ស ចន្ធូ​ – Meysansotheary

រឿង៖ ១ម៉ឺនស្នេហ៍ផ្ញើទៅកោះកុង (ភាគ៦)
គេ​និយាយបញ្ឈឺ​ខ្ញុំ​ពីក្រោយខ្នង​។ តាម​ថា​ទោះ​គេ​និយាយ​ពាក្យ​រហូតដល់​រំលើង​ភ្នំ​ក៏​ខ្ញុំ​មិន​ខ្វល់​ស្តាប់​គេ​សូម្បីតែ​មួយ​នាទី​ទៀត​ដែរ​ ក្នុង​បេះដូង​ខ្ញុំ​ គឺ​មាន​តែ​រត់រក​កូនស្រី​ឱ្យ​ឃើញ​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ហោះ​ទៅ​បារាំង​វិញ​នៅ​ថ្ងៃនេះ​តែម្តង​។ ប៉ុន្តែ​នៅចំពោះមុខ​សួន​ច្បារ​ដែល​ខ្ញុំ​កំពុង​ដើរចេញ​ខ្ញុំ​ឃើញ​ឡាន​ធំ​​ជង្គ្រោង​​របស់​គេ​ដែល​មាន​ស្លាក ​«នប​» នៅ​ពីមុខ​ដ៏​គឃ្លើន​។

«គេ​ជា​កូន​ឧត្ដមសេនីយ៍​កាល​ពី​៦​ឆ្នាំ​មុន​! ប្រទេស​កម្ពុជា​នៅ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ការ​ឡើង​តួ​នាទី​តាម​ខ្សែ​ទុយោ​ដល់​ម្ល៉ឹង ​រឿង​អីថា​គេ​មិន​មាន​តួនាទី​អ្វីមួយ​ក្នុង​ជួរ​សមត្ថកិច្ច​បាន​នោះ​? អ្វី​ក៏​អាច​កើតឡើង​បាន​ដែរ​សម្រាប់​ពួក​អ្នកមាន​លុយ​មានអំណាច​ដូចជា​គេ​!»

ខ្ញុំ​គិត​ហើយ​ឈប់​ជើង​ម្តង​ទៀត​ បែរក្រោយ​សម្លឹង​មុខ​គេ​។ មិនមែន​សម្លឹង​ធម្មតា​ទេ​ គឺ​ខ្ញុំ​សម្លក់​គេ​មួយ​ទំហឹង​។ សម្លក់​យ៉ាងណា​គេ​ក៏​នៅ​មិន​ញឹន​ ដូច្នេះហើយ​ខ្ញុំ​ជះ​​កំហឹង​រ៉ាវ​ តាម​សម្តី​ដ៏​គ្រោត​គ្រាត​ និង​ចរិត​មិនសូវ​ដែល​ព្រឺ​អ្នកណា​របស់ខ្ញុំ​ដូច​កាលពី៦ឆ្នាំមុន​៖

«មនុស្ស​ស្រុក​ខ្មែរ​ពូកែ​យកបុណ្យ​សក្តិ​យក​តួនាទី​សម្លុត​គេ​ណាស់​! អ៊ីចឹង​បាន​ជា​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់ៗ​ឃាត់​ខ្ញុំ​មិន​ឱ្យមក​វិញ​ទេ​!! កុំ​ធ្វើ​ឱ្យ​ខ្ញុំ​ស្អប់​ប្រទេស​កំណើត​របស់ខ្ញុំ​ ដោយសារ​សន្តាន​មនុស្ស​ មួយ​ចំនួន​! ហើយ​កុំឱ្យ​ខ្ញុំ​និយាយ​ពាក្យ​ធ្ងន់​ៗជាង​នេះ​ទៀត​! ឆាប់​ឱ្យ​កូន​ខ្ញុំ​មកវិញ​ភ្លាម​!»

ភាព​អាក់​​អន់​ស្រពន់ចិត្ត​លេចចេញ​ក្នុង​ពន្លឺ​ភ្នែក​គេ​ដែល​ជា​ចំណុច​ធ្វើ​ឱ្យ​ខ្ញុំ​ក្រអឺត​ ព្រោះ​យ៉ាង​ហោច​ណាស់​អាច​វាយប្រហារ​គេ​បាន​យ៉ាង​មានប្រសិទ្ធភាព​ដោយ​សម្តី​របស់ខ្ញុំ​។ ខ្ញុំ​ប្រុង​ថា​ ​ថែម​បី​បួន​ឃ្លា​ទៀត​​ឱ្យ​​ចុក​ដល់​កន្លើត​ដែរ​តែ​…..

«ប៉ាៗៗៗៗ​»

ជា​សំឡេង​កូនប្រុស​តូច​របស់​គេ ​ខ្ញុំ​គឺ​នៅ​ចំណាំបាន​។ ចង់​មិន​ចង់ ​វត្តមាន​ក្មេងប្រុស​នោះ​បាន​ធ្វើ​ឱ្យ​​ខ្ញុំ​ដកឃ្លា​ចេញពី​ការ​ផ្តោត​ទៅលើ​​ឪពុក​គេ ​ហើយ​ងាក​ទៅ​រក​ប្រភព​នៃ​សំឡេង​ហៅ​។ នៅ​ទីនោះ ​ខ្ញុំ​មិន​ត្រឹម​ឃើញ​ក្មេងប្រុស​ដែល​ដើរ​វង្វេង​លើ​ឆ្នេរ​ទេ​ តែ​ថែមទាំង​បានឃើញ​ Hannah​កូន​ស្រី​ខ្ញុំ​កំពុង​នៅ​ក្បែរ​ក្មេង​នោះ​ ហើយ​លេង ​Tablet​ ជាមួយគ្នា​ទៀត​។ កូនស្រី​វ័យ៥ឆ្នាំ​របស់ខ្ញុំ​លេង​ឧបករណ៍​នោះ​ជក់ចិត្ត ​មិន​រវល់​ថា​ចិត្ត​ម្តាយ​កំពុង​ធ្លុះធ្លាយ​ឡើយ​។ ទឹកមុខ​នាង​ដែល​ឱន​ជាប់​ធ្វើ​ឱ្យ​ខ្ញុំ​សែន​សៅហ្មង ​ហើយ​ផ្ទេរ​ទំាំង​កំហឹង​ទំាំង​ស្រុង​មក​លើ​នាង​។ ខ្ញុំ​ខំា​មាត់​ហៅ​តិច​ៗ៖

«Hannah​!???»

នាង​បើកភ្នែក​គ្រលួង​ងើបមុខ​មក​ ហាក់​មិនដឹង​រឿង​អ្វី​ និង​មិនដឹង​ថា​ខ្ញុំ​ខឹង​ស្ទើរ​រលំ​មេឃ​មក​នោះ​ឡើយ​។ ខ្ញុំ​ដើរ​ញាប់​ស្មេរ​តម្រង់​ទៅ​រក​កូនស្រី​ខ្ញុំ​ ហើយ​លូក​ដៃ​តម្រង់​ទៅ​ ប្រុង​ថា​កន្ត្រាក់​នាង​មកវិញ​ឱ្យ​ទាន់ហន់​តាម​កំហល់​ចិត្ត​ តែ​ដៃគេ​នោះ​លូក​​មកដល់​​ខ្ញុំ​មុន ​ហើយ​ចាប់​កំភួនដៃ​ខ្ញុំ​យ៉ាង​ណែន​ជា​​កិច្ច​រារាំង​ខ្ញុំ​មិន​ឱ្យ​ឈោង​ទៅ​ប៉ះ​ Hannah​ បាន​។

«ក្មេង​វា​មិនដឹង​អី​ទេ​!»

គេ​និ​យា​យស្រាលៗ​ តែ​យ៉ាងណា​នៅតែ​ដូច​ចាក់សាំង​បន្ថែម​លើ​ភ្លើង​។ ខ្ញុំ​រលាស់ដៃ​គេ​ចេញ​តក្កមា​….កាន់តែ​រលាស់​គេ​ចាប់កាន់​តែ​ណែន​….ខ្ញុំ​លូកដៃ​ម្ខាងទៀត​មក​ក្ដិច​គេ​​មួល​ដៃគេ​មួយ​ទំហឹង​ ក៏​នៅតែ​មិន​របូត​ រហូត​ដល់​ខ្ញុំ​នឹកឃើញ​ឡើងវិញ​នូវ​គ្រាមួយ​ដែល​ខ្ញុំ​ក្ដិច​មួល​ដៃ​គេ​ក្នុង​ហាង​អាហារ​ជប៉ុន​ បន្ទាប់មក​​អាណិត​គេ​ពេក​ ក៏​យក​ប្រេងកូឡា​លាប​ឱ្យ​គេ​វិញ​ ហើយ​យើង​ក៏​ក្លាយ​នឹង​គ្នា​ដែល​បង្កើត​បាន​ជា​ល្ខោន​ទុក្ខសោក​ដ៏​វែងអន្លាយ​មក​ក្នុង​ឆាក​ជីវិត​របស់ខ្ញុំ​។

ភ្នែក​ខ្ញុំ​ចាប់ផ្ដើម​រលីងរលោង​….មិនដឹង​ថា​តើ​ព្រោះតែ​ខ្ញុំ​ខឹង​នឹង​ភាព​មានៈ​របស់​គេ ឬ​មួយ​ក្រៀមក្រំ​នឹង​ការរំឭក​មកវិញ​នូវ​បណ្ដា​អនុស្សាវរីយ៍​ចាស់​ៗទេ​។ ខ្ញុំ​ជូត​ទឹកភ្នែក​និយាយ​អួល​ៗ៖

«លែងដៃ​ខ្ញុំ ​រ៉ូ​ណាល់​!»

«អ្នក​ទើប​មក​ពី​បារាំង​ស្គាល់ឈ្មោះ​ខ្ញុំ​ទៀត​ហ្ន៎​!» គេ​ឌឺ​មក​ខ្ញុំ​វិញ​ខ្សឹប​ៗ។

ខ្ញុំ​ភ្លាត់​ហៅឈ្មោះ​គេ​ពេញទំហឹង​​ដូច​ទទួលស្គាល់​ថា​ខ្ញុំ​ធ្លាប់ស្គាល់​គេ ​ហើយក៏​មានន័យថា​ខ្ញុំ​ទទួលស្គាល់​ខ្លួនឯង​ថា​ជានា​រី​ដ៏​កម្សត់​ដែល​រត់ចោល​គេ​ចេញពី​កោះ​សង្សារ​កាលពី​ឆ្នាំ​នោះ​ដែរ​។

ខ្ញុំ​ងាក​មុខ​ចេញ​ គេច​កុំឱ្យ​គេ​មើលឃើញ​ពី​ភាព​ច្រាស​ច្រាល​របស់ខ្ញុំ​ ហើយ​មិន​តប​សូម្បី​មួយម៉ាត់​។ មិនដឹង​មក​ពី​អ្វី​គេ​ព្រម​លែងដៃ​ខ្ញុំ​របូត​សន្សឹម​ៗ ដូច​ទុក​ឱ្យ​ខ្ញុំ​បាន​ឱកាស​រត់​ទៅ​លើក​កូន​ស្រី​ខ្ញុំ​មក​ឱប​ពេញ​រង្វង់​ដៃ​ ហើយ​រត់​ចូល​ទៅ​ក្នុង​បរិវេណ​សណ្ឋាគារ​វិញ​។

នៅ​ពីមុខ​ខ្ញុំ​ មនុស្ស​ប្រុស​បី​បួន​នាក់​ស្លៀកពាក់​ជា​របៀប​អង្គរក្ស​បង្ហាញខ្លួន​ …..ខ្លះ​ពាំង​ពី​មុខ​ខ្ញុំ​ខ្លះ​ឈរ​គម្លាត​ប្រមាណ​បី​បួន​ម៉ែត្រ​ពី​ខ្ញុំ​។ ខ្ញុំ​ឱប​កូនស្រី​កាន់តែ​ណែន​ក្នុង​ដៃ​ក្នុង​ពេល​ដែល​បេះដូង​ខ្ញុំ​កាន់តែ​ស្លុតរន្ធត់​។ នេះ​ជា​រូបភាព​ដ៏​​អាក្រក់​ដែល​ខ្ញុំ​តែងតែ​ស្រមៃឃើញ ​រាល់ពេល​ខ្ញុំ​ឮ​គេ​និយាយ​ពី​ការ​នៅ​ពីលើ​ច្បាប់​របស់​បណ្តា​អ្នក​មាន​យស​ស័ក្ដិ​មួយ​ក្តាប់​ក្នុង​ប្រទេស​ខ្ញុំ​ ឥឡូវ​នេះ​អ្វី​ៗ​ទាំងអស់​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​នឹង​ភ្នែក​ស្រស់​។

មិនដឹង​យ៉ាងម៉េច ​ខ្ញុំ​ស្រាប់​មាន​អារម្មណ៍​ភ្លាម​ៗថា​ ខ្ញុំ​អាច​នឹង​ត្រូវ​ពួកគេ​ដណ្តើម​យក​Hannah​។ ប្រការ​នេះ​បាន​ក្លាយជា​ការ​គំរាមកំហែង​ដ៏​សាហាវ​មក​លើ​ផ្លូវចិត្ត​ខ្ញុំ​ រហូតដល់​ខ្ញុំ​មិន​ អាច​គ្រប់គ្រង​អារម្មណ៍​ បាន​ទើប​ស្រែក​លាន់​ខ្ទរ​៖

«ប៉ា​! ប៉ា​នៅ​ឯណា​? ម៉ាក់​ប៉ា​! ជួយ​ផង​! ជួយ​ផង​!»

មិនដឹង​មក​ពី​ខ្ញុំ​ស្រែក​ខ្លាំងពេក ឬ​​មក​ពី​ខ្ញុំ​ឱប​នាង​តឹង​ពេក​នោះ​ទេ​ Hannah​ស្រាប់តែ​ស្រែកយំ​ហ៊ូ​។ សំណោក​នាង​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​អារម្មណ៍​អាក្រក់​ ឯ​ម៉ាក់​ខ្ញុំ​នៅ​ឈរ​ទ្រឹង​សម្លឹង​មក​ខ្ញុំ​ មនុស្សម្នា​ក៏​ចោលការ​ងារ​ងាក​មក​រក​ខ្ញុំ​ដូច​ចម្លែក​ចិត្ត​ គ្មាន​អ្នកណា​យល់ចិត្ត​ខ្ញុំ​ ហើយ​ចោល​ពន្លឺ​ភ្នែក​មក​ហាក់​បី​ដូចជា​នៅ​ខាង​ខ្ញុំ​សោះ​ ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​ក៏​កាន់តែ​ឯកោ​។ គេ​នោះ​ក៏​បោះ​ជំ​ហ៊ាន​មក​ទឹប​ៗពីក្រោយ​ខ្ញុំ​ទៀត​….ខ្ញុំ​ស្រែក​វ៉ាស​បែរក្រោយ​សម្លឹង​គេ​ដោយ​ភិតភ័យ​ ហើយ​ឈាន​ថយ​ក្រោយ​សន្សឹម​ៗគេច​ពី​ការ​ចូល​មកដល់​របស់​គេ​….

«ឈប់​ធ្វើ​ឱ្យ​ក្មេង​ភ័យ​ទៅ ​រាជិនី​!»

គេ​បន្ទោ​សតិ​ចៗៗ​ តែ​ចិត្ត​ខ្ញុំ​មួយ​ប្រកែក​ដាច់អហង្ការ​មិន​ស្តាប់​សម្តី​គេ​ ព្រោះ​ខ្ញុំ​យល់ថា​គេ​កំពុង​ចង់​ចូល​មក​ដណ្តើម​នាង​ពី​ទ្រូង​ខ្ញុំ​ទៅ​។ ខ្ញុំ​ឆ្លើយ​ស្អក​ៗព្រោះ​អារម្មណ៍​អាក្រក់​៖

«កុំ​ចូល​មក​ជិត​ខ្ញុំ​!»

គេ​ហាក់​ភ្ញាក់ផ្អើល​ចំពោះ​ប្រតិកម្ម​របស់ខ្ញុំ​ ម្តង​ដៀង​ភ្នែកស​ម្លឹង​ខ្ញុំ​ ម្តង​ងាកមើល ​Hannah ។ គេ​មើល​នាង​ម្តង​ៗ ខ្ញុំ​រឹតតែ​មាន​អារម្មណ៍​អាក្រក់​។

«គ្មាន​អ្នកណា​អាច​ដណ្តើម​ Hannah​ ពី​ខ្ញុំ​បាន​ដាច់ខាត​! ទោះ​បី​អ្នកណា​ក៏ដោយ​!»

ខ្ញុំ​ប្រាប់​ខ្លួនឯង​ ហើយ​ខាំមាត់​ឱប​កូន​ខ្ញុំ​រត់​បក​ក្រោយ​ មក​វាក់​អើ​នឹង​ប៉ា​ខ្ញុំ​ដែល​ទើប​ចេញ​មក​ដល់​។

«មានរឿង​អី​កូន​?»

ប៉ា​សួរ​ខ្ញុំ​តិច​ៗព្រោះ​លោក​ខ្មាស​ភ្នែក​អ្នកផង​ដែល​មើល​មក​។ ខ្ញុំ​ហា​មាត់​ប្រុង​ថា​ជម្រាប​ពី​រឿងរ៉ាវ​ដ៏​ធំ​ដែល​ខ្ញុំ​កំពុង​ប្រឈម ​ស្រាប់តែ​អាក់​ឈឹង​រក​ហា​​មួយម៉ាត់​មក​មិនកើត​ បាន​ត្រឹម​ធ្វើ​ភ្នែក​ក្រឡង់​។ ដែល​ខ្ញុំ​ទើរ​អណ្តាត​នោះ​គឺថា​ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ដឹង​ថា​មាន​រឿង​អ្វី​ឱ្យ​ប្រាកដ​ ហើយ​ពុក​ម្តាយ​ខ្ញុំ​មិនដែល​ស្គាល់​រ៉ូ​ណា​ល់​ទេ​ តើ​ខ្ញុំ​ជម្រាប​លោក​ថាម៉េច​ ហើយដែល​គ្រាន់តែ​គេ​បង្ហាញខ្លួន​ហេតុអ្វី​ខ្ញុំ​ភ័យ​ដល់​ថ្នាក់​នេះ​? ហេតុអ្វី​ខ្ញុំ​ស្រែក​រន្ធត់​ ហើយ​ធ្វើ​ឱ្យ​​ស្ថានការណ៍​ពាសពេញ​ទីនេះ​ទៅជា​ចលាចល​ទៅ​កើត​? ចម្លើយ​មានតែ​ខ្ញុំ​ទេ​ដែល​ដឹង​ ….

នោះ​គឺ​ព្រោះតែ​អាថ៌កំបាំង​ដ៏​ធំ​មួយ​ដែល​គ្មាន​អ្នកណា​យល់​ដល់​ ….អាថ៌កំបាំង​នោះ​ឯង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​​លស់​ព្រលឹង​ថា​ ចុះបើ​ថ្ងៃណាមួយ​ គេ​មក​ទារ​សិទ្ធិ​ជា​ឪពុក​លើ​កូនស្រី​សំណព្វ​របស់​ខ្ញុំ​?….ខ្ញុំ​ទីទើរ​….រង្វង់​ដៃ​ប៉ា​ខ្ញុំ​លោ​មក​រក​រាង​កាយ​ខ្ញុំ​ផ្តល់​មក​ឱ្យ​ខ្ញុំ​និង​កូន​នូវ​ភាព​កក់​ក្តៅ​សន្សឹម​ៗ។ នេះ​ជា​ទម្លាប់​របស់​អ្នកមានគុណ​ខ្ញុំ​ ដែល​រាល់ពេល​ខ្ញុំ​មាន​រឿង​ម្តង​ៗ មិន​ខ្វល់​ថា​រឿង​អ្វី​ លោក​តែងតែ​ផ្តល់​នូវ​រង្វង់​ដៃ​នេះ​ ជា​សញ្ញា​ឱ្យ​ខ្ញុំ​ជឿ​ថា​ ខ្ញុំ​មិនបាន​ឯកោ​ទេ​។ ខ្ញុំ​នឹងនរ​ជាង​មុន​ លើកដៃ​ជូត​ទឹកភ្នែក​ឱ្យ​កូនស្រី​ទាំង​លួង​នាង​បន្លប់​តិច​ៗ៖

«អត់អី​ទេ​! ឈប់​យំ​កូន​! ឈប់​យំ​!»

ប៉ា​និង​ម៉ាក់​ខ្ញុំ​មក​ទទួល​ចៅ​ចេញពី​រង្វង់​ដៃ​ខ្ញុំ​ ហើយ​ម៉ាក់​ខំ​លួង​នាង​។

«កុំ​យំ​ចៅ​អត់​អី​ទេ​ណា៎​»

«ប៉ា​! ម៉ាក់​! កូន​ចង់​ត្រឡប់ទៅ​ភ្នំពេញ​វិញ​! »

ខ្ញុំ​និយាយ​ហើយ​ងើបមុខ​រង​ចាំ​ចម្លើយ​ពី​ប៉ា​ភ្លាម​….តែ​ចាប់​ទាន់​កន្ទុយភ្នែក​ដែល​ប៉ា​ដៀង​ទៅ​រក​អ្នកណា​នៅ​ពីក្រោយខ្នង​ខ្ញុំ​។ អារម្មណ៍​ចម្លែក​មួយ​លេចឡើង​ក្នុងចិត្ត​ខ្ញុំ​ថ្មី​សន្លាង​។ នៅ​ពីក្រោយ​ខ្ញុំ​គឺ​រ៉ូ​ណា​ល់​ពិត​ណាស់​….ខ្ញុំ​ដឹង​….ហើយ​ក្រសែ​ភ្នែក​ប៉ា​ខ្ញុំ​ដែល​បាន​សម្លឹង​ទៅ​ទីនោះ​មិន​ដូចជា​គាត់​ទើប​នឹង​បាន​ចួប​គេ​នោះ​ជា​លើក​ដំបូង​ឡើយ​។ ខ្ញុំ​ជ្រួញ​ចិញ្ចើម​សម្លឹង​ប៉ា​ ហើយ​រេ​ភ្នែក​មក​សម្លឹង​ម៉ាក់​។ បន្ទាប់ពី​រក​ឃើញ​ភាព​លាក់លៀម​ក្នុង​ពន្លឺ​ភ្នែក​អ្នកមានគុណ​ទាំង​ទ្វេ​ ភាព​អន្ទះសា​បាន​រុញ​ខ្ញុំ​ឱ្យ​បែរក្រោយ​សម្លឹង​ទៅ​រក​បុរស​អ្នកមាន​នោះ​វិញ​យ៉ាង​បន្ទាន់​។ ក្រៅពី​គេ​ ខ្ញុំ​ឃើញ​ចិន្តា​មិត្ត​ខ្ញុំ​បង្ហាញខ្លួន​ពីក្រោយ​នោះ​ដែរ​។ គ្រប់គ្នា​ហាក់ដូច​បាន​រួមគ្នា​លេងល្បែង​អ្វីមួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សង្ស័យ​បន្ទាប់មក​ សន្សឹម​ៗខ្ញុំ​ក៏​គិត​យល់​….

«ពិត​ណាស់​!​ អ្នកគ្រប់គ្នា​បាន​រៀបចំ​ឱ្យ​ខ្ញុំ​ចួប​ជា​មួយ​រ៉ូ​ណាល់​នៅ​ទីនេះ​!»

សភាវគតិ​បាន​ប្រាប់​ខ្ញុំ​នូវ​ចម្លើយ​នេះ​ស្ងាត់​ៗ។ ខ្ញុំ​បញ្ចេញ​កំហឹង​ដាក់​ចិន្តា​តាម​ពន្លឺ​ភ្នែក​បន្ទាប់មក​មើល​រំ​លង​រ៉ូ​ណា​ល់ ​ព្រោះ​មិនខ្ចី​ខ្វល់​សម្លឹងមុខ​គេ​ ហើយ​ខ្ញុំ​ងាក​មក​រក​លោកប៉ា​ទាំង​និយាយ​ដោយមុខ​ស្មើ​​៖

«ប៉ា​! កូន​ចង់​ចេញពី​ខេត្ត​នេះ​!»

ម្តាយ​ខ្ញុំ​ពរ​ Hannah​ ចូលក្នុង​ ប្រហែល​មក​ពី​មិន​ចង់ឱ្យ​នាង​ឃើញ​ប្រព្រឹត្តិ​ការណ៍​រញ៉េរញ៉ៃ​នេះ​ ឯ​ប៉ា​មានប្រសាសន៍​មក​តិច​ៗ ពេល​ដែល​ចិត្ត​ខ្ញុំ​កាន់តែ​តប់ប្រមល់​៖

«មានរឿង​អី​ និយាយ​គ្នា​ឱ្យ​ស្រួល​សិន​ទៅ​អ្ហី​កូន​!?»

ខ្ញុំ​ងើបមុខ​សម្លឹង​ប៉ា​ដោយ​រលីងរលោង​។ ខ្ញុំ​កាន់តែ​ប្រាកដ​ក្នុងចិត្ត​ថា​ប៉ា​និង​រ៉ូ​ណា​ល់​បាន​ស្គាល់គ្នា​ ហើយ​ឈាន​ដល់​រៀបចំ​នាំ​ខ្ញុំ​មកកាន់​ទីនេះ​ដើម្បី​ចួប​គ្នា​ក្នុង​គម្រោង​ផែនការ​អ្វីមួយ​។ ខ្ញុំ​យល់​ភ្លាម​ថា​ចិន្តា​វា​ជា​មេគំនិត​ក្នុង​រឿង​នេះ​។ ខ្ញុំ​បែរក្រោយ​សម្លក់​វា​ ប៉ះចំ​រាង​កាយ​របស់​បុរស​ដែល​ខ្ញុំ​ស្រលាញ់​ខ្លាំង​ ហើយ​ដែល​ខ្ញុំ​ខំ​គេច​ពី​គេ​អស់​មួយ​ជីវិត​មក​ហើយ​។ ខ្ញុំ​បែរមក​វិញ​និយាយ​រក​ប៉ា​រអាក់រអួល​៖

«ខ្ញុំ​អត់មាន​អី​ត្រូវ​និយាយ​ជាមួយ​អ្នក​ទាំងនេះ​ទេ​!»

ខ្ញុំ​គឺ​តូចចិត្ត​ជា​ខ្លាំង​ ហើយ​ទទួលអារម្មណ៍​ត្រូវ​បាន​មនុស្ស​គ្រប់គ្នា​រួមដៃគ្នា​បោកប្រាស់​។ គ្រប់​គ្នា​នៅ​ខាងគេ​ទាំងអស់​ ហើយ​គេ​នោះ​មាន​សិទ្ធិ​អី​មក​ស្គាល់​ប៉ា​ម៉ាក់​ខ្ញុំ​? ហើយ​មាន​សិទ្ធ​អី​មក​បង្ហាញខ្លួន​នៅនឹង​មុខ​ខ្ញុំ​? ហើយ​ហ៊ាន​និយាយ​ពី​ពាក្យ​ឪពុក​កូន​អី​ទាក់​ទង​នឹង​កូនស្រី​ខ្ញុំ​ទៀត​?

ប៉ា​ខ្ញុំ​សម្លឹង​ហួស​កូនស្រី​ខ្លួនឯង​ គឺ​សម្លឹង​ទៅ​រក​ប្រុស​អ្នកមាន​នោះ​ជាមួយ​កែវភ្នែក​ស្រងូត​ហាក់​អាណិត​គេ ​ធ្វើ​ឱ្យ​ខ្ញុំ​ចង​ចិញ្ចើម​ខឹង​ង៉ាង​រត់​ចូល​ទៅ​ក្នុង​សណ្ឋាគារ​វិញ​….

វគ្គ៖ លោក​នេះ​គ្មាន​ទេ​អាថ៌កំបាំង​?

«កុំ​ខឹង​ពេក​កូន​! ធ្វើ​អ្វី​ៗកុំ​យក​កំហឹង​ទល់​កំហល់​ រាជិនី​!»

ម្តាយ​ខ្ញុំ​ពោល​មក​ពី​ក្រោយ​ខ្នង​ខ្ញុំ​ទាំង​បារម្ភ​ ព្រោះ​ខ្ញុំ​គិតតែពី​រើ​រៀប​ខោអាវ​បោះ​ចូល​វ៉ាលិស​ប្រុង​ថាទៅ​ភ្នំពេញ​វិញ​ឱ្យ​ខាង​តែ​បាន​។ ខ្ញុំ​មិន​ខ្វល់​ថា​ពួកគេ​ ទាក់ទង​ស្គាល់​រ៉ូ​ណា​ល់​តាមវិធី​ណា​ តាំងពី​អង្កាល់ ​ហើយដោយ​សារ​អ្វី​បាន​ជា​ដាច់ចិត្ត​កុហក​ខ្ញុំ​ ចូលដៃ​ជាមួយ​គេ​ទេ​ តែ​ខ្ញុំ​មិន​រវល់​ឡើយ​ ដឹង​តែ​ពី​ថា​ ខ្ញុំ​ខឹង​។ ខ្ញុំ​មិន​តមាត់​នឹង​គាត់ ​ព្រោះ​មិន​ចង់​ឆ្គាំឆ្គង​និង​ឪពុក​ម្តាយ​ព្រោះ​ឃ្លាត​ពួក​គាត់​យូរ​មក​ហើយ​។ តែ​ចរិត​អ្នកស្រុក​បារាំង​ ខ្ញុំ​ស្អប់​ណាស់​ល្បិច​ ស្អប់​ណាស់​អ្នកណា​កុហក​ខ្ញុំ​។

រឿង​មក​លេង​កោះកុង​ មក​គេង​ទីនេះ​ ទៅ​ជួ​បរ៉ូ​ណា​ល់​ដោយ​ចៃដន្យ​លើ​ឆ្នេរ​ អ្វី​ៗជា​ការ​ប្រឌិត​ឡើង​ទាំងអស់​មែន​ទេ​? ខ្ញុំ​ជូត​ទឹកភ្នែក​យ៉ាប់យ៉ឺន ​ព្រោះ​ប្រឹង​បន្ត​ភាព​រឹងប៉ឹង​របស់ខ្ញុំ ​ហើយ​តបនឹង​ម៉ា​ក់​តិច​ៗទាំង​មិន​បែរខ្នង​៖

«ម៉ាក់​! ខ្ញុំ​មិន​ចង់​ចួប​គេ​នោះ​ទេ​! ខ្ញុំ​ត្រូវការ​ចេញពី​កន្លែង​នេះ​!»

ម៉ាក់​នៅ​ស្ងៀម​បន្តិច​ ទើប​ពោល​ខ្សឹប​ៗ៖

«យើង​ជា​ស្រី កុំ​ចិត្តរឹង​ពេក​កូន​!»

ខ្ញុំ​បន្ត​រើ​អីវ៉ាន់​កាន់តែ​ញាប់​ជា​សញ្ញា​តប​ថា​ខ្ញុំ​មិន​តប​មិន​រវល់​នឹង​គំនិត​គាត់​ ស្រាប់តែ​គាត់​ពោល​បន្ថែម​មក​ភ្លាម​៖

«ធ្វើ​អី​ត្រូវ​គិតវែងឆ្ងាយ​! ត្រូវ​អាណិតកូន​! មិន​គិត​ពី​ខ្លួនឯង​ត្រូវ​គិត​ពី ​Hannah ​ផង​!»

ខ្ញុំ​គាំង​ដៃ​ បែរក្រោយ​មក​រក​ម៉ាក់​ទាំង​ស្មាន​មិនដល់​ និង​ស្ទើរ​មិន​ជឿ​ត្រចៀក​ខ្លួនឯង​។ ភ្នែក​គាត់​សម្លឹង​មក​ខ្ញុំ​ដោយ​ព្រួយបារម្ភ​។ ខ្ញុំ​រេ​ភ្នែក​ទៅ​រក ​Hannah ​ក៏​ឃើញ​នាងស​ម្លឹង​មក​ខ្ញុំ​ក្រ​ឡង់​ៗ។ ពន្លឺ​ភ្នែក​ខ្ញុំ​ជា​សញ្ញា​សួរ​មួយ​ទៅកាន់​ម៉ាក់​ជាស្រេច​ថា​ សម្តី​គាត់​ចង់​មានន័យថា​ម៉េច​ ទោះជា​ចិត្ត​ខ្ញុំ​បាន​ភ្នាល់​ដឹង​ចម្លើយ​ហើយក៏​ដោយ​។

«ក្មេងកំព្រា​មិនមែន​ជា​រឿង​ល្អ​ទេ​ រាជិនី​! ត្រូវ​ឱ្យ ​Hannah​ ទទួល​ស្គាល់​ប៉ា​គេ​ទៅ​កូន​​ណ៎ា​!ធ្វើ​តាម​ម៉ាក់​ប្រាប់​ទៅ​!»

១០០% ម៉ាក់​គឺ​ដឹង​ថា ​Hannah ​ជា​តំណក់​ឈាម​របស់​គេ​នោះ​។ ខ្ញុំ​បើក​ភ្នែក​ធំៗ​ភាំង​ស្មារតី​ម្តង​។ នេះ​ឬ​ដែលគេ​តែង​និយាយ​ថា​ លោក​នេះ​គ្មាន​អាថ៌កំបាំង​ទេ​?

«ខ្ញុំ​ដឹង​ថា​អ្នក​ណា​ជា​អ្នក​និយាយ​រឿង​នេះ​ហើយ​!»

ខ្ញុំ​គិត​បន្ទាន់ ​ហើយ​ទោមនស្ស​សែន​ទោមនស្ស​។ ម៉ាក់​ខ្ញុំ​លែង​​ចៅ​ហើយ​ខ្សឹប​ប្រាប់​នាង​៖

«ទៅលេង​ជាមួយ​លោក​តា​ណ៎ា​ចៅ​! លោក​យាយ​មានរឿង​ពិគ្រោះ​ជាមួយ​អ្នក​ម៉ាក់​!»

ខ្ញុំ​មិន​ចង់ឱ្យ​កូន​ខ្ញុំ​ចេញ​ទៅ​ណា​ទាំងអស់​ក្នុង​ពេលនេះ​ ប៉ុន្តែ​ខ្ញុំ​ភាំង​ពេក​បាន​ជា​មិន​ឃាត់​នាង​។ Hannah​ ជា​ក្មេង​ល្អ​ នាង​ស្តាប់​បង្គាប់​ ហើយ​យល់​ការណ៍​ជានិច្ច​ ដូចនេះ​នាង​រត់ចេញ​ទៅ​ទុក​ឱ្យ​ខ្ញុំ​នៅ​ប្រឈម​ពីរ​នាក់​ជាមួយ​អ្នក​ម៉ាក់​ដែល​ពេញដោយ​ការ​បារម្ភ​។ ចិត្ត​ខ្ញុំ​វិញ​តឹង​ស្ទើរ​ប្រេះ​។

«ឯង​ក៏​លែងលះ​យូរ​ហើយ​! មក​ជុំគ្នា​ជាមួយ​…..»

«អត់ទេ​ម៉ាក់​!»

នេះ​ជា​លើក​ដំបូង​ក្នុង​ជីវិត​ដែល​ខ្ញុំ​បាន​ស្រែក​ដាក់​ម្តាយ​ និង​ពោល​កាត់​ប្រសាសន៍​គាត់​។ គឺ​ដោយ​សារ​ប្រុស​អ្នកមាន​នោះ ​ខ្ញុំ​យល់ថា​គេ​កំពុង​នាំ​រឿង​ដ៏​ធំ​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ​ទៀត​ហើយ​។ ហេតុ​អ្វី​ខ្ញុំ​នៅតែ​គេច​ពី​កម្មពៀរ​ជាមួយ​គេ​នោះ​មិន​ផុត​។

«គេ​មាន​ប្រពន្ធ​ហើយ ​ម៉ាក់​ដឹង​អត់​?» ខ្ញុំ​បន្ថែម​ទាំង​យំគគ្រូក​។

«ហើយ​បើ​ខ្ញុំ​ចង់​ចួប​គេ​ណាស់​ ៦​ឆ្នាំមុន​ខ្ញុំ​មិន​ការ​ចេញ​ទៅ​បារាំង​តាម​បង​ភ័ក្តិ​ទេ​!» ខ្ញុំ​បន្ត​ទាំង​ឈឺចិត្ត​។

«ទោះ​ពីរ​នាក់​ឯង​មាន​រឿង​អី​ក៏ដោយ ​តែ​ក្មេង​វា​មាន​សិទ្ធិ​ស្គាល់​មុខ​ឪពុក​វា​មាន​សិទ្ធិ​រាប់រក​ឪពុក​វា​ណា៎​!» គាត់​ពន្យល់​ខ្ញុំ​ តែ​ខ្ញុំ​មិន​ត្រឹម​តែ​មិន​យល់​ តែ​ថែមទាំង​ភិតភ័យ​។ ខ្ញុំ​និយាយ​វិញ​ភ្លាម​៖

«មិន​ចាំបាច់​ទេ​! Hannah​ មានតែ​ម្តាយ​បាន​ហើយ​!»

ខ្ញុំ​និយាយ​ដល់​ត្រឹមនេះ​ក៏​ក្រឡេក​ភ្នែក​ទៅ​សួនច្បារ​ខាងក្រៅ​តាម​បង្អួច​ ហើយ​ភាំង​នៅ​ទី​នោះ ​ព្រោះ​ខ្ញុំ​ឃើញ​ប៉ា​កំពុង​ឈរ​ក្បែរ​រ៉ូ​ណា​ល់ ​ហើយ​ទះស្មា​គេ​ថ្នម​ៗ។ កាយវិការ​ប៉ា​ដូចជា​សន្យា​ថា​នឹង​ជួយ​គេ​ក្នុង​រឿង​នេះ​។ ខ្ញុំ​ចងចិញ្ចើម​មិន​យល់​អ្វី​ទាំងអស់ ​ហើយ​បែរមក​សួរ​ម៉ាក់​វិញ​៖

«ម៉ាក់​! ម៉េច​ក៏​ប៉ា​ម៉ាក់​ស្គាល់​គេ​នោះ​? ហេតុអ្វី​​នាំ​គេ​មក​ទីនេះ​? ប៉ា​ម៉ាក់​យល់ថា​យ៉ាងម៉េច​?គេ​មក​កុហក​ថាម៉េចខ្លះ​? ប៉ា​ម៉ាក់​ជ្រាប​ទេ​ថា​គេ​នោះ​មាន​ប្រពន្ធ​មានកូន​!»

ទីបំផុត​ខ្ញុំ​ដឹង​ថា​ រ៉ូ​ណា​ល់​បាន​ទាក់ទង​នឹង​គ្រួសារ​ខ្ញុំ​ជា​យូរ​មក​ហើយ​។ មិន​ខ្វល់​ថា​អ្នកណា​ជា​អ្នក​និយាយ​ទេ​ តែ​ពេលនេះ​គ្រប់គ្នា​ក្នុង​គ្រួសារ​ខ្ញុំ​ដឹង​ថា​ កូន​ខ្ញុំ​គឺជា​សាច់ឈាម​របស់​គេ​ហើយ​ម្នាក់ៗ​គឺ​ចង់ឱ្យ​ឪពុក​កូន​គេ​ទទួលស្គាល់​គ្នា​។

វគ្គ៖ខ្ញុំ​ស្រលាញ់​អ្នក​ តែ​មិន​អាច​ទទួលយក​អ្នក​បាន​

អ្វី​ៗមិន​ងាយស្រួល​ដូច​ខ្ញុំ​គិត​ទេ​ ព្រោះ​ឧបសគ្គ​ដ៏​សំខាន់​គឺ​ខ្ញុំ​មិន​ចង់ឱ្យ​ម៉ាក់ប៉ា​ពិបាក​ចិត្ត​ ហើយ​មិន​ចង់ឱ្យ​រឿងរ៉ាវ​វែងឆ្ងាយ ​ដូច្នេះ​ខ្ញុំ​ទប់​កំហឹង ​ហើយ​យល់ថា​យើង​ជា​អ្នក​ចង​យើង​ត្រូវជា​អ្នក​ស្រាយ​។ ខ្ញុំ​តាំងចិត្ត​ថា​មានតែ​ទៅ​ចួប​គេ​និយាយ​គ្នា​ឱ្យ​ដឹងរឿង​ជាចុងក្រោយ​ ដើម្បី​ឱ្យ​អ្វី​ៗចប់​សព្វគ្រប់​ មុន​ពេល​ខ្ញុំ​ត្រឡប់ទៅ​បារាំង​វិញ​។

«ឯង​ទៅ​ណាត់​គេ​ទៅ​ចិន្តា​! ខ្ញុំ​នឹង​ដោះស្រាយ​រឿង​នេះ​ជាមួយ​គេ​ផ្ទាល់​តទល់​!»

ខ្ញុំ​និយាយ​ជាមួយ​ចិន្តា​ ដោយ​យល់​ថា​នាង​ជា​មេ​នាំ​ភ្លើង​ក្នុង​រឿង​នេះ​។ បាន​ដូច​ចិត្ត​ រសៀល​ដដែល​ខ្ញុំ​និង​រ៉ូ​ណា​ល់​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ចួប​និយាយ​គ្នា​ក្នុង​ភោជនីយដ្ឋាន​មួយ​ ដែល​ខ្ញុំ​មិន​ស្គាល់​ទេ​ ព្រោះ​នៅ​ក្នុង​ខេត្ត​កោះ​កុង​។ ខ្ញុំ​មកដល់​ទីនេះ​ ចិន្តា​មិន​ចុះពី​លើ​ឡាន ​ខ្ញុំ​ក៏​សួរ​នាង​៖

«ហើយ​ឯង​មិន​ចូល​មក​ទេ​?»

