Meysansotheary

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ៨)
ពេលនោះ​ហើយដែល​អា​ជា​វា​ទ្រាំមិនបាន​ ទោះបី​មាន​លុយ​ចាយ​មាន​បាយ​ស៊ី​ តើ​វា​ល្អ​ត្រង់ណា​ទៅ​ បើ​ពាក្យ​ថា​សុភមង្គល​គ្រួសារ​មិនដឹង​នៅត្រង់​ណា​ផង​នោះ​។ វា​ទម្លាក់​សៀវភៅ​ចុះ​ រត់​ពីលើ​ផ្ទះ​មក​ស្រែក​ដា​ក់​ប៉ា​ម៉ាក់​វា​៖

«ឈ្លោះ​ទៅ​ ឈ្លោះ​ឱ្យ​ឆ្អែត​ទៅ​ ឈ្លោះ​គ្នា​រាល់តែថ្ងៃ​ ម្ង៉ៃ​ៗ​រកតែ​រឿង​គ្នា​មិនឈប់​!»

ពេលនោះ​ហើយដែល​វាស​ម្រេច​ចិត្ត​ថា​មិន​ចង់ទៅ​ផ្ទះ​វិញ​ វា​ខ្លាច​ផ្ទះ​ វា​ខ្លាច​នឹង​សំឡេង​ដែ​លប៉ា​ម៉ាក់​វា​ប្រកែកគ្នា​ មាន​ពេលខ្លះ​សូម្បីតែ​កណ្តាល​យប់​ក៏​វា​មិនបាន​ដេកលក់​ឆ្អែត​ដែរ​ ពួកគាត់​មិន​ដែល​សួរ​វា​ថា​ប្រឡង​ពេល​ណា​ បាន​ពិន្ទុ​ប៉ុន្មាន​ មាន​តែ​បង្ក​រឿង​រំខាន​វា​មើល​មេរៀន​។ ខ្ញុំ​យល់ចិត្ត​អា​ជា​នៅពេល​នោះ​ វា​មិន​ខុសពី​ម្តាយចុង​របស់ខ្ញុំ​ដែល​ប​ង្ក​​រឿង​ធ្វើឱ្យ​ខ្ញុំ​និង​ប៉ា​មិន​ត្រូវគ្នា​នោះ​ទេ​។

ខ្ញុំ​ដឹង​ច្រើន​ពី​ជីវិត​នៅពេល​ដែល​ខ្ញុំ​ចេញក្រៅ​ផ្ទះ​ គ្មាន​អ្នកណា​ម្នាក់​ក្នុង​ក្រុម​យើង​ដែល​មិន​នឹកផ្ទះ​នោះ​ទេ​ តែ​យើង​មិន​អាច​ប្រឈមមុខ​នឹង​រឿងរ៉ាវ​ជាច្រើន​ដែល​មនុស្សចាស់​បាន​បង្កើត​ឡើង​ មាន​តែ​អាកុល​ទេ​ដែល​បន្ទោស​ខ្លួនឯង​ វា​មិន​ដែល​បន្ទោស​អ្នកផ្ទះ​វា​មួយម៉ាត់​ទេ​ រឿង​វា​ផ្សេង​ពី​ពួក​ខ្ញុំ​។

ក្រៅពី​ខ្ញុំ​ អា​ទ្រី​ អា​ជា​ នៅ​មាន​អាកុល​ម្នាក់ទៀត​។ អានេះ​ក្រ​ក៏​មិន​ក្រ​ មិន​មាន​ម៉ែឪ​ឈ្លោះ​ប្រកែក​គ្នា​ ឬ​លួចលាក់​មាន​ស្រី​ក្រៅ​ តែ​វា​នៅតែ​មក​រាប់អាន​ក្រុម​អា​ជា​។ ល្ងាច​មួយ​ពេល​ដែល​អាកុល​ចេញពី​សាលា​ តាម​ច្រក​ឌឿងហែម​វា​ត្រូវ​ពួក​អា​ស្ទាវ​មួយ​ក្រុម​ធ្វើបាប​…

«អេ្ហស​! អា​ម៉ា​ប់​នោះ​មក​ហើយ​ ចាត់ការ​ឱ្យ​ឆាប់ឡើង​ទៅ​!»

«អើ! តោះ! ចូល​ទៅ​លឿន​ទាន់​ស្ងាត់​!»

អាកុល​ដើរ​ងា​កៗ​ មុខ​វា​ស្លេក​ដូច​មនុស្ស​អត់​ឈាម​ ព្រោះ​អា​ក្រុម​នេះ​មិនមែន​ចាំ​សង្គ្រុប​វា​លើក​ទី​មួយ​ទេ​ តែ​វា​មិនដឹង​ថា​គេច​ទៅណា​រួច​ បើ​ផ្លូវ​នេះ​នៅ​ជាប់នឹង​ផ្លូវ​កាច់​ផ្ទះ​វា​ ពិបាក​ត្រង់ថា​ស្ងាត់​ដូច​ចោរលួច​សេះ​ អ៊ីចឹង​ហើយ​បាន​ពួក​អា​ស្ទាវ​វា​ធ្វើ​អី​តាមចិត្ត​។

«អ្ហេ​អា​ម៉ា​ប់​! ទៅណា​លឿន​ម៉េស​អ្ហា​?»

គ្នាវា​ម្នាក់​ចេញពី​ក្រោយ​ ពីរ​នាក់​ចេញពី​មុខ​ស្ទាក់​អាកុល​ជាប់​។ អានេះ​វា​ធំ​តែ​មាតុ​ចង្អៀត​តែ​មុង​ គីឡូ​ឱ្យ​ដូច​ដំរី​ តែ​ខ្លាច​អា​ពួកក្មេង​ញៀន​ថ្នាំ​អស់នោះ​ឡើង​ចង់​រាគ​នោម​ដាក់​ខោ​។ អាកុល​ដោះ​កាតាប​ស្ពាយ​ឱប​ជាប់​ខ្លួន​ ព្រោះ​ត្រូវ​អា​ពួក​នេះ​ចាប់​ទាញ​ផ្ញា​ជើង​ម្តង​។ វា​សួរ​គេ​ឡើង​ញ័រមាត់​ទទ្រើក​៖

«ពួក​អ្ហែង​…រក​អី​ទៀតហើយ​​ហ្នឹង​?»

«ខ្ចី​ស្បែកជើង​ពាក់​សិន​មក​អ្ហា!»

«អញ​គ្មាន​ទេ​!»

អាកុល​ប្រកែក​ថយ​ពី​វា​ម្តង​មួយ​ជំហាន​ តែ​ក៏​ត្រូវ​ពួក​អានោះ​ដេញ​ទាល់តែ​ទល់​ជញ្ជាំង​។ បាន​ឱកាស​ចំហៀង​ខ្លួន​ អាកុល​រហ័ស​រត់​ជ្រែក​ប្រឡោះ​ក្លៀក​ពួក​អានោះ​ដាក់​មេ​ប្រូច​។

«ចាប់​! ចាប់​វា​ឱ្យ​បាន​កុំ​ឱ្យ​វា​រត់​រួច​ឱ្យ​សោះ​វ៉ើយ​!»

អា​មួយ​តម្កើងខ្លួន​ជា​មេធំ​ស្រែក​សន្ធប់​ អាកុល​រត់​កាន់តែ​លឿន​មិន​ថយក្រោយ​ តែ​មាឌ​វា​ធំ​ពេក​យោង​តែ​ពោះ​មិន​រួច​ក៏​ត្រូវគ្នា​វា​ចាប់បាន​។

«លែង​ៗៗ​ លែង​អញ​ទៅ​!»

«ចង់​ងាប់​អ្ហេស? អ្ហែង​រត់​ធ្វើ​អី​? ដោះ​ស្បែកជើង​ឱ្យ​ឆាប់​មក​?»

អា​ម្នាក់​ទារ​ស្បែកជើង​ប៉ាត់​តា​ពណ៌ស​ថ្មីចែស​របស់​អាកុល​ អា​ម្នាក់​រហ័ស​ដៃ​លូក​ហោប៉ៅ​ខោ​វា​៖

«ឯណា​លុយ​? យកចេញ​ឱ្យ​អស់​មក​ កុំ​ចង់​ឈឺ​សាច់​ទាន់​​អ្ហា​!»

«អញ​គ្មាន​ទេ​អានេះ​វ៉ើយ​! ពួក​អ្ហែង​យក​អស់ពី​ម្សិលមិញ​ហើយ​!»

អានេះ​វា​ប្រហែល​ដឹងមុន​ទើប​មិន​ដាក់លុយ​ក្នុង​ហោប៉ៅ​ ដោយសារតែ​អត់​ទើប​វា​ទាញ​ខោ​អាកុល​វឹះ​តែ​នឹង​រហែក​៖

«ឱ្យ​លឿន​មក​អ្ហា​!»

«ពួក​អ្ហែង​ធ្វើ​អី​? នាំគ្នា​លែង​វា​ឱ្យ​ឆាប់​!»

សំឡេង​មាំ​លាយ​ស្នូរ​សន្ធឹក​ម៉ូតូ​នៅ​ចុង​ម្ខាង​ផ្លូវ​ ពេលនោះ​ហើយដែល​អា​ទ្រី​និង​អា​ជា​វា​បាន​យក​អាសា​រអា​កុល​និង​ចាប់ផ្តើម​ស្គាល់គ្នា​។ អា​ទ្រី​ចុះពី​លើ​ម៉ូតូ​ដើរ​កាង​មករ​ក​ពួក​អា​ស្ទាវ​ដាច់​ស្បាត​៖

«ហើយ​ចុះ​ពួក​អ្ហែង​ស្អី​ បាន​មក​ចង់​រកស៊ី​កន្លែង​អញ​ហ្នឹង​?»

ឃើញ​មាឌ​ពួក​អា​ទ្រី​និង​អា​ជា​មាំ​ពេក​ ទោះ​មិន​មានសាច់​តែ​ហាប់​ដោយ​សាច់ដុំ​គ្រាន់​ជាង​ខ្លាច​ពោះ​អាកុល​ទើប​ពួក​អានោះ​វា​ភ័យ​កេះ​គ្នា​៖

«អេ្ហ​នៅ​មិនបានទេ​វ៉ើយ​! រត់​សិន​ទៅ​!»

អា​មួយ​ដាក់មេផាយ​មុន​ អា​មួយ​នៅ​ចង្អុលមុខ​អាកុល​ផ្តាំ​ទម្រាំតែ​អា​ទ្រី​ដើរទៅ​ដល់​វា​៖

«អើ​អាកុល​អ្ហែង​ រួចខ្លួន​សិន​ចុះ​ គង់តែ​ដឹង​គ្នា​ទេ​វ៉ើយ​!»

អានោះ​ច្រាន​អាកុល​ផ្អឹប​ជញ្ជាំង​មុន​ដាក់មេផាយ​។ អា​ទ្រី​ស្ទុះ​ទៅ​ទាញ​អាកុល​៖

«អ្ហែង​មិនបាច់​ខ្លាច​ទេ​អាកុល​!»

«សំណាង​ហើយដែល​មាន​ពួក​អ្ហែង​នៅ​ កុំអី​វា​វាយ​យក​ខ្ទេច​ទៀតហើយ​​អ្ហា​!»

អា​ជា​វា​ស្រែក​មក​ពីលើ​ម៉ូតូ​៖

«ហ៊ឹស​! ចូល​ក្រុម​អា​ជា​ហើយ​អ្ហា​ អាណា​ហ៊ាន​ក្អក​ជាមួយ​វ៉ើយ​ មិនបាច់​ខ្លាច​ពួក​អា​ប៉ាវ​សាលា​ហ្នឹង​ទេ​។»

អា​ទ្រី​សួរ​៖

«អ្ហើយ​ចុះ​អ្ហែង​មាន​លុយ​ទេ​អ្ហា​? ទៅ​រក​ស្អី​ដាក់​ក្រពះ​សិន​អ្ហី​?»

អា​ទ្រី​វា​ដឹង​ថា​អាកុល​ជា​កូន​អ្នកមាន​ តាម​សម្លៀកបំពាក់​ ស្បែកជើង​កាតាប​វា​ ម៉ា​កថ្លៃ​ៗមាន​ទៅ​អន់​អី​ឯណា​? ​អ៊ីចឹង​​ហ្នឹង​ហើយ​បាន​ជា​ពួក​អា​ស្ទាវ​ដាច់យ៉ៃ​វា​ចូលចិត្ត​មក​ឆក់ប្លន់​អាកុល​ណាស់​។

«មាន​តើ​! តែ​ជាប់​រៀន​សិន​អ្ហា​!»

«រៀន​ស្អី​អ្ហា​? ឈប់​មួយថ្ងៃ​សិន​ទៅ​ តោះ​!»

«តោះ​ឡើង​ម៉ូតូ​មក​!»

អាកុល​វា​អត់មាន​ឪពុក​ទេ​ ម្តាយ​វារ​កស៊ី​ គាត់​មិនសូវ​មាន​ពេលទំនេរ​មក​តាមដាន​វា​ ដូច្នេះ​វា​សម្បូរ​លុយ​ចាយ​ដើរ​ច្រើនជាង​គេ​ ដល់ពេល​វា​ផុងខ្លួន​ វាយ​ក​ឡាន​ផ្ទះ​ទៅ​បញ្ចាំ​លែង​ចូលផ្ទះ​ ហើយ​ចូល​ក្រុម​អា​ជា​ទៀត​។ ចាប់តាំងពី​ពេលនោះ​មក​ពួកវា​ក៏​ក្លាយទៅជា​មិត្តភ័ក្ដិ​ស្លាប់រស់​ជាមួយគ្នា​។

វគ្គ៖ ថ្ងៃចូលឆ្នាំ

នៅពេល​ទទួលអារម្មណ៍​កម្សត់​បំផុត​នោះ​ គឺ​ពេល​ចូលឆ្នាំ​…

យើង​ម្នា​ក់ៗ​នឹកដល់​ផ្ទះ​ នឹកដល់​សកម្មភាព​រីករាយ​ក្នុង​ផ្ទះ​កាលពី​ពួក​យើង​នៅ​ក្មេង​ៗ តែ​ក៏​ដឹង​ដែរ​ថា​មិន​អាច​ត្រលប់​ទៅវិញ​បានទេ​។ ថ្នាំញៀន​អាច​ជួយ​ពួក​យើង​បំបាត់ទុក្ខ​សោក​បាន​ ខ្ញុំ​ហឹត​ លេប​ ចាក់​តាម​ចិត្ត​ចង់​ ព្រោះ​ខ្ញុំ​មាន​ច្រើនណាស់​ ការពិត​មួយទៀត​ដែល​ខ្ញុំ​ចង់​រំលឹក​ដែរ​ គឺ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​…

ឆ្នាំ១៩៩៧​…

គេ​ដុត​ផាវ​ពេញទីក្រុង​ភ្នំពេញ​ ហើយ​ផ្សែង​ធូប​ទៀន​និង​ក្លិន​ជ្រូក​ខ្វៃ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រងេះ​ស្រងោច​ណាស់​ ដោយសារ​ម្តាយ​ខ្ញុំ​ជាប់​ខ្សែ​ចិន​​កាជីវ​ ផ្ទះ​ខ្ញុំ​តែង​ប្រារព្ធ​​រាល់​ឆ្នាំ​ អ៊ឹកធឹក​ណាស់​កាល​ម៉ាក់​នៅ​រស់​។

ពីរ​ឆ្នាំ​ហើយដែល​ខ្ញុំ​ងប់ងុល​នឹង​ជីវភាព​ក្រៅ​ផ្ទះ​ មិនដែល​បាន​សែន​កុងម៉ា​ជួបជុំ​គេ​ទេ​។ អា​ទ្រី​ទៅផ្ទះ​ទាំង​ព្រឹក​ ព្រោះ​គ្រួសារ​វា​ក៏​ជាប់​ខ្សែ​ចិន​ដែរ​ វា​ទៅ​សែនខ្មោច​ឪ​វា​ អា​ជា​ទៅ​កំពង់ស្ពឺ​ដើរលេង​និង​សង្សារ​វា​ ហើយ​អាកុល​ទៅ​ថៃ​យក​ថ្នាំ​ជា​មួយ​បង​លុច្ស​ទៅ​ ឯខ្ញុំ​នឹក​ខ្លាំងពេក​ក៏​សម្រេចចិត្ត​ថា​ ទៅ​អើត​ផ្ទះ​បាន​មួយភ្លែត​។

តុ​កៗៗៗៗៗ​

ខ្ញុំ​គោះ​ទ្វារ​ដែល​មិន​សង្ឃឹមថា​អ្នក​បើក​ទទួល​គឺ​ម្តាយចុង​ហើយ​និង​ប៉ា​នោះ​ទេ​។ ពេល​ឃើញ​សុ​ដា​ខ្ញុំ​សប្បាយចិត្ត​ណាស់​ ឯ​វា​ក៏​ដូចគ្នា​៖

«អូ​បង​?»

«អើ​! ហើយ​ចុះ​មាន​អ្នកណា​នៅផ្ទះ​ខ្លះ​ហ្នឹង​?»

«អត់ទេ​ ទៅដើរ​លេង​អស់ហើយ​!»

សុ​ដា​បិទ​ទ្វា​ផ្ទះ​ ខ្ញុំ​ក៏​ដើរទៅ​អង្គុយ​លើ​សាឡុង​ ហើយ​សម្លឹងឃើញ​រូបថត​ម៉ាក់​នៅ​ញញឹម​ស្រស់​មុខ​កំប៉ុង​ជើងធូប​ដែល​ហុយទ្រលោម​។ សុ​ដា​ច្បាស់ជា​សែន​រំលឹក​ម៉ាក់​ វា​ធ្វើ​តាម​ប៉ា​ទើប​សំណាង​បាន​នៅ​សំពះ​រូប​ម៉ាក់​ គ្រាន់បើ​ជាង​ខ្ញុំ​ដែល​មិនបាន​អុជ​ធូប​ឱ្យ​ម៉ាក់​សោះ​។

«ណេះ​បង​ទឹកក្រូច​!»

ខ្ញុំ​ទទួល​ពី​ដៃ​ប្អូន​បន្លំ​ចិត្ត​ស្រងេះ​ស្រងោច​។

«ខ្ញុំ​ទៅ​កម្តៅ​ម្ហូប​សិន​ ក្រែង​លោ​បង​ហេវ​!»

អា​ដា​ប្រុង​នឹង​ដើរទៅ​ចង្ក្រាន​បាយ​ តែ​ដោយ​ក្រឡេក​មិនឃើញ​មាន​អ្នកណា​សោះ​ ហើយក៏​មិន​គួរ​ថា​បើ​ទាំង​ប្តី​វា​ទៅដើរ​លេង​សុខចិត្ត​ឱ្យ​ប្រពន្ធ​នៅចាំ​ផ្ទះ​ម្នាក់ឯង​ដូច​មិន​ត្រូវ​ ខ្ញុំ​ក៏​សួរ​វា​៖

«ប្តី​ឯង​ទៅណា​?»

«ទៅ​ជប៉ុន​ជាង​មួយឆ្នាំ​ហើយ​!» សុ​ដា​ដកដង្ហើមធំ​មុននឹង​តប​សំណួរ​ខ្ញុំ​។

ខ្ញុំ​ភ្ញាក់ផ្អើល​មិន​តិច​ដែរ​ ជា​ប្តី​ប្រពន្ធ​បែរ​ត្រូវ​មក​រស់នៅ​បែកគ្នា​ ហើយ​បើ​វា​ចង់ទៅ​នៅ​ស្រុក​វិញ​ ម៉េច​ក៏​មិន​យកប្រពន្ធ​វា​ទៅជាមួយ​?

«អ្ហាក​? ហើយ​ចុះ​អង្កាល់​វា​មក​យក​ឯង​ទៅ​?»

«អត់​ដឹងផង​! ព្រោះ​គេ​មិនបាន​ប្រាប់​!»

ប្អូនស្រី​ខ្ញុំ​និយាយ​ធម្មតា​ មើលទៅ​វា​មិនបាន​កើតទុក្ខ​ទេ​ តែ​ហាក់​សប្បាយចិត្ត​ច្រើនជាង​ដែល​មិន​បាន​ទៅ​ប្រទេស​ជប៉ុន​តាម​ប្តី​។ អា​ជប៉ុន​នោះ​វា​បោក​ការ​ជាមួយ​សុ​ដា​ទេ​ដឹង​? វា​មាន​ប្រពន្ធ​កូន​នៅ​ស្រុក​ហើយ​? ខ្ញុំ​ចេះតែ​គិត​បារម្ភ​យ៉ាង​ខ្លាំង​ ប្អូនស្រី​ខ្ញុំ​នៅក្មេង​បើ​ពិតជា​ត្រូវ​មក​ជួប​រឿង​បែបនេះ​ គឺ​កំសត់​ណាស់​។ វា​ត្រូវ​ក្លាយជា​ស្រី​មេម៉ាយ​ មាន​ម្តាយចុង​ចិត្ត​ធ្មប់​បែបនេះ​អ្នកណា​ដែល​នឹង​មក​ស្រលាញ់​វា​ទៀត​? បើ​សុ​ដា​ត្រូវ​ជួប​រឿង​អកុសល​យ៉ាងនេះ ​មាន​តែ​ប៉ា​ទេ​ដែល​ត្រូវ​ទទួលខុសត្រូវ​។ ខ្ញុំ​សួរ​ប្អូន​បន្ត​ទៀត​៖

«ហើយ​ចុះ​វា​មាន​ផ្ញើ​លុយ​ឱ្យ​ឯង​ចាយ​ខ្លះ​អ្ហេស?»

«កម្រ​ណាស់​បង​ គាត់​ថា​សន្សំ​លុយ​ទុក​ទិញ​ផ្ទះ!»

ខ្ញុំ​អាណិត​ប្អូន​ស្ទើរ​ខ្លោចចិត្ត​ តែ​មើលឃើញ​ទឹកមុខ​វា​ស្រស់​ ហើយ​នៅ​ញញឹមដាក់​ខ្ញុំ​បាន​ទើប​ធូរចិត្ត​បន្តិច​។ បើសិន​សុ​ដា​ត្រូវ​ខូចចិត្ត​នឹង​រឿង​ប្តី​វា​ ប្រហែល​ក៏​មិន​និយាយ​ធូរៗ​នឹង​ខ្ញុំ​យ៉ាងនេះ​ដែរ​ សុ​ដា​ប្រាកដជា​និយាយ​រៀបរាប់​ឱ្យ​ខ្ញុំ​ស្តាប់​ ព្រោះថា​អ្នកផ្ទះ​នេះ​គ្មាន​អ្នកណា​ដែល​អាច​ជួយ​រំលែក​រឿង​ក្នុងចិត្ត​ប្អូនស្រី​បានទេ​។ ឬក៏​វា​មិន​ចង់​ឱ្យ​ខ្ញុំ​ដឹង​? ខ្ញុំ​ក៏​ទាញ​លុយ​ពី​កាបូប​មួយចំនួន​ហុច​ឱ្យ​ប្អូន​៖

«អ៊ីចឹង​​ណេះ​​! យក​ទៅ​!»

