18+ – Meysansotheary
រឿង British bad Boy (Premium 18+)
កក់ក្តៅជាមួយមនុស្សដូចគេ!
តែប្រុសដូចគេ​ បើមិនមែនជាមនុស្សអាក្រក់ជាអ្វីវិញ?
ជាច្រើនឆ្នាំមកនេះ ខ្ញុំបានព្យាយាមធ្វើឱ្យហាងនំរបស់ខ្ញុំឱ្យទទួលបានជោគជ័យ ក៏មិនមែនមានន័យថាខ្ញុំមិនមានពេលវេលាសម្រាប់ការសប្បាយ និងណាត់ជួបមនុស្សប្រុសទេ។ ខ្ញុំជានារីអាមេរិកម្នាក់ដែលធំដឹងក្តី និងមានតម្រូវការស្នេហា ។ ដូច្នេះ បុរសដែលខ្ញុំទាក់ទងតាមអ៊ីនធឺណិតម្នាក់ បង្ហាញខ្លួននៅមាត់ទ្វាររបស់ខ្ញុំ គេ….. មើលទៅកាន់តែសិចស៊ីឡើងៗ។
ទីបំផុតខ្ញុំយល់ថា ជីវិតនេះ មានន័យយ៉ាងម៉េចក្នុងស្អប់គេ ហើយនិងត្រូវការគេក្នុងពេលតែមួយ។
ខ្ញុំជាប់ចិត្តនឹង ជនជាតិអង់គ្លេសម្នាក់នេះ។
រឿង៖ ស្វាមីចចក ភាគទី១៧ (១៨+)
«ប្រញាប់ទៅណា?» មេខ្ញុំសួរមកដោយភាពមិនសប្បាយចិត្ត។
ខ្ញុំយល់! ខ្ញុំគួរតែប្រាប់លោកនាយ​ Clyde គ្រប់យ៉ាង ប៉ុន្តែខ្ញុំប្រញាប់បន្តិច ណាមួយឃើញថា ​ចៅហ្វាយខ្ញុំគាត់បាន​​ស្អប់ Will រួច​ហើយ តាំងពីមិនដែលទាំងស្គាល់គេផង ខ្ញុំចាំបាច់អីរាយការណ៍​ថា បានដេកជាមួយគេហើយ លង់លក់បណ្តោយឱ្យគេយកភស្តុតាងទៅបាត់ទៀតនោះ?
ខ្ញុំ​ក្រឡេក​មើល​មកក្នុងបន្ទប់​ទទួល​ភ្ញៀវ រួចរេ​ឆ្ពោះ​ទៅ​បង្អួច។ ដំបូងគិតថា យើង​ប្រហែល​ជា​មាន​ពេល​ច្រើន​ម៉ោងដែរមុនលោកខែកំណាចរះ ប៉ុន្តែ​ថ្ងៃ​លិច​ឆាប់​មកដល់ពេក​ហើយ។ ក្រសែភ្នែកចុងក្រោយ ពុទ្ធោ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ឃើញ​ខោ​ក្នុង​ខ្លួនឯងនៅដេករាត់រាយ​​លើ​កម្រាល​ព្រំ​កណ្តាល​បន្ទប់​។
លោកនាយ Clyde ធ្វើច្រមុះ​ហិតក្លិនម្តងជាពីរដង។ ខ្ញុំងាកទៅរកគាត់យ៉ាងជិតហើយបន្លប់….ដោយ​ខ្មាសអៀន ក្នុងអារម្មណ៍ចម្រុះ ភ័យ ក្បត់ និងឆ្កួតស្នេហ៍។
«ធុំក្លិនមនុស្ស​ប្រុស​លើខ្លួនឯងជេស៊ី» មេខ្ញុំថាមកឱ្យខ្ញុំក្ងួរចុងច្រមុះៗ។ ជាក់ស្តែងអាចមានក្លិនមែន​ តែខ្ញុំធ្វើប្រញិបប្រញាប់៖
«Clyde ខ្ញុំត្រូវទៅ»
«ទៅណា?»
«អត់….អត់មែន​ជា​រឿងក្រុមយើង ឬរបស់លោកនាយទេ​»
គាត់ក្រញូវ៖
«នៅពេលដែលឯងពាក់ឯកសណ្ឋាន អ្វីគ្រប់យ៉ាងដែលឯងធ្វើ គឺជារឿងរបស់រដ្ឋ ហើយជេស៊ីឯងនៅជា​កូនចៅ​ស្តាប់បង្គាប់ខ្ញុំក្នុងរចនាសម្ព័ន្ធរដ្ឋ»
ប្រាកដណាស់ថា មិនមែនជាការងារ​ដែលងាយពន្យល់លោក​Clyde ឱ្យយល់មុនហេតុភេទព្រះចន្ទប្រាក់ត្របាក់លោកនេះទេ។ ហើយ​ខ្ញុំ​នឹង​មិនចង់​ប្រាប់រឿងពិស្តារដល់​គាត់​នៅឡើយផង។
ថ្ពាល់​ខ្ញុំ​ឡើង​កម្ដៅ​ ក្រហម​ពេញ​ទាំង​ខ្លួន​ខ្ញុំដោយរកពាក្យកុហកគាត់៖
«ខ្ញុំត្រូវទៅមើលអ្នកចាប់ចចក ពូ Mandenauer កំពុងព្យាបាលរបួស» ខ្ញុំបាននិយាយ។
ហើយបន្ថែម៖
«ព្រលប់ហើយ គាត់ឱ្យខ្ញុំទៅរកគាត់ ដាស់គាត់»
«តើ Cadotte នៅឯណា?»​ លោកនាយ​ដាក់សំណួរទទឹងទិសមកយ៉ាងខ្លីកាត់ពីលើលេសរបស់ខ្ញុំ។
ខ្ញុំអេះអុញ ឆ្លើយអាក់ៗ៖
«អត់…..​នៅ​ទីនេះទេទាន»
«ខ្ញុំត្រូវការនិយាយជាមួយ Will Caddote» មេខ្ញុំសង្ខើញ។
ឧត្តមសេនីយ៍នេះ​ចេញចរិតមកប្រាប់ត្រង់ៗថា មិនជឿពាក្យកុហករបស់ខ្ញុំទៅហើយ ​ខ្ញុំមិនអាចធ្វើពើទៀតទេក៏សួរវិញ៖
«ហេតុអ្វីបានជាមេ​ចាប់អារម្មណ៍គេ Porff Cadotte ហើយម៉េចមករកគេនៅហ្នឹងភ្លាមៗទាំងព្រលប់?»
«អំពីការប៉ុនប៉ងធ្វើឃាតអ្នកចាប់ចចក Edward Mandenauer» មេខ្ញុំឆ្លើយខែងរ៉ែង។
ខ្ញុំរអ៊ូបដិសេធ៖
«ផ្តាស! ហេតុផលអ្វីដែលសាស្ត្រាចារ្យអាចនឹងក្លាយជាអ្នកបាញ់ ពូMan-denauer? ពួកគេ​ស្ទើរតែមិនស្គាល់គ្នា មិនដែលសូម្បីប៉ះសម្តីគ្នាផង!»
«Mandenauer ប្រាប់​ខ្ញុំ!»
ខ្ញុំចំហមាត់។ «វាមិនដែល» គំនិតនេះ​រត់ក្នុងគតិខ្ញុំ។ លោកនាយបន្តភ្លាមៗ៖
«ពេល​​ជជែក​ក្នុង​គ្លីនិក​មុន​នេះបន្តិច! ខ្ញុំ​ឮ​ថា ​គាត់​ត្រូវ​បាន​គេ​បាញ់​ដោយព្រួញ​មួយមាន​រូបសញ្ញា​ឈើ​ឆ្កាង»។
«ហើយ?»
«Cadotte មានសាក់និមិត្តសញ្ញាឈើឆ្កាង»។
ខ្ញុំក្រពាត់ដៃសើច​៖
«បុរសទាន់សម័យ​ច្រើនណាស់គេសាក់រូបសាសនា​ពេញដី​! វាមិនធ្វើឱ្យគាត់មានកំហុសនោះទេព្រោះសាក់មួយ​?»
មេខ្ញុំគំហកតិចៗ៖
«សាក់មួយមិនអីទេ​!​ តែ​ធម្មតា មនុស្ស​ចចក តែងចង់បាញ់សម្លាប់ក្រុមអ្នកចាប់ចចករបស់យើង!»
ខ្ញុំឈរដូចមនុស្សកក៖
«ស្អីគេទាន?»
«ចេញទៅ Jessie កុំពាំងផ្លូវ កុំរារាំងប៉ូលិស លោក​ Mandenauer បានប្រាប់ខ្ញុំគ្រប់យ៉ាង» ។
បន្តិចម្ដងៗខ្ញុំឈាន​មក​ប្រឈមមុខនឹងមេខ្ញុំ៖
«ហើយលោកនាយ​ក៏ជឿគាត់ មិនជឿខ្ញុំ?»
គាត់គ្រវីក្បាល៖
«នាង​ខ្លួនឯងជេស៊ី! នាងលាក់រឿងដែលនាង​រកឃើញ ហើយនាង​មានទំនាក់ទំនងជាមួយ….»
គាត់ឈប់និយាយព្រោះខ្ញុំធ្វើមុខមាំខឹង។ ខ្ញុំ​មិន​អាច​យល់​ពី​ការ​ពិត​ ដែល​ចៅហ្វាយ​ខ្ញុំនៅមិននៅ មករករឿង​ទេ។ ស្នេហា​ជារឿងឯកជន សិទ្ធិ​​ជឿមិន​​គួរ​ឱ្យ​ជឿកុំយកមកបូកគ្នា។
ខ្ញុំរាវរក​កាំភ្លើងវែង​។ អាវុធ​នេះ ​មាន​ទម្ងន់​ធ្ងន់​ពេក​ក្នុង​ការយកតាមនិងឡើងចុះភ្នំជាមួយតារបួសយប់នេះ តែខ្ញុំនៅធ្ងន់ចិត្ត​រឿងមេខ្ញុំ។ ម្នាក់ៗទុកសង្សារខ្ញុំដូចសត្រូវ?
«កុំរារាំងផ្លូវខ្ញុំអី!» ខ្ញុំថាតិចៗមិនមើលមុខគាត់ទេ ហើយបន្ត៖
«តើលោកនាយ​ដឹងអំពីព្រះចន្ទពណ៌ប្រាក់និងកងទ័ពមនុស្សចចកទេ?»
«មេនាងដឹងអ្វីៗគ្រប់យ៉ាង» តបហើយ​គាត់បានលើកដៃរបស់គាត់មកលាននៅនឹងមុខខ្ញុំ
«ហេតុអីអ្នកមិនអោយស្លាកមាសនោះមកខ្ញុំដើម្បីរក្សាវានៅកន្លែងសុវត្ថិភាពជេស៊ី?»
ខ្ញុំ​សម្លឹង​មើល​បាត​ដៃ​របស់​គាត់ បន្ទាប់​មក​មើល​មុខ​គាត់៖
«ខ្ញុំនៅមិនទាន់បាន​វាមកវិញទេទាន​»
កំហឹងបានឆាបឆេះនៅក្នុងភ្នែករបស់គាត់។
«Jessie នាង​កំពុងលលេងជាមួយអ្វីដែលនាង​មិនយល់»
តាមពិត ពាក្យសារភាព គឺនៅលើចុងអណ្តាតរបស់ខ្ញុំ ខ្ញុំអាចនឹង​ប្រាប់គាត់ថា Will បានយកពីខ្ញុំទៅបាត់ហើយ ប៉ុន្តែខ្ញុំមិនទាន់សម្រេចចិត្ត មេខ្ញុំបែរជា​ស្ទុះមកចាប់ខ្ញុំក្រៀកខ្ញុំហើយអង្រួនឆែក​ខ្ញុំ។ ធ្មេញ​របស់​ខ្ញុំ​គ្រវីខាំ​ខ្ញុំអត់ធ្មត់ ព្រោះ​គាត់បំពាន តែសំណាង ​Will យកវាទៅបានមុន។
ហើយ…..កិរិយាគាត់បំពានខ្ញុំមុន ​ខ្ញុំក៏​សម្រេច​ចិត្ត​លាក់រក្សា​ព័ត៌មានសម្ងាត់​ឱ្យ​ខ្លួន​ខ្ញុំបន្តទៀត។ ខ្ញុំ​មិន​ខ្វល់​ពី​របៀប​ដែល​គាត់​ច្របូកច្របល់​ទេ។ ទោះមានរឿងធំប៉ុនណា​ គាត់មិនគួរឆេវឆាវដាក់ខ្ញុំក្នុងរូបភាពបែបនេះដែរ។
«ខ្ញុំមិនមាន វាទេ Clyde!» ខ្ញុំនិយាយឌឺគាត់ព្រោះគាត់ឆែកមិនឃើញ។
ស្រាប់តែជននេះ ​បង្វិល​ខ្ញុំមួយ​ជុំហើយ​ទះ​កំផ្លៀង​ខ្ញុំផាំង។
បែកអំពិអំពែក។ ហួសហេតុហើយ! ខ្ញុំ​ត្រូវ​បានទោសៈ ​​ល្បួង​ឱ្យ​វាយ​បក​វិញភ្លាម។ ខ្ញុំអាច​ឈប់ពីស្ថាប័ន​គាត់ តែមិនអាចរងអំពើហិង្សានេះទេ។ ខ្ញុំតដៃ​ ប៉ុន្តែ Clyde គឺ​ធំនិងខ្ពស់​ជាង​ខ្ញុំ២ដង​ទៅ​ទៀត ខ្ញុំមិនឈ្នះកាយ​តែឈ្នះចិត្ត​ដែលជននេះ ​មិន​បាន​រក​អ្វី​ឃើញ​ទេ។ អរគុណ​ដល់ Cadotte និងសមមុខ​ណាស់មេខ្ញុំ។ ខ្ញុំ​បាន​ក្រឡាស់​​ចេញ​ពី​ដៃ​គាត់ ហើយ​ខិត​ទៅ​ជិត​កាំភ្លើង​របស់​ខ្ញុំ។ ម្រាមដៃរបស់ខ្ញុំដាក់លើកៃនៃកាំភ្លើងខ្លីរបស់ខ្ញុំ។ ទោះយ៉ាងណា​ខ្ញុំធ្លាប់ជាកូនចៅជននេះ ធ្លាប់គោរពគាត់ជាមេប៉ូលិសល្បីម្នាក់ ហោចណាស់ខ្ញុំចង់បកស្រាយ​ដោយ​និយាយថា ឈប់ស្អប់និងរើសអើង will Cadotte ទៅ ចង់ប្រាប់ថា គេ​ស្រឡាញ់ខ្ញុំ គេឱ្យតម្លៃខ្ញុំ គេជាមនុស្ស​ល្អ កំប្លែង ស៊ិចស៊ី ពិសេសតែមិនគួរឱ្យសង្ស័យយ៉ាងអយុត្តិធម៌ទេ។
អ្វីគ្រប់យ៉ាងដែលខ្ញុំមិនធ្លាប់មាន ខ្ញុំទទួលបានពេលមានគេ ហេតុអ្វីគ្រប់គ្នា​ធ្វើដាក់ខ្ញុំបែបនេះ? ភ្លាម​នោះខ្ញុំភ្លឹក​នឹងសំណួរ​អាថ៌កំបាំងមួយក្នុងចិត្ត​ខ្ញុំខ្លួនឯង។ Will ​ស្រាប់តែ​បានបាត់ទៅជាមួយ​ស្លាកមាស គេយកទៅនេះ លក្ខណៈការពារខ្ញុំ? ឬបំផ្លាញខ្ញុំ? ទាល់​តែ​ដឹង​ការពិត​ទើប​ខ្ញុំសុខចិត្ត​វិនិច្ឆ័យជាថ្មីអំពីវត្តមាន​គេក្នុងជីវិតខ្ញុំ។
​ឃើញខ្ញុំ លោកនាយ​សួរវិញ៖
«Caddote មាន​ប្រាប់នាង​ពីពិធីប្រើស្លាកមាសបូជាស្តេចចចកទេជេស៊ី?»
«ទេ! គាត់មិនបានប្រាប់ខ្ញុំទេ តែខ្ញុំបានអានវានៅក្នុងសៀវភៅមួយ»
ខ្ញុំឆ្លើយ​ហើយ​បានក្រឡេកក្រឡាប់ភ្នែកគិត។ សៀវភៅនោះបាត់មួយទំព័រសំខាន់។
«តើលោកនាយ​ដឹងអ្វីខ្លះពីពិធីនោះទាន?» ខ្ញុំ​បាន​សួរ។
«ព្រះចន្ទពណ៌ប្រាក់ កងទ័ព Werewolf និងស្លាកមាសត្រកូលចចក​ដែលអាចធ្វើពិធីឈាម​លើ​ស្តេច​ថ្មីនៃអម្បូរមនុស្ស​ចចក Matchi-auwishuk»
គាត់ឆ្លើយយ៉ាងរហ័សរហួន​ធ្វើឱ្យខ្ញុំភ្ញាក់ ដែល​លោកនាយ Clyde ដឹងព័ត៌មាន​ច្រើន ដូចដែលខ្ញុំបានដឹងដែរ។
«ឈាមនៃមនុស្ស​ដែលស្រឡាញ់អ្នក​ប៉ះស្លាកនោះ គេនឹងក្លាយជាស្តេចចចកជេស៊ី!»។
ខ្ញុំព្រេចភ្នែកថប់បារម្ភ។ ចុះនេះជាចំណុចលើសដែលមេខ្ញុំដឹង​ហើយ Will មិនដែលនិយាយ?
«ឈាមនៃអ្នកដែលស្រឡាញ់ចចក អាចត្រូវគេយកប្រើ» គាត់បាននិយាយច្រំដែលនិង​យឺតៗ។
«ឈាមនេះ​វាចាំបាច់សម្រាប់ពិធី»
ខ្ញុំបានងាកដើរចេញ ឆ្ពោះទៅទ្វារ មិនចង់ឮរឿងដែលធ្វើឱ្យខ្ញុំសង្ស័យ will។ ចិត្ត​ខ្ញុំលែងចង់សង្ស័យគេហើយ។
«Jessieនាងប្រុង​ទៅណា?»
ខ្ញុំមិនបានឆ្លើយទេ។ ខ្ញុំ​មិន​អាច​ប្រាប់​តម្រួត​ថា ​ខ្ញុំ​នឹងទៅ​សម្លាប់​នរណា​ម្នាក់​បាន​ទេ។ តាមថា​ខ្ញុំត្រូវចេញទៅរកការពិត។ បើ Will ​ជាចចក…..
ខ្ញុំបានបោះកាំភ្លើងរបស់ខ្ញុំចូលទៅក្នុង Crown Victoria ហើយឡើងគ្រឹប និងថយលាន់ង៉ោងផ្អើល​ព្រៃ។ តាមកញ្ចក់មើល​ក្រោយខ្ញុំឃើញ​ លោកនាយ​Clyde បាន​រត់​ចេញ​ពី​ផ្ទះរបស់​ខ្ញុំ ខណៈ​ដែល​ខ្ញុំ​កំពុងចាក​ចេញ​ពី​ចំណត។ គាត់ព្យាយាមស្រែកអ្វីមួយបញ្ជាខ្ញុំ ប៉ុន្តែខ្ញុំកំពុងបំពេញបេសកកម្មផ្ទាល់ខ្លួន ធ្វើអ្វីដែលចាំបាច់សម្រាប់ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការអ្នកណាមកបញ្ជាទេ​ហើយក៏គ្មានពេលពន្យល់ដែរ​។
តើខ្ញុំអាចសម្លាប់ Will ទេពេលគេមកយកឈាម​ខ្ញុំទៅបូជាស្លាក​ឡើងជាស្តេចចចក? ខ្ញុំមិនប្រាកដទេ។ ប៉ុន្តែខ្ញុំអាចនឹង​វាយគេបែកឈាម​កំហុស​គេដែលបាន​​​ធ្វើ​ឱ្យ​ខ្ញុំ​ជឿជាក់​លើ​ស្នេហាពិត យ៉ាងល្ងង់ខ្លៅ​ជាមួយ​នឹង​មនុស្ស​ចចក។ កុំ​ឆ្ងល់ដូចខ្ញុំ​ថា ​ហេតុ​អ្វី​បាន​ជា​ស្នេហា​ឆាប់​មក​ម្ល៉េះ? ​ទុកត្រឹម​ដេកជាមួយគ្នា​ហើយភ្លេចទៅមិនបាន? ខ្ញុំឆ្ងល់ថា ហេតុអ្វីខ្ញុំជាគោលដៅ?​ ចម្លើយគឺច្បាស់លាស់ គេ​ត្រូវ​ការ​មនុស្ស​ម្នាក់​ឱ្យលង់​ស្រឡាញ់​គេ​ឱ្យ​បាន​លឿនមុនព្រះចន្ទនេះ​មកដល់ ហើយខ្ញុំមិន​​ល្អ​ជាង​មនុស្ស​ស្រីផ្សេង​ ខ្ញុំច្បាស់ជាមានភាពងាយស្រួលណាស់ទាក់ទាញដោយសម្រស់និងទេពកោសល្យ​លើគ្រែរបស់គេ។ ពេលខ្ញុំលង់ស្រឡាញ់គេមែនទែនជាឱកាស​គេយកឈាមខ្ញុំ?
ដៃ​ខ្ញុំខ្ញាំជាប់ដោយអំណាចចិត្ត​​ឈឺ​ចាប់​ តោង​ជាប់​នឹង​​ចង្កូត។ ខ្ញុំបានស្វាគមន៍ការឈឺចាប់ដល់ចំណុចអតិបរិមា​។ កាន់តែឈឺ វាកាន់តែបានធ្វើឱ្យខ្ញុំបំភ្លេចភាពងប់ទៅលើមនុស្សម្នាក់ ដែលសន្ធំដោយស្នេហា​នៅក្នុងទ្រូងរបស់ខ្ញុំ។ ការឈឺចាប់នៅក្នុងពោះរបស់ខ្ញុំ លាក់កំបាំងទឹកភ្នែកនៅក្នុងបេះដូងរបស់ខ្ញុំ និងបំពង់ករបស់ខ្ញុំណែនផ្សា ពិបាកដកដង្ហើម។
ខ្ញុំនៅតែជាមនុស្សល្ងង់បែបនេះ​ក្នុងសាច់រឿងនេះ ហើយគេ….នឹង​យកឈាមខ្ញុំ…..ទៅកសាងព្រះរាជាណាចក្រចចករបស់គេ?
ខ្ញុំ​ដល់​ផ្លូវ​បត់​ទៅកាន់​កន្លែង​គេហើយ​។ មុនពេល​ទុក​ឡាន​នៅ​ក្បែរឡានគេ​ ខ្ញុំបានទ្រោបក្បាលគិតដាច់ស្រេច។
​     ព្រះអាទិត្យចាកចោលដែនដីនេះទាំងស្រុង តែព្រះចន្ទបិសាច​នៅមិនទាន់រះឡើងជំនួសនៅឡើយ​។ ជាធម្មតារឿងអាស្រូវ woo-woo នេះ បានសរសេរថា​តែង​កើតឡើងនៅពាក់កណ្តាលអាធ្រាត្រ។ បើដូច្នេះមែន ខ្ញុំនៅមានពេលគួរសម​។
ខ្ញុំបានបន្ថយល្បឿន​នៅគែមមុខយ៉ផ្ទះដែលពេញដោយ​ការឈូសឆាយបំណះដី។ ភ្លើងខាងក្នុងក្រហម​ដោយចង្កៀងម៉ាសុង ​បាន​ធ្វើ​ឱ្យ​បង្អួច​និងគ្រប់យ៉ាងក្រោយវាំងនន​ហាក់ក្លាយមកជា​​ពណ៌លឿងមាស​។ មិនថា គេនេះ​នៅផ្ទះឬមិននៅ គេ​តែ​ចូលចិត្តពន្លឺ និង​ខ្ជះខ្ជាយប្រេង។
ខ្ញុំ​បាន​ទប់​ខ្លួន​ខ្ញុំកុំឱ្យរន្ធត់ចិត្ត​ពេក ដើរតាមសម្រួល​​ឆ្លង​កាត់​ទីធ្លា​ទៅ​ខាង​ក្នុង។ ខ្ញុំ​មិន​បាន​គ្រោង​នឹង​គោះ​ទ្វារទេ​ព្រោះថា ខ្ញុំល្ងង់ស្នេហ៍ តែមិនមែនមោឃ ជាមនុស្សល្ងង់ទាំងស្រុងទេ។
មិនទាន់ដើរ​បាន​ជំហានស្រួលបួលផងនរណាម្នាក់ចាប់ខ្ញុំពីក្រោយ។ កាំភ្លើងរបស់ខ្ញុំបានហោះខ្ទាតរបូត​ចូលទៅក្នុងភក់។ ដៃដ៏ខ្លាំងមួយបានខ្ទាស់ខ្ញុំ ខ្ញុំបានតស៊ូ ទាត់ថយក្រោយ ព្យាយាមបង្វិលអ្នកឆ្មក់ចាប់ក្លេស្មា​ខ្ញុំ តែមិនដំណើរការទេ។
ខ្ញុំដកដង្ហើមធំព្រោះហិតក្លិន«គេ»។
Will បានខ្ទប់ស្មារបស់ខ្ញុំ ពេល​នោះ​មាត់​របស់​គេ​ដាក់​មកលើ​ក​ខ្ញុំ ហើយ​ធ្មេញ​របស់​គេបាន​​ញ៉េញ​លើ​ស្បែក​ខ្ញុំ។ ចិត្ត​ខ្ញុំញាប់ញ័រ។
«លែង!»
