វគ្គនេះ សុំនិទានជាបុរសទីបីម្តងវិញអូខេទេ?
……ម៉ាលីយ៉ាចេញឆ្ពោះមករកបន្ទប់ទឹក ជាមួយសន្ធឹកបេះដូងវាយលឿនព្រោះនឹកគេស្រេចទៅហើយ។
បុរសនេះ មហាសែនទាក់ទាញ។ ចិត្តនេះរំឭកឡើងមកវិញនូវអារម្មណ៍ចាស់ៗ កាលពីស្នេហាយុវវ័យដំបូងៗពេលឃើញមិត្តម្នាក់របស់បងខ្លួនមកលេងផ្ទះ ក្រោយមកទុក្ខព្រួយកើតឡើងជាមួយក្តីសង្ឃឹមដែល«គ្មាន»ព្រោះគេជាមនុស្សប្រុសមានប្រជាប្រិយភាពក្នុងចំណោមស្រីៗជាទីបំផុត។
រយៈពេលច្រើនឆ្នាំមកហើយ នាងបានគិតថា បេះដូងនាងភ្លេចគេ តែយប់មួយនាងបានណាត់បុរសម្នាក់ស្រាប់តែឃើញមុខគេមករារាំង។ កាលណោះគេនិយាយថា មនុស្សប្រុសអ្នកមានដែល date នាង ជាមនុស្សមិនល្អ បេះដូងនាងរំភើបផង ខឹងផងចែកមិនដាច់ តែក្រោយពីដេកនឹកគេប៉ុន្មានយប់គេមិនបានឈានមកមួយជំហានទៀតសោះ គេបែរជាផ្ញើសារមកថា គ្រប់យ៉ាង មកពីគេCare! ក្នុងនាមគេជាមិត្តរបស់បងនាង មិត្តល្អបំផុតម្នាក់។
ចង្រៃណាស់ប៉ិតុន!
យប់នេះមកលងយើងទៀត? គិតថាយើងនឹង ដូចកាលពីមុន?
នាងរអ៊ូហើយដើរឆ្ពោះទៅរកបន្ទប់ទឹក ក៏ឃើញបុរសព័រទុយហ្គាល់ដដែលបង្ហាញខ្លួនមកពីមុខនាង បុរសដែលត្រូវតុនដេញចេញកាលពីនៅខាងក្នុង។
វត្តមានផ្ទួនរបស់គេ គឺគួរឱ្យភ័យ រាជើងដកថយ។
នាងព្យាយាមហើយ ប៉ុន្តែក៏មិនអាចព្រោះជននេះខ្ពស់ គេឆ្លៀតមកបានមុនហើយ បិទផ្លូវចេញធ្វើឱ្យ ម៉ាលីយ៉ាឱបកាបូបប្រុងតែរត់ ហើយគិតថា ត្រូវរត់ឱ្យបានសម្រេច។
ប៉ុន្តែ សកម្មភាពជននេះ សឹងថា លឿនជាងល្បឿនគិតរបស់នាងផង។ គេចាប់ដៃនាង ចិត្តនាងភ័យខ្លាំង ប៉ុន្តែនាងមិនបោះបង់ការរើបម្រះតស៊ូទេ រហូតដល់អ្វីមួយផ្ទប់មកពីលើបបូរមាត់និងច្រមុះនាងធ្វើឱ្យនាងធុំក្លិនហាងយ៉ាងខ្លាំង ដូចកំសួលសុរាឬថ្នាំពេទ្យ ចប់ហើយយើង។ នេះជាអ្វីដែលនាងគិតបានត្រឹមត្រូវមុនពេលភ្នែកក្តី ច្រមុះថប់ ទ្រូងដង្ហក់ៗឡើង។
«ស្រីមុខរឹង!»
ការរឹតរួតមិនបានបញ្ចប់ទៅតាមការបន់ស្រន់របស់នាងទេ រហូតដល់នាងឮសូរកាបូបខ្លួនឯងរបូតទៅលើឥដ្ឋ។ ដៃនាងទន់ទម្លាក់ព្រោះកំពុងព្យាយាមតស៊ូជាមួយដង្ហើមតឹងតែង។
ជននោះសាកល្បងទាញម៉ាលីយ៉ាចូលទៅក្នុងឡានអាវ៉ាឡីទ័រ ប៉ុន្តែក៏មិនជោគជ័យព្រោះអ្នកណាម្នាក់មកដល់ហើយវាយដណ្តើមយកនាងភ្លាមៗ។
«ឯងធ្វើអីហ្នឹងអាល្ងង់?»