«អី​គេ​ហ្នឹង​បង​?»

វា​បើកភ្នែក​ធំ​ៗសួរ​ ព្រោះ​ចំនួន​លុយ​ដែល​ខ្ញុំ​ឱ្យ​ក៏​ក្រាស់​ដែរ​ ហើយ​សុទ្ធតែ​លុយ​តា​កា​ប៉ោង​។

«យក​ទៅ​! បង​តិអៀរ​ឱ្យ​ឯង​!»

មានភាគបន្ត!

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ៧)
ពី​កំណាត់ឈើ​ចាស់​ដែល​ពុក​ផុយ​ចង់​អស់​ ម្តងម្កាល​ដែល​ពួក​យើង​ផ្តុំគ្នា​ទីនេះ​ ព្រោះ​នៅផ្ទះ​ជា​មួយ​បង​លុច្ស​ចេះតែ​មាន​គេ​សង្ស័យ​ពេក​។ ខ្ញុំ​អរ​ងាក​សម្លឹង​ទៅ​ទ្វា​យ៉ាង​រហ័ស​៖

«អូ​នោះ​ វា​មកវិញ​ហើយ​!»

អា​ជា​ស្ទុះ​ទៅ​ទាញ​អា​ទ្រី​ដែល​មុខស្ងួត​ជាប់​ វា​មិនមែន​ត្រូវ​អ្នកផ្ទះ​កាត់កាល​ចោល​ ហើយ​ដេញ​មកវិញ​ទេ​អ្ហី​?

«អ្ហែង​ទៅណា​បាត់​មួយថ្ងៃ​អ្ហា​? មកវិញ​ធ្វើមុខ​មើលតែ​លេប​គ្រាប់បែក​ហើយ​?»

ខ្ញុំ​ឃើញ​អា​ទ្រី​វា​ស្ងៀម​ដែល​មិនមែន​ជា​ទម្លាប់​វា​សោះ​ អានេះ​រប៉ិលរប៉ូច​ ប្រកែកគ្នា​មិនឈប់​នឹង​អា​ជា​ តែ​មើលទៅ​វា​ដូច​គ្មាន​វិញ្ញាណ​ក្នុង​ខ្លួន​ទេ​ពេលនេះ​ ទើប​ខ្ញុំ​និយាយកាត់​ឡើង​៖

«កុំ​ទាន់​សួរ​វា​ ឱ្យ​វា​អង្គុយ​ចុះ​សិន​ទៅ​អ្ហា!»

អា​ជា​វា​ស្ងៀម​ក៏​ប្រហែល​នឹង​ឆ្ងល់​ដូចជា​ខ្ញុំ​ដែរ​ ទើប​វា​ប្រកៀក​ស្មា​អា​ទ្រី​ឱ្យ​អង្គុយ​លើ​កៅអី​ឈើ​ចាស់​ ខ្ញុំ​ទាញ​ស្រា​បៀរ​ពី​ក្នុង​ស្បោង​គាស់​ឱ្យ​វា​៖

«ណេះ​ ផឹក​ម៉ា​ក្អឹក​សិន​ទៅ​!»

«ហើយ​អ្ហែង​ទៅផ្ទះ​ធ្វើ​អី​អា​ទ្រី​?»

អា​ជា​សួរ​ព្រោះ​វា​មិនដឹង​ថា​ អា​ទ្រី​មាន​ឪពុក​ជរា​ឈឺ​នៅ​ឯ​ផ្ទះ​ទេ​ ព្រោះ​រឿង​គ្រួសារ​វា​មិនសូវ​និយាយ​ពេល​ផឹកស៊ី​ជួបជុំ​ តែ​វា​បាន​មករ​អ៊ូ​ដាក់​តែ​ខ្ញុំ​ម្នាក់​ទើប​ខ្ញុំ​ដឹងរឿង​វា​ច្រើនជាង​គេ​ ទើប​ពេល​ខ្ញុំ​សួរ​អា​ទ្រី​អា​ជា​វា​មើល​មុខ​៖

«ហើយ​ចុះ​ពុក​អ្ហែង​ម៉េច​ហើយ​អា​ទ្រី​?»

«គាត់​…គាត់​ស្លាប់​ព្រឹកមិញ​!»

«ស្លាប់​ហើយ​? ចុះ​…»

អា​ជា​វា​ស្រឡាំងកាំង​ ហើយ​មិនដឹង​ចុះ​វា​នឹង​សួរ​ពី​ស្អី​ទៀត​ មិនមែន​វា​ចង់​សំដៅ​សួរ​ដល់​ម៉ែ​អា​ទ្រី​ទេ​? ឃើញ​មុខ​វា​ដែល​ឱន​ជ្រប់ ​ខ្ញុំ​ក៏​ខំ​និយាយកាត់​អា​ជា​ដើម្បី​ជួយ​លួង​វា​៖

«អឺ​ទៅ​! ធ្វើ​ម៉េច​ទេ​អ្ហា​មនុស្ស​ឈឺ​យូរ​ហើយ​! ហើយ​បូជា​ឬក៏​បញ្ចុះ​អ្ហាស​?»

«បញ្ចុះ​ខានស្អែក​នេះ​ហើយ​! នែ​! ពួក​អ្ហែង​មាន​លុយ​ទេ​អ្ហា​? អញ​ខ្ចី​សិន​វ៉ើយ​!»

«មាន​តើស​ យក​សិន​ទៅ​ បើ​មិន​គ្រប់​​ណា​ ចាំ​លក់​ថ្នាំ​ហើយ​ចាំ​ឱ្យ​ទៀត!»

ខ្ញុំ​ឆ្លើយ​ទៅ​វា​ភ្លាម​ ហើយក៏​ប្រញាប់​ក្តាប់​លុយ​ពី​ក្នុង​ហោប៉ៅ​ខោ​មក​រាប់​ អា​ជា​វា​រហ័ស​ជាង​ខ្ញុំ​ព្រោះ​អា​នេះ​ទុក​លុយ​តែ​នឹង​កាបូប​ដាក់ថ្នាំ​៖

«អ្ហ​​ណេះ​! មាន​តែ​២០​រៀល​ហ្នឹង​ទេ​អ្ហា!»

ខ្ញុំ​ហុច​លុយ​ឱ្យ​អា​ទ្រី​ដើម្បី​បង្គ្រប់​នឹង​អា​ជា​ ពួក​ទុច្ចរិត​ម៉ា​រៀល​ៗដូច​ពួក​យើង​ រក​បាន​ក៏​ចាយ​គ្មាន​សល់​របស់​ទ្រព្យ​អ្វី​ទុក​នឹង​ខ្លួន​ពេល​មានរឿង​អ៊ីចឹង​ទេ​៖

«នៅ​អញ​២៥​ទៀត​ ហែង​យក​សិន​ទៅ​ ចាំ​ស្អែក​លក់​បាន​ចាំ​យក​ទៀត​ ហើយ​ចាំ​គ្នា​ខល​ទៅ​ប្រាប់​បង​លុច្ស​គាត់​ច្បាស់ជា​ជួយ​ខ្លះ​ហើយ​!»

ស្គាល់​អា​ទ្រី​ជាង​បី​ឆ្នាំ​ហើយ​ ខ្ញុំ​ទើបតែ​ឃើញ​វា​យំ​ជាលើកដំបូង​ពេល​ដែល​ពុក​វា​ស្លាប់​ គ្រួសារ​វា​មិន​មាន​បញ្ហា​រកាំរកូស​ដូច​គ្រួសារ​ខ្ញុំ​ទេ​ តែ​វា​ក្រ​ណាស់​។ ពុក​ម៉ែ​អា​ទ្រី​លក់​ទឹក​សណ្តែក​ចិញ្ចឹម​កូន​ដល់​ទៅ​៧​នាក់​ គាត់​ស្លាប់​មួយ​ចំហៀង​ខ្លួន​ពីរ​ឆ្នាំ​ហើយ​ ដោយសារ​ជំងឺលើសឈាម​ ជា​ជំងឺ​អ្នក​មាន​ដែល​ពួក​អ្នកក្រ​ដូច​ផ្ទះ​អា​ទ្រី​នេះ​ពិបាក​នឹង​រក​លុយ​ព្យាបាល​ណាស់​។

ទាំង​អា​ជា​និង​ខ្ញុំ​អង្គុយ​ធ្វើមុខ​ស្រពោន​ ព្រោះ​មិនដឹង​ត្រូវ​ជួយ​រំលែកទុក្ខ​វា​យ៉ាងម៉េច​ បើ​រឿង​លុយ​ក៏​មិន​មាន​ច្រើន​ ឃើញ​វា​យំ​ពេក​ខ្ញុំ​ក៏​ទះស្មា​វា​លួង​៖

«អ្ហែង​កុំ​យំ​ពេក​អ្ហា​! ពុក​អ្ហែង​ប្រហែល​ទៅ​បាន​សុខ​ហើយ​!»

«មែនហ្នឹង​អ្ហា​! នៅ​រស់​ដូច​ពួក​យើង​ទេ​ទើប​វេទនា​ មិនដឹង​ថា​នឹង​អស់​លក្ខ​ត្រូវ​ប៉ូលិស​ចាប់​បាន​ថ្ងៃ​ណា​ទៀត​!»

«អញ​មិនមែន​ខូចចិត្ត​រឿង​ហ្នឹង​ អញ​គ្រាន់តែ​ស្តាយ​ ព្រោះ​តាំងពី​ដឹងក្តី​មក​ អញ​មិនដែល​បាន​ធ្វើឱ្យ​គាត់​សប្បាយចិត្ត​ម្តង​ណា​ទេ​!»

វា​អង្គុយ​ត្របោម​ជង្គង់​ជូត​ទឹកភ្នែក​ ដំបូង​ខ្ញុំ​គិតថា​មានតែ​ខ្លួនឯង​ទេ​ដែល​ពិបាក​ រស់នៅ​គ្មាន​ក្តីសុខ​ គិត​ដល់​ពេល​ខ្ញុំ​ង៉ិកង៉ក់​ដាក់​ម៉ាក់​រឿង​បាយ​ម្ហូប​មិន​ត្រូវចិត្ត​ តែ​ពេល​ដឹងពី​ជីវភាព​គ្រួសារ​អា​ទ្រី​ទើប​ដឹង​ថា​ បាន​ដេក​បាន​ស៊ី​ស្រួល​ប៉ិន​ខ្ញុំ​គឺ​សំណាង​ណាស់​ហើយ​ ដូច​គ្រួសារ​អា​ទ្រី​កូនមួយកន្ទេល​ មិនដឹង​បាន​ស៊ី​គ្រប់គ្នា​អត់​? គ្រាន់តែ​វា​នឹង​ខ្ញុំ​ជួប​រឿង​ពិបាក​ផ្សេងគ្នា​ទើបបាន​មក​ជួបគ្នា​នៅ​ទីនេះ​។

«ហើយ​ម៉េច​បាន​ជា​អ្ហែង​ចេញពីផ្ទះ​ បើ​ពុក​ម៉ែ​អ្ហែង​ស្រលាញ់​អ្ហែង​យ៉ាងនេះ​?»

អា​ជា​សួរ​ទៅ​អា​ទ្រី​។ ខ្ញុំ​ក៏​ចង់​ដឹង​ណាស់​ដែរ​ បើ​ថា​មិន​ជួប​បញ្ហា​គ្រួសារ​ដូច​ខ្ញុំ​នឹង​អា​ជា​ផង​ ម៉េច​ក៏​វា​មក​បាន​ធ្វើជា​ក្មេង​លក់​ថ្នាំ​ដូច​យើង​ដែរ​ ហី​មក​ពី​ជីវភាព​វា​លំបាក​ពេក​?

«អញ​ចេញពីផ្ទះ​ក៏​ព្រោះតែ​រឿង​អត់​លុយ​ហ្នឹង​ហើយ​! គ្រួសារ​អញ​ពិបាក​ណាស់​ ពេលខ្លះ​អត់​អង្ករ​ដាំ​បាយ​ក៏​មាន​ ប្អូន​ៗអញ​ត្រូវ​ទៅរៀន​ ពួកវា​មិនដែល​មាន​សៀវភៅ​ មិនដែល​មាន​កាតាប​ស្ពាយ​ដូច​គេ​ទេ​ អញ​ខ្លាច​ពួកវា​ត្រូវ​ឈប់​រៀន​ ក៏​ចេញទៅ​ធ្វើ​អ្នកនេសាទ​នៅ​កោះ​!»

«អ៊ីចឹង​បាន​ជា​អ្ហែង​កិប​លុយ​ខ្លះ​ផ្ញើ​ឱ្យ​ម៉ែ​អ្ហែង​?»

ពួកវា​សម្លឹងមុខ​ខ្ញុំ​ថ្មែ​ ប្រហែល​ឆ្ងល់​ថា​ខ្ញុំ​បានដឹង​រឿង​នេះ​មក​ពីណា​? នៅជា​មួយ​ពួកវា​យូរ​ឆ្នាំ​ រឿង​អី​ក៏​លាក់​នឹង​ខ្ញុំ​មិន​ជិត​ដែរ​ តែ​សម្រាប់​អា​ជា​វា​មិនដែល​ចាប់អារម្មណ៍​នឹង​រឿង​អស់​នឹង​ទេ​ បាន​ជា​វា​ស្រឡាំងកាំង​យ៉ាងនេះ​។

«អ្ហែង​លួច​កិប​លុយ​យក​ឱ្យ​ម៉ែ​អ្ហែង​ឬ​អា​ទ្រី​?»

អា​ជា​សួរ​បញ្ជាក់​តែ​អា​ទ្រី​បែរមក​សួរ​ខ្ញុំ​វិញ​៖

«ម៉េច​ក៏​អ្ហែង​ដឹងពី​រឿង​នេះ​ អា​ Tiger​?»

«អញ​មិនមែន​ស្គាល់​អ្ហែង​ថ្ងៃទី​មួយ​ឯណា​អ្ហា​ អ្ហែង​ឈប់​ធ្វើការ​ពី​កោះ​យូរ​ហើយ​ ម៉េច​ក៏​នៅ​មាន​លុយ​ផ្ញើ​​ឱ្យ​អ្នកផ្ទះ​ទៀត​ បើ​មិន​យក​លុយ​លក់​ថ្នាំ​?»

អានោះ​មុខ​ស្លេក​ដូច​មាន់ស្ងោរ​ វា​នៅ​មិនទាន់​ស្គាល់ចិត្ត​ខ្ញុំ​ដូចដែល​ខ្ញុំ​ស្គាល់​ពួកវា​ទៀត​ វា​ភ័យ​ដែល​ស្មានថា​ខ្ញុំ​នឹង​ប្រាប់​រឿង​នេះ​ទៅដល់​អ្នកគ្រប់គ្នា​៖

«អ្ហែង​ភ័យ​ស្អី​? បើ​អញ​ចង់​ប្រាប់​បង​លុច្ស​ អញ​ប្រាប់​យូរ​ណាស់​មក​ហើយ​! អញ​សរសើរ​ឯង​ទៅ​វិញ​ទេ​ ដែល​នៅ​ឆ្លៀត​បាន​ផ្ញើ​​លុយ​ខ្លះទៅ​ឱ្យ​អ្នកផ្ទះ!»

អា​ជា​និង​ខ្ញុំ​ដាក់ដៃ​លើ​ស្មា​វា​ម្ខាង​ម្នាក់​ដើម្បី​លួងលោម​វា​។ អ្នកផង​តែង​ចាត់ទុក​ពួក​ខ្ញុំ​ថា​ជា​ក្រុម​ក្មេង​ពាល​មិន​ត្រឹមត្រូវ​ តែ​ខ្ញុំ​ដឹង​ថា​ក្រុម​ខ្ញុំ​ស្រលាញ់​គ្នា​ស្មោះ​ ជាង​គ្រួសារ​អ្នក​ត្រឹមត្រូវ​មួយចំនួន​ទៀត​ផង​។

ចំណែក​ឯ​អា​ជា​ ប៉ាវា​ធ្វើទាហាន​…វា​មិន​ក្រលំបាក​អត់បាយ​ស៊ី​ដូច​អា​ទ្រី​ទេ​ តែ​ប៉ា​ម៉ាក់​វា​ឈ្លោះ​គ្នា​ឥត​ល្ហែ​។

«ឱ្យ​លុយ​ខ្ញុំ​ខ្លះមក​ ឯង​ប្រុង​ទុក​ញាត់​តែ​ហោប៉ៅ​ស្រី​ក្រៅ​អស់​នោះ​អ្ហី​?»

ម៉ាក់​វា​ក៏​មិនណយ​ ប្តី​មកដល់​ផ្ទះ​មិនទាន់​ក៏​ទារ​លុយ​ ដឹង​ថា​គាត់​ត្រូវ​ចំណាយ​ច្រើន​ក្នុង​ផ្ទះ​ តែ​មើល​សភាព​ប្តី​ដែល​មួរ​ម៉ៅ​គាត់​មិន​គួរ​មក​ច្រាសឆ្អេះ​ ទោម្នេញ​ដាក់​ប្តី​យ៉ាងនេះ​ដែរ​។ ប៉ា​អា​ជា​ជា​មនុស្ស​សម្តី​ធ្ងន់​ វា​ប្រាប់​ថា​កម្រ​ឃើញ​ប៉ាវា​និយាយ​ផ្អែមល្ហែម​ ឬ​និយាយ​ស្រួល​ដាក់​ប្រពន្ធ​កូន​ណាស់​៖

«ស្អី​? នៅផ្ទះ​មួយ​ថ្ងៃ​ៗឯង​ធ្វើ​ស្អី​ខ្លះ​? ហ៊ឹះ​ លុយ​ចាយ​ឱ្យ​ដូច​ក្រ​ដាស់​ តើ​ឱ្យ​អញ​ទៅ​រកលុយ​ពីណា​ឱ្យ​ឯង​ចាយ​ទាន់​?»

ប៉ា​អា​ជា​គ្រាន់តែ​ចង់​រក​លេស​មក​ស្តីថា​ឱ្យ​ប្រពន្ធ​ ព្រោះ​ពេលនោះ​គាត់​លួច​មាន​ស្រី​ក្រៅ​ ទាំង​ដែល​ម៉ាក់​វា​មិនទាំង​ធ្លាប់​លេងល្បែង​ បំពោក​ម្សៅ​ក្រែម​ ឬ​គ្រឿង​អលង្ការ​ផង​ ប្តី​ឱ្យ​ប៉ុន្មាន​គឺ​ចាយ​ប៉ុណ្ណោះ​។ ម៉ាក់​អា​ជា​ដែល​ហួសចិត្ត​នឹង​ប្តី​ក៏​ក្រោក​ពី​ប៉ៅ​អី​តប​៖

«ខ្ញុំ​មាន​យក​លុយ​ទៅណា​ ក្រៅពី​ឱ្យ​កូន​រៀន​? ចាយវាយ​ក្នុង​ផ្ទះ​ ក៏​គ្រាន់បើ​ជា​ឯង​ដែរ​!»

«យើៗៗៗ​…»

ប៉ា​អា​ជា​ចង្អុលមុខ​ម៉ាក់​វា​ជាប់​ គាត់​ខាំមាត់​ខឹង​ប្រពន្ធ​។ ម៉ាក់​វា​បន្ត​៖

«ឯង​យក​លុយ​ទៅ​ឱ្យ​ពួក​ស្រី​ទាំងអស់​នោះ​ វា​ដាំបាយ​ឱ្យ​ឯង​ស៊ី​អ្ហី​?»

«ហ៊ឹស​! ចំណាប់​ណាស់​ តមាត់​អញ​ផង​ហាស​? តិច​ត្រូវ​ឥលូវ​ហ្នឹង​…»

អារម្មណ៍​ប្តី​ប្រពន្ធ​លែង​ល្អ​ទៅ​កើត​ហើយ​ បើ​ប្តី​ហ៊ាន​តែ​លើកដៃ​វាយ​ប្រពន្ធ​បែបនេះ​ តែ​ម៉ាក់​អា​ជា​មាន​ទៅ​អន់​អី​ គាត់​ក៏​ងើយ​មុ​ខ​បញ្ជោះ​ប្តី​វិញ​៖

«វាយ​មក​! វាយ​ខ្ញុំ​មក​! ម៉េច​? មាន​ស្រី​នៅ​ក្រៅ​ផ្ទះ​ ហើយ​ដើរ​អត់​ចូលផ្ទះ​ មក​ម្តង​ណា​ក៏​រករឿង​ប្រពន្ធ​កូន​ គ្រាន់បើ​វាយ​ខ្ញុំ​ឱ្យ​ស្លាប់​ទៅ​នឹង​អាល​បាន​នាំ​មី​ស្រី​នោះ​មក​នៅផ្ទះ​អ្ហី​?

«យ៉ើ​សៗ​ ឌឺ​អញ​ផង​អ្ហី​?»

មានភាគបន្ត!

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១៥)
ពេលនេះ គាត់កំពុងឈរនៅទីនោះ ក្នុងសភាពប្រឡាក់ឈាមជោកខ្លួន ដៃម្ខាងកាន់ឧបករណ៍ផ្តាច់ប្រព័ន្ធចាក់សោមេ ដែលអ្នកទាំងបួនស្គាល់ថា ជា Master Override Key ។

លោកផន ទន់ដួល … លុតជង្គង់ចុះក្បែរទ្វារ … ធីតា ស្ទុះឡើងគែមអាងបំណងចង់ចូលទៅក្បែរប្រធានរបស់នាង ធ្វើឱ្យហ្សឺឌីដើរទៅតាម … រីឯភារម្យ និង Roy ក៏ឈប់វាយគ្នា ហើយងាកមកមើល ។

«ពូ … ពូផន …» ធីតាយំសួរទាំងអួលដើមក ខណៈនាងប្រឹងស្រវាទាញរាងកាយដ៏ធ្ងន់ និងជោកជាំដោយឈាមរបស់និពន្ធនាយកចំណាស់នោះ ។

«ហេតុអី … ហេតុអីក៏ពូមកនៅនេះ ? ពូបានឃុបឃិតជាមួយពួកម៉ាហ្វៀ​បរទេសនេះពិតមែនឬអី ហឺៗ ?»

