ដៃរបស់តុនដែលក្តៅគគុក លូកចូលទៅក្រោមរ៉ូបដែលរហែកនោះ ប៉ះសាច់ភ្លៅដ៏ទន់ល្មើយរបស់នាង។ គេរុញនាងឱ្យផ្អែកខ្នងទៅនឹងកៅអីស្បែកឡានដ៏ត្រជាក់។ ក្នុងភាពងងឹត និងពន្លឺភ្លើងទីក្រុងដែលឆ្លងកាត់កញ្ចក់ឡានស្រពេចស្រពិល តុនបានចាប់ផ្តើម “ដាក់ទោស” យ៉ាយ៉ាព្រោះខឹងដែលស្រីឱ្យឱកាសមនុស្សចង្រៃចូលមកនិយាយឱ្យនាងមានមន្ទិលលើប្តី។
«បងតុន…ប្រយ័ត្ន…. អ្នកបើកបរ…គេឃើញ!»
«គេមិនឮទេ…» តុនខ្សឹប រួចបង្អូសមុខចុះទៅថើបដើមទ្រូងដែលបាស់ឡើងតាមចន្លោះរ៉ូប។
«ហើយទោះគេឮ ក៏គេមិនហ៊ានងាកមកដែរ ពេលនេះ…ស្រែកឈ្មោះបង… ឱ្យបងដឹងថាអូនជារបស់បង!»
នៅក្នុងរថយន្តដែលកំពុងរត់កាត់ដងផ្លូវ Manhattan ម៉ាលីយ៉ាបានបំភ្លេចសំឡេងចំអករបស់ពួកត្មាតទាំងនោះអស់ហើយ។ អ្វីដែលនាងដឹងគឺមានតែបុរសម្នាក់នេះ… បុរសដែលកំពុងស្រលាញ់នាង និងកាន់កាប់នាងយ៉ាងពេញទំហឹង។ ដូច្នេះនាងញញឹមហើយងាកមកខ្សឹប៖
«តុន… អូនស្រលាញ់បង…»
ចម្លើយរបស់នាងត្រូវបានលេបត្របាក់ដោយការវាយលុកដ៏ក្ដៅគគុករបស់ស្វាមី ដែលធ្វើឱ្យរាត្រីដ៏អាក្រក់ ប្រែក្លាយជារាត្រីដ៏រោលរាលមិនអាចបំភ្លេចបាន។
«…យើងនៅក្នុងឡាន…» ម៉ាលីយ៉ាថ្ងូរតិចៗ។
«ឡានរបស់ប្ដីអូន កញ្ចក់ខ្មៅ គ្មានអ្នកណាមើលយើងឃើញទេ» គេខ្សឹប «ហើយ….បងចង់ទ្រាំដល់ផ្ទះក៏មិនបានដល់ដែរ»។
ស្នេហាមិនចេះរីងស្ងួតរបស់គេ បានធ្វើឱ្យម៉ាលីយ៉ាដឹងច្បាស់ថា សម្រាប់ ហ្សាងជី នាងមានតម្លៃជាងក្រុមហ៊ុន ឬភាគហ៊ុនទាំងអស់លើលោកទៅទៀតនេះបើតាមអ្វីដែលគេចេញមុខការពារនាងដោយទាត់ចោលពួកត្មាត។ កិច្ចការពាររបស់គេ មិនមែនគ្រាន់តែជាសម្តី តែជាការយកចិត្តទុកដាក់ដែលធ្វើឱ្យនាងលង់កាន់តែជ្រៅ។
ជំពូកទី១៥
ព្យុះភ្លៀងនៃពាក្យចចាមអារ៉ាម
ពន្លឺព្រះអាទិត្យនៃព្រឹកថ្ងៃថ្មី បានជះចូលមកក្នុងបន្ទប់គេង Penthouse ដ៏ធំ។ ម៉ាលីយ៉ាភ្ញាក់ដឹងខ្លួនដោយការឈឺចាប់តិចៗនៅត្រង់ចង្កេះ ដែលជា “អនុស្សាវរីយ៍” ពីសកម្មភាពដ៏ក្ដៅគគុកនៅក្នុងឡាន Limousine និងបន្តមកដល់បន្ទប់ទឹកកាលពីយប់មិញ។ ប្រពន្ធតូចលបញញឹមម្នាក់ឯង ពេលនឹកឃើញដល់ភាពកាច និងភាពស្រេកឃ្លានរបស់តុន។
ប៉ុន្តែស្នាមញញឹមរបស់នាងបានរលាយបាត់ភ្លាមៗ នៅពេលដែលទូរសព្ទរបស់នាងរោទិ៍ឡើងមិនឈប់ដូចជាសញ្ញាអាសន្ន។
គឺ លីដេ ?
ប្អូនស្រីរបស់នាងមានការអី?
«អាឡូ…លីដេ?»
«បងម៉ាលី! នៅដេកបានទៀតហ្អេស? បើកមើលព័ត៌មានបន្ទាន់! អាតា Richard កំពុង Live ផ្ទាល់គ្រប់ប៉ុស្តិ៍ទាំងអស់! វានិយាយដើមពួកបងឯងសុទ្ធតែរឿងបោកប្រាស់!»
ម៉ាលីយ៉ាញ័រទ្រូង។ ត្មាតពិតជា….មិនចេះចប់សោះ?