តាមពិត​ខ្ញុំ​ភ័យ ​តែ​ខ្ញុំ​ធ្វើ​មាំ​សម្លុត​មិត្ត​ខ្ញុំ​ នាង​ក៏​ឆ្លើយ​វិញ​៖

«រាជិនី​! គ្មាន​អ្នកណា​ស៊ី​ទេ​! ឯង​ជជែកគ្នា​ពីរ​នាក់​ល្អ​ជាង​! ធំៗ​អស់​ហើយ​ មិនមែន​ក្មេង​ទេៗ​កុំ​ធ្វើ​ដូច​ម្ង៉ៃ​នោះ​!»

ខ្ញុំ​ចុះពី​ឡាន​ដោយបង្ខំ​ចិត្ត​ ហើយ​ធ្វើមុខស្មើ​លាក់បាំង​ភាព​ទើសទាល់​នឹង​ទុក្ខសោក​ជា​ច្រើន​អន្លើ​។ ក្នុង​ភោជនីយដ្ឋាន ​ខ្ញុំ​ខំ​រកមើល​គេ​នោះ​​តែ​អត់​ឃើញ​ ស្រាប់​តែ​មាន​អ្នក​រត់​តុ​ម្នាក់​រត់​មក​ទទួល​ខ្ញុំ​ ហើយ​ធានា​ថា​ជូន​ខ្ញុំ​ទៅ​។ គេ​នាំ​ខ្ញុំ​ដើរ​គ្រវៀច​គ្រវៀន​ រហូត​ដល់​ដៃ​សមុទ្រ​ដែល​មាន​ជា​ខ្យុស​តូច​ៗ​ឯកជន​សម្រាប់​ភ្ញៀវ​បរិភោគ​ជជែក​អ្វី​ៗបាន​ងាយស្រួល​មិន​រំខាន​។ ទេសភាព​ដៃ​សមុទ្រ​ពេល​អស្ដង្គត​ពិតជា​អស្ចារ្យ​ជាង​គំនូរ​នានា​ដែល​ខ្ញុំ​បាន​ឃើញ​។ ទោះបី​វា​មិន​ឡូយ​ឆាយ​និង​រំភើប​ដូច​អ្វី​ៗដែល​ត្រូវ​បាន​អ្នកឯកទេស​គេ​រៀបចំ​តុបតែង​នៅ​ឯ​កោះ​សង្សារ​ ប៉ុន្តែ​ខ្ញុំ​លង់​ជាមួយ​ភាព​ធម្មជាតិ​ដ៏​រាប​សារ​នេះ​ជាង​ឆ្ងាយណាស់​។

បុរស​អ្នកមាន​នោះ​បាន​ធ្វើ​ឱ្យ​រលាយ​បាត់​នូវ​ជំនក់​ចិត្តស្នេហា​របស់ខ្ញុំ​ចំពោះ​ដែនសមុទ្រ​ខ្មែរ​។ ខ្ញុំ​អង្គុយ​ចុះ​លើ​កៅអី​នៅ​ពីមុខ​គេ​ដែល​បាន​មកដល់​ពី​ថ្មើរ​ណា​មិនដឹង​ ហើយ​រង់ចាំ​ខ្ញុំ​រួចជាស្រេច​។ គេ​សម្លឹង​មុខ​ខ្ញុំ​ដោយ​ទឹកមុខ​ស្មើ​ តែ​ខ្ញុំ​គេច​ពី​ភ្នែក​គេ​ដោយ​សម្លឹង​ម្តងនេះ​ម្តង​នោះ​គ្មាន​គោលដៅ​ ទីបំផុត​ខ្ញុំ​នៅតែ​សម្គាល់​ឃើញ​ពី​របៀប​ស្លៀកពាក់​របស់​គេ​ គឺ​ល្ងាច​នេះ​គេ​ពាក់អាវ​យឺត​ដៃខ្លី​និង​ខោ​ខូវ​ប៊​យ​តាម​ស្ទីល​អ្នកលេង​ខ្លួន​។ ខ្ញុំ​នៅតែ​ដូច​ពីមុន​គឺ​ចួបគ្នា​ត្រឹម​ប៉ុន្មាន​វិនាទី​ដំបូង​ក៏​អាច​សម្គាល់​ដឹង​អស់​ពី​អ្វី​ដែលគេ​ស្លៀកពាក់​ សក់​របស់​គេ ​និង​ក្លិន​ទឹកអប់​ដែល​មិន​ប្រួល​ប្រែ​របស់​គេ​។ ខ្ញុំ​នៅ​ស្រលាញ់​គេ​អី​ដល់​ម្ល៉ឹង​? នៅ​តាមពិនិត្យ​ពិច័យ​នឹង​គេ​អី​ដល់​ម្ល៉ឹង​? ក្រែង​ពេលនេះ​ខ្ញុំ​មក​និយាយ​គ្នា​ជាមួយ​គេ​ឱ្យ​ច្បាស់លាស់​មែនទេ​?

«អត់​នំា​ Hannah ​មក​ទេ​?»

គេ​សួ​រស្រាល​ៗ​ទេ​ តែ​ចិត្ត​ខ្ញុំ​ក្តៅ​ភ្លែត​ ឱ្យ​តែ​គេរំឭក​ពី​កូន​ខ្ញុំ​។ ខ្ញុំ​បោះចោល​ភាព​ទាក់​ទើរ​​អណ្ដែតអណ្ដូង​ទាំងអស់ ​ហើយ​ឆ្លើយ​វិញ​៖

«កុំ​ហៅ​កូន​ខ្ញុំ​ស្និទ្ធ​ពេក​! លោក​គិតថា​ លោក​ត្រូវជា​អី​នឹងគេ​?»

ដដែល​ជា​ដដែល​….រ៉ូ​ណា​ល់​លាក់​ស្នាមញញឹម​សម្ងាត់​ក្នុង​បបូរមាត់​ស្មើ​របស់​គេ​ ….ឯខ្ញុំ​យល់​ថា​ ប្រហែល​មក​ពី​គេ​គិតថា​ទាក់​ទង​ប៉ា​ម៉ាក់​ខ្ញុំ​បាន​ គេ​អស្ចារ្យ​ណាស់​ហើយ​ ខ្ញុំ​និយាយ​បន្ត​ធ្វើ​ហី​៖

«ខ្ញុំ​មកនេះ​ព្រោះ​ចង់និយាយ​គ្នា​ជាមួយ​លោក​ឱ្យ​ច្បាស់​!»

គេ​នៅ​ស្ងៀម​ចាំ​ស្តាប់​ ដូច្នេះ​ខ្ញុំ​មិន​បង្អង់​ទេ​៖

«កាល​ពី​យប់​មិញ​នៅ​លើ​ឆ្នេរ​ ខ្ញុំ​មិន​ចង់​ធ្វើ​ស្គាល់​លោក​ ព្រោះ​មិន​ចង់​មានរឿង​រញ៉េរញ៉ៃ​ អំពល់​ដល់​ខ្លួន​! ពិសេស​Hannah!»

«តែ​គេ​ក៏​ជា​កូន​ខ្ញុំ​!»

គេ​និ​យា​យស្រាល​ៗ​ តែ​ខ្ញុំ​និ​យាយ​ខ្លាំង​ៗ៖

«អ្នកណា​ថា​? លោក​អាង​អី​មក​និយាយ​?»

«អ៊ីចឹង​ យើង​ពិនិត្យ​ DNA​ ទៅ​ឱ្យ​វា​ចប់​រឿង​!» គេ​តប​ស្រាល​ៗតែ​ពន្លឺ​ភ្នែក​គេ​គឺ​ឌឺ​ខ្ញុំ​។

ខ្ញុំ​ញ័រ​មាត់​ សម្លឹង​គេ​ធ្លុះ​ដល់​ប្រស្រីភ្នែក​ ហើយ​ខំ​ពង្រឹង​មធ្យោបាយ​ការពារ​ខ្លួន​៖

«លោក​ទំនេរ​ដើរ​ហៅ​កូន​អ្នកស្រុក​នា​នា​មក​ពិនិត្យ​ DNA ​អ៊ីចឹង​អ្ហី​? លោក​ដើរ​មាន​ស្នេហា​ពាសវាលពាសកាល​ច្រើន​ពេក​អ្ហី​?»

«ចុះ​អ្នក​និយាយ​ហ្នឹង​ធ្លាប់​មាន​ស្នេហា​មួយ​ខ្ញុំ​ដែរ​អត់​?»

ខ្ញុំ​សម្លក់​គេ​ តែ​ភ្នែក​ស្រទន់​របស់​គេ​គឺ​មិន​ចុះចាញ់​ភាព​សៅហ្មង​របស់ខ្ញុំ​ទេ​ ដូច្នេះ​ខ្ញុំ​ស្ទុះ​ក្រោក​ឈរ ​ព្រោះ​មិន​ចង់ឱ្យ​ប្រឈមមុខ​គ្នា​ស្និទ្ធ​ពេក​ ស្រាប់តែ​គេ​ក្រោក​មក​ដែរ​ ហើយ​ចាប់ដៃ​ខ្ញុំ​ជាប់​ខ្លាច​ខ្ញុំ​ចាកចេញ​។ ខ្ញុំ​រលាស់​សា​​ជាថ្មី​ ទោះ​ដឹង​ថា​គេ​មិនលែង​ដៃ​ខ្ញុំ​ក៏ដោយ​។

«ចេះ​ខ្មាស​គេ​ខ្លះ​ផង​!» ខ្ញុំ​សម្លុត​គេ​តិច​ៗ ឯ​បេះដូង​គឺ​ចុះ​ចាញ់​ភាព​ស្រ​ទោ​ស្រទន់​របស់​គេ​។

«៣០ម៉ែត្រ​ជុំវិញ​នេះ​គ្មាន​មនុស្ស​ម្នាក់​ទេ​! មិន​ជឿ​សាក​ស្រែក​លោ​មើល​!»

គេ​និយាយ​ទាំង​ញាក់ចិញ្ចើម​ឌឺ​ខ្ញុំ​។ ខ្ញុំ​យល់​ហើយ​ គឺ​​គេ​បាន​ធ្វើ​រឿង​នេះ​តាម​ចរិត​ពួក​មាន​លុយ​ ហើយ​មានអំណាច​មិន​គិត​ពីចិត្ត​អ្នកដទៃ​។ ៦​ឆ្នាំ​ហើយ​ គេ​នៅតែ​ដដែល​ គឺ​ក្រអឺតក្រទម​ ធ្វើ​តាម​ចិត្ត​ខ្លួន​មិន​គិត​ពី​ផលវិបាក ​និង​មិន​គិត​ពី​ចិត្ត​យើង​ដែល​ជា​មនុស្ស​ស្រី​។ ក៏​ព្រោះតែ​ចរិត​ទំនើង​នេះ​ដែរ​ ដែល​ខ្ញុំ​ត្រូវ​ឆា​ចោល​ជីវិត​របស់​ខ្លួនឯង​ព្រោះតែ​គេ​និង​កូន​។

«លោក​ធ្វើ​អ្វី​មិនដែល​គិត​ពី​ខ្ញុំ​ សូម្បីតែ​បន្តិច​!»

ខ្ញុំ​និយាយ​ដោយ​រលីងរលោង​។ គឺ​ខ្ញុំ​ចង់​សំដៅ​កាលដែល​គេ​នាំ​ខ្ញុំ​ទៅ​កោះ​សង្សារ​ដណ្តើម​យក​រាត្រី​ទីមួយ​របស់ខ្ញុំ​ទាំង​ដឹង​ហើយ​ថា​ យើង​មិនបាន​ចួបគ្នា​ទេ​ចំណងដៃ​នៃ​ស្នេហា​នេះ​ក៏​មានតែ​ទឹកភ្នែក​តែប៉ុណ្ណោះ​ ពេលនេះ​ត្រឡប់មកវិញ​ គេ​មាន​ប្រពន្ធ​មានកូន​ហើយ​ គេ​ហេតុ​អី​ចាំបាច់​មក​ធ្វើ​យ៉ាងនេះ​លើ​ខ្ញុំ ​ព្រោះ​គេ​ចង់ឱ្យ​ខ្ញុំ​យល់ថា​គេ​អស្ចារ្យ​ឬ​អ្វី​?

«បើ​ខ្ញុំ​មិន​គិត​ពី​នាង​ជ្រុល​ពេក កាលពី​ឆ្នាំ​នោះ​ ខ្ញុំ​មិន​អង្គុយ​មើល​នាង​រៀបការ​ជាមួយ​អា​ ខ្ទើយ​បង​នាង ​ហើយ​ចេញទៅ​វេទនា​នៅ​បារាំង​ទេ​ រាជិនី​!»

ចួបគ្នាជាថ្មីសប្តាហ៍ក្រោយ …

រឿង៖ ១ម៉ឺនស្នេហ៍ផ្ញើទៅកោះកុង (ភាគ៥)
«រឿង​អី​ក៏​មាន​ច្រក​ចេញ​ដែរ​! ជឿ​បង​ទៅ​! រឿង​អី​ក៏​មនុស្ស​ជា​អ្នក​គ្រប់គ្រង​វា​បាន​ដែរ​ កុំ​ឱ្យ​វា​មក​គ្រប់គ្រង​យើង!!​»

សម្ដី​ឆ្លើយឆ្លង​រវាង​ខ្ញុំ​ហើយ​និង​គេ​ពីរ​ឃ្លា​នេះ​ ខ្ញុំ​ខំ​បំភ្លេច​វា​ពី​បេះដូង​ជា​យូរ​មក​ហើយ​ តែ​កាន់​បំភ្លេច​វា​កាន់​តែ​ចាំ​ច្បាស់​គឺ​កាន់​តែ​បំភ្លេច​ក៏​កាន់តែ​នឹក​។ ​៦ឆ្នាំ​ហើយ​ ខ្ញុំ​នៅតែ​មិន​អាច​ភ្លាំងភ្លេច​គេ​ បាន​សូម្បីតែ​មួយ​គ្រា​។ ខ្ញុំ​ពិតជា​មិន​អាច​បំភ្លេច​រាត្រី​មួយ​នោះ​ នៅ​មុន​ពេល​ដែល​ខ្ញុំ​ឡើង​កាណូត​ចាកចោល​គេ​ ពេល​ដែលគេ​កំពុងតែ​លង់លក់​ក្នុង​សុបិន​ស្នេហ៍​របស់​កូន​អ្នកមាន​ដូច​គេ​ ហេតុអ្វី​ខ្ញុំ​នៅតែ​មិន​អាច​បំភ្លេច​បាន​? មក​ពី​នោះ​ជា​ស្នេហា​ពិត​របស់ខ្ញុំ ឬ​មក​ពី​គេ​ជា​អ្នក​បាន​នូវ​រាត្រី​ទីមួយ​របស់ខ្ញុំ​?

«ម៉ាក់​! យើង​កុំទៅ​កោះកុង​អី​! ឮ​សូរ​ថា​ផ្លូវ​មិនល្អ​ទេ​!» ខ្ញុំ​និយាយ​ចិត្តស្ទាក់ស្ទើរ​។

«តែ​ម៉ាក់​ចង់​ទៅ​ខ្លាំង​ណ៎ា​កូន​! ម៉ាក់​មាន​ពួកម៉ាក​ម្នាក់​បែក​គ្នា​ជិត​ម្ភៃ​ឆ្នាំ​ហើយ​ ឮ​សូរ​ថា​ឥឡូវ​រស់​នៅ​ជិត​ផ្សារ​ដងទង់!​» ​ដូច្នេះ​ដើម្បី​បំពេញ​បំណង​ហាណា​ដែល​ចង់​ទៅ​ដើរ​លេង​នៅ​តំបន់​សមុទ្រ ​និង​អ្នកម្ដាយ​ដែល​ខ្ញុំ​ឃ្លាតឆ្ងាយ​ចោល​គាត់​ជា​យូរ​មក​ហើយ​ យើង​ក៏​រៀបចំ​ដំណើរ​ទៅកាន់​ខេត្ត​កោះកុង​។

វគ្គ៖ កោះកុង​ កម្រង​ ស្នេហ៍​ចាស់​

កោះកុង​គឺ​ជា​ខេត្ត​ដ៏​ស្រស់​បំព្រង​មួយ​នៃ​ប្រទេស​កម្ពុជា​ដែល​ខ្ញុំ​ឆ្លាក់​ជាប់​ក្នុង​បេះដូង​និរាស​ប្រាស់​ព្រាត់​មួយ​នេះ​។ ឆ្នេរសមុទ្រ​ដែន​និរតី​​ស្អាត​ណាស់​ក្រោម​ពន្លឺ​មាស​ថ្លា​រលើប​លាត​សន្ធឹង​ក្រាល​គ្រប​ដោយ​ឥទ្ធិពល​នៃ​កាំ​រស្មី​ចុងក្រោយ​ពី​ព្រះ​ទិនាករ​នា​ដែន​ខេមរា​ដែល​ខ្ញុំ​ខាន​ឃើញ​ ខាន​ទទួល​អារម្មណ៍​ ខាន​ប្រហើរ​ក្លិន​ទឹកប្រៃ​បែបនេះ​​ជា​យូរណាស់​មក​ហើយ​។ ខ្ញុំ​ញញឹម​ម្នាក់ឯង​!

ព្រះ​អើយ​ ទីបំផុត​ទៅ​ ឯង​ញញឹម​បាន​ឡើងវិញ​ហើយ​រាជិនី​!

ទី​កំណើត​របស់​ឯង​ មាតុភូមិ​របស់​ឯង​តែ​មួយ​គត់​ដែល​បណ្តាល​ឱ្យ​ឯង​ទទួល​អារម្មណ៍​មួយ​នេះ​ត្រឡប់​មក​វិញ​បាន​? ឱ​ព្រៃ​ភ្នំ​ក្រម​ថ្ម​ ឱ​ជួរ​ភ្នំ​ក្រវាញ ​និង​កម្រង​ឧទ្យាន​ជាតិ​បុទុមសាគរ​ដ៏​ស្រស់​បំព្រង​នៃ​ដែន​សុវណ្ណភូមិ​ អ្នក​នៅ​ចាំ​ស្រី​កម្សត់​ម្នាក់​នេះ​បាន​ដែរ​មែនទេ​ បាន​ជា​ស្វាគមន៍​នាង​ជាមួយ​កម្លាំង​វាយោ​បោកបក់​ត្រកាល​ត្រ​កុំ​យ៉ាង​សុខដុម​យ៉ាងនេះ​។

«ឱ​ខេត្ត​កោះកុង​ស្ថិត​ក្នុងចិត្ត​ខ្ញុំ​! អ្នក​ពិតជា​សុខុម​ រសាយ​ទុក្ខ​កង្វល់​ប៉ុន​​កម្អែល​ភ្នំ​ភ្លើង​ដែល​សង្កត់​ទ្រូង​រាជិនី​៦​ឆ្នាំ​មក​ហើយ​! ខ្ញុំ​សប្បាយចិត្ត​ពិតមែន​ដែល​ទីបំផុត​ទៅ​បានឃើញ​អ្នក​!»

ខ្ញុំ​សរសេរ​ Note​ នេះ​ទុក​ក្នុង​ទូរសព្ទ​អម​ជាមួយ​រូបថត​ Selfie​ ជា​លើក​ដំបូង​ក្នុង​ជីវិត​និរាស​ចោល​ស្រុក​៦​ឆ្នាំ​មកនេះ​។ រូប​នារី​ម្នាក់​ក្នុង​អេក្រង់​ជាមួយ​ស្នាមញញឹម​សក្បុស​ អម​ដោយ​Background​ វាលខ្សាច់​ស​ម៉ត់​នៃ​ដែន​ប៉ាក់​ខ្ល​ង ពិត​ជា​មនោរម្យ​ហួស​និង​និយាយ​រៀបរាប់​។ តាមពិត​ទៅ​ ខេត្តកោះកុង​ត្រូវ​គេ​ដូរ​មក​ថា​ក្រុង​កោះកុង​ តាំងពី​ពេល​ខ្ញុំ​ចាកចេញ​ពី​ស្រុកខ្មែរ​មក​ម៉្លេះ​។ ខេត្ត​នេះ​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​មាន​ព្រំប្រទល់​ទល់​នឹង​ខេត្ត​ត្រាត​ប្រទេស​ថៃ​។

«កូន​ទៅណា​រាជិនី​ មេឃងងឹត​ហើយ​ហ្នឹង​?»

ខ្ញុំ​ចេញពី​បន្ទប់​មក​វាក់​អើ​នឹង​ម្តាយ​ខ្ញុំ​ដែល​មិន​នៅក្នុង​បន្ទប់​គាត់​ទេ​ តែ​អង្គុយលេង​លើ​សាឡុង​។

«កូន​ចេញទៅ​មើល​ទឹក​សមុទ្រ​បន្តិច​ទេ​ម៉ាក់​! ក្នុង​បន្ទប់​នេះ​ដូច​ហប់​ ខ្វះ​អុក​ស៊ី​សែន​ម៉េច​មិនដឹង​ទេ​! Hannah​ គេង​លក់​ហើយ​ ម៉ាក់​កុំ​មាត់​ឮ​ ប្រយ័ត្ន​ភ្ញាក់​វិញ​រករឿង​!»

ម្ដាយ​ខ្ញុំ​នៅតែ​មិនអស់ចិត្ត​ គាត់​ខ្សឹប​ៗមកកាន់​ខ្ញុំ​បន្ត​៖

«អត់​ស្រួលខ្លួន​អ្ហី​កូន​? កោស​ខ្យល់​ចេញទៅ​អ្ហី​?»

«ខ្ញុំ​អត់អី​ឯណា​ម៉ាក់​!? ម៉ាក់​សម្រាន្ត​ទៅ​!»

ខ្ញុំ​ចាក​ចេញពី​បន្ទប់​អូតែល​ ព្រោះ​មិន​ចង់ឱ្យ​គាត់​មក​ខ្វល់​ច្រើន​ទៀត​។ ជា​ទម្លាប់​តាំងពី​តូច​មក​គឺ​ខ្លាច​ឪពុកម្ដាយ​ពិបាកចិត្ត​ មានរឿង​អ្វី​ក៏​នៅតែ​លាក់​ទុក​ក្នុងចិត្ត​ សុខចិត្ត​បៀម​វា​តែម្នាក់ឯង​ ឥឡូវ​នេះ​៦​ឆ្នាំ​ហើយ​ទម្លាប់​​នេះ​នៅតែ​មិន​ចោល​។

«ពិបាកចិត្ត​ម្នាក់ឯង​ គ្រាន់​បើ​ជាង​នាំ​អ្នក​មាន​គុណ​មក​ពិបាកចិត្ត​ជាមួយ​!»

ឆ្នេរ​សមុទ្រ​កោះកុង​ដ៏​ស្រគត់ស្រគំ​គឺ​ស្ថិតនៅ​ពីក្រោយ​បន្ទប់​សណ្ឋាគារ​នេះ​តែម្តង​។ វា​ជា​ប្រភេទ​ម៉ូតែល​ប៉ប្រះ​មាត់​ឆ្នេរ​​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ពេញចិត្ត​។ ឆ្នេរ​វែងអន្លាយ​អម​ដោយ​រលក​បោក​រលេញ​ប្រដេញ​ពណ៌ខៀវ​ល្អះ​ ក្រោម​ភាព​ស្រទោ​ស្រទន់​នៃ​ដួងខែ​ ក្លាយ​ជា​សេរីភាព​នៃ​អារម្មណ៍​សម្រាប់​ខ្មែរ​នៅ​បរទេស​ដូច​រូប​ខ្ញុំ​។

ដោយមាន​កន្សែង​សូត្រ​ខ្មែរ​ពណ៌ស​ជ្រះ​ដែល​ខ្ញុំ​រើស​ដោយ​សម្រិតសម្រាំង​ឯ​ផ្សារ​ទួល​ទំពូង​មក​ដណ្ដប់​ផង​ជាគ្នា​ រ៉ូប​រាត្រី​វែងអន្លាយ​របស់ខ្ញុំ​ទោះ​បក់​បោក​រវេច​ទៅតាម​ជំនោរ​សមុទ្រ​ ក៏​នៅ​តែ​មិន​អាច​ធ្វើ​ឱ្យ​​រាងកាយ​ខ្ញុំ​​រងា​ញ័រញាក់​បាយឡើយ​​។ វា​មាន​តែ​ធ្វើ​ឱ្យ​មនោរម្យ​ភាព​ចូល​មក​ពង្វក់​ចិត្ត​ខ្ញុំ​ឱ្យ​ត្រកាល​ត្រ​កុំ ​ភ្លេច​ចោល​អស់​ទុក្ខធុរៈ​ទាំងប៉ុន្មាន​នៃ​ជីវិត​ជា​សត្វលោក​។ ស្នូរ​អ្វី​ម្យ៉ាង​រសឹប​នៅ​ពីក្រោយខ្នង​ខ្ញុំ​ ….ខ្ញុំ​មិន​ចង់​រំខាន​ជា​មួយ​អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​ ហើយ​ចាកចោល​ទិដ្ឋភាព​ដ៏​ត្រកាល​នៃ​ដែនសមុទ្រ​ខ្មែរ​ក្បែរ​ជាយដែន​ទេ​ ប៉ុន្តែ​សូរស័ព្ទ​យំ​តិច​ៗខ្សាវ​ៗរបស់​ក្មេងប្រុស​បាន​ទាក់​ទាញ​ខ្ញុំ​ឱ្យ​ងាក​ទៅ​រក​គេ​។

«ថ្មើរ​ណេះ​ទៅ​ហើយ​ អ្នកណា​លែង​កូន​ឱ្យ​ដើរ​ចច្រប់​អ៊ីចឹង​ទៀត​?»

ខ្ញុំ​គិត​ផង​បន្ទន់​ជង្គង់​អង្គុយ​ទៅ​ប្រឈម​​នឹង​កុមារា​នោះ​ផង​។ គេ​ពិតជា​ពេប​គួរ​ឱ្យ​អាណិត​ តែ​គេ​ក៏​ហាក់​មាន​អំណះអំណាង​ឡើងវិញ ​ពេល​មាន​ខ្ញុំ​នៅ​ក្បែរ​។

«យប់ជ្រៅ​ហើយ​ គិតទៅ​ណា​ទៀត​ក្មួយ​? អត់​ទាន់​គេង​ទៀត​? ប៉ា​ម៉ាក់​នៅឯណា​?»

គេ​ជូត​ទឹកភ្នែក​ដែល​រលីងរលោង​ ហើយ​រត់ចេញ​ទៅ​ មិន​ឆ្លើយនឹង​ខ្ញុំ​។ ខ្ញុំ​ហាក់​មិន​ដាច់ចិត្ត​ព្រងើយកន្តើយ​ ព្រោះ​គេ​តូច​យ៉ាង​នេះ​ ហើយ​នៅតែ​ម្នាក់ឯង​នៅ​លើ​ឆ្នេរ​ដ៏​ងងឹត​ស្រពិចស្រពិល​ហើយ​ស្ងាត់ជ្រងំ​នេះ​។ ប្រសិនបើ​ពួក​ឆ្លៀតឱកាស​​ឃើញ​គេ​ ក្មេង​នេះ​អាច​នឹង​ក្លាយជា​កុមារ​រង​គ្រោះ​ត្រូវ​គេ​យក​ទៅ​សុំ​ទាន​នៅ​ថៃ​អី​ផង​មិន​ដឹង​។ អ្វីមួយ​ជំរុញ​ឱ្យ​ខ្ញុំ​ទៅតាម​គេ​ភ្លាម​។

ទោះបី​គេ​នៅ​តូច​ប្រហែលជា​បី​ឆ្នាំ​ តែ​គេ​រត់​លឿន​ណាស់​ ខ្ញុំ​ខំ​ដើរលឿន​ដែរ​ទម្រាំ​តាម​គេ​ជាប់​។ ខ្ញុំ​គ្មាន​កូនប្រុស​ទេ​ ដូច្នេះ​អារម្មណ៍​ពេល​ឃើញ​ក្មេង​ប្រុស​គឺ​ពិសេស​ម្យ៉ាង​។ ការ​រត់​ហើយ​ដួល​គឺជា​ក្រឹត្យក្រម​ធម្មជាតិ​ តែ​ការ​ចង់​ត្រកង​គេ​ឡើង​មកវិញ​ ក៏​ជា​បំណង​ប្រា​ថ្នា​ភ្លាម​ៗរបស់ខ្ញុំ​។ ខ្ញុំ​លូកដៃ​ទៅ​ត្រកង​ប្រាណ​ដ៏​តូច​របស់​គេ​ ហើយ​ក្លិន​អ្វី​មួយ​បាន​ហើរ​មក​ប៉ះ​ច្រមុះ​ខ្ញុំ​។ ខ្ញុំ​នឹក​មិន​ ឃើញ​ទេ​ តែ​ក្លិន​នេះ​ហាក់​បី​ដូចជា​ធ្លាប់​ជាប់​នៅ​ជា​មួយ​អតីត​កាល​ណា​មួយ​របស់ខ្ញុំ​ដែល​មិនដឹង​នៅ​ឯណា ​តែ​ខ្ញុំ​ចាំ​បាន​ថា​ខ្ញុំ​ធ្លាប់​ស្គាល់​វា​។

«កុំ​​ទៅលេង​ឆ្ងាយ​ពេក​កូន​!»

សូរ​​សំឡេង​នេះ​ពិតជា​មាន​ឥទ្ធិពល​ជាង​ក្លិន​ទឹកអប់​ដែល​ជាប់​លើ​រាងកាយ​ក្មេង​ប្រុស​តូច​ទៅទៀត​។ សំឡេង​នេះ​បាន​ហើរ​មក​ប៉ះ​ត្រចៀក​ខ្ញុំ​ ជ្រៀតចូល​ទៅដល់​ខួរក្បាល​ ហើយ​បាចសាច​ទៅ​ក្នុង​បេះដូង​ ជ្រៅ​សែន​ជ្រៅ​ មុន​ពេល​អំណាច​របស់​វា​​បាន​បញ្ជា​ឱ្យ​ខ្ញុំ​ងើបមុខ​វឹង​សម្លឹង​ទៅ​រក​ម្ចាស់​សូរស័ព្ទ​។

…..គឺ​នោះ​មាន​ធំ​ច្រងាង​ អង្គុយ​ចំខែង​លើ​របង​ថ្ម​ចាស់​​ប៉ប្រះ​ឆ្នេរ​ខ្សាច់​ ហើយ​មិនបាន​ងាក​មុខ​មក​រក​ខ្ញុំ​ឡើយ​។ ដៃ​គេ​ចុច​ទូរសព្ទ​ ហើយ​ភ្នែក​គេ​ផ្ចង់​ទៅ​លើ​អេក្រង់​ តែ​ភ្នែក​ខ្ញុំ​ផ្ចង់​ទៅលើ​ប្រអប់ដៃ​ឆ្វេង​របស់​គេ​ កំភួន​ដៃ​គេ​ បន្ទាប់មក​ គឺ​ស្មា​គេ ​និង​ចុងក្រោយ​ផ្ទៃមុខ​គេ​ដែល​មើល​ពី​ចំហៀង​ឃើញ​តែ​តួ​ច្រមុះ​ស្រួច​ និង​បបូរមាត់​គ្មាន​ស្នាមញញឹម​។ តាម​ថា​ខ្ញុំ​ត្រូវ​ខឹង​ដែល​ឪពុក​ម្នាក់​មក​ជក់​នឹង ​Smart​ Phone​ ហើយ​ទុកចោល​កូនតូច​យ៉ាង​នេះ​ឱ្យ​រត់​ឆ្លេឆ្លា​ស្រក់​ទឹកភ្នែក​ម្នាក់ឯង​ តែ​ ពេលនេះ​ពេល​ដែល​ខ្ញុំ​ឃើញ​គេ​ បេះដូង​ខ្ញុំ​ស្ទើរ​គាំង​ទៅ​​ហើយ​ ។

«រ៉ូ​ណាល់​??»

សំណាង​ហើយ​​ដែល​ខ្ញុំ​ភ្លាត់​ហៅឈ្មោះ​គេ​នៅក្នុង​ចិត្ត ​តែ​មិនបាន​បង្ហើរ​ចេញ​មក​។ រាងកាយ​ខ្ញុំ​នៅ​គាំង ​ភ្នែក​ខ្ញុំ​សម្លឹង​គេ​យូរ​ជាង​ ចិត្ត​ខ្ញុំ​ដែល​ចង់​រេ​គេច​ចេញ​ឱ្យ​រលាយ​បាត់​ភ្លាម​ៗពី​ឆ្នេរ​នេះ​ដូច​ក្នុង​រឿង​សិល្ប៍​ តែ​ដៃជើង​ខ្ញុំ​បាន​ស្ពឹក​ស្រពន់​គ្មានកម្លាំង​ទេ ​បន្ទាប់ពី​បាន​ធ្លាក់​របូត​ចេញពី​ស្មា​ក្មេង​តូច​។ គេ​លើក​ទូរ​សព្ទ​និយាយ​ ពេល​ដែល​បេះដូង​ខ្ញុំ​កក្រើក​រញ្ជួយ​….

«បាន​ហើយ​! បង​នាំ​កូន​ចូលគេង​!»

គេ​នៅ​ស្ងៀម​បន្តិច​ ប្រហែលជា​កំពុង​ស្តាប់​អ្នក​ខាង​ណោះ​និយាយ​អ្វីមួយ​ហើយ​ បាន​ជា​គេ​និយាយ​បន្ត​៖

«Good​ Night!!»

ម្នាក់​ដែល​កំពុង​និយាយ​ជាមួយ​គេ​ប្រាកដជា​មនុស្ស​ស្រី​ ហើយ​ចម្លើយ​ភ្លាម​ៗក្នុង​បេះដូង​ខ្ញុំ​គឺ​ម្នាក់​នោះ​ជា​ម្តាយ​របស់​ក្មេងប្រុស​តូច​នេះ​។ បេះដូង​ខ្ញុំ​ដាច់ដោច​ ជា​ការ​លំបាក​មួយ​ដែល​ខ្ញុំ​មិនបាន​ត្រៀមខ្លួន​ក្នុង​ការ​ទទួលយក​វា​ទេ​ តែ​វា​កំពុង​កើតឡើង​នៅចំពោះមុខ​ខ្ញុំ​។ ខ្ញុំ​បែរ​ខ្លួន​ឱ្យ​រហ័ស ​មុន​ពេល​គេ​ចុច​បិទ​ទូរសព្ទ​ ហើយ​ងាក​មុខ​មក​។

….ដូច​ប្រាប់​អ៊ីចឹង​….ខ្ញុំ​ធ្វើ​មិនបាន​….គឺ​ស្ពឹក​ណាស់​….យឺត​ណាស់​….អ៊ីចឹង​ហើយ​គេ​បាន​ងើបមុខ​មករ​ក​កូនប្រុស​គេ​ ….ហើយ​គេ​ក៏​ឃើញ​ខ្ញុំ​…..

ព្រះ​អើយ​! គេ​នៅតែ​ជា​រ៉ូ​ណា​ល់​ដូច​ពីដើម​ដែល​មាន​ទឹកមុខ​សោះអង្គើយ ​ហើយ​ឆ្មើងឆ្មៃ​ពេល​មើល​ទៅ​ស្រី​ៗ…តែ​គេ​រក្សា​ធម្មជាតិ​នេះ​បាន​ត្រឹម​មិន​ដល់​មួយ​វិនាទី​ទេ​ ចិញ្ចើម​គេ​ចាប់ផ្តើម​ជ្រួញ​ចូលគ្នា​ ពេល​គេ​ឃើញ​ខ្ញុំ​។ ខ្ញុំ​ភ័យ​ណាស់​ ព្រោះ​សូម្បីតែ​ភ្នែក​ក៏​ដកចេញ​ពី​គេ​មិនកើត​ដែរ​។ ហួស​ពេល​រត់​ហើយ​ ព្រោះថា​បើ​រត់​លទ្ធផល​គឺ​ផ្សេង​ ….អ៊ីចឹង​ហើយ​ មធ្យោបាយ​ភា្លមៗ​គឺ​….រុញ​ទូក​បណ្តោយ​ទឹក​…. ខ្ញុំ​លើកដៃ​វិញ​បាន​ហើយ​ បើ​ត្រឹមតែ​ប៉ះ​ស្មា​ក្មេង​តូច​ម្តង​ទៀត​…ហើយ​ញញឹម​ស្រស់​និយាយរ៉ាវ​៖

«ប៉ា​ក្មួយ​នៅ​ទីនេះ​មែន​អត់​? ទៅ​ប៉ា​វិញ​ទៅ​ កុំ​ដើរ​ផ្តេសផ្តាស​ទៀត​ណ៎ា​ ប្រយ័ត្ន​គេ​ចាប់​!»

ខ្ញុំ​ឱន​និយាយ​ជាមួយ​ក្មេង​នោះ​ ធ្វើ​ដូចធម្មតា ​ហើយ​ដំបូងបង្អស់​គឺ​ខ្ញុំ​សង្ឃឹមថា​ គេ​រយៈ​ពេល​៦​ឆ្នាំ​នេះ ​ខ្ញុំ​អាច​ផ្លាស់​ប្តូរ​រហូតដល់​គេ​ចំណាំមិនបាន​។ តែ​នេះ​គ្រាន់តែ​ជា​គំនិត​ដ៏​ល្ងង់​មួយ​តែ​ប៉ុណ្ណោះ​។ ស្នូរ​ជើង​គេ​លាន់​ឮ​មក​កាន់​តែ​កៀក​ ហើយ​ក្លិន​ទឹកអប់​របស់​គេ​នៅតែ​ដដែល​ដូច​​កាល​ពី​៦​ឆ្នាំ​មុន​។ គេ​…គឺ​ដើរមក​ដល់​កៀក​ពីមុខ​ខ្ញុំ​មែនហើយ​….

«រាជិនី​! បើ​ឯង​ហ៊ាន​តែ​ងើបមុខ​ ឯង​នឹង​ប៉ះ​គ្នា​ជាមួយ​គេ​! ហើយ​គេ​នឹង​ឃើញ​អ្វី​ៗទាំងអស់​ក្នុង​ភ្នែក​របស់​ឯង​!»

តែ​អត់ទេ​….ខ្ញុំ​មិន​អាច​ឱន​អ៊ីចឹង​មួយ​ជីវិត​ទេ​….ខ្ញុំ​ប្រកែក​នឹង​ខ្លួនឯង​ហើយ​ងើបមុខ​វឹង​….ខ្ញុំ​ញញឹម ​ហើយ​ញាក់ស្មា​និយាយទៅ​រក​គេ​តាម​ ស្ទីល​អ្នកស្រុក​បារាំង​…

«កូន​បង​មែន​អត់​? ដើរ​វង្វេង​បាន​ឆ្ងាយ​ផង​! ដើរ​ដល់​នោះ​….»

សំណាង​ហើយ​ពេល​ដែល​ខ្ញុំ​សម្លឹង​ទៅ​គេ​ គឺ​ភ្នែក​គេ​​ដំបូង​រេ​មក​លើ​រាងកាយ​ខ្ញុំ​ពីលើ​ដល់​ក្រោម​។ បបូរមាត់​គេ​នៅ​រក្សា​ភាព​ស្មើ​ធេង​ ទោះ​ខ្ញុំ​ខំ​ញញឹម​ស្ទើរ​ស្ងួត​ធ្មេញ​ក៏ដោយ​។

«ចរិត​ប្រុស​អ្នកធំ​នៅ​រក្សា​បាន​ដដែល​ហ្ន៎​!»

ខ្ញុំ​គិត​បណ្តើរ​ ខំ​រក្សា​ភាព​បរិសុទ្ធ​លើ​ផ្ទៃមុខ​យ៉ាង​ខ្ជាប់​ខ្ជួន​។ ខ្សែភ្នែក​គេ​វាត់​ត្រឡប់​រកមុខ​ខ្ញុំ​វិញ​ ហើយ​សម្លឹង​ចំ​កែវភ្នែក​ខ្ញុំ​។ ខ្ញុំ​រក​ឃើញ​អ្វីមួយ​យ៉ាង​ជ្រៅ​នៅក្នុង​ការ​សម្លឹង​របស់​គេ​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ព្រឺ​សម្បុរ​ ហើយ​គ្រង​កន្សែង​ដណ្តប់​ឱ្យ​ជាប់​ជាង​មុន​ មុន​ពេល​លូក​ហុចដៃ​កូនប្រុស​គេ​ទៅ​ឱ្យ​គេ​ទាំង​ញាក់ចិញ្ចើម​ធ្វើ​ភាសា​កាយវិការ​​ផ្គើន​គេ​ថា​នៅ​ភ្លឹក​ធ្វើ​អី​? មិន​យកកូន​ទៅវិញ​? គេ​ទទួល​កូន​ប្រុស​ទៅ​ក្នុង​ដៃ​ តែ​ភ្នែក​គេ​នៅ​ផ្ដោត​លើ​ខ្ញុំ​ ….ខ្ញុំ​ញញឹម ​ហើយ​បែរ​ខ្លួន​ដើរចេញ​ធ្វើ​ហី​ ធ្វើ​ដូច​ជា​បេះដូង​ខ្លួន​មិនមែន​កំពុង​ហក់លោត​អ៊ីចឹង​….

….ពី​មួយ​ជំ​ហ៊ាន​ទៅ​មួយ​ជំ​ហ៊ាន ​ខ្ញុំ​បន្ទោស​ខ្លួនឯង​ជាបន្តបន្ទាប់ ​«ឃើញ​អត់​? នៅ​មិន​នៅ​មក​កោះកុង​! ហើយ​នៅ​សុខ​ៗ ចេញ​មក​ដើរ​លើ​ឆ្នេរ​ធ្វើ​អី​? ឥឡូវ​ចួប​គេ​ហើយ​ គិត​យ៉ាងម៉េច​ទៅ​? គេ​ចំណាំ​ឯង​បាន​ឬ​អត់​? គេ​មិន​និយាយ​មួយ​ម៉ាត់​ តើ​ជា​ប្រផ្នូល​ល្អ ឬ​​អាក្រក់​ឱ្យ​ប្រាកដ​?»