នាងស្រែកយំសន្ធាប់ ព្រោះកន្លងមក ពេញចិត្ត​ឬមិនត្រូវរ៉ូវទស្សនៈគ្នា គាត់នៅតែជាថ្នាក់លើនិងជារៀមច្បងដែលធីតាកោតគោរព ។

លោកផន ក្អកចេញឈាមគឃុល តែគាត់ខំញញឹមស្រាលៗសម្លឹងមើលកូនចៅម្នាក់ដែលខ្លួនធ្លាប់ស្ដីបន្ទោសរាល់ថ្ងៃ តែស្ងើចសរសើរនាងជានិច្ច​ក្នុងជម្រៅ​ចិត្ត​សម្ងាត់ ។

«ធីតា … ស្តាប់ !» គាត់ខ្សឹបកាន់តែលែងឮ រហូតនាងត្រូវឱនទៅកៀកជាង​មុនថែមឡើង ។

«ពូតែងរារាំងឯងមិនឱ្យពាក់ព័ន្ធកន្លែងមួយនេះ ព្រោះ … តែ​​រឿង​នេះ … មានពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ច្រើនណាស់ ​! ការស៊ើបអង្កេតនេះ នឹងនាំឱ្យឯងក្លាយជាគោលដៅសម្លាប់បំបិទមាត់ ។»

«ពូធ្វើពុតជាសេនាធិការវាក្នុងបំណងរកការពិតមែនទេ ​?​» នាងខ្សឹបញ័រមាត់ ។

«គោលដៅពិតរបស់យើង គឺកម្ទេចមន្ទីរពិសោធន៍សម្ងាត់មួយនេះ … ពីខាង​​ក្នុង និងសើរើមន្ត្រីឃុបឃិត​ ​! តែបេសកកម្ម … បានត្រឹម​កណ្តាលផ្លូវទេធីតា​ … »

គាត់ដកដង្ហើមញាប់ៗ នាង​ងក់ក្បាល ៖

«យល់ហើយ … យើងចេញពីកន្លែងនេះជាមួយគ្នា ​! ខ្ញុំយកពូចេញ !»

ស្រីខំសន្យាទាំងទឹកភ្នែកសស្រាក់ ព្រោះការពិតចំពោះមុខ កុំថាអាចយកបុរសនេះចេញ សូម្បីនឹងឱ្យគាត់និយាយច្រើនជាងនេះ ក៏សឹងថា មិនបានយូរទៀតនោះដែរ នាងឃើញស្ថានភាពពូផន​ម្នាក់នេះច្បាស់ ។

«យើងមានស្នងការRoy យើងមាន​ហ្សឺឌី ពួកយើងនឹងមាន​មធ្យោបាយណា​ពូ ​!​»

ថាហើយនាងងាកទៅរកភារម្យ ៖

«បងភារម្យ ​! បងមើលចុះ គាត់ចំណាស់នេះហើយ ក៏គាត់នៅធ្វើគ្រប់យ៉ាងរារាំងពួកម៉ាហ្វៀរុស្ស៊ី … ហេតុអី ? ហេតុអីបងមានះម្ល៉េះ ?»​

ដៃប្រឡាក់ឈាមរបស់និពន្ធនាយកលូកទៅចាប់អាវរបស់ធីតាយ៉ាងណែនព្រោះដង្ហើមគាត់ផ្តើមអាក់ៗ ៖

«ពូមិនអាចទៅភ្នំពេញវិញបានទេ … វ៉ុលកូវបានដាក់ឈីបក្នុងខ្លួនពូ ​! ហើយ … ពេលវាដឹងថា ពូយកសោមកឱ្យពួកឯង … វាបានពន្លែងជាតិសំយោគ​ពុល Micro ដែលពួកចោលម្សៀតរុស្ស៊ីបង្កប់ក្នុងបេះដូងពូ … ឱ្យសាយ​ភាយ ។ តែពូ … មិនស្តាយក្រោយទេកូន … សល់ពេលមិនដល់២នាទី​ទៀតទេ មុនពេល

​បេះដូងពូឈប់លោត … »

នាងញាប់ញ័រហាមាត់ជានិច្ច​តែគ្មានពាក្យនឹងថ្លែងបាន … បានត្រឹមស្រក់ទឹកភ្នែកម៉ាត់ៗដាក់បុរសវ័យចំណាស់ ដែលគាត់កំពុងលូកដៃទៅរាវហោប៉ៅអាវផ្នែកខាងក្នុងរបស់គាត់ ទាញយកវត្ថុម្យ៉ាងមានរាងដូចជា បណ្តូលនាឡិកា (Watch Core Drive) ធ្វើពីទីតានីញ៉ូម ហុចទៅឱ្យធីតា ។

នាង​សម្លឹងភ្លឹកៗមិនទាន់លូកដៃទទួលទេ  ដោយសារស្រីអ្នកកាសែត​ផ្សា​ក្តៅ​​ទាំងចិត្ត​ ផ្សាឈឺទាំងកែវភ្នែក ។ ហ្សឺឌីឱនមកខ្សឹបដាក់នាង ៖

«នោះជា Data-Core ដើម ! យកមកធីតា ! ប្រហែលជាព័ស្តុតាងអីមួយ​សំខាន់ !»

នាង​សម្លឹងរបស់នោះហើយលូកដៃទទួល ។ ពូផនខំនិយាយខ្សាវៗ ៖

«អាវ៉ុលកូវ​ វាអាចលុបដានគ្រប់យ៉ាងលើក្លោដចោលត្រឹមមួយវិនាទី ! តែវាបានផ្ទុកឈ្មោះមន្ត្រីពុករលួយ និងគម្រោងការទាហានជីវសាស្ត្រទាំងអស់នៅនេះ ! ពូលួចទាញយកបានដោយផ្ទាល់ពីកុំព្យូទ័រមេរបស់វា ធីតា … យើងចេញ Frontpageទៅ នេះជាព័ស្តុតាង !»

«ចាសៗ !» ធីតាឆ្លើយយ៉ាងញាប់ ហើយងក់ក្បាលដៃជូតទឹកភ្នែកក្តាប់យកវត្ថុនោះណែនក្នុងដៃ ។

«ខ្ញុំសន្យាពូ ! ខ្ញុំសន្យា ! Channel N-news នឹងលាតត្រដាងការពិតនេះ !​»​

លោកផន ងើបមុខសម្លឹងទៅកាន់ភារម្យ ដែលកំពុងឈរត្រាំក្នុងទឹកអាង រួចងាកទៅមើលសាន ដែលកំពុងតែប្រយុទ្ធនឹងមេរោគក្នុងបន្ទប់កញ្ចក់ ។

«ភារម្យ …» លោកផនហៅដោយសំឡេងស្អកៗ «មកណេះ! យករបស់នេះទៅជួយប្អូនប្រុសឯងទៅ !»

គ្រាន់តែឮពាក្យថា «ជួយប្អូន» ភារម្យដែលកំពុងប្រយុទ្ធស្វិតស្វាញជាមួយ Roy អម្បាញ់មិញ ក៏ទម្លាក់ភាពរឹងរូសចោលភ្លាមៗ ។ អតីតអធិការស្ទុះ​ហក់​កាត់ទឹកអាងក្រហមឆ្អៅ មកលុតជង្គង់ក្បែរបុរសវ័យចំណាស់ដោយក្តីសង្ឃឹមយ៉ាងពុះកញ្ជ្រោល ។

«របស់អីពូ ? នៅឯណា ? ប្រាប់ខ្ញុំមក ធ្វើម៉េចទើបយកវាចេញបាន ?»

គាត់បក់ដៃហៅ ហើយរុញធីតាឱ្យក្រោកចេញទាំងឆ្លៀតពោលផ្តាំចុងក្រោយ « … ហើយស្តាប់ពូ ! កុំរត់តាមច្រកធំ ! រត់តម្រង់ទៅទិសខាងកើត … ចូលតាមប្រព័ន្ធបំពង់បង្ហូរទឹកត្រជាក់ (Cooling Pipe) ដែលខូច … នោះជាច្រកតែមួយគត់ដែលអាវ៉ុលកូវមិនបានដាក់សេនស័រ (Sensor) !» នាងរេភ្នែកគិត ដោយរុញWatch Core Drive លាក់ទុកក្នុងចង្កេះ ។

ពេលភារម្យឱនមុខទៅកៀកលោកផនសឹងតែប៉ះដង្ហើមគ្នា ដើម្បីស្តាប់សំឡេងខ្សាវៗនោះឱ្យច្បាស់ គាត់សម្លឹងជ្រៅចូលទៅក្នុងកែវភ្នែកដ៏កម្សត់របស់​បងប្រុសម្នាក់នេះ ។ និពន្ធនាយកញញឹមទាំងឈឺចាប់ រួចហា … តែមិនមែនហាមាត់និយាយនោះទេ ! ធ្មេញរបស់គាត់ បានខាំបំបែកគ្រាប់កាប់ស៊ុលតូចមួយដែលលាក់ទុកជាសម្ងាត់ក្រោមអណ្តាត រួចផ្លុំខ្យល់ចេញមកក្រៅយ៉ាង     ខ្លាំង​ ។

ភូស !

ផ្សែងពណ៌សស្តើងមួយដង្ហើម បានហុយបាញ់ត្រង់ចូលទៅបោកផ្ទប់នឹងផ្ទៃមុខរបស់ភារម្យពេញទំហឹង ។ អតីតអធិការស្រូបយកផ្សែងនោះចូលសួត ត្រឹមតែមួយប៉ប្រិចភ្នែក ហើយកែវភ្នែករបស់ភារម្យដែលប្រែជាបើកធំៗ ផ្តើមវិលទោរទន់ ។

គេក្អកឃូសៗ ខណៈប្រព័ន្ធសរសៃប្រសាទកណ្តាលត្រូវកាត់ផ្តាច់ការបញ្ជា​យ៉ាងទាន់ហន់ ។

«ពូ … ?» ភារម្យខំប្រឹងគ្រហឹម តែសំឡេងរលត់បាត់ត្រឹមក្នុងបំពង់កខ្លួនឯង ។ រាងកាយដ៏មាំមួនរបស់គេ ប្រែមកជាទន់ល្វើយដូចសម្លី ដួលផ្កាប់មុខទៅលើដៃនិពន្ធនាយកចាស់វស្សា។

Roy ដែលស្ទុះមក បាន​ត្រកងដៃជើងរបស់អតីតអធិការភារម្យ​ដែលលែងមានកម្លាំងសូម្បីតែងើបម្រាមមួយក្តី ។

គេចាញ់បោកលោកផនទាំងស្រុង !

«សុំទោស ភារម្យ … » លោកផនខ្សឹបទាំងហត់ដង្ហក់ « … តែឯងត្រូវតែរស់ ដើម្បីជួយធីតា​យកព័ស្តុតាងនេះចេញទៅក្រៅ ​!​»

លោកផនរេភ្នែកទៅសម្លឹងមុខ Royនិងហ្សឺឌី យ៉ាងម៉ឺងម៉ាត់ខណៈក្បាលនិងក លែងកម្រើកងាកបាន ​៖

«ជាឧស្ម័នធ្វើឱ្យសាច់ដុំទន់ល្មើយជាបណ្តោះអាសន្នប៉ុណ្ណោះ ! ឆាប់យកគេចេញទៅ ! យកវាទៅភ្លាម ! ហើយពិល … នៅជើងខោខាងស្តាំ …»

Roy មិនរារែកយូរឡើយ ។ គេដឹងច្បាស់ថា ការលះបង់នេះមានតម្លៃប៉ុនណា ហើយក៏ជាជម្រើសចុងក្រោយដែរ ។ អតីតស្នងការចាប់ទាញក្លៀកភារម្យម្ខាង រីឯហ្សឺឌីស្ទុះមកជួយគ្រាហ៍ម្ខាងទៀតយ៉ាងរហ័ស ។

«តស់ ! ធីតា ! ទៅ !» Roy ស្រែកបញ្ជាទាំងតក់ក្រហល់ ។

ភារម្យត្រូវគេអូសកាត់ទឹកអាង ចេញទៅរកច្រកទ្វារដែលដាច់ខ្ទាតក្រោមស្នាដៃពូផន ។ ទឹកភ្នែកកូនប្រុសហូរស្រោចកាត់ផែនថ្ពាល់ភារម្យ គេចង់រើ  បម្រះ ចង់ស្រែកហៅប្អូន តែមាត់មិនអាចហារួច រាងកាយក៏កម្រើកមិនបាន ក្រៅពីទុកឱ្យភ្នែកសម្លឹងមើលទៅប្អូនប្រុសជាទីស្រលាញ់ ដែលកំពុងនៅជាប់ក្នុងបន្ទប់កញ្ចក់បន្តិចម្តងៗ កាន់តែឆ្ងាយទៅៗ ។ សាន ដែលកំពុងតែប្រកាច់ប្រឆាំងនឹងមេរោគ បានឃើញទិដ្ឋភាពនេះ ។ មុនពេលភារម្យត្រូវគេអូសផុតពីកន្ទុយភ្នែក សានបានបញ្ឈប់ចលនាប្រកាច់មួយរំពេច គេងក់ក្បាលយឺតៗមកកាន់បងប្រុស … ជាការយល់ព្រម ជាការទទួលយកជោគវាសនា និងជាការ    អរគុណសម្រាប់ក្តីស្រលាញ់ ។ ស្នាមញញឹមលាគ្នាដ៏បរិសុទ្ធមួយ បានផុសលើបបូរមាត់ដែលប្រឡាក់ឈាមរបស់សាន ។

លោកផន មានម្រាមដៃដែលជោកជាំដោយឈាម ស្ថិតលើគន្លឹះគ្រាប់បែក C4 ពីរគ្រាប់ដែលបានភ្ជាប់គ្នាជាស្រេចលើចង្កេះមាត់គាត់ញញឹម … ពេលដែលស្នូរជើងអ្នករត់ដល់ចំណុចគាត់ចង់បាន ហើយគាត់ប្រាប់ខ្លួនឯង   ស្ងាត់ៗ «លាហើយ អាបិសាចភ្នែកស !» ។

ទីត … ទីត … ទីត …

ប្រព័ន្ធទាំងមូលត្រូវបាន​ចុចបំផ្ទុះយ៉ាងកក្រើកសន្ធឹក ។

ពន្លឺពណ៌ក្រហមនៃប្រព័ន្ធរាប់ថយក្រោយលោតញាប់ស្មេ ស្របពេលដែល Roy ហ្សឺឌី និង ធីតា បានអូសរាងកាយទន់ល្វើយរបស់ភារម្យ រត់គេចផុតពីទ្វារធំនៃមន្ទីរពិសោធន៍ រួចបន្តសំដៅទៅរកច្រកចេញដែលងងឹតស្លុបនៅខាងមុខ ។

មានភាគបន្ត !

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ៦)
វគ្គ៖ បក្សី​ជំទើរ​ដែល​គ្មាន​សម្បុក​

ខ្ញុំ​ស្គាល់​ម៉ា​លើកដំបូង​នៅ​ឆ្នំា​១៩៩៦​…

អា​ម៉ា​នោះ​​រូប​សេះ​ ពណ៌​ផ្កាឈូក​ ខ្ញុំ​រត់​ការ​ថ្នាំ​ឱ្យ​បង​លុច្ស​នៅ​ផ្សារចាស់​។ ដំបូង​ខ្ញុំ​ខ្លាច​ណាស់​ព្រោះ​តែ​ម៉ាក់​តែង​ប្រដៅ​ខ្ញុំ​រឿយៗ​ថា​ អា​សារធាតុ​ញៀន​ស្អី​អស់នេះ​វា​មិនដែល​នាំផល​ល្អ​ដល់​ខ្លួន​ទេ​ មានតែ​បំផ្លាញ​ខ្លួនឯង​ គ្រួសារ​ ហើយ​សង្គម​ថែមទៀត​។

តែ​ពេល​ដែល​ខ្ញុំ​ដល់​ដំណាក់កាល​ទៅ​ លុយ​ក៏​អត់​ ផ្ទះ​ក៏​គ្មាន​ សាច់ញាតិ​ក៏​មិន​ខ្វល់​ មានតែ​វា​ទេ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយចិត្ត​ ហើយ​ឱ្យ​បាយ​ខ្ញុំ​ស៊ី​ ព្រោះ​គេ​ឱ្យ​ចំណេញ​មួយ​គ្រាប់​មួយ​ពាន់​រៀល​ ខ្ញុំ​ចែក​ចាយ​បន្ត​មួយ​យប់​ៗ ជួនកាល​មួយ​ពាន់​គ្រាប់​ក៏​មាន​ដែរ​។

និយាយ​តាមត្រង់​ទៅ​ ខ្ញុំ​អត់​ស្គាល់​ទេ​ថ្នាំញៀន​ គេ​ថា​ថ្នាំ​ខ្លាំង​សម្រាប់​រឿង​លើ​គ្រែ​ ខ្ញុំ​រកស៊ី​បាន​លុយ​ច្រើន​ណាស់​ តែ​ចាយ​អស់​ៗ មិនដែល​សល់​ទេ​ ខ្ញុំ​ធ្លាប់​ដេក​ប៉ុស្តិ៍​ម្តង​​​ប្រាំ​យប់​ ប៉ូលិស​ក៏​បាន​ទូរស័ព្ទ​ទៅ​ប៉ាតាំ​ងពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​មកដល់​ប៉ុស្តិ៍​…

«ម៉េច​ហើយ​? ខាង​គ្រួសារ​វា​ថាម​កយកពេល​ណា​?»

មក​ពី​កាលនោះ​ខ្ញុំ​ត្រូវ​គេ​ចាប់​ក្រោយពេល​ដែល​លក់​ថ្នាំ​អស់​ ប៉ូលិស​មិន​ទាន់​ដាក់​បន្ទុក​ខ្ញុំ​ថា​ត្រូវ​តែ​ជាប់​ទោស​ធ្ងន់ធ្ងរ​ពី​ករណី​ជួញដូរ​គ្រឿងញៀន​ទេ​ អ៊ីចឹង​ហើយ​បើ​មាន​អ្នកធានា​ខ្ញុំ​ច្បាស់ជា​អាច​ចេញទៅ​ផ្ទះ​វិញ​បាន​ តែ​…

«អត់មាន​ទេ​លោកនាយ​ គេ​ថា​មិន​ខ្វល់​ បើ​បាន​វា​ដេក​គុក​គឺ​ល្អ​ហើយ​!»

ចម្លើយ​បែប​ហ្នឹង​ ខ្ញុំ​ទាយ​ដឹង​តាំងពី​ដំបូង​ ទើប​មិន​ស្លុតចិត្ត​មិនបាច់​ឈឺចាប់​អី​ខ្លាំង​។ បើ​គាត់​មាន​ចិត្ត​នៅ​គិតថា​ខ្ញុំ​ជា​កូន​ ច្បាស់ជា​តាម​រក​ខ្ញុំ​តាំងពី​ថ្ងៃ​ចេញ​ពី​ផ្ទះ​ដំបូង​មក​ហើយ​ មិនមែន​ទុក​ឱ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ប្រឡែង​ថ្នាំ​រហូតដល់​ត្រូវ​ប៉ូលិស​ចាប់​ទេ​។

ដល់ពេល​អា​ជាតិ​ថ្នាំ​អស់​ហ្នឹង​វា​ច្រៀប​ពេញ​ខ្លួន​ទៅ​ មនោសញ្ចេតនា​គ្រួសារ​ជាមួយ​ខ្ញុំ​ក៏​កាន់តែ​ផ្តាច់​អស់​ ខ្ញុំ​ប្រែក្លាយ​ជា​រឹងប៉ឹង​ មិនបាន​លួច​តូចចិត្ត​នឹង​អ្នកផ្ទះ​ បែរជា​គិត​យ៉ាង​ធូរ​ទៅវិញ​ថា​ បើ​បាន​ចេញ​ក៏​ល្អ​ បើ​អត់ទេ​ដេក​បន្ត​ស៊ី​ស្រួល​ក្នុង​គុក​ហ្នឹង​ទៅ​។

«ហ៊ើយ​…អា​ក្មេង​អស់នេះ​ វា​ហួស​នឹង​ប្រដៅ​ហើយ​ ទើបដល់​ថ្នាក់​ពុក​ម៉ែ​វា​លែង​រវល់​យ៉ាងនេះ!»

មេ​ប៉ុស្តិ៍​រអ៊ូ​មើល​មុខ​ខ្ញុំ​ហើយ​គ្រវី​ក្បាល​។ ប៉ូលិស​អស់​ហ្នឹង​ឃើញ​ខ្ញុំ​ត្រឹមតែ​ជា​ក្មេង​បាត​សង្គម​ បំពុល​សង្គម​ដែល​គ្មាន​អ្នកណា​រាប់រក​ ធ្វើឱ្យ​តែ​ពួកគាត់​ត្រូវ​រវល់​មក​ដេញ​ចាប់​ តែ​ពាក្យ​គាត់​អស់​ហ្នឹង​វា​មានន័យ​សម្រាប់​តែ​អា​ក្មេង​ដែល​មាន​ពុក​ម៉ែ​ស្រលាញ់​ នៅ​មើលថែ​បាន​ដិតដល់​ តែ​សម្រាប់​ក្មេងប្រុស​ដែល​ជួបប្រទះ​នឹង​រឿង​គ្រួសារ​បែបនេះ​ដូចជា​ខ្ញុំ​ស្តាប់​មិន​ចូល​ទេ​។

គាត់​មិន​ចង់​សួរនាំ​ពីដើម​ហេតុ​សោះ​ ថា​ខ្ញុំ​នៅក្នុង​គុក​ថ្ងៃនេះ​ក៏​ព្រោះតែ​អ្នកណា​? បើ​កុំមក​ហត់​នឹង​ចាប់​ខ្ញុំ​ ទៅតាម​ដាន​ល្បិច​កល់​ប្រពន្ធចុង​អស់នោះ​ ប្រហែល​គ្មាន​ពួក​ខ្ញុំ​នៅ​ទីនេះ​ទេ​។ យ៉ាងណា​ខ្ញុំ​នៅ​មានសាច់​ញាតិ​ម្នាក់​ដែល​បារម្ភ​ សុ​ដា​ប្អូន​ខ្ញុំ​មិនដែល​ទុក​ខ្ញុំ​ចោល​ទេ​ ប្រាំ​ថ្ងៃ​ក្នុង​មន្ទីរ​ឃុំខ្លួន​វា​នេះ​ហើយដែល​យក​បាយ​យក​ទឹក​មក​ឱ្យ​ខ្ញុំ​។ ខ្ញុំ​ខ្មាស​ប្អូន​សឹងតែ​មិន​ហ៊ាន​មើល​មុខ​វា​ចំ​ បាយ​ក៏​លេប​លែង​ចូល​ ទឹកភ្នែក​មួយ​តំណក់ៗ​របស់​វា​សឹង​តែ​ពុះ​ប្រ​ម៉ាត់​ខ្ញុំ​ឱ្យ​ដាច់​៖

«បង​ឯង​ខំ​ហូប​ឱ្យ​ច្រើន​ទៅ​ ឃើញ​អត់​ស្គម​ច្រើនណាស់​!»

