មុខ​មេ​កោយ។ ទំនុក​ចិត្ត​គ្មាន​ទេ​ក្នុង​បេះដូង​នាង ប៉ុន្តែ​ស្នាម​ញញឹម​របស់​ស្រទន់​ធ្វើ​ឱ្យ​មេ​រង​នាង​កក់ក្តៅ។

«ចា៎​បង!»

នៅ​ឯ​ក្រៅ​ឆាក មិន​មាន​អ្នក​ណា​ឃើញ​មនោរា​នៅ​ឯ​ណា​ទេ​ ប៉ុន្តែ ​CEO​ ដួង មេត្រី​ និង​អ្នក​ឧបត្ថម្ភ​កម្មវិធី ​វង្ស សង្វារ ​នៅ​អង្គុយ​លើ​កៅអី​កិត្តិយស​ដែល​មាន​តែ​ពីរ​គត់​ ហើយ​នៅ​ក្បែរ​គ្នា។

ទឹក​មុខ​នាង​ញញឹម​ ហើយ​បេះដូង​នាង​កក់ក្ដៅ​ ព្រោះ​ប្រុស​ស្អាត​នៅ​ជិត​ ហើយ​កម្មវិធី​ដ៏​ធំ​ត្រៀម​ចាប់​ដំណើរ​ការ​ ចំណែក​មិត្ត​ដ៏​ឫស្យា​បាត់​ទៅ​ណា​ក៏​មិន​ដឹង។ ដួង​ មេត្រី​ មិន​ដឹង​ទេ​ថា ​រយៈ​ពេល​១០​នាទី​នៅ​សល់​ដែល​នាង​កំពុង​​​ទន្ទឹង​រង់ចាំ​ដោយ​រំភើប​រីករាយ​នេះ តាម​ពិត​វា​រហ័ស​ពេក​ហើយ​សម្រាប់​ក្រុម​ការងារ​ដែល​នៅ​ខាង​ក្រោយ។

«ចាំ​សម្ដី​បង​ដែរ​ទេ? ទស្សនិកជន​ពេល​នេះ​មិន​មែន​មួយ​រយ​នាក់ ​ឬ​មួយ​ពាន់​នាក់​ គឺ​រាប់​លាន​នាក់!​ ១០​នាទី​ទៀត​ប៉ុណ្ណោះ ទូរទស្សន៍​នឹង​ផ្សាយ​ផ្ទាល់​ ហើយ​១០​នាទី​ទៀត​ប៉ុណ្ណោះ អាជីព​ជា​ពិធី​ការិនី​របស់​កេសី​នឹង​ចាប់ផ្ដើម!»

ស្រទន់​និយាយ​ដោយ​ម៉ឺងម៉ាត់​ទៅ​កាន់​ក្មេង​ស្រី​​ដែល​កំពុង​ត្រូវ​បាន​រុះរើ​សក់​ដើម្បី​ប្ដូរ​ម៉ូដ​នឹង​អាល​ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​ម្ជុល​មាស។

កេសី​ស្លេកស្លាំង​សម្លឹង​មុខ​ខ្លួន​ឯង​ក្នុង​កញ្ចក់​ នាង​និយាយ​ដាច់​ៗ៖

«បង! ​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់!»

ជាង​ឌី​ដែល​កំពុង​ធ្វើ​សក់​ឱ្យ​ ឆ្លៀត​ឱន​មក​លួងលោម​៖

«អូយ​! កុំ​ភ័យ​ធ្វើ​អី!​ ឯង​សំណាង​ខ្លាំង​ណាស់​ កាល​ដាអ៊ីណា​ចេញ​ធ្វើ​ពិធីករ​ដំបូង មាន​វាសនា​ឯ​ណា​ឡើង​ឆាក​ធំ​យ៉ាង​នេះ​ កម្មវិធី​អស្ចារ្យ​បែប​នេះ​? បាន​ត្រឹម​តែ ​Concert ​ស្រា​បៀរ​ហ្នឹង! អូខេ? ធ្វើ​ឱ្យ​បាន​ល្អ​ណា៎! បង​ធ្វើ​សក់​ឱ្យ​ស្អាត​បំផុត​ឱ្យ!​ ឯង​មើល​ចុះ​ សក់​ម៉ូដ​នេះ​ណា​ គ្មាន​តួឯក​ឆោមគន់​ឯណា​មាន​វាសនា​បាន​ធ្វើ​នៅ​ឡើយ!»

ស្រទន់​ងើប​មុខ​សម្លឹង​ទៅ​អ្នក​ផ្នួង​ជា​ភេទ​ទី​បី​រូប​នេះ ហើយ​សួរ​មួយៗ៖

«ជាង​ឌី!​ ពេល​វេលា​យើង​គ្រប់គ្រាន់​ទេ?»

ជាង​ឌី​ឆ្លើយ​តប​វិញ​ដោយ​មាំទាំ៖

«គ្រប់​ៗ! ធានា​ចា៎! ធានា​មួយ​ស្អាត!​ ភ័យ​ធ្វើ​អី? ​សក់​ច្រើន​ណាស់​ សក់​ស្អាត​យ៉ាង​នេះ ​ច្នៃ​ម៉ូដ​អ្វី​ក៏​ចេញ​ដែរ!»

«អរគុណ​ច្រើន​ណាស់! ជាង​ឌី!»

ស្រាប់​តែ​អេមី​រត់​ចូល​មក​ដល់៖

«ស្រទន់​ឱ្យ​យើង​ទៅ​រើ​សូត្រ​ពី​វាំងនន​កម្រាល​តុ​ឯណា​មក​បាន? មើល​មើល៍!​ មាន​តែ​សូត្រ​អស់​នេះ ហើយ​ពណ៌​ច្រើន​បែប​នេះ! គិត​ម៉េច​ទៅ?»

ស្រទន់​ក្រោក​ឈរ​ចាប់​ដៃ​អេមី​ជាប់​៖

«យើង​ដឹង​ថា​ឯង​ធ្វើ​បាន!​ ចាប់ផ្ដើម​ទៅ!»

អេមី​ងាក​សន្សឹមៗ​សម្លឹង​មុខ​ស្រី​តូច​នៅ​ក្នុង​កញ្ចក់​ ភេទ​ទី​បី​សម្លឹង​ស្មា ​និង​ចង្កេះ​របស់​នាង​ ហើយ​ងក់​ក្បាល​យឺតៗ​ គេ​និយាយ​ទាំង​មុខ​ស្ងួត៖

«ស្អាត​គួរសម!»

ភេទ​ទី​បី​ងាក​ទៅ​រក​ជាង​ឌី​ ហើយ​ស្នើ​សុំ៖

«យើង​ចាប់ផ្ដើម​រៀបចំ​ហើយ! ឯង​ត្រូវ​ស្រូត​ដៃ​ ទុក​ឱ្យ​យើង​៥​នាទី​ ដើម្បី​ពាក់​វា​ទៅ​លើ​ខ្លួន​ពិធី​ការិនី​ម្នាក់​នេះ!»

«អូខេ​បាន!»

ស្រទន់​នៅ​អត់ធ្មត់​ រង់ចាំ​អ្នក​ជំនាញ​ទាំង​ពីរ​លៃលក​ចែក​វិធី​គ្នា​ ក្នុង​ការ​ប្រែ​កាឡា​បេក្ខភាព​តួឯក​ឆោមគន់​ម្នាក់​នេះ​ឱ្យ​ទៅ​ជា​ស្ត្រី​សម័យ​បុរាណ​បាន​ល្អ​ពេញ​ភ្នែក។ គ្រប់​យ៉ាង​រួចរាល់​នៅ​ក្រោម​ភាព​អន្ទះសា​របស់​មេ​រង​ធានិត​ដែល​ដើរ​ចុះ​ឡើង ​ឆ្លេឆ្លា​រង់ចាំ​ក្រោម​ការ​គំរាម​កំហែង​នៃ​ទ្រនិច​នាឡិកា។

«ស្អាត​ខ្លាំង​ណាស់!»

ធានិត​និង​ស្រទន់​ឈប់​ពិគ្រោះ​គ្នា​ ហើយ​ងាក​មក​វិញ​គយគន់​សម្រស់​ពិធីការិនី​ថ្មី​សន្លាង​ម្នាក់នេះ។ ក្មេង​ស្រី​ក្រោក​ឈរ​ ហើយ​ចាប់ផ្ដើម​ពាក់​ស្បែក​ជើង​កែង​របស់​ខ្លួន។ អ្នក​ទាំង​បួន​នៅ​ទី​នេះ​ ទាល់តែ​ងើយ​ទើប​អាច​និយាយ​ជា​មួយ​នាង​បាន។​ ស្រទន់​ចាប់ផ្ដើម​និយាយ៖

«លែង​ភ័យ​ហើយ​មែន​ទេ? សល់​ពេល​តែ​បី​នាទី​ទៀត​ប៉ុណ្ណោះ!​ ឱ្យ​តែ​ឮ​ភ្លេង​ យើង​នឹង​ចេញ​ពី​ទិស​ខាង​នេះ​ ចំណែក​ពិធីករ​ប្រុស​ គេ​នឹង​ចេញ​ពី​ផ្នែក​ខាង​ណោះ! ឃ្លាឃ្លោង​របស់​គេ​និង​យើង​ខុស​​ស្រឡះ​ពី​គ្នា​! យើង​និយាយ​អំពី​សម្បត្តិ​វប្បធម៌ ​និង​ក្បាច់​ចម្លាក់!​ ចំណែក​គេ​និយាយ​អំពី​ពាណិជ្ជកម្ម!»

មេក្រុម​ស្រទន់​មន្ត​ស្នេហ៍​​ឃើញ​ក្មេង​ស្រី​ឱន​ទន្ទេញ​អត្ថបទ​ដែល​មាន​នៅ​ក្នុង​ដៃ​ដោយ​ឱហាត​ ប៉ុន្តែ​នាង​លូក​ដៃ​ទៅ​ដណ្ដើម​មក​វិញ​ ហើយ​និយាយ​បន្ត​៖

«មិនមែន​ជា​ពេល​សម្រាប់​អាន​ទៀត​ទេ!​ ធ្វើ​ឱ្យ​ដូច​កាល​ពី​យប់​នោះ​ គឺ​យប់​នៅ​ស្ទូឌីយោ​តូច​នោះ​ និយាយ​បាន​ប៉ុណ្ណា​ ក៏​ធ្វើ​តាម​ហ្នឹង​ទៅ! រក​នឹក​ឃើញ​ពាក្យ​អ្វី​បន្ថែម​ក៏​អាច​បន្ថែម​បាន​តាម​ចិត្ត​! ផ្ដល់​សេរី​ភាព​ឱ្យ​ខ្លួន​ឯង​ទាំង​ញញឹម​ និង​ទាំង​ការ​ប្រើ​ពាក្យ​ពេចន៍​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឱ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត!​ កុំ​បញ្ចេញ​សំឡេង​ស្រែក​ ហើយ​និយាយ​ស្ដី​ឱ្យ​បាន​តាម​ធម្មជាតិ​របស់​ខ្លួន!»

អេមី​ផ្ទួន​សួរ៖

«ច្រើន​យ៉ាង​នេះ ឯង​ចាំ​អស់​ដែរ​ទេ ​កេសី?»

«ខ្ញុំ​នឹង​​ព្យាយាម​​ឱ្យ​អស់​ពី​លទ្ធភាព!»

ធានិត​បន្លឺ​មក​ពី​មាត់​ទ្វារ​៖

«មួយ​នាទី​ទៀត​​ ខ្ញុំ​បញ្ជា​អ្នក​ភ្លេង​ឱ្យ​វ៉ៃ​ហើយ​ណា៎!​ ដក​ដង្ហើម​ឱ្យ​វែងៗ ​កេសី!»

ស្រទន់​សម្លឹង​ទៅ​ស្រី​តូច​​ដែល​កំពុង​តែ​ដក​ដង្ហើម​វែងៗ​តាម​ពាក្យ​ធានិត​ប្រាប់ កន្ទុយ​ភ្នែក​នាង​ក្រឡេក​ទៅ​ឃើញ​ ពៅ ពណ្ណរី​ បង្ហាញ​ខ្លួន​នៅ​ចម្ងាយ​មិន​ដល់​បី​ម៉ែត្រ។​ អ្វី​មួយ​ដាស់​ប្រាប់​ស្រទន់​ថា​ ឱកាស​ដែល​កេសី​ក្ដាប់​ក្នុង​ដៃ​ពេល​នេះ​​កំពុង​តែ​ធ្វើ​ឱ្យ​ប្អូន​ស្រី​ខ្លួន​ឯង​​សៅហ្មង​ក្នុង​ចិត្ត​ទេ​ដឹង​?

ទោះបី​ជា​យ៉ាង​ណា​ នាឡិកា​មិន​បង្អង់​ឱ្យ​នាង​រិះ​គិត​វែង​ឆ្ងាយ​ដល់​ម្ល៉ឹង​ទេ នាង​ងាក​មក​រក​កេសី​វិញ​ ហើយ​សួរ​បន្ថែម​៖

«ធ្វើ​យ៉ាង​ណា​ បើ​សិន​ជា​យើង​ភ្លេច​ មិន​ដឹង​និយាយ​ពី​អ្វី?»

កេសី​ឆ្លើយ​តប​វិញ​ជាមួយ​ដួង​នេត្រ​ភ្លឺ​ចិញ្ចាច​ សម្លឹង​ឆ្ពោះ​មក​មេក្រុម​ស្រទន់​មន្ត​ស្នេហ៍៖

«គឺ​ត្រូវ​ចាំ​បី​ចំណុច!​ មួយ​កម្មវិធី​រតន​អលង្ការ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដំបូង​គេ​ ទី​ពីរ​គណៈអធិបតី​គឺ​អគ្គ​នាយិកា​ ដួង មេត្រី​ និង​លោក ​វង្ស សង្វារ​ ទី​បី​ទស្សនិកជន​រាប់​លាន​នាក់​កំពុង​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍!»

ស្រទន់​ញញឹម​ដោយ​រំភើប​រីករាយ​ នាង​ងក់​ក្បាល​ ហើយ​លាន់​មាត់​សរសើរ៖

«អស្ចារ្យ​ណាស់​!»

ធានិត​ចូល​មក​ខ្សឹប​៖

«ខ្ញុំ​ទៅ​បញ្ជា​គេ​ឱ្យ​ចេញ​ភ្លេង​ហើយ!»

«អូខេ! ត្រៀម!»

ភ្លេង​បុរាណ​លាយ​នឹង​ការ​គោះ​ស្គរ​ធំ​ដ៏​ក្រអួន​ក្រអៅ​បាន​ចាប់ផ្ដើម​បើក​ឆាក​កម្មវិធី​រតន​អលង្ការ​នៅ​ក្រោម​រស្មី​ពណ៌​មាស​នៃ​ពន្លឺ​ភ្លើង​ហ្វា​ដែល​បាញ់​មក​លើ​ឆាក​ រចនាបថ​អាណាចក្រ​ខ្មែរ។ តួ​ឯក​ឆោមគន់​ទាំង​១០​រូប​​ធ្វើ​ដំណើរ​ចេញ​មក​ជា​ពីរ​ជួរ​ក្នុង​ឈុត​សម្លៀកបំពាក់​សូត្រ​ដ៏​ទាន់​សម័យ​ច្នៃ​ចេញ​ពី​ទ្រង់ទ្រាយ​បុរាណ​ដូច​ធ្លាប់​បាន​ឃើញ​​មាន​ជា​ចម្លាក់​ស្រាប់​នៅ​តាម​ប្រាង្គ​ប្រាសាទ​ជា​កេរ​ពី​បុព្វបុរស។ នៅ​ពេល​ដែល​៩​នាក់​បាន​ថយ​ទៅ​ក្រោយ​ ក្រោម​ស្នូរ​ទះ​ដៃ​កក្រើក​កង​រំពង​ តួឯក​ឆោមគន់​តែ​ម្នាក់​គត់​ដែល​នៅ​សល់​ ហើយ​មាន​សម្លៀក​បំពាក់​ខុស​គេ​បាន​ប្រកាស​ចាប់ផ្ដើម​កម្មវិធី​ ធ្វើ​ឱ្យ​អ្នក​ខ្លះ​ជញ្ជក់​មាត់​សរសើរ​ អ្នក​ខ្លះ​ទៀត​តាមដាន​ពិនិត្យ​យក​ចិត្ត​ទុក​ដាក់​ ចម្លែក​តែ ​ដួង មេត្រី ​ត្រូវ​ស្រឡាំងកាំង ​ហើយ​រអ៊ូ​ម្នាក់​ឯង​តិច​ៗ៖

«ហេតុ​អី​មិន​មែន​ជា​ដាអ៊ីណា​?»

វង្ស សង្វារ​ ងាក​មក​រក​នាង គេ​មិន​បាន​ដឹង​អំពី​ភាព​ងឿង​ឆ្ងល់​ភ័យ​ព្រួយ​របស់​នាង​ឡើយ​ តែ​គេ​លើក​មេ​ដៃ​មួយ​មក​បង្ហាញ​ ហើយ​មិន​អស់​ចិត្ត ​ថែម​ទាំង​ឱន​មក​ខ្សឹប​ផង៖

«កម្មវិធី​អស្ចារ្យ​ខ្លាំង​ណាស់​! សូម​សរសើរ!»

មេត្រី​ញញឹម​ ហើយ​ងាក​សន្សឹមៗ​មក​រក​ពិធី​ការិនី​ថ្មី​ដែល​នៅ​លើ​ឆាក… សេចក្ដី​សង្ឃឹម​ជា​សម្ងាត់​លេច​ឡើង​ក្នុង​បេះដូង​របស់​អ្នក​ដឹកនាំ​រូប​នេះ។

នៅ​ក្រោយ​ឆាក​ឯណេះ​វិញ​ ស្រទន់​ទើប​នឹង​បាន​ធូរ​ចិត្ត​ ហើយ​ងាក​មក​រក​ភេសជ្ជៈ​ដែល​នៅ​ក្បែរ​ខ្លួន​ បម្រុង​លើក​មក​ក្រេប​។ ដេត ភូមិន្ទ​បង្ហាញ​ខ្លួន​ជាមួយ​ស្នាម​ញញឹម​ និង​សម្លៀកបំពាក់​ស្រស់​សង្ហា។

ឃើញ​គេ​កាលណា នាង​នឹក​ឃើញ​ដល់​រាត្រី​ដំបូង​នៃ​ការ​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​តួឯក​ឆោមគន់​ ដែល​នាង​បាន​ជិះ​ឡាន​ជាមួយ​គេ​ ហើយ​ជួប​នឹង​ពួក​ចោរ​​ដែល​ប្លន់​យក​ទៅ​សូម្បី​តែ​អាវ​ធំ​របស់​គេ។ ហើយ​នាង​ក៏​នឹក​ឃើញ​ដល់​ពេល​មួយ​ដែល​ខ្លួន​នាង​រត់​ចេញ​ពី​បន្ទប់​ក្រោយ​ឆាក​ដែល​ខ្លួន​ប្រាណ​នាង​ប្រឡាក់​កាហ្វេ​ក្រោម​ស្នាដៃ​ដាអ៊ីណា។

ថ្ងៃ​នេះ​គេ​បំពាន​លើ​បម្រាម​ដែល​ថា​ហាម​ទាក់ទង​គ្នា​បណ្ដោះ​អាសន្ន​ ហើយ​បង្ហាញ​ខ្លួន​ដោយ​ចេតនា​ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រស់​ញញឹម​បែប​នេះ​ទៀត​ សម​នឹង​ពាក្យ​ថា​មនុស្ស​ស្រលាញ់​គ្នា​​ឃ្លាត​គ្នា​ឯ​ណា​បាន​យូរ? នាង​ធ្វើ​ជា​មិន​ឃើញ​គេ ហើយ​បែរ​ទៅ​ចាក់​ទឹក​ គេ​ដើរ​មក​កាន់​តែ​កៀក ​ហើយ​និយាយ​ដាក់​នាង​៖

«ដោះស្រាយ​បាន​ល្អ​ម៉េះ? ហើយ​ចុះ​ដាអ៊ីណា​បាត់​ទៅ​ណា? ហើយ​នេះ​ជា​ស្នាដៃ​អ្នក​ណា​?»

ស្រទន់​បែរ​មក​រក​នាយ​ ហើយ​សួរ​ស្លូតបូត​៖

«ម៉េច​បង​ឯង​មិន​នៅ​មើល​កម្មវិធី​ជាមួយ​គេ​នៅ​ខាង​មុខ?»

«បង​នឹក​យើង!»

នាង​នៅ​ភាំង​នឹង​មនោសញ្ចេតនា​ដែល​គេ​បង្ហាញ​ចេញ​មក​ ដែល​ជានិច្ចកាល​តែង​ធ្វើ​ឱ្យ​បេះដូង​នាង​ទន់ជ្រាយ​ ព្រោះ​តែ​ការ​ស្រលាញ់​ដែល​នាង​មាន​លើ​បុរស​ម្នាក់​នេះ​គ្មាន​ថ្ងៃ​អាច​រលប់​បាត់​ទៅ​ដោយ​ងាយ​នោះ​ដែរ។

បុរស​ម្នាក់​ដែល​រាល់​ពេល​នាង​មាន​ការ​លំបាក​តែងតែ​បង្ហាញ​ខ្លួន​ គាំទ្រ​ ការពារ និង​ បង្ហាត់បង្ហាញ​នាង​ជានិច្ច​ រហូត​ដល់​នាង​ក្លាយ​មក​ជា​មនុស្ស​ផ្សេង​ដែល​សូម្បី​តែ​ខ្លួន​ឯង​ ក៏​មិន​ដែល​ហ៊ាន​ស្រមៃ​ដល់​ នាង​ស្មាន​ថា​ថ្ងៃ​នេះ​ដែល​នាង​បាន​ជួប​រឿង​ហេតុ​ដ៏​កញ្ជ្រោល​បោកបក់​ គេ​មិន​ដឹង​មិន​លឺ​ ហើយ​នៅ​តែ​ជាប់​រវល់​​ស្រើបស្រាល​នឹង​ពពួក​មនុស្ស​ឋានៈ​ខ្ពស់​ជា​ភ្ញៀវ​កិត្តិយស​នៅ​ខាង​មុខ​ឆាក​ ដឹង​អី​គ្រប់​យ៉ាង​នៅ​ក្រោម​ក្រសែ​ភ្នែក​គេ​ទាំង​អស់។

នាង​ងើប​មុខ​សួរ៖

«​ហេតុ​អី​បង​ឯង​ជឿ​ថា​ ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន?»

ដេត ភូមិន្ទ ​ញញឹម​បង្ហាញ​ភាព​ស្រស់​សង្ហា​របស់​នាយ​៖

«ព្រោះ​គ្រប់​យ៉ាង​លើ​លោក​នេះ គឺ​សុទ្ធ​តែ​អាច​ដោះស្រាយ​បាន!»

គេ​នៅ​តែ​ជា​មនុស្ស​សុទិដ្ឋិ​ដែល​មើល​ទៅ​គួរ​ឱ្យ​ទាក់​ចិត្ត​ ហើយ​ប្រហែល​គេ​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ចម្លែក​នេះ​ទេ​ដឹង​ បាន​ជា​គេ​មក​ស្រលាញ់​នាង?។ ស្រី​តូច​ធ្វើ​ភ្នែក​ម៉ក់ៗ​សម្លឹង​មុខ​គេ​ទាំង​ចិត្ត​នាង​មិន​ចង់​មើល​គេ​យូរ​យ៉ាង​នេះ​ឡើយ តែ​នាង​នៅ​តែ​មិន​អាច​ដាច់​ចិត្ត​ដក​ភ្នែក​ចេញ​វិញ។ បុរស​យល់​ពី​ចិត្ត​ស្នេហ៍​របស់​នារី​នេះ​ ដូច្នេះ​នាយ​ដើរ​មក​កាន់តែ​ជិត​ ហើយ​និយាយ​ខ្សឹបៗ​៖

«យប់​នេះ​ចេញ​ពី​កម្មវិធី​ បង​អ្នក​ជូន​ទៅ​ផ្ទះ!​»

នាង​និយាយ​តប​៖

«និយាយ​គ្នា​រួច​ហើយ​មែន​ទេ​ថា ​មិន​ជួប​គ្នា​មួយ​ខែ?»

«បង​ដាច់​ខ្យល់​ស្លាប់​មិន​ខាន!»

ដេត ភូមិន្ទ​មើល​ទៅ​នៅ​តែ​ជា​មនុស្ស​ដែល​មិន​ខ្វល់​ពី​បរិយាកាស​ ទោះ​ក្នុង​កាលៈទេសៈ​បែប​ណា​ នាយ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង ព្រោះ​គេ​យល់​ថា​ស្រី​ស្រទន់​ម្នាក់​នេះ​ក៏​តែង​តែ​នឹក​ដល់​គេ​ គ្រាន់តែ​នាង​ធ្វើ​បាប​ខ្លួន​ឯង។

នៅ​ទី​បំផុត​ទៅ ​កម្មវិធី​រតន​អលង្ការ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ។ ខុស​ប្លែក​ពី​ក្រុម​អ្នក​រៀបចំ​ដែល​នៅ​ខាង​ក្រោយ​ តួឯក​ឆោមគន់​ទាំង​១០​ត្រូវ​បាន​រៀបចំ​ឱ្យ​ចុះ​ពី​លើ​ឆាក​ទៅ​កាន់​ផ្នែក​ខាង​មុខ​ដែល​ភ្ញៀវ​កិត្តិយស​កុះករ​រង់ចាំ​ថត​រូប​ជាមួយ​ពួក​គេ។

កេសី​ត្រូវ​បាន​ចោមរោម​ដោយ​អ្នក​សារព័ត៌មាន​នានា​ដោយសារ​តែ​មុខងារ​ថ្មី​របស់​នាង​នៅ​លើ​ឆាក​ដ៏​ធំ​នេះ។ ចប់​ការ​ជជែក​ជាមួយ​អ្នក​សួរនាំ​ទាំង​នោះ​ នាង​បែរ​មក​រក​បេក្ខភាព​ផ្សេងៗ​ទៀត​ ក៏​ប្រទះ​ឃើញ​អ្នក​ប្រុស​ធំ ​វង្ស សង្វារ​ ដើរ​សំដៅ​មក​ក្បែរ។

«ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ កេសី!»

ពិធី​ការិនី​ថ្មី​មិន​បាន​រំភើប​អ្វី​ឱ្យ​ស្មើ​ទៅ​នឹង​កាល​ដែល​បុរស​ម្នាក់​នេះ​​ស្គាល់​​​ឈ្មោះ​នាង ហើយ​ហៅ​បាន​ស្និទ្ធស្នាល​យ៉ាង​នេះ​នោះ​ឡើយ។ នាង​ឱន​​កាយ​សំពះ​បុរស​អ្នក​មាន​ឋានៈ​ជាមួយ​វាចា​តប៖

«អរគុណ​បង ​វង្ស សង្វារ​ ខ្លាំង​ណាស់! ចង់​ប្រាប់​ដែរ​ថា ខ្ញុំ​ក៏​ចូល​ចិត្ត​ពេល​បង ​វង្ស សង្វារ ​លេង​ភ្លេង​គឺ​អស្ចារ្យ​មែន​ទែន!»

«អ៊ីចឹង​មនុស្ស​ល្បី​យើង​ពីរ​នាក់​នេះ​ថត​រូប​ជាមួយ​គ្នា​តែ​ម្ដង​ទៅ​! យើង​ជា ​Fan ​របស់​បង ហើយ​បង​ក៏​ជា ​Fan ​របស់​យើង! សរុប​ទៅ ​យើង​ម្នាក់​ៗ​មាន ​Fan​ ម្នាក់​មួយ​ដូច​គ្នា!»

នាយ​ជជែក​លេង​បណ្ដើរ ​ញញឹម​បណ្ដើរ ធ្វើ​ឱ្យ​ក្រុម​អ្នក​ប្រមាញ់​រូបថត​បាន​ចុច​រូប​ស្រី​ស្រស់​ប្រុស​ស្អាត​យ៉ាង​សប្បាយ​ដៃ​ មិន​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ឡើយ​ថា​ ជោគជ័យ​ក្នុង​រាត្រី​នេះ​របស់​បេក្ខភាព​របស់​តួឯក​ឆោមគន់​ដែល​ត្រូវ​បាន​គេ​ស្គាល់​តែ​មួយ​ប៉ប្រិច​ភ្នែក​ ដោយសារ​ការ​លើក​ស្ទួយ​របស់​ស្រទន់​ បាន​ធ្វើ​ឱ្យ​សមាជិក​តួឯក​ឆោមគន់​ដទៃ​ទៀត​ កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ពិសេស ​ពៅ ពណ្ណរី​ ដែល​មិន​អាច​ទទួល​យក​ទិដ្ឋភាព​ស្និទ្ធស្នាល​នៃ​អ្នក​ប្រុស​ធំ​ផ្ទះ​វត្ថុបុរាណ​ជាមួយ​នឹង​កេសី​បាន​ដាច់​ខាត។

យប់​នោះ…

ស្នូរ​ឡាន​ចត​នៅ​មុខ​ផ្ទះ​ បង​ស្រី​ធំ​រលះរលាំង​ចេញ​មក​បើក​ទ្វារ​…

«លោក​ភូមិន្ទ​មែន?»

ស្រទន់​ញញឹម​ជំនួស​ចម្លើយ។ ​ពី​ក្រោយ​ខ្នង​នាង ដេត​ ភូមិន្ទ​ ចេញ​ឡាន​ទៅ​ នាង​ដោះ​ស្បែក​ជើង​យ៉ាង​ហត់​នឿយ​ ហើយ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ។ បងស្រី​ធំ​តាម​មក​ពី​ក្រោយ​ ហើយ​និយាយ​សរសើរ៖

«កម្មវិធី​ល្អ​ដល់​ហើយ! អ្នក​ណា​ក៏​គេ​សរសើរ!»

ស្រទន់​ញញឹម​សប្បាយ​ចិត្ត​ ហើយ​សួរ​នាំ​វិញ​៖

«ពណ្ណរី​មក​ដល់​ហើយ​នៅ​បង?»

នារី​ជា​បង​ប្ដូរ​ទឹក​មុខ​ទៅ​ជា​ស្រពោន​ ហើយ​ខ្សឹបខ្សៀវ​ដាក់​ប្អូន៖

«ម៉េច​ក៏​ពៅ​ដូច​ជា​មិន​សប្បាយ​ចិត្ត? មក​ពី​ឯង​យក​ក្មេង​ស្រី​នោះ​ឡើង​ធ្វើ​ពិធីករ​ទេ​ដឹង? អ៊ើ​! បើ​ត្រូវ​ការ​ណាស់ ​ម៉េច​ក៏​មិន​យក​ប្អូន​ស្រី​ខ្លួន​ឯង​តែ​ម្ដង​ទៅ?»

ស្រទន់​មិន​តប ​បាន​ត្រឹម​សម្លឹង​បង​ស្រី​ភ្លឹះៗ​ ហើយ​ដក​ដង្ហើម​ធំ រួច​ទើប​បំបែរ​ទិស​ទៅ​សំដៅ​ទៅ​រក​បន្ទប់​ប្អូន​ស្រី​ពៅ។ នាង​គោះ​ទ្វារ​ ហើយ​ទើប​រុញ​ចូល…

សំឡេង​ពណ្ណរី​លាន់​មក​ទាំង​ដែល​នាង​មិន​ទាន់​បាន​ថា​អ្វី​មួយ​ម៉ាត់​៖

«បើ​បង​ពេជ្រ​ឯង​ជា​បង​ខ្ញុំ​ គួរ​តែ​បង​ឯង​ហ្នឹង​យក​ខ្ញុំ! មិនមែន​នាង​កេសី​ទេ!»

ពណ្ណរី​កំពុង​តែ​អង្គុយ​ជ្រងក់​នៅ​លើ​ពូក ទុក​ឱ្យ​មេ​ក្រុម​ស្រទន់​មន្ត​ស្នេហ៍​ដក​ដង្ហើម​ធំ​ មុន​ពេល​និយាយ​ពន្យល់​៖

«មនុស្ស​មាន​ទេពកោសល្យ​ខុស​គ្នា​! អ្វី​ដែល​យើង​មិន​ពូកែ​ យើង​ចង់​ធ្វើ​ធ្វើ​អី?»

«នាង​កេសី​នោះ​ពូកែ​ជាង​ខ្ញុំ​ប៉ុណ្ណា​ទៅ​? អ្នក​ណា​ក៏​និយាយ​គ្រប់​គ្នា​ ថា​ខ្ញុំ​នេះ​នឹង​ជាប់​ជា​តួ​ឯក​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ!​ ចំណែក​ពេល​នេះ​ បង​ឯង​ធ្វើ​ឱ្យ​គ្រប់​គ្នា​ផ្ដោត​អារម្មណ៍​មក​លើ​វា!​ ស្អែក​កាសែត​ណា​ក៏​ចុះ​អំពី​រូប​វា!​ បង​ឯង​ចេះ​គិត​អត់​​ថា​ ទាំង​អស់​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​ចុង​ក្រោយ​របស់​តួ​ឯក​ឆោមគន់?»

នារី​ជា​បង​នៅ​ស្ងៀម​ ពុំ​មាន​អ្វី​តបត​​ ព្រោះ​ហួស​ចិត្ត​ដែល​ប្អូន​ស្រី​គិត​វែង​ឆ្ងាយ​ដល់​ម្ល៉ឹង។

សំឡេង​ពណ្ណរី​បន្លឺ​មក​បន្ថែម៖​

«មិន​ត្រឹមតែ​ប៉ុណ្ណឹង​ វា​នោះ​ទៅ​ញ៉ិកញ៉ក់​ដាក់​លោក ​វង្ស សង្វារ ​ទៀត​រហូត​ដល់​បាន​ថត​រូប​ជាមួយ​គាត់!​​ ខ្ញុំ​គួរ​អរគុណ​បង​ឯង​អត់​ ដែល​បង​ឯង​បង្កើត​ឆ្អឹង​ទទឹង​ក​ខ្ញុំ​គ្រប់​កន្លែង​ដូច្នេះ?»

សម្ដី​របស់​ប្អូន​ស្រី​ពៅ​ដែល​ពេញ​ដោយ​ភាព​អាត្មានិយម​ ចង្អៀតចង្អល់​ និង​គ្មាន​ការ​គោរព​ថា​អ្នក​ណា​ជា​បង​ អ្នក​ណា​ជា​ប្អូន​ ធ្វើ​ឱ្យ​ស្រទន់​កាន់តែ​អស់​ចិត្ត​។ នាង​ក្រោក​ចេញ​មិន​និយាយ​ស្ដី​ ហើយ​ទៅ​កាន់​បន្ទប់​ខ្លួន​ឯង។​ ទោះ​យ៉ាង​ណា ​សំឡេង​យំ​របស់​ពណ្ណរី​ដែល​មាន​ចេតនា​ចង់​ឱ្យ​លាន់​ឮ​មក​ដល់​បន្ទប់​នាង​ ធ្វើ​ឱ្យ​ស្រទន់​មិន​អាច​ធ្មេច​ភ្នែក​បំភ្លេច​ទុក្ខ​សោក​នេះ​បាន​ឡើយ។

នាង​ក្រោក​មក​ឆាត​ទៅ​កាន់​មនុស្ស​យល់​ចិត្ត​ទាំង​ពីរ​របស់​នាង គឺ​អេមី​ និង​ភីរៈ។​ ចុង​ក្រោយ ​អេមី​ឆ្លើយ​មក​មុន​៖

«សប្បាយ​ចិត្ត​ណាស់​ដែល​កណ្ដាល​អធ្រាត្រ​មាន​គេ​មក​ Add​ យើង​ឱ្យ​ឆាត​ក្នុង​ Group​ ជាមួយ​ប្រុស​ស្អាត! ច្បាស់​ជា​យល់សប្ដិ​ល្អ​ហើយ​យប់​នេះ​! ចំណែក​​​ពណ្ណរី​ យើង​ប្រាប់​ឯង​តាម​ត្រង់​ បើ​ជា​យើង​ក៏​យើង​រើស​យក​ប្អូន​ខ្លួន​ឯង​ដែរ!​ លើក​នេះ​ពណ្ណរី​ខឹង​ឯង​ត្រូវ​ហើយ!​ នៅ​ភ្នំពេញ​នេះ​ណា​ មិន​បាច់​ត្រង់​ពេក​ទេ​ មុន​នឹង​ជួយ​គេ​ ត្រូវ​ជួយ​បងប្អូន​ខ្លួន​ឯង​សិន!​ អា​នេះ​ជា​ទស្សនៈ​របស់​យើង​ទេ! មក​ពី​ឯង​យល់​ថា​យើង​ជា​មិត្ត​យល់​ចិត្ត បាន​ជា​យើង​ឱ្យ​ចម្លើយ​ត្រង់​ៗ​ទៅ​វិញ​! បាន​ហើយ​ យើង​រវល់​ខ្លាំង​ណាស់! ជិត​ប្រឡង​ម៉ូដ​សូត្រ​ហើយ យើង​ត្រូវ​ការ​សម្រិតសម្រាំង​ ឱ្យ​របស់​យើង​ចេញ​ទៅ​ល្អ​បំផុត!​ មាន​តែ​មួយ​គ្មាន​ពីរ!»

«ចុះ​ឯង​ភីរៈ?»

ស្រទន់​សួរ​ទាំង​អស់​កម្លាំង។ នាង​ដឹង​ថា​ភីរៈ​មាន​ចិត្ត​ស្នេហា​ចំពោះ​ពណ្ណរី​ ហើយ​នាង​ក៏​ដឹង​ដែរ​ថា គេ​នឹង​ឆ្លើយ​យ៉ាង​ដូច​ម្ដេច។ ដូច​ជា​ការ​ស្មាន​របស់​នាង​មែន…

«ចាំ​ខ្ញុំ​ទៅ​និយាយ​នឹង​ពណ្ណរី​ឱ្យ! គេង​ទៅ!»

មិន​ទាន់​បញ្ចប់​បាន​មួយ​ដង្ហើម​បាន​ស្រួលបួល​ផង ស្រាប់តែ​អេមី​ខល​មក៖

«យើង​សួរ​ឯង​ នាង​ស្រទន់! ឯង​នៅ​មាន​អារម្មណ៍​ចង់​ធ្វើ​មេ​អណ្ដើក​ឱ្យ​យើង​ទៀត​ឬ បាន​ជា​ដាក់​យើង​ឱ្យ​ឆាត​ជាមួយ​ប្រុស​ស្អាត?»

«មិនមែន​ទេ! មក​តែ​ពី​ពីរ​នាក់​ឯង​​សុទ្ធ​តែ​ជា​មិត្ត​យល់​ចិត្ត​របស់​យើង!»

អេមី​ប្រកែក​តប​វិញ​ភ្លាម៖

«ចុះ​ ដេត​ ភូមិន្ទ​ មិន​មែន​មនុស្ស​យល់​ចិត្ត​ឯង​ទេ?»

នាង​នៅ​ទ្រឹង​បន្តិច​ទើប​ឆ្លើយ៖

«ឯង​គិត​ថា​យើង​អាច​យក​រឿង​មិន​ល្អ​ក្នុង​ផ្ទះ​ទៅ​ប្រាប់​គាត់​អ៊ីចឹង?»

អេមី​នៅ​ស្ងៀម​បន្តិច ​ក៏​ឆ្លើយ​តប​វិញ​ថា៖

«អូខេ អូខេ! ស្រេច​តែ​ឯង​ទេ!​ ណ្ហើយ​ទៅ​ដេក​ទៅ!​ កុំ​គិត​អី​ច្រើន!​ យើង​ខ្លាច​បំផុត​ហើយ​ អា​រឿង​ខូច​សម្រស់!»

នាង​ប្រះ​គេង​ទៅ​វិញ​ ចំ​ពេល​ដែល​សំឡេង​ខ្សឹបខ្សៀវ​មួយ​លាន់​ឡើង។ ទោះបី​អ្នក​និយាយ​នោះ​ខំ​ប្រឹង​ថា​និយាយ​មិន​ឱ្យ​គេ​ឮ​ ប៉ុន្តែ​វា​នៅ​តែ​រត់​រសឹប​មក​ដល់​ត្រចៀក​នាង។ វា​គឺ​ជា​សំឡេង​បង​ស្រី​ធំ​របស់​នាង​កំពុង​និយាយ​ទូរសព្ទ​ជាមួយ​អ្នក​ណា​ម្នាក់​ដែល​នាង​សង្ស័យ​ថា​ជា​ប៊ី​ ហើយ​ប្រធាន​បទ​គ្មាន​អ្វី​ក្រៅ​ពី​បញ្ហា​ប្រាក់កាក់​នោះ​ឡើយ។

«ត្រូវ​ហើយ! មួយ​រយៈ​មក​នេះ​ រវល់​ពេក​ ពិបាក​ចិត្ត​ពេក! យើង​ភ្លេច​ប្អូន​ប្រុស​ឯង​ឱ្យ​ឈឹង​ទៅ​ស្រី​ពេជ្រ! ជីវិត​នៅ​ក្រៅ​ផ្ទះ​របស់​គេ​ ប្រហែល​ជា​មិន​បាន​ងាយ​ស្រួល​ដូច​ដែល​គេ​គិត​នោះ​ទេ​! ស្អែក​នេះ​យើង​ត្រូវ​ទៅ​មើល​គេ​សិន!»

ស្អែក​ឡើង​កាលណា ​ស្រទន់​មាន​វត្តមាន​នៅ​ម្ដុំ​ផ្ទះ​ជួល​របស់​ប៊ី​ ហើយ​នាង​គោះ​ទ្វារ​ផ្ទះ​គេ​ដោយ​មិន​មាន​ការ​រួញរា។ ស្នូរ​គន្លឹះ​ទ្វារ​ត្រូវ​បាន​ដក​របើក។ ប៊ី​បង្ហាញ​មុខ​ដែល​ស៊ើងមើង​បាត់​បង់​អស់​រូប​សម្រស់​ ព្រោះ​ភាព​ស្មុគស្មាញ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​មុខ។ គេ​ហាក់​ភ្ញាក់​ផ្អើល​ដែល​ឃើញ​នាង​មក​ដល់​ទាំង​ព្រលឹម​ តែ​គេ​ក៏​ហាក់​សប្បាយ​ចិត្ត​ ព្រោះ​ទាយ​ដឹង​ថា​នាង​នឹង​មាន​ប្រាក់​មក​ជាមួយ​ ពិសេស​ភ្នែក​គេ​ក្រឡេក​ទៅ​មើល​ដៃ​ស្រទន់​ដែល​កំពុង​យួរ​នូវ​អាហារ​ពេល​ព្រឹក​មួយ​ចំនួន​ផង។

គេ​ប្រញាប់ប្រញាល់​លូក​ដៃ​ទទួល ហើយ​យួរ​យក​ទៅ​ក្នុង​ផ្ទះ​ទាំង​មិន​មាន​មាត់​ក​អ្វី​ ទុក​ឱ្យ​នារី​ជា​បង​ដើរ​ចូល​តាម​តត្រុក​ពី​ក្រោយ។

«ម្នាក់​នោះ​មិន​នៅ​ទេ​អ្ហេ?»

«អត់​ទេ!»

ប៊ី​ឆ្លើយ​ទាំង​ខ្ជិល​និយាយ​ស្ដី តែ​ដៃ​រៀបចំ​ស្រាយ​កញ្ចប់​អាហារ​ពេល​ព្រឹក ​ទំនង​ដូច​ជា​ប្រញាប់​បរិភោគ​  ដូច្នេះ​ហើយ​ នារី​ជា​បង​ក៏​បាន​ថា​ឱ្យ៖

«ដុស​ធ្មេញ ​លុប​លាង​មុខ​មាត់​សិន​ទៅ!»

ប៊ី​មិន​មាត់​មិន​ក ​ហើយ​អង្គុយ​ចុះ​ចាប់ផ្ដើម​បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់​ពិសា​ ធ្វើ​ឱ្យ​នារី​ជា​បង​សម្លឹង​ស្ថានភាព​រស់នៅ​របស់​គេ​​ទាំង​ពិបាក​ក្ដុកក្ដួល​ក្នុង​ចិត្ត។

«បង​មក​នាំ​ឯង​ទៅ​នៅ​ផ្ទះ​វិញ!»

«បើ​បង​ឯង​ចង់​ជួយ​ខ្ញុំ​ បង​ឯង​នឹង​សង្សារ​បង​ឯង ​ដេត ភូមិន្ទ​ ឱ្យ​បង​រិទ្ធិ​បាន​ចូល​ធ្វើ​ការ​នៅ​ DM​ ផង!​»

ស្រទន់​និយាយ​តប​វិញ​ភ្លាម​ទាំង​មុខ​ស្មើ​៖

«គេ​នោះ​មិន​មាន​សមត្ថភាព​រក​ការងារ​បាន​ខ្លួន​ឯង​ទេ​ឬ?»

ប៊ី​ទំពា​អាហារ​បណ្ដើរ ​និយាយ​បណ្ដើរ​៖

«បង​ឯង​ដឹង​ស្រាប់​ហើយ​ សិល្បៈ​វា​មិនមែន​ស្រួល​ មិន​មែន​យើង​ស្អាត​ហើយ​តែងតែ​ល្បី​នោះ​ទេ! ត្រូវ​ការ​មាន​ខ្នង​មាន​អី​ច្រើន!​ ដេត ភូមិន្ទ​ សង្សារ​បង​ឯង​ជា​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​សង្គម​សិល្បៈ!​ ក្រុមហ៊ុន​កម្សាន្ត​ជា​ច្រើន​សុទ្ធ​តែ​យល់​មុខ​គាត់​ សូម្បី​បង​ឯង​ជា​សង្សារ​គាត់​ ក៏​មាន​អំណាច​មិន​ធម្មតា​ដែរ!​ យប់​មិញ ​បើ​ខ្ញុំ​ដឹង​ថា​ បង​ឯង​អាច​ដូរ​ពិធី​ករ​ស្រី​បាន​ ខ្ញុំ​ទៅ​រក​បង​ឯង​តាំង​តែ​ពី​យូរ!​ សុំ​ឱ្យ​បង​ឯង​ជួយ​ឱ្យ​បង​រិទ្ធិ​បាន​ឡើង​ធ្វើ​ជា​ពិធីករ​ប្រុស​ល្បី​នឹង​គេ​បាត់​ទៅ​ហើយ!»

ស្រទន់​ដក​ដង្ហើម​វែង​ទាំង​ក្រឡេក​មើល​ជុំវិញ​ខ្លួន​ នាង​ឃើញ​រូបភាព​អាសអាភាស​ដែល​ភាគ​ច្រើន​ក្នុង​អត្ថន័យ​បុរស​ស្រលាញ់​បុរស​ តុបតែង​ពាសពេញ​ទី​នេះ​ នាង​ឈ្ងោក​មុខ​កាត់​ចិត្ត​ឈប់​ខ្វល់​ ហើយ​ដក​យក​ប្រាក់កាក់​មួយ​ចំនួន​តូច​មក​ទុក​លើ​តុ​ឱ្យ​គេ​ ទាំង​និយាយ​ផង​៖

«កុំ​សង្ឃឹម​អា​រឿង​ទៅ​ពឹង​គេ​ ហើយ​ក៏​កុំ​សង្ឃឹម​អា​រឿង​ល្បី​ឈ្មោះ​ដោយ​គ្មាន​សមត្ថភាព​! នេះ​បើ​ឯង​មិន​ចង់​ឱ្យ​គ្រួសារ​ ដេត ភូមិន្ទ​ មើល​ងាយ​គ្រួសារ​យើង!»

ប៊ី​លូក​ដៃ​យក​លុយ​មក​រាប់​ ហើយ​និយាយ​ស្ទើរ​លេង​បន្លំ​មែន៖

«យូរ​ៗមក​លេង​ប្អូន​ម្ដង​ ឱ្យ​លុយ​ប៉ុណ្ណឹង?»

«ព្រោះ​បង​មិន​ចង់​ឱ្យ​ឯង​នៅ​ទី​នេះ​ទៀត​! មិន​ចង់​ឯង​បន្ត​រស់នៅ​ជាមួយ​មនុស្ស​មិន​ល្អ!»

ប៊ី​ឈប់​ញ៉ាំ​អាហារ​ ហើយ​ចាប់ផ្ដើម​ក្រេប​ទឹក​យក​កម្លាំង​មក​តវ៉ា៖

«ឱ្យ​តែ​មនុស្ស​គ្មាន​លុយ​ បង​ឯង​យល់​ថា​គេ​មិន​ល្អ​ទាំង​អស់​ហ្នឹង?»

ស្រទន់​ធ្វើ​មុខ​ស្មើ ​ហើយ​និយាយ​តប៖

«ម្នាក់​ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​ឯង​ធ្លាក់​មក​ដល់​ដំណាក់​កាល​នេះ ឱ្យ​ឯង​ចោល​ការងារ​ ចោល​ផ្ទះ​សម្បែង ជំពាក់​លុយ​គេ​គ្រប់​ទិស​គ្រប់​ទី សឹង​តែ​គេច​មុខ​រក​ផ្លូវ​វៀង​មិន​ចង់​ឃើញ មនុស្ស​បែប​នេះ​ល្អ​ឬ​អាក្រក់ ​ឯង​ដឹង​ជាង​បង​ទៅ​ទៀត!»

នាង​បែរ​មុខ​មក​វិញ ឃើញ​ប៊ី​គេច​មុខ​ចេញ​ ព្រោះ​នាង​និយាយ​ត្រូវៗ​ពេក​ ដូច្នេះ​ហើយ​ បង​ស្រី​ក៏​បង្អន់​សំឡេង ​និយាយ​ស្រួល​ស្ដាប់​ជាង​មុន ​ក្នុង​ចេតនា​លួងលោម​គេ៖

«ជឿ​បង​ទៅ​ប៊ី! ត្រលប់​ទៅ​ផ្ទះ​វិញ!»

ប៊ី​តប​មក​វិញ​ទាំង​មុខ​ស្រពោន​៖

«ខ្ញុំ​មិន​អាច​រស់​នៅ​ដោយ​គ្មាន​គេ​បាន​ទេ!»

នារី​ជា​បង​ស្រឡាំងកាំង​ហួស​ចិត្ត ពេល​ដែល​ឮ​វាចា​ត្រង់​ៗ​បែប​នេះ។ ករណី​បុរស​ស្រលាញ់​បុរស​នៅ​តែ​ជា​រឿង​ដ៏​ថ្មី​ដែល​ពិបាក​ឱ្យ​នាង​ទទួល​យក​បាន​ស្រាប់​ទៅ​ហើយ ចុះ​ទម្រាំ​មក​ឮ​សម្ដី​ប្ដូរផ្ដាច់​ស្លាប់​រស់​បែប​នេះ​ទៀត ឱ្យ​នាង​គិត​យ៉ាង​ណា? គឺ​មាន​តែ​គេចវេះ​ចាកចេញ​ មិន​ចង់​ឮ ​មិន​ចង់​គិត​ពិចារណា​ ដើម្បី​ឱ្យ​បាន​ផុត​ទុក្ខ​សៅហ្មង​មួយ​គ្រា​សិន។

ដឹង​អី​នាង​ចេញ​ផុត​ ពេល​ដែល​ប៊ី​កំពុង​បន្ត​លេប​អាហារ​ទាំង​ស្រពាប់ស្រពោន​ ស្រាប់តែ​លេច​ចេញ​រូបរាង​ខឹង​ក្រេវក្រោធ​របស់​នាយ​រិទ្ធិ​សង្សារ​បណ្ដូល​ចិត្ត​បង្ហាញ​ខ្លួន​នៅ​ឯ​មាត់​ទ្វារ។ គេ​នោះ​ដើរ​ចូល​មក​ទើងមើង​ ហើយ​វាចា​បង្ហាញ​ក្ដី​ពិរោធ៖

«បង​ស្រី​ឯង​អាង​អី​មក​ដៀល​យើង​វិញ?​​ ស្រី​នោះ​អស្ចារ្យ​ប៉ុណ្ណា​ទៅ? គង់​តែ​មាន​ថ្ងៃ​ភ្លឺ​ភ្នែក​ទេ​អ្ហា!»

ប៊ី​នៅ​ធ្វើ​មុខ​ជ្រប់​មិន​ហ៊ាន​ហា​មាត់​តវ៉ា​ថា​យ៉ាង​ណា​ ទោះបី​សង្សារ​ឈាន​មក​ទាត់​បំប៉ើង​ប្រអប់​អាហារ​ពេល​ព្រឹក​ខ្ចាត់ខ្ចាយ​ទៅ​តាម​កំហឹង​ចិត្ត​គេ​នោះ​ហើយ​ក៏​ដោយ។

មានភាគបន្ត

រឿង៖ ស្រទន់មន្តស្នេហ៍ ភាគ២៧
នាង​ដណ្តឹង​សួរ​ខ្លួន​ឯង​ទំាង​នឹក​ឃើញ​ឡើង​វិញ​ដល់​សម្តី​សំដៅ​ចរិត​ចិត្តថ្លើម​ទំាង​ពួង​ដែល​មនោរា​ធ្លាប់​បាន​បញ្ចេញ​មក​កាល​ពី​ពេល​នៅ​រាប់អាន​គ្នា ចុងក្រោយ​បង្អស់ ​គេ​បាន​ក្លាយ​ជា​មនុស្ស​ផ្សេង​។ «ប្រសិន​បើ​ជា​អ្នក​មាន​រោគ​ចិត្ត ហើយ​ឆ្លាត​ឆ្លំ​ម្ល៉ឹង​ៗ​ទៀត ម៉្លេះ​សម​បង​ប្រុស​គេ​នេះ​ដែល​ងប់​ស្រលាញ់​គេ អាណិត​គេ​នេះ​​នឹង​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃ​ណា​មួយ?»

នាង​គិត​ហើយ​រេភ្នែក​សម្លឹង​ប្រុស​ស្នេហ៍​ដែល​មាន​សេចក្តី​ស្នេហា​កាន់​តែ​​ធំ​​​ឡើង​ៗ រាល់​ពេល​នាង​នៅ​ជិត ​និង​រាល់ពេល​ណា​ដែល​​នាង​កាន់​តែ​ស្វែងយល់​ស្គាល់​ច្បាស់​ពី​ចរិត​លក្ខណៈ​ដ៏​ល្អ​សប្បុរស​នៅ​លាក់​កំបាំង​ពី​ក្រោម​ភាព​ស្ងាត់​ស្ងៀម​របស់​នាយ​។

បុរស​នេះ​មាន​មន្ត​ស្នេហ៍​ជា​សម្ងាត់​ថ្នាក់​នេះ​ទេ​ដឹង បាន​ជា​ប្អូនស្រី​របស់​គេ​បាន​លង់​ស្រលាញ់​គេ​ហើយ​បង្ក​បង្កើត​ឡើង​នូវ​រឿង​អាស្រូវ​ច្រើន​របៀប​នេះ? ក៏​មិន​សម​ថា គេ​ម្នាក់​នេះ​ឆ្លាត​វាងវៃ​ជាង​បងប្រុស​ដែល​រស់​នៅ​ជិត​នាង​ដល់​ម្ល៉ឹង ​គង់​តែ​នាង​អាច​លាក់កំបាំង​បាន​ពី​ភាព​ទុរយស​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព។

​ពេល​ដៃ​នាយ​លូក​មក​ចាប់​កាន់​ម្រាម​នាង​ទំាង​៥​ថ្នមៗ កុល​នារី​ក៏បាន​ឱកាស​ពោល​សួរ៖

«តូច មនោរា ធ្លាប់​មាន​ស្នេហា​មាន​មិត្ត​ប្រុស​អី​ដែរ​ទេ?!»

គេ​សើច ​ហើយ​ងាក​មក​ញញឹម​ដាក់​កែវ​ភ្នែក​ងឿងឆ្ងល់​របស់​នាង៖

«គេ​ដូច​មេត្រី​របស់​បង​អ៊ីចឹង! មិន​ចង់​បាន​ប្តី មិន​យក​ភ្នែក​មើល​ប្រុស​ណា​ទាំងអស់​! រៀន​មិន​ទាន់​ចប់​មហាវិទ្យាល័យ​ក៏​សុំ​ប៉ា​ម៉ាក់​នៅ​ផ្ទះ​ ហើយ​រ៉ាប់រង​ការងារ​ផ្ទះ​ផង​ទំាង​ពួង ដូចជា​មនុស្ស​ស្រី​គ្រប់​លក្ខ ​អ្វី​ក៏​គេ​ធ្វើ​បាន​ដូច​ជា​អ្នក​ជំនាញ​ដែរ! គេ​មិន​ដែល​មាន​មិត្តភ័ក្ដិ​ដើរ​លេង​ហូរហែ​ទេ រហូត​ដល់​ពេល​គេ​មាន​មេត្រី​ជា​មិត្ត​ គ្រប់គ្នា​មាន​អារម្មណ៍​​ថា​ប្លែក ​ហើយ​សប្បាយ​ចិត្ត​ណាស់! តែ​តូច​ក៏​ប្រាប់​ពួក​យើង​ថា​ទាល់​តែ​មនុស្ស​ស្រី​ល្អ​ៗ​ដូច​មេត្រី ​ទើប​សម​មក​ជា​មិត្តភ័ក្តិ​របស់​គេ​!»

នាង​នៅ​ស្ងាត់​ស្ងៀម​ទំាង​សៅហ្មង​ ហើយ​ខំ​ប្រឹង​ទប់។ នាង​ដឹង​ច្បាស់​ណាស់​ថា ​ស្រី​ម្នាក់​នោះ​មក​រក​នាង ​នៅ​​ជិតដិត​នឹង​នាង ​​ក៏​ព្រោះ​តែ​ជំរុញ​ឱ្យ​នាង​បាន ដេត ភូមិន្ទ ​ហើយ​ចាក​ចេញ​ពី​ការ​ជំពាក់​ពាក្យ​សម្តី​រវាង​ឪពុក​ម្តាយ​សង្វារ ​និង​ឪពុក​នាង​កាល​នៅ​រស់។

នាង​និយាយ​មួយៗ​ទៅ​កាន់​ប្រុស​ស្នេហ៍៖

«បង​សង្វារ​ធ្លាប់​និយាយ​ថា ​លោកប៉ា​របស់​បង​សង្វារ​និង​ប៉ា​សេដ្ឋា​បាន​ភ្ជាប់​ពាក្យ​ពួក​យើង​?!»

«ពិតមែនហើយ! អ្នក​ម៉ាក់​អូន​ក៏​ដឹង​ឮ​! កាល​ណោះ អូន​នៅ​អ៊ីតាលី!»

«ចុះ​មនោរា​បាន​ដឹង​ដែរ?!»

សង្វារ​ញញឹម​ ហើយ​និយាយ​រំឭក​ឡើង​វិញ៖

«កាលណោះ​ រឿង​ល្អ​មាន​ពីរ​រឿង! ​ទី​មួយ​គឺ​រឿង​របស់​យើង ទី​ពីរ​គឺ​រឿង​និស្សិត​ច្បាប់​ម្នាក់​កូន​ថៅកែ​អចលនៈ​ទ្រព្យ​នៅ​សៀមរាប​បាន​ចូល​ស្តី តូច មនោរា!»

«ហើយ​ក្រោយ​មក​យ៉ាង​ម៉េច​?!»

មេត្រី​បែរ​មក​សួរ​ទៀត​ទំាង​អន្ទះសា​​បែប​នេះ​ ធ្វើ​ឱ្យ​បុរស​អស់​សំណើច​លូក​​ដៃ​មក​ជន្ល​បម្រុង​នឹង​​ខោក​ថ្ងាស៖

«ចាប់អារម្មណ៍​ម៉េះ អ្នក​នាង​ធំ?!»

ព្រោះ​តែ​ចិត្ត​ចង់​ដឹង​រឿង​បន្ថែម ​ព្រោះ​តែ​សេចក្តី​សង្ស័យ​ដែល​ធំ​ប៉ុន​មហា​មេឃ នាង​ងរង៉ក់​សួរនាំ​៖

«និយាយ​មក​ភ្លាម វង្ស សង្វារ​!»

«មាន​ម៉េច​​? តូច​បដិសេធ​!»

គេ​ដូរ​ទឹកមុខ ហើយ​ស្រដី​បន្ថែម ពេល​ដែល​នាង​កំពុង​ដាក់​ការ​សង្ស័យ​លើ​នារី​នោះ​កាន់​តែ​ខ្លាំង​ឡើង ។

«ល្អ​ដែរ​ដែល​តូច​មិន​បាន​ព្រម​ កាល​ណោះ​ប៉ា​ម៉ាក់​បង្ខំ​ខ្លាំង ព្រោះ​និស្សិត​នោះ​ល្អ​គ្រប់​បែប​យ៉ាង តែ​មិន​ដឹង​យ៉ាង​ម៉េច តូច​ដូច​ជា​ចេះ​តែ​អគតិ​ថា គ្រប់​គ្នា​ចង់​បាន​នាង​​ព្រោះ​មើល​ឃើញ​ទ្រព្យសម្បត្តិ​ម៉េច​មិន​ដឹង​​! គេ​មិន​ព្រម​ភ្ជាប់​ពាក្យ​ដាច់​ខាត ទោះ​​​នេះ​ជា​អ្នក​ចុង​ក្រោយ​ដែល​ប៉ាម៉ាក់​ដាច់​ខាត​ត្រូវតែ​ឱ្យ​តូច​រៀបការ​​! ទី​បំផុត ​និស្សិត​នោះ​អាយុ​ខ្លី​ពេល​ទៅ​ខេត្ត​ជាមួយ​ប៉ា​ម៉ាក់ ក៏​មាន​បញ្ហា​ព្រោះ​គ្រោះថ្នាក់ !»

