អ្នកគ្រូណាហ្សាលី – Meysansotheary

រឿង៖ អ្នកគ្រូណាហ្សាលី ភាគបញ្ចប់
រិទ្ធិងើយមុខធ្វើមិនដឹង។

ឌីណាខំស្រែក៖

«នែ ប៉ិរិទ្ធិ! ប៉ាម៉ាក់ឯងមករកឯងហើយគាត់យំរាល់ថ្ងៃ! ឯងមកណេះភ្លាម កុំនៅជិតអ្នកគ្រូ គាត់​ត្រូវ​បានខ្មោចចូលហើយ! ឬ…ឬមួយអាចថា គាត់ឆ្កួតហើយរិទ្ធិ!»

«ឯងទេដែលឆ្កួត!» រិទ្ធនិយាយ សំឡេង​របស់គេស្ងប់និងត្រជាក់ដូចគ្មានវិញ្ញាណ។ ពេល​មិត្ត​ភាំង​នឹង​សកម្មភាពរបស់គេ រិទ្ធិនិយាយបន្ត៖

«ពិធីនេះជិតរួចរាល់ហើយ! ពួកឯងនឹងក្លាយជាទាសករ»។

ភ្នែក​របស់សិស្សច្បងមន្តបញ្ចេញអាការៈហួសចិត្ត​ តែត្រូវជេនីពន្យល់វិញ៖

«យើងគួរណាស់ត្រេកអរដែលរិទ្ធិនៅរស់!​» ខ្សឹបដាក់មន្តហើយ ជេនីខំញញឹម​សួររិទ្ធិ៖

«ចុះគ្នា​យើងផ្សេងទៀតនោះរិទ្ធិ​? នីន ដា និងសិស្ស​ម្នាក់ដែលទើបចូលថ្មី ជន​ជាតិ​កូរ៉េ​ម្នាក់​នោះ​ ​ពួកគេនៅឯណា! គ្រួសារគេមើលផ្លូវណាស់ណា៎!»

មន្តបើកចិត្ត​​​ក្នុង​ការ​ទទួល​ស្គាល់ថា រិទ្ធមិនស្លាប់…គឺ​អ្នក​រាល់​គ្នានៅរស់។ មាន​តែ​ការ​ស្លាប់​របស់​​នាយក​សាលា ដែលកើតមាន​ព្រោះគាត់ឈឺឆ្អាល​រឿងសិស្សដែលបាត់ខ្លួន។

«កុំយំឌីណា!» រិទ្ធិគេងាកមកពន្យល់ដោយកាយវិកាឆ្ងក់ៗ «ការស្លាប់របស់ពួកយើង គឺ​ជា​ការ​លះ​បង់​ដើម្បីពង្រឹងការកាន់កាប់របស់អ្នកគ្រូយើង។»

ស្អី?

ជេនីស្រែកហើយគ្រវីក្បាល។

«ឯងលះបង់ជីវិតអ៊ីចឹងហ្អី? ​ចុះប៉ាម៉ាក់ឯង?»

«យើងគោរពតែគ្រូយើងម្នាក់គត់! ព្រោះគាត់អមតៈ ប៉ាម៉ាក់​យើង​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ពេល​វេលា​! អ្នកគ្រូទើបអមតៈ!»

«អូ! ឯងឡប់មែនហើយ!»

ជេនីស្រែកទាំងទឹកភ្នែក។

ជនបិទមុខបានស្ទុះមកចាប់បង្ខំសិស្សទាំងបីនាំខ្លួនទៅ។ មន្តនិងឌីណាមិនអាច​រើ​បាន​ព្រោះ​ពួក​គេ​មាន​កម្លាំងខ្លាំង ដូចជាកងការពារបរទេស ហើយមានក្លិនដូចជាជនជាតិឥណ្ឌា។

នៅតាមផ្លូវដែលត្រូវនាំខ្លួន ពួកគេបិទមាត់មន្ត និងស្រីៗទាំងពីរដោយស្កុត។ តែ​មន្ត​លប​គិត​ពិចារណា​​ហើយកត់សម្គាល់ឃើញថា អ្នកគ្រូណាហ្សាលីម្នាក់នេះប្រាកដជាលង់ស៊ប់នឹងសាសនា​ណា​មួយ​មកពីប្រទេសឥណ្ឌា។

អ្នកស៊ើបទាំងបីត្រូវបាន​នាំខ្លួនមកកាន់កន្លែងធ្វើពិធីរបស់ពួកគេ គឺនៅផ្នែកមួយទៀត​នៃ​បន្ទប់​​ក្រោមដី ដែលត្រូវបើកគន្លឹះចូលមួយតង់ទៀត នៅពីក្រោយផ្ទាំងរូបថតចាស់។

ខណៈមកដល់ហើយបិទទ្វារ រិទ្ធ បានដុតភ្លើង បង្ហាញបន្ទប់ធំមួយ មាន​អក្សរ​ពា្រហ្មណ៍​ឆ្លាក់​ដាម​លើជញ្ជាំង និងបរិវេណធំទូលាយ។

បក្ខពួកអ្នកគ្រូណាហ្សាលី បានត្រៀមជាស្រេចក្នុងការ​ធ្វើពិធី។ នៅទីនោះ ជេនី ឌីណា និង​មន្ត​ត្រេកអ​រខ្លាំងព្រោះឃើញមិត្តបីនាក់ទៀតស្ថិតក្នុងចំណង គឺ នីន ដា​និងក្មេងកូរ៉េ ដែល​ទើប​ចូល​រៀន​ថ្នាក់ទី៩។

សិស្សទាំងនោះស្គម និងជាប់ក្នុងចំណង។ ​ពួកគេនាំគ្នា​​រើរុះ ទាំងមាត់ត្រូវចុក ពេល​ឃើញ​វត្ត​មាន​​​មកដល់របស់ជេនីនិងគ្នីគ្នា។ រីឯមន្ត ក៏បានព្យាយាមរើ វាយ​បកវិញ​អស់​ពី​កម្លាំង​តែ​មិន​អាច​យក​ឈ្នះ​។ បន្ទប់មានពន្លឺតិចៗ បំផុតពិបាកសូម្បីតែប្រើពន្លឺភ្នែកមើលគ្នាឬស៊ីញ៉ូគ្នា។

ពន្លឺតែមួយគត់គឺបានហៀរចេញមកពីភ្លើងទៀនដែលដាក់ជារង្វង់ជុំវិញពួកសិស្ស​ជាប់ចំណង។ ពួកគេពេញដោយ​អាការៈភ័យខ្លាច។ មន្ត​ ជេនី ឌីណានិង ៤ នាក់​ទៀតត្រូវបាន​គេ​បោះ​​ឱ្យ​អង្គុយកៀបជាប់គ្នាជាមួយចំណងនៅនឹងកដៃ។ ម្នាក់ៗ​បើក​ភ្នែកធំៗ​ដោយ​ភាព​ច្រាស់​ច្រាល់​។​

ខ្យល់​ក្រាស់ សន្ធប់មកជាមួយ​​ក្លិន​គ្រឿង​ក្រអូបឆួល​ ប៉ុន្តែ​ពួកគេ​ស្រក់ ​ញើសទាំងដែលកំពុង​​ត្រជាក់​។ អ្នកគ្រូ​ណាហ្សាលី ឈានមកឈរនៅកណ្តាលបន្ទប់ ភ្នែករបស់នាងបិទងងឹតស្លុប និង​គ្មាន​ភាព​កក់ក្តៅសមជាគ្រូរួសរាយ ស្រស់ស្រាយ​​ដែលពួកសិស្សធ្លាប់ស្មានខុស​នៅ​កាល​ថ្ងៃចន្ទពេល​គាត់​មក​​ជាន់ទីនេះដំបូងនោះទេ។

នៅ​ក្បែរ​នាង​ ក្រុងអង្គរក្ស​ដែល មាន​តួ​ខ្លួន​​ធំ​ខ្ពស់ ស្លៀក​ឈុតពណ៌​ខ្មៅ មុខមានម៉ាស់បិទ បញ្ចេញ​តែភ្នែក ​ដែល​​គ្មាន​អារម្មណ៍ជាមនុស្ស​។ មន្តដឹងថា ពួកគេនេះក៏ជាជនរងគ្រោះ ដែល​បាន​ផ្លាស់​ប្តូរចរិតដោយជឿលើសាសនានិកាយ​ដែលមានបំណងអាក្រក់យ៉ាងងប់ងល់។

ណាហ្សាលី​ផ្តើមសូត្រធម៌ ជាភាសាដែលសិស្សៗមិនស្គាល់។

ក្បាល​របស់ ជេនី ញ័រហាក់ចង់សួរថា ​ តើ​គេ​នឹង​ធ្វើ​អ្វី​​យើង?