គេស្រាប់តែព្រមធ្វើតាម ដោយ​បានលើកក្បាលចេញពីកញ្ជឹងកខ្ញុំ សល់តែដង្ហើមរបស់គេដែលបានត្រដុសផ្តាំលើសក់របស់ខ្ញុំ។ រាងកាយ​របស់​ខ្ញុំ​ទន់​ខ្សោយ ​ដោយ​ចង់​បាន​គេ។ ខ្ញុំស្អប់ខ្លួនឯង និង​ពេលខ្លះយល់ថា ជេស៊ីម្នាក់នេះ គួរឱ្យអាណិតណាស់។
ភ្លាមៗនោះ ខ្ញុំមានសេរីភាព។ ដៃ​ខ្ញុំ​បានលូក​​ទៅ​កាន់​កាំភ្លើងខ្លីរបស់​ខ្ញុំ ប៉ុន្តែ​ក៏បាន​បាត់​ទៅដែរ​ហើយ​។
ខ្ញុំបានបង្វិលជុំវិញឃើញ Will Cadotte មានកាំភ្លើងខ្លីរបស់ខ្ញុំ។ គេមើលទៅហាក់ឆ្កួតបន្តិចដែលកាន់កាំភ្លើងឈរស្រាត។​ ទោះយ៉ាងណា លើកនេះ​គេមិនអាក្រាតទាំងស្រុងទេ ដោយបានពាក់ស្លាកមាសនៅជុំវិញករបស់គេ។ ខ្ញុំគិតថា បុរសនេះនឹងមិនបដិសេធភាពជាចោររបស់​ខ្លួនទេ។
«ទៅផ្ទះសិនទៅ Jessie»
«តែខ្ញុំមិនយល់អ៊ីចឹងទេ!» ខ្ញុំថាដោយឈឺចាប់និងផ្តោតសម្លឹង​លើស្លាកមាស។
«please បងមិនចង់ឱ្យអូនឈឺចាប់ទេ»
ខ្ញុំរលីងរលោងហើយសើច៖
«យឺតពេល​ណាស់បំណងល្អនេះ​ខ្ញុំឈឺរួចហើយ»
គេបានបញ្ចេញ​អាការៈ​ងឿង​ឆ្ងល់។
«​កំពុង​និយាយ​អំពី​អ្វី?»
«ពិធី ដើម្បីក្លាយជាព្រះលើអម្បូរចចក! ស្លាកនិងឈាម​»
«ខ្ញុំនេះ? អូអូន!  បងនឹងមិនអាចក្លាយជាព្រះចចកទេ»
«អញ្ចឹង លួចវាសម្រាប់អ្វី?» ខ្ញុំបានចង្អុលទៅស្លាកមាស
«ខ្ញុំកំពុងព្យាយាមបញ្ឈប់ពួក​វាពីការកកើតព្រះចចក»
«ជឿពេកហើយ!» ខ្ញុំសើចឈឺចាប់។
«ជឿទៅ អូនត្រូវជឿ! បង​បានរកឃើញពិធីសាសនាមួយថ្មីបំផ្លាញ​ពួកនោះ តែវាស្មុគស្មាញ​ពេក​ក្នុង​ការ​ពន្យល់​អស់សេចក្តីនៅ​ពេល​នេះអូនសម្លាញ់។ ឱ្យបង​បញ្ចប់ការងារ​សិនណា៎​បានទេ? ​មុន​ពេល​ព្រះ​ចន្ទ​ពណ៌ប្រាក់ឡើងមកដល់!»
«ខ្ញុំគិតថា​ខ្ញុំមិនសមល្ងង់ជាងនេះទៀតទេ!» ខ្ញុំសើចចំអកតិចៗផង​ពេលនិយាយ។
ការឈឺចាប់បានលេចលើមុខរបស់គេដែលសាជាថ្មីពេល​ខ្ញុំឈ្លោះជាមួយគេ សង្ស័យបេះដូងគេទៀត។ ហើយមួយនាទីនេះ ខ្ញុំមានអារម្មណ៍មិនល្អឡើយ។ បន្ទាប់មកការក្រឡេកមើលរបស់ខ្ញុំបានឆ្ពោះទៅរក​ស្លាក។ ពេលនេះជាពេលដែលខ្ញុំចងចាំពាក្យដែលហ្សេដានិយាយ។ កុំច្រលំការរួមភេទនិងស្នេហា​។
«បោកខ្ញុំបាន​ម្តងខ្ញុំខ្មាសគេ! បោកខ្ញុំពីរដង អ្នកឯងខ្មាសខ្ញុំ! ខ្មាស់ខ្ញុំដែរ?» ខ្ញុំរអ៊ូរទាំទាំងខាំមាត់បញ្ជោះបន្សោក​។
ប្រុសស្អាតរបស់ខ្ញុំងក់ក្បាល៖
«ស្រក់ទឹកភ្នែកដល់ទីបញ្ចប់! នេះហើយ មនុស្ស​ដែលអួតថាស្រឡាញ់ខ្ញុំ! ឱប្រពន្ធ!»
«ខ្ញុំមិនមែនជាប្រពន្ធរបស់អ្នកទេ»
បបូរមាត់របស់គាត់រឹតបន្តឹងដោយការខាំ ខ្ញុំ​បាន​រំខាន​គេបានសម្រេច​។
«បងអស់ពេលហើយអូន គ្មានពេលប្រកែកទេ ឬបងត្រូវចងអូនសិន?»
គ្មាន​ផ្លូវ​ដែល​ខ្ញុំ​នឹង​ឱ្យ​ជននេះមក​​ចង​​ខ្ញុំងាយៗទេ ​សូម្បី​តែ​លេង​សើច។
តែខ្ញុំគ្មានកម្លាំង​ជាង will ​ឡើយ។ គេបានស្រែកហើយផ្តួលខ្ញុំត្រឹមបីក្បាច់។ យោងតាមសម្តីលោកនាយ​ ​​Clyde គឺ​ គេនេះត្រូវការឈាមរបស់ខ្ញុំដើម្បីធ្វើកិច្ចការឡើងសោយរាជ្យគ្រប់គ្រងចចក? ពេល​គេចងខ្ញុំដៃទៅក្រោយ ហើយ​​ទុកខ្ញុំអង្គុយច្រង៉ក់ៗនៅលើជណ្តើរមើលពិធីរបស់គេ។
Will Cadotte បានផ្តើម​ការបូជា​ដោយ​ដុតភ្នក់ភ្លើងនៅកណ្តាលថ្មមុខផ្ទះ។ ខ្ញុំមិនអាចដកភ្នែករបស់ខ្ញុំចេញពីភ្លើងពីនោះទេ។ ពណ៌នៃអណ្តាតភ្លើងបានប្រលែងលើស្បែកទទេគ្មានខោអាវ​របស់គេ។ សាច់ដុំរបស់គេបានបត់បែននិងបញ្ចេញភាពរលើប។ មនុស្ស​នេះ​នៅតែស្អាតណាស់ ធ្វើឱ្យខ្ញុំប្រាថ្នាជា​និច្ច​។
ពេលនេះ គេ​ចាប់ផ្តើមច្រៀងនូវធម៌ឬចម្រៀងជនជាតិ Ojibwe ជាមួយ​ពាក្យពេចន៍ខ្សឹកខ្សួល ជាចម្រៀងដ៏ពីរោះតម្អូញ​ជាភាសាដែលខ្ញុំមិនអាចយល់បាន។
ពេល​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង គេច្រៀងផង ក្រោក​ដើរ​​រាំ​ជុំវិញ​រង្វង់​ថ្មភ្លើង​ផង​។ ភាពចម្លែកនៃបុរសអាក្រាតកាយរាំក្នុងព្រៃពេលនេះ បានឆក់យកខ្ញុំចេញពីភាពអន្លង់អន្លោចស្នេហា​របស់ខ្ញុំ។ ខ្ញុំចាប់ផ្តើមភ័យរឿង​យកឈាម​។
ខ្ញុំក្រឡេកមើលទៅជើងមេឃខាងកើត ប៉ុន្តែមេឃនៅតែពណ៌ផ្កាឈូករក​មិន​ឃើញព្រះចន្ទ​ប្រាក់​ទេ។
សំឡេងថ្មីមួយ​ប្រោកប្រាស លាន់មកពី​ខាង​ស្ដាំដៃ​​របស់​ខ្ញុំ ទាញ​ចំណាប់​​អារម្មណ៍តក់ក្រហល់រន្ធត់ឱ្យមក​ខ្ញុំ។ ពេលខ្ញុំរេភ្នែកតាមមើល បេះដូងសឹងផុត​!
ខ្ញុំឃើញហើយ…..ចចក។
«Will»
ខ្ញុំភ្លាត់មាត់ហៅគេ គេក៏មើលតាមសម្តីខ្ញុំ។  សត្វចចកកាន់តែច្រើនទៀតបានលេចចេញមកដោយព័ទ្ធជារង្វង់ នៅជុំវិញនេះ។
យ៉ាង​ហោច​ណាស់​ហាសិបក្បាល។ ​​ក្នុង​ចំណោម​ពួក​គេ មានភាគច្រើន ​បាន​បន្លឺ​សំឡេងលូឆ្លងឆ្លើយគ្នា។
រំពេចនោះ Will ស្ទុះមកនៅខាងខ្ញុំ ហើយរុញខ្ញុំទៅមាត់ទ្វារផ្ទះ​ រួចពីរនាក់យើង​ថយម​កក្នុងជាមួយគ្នា​ដោយគេ​ប្រញាប់ទាញទ្វារបិទយ៉ាងជាប់។
គំនិតល្អ! ចាប់តាំងពីសត្វចចកបានចាប់ផ្តើមឈានមកជិតឡើងៗ ជាមួយ​ជើង​រឹងៗ រាងកាយពួកនោះញ័រទទ្រើក។
«តើពួកគេចង់បានអ្វី?» ខ្ញុំសួររន្ធត់។
គេមិនឆ្លើយព្រោះរត់ទៅពិនិត្យ​តាមបង្អួច។ ភ្នែក​ខ្ញុំក៏​បានងាកទៅ​សម្លឹង​តាម​បង្អួច​កញ្ចក់​ខណៈ​ដែល Will បាន​ទះ​បិទ​គន្លឹះទាំងអស់និងទម្លាក់វាំងនន។ ​
«ជួយ​ខ្ញុំ​ផង!» គាត់ស្រែកឡើងដោយស្រាយចំណងខ្ញុំ។ ​ពួកយើង​រត់ពីបង្អួចមួយទៅបង្អួចមួយចាក់គន្លឹះនិងបិទវាំងនន។ អ្វី​ដែល​នៅ​សល់​ពន្លឺ​តិច​តួចពីក្រៅ ​មេឃ​ត្រូវ​បានបិទស្លុង​អស់យ៉ាងរហ័ស។
តែទោះយ៉ាងណា គ្រប់យ៉ាង​ក្លាយជាយ៉ាប់។ ស្នូរបង្អួចរងការទង្គិច។ មិនយូរទេ វានឹង​បែកខ្ទេចខ្ទាំ នៅពេលដែលសត្វចចកព្យាយាមសម្រុកចូលក្នុង។
«Hell no»
Will Cadotte បាននិយាយឡើង។
ខ្ញុំក្រឡេកមើលគេហើយឃើញថាខ្លួនខ្ញុំត្រូវរំខានម្តងទៀតដោយស្បែករលោង ល្អឥតខ្ចោះ និងសាច់ដុំទន់ៗទាំងនោះ។ ខ្ញុំបែរខ្នងនិយាយ៖
«នៅមាន​ពេលនៅឡើយ អាចស្លៀកពាក់បានឬនៅ?»
«អូខេ!»
គេ​ស្ទុះចូល​ទៅ​ក្នុង​បន្ទប់​ហើយ​ត្រលប់​មក​វិញ ដោយ​មាន​​អាវយឺត​ពណ៌​លឿង​ភ្លឺ​ពីលើ​ក្បាល។ រូត​ខោខូវប៊យរបស់គេនៅព្យួរបើកឱ្យខ្ញុំលេបទឹកមាត់ចង់ដាក់មាត់ថើបទល់នឹងបន្ទះស្បែកពិតរបស់គេ​មិនថា​ចចកឬមនុស្ស ខ្ញុំចូលចិត្ត​ណាស់។
តែនេះមិនមែនជាពេលវេលាសម្រាប់រឿងតណ្ហា​ទេ ណាមួយ ពីរនាក់យើងក៏ប្រហែលជាគ្មានពេលទៀតដែរ។
ទោះបីជាយ៉ាងនេះហើយ ខ្ញុំនៅឆ្លៀតមកពិបាកចិត្ត ជាងអ្វីដែលគួរធ្វើនិងដោះស្រាយជាមួយហ្វូងសត្វនៅកក្រើករំពើកក្រៅផ្ទះ។
Will Cadotte បានប្រើខ្ញុំ គេកុហកខ្ញុំ ហើយខ្ញុំនៅតែចង់បានគេ។ ខ្ញុំពិតជាស្រឡាញ់គេណាស់។
«ឱ្យ​កាំភ្លើងមកវិញបានទេ?» ខ្ញុំសួរគេ​។
«បាញ់ខ្ញុំទេ?»
«ចុះខ្លួននឹង​ខាំខ្ញុំទេ?»
គេគ្រវី​ចិញ្ចើមបញ្ចេញភាព​អស់សំណើច ហើយឆ្លើយ៖
«ខាំ​តែ​មិនមែន​ពេលនេះទេអូន! ប្រហែលជា​ពេលក្រោយ!»
ខ្ញុំ​បាន​បញ្ចេញ​សំឡេងដង្ហើមដែល​មិន​អត់ធ្មត់ ហើយ​គេ​ដកដង្ហើមធំរអ៊ូ៖
«ខ្ញុំគិតថា ប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំ»
«ដើម្បីយកឈាមនាងមែនអត់?!»
គេហាក់ដូចជាមានការភាន់ច្រឡំងីងើត្រដរឆ្លើយ៖
«ពិតណាស់បងចង់ឱ្យអូនស្រឡាញ់បងជេស៊ី»
«ព្រោះ​គេ ​ត្រូវ​ការ​ឈាម​របស់​អ្នក​ដែល​ស្រឡាញ់​គេ ​ដើម្បី​ក្លាយ​ជា​ព្រះ​ចចក» ខ្ញុំតបអួលៗណែនៗ។
«ហើយ….សំដៅបងនេះឬ?»
«កុំប្រាប់ខ្ញុំថាខ្លួនមិនដឹង!» ខ្ញុំបានស្រែក។
«កុំកុហកខ្ញុំទៀតទេ Will!»
«ឱ​ព្រះ!» គេរអ៊ូបិទភ្នែក គេផ្តើមយល់ពីកំហឹងចិត្ត​របស់ខ្ញុំហើយ។
«អ្នកបានធ្វើឱ្យខ្ញុំលង់ស្រឡាញ់ ដើម្បីឈាម​» ។
បបូរមាត់របស់គេគ្រឺត និងទ្រាំខាំមាត់ព្រោះគ្មានពេលមកគ្រញិចខ្ញុំ។ ភាពសោកសៅដ៏អស់កល្បដែលបានអូសទាញខ្ញុំមករកគេដល់ទីនេះបញ្ជាក់ធាតុពិតនៅតែមិនទាន់បញ្ជាក់អ្វីបានច្បាស់សោះ។ ប៉ុន្តែខ្ញុំនឹងមិនអនុញ្ញាតឱ្យគេល្បួងខ្ញុំម្តងទៀតទេបាន​។
ខ្ញុំចូលក្នុងផ្ទះបាយគេ​ហើយ​រើបណ្តាឯកសារដែលខ្ញុំបាត់នៅប៉ុស្តិ៍ ហើយយកមកបង្ហាញបោះនៅលើក្តារចំពោះមុខគេ។
ភាពច្របូកច្របល់បានរុញច្រានភាពសោកសៅនៅក្នុងភ្នែករបស់គេចេញជំនួសដោយភាពមន្ទិល គេសួរខ្ញុំបក៖
«របស់ស្អី?»
«ភស្តុតាងដែលបាត់ពីកន្លែងប៉ូលិស​ហើយមកឃើញក្នុងផ្ទះខ្លួន!»
«វាមកពីណា? មកតាមណា?»
«កុំលេងសើចជាមួយខ្ញុំទៀត will ជាអ្នកលួចវាពីបន្ទប់ភស្តុតាង»
«ខ្ញុំ?»
រឿង៖ ស្វាមីចចក ភាគទី១៥ (១៨+)
គាត់​បាន​ព្យាយាមបើកភ្នែក រួច​​មើលមកចម្លាក់លើ​ព្រួញ។ ដោយបែបនោះហើយ ឈាមហូរកាន់តែគំហុកមកប្រឡាក់អាវរបស់គាត់ជោក។ នៅក្នុងទឹកជំនន់ឈាម​ដ៏គួរឱ្យភ័យខ្លាចខ្ញុំខ្សឹបញ័រៗ៖
«ពូត្រូវសង្គ្រោះបន្ទាន់!»
គាត់មិនតប ព្រោះញើស​បាន​បែកខ្ចាយ​​លើ​ចិញ្ចើម​ ស្បែក​មុខតាចាប់ចចក​ស្លេក​ស្លាំង បបូរមាត់ខ្មៅ។
«ឆាប់​ឡើង» ខ្ញុំ​បានស្រែក​ហើយ​លូកដៃគ្រាហ៍​គាត់។
គាត់​ខំងើបមកដែរ​តែជំពប់​ដួលចុះវិញ  ហើយ​ខ្ញុំ​កាន់​តែខំប្រឹងទាញ​ប្រ​តឹង។ នៅតាមផ្លូវគ្រាហ៍បុរសនេះ ​ខ្ញុំលួចអណោច​អាណិតបេះដូងខ្លួនឯងជាមួយសំណួរនៃព័ត៌មាន​ថា Will Cadotte បានព្យាយាមសម្លាប់ខ្ញុំ និងគំនិតដែលថាសត្វចចកបំលែងកំពុងតែមាន​នៅគ្រប់ទីកន្លែងនៃ Miniwa។
ជោគជ័យ​ពេលនេះ គឺពេលឈឺចិត្ត យើងធ្វើបានច្រើនជាងធម្មតា។ ខ្ញុំបានផ្ទុក Mandenauer ចូលក្នុងឡានរបស់ខ្ញុំមិនដឹងហត់ ហើយបោលឆ្ពោះទៅកាន់គ្លីនិកសង្គ្រោះបន្ទាន់។
នៅតាមផ្លូវខ្ញុំបានរាយការណ៍ទៅហ្សេដា​អំពីរឿងតាចាប់ចចករបួសនេះភ្លាម។ ហ្សេបាន​តបមកវិញថា នាងនឹងជូនដំណឹងដល់លោកនាយ Clyde ប្រសិនបើគាត់មកកន្លែង។
មេធំខ្ញុំ គាត់​មាន​ទម្លាប់​បាត់​ខ្លួន​ពេល​​មិន​បាន​វែកមុខសំណុំរឿង​បានល្អ។ ខ្ញុំមិនបន្ទោសគាត់បានទេ ​គាត់ស្ត្រេសត្រូវណាស់ហើយ។ ងាកមកម្ខាង Mandenauer បានបិទភ្នែក ចិត្ត​ខ្ញុំគិតអំពីសញ្ញាឈើឆ្កាង។ មិនមែនជារឿងធម្មតាទេ!
វាខុសច្បាប់នៅក្នុងរដ្ឋនេះ សម្រាប់​ការរបរបាញ់មិនទាន់គ្រប់វ័យ លុះត្រាតែមានអាយុលើសពីហុកសិបប្រាំ ឬអសមត្ថភាពរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ការកាន់កាប់ព្រួញនិងធ្នូមួយគឺមិនខុសច្បាប់ទេសម្រាប់ការពារខ្លួន ដូច្នេះនឹកឃើញ​ការឃើញ​វត្តមានធ្នូមួយនៅក្នុងផ្ទះរបស់ Will Cadotte មិនបានរំខាន រហូតដល់ប្រាំនាទីមុននេះគឺពេលពូនេះត្រូវគេលបបាញ់ បានខ្ញុំនឹកឃើញ​ដល់ធ្នូរបស់ Will ដែលខ្ញុំឃើញ​នៅក្បែរសពចចកក្រៀមព្យួរណេកណោក។
ទោះ Will គាត់មានសិទ្ធិទិញធ្នូមួយ ព្រោះខ្លួននៅជាយព្រៃ ហើយប្រើវាសម្រាប់ការអនុវត្តគោលដៅការពារសុវត្ថិភាព​តែពេលនេះ ខ្ញុំ​នឹក​ឃើញជានិច្ច​ថា…..​នរណា​ជា​គោល​ដៅទៅ?
មួយចប់តាមផ្លូវ ខ្ញុំបានគិតជានិច្ច​។ ខ្ញុំថើប Will Cadotte ប៉ះស្បែកគេ អនុញ្ញាតឱ្យគេប៉ះខ្ញុំ ប្រព្រឹត្តមកលើខ្ញុំតាមរបៀបដែលខ្ញុំមិនធ្លាប់អនុញ្ញាតឱ្យនរណាម្នាក់ផ្សេងធ្វើបែបនេះ កន្លះម៉ោងសោះដែលទើបតែ​តែក្រោកចេញពីគ្រែរបស់គេមក ឥឡូវនេះគេបានព្យាយាមតាម​សម្លាប់ខ្ញុំ ត្រូវតាចាប់ចចករងជំនួស?
«មានអ្នកណាដឹងថា ម៉ាដាម​មាន​ស្លាកមាសហ្នឹងដែរក្រៅពី Will Cadotte?»
តានេះសួរមកទាំងភ្នែកនៅតែបិទ។
«មានតែយើងពីរនាក់!»
«ល្អបំផុតហើយ!»
ខ្ញុំសួរភ្លាមពេលគាត់នៅស្តាប់ឮ៖
«រឿងក្នុងព្រៃមិញនេះ…..បើ​គេ​ចង់​ឱ្យ​យើង​ស្លាប់ ម៉េច​មិន​ប្រើ​គ្រាប់​កាំភ្លើង?»
គាត់មិនតប។ ខ្ញុំងាកទៅមើល សំឡេងរបស់គាត់រសាត់ព្រោះឈាមកាន់តែដាបពាសពេញនៅលើកៅអី។
«មិនបាច់ខំឆ្លើយឬស្តាប់ខ្ញុំទេ សម្រាកទៅ!»
ខ្ញុំថាហើយ​ជាន់ហ្គា​បើកឡានលឿនជាងមុនទ្វេដោយភ្នែកកញ្ជឹងក។ នៅពេលខ្ញុំទៅដល់គ្លីនិក តា Man-denauer បានសន្លប់ឈឹងហើយ។ ខ្ញុំបើកឡានទៅដល់មាត់ទ្វារធំ​ ហើយស្រែកឱ្យគេជួយ។
ពួកគេបានទទួលយក​ Mandenauer ហើយដេញ​ខ្ញុំចេញចាំខាងក្រៅ។ មួយម៉ោងក្រោយមក ខ្ញុំបានត្រូវគេ​ហៅឱ្យចូលទៅជួបគាត់។ ខ្ញុំគិតថាប្រហែលគាត់បានដឹងខ្លួនភ្លាម មានរឿងបន្ទាន់ជាមួយខ្ញុំភ្លាម។ ខ្ញុំបោះជំហានវែងៗតម្រង់ទៅកាន់បន្ទប់គាត់ជាមួយការត្រៀមជាស្រេចនូវសំណួរមួយចំនួនធំ មានជាអាថ៌ ហេតុអ្វីបានជាយើងត្រូវបាញ់សត្វចចកទាំងអស់?
តើមិនមានវិធីងាយស្រួលជាងនេះក្នុងការ​កម្ចាត់ពួកគេទេ?
ហេតុ​អ្វី​បាន​ជា​យើង​មិន​អាច​ធ្វើ​ឱ្យ​ពួក​គេ​ត្រលប់​មកជាចចកធម្មតា​វិញ? អាចទេ មាន​អ្នកណាម្នាក់សល់ពីណាស៊ីស ដឹង​ពីរបៀបព្យាបាលសត្វចចកសំយោគ​ទាំងនោះ?
ខ្ញុំចូលមកដល់ ហើយ​អង្គុយលើកៅអីក្បែរគ្រែបណ្ដោះអាសន្នរបស់គាត់។ នេះជា​ផ្នែកសង្គ្រោះបន្ទាន់តូចមួយនៃគ្លីនិកជាយក្រុងដែលមិនមានបន្ទប់ច្រើនទេ មានតែវាំងននបិទបាំង​រូតចុះឡើងប៉ុននោះ។ ប្រសិនបើមាន​អ្នករបួសឬអ្នកជំងឺណា ម្នាក់ត្រូវការស្នាក់នៅយូរជាងមួយយប់ ពួកគេត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅ Clearwater ។
អរគុណព្រះ! តាចាប់ចចកម្នាក់នេះទោះជា​បាន​បាត់​បង់​ឈាម​​ច្រើន ក៏សភាពគាត់ពេលនេះមានជីវិតនឹងនរគួរសមវិញហើយ។
«ខ្ញុំអាចនិយាយជាមួយនាងតែពីរនាក់បានទេ?»
ពួកអ្នកសង្គ្រោះចេញទៅទាំងហួសចិត្ត​ដែលតាមថាគាត់គួរសម្រាកសិនក្រោយវះកាត់។ តាចាប់ចចកបង្ហាញអេក្រង់ទូរសព្ទមួយមកខ្ញុំ។ ខ្ញុំគិតថា អ្នកណាម្នាក់ក្នុងចំណោម​គិលាននុដ្ឋានទាំងនោះជាគ្នារបស់គាត់ យកទូរសព្ទមួយនេះមក ឱ្យគាត់ប្រើការព្រោះទូរសព្ទរបស់គាត់នៅនឹងខ្ញុំរក្សាទុកនៅឡើយ​។
«គ្នាពូនៅក្នុងពេទ្យនេះក៏មាន?»
«គ្រប់កន្លែងOfficer យើងកំពុងត្រូវការសង្គ្រោះពិភពលោក….បន្ទាន់!»
ពេលនោះហើយ ​ខ្ញុំត្រូវបានគាត់បង្ហាញនូវឯកសារសម្ងាត់មួយចំនួន តាចាប់ចចកហាក់មាន​បំណង​ចង់​ពន្លឿនការយល់ដឹងរបស់ខ្ញុំជុំវិញអម្បូរមនុស្ស​ចចក​។ ចាប់តាំងពីសយុគសម័យរ៉ូមតាម​រយៈ​ក្រិក រហូតដល់យុគសម័យកណ្តាល បន្ទាប់មករហូតមកដល់សម័យកាល​បច្ចុប្បន្ន មានរឿងនិទាននៃការកើតឡើងដ៏ចម្លែក អាកប្បកិរិយាដែលអាចពន្យល់បាន និងមិនអាចពន្យល់បានជុំវិញពួកមនុស្ស​ចចក។
«គួរឱ្យអស់សំណើច!» អានហើយខ្ញុំទ្រោបក្បាលដកដង្ហើមធំហួសចិត្ត​។
«ប៉ុន្តែភាគច្រើន នៃករណីដែលបានចងក្រងជាឯកសារ នៅសតវត្សទី២០និង២១ មិនដែលមានពន្លឺត្រូវបានគេ​បរិយាយអធិប្បាយលម្អិត​តាមកាសែតឬតាមទូរទស្សន៍ទេ។ ស្រមៃ​ទៅមើលថាគេមិនដឹង?»