ស្រីខ្មែរមានដង្ហើមខ្លីៗពេលឮសំឡេងហ្សាងជី ហើយចង់និយាយតបដែរក៏ប៉ុន្តែក្បាលនាងធ្ងន់ បែកអំពិលអំពែក ដៃរបស់នាងលើកឡើងមកចេញជាខ្នែងម្តងមួយៗដូចមានដៃមួយរយ រាល់ជំហានថយក្រោយក្នុងដៃតុន ម៉ាលីយ៉ាមានអារម្មណ៍ដូចកាលពីក្មេងកំពុងតែលេងល្បែងប្រជាប្រិយខ្មែរមួយបែបជាមួយបងម៊ីក ហើយត្រូវគាត់ចាប់បាន។
«ឈប់ភ័យទៅ!»
ភាពតានតឹងនៅក្នុងបេះដូងនាងមិនបានថយបន្ធូរមានតែហក់ឡើងកាន់តែខ្ពស់ព្រោះដង្ហើមដំណើរការថប់ៗ។
ចុងក្រោយ នាងបើកភ្នែកព្រឹមៗឃើញទ្វារជណ្តើរយន្ត…..បិទវិញព្រោះល្វើយ ហើយចាំប៉ុន្មានវិនាទីនាងហាមាត់តិចៗ៖
«បងតុន! កាបូបខ្ញុំ….!»
«យកមកហើយ!»
នាងបើកភ្នែកមើល មិនអាចឱនមករករបស់ទេ បានត្រឹមឃើញភ្នែករបស់គេ ដែលភ្លឺចាក់មកជាមួយភ្នែកស្រវឹងថ្នាំរបស់នាងដោយក្តីព្រួយ លាយឡំចិត្តអាណិតថែរក្សា៖
«ទៅឃើញកាបូបនៅបន្ទប់ទឹក បានមករកដល់កន្លែងចតឡានហ្នឹង!»
ម៉ាលីយ៉ាដឹងថាខ្លួនឯងមានសុវត្ថិភាពហើយ ព្រោះពេលនេះ«នាងមានគេ» ឱបនាងក្នុងទ្រូង នាងឈរមិនបាន ហើយជណ្តើរយន្តដូចយឺតខ្លាំង ទុកឱកាសឱ្យតុនឱបត្រកងនាង។
«សម្រាកសិនបានទេ នៅនេះសិន មិនចង់ហៅបងម៊ីកទេ ខ្លាចអារីតាខឹងថាយើងតែងតែរំខានពួកគេ!»
នាងនិយាយដោយខ្សាវៗ អន្ទះអន្ទែង។
«អូខេ កុំព្រួយ!»
គេតបដោយសំឡេងទាបស្អកៗបន្តិច ប៉ុន្តែមិនភ្លេចសម្លឹងនាងស្រទន់ ព្រោះគេបារម្ភសង្ស័យ។ ពួកដៃដល់ដាក់ថ្នាំអីលើនាង? ពួកវាមិនចង់នាំនាងទៅឆ្ងាយទេ ប្រហែលចង់បំពាននាងក្នុងឡាន?
នេះជាអ្វីដែលតុនគិតទាំងខឹងគ្រាន់តែគេមិនមាត់។
«អូទេ ខ្ញុំមិនចង់រំខានពេលវេលាបងឯងទេ!»
ម៉ាលីយ៉ាព្យាយាមរុញគេចេញ តែថ្នាំក្នុងរាងកាយកំពុងញាំងឱ្យនាងខ្សោយជាលំដាប់។ ស្មារតីនិងដៃជើងមិនចាប់លើកបានល្អទេ យ៉ាប់ទៅយ៉ាប់ទៅហើយ។ តុនចាប់ដៃនាងយ៉ាងទន់និងរហ័ស ដើម្បីទប់នាងមិនឱ្យដួល។
«គ្មានរំខានស្អីទេ ទៅទាំងអ៊ីចឹងវាគ្មានសុវត្ថិម៉ាលីយ៉ា» គេនិយាយ ដោយភ្នែករបស់គេមើលទៅលើថ្ងាសនាង ពោរពេញដោយក្តីស្រឡាញ់។
ទ្វាររបើក គេនាំនាងចូលក្នុងបន្ទប់ហើយរុញបិទទ្វារយ៉ាងហ្មត់ចត់។ អាកាសនៅក្នុងបន្ទប់នេះស្ងប់ស្ងាត់ ពន្លឺពណ៌មាសភ្លឺស្រាលពីចង្កៀងដែលចុចស្វ័យប្រវត្តិ បង្កើតជាអារម្មណ៍រមនា និងសុវត្ថិភាព ប៉ុន្តែម៉ាលីយ៉ាវិញ ដ្បិតOKបន្តិចក្តី ក៏រាងកាយនេះទន់លោម ចិត្តតានតឹង ពីឥទ្ធិពលថ្នាំនៅក្នុងសារពាង្គកាយនាង។
«ពួកវាយកអីបិទមាត់ខ្ញុំ? ខ្ញុំត្រូវទៅពេទ្យដែរទេ?»
