អតីតផ្ទះមន្រ្តី – Meysansotheary

រឿង៖​ អតីតផ្ទះមន្ត្រី ភាគទី៨ (បញ្ចប់)
ក្លិន!

អារម្មណ៍ដំបូងរបស់ខ្ញុំដែលត្រូវអ្វីមួយប្រាប់មកបញ្ឆិតបញ្ឆៀង ថាជាក្លិនស្អុយនៃសពឬក្លិនមនុស្ស​ស្លាប់។ បន្ទាប់មកញាណទីប្រាំមួយរបស់ខ្ញុំក៏ជ្រៀតចូល ដោយខ្សឹបប្រាប់ញាប់ៗអំពីការព្រមាននិងភាពបន្ទាន់ថា ខ្ញុំស្ថិតក្នុងគ្រោះថ្នាក់ព្រោះមុននេះខ្ញុំឃើញខ្មោចនៅខាងក្នុង?

«វីរីយ៉ា!»

នៅក្រោមដើមឈើងងឹតស្លុបមួយ ខ្ញុំមើលពីចម្ងាយនេះទៅ ស្គាល់មនុស្សពីរនាក់ច្បាស់ គឺជីងហើយនិងអ្នកស្រីវឺន។ ពួកគេប្រឡាក់ខ្លួនស្រមកទទឹកជោក ធ្វើឱ្យខ្ញុំសន្សឹមៗឈ្ងោកមកសម្លឹងខ្លួនឯង​។

ទីបំផុតខោអាវខ្ញុំដែលឃើញនៅខាងក្នុងមុននេះស្ងួតច្រឺងសោះ បានរលាយបាត់ទៅ នៅសល់​សម្លៀក​បំពាក់ផ្សឹងគឺឈុតដែលស្លៀកនៅវិមាន​ពីវ។

ដៃជើងទទឹក ខ្ញុំញាក់ព្រោះត្រជាក់ឬព្រោះលោះព្រលឹងខ្លាចខ្ញុំមិនដឹងទេ បែងចែកមិនបានឡើយ​។  ខ្ញុំឃើញខ្លួនឯងអណ្ដែតមកឆ្ងាយ មិនមែននៅក្បែរឡានពេទ្យទៀត។

ព្រះអើយតើនេះជាអារម្មណ៍ដែលនៅរស់? មិនអាចទេ ខ្ញុំស្លាប់បាត់ហើយមែនទេ? ខ្ញុំព្យាយាមម្ដងហើយម្តងទៀតដែលថ្គាមរួយហត់ ​ហើយខ្ញុំយំផងនិយាយផងទៅកាន់ជីង។

«ពួកយើងស្លាប់បាត់ហើយ!»

ជីងគ្រវីគ្រវីក្បាល។

«អត់ទេ! ពួកយើងមិនទាន់ទេ!»

«ប៉ុន្តែ….យើងអាចនឹងស្លាប់បើសិនយើងទៅមិនទាន់ពេលចូលរូបរាងកាយរបស់យើងវិញ!» ចម្លើយរបស់អ្នកស្រីវឺនធ្វើឱ្យខ្ញុំភ្ញាក់។

ហេតុអី? ពួកយើងគឺជាវិញ្ញាណមែនទេ? យើងត្រូវរករាងកាយខ្លួនឯង?

ខ្ញុំគិតជាមួយសំណួរច្រើន ប៉ុន្តែនិយាយមិនចេញសោះ។ មាត់ខ្ញុំម្ហបៗ សំឡេងខ្ញុំដូចជាទើរនៅត្រឹមបំពងក ដោយសារភ័យស្លុតពេកមិនដឹង។

ហើយបន្ទាប់មកអ្នកស្រីវឺនបានបន្លឺសំឡេងប្រាប់មកពួកខ្ញុំ៖

«វីរីយ៉ា! ពួកយើងចាំនាំនាងទៅជាមួយគ្នា!»

«ពួកយើងទៅណា? ខ្ញុំ….អត់ទៅទេ! ខ្ញុំមកដល់ស្រុកខ្មែរវិញហើយ…..ខ្ញុំចង់ទៅផ្ទះវិញខ្ញុំ! ខ្ញុំចង់ចួបឪពុកម្តាយខ្ញុំវិញ!»

ជីងឱនមកតឿន៖

«រាងកាយរបស់ឯងនៅហ្វីលីពីន!»

«ហេតុអីទៅ?»

ជីងបញ្ជាក់៖

«ពេលទៅដល់ឯងគង់តែដឹងទេ!»

ប៉ុន្តែតើយើងទៅហ្វីលីពីនរបៀបម៉េចទៅ? ខ្ញុំមិនសួរដោយសំឡេង តែទឹកមុខខ្ញុំប្រហែលជា​បញ្ចេញ​ចម្ងល់នេះទៅហើយ បានជាអ្នកស្រីវឺន​តបមកវិញ៖

«ពួកយើងបីនាក់បានជិះយន្តហោះ ហើយយន្តហោះនោះបានធ្លាក់…..ប៉ុន្តែវាមិនខ្ពស់ពេកនោះទេ​​វីរីយ៉ា​​! សាកសពរបស់ពួកយើងកំពុងតែសង្គ្រោះបន្ទាន់!»

ខ្ញុំចង់តែអង្គុយ​ចុះទេ។

ទន់ជើងណាស់។

«ចុះហេតុអីបានជាវិញ្ញាណយើងមកដល់ទីនេះ?» ខ្ញុំសួរទាំងញ័រថ្គាមទប់មិននឹង។ ទ្រូងខ្ញុំសែនកញ្ជ្រោល​។

ឮសំណួរនេះ អ្នកស្រីវឺនទម្លាក់ភ្នែកសម្លឹងម្រាមដៃខ្ញុំ។

«ចិញ្ចៀននោះ!»

ខ្ញុំលើម្រាមដៃមកពិនិត្យ។ វាគឺជាចិញ្ចៀនបុរាណ​ដែលខ្ញុំបានទិញពីផ្សារទួលទំពូង។ ធម្មតាខ្ញុំដឹងថាវាបុរាណតែមិនដឹងប្រវត្តិវា ព្រោះទិញទាំងមាននិស្ស័យ។

គិតថា នៅវិមាន​ពីវខ្ញុំបានបែរបន់សុំឱ្យខ្លួនឯងបានមកដល់ស្រុកខ្មែរវិញ តែមិនមែន​មកជាវិញាណ​បែបនេះទេ។

«លោកអើយ ឱ្យខ្ញុំបានចូលរូបវិញមក! ខ្ញុំមិនចង់ស្លាប់ទេ!»

និយាយអូចៗក្នុងពោះ ស្រាប់តែសាជាថ្មីមន្ទីរពេទ្យឡានពេទ្យអ្វីៗគ្រប់យ៉ាងនៅទីនេះ ដើមឈើ ដី និងទេសភាព បានរលត់រលាយស្រុតទៅក្នុងព្រះធរណី។

ខ្យល់បោកមួយវឹបខ្លាំង ងងឹតស្លុបសន្ធប់ពួកយើងលែងឃើញគ្នា ហាស្រែកមិនរួច។ ខ្ញុំអរណាស់​។ មុនពេលដែលខ្ញុំលែងដឹងខ្លួន អារម្មណ៍ខ្ញុំគិតថា ចិញ្ចៀនបុរាណ​ពិតជាបានទទួលយកការបែរបន់នេះ នឹងជួយពួកខ្ញុំទៀតហើយ។

ពិតមែន​!

ទីបំផុតយើងបានដឹងខ្លួនមកវិញ  ឃើញខ្លួនឯងទាំងបីនាក់ ឈរនៅក្នុងរបៀងនៃមន្ទីរពេទ្យចាស់មួយ។ យើងប្រញាប់ប្រញាល់រត់ទៅរកមើលស្លាកនៅលើទ្វារនីមួយៗ។

ពិតណាស់ជាអក្សរហ្វីលីពីន ទីនេះមិនមែនស្រុកខ្មែរទេ។

«រាងកាយ​របស់យើង នៅឯណាទៅ?»

ជាសំឡេងដែលស្រីវឺនដ៏អន្ទះអន្ទែងសួរនាំពីក្រោយខ្នងខ្ញុំ។ សំណួរនេះ​ដាស់ខ្ញុំឱ្យភ្ញាក់ពីការ​រវើរវាយងាកទៅពួកគេភ្លាម។ ខ្ញុំអរណាស់ក៏សួរវិញភ្លែត៖

«ដែលនេះជាពេទ្យហ្វីលីពីនមែនទេ?!»

«ត្រូវហើយ!» ជីងឆ្លើយ។

អ្នកស្រីតឿន៖

«យើងឆាប់ដើររករាងកាយយើងទៅ!»

«នៅសល់ពេលប៉ុន្មានទៀត?» ជីងសួរ។

អ្នកស្រីវឺនសម្លឹងនាឡិកាមាត់តប៖

«ម៉ោងពីរភ្លឺហើយ យើងនៅសល់ពេលមួយម៉ោងទៀត!»

«មួយម៉ោងទៀត?» ខ្ញុំគិតក្នុងចិត្ត។ ដូច្នេះបានសេចក្តីថា ម៉ោងបីភ្លឺថ្ងៃរះ ពួកខ្ញុំលែងអាចចូលទៅក្នុងរាងកាយ​ខ្លួនឯងវិញបានមែនទេ?

ចុះអ្នកដទៃ?

ខ្ញុំងាកសួរកំបុតកំបុយបែបនេះ តែពួកគេពីរនាក់មិនឆ្លើយទេ។ អ្នកស្រីរលះរលាំងឆ្ពោះទៅមុខ ជីង​​អូសដៃខ្ញុំទៅដែរ។

ពីក្រោយជំហាន​អ្នកស្រី ខ្ញុំសម្គាល់ឃើញតំណក់ទឹកជាច្រើនបន្សល់ពីស្នាមជើងរបស់គាត់។ នេះបានន័យថាពួកយើងពិតជាបានលោតទឹកនៅឯប្រទេសចិនក្នុងវិមានបុរាណ តែខ្ញុំមិនយល់ពីរឿងនេះឥតខ្ចោះទេ គ្មានពេលសម្រាប់ពិចារណាឡើយ។

យើងឆ្លងសួនស្តុកមួយដែលស៊ុបទ្រុប។

«នេះ….ទៅបន្ទប់នៅខាងនោះ!~

អ្នកស្រីវឺនចេញបញ្ជាដូចជាគាត់មានដំណឹង​ពីគោលដៅដែលយើងស្វែងរក។ ពិតណាស់ មានត្រីវិស័យចិនមួយ​ដូចជាវត្ថុភូគម្ពបុរាណចិន ដែលនៅលើដៃស្តាំរបស់គាត់។

មិនយល់ទេ! មិនដឹងថាគាត់មានអ្វីខ្លះទៀតដែលខ្ញុំមិនដឹងនិងមិនយល់។ ពួកយើងរត់ទៅតាមពីក្រោយ​គាត់កាត់គ្រាប់ភ្លៀងរលឹមស្រិចៗ។

មន្ទីរពេទ្យម៉ោង២ភ្លឺនេះស្ងាត់ជ្រងំតែម្តង។ យូរៗម្តងយើងឮសូរក្មេងយំមកល្វើយៗ និងឮសំឡេងមនុស្សក្អក។

យើងឡើងដល់អគារមួយទទឹងរបង។ បន្ទប់មួយដែលគាត់នាំយើងតម្រង់ទៅ មានស្លាកពីទ្វារជាភាសាហ្វីលីពីន ប៉ុន្តែដែលក្រោមនោះមានសរសេរថា សាលដាក់សព។

ខ្ញុំក្តាប់ដៃដែលស្ពឹក។ ខួរក្បាលខ្ញុំព្យាយាមគិតអតីតកាលថ្មីៗ ការឈឺចាប់ការចងចាំពីអ្វីដែលបានកើតឡើងចំពោះខ្ញុំនិងចាលើម ជូរី មិត្តផ្សេងទៀតនៅវិមានពីវ​លែងច្បាស់លាស់ទៀតហើយ។ មិនដឹងថាមួយណាពិត មួយណាមិនពិតទេ។

ភាពបន្ទាន់ដែលខ្ញុំមានអារម្មណ៍ពេលនេះគឺ ពីមុនស្មាន​ថាខ្លួនឯងនៅសង្គ្រោះបន្ទាន់ ឥឡូវមកនៅសាលផ្ទុកសព។

ចង្កៀងនៅពីមុខ​លោតភ្លឹបភ្លែតពេលពួកយើងមកដល់។

ខ្ញុំងាកមើលជីង ហើយ​ឃើញជីង​ក៏ខំទប់សេចក្តីភិត​ភ័យស្លន់ស្លោ។

«ភ្លើងប៉ះវិញាណ មានប្រតិកម្មពន្លឺអ៊ីចឹងហើយ!»

អ្នកស្រីវឺនពន្យល់រួចគាត់រុញទ្វារចូល។…..បន្ទាប់មកគ្មានអ្វីសោះ ទីនេះទទេ….ហើយឥឡូវនេះខ្ញុំនៅទីនេះ….មិនថានៅទីណានោះទេ ប៉ុន្តែ​មិន​មានអារម្មណ៍ថា ​​មាន​សុវត្ថិភាព​ឡើយ។

«ម៉េចចឹង? ក្រែងថា….សាលសព!»

ជីងសួរ អ្នកស្រីវ៉ឺន​ភ័យ​របូត​ត្រីវិស័យពីបាតដៃ។ ទីនេះភ្លឺណាស់ សក្បុសគ្មានត្រើយឬដំបូលបាត​។ វាជាកន្លែងណានៃនរកទៅ? តើមានអ្វីកើតឡើងចំពោះពួកយើង?

«វរហើយ! វាមកដល់ហើយ!»

អ្នកស្រីវឺនតម្អូញ។ លទ្ធភាព​នោះ​បាន​បញ្ជូន​រលក​នៃ​ការ​ភ័យ​ស្លន់ស្លោ​មួយថ្នាក់​ទៀត​ធ្លាក់​មក​លើ​ខ្ញុំ។ សេណារីយ៉ូរករាងកាយនិងរស់ឡើងវិញ ​បានរសាត់ឆ្ងាយរហូតដល់ខ្ញុំមានការថប់បារម្ភនិងអស់សង្ឃឹម។

ទោះពេលនេះ អាចថាយើងជាវិញ្ញាណមិនឈឺចាប់ ឬមានបញ្ហាធ្ងន់ធ្ងរខាងរាងកាយ តែយើងនឹង​មិនបានរស់ឡើងវិញ បន្តបេសកកម្មជីវិតយើង​ទេ។ គួរឱ្យស្តាយបំផុត។ ខ្ញុំគិតហើយ​យំ។

«ខ្ញុំចង់ទៅផ្ទះ! ស្លាប់ឬរស់មិនចង់នៅស្រុកគេទេ!»

ជីងឱបខ្ញុំ។ ខ្ញុំស្រលាំងកាំង។

«ខ្ញុំស្រលាញ់វីរីយ៉ា!»

គេនិយាយតិចៗ ធ្វើឱ្យខ្ញុំភ្លេចអស់ពីអារម្មណ៍អស់សង្ឃឹមមុននេះ។ ខ្ញុំងើបមុខសម្លឹងជីង។ គេ​សង្ហា​​និងមាន​ភាពប្រាកដប្រជា​លើមុខ។

«ខ្ញុំមិនឱ្យវីរីយ៉ានៅតែឯងទេ! មានខ្ញុំនៅជាមួយ!» ជីងវាចាបន្ត។

ការដកដង្ហើមរបស់ខ្ញុំកាន់តែកើនចង្វាក់ឡើងៗ ហើយបេះដូងរបស់ខ្ញុំក៏លោតញាប់ខ្លាំងនៅពេល​ដៃគេ​ក្តោបស្មាខ្ញុំជាប់ ទៅប៉ះនឹងទ្រូងរបស់គេ។ ជីងបាន​បញ្ជូនកម្លាំងចិត្ត​ដ៏កក់ក្តៅមក ពីតិចតួចដល់ច្រើនឡើងៗ រហូត​ខ្ញុំពិតជាលែងខ្លាចឬបារម្ភអ្វីព្រមនៅស្ងៀម។

«ស្រីផិតក្បត់ឯងនេះ!»

សំឡេងគ្រលរ តែខ្ញុំស្គាល់។

«អេហ្គូ?» ខ្ញុំពិចារណា​ស្ងាត់ៗម្នាក់ឯង។ ដោយ​ស្រពេចស្រពិលក្នុងផ្ទៃសស្រអាប់  ខ្ញុំហាក់បាន​សម្គាល់ឃើញ​រាជបល្ល័ង្កផុសឡើងពីព្រាល រហូតឃើញពេញលេញ។ នៅខាងក្រោមលេចក្រុមស្រី ស្នំ មន្ត្រីដេរដាស ចំណែកអេហ្គូគ្រងឈុតអធិរាជនៅពីលើកំពូលកៅអីផុតគេ​។

«យើងនឹង​សម្លាប់ពីវកានយកផេះវាសូនជាផើងផ្កា និងបញ្ជូនទៅឱ្យផ្ទះត្រកូលពីវ!»

អេហ្គូនិយាយរួចងាកមកសម្លក់ជីង។

ពីចំហៀងខ្ញុំឃើញជីងដកដាវចេញមក។ គេស្លៀកជាមេទ័ព។

«កុំចាញ់បោកភ្នែក វាបំភាន់យើងទេ!» អ្នកស្រីវឺន​បន្លឺឡើងដោយសំឡេងនៅក្នុងត្រចៀករបស់ខ្ញុំ ប៉ុន្តែគ្រប់យ៉ាង​កាន់តែកៀកចូលមកជាលំដាប់។ ពេជ្ឈឃាដតម្រង់មក  ខ្ញុំធុញត្រចៀកដែល​ឮតែសំឡេងបេះដូងរបស់ខ្ញុំ ជើងដៃប្រើមិនបានរត់មិនកើត។

«ខ្ញុំជាពីវកាន?»

ខ្ញុំសួរទៅគ្រប់គ្នា​មិនប្រាកដថាសួរអ្នកណាម្នាក់ទេ។ ការចងចាំពិសេសមួយលេចឡើងមក គឺរាងកាយ​ជីងដែលហក់មកពាំងការពារខ្ញុំធ្វើឱ្យខ្ញុំនឹកដល់គ្រាមួយយូរមកហើយ ពួកយើង​បានរត់ជាមួយគ្នាក្រោមព្រិលទឹកកក ចាកចេញពីពួកអធិរាជ។

ខ្ញុំត្រូវបានគេចាប់ពង្រត់តែមិនមែន​ជីងពង្រត់ខ្ញុំទេ   ជាក់ស្តែងពួកវាំងចង់យកខ្ញុំទៅឱ្យអធិរាជ តែបុរសដែលខ្ញុំស្រលាញ់គឺជាជីង។

ចុងបញ្ចប់ពួកយើងទាំងពីរត្រូវទាហានចាប់បាន។

យើងស្លាប់យ៉ាងខ្លោចផ្សា តែខ្ញុំបានស្បថថា ដរាបណាផើងនេះនៅមាំ សម័យណាក្តី កូនចៅគ្រួសារស្តេចឈីង នឹងស្លាប់យ៉ាងខ្លោចផ្សា។

ម្រាមដៃខ្ញុំរាវរកចិញ្ចៀន។

«យកខ្ញុំនិងមិត្តខ្ញុំចេញពីកន្លែងនេះ! ទៅរករាងកាយពិតរបស់ខ្ញុំ!»

គ្រប់យ៉ាង​រលាយទៀត។ ខ្ញុំមាន​ទំនុកចិត្តពិតមែន។ គ្រប់យ៉ាងរលត់ទៅ ខ្ញុំញញឹម​រង់ចាំការមកដល់នៃឱកាស។

រឺងៗ…..

«វីរីយ៉ាលែងអីហើយ! មកដល់ខ្មែរហើយ!»

ខ្ញុំញញឹមព្រោះអ្នកឆ្លើយទូរសព្ទជាម៉ាក់ខ្ញុំ តែភ្នែកនៅបើកមិន​បាន ក្បាលនៅមិន​ឈប់​គិតទេ។ ទោះយ៉ាងណា វាសង្ខេបបែបនេះល្អណាស់ សម្រាប់ខ្ញុំ អាចថាមានលាភពីរ ជុំគ្រួសារ​ផង​រកបានប្រុសស្អាតឱ្យម្តាយខ្ញុំជាកូនប្រសាផង។

វ៉ាស!

ស្រែកដឹងខ្លួនឡើងមកដោយដង្ហក់។

គ្រប់គ្នា​ងាកមកនិងស្ទុះព័ទ្ធខ្ញុំ។ ពេលខ្ញុំជូតភ្នែក ចិញ្ចៀនចាស់នេះនៅលើម្រាមដៃខ្ញុំ វាមិនត្រឹមតែអាចជួយសង្រ្គោះខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែ ……

«ឯណាមិត្តខ្ញុំ?!»

«ឯងរស់ម្នាក់ឯងទេកូន!» ម្តាយខ្ញុំពន្យល់។

ខ្ញុំ​បិទ​ភ្នែក ​ពេលសព្ទនៃការ​យំសោក​​លូន​ឡើង​មកស្ទះបំពង់ក។ ទឹកភ្នែកហូរកាត់រោមភ្នែករបស់ខ្ញុំ ហើយទ្រូងរបស់ខ្ញុំញ័រដោយការប្រឹងប្រែង ព្យាយាមមិនឱ្យរំជួលពេក។

ខ្ញុំមិនដឹងថា​ ហេតុអ្វីបានជាខ្ញុំត្រូវឆ្លងកាត់ក្នុងរឿងដ៏អាស្រូវនៃវិមាន​ពីវនិងស្តេចឈីងនេះទេ ប៉ុន្តែ គ្រួសារខ្ញុំបានគ្រប់វិធី​យកខ្ញុំចេញពីហ្វីលីពីន ហើយ​ហៅវិញ្ញាណខ្ញុំដោយគ្រូខ្មែរ។

៣ខែក្រោយមក ខ្ញុំបានទាក់ទងចួបអ្នកស្រីវឺនពិតៗ។

គាត់ប្រាប់ខ្ញុំថា បណ្តាសាររបស់ខ្ញុំបានសម្លាប់មនុស្សជំនាន់ក្រោយរបស់​ឈីង។ អ្នកស្រីវឺនជាចៅស្រីជំនាន់ទី១៤របស់មេចុងភៅ​ដែលសម្លាប់ខ្លួនក្នុងវិមានពីវ។

មេចុងភៅនោះបានប្រាប់តំណក្រោយគ្រប់គ្នា​នៃស្តេចឈីងពីបណ្តាសារមួយគឺ ពីវកានពេលត្រូវគេដុតយកផេះធ្វើផើង បានស្បថថា ដរាបណាផើងនេះនៅ គ្រប់ជំនាន់របស់ស្តេចឈីងនឹងស្លាប់យ៉ាងវេទនា​ទាន់ហន់ក្រោយបានឃើញផើងនេះ។

វ៉ឺនប្រាប់ថា មនុស្សជាច្រើនបានរត់ចោលស្រុកចិន ទៅនៅវៀតណាម អាមេរិក ឥណ្ឌូនេស៊ី ក៏ទីបំផុតនៅតែ​ត្រូវវិលមកវិមានពីវមកឃើញ​របស់នេះទាល់តែបាន។ មិនថាឃុន សាខន ឬជនជាតិថៃមុន​ៗ ពួកគេជាជំនាន់ក្រោយស្តេចកំណាចនោះ។

«វឺន! បើខ្ញុំពិតជាពីវកាន ខ្ញុំសូមឧទ្ទិសពីពេលនេះទៅ​សូមឱ្យផើងផ្កានោះ រលាយទៅរកសុគតិភព ហើយ​បណ្តសារ​ទាំងពួងចប់! អ្នកនិងអម្បូរស្តេចកំណាចនោះ ក៏មិនចាំបាច់រងកម្មអ្វីជាមួយអតីតកាលដែរ។!»

ថាហើយមាន​អារម្មណ៍​ដូចជាមាន​ដៃមកទះស្មា ឬខ្នងរបស់ខ្ញុំ។

នរណាម្នាក់ស្និទ្ធស្នាល ខ្ញុំងាកទៅ។

«ជីង?»

ជីងបានមករកខ្ញុំពិតមែន។

គ្រប់យ៉ាង​បានក្លាយជាសុបិន តែជីងនិងខ្ញុំវិញគឺជាការពិត។

«រឿងវិមានពីវ ក្លាយជាយ៉ាងណាហើយ?!»

ជីងអង្គុយចុះហើយនិយាយថា កុំខ្វល់នឹង​រឿងនោះ។

ខ្ញុំដឹងដោយញាណថា ពីរនាក់យើងទទួលបានអតីតកាលដ៏អាក្រក់មួយនៅទីនេះ។ គ្រាន់តែស្រមៃតែពាក់ព័ន្ធនឹងញាណ។ អតីតផ្ទះមន្ត្រីពីវគ្មានសេសសល់ដល់សម័យនេះកើត ប៉ុន្តែវិញ្ញាណយើងបានទៅដល់ទីនោះ ក្រោយពេលអ្នកស្រីវឺនបាន​ប្រើវិធី​ហៅយើងជិះយន្តហោះទៅចិន។

គាត់បានធ្វើរឿងនេះ ក្រោយពេលមនុស្សជាច្រើនដែលធ្លាប់ជាទាយាទឬអម្បូរពាក់ព័ន្ធនឹងស្តេចឈីងនៅតែរងសម្បថ ហើយទទួល​វេន​មកសងកម្មដោយមិនដឹងអីសោះ។

«វិមាននោះគ្មានទៀតទេ ​តែផើងនោះប្រហែលជាសល់ ហើយអណ្តែតត្រសែតទៅដល់ទីណាក៏មិនដឹងបានជាឈាមជ័រត្រកូលអធិរាជនៅតែបន្តស្លាប់!»

ជីងនិយាយ។

ខ្ញុំងក់ក្បាលពោលបន្តតាមការយល់ឃើញ៖

«ហើយវឺន ក៏ព្យាយាមឱ្យកម្មវិធី​ទស្សនកិច្ច​ក្លែងក្លាយមួយមក ដើម្បីហៅខ្ញុំទៅដោះបណ្តាសារ?»