កល្យាណស្ទុះទៅបើក TV ជាប់ជញ្ជាំងភ្លាមៗ។
នៅលើកញ្ចក់ទូរទស្សន៍ Richard កំពុងអង្គុយផ្តល់បទសម្ភាសន៍ដោយទឹកមុខជឿជាក់ និងពិសពុល៖
«សាធារណជនកំពុងត្រូវបានបោកប្រាស់! អាពាហ៍ពិពាហ៍រវាង ហ្សាងជីនិងម៉ាលីយ៉ា គឺជាការបោកប្រាស់ទីផ្សារភាគហ៊ុនដ៏ធំបំផុតប្រចាំឆ្នាំ! ពួកគេជាសត្រូវនឹងគ្នារាប់ឆ្នាំ អ្នកណាក៏ដឹង។ ខ្ញុំមានប្រភពច្បាស់ការដែលបញ្ជាក់ថា ពួកគេចុះកិច្ចសន្យាសម្ងាត់ដើម្បីតែសង្គ្រោះក្រុមហ៊ុនប៉ុណ្ណោះ។ ស្រីម្នាក់នោះ… គ្រាន់តែជាតុក្កតា!»
ចំណងជើងព័ត៌មានរត់ពីក្រោមពណ៌ក្រហមឆ្អិនឆ្អៅ៖ “អាពាហ៍ពិពាហ៍ក្លែងក្លាយ? ហ្សាងជី កុហកអ្នកវិនិយោគ? ភាគហ៊ុន Zhang Group ចាប់ផ្តើមធ្លាក់ចុះ!”
តេឡេទូរទស្សន៍បានរបូតពីដៃម៉ាលីយ៉ាធ្លាក់ទៅលើឥដ្ឋ។ ដៃនាងញ័រ។ រឿងដែលនាងខ្លាចបំផុតបានកើតឡើងហើយ។ នាងមិនខ្លាចគេដឹងថាគ្រប់យ៉ាងធ្លាប់ក្លែងក្លាយទេ តែនាងខ្លាច… ខ្លាចនាងក្លាយជាចំណុចខ្សោយដែលបំផ្លាញចក្រភពជំនួញរបស់តុន។
ក្លិក! ទ្វារបន្ទប់ទឹករបើក។ តុនដើរចេញមកដោយស្លៀកខោវែងធម្មតា និងអាវយឺតពណ៌ស ដៃកាន់កែវកាហ្វេពីរ។ គេមើលទៅស្ងប់ស្ងាត់ណាស់ ស្ងប់ស្ងាត់រហូតដល់គួរឱ្យខ្លាច ហាក់ដូចជាព្យុះខាងក្រៅមិនមែនជារឿងរបស់គេ។
«បងតុន… ព័ត៌មាន… Richard…» ម៉ាលីយ៉ានិយាយទាំងសំឡេងញ័រ «គេថាយើង…»
«បងឃើញហើយ» តុនឆ្លើយយ៉ាងត្រជាក់ «អាម៊ីក ខលមកបងតាំងពីម៉ោង៥ព្រឹក»។
ឃើញទឹកមុខស្លេកស្លាំងរបស់ប្រពន្ធ តុនដាក់កែវកាហ្វេចុះលើតុ រួចដើរមកក្រសោបស្មានាង ហើយទាញនាងមកឱបជាប់នឹងទ្រូងដ៏កក់ក្តៅរបស់គេ។
«កុំភ័យ…Influencer!» តុននិយាយលេងសើចបន្តិច ដើម្បីបន្ធូរអារម្មណ៍នាង «Richard គ្រាន់តែជាឆ្កែចាស់ដែលទាល់ច្រក ហើយព្យាយាមព្រុសជាលើកចុងក្រោយប៉ុណ្ណោះ»។
«តែភាគហ៊ុននឹងធ្លាក់! អ្នកកាសែតកំពុងមកពេញមុខខុនដូ… បងមិនបារម្ភទេហ្អេស?»
តុនញញឹមចុងមាត់ ជាស្នាមញញឹមរបស់ស្តេចដែលត្រៀមខ្លួនចេញច្បាំង។ គេលើកដៃមកជូតទឹកភ្នែកដែលរមៀលលើថ្ពាល់នាង។
«គេចង់លេងសង្គ្រាមព័ត៌មានមែនទេ? បាន! បងនឹងឱ្យ “ការពិត” របស់បង បញ្ចេញឥទ្ធិពលខ្លាំងជាង “ពាក្យចចាមអារ៉ាម” របស់វា១០០ដង! ទៅផ្លាស់ខោអាវទៅជំទាវហ្សាង យើងមានឆាកល្ខោនដែលត្រូវទៅបិទវាំងនន!»
ជំពូកទី១៦
ការពិតនៃចិញ្ចៀននិងការសារភាពចំពោះមុខពិភពលោក
រសៀលថ្ងៃដដែល…
សាលសន្និសីទនៃអគារ Zhang Tower ពោរពេញទៅដោយអ្នកកាសែតរាប់រយនាក់។ ពន្លឺភ្លើង Flash ម៉ាស៊ីនថតភ្លឹបភ្លែតដូចព្យុះរន្ទះ។ នៅជ្រុងម្ខាង Richard កំពុងឈរញញឹមយ៉ាងពេញចិត្ត ដោយរំពឹងថានឹងឃើញ ហ្សាងជី មកសុំទោសជាសាធារណៈ។
តុនកាន់ដៃម៉ាលីយ៉ាដើរឡើងលើឆាក។ ថ្ងៃនេះម៉ាលីយ៉ាស្លៀកឈុតពណ៌សសាមញ្ញតែថ្លៃថ្នូរ សក់រលកពណ៌ត្នោតរបស់នាងទម្លាក់លើស្មា។ ដៃនាងត្រជាក់ដូចទឹកកកដោយក្តីភ័យខ្លាច តែដៃរបស់តុនដែលកាន់នាងជាប់នោះ ក្ដៅ និងរឹងមាំដូចថ្មភ្នំ។
«លោក ហ្សាងជី!» អ្នកកាសែតម្នាក់សួរចំៗ «តើលោកទទួលស្គាល់ទេថាអាពាហ៍ពិពាហ៍នេះជាការសម្តែង? តាមពិតអ្នកទាំងពីរជាសត្រូវនឹងគ្នាមែនទេ?»