មេត្រី​ញាប់ញ័រ​ចិត្ត​។

មនុស្ស​វិកល ហើយ​ល្បិច​ច្រើន​ដូច​មនោរា​អាច​នឹង​នៅ​ពី​ក្រោយ​គ្រោះថ្នាក់​នោះ​បាន នាង​ដឹង​ តែ​នាង​មិន​អាច​នឹង​សូម្បីតែ​និយាយ​វា​ចេញ​​មក​ប្រាប់​ប្រុស​នៅ​ខាង​ឆ្វេង​ដៃ​នេះ​ឡើយ​។

ដួង មេត្រី​បាន​សួរ​នាំ​ទំាង​ញ័រ​ទ្រូង៖

«បាន​ន័យ​ថា ឧប្បត្តិហេតុ​នោះ​ហើយ​ដែល​នាំ​ឱ្យ​​បង​សង្វារ​ក្លាយ​ជា​កំព្រា​ម្តង​ទៀត?!»

គេ​លា​ដៃ​ចេញ​ពី​ម្រាម​នាង ហើយ​មិន​មាត់​មិន​ក​​ ព្រោះ​ស្រពាប់ស្រពោន បន្តិច​ក្រោយ​មក គេ​ក៏​និយាយ​ប្រាប់​បន្ត៖

«ថ្ងៃ​នោះ បង​និង​មនោរា​ក៏​ត្រូវ​ជិះ​ឡាន​តែ​មួយ​នោះ​ដែរ ប៉ុន្តែ​ចៃដន្យ​មនោរា​មិន​ស្រួល​ បាន​ជា​បង​យក​ឡាន​តូច​មួយ​ទៀត​ដឹក​គេ​ទៅ ហើយ​ប៉ាម៉ាក់​យល់​ថា​ គេ​ដូច​ជា​ចង់​គេចវេះ​ផង​ បាន​ជា​លោក​ឱ្យ​បង​ដាច់​ខាត​ត្រូវ​តែ​នៅ​រង់ចាំ​ឱ្យ​គេ​បាន​ស្វាង​បន្តិច ​ហើយ​ដឹក​គេ​ទៅ​តាម​ក្រោយ!»

នាង​សឹង​ថប់​ដង្ហើម ពេល​ដែល​គិត​វែងឆ្ងាយ​ទៅ​ដល់​កល​ល្បិច​របស់ ​តូច ​មនោរា និង​ទឹក​មុខ​ព្រម​ទំាង​ភាព​ប៉ិនប្រសប់​របស់​ស្រី​តូច​នេះ​ កាល​ពី​បង្ហាញ​មុខ​មាត់​ជា​កាឡកណ្ណី​​នៅ​លើ​បន្ទប់​នាង​។

នាង​គ្រវី​ក្បាល​តិច​ៗ​នឹក​អាណោចអាធ័ម​ដល់​ថៅកែ​វត្ថុបុរាណ​ដែល​មាន​ព្រហ្មវិហារ​ធម៌​ប៉ះ​សន្តាន​ក្មេង​កំព្រា​ជួជាតិ។

នាង​សួរ​ដោយ​ល្ហិតល្ហៃ៖

«បើ​បង​សង្វារ​ថា គេ​ចង់​គេចវេះ​ បាន​ន័យ​ថា​ ប៉ាម៉ាក់​បង​បាន​បង្ខំ​គេ​ពេញ​ទំហឹង​លើ​មង្គលការ​ជាមួយ​និស្សិត​ច្បាប់​ម្នាក់​នោះ?!»

សង្វារ​តប​មក​វិញ​ទាំង​ចិត្ត​ទៀង​ត្រង់​ ប្រាកដ​ជា​មិន​ដែល​នឹក​ឃើញ​ទៅ​សង្ស័យ​អ្វី​ចំពោះ​​ប្អូនស្រី​ម្នាក់​នេះ​ឡើយ​​៖​

«ពិបាក​បន្ទោស​លោក​ប៉ា​អ្នក​ម៉ាក់​ណាស់ ព្រោះ​ពេល​នោះ​តូច​មាន​អាការៈ​គួរ​ឱ្យ​បារម្ភ​!»

«យ៉ាង​ម៉េច​ខ្លះ​ទៅ?!»

«គេ​ថា គេ​មិន​រៀបការ!! ថា​​ជាតិ​នេះ​មិន​យក​ប្តី រស់នៅ​ទី​នេះ​ពីរ​នាក់​បង​ប្អូន​ រហូត​ដល់​ចាស់​ស្លាប់ ហើយ​អ្នក​ណា​ក៏​ដោយ​ ឱ្យ​តែ​ចូល​មក​ស្តី​ដណ្តឹង​ តូច​ថា​គេ​ចង់​បាន​ទ្រព្យ​សម្បត្តិ ហើយ​ប្រកាន់​ចិត្ត​ស្អប់​មិន​និយាយ​រក មិន​មើល​មុខ ចុង​ក្រោយ​ ប៉ាម៉ាក់​ក៏​ទ័ល​តម្រិះ ហើយ​លោក​ប្រើ​វិធី​ចាប់​បង្ខំ!»

មេត្រី​ត្រូវ​ត្រជាក់​ដៃ​ល្អូក ចំ​ពេល​រថយន្ត​បោល​ចូល​ទៅ​ដល់​គេហដ្ឋាន​​ធំ​ស្កឹមស្កៃ​នៃ​មិត្ត​ម្នាក់​ដែល​កំពុង​ញ៉ាំង​ឱ្យ​​កើត​ពិភាល់​ព្រឺព្រួច​ចិត្ត​។

មុន​ពេល​បុរស​ចុះ​ពី​លើ​រថយន្ត នាង​ងាក​ទៅ​សួរ​នាយ​ស្រាលៗ៖

«បង​សង្វារ​? ករណី​គ្រោះថ្នាក់​ប៉ាម៉ាក់​បង បង​ដែល​ឱ្យ​ប៉ូលិស​ស៊ើប​ដែរ​ទេ?!»

គេ​មិន​បាន​ឆ្លើយ​អ្វី ព្រោះ​ស្រី​បម្រើ​វ័យ​ចំណាស់​ឈ្មោះ​អន​ដែល​ជា​មនុស្ស​ជំនិត​របស់​អ្នក​នាង​តូច​ផ្ទះ​នេះ​បាន​បង្ហាញ​ខ្លួន ​ហើយ​រត់​ចូល​មក​ដល់។

នាយ​រវៃ​កញ្ចក់​បើក ​ស្ត្រី​នោះ​យំសោក​ខ្សឹកខ្សួល​៖

«អ្នកនាង​តូច​មុន​នេះ​ដង្ហក់​ ដក​ដង្ហើម​គាំង​ម្តងៗ!»

ចិត្ត​សង្វារ​ចាប់ផ្តើម​ច្រាស់ច្រាល់​ នេះ​បើ​មើល​ទៅ​លើ​ដៃ​គេ​ដែល​មួល​សោ​​ឡាន​ពន្លត់​។

នាង​ដឹង​ថា​ គ្មាន​អ្វី​អាច​ហាម​គេ​មិន​ឱ្យ​ចូល​ទៅ​ជិត​ស្រី​មាន​ល្បិច​ម្នាក់​នោះ​បាន​ទេ វិធី​មានតែ​​មួយ​ គឺ​នាង​ត្រូវ​តែ​ទៅ​តាម​មើល​ថា តើ​មនោរា​កំពុង​លេង​ល្បិច​អ្វី​?

«តំាង​ពី​ពេលណា​មក​មីង?!»

អ្នក​ប្រុស​ធំ​សួរ​ផង ​ចុះ​ពី​លើ​រថ​ផង​។

អ្នក​បម្រើ​ត្រហេបត្រហប​តប​វិញ៖

«តាំង​ពីព្រលឹម! ​ពេល​អ្នក​ប្រុស​ចេញ​ផុត​ អ្នក​នាង​ក៏​ធ្វើ​ទុក្ខ!»

មេត្រី​ចុះ​ដល់​ដី​ក៏​ងើប​មុខ​ឡើង ហើយ​​វាក់អ៊ើ​នឹង​កែវភ្នែក​របស់​អ្នក​បម្រើ​ចំណាស់​ដែល​សម្លឹង​មក​នាង​ដោយ​ចម្លែកៗ។

ស្ត្រី​នោះ​ឃើញ​ថា​មេត្រី​ចាប់អារម្មណ៍​ពី​ការ​សម្លឹង​របស់​​ខ្លួន​ ​ទើប​កែ​សម្រួល​ទឹក​មុខ​មក​វិញ ​ហើយ​សំពះ​សួរ​គួរ​សម​។

«លោក​គ្រួ​ពេទ្យ​មក​មើល​រួច​ហើយ! ពេល​​នេះ​អ្នក​នាង​តូច​សំងំ​សម្រាក​ ព្រោះ​ត្រូវ​ថ្នំា!»

គាត់​និយាយ​ដោយ​ឱន​លំទោន​ ហើយ​មិនព្រម​ដើរ​ទៅ​តាម​អ្នក​ប្រុស​ឆ្ពោះ​ទៅ​បន្ទប់​ខាង​លើ​ទេ បែរជា​មក​នៅ​ពី​ក្រោយ​នាង​ទៅវិញ។

ស្ត្រី​អ្នក​បម្រើ​នេះ​មាន​អាការ​ប្លែក​ៗ​ពេក​ ធ្វើ​ឱ្យ​មេត្រី​ដឹង​ថា គាត់​បាន​រួម​ដៃ​និយាយ​កុហក​។ ព្រឹក​មិញ​អី​ទៅ​ បើ​នាង​ពិតជា​បាន​ឃើញ​មនោរា​ចេញ​នៅ​ក្រៅ​របង​ផ្ទះ​ចម្ការ​ពិត​មែន​?

ដូច្នេះ​ ធីតា​យើង​ត្រូវ​តែ​រក​ស្នៀត​មក​ទប់ទល់​៖

«មីង​អន​ធ្វើ​ដូច​ជា​មិន​ដែល​បាន​ជួប​គ្នា គ្រាន់​តែ​ខ្ញុំ​ខាន​មក​លេង​មួយ​រយៈ?!»

អ្នក​ប្រុស​ធំ​ឡើង​ទៅ​លើ​បាត់​ហើយ ដូច​ជា​ឱកាស​ឱ្យ​មេត្រី​ស៊ើប​ពី​អ្វីៗ​ដែល​នាង​កំពុង​តែ​​ផ្ទុក​សឹង​ណែន​ទ្រូង។

តែ​ស្ត្រី​នេះ​ពិត​ជា​ចំណាប់​ចំនួន​ណាស់​ក្នុង​ការ​ឆ្លើយ​ដោះសា៖

«ប្រហែល​មក​ពី​ខ្ញុំ​ភ័យ​រឿង​អ្នកនាង​តូច​ពេក​ណា៎ អ្នកនាង​មេត្រី!»

មេត្រី​ញញឹម​តាម​ធម្មជាតិ​របស់​នាង ​តែ​ក្នុង​ចិត្ត​វិញ​​រក​សន្តិភាព​មិន​ឃើញ​ឡើយ​។

«តូច មនោរា! ​បើ​ឯង​គិត​ថា​មាន​ប្រាជ្ញា​តែ​ឯង​ យើង​នឹង​ធ្វើ​ឱ្យ​ឯង​មើល!»

គិត​ហើយ ​នាង​ងាក​មក​ធ្វើ​ជា​អង្គុយ​លើ​សាឡុង​ រួច​​បញ្ជា៖

«មីង​អន! ខ្ញុំ​ស្រេក​ទឹក​ណាស់! សុំ​ទឹក​ត្រជាក់​ៗ​ណា​មីង!»

ស្ត្រី​នោះ​ឱន​លំទោន​ ហើយ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​បាយ​ទំាង​អាការ​បារម្ភ​មុខក្រោយ​។ កាយវិការ​របស់​គាត់​កាន់​តែ​បង្ខំ​នាង​ឱ្យ​កើត​សង្ស័យ ​ហើយ​ក្រោក​ដើរ​វឹង​ចេញ​ទៅក្រៅ​ទី​ចំណត​រថយន្ត​ដែល​មុន​នេះ​នាង​បាន​ប្រទះ​ឃើញ​រថយន្ត​របស់​មនោរា​នៅ​ចត​ក្បែរ​កន្លែង​បង​ប្រុស​គេ​ចូល​ចត។

កល្យាណី​លើក​សំពត់​រត់​សំដៅ​ទៅ​ទី​នោះ ហើយ​ចាប់ផ្តើម​លូក​ដៃ​ទៅ​ស្ទាប​ពិនិត្យ​ក្បាល​ឡាន​របស់​មនុស្ស​ដែល​នាង​ល្អក់​ចិត្ត។

ធីតា​អភិជន​បើក​ភ្នែក​ធំៗ ព្រោះ​រថយន្ត​ក្តៅ​ដូច​ភ្លើង​ឆេះ។

ឯណា​ទៅ​ដែល​ថា មនោរា​ឈឺ​តាំង​ពី​ព្រឹក​មក ​មិន​អាច​ក្រោក​ចេញ​ពី​គ្រែ​រួច? គឺ​ស្ត្រី​ចំណាស់​មុន​នេះ​កំពុង​ចូល​ដៃ​ជើង​ក្នុង​ការ​កុហក​អ្នក​ប្រុស​ធំ​របស់​ពួក​គេ​ពិត​ណាស់។

នាង​យល់​ថា​ តូច ​មនោរា ពិត​ជា​បាន​ចេញ​ពី​ផ្ទះ​តាមដាន​បង​ប្រុស​គេ​ជានិច្ច ​​រហូត​ដល់​ប្រទះ​ឃើញ​នៅ​​ហេតុការណ៍​នៅ​ឯ​ចម្ការ​ដែល​នាង​បាន​ឃើញ​មនោរា​លឹប​ល​ខាង​ក្រៅ​សុទ្ធ​តែ​ជា​ការពិត។ មនោរា​ប្រហែលជា​បាន​បក​ឡាន​មក​ផ្ទះ ​ហើយ​កុហក​សង្វារ​ថា​ឈឺ ក៏​មាន​បំណង​ចង់​បង្អាក់​ពេលវេលា​ល្អ​របស់​ពួកគេ​ កុំ​ឱ្យ​ឆាប់​យល់​ចិត្ត​គ្នា​បាន​តាម​បំណង​ប្រាថ្នា​តែប៉ុណ្ណោះ។

មេត្រី​​បក​ចូល​ក្នុង​ផ្ទះ​វិញ ល្មម​ពេល​អ្នក​បម្រើ​ដដែល​នោះ​លើក​ទឹក​មក​ដល់។​

នាង​គេច​មិន​ក្រេប​ភេសជ្ជៈ​នោះ​ភ្លាម៖

«ទុក​សិន​ទៅ​មីង! ខ្ញុំ​ទៅ​មើល​តូច!»

បន្ទប់​ តូច មនោរា​ តុបតែង​ដូច​ទែន​សយនា​រាជធីតា​។ ស្រី​នេះ​កំពុង​អង្គុយ​ផ្អែក​នឹង​ក្បាល​គ្រែ​ដោយ​មាន​បង​ប្រុស​គេ​នៅ​ពី​មុខ​យក​ចិត្ត​ទុក​ដាក់​សួរ​នាំ​។

«ក្រែង​ថា​ត្រូវ​ថ្នាំ​អ្ហី?!»

មេត្រី​គិត​ទំាង​ចិត្ត​ប្រចណ្ឌ​តូច​ចិត្ត​។

ទឹក​មុខ​មនោរា​ហាក់​ហត់នឿយ ខ្វះ​កម្លាំង​កំហែង ​សក់​ក្បាល​ប៉ើង​រប៉ាត់រប៉ាយ ​តែ​បបូរ​មាត់​នាង​មាន​លាប​ក្រែម​ក្រហមប្រឿងៗ​សម្រាប់​ទាក់ទាញ​ចិត្ត​មនុស្ស​ប្រុស​។

សូម្បីតែ​អាវ​ដំណេក​របស់​នាង​​ក៏​មាន​ចេតនា​ចំហ​​សិច​ស៊ី​ដែរ។

មេត្រី​យល់​ថា នាង​ត្រូវ​​តែ​បង្ហាញ​ខ្លួន​នៅ​នឹង​មាត់​ទ្វារ ដើម្បី​ឱ្យ​ស្រី​មាន​ល្បិច​កល​នោះ​ឆាប់​បញ្ចប់​ស្នាមញញឹម​ទាក់ទាញ​​បង​ប្រុស​ដ៏​សង្ហា​របស់​គេ​។

តែ​អ្វី​ដែល​រាជិនី DM​ ស្មាន​មិន​ដល់​នោះ​គឺ​ថា វត្តមាន​ខ្លួន​មិន​ត្រឹម​តែ​គ្មាន​បាន​ផល​ក្នុង​ការ​កាត់​ផ្តាច់​សង្វាក់​ញញឹម​រក​ស្នេហ៍​របស់​នារី​ដ៏​មាន​ល្បិច​ម្នាក់​នោះ​ឯណា​ ថែម​ទំាំង​រុញ​ឱ្យ ​តូច មនោរា​លើក​រង្វង់​ដៃ​មក​ក្រសោប​ឱប​បង​ប្រុស ​តោង​ក​នាយ​ ហើយ​ចុងក្រោយ​ ផ្តេក​ខ្លួន​ទំាង​ស្រុង​ទៅលើ​ទ្រូង​បុរស។

ពី​ក្រោយ​ស្មា​បុរស​ដែល​មេត្រី​ទើប​នឹង​ដឹង​ស្រលាញ់ ដឹង​ប្រចណ្ឌ ​ដឹង​ថា​ចង់​បាន​រូប​គេ ….ពេលនេះ តូច ​មនោរា មិន​ត្រឹម​តែ​ឱប​ក្រសោប​នាយ​ ថែម​ទំាង​ញញឹម​ផ្គើន​បញ្ឈឺ ​ដួង មេត្រី ដោយ​មិន​ស្តី​មួយ​ម៉ាត់​ណា​ឱ្យ​នរៈ​ដឹងថា​ ​នាង​បាន​ឡើង​មក​ដល់​ទី​នេះ​ឡើយ​។

«បង​ធំ​កុំ​ទៅ​ណា! បង​ធំ​ត្រូវ​នៅ​ជិត​ៗ​តូច​ជានិច្ច​ណា៎​! មិន​អ៊ីចឹង​ទេ ​តូច​អាច​ថប់​ដង្ហើម​ស្លាប់​បាន​គ្រប់​ពេល​!»

តូច មនោរា វាចា​រំអុក​រំអួយ​ខ្សឹកខ្សួល​ ក្រោម​កែវភ្នែក​ក្តៅ​គគុក​របស់​ដួង មេត្រី។

ភាគ​ទី​៣៩

តើ​រាជិនី​ DM​ ត្រូវ​ដក​ខ្លួន​ថយ​ ឬ​ក៏​ត្រូវ​រុល​ចូល​បន្ត​ទៅ​គោលដៅ​ខាងមុខ?

ក្រោម​ស្នាម​ញញឹម​បញ្ឈឺ​ដ៏​ពិសពុល​របស់​​តូច​ មនោរា​ ដួង​ មេត្រី ​បង្ហាញ​ខ្លួន​ដោយ​ទឹក​មុខ​មោះមុត។ រង្វង់​ដៃ​របស់​នារី​មាន​កលល្បិច​ដែល​ឱប​ប្រលោម​សង្សារ​បណ្ដូល​ចិត្ត​ខ្លួន​ តើ​ស្រី​ណា​អាច​ទប់​ចិត្ត​ មិន​ឱ្យ​ខឹង​សម្បារ​បាន?

ប៉ុន្តែ​ទោះបី​យ៉ាង​ណា ​ដួង​ មេត្រី​នៅ​តែ​រក្សា​សូរ​សំឡេង​បាន​ទន់ភ្លន់ ស្លូតបូត៖

«បាន​គ្រាន់​បន្តិច​វិញ​ហើយ​នៅ​តូច?»

ប្រយោគ​របស់​នាង​ដូច​ជា​ដាស់​ឱ្យ​បុរស​ដឹង​ថា​ ស្រី​ស្នេហ៍​ចូល​មក​ដល់​ពី​ក្រោយ​ខ្នង ​ហើយ​គេ​ភ្ញាក់​ក្រញាង​រលាស់​ លែង​រង្វង់​ដៃ​ តូច ​មនោរា ​ដែល​កៀក​ស្និទ្ធ​នឹង​ក​នោះ​ចេញ​ ហាក់​ភ័យ​ខ្លាច​ថា​ មេត្រី​ខឹង​ប្រចណ្ឌ​ ប្រការ​នេះ​​មិន​ឱ្យ​ស្រី​ តូច ​មនោរា ​ដ៏​មាន​ចិត្ត​ពុតត្បុត​សាហាវ​ក្រេវក្រោធ​ឯ​ណា​បាន?។

ទោះបី​យ៉ាង​ណា​ នាង​ទប់​កំហឹង​ខាំ​មាត់​និយាយ​ អាង​តែ​បង​ប្រុស​មើល​មិន​ឃើញ​មុខ​ខ្លួន៖

«អូ មេត្រី!​ បាន​ឯង​មក​លេង​ គ្នា​ឆាប់​ជា​មិន​ខាន!»

មេត្រី​ដើរ​ចូល​មក​យឺតៗ​ជាមួយ​ភាព​មាំទាំ​នៅ​លើ​ផ្ទៃ​មុខ ធ្វើ​ឱ្យ​ចិត្ត​មនោរា​កើត​ការ​ងឿងឆ្ងល់។ នាង​ដឹង​ថា​ រាជិនី ​DM​ កន្លង​មក​គឺ​ជា​មនុស្ស​គេច​បញ្ហា​ ចុះ​ហេតុ​អី​បាន​ជា​ថ្ងៃ​នេះ​ ដួង​ មេត្រី​ មើល​ទៅ​ស្វាហាប់​​ក្លាហាន​ខុស​ប្លែក?

រង្ស សង្វារ ​ងាក​មក​រក​សង្សារ​បណ្ដូល​ចិត្ត​ ហើយ​វាចា​ថ្នមៗ​៖

«នៅ​ជជែក​គ្នា​លេង​សិន​ទៅ! បង​ចេញ​ទៅ​សួរនាំ​លោក​វេជ្ជបណ្ឌិត​បន្តិច!»

អ្នក​ប្រុស​ធំ​ចាកចេញ​ទៅ​ ទុក​ឱ្យ ​ដួង​ មេត្រី​ អង្គុយ​ចុះ​សន្សឹមៗ​ទៅ​លើ​ពូក​ ក្រោម​វង់ភក្ត្រ​ក្រហម​រោល​ដោយ​ភ្លើង​កំហឹង​របស់​ម្ចាស់​គ្រែ។

វង្ស សង្វារ​មិន​នៅ​ទៀត​ទេ​ មាន​រឿង​អី​ដែល​ តូច មនោរា​ ត្រូវ​​ញញឹម​សម​ទៀត​ដែរ។ តូច ​មនោរា​និយាយ​ឡើង​ដោយ​ខាំ​មាត់​ពិសពុល​៖

«ម៉េច​ក៏​ឯង​មិន​ចេញ​ទៅ​អាមេរិក​ឱ្យ​បាត់​ទៅ? ក្រែង​ជំពូក​មនុស្ស​ដូច​ឯង​​ជា​ប្រភេទ​ពួក​កំសាក​ អាង​អី​បន្តិច​រត់​ចោល​ស្រុក​ ឥលូវ​ដល់​ពេល​ហើយ​ទេ​តើ​! ដេត ភូមិន្ទ ​​គេ​មិន​រៀបការ​ជាមួយ​ឯង​ទេ!​ ឯង​នៅ​ទទូរ​សារុង​ដើរ​កើត​ដែរ?»

កែវ​ភ្នែក ​ដួង មេត្រី​ នៅ​តែ​ស្រទន់​ នាង​មិន​តក់ស្លុត​ មិន​ក្រោធ​ខឹង​​ដូច​កាល​ពី​ថ្ងៃ​ដែល​ទើប​នឹង​ដឹង​​មុខ​មាត់​ពិត​របស់​ តូច មនោរា​ ដែល​ឡើង​ទៅ​រក​រឿង​ខ្លួន​ដល់​បន្ទប់​នោះ​ឡើយ​។ រាជិនី​ DM​ និយាយ​ទាំង​ទឹក​មុខ​ស្រស់ស្រាយ​បញ្ឈឺ​មនុស្ស​ចិត្ត​ពុតត្បុត៖

«ឯង​ដឹង​អត់​ មនោរា​? ហេតុ​អី​បាន​ជា​យើង​មិន​ខឹង?​ ព្រោះ​យើង​កំពុង​សប្បាយ​ចិត្ត​ អរគុណ​ឯង​ណាស់​ដែល​បាន​នាំ​រឿង​ចុះ​ឡើងៗ​ ជា​មេ​អណ្ដើក​ឱ្យ​យើង​និង​បង​ប្រុស​ឯង​យល់​ចិត្ត​គ្នា!»

ថា​ហើយ​ នាង​ក្រោក​ចេញ​វិញ​ ព្រោះ​ចិត្ត​នាង​គឺ​មិន​ចង់​និយាយ​រក​មិត្ត​ទ្រុស្ត​មិត្ត​ម្នាក់​នេះ សូម្បី​តែ​មួយ​ម៉ាត់​ណា​ទៀត​ទាល់តែ​សោះ។ ហើយ​តូច​ មនោរា​និយាយ​ទាំង​ខាំ​មាត់​មក​ពី​ក្រោយ​ខ្នង​ ព្រោះ​មិន​ចង់​ឱ្យ​សំឡេង​របស់​នាង​​លាន់​ចេញ​ទៅ​ដល់​ក្រៅ​បន្ទប់៖

«គ្រាន់តែ​ជា​ឆាក​ដំបូង​ប៉ុណ្ណោះ​! នាង​ល្អ​ឯង​នឹង​ត្រូវ​ខ្ចាត់ព្រាត់​ពី​ជីវិត​បង​ប្រុស​យើង! គេ​ជា​របស់​យើង​ម្នាក់​ប៉ុណ្ណោះ​! ឯង​ចាំ​ទុក​នាង ​ដួង មេត្រី!»

ដួង មេត្រី​ក្រពាត់​ដៃ​ ហើយ​ងាក​មុខ​មក​វិញ​ជាមួយ​នឹង​ស្នាម​ញញឹម​តបស្នង​ទៅ​នឹង​អាកប្បកិរិយា​ចង​អាឃាត​របស់ ​តូច​ មនោរា។

តរុណី​យើង​បន្លឺ​មួយៗ​៖

«ខ្លាច​តែ​បង​ប្រុស​ឯង​ទេ​ ដែល​ត្រូវ​បណ្ដេញ​ឯង​ចេញ​ពី​ជីវិត​របស់​គាត់! ក្នុង​ពេល​ឆាប់ៗ​នេះ គឺ​ពេល​ដែល​គេ​ដឹង​ថា​ មនុស្ស​ធុន​ឯង​នេះ​ តើ​មាន​កើត​អ្វី​ក្រៅ​តែ​ពី​ជំងឺ​អាសិរពិស​រាលដាល​ពេញ​ខ្លួន​ប្រាណ?»

មេត្រី​ចាកចេញ​ពី​បន្ទប់​ភ្លាម​ ក្រោយ​ពី​បាន​សង​វិញ​គ្រប់​ចំនួន​នូវ​ភាព​ទុរយស​ដែល​កូន​ធម៌​របស់​ថៅកែ​វត្ថុ​បុរាណ​បាន​សាង​មក​ឱ្យ​នាង។ មេត្រី​យល់​ថា​ត​ទៅ​ នាង​ត្រូវ​តែ​ក្លាហាន​ ហើយ​បង្កើត​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាមួយ​ពពួក​មនុស្ស​ល្បិចកល​ជំពូក​នេះ​ ហើយ​ប្រើ​គ្រប់​វិធី​ដើម្បី​រក្សា​សេចក្ដី​ស្នេហា​របស់​នាង​លើ​អ្នក​ប្រុស​ធំ​នៃ​ផ្ទះ​នេះ។

សង្វារ​លា​រង្វង់​ដៃ​មក​រក​ស្រី​តូច​ដែល​ទើប​នឹង​ចេញ​មក​ដល់​ខាង​ក្រៅ​ផុត​ពី​បន្ទប់​មនោរា។ ស្នាម​ញញឹម ​និង​សេចក្ដី​ស្នេហា​របស់​នាយ​បង្ហាញ​យ៉ាង​ជ្រាលជ្រៅ​តប​ទៅ​នឹង​កែវ​ភ្នែក​នាង។ មេត្រី​សួរ​៖

«គ្រូ​ពេទ្យ​ថា​ម៉េច​ខ្លះ​?»

«អត់​អី​ទាំង​អស់!​ មនោរា​ហត់​នឿយ​ពេក អស់​កម្លាំង! គេ​នេះ​នៅ​មិន​ស្ងៀម​ទេ​ ធ្វើ​ការ​តត្រុក​ក្នុង​ផ្ទះ​ បង​ប្រហែល​ជា​ត្រូវ​រក​អ្នកបម្រើ​ថែម!

មេត្រី​ញញឹម​ ប្រលេះ​ដៃ​នាយ​ចេញ​ពី​ចង្កេះ​ ប៉ុន្តែ​ចុង​កន្ទុយ​ភ្នែក​នាង​ក្រឡេក​ទៅ​ប៉ះ​នឹង​ផ្ទាំង​កញ្ចក់​ក្បែរ​ផើង​ផ្កា​បុរាណ​ ធ្វើ​ឱ្យ​នាង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​នូវ​រូបរាង​មនោរា​ដែល​ពួន​លាក់​ក្បែរ​ទ្វារ សម្លឹង​មក​គូ​ស្នេហ៍​ទាំង​សង។ រាជិនី ​DM​ ក៏​ចាត់ការ​បញ្ឈឺ​ចិត្ត​ជំពូក​មិត្ត​ដែល​ចិត្ត​ខ្មៅ​ម្នាក់​នេះ​វិញ​ឱ្យ​បាន​ទាន់ហន់​បំផុត។ នាង​ញញឹម​ប្រិមប្រិយ​ទៅ​រក​ប្រុស​ស្នេហ៍ ​ហើយ​ពោល​តម្អូញ​៖

«ចុះ​ឯ​ណា​ស្នៀត​សក់​? ម្ជុល​មាស​នោះ​ណា៎! បង​សង្វារ​មិន​គិត​យក​មក​ពាក់​ឱ្យ​មេត្រី​ទេ?»

បុរស​ញញឹម​ដោយ​ពេញ​ចិត្ត​ពេញ​ថ្លើម គេ​លើក​ដៃ​មក​ប៉ះ​ថ្ងាស​នាង បង្ហាញ​នូវ​សេចក្ដី​ស្នេហា​ដែល​មាន​ទំហំ​ជ្រាលជ្រៅ ធ្វើ​ឱ្យ​រាជិនី ​DM ​ដឹង​ថា​ មនុស្ស​ចិត្ត​ចង្អៀត​ពេញ​ដោយ​អំពើ​បាប​ដូច ​តូច មនោរា​ នឹង​រស់​កម្ដៅ​ខ្លួន​ឯង​នៅ​ក្នុង​ភ្នក់​ភ្លើង​ ព្រោះ​តែ​អំណាច​នៃ​ក្ដី​ប្រចណ្ឌ។

វគ្គ

តើ​ភូមិន្ទ​និង​ស្រទន់​អស់​ឧបសគ្គ​ទៀត​ហើយ?

ល្ងាច​ណាស់​ទៅ​ហើយ​ នាយក​ពាណិជ្ជកម្ម​នៅ​សម្ងំ​ធ្វើ​ការ​ក្នុង​បន្ទប់​របស់​នាយ។ ស្នូរ​គោះ​ទ្វារ​លាន់​ឡើង​ គេ​ស្រដី​ដោយ​មិន​ងើប​មុខ។

«ចូល​មក!!»

គេ​ដឹង​តាម​រយៈ​ស្នូរ​ជើង​ស្រាលៗ​ ថា​ជា​វត្តមាន​នៃ​កុល​នារី​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​ DM Empire​។

នរៈ​យើង​ងើប​មុខ​ញញឹម​ប៉ះ​ចំ​ស្នាម​ញញឹម​ស្រស់​ចិញ្ចាច​របស់ ​ដួង​ មេត្រី។ នាយ​ស្ទុះ​ក្រោក​ឈរ​ឡើង​ ហើយ​ដើរ​ទៅ​ពិនិត្យ​ក្រឡឹង​ជុំវិញ​ខ្លួន​នាង​ពី​លើ​ដល់​ក្រោម។

«មួយ​រយៈ​នេះ​ស្អាត​រហូត ហើយ​ញញឹម​បិទ​មាត់​មិន​ជិត​ទេ!​ មាន​រឿង​អី​ក៏​សប្បាយ​ចិត្ត​ម៉េះ?»

មេត្រី​ស៊ក​សួរ​វិញ៖

«ចុះ​បង​មិន្ទ​ឯង​ពូកែ​ចង់​ឱ្យ​គេ​កើត​ទុក្ខ​ម៉េះ​?»

ដេត ភូមិន្ទ​មិច​ភ្នែក​ញញឹម​ដាក់​នាង ហើយ​លូក​ដៃ​បម្រុង​រលាក់​នឹង​ដៃ​ស្រី​តូច​ផង។

«អបអរ​សាទរ​ដែល​រក​ឃើញ​ស្នេហា​ពិត!»

មេត្រី​ដើរ​ទៅ​អង្គុយ​លើ​សាឡុង​ ធ្វើ​ឱ្យ​នាយ​ដើរ​ទៅ​តាម។ នាង​និយាយ​ដោយ​មុខ​ស្រពោន៖

«អបអរ​ស្អី​ទៅ​? ទៅ​ផ្ទះ​ម្ដាយ​មិន​បាន​និយាយ​រក​ទេ!​ លោក​មិន​ចុះ​មក​ពិសា​បាយ​ពីរ​ពេល​ហើយ!»

ដេត ភូមិន្ទ​ អង្គុយ​ក្បែរ​នាង មិន​មាន​វាចា​អ្វី ​រហូត​ដល់​នាង​រៀបរាប់​បន្ត​៖

«បង​មិន្ទ​ថា​ទៅ​មើល​ ចាស់​ៗ​នឹង​ខឹង​ស្អប់​មេត្រី​ រហូត​ពេញ​មួយ​ជីវិត​នេះ​មែន​ទេ​?»

ដេត ភូមិន្ទ​មិន​ឆ្លើយ​នឹង​សំណួរ​នេះ​ តែ​គេ​មាន​សំណួរ​ផ្សេង​៖

«បង​មិន​យល់​រឿង​មួយ​ ហេតុអ្វី​បាន​ជា​ចាស់​ៗ​មិន​ចូលចិត្ត​ វង្ស​ សង្វារ​?​ តាម​ពិត​អា​ម្នាក់​នោះ​មាន​អ្វី​ល្អ​គ្រប់​យ៉ាង​!»

មេត្រី​ដក​ដង្ហើម​វែង​នៅ​ស្ងៀម​មិន​មាត់​មិន​ក​ សញ្ជឹង​គិត​វែង​ឆ្ងាយ។ ភូមិន្ទ​ឃើញ​ដូច្នេះ​ក៏​និយាយ​កាត់​សេចក្ដី​៖

«ចាំ​បង​ជួយ​! បង​ធានា!»

«បង​ឯង​ហ្នឹង​អ្ហេ?»

«មាន​អី​ប្លែក​? បង​ដើរ​ជួយ​គេ​ពេញ​មួយ​ជីវិត​មក​ហើយ! រឿង​ប៉ុណ្ណឹង​ៗ​ គ្មាន​អី​ធំ​ទេ​ រឿង​ដែល​ធំ​គឺ​ចង់​ឱ្យ​មនុស្ស​រៀបការ​ជាមួយ​គ្នា​ វា​ទាល់តែ​គេ​ហ្នឹង​ស្រលាញ់​គ្នា​ដែរ!»

នាង​រអ៊ូ​រអ៊ុះ​៖

«លើ​លោក​នេះ​គ្មាន​ដែល​ឮ​ទេ គូ​ដណ្ដឹង​ទៅ​ជួយ​និយាយ​ឱ្យ​ខាង​ស្រី​បាន​ជាមួយ​អ្នក​ផ្សេង​?»

ភូមិន្ទ​មិន​តប​ចំពោះ​ការ​វាយ​តម្លៃ​នេះ​ ប៉ុន្តែ​គេ​នៅ​អះអាង​លើ​សម្ដី​របស់​ខ្លួន​៖

«បង​ដឹង​អ្នក​ណា​ម្នាក់​ដែល​អាច​ជួយ​យើង​បាន!»

«អ្នក​ណា​ទៅ?»

«ម៉ាក់​របស់​បង!»

នៅ​យប់​នោះ​…

«មក​ជួយ​ធ្វើ​ម្ហូប​ម៉ាក់​ទាំង​យប់ ច្បាស់​ជា​​មាន​អ្វី​ចង់​និយាយ​ហើយ​ កូន​ប្រុស!»

ម្ដាយ​ដេត ភូមិន្ទ​និយាយ​ទាំង​ញញឹម​ ព្រោះ​កូន​ប្រុស​កំពុង​ច្របាច់​ស្មា​ចុះ​ឡើង ក្នុង​ន័យ​យក​ចិត្ត​យក​ថ្លើម។ ឃើញ​គេ​មិន​មាត់​មិន​ក​ លោក​ស្រី​ក៏​និយាយ​បន្ថែម​៖

«ម៉ាក់​ធ្វើ​ម្ហូប​អស់​កើត​ហើយ!​ ទៅ​អង្គុយ​ចាំ​ស្ងៀមៗ​នៅ​សាឡុង​ទៅ​កូន! អា​ហ្នឹង​ទើប​បាន​ញ៉ាំ!»

គេ​លែង​ដៃ​ពី​ម្ដាយ​ ហើយ​បែរ​ទៅ​រក​ទូ​ចាន​។

«តោះ​កូន​ជួយ​រៀប​ចាន ​រៀប​កែវ​ឱ្យ​ហើយ​ក៏​បាន!

អ្នក​ម្ដាយ​តាម​សម្លឹង​កូន​ប្រុស​សំណព្វ​ដែល​ចិញ្ចឹម​តាំង​ពី​ទារក​ រហូត​ដល់​ពេល​នេះ​ពេញ​វ័យ​ រាងកាយ​ខ្ពស់​ចង្គ្រោង ​មាន​ឋានៈ​តួនាទី​ជា​ទី​ចាប់​ចិត្ត​ប្រតិព័ទ្ធ​នៃ​នារីៗ​ទាំង​ឡាយ។

អាកប្បកិរិយា​នាយ​ដែល​កំពុង​ស្វះស្វែង​រៀបចំ​ចានក្បាន​ មិន​ដឹង​ហេតុ​អី​ធ្វើ​ឱ្យ​ស្ត្រី​ជា​ម្ដាយ​នឹក​ភ្នក​ទៅ​ដល់​ក្មេង​ស្រី​ម្នាក់​នោះ​ ក្មេង​ស្រី​ម្នាក់​ដែល​កាល​ពី​យប់​មួយ​នោះ​ គាត់​បាន​ទៅ​រក​នាង​ដល់​ផ្ទះ​ ប្រាថ្នា​កាត់​ផ្ដាច់​និស្ស័យ​ស្នេហ៍​រវាង​ពួក​គេ។ គាត់​ធ្លាក់​ស្រពោន ​ពេល​ដែល​នឹក​ឃើញ​ដល់​ការ​ពិត​នៅ​ពី​ក្រោយ​សកម្មភាព​របស់​កូន​ប្រុស។ ពេល​គាត់​លើក​ម្ហូប​មក​ដល់​ គាត់​ចាប់ផ្ដើម​វាចា​​ទៅ​កាន់​ទឹក​មុខ​ដែល​កំពុង​ញញឹម​ប្រិមប្រិយ​របស់​នាយ​ពាណិជ្ជកម្ម​៖

«កូន​ប្រុស​ម្ដាយ!​ បើ​ចង់​ឱ្យ​បាយ​មួយ​ពេល​នេះ​ឆ្ងាញ់​ កុំ​និយាយ​ពី​រឿង​ក្មេង​ស្រី​ៗ​នោះ!»

គេ​ដឹង​ថា​ ទាំង​ករណី​របស់ ​ដួង​ មេត្រី​ ទាំង​ស្រទន់​ដែល​នាយ​កំពុង​មាន​ស្នេហា​ដ៏​លើសលប់ ​និង​គ្មាន​ហេតុផល​កំពុង​ធ្វើ​ឱ្យ​អ្នក​ម្ដាយ​ច្របូកច្របល់​ខ្វល់ខ្វាយ​ជា​អនេក។ ដូច្នេះ​ហើយ ​ដេត ភូមិន្ទ​រង់ចាំ​ឱ្យ​តែ​អ្នក​ម្ដាយ​បាន​អង្គុយ​ចុះ​កាលណា​ គេ​នឹង​អាល​ទៅ​គក់​ច្របាច់​ពី​ក្រោយ​ស្មា​ភ្លាម​ ធ្វើ​ឱ្យ​អ្នក​ម្ដាយ​ប្រឹងប្រែង​ធ្វើ​មុខ​ស្រពោន​មិន​ចេញ។

ប៉ុន្តែ​គាត់​នៅ​តែ​បន្លឺ​មក​មួយ​ៗ​៖

«ដក​ឃ្លា​បន្តិច​សិន​ទៅ​កូន! ម៉ាក់​មិន​ទាន់​ថា​ផ្ដាច់​និស្ស័យ​របស់​កូន​ដែល​ស្រលាញ់​ក្មេង​ស្រី​នោះ​ដែរ! ប៉ុន្តែ​ម្ដាយ​ត្រូវ​ការ​ពេល​ពិចារណា! គេ​ក៏​មិន​ទាន់​មក​ផ្ដាច់​ពាក្យ​ បើ​ខុស​ សុខ​ចិត្ត​ឱ្យ​ខាង​គេ​ជា​អ្នក​ខុស​ជាមួយ​យើង​មុន!»

នាយ​អង្គុយ​ចុះ​សន្សឹមៗ​ក្បែរ​ជើង​ម្ដាយ​ ហើយ​និយាយ​​ពេល​ដែល​ចិត្ត​អ្នក​ស្រី​កំពុង​តែ​តឹងតែង​យ៉ាង​ខ្លាំង​៖

«អ្នក​ម៉ាក់!​ សង្វារ​មិន​បាន​ឈឺ​អ្វី​នោះ​ទេ!​ តូច​ មនោរា​ទើប​ជា​ក្មេង​ស្រី​មាន​បញ្ហា!​ សុំ​អ្នក​ម៉ាក់​ជួយ​មេត្រី​ឱ្យ​បាន​រៀបការ​សំពះ​ផ្ទឹម​ជាមួយ​នឹង​អ្នក​ដែល​នាង​ស្រលាញ់​ផង​ដែរ​ចុះ!​ ទុក​ថា​សង​នាង​វិញ​នូវ​អ្វីៗ​កន្លង​មក​ដែល​កូន​បាន​ធ្វើ​ខុស​ចំពោះ​នាង!»

អ្នក​ម្ដាយ​មិន​មាត់​ តែ ​ដេត ភូមិន្ទ​ ក៏​ដក​ថយ​ទៅ​លេប​បាយ​ដោយ​ស្ងៀមស្ងាត់​ដែរ​ ហាក់​បី​ដូច​ជា​ចង់​ទុក​ពេល​ឱ្យ​គាត់​ពិចារណា​ដោយ​ស្ងប់ស្ងាត់​ចិត្ត។

យប់​ដដែល​នោះ​ គេ​បាន​ទៅ​ស្រោច​ផ្កា ​ហើយ​ចំណាយ​ពេល​នឹក​ដល់​នាង​ គឺ​ស្រទន់​របស់​គេ​….

«កំពុង​ធ្វើ​អី?»

«កំពុង​ធ្វើ​ការ! Project​ រតនអលង្ការ​!»

«យប់​ជ្រៅ​ម៉េះ​? អត់​ខ្លាច​រូង​ភ្នែក​ ខូច​សុខភាព​អស់​ទេ?»

នាង​មិន​មាត់​ ហើយ​នៅ​ស្ងៀមស្ងាត់​ តែ​គេ​ដឹង​ថា​នាង​នៅ​កំពុង​រង់ចាំ​ស្ដាប់​សម្ដី​គេ។ ដេត ភូមិន្ទ​និយាយ​បន្ត​ទៀត៖

«ចាំ​ស្អែក​ចេញ​ពី​ធ្វើ​ការ​ បង​ទៅ​ដឹក​ដើរ​លេង​! កុំ​ឱ្យ​ស្មុគ​ពេក​ ឮ​អត់​?»

នាង​នៅ​ស្ងាត់​បន្ត​ ទើប​ដាច់​ចិត្ត​និយាយ​មក​វិញ​មួយ​ៗ ដោយ​ហៅ​ឈ្មោះ​គេ​៖

«ភូមិន្ទ!»

ម្ដង​នេះ​នាង​ហៅ​ឈ្មោះ​គេ​តែ​ពី​ម៉ាត់​ ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ថា​ចម្លែក​ជា​ស្រេច​ទៅ​ហើយ​ ដូច្នេះ​គេ​សួរ​វិញ៖

«លែង​ហៅ​ ដេត ភូមិន្ទ​ ហើយ?»

«យើង​នៅ​ឆ្ងាយៗ​ពី​គ្នា​ឱ្យ​បាន​មួយ​ខែ​អី​ទៅ!​ ឱ្យ​អ្វីៗ​គ្រប់​យ៉ាង​បាន​ស្ងប់ស្ងាត់​ជាង​នេះ​ ចាំ​យើង​គិត​ទៀត!!»

«មួយ​ខែ​ហ្នឹង​ដាច់​ខ្យល់​ស្លាប់​មិន​ខាន​! គ្មាន​ផ្លូវ​នោះ​ទេ!»

ស្រទន់​ដក​ដង្ហើម​ធំ​ ហើយ​និយាយ​បន្ត៖

«បើ​បង​ពិត​ជា​ស្រលាញ់​ខ្ញុំ ធ្វើ​តាម​ខ្ញុំ​ម្ដង​ទៅ! ឱ្យ​ខ្ញុំ​បាន​ធ្វើ​ការ​ស្រួលបួល​ ឱ្យ​ខ្ញុំ​បាន​ផ្ចង់​អារម្មណ៍​នឹង​គម្រោងការ​មួយ​នេះ!​ ក្រែង​អាច​តបស្នង​បាន​ទៅ​នឹង​ការ​ជំពាក់ ​CEO​ ដួង មេត្រី!»

បុរស​មិន​ដឹង​ទេ​ថា ដែល​នាង​និយាយ​នេះ ​គឺ​នាង​កំពុង​នៅ​កន្លែង​ធ្វើ​ការ​នៅ​ឡើយ។

ស្រទន់​រៀបចំ​ខ្លួន​ចាកចេញ​ពី​ការិយាល័យ ​នៅ​ពេល​ដែល​ទ្រនិច​នាឡិកា​ចង្អុល​ម៉ោង​៩​យប់​ទៅ​ហើយ។ នៅ DM ​បុគ្គលិក​ភាគ​ច្រើន​គ្មាន​អ្នក​ណា​នៅ​ដល់​វេលា​ថ្មើរ​នេះ​ឡើយ លើក​លែង​តែ​ក្រុម​ថត​ស្ពត​ ឬ​ទស្សនាវដ្ដី​ផ្សេងៗ​ដែល​អាច​នឹង​នៅ​បន្ត​ដើម្បី​បង្ហើយ​ការងារ​របស់​គេ។

ដើរ​កាត់​តាម​បន្ទប់​ស្ទូឌីយោ​ជា​ជួរ​ នាង​ឃើញ​ពន្លឺ​ភ្លើង​ជះ​ចេញ​មក​តិចតួច​ពី​ប្រលោះ​ទ្វារ​ស្ទូឌីយោ​តូច​ចុង​គេ​បង្អស់​ ដែល​កន្លែង​នោះ​ទុក​សម្រាប់​តែ​ថត​សំឡេង។

ក្រៅ​ពី​ចង់​ដឹង​ថា​ តើ​អ្នក​ណា​គេ​កំពុង​ធ្វើ​ការ​យប់​ជ្រៅ​ដូច​នាង​ មេក្រុម​ស្រទន់​មន្ត​ស្នេហ៍​ថែម​ទាំង​សង្ស័យ​ថា​ អាច​នឹង​អ្នក​ណា​ម្នាក់​បាន​ចេញ​ក្រោយ​គេ ​ហើយ​ភ្លេច​បិទ​ភ្លើង។ នាង​ឈាន​តម្រង់​ទៅ​ទី​នោះ​ទាំង​ដៃ​ឱប​កាបូប ​និង​ហត់នឿយ​ស្រេក​ឃ្លាន។ មិន​ទាន់​ឈាន​ទៅ​ដល់​ប្រភព​នៃ​ពន្លឺ​ភ្លើង​ ជើង​នាង​ទាំង​សង​ឈប់​ទ្រឹង​ ព្រោះ​ហាក់​លឺ​សូរ​សំឡេង​អ្នក​ណា​ម្នាក់​កំពុង​អាន​អ្វី​មួយ​យ៉ាង​ពីរោះ​គួរ​ជា​ទី​ចាប់​ចិត្ត។

«…ភ្ញៀវ​កិត្តិយស​ជា​ទី​មេត្រី កម្ម​វិធី​រតនអលង្ការ​មិន​ត្រឹម​តែ​ជា​ទស្សនីយភាព​បង្ហាញ​ម៉ូដ​ដូច​​អ្វីៗ​ដែល​ បាន​ឃើញ​ដោយ​ភ្នែក​នោះ​ទេ​ ថែម​ទាំង​ជា​ការ​បង្ហាញ​ត្រលប់​មក​វិញ​នៅ​ក្នុង​ដួង​ព្រលឹង​នៃ​វប្បធម៌​ពី​ជំនាន់​ដូនតា​ដ៏​មាន​ខ្លឹមសារ​មុតមាំ​ថ្កុំថ្កើង​រុងរឿង…»

ស្រទន់​ដឹង​ថា​ អ្នក​ណា​ម្នាក់​កំពុង​តែ​ដើរ​តួ​ជា​ដាអ៊ីណា​សម្រាប់​កម្មវិធី​ហ្វេស​សិន​បែប​បុរាណ​ជា​ប្រវត្តិសាស្ត្រ​នៃ​ក្រុមហ៊ុន​នេះ។​ វា​ក៏​ជា​ព្រឹត្តិការណ៍​ដែល​ CEO ​ដួង មេត្រី​ពេញ​ចិត្ត​បំផុត​ សម្រិត​សម្រាំង​បំផុត ​ព្រម​ទាំង​ប្រកាស​ប្រាប់​បុគ្គលិក​ថា ​នាង​នឹង​ធ្វើ​ជា​គំរូ​ក្នុង​ការ​សៀត​ម្ជុល​មាស​លើ​សក់​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ។

ស្រទន់​ចង់​ដឹង​ណាស់​ថា​ តើ​ម្ចាស់​សំឡេង​ពីរោះ​ដូច​ទឹក​ជ្រោះ​ហូរ​នេះ​ជា​អ្នក​ណា​ទៅ​ បាន​ជា​នាង​រក​នឹក​មិន​ឃើញ​ទាល់តែ​សោះ​ ថា​ជា​បុគ្គលិក​ណា​ម្នាក់​របស់ ​DM Empire ​ដែល​ខ្លួន​ធ្លាប់​ស្គាល់។​ នាង​ឈាន​ចូល​ទៅ​ដល់​មាត់​ទ្វារ​ ហើយ​គយគន់​ភ្លឹក​ភ្លាំង​ទៅ​នឹង​មនុស្ស​ស្រី​រាង​តូច​ស្ដើង​ម្នាក់ អង្គុយ​បែរ​ខ្នង ​ដៃ​កាន់​អត្ថបទ​របស់​ពិធី​ការិនី។

ដោយសារ​ទ្វា​បិទ​មិន​ជិត​ ទ្វារ​ក៏​ជ្រុល​របើក​ទៅ​ក្នុង​ ព្រោះ​តែ​ការ​មក​ដល់​របស់​នាង។

«អូ​បង​ស្រទន់​ខ្ញុំ​សុំ​ទោស!»

នារី​នោះ​ក្រោក​ឈរ​ ហើយ​បែរ​មក​ក្រោយ​យ៉ាង​រហ័ស​ មិន​ត្រឹម​តែ​រាងរៅ​ខ្ពស់​ស្រឡះ​ សក់​វែង​អន្លាយ​ ថែម​ទាំង​មាន​ផ្ទៃ​មុខ​ស្រស់​ផូរផង់។ ស្រទន់​ឃើញ​ថា​ក្មេង​ស្រី​ជំទង់​ម្នាក់​នេះ​​ប្រញាប់ប្រញាល់​ដាក់​អត្ថបទ​ចុះ​ទៅ​លើ​កៅអី​វិញ ​ទាំង​ភិតភ័យ​ស្លើតស្លក់ ដូច្នេះ​នាង​ទើប​តែ​ដឹង​ថា​ ភ្នែក​ខ្លួន​ដែល​សម្លឹង​មើល​ទៅ​អត្ថបទ​នោះ​ជាប់ ​ធ្វើ​ឱ្យ​ក្មេង​ស្រី​ភិតភ័យ។

ស្រទន់​សម្រួល​ទឹកមុខ​មក​វិញ​ មាន​បំណង​ចង់​និយាយ​អ្វី​ កុំ​ឱ្យ​ស្រី​តូច​នោះ​ភ័យ​ពេក​ ប៉ុន្តែ​បែរ​ជា​ត្រូវ​នាង​និយាយ​មក​មុន៖

«បង​ដាអ៊ីណា​គាត់​ភ្លេច!​ ខ្ញុំ​ក៏​រើស​មក​អាន​ទៅ!​ បង​ឯង​កុំ​ប្រាប់​គាត់​ ក្រែង​លោ​គាត់​ប្រកាន់​ខឹង​នឹង​ខ្ញុំ!»

ស្រទន់​ញញឹម​ដាក់​កាបូប​កុំព្យូទ័រ​ទៅ​លើ​ព្រំ ហើយ​ទាញ​កៅអី​មក​អង្គុយ​ មាន​ចេតនា​ចង់​និយាយ​លេង​ជាមួយ​នារី​ម្នាក់​នេះ។

«ម៉េច​ក៏​បង​មិន​ដែល​ឃើញ​ឯង? តើ​ឯង​នៅ​ផ្នែក​ណា​មួយ?»

នារី​ក្មេង​នៅ​តែ​ឱន​លំទោន​ មាន​អត្តចរិត​ខ្លបខ្លាច​ ប៉ុន្តែ​និយាយ​តប៖

«ខ្ញុំ​ប្រឡង​តួ​ឯក​ឆោមគន់​ជាមួយ​ ពៅ ពណ្ណរី​ ប្អូន​ស្រី​បង!»

ស្រទន់​បើក​ភ្នែក​មូលក្លុំ​ដោយ​អំណរ​ នាង​វាចា​សួរ​ភ្លាម៖

«អូ? អ៊ីចឹង​ប្អូន​ជា​ម្នាក់​ក្នុង​ចំណោម​តួឯក​ឆោមគន់​ទាំង​១០​ដែរ?»

«ចា​បង! ខ្ញុំ​ឈ្មោះ​កេសី!»

ស្រទន់​ដៀង​ភ្នែក​ទៅ​មើល​សរសៃ​សក់​វែង​អន្លាយ ហើយ​ស្អាត​ដូច​សូត្រ​នៅ​រេ​ចុះ​ឡើង​លើ​ស្មា​ក្មេង​ស្រី​ម្នាក់​នេះ​ ទាំង​មាត់​នាង​ពោល​សរសើរ៖

«ប៉ា​ម៉ាក់​ដាក់​ឈ្មោះ​ត្រូវ​ម៉េះ​? សក់​ស្អាត ​ហើយ​វែង​ទៀត!​ នៅ​ថ្ងៃ​រតនអលង្ការ​ច្បាស់​ជា​ប្អូន​នេះ​ហើយ​ដែល​ដោត​ម្ជុល​មាស​ស្អាត​ជាង​គេ​បង្អស់!»

ស្រី​តូច​ឈ្មោះ​កេសី​ហាក់​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ពេល​ដែល​ឃើញ​ថា​ មេ​ពិធី​ការ​ធំ​ម្នាក់​នេះ​​មិន​ប្រកាន់​ដែល​ខ្លួន​លួច​អត្ថបទ​ពិធីករ​ល្បី​មក​យក​តម្រាប់​តាម​ដោយ​គ្មាន​ការ​អនុញ្ញាត។​

នាង​ទាញ​កៅអី​មក​អង្គុយ​ក្បែរ​ស្រទន់​ ហើយ​ចាប់ផ្ដើម​សួរនាំ​៖

«បង​ស្រទន់​មិន​ខឹង​នឹង​ខ្ញុំ​ទេ​ ដែល​លួច​យក​អត្ថបទ​កម្មវិធី​ធំ​មក​អាន​លេង?»

ស្រទន់​ដៀង​ភ្នែក​សម្លឹង​ទៅ​រក​អត្ថបទ​នោះ​សាជាថ្មី​ ហើយ​គិត​ឃើញ​ថា​ជា​ទូទៅ​សម្រាប់​កម្មវិធី​ពិសេស​ៗ​ដែល​មនុស្ស​ម្នា​រង់ចាំ​ទស្សនា​ទូទាំង​ប្រទេស​ ការ​បណ្ដាល​ឱ្យ​លេច​ធ្លាយ​អត្ថបទ​ទៅ​ដល់​ដៃ​អ្នក​មិន​ពាក់ព័ន្ធ​ គឺ​ជា​កំហុស។ ដាអ៊ីណា​មិន​ត្រឹម​តែ​ជា​តួ​ធំ​ដែល​មាន​មោទនភាព ថែម​ទាំង​មាន​ចរិត​ធ្វេស​ប្រហែស ខ្ជីខ្ជា មិន​គោរព​វិន័យ​ក្នុង​ការ​រក្សា​ភាព​សម្ងាត់​របស់​ក្រុមហ៊ុន។

មេ​ក្រុម​រូប​នេះ​ញញឹម​ជួយ​បំបាត់​ក្ដី​សង្ស័យ​របស់​ក្មេង​ស្រី នាង​បន្លឺ​តិច​ៗ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​តួឯក​ឆោមគន់​ម្នាក់​នេះ៖

«អ្នក​ភ្លេច​ទេ​ដែល​ត្រូវ​មាន​កំហុស!​ ប៉ុន្តែ​ឈប់​គិត​ពី​រឿង​នេះ​ទៅ​ អ្នក​ណា​ក៏​ដោយ​ធ្វើ​ការងារ​ច្រើន​រមែង​តែង​មាន​កំហុស​ ដូច​កាល​ពី​បង​ចូល​ DM​ ដំបូង​ មាន​កំហុស​ជា​រៀងរាល់​ថ្ងៃ!»

«ប៉ុន្តែ​បង​ស្រទន់​​មាន​លោក​ដេត ភូមិន្ទ​ជា​អ្នក​ជ្រោមជ្រែង​ បង្ហាត់​បង្ហាញ​ ចំណែក​ខ្ញុំ​វិញ​នៅ​ទី​នេះ​មិន​ស្គាល់​អ្នក​ណា​ទាំង​អស់!»

ស្រទន់​ថ្លោះ​ទឹក​មុខ។ ដែល​នាង​ហួស​ចិត្ត​នោះ​គឺ​ សូម្បី​តែ​បេក្ខភាព​តួ​ឯក​ឆោមគន់​ម្នាក់​នេះ​ ក៏​ហ៊ាន​និយាយ​ថា​ នាយក​ពាណិជ្ជកម្ម​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​នាង​ដែរ។ នាង​គិត​ក្នុង​ចិត្ត​ម្នាក់​ឯង​ទាំង​ក្ដុកក្ដួល៖

«តើ​មក​ពី​ដេត ភូមិន្ទ​ល្បី​ពេក​ ជា​ប្រុស​សាច់​ក្រអូប​ដែល​ស្រីៗ​គ្រប់​គ្នា​ចង់​បាន​ ឬ​មក​ពី​យើង​ខ្លួន​ឯង​ដែល​បង្កើត​រឿង​អាស្រូវ​រវាង​ចៅហ្វាយ​និង​បុគ្គលិក?»

ស្រទន់​នឹក​ឃើញ​ទៅ​ដល់​ពៅ ពណ្ណរី​ដែល​តែងតែ​និយាយ​អំពី​វិធី​ក្នុង​ការ​ល្បី​ឈ្មោះ​របស់​ដាអ៊ីណា។ ឬ​មួយ​គ្រប់​គ្នា​សុទ្ធតែ​គិត​ថា​ គេ​ចាំបាច់​ត្រូវ​តែ​មាន​ខ្នង​បង្អែក​ ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​ជា​អ្នក​មាន​ ឬ​ក៏​មាន​ឋានៈ​តួនាទី​ទើប​អាច​ចាប់​បាន​តំណែង​ជា​ Super Star?។

នាង​ក្រឡេក​មក​រក​ក្មេង​តូច​ដែល​នៅ​អង្គុយ​សុភាព​រាបសា​ តែ​ក៏​មិន​ដឹង​ដែរ​ថា​ក្នុង​ចិត្ត​​កេសី​កំពុង​គិត​អ្វី​ខ្លះ?។ នាង​បន្លឺ​សួរ​តិចៗ៖

«កេសី?»

