«យើងចេញទៅមុនកុំឱ្យលោកប្រុសខឹងជាងនេះ!»
នាងរកតវ៉ា តែសេតនិយាយបង្ហើយ៖
«មេខឹងខ្លាំង បើឱ្យអ្នកកាសែតដឹងរឿងក្មួយបាត់ពីរយប់!»
នាងនៅទើរបើកភ្នែកគ្រលួងៗសម្លឹងជើងខ្លួនឯង។ រូបភាពជាច្រើន ដែលអាចសម្លាប់ជីវិតនាងទាំងស្រុងថែមទាំងធ្វើឱ្យនាងគាំងបេះដូង ពេលនេះស្ថិតក្នុងដៃស៊ីណាន។
ពីក្រោយកញ្ចក់ឡានដែលរត់យឺតៗ នាងឃើញរូបរាងប៉ា ដើរចូលទៅរកបុរសនោះ។
«ស៊ីណាន កុំឱ្យសោះ! កុំនិយាយអី ឬធ្វើអីប៉ាខ្ញុំ!»
នាងបិទភ្នែកគិត ម្រាមទាំង១០ក្តាប់ចូលគ្នាដោយការភ័យព្រួយ។ នៅខាងក្នុងផ្ទះ ស៊ីណាននិយាយឡើងដោយតក់ក្រហល់៖
«ម៉ាក់ខ្ញុំ….!»
ម៉ែនដាញញឹម ទាមទារបំណុលដែលគេហ៊ានជម្រិតកូនស្រីសំណព្វចេញពីទ្រូងគាត់។ កំលោះល្អិតម្នាក់នេះ ទុកឱ្យនៅឆ្លេឆ្លារកម្តាយមួយរយៈពេលមិនល្អ?
ស៊ីណានខាំមាត់សម្លក់បុរសអភិជន៖
«សម្លាប់ប្តីគាត់ លួចទ្រព្យសម្បត្តិគាត់ ហើយនិយាយថាមិនធ្វើបាបគាត់? នៅចងកម្មគាត់ដល់ពេលណា?»
ពាក្យសម្ដីបន្ទោសអស់ទាំងនេះ បានធ្លាក់រ៉ាវៗ ចេញពីបបូរមាត់ប្រុសកំលោះដូចជាដាវចាក់មុត។ កំហឹងរបស់គេស្ទើរតែទប់មិនជាប់ឡើយបើកុំតែម៉ែនដាមានម្តាយគេក្នុងដៃ។
ការចោទប្រកាន់ជាច្រើន កំពុងព្យួរនៅពីមុខអ្នកទាំងពីរជារបងមួយពិបាកផ្តួលជាទីបំផុត។ ខាងបុរសចំណាស់ពោរពេញដោយភាពតានតឹង ឯខាងស៊ីណានគឺការឈឺចាប់ដែលមិនអាចដោះស្រាយបាន។
តាមថា បុរសចំណាស់ចង់សួរនាំរកឫសគល់ តែគាត់មិនហាមាត់ បានជាបែរខ្នងចាកចេញតាមពីក្រោយកូនស្រី ទាំងរអ៊ូរទាំពាក្យពេចន៍សម្រាលទុក្ខ «ស៊ីន? នេះហ្អី កូនប្រុសឯង!»។
ស៊ីណានស្ទុះចូលមករកឃាត់ដំណើរស្របរបងខាងក្រៅ រថយន្តពីរបង្ហាញខ្លួន។
ប្រុសកំលោះឈប់ចលនា សម្លឹងទៅពួកកងការពារ។
ពេលបុរសចំណាស់ដើរមកជិតគាត់ងាកមកមើលនាយហើយនិយាយដែលស្ទើរតែមិនឮ៖
«កូនស្រីយើង យើងទៅផ្ទះមើលនាងសិន ហើយនឹងទូទាត់បំណុលជាមួយឯង!»
ស៊ីណានមិនមានអារម្មណ៍ភ័យខ្លាចទេ តែម្តាយគេ….។ ប្រុសថយសកម្មភាពទាំងមុខស្រោចកំហឹង។
គេខលទៅមន្ទីរពេទ្យ ប៉ុន្តែអ្នកទទួលខុសត្រូវប្រាប់ថាសាច់ញាតិម្នាក់ដែលមានសិទ្ធិគ្រប់គ្រាន់តាមច្បាប់បានយកអ្នកស្រីនីនជាម្តាយរបស់គេចេញហើយ។
«អ្នកមានលុយនឹងឈ្នះមែនទេ?»