សំឡេងឡូឡាពេញសាល។
តុនលើកដៃម្ខាងឡើង សាលទាំងមូលស្ងាត់ច្រៀប។ គេមិនអង្គុយចុះទេ។ គេឈរនៅមុខមីក្រូហ្វូន ដៃម្ខាងនៅតែកាន់ដៃម៉ាលីយ៉ាជាប់។
«ខ្ញុំមិនបដិសេធទេថា យើងធ្លាប់ជាគូប្រជែង» តុននិយាយដោយសំឡេងធ្ងន់ៗ «ខ្ញុំតឹងរ៉ឹងចំពោះនាង ខ្ញុំតាមរករឿងនាង ខ្ញុំដេញប្រុសៗផ្សេងៗចេញពីនាង…គ្រប់គ្នាឃើញបែបហ្នឹងមែនទេ?»
គេងាកមកមើលម៉ាលីយ៉ា។ កែវភ្នែកដែលធ្លាប់តែមុតស្រួច ពេលនេះប្រែជាទន់ភ្លន់បំផុតដែលមិនធ្លាប់មាននរណាបានឃើញ។
«តែមូលហេតុ… មិនមែនព្រោះខ្ញុំស្អប់នាងទេ… គឺព្រោះខ្ញុំស្រលាញ់នាង»។
ម៉ាលីយ៉ាបើកភ្នែកធំៗ។ នាងមិននឹកស្មានថាគេនិយាយពាក្យនេះនៅទីនេះទេ។
«ខ្ញុំស្រលាញ់នាងតាំងពី៦ឆ្នាំមុន… តាំងពីលើកដំបូងដែលនាងដើរចូលក្នុងពិភពជំនួញ។ ហើយខ្ញុំមិនចង់ឱ្យបុរសណាម្នាក់ដែលមិនល្អគ្រប់គ្រាន់ មកប៉ះពាល់នាង»។
សំឡេងខ្សឹបខ្សៀវលាន់ពេញសាល។ Richard មុខចាប់ផ្តើមប្រែពណ៌។
«លោកRichardថាខ្ញុំរៀបការដើម្បីសង្គ្រោះភាគហ៊ុន? ដើម្បីផលប្រយោជន៍?» តុនសើចក្នុងបំពង់ក។
គេលូកដៃចូលក្នុងហោប៉ៅអាវធំ ហើយដកយក ស៊ុមរូបថតតូចមួយ ចេញមក។ នៅខាងក្នុងនោះ មិនមែនជារូបថតទេ តែជាក្រដាសវិក្កយបត្រចាស់មួយសន្លឹក។
«កាមេរ៉ា…សូម Zoom មកត្រង់នេះ»។
រូបភាពនៅលើអេក្រង់ធំបង្ហាញយ៉ាងច្បាស់។
«នេះគឺជាវិក្កយបត្រនៃចិញ្ចៀនពេជ្រដ៏កម្រដែលប្រពន្ធខ្ញុំកំពុងពាក់ សូមមើលកាលបរិច្ឆេទ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គឺ ៣ ឆ្នាំមុន!!!»
សំឡេងភ្ញាក់ផ្អើលលាន់ដូចបែកផ្សារ។
«៣ឆ្នាំមុន…គ្មានវិបត្តិភាគហ៊ុនទេ ៣ឆ្នាំមុន… គ្មានរឿងអាស្រូវទេ។ ខ្ញុំបានទិញចិញ្ចៀនរៀបការនេះមកទុក ហើយរក្សាទុកក្នុងទូដែក រង់ចាំថ្ងៃដែលគេ…ព្រមបើកបេះដូងឱ្យខ្ញុំ។ ខ្ញុំរង់ចាំនាងរាល់ថ្ងៃ»។
តុនបែរទៅរកកាមេរ៉ាវិញ ភ្នែករបស់គេសម្លឹងទៅ Richard ដែលកំពុងឈរញ័រជើង។
«ដូច្នេះ…នេះមិនមែនជាស្នេហាក្លែងក្លាយទេ នេះជាស្នេហាដែលខ្ញុំមានតែម្ខាងអស់ពេលជាយូរ មុននឹងក្លាយជាការពិត។ ហើយខ្ញុំនឹងមិនអនុញ្ញាតឱ្យនរណា… មិនថាតូចឬធំ… មកបំផ្លាញវាម្តងទៀតដាច់ខាត!»