«យើងទាំងពីរ! ព្រោះជាតិមុនយើងស្រលាញ់គ្នា​!» ជីងឆ្លើយ។

ចប់

រឿង៖ អតីតផ្ទះមន្រ្តី ភាគទី៧
ម្រាមដៃជូរីក៏ដាមឈាមលើក្រចក។ នាងទម្លាក់ដៃស្លាប់នឹងថ្កល់។ រំឭកដល់ការបំពុលគ្នានៅក្នុងវាំង ជំនាន់ឈីង ខ្ញុំធ្លាប់អានសៀវភៅមួយ​ បោះពុម្ពផ្សាយជាយូរយារណាស់មកហើយ វាមានចំណងជើងថា «ឈាមនិងជាតិពុល»​ ហាក់ដូចជាឃាតកម្ម​ពេញនិយមក្នុងរជ្ជកាលនៃអធិរាជចិនជំនាន់ទីពីរដល់អធិរាជចុងក្រោយ​បង្អស់របស់ប្រទេសចិន Guangxu ក៏គេចមិនរួចផុតពីការស្លាប់របៀបនេះ។

អធិរាជ Guangxu ដែលជាអ្នកកែទម្រង់រដ្ឋក្នុងខែវិច្ឆិកា ឆ្នាំ១៩០៨ បានស្លាប់មួយថ្ងៃមុនម្តាយមីងកំណាចម្នាក់ឈ្មោះ មហាក្សត្រី Cixi ដែលជាអ្នកលើកគាត់ឡើងសោយរាជ្យព្រោះគ្មានកូន​ប្រុស​។ ទោះណាជាក្រុមអ្នកចារប្រវត្តិសាស្រ្តនៃរាជវង្ស Qing របស់ប្រទេសចិនពីឆ្នាំ១៦៤៤-១៩១១ បានបិទចោលបណ្តាកំណត់ត្រាវេជ្ជសាស្រ្តរបស់ស្តេចអង្គនេះ ឮហើយបានសន្និដ្ឋានថា រាជាដែលមានព្រះជន្ម៣៧ឆ្នាំ អង្គនេះបានស្លាប់ដោយសារមូលហេតុធម្មជាតិក្តី ក៏ក្រោយមកកោសល្យវិច័យរបស់សហរដ្ឋអាមេរិក CSI លើអដ្ឋិធាតុអធិរាជ Guangxu បានរកឃើញថាទ្រង់ ត្រូវបានសម្លាប់ដោយការពុលអាសេនិច។

ហេតុអ្វីលោកលី បំពុលជូរី ហើយ​ចាលើមញាក់ដោយ​ភ័យរន្ធត់?

ខ្ញុំងាកទៅអូម៉ាដែលកំពុង​សរសេរNote ឃើញគេដួលសន្លប់ទន់ខ្លួន។ ខ្ញុំក៏ចង់សន្លប់ដែរតែនៅស្វាងយ៉ាងខ្លាំង ទើបខំប្រមូលកម្លាំងក្រោករត់បានមួយជំហាន ដៃខ្ញុំនៅតោងកៅអី ព្រោះទាក់ទើរ។ ខ្ញុំចង់ជួយម៉ាយ៉ា តែពេលងាករកនាង ខ្ញុំឃើញម៉ាយ៉ាអង្គុយសន្លប់បិទភ្នែកផ្អែកខ្លួនទន់ ឯលោកលីកំពុងសម្លឹងម៉ាស៊ីនថតរបស់ស្រីថៃ ដោយយករបស់នាង​មកកាន់ សភាពកំពុង​លុបរូបចេញចោលទាំង​អស់​។

«ឯងជាអ្នកណា?»

ខ្ញុំស្រែកសួរទាំងយំតែលោកលីធ្វើដូចមិនដឹងមិនឮ។

ឆ្វាច….ចាលើមរត់ទៅក្រៅ ទើបលោកលីសម្លក់យ៉ាងសាហាវហើយងើបមុខមើលគេ និង​រត់ប្រដេញទៅតាមពីក្រោយចាលើម។

ខ្ញុំប្រតោង​ខ្លួន​ឯងកណ្តាលមនុស្ស​មិនដឹងខ្លួន​ដែលរួមមានជូរីបើកភ្នែកស្លាប់ ម៉ៃយ៉ានិងអូម៉ាសន្លប់​។

«នែ៎ អូម៉ា? ម៉ាយ៉ា!»

គ្មានអ្នកណាកម្រើកទេ….មានតែរូបគំនូរដែលកម្រើក…ងាកទៅវឹប….ម្រាមដៃប្រាំលូកចេញមកពីក្នុងនោះ…..នាង​វារមកហើយ ស្រីម្នាក់នោះ…..។ ខ្ញុំស្រែកហាមាត់ តែអត់ចេញសំឡេងទេ….ខ្ញុំរត់សំដៅទ្វារទាំងមាត់ជេរប្រទេច។

មកក្រៅខ្ញុំឃើញ​ចាលើមនៅឆ្ងាយបន្តិចដែរ​ តែមាន​លោកលីតាមជាប់ពីក្រោយ។ ពួកគេរត់ចូលផ្ទះទ្វារក្រហមនោះ។

ខ្ញុំទាក់ជើងដួលភីង។

ទាំងឈឺនិងអស់សង្ឃឹម​ ខ្ញុំក្រឡេកក្រោយ ក្រែងមនុស្ស​ស្រីក្នុងគំនូរតាមមកអន្ទោល​ តែមិនឃើញមានអ្វីទាំងអស់។ ខ្ញុំវារទៅមុខ រហូតដល់គាំងខ្យល់ទាំងអស់ក្នុងរាងកាយ​ ក៏ផ្តើម​ស្រវាំងភ្នែក សាបមាត់ ស្ទះបំពង់ក និង​ហ៊ឹងត្រចៀកឈឹង។

នេះបញ្ជាក់ថា បេះដូងខ្ញុំឈប់ដើរហើយ ខ្ញុំសន្លប់ក៏ល្អ….គ្រប់យ៉ាងប្រែជាងងឹត…មានអារម្មណ៍ថា រាងកាយខ្ញុំគាំងនិងរឹង តែវិញ្ញាណខ្ញុំ…..រាងកាយមួយទៀតក្រោក​ឈរបាន។

ខ្ញុំដើរមិនមែនរត់ទេ។

វាដូចជាសុបិនបន្តិចអីបន្តិច។ ខ្ញុំដើរស្វែងរកគ្រប់គ្នា​តាម​សម្រួល ដូចមិនបានកើតអីនិងមិនបានរបួសត្រង់ណា។

ទីបំផុត​ខ្ញុំអណ្តែតមកដល់ផ្ទះទ្វារក្រហម ហើយឈានដើរចូលទាំងស្លុង ដូចមិនមាន​គំនិតខ្លួនឯងគឺអណ្តែតត្រសែតតាមខ្យល់។

មកដល់បរិវេណខាងក្នុង ផ្ទះនេះមានបែងចែកជាប្រលោះៗ ដូចជាគុកតូចៗជាច្រើន នៅជាប់ៗគ្នា ប្រលោះៗដោយចម្រឹងឈើ សូម្បីខាងលើ​ក៏ជាចម្រឹងឈើ គ្មាន​ដំបូលទេ។

នៅពាសពេញ ឃើញមាន​សល់លំពែងច្រែះចាប់ របាំងទ័ព និងកែប​សេះ។ មានឆ្អឹងសត្វពាហនៈសេសសល់ ដួលលើដី ឪទិន និងដាវបាក់ពាសលើដី។

ចាលើម?

ខ្ញុំហៅគេស្រាលៗ សំឡេងខ្ញុំខ្សោះ​ហើយគ្មានថាមពល។

ជនជាតិថៃអង្គុយបែរខ្នងញ័រញាក់ក្នុងទ្រុងមួយម្នាក់ឯង។ គេហាក់ភ័យរន្ធត់មិនឮខ្ញុំហៅសោះ ទោះណាជាខ្ញុំខំហៅហើយហៅទៀត។

ខ្ញុំស្ទុះរកកាន់កាំបិតកំបុតចុងមួយ រួចចូលទៅក្បែរ ប្រុងថាបើកទ្វារនាំចាលើមចេញជាមួយគ្នា  ស្រាប់តែចាប់អារម្មណ៍ឃើញថា មានមនុស្ស​មកដល់ពីក្រោយខ្នង។

ខ្ញុំគាំង….

លោកលីមាន​កាំបិតមួយសស្ងាច ធំប៉ុនបាតដៃនិងវែងដូចកាំបិតកាត់ឪឡឹក។ គាត់មិនឃើញខ្ញុំសោះ បែរជាដើរហួសទៅ។

ខ្ញុំឮសំឡេងចាលើមស្រែកឱ្យជួយ។

ពេលងាកទៅ លោកលីកំពុងចៀរសាច់គេម្តងមួយបន្ទះៗ ឈាមស្រោចបាញ់។

ខ្ញុំធ្លាក់ចោលកាំបិតហើយខ្ទប់មុខស្រែកយកៗ ប៉ុន្តែអ្នកណាម្នាក់ បាន​មកអូសដៃទាញខ្ញុំឡើង។ ខ្ញុំអរណាស់ ទាញទៀតទៅ យកខ្ញុំចេញពីសុបិនអាក្រក់នេះ។

«ពួកគេស្លាប់អស់ហើយ!»

សំឡេងនេះលាន់មក​។

ស្គាល់! ជាសំឡេងជីង បុរសវៀតណាមដែលមុននេះមិនបាននៅជាមួយពួកយើង។

ខ្ញុំយល់ទេ។

គេទាញខ្ញុំរត់ ខ្ញុំបណ្តែតខ្លួនរត់យ៉ាងស្រួល។

«គ្រប់យ៉ាងគឺជាល្បិច!»

ជីងនិយាយបន្ថែម ខ្ញុំក៏សួរបកទៅរកគេវិញដោយល្វើយ៖

«រឿងរ៉ាវយ៉ាងម៉េច? យើង​កំពុងយល់សប្តិ?!»

«ទេ! គ្រប់យ៉ាង​ គឺជាការពិត!»

ខ្ញុំគ្រវីក្បាល តែជីងមិនឈប់និយាយទេ គេស្រែកលូងៗ៖

«មនុស្សទាំងនេះគឺជាខ្មោច! ពួកវាជាខ្មោច!»

«ទេ!» ខ្ញុំស្រែក​គ្រវីក្បាល។

«វាជានរក!»

«ចាលើមត្រូវគេចៀរសាច់!»

«វាជារូបបំភាន់ ជាវិញ្ញាណទេ ចាលើមស្លាប់យូរហើយ!»

ខ្ញុំលែងទៅមុខ។ ខ្ញុំនៅឈរស្កុបសម្លឹងជីង។ ទីបំផុត​ខ្ញុំរលាស់ដៃជីងចេញពីស្មាខ្ញុំ។

«ឯង….ក៏ជាវិញ្ញាណដែរមែនទេជីង?»

«អត់ទេ! ម៉ោះ​! ខ្ញុំស្គាល់ផ្លូវចេញទៅក្រៅ!»

ខ្ញុំសម្លឹងជីងពីលើដល់ក្រោម។ គេមានរបួសខ្លះ ញើស និងជ្រីវជ្រួញ​ព្រោះតានតឹង តែគេជាជីង​ពិត​ៗ​។ ខ្ញុំវិញ….ខ្ញុំឈ្ងោកសម្លឹងខ្លួនឯង…

វ៉ាស!

ខ្ញុំស្រែកហើយលោតថយព្រោះឃើញខ្លួនខ្ញុំពាក់អាវសវែង នៅលើដៃស្តាំមានកាន់ចង្កៀងគោមដូចរូបមនុស្ស​ស្រីពីវកាន ក្នុងគំនូរ។ ខ្ញុំរលាស់បោះចោលវា ចង្កៀងរលាយទៅក្នុងខ្យល់។

វិលហើយ! ខ្ញុំកំពុង​យល់សប្តិឬខ្ញុំស្លាប់បាត់ហើយទេ?

«វាជារូបបំភាន់!»

ជីងនិយាយមកបន្ថែមទៀតហើយលូកដៃមកទាញខ្ញុំរត់។ ខ្ញុំហុចដៃទៅ ក៏ឃើញខ្លួនឯងស្លៀកពាក់ធម្មតាវិញ។ ខ្ញុំយំហ៊ូសប្បាយចិត្ត ហើយអង្វរករ៖

«យកខ្ញុំចេញពីកន្លែងនេះ!»

ជីងងក់ក្បាល៖

«តាមនោះ!»

ពីរនាក់យើងរត់កាត់បណ្តោយមាត់បឹង ដែលពីទីនេះទៅ បានឃើញអូម៉ាដើរទើមៗម្នាក់ឯងក្រោមជួរដើមស្រល់។

«ហេ៎ អូម៉ា!»

ជីងស្រែកហៅជនជាតិប្រ៊ុយណេ គេក៏ហាក់បានឮនិងរត់តម្រង់មក ខ្ញុំសប្បាយចិត្ត ប៉ុន្តែសើចលែងចេញព្រោះឃើញជូរី​រត់មកតាមពីក្រោយដែរ។

ជីងមិនដឹងរឿងអ្វី​ដែលខ្ញុំបានឃើញនៅបន្ទប់ផឹកតែទេ គេគិតពីទាញអូសនាំខ្ញុំទៅចួបពីរនាក់នោះ។ សម្រាប់ខ្ញុំ អូម៉ាអត់បញ្ហា ​ប៉ុន្តែជូរីបានហូរឈាម​តាមភ្នែកស្លាប់ហើយ ម្តេចក្រោក​មកវិញបាន?

ខ្ញុំចាប់ផ្ដើមអន្ទះសាចិត្ត​រួចដំអក់រាងកាយមិនព្រមបន្តដំណើរ។

«អត់ទៅទេ! ពួកគេនោះ…..!»

«ជីង! វីរីយ៉ា!» ជូរីស្រែកហៅពួកយើងខ្លាំងៗឮៗ។

«មកខាងណេះ ជូរី អូម៉ា!»

ជីងកំពុងស្រែកតបរកពួកគេស្រាប់តែខ្ញុំភាំងស្លុត​ ដោយសារជូរីមកដល់ពីក្រោយអូម៉ាជាមួយចបមួយហើយលើកសំពងមួយទំហឹង។

ខ្ញុំគាំង ព្រោះអូម៉ាដួលដេកក្នុងថ្លុកឈាម។

ជីងវិញ គេពិតជាមានចិត្តល្អខ្លាំង មិនព្រមបន្តរត់ទេ បែរជាស្ទុះចូលទៅរកជួយអូម៉ា។

«ជីងមកវិញ ពួកគេជាគ្រឿងបំភាន់ទេ!»

ជីងមិនស្តាប់ខ្ញុំ ខ្ញុំខឹងណាស់ ក៏បំបែរទិស​រត់ចោលពួកគេទាំងអស់នោះព្រោះច្របូកច្របល់ក្នុងចិត្ត​ពេក។

បានពីរបីជំហាន ក៏នឹកមិនអស់ចិត្ត​។ ខ្ញុំមិនអាចចាកចេញដល់ក្រៅវិមាននេះតែម្នាក់ឯងទេ។ ខ្ញុំបកក្រោយវិញ រត់ទៅក្បែរផ្ទះហូបតែ ក៏ឃើញអូម៉ាដេកក្នុងថ្លុកឈាម ជូរីទម្លាក់ចបក្បែរនោះនិងកំពុងតែច្របាច់កជីង។

ខ្ញុំរើសចបឡើង…..មិនដែលគិតថា នឹងវាយជូរីទេ សូម្បីមួយចបណា តែពេលនាង​បែរមកខ្ញុំ មានមានទឹកមុខជាខ្មោចស្លាប់យូរហើយ គ្មានទេឈាម។

ខ្ញុំសំពងជូរីញាប់ៗមិនបានរាប់ទេ គឺស្រែកផងសំពងផងរហូតទាល់តែជីងមកចាប់ទើបខ្ញុំព្រមឈប់ទាំងហត់គឃូសនិងញ័រកន្ត្រាក់។

«តោះ!»

ជីងពញ្ញាក់ ទើបខ្ញុំបោះចបចោលដោយហត់គឃូស។ ប្រុងចាកចេញទៅ តែជីងវិញបែរជាខំទៅរកអូម៉ា ស្រាប់តែអូម៉ាគ្មានឈាម​ដូចបានឃើញពីមុនទេ គេមានសណ្ឋានដូចជាខ្មោចដែលស្លាប់ច្រើនថ្ងៃមកហើយ ហើម ហៀរទឹករងៃ បាត់បង់សាច់និងរលួយវ៉ល់អន្លើៗ។

ខ្ញុំក្អួតបែកប្រមាត់ថ្លាន់!

នេះគឺជាអ្វី?

«ពួកគេតាមពិតស្លាប់អស់យូរហើយ ពួកគេជាខ្មោច!» ជីងខ្សឹបដោយក្តាប់ដៃខ្ញុំ។

ខ្ញុំតបតញ័រៗ៖

«យើង…..យើង….ក៏ស្លាប់ដែរមែនទេ?»

«នៅទេ! អ្នកទាំងពីរគឺជាមនុស្សរស់!» នេះជាសំឡេងរបស់អ្នកស្រីវឺនស្រែកមកពីក្បែរគល់ស្រល់ចម្ងាយប្រហែលជាបីឬបួនម៉ែត្រពីពួកខ្ញុំ។

«មក! មកតាមខ្ញុំ!»

អ្នកស្រីជំនួយការនោះបក់ដៃហៅពួកយើង ខ្ញុំនិងជីងមើលមុខគ្នា។ ទីបំផុត​ជីងងក់ក្បាលព្រមទៅរកគាត់។

«ពួកគេស្លាប់ហើយ?»

ជីងសួរ។

អ្នកស្រីវឺន​ដើរលឿនណាស់ មិនមាត់តបតទេ។

«យើងទៅណា? នាំពួកខ្ញុំទៅណា!»

«ផ្លូវកាត់!» គាត់ឆ្លើយមកខ្ញុំ ខ្ញុំរលាស់ដៃចេញពីជីងនិងបដិសេធភ្លាម

«ខ្ញុំមិនទៅទេ!»

«ជិតហួសម៉ោងហើយ! ពួកឯងនឹងចេញពីវិមាននេះមិនរួចទេ! បើមែន គ្មានអ្នកណារំដោះព្រលឹងពួកឯងបានទេ!»

ជីងមើលមុខខ្ញុំ ខ្ញុំយំគ្រវីក្បាលមិនយល់អ្វីទាំងអស់។

ជីងងាកទៅសួរអ្នកស្រីវឺន​៖

«ទៅណា? ផ្លូវកាត់នេះនាំយើងទៅណា?»

«ចេញពីវិមានពីវ!» គាត់ឆ្លើយផងរត់ផង។ ដោយសារជីងរត់តាមគាត់បានជាខ្ញុំត្រូវគេអូសទៅដែរ។

«តែផ្លូវចេញក្រែងតាមនោះ?»

គេចង្អុលទៅច្រករបងធំ ស្រាប់តែពេលខ្ញុំងាកមើលទៅទីនោះដែរ ​គ្រប់យ៉ាង​បែរជារំជួយនិងបាត់រូបរាងទៅជាបណ្តើរៗ។

«ទេ!»

ទ្វាររលំចូលក្នុងបឹង ដើមស្រល់ទាំងជួរនិងរបៀងសម្រាប់ដើរឆ្ពោះទៅរកក្លោងរបងក៏រលាយក្នុងខ្យល់​។

«មកតាមខ្ញុំ បើហួសពេលយើងចេញលែងបានហើយ!»

អ្នកស្រីវឺន​នេះគ្មានអ្នកណាចូលចិត្តទេតាំងពីដើមមក តែមិនដឹងយ៉ាងម៉េចបានជាពេលនេះជីង​ងក់ក្បាលអូសខ្ញុំទៅតាមគាត់។

រត់បានមួយវឹប ខ្ញុំមិនស្គាល់ទីណាជាទីណាទាំងអស់ ព្រោះធម្មជាតិផ្តើមផ្លាស់ប្តូរ ទៅជាធ្លាក់ព្រិលសក្បុសនិងសឡើងៗ រហូត​ដល់លែងសម្គាល់អ្វីឃើញ។

បន្តិចទៀតខ្ញុំនឹងលែងឃើញសូម្បីតែមុខរបស់ជីង។ ​នេះជាអ្វីដែល​ខ្ញុំគិត។

«អស់ម៉ោងហើយ! យើងលោតទៅ!»

ឮតែសំឡេងគាត់ ខ្ញុំមើលអ្នកស្រីជំនួយការលែងឃើញ​ហើយ។

«លោតអី?»

«លោតចូលបឹង!»

គាត់ប្រាប់ពីចម្ងាយល្វើយៗដូចជាគាត់បានបាត់ទៅ។

«តោះ!»

ជីងបបួលខ្ញុំហក់ ខ្ញុំបិទភ្នែកបណ្តោយខ្លួនទៅតាមនោះ។

ប្រូង!!! ពួកយើងធ្លាក់ទឹកបឹងដែលមានកកជាផ្ទាំងៗផ្នែកខាងលើ រីឯ​ខាងក្រោមជាទឹកត្រជាក់ស្រិប​សឹង​រឹងកកសួត។ មុនក្រោយគង់តែស្លាប់ទេ ព្រោះមើលអ្វីមិនឃើញ មានតែសក្បុស ហើយឈ្លក់ទឹក និងថប់ដង្ហើមជាការពិត។

វ៉ាស!

ខ្ញុំស្រែកបែបនេះជំនួសការឈ្លក់ទឹក រួចបើកភ្នែកឃ្វាំង។ សន្សឹមៗខ្ញុំដកដង្ហើមបានស្មើវិញ រួចងាក​ពិនិត្យ​ជុំវិញជាមួយអារម្មណ៍ថ្មី ខុសគ្នាទាំងស្រុងពីកាលស្ថិតក្នុងវិមានពីវមុនលោតទឹក។

បន្ទប់នេះទាន់សម័យមើលមួយត្រួស អាចជាមន្ទីរពេទ្យឬអាចជាកន្លែងពិសោធន៍….អ្វីក៏ដោយ ជាសម័យកាលបច្ចុប្បន្ន​មិនមែន​បុរាណទៀតទេ ដូច្នេះក៏មាន​មានអារម្មណ៍ថា ទម្ងន់ភ័យព្រួយដ៏ធំត្រូវបានលើកយកចេញយ៉ាងស្រាល​ស្ញើកពីស្មា។

ឃូរ!

ខ្ញុំប្រឹងដកដង្ហើមបានដោយសេរីឡើងវិញហើយ។ វិលមកការពិតហើយមែនទេ? គ្រប់យ៉ាងនៅវិមាន​ពីវត្រឹមតែជាសុបិន សុបិនតភាគជាន់ៗគ្នា? ហ៊ឹម ស្អីក៏ដោយ សូមត្រឹមជាសុបិនទៅចុះ!

ទ្វាររបើក ជើងមនុស្សពីរនាក់ដើរចូលមក។

ខ្ញុំខំទាញខ្លួនឯងស្ទុះក្រោក។

បុរស​ដែលទើបនឹងចូលមកទាំងពីរនាក់នោះ មានឯកសណ្ឋានជាពេទ្យម្នាក់ ម្នាក់ទៀតមាន​កាន់កាម៉េរ៉ាធំមួយ មានវ័យ​ប្រហែលជាហាប្លាយ។ ពួកគាត់មាន​ព្យួរស្លាកលើ ក។

«ខ្ញុំសុំថាដាក់ម៉ាស៊ីនថតនៅក្រៅ ទីនេះមិនឱ្យថតទេ!»

«បាទខ្ញុំមិនថតទេ!»

បុរសទាំងពីរជជែកគ្នាឮខ្ទរៗបញ្ជាក់ថាទីនេះបិទជិត។

ម្នាក់ដែលថ្ពក់រុំខ្សែម៉ាស៊ីនថតជុំវិញដៃ បាននិយាយឡើង៖

«ឱ! នៅណេះទាំង១០នាក់?»

ខ្ញុំខំមើលទៅបុរសទាំងនោះដើម្បីស្មាន​ៗថា តើជាជនជាតិអ្វី ហើយទីនេះកន្លែងណា? ពួកគេមានទម្រង់មុខដូចជាហ្វីលីពីន។

លុះពេលដើរកាត់ខ្ញុំ ខ្ញុំពិនិត្យឃើញ​ស្លាកដែលព្យួរលើទ្រូងនោះបង្ហាញថា Jakarta Post បានន័យថាអ្នកកាសែតឥណ្ឌូនេស៊ី។

«ទីនេះកន្លែងអ្វី?»

ខ្ញុំសួរតិចៗទៅកាន់បុរសទាំងពីរ។

គ្មានអ្នកណាងាកមកទេ។ គេធ្វើមើលតែគ្មានវត្តមាន​ខ្ញុំ មើលមិនឃើញខ្ញុំ។ សម្លឹងជុំវិញ នេះមិនមែន​បន្ទប់តម្កល់សពដែលឃើញក្នុងរឿងទេ វាគ្រាន់តែត្រជាក់និងមានគ្រែច្រើន តែគ្រែទទេទាំង​អស់​។ ដ្បិតណាតែភ្ញាក់ភ័យខ្លួនឯង តែក៏ចាំបានថា ខ្មែរយើងឱ្យរាប់ម្រាមដៃ បើឃើញមានតែ៧ បានន័យថា ខ្លួនឯងស្លាប់បាត់ហើយបានជាចរចាទាក់ទងអ្នកដទៃមិនបាន។

ខ្ញុំរាប់ទៅឃើញម្រាមមាន១០។ ចុះហេតុអ្វីពីរនាក់នេះ​ដើរកាត់មកធ្វើមើលតែខ្ញុំនេះជាខ្មោច? ខ្ញុំក្រោក​ដើរចេញពីទីនេះល្អជាង។

បើលោតមកបីនាក់ម្តេចមិនឃើញអ្នកស្រីវឺន និងជីង? ឈានមួយៗចេញមក ខ្ញុំឆ្ងល់ព្រោះខាងក្រៅនេះ ស្ងាត់គ្មាន​សំឡេងសូម្បីមូសថ្ងូរ។

អំពូលធំមួយព្យួរកណ្តាល​ផ្លូវ បង្ហាញបរិវេណនៃវីឡាចាស់ធំមួយងងឹតក្រោមស្បៃរាត្រី។

សភាពដូចស្រុកខ្មែរ ម្តេចខាងក្នុងត្រជាក់ម្ល៉េះ។ ខ្ញុំក្តាប់ដៃចុះឡើង សម្គាល់ឃើញចិញ្ចៀននៅលើម្រាម។ កាលនៅខាងក្នុងភ័យពេករាប់ដៃមិនបានចាប់ភ្លឹកទេ។

ភ្លើងជះមកព្រាកៗ ដូចជាភ្លើងឡានប៉ូលិស។ ខ្ញុំងាកទៅ វានៅចម្ងាយប្រហែលជា២០ម៉ែត្រពីនេះ មនុស្ស​នៅចោមរោមឡានពេទ្យមួយមិនមែនឡានប៉ូលិស​ដូចស្មានពីដំបូងទេ។

ខ្ញុំយល់ហើយថា ហេតុអ្វីបានជាទីនេះស្ងាត់។ គេនាំគ្នាពពាក់ពពូនទៅនុះ។ ខ្ញុំដើរមួយៗទៅដែរ។ ទាល់តែឈឺបាតជើងនឹងដីគ្រួសក្រហម​ ទើបដឹងបានថា កំពុងដើរជើងទទេ។

ខ្ញុំមិនខ្វល់ទេព្រោះចង់ដឹងថា​ហេតុអ្វីមនុស្ស​រោមឡាននោះ។ អ្នកខ្លះខ្ទប់មុខ ខ្លះងាកចេញមកវិញដោយភ័យខ្លាច។

ប្រាកដជាគ្រោះថ្នាក់អាណោចអាធម៌ហើយ​។ គិតអ៊ីចឹង​ក៏នៅតែញែកគេឯងចូលមើលសិនដែរ។ ក្ឌុក!

