១០០១យប់ – Meysansotheary

រឿង បងស្រីច្បង នាងហ្សូប៊ីដា ​(១០០១យប់វគ្គ១៥)
ដល់ពេលអ្នកបួសទាំងបីចាកចេញអស់ ​ព្រះអង្គបញ្ចេញ​ពីអត្តសញ្ញាណពិត និងសុំឱ្យនារីជាម្ចាស់ផ្ទះនិទានចម្លែកនានាស្តីពីនាង​និងបងប្អូនស្រី ព្រមជាមួយឆ្កែទាំងពីរដេលត្រូវវាយវាត់។

នាង ហ្សូប៊ីដាបានផ្តើម​ឡើងថា ៖

ឱ ព្រះរាជាដ៏ចម្រើន!  ឆ្កែខ្មៅទាំងពីរដើមឡើយគឺជាបងស្រីរបស់ខ្ញុំម្ចាស់។ ពួកយើងមាន​ម្តាយដោយខ្លួន​តែឳពុកតែម្នាក់។ ពួកគេ​តែងត្រូវម្តាយរៀងៗខ្លួន បង្រៀនឱ្យច្រណែននឹង​ខ្ញុំ ព្រោះខ្ញុំតែងត្រូវបានលោកពុកស្រលាញ់ថ្នាក់ថ្នមជាងគេ​។ នៅពេលដែលក្រោយមក លោកពុកខ្ញុំស្លាប់ យើង​ម្នាក់ៗបានទទួលនូវចំណែកមរតក និងបំបែក​ផ្លូវគ្នា ព្រោះបងស្រីខ្ញុំទាំងពីរបានរៀបការនិងជឿតាមប្តីទៅ ទិញទំនិញ ធ្វើដំណើរជួញស្រុកឆ្ងាយ ។

មួយរយៈក្រោយមកម្តាយខ្ញុំក៏បានស្លាប់ដែរ ។

ដូច្នេះខ្ញុំត្រូវតស៊ូយ៉ាងឯកា។

បងប្អូនបង្កើតរបស់ខ្ញុំបានអវត្តមាន ប្រាំឆ្នាំហើយក្នុងអំឡុងពេលនោះពួកគេបានចំណាយប្រាក់ទាំងអស់ទៅខាតបង់លើការសប្បាយភ្លើតភ្លើននៅស្រុកឆ្ងាយជាមួយប្តី។

ពេលដែលពួកគេត្រូវក្ស័យធន ប្តី​ក៏បានបោះបង់រត់ចោលបង ស្រីរបស់ខ្ញុំនៅឯបរទេសទម្រាំនឹងគាត់អាចរកបានមធ្យោបាយវិលមកភូមិស្រុក​ជាមួយស្ថានភាពសែនទុរគតក្រក្រៃ។

ក្នុងសម្លៀកបំពាក់ជាអ្នក សុំទាន កខ្វក់​សុខភាព​ក៏សែន អាក្រក់ សឹងតែខ្ញុំមិនស្គាល់ថាជាបងខ្លួនឯងទេ។​ ខ្ញុំបានយកគាត់ទៅងូតទឹក ហើយស្លៀកពាក់ ឈុតផ្ទាល់ខ្លួនរបស់ខ្ញុំឱ្យ ហើយយកស្រាល្អ ៗ មកឱ្យស្រន់រងារៀបចំលាងអាហារ​យ៉ាងសប្បាយជាមួយគ្នា។

បានស្រាកស្រាន្ត​ពីការ​ស្រេកឃ្លានប៉ុន្មាន​ថ្ងៃ គាត់ក៏បែកគំនិត និង​បានមកជជីកសួរនាំ​​ខ្ញុំ ពីជីវភាព​ដ៏រឿង​សម្បូរសប្បាយនេះ ថាបានមកពីណា? ខ្ញុំសារភាព​ប្រាប់បងស្រីថា ៖

“ ឱបងស្រីអើយ! អ្នកគឺជាកូនច្បងដែលជំនួសពុកនិងម្តាយទៅហើយ តើខ្ញុំលាក់លៀមអ្វី? ចំពោះមរតកដែលបានមកដល់ពេលនេះ វាចម្រុងចម្រើនដល់ខ្ញុំដោយសារខ្ញុំរកស៊ីនៅស្រុកឯងត្រូវ! វាកើនឡើងហើយកាលៈទេសៈរបស់ខ្ញុំនឹង​រស់ស្រួលឡើងៗ ព្រោះខ្ញុំបានប្រាក់ បង្វិលជានិច្ច !ទោះយ៉ាងណាចូរបងឈប់សោកស្តាយនឹងមនុស្សក្បត់មកចែករំលែកទ្រព្យសម្បត្តិមើលការរកស៊ីបានជាគ្នានឹងខ្ញុំ!» ។

ខ្ញុំបានអង្វរនាងបែបមនេះដោយសេចក្តីសប្បុរសនិងចិត្ត​សេ្នហា​។ ម្ល៉ោះហើយ នាងក៏បានស្នាក់នៅជាមួយខ្ញុំពេញមួយឆ្នាំ យ៉ាងស្និទ្ធស្នាលកក់ក្តៅ។

ក្នុងកំឡុងពេលហូបស្រាក្លែមសាច់ ពួកយើងតែងតែមាន​​គំនិតរវើរវាយនឹករឮកទៅដល់បងស្រីម្នាក់ទៀត។ មិនយូរប៉ុន្មាន បន្ទាប់បងទីពីរពិតត្រលប់មកផ្ទះវិញមែន ជាមួយ​រូបរាង លំបាកនិងវេទនាជាងបងស្រីច្បងខ្ញុំទៅទៀត។

ខ្ញុំបានដោះស្រាយជាមួយគាត់ដូចបងច្បងដែរ។

បន្ទាប់ពីមួយរយៈពេលរស់នៅសុខដុមជាមួយគ្នា ពួកគេបានមកនិយាយពន្យល់ខ្ញុំថា៖

«ប្អូនអើយ ជីវិត​ពួកយើងសឹងគ្មានន័យពេកណាស់! យើងពិតចង់រៀបការម្តងទៀត នឹង​អាលបានកូនពូនចៅព្រោះយើងពិតជាមិនចង់ស្លាប់ទៅជាមួយ​ ជីវិតស្ត្រីមេម៉ាយនៅពេលចូលជរាឡើយ”

ដោយសារខ្ញុំរវល់ជក់ចិត្តនឹងការរកស៊ី​ខ្ញុំតែងបានឆ្លើយជារឿយៗថា៖

« ខ្ញុំក៏មិនគិតថា នៅម៉េម៉ាយមិនល្អនោះដែរ! បងៗ​បានសាកល្បងអាពាហ៍ពិពាហ៍រួចហើយប៉ុន្តែបានបរាជ័យ គិតម្តងទៀត​ទៅ” ។

ប៉ុន្តែពួកគេមិនព្រមទទួលយកដំបូន្មាននេះ។ ពួកគេ​បានស្លៀកពាក់ស្អាតៗនិងចេញដើរ​ទាក់ទងបុរសៗ រួចក៏​រៀបការដោយគ្មានរង់ចាំពិគ្រោះអ្វីជាមួយខ្ញុំសោះ។

ទោះយ៉ាងណាក៏ដោយ ខ្ញុំបានសប្បាយចិត្ត​នឹង​ផ្តល់ឱ្យពួកគេនូវសំលៀកបំពាក់ និង បណ្ណាការ ប្រាក់ទុន ហើយអង្វរ​ឱ្យ​ពួកគេបានរួមរស់ក្បែរៗបងប្អូន ជួយមើលការងារគ្នា។

សុភមង្គល​ពួកគេបានត្រឹមមួយរយៈខ្លី ព្រោះ ស្វាមីរបស់ពួកគេបានងប់លេងល្បែង ហើយ យកអ្វីៗក្នុងផ្ទះលក់កំទេចអស់។ យប់មួយ​បងទាំងពីរ​បានមករកខ្ញុំដោយខ្មាស់អៀន និង សូមអភ័យទោសចំពោះកំហុសនេះ ថែមទាំង​សុំមករស់នៅវិញ និងសន្យា​ថា តៅមិនរវល់រឿងប្រុសឈ្មោល និងមិនធ្វើអ្វីមិនសួរខ្ញុំទៀតទេ។

យើងទាំងបី​រស់នៅជាមួយ​គ្នា​បាន​ពេញមួយឆ្នាំ រហូតដល់ពេលមួយ​ដែលខ្ញុំសម្លឹងឃើញ​និង​សម្រេចចិត្តថាប្រមូលទិញ​យកគ្រឿងទេសស្រុករបស់ខ្ញុំ ទៅលក់នៅបរទេស។

បងស្រីទាំងពីរសប្បាយចិត្ត​ណាស់នឹងដំណើរជំនួញតាមសមុទ្រមួយនេះ។

ដូច្នេះខ្ញុំបានទិញនិងបំពាក់ទំនិញ​លើ​កប៉ាល់ធំមួយ ផ្ទុកជាមួយទំនិញមានតម្លៃសម្រាប់លក់និងអាហារថ្នាំសម្រាប់ការធ្វើចរាចរលើទឹករយៈពេល​យូរផង។

មុននឹងទៅ ខ្ញុំបានបែងចែកប្រាក់របស់ខ្ញុំជាពីរចំណែក គឺមួយទៅជាមួយខ្ញុំនិងមួយទៀតទុកនៅក្នុងផ្ទះ ព្រោះថាប្រសិនមាន​គ្រោះថ្នាក់ឬខាតបង់​អ្វី ចំពោះកប៉ាល់ប៉ុន្តែយើងនៅមានជីវិត ពេលយើងត្រឡប់មកវិញនៅតែជួយ ឱ្យឈរជើងបានល្អឡើងវិញមិនខាន​ ។

មិនយូរទេ ខ្ញុំបាននាំបងស្រីខ្ញុំទាំងពីរនាក់ ចេញ​ធ្វើដំណើរតាមកំណត់មែន​។

សំពៅចេញចរ បានប្រកបដោយសុវត្ថិភាពប្រមាណ​ជាជិតកន្លះខែហើយ ​ជាស្រាប់តែមក​ វង្វេង ទៅក្នុងឈូងសមុទ្រមួយ ផ្ទុយពី​ផែនទីរបស់យើង។

មួយរយៈកាលដែល​យើងមិនដឹងទិសដៅ​អ្វីទាំងអស់ ខ្យល់បានបក់បោកមកផ្ទប់យើងជាង ១០ ថ្ងៃជាប់គ្នា បន្ទាប់មកទើប បុរសនាវិកមើលទៅឆ្ងាយហើយស្រែកឡើងថា៖ “ មាន​ដំណឹងល្អ!”។

បន្ទាប់ពីចុះពីបង្គោលឆ្លុះ មកដល់បាតកាប៉ាលវិញ គាត់ជូនដំណឹងដោយរីករាយថាឃើញ​ ទីក្រុងមួយ។ពួក យើងមានសេចក្តីរីករាយក្រៃលែងព្រោះបានវង្វេងលើទឹក​យូរណាស់មកហើយ។

២ថ្ងៃបានកន្លងផុតទៅ អាគារថ្មធំៗស្តុកស្តម​នៃរាជនគរ​ពិតជា​បានបង្ហាញយ៉ាងច្បាស់នៅចំពីមុខ​យើង។ “តើទីក្រុងខាងលិចមានឈ្មោះអ្វី?”

នាវិក​បានឆ្លើយថា៖

“ ដោយជឿលើអល់ឡោះ ខ្ញុំមិនគិតថាគ្រោះថ្នាក់ទេ! តែ​ខ្ញុំមិនដែលឃើញទីនេះពីមុនមែន! ដូច​អ្នកស្រី​ឃើញហើយ​ថាយើង​ជិះទូកវង្វេង​ច្រើនខែក្នុង​សមុទ្រ!»

ទោះយ៉ាងណា​ខ្ញុំជាអ្នករកស៊ី។

ខ្ញុំនឹក​ដល់ការលក់ជួញព្រែដែលមានប្រាក់ចំណេញឱ្យតែមាន​ទីផ្សារខ្ញុំមាន​របស់លក់។

ខ្ញុំប្រាប់បងខ្ញុំថា យើង​នឹងសម្រាកនៅទីនេះពីរបីខែ លក់ដូរនិងរកទិញទំនិញហូបចុក ពេល​វិលទៅផ្ទះវិញ។ ដោយគិតថា នឹង​ឆ្លៀតពេលបានដើរលេងផង ពួកគេ​ពិតជាសប្បាយចិត្តជាខ្លាំង។

ដូច្នេះយើងបានចូលទៅចតក្នុងកំពង់ផែ។

ប្រធានក្រុមនាវិក​បានស្មគ្រ័ឡើងទៅមើល​ទីក្រុងនេះមុន។

ដោយ​អវត្តមានមួយសន្ទុះ ក្រោយមកគាត់បានត្រលប់មករកសំពៅយើងវិញ​ហើយទោមនស្សថា៖

«ណ្ហើយ! នេះជា ទីក្រុងខ្មោចមួយ គ្មានទេមនុស្ស​រស់! គ្រប់គ្នាជាចម្លាក់!»

ឮហើយ ពួកយើងពិតជា​មានការតក់ស្លុតយ៉ាងខ្លាំង។​ ដោយសារថ្ងៃនៅមិនទាន់លិច​បងប្អូន​យើង​ក៏ហៅឱ្យទាសករ​បីបួននាក់ជូនយើង​ទៅមើល។

ពេលឃើញទិដ្ឋភាពនៅតាមដងផ្លូវក្នុងផ្សារ មាសប្រាក់ជាច្រើន បានបន្សល់ទុកនៅតាម​កន្លែងតាមហាង គ្មានម្ចាស់ឡើយ។ មិនរង់ចាំគិតច្រើនពួកគេ​​ម្នាក់ៗរវល់ជាមួយការប្រមូលទ្រព្យសម្បត្តិនិងលុយកាក់ព្រោះជារង្វាន់នៃព្រះឱឡោះមិនខាន​។

ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនបានស្ងប់ចិត្តនឹងអ្វីៗ​នៅទីនេះឡើយ។

ខ្ញុំចាកចេញ​ម្នាក់ឯង ឆ្ងាយឡើងៗពីពួកគេ ដោយសារចម្លែកនឹងភាពស្ងប់ស្ងាត់នៅទីក្រុងនេះ។

គ្រប់យ៉ាងបង្ហាញ​ថា ​វាទំនង​ជា​ទីក្រុង​ដែលធ្លាប់តែ​រុងរឿងនិងអ៊ូអរ។ តើអ្វីទៅដែលបានកើតឡើង? បាត់មនុស្ស​ទៅណាអស់?

មិនយូរ​ទេ ខ្ញុំឃើញ​ប្រាងគ​ប្រាសាទដែលមានកំពែងធំ​រឹងមាំ។

ទីនោះ​សមតែជា​ព្រះបរមរាជវាំង​ប្រកបដោយ​ខ្លោងទ្វារមាសក្រហមឆ្អិន។

ទីបំផុតអ្វីមួយ​បានជំរុញឱ្យខ្ញុំរុញទ្វារ​ចូល។

ព្រះមហាក្សត្រទ្រង់គង់នៅចំកណ្តាលសាលា​ជំនំ​ធំ តែជាថ្ម។

ខ្ញុំចូលទៅជិតហើយពិនិត្យ​ឃើញទ្រង់នៅគង់អង្គុយលើបល្ល័ង្កដែលពោរពេញទៅដោយត្បូងគុជនិងត្បូងពេជ្រ សូម្បីអាវរបស់ទ្រង់សឹង​ធ្វើពីក្រណាត់ពណ៌មាស តុបតែងដោយគ្រឿងអលង្ការគ្រប់ប្រភេទដែលជាយ​និមួយៗភ្លឺចែងចាំងដូចផ្កាយ។

នៅជុំវិញបល្ល័ង្ក ពួកមន្ត្រី​ព្រាហ្មនានា មិនតិចជាងហាសិបនាក់ ជាជនជាតិស្បែកសស្លៀកពាក់សូត្រនិងខ្លះមានម្កុដតាមឋានៈ និងខ្លះមាន​កាន់ដាវ លំពែង​នៅក្នុងដៃរបស់ពួកគេ។ ប៉ុន្តែទាំងអស់នេះជា ថ្មមិនកម្រើកឡើយ។

ការយល់ឃើញរបស់ខ្ញុំកាន់តែ​ភាពភាន់ច្រលំថែមឡើង​រហូត​ដល់ភាពចង់ដឹងរុញខ្ញុំឱ្យដើរទៅមុខមិនបកក្រោយ ចូលទៅក្នុងសាលធមទីពីរ​ ដែលមានជញ្ជាំងព្យួរដោយភ្លើងគោម​ពណ៌មាសឆេះរាលភ្លឺសែនវិចិត្រ​។

ជើងខ្ញុំពិតជា​ឈាន​លើកំរាលព្រំស្អាតបណ្តាច់សែនមាន​តម្លៃឥតបីគណនា ។

ម​កដល់បន្ទប់មួយ ខ្ញុំបានឃើញព្រះមហាក្សត្រិយានីកំពុងសម្រាក​ពោរពេញទៅដោយអាវផាយនិងងល្លង្ការ​ពិច្ចិត ដែលពោរពេញទៅដោយលម្អឌិនគុជខ្យងរន្ទាល​។ នៅលើព្រហកេស​ព្រះនាងមានម្កុដស្រួចវែងក្រាមមួយដែលមានត្បូងជាច្រើនប្រភេទ ដែលសមនឹងចិញ្ចៀន ហើយនិងខ្សែកគ្រាន់តែព្រះ មិនកម្រើក។

ខ្ញុំបានបន្ត​ហួស​ទៅរកទ្វារខ្លោងធំមួយ រចនាផ្តែយ៉ាងប្រណីត។

វាបង្ហាញ​នូវជណ្តើរជា​ថ្មកែវភ្លឺរលោង អមជាមួយ​បង្កាន់ដៃ ធ្វើអំពី​ឈើគ្រញូងបង្កប់ពោរពេញទៅដោយគុជនិងត្បូងត្បូងមរកត។

ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីៗទាំងអស់នេះ ជាពិសេសនៅពេលដែលឃើញទៀនធំៗក្រអូបឆួល។ ខ្ញុំបាននិយាយ​ម្នាក់ឯងនៅក្នុងចិត្តថា“តើអ្នកណាដែលបានមកអុជបំភ្លឺទៀនទាំងនេះ?” ។

មេឃងងឹត​ហើយ។

ដល់ពេលខ្ញុំត្រូវត្រឡប់ទៅ​សំពៅវិញ​សឹងភ្លេចថា ខ្ញុំបានវង្វេងផ្លូវវិលវល់ទៅហើយ។ ដោយដើរចច្រប់និងរត់ចុះឡើង ក៏​នៅតែមិនទាន់ពន្លឺចុងក្រោយរបស់ព្រះអាទិត្យ ទីបំផុត​ខ្ញុំរកទ្វារចេញលែងឃើញ។ ដូច្នេះខ្ញុំបានសម្រេចចិត្ត​ថា ត្រលប់ទៅក្នុង​វិញ​រក​កន្លែងសម្រាក​និង​លាក់ខ្លួន។

ខ្ញុំបាន​អង្គុយចុះនៅលើ​គ្រែពិសេសមួយទន់ល្មើយ និងសូត្រ​គម្ពីរកូរ៉ានដើម្បីបំបាត់ការគិត​នឹងបាន​គេងលក់ប៉ុន្តែមិនអាចគេងលក់សោះ​ដោយសារចិត្ត​ខ្ញុំមានភាពមិនស្ងប់។

មិនយូរទេ  នៅពេលបន្តិចមក ខ្ញុំហាក់បានឮសំឡេងសូត្រគម្ពីរកូរ៉ានដែរ។

តែនេះជាសៀងសូត្រ​សំលេងពិរោះបំផុតមួយលាន់ខ្សោយ​ហាក់ឆ្ងាយគ្នា។

ខ្ញុំក្រោកឡើងដោយរីករាយព្រោះគិតថាមានមនុស្ស​ពិតមែន។ ស្វែងរកប្រភពនៃការសូត្រនេះ មិនពិបាកប៉ុន្មាន​ទេ ខ្ញុំពិតជា​បានមកដល់ប្រាង្គមួយ​ដែលមានទ្វារធំមាំ​បិទជិតឈឹង។

បន្ទាប់ពីរុញ​ចូល វាគ្មាន​គន្លឹះទេ។

សំឡេងសូត្រលាន់ច្បាស់​ខ្លាំងហើយរលត់វិញពេលអ្នកសូត្របានឃើញខ្ញុំ។

នេះជាបុរសតែម្នាក់គត់ នៅរស់សល់តែម្នាក់ឯងនៅក្នុងក្រុងនេះ។ ទ្រង់បាន​ស្ទុះងើបឡើងដោយហួសចិត្ត ពេលឃើញខ្ញុំ ទើបខ្ញុំថ្វាយបង្គំ​ទូលឡើងថា៖

« ខ្ញុំក៏ជា​អ្នកអានសៀវភៅបរិសុទ្ធរបស់អល់ឡោះខ្ញុំសូមសន្យាថា ខ្ញុំមិនមកទីនេះក្នុងបំណងមិនល្អឡើយ!»

ដោយស្នាមញញឹមដំបូង​ដែលទ្រង់​សម្លឹងមក ខ្ញុំយល់ថា ទ្រង់ជាទេវបុត្រមានសម្រស់កំពូលនិងដែលព្រះកំពុង​ប្រទានមកឱ្យ។

ពួកយើងបានជជែកគ្នាពេញដោយសេរីភាព។

បន្ទាប់មក ទ្រង់បានតំណាល​ឱ្យខ្ញុំដឹងថា ដើមឡើយ ថាទីក្រុងនេះគឺជារាជធានី​របស់ព្រះវររាជបិតា​ទ្រង់ ជាស្តេចដែលបានក្លាយជាថ្ម​ នៅលើបល្ល័ង្ក។

គ្រប់គ្នា មន្ត្រី​និងប្រជាជននៅទីក្រុងទាំងអស់បានលង់ទៅជឿ​មន្តអាគមភ្លើងយកមកគោរពបូជាជំនួសព្រះជាម្ចាស់ ហើយក៏ត្រូវបណ្តាសារនេះ។

បិតាទ្រង់មិនមានកូនប្រុសឯណាទៀតទេ ដូច្នេះ​ត្រង់ត្រូវបាន​ចិញ្ចឹមឡើងយ៉ាង​ពិសេស​ដើម្បី​កំណត់​ការងារ​ក្នុងភាពរុងរឿងគឺគ្រងរាជ្យបន្ត។

នៅពេលក្រោយមក មនុស្ស​ក្នុងនគរទាំងអស់បានជឿ​តាមទ្រឹស្តី​ភ្លើងនិងប្តូរទៅគោរពបូជាអទិទេពភ្លើង ។ សំណាងណាស់ដែលរាចបុត្រ​មានឱកាស​ចៃដន្យបានជួបស្ត្រីចំណាស់ម្នាក់ ដែលមកជាគ្រូ។ គាត់បាន​លបលួច​មកបង្រៀនគូរ៉ាន់និង ម៉ូស្លីម​បង្វឹករាជកុមារឱ្យ​ជឿលើអល់ឡោះនិងសាវកនានា។

រឿងនេះបានលាក់កំបាំងពីពុកម្តាយ​របស់ទ្រង់។

ដូច្នេះនៅពេលដែលរាជបុត្រ​ចម្រើនវ័យធំដឹងក្តីឡើងទ្រង់ចេះចាំស្ទាត់អំពីគោលការណ៍របស់អ៊ីស្លាមជាមួយនឹងពិធីទេវភាពនានា ការអធិស្ឋានប្រចាំថ្ងៃចំនួន ៥ ចេះគ្រប់សន្លឹកនៃគម្ពីរកូរ៉ាន។ល។

នៅថ្ងៃមួយ ជាពេលនគរ​ត្រូវឈាន​ដល់អវសានវាទនៃបណ្តសារ ជាពេលដែល សំលេងគ្រហឹមស្រែក ដូចជាផ្គរលាន់គ្រហឹមសង្កៀរ​ ត្រចៀកបានលាន់មកពីលើមេឃ ទាំងឆ្ងាយនិងជិត អ្នកស្រុកនៃទីក្រុងនេះដែល​ ឈប់ គោរពនិងថ្វាយបង្គំអល់ឡោះត្រូវ​ក្លាយជាថ្មភ្លាមៗ។

កំហឹងនៃស្ថានសួគ៌បានធ្លាក់មកលើពួកគេភ្លាមៗ លើកលែងតែ​ត្រង់អង្គឯងដែលស្និទ ជានិច្ចក្នុងការអធិស្ឋាន ការតមអាហារនិងការអាន សូត្រគម្ពីរកូរ៉ាន។

«ប៉ុន្តែខ្ញុំពិតជាធុញទ្រាន់និង ភាពឯកកោរបស់ខ្ញុំណាស់នារីដ៏ស្រស់អើយ! វត្តមាន​អ្នកបាន​ឈ្នះបេះដូងខ្ញុំហើយអ្នកជាម្ចាស់នៃជីវិតនិងព្រលឹងខ្ញុំ»

ខ្ញុំក៏ពិតជាកើតចិត្ត​ប្រតិព័ទ្ធឥតបី​លើរាជបុរស។

ខ្ញុំបានសាងស្នេហាជាមួយ​ទ្រង់ ហើយ​ចង់ឱ្យទ្រង់ចាកចោល​ដែនដ៏ឯកោមួយនេះទៅជាមួយគ្នាជួបមនុស្ស​ម្នាឡើងវិញ​​។

បន្ទាប់មកពីរនាក់យើង បានចុះទៅ ជួប បងស្រីនិងទាសករដែលកំពុងស្វែងរកខ្ញុំ។ នៅពេលពួកគេឃើញខ្ញុំ ពួកគេសប្បាយចិត្តណាស់ ហើយចាប់ផ្តើម​ដឹងរឿង​ពួកយើងជាបន្តបន្ទាប់រហូរដល់ព្រមព្រៀងគ្នាចេញសំពៅទៅផ្ទះវិញ។

យើងបានរង់ចាំដល់ថ្ងៃដែលទិស​ខ្យល់ល្អ ហើយបានឡើងជិះ ចេញដំណើរ បន្តទៅនគរ​មុខទៀត។

យើងចេញសំពៅ​ដោយ​មិនបង្អង់ឈប់ឈរ ព្រោះទៅឱ្យបាន​មុនពេលមានខ្យល់បក់ព្យុះបោកមក។ ចុងក្រោយ​យើងបានមកដល់ដែន​សមុទ្រមាន​ សុវត្ថិភាពក្បែរ​ ទីក្រុងបាសូរ៉ា ដែលអាចមើលឃើញលឹមៗ។

យប់នោះ​ពួកយើង​ហូបស្រា​ហើកម្សាន្ត​ចិត្ត​ព្រោះរីករាយ​និងបានឡើងលក់ទំនិញ បន្ទាប់មកក៏ចូលគេងសម្រាក។ មិនស្មានទេ​ថា បងស្រីខ្ញុំទាំង​ពីរនាក់បាន​ក្រោកឡើងស្ងាត់ៗ ហើយបាន​លើកខ្ញុំ ទាំងគ្រែនិងអ្វីៗទាំងអស់បោះទៅក្នុងសមុទ្រ។

ពួកគេបានធ្វើបែបនេះ​ដូចគ្នាទៅលើព្រះអង្គម្ចាស់វ័យក្មេងជាស្វាមី​បណ្តាលឱ្យទ្រង់លិចលង់ទឹកសុគតគ្រានោះហោង។

ចំពោះខ្ញុំ នៅពេលខ្ញុំភ្ញាក់ឡើង​ក៏ខ្ញុំឃើញខ្លួនឯងនៅក្នុងសមុទ្រ ហើយឃើញ ឈើមួយដុំដែលបានជួយឱ្យខ្ញុំតោង​និងរលក​ បក់បោកខ្ញុំរហូតទាល់បោះខ្ញុំទើរ​មក​លើឆ្នេរកោះ ដីខ្ពស់និងគ្មានមនុស្សរស់នៅមួយ។

ខ្ញុំក្រោក​ទាំងឈឺចាប់នឹង​ ដើរជុំវិញកោះនេះពេញមួយយប់នៅតែគ្មានឃើញ​មនុស្ស។

នៅពេលព្រឹកព្រលឹមខ្ញុំរកឃើញចៃដន្យនូវផ្លូវរដិបរដុបមួយ តភ្ជាប់រវាងកោះនេះ ទៅនឹងដីគោកម្ខាងទៀត។ ខ្ញុំបានចេញដំណើរតាមផ្លូវនោះ រហូត ដល់ដីគោកនៅលឹមៗពីមុខ​ត្រើយម្ខាង។

ភ្លាមនោះ  ខ្ញុំឃើញ​សត្វ​ពស់ដ៏ធំមួយ បានរត់លូន​សំដៅមករកខ្ញុំ ដោយប្រញាប់ប្រញាល់ម្តង​ រអិលទៅ ស្តាំបន្ទាប់មកទៅខាងឆ្វេងហាក់របួសធ្ងន់។

តាមពិតវាត្រូវបាន​ដេញតាមដោយសត្វ​ត្មាតធំមួយ មានប្រវែងប្រមាណជាពីរលំពែងបោះ ឯណោះ។ ត្មាតយក្ខ មិនខ្វល់នឹងខ្ញុំទេ ​វាតាមតែប្រាថ្នា​ចឹកឆីសត្វល្មូនមួយនេះ បណ្តាលឱ្យ​ ទឹកភ្នែករបស់សត្វពស់​ហូរចេញមកដូចជាមនុស្ស​។

ខ្ញុំអាណិតសត្បរបួសនេះ ក៏ឱន​លើកដៃទាំងពីររើសដុំថ្មមួយ​ស្រែក​គំហក បោះទៅ​បង្អើលត្មាត។

ដោយបាន​ជំនួយពីអល់ឡោះ ថ្មបានសង្កត់បំបែកក្បាលត្មាតត្រង់ធ្លូមែន។

ពស់ក៏លូនបាត់ដែរ។

ដោយខ្ញុំនឿយហត់ឥតគណនា ក៏គេងទាំងអង្គុយ​នៅនឹង​កន្លែងក្បែរជើងព្រៃមានម្លប់មិនសូវរងា។ នៅពេលខ្ញុំភ្ញាក់ឡើង ស្រាប់តែ​បានរកឃើញនារីក្រមុំសម្បុរខ្មៅម្នាក់មកអង្គុយនៅក្បែរជើងខ្ញុំ និងច្របាច់គក់ឱ្យ។

នាង​ហាក់ជាទាសករតែខ្ញុំមិនស្គាល់ឡើយ។

នៅក្បែរនាងមានឆ្កែខ្មៅពីរក្បាល ។ ខ្ញុំមានការខ្មាស់អៀនដែលដេក​សន្ធឹងកណ្តាលធម្មជាតិក៏ស្ទុះ​រៀបឬកនិងត្រេកអរ​ដែលឃើញ​នាងផង។

«ប្អូនស្រី តើរស់នៅកោះនេះ?”

តែនាងបានឆ្លើយឡើងវិញថា៖

“ តើម្ចាស់ភ្លេចខ្ញុំបានលឿនម្ល៉េះ? ខ្ញុំគឺជាពស់​ដែលរបួស! ឆ្កែពីរនេះជាបងស្រី​មិនល្អរបស់ម្ចាស់​ខ្ញុំបានដាក់ទោសពួកគេ​»

ក្រោយដឹងរឿង​ហើយ នាង​ពស់​ក៏ពិតជាសះពីរបួស ​ហើយ​បានចាប់កាន់ពួកយើងហោះតាមខ្យល់ទៅកាន់កប៉ាល់វិញដឹកនាំខ្ញុំត្រលប់ទៅនគរចាស់។

មកដល់ផ្ទះខ្ញុំវិញ ខ្ញុំឃើញថា អ្វីៗនៅដូចដើម​មិនបានបាត់បង់​ខូចខាត​អ្វីទាំងអស់។

មុនពេលចាកចេញទៅ​ពស់បាន​ដាក់បណ្តសារថា  ៖

«ដើម្បីជីវិត​រស់នៅទៅមុខមានសន្តិភាពបាន​ លុះត្រាតែអ្នកដោះស្រាយជាមួយសត្វឆ្កែទាំងនេះ ចំនួនបីរយរំពាត់​ជារៀងរាល់ថ្ងៃ ទើបពួកគេឆាប់ផុតកម្មបាន! នេះចា​សច្ចាប្រណិធានប្រសិន​អ្នកមិនធ្វើ  ខ្ញុំនឹងមិនមកកែខ្លួនឱ្យបងស្រីរបស់អ្នកជាមនុស្ស​វិញទេក្រោយបីឆ្នាំ” ។ ចាប់តាំងពីពេលនោះមកខ្ញុំមិនដែលហ៊ានប្រហែស​ពីការ​វាយពួកគេ​ទេ។

ស្តេចឮហើយកាលណា ក៏សព្វព្រះទ័យ​ទទួលនាង​មកតែងតាំងជាស្នំឯក​ក្នុងវាំង។

រឿង រឿងរ៉ាវរបស់អ្នកបួសទី៣(១០០១យប់វគ្គ១៤)
នេះជាវេនអ្នកបួសទីបី។

គាត់បានក្រោកឡើងហើយ​និយាយថា រឿងរបស់ខ្ញុំគឺខុសគ្នាឆ្ងាយពីអ្នកបួសទាំងពីរនាក់មុន។ គ្រប់យ៉ាង​ជាជោគជតាកម្ម ផលវាសនាមិនល្អ​ដែលធ្វើឱ្យពួកគេបាត់បង់ ភ្នែកខាងស្តាំ ប៉ុន្តែសម្រាប់ខ្ញុំគឺមកតែពីភាពល្ងង់ខ្លៅរបស់ខ្លួនឯងបានត្រូវរងពិការមកទល់ពេលនេះ។

ខ្ញុំឈ្មោះអាហ្គីប ជាកូនប្រុសរបស់ស្តេចកាស៊ីប សោយរាជ្យនៅឯរាជនគរដ៏ធំមួយ ដែលមានរដ្ឋធានីឈ្មោះថា ទីក្រុងកំពង់ផែល្អបំផុតនៅលើពិភពលោក។

នៅពេលដែលខ្ញុំទទួលបានការស្នងរាជ បល្ល័ង្ក ការយកចិត្តទុកដាក់ដំបូងរបស់ខ្ញុំគឺចេញទៅទស្សនាខេត្តនានាលើដីគោក ហើយបន្ទាប់មកជិះទូកទៅគ្រប់គ្រងផ្សព្វផ្សាយនយោបាយ​នៅតាមបណ្តា​កោះជាច្រើន ដែលនៅឆ្ងាយពីច្រាំងធានី ដើម្បីទទួលបានការគាំទ្រពីរាស្ត្រ ។ ការធ្វើដំណើរទាំងនេះ បានផ្តល់ឱ្យខ្ញុំនូវរសជាតិនិងបទពិសោធន៍នៃការជិះទូករយៈពេល​យូរៗ ដែលខ្ញុំមិនយូរប៉ុន្មាន បានមានសន្ទុះចិត្ត​ប្តេជ្ញាចង់ចេញទៅផ្សងព្រេង​លើដំណើរដើរសមុទ្រឆ្ងាយ ៗទៀត។

រួច ហើយខ្ញុំបានបញ្ជាឱ្យកងនាវាធំ ៗ ត្រៀមខ្លួនជាស្រេចសម្រាប់សេចក្តីស្រមៃនេះ។​ដោយមិនបង្អង់យូរទេ នៅពេលដែលគ្រប់យ៉ាង​ត្រូវបានបំពាក់ត្រឹមត្រូវខ្ញុំបានចាប់ផ្តើមបេសកកម្មលើដែនជលសា ។

ភាពអស្ចារ្ស​សម្រាប់យុវក្សត្រា​ដូចខ្ញុំ​រាប់មិនអស់នោះឡើយលើដែនសមុទ្រធំល្ហល្ហេវ តែ​អស់រយៈពេលសែសិបនៃដំណើរនោះ ថ្ងៃមួយ​ខ្យល់ ព្យុះដ៏អាក្រក់បានកើតឡើងឥតឱ្យសញ្ញាណដឹងមុន។ វាបានបក់បោកផ្ទប់យើងឱ្យគឿងកណ្តាលទីនោះអស់រយៈពេលប្រមាណជាង ១០ ថ្ងៃ រហូតដល់អ្នកបើកបរសារភាពថា គាត់ពិតជាបានបាត់បង់ទិសដៅហើយថែមទាំង​ទប់ចង្កូតលែងជាប់​មិនដឹងថាមកពីអ្វី ទំនាញ​ចម្លែកនៅខ្សែទឹកនេះ។

ដូច្នោះហើយនាវិកម្នាក់ត្រូវបានគេបញ្ជូនទៅក្បាលទូកដើម្បីព្យាយាមចាប់យកទសិដៅដីគោក តែគាត់បានបកមករាយការណ៍ថា គ្មានអ្វីអាចមើលឃើញក្រៅពីសមុទ្រនិងមេឃទេ។ បន្ថែមពីនោះ​ចំណុច​ពណ៌ខ្មៅដ៏ធំសម្បើមមួយ​ដែលស្ថិតនៅចំកណ្ដាលជលសាកំពុង​បង្កើនការប្រុងប្រយត្ន័មួយសម្រាប់យើង។

នៅពេលឮពាក្យ​រាយការណ៍​ទាំងនេះ មេនាវិកដែលថ្នឹកខាងសមុទ្រនឹងដឹងរឿងច្រើនចាប់ផ្តើមស្រែកយំ​អង្វរមេឃ។ នាវិកដែលប្រែទៅជាភ័យញ័រ បានធ្វើឱ្យខ្ញុំដឹងស្រេចថា អ្វីទេមិនល្អបម្រុងកើតមានមិនខាន​​។

ពេលនោះខ្ញុំឃាត់នាវិកឱ្យស្ងប់ចិត្តមកពន្យល់ខ្ញុំពីមូលហេតុនៃភាពភិតភ័យរបស់គាត់ គាត់បានឆ្លើយតប ថាយើងបានរសាត់ឆ្ងាយណាស់ពីផ្លូវគោលដៅរបស់យើង រីឯភាពងងឹតដែលគេបានឆ្លុះឡើងទៅឃើញ គ្មានអ្វីក្រៅពីជ្រលង​ភ្នំខ្មៅដ៏ល្បីល្បាញនោះទេ។

ភ្នំនេះ ត្រូវបានផ្សំឡើងមេដែក ដែលបន្តិចទៀតនឹងស្រូបយកនូវដែកគោល ដែកគ្រប់យ៉ាងទាំងអស់ពីក្នុងនាវា​ហើយពួកយើងនឹងត្រូវលិចស្លាប់។ ជាបណ្តើរៗ​យើងកំពុងត្រូវបានវាទាញឆក់ទៅកាន់តែ​ និងកាន់តែខ្លាំងឡើងៗជាលំដាប់បានជាយើងលែងទប់បាន។ កម្លាំងនៃការស្រូប ទាញរបស់ភ្នំមេដែក នឹងកាន់តែខ្លាំងឡើងៗ ដែលដែកនិងដែកគោលរបស់យើង មិនយូរទេ​ក៏​នឹងធ្លាក់ចេញពីកប៉ាល់ ហើយហក់ទៅតោងជាប់នឹងភ្នំនោះ នេះគឺជាមូលហេតុដែលធ្វើឱ្យនាវាយើងបាត់ជំហរ​ ឆ្ពោះទៅរកតំបន់សមុទ្រមានភាពខ្មៅស្រអាប់។

គាត់បើកសៀវភៅមួយបង្ហាញខ្ញុំនូវ រឿងរ៉ាវដែលមាន​សរសេរទុកអំពី​ភ្នំបិសាចនេះ ជាប្រភេទភ្នំមានភាពរឹងមាំ នៅលើកំពូលមានទ្រនាប់ក្រាលពីលង្ហិនទ្រទ្រង់នៅលើសសរដែលផ្ទុកសំណាក់រូបសេះមាន​ អ្នកជិះលើនោះពាក់អាវជា​សញ្ញាសម្គាល់ ចម្លែក ៗ ដែល​គេសរសេរទុកមកថា ដរាបណារូបចម្លាក់នេះនៅតែមាននៅលើនោះ នាវានឹងគេចមិនរួចពីត្បុលចូលទៅរកវាឡើយ។

ចប់ការពន្យល់ នាវិក​ចាប់ផ្តើមយំសោក​ជាថ្មី។ ភាពវឹកវរកើតមាននៅវេលាម៉ោងចុងក្រោយនៃអាសន្ន ម្នាក់ៗលែងស្តាប់គ្នាបាន ក៏សំរេចចិត្ត​តាមឆន្ទៈរៀងៗខ្លួនរកកន្លែងសុវត្ថិភាពយ៉ាងស្លន់ស្លោខ្លាចរអាសេចក្តីស្លាប់។

មិនយូរទេ យើងចាប់ផ្តើម​ឃើញដែកគោលនិងដែកនានាទាំងអស់ហើរចេញពីនាវា ទៅជុងជាប់នឹងភ្នំដោយបន្លឺសំលេងរំខានឡើង​គួរឱ្យរន្ធត់វឹកវរ។

មួយសន្ទុះមក កប៉ាល់ទាំងមូល​ចាប់ធ្លាក់ចុះស្រឹមៗលិច ។ ខ្ញុំតែម្នាក់ឯងបណ្តែតយករួចខ្លួនលើ កម្រាលអណ្តែតទឹកមួយ ហើយត្រូវខ្យល់បក់បញ្ចូនចុះឡើង តាមយថាកម្ម។

ពេលដឹងខ្លួនពីសន្លប់និងតក់ស្លុត ខ្ញុំឃើញខ្លួនឯងដេកស្ប៉ាបលើឆ្នេរគោកមួយ ដោយគ្មានសូម្បីតែអាវក្រៅនឹង​ដណ្តប់ ឬកម្លាំងស៊ូមួយសសៃរណា។

តើអ្វីទៅ ដែលអាចនឹង​នាំឱ្យខ្ញុំអាចឡើងទៅរក​ទីក្រុងមនុស្សម្នាបាន បើមិនមានសូម្បីដង្ហើមគ្រប់ផង ការពិតសូម្បីតែ ខ្យល់ដែលបោកមកម្តងទៀតសឹងអាចថាផាត់ បោកខ្ញុំទម្លាក់ចូលទៅក្នុងសមុទ្រវិញបាន​ជាមិនខាន។

ខ្ញុំសន្លប់ទៀត​ដោយគ្មានសង្ឃឹម​ រហូតពេលមួយ​អាកាសត្រជាក់បាន​ដាស់ខ្ញុំឡើង។ នៅពេលនោះ​ខ្ញុំឃើញ​កេសអាហារក្រៀមខ្លះ​ក៏ស្រវាមកហូប​។ នោពេលក្រឡេក​ជុំវិញ ខ្ញុំឃើញខ្លួនឯងនៅលើកោះខ្មៅនោះ ព្រោះពិតជាបានឃើញ ​រូបសំណាក់សេះនិងអ្នកជិះ ដូចជាបានគូរប្រាប់​ក្នុងសៀវភៅបេះបិទ។

ល្ងាចឡើង​ក្រោយមាន​កម្លាំងបន្តិច និងប្រមូលចំណីខ្លះញ៉ុកពេញរាងកាយ ​ខ្ញុំសម្រេចចិត្ត​ថា នឹងត្រដរឡើងទៅលើក្រែងមាន​កន្លែងជ្រកបានពីព្យុះសង្ឃរា។

ខ្ញុំឡើងត្រដាបត្រដួសទម្រាំ​ដល់កំពូលភ្នំ ក៏បានឃើញសេះស្ពាន់លង្ហិននិងរូបចម្លាក់មនុស្ស​ដូចអ្វីដែលនាវិកបានពិពណ៌នា ប៉ុន្តែគ្មានសំណាក់ជ្រកបាន​ឬអ្វីទាំងអស់។​ ពេលនោះខ្ញុំប្រះក្រោមរូបហើយសម្រាកលក់ឈឹង។

ក្នុងក្តីសុបិនខ្ញុំឃើញបុរសចំណាស់ម្នាក់បានឡើង​មករកខ្ញុំ ហើយនិយាយថា «សូមស្តាប់អាហ្គីប! នៅពេលអ្នកភ្ញាក់ឡើង ជីកដីក្រោមជើងអ្នកនឹងឃើញធ្នូធ្វើពីលង្ហិនព្រមជាមួយ​ព្រួញបីដើម! ហើយអ្នកត្រូវព្យាយាម​ឡើង​ជិះសេះនោះតែ វា​នឹងមិនទៅមុខទេ វានឹងដួលស្លាប់ ពេល​សេះនោះដួល នៅក្បែរអ្នក​ចូរ កប់វានៅកន្លែងដែលអ្នកបានយកធ្នូនិងព្រួញចេញមកនោះ! ធ្វើដូចនេះសមុទ្រនឹងកើនទឹកឡើង ហើយគ្របដណ្តប់លិចភ្នំមេដែក អ្នកនឹងឃើញថាមានរូបមនុស្សដែកម្នាក់ទៀត​អង្គុយនៅក្នុងទូកមួយជិះមកដល់ រួចអ្នកអាចបោះជំហានឡើងទៅលើទូកហើយអនុញ្ញាតឱ្យគេ​ដឹកអ្នកទៅចុះ ប៉ុន្តែត្រូវប្រកាន់ខ្ជាប់តំណមថា មិនអាច​និយាយអ្វីបន្ទោសបង្អាប់ដល់ព្រះ អល់ឡោះ ចេញពីមាត់របស់អ្នកដាច់ខាត “

ដោយបានច្បាស់ ហើយកាលណា ខ្ញុំភ្ញាក់ដឹងខ្លួនឡើងប្រឹប។ មិនបាច់សង្ស័យឡើយ ខ្ញុំស្ទុះទៅទាញធ្នូនិងព្រួញចេញពីដី ហើយធ្វើតាមពាក្យ​ពន្យល់សប្តិគ្រប់យ៉ាង។ ស្ទើរតែគ្មានពេលបញ្ចុះសពសេះផងទូកមួយបានចែវមកជិតខ្ញុំ។

ខ្ញុំបោះជំហានឡើងដោយស្ងៀមស្ងាត់ហើយអង្គុយចុះ។ អ្នកអុំជាមនុស្ស​ដែក បានរុញជំនិះចេញ ហើយពួកយើង​ជិះទូកដោយមិនឈប់ រយៈពេលជាងប្រាំបួនថ្ងៃអាស្រ័យតែនឹង​អាហារក្រៀមក្រោះខ្វះមុខក្រោយ​។

បន្ទាប់ពីនោះ ដីកោះមួយ បានលេចចេញមកឯជើងមេឃឆ្ងាយ។ ខ្ញុំពិតជាពោរពេញដោយភាពរីករាយសេចក្តីសង្ឃឹម នៅពេលឃើញបែបនេះ តែ​ខ្ញុំក៏បានភ្លេចអ្វីៗជាតំណមសំខាន់ ដោយ​ក្រោកឡើង​ស្រែកថា “អាឡាសូមសរសើរ! អល់ឡោះសូមសរសើរ!”