«គេដឹង! តែគេរក្សាសម្ងាត់ ទុកកេងចំណេញលើវា និង​​ប្រើវាធ្វើអ្វីម្យ៉ាង?!»
«ជាកងទ័ព!» តានោះនិយាយទាំងបិទភ្នែក។
«គ្រប់គ្រងពិភពលោក!» ​ខ្ញុំបន្ទរពីក្រោយឱ្យចប់ន័យ​រួច​បញ្ចេញសំឡេងដូចស្រម៉ុក​តាមច្រមុះព្រោះតឹងតែង។
ប៉ុន្មាន​សប្តាហ៍​មុន​នេះ ខ្ញុំ​បានស្រែកដាក់ហ្សេដា Will និងគ្រប់គ្នាថា រឿងអម្បូរគ្រួសារមនុស្ស​ចចក ឬវេទមន្តWoo Woo អីហ្នឹង​​​មិន​ពិត។ ក៏ប៉ុន្តែមកទល់ឥឡូវនេះ ខ្ញុំដឹងកាន់តែច្បាស់ថា មានរឿងជាច្រើនដែលខ្ញុំមានៈល្ងិតល្ងង់។
​ជាក់ស្តែង ក្រុមអ្នកសង្គ្រោះពិភពលោក Jdger-Suchers របស់តាចាប់ចចក ដែលមានមនុស្ស​បានចូលរួមជាមួយច្រើន ដើម្បីប្រឆាំងនឹង​កងទ័ពសត្វចម្លែក ក៏ពួកគេមានក្នុងដៃនូវភស្តុតាងមិនស្ទើរអំពីអស្ថេរភាពរបស់សត្វចចក។
ខ្ញុំបានអានដល់ឯកសារមួយទៀតនិយាយអំពី វិធានការណ៍ការពារប្រឆាំងនឹងជាតិពុលពីសត្វចចកខាំ និងឱ្យប្រយ័ត្នលើក្រុមមនុស្ស​ដែលមាន​សញ្ញា«Pentagram»លើរាងកាយ(គំនូរផ្កាយ៥ ចង្អុលគ្នា ជាចំណុចឆ្លាស់ ដែលតភ្ជាប់ដោយបន្ទាត់បន្តគ្នា ជានិមិត្តសាក់ស្បែកឬអលង្ការ)។
ខ្ញុំ​អាច​ស្រមៃ​ថា ការ​ពាក់​និមិត្តសញ្ញា​នេះមាន​តែពួកប្រកាសខ្លួនឯងជាអាបធ្មប់រស់​នៅ​ជ្រៅក្នុងជម្រក​​​ព្រៃ​ភ្នំ​។
«នៅមុនសតវត្សរ៍ទី២១ ប្រជាជនតំបន់ព្រៃភ្នំ​ភាគខាងជើងអាមេរិកយើង គេមិនបានចិត្តល្អរាក់ទាក់ជាមួយមនុស្ស​ដែលពាក់សញ្ញានេះទេ! គេបង្ការ​និងបណ្តេញ​ចេញ តែក្រោយមកពួកសិទ្ធិមនុស្ស​ថាជាការរើសអើង» តាចាប់ចចកប្រាប់មកខ្ញុំ។
ខ្ញុំជាប់ចិត្ត​នឹងឯកសារសម្ងាត់ទាំងនេះ ហើយ​ឈ្ងោក​បន្តអានរអ៊ូៗ៖
«យើងត្រូវហៅសត្វនេះ តាមឈ្មោះមនុស្សរបស់វា ខណៈពេលវាកំពុងស្ថិតក្នុងទម្រង់ជាចចក! វិធីនេះ​ ដំណើរការបានល្អ ព្រោះពេលវាឈប់ស្ងៀម យើងដឹងប្រាកដថា មនុស្ស​ណានៅក្នុងសណ្ឋាន​ចចកនេះ ​បើមិនមែនឈ្មោះវា​ វាមិនឈប់ទេ!»
ខ្ញុំងើបមុខសម្លឹងគាត់ស្រងូត​ តែបេះដូងនេះនឹកដល់ Will ប្រុសស្អាតស៊ិចស៊ីបំផុត​របស់ខ្ញុំ។ ស្រមៃមើល​ខ្ញុំអាចសន្លប់ឬធ្វើការចាប់ខ្លួនចចកនោះ បើខ្ញុំស្រែក​ហៅវាថា Cadotte ហើយវាបែរមក? អ្នកណានឹងមិនឈឺចាប់ក្នុងការព្យាយាមបំពេញតួនាទីប្រឆាំងបេះដូង។
សំឡេងតាមចាប់ចចកនិយាយខ្សាវៗ៖
«ពេលបាញ់វាហើយ ម៉ាដាមត្រូវ​យកឈាមដប់ដំណក់ចេញពីសត្វនោះ! យកស្លាក​មាសដែលនាងមាន ជន្លដាក់ពីលើក្បាលរបស់ វានឹងសូន្យទៅជារៀងរហូត»
ខ្ញុំនឹកដល់អណ្តាតគេដែលថ្នមខ្ញុំ ហើយធ្វើឱ្យខ្ញុំមិនទាំងដឹងថា​គេទុកស្លាកមាសសងមកវិញក្នុងដៃខ្ញុំពីពេលណាផង?
អូព្រះ! អរគុណដែលធ្វើឱ្យខ្ញុំដឹងថា ខ្ញុំនៅរស់ តាមរយៈការឈឺចាប់ដ៏ជ្រៅដែល​ខ្ញុំនឹងឆ្លងកាត់ទៅនេះ។
តាចាប់ចចកនៅតែបន្តនិយាយមិនខ្វល់ឃើញទឹកភ្នែករលីងរលោងរបស់ខ្ញុំទេ៖
«កាត់អវយវៈណាមួយរបស់វាចេញ! ចចកនឹងគ្មានផ្លូវ​មកវិញជាមនុស្ស​ជារៀងរហូត ឬមកជាពិការដៃជើង គ!»
«ឈប់!»
ខ្ញុំឃាត់ហើយងាកមុខចេញ។ ភាគច្រើនពីដើមមក ខ្ញុំមិនចូលចិត្ត​មើលកុននៃអំពើហិង្សា ឬបណ្តា​ការ​ពាក់ព័ន្ធនឹងការធ្វើទុក្ខ​សត្វទេ​មិនថា​តាមរបៀបណាមួយ។ មិនត្រឹមតែខ្ញុំមិនចង់ចូលទៅជិតសត្វចចកណាទាំងអស់  ប៉ុន្តែខ្ញុំថែមទាំង​មិនចង់ធ្វើឱ្យ Will Cadotte រងរបួសដែរ។
ប្រសិន​បើ​ខ្ញុំ​ត្រូវ​សម្លាប់​គាត់ពិតមែន ខ្ញុំ​នឹង​មិន​ធ្វើ​ទារុណកម្ម​គាត់ដាច់ខាត។
«នៅទីបញ្ចប់នាង​នៅមានវិធីពីរជេស៊ី!»
«ស្អីទៅ?»
«ឮតែគេនិយាយគ្មានឯកសារទេម៉ាដាម! ​តែបើប្រាកដចិត្តជាមួយគេ នាង​អាចក្លាហាន​សាកល្បងបាន!»
«កុំច្រិមច្រុមយូរពូ!»
«ជាហ្គេម! ប្រាប់ទំហំសេចក្តីស្រឡាញ់របស់នាង​ទៅកាន់មនុស្ស​ប្រុស​ម្នាក់នោះនៅក្នុងពេលគេមានសណ្ឋានជាសត្វចចក!​ ប្រសិនបើសេចក្តីស្រឡាញ់របស់នាង​ពិតជាស្មោះ នោះគេនឹងក្លាយជាមនុស្សម្តងទៀត ហើយនៅជាមនុស្ស​ដដែលលែងប្រែកាយជារៀងរហូត!»
ស៊ីត! ស្តាប់ទៅរ៉ូមែនទិកដូចប្រលោមលោក ​តែខ្ញុំចូលចិត្តណាស់។
ចង់ឱ្យការ«ឮគេនិយាយ!»នេះក្លាយជារឿងបានការពិតមែន​ទៅចុះ។ ព្រះ! ខ្ញុំស្រឡាញ់គេស្មោះ។ ពីមុនខ្ញុំ​មិន​ដឹង​ថា ​ខ្ញុំ​ស្រឡាញ់ Cadotte ទេ ប៉ុន្តែពេល​ខ្ញុំសម្រេចចិត្ត​ថា​នឹង​បាញ់​គេ​មួយ​គ្រាប់ឱ្យស្លាប់កុំឱ្យនៅពិបាកយូរ ខ្ញុំពិតជាឈឺដូចកំពុងបៀមគ្រាប់នោះដោយខ្លួនឯង។
តើគួរអាម៉ាស់ទេ ចំពោះការប្រកាស​ប្រាប់សេចក្ដីស្រឡាញ់ពិតមួយជាមួយចចកជាងជាមួយ​មនុស្ស?
តែ…..បើស្នេហាខ្ញុំពិត ខ្ញុំគិតថាយើងទាំងពីរនឹងឈ្នះ។
ការសម្រេចចិត្ត​ថាបាញ់សម្លាប់
ខ្ញុំបានប្រើទូរសព្ទដៃ ទាក់ទង Brad ដែលជាមនុស្សហ៊ឹកហាក់អួតអាងតែធ្វើការងាប់ចោល។ ភាពស្មោះត្រង់របស់គាត់នេះគឺល្អពិតមែនក្នុងកាលៈទេសៈឥឡូវ។ ប្រសិនបើខ្ញុំប្រាប់គាត់ឱ្យមើល Mandenauer ដូចសត្វស្ទាំង គាត់នឹងសំកាំងមិនទៅណាទាំងអស់។​ ហើយបើកាលណា​​ខ្ញុំ​ប្រាប់​គាត់​ឱ្យ​ការពារ​បុរស​ចំណាស់ចាប់ចចកម្នាក់នេះក្នុងគ្លីនិក​​អស់​មួយ​ជីវិត គាត់​ក៏នឹង​ធ្វើ​បែប​នោះ​ដែរ គឺមួយជីវិត។
ដប់នាទីក្រោយមក Brad បានមកដល់។ ខ្ញុំបានពន្យល់ពីព័ត៌មាន​មូលដ្ឋានធំៗថា ​Mandenauerជាអ្នកណា​ ហេតុអ្វីត្រូវ​របួស​ ហេតុអ្វីត្រូវបានគេតាមលបបាញ់សម្លាប់បំបិទមាត់ ហើយហេតុអ្វី​សំខាន់ត្រូវការពារ​។
ប្រេដពិតជារីករាយនឹងកាតាព្វកិច្ចនេះ។
ស្រាលខ្លួនហើយ ខ្ញុំ​ដើរចេញ​សំដៅ​ទៅ​ផ្លូវ​ចេញ​ ចោលឆ្ងាយ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់ដែលពូចាប់ចចកផ្តលឱ្យខ្ញុំនូវបេសកកម្មធំថ្មី ដ៏«ឈឺចាប់» គឺស្វែងរកសម្លាប់«ប្រុសស្នេហ៍»របស់ខ្ញុំ។
ដោយសារនេះជាវេលា​ពាក់កណ្តាលអាធ្រាត្រទៅហើយ ខ្ញុំបាន​មក​ដល់សង្កាត់ភាគខាងជើងតូចមួយ ដែលចំណតរថយន្តចាស់ ត្រូវបានបោះបង់ចោលស្ងាត់ជ្រងំ រថយន្ត​ពីរ​បី​គ្រឿងអេតចាយ​ ​ដែល​ទំនង​ជា​របស់​បុគ្គលិករដ្ឋ។ មានកូនបារមួយតូច​លាន់ភ្លេងមកល្វើយៗ។ ខ្ញុំចុះវឹប​បិទទ្វារឡាន សំដៅកូនបារនោះ។
នៅក្រោមព្រះចន្ទដ៏ភ្លឺចែងចាំង រថយន្តរបស់ខ្ញុំបានបញ្ចេញពន្លឺពណ៌ប្រាក់ផ្លាតចូលក្នុងភ្នែករូងខ្មៅ​ដោយវិបត្តិរបស់ខ្ញុំ។ នេះ​ជា​ហេតុផល​​ដែលខ្ញុំស្រវាំង ​មិន​បានមើល​ឃើញ​ចចក​ខ្មៅ​ដ៏​មួយ ​រហូត​ដល់​វា​គ្រហឹម​​ស្រែក​ដាក់​ខ្ញុំ។
ដៃរបស់ខ្ញុំរាវមកលើកៃកាំភ្លើងខ្លី។
ឆ្កែចចក នៅចន្លោះរវាងខ្ញុំ និងឡានរបស់ខ្ញុំ ជាកន្លែងដែលខ្ញុំបានទុកកាំភ្លើងវែងនៅទីនោះនៅឡើយ​។ ហ៊ឹម ហៅខ្លួនឯងថាល្ងង់ចុះ។ ខ្ញុំមិនគួរ​ចុះមកដៃទទេទេ ​តែនេះពុំមែនជាពេលសម្រាប់ស្តាយក្រោយឡើយ។
ខ្ញុំបានសម្លឹងមើលចចកខ្មៅស្ទឹលនោះ ព្រះ! វា​ពិតជាធំផុតលេ​ខណាស់​សូម្បីកាលពីនៅក្នុងព្រៃ ក៏ខ្ញុំមិនដែលឃើញចចកធំជាងនេះឬប៉ុនណេះ​ដែរ។
ខ្ញុំនឹកឃើញការអានឯកសារចំ​បន្ទាត់មួយថា ចចកខ្មៅគឺតែងមាន​រាងកាយ​ធំជាងចចកពណ៌ផ្សេង​។ អ្នក​សត្វ​វិទ្យា​មិន​អាច​ដឹង​ថា ​ហេតុ​អ្វីនៅឡើយ។​ ដូចមនុស្ស​ដែរ ​ជនជាតិស្បែកខ្មៅមិនមាន​រាងកាយតូចប៉ុន្មានទេ។​ ខ្ញុំ​បានពង្រឹង​ជំហរខ្លួនឯងរេជារង្វង់ប្រុងប្រៀប ​រឹតបន្តឹង​ម្រាមដៃ​របស់ខ្ញុំ​ជុំវិញ​កាំភ្លើងខ្លីភ្ជង់​ ខណៈចចក​បាន​ស្រែក​ថ្ងូរលូឡើង។
«ដឹងថាមរណៈដល់ហើយ?» ខ្ញុំបានរអ៊ូទាំងខាំមាត់។
ឆ្កែចចកបានអង្រួនក្បាលដូចឆ្កែស្រុក ភ្នែកស្ទើរតែលាយចូលទៅក្នុងរោមសត្វ មើលមិនឃើញប្រស្រីទេពណ៌ខ្មៅដូចរោមពែក។ មាន​តែពណ៌សបន្តិចស្តើង​នៅគែមត្របក ជាភ្នែក​ចចកមួយគូ​ដែល​ដូចគ្នាគ្រាខ្ញុំបានឃើញនៅយប់ទៅបរបាញ់​ដំបូងជាមួយតា Mandenauer ។
ខ្ញុំបានស្រែកហៅ៖
«William Cadotte»
ហើយខ្ញុំសឹងអត់ដង្ហើមពេលឃើញ​បបូរមាត់​របស់​សត្វចចកត្រោស​នេះ​កោងឡើង​ ហើយ​សំឡេង​ដ៏​អាក្រក់ឮងូងចេញមក​​ពី​ទ្រូងនិងដើមកដ៏ធំ​​របស់​វា​។ សក់​ខ្ញុំបះ ស្បែករបស់​ខ្ញុំ​ញ័រសព្ទកន្លែង។
មិនដឹងថា ចចកថ្លង់ ឬវាមិនមែនជា Will Cadotte ដឹងត្រឹមថា ការហៅឈ្មោះរបស់វា មិនដំណើរការ ​វាមិនងាកមកឬថមថយសកម្មភាពសាហាវរបស់វា​ទេ។ ខ្ញុំត្រូវតែសរសេរប្រាប់បទពិសោធជាក់ស្តែងមួយនេះ ប្រសិនបើខ្ញុំនៅរស់។
ខ្ញុំបានថយយឺតៗសឹងអត់ហ៊ានដកដង្ហើម​ តែមាត់ខ្ញុំខំ​ប្រឹងនិយាយបន្តឃ្លាសំខាន់«អូនស្រឡាញ់បង Will!»
ចចក​ឈប់លូដោយ​​ផ្អៀង​ក្បាលវា​ទៅ​ទិស​ម្ខាង​ទៀត។ ខ្ញុំអត់ដង្ហើមរង់ចាំមើលគេ​ ស្នេហាស្មោះនេះពិតជា WooWoo ដែលប្រែកាយគេមកជាមនុស្សវិញ​មែនដែរ?……មួយ ពីរ ​បី បួន….ជាអកុសលវានៅតែជាចចកបិសាចមើលទៅសាហាវដដែល។
ដោយសភាវគតិ….មិនដឹងថា មកពីសត្វនេះមិនមែនជា Cadotte ឬស្នេហារបស់ខ្ញុំមិនពិតចំពោះគេ​? ខ្ញុំរេជើងឆ្វេងថយជាការេឱ្យហើយ ប្រុងទប់ទល់នឹង​ការហក់មកសម្លាប់ឆីក្បាលខ្ញុំ។
ឥឡូវនេះអ្វី? ដៃខ្ញុំញ័រលើកៃ! ពិតណាស់ យើងអាចឈរនៅទីនេះសម្លឹងមើលមុខគ្នាពេញមួយយប់ធ្វើរ៉ូមែនទិក​បានទេ​ មានតែពីរ ខ្ញុំ​​បាញ់ទាន់ ឬចាំឱ្យវាហក់មកខាំសម្លាប់ខ្ញុំ។ គ្មានជម្រើសណាមួយដែលទាក់ទាញចិត្ត​ទេ តែចាំបាច់ត្រូវធ្វើ!
វិទ្យុ​ទាក់ទងរបស់​ខ្ញុំ​បាន​ផ្ទុះសំឡេងហៅ​ ខណៈកាយ​​ចចក​បាន​លោតផ្តោត​ត្រង់ទៅ​លើ​អាកាស។ «ភ័យ?» ខ្ញុំ​បាន​សួរទៅវា។ ចចកថយក្រោយហើយសំកាំងឆ្ងាយពីនេះសម្លឹងមក។
«កូនស្រីនៅឯណា?» ហ្សេដាសួរមកតាមអាកូម។
ខ្ញុំបានចុចទៅវិទ្យុទាក់ទងដោយដៃឆ្វេងរបស់ខ្ញុំ
«ការ៉ាស់ឡានចាស់ មានរឿងហើយមីង!»
«មានរឿងអី!»
«ចចកខ្មៅធំ…..ឃាំងផ្លូវខ្ញុំ!»
ភាពស្ងៀមស្ងាត់បានវិលមកវិញ គ្មានសូម្បីដង្ហើមស្រម៉ុករបស់ហ្សេដា។ ទ្វារ​យន្ត​បាន​បើក​ចំហពីបារដែលនៅ​ពី​ក្រោយ​ខ្ញុំ ហើយ​សំឡេងក្អាកក្អាយនៃ​​គូស្នេហ៍​វ័យ​ក្មេងរសាត់មក។
«ចូលក្នុងវិញ!» ខ្ញុំបានស្រែកយ៉ាងអន្ទះសាឃាត់ដំណើរពួកគេ។​
ពួកគេបានឈប់និយាយ​ ហើយ​ឈាន​ថយ។ ចំណែកចចកក៏ថយទៀតដែរ ប៉ុន្តែ​ស្រីសក់ខៀវ​វ័យ​ក្មេង​​ស្រវឹងទន់នោះ​ ស្រែក​ឡើង​ជា​សំឡេងឆោឡោសង្កៀរ​ត្រចៀក៖
«ស្អីគេៗៗៗៗៗៗ» ដែល​ធ្វើ​ឱ្យចចកបោល​បាត់ខ្លួន។
ខ្ញុំ​ត្រូវ​បាន​គេ​ទុក​ឱ្យ​ឈរ​នៅកណ្តាល​កន្លែង​ចត​រថយន្ត ឯកោជាមួយកាំភ្លើងក្នុងដៃ។ ងាកទៅរកគូស្នេហ៍ ខ្ញុំបិទភ្នែកទប់កំហឹងនិយាយ៖
«ចចកទៅបាត់ហើយ ឈប់ស្រែកបាននៅ?»
ដូច​ជា​ខ្ញុំ​ចុច​ប៊ូតុង នាងបានបញ្ចប់សម្រែកឆោឡោ។
«ឯណាទៅចចក?» បុរសសង្សានោះបានសួរមកដូចឌឺខ្ញុំ។
«អត់បានឃើញទេ?» ខ្ញុំថាទាំងប្រុសជាសង្សារនិង​ក្រឡេក​ទៅ​មើលបណ្តាចំណុច​ដើម​ឈើបំពួនស្រមោល ឬជញ្ជាំងចាស់ៗ ក៏មិន​ឃើញ​អ្វី​សោះ។ ហើយនៅបន្ត​​កាន់​អាវុធ​ដោយ​ស្ទាក់​ស្ទើរ។
«ចុះម៉ាដាម​កំពុងនិយាយពីរឿង​និទាន​អ្វី?» ពួកគេ​ពេបមាត់ហើយ​ងាកមុខចេញមិនរង់ចាំចម្លើយទេ។
ខ្ញុំជូតញើសខ្ជិលរវល់ខឹង។ ពួកគេស្រវឹងជោក​និង​មិនបានឃើញចចកទេ តើ​គេ​អាច​នឹងត្រូវបាន​កាត់ក្តីខាតពេលអី?
«នែ ហៅតាក់ស៊ីពួកអ្នកស្រវឹងហើយ!»
​ខ្ញុំឈរ​មើល​គេដើរ​ចូល​ឡានធ្វើហី ​ហើយ​បើក​ចេញ។
ឱ្យប៉ូលិសតាមផ្លូវ​វាស់គីឡូពួកគេចុះ ខ្ញុំមាន​បេសសកម្មធំជាងនេះ គ្មានពេល take care ក្មេងស្ទាវស្រវឹងទេ។ ឡាន​បោលចេញក្ឌុងក្ឌាំង ឯចចក​នៅតែបាត់សូន្យ។
«ខ្ញុំ​នៅ​ទីនេះ!» ហ្សេដារត់មកជាមួយកាំភ្លើងវែងទឹកមុខអន្ទះសា។
«បាញ់វាហើយទេ?» មីងនេះសួរមកសង្ខើញទៀត។
«រត់រួចបាត់ហើយ!»
ហ្សេដាសម្លឹងខ្ញុំពិនិត្យពិច័យ។ ហោចណាស់បានគ្នាមកម្នាក់ទៀត​ខ្ញុំក៏អាចធូរចិត្ត​ក្នុងការទម្លាក់ដៃមកឈរធម្មតាវិញ។
«លោកនាយ​ចង់ដឹងថា កូនបានរកឃើញស្លាកមាសឬនៅ?»
គាត់តាម​មកខ្សឹប​ពេល​ខ្ញុំដើរកាត់តាម​រឹម​ចំណតឡានចាស់ ពិនិត្យមើលគ្រប់ជ្រុងតាមដាន​គ្រប់ស្រមោលមែកឈើ។
បន្ទាប់​ពី​ឡើង​ឡាន​មក ខ្ញុំ​បាន​ចាក់សោ​ទ្វារ​ទាំង​អស់។
«លោកនាយចង់បានស្លាកនោះកូនស្រី!»
ខ្ញុំឱន​កាច់សោឡាន លប​គិតជាមួយ​ពាក្យ​ឃ្លាច្រំដែល​របស់ មីងហ្សេដាទាក់ទងនឹងភស្តុតាងស្លាកមាសដែលខ្ញុំមិនដែលប្រាប់ថា will បានឱ្យមកវិញ។ តា Mandenauer បាននិយាយថា កុំទុកចិត្តនរណាម្នាក់ ។
ទោះបីជាខ្ញុំស្អប់ក្នុងការបន្តកុហកមិត្តល្អបំផុតរបស់ខ្ញុំ និងមិត្តរួមការងារពិសេស​ដ៏មាន​បទពិសោធម្នាក់នេះក៏ដោយ មាត់ខ្ញុំនៅតែរឹង។
«Jessie?» ហ្សេដា​ខ្សឹបជំរុញខ្ញុំពេលខ្ញុំរឺយ៉ែរឡាន។
«អត់រកឃើញ​នៅឡើយមីង!» ខ្ញុំតបទាំងមានអារម្មណ៍​ត្រជាក់ដោយ​ស្លាកមាសទើសលើទ្រូងក្នុងអាវខ្ញុំ
«ខ្ញុំមិនបានរកឃើញអ្វីទេ មួយរយៈនេះ រញ៉េរញ៉ៃឡើងៗ»
«រំបល់យក៍!» ហ្សេដា បានជេរក្នុងសំឡេង​ទាប​និងថយទៅផ្ងារពោះលើកៅអីទន្ទឹមនឹងខ្ញុំ។ សូម្បីតែចំពោះនាងក៏ដោយខ្ញុំត្រូវកុហកសិនដើម្បីសុវត្ថិភាពទាំងអស់គ្នា។
«ដាក់មីងនៅប៉ុស្តិ៍!» គាត់បញ្ជាទាំងបិទភ្នែក​ហត់ចិត្ត។
«ចាស៎»
ខ្ញុំនិងហ្សេដាសុទ្ធតែហត់ចិត្ត អត់បាននិយាយអីច្រើនទេ។
ដាក់គាត់ចុះរួច ខ្ញុំ​ចំណាយ​ពេល​ពេញ​មួយ​យប់ជិះ​ពាសពេញ​​​ទីក្រុងតាំងពី​ផ្លូវធំ​ ផ្លូវលំ​រួចមកដល់មាត់ព្រៃ។ ចិត្តខ្ញុំ នាំខ្ញុំត្រលប់ទៅកូនផ្ទះវីឡាបុរាណ​របស់ Will Cadotte’s វិញបែបនេះ ព្រោះខ្ញុំនឹងដេកមិនលក់ទេ បើមិនបានរកឃើញ​គ្រប់យ៉ាង។
ប៉ុន្តែ ទោះចចកក្រៀមនៅព្យួរ​តេកតោក តែខ្លួនគេមិននៅទីនោះទេ នេះធ្វើឱ្យខ្ញុំកាន់តែសង្ស័យ ជាងអ្វីទាំងអស់។ តើគេបានបាត់ទៅណានៅកណ្តាលយប់? ខ្ញុំចាំម្នាក់ឯង​រួចគេងលក់។ លុះ​ព្រឹក​ឡើង ខ្ញុំ​ក៏​ត្រលប់​ទៅ ​គ្លីនិក​វិញហើយ​បើក​ឡានជូនតា​ Mandenauer ទៅ​ផ្ទះ។ គាត់នៅតែខ្សោយ ប៉ុន្តែសុខភាពគាត់មិនអីទេ។
«សម្រាកបន្តិចទៅ Jessie»
គាត់បានដួលទៅលើសាឡុងឈើបុរាណនៅក្នុងផ្ទះគាត់។
«ព្រោះ….យើងឈ្នះ ឬចាញ់ពឹងលើយប់នេះ!» គាត់បន្ថែម។
ខ្ញុំដឹងថា យប់នេះជាយប់ពេញបូរមីទីពីរដែលជាយប់សំខាន់សម្រាប់វេទមន្តត្រកូលចចក ប៉ុន្តែតើពួកគេអាចធ្វើពិធីដោយគ្មានស្លាកមាសនេះបាន​យ៉ាងដូចម្តេច?