អស់ពី​ម៉ាក់​ទៅ​ មានតែ​វា​ទេ​ដែល​ស្រលាញ់​ខ្ញុំ​ជាងគេ​ តែ​ខ្ញុំ​មិន​គួរ​តបស្នង​ការ​ស្រលាញ់​ប្អូនស្រី​ដោយ​ជំនួស​នឹង​បាយ​ម្ហូប​យក​មកដល់​គុក​នេះ​ទេ​។ នឹកឃើញ​អនុស្សាវរីយ៍​នៅ​ពីក្មេង​របស់​បងប្អូន​យើង​ម្តង​ៗ ខ្ញុំ​ចង់​ត្រលប់​ទៅផ្ទះ​វិញ​ណាស់​ ខ្ញុំ​ចង់​ធ្វើជា​មនុស្សសាមញ្ញ​ម្នាក់​ដែល​មិនបាច់​ប្រឡូក​នឹង​ជីវិត​បាត​សង្គម​ទាំងនេះ​ទៀត​ តែ​ចិត្ត​ស្អប់​ប៉ា​និ​ង​ប្រពន្ធ​គាត់​ វា​ធ្វើឱ្យ​ខ្ញុំ​លែង​ខ្វល់​ពី​រឿង​ត្រឹមត្រូវ​។ បើ​ខ្ញុំ​មិន​រស់​ខ្លួនឯង​ មិន​ចាយ​លុយ​ខ្លួនឯង​ មីង​នៅតែ​បាន​លេស​មើលងាយ​ខ្ញុំ​។

ខ្ញុំ​លេប​បាយ​មួយម៉ាត់​ក្នុង​មាត់​ ម្ហូប​ស្នាដៃ​ប្អូនស្រី​នៅតែ​ឆ្ងាញ់​ ខ្ញុំ​ចង់​សួរនាំ​ពី​រឿង​ប្តី​វា​ណាស់​ តែ​ហាមាត់មិនរួច​សោះ​ខ្ញុំ​ខ្មាស​សុ​ដា​ដែល​ការពារ​មិន​ឱ្យ​វា​រៀបការ​នឹង​អា​ជប៉ុន​នោះ​មិនបាន​។ ឃើញ​មុខ​មាត់​សុ​ដា​ស្រស់បស់​ គ្រាន់តែ​រាង​ស្គម​បន្តិច​ ប្រហែលជា​ប្តី​វា​មិនមែន​មនុស្ស​អាក្រក់​ធ្វើបាប​វា​ដូចដែល​ខ្ញុំ​គិត​ទេ​។

«អូន​ឯង​មករ​ក​បង ​ពួក​នោះ​មាន​ដឹង​ទេ​?»

ខ្ញុំ​មិនបាន​រាប់​ទាំង​ប៉ា​ គឺ​សំដៅ​តែ​លើ​ម្តាយកូន​បី​នាក់​នោះ​ ខ្លាច​ថា​មីង​យកពាក្យ​ទៅ​និយាយ​ឱ្យ​ប៉ា​ខឹង​សុ​ដា​ ដោយសារ​ខ្ញុំ​ទៀត​។ ទោះ​យ៉ាងណា ​ពាក្យ​ម៉ាក់​ដែល​ប្រដៅ​ឱ្យ​ខ្ញុំ​គោរព​ប៉ា​នៅតែ​មាន​ប្រសិទ្ធភាព​ តែ​សម្រាប់​អ្នកដទៃ​ដែល​មិន​ជាប់សាច់​ឈាម​សោះ​ ខ្ញុំ​គ្មាន​អី​ត្រូវ​មក​គោរព​ទេ​។

«ទោះ​គាត់​ដឹង​ក៏​ដឹង​ទៅ​ ខ្ញុំ​មិន​ខ្វល់​ទេ​! ចាំ​មើល​ខ្ញុំ​សាក​ទៅ​និយាយ​នឹង​ប្តី​ខ្ញុំ​ ក្រែង​អាច​មក​ធានា​បង​ឱ្យ​ចេញក្រៅ​ឃុំ​បាន!»

«មិនបាច់​ទៅ​ពឹង​គេ​ នាំ​តែ​មានរឿង​ដល់​ឯង​ទេ​ មិន​ប៉ុន្មាន​ថ្ងៃ​បង​នឹង​ចេញទៅ​វិញ​ហើយ​!»

«បង​ឯង​ចេញ​ម៉េច​បើ​គ្មាន​អ្នកធានា​នោះ​?»

ខ្ញុំ​លើកដៃ​អង្អែល​សក់​ប្អូនស្រី​ ព្រោះ​ចង់​ឃាត់​កុំ​ឱ្យ​វា​យំ​ មិនដឹង​ត្រូវ​តប​ម៉េច​បើ​ខ្ញុំ​ខ្លួនឯង​ក៏​មិន​ប្រាកដ​ថា​តទៅ​អាច​នឹង​មាន​សេរីភាព​ដើរលេង​តាម​អំពើ​ចិត្ត​ទៀត​ឬ​អត់​។ ខ្ញុំ​មានតែ​បន្លប់​វា​ដោយ​ខំ​ហូបបាយ​ឡើង​អស់ពី​ស្រាក់​ ហើយ​ប្រញាប់​ដេញ​ឱ្យ​វា​ទៅផ្ទះ​វិញ​ ខ្លាច​ប៉ា​មកវិញ​រក​វា​មិនឃើញ​។

តាំងពី​ថ្ងៃ​នោះ​មក ​ខ្ញុំ​លែង​បាន​ជួប​សុ​ដា​ទៀត​ ព្រោះ​បង​លុច្ស​ជួយ​រត់ការ​ឱ្យ​ខ្ញុំ​ចេញ​វិញ​ ពេលនោះ​ពួក​ខ្ញុំ​បួន​នាក់​ស្ម័គ្រចិត្ត​ធ្វើកូន​ចៅ​គាត់​ ហើយ​គាត់​ដាក់ឈ្មោះ​ឱ្យ​ខ្ញុំ​ថា​ អា​ Tiger​… ខ្ញុំ​បាន​សាក់​រូប​ខ្លា​នៅដើម​ដៃស្តាំ​ ជីវិត​របស់ខ្ញុំ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​អ្វី​ដែលគេ​ហៅថា​ រឿង​ត្រឹមត្រូវ​…

វគ្គ៖ ក្រោម​លំហ​មេឃ​ដ៏​ថប់ដង្ហើម​

ក្រោយពេល​បាន​ចេញពី​គុក​ម្តង ​ពួក​យើង​កាន់តែ​មាន​ភាព​ក្លាហាន​ ហើយ​ហ៊ាន​ប្រឡូក​ជាង​មុន​ ព្រោះ​មិនបាច់​ទៅ​ខ្វល់​អី​នឹង​គ្រួសារ​ បើ​ពួកគេ​មិនដែល​ទុក​យើង​ក្នុងចិត្ត​ផង​ មានតែ​បងប្អូន​ខាង​នេះ​ទេ​ដែល​ទុក​យើង​សំខាន់​ ឱ្យ​លុយ​ចាយ​ ឱ្យ​បាយ​ស៊ី​ អ៊ីចឹង​ហើយ​ ពួក​យើង​មានតែ​ខំ​លក់​វា​ឱ្យ​បាន​ចំនួន​ច្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។ កាល​យប់​មួយ​នោះ ​ភ្លៀង​ខ្លាំង​ណាស់​ដូចជា​ធ្លាយ​មេឃ​…

អា​ជា​និង​ខ្ញុំ​ឈរ​ចាំ​អា​ទ្រី​នៅផ្ទះ​បែកបាក់​មួយ​ដើម្បី​ចេញដំណើរ​ទៅ​រកស៊ី​ តែ​បាត់​មួយ​ល្ងាច​មិន​ឃើញ​វា​ត្រលប់​មកវិញ​សោះ​។

«អា​ទ្រី​វា​មកដល់​អង្កាល់​វ៉ី​?»

ខ្ញុំ​រអ៊ូ​ទាំង​បារម្ភ​ ព្រោះ​វា​ប្រាប់​ថាទៅ​អើត​ផ្ទះ​តែមួយ​ភ្លែត​សោះ​ នេះ​ជាង​មួយថ្ងៃ​ទៅ​ហើយ​ អ្វី​ដែល​សំខាន់​មិនដឹង​វា​យក​ថ្នាំ​ទៅជាមួយ​ឬ​អត់​ ខ្លាច​តែ​ប៉ូលិស​កាក់​បាន​ដូច​លើក​មុន​ទេ​។

«អើៗ​ រាប់​ម៉ោង​ហើយ​អ្ហី​? មិន​ទាន់​ចេញ​លក់​បាន​មួយ​គ្រាប់​សោះ​ អ្ហែង​ចង់​ចាំ​វា​ទៀត​ឬក៏​ម៉េច​?»

អា​ជា​វា​ធ្វើមុខជូរ​ប្រឹង​ក្តោប​ថ្នាំ​ក្នុង​កាបូប​ជាប់​ ព្រោះ​មេឃ​មិន​ត្រឹមតែ​ភ្លៀង​ទេ​ ថែមទាំង​មាន​ខ្យល់​បោកបក់​សាច​មក​ប៉ះ​យើង​ទៀត​ ដំបូលផ្ទះ​ដែល​បាក់បែក​ លិច​ស្ទើរតែ​គ្រប់កន្លែង​ បើ​ត្រូវ​ថ្នាំ​រលាយ​ច្បាស់ជា​ខាតចុងខាតដើម​ហើយ​។ ខ្ញុំ​មិនទាន់​អស់ចិត្ត​ ព្រោះ​តាម​ដឹង​ផ្ទះ​អា​ទ្រី​ក៏​នៅ​រាង​ឆ្ងាយ​ដែរ​ ហើយ​មេឃ​ភ្លៀង​ទៀត​ក្រែង​វា​មិនទាន់​ចេញ​មកវិញ​ក៏​តប​ទៅ​អា​ជា​ថា​៖

«ចាំ​តិច​ទៅ​អ្ហា!»

«អញ​ខ្លាច​តែ​វា​មានរឿង​ទេ​អ្ហា​ វាយ​ក​ថ្នាំ​ទៅ​តាម​អ្ហេស?»

ខ្ញុំ​កាន់តែ​ភ័យ​បន្តិច​ដែរ​ តែ​ក៏​រហ័ស​ទាញ​កាបូប​របស់​វា​មក​រាប់មើល​ ហាក់​ធូរចិត្ត​បន្តិច​ ដែល​វា​ឆ្លាត​មិន​ចេះ​យក​ថ្នាំ​ទៅជាមួយ​៖

«មាន​ណា​ វា​ទុក​នៅ​ហ្នឹង​ទាំងអស់​ហ្នឹង​!»

«អ្ហើយ​! ភ្លៀង​ៗៗ​ មិន​ទាន់​រកស៊ី​បាន​មួយ​រៀល​ផង​ សង្ស័យ​ស្អែក​អត់បាយ​ស៊ី​ទេ​អ្ហា!»

អា​ជា​វា​ដើរចុះ​ដើរ​ឡើង​មិនឈប់​ ណាមួយ​ខ្លាច​ថា​លក់​មិនបាន​ ណាមួយ​មិនដឹង​អា​ទ្រី​វា​មានរឿង​មែន​ក៏​អត់​ ឯខ្ញុំ​ដែល​អង្គុយ​ស្ងៀម​តែ​ចិត្ត​មិនបាន​ស្ងប់​នោះ​ទេ​ ពួក​យើង​ទាំង​បី​នាក់​ជា​បងប្អូន​ ច្បាស់​មិន​ចង់​ឃើញ​អ្នកណាមួយ​ត្រូវ​ដេក​គុក​ម្តង​ទៀត​ដែរ​។ ពេលនោះ​សំឡេង​គោះ​ទ្វា​ក៏​លាន់​ឡើង​…

តុ​កៗៗៗ​

មានភាគបន្ត!

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ៥)
វគ្គ៖ ថ្នាំញៀន

ខ្ញុំ​តប់ប្រមល់​រៀន​លែង​ចូល​ រស់នៅ​ក្នុង​ផ្ទះ​ដែល​គ្មាន​ក្តីសុខ​ដូចជា​អ៊ំ​ថា​មែន​ គេ​យក​លុយ​ជប៉ុន​ទៅ​ទិញ​ម៉ូតូ​​ឱ្យ​កូនៗ​គេ​ហ៊ឺហា​លើ​គំនរ​ទុក្ខ​របស់​យើង​ ខ្ញុំ​ដើរ​មិនដែល​ចូលផ្ទះ​ទេ​។ ខ្ញុំ​ប្រឡង​បាក់ឌុប​ធ្លាក់​ ប្រពន្ធ​ចុង​ប៉ា​កា​ន់​តែ​បានដៃ​ថា​ឱ្យ​ខ្ញុំ​ព្រឹកល្ងាច​…

ខ្ញុំ​ទាល់ច្រក​ហើយ​ ពេលខ្លះ​គិតថា​ បើ​ខ្ញុំ​ស្លាប់​បា​ត់​ប៉ា​មុខ​ជា​មាន​វិប្បដិសារី​។ ខ្ញុំ​ចង់​បញ្ឈឺ​ប៉ា​ដោយ​ការ​សម្លាប់​ខ្លួន​ ល្ងាច​មួយ​ក្រោយពេល​ដែ​លប៉ា​ស្តីថា​ឱ្យ​ខ្ញុំ​បន្ទាប់ពី​ប្រពន្ធ​គាត់​ចាក់ចុច​ ខ្ញុំ​កាន់​ក្រ​ម៉ា​ដើរ​ទៅ​ដើមឈើ​ធំ​មួយ​កន្លែង​ដី​ម្ចាស់​ទុកចោល​ប្រុង​ថា​ចងក​។

ពេល​ចង​ក្រ​ម៉ា​រួច​ខ្ញុំ​គិតថា​ បើ​បាន​ទៅ​ជួប​ម៉ាក់​ពេលនេះ​គឺ​ប្រហែល​ខ្ញុំ​សប្បាយចិត្ត​ជាង​រស់នៅ​ជួប​មុ​ខ​ប៉ា​ តែ​មិនទាន់​បាន​ឡើងលើ​គល់ឈើ​ផង​ មិត្តភ័ក្ដិ​ខ្ញុំ​ពីរបី​នាក់​ក្បែរ​ផ្ទះ​វា​រត់​មក​ស្រែក​ឃាត់​៖

«ហេ​! អ្ហែង​ប្រុង​លេង​មែនទែន​អី​ហា​?»

ពួកវា​ត្រឹម​ជា​អ្នកជិតខាង​ទេ​ តែ​បារម្ភ​ពី​ខ្ញុំ​យ៉ាងនេះ​ខុសពី​មនុស្ស​ដែល​មាន​ឈាម​ក្នុង​ខ្លួនខ្ញុំ​ តែ​មិន​ចាប់អារម្មណ៍​ថា​កូន​រស់​ឬ​ងាប់​បែប​ណា​។ ពួក​នោះ​វា​ដឹងរឿង​ក្នុង​គ្រួសារ​ខ្ញុំ​ ហើយ​ឃើញ​ខ្ញុំ​ចម្លែក​ប៉ុន្មាន​ថ្ងៃ​ទើប​វា​តាមដាន​ដឹង​ថា​ខ្ញុំ​ប្រុង​ធ្វើ​រឿង​ឆ្កួត​មួយ​នេះ​។ អា​មួយ​មក​ចាប់​ទាញ​ខ្ញុំ​ អា​មួយ​ឡើង​ដើម​ឈើ​ទៅ​ស្រាយ​ក្រ​ម៉ា​ បើ​មិនបាន​ពួកវា​ថ្ងៃ​នោះ​ខ្ញុំ​ច្បាស់ជា​ក្លាយទៅជា​ខ្មោច​អនាថា​យាម​ដើមឈើ​ឱ្យ​គេ​ហើយ​។ បន្ទាប់មក​ពួកវា​ក៏​ចេះតែ​នាំ​ខ្ញុំ​ទៅ​នេះ​ទៅ​នោះ​ដើម្បី​បន្លប់​ទុក្ខ​។ ខ្ញុំ​ចាប់ផ្តើម​សេពគប់​មិត្តភ័ក្ដិ​ដែល​សុទ្ធតែ​មាន​បញ្ហា​ដូចគ្នា​ អ៊ីចឹង​ហើយ​ទើប​ពួកវា​យល់ចិត្ត​ខ្ញុំ​ច្បាស់​។ ក្រោយពី​នោះ​មក ​ពួក​យើង​បាន​បបួលគ្នា​ជួលផ្ទះ​សំណាក់​ដេក​ លក់​នាឡិកា ខ្សែ​ក ហើយ​លក់​ម៉ូតូ​លែង​ចូលផ្ទះ​។

ដើម្បី​បន្លប់​រឿង​ដែល​កើតឡើង​នៅក្នុង​គ្រួសារ​ ពួក​យើង​អត់មាន​ធ្វើ​អី​ច្រើន​ក្រៅពី​ផឹកស៊ី​សប្បាយ​ លេង​ហ្គេម​ លេងល្បែង​ដើររក​ស្រី​ច្រៀង​កំដរ​ មាន​សេរីភាព​និង​ក្តីសុខ​ពេញទំហឹង​ហើយ​។

«អ្ហ៎​! លើក​ឱ្យ​ដាច់​វ៉ើយ​ បើ​អាណា​បន្លំ​ អា​ហ្នឹង​ថោក!»

អា​ជា​វា​លួច​រអ៊ូ ​ព្រោះតែ​ខ្លាច​ផឹក​ចាញ់​គេ​ អា​នេះ​ខ្លាច​តែ​អស់​លុយ​ច្រើន​ស៊ីផឹក​បាន​តិច​ទើប​វា​ផ្តាំ​ទៅ​អា​ទ្រី​ដែល​លើក​មួយ​កែវ​មិនដល់​មួយ​ដង្ហើម​។ អា​ទ្រី​ដឹងខ្លួន​ថា​អា​ជា​ឌឺដង​វា​ក៏​សើច​ ខ្ញុំ​ក៏​សួរ​ទៅ​ពួកវា​បន្លប់​បរិយាកាស​៖

«ហើយ​ចេញពី​នេះ​ទៅណា​ទៀត​យើង​?»

«យើង​ទៅណា​ក៏បាន​ដែរ​អ្ហា​ លុយ​ពេញ​មួយ​កាបូប​ចាយ​ម៉ា​អស់ដៃ​ទៅ!»

អា​ជា​វា​ជឿជាក់​លុយ​រួម​ដែល​ពួក​យើង​ប្រមូលរបស់​លក់​អស់​គ្មាន​សល់​ពី​ខ្លួន​ វា​មិន​ខ្វល់​ថា​បន្ទាប់​ពី​នេះ​ទៅ​ពួក​យើង​ប្រហែល​នឹង​ត្រូវ​ដើរ​សុំ​បាយ​គេ​ស៊ី​ផង​មិនដឹង​។

«ចាំ​អញ​នាំទៅ​កន្លែង​មួយ​វ៉ើយ​ អស្ចារ្យ​​​ណាស់!»

«ស្អី​? កន្លែង​មុន​ហ្នឹង​អ្ហី​? អូយ​! អាណិត​អញ​ទៅ​អា​ទ្រី​អើយ​អ្ហា​ មុខ​ឱ្យ​ចាស់​ៗដូច​ម៉ែ​អ្ហែង​ហ្នឹង​អ្ហាស​ ហ៊ឹស​! ទៅ​តែម្តង​រៀង​ហើយ​អ្ហា!»

«ម្តង​ហ្នឹង​អ្ហាស​​​ អញ​ធានា​ថា​ ម៉ា​អេម​វ៉ើយ!»

អា​ជា​ពែប​មា​ត់​ធ្លាប់​ម្តង​ត្រូវ​អា​ទ្រី​លែង​បាក់​ចង្កេះ​នាំ​ទៅ​រក​ស្រី​ខារ៉ាអូខេ​មុខ​សុទ្ធតែ​ចំណាស់​ម៉ែ​ បទ​អី​ក៏​មិន​ចេះ​ក្រៅពី​រាំវង់​សា​រ៉ា​វ៉ាន់​ចេញពី​ហ្នឹង​​វិញ​ អា​ជា​និង​ខ្ញុំ​ដេញ​ទាត់​អា​ទ្រី​ហុយ​ដី​ ម្តងនេះ​មិន​ដឹង​ថា​អា​ជា​វា​ជឿ​ព្រម​ប្រថុយទៅ​តាម​អា​ទ្រី​ទៀត​ឬ​អត់​ទេ​ បើ​មើលទៅ​វា​ដូចជា​រអា​សម្បើម​ណាស់​។

ផឹកស្រា​ ឱប​ស្រី​ ដេក​ក្រៅ​ផ្ទះ​ ខ្ញុំ​ចាប់​ធ្វើ​រឿង​ទាំងអស់​ដែល​គិតថា​ធ្វើខ្លួន​ឯង​ឱ្យ​ទៅជា​មនុស្ស​ប្រុស​ពិតៗ​ តែ​ខ្ញុំ​មិនដែល​ភ្លេច​ទេ​ម៉ែ​…គាត់​តែងតែ​ធ្វើ​ឱ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក​ នៅពេល​ដែល​ខ្ញុំ​នឹកដល់​គាត់​…

«មនុស្ស​ស្រី​គេ​មិន​ចូលចិត្ត​ប្តី​ប្រមឹក​ទេ​!»

ពាក្យ​ម៉ាក់​ស្រាល​ស្រទន់​ពេល​គាត់​កំពុង​ធ្វើម្ហូប​ ហើយ​និយាយ​ប្រៀនប្រដៅ​ខ្ញុំ​ដែល​បើក​ឃើញ​កំពុង​ស្រា​បៀរ​នៅក្នុង​ទូរ​។ ម៉ាក់​ខំ​រុំ​ក្រណាត់​ព្រោះតែ​ខ្លាច​ខ្ញុំ​ឃើញ​ គាត់​ទុក​ឱ្យ​ប៉ា​ហូប​តិច​ៗ​ពេល​ល្ងាច​គ្រាន់នឹង​បាយ​ឆ្ងាញ់​។

«បើ​មិន​ផឹក​បាន​អី​នោម​ម៉ាក់​?»

