ស្វាមីចចក – Meysansotheary
រឿង៖ ស្វាមីចចក ភាគទី២០ (១៨+) ភាគបញ្ចប់
ខ្ញុំបានអង្គុយក្បែរសាកសពហ្សេដា ហើយសំងំ​មិនមាត់មិនកអស់មួយសន្ទុះ។ គ្មាននរណាម្នាក់មករំខានខ្ញុំទេព្រោះគេដឹងថា មីងម្នាក់នេះធ្លាប់ជាមិត្តល្អបំផុតរបស់ខ្ញុំ។
មិត្តតែមួយគត់របស់ខ្ញុំ។
ហើយ….ខ្ញុំបានស្រឡាញ់គាត់ ទុកចិត្ត​គាត់បំផុត។
មួយជីវិត​នេះ ខ្ញុំ​មិន​ទុក​ចិត្ត​មនុស្ស​ច្រើន​គ្នា​ទេ ប៉ុន្តែ​ហ្សេដា​​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ ខ្ញុំទុកចិត្ត​គាត់ជាងសង្សារខ្ញុំផង។
«Jessie?» អ្នកណាម្នាក់ហៅខ្ញុំ។ ចិត្តខ្ញុំកំពុងសោកសៅខ្លាំងនិងវិលវល់។
ខ្ញុំក្រឡេកមើលទៅក៏ឃើញពូ Mandenauer និង Will ដែលកំពុងសម្លឹងមកខ្ញុំវិញ។
ពូ ​Mandenauer បាននិយាយឡើងថា៖
«ខ្ញុំបានហៅទៅក្រុមរបស់ខ្ញុំ ពួកគេនឹងមកដល់ទីនេះក្នុងរយៈពេលមិនដល់មួយម៉ោងទៀតទេ»
«ក្រុមរបស់ពូ? មកធ្វើអី?»
«យើងត្រូវធ្វើអ្វីម្យ៉ាងលើកាកសំណល់ខ្លះទៀត»
​ថាហើយ​គាត់​បាន​ចង្អុល​បង្ហាញផ្លូវលំដែលរលំស្មៅកូនរុក្ខជាតិរាបៗ។
គាត់ដកដង្ហើមធំ៖
«Jessie មនុស្ស​ចចកខ្លះទៀត បានរត់រួចនៅពេលដែលហ្សេដាស្លាប់!»
ខ្ញុំល្វើយពិតមែន។
ស្តាប់មិនឮ និងមិនឆ្លើយ មិនដេញដោលដូចខ្ញុំរាល់ដងទេ។
តាចាប់ចចក Mandenauer ផ្អៀងលើសពចចកញី ស ហើយលូក​ដកយកស្លាកមាសចេញ​ពី​ក​របស់ Zeeda។ គាត់បានកាន់វត្ថុនោះបង្ហាញខ្ញុំ វាបានប្រែពណ៌​ហើយលែងភ្លឺអ្វីទៀតហើយ។ គ្រាន់ជាបន្ទះដែកខ្មៅមួយ គាត់បោះមកឱ្យខ្ញុំ ខ្ញុំចាប់យកដាក់ហោប៉ៅទុកជាវត្ថុតាងនៅកន្លែងប៉ូលិស។ មិនតែប៉ុណ្ណោះ​គាត់បានបញ្ជា Will ៖
«យក Jessie ទៅផ្ទះសម្រាក»
«អត់ទេ! ខ្ញុំមិនអីទេ» ខ្ញុំបានដកដៃចេញពី​ការមកដល់របស់ Will ហើយនិយាយទាំងងីងើ៖
«ខ្ញុំនៅមិនយល់រឿងមួយ! ក្រែងថា​ព្រះចចកមានជីវិតអមតៈនោះអី? ឥឡូវ ហេតុអ្វីបានជានាងស្លាប់?  ក្រែងហ្សេដា អះអាងថា មិនអាចមានអ្វីយកឈ្នះលើមហិទ្ធិឫទ្ធិព្រះចន្ទប្រាក់ដែលបំពាក់ឱ្យព្រះនៃមនុស្ស​ចចក​បាននោះអី?»
ពួកគេ​ដឹងថា ខ្ញុំនៅស្តាយហ្សេដា។ ម្នាក់ៗមិនតបនឹងខ្ញុំទេ ឯខ្ញុំនៅតែក្តុលក្តួល។ អ្វីមួយឈឺនៅខាងក្នុងបេះដូង ជ្រៅនិងងំជាងរបួសដៃរបស់ខ្ញុំទៀត។
«ការ​ពិត​នៅនុះ!»
Mandenauer ឆ្លើយ ហើយ​ដើរទៅដកក្រដាសមួយសន្លឹកចេញពីហោប៉ៅរបស់ Zee ។ ភ្នែករបស់គាត់រំកិលទៅក្រោយយ៉ាងលឿនពេលអានអក្សរលើនោះ។
បន្ទាប់​មកក៏ធ្វើមុខស្មើកាន់​ក្រដាស​នោះ​មកប្រគល់ឱ្យ​ខ្ញុំ។ ខ្ញុំបានស្រវាស្វាហាប់ ឈោង​យកវាព្រោះដឹងថា ជាទំព័រមួយដែលបាត់ពីសៀវភៅពិធីរបស់ Will ។ ភ្នែក​ខ្ញុំបានស្កែនលើមាតិកាទាំងអស់យ៉ាងរហ័សរហួន….យល់ហើយ….ខ្ញុំងើបមុខសម្លឹងWill ​ហើយពោលប្រាប់គេ៖
«ឈាម​នៃ​អ្នក​ដែល​ស្រឡាញ់យើងងប់ នឹង​​ផ្ដល់​ជីវិតពិតក្រោមថាមពលលោកខែពណ៌ប្រាក់បង្កើតបានជា​​ដល់​ព្រះ​ចចកជីវិតអមតៈ! ក៏មាន​​តែ​​អ្នក​នោះដ​ដែល​អាច​បំផ្លាញ​ជីវិតព្រះចចកវិញ​បាន»។
ខ្ញុំអស់កម្លាំងហើយលែងប្រើកម្លាំងច្បាម ទុកឱ្យក្រដាសប៉ើង​​ចោល​ទៅលើ​ដីតាមចិត្ត​។
«ហេ្សស្លាប់ព្រោះខ្ញុំ! ខ្ញុំបាញ់គាត់»
Will ប្រាកដយល់ណាស់ថា ខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះរឿងនោះ។
«ទៅផ្ទះទៅ Jessie! គេងទៅ យើងនឹងនិយាយគ្នាបន្តពេលអូនបាត់ហត់»
លើកនេះនៅពេលដែល Cadotte ដាក់ដៃរបស់គេជុំវិញចង្កេះខ្ញុំ ខ្ញុំមិនបានគេចចេញពីគេ​ទៀតឡើយ។
វគ្គ
ស្វាមីចចក
ខ្ញុំភ្ញាក់ពីគេង ស្របពេលពន្លឺថ្ងៃចាំងជះពាសពេញ​លើគ្រែនិងទូទាំងបន្ទប់តាមរយៈកញ្ចក់បង្អួច។  អរគុណព្រះជាម្ចាស់! រឿងព្រះចន្ទ​ពណ៌ប្រាក់ចប់ហើយ។
ឥទ្ធិពលនៃធម្មជាតិភ្ជាប់ជាមួយចក្រារបៀបនេះ មិនមែន​កើតមាន​ឡើងជារៀងរាល់ថ្ងៃ រៀងរាល់ខ្នើត​ឬមួយក៏រៀងរាល់ឆ្នាំដែរ។
ហោចណាស់ពួក​យើងនៅ Miniwa និងពិភពលោកមួយនេះ នឹង​បានស្ងប់សុខយូរយារវិញ។
ខ្ញុំពត់ខ្លួនអង្គុយសំកុកមើលទៅក្រៅ រកនឹកឡើងវិញ ព្រោះមិនចាំបានថា ​ដល់ផ្ទះ​នេះនិង​ចូលគេងរបៀបណាទេ។
នៅខាងក្រៅ ខ្ញុំឃើញ​ដំបូលឡានរបស់ Will។ សន្សឹមៗខ្ញុំនឹកដល់ហ្សេដា។ ក្រោយមក សន្ទុះចិត្ត​ខ្ញុំខ្សោយពេក Will​ បានជូនខ្ញុំមកផ្ទះ​ខណៈតាចាប់ចចក​នៅចាំគ្នាគាត់មកដល់។
Will ដាក់ខ្ញុំឡើងលើកៅអីអ្នកដំណើរ ហើយក្រោយមកទាយបានថា ខ្ញុំប្រាកដជាងងុយដេកហើយ​សម្រាកចោលគេ​ ចោលភាពខកចិត្តទាំងអស់នៅលើលោកយើងនេះ។
ទិដ្ឋភាពឬហៅថា​រឿងចុងក្រោយដែលខ្ញុំចងចាំ គឺរថយន្តបើកបរឆ្លងកាត់ព្រៃដ៏ងងឹត គ្មានទេពន្លឺពណ៌ប្រាក់ក្នុងទិសដៅពីព្រៃឆ្ពោះមក​មហាវិថី។
«Will!!!»
ខ្ញុំហៅតិចៗដោយមាន​អារម្មណ៍ថា កំពុង​​នៅ​ម្នាក់​ឯង ហើយ​មិន​ពាក់​អ្វី​ក្រៅ​ពី​ខោ​ក្នុង អាវក្នុង​ទេ។  មិនត្រឹមតែ Will Cadotte បានបីខ្ញុំឡើងមកលើហើយខ្ញុំដេកដូចស្លាប់ គេថែមទាំងបានដោះឯកសណ្ឋាន​ឱ្យខ្ញុំទៀត។
ពេលគ្មានចម្លើយ ខ្ញុំបានដើរទៅងូតទឹកហើយចុះក្រោមឆុងកាហ្វេ។ នៅលើតុបាយ គេបានទុក​​ក្រដាស​មួយសរសេរខ្លី….
«បើអូនត្រូវការបង អូនដឹងពីកន្លែងដែលរកបងឃើញជេស៊ី»
តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ចិត្ត​ខ្ញុំ​វិលវល់។ បក​ទៅរឿងកាលពីយប់​មិញ Will ប្រាកដជាខឹងនិងឈឺចាប់។ ហើយទោះក្រោយមកខ្ញុំដឹងថា ខ្ញុំមិនទុកកចិត្ត​គេ សង្ស័យគេខុស ក៏ចាប់តាំងពីពេលនោះមក ខ្ញុំបានរវល់នឹង​ជួយពិភពលោកគ្មានពេលពិភាក្សាពីកំហឹងនិងកំហុស​ក្នុងសេ្នហា​ពួកយើង​នោះទេ។
សំណួរឥឡូវគឺ តើគេចង់បានអ្វីពីខ្ញុំ? តើខ្ញុំអាចផ្តល់ឱ្យគេនូវអ្វីដែលគេ​ត្រូវការបានទេ? ខ្ញុំថយមកអង្គុយក្រៀមក្រំជាមួយពែងកាហ្វេ។
ពេលនេះយល់ច្បាស់ហើយថា ខ្ញុំ​អាច​ប្រើ​ពាក្យ Love ងាយៗ ប៉ុន្តែ​តាមការពិត ខ្ញុំ​មិន​ដឹងផង​ថា ​ខ្ញុំ​អាច​ស្រឡាញ់​នរណា​ម្នាក់​បានមែន​ឬក៏​អត់។ ស្នេហា​គ្មានការសង្ស័យ​និងរុកកួន ភ្ជង់គ្នាទេ។ ពេលនេះ ខ្ញុំគិតចុះឡើង នៅតែខ្លាចខ្លួនខ្ញុំច្រើនជាងខ្លាច​មនុស្សចចកទៅទៀត។
នៅជាមួយចិត្ត​ស្រឡាញ់របស់គេ ខ្ញុំតែងតែ​មិនអាចគ្រប់គ្រងខ្លួនឯងបានសោះ។ ខ្ញុំបានផ្តល់ឱ្យគាត់នូវអ្វីគ្រប់យ៉ាង គ្រាន់តែការទុកចិត្ត​មួយ  ខ្ញុំមិនឱ្យគាត់នៅឡើយ ព្រោះវានៅនឹងហ្សេដា ព្រមជាមួយលោកនាយ Clyde។ ​ពេលនេះមនុស្ស​ចចកពីរនាក់នេះចប់ទៅហើយ ក៏ខ្ញុំនៅតែ​មិន​ប្រាកដ​ថា  ​តើ​ខ្ញុំ​មានទំនុកចិត្ត​​ឱ្យ Will ដែរ​​ទេ។
កណ្ដឹងទ្វារបានបន្លឺឡើង។
​ដឹង​ថា ​ខ្ញុំសើចនិងស្ទុះ​ពេញ​ដោយ​សេចក្តី​សង្ឃឹម​ប៉ុនណា​ទេក្នុងការ​បានឃើញ​ប្រុសស្អាតមកបង្ហាញខ្លួន រហូត​ទាល់​តែ​ឃើញថាជា​ Mandenauer ទើប​​ខ្ញុំ​ដក​ដង្ហើម​ធំ​ដោយ​ការ​ខក​ចិត្ត។
«ចូលមក» ខ្ញុំបានថយទៅឆុងកាហ្វេ ហើយ​ពួកយើងអង្គុយនៅតុផ្ទះបាយ។
«មាន​ព័​ត៌​មាន​?» ខ្ញុំសួរពេលគាត់ក្រេបកាហ្វេយ៉ាងស្រេកឃ្លាន។
«យើងបានរកឃើញចចកពីរបី»
ខ្ញុំ​បើក​មាត់ចំហ ​ហើយ​បិទ​វិញភ្លាមៗព្រោះថា​ ក្បាលខ្ញុំនៅហត់ណាស់។ ហត់នឹងអំពើក្បត់បោកភ្នែក។ ហ្សេដា ចូលមកយកចិត្ត​ស្និទ្ធនឹងខ្ញុំមិនមែនតាមបែបធម្មជាតិទេ គឺជាគម្រោងការ​។ នាង​ត្រូវការ​អ្នកណា​ម្នាក់ស្រឡាញ់នាង​ស្មោះ ហើយពេលរកមិនបានប្រុសៗ នាងដូរគោលដៅមកជាមនុស្សស្រីក្មេងនិងស្មោះ ឬហៅថាល្ងង់ដូចខ្ញុំ។
​«មិន​ចង់​ដឹង​ព័ត៌មានអី​លម្អិត​ទេពូ! យ៉ាងហោចណាស់ មិនមែនឥឡូវនេះទេ»
«ចចកនៅសេសសល់បានរត់ខ្ចាត់ខ្ចាយ! ក្រុម Jager-Suchers របស់ខ្ញុំនឹងបែកខ្ញែកគ្នា​បន្ត តាមប្រមាញ់ពួកគេ»
«ខ្ញុំ​សុំទោស! ដែលមិនបានជួយអ្វីទៀតនៅឡើយ»
ថាផង ខ្ញុំ​បាន​អង្អែល​កន្លែង​ឈឺលើ​ក្នុង​ទ្រូង​របស់​ខ្ញុំដែលនៅឈឺព្រោះ Clyde និងហ្សេដា។
តាចាប់ចចក​យល់ចិត្តខ្ញុំណាស់ តែគាត់មិនថ្នមសំឡេងទេ​ គាត់សួរខ្ញុំ៖
«រឿងមនុស្ស​បោកពីនាក់ហ្នឹង នាង​គិតថាជាកំហុសរបស់នាង​ម៉ាដាម​?»
«កំហុសរបស់ខ្ញុំ ខ្ញុំមានការធ្វេសប្រហែសជាងប៉ូលិស​អាយុ១៨ឆ្នាំទៀត!​»
ឈប់បន្តិចខ្ញុំបន្ថែម​៖
«ប្រហែលជាមានភាពក្រអឺតក្រទមនិង​ចង់ជឿ​តែអ្វីដែលខ្លួនឯងជឿ»
គាត់ដកដង្ហើមធំ៖
«ជេស៊ីនាង​ជាប៉ូលិសល្អណាស់! ប៉ូលិសល្អមិនបាច់ឆ្លាតវៃទេ តែមានចិត្ត​ល្អ! នោះហើយជាមូលហេតុដែលខ្ញុំមកទាំងព្រឹកនេះ! ខ្ញុំសូមជូនពរឱ្យម៉ាដាម​ក្លាយជាម្នាក់ក្នុងចំណោមពួកយើង»
«Jaeger-Sucher?»
«បាទ!»
ខ្ញុំញញឹម​គ្រវីក្បាល។ តាចាប់ចចកនិយាយបន្ត៖
«កងទ័ពសត្វចចកដែល Zeeda បានបង្កើត អាច​កើតកូនរាល់ខែរងា បង្កើនចំនួន​សត្វឆ្កែចចកថែម​មួយរយដងជារៀងរាល់ឆ្នាំ! ពួកវានឹងរីករាលដាលរហ័ស ដូចគ្នា​នឹងកម្លាំង​មេរោគ Gen នៅក្នុងឈាម​ពួកវាដែរ!​ ពិភពលោកនេះនៅមាន​រឿង​ច្រើនទៀតត្រូវការ​ម៉ាដាម​!»
«Hell» ខ្ញុំ​មិន​បាន​គិតនិងដឹងអំពីការរួមភេទ​បន្តពូជយ៉ាងគំហុករបស់មនុស្ស​ចចកទេ។
​បុរសឈ្មោះ Mandenauer ដែលបានប្រថុយជីវិត​គ្មានគ្រួសារ ​ដើរ​​បរបាញ់និង​ស្វែងរកចចកណាស៊ី​តាំងពីក្រោយ​​សង្គ្រាមលោក​លើក​ទី២ មកហើយ​ឥឡូវនេះ​ គាត់បាញ់រះយ៉ាងណា​ ក៏ចំនួន​ចចកកាន់តែ​​ច្រើនឡើងៗ។
គ្មានឆ្ងល់ទេ ដែលគាត់ធ្លាក់ទឹកចិត្តព្រោះគាត់កាន់តែចាស់ហើយ។
«ខ្ញុំបាននាំនាង​ទៅជាមួយរហូតមកជេស៊ី» ខ្ញុំងក់ក្បាល ខ្ញុំដឹងថា គាត់មាន​ចេតនា​ចាប់ផ្តើមបណ្តុះ​បណ្តាល​ខ្ញុំតាំងពីថ្ងៃដំបូង​ដែលយើងស្គាល់គ្នា។
គាត់និយាយបន្ថែម៖​
«ជាមួយនឹងការងារជួយសង្គ្រោះមនុស្ស​ជំនាន់ក្រោយ ម៉ាដាមសម​នឹងមាន​មោទនភាពនិងរីករាយក្នុងការក្លាយជាអ្នកស្វែងរកប្រមាញ់ចចក ព្រមទាំងបង្កើត​ក្រុមអ្នកប្រមាញ់ប​ន្ថែម»
ខ្ញុំក្រោកឡើងដើរទៅក្បែរបង្អួច។
ពន្លឺព្រះអាទិត្យក្តៅខ្លាំង។
ខ្ញុំ​មិន​ជឿ​ថា​តើ​ពិភព​លោក​ភ្លឺ​ថ្លានិង​រីករាយ​ប៉ុនណា​បាន​លេច​មក ក្រោយរឿងព្រះចន្ទពណ៌ប្រាក់បានចប់ទៅនោះទេ។
«តើអ្នកគ្រប់គ្នានៅក្នុងទីក្រុងដឹងពីអ្វីដែលបានកើតឡើងនៅទីនេះទេ?»
«ពិបាក! តែ….ចាំបាច់អី? ឱ្យគេបានសុខទៅ»
ខ្ញុំបានប្រែខ្លួនសម្លឹង​និងយល់ពីភាពគួរឱ្យគោរពក្នុងចិត្តគំនិតតាចាប់ចចក។
«តើយើងអាចពន្យល់រដ្ឋាភិបាលនិងពលរដ្ឋ​អំពីការស្លាប់របស់ Zee និង Clyde បានទៅដោយរបៀបណា បើមិនអាចនិយាយថាពួកគេ​ជាមនុស្សចចក?»
តាចាប់ចចកក្អក៖
«ពន្យល់​ថាពួកគេ​បាត់​ខ្លួន! ​មិន​ចាំបាច់ពិស្តារឬគិតច្រើនទេ ធ្វើដូចកាលនាងធីណា​បាត់ខ្លួនមកទល់ឥឡូវ! វាពិបាកណាស់ក្នុងការពន្យល់ថា នាងជាចចកមួយ​ដែល​​ស្លាប់ក្នុងព្រៃ​ហើយធ្លាក់ចង្កោមសោអាផាតមិន​ក្បែរភ្នក់ភ្លើង! ​រឿងខ្លះ បណ្តោយវាទៅOfficer!»
ខ្ញុំ​បែរ​ទៅ​រក​ពន្លឺ​ថ្ងៃ​វិញ។ សង្គមសម្ងាត់ដែលរដ្ឋាភិបាលបាន​បង្កើតឡើងបន្តបន្ទាប់​ដោះស្រាយគ្រប់យ៉ាងជាសម្ងាត់។ ការបាត់ខ្លួនត្រូវបានពន្យល់ដោយប្រតិបត្តិករសម្ងាត់។
មនុស្សដែលប្រែជាដុះរោមនៅក្រោមពន្លឺនៃព្រះចន្ទ ស្ត្រីចំណាស់ម្នាក់ ដែលចង់ក្លាយជាព្រះលើពួកចចក និង​ហេតុផលហួសចិត្ត​​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​ទាន់​រក​ឃើញក្នុងពិភពលោកដ៏សែនចម្លែកនេះ។
ខ្ញុំមិនដែលចូលចិត្តជឿលើជំនឿ woo-woo ស្អីទេ។ ខ្ញុំ​ចូលចិត្ត​រឿង​ដែល​សមហេតុសមផល ព្រោះ​ឥឡូវបានដឹងថា រឿងមាន​ហេតុផល​លើលោកនេះ ​មាន​តិចតួចស្តួចស្តើងណាស់។ ប៉ុន្តែ​ការ​បដិសេធ​មិន​ជឿ​លើ​អ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ ​មិន​បាន​ធ្វើ​ឱ្យ​យើង​​បាត់បង់ខ្លួនឯង​ឡើយ។ ផ្ទុយទៅវិញកាន់តែធ្វើឱ្យយើង​រឹងមាំក្នុងការ​ស្វះស្វែងរកការពិត។ ខ្ញុំមិនគិតថា ខ្ញុំអាចសំងំ​នៅទីនេះ ហើយបន្តធ្វើពុតថា​ក្រុង​ Miniwa មានសុវត្ថិភាពឡើយ។
ខ្ញុំ​មិន​អាច​សរសេរ​សំបុត្រ​ចរាចរណ៍ ចែកអ្នកចតឡានខុសគន្លង​ ហើយដើរជក់បារី ផឹកស្រា​ធ្វើមិនដឹង​ ​នៅ​ក្នុង​បារ Zazz ​នៅ​ពេល​ដែល​មាន​មនុស្ស​ចចក Gen ទាហាន​​ដើរ​ហើរ​ដោយ​សេរីនិងបន្តពូជ​ពង្ស​។
ពន្លឺមួយនៅគែមព្រៃបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ។ អ្វីមួយពណ៌សកំពុងបក់បោកមកជិតឡើងៗ។ ខ្ញុំភាំងហាមាត់ តែបន្ទាប់មកក៏​រុញ​ទ្វារ​កញ្ចក់​ចេញហើយ​ដើរ​ទៅ​ខាង​ក្រៅ។
គ្មានអីទេ! ​ចលនានោះបាន​​បាត់​ទៅ​ហើយ។
សំឡេង Mandenauer និយាយមកពីខាងក្រោយខ្ញុំថា៖
«Will Cadotte»
តាំងពីខ្ញុំគិត សង្ឃឹមដូចគ្នា ការឈឺចាប់ក្នុងទ្រូងក៏ធូរស្រាលឡើងៗ។ ពេលខ្ញុំផ្អៀងសម្លឹង​ទៅទៀតសំឡេងគាត់បញ្ជាក់ជាមួយខ្ញុំ៖
«តែជេស៊ី! ប្រសិនបើនាង​សម្រេចចិត្តធ្វើជាសមាជិក​ Jdger-Sucher ច្បាប់ក្រុមមិនឱ្យមានពេលសម្រាប់ស្នេហា​ទេ!»
ខ្ញុំបានចំណាយពេលគិតបន្តិច ដើម្បីដឹងថាគាត់មិនបានសំដៅទៅលើ Will ឬអ្នកណាៗទេ។
គាត់បន្តមកទៀតដើម្បីពន្យល់ខ្ញុំ៖
«ក្រុមJager-Suchers ត្រូវ​តែ​តាម​ប្រមាញ់​អំពើ​អាក្រក់​បែប​អរូបី ដែលជាការ​​សម្លាប់បន្តគ្នា​​យ៉ាង​​សាហាវ​ដោយជំនឿ។ យើង​មិន​អាច​អនុញ្ញាត​ឱ្យ​អ្នក​ណា​ប្រើ​ស្នេហា​ឬការទុកចិត្តមកប្រឆាំង​នឹងបេសកកម្ម​យើង​បាន​ទេ ​យល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ?»
ខ្ញុំ​យល់​ហើយ។ ខ្ញុំត្រូវជ្រើសរើស។ ឆន្ទៈការងារឬស្នេហា?
បើកាលពីមុនវិញ នេះនឹងក្លាយជាការសម្រេចចិត្តដ៏ងាយស្រួលមួយ តែ​ថ្ងៃនេះមិនដូចពីមុនទេ ដូចដែលខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងអំពីការប្រដេញតាមបោសសម្អាតមនុស្ស​ចចក ខ្ញុំមានអារម្មណ៍កាន់តែខ្លាំងឡើង​អំពី Will។
ខ្ញុំ​មិន​ចង់​ត្រលប់​ទៅ​ជីវិត​ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ​មុន​ពេល​គាត់​ចូល​មក​ក្នុង​នោះ​ទៀតឡើយ។
ខ្ញុំមិនគិតថា ខ្ញុំអាចធ្វើបានទេសំណើររបស់តាចាប់ចចក ខ្ញុំ​មិនមហិមា​ដូច​​គាត់​ចង់​បានទេ។ ​គ្រប់​គ្រាន់សម្រាប់ខ្ញុំណាស់ហើយដែល​ខ្ញុំ​បាន​ក្លាយ​ជាមនុស្ស​ William Cadotte ។ នោះគឺ​ជា​ស្ត្រី​ម្នាក់ដែល​ខ្ញុំ​ចង់​ធ្វើ។ ខ្ញុំបានងាកចេញពីព្រៃឆ្លើយច្បាស់លាស់៖
«អរគុណសម្រាប់ការផ្តល់ជូន ប៉ុន្តែខ្ញុំនឹងត្រូវជ្រើសរើសយក Cadotte»
គាត់ព្រេចភ្នែក៖
«ថាម៉េច?»
«ពូបានឮខ្ញុំច្បាស់ហើយ!»
«ប៉ុន្តែ…ប៉ុន្តែ Jessie ពិភពលោកកំពុងត្រូវបានបំផ្លាញ»
«ហើយ….ខ្ញុំពិតជាសោកស្តាយចំពោះរឿងនោះ។ ប៉ុន្តែខ្ញុំស្រឡាញ់គាត់ ខ្ញុំមិនដែលគិតថា ខ្ញុំធ្លាប់មានអារម្មណ៍បែបនេះចំពោះនរណាម្នាក់បែបនេះ ពីមុនមកទេពូ! ខ្ញុំមិនលះបង់គេឡើយ សូម្បីតែដើម្បី​សង្គ្រោះ​ពិភពលោកក៏ដោយ»
គាត់​មើល​មុខ ហើយ​ដក​ដង្ហើម​ធំ​យ៉ាង​យូរ។
«អូខេ! ហោចណាស់​ក៏ល្អដែលបានធ្វើការជាមួយអ្នកជេស៊ីកា! អ្នកពិតជាបានបន្ថែមផ្កាយដល់ក្រុមរបស់ខ្ញុំម៉ាដាម សូមមាន​សុភមង្គល»
គាត់បានចាប់ដៃខ្ញុំ ឱនមកថើប ហើយងក់ក្បាលជាចុងក្រោយ មុនពេល​អ្នកក្លាហាន Edward Mandenauer ម្នាក់នេះបានចាកចេញពីផ្ទះ​ខ្ញុំទៅ។
ខ្ញុំឈរ​ក្បែរបង្អួច សម្លឹងជាយព្រៃ​ខ្ញុំរង់ចាំគេ។
សំឡេងគេបែរជាលាន់មកពីទីផ្សេង៖
«ម៉ាដាមប៉ូលិស​សុខចិត្ត​បោះបង់ចោល​ពិភពលោកទាំងមូលឱ្យទៅមនុស្ស​ចចកហើយ»
ខ្ញុំញញឹម​ហើយ​​ស្រែកដោយអំណរ​​​ដើរមួយ​​ជុំវិញបែរក្រោយមករក​ Will Cadotte ឈរនៅលើ​យ៉រ​វេរ៉ងដា
«ខ្ញុំស្អប់ណាស់ពេលមនុស្ស​ខ្លះមក​ឈរស្តាប់គេនិយាយគ្នាបែបនេះ!» ខ្ញុំមាយា​ហើយ​ដើរទៅ​ឱប​គេ។
ដៃគេ​អង្អែលខ្នង​និង​ចង្កេះ ព្រមជាមួយ​ក្បាលពោះរបស់ខ្ញុំ ដែលញ៉ាំងឱ្យ​បេះដូងខ្ញុំលោតញាប់ៗ។
ត្រចៀករបស់គេមាន Band-Aid ឯដៃរបស់គេក៏ត្រូវបានរុំដោយបង់រុំ។ ភ្នែកម្ខាងស្ទើរតែហើមលឹប​។
ដោយ​ចាប់ដៃល្អរបស់គេជុំវិញចង្កេះខ្ញុំ គេក៏អង្រួនខ្ញុំទល់នឹងដងខ្លួនរបស់គេ ហើយថើបខ្ញុំយ៉ាង​យូរ​។
ទម្រាំគេ​ព្រម​ដកថយងើបមុខភ្នែក​ខ្ញុំ​ធ្ងន់កាយទន់ល្ងៀក​ ប៉ុន្តែ​បេះដូង​ខ្ញុំ​នៅ​តែ​លោត។ គាត់​ឱប​​ខ្ញុំជានិច្ច​និងថើប​សក់​ខ្ញុំ។
«គ្មាននរណាម្នាក់ធ្លាប់លះបង់អ្វីសម្រាប់ខ្ញុំពីមុនមកទេ»
«មែនហើយ?» ខ្ញុំរអ៊ូង៉ិកង៉ក់ហើយបិទភ្នែក។
យើងឈរនៅទីនោះ ក្នុងដៃរបស់គ្នាទៅវិញទៅមកបំភាន់ខ្លួនឯងពីខ្យល់ត្រជាក់និងពន្លឺថ្ងៃដុត។ ខ្ញុំបានកាន់ចង្កេះនិងស្មាគេ​យ៉ាងតឹងរ៉ឹងបញ្ជាក់ថា មិនចង់ឱ្យគេទៅណាទៀតទេ។​ រឿងនៅឆ្ងាយពីគ្នា​រវាងពួកយើង​ នឹង​​មិនដែលកើតមាន​ឡើងទៀតឡើយ។
Will បានចាប់ដៃ នាំខ្ញុំចូលទៅក្នុងផ្ទះល្វែង។ ខ្ញុំគិតថាពួកយើងនឹងតម្រង់ទៅរកបន្ទប់គេង ប៉ុន្តែផ្ទុយស្រលះ គេបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលដោយអង្គុយចុះភីងលើសាឡុង ហើយទាញខ្ញុំចូលទៅក្នុងប្រលោះភ្លៅរបស់គេ។
«ប្រាប់បងមក» គេខ្សឹប។
ខ្ញុំស្ទើរតែសួរថា «អីគេ​?» តែខ្ជិល​! ខ្ញុំងក់ក្បាល​ហាក់​ដូច​ជា​ ខ្ញុំ​នឹងបដិសេធអ្វីជាមួយគេទេ។
«និយាយទៅ!» គេតឿន។
ខ្ញុំពេញចិត្ត​នឹងពោល​សារភាពថា៖
“Will ខ្ញុំមិនដែលស្រឡាញ់នរណាម្នាក់បែបនេះ ពីមុនមកទេ! អ៊ីចឹងហើយ មិន​ប្រាកដ​ថា​ខ្ញុំ​ដឹងធ្វើ​យ៉ាង​ម៉េច​ទេ! ចួន…..ខ្ញុំធ្វើឱ្យលោកឈឺចាប់ ខ្ញុំស្តាយណាស់!»
គេថើបក្បាលខ្ញុំ ហើយខ្ញុំរលីងរលោងឱបទ្រូងគេ។
«សុំទោស Will»
គេ​​ដាក់​ដៃ​លើ​មាត់​ខ្ញុំ ហើយ​ទ្រាំមិនបាន គេក៏ឱនមក​ដាក់​​អណ្ដាត​ប៉ះគ្នាជាមួយ​​ខ្ញុំ​ដោយ​មិន​បញ្ចេញ​សំឡេង។
គេថើបអស់ចិត្ត​ ទើបនិយាយ​៖
«Jessie ខ្ញុំស្រឡាញ់នាង ខ្ញុំត្រូវការនាង! ខ្ញុំបានជ្រើសរើសនាង តើនាងមានអារម្មណ៍ដូចគ្នាទេ?»
ខ្ញុំញញឹម​បិទភ្នែក ផ្តេកលើទ្រូង​គេ។ គេគួរមើលទៅក្នុងចិត្តខ្ញុំហើយយល់ច្បាស់។ តែដឹងថា គេនៅរង់ចាំចម្លើយខ្ញុំក៏មើលមុខ​។
ខ្ញុំបានឃើញអនាគតរបស់ខ្ញុំ លើស្នាមញញឹមនៃបបូរមាត់គេ។
ខ្ញុំថើបបាតដៃរបស់គេ​របស់មួយជ្រុះចេញមក។
ចិញ្ចៀន….?
«បាទ» គេខ្សឹប។
«ព្រមទេ ធ្វើជា​ប្រពន្ធបង!»
«ស្វាមីចចកមែនទេ?»
ខ្ញុំថាផងសម្លឹងគេពាក់វាក្នុងម្រាម​នាង​ដៃ​ឱ្យខ្ញុំ។
ពួកយើង​កើយគងគ្នាអស់ជាច្រើនម៉ោង ក្រោយមកនៅពេលដែលខ្ញុំដេកទើបនឹង​ភ្ញាក់ម្តងទៀតលើគ្រែរបស់ខ្ញុំ ទូរសព្ទរបស់ខ្ញុំក៏រោទ៍ឡើង។
ខ្ញុំ​មិន​អើពើ​ទេ ដោយ​ទុក​ឱ្យ​ម៉ាស៊ីន​លើកស្វ័យប្រវត្តិ។ ជាសំឡេងរបស់ពូ Mandenauer លាន់មក ពេញបន្ទប់៖
«មិនអីទេ Jessie! ពូឱ្យ​នាង​អាចមាន Cadotte ផងនិងធ្វើការ​ងារផង!»
ខ្ញុំស្ទុះក្រោក​។
សំឡេងតាចាប់ចចក​សួរមកបន្ថែម៖
«តែអ្នកទាំងពីរគួរធ្វើការក្នុងអង្គភាព​តែមួយ! សួរ Will ថាតើគេចាប់អារម្មណ៍ធ្វើការជាមួយផ្នែកស្រាវជ្រាវរបស់យើងដែរអត់? បន្ទាប់មករាយការណ៍មកខ្ញុំនៅព្រឹកស្អែកជេស៊ី!»
ខ្ញុំញញឹម​ពេល​ទូរសព្ទបានចុចបិទស្វ័យប្រវត្តិ។ ខ្ញុំងាកមកឱប Will ទាំងញញឹម​រង់ចាំចម្លើយរបស់គេ។
«បងព្រម!»
គេនិយាយខ្លីៗទាំងបិទភ្នែក ធ្វើឱ្យខ្ញុំត្រេកអរជាខ្លាំង។ ខ្ញុំ​បង្វិល​ក្បាល​ដើម្បី​ឱ្យ​​អាច​មើល​មុខ​គេច្បាស់​ជាមួយសំណួរ៖
«ហេតុអ្វី?»
«ដើម្បីប្រពន្ធ» ខ្ញុំបានទប់ដង្ហើមរំភើបរបស់ខ្ញុំខណៈគេ​និយាយបន្ត
«ប្រពន្ធខ្ញុំ នាង​​ចង់​បាន​ការងារ​នោះ ប៉ុន្តែ​ប្តីក៏​នាង​ចង់​បាន» Will បន្ថែមបែបនេះ​ធ្វើឱ្យខ្ញុំឱបថើបក្បាលគេទាំងអៀននិងចំអកគេ​ផង៖
«ប្រាកដហើយ?»
ខ្ញុំស្ទើរតែមិនជឿថា នេះជា​ថ្ងៃសំណាងពិតប្រាកដ​របស់ខ្ញុំទេ។
ទីបំផុត ខ្ញុំនៅតែមាន​ការងារល្អមួយ​ឱ្យរដ្ឋាភិបាល បាន​​​សង្គ្រោះ​ពិភពលោក ហើយ​យកបាន​​បុរសល្អបំផុតម្នាក់​នេះមកទៀត។
ហេ៎ មិនមែន​មនុស្ស​ស្រី​គ្រប់​រូប សុទ្ធតែមានសំណាង​អាច​​រកបាន​ស្នេហា​ដែល​មកជាអច្ឆរិយៈ ​យូរ​​ៗ​​​​ម្តង​ក្នុងវេន​ព្រះចន្ទ​ពណ៌ប្រាក់ទេ​ណ៎ា។
ចប់
រឿង៖ ស្វាមីចចក ភាគទី១៩ (១៨+)
ហ្សេដាដែលតែងតែបានជក់បារីដូចជាបំពង់ផ្សែងកាប៉ាល់ ផឹកស្រាដូចជាត្រីហែលទឹកលេង ព្រះជាម្ចាស់ដឹងថា គាត់មានវ័យប៉ុន្មានទេ បានជាយប់ខែភ្លឺនេះ គាត់ចេញស្បែកជ្រួញ​និង​មានច្រមុះ ត្រចៀកជាឆ្កែចចក។ សំខាន់បំផុត ហ្សេដាជាជំនិតរបស់ clyde ដែលពីរនាក់គេ បានកាន់កាប់ព័ត៌មានសឹងទាំងអស់ក្នុងទីក្រុង Miniwa នេះ ហោចណាស់ នៅប៉ុស្តិ៍ ហ្សេដាកាន់បន្ទប់អាយកូម នាង​ទទួលបាន​ព័ត៌មានទាំងអស់មុនអ្នកផ្សេងណាក្តី ដែលនាំឱ្យនាង​អាច​គ្រប់​គ្រង​អ្វីៗ ជាសកម្មភាព​ប៉ូលិស​បានយ៉ាងលឿន។
«ខ្ញុំគួរតែដឹង» ខ្ញុំងក់ក្បាលនិយាយហើយបន្តពេលហ្សេដាគោះជើងជក់ផ្សែង
«ប្រសិនបើ Clyde មិនមែនជាអ្នកដឹកនាំទេនោះ អ្នកបន្ទាប់គួរតែជាអ្នកឯង ហ្សេដា​»
«យល់យ៉ាងណាដែរ?»
សំឡេង​ជនជាតិដើមស្រាតទាំងនោះផ្តើមសូត្រធម៌ ហាក់បីដូចជាពួកគេស្ថិតក្នុងភាពស្ងប់ស្ងាត់ មិនមានអ្នកណា​រវល់នឹង​ខ្ញុំទេ។ អ្នកណាម្នាក់ត្រូវគេនាំចូលមក។ ក្រឡេកមើលទៅធ្លាក់ទឹកចិត្ត​។ គឺ Will។ ចចកពីរបី​​ក្បាល​បាន​លូនអមគេ ​សភាពគេត្រូវចងដៃទៅក្រោយ​ គេត្រូវចាប់បានមិនខុសពីខ្ញុំទេ។
«Ah, ah, ah ប្រុសរបស់ឯងណា៎កូនស្រី!» ហ្សេដា​ដាស់តឿនខ្ញុំ។
«ចង់ធ្វើអីគេ?!»
«យើង​ត្រូវការគេបន្តិច កូនស្រី​អាចឆីស្នេហា​គេ​ទៀតនៅពេលក្រោយ បើឯងនៅរស់!»
ឆ្កែចចកញី​ធ្លាប់ជាមិត្ត​ម្នាក់នេះ បានទៅអង្គុយនៅមុខ Will ហើយសម្លឹងមើលគេ ដូចជាគាត់ជាអ្នកកាប់សាច់ចៀមលក់។
«ប្រុសស្អាតដឹងថា ហេតុអ្វីបានជាត្រូវបង្ខំមកណេះដែរ?!» ហ្សេដាសួរWill។
​«ត្រូវការ​ព័ត៌មាន​លម្អិត? ​ព្រោះ​សៀវភៅ​របស់​ខ្ញុំដែលពួកឯងយកទៅ ​បាត់​មួយ​ទំព័រ!»
