មកដឹងពីចំណាប់អារម្មណ៍របស់សមាជិក MST Leadership Program

កាលពីថ្ងៃទី៣ ខែតុលាកន្លងទៅ សមាជិក MST fan club មកពីបណ្តាខេត្តក្រុងចំនួន៦ បានចូលរួមជាមួយវគ្គបណ្តុះបណ្ដាលអំពីជំនាញភាពជាអ្នកដឹកនាំ (Leadership) ដែលផ្តួចផ្តើមឡើងដោយអ្នកនិពន្ធម៉ីសន សុធារី ក្រោមប្រធានបទការរៀបចំខ្លួនឯងសម្រាប់អនាគតខាងមុខ ឬ Packing yourself for the future។

ក្រោយការប្រកាសចុះឈ្មោះជាផ្លូវការរួចមកយើងសង្កេតឃើញថាមានការចាប់អារម្មណ៍ជាខ្លាំងចំពោះវគ្គបណ្តុះបណ្តាលមួយនេះ ក្រោមមាតិកាធំៗសំខាន់ៗដូចជា ៖ ការសម្រេចចិត្ត(Decision-making), កំណត់គោលដៅ(Goal-Setting), ដោះស្រាយបញ្ហា(Problem-Solving), គន្លឹះកសាងទំនាក់ទំនង(Relationship-Building), ការប្រាស្រ័យទាក់ទង(Communication), ជំនាញស្ដាប់(Listening), ការស្គាល់អំពីខ្លួនឯង(Self-Awareness) និងការចេះយល់អធ្យាស្រ័យ(Empathy)។
ឥឡូវនេះយើងមកជួបជាមួយសមាជិក ចំនួន២រូបដែលបង្ហាញពីការយល់ឃើញផ្ទាល់ខ្លួនក្នុងរយៈពេលជាង១ខែដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលមួយនេះ។

ជម្រាបសួរអ្នកគ្រូ និងសួស្តីមិត្តរួមក្រុមទាំងអស់អស់គ្នា។ នាងខ្ញុំឈ្មោះសុទ្ធ ឡែន ជាអ្នកភ្នំពេញ និងជាបុគ្គលិកនៅក្រុមហ៊ុនឯកជន បានចូលរួមវគ្គ Leadership 2021 ។

ចំណុចដែលខ្ញុំកាន់តែយល់ច្បាស់ គឺ create your vision (ពីមុនគ្រាន់តែដឹង តែមិនសូវយល់ច្បាស់)

មាតិកាដែលបានផ្លាស់ប្តូរផ្នត់គំនិត គឺ Building Communication ។ នៅក្នុងស្ថាប័ននីមួយៗ គឺមានមនុស្សជាច្រើនប្រភេទដែលយើងពិបាកយល់ពីគាត់ ពេលខ្លះសូម្បីតែមនុស្សក្នុងក្រុមរបស់ខ្លួន។ ភាគច្រើនខ្ញុំជាមនុស្សដែលចូលចិត្តប្រើមនោសញ្ចាតនាពេក និងការយោគយល់ពេកក្នុងពេលធ្វើការ ទើបធ្វើឱ្យការងារមួយចំនួន ដំណើរការមិនសូវរលូនល្អ (ពេលខ្លះច្បាស់លាស់ពេក ឬទន់ភ្លន់ពេក)។ ប៉ុន្តែតាមរយៈបទបង្ហាញរបស់អ្នកគ្រូ បានជួយដាស់ស្មារតីរបស់ខ្ញុំអោយយល់ថា ពេលណាត្រូវធ្វើជា Robot ហើយ ចំនុចណាដែលគួរកែប្រែរក្នុងនាមយើងជាថ្នាក់ដឹកនាំគេ (និយាយអោយបានច្រើនដង, រំឭកអោយបានច្រើនដង និងទទួលយកភាពខ្វះខាត និងអត្តចរិករបស់គាត់មួយចំនួនក្នុងពេលធ្វើការ)។

អ្វីដែលខ្ញុំចង់ដឹងបន្ថែម តើក្នុងនាមជាថ្នាក់ដឹកនាំ តើគួររក្សាឥរិយាបថបែបណានៅពេលនណាម្នាក់ វ៉ាយប្រហារយើង ក្នុងអង្គប្រជុំ (ព្រោះផលប្រយោជន៍បុគ្គល មិនមែនផលប្រយោជន៍រួម) និងរបៀបឆ្លើយតបទៅកាន់ពួកគាត់។

អរគុណអ្នកគ្រូសំរាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកបទពិសោធជាក់ស្តែង និងការណែនាំល្អសម្រាប់នាងខ្ញុំ និងមិត្តរួមក្រុម។

ដោយក្តីគោរព

សុទ្ធឡែន

សួស្តីមិត្តៗទាំងអស់គ្នា

ខ្ញុំឈ្មោះជិន សូនីន មកពីខេត្តកណ្តាល បានចូលរួមវគ្គ Leadership 2021 ។ ចំណុចដែលខ្ញុំទើបដឹងគឺទ្រឹស្តី Maslow

មាតិកាដែលបានផ្លាស់ប្តូរផ្នត់គំនិត គឺ Building Communication ។

ការយល់ដឹងពីទំនាក់ទំនង មានសារៈសំខាន់ធ្វើជាអ្នកដឹកនាំល្អ ត្រូវមានទំនាក់ទំនងល្អជាមួយមនុស្សទូទៅ ដោយស្គាល់ពីចរិតលក្ខណៈ ដែលស្តែងចេញតាមរយៈសកម្មភាព ទម្លាប់ និងផ្នត់គំនិត ដើម្បីយើងអាចសម្របខ្លួនជាមួយពួកគាត់ ហើយអាចឲ្យពួកគាត់សុខចិត្តដើរតាមយើង យើងត្រូវរៀនធ្វើអំពើល្អឲ្យបានច្រើន កុំខ្លាចខាត ខ្លាចធ្វើខុសមនុស្ស ។

ខ្ញុំចង់ដឹងបន្ថែមទៀត តើអំណាចខាងក្នុងមានអ្វីខ្លះដែលមានឥទ្ធិពលឲ្យមនុស្សដើរតាម? បែបបទនៃការមានទំនាក់ទំនងល្អ ដែលមានប្រសិទ្ធិភាពក្នុងការដឹកនាំការងារក្នុងស្ថានប័នដើម្បីទទួលបានលទ្ធផលល្អមានអ្វីខ្លះ?

សូមអរគុណបង ម៉ីសន សុធារី ចំពោះការចំណាយពេលវេលាដ៏មានតម្លៃដើម្បីផ្តល់ចំណេះដឹង និងបទពិសោធដល់ពួកយើងក្នុងវគ្គនេះ ព្រមទាំងអរគុណក្រុមការងារដែលបានរៀបចំកម្មវិធីនេះ

រីករាយដែលបានស្គាល់មិត្តៗទាំងអស់គ្នា

គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំនេះមានរយៈពេល៣០ម៉ោង ដែលមានអ្នកចូលរួមមកពីបណ្តាខេត្តក្រុងចំនួន៦។