ខ្ញុំ​ធ្វើជា​សួរ​លេង​ដឹង​ដែរ​ថា​វា​ឈ្លើយ​ ហើយ​និង​គេច​មិន​ផុត​ពី​ការ​សម្លក់​របស់​ម៉ាក់​៖

«មិនមែន​ថា​មិន​ឱ្យ​ផឹក​ គ្រាន់តែ​មិន​ចង់​ឱ្យ​ប្រមឹក!»

«ចុះបើ​ខ្ញុំ​រៀន​ផឹក​ល្អ​ទេ​ម៉ាក់​?»

គាត់​លើក​វែក​ឆា​រហ័ស​ប្រុង​​សំពង​ក្បាល​ខ្ញុំ​។ ម៉ាក់​ស្លូត​ណាស់​ តែ​ស្លូត​ពេល​ដែល​ខ្ញុំ​ស្រួល​និយាយ​ប៉ុណ្ណោះ​ បើ​ហ៊ាន​តែ​ខ្ញុំ​រឹងក្បាល​ ឈ្លើយ​ដាក់​គាត់​ម៉ាក់​មុខ​ក្លាយជា​បងប្អូន​ខ្លា​ភ្លាម​។ ខ្ញុំ​ខំ​គេច​សឹង​ថា​ថ្លោះ​ក ម៉ាក់​ខាំមាត់​ក្នាញ់​នឹង​ខ្ញុំ​៖

«បើ​ឯង​ចង់​ផឹក​ រំលង​វែក​ឆា​ម៉ាក់​សិន​ទៅ!»

«ហ៊ើយ​ម៉ាក់​! បើ​អ៊ីចឹង​ម៉េច​នឹងអាច​ក្លាយជា​មនុស្ស​ប្រុស​ពេញ​លក្ខណៈ​ដូច​គេ​?»

ខ្ញុំ​រអ៊ូ​លេង​នឹង​ម៉ាក់​ មិនមែន​ចង់​ផឹកស្រា​បៀរ​មួយ​កំប៉ុង​នោះ​ប៉ុន្មាន​ តែ​ចិត្ត​ខ្ញុំ​ចង់​ឈ្នះ​ម៉ាក់​។ គាត់​ក៏​បាន​ឱកាស​រៀបរាប់​ប្រាប់​ខ្ញុំ​ឡើង​ចង់​ងងុយដេក​៖

«មនុស្ស​ប្រុស​ពិ​តៗ​មិន​មែន​សំដៅ​លើ​ផឹក​ច្រើន​មិន​ស្រវឹង​ លេង​ច្រើន​មិនចាញ់​នោះ​ទេ​! តែ​ជា​មនុស្ស​ប្រុស​ដែល​អាច​ធ្វើជា​គំរូ​ និង​ជា​បង្គោល​ដ៏​រឹងមាំ​មួយ​សម្រាប់​គ្រួសារ​!»

ខ្ញុំ​លូក​ចាប់​ម្ហូប​ក្នុង​ខ្ទះ​មក​ភ្លក់​ហាក់​មិន​ចាប់អារម្មណ៍​នឹង​ការប្រៀនប្រដៅ​របស់​ម៉ាក់​។ ប្រពន្ធ​ដើម​​​ប៉ា​វាយ​ដៃ​គ្មាន​របប​របស់​ខ្ញុំ​ដោយ​ស្នាមញញឹម​ ពេលនេះ​ទើប​ខ្ញុំ​ដឹង​ថា​ទោះ​ម្ហូប​ហាង​ថ្លៃ​ប៉ុណ្ណា​ ទំនើប​ប៉ុណ្ណា​ក៏​មិន​ស្មើនឹង​ស្នាដៃ​ម៉ាក់​ឆា​សាច់​លាយ​នឹង​បន្លែ​ដែរ​។

នឹកដល់​វត្តមាន​ម៉ាក់​ដែល​ធ្លាប់​រីករាយ​ក្នុង​ផ្ទះ​ ខ្ញុំ​ក៏​នឹកខឹង​ដល់​ប៉ា​ភ្លាម​ បើ​មិនមែន​មក​ពី​គាត់​យក​ស្រី​ម្នាក់​នោះ​មក​នៅក្នុង​ផ្ទះ​ ខ្ញុំ​ក៏​មិន​ត្រូវ​មក​រស់នៅ​តែលតោល​យ៉ាងនេះ​ដែរ​ ហើយ​ពេលនេះ​គាត់​ស្រាប់តែ​ឱ្យ​សុ​ដា​រៀបការ​ជាមួយ​ជនជាតិ​ជប៉ុន​ដែល​មិនដឹង​ថា​ជា​ប្តី​គេ​ឬអត់​នោះ​ទៀត​។ ខ្ញុំ​គិត​អើយ​គិត​ថា​នឹង​ត្រូវ​ជួយ​ប្អូនស្រី​ដោយ​របៀបណា​ តែបើ​ឱ្យ​នាង​មក​រស់នៅ​គ្មាន​គោលដៅ​បែបនេះ​ដូចជា​ខ្ញុំ​ច្បាស់ជា​មិនបាន​ឡើយ​។

«យី​! ហើយ​ចុះ​អ្ហែង​ធ្វើមុខ​អី​យ៉ាប់​ម៉េស​អ្ហា​?»

អា​ទ្រី​សួរ​ បន្ទាប់ពី​វា​អង្គុយ​មើល​មុខក្រៀម​ផ្អេះ​ខ្ញុំ​អស់​រយៈពេល​ជិត​កន្លះម៉ោង​។ ឃើញ​ខ្ញុំ​មិន​ផឹក​មិន​ស៊ី​ ពួកវា​ស្មានថា​ខ្ញុំ​នឹកផ្ទះ​ តែ​រឿង​នេះ​មានតែ​អា​ជាទេ​ដែល​ដឹង​៖

«ថ្ងៃនេះ​​​ប្អូនស្រី​វា​ការ​ វា​នឹកផ្ទះ​នឹង​ណា!»

«អើ​! បើ​ថា​នេះ​ លើកគ្នា​ទៅ​ស៊ី​តែម្តង​ទៅ​អ្ហា​ អញ​កំពុងតែ​ដាច់យ៉ៃ​ផង​!»

«បើ​ពួក​អ្ហែង​មិន​ចង់​ឱ្យ​អញ​ចូល​គុក​នោះ​ កុំមក​និយាយ​ពី​រឿង​ទៅផ្ទះ​ជាមួយ​អញ​ បើ​អញ​ទៅ​ឃើញ​មុខ​ពួក​អស់នោះ​ ប្រហែលជា​មាន​ងាប់​រស់​ម្ខាង​ៗហើយ​​​!»

ខ្ញុំ​និយាយ​ច្រឡោត​ខឹង​ជះ​ដាក់​ពួកវា​ទាំងដុល​ តែ​ក្នុងចិត្ត​គុំ​ស្អប់​នឹង​អ្នកផ្ទះ​ជិត​ឆ្កួត​ទៅ​ហើយ​ មួយ​ខ្ញុំ​បារម្ភ​ពី​សុ​ដា​ដែល​ត្រូវ​រៀបការ​ប្តី​បរទេស​ទាំង​ដែល​ខ្លួនឯង​មិន​ចេះនិយាយ​ជប៉ុន​អី​មួយម៉ាត់​ ពីរ​ខ្ញុំ​ស្អប់​មីង​ដែល​បង្ខំ​ឱ្យ​​​អនាគត​បងប្អូន​ខ្ញុំ​ត្រូវ​វិនាស​ព្រាត់ប្រាស​បាន​តាមចិត្ត​ បី​ខ្ញុំ​ស្អប់​ប៉ា​ណាស់​ ដែល​គាត់​ព្រោះតែ​ស្រី​មិន​ខ្វល់​ពី​សេចក្តី​សុ​ខកូន​ៗ។

កំហឹង​ប៉ុណ្ណេះ​ល្មម​ថា​ខ្ញុំ​នាំ​ពួកវា​ទៅ​ដុត​រោងការ​ចោល​ បើ​មិន​យល់មុខ​សុ​ដា​ទេ​ ខ្ញុំ​ក៏​មិន​ខ្លាច​នឹង​ដេក​គុក​ដែរ​។ រវល់​តែ​ខឹង​ពេក ​ខ្ញុំ​ក្រវាត់​ដៃ​ប៉ះ​កែវ​មួយ​ធ្លាក់​ខ្ចាយ​ដោយ​អចេតនា​ អា​ជា​និង​អា​ទ្រី​ភ្ញាក់​សឹង​ហើប​គូទ​ពី​តុ​។ ខ្ញុំ​សម្លឹងមុខ​ពួកវា​ធ្វើមិនដឹង​ ព្រោះ​នៅ​គិត​ច្រើន​រឿង​មង្គលការ​សុ​ដា​នៅ​ឡើយ​ គ្មាន​អារម្មណ៍​ទៅ​សើច​នឹង​ប្រតិ​កម្ម​ឆ្កួត​ៗរបស់​ពួកវា​ទេ​។

«ថី​អានេះ​? និយាយលេង​ផង​មិនបានទេ​អ្ហា​?» អា​ទ្រី​និយាយ​ មិន​តែ​ប៉ុណ្ណឹង​វា​ក៏​ច្រៀង​​ឌឺ​ខ្ញុំ​៖

«អូន​មិនដឹង​ខ្លួន​ថា​អូន​នេះ​ហើយ​ អូន​អើយ​ដែល​ធ្វើ​ឱ្យ​បង​ខ្លោច​ផ្សារ​ បង​ក៏​មិន​យល់ថា​ពុល​ស្នេហា​…»

អា​ជា​ទះស្មា​មួយ​ដៃ​អា​ទ្រី​ឈប់​ច្រៀង​៖

«នែ៎​! នៅ​ច្រៀង​ហ្នឹង​ហើយ​អានេះ!»

អា​ទ្រី​ងាក​មក​សួរ​ខ្ញុំ​បន្លប់​ខ្លាច​គេ​ថា​សំឡេង​វា​មិន​ឈ្នះ​គោ​រោទ៍​៖

«ហើយ​បើ​មិនទៅ​ទេ​ អ្ហែង​អង្គុយ​ខ្វល់​ធ្វើ​អី​អ្ហា​?»

«មក​ពី​អត់​លុយ​មួយ​រៀល​ហ្នឹង​អ្ហាស!»

«ចង់​ចងដៃ​ប្អូន​អ្ហេស? អ្ហី​ក៏​ចង់បាន​លុយ​ដើរលេង​អ្ហាស​? បើ​ថា​ចង់​រកលុយ​មិនមែន​អត់​ក្រឡា​ឯណា​ ឱ្យ​តែ​ហ៊ាន​!»

អា​ទ្រី​វា​បង្ហើប​ហើយ​ញាក់ចិញ្ចើម​ មកដល់​ដំណាក់កាល​នេះ​ទោះ​អ្វី​ក៏​មិន​ខ្លាច​ដែរ​ ឱ្យ​តែ​មាន​លុយ​ចាយ​ មាន​បាយ​ស៊ី​ បាន​ដេក​ឆ្អែត​គឺជា​សេរីភាព​ពួក​យើង​ហើយ​ មិនបាច់​ទ្រាំ​នៅក្នុង​ផ្ទះ​ចាំ​ស្តាប់​តែ​ប្រពន្ធ​ចុង​ប៉ា​ទេសនា​ ប្តឹងប្តល់​ប៉ា​ព្រឹក​ល្ងាច​ៗនោះ​ទេ​។

មានភាគបន្ត!

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ៤)
ខ្ញុំ​មិន​ខ្វល់​ពី​សម្តី​ប៉ា​ទេ​ ព្រោះ​បារម្ភ​ពី​ប្អូនស្រី​ស្ទើរតែ​ដាច់ដង្ហើម​ទៅ​ហើយ​។ ខ្ញុំ​ចង់ទៅ​ក្បែរ​ប្អូនស្រី​ តែ​ប៉ា​ចង្អុល​មុខ​ឱ្យ​ខ្ញុំ​នៅ​ឱ្យ​ឆ្ងាយ​ពី​នាង​ ខ្ញុំ​ខឹង​ណាស់ ​តែ​ក៏​មិន​ចង់​ឃើញ​សុ​ដា​កាន់តែ​ពិបាក​។

បន្ទាប់​ពី​ប៉ា​ស្រែកហៅ​និង​ដាក់ប្រេង​កូឡា​ឱ្យ​ហិត សុ​ដា​ក៏​ភ្ញាក់​ដឹង​ខ្លួន​សើងមម៉ើង​វិញ​ តែ​នាង​មិន​បាន​និយាយ​អី​ក្រៅពី​យំ​។ ពេលនោះ​ទើប​ខ្ញុំ​ដឹង​ថា​ខ្លួនឯង​ទន់ជ្រាយ​បំផុត​ ពេល​ដែល​ឃើញ​ប្អូន​ស្រី​ជាទី​ស្រលាញ់​ត្រូវ​ឈឺចាប់​ ទឹកភ្នែក​មួយ​តំណក់​របស់ខ្ញុំ​បាន​ស្រក់​ចុះ​ តែ​យ៉ាងណា​ខ្ញុំ​មិន​ចង់​ឱ្យ​ម្តាយ​កូន​ប្រពន្ធ​ចុង​ប៉ា​ឃើញ​វា​ឡើយ​។

ទោះ​ដឹង​ហើយ​ថា​ប៉ា​ចាប់​ផ្តើម​ស្អប់​ខ្ញុំ​ដល់​ឆ្អឹង​ តែ​ឃើញ​គាត់​នៅ​សេសសល់​ក្តី​ស្រលាញ់​ខ្លះ​បារម្ភ​ពី​សុ​ដា ​ខ្ញុំ​ក៏​ធូរចិត្ត​បន្តិច​ ខ្ញុំ​ទម្លាក់​កំហុស​គ្រប់យ៉ាង​ទៅលើ​មីង​ប្រពន្ធចុង​ បើ​អាច​ខ្ញុំ​ចង់តែ​ចាប់​ទាញ​ពួក​គេ​យក​ទៅ​ឃុំ​ឱ្យ​បាត់​ពីមុខ​មាត់​គ្រួសារ​មួយ​នេះ​ បើ​គ្មាន​គាត់ ​ប៉ា​ក៏​មិន​ក្លាយជា​បែបនេះ​ដែរ​។

ខ្ញុំ​លែង​ចង់​ឈ្លោះ​ជា​មួយ​ប៉ា​ ហើយក៏​មិន​ចង់​ប្រឈម​មុខ​នឹង​ប្អូនស្រី​ដែល​ត្រូវ​មក​រងគ្រោះ​ដោយ​សារ​ខ្ញុំ​ ថា​ប្រុង​ឡើង​ទៅ​បន្ទប់​ដើម្បី​សំងំ​លាក់ខ្លួន​ រង់ចាំ​រឿង​កន្លង​ផុត​ មិនទាន់​បាន​ដើរ​ដល់​ជណ្តើរ​ផង​ មីង​ម្តាយចុង​ស្រែក​ឃាត់​ខ្ញុំ​៖

«ឯង​ចង់​ឡើង​ទៅ​ប្រមូលរបស់​អី​ទៀតហើយ​? លក់​ម៉ូតូ​មួយ​នៅ​ចាយ​មិន​គ្រាន់​អ្ហេស?»

«មីង​ឯង​អី​ក៏​អា​ក្រ​ក់​ម៉េ​ស? កុំ​ឃើញ​ខ្ញុំ​មិន​មាត់​បានចិត្ត​ពេក​!»

ប៉ា​ស្រាប់តែ​ស្ទុះ​មក​ទាញ​ខ្ញុំ​បោះ​ចេញក្រៅ​ទ្វារ​ ខ្ញុំ​ឃើញ​គាត់​ខឹង​ខ្លាំង​ណាស់​ ភ្នែក​គាត់​ក្រហម​ទឹកមុខ​មាំ​ដែល​ខ្ញុំ​មិនធ្លាប់​ឃើញ​គាត់​បែបនេះ​ពីមុន​សោះ​ ហើយក៏​មិន​សម​ថា​ធ្វើ​ព្រោះតែ​ខឹង​ខ្ញុំ​មួយ​ឆាវ​ទេ​៖

«ចេញពីផ្ទះ​អញ​ទៅ​ ហើយ​កុំមក​ឱ្យ​អញ​ឃើញ​មុខ​ទៀត!»

«ប៉ា​ដេញ​ខ្ញុំ​ព្រោះតែ​ស្រី​ម្នាក់​នេះ​?»

ខ្ញុំ​ហ៊ាន​លើកដៃ​ចង្អុលមុខ​មីង​ដែល​កូនប្រុស​ទាំងពីរ​របស់​គេ​ប្រុងនឹង​ស្ទុះ​មក​ដាល់​ខ្ញុំ​ចំពោះ​មុ​ខប៉ា​ តែ​ពេល​ឃើញ​ខ្ញុំ​សម្លក់​ពួកវា​វិញ​ ទើប​ធ្វើ​នៅ​ស្ងៀម​បាន​ត្រឹម​ខឹង​តែ​មិន​ហ៊ាន​ ចរិត​កំសាក​ពួកវា​គ្មាន​អី​មក​ហក់​នឹង​ខ្ញុំ​កើត​ទេ ​បើ​មិនមែន​អាង​ប៉ានិ​ងម៉ាក់​វា​។

«ចាប់ពី​ថ្ងៃនេះ​ទៅ​ ឯង​មិនមែន​ជា​កូន​អញ​ទៀត​ទេ!»

ប៉ា​ទាញ​ទ្វារ​បិទ​គ្រាំង​ ខ្ញុំ​បានឃើញ​មុខ​សុ​ដា​លើក​ចុងក្រោយ​ពេលនោះ ​ហើយ​ប្អូនស្រី​ខ្ញុំ​យំខ្លាំង​ណាស់ ​តែ​រឿង​នេះ​វា​ពិបាក​នឹង​ហាមឃាត់​ក៏​ព្រោះតែ​ចរិត​គុំគួន​និង​ឆេវឆាវ​របស់ខ្ញុំ​ដែរ​។ យ៉ាង​ណា​ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​លំទោន​ចំពោះ​ស្រី​ម្នាក់​នោះ​ ហើយក៏​គ្មាន​អារម្មណ៍ល្អ​អី​ជាមួយ​ឪពុក​កូន​ត​ទៅ​ទៀត​ដែរ​។ ខ្ញុំ​តូចចិត្ត​ពេក​ក៏​រត់​ទៅ​ស្រែ​ជាមួយ​អ៊ំ​ប្រាំ​ថ្ងៃ​។

«ងាប់​ហើយ​ប៉ា​ឯង​វាយ​កូន​ខ្លាំង​ថ្នាក់​នេះ​?»

អ៊ំ​ដែល​ជា​បង​បង្កើត​ម៉ា​ក់​ខ្ញុំ​ស្អំ​ពន្លៃ​ដែល​ដុត​ក្តៅ​ៗលើ​ខ្នង​ខ្ញុំ​។ ខ្ញុំ​ភ្ញោច​ៗស្មា​ ព្រោះតែ​ឈឺ​ពេក​ តែ​វា​ឈឺ​មិន​ស្មើ​ចិត្ត​ដែល​ចាញ់​ម្តាយកូន​មួយ​ក្រុម​នោះ​ទេ​។

«របួស​លើ​ខ្លួន​ប៉ុណ្ណឹង​ វា​មិន​ស្មើ​របួស​ក្នុងចិត្ត​ទេ​អ៊ំ!»

«ហើយ​អា​ដា​ប្អូន​ឯង​វា​យ៉ាងម៉េច​ហើយ​?»

អ៊ំ​សួរ​បារម្ភ​ព្រោះ​ខ្ញុំ​ប្រាប់​ថា​ មួយ​ទំហឹង​ដៃ​ប៉ា​ដែល​ប្រុង​វាយបំបាក់​ឆ្អឹងខ្នង​ខ្ញុំ​ត្រូវ​សុ​ដា​រង​ជំនួស​ តែ​សំណាង​ហើយដែល​ពេលនោះ​ខ្ញុំ​ចាប់​ទាញ​សុ​ដា​ទាន់​ បើ​មិន​អ៊ីចឹង​ប្អូន​ខ្ញុំ​ទេ​ដែល​ត្រូវ​ដេក​ស្អំ​បែប​នេះ​ ថា​មិន​ស្រួល​ប្រហែល​ដេកពេទ្យ​ព្រោះ​តែ​ចិត្ត​គ្មាន​មេត្តា​របស់​ឪពុក​ដូច​ជា​ប៉ា​ហើយ​។

«សុ​ដា​មិន​អី​ទេ​អ៊ំ​ ប្រហែល​រន្ធត់ចិត្ត​ពេក​ ទើប​វា​ដួលសន្លប់​!»

«ហ៊ើយ​…ប៉ា​ឯង​មិន​គួរ​ងប់​នឹង​ស្រី​នោះ​ដល់​ថ្នាក់​នេះ​ទេ​ មើលចុះ​ ហើយ​បើ​ជ្រុលដៃ​វាយ​កូន​ស្លាប់​ មិន​ល្អ​មើលទៅ​ហើយ​ទេ​អ្ហី​? ហ៊ើយ​…អ្នកណា​ដែល​ថា​មនុស្ស​គេ​ចេះតែ​ចោទ​ ប្រពន្ធចុង​គ្មាន​មួយ​ណា​ល្អ​ទេ​ ដប់​មានតែ​មួយ​ហ្នឹង​ឯង​ របៀប​ដូច​ប្រពន្ធ​ប៉ា​ឯងនេះ​ បើ​ឯង​បន្ត​នៅ​ទៀត​ ក៏​គ្មាន​ក្តីសុខ​ដែរ!»

