System3 – Meysansotheary

រឿង៖ System-៣
ជារឿយៗ យើងលេងហ្គេមហើយជក់ហើយចង់ចូលទៅ។

យើងក៏ដឹងផងដែរថាទៅមិនរួច ស្រាប់តែ យប់មួយ ក្រោកឡើងមកវិញខ្ញុំឃើញខ្លួនឯងដុះកន្ទុយជាផ្សោត និងកំពុងស្ថិតនៅលើកោះតូចមួយ។

សងខាងជា លីកា និងធាវី។

ពីរនាក់គេម្នាក់ជាមិត្តខ្ញុំស្រលាញ់គឺលីកា ចំនែកធាវីជាកូននាយកសាលា​ និងនិយមប៊ូលីខ្ញុំ។ ពួកយើងដុះកន្ទុយផ្សោតហើយកំពុងតស៊ូជាមួយបិសាចទឹក។

«យើងត្រូវទៅយកដាវនោះមកមុនពេលវាវាយបំប៉ើងកោះនេះហើយយើងនឹងលង់ទឹកសំណស្លាប់!»

នេះជាអ្វីដែលធាវីព្រមាន។ ខ្ញុំតបតឡើងវិញ៖

«ស្អីស្លាប់? យើងមាន​កន្ទុយវែងណាស់!»

«វាជាទឹកសំណ ពេលយើងធ្លាក់ទៅវានឹងពុះឡើងមករំលាយយើង​គ្មានសល់សូម្បីឆ្អឹង!»

ធាវី​សម្លុតខ្ញុំ ធ្វើឱ្យខ្ញុំនេះនឹកឃើញ​ឡើងវិញដល់ ហ្គេមSystem-៣ដែលធ្លាប់បានលេង។​

ពិតជាមានមហាសមុទ្រមួយ ដែលកាលណាមាន​សភាវៈធ្លាក់ចុះទៅ ទឹកវានឹងប្រែក្លាយជាសំណក្តៅ ឬអាស៊ីដហើយរំលាយយើង​ទៅបំពេញ​មហិទ្ធិឫទ្ធិ​ឱ្យវាខ្លួនឯង។

ខ្ញុំញាប់ញ័រ។ ទោះណានេះជាសុបិន តែខ្ញុំចង់ចាកចេញ។ ខ្ញុំមិនចង់ស្គាល់ជាតិ​រលាយទៅក្នុងទឹកសំណពុះទេ ។ ​

“ដាវបូជា”លីកាស្រែកហើយចង្អុលទៅមុខ។

ប៉ុន្តែ​អ្វី​ដែល​ពាក់ព័ន្ធ​សំខាន់ជាងនេះគឺខ្ញុំឮសំឡេងសើចចំអក។

ពួកយើងងាកក្រោយ ឃើញក្រោមទឹកមានផ្សោតរូបអាក្រក់មួយ មិនមែន​មនុស្ស​ខ្ញុំស្គាល់ទេ។ វាជាផ្សោតបិសាចសក់វែងខ្មៅរលោងពីលើដល់ក្រោមនិងបញ្ចេញចង្កូម។

ជាង​នេះ​ទៅ​នឹង​ប្រធានបទ​ដែល​ពួកខ្ញុំ​កំពុងត្រូវ​ដោះស្រាយ​ កូនកោះផ្តើមរំជួល ​គ្រប់គ្នានៅលើនេះកំពុងប្រឹងតោង ខាងក្រោមលេចចេញពួកបិសាចមកបុកលុកឱ្យយើងនៅមុននឹងនរ។

ខ្ញុំស្រែកខ្លាំងៗ ចំណែកលីកា​ខំចែវនិងបញ្ជាមកខ្ញុំ៖

«យើងត្រូវ​ចែវទៅយកដាវមក ដាវនោះសម្លាប់ពួកវាបាន!»

ពួកគេ​ខំចែវ​ខ្ញុំក៏ងាករកច្រវាដែរ។ យើងខំចែវហត់​ញ័រទ្រូង និងតក់ស្លុត​ ការអុកឡុក​របស់បិសាចកាន់តែរំជួលឡើងៗ។ ពេលនេះយើងទន់ដៃហើយ ខ្ញុំឃើញ​ធាវីធ្លាក់ទៅក្នុងទឹក ទឹកក៏ពុះ នាង​ក៏រលាយបាត់យ៉ាងឈឺចាប់។

លីកាទ្រហោយំរបូតច្រវាចោលហើយងាកមករកកាំបិតតូចមួយលើកវាឡើងដោយមុខក្រហមខ្ញុំស្រែកយំខ្លាំងៗ។ ក្នុងហ្គេម System-៣ ពេលចង់ឱ្យបិសាចរលាយ យើង​ត្រូវបរិចា្ចគឈាម។ តួអង្គ តែងតែ​ប្រើវត្ថុមុតស្រួច ដូចជា កាំបិត ឬកន្ត្រៃ ដើម្បីធ្វើស្នាមកាត់ ឬកោសលើដងខ្លួនរបស់ពួកគេទម្លាក់ស្រោចទៅលើពួកព្រាយ។

ប៉ុន្តែ ពេលនេះ ​ការ​កាត់​ គឺ​ជា​ទម្រង់​មួយ​នៃ​ការបង្ក​របួសលើ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ខ្ញុំទ្រហោយំគ្រវីក្បាល ហើយឃើញ​លីកា​ត្រូវ​បិសាចមួយ​ច្បាមទាញសក់ នាង​ស្រែករន្ធត់ហើយ ទម្លុះស្បែកនាង ស្រោចឈាមលើពួកបិសាច ពួកនោះត្រូវរលាយបាត់ ចំណែកខ្ញុំក៏តោងថ្មស្រួចឡើងជាប់​ហូរឈាមសស្រាក់មិនដឹងឈឺទេ។

