បើពេលនេះ ស៊ីណានមិនថើបតបព្រះនាងក៏មិនបាន!
ការអត់ធ្មត់ ការប្រយុទ្ធរវាងគំនុំនឹងស្នេហារបស់គេបានឈានដល់ទីបញ្ចប់។ ប្រុសទាញរុញរាងកាយដ៏តូចច្រឡឹងរបស់ដាវីនមកកៀកហើយប្រលោមមាត់នាងតបស្នងថ្នមៗរួចប្តូរទៅជាខ្លាំងក្លាតាមចិត្តដែលប្រចណ្ឌមានៈ។
មនោសញ្ចេតនានេះបញ្ចេញមកមួយទំហឹងលែងគិតអ្វីទៀតហើយ។ គេដឹងថា មិនមែនខាងស្រីរលាមឬអ្វីទាំងអស់ មកតែពីនាងចង់ជួយគេ ចង់ព្យាបាលចិត្តគេដែលបានរស់ត្រាំក្នុងវិបត្តិគំនុំជាច្រើនឆ្នាំពេញមួយយុវវ័យរបស់គេ។
នាងចង់រំលែក ចង់ព្យាបាល ហើយចង់តបស្នង…
«ចង់ខ្លាំង?» គេសួរខ្សឹប តែភ្នែកគេស្រទន់។ គេដឹងចិត្តដ៏បរិសុទ្ធរបស់នាង គេដឹងគ្រប់យ៉ាង។ ប្រុសឃើញប្រាណតូចញាប់ញ័រព្រោះនាងមិនធ្លាប់…។
គេលែងដៃបន្តិច តែលើកបីស្រីផុតពីកម្រាល ដាក់ផ្តេកលើតុឈើ។
«កន្លែងនេះ…អូខេទេព្រះនាង?»
សក់ដ៏វែងរលាស់ខ្មៅរលើបរបស់នាង បានបាចសាយពាសពេញបង្កើតជាទិដ្ឋភាពមួយដែលធ្វើឱ្យបេះដូងរបស់កំលោះរឹងរូស ដែលធ្លាប់តែប្រឡាក់ដោយឈាមនិងកំហឹងរូបនេះ ស្ទើរតែលោតខុសចង្វាក់។ ភ្នែកនាងសម្លឹងមកគេ ដូចជាភ័យ តែនាងមិនបម្រះ។
គេមិនដែលគិតថា នឹងមានថ្ងៃមួយដែលគេអាចទទួលបានភាពស្រស់ស្អាតនេះមកកាន់កាប់នោះទេ។
គេទាញកាយនាងដោយជើងស្រីទាំងពីរមកព័ទ្ធជុំវិញចង្កេះរឹងមាំ ហើយផ្តើមឱនមកទ្រោបពីលើនាង ដោយប្រើដៃទាំងសងខាងច្រត់ទៅគែមតុបាយ ដើម្បីកុំឱ្យទម្ងន់ខ្លួនដ៏ធ្ងន់សង្កត់លើនាងពេក ប៉ុន្តែរាងកាយរបស់គេនៅកៀកកិតបំផុត រហូតដល់នាងអាចដឹងពីកម្ដៅដែលកំពុងភាយចេញពីខ្លួនគេ។
ភ្នែកដ៏មុតស្រួចរបស់ស៊ីណាន មិនបានដកចេញពីផ្ទៃមុខដែលកំពុងតែឡើងពណ៌ក្រហមព្រឿងៗរបស់ចំណាប់ខ្មាំងឡើយ។
គេសម្លឹងមើលនាង ហាក់ដូចជាចង់ចៀរត្រងយកគ្រប់ចំណុចនៃសម្រស់របស់នាងទុកក្នុងការចងចាំជារៀងរហូត។
«ខ្លាចនៅ?»
ស៊ីណានសួរដោយសំឡេងស្អកៗ សិចស៊ី និងពោរពេញដោយភាពទាក់ទាញដែលធ្វើឱ្យរាងកាយរបស់ដាវីនញ័រតិចៗ។
ដាវីនមិនឆ្លើយភ្លាមៗទេ នាងគ្រាន់តែគ្រវីក្បាលតិចៗ ទាំងភ្នែកសម្លឹងមើលបបូរមាត់ដ៏សិចស៊ីរបស់គេ។ ប្រុសឱនមកសម្លឹងដៃដ៏ស្រឡូនរបស់នាង បានលូកមកប៉ះដើមទ្រូងដ៏រឹងមាំ និងពោរពេញដោយសាច់ដុំរបស់គេ ដែលអាចមើលឃើញខ្លះៗពីក្រោយអាវស្តើងស។
គេខាំមាត់តិចៗសម្លក់នាង ហើយផ្តាច់ របូតឡេវអស់លើកពន្លាត់ដោះអាវគេហើយបោះទៅក្រោយ។
ម្រាមដៃរបស់នាងអូសថ្នមៗកាត់ស្បែកដ៏ក្តៅគគុករបស់គេ ធ្វើឱ្យស៊ីណានស្រៀវស្រើបដល់ឆ្អឹងខ្នង។
«អូនជាប្រពន្ធបង…» នាងនិយាយដោយរេភ្នែកមកមើលគេ។ នាងខ្សឹបបន្ត៖
«រៀបការបែបណា ផ្សំដំណេកកន្លែងណា អូននៅតែ…»
«ជារបស់បង!» គេតបវិញយ៉ាងមានអំនួត។ ឯសំឡេងរបស់នាងដែលទន់ភ្លន់ដូចជាទឹកឃ្មុំ ប៉ុន្តែមានអំណាចអាចរំលាយបេះដូងថ្មរបស់គេបានគេមិនចង់ឮទៀតទេ គេលង់ហើយ…លង់ខ្លាំង។
«មិនថាមានរឿងអ្វីកើតឡើងនៅថ្ងៃស្អែក…យប់នេះ អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!»