មន្តបានត្រឹមតែគ្រវីក្បាល មិនអាចបង្កើតពាក្យបាន។ បរិយាកាសមានការគៀបសង្កត់ ថប់​ដង្ហើម​ ហាក់ដូចជាជញ្ជាំងបិទជិត។ ភាពងងឹតហាក់ដូចជានៅមានជីវិត វិលជុំវិញរង្វង់នៃទៀន ដែល​នាំ​ពួកគេឱ្យស្រុបកាន់តែជ្រៅទៅក្នុងសុបិន្តអាក្រក់។

សំឡេង​របស់អ្នក​គ្រូណាហ្សាលី បាន​បន្លឺឡើង​ស្រទន់ៗ​តែមានអត្ថន័យដ៏​ស្រែក​ឃ្លាន៖

«យប់នេះ ជាពេលវេលាពិសិដ្ឋហើយ! ការលះបង់ជីវិតដែលសស្អាតរបស់ពួកគេ​ នឹងផ្តល់ថាមពល កម្លាំង​ពីចក្រវាល​»

សិស្សៗបានព្យាយាមរំកិលផ្លាស់ប្តូរខ្លួន ពេលគ្រូសម្លឹង​មកពួកគេ​ម្តងម្នាក់ៗ គួរឱ្យភ័យ​ខ្លាច​។ ​អត្ថន័យនៃពាក្យរបស់ណាហ្សាលីគឺបញ្ជាក់កាន់តែច្បាស់ បានន័យថា  «ពួកគេគឺជាជីវិត​សម្រាប់​បូជា​លះបង់!»។

អង្គរក្សដើរទៅមុខ កាន់កាំបិតភ្លឺរន្ទាលក្នុងដៃ ឆ្លុះបញ្ចាំងផ្លាតដោយ​ពន្លឺភ្លើង។ ជេនី គ្រវី​ក្បាល​ ទាញខ្លួននាងទៅរំកិលជិតឌីណា។ ដង្ហើមហត់ទាំងអស់ក្នុងបន្ទប់នេះ ពេញ​ដោយ​ភាព​អស់​សង្ឃឹម​ ហើយសិស្សៗ អាចមានអារម្មណ៍ថាបេះដូងរបស់ពួកគេជិតគាំងហើយ។

នៅពេលដែលអង្គរក្សចូលទៅជិតដា នាង​គ្រវីក្បាលយ៉ាងរន្ធត់ ហើយ​ភ្នែកសម្លឹង​កាំបិត​ស​ស្ងាច​។

ខណៈ​កាំបិតត្រូវបានយារ​ទៅ​លើ​អាកាស ត្រៀមធ្លាក់ចុះ​មកផ្តាច់ជិវិត  សំឡេង​គោះ​ទ្វារ​ក៏​បន្លឺ​​ឡើង​​ពេញ​បន្ទប់។ សិស្ស​ទាំង​នោះ​បាន ត្រេកអរលាយ​តក់ស្លុត​យ៉ាង​ខ្លាំង។

ខណៈ​នោះ កន្លែងពិធី​ក៏ផ្លាស់ជាងងឹត​មួយ​រំពេច​ ព្រោះត្រូវ​បាន​រំខាន​ដោយ​ពន្លឺ​ភ្លើង​ឆាប​ឆេះ​ចេញ​​ពី​សាល​ធំនៃទ្វារ។

«ស្ងៀម!» សំឡេង​​ស្រែកគំហគរន្ថើនពីក្រៅ។

គ្រប់គ្នា​អរណាស់ ព្រោះជាសំឡេង​ពូឡាំ ជា​​សន្តិសុខ​របស់​សាលា ដែលមកដល់ជាមួយ​​ក្រុម​​ប៉ូលិស​។ មួយរំពេចនោះ ភាពតានតឹងបាន​ ធូរស្បើយក្នុងចំណោមសិស្សរងគ្រោះ។

អ្នកគ្រូ ណាហ្សាលី ងាកមកមើលក្រុមមនុស្ស​ដែលទប់មក​ដល់ជាមួយកែវភ្នែក​ពេញដោយ​កំហឹង​។

«អាអ្នកយាម!» នាងស្ដោះទឹកមាត់ សម្លឹងមើលឡាំរួចពួកប៉ូលិសម្តងម្នាក់។ «ឯងហ៊ានចូលជ្រៀតជ្រែក?»

ពូឡាំមិនខ្វល់ខ្លាចការសម្លុតទេ។ គាត់បោះជំហានទៅមុខប្រកបដោយការតាំងចិត្ត។ គាត់​ស្រាយ​ចំណង​មន្តហើយនិយាយតបនឹងអ្នកគ្រូដែលសម្លក់មកពីក្រោយខ្នង​៖

«វាជាតួនាទីអ្នកយាមដែលឃ្លាំមើលអ្នកគ្រូអស់រយៈពេលបីថ្ងៃមកហើយ!​» ពូឡាំ​បាន​និយាយ​​​ក្នុងសព្ទសំឡេង​ស្ងប់ប៉ុន្តែពោរពេញអំណាច។

មន្តងក់ក្បាលគាំទ្រគាត់ហើយមាត់កំពុងត្រូវបានបើកស្កុត។

«ពូធ្វើបានល្អណាស់​អរគុណពូ!»

«បាទ! ខ្ញុំបានដឹងថាមានអ្វីមួយខុសពីប្រក្រតីនៅពេលដែលសិស្សចាប់ផ្តើមបាត់ខ្លួន។ ខ្ញុំ​បាន​លប​តាមដានរាល់ទង្វើរបស់អ្នកគ្រូ ហើយខ្ញុំមានព័ស្តុតាងគ្រប់គ្រាន់ដើម្បីហៅប៉ូលិស!»

អង្គរក្សនិងអ្នកគ្រូបានស្រែកឡូឡា តដៃតែត្រូវក្របួចនិងភ្ជង់វាយបង្ខំឱ្យឈប់។​ប៉ូលិស​បាន​ចាប់​ពួក​គេវាយខ្នោះនឹងបញ្ជូនចេញយ៉ាងលឿន​។

កាំបិត​បានត្រូវរបូតចោល​​ទៅនឹង​ឥដ្ឋជាព័ស្តុតាង ខណៈ​មន្ត្រីប៉ូលិសដែលនៅសល់ បាន​​ជួយ​ស្រាយ​សិស្សបន្តបន្ទាប់ទៀត។ មន្តនិយាយជាមួយពូឡាំ៖

«ខ្ញុំខលហៅប៉ាម៉ាក់ពួកគេ!»

ជេនីដួលខ្លួនទៅក្នុងដៃរបស់​ឌីណា​ព្រោះរន្ធត់មិនទាន់បាត់ ប៉ុន្តែ​ក៏​បានធូរស្រាល​មក​វិញ​យ៉ាង​ឆាប់​រហ័ស​។

ឡាំហៅពួកគេក្រោក និងចង់នាំចាកចេញតែជេនីចង្អុលទៅរិទ្ធិដែលត្រូវសន្លប់។

«ជួយគេផង គេប្រហែលត្រូវពួកនោះឱ្យផឹកថ្នាំ!»

ប៉ូលិសម្នាក់នៅក្បែរិទ្ធិ បានឃាត់ឡាំ ដោយ​លើកឡើងថា៖

«ទុកឱ្យពួកខ្ញុំជួយក្មេងប្រុសនេះ!»

នៅតាមផ្លូវចាកចេញ ជេនីសួរពូឡាំភ្លាម៖

«ពូ ដឹងដោយរបៀបណា?»

សំឡេង​របស់​នាង​ស្ទើរ​តែ​ខ្សឹបព្រោះនាងប៊ិះនឹងសន្លប់​។​ ពេលនេះឌីណានិងឡាំគ្រានាង។

ពូឡាំញញឹម ហើយពន្យល់៖

«ខ្ញុំបានធ្វើការយាមកាមវេនយប់ ក្នុងរយៈយូរល្មម​នឹងឃើញថា រឿង​ចម្លែក​មិន​ដែល​កើត​ឡើង​នៅ​ទីនេះទេ តាំងពី​អ្នកគ្រូថ្មីមិនទាន់មក! ខ្ញុំបានតាមដាន​មើលគ្រូ ណាហ្សាលី អស់រយៈ​ពេល​បី​ថ្ងៃ​ ក៏ដឹងថា គាត់មាន​ក្រុមគាត់ជាឥណ្ឌា មកជួលបន្ទប់ស្នាក់ក្បែរៗសាលារៀននេះ! គាប់ចួន​យើង​បាត់​សិស្ស​ ខ្ញុំដឹងថាពួកគេមានបញ្ហា​គ្រាន់តែមិនមានព័ស្តុតាង​!  ប៉ុន្តែយប់នេះ ខ្ញុំ​តាម​ឃ្លាំ​នៅ​បណ្ណាល័យ​ ក៏ឃើញពួកគេចាប់ក្មួយៗ ​ខ្ញុំ​គ្មាន​ជម្រើស​ក្រៅ​ពី​ហៅ​ប៉ូលិស​ទេ»

គាត់​បាន​ផ្អាក​ការ​និយាយ ហើយ​សម្លឹង​មើលក្រោយ ពួកសិស្ស​ស្គមៗដែល​កំពុង​ត្រូវ​បាន​គ្រាហ៍​ដោយប៉ូលិស។ ​ សំឡេង​របស់​គាត់រអ៊ូ​បន្ត៖

«ខ្ញុំនឹងមិនឱ្យសិស្សទីនេះ មានអ្វីកើតឡើងបានទៀតឡើយទៅថ្ងៃមុខ!»