ចប់សម្តី តុនមិនខ្វល់ពីអ្នកណាទាំងអស់។ គេទាញម៉ាលីយ៉ាមកជិត ហើយឱនចុះ ថើបនាងយ៉ាងជ្រាលជ្រៅ នៅចំពោះមុខពិភពលោក។
សំឡេងទះដៃនិងសំឡេងកាមេរ៉ាលាន់កក្រើក។ Richard ត្រូវអង្គរក្សអូសចេញទាំងអាម៉ាស់ ព្រោះគេដឹងថាជីវិតជំនួញរបស់គេ ចប់ត្រឹមហ្នឹងហើយ។
ក្រោយចប់កម្មវិធី – នៅក្នុងការិយាល័យ CEO
គ្រាន់តែទ្វារបន្ទប់ធ្វើការដ៏ធំរបស់ហ្សាងជីត្រូវបានបិទជិតភ្លាម… សំឡេងអ៊ូអរខាងក្រៅត្រូវបានកាត់ផ្តាច់។
ម៉ាលីយ៉ាដែលនៅរំភើបមិនទាន់បាត់ ស្ទុះទៅឱបតុនពីក្រោយ ខណៈដែលគេកំពុងដោះអាវធំចេញ។
«បងឆ្កួតណាស់! តុន! ម៉េចក៏យកវិក្កយបត្រនោះទៅដាក់ស៊ុម? បងទិញវាទុកតាំងពី៣ឆ្នាំមុនមែន?»
តុនបង្វែរខ្លួនមកវិញ មុខរបស់គេនៅតែដក់ជាប់ស្នាមញញឹមនៃជ័យជម្នះ។ គេមិនឆ្លើយនឹងសំណួរទេ តែគេដើរចូលមករកនាង ធ្វើឱ្យនាងថយក្រោយរហូតដល់ជាប់នឹងតុធ្វើការដ៏ធំរបស់គេ។
«ដាក់ស៊ុម…ដើម្បីឱ្យពិភពលោកដឹងថា បងឆ្កួតនឹងអូនកម្រិតណា» តុនឆ្លើយសំឡេងស្អកៗ។
ភ្លាមនោះ គេចាប់លើកចង្កេះនាង ហើយដាក់នាងឱ្យអង្គុយនៅលើតុធ្វើការ។ ដៃម្ខាងរបស់គេ រុញឯកសារ កុំព្យូទ័រ និងប៊ិកដែលមានតម្លៃរាប់ពាន់ដុល្លារ ចោលទៅម្ខាងទាំងអស់។
ប្រាវ! សំឡេងរបស់របរធ្លាក់លើឥដ្ឋ តែគ្មាននរណាខ្វល់។
«តុន! ឯកសារសំខាន់…»
«គ្មានអ្វីសំខាន់ជាងអូនទេពេលនេះ» គេខ្សឹប ហើយចូលមកឈរនៅចន្លោះជើងរបស់នាង។
តុនសម្លឹងមើលនាងក្នុងឈុតពណ៌សនេះ។
«អូនដឹងទេ…ពេលអូនឈរលើឆាកក្បែរបងអម្បាញ់មិញ…បងចង់តែចាប់អូនមកធ្វើបែបនេះ…»
គេឱនចុះមកថើបនាង តែលើកនេះវាមិនមែនជាការថើបសម្តែងទៀតទេ។ វាជាការថើបដែលពោរពេញដោយតណ្ហា។ ដៃរបស់តុនដែលធ្លាប់តែកាន់ប៊ិចចុះហត្ថលេខាលើកិច្ចសន្យារាប់លានដុល្លារ ពេលនេះកំពុងរាវរកនៅក្រោមសំពត់របស់នាង។
«លោកអគ្គនាយក… នេះនៅកន្លែងធ្វើការណា៎… អ្នកបុគ្គលិកនៅខាងក្រៅ…» ម៉ាលីយ៉ាថ្ងូរតិចៗ ពេលដែលដៃរបស់គេប៉ះត្រូវចំណុចរសើប។
«ពួកគេដឹងតួនាទីរបស់ពួកគេ… គ្មានអ្នកណាហ៊ានចូលទេ» តុនខាំបបូរមាត់នាងតិចៗ «ហើយម្យ៉ាងទៀត… បងចង់អបអរជ័យជម្នះរបស់យើង… នៅលើតុនេះ… ឥឡូវនេះ!»
ម៉ាលីយ៉ាលែងហាមឃាត់គេទៀតហើយ។ ដៃរបស់នាងចាប់ទាញក្រវាត់ករបស់គេដើម្បីស្រាយចេញ។ ភាពត្រជាក់នៃតុឈើនៅខាងក្រោមនិងកម្ដៅពីរាងកាយរបស់តុននៅខាងលើ បង្កើតបានជាអារម្មណ៍ស្រៀវស្រើបរកទីបំផុតគ្មាន។
នៅរសៀលថ្ងៃនោះ ការិយាល័យCEO មិនមែនជាកន្លែងធ្វើការទៀតទេ តែជាទីលានប្រយុទ្ធនៃសេចក្តីស្នេហា។ សំឡេងថ្ងូររបស់ម៉ាលីយ៉ា លាយឡំជាមួយសំឡេងដង្ហើមហត់របស់តុន បញ្ជាក់ថា ពួកគេមិនត្រឹមតែឈ្នះលើពិភពលោកខាងក្រៅប៉ុណ្ណោះទេ តែពួកគេបានឈ្នះបេះដូងគ្នាទៅវិញទៅមកយ៉ាងពេញលេញ។
ជំពូកទី១៧
ស្រមោលនៃអតីតកាល និង ពន្លឺនៃអនាគត
បន្ទប់ធ្វើការរបស់អគ្គនាយកដែលធ្លាប់តែមានរបៀបរៀបរយ ពេលនេះពោរពេញទៅដោយភាពរញ៉េរញ៉ៃនៃសម្លៀកបំពាក់ និងឯកសារដែលរាយប៉ាយ។ ប៉ុន្តែម្ចាស់បន្ទប់មិនខ្វល់ទេ។
តុនអង្គុយផ្អែកខ្នងនឹងកៅអីស្បែកដ៏ធំ ដោយមានម៉ាលីយ៉ាអង្គុយលើភ្លៅរបស់គេ ដៃនាងលេងសក់របស់គេថ្នមៗ។ មុខនាងផ្អែកលើទ្រូងទូលាយរបស់គេ ស្តាប់សំឡេងបេះដូងដែលលោតក្នុងចង្វាក់ស្ងប់ស្ងាត់។
«បងតុន…» ម៉ាលីយ៉ាហៅតិចៗ។
«បាទ?» គេឆ្លើយព្រមទាំងថើបសក់នាង។
«ហេតុអីកាលពី៣ឆ្នាំមុន…បងមិនប្រាប់ខ្ញុំ? ហេតុអីសុខចិត្តធ្វើជាសត្រូវ? ហេតុអីសុខចិត្តឈឺចាប់ម្នាក់ឯង?»