តុនដាក់នាងលើសាឡុងទន់ៗហើយភ្នែកនាងបិទ ខ្នងនាងផ្អែកនឹងកៅអីដ៏មានផាសុកភាព។ គេទៅណាបាត់មិនដឹង នាងបើកភ្នែកព្រឹមៗរួចបិទវិញ….បើកលើកទីពីរនាងឃើញគេចូលមកជិតនាងជាមួយកន្សែងជ្រលក់ទឹក។
គេលុតជង្គង់ម្ខាងយ៉ាងវែងមកលើសាឡុងហើយជូតមុខមាត់ កញ្ចឹងកឱ្យនាង តែនាងមិនថយសីតុណ្ហភាពសោះ……នាងអន្ទះអន្ទែង ស្រវាតោងកគេ ភ្លឹប។
«ជួយ!»
នាងមានអារម្មណ៍ជិតខ្លោចហើយ ទ្រូងទាំងមូល ខ្លួននាងពីលើដល់ក្រោមឆេះរោលទៅដោយកំសួលថ្នាំ។ មានអារម្មណ៍ថា ប៉ះគេត្រង់ណាក៏គេត្រជាក់ និងបានសម្រួលនាងខ្លះ។
នាងតោងគេ ហើយមាត់នាងម្ហបៗត្រដរខ្យល់…..
«ក្តៅណាស់!»
ម៉ាលីយ៉ា ចាប់ដៃគេដែលមានកន្សែងទឹក បានន័យថាវត្ថុនេះមិនគ្រប់គ្រាន់នឹងជួយនាងទេ។ តុនឱនមកបីប្រាណស្រីទៅបន្ទប់ទឹក ដោយចិត្តមួយពេញទៅដោយក្តីស្រឡាញ់ រារាំងភាពភ្លើតភ្លើននិងឆាកតណ្ហាដែលខាងស្រីត្រូវកម្រើកដោយមិនដឹងខ្លួន។ នាងក្តិចផង រឹតរួតគេផងដោយមិនដឹងខ្លួន ម្តងផ្លាស់ទី ម្តងរើ ម្តងយំឱបននៀល ដូច្នេះគេត្រូវកាន់នាងយ៉ាងប្រុងប្រយ័ត្នបំផុត។
តុនដាក់ទ្រូងខ្លួនទៅទ្រកាន់នាង លើកប្រាណនាងផុតពីដី អ័រម៉ូននាងបញ្ចេញក្លិនបរិសុទ្ធនៃស្បែករាងកាយមួយដែលសែនមានឥទ្ធិពលទៅលើបុរសគ្រប់គ្នា។
ចិត្តគេហោះហើរទៅក្នុងគន្លងត្រកត្រអាល តែហ្សាងជី ខំសម្រួលនិយាយសម្រួលៗ៖
«ទុកចិត្តខ្ញុំបាន…មិនអីទេ មិនបាច់ពេទ្យទេម៉ាលីយ៉ា!»
ម៉ាលីយ៉ា ដកដង្ហើមយ៉ាងខ្សោយ ខ្លីៗ ភ្នែករបស់នាងត្រឡប់មករកទៅភ្នែកគេ។ បន្ទប់ទឹកនេះ ក្លាយទៅជាកន្លែងដែលឯកោ មានតែពួកគេ និងអារម្មណ៍ស្នេហាពិសេសមួយ។
«ខ្ញុំក្តៅណាស់!»
ជំពូកទី៥
រាត្រីទីមួយ
ហ្សាងជី…..