គេរអ៊ូហើយទាញរ៉ូបរបស់នាងច្បូតឡើងផុតក្បាល។
ពាក្យថា “ប្រពន្ធ” និងការប្រគល់ខ្លួនដោយគ្មានលក្ខខណ្ឌរបស់នាង បានធ្វើឱ្យខ្សែភាពអត់ធ្មត់ចុងក្រោយរបស់ស៊ីណានត្រូវដាច់។
គេលែងបង្អង់យូរទៀតហើយ។
បបូរមាត់ដ៏ក្តៅគគុករបស់គេ បានចុះមកគ្រប់គ្រងបបូរមាត់នាងយ៉ាងតក់ក្រហល់ និងស្រេកឃ្លាន…ជាការថើបដែលលាយឡំរវាងក្តីស្រលាញ់ដ៏ជ្រាលជ្រៅ និងការចង់បានជាកម្មសិទ្ធិយ៉ាងខ្លាំងក្លា។ គេបឺតជញ្ជក់បបូរមាត់នាង ហាក់ដូចជាចង់ស្រូបយកព្រលឹងរបស់នាងឱ្យចូលមកក្នុងខ្លួនគេ។
ដាវីនតបស្នងការថើបនោះវិញដោយក្តីនឹករឭក និងក្តីស្រមៃដែលនាងលាក់ទុកជាយូរមកហើយ។
ដៃរបស់ស៊ីណាន ចាប់ផ្តើមរាវរកគ្រប់កន្លែងនៅលើរាងកាយរបស់នាង ពីចង្កេះដ៏តូចច្រឡឹង ឡើងមកកាន់ដើមទ្រូងដ៏ពេញតឹង។
សម្ផស្សរបស់ ដាវីន នៅក្រោមពន្លឺភ្លើងទៀន គឺពិតជាល្អឥតខ្ចោះ។ ស្បែករបស់នាងទន់រលោងដូចជាសូត្រ និងក្រអូបដូចក្លិនផ្កាព្រៃដែលគេមិនដែលធ្លាប់បានស្គាល់។
«ស៊ីណាន…» ដាវីនថ្ងូរតិចៗ នៅពេលដែលគេថើបអូសចុះមកដល់កញ្ចឹងក និងស្មារបស់នាង បន្សល់ទុកស្នាមក្រហមជាការបញ្ជាក់កម្មសិទ្ធិ។ អណ្តាតដ៏ជំនាញរបស់គេ បានលេងសើចនឹងត្រចៀក និងកញ្ចឹងក ធ្វើឱ្យនាងរមួលខ្លួនដោយក្តីស្រៀវស្រើប។
«ហៅបង…» គេខ្សឹបបញ្ជាទាំងដង្ហើមដង្ហក់ នៅក្បែរត្រចៀកនាង
«ហៅបងថាប្តី…ឱ្យបងដឹងថាអូនជារបស់បង…»
«បង…ប្តី…» សំឡេងថ្ងូរហៅឈ្មោះគេ បានដុតបញ្ឆេះភ្លើងតណ្ហានៅក្នុងខ្លួនគេឱ្យកាន់តែសន្ធោសន្ធៅ។
អតីតកាលនិងគំនុំ បំណុលចាស់ ដែលធ្លាប់រារាំងអតីតគូដណ្តឹងទាំងពីរប្រាណ ត្រូវបានដកចេញបន្តិចម្តងៗ ដោយដៃដ៏រហ័សរហួនរបស់ស៊ីណាន បន្សល់ទុកតែរាងកាយទទេស្អាតដែលប៉ះគ្នាបង្កើតជាកម្ដៅ។
ស្បែកប៉ះស្បែក សាច់ដុំប៉ះភាពទន់ល្មើយ។ ស៊ីណានសម្លឹងមើលរាងកាយអាក្រាតរបស់ប្រពន្ធខ្លួនដោយក្តីកោតសរសើរ មុននឹងឱនចុះទៅថើបគ្រប់កន្លែងដែលគេចង់ទៅ។
ស៊ីណានព្យាយាមធ្វើខ្លួនឱ្យទន់ភ្លន់បំផុតតាមដែលអាចធ្វើទៅបាន ទោះបីជាអារម្មណ៍របស់គេកំពុងតែពុះកញ្ជ្រោលចង់លេបត្របាក់នាងទាំងមូលក៏ដោយ។ គេចង់ឱ្យនាងចងចាំរាត្រីនេះ ចងចាំគ្រប់ការប៉ះពាល់ និងគ្រប់ចង្វាក់នៃសេចក្តីស្នេហ៍។