ហ្សាងជីដកដង្ហើមធំ។
ដៃគេអង្អែលខ្នងនាងដែលនៅអាក្រាតត្រង់ចំណុចខ្លះ។
«កាលនោះ… គឺជាថ្ងៃដែលអូនរៀនចប់ បងបានទិញចិញ្ចៀននេះត្រៀមទៅចូលរួមពិធីរបស់អូន។ បងគិតថាដល់ពេលដែលត្រូវសារភាពហើយ។ ប៉ុន្តែ…»
គេឈប់មួយសន្ទុះ ហាក់ដូចជាពិបាករំលឹក។
«ពេលបងទៅដល់ បងឃើញអូនកំពុងសើចសប្បាយជាមួយLogan។ អូនមើលទៅសប្បាយចិត្តណាស់។ បងគិតថា…បងចាស់ពេកសម្រាប់អូន។ បងគិតថាបងជាមនុស្សតឹងរ៉ឹងដែលនឹងធ្វើឱ្យជីវិតអូនបាត់បង់ភាពរីករាយ។ ដូច្នេះ បងក៏សម្រេចចិត្តដកខ្លួន»។
«ហើយក៏ក្លាយជាសត្រូវ? មុខទឹកកក! ឆ្មើង….ធ្វើដូចគេ…..គ្រប់គ្នា មិនដល់….ខ្លួន! » ម៉ាលីយ៉ាងើបមុខមើលគេ។
«បាទ!….ជាវិធីតែមួយគត់ដែលបងអាចនៅក្បែរអូន តាមដានអូននិងការពារអូនពីចម្ងាយ។ រាល់ពេលដែលបងឈ្លោះជាមួយអូន គឺដើម្បីឱ្យអូនចាប់អារម្មណ៍បង។ ទោះបីជាការចាប់អារម្មណ៍បែបស្អប់ក៏ដោយ….ប្រសើរជាងអូនមើលរំលងបង»។
មាលីយ៉ា ខំទប់យ៉ាងណាក៏ទឹកភ្នែកបានរមៀលចុះ។
នាងមិននឹកស្មានថាបុរសដែលនាងគិតថាអាត្មានិយមម្នាក់នេះ ឫកជាងអង្គក្សត្រាម្នាក់នេះ បែរជាលះបង់ដើម្បីនាងដល់ថ្នាក់នេះ។
«មនុស្សឆ្កួត…» នាងវាយទ្រូងគេតិចៗ «ខ្ញុំស្រលាញ់បងឯង តាំងពីដំបូង…..ដល់ឥឡូវ….មិនមែន Logan មិនមែនអ្នកណាទាំងអស់ ដឹងនៅ?»
តុនចាប់ដៃនាងមកថើប។
«បងដឹងហើយ! ឥឡូវបងដឹងហើយ! ដឹងនៅយប់នោះ ដែលអូនស្រវឹង….ហើយបងសន្យាថា នឹងមិនឱ្យពេលវេលាកន្លងផុតទៅដោយ sia-sia ទៀតទេ»។
គេឱនមកថើបនាងម្តងទៀត។ ការថើបលើកនេះមិនមែនពោរពេញដោយតណ្ហាដូចមុនទេ តែពោរពេញដោយភាសាសន្យា និងភាពផ្អែមល្ហែមដែលជ្រាលជ្រៅដល់ឆ្អឹង។
ជំពូកទី១៨
បងប្រុសម្នាក់ដែលដឹងគ្រប់យ៉ាង
នៅល្ងាចនោះពួកគេត្រលប់ទៅផ្ទះវិញ។ គ្រាន់តែបើកទ្វារចូល ឃើញបង ម៊ីក និង អារីតា អង្គុយចាំនៅសាឡុង។ ម៉ាលីយ៉ាភ័យតិចៗ។ តើបងប្រុសនាងនឹងខឹងទេដែលដឹងថាពួកគេមានទំនាក់ទំនងគ្នាយូរមកហើយ (តាមការប្រកាសព័ត៌មាន)?
«បងម៊ីក…» ម៉ាលីយ៉ាហៅ។
ម៊ីកងើបឈរ មុខស្មើហើយដើរសំដៅមករកតុន។
«អាហ្សាងជី! ឯងមានស្អីទៀតត្រូវពន្យល់ទេ?»
