ស្រលាញ់បងជ្រៅជាងសមុទ្រ – Meysansotheary
«ស្រលាញ់​បង​ជ្រៅ​ជាង​សមុទ្រ» ទាញយកប្រជាប្រិយភាពទ្វេដង ក្រោយចេញផ្សាយលើ YouTube
វណ្ណកម្ម​អក្សរសិល្ប៍ជាប់ចំណាត់ថ្នាក់លក់ដាច់ «ស្រលាញ់​បង​ជ្រៅ​ជាង​សមុទ្រ» បានទាញយកប្រជាប្រិយភាពទ្វេដង ដោយទទួលបានការចុចអានច្រើនបំផុតលើប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ក្រោយចេញផ្សាយលើ YouTube Channel អ្នកនិពន្ធ មុីសន សុធារី បានប៉ុន្មាន Episode ។
«ស្រលាញ់​បង​ជ្រៅ​ជាង​សមុទ្រ» ជាប្រលោមលោកមនោសញ្ចេតនាល្បីថាជក់ចិត្ត ស្នាដៃអ្នកនិពន្ធ មុីសន សុធារី ដែលចេញផ្សាយអំឡុងឆ្នាំ២០២២ និងបោះជាសៀវភៅ មានដល់ទៅ ៣ភាគ ជាសាច់រឿងដែលមាន​ភាពបត់បែនច្រើន ទិដ្ឋភាព​ពណ៌នា​ក៏​ថ្មី​សន្លាង ហើយភាគច្រើន​គឺផ្ដោត​ទៅ​លើ​ដែន​និរតី​នៃ​ប្រទេស​កម្ពុជា ជា​តំបន់​ឆ្នេរ​សមុទ្រ ​និង​ដែនកោះ។
បើតាម អ្នកនិពន្ធ ម៉ីសន សុធារី​ ធ្លាប់បានបញ្ជាក់ឱ្យដឹងកាលពីពេលកន្លងថា ប្រលោមលោក​មនោសញ្ចេតនាមួយនេះ​ជួបការ​លំបាក​គួរសមក្នុងការ​បង្កើត​ចរិត​លក្ខណៈ​តួអង្គ​ ពិសេស​ឱ្យ​មាន​លក្ខណៈខុសពីតួអង្គ​ក្នុងរឿងមុនៗ ។
នៅក្នុងខ្សែរឿងដ៏វែងនេះផងដែរ អ្នក​និពន្ធ​សង្ឃឹម​ថានឹងចូលរួមផ្តល់​បាននូវពុទ្ធិថ្មី ការសិក្សាអំពី​ជំនាញ​ទន់ មធ្យោបាយ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ការប្រឈមមុខទៅនឹងស្ថានភាពតឹងតែង អត្ដចរិត​ខុសៗគ្នា​ ពីររវាងតួអង្គមួយទៅតួអង្គមួយ ដែល​ប្រព្រឹត្ដ​ឆ្លើយតប​គ្នា បង្កើតបាន​ទៅជា​បទពិសោធសំខាន់​នៅ​ក្នុង​ដំណោះស្រាយ​ជីវិត ដែលយុវវ័យជាអ្នកអាននឹងទទួលបាន។
បច្ចុប្បន្ន «ស្រលាញ់​បង​ជ្រៅ​ជាង​សមុទ្រ» មានផ្សាយទាំងលើ YouTube Channel អ្នកនិពន្ធ មុីសន សុធារី និងមានសម្រាប់អានលើវេបសាយ meysansotheary.com ។
សម្រាប់អ្នកចុះអានលើវេបសាយ៖
សម្រាប់អ្នកចង់ស្តាប់លើ YouTube
រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគបញ្ចប់
«Gold! បេះដូងអ្នកទោសអត់ដើរទេ!»
មនុស្ស​ម្នាក់មានស្បែកខ្មៅស្រិល​ដើរចូលមករក Gold ដោយ​កាន់ Screen ​បង្ហាញផង។  ដោយពិនិត្យ​មើលរលះរលាំង Goldងាកមកសង្កត់សំឡេងដាក់នីយ៉ា។
«លឿន! ហៅវាក្រោកឡើង! ហៅ!»
នីយ៉ាស្លន់ស្លោសម្លឹងប្រុសស្នេហ៍រួចសម្លឹងទ្រុងដែក។ គេមិនត្រឹមតែមិនកម្រើក​ ថែមបង្ហាញ​ការហូរឈាមតាមរឹមបបូរមាត់ និងច្រមុះ។
ពួកធ្វើអី្វគេខ្លះ? នាង​យំទាំងរន្ធត់និងគ្មានកម្លាំងសូម្បីជូតទឹកភ្នែក។
កាណុងកាំភ្លើងGoldដកមកភ្ជង់សៀតផ្កានួនល្អងក៏នាងមិនចាប់អារម្មណ៍អ្វី លុះត្រាជនពាលគ្រហឹម៖
«ហៅឈ្មោះវា!»
នារីញាប់ញ័រ ស្រែកមិនចង់ចេញសំឡេង៖
«ឥន្ត្រា!»
នាង​ហៅញ័រៗនិងខ្សោយ បណ្តោយឱ្យGoldលើកកាំភ្លើងមួយវាយស្មាភូស។
ស្រីស្រែកទ្រហោយំនិងភ្លាត់៖
«ឥន្ត្រា!»
បុរសនៅស្ងៀមជាសភាពសាកសព។ រាងកាយនេះ​នឿយហត់ពេកហើយ គេឆ្លងកាត់មកច្រើនពេកហើយ។ ចំណែកបេះដូង​នៅក្នុងទ្រូង៥ហត្ថក៏ខ្ទេចខ្ទាំព្រោះការខកចិត្ត​នឹងពិភពលោកឃោរឃៅ​មួយនេះដែរ។ នីយ៉ា​ដឹងថា កាលដែលព្រមឱ្យគេ​គេងរហូតទៅជារឿង​ល្អសម្រាប់គេ តែស្រីនៅ«មិនអស់ចិត្ត»​។
ខ្យល់សមុទ្រដ៏ក្រៀមក្រំ​ រំឭកវិញនូវពាក្យសម្តីរៀម «បើស្រលាញ់យូស៊ូ នៅរៀបការចុះណ៎ា! តែ…. បើអត់ស្រលាញ់វា​ទេ កុំបាច់ធ្វើ! កុំខ្លាចអ្នកណាទាំងអស់! ខ្ញុំ….មិនមែនជាមនុស្សក្លូន មិនមែនមនុស្ស​អសមត្ថភាព ឬស្អីដែលឮមកអម្បាញ់មិញនេះទេ!»។
ជាមួយសេចក្តីឈឺចាប់ដែលកម្រើកខាងក្នុងជម្រៅដ៏ជ្រៅនៃបេះដូងមួយ បានចួបស្នេហ៍ពិតហើយបែរជាមិនអាចចួបគ្នា ស្រីយំដង្ហោយ៖
«ឥន្ត្រា! ក្រែងថារៀបការមែនទេ? បើខ្លួនទៅមែន អ្នកណារៀបការជាកូនកំលោះ អ្ហះ?»
គ្មានរំញោចអ្វីទាំងអស់ មិនថាក្នុង Screen របស់ Gold ឬមួយនៅរូបរាងខាងក្រៅដែលនារីកំពុងផ្តោតពិនិត្យ។ របួសខាងក្នុងនិងក្រៅ ប្រហែលជាធ្ងន់ដល់ថ្នាក់សំឡេងដង្ហោយនាងក៏គេមិនទទួលដឹងដែរ។
នាងយល់ចិត្ត​គេណាស់ សេចក្តីស្លាប់គឺជាជម្រើសល្អបំផុត​សម្រាប់ឥន្ត្រាចាកចោលការឈឺចាប់អស់ទាំងនេះ ប៉ុន្តែ…..ម្តេចនាង​នៅតែជំទើតជើងទៅ លូកដៃទៅរកគេទាំងដឹងថា ឈោងមិនដល់ ប៉ះគេមិនបានសូម្បីតែលើកចុងក្រោយ…បង្អស់។
«ខ្ញុំចង់ចូលទៅ!»
នាង​និយាយដោយមិនបែរខ្នង​។ Goldនិងគ្នីគ្នាងាកមកសម្លឹងនារីដែលកំពុងសំណូមពរ តែជនស្បែកខ្មៅគ្រវីក្បាលតតាត់….ទេ! ទេ! ទេ!
សូម្បីគេនៅស្ងៀមបែបនេះហើយក៏ពួកវាខ្លាចឥន្ត្រាដែរ? នីយ៉ាគិតទាំងទឹកភ្នែកស្រក់ម៉ាត់ៗ។
នាង​វាចាស្រួយស្រិបខឹងសម្បា៖
«ខ្ញុំត្រូវការ​ប៉ះគេ! ខ្ញុំត្រូវ​ការនៅក្បែរគេ!»
ស្នូរជើងរត់មកឌឹបៗ។
Goldងាកទៅរក​កងកម្លាំងមាឌធំបីបួននាក់ដែលរត់មក។ ជាមួយអាវុធគ្រប់ដៃ ពួកគេកំពុងបញ្ចេញសភាពប្រុងជើងការណ៍។
«ប៉ូលិសសម្រុកមក ចម្ងាយ​៣០០ម៉ែត្រពីយើង!»
«ចង្រៃយក៍!»
Gold រអ៊ូនិងងាកមកសម្លក់នាង។ នីយ៉ាមើលឃើញកំហឹងក្នុងភ្នែករបស់ជនពាល។ ជននេះកំពុងគិតថានាង​ជាអ្នកឱ្យការទៅប៉ូលិស ប៉ុន្តែ​លើខ្លួនស្រីមិនមាន​អ្វីទាំងអស់ ពួកគេបានឆែកឆេរ​យ៉ាងតឹងតែងហើយ នីយ៉ា​មាន​សម្បកកាយនិងបេះដូងដែល….​ត្រៀម​ស្លាប់​។
ប្រសិន​គីម៉ាល់ឬជេន​តាមមកប្រកិតមែន​ គឺមកតែពីប៉ូលិសតាមដាននាង​ដោយមិនឱ្យដឹងខ្លួន ឬក្រុមត្រីកោណមាសបានធ្វើឱ្យបែកធ្លាយ​តម្រុយដោយប្រការណាផ្សេង។
ស្រីគ្មានពេលគិតទេ ព្រោះឃើញ​ជននេះបោះScreenទៅលើដៃកូនចៅម្នាក់ដោយកំហឹង​ក្រេវក្រោធ រួចដកកាំភ្លើងខ្លី។
«កុំ!»
នាង​ក្រោកមកពាំងពីមុខទ្រុង ព្រោះខ្លាចថាជនកំណាច​នឹង​រេកំហឹង​បាញ់ប្រហារលើរាងកាយស្តូកស្តឹងនៃបុរសជាទីស្រលាញ់។
«បើអញយកវាមិនបាន អញនឹងបំផ្លាញវាឱ្យសូន្យពីលោកនេះ!»
Gold បញ្ចេញកំហឹង​និងវាចាសំដៅលើខួរក្បាលអច្ឆរិយៈរបស់ឥន្ត្រាដែលគេតែងចង់បាន។ ប្រសិន​គេចាញ់ គេនឹងសម្លាប់ឥន្ត្រាមុនពេលសមត្ថកិច្ច​មកដល់។
«ខ្ញុំសុំហៅ​គាត់ម្តងទៀតសិន!»
នាង​យំអង្វរទន់ឆ្អឹង ខណៈដែលអ្នកវិទ្យាសាស្ត្រសម្បុរខ្មៅឱនមកខ្សឹប។
«ទោះយ៉ាងណា យើង​យកកោសិកា​ខួរមិនទាន់ទេ! យោងវាឡើងទៅសិនទាន!»
Gold​ រេភ្នែកគិត គេលើកដៃឡើងលើស៊ីញ៉ូ។ ស្នូររោទ៍នៃជំនិះលើមេឃចាប់ផ្តើម​លាន់មកកៀកឡើងៗ។ ឧទ្ធម្ភាគចក្រធុនធ្ងន់យ៉ាងទំនើប CH-47 Chinook រប​ស់បណ្តាញឧក្រិដ្ឋករចាប់វិលនិងទម្លាក់ខ្សែដែលមានទ្រង់ទ្រាយជាជណ្តើរ។
Gold ដកថយឡើងទៅលើជំនិះទាំងដៃម្ខាងក្តាប់កាំភ្លើង​ មុខក្រញូវៗ ភ្នែករេរំពៃមើលការបោលមកកៀកនៃក្រុមទូកថ្មីៗ។
«ស្រង់វាឡើង!»
គេស្រែកបង្គាប់ខណៈនារីរលះរលាំងឆ្លេឆ្លា​ក្បែរនោះមិនដឹងត្រូវធ្វើយ៉ាងណា ក្រៅតែពីដង្ហោយហៅ៖
«ឥន្ត្រា! ឥន្ត្រា! ក្រោកឡើងឥន្ត្រា ក្រោកឡើង»
Gold គំហក៖
«ស្រីនេះដែរ! នាំឡើង!»
ឧក្រិដ្ឋជន​ឡើងដល់ជំនិះ ខណៈនីយ៉ាត្រូវអង្គរក្ស Gold មកក្រៀករុញបង្ខំ​ឡើងលើជណ្តើរខ្សែ។ ពួកនោះសម្លុតនាង​ខ្លីៗ៖
«ទៅ!»
នីយ៉ានៅតែបែរក្រោយស្រែករកប្រុសស្នេហ៍ដែលស្ងៀមគ្មានកម្រើក។ រាងកាយ​ក៏ត្រូវបង្ខំឱ្យឡើងយាន។ ពីចម្ងាយ ទូកបួន​បោលប្រដេញមកលឿនស្លេវកក្រើករាត្រីនៃដែនជលសា។ មកដល់ក្បែរទ្វារ កម្លាំងខ្យល់បោកបក់ជារង្វង់ក្នុងកម្រិតខ្លាំងឡើង។ ​ស្រីតូចប្រឹង​ប្រតោងខ្លួនជម្នះសភាពឃ្លេងឃ្លោង ភ្នែករំពៃចុះក្រោមរឹតអស់សង្ឃឹម ​ដ្បិតមនុស្ស​ពីរនាក់ហាក់ចុចលេខកូដបើកទ្រុងដែកមិនចេញ អាចពួកគេស្លន់ពេក ឬអាចសោ​Error។
«បើកមិនបានទេ! សោErrorហើយ»
មេក្រុមស្បែកខ្មៅស្រែកដាក់មីក្រូក្បែរកអាវ។
«យកឡើងទាំងទ្រុងមក!»
Gold ស្រែកបញ្ជា ហើយ​ដៃម្ខាងជននេះច្បាមកអាវនីយ៉ាពីក្រោយ រួចទាញនាង​ចូលយាន​។ នៅខាងក្រោម ពួកមាឌធំសម្លឹងសម្លក់គ្នា។ សភាពទាល់ច្រករបស់ពួកគេ ធ្វើឱ្យនីយ៉ា​ផ្ចង់សម្លឹងទៅឧបករណ៍ផ្ទុកអុកស៊ីសែនដែលថ្ពក់ជាប់ម៉ឺងសងខាង​​គុកដែកដ៏កំណាច​ដែលបាន​​​ត្រាំរាងកាយឥន្ត្រា។ មិនតែប៉ុណ្ណោះ ពេលទ្រុងដែកយោងឡើងផុត​ពីក្នុងទឹក​ គ្រប់គ្នា​អាចឃើញ បន្ទប់កញ្ចក់មួយ ថ្ពក់ជាប់នៅនឹងបាតរបស់វា មានសណ្ឋានជាកូនមន្ទីរពិសោធន៍ចល័ត ផ្ទុក​នូវ​ម៉ាស៊ីន​ ឧបករណ៍បម្រុងមួយចំនួន​និងគ្រែពេទ្យដែរ។
នារីទើបនឹង​យល់ថា ប្រសិន​បើឥន្ត្រាដឹងខ្លួនឡើងកាលណា ពួកនេះនឹងដកបាតចេញទម្លាក់នាយ​ភ្លាមៗទៅក្នុងបន្ទប់នោះ។
«ហេលីកុបទ័រមិនអាចដាក់ធ្ងន់លើស១ម៉ឺន​ផោនទេទាន!»
នេះបានន័យថា អ្វីដែលនៅជាមួយឥន្ត្រាគឺធ្ងន់ជាងនេះទៅទៀត។
Gold ល្វីងមុខហើយ សម្រែកបក្សីយន្តបន្តបីបួនទៀតឱ្យសញ្ញា​បោលមកពី​ជើងមេឃ។ ទោះបីថា យានប្រតិបត្តិលើមេឃរបស់ប៉ូលិស មិនទំនើបស្មើយានរបស់ពួកGold ក៏មិនប្រាកដថា ទាយាទត្រីកោណមាសអាចរត់របូតបានងាយពីសំណាញ់ឆ្មក់នេះឡើយ ប្រសិនប៉ូលិសខ្មែរ​បាញ់បង្ហូរប្រេង តើឱ្យពួកគេ​ហោះចេញបានដល់ណា?
ផាំង!
ស្នូរគ្រាប់ទីមួយផ្ទុះមក ចំណែកគ្រាប់បន្តបន្ទាប់លាន់ថែមរដឹកដែរ។
«អញមិនឱ្យពួកអ្ហែងបានសម្រេចទេ!»
Gold ខាំមាត់និយាយ ហើយបែរក្រោយលូកដៃយកកាំភ្លើងធំមួយត្រៀមប្រយុទ្ធតបត។ ខណៈនីយ៉ា​បិទភ្នែកត្រៀមលក្ខណៈជាមួយឆាកបញ្ចប់ដ៏សោកសៅ នាង​ឮជននេះនិយាយទៀត៖
«អញបាញ់បើកសោ យោងអ្នកទោសឡើងមកភ្លាម!»
នារី​បើកភ្នែកព្រោះលាន់សំឡេងបាញ់ក្ឌុងដូចស្នូររ៉ុកកែត។ ដោយសារពេលនេះ ទូកខាងក្រោមរេខ្លួនគេចចេញពីគ្រាប់ប្រសាចរបស់ប៉ូលិស ធ្វើឱ្យចលនា​ទ្រុងដែលយោលយោគ​នៅលើលម្ហផ្តើមវេវៀច កាណុងរបស់Gold មិនត្រឹមមិនអាចប៉ះត្រូវគោលដៅប៉ុនប៉ងទេ ថែមទាំងអាច​នាំគ្រោះថ្នាក់។
មួយក្ឌាំងតក់ក្រហល់របស់គេ បែរជាភ្លាត់មកផ្តាច់ខ្សែច្រវាក់ដែក ទម្លាក់ទ្រុងនិងបន្ទប់ពិសោធន៍ធ្ងន់កណ្ឌុកទៅក្នុងលម្ហទឹក។
វត្ថុដ៏ធ្ងន់និង​រាងកាយស្តូកស្តឹង ត្រូវត្របាក់យកស្រិបមិនមិនបង្អង់ដោយ​ជម្រៅលម្ហជលសារងងឹតងងល់ក្រោមរាត្រីកាល។
នីយ៉ាចំហមាត់ រីឯGoldដែលនៅក្បែរនាង កំពុងភាំងភ្លឹកទៅនឹងការបាត់បង់ទៅ នូវវត្ថុដ៏មាន​តម្លៃបំផុតមួយ​ ដែលគេខំតាមរកជាច្រើនឆ្នាំមកហើយប្រើគ្រប់វិធី គ្រប់រូបភាព។
ឥន្ត្រាធ្លាក់ទៅហើយ នេះជាសាគរពិបាកមើលឃើញកោះត្រើយកុំថាឡើយចុះដល់ទីជម្រៅ។ គ្មានអ្នកណាយកអ្វីមួយពីក្នុងរាងកាយគេបាននោះទេ នីយ៉ាត្រេកអរ….តែទឹកភ្នែកក៏ហូរព្រោះថា ទ្រុងមួយនោះជាផ្នូររបស់គេ។
ស្រីវាចាស្ងាត់ៗក្នុងចិត្ត​៖
«ឥន្ត្រា! ចាំផង អូនចុះទៅហើយ! យើងធ្លាក់ទៅក្រោមជាមួយគ្នា!»
Gold ដែលឆ្ងក់នៅភាំងភ្លឹកនឹងបរាជ័យដ៏​អស់សង្ឃឹមនេះ ដូចជាឱកាសឱ្យនារីតូចលោតផ្លោងចុះមករកដែ​នទឹក។ ជនពាល​ដឹងខ្លួនកាលណា គេភ្ញាក់ក្រញាង ងាកមកបន្ទា​ន់ កេះកៃបញ្ជូនគ្រាប់សំណរកំណាចគ្រាប់ទីពីរ​ក្ឌឺងមកតាមពីក្រោយនាងដែរ ប៉ុន្តែមិនត្រូវនីយ៉ាបែរជាបុកភឹបមកលើទូករបស់គេខ្លួនឯង។
ជំនិះក្នុងទឹក​ប៉ើងខ្ចាយ ចែកជាពំនូក​អគ្គីកម្រិត​រាប់រយអង្សារ ហើយបន្តកម្លាំងផ្ទុះដាលមកលើអាកាស​ រាល​ឆេះប្រតោង​ឧទ្ធម្ភាគចក្រដែលបង្វិលខ្លួនគេចកន្ទុយមិនទាន់…..Goldនិងអ្នកបើករបស់គេស្រែកសន្ធាប់ មុនពេលយាននេះផ្ទុះខ្ជោល​ទៅជាកម្ទេចផ្កាភ្លើង​ក្រហមមួយចំហៀងសមុទ្រ។
វត្តមាន​ទាយាទដ៏កំណាចនៃត្រកូលត្រីកោណមាសត្រូវបានបញ្ចប់ អ្នកវិទ្យាសាស្ត្រនិងខ្មាន់នានារបស់គេ​ រួមទាំងខ្លួនគេ ត្រូវកម្ទេចក្លាយជាផេះផង់ពីលោកយើងនេះ។
យ៉ាងហោចណាស់ សន្តិភាពនិងសេចក្តីខុសដុមរមនា​ បានចាប់ផ្តើមទំព័រថ្មី​សម្រាប់ពិភពលោកមួយនេះក្រោយអវត្តមាន​ពួកមនុស្សឈាមត្រជាក់។
វគ្គ
ប្អូនប៉ូលិស​
ត្រជាក់ណាស់….
ស្រីដឹងខ្លួនព្រឹប…..នាងបើកភ្នែកផ្ចង់គិតថា មុននេះ​សុបិនឃើញអ្វីទៅ? មិននឹកឃើញរឿងអ្វីទាំងអស់!
សូមត្រឹមសុបិនឃើញរៀម​ក៏អូនធ្វើមិនបាន!
នីយ៉ា​ក្រោក​អង្គុយដោយរងាព្រឺស្បែកមួយតួខ្លួនពីលើដល់ក្រោម។ មិនទាញភួយសម្លី ឬអ្វីមក​ដណ្តប់​ទេ តរុណីដាក់បាតជើងទៅនឹងឥដ្ឋ។ ទីនោះមាន​កម្រាលព្រំទន់និងកក់ក្តៅបន្តិច។ ស្រីលើកយកម្រាមដៃស្តាំវែកសក់ ក្រឡេក​រកមើលអ្វីៗជុំវិញ ដែល​បានបង្ហាញខ្លួន​ស្ងប់​ស្ងាត់​ទៅក្រោមអាកាសធាតុមិនមែនស្រុកខ្មែរ។
ជញ្ជាំងពណ៌ប្រផេះ បន្ទប់ធំមួយមាន​សៀវភៅជាច្រើននិងបន្ទះថ្នាំ។ ១៤ខែនិង២៥ថ្ងៃហើយ ដែលនាងមកស្នាក់នៅទីនេះ ប្រទេសនេះដើម្បីព្យាបាល…..មិនមែន​កាយទេ គឺចិត្ត​។
គ្រួសារនីយ៉ា​គិតថា នាង​មានរោគចិត្ត​ដែលបាត់បង់គេ ចំណែក​ការធ្លាក់ទៅក្នុងសមុទ្រខ្មែរ នាង​គេងតែ២ថ្ងៃ រាងកាយនិងរបួសក៏ជាអស់….ចុះ…របួសក្នុងបេះដូងមួយនេះ ពេលណាអាចសះស្បើយបានទៅ?
មកវែកវាំងននសម្លឹងទៅក្រៅ ពេលវេលា​ព្រលឹមស្រអាប់នៃខែឧសភានៅក្នុងប្រទេសហ្វាំងឡង់។
ទីនេះត្រជាក់ខ្លាំង ណាមួយនាឡិកាចង្អុលម៉ោងជិត​៦​ព្រឹកប៉ុណ្ណោះ។ ទីក្រុងនេះគ្មានអ្នកណាភ្ញាក់ពីគេ​ងរហ័ស​បែបនេះទេមើលទៅ។
ចាំបានថា ពេលហាន់ដាចេញពីប្អូន​ទៅភ្នំពេញវិញ ​បងស្រីបានទុកមេផ្ទះម្នាក់ជានារីខ្មែរពូកែថែទាំ វ័យ៥០ឆ្នាំប្លាយ មកពីខេត្តស្ទឹងត្រែងនិងអតីតប៉ូលិសម្នាក់ជាស្វាមីគាត់។ នីយ៉ាគ្មានសត្រូវនៅទីក្រុងហែលស៊ិនគីនេះទេ នៅទីណាក្តី ព្រោះពួកនោះស្លាប់អស់ហើយ​ ប៉ុន្តែអ្នកទាំងពីរមាន​ភារកិច្ច​ជួយការងារនិងមើលឃ្លាំការ​សម្រាកព្យាបាលចិត្ត​របស់នាងនាដែនដ៏ឆ្ងាយមួយនេះ​។
ហាន់ដា​ប្រាប់ថា វេជ្ជបណ្ឌិត​ចិត្ត​សាស្ត្រណែនាំ​ឱ្យរើសយកប្រទេសដែលមានអាកាសធាតុត្រជាក់មួយ គង់អាចជួយសម្រាលភាពស្រងូតស្រងាត់របស់នីយ៉ាបានច្រើន ធ្វើឱ្យនាងមានអារម្មណ៍ថា ពេលវេលា​ត្រូវបង្កក ហើយមិនមាន​ភាពលន្លង់លន្លោចខ្លោចផ្សាហួសហេតុពេក។
ស្រីទម្លាក់វាំងននមកវិញ បើកទូទាញយកឈុតមកស្លៀកពាក់ និងទាញអាវក្រាស់វែងមកគ្រប។  ចុងក្រោយស្រីទើរភ្នែកនឹងអាវមួយផ្សេងទៀតនៅលើខ្នើយក្បែរដំណេក។ ជារបស់ដែលនីយ៉ា​មិនដែលខ្វះបាន ស្រីលូកយកមកឱប។ លោតចុះតាមជណ្តើរតិចៗតម្រង់មកក្បែរទ្វារ ក៏ឱនស៊កពាក់ស្បែកជើងស្បែក-កវែង រួចបើកគន្លឹះសោចាកចេញមិនចង់រំខានអ្នកថែទាំពីរនាក់ប្តីប្រពន្ធដែលកំពុងសម្រាកបន្ទប់ជាប់នោះឡើយ។
សួនច្បារនៅស្រគាំលាយឡំដោយកម្ទេច​សន្សើម​ចាំងផ្លេកៗ។  ទីនេះមិនទាន់មាន​ព្រិលឬទឹកកកធ្លាក់ទេរយៈពេលនេះ ប៉ុន្តែវាត្រជាក់ស្មើសូន្យអង្សារទៅហើយ។
នៅរប​ងទាបខាងក្រៅគ្មានចាក់សោទេ នាងគ្រាន់តែ​រុញហើយឱបដៃចាកចេញ។
នៅតាមដងផ្លូវលំដែលក្រអូបប្រហើរក្លិនស្មៅនិងផ្កា ស្រមោល​ពន្លឺចាំងលម្អដោយភ្លើងគោមជាជួរ បានអមដំណើរគ្មានគោលដៅរបស់នីយ៉ា។ សំឡេង​ដដែលៗរបស់បងស្រីនាង​តែងតែលាន់មកជានិច្ច ហាន់ដាសូមឱ្យនាងរឹងមាំ ត្រូវតែរៀនឆ្លងកាត់រឿងមួយនេះ ហើយបន្តឆាកជីវិតទៅមុខដោយម៉ឺងម៉ាត់ និងបំភ្លេច​អតីតកាល តែទន្ទឹមគ្នា​នោះ នីយ៉ាឮសំលេង​មួយផ្សេងលាន់ចេញមកបដិសេធជានិច្ចជាកាល «​ខ្ញុំមិនអាចធ្វើរឿងនេះបានដោយគ្មានគេទេ! ខ្ញុំមិនអាចរស់នៅដោយគ្មានគេ ដោយបំភ្លេចគេហើយសប្បាយចិត្ត​ធ្វើដូចអត់មាន​អ្វីកើតឡើងបានឡើយ! ឥន្ត្រា! អូនសន្យា អូននឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីថែទាំខ្លួនឯង ដូចដែលបងចង់ឃើញ តែអូនមិនអាចសន្យាថា រស់សប្បាយចិត្ត​ពេលគ្មានបងនោះឡើយ។ អូនស្រលាញ់បងមនុស្ស​ទឹកកក ទីណាមានភាពត្រជាក់ ទុកថា​បងនៅក្បែរៗហើយតាមថែទាំអូន ការពារអូន»។
ប៉ូលិសនិងបងប្រុសគេមិនអាចរកគេឃើញទេ។ ទម្ងន់ទ្រុងនោះធ្ងន់ពេក ល្បឿននៃការលិចទៅក្នុងសាគរ រហ័ស​មិនអាចតាមទាន់ កុំថាឡើយអាចស្រង់គេចេញពីបាតសមុទ្រមក សូម្បីឃើញ​បន្តិចមុននាង​លង់ទឹកឈ្លក់សន្លប់បាត់ដង្ហើម ក៏នាងធ្វើមិនបានដែរ។
មានអារម្មណ៍ថាហត់។ នៅកាច់ជ្រុងនេះ ជាកូនសួនតូចមូលមីរដេរដាសទៅដោយ​ពពួកដើមឧទុម្ពរដ៏ចំណាស់ៗ។ មាន​កៅអីឈើលាបថ្នាំពណ៌ចម្រុះមួយចំនួន នៅពីក្រោមគល់ព្រឹក្សាទាំងនោះ ទុកសម្រាប់ជនានុជនអង្គុយ​សម្រាក។
អាវរបស់គេនៅក្នុងដៃនាង។ ជារបស់ដែលនាងបានសំនូមពរឱ្យហាន់ដារកពីបន្ទប់ចុងឆ្នេរមកឱ្យ។ ច្រើនខែមកនេះ​ រាល់ពេលដឹងខ្លួនពីការគេងស្តូកស្តឹង ការងារមុនដំបូងគេ គឺ​កាន់របស់នេះ ឱបអាវមួយនេះ​។ នៅទីឯណាក្តី នីយ៉ា​យកមកតាមខ្លួនជានិច្ច​ជាកាល។
ស្រី​អង្គុយចុះ ហើយឱបវាជាប់ផែនទ្រូងយ៉ាងកក់ក្តៅ។ អាវនេះតំណាងឱ្យវត្តមានរបស់​​គេនៅទីនេះ ជាមួយនាង។
ឯនាយក្នុងផ្សែងត្រជាក់ យាយតាជនជាតិហ្វាំងឡង់មួយគូ ​ដើរហាត់កីឡាដោយញញឹមញញែមរីករាយជាមួយធម្មជាតិគ្មានពន្លឺព្រះអាទិត្យ តែមេឃថ្លាព្រាលៗហើយ។
មានតែមនុស្ស​ចាស់ប៉ុណ្ណោះក្រោកមកពេលថ្មើរណេះ។
ជាមួយដង្ហើមធំ នាង​ឱបដៃ ហើយឈ្ងោកសម្លឹងវត្ថុសំណព្វ។ ថ្ពាល់ស្រីផ្តិតក្បែរវត្ថុសំណល់ ស្របពេលសំឡេងគេលាន់មកពីក្នុងបេះដូងសម្ងាត់ដែលនាង​ថតទុក រក្សាចងចាំ«ស្គមម៉េះ?»។
ស្រីញញឹម….«តាំងពីថ្ងៃនោះ!….អូនយំ! ហើយ….ញ៉ាំស្រា! អូនតោងចង្កេះបង អូនគេចពីយូស៊ូ…..! បងក៏ចេះលួចលាក់គិត….ចង់ក្លាយជា Jamie Dornan»។
​បរិយាកាស​នៅ​ប្រទេសដែលមានសកម្មភាពយឺតយ៉ាវ ត្រជាក់ និងស្រគត់ស្រគំមួយ​នេះ ​តែងនាំនាង​ឱ្យ​មាន​អារម្មណ៍​សុខ​ស្រួល ក្នុងការ​បញ្ចេញភាពស្រងេះស្រងោច និងលាក់ខ្លួនជាមួយធម្មជាតិដ៏​ស្រស់​ស្អាត។
ពេលនាង​ញញឹម ​​ទឹកភ្នែក​ពីរ​តំណក់បាន​ស្រក់​ចុះ​មកដោយគ្មានសំឡេងទេ។ ជាទម្លាប់ទៅហើយ ដែលនាង​យំ​ដោយមិនចាំបាច់មាន​ហេតុផល ហើយនីយ៉ា​តែងទុក​ទឹកភ្នែកនៅទីនោះ មិនជូត មិនខ្វល់បារម្ភ។
​      ខ្យល់​បក់​បោក​មក បណ្តាស្លឹកឈើក៏រេរាំ ថែមថយសព្ទសំឡេងប្រគំបែបភ្លេងធម្មជាតិ។ ភាពត្រជាក់បានបង្កើនអានុភាពឡើងរហូតស្ពឹក​ចុងដៃនួនល្អងទោះជាបានរុំដោយ​អាវអនុស្សាររបស់​រៀម​។
ស្បែកស្នូរជើងមនុស្ស និងការបង្ហាញខ្លួននៃស្បែកជើងកីឡាមួយគូត្រមោងធំ។ មនុស្ស​នេះ​ឈានមកដល់ហើយ​ឈប់ពីមុខកៅអីនាង។
រងការរំខាន….នាងប្រាប់ខ្លួនឯង ខណៈដែលងើបមុខមកប្រទះបំពង់ទឹកក្តៅតូចមួយហុចមក។
គ្រាន់តែមើលក៏ផ្តើមលេបទឹកមាត់ព្រោះគល់កកំពុងត្រូវត្រជាក់រឹង។ ទឹកក្តៅត្រឹម​ពីរឬបីតំណក់ក្តី ក៏ជួយច្រើនដែរ គឺអាចទៅ​សម្រាលភាពកកស្ទះក្នុងប្រព័ន្ធដង្ហើម ប៉ុន្តែក្រឡេកទៅម្ចាស់វា ជាមនុស្ស​ប្រុស​​រាងសង្ហា​ មុខមាត់ភ្លឺថ្លា ធ្វើឱ្យនាងមិនចង់…..
នីយ៉ាមិនចង់មានស្លាកស្នាមបុរសណាផ្សេងទាំងអស់នៅក្នុងជីវិតនេះ។ នាង​ងាកចេញលែងសម្លឹង ហើយក្រោក​ដើរទាំងដឹងថា បុរសនោះនៅតាម​មើលពីក្រោយខ្នង។
នៅពេលដែលងាកទៅរកមើលផ្លូវខាងមុខរកច្រកចាកចេញពីសួន នាង​ចាប់ភ្លឹកអ្វីម្យ៉ាង ទាញឱ្យបែរត្រលប់​ទៅ​កន្លែង​នោះវិញ។ បុរសអឺរ៉ុបដែល​​ឈរជ្រែងហោប៉ៅជាមួយដបក្នុងដៃម្ខាងញញឹមមកនាង​។
នីយ៉ាមិនស្គាល់គេទេ តែនាង​ស្គាល់កំភួនដៃកាន់ដបទឹក ដែលនៅសល់ស្លាកស្នាមខាំពីរជួរ ជ្រៅ ដៅ ហើយកម្សត់។
ភ្នែកស្រីទម្លាក់ចោលនៅត្រង់នោះ ខណៈបុរសដើរមួយៗសំដៅមក​ជាមួយការហុចដបទឹក…
«ក្តៅ….ប្រយ័ត្នរលាក….ប្អូន….ប៉ូលិស!»
ស្រីតូចពេបមាត់យំយែក ក្បាលធ្ងន់ណាស់ទៅ ឬនាងអៀនពេក ស្រឡាំងកាំងពេកដល់ថ្នាក់ងើបមុខមិនរួច?