ព្រលឹងខ្ញុំហោះស្ទុយ។

អ្នកស្លាប់ពីរនាក់ ឈាមស្រោចពាសពេញខ្លួន កំពុងត្រូវបានផ្ទេរចុះមក។ ស្លាកលើកគាត់ និងម៉ាស៊ីនកាមេរ៉ាបែកកញ្ចក់។ សពទាំងពីរគឺពេទ្យនិងបុរសឥណ្ឌូនេស៊ីដែលខ្ញុំឃើញនៅខាងក្នុង។

ខ្ញុំខ្ទប់មាត់ខ្លួនឯងពេលឃើញក្រណាត់សកំពុងគ្របលើពួកគាត់។ ចុះ​ពីរនាក់ដើរចូលក្នុងបន្ទប់មុននេះ ជាអ្នកណា?

រឿង៖ អតីតផ្ទះមន្រ្តី ភាគទី៦
វ៉ាស!

ជូរីស្រែកហើយរត់មកក្រោយខ្នង​ម៉ាយ៉ា។

«កណ្ដុរ!» លោកលីចង្អុលហើយសើច។

សត្វកកេរដែលបង្កើតភាពភ័យរន្ធត់មិនសមហេតុផលឱ្យក្រមុំឡាវ មានទំហំ​ធំតែរត់លឿន។ ប្រសិនបើវាស្ថិតនៅខាងក្នុងកន្លែងងងឹតវិញ គ្មានអ្វីអស់សំណើចទេ ព្រោះខ្ញុំក៏នឹងភ្លាត់មាត់ស្រែកដោយ​ភ័យខ្លាចជាងជូរីផង។

ដែលគួរឱ្យចាប់អារម្មណ៍ គឺនៅពេលងាកទៅ ខ្ញុំប្រទះឃើញ​ចាលើមបែកញើស។

ធាតុអាកាសមិនក្តៅសូម្បីតែបន្តិច។

គេបែកញើសនិងតាមសម្លឹងកណ្តុរតូចៗពីរបីរត់តាមមេវា។

«ចាលើមខ្លាចកណ្តុរដែរដឹង?»

ខ្ញុំថាឱ្យពីក្រោយខ្នង​ គេហាក់បីដូចជាភ្ញាក់ងាកមកតិចៗ តែមិនមើលខ្ញុំចំទេ។

គេនៅដំអក់ឱ្យអ្នកដទៃដើរទៅផុត ខ្ញុំដើរជិតដល់គេទើបគេងាកសួរតិចៗឡើងថា៖

«វីរីយ៉ាដែលដឹងរឿងទណ្ឌកម្មកណ្ដុររបស់ស្តេចឈីងទេ?»

ស្នាមញញឹម​ខ្ញុំស្ងប់ហើយរលប់បន្តិចម្តងៗ។ ទារុណកម្មរបស់ពួកស្តេចអស់នោះ អសិរ្ពិសបំផុតលើលោកនេះ តើខ្ញុំរីករាយម្តេចបាន?

ទោះណាជាបេះដូងមួយនេះ រំភើបពេលបាននិយាយជាមួយចាលើម តែពិតណាស់ រឿងកណ្តុរខ្ញុំធ្លាប់ដឹង។ អ្នកទោស​ត្រូវគេ​ចងទុកឱ្យកណ្តុរឆីដល់ស្លាប់។ មានទិន្នន័យដែលគួរឱ្យខ្លាចជាងនេះទៀតផង។

«ធ្លាប់ឮ! គេនិយាយថា ពួក​វាំង ចាប់អ្នកទោសឱ្យធ្វើជាចំណីកណ្តុរសត្វកណ្ដុរ!»

មុខគេស្លេកងាំង គឺឃុនចាលើមនេះឯង។ ធម្មតា​ខ្ញុំយល់ថា ស្ត្រីយើងមាន​ការ​ភ័យខ្លាចខ្លាំងជាង តែបើសម្តីខ្ញុំប៉ណ្ណឹងវាធ្វើឱ្យបុរសក៏ភ័យខ្លាច ខ្ញុំរាងឆ្ងល់បន្តិច។

ផាច់!

អូម៉ាវាយស្មា​គេឱ្យដើរបន្ត មិនសមចាលើមភ្ញាក់របូតគម្របកាមេរ៉ាទេ។

ដោយបង្ហាញថា ទីនេះផ្តល់មកពួកយើងនូវសម្ពាធច្រើនឡើងៗ ខ្ញុំសម្រេចចិត្ត​ថា ប្រយ័ត្នរាល់ការនិយាយសម្តីបន្តិច។

នៅចុងស្ពានមានទ្វារមួយទៀត។

ទ្វារឈើតែមិនមែនបុរាណទេ។

វាលាត រលោងនឹងធ្វើសម័យកាលណាក៏បាន ភ្ជាប់ដោយច្រវាក់ធំពីរសងខាងនិងមេសោចិនពណ៌សំរឹទ្ធិ។

លោកលីមានកូនសោ។ ក្រោកក្រាកៗគាត់ចាក់រួច​ក៏រុញទ្វារចំហ។

មិនងងឹតឬមានក្លិនដូចយើងគិតទេ។ ខ្ញុំមិនចង់ចូលឡើយពីដំបូង ​តែឃើញខាងក្នុងមាន​តុវែងនិងកៅអី។ មានកំសៀវអគ្គិសនីនិងពែងថ្មរៀបចំ​លើតុស្រេច។

«អញ្ជើញ! ខ្ញុំឆុងតែ!»

គាត់កាន់កំសៀវអគ្គិសនីទៅកាន់ស៊ីងរ៉ូប៊ីណេ​ដូចធ្លាប់មកទីនេះស្ទាត់។ ពិតណាស់! បើពុំដូច្នេះម្តេចគាត់មាន​កូនសោ?

អូម៉ាទាញកៅអីឱ្យខ្ញុំ។ គេនេះពិតជាសុភាពនិងស្ងប់ស្ងាត់។ ខ្ញុំអង្គុយទល់មុខជូរីនិងម៉ាយ៉ា។ គាប់ចួនខ្ញុំឃើញ ជូរី​ធ្វើមុខជូដាក់ចាលើមដែលនៅអង្គុយ​ខាងស្តាំខ្ញុំ។ ទឹកមុខជូលីដូចចង់ប្រាប់ថា នាងហត់ខ្លាំង។

ស្នូរដាំទឹកក្តៅលាន់មកកំដរបរិយាកាស។

ម៉ាយ៉ាចុចថតឃ្លឹប ខ្ញុំងាកតាម​គោលដៅកាណុង បែរក្រោយក៏ចាប់អារម្មណ៍​ឃើញរូបគំនូរមួយផ្ទាំង បិទជាប់ជញ្ជាំងនៅពីក្រោយខ្នងខ្ញុំ។ នេះជាផ្ទាំងធំគួរសម ដោយមានរូបនារីបុរាណចិនម្នាក់។ នាងពិតជាមានរូបសម្រស់ដ៏ទន់ភ្លន់គួរឱ្យគយគន់ និង​រូបរាងធំច្បាស់ នៅស្ទើរតែពេញផ្ទៃនៃផ្ទាំងនោះទាំងស្រុង គួរឱ្យស្តាយត្រង់នាងឈរបែរខ្នង។ នារីក្នុងរូបគំនូរ មានសក់ក្រងខ្មៅ និងធ្លាក់វែងរហូតដល់ កែងជើង។

ដៃឆ្វេងរបស់នាងកាន់ចង្កៀងគោមមួយ ចំណែកឯដៃស្ដាំកាន់ឆ័ត្រ។ បើទោះណាជារូបំនូរនេះ មិនបានបង្ហាញពីទិដ្ឋភាពនៅអមនាងច្បាស់លាស់ ព្រោះគ្រាន់ជាគំនូរគូរដោយជក់ ប៉ុន្តែសកម្មភាពពិតរបស់នារីបានធ្វើឱ្យខ្ញុំយល់ថា រូបនេះត្រូវបានផ្ដិតឡើងនៅពេលយប់។ វាគួរតែជាស្នាដៃនៃគំនូរវិចិត្រកម្មដ៏ប៉ិនប្រសប់ ដែលអាចធ្វើឱ្យ យើងទទួលបានអារម្មណ៍បានច្រើនយ៉ាងពីសកម្មភាព​នាង​នៅក្នុងផ្ទាំងគំនូរ គឺទីមួយ​ដូចជានាងកំពុងស្វែងរកអ្នកណាម្នាក់ ទីពីរ នាង​អាចកំពុងតែមានការងឿងឆ្ងល់ឬភ័យខ្លាចចំពោះអ្វីមួយ ហើយទីបី នាងហាក់ដូចជាកំពុងសង្ស័យ និងរុករកអ្វីមួយដែលនៅពីមុខរបស់នាង។

ទម្លាក់ភ្នែកមកចុងគែម​ខាងក្រោមនិងស្ដាំដៃរបស់គំនូរនេះ ខ្ញុំឃើញមានអក្សរសិល្ប៍ចិន៣តួ។

«បីតួនេះមានន័យ ថាម៉េច?»

ខ្ញុំងាកមកខ្សឹប​សួរទៅកាន់អូម៉ា រួចរេសម្លឹងម៉ាយ៉ា។ ម្នាក់ៗគ្រវីក្បាលញញឹមសម្លឹងគ្នាទៅវិញទៅមក ព្រោះថា អ្នកចេះចិនពិតប្រាកដមិននៅ ទាំងអេហ្គូ វីណា និងជីង។

«កុលស្ត្រីពីវកាន​!» សំឡេងរបស់លោកលីឆ្លើយតបទៅនឹងសំណួររបស់ខ្ញុំ។

ឮហើយធ្វើឱ្យខ្ញុំងាកទៅមើលគាត់។

នៅលើដៃគាត់ មានថាសឈើស្តើងដែលពោរពេញទៅដោយពែងតែក្តៅហុយ ធ្វើឱ្យពួក​យើងនឹកឃើញភ្លាមថា មាន​ក្លិនឈ្ងុយស្លឹកតែកំពុងជះមក។

ពែងទាំងប៉ុន្មានបញ្ចេញផ្សែងក្តៅៗមកប្រជែងប្រណាំងទៅនឹងអាកាសធាតុដែលចាប់ផ្តើមត្រជាក់ឡើងៗ។

«យើងនៅទីនេះដល់ពេលណា?» ចាលើមសួរលោកលី ដោយមានអាការៈមិនសុខក្នុងខ្លួន ដូចជាគេមិនខ្វល់រឿងអ្នកនាងពីវកានអ្វីទាំងអស់។

ខណៈពេលនោះ លោកលីគាត់ដាក់ពែងតែមួយៗពីមុខភ្ញៀវម្នាក់ៗ។

ខ្ញុំសម្លឹង​តែថ្លាឆ្វង់ពណ៌លឿងខ្ចី និងមាន​អារម្មណ៍ថាចង់ញ៉ាំ ដែលមុននេះបន្តិច​មិនចង់បាន មិនចង់ឃ្លាន​ពីអ្វីទាំងអស់ ជាពិសេសមិនចង់ប៉ះពាល់ទេ​ របស់របរពីក្នុងវិមានពីវ។

«នេះជាបន្ទប់កសាងថ្មីសម្រាប់ទទួលភ្ញៀវទេសចរមែនទេ?»

ខ្ញុំសួរឡើងខណៈដែលអូម៉ាបានទទួលយកពែងតែរបស់គេឡើង​មក ហើយចាប់ផ្ដើមផ្លុំ។ ចាលើម ងើបមុខសម្លឹងជូរី។  អ្នកទាំងពីរច្បាស់ជាមានរឿងសម្ងាត់ ទើបខ្ញុំតែងតែវាក់នឹង​ការសម្លឹងគ្នាទៅវិញទៅមករវាងពួកគេ។ ចួនកាលចាលើមនិងជូរីបានធ្វើឱ្យខ្ញុំនឹកឆ្ងល់ ចង់ដឹងទំនាក់ទំនង​ពួកគេ ក៏អាចប្រហែលជាខ្ញុំចាប់អារម្មណ៍ទៅលើចាលើម ហើយមានចិត្តប្រចណ្ឌជូរី?

ខ្ញុំចាប់ផ្ដើមជួយខ្លួនឯងកាត់ផ្ដាច់ចោល​ពីការគិតដ៏អត់បានការ និងអារម្មណ៍​ដូចកូនក្មេងនេះ ហើយផ្តោតសម្លឹងទៅលោកលី។ គាត់ទាញកៅអីអង្គុយចំកណ្តាល សភាពដូចជា គាត់នេះជាមេ​គ្រួសារ​។

ដោយភ្នែកសម្លឹងចាលើមជាប់ ដៃលោកលីគាត់ចាប់ផ្ដើមកាន់យកពែងបម្រុងតែនឹងលើកមកក្រេប​។

«បន្ទប់នេះថ្មីមែន! ធ្វើឡើងជាងដប់ឆ្នាំហើយ! ភ្ញៀវទេសចរសំខាន់ៗបាន​យើងអញ្ជើញចូលមកហូបតែនៅកន្លែងនេះ! ដូច្នេះបានជាគេហៅកន្លែងនេះតគ្នាមកថា បន្ទប់ហូបតែ!»

ខ្ញុំព្រមាន​ឡើងភ្លាម​ដោយចិត្តភ័យខ្លាច៖

«លោកលីមិនខ្លាចរលាកទេ?»

គាត់បានដាក់មាត់ប្របេះទៅនឹងពែងទៅហើយ ក៏ត្រូវអាក់ខានងាកមកសម្លឹងខ្ញុំវិញហើយញញឹម​។

«ជនជាតិចិនចូលចិត្ត​របស់ក្តៅ»

ខ្ញុំអស់សំណើច តបទៀត៖

«ពួកយើង អាស៊ីអាគ្នេយ៍ក៏ចេះញ៉ាំរបស់ក្ដៅដែរ ប៉ុន្តែត្រូវការផ្លុំសិន!»

«ជំនាញខុសគ្នា!» គាត់តប រួចក៏ឱនក្រេបភ្លឹបបង្អួតយើងជាមួយពែងទឹកក្ដៅដែលនៅហុយនៅឡើយនោះមិនខ្ចីផ្លុំសូម្បីមួយខ្យល់ណា។

ខ្ញុំចំហមាត់ងាកទៅអូម៉ា គេមិចភ្នែកដាក់ខ្ញុំហើយក៏ចាប់ផ្ដើមផ្លុំតែ​របស់​គេ។ ម៉ាយ៉ាវិញមិនដកអារម្មណ៍ចេញពីគំនូរទេ នាង​ដាក់កាមេរ៉ាចុះដោយ​ប្រយ័ត្នប្រយែង ហើយមិនរវល់ជាមួយពែងតែឡើយ​។

ភ្នែកនាងនៅតែផ្តោតមកលើរូបរាងកុលស្ត្រីពីវកាន​នៅពីក្រោយខ្នង​ខ្ញុំ។

«អ្នកណាដែលគូររូបនេះ?» ម៉ាយ៉ាដាក់សំណួររបស់នាងត្រូវចិត្តខ្ញុំណាស់ ធ្វើឱ្យខ្ញុំនេះក៏ងាកក្រោយម្តងទៀត សម្លឹងផ្ទាំងគំនូរសាជាថ្មី រួចត្រឡប់មកវិញមើលលោកលី។

ភ្នែកលោកលីក៏សម្លឹងទៅគំនូរដូចគ្នា តែខ្ញុំរកឃើញអ្វីម្យ៉ាងក្នុងកែវភ្នែកគាត់ជាសម្ងាត់ដូចជា​  មោទកភាព សោកស្ដាយ ស្រលាញ់ពេញចិត្តនិងឱ្យតម្លៃជាខ្លាំង ទាំងអស់នេះលាយឡំគ្នា។

«មានអ្នកតែងកំណាព្យខុសៗគ្នាអំពីគំនូរមួយនេះ!» គាត់មិនឆ្លើយនឹងសំណួរបែរជាប្រាប់ព័ត៌មាន​។

«ហេតុអី?!» ខ្ញុំសួរ។

គាត់វាចាដោយមិនដកភ្នែកពីគំនូរទេ៖

«អ្នកខ្លះថា អ្នកនាងពីវកានកំពុងតែណាត់ជួបជាមួយនឹងស្តេចឈីង អ្នកខ្លះថានាងកំពុងតែរកផ្លូវរត់គេចចាកចេញពីវិមាន​ពីវ ហើយអ្នកខ្លះទៀតនិយាយថានាងកំពុងតែស្វែងរកអាថ៌កំបាំងនៃការបាត់ខ្លួនរបស់មនុស្សនៅក្នុងគ្រួសារនាងទាំងអស់!»

«ប៉ុន្តែមួយណាពិតទៅ?» នេះជាសំណួររបស់ជូរី ប៉ុន្តែភ្នែកជូរីនៅសម្លឹងចាលើម ធ្វើឱ្យខ្ញុំត្រូវងាកមកបុរសនៅខាងស្ដាំដៃខ្ញុំជនជាតិថៃម្នាក់នោះ ចង់ដឹងថាហេតុអ្វីគេស្ងាត់មិនមាត់មិនក តែមានកិរិយាប្លែក​ៗជាមួយជូរី។

ដៃចាលើមទាំងដប់គឺកាន់លើពែងទាំងអស់ តើគេមិនចេះក្ដៅទេឬអី?

អាចថា​គេកំពុង​លង់គិតដល់រឿងរ៉ាវស្នេហា​ពាន់ឆ្នាំនៃវិមាននេះ ឬមួយក៏គេខំ​ធ្វើដំណើរមកក៏ព្រោះបាន​អានសៀវភៅរបស់ឃុនសាខនដឹងរឿងជ្រៅជាងយើងទៅហើយ ​បានជាគេនៅស្ងៀមមិនមាត់មិនក ប៉ុន្តែនិយាយឱ្យខ្លីទៅគឺម៉ាយ៉ានិងចាលើម ថែមជូរីម្នាក់ទៀត អាចបានដឹងពីតម្រុយអ្វីមុនហើយចំពោះអត្ថន័យពិតក្នុងគំនូរ។

មិនមានអ្វីដែលត្រូវងឿងឆ្ងល់នោះទេ ពួកគេទំនងជាអាចបន្តសរសេរសៀវភៅរួមគ្នា​ឬប្រជែងគ្នាដើម្បីលក់ ព្រោះជាសាច់រឿង​លក់ដាច់ទូទាំងប្រទេសថៃដែលអ្នកមកសិក្សាមុនបានស្លាប់ចោលការងារកណ្តាលទី។

ខ្ញុំដកដង្ហើមធំបន្ថែមសំណួរផ្ទួនលើជូរី៖

«ប្រាប់បានទេលោកលី ថារឿងមួយណាជារឿងពិត ក្នុងចំណោមកំណាព្យទាំងអស់?»

«ខ្ញុំមិនដឹងទេ! តែ…ផ្ទាល់ខ្លួន ខ្ញុំគិតថា កុហកទាំងបី! សរសេរព្រាវៗតាមអារម្មណ៍!»

លោកលីបានឆ្លើយមកដោយធូរល្ហុយ រួចឱនក្រេបបញ្ចប់ពែងតែរបស់គាត់ ទើបក្រោកលាន់ក្រាក ចោល​កៅអីឈើនេះ ដើរ​សំដៅទៅរកចាក់ទឹកតែសាជាថ្មី។

«លោកពូគិតថា ពួកគេនិយាយបំភ្លៃដើម្បីយកល្បី?» ខ្ញុំតាមសួរតែមិនបាន​ក្រោកតាមគាត់ទេ។

«ត្រូវហើយ! នៅក្នុងសង្គមចិន រឿងអំពីខ្មោចបុរាណ គឺជារឿងដែលធ្វើឱ្យគ្រប់គ្នាចង់ទិញអានជាទីបំផុត»

«ខ្មោចបុរាណ?» ខ្ញុំគិតពីពាក្យបីម៉ាត់នេះ ខណៈម៉ាយ៉ាដៀងភ្នែកសម្លឹងលោកលី។ លោកលីនៅតែឈរបែរខ្នងធ្វើការងារគាត់។

មិនឃើញមាន​សំឡេងបន្ត ម៉ាយ៉ាសម្លឹងទៅចាលើម រួចបន្តមកជូរី។ បីនាក់នេះ ចាប់ផ្ដើមមើលគ្នាទៅវិញទៅមកយ៉ាងចម្លែក។

ខ្ញុំបានអ្នកណាមើល? ធុញពេក ខ្ញុំងាកទៅអូម៉ា គេញញឹមដាក់ខ្ញុំហើយមិចភ្នែកទៀត។

«មិញ….ខ្ញុំឮអ្នកណានិយាយថាខ្មោច! ពួកយើងឮទេ? អ្ហះ?» ខ្ញុំសួរដាក់អូម៉ា តែសង្ឃឹមថាជនជាតិឡាវនិងថៃក៏ងាកមករួមគ្នាគិតជាមួយយើងវិញ។

អូម៉ាប្រុសស្អាតប្រុយណេ គេញាក់ស្មាបង្ហាញថា គេឮ តែគ្មានយោបល់នោះទេ។ លោកលីបានបកត្រលប់មកវិញជាមួយប៉េងតែក្តៅ។

មាត់គាត់ឆ្លើយនឹងខ្ញុំ៖

«ត្រូវហើយ! ខ្ញុំនិយាយ! គឺខ្មោច! ខ្មោចបុរាណ! អ្នកខ្លះជឿថា កុលស្ត្រីពីវកានបានស្លាប់យ៉ាងវេទនា និង​ក្លាយទៅជាវិញ្ញាណខ្មោចវិលវល់នៅនៅទីនេះ!»

ជូរីទម្លាក់ដៃពីពែងថ្ម ខណៈពេលមាត់ខ្ញុំនិយាយផ្ទួនពីលោកលី «ទីនេះ?»។

ដៃម៉ាយ៉ាលូករាវរកកាន់កាមេរ៉ា ទុកដូចវាជាវត្ថុសំខាន់និងសំណព្វចិត្តមួយ ចំណែកយូរីធ្វើភ្នែកដៀងភ័យភិត អាការៈនាង​រេប្រស្រីសម្លឹងមួយជុំខ្លួន ធ្វើមើលតែកំពុងស្ថិតនៅក្នុងកុនកូរ៉េ ដែលតួស្រីនៅឯកោក្នុងអាផាតមិនមួយម្នាក់ឯង កណ្តាលរាត្រីហើយអំពូលភ្លើងលោតភ្លឹបភ្លែត។

ខ្ញុំនេះ ម្យ៉ាងនៅស្ងៀមអត់ធន់រង់ចាំស្ដាប់លោកលីដែលផ្តល់ហេតុផល បែរជាឃើញលោកលីឱ្យសញ្ញាទៅជូរីឱ្យនាងហូបតែ។

នាងក៏ចាប់ផ្ដើមងាកមកសម្លឹងពែងតែខ្លួនឯង ហើយនិយាយរង្វើលៗ

«ខ្ញុំមិនទាន់ស្រេកទេ!»

លោកលីលងក់ក្បាលងាកមកខ្ញុំ  ហើយនិយាយ៖

«ភ្លក់វាទៅវីរីយ៉ា!»

របៀបគាត់ហៅឈ្មោះខ្ញុំដូចស្គាល់គ្នា​យូរណាស់មកហើយ មិនដូចជនជាតិចិនដែលតែងមាន​ការគួរសមចំពោះភ្ញៀវរបស់គេ​ហៅយើងថា អ្នកនាង អ្នកស្រី ឬកញ្ញាមុនហៅឈ្មោះនោះទេ។

ខ្ញុំគិតថាមិនប្រកាន់គាត់ដែរ តែខ្ញុំពិតជាមានអារម្មណ៍ឆ្ងល់៖

«ខ្ញុំស្រេកណាស់ ប៉ុន្តែក្ដៅពេក!»

«តែក្តៅ គឺជាវប្បធម៌ និងអារ្យធម៌ខាងវិញ្ញាណរបស់ចិន! សិល្បៈហូបតែគឺជាការរួមបញ្ចូលនូវស្មារតី និងថាមពលនៃវិញ្ញាណដែលអាចគ្រប់គ្រងលោកនេះបាន!»

គ្រប់គ្នាចំហមាត់បង្ហាញថា«អត់យល់ទេ!» បែរជាលោកលីព្រងើយនឹងចម្ងល់របស់ពួកយើង មើលទៅគាត់ជក់និយាយបន្ត៖

«ទម្លាប់ហូបតែនេះ បានកើតឡើងនៅក្នុងប្រទេសចិនតាំងពីរាជវង្សថាង ហើយរឹតពេញនិយម​រីកដុះដាលមកដល់មហាសុងនិងមីង! ប៉ុន្តែបានធ្លាក់ចុះនៅក្នុងរជ្ជកាលឈីង!»