តុនឈានមកឈរបាំងពីមុខម៉ាលីយ៉ា ការពារនាង។
«ខ្ញុំស្រលាញ់ប្អូនស្រីឯង…. ហើយចិញ្ចៀននោះជាការពិត…. បើឯងចង់វាយ ក៏វាយចុះ តែខ្ញុំមិនលែងនាងទេ»។
ម៊ីកសម្លឹងមុខមិត្តសម្លាញ់មួយសន្ទុះ រួច…គាត់ផ្ទុះសំណើច។
«ហាសហា! អាក្អែកឆ្កួត! ទីបំផុតឯងសារភាពហើយ!»
ម៉ាលីយ៉ា និង តុន គាំង។
ម៊ីកដើរមកឱបស្មាតុន។
«ឯងគិតថាយើងល្ងង់មែនទេ? យើងដឹងតាំងពី៣ឆ្នាំមុនម្ល៉េះថាឯងលួចស្រលាញ់ម៉ាលី! ពេលឯងស្រវឹង ឯងតែងតែរអ៊ូឈ្មោះវា… ហើយយើងក៏ដឹងថា ម៉ាលីក៏ចាប់អារម្មណ៍ឯងដែរ គ្រាន់តែវាមាត់រឹង»។
«ចុះ… ចុះហេតុអីបងមិនប្រាប់?» ម៉ាលីយ៉ាសួរ។
«ព្រោះរឿងស្នេហា ម្នាក់ៗត្រូវតែដោះស្រាយដោយខ្លួនឯង បើយើងប្រាប់ វាមិនមែនជារឿងរបស់ឯងទាំងពីរទេទៀតទេ វាក្លាយជារឿងរបស់យើង?»
ថាហើយ ម៊ីកញញឹមមកយ៉ាងកក់ក្តៅ។
«នែ៎ តែយើងសប្បាយចិត្ត….. សប្បាយចិត្តដែលឃើញសត្រូវក្លាយមកជាតុកកែ!….ហើយ….សប្បាយចិត្តដែលឃើញ Richard ដួល…..ចាស់ដៃ! កាចណាស់ អាតុន!»។
អារីតា ដើរមកឱបម៉ាលីយ៉ា។
«អបអរសាទរណាប្អូនស្រី ទីបំផុតរកឃើញម្ចាស់ចិត្តហើយ»។
បរិយាកាសក្នុងផ្ទះពោរពេញដោយសំឡេងសើចសប្បាយ។ តុនចាប់ដៃម៉ាលីយ៉ាយ៉ាងណែន។ ឧបសគ្គចុងក្រោយត្រូវបានដោះស្រាយ។ ក្រុមគ្រួសារយល់ព្រម សង្គមទទួលស្គាល់ ហើយសំខាន់បំផុត បេះដូងរបស់ពួកគេទាំងពីរបានផ្សារភ្ជាប់គ្នាយ៉ាងពិតប្រាកដ។
«យប់នេះទៅញ៉ាំអីជុំគ្នាទេ?» ម៊ីកសួរ។
«អត់ទេ» តុនឆ្លើយភ្លាម។ «យប់នេះខ្ញុំរវល់»។
«រវល់អី?» ម៊ីកឆ្ងល់។
តុនញញឹមដាក់ម៉ាលីយ៉ាដែលមុខក្រហម។
«រវល់សងត្រលប់ពេលវេលា៣ឆ្នាំដែលបាត់បង់ទៅ»។
ម៊ីកចង្អុលពួកគេដោយងាកទៅអារីតាហើយសួរឡើង៖
«ស្រុកឥឡូវគេផ្សំដំណេកប៉ុន្មានឆ្នាំបានចប់រាត្រីទឹកឃ្មុំ?»
ជំពូកទី១៩៖
សុភមង្គលមុនព្យុះភ្លៀង
ពន្លឺព្រះអាទិត្យពណ៌មាសនៃរដូវស្លឹកឈើជ្រុះ បានជះចូលមកក្នុងPenthouseដ៏ស្ងប់ស្ងាត់។ ជីវិតរបស់ម៉ាលីយ៉ានិងតុនក្រោយពីបើកចំហបេះដូងដាក់គ្នានិងឆ្លងកាត់ព្យុះព័ត៌មានរួចមក គឺប្រៀបដូចជាឋានសួគ៌ដែលមនុស្សគ្រប់គ្នាប្រាថ្នា។
ពួកគេមិនដែលឃ្លាតគ្នាត្រឹមមួយជំហានឡើយ បើសិនជាមិនចាំបាច់។
រាល់ព្រឹក ម៉ាលីយ៉ាភ្ញាក់ឡើងក្នុងរង្វង់ដៃដ៏រឹងមាំរបស់ស្វាមី។ តុនដែលធ្លាប់តែជា CEO ត្រជាក់ដូចទឹកកក ឥឡូវនេះក្លាយជាមនុស្សប្រុសដែល “ស្អិត” ប្រពន្ធមិនគួរឱ្យជឿ។ គេតែងតែលួចថើបនាងមុនពេលនាងដុសធ្មេញ ហើយទាមទារ “កម្លាំងចិត្ត” (Morning Kiss) ដ៏យូរលង់មុនពេលចុះពីលើគ្រែ។