សិស្សបានក្រឡេកមើលគ្នា។  ភាពភ័យរន្ធត់នៃស្ថានការណ៍បានធ្លាក់ចុះបន្តិចម្តងៗ។ ពួក​គេ​​បានខិតជិតដល់គ្រោះថ្នាក់សឹងថាស្មានមិនដល់ថាអាចរស់  ប៉ុន្តែដោយសារសភាវគតិដ៏ក្លាហាន​របស់​អ្នកយាមដូចពូឡាំ​ ពួកគេក៏មានសេរីភាព។

នៅពេលដែលប៉ូលិសបាននាំអ្នកគ្រូណាហ្សាលី​និងអង្គរក្សទៅឃុំ អ្នកគ្រូ​បាន​ស្រែក​មក​រក​ពូឡាំ​ ដោយភាពពិសពុលនៅក្នុងភ្នែកគ្រាប់ភ្នែក។

«រឿងមិនទាន់ចប់ទេ»

ប៉ុន្តែពូឡាំនៅតែស្ងប់ស្ងាត់ តបមួយៗ៖

«ចប់ហើយអ្នកគ្រូ!» គាត់និយាយស្ងាត់ៗ សម្លឹងមកជេនីនិងឌីណា ។

សិស្ស​ៗត្រូវ​បាន​ប៉ូលិស​នាំ​ចេញ​ពី​បន្ទប់​ងងឹតទាំងជើង​ខ្សោយ ប៉ុន្តែ​ស្មារតី​ចាប់​ផ្តើម​ងើប​មក​ភ្លឺ​​ស្រឡះ​ឡើងៗ។ ខណៈឡានជាច្រើនបោលមកដល់ក្នុងយប់ងងឹត ពូឡាំដឹងថា មាតាបិតាពួកគេ​បានបញ្ចប់ការគេងមិនលក់ជាច្រើនថ្ងៃមកនេះហើយ​។

គាត់បន្តបានដើរតាមពីក្រោយ​សិស្សៗទម្រាំពួកគេមកដល់បន្ទប់រង់ចាំ ដើម្បីធ្វើឱ្យប្រាកដថា ម្នាក់ៗត្រូវបាននាំចេញទៅផ្ទះដោយសុវត្ថិភាព។

ស្អែកឡើងកាសែតល្បីៗក្នុងរាជធានីភ្នំពេញ​បានបកស្រាយថា «សង្គមនិកាយ​ខូចៗ នៅតែមាន​ឥទ្ធិពលគំរាម​​តាមរយៈ​​សកម្មភាព​របស់​ពួក​គេ​ជាសម្ងាត់នឹងស្រួចស្រាល់! សិស្សរងគ្រោះ​ទាំង​បួន​ជាមនុស្ស​ដែលពួកនោះជឿថា មាន​ខែឆ្នាំស្របនឹង​គម្ពីរពួកគេ​! ចំណែកអាគារសាលានេះ បានសង់លើអតីត​វិហារចាស់ជាង១០០ឆ្នាំមុនរបស់និកាយពួកគេ។ មានតែគ្នាគេដែលដឹងថា ទីនេះ​ជា​អ្វី ហើយមាន​សាវតាបែបណា!»។

ពន្លឺនៃថ្ងៃថ្មីបានឈានមកដល់។  ពេលព្រឹកព្រលឹមមួយនេះ ខុសពី​ការទួញសោក​នៃក្រុម​មាតា​បិតា​កាលពីម្សិលនិងម្សិលម៉្ងៃ។

ជេនី ឌីណា និងមន្ត បានគេងតែពីរបីម៉ោង​ហើយមកឈរកាន់កាហ្វេញ៉ាំ​នៅបន្ទប់ទីចាត់ការ ក្បែរ​ច្រក​ចូលសាលា។ នៅខាងក្រៅពួកគេ​មានអំណរដោយ​មើលកាំរស្មីព្រះអាទិត្យ ដែល​ទម្លុះ​តាម​ពពក​ខៀវ។

មន្តប្រាប់ថា អ្នកស្រីវីឡា ភរិយា​លោករិទ្ធី​នឹងទម្លាយ​បណ្ណាល័យ​បញ្ចប់ប្រាសាទ​ឥណ្ឌា​ចាស់​នោះ​ ក្រោយបុណ្យសពស្វាមីរួច។

សាលារៀនចុត្យា ​ទោះណាជាមានស្លាកស្នាមរបួស តែក៏យើងនឹង​ផ្តើមងើបឡើងវិញ ចាក​ចោល​ស្រមោលនៃភាពភ័យរន្ធត់ ហើយបំភ្លេចអតីតកាលនេះចោល។

ជេនីយកកែងដៃអុកកេះឌីណា៖

«អ្ហេ៎ យើងមានអារម្មណ៍ថាជា Hero​!»

ឌីណាញញឹមអរណាស់៖

«ត្រូវ  យើងបានធ្វើពិតមែន! យើង​បាន​លាតត្រដាង​ការ​ពិត ហើយ​បញ្ឈប់​គ្រប់យ៉ាង​របស់​ស្រី​មេធ្មប់!»

មន្តញញឹម ភ្នែកពោរពេញដោយក្តីសង្ឃឹម។ សិស្សច្បង​ដើរទៅក្បែរពូឡាំ​ដែលកំពុងរឺយ៉ែរ​ឡាន​​ភ្ញៀវមកពីក្រសួងអប់រំដែលគេចុះមកធ្វើកំណត់ហេតុ។

«ឥឡូវ​នេះ​ ភារៈរឺយ៉ែឡានចប់​ហើយពូ!»

«អូ?»

«អ្នកស្រីវីឡានឹងតំឡើងពូជាមេសន្តិសុខ ហើយក៏ជាម្នាក់ក្នុងចំណោមក្រុមប្រឹក្សាដែលមាន​ភាគហ៊ុន!»

គាត់រំភើបមុខក្រហម។ សមាជិកភាគហ៊ុនសាលារៀនឯកជនដ៏ធំមួយនេះ ​នឹង​នាំមកនូវ​ចំណូល​​ច្រើនជាងជីវភាពកន្លងមកច្រើនដងណាស់។

«មេសន្តិសុខ ខ្ញុំអាចធានាជូនថានឹងប្រឹងអស់ពីសមត្ថភាព  តែ….បើ….​ជាក្រុមប្រឹក្សា​….​ពូ​រៀន​បានតិចណាស់!»

មន្តញញឹម​៖

«វាមិនសំខាន់ទេ ថាគ្រប់គ្នាក្នុងក្រុមប្រឹក្សាជាអ្នកចេះឬមិនចេះ តែសំខាន់ Care ឬ មិនCare ចំពោះសុវត្ថិភាពសិស្ស!»

«អូពូមិនចេះអង់គ្លេសទេ​ ឃែរជាអ្វី?!»

មន្តឱនគោរព៖

«គឺសេចក្តីក្លាហាន និង​ការទទួលខុសត្រូវលើអាជីពការងាររបស់ពូ ជារបស់ដែល​អ្នកចេះ​អង់គ្លេស​ខ្លះធ្វើមិនបានទេ! ពូស្រលាញ់សិស្ស ហើយពូមានសិទ្ធិរួម​ចំណែក​ជាមួយសាលា​ច្រើនជាង​នេះ​!»

ពូដោះមួកហើយញញឹម។

មន្តងាកមកមើល​​សាលា​ដោយ​ទឹក​មុខ​រិះគិត។

«ការប្រយុទ្ធដោយអំពើល្អបានឈ្នះ ប៉ុន្តែការងារបំបាត់ជារៀងរហូត មានភាពស៊ីជម្រៅ​និង​វែង​​ឆ្ងាយ​ដែល​ត្រូវចាប់ផ្តើមពីពេលឥឡូវនេះ។ យើង​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​មរតក​ពី​អតីតកាល​មិន​គ្រប​ដណ្ដប់​លើ​​អនាគតសាលាមួយនេះបាន​ជាដាច់ខាតទើបព្រលឹងលោកពូខ្ញុំទៅបានសុខ»។

«បាទ ពូនៅជាមួយបេសកកម្មនេះ!»ពូឡាំសន្យាដោយរីករាយ។

២០ឆ្នាំមុន….

បណ្ណាល័យនៅស្ងប់ស្ងៀមក្រោមតំណក់ភ្លៀង លើកលែងតែស្នូរជើងរបស់តរណីណាហ្សាលីដែលបន្លឺឡើងទល់នឹងកម្រាលថ្ម។

នៅអាយុ១១ឆ្នាំ នាងជាសិស្សស្លូតបូត្រនិងមានការចង់ចេះចង់ដឹងចង់ឃើញ។ ជារឿយៗ ណាហ្សាលីចំណាយពេលជាច្រើនម៉ោងដើម្បីអាន និង​ពិនិត្យតាម​ធ្នើរដាក់សៀវភៅ​នៅក្នុង​បណ្ណា​ល័យ​​សាលា​ចាស់។  ម្រាមដៃរបស់នាងតែងតែអង្អែលលើ ភាគនិទាន​បុរាណៗ​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល។

រសៀលនេះ ​ព្រះអាទិត្យ​ពេល​រសៀល​ត្រងមក​តាមប្រលោះ​បង្អួច​តូច​ចង្អៀត។ នាង​បាន​ឈប់​​ដៃ​ភ្លាម​ៗ​ដោយ​មាន​អារម្មណ៍​ថា ​មាន​ការ​ទាញ​មួយយ៉ាងចម្លែក ​ដូច​ជា​ខ្សែចំណង​​ដែល​ភ្នែក​ធម្មតា​​​មើល​មិន​ឃើញ​កំពុង​ទាញ​មក​ក្នុង​ចិត្ត​របស់​នាង។

ខ្យល់នៅជុំវិញនាងកាន់តែត្រជាក់ ។ ងាកមួយប្រាវអត់មានអ្នកណានៅទាំងអស់។

ក្លិនក្រអូបធម្មតា នៃទូសៀវភៅហាក់ដូចជា​បានផ្លាស់ប្តូរទៅជាអ្វីដែលមានក្លិនក្រអូបខ្លាំង​ជាង​​រាល់ដង។ ជាក្លិនអប់ដ៏បុរាណ។

ជាមួយអារម្មណ៍ពិភាល់ មាណវីក្រឡេកមើលជុំវិញនេះទាំង​ច្របូកច្របល់។  បេះដូង​របស់​នាង​​ចាប់ផ្តើមលោត។

«ណាហ្សាលី…»

សំឡេងខ្សឹបៗ ទាប និងគួរឱ្យ​ខ្លាច ហាក់ដូចជាបង្ហើរចេញមកពីជញ្ជាំង។

ដង្ហើមរបស់នាងជាប់ក្នុងបំពង់ក ខណៈពេលដែលភ្នែករបស់នាងវិលជុំវិញខ្លួន ស្វែង​រក​ប្រភព​។

«ណាហ្សាលី!»