ខ្ញុំ​ដើរ​បក​តម្រង់​មក​រក​កន្លែង​គេង​វិញ​ កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ពាំនាំ​មក​ជាមួយ​នូវ​ភាព​ហេងហាង​គ្មាន​ព្រំដែន​….

«រាជិនី​!!!»

គេ​ហៅ​ខ្ញុំ​ស្រាល​ៗពីក្រោយ​ ….សំឡេង​គេ​មិន​ខ្លាំង​ទេ​ តែ​មានអំណាច​អ្វីមួយ​ឱ្យ​ខ្ញុំ​យល់​ដោយ​ខ្លួនឯង​ថា​ «កុំ​ចង់​លេង​ស្ទីល​នេះ​ជាមួយ​គេ​!»។ ខ្ញុំ​បង្អន់​ជើង​ ហើយ​ឈប់​ ព្រមទាំង​បែរ​ក្រោយ​មក​រក​គេ​ជាមួយ​ស្នាម​ញឹម​ក្លែងក្លាយ​ដែល​ខ្ញុំ​ចេះ​ធ្វើ​ស្ទាត់​ក្នុង​ឆាកជីវិត​ដ៏​ជូរចត់​នេះ​។

«បង​ហៅ​ខ្ញុំ​មិនមែន​?»

គេ​ញញឹម​ស្មើ​ៗសឹង​ថា​មិន​ផ្លាស់​ប្តូរ​ទម្រង់​បបូរមាត់ ​ហើយ​លែងដៃ​ពី​កូនប្រុស​ដើរ​បន្ថែម​មក​រក​ខ្ញុំ​។ ខ្ញុំ​មិន​អាច​ធ្វើអ្វី​បាន​ក៏​បន្លប់​ធ្វើជា​ញញឹម​ទៅ​រក​ក្មេង​នោះ ​ហើយ​ងើបមុខ​ប្រាប់​​ឪពុក​គេ​៖

«បង​!!! កាន់ដៃ​ឱ្យ​ជាប់​តិច​រត់​ទៅបាត់​ទៀត​!! វង្វេង​ទៀត​ឥឡូវ​ហើយ​!»

គេ​ឈប់​ពីមុខ​ខ្ញុំ​មើល​ខ្ញុំ​ដោយ​ក្រសែភ្នែក​ស្ងួតស្ងប់​ ខ្ញុំ​នៅតែ​ញញឹម​តប​ពន្លឺ​ភ្នែក​គេ ​តែ​ចិត្ត​ខ្ញុំ​ឆ្លេឆ្លា​។ គេ​និយាយ​មក​តិច​ៗ សឹង​ថា​ជះ​ខ្យល់​ដង្ហើម​គេ​មក​លើ​មុខ​ខ្ញុំ​៖

«កុំ​មិនបាច់​ភ័យ​រាជិនី​! កូន​ខ្ញុំ​មិន​ចេះ​រត់ចោល​ខ្ញុំ​ ដូច​មនុស្ស​ខ្លះ​នោះ​ទេ​!»

ខ្ញុំ​ឮ​សម្តី​គេ​ហើយ​ ក៏​រំជួលចិត្ត​ ត្បិត​ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​ទន្ទេញ​ ជាប់​ក្នុង​បេះដូង​តាំងពី​កោះ​សង្សារ​រហូតដល់​ប្រទេស​បារាំង។

«អូន​ទៅ​មិនបាន​លា​ ព្រោះ​អូន​មិន​ចង់និយាយ​លា​ រឹតតែ​មិន​ចង់​ស្គាល់​ពាក្យ​ថា​បែកគ្នា​នោះ​ទេ​! អូន​យក​បង​ រក្សា​បង​ទៅតាម​អូន​ជានិច្ច​ គឺ​នៅ​ទីនេះ​ នៅក្នុង​បេះដូង​ដែល​គ្មាន​លទ្ធភាព​និង​រស់នៅ​ក្បែរ​ទ្រូង​បង​! ថ្ងៃនេះ​អូន​ទៅ​ ព្រោះ​អូន​ភ័យ​ថា​ថ្ងៃ​ ណាមួយ​អ្នក​ចេញទៅ​មិនមែន​ជា​អូន​តែ​ គឺជា​បង​! ថ្ងៃ​ នោះ​អូន​មុខតែ​មិន​អាច​ទទួលយក​បាន​ឡើយ​! អូន​សុខចិត្ត​លែង​ឃើញ​បង​នៅពេល​នេះ​ គឺ​ត្រឹម​ពេល​ដែល​បង​នៅ​ស្រលាញ់​អូន​នៅឡើយ​…. »

តាម​ថាបើ​ស្ថានភាព​បែបនេះ ​ខ្ញុំ​ចួប​កាលពី៦ឆ្នាំមុន ​ខ្ញុំ​ប្រហែល​យំ​រហូតដល់​លិចលង់​ដែន​កោះ​នេះ​ តែ​ក៏​គួរ​អរគុណ​ការឈឺចាប់ ​និង​ភាព​អត់ធន់​ដ៏​វែង​កាលពី​គ្រាដែល​ខ្ញុំ​ទម្លាប់​ជាមួយ​ភាព​បាត់បង់​គេ​ ខ្ញុំ​អាច​ទប់ទឹក​ភ្នែក​បាន​ ហើយ​និយាយ​បន្លប់​គេ​តាម​សម្រួល​៖

«បង​! អ្នកណា​ឈ្មោះ​រាជិនី​? ហើយ​គេ​ត្រូវជា​អ្វី​នឹង​បង​? គេ​ស្រដៀង​ខ្ញុំ​មិនមែន​? ខ្ញុំ​ទើបតែ​មក​ពី​បារាំង​! អត់​គិតថា​ យើង​ធ្លាប់​ស្គាល់​គ្នា​ពីមុន​មក​ទេ​! ខ្ញុំ​ឈ្មោះ ​Conny​! នី​ដូចគ្នា​ទៀត​?!

ខ្ញុំ​ញញឹម​ស្រស់​ដាក់​គេ​ពេល​បញ្ចប់​ឃ្លា​នេះ​តែ​នៅ​។ ពេល​ដែលគេ​មិន​មាត់​មិន​ក​​តបត​ខ្ញុំ​ ហើយ​បែរ​ជា​មមី​ភ្នែក​សម្លឹង​មុខ​ខ្ញុំ​ជាប់​ ខ្ញុំ​ហាក់​ភ័យ​តិចតួច​ដែរ​។ តែ​បំណាច់​នឹង​ធ្វើ​ពើ​ក៏​ត្រូវ​ធ្វើពើ​ឱ្យ​ដល់ទី​បញ្ចប់​។ ខ្ញុំ​ញញឹម​ដាក់​ក្រសែភ្នែក​ស្ងប់​ស្ងាត់​របស់​គេ ​ហើយ​បន្ត​៖

«កូនប្រុស​បង​ឆ្លាត​ដល់​ហើយ​!»

គេ​នៅតែ​រក្សា​ភាព​ស្ងប់ស្ងាត់​ ហើយ​សម្លឹង​មក​ខ្ញុំ​ដោយ​បង្ហាញ​ចេញ​នូវ​ពន្លឺ​ភ្លឺ​ថ្លា​តាម​ភ្នែក​ទាំង​គូ​​ដែល​មើល​ទៅ​ដូចជា​ស្នាមញញឹម​សម្ងាត់​មួយ​។ បបូរមាត់​គេ​ស្មើ​​មិន​ញញឹម​ ក៏​មិន​មាន​ប្រតិកម្ម​អ្វី​ ប៉ុន្តែ​ចិត្ត​ខ្ញុំ​ចាប់​ខ្ទេចខ្ទាំ​ដោយ​គ្មាន​ហេតុផល​។ សម្តី​គេ​កាលពី​យប់​នោះ​ ជា​សម្តី​ដែល​ខ្ញុំ​ខំ​បំភ្លេច​ជា​យូរ​មក​ហើយ​បាន​លាន់​ត្រឡប់មកវិញ​ក្នុង​ការ​ចងចាំ​របស់ខ្ញុំ​ «បង​អាច​ដាច់ដង្ហើម​ស្លាប់​បាន​! បើ​ឱ្យ​អូន​ចេញពី​បង​ឥឡូវនេះ​ រាជិនី​!»

ខ្ញុំ​ដៀង​ភ្នែក​ទៅ​រក​ក្មេងប្រុស​តូច​គួរ​ឱ្យ​ស្រលាញ់​ដែល​បាត​ដៃ​ដ៏​តូច​របស់​គេ​ស្ថិតនៅ​ក្នុង​ប្រអប់ដៃ​រឹងមាំ​របស់​បុរស​ដែល​ខ្ញុំ​មាន​ស្រមោល​គេ​ពេញ​មួយ​ជីវិត​មក​ហើយ​។

«លោក​ក៏​មិន​បាន​ដាច់ដង្ហើម​ស្លាប់​ឯណា ​រ៉ូ​ណា​ល់​ ពេល​ខ្ញុំ​ចេញពី​លោក​! លោក​ថែម​ទំាំង​រៀបការ​ជាមួយ​ស្រី​ផ្សេង​ ហើយ​មាន​ក្មេង​នេះ​!»

ខ្ញុំ​រេ​ភ្នែក​ចេញ​បោះបង់​ចោល​ការ​សម្លឹង​របស់​គេ ​ហើយ​ត្រៀម​ដើរចេញ​ពី​គេ​​ទាំង​និយាយ​ចុងក្រោយ​៖

«Bye​ Bye​ ណា៎​!»

ខ្ញុំ​ញញឹម​ ហើយ​ចាកចេញ​វឹង​ មិន​រវល់​ថា​គេ​នឹង​គិត​យ៉ាងណា​ធ្វើ​យ៉ាងណា​ឡើយ​។ ត្រូវហើយ​ គេ​មិន​តាម​មក​ទេ​ ហើយ​ពេល​ទៅ​ដល់​ទី​កំបាំង​ជញ្ជាំង​ម៉ូតែល​ ខ្ញុំ​ពួន​លបមើល​គេ​។ គេ​បី​កូន​ប្រុស​ក្នុង​រង្វង់​ដៃ​ ហើយ​ចាក​ចេញ​ពី​ឆ្នេរ​ទៅ​កប់​បាត់​ក្នុង​ស្រមោល​អន្ធ​កាល​ តែ​រង្វង់​ដៃ​នោះ​នៅតែ​កាប់​ចិញ្ច្រាំ​ចិត្ត​ខ្ញុំ​។ វា​ជា​រង្វង់​ដៃ​ដ៏​កក់ក្តៅ​ ជា​រង្វង់​ដៃ​មនុស្ស​ដំបូង​ដែល​អាច​គ្រប់គ្រង​រាងកាយ​ខ្ញុំ​ ក៏​ជា​រង្វង់​ដៃ​ដែល​ខ្ញុំ​ត្រូវការ​តែ​គ្មាន​លទ្ធភាព​ថែរក្សា​។

វគ្គ៖ បេះដូង​ខ្ទេចខ្ទាំ​

ខ្ញុំ​បក​ចូល​មក​រក​កន្លែង​សម្រាក​ ហើយ​ពិត​ណាស់​ថា​ ពេញ​មួយ​យប់​នោះ​ ខ្ញុំ​មិន​អាច​ដេក​លក់​សូម្បីតែ​មួយ​ស្រឡេត​ជាមួយ​សំណួរ​ឆ្កួត​ឡប់​មួយ​ចំនួន​ តើ​អ្នក​ណា​ទៅជា​ប្រពន្ធ​គេ​​? គេ​រៀបការ​ពី​ពេលណា​? ហេតុ​​អី​នៅ​លើ​ឆ្នេរ​តែ​ពីរ​នាក់​កូនប្រុស​? តើ​នារី​ដ៏​មានសំណាង​នោះ​ មាន​រូបរាង​យ៉ាងណា​ទៅ​? នាង​ប្រាកដជា​កូន​អ្នកមាន​ដែល​ម្តាយ​គេ​ និង​បង​គេ​ពេញចិត្ត​ហើយ​។

ទោះ​យ៉ាងណា ​ខ្ញុំ​ជឿ​ថា​គេ​បាន​ចាញ់​បោក​ខ្ញុំ​ដែល​យល់ថា​ខ្ញុំ​ជា​អ្នក​ផ្សេង​សំខាន់​ ខ្ញុំ​ជឿ​ថា​យើង​ជា​មនុស្ស​ស្រី​​ រាងកាយ​និង​រូប​សម្ផស្ស​របស់​យើង​ងាយ​រលាយ​បាត់​ទៅ​លឿន​ជាង​បុរស ​អ៊ីចឹង​ហើយ​គេ​ចំណាំ​​ខ្ញុំ​មិន​បាន​ គ្មានអ្វី​ចម្លែក​ទេ​។ វា​ក៏​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ​ដែរ​មែនទេ​?

ព្រឹក​នោះ​ ខ្ញុំ​ញ៉ាំ​កាហ្វេ​បំបាត់​ភាព​ងោកងុយ​ដែល​គេង​មិនបាន​ពេញ​មួយ​យប់​។ នៅ​ សួន​ច្បារ​មុខ​ម៉ូតែល ​ខ្ញុំ​ស្រស់ស្រូប​បណ្ដើរ​ ព្យាយាម​រក​លេស​ចាក​ចេញ​ពី​ទី​នេះ​ផង​។

«ម៉ាក់​? យើង​ទៅ​ភ្នំពេញ​វិញ​ទៅ​អ្ហី​? ដូច​ស្ងាត់​ពេក​ហើយ​ អត់​សប្បាយ​ផង​!»

«ថី​កូន​? ក្រែង​ទើប​មកដល់​បាន​មួយ​យប់​សោះ​ហ្នឹង​ ទារ​ទៅវិញ​ហើយ​? ចុះក្រែង​ថា​នាំ​Hannah​ ទៅ​លេង​ហែល​ទឹក​អ្ហី?»

ខ្ញុំ​គឺ​ខ្លាច​ច្រើន​យ៉ាង​ណាស់​ មិន​ចង់​ចួប​គេ​នោះ​ម្តង​ទៀត​ អ៊ីចឹង​ហើយ​ត្រូវ​រក​មធ្យោបាយ​ចេញពី​ទីនេះ​។

«ត្រូវ​ហើយ​ម៉ាក់​! ទៅ​កំពង់សោម​វិញ​ហ្ន៎​ បាន​ងូតទឹក​ផង​! ចាំ​កូន​ប្រាប់​Hannah​!!»

ប្រហែល​ញាណ​ជា​ម្ដាយ​ធ្វើ​ឱ្យ​គាត់​យល់​ពី​ភាព​ស្រពោន​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ​ហើយ​បាន​ជា​ម៉ាក់​ចាក់​បណ្ដោយ​៖

«អឺ​! ទៅ​​ណា​ក៏បាន​! ឱ្យ​តែ​កូន​សប្បាយចិត្ត​!»

ខ្ញុំ​អរ​ជា​ខ្លាំង​ ងើប​ចោល​ពែងកាហ្វេ​និង​អាហារ​រវៀស​ទៅ​រក​កូនស្រី​នៅក្នុង​សួនកុមារ​។

«Hannah​! Hannah​!»

នៅក្នុង ​Play​ Ground​ មាន​កុមារា​ស្រី​ប្រុស​ពីរ​បី​នាក់​ដែរ​ តែ​ពិតជា​គ្មាន​វត្តមាន ​Hannah​កូនស្រី​ខ្ញុំ​ទេ​។ រហូតដល់​ខ្ញុំ​ទៅ​រក​ដល់​ក្នុង​បន្ទប់គេង​ បន្ទប់​ទឹក​នៅតែ​មិន​​ឃើញ​ ទើប​ចាប់ផ្ដើម​ភ្ញាក់​ ភ័យ​។

«ម៉ាក់​! Hannah​ បាត់​ហើយ​!»

ខ្ញុំ​ស្រែក​ដោយ​អារម្មណ៍​អាក្រក់​កាន់តែ​សម្រុក​មក​គ្រប់គ្រង​លើ​ខ្ញុំ​ …..រំពេច​នោះ​….ខ្ញុំ​រត់​រលះរលាំង​មិន​បាន​មើល​មុខក្រោយ​រហូតដល់​បុក​អ្នកណា​ម្នាក់​។

«អុះ​សុំទោស​!»

ខ្ញុំ​និយាយ​ឱ្យ​តែ​រួចពីមាត់ ​ព្រោះ​ខ្ញុំ​គ្មាន​ពេល​រវល់​។ ខ្ញុំ​ងើប​ចេញពី​គេ​នោះ​ ចង់​បន្ត​ជំហាន​ទៅមុខ ​តែ​ដៃគេ​ដូចជា​ចាប់​កដៃ​ខ្ញុំ​ថើៗ​ ប្រុង​ទាញ​ខ្ញុំ​ឱ្យ​នៅ​ផង​ ក៏​ហាក់ដូចជា​ព្រម​លែង​ខ្ញុំ​ឱ្យទៅ​ ផង​។ ខ្ញុំ​យល់ថា​មិន​​សម​….ទោះបី​ខ្ញុំ​នៅ​បារាំង ​តែ​ក៏​មិន​ចូលចិត្ត​ឱ្យ​អ្នកណា​មក​ប៉ះពាល់​ដៃ​ជើង​ងាយ​ៗអ៊ីចឹង​ទេ​…. តែ​ទោះបី​​ចិត្ត​កំពុង​គិត​មួម៉ៅ​ក៏ដោយ​ ខ្ញុំ​នៅតែ​គ្មាន​ពេល​រវល់​ដដែល​ គិត​ពី​ផ្ចង់​លើ​ការ​បាត់​កូនស្រី​….ប៉ុន្តែ​ក្លិនក្រអូប​អណ្ដែតអណ្ដូង​លើ​អាវ​ម្នាក់​នោះ​វិញ​ទេ​ ដែល​ធ្វើ​ឱ្យ​​ខ្ញុំ​ដើរ​បាន​មួយ​ជំហាន​ ហើយក៏​ដើរទៅ​មុខ​លែង​រួច​។ ខ្ញុំ​ងាក​ក្រោយ​ខ្វាក​….

«រ៉ូ​ណាល់​?»

ចិត្ត​ខ្ញុំ​ស្រែកហៅ​ឈ្មោះ​គេ​ តែ​សំណាងល្អ​​ដែល​មាត់​ខ្ញុំ​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​បាន​ កុំអី​នោះ​ គេ​ច្បាស់ជា​សួរ​ខ្ញុំ​ថាម៉េច​បាន​ស្គាល់ឈ្មោះ​គេ​មិនខាន​។

….គេ​សម្លឹង​មក​ខ្ញុំ​ជាមួយ​បបូរមាត់​ស្មើ​ធេង​គ្មាន​ស្នាមញញឹម​ តែ​ហាក់​បីដូច​ជា​លាក់លៀម​កំនួច​តូច​មួយ​នៅ​ចុងមាត់ ​ហើយ​ភ្នែក​គេ​ទាំង​គូ​​នៅតែ​ស្រទន់​ដូច​កាលពីយប់មិញ​​។ ….ហេតុអ្វី​គេ​បង្ហាញ​ខ្លួន​នៅ​ចំ​ពេល​ដែល​ខ្ញុំ​កំពុង​បាត់​ Hannah​?….ខ្ញុំ​ទប់មាត់​បាន​មិន​ឱ្យ​ហៅ​ឈ្មោះ​គេ​ តែ​ខ្ញុំ​ជឿ​ថា​ភ្នែក​ខ្ញុំ​មិន​អាច​រក្សា​ភាព​ស្រស់ស្រាយ​បន្លំ​គេ​ដូច​កាលពី​នៅ​លើ​ឆ្នេរ​យប់មិញ​នោះ​ទេ​ ដូច្នេះ​ខ្ញុំ​ ប្រញាប់​ងាក​មុខ​ចេញ​វិញ​ធ្វើជា​គ្មាន​ពេល​រវល់​នឹងគេ​។

«រក​ Hannah​ មែន​?»

គេ​សួរ​ខ្ញុំ​តិច​ៗ ពេល​ដែល​ខ្ញុំ​រលះរលាំង​បន្ត​ជំហាន​ទៅមុខ​។ ដូច្នេះ​សម្ដី​គេ​ឱ្យ​ខ្ញុំ​គាំង​ចលនា​ជា​លើក​ទីពីរ ​ហើយ​បែរមក​វិញ​ រហ័ស​ដូច​ផ្លេកបន្ទោរ​។ បញ្ញា​ស្មារតី​ទាំងអស់​របស់ខ្ញុំ​ត្រូវ​ជាន់​សំប៉ែត​​ទៅ​ក្រោម​អារម្មណ៍​ដ៏​តក់ស្លុត​មួយ​។ ខ្ញុំ​ភ្លាត់មាត់​ខ្លី​ តែ​លឿន​បំផុត​៖

«ឯណា​កូន​ខ្ញុំ​?»

គេ​បោះ​ជំ​ហាន​មួយ​ៗចូល​មក​ក្បែរ​ខ្ញុំ​​។ ភ្នែក​គេ​ផ្ដោត​សម្លឹង​មក​ចំ​គ្រាប់​ភ្នែក​ខ្ញុំ​ដែល​កំពុង​ឱ្យ​សញ្ញា​ថា​តក់ស្លុត​ ។ ខ្ញុំ​សម្លឹង​គេ​….មើល​ដល់​ប្រស្រីភ្នែក​គេ​ម្ដង​ឆ្វេង​ម្ដង​ស្ដាំ​ …លែង​ខ្វល់​ថា​គេ​ចំណាំ​ខ្ញុំ​បាន ឬក៏​អត់​ទៀតហើយ​។ អាទិភាព​ក្នុងចិត្ត​ខ្ញុំ​ពេលនេះ​ គឺ​…៖

«កូន​ខ្ញុំ​នៅឯណា​?»

ខ្ញុំ​សង្ខើញ​សួរ​គេ​ជា​លើក​ទីពីរ​ ដោយសារ​ភាព​ស្ងប់ស្ងាត់​របស់​គេ​បាន​បំផ្លាញ​ការ​អត់ធ្មត់​របស់​ ខ្ញុំ​។

«នៅផ្ទះ​ប៉ា​គេ​!!» រ៉ូ​ណា​ល់​ឆ្លើយ​ដោយ​មិន​​ប៉ប្រិច​ភ្នែក​។

សំឡេង​គេ​ស្ងប់​មួយ​ៗរបស់​គេ​តប​មក​ខ្ញុំ​វិញ តែ​សម្រាប់​ខ្ញុំ​ ប្រយោគ​នេះ​មាន​ឥទ្ធិពល​ដូច​រន្ទះ​បាញ់​ខ្ទរ​អាកាស​វេហា​…. ខ្ញុំ​បើកភ្នែក​ក្រឡោត​សម្លឹង​គេ​ ….ឯ​គេ​វិញ​ភ្នែក​នៅតែ​ស្រទន់​។ ពី​ក្រោម​ភាព​ស្រទន់​របស់​គេ​ ខ្ញុំ​មិន​បាន​រំភើប​ចិត្ត​ទេ​ ព្រោះ​ខ្ញុំ​ហាក់​មើល​ឃើញ​ភាព​ក្រអឺតក្រទម​មួយ​ជា​សម្ងាត់​។ ខ្ញុំ​សម្លក់​គេ​ចុង​ភ្នែក​ ហើយ​ងាក​មក​រក​ម្តាយ​ខ្ញុំ​ដោយ​និយាយ​តាម​កំហឹង​ចិត្ត​៖

«ម៉ាក់​! បាត់​កូន​ខ្ញុំ​ហើយ​! យើង​ត្រូវ​ប្តឹង​ប៉ូលិស​ហើយ​មើលទៅ​! ខ្ញុំ​ទៅ​តាម​ប៉ា​មក​សិន​!»

ខ្ញុំ​ចាកចេញ​ពី​គេ​នោះ​ទៅ​ ទាំង​ចិត្ត​បាចសាច​​ជាមួយ​ភាព​តក់ស្លុត​ផង​​កំហឹង​ពុះពោរ​ផង​។ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ត្រូវ​ហេងហាង​គ្មាន​កោះ​ត្រើយ​នោះ​គឺ​ មិនដឹង ​Hannah​ នៅ​ឯណា​ ហើយ​ខ្ញុំ​ក៏​គ្មាន​ស្គាល់​អ្នកណា​នៅ​កោះកុង​នេះ​ ឯ​ចិត្ត​ដែល​ខឹង​មួយ​ចំណែក​ទៀត​នោះ​គឺ​ខឹង​ពាក្យ​គេ​ដែល​ពោល​អម្បាញ់មិញ​ថា ​«នៅផ្ទះ​​ប៉ា​គេ​!!»។

ច្រើន​ឆ្នាំ​មកនេះ​ អាថ៌កំបាំង​ដែល​ខ្ញុំ​សច្ចា​ថា​នឹង​យក​ទៅតាម​រហូតដល់​លង់​ក្រោម​ធរណី​ក៏​មិន​និយាយ​នោះ​ ពេលនេះ​ហេតុអ្វី​ត្រូវ​វិលខ្ញាល់​ត្រឡប់មកវិញ​ ដោយសារ​ពាក្យ​បួន​ម៉ាត់​ចេញពី​មាត់​បុរស​ម្នាក់​នេះ​។ សូម្បីតែ​អ្នក​ម៉ាក់​ក៏​មិនដឹង​ដែរ​ថា​ពេល​ដែល​ខ្ញុំ​ចាកចេញ​ទៅ​ភ្នំពេញ​ហើយ​រៀបការ​បំភ្លេច​អតីតកាល ​គឺ​ខ្ញុំ​បាន​ពាំនាំ​ជាមួយ​ជីវិត​របស់ខ្ញុំ​នូវ​តំណក់​ឈាម​របស់​គេ​ដែល​បាន​ផ្ញើ​មក​ក្នុង​បេះដូង​ខ្ញុំ​តាំងពី​កោះ​សង្សារ​មក​។ បើ​សូម្បី​តែ​មិត្ត​​អ្នក​អាន​ សូម្បី​តែ​ម៉ាក់​ខ្ញុំ​ សូម្បីតែ​ប្តី​ខ្ញុំ​ ក៏​មិន​ដឹង​ផង​ថា​ Hannah ​ជា​អនុស្សាវរីយ៍​ស្នេហ៍​ដ៏​កម្សត់​រវាង​ស្រី​អ្នក​ក្រ​ដូចជា​ខ្ញុំ​ និង​ប្រុស​អ្នកមាន​កប់​ពពក​ដូច​គេ​ តើ​សាមី​ខ្លួន​គេ​ដឹង​បាន​ដោយ​របៀបណា​?

យប់មិញ​នៅ​លើ​ឆ្នេរ​នោះ​ ខ្ញុំ​ក៏​មិនបាន​ទទួលស្គាល់​គេ​ ឬ​ក៏​ទទួលស្គាល់​ខ្លួនឯង​ផង​ទេ​ តើ​គេ​អាង​អី​ដែល​មក​រញ៉េរញ៉ៃ​ក្បែរ​នេះ ​ហើយ​សំខាន់​តើ​គេ​អាង​ស្អី​ដែល​ហ៊ាន​មក​ហៅ​ខ្លួន​ឯង​ថា​ជា​ប៉ា​របស់​កូន​ខ្ញុំ​?

«ចង់​បាន​ប៉ូលិស​ថ្នាក់​ណា​? ស្នងការ​ អធិការ​ ឬក៏​ប៉ូលិស ​FBI​?»

ស្អែកចួបគ្នាជាថ្មី …

រឿង៖ ១ម៉ឺនស្នេហ៍ផ្ញើទៅកោះកុង (ភាគ៤)
វគ្គ៖ ថ្ងៃនេះ​ អូន​ទៅ​! ចិត្ត​អូន​នៅ​ផ្ញើ​នឹង​អ្នក​!

ដោយសារ​ខ្ញុំ​អត់មាន​ខោអាវ​មក​សោះ​ រ៉ូ​ណា​ល់​បាន​សុំ​ឱ្យ​មនុស្ស​សណ្ឋាគារ​រក​ទិញ​មក​ឱ្យ​យើង​ដែល​ភាគច្រើន​ជា​ឈុត​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​។ ព្រឹក​នោះ​យើង​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​តាម​បែប​អឺរ៉ុប​ជាមួយគ្នា​ បន្ទាប់មក​មាន​មគ្គុទ្ទេសក៍​មក​នាំទៅ​ដើរលេង​ទស្សនា​បក្សា​បក្សី​គួរ​ឱ្យ​ជ្រះថ្លា​ចិត្ត​ និង​ដើរ​កាន់​ដៃ​គ្នា​លើ​ឆ្នេរ​ដែល​មាន​ដុំ​សិលា​តម្រៀប​ដូច​ធម្មជាតិ​និង​ដ៏​ស្ងប់ស្ងាត់​រ៉ូមែ​នទិ​ក។

គេ​មិនសូវ​និយាយ​ទេ​ តែ​គេ​ថ្នាក់ថ្នម​យកចិត្ត​ខ្ញុំ​ណាស់ ​ទាំង​ពេល​ញ៉ាំ​​អាហារ​ ពេល​បណ្ដើរគ្នា​លើ​ឆ្នេរ​ និង​អង្គុយ​ឱ្យ​ចំណីសត្វ​។ គេ​បបួល​ខ្ញុំ​ថា​យប់​នេះ​នឹង​ទៅ​មើល​កុន​រ៉ូមែ​នទិ​កជា​មួយ​គ្នា​។ ជា​កន្លែង​បញ្ចាំងកុន​ដែលគេ​សន្យា​ថា​ខ្ញុំ​មិនធ្លាប់​ឃើញ ​និង​ប្រាកដជា​រំភើបចិត្ត​។ គេ​មិន​ដឹង​​ទេ​ថា​ ពេល​ដែល​គេ​ជាប់​ហាត់​​ប្រាណ​ព្រឹក​មិញ ​ខ្ញុំ​បាន​លប​សួរ​បុគ្គលិក​ទេសចរ​ម្នាក់​ពី​ដំណើរ​កាណូត​លឿន​ដែល​អាច​បក​ទៅ​កាន់​ក្រុង​ព្រះសីហនុ​វិញ​។

បុគ្គលិក​នោះ​ប្រាប់​ខ្ញុំ​ថា​កាណូត​លឿន​អាច​ជិះ​រួម​ជាមួយ​ភ្ញៀវ​ផ្សេង​ដែល​ចំណាយ​២៥​ដុល្លារ​ក្នុង​ម្នាក់​ ហើយ​ចេញ​នៅ​ម៉ោង​២​រសៀល​។ តែ​ប្រសិន​បើ​ប្រញាប់​ យើង​អាច​ម៉ៅ​ចេញ​តែឯង​ក៏​បាន​។ ក្នុង​ខ្លួន​ខ្ញុំ​មាន​ប្រាក់​តែ​៥០​ដុល្លារ​គត់​។ ទោះ​យ៉ាងណា ​ខ្ញុំ​សម្រេច​ចិត្ត​រួច​ហើយ​ថា​ ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​ទី​នេះ​ ចាក​ចេញ​ពី​បុរស​ម្នាក់​នេះ​ មុន​ពេល​គេ​ចាក​ចេញ​ពី​ខ្ញុំ​ ទើប​ខ្ញុំ​មិនសូវ​ឈឺចាប់​។

ថ្ងៃត្រង់​នោះ​ បន្ទាប់ពី​បាយ​រួច​គេ​មាន​ចេតនា​ចង់​រួមរស់​ជាមួយ​ខ្ញុំ​ទៀត​ ប៉ុន្តែ​ដោយសារ​កាល​ពី​ព្រឹក​ដើរ​លេង​អស់​កម្លាំង​ពេក​ គេ​ទំនង​មិន​ចង់​បង្ខំ​ខ្ញុំ​ទេ ​ពេល​ឃើញ​ខ្ញុំ​គេច​ៗ ហើយ​គេ​ក៏​ប្រហែលជា​មិន​ដឹង​ដែរ​ថា​ យប់​នេះ​គេ​នឹង​នៅ​ទី​នេះ​តែ​ម្នាក់​ឯង​ដោយ​គ្មាន​ខ្ញុំ​។ គេ​លង់លក់​ក្នុង​ដំណេក​។ ខ្ញុំ​សម្លឹង​គេ​ដោយ​ស្ងប់ស្ងាត់​ទាំង​បេះដូង​ឈឺផ្សា​។ គេ​សង្ហា​ហើយ​ពិតជា​សង្ហា​ជានិច្ច​ក្នុង​បេះដូង​ខ្ញុំ​។ ស្នាម​សើច​លើ​បបូរមាត់​គេ​នៅតែ​ប៉ប្រិម​ តែ​គេ​មាន​ដឹង​ទេ​ ថា​ចិត្ត​ស្រី​ម្នាក់​ដែល​នៅ​ក្បែរ​គេ​នេះ​កំពុង​យំសោក​?

«អូន​ទៅ​មិនបាន​លា​ ព្រោះ​អូន​មិន​ចង់និយាយ​លា​ រឹតតែ​មិន​ចង់​ស្គាល់​ពាក្យ​ថា​បែកគ្នា​នោះ​ទេ​! អូន​យក​បង​ រក្សា​បង​ ទៅតាម​អូន​ជានិច្ច​ គឺ​នៅ​ទីនេះ​ នៅ​ក្នុង​បេះដូង​ដែល​គ្មាន​លទ្ធភាព​និង​រស់នៅ​ក្បែរ​ទ្រូង​បង​! ថ្ងៃនេះ​អូន​ទៅ​ ព្រោះ​អូន​ភ័យ​ ថា​ថ្ងៃ​ណាមួយ​ អ្នក​ចេញទៅ​មិនមែន​ជា​អូន​តែ​ គឺជា​បង​ថ្ងៃ​ នោះ​អូន​មុខតែ​មិន​​អាច​ទទួលយក​បាន​ឡើយ​! អូន​សុខចិត្ត​លែង​ឃើញ​បង​នៅពេល​នេះ​ គឺ​ត្រឹម​ពេល​ដែល​បង​នៅ​ស្រលាញ់​អូន​នៅឡើយ​ជាជាង​បញ្ចប់​នៅពេល​បង​ឈប់​ស្រលាញ់​អូន​! បើ​ស្នេហា​និង​ការ​ថ្នាក់ថ្នម​របស់​បង​កាល​ពី​យប់​មិញ​ជា​ការ​ពិត​ អូន​សុំ​ផ្ដិត​វា​ទុក​ក្នុង​ចិត្ត​ជា​រៀង​រហូត​ ហើយ​អូន​និង​ចងចាំ​បង​ ចងចាំ​រាត្រី​មួយ​ដ៏​ផ្អែមល្ហែម​ដែល​យើង​មាន​ជាមួយគ្នា​។ បង​រក​អូន​មិន​ឃើញ​ទេ​ ព្រោះ​អូន​មិន​ចង់​ចួប​បង​! អូន​មិន​ចង់ឱ្យ​បង​ឈ្លោះ​នឹង​​ម្ដាយ​ ក៏​មិន​ចង់ឱ្យ​បង​ក្លាយ​ជា​មនុស្ស​ប្រុស​ក្បត់​ចិត្ត​ក្នុង​ក្រសែ​ភ្នែក​អូន​ឡើយ​ បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​ អូន​អាច​ដោះ​ស្រាយ​វា​ដើម្បី​បង​ គឺ​សម្រាប់​មនុស្ស​ដែល​អូន​ស្រលាញ់​!»

ខ្ញុំ​សរសេរ​ពាក្យ​ទាំងនេះ​ក្នុង​បេះដូង​ខ្លួនឯង​ជាមួយ​តំណក់​ទឹក​ភ្នែក​រាប់ពាន់​តំណក់​តាំងពី​លើ​កោះ​សង្សារ​រហូតដល់​ភ្នំពេញ​។ ខ្ញុំ​ជម្រាប​ម្ដាយ​ខ្ញុំ​ថា​ ខ្ញុំ​ត្រូវ​មនុស្ស​មាន​អំណាច​មាន​ប្រពន្ធ​កូន​តាម​ស្រលាញ់​ ហើយ​អាច​នឹង​មាន​គ្រោះថ្នាក់​ ដូច្នេះ​ខ្ញុំ​សុំ​លោក​ចាកចេញ​ពី​ភ្នំពេញ​ទៅ​រស់នៅ​ស្រុក​ស្រែ​ រក​ការងារ​ផ្សេង​ធ្វើ​ដើម្បី​ឱ្យ​ពេលវេលា​បញ្ចប់​ស្នេហា​ខុស​វណ្ណៈ​របស់ខ្ញុំ​នឹងគេ​។ ខ្ញុំ​​ចោល​លេខ​ទូរសព្ទ​ចាស់​ មិនដែល​ចូល​ Face​book​ ហើយ​និង​មិន​ដែល​អាន​ព័ត៌មាន​នានា​ទាក់ទង​នឹង​គ្រួសារ​គេ​ឡើយ​។

៤ខែ​ក្រោយមក​ បង ​Roda​ ​ជោគជ័យ​ក្នុង​ការ​ធានា​ខ្ញុំ​ចាក​ចេញ​ក្នុង​នាម​ជា​ភរិយា​។ ខ្ញុំ​មិន​ដឹង​ថា​ រ៉ូ​ណា​ល់​ទៅ​ជា​យ៉ាង​ណា​ នៅ​​ពេល​ដែល​គេ​ភ្ញាក់​ឡើង ​ហើយ​លែង​បាន​ឃើញ​ខ្ញុំ​ជា​រៀង​រហូត​នោះ​ទេ​ តែ​ខ្ញុំ​សង្ឃឹម​ថា​គេ​នៅតែ​អាច​រស់នៅ​ដោយ​រីករាយ​ពេល​គ្មាន​ខ្ញុំ​។ ស្រី​ៗជាច្រើន​នៅ​រង់ចាំ​គេ​ គេ​មិន​មែន​ជា​តួ​ប្រុស​ដែល​កម្សត់​ដូច​គ្រប់គ្នា​កាត់ស្មាន​ឡើយ​។

នៅ​មុន​ថ្ងៃ​ដែល​ឈាន​ជើង​ដល់​ស្រុក​បារាំង​ ខ្ញុំ​បាន​ចូល​ Facebook​ ​កម្សត់​ជា​ចុង​ក្រោយ​បន្ទាប់​ពី​ចោល​វា​ជាង​បី​រយ​ថ្ងៃ​។ អ្វី​ដែល​គ្រប់គ្នា​បាន​ឃើញ​ គឺ ​Caption​ ដ៏​វែង​មួយ​ដែល​ខ្ញុំ​បាន​សរសេរ​ថា​ «សូម​ផ្ដាំ​ទៅ​ម្ដាយ​និង​បង​ស្រី​អ្នក​មាន​ទាំង​ឡាយ​ថា​ មិន​មែន​ថា​នារី​ទាំងអស់​ដែល​អ្នក​បាន​ចួប​សុទ្ធ​តែ​ស្រលាញ់​ប្អូន​ប្រុស​អ្នក​ ឬ​កូន​ប្រុស​អ្នក​ដោយ​សារ​តែ​មាស​ប្រាក់​នោះ​ឡើយ​។ សូម​អ្នក​​​បើក​ចិត្ត​ជាង​នេះ​ ហើយ​ទទួល​ស្គាល់​ផង​ថា​ ខ្ញុំ​ក៏​មាន​ឪពុក​ម្ដាយ​ថា​ប្រដៅ​ឱ្យ​ស្គាល់​ល្អ​ស្គាល់​ឬ​អាក្រក់​បាន​ ស្គាល់​អ្វី​ជា​តម្លៃ​របស់​មនុស្ស​ដូចគ្នា​ ពេលខ្លះ​ខ្ញុំ​ក៏​ប្រហែលជា​អាច​ស្គាល់​វត្ថុ​ទាំងនេះ​ច្បាស់​ជាង​ពួក​អ្នកផង​ក៏​ថា​បាន​។ គឺ​ប្អូនប្រុស​របស់​អ្នក​ កូនប្រុស​របស់​អ្នកជា​អ្នក​ជំពាក់​ខ្ញុំ​ គឺ​គេ​ជំពាក់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មនុស្ស​ប្រុស​។ តែ​ខ្ញុំ​បាន​អត់ទោស​ឱ្យ​គេ​ហើយ​ ព្រោះ​ខ្ញុំ​ស្រលាញ់​គេ​ គឺ​ខ្ញុំ​ស្រលាញ់​គេ​ដោយ​ស្មោះ​។ ​អុះ​ ភ្លេច​! ពួក​អ្នក​មាន​ដូច​អ្នក​ ជួន​កាល​មួយ​​ជីវិត​រហូតដល់​ស្លាប់​ទៅ​ផង​ អត់​ដែល​ យល់​អត់​ដែល​ស្គាល់​ផង​ទេ​ថា​ ម៉េច​ទៅ​ស្រលាញ់​ស្មោះ​នោះ​? មិន​អ៊ីចឹង​?»