ស៊ីណានសង្កៀតធ្មេញ ទាញសោឡានចាកចេញពីផ្ទះទាំងរាត្រីកាលស្ងាត់សូន្យសុង។
វគ្គ
គ្មានអូន
នៅក្នុងបន្ទប់ធំប្រណីតកក់ក្តៅដោយពន្លឺភ្លើងចរណៃ គេហដ្ឋានរបស់លោកម៉ែនដានិងលោកជំទាវមាលា អ៊ូអរទាំងកណ្តាលយប់។
សំឡេងរីករាយនៃការវិលមកវិញរបស់ទេពធីតា ដាវីន ធ្វើឱ្យអ្នកបម្រើក្មេងចាស់មានអំណរជាខ្លាំង។ ប្រាវជំទាវមាលាដែលស្រស់ក្មេងទៅតាមយសសក្តិសង្គម មកឱបទទួលកូនស្រីដាវីននៅមាត់ទ្វារ ហើយចងនាងយ៉ាងតឹងក្នុងទ្រូងគាត់។
ទីបំផុតកូនស្រីតែមួយគត់បានបង្ហាញខ្លួនមកដល់ផ្ទះដោយសុវត្ថិភាព បន្ទាប់ពីអវត្តមានអស់ពីរយប់។ ស្ត្រីអភិជនមិនដឹងទេថា ស៊ីណាននេះជានរណាហើយចាញ់ប្តីគាត់ដោយរបៀបណានោះទេ ប៉ុន្តែអ្វីដែលជំទាវខ្វល់គឺ ស្អែកនេះ លឿនបំផុតគឺត្រូវជំរុញមង្គលការរវាងនាងនិងយុទ្ធ។
«មាសម្តាយ!»
គាត់អង្អែលក្បាលកូនជានិច្ច ហើយគិតថា បន្តិចទៀតនឹងខលទៅជំទាវជារ៉ា ដែលជាម្តាយយុទ្ធ។
«បងសឿន នាំកូនខ្ញុំឡើងសម្រាក ពេលរួចការងារខ្ញុំទៅរកកូនហើយ!»
«ចា៎ស លោកជំទាវ!»
ធីតាតូចឱបម្តាយ ហើយងាកមកបងប្រុស។
វីឌធ្វើមុខមាំ ព្រោះចាំបានកាលពីល្ងាចគេទៅដែរតែនាងមិនមកតាម ពេលនេះ ប៉ាគេប្រើកណ្តាប់ដៃធ្ងន់យ៉ាងណាគេមិនដឹងទេ តែអ្វីម្យ៉ាងរវាងនាងនិងយុទ្ធបានចាក់ៗជាសម្ងាត់ក្នុងបេះដូងបងប្រុស។
«បងវីឌ!»
នាងហៅតិចៗ ធ្វើឱ្យដាវីឌមិនដឹងជាខឹងប្អូនម្តេចបានក៏លាដៃមកឱបនាង។
«សុំទោស!» នាងយំ។
«អត់ទេៗៗៗ មិនមែនកំហុសឯងទេ បងយល់!»
ប៉ាសម្លឹងកូនស្រីពីមាត់ទ្វារមក។ គាត់បោយដៃបណ្តេញសេតនិងពួកកងការពារឱ្យថយទៅសម្រាក។ បុរសចំណាស់ងាកមកមើលកូនស្រីពីចម្ងាយនាងនៅទ្រោបមុខក្នុងទ្រូងបងប្រុស នាងខ្មាសឬនាងខឹង គាត់មិនយល់ទេ តែអាការៈរបស់ស៊ីណាននិងកាយវិការដាវីនដែលខ្លាចចិត្តគេ មិនព្រមចេញពីដៃគេមកសោះនោះ នៅតែលងមកក្នុងកែវភ្នែកអភិជនចំណាស់។
កូនស្រីយើងម្នាក់នេះ អង្ករក្លាយជាបាយជាមួយអតីតគូដណ្តឹងនាងហើយឬយ៉ាងណា? នេះឬគំនូសព្រហ្មលិខិត?
ក្រោយពេលដែលទីនេះក្លាយជាស្ងប់ស្ងាត់មនុស្សហើយ ឧកញ៉ាម៉ែនដាបានងាកទៅរកកូនទាំងពីរ បញ្ជា៖
«វីឌ! ឱ្យកូនវីនទៅសម្រាក! ឯងក៏អ៊ីចឹងដែរ! ដាវីន! ទៅសម្រាកសិនស្អែកប៉ាមានរឿងនិយាយជាមួយយើង!»