ខ្ញុំ​ស្នាក់នៅ​ជាមួយ​អ៊ំ​តែ​ក្នុង​ចិត្ត​ចេះ​តែ​បារម្ភ​ពី​សុ​ដា​មីង​គាត់​កំចាត់​ខ្ញុំ​ ហើយ​ច្បាស់ជា​មិន​ទុក​ឱ្យ​សុ​ដា​នៅ​បាន​សុខ​ទេ​ បងប្អូន​យើង​ទាំងពីរ​ទាល់តែ​ត្រូវ​ឪពុក​បោះបង់​ទើប​គាត់​សុខចិត្ត​។ តែ​ខ្ញុំ​ក៏​មិន​ងាយ​ចុះ​ចាញ់​ លើក​នេះ​ខ្ញុំ​នឹង​ទ្រាំ​ធ្វើមុខ​ក្រាស់​ដើម្បី​នៅ​ការពារ​ប្អូនស្រី​។ ខ្ញុំ​ព្រម​ត្រលប់​ទៅផ្ទះ​វិញ​ ហើយ​ប្រឈមមុខ​និង​ប៉ា​ ទោះជា​គាត់​ដេញ​ខ្ញុំ​យ៉ាងណាក៏ដោយ​ តែ​ពេល​ទៅដល់​ខ្ញុំ​ក៏​ដឹង​ថា​ប៉ា​បាន​លើក​សុ​ដា​ឱ្យ​ទៅ​ជនជាតិ​ជប៉ុន​ដែល​ធ្វើការ​អ៊ុន​តាក់​ជាមួយ​មីង​។ ខ្ញុំ​ខឹង​ណាស់​ដែ​លប៉ា​ព្រម​លើក​កូនស្រី​ឱ្យ​ជនបរទេស​ក៏​ព្រោះតែ​គេ​ឱ្យ​ថ្លៃទឹកដោះ​ចំនួន​ប្រាំ​ពាន់​ដុល្លារ​។ ល្ងាច​នោះ​ខ្ញុំ​ក៏​ទៅ​រក​រឿង​ប៉ា​និ​ង​ប្រពន្ធ​ចុង​គាត់​ម្តង​ទៀត​៖

«ទោះ​យ៉ាងណា​ក៏​ខ្ញុំ​មិន​ឱ្យ​សុ​ដាការ​ជាមួយ​អា​ជប៉ុន​នោះ​ដែរ!»

«សុ​ដា​ជា​កូន​អញ​ ចង់​ឱ្យ​ការ​ជាមួយ​អ្នកណា​អញ​ឪ​វា​ជា​អ្នក​សម្រេច​ គ្មាន​ពាក់ព័ន្ធ​នឹង​ឯង​ទេ​!»

ប៉ាកា​ន់​តែ​សោះកក្រោះ​ជាមួយ​កូន​ហើយ​ ពាក្យ​សម្តី​គាត់​គ្រប់​ម៉ាត់​តប​ជាមួយ​ខ្ញុំ​ពិបាក​ទទួលយក​ណាស់​ តែ​ខ្ញុំ​មិនបាន​ខ្វល់​ទេ​ ព្រោះ​ខ្ញុំ​មកនេះ​ដើម្បី​ការពារ​ប្អូនស្រី​៖

«ទោះ​យ៉ាងណា​ក៏​ខ្ញុំ​មិន​ឱ្យ​ប្អូនស្រី​ការ​ជាមួយ​ពួក​អា​បរទេស​ ប៉ា​មិនឃើញ​ទេ​? សុ​ដា​មិន​ចេះ​ភាសា​គេ​ ហើយ​នៅក្មេង​ទៀត​ កោត​តែ​ប៉ា​ដាច់ចិត្ត​ឱ្យ​វា​ការ​ជាមួយ​គេ​ដែរ​?»

«មិន​ចេះ​ភា​សា​គេ​គ្មាន​អី​ពិបាក​ទេ​ សំខាន់​គេ​ផ្តល់​កិត្តិយស​ដល់​ប្អូនស្រី​ឯង​ ហ៊ាន​ឱ្យ​ថ្លៃផ្ទះ​ខ្ពស់​កប់​ពពក​ ចាត់​ទុកថា​ប្អូនស្រី​ឯង​សំណាង​ណាស់​ហើយ​!»

«បើ​អ៊ីចឹង​មីង​ឯង​មិន​ការ​ជាមួយ​វា​ខ្លួនឯង​ទៅ​? ហេតុ​អី​ត្រូវជា​ប្អូន​ខ្ញុំ​?»

«បង​…!»

មិនបាច់​លើក​អំបោស​មក​វាយ​ខ្ញុំ​ទៀត​ តែ​ខ្សែភ្នែក​ដែ​លប៉ា​សម្លក់​ខ្ញុំ​ ក៏​ដឹង​ថា​គាត់​ខឹង​ប៉ុណ្ណា​ទៅ​ហើយ​ គាត់​ជេរ​ខ្ញុំ​ដាច់សាច់​មើលតែ​មិនមែន​កូនប្រុស​គាត់​៖

«អា​ក្មេង​ឈ្លើយ​អត់ពូជ​ សម្តី​ហែង​នេះ​កាន់តែ​កោង​ប្រដៅ​លែង​បាន​ហើយ​!»

«បើ​គេ​ដឹង​ថា​សុ​ដា​មាន​បងប្រុស​ចរិត​ធន​នេះ​ ច្បាស់​គ្មាន​អ្នកណា​មក​ស្តី​ដណ្តឹង​នាង​ទេ​ មិត្តភ័ក្ដិ​អូន​គេ​មិន​ប្រកាន់​ ហើយ​ស្រលាញ់​អាណិត​សុ​ដា​ ទើប​ខំ​មក​ស្តី​ដណ្តឹង​តាម​ប្រពៃណី​ បង​ឯង​ថា​ទៅ​? កូន​បង​បាន​ប្តី​បរទេស​ មាន​លុយ​ចាយ​ រស់នៅ​សុខ​ស្រួល​មិន​ចង់​ទេ​អ្ហេស?»

«មីង​ឯង​ហ៊ាន​ធានា​លើ​អនាគត​ប្អូន​ខ្ញុំ​ទេ​?»

ខ្ញុំ​ឈាន​មួយ​ជំហាន​កាន់តែ​កៀក​ប្រពន្ធ​គាត់​ព្រោះ​ខឹង​ពេក​ ប៉ា​ក៏​ទាញ​ខ្ញុំ​ចេញ​ដូច​ខ្ពើម​កូន​ខ្លួនឯង​ណាស់​៖

«អ្ហែង​មិនបាច់​មក​និយាយ​ទេ​ អញ​នៅតែ​ឱ្យ​វា​ការ​ បើ​អ្ហែង​មិន​ពេញចិត្ត​ចេញទៅ​!»

គាត់​ដេញ​ខ្ញុំ​ចេញពីផ្ទះ​ ចិត្តជា​កូនប្រុស​ល្មម​ថា​មិនបាច់​ពឹង​លើ​លុយ​ឪពុក​បែបនេះ​ទៀត​ទេ​ ខ្ញុំ​គួរ​ដើរចេញ​ពេលនោះ​លែង​ត្រលប់​មកវិញ​ទៀត​ មានដៃ​ពីរ​ជើង​ពីរ​ដែរ​ ខ្ញុំ​រកលុយ​ចិញ្ចឹម​ខ្លួនឯង​មិន​រស់​អ្ហេស? តែ​អ្វី​ដែល​ខ្ញុំ​ត្រូវ​គិតដល់​មុនគេ​ គឺ​សុ​ដា​ វា​ខ្សោយ​ណាស់​មួយ​រយៈ​នេះ​ ខ្ញុំ​មិន​ចង់​ឃើញ​វា​យំ​ ហើយ​អស់សង្ឃឹម​ព្រោះតែ​ខ្ញុំ​ទេ​។

ខ្ញុំ​ទ្រាំ​បន្ត​រស់នៅ​ព្រោះ​ដើម្បី​ប្អូន​ យ៉ាងណា​ក៏បាន​នៅ​ការពារ​វា​ខ្លះ​ ហើយ​មួយទៀត​ខ្ញុំ​ក៏​គិតថា​ គំនិត​ប្តី​វា​អាច​ល្អ​ជាង​ចិត្ត​បី​សាច​របស់​ប្រពន្ធ​ប៉ា​ ទើប​ខ្ញុំ​ទ្រាំ​មើល​សុ​ដា​ភ្ជាប់ពាក្យ​នឹង​ជនជាតិ​ជប៉ុន​នោះ​។

មានភាគបន្ត!

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១៤)
ភីប ! ផ្លេក !

ផ្កាភ្លើងឆក់ចេញពី Tablet របស់ហ្សឺឌី ។ ឧបករណ៍នោះឡើងកម្តៅងំដូចដុំភ្លើង ធ្វើឱ្យយុវជន Hacker ត្រូវបង្ខំចិត្តគ្រវាត់វាចោលទៅលើឥដ្ឋមាត់អាងជាបន្ទាន់ដោយអារម្មណ៍តក្កម៉ា ។

ប្រាវ !  អេក្រង់បែកខ្ចាត់ខ្ចាយ រលត់ពន្លឺបៃតងឈឹប … សូន្យឈឹង !

ហ្សឺឌីលាបាតដៃទាំងពីរមកច្បូតមុខហើយនិយាយញ័រៗទៅកាន់គ្នីគ្នា ៖

«យើងចប់ហើយ ! ចប់ហើយ !»

អ្នកទាំងបីប្រតោងស្មានាយខណៈមើលឃើញថា អាវុធសំខាន់ជាងគេរបស់ Hacker ត្រូវបានកម្ទេច នេះក៏បានន័យថា ខែលបច្ចេកវិទ្យាដ៏សំខាន់របស់គេទាំងបួនត្រូវបានផ្តួល​ដូចគ្នា ។

ដោយកែវភ្នែកអស់សង្ឃឹមបំផុត ហ្សឺឌីសម្លឹងទៅរាងកាយសានដែលកម្រើកជាថ្មី ហើយគេរអ៊ូដោយអស់ទាំងកម្លាំងកាយនិងចិត្ត ​៖

«របាំងការពារ … ដាច់ហើយ ! យើងមិនអាចទប់វា … បានទៀតទេ !»

ភាពស្ងប់ស្ងាត់ដ៏គួរឱ្យខ្លាចបានចូលមកគ្របដណ្តប់ ។ ធីតាស្ទុះមកទាញតោងដៃហ្សឺឌីដើម្បីទាញគេឱ្យចាកចេញពីភាពអស់សង្ឃឹម ។ គេសម្លឹងនាង …តើ … ទីបំផុត … យើងនិងស្រីម្នាក់នេះ ពិតជានឹង​ត្រូវ​ស្លាប់នៅក្នុងទីដ៏អាស្រូវនេះ … ?

ប៉ុន្តែ កែវភ្នែករបស់នារីអ្នកកាសែតរូបនេះ ដែលសម្លឹងថ្ពក់ជាមួយគេ នាងហាក់លែងមានភាពភ័យខ្លាចអ្វីទៀតហើយ បែរជាពោរពេញដោយភាពដាច់ខាត ។ នាង​វាចាមួយៗ ៖

«ស្តាប់ខ្ញុំ … ហ្សឺឌី ! ទោះបីជាថ្ងៃនេះ … យើងត្រូវស្លាប់នៅកន្លែងនេះ ត្រូវកប់ឆ្អឹងនៅមន្ទីរពិសោធន៍នេះក៏យើងត្រូវតស៊ូដល់តំណក់ឈាមចុងក្រោយ យើងមិនអាចឱ្យអាបិសាចបរទេស ដាស់មេរោគបានសម្រេច ធ្វើឱ្យពិភពលោកគិតថា ខ្មែរជាជាតិសាសន៍មេរោគចង្រៃនោះបានទេ ! យើងច្បាស់ជាមានមធ្យោបាយ យើងមាន​ស្នងការ Roy  មានភារម្យទៀត ពួកយើង​គិតសន្សឹមៗ យើងនឹងរកឃើញអីមួយហ្សឺឌី !»

នាងនិងហ្សឺឌី ដែលកំពុងចរចាគ្នាដោយឈរដង្ហក់កណ្តាលសភាពខាប់អន្ធិលនៃទឹកអាង ងាកទៅសម្លឹងភារម្យ ពួកគេឃើញអតីតអធិការយកដៃសង្កត់មុខរបួសរបស់គេយ៉ាងណែន តែឈាមស្រស់ៗនៅតែបន្តហូរជ្រៀតតាមចន្លោះម្រាមដៃ សើមជោកឡើងៗលាយឡំនឹងទឹកអាងពណ៌ក្រហម ។

អតីតស្នងការនិងបងប្រុសសាន ងាកដំណាលគ្នាទៅសម្លឹងមើលសាន នៅក្នុងបន្ទប់កញ្ចក់ ។ ពន្លឺពណ៌ក្រហមនៅលើឈីបកញ្ចឹងករបស់គេ ចាប់ផ្តើមលោតភ្លឹបភ្លែតៗឡើងវិញហើយ … មេរោគកំពុងតែធុំក្លិនឈាមពិតមែន !

ដូចការស្មានរបស់គ្រប់គ្នា … ក្រាក … Roy លែងដៃពីស្មាភារម្យ រួចថយក្រោយកន្លះជំហានកាត់ទឹកអាង ។

ទឹកមុខរបស់គេប្រែជាត្រជាក់ស្រឹប ។ អតីតនាយប៉ូលិស លើកកាំភ្លើងខ្លីយ៉ាងរហ័ស តម្រង់កាណុងខ្វាច់ទៅរកកញ្ចក់ … តម្រង់ចំកណ្តាលក្បាលរបស់សាន ។

ព្រឹប !

គ្រាន់តែ Roy លើកដៃផុត ភារម្យហក់ស្ទុះបោកខ្លួនទាំងរមូលទៅលើអតីតមិត្តរួមអាជីពក្នុងល្បឿនដូចផ្លេកបន្ទោរ !

ទឹកអាងបែកខ្ទាតសាចពេញអាកាស ។ ក្លេប្រតោងប្រទាមរវាងពួកគេបានចាប់ផ្តើមឡើងក្រោមទឹកមុខស្លេកស្លាំងតក់ស្លុតរបស់ធីតា ។

ដៃស្តាំដែលមានរបួសរបស់ភារម្យ រលាស់ទៅវាយកាណុងកាំភ្លើងឱ្យ​ងាក​​ចេញពីកញ្ចក់ ខណៈជើងរបស់គេឆ្វាក់កៀវជើង Roy ផ្តួលទៅក្នុងទឹក ។

តែ Roy មិនមែនជាមនុស្សងាយឱ្យគេផ្តួល គេទប់ជំហរបាន រួចប្រើកែងដៃសង្កត់កភារម្យជាប់ ហើយប្រឹងលើកកាំភ្លើងម្តងទៀត ។

«វាចប់ហើយ ភារម្យ ! ឯងចង់អាត្មានិយមដល់ណា ?»

Roy ស្រែកទាំងសំឡេងតឹងណែនទាំងប្រឹងប្រើកម្លាំងបង្វិលខ្លួនរើបម្រះពីការចាប់ ។

ដោយមិនខ្ចីឆ្លើយ … ភារម្យរមួលខ្លួនគេចពីកែងដៃរបស់ Roy រួចប្រើស្នៀតក្លេកដៃ (Wrist Lock) កាច់ឆ្អឹងកដៃ Roy យ៉ាងសាហាវនិងរហ័សបំផុត បង្ខំឱ្យកាណុងកាំភ្លើងចង្អុលចុះទៅក្នុងទឹក ។ ស្នងការ Roy បើកភ្នែកធំៗ ។ គេទទួលដឹងយ៉ាងច្បាស់ថា ភារម្យដែលកំពុងរបួសដើមដៃ នៅតែមានកម្លាំងមហាសាលក្នុងការប្រឱបរារាំងខ្លួន ឯស្នៀតក្លេ របស់បុរសនេះរឹតតែរហ័សនិងចំណាប់ចំនួនស្មើកម្រិតកងកម្លាំងប្រតិបត្តិការអន្តរជាតិ … នេះបានសេចក្តីថា បែកគ្នា៥ឆ្នាំ ភារម្យមិនបានសំងំលាក់ខ្លួនបោះបង់ចោលការហ្វឹកហាត់នោះទេ ! សភាពរបស់គេ គឺរឹតតែគ្រោះថ្នាក់ជាងមុន !

«គ្មានអ្នកណាកាត់ទោសវាបានទេ ! គ្មានសិទ្ធិទេ !»

បងប្រុសរបស់សាន​គំហកឡើងដោយសំឡេងគ្រលរ ព្រមជាមួយការទាញកន្ត្រាក់ Roy ផ្តួលទៅផ្ទប់នឹងជញ្ជាំងអាង ធ្វើឱ្យហ្សឺឌីនិងធីតាចំហមាត់ទាំងទ័លច្រក មិនហ៊ានសូម្បីតែលូកដៃចូលឃាត់ ។

ស្នងការដែលកំពុងវាយប្រតប់ជាមួយភារម្យយ៉ាងស្មើដៃ មិនងាយដឹងចាញ់ឈ្នះហាក់ទទួលស្គាល់ថាខ្លួនមិនអាចបង្ក្រាបអធិការម្នាក់នេះបានងាយៗឡើយ ។ អ្នកទាំងពីររមៀលខ្លួនកាត់ទឹកអាងក្រហមឆ្អៅ ផ្លាស់ប្តូរស្នៀតក្លេ និងការចាប់បោកប្រកៀកប្រកិតគ្នា ក្រោមក្រសែភ្នែករបស់សាន ដែលកំពុងសម្លឹងមើលបងប្រុសប្តូរជីវិតដើម្បីខ្លួនពីក្រោយជញ្ជាំងកញ្ចក់ …

«ប្អូនរបស់ឯង វាលែងជាប្អូនឯងទៀតហើយ !»

Roy គ្រហឹមទាំងហត់គឃូស ។ ធីតាលេបទឹកមាត់ងាកទៅមើលសភាពនាយ​សានដែលកំពុងតែរំញោចឡើងវិញ … នាងនិងហ្សឺឌី​ទទួលស្គាល់ដូចគ្នាដែរថាបើRoyមិនអាចសម្លាប់គេឥឡូវនេះទេមនុស្សរាប់លាននាក់នៅលើពិភព

លោកនឹងត្រូវវិនាស ។

«ឈប់វាយគ្នា​មកនិយាយគ្នាសិនបានទេ ?»

នាងស្រែកទាំងរអាក់រអួល ។ ភារម្យ ដែលកំពុងរបួសដើមដៃនៅតែផ្តោតកាត់វាយតប់ជាមួយ Roy ដូចខ្លាត្រូវរបួស ។

«ឯងត្រូវតែទទួលស្គាល់ការពិត ភារម្យ ​! សានមិនមែនជាមនុស្សទៀតទេ​ !»

Roy ស្រែកតវ៉ាទាំងប្រឹងរុញកាំភ្លើង ក្នុងពេលដែលភារម្យចចេសប្រកែកមិនព្រមថយដោយប្រើដៃម្ខាងដែលមិនមានរបួសនោះ រុញបញ្ចៀសកាណុងកាំភ្លើងមិនឱ្យតម្រង់ត្រូវសាន ។ ការប្រតាយប្រតប់គ្នារវាងអ្នកទាំងពីរកាន់តែស្វិតស្វាញឡើងកណ្តាលអាងទឹកក្រហម ។

«វានៅរស់ ! ហើយវាគ្មានកំហុសទេ ! វាជាអ្នករងគ្រោះ ! ឯងធ្វើប៉ូលិសរបៀបស្អីឯង ?» ភារម្យគ្រហឹមដោយការឈឺចាប់ដែលហែកហួរចេញពី​បេះដូង មុននឹងវាយ Roy មួយកណ្តាប់ដៃចំផ្ទៃមុខយ៉ាងពេញទំហឹង ។

ធីតាមិនអាចនិយាយអ្វីចេញទេ នាងនៅឈរគាំងដោយក្តីតក់ស្លុត ព្រោះពេលនេះសំឡេងប្រកាសអាសន្នក៏កំពុងលាន់ទ្រហឹង ។

នៅខាងក្រោយជញ្ជាំងកញ្ចក់ … សាន កំពុងតែឈរញ័រខ្លួនទទ្រើកដូចត្រូវចរន្តខ្សែភ្លើងឆក់ ។ ការប្រកួតប្រជែងគ្នាយ៉ាងសាហាវ រវាងមេរោគដែលស្រេកឃ្លានឈាម និងសតិសម្បជញ្ញៈជាមនុស្សដែលនៅសេសសល់ កំពុងហែកហួរខួរក្បាលរបស់គេ ។ លុះមកឃើញបងប្រុសជាទីគោរពរបស់ខ្លួនត្រូវបង្ហូរឈាម និងវាយតប់គ្នាប្រឈមនឹងសេចក្តីស្លាប់ដើម្បីតែការពារជីវិតខ្លួន … ដំណក់ទឹកភ្នែកពណ៌ក្រហម ដែលជាទឹកភ្នែកលាយឡំនឹងឈាម បានស្រក់ចុះយឺតៗ …

សានប្រឹងខាំធ្មេញរហូតដល់ចេញឈាមតាមជ្រុងមាត់ ហើយដោយប្រើកម្លាំងឆន្ទៈចុងក្រោយបំផុតដែលនៅសេសសល់ គេទាញក្បាលខ្លួនឯងវាយទៅនឹងជញ្ជាំងកញ្ចក់ គ្រាំង ! ដើម្បីទប់ទល់នឹងការបញ្ជារបស់មេរោគដែលកំពុងក្តោបក្តាប់រាងកាយ ។

ខ្ចាយ … កញ្ចក់មិនបែកទេ តែឈាមសានបានខ្ទាតប្រឡាក់ជាប់នឹងផ្ទាំងកញ្ចក់ ។

គ្រប់គ្នាបង្អង់ចលនា ហើយងាកទៅសម្លឹង …

«សម្លាប់ខ្ញុំទៅ …» សានមិនបានបន្លឺសំឡេងចេញមកទេ ប៉ុន្តែតាមរយៈកែវភ្នែក និងទឹកមុខរបស់គេ ភារម្យមើលឃើញសារនេះយ៉ាងច្បាស់ ។ គេដឹងថា ប្អូនប្រុសលែងចង់ឱ្យខ្លួនក្បត់តួនាទី ក្បត់សម្បជញ្ញៈ និងបន្តរងគ្រោះដើម្បីការពារគេទៀតហើយ ។

«បងយកឯងទៅផ្ទះ !» ភារម្យស្រែកសន្ធាប់ទាំងអួលដើមក ទឹកភ្នែកកូនប្រុសស្រក់ចុះមកមិនដឹងខ្លួន ។

ខណៈនោះ ហ្សឺឌីដែលកំពុងតាមដានអេក្រង់ ស្ទុះឈានមកក្បែរភារម្យ រួចពិភាក្សាខ្សឹបខ្សៀវ ៖ «មានអ្វីម្យ៉ាងខុសប្រក្រតីក្នុងអង្គចងចាំរបស់សាន ! ប្រហែលមុនពេល Tablet ផ្ទុះ យើងរារាំងញាណទទួលមេរោគរបស់គេបានសម្រេច … បើមិន១០០ភាគរយ ក៏ច្រើន … បានជាគេនៅអាចមានប្រតិកម្មតប និងដឹងរឿង !»