ចាប់ពី​ពេលនោះ​មក​ ខ្ញុំ​មិនដែល​ចូល​ Facebook​ ហើយ​ខ្ញុំ​មិនដែល​គិត​ផង​ថា​តើ​ពួកគេ​នឹង​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​ការ​សរសេរ​របស់ខ្ញុំ​។ ខ្ញុំ​មិន​ដែល​នឹក​ឃើញ​ចង់​ចូល​ជាមួយ​ក្រុម​ហង្ស​ពួកគេ​ទេ​។ ជីវិត​មនុស្សយើង​តាមពិត​មិនមែន​ល្អ​ ឬ​មិន​ល្អ​ អាស្រ័យ​លើ​តម្លៃ​នៃ​វត្ថុ​ដែល​ពួកគេ​មាន​ ឬ​ទំហំ​មង្គលការ​ដែល​ពួក​គែ​បង្អួត​ឡើយ​។ ពួកគេ​គ្មានអ្វី​អស្ចារ្យ​ទេ​សម្រាប់​ខ្ញុំ​។ រ៉ូ​ណា​ល់​យក​បេះដូង​ខ្ញុំ​បាន​ ព្រោះ​ចិត្ត​ស្នេហា​ស្មោះ​របស់​គេ​ តែ​គេ​បាន​ត្រូវ​ខ្ញុំ​មាក់ងាយ​និង​មិន​ព្រម​ជឿ​ទុក​ចិត្ត​ឱ្យ​គេ​មើលថែ ​ព្រោះ​គេ​កើតមក​មាន​ម្តាយ​និង​បងស្រី​ជា​មនុស្ស​ដែល​មើលងាយ​មនុស្ស​ស្រី​ដូចគ្នា​មិន​​ប៉ប្រិច​ភ្នែក​ទេ​។ ឱ្យ​គេ​រស់នៅ​ជាមួយ​អម្បូរ​ហង្ស​របស់​ពួកគេ​ចុះ​ ហើយ​រស់​ឱ្យ​បាន​សប្បាយចិត្ត​ផង​។

ការ​ខកខាន​មិនបាន​ឃើញ​មនុស្ស​ដែល​មានតម្លៃ​ពន់ពេក​ក្នុង​បេះដូង​យើង​ អាច​ធ្វើ​ឱ្យ​ភាព​ឯកោ​និង​សោកសៅ​ចូល​មក​បង្កើត​ឱ្យ​យើង​នូវ​សេចក្តី​ឈឺចាប់​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​។

តែ​ប្រសិនបើ​ខ្ញុំ​ជា​អ្នក​រើស​យក​ជម្រើស​នេះ​ទៅ​ហើយ​ ខ្ញុំ​មិន​ចេះ​ស្តាយក្រោយ​ទេ​។

វគ្គ៖ ៦ឆ្នាំក្រោយ​មក​

រាត្រី​នៅ​ប៉ារីស​​ហាក់​រងា​ចម្លែក​។ រដូវ​ចុងឆ្នាំ​មួយ​នេះ​ ជា​ជុំ​ទី​៦​ហើយ​ដែល​ខ្ញុំ​រស់នៅ​ជាមួយ​បង​ Roda​ ក្នុងនាម​ភរិយា ​ប៉ុន្តែ​តាមពិត​គាត់​នាំ​មិត្ត​ប្រុស​មក​គេង​ផ្ទះ​សឹង​រាល់ថ្ងៃ​។

«មិត្ត​ប្រុស​ដូរ​មុខ​រហូត​!!»

ខ្ញុំ​បង្អាប់​គាត់​ ព្រោះ​មើលទៅ​គាត់​ហាក់ដូចជា​ក្រៀម​ស្រពោន​អង្គុយ​កាន់​ពែងតែ​ក្តៅ​សម្លឹង​ទៅ​ផ្លូវ​រថភ្លើង​។ បើ​មិន​សង្សារ​បែកចិត្ត​ ក៏​ត្រូវ​ប្រុស​ស្អាត​ណា​បដិសេធ​មិន​ព្រម ​Dating​ មិនខាន​ទេ​បង​ខ្ញុំ​។

«អ៊ំ ​Roda​ សន្យា​ថា​នាំ​ហាណា​ទៅ​លេង​Disney​!»

ហាណា​សំណព្វចិត្ត​របស់​អ៊ំ​គេ​។ នាង​សឹង​មាន​តម្លៃ​ជាង​ប្រុស​ៗ​ទាំងនោះ​ផង​សម្រាប់​បង​Roda​។ នាង​តូច​ច្រមក់​និយាយ​មក​តែ​ពីរបី​ម៉ាត់​អាច​បង្ខំ​ឱ្យ​អ៊ំ​គេ​សើច​មកវិញ​បាន​ ក្រោយពី​សញ្ជប់សញ្ជឹង​អស់​មួយ​ល្ងាច​។ គេ​ស្រវា​ឱប​ក្រសោប​ក្មួយ​កំព្រា​ឪពុក​របស់​គេ​ ព្រមទាំង​លួង​លោម​ផង​៖

«Disney​ មាន​អី​សប្បាយ​! ហាណា​ទៅ​ច្រើន​ដង​ហើយ​ហ្នឹង​?!»

«អ៊ីចឹង​ទៅ​ណា​បាន​សប្បាយ​?!»

«ស្រុកខ្មែរ​!»

សម្តី​បង​ Roda​ ខ្លី​ៗ តែ​បេះដូង​ខ្ញុំ​ហាក់​ចាក់ដោត​។ ខ្ញុំ​នៅ​ធ្មាំង​ពេល​កំពុង​រៀបចំ​សាច់​រ៉ូ​ទី​ដាក់​លើ​តុ​ត្រៀម​ទទួល​យប់ ​Xmas​ នេះ​បី​នាក់​ដូច​រាល់​ឆ្នាំ​ ដឹង​អី​ពាក្យ​ស្រុកខ្មែរ​របស់​បង​ខ្ញុំ​​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​មាន​អារម្មណ៍​ថា​ គ្នា​យើង​បី​នាក់​នេះ​ឆ្លង​ឆ្នាំ​យ៉ាង​កម្សត់​ច្រើន​ដង​ពេក​ហើយ​។

«ស្រុកខ្មែរ​នៅ​ដល់ណា​? ម៉ាក់​ហាណា​ធ្លាប់​ប្រាប់​ថា​ឆ្ងាយ​ណាស់​ មិន​ចង់ឱ្យ​ហាណា​ទៅ​ទេ​!»

«ស្រុកខ្មែរ​ជា​ផ្ទះ​! ជា​ផ្ទះ​របស់​ហាណា​និង​ម៉ាក់​នី​! គ្មាន​ផ្ទះ​ឯណា​ឆ្ងាយ​ទៅ​មិនដល់​ទេ​ ព្រោះ​គ្រប់គ្នា​ដើរ​​យូរ​ប៉ុនណា​ ឆ្ងាយ​ដល់​ណា​ ក៏​ត្រូវតែ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ​!»

ខ្ញុំ​ឃើញ​គាត់​លួច​សម្លឹងមុខ​ខ្ញុំ​។ ​​បង​Roda ​ហាក់​ពេញ​ដោយ​អាថ៌កំបាំង​អ្វី​មួយ​ចម្លែក​ៗ។

កុំ​ប្រាប់​ថា​ដែល​បង ​Roda​ មក​អង្គុយ​ស្រងូត​ពេញមួយថ្ងៃ​នេះ​ ដោយ​សារ​រឿង​គាត់​ចង់​បណ្តេញ​ម៉ែ​កូន​យើង​ឱ្យ​ចេញ​ពី​ជីវិត​គាត់​ឱ្យ​សោះ​ណ៎ា​។ ខ្ញុំ​គិត​បណ្តើរ​ រៀប​ចាន​អាហារ​បណ្តើរ​។ មាត់​ខ្ញុំ​និយាយ​ដៀមដាម​បញ្ឆិតបញ្ឆៀង​៖

«ព្រោះ​អ៊ំ​ Roda​ ចង់​រៀបការ​ជាមួយ​ពូ​ Patrik​ ហើយ​គាត់​ចង់ឱ្យ​ពីរ​នាក់​យើង​ទៅ​ស្រុកខ្មែរ​វិញ​ឈប់​រំខាន​គាត់​!»

បង​ Roda ​និយាយ​តប​វិញ​មក​កាន់​ខ្ញុំ​វិញ​ទាំង​ពរ​ហាណា​មក​រក​តុ​បាយ​ដែរ​។

«រឿង​ឯង​នៅ​ណេះ​ឬ​ទៅ​ស្រុកខ្មែរ​ វា​មិន​ទាក់ទង​អី​នឹង​បង​ទេ​ រាជិនី​! បង​ក៏​មិនដែល​គិតថា​ចង់​នាំ​អា​ប្រុស​ណា​មក​នៅ​លើ​ផ្ទះ​នេះ​ដែរ​ ផ្ទះ​នេះ​ជា​កម្មសិទ្ធិ​របស់​ហាណា​ក្មួយ​បង​តែម្នាក់​! តែ​ស្រុក​ខ្មែរ​ឯង​ត្រូវ​ទៅ​ ពូ​មីង​ចាស់​ៗហើយ​! ល្មម​ឯង​ទៅលេង​គាត់​ដែរ​ រាជិនី​!!»

បេះដូង​ខ្ញុំ​លោត​ញាប់​ពេលរំឭក​ពី​ម៉ែ​និង​ពុក​ តែ​វា​លោត​ញាប់​នឹង​រឿង​មួយ​ផ្សេង​ទៀត​ គឺ​រឿង​ប្រុស​ម្នាក់​ដែល​ខ្ញុំ​ខំ​បំភ្លេច​ច្រើន​ឆ្នាំ​មក​ហើយ​ នៅតែ​មិន​ដែល​បាន​សម្រេច​ម្តង​ណា​។ រដូវ​បុណ្យ​ទាន​ណាមួយ​ទៅ​ដែល​ខ្ញុំ​មិន​នឹក​គេ​? ហាណា​នៅ​ក្បែរ​ខ្ញុំ​ នាង​តូច​នេះ​តែងតែ​នាំមក​នូវ​ស្នាម​ញញឹម​របស់​ប៉ា​គេ​ជា​សម្ងាត់​ ធ្វើ​ម៉េច​ជាតិ​នេះ​ ខ្ញុំ​ដក​ចិត្ត​ចេញ​ពី​គេ​រួច​?

Ronal​ លោក​សុខ​សប្បាយ​ទេ​? ៦ឆ្នាំ​ហើយ​! កូន​អ្នក​មាន​ដូច​លោក​​ ម៉េច​នឹង​នៅ​រង​ទុក្ខ​ជាមួយ​ស្នេហា​ភ្លើង​ចំបើង​មួយ​ឆាប​នោះ​ទៅ​? លោក​មាន​សង្សារ​ប៉ុន្មាន​នាក់​ទៀតហើយ​? លោក​ដែល​ស្រមៃ​ទេ​ថា​ មនុស្ស​ស្រី​ដែល​ក្រោក​ចេញ​មក​ចោល​លោក​ បាន​យក​មក​ជាមួយ​នូវ​តំណក់​ឈាម​របស់​លោក​តាម​ដង្ហែ​​ជីវិត​ឥតន័យ​របស់​នាង​?

«អ៊ំ ​Roda​ នៅ​ស្រុកខ្មែរ​មានអី​សប្បាយ​ខ្លះ​?!»

«គឺ​អត់មាន​ព្រិល​ធ្លាក់​រអិល​ទេ​! ហាណា​អាច​ស្លៀកពាក់​ស្រណុ​កៗ​ ស្អាត​ៗ​ហើយ​អាច​ចុះ​ហែល​ទឹក​យូរប៉ុណ្ណា​ក៏​បាន​! មេឃ​ពណ៌ខៀវ​ល្អ​ណាស់​ គ្រប់​យ៉ាង​បៃតង​ស្រស់ ​ហើយ​ផ្លែឈើ​មាន​លឿង​ និង​ក្រហម​ ផ្អែម​ឆ្ងាញ់​ ពិសេស​ផ្លែ​ម្នាស់​ទឹកឃ្មុំ​និង​ចេក​ពង​មាន់​!»

«អូយ​! ហាណា​ត្រូវ​ទៅ​ស្រុក​ខ្មែរ​ឱ្យ​បាន​! ត្រូវ​ទៅ​រក​រៀបចំ​ប៊ី​គី​នី​ហែលទឹក​សិន​!»

ខ្ញុំ​សម្លឹង​កូន​ដែល​រាង​ខ្ទែត ​ហើយ​មិនសូវ​មានឱកាស​ស្លៀក​ប៊ីគីនី​ទេ​ ទោះ​អ៊ំ​​គេ​តែង​ទំយើ​​ទិញ​ម៉ាក​ល្អ​ៗមក​គរ​ទុក​ឱ្យ​ក្មួយស្រី​​ក៏​ដោយ។ ខ្ញុំ​នឹកឃើញ​ដល់​ឆ្នេរ​រស​មុទ្រ​កំពង់សោម​ ហើយក៏​ឈ្ងោក​មុខ​ស្រពោន​ចិត្ត​ នឹក​ដល់​កោះកុង​….យុវវ័យ​របស់ខ្ញុំ​រលប់​បាត់​យូរ​ហើយ​នៅ​ឡើយ​តែ​ស្នាម​របួស​ឈឺ​។

វគ្គ៖ ស្រុកខ្មែរ​ស្នេហ៍​ចាស់​អូន​អើយ​

វា​ស្ទើរតែ​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការដែល​ត្រូវ​ធ្វើជា​មិន​អើពើ​នឹង​អារម្មណ៍​នៃ​ការ​នឹករឭក​ ចង់​ឃើញ​មុខ​ ចង់​ឮ​សំឡេង​ ចង់​ប៉ះ​ដៃ​ ចង់​ឃើញ​កែវភ្នែក​….

អូន​នឹក​បង​ពេក​ហើយ​សង្សារ​ចាស់​អើយ​ បង​មាន​ក្តី​សុខ​ដែរ​ទេ​? ៦ឆ្នាំ​មកនេះ​ អូន​បាន​សម្លាប់​ចិត្ត​ខ្លួនឯង​ ធ្វើ​ដូច​ជា​មនុស្ស​ដែល​រស់​តែ​សម្បក​ខ្លួន​ ប៉ុន្តែ​អូន​នៅតែ​មិន​អាច​ឈប់​គិត​ពី​បង​បាន​។ ចម្ងាយផ្លូវ​ត្រឹមនេះ​ មិន​ថា​មាន​ហេតុ​ផល​អ្វី​ក៏​ដោយ​ទំនាក់ទំនង​ដ៏​រឹងមាំ​ក្នុង​បេះដូង​អូន​វា​ក្លាយ​ជា​អតីតកាល​សម្រាប់​បង​ តែ​វា​នៅ​រស់រវើក​នៅ​ទីនេះ​នៅឡើយ​។ ឱ្យ​តែ​ប្រហែស​បន្តិច ​វា​ឆាប​ក្តៅ​មកវិញ​បាន​ ហើយ​ចាប់​ចម្អិន​ឱ្យ​ខ្លោច​ចិត្ត​អូន​ តើ​អូន​មានអី​ទៅ​ស្រលាញ់​អ្នក​ផ្សេង​កើត​?

បន្ទាប់​ពី​ពេល​ដែល​ការ​ឈឺ​ផ្សារ​កន្លង​ផុត​ទៅ​ អូន​ក៏​នៅតែ​នឹកឃើញ​ឡើងវិញ​ថា​កាល​ណោះ​បង​ស្រលាញ់​អូនប៉ុនណា​។ ទង្វើ​​ល្អ​ទាំងនោះ​បាន​បង្ខំ​ឱ្យ​ស្រី​ម្នាក់​ដែល​មាន​កម្ម​នឹក​អ្នក​រាល់​នាទី​ រាល់​ម៉ោង​ រាល់ថ្ងៃ​ រាល់​សប្តាហ៍​ រាល់​ខែ​ និង​ជាង​១​ពាន់​ថ្ងៃ​មក​ហើយ​។

បេះដូង​បង​មាន​កន្លែង​ទំនេរ​សម្រាប់​អូន​ទៀត​ដែរ​ទេ​? បង​ភ្លេច​ស្រី​ក្រីក្រ​ម្នាក់​នេះ​ហើយ​ អូន​ដឹង​! រ៉ូ​ណាល់​ !!! ហេតុអ្វី​បេះដូង​ខ្ញុំ​នៅតែ​ឈឺ​នៅ​រាល់ពេល​ដែល​ឮ​អ្នកណា​មាន​ឈ្មោះ​នេះ​ដែរ​?

ខែមករា​ ឆ្នាំ​២០២០ ​អាកាសធាតុ​មិន​ក្តៅ​ ក៏​មិន​ត្រជាក់​ ទី​នេះ​ហើយ​ដែល​ផ្តល់​មក​ឱ្យ​ខ្ញុំ​វិញ​នូវ​អារម្មណ៍​កក់ក្តៅ​សម្ងាត់​មួយ​ដែល​ខ្ញុំ​បាន​បាត់បង់​វា​ជា​យូរណាស់​មក​ហើយ​ …វា​ជា​រយៈពេល​ប្រមាណ​ជាង​៦ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​ចាកចេញ​ពី​កម្ពុជា​។ ការ​វិល​មក​ជាន់ទឹក​ដី​សុវណ្ណភូមិ​លើក​នេះ​ជា​លើក​ដំបូង​ តែ​ក៏​ជា​ការ​​ជម្នះ​ចិត្ត​ចុង​ក្រោយ​របស់ខ្ញុំ​ បន្ទាប់ពី​ខ្ញុំ​បាន​បោះបង់​ចោល​ផែនការ​វិល​មក​វិញ​នេះ​ជាច្រើន​ដង​មក​ហើយ​។

ស្រមោល​អតីតកាល​នៅតែ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខ្លាច​រអា​ ហើយ​មិន​ចង់ឱ្យ​ការ​ឈឺចាប់​ពី​៦​ឆ្នាំ​មុន​បោះពុម្ព​ម្ដង​ជា​ពីរ​ដង​ក្នុង​បេះដូង​ដ៏​កម្សត់​របស់ខ្ញុំ​ឡើយ​។

«ហើយ​អា​នី​ឯង​ ម៉ោង​បាន​ប៉ុន្មាន​ខែ​?»

«២៨ថ្ងៃ​!»

ខ្ញុំ​ឆ្លើយ​ដោយ​ញញឹម ​ហើយ​ញាក់ស្មា​តាម​ស្ទីល​អ្នក​នៅ​ស្រុកបារាំង​បង្អួត​​ដើមទ្រូង​ដែល​ស្អាត​ផូរផង់​តាម​ប្រលោះ​អាវ​សឺមី​ពុះ​វែង​ដល់​គល់​ទ្រូង​។ នេះ​ជា​លើក​ដំបូង​ក្នុង​ពេល​៦​ឆ្នាំ​ដែល​ខ្ញុំ​បាន​ចួប​ចិន្តា​ មិត្ត​រួមការ​ងារ​របស់ខ្ញុំ​វិញ​។ គឺ​មក​ដល់​ភ្លាម ​ខ្ញុំ​ណាត់​គេ​ចេញ​មក​និយាយ​គ្នា ​និង​ថត​រូប​ថត​វីដេអូ​យក​ទៅ​ទុក​មើល​។ ខ្ញុំ​យល់ថា​គេ​មិនដឹង​រឿង​រវាង​ខ្ញុំ​និង​រ៉ូ​ណា​ល់ ​ប្អូនប្រុស​នាយក្រុម​ហ៊ុន​ទេ​ ប៉ុន្តែ​អ្វី​ៗគឺ​ផ្ទុយពី​ការ​គិត​របស់ខ្ញុំ​។ ចិន្តា​សួរ​ ខ្ញុំ​វិញ​ភ្លាម​៖

«ម៉េច​មិន​នៅ​ឱ្យ​បាន​យូរ​បន្តិច​? ហើយ​ នែ៎​ រ៉ូ​ណាល់​ ធ្លាប់​ទៅ​ចួប​ឯង​នៅ​បារាំង​ទេ​?»

ខ្ញុំ​ប្តូរ​ទឹកមុខ​។ ប្រហែល​ប្រតិកម្ម​របស់ខ្ញុំ​ធ្វើ​ឱ្យ​ចិន្តា​ភ្ញាក់ខ្លួន​មកវិញ​ដឹង​ថា​ខ្លួនឯង​ជ្រុលមាត់​ដែរ​ ដូច្នេះហើយ​វា​បង្ហាញ​ការ​សុំទោស​តាម​រយៈ​ពន្លឺ​​ភ្នែក​ដែល​មើល​។ ខ្ញុំ​សម្រួល​បរិយាកាស​វិញ​ ហើយ​និយាយ​បន្លប់​៖

«ខ្ញុំ​ត្រូវ​ធ្វើការ​! នៅ​បារាំង​ ខ្ញុំ​មាន​ហាងអ៊ុតសក់​មួយ​ចូលគ្នា​ជាមួយ​មិត្តភ័ក្ដិ​! បើ​ខ្ញុំ​នៅ​ឯណេះ​យូរ​ ស្អី​ៗ​មុខ​តែ​រញ៉េរញ៉ៃ​ហើយ​! ហើយ​បើ​គេ​ខឹង​លែង​ឱ្យ​រកស៊ី​ជាមួយ ​ខ្ញុំ​និង​កូន​ច្បាស់ជា​ដាច់​ បាយ!!​»

ចិន្តា​ទំនង​ដឹង​កំហុស​ ដូច្នេះ​នាង​ក៏​និយាយ​បន្លប់​ដែរ​៖

«អឺ​កូន​ឯងប៉ុនណា​ហើយ ​រាជិនី​?»

«៥ឆ្នាំ​!»

«ត្រូវហើយ​! ហើយ​ប្រុង​ទៅលេង​កន្លែងណា​ខ្លះ​នៅ​ស្រុកខ្មែរ​នេះ​? ហើយ​ចុះ​ឯណា​ប្តី​ឯង​? »

«គាត់​នឹង​ខ្ញុំ​ចែកផ្លូវ​គ្នា​ហើយ​!»

តាម​ថា​ខ្ញុំ​មិន​ចង់រំឭក​រឿង​នេះ​ដាក់​អ្នកណា​ទេ ​ប៉ុន្តែ​ចិន្តា​ក៏​អាច​ចាត់​ទុក​ថា​ជា​មិត្ត​ម្នាក់​ដែល​ខ្ញុំ​ស្រលាញ់​រាប់អាន​ជាង​គេ ​ហើយ​ខ្ញុំ​ក៏​មិន​ចង់​កុហក​វា​។ ទីបំផុត​ខ្ញុំ​បាន​វិល​មក​វិញ​ ជាមួយ​ការ​តាំង​ចិត្ត​សា​ជាថ្មី​ថា​អតីតកាល​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​បច្ចុប្បន្ន​កាល​ និង​​អនាគត​របស់ខ្ញុំ​ឡើយ​។ ត្រូ​ណាស់​….មនុស្ស​យើង​រមែង​តែ​មាន​ការ​តាំងចិត្ត​អ៊ីចឹង​ហើយ​ ប៉ុន្តែ​ធ្វើ​បាន​កម្រិត​ណា ​យើង​ម៉េច​នឹង​ដឹង​?

ខ្ញុំ​និង​ចិន្តា​ព្រមទាំង​ម្តាយ​ឪពុក​ខ្ញុំ​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ចុងក្រោយ​ កន្លែង​ដែល​យើង​ត្រូវ​ទៅ​គឺ​ខេត្ត​កោះកុង​។ រម្លឹក​ដល់ទី​នោះ ​ខ្ញុំ​នឹកឃើញ​ដល់​រឿង​ចាស់​​របស់ខ្ញុំ​និង​គេ​ រ៉ូ​ណាល់​។ ខ្ញុំ​រម្លឹក​ឡើងវិញ​ដល់​សម្តី​របស់​បង​គេ​ដែល​និយាយ​ដៀម​ដាម​បញ្ឈឺ​ខ្ញុំ​ ហើយ​ចុងក្រោយ​គឺ​រាត្រី​ទីមួយ​ដែល​ខ្ញុំ​បូជា​ឱ្យទៅ​គេ​​នៅ​លើ​កោះ​សង្សារ​។

«ខ្ញុំ​មិន​ចង់​ធ្វើជា​ស្រី​ចិញ្ចឹម​របស់​អ្នកណា​ទេ​ ហើយក៏​ខ្ញុំ​អត់​ហ៊ាន​ប្រាថ្នា​ធ្វើជា​កូន​ប្រសា​នាយ​ឧត្ដមសេនីយ៍​ដែរ​!»

ចួបគ្នាថ្ងៃស្អែក …

រឿង៖ ១ម៉ឺនស្នេហ៍ផ្ញើទៅកោះកុង (ភាគ៣)
វគ្គ៖ឋានៈ​សង្គម​ប្រឈម​បេះដូង​ទាមទារ​

២ថ្ងៃ​កន្លងមក​ហើយ​ ខ្ញុំ​ព្យាយាម​មិន​ឱ្យ​គេ​ចូល​មក​កៀក​បាន​ ទោះបី​គេ​នោះ​ខំ​តាមមើល​តាម​សង្កេត​ និង​មក​បង្ហាញខ្លួន​ញឹក​ញាប់​ឡើង​ៗក្តី​។ រឿង​ដែល​ថា​ស្រមៃ​ចង់​ធ្វើកូន​ប្រសា​គ្រួសារ​អ្នកមាន​ គឺជា​រឿងនិទាន​ដ៏​ចុកចាប់​ដែល​មាន​ឧទាហរណ៍​ស្រាប់​ច្រើន​មក​ហើយ​មែន​។

«យើង​ឮ​ចិន្តា​ថា​មាន​គេ​តាម​ស្រលាញ់​ឯង​ហើយ​! ភ្នាល់​អត់​ថា​បង​យល់សប្តិ​ឆុត​?»

បង​ Roda​ ខល​មក​ទាំងយប់​ព្រលប់​តាមពិត​រឿង​ហ្នឹង​ទៀត​? ខ្ញុំ​ថា​វិញ​ទាំង​ឌឺ​គា​ត់​តិច​ៗ៖

«នៅ​ដល់​ស្រុកបារាំង​ ឈប់​តាមដាន​រឿង​ផ្ទាល់ខ្លួន​នៃ​ចៃ​អំបាត​បាន​ឬនៅ​?»

«តែ​ចៃ​អំបាត​នេះ​ជា​ប្អូន​ណព្វ​របស់​យើង​!»

«ខ្ញុំ​គ្មាន​ថ្ងៃ​ទទួល​គិត​អី​ពី​រឿង​ប្រុស​អ្នកមាន​ទេ​ បង​Roda​ ធ្វើ​ចិត្ត​ទៅ​!!»

«ហើយ​បើ​អ្នកមាន​អ្នក​បាន​មិនព្រម​ស្រវា​ ចង់​នៅ​ក្រ​អ៊ីចឹង​ម៉ា​អា​យ៉ូស​ទៅ​នាង​? នែ៎​កុំ​អាង​ថា​ ឯង​កើតមក​ស្អាត​ដូច​សុខ​ ស្រីមុំ​ ហើយ​ធ្វើឫក​ពារ​ដាក់​គេ​ណា៎​វ៉ើយ​ សម្រស់​ឯង​មុនក្រោយ​វា​គង់​តែ​រុះ​ ចិត្តស្មោះ​គេ​ទេ​ដែល​វា​យូរអង្វែង​ រៀន​ឱន​ចិត្ត​កាយ​បន្តិច​ក៏​ល្អ​ ចេះ​សម្តី​ទន់​ៗ ប្រើ​មន្ត​មនុស្ស​ស្រី​ខ្លះ​ៗក៏​វា​មិន​ខូចខាត​អី​ដែរ​! កុំទៅ​គិត​រឿង​អ្នកណា​និយាយ​ស្អី​ទាំងអស់​! ពួក​អស់នោះ​មិនមែន​ផាត់​ពួកវា​ចេញក្រៅ​សង្វៀន​!!»

ខ្ញុំ​ធ្វើ​ភ្នែក​ភ្លឹះ​ៗគិតមុននឹងនិយាយ​ពាក្យពិត​ទៅកាន់​មនុស្ស​ដែល​ខ្ញុំ​អាច​ទុកចិត្ត​បំផុត​ម្នាក់​នេះ​៖

«បង​រូ​ដា​! ទោះបីជា​យ៉ាងណា​ ខ្ញុំ​មិនដឹង​ទេ​ថា​ ហេតុ​អី​បាន​ជា​គេ​មក​ស្រលាញ់​មក​តាម​មនុស្ស​ដូច​ខ្ញុំ​? តែ​បង​ឯង​គួរ​យល់​ហើយ​ថា​កាល​ដែល​រ៉ូ​ណា​ល់​រើស​យក​ខ្ញុំ​ក្នុងចំណោម​មនុស្ស​ស្រី​ជាច្រើន​ វា​អាច​ជា​រឿង​ល្អ​ឬ​អាក្រក់​ចំពោះ​ខ្ញុំ​ទៅ​?»

«ល្អ​ៗៗ​! គ្មាន​អី​អាក្រក់​ទេ​! ស្នេហា​គ្មាន​វណ្ណៈ​ ហើយ​គ្មាន​ហេតុផល​!ព្រោះ​វា​ជា​និស្ស័យ​អាថ៌កំបាំង​នៃ​មនុស្ស​ពីរ​នាក់​! វា​អាច​ជា​បុព្វេ​សន្និវាស​ វា​ជា​កិច្ចសន្យា​…..!»

បងជីដូនមួយ​ខ្ញុំ​ជា​មនុស្ស​ប្រុស​ស្រលាញ់​ប្រុស​ពី​កំណើត​មក​។ គាត់​បាន​ចាកចេញ​ពីសង្គម​មួយ​នេះ​ដើម្បី​ស្វែងរក​សេរីភាព​ និង​ភាពជា​ខ្លួនឯង​។ គាត់​និយាយ​ច្រើនតែ​ខ្ញុំ​មិន​ប្រកាន់​ ព្រោះ​គាត់​ជា​មនុស្ស​ស្មោះត្រង់​ជាងគេ​ជាមួយ​ខ្ញុំ​ដែល​ខ្ញុំ​មាន​ក្នុង​ជាតិនេះ​ក្រៅ​ពី​ប៉ានិ​ងម៉ាក់​។ ប៉ុន្តែ​ទោះបីជា​ ត្រូវ​បង​ Roda​ ផ្លុំត្រចៀកប៉ុនណា​ ទឹកមុខ​គ្មាន​មនោសញ្ចេតនា​របស់​ជំទាវ​ម៉ាក់​ស្មើ​មេឃ​របស់​គេ​គឺជា​តួអង្គ​ ដ៏​សំខាន់​នៅ​ចំពាក់​កណ្ដាល​ស្នេហា​របស់​ពួក​យើង​។ គ្មាន​វិនាទី​ណា​ដែល​ខ្ញុំ​មិន​នឹកឃើញ​មុខ​ម្ដាយ​គេ​ទេ​រាល់ពេល​គេ​ផ្ញើរ​សារ​ ឬ Call​ មករ​កខ្ញុំ​។

ពេលនេះ​ទៀត​ មិនទាន់​ងូតទឹក​ហើយ​ស្រួលបួល​ផង​សារ​គេ​ផ្ញើ​មក​ទៀត​ទៅ​ហើយ​។ ខ្ញុំ​មិន​អាច​ថា​មិន​រវីរវល់​បានទេ​ នៅនឹង​មុខ​គេ​ធ្វើជា​បោល​គេច​ តែ​នៅផ្ទះ​ឱ្យ​តែ​គេ​ផ្ញើ​សារ​មក​គឺ​ស្ទុះ​ទៅ​លើក​មើល​ភ្លាម​ មិនថា​កំពុងធ្វើការ​អី​ទេ​ គឺ​ចោល​បាន​ទាំងអស់​។ និយាយ​ឱ្យ​ខ្លី​ ខ្ញុំ​ក៏​នឹក​គេ​ស្ទើរ​ឆ្កួត​ដូចគ្នា​ គ្រាន់តែ​ខ្ញុំ​មិន​បញ្ចេញ​ ឯ​គេ​វិញ​បញ្ចេញ​យ៉ាង​តែ​ពាស​តែ​ពាស​។

«កំពុង​ធ្វើ​អី​?» គេ​សួរ​កំបុត​ដូចតែ​រាល់ដង​។

«ងូតទឹក​» ខ្ញុំ​ឆ្លើយ​។ គេ​ក៏​ផ្ញើ​សញ្ញា​សើច​មួយ​មក​ទៀត​។

«មានអី​គួរ​ឱ្យ​សើច​?» ខ្ញុំ​សួរ​វិញ​ព្រោះ​ក្នាញ់​។

«នឹក​គេ​ ឃើញ​សារ​ភ្លាម​រត់​មក​មើល​ទាំង​ងូតទឹក​មែន​អត់​?» គេ​ឌឺ​ខ្ញុំ​។

«កុំ​លើកខ្លួន​ឯង​ពេក​?» ខ្ញុំ​ខំ​ឆ្លើយ​បន្លប់​។

«ចុះ​នឹក​អត់​អ៊ីចឹង​?» គេ​សួរ​មក​ទៀត​ធ្វើ​ឱ្យ​ខ្ញុំ​ចេញ​ចំហាយ​មុខ​ក្តៅ​ឧណ្ហ​ៗក្ដៅ​ដល់​ទាំងបាតដៃ​បាតជើង​។

«ច្បាស់ជា​អត់​ហើយ​!» ខ្ញុំ​សរសេរ​វិញ​ទាំង​ញញឹម​ម្នាក់ឯង​យ៉ាង​កក់ក្ដៅ​។

គេ​ឈប់​សរសេរ​មួយភ្លែត​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​អាណិត​គេ​ព្រួច​ដែល​និយាយ​កុហក​គេ​ស្រាប់តែ​គេ​ Call​ មក​តែម្ដង​។ ខ្ញុំ​ចុច​លើក​ ភ្លេច​គិតថា​ខ្លួនឯង​កំពុង​ឃ្លានបាយ​។ សំឡេង​គេ​លាន់​មក​តិច​ៗក្បែរ​ត្រចៀក​ខ្ញុំ​៖

«ចិត្ត​អាក្រក់​ម្ល៉េះ​?»

ខ្ញុំ​ធ្វើពើ​វិញ​៖

«អត់​បាន​ធ្វើ​ អី​ពីណា​ផង​!»

«ចុះ​មិន​ចេះ​នឹក​អ្នក​ដែលគេ​ខំនឹក​យើង​ខ្លះ​ទេ​?»

«ចុះ​ម៉េច​ដឹង​មាន​អ្នកណា​នឹក​ខ្ញុំ​ខ្លះទៅ​?» ខ្ញុំ​ឆ្លើយ​ធ្វើ​មិន​ ដឹង​តែ​តាមពិត​ខ្ញុំ​ចូលចិត្ត​ការ​សន្ទនា​ជាមួយ​គេ​តាម​ទូរសព្ទ​ណាស់​ ចំណែក​ពេល​ចួប​មុខ​គឺ​ចាញ់ច្រាប​គេ​តែម្ដង​។ គេ​សើច​តិចៗ​ ហើយ​ដូរ​មក​ហៅឈ្មោះ​ខ្ញុំ​យ៉ាង​រ៉ូ​មែន​ទិ​ក។

«រាជិនី​!»

ខ្ញុំ​ឆ្លើយ​ចា៎​ទាំង​បេះដូង​លោត​ឌុក​ ដាក់​ព្រោះ​ស្រលាញ់​គេ​ភ្លេច​បាយ​ភ្លេច​ទឹក​។

«ញ៉ាំ​បាយ​ជាមួយគ្នា​ម្ដង​ណ៎ា​!»

ខ្ញុំ​នៅ​ស្ងៀម​ព្រោះ​រំភើប​ចំពោះ​ការ​និយាយ​ក្នុង​សំឡេង​ដ៏​រ៉ូមែ​នទិ​ករបស់​គេ​។តែ​អ្នកអាន​ដឹង​ហើយ​ថា​ ខ្ញុំ​គ្មាន​ជម្រើស​អី​ក្រៅពី​ឆ្លើយបដិសេធ​ទេ​។

«រ៉ូ​ណាល់​ … ខ្ញុំ​ … »

«រាជិនី​! ហាម​និយាយ​ទេ​! ណ៎ា​! ឮ​អត់​? ឈប់​ធ្វើ​អ៊ីចឹង​ទៅ​! យើង​ធ្វើ​អ៊ីចឹង​ធ្វើ​អី​? អត់​យល់ចិត្ត You​ ទេ​! ពេលខ្លះ​ខឹង You​ ​គឺ​ខឹង​មែន​ទែន​ណ៎ា​!»

គេ​និយាយកាត់​ ព្រោះ​យល់ចិត្ត​ និង​ដឹង​ចរិត​ខ្ញុំ​ជាង​អ្នកណា​ទាំងអស់​។ ខ្ញុំ​ហើប​មាត់​បក​ស្រាយ​តតាក់តតុប​៖

«រ៉ូ​ណាល់​! ខ្ញុំ ​… ខ្ញុំ​ … ជា​មនុស្ស​ស្រី​ …»

ខ្ញុំ​ចង់​ប្រាប់​គេ​ថា​ ឱ្យ​គេ​គិត​ពី​កិត្តិយស​មនុស្ស​ស្រី​ពេល​ដែល​ខ្ញុំ​ត្រូវ​គេ​និយាយ​ដើម​ តែ​គេ​និយាយ​កាត់​ខ្ញុំ​ផូង​៖

«សម័យ​អី​ហើយ​? អ្ហះ​ សម័យ​អី​ហើយ?​ គ្រាន់តែ​ទៅ​បាយ​ជាមួយ​មនុស្ស​ដែល​ខ្លួនឯង​ស្រលាញ់​ របកស្បែក​ត្រង់ណា​ខ្លះ​? យើង​គិតថា​គេ​យ៉ាងម៉េច​? គេ​ធ្វើ​អី​យើង​អ្ហះ​? គេ​ស្រលាញ់​You​ ឱ្យ​តម្លៃ​ You​! You​ ត្រូវ​ចេះ​ឱ្យ​តម្លៃ​គេ​វិញ​ដែរ​ មែន​អត់​? ពេលខ្លះ​យើង​ជ្រុល​ពេក​ យើង​ធ្វើ​អី​មិន​ចេះ​ទុក​មុខ​ឱ្យ​អ្នកណា​ទាំងអស់​ មើលខ្លួន​ឯង​មើល៍​ សម​អត់​?»

ខ្ញុំ​ខឹង​ផង​ស្មុគ​ផង​ក៏​និយាយ​វិញ​ទទឹងទិស​៖

«អ៊ីចឹង​មក​ស្រលាញ់​ខ្ញុំ​ធ្វើ​អី​? ស្រី​ស្អា​តៗ​គគោក ​… »

គេ​កាត់​ខ្ញុំ​សា​​ជាថ្មី​៖

«កុំ​បែក​រឿង​! មនុស្ស​អី​ទើបតែ​អាយុ​ប៉ុណ្ណឹង​ចេះ​ធ្វើ​ចរិតមនុស្ស​ចាស់​ ចេះ​បំភ័ន្ត​ភ្នែក​គេ​ម្ល៉េះ​? ហើយ​ស្រលាញ់​គេ​ដែរ​តើ​អ្ហី​? ម៉េច​ចាំបាច់​លេង​ស្ទីល​ហ្នឹង!​»

ខ្ញុំ​ខ្មាស​ផង​ខឹង​ផង ​ព្រោះ​គាត់​និយាយ​ចំៗ​ហួស​។ គឺ​គាត់​ហ្នឹង​ទេ​ដែល​មិន​ចេះ​ទុក​មុខ​ឱ្យ​ពីណា​។ ខ្ញុំ​និយាយ​ទាំង​ខឹង​៖

«ខ្ញុំ​មានការ​! ម៉ាក់​ហៅ​ហើយ​! មានការ​អី​ចាំ​ថ្ងៃក្រោយ​ចាំ​និយាយ​!!»

គេ​និយាយ​វិញ​ភ្លាម​៖

«អត់អី​ទេ​! តែ​ស្អែក​ម៉ោង៦ល្ងាច​ ចួបគ្នា​! បើ​អត់​ ទៅ​ចាំ​ក្រោយ​ផ្ទះ​ម្ដង​មើល​!»

ទីបំផុត​ខ្ញុំ​ បាន​ទៅ​ហូបបាយ​ជាមួយ​គេ​មែន​ តែ​មិនមែន​ស្អែក​ឡើង​ទេ​គឺ​អូស​ក្រឡា​រហូត​ដល់​៤​ថ្ងៃ​ក្រោយ​មក​ បន្ទាប់​ពី​យប់​ណា​ក៏ ​Cal l​ព្រឹក​ណា​ក៏​ស្ទាក់ផ្លូវ​។ ខ្ញុំ​ឈ្មោះ​រាជិនី​មែន​ តែ​ខ្ញុំ​ក្រ​ណាស់​។ ម៉ាក់​ខ្ញុំ​ជា​ជាង​កាត់​ដេរ​ ហើយ​ប៉ា​ជា​អ្នករាជការ​តូចតាច​។ ដូច្នេះ​ហើយ​ពេល​ចេញ​ដើរ​លេង​ជា​មួយ​រ៉ូ​ណា​ល់​ដំបូង ​ខ្ញុំ​មិន​​ដឹង​ត្រូវ​តុបតែង​យ៉ាងម៉េច​សោះ​ ធ្វើ​ឱ្យ​​ខ្ញុំ​មាន​សម្ពាធ​ជា​ខ្លាំង​។

សង្សារ​ខ្ញុំ​មុន គេ​ជា​គ្រូបង្រៀន​ យើង​ក្រ​ដូចគ្នា​ ប៉ុន្តែ​ពេល​ដើរលេង​ជាមួយគ្នា​គ្មាន​សម្ពាធ​ទេ​គឺ​សប្បាយចិត្ត​ទាំង​សង​ខាង​ អាច​ញ៉ាំ​​អាហារ​តាមផ្លូវ​បាន ​មិន​ពិបាកចិត្ត​អី​ដូច​ពេលនេះ​សោះ​។

«ភ្លឹក​រឿង​អី​?»

គេ​សួរ​ព្រោះ​ឃើញ​ខ្ញុំ​ធ្វើមុខ​ក្រៀម​ មិន​មាត់​មិន​ក។​ ខ្ញុំ​អត់​ឆ្លើយ ​តែខំ​ញញឹម​ព្រោះ​គ្មាន​ចម្លើយ​។

«នឹក​សង្សារ​មុន​?»