បុរសមកដល់កៀក។ សូម្បីក្លិនទឹកអប់ដែលនាង​ស្រង់ពីអាវចាស់ជារៀងរាល់ថ្ងៃ ពេលនេះជះចេញពីប្រាណខ្ពស់លលៃរបស់គេ។
តរុណី​សម្លឹង​ជើង ចង្កេះ រួចងើបក្បាលយឺតៗមកមើលទ្រូង និងបំពង់កស្រួចៗ​របស់គេ តែនាងនៅ​មិនទាន់មាន​សេចក្តីក្លាហាន​ងើបមុខ​មើលភ្នែក ផ្ទៀងផ្ទាត់បុគ្គលភាពបុរសនេះនៅឡើយ ទោះណាជាសព្ទសំឡេងគេ នាងចងចាំពេញប្រព័ន្ធសរសៃប្រាសាទនេះក្តី។
គេដាក់ដបទឹកចុះលើកៅអីវែង ហើយ​ផ្ទេរនាងមកក្នុងដៃ។ ដោយគ្មាន​ការបម្រះឬងាករេ នាង​មាន​ទម្ងន់​ធ្ងន់​ជាងកាល​​ឆ្នាំមុន ប៉ុន្តែនាងនៅតែជាព្រះនាងដ៏តូច​របស់គេ ដែលគេសប្បាយចិត្តខ្លាំងក្នុងការបង្ខំឱ្យមុខនាង​ផ្អឹបមកថើបទ្រូងដែលនាង​កំពុងសម្លក់។
គេឃើញក្បាលនាង​រង្គើខ្សឹកខ្សួល ហើយសំឡេងយំសោយសោកា​លាន់មកខ្សោយៗ តែនីយ៉ានៅ​មិនបានលើកដៃមកឱបគេវិញទេ។ ម្រាមនៅសល់ ប្រុសអឺរ៉ុបអង្អែលសក់វែងទន់ល្មៃ។
សំឡេងគេបន្លឺមកស្រាលៗ​៖
«បង…..មកយឺតបន្តិច! តែបងមិនទៅណាទៀតទេ!»
ដៃនាង​ញាប់ញ័រលើខ្នងគេ តែនាងមិនឱបគេទេ នាង​ច្រាន។
នីយ៉ាងើបមុខ​សម្លឹងជននេះ។ ក្រៅពីភ្នែកមួយគូដែលនាងស្គាល់ គេជាមនុស្ស​ផ្សេង។ ហេតុអ្វីគេប្តូរមុខមាត់។
«ខ្លួន….ជាអ្នកណា?»
«អ្នកណាទៅ?» គេសួរបក។
«មិនមែនទេ!» នាងយំហើយគ្រវីក្បាល តែដៃនាង​នៅលើខ្នងគេ តោងអាវគេ។
បបូរមាត់ស្ងួតនៃបុរសសង្ហា​និងកែវភ្នែកដែលមាន​ពន្លឺឆ្លាតវៃ ជ្រាលជ្រៅសម្លឹងមកនួនល្អង។
«អូយ! ខ្ញុំឆ្កួតហើយ ខ្ញុំនឹកគេពេក!»
នាង​ដកថយព្រោះយល់ថានាង​មានជំងឺសរសៃប្រសាទនិងបាន​ច្រឡំឱបអ្នកដំណើរថែមទាំងស្រមៃថា គេហៅនាង«ប្អូនប៉ូលិស!»។
ស្រីទម្លាក់ដៃនិងបែរខ្លួនចាកចោលជននេះ ថែមទាំងសុំទោសស្អកៗខ្សាវៗ៖
«I am sorry!»
ពេលមាត់ខ្លួន​និយាយចេញពាក្យមួយឃ្លានេះ ​ទើបនាងចាប់អារម្មណ៍​ថា បុរសអឺរ៉ុបបាន​និយាយខ្មែរដាក់នាងសោះ​ ​ហេតុអ្វីនាងត្រូវប្រើភាសាបរទេសជាមួយគេ?​ ស្រីស្អាត​ងាកត្រលប់មកវិញទៀត ទាំងប្រាណពីលើដល់ក្រោម ម្រាម​ដៃសងខាងសែនញាប់ញ័រឥតឈប់ឈរ ប៉ុន្តែនាងមិនអាចរេភ្នែកចេញពីគេបានទេ។
បុរសនេះខាំបបូរមាត់របស់គេអត់ធ្មត់ រង់ចាំនាង ជាមួយនឹង​សម្រស់ផ្ទៃមុខ នឹកមិនឃើញទេថាធ្លាប់ស្គាល់​តែរបៀបសម្លឹងនេះ….
«ឥន្ត្រា!»
ស្រីរបូតមាត់ខ្សាវៗព្រោះបំពង់កទីទើររន្ធត់។ នាង​ស្ងាត់មួយភ្លែត ហើយបើកមាត់ម្តងទៀត៖
«បងស្លាប់ហើយ បងធ្លាក់ទៅក្នុងទឹក!»
ប្រុសញញឹម​ជូរចត់ ភ្នែកគេរលោងដោយការឈឺចាប់ តែមិនឈ្នះភាគរយនៃសេ្នហា​ដ៏សែនរំភើបជ្រាលជ្រៅមួយទេ។
គេមិន​អាច​សើចចេញ​​ទៀត​ឡើយព្រោះនាងយំ។ ប្រុសសួរស្រាលៗ៖
«ចុះបើបងរស់មកវិញ?»
នីយ៉ានៅគាំងបន្តសម្លឹងមើលគេ។ ជាការសម្លឹងគ្មានពាក្យថ្លែង រយៈពេល៥វិនាទីយូរពេកហើយសម្រាប់អ្នកដែលនៅរង់ចាំស្តាប់សម្តីនាង​។
«មិនមែនទេ!» នាង​រអ៊ូគ្រវីក្បាល ទោះណាជាម្រាមស្រីទាញហត្ថាថ្លៃមកពិនិត្យ​ស្នាមធ្មេញក្រឡៅនៅទីនោះ។
«បងមកវិញហើយ! បងមកទាររបស់ដែលជំពាក់!»
ស្រីស្រក់ទឹកភ្នែកលើកំភួនដៃប្រុស ខណៈបេះដូងព្រមទទួលស្គាល់គេ ឯភ្នែកមិនទម្លាប់នឹងមុខថ្មីរបស់គេ។ នីយ៉ាងើបមុខមក សម្លឹងភាពស្រពាប់ស្រពោនដោយការខកចិត្ត ក្នុងកែវភ្នែករបស់រៀម។
ប្អូនប៉ូលិសទម្លាក់ដៃចេញពីហត្ថារៀម តែម្រាម​លោមកកាន់បបូរមាត់ស្រពោនរបស់គេ។
ប្រុសមិនញញឹម ក៏មិនងាកចេញ។
«ថើបវាទៅប្អូនប៉ូលិស នឹង​ដឹងថា មែនឬមិនមែន!»
គេនិយាយស្រាលៗដូចលោកនេះមានតែគេហើយនិងនាង​។
ស្រីងក់ក្បាលហើយជំទើតជើង។ ព្រោះ​នាង​ដឹង​រួច​ហើយ​ថានេះ​ជា​វគ្គ​បញ្ចប់របស់​ពួក​គេ គ្រាន់តែនាង​នៅមិនទាន់ទទួលយកបានពេញលេញ​។
ដៃនាងសងខាងក្តាប់កដៃគេ ហើយផ្តើមថើបគេដោយមិនរង់ចាំការហៅជាលើកទីពីរ។ ទោះបុរសនៅធ្មឹង មិនធ្វើអ្វី មិនឱបរឹត ក៏នីយ៉ា​ឃើញខ្លួនឯងត្រូវបានទាញស្រូបចូលទៅក្នុងរាងកាយប្រុស។
ពួកគេ​កំពុងបិទភ្នែកស្រមើស្រមៃជាមួយគ្នា។
នីយ៉ាបានគិតដល់រឿងជាច្រើន ហាន់ដាដឹងរឿងគេនៅរស់ ជាងមួយឆ្នាំមកនេះគេត្រូវព្យាបាលធ្ងន់ឬមិនដែលដឹងខ្លួន បានជាគ្មានអ្នកណាប្រាប់នាង?
ហេតុអ្វីគេចាំបាច់ប្តូរមុខមាត់ បើពួកទាយាទអាសិរ្ពិសផុតពូជពីលោកនេះទៅហើយ? មុខមាត់គេមាន​បញ្ហា​កាលផ្ទុះទូកនោះមែនឬទេ?
អត់សំខាន់ទេ…គេបានបញ្ចប់ភាពរវើរវាយរបស់នាង ដោយ​ផ្តាច់ប្រាណនារីនេះថយក្រោយ ដោយទុកឱ្យខ្លួនគេអាចសម្លឹង​ទៅក្នុងជម្រៅនៃកែវភ្នែក​ដែលរលីងរលោង ក្រហម និងងឿងឆ្ងល់។
ដៃម្ខាង ប្រុសលើករបស់មួយពីហោប៉ៅមកឱ្យនាង។
នីយ៉ាភ្ញាក់ផ្អើល…..វាមិនមែនជាចិញ្ចៀនគាស់ទ្វារដែលយូស៊ូបានប្រលេះចោលទេ តែជាចិញ្ចៀនគជ់ខ្មៅ ដែលនាងគិតថា គេបានបោះទៅក្នុងទឹក។
«តាំងពីពេលដែលប្អូនប៉ូលិសល្ងង់មា្នក់ ដែល….!»
«ដែលអីទៅ?» នាង​ដេញសួរទាំងញញឹមចិញ្ចាចតាមពន្លឺភ្នែក។
«សូម្បីថើបមនុស្ស​ប្រុសក៏មិនចេះមើលឱ្យច្បាស់មុខក្រោយ​ បងស្រាប់តែ…..» គេនៅស្ងៀមព្រោះកំពុងនឹកដល់ស្នាមថើបក្រោមទឹក។
«លួចចិញ្ចៀនយកទៅលាក់?»
«លាក់ម្ចាស់ចិញ្ចៀននៅត្រង់នេះ!» គេចង្អុលទ្រូង «នៅទីនេះ ជាមួយបង រហូតមក!»
«មិន​គិត​ថា​វា​ហួស​ហេតុ​ពេក​ទេ​?​»
«គិត! ស្អប់រឿងនេះណាស់! តែ….រឹតប្រឆាំង រឹតរើមិនរួច!»
នីយ៉ាចង់ស្តាប់ណាស់ ស្រី​ហាមាត់ប្រុងបន្ថែមសំណួរ តែខាងប្រុសដូចចង់បញ្ឈប់ការជជែក។ បាតដៃគេក្តោបមកក្រោមចង្កេះស្រីផ្នែកខាងក្រោយ ទាញរាងកាយ​ឱ្យចូលមកវិញ ហើយគេបានឱនមកថើបនាង។
បបូរមាត់របស់ប្អូនប៉ូលិស ត្រូវបានបំបែកក្រោមការគ្រប់គ្រងមួយកាចៗមុតៗរបស់ខាងប្រុសដែលមានរសដូចជា​ទឹកឃ្មុំ​អមជាមួយ​ភ្លេងកំដរនៃចង្វាក់បេះដូងសងខាងរលាមករកគ្នា​ពេញទំហឹង។
នាងមានទំនោរទៅរកការយល់ព្រមដោយគ្មានលក្ខខណ្ឌនិងទទួលយក​ការ​ថើបចែករំលែក ​ដង្ហើមជាមួយគ្នា។ នាង​គិតថា គេមកវិញពិតមែន បុរសអឺរ៉ុបបាន​​រសាត់បាត់​ទៅៗ ហើយ​ឥន្ត្រាបានវិលមកនៅទីនេះក្រោមភាពត្រជាក់ ​ស្រអាប់ និង​ក្រអូបផូរផង់។
នាង​ចង់ហៅឈ្មោះគេណាស់ នាង​រុញទ្រូងគេចេញ ហើយរបូតស្នាមថើបទាំងខាងប្រុសនៅទីមទើមមិនអស់ចិត្ត​។ នីយ៉ាហាមាត់ តែគេវាចាមុនទាំងមុខក្រហម៖
«I don’t feel like talking…»។
មនុស្ស​នេះនិយាយពាក្យដដែលៗដែលបេះដូងនាងចងចាំយ៉ាងឈឺចាប់ច្រើនខែមកហើយ។ មិនថាមានអ្វីទៅដែលធ្លាប់បានកើតឡើងរយៈពេលដែលនាងមិនបានឃើញរៀម ឬមួយថា តើថ្ងៃស្អែកមនុស្ស​ក្លូននឹង​ទៅជាយ៉ាងណា នីយ៉ាមិនចង់គិតទៀតទេ។
«ដូចគ្នា!!»
នាងនិយាយដង្ហក់ៗហើយតោងកគេ។ ស្រីទាបជំទើតជើង​បន្តស្នាមថើបរបស់​នាងត​ទល់​នឹង​ស្នេហា​របស់គេ។
….គ្រាន់តែជាការថើបមួយ ដែលបញ្ចេញដង្ហើមតិចៗនៅខាងក្រោយបំពង់កសងខាង រាងកាយនេះបានក្លាយជាអច្ឆិរយៈ ភ្លេចចោល​អស់នូវបណ្តាទុក្ខ​វេទនា ឈឺចាប់​ផងទាំងឡាយដែលពិភពលោកនេះបានធ្វើដាក់ពួកគេ….ហេតុអ្វីបានជាយើង​​ត្រូវបន្តខ្វល់ពីរឿងផ្សេង?
ចប់
រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៩៨
«១០ឆ្នាំមុន អាចង្រៃឯងហែកយកគណនេយ្យធំរបស់សម្ព័ន្ធថ្មី! ៥នាទីក្រោយ ឪពុកអញដួលគាំងបេះដូងស្លាប់! គ្រប់គ្នាគិតថា អម្បូរត្រីកោណមាសតាមរក​ឯងដើម្បីតែចំនួនលុយ​ដែលឯងបានកាក់ទុកនោះ? សុទ្ធតែពួកអាល្ងង់! ឯងជំពាក់ជីវិតឪពុកអញ ហើយឯងទាញថយក្រោយបេសកកម្មរបស់​សម្ព័ន្ធ អាប៉ូលិស​សម្អុយ អាមនុស្ស​គ្មាន​ខួរក្បាល!»
ជននេះ មិនដឹងថាជាមនុស្ស​ជំនាន់ទីប៉ុន្មាន​ទេ តែសម្តីប៉ុណ្ណឹងល្មមបញ្ជាក់ឱ្យឥន្ត្រាដឹងស្រេចថា គេមានជាប់ពាក់ព័ន្ធតំណលោហិតជាមួយក្រុមល្មើសដែលធ្លាប់​អង្រួនកក្រើកពិភពលោក ហើយក្រោយពេលត្រូវបាន​វាយបំបែកដោយអ៊ីនធឺប៉ូល ពួកគេ​នៅព្យាយាម​បន្តកកើតទាយាទឡើងវិញជាសម្ងាត់។
ប្រុស​បើកភ្នែក​សម្លឹង​ស្នាមសាក់មួយចំនួនលើប្រាណជននេះ ភាគច្រើនជានិមិត្តសញ្ញា និងតំណាងឱ្យអ្វី​ដែលខ្លួនមិនធ្លាប់ដឹង តែគេយល់ថា ជាតំណាងក្រុមមនុស្ស ឬអម្បូរណាមួយដែលមា​ន​តំណ និងធ្លាប់មាន​ឥទ្ធិពលវែងឆ្ងាយមកហើយ។
ជាមួយទ្រព្យសម្បត្តិមហាសាលដោយអំពើបំផ្លាញលោក ពួកនេះសមណាស់ដែលឱ្យពិសិដ្ឋ ជេន និងហាន់ដា កូរកកាយបង្ខូចផែនការរបស់ពួកគេ។ ពិភពលោកនាសម័យកាលនេះទៅហើយ ធ្វើម៉េច​នឹងបណ្តោយឱ្យមាន​ប្រភេទខ្មាន់ប្រហារមិនព្រិចភ្នែកបែបនេះ?
«សមមុខពួក​ឯងណាស់!»
ឥន្ត្រារអ៊ូតិចៗ​ជាមួយទឹកមុខ​ស្មើៗយ៉ាងក្លាហានសម្លឹងចំអកត្រលប់ទៅរកGold។ សឹង​មិន​បណ្តោយ​ឱ្យសម្តីផ្គើននេះរបូតដល់ដី ទាយាទសាហាវឃោរឃៅ លូកដៃស្តាំទាញ​ដាវទន់វែងមួយចេញពីក្រោយឈុតមុជទឹក។ Gold រលាស់អាវុធមកខាងមុខចង្អុលមករកឥន្ត្រា ខណៈបុរសទឹកកកឈានជើងថយជាពាក់កណ្តាលរង្វង់។
«អញដកយកបេះដូងឯងចេញ​ឱ្យត្រីស៊ី! អញត្រូវការតែខួរក្បាលអ្ហែងយកទៅប្រើ!»
ជននេះ បន្ថែម​ប្រអប់ដៃឆ្វេងមកក្តាប់បន្ថែមជំនួយពីក្រោមម្រាមស្តាំដែលក្តាប់អាវុធ។ ឥន្ត្រាដៃទទេ គេមិចភ្នែកគិតព្រោះសំឡេងសម្ងាត់មួយ ប្រាប់មកថា Gold នឹងបោះដាវមកឆ្វេង មុនពេលចុងដាវនៃកម្លាំងចុងក្រោយ​រាតត្បាតមកដល់តំបន់បេះដូង ភាគខាងស្តាំដៃគេ។
ហេតុអ្វីគេដឹងរឿងដែលមិនទាន់កើតឡើង? ឥន្ត្រាមិនដែលទាំងសាកសូម្បីបានម្តងណាទេកីឡាគុនដាវ កុំថាឡើយបានរៀនវិជ្ជានេះ។ ជំហរស្វ័យប្រវត្តិដើម្បីប្រឆាំងការវាយលុកមកលើខ្លួនប្រាណ គេស្រាប់តែលុតជង្គង់ចុះ គេចេញចេញពី​សន្ទុះផែនដាវដោយ​អង្គុយចុះក្រោមរក្សាដងខ្លួនឱ្យត្រង់ មុនពេល​ក្រោកឈរវឹបឡើងមកវិញ ម្តងទៀតសាប់ជើង ក្នុងជំហរត្រឹមត្រូវ ជើងស្តាំនៅពីមុខជើងឆ្វេង។
«ឃើញទេ ចរន្តឆ្លើយតបប្រតិកម្មរំញោចនៃអាំងតង់ស៊ីតេអារម្មណ៍​លែងធ្វើការ​លើបេះដូង សរសៃឈាមវាហើយ! បែរជាមកបង្កើត​ប្រព្រឹត្តិកម្មក្នុងខួរក្បាលវាវិញ! វាជាមនុស្ស​យន្តដែលមានឈាមវ៉ី!»
ស្រែកឡូឡារួចហើយ Gold បោះចុងដាវមករកបំពង់កឥន្ត្រា។​ ចលនា​នេះ​ពិត​ជា​មាន​រំញ័រ​ចុងអាវុធនិងយ៉ាង​​លឿនពេក​ណាស់ ដូច្នេះ​ចង់ឱ្យឥន្ត្រារក្សា​លំនឹង​បានក៏ពិបាក។ នៅ​វិនាទី​ចុង​ក្រោយបង្អស់ ដែលចុងដាវបំបុកបង្វែរមករកស្មាស្តាំដែលគេមិនបានចាប់ភ្លឹកការពារ មនុស្ស​ទឹកកកយល់ច្បាស់ថា Goldកំពុងសាកអ្វីម្យ៉ាងលើខ្លួនគេ គឺកាយវិការគេចចេញរបស់គេ នេះបង្ហាញអំពីមធ្យោបាយទទួលព័ត៌មាន និងបែងចែក វិភាគ​ដោះស្រាយ​ ខួរក្បាលឥន្ត្រាធ្វើបានល្អប៉ុនណា?
បុរស​ទាំង​ពីរ​រុញ​មុខរក​គ្នាខណៈឥន្ត្រាគេចបានផុតពីចុងដាវ​ ឯកំភួនដៃស្តាំបំបុកកំភួនដៃ​Goldទម្លាក់ដាវមកលើបន្ទប់ដែកលាន់គ្រឹប!
Gold ងើប​ឡើង​វិញ​ក្នុង​ជំហរមាំ ដៀងសម្លឹងមនុស្ស​ទឹកកកនេះពីលើដល់ក្រោម។ គេក៏ឆ្លើយមិនបានដែរថា ម៉ឺន​យូដាក់បញ្ញានិម្មិតអ្វីឱ្យឥន្ត្រា បានជា​គេរហ័ស​និងវិភាគដឹងមុនអំពីកាយវិការសត្រូវ។
«អញឈប់វ៉ៃហើយ! ខួរក្បាលអញ​ឯងយកមិនបានទេ!»
ឥន្ត្រាឡូឡា​ដោយមិនដឹងថា ហេតុអ្វីគេនិយាយពាក្យនេះចេញមក។ អ្វីមួយប្រាប់គេក្នុងគំនិតថា ប្រសិនក្រុមនេះ​ចង់យកបេះដូងគេ មិនចាំបាច់មកវាយលុកប្រើដាវចុះឡើងដូចលេងល្ខោនទេ។ កាលគេសន្លប់ ពួកនេះអាចខ្វេះបេះដូងមនុស្ស​ទឹកកកចោលឱ្យចំណីត្រីតាំងពីពេលណាក៏បាន តែកាលដែលGold ព្យាយាមសាកក្បាច់គុនសាហាវបំផុត​របស់គេមកលើមនុស្ស​ទឹកកកនេះ ក៏ព្រោះតែគេចង់សាកល្បងប្រតិកម្មក្នុងខួរក្បាលនាយ។
សម្រាប់ទាយាទឃោរឃៅ អាំងតង់ស៊ីតេនៃអារម្មណ៍របស់មនុស្សក្លូន មិនបង្ហាញពីសភាព ក្រៀមក្រំ និងខកចិត្ត ឬឈឺចាប់ ភ័យខ្លាចអ្វីទាំង​អស់ តែសែនឈ្លាសវៃពេកណាស់ ដែលឥន្ត្រាអាចស្មាន​ដឹងពីបំណងពិតរបស់ពួកគេ។ នេះឯងជាប្រភេទខួរក្បាលសំយោគដែល​ពួកគេចង់បានបំផុត។
«១០ឆ្នាំមុនឯងអាចហែករនាំងយក្ស បង្កកលុយគ្រួសារអញ! ១០ឆ្នាំទៀត ឯងនឹងហែកយកពិភពលោកនេះមកឱ្យអញ! ឯងនឹងបញ្ជាលើប្រព័ន្ធទិន្នន័យហិរញ្ញវត្ថុទាំងអស់ ហើយ​អញជាអ្នកគ្រប់គ្រ​ងកម្លាំងប្រដាប់អាវុធគ្រប់យ៉ាង​ក្នុងលោក! ស៊ីសងគ្នាបានល្អពិសិដ្ឋ​!»
ឥន្ត្រាយល់ហើយ។ កាលដែលក្រុមនេះ ទាញយកគេជ្រមុជមកជម្រៅពាន់ម៉ែត្រក្រោមបាត​សមុទ្រ​ ជាវិធីសាស្ត្រនៃការជំរុញសម្ពាធរាងកាយមួយ​ ដែលបង្ខំឱ្យខួរក្បាលបញ្ចេញ​ការឆ្លើយតបជាអតិបរិមា ហើយ​ជនពាលអាចវាស់ដឹងអំពីទំហំ​នៃសមត្ថភាពពិតនៃខួរក្បាលរបស់ឥន្ត្រា។ ពួកនេះមិនចង់ចាប់មនុស្សទៅខុស និងអសារកម្លាំងទេ។
ក្បាច់គុនដាវមុននេះ បានតេស្តដឹងគ្រប់យ៉ាងអស់ហើយ។ ជំហានបន្ទាប់ពួកនេះ នឹង​យកនាយឡើងគោកវិញឆ្ពោះទៅជំរំពួកគេ។
«មួយជីវិតនេះ មិនថាយើងជាពិសិដ្ឋឬឥន្ត្រា ប៉ូលិស​ឬមនុស្ស​កោះH យើងមិនធ្វើការឱ្យមនុស្ស​ត្រីកោណមាសទេ!» ប្រុសគិត​ម្នាក់ឯងដោយមុខកាចមាំ ភ្នែកបះមុតជាងម្រឹគសម្លក់សត្រូវប្រុងតែនឹងត្របាក់ខាំ។
Gold រុញដាវមកទុកក្រោយខ្នង​ហើយសើចក្អាកក្អាយ។ គេមាន​កាយវិកា​របៀបថា បានជោគជ័យ ​រកឃើញ​របស់ដែលគេចង់បានជាយូរណាស់មកហើយ ម៉្លោះហើយ ទាយាទល្មើសច្បាប់មិនបន្លាយពេលទៀតទេ។ ក្រឡេកមួយជ្រុងម្តងៗ ឥន្ត្រាឃើញគ្នាគេ៥នាក់ ចំណែកខ្លួនឯង​គ្មានអាវុធ គ្មាន​អ្វីទាំងអស់ ក្រៅតែពីសំណុំខួរក្បាលពិសេសមួយ។ ការវិភាគឆ្លាតវៃនិងរហ័ស​បែបណា ក៏រាងកាយនេះធ្វើម្តេចអាចមានៈទប់ទល់ទៅនឹង​សត្រូវ​ព្រួតមក​ពី​៥ទិសដោយដៃទទេបាន?
នេះជាអ្វីដែលអ្នកប្រុសកំពុងគិតដោយនឹងនរ។ ម្តងជាពីរដងពួកនេះមកដល់កោះH ហើយប្រាថ្នាសម្លាប់ប៉ូលិសជេនភ្លាមៗ និងច្បាមចាប់ខ្លួនយកទៅ ប្រហែលដោយសារបំណងខាងលើពិតមែន។ គេគ្រហឹម​និយាយ៖
«អញស្លាប់បាត់ ពួកឯងនឹងខកចិត្ត​!»
ហេតុអ្វីគេ​និយាយសម្តីនេះចេញមក? គេមិនយល់ខ្លួនឯងដែរ? ខួរក្បាលបញ្ចេញ​ប្រតិកម្មនេះ ដូចជាច្រំដែលនឹង​សភាព៦ឆ្នាំមុន ដែលពិសិដ្ឋ​ប្រហែលជារងសម្ពាធទាល់ច្រកបែបនេះទើបព្យាយាម​ធ្វើអត្តឃាតបំបែកសពខ្លួនឯងដើម្បីគេចមិនឱ្យអ្នកណាមកយកសំណុំខួរក្បាលទៅប្រើ?
​Goldធ្វើមុខក្រហម ហើយងក់ក្បាល៖
«គ្មានរឿង​ដដែលកើតឡើងបានទៀតទេ!»
នេះជាចម្លើយដែលឥន្ត្រាភ្ញាក់ខ្លួនថា អ្វីដែលខួរក្បាលគេប្រាប់មក វាជាការពិតដែលគេធ្លាប់បានឆ្លងកាត់ប្រាកដមែន។
ស្នូរក្រោកក្រាក បានត្រូវលាន់មកពិបាកស្មានទិសដៅ តែ….ឥន្ត្រាដឹងថា​វាមានទម្ងន់ធ្ងន់ និងប្រលោះច្រើន ដោយសារលំហូរខ្យល់ដែលសម្រុកចូលមកស្មើ មិនឃ្លេងឃ្លោង។
វរហើយ!
គេស្ទុះហក់ចេញ ប៉ុន្តែធ្វើមិនបានល្អនិងមិនបាន​រហ័សដូចដែលព័ត៌មាន​ខាងខួរក្បាលបានបញ្ជូនមកឱ្យទេ។ រាងកាយគេធំ ឯបន្ទប់នេះតូច​ ក្រុមបក្សដិបក្ខបាន​រាយគ្នា មុខក្រោយឆ្វេងស្តាំ ដូច្នេះ នៅក្នុងការហ៊ុមព័ទ្ធនេះ គ្រាដែលឥន្ត្រាបង្ហើបប្រាណឡើង ​គ្រាន់តែបន្ថែមឱកាស​ឱ្យទ្រុងដែកមួយអណ្តែតឡើងមកហើយបិទទ្វារទាំងបួនស្រឺតៗដោយស្វ័យ​ប្រវត្តិ។
ឥន្ត្រាទទួលអារម្មណ៍ថាយានបានបណ្តែតឡើងទៅរកផ្ទៃទឹកខាងលើវិញយ៉ាងលឿនស្លេវ ខណៈទ្រុងដែកក៏នៅក្នុងយាន។ ដៃបុរសមកប្រឆាំងនឹងសរសៃដែកដែលឃុំគេ ប៉ុន្តែធាតុត្រលប់យ៉ាងខ្លាំងមួយបានកម្លោច​​ ផ្តាច់ដៃគេពីជាតិលោហៈ ខ្ទាតថយក្រោយ ដេកផ្ងារច្រងាង។
«ឯងជារបស់អញ អាមនុស្សយន្តមានឈាម!»
Goldគំហក ខណៈឥន្ត្រាទទួលអារម្មណ៍ដូចមាន​ទ័ពសេះបំបោលគគ្រឹកគគ្រេងក្នុងក្បាល។ រាងកាយនេះកក្រើកឈឺចាប់ ខួរក្បាលរំជួយខ្ទរខ្ទារ មាត់ចង់តែហាស្រែកខ្លាំង តែសំឡេងមិនចេញបានពីបំពង់កឡើយ។
គេឆ្អាបក្លិនឈាមខ្លួនឯងដែលហូរចេញពីប្រព័ន្ធដកដង្ហើម។ ច្រមុះគេ​ជ្រៀតពេញដោយលំហូរឈាម​ តែបេះដូងគេនៅតែលោតចង្វាក់ស្មើមិនតឹង មិនប្រញាប់។
«នីយ៉ា!»
បេះដូងគេស្រែកហៅជាសម្ងាត់៖
«បងស្លាប់ហើយ! នេះជាវិធីតែមួយគត់ណ៎ាអូន ជាវិធីដែលពួកនេះមិនអាចយកបងទៅប្រើប្រាស់ទៀតបាន!»។
សត្រូវឈានមកព័ទ្ធជុំវិញទ្រុង Gold ឈានមុខគេសម្លឹងមកប្រតិកម្មរបស់ឥន្ត្រា។ ភ្នែកគេផ្សាក្តៅឡើងៗ គេដឹងថា វាមានពណ៌ក្រហមដូចភ្លើងមិនខាន នេះបើតាម​សង្កេតភាពភ័យបារម្ភលើទឹកមុខពួកត្រីកោណមាស។
Gold គោះដៃចូលគ្នាឱ្យសញ្ញា…ខែ្សដែកបួនបោលរូ មកពីបាតទ្រុងដែក ភ្ជាប់គឹបជាប់នឹងលលាដ៏ក្បាលឥន្ត្រា ហើយស្អិតទើរនៅទីនោះ។ មនុស្ស​ទឹកកក​ទទួលព័ត៌មាន​មកភ្លាម​ថា នេះជាការភ្ជាប់ MRI scan ឬប្រហាក់ប្រហែល​នឹង​បច្ចេកទេសដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការលួចយកទិន្នន័យ​ខួរក្បាល គឺការធ្វើ tomography emission positron ហៅកាត់ថា PET ។ PET ធ្វើការដោយមធ្យោបាយវាស់ស្ទង់ការចែកចាយ និងចលនានៃម៉ូលេគុលដែលមានស្លាកវិទ្យុសកម្មនៅក្នុងជាលិកានៃវត្ថុដែលនៅមាន​ជីវិតរស់នៅ។ អ៊ីចឹង​បច្ចេកវិទ្យានេះ គេអាចយកព័ត៌មាន​បានតែលើមនុស្សកំពុងរស់។
ពេលនេះ គេយល់ច្បាស់ណាស់ហើយ​ថាហេតុអ្វី​៦ឆ្នាំមុន ពិសិដ្ឋត្រូវជ្រើសរើសយកការស្លាប់។
«គិតទៅ ថាអ្នកណាខ្លះមករកឯងនៅផ្ទៃទឹកខាងលើ!»
សំឡេងរបស់ Gold លាន់មករងំ ដូចក្នុងបន្ទប់AI។ បើកភ្នែកសម្លឹង ឥន្ត្រាឃើញGold កាន់ទាញបន្ទះ Screen មួយ​នៅពីចំហៀងទ្រុងមកមើល។ ព័ត៌មានគ្រប់បែបយ៉ាងដែលខួរក្បាលគេគិត កំពុងបង្ហាញចេញនៅលើScreenនោះពិតណាស់ ដូច្នេះហើយឥន្ត្រា មិនចង់គិតអ្វីទេ មិនថាអំពីម៉ឺនយូជាឪពុក អំពីជេន គីម៉ាល់ នីយ៉ា ប៉ូលិស ឬអ្នកណាក្តី គេមិនចង់ឱ្យមកក្បែរគេឡើយ ដូច្នេះគេត្រូវបញ្ឈប់ការគិត​របស់គេខ្លួនឯង។
«ឯងហែកដែករួចទេ អាបិសាចទឹក? ម៉ឺន​យូចំណាយច្រើនណាស់ ចង់ឱ្យ​ឯងក្លាយជាមនុស្ស​អច្ឆរិយៈរបស់កោះH ឯងធ្វើបានទេ?»
Gold កំពុង​ទាញគេ ឱ្យព្យាយាមគិត។ Goldកំពុងបញ្ឆោតគេ ឥន្ត្រាដឹង។ ព្រោះតែបែបនេះមនុស្ស​ទឹកកកព្យាយាមសម្អាតគ្រប់យ៉ាងចេញការគិតរបស់ខ្លួន តែធ្វើម្តេចទៅ? ឥន្ត្រា​យល់ឃើញភ្លាម​ៗ​ថា គ្មានអ្នកណាអាចបញ្ជាឱ្យខួរក្បាលមិនគិតនោះទេ តែការគិតច្របូកច្របល់រហូតដល់គាំង ទើបជាមធ្យោបាយ។
គេបញ្ចូលពាក្យគន្លឹះមួយចំនួនទៅក្នុងការគិត មានជាអាថ៌….ត្រីកោណមាស ពិសិដ្ឋ​ ម៉ូណា បៀល ហង្សស ម៉ឺនយូ​ ជេន ហាន់ដា គីម៉ាល់ យូស៊ូ នីយ៉ា…..រាងកាយប្រុសស្អាត​គាំងទៅក្នុងផ្នែកដ៏ធ្ងន់នៃក្បាល​។
«រញ៉េរញ៉ៃម៉្លេះ!» សំឡេងGoldរអ៊ូ។ ស្នូរជើងនិងរាងកាយ​មនុស្ស​ពីរនាក់ឈានមកក្បែរGold….ម្នាក់ក្នុងចំណោមនោះបញ្ជាភ្លាមៗ«ចាក់ថ្នាំ!»។ ជាអ្នកវិទ្យាសាស្ត្រដែលមើលដឹងពីប្រតិកម្មរបស់ឥន្ត្រា។
ស្នូរជើង…បន្ទាប់មកក្បាលស៊ឺរាំងចាក់មុតទម្លុះមកលើដើមដៃស្តាំរបស់មនុស្ស​ទឹកកក។ ឥន្ត្រា​ញញឹម​ដែលការបំផ្លាញនេះបានសម្រេច សំឡេងរបស់Goldដាក់បញ្ជាគំហុក​តែបានត្រឹមឮមកល្វើយៗ៖
«បង្កើនល្បឿនយាន ឆ្ពោះទៅផ្ទៃទឹកខាងលើ! ឱ្យលឿនបំផុត!»
ឥន្ត្រាដឹងថា ដរាបណាគេ​លែងស្តាប់ឮសំឡេងគ្រប់យ៉ាង លែងទទួលអារម្មណ៍ពីអ្វីទាំងអស់ គេនឹងចាកចេញពីរាងកាយនេះបាន ហើយ​ការប៉ុនប៉ងរបស់ទាយាទត្រីកោណមាសនឹងសូន្យឥតការ។
ខួរក្បាលគេមិននៅធ្វើការយូរទៀតទេហើយក៏សំយោគអ្វីមិនបានទាំងអស់។
ទោះយ៉ាងណា នៅពេលនេះគេត្រូវថ្នាំដែលGoldចង់ឱ្យគេសម្រាក Goldចង់ផ្អាកនូវសកម្មភាពនៃសន្ទុះគិតដ៏ចលាចល តែប្រុសប្រាណនៅតែព្យាយាមដង្ហោយរកមនុស្ស​ដែលគេចងចាំជាចុងក្រោយ នីយ៉ា…..
«ហេតុអ្វីទៅអូន! បងគ្មានជីវិតនោះទេ ពេលគ្មានអូននៅក្បែរ!»។
វគ្គ
ស្រលាញ់បងជ្រៅជាងសមុទ្រ
នីយ៉ាឈរនៅលើទូកទំនើប​ដែលកំពុងលយលឿនទៅកាន់កណ្តាលឆ្នេរជលសារ។ នារី​ឈរឱបដៃទប់ភាព​ជ្រួលច្រាលហើយ​សម្លឹង​លម្ហមេឃ។ បណ្តាផ្នូកពពករាងស្រកាត្រីនៅលើវេហា​ ងងឹត លាយក្រហមក្រមៅដូចឈាមក្នុង​ទម្រង់​ដ៏គួរឱ្យភ័យខ្លាច។ ចិត្តនេះមិនមាន​សង្ឃឹម​ច្រើនទេ តែស្រីចាំបាច់ត្រូវតែធ្វើ….