ហ្សេដា​ញញឹម៖
«ឆ្លាតរបស់គេបានជាកូនស្រីលង់ឯង!»
Will មើលមកខ្ញុំដោយអាណិត។ ខ្ញុំវិញសោកស្តាយគ្រប់យ៉ាង​ដែលធ្វើលើគេ។ ហ្សេដាងក់ក្បាល៖
«ខ្ញុំបានចូលទៅក្នុងការិយាល័យរបស់ឯង Mr. Caddote ខ្ញុំចង់រកមើលស្លាកមាសដែលកូនល្ងង់ខ្ញុំឱ្យឯងកាន់! ប៉ុន្តែខ្ញុំបានរកឃើញត្រឹមសៀវភៅនេះ ខ្ញុំមិនចង់លួចវាទេ! ខ្លាចឯងដឹង ដូច្នេះខ្ញុំហែកទំព័រ​ បញ្ចប់នៃពិធីចោលកុំឱ្យឯង​ធ្វើត្រូវ! ឯងចង់ដកបណ្តាសាព្រះចន្ទពណ៌ប្រាក់ មនុស្សឯងនេះ​ សុខខ្លួនមិនចង់ទេ អាចង្រៃ?»
«មិនគិតថា Will អាចបញ្ជាទិញមួយក្បាលទៀតមកទេ?» ខ្ញុំ​បាន​សួរ។
ហ្សេដាងាកមកខ្ញុំ ហើយញាក់ស្មា៖
«ពិតណាស់! នោះហើយជាមូលហេតុដែលខ្ញុំឱ្យ Horace នៅឃ្លាំផ្ទះនេះ ចាំមើលសំបុត្រប្រុសស្អាតដែលបញ្ជូនមកទាំងអស់! កញ្ចប់ណាមួយក្តី ត្រូវនាំយកមកឱ្យខ្ញុំពិនិត្យសិនមុនទៅឱ្យវិញ!»
ខ្ញុំបានក្រឡេកមើលទៅ Horace ហើយដឹងថា គាត់គឺជាអ្នកធ្វើការប្រៃសណីយ៍ទទួលការផ្ញើសំបុត្រតាមផ្ទះ។ បុរសក្មេងម្នាក់នេះធ្លាប់ជញ្ជូនអ្វីៗឱ្យខ្ញុំដែរ​ គេស្លូតណាស់ ហាក់ពិបាកសម្គាល់គេបន្តិចពេលនេះ ​ត្រង់ថាគេមានដុះរោម។ គេប្រហែលជាគោលដៅខាំ​ជម្រិត ឱ្យធ្វើការ​ឬចូលជាមួយក្រុមចចក។
តើហ្សេដា​ដាក់មនុស្ស​ចចកមកឃ្លាំគ្រប់ដំណើរជីវិតរបស់យើងទេ? ​ខ្ញុំគិត​ទាំងទោមនស្សតែមាត់​បន្លប់​សួរ៖
«មានស្អីលើទំព័រដែលអ្នកបានហែកយកនោះ?» ខ្ញុំ​បាន​សួរ។
«ផ្នែកដែលសំខាន់ជាងគេកូន! ជាអ្វីដែលកើតមានយប់នេះ»
គេបណ្តើរពូMandenauer ដែលនៅស្ងៀមខុសពីធម្មជាតិ ចូលមកអង្គុយមុខភ្លើងភ្នក់ធំនោះ។ ហ្សេដាបានងាកទៅរកទិសដៅរបស់នាង​ដោយ​ខ្ទាស់ម្រាមដៃឱ្យសញ្ញា ពួក​ចចកបានបំបែកគ្នា។
«ទំព័រចុងក្រោយជាអ្វីដែលកូនស្រីនឹងរៀនផ្ទាល់ភ្នែកនៅយប់នេះ!​ មួយទៀត ចាំផងថា ព្រះចចកមិនអាចអ្នកណា​បំផ្លាញបានទេ! ខ្ញុំនឹងរស់នៅជារៀងរហូត អមតៈ​ ហើយខ្ញុំនឹងគ្រប់គ្រងមនុស្សគ្រប់គ្នាលើផេនដី» ។
«មីងចង់ក្លាយជាព្រះចចក? ឱ! ហេតុអ្វី?» ខ្ញុំ​បាន​សួរ។
ខ្ញុំមិនដែល​គិតពីអ្វីដែលហៅថា​ជីវិតអមតៈ ឬចង់គ្រប់គ្រងពិភពលោកទេ។ ជីវិត​ប៉ុណ្ណឹងសឹងហត់ពេកផង។
«សភាវៈអាក្រក់និងបរាជ័យ!» Will និយាយ​មុតៗទៅកាន់ភ្នែកហ្សេដា។ ហ្សេដាស្តោះទឹកមាត់ហើយ​ពន្យល់៖
«ឯងចែកដាច់ទេល្អនិងអាក្រក់អាឥណ្ឌាពាក់ក្រវិល? មនុស្ស​សម្លាប់សត្វ​ មនុស្ស​អួតថាខ្លួន​ល្អទៀត?»
ថាចប់មីងចចក​បានដើរមករកខ្ញុំ ដោយ​ចាកចោលការនិយាយជាមួយ​ ​Will។ Zeeda បានបង្វិលភ្នែកផ្តោតមករកខ្ញុំ ហើយនៅក្រោយនាង ពួកសត្វចចកជាឆ្មាំការពារបានឡោមព័ទ្ធពូ Man-denauer  ម្តងទៀត។ កំហឹងក្នុងភ្នែករបស់នាងហ្សេដាខ្ញុំមើលឃើញ។
«ដោយសារតែពេលមួយខ្ញុំគ្មានអំណាចបានជាខ្ញុំក្លាយជាឯកោ គ្មា​នអ្នកណា​ចង់មកជិតទាំងអស់! ហើយពួកបន្ទប់ពិសោធបានធ្វើទុក្ខបុកម្នេញលើខ្ញុំ ដោយគ្មានគ្រួសារសាច់ញាតិណាម្នាក់តាមរក»
ខ្ញុំចាំបាននូវអ្វីដែល Mandenauer បានប្រាប់ខ្ញុំអំពី Nazi ។
«មីង​គឺជាអ្នកទោសនៃមន្ទីរពិសោធមនុស្សចចក?»
ភាពស្រពោនឈឺចាប់លេចឡើង។ ចិញ្ចើម​ខ្មៅរបស់ Zeeda លើក​ឡើងខ្ពស់ហើយ​ភ្នែក​រលីងរលោង​។
«នោះហើយជាអ្វីដែលដាស់តឿនយើងថា យើងត្រូវធ្វើជាស្តេច ​ទើបលែងឈឺចាប់និងឯកោ!»
ខ្ញុំមានការភ្ញាក់ផ្អើល។ ព្រោះបទពិសោធការងារប៉ូលិស​ ខ្ញុំបានដឹងវិធីសម្គាល់ដើមកំណើតមនុស្ស​ច្រើនបែបណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បាន​ជួប​ជនជាតិ​អាឡឺម៉ង់ពិត ​ដែល​អាចនិយាយអង់គ្លេស-អាមេរិកកាំង​ដូចហ្សេដា ហើយ​​​បាត់បង់​ការ​បញ្ចេញ​សំឡេងរដឺនអឺរ៉ុបៗ​នោះ​ទេ។
ដើម្បីអំណាច ហ្សេដាបានខំយ៉ាងស្ងាត់កំបាំងបង្វឹកភាសារបស់នាង ហើយធ្វើពុតជា​ជនប្រមឹក រហូតគ្មានអ្នកណាខ្វល់នឹង​គាត់។
ខ្ញុំវិញធ្លាប់អាណិតគាត់។ ​ខ្ញុំជាតួអង្គម្នាក់របស់គាត់ប៉ុននោះ។
ខ្ញុំក្រឡេកមើល Will ។ ប្រុសស្នេហ៍ខ្ញុំបានធ្វើចលនាបង្វិលដោយម្រាមដៃរបស់គេដោយវេទមន្តម្យ៉ាង ខ្ញុំចំហមាត់ ឯចចក​ Horace ដែលយាមWill បានដើរតាមចលនានេះ ហាក់ដូចជាដៃរបស់ Will ជាអ្នកពង្វក់គេបានសម្រេច។
ខ្ញុំបានទទួលសារពីស្វាមីមិនមានរៀបការ​ម្នាក់នេះថា «រក្សាការនិយាយជាមួយហ្សេដា»
«អ្វីទៅជាការព្រួយបារម្ភពិត​របស់មីង?»
ហ្សេដាស្រមុក​ក្នុងដង្ហើមធំ​គួរ​ឱ្យ​ជឿថាគាត់ស្មុគយ៉ាងនេះ ហើយផ្តើម៖
​«មើលមកខ្ញុំ! រោគសិប្បនិម្មិត​របស់ Mengele មិនអាចឆ្លងមេរោគមកខ្ញុំជាមួយស្នាមខ្វាចឬខាំបានទេកូនស្រី ប៉ុន្តែអាម្នាក់….វាបានបោកខ្ញុំ ហើយ​ចាក់ថ្នាំមកក្នុងឈាមខ្ញុំ! ខ្ញុំអាចសម្លាប់ខ្លួនឯងបាន ប្រសិនបើខ្ញុំចង់ស្លាប់ តែ​ប្រសិនបើខ្ញុំធ្វើអ៊ីចឹង​អាសង្សារក្បត់របស់ខ្ញុំនឹង​ឈ្នះ ខ្ញុំចង់បានថ្នាំព្យាបាល ខ្ញុំចំណាយពេលជាច្រើនទស្សវត្សរ៍ដើម្បីស្វែងរកវិធីជួយខ្លួនឯង ខ្ញុំបានធ្វើដំណើរជុំវិញពិភពលោក ស៊ើបអង្កេតគ្រប់រឿងព្រេងរបស់សត្វចចកសំយោគ សាកល្បងលាយថ្នាំនិងជក់ រហូតដល់ខ្ញុំហត់​ខ្លាំង​ណាស់»
«ហើយ​បន្ទាប់​មក?» ខ្ញុំរក្សាការពន្យារពេល។
«បន្ទាប់មកខ្ញុំបានមកអាមេរិក ហើយខ្ញុំបានរកឃើញអ្វីដែលប្រសើរជាងការព្យាបាល» នាងញញឹម។ «ក្លាយជាព្រះលើពួកសត្វ?»
ខ្ញុំថាហើយមើលមុខWill។ គេញាក់ភ្នែកឱ្យខ្ញុំបន្តការសន្ទនា​។ ខ្ញុំងាកមកវិញហើយនិយាយសួរទៀត៖
«ខ្ញុំមានការភាន់ច្រឡំ អំពីរបៀបដែលមីងចង់គ្រប់គ្រងពិភពលោកដោយក្លាយជាព្រះចចក តើ….?»
«ងាយយល់ណាស់កូនស្រី! ប្រសិនបើកងទ័ពរបស់ខ្ញុំរីករាលដាលបន្តិចម្តងៗ ពីប្រទេសមួយទៅប្រទេសមួយ ឆាប់ៗនេះ គ្រប់គ្នាគឺជាមនុស្ស​ចចក»
«ហើយមីងគឺជាព្រះរបស់ពួកគេ បញ្ជាពួកគេ?»
«ជាគម្រោង​​ការ​ល្អណាស់​មែន​ទេ?» មីងហ្សេដាសួរបកទាំងញញឹម «តែយើងអស់ពេលនិយាយគ្នាហើយ!»
ភ្លាមនោះ Zeeda បានក្រោក​ដើរឆ្លងទៅកាន់ភ្នក់ភ្លើង ហើយបានចាប់យកកាំបិតដែលកំពុងឆេះនៅគែមអណ្តាតភ្លើងមកកាន់។
ស្ត្រីចចកបានងាកមកសម្លក់ Will និងខ្ញុំ។
«ស្លាកមាសបណ្តាសានិង​ឈាមស្នេហាពិតមួយគូ យើងនឹងសម្រេចបានមហិទ្ធិរិទ្ធព្រះចន្ទពណ៌ប្រាក់!»
ខ្ញុំដកដង្ហើមធំដោយអត់ធ្មត់ ខណៈមីងចចកដើរសំដៅមកខ្ញុំ។
«កុំ!»
Will ស្រែកឃាត់ តែហ្សេមិនបានរង្គើបែរក្រោយទេ។
«Jessie យើងហាមឯងហើយ ថាកុំស្រឡាញ់ប្រុស ឯងមិនស្តាប់! យើងមិនចង់….ឥឡូវនេះយើងអស់ពេលគិតហើយ យើង​​ត្រូវ​ការ​ឈាម​របស់​ឯងកូនស្រី ប៉ុន្តែ​កុំខ្លាច ​​ខ្ញុំនឹង​យកវា ​បន្ទាប់​ពី​ឯង​ស្លាប់សិនក៏បាន កុំឱ្យឯងឈឺពេក​ទៅ»
«ខ្ញុំគិតថា​មីង​ជាមិត្តរបស់ខ្ញុំ» ខ្ញុំយំសម្លឹងកាំបិតភ្លើង។
ហ្សេដាយំដូចមនុស្សស្រវឹង៖
«ខ្ញុំធ្លាប់ ខ្ញុំគិតថា ឯងជាមិត្ត….តែខ្ញុំនឹងក្លាយជាខ្ញុំ! ចាំបាច់ គឺខ្ញុំនឹងមិនសម្លាប់ឯងទេ បើឯងមិនមាន​ស្នេហាពិតជាមួយវានេះ!»
ទឹកមុខដ៏គួរឱ្យស្រឡាញ់របស់នាងបានបញ្ចេញពន្លឺនៃគំនិតព្រៃផ្សៃបន្តិចម្តងៗ ហើយវាចាប​ន្ត៖
«តែកុំព្រួយអីជេស៊ី ពេលស្លាប់ហើយ នាង​អាចចូលរួមជាមួយខ្ញុំបានបើចង់ ខ្ញុំនឹងធ្វើឱ្យនាងក្រោកមកវិញជាចចក! ពិភពលោកនេះ មិនសមសម្រាប់មនុស្សធម្មតាទេ!»
នាងបានគ្រវីកាំបិតដ៏ធំនិងក្រហមហើយនិយាយចុងក្រោយ៖
«បន្ទាប់មកយើងអាចនៅជាមួយគ្នាជារៀងរហូត»
«លែង Will ​ទៅចឹង!»
«ជេស៊ី» ហ្សេដា​និយាយក្នុងសំឡេង​ហួសចិត្តព្រោះខ្ញុំមិនយល់
«ខ្ញុំត្រូវការឈាម​ប្រុសត្រកូលចចកដែលមានចិត្ត​ស្មោះស្នេហ៍មកប្រើសម្រាប់ពិធីសោយរាជ្យនេះកូនស្រី មនុស្សនេះមាន​ឈាម​ចចកខាងម្តាយ ​តែគេមិនប្រែកាយ​ហើយមាន​ចិត្ត​ណាស់ មនុស្ស​ដូចគេកម្ររកបំផុត​ ជាឈាម​មានតម្លៃគ្រប់គ្រងផែនដី!»
ភាពត្រជាក់បានបក់បោកមកលើខ្ញុំយ៉ាងព្រឺសម្បុរ៖
«មីងចង់​ធ្វើអ្វីគេ? លែងគេទៅ ​គេជាមនុស្សល្អ មីងឃើញហើយ មនុស្ស​ល្អលើលោកនេះមានមិនច្រើនទេ មីងលែងគេទៅ»
«ការលះបង់មនុស្ស ការលះបង់ចំណង់រួមភេទ លះបង់មិត្តភាព មនោសញ្ចេតនា​ស្រួលធ្វើណាស់កូនស្រី យើង​គ្រាន់តែ​បង្ហូរឈាមពួកគេ​ហើយគិតថា ពួកគេ​មានពេលមួយធ្លាប់ឆ្លងកាត់ជីវិតរបស់យើង​»
មាត់របស់ខ្ញុំបានបើកចំហនឹងទស្សនៈលីលានេះ។
«ឆ្កួត! មនុស្ស​ឆ្កួត!»
បបូរមាត់របស់ហ្សេដា​ញ័រខឹង។
«កូនឯងកំពុង​គិតយ៉ាងម៉េច ខ្ញុំឆ្កួត ព្រះរបស់នាងឆ្កួត? ជឿដែរថា ខ្ញុំនឹងវាយវាត់វានៅចំពោះមុខឯង  និងអ្នកទាំងអស់គ្នា? អូខេ​ចាំបានថា ឯងអួត​ពីរឿង​លើគ្រែរបស់វានេះថាខ្លាំងល្អ មីងក៏ត្រូវការ ប៉ុន្តែមនុស្សយើងនេះ ចាស់ពេកសម្រាប់រឿងអាស្រូវគគ្រិចនោះ យើងធ្វើព្រះវិញ ពួកកញ្ជះតណ្ហា!»
ថ្ពាល់របស់ខ្ញុំឡើងកម្ដៅ របៀបដែលខ្ញុំកំពុង​ខ្មាសអៀននៅពេលកណ្តាលចំណោម ​និងនៅមុខប្រុសស្នេហ៍បែបនេះគ្មាន​អ្នកណា​យល់ទេ។
«ឈប់ខ្ជះខ្ជាយពេលវេលា កុំធ្វើឱ្យខ្ញុំខឹង ប្រយ័ត្នថា​ខ្ញុំបញ្ជូនទៅដោយទារុណកម្ម​ ខ្ញុំសន្យាថា កូនស្រីនឹងមិនចូលចិត្តទារុណកម្មទាំងនោះទេ មួយចង្កូមម្តងៗ មីងធ្លាប់ឆ្លងកាត់ហើយ​»
ចចក​ពីរ​ក្បាល​ស្រែក​ឡើង រោម​នៅ​តាម​ខ្នង​របស់​វាក៏​ងើប​ឡើង វាដូចចង់តែត្របាក់ក្រោយបទ​បញ្ជា​។
ខ្ញុំបានបារម្ភ​និងមើលទៅWill រួចងាកមើលទៅ Zee ។ ខ្ញុំ​ងក់​ក្បាល ហើយ​ដើរ​តាម​ការ​សម្លឹង​របស់​គាត់ «សម្លាប់ខ្ញុំចុះ! ប្រើកាំបិតរបស់អ្នក!»
Will និងខ្ញុំត្រូវបាន​គេ​រុញបង្ខំ​ចូលតាមពីក្រោយមីងហ្សេដា​មកឈរ​នៅជិតភ្លើង។ មីងនេះ​មិនបានខ្ជះខ្ជាយពេលវេលាជាវិនាទីណាមួយទៀតឡើយ។ ជាពេល​ដែលព្រះចន្ទពេញទំហឹងពណ៌ប្រាក់។
នៅពេលដែលប្រជាជនស្រាតបានបន្តសូត្រធម៌ បន្ទាប់មកមានចចកមេៗ បោះវត្ថុមន្តអាគមតិចតួចចូលទៅក្នុងភ្លើង។ អណ្តាតភ្លើងបានប្រែពីពណ៌ទឹកក្រូច ទៅជាពណ៌ក្រហម និងពីក្រហមថ្ពក់ជាមួយ​ពន្លឺព្រះចន្ទ​ទៅជាពណ៌ខៀវ។ ជាពេលហ្សេដា បានដាក់កាំបិតចូលទៅក្នុងដៃរបស់ Will ហើយ​ កាន់​កគេមកសំដៅខ្ញុំ។
Will និង​ខ្ញុំ​ទាំង​ពីរ​នាក់បាន​តស៊ូ ប៉ុន្តែ​វា​គ្មាន​ប្រយោជន៍​ទេ។ Zee មានកម្លាំងដូចមនុស្សចចក មិនមែនស្ត្រីចំណាស់បន្តិចណាទៀតឡើយ។ ខ្ញុំត្រៀមចិត្ត​និងសង្ឃឹម​ថា បើនាង​អាចយកត្រឹម​តែការ​កាត់​​កំភួន​ដៃ​របស់​ខ្ញុំយកឈាម​ ហើយ​គ្រប់យ៉ាងនឹង​​​ចប់ទៅ?​
អូ! ប្រហែលជាមិនមែនទេព្រោះពេលនេះស្រីចចក បានទាញយើងទាំងពីរឱ្យទៅជិតភ្លើង កាន់ដៃខ្ញុំមកដាក់ពីលើអណ្តាតភ្លើង ច្របាច់រួចកាត់ រហូតទាល់តែមានទឹកហូរក្រហមហៀរ ធ្លាក់កក្លាក់ចូលទៅក្នុងភ្លើង។
ហូស!!!!
សំឡេង​ធម៌ខ្ទរខ្ទារ​ពីពួកមនុស្ស​ស្រាត។
អណ្តាតភ្លើងប្រែជាពណ៌ប្រាក់បានបាញ់ទៅលើមេឃ។ ខ្ញុំ​ស្រែកហើយ​ដួល​ទៅ​នឹង​ដីព្រោះឈឺមុខរបួសយ៉ាង​​​ខ្លាំង​រហូត​ធ្វើ​ឱ្យ​ធ្មេញ​ខ្ញុំ​ញ័រ។ កាំបិត​ខ្ទាត​ទៅ​ក្នុង​ទិស​មួយផ្សេង ចំណែក​Will នៅ​ក្នុង​ទិស​ម្ខាង​ទៀត។ ប៉ុន្តែ​ការ​សម្លឹង​មើល​របស់​ខ្ញុំ​ត្រូវ​បាន​ផ្អៀង​ទៅ​លើហ្សេដា។
ព្រះចន្ទរះបញ្ចេញ​ខ្សែទឹកប្រាក់ដ៏ភ្លឺផ្លេកកាត់ដើមឈើ មកបំបុកលើរាងកាយហ្សេដា គឺ​ស្រោចពន្លឺនេះសម្រាប់នាងតែម្នាក់ឯង។ ពេល​ពន្លឺ​បាន​ជះ​មក​លើ​ផ្ទៃ​មុខ​របស់​នាង ធ្វើ​ឱ្យ​ស្បែក​របស់​នាងក្លាយជា​មាន​ពណ៌​ស​ដូច​ជារស្មី​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង។
ហ្សេដាដកស្លាកមាសនោះចេញមកពីបន្តោង​ខ្សែសូត្រ​ជុំវិញករបស់នាងរួចបោះទៅក្នុង​ភ្លើង​ជាមួយ​ការខ្សឹបខ្សៀវសូត្រធម៌។ ខ្ញុំថ្ងូរព្រោះឈាមប្រឡាក់ជោកអាវឯកសណ្ឋាន។
ការស្រែកច្រៀងរបស់មនុស្ស​អម្បូរ​ចចកដែល​ស្រាតកាន់តែលាន់ខ្លាំងឡើងមកពីគ្រប់ទិស​។  សត្វចចកបានលូមកតគ្នា​ ខ្លះចាប់ផ្តើមយំ។ ពូMandenauer ស្រែក​អ្វី​មួយ ប៉ុន្តែ​ខ្ញុំ​មិនសូវជា​​ឮ​គាត់ ហើយ​ខ្ញុំ​មិន​អាច​ដកភ្នែក​ពី Zeeda ទេ។
ការផ្លាស់ប្តូររបស់zee គឺមិនដូចអ្វីដែលខ្ញុំគិតទុក ឬបានឃើញពីមុនមកទេ។
នាងមិនបានក្លាយជាចចកដូច Clyde សោះ។ ផ្ទុយ​ទៅ​វិញ នាង​នៅ​តែ​ឈរត្រង់​ជាជើង​ពីរ​ តែមាន​រោមពណ៌សដុះចេញពីរន្ធញើសរបស់នាង។ ជើង​របស់​នាង​បាន​ក្លាយ​ជា​ក្រញាំ ប៉ុន្តែ​ដៃ​របស់​នាង​នៅ​ដដែល ​ត្រចៀកចចកបាន​ឡើងពីកន្លែងដើម​​លេច​ឡើង​នៅពី​លើ​ក្បាល។ ចង្កូម​បានផុសចេញពីបបូរមាត់របស់ហ្សេ ច្រមុះនិងមាត់របស់មិនបាន​ផ្លាស់ប្តូរទេ នៅដដែល។
ខ្ញុំព្រេចភ្នែក…..នាងជាសត្វសាហាវ។
ដូចជាកុងតាក់មួយត្រូវបានគេចុចបិទ។ ពន្លឺឆ្វាចពណ៌ប្រាក់នៃព្រះចន្ទបានដកហូតលេចបាត់វិញបំពួន​ទៅក្រោមពពក។ ជនជាតិដើម​ឈប់ស្រែកច្រៀងឬសូត្រធម៌  សត្វចចកបាននៅស្ងៀមលែងលូ។
ហ្សេដាបានងាកមករកខ្ញុំ។
អូយ!
ពីមុនក្បាលclyde ​ជាសត្វចចក តែ​មានភ្នែកមនុស្ស។ ប៉ុន្តែភ្នែករបស់ Zee ពេលនេះ​ បានក្លាយជាភ្នែកសត្វ។ ជាមួយនឹងរោមពេញមុខរបស់នាង នៅពេលនាងញញឹម មើលទៅ​គួរឱ្យស្អប់ខ្ពើម​ណាស់​។ នោះ​មិន​បាន​គិត​ដល់​រូប​កាយ​របស់​មនុស្ស​ដែល​គ្រប​ដណ្ដប់​ដោយ​រោម​ផង​ដែរ។ នាងបែរដំណើរ ឆ្ពោះមករកខ្ញុំ ….
«អរគុណគូស្នេហ៍ស្មោះ»
សំឡេងរបស់នាងគឺខុសគ្នាពីសំឡេងដើម មាន​លាយ​សព្ទគ្រហឹម ជាងការរអ៊ូរទាំរបស់អ្នកជក់បារី និងញៀនស្រា​ដែលខ្ញុំធ្លាប់ឮ។ ទោះបីជាយ៉ាងណា រូបរាង​នាង​មិន​ស្រដៀង​នឹង​ព្រះ​ចចក​ក្នុង​គំនូរដែល Will ធ្លាប់ឱ្យខ្ញុំមើល​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​សង្ស័យ​ថា មកពី​វិចិត្រករគូស្មាន និង​​មិន​ធ្លាប់​បាន​ឃើញ​រូបរាងពិត​មួយ​នេះទេដឹង?
Zee បានសើច​គ្រហឹម​
«ការដើរត្រង់ដូចមនុស្ស​គឺល្អជាងលូន»
មាន​ចលនា​មួយលោតឡើងមួយ​​រំពេច​នៅ​ពី​ក្រោយ​នាង និង​មាន​សំឡេង​ញាប់​ញ័រ​ពី​សត្វ​ចចក​មួយ​ក្បាល។
Zee ងាកទៅ
គឺ​ Will! គេទម្លាក់កាំបិតជ្រឹប ចូលទៅកណ្តាល​ទ្រូងរបស់នាង។
អ្វីដែលខ្ញុំអាចធ្វើបានគឺព្រេចភ្នែកភ្ញាក់ផ្អើល។ Zee វិញស្ងប់ស្ងាត់ហាក់មិនឈឺនិង​សម្លឹងមើលទៅដងកាំបិទលើទ្រូង បន្ទាប់មកនាងបានសម្លឹងមើលទៅ Will ។
«ឯង! លេងសើច​ជាមួយខ្ញុំ?»
ខ្ញុំបិទភ្នែកព្រោះឃើញ​នាង​ចាប់​កាន់​ទាញខ្វាក​ចេញពីទ្រូង រួច​បោះ​វត្ថុ​នោះ​ទៅ​ក្នុងភ្លើង។  សំឡេងបឺតជញ្ជក់ដ៏ឈឺចុកចាប់ឃុកៗលាន់ចេញពីទ្រូងរបស់នាង។ ពេល​ខ្ញុំ​មើល មុខរបួស​បានជាស្វ័យប្រវត្តិ​វិញ ​មុន​ពេល​វា​​​ហូរ​ឈាម។
«ប្រាប់ហើយថា គ្មាន​អ្នកណាសម្លាប់អញបានទេ!»
នាងថាចប់ក៏គ្រវីមេដៃ បន្ទាប់មកតប​ទៅ​នឹង Will យ៉ាង​ខ្លាំងជាមួយ​ក្រញាំ ​ឯ Wil​l បានខំគេចរត់​ចូល​ព្រៃ​។ ខ្ញុំ​មិន​បាន​ដឹង​ថា ​ខ្ញុំ​បានឈប់ឈឺរបួសយ៉ាងម៉េច​បានជា​អាច​លោត​ប្រដេញ​ជំហាន​តាមពី​ក្រោយពួកគេ​​ទាន់ ​រហូត​ដល់ Zee ងាកមកច្បាម​ចាប់​ខ្ញុំ​។
ខ្ញុំបានបម្រុងទុកស្នៀត​ហើយ។ ជាមួយ​កាំភ្លើងខ្លីមួយដើម​នៅពីក្រោយចង្កេះនាង….ខ្ញុំចង់ធ្វើអ្វីមួយខណៈហ្សេដា​ខ្សឹប​គ្រហឹមផងអង្វរខ្ញុំ៖
«ចូលរួមជាមួយខ្ញុំ Jessie ខ្ញុំនឹងឱ្យឯងគ្រប់គ្រងជាស្ត្រីដៃស្តាំរបស់ខ្ញុំ។ យើងនឹងមានភាពសប្បាយរីករាយជាច្រើនអមតៈតទៅ!»
«អ្វីដែលខ្ញុំមិនត្រូវការគឺរោមនេះមីង​» ខ្ញុំពន្យារស្ថានការណ៍។
«វាមិនអាក្រក់ទេកូន អ្នកប្រហែលជាចូលចិត្តវា ពេលក្រោយ​វាថែទាំយើងបានពីរងានិងដីធូលី​»។ នាង​គ្រវី​ដៃ​ទៅ​កាន់​ទ័ព​ចចក​ពួកគេហ៊ោ​ទទួលនាង។
ហ្សេដាខ្សឹបខ្ញុំទៀត៖
«ភាគច្រើននៃពួកគេធ្វើការជ្រើសរើស រស់នៅជាវិញ្ញាណឆ្កែចចកខាងក្នុងខ្លួន ឬស្លាប់ស្អុយចោល!»
ចលនាមួយចេញពីព្រៃបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ។ ខ្ញុំក្រឡេកភ្នែកទៅដីពន្យារពេលឱ្យwill ដោយ​ធ្វើជានិយាយទៅកាន់ហ្សេដា​៖
«ទុកឱ្យខ្ញុំគិតបន្តិច»
«មួយនាទី ចាប់ផ្តើមរាប់ឥឡូវនេះ! បន្តពីនោះ ខ្ញុំលែងគិតឯងហើយកូន» ហ្សេដាព្រមាន។
ខ្ញុំ​បាន​ធ្វើ​ការ​សម្ដែងបញ្ឆោតដ៏​​អស្ចារ្យ​តាមរយៈការ​ត្រដុស​ក្បាល​របស់​ខ្ញុំធ្វើដូចជានៅតែឈឺចាប់ ប៉ុន្តែអ្វីដែលខ្ញុំចង់បាន គឺឱ្យZeeda ចាប់អារម្មណ៍ឃ្លាំខ្ញុំជាជាងឃើញ ​will កំពុង​ពួនតាម​បន្ទាត់​ដើម​ឈើ ​នៅ​គែម​ព្រៃ។ ទោះបីជាបបូរមាត់របស់គេមានចេញ​ឈាម ថ្ពាល់របស់គេហើម គេនៅតែមិនមាន​កិរិយា ស្ទក់ឬស្ទាក់ស្ទើរឡើយ។ គេ​បានយកកាំភ្លើងខ្លីរបស់ខ្ញុំចេញពីគំនរដែល​ពួក​នោះទុកចោល។ ជាអកុសល ដៃរបស់គេនៅតែគ្រេច​ធ្ងន់មិនអាចលើកអាវុធបានត្រង់​ឬ​កេះកៃបាញ់បានទេ។
ការក្រឡេកមើលដ៏ស្រងូតស្រងាត់របស់គេបានជួបជំពាក់ភ្នែកខ្ញុំ ហើយខ្ញុំបានលើកដៃរបស់ខ្ញុំ គេក៏បានបោះកាំភ្លើងយ៉ាងរហ័ស​ដូចផ្លេកបន្ទោរ​មកខ្ញុំ។
មួយខណៈដដែលខ្ញុំទាត់ Zee ចំទ្រូង។ របួស​របស់​នាង​ប្រហែល​ជា​ជា​សះស្បើយឬអាចថានាងមានឥទ្ធិពលនៃព្រះចន្ទពណ៌ប្រាក់ នាងមិនចេះឈឺ ប៉ុន្តែ​នៅតែ​​ស្រែក​​ដូច​ឆ្កែញី។
កាំភ្លើង​ភ្ជាប់​នឹង​បាតដៃ​របស់​ខ្ញុំ ពេល​ហ្សេដា​ឡើងមកឈរត្រង់វិញ​ខ្ញុំភ្ជង់។
ជាមួយសំណួរថា​តើគ្រាប់កាំភ្លើងនឹងដំណើរការលើរាងកាយ​ព្រះចចកទេ? មធ្យោបាយតែមួយគត់ដើម្បីស្វែងយល់គឺ…..បាញ់!
នាងស្រែក​ភ្លាត់ហៅឈ្មោះខ្ញុំ «ជេស៊ី!»
បន្ទាប់ពីឧប្បត្តិហេតុមុននេះ​ខ្ញុំនៅមាន​គំនិត​ពាក់កណ្តាលថា Zee នឹងសើចជាមួយគ្រាប់សំណរហើយទាត់វា។ ផ្ទុយ​ទៅ​វិញ កាំភ្លើង​បាន​បាញ់​ចេញ​ពី​មុខ​របួសនាង​។ ប្រលោះនោះភ្លឺ​ខ្លាំង​ណាស់ ខ្ញុំ​ត្រូវ​ការពារ​ភ្នែក។ សត្វចចកបានស្រែកថ្ងូរយ៉ាងសោកសៅ។
ពន្លឺពណ៌ប្រាក់ខ្ទាតចេញមករហូតអស់រលីង ទើបនាងដួល។
អស់ស្រឡាំងកាំង ពេល​ខ្ញុំ​បន្ទាប​ដៃទៅ​អង្រួននាង ចចក​ពណ៌​ស​មួយ​ក្បាល​ស្ថិតក្រោមបាតដៃខ្ញុំ។ ខ្ញុំដកដៃមកវិញទាំង​វារថយក្រោយ។ ជាចចកធំបំផុតមួយ ស្អាត ស ហើយស្លាប់ឈឹង។ ពួកមនុស្សស្រាតបាត់អស់ ហើយចចក​រត់ចោលគ្នា។ ភ្នក់ភ្លើងផ្ទុះរប៉េះរប៉ោះស្ងាត់។
ស្តេចពួកគេចប់ហើយ សល់អីទៀត?
រឿង៖ ស្វាមីចចក ភាគទី១៨ (១៨+)
«លោកសូត្រធម៌អីបានជាហៅពួកចចកទាំងនេះមកដល់?»
«ធម៌នេះ ជាអ្វីមួយប្រហែលជាអាចបញ្ឈប់ការរើសយកមេចចកយប់នេះ!» គេឆ្លើយធម្មតា។
«ចុះ? ម៉េចបានវាសម្រុកដូចចង់ចូលមកក្នុងវាយប្រហារយើង?»
«សួរខ្លួនឯងសិនជេស៊ី ធម៌នេះបណ្តាលមនុស្ស​ចចកនៅមិនសុខ​ ត្រូវបញ្ចេញ​ក្រឡាសារមកពិត ចុះហេតុអ្វីបានជាបងមិនលេចកន្ទុយ​ចចកមក បើបងជាមនុស្ស​ចចកមែន?»
ខ្ញុំសម្លឹងការតូចចិត្ត​ក្នុងភ្នែក Will។  អាណិតគេ ​ខ្ញុំតាំងចិត្ត​ថាលែងអុកឡុកគេរឿង​ស្បោងភស្តុតាងទៀតហើយ ដោយងក់ក្បាលផ្ងក់ៗ។ តាមពិត​ ខ្ញុំមិនប្រាកដអ្វីទៀតទេ គ្រប់យ៉ាងវិលវល់​តែ​អ្វីមួយដែលច្បាស់គឺ ខ្ញុំស្រឡាញ់ប្រុសម្នាក់នេះ។ Will Cadotte ហុចកាំភ្លើងខ្លីឱ្យខ្ញុំ ហើយគ្រវីក្បាលហាក់ដូចជានៅហួសចិត្ត​នឹងខ្ញុំដែលសង្ស័យគេ។
ពេលខ្ញុំក្រឡេកមើលមុខគេ គេពោលឡើងថា៖
«ប្រសិនបើចង់បាញ់​បងណា៎ Jessie បាញ់ទៅអូន! បងធុញទ្រាន់នឹងការព្យាយាមចំណាយពេលឱ្យមនុស្ស​ដែលខ្ញុំស្រឡាញ់ព្រមមកបង្ខំចិត្ត​ជឿបង ជឿស្នេហា​នេះ!»
ខ្ញុំ​បើក​មាត់​និយាយ…តែរង៉ាំរង៉ូវ វាមិនចេញសំឡេង​ច្បាស់​ថា​ម៉េច​ទេ ព្រោះមិនទាន់និយាយចប់​ទូរសព្ទ​ក៏​រោទ៍។ គឺលេខតា Mandenauer ។
«នៅឯណា Jessie»
«រង់ចាំបន្តិច ខ្ញុំនៅជាប់»
«នៅឯណា?»
«កន្លែងរបស់ Cadotte»
«ខ្ញុំទៅដល់ភ្លាម»
«OK តែ…ពូ….នៅក្រៅសុទ្ធតែចចក! យើងស្ថិតក្នុងការឡោមហើយ» ខ្ញុំសារភាពទាំង​សម្លឹងខ្នង​ប្រុសស្នេហ៍​គេកំពុង​ត្រៀមប្រយុទ្ធជាមួយសត្រូវ​។
«កុំភ័យ យកគ្រាប់កាំភ្លើងមកច្រើនណាស់ យ៉ាងហោចណាស់ក៏ហាសិបគ្រាប់ដែរហើយ…»
បន្ទាប់មិនបាននិយាយចប់ទេ Will Cadotte បានស្ទុះមកទាញដៃ​ខ្ញុំ​យើរើទៅជញ្ជាំងមាំម្ខាងទៀតនៃបន្ទប់ជាមួយនឹងកាំភ្លើងក្នុងដៃ ​ពួកយើង​ទល់ខ្នងគ្នា។
«​អត់ទាន់​បាន​បញ្ចប់​ពិធី​ផង ព្រះចន្ទឡើងមកហើយ! យើងមិនអាចឱ្យស្លាកនេះទៅអ្នកណាបានទេជេស៊ី!»
«ដឹង!» ខ្ញុំសម្លឹងគេដោយស្តាយកំហុស តែប្រុសស្អាតនេះ គេរវល់តែឆ្មក់សម្លឹងទ័ពចចក អត់មានពេលបន្ទោសខ្ញុំឡើយ។​ ដៃខ្ញុំក្នុងដៃគេ។ ជារឿងអាម៉ាស់ដែលយើង​ស្រឡាញ់គ្នា ​ខ្ញុំមិនយល់ចិត្ត​គេខាងគេវិញយល់ខ្ញុំជានិច្ច។
ភាពស្ងៀមស្ងាត់បានបញ្ចប់ក្រោមសំឡេងរំខាននៃទ័ព ចចកកម្រោលម​កទល់នឹងទ្វារ ព្រមទាំង​បង្អួច​។ ខ្ញុំចង់សួរសង្សារនូវរឿងជាច្រើន ប៉ុន្តែគេនិយាយត្រូវ ខ្ញុំនេះមិនដែលទុកចិត្តគេទេ។
ផូង….