ខ្ញុំ​បើកភ្នែក​មូលក្លុំ​សម្លឹង​គេ​ ព្រោះ​ឆ្ងល់​ថា​ហេតុអ្វី​គេ​សួរ​អ៊ីចឹង​។ គេ​លើកដៃ​ដេញ​អ្នក​ឈរ​ចាំ​បម្រើ​នោះ​ចេញ ​ហើយ​និយាយ​ដោយ​លើក​កែវ​​ប៊ីយែរ​របស់​គេ​មក​ក្រេប​។ ​មុន​ពេល​ជាតិ​ស្រវឹង​ប៉ះ​បបូរមាត់​ គេ​និ​យា​យតិ​ចៗ​៖

«ស្រី​ៗតែ​អ៊ីចឹង​ នៅជា​មួយ​សង្សារ​ក្រោយ ​តែ​នឹក​អ្នក​មុន​! ពិសពុល​!»

ទោះ​គេ​អន់ចិត្ត​ដែល​ខ្ញុំ​មិន​ចេះ​ម្ញ៉ិកម្ញ៉ក់​ដាក់​គេ​ដូច​ស្រី​ផ្សេង​ ក៏​គេ​មិន​គួរ​និយាយ​ថាឱ្យ​ខ្ញុំ​ធ្ងន់​ៗអ៊ីចឹង​ដែរ​។ ខ្ញុំ​រំញោច​ចង្កា​និង​បបូរមាត់​ ព្រោះ​ខឹង​ ហើយ​និយាយ​អត់​ខ្វល់​ទុក​មុខ​ឱ្យ​ពីណា​ទៀត​ទេ​៖

«សង្សារ​មុន​មាន​មែន​! តែ​សង្សារ​ក្រោយ​មិនទាន់​មាន​ទេ​!»

«បាន​តើ​! យប់​នេះ​យើង​ចាប់ផ្ដើម​មាន​សង្សារ​ថ្មី​ម៉ង​ទៅ​អ៊ីចឹង​?»

ខ្ញុំ​សម្លក់​គេ​ទាំង​ចង់យំ​ផង​អី​ផង​។

«ខ្ញុំ​ទៅផ្ទះ​វិញ​ម៉ង​​ទៅ​អ៊ីចឹង​!»

ខ្ញុំ​ច្រត់ដៃ​ក្រោក​ ព្រោះ​នេះ​ជា​ភោជនីយដ្ឋាន​ជប៉ុន​ដែល​អង្គុយ​ផ្ទាល់​ឥដ្ឋ​ តែ​គេ​រហ័ស​ណាស់​ស្ទុះ​មក​អង្គុយ​ពី​ក្រៅ​ពាំង​ផ្លូវ​ខ្ញុំ​ ហើយ​លូកដៃ​ក្រៀក​ចង្កេះ​ខ្ញុំ​ជាប់​។ ​បើ​កុំ​តែ​គេ​នោះ​ធំឡើង​នៅ​បរទេស​ កុំអី​ខ្ញុំ​យល់ថា​គេ​នោះ​ដៃ​ដល់​មហា​ដល់​ដូចជា​មនុស្ស​ធ្លាប់​មាន​ប្រពន្ធ​ហើយ​អ៊ីចឹង​។

ខ្ញុំ​រើ​ផង​ ទាញ​ម្រាមដៃ​គេ​ចេញ​ផង ​តែ​គេ​មិនព្រម​ចាញ់​ ហើយ​លែងដៃ​ពី​ចង្កេះ​ខ្ញុំ​ទាល់តែសោះ​ ដូច្នេះ​ខ្ញុំ​មាន​តែ​ខ្ញាំ​​ដៃគេ​ឡើង​រលាត់​សាច់​។​ ប្រហែល​គេ​មិន​ចង់​ទ្រាំ​នឹង​ស្នាដៃ​ស្រីឆ្នាស់​ខ្ញុំ​ត​ទៅ​ទៀត​ហើយ​យ៉ាង​ បាន​ជា​គេ​និយាយ​សម្លុត​តិច​ៗក្បែរ​ត្រចៀក​ខ្ញុំ​៖

«ឈប់​ក្ដិច​អត់​? បើ​អត់​ឈប់​ចាប់​បឺត​មាត់​ឱ្យ​រាង​ឥឡូវ ​រាជិនី​!»

មនុស្ស​នេះ​ស្រាប់តែ​ឆ្កួត​គួរ​ឱ្យ​ក្ដៅចិត្ត​ តែ​ស្ថានភាព​ដូចជា​មិនមែន​​ខ្ញុំ​ជា​អ្នកមាន​ប្រៀប​ទេ​ បើ​គេ​ធ្វើ​មែន​ខ្ញុំ​មិន​ចប់​? ខ្ញុំ​លែង​ដៃ​វិញ​ទាំង​ខឹង​ទាំង​ជា​ តែ​គេ​យូរណាស់​ទើប​លែង​​ដៃ​យឺត​ៗ​ចេញ​ពី​ចង្កេះ​ខ្ញុំ​។ ខ្ញុំ​នៅ​ស្ងៀម​ធ្វើមុខ​ក្រញូវ​រហូត​ដល់​អ្នក​រត់​តុ​លើក​ម្ហូប​មក​។ គេ​ក៏​ជួយ​រៀបចំ​ឱ្យ​ខ្ញុំ​មិន​ឱ្យ​អ្នក​រត់​​តុ​ណា​ធ្វើ​ទេ​។

ខ្ញុំ​លួច​សម្លឹង​ដៃ​គេ​ឃើញ​ចេញ​ឈាម​រឹម​ៗ ព្រោះ​មុត​នឹង​ក្រចក​ ខ្ញុំ​ស្ងប់ចិត្ត​ខឹង​អស់​ត្រឡប់​មក​នឹក​អាណិត​គេ​ភ្លាម​ៗ ព្រោះ​រូបរាង​ប៉ុណ្ណឹងៗ​ មុខមាត់​ប៉ុណ្ណឹងៗ​ដែរ​មក​ត្រូវ​ទ្រាំ​ជាមួយ​នារី​ក្រីក្រ​ដូច​ខ្ញុំ​ទៅ​កើត​ទៅ​? ឃើញ​ខ្ញុំ​ហុច​ប្រេងកូឡា​ឱ្យ​គេ​ គេ​ក៏បាន​ចិត្ត​ភ្លាម​ គេ​និយាយ​មិនខ្ចី​ទាំង​មើល​មុខ​ខ្ញុំ​៖

«អ្នកណា​ធ្វើ​ឱ្យ​គេ​របួស​ អ្នក​ហ្នឹង​ត្រូវ​លាបប្រេង​បាន​ត្រូវ​!!»

ខ្ញុំ​លាបប្រេង​ឱ្យ​គេ​ថើៗ​មិនមែន​ព្រោះតែ​ចាញ់​សម្លុត​គេ​ទេ​ គឺ​ព្រោះតែ​ខ្ញុំ​ស្រលាញ់​គេ​ពេញ​បេះដូង​។ កំភួនដៃ​ហាប់​ណែន​សង្ហា​របស់​គេ​ តាមពិត​មាន​គ្រប់​លក្ខណៈ​អាច​ឱប​ចង្កេះ​ខ្ញុំ​ តែ​សម្តី​គេ​ពេលខ្លះ​ត្រមែងត្រមោច​ពេក​។ ខ្ញុំ​លាប​យឺត​ៗ ព្រោះ​ពេញចិត្ត​នឹង​ភាព​ស្ងប់​ស្ងាត់​របស់​គេ​ចំពោះ​មុខ​ខ្ញុំ​។

ខ្ញុំ​ដឹង​ថា​ក្នុង​បរិយាកាស​នេះ ​ទោះបី​អ្នកណា​ក៏​មិន​អាច​ឃាត់​ឃាំង​បេះដូង​យើង​ទាំងពីរ​មិន​ឱ្យ​វេញ​ត្របាញ់​ចូលគ្នា​បាន​ដែរ​។

ហេតុអ្វី​គេ​ស្អាត​យ៉ាងនេះ​ ឡូយ​យ៉ាង​​នេះ ​ហើយ​មក​ស្រលាញ់​នារី​គ្មាន​អីសោះ​ដូច​ខ្ញុំ​?ហេតុអ្វី​ខ្ញុំ​ឃើញ​គេ​តាំងពី​ថ្ងៃ​ដំបូង​ក៏​មាន​អារម្មណ៍​ថា​ពួក​យើង​ជា​មនុស្ស​ពិសេស​សម្រាប់​គ្នា​ទៅ​ហើយ​?

«សង្សារ​មុន​ម៉េច​បាន​បែកគ្នា​?»

រឿង​ឆ្គង​បំផុត​របស់​គេ​គឺ​រឿង​ដែល​សួរ​អតីតកាល​របស់​យើង​នៅ​ថ្ងៃ​ចួបគ្នា​ដំបូង​។ តែ​ខ្ញុំ​ក៏​មិន​ចង់​លាក់​បាំង​អី​ដែរ​។

«គេ​មាន​អ្នក​ផ្សេង​ទៀត​!»

ខ្ញុំ​ឆ្លើយកំបុត​ខ្លី​ ហើយ​រក​ងើប​មុខ​ឡើង​ បញ្ឈប់​ការ​លាប​ប្រេង​ឱ្យ​គេ​ តែ​គេ​ចេះ​តែ​ឱន​មុខ​មក​មើល​មុខ​ខ្ញុំ​កៀក​សែន​កៀក​ដល់​ថ្នាក់​ថា​បើ​ខ្ញុំ​ងើប​មុខ​នឹង​ប៉ះ​ច្រមុះ​គេ​មិនខាន​។​ គេ​និយាយ​ផង​មើល​មុខ​ខ្ញុំ​រហូត​ផង​៖

«មិន​បាច់​នឹក​មនុស្ស​អ៊ីចឹង​ៗទេ​!»

ខ្ញុំ​រុញ​ស្មា​គេ​ចេញ​បន្តិច​ទើប​អាច​ងើប​មុខ​បាន​ត្រង់​ខ្លួន ​ហើយ​ជូត​ដៃ​បន្លប់​សម្ដី​គេ​។ ពេល​ដឹង​ថា​គេ​នៅ​តាម​សម្លឹង​ប្រតិកម្ម​ខ្ញុំ​ ខ្ញុំ​និ​យា​យតិ​ចៗ​ដោយ​មិន​មើល​មុខ​គេ​ឡើយ​៖

«គេ​ជា​មនុស្ស​គ្មាន​អីសោះ​ ខ្ញុំ​នៅតែ​រក្សា​គេ​មិន​បាន​ ចុះ​ទម្រាំ​លោក​?»

ខ្ញុំ​ថា​ហើយ​លើក​កែវ​ទឹក​ផ្លែឈើ​ក្រេប​តិច​ៗ។ គេ​ដូច​ចង់​លើក​ដៃ​មក​ឱប​ ព្រោះ​ដឹង​ថា​ខ្ញុំ​កំពុង​កណ្ដោច​កណ្ដែង​ចិត្ត​ តែ​ប្រហែល​យល់​ចិត្ត​ និង​ដឹង​ថា​ខ្ញុំ​មិន​ចូលចិត្ត​បែប​ហ្នឹង​ ទើប​ខ្ញុំ​ឃើញ​គេ​ដក​វិញ​ តែ​ប្រឹង​ឱន​មក​និយាយ​ពន្យល់​៖

«មនុស្ស​វា​អត់​ដូចគ្នា​ទាំងអស់​ទេ​! កុំ​យក​អ្នក​ល្អ​ទៅ​ប្រៀប​ប្រដូច​ជាមួយ​មនុស្ស​អាក្រក់​មើល៍​!!!»

គេ​ចាប់​ម្ហូប​ឱ្យ​ខ្ញុំ​ ហើយ​បោះបង់ចោល​ឫកពារ​ដ៏​ខ្ពស់​របស់​អម្បូរ​អ្នកមាន​របស់​គេ​មក​ថ្នាក់​ថ្នម​ខ្ញុំ​មិន​ឱ្យ​ឃ្នើស​ចិត្ត​។ រយៈពេល​នោះ​ជា​រយៈ​ពេល​មាន​សេចក្ដី​​សុខ​បំផុត​របស់ខ្ញុំ​ គិត​ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​បាត់បង់​ស្នេហា​ដោយសារ​សង្សារ​ដំបូង​របស់ខ្ញុំ​គេ​ទៅ​តាម​ស្រី​ថ្មី​ដែល ​Cute​ សែន​Cute ​ក្នុង​Face​book​។

រ៉ូ​ណា​ល់​ចេះ​ប្តូរ​បរិយាកាស​និយាយ​លេង​រហូត​ដល់​ខ្ញុំ​សើច​រួច​ ហើយ​បណ្ដើរ​ៗខ្ញុំ​អាច​បំភ្លេច​ទុក្ខ​ព្រួយ​ទាំងអស់​ក្នុងចិត្ត​បាន​។ គេ​និយាយ​ពី​កាល​គេ​ទៅ​ដល់​អាមេរិក​ដំបូង​ ជីវិត​នៅ​ស្រុក​គេ ​និង​និយាយ​ពី​កីឡា​ស្គី​ទឹកកក​ដែលគេ​ចូលចិត្ត​បំផុត​។ ពេលនោះ​ជា​ពេល​ដែលគេ​និយាយ​ច្រើន​សែន​ច្រើន​ ឯ​ខ្ញុំ​អត់​បាន​និយាយ​ច្រើន​ទេ ​លើកលែងតែ​គេ​សួរ​ ប៉ុន្តែ​ពាក្យសម្ដី​គេ​ទាំងប៉ុន្មាន​ ខ្ញុំ​ចាំ​បាន​ទាំងអស់​ ព្រោះ​ខ្ញុំ​ឆ្លាក់​រូប​គេ​ជាប់​ក្នុង​បេះដូង​ខ្ញុំ​។ ម៉ោង​​៩​យប់​ ខ្ញុំ​ជូន​ខ្ញុំ​មកដល់​ផ្ទះ​វិញ​។ គេ​បើក​ឡាន​ចេញ​ទៅ​មិន​បាន​ប៉ុន្មាន​ផង​ ក៏​ទូរសព្ទ​មក​។

«នឹក​បង​អត់​?»

«ច្បាស់ជា​អត់​ហើយ​!» ខ្ញុំ​ខាំមាត់​ឆ្លើយ​ដូច​រាល់ដង​។

«ហេតុ​អី​?» គេ​ដឹង​ថា​ខ្ញុំ​កុហក​ ហើយ​នៅតែ​សើច​សួរ​ផ្ទាន់​។

«ព្រោះ​យើង​ទើបតែ​ចួបគ្នា​សោះ​ហ្នឹង​!»

«អ៊ីចឹង​ក៏ដោយ​ មនុស្ស​គេ​ស្រលាញ់​គ្នា​ សូម្បី​ម៉ា​ស្នូរ​ដកដង្ហើម​ក៏​នឹក​គ្នា​ដែរ​!»

«មិនដឹង​ទេ​! ងងុយ​ណាស់​ សុំ​ទៅ​គេង​ហើយ​ណ៎ា​!»

គេ​មិន​ចង់​ទេ​ តែ​គេ​ចាំបាច់​ត្រូវ​ធ្វើជា​សុភាពបុរស​ ហើយ​ឆ្លើយ​អូខេ​យ៉ាង​ស្រទន់ ​មុន​ពេល​ដាក់​ទូរសព្ទ​ចុះ​។ ខ្ញុំ​ចូលគេង​ តែ​ពេញ​មួយ​យប់​នោះ​គឺ​នឹកឃើញ​តែ​ស្នាមញញឹម​គេ​ កាយវិការ​គេ​ និង​ដៃ​ដ៏​ហាប់​ណែន​របស់​គេ​។

គេ​ដូច​បង្រៀន​ខ្ញុំ​ឱ្យ​ចេះ​ស្រលាញ់​ខ្លួនឯង​ឡើងវិញ ​និង​ស្រលាញ់​ពិភពលោក​នេះ​ដែល​កាល​ពី​បាក់​បែក​ជាមួយ​អ្នក​ទី​១ ខ្ញុំ​យល់ថា​ខ្ញុំ​ជា​ស្រី​រូបអាក្រក់​ ជា​កូន​អ្នកក្រ​ ជា​មនុស្ស​គ្មាន​សំណាង​ ហើយ​ខ្ញុំ​នឹង​ឈប់​គិត​រឿង​ស្នេហា​ដោយ​ខំ​តែ​ធ្វើការ​ចិញ្ចឹម​ប្អូន​ៗឱ្យ​រៀន​ប៉ុណ្ណោះ​។ ប៉ុន្តែ​គេ​ម្នាក់​នេះ​ធ្វើ​ឱ្យ​​ខ្ញុំ​ចេះ​ឆ្លុះ​កញ្ចក់​ឡើងវិញ ​ចេះ​ឱប​ទូរសព្ទ​ ហើយ​ចេះ​ដេក​ញញឹម​ម្នាក់ឯង​ ពិសេស​ចេះ​សើច​ដាក់​មនុស្ស​ជុំវិញ​ខ្លួន ​លែង​ធ្វើ​មុខ​មឹះ​ៗទៀត​។

វគ្គ៖ បង​ជា​ជីវិត​អូន​

ទំនាក់ទំនង​របស់​ពីរ​នាក់​យើង​កាន់​តែ​ឈាន​ដល់​លក្ខណៈ​វិជ្ជមាន​ឡើង​ៗ។ ខ្ញុំ​​​ទទួល​ទូរសព្ទ​គេ​រៀងរាល់​យប់​ ហើយ​មិនសូវ​គំរោះគំរើយ​ដាក់​គេ​ទៀត​ទេ​។ ទោះ​យ៉ាងណា​ ខ្ញុំ​មិនដែល​បង្ហើប​​ពាក្យ ​«Yes​» ទៅកាន់​គេ​នៅឡើយ ​រាល់ពេល​ដែលគេ​សួរ​នូវ​សំណួរ​ដដែល​ៗថា​ ស្រលាញ់​គេ​អត់​? ព្រម​ស្រលាញ់​គេ​អត់​?

កាលពី​ជាមួយ​សង្សារ​មុន​ ខ្ញុំ​មិនដែល​រារែក​ទេ​ក្នុង​ការ​សរសេរ​តប​ទៅកាន់​គេ​ជានិច្ច​ថា​ I Love​ You​ តែ​សម្រាប់​អ្នក​ទី​២​នេះ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ស្នេហា​របស់ខ្ញុំ​និង​គេ​មិន​អាច​ស្ថិតស្ថេរ​ឡើយ​។រឿង​ស្នេហ៍​គេ​និង​ខ្ញុំ​ ថ្ងៃ​ណា​មួយ​នឹង​ក្លាយជា​អតីតកាល​មិនខាន​ គ្រាន់តែ​មិនដឹង​ថា​តើ​បច្ចុប្បន្ន​កាល​នេះ​អាច​អូស​បន្លាយ​រហូតដល់​ពេលណា​ វា​បាន​យូរ​ឬ​​ឆាប់​តែប៉ុណ្ណោះ​។

ពេល​ខ្លះ​អាន​ SMS​ផ្អែម​ល្ហែម​របស់​គេ​ចប់​ហើយ​ ខ្ញុំ​គេង​ស្រក់​ទឹកភ្នែក​ម្នាក់ឯង​។ បើ​ពេលណា​មួយ​ គេ​ឈប់​គិត​យើង​ ហើយ​គេ​មាន​អ្នកថ្មី​ដែល​សម​ជាង​យើង​ គេ​លែង ​Call ​ឬ​ផ្ញើ​​សារ​មក​ តើ​យើង​នឹង​ឈឺចាប់​កម្រិត​ណា​ទៅ​? តើ​យើង​អាច​រស់​បាន​ដោយ​ឆ្លងកាត់​រាត្រី​ដ៏​ឯកោ​នីមួយ​ៗ​តាម​របៀប​ណា​ទៅ​? នៅ​ទី​បំផុត​ ភាព​ភ័យខ្លាច​ដែល​តែង​តាម​លង​បន្លាច​ខ្ញុំ​រៀងរាល់​រាត្រី​បាន​ចូល​មកដល់​។ គឺ​​ថ្ងៃនេះ​ ថ្ងៃ​ដែល​ក្រុមហ៊ុន​យើង​នាំគ្នា​មក​ដើរកម្សាន្ត​នៅ​កោះកុង​។

ដំបូង​យើង​រីករាយ​ណាស់ ​ព្រោះ​ឡើងលើ​រថយន្ត​ភ្លា​ម រ៉ូ​ណាល់​មិន​ជិះ​ឡាន​តូច​ជាមួយ​អ្នកបង​គេ​ តែ​បែរជា​មក​អង្គុយ​ក្បែរ​ខ្ញុំ ​ហើយ​និយាយ​កំប្លែង​លេង​កំដរ​ដំណើរ​កម្សាន្ត​ជាច្រើន​ម៉ោង​របស់​យើង​។ ខ្ញុំ​រវល់​តែ​រំភើប​រីករាយ​ជាមួយ​បុរស​ដែល​ខ្ញុំ​ស្រលាញ់​ ខ្ញុំ​មិនបាន​ដឹង​ទេ​ថា​ សកម្មភាព​របស់​យើង​ជ្រៀត​ដល់​ភ្នែក​អ្នកបង​ណា​វី​ ហើយ​ព្រលប់​នោះ​ គាត់​ហៅ​ខ្ញុំ​ទៅ​ចួប​ក្នុង​បន្ទប់គេង​។

«រឿង​នី​ឯង​ជា​មួយ​រ៉ូ​ណា​ល់​តាំងពី​អង្កាល់​មក?​!»

គាត់​សួរ​ខ្ញុំ​ទាំង​អង្គុយ​រៀបចំ​ខោអាវ​គាត់​លើ​​ពូក​ ហើយ​អត់​មើល​មុខ​ខ្ញុំ​ទេ ​ទុក​ឱ្យ​ខ្ញុំ​ឈរ​នៅ​ចុង​គ្រែ​ញ័រដៃ​តែម្នាក់ឯង​។ សូម្បី​តែ​ហៅ​ខ្ញុំ​ឱ្យ​អង្គុយ​ក៏​អត់​ផង​។ ខ្ញុំ​ដឹង​ថា​អ្នកបង​ណា​វី​ដែល​ធ្លាប់តែ​ស្រលាញ់​ខ្ញុំ ​និង​ទុក​ខ្ញុំ​ជា​បុគ្គលិក​ល្អ​ជាងគេ​ ពេលនេះ​ខកចិត្ត​នឹង​ទង្វើ​មិន​ប្រមាណ​ខ្លួន​របស់ខ្ញុំ​។ ខ្ញុំ​ អត់​និយាយ​ចេញ​មួយម៉ាត់​ណា​ទេ​ បាន​ត្រឹម​ឈរ​ស្ងៀម​ឈ្ងោកមុខ​។

«នី​ឯង​មាន​គិត​អត់​? ថា​ធ្វើ​អ៊ីចឹង​ធ្វើ​ឱ្យ​ពិបាក​ទាំងអស់គ្នា​?»

សំឡេង​គាត់​លាន់​មក​ជា​លើក​ទី២​។ ខ្ញុំ​តាមពិត​អាច​ឆ្លើយ​តវ៉ា​គាត់​ថា​មិនមែន​ខ្ញុំ​ទេ ​ប៉ុន្តែ​ប្អូន​ប្រុស​គាត់​ជា​អ្នក​តាមខ្ញុំ​មុន​ ប៉ុន្តែ​តើ​ខ្ញុំ​និយាយ​អី​ចេញ​ បើ​កាយវិការ​ខ្ញុំ​គឺ​ស្រប​ជាមួយ​គេ​ 100%ទៅ​ហើយ​? តាមពិត​គាត់​ក៏​គ្មាន​ចេតនា​ឱ្យ​ខ្ញុំ​ហើប​មាត់​រួច​ដែរ​ ។ ដែល​គាត់​ហៅ​មក​ចួប​នេះ​គឺ​គាត់​ចង់​ឱ្យ​ខ្ញុំ​ឈរ​ស្ដាប់​គាត់​តែប៉ុណ្ណោះ​។ សំឡេង​គាត់​លាន់​មក​បន្ថែម ​គាត់​យក​បេះដូង​ថ្លើមប្រមាត់​ខ្ញុំ​៖

«នី​ឯង​យល់ចិត្ត​បង​ហើយ​! បង​អត់​ចេះ​ទេ​អា​រឿង​ប្រកាន់វណ្ណៈ​ ប្រកាន់​នេះ​ប្រកាន់​នោះ​!បង​ស្រលាញ់​មនុស្ស​គ្រប់គ្នា​! តែ​រឿង​គូស្រករ​ជា​រឿង​ផ្សេង​ៗ!​ រ៉ូ​ណា​ល់​ជា​កូនប្រុស​ គេ​ត្រូវតែ​កតញ្ញូ​ចំ​ពោះ​ប៉ា​ម៉ាក់​! ជំទាវ​ម៉ាក់​រាង​​បុរាណ​បន្តិច​! លោក​មាន​មនុស្ស​ដែល​លោក​ពេញភ្នែក​រួចហើយ​! បើ​នី​ឯង​នៅតែ​មានះ​ បង​ក៏​អត់​ហ៊ាន​ថា​អី​ដែរ​ តែ​នី​ឯង​ទេ​ដែល​បាន​ខ្លាច​ថា​ថ្ងៃក្រោយ​ទៅ​ត្រូវ​ពិបាក​! រ៉ូ​ណា​ល់​ជា​ប្រុស​ គេ​មិនដែល​ទៅ​ខូច​ខាត​អី​ទាំង​អស់​ ហើយ​ជឿ​បង​ទៅ​ ប្អូន​បង​ បង​ស្គាល់​ចិត្ត​វា​ច្បាស់​ វា​អត់​ជំទាស់​ចិត្ត​ម្ដាយ​ដើម្បី​តែ​មនុស្ស​ស្រី​ទេ​!»

ខ្ញុំ​ទប់​ណាស់​ដែរ​ តែ​ទឹកភ្នែក​ខ្ញុំ​នៅតែ​ហូរ​។ សូម្បី​ចៅហ្វាយ​ស្រី​ដែល​ធ្លាប់តែ​ស្រលាញ់​ខ្ញុំ​ញញឹម​ផ្អែមល្ហែម​ដាក់​​ខ្ញុំ​ក៏​ដាច់ចិត្ត​និយាយ​ពាក្យ​អស់នេះ​មក​សម្លាប់​ចិត្ត​ខ្ញុំ​ដែរ​។ ឋានៈ​តួនាទី​ពិតជា​អាច​មាន​ឥទ្ធិពល​បំបាក់​មនោសញ្ចេតនា​រវាង​មនុស្ស​និង​មនុស្ស​មែន​។ សូម្បីតែ​គាត់​ក៏​ជា​មនុស្ស​​ស្រី​ គាត់​យល់​ណាស់​ថា​ មនុស្ស​​ស្រី​ដូចគ្នា​នឹង​ឈឺ​យ៉ាង​ណា​ ពេល​យល់​អត្ថន័យ​សម្ដី​របស់​គាត់​ ក៏​គាត់​នៅតែ​ដាច់ចិត្ត​ហា​ពាក្យ​អស់នេះ​មកកាន់​ខ្ញុំ​។ ខ្ញុំ​ឈ្ងោក​សឹង​ថា​ងងឹតមុខ​ដួល​ ហើយ​ខ្មាស​ខ្លួនឯង​ដូច​ចោរ​លួច​របស់​គេ​ ហើយ​ត្រូវ​គេ​តាមទាន់​បកអាក្រាត​។ សំឡេង​គាត់​ និយាយ​បន្ថែម​ទៅតាម​កម្សួល​​ចិត្ត​គាត់​ដែល​កាន់តែ​និយាយ​កាន់តែ​ខឹង​ខ្ញុំ​៖

«ខ្ញុំ​ខុស​ធ្ងន់ជាង​គេ​ គឺ​រឿង​ដែល​ហៅ​រ៉ូ​ណា​ល់​មក​ស្រុកខ្មែរ​! ឥឡូវ​ប្អូន​ខ្ញុំ​ចង់​ដូរ​ចរិត​ធ្វើតាម​ពួកម៉ាក​គេ​ដែល​សុទ្ធតែ​ជា​អ្ន​កមាន​ៗប្រជែង​គ្នា​យក​កេ្មង​ៗ​ស្រី​ស្អា​តៗ​ធ្វើជា​សង្សារ​បង្អួត​គ្នា​ ចាយ​លុយ​ចិញ្ចឹម​ស្រី​ៗ ជួល ​Apartment​ ឱ្យ​នៅ​ ចិញ្ចឹម​ប្រាក់ខែ​ នាំ​ឱ្យ​ខូចអនាគត​កូនស្រី​គេ​! បើ​បណ្ដោយ​ទៀ​ត រ៉ូ​ណា​ល់​ផុង​ខ្លួន​ជ្រៅ​កែ​លែង​ឡើង​ហើយ​!»

សម្ដី​គាត់​គឺ​ចង់​និយាយ​ថា​ខ្ញុំ​ឈ្លក់​នឹង​លុយ​ប្អូន​គាត់​ ហើយក៏​ដូចជា​ចង់​និយាយ​ព្រមាន​ខ្ញុំ​ថា​ ប្អូន​គាត់​ទុក​ខ្ញុំ​ជា​ស្រី​កំណាន់​ ស្រី​ចិញ្ចឹម​ក្នុង​ទ្រុង​តែប៉ុណ្ណោះ​។ ខ្ញុំ​លើកដៃ​ស្កាំ​ខ្ទប់​មាត់ ​បើ​ពុំ​នោះ​ទេ​ សំឡេង​ដ៏​ឈឺចាប់​របស់ខ្ញុំ​មុខ​តែ​លោត​រំលង​ចេញ​ពី​ប្រអប់​មាត់​កូន​អ្នកក្រ​អត់​ខ្លឹមសារ​ដូច​ខ្ញុំ​ទៅ​រំខាន​ត្រចៀក​ស្រី​អ្នក​មាន​នោះ​មិនខាន​។ ខ្ញុំ​និយាយ​មិន​ចេញ​សូម្បី​មួយម៉ាត់​តែ​សំ​ឡេង​រ៉ូ​ណា​ល់​លាន់​មក​ពី​មាត់ទ្វារ​សោះកក្រោះ​ហើយ​មោះមុត​៖

«គ្រប់គ្រាន់​នៅ​?»

នៅពេល​ដែលគេ​បង្ហាញខ្លួន​នៅ​មាត់ទ្វារ​ចិត្ត​ ខ្ញុំ​កាន់តែ​តក់ស្លុត​។ ទឹកមុខ​គេ ឫកពារ​គេ​ជា​សញ្ញា​ថា​គេ​មក​ទាន់ពេល​ដែល​ខ្ញុំ​កំពុង​ធ្លាក់​នរក​។ ខ្ញុំ​លើកដៃ​ឆ្វេង​មួយ​បន្ថែម​ទៀត​មក​ជួយ​ខ្ទប់​មាត់​ជាមួយ​ដៃស្ដាំ​ដែល​ទប់​លែង​ចង់​ជាប់​ទៅ​ហើយ​ ហើយ​ទឹកភ្នែក​ខ្ញុំ​ស្រក់​មក​ដូច​ចង់ឱ្យ​ខ្លួន​ខ្ញុំ​លេច​ឱ្យ​បាត់​ពី​ពិភពលោក​នេះ​ភ្លាម​ទៅ ​ព្រោះថា​ខ្ញុំ​ខ្មាស​គេ​សឹង​មុជ​ដី​ឱ្យ​បាត់​។

បងស្រី​ដ៏​ខ្ពស់​ដ៏​ល្អ​និង​ដ៏​ថ្លៃថ្នូរ​របស់​គេ​ងើបមុខ​សម្លឹង​មក​មាត់ទ្វារ ​រួច​រេ​ភ្នែក​សម្លឹង​មក​ខ្ញុំ​ដោយ​ក្រសែភ្នែក​សៅហ្មង​។ ពន្លឺ​ភ្នែក​របស់​គាត់​ហាក់​បញ្ជាក់​ស្រេច​ហើយ​ថា​ គាត់​គ្មាន​វិប្បដិសារី​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​។ ខ្ញុំ​ដឹង​ថា​រ៉ូ​ណា​ល់​មិន​អាច​ថា​អ្វី​ឱ្យ​លើស​ពី​ពាក្យ​បួន​ម៉ាត់​មុន​នេះ​ឡើយ​ ម៉្លោះ​ហើយ​គេ​ឈាន​មក​អូស​ដៃ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​បន្ទប់ ​ទាំង​ចិត្ត​ខ្ញុំ​ងងឹតស្លុប​មិន​ដឹង​ថា​ទិស​តំបន់​ណា​ទាំងអស់​។

ទម្រាំ​ខ្ញុំ​ប្រមូល​អារម្មណ៍​បាន​មកវិញ​ គឺ​ខ្ញុំ​កំពុង​ស្ថិតនៅ​ក្នុង​រថយន្ត​ដែល​បោល​លឿន​ស្លេវ​កាត់តាម​ព្រៃ​ខ្មៅ​ក្រិប ​និង​ផ្លូវ​រលោង​ស្រិល​គ្មាន​មនុស្ស​។ ដឹង​ថា​ខ្ញុំ​កំពុង​ចាកចេញ​ឆ្ងាយ​ពី​ពិភព​មនុស្ស​ដ៏​​សាហាវ​ និង​គ្មាន​ធម៌​មេត្តា​ដែល​ដាច់​ចិត្ត​ប្រមាថ​មនុស្ស​ដូចគ្នា​ហើយ​ ទើប​ខ្ញុំ​ទម្លាក់​ដៃ​ចេញពី​មា​ត់​យឺត​ៗបណ្ដោយ​ឱ្យ​អ្វី​ៗសម្ដែង​ចេញ​មក​តាម​ធម្មជាតិ​ពេញទំហឹង​។

ខ្ញុំ​មិនមែន​រំអួយ​ទេ​ ប៉ុន្តែ​ខ្ញុំ​ទប់​លែង​បាន​មែន​ បាន​ជា​ខ្ញុំ​ទ្រហោយំ​ស្ទើរ​ដាច់ដង្ហើម​ យំ​ឡើង​ទន់​ខ្លួន​ ហើយ​មិន​ខ្វល់​នឹង​ដៃ​រ៉ូ​ណា​ល់​ដែល​អង្អែល​ខ្នង​ខ្ញុំ ​និង​ផ្លាស់មក​ក្រសោប​ម្រាម​ដៃ​ខ្ញុំ​ដើម្បី​លួងលោម​នោះ​។ ពេលវេលា​កន្លងទៅ​យូរ​ណាស់​ទើប​ខ្ញុំ​លែង​ណែន​ទ្រូង​ ព្រោះ​បាន​ស្រែក​យំ​ឆ្អែត​ ហើយ​ទើប​ចាប់អារម្មណ៍​សួរ​ខ្លួនឯង​ថា​តើ​ខ្ញុំ​កំពុង​នៅឯណា​។

«រ៉ូ​ណាល់​! ខ្ញុំ​ចង់ទៅ​ផ្ទះ!!​»

ខ្ញុំ​និយាយ​ទាំង​គ្មានកម្លាំង​ដូច​ទើប​ងើប​ពី​ឈឺ​រយៈពេល​វែង​ ព្រោះ​ថា​មួយចប់​តាម​ ផ្លូវ​ខ្ញុំ​ ទ្រហោយំ​ដូច​មនុស្ស​បាត់ស្មារតី​។ បុរស​អ្នកមាន​អត់​បាន​ឆ្លើយ​នឹង​សំណូមពរ​ខ្ញុំ​ទេ​ តែ​គេ​និ​យា​យតិ​ចៗ​៖

«បង​សូមទោស​!»

ខ្ញុំ​ងាក​សម្លឹង​តាម​ដងផ្លូវ​ដែល​ខ្មៅ​ងងឹត​ អត់​ស្គាល់​ទិស​តំបន់​។ សន្ធឹក​និង​ល្បឿន​រថយន្ត​ធ្វើ​ឱ្យ​​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​កំពុង​ចាកចេញ​ឆ្ងាយ​ពី​មិត្ត​រួមការ​ងារ​ទាំងឡាយ​ និង​ឆ្ងាយ​ពី​ស្ត្រី​ស្រស់​ប្រិមប្រិយ​ដែល​សម្ដីមុត​ដូច​ចាក់​នឹង​កាំបិត​នោះ​ផង​។ តែ​សំខាន់​តើ​គេ​កំពុង​ដឹក​ខ្ញុំ​ទៅ​ណា​?

«ឈប់​ឡាន​ណ៎ា​! រ៉ូ​ណាល់​! ខ្ញុំ​ទៅផ្ទះ​! ខ្ញុំ​ត្រូវ​ការ​ទៅផ្ទះ​!»

ខ្ញុំ​ខឹង ​និង​ស្អប់​គេ​ និម្មិត​តែ​នឹក​ដល់​សម្ដី​បងស្រី​គេ​៖

«រ៉ូ​ណា​ល់​ជា​ប្រុស​ គេ​មិនដែល​ទៅ​ខូចខាត​អីទាំងអស់​ ហើយ​ជឿ​បង​ទៅ​ ប្អូន​បង​ បង​ស្គាល់​ចិត្ត​វា​ច្បាស់​ វា​អត់​ជំទាស់​ចិត្ត​ម្ដាយ​ដើម្បី​តែ​មនុស្ស​ស្រី​ទេ​! ឥឡូវ​ប្អូន​ខ្ញុំ​ចង់​ដូរ​ចរិត​ធ្វើតាម​ពួកម៉ាក​គេ​ដែល​សុទ្ធតែ​ជា​អ្ន​កមាន​ៗប្រជែង​គ្នា​យក​ក្មេង​ៗស្រី​ស្អា​តៗ​ធ្វើជា​សង្សារ​បង្អួត​គ្នា​ ចាយ​លុយ​ចិញ្ចឹម​ស្រី​ៗ ជួល​ Apartment​ ឱ្យ​នៅ​ ចិញ្ចឹម​ប្រាក់ខែ​ …»

ខ្ញុំ​លើកដៃ​រលាស់​ប្រអប់ដៃ​គេ​ចេញ ​ហើយ​ស្រែក​ដូច​មនុស្ស​ឆ្កួត​៖

«ខ្ញុំ​ប្រាប់​ឱ្យ​ឈប់​ឡាន​! ឮ​អត់?​!»

ខ្ញុំ​ស្រែកយំ​សា​​ជាថ្មី​ដូច​កូនក្មេង​ ព្រោះ​ឈឺ​ចិត្ត​ ហើយ​ស្រែក​កាន់តែ​ខ្លាំង​ឡើង​ៗរហូតដល់​គេ​សង្កៀរ​ត្រចៀក​ជាន់​ហ្វ្រាំង​ឈប់​ឡាន​ងឺត។

«ឱ្យ​ចោរព្រៃ​ វា​ចេញ​មក​អារក​ងាប់​ទាំងអស់គ្នា​ម៉ង​ទៅ​!»

គេ​និយាយ​ទាំង​សង្គ្រឺត​ធ្មេញ​។ ជា​កំហឹង​ដែល​ខ្ញុំ​មិនដែល​ឃើញ​ តែ​ខ្ញុំ​មិនដឹង​ទេ​ថា​គេ​ស្មុគ​ខឹង​នឹង​សម្ដី​បង​គេ​ ឬ​ខឹង​នឹង​ខ្ញុំ​? ទោះ​យ៉ាងណា​ ខ្ញុំ​មិន​ខ្វល់​ទេ​ ប្រុស​អ្នកមាន​ដូច​គេ​គិតថា​ចង់​យក​ខ្ញុំ​ជា​ស្រី​ចិញ្ចឹម​ គិតទៅ​គេ​ថោក​ជាង​ការ​គិត​របស់ខ្ញុំ​ពេក​ហើយ​។

ខ្ញុំ​លូកដៃ​រាវរក​គន្លឹះ​បើក​ទ្វារ​ឡាន​ដើម្បី​ចុះចេញ ​តែ​ដោយសារ​ឡាន​គេ​ទំនើប​ពេក ​ខ្ញុំ​រក​កន្លែង​បើក​ចេញ​អត់​ឃើញ​ តាម​មើល​មក​ពី​អារម្មណ៍​ខ្ញុំ​តក់ក្រហល់​ហួស​បាន​ជា​គេ​ឃើញ​ភាព​ឆ្លេឆ្លា​ឆេវឆាវ​របស់ខ្ញុំ​គេ​ទ្រាំ​លែង​បាន​ ទាញ​ខ្លួន​ខ្ញុំ​ឱប​មួយ​ទំហឹង ​ហើយ​កម្រោល​ថើប​ខ្ញុំ​ផ្ទប់​បបូរមាត់​ខ្ញុំ​ដូច​មនុស្ស​ស្រវឹងស្រា​។

ដំបូង​ខ្ញុំ​ស្លន់ស្លោ​ច្រាន​គេ​ចេញ​ តែ​ដង​ខ្លួន​គេ​ធំ​ម៉ឺង​រុញ​អត់​របើក​ទេ​ ទីបំផុត​ខ្ញុំ​ត្រូវ​ទន់​ខ្លួន​ក្នុង​ដៃគេ​និយាយ​មិន​រួច​ ហើយ​រើ​លែងកើត​។ គេ​ថើប​អស់ចិត្ត​ ប្រហែល​គេ​ទប់ចិត្ត​បាន​មកវិញ​ទើប​គេ​ដក​ខ្លួន​យឺតៗ​ចេញ​ទៅ​ ទុក​ឱ្យ​ខ្ញុំ​នៅ​អង្គុយ​ផ្អែក​ហូរ​ទឹក​ភ្នែក​រហាម​លើ​ពូក​ឡាន​។ ខ្ញុំ​លែង​និយាយ​អី​ទាំងអស់ ​ហើយ​ក៏​លែង​សួរ​គេ​ទៀត​ដែរ​ក្នុង​ពេល​គេ​ចេញ​ឡាន​បន្ត​ទៅមុខ​។

យើង​មកដល់​ក្រុង​ព្រះសីហនុ​ នៅពេល​មួយ​ម៉ោង​ក្រោយ​មក ​ហើយក៏​មាន​គេ​មក​ទទួល​ឡាន​របស់​រ៉ូ​ណា​ល់​យក​ទៅ​ ចំណែកខ្ញុំ​ត្រូវ​បាន​គេ​ដោះអាវ​ក្រៅ​របស់​គេ​មក​ឱ្យ​គ្រប​ពីលើ​ឱ្យ​ ព្រោះ​ថា​សន្សើម​ចាប់​ធ្លាក់​ហើយ​។ ហើយ​នាំ​ខ្ញុំ​ឡើង​កាណូត​មួយ​ចេញដំណើរ​វឹង​ទៅ​លើ​ផ្ទៃ​ទឹក​ពណ៌​ខៀវ​ស្រអាប់​ក្រោម​ស្រមោល​ព្រះចន្ទ​។ ខ្ញុំ​អស់កម្លាំង​ល្ហិតល្ហៃ​ ហើយ​សួរ​គេ​ខ្សាវ​ៗ៖

«ទៅណា​ហ្នឹង​?»