«អ្នកណា? នរណាហ្នឹង!» នាងបានស្រែកឡើង សំឡេងរបស់នាងញ័រ។

«ចូលមក ណាហ្សាលី… ចូលមក ពិភពលោកនេះ កំពុងរង់ចាំនាង!»

ស្រីតូចបានជាប់គាំងក្នុងភាពរន្ធត់  ប៉ុន្តែជើងរបស់នាងចាប់ផ្តើម​ផ្លាស់ទីស្ទើរតែដោយ​មិន​ដឹង​​ខ្លួន។

អានុភាពអ្វីមួយបាននាំនាង​ឱ្យចូលទៅក្នុងបណ្ណាល័យកាន់តែជ្រៅ។ ដៃរបស់នាងញាប់ញ័រ នៅ​ពេលនាងទៅដល់ធ្នើសៀវភៅធំមួយនៅជ្រុងម្ខាង ដែលគ្របដណ្ដប់ដោយធូលី និងសរសៃពួរ។

«ខ្ញុំ ខ្ញុំមិនមែន​ណាហ្សាលីទេ!»

«ឯងត្រូវប្រើឈ្មោះនេះ ចាប់ពីពេលនេះតទៅ​!»

«ទេខ្ញុំឈ្មោះម្លិះ! ម្តាយខ្ញុំដាក់ឱ្យ!»

សំឡេងកាន់តែខ្លាំង កាន់តែទទូច៖

«នាងជារាជនីពាន់ឆ្នាំ​! ម្តាយនាង​គ្រាន់តែជាពេលវេលាឆ្លងកាត់មួយ វាគ្មានន័យអីនឹងយក​ម​ក​រាប់ទេ!»

«ទេ! អ្នកឯងជាអ្នកណា?»

«នាង​ត្រូវតែមកទទួលយកមរតករបស់ពួកយើង!  វាជារបស់នាង រាជ​បល្ល័ង្ក​នៃ​រាជនី​អមតៈ​!​»​

ម្រាមដៃរបស់ណាហ្សាលីរាវមកប៉ះនឹងជញ្ជាំងខាងក្រោយទូសៀវភៅ ហើយ​ភ្លាមៗ​នោះ​ជញ្ជាំង​ក៏ញ័រកម្រើក។ ខ្យល់​បក់​បោក​ចេញ​ពី​ស្នាម​ប្រេះ​នៅ​ចន្លោះ​ឥដ្ឋ បក់​បំប៉ើងសក់​នាង​ ខណៈ​ពន្លឺ​ស្លេក​​បំភ្លឺ​កន្លែង​លាក់​កំបាំង។

ឥដ្ឋបានរុះរើដោយបង្ហាញគ្រោងរលត់នៃច្រកទ្វារបុរាណមួយ។

តាមរយៈពន្លឺខ្សោយ ស្រមោលម្យ៉ាងបានចាប់ផ្តើមលេចចេញជារូបរាង។

«ជួយផង!​ នាងស្រែកមិនចេញទេ ព្រោះគាំងថ្គាម​និងអណ្តាត!»

នោះមិនមែនជារាងកាយមនុស្សទេ ប៉ុន្តែជាវិញ្ញាណ​។

វាសម្លឹងមើលនាងដោយភ្នែកជ្រៅក្រហម។ នាងទន់ជើងអង្គុយ ញ័រញាក់។

តែវិញ្ញាណមិនបានធ្វើអ្វីនាងទេ វានិយាយយ៉ាងស្រទន់ថា៖

«​ឈាមនៃអ្នកបន្តវេននិកាយរបស់យើងកំពុងចិញ្ចឹមនាង​ នឹង​ហូរកាត់សរសៃឈាម​របស់​នាង​​រាល់ថ្ងៃ!  នាង​ដល់ពេលា​ត្រូវតែយកមរតកដែលបានរង់ចាំជាយូរណាស់មកហើយ!  អំណាច ចំណេះ​ដឹង…លើសពួកមនុស្ស​…ជារបស់នាង​»។

បេះដូងរបស់ម្លិះលោតញាប់លាយឡំនៃការភ័យខ្លាច តែមហិច្ឆតា​និង​ការចង់​ដឹង​ចង់​ឃើញ​បាន​ចាប់បេះដូងរបស់នាង។

«លើសពួកមនុស្សហ្អី?» នាងបានខ្សឹបប្រាប់ សំឡេងរបស់នាងពេញដោយ​ចំណង់។

វិញ្ញាណ​បាន​លាត​ដៃ​ទៅ​រក​ម្លិះ។  ​នៅ​បាត​ដៃ​របស់​វា មាន​គ្រឿង​លម្អ​ប្រាក់​តូចមួយសំណុំ។ ​អលង្ការបញ្ចេញ​ពន្លឺ​តិចៗ​ក្នុងភាព ​ស្រអាប់។

«យកទៅ!»

នាងស្ទាក់ស្ទើរ ប៉ុន្តែអ្វីមួយនៅខាងក្នុងខ្លួននាង ទាមទារឱ្យ​នាងលើក​យក​វត្ថុ​បុរាណ​មក​មើល​។ វាជាទម្រង់ចិញ្ចៀនប្រាក់ មានឆ្លាក់អក្សរចាស់បុរាណអានមិនដាច់ និងខ្សែពាក់​លម្អ​សក់​ព្រម​ជាមួយ​ក្រវិល។

ឈាមរបស់ នាងបានបង្ខំនហិច្ឆតា​នាងឱ្យក្លាហាន​លើកដៃទាំង​ញាប់ញ័ររបស់យក​គ្រឿង​លម្អ​​មក​ពាក់​។ នាងញញឹម  នៅពេលដែលម្រាមដៃរបស់នាងស៊កចូលចិញ្ចៀន។ អារម្មណ៍​ចម្លែក​មួយ​បាន​បោកបក់មកលើនាង ភាពត្រជាក់ និងថាមពលងងឹតដែលជ្រាបចូលទៅក្នុងឆ្អឹងរបស់នាង។

ម្លិះ​បានដកដង្ហើមធំ នៅពេល​ពិធីសាសនា និមិត្តសញ្ញានិកាយ និងការបូជាក្នុងភាពងងឹត បាន​លេច​ឡើងនៅចំពោះមុខនាង។

«ស្ត្រីដ៏វិសេសរបស់យើង! ឥឡូវនាងបានយល់ព្រមទទួលយកហើយ​! ជីវិតនាងនឹង​​ត្រូវ​បាន​ចង​​ភ្ជាប់ជាមួយអាណាចក្រ​នៃ ​កេរដំណែលយើង!»

សំឡេង​របស់​វិញ្ញាណ​បាន​រសាត់​ខ្ទរ ប៉ុន្តែ​ពាក្យ​ចុង​ក្រោយ​របស់​វា​បាន​បន្លឺ​ឡើង​ក្នុង​ចិត្ត​របស់​នាង​​ថា​៖

«ក្នុងចំណោមមិត្តរបស់នាង មានបួននាក់ដែលមាន​អក្សរកំណើតអាចផ្តល់ថាមពលដល់យើង! ទៅ​ឥឡូវ​​នេះ យកពួកគេមកបង្កើតភាពពិតប្រាកដរបស់នាង!»

ហើយវិញ្ញាណក៏បាត់សូន្យទៅ ដោយទុកឱ្យនារីតូចនៅ ឈរតែម្នាក់ឯង​ក្នុង​ភាព​ងងឹត​នៃ​បណ្ណាល័យ​ ដោយ​កាន់កូនសោទៅកាន់ជោគវាសនាដ៏អាស្រូវរបស់នាង។

លាហើយ ណាហ្សាលី!

