ចាយ គឹមហ៊ាង៖ រាល់​ប្រលោម​លោក​​របស់អ្នកនិពន្ធ ​ម៉ីសន សុធារី ខ្ញុំ​អាន​មិន​តិច​ជាង៣ដងទេ

ប្រិយមិត្តម្នាក់បានលើកឡើងថា រាល់​ប្រលោម​លោក​​របស់អ្នកនិពន្ធ ​ម៉ីសន សុធារី គាត់អាន​មិន​តិច​ជាង៣ដងទេ ។

អ្នកអានឈ្មោះចាយ គឹមហ៊ាងបានសរសេរថា ចំពោះ​ប្រលោមលោក​មនោសញ្ចេតនា ​រឿង​បេះដូង​មេគង្គ​ វិញ គឺអាន​ប្រញឹករាល់ថ្ងៃ​តាម​រយៈ​ភាគ​ខ្លីៗ​ដែល​អ្នក​និពន្ធ​បាន​ផុស​នៅ​លើ​ផេក​ meysansotheary.com កន្លងមក​។ «អានរាល់ៗព្រឹក បើកភ្នែកមិនទាន់ព្រោះវាបាន​ឆក់​យក​អារម្មណ៍​ខ្ញុំ​ឲ្យ​ចង់​អាន! ចង់ដឹង​នូវ​សាច់​រឿង​ទាំង​មូល​ថា តើ​នឹង​មាន​ខ្លឹមសារ​​យ៉ាង​ណាខ្លះ ?កន្លែងដែល​មើល​ទៅ​តួ​ប្រុស ​ដូចជា​មាន​រឿង​យល់​ច្រឡំ​ជាមួយ​តួស្រី ​ចង់ដឹងណាស់ថា ដោះស្រាយ​របៀប​ណា?»។

ចំណុច​ទីពីរ​អាច​និយាយថា ខ្ញុំជាហ្វេន​ផ្កាប់​មុខ​ម្នាក់របស់​អ្នកនិពន្ធ រាល់​សាច់រឿង​ប្រលោមលោក​ទាំងអស់​របស់​គាត់ គឺខ្ញុំអានមិនតិចជាង៣ដងទេ ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រ្តេស ខ្ញុំ​ចូល​អាន​ប្រលោមលោក​គាត់​ដើម្បី​កម្ចាត់​អារម្មណ៍​ស្រ្តេស​ចោល ខ្ញុំ​ស្រលាញ់​របៀប​អ្នក​និពន្ធ​រៀបរាប់​ពី​អត្តចរិត​តួអង្គ និង​ពាក្យពេចន៍​សន្ទនា​រវាង​តួអង្គ​និង​តួអង្គ​ហាក់​ដូចជា​សាច់រឿង​ពិត​នៅ​ពិភព​ខាងក្រៅ មាន​វគ្គខ្លះ​អាន​ហើយធ្វើ​ឲ្យ​ខ្ញុំញញឹមមិនដឹងខ្លួន (ច្រឡំ​ថា​ខ្លួនឯង​ជា​តួឯក ហេហេ) សុំ​សរសើរ​អ្នក​និពន្ធ​ពូកែ​ប្រើ​ពាក្យពេចន៍​មែន​ទែន។

ចំណែកទីបី ចំពោះ​អនាគត ខ្ញុំ​សុំធ្វើជា​អ្នកអាន​ដោយ​ស្ម័គ្រស្មោះរបស់អ្នកនិពន្ធតែម្ដង៕

មិត្តអ្នកអានក៏អាចចូលអានរឿងប្រលោមលោកល្អៗជាច្រើនទៀត នៅលើវេបសាយនេះឬ​តាមតេលេក្រាម​ https://t.me/Meysanchannel ផ្ទាល់បានណា៎!