ពាក្យនេះស្ទើរតែមិនចេញផុតពីមាត់ខ្ញុំផង ទូកនិងមនុស្សដែក​បានចាប់ផ្តើម​លិចស្រឹម​ចុះក្រោមរហូត​បាត់ទៅទាំងស្រុង​ក្នុងលំហជលសា ទុកឱ្យខ្ញុំអណ្តែតឯកា​ញ័រចំប្រប់​លើផ្ទៃទឹក។ ពេញមួយថ្ងៃ និងយប់នោះ ខ្ញុំបានហែលហើយអណ្តែតខ្លួនឆ្លាស់គ្នាចុះឡើង​តាមដែលអាចធ្វើទៅបាន សម្រាប់ស្វែងរក​ដីគោក​ណា​ដែលនៅជិតនឹងទីតាំង​ខ្ញុំបំផុត។

ទីបំផុតកម្លាំងរបស់ខ្ញុំចាប់ផ្តើមថមថយហើយ​បរាជ័យចូលមកដល់ព្រោះ​ខ្ញុំអស់ដៃជើង ហើយខ្ញុំបានលះបង់ខ្លួនឯងចោល។

ខណៈនោះខ្យល់បានបក់មកភ្លាមៗ ហើយរលកដ៏ធំមួយបានសន្ធប់មកលើខ្ញុំរហូតរុញខ្ញុំទៅទើរ​លើច្រាំងដី។ ដឹងខ្លួនកាលណាខ្ញុំអរណាស់ដែលនៅមានជីវិត។ បន្ទាប់មក ខ្ញុំ ប្រញាប់យកសម្លៀកបំពាក់ ទៅសម្ងួតនៅក្រោមពន្លឺព្រះអាទិត្យ ហើយបោះខ្លួនខ្ញុំសំដិល​នៅលើដីក្តៅដើម្បីសម្រាកពីការញាំញីនៃភាពត្រជាក់។

ខ្ញុំលង់លក់​រហូត​ដល់ព្រឹកបន្ទាប់ ក៏ក្រោកឡើង​ស្លៀកពាក់ដោយ​ខ្លួនឯង ហើយចាប់ផ្តើមមើលសភាព​ទីនេះ។​​វា ហាក់ដូចជាគ្មាននរណាក្រៅពីខ្ញុំជាមនុស្សម្នាជីវិត​ នៅលើកោះដែលគ្របដណ្តប់ដោយដើមឈើហូបផ្លែមិនខ្វះ អ្វី ប៉ុន្តែហាក់ដូចជាឆ្ងាយពីដីគោកនិងភូមិករមនុស្សម្នា។ ទោះយ៉ាងណា ខ្ញុំ បានឃើញកប៉ាល់មួយកំពុងធ្វើដំណើរឆ្ពោះមក កាន់កោះនេះ ។ មិនដឹងថាជាក្រុមចោរសមុទ្រឬអ្នកណាទេ​ ខ្ញុំបានសម្រេច​ចិត្ត​លាក់ខ្លួននៅលើមែកឈើក្រាស់មួយតាមដានពួកគេ។

នាវិកបានចូលកប៉ាល់ក្នុងដៃព្រែកចតស្ងៀម បង្ហូរចេញនូវទាសករខ្មៅ ១០ នាក់រត់ចុះមកដោយមាន​កាន់លំពែងស្ពាន់និងកាំបិតផង។

ពួកគេបានឈប់នៅចំកណ្តាលកោះ ហើយ ជីកដី​ញាប់ណាស់។ បានមួយរយៈគេបានលើកបើកទីតាំង​មួយ​ដែលមើលទៅ មានសណ្ឋាន​ដូចជា ទ្វារ។

បន្ទាប់មកពួកគេបានរត់​ត្រលប់បកទៅនាវាវិញ ​ហើយ​វិលមកដោយ​ដឹកជញ្ជូនមកជាមួយនូវ​បណ្តា​គ្រឿងសង្ហារឹម និងសំភារៈប្រើប្រាស់ទំនើបៗ ធញ្ញជាតិ​អាហារប្រណីត គ្រឿងក្រអូប​ ទៀន   ចុងក្រោយ សែងបុរសចំណាស់ម្នាក់ និងនាំមុខជាមួយ​បុរសវ័យសង្ហាដូចអភិជន​ក្នុងវ័យ​ប្រមាណជា​ដប់បួនឬដប់ប្រាំឆ្នាំមកជាមួយ​។

ពួកគេទាំងអស់បានចុះតាម​កន្លែងជីក ហើយ​បាត់ខ្លួននៅក្រោយទ្វារ។

ខ្ញុំនៅរក្សាចិត្តឆ្ងល់ មិននិយាយអ្វីទាំងអស់ហើយសំងំ​រង់ចាំមើលដោយអត់ធ្មត់។ បន្ទាប់ពីនៅខាងក្រោមដីប្រមាណជាងមួយម៉ោង មនុស្សម្នាចេញមកវិញ​ដៃទទេ ប៉ុន្តែគ្មានឃើញក្មេងប្រុសអភិជន​ចេញមកជាមួយ​នោះទេ។

ពួកគេ​បិទទ្វារ​នោះវិញ កាយដីគ្រប ដូចពីមុនមកដល់ ហើយ​ ចូលក្នុងកប៉ាល់ចេញដំណើរចោលទីនេះ​ដោយមិនបង្អង់។

ដរាបណាដឹងថា​ពួកគេមើលលែងឃើញខ្ញុំ ទើប​ខ្ញុំហក់ចុះពីដើមឈើនេះ សសៀរ​ទៅកន្លែងដែលក្មេងប្រុសនោះត្រូវបានគេបញ្ចុះ។

ខ្ញុំប្រឹងជីកដីរហូតដល់ឃើញ​ទ្វារ​នោះវិញទើបឈប់។

នៅពេលដកសោររនុកចេញ ខាងក្រោយទ្វារ​បានបង្ហាញពី ជំហានជណ្តើរ​ចុះក្រោម​ជាថ្មម៉ាបដែលនាំខ្ញុំទៅដល់ឃើញបន្ទប់ធំមួយ តុបតែង​ដោយ​គ្រឿងសង្ហារឹមយ៉ាងសំបូរបែប និងត្រូវបានបំភ្លឺដោយទាន លាយប្រេងក្រមួនក្រអូបឈ្ងុយ។

នៅលើកំរាលព្រំដែលគ្របលំអរគ្រែ ក្មេងប្រុសអង្គុយឯកោ។​ គាត់ងើបមុខឡើងឃើញខ្ញុំដោយ​ស្លន់ស្លោនិងភិតភ័យ។

ដើម្បីបំបាត់ការភ័យខ្លាចគាត់ ខ្ញុំបាននិយាយភ្លាមៗថា៖

«សូមអ្នកកុំតក់ស្លុតអី! ខ្ញុំជាស្តេចមួយអង្គ​ដែលមានគ្រោះរសាត់មកទើរលើទីរហោដ្ឋាននេះខ្ញុំស្បថ​នឹងមិនធ្វើឱ្យអ្នកឈឺចាប់ឡើយ ផ្ទុយទៅវិញប្រហែលជាខ្ញុំត្រូវបានគេបញ្ជូនមកទីនេះដើម្បីរំដោះអ្នកចេញពីផ្នូរទេដឹង? ហេតុអ្វីបានជា​អ្នកត្រូវបានគេបញ្ចុះទាំងរស់?” ។

សម្តីនិងពាក្យលួងលោមរបស់​ខ្ញុំ​បាន​ញាំងឱ្យយុវជននោះសះស្បើយពីអារម្មណ៍​ស្រឡាំងកាំង។

ពេលដែលពិនិត្យ​ខ្ញុំចុះឡើង​អស់ចិត្ត​ ចុង​បញ្ចប់គាត់ក៏និយាយឡើងថា៖

“ឱ ព្រះអង្គ​អើយ​បើអ្នកនឹង​ដឹងដល់ មូលហេតុដែល បណ្តាលឱ្យខ្ញុំត្រូវស្មគ្រ័ឱ្យគេយកមកកប់នៅកន្លែងនេះ គឺចម្លែកណាស់  អាចធ្វើឱ្យអ្នកភ្ញាក់ផ្អើល! ដើមឡើយ​ពុកខ្ញុំជាអ្នកមានម្នាក់! គាត់ជា​ អ្នកជំនួញមានដីច្រើននិងកប៉ាល់ជាច្រើន ថែមទាំងមានទំនាក់ទំនងជាមួយថៅកែ​ជួញ​ត្បូងដ៏មានតម្លៃនានា ប៉ុន្តែគាត់មិនដែលសប្បាយចិត្ត​ឡើយព្រោះ គ្មានកូនដើម្បីទទួលមរតកទ្រព្យសម្បត្តិពេលចូលនិវត្ត! នៅទីបំផុត ថ្ងៃមួយគាត់បានយល់សុបិននិមិ្មតថា នៅឆ្នាំបន្ទាប់នឹងមានកូនប្រុសមួយកើតមកក្នុងគ្រួសារ គាត់អរណាស់ ហើយ​ រឿងនេះក៏កើតឡើងយ៉ាងពិតប្រាកដមែន! គាត់បានពិគ្រោះយោបល់ជាមួយអ្នកប្រាជ្ញទាំងអស់នៅក្នុងនគរអំពីអនាគតទារកម្នាក់នេះ ហើយពួកគេបាន​រកឃើញ​និងនិយាយដូចគ្នាថា ខ្ញុំនេះ​ត្រូវរស់នៅដោយសប្បាយរីករាយរហូតដល់មានអាយុ ១៥ ឆ្នាំ គ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាចមួយ​ដែល​កំពុងរង់ចាំខ្ញុំ មិនអាច គេចផុត។ អ្នកដែលយាយីខ្ញុំគឺអាហ្គីបជាកូនប្រុសរបស់ស្តេចកាស៊ីប ដែលនឹង​ទៅដល់ភ្នំមេដែក​ហើយ​ទាញទម្លាក់សេះលង្ហិន ដូច្នេះប្រសិន​បើអាចគេចខ្លួនពួន​ហាសិបថ្ងៃ ក្រោយៗគ្រប់យ៉ាងនឹងផុតគ្រោះ! ការព្យាករណ៍នេះបានធ្វើឱ្យបេះដូង ពុកខ្ញុំមានសេចក្តីវេទនាយ៉ាងខ្លាំង ដែលគាត់មិនអាចភ្លេចចោល​ធ្វើមិនដឹង​ឬ យកឈ្នះវាបានឡើយ! គាត់បាន​ យកចិត្តទុកដាក់ចំពោះការអប់រំខ្ញុំទេរហូតដល់ខ្ញុំ ម្សិលមិញមាន​ ព័ត៌មានបានទៅដល់គាត់ថា កាលពី ១០ ថ្ងៃមុនរូបសំណាកលង្ហិនភ្នំមេដេកត្រូវបានគេបោះចោលទៅក្នុងសមុទ្រ ហើយគាត់បានកំណត់ថា ពេលវេលា​អកុសលមកដល់មែន ទើបនាំ​ខ្ញុំមកនៅលាក់ខ្លួនមួយរយៈក្នុងបន្ទប់ក្រោមដីនេះ ដែលត្រូវបានសាងសង់ឡើងយូរក្រែលដែរហើយ ក្នុងគោលបំណង នឹងយកខ្ញុំចេញនៅពេលណាដែល​បណ្តាសារ​សែសិបថ្ងៃទៀតកន្លងផុតទៅ។ សម្រាប់ខ្ញុំ​ ខ្ញុំគ្មានការភ័យខ្លាចទេ ព្រោះថា ព្រះអង្គម្ចាស់អាហ្គីប ទំនងជាមិនមកដល់ទីរហោដ្ឋាននេះដើម្បីរកខ្ញុំឡើយ” ។

ខ្ញុំបានស្តាប់រឿងរបស់គាត់ដោយអស់សំណើចក្នុងចិត្តនូវ​ការទស្សន៍ទាយមិនសមហេតុផលដែលថា ខ្ញុំនេះ​ប្រាថ្នាចង់ឱ្យក្មេងប្រុសម្នាក់មិនស្គាល់គ្នាសោះនេះគ្រោះថ្នាក់។

ខ្ញុំបានប្រញាប់ដើម្បីធានាដោយ​ការចងមិត្តភាពនិងកិច្ច​ការពាររបស់ខ្ញុំចំពោះគាត់ដោយ​សូមអង្វរគាត់ថា នឹងនៅ​កំដរការពារ​៤០ថ្ងៃ ជាថ្នូរនឹង​ពុកគាត់មកដល់ជួយ​បញ្ជូនខ្ញុំតាមកប៉ាល់ទៅប្រទេសខ្ញុំវិញ។

ទោះយ៉ាង​ណា ខ្ញុំមិនប្រាប់គាត់ថា ខ្ញុំជាក្សត្រអាហ្គីបដែលគាត់ខ្លាចនោះឡើយ។

ច្រើនថ្ងៃបានកន្លងផុតទៅ ក្នុងការសោយសុខពីរនាក់ សន្ទនាលើមុខវិជ្ជាផ្សេងៗ និងជប់លៀង​តែងកំណាព្យ ខ្ញុំបានរកឃើញថា​គាត់ជាយុវជនដែលមានប្រាជ្ញានិងការរៀនសូត្រចេះដឹង។  ខ្ញុំបានទទួលភារកិច្ចជាអ្នកបម្រើ រៀបចំ​អាងនិងទឹកសម្រាប់គាត់លាងសម្អាត រៀបចំអាហារពេលល្ងាចនិងកំដរនិយាយគ្នា។ មិនយូរប៉ុន្មានគាត់ស្រឡាញ់ខ្ញុំជិតស្និទហើយខ្ញុំវិញក៏មិនខុសគ្នា។ អស់រយៈពេលសាមសិបប្រាំបួនថ្ងៃដែល​យើងបានចំណាយពេលដ៏រីករាយ នៅក្រោមដីនេះមិនមានផុលរមាស់អ្វី​ឡើយ​។

ព្រឹកព្រលឹមរបស់ថ្ងៃទី​សែសិប គាត់បានភ្ញាក់ឡើង ហើយយុវជន បានត្រៀមទទួលទូកពុកខ្លួនមកដឹកគាត់ទៅ ។ គាត់ឆ្លៀត​និយាយថ្លែងអំណរគុណដោយក្តីរីករាយដែលគ្រោះថ្នាក់បានកន្លងផុតនិងមាន​ខ្ញុំនេះមកជួយកំដរផង។ ខ្ញុំបានរៀបចំ​ដាំទឹកក្តៅឱ្យគាត់សំអាត​ដើម្បីត្រៀម​ ផ្លាស់សំលៀកបំពាក់ទទួលនាវា​ពុកគាត់” ។

ដូច្នេះខ្ញុំយកទឹករៀបចំ បន្ទាប់មកគាត់ក៏ដេកចុះ គេងលក់រង់ចាំចាកចេញ។​ នៅពេលគាត់ភ្ញាក់ដឹងខ្លួន បានអង្វរខ្ញុំឱ្យយកផ្លែឱឡឹកនិងស្ករខ្លះមកឱ្យគាត់ ញ៉ាំធ្វើអោយខ្លួនស្រស់ស្រាយ។

មិនយូរប៉ុន្មានខ្ញុំបានជ្រើសរើសយកផ្លែឱ ឡឹកល្អមួយពីឃ្លាំងដែលនៅសេសសល់អាហារពាសពេញ ប៉ុន្តែខ្ញុំរកមិនឃើញកាំបិត ទេ។ គាត់បានប្រាប់ថា​នៅធ្នើ ពីលើក្បាល។

ដោយសារទីនោះ​វាខ្ពស់ជាងខ្ញុំ ដូច្នេះខ្ញុំមានការលំបាកក្នុងការឈានទៅដល់។ ខ្ញុំបាន​ជំទើតជើងខ្ញុំ លើគ្រែពេលឈោង​យកវា តែកម្មអ្វី ខ្ញុំក៏រអិលដួលភ្លាត់ទៅលើយុវជននោះ ចំណែក​កាំបិតបាន​ចាក់ចំបេះដូងគាត់តែម្តង។

នៅក្នុងទិដ្ឋភាពដ៏អាក្រក់នេះ ខ្ញុំស្រែកស្លន់ស្លោ​ខ្លាំង ៗ ទាំងទុក្ខព្រួយនិងការឈឺចាប់ ។ យុវវជនបានស្លាប់ភ្លាមៗមិនបានផ្តាំអ្វីបន្សល់នូវអារម្មណ៍ឆ្កួតលេលាសម្រាប់ខ្ញុំ។

ពេលវេលា​ទុក្ខព្រួយភ័ន្តភាំងរំលងបានបន្តិច ខ្ញុំក៏នឹកឃើញ​ដល់នាវាពុកគាត់ ។ ដោយខ្លាចការដាក់ទណ្ឌកម្មថាជាឃាតករ ខ្ញុំប្រញាប់​ចាក​ ចេញពីបន្ទប់ក្រោមដីធ្វើនោះ ចំពេល​នាវាបង្ហាញខ្លួន​នៅលើ សមុទ្រ ឆ្ពោះមកកោះនេះ។

ដោយមានអារម្មណ៍ថា វាគ្មានប្រយោជន៍អ្វីសម្រាប់ខ្ញុំដើម្បីនិយាយពន្យល់បកស្រាយ​តវ៉ាប្រឆាំងនឹងភាពគ្មានទោសរបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្ត​លាក់ខ្លួនម្តងទៀតក្នុងចំណោមមែកឈើដែលដុះត្រសុំនៅក្បែរៗព្រៃនោះ។

បុរសចំណាស់និងទាសកររបស់គាត់ បានចូលចត។ ពេលនាវា ប៉ះដល់ដីហើយ ​ពួកគេ​ដើរយ៉ាងលឿនឆ្ពោះទៅរកច្រកចូលបន្ទប់ក្រោមដី។

រំពេចនោះសម្លេងស្រែកដ៏គួរឱ្យអនោចអាធម៌មួយបានបក់បោកតាមខ្យល់លាន់ឮពេញពាសដែន​កោះនេះ។ ​ហើយមួយសន្ទុះក្រោយមកទាសករបានឡើងជណ្តើរ ដឹកទាំងសាកសពបុរសក្មេង​និងសែងជន​ចំណាស់ដែលដួលសន្លប់ដោយសារទុក្ខព្រួយ។

ពួកគេ​ ដាក់គាត់នៅគល់ដើមឈើចំ​ដែលខ្ញុំកំពុងបានជ្រកកោនពួន។ ខ្ញុំឃើញពួកគេខំអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះជនចំណាស់ ដោយ​ចំណាយពេលយ៉ាង​យូរ។ នៅទីបំផុតគាត់បានដឹងខ្លួនហើយដឹកនាំការ​ ជីកផ្នូរ ដាក់សាកសពយុវជននោះនៅក្នុង ដី។

នៅចុង​បញ្ចប់ ពួកទាសករបានយកគ្រឿងសង្ហារិមទាំងអស់ដែលនៅខាងក្រោមជម្រកពីមុន ដាក់ទៅលើនាវាវិញ ហើយ​លាចេញពីទីនេះទាំងខ្លោចផ្សា​។

ជាថ្មីម្តងទៀតខ្ញុំនៅទីនេះម្នាក់ឯង។

ពេញមួយខែ ខ្ញុំបានដើរជារៀងរាល់ថ្ងៃនៅលើកោះនេះដើម្បីរកឱកាសស្វែងរកកន្លែងគេចខ្លួនចេញ។ នៅទីបំផុត ថ្ងៃមួយខ្ញុំចាប់អារម្មណ៍​ឃើញថាទឹកសមុទ្រនាចលេចចេញ​វាលភក់និងខ្សាច់លិចទឹក​មួយ ពីមុខប្រាង្គ ប្រាសាទក្រហមលឹមៗ។

នៅពេលមើលឃើញដំបូងខ្ញុំបានស្រែក​ឡូឡាសប្បាយចិត្ត​ម្នាក់ឯង។

បន្ទាប់ពីការដើរដ៏លំបាកជាច្រើនម៉ាយ ទីបំផុត​ខ្ញុំទៅដល់នៅពីមុខវាហើយសម្លឹងមើលដោយភាពភ្ញាក់ផ្អើល។

ប្រាសាទនេះហាក់ដូចជាអគារដ៏អស្ចារ្យបំផុតមួយដែលខ្ញុំមិនធ្លាប់បានឃើញ។ ខណៈពេលដែលខ្ញុំនៅឈរសម្លឹងភាំង បុរសចំណាស់ម្នាក់បានចេញដើរឆ្ពោះមករកខ្ញុំ ។​ គាត់​ត្រូវបានអមដំណើរដោយយុវជន ១០ នាក់ដែលមានរូបសង្ហាតែ​ហើយខ្វាក់ភ្នែកខាងស្តាំទាំងអស់។

ខ្ញុំបានគិតក្នុងចិត្តថា តើអ្វីទៅនៅពីក្រោយពិការភាព​ដ៏ចម្លែកនៃពួកគេ។

បុរសនោះ​បាននិយាយស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅហើយសួរថា តើអ្វីបាននាំខ្ញុំទៅដល់ទីនោះ? ខ្ញុំបានឆ្លើយថា រឿងខ្ញុំវែងបន្តិចប៉ុន្តែបើពួកគេចង់ដឹង ខ្ញុំគួរតែសប្បាយចិត្តក្នុងការ​តំណាលប្រាប់ពួកគេ។ ​ យុវជនទាំង១០​បានអង្វរឱ្យ​ខ្ញុំទៅនៅជាមួយពួកគេក្នុង ប្រាសាទទៅ ហើយខ្ញុំបានទទួលយកការផ្តល់ជូននេះ ដោយរីករាយ។

យើងបានឆ្លងកាត់បន្ទប់ជាច្រើន ជាប្រាង្គប្រាសាទវែងអន្លាយ​គ្មានទីបញ្ចប់។ តែ​ពួកគេ​បាននាំ​ចូលសំចត​មកក្នុងសាលធំមួយ។

ទីនេះបំពាក់ដោយសាឡុងពណ៌ខៀវតូចៗដប់ សម្រាប់យុវជនពិការ​ទាំង​ដប់នាក់ ដែលមានគ្រែនិងកៅអី និងមានអសនៈមួយទៀតនៅចំកណ្តាល សម្រាប់បុរសចំណាស់។ ដោយសារគ្មានសាឡុងណាអាចផ្ទុកមនុស្សលើសបាន ពី ខ្ញុំក៏ដាក់ខ្លួនឯងលើកំរាលព្រំ ។

មួយសន្ទុះក្រោយមកនៅពេលខ្ញុំបញ្ចប់ការនិទានរឿងជីវិត​ខ្លួន បុរសចំណាស់បានក្រោកឡើងហើយនាំយកអាហារពេលល្ងាចជាច្រើន​មកឱ្យ​ខ្ញុំញ៉ាំអស់ពីចិត្ត ព្រោះខ្ញុំឃ្លានខ្លាំង។

ពេលខ្ញុំញាំបុរសចំណាស់បានហាម​ខ្ញុំថា បើអ្នកចង់សុខសប្បាយ​ហូបឆ្អែតស្នាក់នៅស្រណុកតទៅ​ត្រូវកុំសួរ​នូវអ្វីដែលមិនមែនជារឿង​របស់ខ្លួន។

នៅពេលខ្ញុំបញ្ចប់អាហារ​ហើយ បុរសចំណាស់ បានស្រែកប្រាប់ក្មេងៗទាំង១០ថា “ដល់ពេល​បំពេញភារកិច្ចសំខាន់ហើយ” ។​ ចប់ពាក្យទាំងនេះរបស់គាត់ ពួកគេទាំង​១០​បានក្រោកឡើងហើយចូលទៅក្នុងទូមួយ វិលមកវិញជាមួយថាសមួយម្នាក់ក្រាលគ្រប​​ដោយ​សំពត់ខៀវ។ថាសនោះបានដាក់តំកល់នៅចំពោះមុខយុវជនម្នាក់ៗដូចៗគ្នា ។

នៅពេលតាចាស់ទះដៃបីដង គម្របសំពត់ខៀវ​ត្រូវបានគេយកចេញពីលើថាស ដែល​ខ្ញុំអាច​មើលឃើញពោរពេញទៅដោយផេះធូលីធ្យូង ខ្មៅ។ យុវជនបានយកវាមកលាបពេញមុខនិងចាប់ផ្តើមយំ ស្រែកថា “នេះគឺជាផលនៃ ជីវិតអាក្រក់របស់យើង” ។

ពិធីនេះបន្ត​ អឺងកងធ្វើឱ្យខ្ញុំវិលវល់ តែក៏មិនហ៊ានសួរនាំអ្វីឡើយ។

នៅពេលអាធ្រាតឈានចូល​តាចាស់បានទះដៃបីដងពួកគេក៏បាន​បញ្ឈប់​ហើយ​បានក្រោកឡើងទៅផ្លាស់​ ស្លៀកពាក់ខោអាវថ្មីៗ គេងលក់ស្កប់ស្កល់តាមកន្លែងរៀងៗ​ខ្លួន។

ខណៈពេលដែលខ្ញុំបានទប់ចិត្ត​ចៀសវាងពីសំនួរ ទោះបីជាការចង់ដឹងចង់ឃើញរបស់ខ្ញុំស្ទើរតែឆេះទ្រូង ប៉ុន្តែនៅថ្ងៃបន្ទាប់ឡើង ឆ្លៀតនៅពេលដែលយើងចេញទៅដើរលេង ខ្ញុំបាននិយាយទៅកាន់ពួកគេថា៖

“ សុភាពបុរស ខ្ញុំ មិន នៅស្ងៀមតទៅទៀតបានទេ! អ្នកហាក់ដូចជាមាន​ភាពវៃឆ្លាត ប៉ុន្តែ សកម្មភាពអ្វីក្រៅកាលពីយប់ពិតជា អ្វី ដែលកើតឡើងឱ្យ ខ្ញុំមិនអាចទ្រាំមិន សួរបានសោះ ថាហេតុអ្វីបានជាអ្នកលាបមុខខ្មៅ ហើយ ទាំងអស់គ្នា​ខ្វាក់ភ្នែកតែម្ខាងស្តាំដូចៗគ្នា?”

ប៉ុន្តែពួកគេគ្រាន់តែឆ្លើយថា៖

« មិនមែនជារឿងរបស់អ្នកទេ!»

នៅថ្ងៃនោះ យើងបានពង្វាងទៅនិយាយលេងអំពីអ្វីផ្សេងៗទៀតប៉ុន្តែនៅពេលយប់មកដល់ហើយពិធីដដែលនេះត្រូវបានធ្វើដដែល។​

សារជាថ្មី ខ្ញុំបានអង្វរពួកគេដោយស្មោះដើម្បីឱ្យខ្ញុំដឹងពីអត្ថន័យរបស់វា ។

យុវជនម្នាក់បានឆ្លើយតបថា៖

«គិតពីសុវត្ថិភាពរបស់អ្នកទេ បានជា​ពួក​យើងមិននិយាយវាចេញមក! ប្រសិនបើអ្នកចង់ចែករំលែកជោគវាសនាអាក្រក់ជាមួយពួកយើង ចូរស្តាប់ក៏បាន “

ខ្ញុំបានឆ្លើយថា៖

«អ្វីក៏ដោយ ដែលអាចដឹងការពិតចប់ចំងល់ ខ្ញុំព្រម!»

បន្ទាប់មកម្នាក់ក្នុងចំណោម​ពួកគេ​ បានបញ្ជាក់ដល់ខ្ញុំថែមទៀតថា សូម្បីតែនៅពេលដែលខ្ញុំបាត់បង់ភ្នែកដូចលំនាំ​ពួកគេក៏ដោយ ក៏ខ្ញុំមិនអាចស្នាក់នៅជាមួយពួកគេបានទៀតដែរ បន្ទប់ពេញហើយ ។

ខ្ញុំមិនយល់ថា ហេតុអ្វីខ្ញុំត្រូវពិការទៅ?​ ​ហើយហេតុអ្វី ខ្ញុំត្រូវប៉ង​ចង់រស់នៅជាមួយពួកគេ ដែល​តែង​ធ្វើរឿងលាបផេះលើមុខ​ដ៏ចំលែកៗរាល់អាធ្រាត?

នៅពេល ច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្ញុំ អ្នកទាំង១០ បានបណ្តើរយកចៀមមួយចេញមក ហើយសំលាប់វា រួចលាង​ប្រគល់កាំបិតមកអោយខ្ញុំ ។

«ទុកកាំបិតនេះទៅ​ព្រោះអ្នកនឹង​ត្រូវការប្រើ! មួយទៀត យើងត្រូវដេរអ្នកឯងចូលទៅក្នុងស្បែកចៀមនេះ ហើយទុកចោល​លើភ្នំ !មិនយូរទេ សត្វស្លាបចម្លែកមួយ​ដែលមានទំហំធំសម្បើម នឹងលេចឡើងពាំខ្លួនអ្នកទៅដល់កន្លែងនោះ ជាកន្លែងដែលនឹងស្រាយអស់នូវចំងល់របស់អ្នក!»

ពួកគេ​ប្រាប់បន្ថែមទៀតថា៖

« ពេលវាកំពុង​ពាំអ្នកទៅលើមេឃ ចូរតាំងស្មារតី កុំភ័យខ្លាច ត្បិតដល់ទីដៅ​វាគង់តែ​នឹង​ដាក់អ្នកចុះមកដីដោយសុវត្ថិភាព។ នៅពេលនោះ អ្នកត្រូវ​កាត់ស្បែកចៀមចេញដោយប្រើកាំបិតនេះ សត្វនោះ​នឹង​ហោះគេចចេញ​ព្រោះភ័យខ្លាចខ្លាចមនុស្សា ច្នេះ ខ្លួនអ្នកត្រូវដើរបន្តរហូតដល់ ប្រាសាទដែលគ្របដណ្តប់ មាសរន្ទាល។ អ្វីៗដែល​កើតឡើងចំពោះយើងទាំង១០គេនៅនៅទីនោះ អ្នកនឹងដឹងដោយខ្លួនឯងអំពីការលាបផេះនិងគ្រប់យ៉ាងដែលអ្នកឆ្ងល់។ »

រៀបរាប់លំអិត​ហើយ​ពួកគេ​ពិតជា​រៀបចំ ដេរស្បែកចៀមមកខ្ញុំខ្ចប់ហើយទុកខ្ញុំចោល ពួកគេបានចាកចេញស្ងាត់សូន្យ។ ប្រហែលមួយម៉ោងសោះ លេចចេញសត្វឥន្ទី្រយ៍ធំមួយមកហើយពាំនាំខ្ញុំឡើងទៅកំពូលភ្នំដោយក្រញ៉ាំជើងដ៏ធំ២។

នៅក្នុងបាវស្បែកចៀមពិតមែន តែខ្ញុំអាចស្មាន​កម្លាំង បក្សីដ៏ធំនេះថាខ្លាំងសឹងអាចស្ទូចទាញដំរីមួយបាន ។​ពេលដល់សំបុកនៅលើភ្នំក៏សត្វដាក់ខ្ញុំចុះ។

នៅពេលដែលបានជើងប៉ះនឹងដីកាលណាខ្ញុំបានដកកាំបិត ចេញហើយកាត់ខ្សែចំណេរថ្នេរ ចេញទៅក្រៅ។ បក្សា​ឃើញខ្ញុំឈរកាលណា ទទះស្លាបស្រែក​រោទិ៍រន្ធត់យ៉ាងខ្លាំង ហើយហោះទៅបាត់។

ការងារ​បន្ទាប់មក គឺ​ខ្ញុំបានចេញដំណើរទៅរកប្រាសាទឱ្យទាន់មុនថ្ងៃលិច។

ខ្ញុំបានរកឃើញទីនោះពិតមែន​ បន្ទាប់ពីវង្វេងអស់កន្លះថ្ងៃ។ ខ្លោងទ្វារនៃមហាវិមានមាស បាននាំយើង​ឆ្ពោះត្រង់ចូលទៅក្នុងទីលានមួយដែលអរមសងខាងទៅដោយ​ទ្វាររាប់សិប។ ទ្វារនោះ​ធ្វើឡើងពីក្បាច់ចម្លាក់នៃពពួក ឈើកម្រ និងទ្វារមួយទៀតសែនខុសគេ ធ្វើឡើងពីមាសរន្ទាល។ តាមទ្វារនីមួយៗដែលចំហរ ខ្ញុំបានឃើញខ្លះជាទ្វារទៅកាន់សួនច្បារមេអំបៅឆ្វែលឆ្វាត់ ខ្លះជាអាងទឹក​ប្រណីតត្រកាល ខ្លះជាបន្ទប់រតនៈវត្ថុដ៏អស្ចារ្យ ឬខ្លះជាឃ្លាំងអាហារ​យ៉ាង​សម្បូរបែប។

មិនបង្អ់ទេ ខ្ញុំឈាន​ចូលទៅក្នុងទ្វារទីមួយដោយញញឹម​ស្លុងស្លុប។ ទីនោះ​ជាសាលមួយយ៉ាងធំទូលាយ រួមជាមួយ​វត្តមាន​ នារីស្នំវ័យក្មេងៗ សែសិបនាក់ស្លៀកពាក់យ៉ាងទន់ល្មៃស្អាត​អស្ចារ្យនិងមានការតុបតែងពិសក់ដល់ចុងជើង​សឹង ឥតខ្ចោះ។

ភ្លាមៗនៅពេលដែលពួកគេឃើញខ្ញុំហើយ ពួកគេបានក្រោកឡើងមកនិយាយពាក្យស្វាគមន៍រួចចោមមក បង្ខំឱ្យខ្ញុំទៅអង្គុយ​លើកាន់កាប់កៅអីអសនៈចំកណ្តាលបន្ទប់ខ្ពស់ជាងកន្លែងរបស់ពួកគេ។

ហាក់ស្រឡាំងកាំងមិនស្កប់ស្កល់នឹងរឿងចម្លែកនេះ ស្នំ​ម្នាក់បានយកសំលៀកបំពាក់សូត្រវែងដ៏ធ្ងន់និងមានតម្លៃអស្ចារ្យមកទុកបម្រុងនឹងគ្រងឱ្យខ្ញុំ ចំណែកស្នំផ្សេងទៀតបានបំពេញអាងទឹក ខ្លះចាក់លំអងផ្កា​ដែលមានក្លិនក្រអូបចូល ខណៈស្នំផ្សេងៗទៀតរវល់ជាមួយការរៀបចំតុវែងមួយ​ជាមួយ​អាហារគ្រប់ធុន​ប្រៀបដូច​ពិធីជប់លៀងបម្រុងនឹង​កើតមាន​។

បន្ទាប់ពីខ្ញុំបានងូតទឹក និងស្លៀកពាក់ថ្មី ញ៉ាំនិងស្រវឹងនូវអាហារឆ្ងាញ់ៗនិងស្រាដែលកម្ររកបាន ស្ត្រីស្នំបានមកចោមរោមខ្ញុំហើយអង្វរទទូចឱ្យនិទាន​ប្រាប់ពួកគេពីដំណើរផ្សងព្រេងរបស់ខ្ញុំ។

នៅពេលដែលខ្ញុំបានជជែកលេងបែបពពុះមាត់នឹងពួកគេចប់ រាត្រីបានឈានមកដល់ ។ ស្នំៗបានអុចបំភ្លឺប្រាសាទដោយប្រើក្រដាស់ដ៏បិសេស​សូម្បីតែពន្លឺថ្ងៃពិតៗក៏សឹងថា​មិនអាច ភ្លឺជាងទីនេះផង។

បន្ទាប់មកយើង បានប្តូរមកញ៉ាំបង្អែម​ផ្លែឈើស្ងួតទស្សនាស្នំ ខ្លះច្រៀងនិងស្នំ​ខ្លះទៀតរាំ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់មិនបានកត់សំគាល់ពីរឿងថា ពេលវេលាកន្លងផុតទៅយូរ ប៉ុនណាឡើយ។

អាធ្រាតឈានមកដល់​ពួកគេ​បញញចប់ភ្លេងចម្រៀងហើយ​នារីម្នាក់បានមកជិតហើយប្រាប់ខ្ញុំថា  នាងនឹងនាំខ្ញុំទៅបន្ទប់គេង សម្រាប់ខ្ញុំ។

ពេលនោះខ្ញុំគេងលក់សុខស្រួល​ដូច​ទេវបុត្រ។

ខ្ញុំបានចំណាយពេលសាមសិបប្រាំបួនថ្ងៃបន្ទាប់ៗតាមរបៀបដូចលើកទីមួយដដែលៗនេះ ប៉ុន្តែនៅចុងបញ្ចប់ នៅព្រឹកឡើងនៃថ្ងៃទី៤០​ ស្ត្រីម្នាក់បាន​ចូលមក និយាយតំអូញថា៖

“ ព្រះអង្គម្ចាស់យើងត្រូវតែចាកចេញពីអ្នកហើយ ទំនងជាយើងនឹងមិនជួបគ្នា​ទៀតទេប៉ុន្តែប្រសិនបើអ្នកមានការគ្រប់គ្រងខ្លួនឯងល្ងគ្រប់គ្រាន់ ប្រហែលជាយើងអាចមាននិស្ស័យជួបវិញក៏មិនដឹង “។

ខ្ញុំបានឆ្លើយដោយងឿងឆ្ងល់ថា៖

«ស្ត្រីទាំងឡាយអើយ  តើអ្វីទៅជាអត្ថន័យនៃពាក្យចម្លែកៗទាំងនេះ សុំឱ្យអ្នកប្រាប់ខ្ញុំបាត់ចំងល់បានទេ? “

ម្នាក់ក្នុងចំណោមពួកគេឆ្លើយថា៖

«យើងទាំងអស់គ្នាគឺជាព្រះនាងដែលជាបុត្រីរបស់ស្តេចមកពីនគរ៤០  យើងរស់នៅក្នុងប្រាសាទនេះជាមួយគ្នាតាមរបៀបដែលអ្នកបានឃើញ ប៉ុន្តែនៅចុងឆ្នាំយើងមាន​ ភារកិច្ចសម្ងាត់ត្រូវ​ ចាកចេញ! យើងនឹងទុកកូនសោរប្រាសាទនេះ​នៅនឹង​អ្នកដើម្បីកុំឱ្យអ្នកខ្វះការកម្សាន្តអផ្សុក​អំឡុងពេលអវត្តមានរបស់យើង។ ប៉ុន្តែមានរឿងមួយដែលយើងចង់ស្នើ

គឺប្រសាទដែលមាន​ទ្វារមាសនោះមួយគត់ ហាមមិនឱ្យបើកទេ។បើ អ្នកឱ្យតម្លៃដល់បម្រាម​នេះ​ភាពសុខសាន្តរបស់អ្នកនិងសុភមង្គលនៃជីវិតរបស់អ្នកនឹងស្ថិតជាអមតៈតែបើអ្នកគឃ្លើនទៅដោះទ្វារនោះចូលមើល ពួកយើងនឹង​ត្រូវលាអ្នកជារៀងរហូត” ។

ខ្ញុំយំ​ហើយស្រែកធានាដល់ពួកគេពីភាពប្រយ័ត្នប្រយែងរបស់ខ្ញុំហើយស្នំ​បាន​ឱបខ្ញុំយ៉ាងទន់ភ្លន់មុនពេលពួកគេដើរចេញទៅក្រៅរករាជរថជាជួរៗ។

ទីនេះក្លាយជាស្ងាត់ជ្រងំ​តែមិនខ្វះអ្វីនោះឡើយ។ ជារៀងរាល់ថ្ងៃខ្ញុំបានបើកទ្វារពីរឬបី ដែលទ្វារនីមួយៗមាននៅពីក្រោយវា នូវបណ្តា​អ្វីៗដែលគួរឱ្យភ្ញាក់ផ្អើលរំភើបពិបាករកបាន​ណាស់។ ខ្លះផ្លូវ​ទៅកាន់ចំការផ្លែឈើដែលមានផ្លែផល្លារុងរឿងក្រអូបផ្អែមល្ហែមគ្រប់ជាតិ ខ្លះជាទីលាន ផ្កាកុលាប ម្លិះលាតសន្ធឹង​ដាច់កន្ទុយភ្នែក និងផ្កាមួយពាន់មុខ​ទៀតដែលខ្ញុំមិនស្គាល់ឈ្មោះ។ ខ្លះជាសួនព្រៃ​បែតងក្រាស់ ប្រដាប់ដោយ​ពពួកបក្សីទិព្វ​បំពាក់ដោយស្លាបគ្រប់ពណ៌យ៉ាងវិចិត្រច្រៀងគ្រប់លេង​ ខ្លះជាអាគារនៃ​រតនាគារពេញផ្ទុកទៅដោយពពួក​ត្បូងមានតម្លៃ។ អ្វីៗនៅពីក្រោយ​បណ្តាទ្វា​រនិមួយៗសឹងមានតម្លៃដោយឡែកៗ គឺល្អឥតខ្ចោះតាមប្រភេទរបស់វា។

មិនយូរទេ សាមសិបប្រាំបួនបានកន្លងផុតទៅលឿនជាងអ្វីដែលខ្ញុំដឹង។

មិនសប្បាយចិត្តយ៉ាងម៉េច​បើនៅព្រឹកបន្ទាប់ពួកព្រះនាងនឹង​ត្រូវត្រលប់មកប្រាសាទនេះវិញហើយ​។

ពេញមួយព្រឹក​ខ្ញុំដើរចច្រប់អុបផ្សុកតែឯង។

ទ្វារទាំងនោះ​ ខ្ញុំបានស្វែងយល់គ្រប់ជ្រុងហើយ​លើកលែងតែបន្ទប់ទ្វារមាសដែលត្រូវបានបិទហាម។

ពិតជាស្កៀបចិត្ត​ព្រោះ ខ្ញុំលែងមានអ្វីដើម្បីកំដរខ្លួនឯងត្រេកត្រអាល​ចង់ដឹងទៀតហើយក្រៅតែពីកន្លែងមួយនេះ។

ខ្ញុំបាន​មកឈរនៅមុខកន្លែងហាមឃាត់មួយរយៈដោយសម្លឹងមើលភាពស្រស់ស្អាតរបស់វា។ បន្ទាប់មកការបំផុសគំនិតដ៏រីករាយមួយបានកើតឡើងចំពោះខ្ញុំ គឺថា បើចង់ដឹងហួសហេតុពេក ខ្ញុំអាចលបបើកទ្វារមើលពីនេះទៅ ដោយមិនចាំបាច់ឈាន​ ចូលបន្ទប់នោះក៏គ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។

យើងឈរនៅខាងក្រៅក៏គង់តែ​មើលថា អច្ឆរិយៈដែលលាក់កំបាំងនៅក្នុងនោះតើជាអ្វីទៅ។

ដូច្នេះការឈ្លោះប្រកែកគ្នាជាមួយមនសិការផ្ទាល់ខ្លួនបានជំរុញ​ខ្ញុំឈាន​ទៅបើកគន្លឹះទ្វារមាសនោះនៅពេលចុងក្រោយ។

នៅពេលក្លិនក្រអូបពិសិដ្ឋមួយបានជះចេញមកគួរឱ្យរីករាយភ្លេច​អស់ទុក្ខ​លកង្វល់ ចុងក្រោយ​វាបានយកឈ្នះខ្ញុំលើរាងកាយ​ទាំងស្រុងហើយទាក់ទាញ​ខ្ញុំភ្លេចគ្រប់យ៉ាង​នឹង​លង់ស្រឹប​តែម្តងឈានសន្សឹមៗ​ចូលទៅដោយក្លាហាននិងសែនស្រើបស្រាលចិត្ត។

ខ្ញុំបានមកដល់ បន្ទប់ធំមួយដែលមានពន្លឺព័ទ្ធជុំវិញព្រោះកម្រង​ជើងពានទៀនមាសដាក់អុចស្រាប់ជាជួរៗចង្កៀងមាសនិងប្រាក់ព្យួរចច្រប់​ពេញលើពិដាន។

ថ្វីបើវត្ថុនៃស្នាដៃដ៏កម្រមានតុបតែង​នៅជុំវិញខ្ញុំក៏ដោយ ខ្ញុំមិនបានយកចិត្តទុកដាក់ច្រើនជាងសត្វ​ សេះខ្មៅដ៏អស្ចារ្យមួយក្បាលដែលឈរនៅជ្រុងម្ខាងនោះឡើយ។

នោះជាសត្វដែលមានរាងស្អាតនិងល្អបំផុតខ្ញុំមិនធ្លាប់បានឃើញ។ វាពាក់ប្រឡៅរចនាពីមាស​បង្កប់ពេជ្រយ៉ាងធំមួយ មាន​ធុង​ស្រូវសាឡីនិងល្ងគ្រប់ពណ៌ នៅក្បែរជើងវាជាគ្រឿងអាហារ ហើយម្ខាងទៀតមានផើង​ទឹកផ្កាកុលាប។

ខ្ញុំបានទៅកៀកដល់ ហើយបន្ទាប់មកលោតលើខ្នងសេះ ដោយលូក​អង្រួនទ្រនាប់ដូចដែលខ្ញុំបានធ្វើកាលនៅក្មេង ប៉ុន្តែមិនឃើញសត្វកម្រើកទេ ខ្ញុំលាបាតដៃ​ ប៉ះអង្អែលខ្នងសេះស្រាល ៗ មិនយូរប៉ុន្មានស្រាប់តែ​ មានអារម្មណ៍ថា តួខ្លួន​សត្វញ័រ​កញ្ជ្រោល​រួចម​ បញ្ចោញស្លាបធំពីរ​ឡើងមក ទាំងខ្ញុំភ័ន្តភាំង។

សេះ​ទទះស្លាប​រួចបោល​ហោះចេញ​នាំទាំងខ្ញុំដែលនៅពីលើខ្នង​ឆ្ពោះត្រង់ទៅលើអាកាស។ នៅពេលដែលខ្ញុំសែនសប្បាយលាយភ័យ វាបានឈានឡើងស្រឺតៗកម្ពស់ដ៏ខ្ពស់បំផុត​ ក៏បកក្បាល​ចុះមករកផែនដីវិញ។

ការចុះយ៉ាងគំហុក​ធ្វើឱ្យខ្ញុំញ័រចំប្រប់កាយ និងធ្លាក់ចេញពីកែប។ សេះចង្រៃបានយកកន្ទុយវា បុកមកភ្នែកស្តាំរបស់ខ្ញុំធ្វើឱ្យខ្ញុំស្រែកឈឺចាប់រួចសន្លប់។

ខ្ញុំស្រឡាំងកាំងនៅពេលដឹងខ្លួនឡើង ហើយប្រវេប្រវារដើរ​រហូតដល់ទីកន្លែងមួយ​ដែលខ្ញុំស្គាល់ ថាជាកន្លែងដែលខ្ញុំឃើញយុវជន១០នាក់កាលពីដំបូង។

ពួកគេស្វាគមន៍ខ្ញុំដោយសប្បុរស ហើយយំសោកចំពោះសំណាងអាក្រក់របស់ខ្ញុំទោះមិនអាចទទួលឱ្យខ្ញុំនៅតែ​បានប្រាប់ខ្ញុំពីវិធីដែលខ្ញុំត្រូវធ្វើដំណើរ ចាកចេញដល់បាកដាដនេះ។

នៅលើផ្លូវខ្ញុំបានទុកពុកចង្កានិងកោរចិញ្ចើម តាមទម្លាប់របស់អ្នកបួស​ដូចអ្វី​ដែលពួកអ្នកបានឃើញនៅទីនេះ។

ពេលអ្នកបួសទីបី បានបញ្ចប់សាច់រឿង​របស់គាត់ហើយ នាង​ច្បងហ្សូប៊ីដានិយាយឡើងថា៖

“បានហើយ​ដោយសារទេ​រឿងពួកអ្នកពិតជាចម្លែកនិងមានកម្មច្រើនមកហើយ ខ្ញុំដោះលែង​ ឱ្យពួកអ្នកទាំងបីចេញ ទៅប៉ុន្តែអ្នកត្រូវចាកចេញភ្លាមៗពីផ្ទះនេះពេលនេះតែម្តង!»

រឿង អ្នកជិតខាងពូកែច្រណែន (១០០១យប់វគ្គ១៣)
(តពីអ្នកបួសទីពីរ វគ្គ​​ក្នុងរូងក្រោមដីជាមួយអារក្ស)

ពេលនោះ ដើម្បីសុំរួចរស់ជីវិត អ្នកបួសទីពីរបានតំណាលប្រាប់អារក្សថា…..

យូរលង់មកហើយ នៅក្នុងទីក្រុងតូចមួយ មាន​បុរសពីរនាក់រស់នៅជិតខាងគ្នា​ ប៉ុន្តែពួកគេមិនចុះសម្រុងទេ ព្រោះបុរសទីមួយជាមនុស្សមានចិត្ត​ស្អប់ខ្ពើមលើបុរសម្នាក់ទៀតព្រោះក្តី ច្រណែនគាត់យ៉ាងខ្លាំង។

ឃើញបែបនេះ​ បុរសទីពីរ​ដែលត្រូវគេច្រណែន បានសម្រេចថា​ចាកចេញពីទីនោះ​ទៅរកផ្ទះនៅទី​ផ្សេង ដោយសង្ឃឹមថា នៅពេលដែលពួកគេលែងជួបគ្នា  សត្រូវរបស់គាត់នឹងបំភ្លេចអ្វីៗទាំងអស់ចោល។

គាត់បានលក់ផ្ទះរបស់គាត់និងគ្រឿងសង្ហារឹមប្រមូលប្រាក់តិចតួច​ ដែលគាត់មាន ហើយបានផ្លាស់ទៅរដ្ឋធានីនៃប្រទេសផ្សេង​នៅចម្ងាយឆ្ងាយ ប្រហែលកន្លះម៉ាយល៍ពីទីក្រុងមុន។ គាត់បានទិញកន្លែងតូចមួយដ៏ស្រស់ស្អាត ដែលមានសួនច្បារនិងផ្ទៃផ្ទះទំហំសមរម្យនិង​នៅចំកណ្តាលផ្ទះមានអណ្តូងចាស់។

ដើម្បីរស់នៅក្នុងជីវិតដែលស្ងាត់ស្ងៀម បុរសនោះ បានបែងចែកផ្ទះរបស់គាត់ទៅជាបន្ទប់តូចៗនឹង​ទទួលយកអ្នកក្រីក្រ​ជ្រកកោនពីភាពរងា។

កិត្តិនាមនៃគុណធម៌របស់គាត់បានរីករាលដាលបន្តិចម្តង ៗ រហូតដល់ក្រៅប្រទេសហើយមនុស្សជាច្រើន រួមទាំងអ្នកដែលមានថានៈ ខ្ពស់មួយចំនួនបានមកលេងគាត់ហើយសុំការរាប់អាន ។

សូម្បី​តែអារក្សអ្នកតាខ្លះបានសុំគាត់មកនៅក្នុងអណ្តូងនោះក៏គាត់បានអនុញ្ញាត្តិដែរ។

ជាការពិត មិនយូរប៉ុន្មានទេដែលកេរ្តិ៍ឈ្មោះរបស់គាត់បានហៀរហូរ​ទៅដល់ត្រចៀកបុរសដែលធ្លាប់ច្រណែនពីមុន។

មនុស្សអាក្រក់ រូបនេះបានសំរេចចិត្តមិនសម្រាកពីការចង់ដឹងឡើយ រហូតដល់គាត់អាចរកវិធីណាមួយថ្មី​នឹងទៅបំផ្លាញ​កិត្តិនាម អតីតអ្នកជិតខាង​ឱ្យទាល់តែបាន។ ដូច្នេះគាត់បានចាកចេញចោលផ្ទះនិងមុខជំនួញរបស់គាត់ ហើយបានទៅដល់ទីក្រុងថ្មី ជាកន្លែងដែលគាត់ត្រូវបានស្វាគមន៍ដោយភាពកក់ក្តៅនៃអតីត​អ្នកជិតខាងនោះ ។

លេសដែលគាត់លើកមក សម្រាប់ការបង្ហាញខ្លួនមិនមាន​អៀនខ្មាស់ គឺគាត់ថា គាត់ចង់មកក្រុងនេះ​កសាងធុរកិច្ច​ ដែលមានសារៈសំខាន់មួយ តែគាត់និយាយខ្សឹបៗថា៖

«អ្វីដែលខ្ញុំនិយាយមិនត្រូវឱ្យឮដល់អ្នកណាទៀត​ទេ!»

អ្នកជិតខាងចិត្តល្អ បាន​​ស្បថឡើង​ភ្លាមថា៖

«សូមអ្នកទុកចិត្ត​ហើយ​ស្នាក់ទីនេះ​រហូត​ដល់ការងារអ្នកបានសម្រេច!»

ដោយបាន​ដូចដែលគាត់ប៉ង អ្នកជិតខាងចិត្តច្រណែន បានចាប់ផ្តើមប្រាប់រឿងរ៉ាវកុហក​វែងអន្លាយមួយ ដោយដើរនិយាយគ្នា​តែ​ពីរនាក់ស្ងាត់ៗ។ នៅពេលពួកគេដើរទៅជិតអណ្តូង ហើយគ្រាឱកាសមាន មនុស្សកំណាចបានទាញច្រាន​ ម្ចាស់ផ្ទះធ្លាក់ចូលទៅក្នុងអណ្តូង​ដើម្បីកុំឱ្យមានអ្វីប្រសើរបន្តកើតឡើងបានទៀត។

គាត់ច្រឡំថា​ អណ្តូងចាស់នេះអាចសម្លាប់បុរសចិត្ត​ល្អបាន ប៉ុន្តែ​ដោយក្នុងនោះ​ត្រូវបាន រស់នៅជាយូរមកហើយដោយក្រុមអារក្ស​អ្នកតានានា ពួកគេ​បានចាប់ទ្រម្ចាស់ផ្ទះ មិនឱ្យ​រងរបួសអ្វីទាំងអស់។

អ្នកជិតខាងចិត្តល្អ​​ ទោះបីជាដឹងខ្លួនឡើងដោយ​ងងឹតស្លុបក្រោមបាតអណ្តូង មិនអាចមើលឃើញអ្វីទាំងអស់ ប៉ុន្តែគាត់បានដឹងបណ្តើរៗនូវការពិត​ហើយ​ទទួលយកថា គាត់ច្បាស់ជាត្រូវគេវាយទម្លាក់អណ្តូងក្នុងបំណង​ សម្លាប់តែមិនស្លាប់។

គាត់នៅស្ងៀម មួយសន្ទុះក៏បានឮ សំលេងសួរនាំគ្នា​ចុះឡើង​ថា៖

“តើអ្នកអាចទាយបានទេថា បុរស ដែលយើងបានសង្រ្គោះពីសេចក្តីស្លាប់នេះជាអ្នកណា?”

“ទេ” សំឡេង​ផ្សេងៗទៀតជាច្រើនបានឆ្លើយឡើង។

ច្នេះហើយ​អ្នកសួរ​បាននិយាយប្រាប់វិញថា​៖

“ ខ្ញុំនឹងប្រាប់អ្នក! បុរសម្នាក់នេះ ដោយសារចិត្តល្អបរិសុទ្ធបានបោះបង់ចោលទីក្រុងដែលគាត់ធ្លាប់កើតជានិងរស់នៅ រើខ្លួនចេញ ហើយមករស់នៅទីនេះដោយសង្ឃឹមថា អ្នកជិតខាងម្នាក់ពូកែច្រណែនគាត់មិនអាច​ទោមនស្ស​ព្រោះតែឃើញវត្តមានគាត់ទៀត។ ប៉ុន្តែមិនយូរប៉ុន្មានចរិតលក្ខណៈរបស់គាត់បានធ្វើឱ្យមកនៅកន្លែងថ្មីនេះ ក៏នៅតេ​ទទួលបានការគោរពច្រើនឡើង ​ឮត្រឡប់​ទៅដល់អតីតអ្នកជិតខាងដែលច្រណែន រហូតដល់តាម មកទីនេះនិងច្រានម្ចាស់ផ្ទះបម្រុង​​ឱ្យ ស្លាប់នៅបាតអណ្តូង។ តែពួកអ្នកគួរដឹងថា ដេវីសជាម្ចាស់ផ្ទះនេះ ដេលជាមនុស្ស​ចិត្ត​ល្អមិនស្លាប់ទេ​ថែមទាំង​នឹងបានគុណបុណ្យធំ​ព្រោះបន្តិចទៀត​លោកនឹងអាចទៅជួបស្តេច​ហើយ​ជួយដោះអំពើបិសាចលើព្រះនាង​ចេញផង !»

អ្នកផ្សេងសួរទៀត៖

“ប៉ុន្តែ តើ ព្រះនាងត្រូវរងអំពើអ្វី បានជានាងត្រូវការការព្យាបាលអធិស្ឋានរបស់ម្ចាស់ផ្ទះយើង?”

សំឡេងអ្នកនាំសួរ​ពី​ដំបូងឆ្លើយតបវិញថា៖

“ ព្រះនាងមានកម្ម​អតីត បានធ្លាក់ចូលក្នុងអំណាចរបស់អារក្ស​ខ្មៅឈ្មោះម៉ៃមូម  ប៉ុន្តែជាអំពើធ្មប់សាមញ្ញណាស់សម្រាប់ស្រាយ ! គេគ្រាន់តែត្រូវការមនុស្ស​ចិត្តស្មោះដូចម្ចាស់ផ្ទះនេះ ហើយទៅយក ឆ្មាខ្មៅមួយក្បាល ដែលមានចុងកន្ទុយពណ៌សនៅក្នុងផ្ទះគាត់ ដករោម​៧សសៃ ទៅ​ដុត​យកផ្សែង ​បង្ហើរ​លើព្រះនាង ការ ព្យាបាលព្រះនាងនឹងបានសម្រេច ​ ធ្វើឱ្យធ្មប់និងអំពើខ្មៅនានា​ មិនហ៊ានចូលមកជិតនាងជានិច្ច​អស់កល្ប” ។

អ្នកសួរលាន់មាត់ថា៖

«អូល្អហើយ ប៉ុន្តែ​តើម្ចាស់ផ្ទះដ៏ល្អនេះចេញពីអណ្តូងម្តេចនឹងរួច?!»

អ្នកឆ្លើយតបវិញថា​៖

«តាមពិតនៅបាតនេះ​មានកន្លែងមួយ ចំហៀងអណ្តូងដែលជាផ្លូវ​ទឹក! វា​រីងយូរហើយ ក៏ជាកន្លែងដែលគាត់អាចឡើងចុះបានយ៉ាងងាយស្រួលគ្មានអ្នកណាដឹងបានឡើយ!»

ពួកអារក្សអ្នកតា​ឈប់និយាយប៉ុន្តែដេវីសដែលជាអ្នកចិត្តល្អម្នាក់នេះមិនបាន​ភ្លេចមួយ​ពាក្យឬ​មួយឃ្លាណា​ដែលពួកគេបាននិយាយទេ។

នៅពេលរកឃើញ​ កន្លែងចេញ​មួយនៅចំហៀងអណ្តូងគាត់ពិត​ជា អាចឡើងលើផ្ទះវិញបាន​ យ៉ាងងាយស្រួល។

គាត់ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបង្ហាញខ្លួនរបស់គាត់នៅរាជវាំង ។ ស្តេចស៊ុលតង់ កាលដែលឃើញ​និងយល់បំណងបុរសនេះ​កាលណាបានមាន​បន្ទូលថា៖

“ការនេះនឹងផ្តល់ឱ្យខ្ញុំនូវជីវិតមួយជាថ្មីពិតមែន ប្រសិនបើអ្នកអាចសង្គ្រោះកូនស្រីខ្ញុំពីជំងឺចម្លែកដែលបា នកាន់កាប់រាងកាយនាង” ។

ស្តេចស៊ុលតង់ដែលពោរពេញដោយក្តីសង្ឃឹម បានផ្ញើបញ្ជាភ្លាមៗឱ្យនាំយកបុរសចិត្ត​ល្អទៅរកបន្ទំ​ទីនៃ​​ព្រះនាង ។ ពេលទៅដល់នាងគេសន្ធឹងមិនដឹងកាយ ដោយ​មានស្បៃយ៉ាងក្រាស់ដែលមិនអាចឱ្យមើលមុខនាងឃើញបានទេ។ នៅពេល​ដាវីស​ដុតរោមឆ្មា​និងដាក់បង្ហុយនៅលើព្រះកេស​របស់នាង ភ្លាមៗនោះពួកគេបានភាន់ភាំងជាមួយ សម្រែកដ៏គួរឱ្យរន្ធត់ លាន់ចេញពី​មាត់ ព្រះនាង។

ទោះបីជាយ៉ាងណា​គ្មាននរណាម្នាក់អាចស្គាល់ចំណាំបានថា ជាសំឡេងអ្នកណាឡើយ ព្រោះមិនមែន​សំឡេងធម្មជាតិនៃព្រះនាងសោះ។

វាជាសំឡេង​ពួកធ្មប់ដេលរត់ប្រសាចចេញទៅ ! នេះជាសម្តីព្រាហ្ម។

គ្រប់យ៉ាងចប់ហើយ ពេលនេះព្រះនាងហាក់ដូចជាមិនបាន​ដឹងខ្លួនពីអ្វីដែលនាងបានឆ្លងកាត់ពីមុនឡើយ។​ទ្រង់តើនឡើងដូចក្រោកពីផ្ទំ​និងសួរស្នំនានា​ថា ៖

«ហេតុអ្វី​មានមនុស្សចម្លែកនៅទីនេះ?​តើពួកគេ​កំពុងធ្វើអ្វី?!»

ស្តេចស៊ុលតង់មានសេចក្តីត្រេកអរយ៉ាងខ្លាំង មិនត្រឹមតែឱបកូនស្រី  ថែមទាំងងាកមកថើបដៃរបស់ដាវីសទៀតផង។

បន្ទាប់មកស្តេច បាន​ងាកទៅរកមន្ត្រីជំនិតនិងព្រាហ្ម រួច​សួរ​ទៅពួកគេថា៖

“តើខ្ញុំគួរតែ​ផ្តល់រង្វាន់អ្វីសក័្តសមដល់បុរសដែលបានធ្វើឱ្យខ្ញុំទទួលបាន​កូនស្រីខ្ញុំមកវិញ?”

ពួកគេទាំងអស់គ្នាបានឆ្លើយព្រមគ្នាថា គាត់សមនឹងទទួលបានព្រះនាងជាគូរជីវិត។

ស្តេច​សើចសប្បាយ​តបឆ្លើយថា៖

“នោះហើយ គឺជាគំនិតពិត​របស់ខ្ញុំ! ហើយចាប់ពីពេលនេះតទៅ ខ្ញុំសូមប្រកាសថា ដាវីសនេះ ជារាជសុណិសា(កូនប្រសារ)របស់យើង” ។

មិនយូរ ស្តេចស៊ុលតង់បានធ្លាក់ខ្លួនមរណៈ ដោយសារជំងឺហើយដោយសារគាត់គ្មានកូនប្រុសទាហាននិងបូជាចារ្យ បានប្រកាសពីអ្នកស្នងមរតក បល្ល័ង្កដើម្បីភាពរកក់ក្តៅថ្មីនិងដ៏ធំធេងដល់ ប្រជាជនទាំងអស់ គឺស្តេចថ្មីជាបុរសចិត្ត​ល្អយើង​ដេវីស។

ច្រើនឆ្នាំផុតទៅទៀត ថ្ងៃមួយនៅពេលដែលស្តេចកំពុងយាងទតអាណាប្រជានុរាស្ត្រ ស៊ុលតង់ ដឹងថាបុរសអ្នកជិតខាង​ពូកែច្រណែន ដែលបានធ្លាប់ច្រាន​ខ្លួនសម្លាប់​ពេលនេះ​កំពុងឈរនៅក្នុងហ្វូងមនុស្ស។

ស្តេច​បានធ្វើសញ្ញាសម្គាល់ទៅកាន់អ្នកជំនួយការម្នាក់ ហើយខ្សឹប ថា៖

“ចូរឯងទៅនាំ​បុរសម្នាក់ដែលកំពុងឈរនៅទីនោះមកជួបយើងជាសម្ងាត់!»