គេ​ឱប​ខ្ញុំ​ជាប់​ក្នុង​ដើមទ្រូង​ ផ្អឹប​បបូរមាត់​គេ​លើ​ថ្ងាស​ខ្ញុំ​ ហើយ​និ​យា​យតិ​ចៗ​លួង​ចិត្ត​ខ្ញុំ​៖

«ទៅ​កន្លែង​មួយ​ដែល​អត់មាន​មនុស្ស​ឆ្កួត​ៗមក​រំខាន​ពីរ​នាក់​យើង​!»

ខ្ញុំ​និ​យា​យតិ​ចៗ​តែ​រអាក់រអួល​ ព្រោះ​គ្មានកម្លាំង​យំ​ ហើយ​គ្មានកម្លាំង​ប្រឆាំង​នឹង​គេ​ទេ​៖

«រ៉ូ​ណាល់​! ជូន​ខ្ញុំ​ទៅ​ផ្ទះ​ណ៎ា​»

គេ​សម្លឹង​មុខ​ខ្ញុំ​ ហើយ​ឱប​ខ្ញុំ​កាន់តែ​ណែន​។

«មាន​បង​ហើយ​! មិនបាច់​ខ្លាច​អី​ទាំងអស់​!»

ខ្យល់​សែន​ត្រជាក់​បោក​មក​វាយប្រហារ​សក់​ខ្ញុំ​ សាច់​​ខ្ញុំ​ ពិសេស​បេះដូង​ដែល​របួស​របស់ខ្ញុំ​ហើយ​ជា​បណ្តើរ​ៗ វា​អាច​ធ្វើ​ឱ្យ​​រាងកាយ​ខ្ញុំ​កាន់តែ​ខ្សោះ​។ ខ្ញុំ​មមី​ភ្នែក​ហើយ​សន្សឹមៗ​លង់លក់​ក្នុង​លង្វែក​ទ្រូង​បុរស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​ ហើយក៏​ជា​មនុស្ស​ដដែល​ដែល​ធ្វើ​ឱ្យ​​ខ្ញុំ​កក់ក្តៅ​។ យប់​ជ្រៅ​ហើយ​ លើ​កាណូត​គ្មាន​អ្នកណា​មក​រំខាន​ពួក​យើង​ទេ ​ប៉ុន្តែ​នៅក្នុង​សុបិន​របស់ខ្ញុំ​ បង​ស្រី​របស់​គេ​បង្ហាញ​ខ្លួន​សា​​ជាថ្មី​។ ខ្ញុំ​ដឹង​ខ្លួន​វិញ​ភ្លាម​ ហើយ​ចាប់អារម្មណ៍​ថា​ កាណូត​ចូល​ដល់​ច្រាំង​។ នោះ​គឺ​ជា​ទិដ្ឋភាព​ដ៏​ប្លែក​មួយ​ខ្ញុំ​ច្បាស់​ណាស់​ថា​មិនធ្លាប់​បានឃើញ​ពីមុន​ទេ​។ កូន​ផ្ទះ​ឈើ​តូច​ៗតែ​រាយ​គ្នា​យ៉ាង​ល្អ​គាប់​ភ្នែក​ លម្អ​​ដោយ​ចង្កៀង​គោម​ពណ៌​ក្រហម​ស្លុងៗ​ធ្វើ​ឱ្យ​ខ្ញុំ​ត្រូវ​តែ​ហើប​មាត់​សួរ​ទៅ​កាន់​គេ​៖

«យើង​នៅកន្លែង​ណា​?»

«កោះ​សង្សារ​!»

គេ​ឆ្លើយ​មក​ខ្លី​ ព្រោះអី​បុរស​ម្នាក់​ស្លៀកពាក់​ជា​អ្នកបម្រើ​សណ្ឋាគារ​បង្ហាញខ្លួន​ ហើយ​នាំ​ពួក​យើង​ទៅកាន់​បន្ទប់​សម្រាក​ដែល​ទិដ្ឋភាព​នានា​នៅ​តាមផ្លូវ​ដ៏​ល្អ​ប្រណិត​ធ្វើ​ឱ្យ​ខ្ញុំ​ភ្លេច​អស់​អារម្មណ៍​អាក្រក់​ទាំងឡាយ​។ យើង​ចូល​ដល់​បន្ទប់​ឈើ​ដែល​តុបតែង​ដោយ​វាំងនន​សក្បុស​ ព្រម​ជាមួយ​ចង្កៀង​ពណ៌ក្រហម​ទុំ​។ ទម្រាំ​ខ្ញុំ​ឈប់​ភ្លឹក​ជាមួយ​ទិដ្ឋភាព​ផ្ទៃ​ទឹក​សមុទ្រ​ដ៏​រ៉ូមែ​នទិ​ក ដែល​ប៉ប្រះ​ខាងមុខ​បន្ទប់​នោះ​ ហាក់​ដូច​ជា​ជ្រុលពេល​ទៅ​ហើយ​ ព្រោះ​ខ្ញុំ​ឮសូរ​ដង្ហើម​របស់​គេ​ក្បែរ​កញ្ចឹងក​ខ្ញុំ​។ ខ្ញុំ​ងាក​ក្រោយ​ភ្លាម​ទាំង​បុកពោះ​។

«រាជិនី​ ទីបំផុត​ឯង​មក​កន្លែង​អ៊ីចឹង​ៗជាមួយ​គេ​?»

ខ្ញុំ​សម្លឹង​គេ​​ថ្មែ តែ​ខ្ញុំ​ដឹង​ថា​ភាព​ភ័យ​បារម្ភ​របស់ខ្ញុំ​មិន​អាច​បាំង​ជិត​ពី​ភ្នែក​បុរស​នេះ​ឡើយ​។គេ​សម្លឹង​ខ្ញុំ​ដោយ​ក្រសែភ្នែក​អណ្ដែតអណ្ដូង​ សម្លឹង​ទាល់តែ​ខ្ញុំ​មិន​ហ៊ាន​មើល​មុខ​គេ​ទៀត​ ហើយ​ងាក​មុខ​ចេញ​។

«លែង​ងងុយ​ហើយ​?»

គេ​សួរ​ខ្ញុំ​តិច​ៗ តែ​ខ្ញុំ​គ្មាន​ពេល​នឹកឃើញ​ចម្លើយ​សម្រាប់​សំណួរ​គេ​ទេ​។ ខ្ញុំ​ងើបមុខ​មើល​នាឡិកា​លើ​ជញ្ជាំង​ ពេលនេះ​គឺ​ម៉ោង​ជិត​មួយ​យប់​ហើយ​ ហើយ​ខ្ញុំ​នៅ​តទល់​ជាមួយ​ គេ​តែ​ពីរ​នាក់​លើ​កន្លែង​នេះ​? ទោះ​យ៉ាងណា ​ខ្ញុំ​មិនមែន​កូនក្មេង​ទេ​ ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​ធ្វើអ្វី ហើយ​គេ​កំពុង​គិត​អ្វី​។ ខ្ញុំ​តាំងស្មារតី​និយាយទៅ​កាន់​គេ​ដោយ​ប្រាកដប្រជា​៖

«រ៉ូ​ណាល់​! សន្យា​ណ៎ា​! លោក​កុំ​ធ្វើ​អី​ខ្ញុំ​! ណា៎​!?»

គេ​សម្លឹង​ខ្ញុំ​សឹង​ថា​សម្លឹង​គ្មាន​សល់​សូម្បីតែ​រន្ធ​ញើស​មួយ​លើ​មុខ​ខ្ញុំ​ បបូរមាត់​ខ្ញុំ​ និង​ភាព​ខ្វល់​ខ្វាយ​ក្នុង​ក្រសែភ្នែក​ខ្ញុំ​។ ខ្ញុំ​លើក​ចិញ្ចើម​ក្នុង​ន័យ​អង្វរករ​គេ​ សង្ឃឹម​ថា​គេ​យល់ចិត្ត​មនុស្ស​ស្រី​ដែល​គ្មាន​ខ្នង​បង្អែក​ និង​គ្មាន​អ្វី​សម្រាប់​ការពារ​ខ្លួន​ដូច​ខ្ញុំ​។ ​គេ​នៅ​ស្ងៀម​យូរ​​ណាស់​ ហើយ​រក្សា​ការ​សម្លឹង​ភ្នែក​ខ្ញុំ​ លូកដៃ​មក​ឱប​ចង្កេះ​ខ្ញុំ​ ទោះ​ខ្ញុំ​ខំ​យកដៃ​មក​ពាំង​ក៏​គេ​នៅតែ​បង្ហាញ​ដង្ហើម​ក្ដៅ​គគុក​ដូច​មនុស្ស​កំពុង​មាន​កំហឹង​។

កំហុស​ដ៏​ធំ​របស់ខ្ញុំ​គឺ​កាល​ដែល​សុ​ខៗ​ព្រម​មកកាន់​ទីនេះ​ជាមួយ​គេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខ្ញុំ​ អ្នក​នឹង​ដឹង​ថា​នៅក្នុង​កាលៈទេសៈ​ដែល​យើង​កំពុង​ឈឺចាប់​ ហើយ​នៅ​ក្បែរ​មនុស្សយើង​ស្រលាញ់​គេ​យ៉ាង​ខ្លាំង ​តើ​យើង​អាច​ប្រើ​បញ្ញា​ ឬ​អាច​ទប់ចិត្ត​បាន​ដោយ​វិធី​ណា​ទៅ​។

គេ​លូកដៃ​ដោះអាវ​ក្រៅ​ដែល​គេ​គ្រប​លើ​ខ្លួនខ្ញុំ​ចេញ​ បោះ​វា​ទៅលើ​សាឡុង ​ហើយ​ឱប​ខ្ញុំ​ពី​ក្រោយ​ខ្នង​ពេញ​រង្វង់​ដៃ​។ ហេតុអ្វី​គំនិត​ពីរ​ឈាន​មក​ប្រជែង​គ្នា​ពេញ​ទំហឹង​ក្នុង​បេះដូង​ខ្ញុំ​ គំនិត​ទីមួយ​ស្រែក​ដាក់​ខ្ញុំ​ថា​ រាជិនី​ ស្រី​មិន​ចេះ​ខ្មាស​ ឯង​កំពុង​ត្រៀមខ្លួន​ធ្វើជា​កូនចៀម​ក្នុង​ដៃគេ​ ឯង​មាន​គិត​ពី​អនាគត​ឯង​អត់​?

គំនិត​មួយ​ទៀត​បបោស​អង្អែល​ខ្ញុំ​ថា​ រាជិនី​ ឯង​ចេញផុត​ពី​មនុស្ស​អាក្រក់​ទាំងឡាយ​ហើយ​ ឯង​កំពុង​នៅកន្លែង​សុខសាន្ត​មួយ​ជាមួយ​មនុស្ស​ដែល​ឯង​ស្រលាញ់​ ដែល​ឯង​ក៏​មិនដឹង​ដែរ​ថា​ ស្អែក​ទៅ​ គេ​នៅ​ស្រលាញ់​ឯង​អ៊ីចឹង​ទៀត​ឬ​ក៏​អត់​ ឯង​កុំឱ្យ​ពេលវេលា​នេះ​រំលង​ទៅ​ដោយ​ងាយ​អី​ ឯង​ទទួល​យក​ស្នេហា​ដែល​ឯង​ចង់បាន​តាមចិត្ត​ទៅ​!

ពួក​យើង​នៅ​ស្ងៀមស្ងាត់​ស្ដាប់​រលក​សមុទ្រ​និង​ខ្យល់​ថ្ងូរ​លន្លង់លន្លោច​។ តែ​សំឡេង​​បេះដូង​យើង​មាន​ចង្វាក់​ប្រហាក់​ប្រហែល​​គ្នា​រហូតដល់​គេ​អាច​បំបែរ​ខ្ញុំ​ឱ្យមក​ឱប​គេ​ត​ទល់​វិញ​ដោយ​មិន​​ដឹងខ្លួន​។

«ខ្ញុំ​មិន​ចង់​ធ្វើជា​ស្រី​ចិញ្ចឹម​របស់​អ្នកណា​ទេ​ ហើយក៏​ខ្ញុំ​អត់​ហ៊ាន​ប្រាថ្នា​ធ្វើ​ជា​កូន​ប្រសា​​នាយ​ឧត្ដមសេនីយ៍​ដែរ​!»

ខ្ញុំ​និយាយ​រអាក់រអួល ​ហើយ​និយាយ​ចេញពី​មាត់​ដោយ​អត់​គ្រោង​ទុក​ហាក់​អារម្មណ៍​ និង​រាង​កាយ​មិន​នៅជា​មួយ​​គ្នា​។ គេ​ប្រាកដជា​ឮ​សម្ដី​ខ្ញុំ​ហើយ​យ៉ាង​ បាន​ជា​គេ​ឱន​មក​ខ្សឹប​ក្បែរ​ត្រចៀក​ខ្ញុំ​៖

«រឿង​អី​ក៏​មាន​ច្រកចេញ​ដែរ​! ជឿ​បង​ទៅ​! រឿង​អី​ក៏​មនុស្សជា​អ្នកគ្រប់គ្រង​វា​បាន​ដែរ​ កុំឱ្យ​វា​មក​គ្រប់គ្រង​យើង!​»

គេ​លើកដៃ​អង្អែល​ស្មា​ខ្ញុំ​ ផាត់​អាវ​ទន់​ស្ដើង​ខ្ញុំ​ទៅ​ម្ខាង​ ហើយ​ក្លិន​ទឹកអប់​ដ៏​មាន​តម្លៃ​របស់​ប្រុស​អ្នក​មាន​ដូច​គេ​បាន​បង្ហើរ​មក​បង្អើល​ខ្ញុំ​ឱ្យ​ព្រឺ​សម្បុរ​ទៅតាម​សង្វាក់​បបោស​អង្អែល​ថ្នម​ៗនៃ​ម្រាម​ដៃ​ទាំង​ប្រាំ​របស់​គេ​លើ​សាច់​ស្មា​ខ្ញុំ​។ ខ្ញុំ​ស្រើប​ស្រាល​ទៅ​ក្នុង​សេចក្ដី​ស្រលាញ់​ដែល​មនុស្ស​ស្រី​ទាំងអស់​ប្រាថ្នា​ចង់បាន​។ ខ្ញុំ​និយាយ​ទាំង​ខ្លួន​ទន់​ក្នុងរង្វង់​ដៃគេ​៖

«លោក​អត់​អាណិត​ខ្ញុំ​ លោក​កំពុង​បំផ្លាញ​ខ្ញុំ​ លោក​ដឹង​ដែរ​ទេ​? »

ខ្ញុំ​ស្រក់​ទឹកភ្នែក​កណ្ដាល​ភាព​ទន់ខ្សោយ ​និង​ចិត្ត​ងាយ​ដ៏​គួរ​ឱ្យ​ស្អប់​របស់​ខ្លួន​។ ចំណេះដឹង​និង​ប្រាជ្ញា​របស់ខ្ញុំ​ចុះ​ចាញ់​ក្រោយ​ភាព​បបោសអង្អែល​ និង​ពាក្យ​ទន់​ភ្លន់​ប៉ុន្មាន​ម៉ាត់​របស់​គេ​ដែល​ខ្ញុំ​ដឹង​ហើយ​ថា​បន្ទាប់ពី​យប់​នេះ​ ខ្ញុំ​គ្មាន​តម្លៃ​អី​ទៀត​នោះ​ទេ​។

«បង​អាច​ដាច់​ដង្ហើម​ស្លាប់​បាន​! បើ​ឱ្យ​អូន​ចេញពី​បង​ឥឡូវនេះ​ រាជិនី​!»

គេ​និយាយ​តប​មកកាន់​ខ្ញុំ​។ ខ្ញុំ​ឃើញ​មុខ​គេ​ក្រហម​ដូច​ភ្លើង​ ហើយ​កែវភ្នែក​គេ​គួរ​ឱ្យ​អាណិត​ដូច​មនុស្ស​ត្រូវការ​គេ​ជួយសង្គ្រោះ​។ ទោះជា​ព្យុះ​កំបុតត្បូង​ក៏​មិន​​អាច​កាត់ផ្ដាច់​ពួក​​យើង​ចេញ​ពី​គ្នា​បាន​ដែរ​ក្នុង​ពេលនេះ​។ រាងកាយ​និង​ភាពល្អ​បរិសុទ្ធ​បំផុត​ក្នុង​ជីវិត​ខ្ញុំ​បាន​តបស្នង​ទៅ​ឱ្យ​សេចក្ដី​ស្រលាញ់​និង​ភាព​ត្រេកត្រអាល​របស់​ខ្លួនឯង​ជាមួយ​បុរស​ម្នាក់​ដែល​ខ្ញុំ​បាន​នឹក​គេ​ទាំងយប់​ទាំង​ថ្ងៃ​ទោះបី​ដឹង​ថា​ ទីបំផុត​យើង​គ្មាន​លទ្ធផល​ក៏ដោយ​។

គេ​ថ្នាក់ថ្នម​ខ្ញុំ​ដូច​វត្ថុ​ទិព្វ​មក​ពី​សួគ៌ា ​ហើយ​ខ្ញុំ​ក៏​ទទួលអារម្មណ៍​ថា​បាន​ក្លាយជា​ទេពធីតា​ក្នុងរង្វង់​ដៃគេ​ដោយ​ពេញចិត្ត​។ ខ្ញុំ​ប្រាប់​ខ្លួនឯង​ឱ្យ​បំភ្លេច​ចោល​រឿង​មិន​សប្បាយចិត្ត​ទាំងអស់​ និង​សុំ​ឱ្យ​រាត្រី​នេះ​នៅ​អូស​បន្លាយ​វែង​ឆ្ងាយ​កុំ​ភ្លឺ​ឱ្យ​សោះ​ ព្រោះ​ខ្ញុំ​មិន​ចង់​រស់នៅ​ឆ្ងាយ​ពី​ទ្រូង​ប្រុស​ម្នាក់​នេះ​សូម្បីតែ​មួយ​វិនាទី​ឡើយ​។ ទោះ​យ៉ាងណា ​គ្មាន​អ្នកណា​អាច​ឃាត់ដំណើរ​ព្រះអាទិត្យ​បាន​ឡើយ​។

ព្រហាម​ថ្ងៃ​ថ្មី​បាន​លម្អ​ដែន​កោះ​មួយ​គូ​ គឺ​កោះ​បង​និង​កោះ​​អូន​​ដែល​ជាទី​ឋានសួគ៌​ភ្នែក​ស្រស់​ដ៏​សែនមនោរម្យ​សម្រាប់​តែ​អ្នកមាន​ប្រាក់​ច្រើន​ចាយ​មិន​​អស់​តែប៉ុណ្ណោះ​។ កោះ​សង្សារ​ពិត​ជា​ស្អាត​និង​រ៉ូ​មែន​ទិ​ក​ជាង​ទីកន្លែង​នានា​ដែល​ខ្ញុំ​ធ្លាប់​បាន​ទៅ​ ឬ​បានឃើញ​ក្នុង​ភាពយន្ត​។ វា​ស្អាត​បំផុត​ព្រោះ​ថា​ទេវបុត្ត​របស់ខ្ញុំ​ក៏​មាន​វត្តមាន​នៅ​ក្បែរ​ខ្ញុំ​យ៉ាង​ផ្អែមល្ហែម​ដែរ​។

«យើង​នៅ​ទីនេះ​ឱ្យ​បាន​បី​បួន​ថ្ងៃ​ណា៎​! អូខេ​?»

គេ​សួរ​ខ្ញុំ​ក្នុង​ពេល​យើង​ចេញ​មក​ក្រៅ​គយគន់​ថ្ងៃរះ​ជាមួយគ្នា​។ តាមពិត​ខ្ញុំ​កំពុង​ត្រេក​ត្រអាល​នឹង​ស្ថានភាព​ចំពោះមុខ ​ប៉ុន្តែ​លុះ​មក​ឮ​សម្ដី​គេ​ខ្ញុំ​ក៏​ចាប់ផ្ដើម​នឹក​ឃើញ​ដល់​ក្រុម​ការងារ​នៅ​កោះកុង​ និង​ប៉ា​ម៉ាក់​ខ្ញុំ​នៅផ្ទះ​។ ខ្ញុំ​ប្រហោង​ពោះ​ ហើយ​រេ​ភ្នែក​រិះគិត​។ ទោះ​នៅ​​ទីនេះ​ប៉ុន្មាន​ថ្ងៃ​ទៀត​ ក៏​ទីបំផុត​ខ្ញុំ​នៅតែ​ត្រូវ​វិល​ទៅ​រក​ជីវិត​​ពិត​របស់​ខ្លួន​វិញ​ដែល​ខ្ញុំ​ត្រូវ​ធ្វើការ​ចិញ្ចឹមជីវិត​ និង​ជា​ស្រី​ក្រមុំ​ម្នាក់​ដែល​បាន​ធ្វើ​រឿង​រំលង​ប្រពៃណី​។

ខ្ញុំ​នៅ​ស្ងៀម​មិន​ចេញ​ស្តី​សូម្បីតែ​មួយម៉ាត់ ​តែ​ចិត្ត​ខ្ញុំ​កំពុង​ស្រងេះ​ស្រងោច​។ ដែល​ខ្ញុំ​គួរតែ​ដឹង​ខ្លួន​នោះ​គឺ​មនុស្ស​ម្នាក់​កំពុង​នៅ​ជិត​យើង​ ចែករំលែក​ស្នូរ​ដង្ហើម​ជាមួយគ្នា​ ចែក​រំលែក​សេចក្ដី​ សុខ​ឱ្យ​គ្នា​ តែ​មិន​អាច​រំលែក​សេចក្ដីទុក្ខ​​ព្រួយ​ជាមួយគ្នា​។ គេ​ជា​មនុស្ស​ប្រុស​ គេ​គ្មាន​ថ្ងៃ​យល់​ទេ​ ហើយ​គេ​ជា​កូន​អ្នកមាន ​គេ​មាន​អ្វី​ៗទាំងអស់ ​គេ​រឹតតែ​គ្មាន​ថ្ងៃ​យល់​ពី​អ្វី​ដែល​អ្នកក្រ​ដូច​យើង​ត្រូវ​ប្រឈមមុខ​ទៅទៀត​។

មានភាគបន្ត …

រឿង៖ ១ម៉ឺនស្នេហ៍ផ្ញើទៅកោះកុង (ភាគ២)
វគ្គ៖សំឡេង​បេះដូង​

វា​មិនមែន​សំឡេង​ទម្លាក់​ផ្លែ​ដូង​ធ្លាក់​មក​ពីលើ​មែកធាង​ទេ​ តែ​នេះ​សំឡេង​បេះដូង​ដែល​លាន់​ចេញ​មក​ពី​ក្នុង​លង្វែក​ទ្រូង​ ពេល​យើង​ជា​ស្រី​វ័យ​ប៉ុណ្ណឹង​ មក​ពើប​នឹង​ Cr​ush​ ជា​ប្រុស​ស្អាត​ហើយ​មាន​ទៀត​ ថែមទាំង​ញ៉ែ​ស្អិត​មិន​ដកដៃ​។ គឺ​រាជិនី​ពិបាក​ខ្លាំង​មែនទែន​សម្រាប់​កាលដែល​ត្រូវ​ធ្វើពើ​ដូច​មិនឮ​ ដូច​ព្រងើយកន្តើយ​ ដូច​មិន​រវល់​ ដូច​គ្មាន​បេះដូង​ព្រលឹងព្រលះ​នឹង​ការ​ទាមទារ​របស់​ចិត្ត​យើង​ខ្លួនឯង​។ នៅ​ចំ​កណ្តាល​កង​ទីន​អាហារ​ដែល​កា​លី​បសម្រាប់​បុគ្គលិក​ចាយប្រាក់​ខែ​មិនដល់​ជុំ​ដូច​យើង​ ខ្ញុំ​មិន​ជឿ​ថា​ កូនទោល​លោកជំទាវ​មុ​ន្នី​នឹង​មក​ជាន់ទី​នេះ​ទេ​ ណាមួយ​ខ្ញុំ​កំពុង​ឈរ​ដួស​បាយ​ជិត​ចិន្តា​ ជិត​បង​ឧស្សាហ៍​ ក្រោយ​ខ្ញុំ​គឺ​មីង​ភក្ត្រា​ ….និយាយរួម​ ឈរ​ដួស​ម្ហូប​នេះ​ក៏​មាន​អង្គរក្ស​ចោម​ឱ្យ​ជិតទៅ​ហើយ​ តើ​គេ​មិនទៅ​រក​បាយ​ប្រេនៗ​សម​លំដាប់​ឋានៈ​ គេ​មក​កន្លែង​នេះ​ធ្វើ​អី​? ធ្វើ​អ៊ីចឹង​ដើម្បី​អី​?

តែ ​… អូយ​ … គេ​ដើរមក​មែន​! តាមពិត​ស្អី​ក៏​គេ​ធ្វើ​បាន​ដែរ​! ឱរ៉ូ​ណាល​អើយ​! ខ្ញុំ​ងើបមុខ​សម្លឹង​គេ​ ព្រោះ​ចិន្តា​ប្រើ​កែងដៃ​មក​កេះ​ញឹក​ពេក​។ ម្តងណេះ​ ពេល​ឃើញ​គេ​កាលណា​ ទោះបីជា​អា​ពួកម៉ាក​ឈ្មោះ​ចិន្តា​ឈប់​កេះ​ ក៏​ខ្ញុំ​មិន​ដក​ភ្នែក​ចេញ​វិញ​ដែរ​ ព្រោះ​គេ​គឺ​មាន​ចេតនា​សម្លឹង​មក​ចំៗ​ មិន​ឱ្យ​ខ្ញុំ​រកហេតុផល​ណា​គេច​ចេញ​បានទេ​។

ពន្លឺ​ភ្នែក​គេ​គឺ​ក្រៀមក្រំ ​… ព្រោះថា​មនុស្ស​ស្រី​ដែលគេ​កំពុង​តាម​ស្រលាញ់​ដោយចំហ​តែងតែ​បែរខ្នង​ធ្វើ​មិន​រវល់​ចំពោះ​ស្នេហា​របស់​គេ​។ ពីណា​ទប់ចិត្ត​បាន​? ម្ដង​ៗ ភ្នែក​គេ​ដូច​ហៀប​តែ​នឹង​ក្រសោប​ខ្លួនខ្ញុំ​កណ្ដាលចំណោម​មនុស្សម្នា​ទៅ​ហើយ​។ ចួបគ្នា​ប៉ុន្មាន​ថ្ងៃ​សោះ​ គេ​បញ្ជា​ក់​អ្វី​ៗនៅ​ចំ​ភ្នែក​គ្រប់គ្នា​ មិនបាន​លឹបល​ មិនបាន​ខ្លាចរអា​ ក៏​មិនបាន​ប្រុងប្រយ័ត្ន​អ្វី​ទាំងអស់​ដែរ​។

បើ​គេ​នេះ​មាន​សង្សារ​ មាន​គូ​ដណ្តឹង​ មាន​អ្នកគ្រប់គ្រង​បេះដូង​ គេ​ម៉េច​នឹង​ហ៊ាន​មក​ធ្វើបែប​នេះ​ចោល​តំណែង​ខ្លួនឯង​ ហើយ​ងងើល​ឡើង​ខ្ញុំ​ជា​ជើងឆើត​ខាង​គេច​ដែរ​គេច​ទៅណា​ក៏​គេច​មិន​ផុត​? នៅពេល​ដែល​ជំហាន​គេ​ចាប់​បោះ​មក ​… ខ្ញុំ​ងាក​រក​ឆ្វេង​ស្តាំ​ នឹងអាល​បាន​ដើរ​គេច​ចេញចោល​គេ​ដូច​រាល់ដង​ ហើយ​បេះដូង​ខ្ញុំ​ស្រែក​ជា​សម្ងាត់​ថា​ ចេញ​ទៅ​រ៉ូ​ណាល់​ កុំមក​ជិត​ខ្ញុំ​!! គេ​នេះ​អ្ហី​ស្តាប់​បញ្ជា​សំឡេង​បេះ​ដូង​ផុន​ខ្ញុំ​អ្ហុះ​?

គេ​ដើរមក​ហើយ​ គឺ​មក​កៀក​ខ្លាំង​!!! ដូច​បណ្តេញ​មីង​ភក្ត្រា​ឱ្យ​ថយក្រោយ​ ហើយ​បង​ឧស្សាហ៍​ក៏​មិនដឹង​ដក​ក្បួន​យុទ្ធសាស្ត្រ​ទៅដល់​ណា​បាត់​ មិន​គិត​ដួស​បាយ​ហូប​ទេ​? ចំណែក​ចិន្តា​ វា​ហួស​ទៅមុខ​ចោល​ខ្ញុំ​ឱ្យ​ឈរ​ង៉េមង៉ាម​ម្នាក់ឯង​ទទួល​ដំណើរ​ចៅហ្វាយ​កំលោះ​ទៅរួច​ នាង​នេះ​?

«ញ៉ាំ​អី​?»

គេ​សួរ​ខ្ញុំ​តិច​ៗ ប៉ុន្តែ​បេះដូង​ខ្ញុំ​លោត​ខ្លាំង​។ ខ្ញុំ​យល់ចិត្ត​គេ​ថា​គេ​កំពុង​ប្រឹង​ញញឹម​ ហើយ​មិន​ខ្វល់​ចំពោះ​ក្រសែភ្នែក​សង្ស័យ​របស់​អ្នកផង​ជុំវិញ​នេះ​ទេ​។ ចំណែកខ្ញុំ​ គឺ​វាយ​ស្លាប់​ក៏​អត់​ហ៊ាន​សម្លឹងមុខ​គេ​ដែរ​។ ខ្ញុំ​ឈាន​ចេញ​ថែម​មួយ​ជំហាន​ទៀត​បន្លំ​ធ្វើជា​មិនឮ​សំណួរ​គ្មាន​ឈ្មោះ​របស់​គេ​ ប៉ុន្តែ​គេ​នៅតែ​ចចេស​ដើរមក​ដោយ​ឈាន​វែង​ជាង​ខ្ញុំ​ពីរ​ដង​ល្មម​ឱ្យ​ខ្ញុំគេ​ចចេញ​អស់កើត​។

«សុំ​ញ៉ាំបាយ​ជាមួយ​ម្តង​បាន​អត់​ រាជិនី​?»

មនុស្ស​កើតមក​ជា​ចៅហ្វាយ​តាំងពី​កំណើត​ជំពូក​ពួកគេ​នេះ​ ក៏​ធម្មតា​គឺ​មាន​ចរិត​មានះ​អ៊ីចឹង​ហើយ​។ យើង​កាន់តែ​គេច​ គេ​កាន់តែ​ចូល​។

«ខ្ញុំ​មាន​រវល់​! តិច​ទៀត​ត្រូវ​ទៅ​ចួប​គេ​ ខ្ញុំ​ប្រញាប់​បន្តិច​!!» ខ្ញុំ​និយាយ​សង្ឃឹមថា​ គេ​គេច​ចេញ​ពី​ផ្លូវ​ ដឹង​អី​គេ​និយាយ​មក​រ៉ាវ​៖

«ខ្ញុំ​ជូន​ទៅ​!!! ចាំ​ជូន​ទៅ​!»

ខ្ញុំ​ងើបមុខ​មើលទៅ​គេ​ខ្វាំង​ ព្រោះតែ​កើត​ហួសចិត្ត​!!!! គេ​នេះ​ត្រូវជា​ស្អី​នឹង​ខ្ញុំ​ពី​ពេលណា​មក​? ហើយ​ជូន​ទៅ​ហ្នឹង​ គេ​ដឹង​អត់​ថាទៅ​ណា​? ចេះតែ​មាន​ហ្មង​! ស្រាប់តែ​ភ្លាម​នោះ​ ខ្ញុំ​មើល​ប៉ះ​ខ្សែ​ភ្នែក​មិនសុខចិត្ត​របស់​គេ​ដែល​សម្លឹង​មក​ខ្ញុំ​ដូច​ចង់​មើល​ខ្ញុំ​ឱ្យ​ធ្លុះ​ដល់​រាងកាយ​ចិត្តគំនិត​ថា​ខ្ញុំ​មាន​លេស​អី​ខ្លាំង​ជាង​ហ្នឹង​គេច​ចេញពី​គេ​ទៀត​អត់​?

ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​មាន​ទេ​! ដំណាក់កាល​នេះ​ហើយ​ មានតែ​អូស​ទូក​បណ្តោយ​ទឹកតែ​ម្តង​ ឬ​អា​ម៉េច​នៀក​រាជិនី​? បាន​ណ៎ា​! ចង់បាន​អ៊ីចឹង​ក៏បាន​! លែង​ទុក​ឋានៈ​ចៅហ្វាយ​ឱ្យ​ទៀតហើយ​! តាម​ញ៉ែ​ឱ្យ​ដឹង​ញ៉ែ​ណា៎​! ខ្ញុំ​ហុច​ចានបាយ​ដែល​ទើបនឹង​ដួស​បាន​បន្តិច​ទៅលើ​បាតដៃ​គេ​ ទាំង​មាត់​និយាយ​បញ្ជោះបន្សោក​៖

«ធ្វើ​ម៉េច​ធ្វើ​ទៅ​អ៊ីចឹង​! នេះ​បាយ​!»

គេ​ហាក់​សប្បាយចិត្ត​។ ទទួលយក​ចាន​មិន​រួញរា​អ្វី​ ធ្វើ​ឱ្យ​ខ្ញុំ​ជ្រួញ​ចិញ្ចើម​ម្នាក់ឯង​ដៃ​រាវរក​ចាន​ថ្មី​មក​ដួស​សម្រាប់​ខ្លួនឯង​។ នៅ​ខាង​ណោះ​ ចិន្តា​កំពុង​មិច​ភ្នែក​ស៊ី​ញូ​ខ្ញុំ​។ នាង​និង​មីង​ភក្ត្រា​ បង​ឧស្សាហ៍​ទៅ​អង្គុយ​ឡើង​ឆ្ងាយ​។ ចំណែក​អ្នក​ដែល​ប្តូរ​វេន​មក​អង្គុយ​ក្បែរ​ខ្ញុំ​ញ៉ាំបាយ​ទល់មុខគ្នា​គឺ​ប្រុស​ស្អាត​ដែល​គ្រប់គ្នា​ទុកជា​ចំណុច​ផ្ទាំង​ស៊ីប​ក្នុង​បរិយាកាស​បាយ​មួយពេលនេះ​។

«អ្នកណា​ឆាត​មក​ព្រឹកមិញ​?»

គេ​សួរ​មក​ខ្ញុំ​ ទាំង​លើកបាយ​មួយម៉ាត់​ដំបូង​ដាក់​ក្បែរ​មាត់​។ ស្អី​គេ​នៀ​ក? សូម្បីតែ​សើច​ស្រស់​ដាក់​ឆាត​របស់​បង​ Roda​ សោះ​ហ្នឹង​ក៏​ត្រូវ​ជម្រាប​គេ​ដឹង​ដែរ​? ខ្ញុំ​មើលទៅ​ចានបាយ​របស់​គេ​! ហួសចិត្ត​ដល់ហើយ​! ផ្អក​ត្រសក់​មួយដុំ​ប៉ុណ្ណឹង​គេ​ញ៉ាំ​កើត​ដែរ​ កូនទោល​សេដ្ឋី​ដូច​គេ​?

«សង្សារ​ហ្មែ​ន??!»

គេ​សួរ​មក​ទៀត​ហាក់​ខូចចិត្ត​។ ខ្ញុំ​ដៀង​សម្លឹង​ភ្នែក​គេ​ដែល​ជះ​មក​ពន្លឺ​ក្រៀមក្រំ​ម្យ៉ាង​ បង្ខំ​ឱ្យ​ចិត្ត​ខ្ញុំ​ស្រពោន​អាណិត​គេ​ភ្លាម​ដោយ​មិន​ចាំបាច់​មានហេតុ​ផល​គ្រប់គ្រាន់​អ្វី​។ ខ្ញុំ​គ្រវី​ក្បាល​យឺត​ៗតបនឹង​ភ្នែក​ស្រទន់​របស់​គេ​។ វា​ជាច​ម្លើយ​ថា​ ខ្ញុំ​មិនបាន​ឆាត​រក​សង្សារ​ណា​ ហើយក៏​មិន​មាន​សង្សារ​ទេ​ គេ​មិន​ចាំបាច់​អី​បារម្ភ​ដូចគ្នា​។ ដោយ​ចាប់ផ្តើម​ដួស​ម្ហូប​ពី​ចាន​ខ្ញុំ​ហុច​ទៅ​ចែក​គេ​ខ្លះ​ ព្រោះ​ចាន​ដែលគេ​កាន់​មកនេះ​មានតែ​បាយ​ស​ និង​ត្រសក់​មួយដុំ​ គេ​ញ៉ាំ​ម៉េច​កើត​។ គេ​ហាក់​សប្បាយចិត្ត​ ហើយ​ចាប់ផ្តើម​ញ៉ាំ​ជាមួយគ្នា​។

ខ្ញុំ​ហូប​យឺត​ៗក្រោម​កែវភ្នែក​ពោរពេញ​ដោយ​សេចក្តី​ស្នេហា​របស់​គេ​ដែល​សម្លឹង​ខ្ញុំ​ដូច​ខ្លាច​ខាន​សម្លឹង​ ដូច​ខ្ញុំ​នេះ​កំពុង​ស្ថិត​ក្នុង​ពិភពលោក​មួយ​ដែល​មានតែ​ពីរ​នាក់​គេ​ ហើយក៏​ដូចជា​មិន​ខ្វល់​ថា​អ្នកណា​គិត​អ្វី​ ថា​អ្វី​ឡើយ​។ ខ្ញុំ​ទំពារ​បាយ​យឺត​សែន​យឺត​ ទប់ស្កាត់​អារម្មណ៍​ខ្លួនឯង​។ គេ​នេះ​ពិតជា​នាំមក​ឱ្យ​ខ្ញុំ​វិញ​នូវ​អារម្មណ៍​ «ត្រូវ​បាន​គេ​ស្រលាញ់​» បន្ទាប់ពី​មនុស្ស​ដូច​ខ្ញុំ​នេះ​ត្រូវ​បាន​មនុស្ស​ប្រុស​បោះបង់ចោល​ច្រើន​ខែ​មក​ហើយ​។

«ម៉ាក់​បង​គាត់​ចង់បាន​កូនប្រសា​អ្នករក​ស៊ី​! គាត់​មិន​ចង់បាន​អ្នកធ្វើការ​ទេ​!»

សម្តី​សង្សារ​ត្បាញអាយ​របស់ខ្ញុំ​នៅតែ​លាន់​មក​ក្នុង​ការ​ចងចាំ​ដ៏​គួរ​ឱ្យ​ឆ្អែតចិត្ត​មួយ​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​លេបបាយ​លែង​ចូល​ទំពា​លែង​ម៉ត់​ អណ្តាត​ក៏​លែង​ដឹង​រស​អ្វី​ដែរ​។ មនុស្ស​ប្រុស​ចំពោះមុខ​ខ្ញុំ​នេះ​ទៀតសោត​ គេ​ជា​ព្រះចន្ទ​ ខ្ញុំ​ជា​សត្វ​ម្រឹគ​។ បើ​ខ្ញុំ​ចង់​លលេង​នឹង​ការឈឺចាប់​ ខ្ញុំ​លេងល្បែង​ឌឺដង​គ្នា​នឹងគេ​បាន​គ្រប់ពេល​ ព្រោះ​ភ្លើង​ខៀវ​មានតែ​អ្នក​ដែល​បាន​លទ្ធផល​យ៉ាប់​ប្រាកដជា​ខ្ញុំ​មិនមែន​ភាគី​គេ​។

ទម្រាំ​ញ៉ាំបាយ​បាន​កន្លះ​ចាន​ក៏​ទ្រាំ​សម្បើម​ណាស់​ទៅ​ហើយ​ ចំណែក​គេ​ដូច​ឆ្ងាញ់​ណាស់​ ម្ហូប​ដែល​ខ្ញុំ​បាន​រំលែក​ទៅ​ឱ្យ​។ គេ​ញ៉ាំ​អស់​ស្អាត​រលីង​ធ្វើ​ឱ្យ​ខ្ញុំ​រីកថ្លើម​ សប្បាយចិត្ត​ចម្លែក​ចំពោះ​ចរិត​បើកចំហ​សាមញ្ញ​នៃ​កូន​អ្នកមាន​ម្នាក់​នេះ​។ ទោះ​យ៉ាងណា​ ខ្ញុំ​មិនដែល​គិតថា​អូស​ក្រឡា​ឱ្យ​ដំណើររឿង​រវាង​យើង​ឈាន​ដល់​ចំណុច​ពិបាក​រើខ្លួន​ទេ​។ បើ​ខ្ញុំ​ទីទើរ​បន្តិច​មុន​ពេល​ដាច់ចិត្ត​និយាយ​បញ្ចប់​គ្រប់យ៉ាង​ កុំឱ្យ​គេ​មក​ធ្វើ​ដូច​ស្រមោល​អន្ទោល​នា​ពេល​ក្រោយ​ៗទៀត​៖

«អ្នកបង​ណា​វី​ហៅ​ខ្ញុំ​ទៅ​ពិនិត្យ​លិខិត​អញ្ជើញ​ពិធី​របស់​ប្រុស​សក្តិ​! ខ្ញុំ​ប្រញាប់​ទៅ​ខ្លាច​ស្ទះផ្លូវ​! ហើយក៏​ត្រូវ​ទៅ​មើល​កន្លែង​ពិធី​ ទៅ​យកមុខ​ម្ហូប​…»

ខ្ញុំ​និយាយ​ជាមួយ​គេ​ដោយ​គ្មាន​ឈ្មោះ​ទេ​ ក៏​កុហក​គេ​តាមតែ​នឹក​ឃើញ​ភ្លាម​ៗឱ្យ​រួច​តែ​មួយ​ពេល​ៗដែរ​។ ស្រាប់តែ​គេ​នោះ​ធ្វើ​មកវិញ​មិន​ឱ្យ​ខុសគ្នា​ទេ​ គឺ​និយាយ​ជាមួយ​ខ្ញុំ​ក៏​គ្មាន​ឈ្មោះ​ ធ្វើ​ដូច​គេ​នឹង​ខ្ញុំ​នេះ​ស្គាល់គ្នា​តាំងពី​រាជវង្ស​ណាម​ក?