ដាវីនងើបមុខស្លេកស្លាំងសម្លឹងឪពុកដែលមានទឹកមុខមាំ។ នាងខ្មាសគាត់ណាស់ មាណវីយល់អ្វីដែលគាត់កំពុងតែគិត ម្ល៉ោះហើយការឡើងទៅពួនលាក់ក្តីអាម៉ាស់ពិតជាជម្រើសមួយល្អ។
នៅពេលកូនទាំងពីរឡើងទៅអស់ បុរសជាប្តី ក្រៀកនាំភរិយាស្រស់ប្រផូរ គឺលោកជំទាវមាលាទៅកាន់បន្ទប់ដ៏ស្ងប់ស្ងាត់របស់គាត់។ ជាមួយភាពកក់ក្ដៅនៃការជួបជុំគ្រួសារ លោកជំទាវស្រវាយកទូរសព្ទ ហើយនិយាយនឹងប្តីដែលកំពុងបិទទ្វារបន្ទប់។
«អូនខលទៅជារ៉ា!»
ម៉ែនដាជ្រួញចិញ្ចើម៖
«ថ្មើរណេះ?»
ជំទាវងើបមុខមកសម្លឹងភាពតឹងតែងរបស់ប្តី តែស្ត្រីអភិជននៅតែចចេសពន្យល់ខ្សឹបដោយមិនថមថយសកម្មភាពប្រញិបប្រញាប់៖
«អូនចង់និយាយរឿងរៀបការឱ្យឆាប់កាន់តែល្អ! ជារ៉ាមិនងាយគេងទេ!»
«បាន! លោកជំទាវ!» ប្តីទាញទូរសព្ទទុក ធ្វើឱ្យនារីវ័យកណ្តាលឆ្ងល់តាមសម្លឹង។ ជំនួសមកវិញដោយសំឡេងធ្ងន់និងស្រងូតស្រងាត់ម៉ែនដាចរចា៖
«មាលា» ភរិយាធ្វើមុខទន្ទឹងនិងឆ្ងល់ខ្លាំងឡើងៗ គាត់ក៏បន្ត «មានអ្វីមួយ បងមិនចង់លាក់ទេ!»
ភាពត្រជាក់ស្រិបមួយ ក្តោបព្រឺដល់ឆ្អឹងខ្នងរបស់ជំទាវមាលា។ គំនិតរបស់គាត់ភ្លាមៗបានវិលខ្ញាល់ជុំវិញរាងកាយតូចតបន់ដែលគាត់ឱបកាលពីចួបនាងនៅក្រោម ពិតណាស់មានក្លិន…..មនុស្សប្រុស…..ទឹកអប់មនុស្សប្រុស។
«យើងនឹងសម្លាប់អាប្រុសរោគចិត្តនោះផ្ទាល់ដៃ!»
មាលានិយាយខ្សឹបៗ ម្នាក់ឯងហើយស្រមៃដល់រឿងជាច្រើន ខណៈគាត់បន្តលើកដៃខ្លួនឯងដែលមុននេះបានឱបកូនស្រី យកមកស្រង់ក្លិន។
មិនមែនទឹកអប់នាងឬក្លិនដាវីនទេ។
ភ័យ! បុកពោះ! គាត់ងាកត្រលប់ទៅរកប្តីហើយសម្លឹងទ្វារ ក្រឡេកមើលជុំវិញនេះដោយប្រុងប្រយ័ត្ន មុននឹងនិយាយដោយសំឡេងតិចៗទៅរកប្តី៖
«បងចង់និយាយអី?» សំឡេងប្រពន្ធញាប់ញ័រ ខណៈប្តីងាកមកដោយមុខខ្មៅរោលក្នុងវិបត្តិ៖
«នៅចាំស៊ីននិងនីន?»
មាលាថ្លោះទឹកមុខ។ ពេលវេលាដ៏ចាស់មួយ ដែលកន្លងមកយូរហើយ ពិតជាមានកិច្ចព្រមព្រៀងជាពាក្យសន្យាឱ្យកូននិងកូនភ្ជាប់ពាក្យ។ នៅពេលនោះគ្រួសាររបស់ស៊ីន ស្ថិតក្នុងចំណោមអ្នកមានអចលនទ្រព្យច្រើន ហើយមានលក្ខខណ្ឌប្រសើរជាងគ្រួសារម៉ែនដានិងមាលាច្រើនដង។
ពិធីភ្ជាប់ពាក្យដែលរៀបចំឱ្យដាវីនទៅកូនប្រុសរបស់ស៊ីន គឺជាយុទ្ធសាស្ត្ររកស៊ីវែងឆ្ងាយមួយព្រោះបែបនេះទើបលោកស្រីនីននិងដុកទ័រស៊ីនឱ្យដីធ្លីជាច្រើនមកវិនិយោគ។
ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរតាំងពីពេលដែលគ្រួសាររបស់ស៊ីនបានធ្លាក់ក្នុងវិបត្តិ លោកស៊ីនស្រាប់តែស្លាប់ ហើយការរកស៊ីត្រូវបានបំផ្លិចបំផ្លាញ ហើយដោយសារហេតុផលជាច្រើន ពួកគេបានរសាត់ដាច់ចេញឆ្ងាយពីគ្នា ដោយគិតថាអតីតកាលនឹងមិនវិលមកវិញឡើយ។
«ស៊ីណាន» ម៉ែនដាខ្សឹបឈ្មោះពីរម៉ាត់នេះ ក្នុងដង្ហើមដ៏ធ្ងន់ជាមួយនឹងការចងចាំចាស់ៗ និងការភ័យខ្លាចដែលកប់លុបមកយូរឆ្នាំហើយ។
«កូនរបស់ស៊ីននិងនីន!»