គាត់ស្រងូតពេលនិយាយចប់។ ឱ! លោកអើយ បុរសចាស់ម្នាក់នេះស្គាល់យូរកាន់តែចម្លែក។

ប្រុងតែនឹងលើកទឹកតែមកសាក ងាកមកមានអារម្មណ៍ថាដៃចាលើមញ័រកន្ត្រាក់។

ខ្ញុំងើយវឹបសម្លឹងឃុនថៃម្នាក់នេះ។

ចាលើមមិនខ្វល់នឹងខ្ញុំទេ គេតក់ស្លុតមើលទៅជូរី ជាហេតុធ្វើឱ្យខ្ញុំងាកទៅភ្លាមដែរ។

ពុទ្ធោ!

ជូរី​កំពុងតែគាំង។ ដំណក់ឈាមក្រហមពីរវែងឆ្វាច ស្រក់ចេញតាមភ្នែក របស់ក្រមុំឡាវ។ នាង​វាសពែងតែរលំយ៉ាងឈឺចាប់។

លែងរវល់ពីប្រតិកម្មអ្នកណា ខ្ញុំធាក់ថយទាំងខ្លួនឯងនៅអង្គុយ​លើកៅអីទន់ជើងក្រោកមិនរួច។

«ពួកយើងត្រូវគេបំពុលហើយ!»

នេះជាអ្វីដែលខ្ញុំបានគិត។

មានអារម្មណ៍ភ្លាមថា សរសៃសក់រមាស់ស្កៀបនៅពីក្រោយស្មាខ្ញុំ ហើយមិនមែនជាសរសៃសក់ខ្ញុំឡើយ។ ខ្ញុំភាំង។

ខ្ញុំលែងដឹងថា ម៉ាយ៉ា លោកលី ឬអ្នកណាកំពុងធ្វើអ្វី តែខ្ញុំដឹងថា មនុស្សស្រីនៅក្នុងរូបគំនូរពីក្រោយខ្នងខ្ញុំមានសកម្មភាពរស់រវើក។

សក់នាងប៉ះស្មាខ្ញុំ ពន្លឺចង្កៀងពណ៌សរបស់នាងចាំងជះមកចំហៀងខ្ញុំ…ខ្ញុំស្លុត​ ហើយជាប់Lock។ ម៉ៃយ៉ាបើកភ្នែកក្រហម ចំហមាត់ស្រែក តែអត់ឮសំឡេងទេ។

លក្ខណៈនាង​ដូចជាគាំងបេះដូង ហើយលក្ខណៈខ្ញុំគឺមានអារម្មណ៍ថា ម៉ាយ៉ាសម្លឹងគំនូរកុលស្ត្រីមិនដាក់ភ្នែក ឯកុលស្ត្រីនោះកំពុងកម្រើក ប្រសិនបន្តិចទៀតនាងបែរមក ខ្ញុំនឹងត្រូវនាង​ចាប់ទាញចូលទៅ?

ខ្ញុំបន់ឱ្យអ្នកណាម្នាក់ ពេលនេះ! ឥឡូវនេះ មកកញ្ឆក់នាំខ្ញុំរត់ចេញ។ ប្រុសៗអស់នេះអ្នកណាក៏បាន។ ទាញ​យកខ្ញុំចេញទៅ….បានត្រឹមគិត។

«ឯងបានក្បត់យើង តែចិត្ត​យើងទុកឯងថាជាមិត្តសម្លាញ់ បានជាយើងលើកលែងឯងពីទោស១០០០ចម្រៀក ប្រទានស្រាពុលឱ្យឯង នេះជាអ្វីចុងក្រោយមួយនៃមិត្តភាពពួកយើង!»

សំឡេងមនុស្សស្រី? អ្នកណានិយាយ?

មិនមែន​សំឡេងពីក្រោយខ្នង​ខ្ញុំទេ គឺនៅស្តាំដៃខ្ញុំ។ ខ្ញុំងាកទៅទាំងបើកភ្នែកគ្រលួង ឃើញលោកលីញញឹម បានន័យថា គាត់និយាយឃ្លាមុននេះតែជាសំឡេងមនុស្ស​ស្រី?

មិនអស់ចិត្ត​គាត់និយាយបន្តទៅកាន់ជូរីដែលកំពុងពុលប្រកាច់៖

«តែសាហាយរបស់ឯង….វានឹងស្លាប់ដោយឈឺមួយពាន់កន្លែង!»

ដៃចាលើមញាក់មាត់ គេស្រែកវ៉ាស ហើយ​កម្រើកកៅអីដួលត្មោលទៅលើឥដ្ឋ។ ខ្ញុំឃើញ​លោកលីញញឹមសម្លឹងចាលើមយ៉ាងសាហាវ។ ចាលើមវារនឹងដីស្រែករកជំនួយលក្ខណៈជាមនុស្ស​បាត់បង់ម្ចាស់ការ។

ចំណែកម៉ាយ៉ាផ្តោតនៅតែលើរូបគំនូរ។

ពួកគេ​ឆ្កួតហើយ ពុកម៉ែអើយជួយកូនផង!

ខ្ញុំបែរបន់រកគុណពុកម្តាយជាទម្លាប់តរៀងមក ​សូម្បីក្នុងយល់សប្តិមិនល្អក៏ខ្ញុំនៅតែបន់។ ពេលនេះខ្ញុំបន់ឱ្យក្រោកឡើងបាន ព្រោះខ្ញុំបាំងតែអូម៉ាមួយទេ គឺដល់ទ្វារចេញ។

ចង្រៃត្រង់ងាកមក ខ្ញុំឃើញអូម៉ាអង្គុយសរសេរNoteហើយញញឹមដូចជាទីនេះគ្មានអ្វីកើតឡើង។

សរសៃសក់លូនលើស្មាខ្ញុំកាន់តែវែងឡើងៗ ខ្ញុំស្រែកដោយបិទភ្នែក…..

«ជួយផង! ជួយ!»

រឿង៖ អតីតផ្ទះមន្ត្រី ភាគទី៥
«បានហើយ យើងចូលវិមានតូច!»

វិមានតូចនៅខាងឆ្វេងដៃ គ្មានចារអ្វីក្រៅពីចម្លាក់គ្រុឌឬហៅថា បក្សីពាក់កណ្តាល​ ចតុប្បាទពាក់​កណ្តាល​ ភ្នែកកាចៗ និងសត្វផុតពូជឯទៀតដូចជានាគនិងរាជសី។

«ប្រទេសមាន​ច្បាប់ គួ្រសារមានវិន័យ អ្វីៗមានម្ចាស់!»

ជាសំលេងវីណាអាននិងបកប្រែមកឱ្យពួកយើងដឹង។ ខ្ញុំឃើញស្លាកនោះហើយ ឆ្លាក់លើលោហៈធាតុខ្មៅ​ មិនដឹងជាអ្វីឱ្យពិតទេ ខ្ញុំមិនភ្ញាក់ផ្អើលដូចគេឯងឡើយ ខ្ញុំតាមពិតបានឃើញអក្សរនេះតាំងពីក្នុងសុបិន ប៉ុន្តែមិនដឹងប្រាប់គេថាម៉េច។

ជីងកំពុងផ្អៀងផ្អងមើលថូផ្កាធំមួយចំកណ្តាលផ្ទះ។ ជុំវិញថូមាន​ដីជ្រុំប្រហែលជា៤ម៉ែត្របួនជ្រុង មិនសមណាគេមានជីកដីធ្វើសួនអីនៅហ្នឹងបើខាងលើដំបូលបិទជិតមិនមាន​ពន្លឺចូលផង ដាំអីដុះ?

«អក្សរជីងយ៉ាង»

ជីងនិយាយខ្សឹបដាក់ អេហ្គូដែលមកពីសិង្ហបុរី។

អេហ្គូពិនិត្យ​អក្សរលើផើងដែរ គឺពិនិត្យ​ដោយយកចិត្ត​ទុកដាក់តែម្តង។ ខ្ញុំមិនដឹងថា ជីងនេះចេះអានអក្សរចិន កម្រិតណាទេ តែពួកគេត្រៀមតែនឹងពិគ្រោះហើយ។  ដោយខ្ញុំធ្វើជាឈរបែរខ្នង​មិនឮ មិនយូរទេ​ប្រុសស្អាតសិង្ហបុរីនិយាយខ្សឹបខ្សៀវ៖

«ជឺងយ៉ាងឬមិនមែន»

ជីងប្រហែលជាងក់ក្បាលឬស៊ីញ៉ូអេហ្គូថា«យេស»បានជាឮកម្លោះសិង្ហបុរីខ្សឹបទៀត៖

«នៅឆ្នាំ១៩៤៩ មាន​អ្នកជាតិនិយមចិនម្នាក់ឈ្មោះ ជីងយ៉ាង បានរត់ចេញពីចង្កូមកុម្មុយនិស្ត ភៀសទៅតៃវ៉ាន់ ឮថា ភរិយា​ចុងម្នាក់ឈ្មោះអ្នកស្រីជីងទីពីរ បាន​ចង​ក​សម្លាប់​ខ្លួនលើធ្នឹម​​​នៃ​វិមានបុរាណ​មួយ ប្រាថ្នាសុំឱ្យប្តីមានអំណាចអាចគ្រប់គ្រងរដ្ឋបាន»

ខ្ញុំគិត«មានក្បួនចម្លែកបែបនេះដែរ?»។

«ទាំងអស់គ្នា! ទីនេះជាវិមានគ្រួសារលោកម្ចាស់ពីវ! ឮថាក្រោយអន្លើមក សម័យផ្សេងៗ មានអ្នកភូគពសាស្ត្រប៉ាន់ថា ទីនេះជាដង្ហើមអមតៈរបស់នាគដី ចំកន្លែងនេះ!»

នេះជាការពណ៌នា​ដោយ​សំឡេងលោកលី។ អ្វីដែលគាត់កំពុងតែនិយាយ វាជាចំណុចគួរឱ្យចាប់អារម្មណ៍ណាស់។ គ្រប់គ្នា​Noteយ៉ាងញាប់ក្នុងទូរសព្ទ ខណៈដែលអ្នកតំណាលម្នាក់នេះ បាន​ចង្អុលទៅកាន់បរិវេណដីបួនជ្រុង។

ឬគាត់គិតថា ទីនេះជាដង្ហើមនាគ ដែលពួក​ភូគពបានមកកកាយមើល?

ខ្ញុំពិបាកជឿណាស់ ក្នុងយល់សប្តិខ្ញុំឃើញអធិរាជឈីង កប់មនុស្ស​ត្រកូលពីវទាំងរស់អាចថា កន្លែងនេះ។

ព្រឺសម្បុរហើយ​! ខ្ញុំ្ញញីស្បែកខ្លួនឯងភ្លាមៗដែរ កុំឱ្យគេឃើញរោមដែលបះ។ អេហ្គូបន្តខ្សឹបទៅជីង៖

«កាសែត New York Times បានសរសេររាយការណ៍អំពីរឿងនេះកាលពីឆ្នាំ២០០៧ ដោយយល់ថា អ្នកស្រីនោះរើសយកវិមាន​ពីវធ្វើការបួងសួង​លើកឫទ្ធានុភាពប្តីហើយចងកលើធ្នឹម​ក្នុងវិមាននេះដែលគេជឿថាមានដង្ហើមនាគដី»

ខ្ញុំ…ដោយមិនដឹងខ្លួនងើយរកមើលពិតាន។

របៀបដែលលោកលីបានលើកឡើងនៅខាងក្រៅ គឺទីនេះមិនងាយចូលមកបានទេ…តែអាចដែរ​តាំងពី១៩៤៩ម្ល៉េះគ្មាន​អ្នកណាធានាបានទេ។ លោកលីមិនទាន់កើតផង។

ខ្ញុំធ្លាប់មើលកុនខ្មោចចិន ដែលមាន​ខ្មោចលងគួរឱ្យចង់សើច តែពេលនេះ ចាប់អារម្មណ៍ពីធ្នឹមជាច្រើនរបស់វិមាន​តូច ពេញដោយអក្សរ អាចជាកំណាព្យឬអ្វី មិនដឹងដែរ តែមិនគួរឱ្យអស់សំណើចទេ។

«លើធ្នឹមនោះអក្សរអី?»

សំឡេងជូរីសួរកាត់ភាពស្ងប់ស្ងាត់។

ខ្ញុំទម្លាក់ភ្នែកចុះមកវិញ វាក់នឹង​អ្នកនាងវឺនជំនួយការលោកលី​កំពុង​សម្លឹងខ្ញុំយ៉ាងចម្លែក។ ទោះពេលឃើញថាខ្ញុំដឹងខ្លួនក៏នារីចិន​នោះនៅតែបន្តសម្លឹងខ្ញុំ ពេលខ្ញុំទម្លាក់ម្រាមដៃចេញពីច្រមុះ ទើបភ្នែកនាងទម្លាក់ដែរ។

ខ្ញុំយកម្រាមមួយទៀតខ្ទាស់ចិញ្ចៀន។

«មើលចិញ្ចៀនខ្ញុំ?»

ខ្ញុំរាវស្ទាបចិញ្ចៀនប្រាក់។ ចិញ្ចៀននេះទិញពីផ្សារទួលទំពូង ប្រុងជូនជាកាដូដល់គ្រូបរទេសស្រីម្នាក់កាលពីឆ្នាំ២០១៣ តែគាត់លោមិនត្រូវ​ខ្ញុំរករបស់ផ្សេងជូនគាត់ ហើយទុកពាក់ខ្លួនឯង។

ទោះពេលនេះ ធ្វើមិនដឹងខ្លួននិងមិនលើកចិញ្ចៀនមកពិនិត្យ​តែខ្ញុំចាប់ផ្តើមវិភាគពីរូបរាងចិញ្ចៀន​។ វាជាប្រភេទថ្នាំឫស្សីស្តើងមាន​ត្បូងឡាំបៀសស្រអាប់ដូចគជ់។

មិនដឹងយ៉ាងម៉េច ខ្ញុំចូលចិត្តពាក់វា ព្រោះទៅណាមកណាសម្បូរគេមកសុំមើល ហើយសរសើរថា«បុរាណ»ពិតៗ។

«អក្សរចិនសម័យបុរាណ ខ្ញុំអានមិនបានទេ មើលមិនច្បាស់!»

លោកលីតបនឹងក្រមុំឡាវ។

សំឡេងម៉ាយ៉ាគ្រហែម។

គ្រប់គ្នា​ងាកទៅនាង​។ នាងហាក់កំពុងជាប់អានអ្វីមួយក្នុងទូរសព្ទ រួចចាប់អារម្មណ៍ថា មាន​អ្នកសម្លឹងនាង​ ម៉ាយ៉ាក៏ត្រូវចាលើមកេះ។

នាង​ងើបមុខ សម្លឹងមកលោកលី​ រួចអ្នកនាង​វឺន។ មិនយូរទេ ម៉ាយ៉ាបានទម្លាយចេញនូវសំណួររបស់នាងដែលមុននេះហាក់ដូចជាទីទើរ​៖

«ឃុនសាខន ជនជាតិថៃដែលសរសេរអំពីទីនេះ បានអះអាងថា នៅជំនាន់ម៉ាន់ជូ មានរាជបិតុលាមួយអង្គ ត្រូវបានរាជាជាក្មួយអនុញ្ញាតឱ្យចូលមកស្រាវជ្រាវកន្លែងនេះ និងស្វែងរកព័ត៌មាន​នានា​អំពីការធ្វើកំផែងយ៉ាងសម្លាប់រង្គាលរបស់ឈីង តែយប់មួយ មិនទាន់បានផ្ញើឯកសារដែលរកឃើញទៅកាន់រាជវាំងផង មេចុងភៅម្នាក់បាន​បំពុលព្រះបិតុលានិងភរិយាពីររូប កូនៗ៥នាក់ អ្នកបម្រើ៩នាក់ ហើយបាន​ចាក់​សម្លាប់​ខ្លួនឯង​នៅពេលទាបភ្លឺ»

​«មិនដែលឮទេ!»

អ្នកនាងវឺនជាជំនួយការឆ្លើយភ្លាម ដោយមុខក្រញូវ។ គាត់បដិសេធលឿនណាស់ ហើយទឹកមុខគាត់ដូចផ្ទុយពីសម្តី។ ឫកពាដូចជាគាត់ធ្លាប់ដឹងរឿងនេះ ហើយលាក់ពីពួកយើង។

«ឃុនសាខនរបស់ពួកយើង មុនពេលស្លាប់ គាត់ជាជនជាតិថៃដែលមានគេគោរពច្រើន! គាត់មិនដែលមានប្រវត្តិចងក្រង​ឯកសារខ្ជីខ្ជា ឬបោកប្រាស់ទេ!» ចាលើមលូកមាត់។

ឃើញចាលើមមានប្រតិកម្មមកជំនួសម៉ាយ៉ា លោកលីគ្រហែមកែហេតុការណ៍កុំឱ្យតឹងតែង ដូចទុកពេលឱ្យជំនួយការស្រីម្នាក់នោះ ចេះដឹងខ្លួនកែឫកពាឡើងវិញ។ ពិតមែន អ្នកនាងវឺន​បាន​សម្រួលទឹកមុខ​មកកាន់ចាលើមនិងម៉ាយ៉ាហើយនិយាយគេចៗ៖

«សូមទោស ខ្ញុំប្រើសំឡេងធ្ងន់បន្តិច តែខ្ញុំ….មិនដែលប្រមាថឃុន….សា….ខនទេ!»

ម៉ាយ៉ាសម្រួលទឹកមុខធម្មតា​វិញ។

ឆឹបៗ គ្រប់គ្នា​សម្លឹងទៅអូម៉ា។

«ទីនេះមិនឱ្យថតទេ!» វឺនជំនួយការរបស់លោកលីបញ្ជាក់។

«បើនៅក្រៅៗថតបាន!» ជំនួយការសក់ខ្លីនិយាយបន្ថែម។ ពេលអូម៉ាដាក់ដៃចុះ សម្លឹងមកពួកយើង​អ្នកនាងវឺន​ដើរទៅមុខធ្វើដូច​កំពុងមិនពេញចិត្ត​អ្វីមួយ។

ជីងនិងអេហ្គូដើរទៅត្រសងសងខាងអូម៉ាកុំឱ្យនិស្សិតប្រុយណេខ្មាសគេពេក ខ្ញុំក៏ឆ្លៀតងក់ក្បាលលើកទឹកចិត្ត​គេដែរ ដោយខ្សឹបខ្សៀវថា៖

«មិនឱ្យថត មិនប្រាប់ពីដំបូងទេ?»

អូម៉ាមិចភ្នែកដាក់ខ្ញុំឱ្យអត់ធ្មត់ គេចង់ប្រាប់ថាគេមិនអីទេ ត្រូវស្តីឱ្យប៉ុណ្ណឹង។ រួចហើយលោកលីដើរហួសទៅធ្វើមិនដឹងរឿង គាត់ធ្វើជានិយាយឡើងថា៖

«គេសឹងមិនជឿថា ជនជាតិចិនមាន​វិធីរក្សាផ្ទះឈើ ទុកបានដល់ពាន់ឆ្នាំទេ តែតាមពិតជំនាន់ឈីងរឹតតែពិសេសព្រោះថា អធិរាជតែងតែស្វែងរកវិទ្យាសាស្ត្រប្លែកៗមករក្សាជីវិត​ឱ្យបានអតមៈ និងរក្សា​មរតកទុកជំនាន់ក្រោយ! យើងមានភស្តុតាងជាច្រើនអំពីរបៀបដែលមនុស្សបុរាណរស់នៅ! មិនត្រឹមតែផ្ទះ វិមាន​អាចថែទាំបានយូរប៉ុណ្ណោះទេ ប៉ុន្តែក៏មានគ្រឿងសង្ហារិម ចម្លាក់ សេសសល់គួរជាទីមោទនភាព!»

«កុហកណាស់!» អូម៉ាខ្សឹបប្រាប់ជីង។ ជីងងក់ក្បាល។ អេហ្គូដើរហួសទៅក្បែរវីណា ខ្ញុំតាមពីក្រោយជីង ឮគេនិយាយនឹង​អូម៉ាបន្ថែមពេលគ្មានលោកលីនៅក្បែរៗ។

«មើលចុះ ឈើជើងទម្រនេះ គ្មានអ្នកណាជឿមកពីជំនាន់ឈីងទេ! អាចត្រូវបានកែកាលពីជាង១០០ឆ្នាំមុនអីហ្នឹងបានថាសម!»

«គេធ្វើអ៊ីចឹងធ្វើអី?»

ខ្ញុំខ្សឹបហើយដើរឱ្យទាន់ជីង។

អូម៉ាតែងតែញញឹមជាសុភាពបុរសមករកខ្ញុំ។ ជីងវិញងាកមកពន្យល់ខ្ញុំ៖

«ដើម្បីទេសចរណ៍គេ! វីរីយ៉ាឯងគិតមើល លោតែយើងសរសេរថាទីនេះ វិមានពីវ មានអាយុ​ពាន់ឆ្នាំ សង់ពីឈើនៅរស់រានក្រោមជាតិបារត តើអ្នកណាខ្លះនឹង​ឡើងយន្តហោះមកមើល?»

«មែន! មិនគួរទេ!» ខ្ញុំបន្ទោរ។

«តែ….លោកលីអួតថា មិនងាយឱ្យអ្នកណាចូល?» អូម៉ាសួរវិញ។

ខ្ញុំក្រឡេកទៅកាមេរ៉ាលើដៃគេ។ គេclose upសសរនិងក្បាច់ចម្លាក់ពិតមែន។ គួរឆ្ងល់ដែរ បើលោកលីចង់ឱ្យពួកយើង​សរសេរពីទីនេះឱ្យ ម្តេចឱ្យថតផងមិនឱ្យថតផង?

ជីងដែលនៅកណ្តាលពួកយើង ក៏ពន្យល់៖

«នែ៎ អាចថាអ៊ីចេះ គេគិតថាយើងនៅក្មេងៗហើយល្ងង់ៗសរសេរឱ្យគេ ចំណែក​អ្នកដទៃដែលចេះមើលទ្រង់ទ្រាយសំណង់ ដឹងពីការ​ពិត គេម៉េចឱ្យមកមើល? Make in China គ្មានអ្វីពិតទេ!​»

ខ្ញុំលែងមាត់តែងាកទៅសម្លឹងលោកលី។

ម្តងនេះខ្ញុំចំហមាត់ព្រោះមិនឃើញលោកលី បែរជាឃើញអ្នកនាងវឺនលបមើលមកខ្ញុំ។

ភ្នែកនាងសម្លឹងម្រាមដៃខ្ញុំបានជាមិនឃើញខ្ញុំសម្លឹងទៅ។

ចង់ដឹង ខ្ញុំក៏ដកដៃឡើងមកក្រពាត់ជុំវិញទ្រូងវិញ។ អ្នកនាងវឺន​ភ្ញាក់ខ្លួន ងើបមុខឡើងដែរ តែខ្ញុំធ្វើពើជាកំពុងងើយសម្លឹងធ្នឹមដូចមិនចាប់អារម្មណ៍អ្វី។ ពេលនេះលោកលីបាននាំយើងចេញមកក្បែរទ្វារក្រោយនៃវិមាន​តូច ប្រឈមនឹងទ្វារចាស់មួយទៀតមានពណ៌ក្រហមងាំង ចម្ងាយប្រហែល៥ទៅ៦ម៉ែត្រពីក្រោយវិមាននេះ។

«ថ្នាំនេះលាបថ្មី ឥឡូវៗមែនទេ?»

ខ្ញុំសួរធ្វើជាមិនដឹងមិនឮពីការតាមមើលរបស់អ្នកនាងវឺន។

«ទ្វារនេះ ត្រូវបានសាងសង់ថ្មីក្នុងឆ្នាំ១៨០៧ ព្រោះទ្វារចាស់ខូចហើយ ថ្នាំលាបក្នុងសម័យបារាំង!»

លោកលីនិយាយទាំងច្បូតចង្កាសម្លឹង។

អូម៉ាស្ទុះទៅមុន ដៃវែងៗរបស់គេ បម្រុងរកលូកទៅស្ទាបមើលថ្នាំ ថាធ្វើឡើងពីអ្វី ម្តេចទុកបានយូរម្ល៉េះ? ចិត្តអូម៉ា​គិត​ដូចខ្ញុំណាស់ តែត្រូវលោកលីរាដៃឃាត់៖

«មិនអាចប៉ះពាល់ទេ មានអក្សរបម្រាម!»

អូម៉ាងាកទៅជីង ជីងងក់ក្បាលចង្អុលអក្សរចិន​នៅលើសសរសងខាងមាត់ទ្វារ។ លោកលីងើយមើលអក្សរធំៗពីរតួនៅខាងលើ ហើយតំណាល៖

«កាលពីដើម វាជាផ្ទះគេសាងក្រោយវិមាន​តូច ជាផ្ទះចុងភៅ តែក្រោយមកទៀត ឮថារាជវង្សផ្សេងបានយកទីនេះសម្រាប់កំលោះក្រីក្រជាច្រើនដែលត្រូវបានកេណ្ឌមកស្នាក់នៅត្រៀមចេញទៅធ្វើទាហាន នេះបើតាមការកត់ត្រា! ទីនេះជាតំបន់ព្រំដែន អកុសលហាក់ដូចជា មិនមានស្បៀងគ្រប់គ្រាន់ ហើយមនុស្សជាច្រើនបានដាច់ពោះស្លាប់នៅរដូវរងា!»

«ច្រើន? រាប់រយពាន់?» វីណានៅខាងស្តាំងាកមកដែរពេលឮជីងសួរបែបនេះ។ ខ្ញុំអត់ឃើញអេហ្គូនៅក្បែរនាង​ទៀតទេ។

«អាចដល់ពាន់បើគិតពីខ្មោចស្លាប់រាប់ឆ្នាំ….ជាងម្ភៃឆ្នាំ យើងបានធ្វើសង្គ្រាម!» លោកលីងើយសម្លឹងផ្ទាំងនោះហើយ មានសភាពដូចជាសោកសៅខ្លាំង។

ខ្ញុំឈានមករកម៉ាយ៉ា។ បេះដូងខ្ញុំប្រាប់ថា គ្មានអ្នកណាចង់ឈានជើងទៅមុខទៀតទេ។ មិនបាច់ចូលមើលក៏បាន។ ខ្មោចតៃហោងច្រើនយ៉ាងនេះ។

សំឡេងលោកលីនៅតែបន្តមកតម្អូញៗ៖

«ពួកគេស្រែក ពួកគេថ្ងូរ ខ្លះយំ! ខ្លះបានរត់ចេញ តែជុំវិញនេះក្រាលដោយទឹកកកគ្មានអ្នកណារត់រួចទេ! ពេលត្រូវត្រលប់មកវិញ ឬត្រូវចាប់បាន មានទោសស្លាប់ដែលរត់ចោលជួរ!!! មេទ័ពខ្លះ…បានស្ងោរស៊ុបកូនទាហានដើម្បីហូប!»