នៅពេលដែលបុរសច្រណែនត្រូវបាននាំទៅនៅចំពោះព្រះចៅស៊ុលតង់ព្រះ មហាក្សត្រមានព្រះបន្ទូលទៅគាត់ថា៖

“ សម្លាញ់ខ្ញុំរីករាយដែលបានជួបអ្នកម្តងទៀត” ។

បន្ទាប់មកស្តេចបង្គាប់មន្រ្តីម្នាក់ទៀតដោយដាក់បទបញ្ជាបន្ថែមថា៖

“ សូមឱ្យមាសមួយពាន់ដុំពីរតនាគាររបស់ខ្ញុំនិងទំនិញចំនួន ២០កេស​ចេញឃ្លាំងរាជវាំងទៅគេនេះព្រោះជាអ្នកជិតខាងចាស់  ហើយឱ្យទាហានអមដំណើរគាត់ទៅផ្ទះវិញផង” ។

ពេលនោះ​បុរសច្រណែនក៏យំយែក ហើយ​លុតជង្គង់ចុះ ខណៈស៊ុលតង់ចាកចេញឆ្ងាយទៅបាត់។

អ្នកបួសទីពីរបានងើបមុខនិយាយទៅកាន់ស្ត្រីច្បង ថា នៅពេលដែលខ្ញុំបានបញ្ចប់រឿងរបស់ខ្ញុំដែលតំណាលទៅឱ្យអារក្សនោះហើយ ខ្ញុំបាន និយាយបញ្ចុះបញ្ជូលថា៖

« ឱអារក្ស​ដ៏មានរិទ្ធាអើយ​ អ្នកឃើញហើយថាស៊ុលតង់នេះមិនស្កប់ស្កល់នឹងការអភ័យទោសឱ្យបុរសដែលច្រណែននោះឡើយ! សូម្បីតែ​ចំពោះការប៉ុនប៉ងយកជីវិតរបស់គាត់ទៀត! »

ប៉ុន្តែអារក្ស​ឆ្លើយថា៖

«យើង​ចូលចិត្ត​ការនិទាននេះ​តែយើង​មិនមែន​ជាបុរស​ចិត្តល្អនោះឡើយ យើង​ បានសំរេចចិត្តហើយ កុំនឹកស្មានថាអ្នកនឹងគេចខ្លួនងាយស្រួលបែបនេះ!​យោងតាមសន្យា អ្វីដែលខ្ញុំអាចធ្វើបានគឺផ្តល់ឱ្យអ្នកនូវជីវិតមួយ អ្នកនឹងត្រូវរៀនពីអ្វីដែលកើតឡើងចំពោះកំហុស​ដែលមកជ្រៀតជ្រែកជាមួយប្រពន្ធខ្ញុំ” ។

នៅពេលនិយាយចប់ អារក្ស​បានចាប់ខ្ញុំដោយដៃហោះទម្លុះចេញតាម ដំបូលនៃព្រះប្រាសាទក្រោមដី ពីរនាក់យើងបានអណ្តែតឡើងខ្ពស់ទៅលើអាកាស ដែលមើលមកក្រោមផែនដី សែន​សន្លឹម​ជ្រៅ។ ក្រោយហោះអស់ចិត្ត​ អារក្សនាំខ្ញុំ​ចុះមកស្រឺតលើកំពូលភ្នំមួយ​។​ដល់ដីកាលណា​ក៏ឱនក្បាលហើយប្រមូលផ្ដុំយកដីបានមួយក្តាប់តូច ចាប់ផ្តើមរអ៊ូរពាក្យបាលីខ្លះផ្លុំទៅលើដីមួយក្តាប់នោះ រួចបានគប់ដីមកលើមុខខ្ញុំ ដោយនិយាយថា៖

“ ឈប់ធ្វើជាមនុស្សហើយសន្មតថាឯងជាសត្វស្វា” ។

ការនេះ ពិតជា​បានសំរេចដោយខ្ញុំបានក្លាយជាស្វាត្រោសមួយ ចំណែក​អារក្ស​បាន​បាត់ខ្លួនទៅ។ ដោយខ្លួនជាស្វា​ខ្ញុំបានលោតហក់យ៉ាង​រហ័សរហួន​ចុះមករកទីក្រុង​។

មិនយូរទេខ្ញុំរីករាយណាស់ដែលឃើញមាន​កប៉ាល់មួយនៅចំងាយប្រហែលកន្លះម៉ាយពីឆ្នេរសមុទ្រក្បែរជើងភ្នំ​។​ដោយ​ មិនមានរលកធំ​ទេដូច្នេះខ្ញុំបានផ្តាច់មែកឈើហើយអូសវាចុះទៅគែមទឹកអង្គុយលើវាចែវខ្លួនឯង ប្រើដំបងពីរ ឆ្ពោះទៅកប៉ាល់។

លើនាវានេះ ពោរពេញទៅដោយទាសករស្បែកខ្មៅនិងអ្នកជំនួញទឹក​។ ​ពួកគេ​បានជួយទាញខ្ញុំឡើង ។ ខ្ញុំបានរួចផុតពីសេចក្តីស្លាប់ តែ​មិនដឹងថាការចូលមកដល់ទីនេះ គួរតែនាំមកនូវសំណាងអាក្រក់ឬល្អទេ។

“បោះវាទៅក្នុងសមុទ្រ!” ទាសករខ្លះ​ទាមទារឯងម្នាក់ទៀតស្រែកថា“ គោះក្បាលវាពីរ​ញញួរទៅ” ខ្លះថា “ សូមចេញៗ ឱ្យខ្ញុំបាញ់វាសាកចំងាយ​ព្រួញខ្ញុំ” ។

ខ្ញុំរត់ទៅក្រោមជើងបុរសម្នាក់ នៅចុងកន្សៃ គ្រវីក្បាលតោង​ ជើង ចាប់កាន់រ៉ូបវែងរបស់គាត់។ គាត់ហាក់ដូចជា ដឹងឮនូវសកម្មភាពរបស់ខ្ញុំ។

បុរសនេះ​លើកខ្ញុំឡើង​ហើយ​ប្រកាសថា គាត់នឹងយកខ្ញុំទៅរក្សា​នោក្រោមកិច្ច​ការពាររបស់ ហើយថាគ្មានអ្នកណាអាចធ្វើបាបខ្ញុំទេ។

ជាងមួយខែ​ដែលខ្ញុំត្រូវរស់នៅជាស្វានឹង​នៅលើសមុទ្រជាមួយម្ចាស់ចិត្តធម៌។

នៅទីបញ្ចប់ប្រហែលហាសិបថ្ងៃជាង យើងបាន​បោះយុថ្កានៅចំពោះកំពង់ផែនៃទីក្រុងធំមួយ។ ពេលនោះហើយ កប៉ាល់យើងចូលចត វាត្រូវបានហ៊ុំព័ទ្ធដោយទូកតូចៗជាច្រើនដែលពោរពេញទៅដោយមនុស្សមកជួបតិញទំនិញ ដោះដូរ ឬសួររក​មិត្តភក្តិឬចង់ដឹងចង់ឃើញអីវ៉ាន់ដែលយកមកលក់។

ក្នុងចំណោមទូកទាំងនោះ មាន​មួយ​ធំគួរសម ជារបស់មន្រ្តី៤នាក់ដែលប្រកាស​សុំជួបឈ្មួញនៅលើទូក​ដោយ​ ប្រាប់ពួកគេថា ពួកគេត្រូវបាន ស៊ុលតង់ហៅ​ឱ្យមកស្វាគមន៍។

ម្ចាស់ខ្ញុំបាននាំខ្ញុំឡើងជួបពួកមន្រ្តី ដោយឮពួកនោះប្រកាសក្តែងៗថា៖

” អ្នកដែលមកដល់អាយ គួរតែដឹងថា ដោយ​ដែលឧបរាជ ម្នាក់ទើបបានស្លាប់កាលពីថ្មីៗនេះ​ស៊ុលតង់ពិតជា​មិនអាច​រកអ្នកជំនួសគាត់លើ​សមត្ថភាពនៃ​ ការសរសេរដោយដៃ ដ៏ស្រស់ស្អាតរបស់គាត់បាន បានជា​ស៊ុលតង់យើង​ឃើញ​ពួកអ្នកមកពីឆ្ងាយ ក្រែងមាននាំមកនូវបណ្តាបញ្ញាជន ដែរ? ប្រសិនមានអ្នកនឹងទទួលបានកិត្តិយសនិងរង្វាន់ជាអនេកមិនខាន​»។

អ្នកជំនួញបាននាំមនុស្ស​ខ្លួនទាំងអស់មកសរសេរពីរបីជួរម្នាក់បង្ហាញមន្ត្រី​តែត្រូវពួកគេ​គ្រវីក្បាលដរាប​។ ចុងក្រោយ​ ខ្ញុំបានដើរទៅដល់ ហើយឆក់យកក្រដាសពីបុរសមន្ត្រីមក។ ដំបូងពួកគេទាំងអស់គ្នាគិតថា ខ្ញុំនឹងបោះវាទៅក្នុងសមុទ្រប៉ុន្តែពួកគេនៅស្ងៀមស្រឡាំងកាំងនៅពេលឃើញខ្ញុំកាន់ជក់សរសេរបានដោយប្រណីតនិងយកចិត្តទុកដាក់បំផុត។ ដោយ​ការភ្ញាក់ផ្អើល  ពួកគេទះដៃសរសើរ​ថា គឺវាអស្ចារ្យពេកណាស់ សម្រាប់ស្វាមួយ​ដូចខ្ញុំដែលសរសេរស្អាត​ជាងឧបរាជមុននោះទៅទៀត។

នៅពេលខ្ញុំ មន្រ្តីបានយកសំណេរនេះ​ ត្រលប់ទៅបង្ហាញ​ស៊ុលតង់វិញ ព្រះមហាក្សត្របានឃើញការសរសេររបស់ខ្ញុំ ក៏ឡើងជិះ​សេះប្រណិតដែលល្អបំផុត នៅក្នុងក្រោលទ្រង់ មកទទួលយកខ្ញុំឡើងទៅសវនាការដោយអង្គឯង។

ស្ថានភាពដ៏អស្ចារ្យនៃទីនេះ​គឺព័ទ្ធជុំវិញដោយអភិជន មន្ត្រី​ព្រាហ្មនិងខ្សែរាជវង្សដែលចង់ឃើញខ្ញុំសរសេរ។

ពួកគេស្រែកនិងអបអរសាទរដែលឃើញ​ខ្ញុំត្រូវបាននាំមកងម​វត្តមានរបស់ស៊ុលតង់។

ខ្ញុំបានចូលទៅជិតបល្ល័ង្ក ពេលស្តេច​ឡើងអង្គុយខ្ញុមបាន​ ក្រាបថ្វាយបង្គំដោយថើបជើងរបស់ទ្រង់​ដើម្បីឱ្យអ្នករាល់គ្នាភ្ញាក់ផ្អើលហ៊ោថា មិនដែលដឹងហេតុអ្វីលោកនេះមាន​សត្វស្វាណាអាចមានចំណេះ​ដឹងដូចមន្ត្រី?

ទោះយ៉ាងណា​ពួកគេ​ស្រឡាំងកាំងជាថ្មីពេលស្តេចបញ្ជាឱ្យខ្ញុំសរសេរកំណាព្យ​ដ៏សែនពិរោះមួយ។

នៅពេលដែលចប់ការបង្ហាញហើយ ស្តេចស៊ុលតង់នាំខ្ញុំទៅជាមួយ​ ទុកឱ្យតាមមក​តែនាម្មឺនជំនិតនិងទាសករខ្មៅតូចម្នាក់ប៉ុណ្ណោះ។

បន្ទាប់ពីស្តេចបានយាងចូលដល់ទែនស័យនាហើយ ទ្រង់ចេញ​បញ្ជាឱ្យនាំយកម្ហូបនានា​មកធ្វើលៀងខ្ញុំ និង​ឱ្យសញ្ញាប្រាប់ខ្ញុំ ឱ្យអង្គុយនៅតុជុំជាមួយទ្រង់បរិភោគយ៉ាងរីករាយ។

មិនយូរទេ ស៊ុលតង់ដែលស្រវឹងបានរអ៊ូរទាំសួរនាំខ្លួនឯងថា៖

« ហេតុអ្វីបានជាបុរសនានាក្នុងនគរនេះ មិនអាចធ្វើបានប្រហែលគឺ ស្វាមួយផង”

មួយសន្ទុះក្រោយមកព្រះនាងជាកូនស្រីបានយាងមកមើលខ្ញុំដែលឮគេល្បីល្បាញពេញវាំង​នេះ​ដែរ។

ព្រះនាងមានកំពូលសម្រស់ទោះ មុខបាំងដោយស្បៃ។ នៅពេលដែលនាងឈានជើងចូលក្នុងបន្ទប់ព្រះនាងអង្គុយក្បែរបិតា កាលណា ក៏បានទាញយកស្បៃទៅគ្របលើក្បាលវិញបញ្ចេញ​ផ្ទៃមុខធ្វើឱ្យខ្ញុំសែនរំជួលចិត្ត​លង់ដោយមន្តស្នេហ៍។

ស្តេចស៊ុលតង់បានសួរឡើងថា ៖

«កូនស្រីជាអ្នករៀនចេះដឹងពន់ពេក អ្នកអាចពន្យល់ពុកទេហេតុអ្វីនគរយើងមិនមាន​បុរសល្អ​ស្នាដៃ​ស្មើស្វានេះ?” ។

ព្រះនាងទ្រង់បែរមកផ្ចង់សម្លឹង​ខ្ញុំហើយ​ងក់ក្បាលយឺតៗ​។ ក្រោយពេលបិទភ្នែកសមាធិនិងសូត្របាលីបានបន្តិច ទ្រង់​ក៏បើកព្រះនេត្រទាំងទ្វេឡើង​ឆ្លើយតបនឹងព្រះវររាជបិតាថា៖

«ឱ ព្រះបិតាអើយ ស៊ុលតង់បានដឹងទេ ថា ស្វានេះ ពិតជាមិនមែនជាស្វាពីកំណើត ទាល់តែសោះ គួរតែជារាជបុត្រវ័យក្មេងម្នាក់ ដែលបានប្រែក្លាយទៅជាស្វាដោយបណ្តាសារ” ។

ស៊ុលតង់ភ្ញាក់ផ្អើលណាស់ ។​ទ្រង់បានមើលមកខ្ញុំដោយអាណិត និងឆ្ងល់ផង។ ដោយសារខ្ញុំមិនអាចនិយាយបាន ខ្ញុំក៏បានដាក់ដៃលើក្បាលខ្ញុំ ដើម្បីបង្ហាញថា ព្រះ​រាជបន្ទូល​នៃកុលស្ត្រីវាជាការពិតទាំងអស់។

“តែម៉េចក៏ទៅរួចទៅ​ កូនស្រីខ្ញុំអើយ?” ស៊ុលតង់ងាកទៅទាមទារស្តាប់ហេតុផល​។

រាជបុត្រីកំពូលសម្ផស្សបានឆ្លើយតបថា៖

«ពុកអើយ​ អ្នកមេដោះដែលមើលថែខ្ញុំតាំងពីកុមារភាព គឺជាកំពូលមន្តអាគម ដ៏ពូកែម្នាក់ហើយគាត់បានបង្រៀនខ្ញុំពីច្បាប់ សិល្បៈមើលវិញ្ញាណ! តាមរយៈអ្វីដែលខ្ញុំអាចធ្វើបានក្នុងមួយពព្រិចភ្នែកនឹង​ ប្តូរស្វានេះមកជារូបរាងដើមវិញបានប្រសិនពុកអនុញ្ញាត្តិកាលណា!»

ស្តេចស៊ុលតង់បានងក់ក្បាល៖

«ធ្វើទៅកូនស្រីរបស់ខ្ញុំព្រោះវាជា សេចក្តីរីករាយធំធេង​ជាងគេសម្រាប់ពុក​ហើយជារង្វាន់តប ខ្ញុំ និងផ្តល់ឱ្យគាត់នូវឋានៈមួយជា​​ប្តីរបស់នាង​” ។

រាជបុត្រីឱនលំទោនឆ្លើយថា ៖

“ តាមការចង់បានរបស់បិតា​” ។

ថាចប់ នាង​បានក្រោកឡើង ហើយយាងទៅកាន់បន្ទប់របស់នាង វិលមកវិញជាមួយ កាំបិតខ្លី​ដែលមានពាក្យបាលី ។ នៅទីនេះនាងបានគូសរង្វង់ធំមួយ ហើយក្នុងនោះសរសេរពាក្យជាច្រើនជាអក្សរអារ៉ាប់។ នៅពេលរង្វង់និងការសរសេរត្រូវបានបញ្ចប់ នាងបានឈរនៅចំកណ្តាលវា ហើយសូត្រ​រងំ​ឡើងវិញនូវខ្លះៗពីគម្ពីរកូរ៉ាននិងបាលីច្រើនទៀតដែលគ្មាន​អ្នកណាស្តាប់បាន។ បន្តិចម្តង ៗ ខ្យល់បោកមកដល់ គ្រប់យ៉ាងប្រែពណ៌និង​កាន់តែងងឹតឡើងៗ។

យើងទាំងអស់គ្នា មានអារម្មណ៍ដូចជា ផែនដីហៀបនឹងរលត់ទៅ លេចចេញនូវតោមួយ។ នាង​បានប្រើកាំបិតយ៉ាងរហ័សកាប់វាជាពីរ ក្លាយជាខ្យាដំរីធំសាហាវ នាង​កាត់ទៀត វាក្លាយមកជា សត្វពស់ ចុងក្រោយ​ក្លាយជា ឥន្ទ្រីយ៍ កម្លាំងខ្លាំងក្លា ហោះ ហើរឡើងលើអាកាស ។

នាងផ្តើមគប់វាជាមួយកាំបិតដដែលក៏ក្លាយជាអារក្សធ្លាក់ចុះមកដេករបួសកណ្តាលសួន។ ភ្លាមនោះ អារក្ស​បានស្ទុះក្រោកច្បាមយកនាងឡើង ​ទាំងដែល​ខ្លួនវាមានរបួស ជាប់ដោយកាំបិតបាលីខ្លីឆ្កឹងនៅ។

ទាំងខ្ញុំនិងស៊ុលតង់បានបោះបង់ក្តីសង្ឃឹមនៃការជួយសង្គ្រោះនាងមកវិញ នៅពេលមានការឆេះសន្ធោឡើងនូវ​ភ្នក់ភ្លើង ដ៏ធំមួយជប់ឡើងដោយមន្តអាគមអារក្សកំណាច។

វាបានទម្លាក់នាងចុះក្នុងនោះ​​មុនពេលវាដួលរលាយស្លាប់ទៅ។

ខ្ញុំស្ទុះស្ទារលុតជង្គង់ទៅក្នុងភ្នក់ ភ្លើងដែលឆាបឆេះ ជាមួយការតស៊ូចុងក្រោយទាញនាង​ចេញមកវិញ។

ស្តេចស៊ុលតង់ស្រែកថា “កូនស្រីខ្ញុំអើយ !»
ខ្ញុំខំមានៈទាញនាងចេញមករហូត​ដល់រលាកខ្វាក់ភ្នែក​ខាងស្តាំងនេះ ទើបនាង​មកក្រៅរង្វង់អគ្គីបាន។

ជាការភ្ញាក់ផ្អើល​ដែល​ខ្ញុំនៅមានជីវិតហើយ​បានក្លាយមកជារូបរាងមនុស្សវិញ។

ព្រះនាងត្រូវ​ភ្លើងឆេះអស់ជិតផុតយ៉ាងវេទនា​  មិនអាចនិយាយអ្វីបានទៀតទេ។ ស៊ុលតង់យំ យើងទាំងអស់គ្នាយំ ។

ភ្លាមៗនោះព្រះធីតា​ ស្រែកឡើងថា​៖

« ក្តៅណាស់ខ្ញុំរលាក ខ្ញុំរលាក​!”

មិនយូរប៉ុន្មាន សេចក្តីស្លាប់បានរំដោះនាងចេញ​ពីសភាពទារុណកម្មខ្លោចផ្សារនេះទៅ។

ខ្ញុំគ្មានពាក្យអ្វីនិយាយទេ ។

អារម្មណ៍របស់ខ្ញុំនៅពេលមើលឃើញរឿងនេះ​ ខ្ញុំយល់ថា​សុខចិត្តនៅជាស្វាពេញមួយជីវិតជា ជាងទុកឱ្យអ្នកមានគុណរបស់ខ្ញុំត្រូវស្លាប់ក្នុងលក្ខណៈដ៏តក់ស្លុតនេះ។

ចំពោះស៊ុលតង់វិញគាត់ពិតជាមិនអាចទ្រាំទ្រនឹងការឈឺចាប់បាន​ ឡើយនៅក្រោយ​កូនស្រី ត្រូវបានបញ្ចុះក្នុង ផ្នូរដ៏អស្ចារ្យមួយ គាត់ក៏ សោយទិវង្គត។

រៀងាល់ថ្ងៃនៅទីនោះ តែងតែរំលឹកខ្ញុំពីការបាត់បង់របស់ស៊ុលតង់ និងរាជបុត្រី ដូច្នេះ​ខ្ញុំបានរើសយក ការចាកចេញពីនគរនោះមកឆ្ងាយ បំភ្លេច​ការឈឺចាប់ដែលមិនអាច​ឱ្យគ្រប់យ៉ាង​ត្រលប់មករកសភាពដើម​របស់រាជវាំងនោះវិញ។

នេះហើយ​ ជាការពិតដ៏សោកសៅនៃជីវិតខ្ញុំ។

អ្នកបួសទីពីរបានតំណាលចប់ហើយ​ក៏នាង​ច្បងអនុញ្ញាត្តិឱ្យរស់នៅមាន​សេរីភាពឡើងវិញ តែគាត់សុំនៅបន្តស្តាប់រឿង​អ្នកផ្សេងៗទៀត….

ចុចអាន តំណាលនៃអ្នកបួសទីបី

រឿង រឿងរ៉ាវរបស់អ្នកបួសទី២(១០០១យប់វគ្គ១២)
នេះជាវេននៃអ្នកបួសទីពីរ​ម្តង​ហើយ។

ក្រោយអ្នកបួសទីមួយ​បានថយទៅអង្គុយស្តាប់ម្តង អ្នកបួសទីពីរក៏ចាប់ផ្តើមឧទា​នឡើងទៅកាន់ម្ចាស់ផ្ទះ​ គឺនាង​ច្បង​ ហ្សូប៊ីដាថា៖

“ ឱលោកជំទាវ!ប្រសិនបើអ្នកចង់ដឹងពីរបៀបដែលខ្ញុំបាត់បង់ភ្នែកស្តាំ ខ្ញុំនឹងត្រូវប្រាប់អ្នកលំអិត​សិន​អំពីរឿងរ៉ាវពេញមួយជីវិតរបស់ខ្ញុំ” ។

តាំងពីខ្ញុំចាប់កំណើតជា​ទារកមកម្ល៉េះដែលស្តេចជាបិតាខ្ញុំជឿថា​ ខ្ញុំរាងកាយ​លឿនស្លេវ​រហ័សរហួននិងឆ្លាតវ័យខុសពីរាជ​កុមារធម្មតា។ បិតាខ្ញុំបានបង្វែរគំនិតទាំងអស់និងសេចក្តីប្រាថ្នាធំៗនៃរាជនគរយើង មក​លើខ្ញុំតែម្នាក់ ទើបការ​អប់រំខ្ញុំត្រូវបានបង្រៀនដោយពិសេសនិងសម្ងាត់។ ដំបូង​ខ្ញុំរៀនអាន​និងសរសេរព្រះគម្ពីរគូរ៉ាន់ បន្ទាប់មកក៏រៀន មូលដ្ឋានគ្រប់លំដាប់នៃសាសនាដ៏បរិសុទ្ធរបស់យើង ដោយមាន​គ្រូពូកែៗទូទាំងនគរ​មកជាអ្នកអត្ថាធិប្បាយយ៉ាងល្អិតល្អន់ពន្យល់​ខ្ញុំ  ហើយខ្ញុំបាន​តាំងចិត្តថាចងចាំអ្វីៗគ្រប់យ៉ាង​ទាំងអស់ទាំងក្បួនច្បាប់ ជាប្រពៃណីគោរពព្យាការី រៀនពីប្រវត្តិសាស្ត្រ ការបកស្រាយអំពីភូមិសាស្ត្រ កាលប្បវត្តិនិងសឹកនានា​ ដែលព្រះអង្គម្ចាស់គ្រប់រូបគួរចេះស្ទាត់។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តជាងគេ បែរជាការសរសេរអក្សរអារ៉ាប់ ហើយមិនយូរប៉ុន្មានខ្ញុំបានស្ទាត់ជំនាញជាងគ្រូ​ របស់ខ្ញុំ ដោយ​ទទួលបានកេរ្តិ៍ឈ្មោះនៅក្នុងផ្នែក នេះរហូតល្បីទៅដល់ប្រទេសឥណ្ឌានិងចិន។

ស្តេចស៊ុលតង់នៃប្រទេសជាច្រើន​រួមទាំងរាជវង្ស​ឥណ្ឌាប្រាថ្នា​ចង់ជួប បាន​ដឹងនិង​ចង់ឃើញព្រះអង្គម្ចាស់វ័យក្មេងដែលមានរសនិយមវិជ្ជា​ទន់ភ្លន់ចម្លែក ចេះផ្នែកអក្សរសាស្ត្រ​តែងកំណាព្យ​និងមាន​ចុងជួនល្បាញល្បី ទើបបានបញ្ជូនឯកអគ្គរាជទូតម្នាក់ដល់​ ដោយមានអំណោយដ៏សំបូរបែប និងចុតហ្មាយ​អញ្ជើញយ៉ាងកក់ក្តៅមួយ ឱ្យ​ទៅលេងនគរទ្រង់។

វររាជបិតា ខ្ញុំដែលមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការធានានូវ​ចំណងមិត្តភាព និងម្យ៉ាងគិតពី​សុវត្ថិភាព​របស់ខ្ញុំជាមួយ​ ការធ្វើដំណើររយៈពេលវែងចាកព្រះនគរ បានបន្លាយពេលច្រើនទិវាមុននឹង​សម្រេចព្រះទ័យ​ឱ្យខ្ញុំនេហបានចេញដំណើរទៅប្រទេសឥណ្ឌាជាមួយ ឯកអគ្គរដ្ឋទូត នោះ។ ដោយមានកងការពារ​ឈុតតូចមួយ តាមខ្លួន ការធ្វើដំណើរវែងឆ្ងាយនឹងសភាពអាក្រក់នៃផ្លូវ ទោះ ខ្ញុំបានយកអូដ្ឋ ១០ ក្បាលមកជាមួយក៏វាត្រូវហត់នឿយខ្លាំងជាមួយការដឹកជញ្ជូន​ អំណោយដ៏ជូន​ត្រឡប់ផងដែរ។

យើងបានធ្វើដំណើរប្រហែលមួយខែ ថ្ងៃមិនល្អមួយបានចូលមកដល់។ យើងបានឃើញពីចម្ងាយ​នូវ​ដុំពពកធូលីធំក្រាស់​តាមពិតគឺចោរផាយសេះ​សាហាវ​មួយក្រុមកំពុងធ្វើដំណើរមករកក្បួន​របស់យើងយ៉ាងលឿនស្លេវ​។

ហើយនៅពេលដែលវាចូលមកកាន់តែ​ជិត យើងបានដឹងថាធូលី គ្នាយើង​ ស្ទើរតែមិនបានចំនួនពាក់កណ្តាលវាផង ហើយនៅពេលដែលយើងជិះ សត្វអូដ្ឋឯគេមានសេះចំបាំងផងនោះគ្មាវានប្រយោជន៍ក្នុងការប្រយុទ្ធតទល់ទេ ដូច្នេះយើងបានព្យាយាមចចារ​ធ្វើឱ្យពួកគេ​គោរព ដោយប្រាប់ពួកគេថា យើងជាអ្នកណាហើយយើងនឹងទៅណា។ ទោះយ៉ាងណា ចោរប្លន់បានត្រឹមតែសើចចំអក​ស្រែក​ប្រកាសថា មិនខ្លាចស្តេចបិតាខ្ញុំឬស្តេចឥណ្ឌាឡើយ​ វាជាអាជីវកម្មរបស់ពួកគេ ហើយចាប់ផ្តើម​ វាយប្រហារយើងយ៉ាងសន្ធាប់ឃោរឃៅ។

ខ្ញុំបានការពារខ្លួនរហូត​ដល់ អស់សង្ឃឹមពេល​ឃើញ​ ឯកអគ្គរដ្ឋទូតនិងបក្ខពួករបស់យើងទាំងអស់ត្រូវបានគេចាប់ សត្វអូដ្ឋ​កំសត់បានស្លាប់ដោយសាររបួស សេះខ្ញុំក៏របួស តែវានៅខំ​បំផាយ​នាំ​មកឆ្ងាយ រហូត​ដល់ទីស្ងាត់​មួយ​ដេល​ខ្ញុំអាចលោតចុះបានស្រួល​មុនពេលសត្វដេកដួល​ទៅលើធរណី។

ដោយឃើញ​ថាខ្លួនឯង គ្មានរបួសហើយសម្លឹងមើលផងថា តើខ្ញុំត្រូវគេដេញតាមមកដែរឬទេ។ ប៉ុន្តែសម្រាប់ពេលឃើញថា​មានសុវត្ថិភាព ដូចដែលខ្ញុំបានគិតហើយ ខ្ញុំក៏យល់ថា ក្រុមចោររវល់ ធ្វើសកម្មភាពស្រេកឃ្លាននឹង​ទ្រព្យស្បៀងទាំងឡាយដែលជាជ័យភ័ណ្ឌ ។

ដោយរត់ទៅមុខមិនឈប់ឈរ ខ្ញុំបានរកឃើញខ្លួនឯងមកដល់ប្រទេសមួយដែលថ្មីមិនដែលឮសម្រាប់ខ្ញុំ ហើយមិនហ៊ានវិលត្រឡប់មកផ្លូវធំវិញឆ្ពោះទៅឥណ្ឌាទេខ្លាចក្រែងខ្ញុំត្រូវធ្លាក់ក្នុងកណ្តាប់ដៃចោរម្តងទៀត។

សំណាងដែររបួសរបស់ខ្ញុំមានរបួសបន្តិចបន្តួចប៉ុណ្ណោះ ហើយបន្ទាប់ពីចងវាតាមលទ្ធភាពខ្ញុំ ខ្ញុំអាចបន្តដើរបានពេញមួយថ្ងៃរហូតទៅដល់រូងភ្នំមួយ ក៏អរណាស់​ហើយប្រញាប់ចូលសម្រាក។

រូងនោះស្ថិតនៅនឹង​ជើងភ្នំ ជាកន្លែងដែលខ្ញុំអាច​គេចខ្យល់រងារពេល​យប់ដោយក្តីសុខ ធ្វើនឹង​អាចរក​ហូបផ្លែឈើខ្លះដែលខ្ញុំបានប្រមូលមក​នៅតាមផ្លូវ។

ស្អែកឡើងខ្ញុំបានដើរបន្តនិងធ្វើបែបនេះ ដោយ​វង្វេងផ្លូវ​អស់ពេញមួយខែ ដោយមិនដឹងថាខ្ញុំត្រូវទៅទីណា រហូតដល់ទីបញ្ចប់ខ្ញុំបានរកឃើញតំបន់ ជាយក្រុងនៃទីក្រុងដ៏ស្រស់ស្អាតមួយ។ ភាពរីករាយរបស់ខ្ញុំចំពោះការរំពឹងទុកថានឹងអាចរកបានជំនួយពីស្តេចនោទីនោះបានរលប់ចោលទៅនូវ​បណ្តា​ទុក្ខ​ វេទនានានា​ដែលខ្ញុំបាន​ត្រូវឆ្លងកាត់ដោយអស់សង្ឃឹម​ល្ហិតល្ហៃ​ជាង៣០ថ្ងៃមកនេះ ។

ខ្ញុំចុះទឹកបឹងមួយក្បែរក្រុង មុជទឹក និងដុសលាងមុខដែល ត្រូវបានរោលខ្មៅស្រគាំស្ទើរតែចំណាំមិនបានថាជាខ្ញុំ។ សម្លៀកបំពាក់និង ស្បែកជើង ស្ថិតក្នុងសភាពរហែករលូយសឹង​ថា​ ទាំងស្រុង។

ខ្ញុំបន្តដំណើរ​ចូលទៅក្នុងទីក្រុងដូចជាស្មូមម្នាក់។

ចុងក្រោយ​ក៏មកឈប់នៅពីមុខ​ហាងកាត់ដេរមួយ​ប៉ះចំ​ម្ចាស់ហាងជាមនុស្ស​មានចិត្ត គាត់ចេញមក​ហុចនំក្រៀមនិងទឹក​ហើយសួរថា ខ្ញុំនៅឯណាទៅណាមកណា?

ឃើញទឹកចិត្ត​គាត់ ខ្ញុំបានអង្វរឱ្យគាត់អង្គុយមកសិន ហើយជាថ្នូរវិញ ខ្ញុំបានប្រាប់គាត់ពីរឿងរបស់ខ្ញុំទាំងអស់ពីដើមដល់ចប់។​ ដោយដំបូង​ខ្ញុំស្មានថា ម្ចាស់ហាងកាត់ដេរដែលខំ​ស្តាប់ដោយយកចិត្តទុកដាក់ អាចនឹង​ជួយ​ខ្ញុំទៅដល់ព្រះរាជានគរនេះ​ប៉ុន្តែការឆ្លើយតបរបស់គាត់បានធ្វើឱ្យស្រងាកចិត្ត​មែនទែន។

គាត់និយាយថា៖

“ប្រយ័ត្ន! ចូរព្រះបុត្រា​កុំប្រាប់នរណាម្នាក់នូវអ្វីទាំងអស់ដែលអ្នកទើបបានតំណាលប្រាប់ខ្ញុំនេះ ដ្បិតថា​ស្តេចយើងដែលគ្រប់គ្រងនគរ គឺជាសត្រូវធំបំផុតរបស់បិតាអ្នក ហើយគាត់នឹងត្រេកអរដែលឃើញអ្នកធ្លាក់មកក្នុងដៃគាត់” ។

ខ្ញុំភ័យកង្វល់ពីសុវត្ថិភាព បន្ថែមពីលើអារម្មណ៍​អស់សង្ឃឹមពេញមួយខែមកនេះ។ ខ្ញុំមាន​អ្វីធ្វើបាន​ក្រៅតែពី​អរគុណអ្នកកាត់ដេរ សម្រាប់ការប្រឹក្សាដោយស្មោះស​របស់គាត់។

បុរសនោះឮហើយក៏និយាយទៀតថា៖

«ខ្ញុំនឹង ផ្តល់ជូនផ្ទះស្នាក់នៅដល់បុត្រា និងអាហារ​ទម្រាំគ្រប់យ៉ាងពិសេសខាងកាយពលបានប្រសើរសិន​ចាំគិតទៀត!»

ខ្ញុំសំពះដឹងគុណនឹងជូនពរគាត់។រួចគាត់នាំខ្ញុំទៅស្នាក់នៅបំពួន​ក្នុងជ្រុក​ផ្ទះបាយ ដោយឱ្យអាហារល្អ​ទឹកដោះគោនិង​ភួយកំដៅដណ្តប់​កម្រាលសម្រាប់សម្រាកបំប៉ន។​ ពីរបីថ្ងៃក្រោយមកខ្ញុំបានជាសះស្បើយពីភាពទុរន់។

ការលំបាកដែលខ្ញុំបានឆ្លងកាត់ត្រូវបានក្លាយជាអតីតកាល ហើយបន្ទាប់មកពេលជាងកាត់ដេរចូលមកលេងខ្ញុំ​ខ្ញុំសួរគាត់ថា ៖

« តើមានអ្វីដែលខ្ញុំអាចធ្វើបាន ជាថ្នូរ​នឹង​ការ​រស់នៅរបស់ខ្ញុំជាបន្ទុកអ្នក?  ខ្ញុំ ទទួលការអប់រំក្នុងច្រើន​មិនថា​ វេយ្យាករណ៍និងកវីនៃកំណាព្យ ហើយ​ចេះការសរសេរជ្រៅជ្រះ»

អ្នកកាត់ដេររូបនេះបានឆ្លើយ​តបវិញថា៖

«“ អ្វីៗទាំងអស់នេះគ្មានប្រយោជន៍ទេ!នៅទីនេះ​បើអ្នកចង់ សូមយកដំបូន្មានខ្ញុំ ពាក់អាវចាស់ៗស្រួលៗ​ ហើយ ចូលទៅក្នុងព្រៃ កាប់អុសដែលអ្នកនឹងអាចលក់វាយកប្រាក់មកវិញ នៅតាមផ្លូវភូមិ។»

គាត់បានឱ្យអំណោយ​ ខ្សែចងនិងកាំបិតផ្គាក់សម្រាប់ជីវភាព​រកស៊ីចិញ្ចឹម​ជីវិត​របស់ខ្ញុំ ។

ដំបូន្មាននេះពិតជាគួរឱ្យអាម៉ាស់ណាស់ចំពោះរាជវង្សដូចជាខ្ញុំ ប៉ុន្តែខ្ញុំគិតវិញថា ខ្ញុំមិនអាចធ្វើអ្វីក្រៅផ្សេង​ក្រៅពីទទួលយកវិញ្ញាសារពីព្រះឱឡោះនេះសិននោះឡើយ។

ដូច្នេះនៅព្រឹកបន្ទាប់ ខ្ញុំបានចេញដំណើរជាមួយក្រុមអ្នកកាប់ឈើក្រីក្រ ដែលជាងដេរបានណែនាំឱ្យខ្ញុំបានស្គាល់ពួកគេ​។ នៅថ្ងៃដំបូង ដែលខ្ញុំបានចេញ​កាប់ឈើ ខ្ញុំពិតជាធ្វើបានមែន​ហើយអាច លក់ក្នុងតម្លៃដែលអាចទិញនំហូបមែន។

មិនយូរប៉ុន្មានខ្ញុំក្លាយជាអ្នកជំនាញផ្នែកនេះ ហើយបានរកលុយបានគ្រប់គ្រាន់ដើម្បីសងអ្នកកាត់ដេរលើការទំនុកបម្រុងពីមុនទាំងអស់ដែលគាត់បានឧបត្ថម្ភខ្ញុំ។

ខ្ញុំអនុវត្តិជីវភាពបែបនេះ គឺ​ជាអ្នកកាប់ឈើបាន​អស់រយៈពេលប្រមាណជា​ជាងមួយឆ្នាំ។ ស្រាប់តែ​នៅថ្ងៃមួយខ្ញុំចូលជ្រៅឡើងៗ រហូត​បានវង្វេងក្រុមតែម្នាក់ឯងឯកា ចូលទៅក្នុងព្រៃមួយ​មិនធ្លាប់ស្គាល់ឬបានទៅដល់។

ឈើក្រាស់ ច្រើនជាងអ្វីដែលខ្ញុំធ្លាប់ឃើញពីមុនមក ហើយចុងក្រោយ​ទាំងភ័យបារម្ភ​ខ្ញុំបានទៅលុកទៅដល់ដល់វាលស្មៅពណ៌បៃតងស្រស់ដាច់កន្ទុយភ្នែកមួយ ។

ខ្ញុំរំពៃរកមើលទីសម្រាក ក៏ឃើញមាន​បណ្តំ​ដើមឈើពីរបីធំៗ ។ នៅពេលទៅដល់ ខ្ញុំឃើញពីក្រោយដើមធំជាងគេ​មួយ មាន​បង្កប់កូនទ្វារ​និងបន្តោកទំពក់សោរគន្លឹះ ។

ដោយចំងល់ពេក  មិនយូរប៉ុន្មានខ្ញុំបានបោសសំអាតទ្វារនោះចេញ ហើយទាញរនុក​រុញទ្វារចូល។

ខ្ញុំឃើញជណ្តើរស្អាតមួយចុះទៅក្រោម។

តើវាជាប្រាសាទមាន​កន្លែងសម្រាកកក់ក្តៅ និងមាន​ផ្ទុកសល់ចំណីអាហារឬទេ?

នេះជា​មូលហេតុ​ដែលខ្ញុំបានសំរេចចិត្តយ៉ាងលឿនក្នុងការ​ចុះទៅក្រោម ដោយកាន់កាំបិតផ្គាក់ក្តាប់ជាប់យ៉ាងណែនសម្រាប់ការពារខ្លួន។

នៅពេលខ្ញុំទៅដល់កាំក្រោមបង្អស់ ខ្ញុំត្រូវស្រឡាំងកាំងព្រោះ​បានដឹងថាខ្លួនស្ថិតនៅពីមុខទ្វារ​នៃក្នុងវិមានដ៏វិចិត្រមួយ។

ទ្វារមិនបានបិទ​ថែមទាំងបង្ហាញ​សាលខាងក្នុងធំទូលាយ​មានពន្លឺចែងចាំង ដូចជាប្រាសាទស្តេចអង្គ​ណាមួយត្រួវបាន​គេនីរទេសឱ្យមករស់នៅលាក់កំបាំងខ្លួនក្រោមដី។

ខ្ញុំឈាន​ដោយមិនដឹងខ្លួន​ទៅក្នុងវិចិត្រសាលដែល​ទ្រទ្រង់ដោយសសរផ្កាស្មៅ មានលម្អដោយបំនែកមាស រួមជាមួយ​គ្រាប់ត្បូង។

នារីម្នាក់ មានវត្តមាន​លើកៅអីក្បាច់ខ្ពស់មួយ​សម្លឹងមកខ្ញុំដោយបង្ហាញកែវភ្នែកស្រស់ស្អាតរបស់នាង​ហាក់រំជើបរំជួលជាមួយវត្តមាន​ខ្ញុំ។

ពេលនេះហើយ​ដែលខ្ញុំត្រូវភ្លេចគិតអំពី​ការភ័យព្រួយអ្វីផ្សេងទៀតទាំងអស់ចោល​ផ្តោតគិតតែពីនាង។

ខ្ញុំបានប្រញាប់ទៅរកនាងហើយអោនចុះគំនាប់ថា៖

«ឱទេពធីតាអើយ​ខ្ញុំបានភ្លាត់មកដល់ឋានអ្នក​! សុំសួរថា តើនេះជាកន្លែងណាទៅ?!»

“តើអ្នកជានរណា? ” នាង​បាន​ឧទាន​ឡើងដោយ​ភ័យព្រួយម្តងហើយម្តងទៀត។

អ្នកជាមនុស្សទើបខ្ចាត់មកពីឆ្ងាយ​ឬជាអារក្សសម្តែងខ្លួន​បំភ្លៃខ្ញុំ?

ខ្ញុំប្រញាប់តបវិញ​ភ្លាម​៖

“ ទេពធីតាអើយ តើអារក្សណាទៅ?” ខ្ញុំបានឆ្លើយ។ “ខ្ញុំមិនមានអ្វីដែលត្រូវពាក់ព័ន្ធ ទេ”

ក្រោយពិនិត្យខ្ញុំចុះឡើង​នា​ងឈានមកកាន់តែកៀក​ហើយ​ទើបបង្ហាញ​ភាព​ពេញចិត្ត​ប្រតិព័ទ្ធចំពោះខ្ញុំជាខ្លាំង។

«តើអ្នកមកទីនេះដោយចៃដន្យឬអី?” នាងបានសួរម្តងទៀត។

ដោយដកដង្ហើមធំខ្ញុំឆ្លើយថា៖

ព្រះបាទ!

នាង​សម្លឹងខ្ញុំដោយ​ភាពរីករាយជាសម្ងាត់​ហើយនិយាយឡើងខ្លាំងៗថា ៖

«បុរសដ៏ល្អអើយ ​តើអ្នកជារង្វាន់ពីព្រះឱឡោះ ដែលខ្ញុំបានប៉ុនប៉ងផ្សងរាល់ថ្ងៃឬអ្វី? »

«ខ្ញុំមិនយល់ទេ​តើអ្នកបានផ្សងអ្វីទៅ?»

ដូច្នេះហើយ នាង​ឆ្លើយតបមកវិញ៖

«ខ្ញុំនៅកន្លែងនេះអស់រយៈពេលប្រាំឆ្នាំហើយ! អ្នកគឺជាបុរសទីមួយដែលបានមកដល់ទីនេះ​និយាយជាមួយនឹង​ខ្ញុំ!​ចូរអង្គុយចុះមក​យើងនឹងលាងអាហារ​សោយសុខ​សុរាជាមួយគ្នា” ។

ដោយភាពស្រស់ស្អាតនិងភាពទន់ភ្លន់របស់នាង ខ្ញុំហ៊ានឆ្លើយតបឡើងងងើលថា៖

«ឱព្រះនាងជា​តួឯកនៃផែនដីនេះ! ចិត្តសប្បុរសនៃអ្នក ដែលមិនត្រឹមតែជាការលួងលោមខ្ញុំក្នុងទុក្ខព្រួយដ៏ធ្ងន់ធ្ងរនៃជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង អនុញ្ញាតឱ្យខ្ញុំអាចផ្គាប់កំដរធ្វើឱ្យអ្នកសប្បាយចិត្តជាងនេះទៀត​ខ្ញុំពេញចិត្ត​ធ្វើតាមគ្រប់បទបញ្ជាបាន”

ហើយបន្ទាប់មកខ្ញុំបានអង្គុយចុះនឹងតំណាប្រាប់នាងទាំងអស់អំពីថា ខ្ញុំនេះដើមឡើយជាអ្នកណា និងដំណើរជីវិតធ្លាក់ខ្លួន​ដល់ទីបំផុតដែលខ្ញុំអាចមកដល់ទីនោះជួបនឹងនាងដោយសារហេតុការណ៍ណាខ្លះ។

ស្តាប់ចប់នាងបានជូតទឹកភ្នែក​ហើយ​លើកសុរាមកក្រេបសម្រួលក្តី ទុក្ខាទើប​និយាយដោយដកដង្ហើមធំថា៖

“ព្រះអង្គម្ចាស់អើយ! អ្នកស្មាន​ថាមានតែទ្រង់ឬដែលវេទនាក្នុងលោកានេះ? ខ្ញុំវិញ​បានជាប់នៅក្នុងគុកឯកាលាក់កំបាំងគ្មានអ្នកណាអាចរកឃើញបាននេះ៥ឆ្នាំមកហើយ! កាលពី៥ឆ្នាំមុន​ ខ្ញុំបានរៀបការជាមួយកូនអ្នកជំនួញម្នាក់ត្រូវជា បងប្អូនជីដូនមួយរបស់ខ្ញុំ តែនៅថ្ងៃមង្គលការអារក្ស​ធំបំផុតមួយយ៉ាងកំណាច វាបានមក​បំផ្លាញ​ពីធី​នឹង​ចាប់យកខ្ញុំបំបាំងកាយ​នាំរហូតមកឃុំក្នុងទីនេះ! ពេលឃើញវាខ្ញុំត្រូវសន្លប់អស់ជាច្រើន​ដង!​មួយរយៈធំខ្ញុំមិនបានធ្វើអ្វីក្រៅពីយំ ហើយមិនអនុញ្ញាតឱ្យវាមកជិតខ្ញុំបានទេ ប៉ុន្តែពេលវេលាយូរៗទៅ​បាន​បង្រៀនយើងឱ្យសម្របចុះចូលដើម្បីរកឱកាសរស។ ឥឡូវនេះខ្ញុំបានស៊ាំនឹងវត្តមានរបស់វាថានៈជាប្តីខ្ញុំ ហើយវាបាននាំមកគ្រប់គ្រឿងសម្លៀកបំពាក់និងគ្រឿងអលង្ការផ្គាប់ចិត្តខ្ញុំមិនចេះអស់ទេ។ រៀងរាល់ ១០ ថ្ងៃម្តងវាបានមក សួរសុខទុក្ខខ្ញុមនឹងរួមរស់ជាមួយគ្នា ប៉ុន្តែក្នុងករណីដែលខ្ញុំត្រូវការជួបវា​ខ្ញុំគ្រាន់តែ​កន្ត្រាក់ខ្សែពួរទិព្វមួយនៅ ជ្រុងនោះ​វានឹងមកដល់ភ្លាម​” ។

ខ្ញុំមានការអាណិត និងងឿងឆ្ងល់ពន់ពេក​ថែមទាំង​ចុះចាញ់ចំពោះសម្រស់របស់នាងយ៉ាងខ្លាំងដែលសុបិនចង់បាននាងមកជាភរិយាពន់ពេក ម្ល៉ោះហើយពេលនាង​ អោយខ្ញុំទៅងូតទឹក និងប្តូរឈុតថ្មី​ខ្ញុំបានចេញ​មក​ជាមួយអារម្មណ៍នៃស្នេហា។

ក្រោមការសោយអាហារ​ដ៏សំបូរបែបសមនឹងឋានៈរបស់ខ្ញុំនិងនាង​ជាថានសួគ៌ថ្មីពិតៗ​បណ្តាលឱ្យខ្ញុំភ្លេចចោល​រឿងសៅហ្មងអស់ទាំងពួងចេញ។ អាហារដែលមានរសជាតិឆ្ងាញ់បំផុតត្រូវបានបម្រើដោយនាង​គោះតុហើយហៅឈ្មោះវាក៏ចេញមកតាមបទញ្ជាបានទាំងអស់។​ ទីថាននេះសឹងតែផ្ទុកពេញដោយវត្ថុទិព្វដែលអារក្សបានរកមកទុកឱ្យនាងសោយសុខម្នាក់ឯង។

យើងបន្តជជែកគ្នា​លេងរហូតមក ទាំងសំណើចក្អាកក្អាយ និងស្រវឹងជោគ​ដោយ​ជាតិសុរាអប់ពីផ្លែឈើក្រអូបឈួលពេញប្រាសាទ។បន្ទាប់ពីយើងញុំាអាហារពេលល្ងាចខ្ញុំមិនអាចរក្សាភាពអត់ធ្មត់ បានទៀតក៏ អង្វរព្រះនាងឱ្យចេញក្រៅ​គេចទៅជាមួយ​ខ្ញុំ ខ្ញុំធានា​ថា​នឹង​យកនាង​ជាភរិយាលុះអស់ជីវិត​។

នាងឆ្លើយវិញថា៖

“ អ្វីដែលអ្នកស្រមៃនេះ គឺមិនអាចទៅរួចទេព្រោះវានឹង​រកយើងឃើញបានគ្រប់ទីកន្លែង”

តែនាង​បានផ្តល់ឧបាយមួយថា៖

«សូមបងនៅទីនេះជាមួយខ្ញុំជំនួសវិញ! យើងអាចសប្បាយចិត្តជាមួយគ្នា ! អ្វីដែលបងត្រូវធ្វើគឺរត់ ចូលព្រៃពួនទៅ​នៅរៀងរាល់ថ្ងៃថ្ងៃទី ១០ កុំឱ្យអារក្ស​វាសម្លាប់អ្នកព្រោះប្រចណ្ឌ! វាមិនអនុញ្ញាតឱ្យបុរសណាម្នាក់មកជិតខ្ញុំបានទេ!ពេលវាទៅវិញបាត់សឹមយើងមកសោយសុខទៀត” ។

ពួកយើងបានសន្មត់រួមរស់បែបនេះ បានបីថ្ងៃ​យ៉ាងមានសុភមង្គលជាមួយគ្នា។ រហូត​យប់មួយ

ខ្ញុំស្រវឹងពេក​បានលេចចេញក្តីមានៈ វិលវល់លើកឡើងទៅកាន់នាង​ថា៖

«ព្រះនាងអើយ តើអ្នកគិតថា​ ខ្ញុំអត់ទ្រាំឃើញអ្នកបន្តរួមរស់ជាមួយអាអារក្សឧត្បាតហ្នឹងម្តេចនឹងបានទៀត បើខ្ញុំស្រលាញ់អ្នកជាងជីវិតខ្ញុំនេះទៅហើយផង! ចូរយើងរកមធ្យោបាយសម្លាប់វាចោលឬរត់ចេញ​ពីជីវិតវា​បាន»

នាង​បានដឹងអំពីផលវិបាកនៃភាពក្លាហានមានៈ​ដែលខ្ញុំកំពុង​ផ្ទុះប្រចណ្ឌឡើងនេះ​បានជាមកបឱប​អង្វរខ្ញុំដោយ​ និយាយថា៖

«ម្ចាស់បងនៃប្អូន អ្នកជាព្រះប្រទាន​ឱ្យខ្ញុំ! តែ​ប្រសិនបើអ្នកធ្វើតាមកំសួល នឹងក្លាយជាការបំផ្លាញអនាគតនៃយើងទាំងពីរទៅវិញ! ខ្ញុំស្គាល់វាច្បាស់ជាងអ្វីដែលអ្នកកំពុងគិត! វាមិនមែនងាយស្រួលនឹងកម្ចាត់ទេ! »

នាង​ខំនិយាយច្រើនណាស់ ប៉ុន្តែស្រាដែលខ្ញុំស្រវឹង បានធ្វើឱ្យខួរក្បាលខ្ញុំច្របូកច្របល់។ ខ្ញុំខឹងប្រចណ្ឌ​ក៏យារទាត់មួយជើងទៅដបស្រា​រេ ធ្លាក់រមៀលទៅទាក់គ្នាជាមួយនឹងខ្សែពួរដែលទុកសម្រាប់​ទាញកន្ត្រាក់ហៅអារក្សមកជួបប្រពន្ធ។

ជើងរបស់ខ្ញុំស្ទើរតែមិនទាន់ដកចេញមកស្រួលបួលផង គ្រប់យ៉ាង​ទីនេះ​ពេញដោយគំនួចខ្យល់ និងពន្លឺដូរអស់ទៅប្រែជាងងឹតដូចពេលយប់ ។

មានសម្លេងគួរឱ្យភ័យខ្លាចកើតឡើងគ្រហឹម​ពេញផ្ទៃវិមាន និងបានរង្គោះរង្គើដល់គ្រឹះសសរទាំងអស់ផង។ មួយរំពេចដែលខ្ញុំភ័យស្លន់ និងបានយល់ពីកំហុសនៃ​អ្វីដែលខ្ញុំបានធ្វើ ព្រះនាង បានយំថា៖

«យើងនឹងស្លាប់ហើយ!»