«ចា៎ស​បង?»

«បង​សុំ​សួរ​មួយ​បាន​ទេ?»

«បាន​តើ​បង​! បង​មាន​ប្រសាសន៍​មក​ចុះ!»

«តួឯក​ឆោមគន់​ទាំង​១០​សុទ្ធ​តែ​សម្លឹង​ឃើញ​តំណែង​ជា​កំពូល​តារា​បង្ហាញ​ម៉ូដ​របស់​ដាអ៊ីណា​មែន​ដែរ​ទេ?»

ក្មេង​ស្រី​ងក់​ក្បាល​យ៉ាង​ញាប់​ ហើយ​ឆ្លើយ​តប​ដោយ​អត្តចរិត​ទៀងត្រង់៖

«ពិត​មែន​ហើយ! ហេតុ​អ្វី​បង​ដឹង​? ពណ្ណរី​និយាយ​ប្រាប់​បង​តើ​មែន​ទេ?»

ស្រទន់​ញញឹម​តប​វិញ៖

«ចាស! គេ​តែង​និយាយ​ជា​រឿយៗ​ថា​ តារា​បង្ហាញ​ម៉ូដ​លំដាប់​លេខ​មួយ​ គឺ​ជា​សេចក្ដី​ប្រាថ្នា​របស់​គេ!»

ក្មេង​ស្រី​បើក​ភ្នែក​មូលក្លុំ​ ហើយ​ប្រញាប់ប្រញាល់​និយាយ​តប​វិញ៖

«ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ក្លាយ​ជា ​Super Model ​ខ្លាំង​ជាង​ការងារ​ជា​ពិធីករ​ទេ​! ខ្ញុំ​ចូលចិត្ត​និយាយ​ខ្លាំង​ជាង​ដើរ​បង្ហាញ​ម៉ូដ!​ បង​ដឹង​ទេ​ កាល​នៅ​មហា​វិទ្យាល័យ​ ខ្ញុំ​គឺ​ជា​អ្នក​អត្ថាធិប្បាយ​ប្រចាំ​សាលា!​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ នៅ​ពេល​ដែល​យើង​អាន​អ្វី​មួយ​ ឬ​និយាយ​អំពី​អ្វី​ម្យ៉ាង​ ហើយ​មនុស្ស​ទាំង​រយ​នាក់​ផ្ដោត​សម្លឹង​មក​រក​យើង​តែ​ម្នាក់!»

ស្រទន់​សាជាថ្មី​ងាក​សម្លឹង​ទៅ​អត្ថបទ​ដដែល​នោះ​ ហើយ​ចាប់​លើក​មក​កាន់​មើល​តែ​ម្ដង។ នាង​អាន​ចុះ​ឡើង​ ហើយ​ទើប​វាចា​សួរ​៖

«អត្ថបទ​នេះ​បង​ជា​អ្នក​សរសេរ​ដោយ​ខ្លួន​ឯង​ តែ​មិញ​នេះ​បង​ឮ​កេសី​អាន​មាន​ខុស​ឃ្លាឃ្លោង​មួយ​ចំនួន​ បង​ចង់​ដឹង​ថា​ហេតុ​អ្វី​ទៅ?​ តើ​ប្អូន​មិន​ពេញ​ចិត្ត​ការ​សរសេរ​នេះ​ ឬ​មួយ​ក៏​​​ប្អូន​អាន​មិន​ចាំ​អស់?»

កេសី​ប្រញាប់ប្រញាល់​​​ឆ្លើយ​តប​ដោយ​បដិសេធ៖

«អត់​ទេ អត់​ទេ! នេះ​គ្រាន់តែ​ជា​ទម្លាប់​អាក្រក់​របស់​ខ្ញុំ!​ ខ្ញុំ​ទម្លាប់​តែ​បែប​ហ្នឹង​! ពេល​អាន​អ្វី​មួយ​ បើ​មិន​បាន​ថែមថយ​ខ្លួន​ឯង​ មាន​អារម្មណ៍​ថា​ដូច​ជា​មិន​ធម្មជាតិ​ទាល់តែ​សោះ! មិន​មែន​ខ្ញុំ​រិះគន់​ស្នាដៃ​របស់​បង​ទេ​ ប៉ុន្តែ​… ប្រហែល​មក​ពី​ខ្ញុំ​មិនមែន​ជា​ពិធីករ​អាជីព​បាន​ជា​ឆ្គង​អ៊ីចឹង!»

ស្រទន់​ញញឹម៖

«មាន​ពី​ណា​ថា​អី?! ត្រូវ​ចាំ​ណា! បើ​ថ្ងៃ​ណា​មួយ​ក្លាយ​ជា​ពិធីករ​ ការ​ថែមថយ​ពាក្យ​ពេចន៍​គឺ​ជា​រឿង​ធម្មតា​​ សំខាន់​យើង​ត្រូវ​យល់​ពី​របស់​បី​ គឺ​អត្ថន័យ​នៃ​កម្មវិធី អ្នក​ណា​ខ្លះ​ទៅ​ជា​ភ្ញៀវ​កិត្តិយស​របស់​យើង​ ហើយ​យើង​កំពុង​ឋិត​ក្នុង​ដំណាក់​កាល​ណា​នៃ​កម្មវិធី! ទោះបី​ជា​យើង​ភ្លេច​ពាក្យ​ពេចន៍​សរសេរ​នៅ​ក្នុង​អត្ថបទ​ក៏​មិនមែន​ជា​បញ្ហា​ទៀត​ឡើយ!​ យើង​អាច​បំភាន់​បរិយាកាស​មួយ​នោះ​បាន​ ដោយ​គ្រាន់តែ​ហៅ​ឈ្មោះ​ភ្ញៀវ​កិត្តិយស​ ឬ​មួយ​ក៏​ឈ្មោះ​កម្មវិធី​សា​ឡើង​វិញ​ ហើយ​ចាប់ផ្ដើម​ចូល​ទៅ​ដល់​ដំណាក់​កាល​នៃ​កម្មវិធី​ដែល​កំពុង​ប្រព្រឹត្ត​ទៅ!»

វគ្គ

រាត្រី​រតន​អលង្ការ​

ភ្ញៀវ​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​​បាន​មាន​វត្តមាន​ជា​ហូរហែ​នៅ​ក្នុង​សាល​មហោស្រព​តុបតែង​លម្អ​ដូច​ប្រាង្គ​ប្រាសាទ​នា​បុព្វ​កាល​សម័យ។

គ្រាន់​តែ​ភ្ញៀវ​ដើរ​ចូល​មក​ដល់ ​នៅ​ក្នុង​អង្គ​ពិធី​ក៏​ទទួល​បាន​នូវ​អារម្មណ៍​មួយ​ថ្មី​ប្លែក ហាក់​កំពុង​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ដ៏​យូរលង់​ណាស់​មក​ហើយ​ ព្រោះ​តែ​តែ​គន្ធ​ប្រហើរ​នៃ​ក្លិន​ផ្កា​រំដួល​ក្រង​ជា​កម្រង​ តុបតែង​ពាសពេញ​សាល​វិចិត្រ​កម្ម​ អម​ដោយ​ពន្លឺ​ភ្លើង​ពណ៌​មាស​ជះ​រស្មី​ក្រហម​ច្រាល​ដូច​ថ្ងៃ​អស្ដង្គត​ស្រោចស្រព​លើ​ភព​ផែនដី។

អ្វី​ដែល​គ្រប់​គ្នា​តាម​មើល​ គឺ​ម្ជុល​មាស​ទម្រង់​ស្លឹក​ឈើ​បង្កប់​ដោយ​ត្បូង​ចរណៃ​ជះ​រស្មី​ផ្លេក​ៗ​នៅ​លើ​កេសា​របស់​ CEO ​ដួង​ មេត្រី នៃ​ DM Empire។ ស្ត្រី​ដ៏​មាន​កិត្តិយស​ក្នុង​​សង្គម​ម្នាក់​នេះ​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​ដោយ​គ្មាន​មនោរា​ជា​មិត្ត​មក​តាម​ហែហម​ដូច​កាល​ពី​មុនៗ​ទៀត​នោះ​ឡើយ។​ ផ្ទុយ​ទៅ​វិញ ​បុត្រី​ពៅ​នៃ​ត្រកូល​អ្នក​ជំនួញ​វត្ថុ​បុរាណ​បង្ហាញ​ខ្លួន​ជា​មួយ​ឈុត​ពណ៌​ខ្មៅ តុបតែង​ខ្លួន​ ដិតដាម​ស្នាម​ក្រែម​ក្រមៅ​ ដូច​ជា​ពួក​មុខ​ឃោរឃៅ​នៅ​ក្នុង​រឿង​និទាន​សម្រាប់​កុមារ។ តូច មនោរា​ដើរ​មួយ​ៗ​មក​ស្ទាក់​ពី​មុខ ដួង មេត្រី​ ហើយ​ញញឹម​ពព្រាយ​ តែ​ញញឹម​ទាំង​ឈឺចាប់​ ព្រោះ​សម្លឹង​ឃើញ​ស្នៀត​សក់​បញ្ចាំ​ស្នេហ៍ ​និង​សុភមង្គល​នៅ​លើ​ផ្ទះ​មុខ​ CEO​ ស្រស់​ចំណាប់។

«ខ្ញុំ​គិត​ថា​ឯង​ឈឺ! ថប់​ដង្ហើម​ ក្រោក​មិន​រួច​ទេ​ បាន​ជា​មិន​បាន​អញ្ជើញ!

មេត្រី​និយាយ​តិចៗ​ជាមួយ​ស្នាម​ញញឹម​ប៉ប្រិម ​កំដរ​ភាព​កាច​សាហាវ​នៅ​ក្នុង​កែវ​ភ្នែក​គូ​បដិបក្ខ។ តូច មនោរា​ក៏​ញញឹម​តប​វិញ ​រួម​ជាមួយ​ពាក្យ​ពេចន៍​ហូរហែ៖

«ស្មាន​តែ​ឯង​មិន​អញ្ជើញ យើង​មក​មិន​បាន? កុំ​ភ្លេច​ថា​បង​សង្វារ​របស់​យើង​ជា​អ្នក​ទិញ​ក្បាល​ពួក​ឯង​ឱ្យ​រៀបចំ​កម្មវិធី​នេះ​! បើ​ឯង​ពិត​ជា​អ្នក​រក​ស៊ី​ មាន​សណ្ដាប់ធ្នាប់​ ត្រៀម​លើក​កៅអី​កិត្តិយស​មក​ឱ្យ​យើង ហើយ​លើក​ទឹក​មក​ឱ្យ​យើង​ អង្គុយ​ក្បែរ​បង​ប្រុស​យើង​ តាម​ឋានៈ​ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​របស់​ឯង​!»

មេត្រី​មិន​ទាន់​ឆ្លើយ​ថា​យ៉ាង​ណា​ ស្រាប់​តែ​ស្រទន់​ធ្វើ​ដំណើរ​រលះរលាំង​កាត់​តាម​ពី​ចំហៀង​ដោយ​ប្រញិបប្រញាប់។

CEO​ របស់​ DM ​រក​ឃើញ​លេស​សម្រាប់​តស៊ូ​នឹង ​តូច​ មនោរា ​ហើយ។ នាង​ងាក​មក​ហៅ​ស្រទន់៖

«ស្រទន់!​ សុំ​សួរ​បន្តិច!»

ស្រទន់​មក​ឱន​លំទោន ហើយ​ងើប​មុខ​មក​ប៉ះ​នឹង​កែវ​ភ្នែក​កំណាច​របស់​តូច មនោរា ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ។ ស្រី​តូច​យល់​ណាស់​ថា​អ្វី​ទៅ​កំពុង​កើត​ឡើង​ ទើប​បាន​ជា​នាង​សមគួរ​ជាមួយ​តែ​ម្ចាស់​ខ្លួន​តែ​ប៉ុណ្ណោះ ដោយ​វាចា​សួរ​ទន់ភ្លន់​៖

«អ្នក​នាង​មេត្រី​មាន​អ្វី​ចង់​ប្រើ?»

ដួង មេត្រី ​ញញឹម​ ហើយ​ឆ្លើយ​តប​នឹង​បុគ្គលិក​ដោយ​សុភាព​រាបសា៖

«កៅអី​កិត្តិយស​របស់​យើង​ ខ្ញុំ​ចង់​និយាយ​អំពី​អក្សរ​អង់គ្លេស V​​VIP ​នៅ​មាន​សល់​សម្រាប់​ភ្ញៀវ​ដែល​គ្មាន​សំបុត្រ​អញ្ជើញ​ទេ?»

«ជម្រាប​ប្រសាសន៍​អគ្គ​នាយិកា​ ព្រឹត្តិការណ៍​រតន​អលង្ការ​រៀបចំ​ឡើង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ ហើយ​កៅអី​អធិបតី​មាន​តែ​ពីរ​ប៉ុណ្ណោះ​ គឺ​សម្រាប់​តំណាង ​DM Empire​ យើង​ អ្នក​នាង​ ដួង​ មេត្រី​ និង​ បង​យស់​ដែល​ជា​តំណាង​អ្នក​ឧបត្ថម្ភ​កម្មវិធី​!»

ដួង​ មេត្រី​ញញឹម​ដោយ​មិន​ងាក​ទៅ​មើល​ តូច មនោរា​ ហើយ​លូក​ដៃ​មក​កៀក​បណ្ដើរ​ស្រទន់​ចាកចេញ​ចោល​នារី​មាន​ពិសពុល​ឱ្យ​ឈរ​នៅ​សង្វៀន​និន្ទា​ឈ្នានីស​តែ​ម្នាក់​ឯង​ឯកា។

ជា​លើក​ដំបូង​ដែល​នារី​មាន​ឋានៈ​ខ្ពស់​ម្នាក់​នេះ​បណ្ដើរ​ស្រទន់ ​រហូត​មក​ដល់​ខាង​ក្រោយ​ឆាក ក៏​ជា​លើក​ដំបូង​ដែល​បុគ្គលិក​គ្រប់​គ្នា​ត្រូវ​ភាំង​នឹង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​មេ​ដឹង​នាំ​ខ្លួន​ក្នុង​ឈុត​ដ៏​បុរាណ​មិន​ធ្លាប់​មាន​ពី​មុន​មក​ ព្រម​ជា​មួយ​ម្ជុល​មាស​បញ្ចាំ​ស្នេហ៍​នៅ​លើ​ផ្នង់​សក់​ផង។ មេត្រី​ដើរ​មក​ជាមួយ​ស្រទន់​ក្រោម​ពាក្យ​ខ្សឹបខ្សៀវ​លាន់​សង​ខាង​ខ្លួន…

«អូយ! មេ​ធំ​ស្អាត​ម៉េះ?!»

«មើល​ចុះ អាវ​ពណ៌​ស្លាប​កំភេម​ ដូច​ជា​នារី​ខ្មែរ​កាល​ពី​សម័យ​បុរាណ​បេះបិទ! ប្រាកដ​ជា​ស្នាដៃ​របស់​អេមី​ជា​មិន​ខាន!»

សំឡេង​អេមី​លាន់​មក​ពី​ចម្ងាយ៖

«ត្រូវ​ហើយ! ​វា​ជា​ស្នាដៃ​របស់​យើង! មាន​អ្នក​ណា​ក្រៅ​ពី​យើង​ទៀត?»

ស្រទន់​ស្ដាប់​ឮ​អេមី​ឆ្លើយឆ្លង​កាល​ណា ​ក៏​នឹក​កាន់តែ​អស់​សំណើច​ នាង​ងាក​មក​រក​នារី​ជា​មេ​ដឹកនាំ​ ចំ​ពេល​ដែល ​ដួង​ មេត្រី​ សម្លឹង​តប​មក​រក​នាង​ដោយ​កែវ​ភ្នែក​ភ្លឺ​ថ្លា​ស្រលាញ់​ពេញ​ចិត្ត។ ស្រទន់​និយាយ៖

«នាយិកា​ដួង​ មេត្រី! អ្នក​នាង​ជ្រាប​ដែល​ទេ​ថា​ កូន​ចៅ​ទាំង​ឡាយ​ស្រលាញ់​គោរព​អ្នក​នាង​ជា​ខ្លាំង! អាវ​សូត្រ​មាស​ពណ៌​ស្លាប​កំភេមនេះ​ ជា​សូត្រ​ធម្មជាតិ​គ្មាន​លាយ​ពណ៌​ ជា​ប្រភេទ​សូត្រ​ដែល​អេមី​​ស្វះស្វែង​រក​មក​បាន​យ៉ាង​លំបាក​! តាម​ពិត​ទៅ ​គេ​បាន​សម្រិតសម្រាំង​វា​ជា​ច្រើន​ខែ​មក​ហើយ​ សម្រាប់​ការ​ប្រកួតប្រជែង​ពាន​រង្វាន់​កំពូល​អ្នក​ច្នៃ​ម៉ូដ​ នៅ​ក្នុង​កម្មវិធី​ម៉ូដ​សូត្រ​ប្រចាំ​ឆ្នាំ! កន្លង​មក​គ្មាន​អ្នក​ណា​អាច​ប៉ះពាល់​អាវ​មួយ​នេះ​បាន​ទេ!​ តែ​ទីបំផុត​ទៅ គេ​សុខ​ចិត្ត​ផ្ទេរ​មក​ជូន​អ្នក​នាង!»

ដួង មេត្រី​ញញឹម ​ព្រោះ​កក់ក្ដៅ​នឹង​សុភមង្គល​ដែល​កំពុង​ចោម​ព័ទ្ធ​ខ្លួន​ប្រាណ ភ្លេច​អស់​នូវ​មិត្ត​ជា​តិរច្ឆាន​ដែល​បាន​ជំរុញ​នាង​ឱ្យ​គេច​ខ្លួន​មក​ដល់​ទី​នេះ នាង​ថែម​ទាំង​ភ្លេច​ទៀត​ថា​ ក្រៅ​ពី​តួ​កំណាច​ តូច ​មនោរា​ ចេញ ដាអ៊ីណា​កំពុង​មាន​វត្តមាន​នៅ​ក្បែរ​ៗ​នេះ​ ហើយ​សម្លឹង​មក​អ្នក​ទាំង​ពីរ​មិន​ដាក់​ភ្នែក។

មេត្រី​និយាយ​មួយៗ​ទាំង​ញញឹម​ស្រស់ស្រាយ​ទៅ​រក​មេក្រុម​ស្រទន់​មន្ត​ស្នេហ៍​៖

«សុំទោស​ស្រទន់​! ពី​មុន​មក ​ខ្ញុំ​ជឿ​គេ​ថា​នាង​បាន​ដេត ភូមិន្ទ​ជ្រោមជ្រែង​ពី​ក្រោយ​ ហើយ​ជា​បុគ្គលិក​មិន​មាន​លទ្ធភាព​ពិត​ សម​ទៅ​នឹង​មុខ​ងារ​តួនាទី​របស់​ខ្លួន! តែ​ថ្ងៃ​នេះ​ការ​ពិត​នៅ​ចំពោះ​មុខ​ មើល​នាង​ចុះ ​ស្គម​ស្លក់​រូង​ភ្នែក​ ព្រោះ​តែ​ Project​ រតន​អលង្ការ​ នាង​មិន​ត្រឹម​តែ​ជា​មនុស្ស​មាន​សមត្ថភាព​ ថែម​ទាំង​មាន​ភក្ដី​ភាព​ ដែល​ខ្ញុំ​គួរ​តែ​សរសើរ​សំណាង​របស់​ខ្លួន​ឯង! អរគុណ​ណាស់​ស្រទន់​ នាង​សម​ណាស់​ជា​ពិធីការ​ធំ​របស់​ DM Empire!»

នៅ​ពី​មុខ​កញ្ចក់​បន្ទប់​ទឹក​ ដាអ៊ីណា​ធ្វើ​មុខ​ក្រញូវ​សម្លក់​ខ្លួន​ឯង​ក្នុង​ផ្ទាំង​កញ្ចក់។ បេះដូង​នាង​លាន់​ឮ​តែ​ពាក្យ​ពេចន៍​សរសើរ​របស់​ ដួង មេត្រី​ ទៅ​កាន់​ស្រី​តូច​ដែល​នាង​ស្អប់​ជា​ទី​បំផុត​នៅ​ក្នុង​ជាតិ​នេះ។ ក្រៅ​ពី​ស្រមោល​ពេញ​ប្រៀប​ដោយ​គំនុំ​ និង​កំហឹង​របស់​ខ្លួន​ ដាអ៊ីណា​មើល​ឃើញ​ស្រមោល​ទី​ពីរ​ដែល​ពេញ​ដោយ​ចំហាយ​ចង​អាឃាត​ នោះ​គឺ ​តូច​ មនោរា។

Super Model ចង​ចិញ្ចើម​បម្រុង​នឹង​ជះ​សេចក្ដី​ពិរោធ​សួរ​ទៅ​កាន់​ស្ត្រី​ឈុត​ខ្មៅ​ថា​ នាង​អាង​អី​ដែល​ចូល​មក​កាន់​បន្ទប់​ទឹក​ដែល​សម្រាប់​តែ​បុគ្គលិក​នេះ​ ប៉ុន្តែ ​តូច​ មនោរា បន្លឺ​កាត់​មុន​ស្រេច៖

«បើ​យើង​ជា​ឯង​ យើង​នឹង​បែក​ទ្រូង​ស្លាប់​ បើ​ដឹង​ថា​កំពុង​រួម​ចំណែក​ធ្វើ​ឱ្យ​ស្រី​ល្អិត​ម្នាក់​នោះ​ ក្លាយ​ជា​ទៅ​ជា​អ្នក​រៀបចំ​កម្មវិធី​ដ៏​ជោគជ័យ​សម្រាប់​យប់​នេះ!»

ដាអ៊ីណា​សម្លឹង​គូ​សន្ទនា​តាម​ផ្ទាំង​កញ្ចក់​ជាមួយ​ក្រសែ​ភ្នែក​មុត​ថ្លា។ នាង​ពុំ​មែន​មិន​ដឹង​ឡើយ​ថា​ អភិជន​ម្នាក់​នេះ​កំពុង​ចង់​ប្រើ​ប្រាស់​ខ្លួន​ក្នុង​ការ​បំផ្លាញ​កម្មវិធី​ដែល​ហៀប​នឹង​មក​ដល់​ ប៉ុន្តែ​ចិត្ត​នាង​ពិត​ជា​មិន​ចង់​ឱ្យ​ស្រី​សំណព្វ​នៃ​អតីត​សង្សារ​ទទួល​បាន​ជោគជ័យ​ក្នុង​យប់​នេះ​មែន។

នាង​នៅ​ពិចារណា​ មិន​និយាយ​អ្វី​ទាំង​អស់​ តែ​តូច​ មនោរា​នៅ​តែ​ញុះញង់​មក៖

«យើង​ចង់​ដឹង​ថា​​បើ​ឆាក​យប់​នេះ​ គ្មាន​វិធី​ការិនី​លំដាប់​លេខ​មួយ​ដូច​ជា​ដាអ៊ីណា​ តើ​នាង​ ដួង ​មេត្រី​និង​នាង​ស្រទន់​ម្នាក់​នោះ​អាច​ធ្វើ​អ្វី​បាន​ខ្លះ?»

ដាអ៊ីណា​រេ​ភ្នែក​រិះគិត​… នាង​ពិត​ជា​មិន​ចង់​ទេ​ក្នុង​ការ​ចាកចោល​ឱកាស​ដ៏​រំជើប​រំជួល​នេះ​ តែ​វា​ជា​ការ​ឈឺ​ចាប់​ទ្វេ​ ក្នុង​ការ​ឃើញ​ស្រទន់​បាន​ជោគជ័យ។

Super Model ស្រវា​ឱប​ពោះ ​ហើយ​ស្រែក​ខ្លាំងៗ​៖

«ជួយ​ផង​ឈឺ​ពោះ​ខ្លាំង​ណាស់!»

តូច មនោរា​ ញញឹម​ ហើយ​ថយ​ទៅ​ពួន​ក្នុង​បន្ទប់​បង្គន់​ ស្រប​ពេល​សម្រិប​ជើង​ជា​ច្រើន​រត់​ចូល​មក​ដល់។ នារី​ឈុត​ខ្មៅ​កាន់តែ​សប្បាយ​ចិត្ត ព្រោះ​ឮ​ដាអ៊ីណា​ស្រែក​ក្តែងៗ​ថា៖

«ដោះ​ខោអាវ​អស់​នេះ​ចេញ​ពី​ខ្លួន​យើង! យើង​ទ្រាំ​លែង​បាន​ហើយ!»

មានភាគបន្ត

រឿង៖ ស្រទន់មន្តស្នេហ៍ ភាគ២៦
វគ្គ

តើ​ទុក្ខ​សោក​ធ្វើ​ឱ្យ​មនុស្ស​ប្រែប្រួល?

ស្រទន់​ទៅ​ធ្វើ​ការ​ដូច​ជា​គ្មាន​អ្វី​កើត​ឡើង​។ គ្រប់​យ៉ាង​សម្រាប់​នាង​មើល​ទៅ​ធម្មតា​ ក្នុង​ពេល​ដែល​ដាអ៊ីណា​ និង​បក្សពួក​តាម​ឃ្លាំ​មើល​ជានិច្ច​ ​ថា​តើ​ស្រី​តូច​ម្នាក់​នេះ​នឹង​មាន​វិបត្តិ​កម្រិត​ណា​ទៅ​ ពេល​ដែល​ត្រូវ​បាត់បង់​ខ្នង​បង្អែក​របស់​នាង?។

ក្រៅ​ពី​ទឹកមុខ​សោះអង្គើយ​ មិន​មាត់​មិន​ក​ អ្វី​ដែល​នាង​ផ្លាស់ប្ដូរ​មាន​តែ​ម្យ៉ាង​គត់ គឺ​មាន​រថយន្ត​ទំនើប​ជិះ​ ហើយ​និង​តួនាទី​ធំ​ ធ្វើ​ឫក​ដូច​ជា​មនុស្ស​មាន​អំណាច​ ទាំង​ដែល​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ។

ទ្វារ​បន្ទប់​របើក​ចូល​មក​ក្នុង​ខ្វាក… គឺ​ពណ្ណរី​។ តួឯក​ឆោម​គន់​ភ្ញាក់ផ្អើល​សម្លឹង​ជុំវិញ​បន្ទប់​ ពេល​ដែល​បង​ស្រី​នាង​នៅ​ធ្វើ​មុខ​មាំ។

«អូយ! បន្ទប់​បង​ឯង​ស្អាត​ម៉េះ? ទីបំផុត​បង​ឯង​ឡើង​ធំ​ហើយ?»

ស្រទន់​នៅ​បន្ត​ការងារ​របស់​នាង​ដោយ​ស្ងៀមស្ងាត់​ ពណ្ណរី​ឱន​មក​ខ្សឹប​សួរនាំ​បន្ថែម​ភ្លាម​៖

«គេ​ខ្សឹបខ្សៀវ​គ្នា​ពេញ​ DM ​ហើយ​ឡាន​ក្រហម​ខាង​ក្រៅ​នោះ​ជា​របស់​បង​ឯង? ក្រុម​ហ៊ុន​ទិញ​ឱ្យ?»

ស្រទន់​មិន​សម្លឹង​មុខ​ពណ្ណរី​ ដៃ​នាង​នៅ​តែ​បន្ត​ចុច ​Keyboard ​ប៉ុន្តែ​មាត់​នាង​ស្ដី​បន្ទោស​៖

«ថ្ងៃ​ក្រោយ​ចូល​បន្ទប់​​បង​ គោះ​ទ្វារ​ផង! ហើយ​មួយ​ទៀត​ រឿង​ឯង​ច្រាន​ដាអ៊ីណា​ នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ!​ បើ​សិន​ជា​ឯង​មិន​ធ្វើ​ឫក​ឱ្យ​សុភាព​បន្តិច​ទេ​ បង​នឹង​ឱ្យ​គេ​ដក​សិទ្ធិ​ប្រកួត​ផ្ដាច់ព្រ័ត្រ​របស់​ឯង!»

ពៅ ពណ្ណរី​ត្រូវ​ស្រលាំងកាំង។

កែវភ្នែក​បងស្រី​ប្រែ​ទៅ​ជា​ក្រអឺត ​គ្មាន​មនោសញ្ចេតនា និង​គ្មាន​ការយោគយល់។ ពណ្ណរី​ចំហ​មាត់​ឆ្ងល់ ​ហើយ​បែរ​ទៅ​រក​សាឡុង​អង្គុយ​ចុះ​ធ្មឹង។ នាង​ឃើញ​បង​ស្រី​ឈ្ងោក​បន្ត​ទៀត​ មិន​រវល់​សូម្បី​តែ​សួរនាំ​នាង។ ពណ្ណរី​នៅ​ស្ងាត់ស្ងៀម​អត់ធ្មត់​បាន​បន្តិច​ ទើប​ក្រោក​ឡើង​ដើរ​មក​ក្បែរ​បង​ស្រី​សាជាថ្មី​។

«ហើយ​សរុប​ទៅ​ បង​ភូមិន្ទ​រៀបការ​ដែល​ឬ​អត់​?»

ដៃ​ស្រទន់​នៅ​លើ ​Keyboard​ ត្រូវ​គាំង​មក​វិញ​។ នាង​ងើប​មុខ​សម្លឹង​ប្អូន​ស្រី​ ដោយ​ទឹក​មុខ​កាច​ មិន​ធ្លាប់​មាន​ពី​មុន​មក។ នារី​ជា​បង​​មិន​បាន​សួរ​នាំ​អ្វី ឬ​ក៏​ឆ្លើយ​តប​អ្វី​ទាំង​អស់​ ប៉ុន្តែ​ទឹក​មុខ​នាង​មាន​អត្ថន័យ​បង្កប់​រួច​ជា​ស្រេច​ហើយ​ថា​ បង​ស្រី​កំពុង​បន្ទោស​ដែល​ខ្លួន​មក​ជជីក​សួរ​ដេញដោល​ដោយ​មិន​ខ្លាច​ចិត្ត​ខ្លាច​ថ្លើម។

ចិញ្ចើម​ពណ្ណរី​ជ្រួញ​ចូល​គ្នា​ ហើយ​ទឹកមុខ​ក្មេង​ស្រី​ជំទង់​ពេល​ដោយ​ក្ដី​ចម្ងល់។​ បើ​អាច​ទប់​ចិត្ត​​អត់ធ្មត់​បាន ​ក៏​ពុំ​មែន​ជា​ ពៅ ពណ្ណរី​ នោះ​ដែរ​។ នាង​សួរ​នាំ​ចច្រែត​មួយ​រំពេច​៖

«នេះ​ប្អូន​ណា! មិន​មែន​អ្នក​ក្រៅ​ទេ!​ បង​ឯង​កុំ​ធ្វើ​មើល​តែ​​កំពុង​និយាយ​ជាមួយ​ពួក​អស់​នោះ! មាន​អី​អស្ចារ្យ ​មាន​អី​អាថ៌កំបាំង​ទៅ​ គ្រាន់តែ​សួរ​ប៉ុណ្ណឹង​ក៏​មិន​ព្រម​ឆ្លើយ? សង្សារ​បង​ឯង​ការ​ចោល​ បង​ឯង​ខឹង​ទៅ​បញ្ចេញ​កំហឹង​លើ​គាត់​ទៅ​ ចាំបាច់​អី​មក​ពាក់​មុខ​យក្ស​ដាក់​ប្អូន​ខ្លួន​ឯង?»

«បង​ដែល​សួរ​រឿង​ឯកជន​របស់​ឯង​ទេ ​ពណ្ណរី?»

«ចុះ​បង​ឯង​ម៉េច​ក៏​មិន​សួរ​មក?»

«ក្នុង​នេះ​ជា​កន្លែង​ធ្វើ​ការ!​ គ្រប់​គ្នា​ត្រូវ​បាន​គេ​ជួល​ឱ្យ​មក​ធ្វើ​ការ​ មិន​មែន​សម្រាប់​មក​អង្គុយ​ជជែក​រឿង​មនោសញ្ចេតនា​ក្រុម​គ្រួសារ​លន្លង់លន្លោច​ស្អី​នោះ​ទេ!»

ពណ្ណរី​មិន​ទាន់​បាន​ត​ថា​យ៉ាង​ណា​ទៀត​ផង​ ស្នូរ​គោះ​ទ្វារ​លាន់​ឡើង​។​ បងប្អូន​ស្រី​ទាំង​ពីរ​ងាក​សម្លឹង​ព្រម​គ្នា​ទៅ​រក​ទ្វារ​ គឺ​ភីរៈ​កំពុង​ឈាន​ចូល​មក​ដល់​ គេ​និយាយ​ដោយ​សើច​ផង៖

«អូ​! ខ្ញុំ​រំខាន​អត់?»

ពណ្ណរី​ធ្វើ​មុខ​ក្រញូវ​ ហើយ​តប​៖

«មាន​អី​រំខាន​ទៅ​? ចូល​មក​ល្អ​ហើយ! ជួយ​មើល​អ្នក​ខ្លះ​ផង​ គេ​ទើប​តែ​ឡើង​ធំ​ សម្ដី​គ្មាន​គិត​ថា​អ្នក​ណា​ជា​ប្អូន​ជា​ស្អី​ទេ!»

ថា​ចប់​ នាង​ដើរ​ទៅ​រក​ទ្វារ​ទាំង​ខឹង​ងរ​ ប៉ុន្តែ​ដូច​នៅ​មិន​អស់​ចិត្ត​ តួ​ឯក​ឆោមគន់​រូប​នេះ​​ងាក​មក​ផ្ដាំ​បង​ស្រី​បន្ថែម​៖

«បង​ឯង​ចង់​ធ្វើ​អី​ធ្វើ​ទៅ!​ ចង់​តាំង​ខ្លួន​ជា​មេ​ធំ ជា​មនុស្ស​កាច​អី​ក៏​តាម​ចិត្ត!​ បង​ឯង​ចង់​ធ្វើ​បាប ​ដេត ភូមិន្ទ​ ឬ​ក៏​ធ្វើ​អី​រញ៉េរញ៉ៃ​នៅ​ DM​ នេះ​ ក៏​ខ្ញុំ​មិន​ខ្វល់​ដែរ!​ តែ​បង​ឯង​ កុំ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្ញុំ​! ប្រយ័ត្ន​គេ​ស្អប់​បង​ឯង​ច្រើន​ ខ្ញុំ​ប្រឡង​តួឯក​ឆោមគន់​មិន​ជាប់​ បាត់បង់​អនាគត​ប្អូន​ខ្លួន​ឯង​ម្នាក់​ទៀត​ ដោយ​សារ​តែ​អា​រឿង​ខូច​ចិត្ត​របស់​បង​ឯង!»

រង់ចាំ​ដល់​ពណ្ណរី​ដើរ​ចាកចេញ​ទៅ​ទាំង​ក្រមេ​ក្រមៅ​បាត់​ទៅ ​ទើប​ភីរៈ​អង្គុយ​ចុះ​សន្សឹមៗ​នៅ​លើ​កៅអី​ទល់​មុខ​តុ​នាង​ ព្រម​ទាំង​ពោល​សួរ​តិចៗ៖

«ម៉េច​ហើយ? ឡើង​សុទ្ធ​តែ​ឡាន​ទំនើប​ មាន​បន្ទប់​ធំ​ខ្លួន​ឯង​ នៅ​មិន​ទាន់​អស់​ចិត្ត​ ចង់​កែ​ចរិត​ឱ្យ​ទៅ​ជា​មនុស្ស​កាច់​នឹង​គេ​ទៀត​?»

ស្រទន់​ដូរ​ទឹក​មុខ​ទៅ​ជា​ទន់ជ្រាយ​ ហើយ​ដក​ដង្ហើម​ធំ​និយាយ​មិន​ចេញ​។ ភីរៈ​និយាយ​បន្ត​៖

«យើង​មិន​ខ្លាច​ឯង​ទេ​ នាង​ស៊ីវី!​ មនុស្ស​ឯង​នេះ​បន្លំ​តែ​ភ្នែក​យើង​មិន​បាន​ផង​ ឯង​ស្មាន​ថា ​ដេត ភូមិន្ទ​គេ​ល្ងង់​សុខ​ចិត្ត​សុខ​កាយ​​ចូល​ទៅ​រៀបការ​ជាមួយ​ស្រី​អ្នក​មាន​នោះ ដោយ​ចាញ់​ល្បិច​ឯង​រាក់​ៗ​បែប​ហ្នឹង​?»

ស្រទន់​ដក​ដង្ហើម​ធំ ​ធ្វើ​មុខ​កម្សត់​ នាង​មើល​ទៅ​ហត់​នឿយ​ជា​ខ្លាំង​ ហើយ​ពិបាក​ចិត្ត​ផង​។ ភីរៈ​សួរ​បន្ថែម៖

«ឯង​ពិបាក​ចិត្ត​រឿង​ពណ្ណរី​? ​ឯង​ខឹង​ដែល​គេ​បង្ក​រឿង​ជាមួយ​ដាអ៊ីណា​? ជឿ​យើង​ទៅ​ ពណ្ណរី​គេ​មាន​ចរិត​ទៀងត្រង់​ គ្រាន់តែ​និយាយ​ស្ដី​យ៉ាប់ៗ​ មិន​សូវ​ចេះ​អត់ធ្មត់​ តែ​គេ​មិន​បាន​ច្រាន​ Super Model ​ម្នាក់​នោះ​ទេ!​»

ស្រទន់​ញញឹម​សម្លឹង​មិត្ត​ដែល​បាន​យល់​ចិត្ត​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ នាង​និយាយ​បង្អាប់​បន្លប់​ទុក្ខ​ព្រួយ៖

«និយាយ​ស្ដី​ដូច​យល់​ចិត្ត​គ្នា​ម្ល៉េះ? កុំ​ប្រាប់​ថា​ឯង​ចង់​ធ្វើ​ប្អូន​ថ្លៃ​ខ្ញុំ​? ដែល​ឯង​ល្អ​នឹង​គេ​យ៉ាង​នេះ តើ​គេ​មាន​ដឹង​ខ្លួន​ដែរ​ទេ ​ភីរៈ?​»

ភីរៈ​នៅ​ស្ងៀម​ ព្រោះ​សំណួរ​ស្រទន់​ធ្វើ​ឱ្យ​គេ​ក្រៀមក្រំ​ នឹក​ឃើញ​ដល់​ពាក្យ​ហាមប្រាម​​របស់​តួឯក​ឆោមគន់​ដែល​កាល​ពី​ម្សិល​មិញ​នេះ​ និយាយ​ត្រង់​ទៅ​ត្រង់​មក ​មិន​ឱ្យ​នាយ​ចិញ្ចឹម​ចិត្ត​ស្រលាញ់​នាង​ ព្រោះ​នាង​ត្រូវ​ការ​តែ​បុរស​អ្នក​មាន​ប្រាក់​តែ​ប៉ុណ្ណោះ។

ភីរៈ​ដឹង​ថា​បើ​និយាយ​រឿង​នេះ​ចេញ​ទៅ នាំ​តែ​ស្រទន់​ពិបាក​ចិត្ត​ថែម​ទៀត​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​គេ​ក៏​និយាយ​បន្លប់៖

«គិត​ពី​ឯង​ទៅ​ ស៊ីវី​! ឯង​ធ្វើ​ឫកពា​របៀប​នេះ​ នៅ​សុខៗ​ទៅ​ទាមទារ​ឡាន​ទំនើប​ ហើយ​ស្លៀកពាក់​ធ្វើ​ខ្លួន​ឡូយឆាយ​របៀប​នេះ ប្រយ័ត្ន​គេ​មិន​ត្រឹមតែ​ខឹង​ ថែម​ទាំង​ស្អប់​ឯង​!»

«ស្អី​ក៏​ដោយ​ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​គេ​រៀបការ​នឹង​អគ្គ​នាយិកា​ ​ដួង មេត្រី!!»

ភាគ​ទី​៣៧

សាជាថ្មី​ ស្នូរ​គោះ​ទ្វារ​តុកៗ​លាន់​មក​ពី​មាត់​ទ្វារ ហើយ​មនុស្ស​ជិត​ស្និទ្ធ​របស់​នាង​ម្នាក់​ទៀត​បង្ហាញ​ខ្លួន។

«ឯង​នៅ​នេះ​ទេ​ ស្រទន់! ខ្ញុំ​ខំ​តែ​តាម​រក​!»

អេមី​ចូល​មក​ដល់​ប្រកប​ដោយ​ទឹក​មុខ​សស្លើតសស្លក់។ នាង​ទំនង​ជា​មាន​រឿង​ច្រើន​ចង់​និយាយ​ ប៉ុន្តែ​អាក់​ខាន​ទៅ​វិញ​ ព្រោះ​ឃើញ​ភីរៈ។ ប្រការ​នេះ​ធ្វើ​ឱ្យ​ភីរៈ​ដឹង​ខ្លួន ក៏​ក្រោក​ឡើង​ ហើយ​និយាយ​លា​៖

«ខ្ញុំ​ទៅ​និយាយ​នឹង​ពណ្ណរី​សិន!​»

នាយ​ញញឹម​ដាក់​អេមី​ ធ្វើ​ឱ្យ​ភេទ​ទី​បី​លេច​ចេញ​នូវ​ស្នាម​ញញឹម​លើ​បបូរ​មាត់​តប​វិញ។

សឹង​តែ​ភីរៈ​ចេញ​ពី​បន្ទប់​នេះ​មិន​ចង់​ទាន់​ អេមី​ស្ទុះ​មក​ជិត​តុ ហើយ​ឱន​ខ្សឹប​សួរ​មិត្តភ័ក្ដិ​៖

«អូយ! ប្រុស​ស្អាត​មក​ពី​ណា​? យើង​ដូច​ជា​ធ្លាប់​ឃើញ​គេ​ ស្រទន់!​»

ស្រទន់​សម្លក់ ​ហើយ​និយាយ​លេង​បញ្ឈឺ​អេមី​៖

«ដឹង​ថា​គេ​ស្អាត​ល្អ​ហើយ! មើល​ខ្លួន​ឯង​ផង! ​កុំ​ចង់​ញ៉ែ​គេ​!»

អេមី​ពេប​មាត់​ អង្គុយ​ចុះ​លើ​កៅអី ហើយ​រអ៊ូរទាំ​៖

«ឯង​ធ្វើ​ដូច​យើង​នេះ​អន់​ណាស់​អ៊ីចឹង!​ ថ្ងៃ​ណា​មួយ ​យើង​ក្លាយ​ជា​ស្ដេច​ម៉ូដ​នៅ​ក្នុង​ប្រទេស​នេះ ចង់​បាន​ប្រុស​ស្អាត​ប៉ុន្មាន​ឡូត៍​ឱ្យ​មក​តម្រង់​ជួរ​នៅ​មុខ​ផ្ទះ​គ្នា​ ក៏​គ្មាន​អី​ពិបាក​ដែរ​វ៉ី!»

ស្រទន់​សើច​ ហើយ​នាង​និយាយ​តប​វិញ​៖

«ឯង​នេះ​ស្ដេច​ម៉ូដ​ស្រាប់​ទៅ​ហើយ​ គឺ​ស្ដេច​ម៉ូដ​តាំង​ពី​យូរ​ ប៉ុន្តែ​មិន​ដែល​បាន​ឃើញ​មាន​ប្រុស​ស្អាត​ណា ​គេ​ចាប់​អារម្មណ៍​នឹង​ឯង​សោះ! ឃើញ​តែ​ឯង​ខ្លួន​​ឯង​ ម្ង៉ៃ​ៗ​ចូល​តែ​មើល​ហ្វេសប៊ុក​ប្រុសៗ​ឡើង​ភ្លឹក​ភ្លាំង ខាត​ការងារ​អស់​សន្ធឹក​ យើង​មិន​ទាន់​មាន​ពេល​រាយការណ៍​ប្រាប់​ផ្នែក​ធនធាន​មនុស្ស​ផង!»

អេមី​ក្រញែង​ស្មា​ពេប​មាត់​តបត​នឹង​មិត្ត​វិញ​៖

«មក​ពី​យើង​ជា​ស្ដេច​ម៉ូដ​ដែល​មិន​ទាន់​មាន​សញ្ញាប័ត្រ! ចាំ​ដល់​តែ​យើង​ជាប់​ពាន​ជា​កំពូល​ជាង​ច្នៃ​ម៉ូដ​ប្រចាំ​ឆ្នាំ​​នៅ​ក្នុង​កម្មវិធី​សូត្រ​មាស​ ឯង​នឹង​ដឹង​ខ្លួន​មិន​​​ខាន!​»

«បាន បាន បាន!​ ទុក​សិន​ទៅ​! ទុក​ទៅ​ស្រមៃ​ម្នាក់​ឯង​​ពី​ពួក​ប្រុស​ស្អាត​របស់​ឯង​អស់​នោះ​ទៅ! ប្រាប់​មក​ ឯង​មាន​ការ​អី​មក​រក​ខ្ញុំ?»

«លោក​ភូមិន្ទ​រក​ឯង!​»

ស្រទន់​ផ្លាស់​ទឹក​មុខ​ ហើយ​និយាយ​ដោយ​មិន​មើល​មុខ​មិត្ត​៖

«ប្រាប់​គេ​ទៅ​ថា​យើង​រវល់!!​»

ប៉ុន្តែ​អេមី​ខ្សឹបខ្សៀវ​ទាំង​កែវ​ភ្នែក​ឆ្លេឆ្លា៖

«យើង​មិន​ដឹង​ឯង​កំពុង​លេង​រឿង​អី​ទេ​ ស្រទន់​! ល្ខោន​ក្រៅ​ឆាក​របស់​ឯង​កំពុង​តែ​ធ្វើ​ឱ្យ​យើង​ឈឺ​ក្បាល!​ អូយ​យើង​មិន​គិត​ច្រើន​ នាំ​ឱ្យ​ខូច​សម្រស់​យើង​ទេ!​ យើង​ត្រូវ​ការ​និយាយ​ឱ្យ​ខ្លីៗ​តែ​ម្ដង​ឱ្យ​ឆាប់​ចប់! ឥលូវ​នេះ​ឯង​ឡូយ​ហើយ មាន​ឡាន​ទំនើប​ជិះ មាន​បន្ទប់​ធ្វើ​ការ​ផ្ទាល់​ខ្លួន​ តែ​ឯង​កុំ​ភ្លេច​ឱ្យ​សោះ​ ដេត ភូមិន្ទ​ នៅ​តែ​ជា​មេ​របស់​ឯង​​! នៅ DM នេះ បើ​គេ​ថា​ឆ្វេង​គឺ​ឆ្វេង បើ​គេ​ថា​ស្ដាំ​គឺ​ស្ដាំ​ហើយ ឆាប់​ក្រោក​ឡើង​ទៅ​ជួប​គេ​ទៅ!!»

អារម្មណ៍​មនុស្ស​ស្រលាញ់​គ្នា​ ស្រទន់​ដឹង​ច្បាស់​ ថា​បុរស​ម្នាក់​នោះ​អាក់​អន់​ស្រពន់​ចិត្ត​នឹង​នាង ព្រោះ​ថា​បើ​មិន​ដូច្នោះ​ទេ​ គេ​មក​រក​នាង​ដល់​ទី​នេះ​ ពុំ​មែន​ឱ្យ​អេមី​ជា​អ្នក​នាំ​ពាក្យ​នោះ​ឡើយ។

«ទោះ​គេ​ធំ​ប៉ុណ្ណា​ មាន​អំណាច​ប៉ុណ្ណា​ ក៏​ត្រូវ​តែ​គោរព​បុគ្គលិក​ម្នាក់ៗ​ដែល​កំពុង​តែ​មាន​តួនាទី​ជាប់​រវល់​បំពេញ​ការងារ​រៀង​ៗ​ខ្លួន​ដែរ​!»

«ប៉ុន្តែ​គ្មាន​អ្វី​បន្ទាន់​ជាង​អាពាហ៍ពិពាហ៍​របស់​ CEO ​ដួង មេត្រី​ទៀត​នោះ​ទេ​ មែន​ដែរ​អត់​?»

នេះ​ជា​សំឡេង​របស់​នាយក​ពាណិជ្ជកម្ម​ដែល​ទើប​នឹង​មក​ដល់​ ធ្វើ​ឱ្យ​ស្រទន់​និង​អេមី​ងើប​មុខ​សម្លឹង​ទៅ​នាយ​ ហើយ​បេះដូង​ជាង​ច្នៃ​ម៉ូដ​ភ័យ​ភិត​ញាប់ញ័រ​ ពេល​ឃើញ​ទឹកមុខ​របស់​ ដេត ភូមិន្ទ។​ អេមី​ក្រោក​ហើយ​ឱន​លំទោន​គួរសម​ ពេល​ដែល​កែវ​ភ្នែក​បុរស​ត្របាញ់​ឆ្ពោះ​ទៅ​រក​តែ​ស្រទន់​ ទោះបី​ជាង​នាង​មិន​មើល​មុខ​នាយ​ក៏​ដោយ​។

ជាង​ច្នៃ​ម៉ូដ​ខំ​រក​មធ្យោបាយ​បន្លប់​បរិយាកាស​។

«បាន​លោក​នាយក​មក​ដល់​កន្លែង​នេះ ​ស្រួល​ហើយ​ នឹង​អាល​បាន​សុំ​វាស់​ខ្លួន​ឱ្យ​ហើយ​ នឹង​អាល​អេមី​រួសរាន់​ទៅ​រៀបចំ​ឈុត​…. គឺ​ឈុត​កូន​កំលោះ!!»

អេមី​និយាយ​ដល់​ត្រង់​នេះ​ហាក់​ទីទើរ​សម្ដី​ ហើយ​លួច​មើល​មុខ​ស្រទន់​ភ្លឹះ​ៗ​។ ស្រទន់​ងាក​មុខ​ចេញ​មិន​មើល​មុខ​អ្នក​ទាំង​ពីរ​ឡើយ នាង​ខំ​ធ្វើ​រឹងមាំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​កុំ​ឱ្យ​បុរស​ម្នាក់​នេះ​ដឹង​ចិត្ត​ ហើយ​អាណិត​នាង​។ បាន​ដូច​ចិត្ត ​ដេត ភូមិន្ទ​ ញញឹម​និយាយ​ទៅ​រក​អេមី​ តែ​ភ្នែក​គេ​មើល​មក​ស្រី​តូច​៖

«អេមី! ​ខ្ញុំ​ប្រាប់​ឯង ​ភរិយា​ខ្ញុំ​គឺ​ជា​កំពូល​ស្ត្រី​នៅ​ក្នុង​ប្រទេស​នេះ​ គេ​ស្អាត​ហើយ​ថ្លៃថ្នូរ​ មង្គលការ​មួយ​នេះ​ គឺ​ជា​រឿង​ដែល​គ្រប់​គ្នា​ចង់​មើល!​ ដួង​ មេត្រី​ នឹង​មាន​រូប​ថត​នៅ​គ្រប់​ទំព័រ​មុខ​នៃ​កាសែត​ទស្សនាវដ្ដី​ក្នុង​ស្រុក​! ខ្ញុំ​ត្រូវ​ការ​ឱ្យ​ឯង​​រចនា​ម៉ូដ​សម្លៀកបំពាក់​កូន​ក្រមុំ​ដែល​ស្អាត​ជាង​គេ​លើ​លោក​នេះ​!»

«លើ​លោក​នេះ​អ្ហេស?»

អេមី​សួរ​តតាក់តតុប​ដោយ​លួច​ដៀង​ភ្នែក​ទៅ​រក​ស្រទន់​ផង​។

សំឡេង ​ដេត ភូមិន្ទ ​លាន់​ផ្ទាន់​មក​វិញ​៖

«បើ​ធ្វើ​មិន​បាន​ ប្រាប់​ខ្ញុំ​ នឹង​អាល​ខ្ញុំ​រក​អ្នក​ផ្សេង! ពួក​អ្នក​ច្នៃ​ម៉ូដ​ល្បី​នៅ​ក្រៅ​ប្រទេស​មាន​មួយ​គំនរ!»

ថា​ហើយ​ គេ​ដៀង​កន្ទុយ​ភ្នែក​មើល​មុខ​នាង មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​ ហើយ​ដែល​ពេល​នេះ​អង្គុយ​ស្ងៀម​ដូច​ថ្ម​។ គេ​មិន​ទៅ​ណា​ នៅ​សម្លឹង​នាង​ដូច្នេះ​ ធ្វើ​ឱ្យ​នាង​រឹតតែ​ទើសទាល់​។ គាប់​ជួន​ ជាង​ច្នៃ​ម៉ូដ​សួរ​មក​វិញ​ដាច់ៗ​៖

«ចុះ​ឈុត​កូន​កំលោះ?»

ដេត ភូមិន្ទ​ញញឹម​បែរ​មក​រក​ម្ចាស់​សំណួរ​៖

«វាស់​បាន​តើ​! ប៉ុន្តែ​ទៅ​បន្ទប់​ខ្ញុំ​ ហើយ​ឱ្យ​អ្នក​ដែល​រៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍​ខ្ញុំ​ទៅ​វាស់​ឱ្យ​ខ្ញុំ​ខ្លួន​ឯង​ មិន​មែន​ឯង​ទេ​ អេមី!»

អេមី​នៅ​ឆ្លេឆ្លា​ងាក​មើល​មុខ​ប្រុស​ស្រី​ទាំង​ពីរ​ ទុក​ខ្លួន​ឯង​ដូច​ជា​សាច់​ជ្រូក​បី​ជាន់​នៅ​រវាង​ជ្រញ់​និង​កាំបិត​ ស្រាប់តែ​ស្រទន់​ងើប​មុខ​ឆ្លើយ​ផូង​៖

«ខ្ញុំ​មិន​ចេះ​វាស់​ទេ​ ឬ​មួយ​ក៏​កូន​កំលោះ​របស់ ​CEO ដួង មេត្រី​​ចង់​ពាក់​អាវ​វៀច​ក្នុង​ថ្ងៃ​មង្គល​របស់​ខ្លួន?»

ដេត ភូមិន្ទ​ញញឹម​មក​រក​កែវ​ភ្នែក​មូលក្លុំ​របស់​នាង​៖

«អត់​ខ្វល់! ប្រើ​វិធី​របស់​យើង​យ៉ាង​ម៉េច​ក៏​បាន​! សំខាន់ ​ខ្ញុំ​ចាំ​នៅ​បន្ទប់​ ហើយ​ក្រៅ​ពី​ពិធីការ​នេះ​ អ្នក​ណា​ក៏​មិន​បាច់​ទៅ​វាស់​ដែរ!!»

នាយ​ពាណិជ្ជកម្ម​ចាកចេញ​ទៅ​ ធ្វើ​ឱ្យ​អេមី​ដក​ដង្ហើម​ធំ​រអ៊ូរទាំ​៖

ដំរី​និង​ដំរី​ជាន់​គ្នា​ស្លាប់​ បង់​ជីវិត​ពួក​ស្រមោច​សង្អារ​តូច​ៗ​ដូច​ជា​យើង​ទៅ​វិញ!?»

ស្រទន់​និយាយ​តប​ទៅ​វិញ​ដោយ​ទឹក​មុខ​សៅហ្មង៖

«ស្អី​ទៅ​ដែល​ធ្វើ​ឱ្យ​គេ​គិត​ថា​ ខ្ញុំ​នឹង​ទៅ​វាស់​ខ្លួន​ឯង​គេ​​តាម​បទ​បញ្ជា​គ្មាន​ន័យ​គ្មាន​ហេតុផល​នោះ?»

«តែ​ឯង​ត្រូវ​តែ​ធ្វើ​! នៅ​សល់​ពេល​ប៉ុន្មាន​អាទិត្យ​ទៀត​ប៉ុណ្ណោះ ឈុត​កូន​កំលោះ​ត្រូវ​តែ​ហើយ​! បើ​ឯង​ធ្វើ​ឱ្យ​គេ​ងរង៉ក់​ ហើយ​យើង​ធ្វើ​អ្វី​ក៏​មិន​កើត​ ជំទាវ​ដាវី​នឹង​ដេញ​យើង​ចេញ​ឱ្យ​ទៅ​ដើរ​ទាន់​ពាង​នៅ​តាម​ផ្ទះ​ជួល​វិញ​មិន​ខាន!»

អេមី​ថា​ហើយ​រេ​ភ្នែក​សម្លឹង​មើល​ភាព​ក្រៀមក្រំ​លើ​ទម្រង់​មុខ​ដ៏​ស្រស់​ស្អាត​នៃ​ស្រី​តូច​ស្រទន់។ គេ​និយាយ​មក​បន្ថែម៖

«អ្ហើយ! យើង​ប្រាប់​ឯង​ហើយ​ បើ​ឯង​លះបង់​ជីវិត​របស់​ឯង​ដើម្បី​គេ​ វា​ជា​រឿង​របស់​ឯង​ តែ​បើ​យើង​វិញ​ យើង​មិន​ធ្វើ​រឿង​ល្ងង់ៗ​អ៊ីចឹង​ទេ!​ ឥលូវ​នេះ​គេ​រៀបការ​បញ្ឈឺ​ឯង​ ចាំ​មើល​ តើ​អ្នក​ទាំង​បី​មាន​សេចក្ដី​សុខ​ដែរ​ឬ​អត់?»

ស្រទន់​ឈ្ងោក​មុខ​ធ្វើ​ជា​វាយ ​Keyboard បន្ត​ ហើយ​និយាយ​តប​ទៅ​អេមី​៖

«តែ​គេ​រៀបការ​ហើយ​ អ្វីៗ​ក៏​ចប់​ហើយ! ​អេមី​ឯង​កុំ​ល្ងង់​ពេក! ដេត ភូមិន្ទ​ជា​មនុស្ស​មាន​ការ​ទទួល​ខុស​ត្រូវ​ គេ​នឹង​ធ្វើ​ជា​ប្ដី​ល្អ​ម្នាក់!!»

«បើ​អ៊ីចឹង​ឯង​ឆាប់​ទៅ​ៗ​! ទៅ​វាស់​ខ្លួន​ឱ្យ​គេ​ ហើយ​និយាយ​គ្នា​ឱ្យ​ដឹង​រឿង​ទៅ​ និយាយ​ឱ្យ​គេ​យល់​ចិត្ត​ឯង​ កុំ​ឱ្យ​គេ​ខឹង​នឹង​ឯង​!»

ស្រទន់​រេ​ភ្នែក​សញ្ជឹង​គិត​ ហើយ​បញ្ឈប់​ម្រាម​ដៃ​។

«ទៅ​គ្នា​សុំ​អង្វរ!​ រឿង​វា​មិន​អាច​ចប់​ងាយៗ​ដូច​ឯង​គិត​​នោះ​ទេ​ ស្រទន់​! កុំ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ពិបាក​ដោយសារ​ការ​គេចវេះ​របស់​ឯង!​»

នាង​ក្រោក​ចេញ​ពី​តុ​ រហ័ស​ជាង​ការ​គិត​របស់​អេមី​ទៅ​ទៀត​ ហើយ​នាង​និយាយ​ មុន​ពេល​ចាកចេញ​៖

«យើង​មិន​ខ្លាច​ទេ ​អេមី! ស្ដាប់​ឱ្យ​ច្បាស់​!​ តាំង​ពី​​ថ្ងៃ​ដែល​យើង​សម្រេច​ចិត្ត​ឈប់​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​គេ​ យើង​បាន​ប្រាប់​ខ្លួន​ឯង​ថា​ យើង​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​បាន​ទាំង​អស់​ ឱ្យ​តែ​គេ​អាច​ក្លាយ​ទៅ​ជា ​CEO ​ថ្មី​នៅ​ DM​! ពេល​ចប់​ភារកិច្ច​ យើង​នឹង​ចាកចេញ​ពី​ទី​នេះ​ មិន​ឱ្យ​គ្រប់​គ្នា​ពិបាក​ទៀត​នោះ​ទេ!»

ស្រទន់​ដើរ​ចាក​ចេញ​ពី​បន្ទប់​ ក្រោម​ក្រសែ​ភ្នែក​ហត់នឿយ​របស់​អេមី​ គេ​គ្រវី​ក្បាល​ទម្លាក់​ខ្លួន​សាជាថ្មី​ទៅ​លើ​សាឡុង​ នៅ​ក្នុង​បេះដូង​ស្រី​តូច​ឯង​ណេះ​វិញ នាង​ដឹង​ថា​ ដេត ភូមិន្ទ​ កំពុង​ចង់​បាន​អ្វី​ គឺ​គេ​នៅ​តែ​ចចេស​ ចង់​រក្សា​ទុក​នូវ​ស្នេហា​មួយ​នេះ​ ហើយ​គេ​នៅ​តែ​មិន​ឱ្យ​តម្លៃ​ទៅ​លើ​មង្គលការ​មួយ​នោះ​ដដែល​ ដូច្នេះ​ការ​និយាយ​គ្នា​ឱ្យ​បាន​ច្បាស់លាស់​ គឺ​ជា​វិធី​តែ​មួយ​គត់​​ដែល​ត្រូវ​តែ​ប្រឈម​មុខ។ នាង​លើក​ដៃ​ដែល​គ្មាន​កម្លាំងកំហែង​បម្រុង​គោះ​ទៅ​លើ​ទ្វារ​បន្ទប់​របស់​គេ ចិត្ត​នាង​នឹក​ទៅ​ដល់​សម្ដី​ទាំងឡាយ​របស់​គេ​ និង​អនុស្សាវរីយ៍​ស្រស់​បំព្រង​ផង​ទាំង​ពួង​ធ្លាប់​សាង​មក​ជាមួយ​គ្នា​។

«ដៃ​ទន់​ម៉េះ​ អត់​មាន​ឆ្អឹង​ទេ?»