«ក្រែង….យើងបានឈ្នះរួចហើយទេ?» ខ្ញុំនិយាយទាំងជំនឿចិត្ត​ព្រោះស្លាកនៅជាប់លើទ្រូងខ្ញុំ។
«មិនដឹងទេOfficer  ប្រហែលជាពួកវាមាន ឬរកបាន​ស្លាកនេះមួយផ្សេងទៀត»
ខ្ញុំសង្ស័យ។
«ពូមានន័យឱ្យច្បាស់បន្តិចទៀតបានទេ? ចង់ថា Will ឱ្យរបស់ក្លែងក្លាយមកខ្ញុំ?»
«ប្រសិនបើខ្ញុំដឹងនោះ ខ្ញុំអាចរារាំងពួកហ្នឹង​គ្រប់យ៉ាង​ហើយម៉ាដាម​! ពួកនេះ កំពូលអាថ៌កំបាំង»
«ហ៊ឹម!» ខ្ញុំដកដង្ហើម។
«ដឹងត្រឹមថា នេះជាយប់សំខាន់ បើគេមានរបស់នោះ​ពួកវានឹងឈ្នះ!»
ខ្ញុំបានទាញស្លាក​មាស​ពីក្រោមអាវរបស់ខ្ញុំចេញមកជាមួយគំនិតថា មិនថាជារបស់ពិតឬមិនពិត របស់នេះយើងគួរតែបំផ្លាញវាមុនបានដល់ដៃជនវេទមន្តខ្មៅ?
គាត់បានសម្លឹងមក ហើយលើកចិញ្ចើមពិចារណា​ម៉ឺងម៉ាត់ជាមួយសំណួនវោហាខ្លីៗ៖
«ប្រហែលជាយើងគួរតែធ្វើ…..ៗ»
«មានញញួរទេ?»
«ក្នុង​ផ្ទះបាយ!»
ខ្ញុំងាកទៅ ដើរសំដៅ ពិតជា​បានរកឃើញឧបករណ៍ហើយត្រលប់មកវិញ។ បន្ទាប់​ពី​ដាក់ស្លាក់​រូបចចកតំណាង​នៅលើ​ឥដ្ឋ ខ្ញុំ​បាន​លើក​ញញួរ​ហើយ​វាយ​វត្ថុ​នោះ​ឱ្យ​ខ្លាំង​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ការ​វាយ​ នោះ​បាន​បន្លឺសំឡេងនិងរំជួយ​ដល់កំភួនដៃ​របស់​ខ្ញុំតែវាមិនបានប្រែទ្រង់ទ្រាយទេ។
ខ្ញុំនិងគាត់បានក្រឡេកមើលគ្នា។
«មិនអាចទៅរួចនោះទេ» ខ្ញុំរអ៊ូរដាក់តា Mandenauer ដែលដកដង្ហើមធំ។
«ពិភពមនុស្ស​ទាំងអស់មិនអាចទៅជាមនុស្សចចកបានទេ!»
«ចឹងធ្វើម៉េចឥឡូវពូ?!»
«ភ្លើង!»
«មាសមិនខ្លាចភ្លើងទេពូ! ខ្ញុំអាចបោះវាចូលទៅក្នុងបឹង!»
«Officerអាច ប៉ុន្តែវានឹង​អណ្តែតមកលើផ្ទៃបឹង!»
«កប់?!»
«គេអាចសូត្រហៅឱ្យវាលោតចេញ! ​គ្មានអ្វីពួកអម្បូរនោះមិនចេះទេ!»
«ធ្ងន់ធ្ងរម្លឹងទេ?» ខ្ញុំឆ្លេឆ្លាបៀមស្លាកមាសនោះក្នុងមាត់។
«កុំលេប!»
«អ្នកណាថាខ្ញុំនឹងលេប!…..អុះតែ ក៏ល្អ!»
«ពួកវានឹង​ហែកពោះវៀនម៉ាដាម​យក!»
រឿង៖ ស្វាមីចចក ភាគទី៩ (១៨+)
តើខ្ញុំអាចធ្វើអ្វីបានទប់ទល់​នឹងភាពមិនស្មើគ្នានៃកម្លាំងពួកយើងនេះ? គេនេះមិនស្រាតខ្លួនគេសោះ ផ្តោតតែលើ​ការធ្វើបាបឱ្យខ្ញុំនេះ​ស្រែក?
មិនតែប៉ុននោះថែមទាំងព្រមានខ្ញុំ…..
«បើរើទៀត ក្តិចបងទៀត​ អាចត្រូវចងហើយជេស៊ី!»
«មនុស្សចង្រៃ!»
ខ្ញុំជេរទាំងញញឹមញិកញក់ គេក៏ញញឹមបែប​សាហាវៗ​និង​លើកដៃ​ខ្លួនគេ​ឡើង ទាញអាវយឺតចេញ​ផុត​តាម​ក្បាល។ ជើងខ្ញុំទាំងពីរត្រូវកៀបដោយភ្លៅគេ សូម្បីពេលគេឱនមក​ដោះខោខូវប៊យ ក៏សឹងមួយ​វិនាទីឬមួយប៉ប្រិចភ្នែក រហ័សពេកណាខ្ញុំរើពីគេមិនរួចទេ។
អូព្រះ!
គេ​មិនបានពាក់ខោក្នុងទេ! អាថ៌កំបាំងមួយទៀតដែល​ប៉ូលិសស្រីដូចខ្ញុំ​ទើបនឹង​ដឹង…..យ៉ាងរហ័សរហួន គេបញ្ជាបងប្អូនគេរុល​ចូលមកក្នុងខ្លួនខ្ញុំ ក្នុងចលនាធម្មតា​តែខ្ញុំសែនឈឺចាប់ដល់ថ្នាក់ស្រែក​ភ្ញាក់។ ទោះណាគេបន្ថយល្បឿន ខ្ញុំនៅតែ​មានអាការៈឈឺចាប់ឡើងៗជានិច្ច​ ដែលធ្វើឱ្យខ្ញុំភ័យពីទំហំពិតរបស់គេ​នៅមិនទាន់ចូលមកអស់ផងឈឺយ៉ាងនេះទៅហើយ….
«ឈឺ…..!»
ខ្ញុំប្រាប់ផងស្តាយផង មិនចង់ឱ្យគេឈប់ទេ តែឈឺណាស់។ ទោះយ៉ាងណា ការ​ឈឺចាប់នោះ​បានរលាយបាត់ទៅវិញ​ស​ន្សឹមៗ​នៅពេលដែលគេឱនមក​លូកដៃទាញ​ក្រវាត់អាវទ្រនាប់របស់ខ្ញុំចោលចេញ ​ហើយថើបគ្រប់កន្លែង​ដែលអាវនោះធ្លាប់បាំង។ ខ្ញុំ​គ្មាន​ពេល​ត្រូវ​ខ្មាស​ទេ គ្មានសូម្បីពេលស្រែកផង ព្រោះគេបន្ទាបក្បាលចុះ ហើយយកដៃអង្អែលថ្ពាល់ពេញៗរបស់ខ្ញុំ និង​ដកដង្ហើមចូលមកក្នុងមាត់ខ្ញុំជាមួយនឹងស្នាមធ្មេញ ព្រមទាំង​រុញអណ្តាតគេឱ្យស្វែងរករសជាតិទាំងអស់ក្នុងមាត់ខ្ញុំ។
ខ្ញុំធ្លាប់បានអាននៅក្នុងទស្សនាវដ្ដី playboyថា ដើមទ្រូងនារីកាន់តែធំ ភាពស្រើបស្រាលដែលស្ត្រីទទួលបានកាន់តែខ្ពស់ ប៉ុន្តែ​ពេលនេះ ​នៅ​ជាមួយ Will Cadotte ភាពទន់ភ្លន់របស់គេប្រាកដជា បានដាស់ខ្ញុំដែលមិនមាន​ទ្រូងធំដូចស្រីដទៃឱ្យមាន​ភាពព្រឺព្រួចភ្លេចរឿងទាំងអស់បាន។
«កុំធ្វើដូចក្មេងបៀមដៃ តុនេះរឹងណាស់!» ខ្ញុំមាយាផុតដង្ហើម ​គេក៏សម្រចចចិត្តបីខ្ញុំទៅទម្លាក់លើពូកដោយខ្លាំងៗជាការញោះខ្ញុំ ធ្វើឱ្យខ្លួន​លោតផ្លោត​ឡើងក្រោមចង្វាក់រ៉ឺស័រ។
យ៉ាងហោចណាស់ ក៏គេឈរមើលខ្ញុំញញឹម​មួយខណៈដែរ…រូបរាងគេស្អាតដូចតួហូលីវូដពិតៗ ធ្វើឱ្យខ្ញុំនឹកក្លិនគេ និងការថើបស្អិតៗរបស់គេ ទើបដៃ​ខ្ញុំ​ឈោង​ទៅ​រក​គេ…តែមនុស្ស​កំហូចនេះដឹង​សេច​ក្តីត្រូវការ​របស់ខ្ញុំក៏កាច់រាង​ដើរថយក្រោយ។
«ស្អីគេ​មនុស្ស​រលាម!»
ខ្ញុំបិទភ្នែកថាឱ្យមិនសុខចិត្ត ​ស្រាប់តែឃើញគេឱនមកទ្រោបលើខ្ញុំហើយឱនមករកសុដន់របស់ខ្ញុំវិញ​។
«កន្លែងនេះអស្ចារ្យណាស់ជេស៊ី»
ខ្ញុំបើកភ្នែក​ពេលឮពាក្យសរសើរ។ គេងើបមុខពីទ្រូងខ្ញុំមកសម្លឹងខ្ញុំដែល​មុខក្តៅសែនក្តៅ ហើយស្រដីទៀតថា៖
«ជេស៊ីរបស់ខ្ញុំក៏ដូចគ្នាដែរ! អស្ចារ្យ!»
ខ្ញុំមិនដឹងថាពិតត្រឹមណាទេ ប្រុសៗនៅអាមេរិកនេះចូលចិត្ត​ខាងសរសើរស្រីៗក្នុងពេលមាន​​ស៊ិច​ណាស់ ប៉ុន្តែនៅក្នុងភ្នែកដ៏ត្រជាក់និងស្ងប់ស្ងាត់របស់ Will Cadotte ខ្ញុំបានឃើញការពិតមួយលេចចេញមក គេសម្លឹង​ខ្ញុំដូចជាខ្ញុំស្អាតណាស់​ជារបៀបឱ្យតម្លៃមួយ ខ្ញុំមិនដែលទទួលបានពីមុនមកទេ។
យ៉ាងហោចណាស់ខ្ញុំមាន​ទំនុកចិត្ត​រហូតដល់ឱប​ ក គេ​ពេញដោយក្តីស្រឡាញ់។
ម្រាមស្តាំរបស់គេ ទាញ​សម្រាតខោខ្ញុំ​ ដោយមាន​ខ្ញុំជាអ្នកលើក​ត្រគាកឱ្យគេធ្វើបែបនេះបានសម្រេច​។ ​ឯកសណ្ឋាន​ ​ខោ​ពណ៌​ត្នោតដ៏គ្រើមក្រាស់​ធ្លាក់ពាយ​​ចុះ​មក​ក្រោម ក​ជើង​របស់​ខ្ញុំ
«ស្បែកទន់បែបនេះ»
គេសរសើរហើយ​​យក​ម្រាម​ដៃ​មកត្រដុស​អង្អែល​លើ​ជង្គង់​របស់​ខ្ញុំ ធ្វើឱ្យ​ខ្ញុំបានត្រឹមញញឹមធ្មេចភ្នែក​។
«អ្វីគ្រប់យ៉ាងរបស់ម៉ាដាម ទន់ភ្លន់ស្រស់ស្អាត»
«ព្រានឱ្យច្បាស់ចែស!» ខ្ញុំរអ៊ូទាំងពេញចិត្ត​នឹងពេលវេលាមួយនេះ។ បុរសដែលស្អាតបំផុតនិងផ្អែមបំផុតក្នុងទីក្រុងកំពុងនៅលើគ្រែរបស់ខ្ញុំ ខ្ញុំធ្វើតាម​ពាក្យ​របស់សូក្រា​តចុះ «រីករាយនឹងបច្ចុប្បន្នភាព ព្រោះវានៅទីនេះមិនយូរទេ»។
«Shh» គឺឱន​មក​ថើប​ពោះ​ខ្ញុំ ជម្រុញឱ្យខ្ញុំរសើបសឹងគាំង។ មិនស្មាន​ថាកន្លែងនេះ រសើបជាងមាត់ល្អាងទៀត?​ ប្រុងនិយាយអ្វី ​អណ្តាតខ្ញុំហាក់បានរឹងទាំងស្រុង។
គ្រែបានស្រុតខូងចុះព្រោះទម្ងន់មិនធម្មតា​របស់គេ ប៉ុន្តែជំនួសឱ្យការគ្របខ្ញុំជាមួយនឹងរាងកាយស៊ិចស៊ី គេបែរទៅម្ខាងដេកផ្ងារ លាតសន្ធឹងប្រវែងនាគងើយ​របស់គេនៅក្បែរចង្កេះរបស់ខ្ញុំ។ គេលូកដៃមកគង​លើពោះខ្ញុំហើយ​វាចា​ដោយខ្សឹបៗ ភ្នែកគេមើលពិតាន…
«បងចាំពេលវេលានេះ​យូរហើយ!»
ខ្ញុំស្ទើរតែបានភ្លាត់មាត់តវ៉ាថា ខ្ញុំទើបតែស្គាល់គេពីរបីថ្ងៃសោះហ្នឹង ប៉ុន្តែខ្ញុំស្ទាក់ស្ទើរក្នុងប្រកែកគ្នា​ក្នុងពេលវេលា​ដ៏ខើចនេះ។ លើសពីនេះ ខ្ញុំក៏មានអារម្មណ៍ម្យ៉ាងដែរថា ដូចជាពួកយើងនេះបាន​ស្គាល់គ្នាយូរហើយ។ ណាមួយ​មិនទាន់បានអីផង ខ្ញុំហាក់ដូចជា ចង់បានគេមកនៅជាគ្នា​ពេញមួយជីវិតតែម្តង​។
គំនិតនេះ​គ្រោះថ្នាក់ណាស់ យើងមិនទាន់ស្គាល់គ្នាច្បាស់ទេ។  ដូច្នេះខ្ញុំបិទភ្នែក​រំងាប់ចិត្ត ប្រឆាំងនឹងអារម្មណ៍​រាយមាយម្តងម្កាលនេះ ខ្ញុំឃើញភ្លឹបភ្លែតៗនូវដៃ​ដ៏រវាសរបស់គេ រាវមកថ្នមខ្ញុំ។
តើ​យើង​ដេក​នៅ​ទី​នោះ​យូរ​ប៉ុនណា ថើប​គ្នា ​រង​ចុង​ម្រាមដៃគ្នា ប៉ះពាល់គ្នា ស្រែកមាយាដាក់គ្នា ខ្ញុំ​មិន​ប្រាកដ​ទេ…រហូតដល់សេចក្តីខុសពិតប្រាកដបានវាយខ្ញុំផ្តួល ឱ្យលង់លក់ដោយភាពសុខសាន្ត។
ពេល​ខ្ញុំ​បើក​ភ្នែក​ឡើង ព្រលឹមថ្ងៃថ្មី ​បាន​បញ្ចេញ​ស្រមោល​ពណ៌​ប្រផេះ​មកពេញ​បន្ទប់​គេង​របស់​ខ្ញុំ។ ខ្ញុំបានធ្វេសប្រហែសក្នុងការរូត​វាំងននបិទគ្រប់ជាន់ តែ…​ខ្ញុំមិនខ្វល់ទេ។
រាងកាយ​របស់មនុស្ស​ម្នាក់នៅក្បែរខ្ញុំនៅឡើយ នេះ​​​គឺ​អស្ចារ្យ​ជាង​នៅ​ពេល​រាត្រី​យប់មិញ​ក្រោម​​ពន្លឺ​នៃ​ព្រះ​ចន្ទ​ទៅទៀត។ គ្រាន់តែឃើញគេ ធ្វើឱ្យខ្ញុំចង់បានគេជាថ្មីឱ្យមកក្រសោបឱបខ្ញុំ។
គេដឹងខ្ញុំរើខ្លួន ក៏ងាកមកថើបខ្ញុំខ្សឺតសិន ទើបគេ​ឈាន​ចុះពីលើគ្រែ។ ពីក្រោយខ្នង​គេ ខ្ញុំញញឹម ​សប្បាយ​ចិត្ត ព្រោះ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​បាន​គិត​ពី​ការ​ការពារ​ខ្លួនពីគេ​ទៀតទេ ទើបតែស្គាល់គ្នាក្តី។ ខ្ញុំនៅស្ទក់ចង់បិទភ្នែក គេក៏ហុចទឹកមួយកែវមក ខ្ញុំគ្រវីក្បាលមិនញ៉ាំ គេឱនសម្លឹងខ្ញុំហើយខ្ញុំធ្វើជាគេង។
គេមានចលនា​ចុះឡើង ចុងក្រោយ​ក៏​ងើប​មក​ពី​លើ​ខ្ញុំវិញ​ ហើយ​…..ទៀត គេ​សសុល​មកថើបរឹតរួតដូចជាពស់ ធ្វើឱ្យខ្ញុំ​បើក​ភ្នែក​មិន​រួចមែនទែន​។ ខ្ញុំចង់ឃើញមុខរបស់គេ ​ចង់​មើល​ដៃ​ខ្ញុំដែល​​វាយ​ក្នាញ់​លើ​ដើម​ទ្រូង​របស់គេ តែបើកភ្នែកមិនចេញមេដៃរបស់គេ​ប្រលែង​ខ្ញុំ​ញី​ក្បាល​សុដន់ធ្វើឱ្យអារម្មណ៍ភ្លើតភ្លើនរបស់ខ្ញុំកម្រើកឱបគេ​រឹតបន្តឹង ស្រេកចុះឡើងជុំវិញរាងកាយ​គេ។ ទោះបីជាខ្ញុំធ្វើអ្វីលើរាងកាយ​គេក៏ដោយ គេ​នេះពូកែទ្រាំផុតលេខ មិន​បាន​បញ្ចេញ​សំឡេងទេ សូម្បីថ្ងូរមួយអឹស ខ្ញុំ​ត្រូវ​តែទទួលស្គាល់ថា ចាញ់គេគ្រប់យ៉ាង ហើយពេលនេះ គេ​ចាប់ខ្ញុំជាប់ឃ្លេគេទាំងខាងក្នុង និងខាងក្រៅរាងកាយ គ្រប់យ៉ាងក្រោមការលុកលុយ​របស់គេ​ រហូតដល់ខ្ញុំដកដង្ហើមធំ សឹងដកដង្ហើមមិនរួច។ ខ្ញុំខំទាញ​អារម្មណ៍​មករំភើបលើសកម្មភាព​ដែលគេ​ធ្វើមកលើរាងកាយខ្ញុំ ហើយដឹងថារឹតតែធំ និងរឹងផង​ជ្រៅផងក្នុងខ្លួនខ្ញុំ។
​ឯលើកនេះមិនឈឺដូចកាលពីយប់ទេ ក៏ប៉ុន្តែខ្ញុំនៅតែមាយាថ្ងូរ​ហៅឈ្មោះគេខ្សាវៗ….
កម្ដៅតណ្ហា​រត់ពាសពេញ​ខ្លួនខ្ញុំពេលគេ​កាន់តែរន្ថើនពេញដោយភ្លើងស្នេហ៍….ខ្ញុំស្រែក«What?» តែបបូរមាត់របស់គេបានលេបត្របាក់អស់​សូរ​សំណួររបស់ខ្ញុំដោយថើប មិនឱ្យខ្ញុំបាន​និយាយច្រើនទេ រហូតដល់ខ្ញុំឈប់ព្យាយាមនិយាយ។
គេចាប់ផ្តើមផ្លាស់ទីម្តងទៀត។ ខ្ញុំតែងតែចាត់ការគិតអំពី​ការឈានដល់ចំណុចកំពូលសម្រាប់មនុស្សស្រី ច្រើនជារឿងព្រេង ប្រុសៗតែងអាត្មានិយមរឿងលើគ្រែ បានជាខ្ញុំខ្ជិលណាស់រឿងយកប្តី តែពេលនេះ Will បានធ្វើឱ្យ​​ខ្ញុំជឿថាគំនិតនោះ​ខុសស្រឡះ។
គេពិតជាគិតអំពីខ្ញុំជាងខ្លួនគេ គេប៉ះពាល់ខ្ញុំគ្រប់កន្លែងដែលខ្ញុំមានអារម្មណ៍រសើប រហូតទាល់តែខ្ញុំញាប់ញ័រ និងទាមទារ….បន្ទាប់មកគេបានលើកទប់ត្រគាករបស់ខ្ញុំ ហើយបំពេញការចង់បាន​របស់ខ្ញុំដោយកម្លាំងខ្លាំងៗ ខ្ញុំ​មាន​អារម្មណ៍ថា ​គេបានចូលដល់​កន្លែងមួយដែល​ខ្ញុំ​មិន​ធ្លាប់​មាន​នរណា​ម្នាក់​ពី​មុន​មក។ ដៃរបស់គេបង្រៀនខ្ញុំពីចង្វាក់នៃការប៉ះពាល់ឱបថ្នម ដំបូងលឿន បន្ទាប់មកយឺត បន្ទាប់មកខ្ញុំត្រូវស្រេកឃ្លាន​ទាមទារ​ដោយ​ដកដង្ហើមធំ ដូច្នេះជាពេលដែលគេ​រឹតបន្តឹងមកម្តងទៀតពេញណែនក្នុងរាងកាយខ្ញុំ ឯធ្មេញរបស់គេនិងមាត់គេ​ខាំគៀបបំពង់ករបស់ខ្ញុំ។
ទីបំផុតក្រោយការងារហត់ គេ​ដួលផ្ងារទៅម្ខាង ស្រាលខ្លួន​វិញ តែ​ក៏សារភាព​ដឹងថា គេធំប៉ុនណា ខ្លាំងប៉ុនណាទៅហើយ​។ ខ្ញុំឱបគេ ​ឯគេ​សម្លឹងមកខ្ញុំ។ នៅក្នុងភ្នែករបស់គេ ខ្ញុំបានឃើញភាពមិនប្រាកដប្រជាអ្វីមួយដែលខ្ញុំបានយល់យ៉ាងច្បាស់…..ថាគេមិនទាន់អស់ចិត្ត​…..ពិតមែនហើយគេក្រោកមកពីលើខ្ញុំទៀត ច្បាមនិង​ថើបតំបន់ដើមទ្រូងរបស់ខ្ញុំរឹតតែ​ខ្លាំងឡើង ដៃរាវ​ពាសពេញ​ពោះ​ខ្ញុំធ្វើឱ្យខ្ញុំ​លោតរាងកាយ​ឡើងចុះ ព្រោះរសើបត្រៀមខ្លួនមិនទាន់…ខ្ញុំធ្វើអ្វីមិន​បាន ក្រៅតែ​ពី​​ស្ទាបរុញ​មុខគេដែលមាន​ពុកចង្កាស្រួចមុតៗចេញ​ គេនៅតឹងយឺត​ដូចកាវ….
«បានហើយ លែងមើល៍!»