មាលាឮប្តីបង្ហើបហើយក៏ទន់ជើងមកអង្គុយលើគ្រែ។ ស្ត្រីនេះ នាងមិនដែលគិតថា បុរសដែលជាឧក្រិដ្ឋជនតាមពិតជាអ្នកដែលមកទារបំណុលចាស់ និងជាប់ស្អិតក្នុងជីវិតរបស់គ្រួសារនាងនាពេលវេលានេះឡើយ។
ចោរម្នាក់នោះមែនទេ? ចោរដែលបានពង្រត់យកទេពធីតាទៅតាមពិតជាក្មេងប្រុសតែម្នាក់ដែលពួកគេធ្លាប់មានគម្រោងយកមកជាកូនប្រសា ចងភ្ជាប់ជីវិតជាមួយនឹងកូនស្រីតេមួយគត់។
នាងគ្រវីក្បាលដោយទឹកមុខស្លេកស្លាំង៖
«ទេ! ក្រែង….កូនបងស៊ីនឈ្មោះ ណៈ? ហើយ…..តែ….ម៉ាក់កូនគេស្លាប់ហើយនោះអី!»
«ព័ត៌មានខុស! នៅរស់ទាំងម្តាយទាំងកូន!»
បុរសឆ្លើយដោយស្រងូត ព្រោះភ្នែកកំពុងតទល់នឹងស្រមោលរូបរាងម្តាយស៊ីណានក្នុងជម្រៅចិត្តជាសម្ងាត់។ មាលាបានមកដល់ក្បែរប្តី…..នាងសម្លឹងមើលម៉ែនដា ដោយភ្នែកធំៗក្នុងភាពភ័យខ្លាច។
«គិតធ្វើម៉េច? ក្មេងនោះដឹងរឿងនេះទេ? » សំឡេងរបស់ជំទាវនេះស្ទើរតែញាប់ញ័រនិយាយមិនចេញ។
«កូនវីនដឹងទេ?» គាត់ខ្សឹបបន្តពេលប្តីគ្មានចម្លើយ។
ប្តីញាក់ស្មាជាសញ្ញាថាគាត់មិនដឹងដូចគ្នាថារយៈពេលដែលបាត់ទៅដាវីនត្រូវស៊ីណាននិយាយប្រាប់អ្វីខ្លះ?
បរិយាកាស្ថិតក្នុងភាពស្ងប់ស្ងាត់ត្រូវបញ្ចប់ដោយសូរសំឡេងឡានបោលដោយកំហឹងរបស់ស៊ីណាន ដែលបន្លឺឡើងពេញទីធ្លាខាងក្រោម។
«ម៉ែនដា ចេញមកនិយាយគ្នា!»
គេស្រែកឡូឡា ពីក្នុងចំណោមកងការពារដែលហាមឃាត់និងច្រានគេចឱ្យចាកចេញ។
ពីលើវេរ៉ង់ដាបន្ទប់ ម៉ែនដានិងមាលាឈរក្បែរមាត់ទ្វារដោយទឹកមុខមិនសប្បាយចិត្ត។ គ្រប់ពាក្យពាក្យសន្យាចាស់ៗនិងសម្តីស៊ីណានពេលនេះ ជាការរំឭកពីប្រវត្តិរឿងរ៉ាវដែលជាប់ពាក់ព័ន្ធនិងអតីតកាលមុនពេលពួកគេបានឡើងជាអភិជន។
«ក្មេងប្រុសនេះដូចបងស៊ីនណាស់!»