ស្នូរកាំភ្លើងបានបន្លឺឡើងនៅខាងក្រៅ។ ភ្នែករបស់ពួកយើងក៏បានជួបជាពេលដែលខ្ញុំត្រូវនិយាយ៖
«មិនមែន​តាចាប់ចចកទេ! វាឆាប់ពេកក្នុងការមកដល់របស់ Mandenauer» ។
Will Cadotte រំសៀកខ្លួនគេ​ត្រលប់ទៅក្បែរបង្អួចដើម្បីលបមើលទៅខាងក្រៅ។
«គឺ​មេ​បញ្ជាការអូនឯង»
គេនិយាយតិចៗ។
ឱ! លោកនាយ ច្បាស់ជាតាមដានពីក្រោយ​ខ្ញុំមកដល់ទីនេះ។ កំហូចណាស់ ​គួរឱ្យខឹងមែន ​ដែលខ្ញុំស្តាប់និងជឿមនុស្សប៉ិនវាយតម្លៃគេអាក្រក់ៗធន់គាត់ ហើយមកសង្ស័យ Will។
ខ្ញុំ​ដើរមកក្បែរគេ​ រួចមើល​ទៅ​ខាង​ក្រៅបញ្ជាក់។ ជាលោកនាយ Clyde ហោចណាស់មិនអីទេ មិនមែន​សត្រូវពិតប្រាកដឡើយ។
គាត់កំពុងបន្តបាញ់សម្លាប់សត្វចចកពីរបីក្បាល។ ពួក​គេននៀល​ដួលនិងលូ​ស្រែក​ទ្រហោយំ ប៉ុន្តែ​មិន​ស្លាប់​ទេ។
«គ្រាប់កាំភ្លើង» ខ្ញុំរអ៊ូរទាំច​ង់និយាយ​ថា Clyde មិនត្រូវការពិចារណា​ឬខាតពេលមកអាណិតសត្វទេ។
គាត់​បាន​បាញ់រះ រួចរត់ថយក្រោយមកផ្ទះWill បំបែរ​កាណុង​ទៅ​រក​លំហូរនៃក្រុមសត្វចចកបានកើនឡើងម្តងហើយម្តងទៀត។ ខ្ញុំ​រត់ទៅក្បែរ​ទ្វារនិង​បាន​ចាក់សោ​បើក​ ដោយ​​ប្រញាប់​ឱ្យ​គាត់​ចូល​ដោយ​យក​កាំភ្លើងខ្លី​របស់ខ្ញុំ​តាមដែរ​។ ខ្ញុំចាំពីរបៀបមនោគម​ដែល Clyde បានព្យាយាមបញ្ចុះបញ្ចូលខ្ញុំថា Will គឺជាអ្នកដឹកនាំសត្វចចក ហើយខ្ញុំពិតជាមិនទាន់ជឿជាក់លើរឿងនោះថាយ៉ាងណា​នៅឡើយទេ ប៉ុន្តែខ្ញុំនឹងមិនអនុញ្ញាតឱ្យចៅហ្វាយរបស់ខ្ញុំសម្លាប់សង្សារខ្ញុំដោយមិនមានភស្តុតាងដែរ។
ដូច្នេះ​ពេល​ខ្ញុំ​បើក​ទ្វារ ខ្ញុំ​សុំ​កាំភ្លើង​របស់ Clyde សិន​ទើបព្រមឱ្យចូល។ គាត់​បាន​បង្កក ក្រឡេក​មើល​កាំភ្លើងខ្លី​ខ្ញុំដែលភ្ជង់មាំ​​នៅលើ​ទ្រូង​របស់គាត់។
«ឯងឆ្កួតទេ?»
«ប្រគល់វាមក ឬលោកនាយ​ទៅនៅក្រៅវិញ!» ខ្ញុំម៉ឺងម៉ាត់។
«បានៗៗៗៗ» គាត់​ទះ​អាវុធ​ដាក់​បាតដៃ​ខ្ញុំទាំងខឹង ហើយដើរ​ចូល​ផ្ទះ។ ខ្ញុំបិទទ្វារវិញគ្រឹប​ដាក់រនុកទាំងអស់ដែលយើងមាន​។
«លោកនាយកំពុង​ធ្វើអ្វី​នៅ​ទីនេះ?» ខ្ញុំបានទាមទារហេតុផល​ដែលគាត់តាមដានខ្ញុំមកដល់កន្លែង Will។
លោកនាយ​សម្លក់អ្វីមួយដែលនៅពីក្រោយខ្ញុំ គឺ Will គាត់សង្គ្រឺតធ្មេញ៖
«តណ្ហាឯងបានលាងខួរក្បាលនាងហើយ អាសត្វតិរច្ឆាន»
មុនពេលដែលខ្ញុំអាចបញ្ឈប់គាត់កុំឱ្យនិយាយមាក់ងាយខ្ញុំនិងចោទប្រកាន់ Cadotte អ្នកទាំងពីរបានរមូលធ្លាក់ចូលគ្នា​នៅក្នុងគំនរក្លេ​បោកចំបាប់ទៅហើយ។ Will មិនព្រម​ឱ្យអ្នកណាមកនិយាយ​មើលងាយ​ខ្ញុំទេ ទោះជាតា Clyde ធំជាង ធ្ងន់ជាងគាត់ច្រើន​ ប៉ុន្តែ Cadotte នៅតែ​ក្មេងជាងនិងខ្លាំងជាង។ ពួកគេបានរមៀលលើឥដ្ឋ បុក​ចូលទៅក្នុងគ្រឿងសង្ហារឹម។ ឯកសារ និងសៀវភៅបានហោះហើររោយរាយ គ្រប់ទិសទី។ ជាមួយការប្រតាយ លោកនាយ​Clyde បានទាញផ្តាច់ក្រវិលរបស់ Cadotte ចេញពីត្រចៀកស្មានថាជាស្លាកមាសហើយមើលទៅ? ចាប់មិនជាប់ របស់បាន​លោតចូលទៅក្នុងឡភ្លើង​កំដៅ។ Damn ខ្ញុំពិតជាចូលចិត្តក្រវិលនោះស៊ិចស៊ីលើត្រចៀកគេ ​ឥឡូវទីនោះជំនួសដោយឈាម។
ខ្ញុំ​ស្រែកឡូឡាខឹង ដែលមកបង្ហូរឈាមសង្សារខ្ញុំ​ដោយ​បាន​បោះ​ជំហាន​ទៅ​មុខ ខណៈ​ដែល Cadotte បាន​ចាប់​ជើង​របស់ Clyde’s ហើយលើក​​រុញ​បុរស​មេខ្ញុំដែលមាឌ​ធំ​ជាង​ ទៅ​លើ​ខ្នងហើយបោកភូសមកលើក្តារ។ ខ្ញុំព្រេចភ្នែកពេលដែលWill ដាក់ជង្គង់របស់គេនៅលើទ្រូងលោកនាយ​ Clyde កំភួនដៃគេវិញ​ នៅភ្ជង់សង្កត់ត្រង់បំពង់ក។
«អានីហ្សិត?» Will ស្រែកធម៌ចម្លែកនេះ​ដាក់មេខ្ញុំ។
«Fuck you» លោកនាយ​ខ្ញុំតប ពេលសម្លឹងឈាម​របស់Will ហូរមក។
Cadotte សង្កត់កាន់តែខ្លាំង ហើយមុខ​ Clyde ប្រែទៅជាពណ៌ស្វាយស្រែកលែងចេញ។ Cadotte បានធ្វើម្តងទៀតហើយស្រែកសម្លុត​៖
«អានីហ្សិត?»
ដោយអស់ខ្យល់ Clyde ងក់ក្បាលយ៉ាងមុត ហើយ Will Cadotte លោតឡើង លើកដៃមួយលែងឱ្យដកខ្យល់បន្តិច​។ ខ្ញុំឈរស្កុបព្រោះមិនយល់ពាក្យថា អានីហ្សិត ប៉ុន្តែលោកនាយ Clyde បានធ្វើពុត។ បានដកដង្ហើមកាលណា គាត់ស្ទុះមកលូកដៃទៅទាញស្លាកមាសពីក Will ។
«អញបានវាហើយ!»
គាត់មាន​អំណរ ដូចមិនមែនជាខ្លួនគាត់។ ខ្ញុំភាំងៗ សម្លឹងចរិតលោកនាយ​ខ្ញុំដែលចេញមកយ៉ាង​ចម្លែក។ Will​ ប្រតោងចាប់គាត់ដោយដៃទាំងពីរ ហើយលើកគាត់ផុតដី…
«ឱ្យ​​មកវិញ»
ខ្ញុំចំហមាត់….ចៅហ្វាយរបស់ខ្ញុំត្រូវមានទម្ងន់មិនក្រោម 300 ផោនទេ ម្តេច Will លើករួច?
«ជេស៊ី!» Clyde ហៅ
«តើនាង​គិតថា ខ្ញុំគួរយកស្លាកនេះពីជននេះទេ?»
ខ្ញុំ​មើល​ទៅ​មុខ​​អ្នក​ទាំង​ពីរ។ និយាយតាមត្រង់ទៅ ខ្ញុំមិនដឹងទេ រវាងពួកគេ មួយណាសមជាមួយរបស់នេះ។ តាមពិតខ្ញុំជាអ្នករកឃើញ​វា គួរតែនៅនឹងខ្ញុំ ហេតុអ្វីពួកគេដណ្តើមគ្នា?
ការ​បាញ់​ផ្លោង​មួយ​គ្រាប់​ទៀត ​បាន​បន្លឺ​ឡើង​ពី​ខាង​ក្រៅ។ លើក​នេះស្នូរកាំភ្លើងរលត់កាលណា  ពួកចចកទួញសង្រេង។
«ឱ្យវាទៅមេខ្ញុំទៅWill» ខ្ញុំបានបញ្ជា។
«ទេ» Will ហាក់ដាច់ខាត។
គឺតាមបង្អួច តា Mandenauer បានប្រហារចចកមនិងស្ទុះមកគោះទ្វារស្រែកឈ្មោះរកខ្ញុំ។ ខ្ញុំមិនមានពេលសម្រាប់ហ្គេមទាំងនេះទេក៏​ចាប់​កាំភ្លើង។ ការសម្លឹងរបស់ Will បានផ្តោតមករកខ្ញុំ។ គេបានគ្រវីក្បាលដែលខ្ញុំមិនស្តាប់គេ  ហើយក៏ព្រម​ឱ្យស្លាកនោះទៅ Clyde ទៅ។
«ល្អ» ខ្ញុំថាទៅកាន់ will ព្រោះបើស្លាក​មាសដែលជា​ភស្តុតាងបានទៅដៃប៉ូលិសកាន់ ក៏ជារឿងត្រឹមត្រូវ​។ ខ្ញុំរត់មកបើកទ្វារឱ្យតាចាប់ចចកចូល។ គាត់ទើបព្យាបាលរបួសព្រួញ មិនអាចប្រយុទ្ធឬឈរត្រជាក់ខាងក្រៅ​យូរទេ។
គាត់បានស្លៀកឈុតប្រយុទ្ធ​ជាមួយនឹងគ្រាប់កាំភ្លើងជាច្រើនបង់ព័ទ្ធជុំទ្រូង។ ខ្ញុំ រីករាយ​ណាស់​ដែល​បាន​ឃើញ​គាត់ត្រៀមមកយ៉ាងល្អ។ ពេល​ពូ Mandenauer បានដើរកាត់ពីមុខខ្ញុំចូលទៅក្នុងបន្ទប់ទទួលភ្ញៀវជាមួយទឹក​មុខស្មើ ​​ធ្វើ​ឱ្យ​ខ្ញុំ​ប្រញាប់​ប្រញាល់​ចាក់រនុកទ្វារវិញ និងតាមគាត់ឱ្យ​ទាន់ខ្លាចគាត់ព្រួតនឹងមេខ្ញុំសម្លេះ Will។
«ពីរនាក់នេះ មួយណាជាមនុស្ស​ចចក?»​ ពូMandenauer បានទាមទារចម្លើយជាមួយដៃនៅលើកៃ។
«អត់យល់!!!» ខ្ញុំ​បាន​ឧទានឡើង។
«បាញ់ទៅ» Will ស្រែកដោយចង្អុល​ទៅកាន់លោកនាយ​Clyde ។
តែពូ Mandenauer បានទាញកាំភ្លើងតម្រង់ចង្អុលទៅ Will ។
«ហេ!» ខ្ញុំចាប់ដៃគាត់ឃាត់មិនឱ្យបាញ់តែគាត់មិនស្តាប់ ខ្ញុំក៏​កាច់​ក​ដៃ​គាត់ហើយដាក់ក្លេគាត់មក​លើ​ជង្គង់​របស់​ខ្ញុំ។ កាំភ្លើងបានធ្លាក់ទៅលើឥដ្ឋខ្ចាយ។
ខ្ញុំបានទាត់កាំភ្លើងចេញពីដៃម្ខាងទៀតរបស់គាត់ បន្ទាប់មកទាញដៃនោះទៅព័ទ្ធនៅពីក្រោយខ្នង​ ពូ Mandenauer ផ្ទាល់។ គាត់​មិន​បាន​វាយ​ខ្ញុំបក​ទេ។ ផ្ទុយទៅវិញគាត់បានសម្លឹងមើល Will យ៉ាងយកចិត្ត​ទុកដាក់។ ដោយ​ភ័យ​ខ្លាច ខ្ញុំ​ដើរ​តាម​​សម្លឹង​មើល​របស់​គាត់យ៉ាងប្រុងប្រយ័ត្ន។
«គាត់មិន….មែនចចកទេ!» ខ្ញុំពោលដាច់ៗទាំងមិនច្បាស់ខ្លួនឯង។
«បាញ់មួយសិន ទើបយើងដឹងជេស៊ី!»
​     ពូ Mandenauer និយាយដូច្នេះតែគ្រាប់គាត់លឿនណាស់ Will ត្រូវផូង ផ្ងារសន្លប់ស្តូកទៅលើសាឡុង​។ ខ្ញុំស្លុត​ក្រឡេកមើលលោកនាយ​ Clyde ឃើញ​គាត់ងក់ក្បាលត្រេកអរ។ តែខ្ញុំស្រែកសម្លុតពីរនាក់នេះ៖
«មិនមានវិធីដែលមិនបាច់បង្ហូរឈាមទេ?»
សំឡេង​ចចក​លូ បន្តគ្នានៅខាងក្រៅ ​ពញ្ញាក់ពួកយើងឱ្យងាកទៅបង្អួច។ ពូ Mandenauer និយាយខ្សឹបភ័យទៅលោកនាយ​ខ្ញុំ៖
«មានចចក​ជាងចិតសិបក្បាល នៅពេលខ្ញុំមកដល់ពេលនេះ​ប្រហែល​ជាឡើងជាង​​មួយ​រយ​ហើយ ទាហាន​ឆ្កែចចក ដែលមិនចេះខ្លាច!»
ខ្ញុំស្ទុះទៅមើល Will ​ហើយស្រវារកមើលក្រែងមាន​ប្រអប់សង្គ្រោះ ខ្ញុំសួរភ្លាមទាំងមិនងាក៖
«បើគេជាចចក គេមិនស្លាប់បែបនេះទេមែនទេ អ្នកណាត្រៀមជាប់គុក?»
«ហេតុអីពួកវាមក? ដើម្បីអ្វី?» ពួកគេនិយាយអំពីចចកខាងក្រៅមិនរវល់សំណួរខ្ញុំទេ។ ភ្លាមនោះ អ្វីមួយបានកើតមាន​ឡើង។
«ដល់ពេលហើយហាសហា!»
នេះ​មិនមែន​សំឡេងរបស់ពូ Mandenauer ទេ តែជារបស់លោកនាយ​ Clyde។ ខ្ញុំ​ក្រឡេក​ទៅ​រកមេខ្ញុំខណៈពួកគេទាំងពីរ​នៅក្បែរបង្អួច មានម្នាក់បែរជារំសៀកទៅ​បើក​ទ្វារ​មុខ។
«ទេ!» ខ្ញុំស្រែករន្ធត់ ស្ទុះទៅឃាត់ទ្វារ ប៉ុន្តែយឺតពេក​ណាស់។  ផ្ទុយ​ទៅ​វិញ ពួក​​ឆ្កែចចក​ដែលមាន​ អណ្ដាត​ធ្លាក់ដូច​ស្រេកឃ្លាន​សម្រុក​ចូលមក។
ខ្ញុំនិងពូ Mandenauer ប្រុង​រត់បិទទ្វារ​ ប៉ុន្តែពួកយើង​យឺតពេលហើយ។ លោកនាយ Clyde បានបោះ ស្លាកមាសរូបចចក ឱ្យខ្ពស់ពីលើហ្វូងសត្វធ្វើឱ្យពួកវាឈប់ចលនា​ ក្បាលទាំងអស់ផ្អៀងមើលឡើងទៅលើ បន្ទាប់មកដើរបកថយក្រោយជាហ្វូង។
ខ្ញុំស្រឡាំងកាំង​មិនអាចធ្វើអ្វីបានក្រៅពីសម្លឹងមើល Clyde ។ មុខ​គាត់​ដែលកំពុង​ងូតស្រោច​​ដោយ​ពន្លឺ​ពណ៌​ប្រាក់​នៃ​ព្រះ​ចន្ទទើប​រះ ខ្លួនគាត់​ចាប់​ផ្ដើម​បែក​ញើស ហើយមានរំ​ញ័រ។
គ្រប់យ៉ាងផ្លាស់​ប្តូ​រ។ ខ្ញុំគួរតែបិទទ្វារ​ព្រោះចចកដកថយអស់ហើយ ប៉ុន្តែខ្ញុំមិនអាច។ ខ្ញុំ​ត្រូវ​បាន​គាំង​ចាក់​ឫស​ទៅ​នឹង​ឥដ្ឋ​ ​មិន​អាច​ទាញ​ភ្នែក​ចោល​​ពី​ទិដ្ឋភាព​នៅ​ពី​មុខ​ខ្ញុំ​បាន​ទេ។ រាងកាយរបស់ Clyde ខូចទ្រង់ទ្រាយ ស្មារបស់គាត់ចំកោង ជើងរបស់គាត់បានឱនខ្ញាំ។ គាត់បានបោះក្បាលរបស់គាត់ត្រលប់មកក្រោយ វិញហើយស្រែកលូរំពង។ សំឡេង​នោះ​បាន​បាញ់ភាពរន្ធត់មកត្រជាក់ដល់​ឆ្អឹងខ្នង​ខ្ញុំ។ សត្វចចកទាំងអស់បាន​ឈប់ធ្វើចលនា​ ហើយឆ្លើយតបជាការលូបន្ត​នឹង​សំឡេងរបស់ Clyde ។
សម្លៀក​បំពាក់​របស់​មេខ្ញុំ ​បាន​ប្រេះរហែក ​បែក​ថ្នេរ។ ស្បែកជើងរបស់គាត់ហាក់ដូចជាផ្ទុះ ហើយក្រញាំបានលេចចេញមក។ គាត់បានទម្លាក់ជើងដៃទាំងបួនទៅលើដី ហើយដៃដែលមានក្រញាំជើងដូចសត្វរីកធំឡើងៗ។ រោមសែនខ្មៅដុះចេញពីគ្រប់រន្ធញើស ក្រាស់ វែង ឯកន្ទុយមួយបានផ្ទុះចេញពីឆ្អឹងខ្នងរបស់គាត់។ រឿងចុងក្រោយដែលត្រូវផ្លាស់ប្តូរគឺក្បាលរបស់គាត់។
ខ្ញុំមានអារម្មណ៍ថា មាន​ចលនានៅពីក្រោយខ្ញុំ ប៉ុន្តែខ្ញុំមិនអាចបំបែរ​ខ្ញុំគាំងការសម្លឹងទៅមេខ្ញុំដែលប្រែជាចចកត្រោសធំបំផុតមួយខ្មៅស្រិល។ ខ្ញុំបានទប់ខ្លួនកុំឱ្យសន្លប់ ដោយរំពឹងថា ពូ Mandenauer នឹងបាញ់ចចកនោះ ប៉ុន្តែមិនបានឮអ្វី​ផ្ទះទេ។
ចម្លែក!  គាត់មិនដែលស្ទាក់ស្ទើរបែបនេះ​ទេ​ពីមុនមក។ ការលេចចេញនៃឆ្អឹងសត្វលាតសន្ធឹងនៃស្បែករបស់ Clyde បណ្តាលឱ្យមានសំឡេងលូវែងដ៏គួរឱ្យរន្ធត់។ ខ្ញុំ​ភ្ញាក់​ផ្អើល​ពេល Clyde បញ្ចប់​ការ​ផ្លាស់​ប្តូរហើយ​ច្រមុះ​និង​មាត់​របស់​គាត់​បានផ្សារភ្ជាប់លាត​សន្ធឹង​ចូល​ទៅ​ជា​តែមួយ។ ធ្មេញរបស់គាត់បានកើនប្រវែងនិងស្រួចលលៃឡើង។ អណ្ដាត​របស់​គាត់​​លៀនធ្លាក់​ចេញ​ពីក្នុង​មាត់​។ ចិញ្ចើមរបស់គាត់ប៉ោង។ នៅពេលដែលគាត់បានបក់ក្បាល ក្នុងទិសដៅមករក​ពួក​យើង មុខរបស់គាត់គឺជាឆ្កែចចកដែលមាន ភ្នែករបស់ Clyde កាលនៅជាមនុស្ស​។
«នរកស្អី?»
ខ្ញុំនិយាយទាំងញាប់ញ័រ។
មេខ្ញុំក្នុងរាងចចក​បានអង្រួនខ្លួនគាត់ហាក់ដូចជាទើបតែចេញពីទឹក បន្ទាប់មកបែរមករកខ្ញុំ។ ខ្ញុំដកដង្ហើមធំព្រោះសរុបមក​ Clyde គឺជាឆ្កែចចកខ្មៅ ដែលបានរត់គេចពីជំហានរបស់ខ្ញុំ កាលពី​ក្នុងព្រៃកាលណោះ។ គាត់ទំនងជាចចកដែលបានខាំ Karen Larson និងអ្នកផ្សេងទៀតរាប់មិនអស់ហើយមកបន្លំធ្វើជាឧត្តមសេនីយ៍?
សំឡេង​កាំភ្លើង​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ស្រែកភ្លាត់សំឡេងហើយផ្តួលខ្លួនឯង​ទៅ​លើ​ឥដ្ឋ លើក​ដៃ​ឡើង​ខ្ទប់​មុខ​។
ឆ្កែចចកស្រែក​យំឈឺចាប់ព្រោះគ្រាប់ចំកណ្តាលបេះដូង​ឆេះរោមគាត់។ គាត់ប្រុងខាំខ្ញុំ តែមាន​គេបាញ់គាត់បានទាន់។ ចចកClydeឈឺចាប់ រមួលបង្វែរ ក្រញាំជើងរត់ចេញទៅក្រៅ​ហើយ​ទាក់នឹងបន្ទះថ្មម៉ាប​នៃ​រានហាលមុនពេលដួលត្មោល​ស្លាប់។
ខ្ញុំបានក្រាប​នៅលើដីមិនអាចក្រោកឡើងព្រោះទន់ជើងពេក។ ដឹងថា​ ពូ Mandenauer ជាអ្នកបាញ់ហើយពេលនេះ​គាត់បានដើរជុំវិញខ្ញុំ ហួសទៅដល់សាកសកចចក​ Clyde ប៉ះរុញពិនិត្យ​ដោយ​ ស្បែកជើងរបស់គាត់ ក្បាល​ចចក​ដែលស្លាប់ធ្វើស្ញេញ​យ៉ាង​ឈឺ​ចាប់។
ខ្ញុំអង្គុយ​​ផ្អែ​កខ្នង​ទល់​នឹង​ជញ្ជាំង​មាត់ទ្វារផ្ទះ Will។ ខ្ញុំខ្សោយ ស្ពឹក។ ខ្ញុំមិនអាចឈប់សម្លឹងមើលអ្វីមួយគួរឱ្យខ្ពើម ភ័យនិងខ្លាច ដែលធ្លាប់ជាចៅហ្វាយរបស់ខ្ញុំទេ។ ខ្ញុំចង់ឱ្យ Clyde មិនម​កទីនេះ​ហើយមិនមានរឿងបែបនេះ​ ព្រោះខ្ញុំមិនអាចយល់បានអំពីហេតុផល​ដែលថា គាត់នឹងស្លាប់ជាចចកបែបនេះ​ជារៀងរហូតទេ។
«ហេតុអ្វីបានជាពូចាំទាល់តែគាត់ក្លាយជាចចកបាន​ បាញ់គាត់?» ខ្ញុំសួរហើយយំ។
«វា​ងាយ​ស្រួល​ក្នុង​ការ​ពន្យល់តុលាការ!»
​ពូនេះនិយាយហើយ​ក្រឡេកមើលហ្វូងចចកដែលបោលបាត់ទៅក្នុងព្រៃ។
«យើងត្រូវទៅ»
មិនឆ្លើយ ពូ Mandenauer បាន​បន្លឺ​សំឡេង​ថ្កោលទោស​ខ្ញុំ៖
«​ហេតុ​អ្វី​បាន​ជាហ៊ានឱ្យ​​វត្ថុ​នោះ​ទៅ​មនុស្សចចក!»
«គាត់ជាមេខ្ញុំ!»
«ស៊ូត!» ពូ Mandenauer ខ្សឹប។
នៅពីចម្ងាយលាន់ឮសូរ​ សត្វចចកបានលូហៅគ្នាទៅវិញទៅមក។ ឥឡូវនេះ សំឡេង​បានបញ្ជាក់បន្ថែមថា ពួកវាមានគ្នា​ជាច្រើនទៀតលើសពីអ្វី​ដែលមកផ្តុំក្រៅផ្ទះ Will។  ខ្ញុំក្រឡេកមើលមេឃ​ព្រះចន្ទព៌ណប្រាក់នៅមិនទាន់បានឡើងដល់កំពូលនៅឡើយ។
យប់ដ៏មហន្តរាយ​នេះទើបតែចាប់ផ្តើមទេ។ ខ្ញុំ​ខំ​លុត​ជង្គង់យោងខ្លួនឯង​ឡើង​ដោយ​គ្មាន​ជំនួយហើយងាកមករក Will តែ​មិនបាន​ឃើញគេទេ។ តើអ្នកណាយកគេទៅ? ខ្ញុំប្រុងរត់តាមរកខាងក្នុងផ្ទះ តែ​ពូចាប់ចចក​បានបញ្ឈប់ខ្ញុំថា៖
«គូស្នេហ៍របស់នាង​កំពុងចូលទៅព្យាបាលខ្លួនគេដោយសមាធិ ​គេ​មិនត្រូវការជំនួយរបស់ម៉ាដាម​ទេ» ។
ខ្ញុំសម្លឹង​ទៅទ្វារបន្ទប់ដែលបិទជិត។ Will មិនមែនចចក​ តែគេចេះវិធីបុរាណ រឿងនេះខ្ញុំចាប់ផ្តើមដឹង។
«តោះ!» គាត់តឿននិងអូសខ្ញុំផង។
«ទៅណា?»
«តាមឆ្កែចចកទាំងនោះ​បាញ់អាស្តេចរបស់វា!»
ខ្ញុំទើបតែដឹងថា ពេល Clyde បោះស្លាកមាសទៅមាន​អ្នកពាំទៅជំរុំចចក។ ពេលព្រះចន្ទពេញលេញ គេនឹងតែងតាំងស្តេចរបស់គេបានសម្រេច។ តាចាប់ចចកយក​កាំភ្លើងដួលដេករបស់ Clyde ហុចមកឱ្យខ្ញុំកាន់។ ​តែខ្ញុំនៅក្រាញងាកមក​រកមើល​ Will៖
«Mandenauer ខ្ញុំនឹងមិនចាកចេញទេ រហូតដល់ខ្ញុំបានឃើញផ្ទាល់ភ្នែកថា Will មិនអី!»
តាចាប់ចចកអស់ចិត្ត​នឹងទាញខ្ញុំក៏ស្រែកឡើង៖
«ឮអត់? ម៉ាដាមអាណិតឯង?»
សំឡេងសង្សារខ្ញុំឆ្លើយតប៖
«បងមិនអីទេ!»
ខ្ញុំរំភើ​បហើយនឹកដល់ឆាកស្នេហាជាមួយគេ។ មិនដឹងទៅចាប់ចចកលើកនេះ យើងមានពេលឃើញគេស្រាតទៀតដែរទេ?
ខ្ញុំច្រលំគេរហូតមក ហើយ​ហៅឆ្កែចចកខ្មៅថាលោកនាយទៅវិញ។ មាន​ពេល​ខ្លះ​ក៏​វិះតែ​នឹងបាញ់គេចោលតាមល្បិច Clyde ទៀត។
«ប្រហែល​ជាបង​គួរ​ទៅ​គ្លីនិក​ចាក់ថ្នាំហើយ​​ដេររបួសសិន!»
«មិនអីទេប្រពន្ធ! ​គ្រាន់​តែ​ជា​ស្នាម​ឆ្កូតមួយ​ប៉ុននោះ!»
បបូរមាត់របស់ខ្ញុំញ័រអាណិត៖
«ចុះត្រចៀកវិញ?»
«ទៅចុះ បងមិនអីទេ!​ បងទៅតាមក្រោយ!»
«ជេស៊ី!» Mandenauer ដែលទៅដល់ក្រៅមើលមេឃមើលផ្កាយ​ ស្រែកគំហក៖
«នៅជាប៉ូលីស​ទៀតដែរ ឬប្តូរមកជាតួកុនសង់ទីម៉ង់?!»
ខ្ញុំ​ចូល​ទៅ​ជិតទ្វារ will ហើយ​គោះបីដង និយាយស្រៀវស្រើប៖
«​ថែខ្លួនណា អូន​ត្រូវ​ទៅហើយ!»
ខ្ញុំខាំមាត់រត់ចេញក្រៅ ទាំងដឹងថា ​បើស្ថានភាពគេល្អមែន​ គេចេញមកថើបខ្ញុំហើយ។ គេ​មានរឿងអីទៀតដែល​មិនចង់ឱ្យខ្ញុំឃើញ?
ពិធីចុងក្រោយ
លើផ្លូវលំ ខ្ញុំបង្កើនល្បឿនរបស់ខ្ញុំដើរស្មើទន្ទឹមជាមួយតា Mandenauer ។ ប្រហែលគាត់ដឹងពីទុក្ខាក្នុងបេះដូងនេះ គាត់វាចាឡើង៖
«ខ្ញុំចូលចិត្តម៉ាដាម! Officerជេស៊ី គឺជាមន្រ្តីដែលមានសមត្ថភាពនិងមាន​ការតាំងចិត្ត​ខ្ពស់!»
«ព្រោះខ្ញុំចេញចោលប្រុសស្នេហ៍?»
«មុននេះគេហៅនាង​ថាប្រពន្ធ!»
ខ្ញុំដំអក់លែងមាត់ព្រោះបេះដូងមិននៅទីនេះ។​ ខ្ញុំតែងគិតថា​គេជាចចក​ ឯចចកពិតខ្ញុំហៅថា«លោកនាយ» ឱ! ជីវិតប៉ូលិសដែល​តាចាប់ចចកកំពុងសរសើរ។ ការពិត ក្រោយលេចរឿងចចកខាំគ្រូស្រីវ័យក្មេង ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ខ្លួន​ជា​មន្ត្រី​ដែល​មាន​សមត្ថភាព​ប៉ុន្មាន​ទេ។ ​បន្ថែមទៀត ខ្ញុំ​បាន​បំពាន​ច្បាប់ខ្លះ និយាយកុហក​មេ កុហកហ្សេដាជាមិត្ត​​ បំបិទ​ព័ត៌មាន លួចលាក់ទុក​ភស្តុតាង និង​ការពារ​ជនសង្ស័យ។ ខ្ញុំ​ទំនង​ជា​ត្រូវ​គេ​ទម្លាក់​ចេញ​ពី​កម្លាំង បើ​ខ្ញុំ​មិន​ស្លាប់​យប់នេះ។ តែ….បើមានគុណសម្បត្តិធំ….
ខ្ញុំឆ្មក់សួរភ្លាម៖
«តើយើងនឹង​សម្លាប់ព្រះនៃពួកមនុស្ស​ចចកដោយរបៀបណា?»
«មិនដឹងនៅឡើយ!»
«អ៊ីចឹងនាំខ្ញុំមកបានទៀត?»
«ព្រោះ….យើងអស់ពេលហើយ ក្នុងនាមអ្នកការពារជាតិ យើងត្រូវរកវិធីអ្វីមួយ!»
«អស្ចារ្យ! អស្ចារ្យ» ខ្ញុំរអ៊ូអាសូរជីវិតខ្ញុំនិងនឹកស្នេហាខ្ញុំដែលហូរឈាមកក្លាក់មិនថ្ងូរមួយម៉ាត់ណា។
«ចំអកខ្ញុំអត់បានការទេម៉ាដាម!»
«យើងមិនមានជីវិត៩ដូចឆ្មាទេ!» ខ្ញុំថាទាំងខឹងទាំងជា។ «ខ្ញុំមិនមានបញ្ហាក្នុងការតាមរកស្តេចឆ្កែចចកទេតែយើងចង់ឱ្យមានការចូលរួម»
នៅលើ ផ្លូវ​មាន​សំណើមព្រោះហាក់ភ្លៀងតំបន់នេះទើបនឹង​រាំង ខ្ញុំពិបាកដើរបន្តិច។
ពូនេះតបមកខ្ញុំវិញ៖
«អ្នកណាម្នាក់ ក៏អាចជាមនុស្ស​ចចកដែលលាក់ពុត លាក់ខ្លួនជា​ពិសេសក្នុងចំណោមប៉ូលិស ដឹងគ្នាតិច សម្រេចបេសកកម្មឆាប់បាន!»
ខ្ញុំនឹកឃើញ​ឯកសារបាត់នៅចំកណ្តាលស្នាក់ការប៉ូលិស។ ខ្ញុំនឹកដល់មិត្តខ្ញុំ តើនាង​ដឹងរឿងនេះឬនៅ? ភ្នែករបស់ខ្ញុំក្តៅនិងហូរទឹកភ្នែកពេលគិតសល់ Clyde ។ ខ្ញុំនឹកគាត់ គាត់ធ្លាប់ជាមេមានស្នាដៃ មាន​ហេតុផលល្អចំពោះខ្ញុំ ធ្លាប់​ជា​ចៅហ្វាយ​ដ៏​សមរម្យ ជា​បុរស​ដែល​គួរ​ឱ្យ​ចូលចិត្ត។ តើមានអ្វីកើតឡើងអ្នកណាខាំគាត់​បានជាគាត់…..សន្សឹមៗ ខ្ញុំ​បាន​គិត​ត្រលប់​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន​។ Clyde បានធ្វើឱ្យខ្ញុំសង្ស័យ Will ដោយ​បានផ្តល់ព័ត៌មានមិនពិតដល់ខ្ញុំ ​បាន​កុហកខ្ញុំហើយកុហកទៀតព្រោះចង់បានស្លាកមកធ្វើជាស្តេច​លើចចក?
«ម៉េចបានគាត់ក្លាយជាចចក មេខ្ញុំនោះ?!»
តាមចាប់ចចក​ឆ្លើយពន្យល់៖
«នៅពេលដែលយើងត្រូវចចកខាំ!»
ខ្ញុំ​មិន​ចូលចិត្តការពិតមួយនេះទេបានន័យថាគ្រប់គ្នា​នឹង​ត្រូវ​មានបញ្ហា​ក្រោយចចក​ណាស៊ីខាំ?
«ហើយចុះបើពូឬខ្ញុំត្រូវខាំ?»
គាត់ធ្វើមុខស្ងួតឆ្លើយ៖
«យើងមានពាក្យមួយនៅក្នុងក្រុម Jdger-Sucher! រក្សាទុកគ្រាប់ចុងក្រោយសម្រាប់ខ្លួនឯង»
ពាក្យ​សម្ដី​ស្រទន់ទេតែ​​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ក្តុកក្តួល។ ប៉ុន្តែ​ខ្ញុំ​អាច​មើល​ឃើញ​ពី​ភាព​ជាក់ស្តែងប្រាកដនិយមរបស់ពាក្យស្លោកនេះ។  ជាជាងក្លាយជាអ្នកខាំអ្នកដទៃយ៉ាងវិនាសកម្ម ខ្ញុំនឹងបញ្ចប់ខ្លួនខ្ញុំ ឬ​សូម្បី​គូស្នេហ៍ខ្ញុំ។​ ហើយ….​ខ្ញុំ​តែងតែ​ជា​នារី​ម្នាក់ គិតពីពិភពលោក ហើយ​​អាច​អនុវត្ត​បាន។
«ហេតុអ្វីបានជា ពូមិនប្រាប់ ថា Clyde អាចជាចចក»
ប៉ុន្តែលើកនេះ Mandenauer នៅតែបន្តដើរ ខ្ញុំ​ប្រញាប់​តាម​ឱ្យទាន់៖
«ជាទូទៅ​មនុស្ស​ឋានៈធំ រួចខ្លួន? ហើយ​មនុស្ស​អម្បូរជនជាតិដើម​ ជនជាតិភាគតិចដូច Will តែងជាគោលដៅ?»
Mandenauer គ្រវីក្បាល។
«ខ្ញុំមិនវិនិច្ឆ័យអ្នកណាទេ ​រង់ចាំដល់ខ្ញុំធ្វើពិសោធ!»
«Clyde រៀបចំពូឱ្យមកតាមខ្ញុំ  គាត់មានហេតុផលរបស់គាត់មែនទេ?»
«តើសំខាន់ទេឥឡូវនេះហើយ?»
ព្រះចន្ទភ្លឺទែង។ ពិតណាស់ ខ្ញុំចង់បញ្ឈប់ការផ្តោតលើ Clyde។  ទោះយ៉ាងណា យើងដើររកទាំងមិនដឹងថា ចចកអាចសំងំជុំគ្នា​កសាងស្តេចគេ​នៅឯណាផង។ ខ្ញុំហត់ឡើងៗព្រោះត្រជាក់ពេក។ តែបុរសទើបត្រូវព្រួញ Mandenauer មិន​បានបញ្ចេញ​​សូម្បី​តែសញ្ញា​​ពិបាក​ដកដង្ហើម​។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចដើររបៀបនេះក្នុងវ័យដូចគាត់។ មិនទាន់អីផង…..គាត់ឈប់ជើងព្រឹប លើកដៃធ្វើកាយវិការដើម្បីបង្កជាភាពស្ងៀមស្ងាត់ផ្ទៀងស្តាប់។
ពិតជាមាន​ សំឡេង​ស្រែកលូ​ឡើង ​សំដៅ​ទៅ​រក​ព្រះ​ចន្ទ​ពណ៌ប្រាក់។ ខ្ញុំបានមើលពពួកដើមឈើ ដែលវាមិនងាយស្រួលនោះទេសម្គាល់ប្រភពឆ្កែលូបន្តគ្នា។
ព្រៃ​ក្រាស់ ផ្លូវ​ដែល​យើង​នៅ​លើ​សំណើមក៏ ចង្អៀតឡើងៗ។ ​ ប៉ុន្តែ​ប៉ុន្មាន​រយ​ហ្វីត​នៅ​ខាង​មុខ ​ខ្ញុំហាក់​បាន​ឃើញ​អណ្តាត​ភ្លើង​ឆាបឆេះ។ ពូ Mandenauer បានផ្ចង់ដៃត្រៀមលើ​កាំភ្លើងរបស់គាត់ បន្ទាប់មក ចង្អុលទៅអណ្តាតភ្លើង។ ដោយម្រាមដៃនិងមេដៃគាត់ធ្វើចលនា ខ្ញុំងក់ក្បាលយល់ភាសាកាយវិការ​នេះ។
Bang, Bang, Bang
គាត់បាន​រះសំណុំគ្រាប់សំណ។ គិតថា ពួកគេទាំងអស់នឹងត្រូវស្លាប់ ខណៈល្បឿនការរះបាញ់របស់គាត់បានកើនឡើងហើយរំកិលពួកយើងកាន់តែទៅកៀក​ជិតទីនោះ។
ខ្ញុំ​ដើរ​តាម​ការ​ដឹក​នាំ​របស់​គាត់ ដោយ​រក​ឃើញ​ដើម​ឈើធំមួយទៀតនៅ​ក្បែរ​នោះ​ដែល​មាន​ទិដ្ឋភាព​សមរម្យជាបង្អែក​ពួនបាញ់ប្រហារ។ មិនយូរទេ ខ្ញុំ​មើល​ឃើញ​មនុស្ស​អាក្រាតកាយ​​ជា​ច្រើន​នាក់ ទាំងបុរសស្ត្រី ស្បែក​ស និង​ស្បែកសូកូឡា​ដូចwill ធ្វើ​ឱ្យ​ខ្ញុំ​ស្ទាក់​ស្ទើរក្នុងការបាញ់…..ការស្ទាក់ស្ទើរនេះបានបណ្តាលឱ្យខ្ញុំចប់! ខ្ញុំដួលផ្កាប់មុខទាំងជំហរទាំងដៃនៅឱបកាំភ្លើង ចំណែក​កាំភ្លើង​មួយផ្សេងទៀត​កំពុង​សង្កត់​ក្បាល​ខ្ញុំ។
«ខ្ញុំបានរង់ចាំឯងយូរហើយជេស៊ី»
សំឡេងនេះបានធ្វើឱ្យខ្ញុំព្រេចភ្នែក។ ខ្ញុំ​ព្យាយាម​ងាកមកក្រោយ​​ដើម្បី​ឱ្យ​ខ្ញុំ​អាច​ឃើញ​ផ្ទាល់​ភ្នែក​នូវ​អ្វី​ដែល​ខួរក្បាល​របស់​ខ្ញុំ​បដិសេធ​មិន​ទទួល​យក….ប៉ុន្តែ​ការ​សង្កត់បន្ថែម​នៃចុង​កាំភ្លើង​នៅ​គល់​ក​របស់​ខ្ញុំ​បាន​បញ្ឈប់​ខ្ញុំ….
«ហ្សេដា?»
ខ្ញុំនិយាយអួលៗ។ សំឡេង​តាចាប់ចចកក្នុងការចងចាំរបស់ខ្ញុំ «អ្នកណាក៏អាចជាចចកដែរម៉ាដាម!»