ខ្ញុំខ្ទប់មាត់ ខណៈជូរីក្អួតស្ងួតឮវ៉កៗ។

លោកលីផ្តាច់អារម្មណ៍ចេញពីការស្លុងនិទាន ហើយងាកមកញញឹម​ៗសម្លឹងជូរី។

និស្សិតនារីមកពីប្រទេសឡាវ ពិតជាទទួលយកមិនបានទេ​ ទិដ្ឋភាពក្នុងការតំណាលរបស់ម្ចាស់ផ្ទះ។ នាងមកតោងដៃខ្ញុំ ដៃនាងត្រជាក់។

ខ្ញុំកាន់នាង​វិញ បង្កើនភាពកក់ក្តៅឱ្យនាង។

«យើងមិនចូលទៅមើលខាងក្នុងឯណាហ្អី?» ជូរីសួរទៅលោកលី។

«មិនបាច់ទេ!» វីណានិយាយតប ខ្ញុំដឹងចិត្ត​ពួកនាង​ថា គិតដូចខ្ញុំដែរ។ គ្រាន់តែឮ ខ្ញុំស្អុយសពទៅហើយ ទោះបីជាកន្លងទៅរាប់រយឆ្នាំតែនៅមានអារម្មណ៍អពមង្គលណាស់។ ទាហានទាំងនោះក្មេងៗប៉ុនណាទៅ ត្រូវគេពង្រាត់មកពីឪពុកម្តាយ ហើយមកដាច់ពោះស្លាប់។

ពេលត្រជាក់និងអត់ឃ្លានខ្លាំង ពិតជាមនុស្សហ៊ានឆីសាច់មនុស្សដូចគ្នា​បន្តជីវិត?

លោកលីងាកមកសម្លឹងជូរីស្ពឹកៗ ហើយសម្លឹងមកខ្ញុំ។

ខ្ញុំក្តាប់មាត់។ ដោយចិត្តមួយចង់ឃាត់ ក៏មានចិត្ត​មួយទៀតមិនចង់ឃាត់ ខ្ញុំនិយាយឡើងតែម្តងទៅ៖

«អ៊ីចេះទៅ ដើម្បីយុត្តិធម៌ អ្នកណាចង់ចូលឱ្យគេចូលចុះ! អ្នកមិនចង់ចូលនៅចាំខាងក្រៅ!»

លោកលីរេភ្នែកមើលពួកយើងមួយជុំ។

«វីរីយ៉ាចូលទេ?» អូម៉ា​សួរខ្ញុំ ។

ងើបមុខទៅគេ ខ្ញុំឃើញប្រុសស្អាតថៃ​ឃុនចាលើមសម្លឹងមកខ្ញុំដែរព្រោះគេឈរក្រោយអូម៉ា។

«ខ្លាចអី?»

ខ្ញុំឆ្លើយធ្វើខែងរ៉ែងព្រោះCrushកំពុងសម្លឹងមក​ដោយទឹកមុខស្រទន់មានមន្តស្នេហ៍។

«ត្រូវហើយស្រីៗ ចាំខ្ញុំការពារឱ្យ!»

ជីងទះទ្រូងកំប្លែងសម្រួលបរិយាកាសឡើងវិញ។ ជូរីគ្រវីក្បាលតិចៗ៖

«ខ្ញុំចាំនៅក្រៅ!»

មិនទាន់មានអ្នកណានិយាយអីទៀតផង ស្រាប់តែម៉ាយ៉ាសួរឡើងតិចៗ៖

«លោកលី មើលរូបនេះសិនមើល៍!»

ជនចំណាស់ឱនសម្លឹងទូរសព្ទនាង ហើយងើបមុខមកមើលក្លោងទ្វារក្រហម។ គាត់ថ្លោះទឹកមុខ​។ ម៉ាយ៉ា​ក៏ស្លេក ម្តងងាកមកចាលើមម្តងងាកមកលោកលី។

ខ្ញុំបានជូរីលែងដៃក៏ឱនទៅក្បែរម៉ាយ៉ាសុំមើល។ រូបក្នុងសារព័ត៌មានអង់គ្លេស គឺផ្ទះនេះក្លោងទ្វារក្រហមនេះ បេះបិទគ្នាគ្រាន់តែមិនមានលាបក្រហម មើលទៅដូចជាចាស់។ លោះព្រលឹង ត្រង់ទម្លាក់ភ្នែកមកដល់ត្រង់តួអក្សរសរសេរធំៗឃើញ​សរសេរថា​«ផ្ទះចិនបុរាណ ត្រូវបានសាងសង់ចំពីលើអតីតកន្លែងបញ្ចុះសពសម័យឈីង ខ្មោចតែងតែចេញមកយាយីទោះបីជាជំនាន់ក្រោយៗមក កែជារោងល្ខោនហ្លួង និងសារមន្ទីរ ហើយក៏នៅតែមានមនុស្ស​ត្រូវលងបន្លាច។»

ខ្ញុំថយពីម៉ាយ៉ា ម៉ាយ៉ា​ដាក់ដៃចុចបិទ។

«អីគេ?»

ជីងសួរប្រហែលមកពីមុខខ្ញុំស្លេក។

ពេលខ្ញុំសម្លឹងទ្វារនេះម្តងទៀត ចិត្តខ្ញុំដឹងថា ម៉ាយ៉ាមិនចេះខ្លាចទេ តែនាង​ឆ្ងល់ ចំណែកលោកលីគឺមានសញ្ញាបដិសេធទាំងស្រុង។  យើងឮ​សំឡេងគាត់ដំឡើងធ្ងន់ជាងមុន ដូច​មនុស្ស​ស្រែកខឹងពេលកាត់កំពុង​ដើរចាកចេញទៅខាងលិចវិមានតូច គាត់តវ៉ាថា៖

«អាមេរិកនិងសម្ព័ន្ធមិត្តវាមិនដែលនិយាយអ្វីល្អពីប្រទេសចិនយើងទេ!»

ខ្ញុំមិនទទួលយកការបដិសេធនិងហេតុផលរាក់កំផែលនេះដាច់ខាត។ សារព័ត៌មាន​នីមួយៗនៅលោកខាងលិច មាន​ក្រេឌីតរបស់គេ។ គេមិនអាចចេះតែនិយាយទេ។ ​ខ្ញុំគិតថា បន្តិចទៀតពេលបានឱកាស​នឹង​សួររក​អត្ថបទនេះពីម៉ាយ៉ា។

«មកៗ ថតខ្ញុំមួយ បើថាមិននាំគ្នាចូលទៅទេ! តិចស្តាយ! ងាយឯណាបានមក!»

«មានអ្នកណាឃើញអេហ្គូដែរ?!» សំឡេងវីណា​ទាញពួកយើងចេញពីរឿងចម្លែកដែលកាសែតសរសេរ​​។

ចាលើមញាក់ស្មាតបនឹងវីណា ជាសញ្ញាថាមិនដឹង។  ជូរីងើយសម្លឹងប៉មចាស់ខាងលើ ខ្ញុំក៏ធ្វើតាមដោយសារ មុននេះ​ឮកំលោះសិង្ហបុរីនិយាយថាចង់ឡើងទៅលើនោះ។

ស្ងាត់សូន្យ…..គ្មានស្រមោលអ្នកណាម្នាក់ទេ មានតែស្រមោលព្រះអាទិត្យ​ចាប់ផ្តើមខ្សោយឡើង​ៗ​ហើយ។

«រកអេហ្គូមកវិញហើយយើងទៅបន្ត ជិតអស់ម៉ោងហើយ!»

លោកលីបញ្ជាទៅអ្នកនាងវឺន។ ជំនួយការគាត់លើកអាយកូមមកនិយាយ។ ខ្ញុំនៅចាំបានរឿងអេហ្គូបាត់ខ្លួនក្នុងសុបិនអាក្រក់ តែពេលនេះមិនសូវខ្វល់ព្រោះមេឃភ្លឺចែស គ្នាយើងច្រើន ចំណែកចិត្តវិញកំពុងផ្ចង់រឿងទាហានឆីសាច់គ្នា និងរឿងកាសែតអង់គ្លេសនិយាយពីរោងល្ខោន។

លោកលីចង្អុលទៅរបៀងវែងមួយ មានប្រក់ក្បឿងចាស់និងចាក់ស៊ីម៉ង់ មិនមែន​មកពីសម័យឈីង​​ទេខ្ញុំទាយ។ គាត់និយាយក្នុងសំឡេង​គ្រលរៗ៖

«ចុងប៉ូចពីនេះទៅ យើងនឹង​ទៅដល់បន្ទប់ហូបតែ! យើងទៅរង់ចាំអេហ្គូនៅកន្លែងនោះទៅ!»

គាត់នាំពួកយើងចាកចេញចោល​អ្នកនាងវឺន។ ខ្ញុំមិនដាច់ចិត្ត​ក៏និយាយសួរ៖

«អ្នកនាងវឺននៅម្នាក់ឯង? បើថានេះ ខ្ញុំនៅជាមួយសិនក៏បាន!»

ម៉ាយ៉ាធ្វើមុខក្រញូវ​ព្រោះមិនពេញចិត្ត​ទេជំនួយការសក់ខ្លីមុននេះបានទ្រគោះដាក់នាងពីរឿងឃុនសាខន។ ពេលក្រមុំថៃរូបនេះ​ដើរកាត់ពីមុខខ្ញុំ ឆ្លៀតមិចភ្នែកហៅខ្ញុំឱ្យដើរមក កុំនៅជាមួយអ្នកនាងវឺនអី។

វីណានិយាយឡើង៖

«ខ្ញុំនៅចាំអេហ្គូចុះ!»

បានវីណានិយាយបែបនេះ ខ្ញុំក៏សុខចិត្តព្រោះមិនដាច់ចិត្ត​ឱ្យនារីចិន​នៅចាំម្នាក់ឯងពិតមែន។

ជីងឃើញកំប្លែងៗនិងឌឺៗតែមានចិត្ត​ណាស់ ជីងនៅក្បែរវីណា បញ្ជាក់ថា នៅកំដរពួកនារីទាំងពីរ​ដែរ។

អូម៉ាងក់ក្បាលហើយនិយាយ៖

«អ៊ីចឹងខ្ញុំទៅមុន!»

អូម៉ានិងចាលើមមកជាមួយពួកយើង។

លោកលីនិយាយបន្តធ្វើដូចមិនខ្វល់ពីជំនួយការគាត់ទេ៖

«ស្ពានជាទម្លាប់សម្រាប់ផ្ទះអភិជន​នៅ​ទូទាំង​ប្រទេស​ចិន! ​នៅ​សម័យ​មុននិងបុរាណកាល ផ្ទះតូចគ្មាន​ស្ពាន ឆ្លងពីវិមានមួយឬហៅថាដំណាក់មួយទៅមួយ មិនមែនជាផ្ទះអ្នកមាន​ឬមន្ត្រីត្រកូលធំទេ។ ​របៀប​រៀប​ចំ​ផ្ទះ​ឱ្យមាន​ចម្រើនសួស្តី គឺ​ស្រដៀង​គ្នា​ក្នុង​ចំណោម​អ្នក​មានបុរាណនិង​សម័យ​​ក្រោយ​ៗមក មានកំណាព្យបុរាណ​លើកឡើងថា ធ្វើផ្ទះមានស្ពាន វិមាន​មាន​បឹង!»

«តែទីនេះអត់បឹងឬសូម្បីស្រះ!»

ខ្ញុំនិយាយតវ៉ាឡើង​​ព្រោះចិត្តស្រាប់តែ​​នឹកឃើញដល់យល់សប្តិអំពីស្តេចឈីងនិងនាងពីវកានដែលដេញតន្ត្រីចែចង់គ្នា​ក្បែរស្រះ។ អាចថា ច្រើនឆ្នាំមកនេះស្រះរីងហួត​អស់ តែ​ចង់ឮលោកលីននិយាយ។

​      នឹកដល់សុបិននោះ វាច្បាស់ពេក។ ក្រោមរង្វង់ពន្លឺពណ៌ខៀវស្រងាត់នៃព្រះចន្ទហាក់សែនស្រងេះស្រងោច មនុស្សស្រីម្នាក់អង្គុយបែរខ្នង​ ចំកណ្តាលបឹងឈូកប្រើឈុតសូត្រពណ៌សហើរត្រសែតតាមខ្យល់។ នាង​ដេញពិណបទបុរាណព្រឺព្រួច។

«នៅខាងមុខមានទឹកសងខាងក្លោងទ្វារធំ!» ចាលើមលាន់មាត់រំឭកពួកយើង។

លោកលីក្រពាត់ដៃក្រោយខ្នងគាត់ នាំពួកយើងដើរហើយនិយាយប្រាប់៖

«យ៉ាង​ណា​ក៏​ដោយ ផ្ទះនីមួយៗ​មិន​ដូច​គ្នាទេពីតំបន់មួយទៅតំបន់មួយនៃប្រទេសចិន! ​ពួកយើងខ្លះ​ជីក​ស្រះអមក្លោងទ្វារ ខ្លះជីកកណ្តាលវិមាន ខ្លះជីកពីមុខផ្នូរដូនតា!»

រឿង៖ អតីតផ្ទះមន្រ្តី ភាគទី៤
ម៉ាយ៉ាឃើញពួកយើងយកចិត្ត​ទុកដាក់ក៏ខ្សឹបប្រាប់ទៀតថា៖

«ខ្ញុំចង់សរសេរសៀវភៅមួយ ជុំវិញ​វិមានពីវ!»

មិនចម្លែកទេ ដែលនារីថៃបានស្រាវជ្រាវរឿងនេះរហូតមក ព្រោះសាស្ត្រាចារ្យម្នាក់ដែលទៅដល់មុន បាន​ស្លាប់ដោយសរសេរមិនចប់ ឯព័ត៌មាន​ផ្សាយអំពីគាត់មុនស្លាប់ក៏មាន​អាការៈចម្លែកៗ ដូច្នេះ ប្រសិនបើលើកនេះ នាងម៉ាយ៉ាមកដល់វិមានពីវ​ហើយសរសេរសៀវភៅបានពិតមែន នាងនឹង​អាចលក់ដាច់​ឬល្បីឈ្មោះមែន។

«បើជាប្រផ្នូលមិនល្អទេ កុំធ្វើអីការងារហ្នឹង!»

ជូរីសម្តែងការបារម្ភហើយពោលឃាត់។ ពួកយើងជាអាស៊ាន មានមូលដ្ឋានជំនឿច្រើន តែសភាពជូរីនេះជាមនុស្ស​មាន​ភាពស៊ីវិល័យ ​មិនសម​ណាគិតដូចខ្ញុំដែរ។

«មនុស្ស​ម្នាក់ស្លាប់ព្រោះការងារនេះ ម៉ាយ៉ា​កុំចង់ធ្វើវាអី!»

ជូរីបន្ថែម ធ្វើឱ្យម៉ាយ៉ាធ្វើមុខក្រៀម នាង​ងក់ក្បាល៖

«ម្តាយខ្ញុំនិយាយដូច្នេះដែរ!»

«ចុះម៉ាយ៉ាធ្វើទេ!»

ខ្ញុំភ្លាត់មាត់សួរទៅតាមការចង់ដឹង ទោះយល់ថាអន្ទះអន្ទែងពេកក្តី។ ម៉ាយ៉ានៅស្ងៀមគិតបន្តិចទើបនិយាយ៖

«ប្អូនប្រុសខ្ញុំត្រូវទៅរៀននៅមហាវិទ្យាល័យបាងកក ហើយខ្ញុំត្រូវការលុយខ្លះ! មានថៅកែបោះពុម្ពម្នាក់សន្យាឱ្យលុយខ្ញុំច្រើនសម្រាប់ ការពិតនៅវិមានពីវ!»

«វ៉ាវ! ការពិតនៅវិមានពីវ! ចំណងជើងល្អ!»

លោកលីនិងជំនួយការគាត់ឈ្មោះវឺន បានមកចាំពួកយើងជាស្រេចនៅព្រលាន Xi’an Xianyang International Airport។ ពួកគេទាំងពីរមាន​រូបរាងដូចក្នុងរូបថតដែលខ្ញុំបានឃើញកាលអ៊ីម៉ែលនិងតេឡេក្រាម​ទាក់ទងគ្នា។ លោកលី រាងខ្ពស់ មុខក្រញូវមិនសើច អ្នកនាងវឺន ញញឹម​ញញែមនិងពាក់វ៉ែនតា មានរាងតូចទ្រនាប់។

ពេលនាងរាប់ចំនួនពួកយើង ខ្ញុំបានលបលួចគិតពីសុបិនដែលឃើញមាត់នាងហូរឈាម។

«ពីនេះទៅវិមានពីវ យើង​ត្រូវការប្រហែលជាពីរម៉ោងជាងទៀត!»

លោកលីប្រកាស​ធ្វើឱ្យយើងងាកមើលមុខគ្នា។ ពីព្រលានតម្រង់ទៅទីនោះមុន បានន័យថា សណ្ឋាគារពួកយើងអាចនឹងឆ្ងាយខ្លាំងបានជាត្រូវ​ចូលវិមានពីវឱ្យហើយ។

ឡាន១២កៅអីមួយមកដល់។

ខ្ញុំឱបដៃរង់ចាំដល់វេនខ្លួន​បញ្ជូនវ៉ាលិសទៅដាក់ខាងក្រោយ តែចិត្ត​ចង់តែកញ្ជ្រោលស្រែកឡើងថា ហេតុអ្វីឡាននេះនិងឡាននៅក្នុងសុបិនដូចគ្នា?

ពេលឡើងឡាន​ខ្ញុំព្យាយាមមិនអង្គុយ​ក្បែរម៉ាយ៉ាទេ តែនាង​ឡើងមកទាល់តែបាន មិនដឹងធ្វើម៉េច បន្ទាប់មកខ្ញុំក៏ហៅជូរី​តែម្តង មិនចង់ឱ្យវីណាជនជាតិសិង្ហបុរីមកអង្គុយទេ កុំឱ្យគ្រប់យ៉ាង​ដូចក្នុងយល់សប្តិពេក​។

«ញ៉ាំស្ករមួយទៅ!»

ចាលើមហុចបន្ទះស្ករបៀមមួយមកខាងមុខនេះ បង្ហាញថាពួកគេពិតជាមកនៅពីក្រោយពួកយើងមែន។ ពេលឡើងមកមិនបានឃើញសោះហ្នឹង។

ខ្ញុំមិនបានទទួលស្ករតែងាកទៅឃើញជីងកំពុងពាក់កាស ញាក់ចិញ្ចើមញញឹមដាក់ខ្ញុំ។ មនុស្ស​ជីងនេះរីករាយណាស់។ ភ្លាមនោះងាកមកប្រទះអេហ្គូសម្លឹងខ្ញុំយ៉ាងចម្លែក។ គេនេះឡើងមកតាមក្រោយ​ ហើយនៅរង់ចាំឱ្យចាលើមលើកសាក់កាដូចេញនឹងអាលគេមកអង្គុយ។

ចាំបាច់អីមើលខ្ញុំចម្លែកៗ?

ខ្ញុំងាកមុខចេញវិញធ្វើស្មើ។ មិនមែនស្អប់ចរិតម្នាក់នេះទេ តែខ្ញុំនឹកឃើញរឿងក្នុងយល់សប្តិ។

«ខ្ញុំមាន​លក់ស៊ីម! អ្នកណាចង់បាន​ប្រាប់ខ្ញុំ!»

ជំនួយការវឺន​ម្នាក់នោះប្រកាសញែកៗពីក្រោមដៃមក ព្រោះទំនងគាត់ឃើញមាន​ប្រុសស្អាតច្រើន។

«ខ្ញុំយក!»

គ្រប់គ្នា​ងាកមកសម្លឹងខ្ញុំហើយ ពេលនេះទើបខ្ញុំដឹងថា ខ្ញុំប្រញាប់ពេកស្រែកឮពេកបានជា….។

ហ៊ឹម! នេះឯង ឥទ្ធិពលនៃសុបិនមិនល្អ។

អូម៉ា ជនជាតិប្រុយណេញញឹមសុភាពពីក្រោយជំនួយការវឺន ហើយនិយាយប្តូរបរិយាកាសឱ្យខ្ញុំ៖

«ស៊ីមចិនមែនទេ ខ្ញុំយកមួយដែរ!»

ជំនួយការវឺនញញឹម រួចងាក​ញែកផ្លូវឱ្យអូម៉ាឡើងអង្គុយក្បែរតៃកុងខាងមុខ។ ប្រុសស្អាតនេះក៏លបមកមើលខ្ញុំមួយខ្វាច់ ខ្ញុំញញឹម​ដាក់គេ។ តាំងពីនៅហាណូយមកដល់ស្រុកចិននេះ មិនដែលបាននិយាយគ្នាជាមួយ​គេមួយម៉ាត់ តែអាកប្បកិរិយាគេ សុភាពណាស់ គេជាឥស្លាមសាសនិកដ៏សង្ហានិងសុភាព។ ដោយសារនេះជាបុណ្យរ៉ាម៉ាដាន គេមិនបានញ៉ាំអីមួយក្អឹកទេ​តាំងពីឃើញគ្នាទល់ឥឡូវ តែគេនៅតែរក្សាអារម្មណ៍ល្អនិងញញឹម​ជានិច្ច។

«ខ្ញុំយកស៊ីមមួយ!»

អេហ្គូនិយាយ ខ្ញុំទម្លាក់ទឹកមុខ។ មិនមែន​ដោយសារតែសុបិនឱ្យប្រផ្នូលមកថាគេនេះជាអាធិរាជចិនទេ តែខ្ញុំមានអារម្មណ៍ចម្លែកជាមួយគេ។

«អូម៉ានៅមុខ ខ្ញុំទៅបានម្នាក់ទៀតទេ?» ជននេះសួរទៅនិស្សិតប្រុយណេ។

«ទៅឱ្យស្រឡះទៅ!» ខ្ញុំគិត។

«មកបាន!» អូម៉ានិយាយទាំងងាកមកញញឹម។ ខ្ញុំធ្វើមិនដឹងបែរមុខចេញមិនចង់ឱ្យភ្នែកប៉ះគ្នាជាមួយដំណើរបុរសសិង្ហបុរីទេ។

ពីរម៉ោងនៅលើឡាននេះ យើងម្នាក់ៗទទួលបានអាហារមួយប្រអប់ មាននំប៉ាវនិងកាហ្វេកញ្ចប់។ ម្នាក់ៗស្ងាត់មាត់ ដោយសារហត់នឹងការធ្វើដំណើរ។

លោកលីមិនបានជិះជាមួយយើងទេ គាត់ទៅមុនជាមួយកូនឡានរបស់គាត់ ដែលរំលែកវ៉ាលិសពួកយើងទៅខ្លះ។ អ្នកស្រីជាជំនួយការរបស់គាត់បានប្រាប់ពួកយើងថា លោកលី នឹងទាក់ទងមន្ត្រីនៅសារៈមន្ទីរវិមានពីវជាមុនបើកផ្លូវសម្រាប់ពួកយើង។

«វិមានពីវនេះ មិនងាយទទួលអ្នកណាមកសិក្សាទេ!​ លើកលែងតែមាន​ការអន្តរាគមពីភាពចាំបាច់នៃសាកលវិទ្យាល័យសិល្បៈរដ្ឋ!»

ស្ត្រីជាជំនួយការខំឧទ្ទេសនាមឱ្យពួកយើងទាំង៨នាក់ដឹងថា ខ្លួនជានិស្សិតសំណាងនិងសំខាន់ដែលបានជាប់ឱកាសមកទស្សនកិច្ច​សិក្សាទីនេះ។

នាង​បន្ថែមទៀតថា៖

«៥នាទីទៀតយើងដល់វិមានពីវហើយ!»

គ្រប់គ្នា​ក្រោកមកអង្គុយត្រង់វិញ។

អាកាសនៅខាងក្រៅស្រាប់តែត្រជាក់ជាងដែលបានគ្រោងទុក។ ម្នាក់ៗពាក់អាវក្រៅនិងរុំកកន្សែងដំណាលៗគ្នា។ វិមានមន្ត្រីពីវ មានទីតាំងព័ទ្ធជុំវិញ​ដោយ​ព្រៃឫស្សីនិងបឹងមួយគូអមសងខាង ដែលស្ងប់ស្ងាត់ក្រោមស្រទាប់​ព្រិលស្រអាប់ត្រជាក់។

សារៈមន្ទីរអតីតជាវិមានមន្ត្រីកំផែងទី៥ អណ្តែតស្រគត់ស្រគំក្រោមផ្ទៃមេឃថ្ងៃត្រង់ដែលឈានដល់រសៀលដោយស្រទោស្រទុំ។

នេះទំនងជាលំនៅដ្ឋាន​នៃមន្ត្រីជំនាន់មហា​អធិរាជទីមួយដែលសេសសល់ក្រោយពីរសហវត្សរ៍ និងរក្សាបានដោយប្រុងប្រយ័ត្នបានជាគេកម្រទទួលភ្ញៀវ។

«តើរដ្ឋាភិបាលចិនចង់ឱ្យពួកយើងនិយាយអ្វីទៅកាន់ពិភពលោកអំពីវិមាននេះ?»