នាង​ជ្រួញ​ចិញ្ចើម​ទប់​ទឹក​ភ្នែក​ ហើយ​ប្រាប់​ខ្លួន​ឯង​ «ហាម​យំៗៗ»។

ស្រី​តូច​រុញ​ទ្វារ​ចូល​ទៅ​ទាំង​មិន​បាន​គោះ​។ បុរស​នោះ​ក៏​មិន​ងើប​មុខ​មើល​មក​នាង​ឡើយ​ ដោយ​ផ្ចង់​អារម្មណ៍​ទៅ​លើ​អេក្រង់​កុំព្យូទ័រ​របស់​គេ​។ នាង​ដើរ​ចូល​ទៅ​យឺតៗ​ ទម្រាំ​តែ​គេ​ងើប​មុខ​មក​។ នាង​មិន​បាន​គេច​ទៅ​ណា​ ព្រោះ​ថា​ចិត្ត​មិន​នៅ​ទី​នេះ​។ បេះដូង​ស្រទន់​នឹក​ឃើញ​តែ​ដល់​រូបថត​ទាំង​ឡាយ​ ដែល​គេ​ធ្លាប់​បង្ហាញ​នាង ​ពេល​គេ​លួច​ថត​នាង​ពី​លើ​សណ្ឋាគារ​ក្នុង​ខេត្ត​សៀមរាប​។ ចិត្ត​នាង​ចាប់ផ្ដើម​កណ្ដោចកណ្ដែង​។

«អ្វី​ៗ​ក្លាយ​ជា​អតីតកាល​អស់​ហើយ!»

នាង​ប្រាប់​ខ្លួន​ឯង​ស្ងាត់​ៗ​ក្នុង​ចិត្ត​ដូច្នេះ​ ស្រប​ពេល​ដែល​បុរស​ម្នាក់​នេះ​ក្រោក​ឡើង​មក ​នាំ​យក​រាងកាយ​ខ្ពស់​ស្រាវ​របស់​គេ​មក​ឈរ​នៅ​ចំ​ពី​មុខ​នាង។

«ឯណា​ម៉ែត្រ​? ក្រែង​មក​វាស់​ខោអាវ​អ្ហេ​?​»

គេ​សួរ​ ហើយ​សម្លឹង​នាង​ដោយ​កែវ​ភ្នែក​បញ្ចើចបញ្ចើ។ ស្រី​តូច​សម្លឹង​គេ​វិញ​ថ្មែ ​ដូច​ចង់​បញ្ជាក់​ប្រាប់​គេ​ថា​ នាង​មិន​ខ្លាច​គេ​ មិន​ចុះ​ចាញ់​ការ​ឌឺដង​របស់​គេ​អ្វី​ទៀត​នោះ​ឡើយ។

«ខ្ញុំ​ដឹង​ថា​ លោក​នាយក​មិន​មែន​ហៅ​ខ្ញុំ​មក​ដើម្បី​វាស់​ខោអាវ​នោះ​ទេ!!»

គេ​ញញឹម​តិចៗ​សម្លឹង​មើល​ឫកពា​ដែល​នាង​ខំ​ធ្វើ​ដូច​ជាង​រឹងមាំ​ណាស់​អ៊ីចឹង។ នាយក​ពាណិជ្ជកម្ម​ជញ្ជក់​មាត់​តិចៗ រួច​ទើប​និយាយ​សរសើរ​៖

«អូ! ​ឆ្លាត​ណាស់​ហ្ន៎​កូន​គេ? ចុះ​បើ​ដឹង​ហើយ​ អី​ក៏​ប្រឹង​ម្ល៉េះ​?​ យើង​ស្មាន​ថា​អា​ល្បិច​អន់​ៗ​អ៊ីចឹង​ ទៅ​ដោះស្រាយ​រឿងរ៉ាវ​អី​ចេញ​ទៅ?»

«មង្គលការ​នេះ​​មក​ដល់​ត្រូវ​មនុស្ស​ ត្រូវ​ពេល​វេលា​ពេក​ហើយ​ វា​គ្មាន​ហេតុផល​អី​ដែល​លោក​នាយក​ត្រូវ​បោះបង់​វា​ចោល​នោះ​ទេ​ ដេត ភូមិន្ទ!»

នាយ​ពាណិជ្ជ​លែង​ញញឹម ហើយ​ខាំ​មាត់​សម្លឹង​នាង​ដោយ​គ្នាន់ក្នាញ់​។ គេ​បង្អន់​សូរ​​សំឡេង​ ប៉ុន្តែ​សង្កត់​ពាក្យ​៖

«យើង​​អាង​ស្អី​​ដែល​មក​អារ​កាត់​រឿង​អនាគត​របស់​ខ្ញុំ ​?»

«មិន​មែន​ទេ!​ នេះ​ជា​រឿង​ដែល​លោក​ត្រូវ​តែ​ធ្វើ​ដរាប​​មក​ទៅ​ហើយ ដេត ភូមិន្ទ!!»

គេ​ឈាន​មក​កាន់តែ​កៀក​ ព្រោះ​ស្នូរ​ដង្ហើម​នាង​លោត​ញាប់​ ហើយ​ស្នេហា​របស់​ពួក​គេ​នៅ​តែ​លេច​ឡើង​មក​ប្រជែង​នឹង​ការ​គេចវេះ​របស់​ស្រី​ម្នាក់​នេះ។

«ធ្វើ​អ៊ីចឹង​បាន​សប្បាយចិត្ត​ដែរ​អត់? ចង់​សម្តែង​ធ្វើ​តួកុន ឬ​តួ​ល្ខោន​ចិត្ត​ឯក​​ដោយ​យក​អ្នកដទៃ​ទៅ​លះបង់ យក​អ្នក​ដទៃ​មក​ធ្វើ​ថ្លុក​កំប្លែង​កំដរ​អំពើល្អ​ហួសសម័យ​របស់​យើង​នេះ?​»

ក្លិន​ខ្លួន​និង​សម្តី​សំដៅ ​សូរស័ព្ទ​របស់​គេ​នៅ​តែ​ជោក​ជាំ​ដោយ​ចំហាយ​ស្នេហា​ក្នុង​បេះដូង​ប្រេះស្រាំ​របស់​ស្រី​តូច ធ្វើ​ឱ្យ​នាង​មិន​មាត់ ​ហើយ​បង្ខំ​ចិត្ត​បម្រុង​គេច​ចេញ ​ព្រោះ​គេ​ចូល​មក​កាន់​តែ​កៀក​។

ដូច​រាល់​ដង ​បុរស​ចាប់​ក​ដៃ​នាង ​ហើយ​និយាយ​ខ្សឹបខ្សៀវ៖

«ទៅ​កន្លែង​​នោះ​ជាមួយ​បង​!»

នាង​ដឹង​ហើយ​​ថា​ជា​កន្លែង​ណា តែ​នាង​ច្បូត​ដៃ​គេ​ចេញ​ ហើយ​បែរខ្នង​៖

«អត់ទេ! ​ខ្ញុំ​រវល់!»

គេ​លោ​មក​ឱប​នាង​ជាប់​ពី​ក្រោយ​ ទំាង​ប្រុង​ជា​ស្រេច​មិន​ឱ្យ​នាង​រើ​ចេញ​បាន​។

ស្រី​តូច​ធ្មេចភ្នែក​ក្នុង​រង្វង់​ដៃ​នាយ​។

«គេ​ឱប​ឯង​ទៀត​ហើយ ​ស្រទន់! គេ​មិន​បាន​ខឹង ​ហើយ​គេ​នៅ​តែ​ដូច​ពី​មុន! ឱ្យ​គេ​ឱប​ប៉ុន្មាន​វិនាទី​ទៀត​​ទៅ​ មុន​ពេល​ដែល​ឯង​អស់​សិទ្ធិ!»

នាង​ទប់​យ៉ាងណា ​បេះដូង​នៅ​តែ​បង្ហាញ​មក​នូវ​អារម្មណ៍​ញាប់ញ័រ​ រហូត​ដល់​សម្តី​គេ​លាន់​មក​ក្បែរៗ​ត្រចៀក​នាង៖

«បង​មិន​ឱ្យ​យើង​លះបង់​បង​នោះ​ទេ​!»

«មាន​វិធី​ឯណា​ទៀត?!»

នាង​សួរ​វិញ​ទំាង​អួលអាក់​ពេញ​ក្នុង​ចិត្ត​​។ គេ​មិន​មាត់​មិន​ក ​ព្រោះ​អាល័យ​តែ​ព្យាយាម​ឱប​នាង​តឹង​ជាង​មុន​​ នាង​ក៏​និយាយ​បន្ថែម៖

«ឈឺចាប់​ពេល​ខ្លី​ ហើយ​លទ្ធផល​ល្អ គ្រាន់​បើ​ជាង​ឈឺ​ចាប់​ពេល​វែង ​​ហើយ​លទ្ធផល​គ្មាន ​និង​គ្រប់គ្នា​ត្រូវ​​ខាតបង់​ទៀត!»

«ទៅ​មិន​រួច​ទេ​ដែល​មនុស្ស​ស្រលាញ់​គ្នា​ត្រូវ​បែក​គ្នា​​ ហើយ​មនុស្ស​មិន​ស្រលាញ់​គ្នា​​ទៅ​រៀបការ​ដូច​ទីងមោង!»

«មនុស្ស​ស្រលាញ់​គ្នា​ បើ​ចាស់​ៗ​មិន​គាំទ្រ​ ក៏​គង់​តែ​គ្មាន​លទ្ធផល! មនុស្ស​មិន​ស្រលាញ់​គ្នា​រៀបការ​រួច​ទៅ នឹង​ចេញ​ស្រលាញ់​គ្នា​តាម​ក្រោយ​មិនខាន​!»

«គ្មាន​ផ្លូវ​ទេ ​ស្រី​ល្ងង់! មេត្រី​ហើយ​នឹង​បង​ជា​មិត្ត​ ជា​ប្អូន ជា​ចៅហ្វាយ ​ជា​អ្វី​ក៏​បាន ​តែ​គេ​គ្មាន​ថ្ងៃ​ជំនួស​មេក្រុម​ស្រទន់​មន្ត​ស្នេហ៍​ក្នុង​បេះដូង ដេត ភូមិន្ទ ជា​រៀង​រហូត!»

ដៃ​នាង​ចាប់​ដាក់​លើ​ម្រាម​ដៃ​របស់​គេ​ គេ​ដឹង​នាង​ចង់​ចេញ​ពី​ការ​ឱប​រឹត​​នេះ​ ដូច្នោះ​ហើយ ​គេ​ប្រញាប់​ពោល​បន្ត​៖

«បង​​​ឱប​តែ​កន្លះ​នាទី​ទៀត​ ទុក​ថា​នេះ​លក្ខខណ្ឌ​ទី​ពីរ​របស់​យើង!!»

នាង​នៅ​ស្ងៀម ​ហើយ​របូត​ដៃ​ទាំង​ពីរ​ដែល​ចង់​រើ​ចេញ​នោះ។

ស្រី​តូច​នឹក​ទៅ​ដល់​កិច្ច​សន្យា​បី​ខ​ដែល​បាន​ព្រមព្រៀង​ជាមួយ​នាយ​កាល​ពី​ណាត់​ជួប​គ្នា​ដំបូង​បង្អស់​នៅ​ភ្នំពេញ។ លក្ខខណ្ឌ​ទី​មួយ​របស់​គេ គឺ​ឱ្យ​នាង​ចូល​មក​ធ្វើ​ការ​នៅ​ទីនេះ​ នៅ​ក្នុង​ DM Empire ទាំង​ដែល​នាង​គ្មាន​ឋានៈ​អ្វី​សោះ​នៅ​ក្នុង​សង្គម​។ ឥលូវ​នេះ​លក្ខខណ្ឌ​ទី​ពីរ​របស់​គេ​ គឺ​គ្រាន់តែ​ចង់​ឱ្យ​នាង​សម្ងំ​ស្ងៀម​ក្នុង​រង្វង់​ដៃ​គេ​កន្លះ​នាទី?

ទឹកភ្នែក​ដែល​នាង​ខំ​ទប់​ស្រក់​តក់ៗ​មក​លើ​កំភួន​ដៃ​នាយក​ពាណិជ្ជកម្ម​ ព្រោះ​នាង​មិន​ចង់​ទទួល​យក​ការ​ពិត​ដែល​ថា ​ហេតុអ្វី​បាន​ជា​គេ​នៅ​តែ​ល្អ​ជាមួយ​នាង​ រហូត​ដល់​ជាតិ​នេះ​ នាង​មិន​អាច​ចេញ​ទៅ​ណា​រួច​ពី​ជីវិត​របស់​គេ ឬ​ក៏​យ៉ាងណា?។

នាង​ខំ​ជូត​ទឹក​ភ្នែក​ទាំង​ភាគី​បុរស​មិន​ព្រម​លែង​ដៃ​ ហើយ​នាង​ខំ​និយាយ​ទាំង​អណ្ដឺតអណ្ដក​ពិបាក​ដក​ដង្ហើម៖

«ខ្ញុំ​ជឿ​ហើយ ហេតុ​អី​បាន​ជា​មនុស្ស​ស្រី​ជា​ច្រើន​​ទៅ​ណា​មិន​រួច​ សុខ​ចិត្ត​ធ្វើ​ប្រពន្ធ​ចុង​ សុខ​ចិត្ត​ធ្វើ​ជា​ស្រី​របស់​គេ​ សុខ​ចិត្ត​មាន​បាប​ជាប់​ខ្លួន​ ក៏​ព្រោះ​តែ​បុរស​ដែល​នាង​ស្រលាញ់​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ មិន​ព្រម​ធ្វើ​អាក្រក់​បន្តិច​ណា​សោះ​ ប្រហែល​ជា​គេ​ចង់​ឱ្យ​នាង​នៅ​ស្លាប់​ទី​នេះ​ គ្មាន​វិធី​ជ្រើសរើស​ គ្មាន​វិធី​សម្រាប់​បក​ក្រោយ​ហើយ​មើល​ទៅ!»

ដេត ភូមិន្ទ​ឱន​មក​ឆ្លើយ​តប​៖

«មិន​ដូច​គ្នា​ទេ!​ ដេត ភូមិន្ទ ​មិន​ឱ្យ​ស្រទន់​ក្លាយ​ជា​ប្រពន្ធ​ចុង ឬ​ក៏​ស្រី​កំណាន់​ ព្រោះ​អូន​ជា​អ្វី​គ្រប់​យ៉ាង​របស់​បង!​ ស្នេហា​ពិត​គឺ​កើត​ឡើង​នៅ​ពេល​យើង​អាច​បាត់​បង់​អ្វី​ទាំង​អស់​ តែ​មិន​អាច​បាត់បង់​មនុស្ស​ដែល​យើង​ចង់​ឱប​នៅ​ក្នុង​រង្វង់​ដៃ​នោះ​ឡើយ!»

ទ្វារ​របើក​មក ​CEO​ ដួង មេត្រី​បង្ហាញ​ខ្លួន​នៅ​ក្រោយ​ប្រឡោះ​ទ្វារ​ ដូច​កាល​ពី​ពេល​ដែល​នាង​បាន​ចូល​មក​ឃើញ​ប្រុស​ស្រី​ទាំង​ពីរ​នេះ​ ម្នាក់​កូត​ទ្រ​ ម្នាក់​ទៀត​រាំ​លេង​ ដូច​គ្មាន​ទុក​ព្រួយ​កង្វល់​អ្វី​ទាំង​អស់។

ពេល​ដែល​ស្រទន់​ស្រឡាំងកាំង​ កែវភ្នែក ​ដួង មេត្រី ​សម្លឹង​ផ្ដោត​លើ​ហត្ថា​បុរស​ដែល​នាង​ត្រូវ​រៀបការ​ជាមួយ​ ហើយ​ពេល​នេះ​កំពុង​ឱប​ក្រសោប​រាងកាយ​ស្រី​ម្នាក់​ផ្សេង​ទៀត​​នៅ​ចំពោះ​មុខ​នាង​។

មេក្រុម​ស្រទន់​មន្ត​ស្នេហ៍​ប្រញាប់ប្រញាល់​រើ​ខ្លួន​ឯង​​ចេញ​ពី​រង្វង់​ដៃ​នេះ។​ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ ស្លាកស្នាម​នេះ​បាន​ផ្ដិត​ជាប់​នៅ​ក្នុង​បេះដូង​ប្រេះស្រាំ​របស់​ CEO ​កម្សត់​ទៅ​ហើយ។​ នាង​នៅ​ឈរ​ធ្មឹង​មិន​ដឹង​គិត​អំពី​អ្វី​ ឬ​មួយ​ប្រហែល​ជា​នាង​កំពុង​គិត​ទៅ​ដល់​អ្នក​ណា​ម្នាក់​ដែល​នាង​បាន​ឱប​ក្រសោប​រាងកាយ​គេ​ ព្រោះ​ចិត្ត​ឆេវឆាវ​ស្អប់​ខ្ពើម​ភព្វ​វាសនា​ខ្លួន​ឯង។

ស្រទន់​រត់​គេច​ចាកចេញ​ទៅ​ ព្រោះ​គ្មាន​អ្វី​នឹង​និយាយ​ពន្យល់​ ឬ​បកស្រាយ​ហេតុផល​សូម្បី​តែ​មួយ​ម៉ាត់។​ ដើរ​បាន​បី​បួន​ជំហាន​ នាង​ចាប់ផ្ដើម​ទន់​ជើង ហើយ​ឱប​ពោះ​ ព្រោះ​តែ​សេចក្ដី​ឈឺ​ចុកចាប់​តឹង​ណែន​មិន​អាច​សូម្បី​តែ​ឈរ​ឱ្យ​នឹង​បាន​ស្រួលបួល​។

អេមី​បង្ហាញ​ខ្លួន​ទាំង​ភ័យ​ព្រួយ​បារម្ភ​ ហើយ​ម៉ែត្រ​នៅ​លើ​ដៃ​របស់​គេ​។

«ឯង​ចូល​ទៅ​យូរ​ម៉េះ​? ខ្ញុំ​ឃើញ​ឯង​ភ្លេច​ម៉ែត្រ​ ខ្ញុំ​យក​មក​ឱ្យ​ តែ​ខ្ញុំ​មិន​ទាន់​ហ៊ាន​ចូល​ទៅ​ផង​ ស្រាប់​តែ​CEO​ មក​ដល់​ តើ​ឯង​កំពុង​ធ្វើ​អី?»

ស្រទន់​មិន​បាន​ឆ្លើយ តែ​នាង​ធ្មេច​ភ្នែក​។

«ឯង​កើត​អី​ស្រទន់​?»

ស្រី​តូច​ឆ្លើយ​តប​ដាច់ៗ៖

«ខ្ញុំ​ឈឺ​ណាស់ ​អេមី!​»

វគ្គ

រវាង​កិត្តិយស​ និង​ការ​ទាមទារ​របស់​បេះដូង

នៅ​ក្នុង​គ្លីនិក​ឯកជន​។

«តទៅ​ត្រូវ​សម្រាក​ឱ្យ​បាន​ច្រើន​ ញ៉ាំ​អាហារ​ទៀត​ពេល​ ជៀសវាង​ដាច់ខាត​អាហារ​រឹង​ ជាតិ​អាកុល​ និង​ប្រភេទ​អាហារ​សំបូរ​អាស៊ីត!​ ជំងឺ​ក្រពះ​របស់​នា​មិន​ធ្ងន់​ដល់​ថ្នាក់​ព្យាបាល​មិន​បាន ក៏​មិន​ស្រាល​នោះ​ដែរ! ត្រូវ​ចាំ​ថា​ក្រៅ​ពី​របប​អាហារ ការ​គេង​មិន​គ្រប់គ្រាន់ គិត​ច្រើន​ អារម្មណ៍​តឹងតែង​ពេក​ ក៏​សុទ្ធ​តែ​ជា​គ្រោះថ្នាក់!»

នៅ​តាម​ផ្លូវ​ត្រលប់​មក​ផ្ទះ​វិញ អេមី​ដែល​ឡើង​ធ្វើ​ជា​អ្នក​បើកបរ​​ដៀង​ភ្នែក​មក​រក​ស្រទន់​ដែល​កំពុង​ធ្មេច​ជិត​ឈឹង​អស់​កម្លាំង​ល្វើយ ឃើញ​ហើយ​អាណិត​អាសូរ​ទ្រាំ​មិន​បាន​ ភេទ​ទី​បី​និយាយ​ទូន្មាន​៖

«​ឮ​ពេទ្យ​ប្រាប់​អត់​? ឃ្លាន​មិន​ឃ្លាន​ ចង់​មិន​ចង់​ ក៏​ឯង​ត្រូវ​តែ​រក​អី​ឆី​! មនុស្ស​ចិត្ត​ព្រះពុទ្ធ​ដូច​ឯង​ ស្អី​ក៏​អូខេ​ ស្អី​ក៏​អាច​ទ្រាំ​បាន​ តែ​ក្រពះ​ឯង​​វា​មិន​អាច​ទ្រាំ​បាន​ទេ!»

នាង​នៅ​ធ្វើ​មិន​ដឹង ​ហើយ​បិទ​ភ្នែក​ដដែល​ តែ​អេមី​ដឹង​ថា​ស្រទន់​កំពុង​តែ​ស្ដាប់​ឮ​គ្រប់​រឿង ដូច្នេះ​ហើយ​គេ​មួម៉ៅ៖

«ឮ​អត់​? បើ​ឯង​នៅ​តែ​រឹង​ យើង​ខល​លោក​ភូមិន្ទ​ឥលូវ​ហ្នឹង​ ឱ្យ​គេ​មក​ដាំ​បបរ​បញ្ចុក​ឯង!!»

បាន​ដូច​ចិត្ត​ ស្រី​តូច​បើក​ភ្នែក​ឡើង​វិញ​ ជា​មួយ​វាចា​ខ្សាវៗ​ស្អក​ៗ៖

«កុំ​ឱ្យ​សោះ ​ពួកម៉ាក​ឆ្កូត!»

អេមី​បម្រុង​នឹង​ឆ្លើយ​តប​ ឬ​ថា​ឱ្យ​នាង​ឱ្យ​បាន​ចាស់​ដៃ​ ដឹង​អី​គេ​ទប់​ចិត្ត​វិញ​ ព្រោះ​ឃើញ​នាង​ទុរន់ទុរា​ពេក​។ ភេទ​ទី​បី​ទប់​ចិត្ត​ មិន​ថា​ឱ្យ​ផូង​ផាំង​បាន​មែន​ ក៏​ប៉ុន្តែ​គេ​នៅ​តែ​រអ៊ូរទាំ​មិន​ឈប់ឈរ៖

«ក្នុង​ជីវិត​របស់​យើង​ យើង​មិន​ចូលចិត្ត​ទេ​អំពើ​អាក្រក់​ តែ​យើង​ក៏​មិន​គាំទ្រ​ដែរ​ អា​អំពើ​ល្អ​ត្រង់​ធ្លូ​ងងឹតងងល់ ​បោះបង់​ខ្លួន​ឯង​ដើម្បី​អ្នក​ដទៃ!​ តើ​វា​បាន​ស្អី​មក​វិញ ក្រៅ​ពី​ដេក​ស្តឹក​ខ្លួន​ឯង? ធ្វើ​ជា​មនុស្ស​ត្រូវ​អាត្មានិយម​ខ្លះ​ ព្រោះ​ជីវិត​គឺ​ជា​ចម្បាំង​ដែល​ត្រូវ​ការ​ភាព​រឹងមាំ!​ ពេល​ខ្លះ​ត្រូវ​គិត​ខ្លួន​ឯង​គិត​ខ្លះ​ទៅ​ មនុស្ស​ដូច ​ដួង មេត្រី​ នេះ គេ​ខ្វះ​អី​ប្រុស​​ដែល​តម្រង់​ជួរ​រង់ចាំ​គេ​នៅ​ជណ្ដើរ​ផ្ទះ​! កោត​ណាស់​ អាណិត​គេ​ មិន​ចេះ​មើល​ខ្លួន​ឯង!​»

ស្រទន់​មិន​មាត់​មិន​ឆ្លើយ​ ធ្វើ​ឱ្យ​ភេទ​ទី​បី​មួម៉ៅ​យក​ដៃ​ទៅ​មូល​វិទ្យុ​ស្ដាប់។

«កម្មវិធី​យើង​ថ្ងៃ​នេះ​មាន​កិត្តិយស​ ព្រោះ​មាន​អ្នកនាង ​ដួង មេត្រី​ អគ្គនាយក​ក្រុមហ៊ុន​ DM ​មក​ជា​ភ្ញៀវ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​យប់​នេះ!!»

ស្រទន់​បើក​ភ្នែក​សន្សឹមៗ​ ចំណែក​អេមី​ស្ទុះស្ទា​ចុច​បង្កើន​សំឡេង។

«និយាយ​អ៊ីចឹង ​អ្នក​នាង ​ដួង​ មេត្រី​ មាន​ពាក្យ​លេច​ឮ​ចេញ​ពី​ក្រុមហ៊ុន​អ្នក​នាង​ គឺ​អ្នក​នាង​នឹង​ចូល​រោងការ​នៅ​ខែ​ក្រោយ​នេះ​ ជាមួយ​នាយក​ពាណិជ្ជកម្ម​ ដេត ភូមិន្ទ! នៅ​ក្នុង​បទសម្ភាសន៍​យប់​នេះ​ អ្នក​ស្ដាប់​របស់​យើង ពិត​ជា​ចង់​ដឹង​ប្រវត្តិ​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ ក៏​ដូច​ជា​គម្រោងការ​ផ្សេងៗ​​សម្រាប់​មង្គលការ​នេះ​ តាម​មើល​ប្រហែល​ជា​អធិកអធម​ដាច់​គេ​មិន​ខាន​ ព្រោះ ​DM គឺ​ជា​ក្រុមហ៊ុន​ពិធីការ​លំដាប់​ប្រទេស​ស្រាប់​ទៅ​ហើយ!»

អេមី​លូក​ដៃ​មក​បិទ​វិទ្យុ ព្រោះ​គេ​ទីទើរ​ចង់​ស្ដាប់​ខ្លួន​ឯង​ផង​ មិន​ចង់​ឱ្យ​ស្រទន់​ស្ដាប់​ផង​ ខ្លាច​នាង​កាន់តែ​ស្មុគស្មាញ​ កាន់តែ​តឹងតែង​ ជំងឺ​រឹតតែ​ធ្វើ​ទុក្ខ។ តែ​ស្រទន់​ពោល​ឃាត់៖

«ឯង​បិទ​ធ្វើ​អី​ អេមី? ស្ដាប់​ទៅ!»

អេមី​ដក​ដៃ​មក​វិញ​ ហើយ​និយាយ​ទាំង​ដង្ហើម​ធំ៖

«អើ! ​ស្ដាប់​ហើយ​ចោល​ទៅ មិន​បាច់​គិត​ច្រើន​ទេ!»

សំឡេង ​CEO ដួង​ មេត្រី​ លាន់​មក​ពីរោះពិសា​តាម​រលក​អាកាស៖

«គ្មាន​រឿង​ដូច្នោះ​ទេ!​ ខ្ញុំ​នឹង​បង​ភូមិន្ទ​មាន​ទំនាក់ទំនង​ជា​មិត្តភ័ក្ដិ​ ជា​បងប្អូន​ ជា​មិត្ត​រួម​ការងារ​ តែ​គ្មាន​ថ្ងៃ​ដែល​អាច​ក្លាយ​ទៅ​ជា​គូ​អាពាហ៍ពិពាហ៍​នោះ​ឡើយ! បង​ចេញ​ព័ត៌មាន​បែប​នេះ​ដូច​ជា​បិទ​ផ្លូវ​ខ្ញុំ​ តើ​មាន​ប្រុស​ឯណា​ គេ​ហ៊ាន​ចូល​មក​ស្រលាញ់​ខ្ញុំ​ទៅ?»

នាង​បញ្ចប់​សំណួរ​ចម្លើយ​ដោយ​ស្នូរ​សំណើច​កខឹក​ដូច​ជា​គ្មាន​រឿង​អី​កើត​ឡើង។ ក្នុង​ពេល​ដែល​អេមី កំពុង​ចំហ​មាត់​ធ្លុង​ ពិធីករ​នោះ​ដេញដោល​បន្ថែម៖

«ពួក​អ្នក​ល្បី​ច្រើន​តែ​និយាយ​កុហក​អីចឹង​! ទាល់តែ​ដល់​ថ្ងៃ​រៀបការ​តែ​ម្ដង​ ទើប​ព្រម​កែ​សម្ដី!​ ខ្ញុំ​ស្មាន​តែ​អ្នក​នាង ​ដួង​ មេត្រី​ មិន​ធ្វើ​ដូច​ពួក​គេ!!»

«ទៅ​កុហក​ធ្វើ​អី​បង?​ រឿង​រៀបការ​ជា​រឿង​ធំ​ បើ​សិន​មាន​មង្គលការ​នោះ​មែន ពេល​នេះ​ក្បែរ​ៗ​ចែក​ធៀប​ហើយ! គ្មាន​រឿង​នោះ​កើត​ឡើង​ទេ ខ្ញុំ​អះអាង​ ខ្ញុំ​នៅ​ស្ដាយ​សេរីភាព​ខ្លួន​ឯង​!»

«ឬ​មួយ​ក៏​អ្នក​នាង​មាន​ស្នេហា​នៅ​ឯណា​ហើយ?»

គ្រប់​គ្នា​រួម​ទាំង​អ្នក​នៅ​ខាង​ក្រៅ​កំពុង​ស្ដាប់​វិទ្យុ​នេះ​ផង ទន្ទឹង​រង់ចាំ​ជា​ខ្លាំង​ចង់​បាន​ចម្លើយ​ពី​ស្រី​អភិជន​រូប​ស្អាត។​

ដួង​ មេត្រី ​ជៀស​មិន​ផុត​ពី​នៅ​ទីទើរ​នោះ​ទេ​ នាង​ឆ្លើយ​តប​យឺត​ៗ​៖

«ចាំ​ពេល​ច្បាស់លាស់​ ចាំ​ខ្ញុំ​ចូល​មក​ប្រាប់​ក្នុង​កម្មវិធី​ម្ដង​ទៀត!»

អេមី​និយាយ​ទាំង​ហួស​ចិត្ត​ លាយ​ភាព​ភ្ញាក់​ផ្អើល៖

«អស្ចារ្យ​ណាស់!​ បើ​ពេល​នេះ​អត់​បាន​ឮ​ផ្ទាល់​ត្រចៀក មិន​ស្មាន​ថា​ពាក្យ​នេះ​ចេញ​ពី​មាត់ ​CEO ដ៏​សុភាព​រាបសា​របស់​យើង​សោះ!»

ស្រទន់​មិន​មាត់​ តែ​ករណី​ចុង​ក្រោយ​នេះ​ ធ្វើ​ឱ្យ​ចិត្ត​នាង​កើត​សង្ស័យ។ សំណួរ​ជា​ច្រើន​បាន​កើត​ឡើង​មក​ថា​ ហេតុ​អ្វី​ក៏ ​ដួង មេត្រី ​និយាយ​ដូច្នេះ​ទៅ​កាន់​សាធារណជន? នៅ​សុខៗ ​នាង​ឡើង​កម្មវិធី​វិទ្យុ​ធ្វើ​អី? តើ​មុន​នេះ​ពេល​ដែល​ខ្លួន​គេច​ចេញ​មក​ ដួង​ មេត្រី​ និង​ ដេត ភូមិន្ទ ​បាន​និយាយ​គ្នា​ដូច​ម្ដេច​ខ្លះ?

ប៉ុន្តែ​ក្នុង​រយៈពេល​ដែល​មេក្រុម​ស្រទន់​មន្ត​ស្នេហ៍​កំពុង​ដេក​ឱប​នូវ​សំណួរ​ងឿងឆ្ងល់​មិន​ចេះ​អស់​មិន​ចេះ​ហើយ​នេះ​ អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​​ក៏​បាន​កើត​ចលាចល ​និង​សេចក្ដី​ងឿងឆ្ងល់​ភ្ញាក់ផ្អើល​ដូច​គ្នា​ដែរ។

គេ​ឃើញ​ម្ដាយ​ដេត ភូមិន្ទ​ចេញ​ទៅ​ជួប​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​គាត់​តាំង​ពី​ព្រលឹម។ លោក​ជំទាវ​ដាវី​ ប្រហែល​ជា​មិន​បាន​ស្ដាប់​កម្មវិធី​វិទ្យុ​ និង​មិន​បាន​ជ្រាប​ពី​រឿង​អ្វី​ទាំង​អស់​ បាន​ជា​ពេល​នេះ​គាត់​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅ​អង្គុយ​ធ្មឹង​ចំហ​មាត់​ធ្លុង​ ស្ដាប់​ការ​រៀបរាប់​ សួរនាំ​របស់​ម្ដាយ ​ដេត ភូមិន្ទ​។ គាត់​មិន​ទាន់​ឆ្លើយ​តប​ថា​យ៉ាង​ណា​ផង ស្រាប់​តែ​ម្ដាយ​ ដេត ភូមិន្ទ​បើក​ភ្នែក​ធំៗ​ ហើយ​ចង្អុល​ប្រាប់​។

«រួច​ចុះ​ក្មួយ​មេត្រី​ចេញ​ទៅ​ណា​ព្រឹក​ម្ល៉េះ?»

ជំទាវ​ដាវី​បែរ​ខ្នង​ទៅ​រក​ប្រភព​ ហើយ​ពិត​ជា​បាន​ឃើញ​កូន​ស្រី​តែ​មួយ​គត់​​តុបតែង​កាយ​យ៉ាង​ស្អាត ទាញ​បើក​ទ្វារ​ឡាន​ឡើង​ទៅ​អង្គុយ​ រួច​ជាន់​បញ្ជា​ជំនិះ​ចាកចេញ​ពី​គេហដ្ឋាន​។

«ទីៗ! កូន​មេត្រី​ចេញ​ទៅ​ណា?»

«អត់​ដឹង​ទេ! លោក​ជំទាវ»

«ឯង​ហៅ​សូហ្វ័រ​ឡាន​មក​ឱ្យ​ខ្ញុំ​ជា​ប្រញាប់!»

ដួង​ មេត្រី ​បញ្ជា​រថយន្ត​កាន់តែ​លឿន​ស្លេវ​ ធ្វើ​ដូច​ជា​មិន​ដឹង​ថា​ ម្ដាយ​និង​អនាគត​ម្ដាយ​ក្មេក​កំពុង​តែ​តាម​មក​ពី​ក្រោយ។ គោលដៅ​របស់​នាង ​គឺ​តម្រង់​ទៅ​រក​ផ្ទះ​ចម្ការ​របស់​ វង្ស សង្វារ។​ ចិត្ត​នាង​ពេល​នេះ​ហោះហើរ​ បន់​ឱ្យ​តែ​ជំនិះ​នាំ​នាង​ទៅ​ដល់​ទី​នោះ​ឱ្យ​បាន​កាន់​តែ​ឆាប់ ​កាន់តែ​ល្អ។

សេចក្ដី​ឈឺចាប់​និង​ទុក្ខ​ព្រួយ​ បើ​មិន​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ទេ​ វា​មិន​អាច​ធ្វើ​មនុស្ស​ផ្លាស់​ប្ដូរ​ទាំង​ការ​គិត​ ការ​ប្រព្រឹត្ត​ ឬ​ក៏​តបត​ប្រឆាំង។​ ដូច ​ដួង មេត្រី​ ពេល​នេះ​អ៊ីចឹង​ នាង​ចត​ឡាន​ ហើយ​រត់​ចូល​ទៅ​ក្នុង​បរិវេណ​គេហដ្ឋាន​ដែល​ធ្លាប់​បន្សល់​ឱ្យ​នាង​នូវ​អនុស្សាវរីយ៍​តិច​ ប៉ុន្តែ​មាន​អត្ថន័យ​ធំធេង។

វត្តមាន​នាង​ក្នុង​ពេល​ដ៏​ប្រថុចញ៉ុច​ ធ្វើ​ឱ្យ​បុរស​ម្ចាស់​ចម្ការ​ឈរ​ទ្រឹង​ទាំង​ដៃ​កាន់​ទុយោ​ទឹក។

«រង្ស សង្វារ!»

នាង​ហៅ​គេ​តិចៗ ​ក្នុង​ពេល​ដែល​ស្នូរ​ឡាន​ទី​ពីរ​ឈប់​មក​ដល់​ពី​ក្រោយ​ខ្នង​នាង។​

«កុំ​ខ្វល់​នឹង​ពួក​គេ​ កុំ​មើល​ពួក​គេ​ ធ្វើ​ជា​មិន​ឃើញ​អ្នក​ណា! ហើយ​លោក​ឱប​ខ្ញុំ​ទៅ!»

បុរស​កាន់តែ​ភាន់ភាំង​ ទុក​ឱ្យ​នាង​ស្ទុះ​ចូល​មក​ក្បែរ​ រួច​លា​ដៃ​ឱប​ត្រកង​ប្រាណ​នាយ​ដូច​កាល​ពី​ថ្ងៃ​ដំបូង​ដែល​នាង​ចង់​បញ្ឈឺ​ ដេត ភូមិន្ទ។

អ្នក​ប្រុស​ធំ​មិន​និយាយ​អ្វី​បាន​មួយ​ម៉ាត់​ នារី​នេះ​និយាយ​បន្ថែម​មក​ស្រាល​​ខ្សឹបៗ​ដាក់​នាយ​៖

«មនុស្ស​ល្ងង់​ ឆាប់​ឱប​ខ្ញុំ​ភ្លាម​ទៅ!»

ទុយោ​ទឹក​របូត​ពី​ដៃ​នាយ ហើយ​ហត្ថា​ទាំង​សង​របស់​វិចិត្រករ​លូក​មក​ឱប​រាងកាយ​របស់​នាង​ ធ្វើ​ឱ្យ​ភាព​កក់ក្ដៅ​នៃ​សេចក្ដី​ស្នេហា​របស់​មនុស្ស​លោក​ដែល​ស្រី​តូច​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ កើត​ឡើង​កម្ដៅ​បេះដូង​ដែល​កំព្រា​រងា​របស់​នាង​។

«ដួង មេត្រី? នាង​បោក​ខ្ញុំ​ប្រើ​ទៅ​បញ្ឈឺ​អ្នក​ណា​ទៀត​ហើយ?»

គេ​សួរ​ទាំង​សេចក្ដី​ស្នេហា​កំពុង​មាន​ឥទ្ធិពល​លេប​ត្របាក់​អស់​នូវ​ការ​គិត ការ​ពិចារណា​ ទុក្ខ​លំបាក​ សេចក្ដី​ខ្វល់ខ្វាយ​។

«ទោះបី​វា​មិន​មែន​ជា​ការ​ពិត​ តែ​បង​ពេញ​ចិត្ត​ខ្លាំង​ណាស់!!»

គេ​និយាយ​បន្ថែម​ទៀត​ទៅ​កាន់​ស្នូរ​បេះដូង​របស់​នាង​​ដែល​រត់​រសឹប​ក្បែរ​ទ្រូង​នាង។

ខាង​ស្រី​មិន​បាន​ស្ងៀមស្ងាត់​ដូច​ចរិត​លក្ខណៈ​ពី​មុន​របស់​នាង​ទេ នាង​តបត​ភ្លាមៗ​៖

«វា​ជា​ការ​ពិត! អូន​ស្រលាញ់​បង ​វង្ស សង្វារ!»

បុរស​នៅ​មិងមាំង​ដូច​ជា​កំពុង​យល់សប្ដិ។ ប៉ុន្មាន​ម៉ោង​ដែល​គេ​បាន​បែក​ពី​នាង​ មាន​ថេរវេលា​ដូច​ជា​ប៉ុន្មាន​ខែ​ ប៉ុន្មាន​ឆ្នាំ​ដូច្នោះ​ដែរ​ គេ​កើត​ទុក្ខ​ តែ​បែរ​ជា​មិន​លេច​មុខ​ទៅ​កាន់​ផ្ទះ​នាង​សោះ​ វា​ខុស​ស្រេច​ទៅ​ហើយ​ទៅ​នឹង​ចរិត​ត្រង់​ៗ​របស់​គេ​ ចរិត​ក្លាហាន​ និង​ចេញ​មុខ​សម្រាប់​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់។

មេត្រី​ដឹង​ថា​មនោរា​ប្រហែល​ជា​នៅ​ពី​ក្រោយ​ការ​ប្រែប្រួល​របស់ ​វង្ស សង្វារ។ ស្រី​តូច​នោះ​ប្រហែល​បាន​ស្នៀត​សក់​នោះ​មក​ធ្វើ​ជា​លេស​ ធ្វើ​ឱ្យ​បង​ប្រុស​គេ​ឈឺ​ចាប់​ ទើប​បាន​ជា​អ្នក​ប្រុស​ធំ​​នៅ​សម្ងំ​ស្រោច​ទឹក​ផ្កា​នៅ​ទី​នេះ​ ទោះ​ដឹង​អ៊ីចឹង​ក៏​ដោយ នាង​នៅ​តែ​សួរ៖

«ហេតុ​អី​លោក​មិន​ទៅ​រក​ខ្ញុំ?»

«ចុះ​ក្រែង​នាង​សង​ស្នៀត​សក់​ ហើយ​និយាយ​មើលងាយ​ខ្ញុំ?»

«ដូច្នេះ​លោក​ក៏​ជឿ​ប្អូន​លោក ​ហើយ​ស្អប់​ខ្ញុំ?»

កែវ​ភ្នែក​គេ​នៅ​ទាក់​នឹង​កែវ​ភ្នែក​របស់​នាង។ គឺ​វា​ដូច​ជា​ពេល​​​​​​​​​​​​​​​​​​​​ដែល​នាង​បាន​ឃើញ​ ដេត ភូមិន្ទ​សម្លឹង​ទៅ​រក​ស្រី​ស្នេហ៍​របស់​គេ​ក្នុង​សភាព​បែប​នេះ ហើយ​ឱប​គ្នា​របៀប​នេះ។ សំឡេង​គេ​ឆ្លើយ​តប​មក​កាន់​ការ​សម្លឹង​ស្រទន់​របស់​នាង៖

«បង​អាច​ជឿ​ តែ​មិន​អាច​ស្អប់​ ទោះបី​បង​ចង់​ស្អប់​ក៏​ដោយ​ នៅ​តែ​មិន​បាន​សម្រេច​ទេ​ ដួង មេត្រី!»

នារី​រលីងរលោង ​ហើយ​លូក​ដៃ​ទាំង​ពីរ​ទៅ​ទ្រ​ចង្កា​នាយ។

សំឡេង​ម្ដាយ​នាង​ស្រែក​​​ពី​ក្រោយ​ខ្នង​យ៉ាង​រន្ធត់៖

«កូន​មេត្រី!»

នាង​ងាក​ក្រោយ​សន្សឹមៗ​ តែ​មិន​បាន​លែង​ដៃ​ពី ​វង្ស​ សង្វារ​ ក្នុង​ពេល​ដែល​ខាង​បុរស​ក៏​មិន​បាន​លែង​ដៃ​ពី​ចង្កេះ​នាង​ដូច​គ្នា។​

អ្នក​ប្រុស​ធំ​ចោល​ភ្នែក​ទៅ​រក​ស្ត្រី​ចំណាស់​ទាំង​ពីរ​ដែល​កំពុង​តែ​សម្លឹង​មក​ដោយ​រន្ធត់​ហួស​ចិត្ត។ គេ​ពន្យារ​ពេល​លែង​ដៃ​ពី​នាង​សន្សឹមៗ មេត្រី​ក៏​បែរ​មុខ​យឺតៗ​ទៅ​អ្នក​ម្ដាយ​របស់​ខ្លួន។

«អ្នក​ម៉ាក់! នេះ​ហើយ​គឺ​ជា​ការ​ពិត​របស់​កូន! សុំ​អ្នក​ម៉ាក់​លើក​ទោស​ឱ្យ​កូន​អកតញ្ញូ​ម្នាក់​នេះ ហើយ​ផ្ដាច់​ពាក្យ​ពី ​ដេត ភូមិន្ទ ​ចាប់​ពី​ពេល​នេះ​ ម៉ោង​នេះ​ ហើយ​ប្រគល់​សេរីភាព​មក​ឱ្យ​កូន​វិញ!!»

នៅ​ក្រោម​ក្រសែ​ភ្នែក​តក់ស្លុត​របស់​ម្ដាយ​ ដេត ភូមិន្ទ​ លោក​ជំទាវ​ដាវី​ខាំ​មាត់​និយាយ​ដោយ​ទោសៈ៖

«ឈប់​និយាយ​ ហើយ​ទៅ​ផ្ទះ​ជាមួយ​ម៉ាក់!»

រហ័ស​ដូច​ផ្លេកបន្ទោរ ​សង្វារ​ទាញ​រាងកាយ​នាង​ទៅ​លាក់​នៅ​ក្រោយ​ខ្នង​ ហើយ​និយាយ​ទៅ​កាន់​ស្ដី្រ​ជាន់​ខ្ពស់​ទាំង​ពីរ​៖

«ខ្ញុំ ​វង្ស សង្វារ​សុំ​ស្ដី​ដណ្ដឹង ​ដួង មេត្រី​នៅ​ថ្ងៃ​នេះ​! ជា​ការ​ស្ដី​ដណ្ដឹង​លើក​ទី​បី ហើយ​គ្មាន​ទៀត​ទេ​លើក​ទី​បួន​ ព្រោះ​ថា​ខ្ញុំ​និង​មេត្រី​មិន​បែក​គ្នា​ជា​ដាច់ខាត!!»

នៅ​ក្រោម​កែវភ្នែក​ខឹង​ស្ទើរ​ស្រក់​ឈាម ជំទាវ​ដាវី​ស្រែក​សន្ធាប់​ដាក់​យុវជន​នេះ៖

«លោក​កុំ​ដេក​យល់សប្ដិ! លែង​កូន​ស្រី​ខ្ញុំ​មក​វិញ!!»

«អត់​ទេ!»

វង្ស​ សង្វារ​និយាយ​ដោយ​ម៉ឺងម៉ាត់ ​នៅ​ក្រោម​ភាព​តក់ស្លុត​ញ័រ​ដៃ​ជើង​របស់​ម្ដាយ​ ដេត ភូមិន្ទ ​ដែល​និយាយ​អ្វី​មិន​ចេញ​ មាន​តែ​បែរ​មុខ​ចេញ​ ទុក​ឱ្យ​មិត្តភ័ក្ដិ​ដោះស្រាយ​តែ​ម្នាក់​ឯង។

វង្ស​ សង្វារ​និយាយ​បន្ថែម៖

«ខ្ញុំ​ឈប់​ឱ្យ​មេត្រី​ឈឺចាប់​ទៀត​ហើយ!​ ទោះ​ប្ដូរ​នឹង​អ្វី​ក៏​ដោយ​ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​នាង​រស់​ក្នុង​សុភមង្គល!»

ស្រី​ស្អាត​យំ​សសិត​ពី​ក្រោយ​ខ្នង​នាយ ​សឹង​ថា​ទឹកភ្នែក​អាច​គ្រប់​ដណ្ដប់​ច្រើន​ជាង​តំណក់​ញើស​នៅ​លើ​រាងកាយ​បុរស​អ្នក​ចម្ការ​រូប​នេះ។ ប៉ុន្តែ​ម្ដាយ​នៅ​តែ​មិន​ទទួល​យក​ ក៏​ដូច​ជា​មិន​ទទួល​ស្គាល់​ថា​អ្វី​ដែល​គាត់​បាន​ឃើញ​នេះ គឺ​ជា​ការ​ពិត។

«អត់​ដាច់​ខាត!​ លោក​ជា​មនុស្ស​មាន​ជំងឺ​ ឆាប់​ទៅ​ព្យាបាល​ទៅ​! លោក​កុំ​បំផ្លាញ​អនាគត​កូន​ស្រី​ខ្ញុំ​ ទោះ​ស្លាប់​ឬ​រស់​ ខ្ញុំ​ត្រូវ​តែ​ការពារ​កូន​ស្រី​ខ្ញុំ!»

មេត្រី​និយាយ​ទាំង​អណ្ដឺតអណ្ដក៖

«គេ​មិន​បាន​ឈឺ​អ្វី​ទាំង​អស់​អ្នក​ម៉ាក់! សុំ​អ្នក​ម៉ាក់​កុំ​ជឿ…»

«ឯង​ងប់​នឹង​ស្នេហា​ឡើង​ងងឹត​មុខ​ហើយ​ មេត្រី!»

ថា​ហើយ​ លោក​ជំទាវ​ស្ទុះ​ទៅ​ក្រោយ​ខ្នង​នរៈ​យើង​ ទាញ​យក​បុត្រី​ចេញ​ពី​ដៃ​ វង្ស សង្វារ ​ទាល់តែ​បាន​សម្រេច​​ ព្រោះ​តែ​ថៅកែ​វត្ថុ​បុរាណ​ខ្លាច​នាង​ឈឺ ​បាន​ជា​គេ​លែង​ដៃ​។ នាង​ត្រូវ​បាន​ម្ដាយ​បណ្ដើរ​ទៅ​ត្រឹកៗ​ ហើយ​គេ​តាម​សម្លឹង​យ៉ាង​ក្រៀមក្រំ។

ម្ដាយ​ដេត ភូមិន្ទ​ដែល​ហួស​ចិត្ត​លែង​និយាយ​ចេញ​ ក៏​ដើរ​ទៅ​តាម​ម្ដាយ​កូន​​ដោយ​ស្ងៀមស្ងាត់​ដែរ។ មិន​ដឹង​ជា​យ៉ាង​ម៉េច មក​ដល់​ក្បែរ​របង​ទៅ​ហើយ CEO ​ម្នាក់​នេះ​ប្ដូរ​ចិត្ត ​ហើយ​ប្រឡេះ​ដៃ​អ្នក​មាន​គុណ​ចេញ​ពី​នាង។​ នាង​ឈរ​ទ្រឹង នៅ​ពេល​ដែល​ម្ដាយ​សម្លឹង​មក​នាង​ទាំង​ស្រក់​ទឹក​ភ្នែក។​ ចំណែក​នាង​ឈរ​យំ​មួយ​ទំហឹង ​ហើយ​លើក​ដៃ​ខ្ទប់​មាត់។

«កូន​មេត្រី​របស់​យើង​បាត់​ទៅ​ណា​ហើយ?»

គាត់​និយាយ​ផង ​ស្រែក​យំ​ផង​ ធ្វើ​ឱ្យ​មិត្តភ័ក្ដិ​ដើរ​មក​ក្បែរ​ ហើយ​ឱប​លួងលោម។ នៅ​ក្រោម​ពន្លឺ​ភ្នែក​ដ៏​ព្រិល​របស់​ស្រី​ចំណាស់​ទាំង​ពីរ​ អគ្គ​នាយិកា​ ដួង មេត្រី​បន្ទន់​ខ្លួន​លត់​ជង្គង់​រាប​ផ្ទាល់​ទៅ​នឹង​ដី។

នាង​ផ្គុំ​ដៃ​សំពះ​ ហើយ​ចាប់ផ្ដើម​ថ្វាយ​បង្គំ​ម្ដាយ​ បណ្ដាល​ឱ្យ​ក្បាល​និង​សរសៃ​សក់​ឱន​រាប​ទៅ​បះ​នឹង​ធរណី។ នាង​និយាយ​អ្វី​មិន​ចេញ​ទេ​ មាន​តែ​លុត​ជង្គង់​សុំ​ខមាទោស​ ធ្វើ​ឱ្យ​អ្នក​ម្ដាយ​យំ​សោក​ស្ទើរ​សន្លប់​បាត់​ស្មារតី។

«កោត​ណាស់​ដែល​ម្ដាយ​ខំ​ចិញ្ចឹម​បីបាច់​ ទូន្មាន​អប់រំ​សព្វ​បែប​យ៉ាង! នៅ​ទី​បំផុត​ ត្រូវ​កូន​ស្រី​ចាត់​មិន​ស្មើ​ទៅ​នឹង​មនុស្ស​វិកលចរិត​ម្នាក់!»

នាង​ខំ​អត់​ទ្រាំ​នឹង​ភាព​ខ្សឹកខ្សួល ឆ្លើយ​តប​ទាំង​នៅ​អង្គុយ​ផ្ទាល់​ដី៖

«ទោះ​បី​ប្រុស​ម្នាក់​នេះ​មាន​ជំងឺ​ឬ​គ្មាន​ កូន​ទុក​ខ្លួន​ឯង​ជា​របស់​គេ​រួច​ទៅ​ហើយ! សូម​អ្នក​ម៉ាក់​រំសាយ​មង្គលការ​ ហើយ​ផ្ដាច់​ពាក្យ​តាម​បំណង​របស់​កូន​ផង​ចុះ!»

លោក​ជំទាវ​ដាវី​គ្មាន​អ្វី​និយាយ​រួច ​ក្រៅ​តែ​ពី​យំ​សោក​ រីឯ​មិត្ត​របស់​គាត់​ចាប់ផ្ដើម​និយាយ​ចេញ​នូវ​ឃ្លា​ដំបូង​បង្អស់៖

«តោះ​ដាវី! យើង​ទៅ​វិញ!»

ចាស់​ទាំង​ពីរ​គ្រាហ៍​ត្រកង​គ្នា​ចាកចេញ​ទៅ​ ធ្វើ​ឱ្យ​កុល​នារី​តូច​យំ​គគ្រូក​ព្រួយ​ចិត្ត​ប្រេះ​ស្រាំ​របស់​នាង។ បុរស​ដើរ​មក​ពី​ក្រោយ ​រួច​អង្គុយ​ចុះ​សន្សឹមៗ​ទន្ទឹម​នឹង​នាង​ ធ្វើ​ឱ្យ​នាង​ឱន​មក​រក​ស្មា​និង​កំភួន​ដៃ​គេ​សម្រាប់​ជា​ទី​សោយសោក​ សំឡេង​គេ​លាន់​មក​តិចៗ៖

«ស្រី​ស្អាត​របស់​បង​ ហេតុ​អ្វី​ក៏​ធ្វើ​ដើម្បី​បង​ដល់​ថ្នាក់​នេះ?»

នាង​និយាយ​តិចៗ​តប​វិញ៖

«ពេល​ដែល ​ដួង មេត្រី​ ម្នាក់​នេះ​ក្លាយ​ជា​កូន​អកតញ្ញូ មេម៉ាយ​ខាន់ស្លា អស់​សិទ្ធិ​ជា​ទាយាទ​ស្នង​មរតក​ ក៏​មិន​មែន​ជា​ CEO​ របស់​ DM​ តទៅ​ទៀត នាង​គ្រាន់តែ​ចង់​ធ្វើ​ជា​នារី​សាមញ្ញ​ម្នាក់ ហើយ​មាន​ប្រុស​ម្នាក់​ដែល​ស្រលាញ់​នាង​ស្មោះ​ អត់​ឱន ហើយ​យល់​ចិត្ត នៅ​ជិត​គ្នា មិន​បែក​គ្នា ​តើ​អាច​បាន​ដែរ​ទេ?»

«រឿង​អី​ថា​មិន​បាន!​ បាន​ទាំង​អស់!​ សូម្បី​តែ​​យើង​រៀបការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ស្អែក​ ក៏​យើង​អាច​ធ្វើ​បាន!»

រាជិនី​ DM ​មិន​បាន​ឆ្លើយ​តប​វិញ​ទេ​នៅ​ខណៈ​នេះ ព្រោះ​នាង​ហាក់​កំពុង​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ម្យ៉ាង​  វា​ហាក់​បី​​ដូច​ជា​នរណា​ម្នាក់​កំពុង​ឈរ​ពី​ចម្ងាយ​ គឺ​នៅ​ក្រៅ​របង​សម្លឹង​មក​រក​អ្នក​ទាំង​ពីរ។

«តូច មនោ​រា?»

បុរស​ជា​បង​ងើប​មុខ ហើយ​បែរ​យឺត​ៗ​ទៅ​រក​ប្រភព​ដែល​នាង​ចង្អុល​ទៅ​ តែ​គេ​បែរ​មក​វិញ​ ហើយ​ប្រកែក​ថា​៖

«នៅ​ឯណា​? អត់​មាន​ទេ!»

អ្វី​ម្យ៉ាង​ចាប់​កើត​ឡើង​ជា​ក្តី​សង្ស័យ​ដ៏​ជ្រាលជ្រៅ​ក្នុង​ចិត្ត​មេត្រី។ នាង​បាន​នឹក​ឃើញ​ទៅ​ដល់​ការ​បោក​បញ្ឆោត​ដ៏​ជំនាញ​របស់​ស្រី​អភិជន​ម្នាក់​នោះ​នៅ​ឯ​ផ្ទះ​ខ្លួន​ដែល​ធ្វើ​ឱ្យ​នាង​តក់ស្លុត។ ស្រី​ស្អាត​ពោល​សួរ​ម្ចាស់​ស្នេហ៍​ភ្លាម៖

«ប្អូន​ស្រី​របស់​លោក​ តូច មនោរា ……គេ​មាន​ជំងឺ​អ្វី​ដែរ​ទេ​ពី​តូច​មក​? ប្រាប់​ឱ្យ​ត្រង់​មក​បាន​ទេ វង្ស សង្វារ?!»

តរុណី​សម្លឹង​នាយ ​ហើយ​រង់ចាំ​ចម្លើយ​តប​ ធ្វើ​ឱ្យ​នរៈ​មើល​មក​នាង​​ដោយ​ក្រៀមក្រំ។ គេ​ពោល​បន្លប់៖

«អ្នក​នាង​ធំ​គិត​និយាយ​គ្នា​នៅ​លើ​​ដី​នេះ​? ​តោះ​ចូល​ផ្ទះ​សិន​បាន​ទេ?!»

នាង​ញញឹម​ជាមួយ​ភាព​កក់ក្តៅ​ដែល​បាន​ឃើញ​មន្ត​ស្នេហ៍​របស់​នាយ៖

«បាន​ជានិច្ច​អ្នក​ប្រុស​ធំ!​!»

គេ​ញញឹម​តប ​ពេល​ឮ​នាង​ហៅ​ឌឺ​ដង​វិញ​ភ្លាមៗ។

បុរស​ត្រកង​ប្រាណ​ស្ទួយ​ឱ្យ​ស្រី​ល្អ​ក្រោក​ឡើង ហើយ​បណ្តើរ​នាង​ចូល​ទៅ​ក្នុង​ផ្ទះ។ សាជាថ្មី ​នាង​រំភើប​ចិត្ត​នឹង​រូបគំនូរ​ថ្មីៗ​ជា​ច្រើន​ដែល​មើល​ភ្លាម​ក៏​យល់​ភ្លាម​ថា ស្រី​ម្នាក់​ក្នុង​រូប​នីមួយៗ​គឺ​ជា​នាង​ទំាង​អស់ ហើយ​ថែម​ទំាង​បួង​សក់ និង​មាន​ពាក់​ស្នៀត​ម្ជុល​មាស​បន្ថែម​ពី​លើ។

«វង្ស សង្វារ​អើយ! ទោះ​បី​លោក​មាន​ជំងឺ​ឬ​ក៏​គ្មាន ស្នេហា​របស់​លោក​ចំពោះ ​ដួង មេត្រី ​ពិតជា​វត្ថុ​អំណោយ​ដ៏​ល្អ​សម្រាប់​សង​ឱ្យ​ឆាក​ជីវិត​ដ៏​កម្សត់​យ៉ាង​វែង​ឆ្ងាយ​មក​ហើយ​នេះ! យើង​សុខចិត្ត​ថា​ នឹង​រស់នៅ​ក្នុង​ទី​ចម្ការ​នេះ​កំដរ​លោក​គូរ​រូប ​ថែ​ទំា​រុក្ខជាតិ​ ក៏​មិនព្រម​វិល​ទៅ​ធ្វើ​ជា​អ្នកនាង​ធំ​នៅ​ក្នុង​ទ្រុង​មាស​ មាន​តែ​សេចក្តី​ថប់​បារម្ភ​នោះ​ដែរ​!»

នាង​គិត​ម្នាក់​ឯង​ទំាង​លន្លង់​​លន្លោច​ រហូត​ដល់​ពេល​ដែល​គេ​យក​ទឹក​ក្រូច​ស្រស់​មក​ដល់។

«លោក​មិន​គិត​ថា ​ខ្ញុំ​ឃ្លាន​ណាស់ មិន​ទាន់​បាន​អ្វី​បន្តិច​ចូល​ពោះ​ទេ? ​លោក​គិត​ចិញ្ចឹម​ខ្ញុំ​ជាមួយ​ទឹក​ក្រូច​នេះ​ពេញ​មួយ​ជីវិត​ទៅ?!»