លីកា​ត្រូវខ្មោចផ្សេងបំប៉ើងកោះ នាង​ធ្លាក់ទៅ និងរលាយក្នុងសំណតាមលំនាំរបស់ធាវី។

ខ្ញុំយំ​ស្រែក ខណៈកូនកាំបិតរបូតមកចុងជើង។

ខ្ញុំមិនដឹងត្រូវធ្វើម៉េចទេ។ បិសាចច្រើនឡើងៗហែលមករកខ្ញុំ។ ខ្លះប្រយិត ខ្លះតោង ជាមួយក្រចក ម្រាម​មានតែបី តែវែង​និងមុត។ ខ្ញុំខំថយទៅម្ខាង ស្រាប់តែអ្វីមួយ រឹងត្រជាក់ ខ្វាចមកលើស្មាស្តាំខ្ញុំ។

ខ្ញុំឈឺស្រែកយ៉ាងឈឺចាប់។

វាចាប់ដើមដៃខ្ញុំជាប់ និងទាញយកខ្ញុំទៅ ខ្ញុំដឹងតែស្លាប់មិនខាន ។ ស្រាប់តែ ខ្ញុំឃើញវារលួយដៃព្រោះឈាមខ្ញុំស្រក់ប៉ះ វាព្រមលែងដៃខ្ញុំនិងបញ្ចេញ​ចង្កូមសស្ងាច មុនពេលវារមៀលធ្លាក់រលួយខ្លួនក្នុងទឹក។

«ម៉ាក់អើយជួយផង កូនចង់ទៅផ្ទះវិញ កូនចង់ឈប់លេងហ្គេម!»

ខ្ញុំស្រែកទ្រហោក្នុងចិត្ត តែមិនបាននិយាយព្រោះត្រជាក់និងភ័យឡើងរឹងថ្គាម។

បិសាចទឹកពីរបីទៀតវារឡើងមកនេះបានសម្រេច។ វាលូនមកហើយ ខ្ញុំខាំធ្មេញ ទាញយកកាំបិតលើចុងជើងមកកាន់ជន្លបន្លចពួកវា។

ខ្ញុំនឹងសម្រក់ឈាម​មុនឱ្យពួកវាខំា។ ស្រាប់តែវាលែងលូន វាហក់មករ៉ាវ ខ្ញុំស្រែកភ្លាត់សំឡេង កាត់ដៃឆ្វេងខ្វោកជ្រុះម្រាម​ពីរបីបាញ់ឈាម រលួយមុខពួកវា។

ដៃខ្ញុំឈឺស្ពឹក។

ខ្ញុំសើចហាសហា​ទាំងភាពខ្លោចផ្សារស្ពឹក​មួយចំហៀងខ្លួន។ រួចខ្ញុំបិទភ្នែកថយមកផ្អែកលើថ្ម របូតស្មារតីសន្សឹមៗ ។

ឈាមខ្ញុំជិតអស់ហើយ! បិសាចទាំងហ្វូងហែលប្រដេញមកពីចម្ងាយ។

ខ្ញុំត្រូវការ​ចាក់និងអារខ្លួនឯង ដើម្បីបានឈាមមកស្រោចស្រព ការពារខ្លួនពីពួកវាប៉ះឬទាញអូសទៅ។ ខ្ញុំមិនចង់រលាយក្នុងសំណទេ បើទោះស្លាប់ក៏ត្រូវនៅទីនេះ លើនេះល្អជាង។

ដៃមួយតោងកំភួនដៃខ្ញុំ ខ្ញុំអារឆ្វាច់កន្លែងនោះទៀត។ វាក៏របូតធ្លាក់។ ខ្ញុំស្រឹមភ្នែក…ខ្ញុំអស់ហើយ…ខ្ញុំជិតទៅហើយ។ សំឡេងមនុស្ស​ប្រុសគ្រលរៗលាន់មកប៉ះនឹងត្រចៀកខ្ញុំថា៖

«ការ​ធ្វើ​បាប​ខ្លួន​ឯង ​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​យុវវ័យ​ជា​ច្រើនក្រោយលេងហ្គេមហួសហេតុ! ពេលនេះ កូនរបស់អ្នកស្រី ​​ធ្វើ​ឱ្យ​ខ្លួន​ឯង​រង​របួស ថ្ងៃណាមួយ គេអាចនឹង​វង្វេង​ធ្វើឱ្យអ្នកដទៃរបួសឬស្លាប់បាន ព្រោះវង្វេងថា​ ជាឈុតឆាកក្នុងហ្គេម!»

ខ្ញុំខំគិត។

​ជា​ធម្មតា នេះជាសុបិនឬខ្ញុំកំពុង​ស្ថិតនៅទីណា។

ខ្ញុំឃើញមុខម៉ាក់ខ្ញុំយំនិង​សឺរ៉ូមព្យួរ។

សំឡេង​បុរសដដែល​ចាប់​ផ្ដើមនិយាយឡើង៖

«ទុកគេឱ្យព្យាបាលសិន ម្រាមនេះតវិញបាន តែបើចប់ពីនេះ អ្នកស្រីមិនយកគេទៅព្យាបាលចំ​ឯកទេសផ្លួវចិត្ត គេនឹងបន្តធ្វើបាបខ្លួនឯងនៅទីតាំងគ្រោះថ្នាក់ផ្សេងទៀត ដូចជាភ្នែកឬសរីរាង្គខាងក្នុង​ពេលនោះ មិនអាចជួយអ្វីបានទេ!»

….ជួយកូនផងម៉ាក់!

ខ្ញុំបានត្រឹមគិតហើយដេកលក់ទៅវិញឈឹងយ៉ាងល្ហិតល្ហៃ។