វីណាពោលសួរឡើងទៅកាន់អ្នកស្រីវឺន ធ្វើឱ្យពួកយើង​ងាកចូលមកក្នុងឡានវិញរង់ចាំចម្លើយ។ ជំនួយការម្នាក់នេះគ្រហែមបន្តិចសម្លឹងមកពួកខ្ញុំម្តងម្នាក់រួចឆ្លើយ៖

«និស្សិត​អាស៊ានទាំង៨ ជាមនុស្សមានស្នាដៃស្រាវជ្រាវល្អៗគួរឱ្យគោរពសរសើរ! មេប្រយោគរបស់យើងខ្ញុំ បានឃើញស្នាដៃពួកអ្នក បានជាទទួលពួកអ្នកមកកាន់ទីនេះឱ្យចងក្រងប្រភេទឯកសារត្រឹមត្រូវ ផ្សាយចេញសម្រាប់បុព្វបុរសយើង កម្ចាត់រាល់ការមួលបង្កាច់ប្រាស់ចាកការពិតផ្សេងៗ»

«តែ…អ្នកសារព័ត៌មាន​ចិនមានច្រើននិងសែនពូកែមែនទេ?» ចាលើមចោទសួរឡើង។​

«ចាស៎ពិត តែយើងក៏ត្រូវការស្នាដៃអ្នកនិពន្ធបរទេសជាង សម្រាប់មកនិយាយបរិយាយអំពីវប្បធម៌យើងខ្ញុំ!» ស្ត្រីនោះតបតមកមានហេតុផលរបស់គាត់។​

ដោយមិនមានសំណួរបន្ត និងដោយរថយន្តកំពុងបង្វិលជុំក្នុងល្បឿនយឺតៗរកចំណត អ្នកស្រីវឺនរៀបរាប់បន្តថា៖

«វិមាន​លោកម្ចាស់ពីវ ត្រូវបាន​ទុកថា ជាតំបន់បេតិកភណ្ឌជាតិរបស់ប្រទេសចិន និងកំពុងសុំចូលជាផ្នែកមួយនៃតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ! សូមមើលពីខាងនេះ បន្ទាប់ពីជួសជុលដាក់ថ្នាំការពារនិងបន្ថែមគ្រឿងទ្រទ្រង់ ទីនេះត្រូវបានប្តូរឈ្មោះកាលពីឆ្នាំ២០០១ថា ជាសារៈមន្ទីរកំផែងទី៥។»

ចាលីមសួរទៀត៖

«មាន​សាស្ត្រាចារ្យថៃម្នាក់ ឈ្មោះK.Sakhon ធ្លាប់មកស្រាវជ្រាវសរសេរសៀវភៅនៅទីនេះ អ្នកស្រីវឺនបានចួបគាត់ទេ?»

ខ្ញុំលបមើល ឃើញ​គាត់ថ្លោះទឹកមុខ។ ចម្លើយមួយអាថ៌កំបាំងគឺ អ្នកស្រីនេះដឹងរឿងជនជាតិថៃដែលស្លាប់មុនសរសេរសៀវភៅចប់។ តែគាត់មិនសារភាពការពិតទេ គាត់ឆ្លើយឡើង៖

«មានមនុស្សមកគួរសមដែរ ជនជាតិថៃក៏មកច្រើន ចាំខ្ញុំរកនឹកបន្តិចសិន!»

ខ្ញុំមិនយល់ទេ មានរឿងអ្វីបានជាគាត់ចាំបាច់កុហកចាលើម។

ជនជាតិថៃប្រុសនៅពីក្រោយខ្នងខ្ញុំក៏និយាយប្រាប់ទៀត៖

«ទៅដល់ផ្ទះបានបីថ្ងៃគាត់គាំងបេះដូងស្លាប់! ពេលនោះ ឮថា គាត់ព្យាយាមសរសេរសៀវភៅមួយមានឈ្មោះថា មន្ត្រីកំផែងទី៥!»

«អូ ចូលរួមសោកស្តាយផង! អឹះ ពួកយើង​ ដល់កន្លែងឈប់ហើយ!»

អ្នកស្រីវឺន​បង្វែរ​ការតាមដាន​ពីខ្ញុំ។

«គ្រប់គ្នាទុកវ៉ាលិសនៅណេះ​បាន យកតែរបស់ស្រាលៗបានហើយ ព្រោះទីនេះធំ យើងត្រូវដើរឆ្ងាយដែរ!»

គាត់បើកទ្វារហើយចុះមុនគេ។ ខ្ញុំលើកទឹកអកផ្សើមបំពង់កបន្តិច ចុះតាមគេតាមឯងដោយយកកាបូបស្ពាយទៅ។

ក្លោងទ្វារធំខាងមុខនៃអតីតវិមានពីវ ធំនិងខ្ពស់ មានតែ​មួយបន្ទះខាងមុខប៉ុណ្ណោះ សងខាងចោមដោយផ្ទៃបឹងរាបស្មើនិងស្រអាប់ត្រជាក់។

លោកលីនៅរង់ចាំជាស្រេចដោយមាន​សន្តិសុខមួយក្រុមក្បែរនោះឈរនិយាយជាមួយគាត់។

«យើងត្រូវឆ្លងកាត់ការឆែកជាមុនទើបចូលបាន!»

លោកលីប្រកាស។

គ្នាយើងទាំង៨នាក់ដូចជាទម្លាប់អស់ទៅហើយនឹងការឆែកឆេរអស់ទាំងនេះ ដូច្នេះក៏ឆ្ពោះទៅកន្លែងឆែកដែលមាន​ម៉ាស៊ីនរាវដោយដៃ និងមានអ្នកឆែកស្រីប្រុសពីរនាក់។

«តោះ យើងមានពេលពីរម៉ោង ហើយចាកចេញមុនថ្ងៃលិច!» លោកលីប្រាប់ក្រោយពេលយើងទាំងប្រាំបីបានឆ្លងកាត់ការឆែកពិនិត្យ។

កូនកាំបិតរបស់អ្នកណាមិនដឹងទេ​ត្រូវបានគេដកហូតបោះចូលកញ្ច្រែងមួយនៅក្បែរតុឆែកឆេរ ថែមទាំងមាន​ឃើញដែកភ្លើងមួយផង។ អ្នកណាយកមក? យកមកការពារខ្លួន បើគ្មានអ្នកជក់បារីផង?

ខ្ញុំមិនមានពេលគិតទេ ព្រោះគេចាប់ផ្តើម​ដើរទៅក្នុងកំផែងហើយ ក្រោមការនាំមុខដោយលោកលី ចំណែក​អ្នកស្រីវឺនដើរលាយឡំជាមួយយើង ហើយសន្តិសុខពីរនាក់នៅជាមួយលោកលី ២នាក់ទៀតដើរតាមមកពីក្រោយក្រុមយើង។

ពួកគេប្រដាប់អាវុធ។ វត្តមាន​ពួកគេ​និងភាសានិយាយស្តីកំបុតកំបុយរបស់លោកលី មិនបានជួយសាងអារម្មណ៍ល្អមកឱ្យពួកយើងទេ ខ្ញុំយល់ថា បើពួកយើងទាំង៨មិនមានចិត្ត​ចង់សរសេរសៀវភៅ ក៏គ្មានអ្នកណា ព្រមមកកន្លែងស្ងាត់នេះ ជាមួយខ្មាន់កាំភ្លើងហែហមដែរ។

គោលដៅពេលនេះ ពួកយើង​ចាប់ផ្តើមដើរពីភាគខាងត្បូងទៅរកភាគខាងជើង សំដៅ​វិមាន​ខាងក្នុងដែល​ឈរនៅលើអ័ក្សកណ្តាលរវាងសាលធំបី មួយកណ្តាលខ្ពស់ជាងគេនិងមាន​កំពូលកណ្តាលត្រដែតត្រដឹម​។

ពីច្រកចូលធំឆ្ពោះទៅទីនោះ ខ្ញុំគិតថាមិនក្រោម១៥០ទៅ២០០ម៉ែត្រទេ។

បឹងអមសងខាងដំណើរពួកយើង។

ដ្បិតតែទិដ្ឋភាពល្អ និងធម្មជាតិស្រស់ដូចមាន​ការថែទាំប្រចាំ តែយើងមិនមាន​អ្នកណាហ៊ានឈប់ថតទេ។ លោកលីនិងសន្តិសុខដើរលឿនស្លេវនិងត្រង់ផ្លូវណាស់ ប្រៀបបីដូចជា​ធ្លាប់ហាត់ទ័ព។

លុះចូលមកកាន់តែកៀក យើងឃើញវិមាន​កណ្តាលមាន​ខ្លោងទ្វារ៣ ដាល់ស្លាកថា សាលជំនុំការ។

«ខ្ញុំបានឃើញទីនេះមុនពេលយើងមកដល់» ខ្ញុំងាកប្រាប់ម៉ាយ៉ា។

«ត្រូវហើយ តាមទស្សនាវដ្តីអនឡាញ!!! ស្មាន search តែម្នាក់ឯង?» ជីងនៅក្បែរទៀត? ហើយនិយាយឌឺខ្ញុំទៀត។

លោកលីងាកមកបញ្ឈប់ការលេងសើចរវាងពួកយើង៖

«ទាំងអស់គ្នា​! នេះពីដើមហៅថា សាលស័នឆេងដែលប្រវត្តិសរសេរថា សម្រាប់មន្ត្រីពីវ អង្គុយជំនុំធ្វើកិច្ចការរដ្ឋ! ជាធម្មតាគាត់អង្គុយ​ធ្វើការ និងបើកសវនាការជាមួយកូនទ័ពនៅទីនេះ។ បន្ទប់ខាងលិច ជា ការិយាល័យ លេខាធិការដ្ឋាន គឺពួកមេទ័ពតាមមុខងារ ចែកគ្នាធ្វើការ! ដោយសារគាត់ជាមន្ត្រីព្រំដែនថ្នាក់ទីបី ផ្ទះនិងអង្គភាពត្រូវបានអនុញ្ញាតឱ្យមានទីតាំងបរិវេណតែមួយ! ពីតំបន់នេះទៅកាន់ព្រំដែន ត្រូវចំណាយពេលច្រើន! ឯខាងឆ្វេងដៃនេះ ហៅថាវិមាន​តូច ជាកន្លែងគ្រួសាររស់នៅឯកជន។»

ដ្បិតថា​ត្រូវបានឱ្យឈ្មោះជាវិមាន​តូច​ តែសម្លឹងទៅ​ខ្ញុំនៅតែសង្កេតឃើញប្រណីតភាពដ៏ស្កឹមស្កៃនិងស្តុកស្តម្ភ។

បណ្តាសសរទាំងអស់ ធំគ្រាក់និងរលោង។ ក្បាច់នីមួយៗជាពពួកបក្សាសួគ៌និងស្តេចម្រឹគ។ អក្សរចិនខ្ញុំលាយឡំនៅក្នុងចម្លាក់ ខ្ញុំមិនចេះ មើលមិនដាច់ តែខ្ញុំគិតថា គេឆ្លាក់បានយ៉ាង​វិចិត្រ។

ឆឹប!

ម៉ាយ៉ាថតក្បាច់ឆ្លាក់និងតួអក្សរ​បុរាណទាំងនោះដោយយកចិត្តទុកដាក់ណាស់។ ជនជាតិថៃទាំងពីរពិតជាប្រាកដប្រជាក្នុងការចងក្រងសៀវភៅពីវិមាននេះ បានជាខ្ញុំឃើញចាលីមសសៀរទៅជជែកជាមួយលោកលីស្ងាត់ៗមិនងាយចប់ទេ។

«វីណា ខ្ញុំចង់ឡើងទៅកំពូលនោះ!»

អេហ្គូខ្សឹបជាមួយអ្នកសិង្ហបុរីគ្នាគេ ​តែខ្ញុំលបដៀងទៅលើកំពូលប្រសាទដូចជាប៉មចំកណ្តាល​ដែលសមតែគេប្រើឈរយាមកាម។

ទីនោះនៅពីលើសាលការងារ​ខាងមុខ ចំណែកពួកយើងកំពុងឆ្ពោះមកវិមានតូច​ដែលជាសាលស្នាក់នៃគ្រួសារពីវ។

វីណាប្រាប់ទៅគូកនរបស់នាង៖

«មិនដឹងដែរថាគេឱ្យយើងឡើង! ចាំមើលលោកលីសិន!»

យើងត្រូវបាននាំផ្លូវចូលទៅក្នុងសាលគ្រួសារពីវតាមក្លោងទ្វារឈើមួយដែលចំហមិនបិទទេ។

ពួកសន្តិសុខចិនដែលមានឱបកាំភ្លើងបានមករាយគ្នា​មាត់ទ្វារ​ដោយមិនចូលទៅជាមួយយើងឡើយ។

«មើលចុះ!»

ម៉ាយ៉ាកេះចាលើម។

នៅខាងស្តាំដៃមាន​កា្តរខៀនធំមួយបិទទៅដោយសន្លឹកប្រាក់(លុយ)។ ពេលចូលមកជិត ជាប្រាក់គ្រប់ជនជាតិដែលគេបានបិទចំណាំពេលបានមកដល់ទីនេះ។

«អ្នកទាំងអស់​អាចដាក់លុយលើនេះមួយសន្លឹកបាន! មួយប្រទេសមួយសន្លឹកបានហើយ!»

លោកលីប្រកាស។

ចាលើមនិងម៉ាយ៉ា​ប្រហែលជារកឃើញលុយថៃ ហើយពួកគេកំពុងពិនិត្យវាយ៉ាងយកចិត្ត​ទុកដាក់។ ខ្ញុំងាកទៅឃើញវីណានិងអេហ្គូរាវរកលុយគេដែរ។

«ជារបស់គាត់ គាត់បានសរសេរទុក!»

ម៉ាយ៉ាខ្សឹបៗទេ តែខ្ញុំស្តាប់ឮហើយងាកទៅឃើញ ជូរីជនជាតិឡាវសរសៀរទៅដែរព្រោះនាងស្តាប់ថៃបាន បានជានាង​និយាយសួរឡើង៖

«ឃុនសាខនមែនទេ? គាត់សរសេរអីទុកលើលុយ?»

សាស្ត្រាចារ្យកំលោះដែលសរសេរសៀវភៅមិនចប់ម្នាក់នោះ មិនត្រឹម​តែបិទសន្លឹកលុយបាតនៅទីនេះ ថែមទាំងបានសរសេរអ្វីមួយទុក?

«វិមាន​ត្បូងដ៏អាថ៌កំបាំង!»

ជូរីអានខ្សឹបៗជាភាសាអង់គ្លេស។

«មានន័យថាម៉េច? គាត់ចង់ប្រាប់យើងថាម៉េច?»

ម៉ាយ៉ាងាកសួរចាលើម។

ចាលើមខ្សឹបវិញថា៖

«ជនជាតិចិន មិនព្រមនិយាយអ្វីទាក់ទងនិងលោកគ្រូសាខនសោះ តែខ្ញុំដឹងថា​ពួកគេស្គាល់គាត់។»

ខ្ញុំឮហើយ លបងាកសន្សឹមៗទៅពិនិត្យ Mr.លី។ គាត់កំពុង​តែស្តាប់អូម៉ាសួរសំនួរ។ នៅលើដៃអូម៉ា មានកាមេរ៉ា​ធំនិងលេនវែង។ ជាម៉ាស៊ីនដ៏ថ្លៃហើយមាន​សមត្ថភាពខ្ពស់ក្នុងការឆ្មក់ប្រមាញ់ថត។

ខ្ញុំទាញលុយក្រដាស៥០០រៀលមក ត្រៀមថាសរសេរនិងរកកន្លែងបិទ។ អ្វីមួយចាប់ភ្នែកខ្ញុំ។

«leave this place!»

ជាអក្សរអង់គ្លេស។ ខ្ញុំងាកទៅពិនិត្យ​ វាជាសំណេរតូចល្អិតនៅលើលុយរូប៊ីនៃឥណ្ឌូនេស៊ី។

លើកនេះនិស្សិតអាស៊ានមិនបានមកគ្រប់១០ប្រទេស ដោយមិនមានវត្តមានម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី បានន័យថា មុនៗធ្លាប់មាន​គេមក បានជាមានសំណល់លុយនៅកន្លែងនេះ?

នារីម្នាក់ជាមួយអាវផាយវែងអូសដី បង្ហាញខ្លួនក្នុងសួនក្បែរបឹងឈូក។ ក្រឡេកទៅភ្លាម ខ្ញុំមានអារម្មណ៍ថាញាក់ភ្នែក ព្រោះលើបឹងឈូកគ្មានកញ្ចុះនិងគ្មានអ្នកណាទេ។

ប្រហែលជាខ្ញុំស្រមៃ ព្រោះតែមុននេះបានសុបិនដក់អារម្មណ៍រឿងអ្នកនាង​ពីវកាន។

រឿង៖ អតីតផ្ទះមន្រ្តី ភាគទី២
«នុះ! ដូចជាគេកំពុង​រកពួកយើង!»

អូម៉ាដែលមកពី​ប៊្រុយណេ គេនេះចាស់ទុំ ស្ងាត់ និងមិនសូវមាន​ប្រតិកម្ម ពេលនេះគេចង្អុលហើយស្ទុះចុះពីឡាន​ផង។ គិតអ៊ីចេះចុះណា បើអ្នកផ្សេងដូចអូម៉ា ចេញមុខនិយាយថាខាងក្នុងកន្លែងហាមឃាត់ មាន​មនុស្ស​ ប្រហែលជាមានគេជឿច្រើនជាងពេលខ្ញុំនិយាយ។

តែ…ខ្ញុំឃើញ​លោកលីស្ទុះមកឃាត់អូម៉ាដែរ ព្យាយាម​មិនឱ្យគេ​ចូលទៅវិមាន​ពីវវិញទេ។

តាម្នាក់នេះ មុខមាត់ក៏តឹងតែង ចរិតដោះស្រាយការវិញ រឹតតែមើលទៅ​តឹងតែងខ្លាំង។ គាត់និងជំនួយការសក់ខ្លីបានឃាត់​អូម៉ា ធ្វើឱ្យពួកយើងដែលនៅខាងលើឡាន​តាម​ពិនិត្យ​កាយវិការ​ពួកគេដោយយកចិត្ត​ទុកដាក់គ្មានអ្នកណាមាត់កទេ។

កងសន្តិសុខចិនបួននាក់បង្ហាញខ្លួននិងដើរជាក្រុមពីចំហៀងខាងឆ្វេងវិមាន​ តែមិនមាននាំ​អេហ្គូត្រលប់មកវិញជាដដែល។ វីណាអន្ទះសាចុចទូរសព្ទហើយចុចទៀត កាយវិការបង្ហាញថាទាក់ទងអេហ្គូមិនបានដដែល​។

ក្នុងចំណោម​ពួកយើង មានតែជនជាតិសិង្ហបុរីពីរនាក់នេះនិងចាលើម ដែលបានទិញស៊ីមលេខ Holafly របស់ចិន​តាំងពីនៅមាត់ច្រកព្រលានយន្តហោះ។

«គេអាចវង្វេងនៅក្នុងវិមានព្រោះថា​ខាងក្នុងអត់សេវាទេ!»

កំលោះថៃនិយាយធ្វើឱ្យខ្ញុំងាកចំហៀងទៅផ្ទៀងស្តាប់។ គេក៏ប្រើកន្ទុយភ្នែកមើលមកខ្ញុំវិញដូចមនុស្ស​យល់ចិត្ត​គ្នាដែរ។ ឯដៃគេចុចទូរសព្ទដូចគ្នា។

មានអារម្មណ៍ថា ជូរីមើលមុខខ្ញុំ?

ខ្ញុំងាកត្រលប់ទៅវិញ ឃើញជូរី​នៅសម្លឹងខ្ញុំត្លែរមកពិតមែន។

«Jury are you ok?»

ខ្ញុំសួរ ចង់ស្ទង់មើល តិចនាងដឹងថា​ ខ្ញុំលួចសម្គាល់ចាលើមដែរ?

«វីរីយ៉ា មុននេះខ្ញុំឃើញមនុស្ស​នៅកន្លែងហាមឃាត់ដែរ!»

ខ្ញុំចាប់អារម្មណ៍ខ្លាំងសម្លឹងនាង​ចង់និយាយគ្នា​ តែចាលើមក្រោក​និងសុំជូរីចេញទៅក្រៅឡាន។

«ខ្ញុំទៅក្រោមបន្តិច!»

ដឹងហើយថាគេចង់ទៅនិយាយជាមួយអូម៉ានិងលោកលី។

«ហេតុអ្វីបានជាមិនមាន​អ្នកណាឃើញ​គេយូរហើយ!» ខ្ញុំរអ៊ូដាក់ម៉ាយ៉ានិងជូរី ។

«ឬមួយពួកយើង អត់មាន​អ្នកណាម្នាក់ទៅបន្ទប់ទឹកទេ? មានតែអេហ្គូ?» ម៉ាយ៉ាសួរតិចៗតាមកិរិយាដ៏សុភាពរបស់នាង​។

ជីងឆ្លើយតបវិញភ្លាម៖

«អត់មាន​ទេ! គ្នាយើងនៅលើឡានទាំងអស់!….អឺ សង្ឃឹម​ថា ប៉ិនោះអត់នៅរញ៉េរញ៉ៃនឹងរបស់បុរាណផ្ទះមន្ត្រីពីវទៅចុះ!»

សម្តីចុងក្រោយនេះមិនពីរោះសោះ ធ្វើឱ្យវីណាងាកមកសម្លឹងជីងដោយមុខស្មើ។ វីណាមិនចង់ឮអ្នកណាមកវាយតម្លៃអេហ្គូថាជាចោរវត្ថុបុរាណទេ។

«ដល់ពេលខ្ញុំចង់ទៅបន្ទប់ទឹកម្តងហើយ!»

ជីងនិយាយបន្លប់ពេលដឹងថាសម្តីមុននេះប៉ះពាល់ទឹកចិត្ត​វីណា។

ជីងមិនទាន់ក្រោក​បានស្រួលផង ស្រាប់តែលោកលីបង្ហាញខ្លួន។ គាត់សម្លឹងពួកយើង​ហើយប្រាប់ឮៗ៖

«និស្សិតសិង្ហបុរី នៅបាត់! គេអាចវង្វេង! មេឃជិតងងឹតហើយ យើងត្រូវការបន្ថែមមនុស្សជួយរក! យោបល់និស្សិតប៊្រុយណាគឺឱ្យអ្នកដែលហត់នឿយទៅសម្រាកមុន អ្នកស្ម័គ្រចិត្ត​អាចនៅជាមួយសន្តិសុខជួយរក!»

«ខ្ញុំនៅទីនេះ!»

វីណានិយាយភ្លាមទាំងលើកដៃឡើង។ ខ្ញុំមិនចង់នៅទេ និយាយពិតទៅ ខ្ញុំហត់នឿយណាស់ ចុះពីយន្តហោះមកភ្លាម តម្រង់មកកន្លែងនេះត្រូវជិះឆ្ងាយគួរសមជាង៤០គីឡូម៉ែត្រឯណោះពីទីប្រជុំជន តែ….គ្នាយើងមានតែប៉ុណ្ណឹង ផ្លូវឆ្ងាយ​បែបនេះ ក៏ចង់បង្អង់ចាំគ្នា​បន្តិចសិនដែរ។

ខ្ញុំមិនមាត់ទេ ជីងសុំផ្លូវជូរីចុះហើយ ចំណែកវីណាប្រុងចុះតែត្រូវ​អ្នកឧទ្ទេសនាមមុខមាំពោលឃាត់​។

«នារីៗគួរទៅសម្រាក!»

វីណានៅពាក់កណ្តាលអង្គុយ​ពាក់កណ្តាលឈរ។

ម៉ាយ៉ាលូកដៃទាញនាង​ចុះ ចំណែកជូរីវិញចាប់ផ្តើម​សួរ៖

«Mr. Ly ហេតុអ្វី​យើងរកមនុស្ស​មិនឃើញផ្ទះប៉ុណ្ណឹងសោះ?»

លោកលីងាកមកសម្លឹងជូរី តែគាត់មិនឆ្លើយទេ។ ទឹកមុខឆ្មើងរបស់គាត់ ខ្ញុំក៏ទើសចិត្ត​ដែរ។

«បើមានរឿងអីលាក់ពួកយើង ពួកយើងអាចនឹង​វិលទៅប្រទេសវិញភ្លាមដើម្បីរាយការណ៍ដល់វិទ្យាធិការ​!»

វីណាព្រមានបែបនេះ​ធ្វើឱ្យខ្ញុំភ្ញាក់។ ហេតុអ្វី​នាង​គិតវែងឆ្ងាយ​និងរឹងត្អឹងម្ល៉េះ?​ ខ្ញុំនៅឱបកាបូបដៃស្ងៀម ខណៈពេលដែល​វីណានិយាយទៀត៖

«បើគេត្រូវពួកលោកគ្រូរក​ឃើញ ​ហើយគេ​មានរឿងអី គួរឱ្យពួកខ្ញុំដឹង! មុននេះ សន្តិសុខមកធ្វើអី? អេហ្គូប៉ះពាល់អីមែនទេ? យកគេទៅសួរនាំមែនទេ? សូមប្រាប់ការពិតមក!»

ខ្ញុំចងចិញ្ចើម។ ចិត្តនេះមិនធ្លាប់សង្ស័យ​អេហ្គូសោះ សូម្បីតែបែបនេះក៏នាងនឹកឃើញសួរដែរវីណា។ ខ្ញុំរឹតតែសំងំមិនហ៊ានបញ្ចេញយោបល់អ្វីទេ។

លោកលីរឹតតែមិននិយាយស្តី។ គាត់ទាញឡានបិទទ្វារគ្រាំងហើយពីក្រៅកញ្ចក់ គាត់ធ្វើដៃឱ្យសញ្ញាឱ្យតៃកុងជូនពួកយើងចាកចេញ។

ម៉ាយ៉ាស្រែក No ជាបន្ទាន់ ធ្វើឱ្យតៃកុង​ឈប់ចង្កូតងាកមកក្រោយ។

«ខ្ញុំចាំគ្នាខ្ញុំ! ពួកគេឡើងមកគ្រប់សិនបានចេញទៅ!»

វីណា​ងក់ក្បាលគាំទ្រ។ ខ្ញុំអេះអុញ តែពន្យារមិនបានយូរទេ ខ្ញុំតោងបញ្ចេញយោបល់ ខ្ញុំងក់ក្បាលតាមហើយឃើញជូរីនៅក្រោយម្នាក់ឯងនោះ​លើកដៃដែរ។

តៃកុង​ចុះពីឡានភ្លាម​ទៅរាយការណ៍។

ខ្ញុំឃើញលោកលីសម្លឹងមកពួកយើង​ខណៈដែលជីង ចាលើមនិងអូម៉ា ដើរឆ្ពោះទៅក្នុងវិមានពីវ​វិញ ជាមួយ​ជំនួយការឈ្មោះវឺន។

លោកលីវិលមកវិញដោយមុខក្រហម។ គាត់ទា្វរបើកសម្លឹងពួកយើងម្តងម្នាក់ៗ។ ចរិតឫកពាផ្តាច់ការនេះ ទឹកមុខនេះ លែងជាអ្នកឧទ្ទេសនាមទុកពួកយើង​ជាភ្ញៀវទៀតហើយ តែមើលទៅដូចជា ទុកពួកយើងដូចក្មេងបៀមដៃ។

«បើទាំងអស់គ្នា​ចង់នៅ ត្រូវប្រកាន់បទបញ្ជា! ហាមចុះពីឡាន!….អ្នកណាក៏ដោយ!»