ខណៈដែលសភាពការណ៍កំពុងតែឈានដល់ សភាពទុំជោរព្រោះភារម្យដាច់ខាតត្រូវតែយកប្អូនចេញ ស្រាប់តែ …

ប៊ូម !!!

ទ្វារដែកដ៏ក្រាស់នៅច្រកចូល ត្រូវបានបំផ្ទុះដាច់ខ្ទាតចេញពីត្រចៀកទ្វារយ៉ាងកក្រើក ! ផ្សែងហុយទ្រលោម រួមជាមួយរូបរាងរបស់មនុស្សម្នាក់ដែលដើរទ្រេតទ្រោតចូលមក ។

«ពូផន ?» ធីតាស្រែកលាន់មាត់ដោយក្តីតក់ស្លុតបំផុត ។

លោកផន … និពន្ធនាយកដែលធីតាធ្លាប់សង្ស័យ ព្រោះគាត់តែងតែរារាំងនាងមិនឱ្យស៊ើបអង្កេតសំណុំរឿងបន្ទប់ពិសោធន៍ L-34នេះ ចុងក្រោយពេលនាងលបលួចមកដល់គោលដៅក៏ឃើញគាត់មកដល់មុននិងកំពុងព្យាយាមលុបចោលទិន្នន័យ ដែលនាំនាងឈានដល់ក្តីសន្និដ្ឋានថា ទោះតិចឬច្រើន ថ្នាក់លើរបស់នាង​ប្រាកដជាមានជាប់ពាក់ព័ន្ធជាមួយនឹងម៉ាហ្វៀ​អន្តរជាតិវ៉ុលកូវ ។

មានភាគបន្ត !

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១៣)
ធីតាអាចហៀបថាធ្លាក់ថ្លើមក្តុក ពេលឮគម្រោងការដ៏គួរឱ្យព្រឺព្រួចនេះ នាងឈានមករក​ភារម្យ ខណៈដៃប្រុសក្រសោបស្មានាង​ជាប់នឹងគេជាសញ្ញាថា​«កុំភ័យ !» ។

Roy ខាំសង្កៀតធ្មេញ ៖

«អ្ហែងចង់ធ្វើស្អី អាបិសាច !»

«ពួកឯងឃើញអាងទឹកនៅកណ្តាលនោះទេ ? វាជាអាងស្រូបក្លិនជីវ   សាស្ត្រ ។ ខ្ញុំនឹងមិនសម្លាប់សេនាធិការខ្ញុំដាច់ខាត កុំភ័យបារម្ភ !  ខ្ញុំគ្រាន់តែចង់ឱ្យ មនុស្ស​អច្ឆរិយ​ឃើញ … ការឈឺចាប់របស់ពួកឯង !»

តើពេទ្យសាននឹងអាចទប់អារម្មណ៍បានទេ ពេលដែលវាឃើញបងប្រុស និងមនុស្សដែលគេស្រលាញ់ ត្រូវបង្ហូរឈាមបន្តិចម្តងៗនៅចំពោះមុខគេ ?

ចំណោទមួយនេះ Roy កំពុងរកចម្លើយមកដោះស្រាយសឹងប្រេះខួរ ។

មិនខុសទេ បិសាចស្បែកសពិតជានិយាយបន្ថែមក្នុងន័យដូច្នោះមែន ៖

«រាល់ដំណក់ឈាមដែលពួកឯងស្រក់ចុះ … នឹងក្លាយជាសញ្ញាបញ្ជូនទៅដាស់មេរោគក្នុងខ្លួនវាឱ្យផ្អើលចេញមកបាន ! ហើយយើងនឹងផលិតបាន រំសេវជីវសាស្ត្រ ! ពិភពលោកនេះ នឹងស្ថិតក្នុងកណ្តាប់ដៃពួកយើង !»

គ្រឹប … ទ្វារដែកដដែលបិទទៅវិញក្នុងល្បឿនគំហុក និងធ្ងន់ជាងមុន រយដង បានន័យថា វាមិនមែនរបូតព្រោះគេចុចបិទ តែគេចុចឱ្យវាខូចទាំង ស្រុង … គ្មានកំពូល Hacker ណាម្នាក់ អាចបើកវាសារជាថ្មីទៀតឡើយ ។

វីស … វីស …

ពីលើលេណដ្ឋាននៃបន្ទប់អាងឈាមនោះ មនុស្សយន្តរាងដូចសត្វពីងពាង (Spider-Drones) ចំនួន៤គ្រឿងបានលៀនចេញមកយ៉ាងស្រាល … ហើយបម្រុងតែនឹងទម្លាក់ខ្លួនចុះមករកមនុស្ស៤នាក់ ។ កាំបិតដ៏មុតស្រួចនៅលើជើងរបស់ពួកវា ចាំងពន្លឺផ្លេកៗ ពន្លះចិត្តហ្សឺឌីឱ្យខ្ទេចខ្ទាំ ។ គេបត់ Tablet យ៉ាងរហ័សមកកៀបនឹងកំភួនដៃដូចរាល់ដង ហើយរលាស់ខ្លួនទល់មកពីក្រោយធីតា ។ បុរសម្នាក់នេះ នៅតែគិតថា គេនឹងការពារនាង … ដរាបណាគេនៅមានដង្ហើម ។

Royវិញ ស្រែកបញ្ជាភ្លាមៗទាំងក្រញូវ ៖ «ស្តាប់ឱ្យច្បាស់គ្រប់គ្នា ! វាមិនចង់សម្លាប់យើងទេ វាចង់ឱ្យយើងរបួសធ្ងន់ ! ហាមចេញឈាមឱ្យសោះ !»

ភារម្យដកកាំភ្លើងខ្លីរបស់ខ្លួនចេញមក រីឯ Roy លើកកាំភ្លើងភ្ជង់សត្វដែក ។ គេក្រឡេកទៅ Hacker ដែលគ្មានអាវុធតែមោះមុត មុជលើអេក្រង់យ៉ាងស្ទាត់ រកវិធីបញ្ចប់សកម្មភាពសត្វវិទ្យាសាស្ត្រ ។

«ហ្សឺឌី ! បន្តដោះកូដរកផ្លូវទៅបណ្ណាល័យចាស់ឱ្យឃើញ ! សត្វឧត្បាតទុកឱ្យខ្ញុំ !» ភារម្យស្រែកបញ្ជា ខណៈដែលពីងពាងយន្តទីមួយ លោតសម្រុកតម្រង់មករកគេ ។

ហ្សឺឌីកំពុងហួសចិត្តថា ហេតុអ្វីអតីតស្នងការអាចវិភាគដឹង សូម្បីតែថា ខ្លួនកំពុងធ្វើអ្វី ? កម្រិតយុទ្ធសាស្ត្រនិងល្បឿនដោះស្រាយរបស់គេ គឺកម្រិតអ្នកបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យាអន្តរជាតិទៅហើយ ។

ទោះបីជាយ៉ាងណា ការប្រយុទ្ធមិនងាយស្រួលដូចការគិតឡើយ !

ពិនិត្យ​ភ្លាម​ ភារម្យដឹងភ្លាម គេរអ៊ូ ៖

«សម្បកសត្វចង្រៃអស់នេះ ស្រោបដោយលោហៈធ្ងន់ ។»

គេលើកកាណុងភ្ជង់បាញ់ត្រូវពីរបីគ្រាប់ តែគ្រាប់កាំភ្លើងគ្រាន់តែផ្លាតចេញបង្កើតជាផ្កាភ្លើងសាចពេញអាកាស ។ សត្វទីមួយ វាត់ជើងកាំបិតរបស់វាឆ្ពោះមកកាត់កភារម្យ តែអតីតអធិការឱនគេចទាន់រួចទាត់មួយជើងចំកណ្តាល ពោះវាឱ្យខ្ទាតទៅបុកជញ្ជាំង តែវានៅតែក្រោកឡើងមកវិញបត់កហោះត្រលប់ទៀតយ៉ាងរហ័ស ។ ចំណែក Roy ប្រើភាពវៃឆ្លាតនិងល្បឿន គេរមៀលខ្លួនគេចពីការចាក់សម្លាប់ រួចបាញ់ផ្តោតយ៉ាងច្បាស់ទៅលើ “សន្លាក់ជើង” របស់ពួកវា ទើបអាចបំបាក់បាន ២គ្រឿងឱ្យដួលដេកស្ទះចលនា លូនវារពេញការ៉ូ ។

ខណៈដែលដៃនាយHackerកំពុងជាប់វាយកូដ ស្រាប់តែត្រូវស្រឡាំង កាំងបើកភ្នែកធំៗ ពេលឃើញពីងពាងមេកានិចមួយទៀត លោតរំលងក្បាល

Roy សំដៅមកប្រហារខ្លួន ។ គេគ្មានដៃសល់នឹងទប់ទល់ទេ !

គ្រាំង !!!

ផ្កាភ្លើងបែកផ្លាតពេញមុខហ្សឺឌី ! ពុំមែនជាការវាយប្រហារត្រូវឡើយ តែជាបំពង់ពន្លត់អគ្គិភ័យពណ៌ក្រហមដ៏ធ្ងន់មួយ ដែលត្រូវវាយសំពងចំកណ្តាលក្បាលមនុស្សយន្តពីងពាងនោះឱ្យខ្ទាតទៅបុកជញ្ជាំងកញ្ចក់ ។

អ្នកដែលបោះបំពង់ពន្លត់អគ្គិភ័យនោះយ៉ាងរហ័សបំផុត គឺ ធីតា !

នាងដកដង្ហើមធំ សក់រំសាយធ្លាក់មកបិទមុខ តែក្រសែភ្នែករបស់នាងមោះមុតពេលនេះខុសពីធីតាដែលធ្លាប់តែអង្គុយសរសេរព័ត៌មានពីមុនៗ ។

នាមជាអ្នកសរសេរអត្ថបទឧក្រិដ្ឋកម្មស៊ីជម្រៅ ស្រីម្នាក់នេះ ហ្សឺឌីដឹងថា នាងធ្លាប់ចុះស្នាមទៅកន្លែងឃាតកម្មជាច្រើន ដែលជោកជាំឈាមច្រើនជាងទីនេះផង គ្រាន់តែ ធីតាមិនដែលដើរតួជាអ្នករងគ្រោះដូចពេលនេះឡើយ ។

«ហ្សឺឌី … ផ្តោតលើកូដទៅ !» ខាងស្រីស្រែកបង្គាប់ ។

Royញញឹមចុងមាត់ ទោះកំពុងតែបាញ់ទម្លាក់សត្វយន្តបាន២ហើយ  ភារម្យបានទាត់ទម្លាក់មួយ ទៅផ្ទប់នឹងជញ្ជាំង ។ សត្វវិទ្យាសាស្ត្រមួយដែលធីតាគប់ចំ កំពុងបម្រះត្រដរនៅតែក្រោកមិនបាន ក្រោមសម្ពាធបំពង់ហ្គាសដ៏ធ្ងន់ ហើយបានត្រឹមបញ្ចេញសំឡេងរ៉ាវៗ មុនពេលហុយផ្សែងផ្ទុះចរន្តខូច      អសារ ។

Roy ញាក់ចិញ្ចើមដាក់គ្នីគ្នា ៖ «ទុកចិត្តបាន !»

ប៉ុន្តែភាពធូរស្រាលកើតមានបានត្រឹមពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ។ សត្វពីងពាងចុងក្រោយដែលភារម្យទាត់ផ្ទប់ជញ្ជាំងនោះ វាបានប្តូរទិសដៅ     ភ្លាមៗ រលាស់ខ្លួនលោតសំដៅត្រង់ទៅរកហ្សឺឌីដែលកំពុងឱនមុខមើលអេក្រង់ក្នុងល្បឿនដូចរន្ទះ !

«ហ្សឺឌី ក្រាបចុះ !»

ភារម្យស្រែក រួចស្ទុះខ្លួនយ៉ាងលឿនយកកែងដៃទៅបំបុករារាំង តែមិនផុត១០០ភាគរយដូចការរំពឹងទុក ក៏ត្រូវរងចុងមុខកាំបិត មុតនឹង​លោហៈឆ្វាចជំនួសយុវជន Hacker ។

មុខកាំបិតមេកានិចបានអារកាត់ដើមដៃខាងឆ្វេងរបស់ភារម្យរួចទៅហើយ មិនអាចបកក្រោយទេ ! ផូង … សត្វពីងពាងដែលវិលខ្ញាល់នឹងមួយកែងដែកថែបនៃអតីតអធិការ ឥឡូវនេះ ត្រូវធ្លាក់ដល់ដី រួចត្រូវគ្រាប់ទីបីរបស់ Roy បាញ់បំបែកក្បាលហុយទ្រលោមលែងកម្រើក ។

ដំណក់ឈាមក្រហមឆ្អៅរបស់ភារម្យ បានស្រក់ចុះតក់ … តក់ … ប៉ះនឹងកម្រាលឥដ្ឋអាងឈាមក្រោមកែវភ្នែកតក់ស្លុតរបស់ធីតា ។

ព្រូស … ប្រាស …

នៅក្នុងបន្ទប់កញ្ចក់ … រាងកាយសានដែលឈរស្ងៀម ស្រាប់តែ … រេខ្លួន … រួចប្រកាច់ …

សរសៃសសូងនាយពេទ្យ ផ្តើមចំកោងប៉ោង … រាងកាយទាំងមូលត្រូវញាប់ញ័ររំជួល ខណៈRoy ស្ទុះមកទាំងភ្នែកបើកមូលក្លុំ ខំពិនិត្យពិច័យអាការរបស់ភារម្យ ។

ក្លិនឈាម និងរូបភាពបងប្រុសត្រូវរបួស បានវាយលុករបាំងប្រព័ន្ធការពារក្នុងខួរក្បាលរបស់គេសន្សឹមៗ ជាសញ្ញាថា  មេរោគកំពុងត្រូវដាស់ !

«វរហើយ !» Roy ស្រែកលាន់រំពង «រំញោចមេរោគហើយ !»

«នៅមិនទាន់ហួសពេលទេ !» ហ្សឺឌីស្រែកតបវិញទាំងភ្នែកសម្លឹង​អេក្រង់​មិនប្រិច ម្រាមដៃទាំងដប់វាយកូដញាប់ស្មេហូតមើលសឹងមិនទាន់ ។ Hackerដឹងច្បាស់ថាគ្មានកំពូលHackerណាអាចឃាត់ក្លិនឈាមភារម្យ មិនឱ្យទៅប៉ះឈីបញាណរបស់សាន​បានភ្លាមៗទេ តែការព្យាយាមបិទ «ញាណ ទទួលដំណឹង» របស់សានទំនងជាអាចទៅរួច ។

គេនិយាយ ខណៈធីតាស្ទុះមកក្បែរភារម្យជួយរុំរបួសនឹងកន្សែងដៃនាង ឯRoy កំពុងទាញពួកគេមកផ្តុំគ្នាក្បែរហ្សឺឌី ដើម្បីងាយស្រួលក្នុងការការពារតែមួយកន្លែង ករណីសាន​បំបែកទូចុះមកបាន ។

ហ្សឺឌីរាយការណ៍ ៖

«ខ្ញុំកំពុងប្រើកូដដែលសានបញ្ជូនមក វាយលុកបកទៅវិញ ! ខ្ញុំបញ្ជូនប្រេកង់រលកសញ្ញា ចូលទៅក្នុងឈីបកញ្ចឹងករបស់សាន ដើម្បីធ្វើអន្តរាគមន៍លើប្រព័ន្ធប្រសាទរបស់គេ !»

Hacker ពន្យល់បន្ថែមទាំងដង្ហក់ «ខ្ញុំកំពុងបង្កើតរបាំងសតិអារម្មណ៍សិប្បនិម្មិត បិទមុខងារបញ្ជូនរូបភាព និងក្លិន … មិនឱ្យឆ្លងកាត់ទៅដល់តំបន់វិភាគនៃមុខងារខួរក្បាលសានបានទេ !»

គ្រីស … ទីតៗ …

ផ្ទាំងអេក្រង់ Tablet របស់ហ្សឺឌីលោតពណ៌បៃតងពេញផ្ទៃ ។

មួយរំពេចនោះ រាងកាយសានដែលកំពុងប្រកាច់រមួល ស្រាប់តែទន់ទម្លាក់ស្មាចុះវិញដូចមិនមានអ្វីកើតឡើង ។ កែវភ្នែកដែលបម្រុងនឹងប្រែជាពណ៌មរណៈ បានត្រលប់ជាស្ងប់ស្ងាត់ និងទទេស្អាតដូចដើម ។ សន្ទុះដង្ហើមរបស់គេលើម៉ូនីទ័របានវិលរកភាពប្រក្រតីវិញដូចគ្នា ។ ហ្សឺឌីបានកាត់ផ្តាច់ជោគជ័យ នូវញាណដឹងក្លិននិងការមើលឃើញរបស់សានជាបណ្តោះអាសន្ន ការពារមិនឱ្យមេរោគទទួលសញ្ញារំញោចបានសម្រេច ។

«បានសម្រេចហើយ !» ហ្សឺឌីស្រែកទាំងអំណរ ពេលឃើញអេក្រង់ Tablet លោតពណ៌បៃតង ។

ប៉ុន្តែភាពត្រេកអរនេះ មានអាយុកាលមិនដល់ដប់វិនាទីផង ។ ស្រាប់តែប្រព័ន្ធកុំព្យូទ័រមេរបស់វ៉ុលកូវ បានចាប់ផ្តើមវាយបកវិញដោយប្រើប្រេកង់រលកសញ្ញាអគ្គិសនីកម្រិតខ្ពស់ (EMP Surge) ។

មានភាគបន្ត !

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១២)
ជំពូកទី៣៖ អាងរំញោចឈាម

តាមពិតទៅមុននេះគឺនៅពេលដែលRoyកំពុងលួងលោមភារម្យ ហ្សឺឌីវិញហាក់រវល់នឹងអ្វីមួយដំណើរការខុសប្រក្រតីលើ Tablet របស់គេ ។ ផ្ទាំងមួយចម្លែកបានលោតឡើងមកដោយស្វ័យប្រវត្តិក្នុងទម្រង់ជា File ដែលមានឈ្មោះថា “Night_Song.freq” ។

ហ្សឺឌីភាំងគិត ៖

«នេះជាស្អី ? ខ្ញុំមានបាន Download ស្អីឯណា ?»

សង្ស័យ … តែម្រាមរបស់គេចុចបើកវាមើលយ៉ាងរហ័ស ។ លើអេក្រង់មិនមែនជាអក្សរធម្មតាទេ តែជា “ក្រាហ្វិកសំឡេង” (Sound Wave) ដែលមានរៀបចំជាលំដាប់លេខកូដសម្ងាត់ ។ ហ្សឺឌីដឹងភ្លាមថា នេះមិនមែនជារឿងចៃដន្យទេ ! សានបានបាញ់កូដនេះចូលមកតាមរយៈរលកសញ្ញាដែលគេបាន

បញ្ចេញនៅពេលដែលមនុស្សយន្តគាំងកាលពីមុននេះ ។

គេប្រកូក ៖

«សានជួយយើងហើយ ! គេផ្ញើកូដសូរសព្ទ ចូលមកក្នុង Tablet ខ្ញុំ ! គេប្រើខ្លួនគេជាអ្នកបញ្ជូនសញ្ញា (Transmitter) !»

អ្នកទាំងបីស្ទុះមកដល់ ហ្សឺឌីញញឹមយ៉ាងជឿជាក់ហើយខ្សឹបពន្យល់ ៖

«ពេទ្យសាន​ឆ្លាតខ្លាំងណាស់ ! គេដឹងថាពួកយើងនឹងរកផ្លូវចេញបាន ដូច្នេះគេរៀបចំកូដទុកឱ្យយើងរួចជាស្រេច !»

តាមពិតRoy គិតដឹងភ្លាមៗថា ក្នុងខ្លួនសានមាន ណានូ-ភាគល្អិត រាប់លាន ។ ក្នុងពេលដែលសានបញ្ចេញរលកមេដែកអគ្គិសនីដើម្បីធ្វើឱ្យមនុស្សយន្តគាំង (Glitch) នោះ គេក៏បានប្រើរលកសញ្ញា (Frequency) មកជា ឧបករណ៍បញ្ជូនទិន្នន័យ(Data Transmitter) ដំណាលគ្នាទៀត ។

គេបាន “បាញ់” (Upload) កូដចម្រៀងរាត្រីនោះចូលទៅក្នុងប្រព័ន្ធ      កុំព្យូទ័ររបស់ ហ្សឺឌី (Hacker) តាមរយៈការតភ្ជាប់ឥតខ្សែ (Wireless/ Bluetooth) ដែលហ្សឺឌីកំពុងបើកក្នុង Tablet របស់គេ ។

មនុស្ស​បីអ្នកទៀតមិនមាន​ពេលបញ្ចេញយោបល់ឡើយ ដោយសារថា សំឡេងសញ្ញាអាសន្នបាន​បន្លឺឡើងពាសពេញមន្ទីរពិសោធន៍នេះ ។ ពន្លឺពណ៌ក្រហមចាំងព្រឹបៗតាមច្រករបៀង ធ្វើឱ្យបរិយាកាសកាន់តែវឹកវរ ។

ហ្សឺឌី វាយកូដលើ Tablet យ៉ាងញាប់ដៃខណៈបីអ្នកទៀតប្រុងជើងការពិនិត្យ​គ្រប់ច្រក ស្វែងតម្រុយទ្វារឬច្រកចេញផ្សេង «ដែលបង្កប់ខ្លួន» ៖

«ប្រព័ន្ធគ្រប់គ្រងទ្វារត្រូវវ៉ុលកូវចាក់សោពីចម្ងាយហើយ ! ខ្ញុំត្រូវការពន្លឺភ្លើង និងពេលវេលាដើម្បី Bypass វា (ចោះ) !»

«យើងគ្មានពេលទេ !»

ភារម្យស្រែកតប ខណៈភ្នែកគេបន្តផ្តោតសម្លឹងទៅកាន់ទ្វារដែកថ្មីដែលទើបទម្លាប់មកបិទរាំងផ្លូវគេនិងប្អូនប្រុសមុននេះបន្តិច ។

នៅក្នុងចិត្តអតីតអធិការ ពាក្យចុងក្រោយរបស់ប្អូនប្រុសនៅតែដក់ជាប់ជម្រៅបេះដូង ៖

«យើងអានសៀវភៅ … ក្បែរទឹកជ្រោះធ្លាក់ !»

