អំពីអ្នកនិពន្ធ

ការវិនិយោគ ឬបណ្តាក់ទុនក្នុងពិភពបញ្ញា និយាយជារួមភាសាខ្មែរ ហៅថា «ការងារតែងនិពន្ធ» គឺជាអ្វីដែលកំពុងពេញនិយម និងជំរុញទឹកចិត្តក្នុងមជ្ឈដ្ឋានទូទៅ។
ការគិតបែបវេទមន្តនៃចលនាគំនិតដែលពេញលេញទៅដោយសេរីភាព និងគុណតម្លៃ គឺជាអាជីពដែលមនុស្សជំនាន់ក្រោយរំភើបក្នុងការចាប់យក ព្រោះអាចជួយឲ្យពួកគេបានបញ្ចេញទស្សនៈប្រកបដោយសិល្បៈច្នៃប្រឌិត ក៏ដូចជាបង្ហាញនូវសមត្ថភាពពិត កម្រិតនៃការស្រាវជ្រាវ និងទេពកោសល្យរបស់ខ្លួន។
មនុស្សជាច្រើនដែលខ្ញុំជួប និយាយថា គេចង់ក្លាយជាអ្នកនិពន្ធ ហោចណាស់ក៏និយាយថា ខ្ញុំចង់មានសៀវភៅមួយដែលសរសេរអំពីអ្វីម្យ៉ាងចែករំលែកដល់មនុស្សជំនាន់ក្រោយ ឬអ្នកទីបីដែលនិយាយថា ក្នុងមួយជីវិតយើង គួរបានសរសេរសៀវភៅមួយទុក។
ដូច្នេះហើយ ខ្ញុំបានចងក្រងសំណេរជាច្រើនឡើងៗនិងជាពិសេសសម្រាប់អ្នកគំាទ្រដែលតែងតែចូលរួមជំរុញ លើកទឹកចិត្តអ្នកនិពន្ធម្នាក់នេះជារៀងរហូតមក។ សង្ឃឹមថា បទពិសោធទំាងឡាយរបស់ខ្ញុំ នឹងអាចជាបច្ច័យនាំទៅដល់ការបង្កើនវប្បធម៌អំណាន និងការតែងនិពន្ធ ឡើងៗក្នុងប្រទេសកម្ពុជា សម្រាប់ចែករំលែកនូវដំណឹង ចំណេះ និងជំនាញ ឬជាការកម្សាន្ត ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ជាតិ។
នេះពុំមែនជា website របស់អ្នកនិពន្ធ ម៉ីសន សុធារី ទេ តែជាកន្លែងផ្សារភ្ជាប់រវាងខ្ញុំនិងអ្នកអានគ្រប់គ្នា!
ស្វាគមន៍មកកាន់ www.meysansotheary.com