«ប្រាប់​ហើយ​ថាទៅ​ជាមួយគ្នា​!!»

គេ​ឆ្លើយ​មក​ខ្ញុំ​លឿន​ជាង​ការគិតទុក​។ ប្រតិកម្ម​ និង​ភាព​រហ័សរហួន​ប្រកបដោយ​ទឹកមុខ​ស្រស់ប៉ប្រិម​គឺជា​ចំណុច​វិជ្ជមាន​ដាច់ដោយឡែក​ និង​ដ៏​លេចធ្លោ​របស់​រ៉ូ​ណា​ល់​ដែល​ធ្វើ​ឱ្យ​មនុស្សម្នា​ចាប់អារម្មណ៍​គេ​បំផុត​។ គេ​ហុច​កែវ​ទឹក​មក​ឱ្យ​ដូច​ពូកែ​ដឹង​ណាស់​ថា​ ខ្ញុំ​កំពុង​រកតែ​អួលបាយ​។

«អរគុណ​!»

ខ្ញុំ​និយាយ​ខ្លី​ៗ រួច​ត្រៀម​ទទួល​ដប​ពី​ដៃគេ​នឹងអាល​ចាក​ចេញ​វឹង​ ប៉ុន្តែ​គេ​នៅតែ​ឆ្លាត​ជាង​ខ្ញុំ​ព្រោះថា​ ប្រហែលជា​សកម្មភាព​ខ្ញុំ​ដដែល​ៗឱ្យ​គេ​ដឹង​អស់​ពេក​ ម្តងនេះ​គេ​ក្ដាប់​ដប​ជាប់​មិន​ឱ្យមក​ខ្ញុំ​ងាយ​ៗទេ​ ហើយ​ញាក់ចិញ្ចើម​ឌឺ​ខ្ញុំ​ទៀត​។ ពេល​ខ្ញុំ​ភាន់ភាំង​ រ៉ូ​ណា​ល់​និយាយ​៖

«កុំ​ចង់​រត់​!»

«មាន​ណា៎​!»

ខ្ញុំ​បែរខ្នង​ដើ​រយឺត​ៗចេញទៅ​ក្រៅ​ ដោយមាន​ស្នូរ​ដង្ហើម​នៃ​បុរស​សង្ហា​ជាទី​នឹករឭក​ទាំងថ្ងៃទាំងយប់​នៃ​មនុស្ស​ស្រី​ជាច្រើន​មក​ចំប្រប់​តាម​ពីក្រោយ​ផង​។ ហេតុអ្វី​គេ​ឡប់​ៗអ៊ីចឹង​? ខ្ញុំ​សួរ​ខ្លួនឯង​ក្នុងចិត្ត​។ គេ​ទើប​ឃើញ​ខ្ញុំ​ប៉ុន្មាន​ដង​ក៏​មក​ធ្វើ​ដូច​គេ​ស្រលាញ់​ខ្ញុំ​ណាស់​អ៊ីចឹង​ គឺ​គេ​ញ៉ែ​ខ្ញុំ​កណ្ដាលចំណោម​ គេ​បោះបង់ចោល​ក្រសែភ្នែក​អ្នក​ផ្សេង​ៗ ហើយ​មករ​វល់​ជាមួយ​តែ​ខ្ញុំ​ម្នាក់​ តើ​គេ​ពិតជា​យល់ថា​នេះ​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ​ឬ​យ៉ាងណា​។

ខ្ញុំ​ដឹង​ហើយ​ថា​ ទោះបីជា​ខ្ញុំ​ខំធ្វើ​យ៉ាងណា​ ខ្ញុំ​គេច​គេ​យ៉ាងណា​ បេះដូង​ខ្ញុំ​ដែល​ចុះចាញ់​បេះដូង​ គេ​មិន​អាច​លាក់​ពី​គេ​ជិត​ឡើយ​ ព្រោះ​គេ​ឆ្លាត​ហើយ​តែងតែ​ដើរមុន​ខ្ញុំ​មួយ​ជំហាន​ជានិច្ច​។ កាន់តែ​គិត​ខ្ញុំ​ដើរ​កាន់តែ​ញាប់​។ មកដល់​ជាន់ទីពីរ​គ្មាន​មនុស្ស​សូម្បីតែ​ម្នាក់​ ខ្ញុំ​ចាប់ផ្ដើម​រត់​តែម្ដង​ តែ​គេ​រត់​មក​តាម​ ហើយ​លូកដៃ​ចាប់​កដៃ​ខ្ញុំ​ជាប់​។ ខ្ញុំ​បេះ​យ៉ាងណា​ក៏​មិន​ចេញ​ គេ​កាន់តែ​ចាប់​ណែន​រហូតដល់​ខ្ញុំ​ឈឺ​។ ដៃគេ​រឹង​ដូច​បង្កាប់​ជា​សញ្ញា​ថា​គេ​ក៏​អន្ទះសា​ដែរ​។

«ពូកែ​ប្រែ​សម្តី​ម្ល៉េះ​យើង​??»

ខ្ញុំ​ងាក​ក្រោយ​ឃើញ​មុខ​គេ​គឺ​អន់ចិត្ត​ចំពោះ​ខ្ញុំ​ច្បាស់​ណាស់​។ ខ្ញុំ​មិនទាន់​និយាយ​ថាម៉េច​ផង​ គេ​និយាយ​មក​រ៉ាវ​ទៀត​៖

«ពេលខ្លះ​ឱ្យ​តម្លៃ​គេ​ខាង​ប្រុស​បន្តិច​ខ្លះ​ក៏​អត់​? នៅ​ក្បែរ​យើង​ ខ្ញុំ​អន់​មហា​អន់​អស់​លំដាប់​ហើយ​! ពេលខ្លះ​ក៏​មិន​ចង់​ប្រកាន់​ដែរ​ តែ​មិន​បើ​មិន​ប្រកាន់​ យើង​កាន់តែ​ធ្វើ​អ៊ីចឹង​!»

ខ្ញុំ​រលាស់ដៃ​ចេញ​ គឺ​រលាស់​យក​មួយ​ទំហឹង​កូនស្រី​។ មុខ​គេ​ទំនង​ខឹង​ខ្ញុំ​មែន​ បាន​ជា​គេ​ព្រម​លែង​ ហើយ​សម្លឹង​ខ្ញុំ​ស្មើ​ៗ។ អម្បាញ់មិញ​ទើប​លួច​សរសើរ​ថា​ចិត្តទូលាយ​ ដឹង​អី​មិនទាន់​ប៉ុន្មាន​ដង្ហើមចេញ​ចរិត​បែងចែក​។ បើ​ថា​ឡូយ​ណាស់​ មក​តាម​គេ​តត្រុក​ធ្វើ​អី​? អ្នកណា​ប្រើ​? គិត​! តែ​ខ្ញុំ​ខ្ជិល​និយាយ​! មនុស្ស​ខ្ញុំ​ចេះ​ទុក​មុខ​អ្នកដទៃ​ណាស់​ មិន​ងាយប្រើ​សម្តី​ធ្វើ​ឱ្យ​អ្នកណា​ម្នាក់​ត្រូវ​ឈឺចាប់​ទេ​ តែ​ពេលនេះ​គេ​ជា​អ្នក​បង្ខំ​ខ្ញុំ​ ផ្តល់​មក​នូវ​សម្ពាធ​នេះ​ឱ្យ​ខ្ញុំ​។

«ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​ ត្រូវ​ទេ​!? ខ្លួន​ជា​ចៅហ្វាយ​ នៅ​ដោយ​ចៅហ្វាយ​ ល្អ​ជាង​មករ​វល់​វ៉ល់​ៗក្បែរ​ពួក​បុគ្គលិក​ថ្នា​ក់​ទាប​ៗដូច​ខ្ញុំ​!»

ថា​ហើយ​ខ្ញុំ​ក្រពាត់ដៃ​បង្ហាញ​ភាព​ខែងរ៉ែង​មិនខ្ចី​ទ្រ​ដូចគ្នា​។ គេ​ដើរចូល​មក​ពី​ចំហៀង​ ហើយ​ប្រើ​សំឡេង​ថ្នម​ជាង​មុន​៖ «គិតដល់​មុខមាត់​គេ​ផង​! គេ​ជា​មនុស្ស​ប្រុស​ដែរ​ណា៎​ ដាក់ខ្លួន​អស់​ប៉ុណ្ណឹង​ហើយ​! មិនដឹង​ធ្វើ​ម៉េច​ទៀត​ទេ​ ឱ្យ​យើង​សប្បាយចិត្ត​ រាជិនី​? យើង​ចង់​ឡូយ​បាន​ឡូយ​ហើយ​ យើង​ចង់​ខ្លាំង​ គេ​ឱ្យ​ខ្លាំង​ហើយ​ ឥឡូវ​នៅតែ​ពីរ​នាក់​ទេ​! ប្រាប់​មក​ចង់​យ៉ាងម៉េច​ទៀត​?»

ខ្ញុំ​ធ្លាក់​ថ្លើម​ក្ឌុក​ នៅពេល​ដឹង​ថា​គេ​គិត​ច្រលំ​ ស្មាន​ខ្ញុំ​មើលងាយ​គេ​ ចង់​យកមុខ​ យក​ស្នេហា​របស់​គេ​មកលេង​សើច​ធ្វើ​ឡូយ​បង្អួត​អ្នកផង​? ស្អី​គេ​ទេ​នៀ​ក? ខ្ញុំ​ស្ទើរ​ស្រក់​ទឹកភ្នែក​ តែ​ប្រឹង​លេប​មកវិញ​ធ្វើ​រឹងប៉ឹង​ ដោយ​និ​យា​យតិ​ចៗ​ទាំង​ឱនលំទោន​៖

«កុំឱ្យ​អ្នកបង​ណា​វី​ គាត់ .​.. »

ខ្ញុំ​ចង់និយាយ​ថា​ប្រយ័ត្ន​បងស្រី​ធំ​របស់​គេ​រក​ខ្ញុំ​ តែ​ខ្ញុំ​និយាយ​មិនទាន់​ចប់​ផង​ គេ​ស្រាប់តែ​និយាយកាត់​វិញ​សង្កត់​ទឹកមុខ​ទំនង​លេង​មែនទែន​៖

«ខ្លាច​អ្នក​បង​អ្ហេ​ស៎​? តស់​នាំគ្នា​ទៅ​ចួប​គាត់​ឥឡូវ​ហ្មង​ទៅ​!»

សាជាថ្មី​ គេ​លូកដៃ​មករ​កចាប់​អូស​ខ្ញុំ​ម្តង​ទៀត​។ ខ្ញុំ​មិនដឹង​ថា​បងស្រី​គេ​នៅឯណា​នោះ​ទេ​ សង្ឃឹមថា​ គាត់​គ្មាន​ថ្ងៃ​បានឃើញ​រឿង​រញ៉េរញ៉ៃ​អស់នេះ​ទៅចុះ​។ ក៏​សង្ឃឹមថា​ ខ្ញុំ​នឹង​រក្សា​ទីតាំង​ការងារ​បាន​ ហើយ​និយាយ​គ្នា​ដឹងរឿង​ជាមួយ​មនុស្ស​ចរិត​ផ្លាស់​ប្តូរ១០០នេះ​។

«នេះ​ជា​កន្លែង​ធ្វើការ​!» ខ្ញុំ​និយាយ​ទាំង​ការពារ​ដៃ​ខ្លួនឯង​មិន​ឱ្យ​គេ​ចាប់​បាន​ងាយ​ៗ។

«ហើយ​ម៉េច​?» គេ​ឆ្លើយ​បក​សួរ​វិញ​ទទឹងទិស​ ប្រហែល​ក្តៅ​ត្រចៀក​នឹង​ភាព​ម៉ឺងម៉ាត់​របស់ខ្ញុំ​។

«គ្រប់គ្នា​ត្រូវ​ធ្វើការ​!» ខ្ញុំ​បញ្ជាក់​អត់មាន​ប៉ប្រិចភ្នែក​ខ្លាច​អំណាច​គេ​អី​បន្តិច​ណា​ទេ​។

«នេះ​ម៉ោង​សម្រាក​! កុំ​ចេះ​ចេញ​បញ្ជា​!» គេ​និយាយ​ទាំង​សម្លឹង​ភ្នែក​ខ្ញុំ​ចំៗ​មិន​ខ្លាច​នឹង​ប្រឈម​ចំពោះ​ខ្ញុំ​ទេ​ ចំណែកខ្ញុំ​ឃើញ​ចរិត​គេ​កាន់តែ​គ្រឺត​ឡើង​ៗ។

«អត់​ចង់ឱ្យ​គេ​ដេញចោល​ ព្រោះ​រឿង​គ្មាន​បានការ​អ៊ីចឹង​ទេ​!»

គេ​ធ្វើ​ឱ្យ​ខ្ញុំ​ទាល់​ និង​មិនដឹង​ធ្វើ​ម៉េច​បាន​ជា​ខ្ញុំ​លះ​គេ​វិញ​បន្តកន្ទុយ​គ្នា​អ៊ីចឹង​តែម្ដង​។ និយាយ​ផង​ភ្នែក​ខ្ញុំ​បញ្ចេញ​ភាព​រលីងរលោង​ផង​។ ទាល់តែ​ខ្ញុំ​មក​និយាយ​ពី​រឿង​ការងារ​អ៊ីចឹង​ចំៗ​ទេ​ដឹង​ ទើប​គេ​ព្រម​ឈប់​លូក​រក​មក​ចាប់​ដៃ​ខ្ញុំ​ទៀត​? គេ​ធ្វើមុខ​ខូចចិត្ត​ សម្លឹង​ដំណក់ទឹក​ថ្លាឆ្វង់​ដែល​ដក់​ក្នុង​ភ្នែក​ខ្ញុំ​ រួច​ទើប​ព្រម​មក​ដាក់​ដប​ទឹក​លើ​បាតដៃ​ឱ្យ​ខ្ញុំ​ ហើយ​ចាកចេញ​ទៅបាត់​។ ឈរ​ជូត​ទឹកភ្នែក​ម្នាក់ឯង​បេះដូង​ខ្ញុំ​ចាប់ផ្តើម​រង្គោះរង្គើ​ចំពោះ​ទង្វើ​ខ្លួនឯង​ដែល​ធ្វើ​មាំ​ៗដាក់​គេ​។ គេ​មក​ពីណា​ មាន​ចេតនា​អី​ខ្ញុំ​ម៉េច​ដឹង​?

មិនបាន​ប៉ុន្មាន​ផង​គេ​មក​ហួងហែង​ធ្វើ​ដូច​ខ្ញុំ​ជា​អ្វី​នឹងគេ​ ហើយ​ធ្វើ​ដូច​ចង់ឱ្យ​មនុស្ស​មួយ​ផែនដី​នេះ​និយាយដើម​ខ្ញុំ​ពីក្រោយខ្នង​? ខ្ញុំ​មិន​គួរណា​ស្តាយក្រោយ​ទេ​ដែល​ត្រ​មុត​ត្រ​ម៉ុយ​ដាក់​គេ​។ ខ្ញុំ​ជូត​ទឹកភ្នែក​ឱ្យ​ជ្រះ​ ហើយ​ដើរ​ត្រឹក​ៗ​ចុះទៅ​ធ្វើការ​វិញ​ទាំង​អាណិត​ខ្លួន​។ តែ​ចិត្ត​អើយ​! គ្រាន់តែ​គេ​ចេញ​បាត់​ភ្លាម​ ខ្ញុំ​ក៏​នឹក​គេ​ភ្លាម​ទៅ​ហើយ​ ចុះ​ហេតុអ្វី​ពេល​គេ​ចូល​មក​ជិ​តម្ដង​ៗខ្ញុំ​ចេះតែ​រត់គេច​?

«អ្ហើយ​នាង​ល្អ​! ឯង​មិនទៅ​ជាមួយ​គេ​សិន​ទៅ​ កាហ្វេ​មួយ​ពែង​សោះ​ វា​ប៉ុន្មាន​ម៉ោង​អ្ហះ​? វា​ធ្វើ​ឱ្យ​ឯង​សក់ស្កូវ​មែន​នាង​រាជិនី​!»

ចិន្តា​ឆាត​មក​បែបនេះ​ ក្រោយពេល​ដែល​ខ្ញុំ​សារភាព​រាយការណ៍​ប្រាប់​វា​រឿង​ដែល​កើតមានឡើង​ មុន​ពេល​រ៉ូ​ណា​ល់​ចាកចេញ​ពី​ខ្ញុំ​នៅ​សួនច្បារ​។ ខ្ញុំ​មិន​ឆ្លើយឆ្លង​អ្វី​នឹង​ពាក្យ​បន្ទោស​របស់​មិត្ត​ តែ​ខ្ញុំ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួនឯង​កំពុង​ធ្វើ​។

«ឯង​ឈប់​ចូលដៃ​ខាងគេ​ ចិន្តា​!»

ខ្ញុំ​បន្ទោស​ខ្លី​ៗ។ អ្វី​ៗដែល​ខ្ញុំ​រាយការណ៍​ទៅ​ចិន្តា​ ព្រោះ​ខ្ញុំ​ចង់ឱ្យ​មាន​មនុស្ស​ធ្វើជា​សាក្សី​ឱ្យ​ខ្ញុំ​ពី​រឿង​ស្អាតស្អំ​របស់ខ្ញុំ​ជាមួយ​កូនប្រុស​ ប្អូនប្រុស​នាយក​ក្រុមហ៊ុន​ បង្ការ​ពាក្យពេចន៍​មិនល្អ​ណាមួយ​ដែល​អាច​នឹង​កើតមានឡើង​មក​ប្រឆាំង​នឹង​កិត្តិយស​ខ្ញុំ​ ឬភាគី​ខាងគេ​។

«មើល​យ៉ាងណា​ក៏​ដឹង​ថា​ គេ​នោះ​លង់​ឯង​ដល់​ថ្នាក់​លែង​ខ្វល់​ពី​អ្នកណា​គេ​គិត​ម៉េច​ទាំងអស់​! ល្មម​ចាប់​ឱកាស​ឱ្យ​បាន​ធ្វើ​កណ្តុរ​ធ្លាក់​ជង្រុកស្រូវ​ទៅ​នាង​!»

ខ្ញុំ​សម្លឹង​ឆាត​ចិន្តា​ រួច​សម្លឹងមុខ​ខ្លួនឯង​ដែល​ស្រងូត​ឆ្លុះ​ក្នុង​ Screen​ កុំព្យូទ័រ​។ រាជិនី​ ខ្ញុំ​មិនបាន​បិទ​ឱកាស​ឯង​ទេ​ តែឯង​គ្មាន​ឱកាស​ស្រាប់ហើយ​! ខ្ញុំ​និយាយ​ឃ្លា​ទាំងនេះ​ប្រាប់​ខ្លួន​ឯង​ស្ងាត់​ៗក្នុងចិត្ត​។ ….ព្រោះ​ខ្ញុំ​ដឹង​ថា​ស្នេហា​របស់​គេ​ ខ្ញុំ​គ្មាន​សិទ្ធិ​ទទួលយក​ទេ​….គេ​ជា​មនុស្ស​ប្រុស​ គេ​អាច​រំភើប​ជា​មួយ​ស្រីៗ​ជា​រឿង​ធម្មតា​ ជួនកាល​គេ​អាច​នឹង​រំភើប​ចំពោះ​យើង​ច្រើនជាង​អ្នកដទៃ​ដោយសារ​យើង​មិន​សម​តាមបំណង​គេ​។ ចំណែកយើង​ គ្រាន់តែ​គេ​មក​បង្ហាញខ្លួន​ក្នុង​ជីវិត​ យើង​មាន​គេ​ក្នុងចិត្ត​គ្រប់​ដង្ហើមចេញ​ចូល​បាត់​ទៅ​ហើយ​ បើ​យើង​ទទួល​យក​អ្វី​ៗច្រើនជាង​នេះ​ ថ្ងៃណាមួយ​ដែលគេ​ចាកចេញ​ទៅ​ យើង​នឹង​រស់នៅ​ដូច​ធ្លាក់​នរក​មិនខាន​។

«នែ៎​ រាជិនី​? អត់​ទៅក្រៅ​មើល​ធៀប​ជាមួយ​លោ​ករ៉ូ​ណា​ល់​ទេ​?!»

មីង​ភក្ត្រា​មក​ឈរ​ញញឹមញញែម​និយាយ​ជីកឫសគល់​សួរនាំ​ខ្ញុំ​ក្បែរ​តុ​តែម្តង​ ធ្វើ​ឱ្យ​ខ្ញុំ​ភាន់ភាំង​ សម្លឹង​គាត់​មិន​និយាយ​អ្វី​រួច​ បន្ទាប់មក​ក៏​ដៀង​ទៅ​រក​ចិន្តា​។ ចិន្តា​សម្លឹង​ខ្ញុំ​ពី​តុ​ធ្វើការ​មក​។ គេ​យល់ចិត្ត​ខ្ញុំ​ហើយ​យ៉ាង​បាន​ជា​និយាយកាត់​មក​ស្ដារ​បរិយាកាស​ឡើងវិញ​៖

«មិន​ងាយ​ទេ​ រាជិនី​របស់ខ្ញុំ​!»

មីង​ភក្ត្រា​បែរក្រោយ​សម្លឹង​ចិន្តា​។ ទោះ​យ៉ាងណា​ ខ្ញុំ​ឃើញ​គាត់​លប​លួច​ងាក​ទៅ​ញាក់មុខ​ដាក់​បង​ឧស្សាហ៍​ផង​។ មនុស្ស​ស្រី​ពីរ​នាក់​នេះ​ហាក់​ចង់​មាក់ងាយ​ថា​ខ្ញុំ​លេងឫក​? ឬក៏​ចង់ថា​ខ្ញុំ​និង​ចិន្តា​កំពុង​ស្រមៃ​ខ្ពស់​ក៏​មិនដឹង​? ចាស់​ៗទាំងអស់​នៅ​ក្រុមហ៊ុន​នេះ​ពូកែ​ខាង​ស៊ើបការណ៍​ និង​លូកលាន់​និយាយ​ដេញដោល​សួរនាំ​វាយតម្លៃ​រឿង​ផ្ទាល់ខ្លួន​អ្នកដទៃ​ស្រាប់​ទៅ​ហើយ​ ពិសេស​រឿង​ស្នេហា​ក្មេង​ៗ។ ម្តងណេះ​ទៀត​ ទេវបុត្រ​ចុះ​មកលេង​ដល់​ក្រុមហ៊ុន​ រឿង​អី​គាត់​នៅ​សុខ​? ឃើញ​ខ្ញុំ​មិន​មាត់​និង​លូកដៃ​វាយ​កុំព្យូទ័រ​ជា​សញ្ញា​ដេញ​គាត់​ មីង​ភក្រ្តា​ទំនង​ខឹង​ ក៏​និយាយស៊កសៀត​៖

«អឺ​អា​នី​អ្ហើយ​! គេច​ៗក៏​វា​ល្អ​! … ខ្ញុំ​ស្គាល់​គ្រួសារ​លោកជំទាវ​មុ​ន្នី​ ស្គាល់ចិត្ត​លោកជំទាវ​ច្បាស់​! ពិបាក​បន្ទោស​ដែរ​ មានកំណើត​ជា​អភិជន​តាំងពីដើមមក​ ណាមួយ​ស្វាមី​ក៏​ជា​មេទាហាន​ធំ​ កូនទាហាន​ស្អេកស្កះ​ឱ្យ​ប្រើ​ លោកជំទាវ​មិនមែន​ចិត្តល្អ​ ចរិត​ស្រួល​ប៉ុន្មាន​ដូច​ CEO​ ណា​វី​ទេ​។ ពីមុន​ កាល​មីង​នៅ​ក្មេង​ៗ ធ្លាប់​មានធុរៈ​ទៅ​បម្រើ​លោកជំទាវ​ដល់​ផ្ទះ​ម្តង​ៗ ខំ​ញញឹម​សំពះ​លោក​ លោក​ក៏​មិនដែល​ឱន​ក្រោម​មើល​មនុស្ស​តូចតាច​ដូចជា​ពួក​យើង​ឡើយ​ យើង​ជា​ក្អែក​ទៅ​ស្រមៃ​ក្លាយ​ខ្លួន​ចូល​បន្លំ​នឹង​ហ្វូង​ហង្ស​ក៏​នាំ​តែរ​បូត​ដៃ​ ចង្រៃ​អាត្មា​មក​អន្តរធាន​ឥតប្រយោជន៍​មែន​ហ្នឹង​!»

មីង​ម្នាក់​នេះ​រឿង​និយាយស៊កសៀត​មាក់ងាយ​គេ​គឺ​គ្មាន​អ្នកណា​ពូកែ​ជាង​គាត់​ទៀត​ទេ​។ ទោះ​យ៉ាងណា​ ខ្ញុំ​គ្មាន​ពេល​ខឹង​ ចិត្ត​អាល័យតែ​នឹកឃើញ​ដល់​លោកជំទាវ​ថ្លៃថ្នូរ​កប់​សារី​ដ៏​ឆ្មើង​ល្បី​ខាង​កាច​ និង​មិន​ចេះ​ឱន​មក​សន្តោស​អ្នកទាប​រាប​ណា​ឡើយ​។ ធ្លាប់​ឃើញ​ក្នុង​ទូរទស្សន៍​ ស្ត្រី​នោះ​មាន​ភ្នែក​តូច​ៗ ទឹកមុខ​មាំ​តាមរបៀប​មនុស្ស​កាត់​ខ្មែរ​ចិន​ ហើយ​មាន​សម្បុរ​ស​ស្មើនឹង​សម្ដី​ត្រ​មុត​ត្រ​ម៉ុយ​របស់​គាត់​។ បង​ឧស្សាហ៍​ដែល​មិន​មាត់​យូរហើយ​ក៏​ដើរ​មួយៗ​ មក​ពួយ​បន្ថែម​បន្ត​ពី​ដៃគូ​គាត់​ក្នុង​សព្ទ​សំឡេង​អេចអូច​ខ្សឹបខ្សៀវ​ដៀមដាម​៖

«ដែល​ដឹងរឿង​កូនប្រុស​ធំ​របស់​គ្រួសារ​នេះ​គឺ​ឧត្ដម​សេនីយ៍​ដេ​ណា​ដែល​មានះ​រៀបការ​យក​ស្រី​អ្នក​សិល្បៈ​ម្នាក់​ធ្វើជា​កូនប្រសា​ស្រី​ដំបូង​នៅផ្ទះ​នោះ​។ ទីបំផុត​ពួកគេ​បាន​បែកគ្នា​បន្ទាប់ពី​រៀបការ​បាន​ពីរ​ឆ្នាំ​ គឺ​លោកជំទាវ​ម្ដាយ​មិន​ពេញចិត្ត​តាំងពី​នៅ​ក្រមុំ​កំលោះ​ ដូច្នេះ​ទោះ​មាន​ចៅ​អាយុ​មួយ​ខួប​ហើយក៏​គង់តែ​បែកគ្នា​ឱ្យ​ខាង​តែ​បាន​ ឥឡូវ​ខាង​ប្រុស​ខឹង​ពេក​ចេញទៅ​នៅ​ស្រុកក្រៅ​មិនដែល​ត្រឡប់​មក​ផ្ទះ​ម្តង​ទេ​!»

អូ​ព្រះ​! ខ្ញុំ​ស្មានថា​គេ​ជា​កូនទោល​ ដឹង​អី​ បងប្រុស​គេ​មាន​ប្រវត្តិ​ចុកឈាម​នឹង​ម្តាយ​គេ​ជាមុន​ទៅ​ហើយ​?

«ចិន្តា​ទៅ​មើល​ធៀប​អត់​?!»

ខ្ញុំ​និយាយ​ ហើយ​ក្រោក​ចេញចោល​មនុស្ស​ស្រី​ទាំងពីរ​ឱ្យ​ស្រមៃ​ដើរតួ​ជា​អ្នកបម្រើ​ចរិត​អន់​ៗដូច​ក្នុង​កុន​ថៃ​បន្ត​ទៀត​ចុះ​។ ចរិត​គោរព​ខ្លួនឯង​ដូច​ពួក​បារាំង​ និង​មិន​លូកលាន់​រឿង​អ្នកដទៃ​ ដូច​ពួក​លោកខាងលិច​មិនដឹង​ថ្មើរ​ណា​ពួកគាត់​រៀន​ចេះ​នឹងគេ​ទេ​ ប្រហែល​មក​ពី​ស្រុក​យើង​ចូលចិត្ត​ចាក់​រឿង​ថៃ​ ឬ​រឿង​មួយ​ជុំ​សំពត់​ច្រើនពេក​ហើយ​ បាន​ជា​មនុស្ស​ច្រើន​នាក់​នៅតែ​ចូលចិត្ត​ដើរតួ​មាត់​គ្មាន​គម្រប​ និង​ទំនេរ​សូម្បីតែ​រំលឹក​ដើម​ចៅហ្វាយ​ដែល​ជួល​ខ្លួន​ឱ្យមក​ធ្វើការ​សោះ​?

មានភាគបន្ត …

រឿង៖ ១ម៉ឺនស្នេហ៍ផ្ញើទៅកោះកុង (ភាគ១)
ទេវបុត្រ​ទេពនិម្មិត​

ខ្ញុំ​ហៅ​គេ​ដូច្នេះ​ស្ងាត់​ៗក្នុង​បេះដូង ​… ព្រោះ​គ្រប់គ្នា​ចាត់ទុក​គេ​ជា​ទេវបុត្រ​ ហើយ​ខ្ញុំ​ ថែម​ពាក្យ​ទេពនិម្មិត​ ព្រោះ​នៅ​សុ​ខៗ​ គេ​មិនព្រម​មើល​ស្រី​ណា​បែរជា​ចូល​មករ​កមនុស្ស​ស្រី​ធម្មតា​ម្នាក់​ ដែល​គ្មានអ្វី​ទាំងអស់​ ដូច​ខ្ញុំ​។

គេ​ឈ្មោះ​រ៉ូ​ណាល់​ ជា​កូនប្រុស​ទោល​របស់​គ្រួសារ​ចៅហ្វាយនាយ​ខ្ញុំ​។ គេ​ទើប​មក​ពី​អាមេរិក​ មក​ចូលរួម​ខួបកំណើត​ក្មួយ​គេ​ ហើយ​ចាប់ពី​ពេល​ដែល​បងស្រី​គេ​ប្រើ​ខ្ញុំ​ឱ្យ​ពរ​កូនតូច​គាត់​ ទៅ​ឱ្យ​ចួប​ពូ​គេ​ ក៏​ជា​ពេល​ដែល​ខ្ញុំ​មានឱកាស​បានឃើញ​ទេវបុត្រ​ដែល​អ្នកផង​ល្បី​ច្រើន​ខែ​មក​ហើយ​ មុន​ដំណឹង​ថា​គេ​មក​ភ្នំពេញ​។ គេ​ពិតជា​ទេវបុត្រ​ ហើយក៏​ជា​ទេវបុត្រ​ដែល​ស្ថានសួគ៌​ប្រទាន​មក​ឱ្យ​ខ្ញុំ​?

«ឈ្មោះ​អា​នី​ហ្មែ​ន?»

គេ​សួរ​ខ្ញុំ​ដោយ​សំឡេង​ឌឺៗ​ ញ៉ែ​ៗ តែ​និយាយ​ខ្មែរ​ច្បាស់​ណាស់​សឹង​ថា​មិនមែន​អ្នក​មក​ពី​ស្រុក​គេ​សោះ​។ ទាំង​ដែល​បេះដូង​ខ្ញុំ​កំពុង​ស្ទុះ​ក្តៅ​ដូច​ទឹក​ត្រូវ​ដាំ​ជិត​ពុះ​ កាយវិការ​ខ្ញុំ​ខាងក្រៅ​នៅតែ​ធ្វើដូចជា​ឯង​ហ្នឹង​អស្ចារ្យ​ មិនឮ​សំឡេង​គេ​សួរ​ឌឺ​ មិន​ខ្វល់​អំពី​គេ​ដែល​យកចិត្ត​ទុកដាក់​ចំពោះ​ខ្ញុំ​អ្វី​ទេ​។

«តស់​សក្តិ​ៗ! ទៅផ្ទះ​ជាមួយ​អ្នក​ម៉ាក់​!»

ខ្ញុំ​និយាយទៅ​ក្មេង​ទាំង​លូកដៃ​ទទួលយក​ក្មេង​មកវិញ​។ សក្ដិ​ៗជា​កូនប្រុស​វ័យ១ខួប​របស់​អ្នកបង​ណា​វី​ មេដឹកនាំ​ស្រី​ក្នុង​តួនាទី​ជា​ CEO​ នៅ​ទីនេះ​ តែ​ចាប់តាំងពី​ពេល​ដែល​ប្អូនប្រុស​របស់​គាត់​វិល​មកលេង​ភ្នំពេញ​ គាត់​មិនសូវ​បាន​មក​ក្រុមហ៊ុន​ទេ​ ព្រោះ​អាង​បាន​គេ​នោះ​ជួយ​មើល​ការ​អ្វី​ៗជំនួស​ ធ្វើ​ឱ្យ​គាត់​ហាក់​បាន​ធូរស្រាល​ មាន​ពេល​សម្រាប់​គ្រួសារ​ច្រើនជាង​មុន​។

«ស្រី​ៗណា​ឫកៗ​ កុំបាច់​ឱ្យ​ប៉ះ​ហ្ន៎​សក្ដិ​ហ្ន៎​!»

គេ​និយាយ​ដាក់​ក្មួយ​គេ​ តែ​ភ្នែក​គេ​ដៀង​មក​ឌឺ​ខ្ញុំ​ ហើយ​ដៃគេ​មិនព្រម​ប្រគល់​សក្តិ​ៗមក​ឱ្យ​ខ្ញុំ​ដាច់ខាត​។ ខ្ញុំ​ឃើញ​ភ្នែក​គេ​ ព្រោះតែ​ដៀង​លួចមើល​ប្រុស​ម្នាក់​នេះ​តាម​កន្ទុយភ្នែក​។ ចោរលួច​មើល​ដូច​ខ្ញុំ​នេះ​ ក៏​ត្រូវ​គេ​ចាប់​បាន​ភ្លាមៗ​នៅនឹង​កន្លែង​តែម្តង​ ព្រោះ​វាត់​កន្ទុយភ្នែក​ទៅលើ​កណា​ក៏​ប៉ះ​គេ​សើច​ស្រស់​មក​ដាក់​ខ្ញុំ​។ ជម្រើស​របស់ខ្ញុំ​មានតែ​សើច​តប​ទៅ​គេ​វិញ​តែ​ប៉ុណ្ណឹង​។ គេ​ស្រាប់តែ​ប្រែ​ទឹកមុខ​ហា​ក់​ភាំង​ៗ។

យូរណាស់​ហើយ​…..ខ្ញុំ​សឹង​ភ្លេច​ថា​ ខ្លួនឯង​នេះ​សើច​ស្រស់​យ៉ាងណា​ ដល់​ថ្នាក់​ធ្លាប់​មាន​ងារ​ជា​ផ្កា​ស្រស់​គ្រប់​វិនាទី​ប្រចាំ​សាលា​។ យូរ​មក​ហើយដែល​ជីវិត​នេះ​ខ្សោះ​ខ្សោយ​ និង​លំបាក​ពេក​ ខ្ញុំ​បាន​ខាខាំង​ខ្លួនឯង​ក្នុង​គំនាប​នៃ​ការសិក្សា​មិនឈប់​ ព្រមទាំង​ឈ្មុស​ជាមួយ​ការងារ​សឹង​ទាំងស្រុង​រហូតដល់​ភ្លេច​ថា​ធ្មេញ​សក្បុស​ដូច​ម្លិះ​របស់​ខ្លួនឯង​ ជា​ធ្មេញ​ដែល​មនុស្ស​ស្រី​ជាច្រើន​បាន​ចំណាយ​រាប់ពាន់​ដុល្លារ​ក៏​មិន​អាច​ទទួល​បាន​វា​មក​ពាក់​ពេល​ញញឹម​ម្តង​ៗ។

គេ​កំពុង​ភាំង​នឹង​ស្នាមញញឹម​របស់ខ្ញុំ​? មោទនភាព​មួយ​លេចចេញ​មក​សម្រាប់​មនុស្ស​ស្រី​ដូច​ខ្ញុំ​។ ខ្ញុំ​ឈប់​សើច​ តែ​ក៏​ញញឹម​ថែម​មួយ​គន្លាក់​ទៀត​បង្អួត​ថ្ពាល់ខួច​ខាងឆ្វេង​។ ចិត្ត​ខ្ញុំ​ចាប់ផ្តើម​ខិល​ហើយ​រាយមាយ​។ ខ្ញុំ​ប្រាប់​ខ្លួនឯង​ដោយ​ជឿជាក់​….បើ​ចង់​ឌឺ​ខ្ញុំ​ ស្មាន​ខ្ញុំ​មិន​ចេះ​ញ៉ែ​វិញ​ហ្មែ​ន?

កូនកំលោះ​អ្នកមាន​នៅ​ទ្រឹង​ ព្រោះ​បាក់​ចំពោះ​ស្នាម​ខួច​ជ្រៅ​ដែល​សូម្បី​អ្នកបង​ណា​វី​ក៏​និយាយ​ថា​ រាជិនី​នៃ​ថ្ពាល់ខួច​ជា​ស្រី​ស្អាត​ជាងគេ​របស់​ក្រុមហ៊ុន​ ចុះ​ពេលនេះ​តើ​ប្អូន​គាត់​គេច​ពី​ដំណាក់​ស្រី​ស្អាត​កើត​ដែរ​? ពេល​គេ​កំពុង​ផុង​ខ្សែភ្នែក​ ខ្ញុំ​លេង​ស្នៀត​បន្ថែម​ដោយ​និយាយ​ខាំ​មាត់​តិច​ៗបញ្ចេញ​សំឡេង​សិច​ស៊ី​៖

«ហាម​ខូច​ណា៎​សក្ដិ​ៗ! អត់ឱ្យ​ខូច​ទេ​! ប្រយ័ត្ន​ឈប់​ស្រលាញ់​!»

តែ​បី​ស្នៀត​សោះ​ គឺ​លែង​តឹង​ដៃ​ ហើយ​បណ្តោយ​ឱ្យ​ក្មេង​ឱន​មក​រក​ខ្ញុំ​ដោយខ្លួនឯង​ ព្រោះ​គេ​អាល័យតែ​ចំហមាត់​សម្លឹង​ខ្ញុំ​ បាន​កម្លាំង​អី​ទៅ​ឱបក្រសោប​ក្មួយ​ទុក​ទៀត​? បាន​មនុស្ស​មកដល់​ទ្រូង​ខ្ញុំ​ឱប​ក្មេង​បែរក្រោយ​ ដោយ​ដើរចេញ​មក​បង្អួត​ដំណើរ​អ៊ែន​យ៉ាងសង្ហា​បន្ថែម​កំដរ​ភ្នែក​ពូ​គេ​។

នៅមុខ​ខ្ញុំ​ជា​ផ្ទាំង​កញ្ចក់​ធំ​ពណ៌​ទឹកតែ​។ បើ​ខ្ញុំ​សម្លឹង​តាម​កញ្ចក់​នេះ​ ខ្ញុំ​ច្បាស់​ក្នុងចិត្ត​ថា​នឹង​ឃើញ​រូបរាង​របស់​គេ​ដែល​កំពុង​បាក់​ក្នុង​សម្រស់​ដែល​ខ្ញុំ​ទើបនឹងបាន​រាយ​រង្គ​ តែ​ខ្ញុំ​ធ្វើ​ហី​មិនខ្ចី​ទាំង​មើល​ផង​ ទុក​ឱ្យ​គេ​នៅ​អាល័យ​ម្នាក់​ចំបែង​សិន​ចុះ​មិនល្អ​?