នាង​រុញខ្ញុំឡើងទៅពួន​តាមជណ្តើរដែរ​ប៉ុន្តែខ្ញុំយឺតពេលហើយ កម្រាលនៃប្រាង្គនេះបានកក្រើករបើកឡើង  ខ្ញុំភាំងនឹងអារក្ស​ធំមួយអាក្រក់ហួសស្មានសម្លឹងមកពួកយើងដោយក្រឡោតៗ។

“មានរឿងអ្វី?”

វាសួរខ្ទរខ្ទារ ព្រះនាងបានឆ្លើយយ៉ាងប្រញាប់ថា៖

«ខ្ញុំបានរអិល ដួលសន្លប់ ហើយប៉ះជើង​នឹងវត្ថុស័ក្តិសិទ្ធិកន្ត្រាក់ហៅអ្នកមកសល់” ។

«នេះជាពាក្យ​ មិនស្មោះត្រង់!” អារក្ស​ស្រែកឡើង​។ “តើនេះជាអ្នកណា?»

នាងបានឆ្លើយញាប់ញ័រថា៖

«ខ្ញុំមិនដែលឃើញគេពីមុនទេ !»

«វាជាសាហាយរបស់ឯង?»

ថាហើយអារក្ស​វាយនាងដួលខ្ពោកទៅក្នុងថ្លុកឈាម​។ ខ្ញុំខំប្រតាយវា​តែវាច្បាមខ្ញុំជាប់ ឯនាងងើបក្បាលឡើង​ បើកភ្នែកយឺត ៗ ហើយមើលមកខ្ញុំយ៉ាងក្រៀមក្រំខំឆ្លើយការពារ​ទៀត៖

“ ខ្ញុំមិនដែលឃើញគាត់ពីមុនទេ” នាងឆ្លើយយឺត ៗ ។ “ខ្ញុំមិនដឹងថាគាត់ជាអ្នកណាទេ” ។

“ ល្អណាស់” អារក្ស​ថាហើយ ក៏ទាញដាវវែង​របស់វាចេញពីក្នុងចង្កេះ ហុចបញ្ជាទៅនាង​ថា“ យកនេះហើយកាត់ក្បាលវាចេញទៅបើពិតមែន​” ។

ព្រះនាងឆ្លើយថា“ អាឡស់” ខ្ញុំទន់ខ្សោយខ្លាំងពេកសូម្បីតែកាន់ដាវម្តេចនឹងរួច ហើយសន្មតថាខ្ញុំមានកម្លាំងទៅចុះ​តើ​ហេតុអ្វីខ្ញុំត្រូវសម្លាប់មនុស្សស្លូតត្រង់?

អារក្ស​បានគំហក​ឡើង​ថា៖

“ អ្នកឯងម្តេចហ៊ានសម្លាប់សាហាយ?” ។ បន្ទាប់មកវាងាកមករកខ្ញុំដោយ​បន្ថែមថា“ ហើយអាឯងក៏មិនស្គាល់នាងមែន​ឬ?”

“តើខ្ញុំគួរឆ្លើយដូចម្តេច?” ខ្ញុំគិតដោយពិបាកណាស់ រូចទើបបានសម្រេចថា​ឆ្លើយតបដូចគ្នានឹង នាង។ “ខ្ញុំកាប់អុសលក់ ខ្ញុំមិនដែលឃើញនាងពីមុនមកទេ”

វាបញ្ជាឡើងថា “ កាត់ក្បាលនាងចុះ” ប្រសិនបើនាងជាមនុស្សចម្លែកសម្រាប់អ្នកឯង ហើយខ្ញុំនឹងជឿថា អ្នកឯងនិយាយការពិត​បន្ទាប់មក នឹងឱ្យអ្នក​ឯងមានសេរីភាពចាកចេញ”

“បាន” ខ្ញុំឆ្លើយដោយកាន់ដាវមាំមកក្នុងដៃខ្ញុំ ហើយធ្វើសញ្ញាប្រាប់ព្រះនាងថា កុំខ្លាចអ្វី។

ចុងក្រោយខ្ញុំយារវាកាប់ទៅលើអារក្ស ដោយស្រែកថា ៖

«បើខ្ញុំជាមនុស្សកំសាកដូចជាព្រម​សំលាប់នារីម្នាក់ដែលមិនធ្លាប់ ស្គាល់គ្នា ខ្ញុំសូវ​ស្លាប់ខ្លួនឯង ប៉ុន្តែខ្ញុំបដិសេធមិនធ្វើតាមបង្គាប់ដ៏ឃោរឃៅរបស់អ្នកឯងទេ” ។

អារក្ស​មិនបានមុតនឹងដាវសោះ។ វារឹងមាំហើយ​និយាយខ្ទរខ្ទារថា៖

“ អញឃើញច្បាស់ហើយថាអ្នកទាំងពីរបានសំរេចចិត្តក្លាហានប្រឆាំងនិងក្បត់អញ​! ” ។

ដូច្នេះនិយាយចប់ វា​បានទាញដណ្តើមយកដាវនេះទៅ កាប់សម្លាប់នាងជាច្រើនកំណាត់ ដេកដួលសូន្យ​។

បន្ទាប់មកខ្ញុំបានវង្វេងស្មារតីដួលចុះក្បែរនាងនឹងបួងសួងព្រះអុរឡោះឱ្យដាក់បណ្តាសារអ្នកដែលសម្លាប់នាង​យ៉ាងឃោរឃៅ។

តែអារក្ស​កំណាចវា​មិនបានយកចិត្តទុកដាក់ចំពោះការអធិស្ឋានរបស់ខ្ញុំទេ បែរជាស្រែក​ ថា៖

“ នោះគឺជាវិធីដែលអាក្រស​គ្រប់គ្នា ត្រូវ ប្រព្រឹត្តចំពោះស្ត្រីដែលក្បត់ខ្លួន! ប្រសិនបើខ្ញុំជ្រើសរើសបាន ខ្ញុំនឹង​សម្លាប់ឯងដែរ ប៉ុន្តែខ្ញុំនឹកគិតឯងជាកូនចៅព្រះឱឡោះ​ ពេញចិត្តនឹងឱ្យឯងរើសវិធី​ទទួលទណ្ធកម្ម​ស្រាលជាងស្លាប់ដូចជា​ក្លាយទៅជា ឆ្កែ លា សត្វតោឬបក្សីមួយណាដែលេងចង់” ។

ពាក្យទាំងនេះ ផ្តល់ឱ្យខ្ញុំនូវក្តីសង្ឃឹមបន្តិចបន្តួចក្នុងការបន្ទន់កំហឹងរបស់អារក្ស​ ច្នេះហើយ​ខ្ញុំបាន ស្រែកឡើង​ថា៖

“ ដូចដែលអ្នកមាន​ចិត្តសទ្ធាចង់ទុកជីវិតដល់ខ្ញុំ សូមមានចិត្តសប្បុរសហើយឱ្យខ្ញុំវិលទៅកាប់អុសវិញទៅ ខ្ញុំក្នុងនាមជាបុរសល្អបំផុតនៅលើពិភពលោកនឹង​ អភ័យទោសឱ្យអ្នកដូចរឿងមួយអំពីអ្នកជិតខាងដែលច្រណែនគ្នា !»

អារក្ស ហាក់ដូចជាចាប់អារម្មណ៍នឹងពាក្យរបស់ខ្ញុំ វាឆ្លើយថា៖

«ចូរឯង និទាន រឿងរ៉ាវរបស់អ្នកជិតខាងទាំងពីរយើង នឹង​គិតអំពីវិធីសម្រាលទោស​ឱ្យក្រោយបានស្តាប់វាសិន​!»

ខ្ញុំចាប់ផ្តើម​និយាយ…..

ចុចអានរឿង​អ្នកជិតខាងពូកែច្រណែន

រឿង រឿងរ៉ាវរបស់អ្នកបួសទី១(១០០១យប់វគ្គ១១)
អ្នកបួសទីមួយ បានចាប់និទាន​ដំណើរជីវិតខ្លួនឡើងថា ៖

ពីមុនខ្ញុំជាបុត្រារបស់ស្តេចមួយអង្គនៅនគរឆ្ងាយឈ្មោះ ហារ៉ាហ្វ  ។ នគរក្បែរខាង​ជារាជ្យនៃបងប្រុសតែ របស់បិតាខ្ញុំ ដេលទ្រង់បានសោយរាជ្យសុខសាន្តជាមួយមហេសី ដោយមានរាជបុត្រីពីរអង្គផងចំណែករាជបុត្រាពៅ មានជន្មា​យុតំណាលខ្ញុំដែរ។

នៅពេលខ្ញុំធំឡើង តែង​ ត្រូវបានអនុញ្ញាតឱ្យមានសេរីភាពទៅលេងរាជវាំង​ព្រះបិតុលា​ជារៀងរាល់ឆ្នាំ ដោយ​ជាធម្មតាស្នាក់នៅទីនោះពីររវាង​១ទៅពីរខែឯណោះ។

ដោយវិធីនេះបងប្អូនជីដូនមួយខ្ញុំនិងខ្ញុំមានភាពស្និទ្ធស្នាល នឹងគ្នាជាខ្លាំង។ នៅវេលាចុងក្រោយមួយ​ដែលខ្ញុំបានឃើញទ្រង់ ទ្រង់ពេញវ័យ​១៦ដូចខ្ញុំដែរ ។ លើកនេះទ្រង់ហាក់ដូចជារីករាយដែលបានជួបខ្ញុំជាងពេលណាៗទាំងអស់ដោយ​បានរៀបចំ​ធ្វើបុណ្យលាងអាហារ​ដ៏ធំមួយជាកិត្តិយសដល់ខ្ញុំ នៅរាជតំណាក់ផ្ទាល់។

យប់នោះ ពេលដែលយើងទទួលទានអាហាររួចរាល់ ជីដូនមួយ​បាននិយាយមកខ្ញុំថា៖

“ បងប្អូនជីដូនមួយរបស់ខ្ញុំអើយ អ្នកមិនដែលទាយដឹងឡើយប្រសិន​បើខ្ញុំមិននិយាយប្រាប់ថា​នេះជាការជួបគ្នា​ចុងក្រោយ​របស់យើង!  ការចាកចេញរបស់ ខ្ញុំ គឺបានកំណត់ទុករួចហើយ​ដោយ​សារហេតុផល ចំនួន ខ្ញុំគួរតែបង្ហាញអាថ៌កំបាំងនេះដល់អ្នក ប៉ុន្តែជាដំបូង អ្នកត្រូវតែស្បថពីរយ៉ាងឱ្យខ្ញុំ​គឺ​ស្មោះត្រង់នឹងខ្ញុំ ព្រមទទួលការសម្រេចចិត្ត​នេះ និងជួយ​រក្សាការសម្ងាត់ឱ្យខ្ញុំ” ។

ជាការពិត ខ្ញុំមិនបានដឹងថា​នោះជារឿងអ្វី នឹង​ចង់បដិសេធឬព្រម ក៏កំណត់មិនបាន តែ​គេបានទទូចអង្វរឱ្យខ្ញុំសន្យា ម្ល៉ោះហើយ​ហេតុតែទុកចិត្ត​ថាការនេះនឹងមិននាំមកនូវគ្រោះថ្នាក់អ្វី​ខ្ញុំក៏យល់ព្រម​ដោយមិនស្ទាក់ស្ទើរ។

បានដូច្នោះកាលណា គាត់បានហៅខ្ញុំឱ្យនៅរង់ចាំមួយភ្លែត ដោយទ្រង់ចូលទៅបាត់ មួយស្របក់ក៏ត្រលប់មកវិញជាមួយនារីស្លៀកពាក់ស្អាតបាតដែលមើលពីក្រៅក៏ដឹងថានាងមានសម្រស់ស្រស់ស្អាតផុតលោកិយដែរ។  ប៉ុន្តែដោយសារគាត់មិនបានប្រាប់ឈ្មោះនាង​មក ខ្ញុំគិតថា មិនធ្វចង់ដឹង​ប្រសើរជាង។

យើងទាំងបីនាក់ បានអង្គុយចុះមកនៅតុ ហើយនិយាយលេងសើចជាមួយគ្នា និងផឹកស្រាដើម្បីសុខភាព។ បានទ្រង់ក្តៅភ្នែកបន្តិច ព្រះអង្គម្ចាស់បាននិយាយមកខ្ញុំថា៖

“ បងប្អូនជីដូនមួយរបស់យើង! សូមអ្នកមានចិត្តសប្បុរស ក្នុងការធ្វើការ​ដើម្បីខ្ញុំដោយ​នាំស្ត្រីម្នាក់នេះទៅរក្សា​ទុកនៅក្នុងកន្លែង មួយ ដែលនាង​នឹងនាំអ្នករកឃើញ!​វាជា​ផ្នូរទើបសាងសង់ថ្មី ខ្ញុំនឹងទៅដល់​តាមក្រោយមិនជាយូរឡើយ”

ដូចដែលខ្ញុំបានសន្យា ខ្ញុំព្រមធ្វើអមដំណើរនាងដោយយោង​លើពន្លឺព្រះចន្ទនាវេលេយប់ស្ងាត់​ទៅកន្លែងដែលបងប្អូនខ្ញុំបាននិយាយស្នើ។

មិនយូរទេ ទ្រង់ បានមកដល់មែនពីក្រោយ យើងដោយមាន​ចបមួយ និងថង់តូចមួយផង។

មិនយូរទេ ទ្រង់បានគាស់របើកផ្នូរ ប្រមូលដុំថ្មមកគរទុកនៅជ្រុងម្ខាង ហើយនាំពួកយើងចូលក្នុង។ ក្នុងនោះមិនមានសពឬមឈ្ឈូសអ្វី​ទាំងអស់ឡើយ ។ ទ្រង់បាន​បន្តជីកគាស់ រហូត​ឃើញ​ មានទ្វារតូចសម្ងាត់មួយ។

បងប្អូនជីដូនមួយខ្ញុំបានរុញទ្វារបើកហើយចាំងទៀន​ទៅបង្ហាញខ្ញុំនូវទម្រង់ជណ្តើរចុះក្រោម​មួយជ្រៅសន្លឹម។

ខ្ញុំភាន់ភាំងនៅស្ងៀមស្តាប់គាត់និយាយ បន្ទាប់មកទ្រង់ងាកទៅរកស្ត្រីស្អាតក្មេងល្ហក់នោះថា៖

“ ម្ចាស់ប្អូនសម្លាញ់នៃខ្ញុំ នេះហើយ ជាផ្លូវដែលនឹងនាំយើង ទៅដល់កន្លែងដែលខ្ញុំបានប្រាប់អ្នករួចនោះ” ។

ស្ត្រីនោះមិនឆ្លើយទេ ប៉ុន្តែនាង​ដើរ​ចុះពីលើជណ្តើរដោយស្ងៀមស្ងាត់មិនរារែក។ ព្រះអង្គម្ចាស់ដើរតាមនាង។ ទោះយ៉ាងណានៅពីលើនេះទៅ ខ្ញុំតាមមើលពួកគេ​ដោយងឿងឆ្ងល់។

បងប្អូនជីដូនមួយរបស់ខ្ញុំបង្អន់ដំណើរនៅរូងក្រោមដី​ហើយ​ងើយមកប្រាប់ខ្ញុំថា ៖

« ខ្ញុំមិនដឹងថាត្រូវអរគុណយ៉ាងម៉េចទេចំពោះសេចក្តីសប្បុរសរបស់អ្នកដែលបានព្រមមកលាគ្នាជាចុងក្រោយ”

“តើ​អ្នក​ចង់​មានន័យថា​យ៉ាងម៉េច?” ខ្ញុំ​បានស្រែក​​យំឡើង​ហើយ​សួរទៀតថា​”ខ្ញុំមិនយល់ទេ។ “

ទ្រង់ឆ្លើយថា៖

“ឥឡូវ​ទ្រង់​អាច​ត្រលប់ទៅវិញបាន តាមផ្លូវដដែលមុននេះ​ដែលយើងបានដើរ​មក តែសុំធ្វើរឿងមួយគឺបិទលុបដានទ្វារពីក្រៅឱ្យខ្ញុំផង” ។

ទ្រង់មិននិយាយអ្វីទៀតទេ ដោយពន្លត់ភ្លើងនិងបិទទ្វារពីក្នុងជាប់។ ខ្ញុំសោយសោកអស់ចិត្ត​ក៏ធ្វើតាម​សម្តីសន្យាទាំងចិត្តនៅមិនស្រណុក​កើតសេចក្តីងឿងឆ្ងល់យ៉ាងខ្លាំង។

ត្រលប់ទៅក្រឡាបន្ទំ​នៅក្នុងរាជវាំងហើយក៏ចូលគេងគិត​សង្ស័យ​ដោយទុក្ខា។  នៅពេលខ្ញុំភ្ញាក់ឡើង​ ខ្ញុំពិចារណាអំពីដំណើររឿងកាលពីយប់មិញ ប្រាប់ខ្លួនឯងថា​វាគ្រាន់តែ​ ជាសុបិនមួយ ម្ល៉ោះហើយ ខ្ញុំបក់ដៃ​ហៅទាសករម្នាក់មក សួរថាតើព្រះអង្គម្ចាស់ជីដូនមួយស្លៀកពាក់ហើយឬនៅ ​នឹងអាលខ្ញុំគាល់ទ្រង់ព្រះស្ងោយព្រឹក។

ប៉ុន្តែខ្ញុំត្រូវស្រងាកចិត្ត​ណាស់នៅពេលលឺថា រាជាវាំងកំពុងវឹកវរបាត់រាជបុត្រា។

ខ្ញុំមានការភិតភ័យជាខ្លាំង ហើយប្រញាប់ស្ទុះស្ទា​ទៅកាន់ទីបញ្ចុះសព។ ទីនោះមានផ្នូររាប់រយពាន់ គ្រប់កន្លែង​ទាំងអស់គឺដូចគ្នាខ្លាំងណាស់ ដែលខ្ញុំមិនអាចចំណាំ​រកឃើញផ្នូរកាលពីយប់មិញឡើយ។  ទោះបីជាខ្ញុំបានចំណាយពេលសម្ងាត់ដល់ទៅបួន ប្រាំថ្ងៃទៀត​ក្នុងការស្វែងរកវានៅតែបរាជ័យ។

ទីបំផុតខ្ញុំបានសំរេចចិត្តត្រលប់មករាជនគរវិញទាំង​ មានអារម្មណ៍ថប់បារម្ភ បំផុតប៉ុន្តែពាក្យសម្បថដែលខ្ញុំបានស្បថ ធ្វើឱ្យខ្ញុំនៅរក្សា​ភាពស្ងៀមស្ងាត់ដោយទុក្ខសោក​។

នៅពេលខ្ញុំមកដល់រដ្ឋធានី ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលឃើញមានក្រុមឆ្មាំធំ ៗ ព័ទ្ធជុំវិញ​ ខ្លោងទ្វារព្រះបរមរាជវាំង។ ពួកគេហ៊ុំព័ទ្ធរាជនគរខ្ញុំដោយផ្ទាល់ ហើយមន្រ្តីរបួសម្នាក់ បាន​ឱ្យខ្ញុំ ដឹងថាកងទ័ពក្បត់ បានធ្វើបាតុកម្មនិងសម្លាប់ស្តេចជាបិតានិងមាតាខ្ញុំ ដោយឃុបឃិត​តែងតាំងស្នំឯកផ្សេងនិងកូនប្រុស​គេ​​គ្រប់គ្រង​ លើបល្ល័ង្ក។ លើសពីនេះ ទៀតតាមបញ្ជារបស់ពួកគេ​ ខ្ញុំត្រូវបានចាប់ខ្លួន។

ជាមួយនោះ​មេទ័ព​ របស់ក្រុមឧទ្ទាមបានបង្ហាញខ្លួន។ ជន​នោះបានចងគំនុំស្អប់ខ្ញុំតាំងពីក្មេង ព្រោះខ្ញុំបាញ់ធ្នូចំភ្នែកគាត់ដោយចៃដន្យ។ ជាការពិត ខ្ញុំមិនត្រឹមតែបានបញ្ជូនអ្នកបម្រើទៅមកដើម្បីផ្តល់ទំនុកបម្រុងព្យាបាល​និងសម្តែងការសោកស្តាយ ការសុំទោសរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំបានប្រាប់ពួកគេដោយផ្ទាល់ផងតែ​វាគ្មានប្រយោជន៍អ្វីទាំងអស់។

គាត់មាន​ការស្អប់មួយ​ដែលមិនចេះរីងស្ងួតចំពោះខ្ញុំ ហើយ នៅពេលដែលទទួលបានអំណាចដោយ​ ជ័យជំនះលើកនេះ​គាត់បាន​មករកខ្ញុំទាំង​កំហឹង នៅក្នុងពន្ធនាគារហើយឆ្កៀល​យកភ្នែកខាងស្តាំខ្ញុំចេញ។ នោះហើយជារបៀបដែលខ្ញុំបាត់បង់ភ្នែក​ម្ខាង​ចាប់ពីពេលនោះមក។

ទោះយ៉ាងណាអ្នកបៀតបៀនខ្ញុំមិនព្រម​ឈប់នៅត្រឹម​ទណ្ឌកម្មនេះ ពួកគេ​បានបិទមាត់ខ្ញុំជិត ផ្ទុកខ្ញុំក្នុងបាវធំមួយ​ បញ្ជាឱ្យពេជ្ឈឃាដ ដឹកខ្ញុំទៅទម្លាក់ចោល​នាទីកន្លែងស្ងាត់ដើម្បីកាត់ក្បាលខ្ញុំហើយ បោះបង់រាងកាយខ្ញុំទៅជាចំណីត្មាត ។ ប៉ុន្តែចិត្តរបស់ពេជ្ឈឃាតមិនអាចធ្វើតិរច្ឆាន​មកលើខ្ញុំបាន ពួកគេបាន រកវិធីឱ្យខ្ញុំនារទេសបោះបង់ចោលព្រះនគរ។

យ៉ាងណាមិញ ខ្ញុំបានឆ្លងកាត់ដំណើររត់លូន​ដោយ​ ការភ័យខ្លាចទាំងរបួស​ភ្នែក​ និងដោយប្រយ័ត្នប្រយែងវេទនា ខ្លោចផ្សារ ទម្រាំ​បាន​មកដល់នគររបស់បិតុលា​ខ្ញុំ។

បិតុលាបានទទួល​ខ្ញុំទៅថែទាំការពារ ដោយ​បាននិយាយថា គាត់ជួបបញ្ហាយ៉ាងខ្លាំងពីការបាត់ខ្លួនកូនប្រុស ដោយគ្មានដានបន្សល់ទុក។

ទុក្ខព្រួយផ្ទាល់ខ្លួនរបស់គាត់ធ្វើឱ្យចិត្ត​ខ្ញុំរឹតតែមានស្លាកស្នាម ​កំហុស​តែខ្ញុំមិនអាច​ ឱ្យដំណឹង​ឬ​ចែករំលែករឿងពិត​ដែល​ខ្ញុំបាន​ដឹងទេព្រោះយើងបានសន្យាជាមួយប្រុសស្រីក្នុងថ្នូរទាំងទ្វេរ។

តែពេលវេលា​ឃើញ​បិតុលា​រស់នៅសោយមិនបាន បាយលាយទឹកភ្នែករាល់ទិវាពេក ខ្ញុំបានសំរេចចិត្តថា វាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការបំបែកសម្បថ ដែលខ្ញុំបានស្បថជាមួយព្រះអង្គម្ចាស់ជាជីដូនមួយគ្នា​។ ដូច្នេះខ្ញុំបាន​ពេលនិយាយប្រាប់ពូខ្ញុំ នូវអ្វីគ្រប់យ៉ាងដែលខ្ញុំដឹង និងបានធ្វើ ហើយខ្ញុំសង្កេតឃើញថា គាត់ហាក់ដូចជាធូរស្រាលចិត្ត​បន្តិចវិញពេលឮរឿងអស់នេះ។

គាត់និយាយថា៖

“ក្មួយប្រុសជាទីស្រលាញ់របស់ខ្ញុំ រឿងរបស់អ្នកផ្តល់ក្តីសង្ឃឹមដល់ខ្ញុំ។ កន្លងមក មានគេលួចប្រាប់ដែរថា កូនប្រុសខ្ញុំកំពុងលួចសាងសង់ផ្នូរ ហើយខ្ញុំគិតថាខ្ញុំអាចរកឃើញកន្លែងនោះប៉ុន្តែមិនធ្វើបាន​សោះ” ។

បន្ទាប់មកគាត់បានហៅខ្ញុំឱ្យរៀបជាផែនការសម្ងាត់​ដោយយប់ឡើង យើងទាំងពីរបានលួចលបចាក ចេញពីកំផែងវាំងតាមរូង​ក្បែរ​​សួនច្បារដែលជាផ្លូវកាត់នាំ​ទៅកាន់ទីបញ្ចុះសព។

មិនយូរប៉ុន្មានទេ ដែលយើងទៅដល់កន្លែងបាត់ខ្លួនរបស់ព្រះអង្គម្ចាស់និងក៏រកឃើញផ្នូរដែលខ្ញុំបានខំ​ស្វែងរកដោយឥតប្រយោជន៍ច្រើនលើក​កាលពីមុនមក។ យើងចូលទៅក្នុងនោះហើយរកឃើញទ្វារតូច ដែលមានបង្កប់ជណ្តើរចុះទៅក្រោម ប៉ុន្តែយើងមានការលំបាកយ៉ាងខ្លាំងក្នុងការលើកវាចេញ ឡើងព្រោះបងប្អូនជីដូនមួយខ្ញុំបានបិទខាងក្រោមវា​ដោយម្នាងសិលាក្នុងថង់ដែលគាត់បានយកតាមទៅ។

ពេល​វារបើកបានកាលណា ពូខ្ញុំចុះ​ទៅមុន ហើយខ្ញុំដើរតាមគាត់។ នៅពេលយើងទៅដល់ជាន់ខាងក្រោមនៃជណ្តើរយើងបានប្រទះ​ឃើញ បន្ទប់មួយដែលពោរពេញទៅដោយផ្សែងយ៉ាងក្រាស់ដែលស្ទើរតែមិនអាចមើលឃើញអ្វីទាំងអស់។

ទោះយ៉ាងណាក៏ដោយយើងបានឆ្លងកាត់ផ្សែងនោះ​ចូលរំលងដល់បន្ទប់ធំមួយទៀត​ដែលដំបូងហាក់ដូចជាទទេ។ ពេល​បិតុលា​បានអុចភ្លើង​ឡើង បន្ទប់ត្រូវបានបំភ្លឺយ៉ាងច្បាស់ យើង​បានឃើញ​នៅចុងម្ខាងជញ្ជាំង​មានសាកសពរបស់ព្រះអង្គម្ចាស់និងស្ត្រីម្នាក់ស្អាតនោះ ដែល ភ្លើងឆេះស្លាប់រោលខ្មៅ។ ខ្ញុំសឹងតែ​ដួលសន្លប់ តែអ្វីដែលគួរ​ភ្ញាក់ផ្អើលនោះ គឺពូខ្ញុំមិនបានបង្ហាញពីការភ្ញាក់ផ្អើលខ្លាំង ស្មើកំហឹង​ទេ។

គាត់បាននិយាយថា ៖

“ខ្ញុំដឹងថា កូនប្រុសរបស់ខ្ញុំមានទំនាក់ទំនងស្នេហា​ជាមួយនារីម្នាក់នេះដែលជាប្អូន​បង្កើត​របស់វា​ដែលមិនអាចរៀបការជាមួយគ្នា​បាន។ ខ្ញុំបានព្យាយាមបង្វែរគំនិតរបស់គេ ហើយបានបង្ហាញដល់គេ​នូវបណ្តា​ព្រះនាងឬអភិជន​ស្រីក្មេងស្រស់ស្អាតបំផុតមកពីក្រុងនានាបន្តបន្ទាប់ ​ប៉ុន្តែកូនប្រុសខ្ញុំហាក់មិនខ្វល់ពីពួកគេ​ទាំងអស់នោះ​ដោយ​ស្បថតែស្រលាញ់ប្អូនខ្លួនឯង ដូចដែលក្មួយបានឃើញហើយ! ឥឡូវនេះពួកគេបានរួបរួមគ្នាមកស្លាប់គួរ​ រន្ធត់នៅក្នុងផ្នូរក្រោមដី ដើម្បីបានជួបគ្នា​»។

សារជាថ្មីម្តងទៀតខ្ញុំបានយំជាមួយគាត់។

មួយរយៈក្រោយមក នៅពេលដែលគាត់ជាសះស្បើយចិត្ត គាត់បានទាញខ្ញុំមករកគាហើយ​ និយាយថា៖

“ ក្មួយប្រុសជាទីស្រលាញ់របស់ខ្ញុំព្រះឱឡោះ​បានប្រគល់ង្នកមកឱ្យខ្ញុំ ដើម្បីជំនួសកន្លែងកូនប្រុស​មិនល្អម្នាក់នេះ ហើយខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំភ្លេចថា ខ្ញុំធ្លាប់មានកូនប្រុសម្នាក់ដែលបាន​ប្រព្រឹត្តអំពើលាមក” ។

ខ្ញុំគ្រាគាត់​ ឡើងជណ្តើរបកត្រឡប់​ទៅដល់ព្រះបរមរាជវាំង ដោយគ្មាននរណាអាចកត់សម្គាល់ដឹងរឿងក្នុងផ្នូរដាច់ខាត។

នៅពេលមិនយូរប៉ុន្មានមានការប៉ះទង្គិចគ្នារវាងស្គរនិងត្រែ បានបន្លឺមកលើនគរនេះ។​ពួកយើង​ត្រូវចលាចល​ក្នុងភាព ភ្ញាក់ផ្អើល។ ក្នុងពេលជាមួយគ្នានោះដុំធូលីដ៏ក្រាស់នៅលើមេឃបានប្រាប់ជាមុនថា មានក្រុមកងទ័ពដ៏កាចសាហាវមួយ​លុកលុយមកដល់ហើយ​។

បេះដូងខ្ញុំលិចស្រឹម នៅពេលដែលខ្ញុំដឹងថា មេបញ្ជាការគឺជាមនុស្ស​ដែលបានដណ្តើមរាជ្យពុកខ្ញុំ​និងខ្វេះ​ភ្នែក​ស្តាំ​ខ្ញុំផង។ ឥឡូវគេបានបន្ត​មកដណ្តើមយកនគររបស់ពូខ្ញុំទៀត។

រដ្ឋធានីមួយ​ដែលធ្លាប់តែមាន​សុខសាន្តត្រាណ​មិនបានត្រៀមខ្លួនជាមុនក្នុងការធ្វើសឹក ការតបតនឹង​ទ័ពមុះមុតដែលកំពុង​ឈរឡោមព័ទ្ធយើង បង្ហាញជាស្រេចថា ​ជាការតស៊ូគ្មានប្រយោជន៍។ ព្រះរាជាជាបិតុលាខ្ញុំតស៊ូយ៉ាងខ្លាំងការពាររាជនគរ​ ប៉ុន្តែមិនយូរប៉ុន្មានគាត់បានរត់មក​ប្រាប់ថា ខ្ញុំចាំបាច់ត្រូវរត់គេចខ្លួនឆ្លងកាត់ផ្លូវសម្ងាត់ដដែលទៅវាលកប់ខ្មោចនោះ ហើយបានជ្រកកោននៅផ្នូរដដែល ដែលខ្ញុំអាចទុកចិត្តបានថា​ថ្ងៃណាមួយ​នឹង​ចាកចេញ​ដោយសុវត្ថិភាព។

ក្រោយមក ពេលមានឱកាស​ ខ្ញុំបានកោរពុកមាត់និងចិញ្ចើមចោល ពាក់ស្បង់អ្នកបួស ជាការ​ងាយស្រួលសម្រាប់ ការធ្វើដំណើរលាក់អត្តសញ្ញាណ ដោយមិនត្រូវបានគេស្គាល់ដឹងឮ។ ខ្ញុំបានចៀសផុតពីទីប្រជុំជននានារហូតត្រេចរមកដល់នគរ កាលីហ្វដ៏ល្បីល្បាញនិងមានអំណាចនៃ​អង្គ​រាជា ហារូន អាល់រ៉ាសឆីដនេះ ព្រោះធ្លាប់កាលជំនាន់មុន បិតាទ្រង់ជាស្តេចមានទំនាក់ទំនង​ការទូតល្អពេកណាស់នឹង​បិតាព្រមទាំង​រាជ​នគរខ្ញុំ។

ជាចេតនារបស់ខ្ញុំក្នុងការមកកាន់ទីក្រុងបាកដាដនៃរាជនគរនេះ​ដើម្បីបន្តរស់លាក់ខ្លួន ដ៏ក្រៀមក្រំទន្ទឹង​ជួបរាជានឹងអាលសុំ ជំនួយនិងកិច្ច​ការពារពីទ្រង់។​

បន្ទាប់ពីការធ្វើដំណើរដោយវេទនា ដែលមានរយៈពេលជាច្រើនខែ ខ្ញុំបានមកសំងំចំចត​យ៉ាងយូរលាក់ខ្លួន​នៅមាត់ទ្វារទីក្រុងនេះ។

ដោយសារ​អ្នកបួស២ទៀតក៏បង្ហាញខ្លួននិងមាន​ពិការភាប​ដូចគ្នា​ យើងទុកថា​រាប់អាន​ក្នុងនាមជាបងប្អូនដែលមានសំណាងអាក្រក់មិនខុសគ្នា

នៅល្ងាចមិញនេះ ពួកយើងបានគ្នាបីនាក់ក៏ត្រេចចូលក្រុង​ដោយ​ យប់មកដល់ជ្រុលទៅហើយ​មិនដឹងថា នឹងជ្រក​នៅឯណាទេប៉ុន្តែតារាសំណាង បានដឹកនាំយើងមកដល់មាត់ទ្វារនេះ យើងខ្ញុំបាន គោះទ្វារនិងសុំអាហារ​ជម្រក ដែលត្រូវបានផ្តល់មែន ជាមួយនឹងព្រះគុណដ៏ល្អបំផុតនៅក្នុងពិភពលោក។ នេះហើយ​លោកជំទាវ វាជារឿងពិត​របស់ខ្ញុំ។

នាង​ច្បង​Zobeida បានឆ្លើយថា

“ឱ អ្នកអើយ​​ខ្ញុំគិតថា ​អ្នកមានខ្សែជីវិតដែល​ឆ្លងកាត់​ភាពកម្សត់វេទនា​លើសអ្វី​ដែលអ្នកផងស្មានបាន ខ្ញុំយល់ថា​អ្នក​អាចមានសេរីភាព​ចាកចេញ​ទៅបាន ប្រសិន​បើអ្នកចង់ទៅ ឬចង់បន្តនៅស្តាប់រឿងអ្នកផ្សេងទៀត​ក៏ខ្ញុំមិនថាអ្វី​”

ថាចប់នាង​បានងាកទៅ​រង់ចាំស្តាប់ខ្សែរឿង​ដែលនឹងតំណាល​ឡើងដោយអ្នកបួសទីពីរ។

រឿង បុរសពិការភ្នែកស្តាំទាំងបី(១០០១យប់​វគ្គ១០)
ក្នុងរជ្ជកាល ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ មានកម្មករលីសែង​ ម្នាក់ រស់នៅឯក្រុងបាកតែង អង្គុយនៅផ្សាររង់ចាំគេជួលលីសែងទំនិញ។

ព្រឹកមួយ​ពេលមកដល់កន្លែងរង់ចាំជា​ធម្មតារបស់គាត់ ដោយមានទាំងកន្ត្រកទុក​ដាក់អីវ៉ាន់នៅចំពោះមុខផង គាត់ឃើញមាន​ នារីវ័យក្មេង រាង​ខ្ពស់ម្នាក់ ដែលគ្របមុខដោយស្បៃវែងស្រទន់ បានចូលមករកខ្លួន​ហើយនិយាយបញ្ជាថា៖

« រើសកន្ត្រករបស់អ្នកហើយតាមខ្ញុំមក” ។

កម្មករលីសែង​ដែលមានការពេញចិត្តយ៉ាងខ្លាំងចំពោះរូបរាងនិងសំលេងរបស់នាង បានលោតឡើងភ្លាមៗ ដោយដាក់កន្ត្រកដាក់លើក្បាលរបស់គាត់ ហើយអមដំណើរស្ត្រីនោះ ដោយនិយាយទៅកាន់ខ្លួនឯងក្នុងចិត្ត​ថា៖

“អូរីករាយថ្ងៃ! ជួបសំណាង!”

មិនយូរប៉ុន្មាន ស្ត្រីរូបនេះបានឈប់ដំណើរ​នៅនឹង​មុខទ្វារមួយ​បិទជិត។​ ពេល​ដែលនាងគោះបីដង វាត្រូវបានបើកឡើងមកដោយបុរសចំណាស់ម្នាក់ដែលមានពុកចង្ការវែងពណ៌ស។​ទោះជា ស្ត្រីនោះមិនបាននិយាយអ្វី​ក៏បុរសចំណាស់ហាក់ដូចជា បាន​យល់ពីអ្វីដែលនាងចង់បាន រួចគេច​បាត់ខ្លួនចូលក្នុងផ្ទះ ។ មិនយូរប៉ុន្មាន​តានោះ​ត្រលប់មកវិញដោយយកស្រាពាងធំមួយ បង្គាប់អ្នកលីសែង​ឱ្យ​ដាក់ទៅក្នុងកន្ត្រកលើស្មា​របស់គាត់។

បន្ទាប់មកស្ត្រីនោះបានបញ្ជា​ឱ្យកម្មករ​ដើរតាមតទៅមុខទៀត។

កន្លែងបន្ទាប់ដែលនាងឈប់ គឺហាងលក់ផ្លែឈើនិងផ្កា។ ហើយនៅទីនេះនាងបានទិញផ្លែប៉ោម ផ្លែ apricots ផ្លែប៉េស និងរបស់ហូបផ្សេងៗជាច្រើន រួមជាមួយផ្កា​ពពួក​លីលី ផ្កាម្លិះនិងរុក្ខជាតិដែលមានក្លិនក្រអូបគ្រប់ប្រភេទ។ ចេញពីហាងនេះ នាងបានទៅរកអ្នកលក់សាច់ អ្នកលក់គ្រឿងទេសនិងអ្នកលក់គ្រឿងសម្អាងរហូតដល់ទីបំផុតអ្នកលីសែង​បានលាន់មាត់ដោយអស់សង្ឃឹមថា៖

«ឱ ស្ត្រីដ៏ល្អរបស់ខ្ញុំអើយ​បើអ្នកគ្រាន់តែប្រាប់ខ្ញុំថា អ្នកនឹងទិញសំភារៈគ្រប់មុខ​ដើម្បីស្តុកទុកទីក្រុងធំ​មួយដូច្នេះ ខ្ញុំនឹង បាននាំសេះឬអូដ្ឋមកតាម​” ។

ស្ត្រីនោះសើចហើយប្រាប់គាត់ថា នាងមិនទាន់ចប់នៅឡើយទេ ប៉ុន្តែបន្ទាប់ពីជ្រើសរើសក្លិននិងគ្រឿងទេសផ្សេងៗពីហាងលក់ថ្នាំរួច នាងបានឈប់នៅមុខវិមានដ៏អស្ចារ្យមួយ។

នៅមាត់ទ្វារធំ នាងលើម្រាម​មក​គោះយ៉ាងទន់ភ្លន់។

នារីម្នាក់ទៀត​ ដែលបាន​ចេញមកបើកទ្វារនេះឡើង​ពិតជា​មានសម្រស់​ស្រស់ស្អាតដូចទេព្តា​ ដែលទាក់ភ្នែករបស់បុរសលីសែងឱ្យ​ស្រឡាំងកាំង។

ខណៈនោះកម្មករលីសែង​ដ៏ហត់នឿយ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ថែមឡើងដែលដឹងថា នាងមិនមែនជាទាសករតែជាញាតិនៃ​ ស្ត្រីម្នាក់ដែលបញ្ជា​គាត់លីសែងពីផ្សារមកដល់ទីនេះ។

នៅពេលដែលពួកគេទាំងពីរ ឈាន​ទៅខាងក្នុងទ្វារ បុរសនេះ​បានដើរតាម ចូលទៅក្នុងទីបន្ទប់ទទួលភ្ញៀវ​ដ៏ធំមួយដែលព័ទ្ធជុំវិញដោយវិចិត្រសាលបើកចំហ។ នៅចុងម្ខាង គឺជាវេទិកាមួយហើយនៅលើវេទិកានោះមានបល្ល័ង្ក ចំនួន ៤ ដែលតុបតែងដោយគុជនិងពេជ្រ​ត្បូងវិចិត្រពេកពន់។ នៅចំកណ្តាលតុ មានអាងថ្មកែវដែលពោរពេញទៅដោយទឹកថ្លា​ដូចអម្រិត បង្ហូរចេញ​រដឹក​ពីមាត់ចម្លាក់តោមាស។

អ្នកលីសែង​បានភាន់ភាំង​ដោយកត់សំគាល់និងកោតសរសើរឥតបី លើអ្វីៗទាំងអស់ក្នុងស្ថាននេះ​។ ចុងក្រោយ​កម្មករ​យកចិត្តទុកដាក់និងទាក់ទាញជាពិសេសដោយស្ត្រីទីបី កំពុង​អង្គុយនៅលើបល្ល័ង្កមួយ ។ នាង​ពិតជា​មាន​សម្រស់ស្អាតជាងពីរនាក់អម្បាញ់មិញទៅទៀត។

ដោយការគោរពដែលនារីមុនៗទាំងទ្វេ​បានបង្ហាញដល់នាង កម្មករ​អាចស្មាន​ដឹងថា នាងត្រូវតែជាកូនច្បង នៅក្នុងគ្រួសារនេះ។

មិនយូរប៉ុន្មាន កម្មករដឹងថា  ស្ត្រីក្មេង​ប្រផូម្នាក់នេះ គឺនាង ហ្សូបេដា អ្នកទៅផ្សារ​ទិញទំនិញ​ គឺសាឌី ហើយអ្នកថែរក្សាផ្ទះដែលចេញបើកទ្វារ​ គឺអាមីណា។ នាង​អាមីណាបានប្រមូលទំនិញ​យក ពីកម្មករសម្រាលទម្ងន់លើស្មា​របស់គាត់។

ហើយនៅពេលដែលខ្លួនទទេលែងធ្ងន់ហត់  បុរសនោះនៅ រង់ចាំរហូតដល់ស្ត្រីបងគេ នាង​ Zobeida សួរឡើងថា៖

«តើអ្នកកំពុងរង់ចាំ រំពឹងថានឹងមានប្រាក់បន្ថែមទៀតឬអ្វី?!»

គាត់បានតបវិញភ្លាមថា៖

“ អូ លោកជំទាវ ប្អូនអ្នក បានផ្តល់ឱ្យខ្ញុំច្រើនពេកណាស់ទៅហើយ! តែខ្ញុំខ្លាចថា ខ្ញុំប្រហែលជាមានកំហុស ក្នុងការមិនចាកចេញមិនបានលា! ប៉ុន្តែប្រសិនបើអ្នកនឹងលើកលែងទោសឱ្យខ្ញុំ ក្នុងការសួរសំណួរមួយថា វិមាន​នេះ​បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ខ្ញុំបាទណាស់ នៅពេលឃើញនារីដ៏ស្រស់ស្អាត៣រូប បែបនេះរស់នៅដោយខ្លួនឯង គ្មានបុរសណាបង្ហាញខ្លួនឡើយ! ប្រសិន​អ្នកព្រមបង្ហាញ​ខ្ញុំអំពី​ការពិតនេះ​ខ្ញុំសុំខ្លួននៅស្តាប់​ហើយ​ព្រមរៀបចំអីវ៉ាន់ទាំងអស់នេះ​ទៅជាពិធីជប់លៀងមួយ ដោយមិនឱ្យ​អ្នកស្រីទាំងបីហត់អ្វីបន្តិចឡើយ​” ។

បន្ទាប់ពីឮហើយ នារីជាងបង ឆ្លើយឡើងដោយ​អំណរ​ថា៖

«អ្នកអើយ ការធានានេះខ្ញុំ យល់ស្របណាស់! អ្នកគួរតែត្រូវបានអនុញ្ញាតឱ្យស្នាក់នៅស្តាប់រឿងរ៉ាវ មែន នឹងអាច​ឃើញអំពី​ការកំសាន្តល្ងាចនេះ​ដែរ តែ​ សូមស្តាប់យើងឱ្យច្បាស់ថា ត្រូវ អ្នកប្រព្រឹត្ដដោយសុជីវធម៌បំផុតពេលមានវត្តមាន ហើយរក្សាការសម្ងាត់ដែលអ្នកដឹង​ពីនៃផ្ទះមមួយនេះ​ហាមនិយាយវាបន្តដាច់ខាត។»

បន្ទាប់ពីកម្មករបានស្បថស្បែរួចមក ពួកគេទាំងអស់គ្នាបានអង្គុយចុះរួមគ្នា​រៀបចំ​រាល់អ្វីៗ​ដែល បានទិញ។

លុះរួចរាល់កាលណា នាង​អាមីណាបាន​រៀបចាក់ស្រាខ្លះចូលក្នុងពែងមាស។

ដំបូងនាងផឹកខ្លួនឯងតាមទំនៀមទម្លាប់អារ៉ាប់ហើយទើប​ បំពេញវាឱ្យបងប្អូនស្រីទាំងទ្វេររបស់នាង។ នៅពេលដល់វេនអ្នកលីសែង គាត់បានថើបដៃរបស់អាមីណា ហើយបានច្រៀងចំរៀងមួយបទដែលគាត់បាននិពន្ធ សរសើរ រសជាតិនៃ​ស្រានេះ ។

ស្តាប់កាលណាហើយ​ស្ត្រីទាំងបីបង្ហាញ​ភាព​ពេញចិត្តនឹងបទចម្រៀងនេះខ្លាំង​ណាស់ ក៏ឡើងក្រោក​ច្រៀងបន្ត​ដោយខ្លួនឯងតៀត ដើម្បីឱ្យការកំសាន្តមានភាពរីករាយនិងមានរយៈពេលយូរជាងធម្មតា។

ដោយយល់ឃើញថាព្រះអាទិត្យជិតលិចទៅហើយ នាងទីពីរ​បាននិយាយទៅកាន់អ្នកលីសែងថា “ ចូរក្រោកឡើងទៅ ចាកចេញ​ឥឡូវនេះ ដល់ពេលដែលយើងត្រូវបែកគ្នាហើយ” ។

“អូលោកជំទាវ” បុរសនោះ​រកលេសពន្យា​ពេលទៀតដោយ​ឆ្លើយថា “ម៉េចបានជាអ្នកចង់ឱ្យខ្ញុំឈប់ធ្វើការបម្រើការកម្សាន្តរបស់​ពួក​អ្នកនៅក្នុងស្ថានភាពផាសុកភាពមិនធ្លាប់នឹងមាន​ដូច្នេះ? សូមឱ្យខ្ញុំនៅទីនេះរហូតដល់ព្រឹក ហើយនៅពេលខ្ញុំបានដឹងខ្លួនឡើងវិញ ខ្ញុំនឹងសម្អាតគ្រប់យ៉ាង​មិនឱ្យអ្នកទើសចិត្ត​បន្តិចណាឡើយ!»

អាមីណា បានងក់ក្បាល​ហើយ​និយាយអារកាត់ថា៖

“ ទុកឱ្យគាត់នៅបន្តចុះ​”

ទោះយ៉ាងណា នាង​Zobeida បានឆ្លើយឡើងថា៖

«បានប៉ុន្តែ ត្រូវតែធ្វើឱ្យមានលក្ខខ័ណ្ឌថ្មី» រួចនាងបន្តដោយងាកទៅរកគាត់ថា៖

“អ្នកនៅដល់ព្រឹកបានដដែល តែ​អ្នកត្រូវតែសន្យាថា នឹងមិនសួរសំណួរ អ្វីទាំងអស់ មិនថា អ្នកអាចនឹង​ឃើញរឿងចម្លែក​បែបណានោះ “

សារជាថ្មី​អ្នកលីសែងបានស្បថស្បែ។

អាមីណាបាននាំយកអាហារពេលល្ងាចចេញ​មក ហើយបំភ្លឺបន្ទប់ដោយមានទៀនក្រមួន​ចិញ្ចាចគ្រប់ផ្ទៃ​និងប្រេង​ក្រអូបជាច្រើន។

បន្ទាប់មកពួកគេបានអង្គុយតំកង់ម្តងទៀតនៅជុំវិញតុ ហើយចាប់ផ្តើមសប្បាយនឹងស្រាព្រមទាំងចំណង់អាហារថ្មីៗ​រួមជាមួយ​ការ​ ច្រៀងនិងសូត្រគម្ពីរ។ ខណៈទាំងអស់គ្នាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ពួកគេស្រាប់តែ​បាន​ឮសំឡេងគោះទ្វារខាងក្រៅ។

នាង​សាឌីងើបទៅបើកទ្វារ ។

មិនយូរប៉ុន្មាន នាងបានត្រលប់មកវិញដោយនិយាយថា មាន​បុរសបួសរៀន​បីនាក់ ខ្វាក់ភ្នែកខាងស្តាំទាំងអស់គ្នា មកសុំអង្វរឱ្យចូលស្នាក់បាន​មួយយប់ព្រោះពួកគេទើបតែមកដល់បាកដាដ ហើយមេឃរងា​ព្រឹលធ្លាក់ចុះរពុយហើយ។

នាង​Zobeida និង Amina ធ្វើអកប្បកិរិយាលំបាកក្នុងការ​សម្រេចចិត្ត​នឹងទទួលយកការសុំស្នាក់នេះ​ចំណែកនាងSadieដែល​ ដឹងពីមូលហេតុនៃការស្ទាក់ស្ទើររបស់បងប្អូនខ្លួនដែរនោះ ប៉ុន្តែនាងបានជម្រុញ ឱ្យយល់ព្រមដោយ​ និយាយថា៖

“ សូមនាំពួកគេចូលមក ប៉ុន្តែឱ្យពួកគេស្បថថា មិនត្រូវកត់សម្គាល់អំពីអ្វីណា ដែលមិនទាក់ទងនឹងខ្លួន និង ប្រាកដថាឱ្យពួកគេអានសិលាចារឹកនៅមាត់ទ្វារ” ។

អ្នកលីសែង​ចងចាំភ្លាម​ឡើងវិញថា ដ្បិតនៅលើមាត់ទ្វារវិមាន​នេះ​មានសរសេរអក្សរមាសថា“ អ្នកណាដែលជ្រៀតជ្រែកកិច្ចការផ្ទះនេះ​ នឹងចង់ដឹងឮការពិតដែលមិនមែន​រឿងនឹង​ស្តាយក្រោយ​” ។

មិនយូរប៉ុន្មាន​បុរសកោសសក់ និងចិញ្ចើម​ទាំងបី ក្នុងប្រដាប់ជាអ្នកបួស ត្រូវបាននាំមកដល់។​ ពួកគេ ទាំងបីបានឱនក្បាលចុះ ហើយសូមអរគុណដល់ស្ត្រីនានា ជាម្ចាស់គេហដ្ឋាន​ចំពោះសេចក្តីសប្បុរសនិងភាពរាក់ទាក់ឱ្យ​ ពួកគេបានស្នាក់។

ស្ត្រីទាំងនោះ បានឆ្លើយតបដោយពាក្យស្វាគមន៍ ហើយអនុញ្ញាត្តិឱ្យពួកគេទាំងអស់អង្គុយចុះលាងសាយភោជន៍។

នៅពេលដែលភ្នែករបស់អ្នកបួស បានមើលមកវាក់នឹង​កម្មករលីសែង ដែលស្លៀកខោអាវវែង សភាព​របស់គាត់ មិនស្អាត​ប្រណីត​ដូចអ្នកផងឡើយ​​ច្នោះហើយ​ ម្នាក់ក្នុងចំនោមអ្នកបួស​ពិការភ្នែកបាននិយាយឡើងថា៖

“ នេះគឺជាបងប្រុសអារ៉ាប់របស់យើងម្នាក់ ដែលបានស្លៀកពាក់ខុសគេតែឯង!»