រឿង៖ អ្នកគ្រូណាហ្សាលី ភាគទី១
វិទ្យាល័យចុត្យា ដែលធ្លាប់ជានិមិត្តរូបនៃឧត្តមភាពសិក្សា ឥឡូវនេះបែរប្របូកច្របល់ ពេញ​ដោយ​ចចាម​អារ៉ាមនិងលាក់កំបាំងទៅដោយការភ័យខ្លាច។

ការបាត់ខ្លួនរបស់សិស្សចំនួន៤នាក់ តាំងពីថ្ងៃចន្ទមកដល់ថ្ងៃសុក្រនេះ ​បាន​ធ្វើ​ឱ្យ​សហគមន៍​សិស្ស​ គ្រូ និង​សាលារៀនទាំងមូលស្ថិតក្នុងភាពតក់ស្លុតប្រុងជើងការមិនច្បាស់លាស់។

«តាំងពីអ្នកគ្រូម្នាក់ហ្នឹងមកបង្រៀន សិស្សបាត់ខ្លួនម្តងម្នាក់ៗ»

ចម្លើយរបស់ Receptionist កំពុងប្រាប់ប៉ូលិសកត់ត្រា។ នៅជ្រុងម្ខាងទៀតនៃសួន មីង​អ្នក​សម្អាត​យំ​យែក​និយាយ​ជាមួយ​ប៉ូលិស​ស្រី​ម្នាក់​ផ្សេង៖

«អ្នកគ្រូណាហ្សាលីហ្នឹង​ហើយ​មានអ្នកណាទៀត! ចរិតចម្លែកៗ! គាត់​ទើប​តែ​ផ្លាស់​មក​បង្រៀន​កាល​ពីថ្ងៃចន្ទ ក៏​បាត់​ខ្លួនសិស្សម្នាក់! ស្អែកបាត់ពីរនាក់ទៀត! ម្សិលម្ង៉ៃ​បាត់​សិស្ស​ចូល​ថ្មី​ម្នាក់​ទៀត​  គ្នាជាកូនបរទេស!  លោក​គ្រូ​នាយក​ត្រូវ​បាន​ពួក​យើង​រាយ​ការណ៍​ឱ្យ​ហៅ​អ្នក​គ្រូ​នេះ​ទៅ​ប្រជុំ​សួរ​ចម្លើយ​ ស្រាប់តែ…គាត់ដួលស្លាប់ មិនទាន់ដឹងអីផង!»

ពិតណាស់លោកនាយកសាលា លោក រិទ្ធី ក៏ត្រូវបានគេរកឃើញ​ស្លាប់​ក្រោម​កាលៈទេសៈ​ដ៏​អាថ៌​កំបាំង គឺលើស​ឈាម ដួលនៅនឹងការិយាល័យ​ពេលហៀបចេញទៅប្រជុំពីល្ងាចមិញ។

ឡាន​ពេទ្យ ឡាន​ប៉ូលិស គ្រួសារសិស្សមកទទួលព័ត៌មាន​និងយំយែកពេញបរិវេណខាងមុខ។

ឡាំ ជាអ្នកយាម​វ័យ៣៣ឆ្នាំ មានមាឌធំនិងទឹកមុខក្លាហាន។ គាត់​កំពុង​និយាយ​ជាមួយ​អ្នក​សារ​ព័ត៌មាន​យ៉ាងក្រៀមក្រំ៖

«ពីរថ្ងៃហើយ លោកនាយកអត់បាយទឹកពេញមាត់ទេ គាត់នៅសាលាប្រជុំនៅណេះ ទាំង​ថ្ងៃ​ទាំង​យប់! ពេលនេះគាត់ស្លាប់បាត់ហើយ ក្មេងៗនៅបាត់ខ្លួន!»

សាលាចុត្យា​នេះទាំងមូល រឹតតែរុំព័ទ្ធដោយភាពភ័យខ្លាច សង្ស័យ។ សិស្ស​ផ្សេងៗទៀត ត្រូវ​បាន​​ម្តាយ​​ឪពុកមកជម្លៀសចេញ ផ្អាករៀនដល់គ្រប់យ៉ាងរៀបរយនឹងធានាឡើងវិញ។

«ឯងប្រាកដហើយថា​យើងទៅបន្ទប់នាយក!» ឌីណាវ័យ១៥ឆ្នាំ កំពុងនិយាយផងរត់តាម កញ្ញា​ជេនី វ័យ១៧ឆ្នាំដែលជាមិត្តនឹងគ្នា​។

ជេនីខ្សឹបតបវិញ៖

«ប៉ូលិសអស់នោះជិតមកដល់ហើយពួកគេគ្មានបានការទេ បានត្រឹមសម្អាតអស់ព័ស្តុ​តាង! សិស្ស​ស្លាប់​បួននាក់ហើយមកអង្កេត​រាល់ថ្ងៃ គ្មាចម្លើយទាំងអស់!»

ដោយឃើញថា ជេនីក៏​តាំងចិត្តដើម្បីស្វែងរកលាតត្រដាងការពិត ឌីណាខំរម្ងាប់ចិត្ត​នាង​ដែល​ញាប់ញ័រ​ហើយងក់ក្បាល៖

«ត្រូវណាស់! យើងត្រូវការរកការពិតសម្រាប់នីន មិត្ត​របស់យើង នាង​ហេតុអ្វី​ត្រូវ​ស្លាប់​ទាំង​ក្មេង​?»

«ពួកគេមិនស្លាប់ទេ!» ជេនីបន្ថែមទាំងមុខក្រញូវ។ ចិត្តនាងនឹកដល់រិទ្ធិ ប្រធាន​ថ្នាក់​នាង​ដែល​ជា​ម្នាក់​ក្នុងចំណោមសិស្ស​កំពុងបាត់ខ្លួន។

យុវនារីវ័យក្មេងទាំងពីរបានរត់មកដល់កន្លែងកើតហេតុ គឺការិយាល័យនាយករិទ្ធី ដែល​ជេនី​និង​ឌីណា តាំងចិត្តដើម្បីលាតត្រដាងការពិតឱ្យខាងតែបាន​អំពី​ភាព​មិន​ប្រក្រតី​នៃ​សាលា​រៀន​នេះ​។

ពួក​គេសសៀរឡើងជណ្តើរមកដល់ជាន់ទីពីរ។ ការិយាល័យ​របស់​លោក​នាយក​សាលា​ស្ថិត​នៅ​ដើម​ផ្លូវ។

បន្ទប់បិទទ្វារតែមិនបានចាក់សោ​ទេ។ ពួកគេ​រុញយឺតៗ…ចូលក្នុង។ ទីនេះ​ពេញ​ដោយ​ភាព​ច្របូក​ច្របល់​។

«មានអ្នកណាមករើអីមុនយើងអស់ហើយ? ចំមែន!» ជេនីលាន់មាត់ធ្វើឱ្យឌីណា​លើក​ម្រាម​ពីរ​មក​ខ្ទប់មាត់ខ្លួនឯង​ទាំងភ្នែកក្រឡង់ៗ។

«នាងកំសាក!»

ជេនីថាឱ្យដោយស្ទាបបថ្ងាសមិត្ត​លលេង។

«យើងមិនកំសាក​ទេ មានអានីនតាមការពារយើងហើយ យើង​នឹង​បក​អាក្រាត​អ្នក​…​គ្រូ​…​នោះ​…!»

និយាយដល់ពាក្យ​អ្នកគ្រូ​ជេនីថ្លោះទឹកមុខ​ រីឯឌីណា​ក៏ធ្វើមុខស្លេក បណ្តាល​ឱ្យបរិយាកាស​កាន់​តែ​មានអារម្មណ៍ថាធ្ងន់ឡើងនៅពេលនេះ។

ក្រដាសប្រលងត្រូវបានរាយប៉ាយពាសពេញតុរបស់លោកនាយករិទ្ធីតែ​មិនអាចលុប​ពីលើនិមិត្តសញ្ញា​កំណត់ចំណាំសម្ងាត់មួយ ជាប្រយោគដែលបង្ហាញ​ពីអ្វីសែន​អាក្រក់​ជាង​គ្រប់​គ្នា​គិត​។​

ជេនី​បាន​រើស​ក្រដាស​មួយ​ដែល​មាន​និមិត្តសញ្ញា​ចម្លែក​ពិសេសពីលើនោះ។ នាង​បាន​និយាយ​ឡើង​ទាំងរញីរញ័រថា៖

«នេះ​មើល​ទៅ…​ដូច​ជា​កូដ?​»

«កូដតាស៎  តែខ្ញុំមើលមិនយល់» ឌីណា ងក់ក្បាលហើយបញ្ជាក់។

«យើងម៉េចអ៊ីចេះ? យើង​​ត្រូវ​ការ​អ្នក​ដែល​យល់​ពី​រឿងកូដអស់នេះមកជួយ!»

«នែ៎ មាន!!!! មនុស្ស​ម្នាក់!  ប្រហែលជាបងមន្ត! បងមន្តណា៎ គេចេះ គេ​អាច​ជួយ​ពួក​យើង​បាន​»​ ឌីណាត្រេកអរ។

មន្ត ជាក្មួយប្រុសរបស់នាយកសាលារិទ្ធី គេមានវ័យ២២ឆ្នាំ ធ្លាប់រៀននៅសាលាចុត្យាដែរ តែបានចេញបន្តនៅមហាវិទ្យាល័យ​ជាងបីឆ្នាំហើយ។ ពេលនេះនារីទាំងពីរមិនដឹងឡើយថា មន្ត ក៏​ជា​អ្នក​សង្កេត​ការណ៍ដោយស្ងៀមស្ងាត់អំពីភាពវឹកវរដែលកើតឡើងនៅសាលាលោកមាគេ។

មន្តត្រូវបានគេស្គាល់សម្រាប់ជំនាញស៊ើបអង្កេត និង​សាវតា​ពិសេស​របស់គេ​នៅក្នុង​ឧក្រិដ្ឋកម្ម​វិទ្យា តាំងពីមិនទាន់រៀនចប់បាក់​ឌុប។ ប៉ាគេជាប៉ូលិស ដែលមានស្នាដៃ តែ​គាត់​កំពុង​ប្តូរ​ទៅ​រៀន​បន្តនៅបរទេស។ មន្តគឺជារៀមច្បងម្នាក់ដែលជេនីនិងឌីណាសង្ឃឹមថា អាច​ផ្តល់ការយល់​ដឹង​ខ្លះៗ​លើកូដនេះ ព្រមទាំងមាន​ភាពវ័យឆ្លាតក្នុងការអង្កេត។

ដូច្នេះនារីទាំងពីររកវិធីចួបជាមួយរៀមច្បងមន្តភ្លាមៗ។ ដូចទម្លាប់រាល់ដង​ទោះបី​ជា​ឈប់​រៀន​​ហើយក៏មន្តរមែងមកទីនេះញឹកញាប់។ ជេនីនិងឌីណា បានរកឃើញសិស្សច្បង នៅ​ក្នុង​បណ្ណាល័យ​របស់សាលា ដែលកំពុងក្រពុលមុខជាមួយឯកសារនិងរបាយការណ៍ចាស់ៗ។

មុខ​របស់មន្តគឺជារបាំងនៃការសង្ស័យ​តក់ក្រហល់និងស្មុគស្មាញ។ គេប្រមូលផ្តុំ​ឯកសារ​ជា​ច្រើន​​និងវាយកំព្យូទ័រហើយថតរូប។ នៅពេលគេពិនិត្យ​មើលឯកសារនានា​គេមិនរវល់ថា​មានអ្នកណា​មក​ដល់​ទេ។

«បងមន្ត!» ឌីណា​បានចាប់ផ្តើមហៅ​ស្រួយស្រឹប។

មន្តងាកមក។ ជេនីញញឹម​ស្រស់៖

«ពួកយើងត្រូវការជំនួយ!»