នៅពេលដែលពួកគេក្លាយជារបស់គ្នាទៅវិញទៅមក ផ្សារភ្ជាប់រាងកាយជាធ្លុងមួយ ដាវីនមានអារម្មណ៍ថាការឈឺចាប់ និងក្តីសុខបានលាយឡំគ្នា បង្កើតបានជាអារម្មណ៍មួយដែលហោះហើរផុតពីពិភពលោក។
នាងបានក្ដាប់ស្មារបស់គេយ៉ាងណែន ក្រចករបស់នាងចុចចូលទៅក្នុងសាច់ខ្នងរបស់គេ ខណៈដែលស៊ីណានបានឱបក្រសោបនាង និងចាប់ផ្តើមចង្វាក់ស្នេហ៍ដ៏ក្តៅគគុក។ គេនាំនាងហោះហើរទៅកាន់ឋានសួគ៌នៃអារម្មណ៍ដែលនាងមិនធ្លាប់ស្គាល់។ ដំណក់ញើសរបស់អ្នកទាំងពីរបានស្រក់លាយឡំគ្នា សំឡេងដង្ហើម និងការថ្ងួចថ្ងូររបស់ពួកគេបានបន្លឺឡើងពេញផ្ទះឈើ លុបបាត់សំឡេងសត្វរាត្រីនៅខាងក្រៅ។
ក្នុងពេលនេះ គ្មានគំនុំ គ្មានគ្រួសារ គ្មានការសងសឹក គ្មានអតីតកាល និងគ្មានអនាគត។ មានតែ ស៊ីណាន និង ដាវីន…បុរស និង ស្ត្រី… ដែលកំពុងតែប្រគល់ព្រលឹង និងរាងកាយឱ្យគ្នាទៅវិញទៅមក ក្នុងរាត្រីចុងក្រោយនៃសេចក្តីស្នេហាដ៏បរិសុទ្ធ និងរោលរាលបំផុត។
«បងសុំទោស រឿងទាំងអស់!»
ខ្យល់ដង្ហើមរបស់ ស៊ីណាន កាន់តែធ្ងន់ឡើងៗ ខណៈដែលគេកំពុងតែគ្រប់គ្រងចង្វាក់បេះដូងខ្លួនឯងឱ្យនៅស្ងៀមមួយសន្ទុះ ដោយគ្រាន់តែបញ្ឈប់ចលនារាងកាយ ហើយសម្លឹងមើលទៅក្នុងភ្នែករបស់ ដាវីន យ៉ាងជ្រៅ។ ភាពស្ងៀមស្ងាត់ក្នុងផ្ទះឈើ ត្រូវបានបំពេញដោយសំឡេងដង្ហក់ និងកម្ដៅដែលភាយចេញពីការកកិតនៃស្បែករបស់ពួកគេទាំងពីរ។
នារីជាភរិយាកម្សត់និយាយខ្សឹបៗ៖
«អូនសុំទោស ដែលចាស់ៗ…»
ស៊ីណាន យកដៃដ៏ធំរបស់គេ ទៅអង្អែលថ្ពាល់របស់នាងថ្នមៗ ហាក់ដូចជាចង់ឱ្យនាងឈប់ខ្វល់…នាងជាកែវចរណៃដែលងាយនឹងបែក។ នៅក្នុងកែវភ្នែកដ៏រឹងមាំរបស់គេ ស្រាប់តែមានរលកនៃភាពឈឺចាប់ និងការសោកស្តាយបានលេចឡើង។
«ដាវីន…» ស៊ីណានហៅឈ្មោះនាងដោយសំឡេងស្អកៗ លាយឡំជាមួយអារម្មណ៍ដែលកប់ទុកជាយូរ។ គេឱនមុខចុះទៅជិតនាង រហូតដល់ថ្ងាសរបស់ពួកគេទល់គ្នា។
«ប្រពន្ធបងជាជនរងគ្រោះក្នុងរឿងនេះ…បងសុំទោស។»
ដាវីន បើកភ្នែកស្រទន់ដែលរលីងរលោងសម្លឹងមើលគេ។
ចាប់តាំងពីពែលដែលនាងក្លាយមកជាចំណាប់ខ្មាំងបេះដូងនាងដឹងថា គេនេះមិនដែលមានចេតនាធ្វើអ្វីនាងទេ គេជាសុភាពបុរស សូម្បីក្រោយរៀបការ។
វេលានេះ ស្រីដឹងថា គេកំពុងតែចង់និយាយអំពីអ្វី។
«បងធ្លាប់តែគិតថា ការសងសឹកគឺជាអ្វីគ្រប់យ៉ាងសម្រាប់ជីវិតបង…បងធ្លាប់គិតថា បងទាញអូនចូលមកក្នុងហ្គេមនេះដើម្បីតែធ្វើឱ្យគ្រួសារអូនឈឺចាប់…»