កម្មករ​នេះ ទោះបីដេកលក់ពាក់កណ្តាលព្រោះឥទ្ធិពលពីស្រាស្រវឹងក៏ដោយពេលឮពាក្យនេះហើយ បានងើបឡើង នឹង​ស្រែកដោយកំហឹងទៅម្ចាស់សម្តី​ជាអ្នកបួសពិការភ្នែកថា​៖

“គិតពីរឿងខ្លួនឯងទៅ តើអ្នកមិនបានអានសិលាចារឹកនៅមាត់ទ្វារទេឬ?” ។

អ្នកបួសម្នាក់ទៀត​បាន​ឆ្លៀត​តប​ឆ្លើយថា៖

“ កុំខឹងអី មនុស្សល្អរបស់ខ្ញុំ! យើងខ្ញុំគួរតែសុំទោសដែលនិយាយ​មិនពេញចិត្តអ្នក”

ដូច្នេះការឈ្លោះប្រកែកគ្នាបានបញ្ចប់ ហើយអាហារពេលល្ងាចបានចាប់ផ្តើមឡើង​យ៉ាងល្អ។ នៅពេលដែលអ្នកបួសទាំងបី បានបំពេញចប់នូវការស្រេកឃ្លានអាហារ​របស់ពួកគេ ពួកគេបានស្នើសុំលេងតន្ត្រី​តបស្នង​គុណ ដល់ម្ចាស់ផ្ទះប្រសិនបើមានឧបករណ៍អ្វីនៅក្នុងផ្ទះ។ ស្ត្រីមានសេចក្តីរីករាយចំពោះគំនិតនេះ ហើយសាឌីបានទៅមើលថាអ្វីទៅដែលនាងអាចរកមកបាន។

ទីបំផុត​នាង​បានវិលត្រលប់មកវិញដោយមានខ្លុយពីរនិងពិណមួយ។

អ្នកបួសនីមួយៗបានចាប់យកឧបករណ៍ភ្លេង​មួយដែលគាត់ចូលចិត្ត ហើយចាប់ផ្តើមប្រគំ តំណាលគ្នា​តែម្តង​។ ស្ត្រី​ចាប់ផ្តើមបណ្តាក់គ្នាច្រៀងឡើង។

បរិយាកាសទាំងមូលនៅពេលនេះ គួរឱ្យមនោរម្យ និងរស់រវើកបំផុត។ រាល់ពេលដែលអ្នកចំរៀង ឈប់ បន្ទរដោយ សំណើចរីករាយ​ឥតឧបមាក្នុងវង់ទាំងមូល។ប៉ុន្តែ សំលេងរំខានមួយ​បាន​លាន់ឡើង​ពី​ មាត់ទ្វារ។

នោះគឺព្រះរាជវត្តមាន នៃរាជាព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដដែលនិយមចាកចេញពីព្រះបរមរាជវាំង ជាសម្ងាត់និងអមដំណើរ ដោយព្រាហ្ម ឈ្មោះ ជីយ៉ាហ្វា និងមន្ត្រីដាវ ម្នាក់ដ៏ចំណាប់។ ទាំងបីកាយ​តុបតែងស្លៀកពាក់រ៉ូបរបៀបជាឈ្មួញឥណ្ឌា។

ពេល​ ឆ្លងកាត់តាមផ្លូវ ព្រះបាទកាលីហ្វត្រូវបានទាក់ទាញដោយសូរតន្ត្រី ឧបករណ៍និងសំឡេងសើចក្អាកក្អាយ​ហើយបានបញ្ជាឱ្យមន្ត្រីរបស់គាត់ទៅគោះទ្វារផ្ទះនេះ។

ធ្វើដូចដែលពួកគេ​មកពីទីឆ្ងាយ​ហើយ​គាត់ចង់សុំចូលសំណាក់។

ការគោះនោះ​ត្រូវបានបើកទទួលដោយ​សាឌី។

ដោយព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ បង្ហាញ​កែវភ្នែក​ថា ភ្ញាក់ផ្អើលនឹងភាពស្រស់ស្អាតរបស់នាង ទ្រង់​បានធ្វើពុតជា​ឱនមុខចុះក្រោមហើយនិយាយដោយគោរពថា៖

“ លោកជំទាវដ៏សមឥតទាស់អើយ! យើងជាឈ្មួញបីនាក់ដែលទើបតែមកដល់ថ្មីៗ ពីឥណ្ឌា ហើយ ដោយសារតែការផ្សងព្រេងខុសផ្លូវ ការវង្វេងនិងស្រេកឃ្លាន​ល្ហិតល្ហៃ កំពុង​កើតឡើងចំពោះយើងនៅយប់នេះ! មានតែមកដល់សំណាក់របស់ជំទាវ យើងខ្ញុំសុំ​ទ្វារចំហរ កុំបិទជិតអនុញ្ញាត្តិយើងខ្ញុំជ្រកអាកាសបាន រហូតដល់ព្រឹកស្អែកផងទាន! ប្រសិនបើអ្នក នឹងផ្តល់ការអនុគ្រោះនេះដល់យើង យើងខ្ញុំនឹងព្រម​តបស្នង​អ្នកគ្រប់យ៉ាងតាមអំណាចដែល​ យើងអាច ធ្វើ។ “

សាឌីបានឆ្លើយទៅពាណិជ្ជករថា នាងត្រូវប្រឹក្សាជាមួយបងៗស្រីរបស់នាងជាមុនសិន។ ហើយបន្ទាប់ពីបាននិយាយអំពីរឿងនេះរួច នាងបានត្រលប់មកប្រាប់ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដថាគាត់និងមិត្តភក្តិទាំងពីរនាក់ ត្រូវបានស្វាគមន៍ឱ្យចូលរួមក្នុងកម្មវិធី​គគ្រឹកគ្រេងមួយ។

បានដូចបំណង​ហើយ​ស្តេចបាន​យាង​ ចូលទៅ រួច​ឱនក្បាលដោយសុភាពរាបសាចំពោះស្ត្រីនិងភ្ញៀវជាអ្នកបួស ក៏ដូចជាកម្មករលីសែង​ក្នុងវង់នោះ។

បន្ទាប់មក នាង​Zobeidaជាកូនស្រីច្បង​ ក្នុងនាមជាម្ចាស់ស្រី បានចេញមុខនិយាយយ៉ាងម៉ឺងម៉ាត់ថា៖

“ អ្នកត្រូវបានស្វាគមន៍នៅទីនេះ ប៉ុន្តែខ្ញុំមានលក្ខខ័ណ្ឌថា អ្នកនឹងនិទានរឿងមួយពីការពិត​របស់ជីវិត​មួយរឿងប្រាប់ពួកយើងក្រៅពីនោះ ទោះបីទីនេះ​កើតអ្វីជាចម្លែកបន់ពេកយ៉ាងណា ក៏ដោយ​កុំហារមាត់សួរនាំឡើយ” ។

“លោកជំទាវអើយ” ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ បន្ទូល​តបត្រលប់មកវិញ “សម្តី​ទាំងអស់​នៃចិត្ត​របស់​អ្នក នឹងត្រូវយើងខ្ញុំព្រម​គោរពតាម។ យើងខ្ញុំមានលទ្ធភាព​គ្រប់គ្រាន់ដើម្បីផ្គាប់ចិត្ត អ្នក ឯអំពីអ្វីដែលមិនមែន​រឿង​យើង យើង​មិនខ្វល់ខ្វាយទេ​”

បន្ទាប់មកពួកគេទាំងអស់បានអង្គុយចុះទៀត ហើយបន្តលាងសាយភោជន៍សែនរីករាយ​។

ខណៈពេលនោះដែរ ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ ពិតជាកើតសេចក្តីងឿងឆ្ងល់បន់ពេកណាស់ថា អ្នកបួសទាំងបីហេតុអ្វី​ បាត់បង់ភ្នែកស្តាំដូចៗគ្នា ប៉ុន្តែរាជា ត្រូវស្ងាត់ស្ងៀមដោយសារសំណូមពររបស់ម្ចាស់ផ្ទះ។

ស្តេច​ព្យាយាមធ្វើឱ្យរវល់ចូលរួមក្នុងការសន្ទនាដែលមានភាពរស់រវើកជំនួសវិញ។

មិយូរប៉ុន្មាន នៅពេល​ដែលព្រះចន្ទអើតខ្ពស់ អាធ្រាត​ឈាន​ដល់ នារីច្បង​នាង​ហ្សូបៃដាបានក្រោកពីកៅអី ម្នីម្នា​ចាប់ដៃប្អូនស្រី​អាមីណារបស់នាង ហើយ​និយាយថា៖

“មិត្តភក្តិរបស់យើងអើយ ខ្ញុំសុំទោសប្រសិនបើយើងខ្ញុំ ចាំបាច់​ត្រូវផ្អាក​ការកម្សាន្តមកបំពេញភារកិច្ចពេលយប់របស់យើងសិន” ។

អាមីណាបានយល់ពីអត្ថន័យរបស់បងស្រីនាង ទើប​ងាកទៅ​ប្រមូលចានកែវនិងឧបករណ៍ភ្លេងយកទៅទុកខណៈបានអ្នកលីសែងជួយយ៉ាង​ពេញដៃជើងដែរ។

ដែលសាឌីក៏បាន​បោសសំអាតសាលហើយរៀបចំអ្វីៗគ្រប់យ៉ាងឱ្យមានរបៀបរៀបរយ នាងបានសុំឱ្យអ្នកបួស ទៅ​អង្គុយនៅលើសាឡុងម្ខាងបន្ទប់​ចំណែក ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ និងមន្ត្រីព្រាហ្ម​ដែលក្លែង​ជាមិត្តភក្តិរបស់គាត់ នៅទល់មុខគ្នានឹងអ្នកបួសពិការដែរ​។

មិនយូរប៉ុន្មាន បន្ទាប់ពីអាមីណាចូលទៅក្នុងវិមាន​នាង​ចេញមកវិញ ដោយដៃ​មាន​កាន់កៅអីមួយលើកឡើង​មក​ ដាក់នៅកណ្តាលទី​កន្លែងទំនេរនៃផ្ទៃសាលនេះ។

បន្ទាប់មកនាងបានទៅដល់ទ្វារមួយទៀត ហើយនាំអ្នកលគីសែងឱ្យ​ដើរតាមទៅ។  ពួកគេ​វិលមកវិញ ដោយ​បានដឹកនាំឆ្កែខ្មៅពីរក្បាល ចងជាមួយ​ខ្សែចំណង​ចូលកណ្តាលសាល។

បន្ទាប់មក នាង​ច្បង ហ្សូបៃដាបានក្រោកពីអសនៈ​របស់​ដើរមក​រកឆ្កែទាំងពីរ ដោយដកដង្ហើមធំ មូរដៃ​អាវរបស់នាងឡើងនិង​ដករំពាត់ពីខ្សែតីធំ​មួយ​ពី សាឌី វាយវាត់យ៉ាងកំណាច់អស់មួយទំហឹងៗ មិនសំចៃ ទៅលើឆ្កែ។

ពួកវាបានបន្លឺសំឡេងគ្រហឹមថ្ងូរ​ឈឺចាប់ និង​សម្លឹងមើលនាងដោយទឹកមុខអង្វរករ។ ប៉ុន្តែ Zobeida មិនបានចាប់អារម្មណ៍អ្វីឡើយ ថែមទាំង​មិនបាន​បង្អង់គឺនាងវាយវា​រហូត​ហត់គឃូសទើបសម្រាក ។

គ្រប់គ្នា​ដែលស្រឡាំងកាំងបានគាំងចលនា​មើលទៅក្នុងភ្នែកសុនខ​រៀងៗដែល​ ចាប់ផ្តើមស្រក់ជលនេត្រ​​ឯ នាង Zobeida ក្រោយវាយវាត់ក៏បានមកយកកន្សែងដៃជូតភ្នែកឆ្កែដោយថ្នមៗ។ នាង​​ឱនទៅឱបថើបវា បន្ទាប់មកហុចទៅ នៅក្នុងដៃរបស់ប្អូន​ដដែលហើយ​ស្រែកបញ្ជាថា ៖

យកពួកគេ​ទៅទុកវិញ!

ពិធីឃោរឃៅរគ្មាន​ហតុផលនេះ ត្រូវបានបញ្ចប់ ជាមួយនឹងទារុណកម្មលើឆ្កែទាំងពីរ ។ ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ ដែលស្ទើរ​តែមិនអាចទប់ខ្លួនបាន បានធ្វើសញ្ញាប្រាប់ទៅព្រាហ្មដើម្បីសួរថា តើវាមានន័យយ៉ាងដូចម្តេច ប៉ុន្តែព្រាហ្មគ្រវីក្បាលជាសម្ងាត់វិញ។

មិនយូរទេ នាង​ច្បង Zobeida បាននៅអង្គុយ​លើកៅអីចំកណ្តាលបន្ទប់នោះ រង់ចាំនាង Sadie ចូល​រកនាង ហើយនាង​ អាមីណាបានយកខ្សែក្រវ៉ាត់ ពណ៌លឿងមួយមកដល់​ប្រគល់វាទៅឱ្យសាឌីវាយវាត់ទៅលើបងស្រីច្បងរហូត​ដល់ នាងអស់កម្លាំងទើប និយាយទៅកាន់អាមីណាថា“ហត់ណាស់​ធ្វើជំនួសខ្ញុំបន្តចុះ” ។

អាមីណាឮហើយ​ បានចូលមកវាយលើបងច្បង​ ដោយភាពក្លាហានរហូតដល់​រ ហែកអាវ ខ្លួនឯងរួចដួលសន្លប់ ព្រោះហត់ហេវ។

គ្រប់គ្នាចំហរមាត់​ភ្ញាក់ផ្អើលចំពោះ ស្លាកស្នាមជាច្រើនលើខ្នង​នារីនេះ។

អ្នកបួសនិងស្តេចកាលីហ្វងាកមើលមុខគ្នា មុនពេល​ឱន​ខ្សឹបសួរគ្នា ពីហ្សូប៊ីដានិងសាឌីដែលកំពុងមើលថែប្អូនស្រីសន្លប់របស់ពួកគេ។

“តើនេះមានន័យថាម៉េច? » ស្តេចកាលីហ្វសួរខ្សឹប

អ្នកបួសទីមួយ​និយាយឡើងវិញថា៖ “ យើងដឹងមិនលើសពីអ្នកទេ” ។

“ស្អី?​ អ្នកមិនមែនជាសមាជិកផ្ទះនេះទេ?”

អ្នកបួសទាំងអស់បានឆ្លើយថា៖

“ លោកម្ចាស់!​យើងបានមកទីនេះ មុនលោក​បន្តិច​ប៉ុណ្ណោះ​និងបានសុំស្នាក់នៅ!»

បន្ទាប់មកពួកគេ បានងាកទៅរកអ្នកនាំលីសែង ដើម្បីដឹងរឿងពិតថាតើគាត់អាចពន្យល់ពីអាថ៌កំបាំងឆ្កួតៗ​អស់នេះបានដែរឬទេ ប៉ុន្តែសែងទំនិញនោះ ក៏កំពុងឡិងឡង់បង្ហាញ​ថា​មិនដឹងរឿងច្រើនជាងពួកគេដែរ។

នៅទីបំផុត ស្តេច​កាលីហ្វមិនអាចរារាំងការចង់ដឹងចង់ឃើញរបស់ទ្រង់តទៅទៀតទេ។

“ លោកជំទាវ ខ្ញុំសូម​អង្វរអ្នក ឱ្យពន្យល់ពីមូលហេតុដែលដំបូងអ្នកត្រូវវាយឆ្កែ ហើយបន្ទាប់មកយំឱប​ជូតទឹកភ្នែកឱ្យពួកវា? ហើយថាហេតុអ្វី​ប្រាណ​ ស្ត្រីក្មេង​ដែលសន្លប់ត្រូវបានក្រាលគ្របពេញ​ដោយស្នាមរបួស?»

នាងច្បងងាកសម្លឹងគ្រប់គ្នាម្តងម្នាក់ៗ​ហើយបញ្ជាក់ឡើងថា៖

“តើវាជាការពិតទេ គ្រប់សុភាពបុរសនៅទីនេះ​ពិតជាចង់ដឹង? ឬតែអ្នកជំនួញខ្លួនឯងដែលចង់ដឹង?”

ពួកគេទាំងអស់បានឆ្លើយឡើងភា្លម​ៗថា៖

“ មែនហើយចម្លែកណាស់ ហេតុអ្វីទៅទាន?!»

លើកលែងតែព្រហ្មា​ជីយ៉ាហ្វារបស់ស្តេចដែលនៅសំងំស្ងៀមមិននិយាយ​ស្រប​។

នាងច្បង​ហ្សេប៊ីដា ហាក់ក្រោធខឹងឡើង។

នាង​ស្រែក​ថា៖

«នេះឬ ជាការសងគុណត្រលប់មកវិញ សម្រាប់បដិសណ្ឋារកិច្ចដែលខ្ញុំបានជូនដល់ពួកអ្នក?? ភ្លេចលក្ខខណ្ឌមួយដែលបានស្បថ មុនពេលពួកអ្នកត្រូវបានអនុញ្ញាតឱ្យចូលក្នុងផ្ទះនេះទៅហើយមែនទេ?»

ថាចប់​នាងក៏​ទះដៃបីដងឱ្យសញ្ញា លេចចេញ​ទាសករស្បែកខ្មៅប្រាំពីរនាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃមួយគ្រប់ដៃ ទឹកមុខកោងកាច​បានចេញមកដល់ ឈរនៅពីក្រោយភ្ញៀវប្រុសៗទាំងប្រាំពីរ រៀបចំខ្លួនជាស្រេច​នឹង​អាលទទួលសញ្ញាពីម្ចាស់ស្រីរបស់ពួកគេ ដើម្បីកាត់ក្បាល។

ភ្ញៀវទាំង៧គឺអ្នកលីសែង ព្រាហ្ម​ស្តេចនិងអ្នកបួស បានដឹងថាមរណៈនឹងមកដល់មិនខាន។​ស្តេចមានបំណង​ចង់និយាយពីការពិត​នៃសមាសភាពទ្រង់ទៅហើយ​ស្រាប់តែ​អ្នកលីសែងបានស្រែកទ្រហោយំង៉ោងឡើង  ធ្វើឱ្យនាងច្បង​ Zobeida ទៅជាអស់សំណើច​ខឹកៗ​ហើយ​ ងាកទៅគិត ​ឱ្យឱកាស​មួយដល់ពួកគេ។

មិនយូរទេ នារីនេះងាកមក រកភ្ញៀវទាំង៧ហើយសួរថា៖

«តើពួកអ្នកចង់មានជីវិត បន្ត​រស់នៅដោយព្រម​សារភាពពីរឿងពិតគួរឱ្យអាម៉ាស់នានារបស់ខ្លួនទេ? ចុះអ្នកបួស​ទាំងបីនេះ ខ្វាក់ម្ខាង​ស្តាំទាំងព្រម តើអ្នកសុទ្ធតែជា​បងប្អូនដែរឬអ្វី?»

ង្នកបួសដំបូងគេឆ្លើយភ្លាមថា៖

“អត់ទេលោកជំទាវ! យើងមិនមានទំនាក់ទំនងឈាមទាល់តែសោះ មានតែបងប្អូនតាមរបៀបក្រោយពីយើងពិការ​ដូចគ្នា​ក៏រាប់អាន​និងធ្វើដំណើរមករួមគ្នា​ទេទាន!»

អ្នកនាងច្បងនេះ​ក៏សួរទៅកាន់អ្នកបួសទីពីរ​ថា៖

” តើអ្នកកើតមកខ្វាក់ភ្នែកម្ខាងឬមានហេតុអ្វី? “

“ អត់ទេលោកជំទាវ” គាត់ឆ្លើយមកវិញភ្លាម​“ ខ្ញុំពិការភ្នែក តាមរយៈដំណើរផ្សងព្រេងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ចម្លែក​និងកម្សត់ ប្រហែលជាមិនធ្លាប់មានកើតឡើងចំពោះនរណាម្នាក់។ក្នុងលោកនេះឡើយ!” ។

នាងច្បង​Zobeidaហាក់មានចំណាប់អារម្មណ៍ជាខ្លាំង។ នាង​ បានដាក់សំណួរដូចគ្នាទៅង្នកបួស ទី ៣ ថា៖

«គ្រួសារពិតរបស់អ្នកនៅឯណា?!»

អ្នកបួសទីបី​តបវិញដោយដង្ហើម​តឹងថា៖

«យើងទាំងបីត្បិតតែមិនធ្លាប់បានស្គាល់គ្នាពីមុនមកប៉ុន្តែសុទ្ធសឹងតែជា​ ព្រះបុត្រានៃអង្គស្តេចមកពីនគរផ្សេងៗគ្នា ” ។

ឮវាចានេះហើយ​ កំហឹងរបស់នាង​ច្បង​ហ្សេប៊ីដាបានស្រកថយចុះ។ នាងបានងាកទៅរកទាសកររបស់នាងហើយនិយាយថា៖

«ចូលទៅវិញចុះ! ប៉ុន្តែកុំចាកចេញឆ្ងាយ! ខ្ញុំនឹងស្តាប់រឿងពិតនៃពួកគេម្តងម្នាក់ៗ​បើឮថាមានហេតុផល​ពិតមែន​ទើបអនុញ្ញាត្តិឱ្យរួចខ្លួនពីសម្បថ!»

នាង​ងាកមកអ្នកលីសែង​ហើយ​បញ្ជា៖

«អ្នកនិយាយមុនគេទៅ!»

អ្នកលីសែងបានចាប់ផ្តើម​រឿងពិតរបស់ជីវិត​ខ្លួន​មុនគេ​ភ្លាមថា៖

«ឱ លោកជំទាវអើយ​! អ្នកបាន​ដឹងរួចមកហើយថា ខ្ញុំមកទីនេះដោយរបៀបយ៉ាងម៉េច? គឺវាដូចដែល​ប្អូនស្រីរបស់អ្នកបានជួលខ្ញុំកាលពីព្រឹកនៅឯផ្សារ ជា​កន្លែងដែលខ្ញុំតែងតែឈររង់ចាំមានគេមក​ជួលប្រើ! ខ្ញុំគ្មានអ្វីចម្លែកក្រៅតែពីកម្មករម្នាក់ដូចគ្រប់គ្នាបានឃើញទេ!»

នាង​ច្បង​ Zobeidaងាកទៅប្អូនស្រី​ខណៈដែលអ្នកលីសែង​រង់ចាំការសម្រេចចិត្ត​ ដោយអន្ទះសារ។​ចុងក្រោយ​ម្ចាស់ផ្ទះបាន​ងក់ក្បាលហើយនិយាយថា៖

“ អ្នកអាចចេញ​ទៅបាន ហើយប្រយ័ត្នកុំឱ្យពួក​យើងជួបគ្នាទៀតទេ” ។

បន្ទាប់មកអ្នកបួសទីមួយ បានចាប់ផ្តើម​និយាយទៅកាន់នាង​ច្បង ហ្សូប៊ីដា អំពីដំណើររឿង​មុនខ្លួនពិការភ្នែក​ស្តាំនេះថា…..

ចុចអាន​រឿង អ្នកបួសទីមួយ​

រឿង​ មហាមាត្យត្រូវទណ្ឌកម្ម(១០០១យប់​វគ្គ៩)
ពេលនោះ​មន្តី្របានទូលស្តេចក្រិកបន្តថា កាលពីព្រេងនាយ​មាន​​រាជា​១ អង្គ​សោយរាជ្យ​មហាសម្បត្តិ​ជាមួយ​អគ្គមហេសិ ដែលមាន​រាជ​បុត្រា ១ ដែល​សព្វ​ព្រះ​ហឫទ័យ​ខាង​ប្រពាត​ព្រៃ​ បរបាញ់​សត្វ​ ។

រាល់លើកតែងបាន​​មហា​មាត្យម្នាក​ឲ្យ​ទៅតាម​​​មើល​ការ​ខុស​ត្រូវសុវត្ថិភាពមិនដែលខកខានឡើយ​។

សម័យមួយ​ថ្ងៃ​នោះ រាជកុមារ​​បានប្រទះនឹង​​​សត្វ​ប្រើស មួយក៏កើតចិត្តមាប្រដេ្ទៅ​លឿន​ស្លៅ​។

ដោយ​ស្មាន​ថា ​មហា​មាត្យដដែលបានតាម​​​ប្រកិតដឹងអីដល់ទីស្ងាត់រហោមួយ​ ទើប​ឈប់​ងាកក្រោយព្រោះសង្ស័យមិនឮស្នូរជើងសេះ ពិតជា​​រក​មើល​មហា​មាត្យជាសេនា​ការពារ​មិន​ឃើញទៀតឡើយ។

ដោយកើត​ចិត្ត​ភ័យបារម្ភ ទ្រង់ ក៏​ចង់​ត្រឡប់​មក​ក្រោយ​វិញ ប៉ុន្តែ​វង្វេង​តែម្តង។ ព្រោះរក​ផ្លូវ​មិន​ឃើញរាជកុមារក៏​រលះរលាំង​ ចេះ​តែ​បរ​អាជានេយ្យ​ពាស​ពេញ​ព្រឹក្សា​មិនស្គាល់​គោលដៅ ​ទៅ​ទិស​តំបន់​ណា​ឡើយ។

បោលបានបន្តិច លេច​ស្ត្រីវ័យក្មេង​ស្រស់ប្រផូ រូប​រាង​ល្អ​ប្រពៃ​គួរ​គប្បីចាប់ចិត្ត​ស្នេហាឈរតែឯងឯកា ទឹកនេត្រា​និងសំណោកយំ​ខ្សឹក​ខ្សួល​នៅ​ក្បែរ​ផ្លូវលំ។

ព្រះ​រាជ​កុមារ​ក៏​ទាញ​បង្ហៀរ​សេះ​ឈប់ ដណ្ដឹង​ទៅ​ស្រ្តី​នោះ​ថា៖

«អ្នក​ជា​កូន​ចៅ​អ្នក​ណា ហេតុ​អ្វី​ក៏​មក​នៅ​ឯ​កា​ក្នុង​កណ្ដាល​អរញ្ញ?»

រួច​សួរ​នាង​នោះបន្តថា៖

«តើ​ចង់​ឲ្យ​យើងជួយ​សង្រ្គោះ​ដែរ​ឬ​ទេ»

ឯ​ស្ត្រី​ក្រមុំជំទង់ឆ្លើយតបវិញស្រទន់ថា៖

«​ម្នាល់ម្ចាស់បងអើយ! ខ្លួន​ខ្ញុំនេះហើយ ​ជារាជ​​បុត្រី​ស្ដេច ១ អង្គ​ក្នុង​ឥណ្ឌាប្រទេស! ហេតុ​ដែល​ខ្ញុំ​មក​នៅ​តែ​ម្នាក់​ឯង​ក្នុង​ព្រៃ​នេះ ព្រោះ​មាន​កាល ១ ថ្ងៃ ខ្ញុំ​ជិះ​សេះ​លេង ខ្ញុំ​ងងុយ​ងោគលើ​ខ្នង​សេះ​ហើយ​ក៏​ធ្លាក់​ចុះ ឯ​សេះ​នោះ​រួច​បាត់​ទៅ មិន​ដឹង​ជា​រត់​ទៅ​ទិស​ណា ទ្រង់!»

​ ព្រះ​រាជ​កុមារ​មាន​សេចក្ដី​អាណិត​នាង​នោះ​ឥត​ឧបមា ទើប​ប្រាប់​ទៅ​នាង​ថា​ឲ្យ​ឡើង​ជិះ​សេះ​ជា​មួយ​ទៅ​ហើយ​ដាក់​ឲ្យ​អង្គុយ​ពី​ខាង​មុខ នាង​ក៏​ព្រម​ទទួល ។

លុះ​បរ​សេះ​ទៅ​ដល់​ក្បែរ​ខ្ទម ១ នាង​អង្វរ​សុំ​ចុះ​ទៅ ​ព្រោះ​មាន​កិច្ច​បន្តិច។ ព្រះ​រាជ​កុមារ​ព្រម​បញ្ឈប់​សេះ​ឲ្យ​នាង​នោះ​ចុះ​ ហើយ​ទ្រង់​ក៏​ចុះ​ទៅតាម​​ក្រោយ​ដែរដើម្បីការពារនាង​ព្រោះខ្លាចនាង​ជាប់បន្ទោរបង់ឬធ្វើកិច្ច​​ការអាថ៌កំបាំងនៃស្ត្រី។

ពេលកំពុង​ ដឹក​ទាំង​សេះ​ដើរ​ចូល​ទៅ​ប្រប​ខ្ទម​នោះ​ផង ​ព្រះ​រាជ​កុមារ ​ឮ​នារីខ្ចាត់ព្រាត់​នោះ​និយាយ​លាន់​ក្នុង​ខ្ទម​មក​ថា៖

« នែ​កូន​ចៅ​អើយ ចូរ​ឯង​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​ចុះត្បិត​អញ​នាំ​បាន​មកនូវ​មនុស្ស​ម្នាក់​ធាត់​ហើយ​យ៉ាង​ស្អាត​មក​ឲ្យជាចំណី ហើយ​!»

ខនៈទ្រង់ក់តពិផាល់​ក៏ឮមាន​សំឡេង​ជា​ច្រើន​ឆ្លើយ​ឡើង​តបថា៖

« ឱ អ្នក​ម្ដាយ មនុស្ស​នោះ​នៅ​ឯ​ណា​យើង​ទាំង​អស់​គ្នាឃ្លានសឹងដាច់ពោះណាស់ទៅហើយ! ​នឹង​ស៊ី​ឥឡូវ​ឲ្យ​បាន​ចមអែត​​គ្រា​នេះតែ​ម្ដង !»

ព្រះ​រាជ​កុមារ​បាន​ឮ​ដូច្នេះ​ហើយ ក៏​គិត​ឃើញ​ថា​ សេចក្ដី​អន្តរាយ​នឹង​មក​ដល់អាយុសង្ខា​ព្រះ​អង្គ​មិន​ខាន ព្រោះតែពេលនេះ​ទើប​ទ្រង់​ជ្រាបនឹកឃើញ​ដល់តំណាលលើកឡើងជាច្រើន​កន្លងមក​ថា ​មាន​អម្បូរ​ យក្ខិណី​ប្រពន្ធ​យក្ខ​ព្រៃ​ក្នុងវាល​នេះ​តែង​ដើរ​ប្រើ ​កលមារយា កាឡាបាន​១០០ យ៉ាង ដើម្បី​នឹង​បំផ្លាញ​អ្នក​ដំណើរផងណា​ មានតែេងទន់ខ្សោយ​​ច្រលំរសាត​ទៅ​បៀតដល់​ទីថានពួកគេ។

​ដោយ ព្រះ​រាជ​កុមារ​ភិត​ភ័យ​មហិមា ក៏​ប្រវារ​ឡើង​ពាជី​ជា​ប្រញាប់បម្រុងដាក់មេផាយ។

លុះចេញមកដល់ឃើញ​ទ្រង់នៅលើសេះ យក្ខក្លែងមុខ ​ ក៏​មាន​វាចាសួរធ្វើពើ​ថា៖

«អ្នក​ឯងខ្លាច ​អ្វី?!»

​ព្រះ​រាជ​កុមារមិនព្រម​​បន្លឺ​នូវ​វាចាអ្វីនឹងនាង​​យក្ខិណី​ឡើយ​ក៏​ចូល​ ផាយ​សេះ​រត់​ចេញ​ជា​ប្រញាប់តាំងស្មារតី បន់ព្រះ​​ រហូត​សំណាង​ល្អ​រហូត​ ​រក​បាន​ផ្លូវ​រាជ ​នគរ​វិញ។

មកដល់កាលណា​ក៏ ចូល​ទូល​ព្រះ​វររាជបិតា ថ្លែង​ពី​ឧប្បតិ្ត​ហេតុ​ដែល​បណ្ដាល​មក​ពី​សេចក្ដី​ធ្វេស​នៃ​មហាមាត្យ ។

គ្រា​នោះ​មហាក្សត្រ​ទ្រង់​ព្រះ​ពិរោធ​នឹង​មហា​មាត្យ ក៏​ត្រាស់​បង្គាប់​ឲ្យ​យក​ទៅ​ប្រហារ​ជីវិត​បង់​ទៅ ។

និយាយ​ដល់​មក​ត្រង់​កន្លែង​នេះ អគ្គមហា​សេនា​ស្ដេច​ក្រិក​ទូល​ទៅ​ស្ដេច​ថា បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់ ឥឡូវ​នេះ​ទូល​ព្រះ​បង្គំ​ត្រឡប់​មក​ប្រារព្ធ​ទូល​អំពី​រឿង​ពេទ្យ​ឌូប័ន​វិញ ឯ​ពេទ្យ​នេះ ​ប្រើ​ព្រះ​អង្គ​មិន​ទ្រង់​ប្រយ័ត្ន​បន្ត​ទុក​ព្រះ​ហឫទ័យ​លើ​ទៀត ​ពេទ្យនេះអាច​ ​ជាខ្សែរនុក​​បច្ចា​មិត្រ​ដែល​ចាត់​ឲ្យ​ក្លែង​ខ្លួន​បន្លំ​មក ដើម្បី​នឹង​ធ្វើ​សេចក្ដី​អន្តរាយ​ដល់​ជីវិត​ព្រះ​អង្គ។ ទោះជាគេ​នោះបាន​ខំ​​កែ​ព្រះ​រោគ ឲ្យ​សះ​ តែ​ថា​នឹង​ទុក​ចិត្ត​លើ​ថ្នាំ​នោះ​ឯ​ណា​បាន? ​គ្រាន់​តែ​ធ្វើ​ឲ្យ​សះ​តែ​ខាង​ក្រៅ ១ វេលា​សិន​ក៏​ថា​បាន?

ហើយ​ម្យ៉ាង​វិញ​ទៀត​អ្នក​ឯ​ណា​នឹង​អាច​ដឹង​ច្បាស់​ថា ​ថ្នាំ​នោះ​មិន​បណ្ដាល​ឡើង​ជា​ពិស​ពុល​ទៅ​ថ្ងៃ​ក្រោយ ។

ឯ​ស្ដេច​ក្រិក​ដែល​មាន​ប្រាជ្ញា​តិច មិន​បាន​យល់​នូវ​សេចក្ដី​ឫស្យា​នៃ​អគ្គ​មហាសេនា ក៏​មាន​ព្រះ​ហឫទ័យ​ទោទន់​តាមការបន្លាចបំភ្លៃហើយ​ដង្ហើម​ធំស្រដីថា ៖

«ឱ អគ្គមហា​សេនា ឯង​ថា​ទាំង​ប៉ុន្មាន​នេះ​ពេញ​ជា​ត្រូវ​ណាស់​!​ ប្រយ័ត្នមុនល្អជាង!»

ឯ​មហាមាត្យ​ទុច្ចរិត លុះ​ឃើញ​ស្ដេច​កាន់​ភាំង​តាម​ដូច្នេះ​ហើយ ក៏​ទូល​ត​ទៅ​ទៀត​ថា ៖

«បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់​​ឯ​កិច្ច​យ៉ាង​សំខាន់ ដើម្បី​ឲ្យ​ព្រះ​អង្គ​សម្រាន​ជា​សុខ​ត​ទៅ កុំ​ឲ្យ​មាន​បារម្ភ​អ្វី មានតែ​​ចាត់​ឲ្យ​ ​កាត់​ក្បាល​វា​ចេញ ១ រំពេច !»

ស្តេចងប់ជឿព្រោះការភ័យខ្លាច​រឿងយក្ខ ប៉ុនប៉ងយកសង្ខាររាជកុមារ​ ក៏ងក់ក្បាលអនុញ្ញាត្តិឱ្យសម្លាប់បង់។

ឯ​ពេទ្យ​ឌូប័ន លុះឮដំណឹង​កោះហៅចូលវាំង ​មិន​បាន​ដឹង​ជា​ស្ដេច​មាន​ធុរៈ​អ្វី ក៏​រលះ​រលាំង​ស្ទុះ​រត់​ទៅ ​ថ្វាយ​បង្គំ ទើប​ជាឱកាសស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា៖

« ម្នាល​ពេទ្យ​ឌូប័ន ឯង​ដឹង​ឬ​ទេ ​ដែល​អញ​ឲ្យ​ហៅ​មក​នេះមានធុរៈណាមួយ!»

ពេទ្យ​ទូល​តប​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ទូល​ព្រះ​បង្គំ​គ្មាន​ដឹង​ការ​អ្វី​ទេ រង់​ចាំ​តែ​ព្រះ​ករុណា​ថ្លៃ​វិសេស​មាន​ព្រះ​បន្ទូល​ប្រាប់ ស្ដេច​ឆ្លើយ​ថា អញ​ហៅ​ឯង​មក​ដើម្បី​នឹង​ចៀស​ឲ្យ​ផុត​ពី​គំនិត​ទុរយស​របស់ឯង គឺ​យក​ឯង​ទៅ​ប្រហារ​ជីវិត​ចោល។

យើង​មិន​អាច​នឹង​គណនា​ពី​សេចក្ដី​ឆ្ងល់និងតក់ស្លុត​​របស់​ពេទ្យ​នេះ​ថាមាន​ទំហំ​ដូច​ម្ដេច​ឡើយ នូវ​វេលា​ដែល​បាន​ឮ​ព្រះ​រាជ​ម្រិះ​ថា នឹង​​ប្រហារ​ជីវិត​ខ្លួន​នោះ។

ពេទ្យ​ឌូប័ន​ក៏​ក្រាប​ទូល​ទៅ​វិញ​ថា ៖

«បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់ ទូល​ព្រះ​បង្គំ​បាន​ប្រព្រឹត្ត​ខុស​អ្វី​នឹង​ព្រះ​អង្គ​ បាន​ជា​ទ្រង​ព្រះ​ពិរោធ​ដល់​ទៅ​បំបាត់​ជីវិត​ទូល ព្រះ​បង្គំ​ជា​ខ្ញុំ​ដូច្នេះ?»

ស្ដេច​ប្រាប់​ថា អញ​បាន​ដឹង​ប្រាកដ​ថា ​ឯង​នេះ​ជា​បំរើ​របស់​ខ្មាំង ឯង​មក​ក្នុង​នគរនេះ​ក៏ព្រោះតែប្រាថ្នា​មក​សំឡាប់អញ យើងប្រហារ​ឯង​ឲ្យ​ហើយ ល្អជាង!

មាន​ព្រះ​បន្ទូល​តែ​ប៉ុណ្ណេះ ក៏​ត្រាស់​បង្គាប់​ទៅ​ពេជ​ឃាដ​ថា ចូរ​ឯង​យក​ខ្លួន​នាយនេះ​ទៅពិឃាតបង់កុំខាន ។

លុះ​បាន​ដឹងច្បាស់ថា ​ សេចក្ដី​រាប់​អាន​នឹង​គុណ​បំណាច់​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ​ដល់​ខ្លួន​ត្រូវបានបង់បាត់ព្រោះកំឡៅ​ដែល​ជឿ​តាម​ពាក្យ​ពោល​បង្កាច់ ​ឥច្ឆា​ឈ្នា​និះនៃមន្ត្រីអាក្រក់  ​ពេទ្យ​ឌូប័ន​នឹក​ស្ដាយអនេក​​កាល​ដែល​បានខំ​​មើល​រោគ​ស្ដេច​ឲ្យ​ជា ។ ទោះបីជាយ៉ាងណា​នៅតែខំទូលអង្វរ​សុំការលើកលែងថា៖

បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់​ ​ចុះ​បើ​ព្រះ​អង្គ​សន្ដោស​ដល់​ទូល​ព្រះ​បង្គំ ព្រះ​ជា​ម្ចាស់​នឹង​ចំរើន​ព្រះ​ជន្ម​ព្រះ​អង្គ​ឲ្យ​វែង​ត​ទៅ​ដែរ សូម​ព្រះ​អង្គ​កុំ​ប្រហារ​ជីវិត​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ក្រែង​ព្រះ​ជា​ម្ចាស់​លោក​ផ្តន្ទា​ព្រះ​អង្គ​វិញ ។

តា​នេសាទ​និយាយ​មក​ដល់​ត្រង់​នេះ​ក៏​ឈប់ ហើយ​បែ​រទៅ​និយាយ​នឹង​អារក្ខ​ថា ម្នាល​អារក្ខ ឯង​ឃើញ​ឬ​ទេ រឿង​ពេទ្យ​ឌូប័ន​នឹង​ស្ដេច​ក្រិក​នោះ​ដូច​ជា​រឿង​ឯង​នឹង​អញ​អម្បាញ​មិញ​នេះ​ហើយ ។

តា​នេសាទ​និយាយ​ត​ទៅ​ទៀត​ថា ឯ​ស្ដេច​ក្រិក​ដែល​ពេទ្យ​ឌូប័ន​និយាយ​អង្វរ យក​ព្រះ​នាម​ព្រះ​មក​ជា​ប្រធាន ក៏​មិន​បាន​ព្រម​តាម​សេចក្ដី​អង្វរ​នោះ​ឡើយ ហើយ​ឆ្លើយ​ទៅ​វិញ​ដោយ​ពាក្យ​អសុរស់៖

ត្រូវ​តែ​ ​ប្រហារ​ជីវិត​ឯង​ដោយ​ដាច់​ខាត ព្រោះ

ពេទ្យ​ក៏​ជោរ​ជល់​នេត្រ​សស្រាក់​ក្នុង​គ្រា​នោះ ហើយ​ពោល​ថ្ងួច​ថ្ងូរ​គួរ​សង្វេគ​អនិច្ចាឡើងថា នេះជាសំណង​អាក្រក់ ចំពោះគុណ​នៃ​ការព្យាបាល​ដ៏​ប្រសើរ​ដែល​ខ្លួន​បាន​ធ្វើ​ថ្វាយ​ស្ដេច ។

ឯ​ពេជឃាដ​ក៏​យក​សំពត់​ចង​រុំបិទ​ភ្នែក ហើយ​ចង​ដៃ​ភ្ជាប់​គ្នា​ព័ទ្ធ​ទៅ​ក្រោយ ចាប់​ហូត​ដាវ​ចេញ​ពី​ស្រោម​ត្រៀមថានឹង​ពិឃាដ​តាម​ព្រះ​រាជ​បំណង​ទៅហោង ។

ទោះយ៉ាងណា សព្វ​មុខ​មន្ត្រី​ដែល​ជួប​ជុំ​ក្នុង​ទី​នោះ មាន​ចិត្ត​អាណិត​អាសូ​ខ្លោច​ផ្សា​ដល់​ពេទ្យ​ឌូប័ន​ជា​ទី​បំផុត ទើប​សុំ​អង្វរ​ស្ដេច​ឲ្យ​លើក​ទោស​ចេញ ហើយ​បញ្ជាក់​ថា​ពេទ្យ​នេះ​ជា​មនុស្ស​ស្លូត​ត្រង់​មិន​មែន​ជា​មនុស្ស​មាន​ទោស​ក្បត់​អ្វី​ទេ។

ឯ​ពេទ្យ​ឌូប័នវិញ ដោយទាល់តម្រិះឃើញស្តេចមិនថមថយការចង់យកជីវិត​ខ្លួន ​ខណៈកំពុងអង្គុយ​លុត​ជង្គង់ ភ្នែក​រំជិត​បម្រុង​នឹង​ទទួលសេចក្តី​ស្លាប់​ ក៏​ឆ្លៀតនឹកឃើញ​គំនិតមួយ។

ទីបំផុតពេទ្យបាន​ទូល​អង្វរ​ម្ដង​ទៀត​ថា៖

« បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់ បើ​ព្រះ​អង្គ​ពុំ​ទ្រង់​អនុញ្ញាត​ឲ្យ​ទូល​ព្រះ​បង្គំ​នៅ​រស់​ ​ដាច់​ខាត​ដូច្នេះ​ហើយ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សូម​អង្វរ​ឲ្យ​បាន​នៅ​រស់​តែ ១ ពេល​សិន​ទៅ​រើស​ទី​កន្លែង​ឲ្យ​គេ​ធ្វើ​ ផ្នូរនឹងបាន​ជា​​ទៅ​លា​ផ្ដែ​ផ្ដាំ​ដល់​គ្រួសារ​ឯ​ផ្ទះ​បរិច្ចាគ​ទ្រព្យ​ធ្វើ​ជា​ទាន រួច​ប្រគល់​សៀវភៅ​ក្បួន​ខ្នាត​ទាំង​ប៉ុន្មាន ដល់​មនុស្ស​ណា​ដែល​អាច​នឹង​រៀន​សូត្រ​ត​ទៅ​ទៀត​បានក្នុងចំណោម បណ្ដា​សៀវភៅ​អស់ទាំង​នោះ មាន​សៀវភៅ ១ ពិសេស​ដែល​ទូល​ព្រះ​បង្គំ​ជា​នឹង​​ថ្វាយ​ព្រះ​អង្គព្រោះជា​ក្បួន​ដ៏​វិសេស គួរ​ថ្វាយ​ទុក​ជា​ព្រះ​រាជ​ទ្រព្យ​ត​ទៅ ។

ស្ដេច​ត្រាស​សួរ​ថា សៀវភៅ​នោះ​មាន​សំដែង​ពី​រឿង​អ្វី ក៏​បាន​ជា​ឯង​អួត​ថា​ចំណាន​ពេក​ណាស់ ?

ពេទ្យ​ទូល​តប​ថា ឯ​សៀវភៅ​នេះ​មាន​កត់​ត្រា​ក្បួន​តម្រា​ជា​ច្រើន​យ៉ាង​ល្អ​ប្លែក ៗ ដែល​ត្រកាល​ជាង​គេ​នោះ គឺ​ថា​កាល​ណា​គេ​កាត់​ក្បាល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ទៅ​ហើយ បើ​ព្រះ​អង្គ​បើក​សៀវភៅ​នេះ ទៅ​ដល់​ត្រឹម​សន្លឹក​ទី ៦ ហើយ​ទ្រង់​ទស្សនា​ការ​នូវ​បន្ទាត់​ទី ៣ នៃ​ទំព័រ​ខាង​ឆ្វេង​ព្រះហស្ថ ក្បាល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​អាច​នឹង​ឆ្លើយ​ទូល​បាន​គ្រប់​ពាក្យ​ដែល​ព្រះ​អង្គ​ទ្រង់​សួរ មហា​ក្សត្រ​ដោយ​អំណាច​ចង់​ឃើញ​រឿង​រ៉ាវ​យ៉ាង​ប្លែក​នោះ ក៏​អនុញ្ញាត​ទុក​ឲ្យ​ពេទ្យ​នៅ​រស់​ក្នុង​ថ្ងៃ​នោះ​ឯង ចាំ​សម្លាប់​ដល់​ថ្ងៃ​ស្អែក​វិញ ហើយ​បើក​ឲ្យ​ពេទ្យ​វិល​ទៅ​លំ​នៅ​អាត្មា មាន​ក្រុម​តម្រួត​បណ្ដើរ​ក្នុងចំណង​ដិត​ជាប់​ទៅ​ផង ។

លុះ​បាន​ទៅ​ដល់​ផ្ទះ តាមការស្នើ ពេទ្យ​ឌូប័ន​ក៏​ចាត់​ចែង​ការ​ងារ​គ្រប់​ជំពូកយ៉ាង​រហ័សរហួន​​ដូច​ដែលបាន​​គិត​ទុកមកតាមផ្លូវ។

​ដំណឹង​នៃ​ក្បាល​ចេះ​និយាយ​នេះ ក៏​ផ្សាយ​ទូ​ទៅ​ក្នុង​ព្រះ​នគរ។

សព្វ​មុខ​មន្ត្រី​ទាំង​ប៉ុន្មាន​បានសស្រាំ​ទៅ​ជួប​ជុំ​នៅ​ទី​ចុង​ព្រះ​រោង​ក្នុង​វេលា​ព្រឹក​ដែល​នឹង​ប្រហារ​​នោះ ដើម្បី​ជា​កសិណ​នៃ​ហេតុ​ដ៏​ប្លែក​មិន​ដែល​ឃើញ​នោះ​ឯង ។

ក្រោយ​នោះ ពេល​ពេទ្យ​ឌូប័នត្រូវបាន​បណ្តើរ​ចូល​មក​ដរាប​ដល់​ពីមុខ​រាជ​បល្លង្ក គាត់​មាន​កាន់​ទាំង​សៀវភៅ​ធំ ១ នៅ​ដៃ​ផង។

ពេទ្យនេះ​បង្គាប់​ឲ្យ​យក​អាង​ទឹក ១ មក​ដំកល់​ក្នុង​ទី​នោះ ហើយ​យក​ស្រោម​សៀវភៅ​ទៅ​លាត្រដាង​គ្រប​មាត់​អាង ទើប​ថ្វាយ​សៀវភៅ​ទៅ​ស្ដេច ដោយ​វាចា​ថា៖

បពិត្រ​ក្សត្រ​ថ្លៃ​ប្រសើរ​អើយ សូម​ព្រះ​អង្គ​ទទួល​យក​សៀវភៅ​នេះ កាល​ណា​គេ​កាត់​ក្បាល​ទូល​ព្រះ​បង្គំ​ហើយ សូម​ព្រះ​អង្គ​ត្រាស់​បង្គាប់​ឲ្យ​គេ​លើក​ក្បាល​ដាក់​មក​លើ​ស្រោម​សៀវភៅ​នូវ​មាត់​អាង​នេះ លុះ​លើក​ក្បាល​ដាក់​មក​ស្រេច​ហើយ ឈាម​ក៏​ឈប់​ហូរ​ដែរ រួច​ហើយ​សូម​ឲ្យ​ព្រះ​អង្គ​បើក​សៀវភៅ​នេះ ដណ្ដឹង​ទៅ​ក្បាល​ទូល​ព្រះ​បង្គំ ក៏​ក្បាល​នោះ​អាច​នឹង​ឆ្លើយ​ថ្វាយ​គ្រប់​ប្រការ​បាន តាម​សេចក្ដី​ដែល​ព្រះ​អង្គ​ទ្រង់​សួរ ។

ពិធីប្រហារ​បានកើតឡើងមិនតំអក់ ព្រោះពាក្យសស្តេចជាពាក្យទិព្វមិនងាយកែប្រែទេ។  ម្ល៉ោះហើយក្បាល​ដែលបានត្រូវ​កាត់​ដាច់​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​អាង​នោះ។

លុះ​អាមាត្រ​បាន​លើក​ឡើង​ដំកល់​លើ​ស្រោម​សៀវភៅ​ ឈាម​ក៏​បាត់​ហូរ​ភ្លាម ហើយ​បើក​ភ្នែក​ឡើង​ជា​ទី​អស្ចារ្យ​ប្រាកដ​នឹង​ភ្នែកស្រស់នៃ​ស្ដេច​នឹង​មន្ត្រី​ទាំង​អស់។

​ ស្ដេច​ក៏​ចាប់​សៀវភៅ​មក​បើក​តាម​ពាក្យបណ្តា។ លុះ​បើក​ទៅ​ឃើញ​ឯ​សន្លឹក​ដើម​ជាប់​ជិត​ទៅ​នឹង​សន្លឹក​បន្ទាប់​ដើម្បី​នឹង​បើក​ឲ្យ​បាន​ស្រួល​នោះ​ទ្រង់​យក​កម្រាម​ព្រះ​ហស្ថ​ទៅ​ផ្ដិត​នឹង​អណ្ដាត ហើយ​ចេះ​តែ​ធ្វើ​ដូច្នេះ​ដរាប​ដល់​សន្លឹក​ទី ៦ ប៉ុន្តែ​មិន​ឃើញ​មាន​សរសេរ​អក្សរ​អ្វី​ក្នុង​នោះ​សោះ ទើប​មាន​ព្រះ​តម្រិះ​សួរ​ទៅ​ក្បាល​នោះ​ថា នែ ​ពេទ្យ ហេតុ​អ្វី​ក៏​មិន​ឃើញ​មាន​អក្សរ ១ តួ​សោះ ក្បាល​នោះ​ឆ្លើយ​ទៅ​វិញ​ថា សូម​ឲ្យ​ព្រះ​អង្ក​បើក ២-៣ សន្លឹក​ទៀត​ទើប​ដល់ ស្ដេច​ក៏​ចេះ​តែ​បើក​ត ៗ ទៅ យក​ម្រាម​ព្រះ​ហស្ថ​ផ្ដិត​ទឹក​មាត់​ជា​ដរាប លុះ​ដល់​ថ្នាំ​ពុល​ដែល​ជាប់​នៅ​គ្រប់​សន្លឹក​សៀវភៅ​ជ្រួត​ជ្រាប​សព្វ​ទៅ ក៏​បណ្ដាល​ជា​ញាប់​ញ័រ​សព្វ​សារពាង្គកាយ ហើយ​វិល​ក្រឡាប់​ចក្រ​ធ្លាក់​ពី​លើ​បល្លង្ក​ចុះ​ទៅ​ខាង​ក្រោម​ក្នុង​វេលា​នោះ ។

ឯ​ក្បាលពេទ្យ​ឌូប័ន បាន​ឃើញ​ថ្នាំ​ពុល​ជ្រួត​ជ្រាប​ដូច្នោះ ហើយ​ឃើញ​ថាខ្លួនឯង​​ក៏មានលទ្ធភាព​​នឹង​រស់​នៅ​បាន​តែ​បន្តិច​ទៀត ក៏​ស្រែក​ពោល​ឡើង​ថា៖

« ស្ដេច​ពាល​កំណាច ស្ដេច​ទ្រុស្ដ​សីល នេះ​ហើយ​ផល​ដែល​រំលោភ​ដោយ​អំណាច​ឥត​ពិចារណា​ធ្វើ​បាប​ដល់​មនុស្ស​ឥត​ខុស បើ​មិន​ឆាប់​ក៏​យូរ​គង់​តែ​ព្រះ​ជា​ម្ចាស់​លោក​ធ្វើ​ទណ្ឌ​កម្ម ផ្ចាល​ដល់​សេចក្ដី​អយុត្តិធម៌ នឹង​សេចក្ដី​កាច​សាហាវ​ឃោឃៅ​ឥត​បទ​វិញ» លុះ​ក្បាល​និយាយ​ផុត​ពាក្យ​ប៉ុណ្ណេះ ទៅ​ស្ដេច​ក៏​ផុត​ដង្ហើម​ត្រឹម​នោះ​ឯ​ក្បាល​ក៏​ផុត​ជីវិត​ឰដ៏​គ្រា​នោះ​ដែរ ។

កន្លែង​ត្រង់​នេះ​ នាងឆ្ឆេរ៉ាហ្សាតបាន​ទូល​ទៅ​ស៊ុលតង់ថា​៖

ឱ ព្រះអង្គអើយ គ្រា​ដែល​តា​នេសាទ​បាន​និយាយ​រឿង​ស្ដេច​ក្រិក​នឹង​ពេទ្យ​ឌូប័ន​ចប់​ហើយ បែរ​ទៅ​និយាយ​នឹង​អារក្ខ​ដែល​នៅ​ក្នុង​ខ្លង​ទៀត​ថា ។

នែ​អារក្ខ ចូរ​ឯង​ស្ដាប់​ប្រសិន​បើ​ស្ដេច​ក្រិក​បាន​ទុក​ជីវិត​ឲ្យ​ពេទ្យ​ឌូប័ន នោះ​ព្រះ​ជា​ម្ចាស់​ក៏​នឹង​ទុក​ជីវិត​ឲ្យ​វិញ​មិន​ខាន ប៉ុន្តែ​ព្រោះ​ស្ដេច​​បានធ្វើរមិលមុន មិន​ព្រម​ទុក​ជីវិត​ឲ្យអ្នកសង្គ្រោះសង្ខារខ្លួន​ ទើប​ព្រះ​ជា​ម្ចាស់​លោក​ធ្វើ​ទណ្ឌ​កម្ម​ដល់​ស្ដេច​នោះ​វិញទាន់ហន់ វិញ​ដូចបានឃើញ​ស្រាប់។ ឯ​ចំណែក​ខាង​ព្រះ​ស្ដែង​ក៏​មាន​ប្រការ​ដូច្នោះ​ដែរ ចូរ​ឯង​ដឹង​ថា បើ​កាល​ដែល​អញ​សុំ​អង្វរ​ឯង ហើយ​ឯង​ព្រម​ស្ដាប់​ពាក្យ​អញ ប្រហែល​ជា​អញ​សន្ដោស​ឯង​វិញ ក្នុង​គ្រា​នេះ​ដែរ ប៉ុន្តែ​ក្នុង​វេលា​នោះ​អញ​សុំ​អង្វរ​ឯង​ដោយ​មធុរ​វាចា​គ្រប់​បែប​យ៉ាង ឲ្យ​ឯង​ទុក​ជីវិត​ឲ្យ ឯង​មិន​ព្រម​ស្ដាប់​សោះ នៅ​រឹង​តែ​ចង់​ប្រហារ​ជីវិត​អញ​បង់ ហើយ​ពេល​នេះ​ត្រូវ​អញ​តាំង​ចិត្ត​ជា​មនុស្ស​ឥត​មេត្តា​វិញ​ដូច​គ្នា អញ​ត្រូវ​ទុក​ឯង​ឲ្យ​នៅ​ក្នុង​ខ្លង​នេះ ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​វិញ​ឲ្យ​ឯង​នៅ​អស់​កប្ប​អស់​កល្ប​ក្នុង​លំ​នៅ​ចង្អៀត​តូច​នេះ កុំ​ឲ្យ​ធ្វើ​អ្វី​កើត​ឡើយ នេះ​ហើយ​ជា​សេចក្ដី​សង​សឹក​ដែល​អញ​គួរណាស់តែធ្វើ។

គ្រា​នោះ​អារក្ខក៏ស្រែកយំទ្រហោខ្ទរខ្ទារ​ហើយ​​និយាយ​អង្វរវិញថា៖

​ឱតាអើយតា!​ គ្រានេះ​យើងសូម​អង្វរ​ឯង​ម្ដង​ទៀត! កុំ​ឲ្យ​ធ្វើ​អំពើ​សាហាវ​យង់​ឃ្នង​ដូច្នេះ យើងសន្យាជាឧឡាឬកថា បើយើងបានចេញលើកនេះវិញ នឹងនាំឯងទៅរកវិធី​ ​ប្រែ​ជា​ជា​អ្នក​មាន​ធំ​ម្នាក់ ។

ព្រោះតែ​មាន​​សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​រួច​ពី​ក្រលំបាក​នោះ តា​ចាស់ក៏បង្អង់គិត​រហូត​ត្រូវអារក្សនេះធ្វើឱ្យ​​ទោ​ទន់​ចិត្ត។

គាត់តបថា៖

«អញ​នឹង​ព្រម​តាម​ពាក្យ​ឯង​បាន ប៉ុន្តែ​ត្រូវ​ឯង​ធ្វើ​ដូច​ម្ដេច​ឲ្យ​អញ​បាន​ជឿ​សំដី​ផង! តោង​ឯង​ស្បថ​សច្ចា​យក​នាម​ព្រះ​ជា​ម្ចាស់​មក​ជា​ទី​តាំង នៃ​សំ​ដី​ឯង ​ទើប​អញ​ព្រម​បើក​គ្រប​ខ្លង អញ​ឥត​បារម្ភ​ថា​ឯង​នឹង​អាច​ប្រព្រឹត្ត​កន្លង​លើ​ប្រណិធាន​របស់​ឯង​ឡើយ!»