មន្តញញឹម​តិចៗ តែគេស្មុគស្មាញខ្លាំង។ នារីដើរចូលក្បែរៗ​ហើយ​ជេនី​លើក​ក្រដាស​បង្ហាញ​៖​

«​រក​ឃើញ​កំណត់​ត្រា​ទាំង​នេះ​នៅ​ក្នុង​ការិយាល័យ​របស់លោក​នាយក​!»

មន្តក្រឡេកមកមិនទាន់ទទួលទេ ឌីណានិយាយបន្ថែម៖

«ហើយ​វា​ហាក់​ដូច​ជា​ទាក់​ទង​នឹង​ការ​ស្លាប់​ថ្មីៗ​នេះ ក្នុងសាលាយើង»

មន្ត ងើបមុខឡើងមកទាំងកែវ ភ្នែកមុតស្រួច និងផ្តោតអារម្មណ៍លើអ្វីដែលឌីណារៀបរាប់។

ជេនី​បាន​ប្រគល់​កំណត់​ត្រា​ឱ្យ​ទៀត ហើយបញ្ជាក់៖

«គាត់ជាពូរបស់បង ​បងដឹងហើយថា មុនស្លាប់គាត់បានជំរុញការស៊ើបដោយខ្លួនគាត់ លើ​ករណី​ស្លាប់​របស់សិស្ស​ស្រី! ឥឡូវគាត់ស្លាប់ម្នាក់ទៀត ពួកប៉ូលិស​យើងមិន​បានសង្ឃឹមទេ បាន​ជា​ទៅ​ទីនោះ​ឆែកមុនពេលគេមកដល់។»

«ជេនី​រក​ឃើញក្រដាសកូដនេះ ​​នៅ​លើ​តុ​របស់​លោកគ្រូនាយក !»

ពេលបុរសនេះទទួលយកទៅពិនិត្យ ជេនីប្រញាប់ពោលបន្ថែម៖

«ចម្លែក!»

មន្តបានឈ្ងោក​ពិនិត្យយ៉ាងយកចិត្តទុកដាក់ មាត់គេរអ៊ូ៖

«និមិត្តសញ្ញាទាំងនេះ មើលទៅដូចជាការលាយបញ្ចូលគ្នានៃអក្សរខ្មែរបុរាណ និង​អក្សរ​សម្ងាត់​ទំនើប! កូដ!  វា​អាច​ទៅ​រួច ​ដែល​អ្នកសរសេរ ចង់​បញ្ជូន​សារ​មួយមក ប៉ុន្តែ​​មិន​ច្បាស់​!»

«លោកនាយក?» ឌីណា លូកមាត់សួរ។

មន្តសម្លឹងនាង​ ខណៈជេនីខ្សឹបៗ៖

«អាចជាប់ពាក់ព័ន្ធទៅនឹងការស្លាប់របស់គាត់ទេ គាត់រកឃើញអីមុនស្លាប់?»

ទេ!!!

មន្តគ្រវីក្បាល។ ពួកគេចំហមាត់ស្តាប់មុនសួរវិញភ្លាម៖

«តើអាចទេ មាននរណាម្នាក់កំពុងព្យាយាមផ្ញើសារមកយើង? !»

ជេនីក្រឡង់ៗចាំស្តាប់ទៀត។

«អាចតាស៎!» ឌីណាឆ្លើយ។

មន្តងក់ក្បាល៖

«ប៉ុន្តែយើងត្រូវធ្វើការសម្រាយលើកូដនិមិត្តសញ្ញាទាំងនេះទើបអាចស្វែងយល់បានថាតើវាមានន័យយ៉ាងណា?»

«ត្រូវ!» ជេនីផ្ទួន «​អាច​ផ្តល់ឱ្យ​យើង​នូវ​តម្រុយ​មួយ ​អំពី​អ្នកណា​ដែល​នៅ​ពីក្រោយ​ឃាតកម្ម​ទាំងអស់នេះ​ដែរ»​។

ដោយ​មាន​ជំនួយ​ពីមន្ត ​នារីទាំងពីរក៏បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​កាន់​តែ​ហ្មត់ចត់ក្នុង​​បណ្ណា​ល័យ​​នេះជាមួយគ្នា​អំពីកូដ។

«នេះដូចជាផែនទី!»

ការរកឃើញរបស់មន្តធ្វើឱ្យពួកគេភ្ញាក់ផ្អើលព្រោះមន្តអះអាងថា គេស្គាល់ទីនេះ។ វា​ជា​បន្ទប់​ដាក់​អីវ៉ាន់ចាស់ត្រូវបានបោះបង់ចោល គឺនៅជាន់ក្រោមដីនៃអាគារបណ្ណាល័យនេះ។

«ខ្ញុំទៅជាមួយសិស្សច្បង!»

ឌីណាតាំងចិត្ត​។ ​ជេនីក៏ងក់ក្បាលតាម។

ពួកគេមិនបានបញ្ឈប់ការស្រាវជ្រាវទេ។ ទាំងបីកាយបានមកដល់  បន្ទប់​ចាស់ដែលពិតជា​ពោរពេញទៅ​ដោយ​លម្អងធូលី តែ​ពិតជា​បង្កប់​មាន​អាថ៌កំបាំង។

ចូលមក!

ជេនីកោះហៅ ខណៈដែលឌីណាខ្ពើមរអើមនិងខ្ទប់ច្រមុះនៅមាត់ទ្វារ។ ឌីណាចូលមកលបៗ។

ឧស្ម័នខ្យល់ក្នុងបន្ទប់ចាស់ ពេញដោយក្លិនសំណល់ក្រដាស ទឹកថ្នាំ និងធូលី។ ស្រមោល​នៃ​ពន្លឺ​ព្រះអាទិត្យ​បានរអិលកាត់តាមកូនបង្អួចតូចចង្អៀតលើជញ្ជាំងខ្ពស់ ដោយ​បញ្ចេញ​លំនាំ​គួរ​ឱ្យ​ខ្លាច​នៅ​លើកម្រាលស៊ីម៉ង់ត៍។

សិស្សចង​ចិញ្ចើម​ដោយ​ផ្តិត​មេដៃ​តាម​ទំព័រ​ដ៏​ផុយស្រួយ​នៃ​កំណត់​ត្រាសៀវភៅក្រមៅ​សែន​​ចាស់​ពេក​។ ​មន្តមានអាការអាចដឹងពីអ្វីដែលចម្លែកៗអំពីកន្លែងនេះ ដូចជា​ជញ្ជាំង​កំពុង​ខ្សឹប​ប្រាប់​គេ​នូវ​អាថ៌កំបាំងដែលត្រូវបាន​អ្នកផង​បំភ្លេចចោលមកជាយូរមកហើយ។

«នេះ…កំពុងលាក់អ្វីមួយ» សិស្សច្បងបាននិយាយទៅកាន់ខ្លួនគេដោយ​ទាញ​សំឡេង​ដង្ហើម​ធ្ងន់ៗ តែសិស្សប្អូនទាំងពីរ​ងក់ក្បាលស្រប។

ពួកគេ​ទុកចិត្ត​លើសមត្ថភាពស៊ើបអង្កេត​របស់មន្ត។

មន្តងើបមុខសម្លឹងជញ្ជាំង ដូចជា​សៀវភៅលើដៃបានប្រាប់គេអំពី​​អាថ៌កំបាំង​អ្វី​ដែល​ស្ថិត​នៅ​ក្នុង​ជញ្ជាំងស្រគាំទាំងនេះ។

បណ្ណាល័យ​នៅខាងលើតែងតែ​មើល​ទៅ​ហាក់​ដូច​ជា​ធម្មតា ប៉ុន្តែ​អារម្មណ៍​នៃ​ភាព​ធម្មតា​នោះ​ឥឡូវ​បញ្ចប់ដោយភាព​សង្ស័យនិងជក់ចិត្ត​ថា ក្រោមបណ្ណាល័យ មាន​​អ្វី​ដែល​ជ្រៅ​ជាង​ការ​គិត​របស់​មនុស្ស​គ្រ​ប់គ្នា។

នៅពេលម្រាមដៃរបស់ឌីណា ញែកស្ទាបតាមគែមនៃជួរសៀវភៅចាស់ៗ​រឿង​និទាន​បុរាណៗ​ខ្មែរ​ នាង​​មានអារម្មណ៍ថា ខុសៗ។

«ម៉េច…កន្លែងនេះ…ដូចជាមានខ្យល់?»