ស៊ីណានសារភាពទាំងសំឡេងញ័រ ទឹកមុខរបស់គេបង្ហាញពីការឈឺចាប់ដែលខ្លួនធ្លាប់បានធ្វើបាបចិត្តនាងកន្លងមក។
«ប៉ុន្តែបងខុសហើយ…ការពិត បងគ្រាន់តែជាមនុស្សល្ងង់ម្នាក់ដែលវិះនឹងត្រូវបាត់បង់បេះដូងខ្លួនឯង។ អូនសំខាន់ជាងគំនុំ…អូនសំខាន់ជាងជីវិតបងទៅទៀត។»
ដាវីន ញញឹមទាំងទឹកភ្នែករមៀលចុះមកកាត់ថ្ពាល់។ នាងលើកដៃទាំងពីរទៅឱបករបស់គេ ដូចខ្លាចថាវិប្បដិសារៈ ពង្វាងគេឱ្យចាកចេញទៀត…ហើយនាងទាញគេឱ្យចុះមកជិតជាងមុន។
«មនុស្សល្ងង់…» នាងខ្សឹបតបទាំងក្តីស្រលាញ់។
«អតីតកាលគ្រាន់តែជាសុបិនអាក្រក់ប៉ុណ្ណោះ។ បងមិនចាំបាច់សុំទោសទៀតទេ… អូនអត់ឱនឱ្យបងគ្រប់យ៉ាង ស៊ីណាន។ អូនស្រលាញ់បង…ស្រលាញ់តាំងពីថ្ងៃដំបូង រហូតដល់ពេលនេះ។»
ពាក្យថា “អត់ឱន” របស់នាង ប្រៀបដូចជាការដោះលែងច្រវាក់ដែលចងបេះដូងរបស់ស៊ីណានរាប់ឆ្នាំមកហើយ។ ក្តីស្រលាញ់ និងការអត់ឱនរបស់នាង បានធ្វើឱ្យបេះដូងរបស់គេរលាយទន់និងកក់ក្តៅបំផុតក្នុងនាមក្មេងកំព្រាច្រើនឆ្នាំមកនេះ។
នាងជារបស់ពិត ដែលជីវិតប្រទានឱ្យ ហើយអំណរនេះ បានប្រែក្លាយទៅជាភ្លើងតណ្ហាដែលឆាបឆេះខ្លាំងជាងមុនរាប់រយដង។
«អរគុណ…» ស៊ីណានខ្សឹប ហើយក៏ចាប់ផ្តើមថើបនាងម្តងទៀត។ តែលើកនេះ មិនមែនជាការថើបដោយបង្ខំ ឬដោយកំហឹងទេ ជាការថើបដើម្បីថ្លែងអំណរគុណ និងដើម្បីបញ្ជាក់ថាគេនឹងស្រលាញ់នាងអស់មួយជីវិត។
គេចាប់ផ្តើមធ្វើចលនារាងកាយម្តងទៀត យឺតៗ តែធ្ងន់ៗ និងចូលជ្រៅទៅក្នុងខ្លួននាង។
«អ្ហាស…ស៊ីណាន…» ដាវីន ងើយកឡើងលើ បញ្ចេញសំឡេងថ្ងូរដោយក្តីសុខ នៅពេលដែលនាងទទួលអារម្មណ៍ថាគេបានចូលមកបំពេញភាពចន្លោះប្រហោងក្នុងខ្លួននាង។ ដៃរបស់នាងខ្ញាំខ្នងរបស់គេយ៉ាងណែន ខណៈដែលស៊ីណានចាប់ផ្តើមបង្កើនចង្វាក់ស្នេហ៍ឱ្យកាន់តែញាប់ស្មេរ និងរោលរាល។
សាច់ដុំដ៏រឹងមាំរបស់ស៊ីណាន បានបុកប៉ះនឹងភាពទន់ល្មើយរបស់នាង បង្កើតបានជាសំឡេងសាច់ប៉ះសាច់ដែលខ្ទរពេញបន្ទប់។
គេចាប់កាន់ចង្កេះនាងយ៉ាងណែន ដើម្បីកំណត់ចង្វាក់នៃការចូលទៅកាន់ដែនដីសម្ងាត់របស់នាង។ រាល់ការរុញចូលរបស់គេ ធ្វើឱ្យដាវីនមានអារម្មណ៍ថាព្រលឹងរបស់នាងហាក់ដូចជាត្រូវបានគេដកចេញពីរាងកាយ។
«អូនជារបស់បង…ដាវីន…និយាយមក!»
