មកស្គាល់ប្រលោមលោកកសាងកេរ្ត៍ឈ្មោះរបស់ សុភាប្រុស

សម្រាប់ប្រិយមិត្ត​ ដែលនិយមប្រលោមលោកស៊ើបអង្កេត ប្រាកដជាមិនទាន់ភ្លេចទេ នូវសំណុំរឿងក្ដីរបស់ សុភាប្រុស ទាំង ៤ ខ្សែ ដែលធ្លាប់អានដាច់បាយដាច់ទឹក ដាច់ទាំងយប់ទៀតនោះ។

អ្នកអានជាបុរសជាច្រើនរូប បានត្អូញ​ថា ក្នុងប្រទេសកម្ពុជាមិនទាន់មានប្រភេទ​ប្រលោមលោកឧក្រិដ្ឋកម្មណា មាន​គុណភាពខ្ពស់​ស្រាវជ្រាវដល់ និង​ល្អអានដាច់បាយដូចបរទេស​ទេ តែ​លុះមកអានរឿងទាំងបួននេះកាលណាក៏ប្រកាសបបួលគ្នា​អានបន្តភ្លូកទឹកភ្លូកដី។

សំណុំរឿងក្តីព្រហ្មទណ្ឌយ៉ាងស្មុគស្មាញ ធំៗចំនួន៤រឿងដែលអានហើយអានទៀតច្រើនសារនៅតែជក់ចិត្ត​នោះ រួមមាន៖

រឿង “ស្ទូឌីយោលេខ7” ឃាតកម្មក្នុងបន្ទប់ផ្សាយសំឡេង។

រឿង “ម៉ោង១២រំលងអាធ្រាត្រនៅសង្កាត់លេខ១” ឃាតកម្មដោយប្រើថ្នាំវិទ្យាសាស្ត្រ។

រឿង “សំណុំឯកសារZ22” អន្ទាក់ឃាតកម្មមានគម្រោងទុកជាមុនលាបពណ៌​អ្នកផ្សេង​​បន្សល់ដានតិចតួចបំផុត។

និងរឿង “គម្រោងការណ៍សម្ងាត់២០៣៥” កូនស្រីអ្នកមាន​កើតឆ្នាំ២០០០ ចំនួន៣៥នាក់បាត់ខ្លួន។

អ្នកនិពន្ធ ម៉ីសន សុធារី (សុភាប្រុស)

សុភាប្រុស ជានាមប៉ាការបស់អ្នកស្រី ម៉ីសន សុធារី សម្គាល់លើរាល់ស្នាដៃប្រភេទឧក្រិដ្ឋកម្ម ឃាតកម្ម និងបែបស៊ើបអង្កេតប្រទាក់ក្រឡា ។

ចំណែកខ្សែរឿងស៊ើបអង្កេត «រូបខ្មៅស្រអាប់»ជា​សំណុំក្តីព្រហ្មទណ្ឌ​សរសេរក្នុងឆ្នាំ២០២១ ។ ចុចអាន​