ជាថ្មីម្តងទៀតនាងច្រានខ្ញុំចេញដូចពីមុនព្រោះជើងបានដល់ឥដ្ឋហើយ ខ្ញុំបានលែងនាងបន្តិចចង់បើកទឹកមកស្រោចនាង តែ….នាងចេញហើយ បែរជាមិនទៅ….នាងងាកមកវិញ ហើយងើបមុខ ជំទើតជើង….ថើបខ្ញុំ……
ខ្ញុំគាំងទាំងចិត្តគិតថាចង់រេខ្លួនដកថយ ចង់គេចចេញពីនាងតែ មាត់ខ្ញុំមិនព្រមដកថយ។
មួយវឹបថើបប៉ុណ្ណោះរបស់ម៉ាលីយ៉ា ក្លិននាងបានពន្លាផ្នែកក្រោមរបស់ខ្ញុំ ដក«របស់ខ្ញុំ»លូតចេញមកភ្លាម ហើយកប់នៅក្បែរពោះរាបស្មើក្តៅគគុករបស់នាង។
ទឹកស្រោចមកពីលើពីរនាក់យើងជោកជាំ ខ្ញុំដាក់ទឹកត្រជាក់ដើម្បីបន្សាបថ្នាំនាង តែ…..កម្ដៅមិនបានជួយសម្រាល អ្វីៗមិនថយអង្សារ។ បើខ្ញុំមកមិនទាន់ អ្នកដែលថើបនាងពេលនេះ គឺអាម្នាក់គ្មានឈ្មោះនោះ តើវាដាក់អ្វីកំរោលបែបនេះឱ្យនាង?
«ម៉ាលី! ម៉ាលីយ៉ា!»
ខ្ញុំដាស់នាងផុតៗ ព្រោះខំប្រឆាំងនឹងចំណងស្នេហ៍យ៉ាងធ្ងន់ក្នុងបេះដូងនេះ តែនាងមិនព្រមឈប់ មានតែចូលស្អិត។ ដៃនាងលូកមកក្រោមអាវខ្ញុំហើយ លូករាវរកអ្វីៗ ខ្ញុំមិនដឹងនាងបាត់អ្វីទេ តែចិត្តខ្ញុំ….ខ្ញុំជិតបាត់បង់ខ្លួនឯងទៅក្នុងការប៉ះរបស់នាងហើយ។
«លែងភ្លាម! ម៉ាលី! ខ្ញុំហៅអាម៊ីកសិន!»
ខ្ញុំព្រមាននាងហើយដៃម្ខាងខំទប់កុំឱ្យនាងដួល ដៃម្ខាងយកទុយោបាញ់នាងខ្ជោកៗ។
នាងលែងដៃបន្តិចហើយអន្ទះសាដោះអាវខ្មៅចេញបង្ហាញរាងកាយនាងហ្មត់ហ្មង។
ដៃខ្ញុំធ្មាំង ព្រោះខ្ញុំឃើញទឹកភ្នែកនាងដែលងើយមកសុំ…..នាងត្រូវការខ្ញុំ? ឬមួយថ្នាំក្នុងសរសៃឈាមនាង?
បើមែន ខ្ញុំជាមនុស្សឆ្លៀតឱកាសដ៏ថោកទាបម្នាក់!
«យើងទៅពេទ្យ នាងនិយាយត្រូវហើយ!»
ខ្ញុំចចេសនឹងខ្លួនឯង និយាយផ្ទុយពីបេះដូង ថែមព្យាយាមផ្លាស់ទី ប៉ុន្តែមានអារម្មណ៍ថារាងកាយរបស់ខ្ញុំត្រូវបានចងដោយខ្សែច្រវាក់មួយដែលមើលមិនឃើញ។
ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងធំ ហើយរឹងនៅក្នុងប្រអប់ដៃ….របស់នាង។ នាងប៉ះ….ជីវិត….សង្ខាររបស់ខ្ញុំហើយ….ខ្ញុំមិនដឹងភ្នែកខ្ញុំក្រហមកម្រិតណាទេ តែបានឮចរន្តដង្ហើមខ្លួនឯងសែនតឹង ពេលមកច្រវាត់ភ្នែកជាមួយខាងស្រី។
ខ្ញុំឃើញរោមភ្នែកនិងសរសៃសក់ទទឹករបស់នាងស្រោបលើលើផ្ទៃមុខមិនដឹងខ្លួននេះ។ កងដៃរបស់នាងបានបញ្ចេញសំឡេងស្ងួតទាស់នឹង«ប្អូនខ្ញុំ» ប្រាណនាងក្តៅហើយទន់ហាក់ដូចជា សត្វល្មូនរុំជុំវិញខ្លួនខ្ញុំ រើលែងរួច ដៃនាងម្ខាងប្រលេះឡេវអាវខ្ញុំ ខ្ញុំឈរធ្មឹងដូចមិនដឹងធ្វើយ៉ាងណាបាន។
«ម៉ាលីយ៉ា!»