ខ្ញុំតវ៉ា​រហូត​ដល់ឆាករឹតរួតគ្នា​ធ្វើឱ្យខ្ញុំទន់ខ្លួន​ស្ទើរ​ដេក​លក់ពាក់កណ្តាល​ដឹងខ្លួន​ ដោយ​ដៃ​ទាំងសងខាងនៅ​ជាប់លើថ្ពាល់គេ។
ការរួមភេទឆក់កណ្ដៀតខ្យល់ទីពីរដ៏មិនគួរឱ្យជឿ​បានកើតមាន​ប្រថុចញ៉ុចសឹងតែដូចសុបិន ប៉ុន្តែខ្ញុំនៅទទួលយកបានមិនបាក់ស្បាតដល់ថ្នាក់សន្លប់ទេ។
ជាមួយស្នាមថើបលើថ្ងាសខ្ញុំ យើង​ទាំង​ពីរ​នៅ​ក្រោម​ក្រណាត់​ទេសឯកដ៏ស្រណុកគ្មានមាររំខាន​។
Will នៅតែជាបុរសសង្ហា​បំផុត ទោះបីមកនៅក្បែរគ្នាខ្លាំងបែបនេះ​​នៅតែមិនមាន​ចំណុចខ្សោយឡើយ​។​ គេមាន​ស្បែកក្នុង ​សភាព​រលោង និង​ពណ៌លាយសូកូឡា​ប្រឆាំងកកិត​គួរឱ្យត្រេកត្រអាល និង​ស្បែកសក្បុស​​​ធម្មតាៗ​របស់​ខ្ញុំ។
ខ្ញុំចូលចិត្ត​សក់វែង ចុង​សក់​រួញ​បន្តិចៗនិងរបៀបពាក់ក្រវិលស្ទាវនៅត្រចៀកគេម្ខាង។ ស៊ិចស៊ី​សូម្បី​ពេលគេបិទភ្នែកសម្រាក។​ សាច់​ដ៏​ក្តៅ​នៃគល់​ក​របស់​គេជាកន្លែងខ្ញុំចូលចិត្ត​ថើប។ ​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ នៅពេលដែលគេបានប្រើបបូរមាត់មកស្រូប ចុះស្នាម​ពាសពេញរាងកាយរបស់ខ្ញុំ ក្រវិលមាសរបស់គេ​បានចាប់សាច់ខ្ញុំ បន្ថែមភាព​រីករាយ​ស្រស់ស្អាតក្នុងការចងចាំរបស់ខ្ញុំ។
ពេលនេះសោត បាតដៃធំៗរបស់គេស្រាប់តែលូកមកគ្របដណ្តប់លើត្រគាករបស់ខ្ញុំ ទាំងភ្នែកគេនៅបន្តបិទជិតនៅឡើយ។ ខ្ញុំដកដៃចេញពីក្រវិលមាសលើត្រចៀកគេ គេញញឹម​មិនបើកភ្នែកទេ​តែវាចាខ្សាវៗ
«អរុណសួស្តី!»
ខ្ញុំ​បាន​ដំអក់មុនពេលវាចាតបថា «Morning» ព្រោះជា​ធម្មតា ព្រឹកស្វាងសូរិយា​នាំមកនូវការអាម៉ាស់ ដែលខ្ញុំបាន​ចុះចូលជាមួយបុរសនេះទាំងគ្មាន​លក្ខខណ្ឌទេ​។ ទោះយ៉ាងណា​គេនៅតែបន្តខិត​​ចូល​មក​ជិត​ហើយ​ថើបមុខ​​ខ្ញុំ ជក់​បបូរ​មាត់ជាមួយគ្នា​….​ខ្ញុំ​ជាប់​គាំងជាមួយអ្វីមួយនៅចន្លោះពោះខ្ញុំ….ហេតុអីវាកម្រើកទៀត? ខ្ញុំភ័យ…..ព្រោះមិនអាចមានកម្លាំងទប់ទេ។
មានតែធ្វើគេចៗ បែរចេញទៅម្ខាង។
គេប្រហែលដឹងចិត្តខ្ញុំ បានជាឮមាត់គេនិយាយថា «បងនឹងឆុងកាហ្វេ» ហើយបន្ទាប់មកគេបានក្រោកទៅ។ ខ្ញុំឆ្លៀតឱកាសពីភាពឯកានេះ​ ដើម្បីទៅងូតទឹក។
ក្នុងកញ្ចក់ រាងកាយខ្ញុំននោលគោកពេញដោយសុភមង្គលមិនធ្លាប់មាននឹងគេ​ជា​យូរណាស់មកហើយ។ ​ប៉ុន្តែពន្លឺផ្លេកៗនៃ​បន្តោងមាសចាប់ភ្នែក។ ពេល​ស្លៀកពាក់ ខ្ញុំប្រុងប្រយ័ត្នក្រឡេកមើលទៅទ្វារនិងបន្ទប់គេង ដែលសាស្ត្រចារ្យសែនសង្ហា​មិនឃើញស្រមោល។ គិតថាគេចុះទៅផ្ទះបាយទៅចុះ។
ខ្ញុំ​បាន​បើកឱន​ដោះខ្សែក​ហើយ​បន្តោងមាសដែលមាន​ឆ្លាក់រូប​​ឆ្កែ​ចចក​ដាក់ទៅក្នុងហោប៉ៅ​ខោហើយស្លៀកវា។
ក្រឡេកមកវិញ ខ្ញុំនៅមានភាពស្រៀវស្រើបក្នុងបន្ទប់ទឹកនេះ។ ខ្ញុំគិតថា មិនមានអ្វីប្រឆាំងនឹងការរួមភេទនៅក្នុងបន្ទប់នេះទេបើគេបំពានស្ទុះចូលមក  ជាមួយ Will Cadotte ខ្ញុំប្រហែលជាអាចយល់ស្របនឹងការរួមភេទជាមួយ​បាន​សឹងគ្រប់ទីកន្លែង ប្រសិនស្ទង់កម្រិតងប់ងល់របស់ខ្ញុំក្នុងពេលនេះ ប៉ុន្តែទោះយ៉ាងណាខ្ញុំនៅតែមាន​គំនិតសម្ងាត់មួយ….គិត….
តើខ្ញុំបានធ្វើអ្វី?
បានឆ្លងកាត់ការរួមភេទជាមួយគ្នា​ហើយ តើវាជា​កិច្ច​ព្រម​ព្រៀង​បេះដូង​ដ៏ធំមួយ ឬគ្រាន់តែ​ជាការសប្បាយមួយពេលៗ? គេសង្ហា​ពិបាកភ្លេចបានត្រឹមមួយរាត្រីណាស់! ស្នេហា​របស់គេ មិនមែន​ត្រឹមជាការសប្បាយទេ! អាចជាបញ្ហា…..ហើយធំផង។
ខ្ញុំ​ដឹង​ថា រៀនកាត់ចិត្ត ប្រហែល​ល្អ​ជាង​ការ​ធ្លាក់លង់​ទៅលើមនុស្ស​​ប្រុស​​ដូច Will​ Cadotte ។ គេមិនត្រឹមតែ​ស្រស់ស្អាត មានកម្លាំងអស្ចារ្យ មានស៊ិចពិសេស មាន​ចរិត​ចម្លែកៗ​រឿងដែលសំខាន់ យើងនេះមិនមានអ្វីដូចគ្នាទេ។ យើងប្រហែលជាមិនដូចគ្នាជារៀងរហូតទៅ។
ហេតុអ្វីបានជានៅលើផែនដីស៊ីវិល័យ​មួយពេញទៅដោយ​វត្តមាន​ស្រីក្មេងៗភ្លើតភ្លើន រោលរាល​ច្រើនសន្ធឹក គេមិនចង់បាន បែរជាមករញ៉េរញ៉ៃក្បែរៗខ្ញុំ? ខ្ញុំមិនទាន់យល់បាននូវមូលហេតុពិត​ពីក្រោយការបង្ហាញខ្លួន​របស់គេនៅឡើយ ប៉ុន្តែ​ខ្ញុំបាន​ទទួលគេចូលមកលើគ្រែនេះទៅហើយ?
​មិន​ជឿ​ថាឆ្លងកាត់រឿងយប់មិញហើយ គេនេះនឹងចង់​បាន​ខ្ញុំ ​យូរ​ជាងការរួមភេទធម្មតា​ៗ​នេះ​ទេ។ មធ្យោបាយដ៏ល្អបំផុតគឺចាកចេញពី ​Memory នេះឱ្យបានកាន់តែរហ័ស​តាមដែលអាច​ធ្វើទៅបាន នឹង​ជួយឱ្យយើង​មិនសូវ​ឈឺចាប់ ដែល​ត្រូវបោះចោល។
ដកដង្ហើមធំ ជា​ការ​ដោះស្រាយបណ្តោះអាសន្នមួយ។
ខ្ញុំ​បានឈាន​យឺតៗ ស្ទក់ៗ​​ត្រលប់​ចេញពីទីនេះចូល​ទៅ​បន្ទប់​​គេង​វិញរៀបចំគ្រែ​និងខ្នើយ។ សុខចិត្ត​ឱ្យមានក្លិនគេសេសសល់ចុះ។
ពន្លឺ​ព្រះអាទិត្យ​កាត់​តាម​បង្អួច​ប្រាប់​ខ្ញុំ​ថា ពេល​វេលា​បាន​កន្លង​ផុត​ទៅកៀកនឹង​​ថ្ងៃ​ត្រង់ហើយ។ ខ្ញុំបានបោះចោលទាញអាវប៉ិតនិង​អាវសណ្ឋាន​មួយ មកត្រៀមស្លៀកពាក់។ រួចរាល់ទើប​ដើរដោយជើងទទេរចូលទៅក្នុងផ្ទះបាយ។
ប្រុសចង្រៃ​ដ៏សម្អាតរបស់ខ្ញុំនៅឈរ​ផ្អៀង​ទៅ​នឹង​តុ​ផឹក​កាហ្វេ​ទាំង​អាក្រាតនៅឡើយ។ ខ្ញុំចង់ឡើងទៅវិញភ្លាម​យកកន្សែងមកបោះឱ្យគេ តែគេ​​ញញឹម​ហាក់​ដូច​ជា​មិន​មែនមនុស្ស​ចេះខ្វល់ ធ្វើឱ្យខ្ញុំភាំង ទើរជើងនៅកណ្តាលផ្លូវ​លើជណ្តើរ។
គេអាចគិតថា ខ្ញុំអាចស៊ាំនឹងរាងកាយ​ស្អាតរបស់គេនេះ។​ តែមិនមែនទេ វាជាថ្នាំពុលដាស់ខ្ញុំតាមភ្នែក ឱ្យដៃជើងខ្ញុំទន់ជ្រាយ​មិនចង់ធ្វើអ្វីទាល់តែសោះ….
គេសម្លឹងខ្ញុំដែលនៅខ្ពស់ជាង​ ​លើជណ្តើរ….លើក​ចិញ្ចើមផង​ដៃគេ​ស៊ីញ៉ូ​ហុច​កាហ្វេ​ឱ្យ​ខ្ញុំ។
«ចង់ទៅញ៉ាំអាហារពេលព្រឹកទេ??»
គំនិតនៃការដើរចូលទៅក្នុងហាង​កាហ្វេដែលណែនណាន់ជាមួយប្រុសសង្ហាម្នាក់ តួយ៉ាងគេនេះ ហើយកុម្ម៉ង់អាហារពេលព្រឹកនៅម៉ោងជិត១២ថ្ងៃត្រង់បែបនេះ វាច្រើនពេកហើយ​សម្រាប់ខ្ញុំ។ ខ្ញុំចុះដល់ហើយរអ៊ូ៖
«អត់រងាទេ?»
ថាហើយ​ខ្ញុំលេបទឹកខ្មៅក្រឹប ស្ទើរតែញាក់សាច់ Will Cadotte ចេះឆុងកាហ្វេបាន​ល្អបំផុតក្នុងចំណោមពែងដែលជាតិនេះខ្ញុំធ្លាប់ភ្លក់។
«ហើយមាន​សញ្ញាបត្រឆុងកាហ្វេទៀត?» ខ្ញុំសួរដោយមានអារម្មណ៍ល្អ ស្រស់បស់ខ្លាំង ភ្នែក​ខ្ញុំសម្លឹងមើលទៅកាហ្វេពពុះក្នុងពែង ហាក់ដូចជាខ្ញុំអាចស្វែងរកចម្លើយទាំងអស់ ចំពោះភាពអាថ៌កំបាំងនៃជីវិត ចម្លែក​តែប្រណីត​សឹងគ្រប់រឿង​របស់គេ។
«អាថ៌កំបាំង!»
ប្រុសស្អាតនេះឆ្លើយខ្លី។
«ខ្ញុំអត់មាន​ទិញម្សៅ cinnamon មកទេម៉េចមានក្លិនវាលាយ​?»
«នៅខាងក្រោយផ្ទះចែមាន​ដុះបាទ!»
ខ្ញុំដៀងសម្លឹងរាងកាយគេ។ ឆ្ងល់ថា គេចេញទៅដកមកលាយកាហ្វេទាំងស្រាត?
«អាហារពេលព្រឹកអត់?» គេបានរំឭកខ្ញុំ។
«រវល់!»
ខ្ញុំឆ្លើយខ្លី​តែនៅដំអក់ស្រូបក្លិនពិសេសនៃជាតិកាហ្វេធម្មជាតិ។
«គ្មាន​អ្នករវល់សម្រាប់មនុស្ស​ដែលគេស្រឡាញ់ទេ!»
ប្រុសនេះចេះតម្អូញ​មាយា​វិញ។ ខ្ញុំលេបអស់​ហើយគិតថា ចិត្តនេះ​ត្រូវការ​កាហ្វេច្រើនទៀត ឯមាត់ឆ្លើយ….
«ព្រោះ…..»
មានលេសជាច្រើន​ដែលខ្ញុំធ្លាប់ប្រើបដិសេធមនុស្ស​នានាជាអកុសល ពេលនេះវាមិនដំណើរការទេនៅនឹងមុខស្នាមញញឹមគេ។
«ព្រោះខ្ញុំល្អគ្រប់គ្រាន់ដើម្បីគេងជាមួយ ប៉ុន្តែមិនញ៉ាំអាហារពេលព្រឹកជាមួយបាន?»
ខ្ញុំភ្ញាក់និង​បានកំពប់កាហ្វេពីរបីតំណក់ចុងក្រោយមកលើអាវរបស់ខ្ញុំ។
«ស្អីគេ? មាយា​? ដ្រាម៉ា!» ខ្ញុំរអ៊ូថាតិចៗ។
ការសន្ទនាឈាន​ដល់កន្លែងដ៏ធ្ងន់ធ្ងរ គឺជាន់កែងខ្ញុំ ទ័លជាមួយបុរសអាក្រាតកាយ គឺជាបទពិសោធថ្មីមួយ ហើយពិតជាពិបាកណាស់ក្នុងការ​ធ្វើឫកហំហាន ព្រោះខ្ញុំ​បានត្រូវ​​បន្ត​រំខានចិត្ត​​ដោយ​ស្បែកពណ៌ប្រោណ​​របស់​គេ​ចាំងជះនឹង​​ពន្លឺ​ថ្ងៃ។
«ទោះបងមិនមែន​មានកំណើតនៅណេះ ប៉ុន្តែបងដឹងពីរបៀបដែលទីក្រុងតូចៗបែបនេះដំណើរការជីវភាព​ប្រចាំថ្ងៃរបស់វា! គ្រប់គ្នារ៉ូមែនទិក ចូលចិត្ត​ដើរយឺតៗ កាន់ដៃមនុស្សដែល​គេស្រឡាញ់!»
ខ្ញុំនៅស្ងៀម ប៉ុន្តែបន្តិចមកត្រូវដកដង្ហើមធំដាក់ពែងចុះ….ជាមួយកាយវិការ​យ៉ាង​​លឿនមួយ គេក្រឡាស់ខ្លួនមកត្រកងខ្ញុំបាន​សម្រេច​មុនពេល​ ​ខ្ញុំ​ដឹងថា​គេ​នឹងឈាន​​មក​។
ដៃគេម្ខាងទៀតលូកយកពែងខ្ញុំអុកទៅម្ខាង​លាន់ឆឺង….
«កុំ» ខ្ញុំខ្សឹបសម្លឹងឥដ្ឋជាជាងសម្លឹងគេស្រាប់តែត្រចៀកខ្ញុំស្រូបយកសំឡេងគេ​ «ហេតុ​អ្វី​បាន​ជា​យើង​មិន​សប្បាយ​ចិត្ត​បាន​ដូច​យប់​មិញ?»
ខ្ញុំបានក្រឡេកដៀងមើលគេដោយបារម្ភ គេសួរខ្ញុំទាំងដៀងមកថ្ពក់ភ្នែកគ្នាហើយសួរហត់ៗ៖
«ចង់ធ្វើម្តងទៀតទេ?»
ខ្ញុំគាំង ព្រោះបេះដូងនេះជាប់ក្នុងភ្នក់ភ្លើងស្នេហ៍។ គេ​រុញ​ម្រាមដៃដែលទំនេរមិនកាន់ចង្កេះខ្ញុំ ​ចូលមកប្រមៀល​លើផ្នត់​សក់​ខ្ញុំរួចនិយាយបន្ត៖
«ហើយ….ម្តងហើយម្តងទៀត…..ជានិច្ចជាកាល»
ស្បែកខ្ញុំឡើងព្រឺ…..។ ខ្ញុំមិនបានរំពឹងទុកនោះទេ….នៅតែមិនយល់ថា….ហេតុអ្វីគេ…..ណ្ហើយខ្ជិល​គិតពីគេ មកគិតពីខ្ញុំខ្លួនឯងមុន….ម្តេចក៏ត្រូវប្រថុយចោល​អាជីពរបស់ខ្ញុំដែល​សែន​រវល់ ទៅលើអ្វីមួយដែលមិនអាចស្ថិតស្ថេរបានដូចជារឿងប្រុសស្អាតម្នាក់នេះ?
ដៃគេ​ដែលប្រមៀល​លើសក់ខ្ញុំ បែរជា​​រុញ​ម្រាមដៃមកគល់កខ្ញុំជាមួយវាចាឡកលើយ៖
«ឆ្ងាញ់ជាងកាហ្វេនេះឆ្ងាយ!​ បងសន្យា!»
ថាចប់ភ្លាម​គេ​ឱន​មកថើបខ្ញុំ។
ខ្ញុំយល់ហើយថា ហេតុអ្វីបានជាគេមិនទាន់ស្លៀកពាក់? អណ្ដាតរបស់គាត់លេងសើចឌឺណាស់ ហើយខិល​កំពូល ឯបបូរមាត់របស់គេទន់ល្មើយ​ និងកក់ក្តៅ។ ខ្ញុំធុំក្លិនកាហ្វេពិសេស គិតថា ​ចង់​ផឹករាល់ព្រឹក​ និងផឹកហើយមាន​ការក្លែមបែបនេះជារៀង​​រហូតបានទេ។
ដៃគេទម្លាក់មកលើចង្កេះខ្ញុំទាំងសងខាង ហើយ​ឱន​ក្បាលគេងប់ងល់នឹងមាត់ខ្ញុំ។ យើងនៅ​​ជិតគ្នា ​ល្មម​ដែល​ដង្ហើម​រ​លាយ​ជាមួយគ្នាបាន….ថើបរួចគេ​សម្លឹងខ្ញុំនិងនិយាយ៖
«​ស្មុគស្មាញរឿងអីផ្សេងមែនទេ? បងគ្រាន់តែចង់ឃើញ​អូនចង់បានបង​ស្រេកឃ្លាន​បង! យល់ព្រម?»
ពេលត្រូវ​បុរស​អាក្រាត​កាយ​ដ៏​ស្រស់​ស្អាត​ម្នាក់​សួរ​អ្នក​បែប​នេះ តើ​អ្នក​ត្រូវ​និយាយ​អ្វី​ចេញ​ទៀតទៅ? ប៉ុន្តែ…..​មុន​នឹង​អ្វីៗ​អាច​ដំណើរការ​បាន​ល្អ ទូរសព្ទ​ក៏​ញ័រ។ ហេតុអ្វី?
ខ្ញុំបើកវា?
គ្មានពេលគិត ព្រោះបាត់ការចងចាំ តែខ្ញុំងាកទៅរកវា​….
«កុំឆ្លើយ» Will Cadotte ខ្សឹបហើយសម្រូតមករកពោះខ្ញុំ។ ភាពកក់ក្តៅនៃដង្ហើមរបស់គេបានដើរតាមសំណើមដែលបន្សល់ទុកដោយអណ្តាតរបស់គាត់ធ្វើឱ្យ ខ្ញុំញ័រហើយភ្លេចសូម្បីសំឡេងទូរសព្ទ និងទាំងពេលវេលាដែលគេរុះបោចខោអាវខ្ញុំចេញ​អស់។
មិនដឹងអ្វីៗកើតឡើងរបៀបណាទេ​ព្រោះខ្ញុំមិនមែនជាខ្លួនឯងទៀត។ ទាល់តែពេលវេលារំលងទៅ ខ្ញុំក្រោកពីឆាកប្រយុទ្ធជាមួយគេ​យ៉ាងល្ហិតល្ហៃ ហើយរាវរកទូរសព្ទមកស្តាប់​ក៏ឃើញ​ជា Voice របស់លោកនាយ​ Clyde ។
«ព្រះជួយ!»
ខ្ញុំស្ទុះចុច​បើកស្តាប់៖
«Jessie មកមន្ទីរពេទ្យ! យើង​មាន​បញ្ហាហើយ!»
ខ្ញុំស្ទុះក្រោក​មកអង្គុយត្រង់ខ្លួន ឃើញ​ Will Cadotte ដែលនៅកៀក​ប្រាណ យកដៃញីភ្នែក គេប្រហែលលក់បន្ថែមដោយគ្មានអាហារ​ទ្រាប់ពោះដូចគ្នា។
Voice ខ្សែទីពីរ​ខ្ញុំចុចស្តាប់ទៀត ស្រាប់តែឮសំឡេងលោកនាយខ្ញុំលាន់មក…..
«ជនរងគ្រោះចចកខាំពីយប់មិញបានស្លាប់ហើយជេស៊ី»
ខ្ញុំបានលោតឡើងឈរ ហើយងាកមកសុំទោស​គូសង្សាទៅរកទូរសព្ទ។
«Clyde?»
«សុំទោស ខ្ញុំគ្មានបំណងឱ្យ Will ភ្ញាក់ទេ!»
«មិនអីទេ តើមានអ្វីកើតឡើង?»
«ប្តីប្រពន្ធដែលឆ្កែចចកខាំ ប្រហែលជាភរិយា​គាត់បានស្លាប់!»
ថាហើយខ្ញុំចាក់សំឡេងខ្សែទីបីរបស់មេខ្ញុំ។
«ជេស៊ី  ប្តីម្នាក់ឈ្មោះCherry កំពុងស្រែកយំ​ចង់ធ្វើអត្តឃាត គាត់ស្រែកថា ប៉ូលិស​បានប្រាប់ពួកគេឱ្យចាក់វ៉ាក់សាំងឱ្យភរិយាគាត់ ហើយឥឡូវនេះនាង​បានស្លាប់ក្រោយចាក់ហើយ។ គេ​កំពុងគំរាមប្ដឹងយើង!»
ខ្ញុំព្រិចភ្នែក។ WTF គឺជាពាក្យសំណព្វរបស់ហ្សេដា ពេលនេះខ្ញុំចង់ប្រើវាណាស់  អ្វីៗស្រាប់តែក្លាយមកជា​អាក្រក់ខ្លាំង។
«ខ្ញុំទៅដល់ឥឡូវនេះ!»
ខ្ញុំបានក្រោកឡើងខណៈ Will Cadotte បានលូកដៃមកត្រគាករបស់ខ្ញុំ ថើបចង្កេះខ្ញុំពីក្រោយ។  «បញ្ហា?»
«អូ…ចា៎ ហើយធំទៀត!»
«ប្រាប់ខ្ញុំបានទេ?»
ខ្ញុំបានពិចារណានិងសម្រេចចិត្តថា ខ្ញុំអាចធ្វើបាន។ ឧបទ្ទវហេតុកាលពីយប់មិញ និងអ្វីដែលបានកើតឡើងនៅមន្ទីរពេទ្យ នឹងត្រូវបានគេនិយាយក៏ដូចជាកត់ត្រាជាសាធារណៈក្នុងពេលឆាប់ៗនេះ សាយភាយមិនខានពិសេសពេលយើងត្រូវគ្រួសារនោះប្តឹង ដូច្នេះខ្ញុំចាំបាច់អីលាក់?
ខ្ញុំបានក្រោកឡើងមកទាំងអាក្រាតដែរ ដូចកាលគេបង្អើលខ្ញុំនៅខាងផ្ទះបាយក្រោម។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​មាន​អារម្មណ៍​ខ្មាស​អៀន ខ្ញុំ​មិន​ប្រាកដ​ទេ ប្រហែលជាភាពជាមនុស្ស​បើកទូលាយ ចរិតងាយ​ស្រួលរបស់ Will Cadotte ជាមួយនឹងភាពអាក្រាតផ្ទាល់ខ្លួនរបស់គាត់មុន។
ខ្ញុំកំពុងតស៊ូជាមួយនឹងការដាក់ទំពក់អាវទ្រនាប់របស់ខ្ញុំ នៅពេលដែលដៃរបស់គេគ្របដណ្តប់លើវាជំនួសខ្ញុំ
«បងជួយ!»
ដោយសារតែពេលនេះ​ខ្ញុំឈរនៅមុខកញ្ចក់ ភ្នែករបស់ខ្ញុំបានជួបគ្នាជាមួយភ្នែកស្រឹមៗរបស់គេ។
គេ​បាន​ដាក់អាវឱ្យខ្ញុំ​ហើយ​ឈ្ងោក​មកថើប​ស្មាខ្ញុំ​។ ក្រវិលរបស់គេបានជូតអង្អែល​ពីលើស្បែករបស់ខ្ញុំ។ ដៃរបស់គេបានរអិលលើពោះរបស់ខ្ញុំ ងងឹតទល់នឹងពន្លឺ ស្ដើងទល់នឹងក្រាស់​ ពីរនាក់យើង​ពិតជាមកពី​សង្គម​​ខុស​គ្នា​ខ្លាំង​ណាស់ តែខ្ញុំពិបាកភ្លេចគេមែន….
ខ្ញុំរលាស់ខ្លួនចេញមករើអាវ​ពាក់ថ្មី​ព្រោះអាវមួយមុននេះប្រហែលជានៅផ្ទះបាយ….
«ខ្ញុំត្រូវទៅ! ឥឡូវ និងចាំបាច់ណាស់!»