ស៊ីណាន បញ្ជាទាំងដង្ហក់ ខណៈដែលគេកំពុងតែនាំនាងទៅកាន់ចំណុចកំពូល។ ញើសបានស្រក់ចុះពីថ្ងាសរបស់គេ មកលើដើមទ្រូងរបស់នាង ធ្វើឱ្យរាងកាយទាំងពីររអិលរលោង និងក្ដៅគគុក។
«អូន… អ្ហាស… អូនជារបស់បង…តែម្នាក់គត់!» ដាវីន ស្រែកថ្ងូរឆ្លើយតប។
ស៊ីណាន មិនអាចទ្រាំបានទៀតទេ។ ក្តីស្រលាញ់ ការសារភាព និងការអត់ឱន បានរុញច្រានអារម្មណ៍របស់គេឱ្យផ្ទុះឡើង។ គេឱនចុះទៅបឺតជញ្ជក់កំពូលដើមទ្រូងរបស់នាងយ៉ាងស្រេកឃ្លាន ធ្វើឱ្យដាវីនរមួលខ្លួន និងលើកជើងទាំងពីរគោះរុំចង្កេះរបស់គេយ៉ាងណែន។
ចង្វាក់ស្នេហ៍បានឈានដល់កម្រិតកំពូល។ នៅក្នុងផ្ទះឈើកណ្តាលព្រៃ មានតែរាងកាយពីរដែលកំពុងតែធ្វើចលនាយ៉ាងខ្លាំងក្លា និងសំឡេងថ្ងួចថ្ងូរដែលលាយឡំគ្នា។ ស៊ីណាន បានបញ្ចេញកម្លាំងចុងក្រោយ រុញចូលយ៉ាងជ្រៅ និងជាប់លាប់ រហូតដល់ពួកគេទាំងពីរបានទៅដល់ឋានសួគ៌ដំណាលគ្នា។
ដាវីន ស្រែកថ្ងូរយ៉ាងខ្លាំង ខណៈដែលរាងកាយរបស់នាងកន្ត្រាក់ទទួលយកក្តីសុខដែលស៊ីណានបានផ្តល់ឱ្យ។ ស៊ីណាន បានទម្លាក់ខ្លួនឱបនាងយ៉ាងណែន ដង្ហើមរបស់គេបុកប៉ះនឹងកញ្ចឹងករបស់នាង។
អ្វីៗបានស្ងប់ស្ងាត់ទៅវិញ… នៅសល់តែសំឡេងដង្ហើមដ៏ញាប់ និងបេះដូងដែលលោតឌុកដាក់។
ស៊ីណាន ថើបថ្ងាសនាងមួយខ្សឺតយ៉ាងយូរ។ «បងស្រលាញ់អូន…» ដាវីន ញញឹមទាំងបិទភ្នែក នាងមានអារម្មណ៍ថាសុវត្ថិភាពបំផុតនៅក្នុងរង្វង់ដៃនេះ។ រាត្រីនេះ នាងបានទាំងប្តី បានទាំងសេចក្តីស្រលាញ់ និងបានទាំងការផ្សះផ្សាផ្លូវចិត្តដែលនាងរង់ចាំជាយូរមកហើយ។
——–
ពន្លឺព្រះអាទិត្យបានជះចូលមកដាស់ ដាវីន ឱ្យភ្ញាក់ដឹងខ្លួន។ នាងបើកភ្នែកតិចៗ ហើយឃើញថាខ្លួនឯងកំពុងដេកកើយដៃរបស់ ស៊ីណាន។ បុរសនោះនៅតែបិទភ្នែក ប៉ុន្តែដៃរបស់គេម្ខាងទៀតកំពុងតែឱបចង្កេះនាងជាប់មិនលែង។
ដាវីនញញឹមតិចៗ នឹកឃើញរឿងរ៉ាវកាលពីយប់មិញ មុខរបស់នាងក៏ឡើងក្រហម។ នាងបានក្លាយជាប្រពន្ធរបស់គេពេញសិទ្ធិហើយ។ ប៉ុន្តែស្នាមញញឹមនោះបានរសាត់ទៅវិញភ្លាមៗ នៅពេលនាងនឹកឃើញថា ថ្ងៃនេះពួកគេត្រូវត្រលប់ទៅប្រឈមមុខនឹងការពិតវិញ។
«ភ្ញាក់ហើយ?» ស៊ីណានសួរទាំងមិនបើកភ្នែក សំឡេងរបស់គេស្អកៗព្រោះទើបតែភ្ញាក់។
«អ្ហឹម!»
គេបើកភ្នែកមកសម្លឹងនាង ភ្នែកដ៏មុតស្រួចនោះឥឡូវនេះពោរពេញដោយភាពកក់ក្តៅ។ គេទាញនាងមកថើបថ្ងាសមួយខ្សឺត។
«យើងត្រូវទៅវិញហើយ!» ស៊ីណាននិយាយទាំងទឹកមុខប្រែជាម៉ឹងម៉ាត់វិញ
«លទ្ធផល DNA នឹងចេញនៅថ្ងៃនេះ។ សង្គ្រាមពិតប្រាកដ ទើបតែចាប់ផ្តើមទេ»។
———–
ភូមិគ្រឹះត្រកូល ម៉ែន…
នៅម៉ោង ១០ ព្រឹក ឡានរបស់ស៊ីណានបានមកឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ។ ដាវីន ចុះពីឡានដោយមានអារម្មណ៍ធ្ងន់ក្នុងទ្រូង។
«មិនចូលទៅក្នុងទេ?» នាងសួរគេ។
«អត់ទេ! ខ្ញុំមិនចង់ឃើញមុខម៉ាក់នាងពេលនេះទេ» ស៊ីណានតបខ្លីៗ
«ចាំទាល់តែលទ្ធផលចេញសិន ចាំខ្ញុំមកទារបំណុលសរុប!»