ខ្ញុំហៅនាងបានបន្តិច តែនាងក៏រើចេញភ្លាម ពីម្រាមខ្ញុំដែលខំទប់ ហើយបន្តមានះដោះអាវខ្ញុំយឺតៗ។ នារីតូចម្នាក់នេះបានគ្រវែងអាវរបស់ខ្ញុំ បណ្តោយឱ្យពួកយើងស្ថិតក្នុងពិភពលោកមួយតែពីរនាក់ដែលគ្មានអ្នកណាស្មានដល់ថា នឹងកើតឡើងរបៀបនេះឡើយ។
ខ្ញុំទ្រាំនឹងគ្មាននាងមិនបានទេព្រោះគ្រប់យ៉ាងនាងបានបញ្ជាហើយ តែ…..នឹកដល់អាម៊ីក ខ្ញុំខ្វល់។ មនុស្សអាស៊ីដូចយើង អំពើបែបនេះ មិនអាចអត់ឱនបានឡើយ។
ខ្ញុំចង់គេងផ្ងារឱ្យនាងយកអ្វីគ្រប់យ៉ាងដែលនាងចង់ តែខ្ញុំមិនចង់ឱ្យនាងឈឺចិត្តពេលដឹងសតិមកវិញឡើយ។
«ម៉ាលីយ៉ា?» ច្រាននាងបន្តិចហើយបាញ់ទឹកពេញមុខនាង នាងដកថយដៃទាំងពីរខ្ញុំប្រឹងបិទបាំងកម្លាំងទឹក តែ…..ទៅមិនរួចទេ…..នាងនឹងដួល។
ដូចខ្ញុំស្មាន នាងថយបន្តិចហើយស្រុញធ្លាក់ចុះ…..
ខ្ញុំទប់នាង មិនចង់ឱ្យនាងដួល តែក៏មិនស្ទួយនាងឡើងដែរ។ រាងកាយនាងស្ងាត់ ដង្ហើមនាងស្ងប់បន្តិចៗម្តង នៅតែខាងខ្ញុំ ដែលខំសម្ងំស្តាប់ដង្ហើមតណ្ហារបស់ខ្លួនឯង។
នាងស្ងាត់យូរបន្តិច ទើបខ្ញុំថយកម្លាំងទឹក និងថែមសីតុណ្ហភាពមកក្តៅអ៊ុនៗ។
ខ្ញុំងូតទឹកឱ្យនាងតិចៗ រួចទើបលើកនាងបីដាក់ទៅក្នុងអាង។
ទឹកក្តៅៗនឹងជួយស្តារឡើងវិញនូវយប់មួយហត់នឿយបែបនេះ។
ញើសរបស់ខ្ញុំស្រក់ពីលើមកដល់គ្រប់អវៈយវៈ។ តណ្ហានៅធ្ងន់មិនងាយថយ ខ្ញុំចង់ទម្លាក់ចំណង់របស់ខ្ញុំលើនាង ខ្ញុំចង់ចូលទៅប្រលោះភ្លៅនាង ខ្ញុំចង់ឮនាងស្រែកហៅឈ្មោះខ្ញុំហើយយើងហោះទៅរកឋានសុខជាមួយគ្នា តែ….មិនមែនពេលនាងមិនដឹងអ្វីអ៊ីចឹងទេ។
ខ្ញុំពិតជាមិនធ្លាប់ធ្វើរបៀបនេះពីមុនមកមកឡើយ គ្រប់គ្នាត្រូវតែដឹងខ្លួនច្បាស់ពេលយើងលេងល្បែងស្នេហ៍គឺដោយស្មគ្រ័ចិត្ត ចំណែកនាង មនុស្សនេះ រឹតតែពិសេសគ្មានពីរលើលោកទេ។
នេះ…..ខ្ញុំកំពុងគិតពីរឿងដោះសំពត់គេ…..ដូរអាវឱ្យគេ? តែ….ចុះបើគេដឹងខ្លួនឡើងហើយមិនព្រមទទួលយក?
ខ្ញុំដកដង្ហើមវែង ដើរចេញមកកាន់ទូរសព្ទគិត។ មានមនុស្សណាខ្លះដែលគួរដឹងរឿងនេះ?