មុននេះ​២ម៉ោង…..
«យើងនឹង​ដឹកនាងមកកោះHដោយឧទ្ធម្ភាគចក្រ! ​បងប្អូននាង អ្នកណាក្តីមិនអាចដឹងបានទេ! ត្រូវចាំថា ជីវិតឥន្ត្រាជារបស់នាង នាង​​ចុចកំណត់ដោយដៃរបស់នាងថា ស្លាប់ឬរស់​!»
នីយ៉ា​ទទួលការគំរាមពី​Gold….។
ប្អូនប៉ូលិសមិនស្គាល់ពួកគេទេ តែនាងស្គាល់ឥន្ត្រា….បុរសដែលប៉ុន្មានទិវាមកនេះ​ នាង​បាត់គេសូន្យ។
«អ្នកទោសសន្លប់ ខួរក្បាលគេមិនដើរទេ តែ….មាត់គេនៅតែរវើរវាយនិយាយ!»
Gold ដើរមួយៗមកពីក្រោយ ពេលនាងងាកទៅ គេដាក់​រូប​ថត​ប៉ុន្មាន​សន្លឹកមកឱ្យ។
ស្រីកញ្ឆក់មកពិនិត្យ​ដោយស្លន់ស្លោ។
មនុស្ស​ជាទីស្រលាញ់របស់នាង​ អណ្តែតចុះឡើងក្នុងទ្រុងដែកធំមួយ​ដែលត្រាំក្នុងទឹកពាក់​កណ្តាល​ខ្លួន​។ ​ក្បាលគេថ្ពក់ទៅដោយខ្សែជាច្រើនជាការដកយកទិន្នន័យ​ដ៏ឃោរឃៅរបស់ពួកកំណាច។ នីយ៉ាស្រក់ទឹកភ្នែក ដៃម្ខាងនាង​ខ្ទប់មាត់។​
«គេហៅឈ្មោះនាងរហូត!» Goldបន្ថែមមក ធ្វើឱ្យបេះដូងនារីតូចស្រយុតសឹងតែឈរលែងនឹង។
សំឡេងគេចុងក្រោយ​ដែលនាង​ទន្ទេញ​ចងចាំ «កោះH! ក៏មិនមែន…សម្រាប់បងដែរ! បងគ្មានកន្លែងទៅទេអូន!»«ទៅក្រោមទឹកមែនទេ?»នាង​សួរ «ទៅទេ?!»គេសួរវិញ។
«ពួកឯងចង់ធ្វើអីគេ?»
ជនកំណាចឈរសម្លឹងសមុទ្រមាត់តបស្មើៗ៖
«ខ្ញុំយកខួរក្បាលគេ នាងយកខ្លួនគេ ប៉ុណ្ណឹង​យុត្តិធម៌ហើយ​សម្រាប់ពួកយើង!»
នារីងើយមុខសម្លឹងមេឃ ព្រោះទប់នឹង​ភាពផ្សាក្តៅក្នុងកែវភ្នែកមិនបាន​។ ដឹងថា មុននិងក្រោយនាងនិងគេគង់មានថ្ងៃនេះ តែ​បានស្លាប់ជាមួយគេ ជាការជ្រើសរើសរបស់នាង​។
ក្លិនទឹកប្រៃនិង​កម្ទេចសារាយងាប់ ​បង្កើន​​ក្លិនស្អុយជះមកលើជំនិះនៃភាពអស់សង្ឃឹម។ ​
ទូកបន្ថយល្បឿន ហើយGoldក៏ឈាន​ចូលមកជិត ហើយប្រាប់នាង​៖
«បន្តិចទៀត នៅពេលឃើញគេ នាង​ត្រូវ​ហៅគេឱ្យក្រោក! នៅពេលនាងទាញគេឱ្យផ្តោតគិតមកលើនាងបាន ពួកយើងនឹង​ថតយករបស់ដែលយើងត្រូវការ​! ចំណែករឿងនៅសល់ជារបស់នាង​!»
ក្នុងថេរវេលា​ដ៏តក់ក្រហល់ដែលត្រូវក្រុមនេះគំរាមនាំចេញដោយសម្ងាត់ពីភ្នំពេញមកកោះH នីយ៉ា​បានព្យាយាម​ឆែករកព័ត៌មាន​ខ្លះ។ នាង​ដឹងថា ការផ្សាំខួរក្បាលនិងបន្ទះឈីបផ្តល់នូវភាពងាយរងគ្រោះ ដោយការវាយប្រហារប្រឆាំងនឹងសរីរាង្គមនុស្ស ឥន្ត្រាអាចប្រែទ្រង់ទ្រាយរាងកាយ​ អាចភ្លេច​អ្វីទាំងអស់ម្តងទៀត ឬអាចពិការបញ្ញាស្មារតីជារៀងរហូតទៅ។ តែនាងមិនដឹងថា ពួកទាយាទម៉ាហ្វីយ៉ានឹង​ប្រើវិធីលើសពីនេះ កៀរយកកោសិកា​ខួរក្បាលរបស់គេ ចំណែកខ្លួនគេនឹង«ស្លាប់»។ ការថតកំណត់ត្រាសញ្ញាខួរក្បាលឥន្ត្រា ជារឿងកុហក។​ ពួកគេកុហកនាង ហើយសេចក្តីស្លាប់កំពុងស្ថិតនៅខាងក្រោមលម្ហទឹករង់ចាំទទួលប្អូនស្រីប៉ូលិស ​មិនថានាង​ហៅគេ​មកវិញបាន ឬមិនបានក្តី។
ប៉ុន្តែ…មាន​ន័យអ្វីខុសគ្នាទៅ?​…..នាង​ត្រៀមស្លាប់រួចហើយដើម្បីគេ។ សំឡេងឥន្ត្រាដែលចាប់ដៃនាង បង្ហាញនូវការប្តេជ្ញាចិត្ត​មោះមុតឱ្យសល់ស្នេហាមួយនេះ នីយ៉ានៅចាំបាន….គឺនៅឯបន្ទប់យូស៊ូ «ប៉ា! ខ្ញុំយកនីយ៉ាទៅហើយ! ខ្ញុំសុំទោសប៉ា! តែ…ខ្ញុំត្រូវថែរក្សាគេ…គេជាមនុស្ស ដែលខ្ញុំស្រលាញ់!»។
ស្រីញញឹម​ លើកដៃជូតទឹកភ្នែក។ ដ្បិតមានមនុស្ស​នៅឈរក្បែរ នាងមិនអាចហានិយាយ តែបេះដូងនាងខ្សឹបខ្សៀវ​ប្រាប់ទៅលម្ហសមុទ្រ៖
«ឥន្ត្រា! អូនចុះទៅរកបងហើយ! បងត្រូវចាំអូន!»
ទីបំផុតទូកលែងរំកិល។
Gold បានដើរទៅរកកន្សៃហើយសម្លឹងមើលអ្វីម្យ៉ាងនៅក្នុងទឹក។ មិនយូរប៉ុន្មានទេ ជននេះងាកមកសម្លឹងមើលនីយ៉ា។ មេឃាសឹងងងឹតទាំងស្រុង ទូកនេះអាចបំភ្លឺដោយភ្លើងហ្វាមួយទំហំ​បួនជ្រុងនៅព្យួរឯបង្គោលចំកណ្តាល តែគ្រប់គ្នាមានពិលគ្រប់ដៃ។
Gold ទះដៃ។
បង្គោលមួយទៀត បាន​ទាញទ្រុងដែកឡើងមកពីក្នុងទឹក។
នីយ៉ា​ស្លុតចិត្ត!
គេនៅទីនេះជាមួយនាង នៅយូរហើយ គឺនៅក្រោមទឹក ដែលត្រូវនាំមកកណ្តាលដែនជលសា។ ពួកគេមិនទុកឥន្ត្រាជាមនុស្ស​ទេ គេមានតម្លៃដូចជាវត្ថុមកបំពេញ​សេចក្តីឫស្យាដោយមហិច្ឆតានៃជន​ចចកកំណាចអស់ទាំងនេះ។
ប្រុសស្នេហ៍ដេកច្រងាងដោយគ្មានអាវនៅក្នុងទុ្រងដែក។ ដៃនាង​ស្រយ៉ង់របូតអស់គ្រប់យ៉ាង​ទៅលើក្តារទូក។ ​ទឹកភ្នែក​ស្រក់​ចុះជ្រៀតតាមជ្រុង​ថ្ពាល់​របស់នីយ៉ា។
«អូនជារបស់ពិតតែមួយគត់ដែលបងមាន!»
សម្តីគេ ធ្វើឱ្យបេះដូងប្អូនប៉ូលិសខ្ទេចខ្ទាំ។
«ឥន្ត្រា!»
នីយ៉ា​ស្រែកទ្រហោយំខ្ទរខ្ទារ ហៅឈ្មោះនាយ​។ សំណោកនេះលាន់ខ្ទរកប់អាកាសា ខណៈដំណើរការលើកទ្រុងដែកឡើងពីក្នុងទឹកបានត្រូវឈប់គាំង។
ស្រីរត់មកក្បែរទីនេះ ហើយងាកសម្លឹង​Gold ដោយទឹកមុខ​សែនរន្ធត់។
«យកគាត់ឡើងមក!» នីយ៉ា​ស្រែកយំ​។
«អត់ទេ!» Gold បដិសេធស្រាលៗ។
«គាត់ជាមនុស្ស​ណា៎! កុំទុកគាត់ដូចសត្វ! លើកគាត់ឡើងមក» នាងយំ។
«ទីនេះខ្ញុំបញ្ជា! មិនមែន​អ្នកណាផ្សេងទេ!»
Goldដើរហួសទៅ ហើយ​ឈ្ងោក​ទៅមើលបុរសក្នុងទ្រុងដែលដេកច្រងាង។ Screenនៅក្នុងដៃរបស់គេ គេងាកមកពិនិត្យម្តងម្កាលក្រោមកំសួលចិត្តដ៏​ឈឺចាប់របស់នីយ៉ា។
«មាន​អារម្មណ៍​យ៉ាង​ណា​ប្រសិន​បើ​ខ្ញុំប្រាប់ថាបេះដូង​របស់​គេ​ឈប់​លោត?» Goldងាកមកសួរ ធ្វើឱ្យនីយ៉ាភាំង។
នាង​យំយែក​៖
«កុំ!»
Goldងក់ក្បាល៖
«ខ្ញុំក៏អត់ចង់ដែរ! ដូច្នេះហើយ ធ្វើការនាង​ភ្លាម​ទៅនីយ៉ា ហៅគេឱ្យដឹងខ្លួនឡើងមក បេះដូងគេមិនព្រមដើរទេ ​គេមិនព្រមបញ្ជាខួរក្បាលទេ គេចង់សម្លាប់ខ្លួនគេ!»
រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៩៥
វគ្គ
មិនថាបងជានរណា
នៅលើលោកនេះ ការ​ឈឺចាប់ដ៏ស្ងប់ស្ងាត់ ជាការឈឺដ៏ជ្រៅមួយ ចំណែកវិបត្តិផ្លូវ​ចិត្ត​ខាង​បុរសវិញ ​រមែងកណ្តោចកណ្តែង ខ្លោចផ្សា ហើយនិងងងឹតងងល់ជាងនារី។
បន្ទាប់ពីស្នេហាជីវិតឯកាដ៏វែងមួយ ប្រែមកជាចេះមាន​ក្តីស្រលាញ់ បេះដូងគេ​ក៏ចេះលះបង់​ តែក៏ចេះសោកសៅព្រមគ្នា។ អារម្មណ៍ថា​បាត់បង់ ទទេស្អាតនិងអារម្មណ៍ត្រូវបានកុហក ក្បត់ កំពុងសន្ធប់នៅជុំវិញឥន្ត្រា។ ព្រោះដូច្នេះហើយ នីយ៉ា​មិនចង់ឱ្យគេ​ទទួលបន្ថែម​នូវអារម្មណ៍ថា​«ត្រូវបានបោះបង់»មួយទៀតនោះទេ។
«ឥន្ត្រា!»
សូរស៊ិចស៊ី….ជាសំឡេងរបស់នាង ញ៉ាំងឱ្យប្រុសបងភ្ញាក់ឡើងមួយរំពេចពីវិប្បយោគសោកា។ ឥន្ត្រាបើកភ្នែកព្រឹមៗ ពិនិត្យ​មើលបរិវេណបន្ទប់នេះមួយ ​បន្ទាប់​មក​បាន​បិទភ្នែកទៅវិញស្រឹមៗ​ព្រោះប្រុសនៅហត់ខ្លាំង ហត់….ក្នុងការ​តតាំងជាមួយការពិតដ៏ជួរជាតិទាំងប៉ុន្មាន​ក្នុងលោកនេះ។
សាជាថ្មីម្ដងទៀត គេឮសម្រិបជើង។ ស្រី​ដើរមកជិត។ បុរសនេះមាន​ញាណវៃណាស់។ ដ្បិតតែដឹងថា ជានាង​ ទើបគេបន្តនៅដំអក់។ ទោះបីជាយ៉ាងណា បេះដូងមនុស្ស​ទឹកកក ​ហាក់ទទួលបាននូវថាមពលវិជ្ជមាន​និមិត្តឮសំណួរនេះ«មករកដល់តែឃើញមែន ប្អូនប៉ូលិស!»។
«ឥន្ត្រា!»
នាង​ហៅទៀត តែម្តងនេះក្បាលស្រីឱនមកទាបក្បែរច្រមុះគេ។ ប្រុសបើកភ្នែកដ៏ទុក្ខសោក​នេះឡើងមកកាលណា ក៏ឃើញផ្ទៃមុខស្គមស្លក់របស់នារី ដែលកៀកគ្នាស្ទើរតែប៉ះចុងច្រមុះ។
មិនត្រឹមតែមកជិតកាយ មាណវី​ផ្តើម​អង្គុយ​ចុះ ដោយ​​លុតជើង​ក្បែរកៅអីរៀម។ បបូរមាត់នាង ឈាន​​ដល់​កម្រិត​មួយ​សឹងផ្ទប់បាននឹង​ត្រចៀក​ឥន្ត្រា រួចហើយកល្យាណ​ពោលខ្សឹបខ្សៀវ បញ្ចេញពាក្យលួងលោម៖
«ខ្ញុំរកខ្លួនឃើញហើយ មនុស្សទឹកកក!»
ប្រុសសម្លឹងជម្រៅភ្នែកនាង។ សេចក្តីសោមនស្ស​នៃនារីនេះ កំពុង​បន្សាបធាតុពុលទាំងអស់ក្នុងអារម្មណ៍​របស់គេចោលចេញ។ នាងមានៈណាស់។ ប្រុសសម្លឹងធ្មេញសស្អាតដែលសើចបង្ហាញពេញលេញ។ ចិត្តស្នេហ៍មួយដ៏ធំបាននាំប្អូនប៉ូលិស​ឱ្យតាម​រកគេ? ប្រុសដឹងថា នីយ៉ាបានទៅដល់បន្ទប់ចុងឆ្នេរនិងទីដទៃមុនពេលមកកន្លែងនេះ។
«ម៉េចបានដឹងថានៅហ្នឹង?»
គេសួរង៉ុលៗ ដោយក្រោកមកអង្គុយ​ត្រង់ខ្លួន។ សរសៃសសូងខ្សោះស្ពឹក មិនដឹងទ្រោបដេកបែបនេះយូរប៉ុនណាហើយទេ តែឥន្ត្រាដឹងថា គេគេងយូរហើយ។
ស្រីតូចរេភ្នែកសម្លឹងជុំវិញបន្ទប់ឆេះ។ ទីនេះជាកន្លែងដែលឥន្ត្រាដេកព្យាបាលកាលពីមុន ម្ល៉ោះហើយពេលអត្តសញ្ញាណនាយ​ត្រូវបាន​លាតត្រដាង សាមីខ្លួន​បានដកថយគេចមកកន្លែងនេះដើម្បីពិនិត្យរកដានស្នាម ឬអាចថា គេវាងចេញពីការតាមរករបស់ប៉ាគេ។
អាចថាគេមិនចង់ចួបអ្នកណា ​គេចង់នៅស្ងាត់ហើយធ្វើចិត្ត។ តែភ្នែកគេបញ្ជាក់ថា គេចង់មាននាង​។ នារីញញឹម ​ពេលដៃរៀមលូកមកវែកសក់ឱ្យ។
«គ្រប់យ៉ាង នឹងអូខេ! ណ៎ា ឥន្ត្រា!»
នីយ៉ា​វាចាតិចៗទាំងមាត់ញញឹម តែភ្នែកតូចសែនស្រងូត។ បេះដូងរៀមស្លុតស្លុងនឹងស្នេហា​មួយដែលគេពិតជាត្រូវការខ្លាំងបំផុត​នៅពេលនេះ។ នីយ៉ានិងស្នេហា​របស់នាង ​ជាការពិតតែមួយគត់ដែលឥន្ត្រាមាន ក្រៅពីនេះគ្រប់យ៉ាងជាឆាកល្ខោន សូម្បីរាងកាយគេ ជីវិតគេ និងមនុស្ស​ដែលគេជឿ។
«សូម្បីឈ្មោះនេះ ក៏មិនមែន​របស់បងដែរ!» ប្រុសចរចាតិចៗ ឯពាក្យ«បង»ធ្វើឱ្យនាងរំភើប។ នីយ៉ា​ដឹងថា មិនដែលល្អទេក្នុងការកុហក មិនថា​ដើម្បីបិទបាំងការឈឺចាប់ ឬដើម្បីសង្រ្គោះនរណាម្នាក់ក៏ដោយព្រោះថា ថ្ងៃណាមួយ ​ការពិតនឹងលេចឡើង។
មុននឹងក្រោយ ក៏តូចនៅតែ​​​ត្រូវ​ត្រលប់មកប្រឈមមុខនឹងគេ​ដែលមិនមែនជា«ឥន្ត្រា»។
«I’m with you! ហៅខ្លួនថាyou! ល្អទេ? មិនសំដៅថា ជាឥន្រ្តាឬពិសិដ្ឋ youជាyou ដែលខ្ញុំស្រលាញ់!ខ្លាំង! ចង់នៅ…by your side, forever. Promise!​»
ដៃរៀមលោទាំងសងខាងមកក្រសោបស្មាស្រី រហូតគេត្រូវញែកជើងនិងជង្គង់ចេញទុក​ប្រាណតូចច្រម៉ក់ក្នុងរង្វង់ដៃ និងភក្ត្រានាង​ក្នុងទ្រូងគេ។
ជាយូរមកហើយ មនុស្ស​ស្រីម្នាក់ដែលខូចចិត្តមក​តាំងពីក្មេងៗ រមែងស្រមៃស្វែងរកបុរសម្នាក់ ដែលនឹងឱបនាងរបៀបនេះ ផ្តល់មកនូវអារម្មណ៍សុវត្ថិភាពមួយនេះ ហើយនិងសភាពកក់ក្តៅបែបនេះ។ នីយ៉ា​​តែងតែចង់ឱបយូស៊ូ លបមើលគេពីចម្ងាយ ស្រមៃឃើញមន្តស្នេហ៍នៃរង្វង់ដៃគេ ក្លិនខ្លួនគេ ពេលឃើញគេអង្គុយឡូយឆាយនៅស្រុកថៃនិងចោមព័ទ្ធដោយកូនសេដ្ឋីថៃល្បីៗ ស្រីម៉ូដែលថៃ​ស្អាត​ៗ​។
រហូតដល់ថ្ងៃមួយ បុរសដែលនាងចង់ឱបបំផុតក្នុងលោកនេះ បានប្តូររូប។ នាងមិនដឹងទេថា ចាប់ពីពេលណាដែល​ខ្លួនឯង​បែរជាមកលង់នឹង​មនុស្ស​ម្នាក់ផ្សេង មិនឡូយឆាយ គ្មានសម្តីផ្អែម និង….គ្មានស្នេហ៍។
គេមានតែចិត្ត​ដែលជ្រៅសន្លឹម ស្មានមិនដល់ គិតមិនយល់ តែគេបង្ហាញខ្លួនជានិច្ច​រាល់ពេលនាងត្រូវការ។ កំភួនដៃសងខាងទន់ភ្លន់និងតូចៗរបស់នាង បោះឆ្ពោះទៅរកប្រាណថ្លៃហើយឱបក្រសោបគេវិញ។ អារម្មណ៍ពេលនេះគឺ ឆ្ងាញ់ពេកណាស់ សម្រាប់ប្រុសប្រាណដែល​សង្កត់ថ្ពាល់នាយមកលើសក់ស្រី ហើយបិទភ្នែកទាំងសងខាងត្រងយកពេលវេលា​ដ៏មានសេរីភាពនេះ។
ស្នេហានេះគ្មានសំឡេងទេ។ គេគ្រាន់តែដឹងថា នេះជាពេលវេលា​ដែលគ្រប់យ៉ាង​ត្រួវបំភ្លេចចោល វាគ្មានតម្លៃនឹងចងចាំទេ អ្វីក៏ដោយដែលគេឃើញ ជារឿងមិនពិត លើកលែងតែមនុស្សស្រីម្នាក់នេះ។ សំឡេងនាង​នៅតែលាន់មកក្បែរបេះដូងគេ៖
«ដឹងអត់? ខ្ញុំធ្លាប់ស្រមៃដល់ការឱបបែបនេះ! ប៉ុន្តែ….មែនទែនទៅ ពេលនេះ….ល្អ​ឥត​ខ្ចោះ​ លើសពីការស្រមៃអស់នោះឆ្ងាយ!»
ស្រីទទួលអារម្មណ៍ថា មានស្នាមថើបជាច្រើននៅលើសក់។ នាង​មិនបានរាប់ទេ តែនាងចងចាំគ្រប់ស្នាមនោះក្នុងជម្រៅចិត្ត​។ មួយឬពីរនាទីក្រោយមក ទើបប្រុសដកដៃចេញពីស្រីថ្នមៗ។ ឥន្ត្រាយោងនាង​ឱ្យក្រោកឡើង តែនីយ៉ា​ងើបមុខមកហើយ​ដំអក់រាងកាយ​នៅ ព្រោះចង់ក្បែរគ្នា​បែបនេះមិនចង់ប្តូរ។ ដៃស្រីនៅតែព័ទ្ធប្រាណគេ។
​«ចាំបានទេ?» នាង​សួរខ្សឹបៗ ភ្នែកនិងភ្នែកថ្ពក់គ្នា។
«ច្រើនណាស់ប្អូនប៉ូលិស ចាំរឿងអីទៅ?»
«នៅក្នុងពេទ្យ! ខ្ញុំចង់ឱបខ្លួនណាស់ ឱបបែបនេះ! តែពេលខ្លួនមកដល់ ខ្ញុំបែរជាច្រានចេញ! វាជា…ប្រតិកម្មភ័យ មិនមែន​បដិសេធទេ!»
ឥន្ត្រាញញឹម​។ បបូរមាត់ស្រស់របស់នាយ បានបំបាត់ចោលសូន្យនូវទុក្ខសោកដែលបានឆ្លងកាត់មុននេះ។ ​​ភាព​ក្រៀម​ក្រំ​ក្នុងជម្រៅភ្នែក​របស់គេ ក៏មិនបានសេសសល់មួយភាគរយណា សល់តែសេចក្តីស្នេហា​ដែលរំភើបនឹងនរ។
«ចុះចាំបានអត់?» គេសួរវិញ ភ្នែកនាង​ក្រឡេកក្រឡក់រកនឹក ធ្វើឱ្យរៀមញញឹម​ទៀត។
«នៅក្នុងទឹក!»
ធីតាព្រិចភ្នែក បបូរមាត់នាង​កម្រើក។ នីយ៉ា​ចាំបានរឿងថើបផ្តាំមុនស្លាប់។
«បងដេកនឹករឿងអស់នោះ….រហូតមក! នឹកម្នាក់ៗឯង នឹកសូម្បីតែពេលបញ្ជូន​ស្រីជាទៅស្រលាញ់ទៅភ្នំពេញវិញ!»​
នាង​ក្រហមមុខ សម្លឹងបបូរមាត់ខែងរ៉ែងរបស់គេ។ ស្រីអៀនប្រៀន និងព្រឺសម្បុរតាមកំសួលចិត្ត​ស្នេហា​ដែលមាន​ឱ្យគ្នា។ នីយ៉ារអ៊ូតិចៗ៖
«និយាយវែងណាស់ មិនដឹងនិយាយពីរឿងអីទេ!»
ដៃរៀមរឹតមកណែនជាងមុន ព្រោះនាងនៅទាបជាង ឥន្ត្រា​ត្រូវឱនមកជានិច្ច​ ឯនាង​ក៏ត្រូវងើយ​ឡើង​។
«I don’t feel like talking…»គេខ្សឹបមកតិចៗជាមួយកែវភ្នែកមូលក្លុំលែងញញឹម គេកំពុងលង់ ហើយគេនិយាយភាសាអង់គ្លេសបានល្អពេកណាស់សម្រាប់នីយ៉ានៅក្នុងស្ថានការណ៍នេះ។ ភ្លាមៗចិត្តនាងគិតដល់«ពិសិដ្ឋ»និងសាវតា​របស់គេ។
បុរសនេះមានកំណើតក្នុងត្រកូលគហិបតី និងមានអ្វីគ្រប់យ៉ាង បែរជាគេមានឆាកជីវិតក្រឡាប់ចាក់គួរឱ្យអាណិតអាសូរ។
គេឱនមកដើម្បីឱ្យបបូរមាត់គេ អាចរកបានឱកាសនឹងរំឭកអនុស្សាកាលពីនៅក្នុងទឹក….តែដៃស្រីថយពីក្រោយខ្នងគេ មកទប់ទ្រូងនិងបេះដូងគេ។ ប្រុសដំអក់សម្លឹងគ្នា ទាំងសេចក្តីស្នេហាកំពុងបញ្ចេញយ៉ាងពេញទំហឹង មិនថាយូស៊ូឬម៉ឺនយូ ដុកទ័រជាបងស្រីនាងនៅកន្លែងនេះ ក៏គេមិនខ្វល់។ ភ្នែកបុរសនេះសម្លឹងនីយ៉ាហាក់ចង់លេបស្រីមកទុក ហាក់ចង់ប្រាប់នាងថា ទូទាំងពិភពលោកនេះ មិនបាច់មានអ្នកណាក៏បាន ព្រោះគេមាននាង។
«I’m yours…» ស្រីវាចាតិចៗសឹងឮតែខ្យល់ តែបបូរមាត់ក្រាស់ញញឹម ព្រោះឥន្ត្រាអាចស្តាប់ឮភ្លាម សូម្បីនាងនិយាយស្រាលជាងនេះក្តី។ ភ្នែកនួនល្អងនិងពាក្យពេចន៍សម្តីនាង មិនបានក្បត់គ្នាទេ។ ប្រុសម្នាក់នេះ មិនដែលស្តាយក្រោយឡើយដែលបានផ្សងជីវិតទៅស្រង់ លើកនាងឡើងពីក្នុងទឹក ផ្ទុកនាងលើខ្នង ឬហោះទៅរកនាងលើកោះពួកក្បត់ដើម្បីស្រាយចំណងឱ្យនាង
«…now, always, forever​!» នីយ៉ាវបន្ថែមមកកាន់ស្នាមរស្មីញញឹមចិញ្ចាចក្នុងភ្នែកគេ។ ឥន្ត្រារេភ្នែកចេញដោយមោទនភាព សម្លឹងម្រាមដៃកែវល្អដែលនៅថ្នាក់ថ្នមក្បែរៗប្រអប់ទ្រូង។ គេងាកមករកវង់​ភ័ក្ត្រល្អឯកវិញ ហើយឱនទៅរកបបូរមាត់ក្រពុំឈូកទន់ល្មើយនៅក្បែរគ្នា។ នាងកំពុងទទួលរង់ចាំទទួលគេចូលក្នុងបេះដូង…..ទោះបីទីនេះ ជាអតីតគីន្លិក ហៅថាបន្ទប់សម្រាកព្យាបាល បន្ទប់ពិសោធន៍មនុស្សក្លូន កន្លែងឆេះខ្មៅរោលពីអគ្គីភ័យ កន្លែងដែលនីយ៉ាធ្លាប់ត្រូវម៉ូណាចាប់ចងយកមកទុក តែភ្លេចអស់ហើយ….គ្រប់យ៉ាងល្អឥតខ្ចោះសម្រាប់បបូរមាត់ទន់ភ្លន់ដែលផ្តល់ស្នេហាមកឱ្យគ្នាទាំងសងខាង។ គ្មានអ្នកណាបញ្ឈប់អ្នកណាទេ ក៏គ្មានអ្នកណាគិតពីរឿងផ្សេងដែរ។
ដៃរៀម​​ចាប់​ចង្កា ហើយបញ្ចេញ​ឱ្យនារីនេះយល់ច្បាស់ពីទំហំនៃចិត្ត​អន្ទះសាដែលគេតែងប្រឆាំង​បង្ខាំងខ្លួនគេ​កន្លងមក។
«ខឹងទេ បងធ្លាប់ស្រមៃចង់ថើបយើងគ្រប់កន្លែងទាំងអស់?»
គេងាកមកឈ្លេចសួរដោយកែវភ្នែកក្រហម ហើយងាកទៅបន្តថើបបបូរមាត់ដដែលហាក់មិនរង់ចាំ ឬចង់បានចម្លើយអ្វីទេ។ សម្រាប់នីយ៉ា នៅពេលដែលឥន្ត្រាថើបនាង គ្រប់យ៉ាងជុំវិញ​ក៏ស្ងប់ស្ងាត់ខុសពីធម្មតា។ ដូចជាពេលគេឆ្មក់សួរ សំណួរនេះ រហ័ស​ជាងផ្លេកបន្ទោរ និងមានអត្ថន័យ​ស្មើផ្គរលាន់ក្នុងបេះដូងនាង។ នាង​ចង់និយាយខ្លះ តែគេនៅចចេសបន្តឹងដៃ ឱ្យរាងកាយទាំងពីររវីវក់នៅក្នុងការថើបម្តងហើយទៀត។ ការលួច​យក​​ដង្ហើមនាងប្រគល់​​មក​វិញ ដូចសាត្រលប់បណ្តារឿងចាស់ៗ​ដែលមិនមែន​ល្អគ្រប់យ៉ាង តែមាន​អត្ថន័យ​គ្រប់គ្រាន់សម្រាប់គាំទ្រស្នេហា​មួយនេះ។
ទម្រាំគេ​ដាច់ចិត្ត​ឈប់​ នាង​សឹងពិបាកនឹងស្មាន​ដឹងថាខ្លួនឯងកំពុងអង្គុយរបៀបណាហើយនៅក្នុងទីតាំងណា។
«នីយ៉ា!»
«ចាស៎!»
កល្យាណ​​ងាកមុខគេចៗព្រោះដឹងថាមាត់ខ្លួនសើមនិងបំព្រងដូចផ្កាត្រូវសន្សើម ឯរៀមម្នាក់នេះវិញ គេស្លូតតែមាន​អារម្មណ៍Hotពេកណាស់ គេបានប៉ុណ្ណឹងហើយ នៅតែសម្លឹងមកមិនព្រមដកភ្នែកចេញមួយព្រិចណាទេ។
បុរសវាចាស្រាលៗ៖
«តាំងពីថ្ងៃនោះ! ….​អូនយំ​! ហើយ….ញ៉ាំស្រា! អូនតោងចង្កេះបង អូនគេចពីយូស៊ូ….!»
នីយ៉ាងាកមុខមកវិញស្រពោនៗសម្លឹងថ្លៃ។ ចាំបេះដូងស្រីបានថា អ្វីដែលគេកំពុង​តែ​រៀបរាប់នេះ គឺរឿងចាស់ៗ​កាលពីនៅលើខុនដូរបស់គេ ដែលនាង​នៅលង់ស្រលាញ់ប្អូនប្រុសគេខ្លាំង រហូតកើតទុក្ខ​សឹងបាត់ស្មារតី។
«បងក៏ចេះចង់ក្លាយជា Jamie Dornan»
ហើយយកយើងនេះជា Anastasia Steele មែនដែរទេ? ស្រស់ស្រីគិត​ផង មហាខ្មាសអៀនផង តែភ្នែកមិនអាចដកចេញពីចរន្តស្នេហ៍ដែលទាក់ថ្ពក់ជាមួយរៀមដដែលជាដដែល។
«កុំប្រាប់ថា មនុស្ស​ទឹកកកក្រោយមកចេះមើលកុន១៨បូកណា៎!»
«បងចាស់លើសអាយុឆ្ងាយណាស់!» ប្រុសឆ្លើយឌឺដង ធ្វើឱ្យគេស្រពោនភ្លាមៗដែរព្រោះនឹកដល់អាយុនិងអត្តសញ្ញាណខ្លួន។ នេះក៏ធ្វើឱ្យនាង​នឹកឃើញ​ដូចគ្នា។ ភាពជា«ពិសិដ្ឋ​»នៅក្នុងខ្លួនគេ បានកម្រើកឡើងមកជាទុក្ខសោកទាល់តែបាន។ មិនបាច់និយាយទេ ស្រីយល់ន័យ។
នីយ៉ា​​ច្រត់ដៃក្រោក គេជួយយោងនាងឡើង។ ទោះបីនីយ៉ាឈរ តែនាង​ឱបគេមកក្នុងទ្រូង។
«ខ្ញុំមិនទៅណាទេមនុស្ស​ទឹកកក! ខ្លួនដេញក៏ខ្ញុំមិនទៅដែរ! ខ្ញុំចង់នៅជាមួយខ្លួន នៅកោះH!»។
ប្រុសសើចតិចៗចំអកឱ្យខ្លួនគេ ហើយវាចាខ្លីៗ៖
«កោះH! ក៏មិនមែន…សម្រាប់បងដែរ! បងគ្មានកន្លែងទៅទេអូន!»
នាងរឹតតែឱបគេ។
«ទៅក្រោមទឹកមែនទេ?» នាង​សួរ។
«ទៅទេ?!» គេសួរវិញ។
«ទៅ!»
«ជឿជាក់?»
«ប្រាកដណាស់មនុស្សទឹកកក! ទីណាខ្លួននៅ ទីនោះខ្ញុំទៅ!»
«បងស្លាប់អស់ចិត្ត​ហើយ!»
«ខ្ញុំនឹងស្លាប់ទៅតាមខ្លួន ដឹងនៅ? ឈប់និយាយពាក្យនេះ!»
ប្រុសងើបមុខសម្លឹងនួនល្អង។ វាចាចុងក្រោយ បញ្ជាក់ថា គេត្រូវ​រកគ្រប់យ៉ាងមកឱ្យនាង នារីម្នាក់នេះត្រូវតែរស់នៅយ៉ាងមានក្តីសុខ​ជាមួយគេ មិនមែនស្លាប់ជាមួយគេនោះទេ។
ទូរសព្ទគេលោតសារ….ឥន្ត្រានៅអាក់។ ស្រីសម្លឹងមុខនាយ​ នាង​យល់ចិត្ត​រៀមគ្រប់យ៉ាង​ ខណៈគេកំពុង​ទម្លាក់ទឹកមុខស្រពោន នីយ៉ា​យល់ថា គេកំពុងឆ្ងល់! អ្នកណា? តើអ្នកណារកមនុស្ស​ក្លូន​ម្នាក់នេះ? គេមានអ្នកណាទៀតនៅក្នុងលោកនេះ? បុរសម្នាក់ដែលដាក់ឈីបក្នុងរាងកាយគេ? ឬបុរសម្នាក់ដែលដៀលត្មះគេ ហែកកកាយគេដោយគ្មាន​មេត្តានៅបន្ទប់កោងកាង?
«មិនបាច់ខ្វល់ទេ!» ស្រីវាចាតិចៗបែបនេះព្រោះនីយ៉ា​ចង់បញ្ចប់នូវបណ្តា​ទិដ្ឋភាពទុក្ខព្រួយទាំងប៉ុន្មានពីក្នុងអារម្មណ៍គេ ធ្វើយ៉ាងណាឱ្យឥន្ត្រា​អាច​រស់រាន វិលមកប្រក្រតីភាពវិញ ហើយឈានទៅ​អាចដោះស្រាយបញ្ហាទាំងឡាយជុំវិញខ្លួនគេ វិលត្រលប់ទៅរកជីវិតពិតប្រាកដរបស់គេសាជាថ្មី។
«អត់ខ្វល់ទេ!»
