៥សំណួរជាមួយម្ចាស់រឿង«ខោក្បាលគីប»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ អ្នកទាំងអស់គ្នា ! ខ្ញុំបាទឈ្មោះ អ៊ឹង ឆាយលី នាមប៉ាកកា«អ្នកនិពន្ធ គំនិតខ្ចី» ជាម្ចាស់ស្នាដៃរឿង «ខោក្បាលគីប» ហើយក៏ជាសមាជិកម្នាក់នៅក្នុងក្រុម MST writer រដូវកាលទីមួយ ក្រោមប្រធានបទ អ្នកនិពន្ធក្រៅសាលា។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលធ្វើឱ្យខ្ញុំសម្រេចចិត្តយករឿងមួយនេះមកផ្សព្វផ្សាយ គឺដើម្បីចង់បង្ហាញអំពីស្នារដៃតែងនិពន្ធរបស់ខ្ញុំ ក៏ដូចជារួមចំណែកក្នុងការអភិរក្សផ្នែកអក្សរជាតិ ហើយរឹតតែចង់សិក្សាអំពីការរៀនតែងនិពន្ធវគ្គខ្លី ជាមួយអ្នកគ្រូ ម៉ីសនសុធារី ដែលជាក្ដីបំណងធំមួយដែលខ្ញុំមានតាំងពីយូរមកហើយ។

បើនិយាយអំពីរឿង ខោក្បាលគីប វិញនោះ គឺចង់និយាយអំពីហេតុការដ៏រន្ធត់មួយបានកើតមានឡើងបន្ទាប់ពីបានស្លៀកខោជជុះមួយនោះ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

គោលបំណងដែលធ្វើឱ្យខ្ញុំចង់ដាក់ផ្សាយរឿងនេះជូនប្រិយមិត្តអ្នកអាន គឺចង់ឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ មុនពេលសម្រេចយកខោជជុះណាមួយយកមកស្លៀក។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

ចំណុចដែលខ្ញុំពេញចិត្តនៅក្នុងរឿងនេះគឺបានបង្ហាញអំពីរឿងពិត ដែលខ្ញុំធ្លាប់ទិញខោមួយដែលមានស្នាមប្រឡាក់ឈាមពណ៍ក្រហមក្រមៅនៅផ្នែកខាងក្នុង។ ហើយក៏សម្រេចចិត្តយករឿងនោះមកចែករំលែកជូនបងប្អូនអ្នកអានឱ្យមានការប្រុងប្រយ័ត្នតាមរយៈរឿង ខោក្បាលគីបនេះ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសង្ឃឹមថារឿងខោក្បាលគីប នេះនឹងផ្ដល់ជាសារៈប្រយោជន៍ រួមជាមួយនិងចំណេះដឹងថ្មីមួយទៅកាន់បងប្អូនអ្នកអាន សូមអរគុណ។

ចុចអានរឿងខោក្បាលគីប