«ខ្ញុំដឹង!» គេដកដៃ។
«ហើយកុំសំងំ​ចាំពញ្ញាក់ខ្ញុំ កុំបំភ័យខ្ញុំ ពេលខ្ញុំត្រលប់មកផ្ទះ ខ្ញុំអាចជាប់ទោសព្រោះជ្រុលដៃសម្លាប់លោក will»
គេ​​បាន​សើច។ ខ្ញុំមិនត្រឹមតែចង់បានរូបកាយរបស់គេប៉ុននោះទេ ប៉ុន្តែខ្ញុំចូលចិត្តមាត់របស់គេ ហើយនិងស្នាមញញឹមនេះ។
រៀនសរសេរតាមពាក្យពេចន៍ប៉ិនប្រសប់ក្នុងប្រលោមលោកក្លិនបស្ចឹម «ស្វាមីចចក»
ធម្មតា​ប្រភេទ​រឿង Dark Romanticism គឺជាប្រភេទនិទានមនោសញ្ចេតនា ដែលឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ក្តៅគគុក និងការប៉ះពាល់ស្និទ្ធស្នាល ឈុតឆាកស្នេហា​ជ្រាលជ្រៅ ឆក់កណ្តៀត បង្ខិបង្ខំ និងដ៏ពេញនិយមក្នុងសម័យកាលនេះ។
ជាមួយនឹងភាពមិនសមហេតុផលឧទាហរណ៍ អ្នកមាន​និងអ្នកក្រ  អារក្ស ឬបិសាចចចកនិងមនុស្ស ស្តេចនិងទាសករ មនុស្សមានអំណាចនិងសត្រូវខ្លួន។ល។
ជារឿយៗ រឿងប្រភេទនេះ មានការប្រឌិតរួមជាមួយ​ហេតុផលពិត សមរម្យផង​ទើបគេ​អានទៅពិរោះ តែអ្នកខ្លះ​ក៏សរសេរ Dark Romanceដោយផ្តោតតែលើការបំពានរាងកាយ​រួមភេទ ដោយមិនចេះបញ្ចូលហេតុផលពិត​ធ្វើឱ្យក្លាយជារឿងកខ្វក់ និងអនាចារ្យជាជាងជាចលនារ៉ូមែនទិកដ៏កក់ក្តៅរីករាយ។
ចាប់តាំងពីការចាប់ផ្តើមសតវត្សទី 18 មកប្រលោមលោក​ប្រភេទ​ Dark Romanticism រីកចម្រើនឡើងនៅអឺរ៉ុប​និងអាមេរិក ដោយ​ផ្តោតលើការធ្លាក់ខ្លួនរបស់មនុស្សណាម្នាក់ក្នុងដៃគូស្នេហ៍គេ ដែល​ដាក់ទណ្ឌកម្ម បិទសេរីភាព ក៏ដូចជាការងឥទ្ធិពលផ្លូវចិត្តជាមុនសិន មុនគេអាចទទួលបានស្នេហា​។
ចំណែកក្រោយៗមក​មាន​អ្នកច្រលំពីអត្ថន័យ​នៃរឿងប្រភេទនេះ ក៏ បង្កើតជាតួអក្សរបេបចាប់រំលោភគ្មានសិលធម៌ រវាងពុកនិងកូន ពូនិងក្មួយ គ្រូនិងសិស្ស តានិងចៅ អ្នកជិតខាង។ល។​ដែលមិនមានអ្វីមួយជាមនោសញ្ចេតនា​តែវាជាឧក្រិដ្ឋកម្ម និង គួរឱ្យស្អប់ខ្ពើម។
មកដឹងចំណុចខ្លាំងមួយចំនួនក្នុង Dark Romance របស់ Lori Handeland ។
១ សន្ទនាលក្ខណៈរស់រវើក
ខុសពីអ្នកនិពន្ធ Dark Romance ស្ទើរៗដែលនិយមតែចេញមកចាប់គ្នារំលោភនិងជេរគ្នាកប់ៗអសុរស  ស្វាមីចចក​របស់ Lori Handeland ពណ៌នាពីភាពគួរឱ្យស្រលាញ់នៃតួអង្គឯក PHD, Will និងនាង ជាស៊ីកា ប៉ូលីស​ឯកា​របស់យើងយ៉ាងល្អ។  ការសន្ទនា​រវាងពួកគេ​មានសន្ទុះឡើងខ្លាំងជាលំដាប់រហូត​អ្នកអានដេកនឹកពួកគេបាន។
កំប៉ុងខ្ញុំរបូតពីដៃពេលឃើញគេ​តែគេរហ័សណាស់ចាប់វាបានហើយងើយមើលមកលើ
……«ទម្លាប់ដើរតែបោះ​កំប៉ុងដាក់​គេ​រាល់​គ្នាអ៊ីចឹង ឬ​ក៏ស៊ីញ៉ូ​ខ្ញុំ?»
«Will?»
ខ្ញុំហៅឈ្មោះគេ​ដែលទន្ទេញ​នឹកពេញបេះដូង។
«​មិន​គួរ​ចេញមក​ក្រៅ​ពេល​យប់អ៊ីចឹង​ទេ អាចជួបព្រាន​សិច»
គេនេះនិយាយកំប្លែង តែថ្មើរណេះម៉ោងណេះ​ខ្ញុំមិនគិតថាខ្ញុំចាប់អារម្មណ៍នឹងពាក្យកំប្លែងទេ។ គេនេះ​លើក​កំប៉ុង​សូដាបាច​បង្ហូរ​ទឹក​ដែល​នៅ​សល់ទៅលើ​អាកាស​ហើយ​​ក្រេបត្រងយកមក​យ៉ាងវែងនិងយ៉ាងថ្នឹក​។
ខ្ញុំ​បាន​ឃើញថា ​ខ្លួន​ឯង​ចាប់​អារម្មណ៍​ខ្លាំង​ពេកហើយ ​ជាមួយ​នឹង​សាច់ដុំ​ដែល​អាច​បត់បែន​បាន និង​បញ្ចេញ​គំនួចលើ​បំពង់កដ៏ធំ​របស់គេ​។
វិធីដែលគេឆក់យកតំណក់ទឹកចេញពី​កម្លាំងខ្យល់ពិតជាអស្ចារ្យណាស់។
«ប៉ិនម៉េះ? ធ្វើដោយ​របៀបណា?»ខ្ញុំ​បាន​សួរពីលើទៅ។
គេបង្អួតខ្ញុំបន្ថែម​ដោយ​ញីកំទេចសម្បកកំប៉ុងនៅក្នុងដៃ។ បេះដូងខ្ញុំលោតញាប់ឡើងចាញ់ភាពទាក់ទាញ។
ខ្ញុំក្រពាត់ដៃ​ឱននិយាយ​រីករាយ​៖
«ដូចជាកំពុងអួតថាខ្លួនឯងជាមនុស្សអស្ចារ្យ»
«នៅមានរឿងអស្ចារ្យច្រើនទៀត!»គេងើយមកទាំងញញឹម« ចង់​ឃើញ? »
បុរសម្នាក់នេះមាន​អនុភាពមកចែចង់បានខ្ញុំ​យ៉ាងស្រួលដូចដកដង្ហើម។ ប៉ុន្តែហេតុអ្វីបានជាគេចូលចិត្ត​ចែចង់ខ្ញុំនេះទើបជាសំណួរសំខាន់?
«អត់ចង់ទេ!  អរគុណ!» ខ្ញុំតបខែងរ៉ែងណាស់«ហើយមកធ្វើអ្វីនៅណេះ?»
«ឃើញសាររបស់ជេស៊ីខ្ញុំមកភ្លាម!»
គេបាន​លូកដៃ​ចូលទៅក្នុងហោប៉ៅខោខូវប៊យហើយកាន់អ្វីមួយនៅចន្លោះមេដៃ និងចង្អុលដៃ។ ព្រះច័ន្ទបានចេញមកភ្លឺចិញ្ចាចទោះត្រឹមមួយចំណិត ។ ពេលនេះខ្ញុំអាចមើលឃើញមុខសង្ហា​និងមាន​ស្នេហ៍របស់គេ​ចំណែក​ឯងរបស់​នៅ ចន្លោះរវាងម្រាមដៃរបស់គេគឺស្លាកមាស​របស់ដែលមេខ្ញុំបញ្ជាឱ្យរក។
«ឡើងមក! មានកាហ្វេញាំ!» ខ្ញុំអញ្ជើញគេ«មានសល់មួយពែង យើងចែកគ្នា!»
«ចែកគ្នា?»គេសួរបកស្រទន់ហើយងក់ក្បាល​ក្រឡេកមើលជុំវិញខ្លួន។
២. យល់អំពីវិទ្យាសាស្រ្តនៃការកសាងគន្លាក់រឿង
មានវិទ្យាសាស្ត្រជាច្រើននៅពីក្រោយការនិទានរឿងមិនថាកុនឬប្រលោមលោក ហើយ​មានតែអ្នកនិពន្ធល្អ​ដែលចេះសរសេរ។ ដូចដែលមាននៅក្នុងរឿងស្វាមីចចក ហេតុអ្វីបានជាអ្នកអានមិនអាច​ឈប់មើលត្រូវបង្ខំចិត្ត​បង់លុយ​? ព្រោះអ្នកសរសេរ បញ្ចេញសារធាតុ endorphins មកក្នុងខួរក្បាលអ្នកអាន។
«វ៉ាស!»
ខ្ញុំស្រែកដោយអចេតនា​ព្រោះគេនេះមកនៅក្នុងផ្ទះទាំងមិនទាន់បានបើកសោរឱ្យ។
“តើ ?”បានត្រឹមមួយម៉ាត់នេះ ខ្ញុំក្រឡេកមើលទៅបង្អួចដែលនៅជិតស្លុង ខ្យល់បក់មិនចូល​ដល់វាំងននទេព្រោះកញ្ចក់ក្រាស់និងមាំ។ “មានន័យថាម៉េច -?”
គេ​បាន​ផ្អៀងក ឈរនឹងនរសង្ហា​ហើយ បត់បែនដៃទាំងពីទៅក្រោយចង្កេះ…គេខ្ពស់ ក្រាស់​ និងថាមពល។
«ក្រែងប្រាប់ខ្ញុំឱ្យឡើងទៅ!»
«ធ្លាប់គិតចង់ប្រើទ្វារខ្លះទេ?ប៉ុន្តែ….ចូលមកដោយរបៀបណា?”
គេមិននិយាយ ញញឹម។ នេះឬភាពអស្ចារ្សបន្ត? តោង​​អគារឡើងបាន​​ដូច​មនុស្ស​ពីងពាង? ខ្ញុំយល់ថាពិបាកនឹងជឿ ប៉ុន្តែគេពិត​ជាចូលមកមែន។
ខ្ញុំ​បែរខ្នង​ទៅចុចទឹកក្តៅ​តែលបគិត ភ្នែកខ្ញុំមិនល្អទេបើគេឃើញ ភ័យក្រឡិកក្រឡាប់ណាស់។
សាស្ត្រាចារ Will Cadotte ពេលនេះមកតាមខ្ញុំដល់ផ្ទះ ហើយ​នៅក្រោយខ្នង​ខ្ញុំទៀត។ ក្រោយពីកាហ្វេនេះត្រជាក់ មានអ្វីកើតឡើង?
ខ្ញុំហុចពែងដ៏ឈ្ងុយឱ្យគេ ហើយ​នាំមុខឡើងទៅរានហាលដដែលវិញ។ គេនៅឈរចន្លោះពីរវាង​ខ្ញុំនិងទ្វារ។ ផ្លូវចេញតែមួយគត់សម្រាប់ខ្ញុំ គឺលោតចុះក្រោម​បើគេមាន​បំណងណាមួយមិនល្អ ហើយខ្ញុំប្រុងរត់គេច។
ទោះ​បី​ជា​គេមិនបង្អួត​តែ​ សាច់ដុំគេគ្រប់កន្លែង​កំពុងនាំខ្ញុំឱ្យស្រមៃ….. តើខ្ញុំអាចនឹង​យករឿងនេះទេ​បើគេ​បរិច្ចាគរាត្រីមួយ​លេងៗជាមួយគ្នា …..ក្នុងភាពឯកជននិងឯកោបែបនេះ?  ខ្ញុំមិនប្រាកដទេ។ ​ដង្ហើម​របស់​ខ្ញុំតឹងនិង​ញាប់ ខ្ញុំក្រពាត់​ដៃ​ខ្ទប់ច្រមុះ កុំឱ្យមាន​គេដឹងឮអាថ៌កំបាំងនៃតម្រេក​ខ្លួនឯង។
​ដោយរងា​និងគ្មាន​អាវក្រាស ខ្ញុំចង់ទៅក្នុងយក។ ខ្ញុំបានដើរ​ចូលទៅរកទ្វារ កន្លែងគេឈរនៅបាំងបិទ។ ប្រសិន​បើ​គេ មាន​សុជីវធម៌ គាត់​នឹង​គេច​ចេញតែនេះ…..គេនៅធ្វើមិនដឹងហើយញញឹម….
«សុំស្លាកនោះមក!»
៣ កំណត់ល្បឿននៃការបង្កើនអារម្មណ៍ភេទ
អ្នកសរសេររឿងប្រភេទ ១៨បូកជាច្រើន មិនសរសេរអ្វីក្រៅពីការស្រែកសម្លុត​និងការផ្តួលគ្នាទៅ​លើគ្រែ ក្នុងព្រៃ ឬលើសាឡុងទេ។ ប៉ុន្តែ តាមពិត​ការសរសេរ Dark Romance ត្រូវការ​លើសពីនេះ។ គេ​ដាក់មនោសញ្ចេតនា​​ក្នុង​ការប៉ះគា្នរវាងភាគី​ទាំងទ្វេ ​បន្ទាប់​មក​បង្កើត​ល្បឿនឡើងជានិច្ច​តាម​ការ​ពិពណ៌នាតួអក្សរនីមួយៗអំពី អារម្មណ៍ អំពីរូបរាងកាយរបស់ពួកគេ និងដៃគូ ផ្នត់គំនិតគឺលំអិត​ សូម្បីតែប៉ះលើគ្រែ ជាន់ឥដ្ឋ ងូតទឹក សំឡេង​ដង្ហើម។ល។ ពុំនោះទេ វាមិនមែនជាDark Romanceត្រឹមតែជា​ការសរសេរ ចាប់រំលោភ ឆៅៗ និងគ្មានន័យ​។
ហោប៉ៅគេមិនប៉ោងទេ ប៉ុន្តែ​មានកន្លែងមួយ​​ប៉ោង​ ហើយ​….ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ក្បែរៗ​នោះ។ ខ្ញុំ​ស្ទក់ ….ហើយ​ជំនៈងើយ​មុខ​មក​​សម្លឹង​ទៅ​គេ​។
គេឈប់ញញឹមហើយខាំមាត់ខាងក្រោម​។ ភ្នែកគេ​ ខូចៗ សម្លឹងមកខ្ញុំចង់ប្រាប់ថា គេដឹងហើយ គេដឹងខ្ញុំ«ចង់» គេ​ក៏បាន​កត់​សម្គាល់អ្វីៗទាំងអស់ដែលភ្នែកខ្ញុំលបលួចមើលលើរាងកាយគេ​។
គេសរសៀរមក ធ្វើឱ្យ ខ្ញុំ​ដើរ​ថយ​ក្រោយ ហើយ​ជេរ​ខ្លួន​ឯងក្នុងចិត្ត​​ចំពោះ​ភាព«ហាច់»​និងបេះដូងមួយ​សែនទន់​ខ្សោយចំពោះគេ​ម្នាក់គត់  ប៉ុន្តែ ​ខ្ញុំ​មិន​អាច​ជួយ​​បាន​ទេ។ ស្បែករបស់គេបានបញ្ចេញកំដៅខ្លាំងឆ្លងមកដល់ខ្ញុំ  ខ្ញុំអាចធុំក្លិនអ័រម៉ូន​ក្រអូបប្រហើរនៃបុរសម្នាក់ ដែលគ្មាននៅលើភពផែននេះ ។
ក្លិន​ក្រអូបនៃ​ធម្មជាតិ​ព្រៃ​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​កាល​ពី​យប់មួយនោះ ជា ​ក្លិន​ដែល​ដាស់​អារម្មណ៍ខ្លាំង។ ខ្នង​ខ្ញុំបានបុករនាំងដែក។ ខ្ញុំមិនអាចថយបន្តទៀតទេតែក៏ អរគុណដែលWill Cadotte ឈប់រុលក៏ប៉ុន្តែ​នៅតែកៀកពេកណាស់។
«សុំទោស!»គេនិយាយស្រាលដូចខ្យល់។ ប៉ុន្តែយ៉ាងហោចណាស់ប្រាណគេ​មិនបានប៉ះខ្ញុំទេ។ ខ្ញុំ​មិន​ប្រាកដ​ថា ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​ឡើយ ប្រសិន​បើ​គេ​ដាក់បាត​ដៃ​ដ៏ធំ​​​ទាំង២​នោះ​មក​លើ​ខ្ញុំ។
«ប្រសិនបើជេស៊ីមកយកស្លាកនៅសាលា  ខ្ញុំមិនមកទេ! តែ…ខ្ញុំសង្ស័យថា ម៉េដាម​អញ្ជើញខ្ញុំមកលេងដល់ទីនេះ»
«ម៉េចដឹងថា ខ្ញុំរស់នៅកន្លែងហ្នឹង?»
«ពិបាកស្អី!»
គេចោលភ្នែកចិញ្ចាចអំនួតសម្លឹងខ្ញុំ។ ហើយបន្ថែម​ពេលខ្ញុំក្រឡង់ៗចាញ់សម្រស់សំឡេងគេ«សម្រាប់មនុស្សស្រីដែលខ្ញុំចូលចិត្ត!»
ពិតគ្រប់គ្រាន់ហើយការញ៉ែនេះ។ ខ្ញុំចង់ទាញខ្លួនឯងចេញបន្តិចសិន​តែគេបានលូកដៃទាំងសងខាង មកត្រដុសម្រាម លើចុងសក់របស់ខ្ញុំហើយបន្តខ្សាវៗ៖
« ខ្ញុំចង់ជួបម៉ាដាមប៉ូលីសទៀត»
ជាមួយភាពញាប់ញ័រខ្ញុំសួរ៖
«ជួបធ្វើអី?»
គេបានទម្លាក់ដៃចេញ ធ្វើឱ្យ​ ខ្ញុំគិតថាគេនឹងជៀសថយក្រោយអនុញ្ញាតឱ្យខ្ញុំឆ្លងកាត់ទៅរក​ទ្វារ​ ហើយខ្ញុំស្រមើស្រមៃថា គេនឹងនិយាយ ពីរឿងឧក្រិដ្ឋដែលត្រូវការឱ្យខ្ញុំលុប ព្រោះគេ​ហៅខ្ញុំម៉ាដាមពីរដងហើយ ខ្ញុំក៏ហៀបនឹង​និយាយថា «Sorry I cant help» ស្រាប់តែ​ ​ដៃដែលបានទម្លាក់​ចុះ​មកនោះគ្របវឹបមកលើ​​ត្រគាក​ខ្ញុំសងខាង។
ចូលPremiumហើយឬនៅ?
ចុចអាន​ «ស្វាមីចចក»
រឿង៖ ស្វាមីចចក ភាគទី៦ (១៨+)
ដោយមិនបានសួរអំពីព័ត៌មានដែលគេ​រកឃើញអ្វីលើបន្ទះមាសនេះ ខ្ញុំទាញអាវមកព័ទ្ធរួចឈរ​ស្កុប​សម្លឹងចុងជើងខ្លួន។ ខ្ញុំគិតថា ​គួរ​តែ​លោតទម្លាក់ខ្លួនល្មោភកាមនេះ​ទៅលើ​ដី ហើយបណ្តែត​សាកសព​ក្បត់​ជាតិសែនចោលម្សៀត​​ទៅ​ក្នុង​បឹង​​ដ៏​ត្រជាក់ រួចទៅរស់នៅឯឋាននរកជាមួយបិសាចចចកចុះ។
ពាក្យថា Officer មិនសមនឹងខ្ញុំទៀតសោះ។ ទាំង​ខ្មាសអៀន ទាំងមានអារម្មណ៍ទទេ និងគ្មាន​សូម្បី​តែឈឺចាប់ ខ្ញុំបានដឹងពីមូលហេតុពិត គឺបុរសដែលខ្ញុំកំពុងមានគេយ៉ាងសន្ធៅសន្ធោម្នាក់នេះ ជាមនុស្ស​​បញ្ហា គ្រាន់តែមិនដឹងថា បញ្ហា​នោះកម្រិតណា។ គេបង្ហាញខ្លួនដូចខ្មោច ហើយគេផ្តល់ឱ្យខ្ញុំនូវរឿង​ដ៏ផ្អែមល្ហែមអស្ចារ្យ​​ គេជាអ្នកណា គេចង់បានអ្វី? ខ្ញុំដើរដោយមិនដឹងខ្លួន រួចលោតទឹកគ្រាំ។
ហែលៗៗៗៗ
ហែលយ៉ាងណា​នៅតែ​ភ្លេចមិនបានដែរ។ ប៉ុណ្ណឹងនាទីសោះ ខ្ញុំនឹកគេ​ជិតដាច់ខ្យល់ទៅហើយ។ ប្រហែល​ជា​ខ្ញុំ​ហែល​ទឹក​រហូត​ដល់​ខ្ញុំ​មិន​មាន​អារម្មណ៍​អ្វី​ក្រៅ​ពី​ស្ពឹក​ពេញខ្លួននោះឡើយ។ បំណងបំភ្លេចអណ្តាតនិងស្នាមថើបដែលគេបន្សល់ទុក កុំឱ្យ​រំខាន​ពេញ​មួយ​យប់​តទៅទៀត ទោះយ៉ាងណាក៏ដោយ ខ្ញុំសង្ស័យថា អ្វីៗមិនអាចលុបចេញជាងរៀងរហូតពីជីវិតនេះ។
បេះដូងនេះ បើមិនអារគ្រវាត់ចោលទេ រសជាតិរបស់គេ ក្លិនគេ ខ្សែភ្នែកស្លូតៗរបស់គេ ដៃសប្បុរសថ្នាក់ថ្នម​របស់គេ ងាប់ហើយ! ហេតុអី?
​     ចំណាយ​ពេលមកប្រះ​លើគ្រែជាងបី​​ម៉ោង​មិន​អាច​បំបាត់​សំណួរ​នានា​បាន «ហេតុអ្វី​បាន​ជា​ខ្ញុំ ដែល Will Cadotte ស្រឡាញ់? ភាព​ទាក់​ទាញអ្វី? ​ឬ​រូបរាងក្នុងអាវសែហ្វ​របស់​ខ្ញុំ​? ខ្ញុំ​មិន​មែន​ជា​អ្នក​មាន មិនពូកែឬ​ស៊ិចស៊ីទេ តើគេកំពុងលេងល្ខោន​អ្វី? សំណួរទាំងនេះបានវិលវល់ក្នុងក្បាលរបស់ខ្ញុំ ខណៈពេលដែល ខ្ញុំបានចែករំលែកភាពស្និទ្ធស្នាលគួរឱ្យរន្ធត់មួយ ជាមួយមនុស្សចម្លែកមិនដែលស្គាល់ពីមុនមកសោះ?
តើខ្ញុំត្រូវមើលមុខ Will Cadotte ទៀតបាន​ដោយរបៀបណា?
ពិតណាស់​ខ្ញុំមិនមែនស្រីអាមេរិក​ប្រភេទ One Night Stand ទេ។ ចំណែកឱ្យភ្លេច ធ្វើពើ​ដូចជាមិនដែលមានអ្វី​កើតឡើង​ ខ្ញុំមិនប្រាកដថាអាចធ្វើបានទេ ប៉ុន្តែ…..ខ្ញុំប្រហែលត្រូវតែធ្វើ។
ខ្ញុំងាកមកសម្លឹងបន្ទះមាសក្នុងដៃ។ គេនៅ​មិន​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​​ព័ត៌មានអំពីវា ​តាម​​ដែល​ខ្ញុំ​បាន​ស្នើ​សុំឡើយ​។
ស្អែកឡើង ការចងចាំនៃសំឡេង​ថ្ងូរនិងអារម្មណ៍​ស្រើបស្រាលរបស់ខ្ញុំបានអន្ទោលមក​លងបន្លាចខ្ញុំពេញមួយ​ចប់ផ្លូវទៅធ្វើការ។ ទូរសព្ទបានបន្លឺឡើងដូចជាកណ្តឹងព្រះវិហារនៅថ្ងៃណូអែល ពេលខ្ញុំដើរចូលទៅក្នុងស្ថានីយ៍ដោយ​ភ្នែក​ស្លក់។ អរគុណព្រះ ខ្ញុំបាន​ជួបមនុស្ស​ដែលទៀងត្រង់មុនគេ។
«ហេឡូ ហ្សេដា!»
មីងហេ្សដាជាមនុស្ស​មិនដូចគេឯងទេក្នុងលោកនេះ។ គាត់គួរឱ្យចូលចិត្តណាស់ តែពេលនេះ គាត់មិនបានងាកមកហៅខ្ញុំថា«កូនស្រី»ទៀតសោះ ព្រោះគាត់កំពុងមមាញឹកបញ្ជា «បញ្ជូន​ម្នាក់​ ​ទៅ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ ២នាក់ទៀត​ទៅយាមនៅ​គ្លីនិក ហើយ​​អ្នក​ទី​បួន….»
«មានរឿងអី»
ខ្ញុំចូលខ្សឹបក្បែរហ្សេដា។
«បាយ! ខ្ញុំអស់កាតព្វកិច្ចហើយ» ហ្សេដា​បានរអ៊ូរទាំដាក់វិទ្យុទាក់ទងហើយចុចបិទ ក៏ងាកមើលមកខ្ញុំហើយ​ខ្សឹប​​រអ៊ូ​ថា​៖
«​ទីក្រុង​ទាំងមូល​បាន​ទៅ​ជា​សួនស្វា​ហើយកូន!»
ខ្ញុំធ្វើមុខ​មិងមាំង គាត់ខ្សឹបឱនមកកៀក៖
«​ឆ្កែ​ចចក​​ឆ្កួត​ និង​ការ​បាញ់​ប្រហារ​នៅ​សាលាគួរតែ​​ធ្វើ​ឱ្យ​មនុស្ស​ព្រមសំងំ​នៅ​ផ្ទះ ផ្ទុយទៅវិញមិនដឹងអាងអីទេ ពួកគេ​ចេញ​ដើរ​​លេងព្រៃ​ ពិចនិក​​យ៉ាង​សប្បាយទៀត!​ យើងត្រូវការគោលនយោបាយថ្មី ហាមប្រាមការជុំផឹកស៊ីខ្លះទើបបាន ហ៊ឹម នឿយ! មិនយល់»
ក្រោយ​ពី​បាន​បញ្ចេញ​ស្ត្រេសហើយ​មីងហ្សេដា​​អុជ​បារីទ្រោល។ ខ្ញុំញញឹមនឹកដល់រឿងពីយប់ ​តែគាត់មិនដឹងទេ​ គាត់បឺតស្រូប​ទាញ​ផ្សែងនីកូទីនពីទី​យ៉ាង​ជ្រៅចេញមក​ ដោយ​បណ្តោយ​ឱ្យ​ផ្សែង​ហុយ​​ពី​ច្រមុះ​សែន​​ស្កប់​ស្កល់។
«កូនឯងមកពីណា?»