គេគិតហើយគិតទៀត … គេនិងសាន​មិនដែលអានសៀវភៅក្រោមទឹក ធ្លាក់ឯណាទេ … នឹកមិនឃើញឡើយ ។

«យើងអានសៀវភៅ … ក្បែរទឹកជ្រោះធ្លាក់ !»

Royកំពុងឈរប្រុងជើងការនៅមាត់ទ្វារចាស់កាលពីដំបូង ដែលបានបើកស្វាគមន៍ពួកគេចូលក្នុងបន្ទប់នេះ ។ អតីតស្នងការ ក៏កំពុងពិចារណាឃ្លាចុងក្រោយដែលសានបានបន្សល់ទុកមកនេះដូចគ្នា ។ មិនយូរមិនឆាប់ គេស្ទុះមកក្បែរភារម្យនិងហ្សឺឌី ៖

«តាមពិត … ពិតជាមានបណ្ណាល័យចាស់មួយស្ថិតនៅជាន់ក្រោមដីទីពីរ នៃមន្ទីរពិសោធន៍នេះ ។ បើតាមប្លង់ដែលខ្ញុំធ្លាប់ឃើញ វានៅជាប់នឹងបន្ទប់ពិសោធន៍មេ ។ ប្អូនប្រុសឯង ចង់ឱ្យយើងទៅកន្លែងនោះ ?»

ភារម្យក្រឡេកមក Roy ថ្មែ តែចិត្ត​គេកំពុងវិភាគ ។ គេដឹងថា នៅក្រោយពេលបញ្ចប់សំណុំរឿង ២០៣៥ ជាមួយនារីមកពីអង់គ្លេស​ឈ្មោះ Rose នៅ

ភ្នំពេញកាលពីជាង៧ ឆ្នាំមុន … ជននេះ បាន​លាលែងពីតំណែងមេប៉ូលិសក្រុងជាបណ្ដោះអាសន្ន ហើយចាកចេញទៅរៀននៅទីក្រុងហ្វ្រេងហ្វឺតប្រទេស      អាល្លឺម៉ង់លើបច្ចេកទេស​ប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្រិតខ្ពស់ (Advanced Cyber-Crime Investigation) ។

ឬមួយ ប៉ូលិសជាន់ខ្ពស់នានាបានដឹងតាំងពីឆ្នាំនោះមកថា ថ្ងៃណាមួយ សមត្ថកិច្ចគង់នឹង​ត្រូវជួបប្រឈម​ជាមួយមនុស្សប្រភេទដូចជាបិសាច​វ៉ុលកូវម្នាក់នេះ … ?

មនុស្សដែលមើលឃើញពិភពលោកជាទិន្នន័យ (Data) ហើយមើលឃើញមនុស្សរស់ទុកជាសត្វសម្រាប់នៃការពិសោធន៍ ?

គេខាំធ្មេញព្រោះនឹកឃើញប្អូន !

ហ្សឺឌី ដែលកំពុងស្ដាប់ការសន្ទនានេះ ក្រឡេកមើល Roy ដោយការ   គោរព ។ ហ្សឺឌីតែងតែគិតថា Roy មិនត្រឹម​តែជាស្នងការចចេសម្នាក់ ចរិតក្អេងក្អាង តែតាមពិតគេជាអ្នកលេងចិត្តសាស្ត្រ ។ កាលនៅជាប៉ូលិសក្រុងសូម្បី នារីមេឧក្រិដ្ឋមកពីលោកខាងលិចស្ទាត់ជំនាញ ល្បិចកលខ្ពស់កម្រិតណាក្តី នៅតែមើលRoy មិនធ្លុះ ។

ពេលនេះ ម្នាក់ៗហាក់បានដឹងច្បាស់ហើយថា Roy មិនត្រឹមតែយល់ពីកាំភ្លើងនិងស្នៀតប្រយុទ្ធទេ តែគេក៏យល់ពីល្បិចកលរបស់ពួក Hacker ច្បាស់ដូចបាតដៃ ។

«វ៉ុលកូវមិនទុកឯកសារសំខាន់ ឬ ‘កូដ’ ចោលផ្តេសផ្តាសទេ ។» Roy ខ្សឹបពន្យល់ «បើប្អូនប្រុសឯងប្រាប់ថា សៀវភៅក្បែរទឹកជ្រោះ … គឺចង់សំដៅទៅបណ្ណាល័យចាស់ដែលនៅក្បែរប្រព័ន្ធទម្លាក់ទឹកត្រជាក់ (Cooling Waterfall System) នៃមន្ទីរពិសោធន៍ជាន់ក្រោមដី ! យើងត្រូវតែទៅទីនោះ !»

«ចុះទ្វារ ?» ធីតាសួរទាំងភ័យញ័រតែព្យាយាមទប់ស្មារតី ខណៈដែលសំឡេងស៊ីរ៉ែនពណ៌ក្រហមនៅតែបន្លឺឡើងមិនឈប់ ។

ហ្សឺឌី បន្តវាយកូដញាប់ស្មេ ញើសហូរស្រោចពេញថ្ងាស ៖

«ខ្ញុំដឹង ! កូដ Night Song.freq  ដែលសានបាញ់បញ្ជូនមកគឺសម្រាប់ទម្លាយច្រកចេញ តែខ្ញុំត្រូវការពេលដើម្បីបើក … មាន Firewall (ជញ្ជាំងការពារ) ៣ ជាន់ឯណោះ !»

ស្រិបៗ …

សំឡេងស៊ីរ៉ែននិងភ្លើងអាសន្នពណ៌ក្រហមស្រាប់តែរលត់បាត់ទៅវិញទាន់ហន់ … ជំនួសមកវិញដោយភាពងងឹតសូន្យសុង និងសូរសំណើចគ្រលររបស់ វ៉ុលកូវ ដែលបន្លឺមកខ្ទរពេញបន្ទប់តាមរយៈប្រព័ន្ធ Speaker ។

«ហាស ! ហាស ! ហាស ! ឆ្លាតណាស់ … សេនាធិការ​របស់ខ្ញុំ … ពិតជាឆ្លាតជាងអ្វីដែលខ្ញុំគិត ! ឈប់ខំទៅ Hacker តូច … ឯងចង់ប្រើកូដដែលអាសានលួចបញ្ជូនមកបើកទ្វាររត់ ? ល្អ ! ខ្ញុំនឹងជួយ ! ជួយឱ្យឯងបើកទ្វារនេះបានដោយងាយ !»

ក្រាក !

ទ្វារដែកដ៏ក្រាស់នៅខាងមុខពួកគេ ស្រាប់តែបើកចំហដោយស្វ័យប្រវត្តិ ស្ទក់ៗ ព្រោះទម្ងន់រាប់តោនរបស់វា តែទីបំផុតបានបើកចំហមែន ​។

ហ្សឺឌីងើបមុខ ហើយឈប់ម្រាម … អ្វីដែលនៅពីក្រោយទ្វារនោះ មិន

មែនជាផ្លូវសម្រាប់រត់គេចទៅណាទេ តែជាបន្ទប់ភ្ជាប់ដ៏ធំទូលាយមួយទៀតដែលគ្របដណ្តប់ដោយជញ្ជាំងកញ្ចក់ថ្លា ។

នៅចំកណ្តាលបន្ទប់នោះ គឺមាន អាងទឹកដ៏ធំមួយ ដែលមានពណ៌ក្រហមឆ្អៅដូចឈាម ហើយនៅពីក្រោយជញ្ជាំងកញ្ចក់នោះ គឺ សាន ! គេកំពុងឈរធ្មឹង ដៃជើងជាប់ច្រវាក់ ប៉ុន្តែភ្នែករបស់គេសម្លឹងមើលមកភារម្យ … ។

សំឡេងវ៉ុលកូវ បន្លឺឡើងម្តងទៀត ត្រជាក់ដូចគ្មាន​វិញ្ញាណជាមនុស្ស​ ៖

«ការធ្វើតេស្តដោយប្រើអារម្មណ៍ … បរាជ័យហើយ ។ ខ្ញុំសារភាព ! ប៉ុន្តែ មិនអាម៉ាស់ប៉ុន្មានទេ ! ណានូ-ភាគល្អិតក្នុងខ្លួនមនុស្ស​អច្ឆរិយ នៅតែជាអាវុធដ៏អស្ចារ្យដែលមានតែមួយក្នុងលោក ! បើវាមិនរំញោចដោយសារក្តីស្រលាញ់ ឬកំហឹង … វានឹងរំញោចដោយសារ លោហិត គ្រាប់ក្រហម វិញទេ ?

មានភាគបន្ត …

រឿង៖ ស្នាមសាក់រូបខ្លា (ភាគ៣)
«មីង​ឯង​កុំ​ចេះតែ​បាន​ពាក្យ​ ដឹងពី​ណា​ថា​ខ្ញុំ​លក់​ម៉ូតូ​យក​លុយ​ចាយ​?»

ខ្ញុំ​ខឹង​នឹង​ម្តាយចុង​ពេក​ក៏​ស្តីថា​ឱ្យ​គាត់​វិញ​ទាំង​មិន​យល់​មុខ​ប៉ា​។ ប្រពន្ធ​និង​កូន​ថ្មី​ប៉ា​ក្នាញ់​ខ្ញុំ​ស្ទើរតែ​កាប់​ចិញ្ច្រាំ​ ទើប​ម្នា​ក់ៗ​ខំ​សម្លក់​ខាំមាត់​ដាក់​ខ្ញុំ​បែបនេះ​ តែ​ប៉ា​ក៏​នៅ​បែរមក​សួរ​ខ្ញុំ​មួយ​ៗ៖

«ម៉ូតូ​ឯង​ទៅណា​?»

អស់ពី​ខឹង​នឹង​អ្នកក្រៅ​ដែល​ធ្វើ​ខ្លួន​អង្ហើយ​ក្នុង​ផ្ទះ​ ខ្ញុំ​ក៏​ចាប់​ភ័យ​នឹង​សំណួរ​ប៉ា​ នៅចំពោះមុខ​ពួកគេ​ខ្ញុំ​មិនដឹង​ត្រូវ​ឆ្លើយ​យ៉ាងណា​ទេ​ បើ​និយាយ​ការពិត​មុខ​តែ​ម៉ែកូន​នោះ​ពែប​មា​ត់​ប្រាប់​ប៉ា​ថា​ខ្ញុំ​កុហក​ តែ​បើ​និយាយ​កុហក​ប៉ា​ខ្ញុំ​ក៏​មិនដឹង​ត្រូវ​កុហក​គាត់​យ៉ាងម៉េច​ឱ្យ​សម​ដែរ​។ ដោយ​គិត​ថា​ប៉ា​មុខ​ជា​អត់ឱន​ ហើយ​គាត់​និង​និយាយ​ថា​៖

«ឱ្យ​តែ​មនុស្ស​មិន​អី​ របស់​បាត់​គង់​នឹង​ទិញ​ថ្មី​បាន​វិញ!»

តែ​ប៉ា​និ​យាយ​ឡើង​ផ្ទុយពី​ចិត្ត​ខ្ញុំ​ស្រឡះ​៖

«ឯង​យក​ម៉ូតូ​ទៅ​លក់​ឱ្យ​អ្នកណា​?»

មានឈ្មោះ​ជា​កូនប្រុស​គាត់​៖

«ខ្ញុំ​មិនបាន​លក់​ម៉ូតូ​ទេ​ប៉ា​!»

«បើ​ឯង​មិនបាន​លក់​ ចុះ​ឯណា​ម៉ូតូ​? ឯង​ឱ្យ​មិត្តភ័ក្ដិ​បន​ភឿន​ឯង​វា​ជិះ​លេង​អ្ហេស?»

ខ្ញុំ​ស្ទាក់ស្ទើរ​មិន​ចង់​ឆ្លើយ​ការពិត​បាន​ តែ​ប៉ា​បង្ហើប​អ៊ីចឹង ​ខ្ញុំ​ក៏​ចង់​ចាក់​បណ្តោយ​ដោយ​កុហក​ប៉ា​ថា​មិត្តភ័ក្ដិ​ខ្ចី​ជិះ​មែន​ តែ​ចិត្ត​មួយ​ក៏​គិត​បើ​យ៉ាងនេះ​ តើ​ខ្ញុំ​ទៅ​រក​ម៉ូតូ​ពីណា​មក​ឱ្យ​គាត់​វិញ​? ខ្ញុំ​មិនទាន់​ឆ្លើយ​ចេញ​ មីង​ប្រពន្ធ​ប៉ា​បានដៃ​ស្តីថា​ឱ្យ​ខ្ញុំ​៖

«ឃើញ​ទេ​បង​? ខ្ញុំ​ថា​អីចេះ​ខុស​ ដើរលេង​យប់​ព្រលប់​ច្បាស់ជា​អស់​របស់​ហើយ​!»

ដោយ​មិន​ចង់​ឃើញ​ប្រពន្ធ​ចុង​ប៉ា​ចេះ​តែ​ចោទប្រកាន់​ខ្ញុំ​មិនដឹង​រឿង​ពេក​ ខ្ញុំ​ក៏​ដាច់ចិត្ត​និយាយ​ការពិត​ ហើយ​នៅ​លួច​សង្ឃឹមថា​ ប៉ា​អាច​មានចិត្ត​មេត្តា​ដល់​ខ្ញុំ​ខ្លះ​៖

«ម៉ូតូ​ខ្ញុំ​ត្រូវ​ចោរប្លន់!!»

ខ្ញុំ​តាមមើល​តែ​មុ​ខប៉ា​ដែល​នៅ​ស្ងៀម​មិនដឹង​គាត់​ស្លុតចិត្ត​ឬ​ខឹង​ខ្ញុំ​ដល់​ថ្នាក់​មិន​ចង់និយាយ​រក​ទេ​។ មីង​លាន់​មា​ត់​ខ្លាំង​ៗខ្លាច​ថា​អ្នកដទៃ​មិនដឹង​រឿង​អកុសល​របស់ខ្ញុំ​៖

«ស្អី​គេ​? ម៉ូតូ​ចោរប្លន់​? បង​! បង​មើលចុះ​…»

សុ​ដា​ស្ទុះ​ចុះពីលើផ្ទះ​មករ​កខ្ញុំ​ ទឹកមុខ​ប្អូនស្រី​ស្លេកស្លាំង​នាង​ជា​មនុស្ស​ទីមួយ​ដែល​បារម្ភ​ហើយ​ជឿជាក់​ខ្ញុំ​ជាងគេ​៖

«បង​មាន​កើត​អី​ទេ​បង​?»

«បង​មិន​អី​ទេ​ សំណាងល្អ​ហើយដែល​វា​យក​តែ​ម៉ូតូ!!»

សុ​ដា​អង្អែល​ដៃ​ខ្ញុំ​ហាក់​លួងលោម​ពី​រឿងហេតុ​ដ៏​រន្ធត់​នោះ​ ឯខ្ញុំ​នៅតែ​តាម​សម្លឹង​មើល​ទឹក​មុ​ខ​ប៉ា តើ​គាត់​នឹង​មាន​ប្រតិកម្ម​បែប​ណា​បន្ត​។ ខ្ញុំ​មើលឃើញ​ពី​ក្តី​បារម្ភ​របស់​គាត់​តាម​ក្រសែភ្នែក​ ប៉ា​មិន​ធ្លាប់​ស្តី​បន្ទោស​កូនប្រុស​គាត់​ដោយ​គ្មាន​មូលហេតុ​ទេ​ ហើយក៏​មិនធ្លាប់​ចោទ​ប្រកាន់​កូន​ៗរបស់​គាត់​ដែរ​ គាត់​ជា​មនុស្ស​មានហេតុ​ផល​ណាស់​ តាំងពី​តូច​ខ្ញុំ​និង​សុ​ដា​ទទួល​បានការ​អប់រំ​បែបនេះ​ពី​ប៉ា​។ តែ​គ្រប់យ៉ាង​ផ្លាស់​ប្តូរ​ហើយ​ បន្ទាប់ពី​ប្រពន្ធ​គាត់​ស្រាប់តែ​មួម៉ៅ​ដាក់​ខ្ញុំ​ពេល​ឃើញ​ប៉ា​នៅ​ស្ងៀម​៖

«បើ​បង​ឯង​ជឿ​កូនប្រុស​កំពូល​នេះ​ ស្មើ​នឹង​ឱ្យ​គេ​ដកស្កូវ​លេង​ហើយ​ ចោរ​ឯណា​ចិត្តជា​ប្លន់​ម៉ូតូ​ទុក​ជីវិត​ឱ្យ​គេ​ដើរ​ត្រលប់​មក​ផ្ទះ​វិញ​? មានតែ​ចោរ​សាច់​ឯង​…»

ខ្ញុំ​ខឹង​នឹង​ការ​ចោទ​ប្រកាន់​នេះ​ណាស់​ក៏​និយាយ​តប​ទៅ​គាត់​វិញ​ភ្លាម​៖

«ខ្ញុំ​មិន​ចេះ​ប្រតិដ្ឋ​រឿង​លេងសើច​ដូច​មីង​ឯង​ទេ​ ពូកែ​តែ​ខាង​ចាក់​អ៊ូច​ធ្វើ​ឱ្យ​គ្រួសារ​គេ​នៅ​មិនសុខ​ បំផ្លាញ​សុភមង្គល​អ្នកដទៃ​ទើប​មីង​ឯង​សប្បាយចិត្ត!»

ផាច់​… ថ្ពាល់​ឆ្វេង​របស់ខ្ញុំ​ចុក​រោយ​ស្ទើរតែ​កកឈាម​។ ប៉ា​ទះ​កំផ្លៀង​ខ្ញុំ​នៅមុខ​ប្រពន្ធ​និង​កូនចុង​គាត់​?

«អា​កូន​ថោកទាប​ យើង​មិន​គួរណា​ចិញ្ចឹម​ឯង​ឱ្យ​ធំ​ថ្នាក់​នេះ​ទេ!»

សុ​ដា​ស្រែកយំ​ចាប់ដៃ​ខ្ញុំ​ជាប់​ ប្អូនស្រី​ខ្លាច​ថា​ខ្ញុំ​ទប់​កំហឹង​មិនបាន​ក៏​តដៃ​នឹង​ប៉ា​ តែ​ខ្ញុំ​អត់មាន​កម្លាំង​នឹង​លើកដៃ​វាយ​គាត់​តប​វិញ​ទេ​ ព្រោះ​ពាក្យ​ជេរ​របស់​គាត់​មួយម៉ាត់​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ចុកចាប់​សូម្បីតែ​ហើប​មាត់​និយាយ​តប​ទៅ​គាត់​ក៏​មិន​រួច​ផង​។

ប៉ា​ក្រឡេក​ឆ្វេង​ស្តាំ​ពេល​ឃើញ​ខ្ញុំ​សម្លក់​គាត់​មិន​ដាក់ភ្នែក​។ ពេលនោះ​ហើយដែល​មន​សញ្ចេតនា​ឪពុក​និង​កូន​របស់​យើង​វា​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ ព្រោះតែ​គាត់​បាន​លើក​អំបោស​មក​វាយ​កូនប្រុស​របស់​ខ្លួន​នៅចំពោះមុខ​ប្រពន្ធចុង​៖

«យើង​នឹង​វាយ​ឯង​ឱ្យ​ស្លាប់​ អា​កូន​ឈាមថោក!»

ខ្ញុំ​ឈរ​ឱ្យ​គាត់​វាយ​ខ្ញុំ​តាមចិត្ត ​សុ​ដា​ទេ​ដែល​មក​រង​ហើយ​ប្រឹង​តាម​ចាប់​អំបោស​ពី​ដៃ​ប៉ា​ទាំង​ទឹកភ្នែក​ហូរ​ហាម​ នាង​ស្រែកយំ​អង្វរ​ប៉ា​ពេល​ដែល​ម្តាយកូន​បី​នាក់​នោះ​ឈរ​ឱប​ដៃ​មើល​យ៉ាង​មាន​ក្តីសុខ​៖

«ឈប់​ទៅ​ប៉ា​ ឈប់​វាយ​បងប្រុស​ទៅ​!»

«ថយចេញ​សុ​ដា​ ទុក​ឱ្យ​យើង​ប្រដៅ​អា​កូន​ថោកទាប​នេះ!»

ស្នាម​អំបោស​ក្រហម​ខ្មៅ​លើ​ខ្នង​និង​កំភួនជើង​ខ្ញុំ​វា​មិន​ឈឺ​ជាង​ឈឺចិត្ត​ដែល​ត្រូវ​ឪពុក​ខ្លួន​ដៀល​ប្រមាថ​ទេ​ ខ្ញុំ​ស្រែក​ដាក់​សុ​ដា​ឱ្យ​ឈប់​អង្វរ​គាត់​៖

«ឯង​មិនបាច់​ឃាត់​គាត់​ទេ​ ឱ្យ​ដឹង​ទៅ​ ឪពុក​ដែល​ឈ្លក់​វង្វេង​នឹង​ប្រពន្ធចុង​ ហើយ​ចង់​សម្លាប់​កូន​ខ្លួនឯង!»

មីង​ម្តាយចុង​ឮ​ហើយ​ទន្ទ្រាំ​ជើង​រំអួយ​ចង្អុលមុខ​ខ្ញុំ​៖

«បង​…បង​ឯង​ស្តាប់​ចុះ​ កូនប្រុស​បង​មួយម៉ាត់​ណា​ក៏​ដៀល​ខ្ញុំ​ដែរ​!»

ប៉ា​ខឹង​កាន់តែ​ខ្លាំង​ គាត់​លើកដៃ​មួយ​ទំហឹង​សំដៅ​ខ្នង​ខ្ញុំ​ តែ​ត្រូវ​សុ​ដា​រង​ជំនួស​។ ប្អូនស្រី​ត្រូវ​ដួល​ព្រុស​ទៅលើ​ដី​ នាង​រន្ធត់ចិត្ត​ពេក​ ហើយ​ត្រូវ​កម្លាំង​ដៃ​ប៉ា​ធ្ងន់​ឡើង​បាក់​អំបោស​ សុ​ដា​សន្លប់ឈឹង​បាត់ស្មារតី​។ ខ្ញុំ​ស្លុត​ណាស់​ ឃើញ​ប្អូនស្រី​មុខ​ស្លេក​គ្មាន​ឈាម​ ខ្ញុំ​ស្ទុះ​ត្រកង​សុ​ដា​ តែ​ក៏​ត្រូវ​ប៉ា​ច្រាន​ឱ្យ​ដួលផ្ងារ​ក្រោយ​៖

«ថយ​ឱ្យ​ឆ្ងាយ​ពី​កូន​អញ​ទៅ!»

«សុ​ដា​!»

មានភាគបន្ត!