មន្តងាកមក។ ជេនីដែរ។ បេះដូង​របស់ឌីណា​លោត។ ​

«មែន! ខ្យល់ ហាក់ដូចជាមកពីប្រភពខាងក្រោយធ្នើរនេះ!»

វាជាធ្នើដ៏ខ្ពស់មួយ​បើមិនមានមន្តទេ នារីទាំងពីរលូកមិនដល់ឡើយ។

មន្តងក់ក្បាល​ ហើយបានចាប់ផ្តើមដាក់សៀវភៅចោល​ ស៊កហ្វូនក្នុងហោប៉ៅខូវប៊យ រួច​យក​ដៃ​ទៅ​ស្ទាបជញ្ជាំងនៅពីក្រោយធ្នើរនោះ។

«ហាស មានប្រហោងខ្យល់!»

គេនិយាយហើយគ្រហឹមមួយវឹបរើ​ធ្នើ​​ចេញ។ ធូលី​​បក់មកឈបឆួល​ពេញផ្ទៃបន្ទប់។ ខ្យល់​ថ្មី​បុក​​ចូល​​ទៅ​ក្នុងបរិយាកាស ​ខណៈ​ដែល​ធ្នើរ​សៀវភៅ​បាន​បើក​ចេញមក​ដោយ​បង្ហាញ​ទ្វារមួយ​​លាក់​នៅ​​ពី​ក្រោយ​វា។ មនុស្ស​ទាំងបី​ចំហមាត់ ឈរ​សម្លឹង​គ្រោង​ដ៏​ស្រទន់​នៃ​បន្ទប់មួយ​ដែល​ត្រូវ​បាន​ពិភព​លោក​នេះ​​បំភ្លេច​ចោល​។ ​នៅ​ខាង​ក្នុងគ្រប​ដណ្ដប់​ដោយ​ភាព​ងងឹត។ ជេនីមកក្បែរឌីណា ខណៈមន្ត ស្ទាក់ស្ទើមុនពេលបើកហ្វាទូរសព្ទ ។

«ខ្ញុំចូលមុន!»

គេនិយាយហើយ ដើរឈានតិចៗ។ មួយសន្ទុះនេះសន្ធឹក ខ្យល់ក៏ត្រជាក់ក៏ថយចុះ ហាក់ដូចជា ឈាន​ចូល​ដល់វេលាមួយ​ផ្សេង​ទៀត​។

មន្តដកដង្ហើមធំ បន្តឈាន​ចូល​ក្នុងបន្ទប់​ដែលនៅផ្ទៃខាងក្រៅត្រូវបានបិទបាំងដោយ​សម្បុក​ពីង​ពាង​ ធូលី​ដីក្រាសល្មម។

ជំហាននីមួយៗធ្វើឱ្យបង្កើតបានជាពពកធូលីហុយខ្មួលនៅចុងពន្លឺពិល…គេទាញម៉ាសពាក់ ហើយ​ចូលទៅក្នុងខ្យល់នោះ។

គេបញ្ចាំងឃើញទីនេះមាន​ កម្រាល​ឥដ្ឋ ​អាចថាតាំងពីជំនាន់បារាំង បើ​យោង​តាម​រចនាបថ​របស់វា​។ ខណៈ​មន្ត រើខ្លួនរំកិល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​លលម្ហ ពិលរបស់គេបានលោតភ្លឹបភ្លែតៗ ដោយ​បង្ហាញ គ្រោងនៃរូបថតចាស់ៗដែលត្រូវព្យួរតាំងនៅលើជញ្ជាំង ។

«ដូចជាអ្នកណា ខ្ញុំធ្លាប់ស្គាល់!»

ជេនី​ចូលមកដល់ពីអង្កាល់មិនដឹង បានជាសំឡេង​នាងពញ្ញាក់មន្តឱ្យងាកមក​សម្លឹងនារី​ទាំង​ពីរ​។ ឌីណាងក់ក្បាលចង្អុល។

មន្តបែរ​មកមើលលើជញ្ជាំងវិញ។ ទឹកមុខរវាង​សិស្សនិងគ្រូនៅទីនេះទោះបីជាកាលវេលាមួយត្រូវបាន​កក​នៅក្នុង​សម័យ​កាល​ជំនាន់​មួយផ្សេងទៀតតែមន្ត​យកចិត្ត​ទុកដាក់គិតទាំងសង្ស័យ។

«ពួកគេជាអ្នកណា? ម៉េចប្រហែលៗ?» ឌីណាបន្ទរ។

មន្តគិតដូចគ្នាបានជាគេរេភ្នែករកមើលអំណះអំណាងបន្ថែម។ នុះ! តុធំមួយនៅចំ​ជ្រុងងងឹត។ ទីនោះគ្របដណ្ដប់ដោយពីងពាងនិងអាចន៍កន្លាតបញ្ជា​ក់ថា ត្រូវបាន​គេបោះបង់​លែងថែ​ទាំចោល​ជា​យូរ​មកហើយ។

សិស្សច្បងវែករកកាន់​ឯកសារ​មួយ លើកមកផ្លុំពិនិត្យ​​ដោយ​យក​ចិត្ត​ទុក​ដាក់​ដាក់​ក្នុង​ដៃ។ វា​ជា​​បំណែក​នៃ​ក្រដាស​ពណ៌​លឿង​ដែល​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​ដើម​នៃ​សាលា ។

កំពុងគិតដោយភ្ញាក់ផ្អើលជាមួយអ្វីម្យ៉ាងលើឯកសារនោះ មន្តត្រូវបានជេនីហៅ៖

«មើលរូប​ថតនៀក!»

ពេលមន្តងាកមក រូបថតតូចចាស់ដេលជេនីបង្ហាញមក បានចាប់ភ្នែកគេ។ វា​ជា​រូបភាព​ស​ខ្មៅ រវាង​​សិស្ស​មួយ​ក្រុម​ឈរ​នៅ​ខាង​មុខ​បណ្ណាល័យ ប៉ុន្តែ​នៅ​ផ្ទៃ​ខាង​ក្រោយ​ មាន​អ្វីមួយ​មិន​ប្រក្រតី។ នៅ​ពី​ក្រោយ​សិស្ស​ឈរ​ស្រមោល​មួយ មើល​ស្ទង់ៗ​ពី​ចម្ងាយ។ វត្តមាន​​នេះ​បាន​ធ្វើ​ឱ្យ​មន្តព្រឺឆ្អឹងខ្នង។

ម្រាមដៃរបស់គេញ័របន្តិច រួចដៀងមកនារីទាំងពីរ ព្រោះមិនច្បាស់ថា​ពួកនាងឃើញដូចគេ​ដែរ​អត់​។  នៅពេលសិស្សច្បង​ដាក់រូបថតចុះមក​លើ​តុ ចំ​ពេល​មាន​គំនរ​កំណត់​ត្រា​ដែលត្រូវបាន​គរ​​ចោល​​នោះ គឺ​ជា​មាន​សៀវភៅ​កំណត់ហេតុ​ស្បែក​ដ៏​ធំ​មួយ។

មន្ត​បើកវាដោយប្រុងប្រយ័ត្ន។ គ្រប់យ៉ាងបង្ហាញថាជាកំណត់ត្រាសរសេរដោយដៃ។ ការ​សរសេ​រដោយដៃមានភាពមុតស្រួចនិងរញ៉េរញ៉ៃ ហើយ​ធាតុទាំងនោះ​និយាយអំពី​ហេតុការណ៍​ចម្លែក​ៗ​​នៅសាលា។ ការបាត់ខ្លួនដ៏អាថ៌កំបាំង បន្ទប់លាក់កំបាំង និងការប្រជុំសម្ងាត់ត្រូវបានលើកឡើង ដែល​មើលទៅហាក់ដូចជាជាប់ទាក់ទងនឹងបន្ទប់ដែលទាំងបីប្រាណ​កំពុងឈរ។

ទិនានុប្បវត្តិ បានចុះកាលបរិច្ឆេទជិតមួយសតវត្សមុន។

«ខ្ញុំយល់ហើយ!» មន្តរអ៊ូហើយងក់ក្បាលបែរ​ក្រោយប្រមូលទាំងរូបថយ​និងឯកសារ​យក​តាម​ខ្លួន​។

«តស់យើង!»

ស្រីៗទាំងពីរធ្វើតាមសិស្សច្បង ហើយឆ្ពោះទៅរកការិយាល័យគ្រូបង្រៀន។ ពេល​នេះ​ម៉ោង​៧​យប់​ហើយ ​អ្នកស្រីណាហ្សាលីនៅម្នាក់ឯងយ៉ាង​ស្ងាត់ស្ងៀមអានសៀវភៅ។

​ «អ្នកគ្រូណាហ្សាលី!»

មន្តបានចាប់ផ្តើមខណៈឌីណាស្លេកមុខ ឯជេនីក្រពាត់ដៃខឹង។ មន្ត​វាចា​បន្ត​ខណៈអ្នកគ្រូធ្វើមុខស្មើ៖

«យើងបានរកឃើញព័ត៌មាន ទាក់ទងនឹងពិធីចាស់ដែលធ្វើឱ្យគ្នា​យើងស្លាប់ រួម​ទាំង​លោក​ពូ​ខ្ញុំ​ផង​!»