អារក្ខ​ព្រម​សច្ចាស្បថស្បែសព្វយ៉ាង ​ក្នុង​គ្រា​នោះរហូត​​តា​ចាស់អស់ចិត្ត​ក្នុងការ​ព្រម​​បើក​គ្រប​ខ្លង​ឡើង ។

ស្រ​បក់​ក្រោយ​ ​ផ្សែងថ្កុលមក ​ ​រូប​អារក្ខ​ធំដំបង​ដូច​ជាពីពេល​​មុន បានចេញមករួចខ្លួនមែន​ថែម​​យក​ជើង​ឈូស​ខ្លង​ស្ពាន់​ទំលាក់​ទៅ​ក្នុង​ទឹក​សមុទ្រ​ទៅ។

តា​ចាស់​ឃើញ​ដូច្នេះ​ក៏​ភិត​ភ័យ​តក្កមា​ស្រលាំង​កាំង ​ស្រែក​ប្រាប់​ទៅ​អារក្ខ​ថា៖

នែ​អារក្ខ ឯង​គិត​ដូច​ម្ដេច ឯង​ភ្លេច​សម្បថ​សច្ចា​អម្បាញ់​មិញ​ហើយ​ឬ? អញ​ត្រូវ​រំលឹក​ឯង​ម្ដង​ទៀត​អំពី​រឿង​ ​ពេទ្យ​ឌូប័ននិង​ស្ដេច​ក្រិក!

​ អារក្ខ​បញ្ចេញ​​សំណើចលាន់ខ្ទរ​ ​រួច ​ឆ្លើយតប​វិញ​ថា៖

« យើង​នៅ​ចាំ​សំដី​នៅ​ឡើយ ​ត្រូវ​តាឯង​យក​សំណាញ់​ដើរ​តាម​មកកុំបង្អង់ខាន!»

ថា​ដូច្នេះ​ក៏​ចេញ​ដើរ​ទៅទុកឱ្យ តា​ចាស់​ស្ពាយ​សំណាញ់​រត់ពី​ក្រោយ​ទៅត្រុកៗ​ ដោយ​ជឿ​ក្នុង​ចិត្ត​ឥត​មាន​ភិត​ភ័យ​សោះ។

អារក្ស​បានដើរនាំមុខ តា​ទៅកាន់តំបន់​​ក្រុងឆ្ងាយមួយ​ដោយ​​ឡើង​តាម​ភ្នំ ដល់កំពូលទៅបចុះទីជម្រាលប្រឈម​នឹង ​ត្រពាំង​ធំ ១ នៅ​ជា​ចន្លោះ​កំបាំងកណ្តាលជួរភ្នំ ៤ជល់គ្នា​ ។

លុះ​ទៅ​ដល់​មាត់​ត្រពាំងចម្លែកតាហត់ណាស់ តែគាត់ងឿងឆ្ងល់ថា​តើ​អារក្ខស្គាល់ទីនេះតាមវិធីណា​ហើយវាជាអ្វីទៅ?

ភ្លាម​នោះ អារក្សប្រាប់​ទៅ​តា​ចាស់​ថា៖

« ចូរ​ឯង​បង់​ភ្លាមទៅហើយ​ចាប់​ត្រីក្នុងនោះ​មក!»

តា​ចាស់ខកចិត្តណាស់​ព្រោះ​មិនចង់​បាន​ត្រី​ឡើយ ត្រីហិចហែលឃើញ​ដេរ​ដាស​ក្នុង​ទឹក​ត្រពាំង​នោះ ព្រោះមិនដែលមាន​គេរកឃើញ​តំបន់នេះខ្វះអ្វីត្រី?

​ប៉ុន្តែ​មក​មាន​សេចក្តី​ឆ្ងល់​ជា​ទី​បំផុត ត្បិត​ត្រី​នោះ​មាន ៤ ពណ៌​ផ្សេង​ពី​គ្នា គឺ​ពណ៌​សរ, ក្រហម, ខៀវ​នឹង​លឿង, ។

តា​ចាស់​ក៏ស្រែកឡើង៖

«ចម្លែកពេកហើយ!»

ពេលគាត់ទ្រាំមិនបាន​​ចាប់​សំណាញ់​គ្រវែង​ទៅ ហើយ​ទាញ​មក​វិញ បាន​ត្រី ៤ គ្រប់​ពណ៌​ទាំង​អស់។

ដោយ​គាត់​មិន​ដែល​ឃើញអម្បូរ​ត្រីឆ្អាតចម្លែក​​ដូច្នេះ​សោះ គាត់​ក៏​អង្គុយ​សំឡឹង​មើល​ ទាំង ​ក្នុង​ចិត្ត​គិតថា ​មុខ​ជា​នឹង​លក់​បាន ប្រាក់​ច្រើន​មិន​ខាន។

គិត​ដូច្នេះ​ហើយមាន​អំណរ​ឥត​ឧបមាស្ងាត់ៗម្នាក់ឯង។

វេលា​នោះ​អារក្ខ​ប្រាប់​ទៅ​ថា ៖

” ចូរ​តា​យក​ត្រី​នេះ​​ទៅ​ថ្វាយ​ស្តេចៗ នឹង​ព្រះ​រាជ​ទាន​ប្រាក់​ឯង​ជា​ច្រើន​មិន​ខាន តែត្រូវចាំ បើជានឹង​​មក​បង់យក​​ក្នុង​ទី​នេះ​ទៀត​ អាចមក​បាន​រាល់​ថ្ងៃ ប៉ុន្តែ​​ហាម​​ថាមិនឱ្យ បង់​១​ថ្ងៃ​លើស១ សំណាញ់​ទេ !លើស​ពី​នេះ​ទៅ​ទៀត​មិន​បាន បើតា​មិនគោរព​​តាម​ពាក្យ​នេះយើង​ នឹង​កើត​ថ្លោះ​ការ​មិន​ខាន ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែនព្រោះជាបណ្តាសារ!»

រឿង​ ស្តេចក្រិកនិងពេទ្យឌូប័ន(១០០១យប់​វគ្គ៨)
​កាលពីយូរលង់ណាស់មកហើយ នៅឯរាជនគរ​​ពែរ្ស ដ៏រុងរោចមាន​ ​ស្ដេចចក្រភព​ដែល​គ្រង​រាជ​សម្បត្តិ​លើបណ្តារាស្ត្រ​សុទ្ធ​តែ​ជាជាតិ​ក្រិក​ទាំង​អស់។

ជាអកុសល  មហាក្សត្រ​នោះ​កើត​រោគ​គម្លង់កំណាចឈឺផ្សារក្រៃណា។

ហ្ម​ពេទ្យ​ទាំង​ប៉ុន្មាន​ក្នុង​នគរ​ និងមកពីទីចម្ងាយ​ ទោះ​ខំ​ប្រឹង​ព្យាបាល​រោគ ​អស់​ចំណេះ​មិន​ជា​ទៅ​ជា​ទាល់​គំនិត​មិន​ដឹង​ប្រកប​ឱសថ​យ៉ាង​ដូច​ម្ដេច​ទៅ​ទៀតសោះឡើយ ។            គ្រា​នោះ​មាន​ពេទ្យ​យ៉ាង​ពូកែ​ម្នាក់ ឈ្មោះ​ឌូប័ន បានបង្គំ​ខ្លួន​ចូល​មក​ដល់​ក្នុង​រាជ​វាំងរ៉ាបរងម្តង។

ពេទ្យ​នោះ​បាន​សិក្សា​សិល្ប​សាស្រ្ដ​តាម​ក្បួន​ក្រិក ក្បួន​ពែរ្ស៍ ក្បួន​ទុរ្ក៍ ក្បួន​អារាប់ ក្បួន​ស៊ីរ្យ៍ក​នឹង​ក្បួន​ហេប្រឺ ហើយ​បាន​ទាំង​រៀន​វិជ្ជា​សារ​ពើ​ខាង​វិទ្យា​សាស្រ្ត​ដោយ​ជ្រៅ​ជ្រុះ​ផង បាន​ស្គាល់​ដើម​ឈើ​នឹង​ឫស​ឈើ​គ្រប់​យ៉ាង​ដែល​ជា​ថ្នាំ​ដ៏​វិសេស​ឆុត​ឆាប់​ដោយ​ជាក់​ច្បាស់ ។

រំឮកថា កាល​បាន​ដឹង​ច្បាស់​ថា ស្ដេចខ្លួន​​កើត​ព្យាធិ៍​ឃ្លង់​ដូច្នេះ​ហើយ​ ហ្ម​ពេទ្យ​ទាំង​ឡាយ​មើល​អស់​ចំណេះ​រសាយ​ដៃ ​គ្រប់​គ្នា​មិន​បាន​ប្រកប ក៏នៅតែជំនៈ ចូល​ទៅ​ថ្វាយ​បង្គំ​គាល់​ស្ដេច ហើយ​យក​សេចក្ដី​ក្រាប​ទូល​ថា ៖

« ឱ មហារាជា​​ជា​ម្ចាស់ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ​ ប្រសិន​បើ​ ​ទ្រង់​ព្រះ​រាជ​អនុញ្ញាត​ឲ្យ​ ​ថែ​ព្រះ​រោគ​ថ្វាយ ទូល​ព្រះ​បង្គំ​សូម​សន្យា​នឹង​កែ​ថ្វាយ​បាន ដោយ​មិន​បាច់​ប្រើ​ថ្នាំ​សោយ​ឬ​ថ្នាំ​លាប​ស្រឡាប​ឡើយ»

ស្ដេច​ក្រិក ​សណ្ដាប់​ដូច្នេះ​ហើយ ក៏​ ថា៖

«ហៃ ពេទ្យកាល!  ​បើអ្នក​ឯង​ប្រសប់​ធ្វើ​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​មែន ឯង ​នឹង​ឲ្យ​រង្វាន់​ឲ្យ​ពេញ​ចិត្ត ពីយើងក្រៃណាសក្តិសម! ធ្វើ​ឲ្យ​ឯង​ព្រម​ទាំង​គ្រួសារ​ទាំអអស់ នៃពេទ្យ​ទៅ​ជា​អ្នក​អភិជនមហាសាល! ឯងជា​​ពេទ្ររាជវង្សពេញកិត្តិយស ប្រសិនបើ​នឹង​​កំចាត់​រោគ​ចេញ​បាន​មិន​បាច់​ប្រើ​ថ្នាំ​ផឹក​លាប!»

បានការ​ស្រេច​ហើយ​ពេទ្យ​ឌូប័ន​ក៏​ក្រាប​ថ្វាយ​បង្គំ​លាថយ​ចេញ មកផ្ទះរកវិធី។

គេបានធ្វើជា​កូន​ឃ្លី ១ មានប្រហោង​ ​ក្នុង​ដងលប​បញ្ចូល​ថ្នាំ​ដែល​បាន​ផ្សំ​ស្រេច​នៅ​ក្នុង​ប្រហោង​នោះ ធ្វើ​ស្រេច​ហើយ​ក៏​តាំង​ចាប់​ធ្វើ​កូន​ឃ្លី ១ ទៀតមកជាមួយដែរ។

​ លុះ​ព្រឹក​ស្អែក​ឡើង​ក៏​កាន់​យក​ចូល​ទៅ​គាល់​ស្ដេច ហើយ​ក្រាប​ថ្វាយ​បង្គំ​ថា៖

« ​សុំ​ឲ្យ​ស្ដេច​ឡើង​គង់​សេះ​រាជ​យាន ទៅ​ក្រសាល​ឃ្លី​នៅ​កន្លែង​ដែល​ធ្លាប់​ក្រសាល បំបាត់ការឈឺផ្សារនិងសង្រួមចិត្តព្យាបាលជម្ងឺ!»

ស្ដេច​ក្រិក​ក៏​បាន​ធ្វើ​តាម​ទាំង​អស់ ។

លុះ​យាង​ទៅ​ដល់​កន្លែង​នោះ ពេទ្យ​ឌូប័ន​ដើរ​ចូល​ទៅ​ជិត​ថ្វាយ​ដំបង​នឹង​កូន​ឃ្លី​ទៅ ហើយ​ទូល​ថា៖

« សូម​ព្រះ​ករុណា​យក​ដំបង​វា​កូន​ឃ្លី​នេះ​ទៅ​មក​ៗ​ត្រា​តែ​ចេញកម្លាំង​ ​សើម​ព្រះ​ហស្ថ​នឹង​ព្រះ​អង្គា​កាល​ណា ព្រះ​ហស្ថ​ព្រះ​អង្គ​ចេញ​ចំហាយ​ក្ដៅ​ដល់​ថ្នាំ​ដែល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ផ្សំ​ដាក់​ក្នុង​ដំបង​នេះ ថ្នាំ​នេះ​នឹង​រត់​ចូល​​ក្នុង​ព្រះ​អង្គ​ជ្រាប​សព្វ​សារពាង្គ​កាយ លុះ​ញើស​ ​សើម​ៗ​ហើយ​សូម​ព្រះ​អង្គ​ឈប់​វាយ​ចុះ ព្រោះ​ថ្នាំ​នេះ​បាន​ជ្រាប​សព្វ​ហើយ!»

ស្តេចបានធ្វើតាម​ប្រាប់ដោយ             ព្រះ​រាជា​ទ្រង់​ចាប់​ដំបង​ឃ្លី ហើយ​បោះ​កូន​ឃ្លី​ទៅ​មុខ ​ទើប​ទ្រង់​ញាក់​អាជនេយ្យ​តាម​វាយ ១ ដំបង​ទៅ ។ ​ពួក​មន្ត្រី​ដែល​ទៅ​លេង​ហែ​ក៏​វាយ​ឃ្លី​សង​មក ស្ដេច​ក៏​វាយ​សង​ទៅ​វាយ​ចុះ​វាយ​ឡើង​ជា​យូរ លុះ​ដល់​ព្រះ​ហស្ថ​នឹង​ព្រះ​កាយ​ទាំង​អស់​សើម​ដោយញើស រី​ឯ​ថ្នាំ​ដែល​នៅ​ក្នុង​ដង​ឃ្លី​បាន​ជ្រាប​ចូល​ដូច​ពាក្យ​របស់​ពេទ្យ

ពេលគ្រប់យ៉ាង​ពិតជាដំណើរការ​ដូចការរំពឹង​នៃពេទ្យ​នោះចប់​​កាល​ណា​ព្រះ​អង្គត្រូវបានសុំ​យាង​ចូល​ដល់​ព្រះ​ដំណាក់​វិញ ​ហើយទូលថា៖

«សូមស្តេច​ដុះ​ជំរះ​ព្រះ​កាយ​ឲ្យ​ខ្លាំងៗ រួច​ពី​នោះ​សូម​ព្រះ​អង្គ​សំងំ​ផ្ទំ​តាម​សម្រួល ដល់​ព្រឹក​ឡើង​វេលា​តើន​ព្រះ​រោគ​នឹង​វិនាស​អស់​ក្នុង​គ្រា​នោះ។»

ស្ដេច​ឃើញ​ដូច្នោះ​ទើប​ឈប់​ក្រសាល​ហើយ​យាង​ចូល​ទៅ​កាន់​ព្រះ​រាជ​និវេសន៍​វិញ ចូល​ស្រង់​ព្រះ​គង្គា ​ធ្វើ​តាម​បណ្ដាំ​ពេទ្យ​គ្រប់​ប្រការ​ឥត​មាន​ល្អៀង។

លុះ​ទ្រង់​តើន​ចាក​ក្រឡា​ព្រះ​បន្ទំ​វេលា​ព្រឹក​ឡើង ក៏​មាន​សេចក្ដី​សោមនស្ស​ឥត​ឧបមា ព្រោះ​រោគ​នោះ​វិនាស​អស់​រលីង​ពី​ព្រះ​អង្គ​ហើយ​ឥត​ឃើញ​មាន​ស្លាក​ស្នាម​អ្វី​បន្តិច​សោះ ។

ទ្រង់​បានបង្គាប់ហៅពេទ្យឌូប័នចូលគាល់ មានទាំង​​មហា​ជន​ចូលសប្បាយអំណរ​​ ​សោមនស្ស​ក្នុង​គ្រា​នោះ​រួមគ្នាទូទាំង​ជាតិ ។

ឯ​ពេទ្យ​ឌូប័ន​ដែល​ចូល​ទៅ​ក្នុង​ទី​នោះ ក៏​ក្រាប​ថ្វាយ​បង្គំ​ឱន​សិរសា​ទៀប​រង់ចាំបទបញ្ជា។

​ស្ដេច​បានលើក​ ​ព្រះ​បន្ទុល​សរសើរ​នាយ​កណ្ដាល​ជំ​នុំ​ធំនិងបង្គាប់ ​ព្រះ​រាជ​ទាន​ភោជនា​ហារ​ ​សោយ​នៅ​តុជា ១ ជា​មួយ​នឹង​ពេទ្យឌូប័នដោយការដឹងគុណក្រៃលែង។

​ ចាប់​ដើម​ពី​ថ្ងៃ​នោះ រាជា​​សព្វ​ព្រះ​ហឫទ័យ​នឹង​ពេទ្យ​ឌូប័ន​ឥត​ឧបមា ទោះ​បាន​តប​គុណ​យ៉ាង​ណា​ក្ដី ក៏​ទ្រង់​យល់​ឃើញ​ហាក់​ដូច​ជា​នៅ​មិន​ទាន់​ធួន​ល្មម​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ចេះ​តែ​ព្រះ​ទាន​រង្វាន់​ដល់​ពេទ្យ​ថែម​ជា​ថ្មី​រាល់ ៗ ថ្ងៃ ។

មាន​អគ្គមហាសេនា​របស់​ស្ដេច​នេះ​ម្នាក់​ ជា​មនុស្ស​អន្ធពាល​កំណាញ់​ឫស្យា ប្រសប់​ខាង​ប្រព្រឹត្ត​ការ​អាក្រក់​គ្រប់​យ៉ាង បាន​ឃើញ​រង្វាន់​ដែល​ស្ដេច​ព្រះ​ទាន​ដល់​ពេទ្យ​នេះ​វេលា​ណា​ក៏​កើត​សេចក្ដី​ច្រណែន​ឫស្យា​ក្នុង​វេលា​នោះ ហើយ​មាន​បំណង​ថា​នឹង​ទូល​បង្ខុស​ឲ្យ​ពេទ្យ​វិនាស​ចេញថ្ងៃណាមួយ។

ដើម្បី​នឹង​ឲ្យ​បាន​សម្រេច​តាម​គំនិត​ដែល​បាន​គិត​ទុក​នេះ អគ្គមហាសេនា​ចូល​ទៅ​គាល់​ស្ដេច ហើយ​មាន​ពុត​ប្រើសេចក្ដី​ក្រាប​ទូល​ថា៖

«ឱរាជាដ៏មានទសពិត​នៃខ្ញុំ! ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ឃើញ​ព្រះ​ករុណា​ទ្រង់​ទុក​ព្រះហឫទ័យ​លើ​មនុស្ស​ក្រៅ​ប្រទេស​ដែល​ទ្រង់​មិន​ទាន់​ស្គាល់​ច្បាស់ នេះ​នាំ​ឲ្យ​មាន​អន្តរាយ​ដល់​ព្រះ​អង្គ​មិន​ខាន ​ព្រះ​ករុណា​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​ទាន​វត្ថុ​ផ្សេង​ៗ ដល់​ពេទ្យ​ឌូប័ន​នោះ គឺ​ទ្រង់​មិន​ទាន់​បាន​ជ្រាប​ច្បាស់​ថា​ ពេទ្យ​នោះ​ជា​មនុស្ស​ក្បត់ ឯ​ទូល​ព្រះ​បង្គំ​ដឹង​ច្បាស់​ជា​វា​ចូល​មក​នៅ​ក្នុង​រាជវង្ស​នេះ វា​ប្រាថ្នា​តែ​ជីវិត​ព្រះ​អង្គ​ប៉ុណ្ណោះ ។

គ្រា​នោះ​ស្ដេច​មាន​ព្រះ​បន្ទូល​ថា ៖

«ត្រូវ​លោកមានភស្តុតាងមកផង!»

មនុស្ស​អាក្រក់ក៏បានពិតទូលទៀតឡើង៖

«នាយ​​ពេទ្យ​ឌូប័ន ​ដែល​បាន​បោះ​បង់​ស្រុកពិត​នៃ​ ​ខ្លួន​មក​ពឹង​ពាក់​អាស្រ័យ​ក្នុង​រាជវង្ស​ព្រះអង្គ​នេះ គឺ​មាន​បំណង​តែ​នឹង​សម្រេច​សេចក្ដី​ប្រាថ្នា​ដែល​បាន​គិត​ទុក​ជា​អង្វែង​ហើយ ​វា​បាន​ធ្វើទ្រង់កើត​ជា​ឃ្លង់មុនទើបព្យាបាលជាក្រោយទេ!!»

ស្តេចឮហើយ​ក៏បន្ទោសភ្លាម​ថា៖

«មុនគិតថាយើងមាន​ ​ត្រចៀក​ស្រាល​ដោយ​តាម​ពាក្យ​ឯងញុហញង់នេះ យើងនិទានរឿងមួយទៅឯងសិន!»

​ ស្ដេច​ក៏​ផ្ដើម​រឿង​ប្រាប់​ទៅ​អគ្គ-មហាសេនាចិត្ត​អាក្រក់នោះ​ថា កាល​នោះមាន​​ស្ដេចមួយអង្គ ដែលមាន​ភរិយាល្អជាអគ្គមហេសី​និង​​មានស្រីស្នំជាច្រើនហែរហមបម្រើ។ ក្នុងនោះ មាន​ស្នំក្មេងកំណាចមួយឈ្មោះនាង​មារ៉ាហ្សាឌីន ដែល​ចេះ​ កល​មារយា​ឲ្យ​ស្ដេច​ស្រឡាញ់​លើស​លប់ ។

ដោយការច្រណែននឹងមហេសី នាងនោះបានរកវិធីបង្កបញ្ហា​ដល់ព្រះអង្គ​ ហើយ​បានឃុបឃិតនិង​ពួហោរ៉ា ​ទូល​បង្ខុសបង្ខូចថា ជារាសីនៃ​​​ព្រះ​កុមារ​ត្រូវ​ជា​រាជ​បុត្រ​នៃ​អគ្គមហេសី ​គ្របលើចក្ររាសីស្តេច​ត្រូវនាំរាជកុមារ​ទៅ​ប្រហាជីវិតទើបបានសុខទាំងស្តេចនិងរាស្ត្រនូវនគរ។

ក្នុង​គ្រា​នោះ​ ស្តេច​ជាបិតា​មានព្រះទ័យស្រពោនក្រៀមជាពន់ពេក។

មហាមាត្យ​របស់ទ្រង់ម្នាក់ដែលមាន​ចិត្តស្មោះត្រង់និងមាន​ចំណេះ​ដឹងទូលំទូលាយ បានជំនៈ ​ចូលមកទូលស្តេចអំពីរឿង​មួយ ដើម្បីពន្លឺពិចារណារឿងរាជកុមារ​។

គឺ​និទាន​ “រឿង​បុរសមូស្លីមនិង​សត្វ​សេក ១​”។

មហាអាម៉ាត្រនិទានថា មាន​បុរស​ឥស្លាម​ម្នាក់ មាន​ភរិយា ប្រកប​ដោយ​រូប​ល្អ​ប្រពៃ​នាយ ​នោះ​ស្រឡាញ់​ភរិយា​អាត្មា​ហួស​ប្រមាណ មិន​ដែល​ទៅ​ណា​ឲ្យ​ឃ្លាត​ឆ្ងាយ ១ វេលា​ឡើយ។

មាន​ថ្ងៃ ១ ត្រូវ​មាន​ធុរៈ​ទៅ​ស្រុក​ឆ្ងាយ​នឹង​ខាន​មិន​បាន បុរស​នោះ​ក៏​យាត្រា​ទៅ​កាន់​​កន្លែង​លក់​បក្សី ហើយ​ទិញ​សត្វ​សេក ១ដ៏ឆ្លាត យក​មកជាសេនាស៊ើបភរិយា​ខ្លួន។

ឯ​សេក​នោះ​មិន​គ្រាន់​តែ​ចេះ​និយាយ​ភាសា​មនុស្ស ថែម​ទាំង​មាន​ប្រាជ្ញា​វាង​វៃ​ចេះ​ចាំ​រឿង​រ៉ាវ​ផ្សេង​ៗ ដែល​បាន​ដឹង​បាន​ឮ​នោះ​ផង។

បុរស​នោះ​យក​សេក​ទៅ​ដាក់​ក្នុង​ទ្រុង ហើយ​និយាយ​នឹង​ភរិយា​អាត្មា​ឲ្យ​ ​ថែរក្សា​ឲ្យ​ស្រួល​ល្អ ក្នុង​ពេល​ដែល​ខ្លួន​មាន​ដំណើរ​ទៅ​នោះ ។

វេលា​ដែល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ចូល​ទៅ​សួរ​សេក​នោះ អំពី​ហេតុ​ភេទនានាក្នុងផ្ទះ ​ កើត​ឡើង​ក្នុង​គ្រា​ដែល​ខ្លួន​មិន​នៅ សត្វ​សេក​ឆ្លើយ​ប្រាប់​អស់​កិច្ចការ​ស្ត្រីនោះរាំច្រៀងសប្បាយជាមួយទាសករមិនឃើញមាននឹកនាអ្វី​ស្នេហា​នៃប្តីខ្លួនបន្តិចណា។

ការណ៍នេះ​នាំ​ឲ្យ​ស្វាមី​ទៅរក​ហារស្ដី​បន្ទោស​​ដល់​ភរិយា ។

នាង​នោះ​គិត​ស្មាន​ថា​ មាន​ទាសី​ណា​ក្នុង​ផ្ទះ​លួច​ប្រាប់​រឿង​រាវ​នេះ ក៏​ហ៊ាន​ស្បថ​ស្បែ​ឲ្យ​ប្ដី​ថា ខ្លួន​មាន​ចិត្ត​ស្លូត​ត្រង់​ឥត​មាន​ល្អៀង​ប្រែ​ប្រួល​ទេ។

តែក្រោយមក ​នាង​នោះ​បាន​ដឹង​ថា​រឿង​រ៉ាវ​ទាំង​ប៉ុន្មាន​ថាបែកចេញ ​ពី​សត្វ​សេកដែលពូកែ​បូរបាច់​និយាយ​ប្រាប់​ស្វាមី ។

លុះ​ដឹង​ដូច្នោះ​ហើយ ក៏គុំទុកតែក្នុងចិត្ត​។

ថ្ងៃ ១ ស្វាមីត្រូវ​មាន​ដំណើរ​ទៅ​ឆ្ងាយ​កំណត់ ១ ថ្ងៃ​១យប់​នោះ​ នាងក៏​ប្រើ​ទាសី​ម្នាក់​ឲ្យ​យក​រហាត់​ទៅ​រវៃ​នៅ​ក្រោម​ទ្រុង​សេក ទាសី​ម្នាក់​ទៀត​ឲ្យ​យក​ទឹក​ទៅ​សាច​ពី​លើ​ដំបូល ​ទ្រុង​ធ្វើ​ដូច​ជា​ភ្លៀង ឯ​ទាសី​ម្នាក់​ទៀត​ឲ្យ​យក​កញ្ចក់​ទៅ​ឆ្លុះ​បញ្ចាំង​ដោយ​ពន្លឺ​ទៀន ឆ្លុះ​ពី​ខាង​ឆ្វេង​ម្ដង​ពី​ខាង​ស្ដាំ​ម្ដង រីឯបាវ​ព្រាវ​ទាំង​ប៉ុន្មាន​នោះ​ក៏​ទៅ​ធ្វើ​តាម​មុខ​ក្រសួង​តែ​រៀង​ខ្លួន តាំង​ពី​ក្បាល​ព្រលប់​លុះ​ដល់​យប់​ជ្រៅ​ទើប​ឈប់ ។

វេលា​ថ្ងៃ​ស្អែក​ឡើង​ប្ដី​ត្រឡប់​មក​វិញ ក៏​ទៅ​ពិចារណា​សួរ​សេក​ទៀត អំពី​ហេតុ​កើត​ឡើង​ក្នុង​ផ្ទះ ឯ​សេក​តប​វិញ​ថា ឱ​ម្ចាស់​ខ្ញុំ​អើយ ក្នុង​វេលា​យប់​មិញ​នេះ ​រន្ទះ​ផ្គរ​ភ្លៀង​បាន​​ធ្វើ​ទុក្ខ​ខ្ញុំ​ទើស​ភ្លឺ ​ខ្ញុំ​បាន​រងសេចក្ដី​លំបាក​វេទនា​ឥត​ឧបមាណាស់បានអ្វីនឹងជម្រាបម្ចាស់ទៅ?

បុរស​នោះ​បាន​ដឹង​ប្រាកដ​ថា​ក្នុង​វេលា​យប់​នោះ​ឥត​មាន​ផ្លៀង​ផ្គរ​សោះគិតប្រាកដថា ជា​ ​សេក​និយាយ​ពាក្យ​មុសាវាទ ដូច​ជា​ពាក្យ​ដែល​ប្រាប់​កាល​ជាន់​មុន អំពី​កិរិយា​មារយាទ​ភរិយា​ខ្លួនក្តី​ ក៏​សុទ្ធ​តែ​ជា​ពាក្យ​ពោល​បង្កាច់ មិន​ពិត​ទាំងអស់​ដែរ គិត​ដូច្នេះ​ហើយ ក៏​ទាញ​យក​សេក​ពី​ទ្រុង​បោក​ផ្ទប់​ទៅ​លើ​ដី​ដល់​អន្តរាយ​ជីវិត​ក្នុង​គ្រា​នោះ​ទៅ។

​លុះ​ដល់​ថ្ងៃ​ក្រោយ​មក​ទើប​បាន​ដឹង​ហេតុ​ជា​ប្រាកដ​អំពី​អ្នក​ជិត​ខាង ថា​សត្វ​សេក​នោះ​មិន​បាន​ពោល​ពាក្យ​កុហក​បង្កាច់​កិរិយា​មារយាទ​ភរិយា​ខ្លួន​ទេ បុរស​ម្ចាស់​សេក​ដឹង​ហើយ​កើត​សេចក្ដី​សោក​ស្ដាយ​សត្វ​បក្សី​មហិមា ព្រោះ​ខ្លួន​បាន​ពិឃាត​ចោល​ដោយ​ឥត​ពិចារណា ។

វេលា​ដែល​បាន​សារ​ស័ព្ទ​រឿងទាំងនេះ ​ប្រាប់អគ្គសេនាបតិ​ដូច្នោះ​ហើយ ស្ដេច​ក៏​មាន​ព្រះ​បន្ទូល​ត​ទៅ​ទៀត​ថា ម្នាល​អគ្គមហា​សេនា ខ្លួន​ឯង​នេះ​ច្បាស់​ជា​មាន​សេចក្ដី​ច្រណែន​ឫស្យា​ដល់​ពេទ្យ​ឌូប័ន​ ដែល​ជា​មនុស្ស​សុចរិត ឥត​ធ្វើ​អំពើ​អាក្រក់​អ្វី​ដល់​ឯង​សោះ ម្ដេច​ក៏​ឯង​មក​ពោល​បង្កាច់​បំផ្លាញនាយ?

​ មនុស្ស​អាក្រក់នៅមិនអស់ចិត្ត​ក៏តបតថា ៖

«រាជាអើយ ​ជីវិត​សត្វ​សេក​ដែល​បាត់​បង់​ទៅ​នោះ​មិ ក៏ន​ជា​ថ្លៃ​ថ្លា​ប៉ុន្មាន​ឯណា! បុរស​ជា​ម្ចាស់​សត្វ​នោះ​ក៏​មិន​បាន​សោក​ស្ដាយ​ជា​យូរ​អង្វែង​ដែរ ដូច​ជា ​ព្រះ​អង្គ​ក៏​មិន​គួរ​នឹង​ស្ដាយ​ថា ជីវិត​អ្វី​​ពេទ្យម្នាក់​នេះ? ចុះបើគេមានបំណងមិនល្អមែន រឿងគួរស្តាយសមថាមានទំហំកម្រិតណាដែរ?! បើលោតែក្រុមវា ​មាន​ប្រាថ្នា​នឹង​ធ្វើ​ជីវិត​ព្រះ​អង្គ​​អន្តរាយ? ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ដែល​មានភារៈរក្សា​អង្គ​មហាក្សត្រ​ កុំ​ឲ្យ​មាន​សត្រូវ​ណា​មក​បៀត​បៀន​បាន ​គួរ​ណាស់​តែអាច​យក​ហេតុ​ ​មន្ទិល​សង្ស័យសូម្បី​បន្តិច​បន្តួច​មក​ទុក​ជា ​ការ​ពិចារ​សំខាន់មែន​​គឺ​ថា​សូវ​សំឡាប់​មនុស្ស​ឥត​ទោស​ជា​ជាង​សង្រ្គោះ​មនុស្ស​មាន​ទោស !​សូមព្រះអង្គស្តាប់តំណាលអំពីមហាអាម៉ាត្រមួយវិញដែលសមនឹងទទួលទណ្ឌកម្មពិតមែន​!»

គ្រា​នោះ​ស្ដេច​ក្រិក​សួរ​ទៅ​វិញ​ថា ៖

«ចុះ​មហាមាត្យ​ក្នុង​រឿង​អ្វី​ហើយ​​ បាន​ប្រព្រឹត្ត​ដូច​ម្ដេច​​បាន​ជា​ត្រូវ​ទណ្ឌកម្ម ?»

អគ្គមហា​សេនានោះ ​ទូល​ថា សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្ដាប់​ចុះ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​នាំ​មក​និទាន រឿង​ មហាមាត្យត្រូវទណ្ឌកម្ម។

តំណាលនៃ​យុវក្សត្រានគរកោះខ្មៅ (១០០១យប់វគ្គ៧)
​ ខ្ញុំ​បាន​ទទួល​គ្រប់​គ្រង​រាជ​សម្បត្តិ​នៅជន្មា១៥វស្សា និងបានទទួលយក​ប្អូន​ជីដូន​១​របស់​ខ្ញុំ កូនស្រីម្ចាស់មា​ខ្ញុំមកជាគូជីវិត​។

ដោយឃើញ​នាង​នោះ​មាន​ចិត្ត​ប្រតិពទ្ធ​ស្មោះ​ស្ម័គ្រ​នឹង​ខ្ញុំ​ដ៏​លើស​លប់ ហើយ​ចំណែក​ខ្ញុំ​វិញ​ក៏​មាន​សេចក្តី​ស្នេហា​ជា​ទី​បំផុត នៅ​ជា​មួយ​គ្នា​ជា​សុខ​ដរាប​មក ក៏តែងតាំងនាង​ឡើងជា​អគ្គមហេសី។

លុះ​ដល់​កំណត់​៥​ឆ្នាំ ក្នុង​គ្រា​ក្រោយ​នេះ​ឯង​ខ្ញុំ​សំគាល់​ឃើញ​ថា ប្រពន្ធ​ខ្ញុំ​នឿយ​ណាស់​អស់​ចិត្ត​ពី​ខ្ញុំ ។

មាន​ថ្ងៃ​១ វេលា​ដែល​នាង​ចេញ​ទៅ​ស្រង់​ជំរះ​កាយ​មុន​វេលា​សោយ​ល្ងាច​នោះ​ខ្ញុំ​ងងុយ​ជា​ខ្លាំង​ ក៏​ប្រាស​ដេក​ទៅ​លើ​កម្រាល​ក្នុង​បន្ទប់​ខ្ញុំ​ទៅ, វេលា​នោះ​មាន​ស្រី​ស្នំ ២ នាក់ ដែល​បាន​ទទួលភារៈ​ចូល​មកបក់​ឲ្យ​ខ្ញុំ​ ខាង​លើ ១ ខាង​ក្រោម​១ ។ ស្រី​ទាំង​២ នោះ​ស្មាន​ជា​ខ្ញុំ​ដេក​លក់ ក៏​និយាយ​ខ្សឹប​គ្នា​តិចៗរឿងគ្រួសារ​ខ្ញុំ, ឯខ្ញុំក៏ដឹងហើយកាលណា ធ្វើជា​​ខំ​សំងំ​ធ្មេច​ភ្នែក​ ចាំ​ស្តាប់​វា​និយាយ​ ។

“អើ​ឯង​យល់​ថា​ដូច​ម្តេច? ចំណែក​ខាង​អញ​ៗ​យល់​ថា​ព្រះ​អគ្គមហេសី​ពេញ​ជា​គិត​ខុស​ណាស់, អប្បាល​ដល់​ម្ចាស់​យើង​មាន​រូប​រាង​យ៉ាង​នេះ​ហើយ នៅ​តែ​មិន​ស្រឡាញ់​បាន” “មែន​ហើយ​ហង, អញ​ក៏​យល់​ដូច្នោះ​ដែរ, ប៉ុន្តែ​អញ​ឆ្ងល់​គិត​មិន​យល់​សោះ ហេតុ​អ្វី​បាន​ជា​ព្រះ​អគ្គមហេសី​លប​ចេញ​ទៅ​តែ​ឯង​ស្ងាត់ៗ​រាល់​តែ​យប់ ហើយ​ទ្រង់​មិន​ជ្រាប​សោះ ?”

នាង​ម្នាក់​ឆ្លើយ​ថា

“នែ​ព្រះ​អង្គ​ទ្រង់​ជាប់​ឯ​ណា​បាន ព្រោះ​ព្រះនាង​បាន​យក​ថ្នាំ​ឬសឈើ​មក​លាយ​នឹង​ទឹក​ ឲ្យ​ទ្រង់​សោយ​រាល់​តែ​ល្ងាច, ឯថ្នាំ​នោះ​សោយ​ទៅ​វេលា​ណា ក៏​ផ្ទំ​លក់​ឥត​កំរើក​ដូច​មនុស្ស​ស្លាប់ បាន​ជា​ព្រះ​នាង​ចេញ​ទៅ​ទី​ណា​បាន​តាម​ចិត្ត ឥត​មាន​កោត​ញញើត​អ្វី វេលា​ត្រឡប់​ចូល​មក​វិញ ទើប​យក​ថ្នា​អ្វី​១​មុខ​ផ្សេង​មក​ដាក់​នៅ​ព្រះ​នាសា ឲ្យ​ទ្រង់​ដឹង​ព្រះ​ស្មារតី​ឡើង ” ។

ត្រង់​នេះ​សូម​ឲ្យ​លោក​ពិចារណ​មើល តើ​មិន​ឲ្យ​ភ្ញាក់​ផ្អើល​ក្រេវ​ក្រោធ​ឯណា​បាន ប៉ុន្តែ​បើ​ទោះ​ណា​ជា​ដូច​ម្តេច​ក្តី​ក៏​ខ្ញុំ​ខំ​អត់​ធ្មត់​មិន​ក្រទី​ក្រ​ទា​ទៅ​បាន ។ កាល​នោះ​ខ្ញុំ​ធ្វើ​ជា​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​ធ្វើ​អាការៈ​ហាក់​ដូច​ជា​ឥត​បាន​ឮ​ពាក្យ​អ្វី ១ ម៉ាត់​សោះ ។

ឯព្រះ​អគ្គមហេសី​ត្រឡប់​មក​ពី​ស្រង់​វិញ​ហើយ ក៏​ចូល​សោយ​ក្រយា​ស្ងោយ​ទាំង​អស់​គ្នា ។

មុន​នឹង​ចូល​ផ្ទុំ​ព្រះ​នាង​កាន់​ទឹក ១ កែវ​យក​មក​ឲ្យ​ខ្ញុំ​នឹង​ដៃ​ឯង គឺ​ជា​កែវ​ដែល​ខ្ញុំ​តែង​សោយ​រៀង​មក ប៉ុន្តែ​ម្តង​នេះ វេលា​ដែល​ទទួល​មក ខ្ញុំ​មិន​បាន​ផឹក​ដូច​មុនៗ ខ្ញុំ​ដើរ​អែប​ទៅ​រក​បង្អួច ហើយ​ក្លែង​បន្លំ​ចាក់​ទឹក​ចោល​អស់​ទៅ ទើប​ខ្ញុំ​ប្រគល់​កែវ​ទៅ​ឲ្យ​វិញ​មិន​ឲ្យ​ដឹង​ជា​បាន​ចាក់​ទឹក​ចោល​ឡើយ ។

រួច​ក៏​នាំ​គ្នា​ចូល​ទៅ​កាន់​ក្រឡា​បន្ទំ លុះ​យូរ​បន្តិច​ទៅ​ស្មាន​ជា​ខ្ញុំ​ដេក​លក់​ហើយ ព្រះ​នាង​ក៏​ក្រោក​ឡើង​ភ្លាម​ឥត​មាន​ប្រយ័ត្ន​អ្វី​បន្តិច​សោះ ហើយ​និយាយ​សម្លេង​ខ្លាំងៗ​ថា “​ចូរ​ឯង​ដេក​ម្នាក់​ឯង​ចុះ ហើយ​កុំ​ក្រោក​ឲ្យ​សោះ ” ថា​តែ​ប៉ុណ្ណេះ​ក៏​ចាប់​គ្រឿង​ប្រដាប់​មក​តែង​កាយ រួច​ចេញ​ពី​ក្រឡា​បន្ទុំ​ទៅ ។

គ្រា​ដែល​ព្រះ​នាង​ចេញ​ផុត​ទៅ ខ្ញុំ​ក៏​ស្ទុះ​ក្រោក​ឡើង​ស្លៀក​ពាក់​យ៉ាង​ប្រញាប់ ហើយ​ចេញ​តាម​ទៅ ១​រំពេច ខ្ញុំ​បាន​លៃ​ជំហ៊ាន​ខ្ញុំ​ឲ្យ​ស្មើ​នឹង​ជំហាន​ជើង​ព្រះ​នាង ដាក់​ស្មើ​គ្នា​លើក​ស្មើ​គ្នា ឥត​ធ្វើ​ឲ្យ​ដឹង​ខ្លួន​ឡើយ​ ។ លុះ​ទៅ​ដល់​ទ្វារ​នីមួយៗ​ទ្វារ​នោះ​បើក​ឯង មិន​បាច់​បើក​ទេ ព្រោះ​ព្រះ​នាង​បាន​សូត្រ​មន្ត​អ្វី​ខ្សិបៗ ទៅ​ផុត​ទ្វារ​ជា​ច្រើន​សង្កាត់ បាន​ដល់​ទៅ​សួន​ច្បារ​ទើប​យាត្រា​ចូល​ក្នុង​ឧស្យាន​ទៅ ។ វេលា​នោះ​ខ្ញុំ​ឈប់​បង្អង់​នៅ​មាត់​ទ្វារ ដើម្បី​កុំ​ឲ្យ​នាង​ឃើញ​ផង ហើយ​ដើម្បី​ឲ្យ​នាង​ដើរ​ផុត​ទៅ​សិន​ផង ប៉ុន្តែ​ភ្នែក​ខ្ញុំ​ចេះ​តែរំពៃ​គយ​គន់​តាម​ក្រោយ​ទៅ ឃើញ​ដើរ​ចូល​ក្នុង​ព្រៃ​ដែល​មាន​ផ្លូវ​កាត់​ខ្វាត់​ខ្វែង ហើយ​នៅ​ចិញ្ចើម​ផ្លូវ​នោះ មាន​ដាំ​ដើម​ឈើ​ធ្វើ​ជា​របង​យ៉ាង​ក្រាស ។

ខ្ញុំ​បាន​ស្កាត់​តាម​ផ្លូវ​ផ្សេង​ពី​ខាង​មុខ ហើយ​ពួន​នៅ​ក្នុង​របង​ឈើ​នោះ យូរ​បន្តិច​លេច​ព្រះ​នាង​បណ្តើរ​ប្រុស​ម្នាក់​មក ។

វេលា​នោះ​ខ្ញុំ​បាន​ផ្ទៀង​ត្រចៀក​ទាំង ២ ចាំ​ស្តាប់​សំដី​និយាយ​គ្នា, ហើយ​ខ្ញុំ​ស្តាប់​បាន​ជាក់​សំដី​ដែល​ព្រះ​នាង​និយាយ​នឹង​ប្រុស​សាហាយ​ថា​ដូច្នេះ​

” មិន​គួរ​ជា​អ្នក​មក​បន្ទោស​ខ្ញុំ​ថា ​យឺតជួប​សោះ ព្រោះ​អ្នក​ដឹង​ជា​ប្រាកដ ​អំពី​ការ​ដែល​នាំ​ឲ្យ​ទទើស​ទទែង​មក​មិន​បាន! បើ​សេចក្តី​ស្នេហា​ដោយ​ស្មោះ​របស់​ខ្ញុំ​តាំង​ពី​ដើម​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​មិន​ទាន់​ធួន​នឹង​អ្នក​ទេ សូម​ឲ្យ​អ្នក​ប្រាប់​មក​ចុះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ឃើញ​ច្រើន​លើស​ដើម​ទៀត តើ​អ្នក​មាន​ប្រាថ្នា​យ៉ាង​ណា, អ្នក​ដឹង​ហើយ​តើ​ឫទ្ធា​នុភាព​របស់​ខ្ញុំ​ ប្រសិន​បើ​អ្នក​ឲ្យ​ខ្ញុំ​ធ្វើ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នឹង​ប្រាសាទ​ល្អ​នេះ ទៅ​ជា​ប្រាសាទ​បាក់​បែក​គ្រាំ​គ្រា​ហើយ​ឲ្យ​មាន​សុទ្ធ​តែ​សត្វ​ចចក, ទី​ទុយ​នឹង​ក្អែក​នៅ​ពាស​ពេញ​មុន​អរុណរះ​ឡើង ខ្ញុំ​នឹង​ជញ្ជូន​ថ្ម កំផែង​បន្ទាយ​ទាំង​ប៉ុន្មាន​នេះ ទៅ​ចោល​ខាង​នាយ​ភ្នំ​កូកាសឬ​ចោល​ឲ្យ​ផុត​ព្រំ​ដី​ដែល​ឥត​មនុស្ស​នៅ​ក៏​បាន បើ​អ្នក​ចង់​ដឹង​ចូរ​ប្រាប់​តែ​១ មាត់​មក​ចុះ ខ្ញុំ​ធានា​នឹង​ធ្វើ​ឲ្យ​ប្រែ​ប្រួល​ទៅ​បាន​ឥឡូវ​នេះ ។»

និយាយ​ផុត​មាត់ ជើង​ដើរ​ទៅ​ដល់​ផ្លូវ​បែក ១ ក្នុង​ទី​នោះ​ហើយ​ងាក​វិល​ខ្លួន​ទៅ​តាម​ផ្លូវ​ថ្មី ដើរ​កាត់​មុខ​ខ្ញុំ ខ្ញុំ​ក៏​ហូត​ដាវ​ឡើង​ភ្លាម ។ ដោយ​អាប្រុស​ដើរ​ខាង​កន្លែង​ដែល​ខ្ញុំ​ពួន​នៅ​ ខ្ញុំ​បាន​លើក​ដាវ​ឡើង​កាប់​សំដៅ​ករវា ហើយ​ដួល​ដេក ១ រំពេច​ទើប​ខ្ញុំ​ស្ទុះ​រត់​ទៅ​ភ្លាម ដើម្បី​កុំ​ឲ្យ​ព្រះ​នាង​ស្គាល់​បាន ឯខ្លួន​ព្រះ​នាង​ខ្ញុំ​មិន​បាន​ធ្វើ​បាប​ទេ ព្រោះ​ជាប់​ជា​សាច់​លោហិត​របស់​ខ្ញុំ។

រី​ទំហឹង​ដាវ​ដែល​ខ្ញុំ​ប្រមាថសង្ខារ​ប្រុស​សាហាយ​នោះ បណ្តាល​ឲ្យ​វា​ដល់​នូវ​មរណៈ តែ​ដោយ​អំណាច​អានុភាព​មន្ត​របស់​ព្រះ​នាង មនុស្ស​របួស​ក៏​គង់​ជីវិត​នៅ​បាន ប៉ុន្តែ​គង់​នៅ​តែ​ជីវិត​ប៉ុណ្ណោះ​នឹង​និយាយ​ស្តី​ឬ​លើក​ដៃ​ជើង​មិន​បាន ហៅ​ថា​ជា​មនុស្ស​មិន​ស្លាប់​មិន​រស់ ។ វេលា​ដែល​ខ្ញុំ​គេច​រត់​តាម​ក្នុង​សួន​ចូល​ទៅ​ក្នុង​ដំណាក់​នោះ ខ្ញុំ​ឮ​ព្រះ​នាង​ស្រែក​យំ​ថ្លែង​ទុក្ខ​សព្វគ្រប់​ ដាក់វា ហើយ​ខ្ញុំ​ក៏​គិត​ឃើញ​ថា ដែល​បាន​ទុក​ជីវិត​ឲ្យ​ព្រះ​នាង​នោះ ជា​ការ​ល្អ​ប្រពៃ​ណាស់ហើយ ។

លុះ​ទៅ​ដល់​ក្នុង​ដំណាក់​វិញ ខ្ញុំ​ក៏​ចូល​ដេក​ចូល​ដែល​ដោយ​មាន​សេចក្តី​អំណរ​ជា​ពន្លឹក ព្រោះ​បាន​ធ្វើ​ទណ្ឌកម្ម​ដល់​អាក្បត់ សម​តាម​កិរិយា​ដែល​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត ហើយ​ក៏​ដេក​លក់​ទៅ ។ លុះ​ព្រឹក​ឡើង វេលា​ខ្ញុំ​ក្រោក​ឃើញ​ព្រះនាង​ដេក​នៅ​ខាង ប៉ុន្តែ​មិន​ដឹង​ជា​លក់​ឬ​មិន​លក់ ខ្ញុំ​ក៏​ចុះ​ចាក​ទី​សេយ្យាសន៍​ថ្នមៗ មិន​ឲ្យ​ឮសូរ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​ស្រង់​ទៅ ស្រេច​ហើយ ​ទើប​ខ្ញុំ​តែង​ខ្លួន​ចេញ​ទៅ​ជម្រហ​ការ​ផែន​ដី​តាម​ធម្មតា ។

លុះ​ត្រឡប់​មក​វិញ​បាន​ឃើញ​ព្រះ​នាង​ស្លៀក​ពាក់​ខ្មៅ ប្រដាប់​ជា​មរណៈសញ្ញា​ទាំង​អស់ ទំលាក់​សក់​ស្កូវ​ស្កាញ​ស្រកេក​ស្រកាក ដើរ​ឆ្ពោះ​ទៅ​ខ្ញុំ ហើយ​និយាយ​ថា៖

“ខ្ញុំ​ម្ចាស់​សូម​ទោស​ព្រះ​បង, សូម​កុំ​ឲ្យ​ទ្រង់​យល់​ទាស់​អំពី​សំលៀក​បំពាក់​យ៉ាង​ដូច្នេះ ព្រោះ​ខ្ញុំ​ម្ចាស់​ទើប​នឹង​បាន​ដំណឹង ៣ ជា​អាក្រក់​មក​ដល់​ក្នុង​ពេល​ជា​មួយ​គ្នា ដំណឹង​នោះ​នាំ​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​ទុក្ខ ទោមនស្ស​ជា​យ៉ាង​ធ្ងន់ រក​អ្វី​មក​ប្រៀប​មិន​បាន ព្រះ​មាតា​ខ្ញុំ​ម្ចាស់​សោយ​ព្រះ​វិលា​ល័យ ព្រះ​បិតា​ខ្ញុំ​ម្ចាស់​ទ្រង់​ទិវង្គត​កណ្តាល​ចម្បាំង ហើយ​ព្រះ​ជេជ្ឋា ខ្ញុំ​ម្ចាស់​ធ្លាក់​ស្លាប់​ក្នុង​ជ្រោះ​អាង​ភ្នំ​ នេះ​ហើយ​ជា​មេ​ទុក្ខ​របស់​ខ្ញុំ​ម្ចាស់ សូម​ទ្រង់​ជ្រាប”

វេលា​នោះ​ខ្ញុំ​គ្មាន​ខឹង​អ្វី​នឹង​ពាក្យ​​ដោះ​ស្រាយ​ដោយ​ឧបាយ​មុសា​វាទ​របស់​ព្រះនាង​ទេ។

តែ​ដោយ​ ខ្ញុំ​គិត​ថា​ព្រះ​នាង​ច្បាស់​ជា​គ្មាន​សង្ស័យ​អ្វី​លើ​រូប​ខ្ញុំ អំពី​សម្លាប់​ប្រុស​សាហាយ​នោះ​ទេ ទើប​ខ្ញុំ​និយាយ​ទៅ​កាន់​ព្រះ​នាង​ថា៖

“ម្នាល​ប្អូន​ស្រី, ទុក្ខ​សង្រេង​សង្រៃ​នេះ​បង​មិន​យល់​ទាស់​ទេ ចូរ​ឲ្យ​នាង​ប្រាកដ​ថា​បង​ក៏​ទទួល​ចំណែក​ទុក្ខ​នេះ​ជា​មួយ​នឹង​នាង​ដែរ រី​សេចក្តី​ព្រាត់​ប្រាស​យ៉ាង​នេះ គួរ​ឲ្យ​មាន​ទុក្ខ​ណាស់​ហើយ បើ​ដូច្នេះ​ចូរ​នាង​កុំ​ញញើត ក្នុង​កិច្ចការ​អ្វី​ដែល​នាង​សព្វ​ព្រះទ័យ។

សន្ទនា​តែ​ប៉ណ្ណេះ ព្រះនាង​ក៏​យាង​ចូល​ទៅ​ក្នុង​បន្ទប់​អង្គុយ​ទង្គឹះ​ខ្សឹក​ខ្សួល​តែ​ឯង​ឯកា ។

នាង​​នៅ​សង្រេង​សង្រៃ​ដ​រាបបែបនេះ​ដល់​ទៅ​១​ឆ្នាំ គត់, ទើប​មក​សុំ​អនុញ្ញាត​ពី​ខ្ញុំ ដើម្បី​សាង​ផ្នូរធំ​​១ ក្នុង​កំផែង​វាំង ថា​ខ្លួន​ព្រះ​នាង​ឯង​នេះ​ ត្រូវ​ការ​ចូល​ទៅ​ក្នុង​ទី​នោះ​ដល់​វេលា​ដរាប់​លុះ​អស់​ជីវិត ។ ខ្ញុំ​ក៏​បាន​អនុញ្ញាត​ឲ្យ​នាង​សាង​តាម​សេចក្តី​ប្រាថ្នា ។