ខ្ញុំគិតណាស់….គេជាស្រីអាស៊ី មកពីប្រទេសមួយប្រកាន់ប្រពៃណី។ ខ្ញុំគិតថា អាម៊ីកប្រហែលកំពុងដេកលក់ជាមួយរាត្រីទឹកឃ្មុំរបស់វា ដូច្នេះខ្ញុំខលទៅលីដេ ប្អូនពៅរបស់ពីរនាក់នេះ តែគ្មានSignal។
ចប់!
ជប់លៀងរួចភ្លាម ប្រហែលលីដេនិងប្តីហោះទៅទីក្រុងផ្សេងភ្លាមៗដែរហើយបានជាគ្មានសេវា។ ខ្ញុំបកទៅរកបន្ទប់ទឹកវិញ ឈរសម្លឹងទឹកក្តៅដែលគ្របរាងកាយគេសមល្មមកាលណាហើយក៏បិទលែងបន្ថែម។
ខ្ញុំចាំបាច់ពាក់អាវខ្មៅចូលឱ្យគេវិញ លបមើលថ្ពាល់គេ និងមាត់គេ ដែលសែនមានឥទ្ធិពលមកលើរាងកាយខ្ញុំ។ គេគេងក៏រឹតស្អាត……តើថ្ងៃណាទៅ…ខ្ញុំអាចនៅអង្គុយមើលគេដេកបែបនេះ?
«បងតុន! មនុស្សព្រាននារី!»
នាងនិយាយ…..ខ្ញុំងាកមកវិញភ្លាម។ នាងមមើ? សូម្បីតែក្នុងសុបិន្តក៏យើងនេះជាមនុស្ស…..មានស្រីច្រើនជានិច្ចក្នុងគំនិតគេ?
ខ្ញុំសើចស្រស់ ឈ្ងោកគិតម្នាក់ឯង។ មានអីប្លែក? តាំងពីតូចដល់ធំ គេឃើញខ្ញុំជាមួយស្រីៗជានិច្ចបានជាគេគិតយើងបែបអ៊ីចឹង។
ជូតសក់ខ្លួនឯង រៀបចំដូរឈុត រួចទើបត្រៀមហៅទូរសព្ទទៅខាងក្រោមឱ្យខាងសណ្ឋាគាររកបុគ្គលិកស្រីម្នាក់ឡើងមកជួយប្តូរឈុតឱ្យ……ទេពអប្សររបស់ខ្ញុំ។
«អាឡូ! គឺ…..មិត្តភក្តិខ្ញុំគេ….គេស្រវឹង ខ្ញុំចង់បានឈុតស្រីមួយ….ស្អាតហើយចង់បានបុគ្គលិកស្រីម្នាក់មានក្រមសីលធម៌ ជួយដូរអាវឱ្យគេផង! គេមិនដឹងខ្លួនទេ!»
ទទួលបានការយល់ព្រមភ្លាមៗ…..ខ្ញុំក៏មានអារម្មណ៍មួយលបស្តាយយ៉ាងជ្រាលជ្រៅចំពោះឈុតឆាកថើបគ្នាដំបូងរវាងគេហើយនិងខ្ញុំ។ ជាតិនេះ ខ្ញុំនឹងមិនភ្លេចបានទេ។
ខ្ញុំបានមកអង្គុយលើមាត់អាង ហើយដាក់ដៃរបស់គេចុះស្រួលបួលឱ្យគេគេងឱ្យបានល្អ។
ជំពូកទី៦
បន្ទប់ហ្សាងជី
ម៉ាលីយ៉ា អូសត្របកភ្នែកដែលឈឺចុកចាប់ ចេញពីសុបិនវែងអន្លាយមួយមិនជាក់ច្បាស់សោះថា ជាសុបិនអ្វី ពីណាទៅណា ដឹងតែថា ចិត្តនាងរញ៉េរញ៉ៃនិងច្របូកច្របល់។ ស្រីសម្លឹងជុំវិញមួយខណៈ ទើបភ្ញាក់ផ្អើលហើយស្គាល់ថា ខ្លួនកំពុងស្ថិតក្នុងអារម្មណ៍មិនធម្មតា… ទ្រង់ទ្រាយនៃរាងកាយរបស់នាង ខោអាវដែលនាងស្ទាប ហើយនាងស្ទុះក្រោក។
នាងញាក់ភ្នែកមើលជុំវិញ ប៉ុន្តែទទឹងបន្ទប់គឺស្ងប់ស្ងាត់… តែចិត្តនាង ពោរពេញដោយការបារម្ភ ខ្លាំងៗរហូតដល់ភ័យ។
«តើអាបុរសអបលក្ខណ៍ព័រទុយហ្គាល់នោះ អ្នកបានរាត្រីដំបូងរបស់យើង?»