ហើយរាល់ល្ងាច ទោះបីជាការងារនៅ Zhang Group មមាញឹកកម្រិតណា តុនតែងតែបោះបង់ការជប់លៀង ឬប្រជុំពេលយប់ចោល ដើម្បីប្រញាប់ត្រឡប់មកញ៉ាំបាយស្នាដៃប្រពន្ធ។ ទោះបីជាម៉ាលីយ៉ាចេះធ្វើតែ ពងចៀន ឆាបន្លែ និងដុតសាច់ ដដែលជាដដែលក៏ដោយ ក៏តុនអង្គុយញ៉ាំយ៉ាងឆ្ងាញ់ពិសា ហាក់ដូចជាកំពុងសោយអាហារទិព្វ។
ព្រឹកនេះ…
ម៉ាលីយ៉ាកំពុងឈរនៅមុខកញ្ចក់ធំ ដៃដ៏ស្រឡូនរបស់នាងកំពុងចងក្រវាត់កពណ៌ទឹកប៊ិកចាស់ឱ្យតុន។ តុនឈរស្ងៀម ដៃទាំងពីររបស់គេក្រសោបចង្កេះនាង ហើយដាក់ចង្កាលើក្បាលនាង ស្រូបយកក្លិនសក់។
«បងតុន… ថ្ងៃនេះបងកុំភ្លេចណា៎…» នាងនិយាយតិចៗ ទាំងដៃកំពុងតម្រង់កអាវឱ្យគេ «បងសន្យាថានាំអូនទៅមើលឈុតអាពាហ៍ពិពាហ៍…»
តុនញញឹម គេងើបមុខពីសក់នាង ហើយសម្លឹងមើលភ្នែកនាងតាមកញ្ចក់។
«ចាំបាន…ជំទាវហ្សាង ម៉ោង២រសៀល បងនឹងមកទទួល! រៀបចំខ្លួនឱ្យស្អាត ព្រោះហាងដែលយើងទៅ គឺជាហាងកាត់ឈុតដែលល្អបំផុតនៅNew York។ ឈុតនោះនឹងក្លាយជាផ្នែកមួយនៃពិធីដ៏ធំបំផុតប្រចាំឆ្នាំ»។
«កុំធំពេកអី…ខ្មាសគេ» នាងសើចតិចៗ មុខឡើងក្រហម។
«ខ្មាសអី?» តុនបង្វែរខ្លួននាងឱ្យមកប្រឈមមុខនឹងគេ។ កែវភ្នែករបស់គេពោរពេញដោយភាពម៉ឺងម៉ាត់ និងក្តីស្រឡាញ់។
«បងចង់ប្រកាសប្រាប់ពិភពលោកថា នាងឆ្នាសម្នាក់នេះ…ម៉ាលីយ៉ា…ជាកម្មសិទ្ធិរបស់បងតែម្នាក់ឯង។ គ្មានអ្នកណាអាចដណ្តើមបាន ហើយក៏គ្មានអ្នកណាអាចមើលងាយអូនបានទៀតដែរ»។
គេឱនចុះមកថើបថ្ងាសនាងមួយខ្សឺតធំ មុននឹងដើរចេញទៅធ្វើការ ដោយបន្សល់ទុកនូវភាពកក់ក្តៅ និងក្តីសង្ឃឹមពេញបេះដូងម៉ាលីយ៉ា។
នាងមិនដឹងខ្លួនសោះថា នោះអាចជាស្នាមញញឹមចុងក្រោយសម្រាប់ថ្ងៃនេះ។
ម៉ោង ១:៣០ នាទីរសៀល…
ម៉ាលីយ៉ារៀបចំខ្លួនរួចរាល់។ នាងស្លៀករ៉ូបសូត្រពណ៌កុលាបស្រាល សក់រួញៗទម្លាក់លើស្មា មើលទៅស្រស់ស្អាតដូចទេពធីតា។ នាងអង្គុយនៅសាឡុង ញញឹមមើលនាឡិកា រង់ចាំតុនមកទទួល។
“តុក… តុក… តុក…”
សំឡេងគោះទ្វារបន្លឺឡើង។ តែ….មិនមែនជាសំឡេងគោះធម្មតាទេ….ជាសំឡេងគោះធ្ងន់ៗនិងប្រញាប់ប្រញាល់។ អ្នកបម្រើវ័យក្មេងម្នាក់រត់ទៅបើកទ្វារ។ គ្រាន់តែទ្វាររបើកភ្លាម បរិយាកាសក្នុង Penthouseទាំងមូលផ្លាស់ប្តូរភ្លាមៗ។ ភាពកក់ក្តៅដែលធ្លាប់មាន ត្រូវបានជំនួសដោយភាពត្រជាក់ដ៏គួរឱ្យខ្លាច។
អ្នកបម្រើថយក្រោយទាំងញ័រខ្លួន។
ម៉ាលីយ៉ាក្រោកឈរឡើងដោយស្វ័យប្រវត្តិ។ បេះដូងនាងចាប់ផ្តើមលោតខុសចង្វាក់។
«អ្នកណាគេ?»