ពេលនេះ ខ្ញុំឮការស្រែកថ្ងូរពីមាត់ Mandenauer ហើយ​សូរការបាញ់ប្រហារបានរលត់។ គ្រប់យ៉ាង​បានប្រាប់ខ្ញុំថា គាត់ក៏ស្ថិតក្នុងស្ថានភាពដូចគ្នា​ ពួកយើងមិនអាចសង្គ្រោះពិភពលោកបានទេ គួរឱ្យសោកស្ដាយ។
មនុស្ស​នេះដកអាវុធអស់ពីដៃខ្ញុំទើបដកចុងកាំភ្លើងចេញ។ ខ្ញុំក៏លើកខ្លួនឯងក្រោក​ទាំងលត់ជង្គង់​។
ក្បាលខ្ញុំឈឺណាស់ ដែលត្រូវមួយស្វ័យកាំភ្លើងផ្កាប់មុខទៅនឹងដី។
ស្បែកជើង​ជននេះ​នៅចំពីមុខ​ច្រមុះខ្ញុំ។
«ក្រោកឡើង» សំឡេងនាងលាន់​មកសម្លាប់ចិត្ត​ខ្ញុំ ហើយ​ដៃនាង​ចាប់ក្របួច​ខ្ញុំម្តងទៀតជាមួយនឹងចុងកាំភ្លើងចំកណ្តាលក្បាលខ្ញុំ។ ខ្ញុំលើកដៃចុះចាញ់។ ដង្ហើម​របស់​ខ្ញុំបញ្ចេញ​ ​ការ​ឈឺ​ចាប់ដែល​​បាន​ឆ្លង​កាត់​ក្បាល​ខ្ញុំចូលទៅបេះដូង។
បែរក្រោយ​ ភ្នែករបស់ខ្ញុំបានជួបមនុស្ស​ម្នាក់គឺ Cherry’s ប្តីប្រពន្ធដែលចចកចូលខាំដល់ក្នុងភូមិ​ហើយ​ម្នាក់បានស្លាប់ក្រោយចាក់ថ្នាំបង្ការនឹងក្លាយជាសាកសពគួរឱ្យញញើតបំផុត​។
ស្មានមិនដល់! ខ្ញុំមិនដែលជឿថា ម្នាក់នេះក៏ជាចចកដែរ​ហើយពួកគេរួមគ្នាទៀត!
«ភ្ញាក់ផ្អើល»
មិនផ្អើលស្មើសំឡេងម្នាក់មុននេះទេ។
ខ្ញុំងាករកមើលគេ។ ប៉ូលិស​ចាស់ដែលខ្ញុំអាណិតស្រឡាញ់ Zelda Hupmen បានងាកមកមើលខ្ញុំហើយស្រែក៖
«ឈប់មើលមកខ្ញុំដូចខួរក្បាលស្លាប់ទៅកូនស្រី! កុំប្រាប់ថាឯងមិនដែលសង្ស័យខ្ញុំ»
ខ្ញុំមិនដែលមែន មិនមែនមួយនាទីទេគឺមិនដែលធ្លាប់សង្ស័យថា មនុស្ស​ចចកជាមិត្តល្អបំផុត និងតែមួយគត់របស់ខ្ញុំឡើយ។ ខ្ញុំសង្ស័យ​គេគ្រប់គ្នា សូម្បីមនុស្សដែលខ្ញុំឱប។
រឿង៖ ស្វាមីចចក ភាគទី១៦ (១៨+)
ខ្ញុំ​គ្រវីក្បាល ហើយ​ទម្លាក់ស្លាក​​ចុះ​មក​ក្រោម​អាវ​របស់​ខ្ញុំដដែល។ ការ​ដែល​មិន​អាច​បំផ្លាញ​វត្ថុ​នោះ​បាន ​ធ្វើ​ឱ្យ​ខ្ញុំព្រម​ទទួល​ស្គាល់អំពីរឿងបុរាណនៃអាគម WooWoo និងនិទាន​ចចកប្រែកាយមនុស្ស​ដែលពីមុនខ្ញុំតែងសើចចំអក។
តើស្លាកនេះ​ធ្វើពីសំរឹទ្ធឬពីអ្វី? ព្រះចន្ទពណ៌ប្រាក់ជាបណ្តសារអ្វី? ពិភពលោកនេះ​ម្តេចតែងតែត្រូវបានទាមទារដោយពួកអមនុស្ស​? ខ្ញុំខ្ជិលគិតណាស់ ឈឺក្បាល! ស្លាកស្រាប់តែរង្គើហាក់បានធ្វើចលនា​រវាងសុដន់របស់ខ្ញុំ។
បេះដូងខ្ញុំញាប់ញ័រ រហូត​ត្រូវ​លើកដៃមកទះដៃលើវាឱ្យវាឈប់ញ័រ។ វានៅស្ងៀម ចំណែកពូ Mandenauer ក្អកដាស់ខ្ញុំ​ឱ្យមុខ​ក្រហមអៀនគាត់។
ខ្ញុំគិតចង់ចេញ​មកឆ្ងាយ ស្ងាត់ និងសាក……បន្ទាប់ពីការជឿលើអ្វីដែលខ្ញុំមិនអាចមើលឃើញ មិនអាច​ឮ ឬប៉ះ ឬយល់ហេតុផល ដែលជា Woo Woo ឬវេទមន្តខ្មៅអ្វីក្តី ខ្ញុំចង់….សាកនិយាយទៅកាន់ស្លាកមាសអាថ៌កំបាំង និងប្រាប់សត្វចចកទាំងអស់ថា ខ្ញុំស្រឡាញ់ពួកគេ​ចង់ជួយពួកគេដោយស្មោះ​ចង់ឱ្យពួកគេក្លាយមកជាមនុស្ស​វិញ និងជារៀងរហូត។
«ខ្ញុំគ្រាហ៍ពូទៅសម្រាក!»
«មិនបាច់ទេ នៅលើហត់ណាស់!»
«អ៊ីចឹង​គេងនៅណេះ ខ្ញុំទៅយកភួយខ្នើយមកឱ្យ!»
«អ្ហ៎ាម៉ាដាមអ្នកល្អណាស់!»
ខ្ញុំញញឹមហើយរៀបចំឱ្យគាត់។ ខ្ញុំបានទុកតាចាប់ចចក​ នៅលើសាឡុង​បុរាណ​នោះ ជាមួយនឹង​ភួយ​ក្រាស់ ខ្នើយមានផាសុកភាព និង​កាំភ្លើងដែលមានថាមពលខ្ពស់ក្នុងវិសាលភាពឡាស៊ែររបស់ប្រណីតមួយ​ពិសេសបំផុត​ក្នុងផ្ទះគាត់។
ចុះខ្ញុំ?
យប់នេះ​ខ្ញុំដេកជាមួយអ្នកណា? ខ្ញុំមានស្វាមី? គេហៅខ្ញុំថាប្រពន្ធ គេជាចចក! ឱស្វាមីចចកអើយ! ម្តេចខ្ញុំឯកោម្ល៉េះ? ការគិតនេះ ធ្វើឱ្យខ្ញុំឈរយំដូចយុវវ័យនៅក្រោមសំយ៉ាបផ្ទះតាចាស់។
ខ្ញុំឡើងឡាន​បើកទៅផ្ទះព្រោះចិត្ត​នឹកគេពេក​សង្ឃឹមថា…..បងនឹង​មក….រកមនុស្ស​របស់បង។ ទោះមកឆីឬអ្វី អូនមិនចង់រង់ចាំទេ។ ឡានឈប់ង៉ក់ ខ្ញុំឃើញ​ផ្ទះងងឹត។ ដឹងថា Will មិនបានមកឡើយ​។ វានឹង​ក្លាយជាវេលា​ដ៏ឯកា ដ៏ត្រជាក់និងវែងអន្លាយមួយ។
ថ្ងៃរះព្រាងៗ….
ពេល​ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង ខ្ញុំ​ក្រឡេក​មើល​ម៉ាស៊ីន​របស់​ខ្ញុំ ពន្លឺសារបានលោតភ្លឹបភ្លែតៗ ខ្ញុំចុច​ស្តាប់​។
«កំពូលស្រីប៉ូលិស ម៉ាដាម Dammit Jessie តើអ្នកនៅឯណា?»
សំឡេង​របស់ Will Cadotte ស្តាប់ទៅដូចជាខឹង​អន្ទះសាយ៉ាងខ្លាំង។ តើ​គេ​ដឹង​ថា ​ខ្ញុំ​បាន​អាន​កំណត់​ត្រា​របស់​គេ ឃើញ​សៀវភៅ​គេ ​ដឹង​ថា​គេ​កុហកនិងលួចឯកសារខ្ញុំ​ទេ?
គេដឹងថា ខ្ញុំបានទៅអង្គុយ​ចាំគេទាំងភ័យខ្លាចក្នុងផ្ទះរបស់គេម្នាក់ឯងស្ងាត់ដែរ?
ខ្ញុំបាន​រៀបចំ​ដាក់អន្ទាក់នៅមុខបង្អួច ទ្វារ វេរ៉ងដា គ្រប់ចន្លោះចេញចូល​ផ្ទះ។ ខ្ញុំ​មិន​មាន​គម្រោង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​មិត្ត​ភក្តិ ឬ​សត្រូវ​ណា​មួយ​ឡើយ តែខ្ញុំ​ត្រូវការ​គេង​នៅ​ថ្ងៃ​នេះ បើ​មិន​ដូច្នេះ​ទេ​យប់​នេះ ជាយប់ពេញបូណ៌មី​ដ៏ធំ ខ្ញុំ​នឹង​មិនមាន​កម្លាំង​ទប់ទល់ជាមួយពួកអម្បូរចចក​បាន​​ទាំង​អស់។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​ភ្ញាក់ឡើងចំ​​ពេល​ថ្ងៃ​ត្រង់ ហើយ​…..ទទួលអារម្មណ៍ដឹង​ថា ​ខ្ញុំ​មិន​នៅទីនេះ​ម្នាក់​ឯង​ទេ។ ខ្ញុំ​មិន​ប្រាកដឡើង​ថា ​អ្វីទៅ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​។
អន្ទាក់ជាប់កណ្តុរតាមបង្អួច?
កណ្តឹងនៅមាត់ទ្វារ? ឬស្នូរប្រេះប្រោះលើថ្មម៉ាបនៅមុខច្រកចូលយ៉រ?
ញីភ្នែក ផ្ចង់គិត ក្រោកអង្គុយ។
គ្មានទាំងបី។ ព្រោះពេលនេះខ្ញុំមិនបានឮអ្វីទៀតសោះ។ ប៉ុន្តែ….ខ្ញុំនៅតែមានអារម្មណ៍ថា មាននរណាម្នាក់សម្លឹងមកខ្ញុំ ឬមានដង្ហើមជិតៗខ្ញុំ។
ងើបពីលើគ្រែ យកកាំភ្លើងទាំងពីរទៅជាមួយជើងទទេ និងខោអាវក្នុងកំប៉ិតៗ។​ ដោយប្រុងស្ងាត់​ៗ ខ្ញុំបានសង្កេត​ពិនិត្យមើលអ្វីប្លែកនៅ​គ្រប់ជ្រុងបន្ទប់ គ្រប់ទូ។ មិនមានអន្ទាក់ កណ្តឹង ឬថ្មម៉ាបនៅក្រៅជាប់សត្វឬត្រូវបានបែកបាក់ដាច់ដោចទេ។ ខ្ញុំហត់ឡើង​វង្វេងស្មារតីហើយ?
ពេល​ខ្ញុំ​ក្រឡេក​ទៅទិដ្ឋភាពនៅ​ក្រៅ​បង្អួច ​ពន្លឺ​ថ្ងៃពណ៌មាស​​​បានជះ​ប៉ះ​ភ្នែក​ខ្ញុំ ហើយ​ធ្វើ​ឱ្យ​ខ្ញុំស្រវាំង​ឈឺក្បាលភ្លាម។ ​ខ្ញុំ​ងាក​មកក្នុងសម្រាកភ្នែកបន្តិចទាំងបែកអំពិលអំពែក….ហើយពេលអំពិលអំពែករសាត់អស់…..​ខ្ញុំ​បាន​ឃើញ​គេ។
ប្រុសស្នេហ៍ដែលបេះដូងខ្ញុំព្រួចនឹក….ខ្ញុំចាប់កាំភ្លើងខ្លីខណៈដែល Will បានលើកដៃឡើងលើ​ញញឹម​អ​ស់ហើយផ្អៀងក្បាលមើលមកខ្ញុំ។ ក្រវិលមាសរបស់គេ​​​លោត​យ៉ាង​សប្បាយរាល់ពេល​គេ​ផ្អៀង​ក្បាលបង្អួតភាពជាប្រុសស្អាត។
«ខ្ញុំខុសអីម៉ាដាម!» គេសួរស្រទន់ណាស់។
«ម៉េចក៏ចូលមកទៀត?»
«ហេតុអី? ផ្ទះប្រពន្ធខ្ញុំ!»
«ចេញ!» ខ្ញុំនិយាយបណ្តេញទាំងបេះដូងខ្ញុំយំ​យែក​។
គេ​ចាប់ផ្តើមដើរមករកខ្ញុំ។ បេះដូងរបស់ខ្ញុំលោតឡើងនូវភាពទន់ល្បួង កាំភ្លើងខ្លីបានញ័រដែលត្រូវបាន​ខ្ញុំក្តាប់ដោយដៃទាំងពីរ។
ប្រុសស្អាតនេះ​បាន​សើចដាក់ការភ្ជង់របស់ខ្ញុំ។
«មានគ្រាប់?» គេសួរ។
«ដាក់ជានិច្ច​​ចាប់តាំងពីខ្ញុំបានជួបលោក!»
បុរសសង្ហា​ខ្ពស់ បានឈប់មួយជើង ព្រេចភ្នែកមមីរ ដកដង្ហើមស៊ិចស៊ី។ ខ្ញុំពិនិត្យ​ឃើញ​ថា Will Cadotte មិនមានអាវុធទេ។ ជាការពិតណាស់ កម្លាំងគេតែម្យ៉ាងក៏អាចច្របាច់កខ្ញុំស្លាប់ដែរ។
«ដឹងច្បាស់ណាស់ថា…..» ខ្ញុំវាចាអួលៗ ខឹងនិងតូចចិត្ត «អ្នកឯង​ចង់បញ្ចប់ខ្ញុំ! ចង់សម្លាប់ខ្ញុំ»
«ឆ្កួតយកស្អីស្រីប៉ូលិស?» គេធ្វើមុខខឹង។ ខ្ញុំយំ តែខ្ញុំខំធ្វើរឹងមាំ។
«មាននរណាម្នាក់ បានបាញ់ព្រួញ​សញ្ញាឈើឆ្កាងមកលើខ្ញុំ តែតានោះរងឱ្យ!»
ការសម្លឹងមើលរបស់គេកាន់តែពង្រីកភ្នែកភ្ញាក់ផ្អើល ស្នាមញញឹម​គេបានរសាត់បាត់។ គេពិនិត្យ​មកលើរាងកាយរបស់ខ្ញុំហើយនិយាយ​តិចៗ
«អូនមិនអីទេ?»
«Mandenauer ទេដែលអី!»
ភ្នែក​របស់​គេសម្លឹងមកចំៗខ្ញុំជាមួយសំណួរ៖
«​ស្លាប់?!»
«នោះជាអ្វីដែលខ្លួនចង់បាន?»
គេញាក់ស្មា៖
«បងក៏មិនទាំងស្គាល់តានោះផង!  ហេតុអ្វីបានជាខ្ញុំ?»
ថ្ពាល់របស់ខ្ញុំក្តៅងំ ខ្ញុំឆ្លើយ៖
«ខ្លួនឯងមានសញ្ញាឈើឆ្កាងសាក់លើស្បែក!»
«អូ?» គេអស់សំណើចសង្ហា​ដូចប្រេតភីត។
«ខ្ញុំនិងមនុស្សប្រហែលរាប់រយនាក់ផ្សេងទៀតឱ្យតែមានសញ្ញានេះនឹងត្រួវចោទទាន?»
ខ្ញុំលេបទឹកមាត់​នឹកអណ្តាត នឹកស្នាមថើបរបស់គេណាស់ព្រះ។ តែខ្ញុំខំខែងរ៉ែង។
«ប្រាប់មក សញ្ញានោះប្រើសម្រាប់តំណាងអ្វី?»
«ក្តីស្រលាញ់ពីជីតារបស់ខ្ញុំ! វាជាអំណោយសាក់មួយនៃការចងចាំ!» គេ​បានលើកដៃឡើងហើយដើរចូលមកផងពេលនិយាយបន្ត៖ «ប្រសិនបើបងជាសត្វចចក បងមិនត្រូវការព្រួញ​រូបឈើឆ្កាងមកសម្លាប់មនុស្សទេ បងប្រើចង្កូមប្អូនស្រី!»
Will​ តែងមាន​ហេតុផល​មួយឱ្យខ្ញុំគាំង។
ពេលមួយដង្ហើមសោះ Cadotte បាន​បោះ​ជំហាន​ដ៏​ធំ​មួយ វែងជាងរាល់ដង​ហើយ​ចាប់​បាន​ចុង​កាំភ្លើង។ ព្រះជាម្ចាស់ គេ​មានល្បឿនលឿនម្ល៉េះ។ ខ្ញុំខំ​ទប់​ជាប់ ​ដោយ​នឹក​ស្មាន​ថា​គេ​នឹង​ដកដណ្តើមយកអាវុធ​​​ចេញ​ពី​ដៃ​ខ្ញុំតែ ផ្ទុយ​ទៅ​វិញ គេ​បាន​ដាក់​កាណុងទៅចំកណ្តាលទ្រូងរបស់គេ។
​«បាញ់មើល៍ ថាមានអ្វីកើតឡើង?»
«ឡប់ហើយ Will»
«បាទ! ឡប់ព្រោះស្រលាញ់!»
ខ្ញុំធ្វើមុខមិនជឿ គេនិយាយដោយឈឺចាប់៖
«បងស្លាប់ល្អជាជាងឈរមើលការភ្ជង់មួយ ការសម្លឹងមួយមកបង ដូចជាមនុស្ស​បងនេះនឹងធ្វើឱ្យអូនឈឺ!»
ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍ ខ្ញុំ​មិន​ដែល​គិត​ថា​មាន​បុរស​ណា​ម្នាក់នឹងសារភាព​ថា​​ស្រឡាញ់​ខ្ញុំ​ទេក្នុងជាតិនេះ  ជាពិសេសក្នុងសភាព​មួយបែបនេះ។ ចិត្តមួយ ខ្ញុំនៅ​សង្ស័យដដែលថា ​នេះមកតែពីខ្ញុំបានសារភាពមុន​​កាលគេនៅជាចចកខ្មៅ​ថា​ខ្ញុំស្រឡាញ់គេខ្លាំង?
តើសំខាន់ទេ? ទ្រូងរបស់ខ្ញុំឈឺ។ ភ្នែករបស់ខ្ញុំបានរលីងរលោងហើយ។ គ្មាន​នរណា​ម្នាក់​ធ្លាប់​និយាយ​ថា​ស្រឡាញ់​ខ្ញុំ​ទេ សូម្បី​តែ​ម្ដាយ​ខ្ញុំ​ក៏​ដោយ។ រំពេច​នេះ​ខ្ញុំ​យល់​ថា ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ធ្វើ​អ្វីៗគ្រប់យ៉ាង​​ដើម្បី​តែ«សេចក្តីស្នេហា!»
ខ្ញុំបានបន្ធូរម្រាមដៃចេញពីគន្លឹះកៃហើយគិតថា ខ្ញុំសុខចិត្តស្លាប់ ជាជាងធ្វើជាអ្នកសម្លាប់ Will។ ទោះបីជាគេជាសត្វចចក…ឬអ្វីក្តី។ ពេលនេះចិត្តខ្ញុំស្រាល ដៃទន់ ភ្នែក​មិនមុត កាំភ្លើងខ្លី​ទៅជា​ធ្ងន់​ពេក​ណាស់ មិន​អាច​កាន់​បាន​ទៀត​ទេ។ ខ្ញុំ​ទុក​ឱ្យ​វា​ធ្លាក់ជាមួយ​ដៃសងខាងខ្លួនខ្ញុំ រួច​ក្រោយមកបោះវាទៅលើ​​សាឡុង។
Will Cadotte ទាញខ្ញុំចូលទៅក្នុងរង្វង់ដៃរបស់គេ កប់មុខរបស់គេមកលើសំណុំសក់របស់ខ្ញុំ។
«បងបារម្ភណាស់!»
គេមានក្លិនដូចខ្យល់ធម្មជាតិនឹងពេលយប់មួយក្រោមព្រះចន្ទពណ៌ប្រាក់ដែលខ្ញុំជួបគេនៅ​កណ្តាល​ព្រៃ។ នៅពេលនេះ ដែលខ្លួន​ខ្ញុំហត់និងយំ​នៅក្នុងដៃរបស់គេ អ្វីគ្រប់យ៉ាងដែលខ្ញុំជឿ បានក្លាយទៅជាច្របូកច្របល់ និងរសាត់អណ្តែត។
ខ្ញុំគ្រាន់តែគិតថា យកស្បែកខ្ញុំទៅប៉ះស្បែកគេឱ្យមានអារម្មណ៍ថា គេផ្លាស់ទីស្អិតមកជាប់ក្នុងខ្លួនខ្ញុំ ធ្វើឱ្យខ្ញុំភ្លេចថា គេជានរណាក្តី ចចកឬមនុស្ស​ ខ្ញុំមិនខ្វល់គិតថា គេ​ជានរណាទាំងអស់។ ទីបំផុត​ ដៃខ្ញុំបានទាញអាវយឺតរបស់គេចេញពីខោខូវប៊យ ហើយ​រំកិលម្រាមដៃរបស់ខ្ញុំចុះក្រោម លាតបាតដៃឆ្លងកាត់ខ្នងរបស់គេ អង្អែលគ្រប់កន្លែងលើស្មារបស់គាត់។
គេជាប្រុសដែលមានស្បែកពណ៌ប្រោនដ៏ស្អាតបំផុត រលោង និងមាន​សាច់ដុំរឹង។ ខ្ញុំអាចប៉ះគេជារៀងរហូតបែបនេះបានទេ ​ពិតណាស់ ខ្ញុំនឹងមិនធុញទ្រាន់នឹងហ្គេមជាមួយគេ​ពីរនាក់នោះទេ​ខ្ញុំដឹង​។
គេដើរ​ថយ​ក្រោយ ហើយ​ទាញ​អាវ​មក​លើ​ក្បាល។ ខ្ញុំ​ចាប់​អារម្មណ៍​នឹង​រលកផ្នត់​ពេញ​ពោះ និង​ទ្រូង​របស់​គេ ចិត្ត​ខ្ញុំដែលទន់ជ្រាយ​ ពេលនេះ​​ចង់​ភ្លក្ស​ស្បែក​គេ ខណៈ​សាច់ដុំ​គេកំពុងខិតមករេ​រាំ​ប៉ះ​បបូរមាត់​ខ្ញុំ។
ខ្ញុំមិនថើបទីនោះទេបែរជាលុតជង្គង់ចុះ ហើយធ្វើអ្វីដែលខ្ញុំស្រមៃចង់បាន ដោយដាក់ការថើបជាចំហលើក្បាលពោះដ៏រឹងរបស់គាត់ បឺតយកសាច់របស់គេនៅចន្លោះធ្មេញរបស់ខ្ញុំ លិឍអណ្តាតរបស់ខ្ញុំពីលើផ្ចិតរបស់គេស្តាប់គេ​ស្រែកថ្ងូរ។
គេមិនគេច​មិនបណ្តេញ​ខ្ញុំចេញ​ទេ បែរជារត់ម្រាមដៃរបស់គេចូលមកក្នុងសក់របស់ខ្ញុំ រួច​ទាញខ្ញុំឱ្យកាន់តែជិតមកគេ​ បង្ហាញថាគេចូលចិត្តការស្រមើស្រមៃរបស់ខ្ញុំ ដូចខ្ញុំក្នុងពេលនេះដែរ។ ការឡើងរឹងនៃលិង្គរបស់គេចុក​សង្កត់មកលើទ្រូងរបស់ខ្ញុំ។ ខោ​ខូវប៊យ​របស់​គាត់​នៅ​ពេញជាប់​ក្បាល​សុដន់​របស់​ខ្ញុំ​ដែល​គ្របពីលើតែនឹងអាវ​កំប៉ិតដេក ជាសាច់​យឺត​ស្តើង​ចាស់។ យើងពិតជា​មាន​អារម្មណ៍​ស្រើបស្រាល​ហួសពីអ្វីដែលមនុស្ស​ម្នាជឿ….រំពេច​នោះ​គេបានរេ​រអិលខ្លួនសន្សឹមៗមក​​លើ​ឥដ្ឋ ហើយ​ក្រឡាស់​មុខ​មក​រក​សុដន់របស់ខ្ញុំ​ ដៃគេចាប់ខ្នង​ខ្ញុំ។ វា​ជា​វេន​របស់​ខ្ញុំ​ដែល​យក​ម្រាម​ដៃ​​កាន់​សក់​គេ ចុច​គេ​ឱ្យមកកាន់តែ​ជិត។
ក្រវិល​របស់​ Will​ អូស​កាត់​ក្បាល​សុដន់​ខ្ញុំម្ខាង ខណៈ​មាត់​គេ​​បិទលើសុដន់​ម្ខាង​ទៀតក្នុងវិនាទីដែល​​ខ្ញុំ​ប្រាថ្នា​ឱ្យ​គេ​មាន​សក់​វែងជាងនេះ ហើយនឹងបានម្រាម​ខ្ញុំអាចច្បាម​ចាប់គេជាប់កុំឱ្យរើចេញទៅណារួចពីជិវិត​ស្នេហា​ជាមួយខ្ញុំ។
​បាតដៃធំៗរបស់ Will អង្អែល​​ពេញ​ខ្លួន​ខ្ញុំ​ អាវខ្ញុំរបូតទៅណា​ដោយវិធីណាខ្ញុំមិនខ្វល់ទេ។ ដើមទ្រូងរបស់ខ្ញុំហៀរចេញពេញម្រាមដៃគេ  ហើយគេឈ្មុសទីនោះទាំងទួញ​ថ្ងូរហាក់ដូចជាបានទទួលអំណោយមួយគេស្រឡាញ់ជាទីបំផុត​។
«ហេតុអីអូនគិតថាបងសម្លាប់អូនម្ចាស់ចិត្ត​អើយ!»
ពាក្យ​ទាំង​នោះ​បាននៅរងំ​​ច្របូកច្របល់​នឹង​ស្បែក​របស់​ខ្ញុំ។ ខ្យល់​ដង្ហើម​របស់​Will ​ប៉ះ​នឹង​ខ្ញុំកាលណា ​បាន​ធ្វើ​ឱ្យ​ដៃ​ខ្ញុំ​តោងស្អិត​ជាប់​នឹង​ស្មា​គេ ចិត្តខ្ញុំ​ចង់​និយាយ​ពាក្យអ្វីតប ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​គ្រប់​គ្រង​ប្រអប់សំឡេង​​បាន​ទេ វាចេះតែថ្ងូរ មិនចេះនិយាយអ្វីទាំងអស់។
«បងស្រឡាញ់អូន​ហើយភ័យថាលែងបានជួបអូនទៀត Jessie!»
ថាហើយ​គេ​​បាន​ថើប​ថ្នមៗ​នៅ​ត្រង់​ចង្កេះ​និងត្រគាក​ខ្ញុំ រាងកាយខ្ញុំ​ញ័រចំប្រប់។ ​ទាំងកាយវិការ​ទាំងពាក្យសម្តីបែបនេះ គ្មាន​អ្នក​ណាធ្លាប់ឱ្យមកខ្ញុំទេ។ តាមបទពិសោធរបស់ខ្ញុំ បុរសមិននិយាយច្រើនក្នុងពេលរួមភេទទេ។ ភាគច្រើនត្រឹម​ «អូឬបាទ» ឬ «ប៉ុណ្ណឹង»។ ​តែ Will Cadotte ហាក់ដូចជាចង់និយាយស្ទើរតែច្រើនឡើងៗ។
ដៃរបស់គេលូកចូលទៅក្នុងខោរបស់ខ្ញុំ ហើយចាប់ទីនោះរបស់ខ្ញុំ។
«នែ៎» ខ្ញុំស្រែកមាយាសុំអង្វរទាញដៃគេចេញ តែអត់ន័យអីទេ។ ដៃគេនៅតែជម្នះស្ថិតនៅគ្រប់គ្រង​រាវរកគ្រប់យ៉ាង​នៅ​ទីនោះ។
«អូនទៅចាំបងយ៉ាងកម្សត់នៅផ្ទះបង!»
ខ្ញុំខ្សឹបដាក់ត្រចៀកគេ​ទាំងចិត្ត​ហោះហើរ។
«ចាំឆាកមួយនេះ?» គេនិយាយង៉ូវៗ។
ចម្លើយរបស់ខ្ញុំគឺ ដោះប៊ូតុងចេញពីខោខូវប៊យរបស់គេឱ្យគេ​ ទាំងដង្ហក់ក្រោមម្រាមដៃគេ។ ហើយខ្ញុំរុញខ្សែរ៉ូតខោគេ​ចុះក្រោម។ ដៃខ្ញុំដើរតាមបណ្តាស្បែករឹង និងក្តៅៗ។ ជ័យជម្នះអំនួតនៃជីវិតគឺ​ បានឈរក្បែរប្រុសសង្ហា​ប៉ះបាតដៃរបស់ខ្ញុំ។
«ចេះស្លៀកខោក្នុងទេ?» ខ្ញុំសួរញិកញ៉ក់។
«ដើម្បី​អី?»
ថាហើយគេ​បានទាត់ស្បែកជើង និងខោខូវប៊យចេញទៅឆ្ងាយ….ក្រោយមកគេបានគ្របដណ្តប់ខ្លួនអាក្រាតនេះគាត់លើ​ខ្ញុំនៅលើឥដ្ឋតែម្តង។
ខ្ញុំចង់ភ្លេចថា ក្រោយយប់ពេញបូណ៌មីមួយនេះទៅ គ្រានេះ អាចជាលើកចុងក្រោយដែលយើងនៅជាមួយគ្នា។ ខ្ញុំ​ស្រមៃ​ថា ​ព្រះ​ចន្ទ​ពណ៌ប្រាក់កំពុងជិតមកដល់នឹងបំផ្លាញ​លោកយើងនេះដោយ Woo Woo និងភាពអាថ៌កំបាំង​ដែល​អណ្តែត​ក្រោម​ជើងមេឃឆ្ងាយ។ យើងទាំងពីរនាក់មិនដឹងថា នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ ប្រសិនបើថ្ងៃស្អែកនឹងមានមកដល់ពិតមែន។
ខ្ញុំមិនដែលឆ្លងកាត់ការរួមភេទ​នៅលើឥដ្ឋទេ។ បុរសទាំងឡាយ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​ មិន​ដែល​ខ្វល់ខ្វាយ​ចង់​មាន​ខ្ញុំ​ទេ ពួកគេចង់បានតែការរួមភេទ ​ចំណែកនៅជាមួយ​ Will  ខ្ញុំ​បាន​រក​ឃើញ​ចំណង់«​ត្រូវ​ការ​ខ្ញុំ»​ចេញពីគ្រប់កាយវិកា​របស់គេ ដូចជា​ឥឡូវ​នេះ​គឺ​​មាត់​របស់​គេ​នៅ​លើ​សុដន់​របស់​ខ្ញុំ​  ហើយ​​រាងកាយ​របស់​គេសម្រុកចូល​ទៅ​ក្នុងទីជម្រៅ​របស់​ខ្ញុំ​។
ជំនួសឱ្យការអស់សង្ឃឹមនិងសេចក្តីត្រូវការ ការ​ប្រចណ្ឌ ភាពច្របូកច្របល់ និងពិភពលោក​មួយពេញដោយសង្គ្រាម  គេនៅតែទុកអាទិភាព​ផ្តល់សេចក្តីស្រឡាញ់ដល់ខ្ញុំ។
ការថើបរបស់គេតែងតែផ្អែមល្ហែមនិងទន់ភ្លន់។
នៅរាល់ពេលដែលបបូរមាត់របស់គេឆ្លងកាត់ថ្ពាល់របស់ខ្ញុំ ដល់ជ្រុងនៃភ្នែករបស់ខ្ញុំ ខ្យល់ដង្ហើមរបស់គាត់បក់បោកសក់ខ្ញុំ គេតែងបន្សល់នូវកែវភ្នែកអាណិតសម្លឹងខ្ញុំ និងចង់លេបខ្ញុំចូល។
ល្បឿនបានថយចុះស្មើការថយនៃសម្រែកពីរនាក់យើង។ ខ្ញុំចង់លូនចូលខាងក្នុងរង្វង់ដៃគេ ហើយស្នាក់នៅទីនោះជារៀងរហូតមិនចង់ធ្វើការសង្គ្រោះពិភពលោកអីទាំងអស់។
«មើលមកបងJessie»
ភ្នែករបស់ខ្ញុំបើកឡើងព្រឹមៗ ឃើញ​Will នៅជិតខ្លាំងណាស់ ខ្ញុំអាចមើលឃើញកន្លែងអុចខ្មៅតូច​ៗរបស់គេ និងគ្រាប់ភ្នែកពណ៌ត្នោតដែលមកជំពាក់គ្នាជាមួយភ្នែក​លង់ស្នេហ៍របស់ខ្ញុំ។
ភ្លាម​នោះ ខ្ញុំនឹកដល់ភ្នែក​របស់សត្វចចកខ្មៅដែលមាន​រឹមសៗតិចតួចបំផុត ហើយខ្ញុំក៏រើរូស។
«ស្ងាត់!»
គេព្រមាន​ហើយ​ថើបជ្រុងមាត់ខ្ញុំ រួចទើបនិយាយឡើងមកថា៖
«បងស្រឡាញ់អូន! Jessie! បងមិនដែលធ្វើលើកដៃបាបអូនទេ»
គេបានធ្វើចលនារំកិលជាស្លាយយឺតៗ និងរុញរាងកាយរបស់គេចូលជាថ្មីទៅក្នុងទីអាថ៌កំបាំងរបស់ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ​ងក់​ក្បាល ហើយ​ចាប់​គេ​កាន់​តែ​តឹង។ គេ​យក​ដៃមក​ក្តាប់​ម្រាម​ដៃពួក​យើង​ជាប់ចូលគ្នា។ ខ្ញុំមានអារម្មណ៍ថា ភេទគេ កំពុងកម្រើកនិងធំឡើងៗនៅក្នុងខ្លួនខ្ញុំ។ ខ្ញុំចង់ប៉ះមុខគេ ប៉ុន្តែគេមិនដោះលែងដៃខ្ញុំទេ។ ខ្ញុំ​លើក​មាត់​អញ្ជើញ​គេ គេក៏ឱនមក​​ថើប​ខ្ញុំ​យ៉ាង​យូរ ជ្រៅនិងសើម ខណៈ​ដែល​អ្វីពិសេស​របស់​នៅគេ​​តែ​កប់​នៅ​«ខាង​ក្នុង»ខ្ញុំ។ នៅ​ពេល​ដល់​ចំណុច​កំពូល ភ្នែក​របស់​គេ​មាន​ភាព​តានតឹង​ខ្លាំង។ គេបានរុញរាងកាយ​ចូលមកខ្ញុំកាន់តែលឿន កាន់តែពិបាក ហើយខ្ញុំក៏ញាប់ញ័រជុំវិញសំឡេងដង្ហក់របស់ពួកយើង។ វាជា​សភាវៈនៃរលកភាពរីករាយយ៉ាងខ្លាំងដែលខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីរវើរវាយ​ហៅឈ្មោះគេ។
«បងស្រឡាញ់អូន!»
«ខ្ញុំក៏ស្រឡាញ់បងដែរ! ស្រឡាញ់ច្រើនណាស់!»
ខ្ញុំសារភាពមិនដឹងខ្លួនទេ។ អាថ៌កំបាំងនៅក្នុងចិត្តរបស់ខ្ញុំនេះ ទម្លាយចេញឯកឯង នៅពេល​ដែលវាមានសុវត្ថិភាពក្នុងការទម្លាយ។ ​ខ្ញុំគិតថា​វា​បានផុសចេញពីមាត់ដ៏ល្ងង់របស់ខ្ញុំដែលញាប់ញ័រ៖
«អូនឈឺចាប់ ព្រោះការ​​​ស្រឡាញ់​នេះ!»
«ស្មាន​ថាឈឺម្នាក់ឯង?»
គេក្រោកឡើងហើយឱនមកលើកខ្ញុំបី។
«ហេ! ស្អី?»
«ទៅក្នុង! ទៅគ្រែ! បងធ្វើទៀត​បំបាត់ការឈឺចាប់ឱ្យ!»
ការ​ញាប់​ញ័រ​ដែល​ខ្ញុំ​កំពុង​ទទួលក្នុងចិត្តនិងរាងកាយគឺស្មើគ្នា។ គេលើកខ្ញុំបីទៅ ហើយ​ដើរទៅដែរ​។ ​
«បងជាម៉ាស៊ីនអី?» ខ្ញុំ​​សួរ។
គេ​បាន​សើច សែនសង្ហា​ណាស់។
«បងចង់ស្រឡាញ់អូនឱ្យអស់ពេលវេលាដែលយើងនៅសល់!»
គេបាន​បីខ្ញុំឡើងជណ្តើរ ​​ដូច​ជា​ខ្ញុំ​មាន​ទម្ងន់​មិន​លើស​ពី​កូនក្មេងតូច​ទេ ហើយ​ខ្ញុំ​ដឹង​ថា ​វា​មិន​ពិត។ ខ្ញុំ​មិន​​ធ្លាប់​ជា​ស្រី​តូច​សោះក្នុងជីវិតនេះ ចំណែក​ការពិត​ហោចណាស់ក៏ខ្ញុំ​ប្រហែល​ជា​មាន​ទម្ងន់ក្បែរ​ៗ​គេដែរ​តែកម្លាំងខ្ញុំឆ្ងាយពីគេ។
មិនខ្វល់ថា គេ​កំពុង​សំដៅពិភពលោក​រលាយថ្ងៃស្អែក ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ឃើញ​ខ្លួន​ឯង​ជក់​ចិត្ត​នឹង​សាច់ដុំ​ដ៏​ធំ​របស់​គេហើយ​នៅសោយសុខក្នុងដំណើរបីបមរបស់គេ។ សម្រាប់បុរសម្នាក់ដែលអាចក្លាយជាសត្វចចកនៅយប់នេះ ធ្វើអ្វីៗប្រឆាំងនឹងលោកនេះ ខ្ញុំគិតថាការរួមភេទនឹងប្រសើរនៅលើគ្រែ ប៉ុន្តែមិនមែនទេ ការរួមភេទជាមួយគេ គឺអស្ចារ្យណាស់គ្រប់ទីកន្លែងទាំងនៅក្នុងស្រះទឹក ទាំងនៅលើឥដ្ឋ​ក្នុងផ្ទះបាយជាមួយគេ។
គេដាក់ខ្ញុំមកលើ​គ្រែហើយដេកមកកៀកជើងគេ​ទាំង​ពីរជាប់​នឹង​ខ្លួនខ្ញុំ។ ពេល​ខ្ញុំ​បែរ​ក្បាលមករក​គេ យើងដកដង្ហើមចូលគ្នា ប៉ះគ្នាដល់បេះដូង។
គេញញឹមមករកមាត់ខ្ញុំ។
«បងគិតថា អូនហៅបងថា Cadotte រហូត ប្រហែលមួយម៉ោងមុននេះ!»
ធម្មតា​យើង​មិនស្និទ្ធទេ​ពេលហៅបុរសម្នាក់ដោយនាមត្រកូលរបស់គេសម្រាប់ទីនេះ។ ស្នាម​ញញឹម​របស់គេស្រាប់តែរលាយបាត់​ ដែល​មានភាពមិនប្រាកដប្រជាមួយបានលេចឡើងមក​ក្នុងភ្នែករបស់គេវិញ។
«ម៉េច?» ខ្ញុំ​បានងើបមុខ​សួរស្រាលបំផុត​សឹងមិនឮ​ទៅ​រក​គេ ប៉ុន្តែ​គេត្រៀមក្រោក។
«ក្រែងថា….នៅ…..សម្រាប់ពេលដែលយើងមាន​!» ខ្ញុំសួរទាក់ៗ។
គេអង្គុយបែរខ្នង ហាក់ដូចជាគិតរឿងអី្វមួយ។ រាងគេ របៀបអង្គុយ​ ស្រស់ស្អាត មាំនិងអង់អាច  អស្ចារ្យ។
«ដឹង​ទេជេស៊ី ​ថា​មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​ដេក​ជាមួយ​ខ្ញុំ​ដោយ​សារ​មុខ​ខ្ញុំ? និងព្រោះ​ខ្ញុំ​ពូកែ​រឿងលើ​គ្រែ?»