ព្រះ​នាង​ចាត់​សាងផ្នូរចេតីយ៍​នោះ បែប​ជា​ប្រាសាទ​១​ដ៏​ស្តុក​ស្តម្ភ ប្រកប​ដោយ​កំពូល​ត្រដុង​ត្រដួច​ស្កឹម​ស្កៃ ដែល​មើល​ពី​ទី​នេះ​ទៅ​ឃើញ​ច្បាស់។

រួចរាល់ក៏​ឲ្យ​ឈ្មោះ​ហៅ​ថា “​ប្រាសាទ​ទឹក​ភ្នែក ” ។

សាង​ស្រេច​វេលា​ណា ព្រះ​នាង​លប​យក​ប្រុស​សាហាយ​ដែល​ត្រូវ​របួស ទៅ​ដាក់​តំកល់​ក្នុង​ប្រាសាទ​នោះ​ឯង ។ នាង​ថៃ​រក្សា​ឲ្យវា​មាន​ជីវិត​គង់​ដ៏រាប​មក ដោយ​អំណាច​មន្ត​នឹង​បន្តក់​ទឹក​ថ្នាំ​ឲ្យ​ផឹក​រាល់ៗ​ថ្ងៃ ​ទ្រាំ​ទ្រ​ដោយ​ដៃ​ឯង​សព្វ​ទិន​ទេវាត​រ​ទៅ ។

រី​មន្ត​នឹង​ទឹក​ថ្នាំ​នោះ ក៏​មិន​អាច​នឹង​ញាំង​អាប្រុស​ឲ្យ​ជា​បាន​ហើយ​មិន​ត្រឹម​តែ​ដើរ​មិន​រួច ថែម​ទាំង​និយាយ​មិន​បាន​ទៀត តែ​សំគាល់​បាន​ជា​មាន​ជីវិត ដោយ​អាការ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​ឯង ។ ប៉ុន្តែ​បើ​ទោះ​ណា​ជា​ដូច​ម្តេច​ក្តី ព្រះ​នាង​ក៏​នៅ​តែ​ទៅ​ថ្លែង​ទុក្ខ​ចំពោះ​មុខ​អាប្រុស​នោះ ១ថ្ងៃ ២ ដង​មិន​ដែល​ខាន ខ្ញុំ​ដឹង​ទាំង​អស់ តែ​ខ្ញុំ​ធ្វើ​ពុត​ជា​មិន​បាន​ដឹង​វិញ ។

មាន​ថ្ងៃ​១ ខ្ញុំ​ចង់​ឃើញ​ឲ្យ​ច្បាស់​នឹង​ភ្នែក​ឯង ខ្ញុំ​ក៏​ដើរ​ទៅ​កាន់​ប្រាសាទ​ទឹក​ភ្នែក​នោះ ដើម្បី​លប​មើល​តើ​ព្រះ​នាង​ធ្វើ​អ្វី​ខ្លះ​ទៅ​ដល់​ហើយ​ខ្ញុំ​ពួន​នៅ​ទី​ស្ងាត់ ១ មិន​ព្រះ​នាង​ឃើញ​ខ្លួន​។

វេលា​នោះ​ខ្ញុំ​បាន​ឮ​ព្រះ​នាង​និយាយ​ទៅ​នឹង​សាហាយ​ថា ៖

“ខ្ញុំ​មាន​ទុក្ខ​ធ្ងន់​ណាស់ ដែល​ឃើញ​អ្នក​នៅ​រង​ទុក្ខ​វេទនា​ដូច្នេះ អ្នក​មាន​សេចក្តី​ឈឺ​ចាប់​រង​ទុក្ខ​ដូច​ម្តេច ខ្ញុំ​ក៏​ឈឺ​ចាប់​ដូច្នោះ​ដែរ នែ​អ្នក​ប្រុស​សំឡាញ់ ខ្ញុំ​និយាយ​រក​អ្នក​ប៉ោចៗ រាល់​ថ្ងៃ​អ្នក​ក៏​មិន​ឆ្លើយ​តប​មក​ខ្ញុំ ១ មាត់ តើ​អ្នក​នៅ​ស្ងៀម​តម​មាត់​នឹង​ខ្ញុំ​ដល់​ណា​ទៅ​សូម​អ្នក​និយាយ​តែ​១ មាត់​មក​រក​ខ្ញុំ​ចុះ ឲ្យ​ខ្ញុំ​បាន​ធូ​ទ្រូង​បន្តិច​ពេល​ដែល​ខ្ញុំ​បាន​លែ្ហ​ទុក្ខ​បន្តិច​នោះ មាន​តែ​ពេល​ដែលខ្ញុំ​បាន​មក​នៅ​ជិត​អ្នក ក្រៅ​ពី​នេះ​ខ្ញុំ​មាន​តែ​ទុក្ខ​ធ្ងន់​រក​អ្វី​ប្រៀប​មិន​បាន​ដោយ​អំណាច​សេចក្តី​ស្នេហា​ដ៏​លើស​លប់ ខ្ញុំ​មិន​អាច​ឃ្លាត​ឆ្ងាយ​ពី​អ្នក​បាន​ឡើយ ប្រសិន​បើ​អ្នក​ស្លាប់ ខ្ញុំ​ក៏​ស៊ូរ​ស្លាប់​តាម​សិម​យើង​ទៅ​កើត​ជួប​គ្នា​ក្នុង​ជាតិ​ខាង​មុខ​ទៀត​  ។

លុះ​បាន​ឮ​ព្រះ​នាង​ពណ៌នា​ដាច់​កំបុតៗ ដោយ​អំណាច​ខ្សឹក​ខ្សួល​នោះ ខ្ញុំ​ទ្រាំ​អត់​ធន់​នៅ​ស្ងៀម​មិន​បាន ទើប​ខ្ញុំ​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ​ដើរ​ទៅ​ជិត​ព្រះ​នាង ហើយ​ពោល​នូវ​ពាក្យ​ថា

“នែ​ព្រះ​នាង, សេចក្តី​យំ​សោក​របស់​ព្រះ​នាង​ក៏​ធូន​ល្មម​ប៉ុណ្ណេះ​ហើយ ក្នុង​ពេល​នេះ​ត្រូវ​ព្រះនាង​បន្ទោ​បង់​នូវ​សំណោក ដែល​ជា​គ្រឿង​អប្បយស​ចង្រៃ​ដល់​រូប​យើង​ទាំង​២​នាក់​ចេញ ព្រោះ​ធ្វើ​ដូច្នេះ ឃើញ​ថា​ព្រះ​ភ្លេច​គិត​សេចក្តី​គោរព​ដល់​បង​ពន់​ពេក​ណាស់” វេលា​នោះ​ព្រះ​នាង​ឆ្លើយ​តប​ថា

“​បើ​ទ្រង់​នូវ​រាប់​អាន​ខ្ញុំ​ម្ចាស់ ឬ​នូវ​អាណិត​អាសូរ​ដល់​ខ្ញុំ​ម្ចាស់​ជា​ស្រ្តី សូម​ទ្រង់​មេត្តា​កុំ​កំហែង​ខ្ញុំម្ចាស់​ឡើយ សូម​ទ្រង់​បណ្តោយ​ឲ្យ​ខ្ញុំ​ម្ចាស់​កាន់​យក​នូវ​ទុក្ខ​នេះ​ តាម​ទំនើង​ចិត្ត​របស់​ខ្ញុំ ព្រោះ​ពេល​ដែល​កន្លង​មក​ទាំង​ប៉ុន្មាន​ មិន​ទាន់​បាន​រំលាយ​នូវ​ទុក្ខ​របស់​ខ្ញុំ​ម្ចាស់​នូវ​ឡើយ ” ។

លុះ​ឃើញ​ថា​ពាក្យ​ដែល ខ្ញុំ​និយាយ​គ្មាន​ផល​អ្វី​ នាំ​ឲ្យ​នាង​រេ​គំនិត​ទៅ​ជា​មាន​រឿង​ខឹង​វិញ ខ្ញុំ​ក៏​លែង​និយាយ​តប​ទៅ​ទៀត ហើយ​ថយ​ទៅ​ដំណាក់​វិញ​ទៅ ។ ព្រះ​នាង​ក៏​ចេះ​តែ​ទៅ​ឯចេតិយ័​នោះ​រាល់​ថ្ងៃ​ដ៏រាប​ដល់​គ្រប់​២​ឆ្នាំ​គត់ ហើយ​មិន​លះ​បង់​នូវ​ទង្គឹះ​ខ្សឹក​ខ្សួល​សង្រេង​សង្រៃ​សោះ ។

គ្រា​ក្រោយ​មក​ ខ្ញុំ​បាន​ទៅ​ឯ​ប្រាសាទ​ទឹក​ភ្នែក​ម្តង​ទៀត​ក្នុង​ពេល​ដែល​ព្រះ​នាង​នៅ​ខាង​ក្នុង ខ្ញុំ​បាន​លាក់​ខ្លួន​មិន​ឲ្យឃើញ ហើយ​ឮ​សូរ​សំឡែង​ព្រះ​នាង​និយាយ​ទៅ​រក​អាប្រុស​សាហាយថា ៖

«៣ ឆ្នាំ​ហើយ !អ្នក​មិន​ដែល​ចេញ​វា​ចា​មក​កាន់​ខ្ញុំ ១ មាត់​សោះ! ​អ្នក​គ្មាន​ត្រអាល​មេត្រី​​តប​មក​ខ្ញុំ​វិញ​សោះទេ?  តើ​អ្នក​លែង​ស្រឡាញ់​ខ្ញុំ អ្នក​ស្អប់​ខ្ពើម​ខ្ញុំ​ហើយ​ឬ ? ឱចេតិយ៍​អើយ​ឯង​គិត​ផ្តាច់​នូវ​សេចក្តី​សេ្នហា ដែល​អ្នក​ប្រុស​ធ្លាប់​មេត្រី​ដល់​អញ​តាំង​ពី​ដើម​រៀង​មក​ឬ? តើ​ឯង​បិទ​ភ្នែក​ដែល​តែង​ធ្វើ​ឲ្យ​អញ​បេតី​ជា​ពន្លឹក ​នឹង​តែង​ធ្វើ​សេចក្តី​ត្រេក​ត្រអាល​ឲ្យ​កើត​ឡើង​តាំង​ពី​ដើម​រៀង​មក​ឬ? ន្ហើយ​ចុះ ចូរ​ឯង​ឆ្លើយ​ប្រាប់​មក​អញ​ថា ​ដោយ​ហេតុ​អស្ចារ្យ​យ៉ាង​ណា បាន​ជា​ឯង​ក្លាយទៅ​ជា​កន្លែង​សំរាប់​តំកល់​នូវ​សម្បតិ្ត​ដ៏​ត្រកាល​នេះ ។

​ត្រង់​ក្នុង​វេលា​នោះ ខ្ញុំ​កើត​ក្តៅ​ក្រហាយ​ក្នុង​ចិត្ត​ឥត​គណនា ព្រោះ​រូប​អាប្រុស​ជា​ទី​គាប់​ចិត្ត ដែល​ព្រះ​នាង​ប្តូរ​ជីវិត​ស៊ូរ​ស្លាប់​ជា​មួយ​នោះ មិន​មែន​ជា​មនុស្ស​មាន​រូប​ឆោម​ដូច​ជា​ដែល​លោក​មាន​បើ​ស្មាន​ក្នុង​ចិត្ត​នោះ​ទេ អា​នោះ​ឯង​ជា​ក្លឹង​ខ្មៅ​គំរិល​គួរ​ឲ្យ​ស្ញើប​ដល់​ភ្នែក​អ្នក​ទាំង​ពួង, វេលា​នោះ​មាហៈ​កើត​ឡើង នាំ​ឲ្យ​រូប​ខ្ញុំ​ច្រឡោត​ទប់​មិន​ឈ្នះ ក៏​ស្ទុះ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ ហើយ​ស្រែក​ទៅ​រក​ចេតិយ័នោះ​ផង​ថា៖

“នែ​ចេតីយ័​អើយ​ហេតុ​ដូច​ម្តេច​ក៏​ព្រះ​ស្តែង​មិន​ស្រូប​យក​មនុស្ស​ចង្រៃ​ឧទបាទ​​ដែល​ធ្វើ​ឲ្យ​ចង្រៃ​ផែន​ដី​នេះទៅឱ្យ​វា​បាត់​ទៅ ហើយ​ម្យ៉ាង​វិញ​ទៀត​ដូច​ម្តេច​ក៏​ព្រះ​ស្តែង​មិន​បំផ្លាញ​សាហាយ​ទាំង​ប្រុស​ស្រី​នេះ​ឲ្យ​អន្តរធាន​ទៅ ” ។

ខ្ញុំ​ទើប​តែ​នឹង​និយាយ​ស្ទើ​មិន​ទាន់​ផុត​មាត់ ស្រាប់​តែ​ព្រះ​នាង​ដែល​អង្គុយ​នៅ​ក្នុង​ទី​នោះ ស្ទុះ​ក្រោក​ដោយ​កំហឹង ស្រែក​ឡើង​ថា៖

“អា! អាកំណាច! ខ្លួន​មឹង​នេះ​ធ្វើ​ឲ្យ​អញ​បាន​សេចក្តី​ឈឺ​ចាប់​ទាំង​អម្បាល​នេះ ចូល​មឹង​កំ​ស្មាន​ថា​អញ​មិន​ដឹង​ជា​ឯង​បង្ករ​ហេតុ ប៉ុន្តែ​អញ​មិន​អើ​ពើ​មក​ជា​យូរ​ហើយ មិន​តែ​ប៉ុណ្ណោះ​ថែម​ព្រះ​ស្តែង​មក​ប្រមាទ​មើល​ងាយ​ដល់​រូប​អញ​ទៀត ”

វេលា​នោះ​ខ្ញុំ​ឆ្លើយ​កាត់​ឡើង​ដោយ​កំហឹង​ថា ៖

“អើ​ពិត​ជា​ខ្លួន​អញ​នេះ​ហើយ ដែល​បាន​ផ្ទន្ទា​មេ​ហង​ឯង​ផង​ឲ្យ​ដូច​គ្នា អញ​នឹក​ស្តាយ​ណាស់​ដែល​មិន​បាន​ធ្វើ​ទៅ​វិញ តាំង​ពី​យូរ​ណាស់​មក​ហើយ ហង​ឯង​ប្រព្រឹត្ត​តែ​កិរិយា​អាក្រក់​អាស្រូវ​កាស​ឲ្យ​អញ​ខ្មាស​គេ”

ថា​តែ​ប៉ុណ្ណោះ​ខ្ញុំ​ក៏​ហូត​ដាវ​ឡើង ដើម្បី​នឹង​សំលាប់ តែ​​នាង​សំឡឹង​មើល​មក​ខ្ញុំ​វិញ​ធ្វើ​ព្រងើយ ឥត​មាន​រន្ធត់​ញញើត​ខ្ញុំ​បន្តិច​សោះ ហើយ​ថែម​ញញឹម​កាចសាហាវ ស្រែក​ឡើង​ថា “កុំ​អាល​ច្រឡោត”

ថា​ហើយ​ក៏​តាំង​សូត្រ​អ្វី​ខ្សឹបៗ ខ្ញុំ​ស្តាប់​មិន​បាន រួច​ស្រាប់​តែ​ពោល​ឡើង​ថា៖

“ដោយ​អំណាច​ឫទ្ធិ​នៃ​មន្ត​នេះ​សូម​ឲ្យ​ខ្លួន​ព្រះ​ស្តែង​ក្លាយ​ទៅ​ជា​មនុស្ស​១​កំណាត់ ជា​ថ្ម​១​កំណាត់”

នាង​ថា​តែ​ប៉ុណ្ណេះ​ខ្លួន​ខ្ញុំ​ក៏​ក្លាយ​១​រំពេច ដូច​ជា​លោក​ឃើញ ស្រាប់​នេះ​ឯង គឺ​ជា​រូប​ស្លាប់​ក្នុង​ចំណោម​មនុស្ស​រស់ ហើយ​ជា​រូប​រស់​ក្នុង​ពួក​មនុស្ស​ស្លាប់ ។

ក្រោយ​ដែល​មេ​អប្រិយ៍​អគ្គទេពី ធ្វើ​ខ្លួន​ខ្ញុំ​ឲ្យ​ប្រែ​ក្លាយ​ដូច្នេះ​ក៏ងាក​ទៅ ​បំផ្លាញ​នគរ​ខ្ញុំ ដែល​កាល​ពី​ដើម​សម្បូរ​ឥត​ខ្វះ​អ្វី ។ ​មនុស្ស​ប្រុស​ស្រី​គ្រប់​ភាសាប្រែជាត្រី​ វា​រំលើង​អស់​ផ្ទះ​សម្បែង​ផ្សារ​ផ្សោ​​នឹង​ផ្លូវ​ធ្លា​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​ត្រពាំង​ធំ​នឹង​ទី​វាល​ស្ងាត់ ដូច​ជា​លោក​បាន​ឃើញ​នោះ​ឯង ។

ឯត្រី​ ៤ ពណ៌​ដែល​មាន​ក្នុង​ត្រពាំង​ធំ​នោះ គឺ​ជា​មនុស្ស​៤​ពួក​ដែល​កាន់​សាសនា​ផ្សេងៗ​គ្នា ត្រី​សរ​ជា​ពួក​កាន់​សាសនា​មហាម៉័ត, ត្រី​ក្រហម​ពួក​បែរ្ស័​ដែល​កាន់​សាសនា​ព្រះ​អគ្គី​(គោរព​ភ្លើង) ត្រី​ខៀវ ពួក​កាន់​សាសន៍​យេស៊ូ ឬ​គ្រិស្តាំង, ឯត្រី​លឿង​ជា​ពួក​ហេប្រី​ឬ​យីហ្វ ។ រី​ភ្នំ​ទាំង​៤ ជា​កោះ​ទាំង​៤ ដែល​នគរ​យក​ឈ្មោះ​តាម​នោះ​ឯង ។

ក្នុង​វារៈ​នៃ​សេចក្តី​គំហឹង​របស់​វា តែ​នៅ​មិន​ទាន់​អស់​សេចក្តី​នៅ​ឡើយ នាង​នោះ​នៅ​មក​ដោះ​អាវ​ខ្ញុំ​​វាយ​ ដោយ​រំពាត់​សិង្គ​គោ ក្នុង​១​ថ្ងៃ ១០០ ខ្វាប់ លុះ​ត្រាណា​ ​តែ​ចេញ​ឈាម​រន្ទាល​ច្រាល​ឆ្អៅ ។

លុះ​វាយ​គ្រប់ ១០០ ហើយ​វា​យក​សំពត់​រោម​ពពែ​យ៉ាង​គគ្រាត ​មក​គ្រប​រុំ​ឲ្យ​ខ្ញុំ ហើយ​យក​អាវ​សារ​បាប់​មក​បំពាក់​ឲ្យ​ពី​លើ ដូច​លោក​ឃើញ​ជាការ​ ឡកលើយ​បញ្ឈឺ​ចិត្ត​ខ្ញុំ ។

លុះ​សារ​ស័ព្ទ​សេចក្តី​មក​ដល់​ត្រង់​នេះ បុរស​ជំទង់​កោះ​ខ្មៅ​ធ្លាក់ទេក​នេត្រា​ ​ ​ក្នុង​ខណៈ​នោះ។

ឯស្តេច​ដែល​បាន​ស្តាប់នូវ​រឿង​រ៉ាវពិតទីនេះ ​ក៏​កើត​នូវ​សេចក្តី​តាន​តឹង​ឱរ៉ា មិន​អាច​ពោល​ថា​អ្វី​បាន ។ បន្តិច​មក​បុរស​ជំទង់​លើក​ដៃ​ទាំង​២​ឡើង ធ្វើ​អញ្ជលី​កម្ម​ទៅ​ខាង​លើ ដោយ​បញ្ចេញ​វា​ចា​ថា

“ឱព្រះ​អង្គអើយ ​វេលា​នេះ ខ្ញុំ​សូម​ផ្ញើ​ខ្លួនរក​​សេចក្តី​យុត្តិ​ធម៌​ ខ្ញុំដល់​ខ្លួន​ខ្ញុំ​វិញ​មិន​ខាន ” ។

ឯស្តេច​ដែល​មាន​ព្រះ​ហឫទ័យ​ខ្លោច​ផ្សា​ដោយ​រឿង​អស្ចារ្យ​ទាំង​នេះ ក៏​តាំង​ព្រះ​ហឫទ័យ​នឹង​សង​សឹក​ជួស​ស្តេច​ទំទង់​នោះ ទើប​មាន​បន្ទូល​ថា

“ចូរ​ស្តេច​ប្រាប់​ខ្ញុំ តើ​មេ​កាឡ​កិណី​នោះ វា​នៅ​ក្នុង​ទី​ណា ហើយ​អាប្រុស​នោះ​វា​នៅ​ក្នុង​ទី​ណា? ”

ស្តេច​ទំទង់​បត​វិញ​ថា៖

” ​វាបានផ្ទុកសាហាយ​នៅ​ក្នុង​ប្រាសាទ​ទឹក​ភ្នែក​ដដែល​នោះ​ឯង គឺ​ប្រាសាទ​ដែល​មាន​កំពូល​មូល​ស្រួច ឯចំណែក​មេកាឡ​កិណី​ ខ្ញុំ​មិន​អាច​នឹង​កំណត់​ឲ្យ​ច្បាស់​ជា​នៅ​ក្នុង​ទី​ណាៗ ឡើយ, ប៉ុន្តែ​រាល់​ វេលា​ព្រះ​អាទិត្យ​រះ​ឡើងតែង​​ចូល​មក​វាយ​ខ្ញុំ ១០០ រំពាត់​ហើយ​ ចូល​ទៅ​មើល​សាហាយថែប្រុស​នោះ​នៅ​រស់​ជីវិត​ដល់​សព្វ​ថ្ងៃ ដោយ ​វា​មាន​ថ្នាំ​អ្វី​ម្យ៉ាង​លាយ​នឹង​ទឹក យក​ទៅ​បន្តក់​ឲ្យ​ផឹក​ការ​ពារ​នូវ​ជីវិតិន្រ្ទីយ៍​មិន​ឲ្យ​រលត់​ទៅ​ទុកគ្រាន់តែនឹង​ ​ទួញ​យំ​ខ្សឹក​ខ្សួល​ក្បែរ​សាហាយ​​រាល់​តែ​ថ្ងៃ តាំង​ពី​យប់​ដែល​ត្រូវ​របួស​មក” ។

ស្តេច​ឮ​ហើយ មាន​ព្រះ​បន្ទូល​ថា

“ឱស្តេចក្មេងនៃខ្ញុំ  ក្នុង​លោក​នេះ​គ្មាន​អ្នក​ឯណា​មាន​កម្ម​លំបាក​ដូច​ទ្រង់ទៀត​ឡើយ, រឿង​នេះ​ មិន​ដែលសមថា​កើត​​មាន​ដល់​រូប​បុរស​ណា​សោះ! រឿង​នេះ​ចំឡែក​ជាង​រឿង​ទាំងឡាយ​ណា​​ដែល​គេ​បាន​ដឹង​ឮ​ពី​ដើម​មក ឥត​មានអ្វី​ ​ប្រៀប​ផ្ទឹម​បាន​ឡើយ ។ ប៉ុន្តែសេចក្តី​សង​សឹក​ ​ខ្ញុំ​ធានា​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន ចូរ​ស្តេច​ចាំ​ទុក​ចុះ ” ។

លុះ​សន្ទនា​គ្នា​ស្រេច​ហើយ ទ្រង់​ក៏​សម្តែង​ឲ្យ​ស្តេច​ទំទង់​បាន​ដឹង​ថា ទ្រង់​ជា​ស្តេច​ធំ​គ្រង​រាជ​សម្បត្តិ​ក្នុង​នគរ ១ ជិត​គ្នា​ និងបាន​​អធិប្បាយ​អំពី​ហេតុ​ដែល​នាំ​ឲ្យ​ទ្រង់​យាង​មក​ដល់​ទី​នេះ ។

ពេញពេលនោះ ​ទ្រង់​រំពឹង​គិត​រក​ឧបាយ​កល​នឹង​ធ្វើ​សង​សឹក។

លុះ​ឃើញ​ហើយ​ក៏​ប្រាប់​ឧបាយ​ដល់​ស្តេច​ជំទង់ ហើយ​កំណត់​​ធ្វើ​ដល់​ថ្ងៃ​ស្អែក ។

ក្នុង​រាត្រី​នោះ ស្តេច​ថយ​ទៅ​សំណាក់​ក្នុង​ទី​ដទៃ​សិន ។ ឯ​ស្តេច​ជំទង់​ក៏​គង់​​តាម​ធម្មតា ។

លុះ​មេឃ ​ភ្លឺរៀង​ឡើង ស្តេច​តើន​ពី​ព្រលឹម ​យាង​ឆ្ពោះ​ទៅ​ឯ​ប្រាសាទ​ទឹក​ភ្នែក។

យាង​ទៅ​ដល់​កាលណាក៏​សំគាល់​បាន​ដោយ​ប្រទីប​ជ្វាលា​ភ្លឺ​ព្រោង​ព្រាត​ពេញ​នៅ​ទី​នោះ សុទ្ធ​តែ​ទៀន​ធ្វើ​ដោយ​ក្រមួន​សរ ហើយ​មាន​ខ្លឹម​ក្រអូប​ផ្សព្វ​ផ្សាយ ដោយ​អំណាច​គ្រឿង​ក្រអូប​បំពក់​ក្នុង​ឆ្នាំង​មាស​ដ៏​មាន​ក្បាច់​រចនា រៀប​រៀង​ជា​ជួ​ក្បែ​គ្រែ​ទែន​ដែល​អាប្រុស​ដេក ។ វេលា​ដែល​យាង​ទៅ​ដល់​គ្រែ ស្តេច​ហូត​ដាវ​ឡើង​ប្រហា​មនុស្ស​ខ្មៅ​ដល់​នូវ​មរណ​កាល​ក្នុង​គ្រា​នោះ ហើយ​អូស​សព​ទៅ​ចោល​ក្នុង​អណ្តូង​១​។

​ស្រេច​ហើយ​កាល​ណា ទ្រង់​យាង​ចូល​ទៅ​ផ្ទុំ​សន្ធឹង​លើ​គ្រែ​ទែន​របស់​មនុស្ស​ខ្មៅ​ដាក់​ព្រះខ័ន្ធ​ថ្លា​ជិត​ព្រះ​អង្ក ទាញ​ភួយ​គ្រប​ព្រះ​កាយ​សំងំ​ចាំ​សម្រេច​តាម​គំនិត​ដែល​ទ្រង់​បាន​ប្រារព្វ ទុក​ជា​មុន ។

កាល​នោះ​នាង​ដែល​ចេះ​វេទមន្ត​ក៏​ចូល​ទៅ​ដល់​ប្រាសាទ​ឯកិច្ច​ជា​បឋម​របស់​នាង គឺ​ដើរ​សំដៅ​ទៅ​បន្ទប់​ដែល​ស្តេច​ស្វាមី នៅ ទៅ​ដល់​ហើយ​ដោះ​អាវ​រួច ​ចាប់​វាយ​វាត់ពេញទំហឹង​គំនុំ។ រីឯ​ស្តេច​អភ័ព្វ​ក៏​ស្រែក​ទ្រហ៊ោ​យំ អង្វរ​ដោយ​មធុរវាចា គួរ​ឲ្យ​អាណិត​ពន់​ពេក​ណាស់ តែ​នាង​នោះ​មិន​ព្រម​ទទួល​អង្វរ​សោះ វាយ​គ្រប់ ១០០ រំពាត់​ហើយ​ទើប​ឈប់ ថែម​ពោល​ឡើង​ថា

” វេលា​ដែល​ព្រះ​ស្តែង​ឯង​ធ្វើ​លើសាហាយ​អញ ហេតុ​អ្វី​ក៏​មិន​គិត​អាណិត​ផង ដល់​វេលា​ដែល​អញ​ធ្វើ​ព្រះ​ស្តែង​ឯង​វិញ អញ​ក៏​មិន​អាណិត​ដូច​គ្នា, ចូរ​កំ​សង្ឃឹម​ថា​អញ​យក​សេចក្តី​អង្វរ​ព្រះ​ស្តែង​ឯង​ឡើយ”

ថា​ដូច្នេះ​ហើយ​ក៏​យក​សំពត់​គ្រាតគ្រើម​​រុំ​ទៅ​វិញ បំពាក់​នូវ​អាវ​សារ​បាប់​ឲ្យ​ដូច​ដើម​រួច​យាត្រា​ទៅ​កាន់​ប្រាសាទ​ទឹក​ភ្នែក ។

វេលា​ដែល​ដើរ​ចូល​ទៅ​ក៏​កើត​ទង្គិះ​ខ្សឹក​ខ្សួល​អួល​អាក់ ដើរ​ថ្នមៗ ជើង​ឆ្ពោះ​ទៅ​ឯ​គ្រែ​ដោយ​ស្មាន​ថា​ជា​ប្រុស​សាហាយ​ដេក​សន្ធឹង​ក្នុង​ទី​នោះ ទើប​ពោល​ឡើង​ថា

” ចុះ​សាហាវ​យង់​ឃ្នង​អ្វី​ម្លេះ មក​ធ្វើ​ឲ្យយើង​រង​ទុក្ខ​វេទនា​យ៉ាង​នេះ ? វេលា​ដែលខ្ញុំ​ទៅ​វាយ​វាៗ តេះ​ដៀលអូន​មាន​សន្តាន​ចិត្ត​ជាតិ​រច្ឆាន ឱ​អា​កំណាច​នោះអើយ ​អំពើ​សាហាវ​របស់​យើង​នេះ មិន​ធួន​នឹង​កំហុស​ដែល​ឯង​ប្រព្រឹត្ត​ល្មើស​ឡើយ ឯង​បៀត​បៀន​ដល់​ជីវិត​ប្រុស​អញ ដែល​កំពុង​តែ​ស្រឡាញ់​ពេញ​ចិត្ត​ដូច្នេះ មិន​គឺ​ឯង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវិត​អញ​ដែរ​ឬ​អី ?”

ថាចប់ដូចឆ្កួត​លេលា​ ទើបនាង​អសិរពិស​​បែរ​ទៅ​និយាយ​នឹង​ស្តេច​ដែល​ផ្ទុំ​លើ​គ្រែ ដោយ​ស្មាន​ថា​ជា​ប្រុស​សាហាយ​ខ្លួន​ថា ៖

” ឱម្ចាស់ជីវិត​ប្អូន​អើយ ហេតុ​ម្តេច​ក៏​អ្នក​សំងំ​ស្ងៀម​ជា​និច្ច​ដូច្នេះ ? អ្នក​តាំង​ចិត្ត​ស៊ូរ​បណ្តោយ​ឲ្យ​ប្អូន​ក្ស័យ​ប្រាណ ឬ? បាន​ជា​គ្មាន​មេត្រី​មក​រក​ប្អូន ហើយ​ប្រាប់​ប្អូន ១ ម៉ាត់​ឲ្យ​ដឹង​ជា​អ្នក​នៅ​ស្រឡាញ់​ប្អូន​ឡើយ, នែ​ព្រលឹង​មាស​ប្អូន ចូរ​ឆ្លើយ​តប​១​ម៉ាត់​មក​ឲ្យ​ឆាប់ កុំ​ផ្សូរ​ផង​ឡើយ” ។

គ្រា​នោះ​ស្តេច​ធ្វើហាក់​ដូច​ជា​ទើប​នឹង​ដឹង​ព្រះ​អង្គ​ពី​ផ្ទុំ​លក់​ហើយ​ទ្រង់​ត្រាប់​សំឡេងតាម​​ពួក​ក្លឹង​ខ្មៅ ឆ្លើយ​តប​ទៅ​ដោយ​សំដី​ធ្ងន់​ថា៖

” ឯ​កម្លាំង​នឹង​ឫទ្ធី មាន​តែ​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ​ដែល​លោក​ខ្លាំង​ពូកែ”

វេលា​ដែល​បាន​ឮ​សំដី​ដូច្នេះ នាង​មិន​បាន​ជា​ប្រុស​ចាំ​ស្តាប់ ក៏​បន្លឺ​នូវ​សម្រែក​អំណរ​ខ្លាំង​ឡើង​ថា “ឱម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​មិន​មែន​ជា​ភាន់​ច្រឡាំ​ទេ​ឬ​អី ?”

ស្តេច​ជេរ​ទៅ​ថា

” មេ​អកុសល តាម​មារ​យាទ​ហង​ឯង​នេះ មិន​គួរ​អញ​ឆ្លើយ​តប​សោះ ”

នាង​សួរ ” ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​ជេរ​ខ្ញុំ​ដូច្នេះ”

ស្តេច​តប ” អើ​បាន​ជា​អញ​ជេរ ព្រោះ​សម្រែក​យំនឹង​សំឡេង​ថ្ងូរ​របស់​ប្តី​ហង​ដែល​ហង​ឯង​ទៅ​វាយ​រាល់​ថ្ងៃ ដោយ​អំពើ​ពាល​នោះ ធ្វើ​ឲ្យ​អញ​ថ្លង់​សំងំ​ដេក​មិន​បាន បើ​កុំ​តែ​ដូច្នេះ​ប្រហែល​អញ​បាន​ជា​សះ​ស្បើយ​និយាយ​បាន​តាំង​ពី​យូរ​មក​ណាស់​ហើយ ហេតុ​នេះ​ហើយ​ដែល​នាំ​ឲ្យ​អញ​តម​មិន​និយាយ​តប​នឹង​ពាក្យ​ថ្លែង​ទុក្ខ​របស់​ហង​ឯង”

នាង​ឆ្លើយ​ថា ” បើ​ដូច្នោះ​ខ្ញុំ​នឹង​ទៅ​ស្រាយ​មន្ត​ចេញ​ដើម្បី​អ្នក​បាន​ស្បើយ​ឥឡូវ​នេះ អ្នក​ឲ្យ​ខ្ញុំ​​ធ្វើ​វា​ឲ្យ​មាន​សភាព​ដូច​ដើម​វិញ ឬ​យ៉ាង​ណា? “ឆ្លើយ ” អើ, ចូរ​ឯង​ទៅ​ឲ្យ​ឆាប់ ហើយ​ធ្វើ​វា​ឲ្យ​រួច​ចេញ​ឥឡូវ កុំ​ឲ្យ​អញ​ឮ​សំឡេង​វា​ទៀត” ។

នាង​ចេញ​ពី​ប្រាសាទ​ទឹក​ភ្នែក​ដោយ​រួស​រាន់ យក​ទឹក​១​ពែង​មក​សូត្រ​ផ្លុំ​ពី​លើ ទឹក​នោះ​ក៏​ពុស​ខ្ជោល​ហុយ​ផ្សេង​ឡើង ហាក់​ដូច​ជា​ដាំ​លើ​ចង្រ្កាន​ភ្លើង​ រួច​ដើរ​ឆ្ពោះ​ទៅ​ក្នុង​បន្ទប់​ស្តេច​ជា​ស្វាមី ដោយ​ស្រោច​ទឹក​នោះ​ពី​លើ ដោយ​បញ្ចេញ​វា​ចា​ថា ” បើ​ព្រះ​ជា​ម្ចាស់​បង្កើត​ឯង​មក​ភាព​សណ្ឋាន​ដូច្នេះ ឬ​ព្រះ​ជា​ម្ចាស់​ទ្រង់​ខ្ញាល់​នឹង​ឯង សូម​ឲ្យ​ឯង​នៅ​គង់​ភាព​សណ្ឋាន​ដូច្នេះ​ចុះ ​ប៉ុន្តែ​បើ​ឯង​ក្លាយ​មក​ជា​ភាព​សណ្ឋាន​ដូច្នេះ ដោយ​អំណាច​មន្ត​របស់​អញ​ទេ សូម​ឲ្យ​ឯង​វិល​ក្លាយ​ទៅ​តាម​ភាព​ចាស់​ដូច​ដើម​របស់​ឯង​វិញ​ទៅ ” គ្រាន់​តែ​ថា​ប៉ុណ្ណេះ​ស្ទើរ​មិន​ទាន់​ផុត​ពី​មាត់​ស្តេច​ជំទង់​ក៏​ក្លាយ​ទៅ​តាម​ភាព​ចាស់​វិញ ឥត​ប្រែ​ប្រួល​ឡោះយ ក្រោក​ឈរ​ឡើង​ភ្លាម ដោយ​សេចក្តី​ត្រេក​អរ​ឥត​ឧបមា ហើយ​ពោល​អរ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ ។ បាន​ឃើញ​ដូច្នេះ នាង​ក៏​និយាយ​ប្រាប់​ទៅ​ថា “​ត្រូវ​ឯង​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ប្រាសាទ​នេះ​កុំ​ត្រឡប់​មក​វិញ​ឲ្យ​សោះ បើ​មិន​ធ្វើ​តាម អញ​នឹង​ដាក់​អាជ្ញា​ឲ្យ​ដល់​ជីវិត ។

ស្តេច​ជំទង់​ទទួល​តាម ហើយ​ថយ​ចេញ​ពី​នាង​នោះ ឥត​ពោល​ថា​អ្វី យាង​ទៅ​គង់​ចាំ​សេចក្តី​សម្រេច​របស់​រាជ​មិត្ត​ នា​ទីថាន​មួយ​ ដ៏​សម​គួរ​ឆ្ងាយ​ពី​កន្លែង​នោះ ។

នាង​ក៏​វិល​ត្រឡប់​ទៅ​ឯ​ប្រាសាទ​ទឹក​ភ្នែក​វិញ លុះ​ចូល​ទៅ​ដល់​ទើប​និយាយ​ទៅ​កាន់​ព្រះ​រាជា ដោយ​ស្មាន​ជា​សាហាយ​របស់​ខ្លួន​ថា

” នែ​អ្នក​ប្រុស​សំឡាញ់ ឥឡូវ​នេះ​ខ្ញុំ​បាន​ធ្វើ​តាម​បង្គាប់​អ្នក​ជា​ស្រេច​ហើយ សូម​ឲ្យ​អ្នក​ក្រោក​ឡើង​មក​កាន់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្រេប​នូវ​ដំរេក ដែល​ខ្ញុំ​អាក់​អាន​ជា​យូរ​ណាស់​មក​ហើយ ។

ស្តេច​ត្រាប់សំឡេង​ក្លឹង​ខ្មៅ​ឆ្លើយ​មក​កាន់​ទៀត​ថា

” ការ​ដែល​ឯង​ទើប​នឹង​ធ្វើ​ហើយ​នោះ នៅ​មិន​ទាន់​ធួន​ឲ្យ​អញ​ជា​ស្រឡះ​ទេ គឺ​ឯង​គ្រាន់​តែ​បាន​សម្រាល​នូវ​សេចក្តី​ឈឺ​ចាប់​អញ​តែ​១ភាគ​ប៉ុណ្ណោះ ឥឡូវ​គួរ​តែ​ឯង​រំលើង​ឲ្យ​អស់​ឬស​ចេញ នាង​សួរ​ទៅ​វិញ ”

អ្នក​ថា​ឲ្យ​ខ្ញុំ​រំលើង​ឬស​នោះ​តើ ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ទៀត ”

ស្តេច​តបៈ

“ឱនារីកម្ម​ក្រាស! មិន​ទាន់​យល់​ទេ​ឬ គឺ​អញ​ចង់​និយាយ​ពី​នគរ​នឹង​អាណា​ប្រជានុរាស្រ្ត​ព្រម​ទាំង​កោះ​៤ ដែល​ឯង​បាន​បំផ្លាញ​ដោយ​វេទមន្ត​នោះ, រាល់​តែ​ថ្ងៃ​នៅ​វេលា​ពាក់​កណ្តាល​អាធ្រាត្រ ត្រី​ទាំង​លាយ​ដែល​នៅ​ក្នុង​ត្រពាំង​ងើប​ក្បាល​ឡើង​ផុត​ពី​ទឹក​បន្លឺ​នូវ​សម្រែក​ព្រម​ៗគ្នា​ថា សង​សឹកៗ ចំពោះ​ខ្លួន​អញ​នឹង​ខ្លួន​ឯង នេះ​ហើយ​ជា​ឫស​កែវ​យ៉ាង​ធំ ដែល​ជំទាស់​មិន​ឲ្យ​អញ​បាន​សះ​ស្បើយ​ដោយ​រួស​រាន់​ត្រូវ​ឯង​ទៅ​ធ្វើ​របស់​ទាំង​នេះ ឲ្យ​មាន​កំណើត​ភាព​សណ្ឋាន​ដូច​ដើម​វិញ សឹម​ត្រឡប់​មក​កាន់​ទីនេះ អញ​នឹង​ហុច​ដៃ​ឲ្យ​ឯង​ ដើម្បី​ជួយ​លើក​អញ​ឲ្យ​ក្រោក​អង្គុយ​ឡើង” ។

ស្រី​កំណាច​បាន​ឮ​ពាក្យ​ដូច្នេះ​ហើយ កើត​មាន​សេចក្តី​ ​សប្បាយ​រីក​រាយ​ក្នុង​ដួង​ហឫទ័យ​ឥត​គណនា​ទើប​ពោល​ឡើង​ថាៈ

“នែ​ព្រលឹង​ប្អូន បើ​ច្នោះ​អ្នក​នឹង​បាន​សេចក្តី​សុខ​ស្រួល​ក្នុង​គ្រា​ឥឡូវ​នេះ​មិន​ខាន ខ្ញុំ​នឹង​ទៅ​ធ្វើ​តាម​បង្គាប់​អ្នក​ដោយ​រួស​រាន់”

ថា​ភ្លាម​ក៏​ដើរ​ចេញ​ពី​ប្រាសាទ ឆ្ពោះ​ទៅ​កាន់​ត្រពាង​នោះ​ឯង ដល់​ហើយ​លូក​ក្បង់​ទឹក​ឡើង សូត្រ​សេព​វេទមន្ត​ផ្លុំ​ទឹក​នោះ​បាច​ទៅ​ក្នុង​ត្រពាំង​វិញ សូត្រ​ស្ទើរ​តែ​មិន​ទាន់​ផុត ទី​ក្រុង​ធំ​ក៏​កើត​ឡើង​ដូច​ដើម​ឰ​ដ៏​កាល​នោះ ។ ត្រី​ទាំង​៤ ពណ៌​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ទាំង​អស់ ពួក​កត្តូលិក ក៏​ទៅ​ជា​កត្តូលិក, ពួក​ពែរ្ស័ ក៏​ទៅ​ជា​ពែរ្យ៍, ពួក​ហេប្រើ ក៏​ទៅ​ជា​ហេប្រើ, នរណា​កាល​ពី​ដើម​ជា​មនុស្ស​អ្នក​ជា ក៏​ទៅ​ជា​អ្នក​ជា​វិញ ដែល​ធ្លាប់​ជា​បាវ​ព្រាវ​គេ ក៏​ទៅ​ជា​បាវ​ព្រាវ​តាម​ថ្នាក់​នឹង​ភាវធម្មតា​របស់​ខ្លួន​ពី​ដើម​រៀង​មក​ឥត​មាន​ប្រែ​ប្រួល​អ្វី មាន​ផ្ទះ​សម្បែង, ហាង​លក់​ទំនិញ​មាន​មនុស្ស​នៅ​ពេញ ទំនិញ​ចុក​ហាង មាន​ផ្លូវ​ខ្វាត់​ខ្វែង​ពាល​ពេញ​ក្នុង​នគរ​ដូច​គ្រា​មុន ។

ឯពួក​ពល​មហាក្សត្រ​ដែល​បោះ​បារាស​សំចត​ក្នុង​ទី​វាល​ ក៏​កើត​សេចក្តី​ភ្ញាក់​ផ្អើល​ជា​ខ្លាំង កាល​ដែល​បាន​ឃើញ​ទិវាល​ក្លាយ​ទៅ​ជា​ទី​ក្រុង​ធំ​១ រំពេច​ដូច្នោះ ។

រី​នាង​កាឡកិណី លុះ​បាន​ធ្វើ​ស្រេច​ហើយ ក៏​ត្រឡប់​ទៅ​កាន់​ប្រាសាទ​ទឹក​ភ្នែក​វិញ ដើម្បី​ត្រេក​ត្រអាល​នឹង​​សាហាយ​ខ្លួន​ទៅ​ដល់​ហើយ​និយាយ​ថា

“នែ​អ្នក​ប្រុស​សំឡាញ់​ម្ចាស់​ប្អូន​ ប្អូន​បាន​ធ្វើ​ជា​ស្រេច​តាម​បង្គាប់​អ្នក​ហើយ ឥឡូវ​នេះ​ប្អូន​ចូល​មក​សប្បាយ​ជា​មួយ​នឹង​អ្នក ព្រោះ​អ្នក​បាន​សះ​ស្បើយ​សព្វ​សារ​ពាង្គ​កាយ គ្មាន​ឈឺ​ចាប់​អ្វី​ទៀត​ទេ សូម​អ្នក​ប្រុស​ងើប​ក្រោក​ឡើង ចាក​គ្រែ​ទែន ហើយ​ហុច​ដៃ​មក​ប្អូន ” សេចក្តី​ឆ្លើយ​ឡើង

” ចូរ​អូន​ខិត​ឲ្យ​ជិត​មក​បង”

នាង​ក៏​ខិត​ចូល​ទៅ ស្តេច​ប្រាប់​ទៀត​ថា៖

” នៅ​មិន​ទាន់​ល្មម​ទេ, ខិត​ចូល​មក​បន្តិច​ទៀត” នាង​ក៏​ខិត​ចូល​ជិត​ទៅ ។ វេលា​នោះ​ស្តេច​ចាប់​បាន​ដៃ​ហើយ​ទ្រង់​ស្ទុះ​ក្រោក​ឡើង​ភ្លាម មិន​ឲ្យ​នាង​មើល​មុខ​ច្បាស់​ទាន់ ហើយ​ទ្រង់​ចាប់​ដាវ​ចំ​កណ្តាល​ក្បាល​រយះ​ចេញ​ជា ២ ផ្នែក​ទៅ​ខាង​ក្រោម​ដល់​នូវ​មរណ​ភាព​ក្នុង​ទី​នោះ ១ រំពេច ស្រេច​ហើយ​ទ្រង់​បោះ​បង់​ខ្មោច​នៅ​កន្លែង​ដែល​ស្លាប់ ទើប​យាង​ចេញ​ទៅ​រក​ស្តេច​ក្មេង​ដែល​នៅ​រង់​ចាំ​នៅ​ទី​ដទៃ ដល់​ហើយ​ទ្រង់​ស្ទុះ​ទៅ​ឱប​ហើយ​មាន​បន្ទូល​ថា

“ចូរ​ស្តេច​ត្រអាល​សប្បាយ​ទៅ កុំ​មាន​បារម្ភ​អ្វី​ទៀត​សត្រូវ​របស់​ស្តេច​រលាយ​អស់​ហើយ” ។

គ្រា​នោះ​ស្តេច​ជំទង់ ថ្លែង​សេចក្តី​អំណរ​គុណ​ដល់​មហា​ក្សត្រ​ធិរាជ ដោយ​មធុរ​វា​ចា​ផ្សេងៗ នឹង​គណនា​ត្រា​រាប់​ពុំ​បាន ។

ស្តេច​ក៏​ថ្វាយ​សព្ទ​សាធុការ​ពរ​ទៅ​វិញ ឲ្យ​ប្រកប​ដោយសេចក្តី​ចម្រើន​គ្រប់​ប្រការ​ជា​និចរន្ត​ត​ទៅ រួច​មាន​ព្រះ​បន្ទូល​តប​ទៅ​ថា៖

” សូម​ឲ្យ​ស្តេច​គង់​នៅ​ជា​សុខ​ក្នុង​នគរ​នេះ​ចុះ ឬ​មួយ​ប់​ចង់​ទៅ​ក្រសាល​ឯ​នគរ​ខ្ញុំ​ដែល​នៅ​ជិត​ទី​នេះ ក៏​បាន​ឥត​មាន​ទាស់​អ្វី ខ្ញុំ​នឹង​ផ្គត់​ផ្គង់​ឲ្យ​បាន​សេចក្តី​សុខ​សម្រាន ដូច​ជា​គង់​ក្នុង​នគរ​នេះ​ដែរ”

ស្តេច​ជំទង់​ទូល​តប​ទៅ​វិញ​ថាៈ

” បពិត្រ​មហាក្សត្រ​ដ៏​ប្រកប​ដោយ​បុញ្ញរិទ្ធិ ដែលមាន​ព្រះ​គុណ​លើ​ខ្លួន​ខ្ញុំ​ជា​អនេក, តើ​ព្រះ​អង្គ​ទ្រង់​ស្មាន​ថា​ទី​នេះ នៅ​ជិត​នគរ​ព្រះ​អង្គ​ឬ​អ្វី ?”