នាង​និយាយ​ឌឺ​ដង​ទៅ​រក​ស្នាមញញឹម​ស្រស់​សង្ហា​លើ​បបូរ​មាត់​នាយ​។ គេ​មិច​ភ្នែក​ ហើយ​វាចា​តប​នឹង​ភក្រ្តា​ស្រទន់​ដ៏​មាន​មន្ត​ស្នេហ៍​របស់​តរុណី៖

«ប្រញាប់​ធ្វើ​អី? ស្រី​ស្អាត​នឹង​នៅ​ទីនេះ​ជាមួយ​បង​ទៅ​ហើយ! ទី​នេះ​មាន​តែ​យើង​ពីរ​នាក់ មិន​ខ្វះ​ពេល​យក​ចិត្ត​យក​ថ្លើម​អ្នក​នាង​ធំ​នោះ​ទេ!»

នារី​លើក​ទឹក​ក្រូច​ស្រស់​មក​ក្រេប ធ្វើ​ឱ្យ​នាយ​វិចិត្រករ​បាន​ចិត្ត​ណាស់ លូក​ដៃ​មក​ក្រសោប​រាងកាយ​ពីក្រោយ ​ហើយ​សួរនាំ៖

«ចុះ​មង្គលការ​របស់​យើង?!»

នាង​ដាក់​កែវ​ចុះ ហើយ​បែរ​ក្រោយ​សម្លឹង​នាយ​ដោយ​អស់​សំណើច៖

«លោក​ដូច​ជា​ចង់​បាន​ការ​រៀប​មង្គលការ​ជាង​ចង់​បាន​មេត្រី​ទៅ​ទៀត វង្ស សង្វារ??»

គេ​ផ្តេក​ក្បាល​មក​លើ​ស្មា​នាង ​ហើយ​វាចា​ពន្យល់៖

«មក​ពី​ស្រលាញ់​ប៉ះ​អ្នក​នាង​ធំ ​គិត​ដល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ ​និង​ពាក្យ​ចចាមអារ៉ាម​នានា ក៏​ថែម​ទំាង​គិត​ដល់​ក្រែង​ថ្ងៃ​ណាមួយ​ អ្នកនាង​ធំ​ប្តូរ​ចិត្ត​វិញ?!»

ស្រី​ស្អាត​ស្រពាប់ស្រពោន​ភក្ត្រា ​​ពេល​ត្រូវ​បុរស​នេះ​រំឭក​​ឱ្យ​នឹក​ទៅ​ដល់​បណ្តា​​យស​សក្តិ ​កិត្តិយស​ដែល​នាង​បាន​បោះបង់​វា​ចោល​ទៅ​លើ​ធរណី​។

ខ្លួន​នាង​ក៏​នៅ​តែ​ស្រពិចស្រពិល មិន​ដឹង​ឡើយ​ថា ដែល​នាង​ហ៊ាន​ធ្វើ​បែប​នេះ​ គឺ​ធ្វើ​អ្វី​គ្រប់​សព្វ​បែបយ៉ាង​ដែល​នាង​មិន​ដែល​សូម្បី​តែ​ហ៊ាន​គិត​កាល​ពី​គ្រា​មុន​នេះ មក​តែ​ពី​នាង​ថប់​ដង្ហើម​នឹង​អាពាហ៍ពិពាហ៍​រៀបចំ ថប់​ដង្ហើម​នឹង​ស្នេហា​បង្ខំ​ចិត្ត ឬ​មួយ​នាង​ពិត​ជា​មាន​ចិត្ត​ស្រលាញ់​នាយ ​ត្រូវការ​នៅ​ជាមួយ​នាយ​?។

ស្នូរ​ទូរសព្ទ​រោទ៍​មក…..

បុរស​ម្ចាស់​ចម្ការ​លែង​ដៃ​ពី​ចង្កេះ​នាង ​ហើយ​​ងាក​ទៅ​លើក​យក​មក​ស្តាប់…..

គេ​បែរ​មក​វិញ​ជាមួយ​កែវភ្នែក​បារម្ភ​ខ្វល់ខ្វាយ…..

«តូច​មិន​ស្រួល​ខ្លួន!​ បង​ត្រូវ​ទៅ​ផ្ទះ!»

«តូច មនោរា???? គេ​ឈឺ​អី?​!»

នាង​សួរ​យ៉ាង​បន្ទាន់ ពុំ​មែន​ព្រោះ​ក្តី​បារម្ភ ប៉ុន្តែ​ព្រោះ​តែ​ចិត្ត​សង្ស័យ។ តែ​ វង្ស សង្វារ​មើល​ទៅ​ប្រវេប្រវា​រក​សោ​ឡាន​សឹង​តែ​មិន​ទាន់​ផង​ ចំណែក​ចម្លើយ​របស់​គេ គឺ​ចុង​មាត់​ចុង​ក៖

«មនោរា​ឈឺ​ច្រើន​ណាស់​! គេ​ជា​ក្មេង​ទន់ខ្សោយ​​! បង​ត្រូវ​ទៅ​ហើយ​!»

«ចុះ​ខ្ញុំ?!»

នាង​សួរ​ទំាង​ឈរ​ទ្រឹង​ និង​ខកចិត្ត​។ នាង​គិត​ថា​ នាង​ចោល​គ្រួសារ​មក​តាម​នាយ គ្រាន់​តែ​ប្អូន​នាយ​ដែល​ពេញដោយ​​ល្បិច​កិច្ចកល​ខល​មក​ថា​មិន​ស្រួល​ខ្លួន ក៏​គេ​ប្រវេប្រវា​ចេញ​ទៅ​ចោល​នាង​បាន?នាង​នឹក​ភ្លាមៗ​ដល់​សម្តី​ដៀមដាម​ប្រមាថ​ដ៏​គ្រោតគ្រាត​គួរ​ឱ្យ​​ខ្លោចផ្សា​​របស់​ តូច ​មនោរា ម្នាក់​នោះ​ មិន​ត្រឹម​តែ​មាក់ងាយ​ថា ​នាង​​ល្ងង់ខ្លៅ ថែម​ទំាង​អះអាង​ថា​ គេ​នឹង​យក​បុរស​នេះ​ទៅ​ជា​គូ​គាប់​ទ្រនាប់​ចិត្ត​ឱ្យ​ខាន​តែ​បាន?

ចិត្ត​នាង​ហេងហាង​ ហើយ​អាណិត​ខ្លួន​ ស្រាប់​តែ​គេ​បែរ​មក​ចាប់​ដៃ​នាង​ទំាង​​សង​ខាង​បំបែរ​រាងកាយ​តូចតន់​​ឱ្យ​ឈរ​ទល់​មុខ​គ្នា ​ព្រម​ទំាង​និយាយ​ខ្សឹប​ៗ​ដោយ​សេចក្តី​ស្នេហា៖

«កុំ​ងរង៉ក់​ដឹង​អត់? បង​បាន​មេត្រី​មក ពុំ​មែន​ងាយ​ស្រួល​ទេ! ​បង​ទៅ​ណា​មួយ​ជំហាន​ ក៏​ត្រូវ​យក​អ្នកនាង​ធំ​ទៅតាម​ដែរ​! ចាំ​ទុក!»

គេ​ញញឹម​ដាក់​បេះដូង​ថប់​បារម្ភ​របស់​នាង​ ធ្វើ​ឱ្យ​ចិត្ត​នាង​ទោរទន់ ហើយ​ញញឹម​សន្សឹម​​ៗ​តប​នឹង​គេ​វិញ​។ ទោះ​យ៉ាង​ណា​ នាង​នៅ​តែ​វាចា​តវ៉ា​ចុះ​ឡើង​៖

«ប៉ុន្តែ​បង​សង្វារ​អាច​កុំ​បាច់​ប្រញាប់​ពេក​ក៏បាន គេ​កើត​អី​ទៅ​ បើ​គេ​នៅ​ខល​មក​បាន​នៅ​ឡើយ​នេះ?»

«មិន​មែន​តូច​ខល​មក​ទេ! គឺ​មីង​ៗ​នៅ​ផ្ទះ! បង​ទៅ​លើ​យក​អាវ​សិន!»

គេ​ស្ទុះស្ទា​ឡើង​ទៅ​ជាន់​ខាង​លើ ចំណែក​ស្រី​ស្អាត​ DM​ នាង​ក្រពាត់ដៃ​ ហើយ​រេ​ភ្នែក​ប្រើ​ប្រាជ្ញា​សញ្ជឹង​គិត……។

«អម្បាញ់មិញ​​នេះ​​នៅ​ខាង​ក្រៅ ​យើង​ពិត​ជា​បាន​ក្រឡេក​ទៅ​ឃើញ ​តូច មនោរា ​ទំាង​សាច់ ទាំង​ឈាម! គេ​ពិត​ជា​មក​តាម​យើង​ដល់​ទី​នេះ ហើយ​ឃ្លាំ​មើល​សកម្មភាព​ក្នុង​ចម្ការ​នេះ​ទំាងអស់​មែន​ដែរ​ទេ? ​បើ​ពេល​នេះ​ តូច មនោរា​ ឱ្យ​អ្នក​បម្រើ​ខល​មក​បន្លំ​ដើម្បី​កាត់​ផ្តាច់​បរិយាកាស​​រ៉ូមែនទិក​ បង្អាក់​ការ​យល់​ចិត្ត​គ្នា​​រវាង​យើង​និង​បង​ប្រុស​គេ ​ក៏​មិន​មាន​អ្វី​ចម្លែក​ដែរ មនុស្ស​ល្បិច​ច្រើន​ដូច​គេ? អត់ទេ! តើ​យើង​ល្ងង់​ដូច​ឯង​គិត​ម៉េច​នឹង​បាន​ទៅ​តូច? យើង​ត្រូវ​តែ​ទៅ​មើល​​ថា ​តើ​ស្រី​ម្នាក់​នោះ​កំពុង​លេង​ល្ខោន​អ្វី?!»

នាង​មិន​ទាន់​ថា​អ្វី​នៅ​ឡើយ បុរស​ម្ចាស់​ចិត្ត​រត់​ចុះ​មក​វិញ​ជាមួយ​អាវ​របស់​គេ​នៅ​នឹង​ដៃ ហើយ​នាយ​លូក​ដៃ​ម្ខាង​ដែល​នៅ​សល់​មក​អូស​នាំ​នាង​ចេញ​ទៅ​ដូច​ភរិយា​យល់​ចិត្ត​តំាង​ពី​ពេល​ណា​មក​ហើយ​ក៏​មិន​ដឹង។

«មនោរា​អាច​ធ្វើ​ពុត​ក៏​ថា​បាន!»

នាង​និយាយ​តិច​ៗ នៅ​ពេល​ដែល​គេ​បើក​ទ្វារ​ឱ្យ​នាង​ឡើង​រថយន្ត​របស់​​គេ។

តែ​នរៈ​សង្ហា​តប​មក​វិញ​យ៉ាង​រហ័ស៖

«ដើម្បី​អី​ទៅ?!»

នាង​សម្លឹង​មុខ​គេ​ដែល​កំពុង​មើល​មកកាន់​នាង ហាក់​​រង់ចាំ​ចម្លើយ​។ កល្យាណី​យល់​ថា​ខ្លួន​ជ្រុល​បន្តិច​ហើយ​​ដែល​បាន​បង្ហើប​ពី​ការ​គិត​ដោយ​គ្មាន​មូលដ្ឋាន​បែបនេះ​ក៏​លែង​ស្តី ​ហើយ​

ធ្វើ​មុខ​មាំ​ឡើង​អង្គុយ​​លើ​ឡាន។

​មិន​ដឹង​យ៉ាង​ម៉េច ​ឃើញ​អាការៈ​នាង ​គេ​បែរ​ជា​លែង​ប្រញាប់ប្រញាល់ ហើយ​លា​រង្វង់​ហត្ថា​មក​ឱប​រាង​កាយ​ស្រី​ទំាង​និយាយ​មួយៗ៖

«ខឹង​គ្នា​រឿង​អី?!»

«អត់ទេ! តែ​មេត្រី​មិន​ចូល​ចិត្ត​មនុស្ស​ដែល​មាន​ល្បិច​កល​ចុះ​ឡើង​ច្រើន!»

«រឿង​ថ្នាំ​ក្នុង​ទឹកក្រូច​ហ្នឹង​មែន​ទេ? កាល​ហ្នឹង មក​ពី​គេ​ចង់​ជួយ​មេត្រី​មែន​អត់? គឺ​ចង់​ឱ្យ​មេត្រី​បាន​ជាមួយ​ភូមិន្ទ​! គេ​ជួយ​មិត្ត​ បាន​ជា​យក​សែក​ទៅ​ប្រើ​ក្មេង​ភេទ​ទី​បី​ពីរ​នាក់​នោះ​ឱ្យ​កុហក​ភូមិន្ទ​! ឈប់​ខឹង​គេ​ទៅ!»

«គេ​ប្រាប់​បង​សង្វារ​ថា​ដូច្នេះ​ បង​សង្វារ​ក៏​ព្រម​ជឿ?»

នាង​សួរ​បក​វិញ​ទំាង​មុខ​ពេញ​ដោយ​អារម្មណ៍​ទោមនស្ស​ ​ធ្វើ​ឱ្យ​នាយ​នឹក​ឃើញ​ចង់​តែ​ឱន​ទៅ​ក្រេប​យក​រស​ស្នេហា​ពី​បបូរ​មាត់​ស្រី​ឋានៈ​ខ្ពស់ ​ប៉ុន្តែ​នាយ​នៅ​ទប់​ចិត្ត​ ត្បិត​ខ្លាច​នាង​អាក់​អន់​ផ្ទួន​គ្នា។

គេ​ឱន​មក​និយាយ​ទំាង​លូក​ដៃ​ដាក់​ខ្សែ​ក្រវាត់​ឱ្យ​នាង៖

«ធ្វើ​ជា​មនុស្ស​ត្រូវ​រៀន​អត់​ទោស​ឱ្យ​គ្នា​ណា៎!»

គេ​ញញឹម​ មើល​យ៉ាង​ណា​ក៏​ស្រស់​ណាស់​ខុស​ពី​ពាក្យ​អ្នក​ផង​ដែល​ថា​កូនប្រុស​ធំ​ថៅកែ​វត្ថុ​បុរាណ​​ដែល​ជា​វិចិត្រករ​ពាន​រង្វាន់​ទី​ក្រុង​កាន​មិន​ងាយ​ញញឹម​សោះ​នោះ។

ពេល​ដែល​គេ​រុញ​​បិទ​ទ្វារ​ឡាន​ឱ្យ​នាង ​ចិត្ត​នាង​បន្ត​ហោះហើរ​ ប្រៀបធៀប​គេ​ជាមួយ​នឹង ​ដេត ភូមិន្ទ គូ​ដណ្តឹង​ដែល​ម្តាយ​ទុក ឪពុក​ដាក់ តើ​គេ​ដែល​ផ្តល់​មក​ឱ្យ​នាង​នូវ​អារម្មណ៍​ដែល​ត្រូវ​បាន​អ្នក​ណា​ម្នាក់​ស្រលាញ់​យកចិត្តយកថ្លើម​​បែបនេះ​ពី​ពេល​ណា​មក?

«ថ្ងៃ​នេះ​ញ៉ាំ​បាយ​ផ្ទះ​បង! ​បង​នឹង​ឱ្យ​មីង​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ​ទទួល​អ្នកនាង​ធំ​! ស្តាយ​ដែល​តូច​ឈឺ កុំ​តែ​អ៊ីចឹង​តូច​ធ្វើ​ម្ហូប​ឆ្ងាញ់​ខ្លាំង​ណាស់!»

នាង​សៅហ្មង​ និមិត្ត​តែ​ឮ​បុរស​នេះ​អួត​សរសើរ​អំពី​ប្អូន​ស្រី​ដ៏​មាន​ពិស​របស់​គេ។ ទោះ​ជា​យ៉ាង​ណា នាង​នៅ​តែ​អត់ធ្មត់ រង់ចាំ​តែ​ឱកាស​មក​ដល់​នឹង​អាល​បក​អាក្រាត​ធាតុ​ពិត​របស់​មនោរា។

សម្តី​រាជិនី DM​ លាន់​មក​សួរ​តប​នឹង​ម្ចាស់​ចិត្ត​របស់​នាង៖

«ក្រែងថា​បណ្តេញ​គេ​ឱ្យ​ទៅ​បរទេស​ហើយ?​!»

«គេ​សុំ​មក​វិញ! ចិត្ត​មិន​ដាច់! បង​ប្អូន​មាន​តែ​ពីរ​នាក់​! ពេល​​ប៉ា​ម៉ាក់​គ្រោះថ្នាក់​ស្លាប់​ទៅ បង​សន្យា​ថា​នឹង​មើល​ថែ​គេ!»

«មើល​ទៅ​មនោសញ្ចេតនា​ពួក​បង ​គឺ​សឹង​ថា​ខ្លំាង​ជាង​បង​ប្អូន​គេ​ដទៃ​ទៅ​ទៀត!»

គេ​ដៃ​កាន់​ចង្កូត​ផង ​និយាយ​តប​នឹង​សំណួរ​នាង​ផង​ដែរ៖

«គេ​ខ្សោយ​ណាស់​! ពី​ក្មេង​ៗ​មក​មាន​ប្រវត្តិ​ត្រូវ​រង​ទារុណកម្ម​ក្នុង​មណ្ឌល​ក្មេង​កំព្រា ទោះ​ជា​ជំងឺ​មួយ​ចំនួន​ ប៉ា​ម៉ាក់​ខំ​មើល​ជា តែ​ជំងឺ​ផ្លូវ​ចិត្ត ….មិន​ងាយ​ទេ ត្រូវការ​ការ​យល់ចិត្ត ​និង​យកចិត្ត​ទុកដាក់ អត់ឱន​ អធ្យាស្រ័យ!»

នារី​នៅ​ស្ងៀម​លែង​និយាយ​ស្តី​ ​​តែ​បេះដូង​តរុណី​លោត​ញាប់​។

«ជំងឺ​ផ្លូវ​ចិត្ត?!»

មានភាគបន្ត

រឿង៖ ស្រទន់មន្តស្នេហ៍ ភាគ២៥
តូច ​មនោ​រា ពុំ​ត្រឹមតែ​ចចេស​ ពុំ​ដឹង​កំហុស​នឹង​ភាព​ហួសចិត្ត​ខក​បំណង​នៃ​នារី​ជា​មិត្ត​ល្អ នាង​ថែម​ទាំង​ផ្គើន​បញ្ឈឺ៖

«នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​មនុស្ស​ល្ងង់​ដូច​ឯង គ្មាន​ថ្ងៃ​យល់​បានទេ ដួង​ មេត្រី!»

នារី​រូប​ល្អ​ងក់​ក្បាល​ទាំង​ខឹង​ច្រាល​ពេញ​ទ្រូង នាង​វាចា​បណ្ដេញ៖

«ឯង​ចេញ​ពី​បន្ទប់​យើង!»

មនោ​រា​ហាក់​ពុំ​បាន​អាម៉ាស់​អ្វី​ទៅ​នឹង​ការ​បណ្ដេញ​ ថែម​ទាំង​ដើរ​ចូល​មក​ថែម​ជាមួយ​ស្នាមញញឹម​ត្រជាក់​ល្អូក។ ដៃ​រាវ​តូច​របស់​នាង ក្រៅ​ពី​មាន​អលង្ការ​មាន​តម្លៃ​ស្អេកស្កះ​ ថែម​ទាំង​លើក​បង្ហាញ​នឹង​កែវភ្នែក​តក់ស្លុត​របស់​មេត្រី​នូវ​វត្ថុ​ដែល​ម្ដាយ​នាង​ទើបនឹង​យកចេញ​ទៅ។ សំឡេង​យុវនារី​ចិត្ត​មារ​ជ្រែក​ឡើង​កាត់​បេះដូង ​CEO​ ក្រមុំ​ដែល​កំពុង​កក​ឈាម៖

«របស់​នេះ ឯង​មិន​សម​បាន​ទេ! មើល​ឯង​ចុះ ល្ងង់​យ៉ាង​នេះ កំសាក​យ៉ាង​នេះ តើ​ប្រុស​ណា​គេ​ចង់បាន​ឯង​ទៅ!? មនុស្ស​រមិលគុណ​ដូច​ឯង យើង​ជួយ​ចូក​ជួយ​ចែវ​ឱ្យ​ឯង​ប៉ុន្មាន​លើក​ហើយ​ជាមួយ​អា​នាយក​ពាណិជ្ជ​ក្រ​រហាម​មានតែ​ប្រាក់ខែ​នោះ ក៏​គង់​នាយ​នោះ​មិន​មើល​ឯង​នឹង​ភ្នែក​ផង បើ​​យើង​ជា​ឯង យើង​នឹង​ទៅ​មុជ​ដី​ឱ្យ​បាត់​ពី​ផែនដី​នេះ​ទៅហើយ​ ​ដួង ​មេត្រី!»

«បង​ទី!»

មេត្រី​ស្រែក​ខ្លាំង​ៗ ​ព្រោះ​ហួស​នឹង​ការ​អត់ធ្មត់។ កុល​នារី​ស្រែក​ភ្លាត់​សំឡេង​ជា​លើក​ដំបូង​បង្អស់​ក្នុង​ជីវិត​របស់​នាង ​ពុំ​នោះ​ទេ ​នាង​មុខ​ជា​ដាច់​ដង្ហើម​ស្លាប់​នៅ​នឹង​មុខ​មនុស្ស​ចិត្ត​តិរច្ឆាន​សម្ដី​ពិស​ជាង​សត្វ​ពស់​វែក។

«បង​ទី​ឡើង​មក​នាំ​សន្តិសុខ​មក​ភ្លាម​បង!»

ស្នូរ​ជើង​ជា​ច្រើន​រត់ឡើង​មក តូច​ មនោ​រា​ញញឹម​ដដែល ​ហើយ​វាចា​បង្ហើយ៖

«ឯង​ដេញ​យើង​បាន! តែ​ល្ខោន​ស្លាប់រស់​នេះ ​ឯង​ឆ្លង​មិន​ផុត​ទេ​ ដួង ​មេត្រី? ចាំ​មើល ម្ដាយ​ឯង​ល្ងង់​ទៅ​ប្រកាស​ឱឡារិក​រឿង​រៀបការ បើ​កូន​ស្រី​តែមួយ​ដែល​គាត់​គិត​ថា​ដូច​សំពត់​ក្នុង​ផ្នត់​នេះ​ត្រូវ​អា​គាត់​នាយ​ពាណិជ្ជកម្ម​នោះ​បដិសេធ ​ទុក​មិន​ស្មើ​នឹង​ស្រី​តារា​ៗ​រោយរាយ​ផ្សេងៗ ឯង​យក​មុខ​ព្រះ​របស់​ឯង​ទៅ​ញញឹម​ដាក់​មនុស្សម្នា​រួច​ទៀត​ដែរ​អី?!»

ទ្វារ​របើក​ព្រម​ពេល​ដែល​ដង្ហើម​នាង​ដង្ហក់​ព្រោះ​ឈឺចាប់។ ម្ដាយ​និង​អ្នក​បម្រើ​ចូល​មក​ ស្រប​ពេល​ តូច មនោរា ​ប្ដូរ​ពី​ឃោរឃៅ​មក​ជា​ស្លូតបូត។

មនោ​រា​បែរ​ជា​រលីងរលោង ​ហើយ​ងាក​ទៅ​រក​ម្ដាយ​មេត្រី​ទាំង​រត់​ទៅ​ឱប​ផង៖

«ម៉ាក់​អ៊ំ! ហេតុ​អី? ហេតុ​អី​មេត្រី​ប្ដូរ​ផ្លាស់​ទៅ​ជា​របៀប​នេះ? មេត្រី​ពី​មុន​ មិន​ដែល​សម្ដី​ធំ​​របៀប​នេះ​មក​លើ​តូច ហើយក៏​មិន​ដែល​ស្រែក​ឡូឡា​បណ្ដេញ​តូច​ទៅ​ដែរ!»

អ្នក​ម្ដាយ​ងើប​មុខ​មក​សម្លឹង​បុត្រ​ធីតា ​ព្រោះ​ចិត្ត​បារម្ភ​ពន់ពេក​ តែ​នាង​គ្មាន​ពេល​ពិចារណា​ពី​លោក ក៏​រឹតតែ​គ្មាន​ពេល​ឯណា​នឹង​ស្ដាប់​ឮ​ភាព​អាសិរពិស​ទាំង​នេះ​ត​ទៅ​ទៀត​បាន​នោះ​ឡើយ​ ត្រចៀក​នាង​ហ៊ឹង​អស់​ទៅ​ហើយ បាន​ត្រឹម​អង្គុយ​ប៉ុក​មក​លើ​ពូក​ ក្រោម​កែវភ្នែក​ក្រអឺត​របស់​តូច​ មនោ​រា។

«ទ‌ី!!! ឯង​ចុះ​ទៅ​វិញ​ចុះ! ចាំ​ខ្ញុំ​ហៅ ចាំ​ឡើង​មក!»

«ចា៎ៗ លោកជំទាវ!»

មនោ​រា​រឹតតែ​ត្រេកអរ​ដែល​អ្នក​បម្រើ​ចុះ​អស់​ នៅ​សល់​តែ​បី​កាយា។

នាង​បន្ថែម​វាចា​ចាក់​ដោត៖

«ម៉ាក់​អ៊ំ! មេត្រី​អន់ចិត្ត​ ហើយ​សួរ​ថា​ហេតុ​អី​ខ្ញុំ​យក​រឿង​បង​សង្វារ​មាន​ជំងឺ​មក​ជម្រាប​​ម៉ាក់​អ៊ំ​?!»

ស្ត្រី​ជា​ម្ដាយ​ដកដង្ហើម​ធំ មក​អង្គុយ​ក្បែរ​បុត្រ​ធីតា គាត់​អត់​ធ្មត់​ ហើយ​វាចា​មួយ​ៗ​ទាំង​លើក​ដៃ​ច្បូតសក់​នាង៖

»កូន​សម្លាញ់​ម្ដាយ!»

នាង​រអាក់រអួល​ក្រោម​ការ​បបោសអង្អែល​របស់​ម្ដាយ​ តែ​ភ្នែក​នាង​សម្លឹង​ទៅ​ទី​ផ្សេង​ទាំង​រលីងរលោង។ កល្យាណី​វាចា​យឺត​ៗ​ ព្រោះ​អួល​ពិបាក​ដកដង្ហើម៖

«អ្នក​ម៉ាក់! បណ្ដេញ​មនុស្ស​ចិត្ត​អាសិរពិស​នេះ​ចេញ​ពី​បន្ទប់​កូន!»

«តូច​ មនោ​រា ចង់​ឱ្យ​កូន​ល្អ! គេ​ស្រលាញ់​កូន​ជាង​បង​ប្រុស​គេ​ទៅ​ទៀត!»

កុល​នារី​ប្រមូល​កម្លាំង​ចិត្ត​បង្ហើរ​វាចា​ចុង​ក្រោយ​មកកាន់​ម្ដាយ៖

«កូន​ចង់​នៅ​ម្នាក់ឯង!»

នារី​នេះ​ម៉ឺងម៉ាត់​ប្រាកដប្រជា​យ៉ាង​ណា​នោះ អ្នក​ម្ដាយ​នាង​ដឹង​ច្បាស់ ស្គាល់​ច្បាស់​ជាង​អ្នក​ណា​ទាំងអស់ ម្ល៉ោះ​ហើយ​វាចា​ពីរ​ឃ្លា​នេះ ល្មម​ឱ្យ​លោកជំទាវ​ដាវី​ជ្រាប​ថា នាង​ក្នុង​កំពុង​ស្ថិត​ក្នុង​អារម្មណ៍​តឹងតែង​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។ ប្រសិន​គាត់​នៅ​ចចេស​តែ​បន្តិចទៀត​ អ្នក​ដែល​ចេញពី​បន្ទប់​គឺ​ដួង​ មេត្រី​វិញ​មិន​ខាន។

«តោះ​ក្មួយ! ទៅវិញ​សិន​ណា៎! ទុក​ឱ្យ​កូន​មេត្រី​គិត​ពិចារណា​សិន​ទៅ! ចាំ​ម៉ាក់​អ៊ំ​ជួយ​ពន្យល់​មិត្ត​ឱ្យ!»

ពី​ក្រោយ​ខ្នង​ ដួង​ មេត្រី តូច ​មនោ​រា ​អណ្ដឺតអណ្ដក​វាចា​ផ្ដាំ៖

«ឯង​ជិត​រៀបការ​ហើយ គិត​សុខភាព​ផង! ឈប់​ខឹង​ឈប់​ឡូឡា​ទៅ! មើល​ឯង​ចុះ ក្លាយ​ជា​យ៉ាង​នេះ​ បើ​ខាង​កូន​កំលោះ​ដឹង?!»

ស្រី​តូច​ដ៏​ពិសពុល​ចាកចេញ ក្រោម​ភាព​ទោមនស្ស​របស់​មិត្ត​ដែល​ស្លូតត្រង់ ទើប​នឹង​គិត​យល់​ ព្រម​ទាំង​ស្គាល់​យល់​ពី​ភាព​ទុរយស​ខ្មៅ​កខ្វក់​របស់​មនុស្ស​នៅ​ត្រឹម​ថ្ងៃ​នេះ។

ដួង​ មេត្រី​ នាង​ក្រោក​ទៅ​បិទ​ទ្វារ​វិញ​គ្រឹប​ ហើយ​ផ្អែក​ខ្នង​ទម្រេត​ទៅ​នឹក​ទ្វារ​ជា​បង្អែក​ទាំង​ចិត្ត​កណ្ដោចកណ្ដែង​នឹក​ស្ដាយ​វត្ថុ​អនុស្សាវរីយ៍​តែ​មួយ​គត់​ដែល​ត្រូវ​គេ​ដក​ហូត​យក​ទៅ​បាន​ទៀត។

«មេត្រី ស្រី​កំសាក​អើយ! សូម្បី​​​តែ​ម្ជុល​មាស​មួយ​ ក៏​ឯង​ថែ​មិន​គង់! គ្រាន់តែ​ហា​តវ៉ា​ការពារ​វា​ពី​ម្ដាយ ឯង​ក៏​មិន​ហ៊ាន​ផង ជាតិ​នេះ​ទៅ​សង្ឃឹម​ធ្វើ​អី​បាន​ទៅ?»

តើ​អ្វី​ទៀ​តទៅ​ដែល​ដួង​ មេត្រី​ត្រូវ​ធ្វើ​ដើម្បី​ឆ្លង​កាត់​ចំណោទ​បញ្ហា​នៅ​ចំពោះ​មុខ?

នាង​ថយ​មក​ក្រោយ ​ហើយ​រេ​ភ្នែក​រិះគិត….. នាង​គិតដល់​បញ្ហា​ជា​ច្រើន​នៅ​ចំ​កណ្ដាល​នៃ​ទំនាក់ទំនង​រវាង​នាង​និង​បុរស​ម្នាក់​ដែល​នាង​កំពុង​អាណោច​ចិត្ត​នឹក​នាយ។

នាង​យល់​ជា​បណ្ដើរ​ៗ​ថា ​ករណី​នាង​និង​កូន​ប្រុស​ថៅកែ​វត្ថុ​បុរាណ​ទំនងជា​បាន​កើត​មាន​ជា​យូរ​មក​ហើយ ​ដូចដែល​គេ​បាន​អះអាង​មែន? ឬ​មួយ​ថា​អ្នក​ណា​ម្នាក់​បាន​រារាំង​និស្ស័យ​ពី​ព្រេងនាយ​នេះ​ ដោយ​ធ្វើ​ឱ្យ​ម្ដាយ​នាង​ច្រឡំ​ថា ​សង្វារ​ជា​មនុស្ស​មាន​បញ្ហា​សតិ បាន​ជា​ស្វែងរក​មិត្ត​ជិតស្និទ្ធ​របស់​គាត់​មក​ធ្វើ​ជា​ដន្លង​វិញ? ហើយ​ម្នាក់​ដដែល​នោះ​ក៏​បាន​នាំ​ឱ្យ​អ្នក​ប្រុស​ធំ​ឈឺចាប់​ ស្អប់​អ្នក​ម្ដាយ​នាង​រហូត​មក?

នាង​គ្រវីក្បាល​ទាំង​គិត​ទោមនស្ស «មនោ​រា! ឯង​ជា​មនុស្ស​ដែរ​ឬ​ក៏​អត់​ទេ?!»

ដួង​ មេត្រី​គិត​ទៅ​ដល់​ផ្ទៃ​មុខ ​ពាក្យ​សម្ដី ​និង​សកម្មភាព​ទាំងឡាយ​របស់​មនោ​រា​ដែល​ប្រចណ្ឌ ​វង្ស សង្វារ​កាល​នៅ​ឯ​ផ្ទះ​ចម្ការ នាង​កាន់តែ​នឹក​ហួស​ចិត្ត​ថែម​ឡើង។

«តាម​មើល ​ឯង​មិន​ត្រឹមតែ​នាំ​ឱ្យ​គេ​នោះ​ស្អប់​អ្នក​ម៉ាក់​ទេ! ថែមទាំង​ធ្វើ​ឱ្យ​បុរស​នេះ​ស្អប់​យើង​រហូត​មក​ ជួប​មុខ​ពេល​ណា​ មិន​និយាយ​មិន​ស្ដី តែ​ដោយសារ​តែ​ចិត្ត​ស្នេហ៍​របស់​គេ​មក​យើង​គ្មាន​ទីជម្រៅ គេ​ដឹង​ថា​អ្នក​ដែល​ត្រូវ​ម្ដាយ​យើង​ឱ្យ​រៀបការ​ជាមួយ​គឺ​ ដេត ​ភូមិន្ទ បុរស​ដែល​មិន​ស្រលាញ់​យើង! អ៊ីចឹង​ហើយ ​គេ​អាណិត​អនាគត​យើង​ក៏​មក​ចាប់ផ្ដើម​ជាមួយ​យើង​សាជាថ្មី?!»

នាង​នឹក​ដល់​ពាក្យពេចន៍​របស់​គេ​កាល​ពី​ព្រឹក «វង្ស សង្វារ​ នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បាន​នៅ​ជិត​នាង ដួង មេត្រី!» ។

CEO ក្រមុំ​ត្រឹមតែ​រលីងរលោង​ទឹកភ្នែក តែ​ចិត្ត​ខាង​ក្នុង​វិញ​បាន​ស្រែក​ទ្រហោ​យំ​ស្រេច​ទៅ​ហើយ​ ព្រោះ​តែ​ថា កាន់តែ​គិត​កាល​ណា ក៏​កាន់តែ​អាណិត​នាយ​សឹងតែ​បែក​ទ្រូង​ជា​ពីរ​ជា​បី។ សម្ដី​គេ​លាន់​មក​ជានិច្ច​ក្នុង​បេះដូង​ពណ៌​ស៊ីជម្ពូ​របស់​នាង៖

«បើ​នេះ​ជា​ស្នេហា​ពិត យើង​តស៊ូ​ជាមួយគ្នា​ទៅ!»

ស្រី​ស្អាត​ធ្មេចភ្នែក​ទាំងសងខាង ​ហើយ​ស្រដី​ប្រាប់​បេះដូង​ខ្លួនឯង​ថា៖

«វង្ស ​សង្វារ!​ ស្នេហា​លោក​ដែល​ខ្ញុំ​ទទួល​ដឹង​ពេល​នេះ វា​ឆាប់​ពេក​ណាស់​សម្រាប់​ឱ្យ​ខ្ញុំ​ចែក​បាន​ថា​ នេះ​ជា​ស្នេហា​ពិត ​ឬ​អារម្មណ៍​រំភើប​ម្ដងម្កាល?! ហេតុអ្វី​ពេល​ខ្ញុំ​ឮ​អ្នក​ណា​និយាយ​អាក្រក់​ពី​លោក​បំពាន​ខុស​ការ​ពិត ដឹង​ថា​លោក​ត្រូវ​គេ​មួលបង្កាច់​ធ្វើ​បាប ចិត្ត​ខ្ញុំ​ស្រាប់តែ​ឈឺចាប់​ ហើយ​សោកស្ដាយ​ដូច​ជា​មនុស្ស​មាន​កាយ​ជាប់​គ្នា?»

វគ្គ

តើ ​ដេត ​ភូមិន្ទ​ នឹង​រៀបការ​ចោល​ស្រទន់?

ពណ្ណរី​រត់​ចច្រប់​ស្វែងរក​បង​ស្រី​គ្រប់កន្លែង នាង​ពិបាក​ចិត្ត​ ព្រោះ​ដំណឹង​រៀបការ​របស់​នាយ​ពាណិជ្ជ​ប្រៀប​បាន​ទៅ​នឹង​គ្រាប់បែក​បរមាណូ​រង្គើ ​DM Empire​ ទៅ​ហើយ។

«ឯង​ស្វែង​រក​នាង​ស្រទន់​មែន​ទេ?!»

ពណ្ណរី​បែរ​មក​វិញ​ប្រទះ​នឹង​ដាអ៊ីណា​ដែល​កំពុង​ឈរ​ក្រពាត់​ដៃ។

ដោយ​ស្វ័យប្រវត្តិ តួឯក​ឆោម​គន់​ដឹង​ថា នេះ​ជា​កាលៈទេសៈ​ដែល​ដា​អ៊ី​ណា​អាច​សង​សឹក​គំនុំ​ស្នេហ៍​មក​លើ​បងស្រី​ខ្លួន​បាន​ប្រាកដ​ណាស់​ បានជា​ពៅ​ ពណ្ណរី​ មិន​ចង់​ឈរ​ស្ដាប់​ ហើយ​ខំ​គេច​ចេញ​ទៅ​ឱ្យ​បាន​កាន់​តែ​ឆាប់​កាន់តែ​ល្អ។ ប៉ុន្តែ​ដា​អ៊ី​ណា​ដើរ​ញាប់​ស្មេ​មក​តាម​ ហើយ​ចំអក​ឡកឡឺយ៖

«មិន​ដឹង​ជា​បង​ស្រី​ឯង​ទៅ​ដេក​ទួញ​ឯណា​បាត់​ហើយ​នោះ​ទេ ព្រោះ​នៅ​សុខៗ​ត្រូវ​ធ្លាក់​ពី​ចុង​ត្នោត​មក​ក្រោម​វិញ ​បាក់​បែក​ឆ្អឹងឆ្អែង​ ជា​ពូជ​ទា​មិន​ដែល​ឡើង​ទ្រើង​នោះ​អស់!»

ពៅ​ ពណ្ណរី​មិន​ចេះ​ញឹន​ស្រាប់​ហើយ បាន​ជា​នាង​បែរ​មក​វិញ​ ហើយ​ញាក់ចិញ្ចើម​តប៖

«អ្នក​ដែល​គិត​យល់សប្ដិ​ថា​ខ្លួន​ជា​ពូជ​ហង្ស​ហ្នឹង​វិញ​ទេ​​ដែល​ត្រូវ​ឆ្លុះ​កញ្ចក់​មើល​ប្រាណ​ឱ្យ​បាន​ជុំ​ជិត! មិន​អ៊ីចឹង​ទេ រក​រៀប​បង្វេច​ឱ្យ​ហើយ​សិន​ទៅ ព្រោះថា​មុន​ពេល​បង​ភូមិន្ទ​ធ្វើ​អី​ចំពោះ​បងស្រី​យើង​ ក្រែង​ឯង​នេះ​ទេ​ដឹង​ដែល​ត្រូវ​អស់​ធុរៈ ​ហើយ​ចេញ​ពី​ DM​ មុន​ថ្ងៃ​នោះ​មក​ដល់​ផង! យក​ពេល​មើល​មុខ​ខ្លួន​ដែល​ទំនេរ​អត់​ការងារ​ធ្វើ កើត​តែ​ជំងឺ​ច្រណែន ​ជ្រីវជ្រួញ​ អស់​មុខមាត់​ដៃជើង ​អ្នក​ណា​ទៅ​ហ្ន៎​នឹង​ជួល​យក​ជីដូន​ដូច​នាង​ទៅ​ថត​ដាក់​ក្រប​មុខ​ទៀត?»

ដា​អ៊ី​ណា​ស្ទុះ​មក​រក​តួឯក​ឆោម​គន់​បម្រុង​ប្រើ​ដៃជើង ​ព្រោះតែ​ឈឺចិត្ត​ស្អិត​ទ្រូង​មក​រង​ពាក្យ​ចំអក​ឡកឡឺយ​នៃ​ក្មេង​ស្រី​ដែល​មាន​ចរិត​ធម្មជាតិ​ខ្វះ​សេចក្ដី​គោរព​ និង​រិះគិត​អត់ធន់​វែងឆ្ងាយ​នេះ​ផង ដឹង​អី​ត្រូវ​ ពៅ​ ពណ្ណរី ​ត​ដៃ​រង​កាត់​វិញ​ ធ្វើ​ឱ្យ​ដា​អ៊ី​ណា​ទប់​ខ្លួន​លើ​ស្បែកជើង​កែង​ចោត​មិន​ជាប់​ក៏​ផ្ងារ​ក្រោយ​ទាំង​ជំហរ​​ទៅ​លើ​កម្រាលព្រំ។

ស្រី​តួឯក​ណាមួយ​អៀនខ្មាស​នឹង​ស្នាម​សំណើ​ចំអក​របស់​ក្មេង​ស្រី ថែម​ទាំង​ចិត្ត​មួយ​ទៀត​នឹក​ចង់​ក្រោក​មក​តស៊ូ​បន្ថែម​ទឹក​ទី​ពីរ​ប៉ះប៉ូវ​សង​គូ​បដិបក្ខ​វិញ ដឹង​អី​ហត្ថា​បុរស​ម្នាក់​ដែល​នាង​ស្គាល់​បាន​លូក​មក​ដល់ ហើយ​ជួយ​លើក​នាង​ស្ទួយ​ប្រាណ​នាង​ឡើង​មក​វិញ ក្រោម​ភាព​ញ័រ​រន្ធត់​ចិត្ត​របស់​ប្អូនស្រី​ស្រទន់។

នាង​តូច​ដែល​ជាប់​បម្រុង​ក្នុង​ក្រុម​ជម្រើស​សម្រាប់​តួឯក​ឆោម​គន់​ហៅ​តិចៗ​ទាំង​ភិតភ័យ​សោកស្ដាយ​កំហុស៖

«បង​ភូមិន្ទ!»

នាយក​ពាណិជ្ជកម្ម​បាន​ធ្វើ​ឱ្យ​ដា​អ៊ី​ណា​ភ្លេច​អស់​ទុក្ខ​ព្រួយ ​និមិត្ត​តែ​ដៃ​នាយ​កំពុង​ប៉ះ​កាយ​នាង ​ហើយ​កំពុង​នៅ​ក្បែរ​នាង​ដោយ​ព្រួយបារម្ភ៖

«ត្រូវ​អី​ទេ?!»

គេ​សួរ​តិចៗ ធ្វើ​ឱ្យ​ចិត្ត​នាង​រំភើប​គ្រវីក្បាល​តប​យ៉ាង​រហ័ស មុន​ពេល​សរសៃ​ប្រសាទ​នាង​បញ្ជូន​មក​ប្រាប់​ថា ជើង​នាង​ម្ខាង​មិន​អាច​ឈរ​នឹង​បាន​ទៀត​ឡើយ។

ស្មានថា​លែង​អី​ហើយ ​ដឹង​អី​ស្រី​ម៉ូដែល​លាន់​មាត់​ស្រែក​អូយ​ជាមួយ​ជើង​ឆ្វេង​ដែល​ភ្លាត់​គ្រេច ​ធ្វើ​ឱ្យ​ពៅ​ ពណ្ណរី ​កាន់តែ​តក់ស្លុត​ បើក​ភ្នែក​គ្រលួង​ៗ​ពិនិត្យ​ពិច័យ ​ក្រែង​ដា​អ៊ី​ណា​ធ្វើ​ពុត។

ដេ​ត ​ភូមិន្ទ​ដាក់​កាយ​ចុះ​សន្សឹម​ៗ​សម្លឹង​មុខ​របួស​នាង​ ហើយ​គេ​ដឹង​ច្បាស់​ថា​ជើង​នាង​ថ្លោះ​ហើយ។

«ឈឺ​ណាស់​បង​មិន្ទ! ដា​អ៊ី​ណា​ត្រូវតែ​ប្ដឹង​នាង​នេះ​ដែល​ច្រាន​ដា​អ៊ី​ណា ​រំខាន​ការងារ​ដា​អ៊ី​ណា​មិន​ឱ្យ​ដើរ​ម៉ូដ​បាន!»

មិន​ឃើញ​គេ​វាចា​យ៉ាងណា​ចំពោះ​ភាព​ភ័យ​ព្រួយ​របស់ ​ពៅ​ ពណ្ណរី​ ផង បុរស​នេះ​ឱន​កាយ​លើក​បី​ស្រី​បង្ហាញ​ម៉ូដ​តម្រង់​ទៅ​រក​បន្ទប់​របស់​គេ។

ចិត្ត​ ពៅ​ ពណ្ណរី ​កាន់​តែ​អន្ទះសា ​ពេល​ដែល​ឃើញ​ស្នាម​ញញឹម​ដា​អ៊ី​ណា​ពី​ក្រោយ​ខ្នង​នាយ​ពាណិជ្ជ​ឌឺដង​មក​ឱ្យ​ខ្លួន។

«នាង​ល្អ​នេះ​ឆ្លៀតពេល​ធ្វើ​ពុត​ពិត​មែន​ហើយ!»

តួឯក​ឆោម​គន់​មិន​ត្រឹមតែ​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​សាង​បញ្ហា​ពាក់ព័ន្ធ​នឹង​រឿង​ឈឺ​ក្បាល​វិល​មុខ​ឱ្យ​បង​ស្រី​ទេ នាង​ថែមទាំង​រក​វិធី​សម្រាល​កំហុស​ខ្លួន ​ហើយ​ចោទ​ប្រកាន់​ដា​អ៊ី​ណា​ថែម​​ទៀត។

នាង​ដើរ​លឿន​ស្លេវ​ចាក​ចេញ​មក​ ប្រាថ្នា​យ៉ាងណា​ស្វែងរក​ស្រ​​ទន់​ឱ្យ​ឃើញ​ឆាប់ ​ព្រោះ​យល់​ថា​នេះ​ជា​ឱកាស​របស់​ដា​អ៊ី​ណា​ក្នុង​ការ​ជ្រៀត​ទៅ​នៅ​ក្បែរ​ ដេត ​ភូមិន្ទ​វិញ។

«ពណ្ណរី មាន​រឿង​អី​ហ្នឹង?!»

ភីរៈ​ដែល​ចេញ​ទើមៗ​មក​ពី​ស្ទូឌីយោ​វាក់អ៊ើ​នឹង​នាង ក៏​បាន​ដេញ​តាម​ពី​ក្រោយ​សួរនាំ ​ព្រោះ​ក្ដី​បារម្ភ។ទោះ​យ៉ាង​ណា​ដោយសារ​ខ្លួន​កំពុង​កើត​រឿង​សៅហ្មង រួម​ទាំង​មាន​អារម្មណ៍​ថា​នាយ​នេះ​កំពុង​ដូច​ជា​តាម​ចែចង់​ខ្លួន​ផង ពៅ​ ពណ្ណរី​ កាន់​តែ​កើត​ចិត្ត​ខឹង​សម្បា​ ហើយ​ឆ្លើយ​តប​គំរោះគំរើយ៖

«មុខ​ខ្ញុំ​នេះ​ដូចជា​កំពុង​មានរឿង​អ្ហី?!»

«មិន​អ៊ីចឹង អី​ក៏​ស្លេក​ម៉េះ? ភ័យ​រឿង​អី?!»

«ភីរៈ​ឃើញ​បង​ពេជ្រ​អត់?!»

ភីរៈ​ទីទើរ​ ព្រោះ​ស្គាល់​តែ​ស៊ី​វី​ ហើយ​មិន​ស្ទាត់​នឹង​ពាក្យ​បង​ពេជ្រ​នឹង​ទេ។ ទោះ​យ៉ាង​ណា​ គេ​បាន​ដឹង​ពី​ការ​បន្លំ​របស់​ស៊ី​វី​មក​ជា​ស្រី​ពេជ្រ។

«គេ​ទៅ​ខេត្ត ​ល្ងាច​បាន​មក! ហើយ​បងស្រី​ទៅ​ណា​ក៏​មិន​ដឹង?!»

គេ​បន្ទោស​លេង​តិច​ៗ​ ដឹង​អី​នាង​ខឹង​តប​មក​វិញ​តូង៖

«អ្នក​ណា​ទៅ​ដឹង​កើត​ទៅ បើ​គាត់​មិន​ប្រាប់?!»

ភីរៈ​សម្លឹង​ទៅ​ផ្ទៃ​មុខ​ស្រស់​ផូរផង់​នៃ​ស្រី​តូច​ក្មេង​ដែល​នាយ​ស្រមៃ​ចង់បាន​មក​ជា​គូ​កាយា។ នាង​ឆេវឆាវ​រឹងត្អឹង​យ៉ាង​ណា ជាង​ថតរូប​កម្សត់​ស្នេហ៍​នៅតែ​លង់​ស្រលាញ់។

«ហើយ​ទៅ​កើត​អី​ពី​ណា​មក​នៀក សួរ​ស្រួល​ៗ​សោះ​ និយាយ​ដូច​មាន​រឿង​ជាមួយ​គ្នា​ពី​ពេល​ណា​មក!!»

ពៅ ពណ្ណ​រី ទីទើរ​ពាក់កណ្ដាល​មិន​ចង់​ឆ្លើយ ពាក់កណ្ដាល​ទៀត​ក៏​កើត​គំនិត​ចង់​ស្វែងរក​អ្នកចូលរួម​ពិគ្រោះ​យោបល់។ ដូច្នេះ​ហើយ ​នាង​ក៏​លូកដៃ​ទៅ​ទាញ​កំលោះ​អ្នក​ថតរូប​ត្រលប់​ចូល​ទៅ​ក្នុង​ស្ទូ​ឌី​យោ​វិញ។

បន្ទាប់​ពី​រេ​ភ្នែក​មើល​ឆ្វេង​ស្ដាំ មិន​ឃើញ​មាន​អ្នកណា​នៅ នាង​ក៏​ចាប់ផ្ដើម​ពោល​ខ្សឹបៗ​ទៅ​កាន់​កែវភ្នែក​ងឿងឆ្ងល់ លាយឡំ​ទៅ​នឹង​ក្ដី​ភ្ញាក់ផ្អើល​របស់​ភី​រៈ៖

«ភី​រៈ! ភី​រៈឯង​ជឿ​អត់? ​ខ្ញុំ​អត់​បាន​ច្រាន​ដា​អ៊ី​ណា​ទេ! ស្រី​ឆ្នាស​នោះ​ចង់​វ៉ៃ​ខ្ញុំ​មុន ហើយ​គេ​ពាក់​ស្បែក​ជើង​ខ្ពស់​ខ្លួនឯង​បានជា​ដួល​ផ្ងារ​ក្រោយ? ខ្ញុំ​ខ​ល​ទៅ​បង​ខ្ញុំ​អត់​ចូល​សោះ ឥលូវ​បង​ភូមិន្ទ​នាំ​ដា​អ៊ី​ណា​ទៅ​ហើយ ហ៊ឹះ! នាង​នោះ​បាន​លេស​ហ្នឹង​ធ្វើបាប​ខ្ញុំ​មិន​ខាន​ទេ ព្រោះ​ដឹង​ថា​បើ​ខ្ញុំ​ជាប់​តួ​ឯង​ឆោម​គន់ ខ្លួន​គេ​នោះ​មុខតែ…»

«ឈប់! ឈប់!!! ពណ្ណ​រី​និយាយ​មួយៗ លឿន​ពេក​ ខ្ញុំ​ស្ដាប់​អត់​ទាន់​ទេ! អ្នកណា​ច្រាន​អ្នកណា? ដា​អ៊ី​ណា​ហ្នឹង​អ្ហេស?»

ពណ្ណ​រី​ដក​ដង្ហើម​ធំ៖

«ហ៊ើយ! មិញ​ហ្នឹង​ប៉ះ​សម្ដី​គ្នា គេ​មក​ថា​ឱ្យ​ខ្ញុំ​មុន! អូ! មិនមែន​ទេ! គេ​មក​ថា​ឱ្យ​បង​ខ្ញុំ ខ្ញុំ​ខ្ជិល​ទ្រាំ​ក៏​ប៉ះ​សម្ដី​គ្នា​ទៅ! ដល់​ខ្ញុំ​ថា​ឱ្យ​ត្រូវៗ​ពេក គេ​នោះ​ហក់​មក​យក​វ៉ៃ​ខ្ញុំ ហើយក៏​ដួល​ច្រងាប់ច្រងិល​ខ្លួនឯង​ទៅ រឿង​គឺ​វា​អ៊ីចឹង!»

ភី​រៈ​នៅ​ចំហ​មាត់​ធ្លុង ទឹកមុខ​គេ​ពេញ​ដោយ​ការ​បារម្ភ។ ពណ្ណ​រី​នៅ​មិនទាន់​អស់ចិត្ត ក៏​ដើរ​ចុះ​ដើរ​ឡើង​នៅ​ពីមុខ​នាយ ហើយ​ស្រដី​មក​ខ្សឹបៗ​បន្ថែម៖

«វីវរ​ហើយ! ចុះបើ​ម្នាក់​ហ្នឹង​ឆ្លៀត​យក​ឱកាស​នេះ ធ្វើ​ពុត​ជា​ដើរ​មិន​រួច ចោល​កុងត្រា​ពីរ​បី​ក្រុមហ៊ុន​ទៅ គេ​ច្បាស់​ជា​ជោគជ័យ​នៅ​ក្នុង​ការ​ប្ដឹង​ DM​ ឱ្យ​ដក​ខ្ញុំ​ចេញ​ពី​ក្នុងចំណោម​តួ​ឯង​ឆោម​គន់​ទាំង១០? មែន​អត់​ភី​រៈ?»

ភី​រៈ​ងើបមុខ​មក​មិងមាំង​ ហើយ​ខ្សឹប​សួរ​វិញ៖

«មិន​ដល់​ថ្នាក់​ហ្នឹង​ទេ​អ្ហី?»

«សម្រាប់​ដា​អ៊ី​ណា ​ស្អី​ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ​ ភី​រៈ!»

ទឹកមុខ​នាង​តូច​កាន់តែ​អស់សង្ឃឹម ហើយ​ឱប​ដៃ​ទៅ​ឈរ​នៅ​កន្លៀត​ស្ទូ​ឌី​យោ ប្រៀប​ដូច​ជា​បាត់បង់​កម្លាំងកាយ​កម្លាំង​ចិត្ត​ពី​ក្នុង​ខ្លួន​អស់រលីង ធ្វើ​ឱ្យ​បុរស​ដែល​កំពុង​លង់​ស្នេហ៍​នាង​ដើរ​ចល័ត​តាម​តត្រុក​ រក​វិធី​ជួយ​និយាយ​សម្រាល​ការ​លំបាក​របស់​ស្រី​ស្អាត។

មនុស្ស​ស្លូតត្រង់​ដូច​ភី​រៈ តើ​ទៅ​មាន​ដំណោះស្រាយ​គាប់ប្រសើរ​អ្វី​ឱ្យ​បាន​រួសរាន់​ទាន់​ចិត្ត​របស់​ពៅ ពណ្ណ​រី​កើត​ទៅ?។ នៅ​ពេល​ដែល​នាយ​កំពុងតែ​រក​នឹក រក​វិធី​ជួយ​លួងលោម តួឯក​ឆោម​គន់​រអ៊ូ​មក​បន្ថែម៖

«អី​ក៏​យ៉ាប់​ម៉េះ​ហ្ន៎!? ចំ​ពេល​បង​ពេជ្រ​កំពុង​មាន​រឿង លោក​ភូមិន្ទ​ត្រូវ​ម៉ាក់​គាត់​បង្ខំ​ឱ្យ​រៀបការ​ចោល​បង​ពេជ្រ​ទៀត! ចំ​មែនហើយ​ខ្ញុំ​នេះ ប៉ុណ្ណឹង​ក៏​អត់ធ្មត់​មិនបាន ទៅ​ឈ្លោះ​ជាមួយ​ដា​អ៊ី​ណា​ឱ្យ​កាន់តែ​ពិបាក​លើស​ដើម!!»

«ឈប់​បន្ទោស​ខ្លួនឯង​ទៅ! ចាំ​ខ្ញុំ​ជួយ​រក​ដំណោះស្រាយ​ឱ្យ! សុំ​សួរ​មួយ ពេល​កើត​រឿង​មាន​អ្នកណា​ឃើញ​អត់?»

«អត់​ទេ! ​មានតែ​ខ្ញុំ​ហើយ​ដា​អ៊ី​ណា!»

ភី​រៈ​ត្រេកអរ ​ហើយ​ឆ្លើយតប​យ៉ាង​រហ័ស៖

«ស្រួល​ហើយ​អ៊ីចឹង! ចាំ​ខ្ញុំ​ធ្វើ​សាក្សី​ឱ្យ​ពណ្ណ​រី​ថា ​Super Model ​ម្នាក់​នោះ​ភ្លាត់ជើង​ដួស​ដោយ​ខ្លួនឯង!!»

ពណ្ណ​រី​ហួសចិត្ត​ងាក​មក​សម្លឹង​ជាង​ថតរូប។ ភាព​ស្មោះ​ត្រង់​និង​សម្ដី​លឿន​ស្លេវ​របស់​គេ មិន​បាន​ធ្វើ​ឱ្យ​នាង​ទន់​ចិត្ត បែរ​ជា​ត្រូវ​រក​ការ​បន្ទោស៖

«ល្ងង់​ដូច​ឯង​នេះ​ តើ​មាន​អ្នកណា​ស្រលាញ់​ទៅ​ភី​រៈ? នៅ​រាប់​សិប​បន្ទប់​របស់​ DM​ នេះ លើកលែងតែ​បន្ទប់​ធំ​របស់​មេ​ប៉ុណ្ណោះ​ដែល​គ្មាន​កាមេរ៉ា! រឿង​កុហក​បែបនេះ​ទៅ​មិន​រួច!»

«កុហក? ក្រែង​មិញ​ ពណ្ណ​រី​ថា​មិន​បាន​ច្រាន​ណា​អ្ហី?»

ពណ្ណ​រី​ទីទើរ​និយាយ​ស្ដី​ដាច់៖

«ហ៊ឺ! អត់​ច្បាស់​ដែរ ព្រោះ​ពេល​ហ្នុង​ប្រទាញប្រទង់​គ្នា!!»

ទឹកមុខ​ពណ្ណ​រី​កាន់តែ​ឆ្លេឆ្លា​ ភី​រៈ​កាន់តែ​កើត​ទុក្ខ។ គ្រប់​គ្នា​ដឹង​ថា​ដេ​ត ភូមិន្ទ​ជា​មនុស្ស​សាច់​ការ ហ៊ាន​សរសើរ ​ក៏​ហ៊ាន​ពិន័យ ប្រសិនបើ​ដោយសារតែ​លើក​នេះ ពណ្ណ​រី​ត្រូវ​ខ្ទាត​ចេញពី​ជម្រើស​ទាំង​១០​នៃ​តួឯក​ឆោម​គន់ នាង​មុខ​ជា​ខូចចិត្ត​ស្លាប់​ហើយ។

«នាយក​ពាណិជ្ជកម្ម​ ​ដេត ភូមិន្ទ ដែល​មិញ​ពណ្ណរី​ឯង​ថា គាត់​នាំ​មក​ដា​អ៊ី​ណា​ទៅ តើ​គាត់​បាន​ថា​អី​ឱ្យ​ពណ្ណ​រី​ដែរ​ទេ?» ភី​រៈ​សួរ។

ពណ្ណ​រី​ដក​ដង្ហើម​ធំ៖

«បន់​ឱ្យ​តែ​គាត់​និយាយ​បន្តិច​ទៅ ​ខ្ញុំ​ធូរចិត្ត​ជាង​នេះ!!»

ភី​រៈ​សញ្ជឹង​គិត​ម្នាក់ឯង ឮ​តែ​ឈ្មោះ​ដេ​ត ភូមិន្ទ ​ម្នាក់ៗ​ត្រង់​កន្ទុយ​ទៅ​ហើយ ចំណែក​ពៅ ពណ្ណ​រី​មិន​មែន​ជា​បុគ្គលិក​របស់​ DM ​ពេញ​សិទ្ធិ ​បែរ​ជា​មក​ធ្វើ​ឱ្យ​ខ្លួនឯង​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ទំនាស់​នឹង​បុគ្គលិក​ចាស់​ទៀត។ គេ​យល់​ពី​អារម្មណ៍​របស់​នាង​នៅ​ក្នុង​ពេលនេះ ទើប​សម្រេចចិត្ត​និយាយ​ភរ៖

«ទុក​ឱ្យ​ខ្ញុំ​ទៅ​ជួប​លោក ​ដេត ភូមិន្ទ!!»

ពណ្ណរី​បើក​ភ្នែក​ធំៗ​សម្លឹង​ភីរៈ​ដែល​កំពុង​ធ្វើ​ទឹកមុខ​ប្រាកដប្រជា​ឱ្យ​នាង​ជឿជាក់ នឹង​អាល​បាន​ធូរ​ចិត្ត។ នាង​ជ្រួញ​ចិញ្ចើម​សួរ​បក​វិញ៖

«ភីរៈ​ឯង​ហ្នឹង​អ្ហេ?»

«ត្រូវ​ហើយ! ​ខ្ញុំ​ទៅ​ឥលូវ​នេះ មុន​ពេល​ដេត ភូមិន្ទ​ចាត់​វិធានការ​លើ​នាង!!»