ប្រុសស្អាតបន្ទរតាមនាង រួច​លើកទូរសព្ទចេញពីក្នុងហោប៉ៅអាវបម្រុងថាគ្រវែង​ចោលទៅក្រៅបង្អួច ប៉ុន្តែរូបភាពនៅលើស្គ្រីនបានធ្វើឱ្យទាំងពីរនាក់ភ្ញាក់ក្រញាង ដៃគេគាំងលែងគ្រវែងកើត។
ឥន្ត្រានិងនីយ៉ា សម្លឹងមើលរូបភាពយូស៊ូនៅក្នុងចំណង មានប្រឡាក់ប្រឡូសសម្លៀកបំពាក់ដោយអន្លើ។
នេះមិនមែនជាសារធម្មតាទេ ប៉ុន្តែជាវីដេអូCall។
បន្ទាប់ពីប្រុសស្រីភាំងនឹងសភាពរងគ្រោះរបស់យូស៊ូ ក៏លេចចេញស្នាមសើចនិងផ្ទៃមុខ ពេញអេក្រង់របស់សាម៉ោះ។
«បងឥន្ត្រា! មេ! មកលេងខ្ញុំផង! បងយូស៊ូ ប្អូនរបស់មេមកដល់មុនហើយ ពេលនេះខ្ញុំរង់ចាំតែមេមកម្នាក់ទៀតទេ ដើម្បីបញ្ចប់រឿងយើងឱ្យជ្រះស្រឡះ!»
ឥន្ត្រា​ច្រត់ដៃ​ក្រោកយឺតៗពីកៅអីដោយ​សៅហ្មងក្នុងចិត្ត។
ស្នាមសើចក្អាកក្អាយ​រួមនឹងទឹកមុខដ៏សាហាវលីលា​នៅក្នុងផ្ទៃមុខរបស់សាម៉ោះ កំពុងប្រាប់មកថា យូស៊ូពិតជាពិបាកគេចផុតពីគ្រោះថ្នាក់លើកនេះណាស់។
មិនដឹងថា កាលដែលខ្លួនបានខឹងសម្បាចាកចេញពីបន្ទប់កោងកាងមក ​មានអ្វីកើតឡើងនៅទីនោះ ប៉ុន្តែពេលនេះអ្វីដែលឥន្ត្រា​ដណ្តឹងសួរយ៉ាងប្រញឹកក្នុងចិត្តខ្លួនឯងគឺថា តើប៉ា​គេនៅឯណា។ នីយ៉ា​ក៏ដូចគ្នា នាង​ចង់ដឹងថា យូស៊ូត្រូវរបួសដោយរបៀបណាហើយហាន់ដា បងស្រីមានសុវត្ថិភាពដែរឬទេ?
«មិនបាច់មកទេ!» សំឡេងខ្សោយស្អកៗរបស់យូស៊ូលាន់មកពីក្រោយខ្នងរបស់គេ ធ្វើឱ្យសាម៉ោះធ្វើមុខកំប្លែង​ឡកលើយ​ ងាកខ្លួនឱ្យឥន្ត្រាបានឃើញប្អូនប្រុសខ្លួននៅលើដី។
យូស៊ូដែលនៅនៅក្នុងចំណងហើយក៏បន្តនិយាយថា៖
«គាត់មិនមែនជាបងអញទេ គាត់មិនបាច់មកទេ ចង់ធ្វើអីធ្វើទៅអាខ្ញុំកំដរ!»
សាម៉ោះបញ្ចេញសំឡេងគ្រហឹមក្រោធខឹង។ មនុស្ស​នេះមិនមានឫកពាកំសាកដូចកាលពីនៅជាកូនចៅគេទៀតទេ។ ឥន្ត្រាបើកភ្នែកធំៗ ព្រោះឃើញសាម៉ោះផ្ទុះខឹង ​ងាកទៅទាត់ធាក់ប្អូនប្រុសខ្លួនក្នុងចំណង។
ប្រុសទឹកកកក្តាប់ដៃមាត់ព្រមាន៖
សាម៉ោះដូចកំរោលចូល បញ្ចេញកំហឹង​ញាប់ស្មេរទៅលើរាងកាយយូស៊ូ ហើយឡូឡា៖
«ពីតូចដល់ប៉ុនណេះ ចាំបានថាពេលស្រវឹង ឯងទាត់ធាក់អ្នកណាខ្លះដែរ? បងប្អូនឯង?»
បញ្ចេញកំហឹងអស់ចិត្ត ជននោះងាកមកសម្លឹងនីយ៉ា​ដែលតក់ស្លុត ​ហើយ​សើចចំអកឥន្ត្រា​ដែលចង្អុលគេតាមទូរសព្ទ។
«ប្អូន​ប្រុសបងសឿងខ្លាំងណាស់ មិនដឹងថាបងសឿងដែរអត់ទេបងឥន្ត្រា? ខ្ញុំចាំបងឯងនៅកន្លែងចាស់របស់យើង! កោះដែលបងឯងសម្លាប់ប៉ាខ្ញុំ!»
វីដេអូត្រូវបានផ្តាច់។ ឥន្ត្រាស្រវាចាកចេញប៉ុន្តែត្រូវស្រីស្អាតតោងដៃ។ នីយ៉ាមាន​ក្តីបារម្ភពេញរង្វង់ភ្នែក។
«កុំឆេវឆាវ!»
នាង​និយាយខ្សឹបៗ តែគេ​ពន្យល់វិញ៖
«ទោះវាទុកបងជាអ្វី បងទុកវាជាប្អូន!»
«ដឹង! តែ….»
គេនៅដំអក់រង់ចាំស្តាប់នាង គ្រាន់តែនីយ៉ា​រកពាក្យមកពន្យល់មិនទាន់បាននៅឡើយចំពោះក្តីបារម្ភរបស់នាង ស្រីរលីងរលោងព្រោះមុនក្រោយគេនេះគង់តែទៅ នាង​ស្គាល់ចរិតគេ។
បុរសឃើញរូបរាងរញីរញ័រ ទឹកភ្នែកដាមៗ ក៏នឹកឃើញ​ភា្លមគ្រាមួយ ស្រីល្អិត​​ត្រូវគេ​ចាប់មកជាចំណាប់ខ្មាំងនៅបន្ទប់ចុងឆ្នេរ។ «ឈប់យំ! មាន​កញ្ចក់ឆ្លុះមើលទេ អាយុប៉ុន្មានហើយ? ស្រែកជេរ ចំណាប់! ស្រែកយំននៀលដូច​ក្មេង  ឬមួយ….ពួកប្អូនប៉ូលិស ត្រូវទំយើ?»។
រង្វង់ដៃរៀមក្រសោបប្រាណស្រី ឱបនាង​ផ្ទប់ទ្រូង រហូតលាន់មកនូវសូរទង្គឹះ។
«ដឹងអត់ យើងលំបាកយ៉ាងម៉េច ទម្រាំបាននៅជាមួយគ្នា!» ស្រី​រៀបរាប់យំយែក ទាំងចិត្ត​នីយ៉ា​ដឹងហើយថា ការ​ប្រឹង​ឃាត់មនុស្សម្នាក់នេះមិនឱ្យទៅរកប្អូនប្រុសគេ ពិបាកដូច​ពង្រីងសមុទ្រ។
«មនុស្ស​ទឹកកក មិនស្លាប់ទេ!» គេវាចាខ្សោយៗ ។
«មនុស្ស​ក្លូន គ្មានឈាម!» គេបន្ថែមទៀតធ្វើឱ្យចរណៃ​តោងប្រាណ​រៀម  ដៃមួយនាង​វាយស្មាប្រុស​បង បញ្ឈប់លែងឱ្យគេបន្ត ព្រោះសុទ្ធតែជាសម្តីដ៏ឈឺចាប់ចាក់ឆ្កឹះបេះដូង។
ពេលគេឈប់និយាយ ដោយឈ្ងោកមកសម្លឹងប្រាណ​តូច កែវវាចាខ្សោយៗ៖
«មនុស្សទឹកកក! គ្មានអ្នកណាឃាត់ខ្លួនបានទេ តែត្រូវពិគ្រោះគ្នាសិន! ខ្ញុំចង់ស្តាប់បងនីដា ឬបងជេន ឬបងប្រុសខ្លួន បងគីម៉ាល់! កុំចូលអន្ទាក់ពួកនោះ! ណ៎ា ស្តាប់សិន ខ្ញុំទាក់ទងបងៗខ្ញុំឱ្យ!»
ឥន្ត្រាសម្លឹង​មើល​នាង​យ៉ាង​ជក់ចិត្ត​។ បុរសដែលដាក់ជីវិត​ទៅម្ខាង ទុកថាមិនសំខាន់ ពេលនេះ ចេះចង់រស់នៅវែងឆ្ងាយ ដើម្បីឃើញនាង​។
«បងមិនបានសម្លាប់ពូបៀលទេ អូនក៏ឃើញ បងត្រូវការនិយាយគ្នា​ជាមួយសាម៉ោះ!»
«សាម៉ោះចង់បានខ្លួនទៅ គេមិនសម្លាប់យូស៊ូទេ ចាំបន្តិចសិនក៏មិនអីដែរ! ខ្លួនមិនមែន​មនុស្សដែក មិនមែនមនុស្សយន្ត! ខ្លួនចេះឈឺណ៎ា!»
ក្នុងលោកនេះ ហោចណាស់មាន​មនុស្សម្នាក់ កំពុងផ្តល់មកនូវកែវភ្នែកព្រួយបារម្ភមួយគូនេះ។ អត្ថន័យជីវិតគ្រានេះ លើសពីគ្រប់អ្វីៗ​ដែលឥន្ត្រាធ្លាប់មាន​។
គេឈ្ងោកមកពិនិត្យ​ប្រាណទាំងសងដែលរមិញរមួលចូលគ្នាព្រោះស្នេហា។ ប្រុសនិយាយជាមួយសព្ទសំឡេងរអ៊ូរទាំថា៖
«តោងនេះស្មាន​ថាជាប់បានប៉ុនណាទៅ?»
សំឡេងនាយស៊ិចស៊ីនិង​ពេញដោយក្តីស្រលាញ់។  គេថាចប់​ក៏បំបែករង្វង់ដៃស្រីចេញ ដើម្បីឈ្ងោកមកថើបនាង។ វាជាស្នាមថើបច្របូកច្របល់និងឆក់កណ្ដៀត កាចៗ ទំនងថា គេនឹង​ប្រញាប់«ទៅ!»។
អ្នកនិពន្ធសារភាពថា មានភាពលំបាកក្នុងការបញ្ចប់រឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ” វគ្គ៣ ខណៈហ្វេនរងចាំយ៉ាងអន្ទះសា
បន្ទាប់ពីទទួលបានសន្ទុះនៃការគាំទ្រពីសំណាក់អ្នកអានប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” កាលពីវគ្គ២កន្លងមក អ្នកនិពន្ធ ម៉ីសន សុធារី ប្រកាស​នឹងបោះពុម្ពចេញផ្សាយ​វគ្គ៣ ខណៈ​​​អ្នកស្រី​សារភាពត្រង់ៗ​ថា មានភាពលំបាកក្នុងការបញ្ចប់​សាច់​រឿង​មួយ​នេះ​យ៉ាង​ខ្លាំង។
អ្នកនិពន្ធ ម៉ីសន សុធារី
ទោះយ៉ាងណាក៏ដោយ អ្នកនិពន្ធ​រៀមច្បងរូបនេះនៅតែ​ចេញផ្សាយរឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ”  វគ្គ៣ ជូនដល់បណ្ដាអ្នកគាំទ្រ​ប្រលោមលោក​មនោសញ្ចេតនា​ផ្អែមល្ហែម​ឱ្យដល់ដៃហ្វេន តាមការសន្យារហូតដល់​បំណាច់​ខែសីហា​។ បើទោះបីជាការ​បោះពុម្ព​សៀវភៅ​មានការ​យឺតយ៉ាវ​យ៉ាងណាក្ដី ប៉ុន្តែអ្នក​ស្រី ម៉ីសន សុធារី នៅតែ​ជម្នះ​ចេញ​ផ្សាយ​ដូច​ការ​គ្រោងទុក និងមិនឱ្យហ្វេនខកបំណងឡើយ។
ជាមួយគ្នានេះផងដែរ ម្ចាស់ស្នាដៃ “ស្រលាញ់បងជ្រៅជាងសមុទ្រ” ក៏បានសុំការ​អធ្យាស្រ័យ​ពី​បណ្ដា​អ្នកគាំទ្រ​ជាច្រើន ដែល​កន្លងមក​តែងតែ​ជា​កម្លាំងចិត្ត​ និង​ជាហ្វេនដ៏​លើសលប់​លើ​ប្រលោមលោក​មួយ​នេះ​។ ជាពិសេសនោះគឺ​ ជា​អ្នក​ជំរុញ​និងរំអុកឱ្យចេញផ្សាយធំបំផុតផងដែរ។
សូម​រម្លឹក​ដែរ​ថា​ រឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ”  គឺជាកម្រងភាគនិនាន​មនោសញ្ចេតនា​ដែល​និពន្ធ​ដោយអ្នកស្រី ម៉ីសន សុធារី។ ប្រលោមលោកមួយនេះបរិយាយពីស្នេហារវាងកូនច្បង​ម្ចាស់កោះ H មនុស្ស​ទឹកកក ឥន្រ្តា និង​កូនពៅ​ប៉ូលិស​កញ្ញា នីយ៉ា ដែលស្នេហារបស់អ្នកទាំងពីរសុទ្ធតែកើតឡើងដោយសម្ងាត់រៀងៗខ្លួន។
ប្រសិនបើអ្នកជាអ្នកគាំទ្រមនុស្ស​ទឹកកកឥន្រ្តា និងកញ្ញា នីយ៉ា អ្នកនឹងទទួលបានសៀវភៅដែលបរិយាយពីជម្រៅស្នេហារបស់គូនេះមិនខាន។ ជួបគ្នាបំណាច់ខែសីហា!
កញ្ញា គ្រាប់ជី
ចុចអាន៖កក់ឬនៅ? ប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” ភាគ ២ កាន់តែលេចអាថ៌កំបាំងធំជាងមុន
រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៩៤
កូនប្រុសពៅរបស់ម៉ឺនយូ ទម្លាក់ភ្នែកមកផ្តោតសម្លឹងម្រាមដៃស្រីតូច ដែលក្រៀកជាប់ពីក្រោយកំភួនដៃវែងនិងរឹងមាំរបស់ឥន្ត្រា។ មិនអស់ចិត្ត នាង​ថ្ពក់ម្រាមដៃទាំងប្រាំជាមួយគេ ទាំងផ្គើនអ្នកដែលកំពុងត្រូវមួយកណ្តាប់ដៃធ្ងន់ ឈឺទាំងមាត់ ក្រហាយ​ទាំងចិត្ត​។
ទាំងម្រាម​ទាំងហត្ថបានច្រវាត់ចូលគ្នា ទឹកមុខនាងសម្លឹងមកផ្គើន ឌឺដង មួម៉ៅនៅពេលដែលនីយ៉ាបានសម្រេចចិត្ត​ច្បាស់ៗថានឹង​ជ្រើសយកផ្លូវស្រលាញ់បុរសនេះដោយចំហ លែងខ្លាចអ្វីគ្រប់យ៉ាង។
យូស៊ូដែល​អស់រលីងពីខ្លួនដឹងទៀតថា បំណងនាង គឺនឹងអន្ទងយកឥន្ត្រាចាកចេញពីកន្លែងនេះទុកគេឱ្យនៅឯកោតែម្នាក់ឯង។
ងាកមើលទៅឥន្ត្រាវិញ ទឹកមុខបុរសនេះក៏ស្មើធេង ជាសញ្ញាពេញព្រៀបថា គេប្រាកដជាទៅជាមួយនារីតូចនេះ ដោយលែងយោគយល់ពីមនោសញ្ចេតនាបងប្អូនអ្វីជាមួយយូស៊ូ ឬក៏ទុកពេលឱ្យគេមានឱកាសគំរាមធ្វើអ្វីឱ្យនីយ៉ាឈឺចាប់សាជាថ្មីទៀតហើយ។
ប្រុស​មិនអាចបង្ខំចិត្តនាងឱ្យនៅរៀបការជាមួយប្អូនប្រុសអាត្មានិយមម្នាក់នេះ ក៏រឹតតែមិនអាចបង្ខំបេះដូងខ្លួនឯងឱ្យក្រពាត់ដៃបែរខ្នងឈរមើលយូស៊ូធ្វើបាបនាង ដូចដែលគេធ្លាប់បានបញ្ជូននាងមកឱ្យយូស៊ូនៅផ្ទះកោងកាងមួយនេះ។ យប់នោះ គេនៅទ្រាំធ្វើមិនដឹងមិនឮសម្រែកដង្ហោយហៅ​ឱ្យបើកទ្វាររបស់នាង ព្រោះគេយល់ខុសថា យូស៊ូស្រលាញ់នាងស្មោះ។
មនុស្ស​ទឹកកកគិតក្នុងបេះដូងទាំងងើយមុខ​ដោយក្លាហានថា «បងបានធ្វើដើម្បីឯងរួចហើយ! បងបានដឹកមនុស្សស្រីដែលបងស្រលាញ់បំផុតមកឱ្យឯង! បងចាក់សោគេនៅក្នុងបន្ទប់ជាមួយ​ឯង ធ្វើមិនឮពេលដែលគេស្រែកហៅបង! បងធ្លាប់ចង់ធ្វើជាបងប្រុសម្នាក់ដែលបំភ្លេចបេះដូងខ្លួនឯងចោល​បំភ្លេច​ពាក្យថាស្រលាញ់ ដែលគេបានបញ្ចេញមកឱ្យបងដោយចំហ! បងបានលាក់សេចក្ដីស្រលាញ់នេះតែម្នាក់ឯង ទទួលយក​អនាគតនៃជីវិតដ៏គ្មានន័យមួយ ហេតុអីឯងនៅតែមិនអស់ចិត្តប្រកាន់គំនិតសងសឹក! បើឯងគ្មានសេចក្ដីស្រលាញ់ អ្នកណានៅជាមួយឯងអ្នកនោះនឹងចុះនរក!»
គិតហើយ គេងក់ក្បាលងាកមកនិយាយដោយសម្លឹងមុខឪពុកមិនសម្លឹងមុខយូស៊ូទៀតដាច់ខាត៖
«ប៉ា! ខ្ញុំយកនីយ៉ាទៅហើយ! ខ្ញុំសុំទោសប៉ា! តែ…ខ្ញុំត្រូវថែរក្សាគេ…គេជាមនុស្សដែលខ្ញុំស្រលាញ់!»
ប្រុសថាចប់ ក៏បែរមករកហាន់ដា ដែលកំពុងតែខ្ទប់មាត់និងទ្រចង្ការកវិធីគិត។ ជេននៅឈឺធ្ងន់មិនអាចមកដល់នៅទីនេះដើម្បីជួយគិតជាមួយនាងទេ ចំណែកប្តីបានទទួលភារៈកិច្ចដែលនាងដាក់ឱ្យថែរក្សាជេន​នៅភ្នំពេញ តើ​នាងកាត់សេចក្តីរឿងនេះដោយវិធីណា?
ចំណោទចាស់មិនទាន់ចប់ រឿងថ្មីត្រូវបានយូស៊ូបង្កើតឡើង។
គេសើចរលាក់ រួចទម្លាក់ខ្លួនគ្រឹបទៅលើសាឡុងកិនពីលើអាវរ៉ូបពណ៌ស ដែលជាបន្លាដ៏មុតស្រួចនៅចំពោះមុខអ្នកទាំងអស់គ្នា។ ឥន្ត្រាប្រុងបណ្តើរស្រីចេញ យូស៊ូឈ្ងោកមុខ​ចុចទូរសព្ទបង្ហើរសព្ទសំឡេងក្នុងRecordរបស់គេ។
«ដើម្បីការពារមនុស្សដែលខ្ញុំស្រលាញ់ ប្រាំមួយឆ្នាំមុនខ្ញុំបានសម្រេចចិត្តថាធ្វើអំពើឃោរឃៅ ប្រសើរជាងមកឈររងអំពើឃោរឃៅ ដែលពួកប៉ូលិសនឹងយកគេចេញពីជីវិតខ្ញុំ!»
ជាសំឡេងប៉ារបស់គេ ម្ល៉ោះហើយឥន្ត្រានៅបង្អង់ស្តាប់។
«កូដមួយចំនួន ខ្ញុំគ្រាន់តែបញ្ជាចេញពីទីនេះទៅ គេនៅកន្លែងណាក៏ដោយ ក៏ដកដង្ហើមមិនដល់គ្នាបាន! ឥន្ត្រាត្រូវការខ្ញុំ ដើម្បីរស់ឡើងវិញម្ដងទៀត!»។ ឥន្ត្រាស្តាប់ឮច្បាស់ណាស់ មានឈ្មោះគេនៅក្នុងនោះ គេឮមិនចន្លោះមួយពាក្យណាទេ។ ប្រុសរេភ្នែកសម្លឹងមើលយូស៊ូដែលជាម្ចាស់សារសំឡេងក៏ឃើញប្អូនឈ្ងោកមុខសម្លឹងទូរសព្ទយ៉ាងសប្បាយនិងមានអំនួត រួចគេងាកសម្លឹងហាន់ដា ចុងក្រោយ គេបែរមករកនីយ៉ាព្រោះចាប់អារម្មណ៍ថា ដៃនាងទម្លាក់ដៃយឺតៗចេញពីប្រអប់ដៃខ្លួន។
ឪពុកគេមុខខ្មៅ ធ្វើឆ្លេឆ្លាពេលដែលយូស៊ូលាន់មាត់សើចក្អាកក្អាយហើយនិយាយម្នាក់ឯង៖
«ព្រោះក្នុងបទសន្ទនាមានសំឡេងអ្នកទាំងអស់គ្នា ចម្រៀងមួយនេះមានអ្នកបើកកកាយហើយឬនៅ? ចង់ទៅទាំងមិនបានស្តាប់ការពិតឬយ៉ាងម៉េច?»
ថាផង គេភ្ជាប់រូបភាពវីដេអូនៅក្នុងបន្ទប់ Private ឯសណ្ឋាគាររបស់ហាន់ដាបង្ហាញរូបរាងមនុស្ស​បីនាក់កំពុង​ឈរទាស់គ្នា​ជុំវិញតុកាហ្វេ។
ម៉ឺន​យូ នីយ៉ានិងហាន់ដាកំពុងនិយាយគ្នាអំពីបន្ទះឈីប។
«ហៅបងប្រុស ហៅប្តីមកចាប់ខ្ញុំទៅដុកទ័រ! តែកុំស្តាយក្រោយ! បីថ្ងៃម្តង ឥន្ត្រានឹងត្រូវដោះLock គេមិនដកដង្ហើមបានដូច្នេះទេ បើគ្មានខ្ញុំដោះឱ្យ! ដុកទ័រមិនអាចដាក់ខ្នោះខ្ញុំលើសពីបីថ្ងៃនោះទេ! ៧២ម៉ោង!!!»។
ឥន្ត្រាថយក្រោយមួយជំហានឆ្ងាយពីនីយ៉ា។
ស្រីស្អាតស្លុតដៃជើង។ នីយ៉ា​ដឹងច្បាស់ សភាពរបស់ឥន្ត្រា គឺគេអាចយល់ន័យរហ័សនិងច្បាស់ជាងមនុស្ស​ធម្មតា។ មិនដឹងថាគីមីសំយោគដែលប្រើលើរាងកាយគេ​មាន​ប្រតិកម្មតាមបែបណាឡើយ តែគេធ្លាប់ស្លាប់ភ្លាមៗ ហើយ​ដឹងខ្លួនឡើងមកវិញ។
ពេលនេះវីដេអូដែលយូស៊ូកំពុងចាក់ផ្សាយ បានបង្ហាញការពិតគ្រប់យ៉ាង សូម្បីតែ…..គេជានរណា….ហើយអ្នកណាធ្វើអ្វីចំពោះគេខ្លះ? ហេតុអ្វីនីយ៉ាព្រមតាមយូស៊ូមិនហ៊ានប្រហែស? ហេតុអ្វីនាងថា នាងដឹងរឿងមួយ​តែនិយាយមិនបាន?
រឿងនេះមែនទេ? រឿងដែលមនុស្ស​ឈ្មោះ«ប៉ា»បានកាន់សោជីវិត ដោយប្រើឈីបមួយក្នុងរាងកាយគេ?
ប្រុសជ្រួលច្របល់ណាស់ គេងាកវឹងមកសម្លឹងសង្សារ។ ចំពោះការភ័យតក់ស្លុតរបស់នាង នាងពិតជាបានផ្តល់ចម្លើយមកស្រេចហើយ! គ្រប់គ្នាធ្មឹង សល់តែសំណើចចំអករបស់យូស៊ូ ដែលស្រោចមកលើស្ថានការណ៍។ យូស៊ូចង់ប្រាប់ថា គេគិតខុសហើយដែលយល់ថា គេមានប៉ាម្នាក់ស្រលាញ់គេ និងស្រីម្នាក់ស្លាប់ដើម្បីគេបាន ដោយដណ្តើមយកពីខ្លួនទៅ។
កូនពៅរបស់ម៉ឺនយូនិយាយឡើង៖
«វីដេអូនេះកាត់តមែនទេ? ដុកទ័រហាន់ដា? អ្នកក៏នៅក្នុងនោះ ឪពុករបស់ខ្ញុំ ហើយនិងអតីតសង្សារសំណព្វ​របស់ខ្ញុំ ហាងកាហ្វេអភិជន​របស់ដុកទ័រទៀត​ ជួយបញ្ជាក់បានទេ ថាឃ្លីបនេះពិតឬក៏មិនពិត?ហើយពួកគេកំពុងនិយាយពីអ្នកណា? បន្ទះឈីបស្អីគេ? ម៉េចបានមានឈ្មោះ បងប្រុសដ៏ល្អរបស់ខ្ញុំទាក់ទងដែរ? ហើយចុះបងប្រុសរបស់ខ្ញុំ ឥន្ត្រា​ថ្មីដែលប៉ាខ្ញុំយកមកផ្ទះវិញក្រោយដេកអស់ពីរឆ្នាំ មានដឹងការពិតអស់ហ្នឹងដែរ? ឈីប៧២ម៉ោងអី? Lockអីអស់នៀក​!​»
ថាផង យូស៊ូបែរមករកឥន្ត្រាសើចស្ញាញ​ទាំងស្នាមឈាមនៅដាមដោយអន្លើលើចង្កានិងជុំវិញមាត់​។ គេបញ្ចេញធ្មេញពីរជួរលើក្រោមចង់បញ្ជាក់ថា នេះហើយ រឿងដែលគេចង់ឱ្យឥន្ត្រាដឹងខ្លួនឡើង​។
«ឈប់យល់សប្តិទៅ! ម៉ឺនយូជាប៉ាខ្ញុំ! ឥន្ត្រាជាឈ្មោះបងប្រុសខ្ញុំ! គាត់ស្លាប់ហើយ! កុំគិតថា ដណ្តើមសង្សារខ្ញុំទៅហើយ ចង់បានប៉ាខ្ញុំនិងស្រមោលបងប្រុសខ្ញុំទៅដែរនោះ! មកពីណាទៅរកធាតុដើមវិញទៅ!»
នីយ៉ា​លូកដៃទៅរកប្រុសស្នេហ៍ដែលឈរគ្រវីក្បាលតិចៗដោយមិនទាន់អាចទទួលយកការពិតនេះបាន។ នាងត្រូវគេរលាស់ដៃចេញ ហាក់ភ្ញាក់ភ័យ។
គេដកថយពីនាង គេថយពីគ្រប់គ្នា តែគេចូលទៅរកប៉ាគេ។ ម៉ឺន​យូសម្លឹងកូនប្រុសច្បងដោយ​ស្រពោនឈឺចាប់។
បុរសចំណាស់អសិរ្ពិសម្នាក់នេះ ប្រាកដណាស់ គាត់ស្លាក់ គ្មានពាក្យនិយាយទេ ហាន់ដាស្មានដឹង​។ ដុកទ័រ​សែនអាណិតសភាពរបស់«ពិសិដ្ឋ»។
គេដើរទៅរកឪពុក​ខណៈម៉ឺនយូនៅភាំងសម្លឹងមុខ​កូនប្រុសដោយស្លាកស្នាមស្លេកស្លាំង។ សំឡេងឥន្ត្រាបន្លឺមកខ្សោយៗញ័រៗ៖
«ប៉ា! ប្រាប់ខ្ញុំមកប៉ា! និយាយតែមួយម៉ាត់មក ថាវីដេអូនេះក្លែងក្លាយទេ! ប៉ា និយាយបដិសេធទៅប៉ា! បន្ទះឈីបបង្កប់ក្នុងខ្លួនប៉ូលិសសម្ងាត់អីអស់នោះមិនពិត! វាជាវីដេអូនបោកប្រាស់របស់យូស៊ូ និយាយមកប៉ា!»
នីយ៉ា​ស្រក់ទឹកភ្នែកជោក។ នាង​ជូតហើយជូតទៀតនៅតែមិនស្ងួត។​ ទិដ្ឋភាពចំពោះមុខ រាងកាយរបស់ឥន្ត្រាពាក់កណ្តាលស្ពឹកពាក់កណ្តាលញាប់ញ័រ ដូចជាមនុស្សជាប់កាវផងត្រូវខ្សែភ្លើងឆក់​ផង​។ អស់ពីអង្វរម៉ឺនយូមិនបានចម្លើយ គេស្រាប់តែងាកវឹងតម្រង់មករកហាន់ដា។
«ដុកទ័រ! វីដេអូនេះមានរូបអ្នកដែរ ប្រាប់ខ្ញុំមកថាវាក្លែងក្លាយទេ យូស៊ូធ្វើវាឡើងមកវាយប្រហារខ្ញុំមែនទេ? ខ្ញុំគឺជាបងប្រុសរបស់វា ខ្ញុំជាកូនបង្កើតរបស់ប៉ាខ្ញុំ ម៉ឺន​យូមែនអត់?»
សូរសព្ទយំខ្សឹកខ្សួលរបស់នីយ៉ា បានក្លាយជាសព្ទទ្រហោយំ។ ហាន់ដា​ បិទភ្នែកគេចវេះពីការប្រឈមទៅនឹងពន្លឺភ្នែកស្រឹមអស់សង្ឃឹមរបស់ឥន្ត្រា។ អ្វីដែលគួរនិយាយ នាង​បាននិយាយអស់ហើយមុនពេលឡើងឧទ្ធម្ភាគចក្រមក ពេលនេះនាងមានពាក្យអ្វីមកឆ្លើយ?
ប្រុសស្អាតឈាន​ជើងថយក្រោយ។ សំឡេងគីម៉ាល់នៅឮជាប់ក្នុងអារម្មណ៍«ព្រោះ…..មួយពិភពលោកនេះ អ្នកណាក៏សង្ស័យថា ម៉ឺនយូបានក្លូនប៉ូលិសសម្ងាត់ម្នាក់មកជាកូនប្រុសខ្លួនដែរ! បៀលឬម៉ូណាមិនដឹងទេ ចង់បូមឈាមឯង​….ដើម្បីពិសោធមើលថា ឯងជាអ្នកណាឱ្យពិតប្រាកដ!»។
សំឡេងជាច្រើន ពេលនេះវាសន្ធប់មកជុំជិត។ មនុស្សទឹកកកម្នាក់នេះរលាយហើយ។ គេវិលគិតត្រលប់ក្រោយបណ្តារយរាត្រីដែលអណ្តាតគេគ្មានរសជាតិ គេភ្លេចអក្សរ គេមិនចង់គ្រលាស់ពាក្យនិយាយ គេគ្មានអារម្មណ៍​ថាមានអ្វីជំពាក់ជាមួយលោកយើងនេះ ក្នុងចិត្ត​គេ គេគ្មានអ្នកណាទាំងអស់! ហេតុអី? ហេតុអ្វីពេលមួយ គេចេះមានអារម្មណ៍ គេចេះចង់ដឹងការពិត គ្មានអ្នកណាម្នាក់ព្រមហើបមាត់ឱ្យចម្លើយច្បាស់លាស់មួយ ដែលគេចង់ឮ?
ប្រុសស្រែកសន្ធាប់ឮៗ ឱបក្បាលគ្រហឹម។
យូស៊ូរបូតស្នាមសើចបាត់សន្សឹមៗ រួចគ្រប់គ្នាទៅជាភាំងនឹងអាការៈរបស់ឥន្ត្រា។
ខណៈពេលដែលមនុស្សទឹកកកម្នាក់នេះ យល់ថាមេឃកំពុងបាក់ ពិភពលោកនេះ កំពុងក្លាយជាលម្ហទឹកឥតកោះត្រើយ ចិត្ត​គេងងឹត គ្រប់យ៉ាងត្រជាក់គ្មានមនោសញ្ចេតនាទេ គ្មានអ្នកណានៅទីនេះជាមួយគេទៀតឡើយ គេមើលមិនឃើញ​អ្នកណាទាំងអស់ គេឯកោបំផុត​នៅលើលោក​ដ៏អប្រិយមួយនេះ។
គេស្រែកមួយទំហឹងទម្លុះភាពតឹងតែងចិត្ត​ ហើយបែរខ្លួនដើរឆ្ងក់ៗតម្រង់រកទ្វារធំ។
«ឥន្ត្រា!»
នីយ៉ាដង្ហោយហៅ ហើយរត់តាម​ ខណៈចិត្តហាន់ដាវិញកំពុងច្របូកច្របល់សួរខ្លួនឯងថា តើអ្នកណាដែលអាចលបដាក់កាមេរ៉ាថតយកសកម្មភាពឯកជននៅបន្ទប់Privateនោះបាន? យូស៊ូឬសាម៉ោះ បាន​ដាក់មនុស្សប៉ុន្មាននាក់នៅសណ្ឋាគាររបស់ខ្លួនទៅហើយ? ចុះជេន​និងគីម៉ាល់បាន​ដឹងរឿងនេះហើយឬ? នៅអ្វីខ្លះទៀតដែលយូស៊ូនិងបក្ខពួកគេកំពុងតែធ្វើ?
នាង​ឱនចុច​ទូសព្ទយ៉ាងប្រញាប់ បញ្ជូនសារទៅភ្លាម។
«ឆែកគ្រប់ទីកន្លែង មានមនុស្សបង្កប់នៅក្នុងសណ្ឋាគាររបស់យើង! ក្នុងចំណោមបុគ្គលិកយើង! វីដេអូត្រូវបែកធ្លាយ! បន្ទប់ Café Private ត្រូវលួចដាក់កាមេរ៉ា!»។
ម៉ឺនយូបិទភ្នែកទាំងឈរមិនអាចធ្វើអ្វីបាន ​ព្រោះកូនប្រុស​ដែលដើរដល់​មាត់ទ្វារធំលើកម្រាម​ចង្អុលសម្លុតកងការពារគ្រប់គ្នា៖
«ចេញពីផ្លូវ!»
គ្រប់គ្នាថយក្រាកៗព្រោះទឹកមុខ​ម្ចាស់ប្រុសរបស់គេអាក្រក់ណាស់។ គ្មានអ្នកណាដឹងច្បាស់ ថាខាងក្នុងមាន​រឿងអ្វីទេ ប៉ុនែ្តឥន្ត្រាមិនដែលមានឫកពាបែបនេះឡើយ។
ជំហានគេបោះវែងៗឆ្ពោះទៅរកឆ្នេរ ជាទីដែលនីយ៉ា​ជឿថា គេកំពុងគេចពីខ្លួនគេ។ តើគេទៅណា?​ពិភពលោកនេះមានកន្លែងណាដើម្បីគេ?
«ឥន្ត្រា! ឥន្ត្រា! ចាំផង!»
គេមិនឮនាងហៅទេ គេមិនដឹងថា​អាច​មើលឃើញអ្វីៗជុំវិញខ្លួនឬក៏អត់ផង តែហ៊ានយារជើង​ឡើងលើជំនិះ ហើយរោទ៍ម៉ាស៊ីន។
ស្រីនៅឆ្ងាយឯណេះរាប់ម៉ែត្រ។ នីយ៉ា​ដឹងថា នាងទៅតាម​គេមិនទាន់ទេ។ គេនឹងចាកចេញទៅដោយគ្មាននាង។
«ឥន្ត្រា!»