មាលារអ៊ូខណៈសេតនាំខ្លួនស៊ីណានបណ្តេញចេញ។ អង្គរក្សពីរបីនាក់ទៀតនាក់បានដើរយ៉ាងលឿនទៅជួយចាប់រាងកាយរបស់ស៊ីណាន អូសគេទៅកាន់ច្រកទ្វារ ទោះជាគេបានតស៊ូប្រឆាំងក៏មិនជោគជ័យដែរ។
មាលាឃើញស៊ីណានស្រែក តែស្តាប់មិនឮទេព្រោះកញ្ចក់បិទជិត តែជំទាវបានលើកដៃមកឱបច្រមុះ ព្រោះយល់ថា អពមង្គលកំពុងគ្របដណ្តប់មកឱ្យនាងដោះស្រាយហើយ។
ទាំងទឹកមុខនិងសម្រែករបស់ក្មេងកំលោះពោរពេញដោយការឈឺចាប់។ ម៉ែនដាអាចឃើញភាពអស់សង្ឃឹមក្នុងក្រសែភ្នែករបស់ស៊ីណាន ខណៈនោះមាលាក៏ងាកមករកប្តីដោយនិយាយទាំងបេះដូងលោតញាប់៖
«រឿងនេះនឹងមិនបញ្ចប់ដោយងាយទេ!» នាងរអ៊ូរទាំពេលស្វាមីនៅឈរធ្មាំងសម្លឹងចុះក្រោម «យើងគួរបញ្ចប់ក្មេងនេះ…..មុនរឿងចាស់ត្រូវគាស់កកាយ!»
ម៉ែនដាងាកមកភ្លាមសម្លឹងភរិយាដោយហួសចិត្ត។ មាលាមិនហ៊ានមើលមុខប្តីទេ ព្រោះដឹងថាខ្លួនឯងអាត្មានិយម ជាចរិតដែលម៉ែនដាស្អប់។ ស្វាមីពោលតិចៗដោយទឹកមុខត្រជាក់និងខឹង ហើយគាត់ចេញវាចាទាំងញ័រក្បាល៖
«ភ្លេចហើយថា គ្រួសារគេជានរណា? បានធ្វើអីខ្លះសម្រាប់យើង?»
សំឡេងប្តីស្ងាត់ តែម៉ឺងម៉ាត់ ជាការរំឭកច្បាស់ៗនូវ អនុស្សាវរីយ៍នៃសម្ព័ន្ធភាព ក៏ដូចជាពាក្យសន្យាចាស់ៗដែលបានអូសបន្លាយយ៉ាងអាណោចអាធ័មមកតាមពេលវេលា។
គ្រួសាររបស់ស៊ីណានបានពើបប្រទះនឹងព្យុះព្យោមានៃជីវិត ប៉ុន្តែចំណងនិងកាតព្វកិច្ចទាំងនោះមិនងាយខូចបង់ឡើងក្នុងចិត្តម៉ែនដា គ្រាន់តែភ្លាមៗពេក គាត់មិនដឹងត្រូវធ្វើយ៉ាងណា។
រឿងនេះជាអ្វីដែលជំទាវមាលាដកដយពីប្តីមករកល្បិចទប់ និងប្តេជ្ញាថា មិនឱ្យការភ្ជាប់ពាក្យនោះអាចសើរើឡើងមកវិញជារៀងរហូត។
ខណៈនោះដែរ នៅជ្រុងម្ខាងទៀតនៃវិមាន ដាវីនអង្គុយតែម្នាក់ឯងក្នុងបន្ទប់របស់នាង ទាំងនៅរុំកន្សែងងូតទឹក។
ដោយភាពស្ងៀមស្ងាត់និងវិលវល់ពេញក្នុងគំនិត ស្រីលក់មួយភាំងក្នុងទឹកក្តៅ ហើយមិនបានឮសំឡេងចលាចលនៅខាងក្រៅទេ។ កែវក៏មិនដឹងថាស៊ីណានមកដែរ។
មីងសឿនបានបង្ហាញខ្លួនជាមួយថាសអាហារ ប៉ុន្តែមិនបានរំឭកនាងអំពីរឿងឃ្លានទេបែរជារំឭកនាងអំពីស៊ីណាន។
«ទុកហ្នឹងហើយមីង! ហើយ….ខ្ញុំសុំនៅស្ងាត់ម្នាក់ឯង! បើខ្ញុំមិនហៅ កុំឱ្យអ្នកណាឡើងមករៀបបន្ទប់ ឬអីក៏ដោយ!»