មាណវីគិតទាំងសឹងកកឈាមព្រោះកំហឹង ហើយព្យាយាមឈានជើងប្រុងចុះតែលើកខ្លួនឡើងមានអារម្មណ៍ធ្ងន់ ហើយភ្នែកនាងងងឹតៗរកកលតែព្រាកៗបិទទៅវិញ។
តុនបង្ហាញខ្លួននៅឆ្ងាយ ក្បែរតុ។ គេងាកមក ហើយមើលនាងជាមួយកែវភ្នែកស្ងប់ស្ងាត់ពេញដោយមនោសញ្ចេតនា។
«ម៉ាលីយ៉ាក្រោកហើយ?» គេនិយាយតិចៗទាំងសប្បាយចិត្តតែមិនដឹងទេនាងកំពុងមានសង្គ្រាមជាមួយការតក់ស្លុតងឿងឆ្ងល់លាយឡំគ្នា។
សូម្បីតែខាងប្រុសមានភាពព្រួយបារម្ភក្នុងកែវភ្នែកក៏នាងទាយស្មានៗដឹងបានដែរថា…..។ ស្រីរលាស់ភួយហើយព្យាយាមរត់ចេញពីបន្ទប់ តែបានឈប់ស្ងៀមសម្លឹងឈុតខ្លួនឯងពីលើដល់ក្រោម។ រ៉ូបពណ៌ស? នាងមិនដែលមានឈុតនេះទេ។
«បាន…បាន ធ្វើអីលើខ្ញុំ…ថ្នាំ? ថ្នាំសម្រើបមែនទេ?» នាងសួរខ្សាវៗ ខឹងសឹងស្រក់ទឹកភ្នែក ជាមួយសំឡេងភ័យនិងក្តីអៀនខ្មាស។ នាងចង់រត់ចេញ ប៉ុន្តែសាច់ដុំរបស់នាងពីលើដល់ក្រោមនៅតែធ្ងន់…
ងាកទៅ ម៊ីកទើបនឹងចូលមកពីវេរ៉ង់ដាបង្ហាញខ្លួននៅច្រកទ្វារបន្ទប់។ នាងស្រឡាំងកាំង។ បងប្រុសនាង មីក ដើរចូលមកដោយគ្មានកំហឹង មិនភ្ញាក់ផ្អើល។ គាត់នៅតែកាន់ជើងមិត្តចង្រៃរបស់គាត់?
នាងស្រែក….យំ….និយាយអ្វីមិនចេញ។
«កុំយំ! រឿងមិនមែនអ៊ីចឹងទេ!»
ម៊ីកខំពន្យល់តែនាងស្រែកទ្រហ៊ោ។
«នាំគ្នាចេញ! ខ្ញុំ ចង់នៅម្នាក់ឯង!»
តុនព្យាយាមចូលទៅជិតបន្តិចដោយនិយាយពន្យល់នាង៖
«ម៉ាលីយ៉ា… ស្ដាប់សិន!»
នាងញញឹមឈឺចាប់ ស្ទុះទៅយកខ្នើយគប់គេ។
«អ្នក… ទាំងពីរចេញពីបន្ទប់នេះ! ខ្ញុំមិនចង់ស្តាប់អ្វីទេ!»
តុនមើលម៊ីកនិងម៉ាលីយ៉ា ម្តងម្នាក់។ ដោយស្ងប់ស្ងាត់ គេចង់បង្ហាញថា គេមិនបានបង្កអ្វីដែលធ្វើឱ្យនាងមិនស្រួលចិត្ត ប៉ុន្តែគេក៏យល់ដែរថា នៅទីក្រុងនេះ អ្នកកាសែតច្រើនណាស់។ ការផ្សាយចេញអំពីរឿងនេះ ជារឿងកិត្តិយសសម្រាប់គ្រួសារជាន់ខ្ពស់ ក៏ជាការទទួលខុសត្រូវចំពោះមុខគ្រួសារនាងដែរ។
«កុំបារម្ភ! គ្មានស្អីកើតឡើងទេ! ខោអាវនេះ ស្រីចិនខាងអូតែលគេឡើងមកផ្លាស់ឱ្យ!»
