កិច្ចពិភាក្សាអំពីសៀវភៅ«ពេលវេលា»

ក្រុមអ្នកគាំទ្ររបស់​អ្នកនិពន្ធ ម៉ីសន សុធារី បានបញ្ចប់ដោយជោគជ័យ នូវកម្មវិធីជជែកពិភាក្សា​មួយ​ ដើម្បី​កែតម្រូវ​មុនពេលបោះពុម្ពផ្សាយសៀវភៅ​«ពេលវេលា»ឡើងវិញជា Mini-Editions ។

កញ្ញា ស៊ុយ ស្រីនិច ម្ចាស់ហាងGrayUnivers និងជាប្រធាន MSTហ្វេនក្លឹប បានឱ្យដឹងថា នេះជាសៀវភៅដែលកញ្ញាសប្បាយលក់ និងមាន​ឱកាសបានស្គាល់មនុស្ស​គ្រប់ស្រទាប់​​ ពិសេស​ស្រទាប់បញ្ញាវ័ន្ត និងអ្នកមាន​តួនាទីខ្ពស់ៗជាច្រើន​ដែល​ស្វះស្វែង​រកសៀវភៅមួយនេះ។