«អ្នកណាចង់ដឹង?» ខ្ញុំទម្លាក់ខ្លួនវឹបទៅក្នុងជម្រៅពូកងរង៉ក់។
ស្មា​គេ​ញ័រ​ដោយ​បន្ធូរបន្ថយ​ភាព​តានតឹង​។ Will បែរមកវិញ ហើយ​ការសម្លឹងរបស់គេបានជួបភ្នែក​លង់ស្នេហ៍របស់ខ្ញុំ។ ភាព​មិន​ប្រាកដ​ប្រជា​បាន​បាត់​ទៅ​ហើយ ជំនួស​ដោយ​ការ​ប្រុង​ប្រយ័ត្នមួយដែល​ធ្វើ​ឱ្យ​ខ្ញុំគិត។ យើង​មាន​រឿង​ច្រើន​ដែល​ត្រូវ​ព្រួយ​បារម្ភ​នៅ​យប់​នេះ ជា​ជាងមករំឭកគ្នា​រឿងគូស្នេហ៍​ចាស់​ៗ​ពីអតីតកាល។
«ចង់ទៀត?» គេសួរ។
ខ្ញុំក្តិចគេ​តែ​បានរអិលនៅលើគ្រែមកក្បែរខ្ញុំ​ងើយថើបមាត់ខិលរបស់គេ។ ខ្ញុំមិនចង់ឈប់ទេ។ ខ្ញុំមិនចង់គិតរឿងផ្សេង ពេល​នេះ​ខ្ញុំ​គ្រាន់​តែ​ចង់​នៅ​ជាមួយ​គេដើម្បី​ទទួល​អារម្មណ៍​ថា ​មាន​តែ Will អាច​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​មានសុវត្ថិភាព។
តែសំណួរសម្ងាត់ថ្មីមួយ បាន​លេចឡើងពេលគេឱនមកមើលស្លាកមាសលើទ្រូងខ្ញុំ….
ចុះបើ Will មិនត្រឹមតែជាក្តីស្រឡាញ់ពិតអំណោយនៃជីវិតជូនមកខ្ញុំ ថែមទាំងជាបិសាចដែលខ្ញុំកំពុងស្វែងរក? ចុះបើគេបាន​សម្លាប់មនុស្ស? ចុះ​បើ​គេ​ស៊ី​មនុស្ស​? ចុះ​បើ​គេ​ជា​អ្នក​ស្រេក​ឃ្លាន​អំណាច​ដែល​បង្កើតទ័ពឆ្កែចចកមកកាន់ក្តាប់លើ​អំណាច​ពិភពលោក?
ចុះបើ…?
រូបកាយខ្ញុំក្បត់ខ្ញុំ។ ខ្ញុំបិទចិត្តឱ្យឈ្នះ​រាងកាយ ធ្វើឱ្យខ្ញុំរយាល​បែករង្វង់ដៃចេញពីគេ។
នៅពេលដែលខ្ញុំដេកលក់ជាមួយនឹងថ្ពាល់របស់គេដែលពោពេញទៅដោយសក់របស់ខ្ញុំ ចម្លើយចំពោះសំណួររបស់ខ្ញុំបានមកដល់ខ្ញុំជាមួយនឹងភាពច្បាស់លាស់ដ៏អស្ចារ្យក្នុងការគិតនេះ។
ទោះគាត់ជាអ្វីក៏ដោយ ខ្ញុំស្រឡាញ់គាត់។ បើគាត់ត្រូវបណ្តាសា ខ្ញុំនឹងព្យាយាមព្យាបាលគាត់។ គ្រប់យ៉ាង ត្រូវតែមានវិធីដោះស្រាយ​មួយ ហើយ​ខ្ញុំត្រូវតែស្វែងរកវិធីនោះឱ្យឃើញ។
ព្រះចន្ទទីពីរ
ខ្ញុំភ្ញាក់ពីគេងមក សងខាងខ្ញុំមាន​តែ​គ្រែទទេ។ ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្ភសង្ស័យអ្វីឡើយ។ ចិត្តនេះពិតជាជឿថា គេស្រឡាញ់ខ្ញុំ មិនធ្វើអ្វីអាក្រក់លើខ្ញុំទេ។
ប៉ុន្តែ….ក្រោយពេលដែលខ្ញុំខំ​ដើរចច្រប់កាត់ផ្ទះល្វែងទទេ ល្ហល្ហេវគ្មានគេ ខ្ញុំដឹងថា Will បានទៅបាត់ហើយ។ នៅខាងក្រៅយប់មកដល់មែន។
ព្រះចន្ទកំពុងអណ្តែតឡើង ភាពមិនប្រាកដប្រជាបានចូលមកសន្ធប់ចិត្ត​ ខ្ញុំនៅពេល​ដែលគ្រប់យ៉ាងក្លាយជាពណ៌ប្រាក់ក្រោមផែនដី។
ខ្ញុំបានឱនរកស្លាកមាស​ដែលខ្ញុំបានពាក់ជុំវិញករបស់ខ្ញុំជាច្រើនថ្ងៃមកនេះ ប៉ុន្តែវាមិននៅទៀតនោះទេ។
បេះដូងរបស់ខ្ញុំបានបញ្ចេញសំឡេងដ៏ឈឺចាប់ និងរាងកាយមួយ​ស្រាល​អស់កម្លាំង បន្ទាប់មកគំនិតមួយ ភ័យស្លន់ស្លោ។
Will បានបាត់ ស្លាកមាសក៏ដូច្នោះដែរ។
ខ្ញុំចង់ងូតទឹក ប៉ុន្តែខ្ញុំមិនមានអារម្មណ៍។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ទាញស៊ក​ឯកសណ្ឋាន​​ លូកយក​អាវុធ​មក​កាន់និងស៊ក ហើយងាកមកភាំងព្រោះ…..លោកនាយ Clyde មកដល់ដោយមុខ​ខ្មៅនៅមាត់ទ្វារ។
រឿង៖ ស្វាមីចចក ភាគទី១៤ (១៨+)
ពេលនេះ​គេ​ Will Cadotte ជាអ្នកបើកឡានរបស់ខ្ញុំ ព្រោះខ្ញុំរវល់ញញឹម​ពេញចិត្ត​គ្រប់យ៉ាង​នៅបច្ចុប្បន្ននេះ។ អាយកូមបិទ ទូរសព្ទបិទ ផ្ទះខ្ញុំមិននៅ ខ្ញុំលែងខ្វល់រឿងបិសាចចចក​ឬមួយណាស៊ីស ខ្ញុំនៅជិតតែមនុស្ស​ម្នាក់នេះក៏គ្រប់គ្រាន់។ ខ្ញុំ​ពាក់​ឈុតខោអាវយឺត​ដៃវែង​ដែល​គ្រាន់តែ​បិទ​បាំង ប៉ុន្តែ​គ្មាន​ខោអាវ​ក្នុង​ទេ។ បើ​មាន​គេ​ឃើញ​ខ្ញុំចុះ​បែប​នេះគេនឹង​ដឹងថា ខ្ញុំ​ទម្លាក់ចោលអ្វីទាំងអស់ ដោយចាប់យកស្នេហា​។ ប៉ុន្តែ​គេវិញ ​ជា​អ្នក​បើក​បរដ៏​មាន​ការ​ប្រុង​ប្រយ័ត្ន។ គេបើកថ្នម​និងញញឹម​ដែលមាន​វត្តមាន​ខ្ញុំដែរ។ ហើយ​ពីរនាក់យើង​បាន​ទៅ​ដល់​ចុង​បញ្ចប់​នៃ​រុក្ខវិថី​ដែល​នាំ​ទៅ​កាន់​ផ្ទះជាយព្រៃ​របស់គេ។
ឯកសារដែលបាត់
Will បាន​ចត​ឡាន​របស់​ខ្ញុំ​នៅ​ក្បែរ​គេ ដែលជា​ឡាន​Jeepមួយរលោងធំ។ យើងកាន់ដៃគ្នា​ដើរថ្មើរជើង​សំដៅ​​ទៅ​ផ្ទះរបស់គេជាលើកដំបូងបង្អស់ បន្ទាប់ពីយើងបានផ្សារភ្ជាប់នឹង​គ្នា។
ខ្ញុំអើត​​មើល​គ្រប់យ៉ាងតាម​បង្អួច និងធ្វើ​មុខ​ដូច​ជា​អ្នក​ធ្វើ​ដំណើរ។
វ៉ាស…..
របូតដៃចេញពី Will ព្រោះទទួលបានការភ័យខ្លាចមួយពីសពសត្វចចកក្រៀមដែលត្រូវព្យួរចោលនៅក្នុងសួន។
«មានរឿងអី?» ខ្ញុំ​បាន​សួរដោយផ្តោតសម្លឹងរបស់នោះ។ ចរិត Will មិនទំនងជាអ្នកធ្វើឱសថបុរាណ​ ឬស្រឡាញ់ការតាំងសពក្នុងផ្ទះដោយគ្មាន​ហេតុផល​​នោះ​ទេ។
«អំណោយពីមិត្តម្នាក់» គេតបខ្លី។
ចូលកាន់​តែ​ជិតខ្ញុំអាចមើលកាន់តែច្បាស់។ ក្បាល​ចចក​មាន​មួកជាប់មួយផង។ ខ្ញុំបានស្រមៃឃើញ​រូបភាពបុរសម្នាក់ជាមួយសពនេះ។ ​គិត​ថា របស់នេះ​​ត្រូវ​តែ​មាន​អ្វី​មួយផ្សារភ្ជាប់​ជាមួយ​នឹង​មនុស្ស​ត្រកូល​ចចកដែលកន្លងមកខ្ញុំគិតថាមានតែក្នុងនិទាកថា។
«មិត្ត​បងជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធ Plains Navajo! ពួកគេជឿថា មេធ្មប់ដែលរៀនដល់ អាចក្លាយជាមនុស្សចចក បានជាគេយកមកផ្ញើឱ្យស្រាវជ្រាវឱ្យ!»
«ជឿ?» ខ្ញុំសួរពេលគេឱនដោះស្បែកជើង។
«ខ្លះដែរ!»
«រកឃើញអីខ្លះអ៊ីចឹង?»
គេបែរមកសម្លឹងខ្ញុំ ចុងច្រមុះ មាត់ខ្ញុំ កខ្ញុំ និងឱនចុះក្រោមបន្តបន្ទាប់។ គេគ្រលាស់អណ្តាតបញ្ចេញ​ភាពស៊ិចស៊ីធ្វើឱ្យខ្ញុំព្រឺសាច់​នឹកដល់បណ្តាភាពគ្រឺតក្នាញ់របស់គេ។
«បងជឿជាក់ថាមាន​មែនរឿងមនុស្ស​ចចក!… ប៉ុន្តែបងបានព្យាយាមស្រាវជ្រាវស្បែកចចកនេះឱ្យហើយ នៅតែមិនឃើញតម្រុយ​មនុស្ស​ចចកក្នុងហ្សែនទេ!»
«ហ្សែន?»
គេញញឹមមិនមាត់ តែឈាន​បន្តចូលទៅក្នុងផ្ទះ ដោយទុកឱ្យខ្ញុំនៅឈរដំអក់ម្នាក់ឯងមាត់ច្រកសម្លឹងលឹបល។ តែ….ដោយ​សាររឿង​ស្បែក​ចចកនៅពីក្រោយនៅឡើយ….​​ខ្ញុំមិនចង់ធុំក្លិនវាពិតមែន….ក៏ឈាន​​​ប្រញាប់​តាម​ពីក្រោយប្រុសស្នេហ៍។
Will Cadotte មិននៅក្នុងបន្ទប់ទទួលភ្ញៀវទេ គេហួសទៅផ្ទះបាយ។ ខ្ញុំអាចមើលឃើញពីកន្លែងដែលខ្ញុំឈរថា គេហាក់ចុចកាហ្វេ។
កន្លែងនេះស្អាតជាងការរំពឹងទុក។
សម្រាប់បុរសម្នាក់ដែលរស់នៅម្នាក់ឯងវាអូខេហើយ ប៉ុន្តែសម្រាប់មានប្រពន្ធ វាអាច​មិនស្អាតឬទើសខ្លះ ដោយក្រដាសនិងសៀវភៅត្រូវបានរាយប៉ាយពេញផ្ទៃសឹងទាំងអស់។ ​សមជាសាស្ត្រចារ្យឬកំពូលអ្នកស្រាវជ្រាវហើយនេះ។
​ក្រឡេក​មើល​វត្ថុនានា​របស់​គេបន្តបន្ទាប់​ជុំវិញ​បន្ទប់។ ស៊ុមឈើក្បាច់បុរាណ​បានលម្អនៅគ្រប់ទ្វារ​និងបង្អួច។
«​ចូល​គេង?»
គេសួរខ្ញុំជាមួយកាហ្វេពីរកែវក្តៅហុយមកដែរ។
ខ្ញុំលើកចិញ្ចើមចង់មានន័យថា «កំពុង​ប្រ​ញា​ប់រឿង……?»
«បងគិតថាជេស៊ីអស់កម្លាំង! ក្រែងធ្វើការរហូតមក ទើបតែបានត្រាំទឹកនិងដេកបន្តិចក្បែរស្រះហ្នឹង ម៉េចឆ្អែត?»
គេតាមដានខ្ញុំគ្រប់សកម្មភាព? ខ្ញុំគិតបែបនេះ។ តែពេលឃើញ​គេបោះជំហានមក ​ជាមួយ​នឹងក្លិនកាហ្វេពិសេសរបស់គេ​ ខ្ញុំ​លែង​ហត់គិតអីផ្សេង​ហើយ​ ដូរមកជាប្រពន្ធមនុស្សព្រៃម្តងមើល រសជាតិជីវិតម៉េចវិញ អាចឈ្ងុយ​ពិសេសដូចកាហ្វេសំយោគទេ?
ខ្ញុំ​ទម្លាក់​កាបូប​ខោ​អាវ ហើយញ៉ែងញ៉ង​ចូល​ក្បែរ​រៀម  លើក​ដៃឱបចង្កេះគេហើយដៃម្ខាងទៀតកាន់កាហ្វេ។ គេទាញក្បាលខ្ញុំដាក់លើស្មាហើយនិយាយ៖
«សម្រាកចុះសម្លាញ់ចិត្ត!»
ខ្ញុំ​ញាប់​ញ័រ​ដោយ​ក្តី​ស្រឡាញ់ថ្មីៗថែមឡើងជានិច្ចដែលគេ​ឱ្យមកខ្ញុំដោយគ្មានសំណង។
បបូរមាត់​របស់​គេ​បានត្រ​ដុស​លើសក់​ខ្ញុំ។
ចុងម្រាមដៃរបស់គេ ដើរសួរចុះតាមបណ្តោយ​ឆ្អឹងខ្នងជាមួយការព្យាបាលបែបចលនា​ទន់ភ្លន់។ គេគិតថាខ្ញុំហត់ គេគិតពីរាងកាយខ្ញុំ សុខមាលភាព​របស់ខ្ញុំ។
មិនយូរទេ ការសម្រាកចិត្តនិងសុភមង្គលនេះបានបន្ទន់ត្របកភ្នែករបស់ខ្ញុំ វិញ្ញាណខ្ញុំរសាត់ទៅៗហើយ….អូខេ​ទើបមកដល់ផ្ទះខាងប្រុស ខ្ញុំមិនចង់ដេកទៅទាំងបែបនេះទេ ខ្ញុំមានសំណួរសំខាន់ត្រូវសួរ….ប៉ុន្តែខ្ញុំ….និយាយទាំងស្ងាបពាក់កណ្តាលភ្ញាក់….
«យប់ដែលយើងបានជួបគ្នា ចាំបានថា អូនឃើញមានស្នាមជាំនៅលើត្រគាករបស់បង! ទៅត្រូវនឹងអី?»
«ចាំមិនបាន បងតែងមាន​ស្នាម​ជាំ​ច្រើន!»
«មិនយល់ទេ នេះមិនមែនចម្លើយ!»
«បងជាមនុស្ស​និយម​ហាត់ក្បាច់គុន ស្នាមជាំសឹងធម្មតា!»
ជាលេសដ៏ល្អមួយ ដែលជួយគេ​ឱ្យនៅតែមិនឆ្លើយសំណួររបស់ខ្ញុំ។ តែអាការៈមានៈខ្ញុំផ្ទុះចេញ ខ្ញុំបានសួរគេម្តងទៀត៖
«ម៉េចមិនប្រាប់ខ្ញុំថា ស្នាមជាំមកពីណា?»
«អ្នកស្រី​គិត​ថា ​ខ្ញុំ​ត្រូវ​រថយន្ត​បុក​ពេល​កំពុង​ស្ថិត​ក្នុង​ទម្រង់​ជា​ចចក ហើយ​ពេល​ដែល​អ្នកស្រី​ឃើញ​ខ្ញុំ ខ្ញុំ​មាន​ស្នាម​ជាំពេលក្លាយជាមនុស្ស​?»
ខ្ញុំចាប់ផ្តើមគាំងពេលគេដាក់មកចំៗ ហើយហៅខ្ញុំថាអ្នកស្រី។ ខ្ញុំគ្រវីក្បាលតិចៗលើទ្រូងគេ។
«ការសង្ស័យសម្រាប់ដាក់ទុនជាមួយមនុស្ស​អ្នកស្រីស្រឡាញ់?» គេខឹងទៀត។
ខ្ញុំស្រក់ទឹកភ្នែកយឺតៗ។ កន្លងមក ស្រឡាញ់មិនមែនជាពាក្យអទិភាពដែលខ្ញុំធ្លាប់ស្គាល់ច្បាស់ទេ។ ពីតូចមក ពុកមិនដែលស្រឡាញ់ខ្ញុំ ចំណែក​ម៉ែខ្ញុំ​តែង​មាន​ល្បិចក្នុងការ​បង្ហាញអំពីការស្រឡាញ់​។ ខ្ញុំ​មិន​ដែល​ស្រឡាញ់​មនុស្ស​ប្រុស​ទេ ហើយ​ក៏គ្មាន​ប្រុស​ណាតស៊ូ មកងប់​ស្រឡាញ់​ខ្ញុំ​ដែរ។ ប្រហែលជាអ្វីដែលខ្ញុំមានអារម្មណ៍ចងចាំសម្រាប់សម្តីហ្សេដា គឺស្នេហានិងការរួមភេទ​កំពុងបំភាន់ខ្ញុំ ដោយសារខ្ញុំចង់បានពេក។
«គិតម៉េចគិតទៅ!» ខ្ញុំបានរអ៊ូរទាំលើទ្រូងគេ តែសំឡេងខ្ញុំយំ។
«ជីដូនរបស់បង គឺជាសមាជិកម្នាក់នៃ Midewiwin(ក្រុមឱសថធម្មជាតិ ដែលជាមនុស្ស​ក្រុមជនជាតិដើម​ភាគតិច​ចេះរក​ឱសថពីសំបកឈើនិងភ្នែករបស់សត្វ!) មុនស្លាប់ គាត់បាន​​បង្រៀន​វិជ្ជាពេទ្យ​បុរាណ​​ដល់​ខ្ញុំ»
ដៃរបស់ខ្ញុំដាក់លើទ្រូងគេ ចំ​បេះដូងរបស់គេ។ ខ្ញុំផ្ទៀងស្តាប់ការ​លោតជាចង្វាក់ ជា​លំដាប់នៃចរន្តឈាមគេ នៅក្រោមបាតដៃរបស់ខ្ញុំ។ បន្ទាប់មកស្ងាត់ ហើយខ្ញុំក៏ចង់បន្សាត់អារម្មណ៍ទៅក្នុងការនែបនិត្យគ្មាន​ការរំខានមួយនេះ ដូច្នេះហើយប្រធានបទអ្វីក៏មិនចង់យកមកដែរពេលនេះ។
គេកៀងខ្ញុំមកសាឡុងទុននិងធំ។ យើងអង្គុយ​ ដៃ​ទំនេរ​របស់​គេ​បាន​លូក​មក​លើ​ត្រគាក​របស់​ខ្ញុំ ហើយ​ច្របាច់​គូទ​របស់​ខ្ញុំថ្នមៗ។
«ប្រពន្ធបងបោះបង់ខ្លួនឯងយូរហើយ ទាំងដែលខ្លួនជា​ស្រី​ស្អាត​ណាស់»
ខ្ញុំញញឹមមិនមាត់ហើយបិទភ្នែក​កៀកតែនឹងទ្រូងគេ។ គេទទួលកាហ្វេទុកចុះ។ មិនដឹងហេតុអ្វី ពេលនោះ ខ្ញុំបាននិយាយច្រើនណាស់ ហើយផ្តើមភ្លេចខ្លួនក៏ប្រាប់គេគ្រប់យ៉ាង។
ខ្ញុំមិនអាចបិទមាត់បានទេ…..និយាយនោះនិយាយ ដូចមិនធ្លាប់មាន​មនុស្ស​ជិតដិតអ៊ីចឹងមួយជីវិតមកហើយ។
សូម្បីអំពីតាចាប់ចចក ​Man-denauer និងសង្គមសម្ងាត់របស់គេដែលតាមឆ្មក់រកសត្វចចកគីមី​នៅអាល្លឺម៉ង់ក៏ប្រាប់ Will អស់។ រឿងសោផ្ទះធីណា​ដែលខ្ញុំរើសបានក្នុងព្រៃ រឿងល្អាង​មួយលើភ្នំ​ខ្ញុំបានពួនឃើញ​ស្រមោល​បុរសចចកចាំងក្រោមពន្លឺចន្ទមកលើជញ្ជាំងភ្នំ។
គេបានសំងំ​ស្តាប់និងមិន​បានរំខានកាត់អ្វី​សូម្បីមួយអឹះណា។
សង្កេតឃើញថា នៅចំណុចខ្លះ​ ខ្ញុំបានឮបេះដូងរបស់គេលោតញាប់។ ទោះគេដឹងរឿងច្រើន​ តែពេលដែលខ្ញុំប្រាប់រឿងខ្ញុំបានជួបមកទាំងនេះ គេ​សម្លឹងមកខ្ញុំ ហាក់ដូចជាវង្វេងស្មារតី។
​រឿង​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ឆ្ងល់​ខ្លួន​ឯងស្ងាត់ៗ​ម្ដង​ទៀត។ ប៉ុន្តែ…..ខ្ញុំក៏គួរពិចារណា​មើលលើ​ការ​បញ្ចេញ​មតិ​របស់​គេលើអ្វីដែលខ្ញុំទើបតែប្រាប់ដែរ។
«ស្គាល់ធីណាទេ?» ខ្ញុំ​​សួរ។
«ធីណា?»
«ស្រីស្អាតនៅខុនដូ HighClass ដែលបាត់ខ្លួន!»
«បងគិតថា នាងទៅជាផេះហើយអ្នកស្រី»។
«ប្រហែល» ខ្ញុំរអ៊ូអណោចអធម៌។
«តែ…..អូនគិតថាចម្លែក ដែលនាងក៏ធ្លាប់ជាសិស្ស​ម្នាក់នៅក្នុងថ្នាក់របស់បង!»
គិតថា Will នឹង​ទីទើរលេស ជាមួយការជាន់កែងនេះ​តែ​គេតបវិញធម្មតា​៖
«គិតអ៊ីចេះវិញអូនសម្លាញ់ ប្រសិន​មនុស្ស​ដែលងប់ងល់នឹង​​ពិធីរបស់ត្រកូលចចក​ Ojibwe ពួកគេមាន​ហេតុផល​សម្រាប់មាន​វត្តមាន​​ក្នុង​ថ្នាក់​របស់ខ្ញុំ ព្រោះខ្ញុំជាគ្រូឧទ្ទេសនាម​អំពី​សាសនាមួយនេះ»។
«មែន?»
«ប្រហែលជានាងកំពុងព្យាយាមស្វែងរកអ្វីមួយដែលមិនទាន់មាន​តម្រុយ​ច្បាស់លាស់! អាចថា​នាង​ចង់ស្រាវជ្រាវអំពីរឿង​នេះដែរ….មនុស្សចចក!»
ខ្ញុំបានក្រឡេកមើលចុះឡើងពិចារណាពីមូលហេតុ​សមហេតុនិងសមផល​គេទើបតែពន្យល់មក។ ធីណា​អាចសង្ស័យមិត្តនាងណាម្នាក់ឬអ្នកណាដែលនាង​ស្និទ្ធជាមួយ ក៏សំខាន់ផងថាជាចចកបានជានាងមកចូលរៀនថ្នាក់នេះ​ដើម្បីស្តាប់?
ខ្ញុំឱបគេកាន់តែជិត ហើយចង្វាក់បេះដូងរបស់គេនៅក្រោមថ្ពាល់របស់ខ្ញុំ។
រួមជាមួយនឹងខ្យល់ដង្ហើមរបស់គេជាប់នឹងសក់របស់ខ្ញុំ ធ្វើឱ្យខ្ញុំធូរស្រាលពីភាពហត់នឿយឯកោលើលោកនេះ។ រួមផ្សំជាមួយនឹងការគេងបាន​តិចតួចនិងស្ត្រេសច្រើនផង​ ខ្ញុំបានចេញលង់វឹបទៅក្នុងដំណេក។
ខ្ញុំ​ភ្ញាក់​ឡើង​ចំពេល​ព្រះអាទិត្យ​ដែល​កំពុងតែ​​កាត់​បង្អួច​នៅ​មុំ​មួយ​ដែល​មាន​ន័យ​ថា​ ពេល​ព្រលឹមម្តងទៀតហើយ​។ Will Cadotte នៅតែដេកក្បែរខ្ញុំលើសាឡុងធំ។
ខ្ញុំដល់ពេល​ត្រូវទៅធ្វើការ ប៉ុន្តែខ្ញុំត្រូវការសម្លៀកបំពាក់ឯកសណ្ឋាន​ទើបបាន។ ខ្ញុំចុះពីខ្លួនដ៏ធំដូចគ្រែ​ ហើយមើលមុខដែលពិតជាស្អាតពេកណាស់សម្រាប់ខ្ញុំ។
ចម្លែក ខ្ញុំចាប់ផ្តើមចូលចិត្តទឹកមុខគេទាំងដេក ដើរ ឈរ អង្គុយ…..Will មិនរើសូម្បីតែពេលដែលខ្ញុំថើប ចិញ្ចើមគេ​ច្រមុះនិងមាត់គេទេ។
គេដេកលក់ពិតមែន។
ខ្ញុំបានឈាន​ចូលទៅក្នុងផ្ទះបាយ ហើយបានធ្មាំងឃើញក្រដាស​ដែល​រាយប៉ាយ​ពេញ​បញ្ជរ។ ខ្ញុំថែមទាំងញញឹមចំពោះភាពដេកស្លុង​របស់គេយ៉ាងសង្ហា​ នៅពេលដែលខ្ញុំបានផឹកទឹក​សូដាលាយក្លិនក្រូចឆ្មា​ពីកែវ Flintstone jelly ។ ចិត្ត​ខ្ញុំទទួលស្គាល់ថា ស្នេហា​នេះលើសពីការរួមភេទ។
វាជាស្នេហាហើយហ្សេដា មិនដូចមីងនិយាយទេ។
ពេល​នោះសំណេរ​​​សរសេរ​ដៃមួយបាន​ទាក់​ភ្នែក​ខ្ញុំ។
មួយរំពេច​នោះ អ្វីមួយដុំចំក្បាលខ្ញុំងឺង ព្រោះមួយវិនាទី ខ្ញុំស្ទើរតែភាំង​គឺខ្ញុំស្គាល់អក្សរខ្លួនឯងលើសន្លឹកចាស់ សរសេរដៃ ទម្លាក់ចោលក្រោមកញ្ចក់ នៅជិតវត្ថុបុរាណជ្រុងមួយ។ ខ្ញុំបានដាក់កែវចុះ​ឈោង​ឆក់យកឯកសារមកអាន….​ជា​ទំព័រ​ដែល​រហែក នៃ​កំណត់ហេតុ​ភស្តុតាងខ្ញុំសរសេរផ្ទាល់ដៃ  ហើយនៅក្រោមនោះថែមទាំង មានថង់សរសៃកញ្ចក់និងផ្លាស្ទិចដែលខ្ញុំបានយកមកពីផ្លូវគ្រោះថ្នាក់របស់ Karen Larson ។
ហេតុអ្វី​ភស្តុ​តាងទាំងនេះ ​បាត់ចេញពីកន្លែងប៉ូលិសហើយ​មកឃើញនៅ​ក្នុង​ផ្ទះបាយ​របស់ Cadotte? សំណេររបាយការណ៍នេះក៏បាត់ចេញពីកន្លែងប៉ូលិសដែរ…..
ខ្ញុំគ្មានគំនិតផ្សេងរកចម្លើយថ្មីទេ….ដោយខាំមាត់​ខ្ញុំរហ័សសម្លឹងជុំវិញ។ មុនពេលដែលខ្ញុំឡូឡា ខ្ញុំ គួរ​ស្វែងរកឱ្យឃើញ​ក្រែងនៅសល់អ្វីផ្សេងទៀតដែលកំពុងលាក់កំបាំងនៅទីនេះ។
លើតុមួយទៀត មាន​សៀវភៅមួយក្បាលចំណងជើង – Legends of the Ojibwe – ។
គួរឱ្យចាប់អារម្មណ៍ណាស់។ តើនេះជាសៀវភៅដែលគេយកអាន​ទៅបង្រៀនសិស្ស?
ខ្ញុំលេបទឹកមាត់ជូរចត់….រួច​ក្រឡេក​មើល​ការ​ពន្លិច​ពណ៌​លឿង​ភ្លឺ​ចាំង​ក្នុងរូបថតខ្លះៗទាក់ទងនឹងស្លាកមាសដែលគេបានថតរូបទុក…..ព្យួរពេញហ្នឹង។
អក្សរមួយឃ្លាខ្លីសរសេរលើជញ្ជាំង «ពិធីត្រូវតែធ្វើឡើងនៅក្រោមព្រះចន្ទពណ៌ប្រាក់» ដែលតាមការគណនារបស់ខ្ញុំគឺ យប់ស្អែក។ ខ្ញុំមានអារម្មណ៍ថាដូចជាពេលវេលាបានទាញយើង ឆ្ពោះត្រលប់ទៅរកព្រះចន្ទពេញវង់ទីពីរ ក្រោយយប់ដែលឡាសុនមាន​បញ្ហា​នោះ។
ខ្ញុំ​បង្ខំ​ចិត្តងាក​ត្រលប់​ទៅ​សៀវភៅ​វិញ។ ទំព័រដំបូងសរសេរថា «ផ្លូវត្រូវតែត្រួសត្រាយដោយកងទ័ពចចក​»
«ណាស៊ីស?»
ខ្ញុំរអ៊ូទាំងដៃបានបើកទំព័របន្តបន្ទាប់។ Willឬនរណាម្នាក់ បានហែកចោល​ចេញនូវព័ត៌មានដែលនៅសល់។
នោះ​មិន​មែនជាសញ្ញាណ​​ល្អ​ទេ។
ខ្ញុំ​មិន​បាន​រក​ឃើញ​អ្វី​ដែល​គួរឱ្យ​ចាប់​អារម្មណ៍​លើ​សៀវភៅ​នោះ​ទៀត​ទេ ដូច្នេះ​ខ្ញុំ​បាន​ចូលអង្គុយ​ឆែកឆេរគំនរ​​​ឯកសារនានា​​របស់ Will Cadotte ម្ដង​ទៀត ក៏នៅតែ​រកមិនឃើញបណ្តា​ទំព័រដែលបាត់នោះដដែល។
ប៉ុន្តែខ្ញុំបានរកឃើញព័ត៌មានមួយ…..«សត្វចចកដែលមានសញ្ញាសម្គាល់របស់ Matchi-auwishuk គឺត្រូវការជាចាំបាច់ដើម្បីបញ្ចប់ពិធីនេះ។»
គួរឱ្យស្តាយ កំណត់ត្រារបស់គេមិនបានលម្អិតថាសត្វចចកដែលមានសញ្ញា Matchi-auwishuk មើលឬរកឃើញ​ដោយរបៀបណាឡើយ។
ខ្ញុំ​បាន​ដាក់​អ្វី​គ្រប់​យ៉ាង​ត្រលប់​ទៅ​កន្លែងដើម ​ដោយស្រូតចាកចេញពីផ្ទះរបស់ Will Cadotte ទៅរកតាចាប់ចចក Mandenauer ។ មុនពេលជួបគេ ខ្ញុំប្រញាប់ទៅផ្ទះដើម្បីស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ។ សាររបស់តាចាស់នៅលើម៉ាស៊ីនរបស់ខ្ញុំ។
“Jessie ខ្ញុំបានត្រលប់ទៅរូងភ្នំវិញកាលពីយប់មិញ។ ឥឡូវនេះ ខ្ញុំនឹងជួបនាង​នៅប៉ុស្តិ៍មានរឿងសំខាន់!»
«គ្រោះថ្នាក់ហើយ! មិន​អាច​ទុក​ឱ្យ​គាត់​នៅ​ម្នាក់​ឯងបានសូម្បី​មួយ​នាទី​ណា​ទេ»
ខ្ញុំ​រអ៊ូ​ពេលពិនិត្យអាវុធរួច ខ្ញុំបានចាប់យកគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហើយរត់តម្រង់ឡាន។
នៅប៉ុស្តិ៍ តា Mandenauer ឈរមើលភ្លើងមួយដែលបញ្ឈរ។ វាធំជាងដែលគាត់ធ្លាប់យកមកតាមខ្លួន ​ប្រហែលគាត់បានដឹងថា​មានអ្វីបម្រុងនឹង​កើតឡើងសម្រាប់គាត់ដែរហើយ។
«ជេស៊ី រូងល្អាងមួយនោះ នេះ​ជា​រន្ធ​លាក់​ខ្លួន​របស់​ពួក​គេ។ កន្លែង​ដែល​គេ​ទៅ​ផ្លាស់​ប្តូរខោអាវមនុស្ស និងលាក់វា»។
ខ្ញុំបានក្រឡេកមើលភ្នែកគាត់។
«ពួកគេមកក្នុងទម្រង់មនុស្ស ដែលត្រូវការកន្លែងទុកសម្លៀកបំពាក់សម្ងាត់របស់ពួកគេ»។
«មានសំលៀកបំពាក់នៅក្នុងរូងភ្នំ?» ខ្ញុំសួរដោយញឹងចិញ្ចើម។
«ពិតប្រាកដ​ណាស់»
ខ្ញុំដកដង្ហើមធំ។ វិទ្យុរបស់ខ្ញុំបានផ្ទុះសំឡេងឡើង។ សំឡេងហ្សេដា៖
«Jessie? យើងបានទទួលការហៅទូរសព្ទពី Clearwater! មានក្រុមអ្នកបោះជំរុំប្រហែលជា១២នាក់បានបាត់ខ្លួន»
«ខ្ញុំរវល់ហ្សេដា!»
ខ្ញុំតបហើយបិទមិនស្តាប់។ ការងារសំខាន់ពេលនេះ គឺខ្ញុំបានទាញតាចាប់ចចកមកជិតពំនូកភ្លើង​ជា​កន្លែងស្ងាត់ ក្បែរសួន ទើប​សារភាពប្រាប់គាត់គ្រប់យ៉ាងរឿងដែលខ្ញុំរកឃើញនៅផ្ទះ Will។​ រយៈពេលនោះ ​ខ្ញុំសង្កេតឃើញថា​​តាចាប់ចចកបានស្តាប់ដំណើររឿង​ដោយស្ងប់ស្ងាត់និង​​សម្លឹង​ទៅ​ក្នុង​​ភ្លើង​​ដែល​កំពុង​ឆេះ​។
«យើងគួរតែបាញ់ប្រុសស្អាតម្នាក់នោះ!» គាត់បញ្ចេញ​យោបល់។
ខ្ញុំ​បើក​មាត់​ប្រុងតវ៉ា ប៉ុន្តែ​គាត់​នៅ​តែបន្ត​និយាយកាត់គងពីលើខ្ញុំ៖
«ប៉ុន្តែការបាញ់មនុស្សតែងតែធ្វើឱ្យខ្ញុំមានបញ្ហា!»
«រង់ចាំរហូតដល់ពួកគេក្លាយជាចចក រឹតតែជាបញ្ហា…..ធំ…..ជេស៊ី»
ខ្ញុំទើរ…..ពិបាក​ប្រកែក​ដែរនឹងការវិភាគនេះ។
ខ្ញុំនិយាយឡើងតបតវិញថា៖
«ពូ! ខ្ញុំបានគិតដែរថា ហេតុអ្វីបានជា Will Cadotte ចាំបាច់ត្រូវស្រាវជ្រាវពិធីនេះ? ហេតុអ្វីបានជា»គាត់ចង់ជួយខ្ញុំឱ្យរកឃើញការពិត?»
«ប្រហែលជាគេ​ចង់ធ្វើឱ្យប្រាកដថា នាង​នឹង​មិនបានរកឃើញការពិតជារៀងរហូតម៉ាដាម»
ខ្ញុំនៅស្ងាត់គិតចុះឡើង។
«ដើម្បីធ្វើឱ្យ Officer ទុកចិត្តគេ និងអាចបញ្ឈប់ការរុករកការពិតបាន គេក៏ត្រូវដាក់ជើងរឹងមាំនៅក្នុងជំរុំសត្រូវ។ តើ…..នាង​…បានប្រាប់គេពីអ្វីដែលនាង​ដឹងទេម៉ាដាម?»
ដោយមិនឆ្លើយ មុខរបស់ខ្ញុំឡើងកម្ដៅអៀនខ្មាស។ តាចាប់ចចក​បានក្រឡេកមកមើលខ្ញុំយ៉ាង​បន្ទាន់​។ គាត់ដឹងហើយ​ក៏ដកដង្ហើមធំ។
«Jessie ប្រុសស្អាតនេះ អាចសម្លាប់អ្នកគ្រប់ពេលជេស៊ី»
«ប៉ុន្តែគាត់មិនធ្វើទេ!»
ខ្ញុំតវ៉ាបន្ថែម៖
«បើគេអាក្រក់មែន គេ​​ប្រគល់ស្លាកមាសមកឱ្យខ្ញុំវិញធ្វើអី?»
«ឯណាស្លាកនោះជេស៊ី!»
ខ្ញុំចំហមាត់ទីរទើរ។
«នៅនឹងនាង?»
ខ្ញុំងក់ក្បាល។
ម្តងនេះតាមចាប់ចចកបានបង្ហាញ​សមានចិត្ត​សែនរីករាយ​ហើយ​លាន់មាត់ឡើងថា​៖
«ល្អណាស់ពួកគេមិនអាចធ្វើពិធីបាន​បានដោយគ្មានស្លាកនេះទេ»
«ពួកគេមិនអាចបង្កើតមួយផ្សេងទៀតបានទេឬពូ?»
«​ប្រសិន​បើ​វា​សាមញ្ញងាយបែប​នោះ ពួកគេ​នឹង​មិន​ស្វែង​រក​វា​ខ្លាំងថ្នាក់នេះឡើយ​ទេ»។
«តើ​ពួកគេណា​?»
«ពួកអ្នកដែល​​លួច​ភស្តុតាង​ពី​ប៉ុស្តិ៍​ប៉ូលិស»។
«Will Cadotte» ខ្ញុំនិយាយទាំងស្រងូត។
«អាចដែរ!» គាត់តបតិចៗ។
ខ្ញុំបានក្រឡេកមើលជនចំណាស់នេះ​ហើយនិយាយឡើង៖
«ប៉ុន្តែពូ…..​មាន​នរណា​ម្នាក់ ក៏ទៅកាន់​​ការិយាល័យ​របស់​គេនៅមហាវិទ្យាល័យ ឆែកឆេរគ្រប់យ៉ាង​ដែរ  ដូច្នេះ​វា​​អាចមិនមែន​​ជា​គាត់​ទេ…….ក៏ថាបាន»
«អាចដែរ!» តាចាច់ចចក​តបមកពាក្យដដែលទាំងកំពុងគិតចុះឡើងៗ។
ខ្ញុំ​បានសម្លឹង​ស្ងប់ស្ងាត់ និងទុកឱ្យគាត់​មើល​ទៅគំនរភ្លើង​គិតបន្ត ​ស្រាប់តែ​​បបូរ​មាត់​គាត់​ញ័រហើយវិភាគ៖
«Will របស់នាង អាច​ធ្វើពុតជារើរុះកន្លែង​នោះ​ដោយ​ខ្លួន​គេ»។
ខ្ញុំគិតទាំងក្តុកក្តួល ស្រមៃរឿងទាំងអស់ឡើងមកវិញម្តងមួយៗ។
មាត់ខ្ញុំមិនខ្វះឡើយពាក្យតវ៉ា៖
«អាចដែរ!…ប៉ុន្តែ…..នៅតែគ្មានន័យដដែលទេ​ ដែលគេព្រម​ប្រគល់ស្លាកមានមកខ្ញុំវិញមែនអត់! គេអាចយកលេសថា គេបានបាត់ពេលមាន​មនុស្សឆែកបន្ទប់ពេលហ្នឹងក៏បាន!»
«ត្រូវ!»