ស្រីវាចាស្ងួតស្ងប់ធ្វើឱ្យមីងមេផ្ទះរឹតតែបារម្ភ។ គាត់ប្រុងប្រាប់នាងថា នៅខាងក្រោមទើបតែមានកំលោះម្នាក់មកឡូឡា តែពេលនាងនិយាយថាមិនឃ្លាននិងចង់នៅស្ងាត់ គាត់ក៏លែងហ៊ានហើបមាត់។
ពេលនៅម្នាក់ឯងស្រីស្អាតបានគេងកម្សត់កាយ នឹកដល់រយៈពេលដែលចំណាយនៅផ្ទះស៊ីណានជាមួយស៊ីណាន។ ការមើលថែដោយលួចលាក់របស់គេ ជាភាពកក់ក្តៅលាយឡំក្នុងសមុទ្រភ័យរន្ធត់ តែមិននឹកថា ជាអនុស្សារដែលសែនមានឥទ្ធិពលបែបនេះឡើយ។
ខ្លួននាង កន្លែងណាក៏មានស្នាមម្រាមដៃគេ រាល់ពេលនាងបើកភ្នែកឬបិទក៏នឹកឃើញគេ។ ទោះបីជានោះការចាប់ពង្រត់ តែភាពទន់ភ្លន់ដែលការពារនិងអត់ធ្មត់របស់គេនៅតែដក់ជាប់។ ធីតាតូចលើកភួយមកគ្របមុខ រលីងរលោងទឹកភ្នែក ខឹងខ្លួននាងដែលនឹកគេជានិច្ចទាំងគ្រប់យ៉ាង មិនថាកាលដែលប្រុសធ្វើឱ្យនាងច្របូកច្របល់និងឈឺចាប់។
នៅផ្ទះតូចនេះវិញ ពេលដែលស៊ីណានមិនអាចរកម្តាយឃើញ មិនអាចលុកចូលរកម៉ែនដាឃើញ គេថយមកអង្គុយលើគ្រែហើយមានអារម្មណ៍អស់សង្ឃឹម។
ជាមួយជាតិស្រវឹងខ្លះៗ គេទោរទន់និងខ្សោយស្ថានភាពចិត្ត។
មិនយូរទេ គេភ្លេចការនឹកដល់សុខទុក្ខម្តាយព្រោះថា មានដាននៃវត្តមានរបស់ដាវីនដែលនៅជាប់ក្បែរបេះដូងនេះ។
ក្លិនក្រអូបរបស់នាងនៅតែបន្សល់ពាសពេញ។
ប្រុសឈានទៅរកប្រភព គឺបន្ទប់ដែលនាងគេង។
រូបភាពទីនេះ គ្រប់យ៉ាង ឆ្ងាញ់និងផ្អែម។ ប្រុសប្រះមកលើគ្រែទន់ ដែលរំឭកពីពេលវេលាឆ្មក់នៅក្បែរគ្នា។ ម្រាមដៃស៊ីណានត្រូវបញ្ជាដោយសភាវគតិទាញយកទូរសព្ទរបស់គេមកបើកចុចមើល។
បេះដូងនេះបានរមូរសាយភាយតាមសន្លឹករូបថត។ ប្លង់ថតចំៗពេលដាវីនត្រូវឱបថើប…ពួកគេមិនមានសភាពត្រង់ណាដូចជាចំណាប់ខ្មាំងទេ បែរជាគូស្នេហ៍យ៉ាងសក្តិសម។
«ព្រះនាង!»
ប្រុសសើចខឹកៗក្នុងភាពអស់សង្ឃឹមដែលចិត្តនេះបន្តមានះចងចាំរាល់ព័ត៌មានលម្អិតនៃទម្រង់មុខនាង ក្លិនខ្លួនរបស់នាង ស្នាមញញឹមរបស់នាងសំឡេងខ្សាវៗរបស់នាង។
នៅក្នុងរូបភាពពិសេសមួយដែលគេមើលច្រើនដងមិនណាយគឺ ដាវីនក្រឡេកមើលគេដោយភ័យៗ ថតបានអំឡុងពេលដែលនាងព្យាយាមដកខ្លួនចេញពីការឱបរបស់គេ…..ពេលនោះ គេនៅតែចចេសចូលទៅថើបទាល់តែនាងឱបគេតបត។
ការចងចាំផ្អែមល្ហែម តែបែរជាមានអារម្មណ៍ជូរចត់នៅពេលនេះព្រោះបន្ទប់នេះលែងមាននាង។ ភាពកក់ក្តៅនៃបបូរមាត់របស់នាងនៅតែមានរសជាតិ ធ្វើឱ្យស៊ីណានញញឹម។ អារម្មណ៍អ្វីមួយ…អ្វីក៏ដោយសម្រាប់គេនឹកនាង និងទន់ចិត្ត។
ស៊ីណានគ្មានថ្ងៃបញ្ចេញរូបអស់នេះទៅឱ្យពិភពលោកឃើញទេ ព្រោះមុននឹងក្រោយគេនឹងយកទៅឱ្យនាង….មើលតែពីរនាក់។