ពៅ ពណ្ណរី​សើច​ខឹក​​ទាំង​តឹងចិត្ត គឺ​នាង​សើច​ឱ្យ​ការសម្រេចចិត្ត​របស់​ភីរៈ​ជាមួយ​វាចា​រិះគន់៖

«ហើយ​ភីរៈ​ឯង​គិត​ថា​ទៅ​និយាយ​យ៉ាង​ម៉េច? ជាមួយ​បង​ភូមិន្ទ? ភីរៈ​ឯង​ជា​អ្នក​ណា? ហើយ​មាន​ពាក់ព័ន្ធ​អី​នឹង​ភីរៈ​ឯង?»

ភីរៈ​លេប​ទឹក​មាត់​ហាក់​ភ័យ​ព្រួយ​ដូចគ្នា តែ​គេ​ជម្នះ​ឆ្លើយតប​វិញ៖

«ងាយស្រួល​ណាស់! ហេតុផល​គឺ​ខ្ញុំ​ជា​មិត្តភ័ក្ដិ​របស់​បង​នាង! ពេលនេះ​គេ​មិន​នៅ ខ្ញុំ​ជា​អ្នករ៉ាប់រង​ជំនួស​គេ!»

«ហើយ​ម៉េច​ទៀត? ឧបមា​ថា ​គេ​ឱ្យ​ភី​រៈ​ឯង​ចូល​ជួប ភី​រៈ​ឯង​មាន​វិធី​អី​និយាយ? ប្រាប់​ខ្ញុំ​សិន​មក!»

«គឺ… ខ្ញុំ​នឹង​ប្រាប់​លោក​ដេ​ត ភូមិន្ទ​ ថា មនុស្ស​យើង ​អ្នកណា​ក៏​ធ្លាប់​ធ្វើ​ខុស​ដែរ! ចំណែក​ពណ្ណ​រី​ស្លូតបូត មិន​ដូច​ដា​អ៊ី​ណា​ដែល​ជា​តួឯក​ធំ​នោះ​ទេ! ខ្ញុំ​ប្រាប់​គាត់​ទៀត​ថា ដា​អ៊ី​ណា​របួស​ជើង​អាច​ព្យាបាល​ជា​វិញ តែ​បើ​ពណ្ណ​រី​ត្រូវ​ដកចេញ​ពី​តួឯក​ឆោម​គន់​ទាំង១០​នឹង​ធ្វើ​ឱ្យ​ខូច​អនាគត​សិល្បៈ​ទាំងមូល ខ្ញុំ​ប្រាប់​គាត់​ទៀត​ថា យក​ល្អ​រឿង​បែបនេះ​គួរតែ​លាក់​ឱ្យ​ជិត កុំ​ឱ្យ​អ្នកកាសែត​ចំណេញ​យក​ទៅ​ផ្សាយ! អ៊ីចឹង​គាត់​ក៏​មិន​អាច​ដក​តំណែង​ពណ្ណ​រី​បាន​ដែរ!»

ពណ្ណ​រី​រេ​ភ្នែក​ចុះឡើង​សញ្ជឹងគិត។ ទោះ​គេ​នេះ​មើល​ទៅ​មិនសូវ​ឆ្លាត​វៃ តែ​សម្ដី​គេ​ក៏​សម​ហេតុផល​ខ្លះ​ដែរ។ ឃើញ​នាង​ដូច្នេះ ​ភី​រៈ​រួសរាន់​ប្រញាប់ប្រញាល់​ដោយ​និយាយ​ខ្លី៖

«ខ្ញុំ​ទៅ​ហើយ!»

«ឈប់! ឈប់​សិន​ភី​រៈ!»

ភី​រៈ​បែរ​មកវិញ ​ពេល​ឮ​នាង​ហៅ។

«ភី​រៈ​ឯង​ខំ​ធ្វើ​ដើម្បី​ខ្ញុំ​ច្រើន​យ៉ាង​នេះ ព្រោះ​អ្វី​ទៅ? ភី​រៈ​ឯង​ហ៊ាន​ទៅ​ជួប​នាយក​ពាណិជ្ជកម្ម​ដែរ?

ភាព​ព្រួយបារម្ភ​បញ្ចេញ​ឡើង​ពេញ​ផ្ទៃមុខ​ជាង​ថតរូប តែ​គេ​ខំ​សម្រួល​ទឹកមុខ​លាក់បាំង​ភាព​ភ័យ​ខ្លាច។ ក្នុងនាម​ជា​មនុស្ស​ប្រុស​ម្នាក់ គេ​តែង​ចង់​បង្ហាញ​នូវ​នឹង​មុខ​នារី​ដែល​គេ​ស្រលាញ់​ថា​ គេ​ពិតជា​អាច​ការពារ​នាង​បាន ទោះបី​នាង​ជឿ​ឬ​មិន​ជឿ​ក៏ដោយ។

គេ​ខំ​ញញឹម ហើយ​ឆ្លើយតប​នៅ​នឹង​ការ​រង់ចាំ​ស្ដាប់​របស់​នាង៖

«ប្រាប់​ហើយ​មែន​អត់? ថា​ខ្ញុំ​ធ្វើ​ជំនួស​បងស្រី​ពណ្ណ​រី!!»

គេ​បែរ​ទៅ​សាជាថ្មី ប៉ុន្តែ​តួឯក​ឆោម​គន់​ប្រញាប់​និយាយ​បន្ថែម​ភ្លាម៖

«ភី​រៈ​! ឯង​កុំ​ស្រលាញ់​ខ្ញុំ​ឱ្យ​សោះ​ណា!»

នាង​និយាយ​មក​ត្រង់ៗ​ពេក ​ធ្វើ​ឱ្យ​ខាង​ប្រុស​ទៅ​ជា​ភាំង ហើយ​សម្លឹងមុខ​នាង​ធ្មឹង​ និយាយ​អ្វី​មិន​ចេញ។ ពណ្ណ​រី​ងក់​ក្បាល​ ហើយ​និយាយ​បន្ថែម​ទៀត៖

«ខ្ញុំ​និយាយ​មែន! បើ​ដោយសារ​ស្រលាញ់​ខ្ញុំ ទើប​ភីរៈ​ទៅ​ធ្វើ​អ៊ីចឹង កុំ​ទៅ​ល្អ​ជាង ព្រោះ​បើ​ខ្ញុំ​មិន​ស្រលាញ់​គឺ​មិន​ស្រលាញ់​ហើយ!!»

«ហេតុ​អី?»

ភីរៈ​សួរ​ទាំង​មិន​ដឹង​ខ្លួន​ថា​គេ​កំពុង​តែ​ឆ្លើយឆ្លង​ជាមួយ​នាង។

ពៅ ពណ្ណរី​ងាក​មុខ​ចេញ ហើយ​ក្រពាត់​ដៃ៖

«ខ្ញុំ​និយាយ​ត្រង់ៗ ភីរៈ​ឯង​មិន​បាច់​ខឹង​ទេ! ខ្ញុំ​មិន​ដែល​គិត​ថា​យក​អ្នក​ថតរូប​ម្នាក់​មក​ធ្វើ​ជា​ប្ដី​ឡើយ! ហើយ​មួយ​ទៀត ​ខ្ញុំ​ក៏​មាន​អ្នក​ដែល​ខ្ញុំ​ស្រលាញ់​រួច​ហើយ​ដែរ!!»

នាង​បែរ​ខ្នង​ចាកចេញ។ មកដល់​មាត់ទ្វារ​ ពណ្ណរី​ហាក់​មិនទាន់​អស់​ចិត្ត ក៏​បែរ​ក្រោយ​និយាយ​បន្ថែម៖

«ខ្ញុំ​មិនមែន​ថា​ភី​រៈ​ឯង​មិនល្អ​ទេ! ហើយ​ភី​រៈ​កុំ​ឈឺចាប់​ជាមួយ​ខ្ញុំ! មនុស្ស​យើង​មាន​និស្ស័យ​ខុសគ្នា! ខ្ញុំ​ចូលចិត្ត​មនុស្ស​ប្រុស​ដែល​មិន​មាត់​មិន​ក ហើយ​មនុស្ស​ប្រុស​ដែល​មាន​លុយ​មាន​កាក់​ច្រើន! ខ្ញុំ​កើត​មក​ជា​កូនកំព្រា បងប្អូន​ខ្ញុំ​សុទ្ធតែ​ពិបាក​ណាស់​! ភីរៈ​ឯង​ឃើញ​ហើយ ខ្ញុំ​ខំ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​មាន​អនាគត​ត្រចះត្រចង់ ដើម្បី​ឱ្យ​ពួក​អ្នក​ដែល​ធ្លាប់​មើលងាយ​ខ្ញុំ ដូចជា​ដា​អ៊ី​ណា​អី​ហ្នឹង គេ​ដឹង​ខ្លួន​ថា​ពៅ ពណ្ណរី​មិន​មែន​អន់ៗ​ដូច​ដែល​គេ​គិត​ទេ!!»

«តែ​ជីវិត​មនុស្ស​យើង មិនមែន​ធ្វើ​សម្រាប់​ឱ្យ​អ្នក​ណា​មើល ឬ​មួយ​ឱ្យ​អ្នក​ណា​មួយ​គេ​ឱ្យ​ពិន្ទុ​នោះ​ទេ​! សំខាន់​យើង​សប្បាយចិត្ត​ឬ​អត់! កុំ​ទៅ​បង្ខំ​ខ្លួន​ដើម្បី​ផ្គាប់ចិត្ត​អ្នកណា វា​គ្មាន​តម្លៃ​ទេ!!» ភី​រៈត​វ៉ា។

ពណ្ណ​រី​ងាក​មក​វិញ ហើយ​ងក់ក្បាល​ឆ្លើយ៖

«ល្អ​ហើយ​ដែល​ភី​រៈ​ឯង​ចេះ​និយាយ​ពាក្យ​នេះ ឈប់​ធ្វើ​អី​ដើម្បី​ខ្ញុំ​ទៀត​ទៅ ព្រោះ​ខ្ញុំ​មាន​វិធី​របស់​ខ្លួន​ឯង ដើម្បី​ឱ្យ​ជីវិត​ខ្ញុំ​បាន​សប្បាយ​ចិត្ត!!»

ពៅ ពណ្ណ​រី​ចាក​ចេញពី​បន្ទប់​ស្ទូ​ឌី​យោ ទុក​ឱ្យ​ភី​រៈ​នៅ​ឈរ​ធ្មឹង​តែ​ម្នាក់​ឯង។ នៅ​ខាង​ក្រៅ​ឯង​ណេះ  រថយន្ត ​Bus​ របស់​ក្រុមហ៊ុន​បាន​ឈប់​ចត។ ស្រទន់​និង​ធា​និ​ត​ចុះ​មកដល់ ដោយ​អាការៈ​ហត់​នឿយ​ ដោយមាន​អេ​មី​ឈរ​រង់ចាំ​ពី​ចម្ងាយ​តែ​ម្ដង។

«អ្ហេ​អេ​មី! ល្ងាច​ហើយ​ នៅ​មិនទាន់​ទៅ​ផ្ទះ​ទៀត?»

ស្រទន់​សួរ​មកពី​ចម្ងាយ​ទាំង​សើច​ចិញ្ចាច​ដាក់​មិត្ត​ផង។ តែ​អេ​មី​សើច​មិន​ចេញ​ទេ គេ​ស្ទុះ​មក​ទាញ​ដៃ​មេក្រុម​ស្រទន់​មន្ត​ស្នេហ៍ ឆ្ពោះ​ទៅ​រក​ស្ទូ​ឌី​យោ​ដោយ​មាន​ធា​និ​ត​រត់​តាម​ផង។

ជា​ធម្មតា​នៅ ​DM ស្ទូ​ឌី​យោ​គឺ​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការ​ជជែក​រឿង​អាថ៌កំបាំង​ទាំងឡាយ ដោយសារ​ថា​នៅ​ទីនេះ​មិន​សូវ​មាន​អ្នក​សិទ្ធិ​ចេញ​ចូល​ច្រើន​ទេ។ ប្រការ​នេះ​ធ្វើ​ឱ្យ​ស្រទន់​កើត​ចិត្ត​សង្ស័យ ថា​អេ​មី​ប្រាកដជា​មាន​រឿង​អ្វី​ដ៏​បន្ទាន់ ហើយ​រឿង​នោះ​ប្រាកដជា​ទាក់ទង​នឹង​នាង។ នៅ​ពេល​ទ្វារ​ស្ទូ​ឌី​យោ​បិទ ស្រទន់​ចាប់ផ្ដើម​និយាយ៖

«អេ​មី យើង​ប្រាប់​ឯង យើង​បាន​ជួប​អ្នក​ដាក់​ស្នាដៃ​ប្រជែង ​Fashion​ សូត្រ​ទាំង​អស់​នោះ​ហើយ គ្មាន​អ្នក​ណា​ម្នាក់​មាន​ទឹក​ដៃ​លើ​ឯង​នៅ​ឡើយ ​អេ​មី!»

អេ​មី​ត្រេកអរ​ ហើយ​ចាប់ដៃ​ស្រទន់​ជាប់។ ការ​ប្រជែង​ម៉ូដ​ គឺជា​វិថី​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​ចំណុច​កំពូល​នៅ​ក្នុង​ភាពជា​អ្នក​រចនា​ម៉ូដ​របស់​គេ ទោះ​បី​យ៉ាង​ណា ​អ្នក​ច្នៃ​ម៉ូដ​នៅ​តែ​មិន​អាច​សប្បាយ​ចិត្ត​លុប​បន្លប់​ពីលើ​ករណី​មួយ​ចំនួន​ដែល​កំពុង​រុកកួន​ក្នុង​ចិត្ត​គេ​នោះ​ឡើយ។

អេ​មី​ហា​មាត់​និយាយ​ភ្លាម៖

«ស្រទន់​! យើង​មានរឿង​អាក្រក់​ពីរ​ប្រាប់​ឯង!»

ស្នាមញញឹម​របស់​ស្រទន់​រុះ​រោយ​សន្សឹមៗ ឯ​ធា​និ​ត​ក៏​ស្ទុះ​ចូល​មក​ជិត។ ដៃ​ស្រទន់​ដែល​ចាប់​អេ​មី​ត្រជាក់ ធ្វើ​ឱ្យ​ចិត្ត​ភេទ​ទី​បី​កាន់តែ​ពិបាក​ទ្រាំ គេ​ងាក​មុខ​ចេញ​គេច​ចុះ​គេច​ឡើង ​ម្ដង​ចង់​និយាយ​ម្ដង​ចង់​អត់។

«បង​មិ​ន្ទ​មាន​រឿង​អី?»

អេ​មី​ងាក​មុខ​មកវិញ គេ​ចង់​សួរ​នាង​ណាស់​ថា ​នាង​ស្រលាញ់​បុរស​នោះ​កម្រិត​ណា​ទៅ បាន​ជា​មិនទាន់​អី​ផង ឮ​សូរ​តែ​រឿង​មិនល្អ ក៏​នឹក​ភិតភ័យ​គិតដល់​គេ​ម្នាក់​នោះ​ជាង​ខ្លួនឯង​ទៅទៀត។ ប៉ុន្តែ​ភេទ​ទី​បី​ដែល​ជា​មនុស្ស​យល់​ចិត្ត​អ្នកផង សុខចិត្ត​សម្លឹង​កម្រាលព្រំ គេច​ចេញពី​ភ្នែក​របស់​មិត្ត។

«ស្អី​ទៅ​អេ​មី នៅ​លឹប​ល​ធ្វើ​អី​ទៅ?»

«ម្ដាយ​លោក​ភូមិន្ទ និង​ម្ដាយ ​CEO ដួង មេត្រី​ មក​ដល់​ DM ទាំង​ព្រឹក​ព្រលឹម!!»

ធានិត​ធ្វើ​មុខ​ឆ្លេឆ្លា ឯ​ស្រទន់​នៅ​បើក​ភ្នែក​ក្រឡង់​ៗ​នៅ​រង់ចាំ​ស្ដាប់​បន្ត ​ធ្វើ​ឱ្យ​អេ​មី​ដក​ដង្ហើម​ធំ ហើយ​និយាយ​ដោយ​រញ៉ាំរញ៉ូវ៖

«និយាយ​ម៉ង​ក៏​បាន! ចាស់ៗ​មក​ប្រកាស​ថា ​CEO ដួង មេត្រី ​ជាមួយ​លោក​ភូមិន្ទ​នៅ​ខែ​ក្រោយ!!»

ធា​និ​ត​ងើយ​មុខ​ភ្លែត​សម្លឹង​មេក្រុម​របស់​ខ្លួន ចំណែក​ស្រទន់​ភ្នែក​សម្លឹង​អេ​មី មិន​បាន​ចេញ​ស្ដី​អ្វី​ទាំង​អស់។

អេ​មី​បែរខ្នង​ ហើយ​និយាយ​ទាំង​ទុក្ខ​ព្រួយ៖

«យើង​ឮ​គេ​និយាយ​យូរហើយ យើង​ក៏​សង្ស័យ​យូរ​ដែរ​ហើយ តែ​យើង​មិន​នឹក​ស្មាន​ថា លោក​ភូមិន្ទ​ធ្វើ​ដូច្នេះ​ចំពោះ​ឯង!»

«ត្រូវ​ហើយ! គេ​មិន​ធ្វើ​អ៊ីចឹង​ចំពោះ​ខ្ញុំ​ទេ!!»

នាង​និយាយ​ខ្សាវៗ​ដូច​គ្មាន​កម្លាំងកំហែង​ ឬ​ហាក់បីដូចជា​កំពុងតែ​និយាយ​ប្រាប់​ខ្លួនឯង​ដែល​កំពុង​ត្រូវ​រុំ​ព័ទ្ធ​ដោយ​ភាព​តក់ស្លុត។

វគ្គ

ស្រទន់​ និង​ដំណោះស្រាយ​ជីវិត

ស្រទន់​វិញ​មក​ដល់​ផ្ទះ​ជាមួយ​នឹង​ទុក្ខ​ព្រួយ សេចក្ដី​សង្ស័យ​មួយ​ចប់​តាម​ផ្លូវ។ មក​ដល់​របង​ផ្ទះ​កាលណា ​ពណ្ណ​រី​ស្ទុះ​មក​រក​បងស្រី ហើយ​សួរនាំ៖

«បង​ពេជ្រ! បង​ឯង​មាន​ជួប​បង​ភូមិន្ទ​អត់?»

ស្រទន់​រេ​ភ្នែក​សម្លឹងមុខ​ប្អូនស្រី​ដោយ​ក្ដៅ​ទោមនស្ស ព្រោះ​នាង​បាន​ដឹង​ពី​រឿង​អាក្រក់​ទី​ពីរ​ដែល​ពណ្ណរី​បាន​ច្រាន​ដា​អ៊ី​ណា​ឱ្យ​គេច​ថ្លោះ​ជើង​នោះ​ ហើយ​ទើបបាន​មេក្រុម​ស្រទន់​មន្ត​ស្នេហ៍​វាចា​តប​ទៅ​នឹង​ប្អូនស្រី៖

«តេ​មិន​ចូល ​ទាក់ទង​មិនបាន ប្រហែលជា​កំពុង​រវល់​នាំ​ដា​អ៊ី​ណា​ទៅ​ពេទ្យ!!»

ឃើញ​ទឹកមុខ​នាង​ដែល​អាក្រក់​មើល​យ៉ាង​នេះ ពណ្ណ​រី​យល់ថា​បងស្រី​បាន​ដឹង​រឿង​របស់​ខ្លួនឯង​អស់​ទៅ​ហើយ ដូច្នេះ​នាង​តូច​ក៏​មិន​ចាំបាច់​លាក់លៀម​និយាយ​បង្វែរ​វែងឆ្ងាយ​អី​ដែរ។

«តែ​ខ្ញុំ​មិនបាន​ច្រាន​ដា​អ៊ី​ណា​ទេ! គេ​នោះ​មក​រករឿង​ខ្ញុំ​មុន បង​ឯង​មក​ខឹង​ប្អូន​ខ្លួន​ឯង​បាន​ប្រយោជន៍​ស្អី​ទៅ? ហើយ​អ្នក​ណា​គេ​ទៅ​ចាក់រុក​បង​ឯង​លឿន​ម្ល៉េះ? ច្បាស់​ជា​ខ្ទើយ​ច្នៃ​ម៉ូដ​នោះ​ទៀតហើយ ធុញ​ណាស់! ​ប្រយ័ត្ន​ពួក​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​បង​ឯង​នោះ​ផង​ទៅ! ម្ង៉ៃ​ៗ​មិន​ចេះ​អ្វី ​ក្រៅពី​មាត់ចាបមាត់ព្រាប​ចុះ​ឡើង ឡើង​ចុះ​នោះ​ទេ!»

ពណ្ណ​រី​តា​ម​មកដល់​ក្នុង​បន្ទប់​ទៅ​ហើយ តាម​ពិត​ស្រទន់​កំពុង​ស្មុគ​ចិត្ត នាង​មិន​ចង់​ថា​ឱ្យ​អ្នក​ណា​ រឹតតែ​មិន​ចង់​និយាយ​អ្វី​ជាមួយ​អ្នកណា​ទៅទៀត។ ប៉ុន្តែ​នេះ​ជា​ប្អូន ទើប​បាន​ជា​នាង​តស៊ូ​ដាស់តឿន៖

«បើ​មិន​ចង់​ឱ្យ​គេ​ថា យើង​ត្រូវ​ចេះ​ប្រយ័ត្ន​ឫកពា​សម្ដីសំដៅ​សកម្មភាព​របស់​យើង! លើក​នេះ​មាន​រឿង​ប៉ុន​ភ្នំ ចាំ​មើល​ឯង​បាន​ស្អី​ទៅ​ដោះស្រាយ?»

ពណ្ណ​រី​ទម្លាក់​ខ្លួន​ទៅ​អង្គុយ​លើ​គ្រែ​ទាំង​មុខ​ក្រញូវ។ សំឡេង​បងស្រី​ធំ​លាន់​មកពី​ខាងក្រៅ៖

«អា​ពេជ្រ​មាន​គេ​មក​រក!»

ស្រទន់​អរ​ណាស់ នាង​គិត​ថា​ជា​ដេ​ត ភូមិន្ទ បុរស​ម្នាក់​ដែល​ពេលនេះ នាង​ចង់​ជួប​គេ​ជាទីបំផុត។ ប៉ុន្តែ​លទ្ធផល​គឺ​ផ្ទុយ​ស្រលះ…

«អ្នក​មីង​គឺ?…»

«ខ្ញុំ​ម្ដាយ​ដេត ភូមិន្ទ!!»

ភាគ​ទី​៣៦

ស្ត្រី​វ័យ​ប្រមាណ​ហា​ប្លាយ​ដែល​អះអាង​ថា ​ខ្លួន​ជា​ម្តាយ​របស់ ដេត ភូមិន្ទ​​ អម​ដំណើរ​មក​ជាមួយ​នឹង​សាច់ញាតិ​ពីរ​នាក់​ស្ថិត​ក្នុង​វ័យ​កណ្តាល។

គាត់​មាន​ទឹក​មុខ​ស្ងប់ស្ងាត់​នឹងន តែ​ពុំ​មាន​ត្រង់​ណា​បង្ហាញ​ថា ​​ជា​ក្រុម​មនុស្ស​មាក់ងាយ​ប្រកាន់​ឋានៈ​មនុស្ស​ដូចគ្នា​នោះ​ឡើយ​។

ទោះបីជា​យ៉ាងណា វត្តមាន​អ្នក​មាន​គុណ​របស់​នាយ​ពាណិជ្ជ​មក​ដល់​ផ្ទះ​បង​ប្អូន​កំព្រា​ទំាង​បួន​ទាំង​កប់​ព្រលប់​របៀប​នេះ ​​គឺជា​ការ​តក់ស្លុត​ថ្មី​មួយ​សម្រាប់​ពួកគេ ពិសេស​ស្រទន់។

បន្ទាប់​ពី​ត្រូវ​បាន​អញ្ជើញ​ចូល​អង្គុយ​ស្រួលបួល ស្ត្រី​ចំណាស់​ចាប់ផ្តើម​សម្លឹង​ស្រទន់​ដោយ​ស្ងប់ស្ងាត់ តែ​ពិនិត្យពិច័យ៖

«ប៉ា​ម៉ាក់​ក្មួយ​នៅ​ឯ​ណា?!» គាត់​សួរ​យឺតៗ។

«ពួក​ខ្ញុំ​ជា​ក្មេង​កំព្រា!» នាង​តប​មក​វិញ​ភ្លាម ​មុន​ដែល​បង​ស្រី​នាង​អាច​រៀបចំ​ចម្លើយ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ចរិត​រេរា​របស់​គាត់។

ស្ត្រី​ដែល​អះអាង​ថា​ជា​ម្តាយ​​នាយពាណិជ្ជ​​សម្លឹង​មក​នាង​សាជាថ្មី​ ហើយ​គាត់​រក​ឃើញ​ច្បាស់លាស់​ប្រាកដ​ប្រជា​ត្រង់​ទៀង​នៅ​ក្នុង​ឥរិយាបថ​របស់​​នាង​តូច​ម្នាក់​នេះ​ដែល​ភ្លាម​ៗ​នោះ​ គាត់​នឹកភ្នក​ទៅ​ដល់​កូន​ប្រុស​សង្ហា​ និង​តែ​មួយ​គត់​របស់​គាត់​ដែល​គាត់​ស្រលាញ់​ស្មើ​នឹង​ជីវិត។ ស្ត្រី​ចំណាស់​វាចា​មួយ​ៗ ចែក​កាត់​ភាព​តឹងតែង​នៅ​ក្នុង​បរិយាកាស​ទាំង​មូល៖

«ក្មួយ​ដឹង​ហើយ​មែន​ទេ ថា​បង​ភូមិន្ទ​នឹង​ត្រូវ​រៀបការ?​»

ស្ត្រី​ជា​បង​ស្រី​ធំ​ថ្លោះ​ទឹក​មុខ​ ងាក​ទៅ​មើល​ប្អូន​ស្រី​ដែល​នៅ​ទ្រឹង​ដូច​រូប​ចម្លាក់។ គ្រប់​គ្នា​ដឹង​ច្បាស់​ណាស់​ថា ​អ្វី​ទៅ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ដើម​ទ្រូង​ស្រី​តូច​ម្នាក់​នេះ ទាំង​ក្ដី​រន្ធត់​ ឈឺចាប់ អាម៉ាស់ និង​ទាល់​ច្រក។ ទោះបី​យ៉ាង​ណា ​អ្នក​ដែល​ដឹង​ច្បាស់​ជាង​គេ​បង្អស់ ​គឺ​ខ្លួន​នាង​ផ្ទាល់​។

នៅ​ពេល​ដែល​នាង​មិន​ចេញ​ស្ដី​អ្វី​ទាំង​អស់​ ស្ត្រី​ជា​ម្ដាយ​របស់​នាយក​ពាណិជ្ជកម្ម​ងាក​មុខ​ចេញ ​ហើយ​និយាយ​បន្ថែម៖

«អ៊ំ​ដឹង​ថា ​ក្មួយ​និង​កូន​ប្រុស​អ៊ំ​មាន​ទំនាក់​ទំនង​ខ្លះ! អ៊ំ​ដឹង​ថា​ កូន​មិន្ទ​ធ្វើ​មិន​ត្រូវ​ដែល​ទៅ​មាន​ស្នេហា​រញ៉េរញ៉ៃ​​មួយ​ហើយ​មួយ​ទៀត! អ៊ំ​ដឹង​ថា មនុស្ស​ស្រី​ជា​អ្នក​ឈឺ​ចាប់​នៅ​ក្នុង​រឿង​អស់​នេះ​ តែ​អ៊ំ​ត្រូវ​តែ​និយាយ​ប្រាប់​ការ​ពិត​មួយ ទោះបី​ជា​ក្មួយ​ស្ដាប់​ហើយ ចាត់​ទុក​មនុស្ស​ចាស់​អស់​នេះ​គ្មាន​ធម៌​មេត្តា​ គ្មាន​ការ​យោគយល់​ក៏​ដោយ! ចុង​ក្រោយ​បំផុត ​កូន​មិន្ទ​នៅ​តែ​ត្រូវ​រៀបការ​ ពីព្រោះ​មនុស្ស​គេ​យក​សម្ដី​  ហើយ​រវាង​អ៊ំ​និង​លោក​ជំទាវ​ដាវី​ គឺ​មាន​តែ​សេចក្ដី​ស្លាប់​តែ​ប៉ុណ្ណោះ​ដែល​អាច​បញ្ចប់​ការ​រាប់អាន​របស់​គ្រួសារ​យើង​ទាំង​ពីរ!!»

ស្រទន់​រលីងរលោង​ទឹក​ភ្នែក​ ឯ​បង​ស្រី​នាង​ញ័រ​ដៃ​ទាំង​ពីរ​ដែល​ដាក់​ទន្ទឹម​លើ​ភ្លៅ។ ភាព​ប៉ិនប្រសព្វ​នៅ​ក្នុង​តួ​សេចក្ដី​នៃ​កិច្ច​ចរចា​នៃ​ស្រី​ម្នាក់​នេះ​ដែល​បូក​បញ្ចូល​គ្នា​ទាំង​ភាព​ចាស់​ទុំ​ សេចក្ដី​ថ្លៃថ្នូរ​ ការ​យល់​ចិត្ត​នៅ​តែ​ក្លាយ​ជា​អាវុធ​ដ៏​ឃោរឃៅ​សម្រាប់​គ្រួសារ​មួយ​នេះ។

គ្មាន​អ្នក​ណា​និយាយ​អ្វី​ទាំង​អស់ លើកលែង​តែ​ពណ្ណរី​ដែល​ឈរ​នៅ​មាត់​ទ្វារ​បន្ទប់​នាង​៖

«លោក​អ៊ំ​មាន​ប្រសាសន៍​បែប​នេះ​ មាន​ន័យ​ថា​បង​ភូមិន្ទ​​មិន​បាន​ស្រលាញ់​អ្នក​នាង ​ដួង មេត្រី ​ឡើយ! តើ​មែន​ទេ​?»

គ្រប់​គ្នា​ងាក​មុខ​សម្លឹង​ទៅ​ស្រី​តូច ​ពៅ ពណ្ណរី​ ដ៏​ស្រស់​ផូរផង់​លើស​គេ​ឯង​នៅ​ក្នុង​រង្វង់​គ្រួសារ​នេះ ធ្វើ​ឱ្យ​ស្រទន់​ភ្ញាក់​ខ្លួន​ពី​ការ​ភាន់ភាំង​ ហើយ​ហា​មាត់​ឃាត់​៖

«ពណ្ណរី​ចូល​បន្ទប់​ធ្វើ​កិច្ចការ​របស់​ឯង​ទៅ!»

បង​ស្រី​ធំ​ក៏​ងើប​មុខ​ធ្វើ​សញ្ញា​ឱ្យ​ប្អូន​ស្រី​ពៅ​​បក​ត្រលប់​ក្រោយ ​ចូល​បន្ទប់​វិញ​ដែរ​ ប៉ុន្តែ​ពណ្ណរី​នៅ​តែ​ចចេស​ឈរ​ក្បែរ​ទ្វារ​នោះ ពុំ​រវល់​នឹង​បង​ៗ​ដែល​កំពុង​រង​សម្ពាធ​ស្ទើរ​ប្រេះ​ទ្រូង។

តួ​ឯក​ឆោម​គន់​និយាយ​បន្ថែម ទោះបី​ក្នុង​សូរ​សព្ទ​រាបសា​ទន់ភ្លន់ ប៉ុន្តែ​អត្ថន័យ​មិន​ចុះ​ញ៉ម៖

«ហេតុ​អី​ឱ្យ​ចាស់ៗ​ជា​អ្នក​មក​និយាយ? បង​ភូមិន្ទ​ជា​អ្នក​តាម​ស្រលាញ់​បង​ខ្ញុំ​ នៅ​ក្រុមហ៊ុន​នោះ​អ្នក​ណា​ក៏​គេ​ដឹង​ដែរ!​ បើ​ខាង​ប្រុស​គ្រាន់បើ​ ត្រូវ​តែ​ចេញ​មុខ​មក​និយាយ​ស្ដី​ឱ្យ​បាន​ស្រួលបួល​ជាមួយ​បង​ស្រី​ខ្ញុំ​ មិន​មែន​ឱ្យ​ម្ដាយ​មក​ជំនួស​អ៊ីចឹង​ទេ!​ ចំណែក​ស្នេហា​ចាប់​បង្ខំ​ ប្រកាន់​វណ្ណៈ​ វា​ហួស​សម័យ​ហើយ!»

ស្រទន់​រេ​ភ្នែក​មក​រក​ភ្ញៀវ​ទាំង​បេះដូង​លោត​ញាប់។ យុត្តិធម៌​ដែល​ប្អូន​ស្រី​ពៅ​កំពុង​ព្យាយាម​រក​មក​ឱ្យ​នាង​ មិន​បាន​ធ្វើ​ឱ្យ​បង​ស្រី​ម្នាក់​នេះ​ធូរស្រាល​ ឬ​សប្បាយ​ចិត្ត​នោះ​ឡើយ ព្រោះ​ចុង​ក្រោយ​បំផុត​ទៅ​ ពៅ ពណ្ណរី​ នៅ​តែ​ជា​មនុស្ស​មិន​យល់​កាលៈទេសៈ​ មិន​ដឹង​ថា​ខ្លួន​ឯង​ជា​អ្នក​ណា​ តើ​ជា​ពង​មាន់​ឬ​ជា​ដុំ​ថ្ម?។

ពិត​ជា​រហ័ស​ជាង​ការ​គិត​​បារម្ភ​របស់​បង​ស្រី​ទាំង​ពីរ​ ស្ត្រី​ចំណាស់​មិន​អាច​ទ្រាំ​ទទួល​យក​ពាក្យ​ផ្ចាញ់​ផ្ចាល​របស់​ក្មេង​ស្រី​ជំទង់​នេះ​ឡើយ។ គាត់​បញ្ចេញ​ដោយ​ចំហ​នូវ​ភាព​មិន​សប្បាយ​ចិត្ត​លើ​ផ្ទៃ​មុខ​ ហើយ​ធ្វើ​ឱ្យ​ពីរ​នាក់​ទៀត​ក្រោក​ឈរ​តាម​ ចំណែក​ស្រទន់​ក៏​ក្រោក​មក​យឺតៗ​ដែរ​ ស្ត្រី​នោះ​ងាក​មុខ​ចេញ​ពី ​ពៅ ពណ្ណរី​ ហើយ​បែរ​មក​និយាយ​ជាមួយ​ស្រទន់​តែ​ម្នាក់​៖

«ខ្ញុំ​មិន​មែន​មក​ជជែក​អំពី​ហេតុផល​វែង​ឆ្ងាយ​អ្វី​ទាំង​អស់​! ចំណែក​កូន​ប្រុស​ខ្ញុំ​ក៏​គេ​មិន​បាន​ដឹង​ មិន​បាន​ពឹង​ម្ដាយ​ឱ្យ​មក​រង​អ្វី​ជំនួស​នោះ​ដែរ!​ តែ​ខ្ញុំ​ចង់​ឱ្យ​នាង​ពិចារណា ​ប្រសិន​បើ​នាង​ពិត​ជា​មាន​ចិត្ត​ខ្លះ​សម្រាប់​កូន​មិន្ទ!»

ស្រទន់​ងើប​មុខ​មក​ ស្ត្រី​នោះ​ក៏​និយាយ​បន្ត​ភ្លាម​៖

«ជា​មនុស្ស​ប្រុស​ដែល​ត្រូវ​មាន​អនាគត​វែង​ឆ្ងាយ ជា​នាយក​ពាណិជ្ជកម្ម​ដែល​សឹង​តែ​កាន់កាប់​ការងារ​ទាំង​អស់​ ដូច​ជា​ក្រុមហ៊ុន​របស់​ខ្លួន​ឯង​ផ្ទាល់​ តើ​គេ​នឹង​ផ្លាស់ប្ដូរ​ជីវិត​ទៅ​ជា​របៀប​ណា​ ប្រសិន​បើ​គេ​ភ្លើតភ្លើន​ទៅ​តាម​ស្នេហា​មួយ​ឆាវ​របស់​យុវវ័យ ហើយ​បដិសេធ​មង្គលការ​មួយ​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណង​ទាក់ទង ​និង​កិត្តិយស​នៃ​គ្រួសារ​មួយ​ទៀត​​ដែល​មាន​គុណស្រ័យ​មក​លើ​ជីវិត​របស់​គេ ស្ទើរ​តែ​គ្មាន​អ្វី​អាច​សង​វិញ​បាន?»

ស្រទន់​ហ៊ឹង​ស្លឹក​ត្រចៀក ​ដូច​ត្រូវ​មួយ​ព្រនង់​ដែល​ធ្វើ​ឱ្យ​ភ្ញាក់​ខ្លួន​ពី​ការ​ស្រមើស្រមៃ​ដ៏​វែង​និង​ជ្រាលជ្រៅ​មួយ។

តើ​ដេត ភូមិន្ទ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​គ្មាន​សេសសល់​អ្វី​ទាំង​អស់​ ប្រសិន​បើ​គេ​បដិសេធ​នារី​អភិជន​ម្នាក់​នោះ ហើយ​មក​ជ្រើសរើស​យក​មនុស្ស​គ្មាន​អ្វី​ទាំង​អស់​ដូច​ជា​យើង?

ស្ត្រី​ចំណាស់​ម្នាក់​នេះ​ពិត​ជា​ឆ្លាត​វាងវៃ​ពេក​ហើយ ក្នុង​ការ​ប្រើប្រាស់​ការ​យល់​ចិត្ត​ បទពិសោធន៍​ និង​ចំណុច​ខ្សោយ​របស់​នាង​ក្នុង​ការ​ដាក់​ប្រស្នា​នេះ​មក​កាន់​នាង​ វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​នាង​ខ្មាស​ខ្លួន​ឯង​លែង​ចេញ​ពី​ផ្ទះ​ ថែម​ទាំង​ធ្វើ​ឱ្យ​នាង​ត្រូវ​ស្ងាត់​មាត់​មិន​អាច​រក​សូម្បី​តែ​មួយ​ពាក្យ​នឹង​ឆ្លើយ​ទៅ​កាន់​គាត់​វិញ​។ សូម្បី​តែ ​ពៅ ពណ្ណរី​ ដែល​ពូកែ​ចំណាប់​ក៏​អស់​អ្វី​នឹង​និយាយ​ចេញ​។ ក្នុង​កាយវិការ​បម្រុង​ចាកចេញ​ទៅ​ ម្ដាយ​ដេត ភូមិន្ទ​និយាយ​បង្ហើយ៖

«កូន​ខ្ញុំ​ជា​មនុស្ស​ស្រលាញ់​ម្ដាយ​ គោរព​ចាស់​ទុំ​ ចង់​ឱ្យ​គេ​នៅ​តែ​ជា​មនុស្ស​ល្អ​បែប​នេះ​ដដែល​ ឬ​ក្លាយ​ជា​កូន​អកតញ្ញូ​ ក្លាយ​ជា​មនុស្ស​គ្មាន​តួនាទី​អ្វី​ ស្រេច​តែ​នាង​! ចូល​ទៅ​គេង​គិត​មើល​ដោយ​ខ្លួន​ឯង​ចុះ!»

ស្ត្រី​នោះ​ចាកចេញ​ទៅ​បន្សល់​ទុក​នូវ​ស្ថានភាព​ដែល​ស្រទន់​បាយ​មិន​នឹក​ទឹក​មិន​ស្រេក។ គ្មាន​អ្នក​ណា​និយាយ​អ្វី​មួយ​ម៉ាត់​ទេ​ រវាង​បង​ប្អូន​ស្រី​ទាំង​បី​ ទុក​ឱ្យ​ស្រទន់​នៅ​គេង​សោយសោក​ម្នាក់​ឯង​នៅ​ក្នុង​បន្ទប់​ ស្នូរ​ទូរសព្ទ​គេ​រោទ៍​មក… គឺ​ ដេត ភូមិន្ទ​… ដែល​មុន​នេះ ​នាង​បាន​ហៅ​ទៅ​គេ​ច្រើន​ដង ចង់​ជួប​គេ​ណាស់​ ប៉ុន្តែ​ឥលូវ​នាង​លែង​ចង់​និយាយ​អ្វី​នឹង​គេ​ទៀត​ហើយ។ នាង​មិន​ទទួល​រហូត​ដល់​វា​រលត់​ ហើយ​ក៏​ចាប់ផ្ដើម​ចុច​ទូរសព្ទ​បិទ។ ទឹកភ្នែក​មេ​ក្រុម​ស្រទន់​មន្ត​ស្នេហ៍​ស្រក់​កំដរ​ពេញ​មួយ​រាត្រី​នេះ​ ទៅ​លើ​រូបថត​និង​ការ​ចងចាំ​ជុំ​វិញ​អនុស្សាវរីយ៍​ដែល​នាង​មាន​មក​ជាមួយ​គេ​​នា​ពេល​កន្លង​មក​។

វា​ជា​រយៈ​ពេល​ដ៏​ខ្លី​ដែល​មាន​អត្ថន័យ ​ប្រៀប​បី​ដូច​ជា​ទឹក​សន្សើម​ប្រស់​ព្រំ​ជីវិត​នាង​ឱ្យ​រីក​ស្រស់​បំព្រង​ តែ​នាង​ដឹង​ថា ស្នេហា​មួយ​នេះ​នឹង​ក្លាយ​ទៅ​ជា​អតីតកាល​តែ​ប៉ុណ្ណោះ​ នាង​ប្រះ​ខ្លួន​បែរ​ទៅ​ម្ខាង ហើយ​លែង​រវល់​ជូត​ទឹក​ភ្នែក​​ បណ្ដោយ​ឱ្យ​វា​ធ្លាក់​តាម​ចិត្ត​ ចាំ​មើល​ថា​ពេល​ណា​នឹង​យំ​ឆ្អែត?

«បង​ពេជ្រ! បង​ភូមិន្ទ​មក!»

ទោះបី​សំឡេង​ ពៅ ពណ្ណរី​ ហៅ​ខ្សឹប​ៗ​ ប៉ុន្តែ​ស្រទន់​ភ្ញាក់​ដូច​គេ​កន្ត្រាក់​ ហើយ​នាង​បើក​ភ្នែក​មក​វិញ​ក្រោក​ចេញ​ពី​លើ​គ្រែ។ នៅ​ខាង​ក្រៅ​បន្ទប់ ​បុរស​ញញឹម​ពព្រាយ ​ពេល​ឃើញ​នាង​បង្ហាញ​ខ្លួន​។ ភ្នែក​នាង​យំ​ហើម​ ទឹក​ភ្នែក​នៅ​មិន​ទាន់​ស្ងួត​ គួបផ្សំ​នឹង​ការ​បិទ​ទូរសព្ទ​មុន​នេះ​ នាយពាណិជ្ជ​ដឹង​ច្បាស់​ថា​មាន​អ្វី​ថា​មាន​អ្វី​កំពុង​កើត​ឡើង​។ គេ​ឈប់​ញញឹម​ ក៏​មិន​ស្ដី​អ្វី​ ប៉ុន្តែ​លូក​ដៃ​មក​ទាញ​យក​នាង​ចាកចេញ​ទៅ​ក្រៅ។

នាង​ដើរ​តាម​គេ​ទាញ​ចេញ​ទៅ​ ក្រោម​ការ​តាម​សម្លឹង​ដ៏​ក្រៀមក្រំ​របស់​បង​ស្រី​ធំ។ ប៉ុន្តែ​ស្រទន់​មិន​បាន​ទៅ​តាម ​ដេត ភូមិន្ទ​ ដូច​លើក​មុនៗ​ទេ​ នាង​លូក​ដៃ​ម្ខាង​ទៀត​ដែល​នៅ​សល់​មក​ប្រឡេះ​ទម្លាក់​ម្រាម​ដៃ​គេ​ ហើយ​ប្រញាប់​និយាយ​ប្រាប់​គេ​ទាំង​ដែល​ខាង​ប្រុស​មិន​ទាន់​បាន​ថា​អ្វី​សូម្បី​តែ​មួយ​ម៉ាត់​៖

«ខ្ញុំ​ហត់​ណាស់​ ខ្ញុំ​គេង​ហើយ​!»

ប្រុស​ស្អាត​សម្លឹង​ផ្ទៃ​មុខ​នារី​តូច​ដែល​លែង​ស្រស់ស្រាយ ​និង​លែង​ញញឹមញញែម​ដូច​មុន។​ នាង​មិន​សម្លឹង​សូម្បី​តែ​មុខ​របស់​គេ​ គឺ​ការ​គេច​របស់​នាង​ធ្វើ​ឱ្យ​បេះដូង​គេ​ប្រេះស្រាំ។

សំឡេង​គេ​លាន់​មក​ស្រាលៗ​៖

«បង​នឹង​ដោះស្រាយ​រឿង​នេះ!​ កុំ​ឡប់​ពេក!!»​

គេ​តាម​មើល​ដឹង​តែ​រឿង​ថា ​នាង​អន់​ចិត្ត​ចំពោះ​ការ​ប្រកាស​ដោយ​ចំហ​នូវ​មង្គលការ​នោះ​ តែ​គេ​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ ម្ដាយ​ខ្លួន​មក​ដល់​ទី​នេះ​ រឹតតែ​មិន​ដឹង​ទៀត​ថា​ អ្វី​ទៅ​កំពុង​កើត​មាន​នៅ​ក្នុង​ចិត្ត​នាង។

នាង​និយាយ​មិន​ចេញ​ទេ​ ប៉ុន្តែ​ទឹកភ្នែក​ដណ្ដើម​គ្នា​ស្រក់​មក​ ទាំង​នាង​មិន​ដឹង​ទេ​ថា​ភាព​ស្ងៀមស្ងាត់​និង​ទុក្ខសោក​នេះ​ ធ្វើ​ឱ្យ​មនុស្ស​ប្រុស​ម្នាក់​ដែល​ងប់​ស្រលាញ់​នាង​សឹង​តែ​ផុត​ដង្ហើម​ស្លាប់​បាន​។

ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់​ នៅ​ក្រោម​អំពូល​ពងមាន់​ពណ៌​មាស​របស់​គ្រួសារ​ដែល​ក្រីក្រ ​ហើយ​កំព្រីកំព្រា​ នាយពាណិជ្ជ​លូក​ដៃ​ទៅ​ក្រសោប​ឱប​រាង​កាយ​តូច​របស់​ស្រី​ស្នេហ៍​មក​ផ្ទប់​ជាប់​នឹង​ដើម​ទ្រូង​។ គេ​និយាយ​អ្វី​មិន​ចេញ​ មាន​តែ​ទ្រោប​ច្រមុះ​ទៅ​លើ​សរសៃ​សក់​វែង​អន្លាយ​របស់​នាង​ ទុក​ឱ្យ​សំណោក​សោកសៅ​របស់​នាង​ផ្ទប់​ជាប់​ទៅ​នឹង​ទ្រូង​នាយ។​

ពណ្ណរី​និង​បង​ស្រី​ថយ​ទៅ​ក្នុង​បន្ទប់ ​ទុក​ឱ្យ​ដេត ភូមិន្ទ​ឱប​ស្រទន់​ដោយ​ស្ងាត់ស្ងៀម​ គ្មាន​ពាក្យ​និយាយ​ រហូត​ដល់​ចុង​ក្រោយ​ដែល​នាង​ចង់​រើ​ ទើប​និយាយ​បន្ថែម៖

«បង​មិន​រៀបការ​ទេ! មង្គលការ​នោះ​ទៅ​មិន​រួច​ឡើយ! មេត្រី​និង​សង្វារ​ គេ​ស្រលាញ់​គ្នា​ខ្លាំង​ណាស់ ជឿ​បង​ទៅ​ យំ​ធ្វើ​អី​មិន​ចេញ​ទាំង​អស់​!»

សំឡេង​នាង​លាន់​មក​ខ្សឹកខ្សួល៖

«បង​មិន្ទ​ជា​មនុស្ស​អាក្រក់!​ មាន​គូ​ដណ្ដឹង​ម៉េច​ក៏​មិន​និយាយ​?»

នាង​ច្រាន​គេ​ចេញ​ ធ្វើ​ឱ្យ​បុរស​អ្នក​ដឹកនាំ​ដែល​បាន​ប្រឹងប្រែង​អត់ធ្មត់​ ធន់​ទ្រាំ​នឹង​ភាព​ស្មុគស្មាញ​ជា​ច្រើន​ពេញ​មួយ​ថ្ងៃ​មក​ហើយ​នេះ​ កាន់តែ​ក្រៀម​ស្រពោន​លើ​ផ្ទៃ​មុខ​។ តែ​នាង​មិន​រវល់​មើល​មុខ​គេ​ ព្រោះ​នាង​មិន​ចង់​ឱ្យ​ចិត្ត​ខ្លួន​ឯង​ប្រែ​ទៅ​ជា​ទន់​ជ្រាយ​ដូច​តៅហ៊ូ​​ដែល​បេះដូង​ដ៏​ទន់ខ្សោយ​របស់​នាង​ ក្នុង​កាលៈទេសៈ​ដ៏​កម្សត់​នេះ​ ពិត​ជា​ចង់​ឱប​ត្រកង​គេ​ខ្លាំង​ណាស់​ តែ​នាង​ត្រូវ​តែ​លះបង់​។

«និយាយ​គ្នា​ឱ្យ​ហើយ! នៅ​ឱ្យ​ស្ងៀម​ មិន​បាច់​កើត​ទុក្ខ​ មិន​បាច់​អ្វី​ទាំង​អស់​ បង​មិន្ទ​ជា​អ្នក​ដោះស្រាយ​ តែ​ធ្វើ​អ្វី​រញ៉េរញ៉ៃ ​ប្រយ័ត្ន​បង​ខឹង​យើង!»

គេ​ដក​ថយ​ទៅ​វិញ ​ហើយ​ដើរ​ទៅ​រក​ឡាន​របស់​គេ​ដែល​ឈប់​នៅ​ពី​មុខ​ផ្ទះ។​ ពិធីការ​កម្សត់​ងើប​មុខ​តាម​សម្លឹង​ដំណើរ​បុរស​ដែល​នាង​ស្រលាញ់​ពេញ​បេះដូង​។ គេ​មើល​ទៅ​ហត់នឿយ​ទទួល​ខុស​ត្រូវ​ច្រើន​ ហើយ​ថែម​ទាំង​ជា​បុរស​ដែល​និយាយ​តិច​ តែ​ច្បាស់លាស់​ នាង​មិន​ខ្វល់​ទេ​ថា ​អ្វី​ដែល​គេ​និយាយ​ជា​ការ​ពិត​​ដែល​ថា​គេ​នឹង​មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​នូវ​ចំណោទ​បញ្ហា​ដ៏​ស្មុគស្មាញ​លើក​នេះ ប៉ុន្តែ​នាង​ពិត​ជា​មិន​ចង់​ឱ្យ​គេ​ដោះស្រាយ​ឡើយ។

«តើ​បង​មិន្ទ​​នឹង​រស់នៅ​របៀប​ណា​ បើ​ធ្លាប់​តែ​ជា​មនុស្ស​មាន​អំណាច​ ទៅ​ណា​មក​ណា​មាន​គេ​គោរព​ ហើយ​មក​បោះបង់​ចោល​អ្វី​ទាំង​អស់​ដើម្បី​តែ​ស្រទន់​ម្នាក់​នេះ?​»

នាង​គិត​បណ្ដើរ ​ទឹកភ្នែក​ហូរ​បណ្ដើរ​ដែល​ធ្វើ​ឱ្យ​នាង​កាត់​ផ្ដាច់​ខ្លួន​ឯង បង្ខំ​ខ្លួន​ឯង​ កុំ​ឱ្យ​តាម​មើល​ប្រុស​ស្អាត​ដ៏​ទាក់ទាញ​ម្នាក់​នេះ​ទៀត​។

ហើយ​ស្អែក​ឡើង​…..

«លោក​ជំទាវ មាន​ក្មេង​ស្រី​ម្នាក់​ចង់​សូម​ជួប!»

ជំទាវ​ដាវី​ងើប​មុខ​ពី​ការ​ចិត​ផ្លែ​ឈើ​ ហើយ​សួរ​នាំ​វិញ៖

«ពី​ណា​ទៅ​ទី? បើ​មិន​ស្គាល់ ​កុំ​ឱ្យ​ចូល​ឱ្យ​សោះ! មួយ​រយៈ​នេះ ​ខ្ញុំ​មាន​អារម្មណ៍​មិន​សូវ​ល្អ​សោះ!»

«តែ​លោក​ជំទាវ! ក្មេង​នោះ​ប្រាប់​ថា មក​ពី​ក្រុមហ៊ុន​ DM!»

ភាព​សង្ស័យ​លេចឡើង​ក្នុង​កែវ​ភ្នែក​ស្ត្រី​អភិជន​ ធ្វើ​ឱ្យ​អ្នក​បម្រើ​ប្រញាប់​ស្ទុះ​មក​ក្បែរ​ ហើយ​ខ្សឹប​ដាក់​ត្រចៀក។

«ក្មេង​ហ្នឹង​ហើយ​ដែល​គេ​និយាយ​ថា​មាន​ទំនាក់ទំនង​ជាមួយ​លោក​ភូមិន្ទ​! នៅ​ក្រុមហ៊ុន​គ្រប់​គ្នា​ត្រូវ​ហៅ​នាង​ថា​ស្រទន់​តាម​បញ្ជា​របស់​លោក​ភូមិន្ទ​! គេ​ចូល​ធ្វើ​ការ​មិន​ទាន់​អី​ផង​ បាន​កាន់​កម្មវិធី​ធំ​នៅ​កំពង់សោម​ ហើយ​ឥលូវ​ជា​មេ​ក្រុម​ថ្មី​ ឈ្មោះ​ថា “​ស្រទន់​មន្ត​ស្នេហ៍” ​លោក​ជំទាវ!»

ម្ដាយ​ដួង មេត្រី​សម្លក់​ឈ្នួល​បម្រើ​ដោយ​កន្ទុយ​ភ្នែក​។

«មាត់​ច្រើន​ណាស់​ នៅ​តែ​ផ្ទះ​សោះ!»

ទី​ឱន​មុខ​ទទួល​កំហុស​ ក្នុង​ពេល​ដែល​លោក​ជំទាវ​បែរ​ខ្នង​សញ្ជឹង​គិត​។ ទោះបី​យ៉ាង​ណា ​គាត់​ដឹង​ថា​ត្រូវ​ដោះស្រាយ​ជាមួយ​នាង​តូច​នេះ​ដោយ​របៀប​ណា​ សំឡេង​អ្នក​បម្រើ​សួរ​មក​ផ្ទាន់៖

«ដេញ​ទៅ​វិញ ​ឬ​ក៏​យ៉ាង​ម៉េច​ លោក​ជំទាវ?»

លោក​ជំទាវ​គ្រហែម​យក​សំឡេង​បន្តិច​ ហើយ​និយាយ​ធ្វើ​ដូច​គ្មាន​អ្វី​កើត​ឡើង៖

«ក្រែងលោ​គេ​មក​សួរ​យើង រៀបចំ​ពិធី​មង្គលការ​កូន​មេត្រី កុម្ម៉ង់​អ្វី​ខ្លះ​ ទុក​អ្វី​ខ្លះ!​ ក្រែងលោ​គេ​មាន​គម្រោង​អ្វី​ពិសេស​​ដែល​ត្រូវ​មក​សួរ​យោបល់​យើង!​ ឱ្យ​គេ​ចូល​ទៅ​បន្ទប់​តូច​ កុំ​ឱ្យ​កូន​មេត្រី​ដឹង!!»

«ចា៎! លោក​ជំទាវ!»

បង​ទី​ចេញ​ទៅ​ ប៉ុន្តែ ​ដួង មេត្រី ​គឺ​នៅ​លើ​ជណ្ដើរ​រួច​ទៅ​ហើយ។ ស្រទន់​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​បន្ទប់​ដែល​មាន​អ្នក​ម្ដាយ ​ដួង មេត្រី ​នៅ​រង់ចាំ​ហើយ​ជា​ស្រេច។ នាង​ជម្រាប​សួរ​គាត់​នៅ​ក្រោម​ការ​ពិនិត្យ​ពិច័យ​តាម​ដាន​ម៉ត់ចត់​ល្អិតល្អន់​របស់​លោក​ជំទាវ​ដាវី​។

«ម្សិលមិញ​មីង​ទៅ​ DM ​ដូច​ជា​មិន​បាន​ឃើញ​ក្មួយ?»

«គឺ​នាង​ខ្ញុំ​ចុះ​តាម​ខេត្ត​ ទៅ​ជួប​នឹង​ភ្ញៀវ​ដែល​គាត់​ត្រូវ​ការ​រៀបចំ​កម្មវិធី​នៅ​ទីនោះ!»

ជាមួយ​នឹង​កែវភ្នែក​ត្រួតពិនិត្យ​ និង​វិភាគ​ល្អិតល្អន់​ទៅ​លើ​អាកប្បកិរិយា​បុគ្គលិក​ស្រី​មួយ​នេះ មាត់​លោក​ជំទាវ​បែរ​ជា​និយាយ​ផ្សេង៖

«អូ! ជា​មេ​ក្រុម​មួយ​ទាំង​មូល​ ដើម្បី​ភ្ញៀវ​ម្នាក់​ពីរ​ សុខ​ចិត្ត​ចុះ​ទៅ​ខេត្ត​ខ្លួន​ឯង​!?»

ស្រទន់​ញញឹម​ នាង​មិន​ឆ្លើយ​តប​ចំពោះ​សំណួរ​នេះ​ តែ​លោក​ជំទាវ​មើល​ឃើញ​ពី​ទុក្ខ​សោកសៅ​បង្កប់​នៅ​ក្នុង​ស្នាម​ញញឹម​របស់​នាង។

«រួច​ចុះ​ក្មួយ​មាន​ការ​អ្វី​ជាមួយ​មីង?»

«គឺ​រឿង​មង្គលការ ​CEO​ ដួង​ មេត្រី!​»

ក្មេង​ស្រី​នេះ​មើល​ទៅ​មាន​អាកប្បកិរិយា​គត់មត់ ​មិន​បាន​ក្មេង​សេចក្ដី​ឱ្យ​ដូច​ដែល​ធ្លាប់​ឮ​គេ​និយាយ​ខ្សឹបខ្សៀវ​នោះ​សោះ។ លោក​ជំទាវ​ក៏​កំពុង​តឹងតែង​ក្នុង​ចិត្ត​ ព្រោះ​តាម​ដឹង​មក​សូម្បី​តែ​ដាអ៊ីណា​ក៏​ប៉ះពាល់​នារី​នេះ​មិន​បាន​ មិន​ដឹង​ថា​ទំនាក់ទំនង​រវាង​នាង​និង ​ដេត ភូមិន្ទ​ អាច​បង្កើត​នូវ​បច្ច័យ​អាក្រក់​ណា​មួយ​ដល់​មង្គល​ការ​ដែល​លោក​ជំទាវ​កំពុង​ទទូច​ចង់​បាន​នោះ​ដែរ​ឬ​យ៉ាង​ណា?។

ដែល​ចម្លែក​បំផុត​ គឺ​នាង​មក​ដល់​ទី​នេះ​ដោយ​ខ្លួន​ឯង​ទៀត​ សំណួរ​ដ៏​សំខាន់​មួយ​ក្នុង​ពេល​នេះ​ គឺ​ថា​តើ​នាង​ចង់​បាន​អ្វី?។

ប៉ុន្តែ​គាត់​នៅ​តែ​និយាយ​ធ្វើ​ពើ​ ដូច​មិន​ដឹង​រឿង៖

«អូ! ​លឿន​ម្ល៉េះ? មិន​ទាន់​អី​ផង ​ក្មួយ​សរសេរ​គម្រោង​រួច​ទៅ​ហើយ? មើល៍​ឱ្យ​មីង​សូម​មើល​ក៏​បាន!​»

ស្រទន់​ញញឹម​ ហើយ​នាង​និយាយ​ស្លូតបូត​សុភាព​រាបសា​៖

«តែ​ក្មួយ​មិន​មែន​មក​និយាយ​រឿង​ហ្នឹង​ទេ!!»

«រឿង​អី​ទៅ​វិញ?»

«គឺ​ទំនាក់ទំនង​រវាង​នាង​ខ្ញុំ​និង ​ដេត ភូមិន្ទ!»