នាងមានសញ្ញាថមថយភាពតានតឹង តែនៅមិនស្ងៀមឡើយ ដៃនាងគប់ខ្នើយទីពីរមកបណ្តេញពួកគេ។ តុនបានចាកចេញពីបន្ទប់មុន ប៉ុន្តែភាពស្រឡាញ់ និងអារម្មណ៍កក់ក្តៅៗកាលពីយប់មិញមិនបានស្រង់ចេញពីចិត្តនេះបានងាយទេ។
អាចថា មិនយូរប៉ុន្មាននាងនឹងនឹកឃើញ រឿងរ៉ាវពីយប់មិញឡើងវិញខ្លួននាងព្រោះនេះជារឿងធម្មតានៃអ្នកប៉ះថ្នាំអារម្មណ៍។ ដំបូងៗវិលវល់ តែក្រោយមក នឹងចងចាំឡើងវិញសន្សឹមៗ។
ពេលដែលថ្នាំគ្រប់គ្រងនាង នាងស្ថិតក្នុងភាពច្របូកច្របល់… នាងនិងតុនបាននៅជិតគ្នា ហើយមានស្នាម……ជ្រៅមួយ….ពេលនាងនៅស្ងប់ស្ងាត់ ជាពេលដែលពោរពេញដោយក្តីអៀនខ្មាសមិនខាន ម្ល៉ោះហើយ គេចង់ឱ្យនាងយល់ថា…..គេមិនមើលងាយនាងទេ តែនាងដូចមិនចង់និយាយគ្នាសោះ។
ម៊ីកមើលមកប្អូន។
គេងើបពីដេកដោយការខលរបស់មិត្តហើយគេមិនដឹងរឿងជ្រៅៗរវាងម៉ាលីយ៉ានិងតុនក្នុងបន្ទប់ទឹកទេ។ គេងាកមកប្រុងនិយាយជាមួយប្អូន តែឃើញនាងយកដៃរុំមុខ ហើយដើរទៅបន្ទប់ទឹកបិទទ្វារ។
ម៊ីកដកដង្ហើមធំ ហើយចាកចេញ ជាមួយប្រយោគ៖
«យប់មិញគ្មានរឿងអីទេ បងទៅក្រៅសិនហើយ កុំតឹងតែងពេក!»
សំឡេងបងប្រុសលាន់មកល្វើយៗ ឯនាងឈរសម្លឹងរ៉ូបសក្នុងកញ្ចក់។
នាងចងចាំហើយ ទីនេះ…..យប់មិញ….គ្រប់យ៉ាងវិលមកវិញម្តងមួយៗ សូម្បីតែពេលដែលតុនចូលមកជួយស្រោចទឹកឱ្យនាង ពេលនាងអស់សមត្ថភាពទប់ទល់នឹងកម្លាំងថ្នាំ នាង… ថើបគេ ហើយដៃនាង….ប៉ះ…..ទីនោះ….កន្លែងសម្ងាត់ឥតគណនា…..របស់គេ…។
ម៉ាលីយ៉ាបិទភ្នែកភ្លឹប មិនអាចទទួលរ៉ាប់រងការខ្មាសអៀនមួយនេះបាន។
ស្គាល់ថា អារម្មណ៍ពេលនេះវិលវល់យ៉ាងណា?
ស្នេហា…..តើយើងស្រវឹងថ្នាំ ឬយើងពិតជា…..ចង់ប៉ះគេនោះ?
យើងអន់ណាស់មែនទេ បានជាឈុតប៉ុណ្ណឹងហើយ គេមិន……ពិតណាស់ គេដេកជាមួយស្រីមួយពិភពលោកនេះ តែមិនដេកជាមួយយើងទេ។
ភ្លាមៗ នាងឮសូរសព្ទទូរសព្ទនៅក្រៅ។
មិនមែនរបស់នាងដាច់ខាត។
របស់តុន?
នាងឃើញវាញ័រនៅលើតុក្បែរសាឡុង។
នាងគ្មានថ្ងៃខ្វល់ទេ ម៉ាលីយ៉ាគិត….. តែ…..ជាសារ។
មនុស្សស្រីពិតណាស់ព្រោះឈ្មោះថា លីហ្សា។
«មើលកុនទេ!»
ម៉ាលីយ៉ាក្តាប់មាត់ខឹង និងច្របូកច្របល់។
នាងចង់ដឹងថា តុនម្ង៉ៃៗមានស្រីបបួលកុននិងកាហ្វេប៉ុន្មាននាក់?
«ប្រុសស្រីចងជាបាច់!»
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