តែពេលនេះ……បរិយាកាសធ្ងន់ធ្ងរពេកហើយ ទាំងចិត្តនិងកាយ។ ប៉ានាងប្រើលុយមកឃាំងគេ ចាប់ម្តាយគេទៅ ឯកូនស្រីគាត់គេនៅនឹកនាងពេញបេះដូងឯកោ។
ប្រុសក្រោកទៅរកបន្ទប់ទឹក ទីដែលគេបានឱបនាងបំបែរទៅកញ្ចក់។ ភ្នែកស៊ីណានមមីនឹកឃើញតែដង្ហើមភ័យៗនិងពាក្យពេចន៍អង្វររបស់នាង។ សំឡេងនាង…..ស្រមោលនាង…សាជាថ្មីគេត្រូវការ បន្ធូរអារម្មណ៍ជាមួយកម្តៅនៃខ្សែទឹកផ្កាឈូក។
តំណក់ទឹកស្រោចមកលើរាងកាយក្រាស់ រឹងមាំ និង…..ក្រហមរោលរាល។
នរៈបកចោលខោរបស់គេ សម្លក់ស្តេចនាគដែលដំឡើងខ្លួន។ ដៃឆ្វេងរៀមស្រោបពេញពីលើអាវុធវែង ដៃស្តាំស្ទាបទ្រូងដែលសែនឯកា។
ហាក់ដូចជាមានជាតិអាល់កុលនិងក្លិនតណ្ហាក្តៅឆួលហោះពាសពេញលាយចរន្តទឹកក្តៅ។ ត្រចៀកគេរំឭកសំឡេងនាង….នៅក្នុងខ្យល់ «យើងទៅនិយាយគ្នានៅក្រៅ!» ទីនេះ បន្ទប់ទឹកតូចនេះ នាងអភិជនធ្លាប់ស្នើសុំដោយសំឡេងចុះចាញ់ខ្សោយៗ។
«និយាយនៅហ្នឹង!» សំឡេងគេតបទាប ប៉ុន្តែរឹងរូសក្រអឺត។ «ខ្ញុំ…..ខ្ញុំជាមនុស្សស្រី ខ្ញុំនិយាយក្នុងលក្ខណៈបែប….បែបហ្នឹង?!»
ប្រុសថ្លៃញញឹមដោយស្រមៃថា ពួកគេនៅដកដង្ហើមសមឹ្លងគ្នាពេលនេះ។ សាប៊ូក្លិនផ្លែឈើដែលគេបានទិញនៅម៉ាតក្បែរផ្ទះមកទុកឱ្យនាងប្រើពេលនេះបែកពពុះស្គុលក្នុងបាតដៃឆ្វេង មិនយូរប៉ុន្មានគេប្រលែងលេងនៅខាងក្រោមជាមួយពពុះរំអិលនិងអារម្មណ៍រំជើបរំជួល។
វាជាក្លិននាង ហើយនាងនៅទីនេះ នៅខាងក្រោមកំពុងថ្នាក់ថ្នមប្អូនប្រុសរបស់គេយ៉ាងស្រើបស្រាល។ ស៊ីណានបិទភ្នែកបណ្តោយខ្លួនឯងវិលវល់….ប្រុសឈរបង់ជំទែងជាមួយអាវដែលទទឹកនិងអាក្រាតល្វែងក្រោម….ដាវីន បបូរមាត់ដង្ហោយហៅនាង រាងកាយនេះញាប់ញ័រក្រោមសន្ធឹកបបោសអង្អែលខ្លួនឯងយ៉ាងសន្ធោសន្ធៅ។
ទោះបីជាកាយវិការរបស់គេ….ប្រហែលជាមិនសូវថ្លៃថ្នូរសម្រាប់អ្នកផ្សេងក៏ដោយ ស៊ីណានមិនមានពេលមកខ្វល់ទេ។ គេនឹកមកវិញទាំងអស់នូវរាល់ខ្យល់ដង្ហើមរបស់នាង «ស៊ីណានកុំធ្វើអីខ្ញុំ!» ប្រុសងក់ក្បាល….«សុំត្រឹមស្រមៃឃើញយើងនៅអ៊ីចឹងជាមួយគ្នាបានទេ….ព្រះនាង?» តាមរយៈការដង្ហក់ហត់….ក្តៅ អន្ទះសា និងលាក់កំបាំងពីពិភពលោក ម្រាមដៃគេពិតជាកំពុងបង្កើនក្តីរីករាយដល់រាងកាយធំមាំនេះ។
«ច្រើនដងហើយដាវីន ទោះព្រះនាងនៅទីនេះ ក៏នាងមិនមែនសម្រាប់ខ្ញុំ» ប្រុសគិតដោយងក់ក្បាល។