មុខ​របស់​អ្នកគ្រូ​ណាហ្សាលី​ឡើងស្មើ គាត់ក្រពាត់ដៃ៖

«និយាយពីអីនៀក!»

ជេនីខាំមាត់និយាយ៖

«មិនបាច់ប្រកែកទេ ពួកយើង បានរកឃើញទំនាក់ទំនងរវាងការស្លាប់សិស្សបួននាក់ មិត្តរបស់យើង និងលោកគ្រូនាយក! ឃាតុកម្មនោះ វាពាក់ព័ន្ធ នឹងអ្វីមួយពីអតីតកាល។ តើ​អ្នក​គ្រូ​លាក់​បាំង​អ្វីជាមួយយើង?»

ភាព​ស្ងប់​ស្ងាត់​របស់​អ្នក​ស្រី ណាហ្សាលី បានស្តែងឡើង។

«បើដឹងរឿង ទៅប្រាប់ប៉ូលិស​ទៅ មកនិយាយនៅទីនេះបានការស្អី?»

នៅពេលដែលគាត់ដំឡើងសំឡេងខ្យល់បោក​វឹបលើបង្អួចខាងក្រៅ។ សីតុណ្ហភាព បាន​ចុះ​ត្រជាក់​ ឈានដល់កម្រិតរងា។

ដោយមានផ្លេកបន្ទោរនិងផ្គរលាន់បន្លឺឡើងពីចម្ងាយ បណ្តាលឱ្យ​វិទ្យាល័យចុត្យា មានភាព​តាន​តឹង​បន្ថែម​។ ​តែ​ជេនី ឌីណា និង​មន្ត បាន​ត្រៀម​ខ្លួនជាស្រេចហើយ ​សម្រាប់​ការ​ប្រឈម​មុខ​គ្នា​ចុង​ក្រោយ​​ជាមួយ​នឹង​ការពិតដ៏អាស្រូវនេះ។

«យោងតាមសៀវភៅកត់ត្រា​និងកំណត់ចំណាំសម្ងាត់ បេះដូង​នៃ​អាថ៌កំបាំង​ដែល​លាក់​នៅ​ពី​ក្រោយ​ជញ្ជាំង បន្ទប់ក្រោមដី បើកបង្ហាញនូវ ​និមិត្តសញ្ញា​បុរាណ និង​វត្ថុបុរាណ​ចម្លែកៗ អាសនៈ ដែល​មានសៀវភៅក្រប​ស្បែកដែលជាព័ត៌មាន​ លម្អិតនៃពិធីធ្វើឡើងដោយសាសនានិកាយ​​ខ្មៅ​សម្ងាត់​មួយ»

ណាហ្សាលីងាកមុខចេញ ញញឹម​យ៉ាងត្រជាក់៖

«គ្រូមិនដឹងថា ពួកកូនមើលកុន Netflex ខ្លាំងពេកដល់ថ្នាក់វង្វេងអ៊ីចឹងទេ!»

ជេនី​ជួយនិយាយប​ន្តពីមន្ត៖

«ធ្លាប់មានពាក្យចចាមអារ៉ាមថា នេះជាផ្នែកមួយនៃប្រវត្តិសាលានេះ! អត្ថបទ​បាន​ពិពណ៌នា​ថា មានសិស្សស្រីកាន់ពិធីនិកាយ​​ខ្មៅ ដែល​ងុបងល់​នឹងការ​ប៉ុនប៉ង​យក​ជីវិតអមតៈ​តាមរយៈ​ការ​លះ​បង់​​ជីវិតមនុស្សស្លូតត្រង់។ ហើយអ្នកគ្រូជាម្នាក់ក្នុងចំណោមរូបថតចាស់នោះ ក៏ជាសិស្ស​ដែល​ធ្លាប់​សម្លាប់​មិត្ត​ខ្លួនឯង៤នាក់និងគ្រូខ្លួនឯង​ កាលពី២០ឆ្នាំមុន​នេះ ហើយគេចខ្លួន។ ពេល​នេះអ្នកគ្រូ​វិលមក​វិញ ចង់សម្លាប់បន្ថែមទៀត! ព្រោះជាវដ្តម្ភៃឆ្នាំម្តង! គ្រប់បីដង និកាយ​ឆ្កួត​របស់​អ្នកគ្រូ​គិតថា​នឹង​បានជីវិតអមតៈ!»

«ពូកែណាស់កូនល្អ!» អ្នកគ្រូ​ងើបក្រោកចេញមកពីស្រមោលលើឥដ្ឋជាមួយ​អាកប្បកិរិយា​ត្រជាក់​និង​​គួរឱ្យព្រឺ។ ឌីណា​លេបទឹកមាត់ភ័យ តែនាង​ត្រូវ​បាន​អមជេនី កុំឱ្យភ័យខ្លាច។

​​មនុស្ស​មួយ​ក្រុម​ពាក់​ម៉ាស់ជិត​បិទ​បាំង​អត្តសញ្ញាណដើរចូលមកព័ទ្ធជុំវិញអ្នកគ្រូ។ ដូចជា​កូន​ចៅហែរហមគាត់។

ជេនី ឌីណា និងមន្តស្រឡាំងកាំង។ ពួកគេថយមកក្បែរគ្នា​ ត្រៀមប្រឈមមុខ ខណៈ​ជេនី​ស្រែក​សួរញ័រ៖

«ស្អីគេនេះ?»

ឌីណាស្រែកឡើង៖

«អ្នកគ្រូណាហ្សាលីជាមនុស្ស​អាក្រក់!»

«ខុសហើយកូន!» ស្រី្តនេះបដិសេធទាំងញញឹម «យើងមិនចង់បានត្រឹមតែជាមនុស្សទេ!»

«ហេតុអីអ្នកគ្រូធ្វើបែបនេះ?» មន្តសួរស្ងប់។

ភ្នែក​របស់​អ្នក​ស្រី ណាហ្សាលី ភ្លឺស្វាងដោយមោទនភាព​និង​ពេញ​ចិត្តលើអំពើ​ដ៏​អាក្រក់​លេលា​របស់គាត់។

«សង្គមនិកាយ​ពិសិដ្ឋ​របស់យើងនេះ ត្រូវបានបង្កើតឡើងជាយូរមកហើយ តាំង​ពី​មុន​ពេល​សាលា​ត្រូវ​បានសាងសង់​។ ការ​ស្លាប់​គឺ​ជា​ផ្នែក​មួយ​នៃ​ពិធី​បន្ត​អំណាច​របស់សាសនា​យើង និង​ធានា​ការ​គ្រប់​គ្រង​របស់​យើងលើផែនដី!  នាយក​សាលារិទ្ធី ចង់​ដឹងឮពេក មិនព្រមបិទភ្នែក ​ ដូច្នេះ​យើងបង្ខំ​ចិត្ត​ឱ្យគាត់​ត្រូវ​នៅ​ស្ងៀមជារៀងរហូត»។

ឌីណា ដកដង្ហើមធំស្រក់ទឹកភ្នែក។

«ប៉ុន្តែ…នីន និងគ្រប់គ្នា គ្មាន​កំហុសទេ ហេតុអ្វី?»

លីហ្សាណា ញញឹម​ទាំង​ងងឹត​ងងុល​ហើយ​តប​នឹងឌីណា៖

«កូនតូចឌីណា ហេតុអ្វី​យើងយកនីន មិនយកឯង ព្រោះយើងចង់បានឯងជាសាវ័ក!»

ឌីណាដកថយស្រែកឡើង៖

«ទេ!»

អ្នកគ្រូពន្យល់ទៅកាន់មន្តដែលខឹងសម្បា៖

«សង្គមនេះ មានអាយុកាលរាប់សតវត្សមកហើយការ​ស្លាប់​គឺ​គ្រាន់​តែ​ជា​មធ្យោបាយ​ដល់​ទី​បញ្ចប់ឆាប់ មិនបាច់វេទនាចិត្ត​យូរក្នុងអបាយមុខរបស់មនុស្ស!»

មន្តខាំមាត់ស្រដីតបត៖

«អ្នកឯងមិនមែនមានសិទ្ធិមកសម្រេចឱ្យអ្នកណារស់ឬស្លាប់ទេ មនុស្ស​ឆ្កួត!»

«យើងមានសិទ្ធិកូនប្រុស! យើងមានសិទ្ធិបញ្ចប់ពួកឯងផងដែរ!»

ណាហ្សាលីនិយាយទាំងសើច ហើយទះដៃ។ មាត់គាត់សូត្របីចប់  ស្រមោលថ្មីមួយបានបង្ហាញខ្លួន​នៅមាត់ទ្វារ។ គ្រប់គ្នាខំសម្លឹងដើម្បីសម្គាល់អត្តសញ្ញាណ។

អូ!

ជេនីលាន់មាត់ព្រោះនោះគឺរិទ្ធប្រធានថ្នាក់របស់នាងដែលជាសិស្សម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួននិងសន្មត់ថាបានស្លាប់។ ឥឡូវនេះគេដើរមកជាមួយមាឌដ៏ធំ។ ជេនីញ័របេះដូង។ រិទ្ធិសុភាពណាស់ និងបានសុំណាត់ចួបជេនីក្នុងបែបបទស្នេហាយុវវ័យ ពេលនេះគេមកឈរក្បែរស្មាអ្នកគ្រូហើយធ្វើ ដូចជាមិនមាន​ជេនីនៅនឹងមុខ។

«រិទ្ធិ!​ រិទ្ធបាត់ទៅណា?»

មានភាគបន្ត…