«ផ្ទះ!» ខ្ញុំឆ្លើយហើយធ្វើមុខឆ្ងល់
«ឯងធុំក្លិនពិសេស!»
ខ្ញុំឆ្ងក់ស្ងៀម។ ដៃខ្ញុំលូកក្នុងហោប៉ៅចុចទៅលើបន្ទះមាស ​ចិត្តខ្ញុំនឹកដល់គេ។ ហ្សេដាសម្លឹងខ្ញុំពីលើដល់ក្រោមហើយញញឹម ខ្ញុំមានខ្លួនក៏និយាយបន្លប់​ថា៖
«ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់តម្កល់​ភស្តុតាងបន្តិចមីង!»។
ពេល​ខ្ញុំ​ដើរ​ទៅ មីងនេះក៏នៅតែដើរមកតាម ជាមួយពាក្យ​បញ្ឆេះខ្ញុំ៖
«ក្លិនក្រអូបថ្មី! ប្លែក!»
របៀបដែលគាត់និយាយ​ ដូច​កំពុងចង់ប្រាប់ខ្ញុំថាប្រយ័ត្នក្លិនខ្ញុំ ឬធ្វើឱ្យខ្ញុំរឹតតែរអៀសខ្លួន​ដែលជាប៉ូលិសមិនល្អម្នាក់? ហ៊ឹម កំពុង​ស្ថិតកណ្តាលសំណុំរឿងកក្រើកទីក្រុង ខ្ញុំទៅរួមភេទជាមួយបុរសចម្លែក ម្នាក់ដែល​សូម្បីគេនោះក៏ធ្លាប់ទាំងសារភាពថាជាមនុស្ស​នៃត្រកូលចចកទៀត?
ជាមួយនឹងផ្សែងបារីនៅតែវិលជុំវិញសក់ពណ៌សព្រិលរបស់គាត់ ខ្ញុំនឹកឃើញ​ឡើងវិញថានៅកន្លែងយើង គ្រប់គ្នាល្បីពីហ្សេដា​ដែលជាប៉ូលិស​វ័យចំណាស់មានច្រមុះវៃ​ដូចសត្វសាហាវ។ ខ្ញុំនឹកដល់ពាក្យ​ will កាលពីយប់ថា គេធុំក្លិនចំណង់ស្នេហ៍របស់ខ្ញុំ។
ព្រឺ! មិនដឹងថា​ មុខ​ខ្ញុំ​​ក្រហមឬអត់ទេ ពាក្យថា«យូរអង្វែង» ពិតជាពាក្យទិព្វមន្តមួយ​ដែលគេបានបោះមកឱ្យខ្ញុំ នាពេល​ចុងក្រោយមុនលែងបានឃើញគ្នា។ ខ្ញុំមិនអាចជួយខ្លួនឯងក្នុងការបំភ្លេច​ពាក្យអស់នោះបានសោះ។
«មានរឿងអីចង់ប្រាប់មីងមែនទេ?»
ប្រហែល​ដោយសារខ្ញុំកម្រមានហេតុផលក្នុងការឡើងក្រហមថ្ពាល់និងចេញដង្ហើមក្តៅ បានជាមីង Zeeda ព្រឹកនេះ​សម្លឹងមើលខ្ញុំដោយសង្ស័យ។
«ជីវិតខ្ញុំគ្មានអ្វីក្រៅពីការងារទេ Zee»
ទូរសព្ទគាត់លាន់ ជាឱកាស​ខ្ញុំ​បាន​រត់​គេច។ ទោះខ្ញុំទុកចិត្ត​មីងនេះ ប៉ុន្តែរឿងគាត់និងលោកនាយ​ Clyde ស្និទ្ធគ្នាខ្លាំង គឺជារឿងមួយទៀតដែលខ្ញុំត្រូវលាក់អំពីស្នេហា​របស់ខ្ញុំ ព្រោះបើហ្សេដា​ដឹង​ដូចលោកនាយដឹងដែរ។
ជាមួយនឹងការ​ដកដង្ហើមធំ ខ្ញុំមកដល់ក្នុងបន្ទប់ភស្តុតាង។ ខ្ញុំងាករក​មើល​ធ្នើរ​ដែល​ខ្ញុំ​ទុក​ថង់​ភស្តុតាង​ពី​គ្រោះថ្នាក់​របស់គ្រូជំទង់នាង​ Karen Larson។
ព្រះ! ថង់បាត់ហើយ?
ខ្ញុំស្ទុះទៅរើកកាយ! ងាប់ហើយ! វាមិននៅទៀតទេ។ ដោយ​ស្លន់ស្លោ ខ្ញុំកុហក​ខ្លួនឯងថា​បានចំណាំធ្នើរខុសព្រោះចិត្ត​របស់​ខ្ញុំ​មិន​បាន​ផ្ដោត​ច្បាស់លាស់ការងារ​ទេ។
ម្រាមខ្ញុំចុចជាថ្មីលើស្លាកមាសដែលខ្ញុំ​ដាក់ប្រុងប្រយ័ត្នចូល​ក្នុង​ហោប៉ៅ ហើយ​ទើប​ស្ទុះឆែកឆេរពេញធ្នើរមួយហើយមួយទៀតក្នុង​បន្ទប់នេះ។
រកមិនឃើញមែន!!! ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនសប្បាយចិត្ត។
បន្ទប់ភស្តុតាងមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប៉ូលិសនៅ Miniwa ។ គ្រប់គ្នា​ត្រូវតែប្រើកូនសោ ដើម្បីចូលទៅទីនេះ ហើយមានតែមន្ត្រីប៉ុននោះដែលមានកូនសោ។ ប្រសិនបើ​យើង​យក​ភស្តុតាង​ចេញ​ពី​បន្ទប់​ដោយ​ហេតុផល​ណា​មួយ យើង​ត្រូវ​​ធ្វើ​កំណត់​ហេតុ​ទុកដែរ។
ត្រូវហើយ​កំណត់ហេតុ! ខ្ញុំវាយក្បាលខ្លួនឯង ហើយរាវយកសៀវភៅចេញពីតុក្បែរទ្វារមកអាន ក្រែងមានអ្នកយកចេញ។​ ខ្ញុំ​បាន​ដើរ​មើល​ទំព័រ​នានា​យ៉ាង​លឿន ដោយ​រំពឹង​ថា​នឹង​ឃើញ​ឈ្មោះ​ដែល​ធ្លាប់​ស្គាល់ឬអ្នកណាមកយក​ភស្តុតាងរបស់​អ្នកស្លាប់ Karen Larson ចេញទៅប្រើការ។ មិនត្រឹមតែគ្មានឈ្មោះ ឡាសុន​ ខារ៉ែន មួយបន្ទាត់ណា ថែមទាំង​មិនមានអក្សរទុកថាមានអ្នកចូលមកទេ។
ពេលភ័យ ខ្ញុំ​លូក​ហោប៉ៅ​របស់​ខ្ញុំ ទទួល​អារម្មណ៍​ថា​ស្លាកមាសមកទល់​នឹង​ភ្លៅ​រឹងៗ។ ចិត្តនេះក៏នឹកឃើញ​ពាក្យសាស្ត្រចារ្យសំណព្វ Will Cadotte ធ្លាប់បាននិយាយថា «អ្នកណាដែលជាម្ចាស់ស្លាកនេះ គេនឹងមកយក​កម្មសិទ្ធិរបស់គេ​ត្រលប់វិញ»។
ខ្ញុំច្របូកច្របល់​ជាង​រាល់​ដង។ ខ្ញុំ​មានស្អីអាច​បញ្ជាក់​ថា​បាន​យក​ភស្តុតាង​មក​ដាក់​ ហើយក៏ថែមមិនអាចរកអ្វីមក ​បញ្ជាក់​ថា​ភស្តុតាង​បាន​បាត់ដែរ។ ​លោកនាយ​ Clyde នឹង​យកមួកចេញពី​ក្បាល​ខ្ញុំ។​
គាត់​បាន​ខឹង​ខ្ញុំ​រួច​ហើយ​ដែល​បាន​អនុញ្ញាត​ឱ្យ will Cadotte ឃើញស្លាកនេះមុនគាត់ ប៉ុន្តែសំណាងដែរខ្ញុំមានវាមកវិញ។
ស្នូរគោះទ្វារ….
«ចូលមក!» ខ្ញុំប្រាប់។
«អ្ហ៎ា! Officer សួស្តី»
តាចាប់ចចក​បង្ហាញខ្លួន។
ធុញដែរ!
«កំពុងធ្វើអ្វីនៅទីនេះជេសស៊ី?»
«ខ្ញុំធ្វើការខ្ញុំ​ចុះពូ?»
«មករកនាង​! យប់នេះយើងចេញដើរលេង»
«ខ្ញុំទំនេរណាស់?» សួរទាំងក្រញូវ។
«លោកនាយរបស់នាង​ព្រមហើយ!»
«អូអ៊ីចឹង? ហេតុអ្វី? មនុស្សប្រុសចាស់ៗ មិនហ៊ាន​ចូលព្រៃធ្វើការតែម្នាក់ឯងទេ?»
បបូរមាត់របស់គាត់ញ័រខឹងពាក្យឈ្លើយរបស់ខ្ញុំ។ គាត់ប្រើឥទ្ធិពលមេខ្ញុំមកលើខ្ញុំមុន បានជាខ្ញុំមិនគោរពគាត់។ គាត់មិនអើពើខ្ញុំទៀតទេតែបញ្ជា៖
«យកកាំភ្លើងហើយមកតាមខ្ញុំ»
ហេតុអ្វីបានជាលោកនាយ​ Clyde មិនបានប្រាប់ខ្ញុំ? ខ្ញុំគិតទាំងសៅហ្មងរួចចេញទៅកាន់បន្ទប់អាវុធ ដោយមាន​ពូ​ Mandenauer ម្នាក់នេះ​ដើរមក​តាមខ្ញុំ។
សម្រាប់​ការ​បាញ់​រយៈ​ចម្ងាយ​ឆ្ងាយ ខ្ញុំ​ចូលចិត្ត​កាំភ្លើង​ផ្ទាល់​ខ្លួនដែលជាប់ប្រាណ ជាងកាំភ្លើងវែង​ៗអស់នេះ។
«តើមានអ្វីពិសេសសម្រាប់សត្វចចកទាំងនោះ? ចាំបាច់អីយកថែមកាំភ្លើងវែង?»
ខ្ញុំរអ៊ូដូច្នេះ គាត់ក៏ឆ្លើយ៖
«ពួកវាកំណាច​រហ័ស ឈ្លានពាននិងខ្លាំងក្លាហួស! មួយទៀត​ដែល​កាន់តែគ្រោះធំគឺ​ពួកវា គ្មានការភ័យខ្លាចសេចក្តីស្លាប់ទេ!»
«ហើយឆ្លាតទេ?!» ខ្ញុំសួរ​ដោយ​ក្រឡេកមើលគាត់ ចិត្តខ្ញុំនឹកដល់បុរសយប់មិញ​ដែលថ្នមរាងកាយខ្ញុំ។ ហើយជនចាប់ចចក​គ្រវីក្បាល។
«វីរុសទេ ដែល​បង្កើនថាមពលរវាសរវៃ​ដល់ខួរក្បាលរបស់ពួកគេ»។
«ចុះតើជន​ចាប់ចចក​ Mandenauer ឆ្លាតប៉ុនណា? ដោះស្រាយអ្វីបាននឹងវីរុសក្នុងខួរក្បាលពួកគេ??» ខ្ញុំសួរឌឺ។ គាត់ដកដង្ហើមធំ ហើយក្រឡេកមើលទៅឆ្ងាយដោយឆ្លើយស្រាលៗ៖
«ខ្ញុំមាន​តែ​ភាពវៃឆ្លាតក្នុងកម្រិតបទដ្ឋាន​របស់មនុស្ស មិនមែនជាសត្វសាហាវទេ!»
«គេថា មនុស្ស​យើង​ទេ​ដែលគួរឱ្យខ្លាច!» ខ្ញុំថាតប។
គាត់បានលើកចិញ្ចើមហើយងាកងាកមកមើល​ខ្ញុំ រួចគាត់តវ៉ា​៖
«មនុស្ស​បូកនិងចចក​រឹតតែហួសស្មាន!»
គួរឱ្យចាប់អារម្មណ៍ ខ្ញុំទម្លាក់ដៃ បេះដូងនេះភឹបៗនឹកដល់ will។
មួយម៉ោងក្រោយមក យើង​មកនៅ​ក្នុងទីជ្រៅ​កណ្តាល​​ព្រៃស្រោងខ្ពស់ៗ។ មិនមែនថា ខ្ញុំមិនធ្លាប់នៅក្នុងបរិស្ថាន​នៃ​ដើមឈើងងឹតបាំងព្រះទិនករ​បែបនេះពីមុនមកទេតែ ខ្ញុំមិនដែលចូលចិត្តកន្លែងស្លុបបែបនេះឡើយ។
លោក Mandenauer និយាយខ្សឹប៖
«រឿងមួយដែលឆ្កែចចកមិនអាចធ្វើបាននៅឡើយ ហោះ! កន្លែងតែមួយគត់ដែលយើងមានសុវត្ថិភាពគឺនៅលើអាកាស»
ពាក្យ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ព្រោះយប់​មិញ ​Will បង្ហាញខ្លួនដូចចេះហោះចូលផ្ទះខ្ញុំតាមរានហាល​។ ជនចាប់ចចក Mandenauer បានចំណាយពេលមួយថ្ងៃពេញនេះចច្រប់ដើម្បីរុករកក្នុងព្រៃ ក្រោយមក​គាត់បានរកឃើញដើមឈើមួយដើមធំល្មមសម្រាប់ពីរនាក់ខ្ញុំឡើងទៅ​អង្គុយ​លើមែកវា និង ជ្រកប្រើប្រាស់បាំងបើមានភ្លៀងឬមានសត្រូវមកឈ្លានពាន​។ គាត់ដឹងច្រើនជាងខ្ញុំអំពីសត្វចចកទាំងនេះ មេខ្ញុំជឿអ៊ីចឹង ដូច្នេះខ្ញុំស្ងៀមឱ្យគាត់ធ្វើជាអ្នកដឹកនាំក្នុងបេសកកម្មនេះ។
យើងអង្គុយ​ហូបនំក្រៀម​និងក្រេបស្រា​ក្រហមមួយក្អឹក រង់ចាំព្រះចន្ទយាងមក។ បុរសនិយាយថា​ ខែភ្លឺជាវេលារបស់មនុស្ស​ចចក។ យប់មិញ​ពាក់កណ្តាលខ្នើតខ្ញុំចាំបាន។
ពេលនេះ​កន្លែងដែលគ្មានព្រះអាទិត្យបែរជាមាន​ពន្លឺចន្ទចែងចាំងពេញលេញយ៉ាងសៀវស្រទន់។
«ពូ Mandenauer ធ្លាប់ឃើញសត្វចចកបែបនេះនៅឯណាទៀត??»
ប៉ុន្តែគាត់បានយកម្រាមដៃរបស់គាត់ស៊ីញ៉ូឱ្យខ្ញុំស្ងៀម បន្ទាប់មកចង្អុលទៅព្រៃពណ៌ប្រាក់ក្រោមពន្លឺចន្ទ។ សញ្ញានេះ​ពួក​យើងត្រូវតែស្ងប់ស្ងាត់បំផុត​។ ខ្ញុំដឹងត្រឹមថា​ ចចកអាចស្តាប់បានរាប់ម៉ាយល៍ ហើយបើយើងនិយាយ​នៅកន្លែងរហោស្ថាននេះប្រហែលជាឮរាប់រយម៉ាយ។
ខ្ញុំបានតាំងចិត្តអត់ធ្មត់ ប្រឆាំងនឹងធម្មជាតិរបស់ខ្ញុំ នឹកដល់កាលពីក្មេងៗទម្លាប់ទៅបរបាញ់គឺប្រើចិត្ត​ស្ងប់បែបនេះ។ មួយម៉ោងបានកន្លងផុតទៅ បន្ទាប់មកមួយម៉ោង​ទៀត។ លោក​ Mandenauer ក៏ពូកែ​ក្នុងការអង្គុយអត់ធន់រង់ចាំផងដែរ។ គាត់មិនបានផ្លាស់ទីនិងស្ទើរតែមិនដកដង្ហើម។ ម្តងជាពីរដង​ខ្ញុំភ័យខ្លាចគាត់ស្លាប់បាត់ផង ព្រោះគាត់ខ្លាចចចកបាន​ឮដង្ហើមពួកយើង។
ប្រហែល​ម៉ោង​១​រំលង​អធ្រាត្រ ស្រាប់តែសំឡេង​លូ​លាន់ឆ្លើយឆ្លង។ យើងត្រៀមអង្គុយត្រង់ខ្លួន​ ហើយរុញកាំភ្លើងតម្រ​ង់ទិស។ សំឡេងចចកលូនេះមិនតិចជាងរាប់សិបក្បាលទេ។ ជាសំឡេង​លូឆ្លើយឆ្លងដូចប្រជុំគ្នា​ ដែល​ខ្ញុំបានឮពួកគេជាលើកដំបូង។ ម្តងឮនៅខាងឆ្វេង មួយទៀតនៅពីក្រោយ បន្ទាប់មកនៅខាងមុខ….​គ្រប់​ទិសទី។ ទោះ​ខ្ញុំនៅ​ខ្ពស់​លើ​មែកឈើ​ក៏​ដោយ ខ្ញុំ​មិន​ស្រួល​កំណត់ទីតាំងចចកទេ។
ពេលដង្ហើមពួកយើងប្រុងៗ….ចចកខ្មៅមួយបានលេចចេញមក។​ កាណុងពួកយើងភ្ជង់វា​ដោយ​ប្រុងប្រយ័ត្ន។ សត្វនេះធំណាស់ ធំជាងចចកណាណា​ទាំងអស់ដែលខ្ញុំធ្លាប់ឃើញ។ ឆ្កែចចកនៅ Wisconsin ជាមធ្យមទម្ងន់ប្រហែល 80 ផោន(៣០ទៅ៤០គីឡូក្រាម)ប៉ុននោះ។ មួយនេះវិញអាចថាគុណនឹងបី។ ស្ងាត់សឹងគ្មាន​ដង្ហើម យើងឃើញថា​គ្មានសត្វចចកផ្សេងទៀតបង្ហាញខ្លួនទេ ប៉ុន្តែខ្ញុំអាចមានអារម្មណ៍ថា ពួកគេមានច្រើន​ទៀតពួននៅជុំវិញយើង ដោយរង់ចាំមាន​អ្នកដឹកនាំពួកគេ​។
ឆ្កែចចកខ្មៅ បានដើរមួយៗ​ទៅមុខមួយរួចលឹប​ក្នុងគុម្ពោត។ រាងកាយទាំងមូលរបស់សត្វនេះ បញ្ចេញពណ៌ខៀវក្រមៅ នៅក្រោមពន្លឺនៃព្រះចន្ទ។
ព្រះ! សង្ហា​​ហើយមាំ​ ស្អាតខ្លាំងណាស់ធ្វើឱ្យ​ម្រាមដៃរបស់ខ្ញុំស្ទាក់ស្ទើរនៅលើគន្លឹះកៃ។ តើខ្ញុំគួរធ្វើដូចម្តេចដើម្បីដឹងថា ចចកមួយណាដែលមានជំងឺឆ្កែឆ្កួតត្រូវបាញ់ ហើយមួយណាមិនកើតវីរុស? មិនថា លោក ​Mandenauer គិតអ្វី ខ្ញុំយល់ថា​យើង​មិនគួរបាញ់គ្រប់តែ​ចចកដែលយើងបានឃើញនោះទេ។
រំពេច​នោះ​សត្វ​ងើបក្បាល​ឡើងយ៉ាងខ្ពស់អមដោយ​សំឡេងលូ​រំញ័រគ្រលរ​​ពី​បំពង់ក។ ក្បាលរបស់ចចកមេ ង៉ក់ឡើងលើមេឃ  ហើយភ្នែកទាំងគូរពណ៌ខៀវរបស់សត្វនេះបានមើលឃើញខ្ញុំ។
«ឆ្គួតហើយ!»
ខ្ញុំខ្សឹបភ័យ​ស្លុតខណៈ​ដែល​ម្រាមដៃ​ខ្ញុំ​សង្កត់​លើ​គន្លឹះ។ ការ​ផ្ទុះផូងនេះ ​ហ៊ឹងអស់​​ត្រចៀក​ខ្ញុំ។ ចចក​ត្រោសសែនធំ លោត​ចូល​ទៅ​ក្នុង​អាកាស រមួល​ខ្លួនរួច​​ដួល។ ពេលខ្ញុំនៅភ័យ ស្រាប់តែវាក្រោករត់ ​ហើយខ្ញុំឃើញ​ស្រមោលរត់ផ្សេងទៀត​ច្រើនគួរសមជុំវិញ​នេះ។
«ហេតុអីបាញ់?» តានោះសួរខ្ញុំរបៀបបន្ទោស​។
«ពូមិនឃើញវាមើលខ្ញុំទេ!» ខ្ញុំដឹងថា ខ្ញុំ​ញាប់​ញ័រពេក​ណាស់សូម្បីពេល​​នឹក​ឃើញ​ភ្នែកមួយគូនោះ។​
ចចកមានភ្នែកស្រាលជ្រៅសន្លឹម​ អាច​លឿង បៃតងឬខៀវខ្ចី។
តា Mandenauer ឆ្លើយ៖
«​ឃើញគឺឃើញ​ហើយ ​តែខ្ញុំកំពុងរង់ចាំគ្នាវាផ្សេងៗទៀតបង្ហាញខ្លួន! ពួកនេះមាន​មេរោគទាំងអស់»
ខ្ញុំស្រក់ទឹកភ្នែកស្តាយនឹង​ការខូចរឿង ​ដែលគាត់និងខ្ញុំបានខំ​អត់ធ្មត់របស់យើងជាច្រើនម៉ោងដោយអសារ​ឥតន័យ​។
«ធ្វើម៉េចមើល​ដឹងថាមាន​រោគឆ្លងទាំងអស់?»
«របៀបលូរបស់វា!»
ហ៊ឹម!
ខ្ញុំស្ងៀមបន្ទោសខ្លួនឯង។ តែខំដាក់សំណួរទៀត៖
«ខ្ញុំអានសៀវភៅសត្វ​ខ្ញុំយល់ថា ចចកកម្រវាយប្រហារមនុស្សណាស់ បើយើងមិនធ្វើអីវា!»
«តែពួក​អស់ទាំងនេះ គឺលើសពីចចក»
លើសពីចចក? តើ​វា​មាន​ន័យ​យ៉ាង​ណា? ខ្ញុំគិតតែខ្ជិលសួរនៅឡើយ។
«ដាស់ខ្ញុំ ប្រសិនបើពួកវាត្រលប់មកវិញ»
ថារួច​គាត់​ក៏​បិទ​ភ្នែក​ដេកលើប្រគាបឈើ។
ពេលព្រឹកបានមកដល់ នៅទីបំផុត។ ប៉ុន្តែគ្មានសត្វចចកណាមួយបានអើតមុខទេ។
នៅពេលដែលព្រះអាទិត្យបញ្ចេញពន្លឺខ្លះមក​ប្រជ្រៀតប្រលោះឈើ ខ្ញុំបានទាត់ស្បែកជើងរបស់ Mandenauer ឱ្យគាត់ភ្ញាក់ឡើង។
ពួក​យើង​ទម្លាក់​កាំភ្លើង​​ទៅ​ដី បន្ទាប់​មក​ក៏​ដើរ​ត្រលប់​ទៅឡាន និងបោល​មក​ទី​ក្រុង​វិញ​ដោយ​ស្ងាត់​ស្ងៀម។ នៅការិយាល័យ ​ហ្សេដា​នៅអង្គុយ​ជាមួយ​កាហ្វេខ្មៅក្រឹបហុយៗញញឹមទទួលខ្ញុំជំនួសពាក្យថា​ «អរុណសួស្តី!»
«លោកនាយ ​Clyde កំពុងរង់ចាំ!»
ខ្ញុំចូលទៅ​បន្ទប់លោកនាយ Clyde គាត់កំពុង​ទំពារ​សេនវិចយ៉ាង​ធំនិង​ញាប់។
«ខ្ញុំបានទៅផ្ទះរបស់នាង ​Larson ។ គ្មានរកអ្វីចម្លែកទេនៅទីនោះសោះជេស»
«ចុះមាន​សាក្សីឬអ្វី​បញ្ជាក់ទេ​ថា ​ហេតុ​អ្វី​បាន​ជា​នាង​ចេញ​ឡាន​​ម៉ោង​បី​ទៀប​ភ្លឺហើយជិះផ្លូវព្រៃផ្លូវកាត់?»
«នៅគ្មានអីទាំងអស់! ប្រហែលជានាងគេងមិនលក់!»