លោក​ជំទាវ​បើក​ភ្នែក​ធំៗ​ បន្ទាប់​មក​ធ្វើ​មុខ​ស្មើ​ ហើយ​ងាក​ខ្សែ​ភ្នែក​ចេញ ​លែង​សម្លឹង​មុខ​នាង។ ក្នុង​ទស្សនៈ​របស់​គាត់​ ស្រទន់​មិន​មែន​ជា​ក្មេង​ស្រី​ធម្មតា​រួច​ទៅ​ហើយ​ នាង​មិន​ត្រឹមតែ​ប្រើ​រយៈពេល​ដ៏​ខ្លី​ក្នុង​ការ​បង្កើត​ព្យុះ​ភ្លៀង​នៅ​ DM​ នាង​មិន​ត្រឹម​តែ​ធ្លាប់​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ផ្ទះ​ចម្ការ​របស់​ថៅកែ​វត្ថុបុរាណ​ វង្ស សង្វារ ក្នុង​ស្ថានភាព​ស្លៀកពាក់​មិន​សមរម្យ​ ថែម​ទាំង​ពេល​នេះ​ នាង​ហ៊ាន​ស្កាត់​មក​ជួប​លោក​ជំទាវ​ មក​លាត​ត្រដាង​ពី​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​របស់​ជាមួយ​អនាគត​កូន​ប្រសា​ខ្លួន​ទៀត។

ទោះបី​លោក​ជំទាវ​ដាវី​ប្រុង​ប្រយ័ត្ន​ឥរិយាបថ​ ​មិន​ងាយ​នឹង​បង្ហាញ​ចេញ​ដោយ​ចំហ​ពី​ការ​កើត​ទុក្ខ ​មិន​ពេញ​ចិត្ត​លើ​នាង​តូច​នេះ​ ប៉ុន្តែ​ទឹក​មុខ​ស្រទន់​ដែល​ពេញ​ដោយ​ភាព​ខូច​ចិត្ត​ ហាក់​បង្ហាញ​ឱ្យ​ស្ត្រី​អភិជន​វ័យ​ចំណាស់​រូប​នេះ​​ដឹង​ជា​ស្រេច​ហើយ​ថា​ គាត់​មិន​ចាំបាច់​​គេចវេះ​នឹង​នាង​ ឬ​ក៏​គេចវេះ​នឹង​ការ​ពិត​ចំពោះ​មុខ​តទៅ​ទៀត​នោះ​ដែរ។

«អ៊ីចឹង​នាង​និយាយ​មក! អ្វី​ទៅ​ជា​បំណង​ដែល​នាង​ហ៊ាន​ឡើង​មក​រក​ខ្ញុំ​ដល់​ផ្ទះ?»

ស្រទន់​និយាយ​ស្រាល​ៗ ​ហើយ​ខ្លីៗ៖

«ខ្ញុំ​ឱ្យ​ដេត ភូមិន្ទ​ចូល​រោងការ​ដោយ​សុខកាយ​សប្បាយ​ចិត្ត​ ប្រសិន​បើ​លោក​ជំទាវ​យល់ព្រម​នូវ​លក្ខខណ្ឌ​បី!!»

លោក​ជំទាវ​សែន​សៅហ្មង​ក្នុង​ចិត្ត​ គាត់​ក្រោក​ពី​កៅអី​ ហើយ​បែរ​ខ្នង​ដាក់​នាង​៖

«លុយ​មែន​ទេ? ខ្ញុំ​ថា​អី​ចេះ​ខុស​ ពួក​ក្មេង​ស្រី​សម័យ​ឥលូវ​​ដែល​មិន​លុះ​ដោយ​អប់រំ​ តែង​តែ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​​ដើម្បី​តែ​លុយ!​»

ស្រទន់​ជ្រួញ​ចិញ្ចើម​ពិបាក​ចិត្ត​ ប៉ុន្តែ​នាង​ពង្រឹង​ខ្លួន​ឯង​ដើម្បី​និយាយ​បន្ត​ដល់​ចប់​៖

«តែ​ក្រៅ​ពី​លុយ​ ខ្ញុំ​នៅ​មាន​លក្ខខណ្ឌ​ពីរ​ទៀត!»

លោក​ជំទាវ​ងាក​មុខ​មក​វិញ​៖

«ស្អី​ទៅ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​តាម​ចិត្ត​លោភលន់​របស់​នាង?»

ស្រទន់​ងើប​ពី​កៅអី​យឺតៗ ​ហើយ​នាង​ធ្វើ​មុខ​ស្មើ​ ដើរ​មក​ឈរ​នៅ​នឹង​មុខ​លោក​ជំទាវ​ដែល​កំពុង​ឆេះ​ដុំ​។

«គេ​ប្រាប់​ខ្ញុំ​ថា​ គេ​មិន​រៀបការ​ទេ! នេះ​ជា​សម្ដី​ដែល​គេ​និយាយ​ជាមួយ​ខ្ញុំ​ចុង​ក្រោយ​នៅ​ម៉ោង​១១​យប់​មិញ​នេះ​! មាន​តែ​ខ្ញុំ​ម្នាក់​គត់​ដែល​អាច​ជួយ​ឱ្យ​ CEO​ ដួង​ មេត្រី ​​អាច​រៀបការ​ដោយ​សន្តិភាព​បាន!»

ក្មេង​ស្រី​នេះ​មាន​ចរិត​សាហាវ​ និង​ត្រង់ៗ​លើស​ពី​ភាព​ស្រទន់​នៅ​លើ​ផ្ទៃ​មុខ​របស់​នាង នេះ​ជា​អ្វី​ដែល​លោក​ជំទាវ​ដាវី​កំពុង​តែ​ខឹង​គ្នាន់ក្នាញ់​ ក្នុង​នាម​ជា​មនុស្ស​ចាស់​ដែល​មាន​បទពិសោធន៍​ក្រាស់ក្រែល ហែល​ឆ្លង​ឆាក​ជីវិត​ លោក​ជំទាវ​ដាវី​ក៏​កាត់​ចិត្ត​បញ្ចប់​សាច់រឿង​ឱ្យ​បាន​កាន់តែ​ឆាប់​កាន់​តែ​ល្អ។

«និយាយ​មក​ ឯង​ចង់​បាន​អី?»

«ខ្ញុំ​ចង់​បាន​ឡាន​មួយ​ដែល​ថ្លៃ​ជាង​របស់ ​ដេត ភូមិន្ទ!​ ទី​ពីរ​ តួនាទី​ដាអ៊ីណា​ពី​មុន​ត្រូវ​ក្លាយ​មក​​ជា​តួនាទី​របស់​ខ្ញុំ​! ខ្ញុំ​ចង់​គ្រប់គ្រង​លើ​ក្រុម​ពិធីការ​ទាំង​អស់​នៅ ​DM!​ ទី​បី​ ប្អូន​ខ្ញុំ​ពៅ ពណ្ណរី​ បាន​ជាប់​ជា​តួឯក​ឆោម​គន់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ!»

អ្នក​ម្ដាយ​របស់​ ដួង មេត្រី​ ខឹង​ក្រោធ​មុខ​ក្រហមងៅ​ លោក​ជំទាវ​និយាយ​តប​ក្នុង​សំឡេង​មុតៗ​៖

«លក្ខខណ្ឌ​ទី​មួយ ​យើង​ឱ្យ​ឯង​បាន​! ចាត់​ទុក​ថា​យើង​ធ្វើ​បុណ្យ​កុសល​ដល់​ពួក​មនុស្ស​ដែល​លោភលន់​ ចង់​បាន​របស់​អ្នក​ដទៃ​ មិន​ចេះ​អៀន​ខ្មាស​ មិន​ចេះ​តស៊ូ​ស្វែងរក​ ដោយ​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​ឯង!​ ប៉ុន្តែ​ពីរ​ទៀត ​យើង​មិន​ធ្វើ​ទេ​! ការងារ​នៅ​ DM យើង​មិន​ដែល​លូក​ដៃ​តាំង​ពី​ដើម​មក​! ហើយ​បើ​មនុស្ស​លោភលន់​ដូច​ឯង​ ក្លាយ​ជា​មេ​គ្រប់គ្រង​ក្រុម​ពិធីការ​ទាំង​អស់ ​មាន​អី​ខុស​ប្លែក​​ពី​ឱ្យ​យើង​រុញ​ក្រុមហ៊ុន​ខ្លួន​ឯង​ឱ្យ​ដួល​រលំ?​»

លោក​ជំទាវ​សម្លឹង​នាង​យ៉ាង​មុត ហើយ​បញ្ជាក់​បន្ថែម​ថា៖

«ឡាន​នោះ​យើង​ឱ្យ​ឯង​ថ្ងៃ​នេះ​តែ​ម្ដង​ក៏​បាន​ តែ​ឯង​ត្រូវ​បាត់​មុខ​ចេញ​ពី​ទី​នេះ​ ចេញ​ពី ​DM​ ចេញ​ពី​ជីវិត​ក្មួយ​ភូមិន្ទ​! កុំ​លេច​មុខ​មក​សូម្បី​តែ​នៅ​នឹង​មុខ​កូន​ស្រី​របស់​យើង!​»

មេ​ក្រុម​ស្រទន់​មន្ត​ស្នេហ៍​រក្សា​ទឹក​មុខ​ស្មើ​ កែវភ្នែក​នាង​ស្លូតបូត​ ប៉ុន្តែ​ពាក្យ​សម្ដី​រឹងត្អឹង​៖

«បើ​ខ្ញុំ​ពិត​ជា​ទៅ​ឆ្ងាយ​មែន បើ​ខ្ញុំ​ពិត​ជា​បាត់​ទៅ​មែន​ លោក​ជំទាវ​សង្ឃឹម​អី​ ដែល​ថា​ដេត ភូមិន្ទ​នឹង​យល់​ព្រម​ចូល​រោងការ​ជាមួយ​នឹង ​CEO ដួង មេត្រី?»

ទឹកភ្នែក​នាង​រលីងរលោង​នៅ​ចំពោះ​ទឹកមុខ​ងឿងឆ្ងល់​របស់​ស្ត្រី​រូប​នេះ​ ស្រទន់​ចុច​បើក​ទូរសព្ទ​នូវ​សំឡេង​ដែល​នាង​បាន​ថត​ទុក​កាល​ពី​នាង​បាន​ទាមទារ​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​អំបាញ់មិញ​នេះ។

«លោក​ជំទាវ​យក​របស់​នេះ​​ទៅ​ចាក់​ឱ្យ​គេ​ស្ដាប់​ ហើយ​ប្រាប់​ទៅ​គេ​ផង​ថា​ គេ​បាន​ស្រលាញ់​មនុស្ស​ខុស​​ខ្លួន​ឯង ​គេ​សម្រាប់​ខ្ញុំ​គ្មាន​តម្លៃ​ស្មើ​ទៅ​នឹង​រថយន្ត​មួយ​នោះ​ ឬ​ស្មើ​ទៅ​នឹង​តំណែង​ដាអ៊ីណា​ មនុស្ស​ដែល​ខ្ញុំ​ស្អប់​បំផុត​ ព្រម​ទាំង​មិន​ស្មើ​ទៅ​នឹង​អនាគត​ប្អូន​ស្រី​ពៅ​របស់​ខ្ញុំ​នោះ​ឡើយ​! ធ្វើ​ដូច្នេះ​ ទើប​គេ​ឈប់​មក​រក​ខ្ញុំ!!»

នាង​ដាក់​ទូរសព្ទ​ទៅ​លើ​បាត​ដៃ​គាត់ ហើយ​ដើរ​ចេញ​ពី​កូន​បន្ទប់​ទាំង​សេចក្ដី​ឈឺចាប់​ ធ្វើ​ឱ្យ​ទឹកភ្នែក​របស់​នាង​រីងស្ងួត។

«ដេត ភូមិន្ទ​! បង​គឺ​ជា​សេចក្ដី​ស្នេហា​ដ៏​ល្អ​នៅ​ក្នុង​ជីវិត​របស់​អូន!​ ថ្ងៃ​ក្រោយ​ទៅ ​តើ​អូន​អាច​នឹង​មាន​សេចក្ដី​ស្នេហា​បែប​នេះ​ទៀត​ឬ​ក៏​អត់?​ ប្រាកដ​ជា​គ្មាន​នោះ​ទេ!​ សង្ឃឹម​ថា​បង​នឹង​នៅ​សុខសាន្ត​ជាមួយ​អ្នក​ដែល​សក្ដិសម​ជាមួយ​បង!»

សេចក្ដី​ទុក្ខ​ព្រួយ​មួយ​យប់ ការ​រិះ​គិត​ដ៏​លន្លង់លន្លោច​ និង​ការ​សម្រេច​ចិត្ត​ដ៏​ម៉ឺងម៉ាត់​ត្រូវ​បាន​ក្លាយ​ជា​លទ្ធផល​នៅ​ក្នុង​ពេល​នេះ​។ វា​ជា​អារម្មណ៍​ដែល​ត្រូវ​បាត់បង់​​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត​នៅ​ក្នុង​ជីវិត​ ជា​អារម្មណ៍​ទទេ​ស្អាត​​ដែល​គ្រប់​យ៉ាង​ត្រូវ​រលាយ​សូន្យសុង​ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ ប៉ុន្តែ​វា​ក៏​គ្រាន់បើ​ជាង​អារម្មណ៍​ដែល​បាន​ធ្វើ​បាប​មនុស្ស​ម្នាក់​​ដែល​យើង​ស្រលាញ់​ឱ្យ​មក​រង​ទុក្ខ​លំបាក​ក្នុង​ការ​បាត់បង់​អ្វីៗ​ទាំង​អស់​ដូច​ជាង​យើង​ដែរ។

«អ៊ីចឹង​ហើយ​បាន​ជា​ ដេត ភូមិន្ទ​ ស្រលាញ់​នាង!»

ពុំ​មែន​សំឡេង​លោក​ជំទាវ​ដាវី​ទេ ប៉ុន្តែ​គឺ​ ដួង មេត្រី។

ស្រទន់​ងាក​មក​រក​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​តែ​ស្អាត​ ខ្ពង់ខ្ពស់ ទន់ភ្លន់ និង​មាន​អំណាច​យ៉ាង​អាថ៌កំបាំង​ឱ្យ​គ្រប់​គ្នា​កោត​គោរព​ ពេល​នេះ​រាជិនី​ DM​ ក៏​ដូច​ជា​កំពុង​ទូល​ទុក្ខ​ប៉ុន​ភ្នំ​ដូច​គ្នា។ ស្រទន់​សួរ​ចិត្ត​ខ្លួន​ឯង​ស្ងាត់ៗ។

«ឬ​មួយ​អគ្គ​នាយិកា​ម្នាក់​នេះ ក៏​ពិត​ជា​មិន​ចង់​បាន​អាពាហ៍ពិពាហ៍​មួយ​នេះ ដូច​បង​មិន្ទ​បាន​និយាយ​កាល​ពី​យប់?»

ប៉ុន្តែ​គ្មាន​ចម្លើយ​សម្រាប់​សំណួរ​របស់​នាង​ខ្លួន​ឯង​ទេ ព្រោះ​ពេល​នេះ​អារម្មណ៍​នាង​ទាំង​មូល​កំពុង​ផ្ចង់​ស្ដាប់​សម្ដី ​ដួង មេត្រី​ ដែល​ស្រដី​មក​បន្ថែម​៖

«ដែល​នាង​លះបង់​បង​មិន្ទ​ឱ្យ​ខ្ញុំ​ តើ​នាង​មាន​ចិត្ត​ល្អ​ចំពោះ​ខ្ញុំ​ ឬ​ក៏​មក​បន្ថែម​សេចក្ដី​អាម៉ាស់​ឱ្យ​គ្រួសារ​ខ្ញុំ​?»

ស្រទន់​ឆ្លើយ​តប៖

«អត់​ទេ! ខ្ញុំ​មិន​បាន​ជួយ​អ្នក​នាង​ទេ! ក៏​មិន​បាន​ផ្ចាញ់ផ្ចាល​អ្វី​ទាំង​អស់​! ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​គេ​​បាន​រស់នៅ​ជាមួយ​មនុស្ស​ដែល​សម​គ្នា​នឹង​គេ!​ ហើយ​មិន​យូរ​ប៉ុន្មាន ​យុវវ័យ​របស់​យើង​នឹង​កន្លង​ផុត​ទៅ​!  ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ស្ដាយ​ក្រោយ​ ព្រោះ​តែ​ស្នេហា​មួយ​នេះ​ទេ!»

ថា​ចប់​កាល​ណា ​នាង​ក៏​រួសរាន់​ចាកចេញ។

មានភាគបន្ត

រឿង៖ ស្រទន់មន្តស្នេហ៍ ភាគ២៤
វគ្គ

តើ​អ្នកណា​ជា​ស្នេហា​ដំបូង​របស់ ដួង មេត្រី?

ព្រហាម​មក​ដល់ សល់​តែ​ស្រី​តូច​អភិជន​ដែល​ស្ថិត​ក្នុង​សម្លៀកបំពាក់​គេង​មិន​ទាន់​រៀបរយ​សម្រាប់​ចេញ​ទៅ​បង្ហាញ​មុខ​ក្នុង​សង្គម​នៅ​ឡើយ។

ប្រាកដ​ណាស់​ថា​ពេញ​មួយ​យប់​មក​នេះ នាង​គេង​នឹក​តែ​សម្ដី​របស់​ដេត ភូមិន្ទ ប៉ុន្តែ​នាង​ភ្នកនឹក​ដល់​ផ្ទៃ​មុខ​និង​វត្ថុ​អំណោយ​បុរស​ម្ចាស់​ចម្ការ។

នាង​គឺ ដួង មេត្រី ពុំ​មែន​ស្រទន់​មន្ត​ស្នេហ៍​ទេ។

«នាង​មើល​ស្លឹក​នេះ​ចុះ! វា​នៅសល់​រូបរាង​ដើម​តែ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ថ្ម​តែ​ប៉ុណ្ណោះ ចំណែក​រុក្ខជាតិ​មែនទែន​បាន​ផុត​ពូជ​ទៅ​ហើយ! ដូចជា ដួង មេត្រី ម្នាក់​នេះ​អ៊ីចឹង! ដួង មេត្រី​របស់​វង្ស សង្វារ! កុល​នារី​ដូច​នាង​នៅសល់​ប៉ុន្មាន​ទៀត​ទៅ?!»

នាង​នឹក​ដល់​សម្ដី​គេ​ដែល​បន្សល់​ទុក ហើយ​សម្លឹង​ខ្លួនឯង​ក្នុង​កញ្ចក់។

«ដួង មេត្រី? ឯង​ពិត​ជា​បុរាណ​ដល់​ថ្នាក់​ឱ្យ​ថៅកែ​វត្ថុ​បុរាណ​នោះ​ពេញ​ចិត្ត​ឯង?»

នាង​សើច​ខឹក​យ៉ាង​មាន​សេចក្ដី​សុខ តែ​ក៏​ចាប់អារម្មណ៍​ថា​យូរ​យ៉ាង​នេះ​ហើយ មិន​ដែល​បាន​សើច​ស្រស់​អ៊ីចឹង​ម្ដង​ណា​សោះ។

សាជាថ្មី​នាង​នឹក​ដល់​បុរស​នោះ។ បុរស​ដែល​នាង​បាន​ឱប​គេ​ទាំង​មិន​ដឹង​ខ្លួន និង​មិន​បាន​ព្រាង​ទុក។

គេ​នេះ​មាន​ទឹក​មុខ​ឆ្មើង​កន្ទ្រើង មាន​សម្ដី​ម៉ឺងម៉ាត់​រឹងត្អឹង ប៉ុន្តែ​បង្កប់​អត្ថន័យ​ផ្អែមល្ហែម។

«Fashion ក្លែងបន្លំ គ្មាន​ក្បួនខ្នាត​ដើម មិន​មាន​ចរន្ត​ផ្សារភ្ជាប់​ទៅ​នឹង​សរសៃឈាម​បេះដូង​នៃ​មនុស្ស​ជាតិ ប្រជាជាតិ​ម្ចាស់​ស្រុក​ណា​មួយ មូលដ្ឋានគ្រឹះ​នៃ​វប្បធម៌​នឹង​នៅ​តែ​គ្មាន​តម្លៃ​ក្នុង​ក្រសែភ្នែក​ពិភពលោក!»

ធីតា​យើង​នឹក​ឃើញ​ឡើង​វិញ ដល់​ពាក្យពេចន៍​ទាំង​ឡាយ​ដែល​បង្ហាញ​ពី​ចំណេះដឹង​ជ្រៅជ្រះ​របស់​គេ​ផ្នែក​សិល្បៈ​និង​វត្ថុ​បុរាណ​នានា​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ម្រាម​កល្យាណ​រាវរក​ប្រអប់​អំណោយ​ហើយ​ងាក​ទៅ​ពិនិត្យ​មើល រួច​លើក​យក​ស្នៀត​សក់​តូច​នោះ​មក​កាន់​ថ្នម។

នៅ​ទីនេះ​គ្មាន​អ្នកណា​នោះ​ទេ ដូច្នេះ​នាង​ក៏​មិន​រួញរា​អ្វី​ក្នុង​ការ​លើក​វត្ថុ​ដ៏​មាន​តម្លៃ​មក​ច្នៃ​ស៊ក​ពី​លើ​សក់​ខ្មៅ​ទន់ ហើយ​ផ្អៀងផ្អង​បញ្ចេញ​សម្រស់។

«មាន​តែ​ម្នាក់​ប៉ុណ្ណោះ! គឺ​ដួង មេត្រី!!! ស្រី​ម្នាក់​នេះ​សក្ដិសម​ណាស់​សម្រាប់​ម្ជុល​មាស​មួយ​នេះ!»

នាង​នឹក​ដល់​ពាក្យ​គេ​គ្រប់​ម៉ាត់ ហើយ​ដណ្ដឹង​សួរ​ចិត្ត​ខ្លួនឯង​ស្ងាត់៖

«លោក​ជា​ព្រាន​នារី​ឬ​អ្វី បាន​ជា​ស្ទាត់​ជំនាញ​ខាង​និយាយ​ពាក្យពេចន៍​ផ្អែម​ពីរោះ?»

ស្នូរ​គោះ​ទ្វារ​បន្ទប់​លាន់​មក​តិចៗ រង្វើល​ៗ​ទេ នាង​បែរ​ជា​ភិតភ័យ​របូតដៃ​ពី​រតនវត្ថុ។

«អ្នក​នាង​តូច!»

«ចា៎​បង​ទី!»

«អ្នកនាង​តូច ឆាប់​បើកទ្វារ!»

«ចា៎! ចាំ​បន្តិច​បង​ទី!»

នាង​រៀបរយ​អំណោយ​បញ្ចាំ​ស្នេហ៍​ទៅ​ក្នុង​កូន​ប្រអប់ ហើយ​លូក​ទៅ​លាក់​ទុក​ដាក់​សមគួរ​ទើប​ក្រោក​មក​បើក​ទ្វារ។

«បង​ទី​ត្រហេបត្រហប​ម៉េះ? ភ័យ​ដោយ​ទាំង​ខ្ញុំ​ម្នាក់​ទៀត​នៀក!»

នារី​បន្ទោស​តិចៗ ប៉ុន្តែ​ផ្ទៃមុខ​អ្នក​បម្រើ​ជំនិត​រឹតតែ​គួរ​ឱ្យ​សង្ស័យ។ គាត់​នោះ​មិន​ទាន់​និយាយ​អ្វី នាង​ក៏​សួរ​បន្ថែម៖

«មាន​រឿង​អី​ហ្នឹង?!»

«អ្នក​នាង​តូច លោក​វង្ស សង្វារ នៅ​ចាំ​ខាង​ក្រោម!»

នាង​បើក​ភ្នែក​ធំ​ៗ​ដូច​ឮ​ថា​ភ្នំភ្លើង​បម្រុង​នឹង​ផ្ទុះ។

រហ័ស​ដូច​ផ្លេកបន្ទោរ កល្យាណី​ទាញ​ដៃ​បង​ទី​ចូល​មក​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ​ទៅវិញ​ជិត​ឈឹង រួច​ទើប​ខ្សឹប​សួរនាំ៖

«បង​ទី​ថា លោក​វង្ស សង្វារ​មក​រក​មេត្រី​មែន​ទេ?!»

«ទេ! គឺ​លោក​មក​សុំ​ជួប​លោក​ជំទាវ!»

គេ​នេះ​មក​ជួប​អ្នក​ម្ដាយ​នាង គឺជា​រឿង​គួរ​ឱ្យ​បារម្ភ​ជាង​ដែល​គេ​មក​រក​នាង​ទៅ​ទៀត។ នាង​ស្ទុះ​ទៅ​ក្បែរ​បង្អួច ហើយ​វែក​វាំងនន​សម្លឹង​ទៅ​ជាន់​ខាង​ក្រោម។

«នុះ​ឡាន​លោក​សង្វារ!»

អ្នកបម្រើ​ពោល​ប្រាប់​ក្នុង​ពេល​ដែល​បេះដូង​នាង​ហោះហើរ។ កុល​នារី​បែរ​មក​វិញ ចំ​ពេល​បង​ទី​និយាយ​ប្រាប់​បន្ថែម៖

«បង​ថា អ្នក​នាង​មេត្រី​គួរតែ​រៀបរយ​ខ្លួន​ប្រាណ​ឱ្យ​ស្អាត​ជាង​នេះ!»

នាង​ឱន​មើល​ខ្លួនឯង​ទាំង​ចិត្ត​មួយ​ចង់​ចចេស​តវ៉ា​ថា គ្មាន​រឿង​អ្វី​ត្រូវ​ចុះ​ទៅ​ក្រោម​ជួយ​នឹង​បុរស​ម្នាក់​នោះ ចិត្ត​មួយ​ទៀត នាង​ដឹង​ច្បាស់​ថា នាង​មុខ​តែ​គេច​ពី​ចុះ​ទៅ​មិន​រួច។

«បង​ទៅ​សិន​ចុះ!»

នាង​តប​តិច។

«ចា៎! បើ​យ៉ាង​ណាៗ ចាំ​បង​ឡើង​មក​ជម្រាប​អ្នក​នាង​ទៀត!»

នាង​ងក់​ក្បាល​តិចៗ ហើយ​ដើរ​ទៅ​បើក​ទ្វារ​ឱ្យ​ដូច​ចង់​ឱ្យ​គាត់​ចុះទៅ​បាត់​ឆាប់ ទុក​ឱ្យ​នាង​នៅតែ​ម្នាក់​ឯង​ដូចដើម។

តាមពិត​នាង​បក​មក​រក​ទូរសព្ទ ហើយ​បង្អង់​ដៃ​រិះគិត​បន្តិច មុន​ពេល​ដាច់​ចិត្ត​ចុច​ទៅ​រក​គេ។

«បាទ!»

សំឡេង​គេ​ឆ្លើយ​ខ្លី ពេល​ឃើញ​លេខ​នាង។

ដូចជា​មាន​ន័យ​ថា គេ​ក៏​មិនទាន់​ចង់​ឱ្យ​ម្ដាយ​នាង​ដែល​នៅ​ក្បែរ​គេ​ដឹង​ថា​គឺ​នាង​កំពុង​និយាយ​ជាមួយ​គេ។

«លោក​មក​រក​រឿង​អី​ទៀត​ហើយ វង្ស សង្វារ!?»

នាង​សួរ​តិចៗ តែ​សំឡេង​នាង​ង៉ក់​ងរ ហើយ​សិច​ស៊ី​ណាស់​សម្រាប់​ប្រុស​ម្នាក់​ដែល​ដេក​នឹក​នាង រហូត​ដល់​ព្រលឹម​មិន​ទាន់​ក៏​បើក​រថយន្ត​មក​ដល់​ផ្ទះ​នាង​ទៅ​ហើយ។

ដឹង​ថា​គេ​នៅ​ស្ងៀម នាង​ក៏​និយាយ​បន្ថែម៖

«សូម​អង្វរ​បាន​ទេ? លោក​កុំ​បំពាន​ចាស់! លោក​កុំ​និយាយ​ស្ដី​គំរាម​អ្នក​ម៉ាក់ ហើយ​កុំ…..!»

«ចាំ​ជួប​គ្នា​នៅ​កន្លែង​ដដែល! ប៉ុណ្ណឹង​ចុះ​ណា៎! អរគុណ!»

គេ​និយាយ​កាត់​ខ្លីៗ ហើយ​ចុច​បិទ ធ្វើ​ឱ្យ​នាង​នៅ​ទីទើរ​ទាំង​ងឿងឆ្ងល់។

មេត្រី​ក្រោក​សាជាថ្មី​ទៅ​រក​បង្អួច​ដើម្បី​វែក​វាំងនន​លួច​សម្លឹង​ចុះ​ទៅ​ជាន់​ខាង​ក្រោម។

រថយន្ត​របស់​គេ​នៅ​កន្លែង​ដដែល នាំ​ឱ្យ​នាង​រិះគិត៖

«មិន​កើត​ទេ! យើង​ត្រូវ​តែ​ទៅ​មើល តើ​គេ​និយាយ​អ្វី​នឹង​អ្នក​ម៉ាក់​ទៅ?»

កុល​នារី​ប្រវេប្រវា​មក​ដល់​ពី​មុខ​ទូ​សម្លៀកបំពាក់ នាង​បែរ​ជា​ឈរ​ទ្រឹង​នៅ​នឹង​មុខ​ឈុត​គ្រប់​ពណ៌។នេះ​ជា​លើក​ដំបូង​ដែល​នាង​ចេះ​កើត​ភាព​វិលវល់ មិន​ដឹង​ត្រូវ​តុបតែង​ខ្លួន​ក្នុង​របៀប​ណា?។

នាង​ធ្មេច​ភ្នែក​ទាំង​សងខាង​នៅ​ចំពោះ​មុខ​ទូ​ខោអាវ ហើយ​រអ៊ូ​ម្នាក់​ឯង​ក្នុង​គំនិត៖

«គេ​នេះ​ជា​ស្អី​ទៅ? ហេតុ​អី​ឯង​ចាំបាច់​ដាក់​សម្ពាធ​ខ្លួនឯង​អ៊ីចឹង ដួង មេត្រី?!»

នាង​ទាញ​រ៉ូប​ពណ៌​ផ្កា​ឈូក​មួយ​ចេញ​មក ហើយ​ប្រញាប់​រៀបចំខ្លួន​ទៅតាម​ចិត្ត​មានះ។ តែ​ពេល​វិល​មក​រក​កញ្ចក់​វិញ​កាល​ណា នាង​ក៏​នឹក​ឃើញ​សាជាថ្មី​នូវ​សម្ដី​នាយ​ពាណិជ្ជ៖

«អា​សង្វារ ថៅកែ​វត្ថុ​បុរាណ​មឹះៗ​នេះ វា​ទាំង​សង្ហា ទាំង​ឆ្លាត​ឆ្លំ ទាំង​សាច់​ការ ហើយ​មិនដែល​សង្សារ​ឯ​ណា​រោយរាយ! ផ្លូវ​ឈាន​ទៅ​រក​ការពិត​នៅ​វែងឆ្ងាយ តែ​បើ​យើង​មិន​សាកមើល មិន​ដើរ​ល​មើល​សិន ដឹង​ថា​នៅ​ចុង​ផ្លូវ​នោះ​ជា​ភូមិ​សុភមង្គល ឬ​មួយ​ក៏……!»

នាង​វិល​មក​វិញ ហើយ​ទាញ​យក​ឈុត​ផ្សេង​ចេញ​មក។ កែវភ្នែក​នាង​រេ​ទៅ​រក​ក្រឡ​ក្រែម​ម្សៅ ហើយ​ចាប់ផ្ដើម​ដក​ដង្ហើម​វែង…..

ពី​ក្រោម​ជាន់​ទទួល​ភ្ញៀវ ជំទាវ​ជា​ម្ដាយ​សម្លឹង​ការ​មក​ដល់​របស់​កូនស្រី​ទោល​ទាំង​ភ្លឹក​ភ្លាំង។

មេត្រី​មិន​ដឹង​ថា អ្នក​ម្ដាយ​កំពុង​ភ្ញាក់ផ្អើល​នឹង​ភាព​ស្រស់​ស្អាត ខុស​ពី​សព្វ​មួយ​ដង​របស់​នាង ឬ​មួយ​ក៏​មុន​នេះ គេ​ម្នាក់​នោះ​បាន​និយាយ​អ្វី​ទៅ​កាន់​លោក?

សំខាន់​ពេល​នេះ គេ​មិនបាន​នៅ​ទីនេះ​ទៀត​ទេ។ នាង​រេ​ភ្នែក​រកមើល​គេ​ជុំវិញ​បរិវេណ​នេះ​ក៏​នៅតែ​មិន​បាន​ឃើញ។

«រក​អ្នក​ណា​កូន?»

នាង​វាចា​តិចៗ​តប​ទៅ​កាន់​សំណួរ​អ្នក​ម្ដាយ៖

«ក្រែង​បង​ទី​ថា លោក វង្ស សង្វារ​មក​ផ្ទះ​យើង?!»

«គេ​ទៅ​បាត់​ហើយ!»

អ្នក​ម្ដាយ​ឈ្ងោក​មុខ​តប តែ​នៅ​មិន​អាច​លាក់កំបាំង​ភាព​ស្រពាប់​ស្រពោន​បាន។

«ម៉ោះ​កូន ញ៉ាំ​បបរ!»

គាត់​ដើរ​ទៅ​រក​តុ​អាហារ​ពេល​ព្រឹក តែ​នាង​នៅ​តែ​ជជីក​សួរ​តាម​ពី​ក្រោយ៖

«គេ​នោះ​មាន​ការ​អ្វី​ក៏​ព្រលឹម​ម៉េះ?!»

អ្នក​ម្ដាយ​មិន​មាត់ តែ​គាត់​អង្គុយ​សន្សឹម​ៗ ហើយ​ស្រស់ស្រូប​យ៉ាង​រម្យទម។

នាង​រកតែ​ហា​សួរ​បន្ថែម ក៏​ទូរ​សព្ទ​ដៃ​រោទ៍។

នាង​រលះរលាំង​មើល ព្រោះ​អារម្មណ៍​នៅតែ​នឹង​បុរស​នោះ។ ទឹកមុខ​នាង​ប្ដូរ​ផ្លាស់ ព្រោះ​ពុំ​មែន​ជា​លេខ​របស់​គេ​ដូច​ការ​ស្មាន​ទេ។

ទោះបីជា​យ៉ាង​ណា អ្នក​ម្ដាយ​បាន​សង្ស័យ​រួច​ទៅ​ហើយ៖

«ពី​ណា​ហ្នឹង​កូន? កូន​ម៉ាក់​ដូច​ជា​ភ្ញាក់ៗ​ម៉េះ?!»

នាង​សម្រួល​ឥរិយាបថ​មក​វិញ បន្ទាប់ពី​ដឹង​ថា​ខ្លួន​កំពុង​ជា​ចំណុច​ស៊ីប​នៃ​ការ​តាម​សម្គាល់។

«គឺ​បង​មិន្ទ!»

ហើយ​ស្រី​តូច​ចុច​ទទួល​ជាមួយ​វាចា​ហៅ​នាយ៖

«បង!»

«ឃើញ​ឯកសារ​បង​ផ្ញើ​ឱ្យ​នៅ?!»

«ចាស៎​ឃើញ!»

«ទៅ​ជួប​គេ​ពេល​ណា?!»

ដួង មេត្រី​នៅ​ទីទើរ ព្រោះ​ម្ដាយ​កំពុង​សម្លឹង​មក។

នាង​មិន​ចង់​និយាយ​អ្វី ក៏ដូចជា​មិន​ចង់​ហា​សួរ​យោបល់​អ្វី​នឹង​នាយ​ដូចគ្នា ព្រោះ​តែ​ថា​ពេល​នេះ​ពិត​ជា​មិន​អាច​ឱ្យ​ម្ដាយ​ដឹង​បាន​មែន ទើប​នាង​វាចា​បង្វែង៖

«មិន​ទាន់​ដឹង​ទេ​បង!»

«កុំ​យូរ​ពេក! ប្រយ័ត្ន​គេ​ទៅ​រក​ដល់​ផ្ទះ!»

នាយ​ពាណិជ្ជកម្ម​និយាយ​ទាំង​សើច​តិចៗ​ផង ធ្វើ​ឱ្យ​នាង​នៅ​ទ្រឹង​តែ​ម្ដង។

អ្វី​ដែល​នាង​ឆ្ងល់​គិត​មិន​យល់​គឺ​ថា ហេតុ​អី​ក៏​ពួក​បុរស​ៗ​មាន​ចរិត​ដូច​គ្នា ហើយ​ពូកែ​ដឹង​ចិត្ត​គ្នា​ដល់​ម្ល៉ឹង?

នាង​មិន​អាច​សារភាព​ប្រាប់​នាយ​ថា វង្ស សង្វារ បាន​មក​ដល់​ទី​នេះ​ហើយ​នោះ​ទេ ព្រោះ​ម្ដាយ​កំពុង​ផ្ទៀង​ស្ដាប់​តាមដាន​ការសន្ទនា​របស់​នាង។

«ប៉ុណ្ណឹង​ចុះ​បង​មិន្ទ! ជួប​គ្នា​នៅ DM ណា៎!»

«អូ​ខេ! អគ្គ​នាយ!»

នាង​ដាក់​ទូរ​សព្ទ​ចុះ​យឺតៗ ក្រោម​ពន្លឺ​ភ្នែក​សង្ស័យ​របស់​ស្ត្រី​ជា​ម្ដាយ។

«និយាយ​រក​បង​អី​កំបុតកំបុយ ឆ្គង​ខ្លាំង​ម៉េះ​កូន?!»

នាង​មិន​មាត់​ឈ្ងោក​ស្រស់ស្រូប គេច​ចេញ​ពី​ការ​ជជីក​ចង់​ដឹង​របស់​លោក តែ​បេះដូង​នាង​បាន​ហោះហើរ​រួច​ទៅ​ហើយ។

«អ្នក​នាង​ចេញ​ទៅ​ក្រៅ​ពេល​នេះ​មែន​ទេ​ទាន? បង​ទី​ហៅ​ពូ​រៀបចំ​ឡាន​ជូន!»

«ចា៎​បង​ទី!»

មេត្រី​ឆ្លើយ​ទាំង​មិន​ហ៊ាន​មើល​មុខ​ម្ដាយ ព្រោះ​តែ​មាន​ខ្លួន។ សំឡេង​ម្ដាយ​នៅ​តែ​លាន់​មក​សួរ​នាំ​មិន​ឈប់​ឈរ៖

«ទៅ​ក្រុមហ៊ុន​ឬ​អី​ហ្នឹង​កូន?!»

«ទៅ​ជួប​ភ្ញៀវ​ទេ​អ្នក​ម៉ាក់!»

«ភ្ញៀវ​ណា​សំខាន់​ម្ល៉េះ​កូន? ទាល់តែ​មេត្រី​ទៅ​ខ្លួនឯង?!»

នាង​ទាល់​តម្រិះ ដូច្នេះ​មានតែ​កុហក៖

«ចាស៎! គឺ​ភ្ញៀវ​ដែល​បង​មិន្ទ​ទើប​នឹង​ទូរ​សព្ទ​មក​តឿន!»

ជំទាវ​ហាក់​ធូរចិត្ត ឱ្យ​តែ​ករណី​ណា​មួយ​មាន ដេ​ត ភូមិន្ទ ចូល​មក​ពាក់ព័ន្ធ ព្រោះ​ចិត្ត​ស្ត្រី​នេះ​ចាត់​ទុក​នាយ​ពាណិជ្ជ​ថា​ជា​អង្គរក្ស​ដ៏​ចំណាន​គួរ​ឱ្យ​ទុកចិត្ត​ជាងគេ​បំផុត​ហើយ។

«មក​ផ្ទះ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់ណា! ម៉ាក់​ចាំ​ផ្លូវ!»

ម្ដាយ​ខ្លួន​ស្រាប់តែ​ប្រែ​ទៅ​ជា​ចម្លែក។ គាត់​ជួប​ជាមួយ​បុរស​នោះ​ហើយ ក៏​មិន​ព្រម​ប្រាប់​កូនស្រី​ថា គេ​នោះ​មក​តាំង​ព្រលឹម​មាន​ធុរៈ​អ្វី? ចុងក្រោយ​តាមដាន​គ្រប់​កាយវិការ​របស់​នា​ង​ទៀត មិន​ឱ្យ​អគ្គ​នាយិកា​កើត​ចិត្ត​ងឿងឆ្ងល់?។

នាង​ចេញ​មក​រក​ជំនិះ​ដែល​មក​ចត​រង់ចាំ ហើយ​អ្នក​ថែទាំ​រថយន្ត​បាន​ប្រគល់​សោ​មក​ឱ្យ​នាង។

«លោក​ឱ្យ​ខ្ញុំ​ទៅ​ជួប​នៅ​ឯណា?!»

នាង​ចុច​ទៅ​រក​នាយ នៅ​ពេល​ដែល​ឡាន​ទើបនឹង​បរ​ចេញ​ពី​ផ្ទះ​បាន​បន្តិច។

សំឡេង​នរៈ​យើង​តប​មកវិញ​ពេញ​នឹង​សោតា​នាង៖

«ខ្ញុំ​ចាំ​នាង​នៅផ្ទះ​ចម្ការ​បាន​ទេ? ឬ​មួយ​ខ្ញុំ​ទៅ​ទទួល​នៅ DM!?»

«បើ​លោក​ចេះ​គិត​ខ្ញុំ មិន​ឱ្យ​ខ្ញុំ​ទៅ​ឆ្ងាយ​យ៉ាង​នេះ​ទេ!»

នាង​រអ៊ូ​ដោយ​ងរង៉ក់​តូច​ចិត្ត ត្បិត​ពន្លក​ស្នេហ៍​កំពុង​ញាំញី​រាងកាយ​ទៅ​ហើយ។ ទោះ​ដៃ​នាង​ចុច​បិទ លែង​និយាយ​រក​គេ​យ៉ាង​ណា ជើង​នាងដៃ​នាង​នៅតែ​បញ្ជា​ជំនិះ​ឆ្ពោះ​ទៅ​កាន់​ទីនោះ។

«មេត្រី​របស់​បង! បង​គិត​អូន​ជានិច្ច​គ្រប់​ពេលវេលា!»

គឺ​នាយ SMS មក នាង​ឃើញ​ហើយក៏​ញញឹម។

រថយន្ត​របស់​ស្រី​ស្អាត​បត់​ចូល​បរិវេណ​គេហដ្ឋាន​ស្ងាត់ជ្រងំ​របស់​នាយ ដូច​កាលពី​ថ្ងៃ​ដែល​នាង​មក​រក​ ឱប​ក្រសោប​រាងកាយ​គេ​ដល់​ទី​នេះ។

អ្វីៗ​ទាំង​ឡាយ​នៅ​ដូច​ដើម ខុស​តែ​បេះដូង​មនុស្ស​ដែល​ប្រែ​ពី​មានះ​រឹងត្អឹង មក​ជា​ទន់ជ្រាយ ហើយ​កក់ក្ដៅ។

ដើម​ក្រូច​ជា​ច្រើន​ផ្លែ​ពេញ​ស្អេកស្កះ​ទន់​ទោរ​ដើម​អម​កំដរ​តាម​ដង​ផ្លូវ ធ្វើ​ឱ្យ​ក្រមុំ​នឹក​ទៅ​ដល់​សម្ដី​នាង​ដែល​ពោល​ឡើង​បញ្ឈឺ ដេត ភូមិន្ទ៖

«ត​ទៅ មេត្រី​ចង់​ញ៉ាំ​ទឹក​ក្រូច​ស្រស់​នេះ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន! មក​កាន់​ទីនេះ​ឱ្យ​បាន​ញឹក ហើយ…..!» «ហើយ​នៅ​ក្នុង​រង្វង់​ដៃ​គ្នា កុំ​បើក​ទ្វារ​ឱ្យ​អ្នក​ណា​ចូល​មក​រំខាន​ឱ្យ​សោះ!!»

នាង​មិន​ត្រឹមតែ​នឹក​ទៅ​ដល់​សម្ដី​គេ ក៏ប៉ុន្តែ​រូប​ពិត​របស់​គេ​នៅ​ចំ​ពីមុខ​នាង​មែន។

ស្រី​ស្អាត​ឈប់​ឡាន​ក្បែរ​គ្នា​នឹង​ឡាន​នាយ​ដែរ ហើយ​ឈាន​ចុះ​ក្រោម​ស្នាម​ញញឹម​ស្រស់​សង្ហា​របស់​នាយ។

«លោក​មាន​អំនួត ហើយ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ណាស់ ដែល​គិត​ថា​ខ្ញុំ​មក​ទីនេះ​ម្ដង​ទៀត!»

អភិ​នារី​និយាយ​ទាំង​មុខ​ស្មើ​វា​ហី​ទៅ​កាន់​កែវភ្នែក​ស្រទន់​ផ្អែមល្ហែម​របស់​អ្នក​ប្រុស​ធំ។

វង្ស សង្វារ ក៏​មិន​ព្រម​ស្ងៀម តបត​វិញ​មួយ​រំពេច៖

«ឆ្នាំ​២០១៦​ស្អែក​ខាន​ស្អែក​ហើយ អគ្គនាយក! មនុស្ស​ស្រលាញ់​គ្នា គេ​មិន​ទុក​ស្អែក​ទេ!»

មេត្រី​នឹង​ធឹង​បែប​ណា កាយវិការ​នាង​នៅ​តែ​មាន​សញ្ញា​ម្ញ៉ិកម្ញ៉ក់​នៅ​នឹង​មុខ​ស្នាមញញឹម​លែបខាយ​ដែល​នាង​មិន​ហ៊ាន​នៅ​សម្លឹង​តប​យូរ សំឡេង​នាង​ឆ្លើយតប​ទៅ​គេ​វិញ៖

«អ្នក​ណា​ស្រលាញ់​អ្នក​ណា​ទៅ?!»

គេ​លូកដៃ​មក​រក​នាង តែ​នាង​គេច​ចេញ ហើយ​ដើរ​ទៅ​មុខ តែ​ដៃ​ហុច​សំណុំ​ឯកសារ​មក​ឱ្យ​នាយ៖

«ខ្ញុំ​មក​រឿង​ការងារ! នេះ​ហើយ Project រតន:អលង្ការ!»

គេ​ញញឹម​លូកដៃ​ទទួល​មក ធ្វើ​ឱ្យ​ចិត្ត​នាង​រឹតតែ​បោក​កញ្ជ្រោល។ ភ្លាមៗ​នោះ នាង​នឹកភ្នក​ដល់​សម្ដី​នាយ​ពាណិជ្ជ ដេត ភូមិន្ទ៖

«ធ្វើ​ដូច​ជា​ដើម្បី​ការងារ​ទៅ! តែ​គេ​ប្រាកដ​ជា​ដឹង​ហើយ!»

នាង​ងើប​មុខ​លួច​សម្គាល់​អាកប្បកិរិយា​គេ ក៏​ក្រឡេក​ទៅ​ប៉ះ​ស្នាម​ញញឹម​របស់​អ្នក​ប្រុស​ធំ​ដែល​ផ្ដោត​អាន​សន្លឹក​នីមួយៗ​បណ្ដើរ ដើរ​បណ្ដើរ។

នៅ​ខាង​ស្ដាំ​ដៃ នាង​ឃើញ​មាន​កូន​តុ និង​កៅអី​ពីរ។

នៅ​លើ​នោះ​មាន​កែវ​ទឹកក្រូច​ពីរ​កែវ​ហើយ​ជា​ស្រេច ត្រក​តូច​មួយ​មាន​ក្រូច​ខៀវ​ៗ​ភ្លឺ​រលោង​តាំង​លម្អ​ និង​ក្រូច​ចិត​ជា​ចំណិត​ៗ​មួយ​ចាន​ក្បែរ​នោះ​ផង។

គេ​នេះ​មាន​ចេតនា មាន​គម្រោង ហើយ​ប្រាកដ​ចិត្ត​ថា​នាង​នឹង​មក​ទីនេះ​ពិតមែន។

សង្វារ​ងើបមុខ​សម្លឹង​នាង​ដែល​កំពុង​ពិនិត្យ​ឆ្វេង​ស្ដាំ ច្នេះ​ហើយ​នរៈ​ក៏​ធ្វើ​កាយវិការ​អញ្ជើញ​នាង​ឱ្យ​អង្គុយ។

ស្រី​ស្អាត​អង្គុយ​ចុះ​យឺត​ៗ ហើយ​ផ្ដោត​ភ្នែក​សម្លឹង​ទិដ្ឋភាព​ស្រស់​ត្រកាល​ជុំ​វិញ​ខ្លួន​ដែល​កាល​ពី​ថ្ងៃ​មុន​ នាង​គ្មាន​អារម្មណ៍​អ្វី​នឹង​គយគន់​នោះ។

«សរសេរ​គម្រោង​បាន​ល្អ​ម៉េះ? ហើយ​លឿន​ទៀត?!»

«ដេ​ត ភូមិន្ទ!»

នាង​បញ្ជាក់​ខ្លី។

សង្វារ​ក៏​ងក់ក្បាល​ផ្ងក់ៗ ហើយ​ពេបមាត់​ឌឺដង៖

«អូ​ហូ! ភ្លេច​គិត​ថា ជា​អ្នក​នាង​ធំ មាន​បុគ្គលិក​ឆ្វេង​ស្ដាំ ចង់​ប្រើ​ឱ្យ​រំលើង​ភ្នំ​ក៏​បាន​ដែរ!»

«ត្រូវ​ហើយ! ឱ្យ​ពួកគេ​រំលើង​ភ្នំ ពង្រីង​សមុទ្រ សុទ្ធតែ​បាន​ទាំង​អស់ តែ​បើ​ប្រើ​ឱ្យ​មក​ទីនេះ កន្លែង​នេះ ក្រែង​តែ​គ្មាន​ពី​ណា​ព្រម​មក​ទេ!»

នាង​តាមពិត​ចង់​ឌឺដង​ថា ខ្លួន​គេ​នេះ​ចរិត​ពិបាក​ជាង​យក្សា ឬ​មហាសមុទ្រ​គិរី​បព្វតា​ទាំង​អស់​នោះ​ទៅ​ទៀត តែ​នរៈ​សង្ហា​រឹតតែ​មិន​ចេះ​រីងស្ងួត​ក្នុង​ការដែល​អាច​រក​សម្ដី​មក​ទប់ទល់​នាង​បាន។ គេ​ទម្លាក់​ឯកសារ​ទៅ​លើ​តុ ហើយ​ឆ្លើយតប៖

«អត់​ទេ! នេះ​ជា​វិមាន​រាជបុត្រ​ប្រែ​រូប​ដែល​គ្មាន​អ្នកណា​ហ៊ាន​មក​ក្បែរ មានតែ​ស្រី​តូច​ម្នាក់​ដែល​មាន​ចិត្ត​ស្អាត​បរិសុទ្ធ គួរ​ឱ្យ​ស្រលាញ់! ចុង​ក្រោយ​ទៅ នាង​នៅ​តែ​មិន​ដាច់ចិត្ត​ឱ្យ​រាជបុត្រ​កម្សត់​នេះ​ឯកា​ស្លាប់ ព្រោះ​តែ​នឹក​នាង! អ៊ីចឹង​ហើយ នាង​តូច​បាន​ជម្នះ​នឹង​ការ​បង្ខាំង​របស់​គ្រួសារ ហើយ​រត់​មក​រក​គេ​ ជួយ​គេ​ឱ្យ​រស់​ឡើង​វិញ!»

«លោក​អាន​រឿង​និទាន​ឡើង​វង្វេង​ថា នេះ​ជា​សតវត្ស​ទី​ប៉ុន្មាន​ហើយ វង្ស សង្វារ!»

អ្នក​ប្រុស​ធំ​ទាញ​កៅអី​មក​អង្គុយ​ក្បែរ​ៗ​នាង រក​តែ​ស្រី​ស្អាត​ក្រោក​គេច​ចេញ​ក៏​មិន​ទាន់ ហើយ​ដៃ​នាយ​ព័ទ្ធ​មក​ពី​ក្រោយ​ខ្នង​នាង ឱប​ចង្កេះ​នាង​ក្នុង​រង្វង់​ដៃ។

«លោក​ឆាប់​លែងដៃ!»

នាង​និយាយ​ទាំង​បេះដូង​លោត​ញាប់។

កល្យាណី​នេះ​ពិត​ជា​មិនដែល​មាន​បុរស​ណា​អាច​ប៉ះពាល់​បាន​មែន​ហើយ ធ្វើ​ឱ្យ​ចិត្ត​នាយ​រឹងរឹត​តែ​ចង់​ត្រកង​បីបម ហើយ​ប្រើ​សម្ដី​ស្រាល​ៗ​ទៅ​រក​នាង៖

«តែ​បង​ដឹង​ថា​មនុស្ស​សតវត្ស​នេះ គេ​ស្រលាញ់​គ្នា​ផ្អែមល្ហែម​របៀប​ណា!? ចាំ​ធ្វើ​ឱ្យ​មើល​ក៏​បាន!»

នាង​លូកដៃ​ច្រាន​នាយ​ចេញ​មួយ​ទំហឹង នៅតែ​មិន​ងាយ​របូត មាត់​ស្រី​ស្អាត​ប្រកែក​តវ៉ា៖

«ខ្ញុំ​ប្រាប់​ឱ្យ​លែង វង្ស សង្វារ!»

គេ​លែង​ដៃ​សន្សឹម​ៗ តែ​បង្ខិត​កៅអី​មក​កាន់​ពាំង​ផ្លូវ​នាង។

«លោក​ចេះ​គិត​អត់?! នៅ​កណ្ដាល​វាល!»

នាង​បន្ទោស​នាយ​យ៉ាង​ញាប់ តែ​គ្មាន​សញ្ញា​ថា នាង​ខឹង​ដូច​កាល​ពី​ថ្ងៃមុន​ទេ។ គេ​ញញឹម​សម្លឹង​ទម្រង់​មុខ​ទ្រវែង​សមសួន​ដែល​នៅ​កៀក​ខ្លួន​បង្កើយ ហើយ​នៅ​អត់ធ្មត់​រង់ចាំ​ឱ្យ​នាង​បញ្ចេញ​កំហឹង​ ប៉ុន្តែ ដួង មេត្រី លែង​ថា​អ្វី​ទៀត បាន​ត្រឹម​ដក​ដង្ហើម​ធ្ងន់​ៗ មិន​តបត​បន្ថែម​យ៉ាង​ណា ព្រោះ​តែ​ការ​អត់ធ្មត់ គិត​វែងឆ្ងាយ ឬ​មួយ​ព្រោះតែ​សេចក្ដី​ស្នេហា​លើ​រូប​នាយ​វិញ​ដូច​គ្នា?

«នៅ​៥០​ម៉ែត្រ​ជុំ​វិញ​នេះ គ្មាន​មនុស្ស​ណា​ម្នាក់​នោះ​ទេ ដួង មេត្រី!»

គេ​និយាយ​ខ្សឹបៗ​ដាក់​កែវភ្នែក​ភ្លឺ​ផ្លេក​របស់​នាង ធ្វើ​ឱ្យ​នារី​ពោល​ពាក្យ​តវ៉ា​វិញ៖

«តែ​ថ្ងៃ​មុន ដេត ភូមិន្ទ ចូល​មក​បាន?!»

«ថ្ងៃ​នេះ​ផ្សេង!»

គេ​បូញ​មាត់​ទៅ​ឆ្វេង​ដៃ​សំដៅ​ទៅ​រក​សួន​ម្ខាង​ទៀត​ឆ្ងាយ​ពី​នេះ​ប្រមាណ​ជា​១០​ម៉ែត្រ។

នាង​ក៏​បែរ​ទៅ​មើល។

នៅ​ទីនោះ នាង​ឃើញ​តុ​មួយ​ផ្សេងទៀត​នៅ​រាយប៉ាយ​សំណល់​កំប៉ុង​ប៊ីយែរ​ជា​ច្រើន ព្រម​ទាំង​ចាន​ពង​ក្រពើ​ពីរ​បី ឆ្អឹងឆ្អែង និង​ចំណិត​ក្រូច​សេសសល់។

«យប់មិញ​គេ​ជួប​គ្នា?!»

នាង​គិតដល់​សម្ដី​ជា​ច្រើន​ដែល​នាយ​ពាណិជ្ជ​បាន​ព្យាយាម​ពន្យល់​នាង​ឱ្យ​យល់​អំពី​ជម្រៅ​ពិត​នៃ​ស្នេហា​មួយ​នេះ ដូច្នេះ​ហើយ នាង​ក៏​ចាប់ផ្ដើម​ស្រដី​សួរ៖

«វង្ស សង្វារ និង ដេ​ត ភូមិន្ទ មិន​ដឹង​ជា​មិត្ត​ឬ​សត្រូវ​ឱ្យ​ប្រាកដ​នោះ​ទេ​នៀក ឬ​មួយ​រួម​ដៃ​គ្នា​លេង​ប៉ាហ៊ី​ក៏​មិន​ដឹង?»

នាង​បែរ​មក​វិញ ព្រោះ​មិន​ឃើញ​គេ​ឆ្លើយ ឃើញ​តែ​ស្នាមញញឹម​មិន​ចេះ​រីងស្ងួត​លើ​បបូរមាត់​នាយ​ និង​កែវភ្នែក​ដែល​ស្រលាញ់​​អរ​ភ័យ​ ព្រម​ទាំង​ចំណុះ​ឱ្យ​នាង ទុក​នាង​ដូចជា​មនុស្ស​ពិសេស​ពិត។

«គេ​ប្រាប់​ថា វង្ស សង្វារ មិន​ចេះ​ញញឹម​ទេ!»

«គេ​ប្រាប់​ថា ដួង មេត្រី ស្លូត​រាបសា​ណាស់ មិន​ចេះ​និយាយ​ឌឺ​ទេ?!»

នាង​ត្រូវ​គេ​ឌឺ​វិញ​ហើយ ​មេត្រី​ដឹង ដូច្នេះ​បានជា​នាង​ឆ្លៀត​ពេល​ជជីក​សួរ៖

«ពាក្យ​ចចាមអារ៉ាម​សុទ្ធតែ​មិន​ពិត​អ៊ីចឹង​ហើយ វង្ស សង្វារ!»

«តែ​នាង​មិន​ពិត​យ៉ាង​ណា​ក៏​នៅ​តែ​គួរ​ឱ្យ​ស្រលាញ់ ដួង មេត្រី!»

«អ៊ីចឹង​ព្រឹក​មិញ​នេះ លោក​ទៅ​រក​រឿង​អ្នក​ម៉ាក់​ធ្វើ​អី?!»

នាង​បូញ​មាត់​ខឹង​សម្លឹង​នាយ​ទាំង​មិន​សុខ​ចិត្ត តែ​នាយ​សម្លឹង​ឃើញ​សេចក្ដី​ស្នេហា​ដែល​ដុះ​ពន្លក​ត្រសុំត្រសាយ​ក្នុង​កែវភ្នែក​ពេជ្រចរណៃ​ទាំង​សង។

«ទៅ​ដណ្ដឹង​កូន​ស្រី​គាត់!»

នាង​មិន​ចង់​ខ្វល់​នឹង​សម្ដី​លេង​សើច​របស់​គេ​នេះ​ទេ ប៉ុន្តែ​ឃ្លា​នេះ​គឺ​ច្បាស់លាស់​ពេក បាន​ជា​នាង​នៅ​ទ្រឹង។

រាជិនី DM ភ្នក​នឹក​សាជាថ្មី​លើ​កាយវិការ​គេច​ៗ​របស់​ម្ដាយ​នាង ពេល​ដែល​ត្រូវ​បាន​សួរនាំ​ពី​កម្មវត្ថុ​ដែល​អភិជន​កំលោះ​បាន​ឡើង​ទៅ​ដល់​ផ្ទះ​នាង​ទាំង​ព្រឹក​ព្រហាម ប៉ុន្តែ​ក៏​មិន​បាន​ចម្លើយ​មក​វិញ​តប។

«ឈប់​និយាយ​លេង​របៀប​នេះ​ទៅ វង្ស សង្វារ!»

មេត្រី​បន្ត​វាចា​ទាំង​ចិត្ត​ហេងហាង​ហោះហើរ នាំ​ឱ្យ​សង្វារ​វាចា​តប​មក​ក្នុង​កិរិយា​គត់មត់​ដូចគ្នា៖

«ទាំង​ប៉ុន្មាន​នេះ គ្មាន​ពាក្យ​លលេង​ទេ ដួង មេត្រី! ខ្ញុំ​ថែមទាំង​ប្រាប់​ម្ដាយ​នាង​ទៀត​ថា គាត់​ខុស​ហើយ​ដែល​ព្រម​លើក​នាង​ឱ្យ​អា​មិន្ទ ព្រោះ​វា​មាន​ស៊ី​វី​ទៅ​ហើយ! ជាតិ​នេះ វា​មិន​យក​ស្រី​ណា​ក្រៅពី​ស្រទន់​ដែល​វា​បាន​ដាក់​ឈ្មោះ​ឱ្យ​នោះ​ទេ!!»

នារី​រេ​ភ្នែក​ទៅ​រក​កំប៉ុង​ប៊ីយែរ​ជា​ច្រើន​ដែល​នៅ​សេសសល់។

សំណួរ​នាង​ពេល​នេះ​គឺ​ថា តើ​បុរស​ទាំង​ទ្វេ​ពិត​ជា​បាន​ជជែក​គ្នា​ដាច់ស្រេច​កាលពី​យប់មិញ​ជាមួយ​គ្នា​ បាន​ជា​នាយ​វិចិត្រករ​ម្នាក់​នេះ​ព្រហាម​ឡើង​បាន​ទៅ​រក​ម្ដាយ​របស់​នាង?

តើ​គេ​ពិតជា​សារភាព​ចិត្ត​ស្នេហ៍​នេះ និង​បាន​ទាំង​សំណូមពរ​ចង់​ចូលខ្លួន​ធ្វើជា​កូនប្រសា​នៃ​គ្រួសារ​ដួង សេដ្ឋា?

អញ្ជលី​នាង​តូច​លូក​មក​លើក​កែវ​ទឹកក្រូច​កាន់​ទាំង​ដែល​គេ​មិនបាន​ហៅ មិនបាន​អញ្ជើញ។

គេ​ដឹង​ថា ចិត្ត​នាង​កំពុង​ច្របូក ម្ល៉ោះហើយ​គេ​ញញឹម។

ធីតា​ញញឹម​តប​នឹង​កែវភ្នែក​នាយ ហើយ​ក្រេប​ភេសជ្ជៈ​ជម្រះ​ចិត្ត​សៅហ្មង​ស្មុគស្មាញ។

«ផ្អែម​ណាស់!»