គាត់តបមកខ្ញុំទាំងគិតវែងឆ្ងាយដូចគ្នាដែរ។ ខ្ញុំក៏ឆ្លៀតពេលសួរបន្ថែម៖
«និយាយមែនណាពូ តើពូពិតជាគិតថា គេក៏ជាម្នាក់ក្នុងចំណោមមនុស្ស​ចចកនោះដែរមែនទេ?»
«ទេ! ត្រូវនិយាយអ៊ីចេះវិញជេស៊ី! នៅក្នុងគំនិតរបស់ខ្ញុំ មនុស្សគ្រប់គ្នាអាចជាម្នាក់ក្នុងចំណោមពួកគេ រហូតដល់ខ្ញុំមានការពិតមកបញ្ជាក់សិន!»
ខ្ញុំធ្មឹងគិត។
គាត់បន្តបុកទៀត៖
«ស្រុកចលាចលហើយម៉ាដាម! ការគិតបែបនោះទើបអាចធ្វើឱ្យនៅរស់បានយូរ!»
ឃើញខ្ញុំសញ្ជប់សញ្ជឹងស្លុងចិត្ត​គាត់បបួលឡើង៖
«តោះ!»
«ទៅណា?»
ខ្ញុំ​ត្រូវបានបបួលឱ្យចេញទៅព្រៃជ្រៅតាមជាមួយ​​គាត់ទៀត។ ម្តងណេះមានទីកន្លែងមួយដែលគាត់ថា លាក់អាថ៌កំបាំងច្រើន។
ឈឹប!
របស់មួយរត់មកវឹប​ពី​ផ្លូវ​ឆ្ងាយ​….ខ្ញុំ​បាន​ឮ​សូរ​គ្រហឹមពីតាចាប់ចចក​គាត់ច្រានខ្ញុំផ្តួល…ហើយព្រួញវែងមួយដោយជាប់លើស្មារបស់ Mandenauer ធ្វើឱ្យគាត់បាត់ជំហរ​លុតជង្គង់គ្រឹបដោយឈឺចាប់។ ខ្ញុំញាប់ញ័រស្រវា​ទាញ​អាវុធ​មក​ក្រាប​នៅ​ពី​មុខ​គាត់។ ​ព្រួញនោះ…តាមថាសម្រាប់ខ្ញុំ​ សំដៅមករកខ្ញុំ? តែត្រូវគាត់ឃើញ? ហើយញែកភ្នែក​ស្លន់​តាមបណ្តា​​​បន្ទាត់​ដើម​ឈើ។ គ្មានស្រមោល​អ្វីនៅទីនោះសោះ។ តាចាប់ចចករុញខ្ញុំដោយជើងរបស់គាត់ឱ្យខ្ញុំរត់គេច៖
«ទៅមុនទៅ មុនពេលពួកវាមក! ខ្ញុំនៅហ្នឹងសិន មិនអីទេ ម៉ាដាមជាគោលដៅហើយ»
ងាកមកវិញ ខ្ញុំឃើញគាត់​បាន​ព្យាយាម​ទាញ​កាំភ្លើងដែលធ្លាក់ក្បែរ​ភ្លៅមកកាន់​ ប៉ុន្តែ​ដោយ​ព្រួញនៅជាប់ឆ្កឹងលើ​ស្មា ខ្ញុំដឹងហើយថា បើមាន​សត្រូវហក់មក គាត់​នឹង​មិន​អាច​បាញ់​បាន​ល្អដូចមុន​ទេ។
ខ្ញុំដកដង្ហើមធំ៖
«ខ្ញុំមិនទៅចោលពូទេ!»
គាត់ច្បូញមុខចាប់ពើតរបួសខ្លាំង ហើយទាបចុះដីជាងមុននិយាយលែងចេញ។ ខ្ញុំក្រឡេកមើលលើព្រួញកាន់តែកៀក ភាពចម្លែកមួយបានបន្លាចមកលើចិត្ត​ខ្ញុំ។ មាន​សញ្ញាឈើឆ្កាង? តំណាងអីទៅ?
«អ៊ីចឹង?»
រូបភាពបានភ្លឺនៅពីមុខភ្នែករបស់ខ្ញុំ។ ផ្ទះពាក់កណ្តាលរញ៉េរញ៉ៃរបស់ Cadotte ។ ឯកសារ សៀវភៅ ក្បាលចចកនៅលើជញ្ជាំង ឈើឆ្កាងនៅជ្រុង នរក!
ខ្ញុំក្រឡេកមើល Mandenauer ហើយសម្រេចចិត្តមិនចែករំលែក។
«មិន​អី​ទេ»
រឿង៖ ស្វាមីចចក ភាគទី១៣ (១៨+)
គេដើរមកក្បែរខ្ញុំ ខ្ញុំបោះកន្សែងមួយឱ្យ វាស្តើងបន្តិចហើយសម្រាប់រូបរាងមាំធំរបស់គេ។
«ហាត់ថៃជិម្នាក់ឯង?»
«ច្បាស់​ណាស់​មិន​មែនទេ»
«ឯណាម្នាក់ទៀត?» គេសួរដូច​ដេញដោលប្រចណ្ឌ។
ខ្ញុំគ្រវីក្បាលសើច។
គេ​លូក​ដៃមកព័ទ្ធចង្កេះខ្ញុំ។
រលកនៃសាច់ដុំគ្មានខ្លាញ់នៅក្រោមស្បែករបស់គេត្រូវនឹង​ពន្លឺនៃព្រះអាទិត្យពេញលេញ ដូចជា​បង្ហាញ​ថា​ពោះ ស្មារបស់គាត់ សក់របស់គេសម​ឥតទាស់ជាតារាហូលីវូដបានត្រូវ។
សម្រស់ Will កំពុងធ្វើឱ្យខ្ញុំភ្លេចថា ខ្ញុំមុននេះ​ធ្លាប់មមៃថាប្រហែលជាអាចនឹង​បាញ់គេ។
«សួរមួយ!»
គេញញឹម​ ពេលខ្ញុំថាពាក្យពីរម៉ាតនេះឡើង។ ​មុខគេ​ពេល​ងើបទៅព្រះអាទិត្យហើយបិទភ្នែកបែបនេះ ពិតជាស៊ិចស៊ីធ្វើឱ្យនឹកឃើញ….
«ចាំ? នៅយប់នាង​ខារ៉ែន​ឡាសុន​មានរឿង Will កំពុងធ្វើអ្វី? គឺនៅយប់ដែលយើងជួបគ្នាដំបូង​កណ្តាល​ព្រៃ?»
គេមិនឆ្លើយ បន្តបិទភ្នែក។ ខ្ញុំដឹងហើយ…..បេះដូងខ្ញុំកក….យប់នោះ….ដោយសារតែគេបានប្រដេញអ្វីមួយឆ្លងកាត់ព្រៃ ហើយត្រូវបានឡានគ្រូហាត់ការ​នាង​ខារ៉ែន​បុក។
ខ្ញុំក្រឡេកមើលដើមឈើ វាស់ទិសដៅ រួមជាមួយ​ចម្ងាយនានា។
«មេឃបែបនេះ Will ដើរប្រាំម៉ាយទាំងអាក្រាតមក?»
«សម្រាប់ប្រពន្ធខ្ញុំ មួយរយម៉ាយក៏បាន!»
ខ្ញុំបានដកដង្ហើមតឹង។ អ្នកណាទៅជាប្រពន្ធគេ? គេ​កំពុង​តែ​ធ្វើ​រឿង​ចម្លែកៗច្រើនណាស់​ តែអារម្មណ៍​ភ័យ​និង​អៀន មិនអាចយកឈ្នះលើកាតាព្វកិច្ច​របស់ខ្ញុំ​សម្រាប់តាមដាន Will Cadotte ទេ។
គេចម្លែក​ហើយរឹតចម្លែកឡើងជានិច្ចផង។ តើគេមានបញ្ហាអ្វីឱ្យច្បាស់ជាមួយខ្ញុំ តើការសន្មតរបស់ខ្ញុំអំពីស្នាមជំាលើត្រគាកគេនោះយុត្តិធម៌ទេ? ហើយ​ប្រសិន​បើ​យុត្តិធម៌ តើ​ខ្ញុំ​នឹងត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ករណីនេះ?
គេមិនបានផ្តល់ឱកាសឱ្យខ្ញុំគិតទេ។ រំពេច​នោះ​គេប្រុងទាញ​ខ្ញុំឱ្យទ្រោបទៅ ​តែ​កាំភ្លើង​របស់​ខ្ញុំដែល​​ត្រូវ​បានត្រៀមរួចរាល់​បានចង្អុល​ចំ​ទ្រូង​គេ។
ជាមួយ​ទឹកមុខត្រជាក់ គេ​បើកភ្នែកមកសម្លឹងមុខខ្ញុំ។
«Jessie?»
«ប្រាប់មក Will ជាឆ្កែចចក?»
កែវភ្នែក​របស់គេបានពង្រីកធំៗ….មិនដឹងដែរថា​ គេពូកែធ្វើពើជាភ្ញាក់ផ្អើល ឬភ្ញាក់ផ្អើលមែនទែន?
«កាលពីម្សិលមិញ អូនហៅបងថាឆ្កួត ព្រោះបងប្រាប់ពីរឿងសេសសល់មនុស្ស​ចចកនៅក្នុងពិភពលោកយើង! ថ្ងៃនេះអូនមកចោទប្រកាន់ខ្ញុំថា ជាចចកខ្លួនឯងវិញបណ្តូលចិត្ត​?»
ឥឡូវនេះ ចរិត​កាន់តែដូច Will ដែលបេះដូងខ្ញុំទន់ជ្រាយដាក់។​ ខ្ញុំញញឹមហើយនិយាយខាំមាត់៖
«បងមិនដឹង​ថា Maniwa កំពុង​គ្រោះថ្នាក់បែបណាទេ ប៉ូលិសជិតឆ្កួតអស់ហើយ!»
«ប្រាប់បងបាន បងនៅស្តាប់!»
«ឆ្លើយសំនួរខ្ញុំសិនបានទេ?»
«ចចក?…..អឹម…ហេតុអ្វីបានជាបងប្រាប់អូនអំពីពួកគេ បើបងជាពួកគេ​ខ្លួនឯង?»
«នេះមិនមែនជាចម្លើយទេ Will ជាសំណួរមួយទៀត»
«អូ…អូនអើយ!»
គេញញឹម​ក្រសោបឱបខ្ញុំ។ ក្លិន Will Cadotte បង្ហាញពីអារម្មណ៍​ខុសគ្នា រវាងគេ​និងតាចាប់ចចក Mandenauer តែពួកគេមាន​អាថ៌កំបាំងនិងហេតុផលរៀងៗខ្លួន សុទ្ធតែនាំខ្ញុំឱ្យវិលទាំងអស់​ពីរនាក់គេ។
ប្រុសស្អាតឃើញខ្ញុំទីទ័ល គេ​ក៏ដកដង្ហើមធំព្រមឆ្លើយ៖
«បង មិនមែនជាមនុស្ស​ចចកទេអូន!»
«ខ្ញុំអាចបាញ់ ហើយមើលថាតើអ្នកស្លាប់អត់!»
«សែហ្វនឹងម៉េម៉ាយ!»
ខ្ញុំចង់សើចចង់​​ទម្លាក់​កាំភ្លើងនិងចង់បំភ្លេចរឿង Maniwa មក​បង្កើតកម្ដៅ​ស្នេហា​នៅ​ក្រោម​​ព្រះអាទិត្យវិញ។ បេះដូងខ្ញុំបន់សុំថា​ បុរស​តែ​ម្នាក់​គត់​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ស្រែក​យំ និង​ចង់​បាន​គាត់​ម្តង​ហើយ​ម្តង​ទៀត គឺ​មិន​មែន​ជាមនុស្ស​​ចចក​ទេ ដូច្នេះ​ខ្ញុំ​បាន​ធ្វើរឿង​រំលងពីការគិត គឺគិតលំៗ ខ្ជិលគិត​​ ហើយបណ្តោយខ្លួនក្នុងដៃគេ​។
រាងគេរឹងប៉ឹង ហើយទ្រូងពួកយើងប៉ះគ្នា ហើយក្លិនយើង​ចែកភាសាស្នេហាបង្អួតឱ្យគ្នា។ Will ឆ្លាតយ៉ាងនេះ គេច្បាស់ជាបានឃើញអារម្មណ៍ចុះញ៉ម​របស់ខ្ញុំ។…មាត់គេ​ចាប់ផ្តើមផ្តិតមករកខ្ញុំ….ម្តងទៀត…ខ្ញុំបានទម្លាក់កាំភ្លើង។ គេ​ថើបខ្ញុំដូចខឹងឬហៅថានឹកខ្លាំង ស្រេកឃ្លានពន់ពេក។ ការថើបនេះ​ខ្លាំងឡើងៗ ហួងហែងឡើងៗ​​រហូតដល់ខ្ញុំឈឺហើយ​ទើបនឹង​ដឹងខ្លួនថា ​កាំភ្លើងបានធ្លាក់ទៅក្នុងប្រអប់ដៃគេ។
ខ្ញុំ​តក់ស្លុត​ខ្លាំង​ណាស់ ខ្ញុំ​បាន​ត្រឹម​តែដេក​ចាំ​ស្លាប់ពេលគេយកកាំភ្លើងមកភ្ជង់បេះដូងខ្ញុំ។
«បងមិនចូលចិត្ត​ឱ្យប្រពន្ធបងយកកាំភ្លើងមកភ្ជង់បងទេជេស៊ី បងមិនសប្បាយចិត្ត​ខ្លាំង!»
ខ្ញុំបិទភ្នែកសងខាងមាត់ញាប់ញ័រ ក្នុងរសស្នាមថើបចុងក្រោយ​ហើយសង្ឃឹមថា ហោចណាស់ចាំឆាកនេះចប់សិន​ចាំសងសឹកក៏បាន Will។
តែ….អូខេ អាម៉ាស់ណាស់ ​ស្លាប់បានហើយម៉ាដាមអត់បានការ។ ផូងៗ ខ្ញុំញាក់ភ្នែក​ប្រុងតែបាត់ព្រលឹងពីខ្លួននេះ តែ​ទើបដឹងថា គេបែរជាបាញ់​ចូលទៅក្នុងស្រះ ហើយធ្វើឱ្យខ្ទាតមកប៉ះខ្ញុំសើមពាសពេញ។
ខ្ញុំនៅបិទភ្នែកព្រោះគេនៅខឹង ទ្រូងគេដង្ហក់ ដង្ហើមគេញាប់ៗ ដៃគេ​ច្របាច់ខ្នងខ្ញុំតឹងៗ។​ ​រង់​ចាំគេងើប​មុខ​ឡើង​សិនទើបខ្ញុំបើកភ្នែក។ ភ្នែកគេ​នៅសម្លឹងខ្ញុំដោយ​ខឹងនិងតូចចិត្ត មុនពេលបញ្ចេញមាត់របស់គេមករកខ្ញុំជាថ្មី គឺនៅលើបំពង់ក​របស់ខ្ញុំ។​ កម្ដៅមាត់គេ គឺផ្ទុយស្រឡះទៅនឹងភាពត្រជាក់នៃទឹកដែលសាចមកមុននេះ​។ អណ្ដាត​របស់​គេចាប់ផ្តើមថ្នាក់ថ្នមខ្ញុំឈប់ឱ្យភ័យ ជាបណ្តើរៗយើងទាំងពីរបានឆ្លងកាត់ចាកចោលភាពតឹងតែង​ផងទាំងពួង ហើយរមួល​ចូលគ្នាជាមនុស្ស​តែម្នាក់ទៅក្រោមស្នាម​ញញឹម​នៃព្រះអាទិត្យ។
ខ្ញុំហាមាត់របស់ខ្ញុំដោយសេរី ហើយដកដង្ហើមយ៉ាងជ្រៅព្រោះតែសេចក្តីស្រណុក ខណៈគេ​​ឆ្លៀត​ឱកាស​ចេញ​ចុះ​ពី​ក​ខ្ញុំ ហើយ​លិឍ​សម្ងួត​បណ្តាទឹក​ពីលើ​ចុង​សុដន់​ខ្ញុំ។ ខ្ញុំស្រែករមួល​ចង់រើ​រុះ ប៉ុន្តែគេកាន់ក្បាលខ្ញុំពីលើទឹកដោយដៃម្ខាង ម្ខាងទៀតទប់នៅចង្កេះរបស់ខ្ញុំ។
«ប៉ូលិស​ម្នាក់នេះ​ត្រូវតែលត់ដំ!» គេខ្សឹប។
«ធ្វើខុសរឿងចាប់ចចក?» ខ្ញុំនិយាយដោយងរង៉ក់ទាមទារយុត្តិធម៌ផង​ ចង់បានការស្រឡាញ់ផង​ ដៃខ្ញុំអង្អែលរាវរកគ្រប់យ៉ាងលើសាច់ណែនក្តៅៗរបស់ Will។
«អត់ទាក់ទងអាត្រកូលចចកណាទេ» គេគ្រវីក្បាលហើយឈប់ប្រតិបត្តិការ ងើបមុខមកបញ្ចេញ​សរសៃភ្នែក​តវ៉ាជាមួយខ្ញុំបន្តិចសិន ទើប​គេនិយាយបន្ត៖
«ប៉ូលិស Hot ធន់នេះសមនឹងត្រូវដំបង»
ខ្ញុំក្តិចខ្ញាំWill ធ្វើឱ្យឧក្រិដ្ឋជនបេះដូងញញឹម​ភ្លេចអស់កំហឹងទាំងពួង។ គំនិតរបស់គេអំពីការសប្បាយនិងស្នេហា​ មិនខុសពីខ្ញុំទេ គឺយើងត្រូវការគ្នាណាស់…..ពេលវេលានេះ។ ក្រោយការយល់ច្រលំ​តែងមាន​ការសង្គ្រឺតគ្នាវិញ​មួយទំហឹងពិភពលោកហើយ…..
«ហែលទឹកស្រាតទេ?» គេ​បានខ្សឹប​សួរ។
«វាមិនដែល!»
«ចង់សាកទេ?»
Will ​មិន​បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​ឆ្លើយ​ទេ គ្រាន់​តែប្រើម្រាមពីរ​គេ​ក៏​រអិល​ខ្សែអាវហែលទឹក ​ចេញ​ពី​ស្មា​របស់​ខ្ញុំ ហើយ​លើកទាញបណ្តាច់ចេញផុត​ពី​ដៃ ឱ្យឈុតធ្លាក់មកជាប់នៅទើនឹង​ត្រគាករបស់ខ្ញុំ។
«កុំលេងមើស!» ខ្ញុំរអុក។
តែគេ​គ្រវីក្បាល ហើយ​លេង​ស្នៀត​ដ៏​ខ្លាំងវឹប​ទៀត។ រំពេចនោះឈុតហែលទឹករបស់ខ្ញុំបានរសាត់ខ្ទាតបាត់ទៅលើមេឃ…..ពិតជាបាត់ទៅឆ្ងាយមែន​មិនដឹងទៅរកបានមកវិញរបៀបណាទេអើយ។
«ហេ!……អ្នកណាឱ្យគ្រវាត់? រកប្រគល់វាមកវិញ!»
«សុំទោស របស់បាត់ហើយ បំភ្លេចវាទៅហាន់នី»
ខ្ញុំព្រេចភ្នែក…..គេថើបភ្នែកខ្ញុំ ធ្វើឱ្យខ្ញុំបង្ខំបិទនេត្រាសងខាង ឮតែសំឡេង​ខ្សឹបរបស់គេ…
«ពេលមានប្តីហើយ គេមិនត្រូវការ……រឹតខ្លួនឯងរញ៉េរញ៉ៃទេប៉ូលិស»
«នោះជាឈុតដែលខ្ញុំចូលចិត្ត»
«….បងមិនចេះ​ប្រមាថគេ​ទេ….. ប៉ុន្តែ​……និយាយមែន….ឈុតហ្នឹងស្រែ​ណាស់»
«នោះ….ដោយសារតែ….គូទរបស់ខ្ញុំ…..អាក្រក់…..បានឈុតនេះមក ជួយគ្របបាំងខ្លះ!»
ដៃ​របស់​គេបាន​រុញ​ពី​ត្រគាក​ខ្ញុំ​ទៅ​មាត់ល្អាងខ្ញុំ ខ្ញុំស្រែកវ៉ាសលុបពីលើសំឡេងរបស់គេ៖
«ពេញមួយខ្លួននេះ គ្មាន​កន្លែងណាមួយអាក្រក់ទេ បងធានា!​ អ្នកធ្វើអធិការកិច្ចម្នាក់នេះ ពិនិត្យបានល្អិតអស់ហើយជេស៊ី» ខ្ញុំអៀននិង​ភាំង ពេលគេញញឹមសម្លឹងមកខ្ញុំ។
«លេងសើច» ខ្ញុំថាឱ្យ Will។
«មិនទាន់ផង!» គេថាមកវិញ។
បន្ទាប់មកផ្តើម​ទម្លាក់ខ្លួន​មកលើខ្ញុំដោយថ្នមៗ។ ខ្ញុំ​ស្រែក​ដោយ​ភ្ញាក់​ផ្អើល ហើយ​ចាប់​ស្មា​គេឃាត់​។ ទោះទីនេះគ្មានមនុស្ស​តែ…..មិនអាចទេ…..
«Wait»
ខ្ញុំថាខ្លីៗដោយ​អង្រួនរំដោះខ្លួន​ខ្ញុំ​​ចេញ​តែគេមិនមាត់ គ្រាន់​តែញញឹម​ក៏រំ​ញ័រនៃចង្វាក់លុកលុយរបស់គេ អាច​ជាប់ម៉ឺងនិងចូលជ្រៅ ខ្ញុំរុញប្រឆាំងហត់យ៉ាងណា​កាន់តែ​ណែន​ឡើង។ ខ្ញុំមានចិត្ត​ចង់ឈ្នះខ្លួនខ្ញុំ ខ្ញុំមានអ្វីមួយដែលត្រូវធ្វើប្រឆាំង ប៉ុន្តែខ្ញុំមិនអាច។
«ឈប់រឹងរូសហាន់នី»
គេរអ៊ូរទាំហើយ​ធ្វើសង្គ្រាម​ប្រឆាំងនឹងសុដន់របស់ខ្ញុំដោយ​ការថើបដែលខ្ញុំតែងតែ….ចាញ់។
«មនុស្សចចក» ខ្ញុំជេរផុតៗដង្ហើម​ហើយលែងមានកម្លាំងរុញស្មា​ដែករបស់គេចេញ ដោយសារអស់ពីកម្លាំងពិតរបស់ខ្ញុំដែលមាន​។
Will ខ្លាំងជាងខ្ញុំគិត​ពីមុនទៅទៀត។ រាល់ពេលវិលមកវិញ គេតែងតែរឹងមាំនិងធ្ងន់ជាងមុន…
ប៉ុន្តែពាក្យជេរបួនម៉ាត់នេះ​ដូចជាមាន​អានុភាពណាស់…..បណ្តាលឱ្យដៃគេខ្សោយកម្លាំងដែលកំពុង​ឱប​ដាក់គំនាប។
«មិញជេរបងថាម៉េច?»
ខ្ញុំនៅស្ងៀមព្រោះទទួលដឹងនូវអារម្មណ៍ថា គេអន់ចិត្ត​។
គេនិយាយមកទៀត៖
«មនុស្ស​ចចកជាឈ្មោះទម្រង់ថ្មីនៃមនុស្ស​នៅលើគ្រែជាមួយគ្នា ឬ​ពាក្យបណ្តាសាទេ?»
«គិតម៉េចស្រេចចិត្ត!»
ខ្ញុំរុញគេចេញព្រោះមានឱកាស​។ គេពិតជានៅគិតធ្មាំង តែស្រាប់ងាក​ឈោង​មក​រក​ខ្ញុំ​ម្តង​ទៀត មិនឱ្យ​ខ្ញុំ​បាន​រអិល​ចេញ​ពី​ដៃ​របស់​គេឡើយ។
«មានរឿងអី Jessie! និយាយមើល៍ អូនមិនអាចគិតថាបងជាសត្វចចកទេណ៎ា! ក្រែងខ្លួនជាមនុស្ស​មិនជឿលើរឿងអស់ហ្នឹង ចាំបានទេ?»
គាត់និយាយត្រូវ ខ្ញុំ​មិន​ជឿ​លើ​រឿងអាគម​ខ្មៅ ឬ​ស្អីមនុស្សចចក ក្នុងប្រលោមលោកហ្នឹងទេ។ មាន​ការ​ពន្យល់​ផ្សេង​ទៀត​សម្រាប់​អ្វី​ដែល​បាន​កើត​ឡើងតាមបែបវិទ្យាសាស្ត្រជានិច្ច​សម្រាប់ អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ព្រមកត់ត្រាទុក។ ស្អីក៏ដោយ ប្រសិនបើខ្ញុំនេះបន្តស្វែងរក ខ្ញុំនឹងរកឃើញ។ ពិភពលោកគឺសហើយនិងខ្មៅច្បាស់ៗ អត់បន្លំទេ។  មានគឺមាន គ្មាន​គឺគ្មាន​។
ខណៈ​ដែល​ខ្ញុំ​កំពុង​គិត គេបានចូលមកទៀតហើយលឿនជាងមុន បម្រុងគ្រប់គ្រងខ្ញុំទាំងតាមផ្លូវគោកនិងផ្លូវសមុទ្រ។ ដៃ​ Will ​អូស​ប្រតោងចង្កេះ​ខ្ញុំ ​ទាញត្បិត​ខ្ញុំ​ទៅ​រក​ប្រាណគេដែលធំ​និងមាន​រោមរមៀលភ្លឺផ្លេកៗ។
«ចេញ….» ​ខ្ញុំបដិសេធងាកមុខ​ពេលគេ​​ច្របាច់​ក​ខ្ញុំទាញ​ខ្ញុំឱ្យ​ព្រមទទួលយកការថើប​លើ​​មាត់​គេ។
ការឡើងរឹងរបស់លិង្គបានសង្កត់លើពោះខ្ញុំ។ ជើងទាំងពីរ​របស់ខ្ញុំបានត្រូវគេ​ទាញទៅរុំជុំវិញចង្កេះនិង​ត្រគាករបស់គេ….Damn ខ្ញុំកំពុងធ្វើវាម្តងទៀតទាំងច្បាស់ហើយថា…​នេះ…..មិនមែនជាស្នេហា….វាជាតណ្ហា…។
«អត់ទេ» ខ្ញុំបានបដិសេធទៀត និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ​ខ្ញុំ​អាច​ភ្នាល់​ថា នេះជាការតស៊ូដ៏ពិសេសមួយ​របស់ខ្ញុំនៅនឹងមុខ​ប្រុសស្អាតដូច Will។
«ស្អីហើយ?!» គេខឹងនឹង​ភាពរឹងរូសនេះ។ ថ្ងាសរបស់យើងប៉ះគ្នា នៅពេលគេដកដង្ហើមធំៗ ឃូរៗ ព្រោះភ្លើងចង់ឈ្នះ។
«សុំទោស ខ្ញុំមិនចង់បន្តទេ Will» ខ្ញុំនិយាយ។
«…..ប៉ុន្តែ…..ធ្វើឱ្យខ្ញុំឆ្កួតមុនធ្វើអី Jessie?»
«កុំធ្វើពុត!»
«អ្នកណា?»
«ខ្ញុំចង់ចេញពី Will បន្តិច!»
«អត់ទេ!»
«ស្តាប់ខ្ញុំ!»
«មិនឮអីទាំងអស់! ខ្ញុំមិនឮអីទេ ឮតែសំឡេងខ្ញុំ​ដែលចង់ជួបជេស៊ីជានិច្ចជាកាល!»
ខ្ញុំខកចិត្ត​និងស្ងាត់មាត់ ព្រោះរើមិនរួចនិយាយមិនឈ្នះ ក្រោយមក​ខ្ញុំថ្ងូរឡើង ព្រោះដៃរបស់គេចាប់ត្រង់ត្រគាករបស់ខ្ញុំ ហើយចាប់ផ្តើម….ខ្ញុំតានតឹងញ័រចំប្រប់ពេញ​ប្រាណ
«Will»
ខ្ញុំបានត្រឹមហៅគេ តែសល់ពីនោះគឺខ្យល់​បក់​តិចៗ​លលេង​តាមគ្រប់គន្លាក់នៃ​ស្បែក​អាក្រាត​សើម​របស់​ខ្ញុំ ហើយ​ខ្ញុំគ្មានអ្វីក្រៅតែពីញាប់​ញ័រខំ​​លូក​ដៃ​រក​កន្សែង​របស់​ខ្ញុំ ប៉ុន្តែ​ដៃ​គេបាន​រុំ​កដៃ​ខ្ញុំហាមឃាត់….
«មិនទាន់បានសម្រាកនៅឡើយទេសែហ្វេ»
ម្រាមដៃរបស់គេរឹតបន្តឹង។ អាចមានអារម្មណ៍ដឹងថា​គេ​មិន​បាន​ធ្វើ​បាប​ខ្ញុំ​ទេ ប៉ុន្តែបានយកឈ្នះខ្ញុំ បង្ក្រាបខ្ញុំ។
ខ្ញុំ​ទុកចោលគំនិតដែលចង់រាវរក​កន្សែង​នោះ​ព្រោះសង្គ្រាមនេះចាញ់ទៅហើយ ពេលមាត់របស់គេនិងរាងកាយគេ​បានវាយបំបាក់ខ្ញុំ។ ខ្នង​របស់​ខ្ញុំ​ត្រូវ​បានថ្នម​ ​ដោយ​ស្មៅ​ខៀវ​ស្រងាត់គងជើងទាំងសងខាងលើស្មារបស់គេ ខណៈដែលព្រះអាទិត្យបានបញ្ចេញពេជ្រមកទល់នឹងត្របកភ្នែកដែលបិទជិតខ្មាសសែនខ្មាសរបស់ខ្ញុំ។
«ជឿបងចុះ» គេខ្សឹបប្រាប់មកជាមួយ​ខ្យល់ដង្ហើមដ៏បបោសអង្អែលសើមៗនៅចន្លោះជើងរបស់ខ្ញុំ។
«ទុកចិត្តគេ? ឆ្កួតទេ?»
គិតត្រឹមណេះអណ្ដាត​របស់​គាត់​បាន​បក់បោកមកសម្លាប់គំនិតខ្ញុំឱ្យលែងចង់គិតអ្វី ព្រមធ្វើជាមនុស្សអត់ខួរមួយរំពេច។​ ខ្ញុំស្រែកក្រោម​ទារុណកម្ម ដោយ​មាត់​របស់​គេ ជាហេតុឱ្យ Will ​សម្រាល​ដៃវិញ និងបញ្ចេញគ្រប់សមត្ថភាពគ្រប់គ្រងមនុស្សស្រី​ដែលគេចេះក្នុងខ្លួនទាំងប៉ុន្មាន​មកលើរាងកាយខ្ញុំ។
ខ្ញុំបានឮខ្លួនឯងដកដង្ហើមធំៗ ហើយសុំអង្វរ​គេ។
«ណា៎» Will ខ្សឹប «បងនឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងល្អ»។
ម្រាមដៃរបស់គេបានបំពេញចំណង់ចិត្តខ្ញុំ មាត់របស់គេបានចាក់សោមកលើមាត់ខ្ញុំ ដោយអណ្តាតរបស់គេបាន​ផ្តល់ឱ្យខ្ញុំនូវអ្វីដែលខ្ញុំត្រូវការនិងមិនដែលបាន។ ទោះឥឡូវ….គេក្លាយជាចចកមួយក៏ខ្ញុំលែងរវល់ដឹងដែរ។
សូរប្រូង….និងពពុះទឹកបានដាស់ខ្ញុំភ្ញាក់ពីដំណេក។
ខ្លួនខ្ញុំនៅបាក់ក្រោមការគ្របដោយ​កន្សែង ចំណែក Will លូនវារហក់ទៅក្នុងស្រះដោយ​ចលនាស្រាលៗ ជ្រមុជនៅក្រោមផ្ទៃទឹក​ រួចក៏ឡើងមកច្រវាត់ក្បែរៗខ្ញុំ។
ខ្ញុំសើចខណៈគេ​ហែលមកគែម។ យើងទាំងពីរ ហាក់ដូចជាមិនអាចឈប់សម្លឹងមើលគ្នាទៅវិញទៅមកបានទេ។
«What» គេបាន​សួរព្រោះខ្ញុំមើលនិងញញឹមយូរពេក។
ខ្ញុំគ្រវីក្បាល ហើយទម្លាក់ភ្នែក។ ខ្ញុំមិនចង់និយាយអ្វីដែលខ្ញុំកំពុងគិតចេញមក​នោះទេ។
«ហេ បងគិតថា អូនទុកចិត្តបងហើយ»
តើខ្ញុំទុកចិត្ត​គេ? ខ្ញុំមិនប្រាកដទេ។ ខ្ញុំចង់បានគេ​ ចង់បានជានិច្ច​និងតែម្នាក់ ប៉ុន្តែទុកចិត្ត? នោះ​គឺ​ជា​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ផ្តល់ឱ្យគេ។ ខ្ញុំលំបាកឱ្យការទុកចិត្ត ​ជាងការឱ្យ​​រាងកាយ​របស់​ខ្ញុំទៅគេពិតមែន​​។
«វ៉ាស»
ខ្ញុំស្រែកព្រោះគេ​បានមកប៉ះកជើងរបស់ខ្ញុំពេលខ្ញុំគិតភ្លឹក៖
«Jessie?»
ខ្ញុំបានឈប់ង៉ក់ជាមួយការសម្លឹងទាមទារ​របស់គេ។
«ខ្ញុំគ្រាន់តែគិតថា ខ្ញុំចង់បានស្រោមអនាម័យ» ឆ្លើយឱ្យតែរួចៗ​តែ…..មនុស្សនេះឆ្លាតណាស់គេមិនជឿទេមើលទៅ។ មិនដឹងជាយ៉ាងម៉េច​គេក៏លេងស្នៀតចាក់បណ្តោយ ហើយ​ឡើងមកឆាកបន្ត។
មែន….ម្រាម​ដៃ​របស់​គេ​សង្កត់​លើ​កជើង​ខ្ញុំ​យោងខ្លួនគេ​ឡើងមក​ទ្រោបលើខ្ញុំ យើង​ឱបគ្នា​​ស្ទើរក្លាយជាមនុស្ស​​តែ​មួយ….ហើយ Will បន្ត​ថើបខ្ញុំទន់ៗយឺតៗនិងផ្អែមល្ហែម​។
មាត់យើងជួបគ្នាពិបាកជាងលើកមុនៗហើយ​ពេលនេះ ព្រោះជាការថើបដ៏ស៊ិចស៊ី ស៊ីជម្រៅដែលបញ្ជូនរាងកាយខ្ញុំឡើងរំជើបរំជួល ​មិន​អាច​គ្រប់​គ្រង​បាន​តទៅទៀតទេ។
សតិខ្ញុំ​បាន​និយាយបញ្ជា​ថា ខ្ញុំ​ត្រូវ​តែ​ត្រលប់​មក​វិញ តែបេះដូងខ្ញុំចង់បណ្តោយទៅតាមពេលវេលា​។
«កុំ….គួរទៅរកគ្រែ»
ខ្ញុំមិនចេះបន្លប់ពន្យារពេលសោះ។ និយាយបែបណាក៏គេនៅតែចូលចិត្ត ខ្ញុំដូចរុញគេចេញ​ ប៉ុន្តែ Will Cadotte មានអារម្មណ៍​ថាពាក្យខ្ញុំបញ្ឆេះភាពស៊ិចស៊ីរបស់គេ។
«រឹត​តែ​ល្អ​…..បើ​គ្មាន​គ្រែ»
«ជនទំនើង» ខ្ញុំថាស្តី។
មិនគួរឱ្យ​​ជឿ​ថា ​យើងតែងតែអាច​​មាន​ជម្លោះ​បានក្នុងពេលមានស៊ិចនិងអង្គុយ​អាក្រាត​កាយ​ក្រោម​មេឃ​កណ្តាល​​ថ្ងៃ​បែបនេះបានសោះ។
ប៉ុន្តែមានរឿងជាច្រើនដែលខ្ញុំបានធ្វើជាមួយ Will Cadotte សុទ្ធ​ជារឿង​ដែលខ្ញុំខ្លួនឯងស្ទើរតែមិនជឿថាជារឿងពិត។
«ព្រោះបងចង់ឱ្យអូនដឹងពីអារម្មណ៍អូនខ្លួនឯង!»
គេព្រេចភ្នែកមមីរ​។
«តែបងក៏មិនចង់បង្ខំ!»
គេថាហើយ​បែរប្រុង​ហក់ចុះស្រះវិញ តែ​ត្រូវ​ខ្ញុំចាប់ដៃគេ។ គេ​ព្យាយាម​ដក​ខ្លួន​ចេញ រាល់ពេលខ្ញុំជេរ ប៉ុន្តែ​ខ្ញុំ​មិនចង់​ឱ្យ​គេ​ទៅ​ទេ។
«ខ្ញុំខ្មាសគេណាស់ Will បើលោកទៅចោលខ្ញុំទាំងបែបនេះ!»
គេដកដង្ហើមធំងាកមកសម្លឹងខ្ញុំដោយស្រឡាញ់និងអាណិត។ ​គេមានទាំងពីរ​ស្នេហា​និងការ​សន្តោស​។ ប៉ិនសម្តែងណាស់ តែខ្ញុំចូលចិត្ត​មើល។​ ចូលចិត្តខ្លាំង។
«ខ្ញុំមិនចង់ឱ្យស្នេហា​ខ្ញុំសម្រាប់អ្នកណាមើលទេ! ​រឿងយើងមានអ្នកណាមកពាក់ព័ន្ធ?» គេសួរខ្ញុំ។
ខ្ញុំ​មិន​ចង់​ប្រាប់​គេ​ទេថា ហ្សេដានិយាយត្រូវ ប៉ុន្តែ​ខ្ញុំ​បាន​សន្យាថា មនុស្ស​ដែលខ្ញុំស្រឡាញ់ខ្ញុំត្រូវ​មាន​​ការពិតដាក់គ្នា​។ តែ….ខ្ញុំនៅតែស្ទាក់ស្ទើរយូរបបន្តិចល្មមឱ្យគេច្របាច់ដៃខ្ញុំសួរផ្ទាន់៖
«Jessie?»
«ព្រោះ​អ្នក​រាល់​គ្នា….​នឹង​ឆ្ងល់​ថា…..Will ​ធ្វើ​អី​ជាមួយ​ខ្ញុំ? បំណងអី?» ខ្ញុំ​និយាយង៉ូវ​មិន​ច្បាស់។
«អ្នក Hot ណាស់ Will Cadotte ឯខ្ញុំ….ខ្ញុំត្រឹមមនុស្សធម្មតាម្នាក់! មិនឱ្យគេឆ្ងល់កើតដែរ​សម្រាប់​មនុស្ស​ប្រុសពិសេសៗ​​ដូច​អ្នកមក​​នៅ​ជា​មួយ​នឹង​មនុស្ស​ស្រី​ដូច​ខ្ញុំ…» ខ្ញុំ​គ្រវីក្បាលបន្ត​ញ័រៗ «ខ្ញុំ​ត្រូវ​តែគិត ខ្ញុំត្រូវតែពិបាកចិត្ត ខ្ញុំត្រូវតែសង្ស័យ! ​គេនិយាយថា កុំយកការនៅជាមួយគ្នា មកទុកជាស្នេហា​!»
គេទំនងជាយល់ចិត្តខ្ញុំហើយពេលនេះ​ក៏ដាក់ដៃម្រាម​ដៃមួយ​មកលើមាត់ខ្ញុំ។
«Shh» គេខ្សឹប។
«លែងស្តាប់ហើយ! បងមិនស្តាប់!»
ភាពស្ងប់ស្ងាត់បានធ្លាក់មកគ្របលើយើងទាំងពីរ។
ការសម្លឹង​មើល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​អ្វី​ដែល​យើងចូលចិត្ត​ជាងសម្រាប់សភាពការនេះ។បន្ទាប់មកខ្ញុំសើចឡើង  ហើយគេក៏ផ្តើម​សើចជាមួយខ្ញុំ។ វាមានអារម្មណ៍ល្អមួយ​ដែលរឿងក្នុងចិត្ត​បានត្រដាងឱ្យគ្នា​។
ខ្ញុំបានរំកិល​ចូលទៅក្នុងដៃរបស់គេ មិនថាទៅមុខ​ជួបគ្នាឬបែក ​ខ្ញុំចង់ឱ្យថ្ងៃនេះជាប់គាំងកុំចរយាត្រា​។
ដៃគេ​ទាំងពីរ​កាន់ខ្ញុំសឹងថា​បើមាន​ដៃដប់គេប្រើមកលើខ្ញុំទាំង១០ទៀត។ ការ​​ឱប​បុរស​ម្នាក់​ជាងរាប់សិបនាទី មិននិយាយមិនស្តី​ជាតណ្ហាម៉េចនោះ​ទេ វាជាស្នេហា​ ខ្ញុំគិតអ៊ីចឹង។
ប៉ុន្តែ…..ខ្ញុំនិងWill Cadotte មាន​ការ​ឱបកាន់តែល្អ ការបារម្ភរឹងរឹតតែច្រើនឡើង។
សំឡេងគេ​បានរអ៊ូខ្សឹបមកថា៖
«ជឿបងទេ? ទៅកន្លែងបងទេ! ទៅទេ? ទៅដេកជាមួយបង! រស់នៅជាមួយបង!»