យើងមើលមុខគ្នា។

តាមពិតខ្ញុំឈឺបត់ជើងតាំងពីនៅក្នុងដែរ តែគិតថា នៅទ្រាំបាន មិនចង់ទៅរកបន្ទប់ទឹកស្ងាត់ៗ​ក្នុងវិមាន​បុរាណដ៏ធំមួយ​នេះទេ។

«អូខេ!» ម៉ាយ៉ាឆ្លើយព្រោះអត់មានអ្នកណាចង់តបជាមួយលោកលី។ ខ្ញុំងាកទៅក្រៅ។ មេឃពិតជាស្រអាប់ទៅៗពិតមែន។ វីណានៅបន្តព្យាយាមចុចទូរសព្ទ​ ចំណែកអ្នកបើកបរឡើងមកអង្គុយ​និងហូបទឹក​របស់គាត់។

ទើបតែហូបបានពាក់កណ្តាល ​វីណាវិញនាង​ឈាន​ទៅមុខ និយាយពីក្រោយកៅអីគាត់ ខាងគាត់នៅពីមុខនាង ហើយសន្ទនាជាភាសាចិន។ ទឹកមុខពួកគេ និងការនិយាយគ្នា​ស្ងាត់ៗ ខ្សឹបៗ យូរៗទៅចាប់​ផ្តើម​ឱ្យខ្ញុំស្ងាប។

តាមពិតមានរឿងជាច្រើន​ខ្ញុំចង់សួរទៅម៉ាយ៉ា តែមិនទាន់សួរ។ ឆ្ងល់ដែរថា ​អេហ្គូបានទាក់ទងមកវីណាមែនទេដឹង បានជាវីណា​គិតថា ​ពួកសន្តិសុខទាំងក្រុមនោះចូលទៅនាំខ្លួនអេហ្គូ?

អេហ្គូធ្វើអីនៅតំបន់ហាមឃាត់? ស្រមោលរវិចៗពីចម្ងាយដែលខ្ញុំក្រឡេកមុននេះ តើពិតជាអេហ្គូមែនឬមិនមែន?

សួរខ្លួនឯងក្នុងទ្រូងច្រើនពេកហត់ហើយ! ចង់ធ្មេចបន្តិច​តែខ្លាចគេថាអត់ចិត្ត​។ ខ្ញុំងាកធ្វើជាសម្លឹងចុះឡើង​។

ពីផ្លូវលំនេះចូលទៅវិមាន​ពីវ មាន​ទ្វារធំមួយ តែបាំងពីមុខប៉ុណ្ណោះ សងខាងទ្វារមាន​កន្ទុយបឹងលាតពីតូចទៅធំជាប់ប្របនឹង​ព្រៃ។

គិតថា ទីនេះមិនបានផ្លាស់ប្តូរប៉ុន្មាន​ទេក្នុងរយៈពេល២២០០ឆ្នាំ ព្រោះមិនមាន​អ្វីជាទំនើបក្រៅតែពីឡានមួយនេះនិងថ្នល់ថ្មីទទឹង៨ម៉ែត្រ ដែលឡានកំពុងឈប់។

ដំបូលស្រួចកណ្តាល​នៃវិមាន​ពីវ បាន​ប្រាប់យើងអំពីស្ថេរភាពដ៏អស្ចារ្យរបស់វាដែលរឹងមាំ ឆ្លងសហសវត្សរ៍​។

នៅខាងក្នុងមានទីហាមឃាត់ច្រើន ពិបាកចំណាំរកច្រកចេញចូលដោយ​សារគេកាត់ខ្សែហាម​ព័ទ្ធពែនកោងចុះឡើង ដូចជាប្រស្នា​ផែនទី។

អាចថា ផ្ទះនេះនៅរក្សាបាន​គំនូរ ចម្លាក់ ឬបណ្តាសួយសារវត្ថុបុរាណនៃសម័យឈីងដ៏មាន​អត្ថន័យបានជាត្រូវបានថែទាំយ៉ាង​ល្អ បានរួចផុតពីការបំផ្លាញដោយធូលីដី។

ប៉ុន្តែក្នុងករណីនេះ….វាកើតឡើងដោយកម្រណាស់។

២ពាន់ឆ្នាំជាងហើយ តាមថាប្រសាទថ្មគង់តែ​ត្រូវ​បាក់ហិនហោចក្លាយជាគំនរ ទម្រាំឈើ? ឬមួយជំនាន់អធិរាជឈីងពិតជាប្រើបារតហួសហេតុ ឬជាតិគីមីដទៃទៀត​ក្នុងការស្វែងរកជីវិតអមតៈ មកថែទាំសំអិតសំអាងសូម្បីតែនៅតាមប្រាសាទរបស់ពួកមន្ត្រី?

សំឡេងតន្ត្រីបុរាណ លេងលើឧបករណ៍ខ្សែដូចជាសាដៀវឬពិណ្យ​ បានហើរមកតាមខ្យល់។ វាជាពេលល្ងាចដ៏មាន​ភាពស្រណុកសុខស្រួលសម្រាប់អ្នកដំណើរហត់នឿយដូចខ្ញុំ ឯខ្ញុំក៏មិនអាច​ខ្វល់ពីអ្វីបានទៀតទេព្រោះថាដង្ហើមខ្ញុំបង្អូសវែងៗ ភ្នែកខ្ញុំធ្មេច។

…..វឹប….សៀងតន្ត្រីដំអូញ លាយសំឡេងពីចម្ងាយ ល្វើយៗនៃស្ត្រីម្នាក់ដែលហាក់កំពុងសូត្រកំណាព្យចិន ឬច្រៀងហ៊ី….ដាស់ខ្ញុំក្រោក​ឈរទាំងបះដៃជើងឡើង។

​      ​ឡាននេះត្រជាក់ដូចទូក្លាសសេ។ ត្រឹមតែប៉ុន្មាន​ដង្ហើមលង់មួយស្រលេត ម្តេចនៅខាងក្នុងរថយន្ត នេះស្រអាប់ដូចឈានដល់សីតុណ្ហភាពត្រជាក់ដ៏អាក្រក់មួយ មើលមិនឃើញខាងក្នុងច្បាស់ផង កុំថាឡើយ មើលទៅក្រៅ។

គ្រប់យ៉ាង​ដូចជាខ្ញុំកំពុងស្ថិតក្នុងបន្ទប់ស្ទីម។

ខ្ញុំទាញតោងកៅអីរបស់តៃកុង ហើយងាកមករកម៉ាយ៉ា។ គ្មានអ្នកណាទាំងអស់ វីណាក៏បាត់

ងាកមកក្រោយ ជូរីក៏គ្មាន…..ពិតណាស់ សភាវៈគតិមួយប្រាប់ខ្លួនខ្ញុំថា សុបិនអាក្រក់។

ខ្ញុំរាវរកទូរសព្ទ កាបូបខ្ញុំបាត់ហើយ កុំថាសម្ភារៈផ្សេងៗ។

ក្រោកឡើងៗ ខ្ញុំប្រាប់ខ្លួនឯងព្រោះមិនចង់ដេកពេលនេះ និងបន្តនៅក្នុងសុបិនអាក្រក់ទេ ប៉ុន្តែដដែលជាដដែល គ្រប់យ៉ាង​ភ្នែកស្រស់។

ប៉ុកៗៗៗ

ខ្យល់ត្រជាក់បក់បោកចេញពីគ្រប់ទិស  ប៉ះមុខខ្ញុំ បក់សឹងកកអាវយឺតក្រាស់មានមួក​របស់ខ្ញុំ ប៉ះនឹងស្បែករបស់ខ្ញុំ  វាដូចជាសញ្ញានៃតំបន់រហោដ្ឋាន​គួរឱ្យបារម្ភព្រួយភ័យ។

អ្នកណាម្នាក់គោះទ្វារឡាន?

បេះដូងខ្ញុំលោតភឹប! នេះមិនសមជាសុបិនទេ។ ញាណខ្ញុំឮស្នូរគោះនិង​សំឡេង​កណ្ដឹងបោកប៉ះខ្យល់ ជាកណ្តឹងនាំលាភនិងបង្កាវិញ្ញាណអាក្រក់ដែល​ជនជាតិចិន​ភាគខាងជើង និយមតាំងព្យួរនៅមាត់ទ្វារឬបង្អួច​។

ពីនេះ​ទៅដល់អាគារក្នុងនៃផ្ទះមន្ត្រីពីវ ឆ្ងាយគួរដែរ ម្តេចខ្យល់នាំសំឡេងនេះមកដល់បាន? ចុះបើមិនឮចេញពីវិមាន តើឮចេញពីទីណាវិញ បើទីនេះគ្មានផ្ទះផ្សេងផង។

​«វីរីយ៉ា!»

អ្នកណាម្នាក់ហៅខ្ញុំ!

អូយ! ឮ​ឈ្មោះ​ខ្ញុំខ្លួនឯង​នៅ​ក្នុង​ត្រចៀក​ទោះណានោះគ្រាន់តែជាសូរ​ខ្សឹប​ក្នុង​ខ្យល់។

ខ្ញុំមិនឆ្លើយ​ព្រោះខ្មែរយើងហាម​ថា មិនឱ្យឆ្លើយនឹងអ្នកណាដែលហៅឈ្មោះយើងកណ្តាលយប់។ ពេលនេះខ្ញុំ​ចំណាំមិន​ដឹង​ថា អ្វីពិត អ្វីមិនពិតនោះទេ។

​​ប្រហែល​ជាខ្ញុំនេះគេងលក់ក្បែរពួកគេ ហើយ​ហត់ពេកគេងយល់សប្តិ តែ​មានអារម្មណ៍ថា ​ការ​ថប់ដង្ហើមនេះជាការពិត។

អ្នកណាម្នាក់បង្ហាញខ្លួននៅនឹងមាត់ទ្វារឡាន ទីដែលមុននេះបន្តិច លោកលីបានបិទទ្វារគ្រាំគ្រេងខឹងពួកយើង មិនព្រម​ទៅសណ្ឋាគារសម្រាកមុន។

«វីរីយ៉ាបើកទ្វារ!»

ច្បាស់ណាស់ មានមនុស្ស​ចង់ចូលក្នុងរថយន្តដែលមាន​តែខ្ញុំឯកោ។ ទោះណាទើបស្គាល់គ្នា​ប៉ុន្មាន

ម៉ោង​តែសំឡេងហៅជននេះ ក្នុងពេលនេះពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល។

ខ្ញុំភ្លាត់មាត់និយាយ៖

«អេហ្គូ?»

ចាំបានថា គេនេះបាត់ខ្លួនទៅ ទើបពួកយើងត្រូវមកនៅរង់ចាំហត់នឿយ ហើយពេលនេះម៉េចគេមានមុខមកវិញ ចំណែកអ្នកឯទៀតនៅឯណាអស់?

«បើកទ្វារលឿនទៅវីរីយ៉ា!»

គេតឿនខ្ញុំ ខ្ញុំញីភ្នែកក្រោកឡើងឈានឱនសំដៅ​ទ្វារឡាន​។

«កុំបើកឱ្យសោះ!»

សំឡេង​មួយឃាត់ខ្ញុំ ពីខាងក្រៅឡាន​ក្បែរបង្អួចកន្លែងតៃកុង។ ខ្ញុំងាកទៅ ហើយស្រែក​គ្រហឹម​ភ្លែត​ ណែន​ទ្រូង រួចណែន​បំពង់កគាំងអស់សំឡេង។

នោះគឺលោកលីដែលមាន​ឈាម​ប្រឡាក់ពេញមុខនិងសក់។

គាត់ឈរទទូចក្បែរកញ្ចក់របស់តៃកុងខាងមុខ ខណៈខ្ញុំឃើញគាត់ហើយ​ក៏ដួលបះជើងមកលើកន្លែងអង្គុយវិញភ្លាមៗ។

«មានរឿងអីទៅ?»

ខ្ញុំញ័រញាក់ពេញ​មុខ​និងបបូរមាត់ ឯទ្វារខាងអេហ្គូ​បានត្រូវ​ទាញរបើក។ ខ្ញុំខ្ទប់មុខ សង្ឃឹមថា ខ្ញុំមិនឃើញ​គេនោះមកវិញដោយប្រឡាក់ឈាមទេ។ ពិតមែន! អេហ្គូនៅល្អទាំងអស់ ខ្ញុំនៅភាំងព្រោះគេ​ស្ទុះឡើងមកទាញទ្វារបិទ ហើយអង្គុយ​ក្បែរខ្ញុំ។

​ពិបាកថ្លែងណាស់អារម្មណ៍ពេលនេះ អារម្មណ៍ឃើញលោកលីគួរឱ្យខ្លាច និងឃើញ​អេហ្គូនៅល្អជា ថែមគេមកជាគ្នា​បានម្នាក់ក៏គ្រាន់ដែរ  កុំឱ្យខ្ញុំនៅគាំងបេះដូងម្នាក់ឯង។

«ពួកយើងរកអ្នក អ្នកបាត់ទៅណា?»

ខ្ញុំសួរញ័រៗជាភាសាអង់គ្លេស​ទាំងលបសម្លឹងគេសព្វកំភួនដៃជើង។ គេមកវិញជាមនុស្សពិតៗ តែមានរឿងអីបានជាលោកលី….

«គាត់កើតអី?»

ខ្ញុំចង្អុលទៅលោកលី ស្រាប់តែដៃខ្ញុំគាំង។

អេហ្គូម្នាក់ទៀតនៅខាងក្រោមកំពុងតែក្រៀកកលោកលីយ៉ាងខ្លោចផ្សា ហើយអេហ្គូម្នាក់នោះ គ្មាន​ភ្នែកមួយចំហៀង ថែមទាំង​មានសភាពប្រផេះតាំងពីថ្ងាសដល់ម្រាមដៃគេ​។ ​ឆ្អឹង​មុត​ស្រួច​លៀនចេញ​មក ​នៅ​បំពង់ក​របស់គេ ដានដោយឈាមនិងរបួសកក។

ខ្ញុំ​គិតថា នេះជាសុបិនអាក្រក់ តែមិន​ដឹង​ថាអាក្រក់កម្រិតនេះទេ។

បើនៅក្រោមជាអេហ្គូ ចុះអ្នកដែលកំពុងអង្គុយ​កៀកនឹងខ្ញុំនេះជាអ្នកណា។

ខ្ញុំបិទភ្នែក ខ្ទប់ត្រចៀកស្រែកព្រោះចង់ក្រោកចេញពី​សុបិនអពមង្គល តែស្រែក​យ៉ាងណា​ក៏ឮតែសំឡេងខ្លួនឯងយ៉ាងអស់សង្ឃឹម។

​«ជួយផងៗៗៗ»

ខ្ញុំបិទភ្នែកបិទត្រចៀកស្រែកឡើងប្រាថ្នាឱ្យសន្លប់បាត់ចុះ តែនៅមានអារម្មណ៍ថា អេហ្គូមើលមកខ្ញុំពីជ្រុងក្បែរដៃ ហើយ​សើច។

«ចេញទៅ!»

ខ្ញុំស្រែកឡើង ខណៈរបស់មួយត្រូវបាន​ដាក់ថ្នមៗមកលើភ្លៅខ្ញុំ។ ​យឺតៗ ខ្ញុំចំណាំវាបាន។ ជាកាបូប​របស់​ខ្ញុំ?

ខ្ញុំបើកភ្នែក…..ទីនេះលែងមាន​ផ្សែងដូចបន្ទប់ស្ទីមទៀតហើយ។

ពិតជាអេហ្គូ កំពុងញញឹម​និង​ដាក់កាបូបខ្ញុំដែលខ្ញុំបាត់មកឱ្យខ្ញុំពិតមែន។

ខាងក្រៅមេឃនៅភ្លឺព្រាលៗដូចល្ងាចធម្មតា ខ្ញុំចេញពីសុបិនហើយ អេហ្គូមកវិញ​ មកដាស់ខ្ញុំចំពេលល្អ តែនិយាយជាសម្ងាត់ ខ្ញុំស្អប់ការដាស់របស់គេពេលនេះ។

ខ្ញុំទាញកាបូបមកភ្លាម បើករូតរកទូរសព្ទ។

មិនទាន់អីផង ខ្ញុំងើបសម្លឹងទៅក្បែរកញ្ចក់តៃកុង គ្មានអ្នកណាទេ គ្មាន​មនុស្ស​ប្រឡាក់ឈាម​ឡើយ​។

អ្ហឺយ! ធូរទ្រូង ព្រោះឃើញ​ខ្នង​ជំនួយការវឺន​កំពុងនិយាយជាមួយ​ពូបើកឡានបែរខ្នងមក។ ខ្ញុំជីកកាបូបយកទូរសព្ទមកមើល អត់សេវារលីង….ព្រោះ…..ខ្ញុំមិនបានទិញស៊ីមទេកាលមកដល់ព្រលាន។

រាវរកដបទឹក ហើយប្រុងមួលគម្របមកក្រេបក្អឹក តែមាត់រវល់សួរអេហ្គូ៖​

«ហើយ​បាត់​ទៅណា? ម្នាក់ៗគេបារម្ភតាមរក!»

គ្មានចម្លើយ!

មានអារម្មណ៍ថាបេះដូងរបស់ខ្ញុំលោតញាប់និងថេរ ដុំអ្វីមួយធ្ងន់នៅក្នុងទ្រូងរបស់ខ្ញុំ ជាការថប់បារម្ភដែលហូរចេញពីគំនិតខ្ញុំមកប្រាប់ថា ដូចជាប្លែកៗ…..ភាពស្ងប់ស្ងាត់កើតឡើងយ៉ាងឆាប់រហ័សរវាងយើង ហើយនាំមកនូវភាពចម្លែកនៃពន្លឺនិងសំឡេងតិចតួចលាន់តាមខ្យល់ ដូចមនុស្ស​និយាយគ្នា មនុស្សរត់ឬ មនុស្ស​ស្រីយំអមជាមួយការកេះចាប៉ីចិន។

ខ្ញុំឱបកាបូបជាប់ទ្រូង ចិត្តមួយប្រុងស្ទុះក្រោកថា នឹងរំលងជើងអេហ្គូហើយចុះពីឡានរត់រកអ្នកផ្សេងទៀត…..

រឿង៖ អតីតផ្ទះមន្រ្តី ភាគទី១
នារជ្ជកាលដ៏ឃោរឃៅមួយ ក្នុងយុគសម័យពេញអំណាច​នៃអធិរាជទីមួយនៃប្រទេសចិន Qin Shihuang (អធិរាជមហាឈីង) បណ្តាបញ្ញាវន្តជឿស៊ប់លើលទ្ធិខុងជឺទាំងអស់ ត្រូវប្រដេញប្រចាប់គ្រប់ច្រកល្ហកដើម្បីសម្លាប់កប់ទាំងរស់ រីឯបណ្តាក្បួនខ្នាត កំណាព្យ បទនិពន្ធ គំនូរឬសៀវភៅនានាទាំងឡាយណា ដែលពាក់ព័ន្ធត្រូវប្រមូលដុតកម្ទេចឱ្យខូចអសារបង់។

កំណត់ហេតុប្រវត្ដិសាស្រ្ដជាច្រើននៅចុងរជ្ជកាលនៃមហាអំណាចរបស់អធិរាជទីមួយអង្គនេះ​ ក៏នៅមាន​ភស្តុតាងនៃភាពច្របូកច្របល់ដោយទ្រង់កាន់តែប្រាស់ចាកនូវគុណធម៌និងមេត្តាធម៌ ដោយចេញព្រះរាជក្រឹត្យឱ្យស៊ើបអង្កេត បោសសម្អាត​ទាំងអ្នកប្រាជ្ញនិងឯកសារអក្សរសាស្ត្រ ដែលជាសកម្មភាព​កម្រោល​ធ្វើឱ្យបាត់បង់មូលដ្ឋាន​ចំណេះដឹង ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ចិនយ៉ាងដំណំ ថែមទាំងបាន ក្លាយជាសត្រូវធំជាងគេ នៃក្រុមអ្នកដើរតាមលទ្ធិអ្នកខុងជឺដែលត្រូវបានប្រជាជនចិន​គោរពអស់រយៈពេលពីរសហស្សវត្សរ៍ មុនការមកដល់នៃរជ្ជកាល​អធិរាជមហាឈីង​។

ក្រៅពីមាន​ការអះអាងថា​អធិរាជអង្គនេះបាន​សម្លាប់អ្នកជឿលើទស្សនៈវិជ្ជាខុងជឺចំនួនជិត៥០០នាក់ ជនជាតិចិន​រាប់ពាន់នាក់ផ្សេងទៀតត្រូវបានសម្លាប់ដោយសារបេសកកម្មកសាងមហាកំផែង និងផ្នូរដីឥដ្ឋដ៏ប្រណីតរបស់ទ្រង់។

ក្រុងស៊ានយ៉ាង Xianyang ឆ្នាំ២០០៦។

និស្សិត​អន្តរជាតិ​មួយក្រុម បានមកដល់សារមន្ទីរ ពីវ ជុង ជាផ្នែកមួយនៃកម្មសិក្សាពិសេស​ ឧទ្ទេសនាម​ ទស្សនវិជ្ជាចិនដល់យុវជន​មកពីប្រទេសអាស៊ាន។

«បាទ! នេះជារូបភាពសេសសល់អំពីទាសករនិង​អ្នក​ទោសដែល​បាន​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ក្រោម​លក្ខខណ្ឌស្បៀងតិច និងអាកាសធាតុអាក្រក់នាតំបន់​ព្រំដែន​ភាគ​ខាងជើង ​ក្នុងបេសកកម្មសាងសង់​កំពែង​ធំ​ទី​ប្រាំឱ្យស្តេចឈីង!»

គ្រប់គ្នាស្ងាត់មាត់លែងមានអ្នកណាបញ្ចេញសំឡេង​ សូម្បីដកដង្ហើមក៏សឹងមិនហ៊ានឱ្យឮផង។ រូបភាពដែលកំពុងឃើញផ្ទាល់ហាក់សាហាវពេក។

«ទីនេះ​ ម្តេចក៏គ្មានអ្នកណាហ៊ានស្នាក់នៅច្រើនជំនាន់មកហើយ? អត់មាន​មនុស្សជំនាន់ក្រោយតត្រកូលឬម៉េច? ម្តេចក៏ក្លាយជាសម្បត្តិរដ្ឋ ផ្ទះធំយ៉ាងនេះ? មានមូលហេតុ?»

គ្រប់គ្នា​ងាកទៅរកម្ចាស់សំណួរ គេឈ្មោះជីង មកពីប្រទេសវៀតណាមមានវ័យប្រហែល២២ឆ្នាំ ទុកសក់វែងចងកន្ទុយមាន់ និងមាន​ពាក់វ៉ែនតា។ ជីងជាកំលោះអ្នកសិក្សាមកពីទីក្រុង​ដាណាង ដែលជាទីក្រុងពហុវិស័យ ដូចជា នយោបាយ សេដ្ឋកិច្ច មជ្ឈមណ្ឌលសង្គមវប្បធម៌របស់វៀតណាម។

សំឡេងអ្នកឧទ្ទេសនាមគឺ Mr.លី គាត់ជាជនជាតិចិនរស់នៅក្រុង Xianyang ជាអតីតរាជធានីនៃរាជវង្ស មហាធិរាជ Qin។

«គ្រប់គ្នា! ហាមថតកន្លែងដែលមិនអនុញ្ញាត ហាមប៉ះរបស់របរ​អ្វីក៏ដោយ​!»

ពេលនេះទើបយើងដឹងថា ជីងបានស្ទាបផើងធំមួយចំកណ្តាលបន្ទប់ និងពួកម៉ាកគេឈ្មោះម៉ាយ៉ាកំពុងចុចថតផើងនោះដែរ។

ទាំងពីរនាក់ទម្លាក់ដៃចុះពេល Mr.លី ព្រមាន​។

«គ្រប់គ្នា​សូមថយចេញពីបរិវេណកូនសួន!»

សំឡេងនេះវិញជារបស់អ្នកនាងវឺនជាជំនួយការម្នាក់នៃ Mr.លី។

«ខ្ញុំថា….នេះមិនសមជាសួនទេ! មានអារម្មណ៍ថាកន្លែង…..កន្លែងកប់ធាតុ!»

សំឡេងខ្សឹបជាភាសាអង់គ្លេសរបស់កញ្ញាជូរី នាងជានិស្សិតសារព័ត៌មាន​មកពីប្រទេសឡាវ​។ នាងខ្សឹបដាក់វីណា ជានិស្សិតមកពីសិង្ហបុរី។

«អ្នកទាំងពីរមើលរឿងខ្មោចច្រើនពេកហើយ!»

អេហ្គូជានិស្សិតមកពីសិង្ហបុរីដែរ តែភ្នែកតឹងនិងមានរាងធាត់ក្រអាញឱនមកបង្អាប់នារីទាំងពីរ។

«ស៊ូត!»

អូម៉ាមកពីប្រុយណេបានលើកម្រាម​ឃាត់មិនឱ្យពួកគេនិយាយ។

«យើងដល់ម៉ោងទៅហូបបាយហើយ! តោះចេញទៅឡានវិញ!»

លោកលីបញ្ជាដោយទឹកមុខហត់នឿយ។

«មិនទាន់បានថតអីសោះ!» និស្សិតប្រុសសង្ហា​ឈ្មោះចាលើម មកពីប្រទេសថៃរអ៊ូឡើង។

«ទីនេះមិនឱ្យថតទេ!» វឺនជំនួយការរបស់លោកលីបញ្ជាក់។

«បើនៅក្រៅៗថតបាន!» នារីសក់ខ្លីដូចប្រុសជាជំនួយការនិយាយមកបន្ថែម។

វឺននេះគាត់មាន​វ័យច្រើនណាស់៣០ឆ្នាំ មិនចាស់ដូចលោកលីដែលធ្វើមុខធុញនិងជ្រួញទេ។ ប្រហែលជា​លោកលីអាចឈានដល់៥០ប្លាយ​។

«តោះ ថតជុំគ្នា​នៅមុខក្លោងទ្វារមួយ!»