វគ្គ៖ អន្ទាក់​ស្នេហ៍​យុវវ័យ​

ល្បែង​ស្នេហា​មិនថា​យុវវ័យ​ម្នាក់​ណា​ក៏​ដូច​ម្នាក់​ណា​ ខ្លាច​អី​ត្រឹមតែ​ដេក​នឹក​ ហើយ​លួច​សប្បាយ​ចិត្ត​ម្នាក់ឯង​ មាន​អ្នកណា​គិតលុយ​? ខ្ញុំ​វិល​មក​ផ្ទះ​យប់​ហ្នឹង​ក៏​ចំណាយ​ពេល​ដល់​ម៉ោង១១​ កន្លះ​ Search​ រក​អ្វី​ៗ​ទាំង​អស់​ទាក់ទង​នឹង​គេ​ក្នុង​ Internet​ មិនថា​លើ​FB, IG​ ឬ Twitter​ ។ គេ​​ឈ្មោះ​​អូ​ណា​ តែ​ពួកម៉ាក​គ្រប់គ្នា​ហៅ​គេ​ថា​រ៉ូ​ណាល់​ ព្រោះតែ​រូបរាង​កម្ពស់​កំព​របស់​គេ​ប្រហាក់​ប្រហែល​នឹង​កីឡាករ​ដ៏​ល្បី​នោះ​មែន​។ ទោះ​យ៉ាងណា​ គេ​ក៏​ជា​ខ្សែប្រយុទ្ធ​ជួរ​មុខ​ក្នុង​បេះ​ដូង​ស្រី​ៗស្រាប់​ទៅ​ហើយ​។

ប៉ា​គេ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​មាស​ ហើយ​គេ​រៀនចប់​ខាង​ច្បាប់​មក​ពី​អាមេរិក​។ បងស្រី​គេ​ជា​ភាគហ៊ុន​ធំ​នៅ​ក្រុមហ៊ុន​ខ្ញុំ​ធ្វើការ​ ម៉ាក់​គេ​ជា​ធុរជន​ជួរមុខ​លំដាប់​ប្រទេស​។ មនុស្ស​ដូច​គេ​ ពេល​មក​ខ្មែរ​ម្តងៗ​ មិនបាច់​សួរ​ទេ​ គឺ​មាន​ស្រី​ៗជាច្រើន​ដែល​ចូលចិត្ត​គេ​ តែ​លើក​នេះ​ គេ​ហាក់​មាន​បំណង​ចង់ឱ្យ​ខ្ញុំ​ដឹង​ថា​ ក្នុងចំណោម​អ្នក​ដែលគេ​ចូលចិត្ត​ក៏​មាន​ខ្ញុំ​ម្នាក់​ដែរ​។ គេ​មិនសូវ​មាន​រូបថត​ទេ​ តែ​រូបថត​មួយ​ដែល​ខ្ញុំ​មើល​ច្រើនសា​គឺ​ សភាព​កំពុង​លេង​កីឡាបាល់ទាត់​របស់​គេ​។ ប្រហែល​នេះ​ដឹង​ជា​មូលហេតុ​ដែល​មិត្តភ័ក្ដិ​គេ​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​?

ព្រឹកស្អែក​ឡើង​ ខ្ញុំ​មក​ធ្វើការ​ទាំង​ភ្នែក​ស្លក់​។ លទ្ធផល​នៃ​ការ​គេង​មិនបាន​គ្រប់​ និង​យល់សប្តិ​រញ៉េរញ៉ៃ​ធ្វើ​ឱ្យ​អារម្មណ៍​អត់មាន​ល្អ​អី​បន្តិច​ទេ​។ មិន​តែ​ប៉ុណ្ណឹង​ ចេញ​មក​ពី​ផ្ទះ​មិន​រួច​សោះ​ ទោះ​ខំ​ធាក់​ម៉ូតូ​ឡើង​បែកញើស​ទទឹក​សក់​ជោក​ហើយក៏​ដោយ​វ៉ី​! ហៅ​កង់​បី​ឥណ្ឌា​មក​ជិះ​ទាំង​ខឹង​ទាំង​ជា​បាន​ល្ហើយ​ប្រាណ​ប៉ុន្មាន​នាទី​ ស្រាប់តែ​…..

ហ្សឹប​…..

ឡាន​ទំនើប​មួយ​មក​ឈប់​ស្តុ​បក្បែរ​គ្នា​ ហាក់បីដូចជា​មាន​ចេតនា​។ តាម​ថា​គេ​ឡាន​ទំនើប​យើង​កា​លីប​កង់​បី​ឥណ្ឌា​ ខ្ញុំ​ខ្ជិល​យកចិត្ត​ទុកដាក់​ងាក​ទៅ​ណាស់​ ប៉ុន្តែ​….ទេសកាល​អី​ មាន​អារម្មណ៍​ថា​ម្នាក់​ស្រី​អង្គុយ​ក្នុង​ឡាន​ កៅអី​ខាងស្តាំ​មើល​មក​ខ្ញុំ​មិនព្រម​លែង​សោះ​ មើល​ហើយ​មើល​ទៀត​តែម្តង​ រហូត​ទាល់តែ​ខ្ញុំ​សម្លឹង​ត្រឡប់ទៅវិញ​ទើប​នាង​ម្នាក់​ហ្នឹង​ព្រម​បែរមុខ​ចេញ​ទាំង​ធ្វើដូចជា​សត្រូវ​ស្គាល់គ្នា​តាំងពី​ជាតិ​ណាម​ក?

ថ្ងៃ​ស្អី​របស់ខ្ញុំ​? សម្លឹង​ហួសពី​នាង​ទៅ​ ក៏​ប៉ះ​នឹង​មនុស្ស​ប្រុស​ច្រមុះ​ស្រួចរលែម​។ គេ​មិន​ងាក​មក​ទេ​។ បេះដូង​ខ្ញុំ​ធ្លាក់​ខ្ពាក​។ កុំ​ឆ្ងល់​!!! វា​មិនមែន​ធ្វើ​លាក់​ចេញ​មក​មែនទែន​ទេ​ តែ​វា​ធ្លាក់​របៀប​អ្នក​ក្អួតឈាម​ទើបនឹង​ជា​ ឥឡូវ​ត្រូវ​គេ​ដំ​មក​មួយ​ព្រនង់​ថែម​។

Ex​ Boyfriend​ ស្មាន​តែ៨ខែ​មកនេះ​ គេ​រលាយ​បាត់​ពី​លោក​យើង​ទៅ​ហើយ​ ក៏​មក​បង្ហាញមុខ​អី​ចំ​ពេលនេះ​? មាន​ឡាន​ទំនើប​ជិះ​ ហើយ​ដឹក​ស្រី​មក​ឈប់​ក្បែរ​ទៀត​? គ្រាន់​ណាស់​ ក៏​មិន​ហ៊ាន​ងាក​មក​មើល​ខ្ញុំ​ឱ្យ​ចំ​ទៅ​ប៉ិ​? ទុក​ឱ្យ​នាងស្រី​ក្រោយនេះ​ វា​មក​អើត​កវែង​ៗ សម្លឹង​ខ្ញុំ​អី​សម្លឹង​យ៉ាងនេះ​។ ស្គាល់​ខ្ញុំ​ហ្មែ​ន? យក​ Ex​ ខ្ញុំ​ទៅ​ហើយក៏​យកសុខ​សប្បាយ​ទៅ​ចាំ​អី​មក​តាមមើល​អ្នក​ជិះកង់​បី​សឹង​បាក់​ក? ចិត្ត​មួម៉ៅ​មិនទាន់​បាន​ស្រន់​មក​ស៊យ​ស៊ុន​ឃើញ​ពីរ​នាក់​ហ្នឹង​ទៀត​ ខ្ញុំ​បាន​ហេតុផល​ស្តីឱ្យ​អ្នក​រ៉ឺម៉ក​ភ្លាម​៖

«ហើយ​……ផ្លូវ​ឡើង​ទូលាយ​! ឈប់​ស្តុ​បក៏​ឈប់​ផ្លូវឡាន​ដែរ​? អត់​ខ្លាច​កូត​ឡាន​ពួក​អ្នកមាន​ អាង​អី​លើក​ម្រាម​ដប់​ទេស​?»

ពូ​ហ្នឹង​មើល​មុខ​ខ្ញុំ​ថ្មែ​ តែ​គាត់​មិន​ត ព្រោះ​ទំនង​ខ្ញុំ​ចេញមុខ​យក្ខ​មក​ក៏​មិនដឹង​ បាន​ជា​ឡាន​ក៏​បោល​វឹង​លែង​ហ៊ាន​ក្បែរ​ ឯកង់​បី​ក៏​បរ​ស្ងាត់​ដូច​ចោរលួច​សេះ​។ មកដល់​កន្លែង​ធ្វើការ​កាលណា​ ចិន្តា​មហា​ស្មុគ​នឹកឃើញ​តែរ​ងើក​ភ្លើង​ចាស់​យូរណាស់​ហើយ​លត់​មិន​ចេះ​សូន្យសោះ​ លែង​ឃ្លានបាយ​ស្រូប​ បបរសាមចូក​ កាហ្វេ​កាល់​តិច​អីទាំងអស់​តែម្តង​។

«Morning​ អា​នី​!»

គឺ​បង​Roda​ ឆាត​មក​។ បងប្រុស​ជីដូនមួយ​របស់ខ្ញុំ​នៅ​ស្រុកបារាំង​។ ខ្យល់​អី​បក់​គាត់​មក​ឆាត​ថ្មើរ​ហ្នឹង​ ពេល​ហ្នឹង​? មនុស្ស​កំពុង​អត់​សប្បាយចិត្ត​អី​បន្តិច​ណា​សោះ​ បាន​អី​នឹង​តគាត់​។ ខ្ជិល​ឆ្លើយ​ ខ្ជិល​អាន​ ខ្ជិល​Seen​ ខ្ញុំ​ជូត​តុ​ខ្លួនឯង​ ជូត​កុំព្យូទ័រ​ និង​ប្រមូល​ក្រដាស​បោះចោល​ចេញ​ទាំង​មុខក្រញូវ​។ ក្នុង​ភ្នែក​នឹកឃើញ​តែ​ច្រមុះ​ស្រួច​ដែល​មុន​នេះ​ប្រហែល​មួយឆ្នាំ​តាម​ញ៉ែ​ខ្ញុំ​ឆាត​ព្រឹក​យប់​ថ្ងៃ​ មក​ចាំ​សឹង​ថា​សឹក​ថ្ម​នៅនឹង​មុខ​ក្រុមហ៊ុន​បាន​ ឥឡូវ​គ្រាន់បើ​ណាស់​ បាន​បែកគ្នា​មិនទាន់​អី​ផង​ដឹក​ស្រី​ទាំង​ព្រឹក​មក​ឈប់​ទន្ទឹម​ឯង​ ហើយ​មិនទាំង​ងាក​មក​ទៀត​។ គ្រាន់បើ​!

«បង​យល់សប្តិ​ល្អ​! ឃើញ​ពស់នាគរាជ​ដេញ​រុំ​ខ្លួនឯង​ រាជិនី​!»

ខ្ញុំ​សើចស្ញាញ​វិញ​ ទាំង​ចិត្ត​កំពុង​ស្មុគ​។ គាត់​ធ្វើ​ឱ្យ​ខ្ញុំ​នេះ​មិន​តប​មិន​ត ក៏​មិនកើត​ពិតមែន​ បង​Roda​?

«ស្អី​គេ​បង​ឯង​? ស្រុកបារាំង​ទើបតែ​ម៉ោង២ភ្លឺ​ ក្រោក​មក​កាត់​សប្តិ​ទៀត​? បាន​សម្រាក​បង​ល្អ​! គ្មាន​នាគ​ គ្មាន​ពស់​ មានតែ​អា​គាត់​ Ex​ វា​ដឹក​ស្រី​កាត់​ពីមុខ​ក្តៅ​ឡា​តែត​ទាំង​ព្រឹក​! តិច​រលាក​ទាំង​អ្នក​ឆាត​ឆ្លង​ទ្វីប​មក​ផង​មិនដឹង​ទេ​នៀ​ក! សុំ​នៅ​ស្ងាត់​ធ្វើ​ចិត្ត​សិន​ហើយ​!»

តុៗៗ​…ខ្ញុំ​ងើបមុខ​ចោល​កុំព្យូទ័រ​។ ស្នាមញញឹម​មួយ​អំណោយ​បន្ថែម​ពីលើ​ម្រាមដៃ​គេ​ដែល​គោះ​ឌឺ​មួយ​ៗលើ​កញ្ចក់​ជញ្ជាំង​បន្ទប់​។ ទីនេះ​មិនមែន​កន្លែង​ផ្តាច់​មុខ​របស់ខ្ញុំ​ទេ​ ក៏​មាន​តុ​ធ្វើ​ការ​ស្រីៗ​ច្រើន​នាក់​ទៀត​ នៅ​អង្គុយ​រួម​ចូល​ជាមួយគ្នា​ តែ​ដែលគេ​ញញឹម​ ហើយ​មក​គោះ​ជញ្ជាំង​ទាំង​ព្រឹក​នេះ​ មក​គោះ​រក​អ្នកណា​ឱ្យ​ប្រាកដ​?

អុះ​! តាមពិត​ តុ​ច្រើនតែ​អត់​ទាន់​អ្នកណា​មក​ផង​ បើ​មិន​គោះ​ស៊ី​ញ៉ូ​ឯង​ គោះ​រក​ស្រី​ណា​វិញ​អ្ហះ​ អា​រាជិនី​? ខ្ញុំ​ដាក់​ខ្នង​ផ្អែក​អង្គុយ​ឱ្យ​ស្រួលបួល​ រួច​សឹម​ថយ​ទឹកមុខ​យក្ខិនី​ចេញ​ខ្លះ​ មុន​ពេល​សម្លឹង​តប​ទៅ​មនុស្ស​ឌឺ​។ ម្រាមដៃ​គេ​នៅតែ​មិនឈប់​គោះ​….

គេ​នេះ​មិន​ដេកពួន​ក្រោក​មក​ទាំង​ព្រឹក​មក​ក្នុង​បំណង​អី​? បុគ្គ​លិ​កផ្សេង​ៗមិនទាន់​មាន​អ្នកណា​មកដល់​ផង​ គេ​កើត​ Depression​ អី​បាន​ជាម​កគោះ​ជញ្ជាំង​មិនឈប់​ធុន​នៀ​ក?

«មិញ​នេះ​ឃើញ​សើច​ស្រស់​ដាក់​អ្នកណា​?»

សំណួរ​គេ​បោះ​មក​កាត់​ផ្តាច់​ការ​គិត​របស់ខ្ញុំ​។ គេ​ឃើញ​ខ្ញុំ​សើច​ដាក់​បង​Roda​? ហើយក៏​ពិនិត្យ​បាន​ដិត​ដល់​ម្ល៉េះ​ មកដល់​តាំងពី​ថ្មើរ​ណា​ប៉ិ​? ហើយ​ខ្ញុំ​ … យី​? … ខ្ញុំ​ក្លាយជា​កម្មសិទ្ធិ​គេ​ត្រូវ​ចុះ​កុងត្រា​ត្រៀម​ឆ្លើយ​សូម្បីតែ​រឿង​ញញឹម​ស្រស់​មិន​ស្រស់​ ញញឹមដាក់​ពីណា​មក​?

គេ​លែង​គោះ​ ព្រោះ​ខ្ញុំ​មិន​ឆ្លើយ​ក៏​មិនព្រម​ញញឹម​ មិនព្រម​សម្លឹង​ទទួល​គេ​អី​ទំាំង​អស់​ដែរ​។ ម្នាក់​ប្រុស​នេះ​មាន​សកម្មភាព​មិន​សមជា​ចៅហ្វាយ​ តែ​មក​ញ៉ែ​ប៉ប្រែ​ឱ្យ​ច្បាស់ក្រឡែត​ បើ​ខ្ញុំ​ញ៉ែ​តប​វិញ​មានខ្លួន​ឯង​ហ្នឹង​ជា​ប្រភេទ​មនុស្ស​អត់​ស្គាល់​កន្លែង​ធ្វើការ​ធ្វើ​ងារ​ មិន​ស្គាល់​ក្រម​ទម្លាប់​អ្វី​ដូច​គេ​ដែរ​?

និស្សិត​បរទេស​ចរិត​ចម្លែក​មិន​ត្រឹមតែ​មិន​ថយ​ ក៏​ដើរចូល​មកដល់​តែម្តង​។ នៅ​កន្ទុយភ្នែក​ ធ្លុះ​ផុត​របាំង​កញ្ចក់​ ខ្ញុំ​ឃើញ​ចិន្តា​មិត្ត​ខ្ញុំ​ឈរឆ្កឹង​ពីមុខ​ជណ្តើរ​។ ក្រោយពេល​ឡើង​មកដល់​ឃើញ​វត្តមាន​ប្រុស​ស្អាត​ ចិន្តា​ទំនងជា​ឈប់​ជើង​ ព្រោះ​ទីទើរ​មិនដឹង​ចូលមកធ្វើការ​ដូច​ប្រក្រតី​ ឬមួយ​ត្រូវ​រឺយ៉ែរ​ថយ​ ទុក​វេន​ឱ្យ២នាក់​ខ្ញុំ​ផ្សារភ្ជាប់​និស្ស័យ​។ បាន​ដូច​គិត​ ខ្ញុំ​លេង​ប៉ិ​នេះ​ឱ្យ​ស្គាល់​ស្រី​ស្រុក​ខ្មែរ​ម្តង​ថា​ហំ​ហាន​កម្រិត​ណា៎​។ ខ្ញុំ​ធ្វើ​មើល​គេ​មិនឃើញ​ គឺ​មើល​រំលង​ដល់​ចិ​នា្ត​ ហើយ​និយាយ​ដាក់​មិត្ត​ឮៗ​តែម្តង​៖

«ទិញ​កាហ្វេ​មក​ហើយ​ ? មាន​ដាក់​ស្ករ​អត់​? កំពុង​ស្រេក​! »

តាមពិត​ខ្ញុំ​អត់​បាន​ផ្ញើ​ចិន្តា​ទិញ​កាហ្វេ​ទេ​ ប៉ុន្តែ​នេះ​ជា​ស្ទីល​គេច​ចេញពី​វត្តមាន​ព្រាន​អាមេរិក​មានតែ​ធ្វើ​អ៊ីចឹង​។ ចិន្តា​នៅ​ឈរ​ធ្មាំង​ៗ ពេល​ឃើញ​រ៉ូណាល់​បែរ​ក្រោយ​យឺត​ៗសម្លឹង​គេ​។ មិត្ត​ខ្ញុំ​ម្នាក់​នេះ​កំពុងតែ​ស្លន់​ ម្ខាង​ប្រុស​ស្អាត​ ម្ខាង​ពួកម៉ាក​កំពុង​រង​អាសន្ន​អន់​ក្រ​។

គេ​រៀប​ឫក​បែប​ណា​ក៏​មិនទំនង​ជា​ត្រូវ​ម៉ូ​ជាមួយ​ខ្ញុំ​ដែរ​ ម៉្លោះហើយ​ខ្ញុំ​ក្រោក​ទៅ​រក​គេ​ដល់​ជណ្តើរ​ ហើយ​ទទួល​កាហ្វេ​មក​លេបក្អឹ​កៗ​តែម្តង​ឱ្យ​វា​ជាក់ស្តែង​។

«នែ៎​នាង​ៗ … »

និយាយ​បាន​ប៉ុណ្ណឹង​ម៉ាត់​ ចិន្តា​រក​ហា​បន្ថែម​មិនបាន​ទៀត​ទេ​ ព្រោះ​ចាញ់ច្រាប​អំណាច​ប្រុស​ស្អាត​។ ខ្ញុំ​វិញ​ដឹង​តែ​ពី​សម្ដែង​បន្ត​ឱ្យ​វា​កាន់តែ​ទំនង​ឡើង​។ ខ្ញុំ​ខ្សឹប​ៗដាក់​មិត្ត​៖

«ឆាប់ឡើង​! កុហក​យើង​មក​ថា​ ចៅហ្វាយ​ប្រើ​ឱ្យ​ចុះក្រោម​នឹងអាល​យើង​បាន​លេខ​ចេញ​ឱ្យ​បាត់​ពីមុខ​ប៉ិ​នេះ​!»

ចិន្តា​នៅ​រុញរា​ ខ្ញុំ​ក្តិច​ដៃ​វា​ ហើយ​តឿន​មុន​ពេល​ប្រុស​មាឌធំ​នោះ​ដើរមក​ដល់​៖

«ឮ? ប្រាប់​ថាឱ្យ​កុហក​ ឱ្យ​លឿន​មក​!»

ចិន្តា​ខ្សឹប​មកវិញ​ទាំង​ច្រាស់ច្រាល់​៖

«ចៅហ្វាយ​ស្អី​ឯង​? គេ​ហ្នឹងហើយ​ចៅហ្វាយ​របស់​ឯង​! គេ​ឱ្យធ្វើ​អី​ធ្វើ​ហ្នឹង​ទៅ​! អ្នកបង​ណា​វី​បាន​ប្អូនប្រុស​មក​មើល​ការ​ទាំង​ព្រលឹម​ឆ្មា​ក្អក​អ៊ីចឹង​ហើយ​ ស្មានថា​ក្រោក​មក​ធ្វើការ​ទៀត​?»

ចិន្តា​ខ្សឹប​ៗហើយក៏​លែងនិយាយ​។ ភ្នែក​វាស​ម្លឹង​ផុត​ទៅ​ក្រោយខ្នង​ខ្ញុំ​ បញ្ជាក់​ថា​ ខ្ញុំ​នេះ​វរហើយ​ ព្រោះ​គេ​កំពុង​ដើរមក​។

«រក​វិធី​ទៅ​នាង​! ឱ្យ​យើង​គេច​ពី​មេ​ព្រាន​របស់​ឯង​!»

«ឯង​ហៅ​គេ​អី​អ៊ីចឹង​ ប្រយ័ត្ន​គេ​ឮ!»

«មិន​ខ្វល់​! គេ​នេះ​មក​រងកម្ម​ខ្លួនឯង​!»

«ហើយ​កាហ្វេ​យើង​ទេ​!»

«ប៉ុន្មាន​ទៅ​ចាំ​ឱ្យ​លុយ​វិញ​!»

«សំខាន់​យើង​ផឹក​រួចហើយ​! ដែល​មាត់​ដឹង​អត់​?!»

ខ្ញុំ​រក​ក្អួត​ក៏​មិន​ចេញ​ រក​ខឹង​ក៏​មិនបាន​។ នេះ​ហើយ​ស្ថានភាព​ថ្ងៃទី​ពីរ​ដែល​ខ្ញុំ​ចួប​គេ​។ មនុស្ស​ប្រុស​ម្នាក់​នេះ​សង្ហា​ដូច​ទេពនិម្មិត​ ចិត្ត​រហ័ស​ដូច​ព្រាន​សម័យ​ទំនើប​ ហើយ​មាន​ស្រី​ៗចោមរោម​ពីមុខ​ដល់​ក្រោយ​ Office​ បើ​ខ្ញុំ​ហ៊ាន​យក​ក​ទៅ​ល​អន្ទាក់​ ខ្ញុំ​របួស​ស្នេហ៍​លើក​នេះ​ មិន​ដេក​សន្លប់​ដូច​កាល​ជាមួយ​ Ex​ ទេ​ ប្រាកដជា​ក្ស័យ​ដល់​ជីវ៉ា​មិនខាន​។ យប់មិញ​ខ្ញុំ​តាម​រក​គេ​ក្នុង​អ៊ីនធឺណិត​។

គេ​ជា​និស្សិត​ផ្នែក​នយោបាយ​មក​ពី​អាមេរិក​ ហើយ​ជា​កូនទោល​របស់​លោកជំទាវ​ មុ​ន្នី​ មនុស្ស​ស្រី​មក​ពី​ត្រកូល​អភិជន​តាំងពី​កំណើត​។ ក្រៅពី​មានកូន​ស្រី​ច្បង​ជា​ CEO​ ក្រុមហ៊ុន​សណ្ឋាគារ​ផ្កាយ៥នេះ​ ជំទាវ​មុ​ន្នី​មាន​ហ៊ុន​ធំ​លើ​ឧស្សាហកម្ម​ទេសចរណ៍​ លើ​ផ្នែក​ជាច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​គ្រួសារ​នេះ​ជាប់​ងារ​ជា​អ្នកមាន​មួយ​ក្នុងចំណោម​មហាសេដ្ឋី​កំពូល​ទាំង៥របស់​ប្រទេស​កម្ពុជា​។ ជំទាវ​មិនដែល​មកលេង​កន្លែង​ខ្ញុំ​ទេ​ តែ​កេរ្តិ៍ឈ្មោះ​លោក​ល្បីល្បាញ​ក្នុងចំណោម​បុគ្គលិក​ទាំង២យ៉ាងគឺ​ទាំង​ទ្រ​ពម​ហា​សាល​ ពូកែ​ជំនួញ​ និង​ក៏​ប្រកាន់​របៀប​របរ​ជាគ​ហប​តី​អភិជន​ស្ត្រី​ មិន​ងាយ​ផ្គាប់​ឡើយ​។

រ៉ូ​ណាល់​! កុំ​លេងសើច​ជាមួយ​ខ្ញុំ​ នេះ​បើ​លោក​ពិតជា​មិន​ចង់ឱ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក​បន្ត​ពី​មនុស្ស​មុន​! ខ្ញុំ​គិត​ហើយ​ ធ្វើមុខ​ស្ងួត​ ហុច​កាហ្វេ​ឱ្យទៅ​ចិន្តា​វិញ​ រួច​ចុះ​ជណ្តើ​រមួយៗ​លែង​ខ្វល់​នឹង​ឆាក​ស្នេហា​ដែល​ខាង​ប្រុស​កំពុង​បង្កាត់​ឡើង​។ បើសិន​ស្នាម​សើច​របស់ខ្ញុំ​កាលពី​ម្សិល​បាន​ធ្វើ​ឱ្យ​លោក​នឹក​ខ្ញុំ​គេង​មិន​លក់​បក់​មិន​ល្ហើយ​ ខ្ញុំ​រាប់​ថា​វា​ជា​កំហុស​នៃ​ក្មេងស្រី​ម្នាក់​ដែល​លេងសើច​មិនបាន​គិត​ តែបើ​សិន​ស្នាមញញឹម​របស់​លោក​វិញ​ ត្រូវ​បាន​ចូល​ជ្រៅ​មក​ក្នុង​បេះដូង​ខ្ញុំ​ពិតមែន​ អ្នក​ដែល​ឈឺ​យូរ​ ហើយ​ឈឺធ្ងន់​ប្រាកដ​ណាស់​គឺ​ពួក​អ្នកក្រ​ដូច​ខ្ញុំ​ មិនថា​ត្រឹម​បាត់បង់​ការងារ​ យើង​អាច​នឹង​ទទួលពាក្យ​និន្ទា​ថា​ជា​សត្វ​មមាច​ ឃើញ​ភ្លើង​ស្មាន​ត្រជាក់​ ឃើញ​អន្ទាក់​ស្មាន​ចំណី​ រហូត​ក្ស័យ​ខ្លួន​ទើប​ស្រណោះ​ស្តាយ​ក៏​យឺត​ពេល​ទៅ​ហើយ​។

វគ្គ៖ បុព្វេ​ ឬអ្វី​

មួយ​ព្រឹក​កន្លង​ផុត​ទៅ​។ ខ្ញុំ​បង្ខាំង​ខ្លួនឯង​ជាមួយនឹង​ការងារ​ក្រពុលមុខ​។ វា​ក៏​ល្អ​ដែល​មិន​ឱ្យ​យកចិត្ត​ទៅ​ទុកដាក់​លើ​ Ex​ ដែល​បញ្ឈឺ​កាលពី​ម្សិល​ និង​ប្រុស​អ្នកមាន​ដែល​មកលេង​សើច​ក្នុង​ពេល​តែមួយ​។

«ឯង​ធ្វើឫក​ណាស់​ នាង​ឫក​!» ចិន្តា​ឆាត​មក​។

ខ្ញុំ​មិន​ងើបមុខ​សម្លឹង​វា​ទេ​ កុំឱ្យ​អ្នក​ផ្សេង​ក្នុង​បន្ទប់​នេះ​គិតថា​ពួក​យើង​យកពេល​ធ្វើការ​ជជែក​រឿង​ស្នេហា​ រឿង​ចៅហ្វាយនាយ​ ព្រោះ​ខ្ញុំ​ដឹង​ហើយ​ថា​ ចិន្តា​គ្មាន​និយាយ​អ្វី​ក្រៅពី​រឿង​ប្រុស​ម្នាក់​ហ្នឹង​ទេ​។

«យើង​ឃើញ​គេ​ចេញពី​ឯង​ទៅ​ មុខ​កម្សត់​គួរ​ឱ្យ​អាណិត​មែនទែន​!»

ខ្ញុំ​រឹតតែ​លែង​រវល់​ឆ្លើយតប​។ រឿង​ខ្ញុំ​គេច​ពី​ចំណោទ​ផ្លូវចិត្ត​ មិន​ចាំបាច់​អី​ទៅ​ពន្យល់​ចិន្តា​ គឺ​ខ្ញុំ​ច្បាស់​ខ្លួនឯង​ថា​កំពុង​ធ្វើ​ត្រូវ​។ ខ្ញុំ​អាយុ​ក្បែរ២៥ឆ្នាំ​ហើយ​ បើ​កាលពីមុន​ គេ​រាប់​ថា​ក្រមុំចាស់​ តែ​សម័យនេះ​ គេ​ចាស់ចិត្ត​ចាស់គំនិត​ មិន​គួរណា​យកជីវិត​ទៅ​លនឹង​អន្ទាក់​មហិច្ឆតា​នាំ​ឈឺ​កាយ​អសារ​ទៀត​នោះ​ទេ​។

«ក្បាល​កញ្ចាស់​ហើយ​ ចេះ​រក​ស្នេហា​ រក​សុខ​ដាក់ខ្លួន​ខ្លះ​ក៏​ល្អ​នាង​!»

ចិន្តា​ថាឱ្យ​មក​ទៀត​ ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​ស្រពោន​។ ខ្ញុំ​ស្រាប់តែ​នឹកឃើញ​រឿង​ចាស់​។ គឺ​សម្តី​ចិន្តា​ដែល​និយាយ​បន្ទោស​ខ្ញុំ​ «សិ​ដ្ឋ​មក​ចាំមុខ​កន្លែង​ធ្វើការ​ទៀតហើយ​! ឯង​ស្រលាញ់​គេ​មិន​ស្រលាញ់​មិន​និយាយ​គ្នា​ឱ្យ​ច្បាស់​ទៅ​!» គឺ​បែបហ្នឹង​ហើយ​។ ចិន្តា​យល់ថា​ មនុស្ស​ប្រុស​ណា​ក្តី​ដែល​បង្ហាញខ្លួន​មុខ​ជណ្តើរ​ផ្ទះ​យើង​គឺ​ស្រលាញ់​យើង​ ព្រោះ​បែបហ្នឹង​ឯង​បាន​ជា​បេះដូង​ខ្ញុំ​សល់​ស្នាម​កាំបិត​ធំ​ឈ្មោះថា​ស្នេហា​គ្រាដំបូង​។ របួស​នេះ​ជ្រៅ​ណាស់​។ សឹង​ថា​រំលឹក​តែ​បន្តិច​ក៏​ពើត​ នឹកឃើញ​តែ​បន្តិច​ក៏​គ្រុន​។ ខ្ញុំ​លើក​ម្រាម​សរសេរ​បញ្ឈឺ​ទៅ​មិត្ត​ទាំង​ខាំ​មា​ត់​តិច​ៗផង​៖

«ព្រឹកមិញ​យើង​បាន​ចួប​បង​សិ​ដ្ឋ​មនុស្ស​ល្អ​ផុន​ឯង​! ដឹក​ស្រី​មក​ឈប់​ក្បែរ​កង់​បី​យើង​! ហ្នឹងហើយ​ រឿង​ដំបូង​ដែល​យើង​ចង់និយាយ​ឱ្យ​ឯង​ដឹង​ ហើយ​បាន​មក​សប្បាយចិត្ត​ទាំងអស់គ្នា​នាង​ចិន្តា​!»

ចិន្តា​ងើបមុខ​សម្លឹង​ខ្ញុំ​។ ភ្នែក​មិត្ត​ម្នាក់​នេះ​បញ្ចេញ​ភាព​សោក​ស្តាយ​ និង​អាណិតអាសូរ​ចិត្ត​ខ្ញុំ​ ទោះបី​មិន​ចាំបាច់​និយាយ​ស្តី​ ព្រោះ​នាង​ដឹង​ច្បាស់​ថា​ ខ្ញុំ​នេះ​ស្រ​លាញ់​សិ​ដ្ឋ​ថ្នាក់​ណា​ ហើយ​ពេល​ខាង​ប្រុស​ជា​អ្នកសុំ​បែក​ ខ្ញុំ​ឆ្លងកាត់​ពេលវេលា​នោះ​ក្នុង​របៀប​នរក​ជាន់ទី​ប៉ុន្មាន​?

«ឯង​ឈប់​យក​រឿង​មនុស្ស​ប្រុស​មកលេង​សើច​នឹង​ជីវិត​យើង​ នេះ​បើ​ឯង​ចង់​ឃើញ​យើង​នៅ​ត្រដាបត្រដួស​រស់​បន្ត​បាន​តទៅមុខ​ទៀត​!»

ខ្ញុំ​សរសេរ​បែបនេះ​ទៅកាន់​មិត្ត​ ស្រាប់តែ​ចិន្តា​តប​មកវិញ​ផូង​៖

«កុំ​យក​ចៅហ្វាយ​ទៅ​ប្រៀប​ជាមួយ​អា​ប៉ិ​សិ​ដ្ឋ​! ខុសគ្នា​មេឃ​និង​ដី​! មនុស្ស​នោះ​ចង្រៃ​ មនុស្ស​លោក​រ៉ូ​ណាល់​មិនមែន​ជំពូក​គេ​ទេ​! ប្រៀបធៀប​គ្នា​ម៉េច​បាន​?»

ខ្ញុំ​ឈប់​ឆាត​ ព្រោះ​ដល់ម៉ោង​ប្រជុំ​។ ចិត្ត​ខ្ញុំ​ មនុស្ស​ប្រុស​គឺ​ដូចតែ​គ្នា​ មិនថា​វិធី​ញ៉ែស្រី​ ការ​ឆាប់​ទាក់ចិត្ត​ ការ​ឆាប់​អស់ចិត្ត​ ហើយនឹង​ដាច់ចិត្ត​។ ខ្ញុំ​មិនមែន​ឆ្មា​ដែល​ត្រូវ​ទឹក​ក្តៅ​ម្តង​ សូម្បី​ទឹក​ធម្មតា​ក៏​ខ្លាច​ទេ​ តែ​ខ្ញុំ​ដឹងខ្លួន​ឯង​។ ប្រសិនបើ​ទទួលយក​ស្នេហា​ម្តង​ទៀត​ ខ្ញុំ​ត្រូវ​រក​អ្នកណា​ដែល​មិនមែន​ «តួ​» មិនមែន​ «ប្រុស​ស្អាត​» ព្រោះ​ខ្ញុំ​មិន​ចង់​ធ្វើ​តួឯក​ធំ​ដែល​រងទឹកភ្នែក​ ហើយ​ថែមទាំង​មិនមែន​ជា​តួ​ «ដណ្តើម​»ផង​។

ពីក្រៅ​បន្ទប់​ប្រជុំ​ដែល​ព័ទ្ធជុំវិញ​ទៅ​ដោយ​ផ្ទាំង​កញ្ចក់​ស​ថ្លា​ ខ្ញុំ​ត្រូវ​ទច់​ជើង​ ព្រោះ​ភ្ញាក់ផ្អើល​។ ត្រូវហើយ​! យ៉ាប់​ហើយ​! ចប់​មែន​! អ្នកបង​ណា​វី​មិន​មក​ធ្វើការ​ទេ​ ចំណែក​អ្នក​ចំ​កណ្តាល​តុ​ប្រជុំ​គឺ​គេ​ដែល​មានមុខ​នាទី​ចូល​មក​ជំនួស​បងស្រី​គេ​។ គេ​ឈ្ងោក​ស៊ី​ញ៉េ​ឯកសារ​ជាច្រើន​ដែល​ពូ​ Prime​ លេខ​ជំនិត​របស់​អ្នកបង​ណា​វី​កំពុង​ឈរ​ក្បែរ​រង់ចាំ​ទទួលយក​។ ក្រឡេក​ទៅ​ភ្លែត​ ខ្ញុំ​ឃើញ​តែ​ច្រមុះ​របស់​គេ​និង​ចិញ្ចើម​ដែល​មិន​រញ៉េរញ៉ៃ​លេប​ខាយ​ដូច​កាលពី​ព្រឹក​ឡើយ​។

គេ​នេះ​មិន​មាន​ទម្រង់​ច្រមុះ​ខ្ពស់​ស្អាត​ដូ​ចប៉ិសិ​ដ្ឋ​ដែល​ខ្ញុំ​ធ្លាប់​លង់​ខ្លាំង​ តែ​គេ​នេះ​មាន​ប្រអប់ដៃ​ និង​ដើម​ស្មា​សង្ហា​ធំ​ ដូចជា​ពួក​កីឡាករ​ហាត់​មិន​ចេះ​ឈប់ឈរ​។ សក់​គេ​ពេល​ឱន​ពេល​ក្រោក​ មើល​ពីណា​ទៅ​ក៏​ក្រាស់​ ហើយ​រលក​ទន់​រាស់​ដូច​តារាបាល់ទាត់​ដែល​ស្រី​ៗចោមរោម​លួច​លង់​ Cristino​ Ronaldo​។ ស្ថានភាព​ជាក់ស្តែង​ពេលនេះ​ គឺ​ខ្ញុំ​គ្មាន​ជម្រើស​ណា​ផ្សេង​ ក្រៅតែ​ពី​ដើរចូល​ទៅ​យឺត​ៗ កាត់​ជំនុំ​ចំណោម​ព្រោះ​អ្នក​ផ្សេង​មកដល់​ជុំវិញ​តុ​អស់ហើយ​ … ប៉ុន្តែ​សន្សឹម​ៗ ខ្ញុំ​មិនទាន់​ចូល​ដល់កន្លែង​អង្គុយ​ផង​ គេ​ងើបមុខ​ឡើង​មក​ …

សាជាថ្មី​ម្ដងទៀត​ ខ្ញុំ​គេច​ពី​ខ្សែភ្នែក​គេ​។ ខ្ញុំ​មិនដឹង​ទេ​ថា​ គេ​គិត​របៀបណា​ ប៉ុន្តែ​ខ្ញុំ​ច្បាស់​ខ្លួនឯង​ថា​ មិន​ត្រូវ​ប្រើ​បេះដូង​អារាត់អារាយ​នៅ​ទីនេះ​ឡើយ​ ទោះ​ក្នុង​ហេតុផល​អ្វីក៏ដោយ​។ ប្រុស​ម្នាក់​នេះ​មិន​សមនឹង​ខ្ញុំ​ រឹតតែ​មិនទំនង​ដែល​ខ្ញុំ​ត្រូវ​យកជីវិត​នៅសល់​ទៅ​បណ្តាក់​ទុន​បន្ថែម​ជាមួយ​ស្នេហា​ប្រកបដោយ​ហានិភ័យ​បែបនេះ​។ តែ​គេ​មិនបាន​គិត​ដូច​យើង​ ហើយ​យើង​ក៏​មិនដឹង​គេ​មាន​ចរិត​ងងើល​នឹង​ស្នេហា​ដល់​ថ្នាក់​នេះ​ដែរ​! គិត​សភាព​មើលចុះ​! ពេលនេះ​គ្រប់​ផ្នែក​កំពុង​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ចំណូល​ ស្រាប់តែ​គេ​ថ្លើម​ពាស​អាកាស​ឆាត​មក​ខ្ញុំ​ទាំង​មុខស្មើ​….

«សុំ​ប៉ាវ​កាហ្វេ​ម្តង​ណ៎ា​! ម៉ោង​សម្រាក​ថ្ងៃត្រង់​នេះ​! អ្នកណា​ប្រកែក​ អ្នក​ហ្នឹង​មនុស្សចិត្ត​អាក្រក់​!»

គេ​សរសេរ​ខ្មែរ​បាន​ល្អ​ ហើយ​សរសេរ​លឿន​យ៉ាងនេះ​ ថែមទាំង​ធ្វើមុខស្មើ​បាន​ល្អ​កម្រិត​នេះ​ក្នុង​បរិយាកាស​បែបនេះ​? ខ្ញុំ​ថ្លើមធំ​ប៉ុណ្ណា​ក៏​មិន​ហ៊ាន​សរសេរ​តប​ទៅ​គេ​វិញ​កណ្តាល​ចំណោម​អ៊ីចឹង​នោះ​ដែរ​។ ដៃ​ខ្ញុំ​លែង​ទូរសព្ទ​ចោល​ តែ​ចិត្ត​ខ្ញុំ​មិនបាន​លែង​របូត​ចេញ​ងាយ​ទេពី​ប្រុស​ម្នាក់​នេះ​ ព្រោះ​គេ​កំពុង​ចង​ខ្ញុំ​។ ខ្ញុំ​ក្រ​ឡេ​កសន្សឹម​ៗទៅ​រក​គេ​ទាំង​មិនដឹង​ខ្លួន​។

រ៉ូ​ណា​ល់​មិនបាន​មើល​មក​ខ្ញុំ​ទេ​។ គេ​នៅ​ធ្វើ​ទឹកមុខ​ស្មើ​ធម្មតា​ តែ​ជា​សម្ងាត់​ខ្ញុំ​ហាក់​រក​ឃើញ​ស្នាមញញឹម​បង្កប់​ក្នុង​កែវភ្នែក​ល្ហល្ហេវ​របស់​គេ​។ ទើបនឹង​ចាប់អារម្មណ៍​ថា​ឫក​ពារ​គេ​បែបនេះ​បង្កើន​ភាព​ស្រស់​សង្ហា​កើន​ទ្វេ​ពិតមែន​។ អ៊ីចឹង​សោះ​បាន​ជា​គេ​ល្បី​ថាទៅ​ដល់ណា​ស្រី​ចោម​ដល់​ហ្នឹង​?

មានភាគបន្ត…