ស្រីខំដង្ហោយយ៉ាងណា ក៏ប្រុសម្នាក់នេះមិនព្រម​សូម្បីតែងាកមក​ កុំថាឡើយសង្ឃឹម​គេបញ្ឈប់ម៉ាស៊ីនដែលកំពុងតែរោទ៍។
ជំនិះបោលលើខ្សែទឹក រសាត់ចេញចោលច្រាំងទៅតាមកំហឹងរបស់គេ។ ស្រីស្អាត ទន់ជង្គង់ដួលគ្រឹបទៅលើផ្ទាំងខ្សាច់។
រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៩២
ព្រោះឃើញនីយ៉ា​រងសម្ពាធ ឃើញនាង​មានការភ័យខ្លាច គេបានសម្រេចចិត្ត​បង្ហាញពីសេចក្តីស្រលាញ់របស់ខ្លួនចំពោះនាងហើយ មិនថានឹង​មានអ្វីកើតឡើងនៅផ្លូវខាងមុខ មិនថាឪពុកឬប្អូនខឹងគេកម្រិតណា ព្រោះឥន្ត្រាមិនចង់ឱ្យនាងរ៉ាប់រងទុក្ខព្រួយស្នេហ៍ ក្នុងលោកនេះតែម្នាក់ឯងឡើយ។ រឿងខកចិត្ត​ គឺនាងនៅតែមិននិយាយការពិតដែលនាងដឹង។
ទ្វារបិទគ្រឹប…..នារីនេះចាកចេញផុតទៅហើយ។ នីយ៉ាសារភាពប្រាប់នាយ​​ថា នាងបាន​ដឹងរឿងខ្លះពិតមែន តែនៅមិនអាចនិយាយ….តើជារឿងអ្វី?​
ពេលថយស្ងាត់ស្ងៀមមកពិចារណាបណ្ដាហេតុការណ៍ដែលខ្លួនទើបតែពើបប្រទះ ​បូកជាមួយនឹងសម្ដីរបស់យូស៊ូ ដែលធ្វើឱ្យប្អូនត្រូវឪពុកទះមួយកំផ្លៀង «មនុស្សក្លូន!» ហើយសម្ដីមួយទៀត ដែលយូស៊ូដដែលបានព្រមាននីយ៉ានៅក្នុងបន្ទប់របស់នាង «មនុស្ស​ទឹកកករបស់អូន ឬប៉ូលិសសម្ងាត់ កំពូលHackerសង្គ្រោះពិភពលោក» មើលទៅដូចស៊ីសង្វាក់គ្នាគួរឱ្យតឹងទ្រូង។
ប្រុសឈោងយកទូរសព្ទពីលើតុ ប្រុងថាចុចទៅរកហាន់ដា ប៉ុន្តែមិនទាន់បានបញ្ជូនផង ស្រាប់តែសាររបស់ក្រុមRedbird បង្ហាញឡើង។
ដូចរាល់ដង មុនពេលក្រុមនេះបញ្ចេញ​សេចក្តីរាយការណ៍អ្វីមួយ គឺបង្ហាញរូបភាពមុន។ ប្រុសប្រាណ​ចងចិញ្ចើម ពិនិត្យ​មើលរូបថតខ្លួនគេដែលដេកឈឺ ឯមួយសន្លឹកទៀតគឺរូបពិសិដ្ឋដែលដេកឈឺ។
មនុស្សទាំងពីរនេះមិនមានមុខមាត់ដូចគេនៅក្នុងពេលឥឡូវនេះទេ។
«នៅថ្ងៃដែលលោកចេញទូកទៅ បំណងលោកចួបជាមួយពួកប៉ូលិសមកពីភ្នំពេញ ដែលនាំកងម៉ារីនមួយក្រុមឆ្ពោះមកកោះH ពួកគេ​តាម​សួររកមនុស្ស​បាត់ខ្លួនដែលឈ្មោះពិសិដ្ឋ! ប៉ុន្តែ….លោកចេញទៅមិនទាន់បានដល់គោលដៅត្រូវចួបនឹងពួកគេផង ក៏មាន​អូប័រខ្មៅចំនួនប្រាំដែលមានស្លាកប្រភពមកពីស្រុកថៃបានមកកាក់ផ្លូវមុន។ ការបាញ់បោះបានកើតឡើង លោកត្រូវប្រាំបីគ្រាប់ បញ្ឆៀងដើមទ្រូង ដងកាំបិត កដៃ បញ្ឆៀងស្មាឆ្វេងនិងប្រអប់ដៃ ធ្លាក់ទៅក្នុងទឹកអូរប័រត្រូវបានឆេះបាត់ដាន។ ប៉ារបស់លោក សេដ្ឋីម៉ឺនយូ បានបញ្ជូនលោកទៅក្រុងបាងកក ស្នាក់នៅព្យាបាលជាងមួយខែ ហើយបញ្ជូនត្រលប់មកវិញបន្ទាប់ពីបានកសាងបន្ទប់ព្យាបាលសម្ងាត់មួយនៅលើកោះខ្មោច!»
គេថយមកអង្គុយ​ទាំងជើងស្រាលដូចគ្មានកម្លាំងឈរ។
ព្រឹតិ្តការណ៍ទាំងនោះ ក្រុមអ្នកស៊ើបសរសេរមកដូចជាផ្ទាំងសំពត់ស​បញ្ចាំងនៅចំពោះមុខ។ មិនដឹងថា​ព្រោះអ្វី ចិត្ត​ថ្លៃស្រងេះស្រងោចណាស់ពេលអានរឿងចាស់ៗ។
«មានពេទ្យជាច្រើន ដូរមុខគ្នា មកដល់កោះខ្មោចជាបន្តបន្ទាប់ ពួកគេ​ចុះឡើងមកព្យាបាលលោក ហើយមានពាក្យចចាមអារ៉ាមថា ទីនោះយាមកាមតឹងតែង គ្មាននរណាចេញចូលបានដាច់ខាតបើគ្មាន​ម្ចាស់កោះទៅជាមួយ!  រយៈពេលពីរឆ្នាំមួយខែនិងប្រាំបួនថ្ងៃ លោកបានដឹងខ្លួនក្រោកឡើងមកវិញប៉ុន្តែនៅក្នុងរូបរាងផ្សេង ពីព្រោះថា លោកស្រកសាច់ ក្លាយជាមនុស្សស្គមស្ដើង សាច់ដុំត្រូវបង្វឹក​ឡើងវិញ ចំណែក​មុខមាត់ត្រូវខូចខាត១០០ភាគរយ ដោយការរលាកខ្លោច!»
គេបិទភ្នែកសម្រាកក្បាលទៅក្រោយបង្អែកសាឡុង។
ការអាន​របាយការណ៍«អំណោយ»ដែលមិនយកប្រាក់ បានបញ្ចប់។ Redbird គ្រាន់តែចង់ទទួលបានការងារ​ធំទើបខំស៊ើបរបាយការណ៍បឋមមួយនេះ ផ្ញើមកជាព័ស្តុតាងការងារ និងបញ្ចុះបញ្ចូលឱ្យឥន្ត្រាព្រមជឿ ព្រមឱ្យពួកខ្លួនធ្វើការឱ្យ។
ចិត្ត​គេនឹកឃើញតែរូបរាងពិសិដ្ឋ​និងរូបឥន្ត្រា មុនហេតុការណ៍។ មនុស្សទាំងពីរនេះ ម្តេចបានមកពាក់ព័ន្ធគ្នា?
យូស៊ូបានដឹងរឿងអ្វីខ្លះ? ហាន់ដានិងនីយ៉ា? ប៉ូលិសជេន? គីម៉ាល់! គេនេះតែងតែជឿថា យើងជាពិសិដ្ឋព្រោះដំណើរការពាក់ព័ន្ធដ៏ស្មុគស្មាញរវាងប៉ាយើងនិងប្អូនគេ?
ប្រុសស្អាតក្រោក​ដើរមួយៗសំដៅបន្ទប់ទឹក។​ គេសម្លឹងខ្លួនឯងនៅមុខកញ្ចក់ ហើយផ្តើមលើកដៃទាញដោះអាវ។ សម្លឹងមើលរូបរាងខ្លួនឯង ដែលគ្មានសេសសល់ស្នាមសូម្បីតែមួយចំណុចណា កុំថាឡើយកាំភ្លើងប្រាំបីគ្រាប់ សូម្បីតែស្នាមគ្រាប់វាយប្រហារដោយហង្សស កាលពីពេលថ្មីៗនេះនៅចុងឆ្នេរក៏សឹងតែរលុបអស់ នៅសល់តែដានធ្មេញក្រឡៅរបស់នាង​។ «ឥន្ត្រាខ្ញុំអត់ទៅកោះHទេ!» សំឡេងនាងតែងតែនៅថតជាប់នឹងបេះដូងគេ។
មនុស្សទឹកកក រំពឹងនឹកទៅដល់ឈុតឆាក វាយប្រយុទ្ធគេនិងប៉ូលិសជេនកណ្តាលអធ្រាត្រនៅឯបន្ទប់ចុងឆ្នេរ។ គ្រាប់កាំភ្លើង​មានផ្ទុកសារធាតុគីមីដែលនីយ៉ា​អះអាងថា ​ត្រូវការច្រើនម៉ោងទើបអាចក្រោកឡើងមកវិញបាន ស្រាប់តែគេបែរជាអាចក្រោក​មកចោលនាង​ភ្លាមៗ​ដោយគ្មានហេតុផល។
ផ្ទៃកញ្ចក់ពីក្រោយខ្នងគេ បង្ហាញស្នាមសាក់ក្អែកខ្មៅមួយនៅគល់ក។ បុរស​ជ្រួញចិញ្ចើមគិត ទុកភ្នែកនៅទីនោះដោយ​អ្វីមួយកំពុងវាយលុកក្នុងគំនិត។
ម្រាម​ប្រុសឈោងទៅប៉ះវា…..បើបន្ទុះនិង​ការរលាក បំផ្លាញទាំងរូបរាងនិងមុខមាត់ចាស់ សូម្បីតែរោមមួយសរសៃក៏មិនដូចឥន្ត្រាពីពេល​មុនផង ម្តេចក៏ស្នាមសាក់នេះនៅ?
«មាន Rapid DNA ទៀត?» ជនឈ្មោះបៀល បានសួរបែបនេះទៅម៉ូណា នៅពេលឥន្ត្រាកំពុងត្រូវ​សណ្តំ​។ មនុស្ស​ទាំងនោះ ចាប់នីយ៉ាទៅព្រោះចង់បានឈាមខ្លួន? គេគិតទាំងវិលមុខ! ពួកគេតេស្តអ្វី? DNAអី? ឬមួយក៏មនុស្សមួយពិភពលោកនេះ សុទ្ធតែគិតថាយើងជាពិសិដ្ឋ?
ប្រុសស្អាតស្ទុះចេញមកក្រៅ ចាប់ផ្ដើមទាញចុចទូរសព្ទជាថ្មីនិងសរសេរ៖
«ខ្ញុំវេរលុយទៅ! ប្រាប់លក្ខខណ្ឌនៃការបង់ប្រាក់មក! ខ្ញុំត្រូវការធ្វើការProjectដែលបាននិយាយគ្នា!»
ចំពោះការរកឃើញរបស់ក្រុមនេះ ខ្លីៗនិងសមល្មមធ្វើឱ្យគេជឿជាក់លើសេវាកម្មហើយ ជាមួយ​ភាពរញ៉េរញ៉ៃដែលគេបានឃើញពេញមួយថ្ងៃនេះ ឥន្ត្រាសម្រេចចិត្ត​ថាស្វែងរកការពិត រវាងពិសិដ្ឋ​និងកោះH។
ការប្តូរចិត្តនៅពេលនេះ ដោយសារឥន្ត្រាយល់ថា ឈ្មោះពិសិដ្ឋ ពិតជាពាក់ព័ន្ធសំខាន់ខ្លាំងនឹង​រឿងរ៉ាវគ្រប់យ៉ាងដែលគេកំពុងប្រឈម។
ស្នូរទូរសព្ទរោទ៍កាត់ផ្តាច់អារម្មណ៍ធ្ងន់ពាប់នេះចោល…..ក្រឡេកទៅ មិនមែនពួកRedbirdទេ បែរជាហាន់ដា។ គិតថា មុននេះបន្តិចដែលគេចង់ទូរសព្ទទៅសួរនាំនាង​ ចាំបានថា ខ្លួនចុចលេខដុកទ័រនេះតែនៅមិនទាន់បានបញ្ជូនទៅទេ ហេតុអីបានជានាងខលមក? ចួនគ្នាម្ល៉េះ។
«អាឡូ!» ឥន្ត្រានិយាយខ្លី តែខាងហាន់ដាវិញ តបមកដោយ​រលះរលាំង៖
«ឥន្ត្រា! ខ្ញុំត្រូវការនិយាយជាមួយលោក! បន្ទាន់!​ ខ្ញុំចាំនៅជាន់លើបង្អស់!»
គេមិនឆ្លើយអ្វី ប៉ុន្តែបិទទូរសព្ទហើយចាប់ផ្តើមឈានទៅ។ ពីមួយជំហានទៅមួយជំហាន ប្រុសស្អាតដឹងថា ប្រាកដណាស់ជារឿងដែលទាក់ទងដល់នីយ៉ា។
ចាប់តាំងពីពេលដែលឥន្ត្រាបាន​សម្រេចចិត្តថា នឹង​ប្រឈមមុខជាមួយយូស៊ូ បញ្ចប់ការគំរាម​បង្ខំនីយ៉ា និងប្រឈម​នីយ៉ា​សួរនាំពីការពិតដែលនាង​កំពុងលាក់ គេតាំងចិត្ត​ថា ពីពេលនេះទៅ គ្មានអ្នកណាអាចរារាំងគេពីការរុករកការពិតឡើយ។
បន្ទាប់ពីគេបានជួយសង្គ្រោះស្រីស្នេហ៍ចេញពីដៃសាម៉ោះនិងបៀល អំពើក្បត់នៃពីរនាក់នេះ ក៏ដូចជាសេណារីយ៉ូសម្លាប់រង្គាលរបស់យោធាភូមា បូកផ្សំ​រឿងថ្កោលទោស​ដែលប៉ាគេ​ឱ្យគេដកខ្លួនពីស្នេហាត្រីកោណ ការគេចវេះរបស់ខ្លួនគេចំពោះស្នេហាលើប្អូនស្រីប៉ូលិស ចុងក្រោយ ការស្រវឹងប្រមាថយ៉ាងអួរទីនួរបស់យូស៊ូ បានជម្រុញឱ្យអំណត់អត់ធ្មត់របស់ឥន្ត្រាឈានដល់កម្រិត«ព្រំដែនកំណត់»។
ក្នុង​ភាព​មិន​សប្បាយចិត្តយ៉ាងខ្លាំង គេ​ទាមទារចង់ដឹងនូវ​ហេតុផលពីក្រោយភាព​ចម្រូងចម្រាស់នៃស្នេហា​ប្លែកៗរបស់យូស៊ូ។ ​សម្រាប់គម្រោង​អាពាហ៍ពិពាហ៍​រវាងប្អូនប្រុសគេនិងនីយ៉ា តើ​យូស៊ូចង់បាននាង​ជា​អ្វី? ជាប្រពន្ធ ឬជាគ្រាប់អុកសងសឹក គេចែកមិនដាច់ទេ គេមិនទាន់បានចម្លើយឡើយ។ សម្តីយូស៊ូនៅតែលាន់មក​ «You hit me with my brother honey! you hit me hard, it is time for me to hit you back! អូនជារបស់បង! របស់ដែលបងមានសិទ្ធិស៊ីហើយគ្រវែងចោល!»
ឈានឡើងជណ្តើរយន្ត ហើយសំកាំងរង់ចាំ គេនៅតែមិនអាចដកចិត្ត​លែងគិតពីនាង​។ ពេលនេះ នាងនៅឯណា កំពុងធ្វើអ្វី? ទីបំផុតទៅ នាង​ចង់បានអ្វី? នាង​ចង់រៀបការជាមួយយូស៊ូដែរទេនីយ៉ា?
ដល់ជាន់ខាងលើ គេឃើញហាន់ដាឈរពីចម្ងាយតែម្នាក់ឯង មិនមានប្ដីឬក៏អង្គរក្សមកតាមទេ។ នេះជាវាល​ឧទ្ធម្ភាគចក្រចុះ ដូច្នេះវាស្ងាត់ឈឹងនិងធំ ។ ពួកគេអាចនិយាយគ្នាបានដោយចំហ មិនមាន​កាមេរ៉ា ក៏ពិបាកនៅក្នុងការលបលួចស្ដាប់។
គេឈាន​ទៅ នារីម្ចាស់សណ្ឋាគារក៏ងាកមក។
បុរសមិនទាន់បានហើបមាត់ផង ស្រាប់តែហាន់ដានិយាយមុន។
«នីយ៉ា ចេញទៅតាមយូស៊ូហើយ!»
ទឹកមុខហាន់ដាសែនបារម្ភ។ ឥន្ត្រាទម្លាក់ភ្នែក​នឹកដល់សភាពដែលយូស៊ូក្រោធខឹងក្រោយត្រូវឪពុកទះតប់។ គេចាកចេញទើបតែប៉ុន្មាននាទីនេះ តើពួកគេទៅជាមួយគ្នាហើយ? គេគិតទាំងអារម្មណ៍បាចហាច មិនដឹងគួរមានប្រតិកម្មយ៉ាងណាឱ្យសក្តិសម។ នីយ៉ានិងយូស៊ូជាសង្សារគ្នា បើពួកគេ​ទៅមួយគ្នាមានអ្វីខុស? ហេតុអី យើងនៅមិនស្រណុក? ​ហើយហេតុអ្វីបងស្រីគេរឹតតែ ច្រាស់ច្រាល់?
«ខ្ញុំគិតថា នីយ៉ា​ត្រូវយូស៊ូបង្ខំ!» ហាន់ដាវាចាថែមមកខ្សឹបៗ តែរាងកាយ​ឈានកៀកមកជាងមុន។ ឥន្ត្រាងើបមុខសម្លឹងគូសន្ទនា​ដោយការសង្ស័យ។
ដុកទ័រស្រីច្រត់ដៃម្ខាងក្នុងហោប៉ៅ ដៃម្ខាងទៀតដាក់ក្បែរបបូរមាត់ ភ្នែកនាង​សម្លឹងទៅម្ដងគោលដៅនេះ ម្តងគោលដៅនោះ ដូចជាមានរឿងអ្វីមួយមិនទាន់សម្រេចចិត្ត​ច្បាស់លាស់ថា«និយាយ»។
ទឹកមុខនាង​ប្រែជាស្លេកស្លាំងទៅៗ ឥន្ត្រាក៏ងក់ក្បាលប្រាប់ស្រាលៗ៖
«និយាយប្រាប់ខ្ញុំតាមសម្រួលមក!»
នាងងាកមកវិញ សម្លឹងមើលទឹកមុខប្រាកដប្រជារបស់មនុស្សទឹកកកម្នាក់នេះ។​ ហាន់ដាទម្លាក់ភ្នែកសម្លឹងភ្លៅនិងជើងរបួស​របស់គេដែលលាក់នៅក្នុងខោខូវប៊យ។
ជននេះនៅមានខ្សោយ តើគេអាចទៅឆ្ងាយបានត្រឹមណាទៅ? ហេតុអ្វីនាង​ចង់រកគេពេលកំពុងបារម្ភ? ប៉ុន្តែឫកពារបស់គេ ប្រហែលជាអាចពឹងពាក់បាន។
នាង​ដកដង្ហើមធំ៖
«រឿងនីយ៉ាជារឿងកិតិ្តយស! អ៊ីចឹង…..សូម្បីប្តីខ្ញុំក៏ខ្ញុំមិនទាន់ចង់ឱ្យគាត់ឃើញ! ជេនវិញ គេត្រូវរបួសធ្ងន់ណាស់ នៅក្នុងមន្ទីរពេទ្យ!»
«មានរឿងអី?» ប្រុសសួរខ្លីក្នុងអាការៈយកចិត្តទុកដាក់ចំពោះឧត្តមសេនីយ៍ជេន ហាន់ដាគិតថាអាចដោយសារជេនជាបងប្រុសរបស់នីយ៉ា។
«ពួកត្រីកោណមាស! តែជេនផុត​គ្រោះថ្នាក់ដល់ជីវិត​ហើយ គ្រាន់តែរង់ចាំការព្យាបាល មួយរយៈមិនទាន់អាចកម្រើកបានទេ!»
ឥន្ត្រា​ទម្លាក់ភ្នែក។ ដ្បិតទ្រូងអន្ទះសារចង់ដឹងអំពីនីយ៉ា ប៉ុន្តែគេក៏ត្រូវសំងំស្ងៀមរង់ចាំអត់ធ្មត់ស្តាប់ហាន់ដាសិន។
«ខ្ញុំគិតថា….លើកនេះប្អូនស្រីខ្ញុំ អាចមានគ្រោះថ្នាក់….បើសិនជា….យូស៊ូ….»
«កុំទាន់សន្និដ្ឋាន! ពួកគេជិតរៀបការហើយ!» ឥន្ត្រាតបបន្លប់ចិត្ត​ជ្រួលច្របល់ជាសម្ងាត់ក្នុងទ្រូង។ តែសំឡេងបងស្រីរបស់នាង បង្ហាញពាក្យ​​តវ៉ាមកទៀត៖
«ទេ! ប្អូនស្រីខ្ញុំ ចេញទៅដោយបង្ខំចិត្ត!»
ឥន្ត្រាងាកមកចងចិញ្ចើមដាក់គូសន្ទនា ខណៈដែល​ហាន់ដារលះរលាំងតវ៉ាវិញទៀត៖
«បើមិនអ៊ីចឹង មិនមែននីយ៉ា​លួចផ្ញើ Location មកទេ! មើលចុះ!»
ដោយមិនដឹងខ្លួន បុរស​ទទួលយកមើល។ សភាពនេះ មិនដូចនីយ៉ាកំពុង​ស្ថិតនៅលើដីទេ? តើយូស៊ូជិះឧទ្ធម្ភាគចក្រទៅណា?
គេសម្លឹងហាន់ដា​រួចបែរខ្នង​ដកទូរសព្ទមកចុច។ ហៅរកយូស៊ូមិនចូល ហៅរកឪពុកក៏មិនចូល។
«វាធ្វើស្អីវា?» ប្រុសរអ៊ូតិចៗ ខណៈគេចាប់ផ្តើមប្រើម្រាមពីរចុច​រាវរកទីតាំងដែលនីយ៉ាផ្ញើមកលើ​អេក្រង់របស់ហាន់ដា។
«កោះH» ប្រុស​រអ៊ូដោយមួហ្មងចិត្ត​។
​​      ទោះបីយ៉ាងណាគេខំណាស់​ ខំ​រំងាប់ចិត្តមួយដែលគិតថា យូស៊ូអាចនឹង​បង្ខំនីយ៉ា​ដោយអំពើ​អសីល​ធម៌​។ ​សម្តីគេ​នៅតែលងអារម្មណ៍ឥន្ត្រា «អូនជារបស់បង! របស់ដែលបងមានសិទ្ធិស៊ីហើយគ្រវែងចោល!»។
«គេចាប់ប្អូនខ្ញុំទៅកោះនោះធ្វើស្អី!»
នាង​សួរហាក់ស្លន់ ព្រោះគេ​ធ្លោយនិយាយអំពីទីតាំងដែលហែករកឃើញ។ ប្រុសវាចាបង្អន់បងស្រីមកវិញ៖
«កុំទាន់ស្លន់ស្លោពេក! ប្អូនខ្ញុំមិនធ្វើអីនីយ៉ាទេ! អ៊ីចេះណា៎​  ខ្ញុំទៅមើលវា!​ ខ្ញុំចង់បានហេលីកុបទ័រមួយ!»
«ខ្ញុំហៅមកមុននេះហើយ!»
នាង​ថាផងលើកនាឡិកាមើលផង។
ហាន់ដាដូចជាត្រៀមចិត្ត​បានមុនល្អណាស់ ឬមួយ​នីយ៉ាធ្លាប់បានធ្លោយអ្វីប្រាប់ទីបងស្រីបានជាហាន់ដាច្របូលច្របល់យ៉ាងនេះ?
«ខ្ញុំក៏ទៅជាមួយដែរ!»
អ្នកដៀងភ្នែកសម្លឹងហាន់ដា។
«ខ្ញុំមិនទុកចិត្តឡើយ!»  ហាន់ដាតវ៉ាទាំងភ្នែកបារម្ភមិនថមថយទេ។​
ឥន្ត្រាច្បូតមុខ គេសួរបកស្រាលៗ៖
«ម៉េចក៏គ្រប់គ្នា​នៅតែគិតថាយូស៊ូនឹង​ធ្វើទុក្ខនីយ៉ា? ពួកគេជិតរៀបការ…..»
«រឿងរៀបការ….ស្អីគេអស់នោះ ជារឿង…..បង្ខំ!»
នាង​តបកាត់ផូងមិនឱ្យមនុស្ស​ទឹកកកបានបញ្ចប់ប្រយោគឡើយ។ ថាបានប៉ុណ្ណឹងហើយ ហាន់ដាក៏ងាកមុខចេញ។
នាង​ទើរ! អាការៈពាក់កណ្តាលចង់និយាយ ពាក់កណ្តាលទៀតនៅលាក់បាំង។
មាន​រឿងជាច្រើនដែលឥន្ត្រាបាននឹង​កំពុង​គិតឆ្ងល់ ដូច្នេះហើយ នេះគឺជាឱកាស។ ប្រុសច្បង​ចាប់ផ្តើមសួរជជីក៖
«អម្បាញ់មិញ និយាយថាប្អូនខ្ញុំកំពុងគំរាមនីយ៉ា??? គេយករឿងអីមកគំរាម?»
«សមាសភាពរបស់ខ្លួន!»
ហាន់ដាតបដោយមិនងាក។ តបរួចទើបដឹងថាជ្រុលមាត់ តែហួសពេលនឹង​លាក់ទៀតហើយ។​​នាងងាកសម្លឹងមកមនុស្សទឹកកកដែលកំពុង​ផ្តោតស្តាប់។ ពន្លឺភ្នែកវៃឆ្លាត​ជ្រាលជ្រៅរបស់គេ បង្ខំនារីដុកទ័រឱ្យបង្ហើយពាក្យខ្លួន៖
«ព្រោះខ្លួនមិនមែនជាបងបង្កើតរបស់យូស៊ូ ក៏មិនមែន​ជាកូនប្រុស​របស់ម៉ឺនយូ ខ្លួនជាមនុស្ស​នៅក្រៅកោះH  ហើយនីយ៉ា​គិតថា ខ្លួននឹងមាន​គ្រោះថ្នាក់បើសិនជានាង​មិនធ្វើតាមឪកូននោះ!»
ឥន្ត្រាភាំង គេមិនមែនមិនឮ ឬមិនយល់សម្តីហាន់ដាទេ តែគេនឹកដល់សំណួរខ្លួនគេមុននេះបានសួរនីយ៉ា «យូស៊ូយកអីមកគំរាម?»«មនុស្សដែលខ្ញុំស្រលាញ់!» នេះឯងជាចម្លើយខ្លី​របស់នាង។
គេសម្លឹងមកហាន់ដា។ នាង​ក៏កំពុង​ផ្តោសម្លឹងមកវិញទាំងបារម្ភថប់ទ្រូងថា តើមនុស្សទឹកកកម្នាក់នេះ គេយល់យ៉ាងណានៅពេលដែលដែលគេដឹងការពិតដ៏ឃោរឃៅអស់ទាំងនេះ?
ប៉ុន្តែ…..នាង​ឃើញគេនៅបន្តឈរស្ងៀម ហាក់ពិចារណានិងអូសបន្លាយពេល។
«ខ្ញុំនិយាយមិនច្បាស់ទេឬក៏យ៉ាងម៉េច?» នាង​វែកសក់ហើយសួរបញ្ជាក់ឥន្ត្រា។
«ច្បាស់ហើយ! ប៉ុន្តែ…..តើខ្ញុំមានរឿងអីឱ្យគេគំរាម?!»
ហាន់ដាធុញថប់ណាស់ នាង​ងាកចោលជននេះ តែនាង​បែរមកវិញព្រោះគ្មានពេលវេលារង់ចាំ​ទេ​។ ដុកទ័រនិយាយតិចៗដាក់ឥន្ត្រា៖
«ម៉ឺន​យូថា នៅក្នុងខ្លួនរបស់កូនប្រុសច្បងគាត់ មានឈីបមួយ!»
ឥន្ត្រាចំហមាត់។ ឃើញគេនៅស្តាប់ នារីនេះខាំមាត់ខំនិយាយបន្តទាំងលំបាកសម្រេចចិត្ត​៖
«ជាមួយឈីបចោលម្សៀតនោះ ម៉ឺន​យូអាចបញ្ជាលើអាយុជីវិតរបស់កូនប្រុសច្បង​គាត់បាន!»
ដូចភ្នំភ្លើងផ្ទុះនៅក្នុងខួរក្បាល គេនៅស្ងៀមសម្លឹងនាង តែភ្នែកគេប្រែពណ៌។ មុខគេក្រហម តើគេខឹងឬស្លុត នាងមិនដឹងទេ ទោះយ៉ាងណា ហាន់ដាមិនមាន​ពេលដំអក់ឡើយ ទើបព្យាយាមនិយាយបន្ត៖
«រឿងនេះហើយបានជាប្អូនខ្ញុំត្រូវគេបង្ខំបាន!»
ឥន្ត្រាខាំមាត់៖
«ហៅហេលីកុបទ័រមក!»
គេឈានចេញទាំងអស់ភាពអត់ធ្មត់នឹង​ឈរស្តាប់រឿង​ក្រឡាប់ចាក់ទាំងនេះ។ នារីខំ​រត់តាម​គេ គេ​ក៏ងាកមកវិញ ធ្វើឱ្យដុកទ័រឈប់ជើង។ ឥន្ត្រា​ចង្អុលនាង មាត់គេ​និយាយដាច់ណាត់៖
«ដុកទ័រហាន់ដា! ខ្ញុំមិនមែនជឿសម្តីអ្នកស្រី ឬសង្ស័យប៉ាខ្ញុំ ឬក៏ជឿថាប្អូនខ្ញុំធ្វើឆ្កួតៗលើនីយ៉ាទេ! ខ្ញុំមិនជឿពាក្យឆ្កួតលីលា​ទាំងអស់នេះទេ ខ្ញុំគ្រាន់តែត្រូវការបញ្ជាក់ថា ប្អូនខ្ញុំទៅកោះH ជាមួយនីយ៉ា​ធ្វើអី?»
ចង់គេខំកុហកខ្លួនគេយ៉ាងណា ក៏ហាន់ដាសែនឆ្លាតវៃម្នាក់នេះ​ដឹងថា គ្មានអ្នកណាអាចឃាត់ឃាំងឥន្ត្រាក្នុងការរំលើងកោះH ស្វែងរកការពិតទេ។
នាង​សម្លឹងកែវភ្នែកក្រហមសឹងស្រក់ឈាម​របស់ប្រុសស្អាត ហើយនិយាយសម្រួល៖
«ត្រូវទប់អារម្មណ៍! ម៉ឺន​យូគំរាម​ថា ប្រសិនឱ្យពិសិដ្ឋ​ដឹងការពិត នឹងមានប្រតិកម្មសរសៃឈាមហូរ​បញ្ច្រាស​….!»
ឥន្ត្រាញាក់ស្មា​ធ្វើមុខកាចៗពេលឮអំពីឈ្មោះ«ពិសិដ្ឋ​»នេះ តែហាន់ដាមិនខ្លាចទឹកមុខគេជាងសុវត្ថិភាពប្អូនស្រីខ្លួនឯងឡើយ។
នារីបន្តវាចាទៀត៖
«តែ….ខ្ញុំក៏ជាពេទ្យម្នាក់ ខ្ញុំមិនជឿសម្តីម៉ឺនយូទេ! ចំណែកឯរឿងមាន​បន្ទះឈីបនៅក្នុងខ្លួនមនុស្ស ក៏ខ្ញុំរឹតតែមិនជឿ ដូច្នេះ…..»
ខ្យល់កន្ត្រាក់អមមកជាមួយ​ស្នូរឧទ្ធម្ភាគចក្ររោទ៍ពីចម្ងាយ។
ប្រុសស្អាតងើបមុខសម្លឹងមេឃ។ គេច្បាស់ជាទៅ មួយដង្ហើមនេះ គេចង់ទៅឱ្យដល់ទីនោះ ហើយនាំនាងមកឈរក្បែរគេ រារាំងនាងពីការយាយីផងទាំងពួង។
មិនថា​អ្នកណាក៏ដោយ ក៏ឥន្ត្រា​ដឹងថា មិនអាចដោះស្រាយបញ្ហានេះ ឬក៏រារាំងបញ្ហា​ជំនួសគេបាននោះដែរ។
គេបោះជំហានវែងៗសំដៅមកយាន​ដែលកំពុង​រវៃកន្ទុយ​បន្ទាប់ខ្លួន។
ហាន់ដារត់តាមមកពីក្រោយ….
វគ្គ
បញ្ចប់ស្នេហ៍នៅបន្ទប់កោងកាង
នីយ៉ា​ត្រូវបានយូស៊ូបង្ខំនាំមកដល់បន្ទប់ផ្ទាល់ខ្លួនរបស់គេ គឺវាលកោងកាង។ ទីដែលឥន្ត្រាធ្លាប់បាន​ដឹកយកនាងមកប្រគល់ឱ្យគេ ព្រោះបងប្រុសគិតថា ពួកគេ​ត្រូវការគ្នា។ បេះដូងឥន្ត្រាពេលនោះ ​យល់ច្រឡំថា ស្នេហាពីរនាក់នេះជាស្នេហាពិត គ្រាន់តែចួបឧបសគ្គខ្លះ ហើយពួកគេ​ត្រូវការអ្នក​កណ្តាល​ម្នាក់ទៅជួយផ្សះផ្សា។
នារីតូចឈរទ្រឹងសម្លឹងបរិយាកាស​បន្ទប់ដែលត្រូវបានបង្កប់មកជាមួយនូវរូបភាព​អំនួតចង់ឈ្នះរបស់យូស៊ូ។ សាជាថ្មី នាងបានលង់នឹង​ពាក្យ​របស់គេលួងលោម នាងចង់សង្គ្រោះស្នេហា​នៅក្រុងបាងកក រវាងភណ្ឌរ៉ានិងប្រុសអ្នកមាន​ខ្មែរម្នាក់នោះ តែមកទល់ព្រលប់នេះ នីយ៉ា​យល់ថា ស្នេហា​នោះមិនបានកើតឡើងទេ។
យូស៊ូដែលនាងស្គាល់ជា​រូបភាពមិនពិត។
គេគ្រាន់តែតែជាមនុស្ស​ម្នាក់លាក់លៀម ជាកូនម្ចាស់កោះម្នាក់ដែលស្អប់គ្រួសារនាង មាក់ងាយ​បង​ៗនាង ហើយជាមនុស្សសែនអាត្មានិយម ធ្វើបាបបានសូម្បីតែឥន្ត្រាដែលស្រលាញ់ការពារគេ ព្រោះដឹងថាឥន្ត្រាមិនមែន​សាច់ឈាមបង្កើត។​
«មើលទៅ! មើលឱ្យច្បាស់ក្រែងភ្លេច!»
សំឡេងយូស៊ូ ផ្តាច់ការគិតរបស់នាង។ គេស្រែកគ្រហឹម​ ហើយបោះមកឱ្យនាង​នូវអាវរ៉ូបសដែលដាច់ដោចខ្ទេចខ្ទាំកាលនាង​ត្រូវបាន​ឥន្ត្រាចាប់ចងយកមកកោះH។
នីយ៉ា​សម្លឹងរ៉ូបពណ៌សដែលរុះធ្លាក់ដល់ដី​។ យូស៊ូ​កំពុង​ទម្លាក់កំហុសឱ្យនាងស្អប់និងខឹង​ឥន្ត្រា។
គេនិយាយមកបន្ថែម៖
«អ្នកណានាំអូនមកធ្វើបាបនៅកោះH? ក្នុងរឿងនេះ អ្នកណាជាតួចិត្ត​អាក្រក់មែនទែនទៅ? បើកុំតែមនុស្សក្លូនម្នាក់នោះ ពួកយើង​ក្លាយជាអ៊ីចឹងដែរទេ?​»
ព្រាននារីចិត្ត​អំនួត កំពុងមាន​ចេតនា​ចង់ឱ្យនាង​ចងចាំឡើង​វិញនូវបណ្តា​ទុក្ខវេទនាដែលមនុស្ស​ទឹកកកបានបង្ខាំងនាងពីដំបូង តែផ្ទុយទៅវិញ ក្នុងគំនិតនាង នាង​​គិតឃើញ​ផ្សេងពីនេះ។
នារីខាំមាត់ដោយឈឺចាប់។ ​នីយ៉ា​មិនសម្លឹងមុខ​យូស៊ូទេ តែនាង​ពោលស្រាលៗ៖
«ហៅខ្ញុំមកកោះH គ្រាន់តែចង់តវ៉ា​ធ្វើខ្លួនជាតួចិត្តល្អប៉ុណ្ណឹង? យកទៅ! យកទៅយូស៊ូ!​ ហើយឈប់ធ្វើបាបឥន្ត្រាទៀត!»
កំហឹង​ចិត្ត​មិនបានថមថយអង្សារទេ។ រាល់ពេលនីយ៉ា​រឹតបញ្ចេញចេតនាគិតពី​ឥន្ត្រា យូស៊ូរឹតចង់ផ្គើនធ្វើបាប។ មនុស្ស​នេះ ដើរ​មកពីមុខនាង ​ហើយមមីភ្នែក​និយាយ៖
«អន់ចិត្ត ​លែងមានឱកាសធ្វើមនុស្សក្បត់?»
នារីសម្លឹងគេចំៗ ហើយវាចា​ខ្លីៗ៖
«ក្បត់អី? ខ្ញុំអន់ចិត្ត​មែន តែអន់ចិត្ត​ដែលមិនបាន​និយាយការពិតប្រាប់មនុស្ស​ដែលខ្ញុំស្រលាញ់បំផុត ថាគេជាអ្នកណា ហើយមិនថាគេជាអ្នកណា ខ្ញុំអន់ចិត្ត​ដែល​មិនអាចប្រាប់គេថា ខ្ញុំស្រលាញ់គេពិតៗ ខ្ញុំស្រលាញ់គេពេញមួយជីវិតនេះ ទោះអ្នកណាគិតយ៉ាងណាគិតទៅ!»
រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៨៩
«បងឡើងមក ចង់ហៅឯងញ៉ាំកាហ្វេ! តែបើមានភ្ញៀវហើយក៏មានទៅ!»
គីម៉ាល់ថាផងចុងកន្ទុយភ្នែកទៅរកយូស៊ូផង។ ប្រុសទាំងពីរយល់ស្រេចថាម្ចាស់សណ្ឋាគារមាន​ធុរៈ​ជជែកអ្វីនឹងឥន្ត្រាពិតណាស់ ម្ល៉ោះហើយ​មនុស្ស​ទឹកកកតបឆ្លើយដោយងក់ក្បាល៖
«បន្តិចទៀតខ្ញុំទៅចួប ហាងណាមួយ?»
«កូនហាងតូច!»
គីម៉ាល់ចាកចេញ បន្សល់នូវផ្ទាំងទ្វារធ្ងន់ដែលរំកិលបិទវិញស្រឹប។
«គេជាស្អីនឹងបងឯង ហើយខ្ញុំធ្លាក់មកជាភ្ញៀវវិញ???»
យូស៊ូរអ៊ូសៅហ្មង ទាំងក្រោក​ដើរទៅបើកទូទឹកកកយកទឹកមួយដបមកកាន់។ មិនឃើញឥន្ត្រាមាន​ចម្លើយទេពីក្រោយខ្នង​។ ចិត្ត​គេដូចជាកំពុងផ្ចង់លើរឿងសំខាន់អ្វីមួយលើសពីរឿងស្នេហា​ដែលយូស៊ូកំពុងសៅហ្មង។
«ឯងមើលទៅដូចអត់សប្បាយចិត្ត?»
«ខ្ញុំអាណិតបងឯង!»
ឥន្ត្រាជ្រួញចិញ្ចើម។ យូស៊ូ​សងគេវិញដោយស្នាមញញឹមជូរចត់ ហើយមកដាក់គូទអង្គុយប៉ុកទៅនឹងសាឡុង កន្លែងដដែលបានតទល់គ្នា​នឹងបងប្រុស។ ​ប្អូនចេញវាចានិយាយឌឺដង៖
«អរគុណ!…..ដែល….ធ្វើជាហេរ៉ូរបស់ខ្ញុំ !»
«ហេរ៉ូអីទៅ?»
«ចាកចេញពីស្នេហាត្រីកោណមួយនេះ!»
គេតបមិនបាត់ពាក្យមួយម៉ាត់ទេ ដោយ​សម្លឹងភ្នែកបងប្រុសចំៗទៀត រកតែឥន្ត្រា​ចង់គេចភ្នែកចេញក៏មិនបានដែរ។ សភាពយូស៊ូ គឺនៅប្រចណ្ឌ នៅខឹងរង្គៀសចិត្ត​ ហើយសង្ស័យពីទំនាក់ទំនងនាយនិងនារីនោះ ទោះបីជាគេបាននាងក្នុងដៃហើយ ក៏នៅតែធ្វើភ្នែកបែបនេះមើលមកបងប្រុសខ្លួនឯង​។
នេះហើយគេហៅថា កុហកអ្នកដទៃបាន កុហកខ្លួនឯងម្តេចនឹងបាន? បេះដូងយូស៊ូ នៅតែកើតទុក្ខជាសម្ងាត់ ដែលមានអារម្មណ៍ផ្សាៗ ឈឺៗ ​ដឹងថានីយ៉ាមានចិត្ត​លើឥន្ត្រា មិនមែន​ជានីយ៉ា​ដែលស្រលាញ់គេងប់ងុលដូចពីមុនទៀតឡើយ។
បើសិនជាឥន្ត្រាគេចមុខចេញមិនហ៊ាន​សម្លឹងតបកែវភ្នែកប្អូនប្រុស នេះអាចមានន័យថា គេនៅមានចិត្តសោកស្ដាយ ឬពិតជាបានធ្វើខុស​ ដោយលបស្រមៃនឹកទៅដល់មនុស្សស្រី​ម្នាក់​នោះ ដូចដែលយូស៊ូកំពុង​សង្ស័យ ដូច្នេះហើយឥន្ត្រា​បានត្រឹមតែធ្វើពើ និងសម្លឹងតបមកក្នុងកែវភ្នែករបស់យូស៊ូវិញ​ចំៗ​ដូចគ្នា។
យូស៊ូ​គឺមាន​កាយវិការ​ដូចជាព្យាយាមរុករកមើលអាថ៌កំបាំងផ្សេងៗនៅក្នុងចិត្តរបស់ខ្លួនមិនឈប់ មិនស្កប់ទេ។ គេរើមកនៅកន្លែងនេះ គឺមកហួងហែងសង្សារ តាមដាន​ឥន្ត្រា?
គិតហើយ​ មនុស្ស​ទឹកកកនិយាយស្រាលៗបន្ថែម៖
«បងនិងគេ….គ្មានស្អីទាំងអស់! ឯងឃើញហើយ បងនៅម្នាក់ឯង! បងមកនៅកន្លែងនេះ ព្រោះហេតុផលផ្សេង! គីម៉ាល់នោះនៅតែតាមមកនិយាយថា បងជាប្អូនប្រុសគេដែលបាត់ខ្លួន! ចំណែកនីយ៉ា គេជិតរៀបការនឹងឯងហើយ! ធ្វើខ្លួនជាអនាគតស្វាមីឱ្យល្អ សុភាពៗ យល់ចិត្ត​មនុស្សស្រីបន្តិចទៅ!»
យូស៊ូងក់ក្បាល ទម្លាក់ភ្នែក។ ពាក្យថា«​សុភាព»និង«យល់ចិត្ត»គេយល់ថាបងគេកំពុងទើសចិត្ត​នឹងចរិតផ្តាច់ការរបស់គេចំពោះនាងនៅភោជនីយដ្ឋាន។
«និយាយរួមទៅ…ទទួលស្គាល់ ខ្ញុំរករឿងគេបន្តិច ចុងក្រោយនេះ! ដោយសារអី? ដោយសារស្រលាញ់ ហួងហែង មិនអ៊ីចឹង!»
ឥន្ត្រារេភ្នែកចេញ ធ្វើទឹកមុខ​ដូចជាធុញនឹងចាប់អារម្មណ៍។
«ឯងហត់ហើយ ដេកបន្តិចទៅ! គ្រែនៅនុះ!!»
កាយវិការ​ឥន្ត្រា​គឺ​ចង់តែចាកចេញ។ តាមពិត​គេអន្ទះសាចង់ឃើញសារដែលភ្ជាប់មកនូវរូបរាងពិសិដ្ឋ បន្ទាប់មកចុះទៅចួបថាតើគីម៉ាល់មានអ្វីសំខាន់ចង់ប្រាប់ តែយូស៊ូវិញ ចេះតែយល់ថា​បងប្រុសខ្លួនឯងគេចវេះពី​ប្រធានបទណាដែលទាក់ទងនឹងនីយ៉ា។
«បងទៅក្រោមបន្តិច!»
យូស៊ូទាញដៃឃាត់ គេក៏ងាកមកវិញរង់ចាំស្ដាប់។ កូនពៅម៉ឺនយូនិយាយដោយញញឹម​ស្មើៗ៖
«យើងជាបងប្អូននឹងគ្នា ប៉ុន្តែចរិតផ្ទុយគ្នា! ក្នុងភ្នែករបស់គ្រប់គ្នា ខ្ញុំមិនសូវធ្វើការ ដើរលេង! ខ្ញុំបង្កបញ្ហា….ចំណែកបងវិញ ធ្វើការ…..នៅក្បែរប៉ា…..រួមទាំងជួយស្រាយបញ្ហាឱ្យខ្ញុំទៀត!»
ឥន្ត្រាឈ្ងោកមុខ​ ខ្ជិលសម្លឹងឫកពាធ្វើទន់ជ្រាយ​របស់យូស៊ូ។ បុរសជាបងនិយាយតបវិញ៖
«យើងជាបងប្អូនគ្នា!»
យូស៊ូពន្លយ៖
«ចុះ…..បើយើង….មិនមែនជាបងប្អូនបង្កើត? ឧបមាយើងជាអ្នកដទៃ អត់ជាប់សាច់ឈាម បងឯង……នៅតែលះបង់នីយ៉ាឱ្យខ្ញុំដែរ?»
ឥន្ត្រាងាកមុខមកសន្សឹមៗ។ គេមិនចង់ឆ្លើយនឹងសំណួរនេះទេ តែចរិតដ្រាម៉ារបស់យូស៊ូ ធ្វើឱ្យគេធុញ ចង់តែបញ្ចប់កិច្ចសន្ទនា​៖
«ឯងជាប្អូនរបស់បង! ជាប្អូនតែមួយគត់ ទោះមានរឿងអ្វីកើតឡើង ក៏ឯងនៅតែជាប្អូនរបស់បង! ដេកទៅ! ហើយ…..កុំផឹកច្រើនពេក!​»
«ជាបងប្អូនដែលមានចរិតខុសគ្នា!» យូស៊ូនិយាយផងសើចផងសម្លឹងមុខគេផង។
ឥន្ត្រាជ្រួញចិញ្ចើមសម្លឹងអាកប្បកិរិយាចម្លែក​របស់ប្អូនប្រុស។ ចិត្ត​ជាបង គេមិនយល់នៅឡើយថា ហេតុអីបានជានៅខាងក្រោម យូស៊ូបាននាងក្នុងដៃហើយ ពេលនេះនៅតែកើតទុក្ខ មកផឹកស្រា ហើយ​មកនិយាយពាក្យចម្លែកៗឡើង​ច្រើនយ៉ាងនេះ?
គេនិយាយតិចៗ៖
«ជិតរៀបការហើយ បន្ថយការញ៉ាំស្រាទៅ វាមិនសូវល្អទេ! ខាងស្រីគេអាច….មិនចូលចិត្តទេ​ដែល​ស្រវឹង​គ្រប់​ពេល​?​»
«ខ្ញុំស្វាងណាស់បង! ប៉ុណ្ណឹងស្រវឹងដែរ? ហើយ…..អ្នកណាថា ស្រីមិនចូលចិត្ត​ខ្ញុំ! គេចូលចិត្ត Bad Boy ណាបង ស្រីៗអត់ចូលចិត្ត​មនុស្ស​សុភាព ស្ងប់ស្ងាត់ទេ គេចូលចិត្ត​ Bad boy ដូចខ្ញុំ!»
ថាហើយ​គេសើចយ៉ាងមានអំនួត តែជាស្នាមសើចដែលឥន្ត្រាក៏មើលឃើញដែរថា យូស៊ូកំពុងបំភាន់កុហក​ចិត្ត​សោកសង្រេងរបស់គេខ្លួនឯង។ ឥន្ត្រាភាំងនឹង​កិរិយារបស់យូស៊ូ។ ចង់មិនចង់ គេបាននឹកភ្នកជាសម្ងាត់ទៅដល់នារីតូចម្នាក់នោះ។ នាងពិតជាមានសុភមង្គលទេ បើយូស៊ូមាន​ចរិតបែបនេះ?
នាងប្រហែលជាមិនអីទេមែនទេប្អូនប៉ូលិស ព្រោះពីមុនមកនាង​បានលង់ស្រលាញ់ប្រុសព្រាននារីម្នាក់នេះ ដែល​ឡូយឆាយ ពូកែផឹកស្រាដូចទឹក ខ្លួនប្រាណ​ក្តៅសិចស៊ី ដៃដល់។
«នៅក្នុងសាច់រឿងនេះ….ខ្ញុំគឺជាតួចិត្តអាក្រក់ហើយមែនទេ?»
សំណួររបស់យូស៊ូធ្វើឱ្យឥន្ត្រារេភ្នែកមកវិញ។ ​បងប្រុស​ទទួលអារម្មណ៍ដឹងថា ប្អូនម្នាក់នេះកំពុងតូចចិត្តចំពោះសេចក្ដីស្នេហាដែលមិនច្បាស់លាស់នៅពេលចុងក្រោយ ប៉ុន្តែគេក៏មិនមានចម្លើយដើម្បីលួងលោមយូស៊ូ ព្រោះថា គេនឹងមិនមែនជាគេទៀតទេ បើអាចមានពាក្យពេចន៍ឆ្លើយតបទៅនឹងមនុស្សកំពុងស្រវឹងស្នេហា​ដូចយូស៊ូ។
ប្រុសក្រោក ហើយ​លើកដៃទះស្មាតិចៗ។ ពេលបងប្រុសម្នាក់នេះក្រោកឈរឡើង រាងកាយ ចង្កេះដ៏ខ្ពស់សង្ហារបស់គេនៅពីមុខប្អូនប្រុស ធ្វើឱ្យយូស៊ូបន្ត​រាលដាលនឹកឃើញដល់នារីតូច។ មិនដឹងថា នីយ៉ានិងឥន្ត្រាធ្លាប់ស្និទ្ធស្នាលរាងកាយ​គ្នាកម្រិតណាទៅ បានជានីយ៉ាដកចិត្តពីស្នេហាដ៏ជ្រាលជ្រៅនៅបាងកកជាមួយគេ ភ្លេចគ្រាហ៊ានស្លាប់រស់ដើម្បីលោតទៅក្នុងគន្លងទឹកដើម្បីគេ មកងប់ងុលនឹងមនុស្សក្លូនមិនចេះមាត់កម្នាក់នេះ។
«ខ្ញុំជាព្រាននារី ធ្លាប់ធ្វើបាបមនុស្សស្រីជាច្រើននាក់មកហើយ!»
«បាន! ឈប់គិតរឿងអីដែលធ្វើឱ្យខ្លួនឯងមិនសប្បាយចិត្តទៅ!»
ឥន្ត្រា​បែរក្រោយចាកចេញសំដៅទ្វារ។ សំឡេងប្អូននៅតែស្រោចមកពីក្រោយខ្នង​៖
«ខ្ញុំឈប់គិតហើយ! ស្រីៗអស់នោះគ្មានន័យទេ! ខ្ញុំមិនគិតគេ ជាងបងប្អូនខ្លួនឯងទេ! ហើយ…ខ្ញុំជឿថាបងឯងក៏អ៊ីចឹងដែរ មិនធ្វើបាបចិត្តប្អូនខ្លួនឯងដោយសារមនុស្សស្រីដូចគ្នា!»
ឥន្ត្រា​ព្យាយាមដើរ​យ៉ាង​រហ័សតម្រង់ទ្វារធ្វើជាមិនដឹងនិងមិនឮ នឹង​ពាក្យដ្រាម៉ាចុះឡើងរបស់យូស៊ូ គេបង្ហើយខ្សឹបៗស្ទើរមិនចង់ឮ៖
«បងរវល់! ដេកទៅ! ទៅចួបម្ចាស់អូតែលបន្តិច!»
មកដល់ខាងក្រៅកាលណា ឥន្ត្រាងើយរកមើលកាមេរ៉ាគ្រប់ជ្រុង ឃើញទីតាំងដែលមានសុវត្ថិភាពហើយ​ ទើប​ថយទៅលបបើកទូរសព្ទ ពិនិត្យអ្វីដែល Redbird សរសេរ។
«ឆ្នាំ២០១៦ ពិសិដ្ឋ​បានគេចទៅកោះកុង! នៅពេលមនុស្សបន្លំស្បែកមុខច្រើនឡើងៗតាមរកគេ! ៦ឆ្នាំមុន នៅថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០១៧ គេបានត្រូវមនុស្សក្លែងមុខជាវេជ្ជបណ្ឌិត ជិន ចន្ទនីដា ទៅចួបនិងសម្លាប់! គេបាត់ដាននៅចន្លោះកោះស្មាច់! បងប្រុសគេ ជាអ្នករកស៊ីសណ្ឋាគារ ​បានចាត់មនុស្ស​តាមរកគ្រប់ច្រកល្ហក។ នៅឆ្នាំ២០១៩ គីម៉ាល់បានទទួលដំណឹងថា ប្អូនគេមិនទាន់ស្លាប់ ព្រោះពួកគេមានពាក្យសម្ងាត់បង្វឹករត់មាត់!»
«ស្អីទៅលេខបង្វឹករត់មាត់?» ឥន្ត្រាចុចសួរយ៉ាងញាប់។
«ពាក្យនេះ គេបង្វឹកសម្រាប់ពេលអាសន្ន! ឧបមាថាមនុស្ស​នោះសន្លប់លែងដឹងខ្លួនតែមិនទាន់ស្លាប់ ពេលត្រូវស្កេនខួរក្បាល វានឹងបញ្ចេញពាក្យនោះមក! ជាមួយពាក្យនោះ ពួកមនុស្ស​ដែលប្រើ Lockចូលបណ្តាញ Internet គឺ alert ឱ្យអ្នកផ្ទះគេ បងៗ​គេដឹងថា គេមិនទាន់ស្លាប់ តែកំពុងស្ថិតក្នុងដៃមនុស្សអាក្រក់!»​។
ឥន្ត្រាចុចបិទភ្លឹប ក្តាប់ទូរសព្ទណែន​ជាប់ដៃ។
មិនដឹងថា សភាពគំរាមដល់ជីវិត​នាពេលនោះ តានតឹងកម្រិតណា បានជាគ្រួសារនេះដាក់មធ្យោបាយការពារស្អិតកម្រិតដែលគេមិនធ្លាប់ដឹង? ហេតុអ្វីពិសិដ្ឋ​ត្រូវបានស្កេនយកលេខបង្វឹករត់មាត់បាន? បើក្រុមនោះយកលេខទៅដាក់លើបណ្តាញ ដឹងថាមិនប្រើការកើត តើគេនឹងខឹងហើយ​ធ្វើទុក្ខពិសិដ្ឋកម្រិតណា?
បុរសរេភ្នែកសម្លឹងប៉ូលិសពីរបីនាក់ដែលដើរចុះឡើងសម្លឹងមកពីគ្រប់ទិស។ មិនដឹងថាពួកនេះពិតជារក្សាសុវត្ថិភាពនាយ ​ឬមួយ​តាមដាននាយឱ្យពិតប្រាកដទេ។
គេឃើញមានប៉ូលិសម្នាក់កំពុង​ឈ្ងោកជាមួយ laptop។ ឥន្ត្រាសើចមួយឆ្វាច់ចុងមាត់។ មនុស្ស​អស់នេះចង់ចាប់រលកសញ្ញាលើទូរសព្ទ ​ឬ Hack អេក្រង់របស់គេ? ឱ្យខំប្រឹង​បីឆ្នាំទៅមុខទៀតចុះ!  មធ្យោបាយអ៊ីនគ្រីបទិន្នន័យ​ដែលគេនិងក្រុម Redbird កំពុងប្រើ សូម្បីម្ចាស់សេវាកម្មអ៊ីនធឺណិតក៏មើលអ្វីមិនឃើញដែរ។
គេដើរមួយៗដោយទឹកមុខតោះតើយឆ្ពោះទៅ​។ ប៉ូលិសទាំងបីនាក់ឆ្ពោះមករកគេដូចគ្នា។ មនុស្ស​ទឹកកកសួរខ្លី៖
«គីម៉ាល់នៅឯណា?»
«គាត់ចុះទៅក្រោម! គាត់ថាឱ្យ​ជម្រាបបង! ថាគាត់នៅចាំ!»
ឥន្ត្រាងក់ក្បាលដោយទឹកមុខស្មើ។ ប្រុសស្អាតចុចជណ្តើរយន្ត ហើយឆ្ពោះទៅកន្លែងណាត់។ ពីចម្ងាយគេឃើញខ្នង​គីម៉ាល់។ ងើយសម្លឹងស្លាក វាពិតជាហាងកាហ្វេមួយ។
ប្រុសរុញទ្វារកញ្ចក់ចូលដោយក្រឡេកជុំវិញ​នេះមួយឆ្វាច់ អត់មាន​ភ្ញៀវទេ កាមេរ៉ា​ក៏អត់ដែរ។
គីម៉ាល់ងាកមករកប្អូន។
ទឹកមុខ​ឥន្ត្រាមិនសូវល្អឡើយ។ មិនដឹងថា គេមាន​បញ្ហាជាមួយយូស៊ូ ឬបញ្ហា​អ្វីផ្សេង។ គីម៉ាល់​ច​ង្អុល​កៅអី។ មនុស្ស​ទឹកកកម្នាក់នេះ ទាញបង្គុយមកហើយ​អុកខ្លួនឯងភឹងពីមុខគេ។
«ឆ្នាំ២០១៩ លោកបានដឹងដំណឹងពីប្អូនលោក ចុះរកឃើញទីតាំងគេឃើញទេ?»
ឥន្ត្រាចាក់សំណួរមកចំៗណាស់ ប្រៀបដូចជាគេបានស៊ើបដឹងរឿងសម្ងាត់ជ្រៅៗដែលគ្មានអ្នកណាបានដឹង។ គីម៉ាល់ ជេននិងហាន់ដាប៉ុណ្ណោះ ដែលដឹងថាដើម្បីសុវត្ថិភាព ពិសិដ្ឋបានបង្វឹកកូដរត់មាត់។ កូដនេះបង្ការថា ពេលណាមួយ​គេត្រូវបានចាប់ខ្លួននិងស្កេនយកទិន្នន័យ ​កូដក្លែងក្លាយនេះនឹង​ត្រូវបាន​ជនពាលយកទៅដាក់លើបណ្តាញ។ ឱ្យតែពួកនោះចុចប្រើកាលណា គ្រួសារគេនឹងដឹងពីសភាពពិសិដ្ឋ​ថាមានគ្រោះថ្នាក់ភ្លាម។
គីម៉ាល់សម្លឹង​មើលទឹកមុខស្មើៗរបស់ឥន្ត្រា​ដែលរង់ចាំចម្លើយ។ មិនដឹងថា គេបានចាយលុយទៅលើក្រុមអ្នកស៊ើបកម្រិតណាទេ បានជាដឹងរឿង​ជ្រៅថ្នាក់នេះ តែគីម៉ាល់អាចសន្និដ្ឋានបានរឿងមួយថា ឥន្ត្រាក៏កំពុងសង្ស័យលើ​សមាសភាពគេខ្លួនឯងដែរ។
«កោះH!»
គីម៉ាល់ឆ្លើយខ្លី ហើយក្រោកទៅចុចយកកាហ្វេពីម៉ាស៊ីនឆុង។ ឥន្ត្រារេភ្នែកគិត​។ កោះHធំណាស់ តែហេតុអ្វីសេដ្ឋីឌូបៃម្នាក់នេះ ​រកឃើញ​ទីតាំង​អ្នកចាប់ប្អូនប្រុស​គេស្កេនក្បាល ថានៅកោះH?
«កុហក!» គេតបស្រាលៗ បណ្តាលឱ្យគីម៉ាល់សើចស្រាលៗតាមក្រោយ។ ​ក្លិនកាហ្វេចាប់ផ្តើមជះឈ្ងុយឈ្ងប់។ ឥន្ត្រានឹកដល់ពេលមួយដែលគេអង្គុយសំកុកនៅក្បែរសមុទ្រ។ ច្រមុះនេះមិនអាចស្រង់ក្លិនអ្វីបានទាំងអស់។ គេរស់ទាំងមិនដឹងរសជាតិអាហារ និងមិនចង់ញ៉ាំឬលេបអ្វី។
រយៈពេល​ប៉ុន្មាន​ខែដែលរស់ឡើងវិញនិងវិលមកចុងឆ្នេរ ប៉ាគេនិងពេទ្យមកពីស្រុកថៃតែងតែ​ភ្ញោចព្យាបាលការខូចខាតដល់សរសៃប្រសាទ olfactory ដាស់សញ្ញាទៅកាន់ខួរក្បាលតាមរយៈវិធីធ្វើចលនា​លើលលាដ៍ក្បាលផ្នែកខាងមុខយ៉ាងទៀងទាត់។
កាហ្វេខ្មៅក្រឹបពីរកែវត្រូវបានដាក់មកលើតុ។
សូម្បីគេញ៉ាំអ្វីក៏គីម៉ាល់ដឹង?
ឥន្ត្រាក្រពាត់ដៃ និយាយបន្ថែម៖
«ឧបមាថា ចាប់សញ្ញាបានពីវត្តមាន​ពិសិដ្ឋ​លើកោះH តែកោះនោះ ធំនិងកន្លុកកន្លៀតណាស់! កន្លែងខ្លះ​ ខ្ញុំក៏ស្គាល់មិនអស់ដែរ»
«តែម៉ឺនយូស្គាល់!
ឥន្រ្តាធ្វើមុខរឹតមាំ ពេលដែលឮគេហៅឪពុកខ្លួនឈ្មោះចំៗគ្មានការគោរព។
«គាត់ចំណាស់ណាហើយ ប្រយ័ត្នសម្តី!»​ គេព្រមាន​​តែគីម៉ាល់ញញឹម​លើកកែវក្រេប​ធ្វើឌឺគេមួយបេន​។ ចរិតគីម៉ាល់មិនចេះខ្លាចអ្នកណាទេ។ មនុស្ស​ទឹកកកឃើញហើយ ទើសចិត្ត​។
«កុំព្រោះតម្រុយប៉ុណ្ណឹងនាំគ្នាមកចោទប៉ាខ្ញុំ! ណាមួយក្បែរគាត់មាន​មនុស្ស​ក្បត់ច្រើន! ម្នាក់ឈ្មោះ​បៀល​នោះ ទើបតែចាប់ខ្ញុំទៅបូមឈាម​!»
«គេបូមឈាមឯងធ្វើស្អី?» គីម៉ាល់សួរបកវិញ ឥន្ត្រាគ្មានពាក្យឆ្លើយ។
ឃើញហើយ​បុរសជាបងផ្ទាន់គេទៀត៖
«ព្រោះ…..មួយពិភពលោកនេះ អ្នកណាក៏សង្ស័យថា ម៉ឺនយូបានក្លូនប៉ូលិសសម្ងាត់ម្នាក់មកជាកូនប្រុសខ្លួនដែរ!»
ដៃឥន្ត្រារង្គើ។ គេមិនមែន​ញ័រភ័យទេ តែគេហាក់ខឹង។ សំឡេងគីម៉ាល់ទម្លាក់ទាបហើយខ្សឹបមកទៀត៖
«បៀលឬម៉ូណាមិនដឹងទេ ចង់បូមឈាមឯង​ដើម្បីពិសោធមើលថា ឯងជាអ្នកណាឱ្យពិតប្រាកដ!»
ឥន្ត្រាដំឡើងសរសៃកព្រោះកំហឹង៖
«អ្នកដែលគិតអ៊ីចឹងល្ងង់ពេកហើយ! ពូបៀលនិងសាម៉ោះនៅក្បែរខ្ញុំ២៤ម៉ោង បើគេចង់បានDNA​តេស្ត មិនបាច់ហត់អី​ចាប់មនុស្ស​ទទឹងទទែងទេ! ច្រាសដុះធ្មេញមួយក៏យកទៅតេស្តបានដែរ!»
«អាហ្នឹងមនុស្សធម្មតា! តែឯងមិនមែនទេ!»
ឥន្ត្រាស្ទុះក្រោក តែភ្នែក​គីម៉ាល់ដែលងើយសម្លឹងមកពិតជាជ្រាលជ្រៅ។ បេះដូងមនុស្ស​ទឹកកក កម្រើកហើយ។ គេឃើញសេចក្តីអាណិតអាសូរមួយ​កប់ជ្រៅក្នុងភ្នែកសេដ្ឋី​ចំពោះមុខ មិនមែន​ជាកែវភ្នែកកំណាច ចងអាឃាត ឬកុហកឡើយ។
«ឯងរត់គេចដល់ចុងផែនដី ស្មានថា​កែស្អីបាន? ការពិត វានៅតែជាការពិត»
ឥន្ត្រាឈរតវ៉ា៖
«ប្អូនខ្លួននិងខ្ញុំ មានត្រង់ណាដូចគ្នាខ្លះ?»
«ចុះឯងនិងឥន្ត្រាម្នាក់នោះ មានត្រង់ណាដូចគ្នា?»
គីម៉ាល់ថាហើយ​បង្វិលកុំព្យូទ័រមកឱ្យគេមើល។ ឥន្ត្រាភាំងនឹង​រូបរាងប្រុសម្នាក់ ដែលឱបស្រីឆ្វេងស្តាំ។ រូបរាងដូចជាក្នុងក្លឹបរាត្រី។ ដៃម្នាក់នោះ ពាក់កងផង អង្កាំផង ខ្សែគាថាផង។ ទឹកមុខគេ​ងងើល ឡូយឆាយ មិនខុសពីយូស៊ូ គ្រាន់តែចាស់ជាងបន្តិច ហើយមើលទៅកាចជាង។
មនុស្សទឹកកក​អង្គុយ​ចុះមកយឺតៗវិញ ព្រោះស្លុងនឹងសន្លឹករូបភាព ​ខណៈគីម៉ាល់ខាំមាត់និយាយតិចៗ៖
«នេះហើយ កូនប្រុសច្បង​របស់ម៉ឺនយូ! តើវាជាឯងដែរទេ? ឯងកាលពីមុនបែបហ្នឹង?»
ឥន្ត្រាលេបទឹកមាត់ កប់ចោលភាពខ្វល់ខ្វាយ។ ​សំឡេងគេតបស្អកៗ៖
«ខ្ញុំឈឺធ្ងន់! របួសធ្ងន់! ​មុខមាត់ខូចអស់! ខ្ញុំភ្លេចហើយ!»
ថាផង ដៃឥន្ត្រា​លើកពែងកាហ្វេមកលេបក្អឹកៗ។ គេមិន​ផ្លុំ និងហាក់មិនដឹងក្តៅទេ។
វា​ដូចគ្នានឹងស្នាមខាំក្រឡៅលើកំភួនដៃគេ ដែលគេ​ឃើញពេលនេះចិត្ត​ក៏នឹកដល់សម្តីនាង «មិនចេះឈឺខ្លះទេហ្អី?»។ អ្វីមួយ​សន្ធប់ក្នុងគំនិត​ដ៏វាងវៃរបស់មនុស្ស​ទឹកកក។
«ទោះមុខមាត់ដូរ​ ខួរក្បាល Format តែបេះដូងឯង ឯងគិតថានេះជាឯងពីមុនទេ?»
«មិនដឹងទេ!»
ឥន្ត្រាគំហកតិចៗ។
គីម៉ាល់ញាក់ស្មាសើច៖
«បើមិនដឹងទេ ម៉េចមិនស្វែងរកការពិតឱ្យខ្លួនឯង?»
គេងាកមុខចេញតែចិត្តគេយល់ថា គេបានភ្លេចភ្លាំងរឿងដ៏សំខាន់មួយនេះ គឺភ្លេច​រកមើលខ្លួនឯងកាលពីមុនឡើងវិញ។ ប៉ាគេបាននិយាយថា អតីតកាលនាំឱ្យជំងឺគេវិលវល់ ខួរក្បាលត្រូវការបំប៉ន ស្ងប់នឹងនរ តែពេលនេះគេយល់ផ្ទុយ គេពិតជាចង់ដឹងពីខ្លួនគេពីមុនមកណាស់។ មនុស្ស​ក្នុងរូបនេះមិនខុសពីជីវិតស្ទាវរបស់យូស៊ូទេ​ ឱបស្រីឆ្វេងស្តាំនិងដបស្រាសែនថ្លៃនៅពីមុខ។
ចាំបានថា ពេលរស់ឡើងមកវិញ ប្អូនគេធ្លាប់នាំគេទៅបាងកក។ គេធុញស្រីៗ​មាយាអស់ទាំងនោះណាស់ មានអារម្មណ៍​ចង់ត្រលប់ទៅអង្គុយ​មើលទឹកសមុទ្រវិញស្ងប់ស្ងាត់ តែយូស៊ូប្រាប់គេថា បើគេមិនសាកល្បងរួមភេទជាមួយមនុស្ស​ស្រី ឬឱ្យស្រីថ្នម ម៉េចនឹង​ដឹងថា ក្រោកពីឈឺមកវិញ ខ្លួនមានសភាពជាមនុស្ស​ប្រុសពេញលក្ខណៈទៀតឬអត់?
ចាប់ពីពេលនោះមក ជារឿយៗប្អូនគេនាំគេទៅសោយសុខនៅស្រុកថៃ រាងកាយគេជាមនុស្សប្រុសពេញលេញ តែបេះដូងគេ គ្មានស្នេហា​ទេ។
ចុងក្រោយនេះ គេចេះស្រលាញ់ស្រីម្នាក់។ គេចេះញញឹមពេលឃើញនាងបានសុខ ​ហើយគេ«ឈឺ»ជាសម្ងាត់ពេលឃើញនាង​មាន​​ទុក្ខព្រួយ។
«ប្រហែលមកពីខ្ញុំឈឺ ហើយមាន​មុខមាត់ផ្សេង គួបផ្សំប្អូនលោកមាន​ដានបាត់ខ្លួនចុងក្រោយលើកោះH បានជាម្នាក់ៗ….គិតថាជាខ្ញុំ!»
គីម៉ាល់ញញឹម​គ្រវីក្បាល៖
«កូនប្រុសរបស់ម៉ឺនយូស្លាប់ហើយ! គេស្លាប់ក្នុងអគ្គីភ័យនោះ! ពួកហង្សសបានដុតវាចោល ដើម្បី​បង្គាប់ឱ្យម៉ឺនយូឈប់កុហកថា មនុស្សក្នុងComa នោះជាពិសិដ្ឋ​!»
ឥន្ត្រាគិតពីព្រឹត្តិការណ៍មួយនោះ។ ប៉ាគេប្រាប់គេថា​អ្នកធ្វើអាចជាគីម៉ាល់ តែគីម៉ាល់ចង់បានប្អូនគេណាស់​ បើម្នាក់នោះជាពិសិដ្ឋ​ គេដុតមន្ទីរព្យាបាលនោះចោលសមតម្លៃទេ?
«កូនច្បង​របស់ម៉ឺន​យូមិនដែលជាឡើងវិញទេ! ឥន្ត្រាមិនដែលបានចេញពី ទេ! អ្នកដែលចេញ​មក បានចូលទៅដេកICUមុនពេលឥន្ត្រារបួសទៅទៀត!​»
ប្រុសស្អាតក្រោក​ឡើង។ គេមានអារម្មណ៍មិននឹងនរទេ តែគេព្រមានមកកាន់ម្ចាស់បន្ទប់៖
«ឈប់និយាយរឿងអស់នេះជាមួយខ្ញុំ បើចង់ឱ្យខ្ញុំនៅ! ហើយបើចាំបាច់ ខ្ញុំនឹងនាំប្អូនខ្ញុំចេញពីកន្លែងនេះ កុំថាខ្ញុំលេបសម្តីដែលសន្យាគ្នា!»
ថាហើយ​គេចង់ចាកចេញមក​វឹងភ្លាម ព្រោះមិនអាចទទួលស្តាប់បន្តបាន ទេគេឃើញគីម៉ាល់ច្បូតមុខ​បន្ធូរភាពតានតឹង ថាមកបន្ថែមរូៗ៖
«ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មុនពេលគ្រោះថ្នាក់ ឥន្ត្រាបាន​ចេញទូកទទឹងទទែងទាំងស្រវឹងស្រាជោក យកទាហាន​ទៅជាមួយ៦នាក់ ព្រោះស្អប់ប៉ូលិស​ដែលតាមមកស៊ើបរកពិសិដ្ឋ​លើ​កោះរបស់គេ! »
ឥន្ត្រាចាកចេញវឹងរុញទ្វារបិទវិញភ្លឹប ធ្វើជាលែងចង់ស្តាប់។ គីម៉ាល់ផ្អែកខ្នងសម្រាក ទោះយ៉ាងណាបាននិយាយ គេបានធូរចិត្ត​​ ថែមទាំងដឹងទៀតថា ទោះយ៉ាងណាមនុស្ស​ក្លូននឹងយកការណ៍ដែលបានជជែកទាំងប៉ុន្មាននេះទៅវិភាគ។ ចរិត​របស់ឥន្ត្រា​ថ្មីឬពិសិដ្ឋម្នាក់នេះ មិនព្រមរស់នៅក្នុងភាពសង្ស័យ​ស្រពេចស្រពិលទេ បងប្រុសគេដឹង។
ពិតណាស់ នៅលើជណ្តើរថ្មើរជើងដែលស្ងាត់  ប្រុសស្អាតរបស់យើងចាប់ផ្តើមឈរគិត។ មិនយូរទេ​ គេចាប់ផ្តើម​សរសេរទៅប៉ាគេ។
«ប៉ា! ហេតុអ្វីខ្ញុំរបួសធ្ងន់? ឧប្បត្តិហេតុឬមានមនុស្ស​រករឿង!»
ប៉ាគេអានភ្លាម ​គាត់មិនឆ្លើយទេ តែបានខលត្រលប់មកវិញបន្ទាន់។
«មានការអីកូន?»
«កូនចង់ដឹងរឿងចាស់នោះ!»
«ដឹងធ្វើអី? ប៉ាប្រាប់ហើយថា….មិនល្អចំពោះសុខភាពខួរក្បាល!»