«ខ្ញុំចង់រកបន្ទប់ទឹក!» អេហ្គូស្នើឡើង។

និស្សិតនិងអ្នកឧទ្ទេសនាម វិលមករកឡានទេសចរណ៍១៥កៅអីយ៉ាង​ទំនើបដែលចតចាំ។ ភ្លេចប្រាប់ ដំណើរលើកនេះមាន​អ្នកទស្សនកិច្ចជាជនជាតិថៃ២នាក់ ម៉ាយ៉ានិងចាលើម រីឯឡាវមាន​ម្នាក់គឺជូរី ចំណែកសិង្ហបុរីមានពីរនាក់ដែរគឺ អេហ្គូនិងនាង​វីណា ខាងវៀតណាមមាន​ជីង ប្រុយណេមាន​អូម៉ា ចុងក្រោយMr.លីនិងជំនួយការគាត់កញ្ញាវឺន។ ភ្លេចប្រាប់អ្នកទី១០គឺខ្ញុំ ឈ្មោះវីរីយ៉ាមកពីកម្ពុជា។

«វីរីយ៉ា!»

«ចាស៎» ខ្ញុំងាកទៅសួរ​ម៉ាយ៉ាដែលមកអង្គុយក្បែរ។ នាងជាជនជាតិថៃ និងកំពុងហាត់ការនៅកាសែតបាងកកប៉ុស្តិ៍។

«ឯងជឿរឿងខ្មោចទេ? មានមែនទេតាមគំនិតឯង?»

«ម៉េចមកសួរអ៊ីចឹង?»

ម៉ាយ៉ាបិទកាមេរ៉ា ទុកដាក់លេន តែភ្នែកសម្លឹងទៅខាងក្នុងវិមាន​មន្ត្រីពីវ។ ខ្ញុំងាកមើលដែរ ឃើញជូរីនៅបន្តឈរកាច់រាងថតរូប ដោយមាន​វីណាមកពីសិង្ហបុរីជាអ្នកថតឱ្យ។ ម៉ាយ៉ា​វិញនាង​និយាយមុននេះ គឺ​ពីអតីតផ្ទះមន្ត្រីនៃជំនាន់អធិរាជឈីងដែលត្រូវបានគេទុកចោល។

កាលនៅបរិវេណ​ខាងក្នុង​ លោកលីដែលជាគ្រូឧទ្ទេសនាម និងជា​សាស្ត្រាចារ្យទស្សនវិជ្ជា​បានប្រាប់យើងថា កាលពីជំនាន់នោះ មន្ត្រីពីវបានគ្រប់គ្រងបេសកកម្មកសាងមហាកំផែង និងបង្កើតផ្នូរក្រោមដីដ៏ប្រណីតរបស់អធិរាជមហាឈីង ហើយឃើញ​មាន​មនុស្ស​ត្រូវដាច់ពោះស្លាប់ ឬធ្វើការដល់បាក់កម្លាំងស្លាប់។

ម្ចាស់ផ្ទះនេះ​ត្រកូលពីវ តំណាងឱ្យមន្ត្រីព្រំដែន​ទី៣ ដែលមិនអាចឱបដៃមើលបានក៏សរសេរចុតហ្មាយសម្ងាត់មួយ។ ដោយសារសម្តីប៉ុន្មានឃ្លាក្នុងនោះ គ្រួសារទាំងមូលត្រូវកប់ទាំងរស់។

«នែ៎»

ជីងពញ្ញាក់មកពីក្រោយកៅអីឡានរបស់ពួកយើង។

«កុំលេងពញ្ញាក់ជីង!» ខ្ញុំស្តីឱ្យ។

«បានន័យថា​ នារីកម្ពុជាក៏ខ្លាច!»

«ខ្ញុំមិនមែន​តំណាងឱ្យនារីខ្មែរទាំងអស់ទេជីង​….តែ….មើលរូបថតអ្នកទោសនៅខាងក្នុងដូចខ្លាចមែន!….អះ និយាយអីចេះវិញ ខ្ញុំអាណិតពួកគេ!»

«មិនមែន​​អ្នក​ទោសទេ! ជាពលករ! គ្រាន់តែស្គមនិងមើលទៅវេទនា!» ជីងតវ៉ា។

«អឺ!» ម៉ាយ៉ាឆ្លើយ «​រង​ទុក្ខ​វេទនាអត់ស្បៀង អត់កន្លែងគេង អាកាសធាតុអាក្រក់ នេះមិនហៅអ្នកទោសហៅអី?»

ជីងថយទៅអង្គុយ​ផ្អែក​វិញ៖

«ខ្ជិលឈ្នះក៏បាន!»

ខ្ញុំបែរទៅក្រោយសម្លឹងឆាលើមដែលអង្គុយក្បែរជីង។ តាមពិតគេនោះក៏លបមើលមកខ្ញុំដែរ។ គេសង្ហា​ណាស់ ជនជាតិថៃម្នាក់នេះមិនដូច​ជនជាតិថៃផ្សេងដែលកែសម្រស់ទេ គេនេះស្រអែមដូចខ្មែរយើង មានរាងស្តើង​ខ្ពស់ មានសក់លេងពណ៌កប់​ៗ​។

ខ្ញុំញញឹមព្រោះដឹងថាគេតាមមើលមកខ្ញុំ។ ខ្ញុំធ្វើជាសួរម៉ាយ៉ាថៃគ្នាគេ តែនាងអង្គុយក្បែរខ្ញុំ៖

«ឯងអាណិតគេដែរ?»

ម៉ាយ៉ានិយាយដោយគ្រវីក្បាល៖

«គេ….ការពិតណា វីរីយ៉ា!​ ខ្ញុំ… ខ្ញុំ….ព្រឺៗ»

«ខ្លាច!» ជីងសើច។

«ខ្លាចផង មានអារម្មណ៍​ស្រងេះស្រងោចផង! អត់ចង់មើលកន្លែងបែបហ្នឹងទៀតទេ!»

ចាលើមក៏ជានិស្សិតថៃ។ គេមាន​សក់ខ្លីសឹងរាប​ស្មើស្បែកក្បាលតែលាបពណ៌បៃតង គេអង្គុយក្បែរជីងស្តាប់ពួកយើង ​ពេលនេះក៏លូកមកនិយាយ៖

«ខ្ញុំមិនយល់ថា ហេតុអ្វីទីនេះរឹងមាំបានរហូតដល់ពេលនេះ? សំណង់!»

ជីងងក់ក្បាល។ ខ្ញុំក៏យល់ដូចពួកគេ ដែរយូរណាស់ហើយ​ តាំងពីប្រវត្តិសាស្ត្រមកជាងពីរពាន់ឆ្នាំ វិមានមន្ត្រីពីវធ្វើពីឈើ ហេតុអ្វីនៅសេសសល់សំណង់ ឬមួយក្រោយមកមានគេសាងសង់ថ្មី។

ឡានរោទ៍បញ្ឆេះ!

«អង្គុយណេះមក!» ចាលើមហៅជូរីជនជាតិឡាវដែលទើបឡើងមក។ ខ្ញុំចង់​ច្រណែន​ជូរីជាសម្ងាត់។ តាមពិតជូលីមិនស្អាតអីខ្លាំងទេ ​តែនាងជាកូនក្រមុំឡាវដែលស សមែនទែន​សាច់ដូចបណ្តូលចេក ​និងមាន​សក់វែងរលោងទល់ចង្កេះ។

ពេលជូលីញញឹម​ម្តងៗខ្ញុំមានអារម្មណ៍ថប់ដង្ហើម។

ខ្ញុំចង់ឱ្យអ្នកដែលអង្គុយ​ក្បែរចាលើមជាខ្ញុំ ឬជាមនុស្សប្រុស តែមិនអីទេ ពេលនេះគេអង្គុយជិតគ្នាហើយ ជូរីចេះថៃផងបានជាពួកគេស្និទ្ធគ្នា អូខេ! អត់អីទេ។

«នែវីរីយ៉ា! ខ្ញុំថតពាក្យនេះមក!»

ជាពាក្យស្លោកមួយ ឆ្លាក់ដៅក្នុងឈើកន្លោងពីលើទ្វារចូលវិមានពីវ។ ជាអក្សរចិន។ ខ្ញុំមិនចេះចិនទេ។ ខ្ញុំងាកទៅមើលទូរសព្ទដៃម៉ាយ៉ាដែលមានថតទុកពាក្យស្លោកដដែល​ៗ​នេះយ៉ាងច្រើន ហ្សូមចេញផង ហ្សូមកៀកផង។ ម៉ាយ៉ាពិតជាកំពូលអ្នកស្រាវជ្រាវ។

ងាកមកទូរសព្ទខ្ញុំវិញ ភាគច្រើន​គឺ….ថតរូបមនុស្ស​។

អូយ! ហើយបើឱ្យគេឆែក រូបប្រុសថៃម្នាក់ក្រោយខ្នងនេះ មានច្រើនជាងអ្នកដទៃ។

«យល់ន័យទេប្រាប់ផងម៉ាយ៉ា!»

ខ្ញុំធ្វើជាសួរបន្លប់។

នាង​គ្រវីក្បាល មិនមាត់។

«ប្រទេសមានច្បាប់ ​គ្រួសារមានវិន័យ» សំឡេងជីងលាន់មកពីក្រោយខ្នង​ខ្ញុំ។

មនុស្សប្រុសនេះ មកពីវៀតណាមហើយគេកំប្លែងណាស់។ បើមិនចាប់អារម្មណ៍ខ្ញុំក៏ម៉ាយ៉ាដែរ បានជាស្តាប់យើងនិយាយគ្រប់ៗម៉ាត់។

«ចេះចិនទៀត!»

ម៉ាយ៉ាងាកញញឹម​ដាក់ជីង។ ខ្ញុំឈ្ងោក​រៀបរយទូរសព្ទខ្ញុំឱ្យជ្រៅក្នុងកាបូប មិនអាចឱ្យមាន​អ្នកណាម្នាក់រើសបានទេ ចិត្តមួយលបគិត តើជីងនិង​ម៉ាយ៉ាចាប់អារម្មណ៍គ្នាឬអ្វី?

«ចេះតិចៗ អាក្រោយនេះ មានមួយឃ្លាទៀត​តែខ្ញុំអត់ចេះ!»

«អ្វីៗមាន​ម្ចាស់!» វីណា​តប​ទាំងមកអង្គុយភឹងក្បែរខាងស្តាំម៉ាយ៉ា។

វីណាជាចិនសិង្ហបុរី កម្រណាស់អាចអានដាច់អក្សរបុរាណ​ជ្រាលជ្រៅ។

ខ្ញុំញញឹម​ស្វាគមន៍នាង។

មកដល់ស៊ានយ៉ាងមួយព្រឹកហើយ ​ស្គាល់គ្នា​ ​តែមិនទាន់បានរាក់ទាក់ទេ។ ម៉ាយ៉ាឱន​សម្លឹង​​បណ្តា​អក្សរនៃចម្លាក់ឈើ​ដែលនាង​ថតបាន យ៉ាងយកចិត្ត​ទុកដាក់។

មាត់នាងទន្ទេញជាភាសាអង់គ្លេស «ប្រទេសមានច្បាប់​គ្រួសារមានវិន័យ អ្វីៗមាន​ម្ចាស់!»។

បន្ទាប់មកនាងទាញ​Noteមកកត់ត្រាទុកជាភាសាថៃ។

មុនមកដល់ផ្ទះមន្ត្រីពីវនេះ ខ្ញុំធ្លាប់ Search ជាមុនហើយរកឃើញនូវ​ពាក្យចចាម​អារ៉ាម​ជាច្រើន។ ខ្លះថាផ្ទះនេះ ជាកន្លែងដែលអធិរាជឈីងឆ្លាប់សង់ឱ្យស្រីជំទង់ត្រកូលពីវ​​ និងប្រទាន​ឈ្មោះថា វិមានអមតៈ។

ជីវិតរបស់អធិរាជឈីង ជាជីវិតដែលងប់ងល់តែនឹងភាពជាអមតៈ។ អធិរាជទីមួយនៃប្រទេសចិនគឺ Qin Shi Huang ចិញ្ចឹមចិត្ត​ចង់មានជីវិតរស់នៅជារៀងរហូតមិនចេះស្លាប់ ម្ល៉ោះហើយ​កាលពី២២០០ ឆ្នាំមុន ទ្រង់បាន​ដាក់ចេញនូវបទបញ្ជាដាច់អហង្កាមួយឱ្យមន្ត្រីវិទ្យាសាស្តរកគ្រប់វិធី បង្កើត​ផ្សំ ឬស្វះស្វែងរកថ្នាំជីវិតអមតៈ រស់បាន​អស់កល្បជានិច្ច។

«អ្នកទាំងពីរដឹងទេ សាស្ត្រាលើបន្ទះឬស្សីជាង៣ម៉ឺនសន្លឹក ដែលមានឆ្លាក់អក្សរផ្ចង់បុរាណនិងកំណាព្យជ្រៅៗបែបនេះ ត្រូវបានរកឃើញកាលពីឆ្នាំ២០០២ នៅក្នុង​អណ្តូង​បុរាណ​ក្រោយកំណាយមួយ​ក្នុងខេត្ត Hunan»

វីណាបើកទូរសព្ទមកបង្ហាញពួកយើង។​ ខ្ញុំងាកទៅមើល។ ម៉ាយ៉ាចំហមាត់។ ម៉ាយ៉ានិងវីណាសមនឹងអង្គុយកៀកគ្នាហើយ ពួកគេចាប់អារម្មណ៍អក្សរបុរាណដូចគ្នា។

«មាន​ការវិភាគលើសាស្ត្រានោះជាង៤០អ្នកបុរាណវិទូ បានកំណត់ថា វាសុទ្ធតែជាព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជបញ្ជាឱ្យស្វែងរកឱសថអមតៈ ហើយរាជបញ្ជានេះ បានបញ្ជូន​ទៅគ្រប់ច្រកល្ហក ទាំងតំបន់ព្រំដែននិងបណ្តាភូមិករឆ្ងាយដាច់ស្រយាល​!​»

ម៉ាយ៉ារអ៊ូសួរ៖

«រកបានទេ?»

ខ្ញុំសើចឃឹះ ពួកគេងាកមក។ ខ្ញុំទប់ទឹកមុខវិញ មិនមែន​មានចេតនាចំអកម៉ាយ៉ានិង​វីណា ទេ​តែខ្ញុំស្អប់ចរិត​ស្តេចចិន​ដែលល្ងង់និងផ្តាច់ការ​។ លោកនេះមានថ្នាំជីវិតអមតៈពីណាមក?

ខ្ញុំគ្រហែមហើយពន្យល់៖

«គឺ….អ្នកបុរាណវត្ថុវិទូ និងអ្នកប្រវត្តិសាស្ត្រខ្លះបាននិយាយ​រួចហើយថា Qin Shi Huang ឈ្លក់វង្វេងនឹងភាពអមតៈ យើងមើលមើល៍ ឯកសារខ្លះបង្ហាញថា ទ្រង់បាន​ប្រើជាតិបារតបង្កប់ក្រោមផ្នូរទាហានដីឥដ្ឋ​ដោយសង្ឃឹមថា ជួយពន្យារអាយុជីវិត! ក្រោយមកពីរពាន់ឆ្នាំ គ្រប់គ្នា​កើតមកសុទ្ធតែដឹងថា បារតមានជាតិពុល នេះឯងដែលធ្វើឱ្យព្រះអង្គឆាប់សោយទិវង្គត!»

«ត្រូវហើយ នៅព្រះជន្មត្រឹម៤៩វស្សា!» វីណាងក់ក្បាលបន្ទោរ។

ម៉ាយ៉ាគ្រវីក្បាលតិចៗ។ ពួកយើងជានិស្សិតស្រាវជ្រាវ រឿងធំៗទាក់ទងនឹងអធិរាជទីមួយរបស់ចិន យើងស្រាវជា្រវលម្អិតណាស់​មុនពេលមកដល់ទីនេះ។ ហោចណាស់ យើងគ្រប់គ្នា​ដឹងនូវព័ត៌មាន​ទូទៅថា ហេតុតែមិនអាចរកបានទិព្វអមតៈ ក៏ទ្រង់នៅតែចង់ឱ្យមាន​ការធានាថា ជាតិថ្មីនឹងពោរពេញទៅដោយអំណាច បានជាទ្រង់បង្គាប់ឱ្យសាងសង់ផ្នូរជាចេតិយក្រោមដីដ៏ធំទូលាយ អមដោយ​សំណាក់ជាចម្លាក់ទាហានថ្មសេរ៉ាមិច និងសេះចំនួន៨ពាន់ ទុកថាជាកងទ័ពតាមដង្ហែព្រលឹងទ្រង់ជានិច្ចជាកាល​។

អ្វីដែលខ្ញុំបានឮមក គឺគ្រួសារពីវនេះមាន​កូនស្រី៤នាក់។

ម្នាក់ក្នុងចំណោមនោះឈ្មោះពីវ​កាន ជាអ្នកនាងទីពីរ ដែលមានវ័យ​១២ឆ្នាំពេលជួបជាមួយអធិរាជឈីងដែលឡើងគ្រងរាជ្យក្នុងវ័យកុមារ។ ទ្រង់ស្គាល់នាង​ពេលដែលទ្រង់កើតទុក្ខនឹងការឡើងគ្រងរាជ្យ ហើយមាន​ជំនិតរបស់មាតាជាអ្នកគ្រប់គ្រងការសម្រេចចិត្តជំនួស។

នៅពេលមកដល់ផ្ទះត្រកូលពីវ ព្រះចៅអធិរាជពេលនោះត្រឹមជាព្រះរាជាបានជំពើបនឹងការលេងភ្លេងរបស់នាង។

ទ្រង់បានសួរឡើងថា បើម្រាមដៃនាងជាសំឡីទន់តើវាបង្កើនបានជាភ្លេងសួគ៌ាយ៉ាងដូចម្តេចបាន? អ្នកនាងទីពីរបានឆ្លើយឡើងថា ចូរអ្នកបង្កើតកម្លាំងនៃបេះដូងរឹងមាំ ហើយប្រើវាយ៉ាងសកម្ម កុំ​ព្រួយ​បារម្ភថា អ្នកណាមិនឮសំឡេងនោះ ព្រោះវាសក្តិសមតែសម្រាប់កំពូលមនុស្ស មិនមែនគ្រប់គ្នាឡើយ។

អ្នកចងក្រងបានទុកថា នារីត្រកូលពីវជាស្នេហាដំបូងរបស់អធិរាជចិន ព្រោះទ្រង់បានវិលមករាជធានីដោយផ្ញើកងដៃគជ់ទឹកឃ្មុំចំនួនពីរទៅផ្ទះមន្ត្រីពីវ ដែលមានចម្លាក់តូចៗថា កាន់ដៃរបស់អ្នកហើយចាស់ទៅជាមួយអ្នក។

គិតដល់ត្រង់ណេះ ខ្ញុំបានងើបមុខសម្លឹងទៅក្នុងបរិវេណអតីតផ្ទះមន្ត្រី។ ចង់ដឹងថា តើស្នេហា​របស់អធិរាជនិងអ្នកនាងទីពីរដំណើរការដែរទេ? ពួកគេកាលពី២២០០ឆ្នាំមុនជួបគ្នានៅឯណា ​ហើយបែកគ្នា​ដោយរបៀបណា? ម្តេច​ក៏ក្រោយមកពេលឡើងជាអធិរាជ ស្តេចឈីងបែរជា​កប់គ្រួសារនេះទាំងមូលចោលព្រោះចុតហ្មាយឪពុកនាងផ្ញើមកពីព្រំដែន?

«មានអ្នកណាឃើញអេហ្គូទេ?»

សំឡេងលោកលីសួរមកនៅមាត់ទ្វារ។ គាត់មិនទាន់ឡើងមកឡើយ ខ្ញុំងាកទៅខាងណោះឃើញជំនួយការសក់ខ្លីរបស់គាត់ អ្នកនាងវឺនកំពុងរត់ចុះឡើង​ដៃឱបសៀវភៅនិងកាតាប ធ្វើដូចរវល់ជញ្ជូនរបស់ខ្លាំង មិនចេះទុកដាក់ស្ពាយស្រួលបួលសោះ។

«នៅលើឡានអត់ឃើញទេ!»

វីណា​ឆ្លើយដោយភ្ញាក់ផ្អើល។

«អាប៉ិសាំងហ្គាពួរជាប់ទៅទម្លាក់គ្រាប់ធំ!» ជីងនិយាយពីក្រោយខ្នង​ខ្ញុំ ទើបខ្ញុំនឹកឃើញថា មុននេះគេសួររកបន្ទប់ទឹក។

ឡានមិនទាន់រំកិលបានទេ ចំណែកអូម៉ាមកពីប៊ុ្រយណេដែលអង្គុយ​នៅខាងមុខក្បែរតៃកុង លើកដៃស្ម័គ្រចិត្ត​៖

«ខ្ញុំទៅរកគេនៅបន្ទប់ទឹកក៏បាន!»

«កុំៗៗៗ»

លោកលីឃាត់ដោយ​មុខស្ងួត។

«គ្រប់គ្នាអាណិតខ្ញុំ សូមនៅចាំទីនេះ!!!! ទុកភារៈរកមនុស្សឱ្យពួកយើង!»

លោកលីបន្ថែមពាក្យហើយ ឆ្លៀតងាកមករាប់ចំនួន​អ្នកលើឡាន។

«បាត់តែម្នាក់ទេ!»

គាត់ថាហើយក៏ប្រើកម្លាំងខាំមាត់ ខំទាញ​ទា្វរឡានបិទឃ្លឹប។ ខ្ញុំងាកមកមើលចំហៀង នៅតែមិនឃើញស្រមោលអេហ្គូ។ អ្វីមួយរសាត់ពីខាងលើ។

ខ្ញុំងាកទៅវិញ ទាំងដែលមុននេះបែរមកក្នុងឡានគិតថាធ្មេចបន្តិច តែ…..ដូចជាឃើញចលនាមួយនៅលើកំពូលនៃតួវិមាន​ឈើ។

ខ្ញុំងាកទៅវិញភ្លាម​។

នៅចំកណ្តាលគេហដ្ឋាននេះ សល់ដើមឈើត្រសុំស្រសាយ តែមានរចនាប័ទ្មនៃវិមាន​ចំណាស់ច្បាស់លាស់ សមជាអតីតផ្ទះមន្ត្រីបុរាណ​មួយ។ ខ្ញុំជានិស្សិតផ្នែកស្ថាបត្យកម្ម ការ​រចនា​ផ្ទះ​ជនជាតិ​ចិន​ពី​បុរាណ ខ្ញុំធ្លាប់ដឹងខ្លះៗ។

កាលដើម ជនជាតិចិននិយម​រចនាប័ទ្មលំនៅដ្ឋាន​​ខុសៗ​គ្នាតាមតំបន់រស់នៅដ៏ធំរបស់ប្រទេសនេះ តែមាន​រក្សាចំណុចស្រដៀងគ្នាខ្លះដែរ ដោយសារស្ថាបត្យកម្មនីមួយៗត្រូវទទួលឥទ្ធិពលពីជំនឿក្នុងផ្នត់គំនិតរបស់គ្រួសារ​ចិនពីជ្រលងទន្លេលឿង​។

ផ្ទះធំតូចរបស់ជនជាតិចិន ត្រូវបានសាងសង់ទំហំយោងតាមវណ្ណៈខ្ពស់ឬទាប​។ រចនាសម្ព័ន្ធតែងកំណត់យកទិសដៅតម្រឹមតាមអ័ក្សនៃរបងខាងជើងនិងខាងត្បូងដែលស្របជាមួយសួនធម្មជាតិ និងកណ្តាលផ្ទះមានជីកស្រះមួយជាប្រភពទឹក និងផ្កាឈូក។

ជាទូទៅទ្វារធំនៃផ្ទះឬវិមាន​ត្រូវបានសាងសង់បែរទៅទិសខាងត្បូង ដោយមាន”ស្លាប​”សងខាងដែល កំណត់ទ្រទ្រង់ល្បឿនរីកចម្រើនរបស់វង្សត្រកូល។

ជាទូទៅពួកគេ​និយមប្រគល់ស្លាបផ្សេងៗគ្នានៃផ្ទះ ទៅមែកធាងនៃសមាជិកគ្រួសារដែលមានវ័យចំណាស់ៗរស់នៅស្លាបស្តាំដើម្បីជាហុងស៊ុយនៃការបានឡើងតំណែងកាន់តែល្អ។

ជារឿយៗ អគារនៅចំកន្លែងមានពន្លឺថ្ងៃ និងកណ្តាលផ្ទះជាទីសក្ការៈបូជា តម្កល់ស្លាក​ដូនតានៃគ្រួសារ ដែលជាបុព្វបុរស។ ទ្រព្យសម្បត្តិនិងវត្ថុប្រណីតក៏នៅទីនោះ។

កន្លែងដៃលខ្ញុំបានឃើញ​មានចលនា គឺជាអគារដែលហាមចូល។

មើលពីនេះទៅ ឃើញបង្អួចតែមើលក្នុងមិនឃើញទេ។ ក្បែរនោះមិនមាន​មែកឈើ តើហេតុអ្វីមុននេះដូចជាឃើញមាន​ចលនា​មនុស្ស​ដើរ?

«ខ្ញុំឃើញមាន​មនុស្សដើរ!»

ខ្ញុំបើកកញ្ចក់និងស្រែកប្រាប់ទៅជំនួយការវឺន ព្រោះឃើញនាងកំពុងបែរខ្នងនិយាយជាមួយ​លោកលី។

ពួកគេសម្លឹង​មកខ្ញុំព្រមគ្នា ខណៈខ្ញុំអើតទៅហើយចង្អុល។

«នៅជួរកណ្តាលវិមាន​!»

ថាបង្ហើយហើយ ខ្ញុំក៏ងើបមុខជាថ្មីខំផ្ចង់សម្លឹងឆ្ពោះទៅកាន់ទីនោះ។ បាំងរបងចាស់​ៗ​ខ្ញុំដូចឃើញខ្នង​មនុស្សប្រុសម្នាក់ មិនច្បាស់…ឆ្ងាយពេក ពិបាកគិតថា ជាអេហ្គូឬអត់ តែដូចជាកំពុងផ្តោតនិយាយជាមួយអ្នកណាម្នាក់។

ម៉ាយ៉ាអើតមកមើលតាម។

«ឃើញទេ? នោះ!»

«ឯណា?» ម៉ាយ៉ាឆ្លើយដូចមើលមិនឃើញទេ។

ខ្ញុំងាកទៅទៀត បាត់!

គ្រប់យ៉ាងនៅកណ្តាលផ្ទះស្ងាត់វិញដូចដើម។