ដាវីនឈរមើលឡានរបស់គេចេញទៅបាត់ ទើបនាងដើរចូលទៅក្នុងផ្ទះ។ ប៉ុន្តែបរិយាកាសនៅក្នុងផ្ទះថ្ងៃនេះ ស្ងាត់ជ្រងំខុសពីធម្មតា។
នៅក្នុងបន្ទប់ទទួលភ្ញៀវ លោក ម៉ែន ដា កំពុងអង្គុយឱនមុខ កាន់ក្រដាសមួយសន្លឹកនៅក្នុងដៃ ដោយមាន ពូសេត ឈរនៅក្បែរនោះដោយទឹកមុខតានតឹង។ ចំណែកឯ ជំទាវមាលា កំពុងដើរចុះដើរឡើងដោយកំហឹង។
«ប៉ា…» ដាវីនហៅតិចៗ។
ម៉ែន ដា ងើបមុខឡើង។ ភ្នែករបស់គាត់ក្រហម។ គាត់ហុចក្រដាសនោះទៅឱ្យកូនស្រី។
«ស៊ីណាន…» ម៉ែន ដា និយាយដោយសំឡេងញ័រ
«គេពិតជាកូនប្រុសរបស់ បងស៊ីន មែន…»
ដាវីនមើលក្រដាសលទ្ធផល DNA។ 99.99% MATCH។
«វាមិនពិតទេ!» ជំទាវមាលា ស្រែកឡើង
«ឯកសារហ្នឹងក្លែងក្លាយ! អាក្មេងនោះវាបោកប្រាស់! បងសេត ទៅហែកចោលទៅ!»
«មាលា ឈប់ទៅ!» ម៉ែន ដា ស្រែកគំហកវិញ
«ការពិតគឺការពិត! យើងប្លន់គេ យើងសម្លាប់ឪពុកគេ ហើយឥឡូវយើងចង់បដិសេធឈាមរបស់គេទៀត?»
«ចុះបងចង់ឱ្យខ្ញុំធ្វើម៉េច? ឱ្យខ្ញុំជាប់គុក? ឱ្យយើងក្ររហាមវិញ?» មាលាស្រែកយំ
«ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីគ្រួសារនេះ!»
«អត់ទេ ម៉ាក់ធ្វើដើម្បីខ្លួនឯង!» ដាវីន និយាយកាត់ឡើង សំឡេងរបស់នាងរឹងប៉ឹង
«ខ្ញុំបានរៀបការជាមួយគេហើយ! ស៊ីណាន គឺជាប្តីរបស់ខ្ញុំ! ទ្រព្យសម្បត្តិដែលម៉ាក់ខ្លាចបាត់បង់នោះ វានឹងត្រលប់ទៅម្ចាស់ដើមវិញ ហើយខ្ញុំនឹងនៅក្បែរគេ!»
«ឯង… ឯងហ៊ាន??» ជំទាវមាលា ស្ទុះមករកកូន ប្រុងទះកំផ្លៀង ប៉ុន្តែដៃគាត់ត្រូវបញ្ឈប់នៅកណ្តាលអាកាស។
មិនមែនដោយសារ ដាវីន ទេ តែដោយសារគាត់ទន់ជង្គង់ដួលសន្លប់ទៅវិញ ដោយសារកំហឹងនិងសម្ពាធឈាមឡើងខ្លាំងពេក។
«ម៉ាក់!» ដាវីន ស្ទុះទៅត្រកងម្តាយ។
ស្ថានការណ៍កាន់តែវឹកវរ។ ម៉ែន ដា ប្រញាប់ហៅឡានពេទ្យ។ ប៉ុន្តែនៅក្នុងភាពច្របូកច្របល់នោះ គ្មាននរណាចាប់អារម្មណ៍ថា ទូរសព្ទរបស់ ជំទាវមាលា ដែលធ្លាក់នៅលើឥដ្ឋ កំពុងមានសារមួយផ្ញើចេញទៅកាន់លេខសម្ងាត់មួយថា៖
“កម្ចាត់ចោលទាំង នីន ទាំង ស៊ីណាន! យប់នេះ!”
សារនោះត្រូវបានផ្ញើចេញទៅហើយ… ជាសញ្ញាថា ទោះបីជាការពិតត្រូវបានលាតត្រដាង ប៉ុន្តែភាពលោភលន់និងគំនុំមិនទាន់រលត់ឡើយ។ យប់នេះ នឹងក្លាយជាការសម្រេចជោគវាសនាចុងក្រោយ តើ ស៊ីណាន និង ដាវីន អាចឆ្លងផុតឧបសគ្គនេះដោយក្តីស្រលាញ់របស់ពួកគេដែរឬទេ?