ស្តេច​ឆ្លើយ

” ខ្ញុំ​ស្មាន​ថា ​នៅ​ជិត​ទី​នេះ​មែន ព្រោះ​កាល​ដែល​ខ្ញុំ​មក​ចំងាយ​ផ្លូវ​មិន​លើស​ពី ៤-៥ ម៉ោង”

ស្តេច​ជំទង់​ទូល​ថា ៖

«មិន​មែន​ដូច្នោះ​ទេ​ព្រះ​អង្គ, ចំងាយ​ផ្លូវ​ពី​ទី​នេះ​ទៅ​នគរ​ព្រះ​អង្គ បើ​កំណត់​ដោយ​ឆ្នាំ ១ ឆ្នាំ​គត់​ទើប​ដល់ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា​ជិត​នោះ​ក៏​ពិត​មែន​ហើយ តែ​ថា​កាល​ដែល​ទ្រង់​យាង​មក​នោះ នគរ​ទូល​បង្គំ​នៅ​ក្នុង​រវាង​អំពី​វេទមន្ត ផែន​ដី​ក៏​រួញ​ទៅ តែ​ឥឡូវ​នេះ ដោយ​បាន​រដោះ​ចេញ​ពី​អំណាច​មន្ត​ហើយ ដី​ដែល​រួញ​ក៏​យឺត​យារ​ទៅ​តាម​ភាព​សណ្ឋាន​ដើម​វិញ ប៉ុន្តែ​បើ​ទោះ​ណា​ជា​ឆ្ងាយ​ដល់​ផុត​ផែន​ដី​ក្តី ក៏​ទូល​បង្គំ​គួរ​តាម​ហែ​ព្រះ​អង្គ​ទៅ​ជា​ដរាប ។ ព្រះ​អង្គ​គុណូបការ​ដ៏​ធ្ងន់​លើ​ទូល​បង្គំ ត្រូវ​ទូល​បង្គំ​ចាក​រាជ​សម្បត្តិ​តាម​ហែ​ព្រះ​អង្គ​ទៅ ដើម្បី​ឲ្យ​ឃើញ​ជា​បន្ទាល់​ដាក់​ស្តែង​នៃ​សេចក្តី​តាម​ហែ​ព្រះ​អង្គ​ទៅ ដើម្បី​ឲ្យ​ឃើញ​ជា​បន្ទាល់​ដាក់​ស្តែង​នៃ​សេចក្តី​តប​ព្រះ​តេជ-គុណ​របស់​ទូល​បង្គន់​ជា​ខ្ញុំ ” ។

គ្រា​នោះ​ស្តេច​លោភ្ញាក់​យល់ន័យពិតឡើងជ្រាប​សេចក្តី​ថា ព្រះ​រាជធានី​របស់​ព្រះ​អង្គ​នៅ​ឆ្ងាយ​ពី​នគរ​ស្តេច​ជំទង់​ពេក​ណាស់ ។

ស្តេច​មាន​ព្រះ​បន្ទូល​ថា៖

” សេចក្តី​នឿយ​ព្រួយ​ដោយ​ផ្លូវ​ឆ្ងាយ ក្នុង​ការ​ដែល​វិល​ត្រឡប់​ទៅ​កាន់​នគរ​វិញ​នោះ​មិន​ជា​អ្វី​ទេ ព្រោះ​ថា​ខ្ញុំ​បាន​បំពេញ​កិច្ច​ដ៏​ឧត្តម​រួច​ហើយ គឺ​ខ្ញុំ​បាន​ដោះ​ទុក្ខ​ស្តេច​ឲ្យ​រួច​ពី​កម្ម​លំបាក​នេះ​ឯង កុសល​នេះ​នាំ​ឲ្យ​ខ្ញុំ​បាន​ខ្លួន​ស្តេច​ធ្វើ​ជា​កូន ព្រោះ​បាន​ប្តេជ្ញា​ថា​នឹង​ជូន​ខ្ញុំ​ទៅ​នគរ​វិញ រី​ខ្លួន​ខ្ញុំ​នេះ​គ្មាន​កូន​មួយ​សោះ​បើ​ដូច្នេះ​ខ្ញុំ​យក​ស្តេច​ធ្វើ​ជា​កូន ហើយ​ខ្ញុំ​នឹង​បង្វែ​រាជ​សម្បត្តិ​ឲ្យ​ទាំង​អស់” ។

លុះ​ប្រាស្រ័យ​ដោយ​សេចក្តី​មេត្រី​ហើយ ស្តេច​ទាំង​២​អង្គ​ក៏​ប្រកៀក​ប្រឱប​គ្នា​យ៉ាង​ស្និទ ហាក់​បី​ដូច​ជា​បិតា​នឹង​បុត្រ​បង្កើត​ដូច្នោះ រួច​ស្តេច​ជំឬង់​ក៏​ចាត់​ការ​រៀប​ព្រះ​រាជ​ដំណើរ​ដោយ​រួស​រាន់ ។ ការ​ចាត់​ចែង​នេះ​កំណត់​ ៣ សប្តាហ៍ គឺ ៣ អាទិត្យ ទើប​ហើយ​ស្រេច ។ អស់​មុខ​មន្រ្តី​សេនា​បតី​រាល់​គ្នា​ដែល​ទទួល​នៅ​​ថែ​រក្សា​ព្រះ​នគរ ក៏​អាលោះ​អាល័យ​ពន់​ប្រមាណ ។

ស្រេច​ហើយ​ទើប​ក្សត្រ​ទាំង ២ អង្គ​យាង​ចេញ​ចាក​រាជ​បុរី​ទៅ មាន​សត្វ​អូដ្ឋ ១០០ ផ្ទុក​នូវ​វត្ថុ​ផ្សេងៗ ដ៏​មាន​តំលៃ ដែល​រើ​ចេញ​ពី​ព្រះ​ឃ្លាំង​មក ហើយ​មាន​ពួក​សេនា​សេះ​៥០​ នាក់ ហែ​ហម​ព្រះ​អង្គ​តាម​មាគា​ទៅ ព្រះ​រាជ​ដំណើរ​នេះ ប្រកប​ដោយ​សេចក្តី​សុខ​ស្រួល ឥត​មាន​មោះ​មន្ទិល​អ្វី​ដល់​តិច​ឡើយ ។ លុះ​យាង​ហៀប​ដល់​ព្រះ​នគរ ទ្រង់​ចាត់​រាជ​ទូត​ឲ្យ​នាំ​រាជ​សារ​ទៅ​ឲ្យ ដំណឹង​ដល់​សេវកាមាត្យ ដែល​នៅ​ចាំ​រក្សា​ព្រះរាជ​វាំង ព្រម​ទាំង​សារសព្ទ​ប្រាប់​ហេតុ​ភេទ​ផ្សេងៗ ដែល​នាំ​ឲ្យ​យឺត​យូរ​ដំណើរ​នេះ​ផង ។

សេនាបតី​ទាំង​ឡាយ​ដែល​នៅ​រក្សា​ព្រះរាជ​និវេស លុះ​បាន​ដំណឹង​ដូច្នេះ​ហើយ ក៏​រួស​រាន់​ចេញ​ទៅ​ទទួល​ស្តេច​ដល់​ទី​ដែល​ទ្រង់​ប្រថាប់​សំចត​នៅ បាន​យក​សេចក្តី​ក្រាប​ទូល​អំពី​ការ​សុខ​សប្បាយ​ក្នុង​ព្រះរាជ​ធានី ឥត​មាន​ហេតុ​ភេទ​អ្វី​បណ្តាល​ឲ្យ​ចលាចល់​ឡើយ ។ រី​បណ្តា​រាស្រ្ត​ក៏​លើក​គ្នា​ជា​ពួក​ជា​កង​ចេញ​ទៅ​ថ្វាយ​បង្គំ​គាល់​ទាំង​ពីរ​ព្រះ​អង្គ​ដោយ​សេចក្តី​រលឹក ហើយ​ម្នី​ម្នា​រៀប​ចាត់​ចែង​ធ្វើ​បុណ្យ​ទទួល​អំណរ​នៅ​ទី​នោះ ជា​ច្រើ​ថ្ងៃ ។

ក្រោយ​ដែល​ទ្រង់​យាង​ចូល​ក្នុង​ព្រះ​រាជ​វាំង ១ ថ្ងៃ​ទ្រង់​បាន​ប្រកាស​ដល់​សេនា​បតី​នឹង​អាមិន​សព្វ​មុខ​មន្រ្តី​ដែល​គាល់​ត្រៀប​ត្រា​ក្នុង​ទី​នោះ ពី​ហេតុ​ផ្សេងៗ​ដែល​នាំ​ឲ្យ​យឺត​យូរ​មិន​បាន​យាង​ត្រឡប់​មក​វិញ​ដោយ​រួស​រាន់ ហើយ​នាំ​ឲ្យ​បាន​បោះ​បង់​រាជ​សម្បត្តិ តាម​ហែ​ទ្រង់​មក ដើម្បី​នៅ​គង់​ជា​មួយ​ក្នុង​រាជ​បុរី​នេះ ។ ស្រេច​ហើយ​ទើប​ទ្រង់​ព្រះរាជ​ទាន​រង្វាន់​ដល់​សព្វ​មុខ​មន្រ្តី​ទាំង​អស់​ដែល​បាន​ថែរក្សា​នគរ ដោយ​សុចរិត​ស្លូត​ត្រង់ ឥត​មាន​គិតក្បថ​ប្រទុស្ត​រាយ​ដល់​ផែនដី ព្រម​តាំង​ឲ្យ​ឡើង​យស​សក្តិ​តែ​រៀង​ខ្លួន គ្រប់​ក្រុំ គ្រប់​ដំណែង មុខ​ក្រសួង​ទាំង​អស់​ក្នុង​គ្រា​នោះ ។

ឯចំណែក​តា​ចាស់​នេសាទ ដោយ​គាត់​ជា​ដើម​ហេតុ​នៃ​ការ​ ដែល​នាំ​ឲ្យ​បាន​រំដោះ​ទុក្ខ​ស្តេច​ជំទង់ ស្តេច​ព្រះរាជ​ទាន​នូវ​រង្វាន់​ជា​អនេក​ឥត​គណនា ហើយ​ចិញ្ចឹម​រក្សា​ឲ្យ​បាន​សេចក្តី​សុខ មួយ​អន្លើ​ដោយ​គ្រួសារ​ដរាប​ដល់​អស់​ជីវិត​តែ​រៀង​ខ្លួន ៕

រឿង ត្រីនៅត្រពាំងបួនជ្រលង(១០០១យប់វគ្គ៦)
ប្រាប់​ចប់គ្រប់បម្រាម និងបណ្តាសារបឹងនេះហើយ ​អារក្ស​​ក៏​ទន្រ្ទាំ​ដី​ព្រឹបៗ ដី​ក៏​បែក​ញែក​ឡើងអនុញ្ញាត្តិឱ្យអារក្ស និយាយលា និង​ជ្រែក​​ចុះ​ផុត​ទៅបាត់ហោង។

តានេសាទចំណាស់ដែល​​ទើបនឹង​​និយាយប្តេជ្ញា​ថា តទៅ​ គាត់នឹងរក្សាសន្យា​​ធ្វើ​តាម​បណ្តាំ​អារក្ស​​មិន​ឲ្យ​ឆ្គង​ គឺ​មិន​ហ៊ាន​បង់សំណាញ់​លើសពីម្តង​ឡើងក្នុងមួយថ្ងៃ ក៏​ត្រឡប់​តាម​ផ្លូវ​ដ៏ដែល​ទៅ​លំនៅ​អាត្មា​វិញ ។

ដោយ​សេចក្តី​ត្រេក​អរ​រីក​រាយ​ជា​ដរាបតាមផ្លូវ​គាត់​ពិចារណា​ល្អិតល្អន់ណាស់ អំពី​អ្វីដែលនឹងត្រូវ​ធ្វើ​ជាមួយ​ត្រីចម្លែក។

លុះ​បាន​ទៅ​ដល់​ក្នុង​ក្រុង​ហើយ គាត់​មិន​បាន​ចូល​ទៅ​ឯ​ផ្ទះទេ​ បែរជា​​យូរ​ត្រី​នោះ​បង្ហួស​តម្រង់​ទៅ​ឯ​ព្រះរាជ​វាំង​វិញ ដើម្បី​យក​ទៅ​ថ្វាយ​ដល់​ស្តេច ។

ឯអាម៉ាត្រស្តេច លុះបាន​​ឃើញ​ត្រី​ប្លែក​ជា​ទី​អស្ចារ្យ​ដូច្នោះ​ក៏ព្រមនាំពាក្យទៅទូកលទ្រង់​ដល់សាលាជំនុំរហូតបានព្រះអង្គព្រម​ឱ្យតាចូលមកមែន។

ពេលឃើញ​ត្រីដែល​នាម្មឺន​ជំនិត​ទាមទារយកពីដៃតាទៅបង្ហាញ​កាលណា ព្រះរាជា ​ទ្រង់​ចាប់​លើកយកជាតិមច្ឆាទាំងបូនពណ៌ មក​​សង្កេត​ពិនិត្យ​ម្តងមួយៗ ដោយឌំនក់ចិត្ត​និងចម្ងល់ពន់ប្រមាណ។

លុះ​បាន​ពិនិត្យ​១ ស្របក់​ទើប​ទ្រង់​ប្រគល់​ឲ្យ​ទៅសេនា ឱ្យយកទៅ​ទីចុងភៅតែង​ធ្វើជា​ក្រយា​ស្ងោយដោយ​សង្ឃឹម​ថា ​ត្រី​នេះ​ច្បាស់​ជា​មាន​រស់​ពិសារ​ក្រៃ​លែង។

សេនា​បាន​ទទួល​ត្រី​នោះ ហើយ​យក​ទៅ​ប្រគល់​ដល់​ដៃ​រាជចុងភៅ​ជាពិសេស​ដោយ​ខ្លួន​ឯង មិនហ៊ានប្រហែសអ្វីឡើយដោយអំណាចនៃលក្ខណៈកម្រមានរបស់សត្វត្រី។

អស់ហើយរឿងចាត់ក្រយ៉ា​ស្ងោយ ស្តេចក៏ងាកមកបង្គាប់សេនា​ដ៏ទៃថា ​ឲ្យ​យក​រូបិយ​មាស ៤០០សន្លឹក ​ប្រគល់​ឲ្យ​ទៅ​តា​នេសាទ​ម្ចាស់​ត្រី ។

តា​ម្ចាស់​ត្រី ​គ្រា​ដែល​បាន​ទទួល​ប្រាក់​រង្វាន់ហើយ ក៏​នឹក​មមៃ​តែ​ក្នុង​ចិត្ត មិន​ដឹង​ថា​ខ្លួន​បាន​ប្រាក់​មែន​ទែន ឬ​គ្រាន់​តែ​ស្រមៃ​យល់​សប្តិនោះ​ទេ ព្រោះ​មិន​ដែល​បាន​កាន់​ប្រាក់​ច្រើន​ដូច្នេះ ម្តង​សោះ ក្នុងជីវិត​លុះចូលជរាទៅហើយ។

លុះ​ត្រា​បានរត់ដល់ប្រពន្ធកូន​ហើយ​បែងចែក​​យក​ប្រាក់​នោះ​ទៅ​ចំណាយ​ក្នុង​ការរកជាងសង់ផ្ទះឱ្យ និងទិញសម្ភារៈសមរម្យនានា​តំកល់កែខៃជីវិត​ ទើបហ៊ាន​​ច្បាស់​ក្នុង​ចិត្ត​អំពី​ភ័ព​សំណាង​របស់​ខ្លួន ។

ដល់​មក​ត្រង់​កន្លែង​នេះ នាង​ឆ្ឆេរាហ្សាតក៏ក្រាប​ទូល​ទៅ​ស៊ុល​តង់​ថា៖

«បពិត្រ​ព្រះ​ករុណា អ្នកណាក្តី កាលបើបានឮអំពីរឿងនេសាទមួយនេះ​រួច​ហើយ ត្រូវ​ដឹងអំពីក្តីចម្លែកនៃត្រពាំងត្រីបួនពណ៌ផងដែរ! ​តើម្ចាស់បងព្រះស្វាមីមាន​ងោគងុយឬនឹងសណ្តាប់បន្ត?»

ស្តេចស្ងាបហមៗ តែនៅមានៈចង់បន្តដឹងឮ ​ទើបត្រាស់ថា៖

«យើងងោគងុយ! ​តែ នាង​ដឹងទេ ​តើត្រីទាំងនោះមានអាថ៌កំបាំងឬជា​ធម្មជាតិពិត?!»

នាង​ជាប្អូនបានឱកាស​ក៏ស៊កសៀតថា៖

«ព្រះអង្គអើយ! ​រឿង​នេះ​តទៅមុខ ដឹងតែចម្លែកព្រោះមិនខាន ហេតុអ្វីអារក្សនោះបានផ្តាំថាឱ្យត្រូវតែបង់មិនលើសម្តង?»​

បានប្អូននាំមុខឆ្កឹះ​ នាង​ឆ្ឆេរ៉ាហ្សាត ក៏ឆ្លៀត​និយាយបន្ថែម៖

«តើងព្រះអង្គនិងម្នាលប្អូន​យល់ថា​តាចាស់នឹងគោរពតាមសម្តីនេះ?!»

«សូមបងនិទានទៀតបានទេ?»

នាង​ប្អូនជំរុញ ។ តែបងបដិសេធឡើងថា៖

«ទេព្រះអង្គ​ផ្ទំហើយ!»

ព្រះរាជាក៏តបវិញថា៖

«យើងឆ្ងល់ថា តានេសាទ នឹង​មិនទៅ​បង់សំណាញ់ទៀត​ឬក៏ទៅ ចំណែក​ចំងល់ធំមួយ​ដែលយើងនឹងផ្ទំមិនលក់នោះគឺ ​ត្រីនោះ​មានរសជាតិពិសេសម្តេចទៅ? យើងក៏ចង់សោយបានម្តង?

នាង​ច្បងបាន​ឱកាស​ក៏ពិតទូលវិញភ្លាម​ក្នុងសេចក្តីថា៖

«ទេព្រះអង្គអើយ! នាយចម្អិន​បានទទួលយកមច្ឆាជាតិ​​ពិសេសទាំង​នោះ កាលណា ​ក៏រួសរាន់លាង​សំអាត​ត្រី​ទាំង ៤ ហើយក៏​ដាក់ទៅ​ក្នុង​ខ្ទះ​ទៅ ស្រាប់តែ​ហេតុភេទមិនស្មានដល់មួយ បានកើតមាន​ឡើង ! ព្រះអង្គអើយ​ពេលទើបបាន​ឆ្អិន​១​ចំហៀង​សោះប្រុងនឹង​ប្រែ​ត្រឡប់​ទៅ​១​ចំហៀង​ទៀត  ស្រាប់​តែ​ជញ្ជាំង​រោងចុងភៅ​​រហែកដោយគាថាអាគមអ្វី របើក​ឡើង ​លេច​ឯស្ត្រី​ម្នាក់​រូប​ឆោម​ល្អ​ឆើត​ ​ចេញ​ពី​ក្នុង​នោះ​មក នាង​នោះ​ស្លៀក​ពាក់​សុទ្ធ​ព្រែ រំលេច​ដោយ​ផ្កា​ដេរ​ដាស​បែប​ស្រុក​ឥសីាន្ត  ពាក់​រយ៉ា​ពេជ្រ​នឹង​ខ្សែ​ករ​ប្រដាប់​ដោយ​កែវ​មុក្តា​ ពាក់​កង​ដាំ​ត្បូង​ទទឹម​នៅ​ដៃ​ទាំង​សង​ខាង ហើយ​កាន់​ចង្កើស​ត្រាំង​១​គូ​ដើរ​ចូល​ទៅ​ប្រប​ខ្ទះ ខណៈពេល​​នាយចុងភៅពិសេស​នៅតក់ស្លុត​ភាន់​ភាំង​ស្មារតី​​នាងនោះ​យក​ចង្កឹះ​មក គោះ​ក្បាល​ត្រី​១ ហើយ​សួរ​ថា៖

“នែ​មច្ឆា, ឯង​កំពុង​ជាប់​កិច្ច​រវល់​ឬ?”

លុះ​មិន​ឮ​ត្រី​ឆ្លើយ​ក៏​សួរ​ពាក្យ​ដដែល​ម្តង​ទៀត ។

ក្នុង​វេលា​នោះ​ត្រី​ទាំង​៤ ងើប​ក្បាល​ឡើង ឆ្លើយ​ប្រាប់​ទៅ​វិញ​ដោយ​សំឡេង​ក្បោះ​ក្បាយ​ថា៖

” បាទ, បាទ, កំពុង​ជាប់​កិច្ច, ប៉ុន្តែ​បើ​អ្នក​ចេញ​ថ្លៃ យើង​ចេញ​ថ្លៃ​ដែរ, បើ​អ្នក​សង​បំណុល​គេ យើង​សង​បំណុល​គេ​ដែរ, បើ​អ្នក​គេច​រត់​យើង​មាន​ជ័យ​ជំនះយើង​សប្បាយ​ចិត្ត​”

​ត្រី​និយាយ​ដូច្នេះ​កាលណា​ស្ត្រី​នោះ​ក៏​ចាប់​ខ្ទះ​ចៀន​ផ្កាប់​ទៅ​ក្នុង​ភ្លើង ឆេះត្រីបាត់បង់​រួចរំសៀកកាយចេញ​តាម​កន្លែង​នោះ​ទៅ​វិញ​បាត់​ទៅ ឯជញ្ជាំង​ដែល​ប្រេះ​បើក​ក៏​ជិត​ដូច​ដើម​វិញ​ ។

ក្នុង​គ្រា​នោះ នាយចុងភៅ​ ​ដឹង​ស្មារតី​ភ្ញាក់​ខ្លួន​ឡើង​វិញ ទើប​ស្ទុះ​ទៅ​ចាប់​ទាញ​យក​ត្រី​ពី​ក្នុង​ភ្លើង​ចង្រ្កាន​មក ​តែ​ត្រី​នោះ​ខ្លោច​ខ្មៅ​ទៅ​ជា​ធ្យូង​អស់ នឹង​កែ​កុន​រៀប​ក្រយា​ស្ងោយ​ថ្វាយ​ស្តេច​មិន​កើត ។ អំណាច​កើត​ទុក្ខ​ទោម្នេញ​ឥត​ឧបមា ក៏​អង្គុយ​ទ្រហោ​យំ​អស់​កំហឹង​ថា៖

“ឱម្ចាស់​ថ្លៃ​ខ្ញុំ​អើយ, ខ្លួន​ខ្ញុំ​នេះ​ មិន​ដឹង​ជា​ទៅ​ជា​អ្វី​ទេ បើ​ទុក​ជា​ខ្ញុំ​យក​សេចក្តី​ក្រាប​ទូល​ស្តេចៗ​ក៏​មិន​ជឿ​តាម ម្ល៉ោហើយ​សមព្រះ​អង្គ​ទ្រង់​ព្រះ​ភិរោធ​នឹង​ខ្ញុំ​មិន​ខាន”

កំពុង​តែ​ខ្សឹក​ខ្សួល​តែ​ម្នាក់​ឯង ស្រាប់​តែ​លេច​មហាមាត្យ​មក​សួរ​ថា ​ត្រី​នោះ​ឆ្អិន​ហើយ​ឬ​នៅ, នាយ​ក៏​សារ​សព្ទ​សេចក្តី​ជំរាប​មហាមាត្យ​គ្រប់​ប្រការ។

ឯមហាមាត្យ​កើត​សេចក្តី​ងឿង​ឆ្ងល់​ណាស់ តែ​មិន​បាន​ទាន់យក​រឿង​ក្រាប​ទូល​ស្តេច​តាម​ដំណើរ ទេខ្លាចមាន​ទោសដល់បាត់ជីវិតគ្រប់គ្នា ដែលពាក់ព័ន្ធ​ក៏នឹករកមធ្យោបាយ​នឹង​ចាត់​បំរើ​ឲ្យ​ទៅ​តាម​​តា​ចាស់ម្ចាស់ត្រី​មក​ ភ្លាម ​ហើយ​ប្រាប់​ថា ​រក​ត្រី​ឲ្យ​អញ​៤​ទៀត​ឲ្យ​បាន​ដូច​ត្រី​ពី​មុន ត្បិត​ត្រី​មុន​នោះ​គេ​ធ្វេស​ប្រហែស​ធ្វើ​ឲ្យ​ខូច​មិន​បាន​ចំអិន​ថ្វាយ​ជា​ក្រយា​ស្ងោយ។

តា​នេសាទ​ហេតុតែ​​អារក្ខ​ផ្តាំ​ថា ឲ្យ​បង់បាន​​តែ​១​សំណាញ់​ក្នុង​១​ថ្ងៃ គាត់ទៅមិនបានឡើយ​តែក៏មិនអាចស្រាយអាថ៌កំបាំងនេះ​បែរជា​យក​​រឿង​ផ្សេង​មក​ ​កែ​ដោះ​សា​វិញ ថា​ផ្លូវ​នោះ​ឆ្ងាយ​ដាច់​ស្រយាល​ណាស់ នឹង​ទៅ​រក​មកក៏​មិន​ទាន់ សន្យា​ដល់​ថ្ងៃ​ស្អែក, ទើប​រក​មក​ជូន​ឲ្យ​បាន ។

អាម៉ាត្យទាល់បញ្ហា​ណាស់ក៏មកទូលស្តេចវិញ​ថា ត្រីនោះត្រូវបាត់ពេលដណ្តាំ។ ស្តេចបញ្ជាថា​ត្រូវរកការពិតឱ្យខាងតែបាន​នឹងអាលធ្វើទោស​អ្នកដែលហ៊ាន​បែបនេះ។

តា​នេសាទវិញ ដោយសោមនស្ស​ក៏បាន​​ចេញ​ពី​ផ្ទះ​ទៅ​តាំង​ពី​យប់ ឆ្ពោះ​ទៅ​ត្រពាំង​នោះ​ឯង ហើយ​បាន​បង់​សំណាញ់​ចុះ​លុះ​ទាញ​ឡើង​វិញ បាន​ត្រី​៤ ពណ៌​ផ្សេង​គ្នា​ទាំង​អស់ដូច​កាល​ជាន់​មុន​ទៀត។

គាត់​ក៏​ត្រឡប់​ទៅ​វិញរួសរាន់​យក​ត្រី​ទៅ​ប្រគល់​ជូន​មហាមាត្យ​នូវ​ពេល​ដែល​បាន​ណាត់​ទុក ។ មហាមាត្យ​ក្រោយផ្តល់រង្វាន់ហើយ​ក៏យក​ត្រី​នោះ​ចូល​ទៅ​រោងចុងភៅ​ ​អង្គុយ​ចាំ​ពិនិត្យ​មើល​ដោយអង្គឯងតែម្តង​ថាពេលចុងភៅ ​ដាក់​ត្រី​លើ​ខ្ទះ​ចៀន​ដូច​ជាន់​មុននឹង​បាត់ទៀតដែរ?

ស្រាប់​តែ​ជញ្ជាំង​រោងចុងភៅ​​រហែកលេចរួបស្ត្រីវ័យកណ្តាល​ ​កាន់​ចង្កើះត្រាំង​១​គូ​ដើរ​ចូល​ទៅ​ប្រប​ខ្ទះ ។ ​ត្រី​ទាំង​៤ ងើប​ក្បាល​ឡើង ស្វាគមន៍នាង​ កាលណា​ស្ត្រី​នោះ​ក៏​ចាប់​ខ្ទះ​ចៀន​ផ្កាប់​ទៅ​ក្នុង​ភ្លើង ឆេះត្រីបាត់បង់​រួចរំសៀកកាយចេញ​តាម​កន្លែង​នោះ​ទៅ​វិញ​បាត់​ទៅ ឯជញ្ជាំង​ដែល​ប្រេះ​បើក​ក៏​ជិត​ដូច​ដើម​វិញ​ ។

លើកនេះដោយ​មហាហាត្យ​លុះ​បាន​ឃើញ​ជាក់​នឹង​ភ្នែក​អាត្មា​ដូច្នេះ​ហើយ ក៏​រត់ទៅ​ ក្រាប​ទូល​ដល់​ស្តេច​ឲ្យ​ទ្រង់​ជ្រាប​អំពី​រឿង​ ។

គ្រា​នោះ​ស្តេច​មាន​សេចក្តី​សង្ស័យ​ជា​ខ្លាំង ។

ដើម្បី​ឲ្យ​ច្បាស់​ហេតុ​ដោយ​ព្រះ​អង្គ​ឯង, ទ្រង់​ក៏​ត្រាស់​ឲ្យ​ទៅ​ហៅ​តា​នេសាទ​ឲ្យ​ចូល​មក។  លុះ​តា​នេសាទ​មក​ដល់ ​ស្តេច​សួរ​ថា៖

” នែ​ជន​នេសាទ, តា​ឯង​រក​ត្រី​៤​ពណ៌​នេះ​ឲ្យ​អញ​បាន​ទៀត​ឬ​ទេ? »

តា​ចាស់​ក្រាប​ទូល​ថា៖

” បើ​ព្រះ​ករុណា​ជា​ម្ចាស់​អនុញ្ញាត​ឲ្យ​ចូល​ព្រះ​បង្គំពេល១​ថ្ងៃថ្មី នោះ​ទូល​ព្រះ​បង្គំ នឹង​រក​ថ្វាយ​បាន​មិន​ខាន​ឡើយ»

ស្តេច​ក៏​ព្រម​អនុញ្ញាត​ឲ្យ ។

លុះ​ដល់​ថ្ងៃ​សន្យា តា​ចាស់​ស្ពាយ​សំណាញ់​ទៅកន្លែង​ដ៏ដែល បង់​បាន​ត្រី​ទាំង​៤ ពណ៌​នោះ​មក​ទៀត ហើយ​យក​ទៅ​ថ្វាយ​ស្តេច​តាម​សន្យា ស្តេច​មាន​សេចក្តី​សោមនស្ស ទើប​ព្រះ​រាជ​ទាន​ប្រាក់​៤០០​ទៀត​ឲ្យ​តា​នេសាទក្លាយជាអ្នកមាន​បានផុតព្រួយ ។

លុះ​បាន​ត្រី​ហើយ ស្តេច​បង្គាប់​ឲ្យ​យក​ទៅ​ក្នុង​បន្ទប់​ព្រះ​អង្គ ហើយ​ឲ្យ​យក​គ្រឿង​ប្រដាប់​សម្រាប់​ចៀន​ទាំង​ប៉ុន្មាន​ទៅក្នុង​ទី​​នោះ ព្រះ​អង្គ​ទ្រង់​គង់​ចាំ​មើល​ត្រី​ជា​មួយ​នឹង​មហាមាត្យ ។ កាល​ណា​មហាមាត្យ​ចៀន​ឆ្អិន​ម្ខាង​ហើយ ក៏​ចាប់​ត្រឡប់​ទៅ​ម្ខាង​ទៀត ខណ​នោះ​ជញ្ជាំង​បន្ទប់​ប្រែះ​របើក ហើយ​លេច​ឯ​មនុស្ស​ខ្មៅ​ម្នាក់​ធំ​សម្បើម កាន់​ដំបង​១ ធំ​នៅ​ដៃ​ដើរ​ចូល​មក ​មក​ជិត​ខ្ទះ​ចៀន​។ ចូលដល់កាលណា ក៏​យក​ដំបង​គោះ​ក្បាល​ត្រី ហើយ​បន្លឺ​នូវ​សំឡេង​លាន់​ខ្ទរ​សួរ​ទៅ​ត្រី​ថា ” ម្នាល​ត្រី, ឯង​កំពុង​ជាប់​កិច្ច​រវល់​ឬ” ឮសួរ​តែ​ប៉ុណ្ណេះ ត្រី​ក៏​ងើប​ក្បាល​ឡើង​ឆ្លើយ​ថា ” បាទ​យើង​ទាំង​អស់​គ្នា​ជាប់​កិច្ច​រវល់, ប៉ុន្តែ​បើ​អ្នក​ចេញ​ថ្លៃ យើង​ក៏​ចេញ​ដែរ, បើ​អ្នក​សង​បំណុល, យើង​ក៏​សង​បំណុល​ដែរ, បើ​អ្នក​គេច​រត់ យើង​មាន​ជ័យ​ជំនះ ហើយ​យើង​សប្បាយ​ចិត្ត”

ត្រី​និយាយ​ស្ទើរ​មិន​ទាន់​ផុត មនុស្ស​ខ្មៅ​ក៏​ចាប់​ខ្ទះ​ចៀន​ផ្កាប់​ទៅ​លើ​ភ្លើង​ចង្រ្កាន​ខ្លោច​ទៅ​ជា​ធ្យូង​អស់​ទៅ រួច​ថយ​គឃ្លើន​តាម​ច្រក​ដែល​ចេញ​មក ឯជញ្ជាំង​នោះ​ក៏​ជិត​ដូច​ដើម​វិញ ។

ក្នុង​គ្រា​នោះ​ស្តេចផុតភាន់ភ័យ​ក៏ត្រិះរិះនឹង​​ ​មហាមាត្យ​ថា៖

​ “ម្នាល​មហាមាត្យ តាម​ដែល​អញ​បាន​ឃើញ​អម្បាញ់​មិញ​នេះ អញ​មិន​អាច​នឹង​សំងំ​ធ្វើ​ចិត្ត​ឲ្យ​ស្ងៀម​នៅ​ជា​សុខទៀត​បាន​ឡើយ ត្រី​ទាំង​ប៉ុន្មាន​នេះ ប្រហែល​ជា​មាន​អាថ៌ណាមួយ មិន​លែង! ​អញ​ចង់​ដឹង​ឲ្យ​ប្រាកដ​ណាស់”

រួច​ស្តេចបញ្ជា​ ហៅ​ខ្លួន​តា​នេសាទ​ចូល​មក​គាល់ នឹង​ត្រៀមរៀបចំ​នាំ​ទ្រង់ទៅដល់ប្រភទ។

ព្រះអង្គថ្លែងថា​៖

«តាអើយ អង្គអញ​មាន​សេចក្តី​សន្ធឹះ​សង្ការ​ពន់​ប្រមាណ​ណាស់ តើ​ឯង​ទៅ​ចាប់ត្រីចម្លែកមក​ពី​ណា​មក”

តា​នេសាទ​ក្រាប​ទូល​តាមដំណើរទំនង​។

លុះចប់កាលណា​ពួកមហាមាត្យ​បានទូលព្រះរាជាថា៖

“ទូល​ព្រះ​បង្គំ​បាន​ទៅ​បរ​បាញ់​សត្វ​លេង​នាទី​ដែលតាតំណាលនោះកាលពីប្រមាណជា១០ឆ្នាំមុន ​ តែ​មិន​ដែល​ឃើញ​ត្រពាំង​នោះ​សោះ ហើយ​មិន​ដែល​ទាំង​ឮ​គេ​និយាយ​ផង” ស្តេច​មាន​ព្រះ​បន្ទូល​សួរ​ទៅ​នេសាទ​ទៀត​ថា៖

“ឯងហ៊ានជូនអញទៅដែរ!»

តា​ចាស់​ក្រាប​ទូល​ថា «ព្រម»

​ ជួន​ជា​វេលា​នោះ​នៅ​ថ្ងៃ​នៅ​ឡើយ ស្តេច​ត្រាស់​បង្គាប់​ឲ្យ​រៀប​ទីនាំង​អស្សុត្តរ​ជា​ប្រញាប់ យាង​ចេញ​ទៅ​ជា​មួយ​នឹង​សេនាមាត្យ​ដ៏​ច្រើន យក​តា​នេសាទ​ជា​មគ្គនា​យកនាំ​ផ្លូវ​ផង ដើម្បី​ឲ្យ​បាន​ដល់​ទៅ​ទី​នោះ​មុន​អស្តង្គត   ។

លុះ​ស្តេច​មក​ដល់​ភ្នំ ១ ក៏​ឆ្លង​កាត់​ខ្នង​ភ្នំ​នោះ​ទៅ ស្រាប់​តែ​ឃើញ​វាល​វែង​១ ធំទូលាយ​គួរ​ជា​ទីគន់គូរ​​អស្ចារ្យ ដែល​មនុស្ស​ធម្មតា​​ឃើញកាលណា​​សោះនឹងច្រលំថា​ទីសួគ៌។

ស្តេចសម្លឹង​​ទៅ​ពី​នោះ​បន្តិច​ទៅ ក៏​ដល់​ត្រពាំង​ធំ​១ នៅ​ជា​ចន្លោះ​រវាងភ្នំ​ទាំង ៤ ដូច​ពាក្យ​តា​នេសាទ​ទូលមុន​មែន។

ក្នុង​ត្រពាំង​នោះ​មាន​ទឹក​ថ្លា​ស្អាត អាចឃើញពពួក​​ត្រី​ទាំង​អស់ ​សុទ្ធ​តែ​ដូច​ត្រី​ដែល​តាចាស់​បាន​យក​ទៅ​ថ្វាយ ។ ស្តេច​បាន​ទៅ​ពិនិត្យ​ត្រី​លើ​មាត់​ត្រពាំង​នោះ​១​វេលា ទើប​មាន​ព្រះ​ឱង្ការ​នឹង​នាយ​​មាត្យ​រាល់​គ្នា ថា​ ៖

«យើងសោយរាជ្យទិនេះមិនសមថា ​មិន​ដែល​បានស្គាល់​ត្រពាំង​ដែល​នៅ​ជិត​ទីក្រុង​ខ្លួន!​»

សេនា​រាល់​គ្នា​ក៏​ទូល​តប​ថា ទាំង​អស់​គ្នា​មិន​ដែល​បាន​ឮ​អ្នក​ណា​និយាយ​ម្តង​អំពី​ត្រពាំង​នេះ។

ទើប​ស្តេច​មាន​ព្រះ​បន្ទូលស្រេច​ថា៖

“បើ​អ្នក​រាល់​គ្នា​មិន​ដែល​ដឹង​ មិន​ដែល​ឮ​គេ​និយាយ​ពី​ត្រពាំង​ថ្មី​នេះ​ដូច្នោះ ខ្លួន​អញ​ក៏​ឆ្ងល់​ណាស់, មួយ​ទៀត​អញ​តាំង​ចិត្ត​ថា​មិន​ត្រឡប់​ទៅ​នគរ​វិញទេ ​មុនពេល​​ដែល​បាន​ដឹង​ច្បាស់នូវ​ហេតុផល​​នៃ​រឿង​រ៉ាវ​របស់​ត្រពាំង​នេះពិសេស​រឿងចម្លែកនៃ​ត្រី​ទាំង​៤​ពណ៌​នោះ​ឯង ”

មាន​ព្រះ​បន្ទូល​តែ​ប៉ុណ្ណេះក៏​ត្រាស់​បង្គាប់​ឲ្យ​បោះ​​ព្រះ​ពន្លា នៅ​លើ​មាត់​ត្រពាំងតែម្តង​ត្បិតរាត្រីកាលចរមកដល់​ក្នុង​គ្រា​នោះ ។

លុះ​ចូល​រាត្រីស្ងប់សូន្យ ​ស្តេច​មិនបានផ្ទំ​លក់ទេក្នុង​ព្រះ​ពន្លា។ ​ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​មហា​មាត្យ​ថា៖

“មហាមាត្យ, អញ​មាន​សេចក្តី​ពិភាល់ ​ខ្លាំង​អំពី​ត្រពាំង​ថ្មី​ដែល​ទើប​នឹងមានខុសប្រវត្តិទឹកដី​ក្នុង​ទី​នេះ និងអំពី​មនុស្ស​ខ្មៅ​ដែលជ្រែក​ដី​ចូល​ទៅ​ក្នុង​បន្ទប់​​យើងនិយាយនឹង​ពពួក​ត្រីផង ​! រឿង​ទាំង​នេះ​បណ្តាល​ឲ្យ​អញ​ចង់​ដឹង​ដើម​ឫស​ពន់​ពេក​ណាស់! អញ​នឹង​ទប់​ទល់​នៅ​ស្ងៀម​កន្តើយ​ពុំ​បាន គិត​ស្រេច​ថា នឹង​ភៀស​ខ្លួន​ចេញ​ទៅ​តែ​ម្នាក់​ឯង ត្រូវ​ឯង​នៅ​រក្សា​ទី​កន្លែង កុំ​ប្រាប់​អ្នក​ឯណា​ឲ្យ​ដឹង​!លុះ​ព្រឹក​សែ្អក​ឡើង បើ​សេនា​យោធា​រាល់​គ្នា​ចូល​មក​គាល់ ត្រូវ​ឯង​ពោល​បញ្ឆោត​ថា ​អញ​មាន​សេចក្តី​វិតក​បន្តិច ចង់​នៅ​ស្ងាត់​តែ​ម្នាក់​ឯង ហើយ​ឲ្យ​វា​​ត្រឡប់​ទៅ​វិញ​ចុះ ដល់​ថ្ងៃ​ក្រោយ​ត្រូវ​ឯង​និយាយ​ដូច​ដែល​ទៀត ដរាប​ដល់​អញ​ត្រឡប់​មក​វិញ ពុំនោះពួកខ្មាំងដឹងរាជាមិននៅព្រះ​នគរ​វានឹង​ប៉ុនប៉ងអ្វីមិនល្អ​បាន​” ។

មហាមាត្យភ័យភិតនឹងដំណើរនេះ​បាន​​ក្រាប​ទូល​ឃាត់​ជា​ច្រើន​ដង ​មិន​ឲ្យ​ស្តេច​ចេញ​ក្រែង​មាន​អន្តរាយ​ក្នុង​ទី​ស្ងាត់ខាងមុខ  ប៉ុន្តែ​ទូល​ទាស់​យ៉ាង​ណា​ក៏​ឥត​អំពើ ព្រោះ​ស្តេច​មិន​ព្រម​លះ​បង់​ចម្ងល់​ដែល​ទ្រង់​បាន​គិត​ទុកនឹងគ្មានដំណោះស្រាយ។

​មុននឹង ​រៀប​ចំ​យាង​រាជដំណើរ បាន​​យក​តែ​ព្រះ​សែង​ថ្លា​១​សៀត​ជាប់​នឹង​ព្រះ​អង្គកាយ​ ជ្រើស​ពេល​ស្ងាត់​សូន្យក្នុងពិភពនិន្ទ្រា​​ទ្រង់ក៏​យាង​ចាក​ព្រះ​ពន្លា​ឥត​មាន​យក​អ្នក​ណា​តាម​ហែ​ជា​មួយ​ផង ឡើយ។

ទ្រង់​យាង ​សំដៅ​​ទៅ​លើ​ភ្នំ​នោះ ដោយ​សេចក្តី​លំបាក​នឿយ​ហត់​ជា​ខ្លាំង ក៏ទ្រង់​ជំនៈឆ្លង​កាត់លេច​ទៅ​ក្នុង​វាល ទម្រាំនឹង ​ពេល​អរុណ​រះ​ឡើង​ទើប​ទ្រង់​ប្រទះ​ឃើញ​វិមាន​មួយ ​ធំក្រៃ។

ដោយ​ ទ្រង់​មាន​សេចក្តី​សោមនស្ស​ក្នុង​គ្រា​នោះ​ពន់​ពេក​ណាស់ សង្ឃឹម​ថា​នឹង​បាន​ជ្រាប​ហេតុ​ភេទនានា​ពីម្ចាស់ទីថាន​​មិន​ខាន តែ​ លុះ​យាង​ចូល​ទៅជិត​ ឃើញ​ជា​ប្រាសាទ​១ ស្តុក​ស្តម្ភល្អ​ឆើត ដ៏​ប្រជាប់​ដោយ​ថ្លើម​ថ្ម​ខ្មៅ​រលោង​ស្រិល​។

​ក្បួរ​ក្បាច់​រំលេចនា​ជញ្ជាំង​ថែវ​ក្រៅ​ ក៏ពិបាកនឹងពណ៌នាកម្រិតវិចិត្រ​នៃ​ជាងជំនាញ។ ទ្រង់បន្តយាង​រហូត​ទៅ​ដល់​ទ្វារ​ថែវ ឃើញ​ទ្វារ​នោះ​មាន​ស្លាប​២ បើក​ម្ខាង​បិទ​ម្ខាង ។ មុន​នឹង​ចូល​ទៅ​ខាង​ក្នុង ស្តេច​បាន​គោះ​ទ្វារ​សិន, ដើម​ឡើយ​ទ្រង់​គោះ​យ៉ាង​ស្រាល តែ​មិន​ឃើញ​មាន​មនុស្ស​ចេញ​មក​សោះ ទើប​គោះ​ម្តង​ទៀត​ខ្លាំង​បន្តិច ដោយ​ទ្រង់​ស្មាន​ថា ក្រែង​គេ​មិន​ឮ​។

លុះ​គ្មាន​ឃើញ​មនុស្ស​ម្នាក់​ចេញ​មក​សោះ ស្តេច​ក៏​គោះ​យ៉ាង​ខ្លាំង​ម្ត​ងទៀតដោយសេចក្តីចំងល់ហួសថ្លែង។  ជាន់​ក្រោយ​នេះ ​ក៏​នៅ​តែ​មិន​ឃើញ​មាន​មនុស្ស​ចេញ​មក​ ស្តេច​មាន​សេចក្តី​សង្ស័យ​ក្នុង​វេលា​នោះ​មុះ​ហិមា​ដោយ​ទ្រង់​ពិចារណា​ថា កាលបើប្រាង្គ​​ប្រាសាទ​ធំ​ហើយ​ស្អាត​យ៉ាង​នេះ មិន​សមណា​ជា​គ្មាន​មនុស្ស​នៅ ទើប​ទ្រង់​ព្រះ​តម្រិះអង្គឯង​ស្ងាត់ៗក្នុងព្រះចិន្តា​ថា៖

“​បើ​ទុក​ជា​គ្មាន​មនុស្ស​ក៏​អញ​ឥត​ខ្លាច ហើយ​បើ​ប្រសិន​ជា​មាន​មនុស្ស​មក​ក៏​អញ​មាន​គ្រឿង​ប្រដាប់​នឹង​ការ​ពារ​ខ្លួន​អញ ។

ទ្រង់​ព្រះ​តម្រិះ​ដូច្នេះ​ហើយ ក៏​យាង​ចូល​ទៅ​តាម​ទ្វារ​ថែវ​នោះ​ឯង ​ដ៏ទី​រាប​មួយជាំធ្លាធំ​អនេក  ទើប​ទ្រង់​មាន​ព្រះ​បន្ទូល​តែ​១ ព្រះ​អង្គ​ឯង​ថា ” នៅ​ទី​នេះ​គ្មាន​មនុស្ស​សំរាប់​ទទួល​អ្នក​ដំណើរ​ដែល​ត្រូវ​ការ​ជ្រក​អាស្រ័យ ១ វេលា​ទេ​ឬ?”

ទ្រង់​មាន​ព្រះ​បន្ទូល​ដ៏​ដែល​នេះ​៣-៤ ដង​ទៀត​យ៉ាង​ខ្លាំងៗ តែ​គ្មាន​ឮ​មាត់​មនុស្ស​ម្នាក់​ឆ្លើយ​តប​សោះ ។ ហេតុ​ដែល​ស្ងៀម​ស្ងាត់​សូន្យ​ដូច្នេះ បណ្តាល​ឲ្យ​ទ្រង់​មាន​ព្រះ​វិតក​ជា​ខ្លាំង​ខណៈ​ដែល​ទ្រង់​យាង​កាត់​ឆ្លង​ទី​ធ្លា​ធំ​នោះ​ទ្រង់​ងាក​ឆ្វេង​ងាក​ស្តាំ​រក​មើល​ក្រែង​ឃើញ​មាន​មនុស្ស​នៅ​ក្នុង​ទី​នោះ លុះ​ផុត​ទី​ធ្លា​ទៅ​ទ្រង់​យាង​ចូល​ទៅ​ក្នុង​មហាមណ្ឌីរ ដែល​ក្រាល​ពាស​ពេញ​ដោយ​ព្រែ​ព្រំ​ជា​ទ្រនាប់​ជើង​មាន​ទាំង​បង្អួច​ប្រដាប់​សុទ្ធ​តែ​រនាង​ព្រែ​យ៉ាង​ល្អ​អំពី​ស្រុក​ភ្លឹង។

ផុត​ពី​ទី​នោះ ទៅ​ទ្រង់​ស្លុង​ហរទ័យ​យាង​ទៅ​ដល់​បន្ទប់ “អស្ចារ្យ” មួយ។ នៅ​កណ្តាល​បន្ទប់​នោះ មាន​ស្រះ​១ មាន​រូប​រាជ​សីហ៍​ឈរ​គ្រប់​ជ្រុង​ទាំង​៤ដែល​​មាន​ទឹក​ហូរ​ចេញ​ពី​មាត់ វា។

ទឹក​ដែល​ហូរ​ធ្លាក់​មក​កើត​ទៅ​ជា​ត្បូង​ពេជ្រ​នឹង​កែវ​មុក្តា ធ្លាក់​ខ្ចាយ​ឡើង​ទៅ​លើ​ស្ទើរ​នឹង​ដល់ដំបូល​ ។

ប្រាសាទ​នោះ​មាន​សួន​ឧទ្យាន​ព័ទ្ធ​គ្រប់​ទាំង ៣ផ្នែក អម​​ផ្លូវ​ខ្វាត់​ខ្វែង មាន​ស្រះ​មាន​ដំណាំ​នឹង​ផ្កា​គ្រប់​បែប​យ៉ាង​ប្រឡង​លម្អ​គ្នា។

ប៉ុន្តែ​ដើម្បី​ញាំង​ទី​នោះ​ឲ្យ​រឹត​តែ​សប្បាយ​គួរ​គន់​ទៅ​ទៀត នោះ​គឺ​ ពូជ​ ​បក្សី​គ្រប់​ភាសា​បន្លឺ​នៅ​សម្រែក​អឺង​អាប់​សព្ទ​ស៊ាន​តាម​ភាសា​ទី​ទៃៗ នៅ​ជា​និច្ច​ក្នុង​ទី​នោះ ព្រោះ​មាន​រនាំង​លួស​ព័ទ្ធ​ជុំ​វិញ​ពី​ក្រៅ​ដើម​ឈើ​ទាំង​អស់ មិន​ឲ្យ​បក្សី​ហិចហើរ​ចេញ​ចាក​ទី​កន្លែង​សួន​បាន ។

គ្រា​នោះ​ស្តេច​យាង​ពី​បន្ទប់​១ ទៅ​បន្ទប់​១ ដ៏​ប្រដាប់​ប្រជា​ឥត​មាន​ខ្ចោះទៅ​ដោយ​របស់​សុទ្ធ​សឹង​មានតម្លៃ។

លុះ​ទ្រង់​នឿយ​ព្រះ​កាយ​ក៏​ឈប់​សម្រាក​ព្រះ​អង្គ​ត្រង់​កន្លែង ១ មាន​បង្អួច​ចំហរ​ឆ្ពោះ​ទៅ​សួន​ឧទ្យាន​រចនា​ប្រដាប់​ប្រដា​ដូចៗ​គ្នា។

ទើបនឹងបានផ្អែកធ្មេចសម្រួលដង្ហើម​តែ​​បន្តិច​ឮ​សូរ​សំឡេង​​ថ្ងូរ​គួរ​សង្វេគ​អនិច្ចា មក​ប៉ះ​ពាល់​ដល់​សោត​វិញាណ។

ព្រះរាជា​ ទ្រង់​ក៏​ផ្ទៀង​ព្រះ​កម្មា​ទាំង​សង​ស្តាប់ ។

រហូត​បាន​ឮ​ជាក់​ស្តែង​ជា​ពាក្យ​ថ្ងួច​ថ្ងូរតាមខ្យល់មក​ថា៖

” ឱភ័ព​សំណាងអើយ បើ​ឯង​មិន​ឲ្យ​អញ​ត្រអាល​សប្បាយ​យូរ​ទេ, ឯង​ធ្វើ​ឲ្យ​អញ​រង​កម្មវេទនា​ជាង​មនុស្ស​ទាំង​អស់​ដូច្នេះ​ហើយ ទុក​ជីវិត​អញ​ឲ្យ​នៅ​រស់​យូរបានន័យអ្វី, ចូរ​ឯង​ផ្តិល​ផ្តាច់​ជីវិត​អញ​ឲ្យ​ឆាប់​ ដើម្បី​ឲ្យ​ផុត​អំពី​ទុក្ខ​ទាំង​នេះ ឱព្រះ​ម្ចាស់​ថ្លៃ​ខ្ញុំ​អើយ, ចុះ​គួរ​ឲ្យ​ខ្ញុំ​នៅ​រស់​ដល់​ណា​ទៀត បើ​ខ្ញុំ​សោយ​ទុក្ខ​វេទនា​យ៉ាង​ដូច្នេះ។»

ដោយ​ទ្រង់​មាន​សេចក្តី​អាសូរ​ដល់​សំដី​ថ្ងួច​ថ្ងូរ​នោះ​ពេក​ណាស់ ក៏​ទ្រង់​ក្រោក​ឡើង ហើយ​យាង​ឆ្ពោះ​ទៅ​ប្រភពកន្លែង​ដែល​ឮ​សំឡេង​នោះមក។ លុះ​យាង​ទៅ​ដល់​ទ្វារ​បន្ទប់​១ ទ្រង់​បើក​ទ្វារ​នោះ​ឡើង ស្រាប់​តែ​ឃើញ​មនុស្ស​ជំទង់​ម្នាក់​រូប​ស្អាត​បាត ប្រដាប់​កាយ​ដោយ​របស់​មាន​តម្លៃអង្គុយ​លើ​អសនៈ​១ដ៏​ខ្ពស់​ឡើង​ពី​ផ្ទៃ​ឥដ្ឋ ។

ទំនង​សភាពទឹកមុខគេ​ជា​មនុស្ស​មាន​ទុក្ខពិត​​មែន ស្តេច​ក៏​យាង​ចូល​ទៅ​ជិត​ហើយ​គំនាប់​ទៅ​មនុស្ស​នោះ ឯ​មនុស្ស​ជំទង់​ក៏​ឱន​សិរសា​យ៉ាង​ទាប​គំនាប់​តប​មក​វិញ ។

ទាំង​មិន​បាន​ក្រោក​ចុះ​ពី​ទី​អាសនៈបុរសក្មេង​ ក៏​ពោល​ពាក្យ​ថា ៖

“បពិត្រ​លោក​ម្ចាស់, សូម​លោក​អត់​ទោស​ដល់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា​គួរ​ណាស់​តែ​ក្រោក​ទៅ​ទទួល​លោក ហើយ​គោរព​ដោយ​កិរិយា​ប្រពៃ, ប៉ុន្តែ​ខ្ញុំ​ធ្វើ​កិច្ច​នោះ​មិន​បាន​ឡើយ ព្រោះ​មាន​ហេតុ​ជា​ធំហួស​កំឡាំង ខា​ខាំង​មិន​ឲ្យ​ខ្ញុំ​សម្រេច​បាន សូម​លោក​ម្ចាស់ កុំ​យល់​ថា​ខ្ញុំ​ជា​មនុស្ស​ជួរសប្បុរស​ឡើយ ”

វេលា​នោះ​ស្តេច​មាន​ព្រះ​បន្ទូល​តប​វិញ​ថា៖

“​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​ណាស់​ទៅ​ហើយ ដោយ​បាន​ឃើញ​អ្នក​មាន​សេចក្តី​រួស​រាយ​ដល់​ខ្ញុំ! រឿង​ដែល​អ្នក​សូម​ទោស​ខ្ញុំ ព្រោះ​មិន​បាន​ក្រោក​ទទួល​នោះ ចូរ​អ្នក​កុំបារម្ភ ! ខ្ញុំ​ឥត​ប្រកាន់​ថា​អ្វី​ឡើយ ! តែ​ខ្ញុំ​បាន​ឮ​សំឡេង​អ្នក​ត្អូញ​​ថ្ងូរ​អំពី​សេចក្តី​ទុក្ខ​វេទនា ខ្ញុំ​ក៏​មាន​ចិត្ត​អាណិត​អ្នក​ពន់​ប្រមាណ ទើប​ខ្ញុំ​ចូល​មក​ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ឲ្យ​រួច​ចាក​ទុក្ខ តាម​កម្លាំង​ដែល​ខ្ញុំ​ជួយ​បាន​ ! សង្ឃឹម​ថា​អ្នក​មុខ​ជា​ពណ៌នា​រឿង​របស់​អ្នក ​ប្រាប់​ខ្ញុំ​មិន​ខាន! មួយវិញទៀត ​សូម​ឲ្យ​អ្នក​ប្រាប់​ខ្ញុំ​សិន ​ពី​ត្រពាំង​ធំ​នៅជិត​ទី​នេះ ដែល​មាន​ត្រី​៤ ពណ៌​ផ្សេង​គ្នា ​តើ​មាន​ហេតុ​ភេទ​ដូច​ម្តេច ហើយ​ប្រសាទ​នេះ​ជា​ប្រាសាទ​អ្វី, គេ​សាង​ពី​ក្នុង​គ្រា​ណា ហេតុ​អ្វី​បាន​ជា​អ្នក​មក​នៅ​ក្នុង​ប្រាសាទ​នេះ​តែ​ម្នាក់​ឯង គ្មានអ្នកណាបានស្គាល់ត្រពាំងនោះសោះ? “

បុរស​នោះ​បាន​ឮ​ពាក្យ​សួរ​ទាំង​ប៉ុន្មាន​នេះ​ហើយ ក៏​ខ្សឹក​ខ្សួល​ឡើង​ក្នុង​វេលា​នោះ។

សោយសោកអស់ចិត្ត ក៏វាចា​ឡើងថា ៖

” ឱវាសនា​មនុស្ស​យើង​នេះ​ពិតជា​របស់មួយដែលងាយ​​ប្រែ​ប្រួល​ណាស់ , អាច​រុញ​មនុស្ស​ឲ្យ​ខ្ពស់ ឡើង​ហើយ​អាចទម្លាក់​ឲ្យ​ទាប​ចុះ​វិញ​ដែរ!  នរណា​មួយ​ដែល​អាច​សោយ​សុខ​បាន​អស់​កាល​ជា​និច្ច” ។

ឯស្តេចយើងវិញ ​បាន​ឮ​វាចា​ដូច្នេះ ក៏​កើត​ធម្ម​សង្វេគ​ពន់​ពេក​ទើប​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ​ធ្ងន់​នោះទៀត។

​មនុស្ស​ជំទង់​ឆ្លើយ​តប​វិញ​ថា៖

“ឱម្ចាស់​ខ្ញុំ​អើយ, ចុះ​មិន​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ដូច​ម្តេច​បាន ទុក្ខ​របស់​ខ្ញុំ​នេះ​ធ្ងន់​ពេក​ណាស់ ឥត​មាន​អ្នក​ឯ​ណា​ជួយ​ឲ្យ​រួច​ឡើយ” ថា​តែ​ប៉ុណ្ណេះ​បុរស​នោះ​ក៏​ភើច​ជាយ​អាវ​ឡើង​បង្ហាញ​ទៅ​ស្តេច ហើយ​ថា​ខ្លួ ន​នេះ​ជា​មនុស្ស​តែ​ពី​ត្រឹម​ក្បាល​ចុះ​មក​ដល់​ចង្កេះ​ប៉ុណ្ណោះ​ទេ ចុះ​ពី​ចង្កេះ​ទៅ​សុទ្ធ​តែ​ថ្លើម​ថ្ម​ទាំង​អស់ ។

វេលា​នោះ​ស្តេច​មាន​សេចក្តី​ភាន់ភាំងតក់ស្លុត​ឆ្ងល់​ឥត​ឧបមា ទើប​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​បុរស​នោះ​ទៀត​ថា៖

“​ដែល​អ្នក​បង្ហាញ​ខ្ញុំ​អម្បាញ់​មិញ​នេះ​នាំ​ឲ្យ​ខ្ញុំ​ព្រឺ​សិរសា​ពន់​ពេក តែ​សេចក្តី​ព្រឺ​នេះ​ក៏​រឹង​រិត​តែ​នាំ​ខ្ញុំ​ឲ្យ​ចង់​ដឹង​រឿង​របស់​អ្នក​ទៅ​ទៀត ! បើ​ដូច្នេះ​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​ស្មោះ​សរ សូម​ឲ្យ​អ្នក​អធិប្បាយ​ប្រាប់​ខ្ញុំ​ឲ្យ​សព្វ​គ្រប់ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យអ្នក​បាន​សេចក្តី​សម្រាល​ទុក្ខ​ខ្លះ​មិន​ខាន”

វេលា​នោះ​បុរស​ជំទង់​ឆ្លើយ​តប​វិញ​ថា “ខ្ញុំ​នឹង​ពណ៌នា​ជូន​លោក​ស្តាប់​មិន​ ​សូម​ឲ្យ​លោក​ប្រុង​ ​ស្មារតី ដើម្បី​កត់​សំគាល់​នូវ​សេចក្តី​ ​ទាំង​ប៉ុន្មាន ទោះ​បី​សេចក្តី​នោះ​ជា​ការ​ហួស​ធម្មតា, ហួស​គំនិត​ដូច​ម្តេច​ក្តី។​​ ​ខ្ញុំនេះ​កាលដើមឡើយ ជាក្សត្រាពេញលក្ខណៈមួយអង្គ ក្នុងនគរនេះឯង…»

អានបន្ត រឿង​ យុវក្សត្រានៅនគរកោះខ្មៅ