នៅក្រោមការគិតទាំងខឹងលាយទុក្ខព្រួយ ដៃស្តាំរបស់គេឈប់ទប់បេះដូង ហើយទម្លាក់ចុះមកជួយគ្នាជាមួយដៃឆ្វេង….ប្រុសបានខាំមាត់បង្កើនសន្ទុះភ្លើងស្នេហ៍ ខណៈតួស្រីអវត្តមាន តែរាងកាយទាំងលើនិងក្រោមកំពុងទទួលអារម្មណ៍ថា មាននាង…….។ ស៊ីណានលៀនអណ្តាតតិចៗ រំលេចមន្តស្នេហ៍លើផ្ទៃមុខស្រស់សង្ហា ហើយប្រើដៃឆ្វេងបិទភ្ជាប់នឹងបាតដៃមួយទៀត ក្នុងទម្រង់ជាសរីរាង្គប្រហោងដែលព្យាយាមទប់ទល់នឹងកំសួលតណ្ហាសន្ធោសន្ធៅខ្លាំង។
រាងកាយដ៏រឹងមាំ ត្រូវបានលង់ទៅក្នុងក្តីស្រមៃ….សុភមង្គល និងបេះដូងដែលបានលិចទៅក្នុងក្តីស្រណុកមួយដែលគ្មានព្រំដែន….តែមាននាង…
វគ្គ
មង្គលការពួកយើង
ដាវីនបើកភ្នែកខ្វាកមកខណៈនាងឮពាក្យថា «ប្រញាប់រៀបការ!» ។ ស្រីផ្ចង់ ប្រមូលអារម្មណ៍មកពិនិត្យពិតាន។ ពន្លឺថ្ងៃ ជះភ្លឺចិញ្ចាច។ នេះជាពិតាននៃបន្ទប់របស់នាង ធំ ប្រណីតនិងភ្លឺទែង មិនមែនកូនបន្ទប់អ្នកទោសស្នេហ៍នៅផ្ទះបុរសនោះទៀតទេ។
ទេពធីតាក្រោកតិចៗ ដោយការប្រែខ្លួនទៅម្ខាង បិទភ្នែកដំអក់សិន ទើបក្រោកទាំងស្រុងព្រោះឮសំឡេងម្តាយនាង «មិនកើតទេជារ៉ា ក្មេងប្រុសម្នាក់ជាកូនរបស់នាងនីននិងបងស៊ីន បានមកដល់ផ្ទះនេះយប់មិញ! ខ្ញុំ…..ខ្ញុំមិនចូលចិត្ត! ខ្ញុំគេងមិនលក់ទេពេញមួយយប់នេះ! យើងត្រូវតែចួបគ្នា ធ្វើរឿងរៀបការនោះឱ្យកើតឡើងយ៉ាងគំហុក!»។
ដាវីនបានផ្អាកភាពរវើរវាយសើងមម៉ើង ពេលនាងបានឮសំឡេងម្តាយកាន់តែច្បាស់។ ទាក់ទងនឹងអនាគតនាង។ តែ….បុរស មកដល់ទីនេះ….ផ្ទះនេះយប់មិញ….សំដៅលើអ្នកណា?
នាងប្រញាប់ទាញភួយចេញ ហើយក្រោកដើរមករកវេរ៉ង់ដា ប្រាកដថាសំឡេងអ្នកម្តាយស្អាតប្រផូរបស់នាងកំពុងតែលាន់មកដល់ទីនេះបានព្រោះកម្លាំងខ្យល់ដូរទិស។
«អូខេ បន្តិចទៀតខ្ញុំដល់!»។
គាត់ឈប់និយាយហើយ?
ស្រីតូចឱបដៃក្នុងរ៉ូបសូត្រពណ៌ឈូកខ្ចី។ ស៊ីណានយប់មិញបានមកទីនេះមែនទេ? គេ…គេមកធ្វើអី? បើមិនមែនគេ អ្នកណាឈ្មោះនីន? គេកូន….របស់….អ្នកណាទេ ដែលមានឈ្មោះនីន! ប៉ានាងបាននិយាយកាលពីពេលគាត់លុកចូលផ្ទះតូចរបស់ស៊ីណាន។
ស្នូរគោះទ្វារពីក្រោយខ្នង។ ដាវីនបែរមក ហើយចេញវាចា៖
«ចូលបាន!»
តូចឈ្លីក្បាល សម្លឹងនាឡិកា ម៉ោង១០កន្លះព្រឹកហើយ។
ដាវីនដកដង្ហើមវែងៗខណៈមីងសឿនញញឹមញញែមដាក់នាង។
«លោកប្រុសអញ្ជើញក្មួយចុះBreakfast»
ដាវីនញីមុខមាត់និងច្រមុះ ស្រីរក្សាសំឡេងរបស់នាងឱ្យទន់ ហើយនិយាយតិចៗ៖
«មីងសឿន!» នាងសួរដោយទីរទើរហើយឈប់បន្តិច។ ស្ត្រីនោះងាកមុខចេញ ហាក់បារម្ភពីប្រធានបទដែលតូចចង់និយាយ តែគាត់គេចមិនរួចទេ «អ្នកណាគេ…..ឈ្មោះ….ឈ្មោះ នីន?»
សំណួរនេះហាក់ចាប់អ្នកមេផ្ទះចំចំណុចខ្សោយ។ ដៃរបស់គាត់សំកាំងលើពូកដែលគាត់ប្រុងបត់សម្អាត។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