បបួលខ្ញុំហើយ Will ឆ្លៀតឱនមកថើប​ចិញ្ចើម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​លូក​ទៅឱបគេ​​កាន់​តែ​តឹង។
ជាអារម្មណ៍ស្នេហា​ដ៏ស្រួចស្រាល់មួយ….ខ្ញុំមិនដែលមានអារម្មណ៍បែបនេះទេតាំងពីចេះស្រឡាញ់ប្រុស….ការញៀននិងចូលចិត្តគេខ្លាំង….​ចង់​នៅ​ជាមួយ​គេ​ខ្លាំង​ពេកបានប្រាប់ខ្ញុំថា កុំថាឡើយគេជាមនុស្ស​ចចក ទោះជាបិសាចជញ្ជក់ឈាម​ ក៏ខ្ញុំតែងតែ​ចង់និយាយថា Yes ទាំងអស់គ្រប់សំណូមពររបស់គេ​​គ្រប់ កន្លែងដែលគេចង់នាំខ្ញុំទៅ។
«Will Cadotte»
ខ្ញុំហៅឈ្មោះគេ​តិចៗ​ដោយ​មិនអាចគ្រប់គ្រងលើមនោសញ្ចេតនា​នេះបាន ហើយវាធ្វើឱ្យខ្ញុំភ័យខ្លាចថា បើខ្ញុំមិនធ្វើតាមបេះដូង​ ​ថ្ងៃក្រោយខ្ញុំនឹងបន្ទោសចរិតរឹងរូសរបស់ខ្លួនឯង។
«អូនចង់ទៅកន្លែងបង……អូនព្រមធ្វើ…..ជាប្រពន្ធបង….ទោះបីជា….»
គេបញ្ចប់សម្តីខ្ញុំពាក់កណ្តាលទីដោយ​លើកខ្ញុំឡើងផុតពីដី។
រឿង៖ ស្វាមីចចក ភាគទី១០ (១៨+)
ពេលខ្ញុំឱនពាក់ស្រោមជើង Will Cadotte ចេញមកក្បែរទ្វារពីបន្ទប់ទឹកហើយចរចា៖
«យើងគួរតែជួបគ្នា នៅពេលការងារអូនរួចរាល់! បងមាន​គំនិតខ្លះអំពីអ្នករងគ្រោះដោយចចកខាំនោះ!»
«អត់មាន…ថ្នាក់ទៅ?»
«ថ្ងៃសៅរ៍សម្លាញ់ចិត្ត»
«តែ….រឿងការងារ មិនចាំបាច់ជួយខ្ញុំទេណ៎ា!» ខ្ញុំនិយាយដោយអារម្មណ៍ចម្លែក។
«បង​ចង់ជួយ» គេបានផ្អៀងក្បាលនិងញញឹម​ហើយបន្ថែមមកទៀត៖
«ប្រហែលជាពួកយើងគួរតែធ្វើការជាមួយគ្នាលើរឿងនេះឆាប់បានផលជាងម៉ាដាម​ Jessie!»
ខ្ញុំធ្វើមុខស្មើ គេដើរមកមុខបន្តិចហើយបញ្ជាក់​៖
«ខ្ញុំមិនចង់ឱ្យអូនសម្លាញ់ឈឺចាប់!»
«តែឧត្តមសេនីយ៍ Clyde មេខ្ញុំ នឹងធ្វើឱ្យខ្ញុំឈឺចាប់ប្រសិនបើគាត់ដឹងថាខ្ញុំមាន​លោកចូលរួម Will»
ជាការពិត ឥឡូវនេះ Clyde គឺជាការព្រួយបារម្ភធំ​បំផុតរបស់ខ្ញុំ មិនមែនប្តីប្រពន្ធចចកខាំនោះទេ។ ចេញពីផ្ទះដោយទុកពីក្រោយខ្នងនូវប្រុសស្អាតម្នាក់ ដែលគាត់បាន​ថើបខ្ញុំ ខ្ញុំនឹក​សម្រស់អណ្ដាតរបស់គាត់ បបូរមាត់របស់គាត់ និងកាហ្វេ ក្លិនឈ្ងុយ​ឈ្ងប់របស់គាត់។
ខ្ញុំ​ចង់​ផឹកក្បែរគេ ​ហើយ​ឱ្យគេ​​នៅ​ជាមួយ​ខ្ញុំ​រហូតដោយគ្មានអ្វីមករំខានពួកយើងប៉ុន្តែ….គ្រឺតណាស់…..
«មេធំ​មកដល់ហើយ» Clyde បានរអ៊ូនៅពេលឃើញ​ខ្ញុំរត់ចូលទៅទីកន្លែងបញ្ចុះសព។ ការបើកបរពីជាយក្រុង Miniwa ទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Clear-water មានរយៈពេលជិត​សែសិបនាទី​ឯណោះ ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការ«លឿន» ដូច្នេះហើយទើបខ្ញុំហត់ណាស់ មិនខ្ចីអើពើនឹងគាត់ទេ ពូកែ​ណាស់ខាងឌឺកូនចៅ។
ដូចដែលខ្ញុំសង្ស័យ ចចកពណ៌ត្នោតលាយ​ក្រហមបានខាំ Mel និងដោយសារ Mandenauer បានសម្លាប់និងដុតសត្វនេះចោល​រួចហើយ ករណីនេះនឹងត្រូវបិទ ប្រសិនបើ Mel មិនបានស្លាប់ និងមិនប្តឹងពួកយើង។
កន្លែង​បញ្ចុះសព​មាន​ពន្លឺ​ភ្លើង​អគ្គិសនី​​ភ្លឺ​ចាំង អ្នកទាំងអស់នៅឈរសង្រួមស្ងៀមនឹងមួយកន្លែងក្នុងភាពសោកស្តាយ​ Clyde ផ្អៀង​លបទំពា​ស្ករនៅថ្គាម ជាអាការៈរាល់ពេលគាត់ស្មុគ។
ពួកគេនៅពីមុខ​សាលតម្កល់សព។ ពេលខ្ញុំដើរចូលទៅក្នុងបន្ទប់ ទ្វារនៅពីក្រោយខ្ញុំក៏បើក គ្រូពេទ្យស្រីវ័យក្មេងម្នាក់ពាក់អាវពណ៌ស ទើបដើរចូលមក​តាមខ្ញុំហើយនិយាយ៖
«ម៉ាដាមរកខ្ញុំមែនទេ?»
មេខ្ញុំដើរចូលមកដល់ដែរ Clyde សួរជំនួសខ្ញុំ៖
«ហេតុអ្វីជនរងគ្រោះ Mel Gerard ស្លាប់?»
«ខ្ញុំបានអនុវត្តតាមវេជ្ជបញ្ជាសម្រាប់ការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត Sir» ពេទ្យស្រីឆ្លើយ ពាក្យ​ចុងក្រោយ​​របស់​នាង​បន្លឺខ្សោយណាស់ហាក់​​ស្រពោនខ្លាំងនឹងមរណភាពនេះ។
«ចាក់បានបន្តិច គាត់ចាប់ផ្តើមប្រកាច់ សម្ពាធឈាមឡើងខ្ពស់ ស្ទះបេះដូង បន្ទាត់ដង្ហើម​រាបស្មើទាំងអស់ ក្នុងរយៈពេលប្រហែលប្រាំនាទី!​ យើងសង្គ្រោះមិនបាន!»
«អាលែកហ្ស៊ីទៅនឹងវ៉ាក់សាំង?»
«មិនដែលមាន​ករណីបែបនេះទេ!» ពេទ្យគ្រវីក្បាលទាំងអាការៈល្វើយ។
លោកនាយ​ Clyde ទំពាស្ករកៅស៊ូលឿនជាងមុន ដោយអាការៈរិះគិតយ៉ាងវែង និងតឹងតែងចិត្ត​ មុនពេលគាត់ងក់ក្បាលព្រមឈប់សួរ៖
«អរគុណសម្រាប់ពេលវេលារបស់អ្នកគ្រូពេទ្យ»
វេជ្ជបណ្ឌិត Bozeman ​មកដល់ពីចម្ងាយ​ទាំង​ដកដង្ហើមធំ នាំពួកយើងទៅកាន់សាល​តម្កល់សព​។
សាកសពអ្នករងគ្រោះសែនស្លេក។ លោកនាយ Clyde បាន​បញ្ចេញ​សំឡេង​ខ្សឹបខ្សៀវ ហើយ​ស្តោះការ​​ទំពា​របស់គាត់​ទៅលើ​ធុងសម្រាម។
ខ្ញុំធ្លាប់ធ្វើកោសល្យវិច័យច្រើនលើកដែរ​ពីមុនមក បាន​ឃើញ​សាកសព​ច្រើន​ណាស់ហើយ​ ប៉ុន្តែខ្ញុំមិនដែលឃើញអ្វីដូចពេលនេះទេ។ ទឹក​មុខ​របស់លោក​ Mel គឺ​គួរ​ឱ្យ​ខ្លាច។ ច្រមុះ​របស់​គាត់​រមួល​ដូច​បាក់​ បបូរមាត់ទាញត្រលប់រួញទៅក្នុង ធ្មេញទាំងអស់លៀនស្ញេញចេញមកក្រៅ។
ភ្នែកបើកក្រឡោត​ និងមាន​ពណ៌លឿងនៅជុំវិញផ្នែកស។ ខណៈនេះ ខ្ញុំខំរកនឹកឡើងវិញថា តើមុនស្លាប់គេ​នេះមានភ្នែកលឿងស្រាប់មកទេ? ខ្ញុំចាំបានថា​គាត់ប្រក្រតីទាំងអស់ពេលមកដល់កន្លែង​ប៉ូលិស។ សភាពចម្លែកមិនបានឈប់នៅត្រឹម​មួយកំណាត់ក្បាលរបស់ Mel ទេ។ ក្រចកដៃ និងម្រាមជើងរបស់គាត់លូតវែងខុសពីធម្មជាតិ។ ពុកចង្កាស្រាប់តែលូតវែង និងក្រាស់ជាងអ្វីដែលបានឃើញ​មុនខ្ញុំចាកចេញ​កាលពីម្សិលមិញ។
«ប្រតិកម្មទៅនឹងជំងឺឆ្កែឆ្កួត?» ខ្ញុំ​បាន​សួរ។
លោកនាយ​ Clyde បានរអ៊ូរទាំឡើងភ្លាម​ថា៖
«ឬវ៉ាក់សាំងដឹង? »
«​ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គ្រូពេទ្យ​មិន​និយាយ​រឿង​នេះ​? គាត់មិនមានសភាព​ដូចនេះទេ នៅមុនពេលចូលចាក់ថ្នាំ» ខ្ញុំបន្ថែម។
ដោយស្ងប់ស្ងៀម​ វេជ្ជបណ្ឌិត​ Bozeman នៅតែសម្លឹងសព។ មិនយូរទេ គាត់​ងើបមុខ​ឈប់​មើលសព ​មើលមក​រកពួក​​យើង។
«ខ្ញុំបានទៅដល់ឃើញ​ពេលគាត់ប្រកាច់ គឺពេលគាត់បានស្លាប់ ប៉ុន្តែសភាព​មិនដូចពេលនេះទេ»
Clyde បាន​បញ្ចេញ​សំឡេង​មិន​អត់ធ្មត់៖
«លោកពេទ្យ ខ្ញុំត្រូវដឹងច្បាស់ថា អ្វីទៅដែលបានកើតឡើង មុនពេលខ្ញុំជួបប្រឈមជាមួយគ្រួសារអ្នកស្លាប់ម្តងទៀត»
«អឹម…..បាទ….» វេជ្ជបណ្ឌិត Bozeman ឆ្លើយមកដោយ​ទីទើរ​។
ថាចប់វេជ្ជបណ្ឌិត Bozeman នេះឈប់រវល់នឹង​ពួកយើង​ ហើយបែរទៅវាស់វែង កត់ត្រាអំពី​សព​។ ពេល​គាត់​ធ្វើ​រួច ​គាត់​ងក់​ក្បាលហាក់ដូចជាយល់ដើមហេតុ។
«ខ្ញុំ​មិន​ដែល​ឃើញ​សពប្រែប្រួល​​បែប​នេះ​ទេមួយជីវិតហើយ!» គាត់រអ៊ូ។
ខ្ញុំដៀងមើលទៅលោកនាយ Clyde គាត់កំពុងគិតអំពីរឿងមួយពាន់ភាគផ្សេង។
«សូម្បីជួរឆ្អឹងខ្នងក៏ត្រូវបានផ្លាស់ប្តូរដែរ!»
ពួកយើងស្ទុះចូលទៅពេលឮដូច្នេះ។
វេជ្ជបណ្ឌិតបន្ត៖
«វារមួលដូចជាវា…ត្រូវគេមួល» សំឡេងរបស់ Bozeman បន្លឺឡើងអាក់ៗ គាត់ហាក់ដូចជាកំពុងស្វែងរកពាក្យមួយ ឱ្យសម​នឹងស្ថានភាពអ្នកស្លាប់ដែលឈឺចាប់ពើបប្រទះរហូតផុតសង្ខារ ប៉ុន្តែរកមិនឃើញ។
«អីទៅ?» លោក​នាយ​Clyde បានខ្ទាស់សង្កត់សួរ។
«ការផ្លាស់ប្តូរ ផ្កាប់ផ្ងារ ផ្លាស់ទីតាំងដើមនៃឆ្អឹង»
ខ្ញុំក្រពាត់ដៃងាកមុខចេញ ព្រោះស្តាប់ទៅមិនសូវល្អ មិនសូវជាស្រួលចិត្ត​ប៉ុន្មានទេ។
«ផ្លាស់ប្តូរយ៉ាងម៉េច?» Clyde ខាំអ្នកកោសល្យវិច្ច័យមិនលែងតែម្តង។
«ខ្ញុំមិនដឹងនៅឡើយទេប៉ូលិស! មើលចុះ មិនដែលឃើញទេ មានសក់ដុះចេញពីខ្នងរបស់គាត់ដែរ»។
«ព្រះ!»
ខ្ញុំលាន់មាត់ព្រោះក្រោយខ្នង​សព ដែលវេជ្ជបណ្ឌិត​លាត់បង្ហាញពិតជាមិនខុសអ្វីពី​សត្វដុះរោមក្រាស់ទេ។
«ឆ្កួតយកស្អី?» លោកនាយខ្ញុំជេរប្រទេចនឹង​រូបភាព​គួរឱ្យញញើតនេះ។
«ខ្ញុំត្រូវធ្វើតេស្តបន្ថែមទៀតសិនទើបឆ្លើយបាន» វេជ្ជបណ្ឌិត Bozeman តបដោយ​បន្តសម្លឹងមើលសពជាមួយទឹកមុខ​ស្លេក។
មិនតែប៉ុននោះគាត់បន្ថែមថា ប្រហែល​ជាត្រូវ​ផ្ញើ​សំណាក​មួយ​ចំនួន​ចេញដើម្បីមើល DNA។
ខ្ញុំឃើញ​លោកនាយកញ្ឆក់របាយការណ៍​ដែលពេទ្យហុចមក ហើយចាកចេញ​ ​ខ្ញុំក៏រត់តាមគាត់សួរ៖
«ពិសចចក?»
គាត់ចាប់ផ្តើមឈប់ដើរ​ ហើយ​ព្រេចភ្នែកសម្លឹងមកខ្ញុំ។
«ស្មានថាខ្ញុំដឹងជេស៊ី?»
សម្រាប់ខ្ញុំ គឺមើលឃើញថា លោក​នាយ​ Clyde បានរងសម្ពាធ​យ៉ាងខ្លាំង។  គាត់ងាកទៅជញ្ជាំងហើយក្អួតចង្អោរ។ គាត់មិនដែលបែបនេះសោះពីមុនមក។
«Clyde?» ខ្ញុំ​បានព្យាយាម​​ប៉ះ​ដៃ​គាត់បន្ធូរភាពតឹងតែង តែ​គាត់​បាន​លោត​ចេញគេចពីខ្ញុំហាក់ភ្ញាក់ និងមានអារម្មណ៍មិនរឹងមាំ។ កន្លងទៅ​ទោះបីគាត់ប៉ិនឌឺ តែ​គ្រប់គ្នា​ទុកលោកនាយ Clyde ជាមេប៉ូលិសដ៏ល្អម្នាក់។ វាប្រហែលជាសភាពរបស់​សព រំខានចិត្ត​គាត់ខ្លាំងជាងពេលណាៗ។
«កត់គ្រប់យ៉ាង​!»
គាត់បញ្ជាង៉ុលទាំងទទួលយកដបទឹកពីដៃខ្ញុំ ហើយរត់ចេញទៅឆ្ងាយយ៉ាងលឿនកប់បាត់ក្នុង​រុក្ខជាតិ​​។
ខ្ញុំបានទាញសៀវភៅមកកត់ត្រា និងហៅចេញតាមទូរសព្ទដៃរបស់ខ្ញុំដែរ​ ប៉ុន្តែគ្មានសេវាទេ។ ពេល​ខ្លះ​នៅ​ក្នុង​អគារ​អាក្រក់​ជាង​នៅ​ក្នុង​ព្រៃ។ ខ្ញុំ​បាន​រក​ឃើញ​ទូរសព្ទ​បង់ប្រាក់​នៅក្បែរប្រមាណ​១២ម៉ែត្រ ខ្ញុំរត់ទៅទីនោះ រួចស៊កលុយ ​ចុច​ទៅ CDC ​​សុំជួប​អ្នកចាប់ចចក ឈ្មោះ Mandenauer។
ស្រាប់តែអ្នកទទួលភ្ញៀវតបវិញថា គ្មាន​អ្នកណាមានឈ្មោះនេះទេនៅ CDC។
ខ្ញុំ​គ្មាន​ជម្រើស​ក្រៅ​ពី​ធ្វើ​ដំណើរ​ទៅ​ office នៅមីនីវ៉ាវិញ។ ជិតដល់ម៉ោងអាហារល្ងាច​ទៀតហើយ ខ្ញុំអត់មានអីក្នុងពោះ ក្រៅពីស៊ិចនិងកាហ្វេទេ។
ខ្ញុំ​បាន​បើក​រថយន្ត​ល្បាត​របស់​ខ្ញុំ​ក្នុង​ទិស​ដៅ​ផ្ទុយ​ពី​រថយន្ត​ផ្សេង​ៗទៀត​ទាំង​អស់។ កៅអីខាងក្រោយរបស់រថយន្តទេសចរជាច្រើន សប្បាយគ្មានដឹងអីទេ ពោរពេញដោយក្មេងៗនៅបាំងខាងក្រោយ​។
ភាគច្រើនគឺពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ គ្មាននរណាម្នាក់ព្រម​បោះបង់មួយថ្ងៃចោលមិនទៅលេងព្រៃទេ ហត់ណាស់….ខ្ញុំមិនអាចដឹងថាមានអ្វីកើតឡើងបន្តនោះទេ។
អាថ៌កំបាំងមិត្តប្រុសរបស់ខ្ញុំ
មកដល់ការិយាល័យប៉ូលិស បន្ទាប់​ពី​ខ្ញុំ​បាន​ស្កេនកាតហើយ​ចាក់សោ​កាំភ្លើង​ទុកក្នុង Locker ខ្ញុំ​បាន​រក​ឃើញហ្សេដា​។ គាត់នៅ​ក្នុង​បន្ទប់​សម្រាក ​ដែល​មាន​កាហ្វេ​មួយ​ពែង​និងបារី​មួយ​ដើម​ ​នំសាំងវិច​សាច់គោ​អាំង ​ទំហំ​ប៉ុនមួយឱបនៅកណ្តាលតុទៀត។
ខ្ញុំស្បថថា តែងឃើញ​នាងញ៉ាំសាច់ក្រហមគ្រប់ពេល។ ភាពរឹងមាំនិងធន់ទ្រាំអត់ងងុយបានយូរ​សូម្បីពេលសម្រាកក៏អង្គុយសំកុក គឺជា​អាថ៌​កំបាំង​ដែល​មិន​ចេះរីងស្ងួតរបស់ហ្សេដា។ ខ្ញុំធ្លាប់បានឮចាស់ៗនិយាយរឿងចម្លែកនៃអ្នកដែលបានជក់បារីពេញមួយជីវិត ហើយរស់នៅបានអាយុវែង​រហូតដល់មួយរយបួនឆ្នាំ ផ្ទុយពីរឿងអ្នកចូលចិត្តអាហារសុខភាព ដែលក្រោក​រត់ហាត់ប្រាណប្រចាំ រស់បាន​តែ៥០ឆ្នាំ។
គិតថាគាត់កំពុងតែរីករាយជាមួយខ្លួនឯង ខ្ញុំបានដើរហួសស្រាប់តែ….
«កូនស្រីទៅណា?»
នាង​សួរដោយមិន​បាន​សូម្បី​តែ​ងាក​មក​ខ្ញុំ​។ ស្ត្រីម្នាក់នេះមានត្រចៀកវៃ​ដូចសត្វប្រចៀវ។
«ឃើញ​លោកនាយ​ Clyde ដែរទេ? ខ្ញុំចង់រាយការណ៍រឿងចម្លែកនៅ CDC និងអ្នកចាប់ចចកម្នាក់នោះ!»
«អង្គុយ»
មីងហ្សេដា​បញ្ជាខ្ញុំខ្លី​ ដោយ​ចង្អុលទៅកៅអីនៅខាងស្តាំនាង។ ដោយ​ក្រឡេក​មើល​បារី​ដែល​កំពុង​ឆេះ ខ្ញុំ​សួរឡើង៖
«ពិបាកចិត្ត?»
«ចង់បានដែរ?!»
ខ្ញុំគ្រវីក្បាល។ ហ្សេដាបានចង្អុលទៅនំសាំងវិច ខ្ញុំហែកពាក់កណ្តាលមកទំពាកុំឱ្យគាត់ស្មុគចិត្តពេក​។ ពេលខ្ញុំកំពុងធុំក្លិនសាច់គោនិងជាតិឈ្ងុយនៃនំប៉័ង ខ្ញុំនឹកដល់កាហ្វេដែលឆ្ងាញ់ជាងគេក្នុងលោកកាលពីក្រោកមក។
ប្រុសស្អាតអាចជំនួសអាហារពេលព្រឹកបាន អ៊ីចឹងបានអ្នកមាន​សង្សារគេស្គមៗ?
ខ្ញុំគិតម្នាក់ឯង….ភ្លាមនោះ ទឹកមុខ​ស្រងូត​របស់​ហ្សេដា​ ​ខ្ញុំ​នឹក​ឃើញ​សត្វ​ចចក​ក្នុង​ព្រៃ។
ជាមួយនឹងការដកដង្ហើមធំ ខ្ញុំពិតជាលេបមិនចូលទៀតមែនពេលនឹកដល់សាកសព…..ខ្ញុំគ្រវីក្បាលដាក់នំចុះ ហើយនិយាយ….
«ទើបបែកពីលោកនាយនៅកន្លែងកោសល្យវិច័យ….គ្រប់យ៉ាងពិបាកភ្នែកណាស់មីង!»
ហ្សេដា​លើកបារីរបស់នាងមកបឺតវែង ខ្ញុំធ្វើមុខឆ្ងល់អស់សំណើច ដែលនាង​តែងតែធ្វើរបៀប​ដដែលនេះពេលតឹងតែង។ ឃើញមុខខ្ញុំហ្សេដា​បានផ្លុំផ្សែងមកចំៗ។
ខ្ញុំបានគ្រវីក្បាល​និងវាយផាត់….គាត់តែងដឹងហើយថាខ្ញុំស្អប់ផ្សែងអស់នេះ។
គាត់ផ្តើមត្អូញ៖
«ខ្ញុំ​ធ្វើឱ្យបាត់​ភស្តុតាង​របាយការណ៍គ្រូហាត់ការឡាសុន​ខារ៉ែន»
«កុំបាច់ពិបាកចិត្ត​យូរដល់ពេលនេះ!» ខ្ញុំលួងលោម​ហើយផ្អែកខ្នង​ធ្មេចបន្តិច។
«ដោយសារ​ខ្ញុំ​ទទួល​បន្ទុក​បន្ទប់​ភស្តុ​តាងនោះ នេះជាការភ្លាត់ដ៏អាម៉ាស់មួយ ​ធ្វើ​ឱ្យ​ខ្ញុំ​តូច​ចិត្ត»។
«មាន​តម្រុយ​ថា ​វត្ថុតាងអាច​នៅ​ក្នុងដៃអ្នកណា? ហ៊ានចូលយកដល់កន្លែងប៉ូលិស ឬមួយរនុកក្នុង?»
«​បើ​ខ្ញុំ​ដឹង នោះវា​មិន​បាត់​ទេកូន»
នឹកឃើញរឿងលោកនាយ​ឡូឡាពេលបាត់របាយការណ៍ទាំងនោះ ​ខ្ញុំនឹកឃើញ​ដល់រឿងអ្នកចាប់ចចកដែលគ្មានប្រវតិ្តនៅ CDC….
«ទេមីង! ខ្ញុំទៅហើយ ត្រូវរកលោកនាយ​ Clyde»
ខ្ញុំប្រុងក្រោក​តែហ្សេដាចាប់ដៃខ្ញុំឱ្យនៅសិន នៅជាមួយគាត់។ អ្វីមួយខ្សោយចម្លែក​នៅក្នុងសូរសំឡេងរបស់ គាត់ដែលបន្លឺមកសួរខ្ញុំ….៖
«Clyde កំពុងនៅសាលារៀនជួបនិយាយជាមួយឈ្មោះតូនី ត្រូវជាមួយប៉ារបស់ Mel ! គាត់ត្រូវតែប្រាប់ Tony នូវអ្វីដែលបានកើតឡើងព្រោះភរិយា​គាត់នាង​ Cherry មានភាពរញ៉េរញ៉ៃ ខឹងស្អប់រករឿងពួកយើង​រឿងចាក់ថ្នាំបង្ការលើប្តីគាត់»
«អូ» ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៀតទេពេលឮអ៊ីចឹង មាន​តែថយមកអង្គុយវិញ ភ្លាមៗនេះ ខ្ញុំបានត្រិះរិះពីចំនួនប្រជាពលរដ្ឋដែលមានកាំភ្លើងក្នុងផ្ទះ ការ​សង្ស័យមិនទុកចិត្ត​ប៉ូលិស និងការចចេស​ពង្រីកដីរាន​ព្រៃឈើធ្វើចម្ការ ឬចូលលេង​ក្នុងពេល​វិស្សមកាល។
«ហ៊ឹម» បានត្រឹម​ដង្ហើមធំ។
«កុំពិបាកចិត្ត​កូស្រី ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នឹង​ឈ្នះពួកចចកអស់នោះ!»
ខ្ញុំមិនប្រាកដថាត្រូវសើច ឬយំនោះទេពេលឮសម្តីលួងនេះ។
«តស់ និយាយរឿងប្រុសស្អាតវិញ!»
ហ្សេដាថាមក ថែមទាំងត្បៀត​បារី​មួយ​ដើមថ្មីនិង​ដុតបឺត​យក​​​ផ្សែង​​ដំបូងពីវា។ គាត់បន្លាយពេលដោយបឺតវាម្តងហើយម្តងទៀត​​យ៉ាង​ជ្រៅចូលសួត​ រួច​ទុក​ឱ្យ​ផ្សែង​ហុយ​ចេញ​ដោយ​ការ​ដក​ដង្ហើម​ធំ​ខណៈ​ខ្ញុំកំពុងសង្ស័យ​លើពាក្យថា«ប្រុសស្អាត»។
ដោយសារតែ​ភាពខុសគ្នានៃអាយុរបស់យើង នាង​និង​ខ្ញុំ​មិន​សូវ​និយាយ​គ្នាស្និទ្ធនឹងរឿងផ្ទាល់ខ្លួនអីទេ ទោះយើង​ទាំងពីរ​ត្រូវគ្នា​ជា​យូរ​មក​ហើយ។ ប៉ុន្តែក្នុងចិត្តខ្ញុំ គាត់តែង​ជាមិត្តល្អបំផុតដែលខ្ញុំធ្លាប់នៅទីនេះ ហើយខ្ញុំស្រឡាញ់បេះដូង​គាត់។
«ឯងប្រាប់ម៉ាក់មក ពីប្រុសម្នាក់នោះ?»
«ប្រុសអី?» ចិត្តខ្ញុំលោតកញ្ជ្រោល។
«កុំជេរខ្ញុំអីកូនល្អ! Will Cadotte តើគេល្អដូចកូនទេ?»
ខ្ញុំអ៊ីអឺ…..ហើយ​តបដាច់ៗ៖
«មីងឃើញគាត់នៅពេលណា? ហើយ…..ដឹងដោយរបៀបណា…..?»
«ខ្ញុំមានប្រភពរបស់ខ្ញុំ»
ខ្ញុំធ្វើមុខស្មើមិនដឹងគួរប្រាប់ពីណាទៅណា។
ចិត្តខ្ញុំមិនចង់នឹកដល់ការរួមសង្វាស់ ផ្អែមល្ហែមពេញមួយយប់តដល់ព្រឹកហ្នឹងទេ ខ្លាចគេសម្គាល់ឃើញលើទឹកមុខ ពិសេស​មនុស្សដែលមានពិសោធដូចមីងហ្សេដា​ តែខ្ញុំនៅតែនឹកឃើញ​បណ្តាសម្តីនិងកាយវិកា​រល្អៗរបស់ Will។
គ្មានការសង្ស័យទេ រឿងប្រភពជាមួយ​ហ្សេដា។ ស្ត្រី​ម្នាក់នេះសឹង​​បាន​ដឹង​អ្វី​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​នៅក្នុងក្រុង​​មីនីវ៉ា។ ពិតជាគួរឱ្យភ័យខ្លាចដែរ។​ ជាញឹកញាប់បណ្តាញ​គាត់មានប្រយោជន៍ណាស់សម្រាប់ការងារប៉ូលិស​យើង តែរឿងឯកជនរបស់ខ្ញុំ…..ហ៊ឹម…..លុះ​ត្រា​តែគាត់​ជា​ខ្ញុំ ទើបអាចមាន​លទ្ធភាព​​ដឹង​គ្រប់​យ៉ាងបាន។
ខ្ញុំបានបង្រួមភ្នែករបស់ខ្ញុំដោយបារម្ភហើយដាច់ចិត្ត​សួរគាត់៖
«មីងមិនបានប្រាប់ លោកនាយ Clyde ទេមែនទេ?»
«គាត់រវល់និងឈឺក្បាលគ្រប់គ្រាន់ហើយនៅពេលនេះ! ទោះយ៉ាងណា​គាត់គិតថា អ្នកជាកូនស្រីរបស់គាត់ បុរសនោះអាចនឹងសម្លាប់ Will Cadotte ដើម្បីការពារឯងណ៎ាកូន!»
«ល្អណាស់» ខ្ញុំរអ៊ូរទាំ ខណៈរឿងឯកជនរបស់ខ្ញុំក្លាយជាចំណោទធំបែបនេះនៅបុស្តិ៍ប៉ូលិស។
ប៉ុន្តែ​ខ្ញុំ​ចាប់​អារម្មណ៍​ ​ការ​សង្កេត​របស់ហ្សេដា​អំពី​អារម្មណ៍​របស់លោកនាយ​ Clyde ចំពោះ​ខ្ញុំ។ «Clyde ពិតជា​គិតពីខ្ញុំដូចកូនស្រីគាត់មែនទេ?» ហាក់ដូចជាឮ​សេចក្ដី​សង្ឃឹមមួយ​ក្នុងខួរក្បាលខ្ញុំ។
ខ្ញុំមិនដែលមានឪពុកទេ តែពេលនេះខ្ញុំកំពុងមានស្នេហា​ជាមួយប្រុសម្នាក់ ចម្លែកតែផ្អែមល្ហែម។ ខ្ញុំមិនត្រូវការពុកមករារាំងរឿង​លើគ្រែ​របស់ខ្ញុំឡើយ​។ ខណៈនោះ​ហ្សេដាក៏​ហាក់សញ្ជឹងគិតដែរ។
«មិនសប្បាយចិត្តទេកូន?»
«អូ គឺ…..» ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៀតទេដើម្បីជាលេស។
«និយាយត្រង់មក!» គាត់តឿនដោយមិនងាកមុខ​មើលខ្ញុំ។
ហ្សេដា​​ធ្លាប់​ប្រាប់​ខ្ញុំ​ម្តង​ថា ប្តី​គាត់​បាន​ស្លាប់ហើយ​ទើប នាង​មកធ្វើការ​នៅ​មីនីវ៉ា ​ព្រោះ​នាង​គ្មាន​កន្លែង​ណា​ផ្សេង​សម្រាប់ទៅ។ គាត់​ចូល​ចិត្ត​ដើមឈើនិងភាពស្ងប់ស្ងាត់ សេពគប់តែជាមួយស្រានិងបារី។ ជាជីវិត​ដែល​ការបង្ហាញភាពសោកសៅណាស់។
«តើកូនចង់ប្រាប់ mommy ជាទីស្រឡាញ់អំពីបុរសនោះខ្លះទេ?» គាត់ថាមកថែមទៀត។
«អឺ គ្មានអ្វីទេ!» ខ្ញុំចាប់ផ្តើមញើស
ហ្សេដា​ឱនមកកៀកហើយខ្សឹបសួរខ្ញុំចំៗ៖
«Mommy សង្ឃឹមថា កូនមិន​បាន​យល់​ច្រឡំ​ថា ​ការ​រួម​ភេទ​ជាស្នេហាពិតទេមែនទេ?»
«តើខ្ញុំមើលទៅ…..ល្ងង់មែនទេ?» ខ្ញុំឆ្លើយគេចៗ។
«អត់ទេ! ខ្ញុំគ្រាន់តែមិនចង់ឱ្យកូនឈឺចាប់ ជេស៊ី!»
«ហេតុ…..ហេតុអី?»
«ទំនាក់ទំនងខុសសាសន៍ មិនដែលដំណើរការល្អទេ»
ខ្ញុំដឹងថា ហ្សេដា​មិនសូវយកចិត្តទុកដាក់ចំពោះជនជាតិផ្សេង ពិសេសអ្នកមាន​សម្បុរត្នោតៗដូចជា WILLទេ ប៉ុន្តែខ្ញុំមិនដែលរំពឹងទុកមុនថា មីងនេះនឹងនិយាយស្តីបន្ទោសរើសអើងម្ល៉ឹងដែរ។
ខ្ញុំធ្វើមុខស្មើ បញ្ជាក់ថាមិនស្របនឹង​ការវាយតម្លៃរបស់គាត់។ ស្រាប់តែគាត់បង្ហើប៖
«មានម្តង ខ្ញុំបានចេញទៅក្រៅ លង់ជាមួយ​បុរសដ៏ស្រស់ស្អាតម្នាក់» ភ្នែករបស់គាត់រំលេចការស្រមៃក្រៀមក្រំហើយពោលបន្ត៖
«ពីដំបូងៗ គ្រប់យ៉ាង​​​ល្អ​ប្រសើរណាស់! ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ទេ គេ​ពិត​ជា​គិត​ថា ​ខ្ញុំ​គួរ​ដឹង​គុណគេដែលមកយកខ្ញុំ!»
នាង​ដកដង្ហើមធំ​ និយាយបន្ត៖
«ចំណែកស្រីស៊ិចស៊ីផ្សេងៗទៀត​ក៏វង្វេងនឹងគេដែរ ទុកគេដូចអស្ចារ្យ ​ចំណែកខ្ញុំនេះមិនស្មើ! ពួកនាង​បានមកញ៉ែគេ​នៅចំពោះមុខខ្ញុំ ធ្វើ​ដូចជាគ្មាន​ខ្ញុំមិននៅទីនោះ»
ខ្ញុំព្រេចភ្នែកទទួលអារម្មណ៍​ដឹងពីការប្រមាថនេះ។ យើងមិនស្អាត​ដូចខាងប្រុស ក៏មិនគួរឱ្យពួកប្រុស​ៗបានចិត្តថ្នាក់នេះដែរ។​ ស្រីៗអស់នោះ​សូម្បីស្តាប់ក៏ខ្ញុំមួម៉ៅ។
«កូនអើយ Will Cadotte ជា Hot boy ហើយ Jessie ឯងវិញ…» ហ្សេដា​បញ្ឈប់ការ​និយាយ​កណ្តាល​​ឃ្លាត្រឹមណេះ ហើយ​លើកស្មាមួយ រួចបន្ទាបវាចុះមកវិញ។ ខ្ញុំបាក់ទឹកចិត្ត​…..មានអារម្មណ៍ថាអាណិតខ្លួនឯង…..
«ខ្ញុំដឹងហ្សេ! ខ្ញុំនឹងមាន​បញ្ហា​ពេលគិតពីគេជ្រៅ…..ខ្ញុំកំពុងព្យាយាមកាត់ចិត្ត!»
ហ្សេដាសម្លឹងខ្ញុំហើយអង្អែលស្មា។ ខ្ញុំបានគិតដូចគាត់ដែរ នេះបើគាត់មិនស្និទ្ធឬបារម្ភ គាត់មិននិយាយទេ។ ប៉ុន្តែកាលណាខ្ញុំគិតពី Will Cadotte កាន់តែច្រើនឡើង ខ្ញុំចង់តែភ្លេចពីសម្តីនៃខួរក្បាល​។ ហើយ​ខ្ញុំមិនសូវខ្វល់ពីអ្វីដែលមនុស្សដទៃ​គិតអំពីស្នេហា​ខ្ញុំនឹងគេ​នោះទេ។
«Jessie យើងមានបញ្ហានៅក្នុងព្រៃ»
ប៉ូលិសស្រីម្នាក់រត់មកនាំដំណឹង​ដល់ខ្ញុំ។
«មាន​បញ្ហា​អ្វី?» ខ្ញុំ​បាន​សួរ​
«អឺ…អឺ…» នាងគ្រវីដៃចង្អុល​ត្រលប់ទៅមជ្ឈមណ្ឌលបញ្ជាដែលហៅនាង​​ឱ្យមកប្រាប់ខ្ញុំ។
«យើងចាប់ខ្លួនមនុស្សបាន​បួននាក់ក្រោយ​ ការប៉ះជំពើបបាញ់បោះមួយ​ មាន​ឆ្កែងាប់ពីរក្បាល!»
ខ្ញុំនឹកដល់តា​ចាប់ចចក Mandenauer ដែលពូកែតែខាងផ្ទុះអាវុធ ការ​បរបាញ់​ទោះ​គ្មាន​ន័យ​យ៉ាង​ណា​ក៏​ដោយ។
ខ្ញុំរអ៊ូដាក់ហ្សេដាទាំងក្រោកឡើងផង៖
«វិនាសកម្ម​នឹង​បង្កលើសត្វ​តរៀង​ក្រោយពី​ព្រៃ​ត្រូវ​បាន​គ្រប​ដណ្ដប់​គ្រប់គ្រង​​ដោយ​មនុស្ស​ល្ងង់ដែលអាងកាំភ្លើង!»
រត់មកឡាន ខ្ញុំក៏មិនអាចខលជួប Will Cadotte ដែរ។ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​គេប្រាប់ថា ខ្ញុំមិនបានទៅផ្ទះនៅឡើយ ប៉ុន្តែខលមិនចូល ដូច្នេះ​ខ្ញុំ​បាន​បន្សល់​ទុក​សារ​សុំទោស​ខ្លី។ ខ្ញុំ​សង្ស័យ​ថា​ គេ​​នៅចាំនៅ​​កន្លែង​ខ្ញុំនៅឡើយ​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​អាក្រក់​ដែល​ខ្ញុំ​ទុក​​ឱ្យគេ​នៅ​អង្គុយ​ចាំ​ខ្ញុំ។
ប៉ុន្តែ​ខ្ញុំ​មិន​អាច​ចាកចោលការងារបានទេ។ គេឆ្លាតណាស់ គេ​ដឹងពីកន្លែងដែលត្រូវរកខ្ញុំឃើញ​។
រឿង៖ ស្វាមីចចក ភាគទី៨ (១៨+)
ពួកគេត្រូវខាំហើយមិនចង់ចាក់ថ្នាំ….រឿង​មិន​ចេះ​ចប់!
«ជេស៊ី»
សំឡេងហៅរបស់អ្នកចាប់ចចក តា Mandenauer ពេលនេះ មានអ្វីមួយញាប់ញ័រ។ ខ្ញុំរត់ទៅទីនោះ ក្រៅកន្លែងប៉ូលិស​កំពុងព័ទ្ធ សម្លឹងមើលទិសដៅគួរឱ្យស្លុត​! ពិតមែនឆ្កែចចកខ្មៅដ៏ធំ ​កំពុង​សម្លឹង​មើល​មក​ខ្ញុំ។
មនុស្ស​ផ្អើលឆោឡោ រត់ថយក្រោយ…..អ្នកក្លាហានខ្លះ​ព្យាយាមចូលទៅរកវា តែចចកត្រោសកម្រើកខ្លួនរត់លឿនដូចស្រមោលខ្មោចបាត់ក្នុងគុម្ពោតជាយព្រៃនៃទីក្រុងចំណាស់ដ៏បែតងរបស់យើង​។
សំឡេងតាចាប់ចចកសួរមកស្រាលៗញ័រៗ​៖
«វាមើលជេស៊ីឯង!»