គ្មានអ្នកឆ្លើយ។ អ្វីដែលចូលមកមុនគេ គឺបុរសស្លៀកពាក់ឈុតខ្មៅធំៗ៤នាក់ ដែលមានទឹកមុខកាចសាហាវនិងពាក់វ៉ែនតាខ្មៅ។ ពួកគេដើរចូលមកឈរអមសងខាងផ្លូវ ហាក់ដូចជាកំពុងត្រួសត្រាយផ្លូវឱ្យស្តេចយាងមក។
បន្ទាប់មក…សំឡេងមួយបានបន្លឺឡើងលើកម្រាលថ្មម៉ាប។
“តុក… តុក… តុក…”
ជាសំឡេងឈើច្រត់។ ឈើច្រត់ក្បាលនាគធ្វើពីមាសសុទ្ធ។
ស្ត្រីចំណាស់ម្នាក់បានបោះជំហានចូលមក។ ទោះបីជាសក់របស់គាត់ប្រែពណ៌សទាំងស្រុង ហើយមុខមានស្នាមជ្រីវជ្រួញតាមវ័យក៏ដោយ ប៉ុន្តែឥទ្ធិពលនៃអំណាចដែលបញ្ចេញពីខ្លួនគាត់ គឺខ្លាំងក្លាជាងតុនទៅទៀត។ គាត់ស្លៀកឈុតចិនបុរាណពណ៌ខ្មៅប៉ាក់រូបហង្សមាស ពាក់ខ្សែកគុជខ្យងដែលមើលទៅមានតម្លៃកាត់ថ្លៃមិនបាន។
ភ្នែករបស់គាត់… ភ្នែកដ៏មុតស្រួចដូចជាភ្នែកឥន្ទ្រី សម្លឹងមើលទៅម៉ាលីយ៉ា តាំងពីក្បាលដល់ចុងជើង…ត្រជាក់ ឆ្មើងឆ្មៃ ជាកែវភ្នែកដែលគ្មានមេត្តា គ្មានភាពកក់ក្តៅ ដូចចរិតហ្សាងជីពេលនៅជាមួយពួកអភិជន។
ម៉ាលីយ៉ាមានអារម្មណ៍ដូចជាកំពុងឈរនៅចំពោះមុខព្រះយមរាជ។ ដៃជើងនាងត្រជាក់អស់។
ស្ត្រីចំណាស់នោះឈប់នៅកណ្តាលបន្ទប់។ គាត់មិននិយាយអ្វីទាំងអស់ គ្រាន់តែលើកដៃម្ខាងឡើង។ អង្គរក្សម្នាក់រត់យកកៅអីមកដាក់ឱ្យគាត់អង្គុយភ្លាមៗ។
គាត់អង្គុយចុះដោយឫកពាថ្លៃថ្នូរ ដៃទាំងពីរដាក់លើក្បាលនាគនៃឈើច្រត់។ បរិយាកាសស្ងាត់ឈឹង។ សូម្បីតែសំឡេងដកដង្ហើមរបស់ម៉ាលីយ៉ាក៏នាងខ្លាចមិនហ៊ានដកផង។
«នាង?… ដែលធ្វើឱ្យចៅប្រុសត្រកូលហ្សាង វង្វេងភ្លេចកំណើត?»
សំឡេងរបស់គាត់មិនខ្លាំងទេ តែម្តេចមានទម្ងន់ធ្ងន់ដូចជាដុំថ្ម។ គាត់និយាយភាសាចិនកុកងឺយ៉ាងច្បាស់ ប៉ុន្តែអមដោយអ្នកបកប្រែដែលឈរខាងក្រោយ។
ម៉ាលីយ៉ាព្យាយាមសម្រួលអារម្មណ៍។
«លោកយាយ… ខ្ញុំគឺ…»
«ឈប់!» ស្ត្រីចំណាស់នោះលើកដៃឃាត់ «ខ្ញុំមិនបានអនុញ្ញាតឱ្យនាងហៅខ្ញុំថាលោកយាយទេ។ »
គាត់ងាកទៅមើលរូបថតអាពាហ៍ពិពាហ៍ដែលតុនដាក់តាំងលម្អដោយកែវភ្នែកស្អប់ខ្ពើម រួចងាកមកមើលម៉ាលីយ៉ាវិញ។
«ឈ្មោះម៉ាលីយ៉ា? កូនស្រីត្រកូលណា? នាងសំអាងអ្វីមក ចង់មកតាំងខ្លួនជាជំទាវហ្សាង នៅ Manhattan?»
ស្ត្រីចំណាស់នោះសើចក្នុងបំពង់ក ជាសំណើចដែលធ្វើឱ្យរោមដៃម៉ាលីយ៉ាបះខ្ញាក។
នាងយល់សន្សឹមៗឡើងវិញហើយទាំងក្តៅងំក្នុងតួរាងកាយពីលើដល់ក្រោម។ ស្ត្រីចំណាស់នោះគឺ Madame Zhang (ម៉ាដាម ហ្សាង) ដែលជាជីដូនបង្កើតរបស់តុន ក៏ជាស្ត្រីដែកថែមដែលនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់ Zhang Group ទាំងមូល។ មនុស្សគ្រប់គ្នានៅអាស៊ី គ្រាន់តែឮឈ្មោះគាត់ ក៏ទន់ជង្គង់ដែរ។
«ថ្ងៃនេះ ខ្ញុំមកដើម្បីសម្អាតសម្រាមចេញពីជីវិតហ្សាងជី! ចៅខ្ញុំ!!! នាងមានពេល១០នាទី ដើម្បីរើរបស់របរចេញពីទីនេះ… បើមិនដូច្នេះទេ…»
ម៉ាលីយ៉ាឈរគាំង។ ទឹកភ្នែកដែលនាងព្យាយាមទប់ ចង់ហូរចេញមក។ នាងសម្លឹងទៅមាត់ទ្វារ សង្ឃឹមថាតុននឹងមកដល់… ប៉ុន្តែម៉ោងទើបតែ១:៤៥នាទី….
នាងត្រូវប្រឈមមុខនឹង មហាកំពែងចិន នេះតែម្នាក់ឯង។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