ឥន្ត្រាមិនទុកពេលឱ្យម៉ឺនយូបង្វែរទេ គេនិយាយខ្សឹបៗតែច្បាស់ៗ៖
«ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ខ្ញុំចេញទូកទៅពីរ មានគ្នា៦នាក់តាម​អម! ហេតុអី? ខ្ញុំទៅធ្វើការ​អីបាននាំមនុស្សទៅច្រើនម៉េះ?»
គ្មានចម្លើយ។
«មុនពេលខ្ញុំរបួស​ខ្ញុំធ្លាប់រៀនភាសាអីខ្លះ?»
សំណួរគេ ជារំញោចឱ្យម៉ឺនយូសង្ស័យ។ ពិសិដ្ឋឬគ្រួសារគីម៉ាល់ចេះប៉ុន្មានភាសា រឿងនេះសម្ងាត់ណាស់​ គាត់មិនដែលចាប់អារម្មណ៍ស៊ើបឬដឹងច្បាស់ទេ ម្តេចបានឥន្ត្រាមកសួរកណ្តាលទីដូចកំពុងធ្វើតេស្តចម្លើយរបស់គាត់?
«ប៉ា?» គេហៅម៉ឺនយូ។
«ចាំប៉ាចប់ការងារ ចួបកូនផ្ទាល់ ចាំនិយាយគ្នា!»
ម៉ឺន​យូចុចបិទ។
ឥន្ត្រាឈ្ងោកគិត​ម្នាក់ឯង ​ខណៈស្រមោលអ្នកណាម្នាក់រំសៀកយ៉ាងរហ័សនៅជាន់ខាងក្រោម។
យូស៊ូ?
យូស៊ូចេញពីបន្ទប់ ហើយមិនបានឃើញបងប្រុសនៅជាន់ខាងលើទេ។ គេក៏មិនចុះក្រោមដែរ គឺបត់ទៅឆ្វេង…..។ ឥន្ត្រាឈាន​ចុះតាម​ដោយមិនដឹងខ្លួន។
ក៏មិនស្គាល់ចិត្ត​ខ្លួនឯងថា​ ហេតុអ្វីយើងឈឺឆ្អាល​ហើយដើរតាម​គេធ្វើអី​ បើគ្រាន់តែដឹងថា​គេមានទិសដៅឆ្ពោះទៅរកបន្ទប់នីយ៉ា?
រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៨៦
វគ្គ
បង្ខំចិត្ត​
​«ខ្ញុំស្រលាញ់គេ មិនចំពោះអ្វីដែលគេមាន គេជានរណា ​រូបរាងគេ សម្តី​កាយវិការ អ្វីទាំងអស់ដែលគេធ្វើមកនោះទេ! ប៉ុន្តែ….ស្រលាញ់សម្រាប់បេះដូងមួយ ដែលខ្ញុំពិតជាទទួលដឹងយ៉ាងច្បាស់ រាល់ពេលនៅជិតគេ កក់ក្តៅ ទុកចិត្ត ហើយសោកស្តាយ ឯកោ​ ច្របូកច្របល់ជាខ្លាំងពេលគេមិននៅកន្លែងនេះ! គេមិនមកចួបយើងទេ….»
នីយ៉ា​ទន្ទេញ​ពាក្យនេះម្នាក់ឯង ហើយ​ដាល់បាវសាក់ព្យួរសំយ៉ាកបញ្ចេញ​ចោលកំហឹង​និងភាពខកចិត្ត​។ ស្រីតូចនេះ ពិតជាមនុស្ស​រពឹស មិនចេះអង្គុយស្ងៀម​សូម្បីតែពេលខូច​ចិត្ត​។
គេឈរពីមាត់ផ្លូវសម្លឹងទៅរាងកាយតូច​ស្តើង ស្គមឡើងៗ ដែលកំពុងតស៊ូនឹង​បាវសាក់។ នាង​ស្រែកកាចៗរាល់ពេលធ្វើ Boxing ដាក់ឧបករណ៍ តែសំឡេងនាង​នៅតែតូចឆ្មា​ និងគួរឱ្យចង់ឱបក្រសោបការពារ។
ប្រុសដើរយឺតៗទាំងស្រងូត​ចូលទៅពីមុខនាង។
ប្អូនប៉ូលិស​ដ៏រឡាក់រឡើកម្នាក់នេះ មិនឮអ្វីទាំងអស់ ព្រោះនាងកំពុងដាល់បាវផងនិយាយម្នាក់ឯងផង
«​គេស្រលាញ់ខ្ញុំៗៗ! គេមិនមែនត្រឹមធ្វើល្អដាក់ខ្ញុំទេ ប៉ុន្តែគេក៏មានអារម្មណ៍ល្អខ្លាំងរាល់ពេល​យើងនៅជាមួយគ្នា ហេតុអ្វីបានជាមិនទទួលស្គាល់ខ្លួនឯង? ហេតុអ្វីមិនមើលខ្ញុំ? ម៉េចបានមិនញញឹម​ដាក់ខ្ញុំ? គេចខ្ញុំមែនទេ? បិសាចទឹកកកអើយ!»
ប្រុសឮហើយទម្លាក់ភ្នែក​។ គេឈរឆ្កុបពីមុខ​ស្រីល្អ រហូតដល់បាវវេចេញពីកន្លែងព្យួរបន្តិចទើបនាង​ឃើញគេ។
នារីនេះឈប់ដាល់ បណ្តោយឱ្យពួកគេទាំងសងខាង សម្លឹងគ្នា​ពីក្រៅរបាំងបាវសាក់ដែលយោគយោល។ ស្នេហា​មួយនេះ ​ជា្រលជ្រៅរហូតដល់គ្មានសំឡេងនោះឡើយ។ ម្នាក់ៗក្នុងលោកនេះនេះ គេផ្តើម​ដោយក្តី«ចូលចិត្ត»ទើបបានវិវត្តទៅជា«ស្នេហា» តែសម្រាប់ឥន្ត្រាគេមិនចូលចិត្ត​នារីនេះទាល់តែសោះ តែក៏ផ្តើមលង់ស្រលាញ់នាងលើចំណុចមិនចូលចិត្ត​ទាំងអស់នោះតែម្តង។
នៅពេលពួកគេ​ឈរសម្លឹងគ្នា ឥន្ត្រាឃើញកែវភ្នែកមួយគូស្រពោនស្ងួត ក៏ជាកែវភ្នែកដែលយប់មួយនោះ បង្កប់នូវក្តីភិតភ័យណាស់ នាងត្រូវគេចាប់ទៅកោះH នាង​មាត់រឹង តែភ្នែកនាង​ពិតជាចង់សុំក្ដីមេត្តា។ គេស្អប់ភាពក្បត់ចិត្ត​និងចរិតកាចកោងប្រដេញជះទឹកថូដាក់គេ ស្អប់សមាសភាពមកពីគ្រួសារប៉ូលិសរបស់នាង ក៏ធ្វើដូចជាបិសាចទឹកកកដែលគ្មានទេ….បេះដូង។ សំឡេងរបស់ខ្លួនគេលាន់មកវិញក្នុងការចងចាំ «ឱកាសចុងក្រោយ សម្រាប់​ប្អូនប៉ូលិស! ​ឈ្លើយសឹក​នឹង​ត្រូវ​ទម្លាក់ចូលទៅក្នុងសមុទ្រ!»។ នារីឈ្ងោកដោះហ្គង់ចេញហើយធ្វើជាសើចបន្លប់បរិយាកាស៖
«មើលខោអាវគេ! មើលអត់ចង់ស្គាល់!»
ឥន្ត្រាញញឹមតាមនាង​ រួចឈ្ងោកមកសម្លឹងសម្លៀកបំពាក់លើខ្លួនគេ។ ជាទូទៅ គេស្រងូតពេលនីយ៉ាស្រងូត គេញញឹម​ធូរចិត្ត​បានវិញភ្លាម​ដោយគ្រាន់តែឃើញនាង​ញញឹម។
«ខោអាវម្ចាស់បន្ទប់! គេឈ្មោះពិសិដ្ឋ!»
ស្រីឈប់ដៃស្ងៀមលើហ្គង់ម្ខាងទៀត។ ឈ្មោះនេះធ្វើឱ្យនីយ៉ានឹកឃើញសម្តីម៉ូណាកាលនៅលើកោះខ្មោច «កូនប្រុសពិតរបស់លោកស្លាប់ហើយ កុំឱ្យកូនក្លែងក្លាយស្លាប់តាមម្នាក់ទៀត!»។
ប្រុសលូកដៃមកជួយដោះហ្គង់ឱ្យ ខណៈដែលស្រីទន់ដៃជើងដូចចាហួយផុយ។ ភ្នែកនាង​ក្រឡេកក្រឡាប់ ទាំងដឹងថាឥន្ត្រាកំពុងផ្តោតមកមើលឫកពានាងយ៉ាងយកចិត្ត​ទុកដាក់។
«ស្គាល់គេ? ពិសិដ្ឋ!?»
ប្រុសសួរមកសព្ទសំឡេងស្រាលៗសោះ តែនីយ៉ា​មានប្រតិកម្មខ្លាំង ដង្ហើមនាងញាប់ ដៃជើងញ័រ​។ សំឡេងម៉ឺនយូកាលនៅបន្ទប់កាហ្វេ Private នៅតែគំរាម​កំហែងពេញបេះដូងកម្សត់របស់ប្អូនពៅប៉ូលិស «កូដមួយចំនួន ខ្ញុំគ្រាន់តែបញ្ជាចេញពីទីនេះទៅ គេនៅកន្លែងណាក៏ដោយ ក៏ដកដង្ហើមមិនដល់គ្នាបាន! ឥន្ត្រាត្រូវការខ្ញុំ ដើម្បីរស់ឡើងវិញម្ដងទៀត!»។
បុរសបែរខ្នង​យកហ្គង់ទាំងពីរទៅទុកលើទូ ខណៈនាង​តាមសម្លឹងគេពីក្រោយដោយអនិច្ចា។ ប្រាណដ៏ខ្ពស់សង្ហា​នេះ កន្លែងណាមួយទៅ ​ដែលមាន​បន្ទះឈីបដ៏យង់ឃ្នងនោះលាក់នៅ?
នីយ៉ាសួរខ្លួននាង ទាំងឈឺដូចត្រូវ​កាំបិតច្រៀក។
ឈឺណាស់!
គេបែរមកវិញប្រទះភ្នែករលីងរលោងរបស់នាង ប្រុសប្រាណម្នាក់នេះកំពុង​ញញឹម ស្រាប់តែរុះរោយសន្សឹមៗ។  គេឆ្ងល់នឹងអ្វីម្យ៉ាង​ភ័យៗលើផ្ទៃមុខនាង។ នីយ៉ាជាមនុស្សស្រស់ស្រាយនិងរស់រវើក  នាងមិនធ្លាប់ស្ងប់ស្ងាត់ថ្នាក់នេះទេ។ ឃើញថាខាងស្រីប្រញាប់សម្រួលទឹកមុខ ទម្លាក់ភ្នែកនាងចេញពីភ្នែកគេដែលតាមជជីក ប្រុសលាន់មាត់បន្ថែមខ្សឹបៗ៖
«បងថ្លៃរបស់យើង សេដ្ឋីម្នាក់នោះ តាមមក​ទាមទារថា ខ្ញុំនេះ…..ប្អូនប្រុសគេ….ឈ្មោះពិសិដ្ឋ!»
នារីបិទភ្នែកសន្សឹមៗ។ ព័ត៌មាន សំណួរ និងការពិតគ្រប់យ៉ាងលើលោកនេះកំពុងហែកហួរបេះដូងនាង​។ សម្រាប់ឥន្ត្រា នីយ៉ាជាស្រីក្រមុំដែលនិយាយត្រង់ គិតត្រង់ ចិត្ត​ត្រង់។ នីយ៉ាមិនចង់សម្លាប់រូបភាពមួយនេះ​ពីបេះដូងរៀមទេ តែស្រី…..មិនអាចនិយាយអ្វីពិតមែន។
«ឥឡូវ….គេឱ្យខ្ញុំដេកបន្ទប់ Private របស់ប្អូនប្រុសគេ ស្អីក៏ពិសេសដែរនៅក្នុងនោះ!»
ដល់ពេលនាងបែរខ្នង​ម្តង។ នីយ៉ា​​ដើរចេញពីបាវសាក់ គេចមកលម្ហកណ្តាលបន្ទប់បាល់ទះ។ តែនាង​ដឹងច្បាស់ថាពេលនេះ គ្មានកម្លាំងឯណាដណ្តើមបាល់ជាមួយគេដូចលើកមុនទៀតទេ។ ចិត្តនេះអស់កម្លាំងរលីងធេង….ទាំងមិនអាចចែករំលែកទុក្ខព្រួយជាមួយគេបាន។
គេដើរមកតាមពិតណាស់ ដូច្នេះស្រីចាំបាច់ត្រូវនិយាយអ្វីម្យ៉ាងរក្សាអាកប្បកិរិយាធ្វើពើជាធម្មតា៖
«គេឱ្យនៅឯណានៅហ្នឹងទៅ! អូតែលនេះស្អាតណាស់ មានអីមិនល្អ?»
«ខ្ញុំស្រាប់តែអានអក្សរវិញបាន ហើយអានដាច់ប្រាំភាសា!»
ស្រីលេបទឹកមាត់ខណៈគេនៅកៀកកិតពីក្រោយខ្នង។ មនុស្សនេះគ្មានអ្នកណាទៀតទេ គេអត់មានអ្នកណាពិតមែន។ គេមាន​តែនាង​ សម្រាប់មកនិយាយពាក្យស្មោះសរនិងចម្ងល់អស់ទាំងនេះ មិនសមណា….សូម្បីនាងក៏….លាក់គេ។
ស្រីបែរមកវិញសន្សឹមៗជាមួយ​ទឹកមុខដូចមានទោសទណ្ឌ។ នីយ៉ា​សម្លឹងផ្តោតចំៗភ្នែកបុរសម្នាក់ ដែលបេះដូងនាង​សែនត្រូវការ តែដឹងថាមិនអាច….នាង​សម្លឹងគេ​មិនដកភ្នែកទេ…គេមានរឿងច្រើនកំពុងឆ្ងល់និង…..ចង់ចែករំលែកជាមួយនាង…..ឯនាង​វិញ មានរឿងជាច្រើន​ត្រូវនិយាយឱ្យគេបានដឹង​តែ….មិនអាចនិយាយ។
«អបអរសាទរ ខ្លួនជាហើយ បានជាអាន​អក្សរ​ដាច់វិញហ្នឹង!»
នីយ៉ានិយាយទាំងខំញញឹម តែមិនមែន​សម្រាប់មកបោកចិត្ត​មនុស្សទឹកកកបាននោះទេ។ ស្គាល់គ្នាមិនបានប៉ុន្មាន តែស្រីម្នាក់នេះ ដកដង្ហើមមួយ គេដឹងមួយ។ កល្យាណសប្បាយឬព្រួយ បងទទួលអារម្មណ៍​ដឹងបានទាំងអស់អូន កុំមកបន្លំភ្នែក។
ប្រុសបញ្ចេញ​ការសម្លឹងស្រងូតមួយ…..សំឡេងគេអមមកជាមួយកែវភ្នែកអង្វរករ៖
«ដឹងអីខ្លះ…..ដែល….មិនទាន់និយាយប្រាប់!»
នីយ៉ា​ធ្វើពុតជាឡិងឡង់….និយាយតបវិញភ្លាមព្រោះមុខគេស្មើ គេរង់ចាំ។
«ដឹង?…..អីគេ?….ពិ…ពិសិដ្ឋមែនអត់? ពិសិដ្ឋប្អូនប្រុសគាត់ ប្អូនបងគីម៉ាល់ដែលបាត់ខ្លួន! គ្រប់….គ្រប់គ្នា….គិតថា គេស្លាប់ហើយ!»
ឥន្ត្រាសម្លឹងភ្នែកនាង​ទាំងឆ្វេងនិងស្តាំ។ នារីដ៏នៅកៀកកាយាម្នាក់នេះ មើលទៅ នៅ​មានរឿងច្រើនទៀត មិនទាន់និយាយចេញមកទេ ម្ល៉ោះហើយគេសម្គាល់ឃើញថា នាងគេចៗពីការសម្លឹងរបស់គេ។
«បងគីម៉ាល់ នឹក…..នឹកប្អូនប្រុសពេក….ទេដឹង?» នីយ៉ាបន្ថែមបែបនេះរួច​ប្រុងបែរដើរចេញ តែម្រាមឆ្វេងគេចាប់ម្រាមស្តាំនាង។
បុរសនេះប្រើដៃឆ្វេង ជាដៃដែលកាលពីចាប់នាង​ទៅកោះH លើកដំបូងគេចាប់កាន់ចង្កានាង ភ្ងើយមុខឱ្យសម្លឹងគេដោយបង្ខំ។ គេមាន​កាយវិការរឹងប៉ឹង ឥតមនោសញ្ចេតនា ជាមនុស្សចិត្តទឹកកក ភ្នែកស្រឹមត្រជាក់គួរឱ្យព្រឺ តែថ្ងៃនេះ គេជាមនុស្សម្នាក់ដែលគ្រប់គ្នាលើលោកនេះ កុហកគេ។
ស្រីឱនមកភ្លាម​សម្លឹងម្រាមដៃដែលពាក់ព័ន្ធគ្នា។ នៅពេលនិយាយអំពីស្នេហា មានវិធីជាច្រើនដែលមិនបាច់បង្រៀន មិនបាច់ប្រាប់ ប៉ុន្តែយើង​អាចដឹងបានថា យើងកំពុងមានស្នេហា ហើយស្នេហាតែម្ខាងឬជាស្នេហាពិតទាំងសងខាង។ គ្រប់គ្នា​សប្បាយចិត្ត ​ក្នុងការបង្ហាញអារម្មណ៍របស់ខ្លួនឯងប្រាប់គេថា យើងក៏ស្រលាញ់ ហើយនិងគិតពីគេ តែមានរឿងអ្វីរវាងអ្នកទាំងពីរទៅ បានជាកាលពីនៅខាងក្រោមសណ្ឋាគារមុននេះ គេចង់តែគេចចេញពីនាង ឯពេលនេះ គេមកដល់ហើយ ​នៅកៀកគ្នាយ៉ាងនេះ បែរជានារីយើងចង់គេចពីគេ?
«ដំបូងខ្ញុំគិតបែបនេះដែរ តែក្រោយពីស្គាល់គេ ខ្ញុំយល់ថា​ មិនមែន​គេនឹកប្អូនដល់មានបញ្ហា​ស្មារតីទេ! មានអីមួយ….ខ្ញុំមានអារម្មណ៍ថា ខុសៗចំពោះគេ! ខ្ញុំមាន​អារម្មណ៍ថា…..គេនឹងខ្ញុំ…..» បុរសឆ្លើយ។
«ព្រោះខ្លួននៅឈឺ!» នាងតបវិញខ្លី។
«មុននេះ អ្នកណាថាខ្ញុំជា?» គេឌឺមកទៀត។
នីយ៉ា​គេចៗមុខ ខណៈច្រមុះគេកាន់តែរុលចូលមក រាងកាយគេទាមទារស្និទ្ធនឹងនាង ចំណែកនាង​ចង់តែដកម្រាមនេះចេញ ក៏មិនដាច់ចិត្ត​ធ្វើ។
«គឺ….របួសភ្លៅ មានទាន់ជាឯណា? មិនឃើញទេ? ឈឺអត់? របួសនៅលើកោះជាមែន បានជាអានអក្សរដាច់​ចំណែករបួសនេះវិញ…..វាអាចជាតិថ្នាំផ្សះ ធ្វើឱ្យកើតអារម្មណ៍សង្ស័យច្រើន!»
ប្រុសសើចតិចៗក្ងួរៗ​ខុលៗព្រោះពួកគេនៅក្បែរកៀកគ្នា។ ឥន្ត្រាលាន់មាត់តិចៗ៖
«ធ្វើដូចពេទ្យ?»
នីយ៉ាសម្លឹងមុខគេ។ បុរសនេះញញឹម​ហើយ។​ គេកំពុងភ្លេចអស់បណ្តារឿងរ៉ាវឈឺចាប់លើលោកនេះ ដរាបណាគេនៅក្បែរនាង។ នីយ៉ា​ក៏ដូចគ្នា។ ស្រីចង់បំភ្លេចអ្វីៗទាំងអស់លើលោកនេះចោល ចំណាយពេលវេលាជាមួយគេ។
«នៅក្រោម អ្នកណាទេស៎! ធ្វើដូចមើលខ្ញុំមិនឃើញ! បន្ទប់ខ្ញុំនៅឯណា? ខ្ញុំហត់ណាស់​ចង់សម្រាក!» នារីបូញមាត់និយាយត្រាប់គេ ធ្វើឱ្យបុរសញញឹម។
ឥន្ត្រាសម្លឹងថ្ពាល់ក្រហមព្រឿងៗនិងស្នាមញញឹម​តិចៗដែលស្រីកំពុងថាឱ្យ ឌឺៗ រំឭកពាក្យគេនៅជាន់ខាងក្រោម។ គេនឹកក្នាញ់ណាស់ ខាំបបូរមាត់វិញដូចគ្នា តែក៏នឹកឃើញឡើងវិញ​ផ្ទួនពេល នូវសម្តីយូស៊ូមួយរំពេច «ខ្ញុំមិនមែនច្រណែនថាគេស្រលាញ់បងឯងឬស្អីទេ! វាគ្មានរឿងហ្នឹងកើតឡើងដាច់ខាត!​ គ្រាន់ចង់ឱ្យបងឯងទទួលស្គាល់អំពើក្បត់! ក្បត់ប្អូនប្រុសខ្លួនឯង!  ភ្លេចច្បាប់របស់កោះH»។
ដៃប្រុសរបូតពីម្រាមស្រី។ នាង​សម្លឹងគេ ខណៈខាងប្រុសចាប់ផ្តើមធ្វើមុខស្មើ។
«ខ្ញុំឡើងមកនេះ មកប្រាប់យើងថា មិនបានមើលងាយ! មិនបានចិត្តដាច់អ្វីទាំងអស់!»
«ចុះ….ហេតុអីបានជា….ធ្វើព្រងើយ ធ្វើដូចមិនស្គាល់គ្នា?»
ឥន្ត្រាលែងហ៊ានមើលភ្នែកនាង គេងាកសម្លឹងទៅរបាំងកញ្ចក់ ទិសដៅនៃខុនដូដែលគេធ្លាប់ស្នាក់នៅ ហើយមានកាលមួយ​នារីនេះស្រវឹងដេកដួល។
សំឡេងគេលាន់មកទាំងបង្ខំព្រោះនាង​រង់ចាំ គេនិយាយខ្លី៖
«យូស៊ូ!»
នីយ៉ា​ជ្រប់មុខ។ ចម្លើយនេះគ្រប់គ្រាន់សម្រាប់កាត់យល់បានថា គេគ្មានថ្ងៃជ្រើសយកនាង ចោលប្អូនប្រុសរបស់គេឡើយ។
នាង​លូកដៃទៅរកម្រាមប្រាំដដែល តែមនុស្ស​ទឹកកកឈាន​ទៅមុខចោលនាង។ ពីក្រោយស្មាគេ នាង​មើលឃើញនូវទុក្ខសោកមួយដែលមនុស្សដូចគេ លំបាកខ្លួនឯងប៉ុនណា​ក៏មិនចង់តតាំងយកឈ្នះដែរ។
គេកាចយ៉ាងនេះ ខ្លាំងយ៉ាងនេះ ហេតុអ្វីរនាំងមួយនេះ គេមិនឆ្លង? ព្រោះ….គេជាបងប្រុសម្នាក់ ដែលអាចកាត់បេះដូងឱ្យប្អូនខ្លួនឯងបាន។
«នៅខុនដូ យើងស្រវឹងប្អូនប៉ូលិស! យើងបាននិយាយពាក្យពិតថា ស្រលាញ់យូស៊ូ….ខ្លាំង!»
សំឡេងគេ គ្មានអ្វីផ្សេងទៀត​ក្រៅតែពីភាពស្មោះត្រង់ ឈឺចាប់ និងលះបង់ ដែលស្ងួតស្ងប់ ​សុខចិត្ត​សុខកាយ ក្នុងការចាកចេញពីនាង​។
«ខ្ញុំស្រលាញ់ខ្លួន មនុស្ស​ទឹកកក! ឥន្ត្រា! ខ្ញុំស្រលាញ់Youខ្លាំងណាស់!»
នីយ៉ា​តបឆ្លើយដោយ​រអាក់រអួល និងប្រញាប់ប្រញាល់ពីក្រោយស្មានធំមាំរបស់គេ ដូចជាខ្លាចថា បើគេដើរទៅ នាងនឹងលែងបាននិយាយវាទៀតហើយ។ ចំណែក​អ្នកដែលទទួល គេនៅស្ងៀម​មិនមាន​ប្រតិកម្មទេ។ ​គេបែបនេះហើយដែលនាងរឹតឈឺចាប់។ ការស្រលាញ់ស្ងាត់ស្ងៀមមួយ គេមិនហាមកទេ គ្មានថ្ងៃគេ​សារភាពឡើយ ដោយសារតែគេខ្លាចការបដិសេធ ខ្លាចនាង​នៅស្រលាញ់យូស៊ូ ​ខ្លាចពិភពលោកនេះ​ចោទគេថាក្បត់ចិត្ត​ប្អូនប្រុសខ្លួនឯង?
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាង​នៅក្បែរបេះដូងគេ ឮដង្ហើមគេ ក៏ជួយឱ្យគេអាចសន្និដ្ឋានបានថា គេស្រលាញ់នាង​ឬអត់ ហើយគេកំពុងមានៈកាត់ចិត្ត​កម្រិតណា។
សំឡេងប្រុសលាន់មកតិចៗ ស្អកៗ៖
«គ្មានរឿងបែបហ្នឹងទេ! យើងមានតួនាទីត្រូវទៅនៅក្បែរយូស៊ូ ហើយកុំចួបជាមួយខ្ញុំទៀត! ពីថ្ងៃនេះទៅ យើងកុំចួបគ្នា!»
គេមិនបានចាកចេញ តែគេងាកមកវិញ។ ទឹកភ្នែកនាងហូរឆ្វាចៗនៅពេលនាង​គ្មានពាក្យនិយាយតប។ ព្រោះចិត្តគេ បាន​ទុកនាង​ជាសង្សារយូស៊ូ ហើយបទបញ្ជាគេគឺ«ឈប់ចួបគ្នា»។
ពាក្យដែលស្រីបាន​សារភាពមុននេះ គេឮអស់ហើយ នាង​ក៏គួរអស់ចិត្ត​ដែរ តែខាងគេមិនទាន់ទទួលស្គាល់បេះដូងខ្លួនឯងទេ សម្រាប់នាង គេមិនទាន់ប្រាប់នាងនៅឡើយថា គេមាននាង​ក្នុងជម្រៅណានៃបេះដូងឯកោមួយនេះ។ ប្រុសសម្លឹងទឹកភ្នែកដែលម្រាមដៃគេចង់តែលើកមកជូតផ្តិត។ នាង​យំ  អ្នកសម្លឹងទេដែលកំពុងឈឺ។
«យូស៊ូស្រលាញ់យើងណាស់ប្អូនប៉ូលិស យើងកុំធ្វើបាបចិត្ត​វា!»
«ចុះចិត្តខ្លួន?»
គេឮសំណួរបីម៉ាត់នេះ អាក់លែងប្រាប់អ្វីកើតទៀត។ មានតែការសម្លឹងគ្នាជាចម្លើយ។ ទូរសព្ទនាង​រោទ៍នៅលើកម្រាល​កាំម្ញី ប្រុសដៀងភ្នែកទៅ គេឃើញឈ្មោះ«យូស៊ូ»នៅលើScreen។ ប្រុសញញឹមជូរចត់។ គេល្មមចាកចេញពីការសន្ទនា​ដ៏ឈឺចាប់ទាំងនេះហើយ​។ មុនពេលគេចាកចេញ ស្រីចាប់កំភួនដៃគេ ដែលស្នាមធ្មេញនៅក្រឡៅ។ មនុស្ស​នេះមិនរេខ្លួនគេច ព្រោះគេជាប់ស្អិតធ្មាំងនឹងតំណក់ទឹកភ្នែកនាង។
នីយ៉ា​ខ្សឹបអួលៗមកគ្របពីលើស្នូរទូរសព្ទរោទ៍៖
«ខ្ញុំអត់ស្រលាញ់គេទេ!​ ខ្លួនដឹកខ្ញុំទៅឱ្យគេនៅផ្ទះកោងកាង តែចិត្ត​ខ្ញុំនៅបន្ទប់ចុងឈ្នេរ! ខ្ញុំខំប្រាប់ខ្លួនខ្ញុំឱ្យសង្គ្រោះស្នេហានៅបាងកក ជាមួយប្រុសអ្នកមាន​ម្នាក់ដ៏ឡូយឆាយនោះ តែខ្ញុំតាមពិត ខ្ញុំអត់មាន​ចិត្ត​ដូចមុនទេ! ខ្ញុំគ្រាន់តែចង់ទុកពេលម្តងទៀតឱ្យស្នេហាមួយ ដែលស្លាប់បាត់ទៅហើយ! ម្តងជាពីរដង យូស៊ូបានសម្លាប់វា! គេភ្ជង់ខ្ញុំ ប្រមាថដាក់ខ្នោះបងៗខ្ញុំ គេដៀលមើលងាយខ្ញុំ រឿងខ្ញុំនិងគេចប់ហើយ! ឮអត់មនុស្ស​ទឹកកក? ទោះខ្លួន​រត់គេចពីស្នេហាមួយនេះដល់ចុងបង្អស់នៃផែនដី ក៏ខ្ញុំអត់អាចវិលទៅស្រលាញ់គេវិញដែរ! ឮអត់? បើខ្ញុំធ្វើអ្វីមួយខុសពីសម្តីនេះ មកតែពីខ្ញុំមាន​ហេតុផល​របស់ខ្ញុំមនុស្សទឹកកក! ខ្លួនត្រូវចាំទុក! ត្រូវចាំថា ខ្ញុំមិនស្រលាញ់គេទេ!»
នារី​ទម្លាក់ដៃចេញពីកំភួនដៃរៀម។ ភាសាកាយវិការរបស់គេ ទោះមិនបាននិយាយ នាង​ដឹងពីទំហំនៃការឈឺចាប់របស់គេ។ មនុស្សក្លូនម្នាក់នេះ មិនអាច​ឈឺជាងនេះទៀតនោះទេ។ ម៉ឺនយូប្រាប់ថា គេអាចនឹងមានប្រតិកម្មគ្រប់ពេលវេលា ខណៈបេះដូងគេប៉ះទង្គិច រំភើបឬរំជួល។ យូស៊ូលែងខលហើយ​។ ក៏គ្មានអ្នកណារវល់ថា គេខលមកមានការអ្វីដែរ ប្អូនពៅប៉ូលិស​ដឹងត្រឹមថា សារៈសំខាន់នៃការនិយាយគ្នា​ស្មោះទៅស្មោះមកឱ្យសមជាមនុស្ស​ស្រលាញ់គ្នា នាង​ត្រូវការប្រាប់ឥន្ត្រាគ្រប់យ៉ាងក្នុងចិត្តឱ្យខាងតែបាន លើកលែងតែ«ស្រមោលពិសិដ្ឋ»នៅក្នុងរាងកាយគេ។
ស្រីជូតទឹកភ្នែកហើយនិយាយបន្ត៖
«មិនថាខ្លួនជាអ្នកណា ជាបងប្រុសធំរបស់គេ ជាមនុស្សដែលធ្វើអ្វីគ្រប់យ៉ាង​តាមសម្តីអ៊ំម៉ឺនយូ ឬជាប៉ូលិសម្ងាត់ដែលបងគីម៉ាល់និយាយ មិនថាខ្លួនជាបិសាចទឹកកកដែលខ្ញុំធ្លាប់ដាក់ឈ្មោះឱ្យ ទោះខ្លួនផ្លាស់ប្តូរទៅជាអ្វី ក៏ខ្ញុំមិនឈប់ស្រលាញ់ខ្លួនដែរឥន្ត្រា! ព្រោះខ្ញុំស្រលាញ់បេះដូងរបស់ខ្លួន មិនមែន​របស់ខាងក្រៅអស់ទាំងនេះទេ! គ្រប់គ្នា​អាចផ្លាស់រាងកាយ​ឬមុខមាត់របស់ខ្លួន តែខ្ញុំនឹងនៅចាំស្នូរដង្ហើមមួយនេះ នៅពេលដែលខ្ញុំលែងបានក្បែរខ្លួន ត្រូវជឿថា គ្រប់ពេលវេលា ខ្ញុំនឹកខ្លួន! នឹកខ្លាំង!»។
ស្រីបែរខ្លួនចោលគេ ហើយឈ្ងោក​រើសទូរសព្ទ។ នីយ៉ា​តាំងចិត្ត​​ចាកចេញទៅ ក្រោយពេលដែលពិតជាបាននិយាយចប់ នូវអ្វីគ្រប់យ៉ាង​ដែលគួរនិយាយអស់ហើយ។ បើសិនជានៅបន្តទៀត គេម្នាក់នេះ អាចនឹង​ទៅនៅក្នុង ICU ឬស្លាប់ភ្លាមៗជាមួយ​អាការៈសរសៃឈាមច្របូកច្របល់ ហើយនាងមិនចង់ក្លាយជាអ្នកសម្លាប់គេដើម្បីបំពេញមនោសញ្ចេតនាខ្លួនឯងឡើយ។
នៅគ្រប់ជំហាន​ដែលចាកចេញមក នាងសួរខ្លួនឯងទាំងយំរហាម «តើ​ពិត​ទេ​ដែលគេនិយាយថា ​ស្នេហា​ពិតមិនសាបសូន្យ?»។ ស្រីតូចម្នាក់ដែលរក្សាជំនឿលើទំនាក់ទំនងស្នេហាមួយនេះ លុះដល់ដង្ហើមចុងក្រោយ នាង​អាចស៊ូឈ្នះមនុស្ស​ម្នាក់ដែលកំពុងចាំនាងនៅខុនដូទល់មុខគ្នានេះដែរទេ?
សារគេលោតមក។
នៅក្នុងជណ្តើរនារីចុចអានទាំងសៅហ្មង។
«តោងដៃជើងគ្នាបានល្អ!»
ភ្ញាក់ព្រើត។ បន្ទាប់មក នាងឃើញគេផ្ញើរូបថតភ្លាម រូបនាង​និងឥន្ត្រានៅបន្ទប់បាល់បោះ។ ធុញ!!! ពេញធុញហើយ។ ស្រីចុចទូសព្ទទៅទាំងខាំមាត់។ មិនយូរទេ ប្រុសពៅរបស់យូស៊ូទទួលភ្លាម ។
«ចង់យ៉ាងម៉េច?» នាង​សួរទាំងស្ងួតច្រឺងក្នុងសព្ទសំឡេង។
យូស៊ូសើចក្អឹក៖
«ហ្អូ! មិញឃើញ​ដូចផ្អែមៗណាស់ ឡើងដ្រាម៉ា ម៉េចឥឡូវនេះ គំរោះម្ល៉េះអូន?»
«សួរថាចង់យ៉ាងម៉េច?»
«គង់តែដឹងទេ!» យូស៊ូប្តូរសំឡេងមកកាច។
នាង​មានអារម្មណ៍ថា មិនទុកចិត្ត​សំឡេងគេនេះសោះ ស្រីពិបាកចិត្ត ហើយនឹកឃើញមុនគេគឺឥន្ត្រា។
«ចង់យ៉ាងម៉ច?»
នាងសួរទៀតព្រោះភ័យ។ ដឹងចំណុចខ្សោយក្នុងចិត្តស្រីដែលស្រលាញ់និងទុកឥន្ត្រាដូចជាជីវិត យូស៊ូខាំមាត់និយាយផ្ចាញ់នាង​៖
«ប្រាប់ហើយ ថាបើចង់សុខកុំចួបគ្នា!»
នីយ៉ាព្រិចភ្នែក។ យូស៊ូខឹងកំបុតកំបុយណាស់ នាងមិនអាចចាក់សាំងប្រលែងភ្លើងទេ។ ប្អូនពៅប៉ូលិស​ទម្លាក់សំឡេង និយាយលួងលោមគេ៖
«ខ្ញុំ….ចួបនិយាយពាក្យបែកជាមួយគេ…..ក៏មិនបាន?»
រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៨៥
នៅជាន់ខាងក្រោម ម៉ឺនយូអង្គុយធ្វើមុខក្រញូវ សម្លឹងដំណើរហាន់ដាដែលដើរចូលមកជាមួយនឹងស្វាមី។ រកតែពួកគេបិទទ្វារហាងកាហ្វេតូចជាលក្ខណៈ Private សឹងមិនទាន់ ម៉ឺនយូបញ្ចេញកំហឹងខ្ទរខ្ទារ៖
«ប្រាប់ប្អូនស្រីរបស់នាងផង រឿងឈីប ត្រូវបានគេដឹងពេញសកលលោកហើយ!»