នាង​ពោល​សរសើរ តែ​ភ្នែក​គេ​នៅ​ដដែល គឺ​ផ្ចង់​គយគន់​វង់​ភក្ត្រា​ស្រី​ដូច​គំនូរ៖

«ម្ដាយ​នាង​មិន​ព្រម​ឱ្យ​ស្នេហា​នេះ​បាន​សមបំណង​នោះ​ទេ! ដួង មេត្រី!»

នាង​ងើបមុខ​សម្លឹង​នាយ​សន្សឹម។

ទុក្ខ​ព្រួយ​ក្នុង​កែវភ្នែក​នាយ ត្រូវ​បាន​នាង​មើល​យល់ ហើយ​នាង​ទទួល​អារម្មណ​ថា កំពុង​ចម្លង ហើយ​ចែករំលែក​សេចក្ដី​ទុក្ខសោក​នោះ​ជាមួយ​គេ​ដែរ។

នារី​មិន​ចេញ​ស្ដី​សូម្បី​តែ​មួយ​ម៉ាត់ ប៉ុន្តែ​នាយ​បាន​ពោល​មក​បន្ថែម៖

«តែ​បង​បាន​ប្រាប់​គាត់​រួច​ហើយ ជាតិ​នេះ ដួង មេត្រី ជា​របស់​វង្ស សង្វារ!»

«លោក​កុំ​ច្បាស់​លាស់​ពេក នាំ​តែ​កើតទុក្ខ​អត់​ប្រយោជន៍!»

នាង​វាចា​តិចៗ​ដែល​ធ្វើ​ឱ្យ​ទឹកមុខ​នាង​មើល​ទៅ​ពេញ​ដោយ​ភាព​ស្រងេះស្រងោច។

នាង​គឺ​ទទួលស្គាល់​ស្នេហា​នេះ​ហើយ គេ​ដឹង ប៉ុន្តែ​នាង​គ្មាន​ជំនឿ​ចិត្ត ក៏​គ្មាន​ចេតនា​តតាំង​ប្រឆាំង​អ្វី​នឹង​គ្រួសារ​ដើម្បី​ស្នេហា​នេះ​ដដែល។

សំឡេង​គេ​លាន់​បន្ថែម​មក​ទៀត ក្នុង​ពេល​ដែល​បេះដូង​នាង​ច្រៀក​រហែក៖

«បង​សួរ​គាត់​ថា តើ​វង្ស សង្វារ​ធ្វើ​អ្វី​ខុស? ហេតុ​អី? ហេតុ​អី​បាន​ជា…..! បាន​ជា​គាត់​មិន​ព្រម​ជា​ដាច់​ខាត ទោះ​ប្ដូរ​នឹង​អ្វី​ក៏​ដោយ?!»

នាង​ងាក​មុខ​ចេញ ហើយ​ពិបាក​ចិត្ត នាង​រំពៃ​នឹក​ទៅ​ដល់​ទឹកមុខ​ម្ដាយ​ដែល​តែងតែ​មើល​មក​នាង​ក្នុង​ភាព​សង្ស័យ។ សំឡេង​អ្នក​ប្រុស​ធំ​លាន់​មក​បន្ត៖

«គាត់​មិន​និយាយ មិន​បកស្រាយ​អ្វី​ឱ្យ​ច្បាស់​តែ​ទាំង​អស់! គាត់​ថា​តែ​ម្យ៉ាង​គឺ​ដួង មេត្រី​សម្រាប់​តែ​ដេត ភូមិន្ទ!»

នាង​ក្រោក​ឈរ​យឺតៗ ហើយ​បែរ​ខ្នង។

ចិត្ត​នាង​ប្រេះស្រាំ តែ​ត្រចៀក​នាង​ឮ​សំឡេង​គេ៖

«បង​សួរ​គាត់​ថា ដឹង​អត់​ថា ដេ​ត ភូមិន្ទ មិន​បាន​ចូលរួម​ជាមួយ​ការរៀបចំ​ផ្សំផ្គុំ​ហួស​សម័យ​នេះ? ហើយ​សួរ​គាត់​ថា ដឹង​ទេ​ដែល​មេត្រី​ត្រូវ​រស់នៅ​ឈឺចាប់​រាល់ថ្ងៃ?!!»

នាង​ងាក​មុខ​ចេញ សំឡេង​គេ​នៅ​តែ​បន្ត​មក​កំដរ​នាង៖

«ដឹង​គាត់​ឆ្លើយ​ថា​យ៉ាង​ណា​ទេ? គាត់​ថា​ស្នេហា​អាច​កើត​ក្រោយ សំខាន់​ដេត ភូមិន្ទ​ជា​មនុស្ស​ប្រុស​ល្អ​តែ​ម្នាក់​គត់​ដែល​គាត់​ចង់​បាន​មក​ជា​កូនប្រសា!»

គេ​ក្រោក​យឺតៗ​ពី​ក្រោយ​ខ្នង​នាង ធ្វើ​ឱ្យ​នាង​ហេងហាង ហើយ​ល្ហិតល្ហៃ។

សំឡេង​នាង​លាន់​មក​កំដរ​កា​រង់ចាំ​ស្ដាប់​របស់​គេ៖

«អ៊ីចឹង​ហើយ លោក​នៅ​តស៊ូ​ធ្វើ​អី​ទៀត? លោក​ដឹង​ហើយ ខ្ញុំ​គ្មាន​ថ្ងៃ​ប្រឆាំង​នឹង​ម្ដាយ​នោះ​ទេ!»

នាង​ឈាន​ជើង​ចាក​ចេញ តែ​គេ​លូក​ដៃ​ទៅ​ទាញ​ឃាត់។

រាងកាយ​នាង​ទោរទន់​មក​វិញ ទាំង​ដែល​នាង​គ្មាន​កម្លាំង​ចិត្ត​នឹង​រើ​ចេញ។

នាង​គិត​ដល់​រឿង​ជា​ច្រើន​ទន្ទឹម​គ្នា…. គិត​ដល់​ពាក្យ​ថា «តើ​នាង​ធ្លាប់​មាន​ស្នេហា​ដំបូង​ហើយ​ឬ​នៅ?!» នឹក​ដល់​ពាក្យ​ថា « ដួង មេត្រី សម្រាប់​តែ ដេត ភូមិន្ទ!»។

«វង្ស​ សង្វារ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បាន​នៅ​ជិត​នាង ដួង​ មេត្រី!»

សម្ដី​គេ​ខ្លីៗ ​តែ​ធ្វើ​ឱ្យ​ទឹកភ្នែក​នាង​ស្រក់​ធា្លក់។

ស្រី​ម្នាក់​ដែល​មិន​ងាយ​យំ ក៏​មិន​ងាយ​សើច​ បែរ​ជា​មិន​ដែល​បាន​ទទួល​ពាក្យ​នេះ​ពី​បុរស​ដែល​នាង​បាន​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ​ទេ។

អ្នក​ប្រុស​ធំ​ឈាន​មក​ដល់ គេ​ឱប​នាង​ពី​ក្រោយ​ក្នុង​រង្វង់​ដៃ ​ហើយ​វាចា​បន្ថែម៖

«បើ​នេះ​ជា​ស្នេហា​ពិត យើង​តស៊ូ​ជាមួយគ្នា​ទៅ!»

នាង​ឈ្ងោក​មុខ​ ហើយ​ដក​ដៃ​គេ​ចេញពី​ចង្កេះ។

ដួង​ មេត្រី​បែរ​មក​រក​នាយ ហើយ​លើក​ដៃ​ជូត​ទឹកភ្នែក ព្រោះ​នាង​ដឹង​ថា ទឹកភ្នែក​នាង​ទោះ​តិចតួច​នេះ​ ក៏​ល្មម​អាច​សម្លាប់​ចិត្ត​នាយ​បាន។

«លោក​មិន​ចង់​ឃើញ​មេត្រី​យំ! ក៏​មិន​ចង់​ឃើញ​ស្រី​ម្នាក់​នេះ​ឈឺចាប់​បន្ថែម​ទៀត​ តើ​មែន​ទេ?!»

គេ​មិន​មាត់ តែ​ភ្នែក​គេ​ក្រហម ​ហើយ​សម្លឹង​មក​នាង​ស្ទើរ​តែ​ជ្រុះ​បេះដូង​ដល់​ដី​ ព្រោះ​ក្ដី​អាណិត​ដ៏​ធំធេង​ឥត​បី​នឹង​ពណ៌នា​បាន។

សំឡេង​នាង​ខ្សឹកខ្សួល​ក៏​នៅ​ខំ​ទ្រាំ​រៀបចំ​ឫកពា នាង​ស្រក់​ទឹកភ្នែក​មិន​ចេះ​ចប់​ក៏​នៅតែ​ជម្នះ​ជូត​ជានិច្ច​  តើ​ពេល​ណា​បាន​ស្ងួត​ទៅ?

នាង​ខំ​ធ្វើ​ឫក​ជា​អ្នក​នាង​ធំ ជា​មនុស្ស​ចាស់ទុំ ទាំង​ខ្លួនឯង​នៅ​ក្មេង​ល្ហក់ ធ្វើ​ជា​ដាច់​ចិត្ត​ទាំង​ចិត្ត​នៅ​ឈឺផ្សា ហើយ​នាង​នៅ​ខំប្រឹង​និយាយ​ទៅ​រក​នាយ ពេល​ដែល​នាយ​ហា​អ្វី​ក៏​មិន​រួច៖

«បើ​លោក​មិន​ចង់​ឃើញ​ខ្ញុំ​ក្នុង​សភាព​បែប​នេះ​ទៅ​ទៀត​នោះ​ទេ​ លោក​កុំ​បង្ហាញ​ខ្លួនឯង កុំ​ទៅ​ផ្ទះ​ខ្ញុំ​ហើយ…. ហើយ​ឈប់​ទៅ​ណា៎ ពាក្យ​ស្រលាញ់​ពាក្យ​អី! វា​គ្មាន​ថ្ងៃ​ក្លាយ​ទៅ​ជា​ការ​ពិត​នោះ​ទេ!»

នាង​សម្លឹង​គេ ហើយ​លែង​ជូត​ទឹកភ្នែក។

វង្ស ​សង្វារ​ ឈរ​ទ្រឹង​នៅ​ពី​មុខ​នាង ភ្នែក​នាយ​សម្លឹង​នាង​ជាមួយ​ទុក្ខ​ល្ហល្ហេវ​ប៉ុន​មហាសាគរ។

នាង​ដក​ភ្នែក​ចេញ​ពី​បេះដូង​គេ ​ព្រោះ​នាង​ចង់​គេច​ ហើយ​និយាយ​បន្ថែម​យឺតៗ៖

«ទុក​ថា យើង​មិនដែល​បាន​គិត​ពី​រឿង​នោះ ហើយ​គ្រប់​យ៉ាង​គឺ​គ្មាន​ទេ​ ជា​ការ​ស្រមៃ​មួយ​ដែល​រំលង​ផុត​ទៅ​ហើយ!»

នាង​ដើរ​មក​រក​កាបូប​លើ​កៅអី ហើយ​ចាក​ចេញទៅ។

«បើ​រស់​ជាមួយ​គ្នា​មិន​បាន យើង​ស្លាប់​ជាមួយគ្នា​ទៅ!»

គេ​និយាយ​ពី​ក្រោយ​ខ្នង​នាង ​ធ្វើ​ឱ្យ​នាង​ដកដង្ហើម​ធំ ​ហើយ​បែរ​មក​វិញ។

គេ​សម្លឹង​នាង ​ហើយ​ដើរ​សំដៅ​មក។

អ្នក​ប្រុស​ធំ​បន្ត​នូវ​ប្រយោគ​ដែល​អាច​ឱ្យ​នាង​ដឹង​ថា ចិត្ត​គេ​កំពុង​ត្រូវ​ប្រេះស្រាំ​របៀប​ណា៖

«បើ​មនុស្ស​ស្រលាញ់​គ្នា​ហើយ​ជួប​គ្នា​មិន​បាន ខ្លាចចិត្ត​ឪពុក​ម្ដាយ​ជាង​ក្នុង​កុន​បុរាណ​ទៅ​ទៀត​ អ៊ីចឹង…..!»

«ខ្ញុំ​មិន​ដែល​ស្រលាញ់​លោក​ទេ!»

នាង​និយាយ​ស្លូតបូត​មួយ​ៗ​ ហើយ​តិចៗ​ តែ​វា​ដូចជា​មុត​កាំបិត​ដែល​ដុត​ក្តៅ ហើយ​បុក​មក​ទម្លុះ​ចិត្ត​អ្នក​ប្រុស​ធំ។

«កុហក!»

គេ​ក៏​ពោល​មក​ស្រាល​ៗ ហើយ​ដើរ​បន្ថែម​មក​ក្បែរ​នាង​កៀក​មែនទែន ​រហូតដល់​នាង​ចង់​ឈាន​ថយ​ក្រោយ។

«ខ្ញុំ​និយាយ​ជា​ការ​ពិត! យើង​ទើប​តែ​ជួប​គ្នា​ប៉ុន្មាន​ដង​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ក៏​មាន​បង​មិ​ន្ទ….!»

ដៃ​នាយ​ដាក់​មក​លើ​ចង្កេះ​នាង ធ្វើ​ឱ្យ​នាង​ឈប់​និយាយ​កណ្ដាល​ទី។ វិចិត្រករ​និយាយ​មក​បន្ត​ពី​នាង​ទាំង​បន្ទោស​ខាំ​មាត់៖

«ពួក​មនុស្ស​តាំង​ខ្លួន​ថា​ថ្លៃថ្នូរ ខ្ពង់ខ្ពស់​ចូល​ចិត្ត​ណាស់​អា​និយាយ​អ្វី​ដែល​ខុស​ពី​ចិត្ត និយាយ​កុហក​ហើយ​យក​ការពិត​ប្រាកដ​ទៅ​ជាន់​ឈ្លី!»

សាជាថ្មី​ នាង​លូកដៃ​មក​រក​ម្រាម​នាយ​បម្រុង​ប្រលេះ​ចេញ តែ​លើក​នេះ​សូម្បីតែ​ម្រាម​នាង ក៏​ត្រូវ​គេ​ចាប់​ជាប់​។

ទឹកមុខ​បុរស​នៅតែ​ស្លូតបូត ហើយ​មនោសញ្ចេតនា​មាន​ជ្រាលជ្រៅ​ក្នុង​កែវភ្នែក​ដដែល ចុះ​តើ​ហេតុ​អី​ក៏​ដៃ​នាយ​តឹង​រឹង​បេះ​មិន​ចេញ​រើ​មិន​បាន។

«វង្ស​ សង្វារ លោក​កំពុង​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ!»

នាង​និយាយ​ទៅ​រក​កែវភ្នែក​គេ​ដែល​កំពុង​ខូចចិត្ត។

«ប្រាប់​រួចហើយ​ថា ខ្ញុំ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បាន​នាង ដួង​ មេត្រី!»

«តែ​លោក​នឹង​មិន​ធ្វើ ដូច​ពួក​គ្មាន​ចំណេះដឹង​ដែល​មក​បង្ខំ​មនុស្ស​ស្រី​ទន់ខ្សោយ ​គ្មាន​កម្លាំង​តបត​ទេ​មែន​ទេ?!?!»

«នាង​កំពុង​ដៀល​ខ្ញុំ?!»

នាង​មិន​ឆ្លើយ​ រឹតតែ​ស្រដី​បន្ត៖

«លោក​នឹង​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ខកចិត្ត​ដែល​ទុកចិត្ត​លោក ហើយ​ហ៊ាន​មក​រក​លោក​ដល់​ទីនេះ? លោក​នឹង​មិន​ធ្វើ​ឱ្យ…..»

«បង​ក៏​មិន​ព្រម​ឱ្យ​មនុស្ស​ចាស់​អស់នោះ​បានសម្រេច​ក្នុង​ការ​បំបែក​ក្មេងៗ​ស្រលាញ់​គ្នា​អ៊ីចឹង​ មិន​ដឹង​កម្មផល​អ៊ីចឹង​នោះ​ដែរ!»

«បើ​លោក​មានចិត្ត​ស្មោះ មានចិត្ត​កតញ្ញូ​​ ពាក្យ​អស់នេះ​លោក​និយាយ​ចេញ​មក​បាន​ដោយ​របៀប​ណា?!»

«វង្ស ​សង្វារ ​ម៉េច​នឹង​ល្អ​បាន​ក្នុង​កែវភ្នែក​អ្នកនាង​ធំ? តែ​មនុស្ស​មិន​ល្អ​ម្នាក់​ក៏​មាន​សិទ្ធិ​ទៅ​ស្រលាញ់​មនុស្ស​ល្អ​ៗ​ដែរ ​មែន​អត់?!»

នាង​នៅ​ឈប់​ស្ងៀម ​លែង​និយាយ​អ្វី​បន្ត។ តែ​នាង​សម្លឹង​នាយ​ជាប់​ ពេល​នាយ​វាចា​មក​បន្ថែម​ទៀត៖

«ខ្ញុំ​មិន​ឈប់​ទេ ​ដួង​ មេត្រី! ខ្ញុំ​នឹង​ទៅ​ផ្ទះ​នាង​ទៀត! គឺ​ទៅ​ជា​រៀងរាល់​ថ្ងៃ!»

«លោក​បង្ខំ​ខ្ញុំ​លែង​ឱ្យ​ខ្ញុំ​នៅ​ភ្នំពេញ​បាន​មែន​ទេ? ដួង​ មេត្រី ​ខ្ញុំ​នេះ​ត្រូវ​ទៅ​រស់​នៅ​ស្រុក​គេ​រហូត​ចាស់​ស្លាប់​ទើប​គ្រប់គ្នា​សុខ​ចិត្ត​មែន​ដែរ​ទេ?!»

«ទៅ​ណា​ក៏​ខ្ញុំ​ទៅ​តាម​នាង​បាន​ជានិច្ច! ទៅ​កន្លែង​ដែល​គ្មាន​មនុស្ស​មក​រញ៉េរញ៉ៃ​ក្នុង​ជីវិត​ឯកជន​ពួក​យើង! ទៅ​បាន​កាន់​តែ​ឆ្ងាយ ​កាន់តែ​ល្អ!»

នាង​ងាក​មុខ​ចេញ​ ហើយ​និយាយ​ប្រាកដប្រជា៖

«លែង​ខ្ញុំ​ទៅ!»

គេ​របូត​ដៃ​សន្សឹមៗ ពេល​ដែល​នាង​ងើប​មុខ​មក​និយាយ​បន្ថែម៖

«ស្រីៗ​ជា​ច្រើន​នៅ​ចាំ​លោក ​វង្ស ​សង្វារ! យើង​ឈប់​ជួប​គ្នា​កាន់តែ​ល្អ!»

នាង​ចាក​ចេញ​ទៅ ​ហើយ​ឡើង​ដល់​ជំនិះ។ នាង​មិន​មើល​មុខ​គេ​ទេ ទោះ​បី​ជា​នាយ​ដើរ​មក​ក្បែរ​រថយន្ត​ក៏​នាង​មិន​រវល់ ​ហើយ​ថយ​ជំនិះ…..

ប៉ុន្តែ​អ្វី​ដែល​តាម​មក ​ហើយ​តោងទាម​នៅ​ជាមួយ​នាង គឺ​ពាក្យ​សម្ដី​នរៈ​សង្ហា​ដែល​លាន់​មក​ម្តង​ហើយ​ម្ដង​ទៀត​កំដរ​តំណក់​ទឹកភ្នែក​នាង​មួយ​ចប់​តាម​ផ្លូវ…..

«បើ​នេះ​ជា​ស្នេហា​ពិត យើង​តស៊ូ​ជាមួយគ្នា​ទៅ!»

នាង​ងើយ​មុខ​សម្រួល​ឱ្យ​ដង្ហើម​ដែល​ដក​មក​តឹង​ស្ទើរ​ប្រេះ​ទ្រូង​ពេល​នេះ អាច​ជ្រៀត​ចេញ​ពី​បេះដូង​ដ៏​កម្សត់​មួយ​នេះ​ នឹង​អាល​អាច​បន្ត​ជីវិត ក្រែង​ថា​រស់​បាន​ដល់​ថ្ងៃស្អែក​គ្រាន់​នឹង​សម្លឹង​ពិភព​លោក​ដ៏​សែន​ចង្អៀតចង្អល់​មួយ​នេះ។

«បើ​យើង​កើតមក​ក្នុង​គ្រួសារ​ធម្មតា មិនបាច់​គិត​ពី​កេរ្តិ៍ឈ្មោះ​ មិនបាច់​គិត​ពី​អ្នកណា​ថា​អ្វី? ប្រហែលជា​ល្អ​ជាង​នេះ​មែនដែរ​ទេ?!»

មុន​ពេល​បត់​ឡាន​ចូល​ដល់​ក្រុមហ៊ុន នាង​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​លើ​ថ្ពាល់​គ្មាន​ស្លាកស្នាម​សោយ​សោក​ និង​ប្រាកដ​ថា​ទុក្ខ​ព្រួយ​ផង​ទាំងឡាយ​ត្រូវ​ផ្ញើ​ទុក​ចាក់​ចោល​នៅ​ខាងក្រៅ​ទ្វារ​របង។

«អគ្គ​នាយិកា!»

គ្រប់គ្នា​ហៅ​នាង​ដោយ​ឱន​លំទោន​ម្នាក់​ហើយ​ម្នាក់ទៀត ហើយ​បបូរមាត់​នាង​តែងតែ​ត្រូវ​តបស្នង​ទៅ​វិញ​នូវ​ស្នាមញញឹម​ដូចជា​ប្រក្រតី​គ្មាន​អ្វី​កើតឡើង​ក្នុង​បេះដូង​អភព្វ​ស្នេហ៍​នេះ។

អ្វី​ដែល​ចម្លែក​គឺ នារី​អ្នក​នាំ​ពាក្យ លាង​ហុង​ដែល​រត់​មក​ត្រហេបត្រហប។

«អបអរសាទរ​​អគ្គ​នាយិកា!»

មេត្រី​ងឿង​ឆ្ងល់ នាង​លើក​ចិញ្ចើម ហើយ​ពោល​សួរ​បណ្ដើរ ​ដើរ​ឆ្ពោះ​ទៅ​ក្នុង​អគារ​បណ្ដើរ៖

«បង​លាង​ហុង​មានរឿង​អី​ សប្បាយចិត្ត​ម៉េះ?!»

«រឿង​អំណរ​អគ្គ​នាយិកា​និង​លោក​ភូមិន្ទ​ក្លាយ​ជា​ការ​ពិត​ហើយ! មានរឿង​អី​ដែល​ថា​គ្រប់គ្នា​នៅ​ DM​ មិន​សប្បាយចិត្ត​កើត​ទៅ?!»

នារី​កើត​ចិត្ត​សង្ស័យ​សឹង​របូត​អ្វីៗ​ពី​ដៃ តែ​នាង​នៅ​រក្សា​ភាព​នឹងន​សួរនាំ​បន្ថែម៖

«ស្ដាប់​បង​លាង​ហុង​មិនទាន់! អាល័យ​គិត​រឿង​ការងារ​បន្ទាន់​ មុន​នេះ​បង​ថា​ម៉េច?!»

លាង​ហុង​ចាប់ផ្ដើម​ខ្សឹបខ្សៀវ​តាម​ចរិត​ដើម៖

«ព្រឹក​មិញ​លោកជំទាវ​អញ្ជើញ​មកដល់​ DM ជាមួយ​អ្នក​ម៉ាក់​របស់​លោក​ភូមិន្ទ គឺ​មក​ចាត់ចែង​ឱ្យ​លាង​ហុង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​នាយិកា​និង​លោក​ភូមិន្ទ​នៅ​៣៩​ថ្ងៃ​ទៀត​នេះ!!»

ស្នាម​សំណើច​យក​ចិត្ត​យក​ថ្លើម​របស់​លាង​ហុង​ធ្វើ​ឱ្យ​ចិត្ត​មេត្រី​ខ្ទេចខ្ទាំ​។

«អ្នក​ម៉ាក់ អី​ក៏​ប្រញាប់​ថ្នាក់​នេះ?!»

អភិ​នារី​ងាក​ទៅ​រក​ស្ត្រី​ក្រោមបង្គាប់​ ហើយ​ចរចា៖

«ឯណា​អ្នក​ម៉ាក់?»

«លោកជំទាវ​និង​ម្ដាយ​លោក​ភូមិន្ទ​ចេញទៅ​មុន​នេះ​ ប្រហែល​កន្លះ​ម៉ោង​ហើយ!»

«អូ​ខេ! បង​លាង​ហុង​ទៅ​បាន​ហើយ!»

«អ្នកនាង​មិន​មាន​អ្វី​ត្រូវ​បង្គាប់​មក​ជា​ពិសេស​សម្រាប់​ថ្ងៃ​រៀបការ​នោះ​ទេ?! អ្នកនាង​ត្រូវ​ការ​ជួប​ជាង​ច្នៃ​ម៉ូត​អេ​មី​ដែរ​ទេ? ឬ​ក៏​កុម្ម៉ង់​រ៉ូប​មកពី​បរទេស​ទាន?!»

មេត្រី​វាចា​ដោយ​ប្រញាប់៖

«ខ្ញុំ​ហត់​ណាស់​ បង​លាង​ហុង! ខ្ញុំ​មិនទាន់​គិត​ទេ!»

នាង​ចាក​ចេញទៅ​ ទំនង​ដូចជា​មិន​ចង់​សូម្បីតែ​បន្ត​នៅ​អត់ធ្មត់​ថែម​មួយ​ដង្ហើម​ណា​ទៀត​ក៏​ទេ​ចំពោះ​ហេតុការណ៍​កើត​ផ្ទួន​គួរ​ឱ្យ​ហួសចិត្ត​នេះ។

ទិសដៅ​របស់​ស្រី​ស្អាត​មិនមែន​អគារ​ការងារ​ទៀត​ឡើយ​ ប៉ុន្តែ​គឺ​ជំនិះ​ដែល​ទើបតែ​ចត​មិន​ទាន់​ត្រជាក់​ម៉ាស៊ីន។

នាង​ឡើង​បញ្ឆេះ​ ហើយ​ចេញ​ឡាន​វឹង​បក​ត្រលប់​ទៅ​ផ្ទះ។

តាម​ផ្លូវ​នាង​គិត​ដល់​បញ្ហា​ជា​ច្រើន ហើយ​បង្ខំ​ខ្លួនឯង​ឱ្យ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ចំពោះ​មុខ។

«បង​មិន្ទ?!»

នាង​ស្វែងរក​គេ​ជានិច្ច​នៅ​រាល់​ពេល​ដែល​ចិត្ត​តឹងតែង។ ពេលនេះ​មេត្រី​ទូរ​សព្ទ​ទៅ​យូរ​ណាស់​ទើប​ឃើញ​ដេ​ត​ ភូមិន្ទ​លើក​ ហើយ​តប​មក​វិញ​ស្អក៖

«មេត្រី?!»

ដោយ​គ្មាន​ពេល​បង្អង់ ​នាង​ក៏​ចូល​ដល់​សាច់រឿង​មួយ​រំពេច៖

«បង​មិ​ន្ទ​ដឹង​ទេ​ថា​ អ្នក​ម៉ាក់​បង​មិ​ន្ទ​និង​ម៉ាក់​របស់​មេត្រី​ទៅ​ប្រកាស​រឿង​រៀបការ​យើង​នៅ​ក្រុមហ៊ុន?!»

ខាង​ប្រុស​នៅ​ស្ងាត់ស្ងៀម ​នាង​ក៏​ដឹង​ដែរ​ថា គេ​ពិតជា​កំពុង​ភ្ញាក់ផ្អើល​ហួសចិត្ត​ដូចគ្នា។

នាង​ដក​ដង្ហើម​ធំ ​ទុក​ពេល​ឱ្យ​គេ​ទទួលយក​ព័ត៌មាន​នេះ​តាម​សម្រួល​ រួច​ទើប​ចាប់ផ្តើម​ស្រដី​បន្ត៖

«បង​មិន្ទ? ធ្វើ​ម៉េច​ទៅ?!»

គេ​មិន​ឆ្លើយ ​បែរជា​សួរ​មក​វិញ៖

«តាំង​ពី​ពេល​ណា​ មេត្រី?!»

«ព្រឹក​មិញ​នេះ! ហើយ​បង​មិន្ទ​ទៅ​ណា​បាន​ជា​មិន​ទៅ​ Office​?!»

«យប់មិញ​ផឹក​ជាមួយ​អា​សង្វារ​រហូត​ដល់​ទៀប​ភ្លឺ! បង​ស្រវឹង​បានជា​ទើបនឹង​ក្រោក! អូ​ខេ​ណា៎! ទប់ចិត្ត ចាំ​បង​អ្នករក​ផ្លូវ​ដោះស្រាយ! កុំ​ធ្វើ​អី​ផ្ដេសផ្ដាស!»

នាង​ស្តាប់​អ្វី​លែង​ឮ​ហើយ​ព្រោះ​ឮ​សម្ដី​ដេ​ត​ ភូមិន្ទ​ នាង​នឹក​ព្រួច​ដល់​បុរស​ម្នាក់ទៀត​ដែល​គេ​ទើបនឹង​រំឭក​នោះ នាង​នឹក​ដល់​ស្ថានភាព​គេ​នៅ​ក្នុង​ផ្ទះ​ចម្ការ​ដែល​រង់ចាំ​ជួប​នាង ​ម៉េច​ក៏​មើល​ទៅ​គេ​មិន​បាន​ស្រវឹង​អ្វី​សោះ?។

នាង​នឹក​ដល់​ទឹក​មុខ​ និង​រង្វង់​ដៃ​របស់​គេ​ ហើយ​ចិត្ត​នាង​ក្ដុកក្ដួល​រោល​ផ្សា។

«លោក​ដឹង​ទេ វង្ស ​សង្វារ! ទីបំផុត​មេត្រី​ត្រូវ​រៀបការ​ហើយ!»

នាង​និយាយ​ប្រាប់​អារម្មណ៍​ខ្លួនឯង​ទាំង​ចិត្ត​កណ្ដោចកណ្ដែង​នឹក​គេ។

ហេតុអ្វី​បាន​ជា​ចិត្ត​របស់​យើង​ស្រាប់តែ​រំជួល​ខ្លាំង​យ៉ាង​នេះ? ក្រែង​យើង​ចង់បាន​មង្គលការ​នេះ​យូរ​មក​ហើយ​មែនដែរ​ទេ?

ហេតុ​អី​ភ្លាមៗ​នេះ​ យើង​ស្រាប់តែ​ចង់​ជួប​គេ​ជា​ខ្លាំង​ទាំង​មិន​ដឹង​ថា​នឹង​និយាយ​ប្រាប់​គេ​ថា​ម៉េច?

នេះ​ឬ​ស្នេហា? វា​ពិបាក​បែប​ហ្នឹង​មែន​ទេ? ម៉េច​ក៏​គ្រប់គ្នា​គេ​និយាយ​ថា​ស្នេហា​ផ្អែម​ជាង​ទឹកឃ្មុំ? ម៉េច​ក៏​សម្រាប់​យើង​ វា​ជា​ទុក្ខ​លំបាក​ព្រួយបារម្ភ​រហូត​មក?

កល្យាណី​ស៊ីញ៉ូ​ឡាន ​ហើយ​ទ្វារ​ផ្ទះ​របើក​មក​សន្សឹម​ឱ្យ​នាង​បរ​ឡាន​ចូល​ទៅ​ក្នុង។

រថយន្ត​ប្លែក​មួយ​ថ្មី​សន្លាង មេត្រី​រក​នឹក​មិន​ឃើញ​ថា​ធ្លាប់​ស្គាល់​ម្ចាស់ ​តែ​ជា​ម៉ាក​មាន​តម្លៃ​សម្រាប់​ពួក​អ្នក​មាន​ទ្រព្យ​សម្បូរ​បែប​ចាយវាយ​មិន​អស់​តែប៉ុណ្ណោះ។

នាង​នឹក​ដល់​គេ​ ហើយ​ចិត្ត​ក្ដុក​ក្តាក់៖

«មិន​សម​ថា​លោក​មក​ទីនេះ​ទៀត​នោះ​ទេ​ វង្ស ​សង្វារ?!»

នាង​ស្ទុះស្ទា​ចុះ​ពី​រថ​មិន​ទាំង​មើល​មុខ​អ្នកបម្រើ​ដែល​មក​ទទួល​សោ​ឡាន​យក​ទៅ​ទុក ​ហើយ​ដើរ​ហួស​ទៅ​ក្នុង​ផ្ទះ​ហៅ​រក​អ្នក​ម្ដាយ៖

«អ្នក​ម៉ាក់!»

នាង​ហៅ​ឮៗ​នៅ​តែ​មិន​ឃើញ​គាត់ រហូត​ដល់​សំឡេង​គាត់​លាន់​មក​ពី​ជ្រុង​ម្ខាង៖

«កើត​អី​ក៏​ឡូឡា​ម៉េះ​កូន?!»

នាង​ងាក​ទៅ​ក្នុង​បន្ទប់​ចង្ក្រាន​ដែល​ជា​ប្រភព​សូរ​សំឡេង។

កល្យាណី​ឃើញ​អ្នក​ម្ដាយ​នៅ​ឈរ​ចិត​បន្លែ​ធ្វើ​វា​ហី ដោយមាន​បង​ទី​នៅ​ជួយ​ចិប​ចុប​ពី​ក្រោយ​ខ្នង។ស្ថានភាព​របស់​ម្ដាយ​ដូច​ជា​មិន​បារម្ភ​អ្វី ហាក់បីដូចជា​ពុំ​មាន​អ្វី​កើតឡើង​ដូច្នោះ​ដែរ។

នាង​មិន​ទាន់​បាន​សារសព្ទ​ថា​យ៉ាងណា​ផង បេះដូង​នាង​លោត​កន្ត្រាក់ ​ព្រោះ​អ្នក​ទី​បី​បាន​ក្រោក​ឡើង​មក​ ហើយ​គេ​នោះ​ប្រហែលជា​ម្ចាស់​ឡាន​ទំនើប​នៅ​ខាង​ក្រៅ ក៏​ជា​មនុស្ស​ដែល​នាង​ធ្លាប់​ស្រលាញ់​និង​ធ្លាប់​ធ្វើ​ឱ្យ​នាង​ត្រូវ​ឈឺចាប់។

«តូច?!»

មេត្រី​លាន់​មាត់​តិចៗ​ ព្រោះ​ភ្ញាក់ផ្អើល​នឹង​ស្នាម​ញញឹម​ស្រស់​ស្រាយ​របស់​ស្រី​អ្នក​មាន​កប់​ពពក ​តូច​មនោរា​។

រាជិនី​អាណាចក្រ ​DM​ រេ​ភ្នែក​ឆ្ពោះ​ទៅលើ​កូនកាំបិត​មុត​ស្រួច​នៅ​នឹង​ដៃ​ស្រី​ម្នាក់​នោះ​ ហើយក៏​នឹក​ដល់​រឿង​ហេតុ​ជា​បន្ត​បន្ទាប់​ដែល​បាន​កើត​ឡើង​មក​ជាមួយ​គ្នា។

«ក្រែង​លោក​សង្វារ​ថា​ប្អូនស្រី​គេ​ទៅ​បរទេស​ហើយ?!»

នាង​នឹក​ក្នុង​ចិត្ត​ទាំង​ពិភាល់ ហើយ​ឈរ​ភ្លឹក​ធ្មឹង ​រហូត​ដល់​សម្ដី ​តូច ​មនោ​រា ​លាន់​មក​បញ្ចើច៖

«មេត្រី​ហត់​ទេ? យើង​ធ្វើ​ម្ហូប​ដែល​ឯង​ចូលចិត្ត​ណា៎! ឡើង​ទៅ​ប្ដូរ​ខោអាវ​សិន​ទៅ​ ឱ្យ​បាន​ស្រួលខ្លួន!»

មេត្រី​ដើរ​ចូល​មក​មួយៗ ​ហើយ​ភាព​ស្មើ​ធេង​លើ​មុខ​នាង​ហាក់​មិន​បាន​ធ្វើ​ឱ្យ​ តូច​ មនោ​រា​ ខ្វល់ខ្វាយ​អ្វី​  នាង​មានតែ​ញញឹម​ស្រស់ស្រាយ ​និង​និយាយ​បន្ត​ហូរហែ​ដូច​ទឹកបាក់​ទំនប់៖

«ចង់​មក​ល​ឈុត​កូនក្រមុំ​ទេ? ចាំ​ពេលទំនេរ​ដៃ​ យើង​ឆែក​រកមើល​ទាំង​អស់​គ្នា​ណា?!»

មេត្រី​សម្លឹង​មនោ​រា​យឺតៗ​ពី​លើ​ដល់​ក្រោម​ ហើយ​សួរ​មួយៗ៖

«ក្រែង​ឯង​ទៅ​ស្រុក​គេ?!»

«មក​វិញ​ហើយ! ស្រុក​គេ​នៅ​អី​បាន​យូរ​ទៅ​វ៉ី?!»

មនោ​រា​ឆ្លើយ​ភា្លម​ភ្លែត​ដូច​ពុំ​មាន​ផុល​រមាស់​អ្វី តែ​ចិត្ត​មេត្រី​វិញ​នឹកឃើញ​ដល់​តែ​បុរស​ជា​បងប្រុស​គេ​នោះ។

«ទៅ​ដូរ​ខោអាវ​មក​ ជួយ​គ្នា​មើល៍​កូន!»

ម្ដាយ​តឿន​មកពី​ស្ដាំ​ដៃ​ ធ្វើ​ឱ្យ​កល្យាណី​បែរ​វឹង​ទៅ​រក​គាត់៖

«អ្នក​ម៉ាក់ យើង​ឡើង​ទៅលើ​ជជែក​គ្នា​ទៅ!»

ម្ដាយ​លាក់​ភាព​ស្រពោន​ក្នុង​កែវភ្នែក ​តែ​គាត់​សន្សឹមៗ​ដាក់​ឧបករណ៍​ផ្ទះ​បាយ​ចុះ ​ហើយ​ញញឹម៖

«ចា៎​កូន!»

នាង​ដើរ​អម​គាត់​តម្រង់​ទៅ​ជាន់​ខាង​លើ ហើយ​ប្រញាប់​នាំ​គាត់​ចូល​បន្ទប់​បិទ​ទ្វារ​ជិត​ឈឹង៖

«​ម៉ាក់! កំពុង​រញ៉េរញ៉ៃ​របៀប​នេះ ម៉ាក់​ទៅ​ DM ចាត់ចែង​មង្គលការ​ធ្វើ​អី​ទៅ?!»

អភិជន​ជា​មា្តយ​អង្គុយ​មក​លើ​គ្រែ​ពូក​ទន់ តែ​ទឹកមុខ​គាត់​មិនបាន​ធូរស្រាល​ឡើយ។

នាង​តូច​ក៏​ដាក់​បង្គុយ​ចុះ​មក​ក្បែរ​មាតា​ ហើយ​វាចា​ពន្យល់​ខ្សឹប៖

«អ្នក​ម៉ាក់! កូន​នៅតែ​មិនទាន់​បាន​គិត​ត្រៀមខ្លួន​រឿង​នេះ​ទេ ​ហើយ​បង​មិ​ន្ទ​វិញ​ក៏…..!»

«ខាង​ប្រុស​គេ​រក​ថ្ងៃ​ខែ​ល្អ​មក​បាន​ហើយ!»

អ្នក​ម្ដាយ​ឆ្លើយ​កាត់ ​ធ្វើ​ឱ្យ​នាង​គាំង​សម្ដី។ នាង​នៅ​ស្ងាត់ស្ងៀម​ជាមួយ​កែវភ្នែក​ស្រពោន​ គ្មាន​មធ្យោបាយ​អ្វី​ដែល​សង្ឃឹម​ធ្វើ​ឱ្យ​ម្ដាយ​កែ​ចិត្ត។ ស្ត្រី​បន្ត​មក​ទៀត៖

«ភ្ជាប់​ពាក្យ​យូរ​មក​ហើយ! ល្មម​ដល់​ពេល​ដែរ​ហើយ​កូន មុន​ពេល​មាន​រឿង​រញ៉េរញ៉ៃ​ជាង​នេះ​ ម៉ាក់​ត្រូវ​តែ​ចាត់ការ!»

អ្នក​ម្ដាយ​ក្រោក​ឡើង​ ហើយ​បម្រុង​នឹង​ចាកចេញ​ ប៉ុន្តែ​ស្រី​តូច​ជា​កូន​រហ័សរហួន​ជាង នាង​វាចា​តាម​ពី​ក្រោយ​ខ្នង​គាត់៖

«អ្នក​ម៉ាក់​ក៏​ដឹង​ថា​ បង​មិ​ន្ទ​មិន​បាន​ស្រលាញ់​មេត្រី​ទេ!»

ស្ត្រី​អភិជន​បែរ​មកវិញ​ភ្លែត​ ហើយ​ស្ដី​បន្ទោស​ខ្សឹប៖

«ឱ្យ​តម្លៃ​ខ្លួនឯង​ទាប​ម្ល៉េះ​កូន? ឬ​មួយ​ចិត្តធំ​ចង់​មាន​ស្នេហា​ចិត្ត​ឯង​និង​កូនប្រុស​ផ្ទះ​វត្ថុ​បុរាណ​នោះ?»

នាង​ភ្ញាក់​ដូច​គេ​កន្ត្រាក់ ហើយ​វាចា​ដាច់ៗ​បដិសេធ​៖

«អត់​ទេ? អ្នក​ណា​និយាយ​របៀប​នេះ?!»

«បើ​យើង​មិន​ធ្វើ ​គេ​មិន​និយាយ​ទេ​ មេត្រី!»

អ្នក​ម្ដាយ​ចុច​បើក​ទូរសព្ទ ហើយ​បង្ហាញ​រូប​នាង​ដែល​បរ​ឡាន​ចូល​ចម្ការ​នាយ​ទាំង​ពីរ​លើក​ ធ្វើ​ឱ្យ​មេត្រី​រក​អ្វី​ហា​ស្ដី​លែង​ចេញ ​ក្រៅពី​បើកភ្នែក​គ្រលួង។

សំឡេង​ម្ដាយ​សង្កត់​មក​ទៀត៖

«នេះ​បើ​ឱ្យ​ម្ដាយ​ក្មួយ​ភូមិន្ទ​ឃើញ​ ឬ​សាមី​ខ្លួន​គេ​ឃើញ មុខ​មាត់​គ្រួសារ​យើង​ទៅ​ទុក​នៅ​ឯ​ណា?!»

ពេល​ដែល​បេះដូង​នាង​កំពុង​តឹង​ថប់ ចិត្ត​នាង​កាន់តែ​រន្ធត់​ ព្រោះ​ថា​អ្នក​ម្ដាយ​អស់​ពី​និយាយ​ គាត់​ដើរ​ឆ្ពោះ​ទៅ​រក​ទូ​សម្អាង។

ដូច​នាង​គិត​មិន​ខុស គាត់​លូកដៃ​ទៅ​ចាប់​យក​ប្រអប់​ស្នៀត​សក់​មក​កាន់​នឹង​ដៃ​ក្រោម​កែវ​ភ្នែក​គ្រលួង​ៗ​របស់​នាង។

«ហើយ​របស់​អស់​នេះ ក៏​ត្រូវ​ផ្ញើ​ប្អូន​ស្រី​គេ​ឱ្យ​យក​ត្រលប់​ទៅ​វិញ​ចុះ!»

គាត់​បែរខ្នង​បម្រុង​ដើរ​ទៅ​មុខ​ទៀត ​តែ​សព្ទ​សូរ​ស្រទន់​ទុក្ខ​ព្រួយ​របស់​នាង​លាន់​មក​អង្វរ៖

«អត់​ទេ!…. អ្នក​ម៉ាក់!»

ជំទាវ​នៅ​អត់​ទ្រាំ​ណាស់ មុន​ពេល​បែរ​មក​វិញ​ជាមួយ​ទឹកភ្នែក។

ជលនេត្រ​ម្ដាយ​កាន់តែ​ធ្វើ​ឱ្យ​នាង​ភ័ន្ត​ភាំង​ស្មារតី​សម្លឹង​គាត់​ជាមួយ​នេត្រា​មូល​ក្រឡង់។

«កូន​ម៉ាក់​ចង់​ចោល​សាច់​ស្រវា​ឆ្អឹង ចោល​ក្មួយ​ភូមិន្ទ​ទៅ​យក​មនុស្ស​វិកលចរិត​ម្នាក់​នោះ​ ព្រោះ​តែ​ចាញ់​អំណាច​លុយកាក់ របស់របរ​ដែល​គេ​ឱ្យ​មក​នេះ​ មែន​ដែរ​ទេ​កូន​មេត្រី?!»

តរុណី​កាន់តែ​រន្ធត់ ​ពេល​គាត់​ស្រែក​យំ​យ៉ាង​កម្រ​នេះ ប៉ុន្តែ​មិនមែន​រន្ធត់​ស្មើ​នឹង​ពាក្យ ​«មនុស្ស​វិកលចរិត»​ ដែល​គាត់​កំពុងតែ​ដៀល​សំដៅ​ វង្ស​ សង្វារ​ នោះ​ឡើយ។

«ម្ដាយ​ឯ​ណា​មិន​ស្រលាញ់​កូន? តើ​ម៉ាក់​នេះ​មានកម្ម​អ្វី​បាន​ជា​កូន​តែមួយ​ដែល​មាន​មនុស្ស​ល្អ​ៗ​ដូច​ក្មួយ​មិ​ន្ទ​ហើយ​ បែរ​ជា​ទៅ​ត្រូវរ៉ូវ​នឹង​វង្ស ​សង្វារ​ ហើយ​ដាច់​ចិត្ត​បែរ​មក​អកតញ្ញូ​ជាមួយ​ម្ដាយ?!»

មេត្រី​ខំ​ទប់ទល់​នឹង​ភាព​ស្លុតរន្ធត់​ដែល​កំពុង​រុំព័ទ្ធ​នាង។

ស្រី​តូច​បោះ​ជំហាន​មួយៗ​ទៅ​រក​ម្ដាយ ​ហើយ​នាង​ឱប​គាត់ ធ្វើ​ឱ្យ​គាត់​បែរ​មក​វិញ​ខ្សឹកខ្សួល៖

«សន្យា​នឹង​ម៉ាក់! ឈប់​ត្រូវរ៉ូវ​នឹង​ក្មេង​ប្រុស​នោះ ហើយ​រៀបការ​តាម​តែ​ម្ដាយ​រៀបចំ​នេះ!»

«កូន​មិន​បាន​ត្រូវរ៉ូវ​អី​នឹង​គេ ហើយ​គេ​ក៏​មិន​បាន​វិកលចរិត​ដែរ ​អ្នក​ម៉ាក់!»

នាង​ពន្យល់​ស្រាល​ៗ​ទាំង​មិន​អស់​ចិត្ត ​ស្រាប់​តែ​ម្ដាយ​តវ៉ា​មក​វិញ៖

«កាល​ប៉ា​ឯង​នៅ​រស់​ក៏​ធ្លាប់​ចាញ់​បោក​ក្មេង​ប្រុស​នោះ​ដែរ! កុំ​តែ​ម៉ាក់​បាន​អ្នក​ផ្ទះ​នោះ​លួច​មក​ប្រាប់​ ទាន់​ កុំ​អី​ម៉ាក់​ព្រម​ឱ្យ​កូនស្រី​ម៉ាក់​ចប់​អនាគត​ជាមួយ​មនុស្ស​សតិ​មិន​ប្រក្រតី​នោះ​បាត់​ទៅ​ហើយ!»

នាង​នៅ​ធ្មឹង​ ព្រោះ​មិន​ដឹង​ត្រូវ​គិត​យ៉ាង​ណា​​ចំពោះ​ចំណោទ​ស្មុគស្មាញ​នៅ​នឹង​មុខ។ ធ្វើ​ឱ្យ​ម្ដាយ​បាន​ឱកាស​បន្ត​សម្ដី​ទៀត៖

«ម៉ាក់​មិន​ដឹង​ទេ​ថា ច្រើន​ឆ្នាំ​មកនេះ ក្មេង​ប្រុស​នោះ​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់បាន​កូន​ម៉ាក់! បើ​ដូច្នេះ​មែន​ម៉ាក់​មាន​តែ​បង្ខំ​រៀបការ​កូន​ស្រី​ឱ្យ​រួច​រាល់! បើ​ទុក​ណា​ជា​ក្មេង​នោះ​មិន​សុខ​ចិត្ត​ ហើយ​ប្រគល់​រឿង​អាថ៌កំបាំង​ប៉ា​កូន​ទៅ​ឱ្យ​គ្រួសារ​តំណាងរាស្ត្រ​នោះ ម៉ាក់​មិន​ខ្លាច​អ្វី​ទាំង​អស់​ក្នុង​ការ​រ៉ាប់រង​ជាមួយ​គេ!សំខាន់​កូន​ស្រី​ម៉ាក់​មាន​សុវត្ថិភាព!»

«គាត់​មិន​បាន​វិកលចរិត ​មិន​បាន​មាន​ជំងឺ​សតិ​អី​ទាំងអស់!»

នាង​អះអាង​ទាំង​មិន​ដឹង​ខ្លួន ទាំង​ធ្លោយមាត់ ​ព្រោះ​នឹក​អនិច្ចា​អាណិត​បុរស​នោះ​ជា​ពន់ពេក។ ប៉ុន្តែ​សកម្មភាព​របស់​នាង​កាន់តែ​ធ្វើ​ឱ្យ​អន្ទះសា​បារម្ភ​កាន់តែ​ខ្លាំង។

ជំទាវ​ដាវី​បែរ​មក​ចាប់​ស្មា​នាង​ទាំង​សង ​ហើយ​ស្រដី​ម៉ត់ចត់៖

«ឈប់​ណា៎! ឈប់​ការពារ ឈប់​ទៅ​ក្បែរ ឈប់​ទាក់ទង បើ​មិន​ចង់​ឱ្យ​ខូច​គម្រោង​រៀបការ​នេះ ​និង​មិន​ចង់​ឱ្យ​ខូច​ឈ្មោះ!»

ទឹកមុខ​អ្នក​ម្ដាយ​គឺជា​ការ​បារម្ភ​ពិតៗ​ឥត​ក្លែងក្លាយ​ ធ្វើ​ឱ្យ​នាង​កាន់តែ​ងឿង​ឆ្ងល់​គិត​មិន​យល់​ពី​ឫសគល់​នៃ​បញ្ហា។

ករណី​ទាំងនេះ​ទំនង​ដូចជា​មាន​អ្នក​ផ្សេង​ណា​ម្នាក់ ចង់​ឱ្យ​ម្ដាយ​នាង​និង​វង្ស ​សង្វារ​ខ្វែងគំនិត​គ្នា​ដូច្នេះ​រហូត​ទៅ?

«តូច​ មនោ​រា???!»

នាង​លាន់​មាត់​សួរ​ទៅ​ម្តាយ​តិចៗ ប៉ុន្តែ​ជំទាវ​ដាវី​មិន​មាត់​មិន​ក​ គាត់​លើក​ដៃ​ជូត​ទឹកភ្នែក ​ហើយ​បម្រុង​និង​ចាកចេញ។

«អ្នក​ម៉ាក់? តូច​ មនោ​រា​ ជា​អ្នក​ជម្រាប​អ្នក​ម៉ាក់​ថា​អ៊ីចឹង​អ្ហី?!»

«កូន​ទៅ​សួរ​មិត្ត​ដោយ​ខ្លួនឯង​ក៏​បាន! តែ​របស់​នេះ ម៉ាក់​ត្រូវ​ផ្ញើ​ត្រលប់​ទៅ​ឱ្យ​បង​ប្រុស​គេ​វិញ!»

នាង​នៅ​ឈរ​ឆ្កុប​តាមមើល​ដំណើរ​ម្ដាយ​ដែល​យក​របស់​សំណព្វ​ចាក​ចេញពី​នាង​ទៅ។

បេះដូង​នាង​ធ្លុះ​ធា្លយ ​តែ​ទឹកភ្នែក​ទើរ​នៅ​នឹក​កែវភ្នែក ស្រក់​ក៏​មិន​ស្រក់ បៀម​ទុក្ខ​ក៏​មិន​បាន។

នាង​នឹក​ឃើញ​តែ​ទឹក​មុខ​គេ​ជាប់​ក្នុង​បេះដូង៖

«បើ​រស់​ជាមួយគ្នា​មិនបាន យើង​ស្លាប់​ជាមួយគ្នា​ទៅ!»

នាង​នឹក​ដល់​ពាក្យ​ពេចន៍​របស់​គេ​ ហើយ​ពោល​ម្នាក់​ឯង​ទាំង​ល្ហិតល្ហៃ៖

«មនុស្ស​ដូច​លោក តើ​វិកលចរិត​របៀប​ណា​ទៅ វង្ស​ សង្វារ​?!»

«គឺ​គាត់​វិកលចរិត​ដែល​ដូរ​មក​ស្រលាញ់​មនុស្ស​ស្រី​មើកៗ​ដូច​ជា​ឯង ​ដួង​ មេត្រី!»

សំឡេង​គ្រោតគ្រាត​មិន​ធ្លាប់​យល់​មិន​ធ្លាប់​ឮ បាន​ធ្វើ​ឱ្យ​កុល​នារី​ទៅជា​ភាន់ភាំង ​មុន​ពេល​ងាក​មក​រក​ប្រភព។

តូច ​មនោរា​ទឹក​មុខ​ពេញ​ដោយ​កំហឹង​កំពុង​រុញ​ទ្វារ​បិទ​ទៅ​វិញ​ ហើយ​ដើរ​មួយៗ​ចូល​មក​ដោយ​ទឹកមុខ​កាច​សាហាវ ធ្វើ​ឱ្យ​កល្យាណី​ថយ​ក្រោក​ ព្រោះ​តែ​ភ័យ​ខ្លាច។

«មិត្ត​លូក​ថ្លើម​ប្រភេទ​ឯង​នេះ​នាង ​ដួង​ មេត្រី យើង​នឹង​មិន​ឱ្យ​ឯង​បាន​សុខ​ទេ​ក្នុង​មួយ​ជាតិ​នេះ!»

ដួង​ មេត្រី ជា​យូរ​មក​ហើយ​ធ្លាប់​គិត​ដែរ​​​ថា តើ​អ្វី​ទៅ​ដែល​នាំ​ឱ្យ​មនោ​រា​ទុរយស​និយាយ​មុសា​កែ​ស​ទៅ​ជា​ខ្មៅ​នៅ​នឹង​មុខ​បង​ប្រុស​ខ្លួន?

សំណាង​ល្អ វង្ស ​សង្វារ​ជា​មនុស្ស​មាន​ការ​គិត​ម៉ត់ចត់ ចេះ​បែង​ចែក​អាក្រក់​ល្អ​ស​ខ្មៅ នៅ​មាន​ភក្តី​នឹង​នាង​ជ្រាលជ្រៅ ពុំ​នោះ​ទេ ប្រុស​អភិជន​នោះ​មិន​ដឹង​ព្រម​ជឿ​ប្អូន​គេ​ ហើយ​ងាក​មក​ស្អប់​នាង​កម្រិត​ណា ព្រោះ​ស្មាន​ខុស​ថា​នាង​បាន​នៅ​ពីក្រោយ​ឆាកល្ខោន​ដាក់​ថ្នាំ​ក្នុង​កែវ​ទឹកក្រូច។

ពេល​នេះ​មនោ​រា​លេច​មុខ​មក​វិញ មេត្រី​មិន​ទាន់​បាន​ទាមទារ​រក​ការ​បកស្រាយ​ឱ្យ​បាន​លម្អិត​ផង ​ស្រី​ម្នាក់​នេះ​អាង​អី​ដែល​ហ៊ាន​ឡើង​មក​គំរាម​ជេរ​ស្ដី​នាង​ដល់​បន្ទប់​គេង​ក្នុង​កាយវិការ​ដូច​មនុស្ស​ម្នាក់​ផ្សេង​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក?

មេត្រី​រំពៃ​នឹក​យ៉ាង​រហ័ស​ដល់​ហេតុការណ៍​កើត​ឡើង​មក​ទាំង​ប៉ុន្មាន​នា​ពេល​កន្លង​មក​ ដូច្នេះ​ហើយ​នាង​ក៏​សួរនាំ​ភ្លាម៖

«ឯង​មែន​ទេ​តូច​ដែល​ទៅ​ប្រឌិត​ជម្រាប​អ្នក​ម៉ាក់​ថា បងប្រុស​ឯង​មាន​វិកល​ចរិត? ឯង​កំពុង​ចង់​បាន​អ្វី​ឱ្យ​ប្រាកដ​ទៅ? ឯង​ដឹង​ហើយ​ថា បង​ប្រុង​ឯង​ស្រលាញ់​ឯង​យ៉ាង​ណា? គេ​ទុក​ឯង​ជា​ប្អូន​ម្នាក់ រាល់​កំហុស​ឯង គេ​ទុក​ថា​ជា​កំហុស​របស់​គេ!»

«យើង​មិន​ត្រូវការ​បងប្រុស​ស្អី​ទាំងអស់ តែ​យើង​ត្រូវការ​គេ​មក​ជា​ប្តី ជា​ស្វាមី​របស់​យើង ​ស្ដាប់​ឱ្យ​ទាន់​ ហើយ​ចាំ​ជានិច្ច​ក្នុង​ខួរក្បាល​ឯង​នាង​ព្រះ​ចិត្ត​មារ​! នាង​លួច​ស្នេហា​សូម្បីតែ​របស់​មិត្ត!»

មេត្រី​ហួសចិត្ត រឹតតែ​ភាន់ភាំង​នឹង​ឆាកល្ខោន​រញ៉េរញ៉ៃ​អស់​ទាំង​នេះ។

ដែល​ហួស​ចិត្ត​អាណិត​បុរស​នោះ គឺ​ជា​យូរ​ណាស់​មក​ហើយ​ គេ​មិន​ដឹង​ឡើយ​ថា​អ្នក​ដែល​ធ្វើ​ឱ្យ​សន្យា​រវាង​គេ​និង​ឧកញ៉ា​ដួង​ សេដ្ឋា​ត្រូវ​រុះ​រោយ​ គឺ​ដោយសារ​ល្បិច​១០០០​ភាគ​នៃ​ប្អូនស្រី​លាក់ពុត​ម្នាក់​នេះ​សោះ។

«ហួស​ចិត្ត​ដែល​យើង​ខំ​រាប់អាន​ឯង ទុកចិត្ត​ឯង តូច!»

តូច​ មនោ​រា ញញឹម​កោងកាច​វាចា​ផូង៖

«យើង​មិន​ត្រូវការ! ដែល​យើង​ត្រូវការ​គឺ​បង​ធំ​របស់​យើង​ម្នាក់​គត់! បងធំ​យើង​នៅ​មិន​នៅ ទៅ​ចង់​បាន​មនុស្ស​ស្រី​របៀប​ធុន​ឯង​នេះ ឱ្យ​យើង​សុខ​ចិត្ត​សុខកាយ ទទួល​យក​ព្រហ្ម​លិខិត​ខ្មៅ​កខ្វក់​នេះ​បាន​ដែរ? យើង​ចូល​មក​ក្បែរ​ឯង​ ព្រោះ​ជា​គម្រោង ​ពុំ​មែន​ជា​ការ​រាប់​អាន​ស្អី​ទេ! ពេល​នេះ​ទៀត ​វា​ជា​ឱកាស​ចុង​ក្រោយ​របស់​ឯង! រៀបការ​ឱ្យ​ចប់ៗ​ទៅ នេះ​បើ​ឯង​ចង់​ឱ្យ​គ្រប់​យ៉ាង​ចប់​ទៅ​ដោយ​សន្តិវិធី!»

«តើ​ឯង​យក​ស្អី​មក​គំរាម​យើង​ តូច?»

«គឺ​ជីវិត​មនុស្ស​ប្រុស​ដែល​ឯង​ដេក​នឹក​ស្រលាញ់!»

មេត្រី​នៅ​ភាន់​ភាំង តូច​ មនោ​រា បន្លឺ​វា​បន្ត៖

«បង​សង្វារ​ជា​របស់​យើង! បើ​នៅ​រស់​យើង​មិន​បាន​គាត់ យើង​នឹង​ស្លាប់​ជាមួយ​គាត់!»

រាជិនី ​DM រេ​ភ្នែក​គិត ​នៅ​ចំពោះ​មុខ​របស់​នាង​គឺ​សំណួរ​ថា តើ​ស្រី ​តូច​ មនោ​រា​ នេះ​ជា​មនុស្ស​វិកល​ខ្លួន​ឯង ​ឬ​មួយ​ក៏​បង​ប្រុស​របស់​នាង​ឱ្យ​ពិត​ទៅ?។

ស្ត្រី​អភិជន​ដ៏​វៃ​ឆ្លាត​ប្រញាប់​លាន់​មាត់​សួរ៖

«សរុប​ទៅ វង្ស ​សង្វារ​មិន​បាន​ឈឺ​អី​ទាំង​អស់! តូច​ជា​អ្នក​ប្រឌិត​រឿង​ធ្វើ​បាប​បង​ប្រុស​ខ្លួនឯង?!»

មានភាគបន្ត