ខ្ញុំចាកចេញពីគាត់ មិនទុកចម្លើយទេ។ ក្រៅពី​ចង់រត់តាមចចកនោះ ចិត្ត​ខ្ញុំមួយផ្នែកបានទទូចថា  ប្តីប្រពន្ធខាងក្នុង ត្រូវការបង្ខំ​ឱ្យវ៉ាក់សាំង កាន់តែឆាប់​កាន់តែល្អ។
«ត្រូវប្រាកដថា ពីរនាក់ខាងក្នុងមិនអាចចេញទៅណា​ទេ! ផ្ទះគាត់ក្តី បើគ្មា​នបណ្ណវ៉ាក់សាំង!»
ខ្ញុំស្រែកដាក់ប៉ូលិសមូលដ្ឋាន។ ពួកគេងក់ក្បាល ប៉ុន្តែខ្ញុំនៅតែមានការសង្ស័យ​នៅតែបារម្ភ។ រឿងបង្ហូរឈាមនៅសាលាបឋម មិនអាចរលុបបានងាយទេពីភាពតក់ស្លុត​របស់ខ្ញុំ។
នេះនៅតែជាអាមេរិក មនុស្ស​បន្ទោសប៉ូលិស ហើយមិនធ្វើតាមប៉ូលិសទេ។
តា ​Mandenauer រត់មកតាម​ទៀត​មាន​កាន់កាំភ្លើងរបស់គាត់។ គាត់​ក្រឡេក​មើល​ហ្វូង​មនុស្ស រួច​ស្រែក៖
«ជេស៊ី វាមិនទៅណាឆ្ងាយពីម្តុំនេះទេ!»
គាត់នឹង​ខ្ញុំមកដល់ជាយព្រៃប្របមាត់បឹង និង​ចុងជ្រោយមួយ។ ស្រមោលព្រៃស្រអាប់ងងឹត ​បាន​រីក​រាល​ដាល​ចូលមក​​ក្នុង​ទីធ្លា​ខាង​ក្រោយភូមិនេះ ​ដូច​ជា​ព្រៃ​ឈើធំមួយ​។ ដោយមេឃយប់នេះកង្វះពន្លឺព្រះចន្ទ គម្របសាខានៃបណ្តាមែកឈើដ៏ចាស់ៗឆ្នាំ បានរួមចំណែកផ្តល់ភាពងងឹតទាំងស្រុងលើភូមិនេះ។
ពួកយើង​ចុចពិលបំបែកភាពងងឹត ហើយ​សសុល​ចូលទៅក្នុងព្រៃ។ ពិតជាមាន​ដាន​….ចចក។ ក្រញាំធំនិងខ្លួនវាធ្ងន់ ​វាជាន់រាបស្មៅ​និងស្លឹក បន្សល់ទុកជាដាន​។
មែកឈើមួយសល់ឈាម​។ តានោះឱនហិត​ហើយងក់ក្បាលបញ្ជាក់ បង្ហាញឱ្យឃើញថាសមហេតុផលណាស់ សត្វចចកដែលបានខាំប្តីប្រពន្ធនោះ ច្បាស់ជាត្រូវបានកាត់របួសពេលវាកម្រោល​លោតកម្ទេចដោយកញ្ចក់បង្អួចហើយ ពេល​រត់មកទីនេះ វាស្រក់ឈាម​។
យើងខ្ញុំប្រាថ្នាចង់បានដើមឈើដ៏ស្រស់ស្អាតមួយ គ្មានសត្វល្អិត ល្មូន និងមានសុវត្ថិភាពសម្រាប់ឃ្លាំបាញ់ចចក​ឆ្កួត។ ភ្លាម​នោះមិនទាន់ជម្រក​ការពារខ្លួននៅឡើយ តានោះឈប់ជើង ហើយ​រំពៃជុំវិញជារង្វង់។ កាំភ្លើងគាត់ត្រៀមស្រេច តែខ្ញុំមិនចង់ឱ្យគាត់បាញ់ទេ។ ខ្ញុំមិនមាត់ តែ​​បាន​បន្ទាប​ដៃ​របស់​ខ្ញុំធ្វើកាយវិការ​សួរ គាត់​គ្រវី​ម្រាម​ដៃ​វែង​ទៅ​ឆ្វេង បន្ទាប់​មក​ស្ដាំបង្ហាញថា មុខគាត់មាន​ផ្លូវបំបែកមួយ អាចគ្រោះថ្នាក់ពេលយើងសម្រេចចិត្ត​ថា ទៅស្តាំឬឆ្វេង។
នៅទីបញ្ចប់ ខ្ញុំបានលើកចង្អុលថានឹងទៅខាងស្តាំ ហើយតា Mandenauer ងក់ក្បាល គាត់រត់​ ទៅខាងឆ្វេង។ តាមរយៈភាសាកាយវិការ​ចុងក្រោយ គាត់បានធ្វើចលនាកន្ត្រាក់បំពង់កដ៏គួរឱ្យភ័យខ្លាច បញ្ជាក់ឱ្យ​ខ្ញុំយល់ថា ពួកយើងនឹងជួបគ្នាក្នុងពេល​មួយម៉ោងទៀត ប្រសិន​បើ​យើងណា​ម្នាក់ ​បាន​ប្រទះ​សត្វ​​ឆ្កែ​ចចករុករានភូមិនោះ ​គួរ​តែ​បាញ់​វាភ្លាម​ព្រោះវាធ្លាប់ទៅភូមិ វានឹង​បកទៅវិញទៀត​តាម​សន្តាន​​សត្វ​។ ពេលនោះបើម្នាក់​​ឮ​សំឡេង​បាញ់​ហើយ អាចមក​តាម​សំឡេងស្វែងរកគ្នា។
ខ្ញុំបានប្រើអំពូលភ្លើងតូចមួយ ត្បៀតទុកក្នុងប្រអប់ស្រោមដៃ ចំណែក Mandenauer មាន​ពិលធំមួយ។ វាអាចផ្អើលសត្វបាន វាភ្លឺហួសពេក។
ខ្ញុំបានដើរព្រៃចេញពីគាត់ ទាំងមាន​អារម្មណ៍​មិន​ស្រួល ផ្ចង់ និងព្យាយាមបំភ្លេចគ្រប់យ៉ាង។ មែកឈើមួយបានបាក់ប្រស់ពីក្រោយខ្ញុំ….ខ្ញុំបង្វិលជើងមួយជុំយ៉ាងរហ័ស​បំផុត​។
គ្មានអ្វីសោះ…អត់ឃើញមានអីទាំងអស់….
«បើបន្ត​ អូនអាចស្លាប់!»
Will បានប្រាប់ខ្ញុំបែបនេះ។ ហេតុអ្វីដល់ពេលនេះ ខ្ញុំស្រាប់តែមាន​អារម្មណ៍ភ័យចំពោះសេចក្តីស្លាប់។ ​​ភ្នែក​ខ្ញុំ​រេ​រំពៃ​ទៅ​លើ​ព្រៃគ្រប់ទិដ្ឋភាពព្រៃ។ ស្រមោលមួយ បោល​កាត់រវាងដើមឈើពីរ ដែលមានទំហំធំជាងមនុស្សពីរឱបផង។ ជាចចក?​ ខ្ញុំងក់ក្បាលខ្លាចថាស្រមៃ ដោយបិទភ្នែកហើយបើកឡើងវិញ…..គ្មានអ្វីនៅទីនោះទេ។
ខ្ញុំកំពុងបណ្តោយឱ្យការស្រមើស្រមៃរបស់ខ្ញុំរត់មកជាមួយខ្ញុំ «Jessie បងបារម្ភពីអូន!» «ខ្ញុំអាចមើលថែខ្លួនឯងបាន» ហើយខ្ញុំគ្មានអ្នកណាត្រូវស្តីបន្ទោសក្រៅពីខ្លួនខ្ញុំទេ ប្រសិនបើខ្ញុំវង្វេងនឹងរឿងនិទានរបស់ Will ខ្លាំងពេក ខ្ញុំនឹងស្រមៃឃើញដ៏អាក្រក់មួយក្បាលគ្រប់ពេលវេលា។
គ្រវីក្បាលខ្ញុំខ្លួនឯង បំបាត់អារម្មណ៍ស្រមៃ ហើយក្តាប់​​កាន់​កាំភ្លើង​យ៉ាង​តឹងឈាន​​បន្ត​ដំណើរ​ទៅ​មុខ។
ស្រមោលមួយ​បាន​រលាស់យ៉ាងស្រាល​​ម្ដង​ទៀត​នៅ​ជ្រុង​ភ្នែក​របស់​ខ្ញុំ ក្បែរគុម្ពឈើ​ងងឹត ខណៈ​ដែលខ្យល់ក៏បក់ឡើងមកមួយវឹង ធ្វើឱ្យព្រៃ​នោះបញ្ចេញ​ក្លិនពិតរបស់វា ជាក្លិនដែលខ្ញុំធ្លាប់ស្គាល់កាលពីប៉ុន្មានថ្ងៃមុន ស្លឹកឈើ ខ្យល់ ព្រៃហើយនឹង​លើស្បែកបរុសសង្ហាម្នាក់…..
ប្រឹបៗ…..ពី​ចម្ងាយ…..សូរបោល….លើ​ផ្លូវ​លំ ជាន់ស្លឹកក្រៀម….មិនមែនមនុស្ស​ទេ ជាដាន​ជើងបំបោលនៃ​…..​ចចក។ សក់​នៅ​ខាង​ក្រោយ​កញ្ចឹងក​របស់​ខ្ញុំបះ…..ដៃខ្ញុំ​ញ័រ។
ឆ្កែចចកមួយលូឡើងគ្រលួច…..ព្រឺ…..ជាលើកដំបូងដែលមាន​សំឡេងលូ។ សូរនេះ​លាន់ពីឆ្វេង ឡងផ្លាត​ទៅរក​ទិសដែលតា Mandenauer ឈានទៅមុននេះ។
ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំចាប់ផ្តើមរត់ហើយ…..អ្វីមួយដានទាក់ជើងខ្ញុំដួលផ្កាប់មុខ…..ប្រសិនដៃទាំងពីរមិនឱបអាវុធវែង មុខខ្ញុំខ្ទេចហើយ….
ប្រសិនបើឆ្កែចចកពិតជាបានមកតាមខ្ញុំមែន ឥឡូវនេះជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីបញ្ចប់ខ្ញុំបាន។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ដេក​នៅ​ទី​នោះ ​រហូត​ដល់​ការ​ឈឺ​ចាប់​បាន​ធូរ​ស្រាល​បន្តិចវិញ ល្មម​ឱ្យ​ខ្ញុំ​ចាប់​ដកដង្ហើមស្រួលនិងក្រោក​ឡើងមកវិញ​ ​ដើរ​តាម​ស្នូរ​គ្រាប់​កាំភ្លើង​នោះ។
ខ្ញុំបានធុំក្លិនភ្លើង មុនពេលឃើញអណ្តាតភ្លើង។ ជាមួយ​នឹង​ជង្គង់​ដ៏​ឈឺ​របស់​ខ្ញុំ ខ្ញុំដើរដោយ​​ភ្លេចខ្លួន​ថា​  មនុស្ស​ដូចតា Mandenauer អាចដុតភ្លើងឆេះព្រៃទាំងមូលបានរាល់ពេលគាត់ចេញធ្វើការ ដូច​ពេលដែលគាត់សម្រុកមកគោះទ្វារផ្ទះខ្ញុំ ពេលកំពុងស្នេហាជាមួយ Will អ៊ីចឹងដែរ។ ក្លិនឈ្ងៀមនេះ​ធំឡើងៗ​រហូតខ្ញុំឃើញខ្នង​គាត់ក្បែរភ្នក់ភ្លើង…..
«ពូឯងធ្វើអ្វី?»​
គាត់​មិន​បានខ្វល់រវល់ងាកមក​មើល​មក​ខ្ញុំ​ទេ ដោយ​បន្ត​សម្លឹង​មើល​ទៅ​ក្នុង​អណ្ដាត​ភ្លើងនៃភ្នក់ដែលបានបំពក់នៅកណ្តាលព្រៃជ្រៅ ត្រជាក់និងស្ងាត់ជ្រងំគួរឱ្យខ្លាច។ ខ្ញុំឱនទៅ ហើយព្យាយាមសួរទៀត៖
«ធុំតែក្លិនរងើកហ្នឹង ចចករត់អស់ហើយ!»
គាត់​​សើចក្នុងសំឡេងចំអកខ្ញុំទាំងដែល ស្ថានភាពនេះគ្មានអី្វគួរឱ្យអស់សំណើចសោះ។ ក្រពាត់ដៃខឹង គាត់បន្តមកលេងខ្ញុំទៀត៖
«Jessie McQuade មើលឱ្យជាក់!»
ខ្ញុំបានចូលមកកៀកហើយឱនទៅក្នុងភ្នក់ភ្លើង។ នៅក្នុងកណ្តាល​អគ្គីក្រហមខ្ញុំសឹងឈាន​ថយក្រោយ​ដោយ​បានឃើញសព​ចចកមួយក្បាល។
តើគាត់បាញ់វា​ហើយយកមកដុត? ទោះបីរោមបានផ្តើមឆេះនិងឈ្ងៀមទៅជាផេះហើយក្តី ប៉ុន្តែទំហំរបស់វាបង្ហាញ​ថា មិនមែន​ធំដូច​ សត្វចចកមួយដែលខ្ញុំឃើញ​មើលមកខ្ញុំថៃ្ងមុនទេ។
«ហេតុអ្វីចាំបាច់សម្លាប់វា?»
«មានសុវត្ថិភាព មិនឱ្យឆ្លងរោគ!»
តានេះគាត់ឆ្លើយខ្លី។ នោះជាសិទ្ធិ តែគាត់ឆេវឆាវណាស់។
«មិនមែនគ្រប់សត្វសុទ្ធតែឆ្កួតនិងមានរោគទេ!»
«ខ្ញុំប្រយ័ត្នទុកមុនល្អជាង! ខ្ញុំបានធ្វើអ៊ីចឹងមួយពាន់ដងហើយ ពីមុនមក Officer»
«លោកនឹងបំបាត់ពូជសត្វព្រៃត្រឹមជំនាន់នេះ!» ខ្ញុំរអ៊ូទាំងម៉ួម៉ៅ «ហើយបើគិតពីមេរោគមែន គួរដុតវានៅកន្លែងដែលមានសុវត្ថិភាពជាងនេះ? ឬមួយ​មិនគិតថា DNR ចង់ពិនិត្យមើលវាសិនទេ?»
គាត់បានងាកចេញ ប៉ុន្តែមិនឆ្លើយអ្វីទេ។ តើតា Mandenauer ឆ្កួតឬចចកឆ្កួត?
ខ្ញុំគិតបែបនេះព្រោះខឹង។ ​ទោះណាជាក្នុងរឿងព្រេងឆ្កែចចក ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សភាវៈ អាក្រក់ ហើយតានេះ​ស្អប់ពួកវា ឬសម្លាប់យកល្បី ជាប្រយោជន៍បុគ្គល ​ប៉ុន្តែខ្ញុំមិនគាំទ្រការសម្លាប់រង្គាលទេ។
ខ្ញុំធ្លាប់បានឃើញរូបភាព អត្ថបទរឿង អំពីអំពើឃោរឃៅដែលមនុស្ស​បានប្រព្រឹត្តលើហ្វូងសត្វចចក​។
ពេលខ្លះភាពអមនុស្សធម៌របស់មនុស្ស បានធ្វើឱ្យខ្ញុំចង់ក្លាយជាអ្នកមានសិទ្ធិពេញលេញខាងច្បាប់ ជាជាងបន្តធ្វើជាមន្ត្រីត្រឹមអនុវត្ត។ ពេលខ្លះខ្ញុំយល់ថា ​​អ្នក​ប្រមាញ់​ចចក​ពីរ​បី​នាក់ ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង បានជាបន្តកម្រោល​សម្លាប់សត្វចចកគ្រប់ពេលដែលពួកគេអាចធ្វើ ដែលនេះទោះបីជាយើងមានច្បាប់ការពារសត្វក៏ដោយ។ មាន​អ្វី​មួយ​ជះពន្លឺឡើងកណ្តាលគំនរ​សម្រាម​កខ្វក់​ដែលនៅចំហៀងខ្លួន​ខ្ញុំ បានទាញ​ឱ្យខ្ញុំក្រឡេកមើលទៅ។ ជាកូនសោ? ​កូនសោ​អ្នកណាគេជ្រុះនៅហ្នឹង? គ្មាន​សញ្ញា​សម្គាល់​ថា​ជា​សោឡានផង ភិនភាគនេះទំនងជាសោផ្ទះ ប៉ុន្តែតើមកធ្លាក់នៅទីនេះដោយរបៀបណា? ខ្ញុំទម្លាក់រវត្ថុតាងនោះចូលក្នុងហោប៉ៅទុក។ ចិត្តមួយរំពៃត្រលប់វិញ នឹកដល់អ្នករងគ្រោះប្តីប្រពន្ធ។ ពេលជិះកាត់ផ្ទះលោក Gerard និងភរិយាឃើញ​​ងងឹតហើយស្ងាត់ ដូចបណ្តាអ្នកជិតខាងដែរ​។ ខ្ញុំគិតថា​ចង់ចូលរកភស្តុតាងខ្លះតែ​ដោយ​គិត​ថា ​ម៉ោង​ប្រហែល​បួន​ព្រឹកនៅឡើយ​ មិន​ចង់ឱ្យមាន​​ជា​ការ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ​ក្នុងសហគមន៍នេះទេ។
ខ្ញុំក៏មិនប្រាកដថា Cherry Gerard ដែលជាភរិយា បាន​រត់ពី Brad មកគេងផ្ទះនេះ ឬក៏នាងព្រម​ទៅមន្ទីរពេទ្យចាក់ថ្នាំ?
ខ្ញុំដាក់តា Mandenauer ចុះនៅកន្លែងប៉ូលិស​ហើយបន្តត្រលប់មកផ្ទះសម្រាក។ ខ្ញុំ​មាន​គម្រោង​ចូល​គេង​ភ្លាម​ៗ​ពេល​ខ្ញុំ​ទុក​អាវុធ​ទាំង​អស់ស្រួលបួល​ហើយ​ដោះឯកសណ្ឋាននេះ​ចេញ។
ខ្ញុំនឿយហត់ពេកណាស់។
ដោយ​អស់កម្លាំងពេកនេះ ហើយនេះ​នៅ​ម៉ោង 4:00 ព្រឹកដែលជាម៉ោងរាងកាយយើងស្ទក់ខ្លាំង​ ជាហេតុ​​ដែលខ្ញុំ​មិន​ភ្លឺស្វាងនិង​កត់​សម្គាល់​ថា ​ខ្ញុំ​មិន​នៅទីនេះតែ​​ម្នាក់​ឯងឬមានអ្នកណានៅនោះទេ។
ខ្ញុំភ្លេចរឿង Will។
​ពេល​ខ្ញុំ​ចូលមក​ក្នុង​ផ្ទះ កំពុងដោះ​កាំភ្លើងព្យួរចងជាប់ទ្វារ រួចឱនមកដោះស្បែកជើងខ្ញុំបានប្រទះឃើញ​រូបចចកឆ្លាក់លើបន្តោងកដែលលោតចេញមក។ អារម្មណ៍នេះ រំឭកខ្ញុំអំពីអ្វីមួយដែលខ្ញុំគួរធ្វើ ដូច្នេះខ្ញុំ​រត់ឡើងទៅ ក្នុង​បន្ទប់​គេង​រុករក​​ ​ឃើញ​កែវ​ពង្រីក​មួយ យកមកពិនិត្យមើលចម្លាក់ជាសញ្ញាចចកនៅលើស្លាកមាសជាប់ក​។ ដូចដែល Will Cadotte បានពន្យល់ វាជាចម្លាក់ចចកបុរាណ ​និងមិនធម្មតា​ដូច​ចម្លាក់ឯងទៀតទេ។
ប៉ុន្តែតើមានន័យដូចអ្វីដែលគាត់និយាយទេ មនុស្សចចក តំណពូជ? ខ្ញុំនៅតែមិនអាចមានតម្រុយ​។
ហត់ពេកហើយ! ​ខ្ញុំក្រោក​​ដោះ​អាវ​ឯកសណ្ឋាន ​ព្យួរ​ហើយ​​ដើរ​ថយ​ក្រោយរកអាវគេង។ ពេលខ្ញុំងាកចេញពីទូមកវិញ​ អាវរាត្រីខ្ញុំរបូតពីដៃ….ខ្ញុំឃើញគេ…តាមរយៈ​កញ្ចក់ទ្វារទូ ​​បុរសម្នាក់បង្ហាញខ្លួននៅក្នុងបន្ទប់គេងខ្ញុំ ហើយ​ដោយ​សារ​​គ្មាន​ពន្លឺ​នៅឡើយ ខ្ញុំមិនអាចដឹងថាជាអ្នកណាទេ ​ចំណាំតែស្នូរដង្ហើម។
«Will?»
ខ្ញុំ​បាន​រៀន​ប្រយុទ្ធចំពោះមនុស្សឆក់​តាំង​ពី​ក្មេង ដែល​មាន​ន័យ​ថា ពេលដែលរមៀលគេចពីមនុស្ស​ពួនក្នុងទីងងឹត ខ្ញុំមាន​ជំនាញ។  តែអ្នក​ឈ្លានពាន​បន្ទប់គេខ្ញុំពេលនេះ ​គឺ​មិន​ស្ទក់និងយឺត​ដូចជនពាលមុនៗទេ….ខ្ញុំចង់សាកដែរ! នៅ​ពេល​ខ្ញុំឈានទៅ​លូក​ក្រៀក ​​គេ​​បានដឹងគោលដៅនេះ​ហើយ​​ចាប់​ដៃ​ខ្ញុំជាប់ គេអាច​បង្វិល​ខ្ញុំមួយ​ជុំ…..ខ្ញុំ​ទាត់​ថយ​ក្រោយសំដៅ​ក្បាល​ទៅ​ជង្គង់​គេ តែគេ​អាចលោតនិងរក្សាដៃខ្ញុំជាប់ធ្វើ​បែប​ស្រើបស្រាល បង្វិល​ខ្ញុំ​ដូច​អ្នក​រាំ ហើយ​ឱនមកថើប​មាត់​ខ្ញុំ។
រសជាតិដែលខ្ញុំនឹក!
ជីពចរស្នេហ៍របស់ខ្ញុំលោត​ប្រណាំង​នឹងគំនិតចង់ឈ្នះបុរសនេះ។ ពេលខ្ញុំរើ វាយ​ និងច្រាន គេ​ថើបកាន់តែជម្នះថើបខ្ញុំ​កាន់តែ​ជ្រៅ។ សំណួរមួយយ៉ាងរំភើបលាន់មក តើ​គេនៅគេង​​ទី​នេះ​ឯកោរង់ចាំខ្ញុំវិលមកនឹងអាលបានបន្តឈុតឆាកយើង?
ឬ​មួយ​គេទៅម្តងហើយ នឹកខ្ញុំ​ក៏ធ្វើដូចមនុស្សពីងពាង ​បាន​តោងឡើងមក​លើវេរ៉ង់ដាចូលមកនេះម្ដង​ទៀត ?
ខ្ញុំ​ដក​បបូរមាត់​ចេញដើម្បីសួរ។ សំឡេងខ្ញុំង៉ុលៗ៖
«មកសំងំ​ធ្វើអ្វីនៅផ្ទះខ្ញុំ?»
គេមិនខ្ចីឆ្លើយទេ ហើយ​ខ្ញុំដែលចង់ឃើញមុខ​សង្ហា​ៗរបស់គេ​ក៏មិនបានឃើញច្បាស់នៅឡើយ​ដែរ ដៃគេ​តោងចង្កេះខ្ញុំជាប់ហើយ​ចង់តែឱនមកជញ្ជក់ទៀត តែ…ដោយ​មិន​ដឹង​ខ្លួន ខ្ញុំ​បាន​តស៊ូ​ដើម្បីទាមទារយក​សេរីភាពទោះដឹងថា គេមាន​កម្លាំងលើសខ្ញុំមិនមែនត្រឹមពីរបីត្រួតទេ។
ពេលដែលគេ​ចចេស​ទាញខ្ញុំឱ្យតឹងណែន​ជាមួយសាច់គេ ខ្ញុំទទួលអារម្មណ៍ដឹងថា គេសប្បាយចិត្តណាស់ដែលខ្ញុំបានមកផ្ទះហើយនៅទីនេះជាមួយគេ ព្រោះដង្ហើមគេស្រេកឃ្លាននិងទុកខ្ញុំជាវត្ថុទិព្វ។
ទោះបីជារាងកាយរបស់ខ្ញុំតវ៉ា…..រើ ក៏បេះដូងរបស់ខ្ញុំនៅតែលោតញាប់ជាមួយនឹងសេចក្តីស្រឡាញ់ជាខ្លាំងមួយ។ អារម្មណ៍របស់ខ្ញុំគឺច្របូកច្របល់ខ្លាំង ដែលខ្ញុំខឹងគេឆ្មក់ដូចចោរ ឯខឹងមួយទៀត ខ្លួនឯងចូលចិត្ត​ចោរម្នាក់នេះ។
«លែងខ្ញុំ….Will»
«អត់ទេ!» គេ​ថាទាំងមាត់ទន់សើម​របស់គេ​បានរអិល​​អង្អែលពាសពេញមុខ​​ខ្ញុំដែលគេច។ អណ្តាតគេ​បង្អូសតាម​សរសៃ​វ៉ែនស្អិតៗ​​ចុងក្រោយមកមក​លិត​ឆ្អឹង​ក​ខ្ញុំ ខ្ញុំបន្តរឹងរូសរើ ព្រោះនឹកឃើញដល់សុបិនអាក្រាតដែលមានចចក​ដេញតាមនិងខាំកខ្ញុំ។
«លែងភ្លាម! ពេលនេះ! Ca-dotte!» ខ្ញុំហៅត្រកូលគេដាច់ៗចង់ប្រាប់ថា ខ្ញុំមិនព្រម។
សំណើចរបស់គេបានធ្លាយឡើងយ៉ាងមាន​ទំនុកចិត្ត ខណៈបបូរមាត់គេ​បានឱនមកត្រដុសតាមចង្អូរទ្រូងខ្ញុំ។ ប្រាណនេះ​រង់ចាំឱ្យមាត់គេបិទពីលើចុងសុដន់ខ្ញុំយ៉ាងមានក្តីសុខ​ដូចថ្ងៃមុន តែគេពន្យារ​។
សំណើចគេក្រអួននៅបន្តរដឹក ឌឺខ្ញុំ ហើយស៊ិចស៊ីណាស់សំឡេងចេញពីបំពង់កគេ។
ដោយសារខ្ញុំមិនទាន់មាន​អាវ គេមើលឃើញស្លាកមាសនោះហើយខ្ញុំដឹង។ ខ្ញុំ​ខាំ​បបូរ​មាត់​ដើម្បី​កុំ​ឱ្យ​ថ្ងូរ​ខ្លាំង​ពេលមាត់គេផ្តើម​​ប៉ះ​ពាល់ចុងភ្នំខ្ពស់នេះ។ តើខ្ញុំអាចខឹង រំភើប និងភ័យខ្លាចក្នុងពេលតែមួយបាន​ដោយរបៀបណា?
«កុំធ្វើឱ្យខ្ញុំខឹង!»
ខ្ញុំព្រមាន​គេ។
ថាហើយ​ បានលើកជង្គង់ឡើងរឹងមួយទំហឹងយ៉ាងលឿន ​តែប្រុសចង្រៃដ៏គួរឱ្យស្រឡាញ់នេះ គេ​បង្វិលខ្ញុំបាន​លឿន​ជាងជាហេតុធ្វើឱ្យ​ជង្គង់ខ្ញុំខុសទិសដៅឆ្ពោះទៅតំបន់នាគរាជរបស់គេ បានត្រឹមបុកភ្លៅគេ។
«អ្ហា៎សម្លាប់មនុស្ស​មិនមែន? តិចថ្ងៃក្រោយដេកស្តាយណា៎ម៉ាដាម!»
ខ្ញុំច្រានគេទៀត គេរបើក ប្រហែលមកពីជង្គង់ខ្ញុំធ្វើឱ្យគេ​ឈឺខ្លាំង។ សម្រាប់​បុរស​រាង​ខ្ពស់​ស្រឡះ​ជាមួយសាច់ដុំ​ច្រើន​ជាង​អ្វី​ដែលស្រីៗដូច​ខ្ញុំធ្លាប់ដេក​​គិត ខ្ញុំ​គួរ​តែ​ដឹង​ច្បាស់​ថា​ខ្ញុំពិតជាស្តាយឆាកនេះទៅថ្ងៃមុខ បើមុននេះខ្ញុំបំផ្លាញនាគរាជរបស់គេពិតមែន។
ខ្ញុំ​ព្យាយាមបំបុក​​ដៃ​សំប៉ែតជាម្រាម​ប្រាំទៅវាប្រហារ​ទ្រូង​ពើងអំនួតរបស់គេ តែត្រូវ​រារាំងដោយកែងដៃគេ​យ៉ាងរហ័ស​និងស្ទាត់។ Will ​បាន​ធ្វើ​ការ​លោត​ទាត់និងបង្វិលមកក្រោយខ្នងខ្ញុំ រកតែខ្ញុំរក្សាជំហរមិនចង់បាន។
«ស្អីហ្នឹង? កុងហ្វូ?»ខ្ញុំសួរ
«តៃជិ! វាល្អណាស់សម្រាប់ស្រីស្អាតកាចៗ ត្រូវយកមកបន្ទន់ចិត្ត​នាងៗខ្លះ?»
«នាងៗមានប៉ុន្មាននាក់?» ខ្ញុំងរ ហើយសម្រុកវាយគេទៀត​តែបានត្រឹម​គេគេចនឹងចាប់ខ្ញុំសឹងគ្រប់ស្នៀត​។
«មានម្នាក់​ឆ្នាស់ជាងគេនៅអាមេរិក!»
គេឆ្លើយនិងសើច ទុកឱ្យខ្ញុំគ្រឺតខឹងដែលវាយគេមិនបានសោះ។ ទីបំផុតនេះ Will បានក្លាយជាគួរឱ្យស្រឡាញ់តិចទៅៗព្រោះឌឺឱ្យខ្ញុំខឹង ណាមួយខ្ញុំវាយគេមិនត្រូវសោះ។ លើកនេះ​បុកកណ្តាប់ដៃរបស់ខ្ញុំសំដៅច្រមុះរបស់គេទៀត តែគេចាប់បាន​ហើយរអ៊ូ….
«កាចឡើងៗហើយ!»
«ស្អប់ពូឯង»
«ឈប់មានៈជេស៊ី!»
ខ្ញុំរឹតតែប្រយុទ្ធ។ ហេតុ​អ្វី​បាន​ជាការឈ្នះគេនេះ​​វាសំខាន់នឹង​​ខ្ញុំ​ខ្លាំង​ដល់​ម្ល៉ឹង?
កាល​ដែល​គេ​បាន​ធ្វើ​ឱ្យ​ខ្ញុំចាញ់ជានិច្ច និងគេចបាន​​យ៉ាង​ល្អ​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ផើយៗជុំវិញ​រាងកាយក្រាស់និងក្តៅ​របស់គេ ខ្ញុំ​ដឹងថាគេជាបុរសពេញលក្ខណៈម្នាក់ដែលរងៗមិនវាយបកលើខ្ញុំទេ។
គេអត់ធ្មត់ខ្ពស់ណាស់….តែប្រហែលដោយ​សារតែគេខ្លាំងជាងខ្ញុំគ្រប់យ៉ាង ឯខ្ញុំជាប៉ូលិស ដែលជាការពិតខ្ញុំមិនគួរទន់ក្រោមដៃគេទេ ផ្នែកវេជ្ជសាស្រ្តនេះជាមូលហេតុ​ ដែលតែងតែធ្វើឱ្យខ្ញុំខឹង….ខ្ញុំមិនចង់ចុះចាញ់….ដូច្នេះខ្ញុំ​ចង់តែផ្តួលគេ ឱន​មក​​ចាប់​កជើងគេ ​ធ្វើម៉េចក៏ដោយ​ឱ្យតែគេនេះរាបទៅ​នឹង​ឥដ្ឋ។
ខ្ញុំស្រវាថ្ពក់ប៉ែងគេពីក្រោយខ្នងតែក៏ត្រូវគេ​ចាប់ក្រៀកបានហើយ​ខ្លួនរបស់ខ្ញុំ ហើបជើងពីដីមកទើរ​លើខ្នង​​ Will Cadotte ។ ដៃគេ​បានតាំងនៅយ៉ាងរឹងមាំលើភ្លៅសងខាងរបស់ខ្ញុំ។ ខ្ញុំហត់ត្រដរខ្យល់​ខាងគេវិញ មិនបានមានសញ្ញាខ្សោយកម្លាំងអ្វីបន្តិចណា ឬ​សូម្បីតែញើស។
«ដាក់ខ្ញុំចុះ!»
«និយាយសិនមក ថា….ស្រឡាញ់ខ្ញុំ» ​សំឡេង​សើច​របស់​គេនៅពីមុខខ្ញុំ ហើយ​ខ្ញុំដែលនៅលើខ្នងគេ​ក៏​ញញឹម​ដែរ ។
«ស្អប់បំផុត!» ខ្ញុំនិយាយផ្ទុយ។
«ថើបខ្ញុំ!» គេបញ្ជា។
«យល់សប្តិទៅពូ!»
គេគ្រញែងស្មា ​ហើយក្រឡាស់ទម្លាក់ខ្ញុំមកដេករាបលើតុធ្វើការ។ ដៃគេ​វាសទម្លាក់ចោលអស់សៀវភៅ​ប៊ិចនិងមួក​របស់ខ្ញុំ។ ខ្ញុំសម្លឹង​គេ​ដោយស្រឡាញ់។ គេថ្នមខ្ញុំណាស់​​ខ្ញុំកាចបែបនេះហើយនៅតែគេមិនទម្លាក់ខ្ញុំរម៉ាំងរម៉ោកទេ គេខ្លាចខ្ញុំឈឺ។
«ស្អប់បំផុតមនុស្សចាប់ស្រី!»
ខ្ញុំថាញ័រៗព្រោះមាត់​របស់​គាត់ខាំៗយ៉ាង​សង្ហា​។ ភ្នែកគេ​បម្រុងតែនឹងត្របាក់លេបខ្ញុំ។ ហើយពេលនេះមុខគេ ​បាន​គ្របមកពី​លើ​ខ្ញុំ។ ខួរក្បាលរបស់ខ្ញុំរលាយខ្សុលរាល់ការគិត នៅពេលដែលរាងកាយរបស់ខ្ញុំឆេះសន្ធោឡើងៗក្រោមការបង្កាត់ភ្លើងរបស់គេ។
ចាប់តាំងពីខ្ញុំពេញវ័យនិងមានបទពិសោធរួមភេទ ខ្ញុំពិតជាស្បថថា មិនដែលមានការរួមភេទដែលចាប់ផ្តើមរបៀបមានៈឆេវឆាវដូចជាមួយ Will ម្នាក់នេះទេ។
ខឹងផង គ្រឺតផង ខ្ញុំពិតជារំភើបខ្លាំងណាស់ ស្ទើរតែមិនអាចទប់ខ្លួនខ្ញុំពីការឱបគេ ថើបគេតប​។…. ប៉ុន្តែខ្ញុំធុញទ្រាន់នឹងការត្រៀមខ្លួន ហើយស្លៀកខោប៉ូលិសនៅឡើយ….ខ្ញុំ​ចង់​ប្រាប់គេឱ្យដឹងថា ការគ្រប់គ្រងរបស់គេ​ពិតជាគួរឱ្យខឹង….បានជាខ្ញុំមិនចង់​បោះបង់ចោល​ការ​ប្រយុទ្ធរារាំងគេ…តែ ធ្វើយ៉ាងណាទៅ?
គេថើបខ្ញុំមិនឈប់ មិនចេះធុញនឹងការ​វាយ​រុញ ក្តិច​របស់ខ្ញុំសោះ?
តាមបទពិសោធរបស់ខ្ញុំ បុរសៗមិនសូវខ្ជះខ្ជាយពេលវេលាច្រើនលើការថើបនោះទេ ជាពិសេសនៅពេលដែលពួកគេកំពុង…..ឡើង…..ខ្លាំងដូច Will ពេលនេះ ប៉ុន្តែ Will Cadotte ហាក់ដូចជាចូលចិត្តថើបខ្ញុំ….ជាងតណ្ហាដែលកំពុងចាក់មកលើរាងកាយខ្ញុំ។
Hell…..គិតនៅលំៗចឹងដល់មាន់រងាវដេញ? ខ្ញុំគិត​ហើយច្រានស្មាគេឡើង គេងើបមុខមកសម្លឹង​ហើយឃើញភ្នែកខ្ញុំ។
ខ្ញុំយល់ថាគេដឹងគ្រប់យ៉ាងដែលខ្ញុំគិតបានជាគេនិយាយ «ចាំសិន!»
ប្រុសចង្រៃដ៏ទាក់ទាញនេះថាខ្លីសោះក៏ឱនរកបបូរមាត់ខ្ញុំ ភ្លក់ខ្ញុំដោយអណ្តាតរបស់គេ ដៃគេហ៊ុមព័ទ្ធមុខខ្ញុំដោយម្រាមវែងៗនិងរឹងៗស៊ិចស៊ី។ គេចាប់ចង្កាខ្ញុំដោយមេដៃហើយ​ថ្ពាល់ខ្ញុំដោយបាតដៃ មិនឱ្យខ្ញុំរេចេញបានពីស្នាម​ថើបរបស់គេ។
ជំនួសឱ្យការច្រានគេចេញ ដៃខ្ញុំបានរាវរកស្ទាបគ្រប់គន្លាក់សាច់ដុំដ៏រឹងមាំនៃខ្នងរបស់ Will។ សាច់គេញាប់ញ័រតាមចង្វាក់ដង្ហើមនិងក្តៅៗគ្រប់កន្លែង។ ខ្ញុំត្រូវការ​មានអារម្មណ៍អាក្រាតកាយ ទាំងអស់ ដើម្បីឱ្យបានប៉ះនឹងស្បែកប្រុសស្អាតនេះ ខ្ញុំត្រូវការគេឡើងដកដង្ហើមហត់…..ពេលគេ​ដកមាត់ចេញមក​ត្រេចរថើបត្រចៀកនិងគល់កវិញ ខ្ញុំសំណូមពរ
«យើងអាចទៅលើគ្រែវិញបានទេ?»
គាត់​បាន​ងើប​ក្បាល ដូច្នេះខ្ញុំអាចឃើញមុខក្រហមរបស់គេ។
«មិនទេ! បងចូលចិត្ត​តុប៉ូលិស ចូលចិត្តបំពានលើមួកប៉ូលិស! ធ្ងន់ៗ»
ខ្ញុំចងចិញ្ចើម​ទះមុខគេផាច់ តែគេចាប់ដៃបាន​ហើយលេបម្រាមខ្ញុំចូល។
លែង​សើច​ទៀត​?
សេចក្តី​ត្រូវ​ការរបស់គេ​ក្នុងការ​លេងសើចជាមួយខ្ញុំ បានធ្វើឱ្យខ្ញុំត្រូវ​​ស្រឡាំង​កាំងភាំង​ក្នុង​ភ្នែកសម្លក់ៗរបស់គេ។ ដោយ​គ្មាន​ពាក្យ​មួយ​ម៉ាត់ គេបានទាញ​សម្រាតខ្ញុំ ហើយផ្តើមការងារចង្កេះរបស់គេដោយ​​ចលនាទន់ភ្លន់ ចំណែកភ្នែក​សម្លក់មក​ខ្ញុំ។
តុនេះបានធ្វើចលនា​តាមការកម្ទេចរបស់គេ…..ខ្ញុំចង់បិទភ្នែកជួយខ្លួនឯងកុំឱ្យលង់គេ តែ​ភាព​អស្ចារ្យ​ដែលគេឱ្យមកនេះ មិន​អាចធ្វើអត្ថាធិប្បាយបានទេ ថែមទាំងគ្មានអ្នកណាអាច​មិនអើពើនឹងវេទមន្តស្នេហ៍របស់គេផង។
ខ្ញុំ​ដាក់​បាតដៃ​ទល់ស្មាគេសងខាង​តែគេនៅតែចង់ឱនមកស្អិតលើខ្លួនខ្ញុំ…..
រឿង៖ ស្វាមីចចក ភាគទី៥ (១៨+)
ស្វាមីចចក-5
រឿង៖ ស្វាមីចចក ភាគទី៤ (១៨+)