មន្ទីរពេទ្យ…
ក្លិនថ្នាំសម្លាប់មេរោគក្នុងមន្ទីរពេទ្យ បានធ្វើឱ្យ ជំទាវមាលា ដឹងខ្លួនឡើងវិញដោយការឈឺចាប់។ រាងកាយមួយចំហៀងរបស់គាត់ពិបាកកម្រើកណាស់ (ផលប៉ះពាល់នៃការដាច់សរសៃឈាមខួរក្បាលស្រាល)។ អ្វីដែលគាត់នឹកឃើញមុនគេគឺសារសម្ងាត់ដែលគាត់បានផ្ញើទៅឃាតករឈ្មោះ «អាខេន» ឱ្យទៅសម្លាប់មនុស្សពីរនាក់៖ គឺ ស៊ីណាន និង នីន។
«នីន… វាងាប់ហើយឬនៅ?» ជំទាវមាលារអ៊ូតិចៗដោយសំឡេងមិនច្បាស់។
«គាត់នៅរស់… ហើយកំពុងទទួលបានការការពារយ៉ាងល្អបំផុត»។
សំឡេងដ៏រឹងមាំមួយបានបន្លឺឡើង ធ្វើឱ្យជំទាវមាលាខំប្រឹងបើកភ្នែកមើល។ ស៊ីណាន កំពុងឈរនៅចុងគ្រែក្នុងឈុតអាវធំពណ៌ខ្មៅ ដោយមាន ដាវីន ឈរនៅក្បែរនោះ ព្រមទាំងលោក ម៉ែន ដា ដែលកំពុងអង្គុយឱនមុខ។
ស៊ីណាន ដើរមួយៗមកក្បែរគ្រែ ហើយលើកទូរស័ព្ទដៃមួយគ្រឿងបង្ហាញ។ វាគឺជាទូរស័ព្ទរបស់ឃាតករ។ «លោកជំទាវប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាផែនការសម្លាប់ ‘នីន’ ដែលជាម៉ាក់របស់ខ្ញុំបរាជ័យ?» ស៊ីណាននិយាយដោយសំឡេងស្មើ តែមុតដូចកាំបិត។
ដាវីន បើកភ្នែកធំៗ នាងទើបតែដឹងច្បាស់នៅពេលនេះថា «នីន» គឺជាឈ្មោះម្តាយរបស់ស៊ីណាន ដែលកំពុងសម្រាកព្យាបាលជំងឺ (Coma)។
«ខ្ញុំបានដាក់មនុស្សការពារម៉ាក់ខ្ញុំ ២៤ម៉ោង។ ឃាតកររបស់លោកជំទាវ ត្រូវបានប៉ូលិសចាប់ខ្លួនតាំងពីយប់មិញ ជាមួយនឹងព័ស្តុតាងដែលលោកជំទាវជាមេក្លោងបញ្ជា។ ហ្គេមចប់ហើយ!»
ទឹកភ្នែកបានហូរចេញពីភ្នែករបស់ ជំទាវមាលា។ មិនមែនដោយសារការសោកស្តាយចំពោះកំហុសទេ តែដោយសារភាពបរាជ័យនិងការភ័យខ្លាច។
«ឯង… ឯងចង់ចាប់យើងដាក់គុកមែនទេ? ធ្វើទៅ! យកទ្រព្យសម្បត្តិយើងទៅទាំងអស់ទៅ!»
ស៊ីណាន ងាកទៅមើល ដាវីន។ ភ្នែករបស់នាងពោរពេញដោយការអង្វរករ និងក្តីឈឺចាប់។ ស៊ីណាន ដកដង្ហើមធំ រួចងាកមកនិយាយជាមួយជំទាវមាលាវិញ។
«តាមច្បាប់ លោកជំទាវត្រូវជាប់គុកអស់មួយជីវិត។ ប៉ុន្តែ…ខ្ញុំនឹងមិនប្តឹងទេ»។
គ្រប់គ្នាភ្ញាក់ផ្អើល។
«ខ្ញុំបានយកក្រុមហ៊ុន និងភាគហ៊ុនរបស់ប៉ាខ្ញុំត្រឡប់មកវិញអស់ហើយ។ ចំណែកឯផ្ទះ និងទ្រព្យសម្បត្តិដែលនៅសល់…ខ្ញុំនឹង ទុកឱ្យអ្នកទាំងពីរ រស់នៅចុះសងបំណុលព្រហ្មលិខិតដោយសន្សឹមៗ…»
គេថាហើយញញឹមសម្លឹងពិការភាពនៃស្ត្រីនេះ។
«ហេតុអ្វី?» លោក ម៉ែន ដា សួរទាំងសំឡេងញ័រ។
ស៊ីណាន ចាប់ដៃ ដាវីន យកមកដាក់នៅត្រង់បេះដូងរបស់គេ។
«ព្រោះខ្ញុំទទួលបានសម្បត្តិដែលមានតម្លៃបំផុតរួចហើយ…គឺ ដាវីន។ ខ្ញុំមិនចង់ឱ្យប្រពន្ធរបស់ខ្ញុំ ត្រូវឃើញឪពុកម្តាយជាប់គុក ឬរស់នៅលំបាកវេទនានោះទេ។ នេះជាការសងគុណដែលអ្នកទាំងពីរ បានផ្តល់កំណើតឱ្យនាង»។
ស៊ីណាន ឱនទៅខ្សឹបដាក់ត្រចៀកជំទាវមាលាជាចុងក្រោយ៖
«រឿងរ៉ាវចាស់ៗ ខ្ញុំនឹងបញ្ចប់ត្រឹមហ្នឹង។ ចាប់ពីពេលនេះទៅ សូមរស់នៅឱ្យបានសុខចុះ។ ដាវីន ជារបស់ខ្ញុំ ហើយខ្ញុំនឹងនាំនាងទៅឆ្ងាយពីភាពលោភលន់និងអំពើបាបទាំងអស់នៅក្នុងគ្រួសារនេះ»។
