ហេតុផល5យ៉ាង ដែលអ្នកអានប្រលោមលោក រឿងអធិរាជបេះដូង តែងកោះហៅមិត្តភក្តិដើម្បីអានរឿងនេះបន្ត

មានហេតុផលប្រាំយ៉ាង ដែលមិត្ត​អ្នកអានរបស់ប្រលោមលោករឿង អធិរាជបេះដូង នៅក្នុង meysansothery.com តែងតែកោះហៅមិត្តភក្តិដើម្បីមកអានរឿងនេះបន្ត ។

១. ជារឿងទាក់ទងជាមួយនឹងយុវវ័យ ស្ដីអំពីនិស្សិតកម្ពុជាពីររូប ចេញទៅរស់និងសិក្សា​នៅប្រទេស២សែនឆ្ងាយពីគ្នា​ បែរជាមកជំពប់ជួបគ្នាចំពេលដែលមានសង្គ្រាមស៊ីវិលកើតឡើងក្នុងប្រទេសទួរគី។ ចំណែកឯតួស្រី នាង​ជោគជតា​ដែលជាកូនស្រីរបស់មន្ត្រី​កុងស៊ុលខ្មែរនៅហូងឡង់សហភាពអឺរ៉ុប បានរសាត់អណ្ដែតមកទើរនៅក្នុងសង្គ្រាមនេះដូចគ្នាក្នុងនាមជាភ្ញៀវទេសចរ។ ទាំងពីរប្រាណជាយុវវ័យមកពីកម្ពុជាបានកាន់ដៃគ្នា​រត់គេចទៅដល់តំបន់ព្រៃជ្រៅឆ្ងាយពីស៊ីស្តង់ប៊ុល​ដើម្បីគេចផុតពីការតាមចាប់របស់ពួកទាហានដោយសារតែតួអង្គស្រីបាត់បង់លិខិតឆ្លងដែនរបស់ខ្លួន។ ឆាកកម្សត់កម្រជាច្រើនបានបង្កើតទៅជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងប្រធាននិស្សិតឈ្មោះថា ជាវិច្ឆិកានិងតួស្រីយើង។

២.នេះគឺជាប្រលោមលោកដែលស្ដែងចេញអំពីរឿងរ៉ាវចាក់ស្រែះ រវាងគ្រួសារអ្នកប្រកបរបរជំនួញនិងគំនុំស្នេហាចាស់ដ៏ជ្រៅពិបាកស្មានមួយ។ អ្នកអាន​បានឃើញ​នូវមនោសញ្ចេតនា​ពិបាកផ្តាច់ តជំនាន់ ជាជម្ងឺនៃការចង់ឈ្នះ ចង់សងសឹកបង្កភាពវឹកវរគ្មានទីបញ្ចប់​ទុកជាដាន​ចងពៀរមនុស្សជំនាន់ក្រោយ​យ៉ាង​សាហាវ​ឬស្យា។

៣.រឿងនេះក៏បានស្តែងបង្ហាញអំពីតួអង្គជានារីអ្នកសារព័ត៌មានវ័យក្មេង «ពេជ្រដាណែន» ដែលមានភាពមោះមុតនៅក្នុងមូលដ្ឋានវិជ្ជាជីវៈរបស់ខ្លួនប៉ុន្តែត្រូវរងគ្រោះម្ដងហើយម្ដងទៀតដោយសារតែសេចក្ដីស្នេហាដ៏បរិសុទ្ធរបស់ខ្លួននិងគំនិត​សុទិដ្ឋិនិយមពេក។

៤.អ្នកនិពន្ធត្អូញថានេះជាស្នាដៃអន់ខ្សោយមួយ​របស់គាត់ ដែលតែងឡើងប្រថុចញ៉ុច​ស្របស្ថានការណ៍នយោបាយនៅទួរគី ប៉ុន្តែ​អ្នកអាន​បែរជាអានចប់ក៏បំភ្លេចមិនបាន។

៥.តួអង្គធំៗក្នុងភាគ​និទាន​នេះមាន​ច្រើន សុទ្ធសឹងជាតួអង្គ​សំខាន់ តែមាន​បុគ្គលិកលក្ខណៈខុសពីគ្នាគួរឱ្យកត់សម្គាល់បង្ហាញថា យុទ្ធសាស្ត្រកសាងចរិតលក្ខណៈតួអង្គ​ប្រើបច្ចេកទេសខ្ពស់​ការស្រាវជ្រាវច្រើន​និងបង្កើតប្រអប់ទំនាស់បន្តគ្នា​ពឹងលើចរិតលក្ខណៈទាំងនោះ។