នេះជាអ្វី​ដែល​ខ្ញុំ​ហត់​នឿយនិងយល់ថាមិនបានការក្នុងការប្រជុំគ្នា បន្ទាប់ពី​​ការ​អង្គុយ​លើ​ដើម​ឈើ​នោះ​ពេញ​មួយ​យប់មកហើយទេ។ ខ្ញុំ​ចង់​បាន​អាហារនិង​ខ្នើយគេង ប៉ុន្តែ​ខ្ញុំ​បាន​លេខទូរសព្ទ​មួយខ្ទង់ពីមេខ្ញុំឱ្យធ្វើសិន ​មុនពេលដែល​​ខ្ញុំ​អាច​ទៅគេង។
ពីបង្អួចខ្ញុំអើតទៅ​ឃើញ​តា Mandenauer បានដើរ​ទៅចំណតរថយន្ត។ ខ្ញុំផឹកកាហ្វេទាំងងោកនិងទន់ដៃ។ យ៉ាងហោចណាស់គ្មាននរណាម្នាក់នៅក្នុងបន្ទប់នេះ ខ្ញុំអាចសម្រាកចិត្ត​បន្តិចពីការរំខាន​ដែរ​។ បន្ទាប់មក ខ្ញុំឈ្ងោក​មើលលេខដែលលោកនាយ​ទើបនឹងឱ្យ គឺមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៅអាត្លង់តា។
«ហេឡូចាស៎ នេះគឺជាមន្រ្តី Jessie McQuade នៃ Miniwa, Wisconsin, PD» ខ្ញុំបានចាប់ផ្តើម​និយាយ
«ចាស៎ប៉ូលីសយើងខ្ញុំ មានបញ្ហាមួយនៅទីនេះ! ចា៎ស​អំពីរឿងចចក​ផ្ទុកវីរុស​» ជាមួយនឹង​ភាព​ហត់ចិត្ត​ ខ្ញុំពន្យល់ប្រាប់ប្រតិបត្តិករនៅមជ្ឈមណ្ឌល switchboard នូវអ្វីគ្រប់យ៉ាងដែលខ្ញុំដឹងសង្ឃឹមគេ​មិនគិតថាខ្ញុំឡប់ព្រោះអានប្រលោមលោកអាល់ហ្វា​ច្រើន។
បន្ទាប់ពីនោះអ្នកនៅ​ Centre បានផ្ទេរការហៅរបស់ខ្ញុំនេះ ទៅជួបផ្ទាល់ជាមួយ​លោកវេជ្ជបណ្ឌិត Hanover។
«ចាស៎ សួស្តី​ ខ្ញុំ Elise Hanover»
ខ្ញុំចាប់ផ្តើមរឿងរ៉ាវនោះឡើងវិញ​ម្តងទៀត ប៉ុន្តែនាងបានបង្អាក់ខ្ញុំ៖
«ខ្ញុំដឹងអស់ហើយម៉ាដាម​ អំពីជំងឺឆ្កែឆ្កួតនៅក្រុងរបស់នាង​! ខ្ញុំកំពុងធ្វើការលើបញ្ហានោះ»
តាមថា ខ្ញុំចង់ដឹងថា​តា Mandenauer ​បាន​បង្កើតសេណារីយ៉ូ​សត្វ​ឆ្កែឆ្កួត​នេះ​ឡើង​ដើម្បី​ឱ្យ​គាត់មានសិទ្ធិក៏សាងឈ្មោះនិងអំនួត​ហើយ​​ទៅ​ដេក​ក្នុង​ព្រៃ​របស់​យើង ​ចាប់​ផ្ដើម​សម្លាប់​ឆ្កែ​ចចក​ទាំងអស់របស់យើង​ដោយសេរី?
«នេះ​អាចជា​ការ​ជ្រៀត​ចូល​របស់​ភេរវជន​បំផ្លាញធម្មជាតិនិងសត្វព្រៃដែរទេទាន?»
ស្ត្រីបណ្ឌិត Hanover បានញាប់ញ័រ គាត់ឆ្លើយ៖
«អ្វីៗ​ដែលកំពុង​​ធ្លាក់​ទៅ​នរកនេះ មិន​មែន​ជា​លទ្ធផល​នៃ​ភេរវករ​ទេវាជាវីរុស!»
ភាពស្ងប់ស្ងាត់បានសម្រុកមកសំកាំងរាងកាយ​ខ្ញុំ។
«អ្នកយល់យ៉ាងណា​ម៉ាដាមជេសស៊ី ប្អូនស្រី?»
ខ្ញុំព្រេចភ្នែក មិនដឹងថាត្រូវនិយាយអ្វីទៅគាត់វិញនោះទេ។  ខ្ញុំមិនស៊ាំនឹងភាពស្និទ្ធស្នាលរបស់ស្ត្រីនិងស្ត្រីសោះ។
កុមារភាពរបស់ខ្ញុំភាគច្រើន​ជាមួយតែក្មេងប្រុស ខ្ញុំចូលចិត្តមិត្តប្រុស​ៗ​ចូលចិត្ត​ធ្វើកាយវិការដូចជា​ពួកគេ ​មិន​បាន​ញញឹម​ដាក់​យើងពីមុខ​ហើយ​ចាក់​យើង​ពី​ក្រោយទេ។ មកទល់ពេលនេះ ខ្ញុំរាប់អាន​ស្ត្រី​តែម្នាក់គត់គឺ មីង ZeeDa ហើយខ្លួនគាត់ក៏មិនមែនមាន​ធាតុជាមនុស្សស្រីច្រើននោះដែរ។
សំឡេងស្ត្រីបណ្ឌិត Hanover បានបំពេញក្នុងភាពស្ងៀមស្ងាត់របស់ខ្ញុំ៖
«មេរោគគឺជាលទ្ធផលនៃធម្មជាតិទេម៉ាដាម! គ្មាន​អ្នកដាក់វាទេប្អូនស្រីសំណព្វ!  អ្នកទំនង​ធ្លាប់ឮ ការឆ្លងមេរោគមួយចំនួនកំពុងមានភាពធន់នឹងថ្នាំអង់ទីប៊ីយោទិច ដោយសារការប្រើប្រាស់ថ្នាំច្រើនពេកលើផែនដីនេះវាក៏វិវត្ត!»
ខ្ញុំតបដោយស្មោះ៖
«អ្នកស្រីវេជ្ជបណ្ឌិត ខ្ញុំបានឃើញចចករបស់ក្រុងយើង​!​ ស្អាតណាស់​! សត្វព្រៃ​គួរត្រូវបានការពារមែនទេ? សុំសួរមួយទាន ធម្មតាយើង​​គួរ​តែ​ប្រើ​វ៉ាក់សាំង​ការពារ​ជំងឺ​ការឆ្លងរោគមែនដែរទេ?»
គាត់ដកដង្ហើមធំ៖
«សោកស្តាយម៉ាដាម​សំណព្វ! សម្រាប់មនុស្សគឺអ៊ីចឹង​ ឯជំនួយតែមួយគត់សម្រាប់សត្វចចក​របស់ទីក្រុង​អ្នក គឺ….គ្រាប់កាំភ្លើង! សោកស្តាយ! យើងអត់មាន​វិធីជួយពួកគេទេ!»
ខ្ញុំនៅអាក់ តែមានអារម្មណ៍សើមភ្នែក។ ​ខ្ញុំត្រូវខំ​ឆ្លើយតបវិញ ​ព្រោះមិនចង់ឱ្យគេមើលងាយប៉ូលិសយើង​ថា មិនមានជំហរ​ដាច់ខាតទៅតាមតួនាទី៖
«ទទួលបានទាន!»
ខ្ញុំបោះបង់ចោលការនិយាយ​ហើយ​ធ្វើរបាយការណ៍​ជូនទៅមេខ្ញុំរួចរាល់ ទើប​ក្រោកឡើងដើរទៅខាងមុខអាគារក្រឡេកមើលទៅការិយាល័យរបស់ លោកនាយ Clyde ប្រុងថានឹងទៅជួប ក៏ឃើញ គាត់​កំពុង​ទទួល​ទូរសព្ទ។ ដៃគាត់ចំហនិងទឹកមុខ​តឹង ​ជា​សញ្ញា​ណាមួយ គាត់​កំពុង​ស្ថិត​ក្នុង​ការ​ឈ្លោះប្រកែកជាមួយអ្នកណាម្នាក់។
«ជេស៊ី!» ហ្សេដារកខ្ញុំតាមវិទ្យុទាក់ទង។
«ខ្ញុំឮហើយ»
«យើង​ត្រូវទះកំផ្លៀងទៀតហើយកូន! លោកនាយ​ឱ្យកូនស្រីទៅ​សាកលវិទ្យាល័យ ឥឡូវ​! នៅការិយាល័យសាស្រ្តាចារ្យម្នាក់ គេរកឃើញ​អ្វីមួយ…..»
«សាស្ត្រាចារ្យណា? សាលាណា?» ខ្ញុំសួរ​ទាំងហត់ងោគហើយដឹងថា ខ្នើយទំនងមិនបានមកក្បែរទេ។
«William Cadotte» សំឡេងហ្សេដាធ្វើឱ្យខ្ញុំស្វាងឡើង។
រឿង​មួយ​ដែល​ខ្ញុំសុំថា«​មិន​ត្រូវ​ការឱ្យមាន​ក្នុង​ថ្ងៃ​នេះ»​ គឺ​ការ​ជួប​មុខ​គ្នា​ជាមួយ​នឹង​បុរស​ដែលយប់មិញ​អណ្តាត​របស់​គេបាន​វាយដំ​ខ្ញុំ។​
«អូខេ ហ្សេ! ខ្ញុំនឹងទៅ!» និយាយទាំងអស់សង្ឃឹម។
សងសឹកនឹង​​ការ​យល់​ច្រឡំ​ដែលថា ​ខ្ញុំ​អាច​នឹង​បាន​គេង​ក្នុង​ពេល​ឆាប់ៗ ខ្ញុំប្តូរមក​​​ចាប់​យក​កាហ្វេ​នៅ ហាង ​Gas n’ Go ជាប្រញាប់  បន្ទាប់មក​ក៏​​នំដូណាត់​មួយ។ ផ្លូវទៅកាន់សាកលវិទ្យាល័យដូចភាពរលាក់ក្នុងបេះដូងនេះ។ ខ្ញុំឡើងជណ្តើរ​រត់ទៅ​ការិយាល័យងងឹតស្លុបគ្មានបង្អួចមួយនោះ ដោយមិនឃើញ​មាន​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សន្តិសុខ តាម​គោលដៅទេ។
ខ្ញុំបានផ្អាកជើងនៅលើផែនទីមួយ​នៃ​ជណ្តើរ​មុខទ្វារ ការិយាល័យរបស់​ប្រុសស្អាត Cadotte ។ បេះដូងខ្ញុំភើតពេលឃើញ​គេ​អង្គុយនៅតុរបស់គេដោយមាន​សហសេវិកជាច្រើននៅជុំវិញ។
Will Cadotte ក្រឡេកមើលមក​ឃើញខ្ញុំប្រសព្វភ្នែកគ្នា។
«Jessie» គេខ្សឹបហើយឈរឡើង។ បន្ទប់នេះ​ត្រូវបានរើកកាយ​ដូចគំនរសម្រាម​។
«អ្នកទាំងអស់គ្នាចេញទៅក្រៅសិន ប៉ូលិសសុំធ្វើការ​» ខ្ញុំបានបញ្ជាទាំងភ្នែកខ្ញុំមិនបាន​ឈប់សម្លឹងមើលប្រុសស្នេហ៍ទេ។ ទឹកមុខគេ​ហាក់មិនសប្បាយចិត្ត​ ពេលខ្ញុំនិយាយណែនាំខ្លួនឯងថាជាប៉ូលិស និងជាអ្នកដែលមកសួរចម្លើយគេ ​បណ្តេញកូនចៅគេចេញ។
ខ្ញុំនឹកឃើញ​ឡើងវិញ​ពីមុន ក៏​ធ្លាប់​ត្រូវ​ចោរ​លួច​ម្តង។ ខ្ញុំ​នៅ​ចាំ​ថា ​វា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដឹង​ថា​មាន​មនុស្ស​ចម្លែក​មួយ​ចំនួន​បាន​លុក​លុយ​កន្លែង​យើង​ ប៉ះ​របស់របរយើង និង​ប្រហែល​ជា​បាន​ឃើញ​របស់​ឯកជនដែលយើងចង់លាក់។ ខ្ញុំ​បាត់​លុយ​ហើយ​ម៉ាស៊ីន​ចាក់​ស៊ីឌី​មួយ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​បាត់​អារម្មណ៍​សុវត្ថិភាព​អស់​មួយ​រយៈពេល​យូរក្រែល។
ពួកគេចាកចេញនិង​ទាញទ្វារបិទ ហើយយើងពីរនាក់នៅតទល់គ្នា។
«មានរឿងអី?» ខ្ញុំសួរ​ឡើង។
គេក្រោកចេញមក​អង្គុយនៅលើគែមតុ ពីមុខខ្ញុំ។ រាងគេវែងហើយ​ទឹកមុខគេស្រឹម។ សភាពការណ៍បាន រំឭកខ្ញុំពីអំណាចស្នេហ៍​របស់គេ ដែល​ជាមនុស្ស​សែន​ជឿជាក់លើរាងកាយនិងសម្រស់  គេមានភាពទាក់ទាញគ្រប់របៀបឈរអង្គុយ​។​ ខ្ញុំចេញកម្ដៅនៅនឹង​មុខ​ស្រស់​សង្ហាហើយខំអត់ធន់ព្រោះគេថាគេអាចដឹងក្លិន«ចំណង់»របស់ខ្ញុំ តែ​ជួយម្តេចទៅ  សាច់​ដុំ​គេ សរសៃសសូង ភ្នែក​គេ​ និងអ្វីមួយដែល​ធំ​អស្ចារ្យ…ខួរក្បាលខ្ញុំអើយ….។
ប្រុសស្អាតបាន​​ចាប់​ផ្ដើម​ថា៖
«ខ្ញុំ​មក​ធ្វើ​ការ​នៅ​ព្រឹក​នេះឃើញ​ទ្វារនេះបិទ។ ខ្ញុំគិតថាក្រុមអ្នកបោសសម្អាតកំពុងនៅ ក៏យកដៃលូកសោ….ហ៊ឹមលុបក្រយៅដៃពួកវាអស់!»
ខ្ញុំងក់ក្បាល។
គាត់និយាយបន្ត៖
«បន្ទប់នេះ​ត្រូវឆែករើ! មនុស្ស​ណាម្នាក់ឬក្រុមណាមួយ​មករកអ្វីម្យ៉ាងនៅទីនេះ!»
ខ្ញុំចាប់ផ្តើមងឿងឆ្ងល់ បង្ខំដៃខ្ញុំឱ្យនៅក្រពាត់ ហើយមិនលូកចូលក្នុងហោប៉ៅរបស់ខ្ញុំដើម្បីពិនិត្យមើលស្លាកមាសទេ។
«ស្លាកនៅហ្នឹងអត់?» គេសួរ។
ខ្ញុំ​អាច​មាន​អារម្មណ៍​ថា​ ប្រសិនបើ Will Cadotte កំពុងរកមើល គាត់ក៏អាចមើលឃើញដែរ ទោះបីជាវត្ថុនេះតូចក៏ដោយ។
«មិននៅនឹងខ្ញុំទេ» ខ្ញុំនិយាយកុហក។
បន្ទាប់មកសួរបន្លប់៖
«ឬគិតថា ពួកគេមករករបស់នោះ ស្លាកមាសនោះ?»
«នៅណេះ អត់បាន​បាត់អីទាំងអស់! !» គេតប «ដូច្នេះ!​ បាទ ប្រហែលមាន​គេមករករុករើកន្លែងនេះ​ដើម្បីតាម​រកដាន​ស្លាកមាស​នោះ!»
«មិនមែន​ទេដឹង! Will ប្រហែល​ជាកំណាញ់ពិន្ទុ ​​ឱ្យ​សិស្ស​ម្នាក់ៗបាន​​លេខ​សូន្យ​ច្រើន​ពេកពួកគេសងសឹក!»
បបូរមាត់របស់គាត់ញ័រញញឹម​។ ខ្ញុំ​រីករាយ​ដែល​បាន​ឃើញ​គេញញឹម​​ចេញ​ពី​ស្ថានភាពមុននេះ។ ​
«គិតឡើងវិញអូនសម្លាញ់!»
«ហាមហៅខ្ញុំបែបនេះ!»
គេនៅតែញញឹម៖
«អ្នកណាខ្លះដឹងថាខ្ញុំមានស្លាកមាស!»
ក្រៅពីខ្លួនខ្ញុំផ្ទាល់ មេខ្ញុំនិង…..អ្នកចាប់ចចក។​ ខ្ញុំមិនដឹងនៅឡើយដែរថា ​ហេតុអីតាចាប់ចចកដឹងរឿងស្លាក?
ខ្ញុំបានក្រឡេកមើលប្រុសស្អាត។ គេស្រឹម​សម្លឹងចាំចម្លើយពីខ្ញុំដោយទទូច ​តែគេអត់ធ្មត់ណាស់​ ស្ងប់ណាស់ ក៏មាន​មុខ​រាស្មើៗស្អាតខ្លាំងបំផុតដែរ។
«ខ្ញុំនិងមេខ្ញុំ!»
គេងក់ក្បាល៖
«អ៊ីចឹង! ប្រហែលជាអ្នកដែលបាត់វា កំពុងស្វែងរកវា​តែសំណួរត្រង់ថា ហេតុអ្វីគេមករកនៅឯណេះ​បន្ទប់ខ្ញុំ!»
ខ្ញុំគ្រវីក្បាលនិយាយរអ៊ូ៖
«ឯកសារ​ឡាសុន​ក៏បាន​បាត់ពី​បន្ទប់​ភស្តុតាងដែរ!»
ពេលខ្ញុំពន្យល់រឿងនេះ​ Will Cadotte ក្រឡេកមើលខ្ញុំយ៉ាងមុត។ មួយវិនាទីនោះ ភ្នែកខ្មៅខៀវស្រឹមបាន រំឭកខ្ញុំអំពីចចកត្រោសធំផុតលេខ ដែលខ្ញុំបានឃើញនិងបាញ់ផូងកាលពីយប់មិញ។
ខ្ញុំបានជូតភ្នែករបស់ខ្ញុំទាំងភ័យ។
ហើយនៅពេលដែលខ្ញុំព្យាយាមមើលបុរសនេះម្តងទៀត អ្វីដែលខ្ញុំបានឃើញនៅក្នុងភ្នែកគេ គឺការចង់ដឹងនិងវិភាគ។
ហេតុអ្វីបានជានៅលើផែនដីនេះ ខ្ញុំបែរជាចងចាំឆ្កែចចកមួយក្បាល នៅពេលដែលខ្ញុំមើលទៅភ្នែករបស់ Will Cadotte?
មួយ​រំពេច​ខ្ញុំ​អាច​ស្បថ​ថាបេះដូងមាន​ចំហាយ​​ក្តៅៗ​ សង្ឃឹមថាគេនេះមិនមានញាណដឹង​ស្រាប់តែ…គេ​ដើរទៅ​បើក​ទ្វារ ជាការ​ផ្អាក​​ឱកាស​ឱ្យ​ខ្ញុំបានស្រង់ក្លិនគេ….​
«យប់នេះបងទៅរក​អូន! ពេលនេះបងមានម៉ោងត្រូវបង្រៀន!»
គេញញឹមពេលបេះដូងខ្ញុំលោត​។ មុខខ្ញុំក្រហមឬស្លេក? ខ្ញុំនឹកការថើបរបស់គេក្រោមខ្យល់ត្រជាក់​។
ប្រុសម្នាក់នេះ​ផ្អៀង​ក្បាលសម្លឹងខ្ញុំបញ្ចេញ​ក្រវិលឡូយឆាយ​​ភ្លឺ​ដូច​ជា​ព្រះចន្ទ​បោះសន្ទូច​នៅ​លើ​មេឃ​កណ្តាល​អធ្រាត្រ។
ខ្ញុំ​មាន​អារម្មណ៍​ថា «​ខ្ញុំ​យល់​ស្រប​នឹងត្រៀម​ភីហ្សា​ទទួលគេ» តែខ្ញុំមិនមាត់ ជាសញ្ញាមិនបដិសេធ​។
គេចាកចេញ ឯខ្ញុំ​ត្រូវ​បាន​ទុក​ឱ្យ​នៅ​ម្នាក់​ឯង​នៅ​ក្នុង​ការិយាល័យជាមួយ​​សំណួរ​រាប់រយ។
Will Cadotte មិន​មែន​ជា​អ្នករុករើបន្ទប់ខ្លួនគេទេ​​ ដូច្នេះ​អ្នក​ណា​វិញ?
សំឡេងហៅរបស់​លោកនាយ​តាមវិទ្យុទាក់ទង៖
«តើមានអ្វីកើតឡើងនៅកន្លែងមនុស្ស​ចម្លែក​នោះ?» ។
ខ្ញុំសម្លឹង​ដំណើរសង្ហា​នៃសាស្រ្តចារ្យសំណព្វ។​ គេទៅឆ្ងាយ ហើយ​គេមិនឮមេខ្ញុំហៅគេ​ថា មនុស្ស​ចម្លែកទេ។
«គ្មានអ្វី​ច្រើន​ទេទាន ខ្ញុំសរសេររបាយការណ៍​ចប់ផ្ញើទៅភ្លាម!»
«ប្រាប់ខ្ញុំថា នាង​ទទួលស្លាក​នោះមកវិញពី Will Cadotte ហើយ ទុកវានៅក្នុងបន្ទប់ភស្តុតាងឥឡូវនេះ»។
ខ្ញុំបានទាញស្លាក​ចេញពីហោប៉ៅរបស់ខ្ញុំ ហើយបង្វិលដុំវាចន្លោះម្រាមដៃរបស់ខ្ញុំ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះស្លាកមួយ​នេះ? វា​ជាចម្លាក់នៃគ្រួសារ​ចចក​?
គួរឱ្យចាប់អារម្មណ៍!
«ជេស៊ី!» លោកនាយ​ Clyde បានហៅមកទៀតទំនងមកពីឃើញខ្ញុំស្ងៀម។
«ខ្ញុំសួរថាស្លាកបានមកឬនៅ?»
ខ្ញុំមិនចូលចិត្តសំឡេងរបស់គាត់ពេលសម្លុតទេព្រោះ​ធ្វើ​ឱ្យ​សក់​នៅ​ខាង​ក្រោយ​ក​របស់​ខ្ញុំញាប់​ញ័រ​។
«ចាស៎ នៅនឹងខ្ញុំមេ!»
«ល្អ»
ការដកដង្ហើមរបស់គាត់បានធូរស្រាលបន្តិចឬនៅ? តើពេលណាទើបខ្ញុំឈប់ទុកចិត្តលោកនាយ​ Clyde? ខ្ញុំមិនប្រាកដទេ។
«​ប៉ុន្តែ​វា​មិន​ទាន់នៅសល់​បន្ទប់​ភស្តុតាង​ទេទាន»។
«ហេតុអី?»
«ព្រឹកមិញ​ ​គ្រប់​យ៉ាង​ដែល​មាន​ពាក់ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​របស់ Karen Larson នៅក្នុងបន្ទប់នោះ ត្រូវ​បាន​គេយក​ចេញ​បាត់​ទៅ​ហើយ»។
«អ្វីគ្រប់យ៉ាង?»
ខ្ញុំដកដង្ហើមវែងៗ បន្ទាប់មកក៏រកនឹកធ្វើអ្វីមួយដែលខ្ញុំមិនធ្លាប់ធ្វើពីមុនមក។ គឺ​ខ្ញុំយល់ស្រប​ក្នុងការ​កុហកចៅហ្វាយរបស់ខ្ញុំ៖
«ចាស៎ អ្វីគ្រប់យ៉ាង! ស្លាកនោះដែរ!»
ខ្ញុំប្រហែលជានឹង​សុំទោសមេខ្ញុំនៅពេលក្រោយចុះ។  ខ្ញុំលើកដៃមើលស្លាក​រូបចចកតូចនិងចម្លែក ។
វានៅក្នុងដៃខ្ញុំសិនទើបមាន​សុវត្ថិភាព ព្រោះមនុស្ស​ជា​ច្រើន​ពេកហើយ​បាន​ចាប់​អារម្មណ៍​នឹងវា។
​រហូតទាល់តែខ្ញុំបានរកឃើញមូលហេតុ ច្បាស់បន្តិច​សឹមបណ្តោយវាឱ្យទៅនៅនឹងម្ចាស់ថ្មី។
ប្រហែលជាវាប្រសើរឡើង ប្រសិនបើពួកគេទាំងអស់គ្នាជឿឮថាវាកំពុង​បាត់ទៅ។
លោកនាយ​ Clyde ស្រែកខឹង។ ខ្ញុំមិនខ្វល់ដោយ​បានដើរជុំវិញតុរបស់ Will Cadotte រហូតដល់ខ្ញុំរកឃើញអ្វីដែលខ្ញុំត្រូវការ។ បំណែកនៃខ្សែពួរមួយគួរសម​  ប្រហែលពីមុនគេ​ប្រើសម្រាប់ចងសៀវភៅឬក្រដាស ដែលឥឡូវ​វាសមឥតខ្ចោះនឹងញ៉ុក​តាមរន្ធតូចមួយនៅផ្នែកខាងលើនៃស្លាក​ចចករបស់ខ្ញុំ ក្លាយជាបន្តោងបុរាណពិតៗមួយ។
«ខ្ញុំនឹងទុកឯងនៅកន្លែងដែលមានសុវត្ថិភាពបំផុត!»
ថាហើយ ខ្ញុំបាន​ទម្លាក់វាពីលើក្បាលខ្ញុំ និងស៊កនៅក្រោមអាវរបស់ខ្ញុំ។ ស្លាក​បានរអិលចូលទៅក្នុងប្រលោះចង្អូរ​រវាងសុដន់របស់ខ្ញុំ។
រឿងយើងទាំងពីរ
ដោយសារខ្ញុំមិនចង់ជួបលោកនាយ​ Clyde តទល់មុខគ្នា នៅពេលនេះខ្ញុំបានបិទវិទ្យុ ទូរសព្ទដៃ និងទូរសព្ទផ្ទះរបស់ខ្ញុំទៀត ហើយលោតចូលត្រាំទឹកក្តៅ មុនពេល​ស្វាគមន៍ភួយក្រាស់ៗនៅលើគ្រែរបស់ខ្ញុំ។
ខ្ញុំគេងហើយ! ខ្ញុំចង់មាន​សុបិនផ្ទាល់ខ្លួនជាមួយ​សត្វ​ចចកក្តី​ជាមួយនឹងភ្នែកមនុស្សក្តី ដែលបេះដូងខ្ញុំចងចាំ។
លង់វឹប….ខ្ញុំសុបិន​ឃើញ​កំពុងរត់។
បេះដូងខ្ញុំញាប់ញ័រ….មានគេប្រដេញខ្ញុំតាមផ្លូវព្រៃ។ ខ្ញុំនេះអាក្រាតនិងរងា ​​ខ្ញុំមាន​ចិត្ត​​ខ្លាច​ខ្លាំងដោយគ្មានកាន់កាំភ្លើងរបស់ខ្ញុំដូចក្នុងជីវិត​ពិត​ទេ។ ហើយអ្វីដែលកំពុងដេញតាមខ្ញុំ ស្រមៃ​ទៅដូចជាធំ កំណាចសក្តិសមនឹងកាំភ្លើង។
រឿង ស្វាមីចចក ភាគទី១ (១៨+)