និយាយចប់ គេក៏ធ្វើមុខមាំនិងដឹកដៃ ដាវីន ដើរចាកចេញពីបន្ទប់នោះ ទុកឱ្យអតីតកាលដ៏ខ្មៅងងឹត រសាត់បាត់ទៅនៅពីក្រោយខ្នង។
សម្រាប់ដាវីន កាលដែលស៊ីណានមិនប្តឹងម្តាយនាងគឺជាអំណោយធំណាស់ទៅហើយ។ តទៅ នាងចង់ប្រើជីវិតជាភរិយារបស់គេ នឹងរំសាយគេចេញពីទុក្ខព្រួយផងទាំងពួង។
…មួយឆ្នាំក្រោយមក…
ពេលវេលាបានកន្លងផុតទៅ…របួសផ្លូវចិត្តត្រូវបានព្យាបាលដោយក្តីស្រលាញ់។ ម្តាយរបស់ស៊ីណាន បានដឹងខ្លួនឡើងវិញ និងកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយកូនៗ។
ចំណែកឯ ស៊ីណាន និង ដាវីន…ជារឿយៗពួកគេបានត្រឡប់មករំឮកស្នាមស្នេហ៍ផ្អែមល្ហែមនៅផ្ទះឈើកណ្តាលព្រៃ វិញ។ ទីនេះលែងជា «គុក» សម្រាប់ចាប់ជំរិតទៀតហើយ តែជា «វិមាននៃក្តីសុខ» ផ្ទាល់ខ្លួនរបស់ពួកគេ។
ដាវីន កំពុងឈរនៅរានហាល សម្លឹងមើលព្រះអាទិត្យលិចដែលកំពុងលាបពណ៌មាសលើជើងមេឃ។ នាងស្លៀករ៉ូបគេងយប់ស្តើងពណ៌ស បង្ហាញឱ្យឃើញរាងកាយដ៏សិចស៊ី និងស្រស់ស្អាតដែលកាន់តែមានទឹកមានសាច់ជាងមុន។
ស្រាប់តែមានដៃដ៏រឹងមាំមួយគូ បានលូកមកឱបចង្កេះនាងពីក្រោយ ហើយដាក់ចង្កាលើស្មារបស់នាង។ ក្លិនខ្លួនដ៏ក្រអូបប្រហើររបស់ ស៊ីណាន បានធ្វើឱ្យនាងញញឹមបិទភ្នែក។
«គិតអីហ្នឹង ប្រពន្ធសម្លាញ់?»
ស៊ីណាន ខ្សឹបក្បែរត្រចៀកនាង សំឡេងរបស់គេនៅតែសិចស៊ី និងធ្វើឱ្យបេះដូងនាងលោតខុសចង្វាក់ដដែល។
«គិតថា…បើថ្ងៃនោះបងមិនចាប់អូនមករៀបការនៅទីនេះទេ ម្ល៉េះសមយើងគ្មានថ្ងៃនេះទេ»
ដាវីន និយាយហើយបែរខ្លួនមកប្រឈមមុខនឹងគេ។ ដៃរបស់នាងលើកទៅតោងករបស់គេ។
ស៊ីណាន សម្លឹងមើលនាងដោយកែវភ្នែកស្រេកឃ្លាន។ គេឱនមុខចុះទៅជិត រហូតដល់ចុងច្រមុះពួកគេប៉ះគ្នា។
«បងមិនដែលស្ដាយក្រោយទេ ដែលបានចាប់ជំរិតបេះដូងអូន។ ហើយឥឡូវនេះ…អូនគឺជាចំណាប់ខ្មាំងរបស់បងអស់មួយជីវិត។ គ្មានថ្ងៃដោះលែង! ត្រៀមខ្លួនទទួលទោសយប់នេះហើយឬនៅ?»
«អូនពេញចិត្តនឹងទទួលទោសនេះណាស់…លោកម្ចាស់ជីវិត»
ដាវីន តបវិញទាំងកែវភ្នែកឌឺដងអូសទាញ។ ម្រាមស្រីលូកដៃទៅស្រាយឡេវអាវរបស់គេម្តងមួយៗ បង្ហាញឱ្យឃើញដើមទ្រូងដ៏រឹងមាំដែលនាងបានលង់តាំងពីថ្ងៃចួបគ្នាដំបូងៗ។
«ពេលចំណាប់ខ្មាំងរឹងមាំខ្លាំងតិចថាអស់ទោសដាក់ណា៎» នាងលលេងជាមួយគេ។
ស៊ីណាន សើចដើមក រួចក៏ឱនទៅបីនាងឡើង។
«ចាំមើល តើអ្នកណាជាអ្នកសុំចុះចាញ់មុន?»
គេបីនាងចូលទៅក្នុងបន្ទប់ដែលពោរពេញដោយអនុស្សាវរីយ៍។ ស៊ីណាន ដាក់នាងចុះលើពូកថ្នមៗ ហើយទ្រោបពីលើ។ បបូរមាត់របស់អ្នកទាំងពីរបានចួបគ្នា បង្កើតជាចង្វាក់ភ្លើងស្នេហ៍ដ៏រោលរាលសាជាថ្មី។
ក្នុងរាត្រីនេះ និងរាត្រីជាច្រើនទៀតទៅមុខ ពួកគេនឹងបំពេញឱ្យគ្នាទៅវិញទៅមក លុបបាត់រាល់ស្លាកស្នាមនៃការឈឺចាប់ និងជំនួសមកវិញនូវសុភមង្គលដែលមិនអាចកាត់ថ្លៃបាន។
សាច់រឿងនៃ «ចំណាប់ខ្មាំង» បានបញ្ចប់ទៅ ដោយបន្សល់ទុកតែ «ចំណងស្នេហ៍» ដែលមិនអាចកាត់ផ្តាច់បានជារៀងរហូត។
(ចប់ដោយបរិបូរណ៍)



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