ប៊ឺរីសរសេរថា ប្រលោមលោក «បេះដូង​មេគង្គ»ស្លុតស្លុងទាក់ចិត្ត​

​តួឯក​ប្រុស ស្រទន់​មន្ត​ស្នេហ៍ បានស្លុង​អារម្មណ៍​តាម​សាច់រឿង «បេះដូង​មេគង្គ»និងបានសរសេរលើ ហ្វេសប៊ុកផ្ទាល់ខ្លួនថា ប្រលោមលោកថ្មី របស់អ្នកនិពន្ធ ម៉ីសន សុធារី ជា​ការ​និទាន​ដ៏​រស់រវើក​និង​ជក់ចិត្ត ។

«យើង​ច្បាស់​ជា​នឹកជានិច្ច​ដល់​ប្រលោមលោក​ដែលយើង​រមែង​អាន​ច្រើនដងនិងស្លុងអារម្មណ៍​ !» តារា​សម្ដែង​អាជីព​លោក​ប៊ឺរី ដែល​ធ្លាប់​ចូលរួម​ក្នុងការប្រែក្លាយប្រលោមលោក​ ” ស្រទន់​មន្ត​ស្នេហ៍” ​ក្លាយ​ជា​ខ្សែ​ភាពយន្ត​ខ្មែរ​ដ៏​ល្អប្រណីត​​ បានប្រកាស​ជា​ហ្វេន​គាំទ្រ​ប្រលោមលោក​ឆ្នាំ​២០២១ រឿង ” បេះដូង​មេគង្គ” លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​លោក​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន។

លោកថា ​បើ​រំឭក​ដល់​ប្រលោមលោក​មនោសញ្ចេតនា ប្រាកដ​អាច​រំលង​បាន​ឡើយ នូវ​ភាគនិទាន​ដ៏​លន្លង់លន្លោច ” ស្រទន់​មន្ត​ស្នេហ៍” របស់​អ្នក​និពន្ធ ម៉ីសន សុធារី ដែល​បាន​ខាប​យក​ដួងចិត្តខ្លួនក្នុងនាមជា​តួអង្គ ដេត ភូមិន្ទ សុភាព​បុរស​ដ៏​ស្រស់​សង្ហា។

ក្រោយពេលវេបសាយអានប្រលោមលោករបស់អ្នកនិពន្ធ ម៉ីសន សុធារី បាន​ដាក់​ឲ្យ​ដំណើរការ​ជាផ្លូវការរឿង “បេះដូង​មេគង្គ” ដែលជាប្រលោមលោកចំណងជើងថ្មី​ប្រចាំឆ្នាំ២០២១ តារា​សម្ដែង​រាងខ្ពស់ស្រឡះ កែវភ្នែកស្រទន់រូបនេះ​ក៏បានលើកឡើងថា៖ “បើ​និយាយ​ពី​សៀវភៅ ត្រូវតែ​អាន​ស្លុង បាន​ហៅ​ថា​រឿង​ល្អមើល បើនិយាយពីសេណារីយោ​ត្រូវ​តែ​ធ្វើ​ចេញ​ពី​សាច់​រឿង​ដែល​មាន​ចរិត​តួអង្គ​ក្នុង​ហ្នឹង​ច្បាស់​ទើប​សម្ដែង អស់​ពី​បេះដូង​បាន”។

កម្លោះ​សង្ហាបឺរីក៏បានបន្ថែមទៀតថា ” បេះដូងមេគង្គ” គ្រាន់តែចំណងជើងមុតបាត់ទៅហើយ។ ចុះ​បើសិនតួប្រុសជា Berry សម្តែង​វិញ​គិតម៉េចដែរ? រំខានជួយរកតួស្រី​ឲ្យ​ផងបានអត់?

ក្រោយការបង្ហោះសារបែបនេះ បានធ្វើ​ឲ្យ​មិត្តអ្នកអានជាច្រើនរំភើបជាខ្លាំង ទោះបី “បេះដូងមេគង្គ​” ទើប​តែ​ចេញ​ផ្សាយ​បាន​៥ភាគប៉ុណ្ណេះ។