គីម៉ាល់ដែលកំពុងទាញកៅអីឱ្យប្រពន្ធអង្គុយ ហើយងាកមករកអង្គុយ​ខ្លួនឯង ហាក់ភ្ញាក់បន្តិចព្រោះគេមិនយល់អំពីរឿងឈីបអីទាំងអស់។
ទឹកមុខ​ម៉ឺន​យូខឹងគេ យល់ពីរឿងកូនប្រុសច្បងរបស់គាត់ត្រូវធ្លាក់ក្នុងដៃគេវិញ ប៉ុន្តែបន្ទះឈីបអ្វីគេ​មិនយល់ទេ។ ប្រុសងាកមកហាន់ដាដែលស្លេកស្លាំង។
«ឈីបស្អីគេ?»
គេសួរខ្លីនិងស្រាលៗទាំងសង្ស័យ។ ហាន់ដាទីរទើរសម្លឹងមុខប្តី​រួចងាកមករង់ចាំម៉ឺន​យូឆ្លើយ។ យល់ចិត្តនាង ជនចំណាស់ក៏ចាប់ផ្តើមនិយាយ៖
«ឈីបសម្ងាត់មួយ ដែល៦ឆ្នាំមុន ខ្ញុំទុកក្នុងខ្លួនប្អូនប្រុសឯង​ ម្នាក់ដែលពេលនេះឯងកំពុងពង្រាត់យកចេញពីខ្ញុំ!»
អស់ពីរន្ធត់ គីម៉ាល់ស្ទុះក្រោក​ធាក់កៅអីថយក្រោយ​លូកដៃច្បាម-កអាវមនុស្ស​មានពុត។
«និយាយម្តងទៀតអាចង្រៃ!»
ហាន់ដាក្រោកមកតាមឃាត់ប្តី។ ទាំងបីនាក់ប្រតោងប្រទាញគ្នាពេញបន្ទប់តូច។
ម៉ឺនយូត្រូវសេដ្ឋីប្រយឹតអាវក៏នៅមិនចុះញ៉ម តាចាស់នៅតែលេងទឹកមុខ​ឌឺដោយកំហឹង​មកគីម៉ាល់វិញ៖
«ស្មាន​ថាចាប់ឥន្រ្តាមកឃុំ គេក្លាយជារបស់ឯងអាក្មេងពីម្សិល?»
គីម៉ាល់សង្គ្រឺតធ្មេញ ព្រោះកំហឹង​ត្រូវបានញោះដល់កម្រិតកម្រោល ​ខណៈដៃម្ខាងទៀតត្រូវប្រពន្ធតោងឃាត់។ បន្ទះឈីបនេះ គេខឹងនៅមិនស្មើនឹងដឹងថា ប្រពន្ធបានលាក់លៀមរឿងពីគេទេ។ ហាន់ដាខំសម្រួលស្ថានការណ៍ដោយ​វាចាញ័រៗ៖
«ខ្ញុំហៅបងមកវិញប្រញាប់ ចង់និយាយរឿងហ្នឹង!»
ប្រុសសម្លឹងភ្នែករលោងស្រិល​របស់នាង​ គីម៉ាល់ខ្លាចបំផុតពេលនាងយំ។ ប្រុសខាំបបូរមាត់ស្ទើរដាច់ចេញឈាម​ទម្រាំសង្កត់ចិត្ត​មកវិញបាន។
គេត្រូវម្រាមរបស់កល្យាណីលូកមកប្រលេះចេញពីកអាវម៉ឺនយូ បន្តិចម្តងៗ រៀមព្រមលែងតាមបំណងអូន​ព្រោះពីរនាក់ប្តីប្រពន្ធនេះ បានឆ្លងកាត់ឆាកកម្សត់កម្រមកជាមួយគ្នាយូរណាស់មកហើយ​។
ហាន់ដានិយាយទាំងបបូរមាត់ញាប់ញ័រ៖
«យើងដោះស្រាយគ្នា​តាមសម្រួលទៅ!»
គីម៉ាល់លែងដៃទាំងស្រុងតែភ្នែកគេក្រឡង់ៗសម្លក់មនុស្សអសិរ្ពិស។ ម៉ឺនយូសម្រួលអាវវិញ ធ្វើឫកខែងរ៉ែង នាំឱ្យបងប្រុសវាចាបញ្ឈឺគាត់ភ្លាម៖
«គេស្ម័គ្រត្រលប់មកវិញខ្លួនឯង! ​គេមកផ្ទះរបស់គេ! ឮ? ពិសិដ្ឋ​វិលមកផ្ទះវា! កោះHមិនមែនជាស្អីសម្រាប់វាទៀតទេ!»
ម៉ឺន​យូដាក់បង្គុយ​ប៉ុក​ផ្គើនកែវភ្នែកក្រឡោតៗដែលគីម៉ាល់កំពុងបញ្ឍឺ។ ៦ឆ្នាំមកហើយ ម៉ឺនយូមិនដែលដេកលក់ប្រហែសទេ គាត់តែងរកគ្រប់វិធី ការពារ​ក្រែងថ្ងៃណាមួយ បុរសខ្ពស់ស្រាវដ៏លេចធ្លោ​របស់កោះH នឹង​ត្រូវ​គ្រួសារដើមគេមកតាមរកឃើញ ហើយទាមទារ​យកត្រលប់ទៅវិញ ប៉ុន្តែមិននឹកស្មានថា វាឈឺចាប់បែបនេះឡើយ។
គាត់អង្គុយ​ប៉ុក​អមជាមួយប្រយោគតបឆ្លើយ៖
«ឯង…..កុំភ្លេចថា ឯងកំពុងសម្លាប់ឥន្ត្រាដោយខ្លួនឯង!»
«សម្លាប់ស្អី? ខ្ញុំសង្គ្រោះគេ!»
ម៉ឺនយូសើចចំអកឫកពា​ខែងរ៉ែង​ដែលសេដ្ឋីឌូបៃកំពុងដាក់បង្គុយតទល់។ គាត់ងាកទៅរកប្រពន្ធគេវិញម្តង៖
«ប្អូនស្រីល្អិតរបស់ដុកទ័រ ទៅរករឿងយូស៊ូ ទាមទារយកឈីបនោះចេញ!»
ហាន់ដាឈ្ងោកមុខគិត។ ម៉្លេះសម នីយ៉ាយកអ្វីទៅទាមទារ? ច្បាស់ណាស់ ព្រមនឹងយូស៊ូគ្រប់យ៉ាងមែនដែរទេ?
ខណៈឱនមុខនាង​ឃើញ​ម្រាមគីម៉ាល់ជាប្តីក្របួចចូលគ្នា។ នារីពេទ្យ បារម្ភណាស់លូកដៃកាន់ស្វាមី​លួងចិត្ត​គេ តែម៉ឺន​យូមិនឈប់ឡើយ គាត់ហាមាត់និយាយបន្តរដឹក៖
«អនិច្ចាត្រង់មនុស្សរបស់នោះ ជាប់នៅក្នុងខ្លួនឥន្ត្រាហើយ ព្រះក៏យកចេញមិនបានដែរ កុំថាឡើយយូស៊ូ!»
គីម៉ាល់ក្រោកឡើងវិញ ទាំងពីរនាក់ក្រោកតាមក្រោយ។ ហាន់ដាខំឱបប្តីខណៈម៉ឺនយូថយក្រោយគេច។
«កុំឱ្យខ្ចរខ្ចាយដល់ ពួកត្រីកោណមាស!»
គីម៉ាល់ទម្លាក់ភ្នែកដែលក្រហមដូចឈាម។ គេធ្លាប់ឈឺចាប់ណាស់​នឹង​ម៉ឺន​យូម្នាក់នេះ​។ មុនក្រោយគង់តែទូទាត់គ្នាទេ ​ប៉ុន្តែមិនដែលនឹកស្មាន​ថារឿងបត់បែន​មកដល់គន្លាក់ទាល់បែបនេះសោះ។
ប្ដីប្រពន្ធទាំងពីរ ត្រិះរិះឃើញដូចគ្នាថា​ពេលនេះ ទោះសម្លាប់បុរសចំណាស់​ក៏សឹងឥតប្រយោជន៍អ្វីទាំងអស់។ ទោះការពិត ជីវិតរបស់ឥន្ត្រាស្មើនឹងកម្ទេចល្អងនៃល្បែងវេជ្ជសាស្ត្រខ្មៅងងឹត​គួរឱ្យឈឺចាប់ ស្អប់ខ្ពើមឥតពន់ប្រមាណ ​ក៏ត្រូវតែបងប្រុសម្នាក់នេះ​ចេះ«ទ្រាំ»។
ពេលនេះគេយល់ហើយ ថាហេតុអីបានជាម៉ឺនយូតក់ក្រហល់មករកគេ។ ពីព្រោះ….បើសិនជារឿងឈីបនេះត្រូវបានដឹងដល់អ្នកណាក៏ដោយ ជំនាន់ក្រោយនៃពួកគ្រឿងញៀននាតំបន់ដ៏គ្រោះថ្នាក់នឹងបង្ហាញខ្លួន។ ទាំងគាត់ ម៉ឺនយូ ទាំងឥន្ត្រា​សុទ្ធតែជាគោលដៅ។
ពីរនាក់នេះ អ្នកណាក៏មិនអាចស្លាប់បានព្រោះពាក់ព័ន្ធគ្នា។
«តាឯងដាក់អីក្នុងខ្លួនវា?» គេសួរទាំងភ្នែកក្រហមសឹងស្រក់ជាឈាម។
ម៉ឺន​យូទម្លាក់ទឹកមុខខែងរ៉ែងហើយតបឆ្លើយ៖
«ខ្ញុំមិនមែនឃោរឃៅទេ! ប៉ុន្តែនេះ គឺជាcommentរបស់ពេទ្យប្រេស៊ីល!  រូបរាងគេពីលើដល់ក្រោមភាគច្រើនរបួសធ្ងន់ត្រូវដោះដូរ ដូច្នេះហើយ បន្ទះឈីបនោះក្រៅពីអាចឱ្យខ្ញុំបញ្ជាចរន្តឈាម​បេះដូងគេបាន ប៉ុន្តែក៏អាចការពារគេពីចម្ងាយដែរ! បើសិនជាគេជាប់នៅកន្លែងណា ត្រូវសណ្តំ​ឬថ្នាំអ្វីក្តី អាចនឹងរំញោច ​បន្សាបបាន​ទាន់ពេល!»
«កុហក!»
គីម៉ាល់ខាំមាត់និយាយកាត់។ ហាន់ដាត្រូវប្តីរលាស់ដៃចេញ។ នាងសម្លឹងប្តីដោយភ័យព្រួយលើសភាពសែនខកចិត្ត និងខឹងសម្បា តក់ស្លុតលាយឡំគ្នា​នេះ ប៉ុន្តែដោយសារគេក៏ជាមនុស្សឆាប់យល់ការណ៍ម្នាក់ ប្រពន្ធគេដឹងច្បាស់ហើយថា គេនឹង​អាចទប់ទល់សម្រួលកំហឹងនេះបាន។
គ្រប់គ្នា​ដឹងថា កាលដែលម៉ឺនយូហ៊ានចូលមកកន្លែងនេះ តាចាស់ប្រាកដជាមិនខ្លាចអ្វីទៀតនោះទេ។
ម៉ឺនយូបន្ត៖
«ពេលនេះហើយ ខ្ញុំចង់ឱ្យប្ដីប្រពន្ធអ្នកទាំងពីរដឹងថា ប៉ូលិសនោះគ្មានធ្វើអីបានទេ! ឧត្តមសេនីយ៍ជេនរបស់នាង!»
គាត់ងាកទៅហាន់ដាទាំងទឹកមុខឌឺដង ខណៈខាងស្រីប្រកបដោយកែវភ្នែករលីងរលោងខឹងចិត្ត​។ នាង​ហាមិនចេញចំពោះពាក្យមាក់ងាយ​បងប្រុសនៅឡើយ ដោយសារ​​ចិត្តនេះ​រវល់ស្មុគស្មាញខ្លាំង ម៉្លោះហើយ​គីម៉ាល់បានកាត់សេចក្ដី៖
«និយាយឱ្យឆាប់មក! ចង់បានអី?»
«ខ្ញុំចង់ឱ្យអ្នកទាំងពីរបំភ្លេចពិសិដ្ឋចោល! គេជាកូនប្រុសរបស់ខ្ញុំ! គឺគេរស់នៅសុខសាន្តណាស់ ខ្ញុំមិនដែលធ្វើអាក្រក់ចំពោះគេទេ!»
គីម៉ាល់ខាំមាត់តែត្រូវប្រពន្ធមកពាំងពីមុខ និងបានរុញប្តីចេញហើយនិយាយជំនួស៖
«មនុស្សគ្រប់គ្នាមានសិទ្ធិដឹងពីការពិតរបស់គេ! ទោះសុខឬទុក្ខ គេមិនមែនជាមនុស្សរុក្ខជាតិទេ។ ពូកុំទុកគេជារបស់លេង សម្រាប់ច្បាំង បើមែន​ ពាក្យថាពូស្រលាញ់គេស្តាប់ទៅឆ្អើមខ្លាំងណាស់ ព្រោះពូគ្រាន់តែជាមនុស្ស​អាត្មានិយមម្នាក់តែប៉ុណ្ណឹង!»
មនុស្ស​អាត្មានិយមរមែងមានហេតុផល​តវ៉ាការពារ​លើទង្វើខ្លួន៖
«ខ្ញុំឱ្យជីវិតថ្មីដល់គេ! កាលណោះគេស្លាប់ហើយ!​ ស្តាប់បាន? គេស្លាប់ហើយ! បើខ្ញុំមិនប្តូរអ្វីៗទាំងអស់ឱ្យគេ គ្មានឥន្ត្រាម្នាក់នេះទេ! ខ្ញុំអាត្មានិយមឬពួកឯង?​ ពួកឯងចង់គាស់កកាយស្អីទៀត? ខ្ញុំចូលមកនេះមកបំភ្លឺឱ្យពួកឯងរឿងមួយ!​​ បើឯងមិនឃាត់ប្អូនពៅឯងពីការដើរផ្សព្វផ្សាយទេ ខ្ញុំមិនគិតថា ប៉ូលិស​ប៉ុន្មាននាក់នៅខាងលើអាចរក្សាសុវត្ថិភាពកូនប្រុសខ្ញុំជាប់ទេ! ឥឡូវនេះ ខ្ញុំផ្ញើវាទៅនឹង​អ្នកទាំងពីរ ប៉ុន្តែខ្ញុំព្រមានដដែលជាដដែល ពួកត្រីកោណមាសអាចដែលនៅក្បែរៗនេះ! អ្នកទាំងពីរត្រូវថែរក្សាឥន្ត្រាឱ្យខ្ញុំ រហូតដល់គេជា!»
និយាយចប់ម៉ឺន​យូបែរខ្នងភ្លាមដោយឱបកាបូបតូចមួយទៅជាមួយ។
គាត់ទៅណាហាន់ដាដឹងច្បាស់ ម្ល៉ោះហើយនាង​ខំលួងលោមប្តីដែលកំពុងស្រឡាំងកាំង។
«ម៉ឺនយូឡើងទៅមើលកូនគាត់ឱ្យឡើងទៅចុះ! ដោយសារខ្លាចពួក​ត្រីកោណមាស គាត់មិនហ៊ាន​យក​ឥន្ត្រាចេញទេ! ដរាបណាគេនៅក្នុងដៃយើង បងធ្វើអីក៏បាន!»
គីម៉ាល់សម្លឹងមុខប្រពន្ធ។ គេដៀងមើលដំណើរជនចំណាស់ដែលប្រញិបប្រញាប់ឡើងទៅជាន់លើ។ គេយល់ថា បើទោះជាខំឃាត់ម៉ឺនយូមិនឱ្យឡើងទៅ ក៏ឥន្ត្រានឹង​ចុះមករកគាត់ជាដដែល។ ហាន់ដាដកដង្ហើមធំ លូកទៅកាន់កំភួនដៃស្វាមីជាសញ្ញាថា នាងយល់ស្របតាមគំនិតរបស់ម៉ឺនយូក្នុងការរក្សាសុវត្ថិភាពឥន្ត្រាឱ្យជារបួសសិន។
ដៃប្រុស​លូកយកទូរសព្ទ​ខណៈមាត់សួរខ្សឹបខ្សៀវ៖
«ជេនដឹងរឿងឈីបនោះទេ?»
«នៅទេ!» នាង​តបដោយបារម្ភ។
«កុំទាន់ប្រាប់! ទុកបងឱ្យពួកក្រៅប្រទេសធ្វើការ! យើងត្រូវរកពេទ្យប្រេស៊ីលនោះឱ្យឃើញ!»
មកដល់ជាន់លើ បុរសចំណាស់ចុចកណ្ដឹង។ ក្ដីសង្ឃឹមដែលថាម៉ឺនយូអាចនាំកូនប្រុសចេញពីភ្នំពេញ ​មិនមែនជាពេលនេះដាច់ខាត។
ជនចំណាស់គិតច្បាស់លាស់ហើយពីវិធីដែលអាចឱ្យយូស៊ូមានប្អូនពៅប៉ូលិស​ក្នុងដៃ ជាចំណាប់ខ្មាំងក្នុងករណីបើឥន្ត្រាស្ថិតក្នុងដៃគ្រួសារប៉ូលិស។
ទ្វារបើក….
«ប៉ា!»
គាត់មិនឆ្លើយ តែរុញទ្វារបិទទៅវិញគ្រឹបហើយក្រឡេកភ្នែកទៅរាងកាយមនុស្ស​ទឹកកកពីលើដល់ក្រោម។ គេស្ថិតនៅក្នុងឈុតសរបស់សណ្ឋាគារ លើដៃមានកន្ត្រៃពេទ្យនិងសំឡី ទំនងជាកំពុង​លាងរបួសខ្លួនឯង។
ដោយមិនមាត់អ្វី គាត់រេភ្នែករកមើលកាមេរ៉ាគ្រប់កន្លែង ដល់មិនឃើញមានអ្វីគួរឱ្យសង្ស័យ ទើបទាញកាយកូនប្រុសមកនិយាយ៖
«ប្រយ័ត្នបន្តិចណាកូន! តែការលាងរបួស ធ្វើខ្លួនឯងក៏ល្អ មួយរយៈនេះ កុំឱ្យអ្នកណាចូលមកចួបផ្ដេសផ្ដាស!»
ឥន្ត្រា​ថយមកសាឡុងនិង​បន្តការងារនេះ ដោយប៉ាគេជួយ។
«នៅកន្លែងនេះបណ្តោះអាសន្នសិន! ឱ្យជើង​ដើរស្រួលបន្តិច ប៉ាយកឯងចេញ!»
គេទម្លាក់ភ្នែកសម្លឹងកម្រាលព្រំក្រាស់ មាត់គេនិយាយពីរឿងដែលគេមិនចង់រំឭក គឺយូស៊ូ៖
«ខ្ញុំឃើញសាម៉ោះដើរជាមួយ​យូស៊ូ! ​ខ្ញុំប្រាប់ វាមិនស្តាប់ទេប៉ា! ដោយសារវាខឹងខ្ញុំរឿងនីយ៉ា!»
ម៉ឺនយូទម្លាក់សម្ភារៈលាងរបួសចោល។ គាត់អត់ធ្មត់គិត តែវត្តមាន​សាម៉ោះនៅក្បែរយូស៊ូ គាត់ចាំបាច់ត្រូវទុកថា ជាកត្តាគំរាមកំហែង។
ឥន្ត្រាយល់អាការៈឪពុក គេវាចាបន្ថែមស្រាលៗ៖
«យូស៊ូស្តាប់សាម៉ោះទាំងអស់! កូនពូបៀលចេះកាឡៃរឿងខ្មៅទៅជាស! ខ្ញុំនិយាយអីក៏យូស៊ូស្តាប់មិនចូលដែរ!»
ម៉ឺនយូដកដង្ហើមធំក្រោកឡើងភ្លាមហើយប្រាប់កូនច្បង៖
«ចាំប៉ាទៅពន្យល់វា! កុំព្រួយ! ប៉ាមិនឱ្យវាធ្វើអី​ប្អូនឯងបានទេ!»
គាត់ហុចកាបូបទៅឱ្យគេហើយប្រាប់ទៀត​៖
«ក្នុងនេះ! កាតធនាគារ សោឡាន អីៗទាំងអស់កូនអាចប្រើបាន! ឡានចតនៅខាងក្រោម! ចាំប៉ា! ដល់ពេលសមរម្យប៉ានឹងមកយកឯងចេញ! ប៉ាទៅមើលយូស៊ូសិន! វាកំពុង​មិនសប្បាយចិត្ត​ងាយត្រូវពង្វក់ណាស់! តែមិនអីទេ រឿងឯងនិងប្អូនឯង ប៉ាដោះស្រាយឱ្យ!»
បុរសម្ចាស់កោះរៀបនឹងចាកចេញទៅដោយតក់ក្រហល់ ស្រាប់តែ…
«ប៉ា! ពិសិដ្ឋ….ម្នាក់នោះ! មានទាក់ទងអីជាមួយយើង?»
ជើងរបស់ម៉ឺនយូត្រូវសំណួរនេះទាញមកវិញដូចជាប់កាវ។ មិនថារឿងរបស់សាម៉ោះសំខាន់បែបណានោះទេ សុវត្ថិភាពយូស៊ូគាត់ដាក់ពីមុខមែន ប៉ុន្តែសំណួររបស់ឥន្ត្រា ជាសំណួររដាក់រដុប ចង់សួរផងមិនចង់សួរផង បែរជាមានអំណាច​ឱ្យជនចំណាស់ធ្វើពើជាមិនដឹងមិនឮក៏មិនកើត។
គាត់បែរក្រោយចំពេលដែលឥន្ត្រាក៏ងើបពីសាឡុងមើលមុខគាត់ដូចគ្នា។
មនុស្សក្លូនម្នាក់នេះ មិនចេះកុហកឬក៏លេងល្បិចអ្វីទាំងអស់។ ម៉ឺនយូស្គាល់ឥន្ត្រាច្បាស់ជាងអ្នកឯទៀតក្នុងលោក។ សភាពនេះគឺ គេមិនបានស្ទាបស្ទង់អីទាំងអស់​ គេសួរដោយបរិសុទ្ធ។
ខណៈគ្មានសំឡេង ប្រុសស្អាតរបស់គាត់និយាយបូកបន្ថែម៖
«សេដ្ឋីឌូបៃម្នាក់នោះ នៅតែអះអាងថា ខ្ញុំនេះគឺជាប្អូនប្រុសសំគមរបស់គេ!»
ម៉ឺនយូរថ្លោះទឹកមុខ ខណៈឥន្ត្រាចង្អុលទៅបន្ទប់ខាងមុខ៖
«តែ….ខ្ញុំឃើញរូបថតនោះហើយ! គ្មានត្រង់ណាស្រដៀងខ្ញុំសោះ! តែ…. ខ្ញុំមានកន្លែងមួយអត់សូវយល់! គេទុកចិត្តយើង ទុកដូចជាអ្នកផ្ទះរបស់គេ មើលពីខាងក្រៅដូចជាការពារខ្ញុំពីអីម្យ៉ាង! សម្តីគេនិយាយខ្ញុំទទួលអារម្មណ៍​ស្និទ្ធស្នាលចម្លែក គេកំពុងនាំគ្នា​លេងល្បិចអីប៉ា? ពន្យល់កូនមក!»
ម៉ឺនយូទន់ជើងណាស់  ថយមកអង្គុយប៉ុកលើសាឡុង។ ហេតុការណ៍ឈានដល់ដំណាក់កាលនេះហើយ តើគាត់ត្រូវកុហកឥន្ត្រាថាម៉េចវិញ។ ទោះបីបានត្រៀមខ្លួនជាមួយគ្រប់សំណួររបស់កូនប្រុស តែជាមួយមនុស្ស​ស្មោះត្រង់ម្នាក់ដូចជាឥន្ត្រា ម៉ឺនយូមានតែអារម្មណ៍មួយគឺមានកំហុស រាល់ពេលនិយាយកុហកគេ។
«នឹកប្អូនគេឡើងវង្វេងដឹង? ប្តីប្រពន្ធនេះ ធ្លាប់លបទៅដល់កោះខ្មោច! ប៉ាធ្លាប់ប្រាប់ពួកឯងហើយ! ឥឡូវនេះ​ មិនដឹងថា គេមានបំណងអីឱ្យប្រាកដទេ! គិតអ៊ីចេះ! យើងកំពុងទាល់បន្តិច! ពួកក្បត់នៅក្បែរៗ! យើង​ខ្ចីកន្លែងគេជ្រក ខ្ចីដៃប៉ូលិស​ការពារសិន ពេលប៉ាដោះស្រាយរឿងសាម៉ោះរួចហើយ ពេលហ្នឹងមកអង្គុយ​និយាយជាមួយកូនឱ្យដឹងរឿង!»
គាត់ក្រោកទៅ ​តែនៅមិនអស់ចិត្ត​ឆ្លៀតផ្តាំ៖
«គេនិយាយអ្វីក៏ដោយ កុំស្ដាប់ក៏កុំតមាត់ជាមួយ! ធ្វើគថ្លង់សិន រង់ចាំប៉ា!!!»
«បាទ!»​ ប្រុសឆ្លើយស្រាលៗ សម្លឹងថាសឱសថនៅពីមុខ។
ម៉ឺនយូចាកចេញយ៉ាងរហ័ស មើលទៅដូចជាទុករឿងសាម៉ោះសំខាន់ជាង​ ប៉ុន្តែធាតុពិត គាត់បារម្ភណាស់។ មនុស្សទឹកកកម្នាក់នេះស្ងប់ស្ងាត់តែឈ្លៀសវៃ។ ទោះគេ​គ្មានពាក្យនិយាយច្រើន ប៉ុន្តែចម្លើយប៉ុណ្ណឹងមិនអាចបញ្ចប់នូវក្ដីមន្ទិលទាំងអស់នៅក្នុងបេះដូងរបស់គេបានឡើយ។
បើគាត់ឱ្យគេ​ឃើញ​ប្រតិកម្មផ្ទៃមុខ ឬមើលភ្នែកគាត់ទៀត គេនឹង​កាន់តែមិនព្រម​រក្សាចម្ងល់នេះទុកឡើយ។
ប្រុសស្អាតលាន់សូរទ្វារដែលឪពុកបិទវិញស្រឺត។ គេឱនមកសម្លឹងជើងដែលកំពុងឱ្យសញ្ញាឈឺចាប់ក្រោមជាតិថ្នាំ។
ភ្នែក​ដៀងទៅមើលកាបូប។ សណ្ឋាន​កាំភ្លើងខ្លីបង្ហាញមក។ ហេតុអ្វីម៉ឺនយូមានអាការៈប្រយ័ត្នថ្នាក់នេះ? គាត់ចាស់ហើយ គេចេះពិបាកចិត្ត ពេលគាត់គ្មានពូបៀលតាមថែរក្សាដូចមុន។
បិទរបួសដូចដើម ប្រុសងាកមកបើកកាបូបពិតជាឃើញ​កាបូបលុយ​ សោនិងអាវុធតូចខ្លី។ គេលូកយកទូរសព្ទក្នុងហោប៉ៅមកចុចរាវរក នៅលើហ្គូហ្គល។
បណ្ដាញស្រាវជ្រាវកម្រិតយក្ស ជាគោលដៅរបស់គេ។
គេចងពាក្យគន្លឹះមួយចំនួនជាភាសាអង់គ្លេស «ក្រុមស៊ើបការណ៍ថ្លៃបំផុតនៅអាស៊ី» ចុចបណ្តើរ ភ្នែកគេរិះគិតឡើងវិញអំពីសម្ដីរបស់គីម៉ាល់ «បងប្អូនយើងសុទ្ធតែចេះប្រាំភាសា»។ មនុស្ស​ទឹកកកដកដង្ហើមឃូរ។
គេចាប់ផ្តើមសាកល្បងប្ដូរអ្វីដែលគេសរសេរមកជាភាសាចិន បន្ទាប់មកអារ៉ាប់ និងរុស្ស៊ី អេស្បាញ​​។ ក្នុងចំណោមនោះ មានតែរុស្សីទេដែលគេអានមិនបាន។
ទីបំផុតគេអានដាច់ភាសាជាច្រើន នេះមានន័យថា គីម៉ាល់មិនបាននិយាយកុហកទេ។ Googleប្រាប់នាយយើង​អំពីមនុស្សមួយក្រុមនៅឥណ្ឌូនេស៊ី ដែលមានសមត្ថភាពស៊ើបការណ៍​លើ​អន្តរ​បណ្តាញ​រកស៊ីនៅលើទីផ្សារងងឹត តាំងខ្លួនជាអ្នកស៊ើបឯកជនមានតម្លៃដ៏ខ្ពស់ ប្រសិទ្ធភាពការងាររហ័សទុកចិត្តបានមួយរយភាគរយឈ្មោះថា Redbird ។
ឥន្ត្រា​ចាប់ផ្តើមចុចទូរសព្ទទៅ ដោយសរសេរអង់គ្លេសថា «ខ្ញុំត្រូវការដឹងព័ត៌មាន ពីប៉ូលិសខ្មែរ! ប៉ូលិសសម្ងាត់ឈ្មោះពិសិដ្ឋ! បាត់ខ្លួនដប់ឆ្នាំមុន មានបងប្រុសជាមហាសេដ្ឋីម្ចាស់សណ្ឋាគារនៅភ្នំពេញ! ចូលរួមជាមួយនឹងការបង្កកលុយទាយាទត្រីកោណមាស ក្នុងសំណុំរឿងកោះបេះដូងនៅខេត្តស្ទឹងត្រែង តំបន់មេគង្គលើប្រទេសកម្ពុជា!»
ចុចបញ្ជូនទៅហើយ ក៏បិទភ្នែកក្រោកដើរទើមៗសំដៅមកខាងក្រៅប្រុងថាស្រូប​យកខ្យល់និងពន្លឺសេរីភាពពីលម្ហមេឃ តែមិនដឹងយ៉ាងម៉េច គេបានត្រឹមមកក្បែរវាំងនន មិនហ៊ានឈានជើងហួសមកក្រៅឡើយ។
នរៈខ្លាចអនុស្សាវរីយ៍ចាស់ បង្កើតឡើងជាថ្មី….ខ្លាចស្រីម្នាក់ដែលចិត្តស្លុយ ទឹកជ្រៅក៏មិនខ្លាច របងខ្ពស់ក៏ហ៊ានផ្លោះ មក​បង្ហាញខ្លួននៅទីនេះ តើឱ្យគេដោះស្រាយជាមួយនឹងបេះដូងខ្លួនឯងរបៀបណា? តើឱ្យគេ​គេចវេះ​ពីស្នាមសើចស្រស់បំព្រងរបស់នាងដល់ពេលណា?
តឺងៗៗ
ប្រុសជ្រួញចិញ្ចើមបកកាយត្រលប់ចូលមកវិញយ៉ាងរហ័ស។
សារលោតមក!
អ្នកណា? លេខនេះគ្មានអ្នកណាមានទេ! អ្នកណាទាក់ទង?
ដោយក្ដីសង្ស័យឥន្ត្រាដើរមួយៗមកចាប់ឧបករណ៍ក្នុងដៃសម្លឹងសារថ្មី១គត់។
Redbird? ទាក់ចិត្ត​ណាស់! លឿនម្ល៉េះ?
«ធ្វើបាន! ១៨ម៉ោងទៅដល់២៤ម៉ោង​ក្រោយកិច្ច​ព្រមព្រៀង លោកទទួលបានព័ត៌មាន! តម្លៃ……! ប្រាក់ទទួលក្រោយពេលការងារចប់! »
បេះដូងនេះ ឥឡូវចេះស្រាលស្ងើក អណ្តែតត្រសែត​ក្នុងសភាពប្លែក។
ប្រុសទម្លាក់ត្របកភ្នែកសម្លឹងតម្លៃដែលខាងណោះទម្លាក់មកឱ្យ។ វាថ្លៃគួរឱ្យភ្ញាក់ផ្អើល តែរបៀបធ្វើការពួកគេពិតជារហ័សស្មើទំហំប្រាក់ដែលគេកំពុង​ទាម​ទារពិតមែន។ ​
ម្រាមដៃហាក់មានរំញោចមិនអាចគ្រប់គ្រងបាន គេចាប់ផ្តើមយល់ថា គេញ័រដៃ?
ហេតុអីបានជាយើងស៊ើបការណ៍អំពីមនុស្សម្នាក់ឈ្មោះពិសិដ្ឋ ហើយបែរជាញ័រដៃជើងម្នាក់ឯង? គេទាក់ទងអ្វីនឹងយើង? យើងត្រូវចាយលុយច្រើនថ្នាក់នេះដែរ? តើចាំបាច់ទេ?
«លុយច្រើនបន្តិច! ខ្ញុំគិតសិន!»
គេសរសេរតប។
«តាមសម្រួល!»
មិនអស់ចិត្ត​​ប្រុស​សរសេរឃ្លាបន្ថែម៖
«ចុះបើបានលទ្ធផលហើយ​ ខ្ញុំមិនមាន​លុយបង់ឱ្យគ្រប់ មិនខ្លាចទេ?»
«ពួកយើងរកលោកឃើញ!»
ប្រុសជ្រួញចិញ្ចើម​ឆ្ងល់ និងដៀងភ្នែកសម្លឹងជុំវិញបន្ទប់។ តើ Redbird នៅយ៉ាងឆ្ងាយដឹងអត្តសញ្ញាណយើងបានរបៀបណា?
កាមេរ៉ាតូចមួយ​ត្រូវបានបង្ហាញឡើងដោយភាគីម្ខាងទៀត។ ឥន្ត្រាខោកថ្ងាសខ្លួនឯង! គេភ្លេចថា​មុខមាត់របស់គេ​ត្រូវបានស្កេនតាំងពីពេលដែលគេដាក់សារទៅដំបូង។ ក្រុមនេះប្រាកដណាស់ អាច Hackដឹងសូម្បីតែ​ទិន្នន័យហិរញ្ញវត្ថុរបស់ឥន្ត្រា ដែលប្រើឈ្មោះក្នុងនាមជាកូនប្រុសច្បងម្ចាស់កោះH។
«ហើយចុះបើខ្ញុំមិនធ្វើវិញ?»
«គ្មានការបង់ប្រាក់ទេ! យើងមិនមែន​ក្រុមជម្រិត! យើងបម្រើសេវាកម្មដែលធានាទាំងគុណភាពទាំងសុវត្ថិភាព!»
បុរសយើងងក់ក្បាល៖
«អូខេ! ខ្ញុំត្រូវការគិត!!»
«តាមសម្រួល!»
គិតហើយប្រះខ្លួនផ្អែកខ្នងទៅលើសាឡុង បិទAppចោល។
«ឯងតឹងតែងពេកហើយ! ទម្លាក់អ្វីៗចោលសិន ហើយ​មិនត្រូវចំណាយច្រើនយ៉ាងនេះមកជជីកសួរឫសគល់គ្រួសារមួយអត់ពាក់ព័ន្ធនឹងឯងទេ។»
ច្រត់ដៃទាំងពីរទ្រក្បាលពីក្រោយ គេធ្មេចសម្រាកចិត្ត​។
អ្នកណាម្នាក់ចុចកណ្តឹងទ្វារ។ គេបើកភ្នែកឡើងមកវិញ….ក្រឡេកពីនេះទៅ គេមិនចង់ទទួលភ្ញៀវណាទាំងអស់ តែមិនដឹងយ៉ាងម៉េចប្រុសងើបដើរទៅ។
ក្រដាសមួយសន្លឹកត្រូវបានស៊កមក….
«មនុស្សទឹកកក! ខ្លួនដាច់ចិត្តហើយមែនទេ? មុខគេក៏ខ្លួនមិនធ្វើឃើញ? ខ្លួនមើលងាយគេមែនទេ? បើមែន គេសុខចិត្តឱ្យមនុស្សអាក្រក់ចាប់ចងម្តងទៀត ខ្លួនមកដែរទេ? ខ្លួនមកជួយគេដែរទេ?»។
ប្រុសដឹងថា​ អ្នកណាហើយ! តែម្តេចនាង​ដឹងបានថា យើងអាចអានអក្សរកើត? គេសម្លឹងរូបបាល់មួយដែលនាងគូរនៅជាយក្រដាស់ខាងក្រោម….គេស្រងូតនឹកឃើញ….។
ស្រីច្រម៉ក់នោះ ចាំគេនៅតារាងបាល់ទះពិតណាស់!
មិនដឹងយ៉ាងម៉េច គេអានអក្សរសោះ បេះដូងនេះហាក់ឮសំឡេងនាង​។
ប្រុសដើរចូលមកវិញ​អានម្តងហើយម្តងទៀត ទីបំផុត​ភ្នែកគេឈប់នឹងពាក្យថា«មនុស្ស​ទឹកកក»….គេសើចតិចៗម្នាក់ឯងយ៉ាងមានក្តីសុខ ហើយភ្លេចអស់គ្រប់យ៉ាង​ដែលមុននេះបន្តិចបានញាំញីទ្រូងគេ។