«កម្មវិធី MST writer រដូវកាលទី២»ឱកាសសម្រាប់អ្នកស្រឡាញ់វិស័យតែងនិពន្ធ

ឱកាសថ្មី សម្រាប់បញ្ចេញបានមកដល់ហើយ! ចំពោះបងប្អូនសិស្ស និស្សិត កវីនិពន្ធ អ្នកស្រឡាញ់ការអាននិងសរសេរទាំងអស់ ដែលមានដើមកំណើតមកពីខេត្តក្រុងជំុវិញបឹងទន្លេសាប ឬមានចំណាប់អារម្មណ៍សាកល្បងបទនិពន្ធដោយឡែក ឬរួមគ្នាជាមួយអ្នកនិពន្ធមកពីតំបន់ខាងលើ សូមចូលរួមជាមួយកម្មវិធី MST Writer រដូវកាលទី២ ក្រោមប្រធានបទ«អ្នកនិពន្ធជុំវិញបឹងទន្លេសាប»

MST Writer ស្វាគមន៍ជានិច្ចសម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នា។ ចូលរួមជាមួយយើងខ្ញុំ ដោយផ្ញើស្នាដៃរបស់អ្នកមកកាន់ក្រុមការងារឥឡូវនេះ សម្រាប់ចម្ងល់ផ្សេងៗសូមទាក់ទងមកកាន់តេឡេក្រាមផ្លូវការរបស់យើងខាងក្រោមនេះ។

លក្ខខណ្ឌនៃការចូលរួម៖

១. រាល់សំណៅត្រូវវាយជាកុំព្យូទ័រខ្នាត A4 Khmer OS ដោយភ្ជាប់ជាមួយឈ្មោះ នាមប៉ាកកា(បើមាន) និងលេខទំនាក់ទំនង។ ​

២​. មិនកំណត់ប្រភេទរឿង ប៉ុន្តែសាច់រឿងត្រូវតែជាការបង្កើតថ្មី មិនពាក់ព័ន្ធនឹងបញ្ហានយោបាយ រិះគន់បរិហារបុគ្គលណាម្នាក់ជាសាធារណៈ និងប្រកបដោយសីលធម៌ គុណធម៌

៣. បញ្ចូលគំនិតអប់រំ និងការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ជីវភាពប្រចាំថ្ងៃ

៤. បើកចិត្តទូលាយក្នុងការទទួលយកមតិយោបល់ និងមានទឹកចិត្តកែលម្អសាច់រឿង​ឲ្យ​កាន់តែប្រសើរ

៥. ផ្តល់សិទ្ធិដល់ក្រុមការងារ ក្នុងការដកស្រង់មាតិការឿងយកទៅផ្សព្វផ្សាយ លើទំព័រហ្វេសប៊ុកផ្លូវការ «ក្រុមអ្នកនិពន្ធម៉ីសន សុធារី MST Writer»

៦. រាល់ស្នាដៃដែលត្រូវបានជ្រើសរើស នឹងត្រូវផ្សព្វផ្សាយលើវេបសាយ meysansotheary.com តែមួយគត់រហូតផុតរដូវកាលទី២

៧. ចែករំលែកកម្មវិធីនេះ ទៅកាន់មិត្តរបស់អ្នកជាមួយ #mstwriterseason2

ក្រុមការងារនឹងសម្រួល៖

១. យុទ្ធនាការផ្សព្វផ្សាយនាម និងនាមប៉ាកកា ប្រវត្តិនិងស្នាដៃ រួមទាំងជួយភ្ជាប់តំណ​ទៅកាន់បណ្តាញសង្គម​របស់អ្នកនិពន្ធ ដោយមិនគិតថ្លៃ

២. រចនាគម្រប (ក្របសៀវភៅ) លើឌីជីថលសម្រាប់ចេញផ្សាយ

អត្ថប្រយោជន៍ដែលទទួលបាន៖

១. រាល់ប្រលោមលោកដែលជាប់ក្នុងតារាងប្រជាប្រិយ Top 10 នឹងទទួលបានរង្វាន់ជាប្រាក់ ១០០ដុល្លារ និងរង្វាន់ដទៃ​ទៀត។

២. បន្ទាប់ពីរដូវកាល៦ខែបញ្ចប់ អាចដាក់ផ្សាយជាថ្មីនៅ Platform ផ្សេងៗ ឬបោះពុម្ពផ្សាយជាសិទ្ធិផ្ទាល់របស់សាមីអ្នកនិពន្ធ

៣. អ្នកនិពន្ធមាន​សិទ្ធិពេញលេញលើស្នាដៃខ្លួន ទោះបី​រចនាសម្ព័ន្ធរឿងត្រូវ​បានផ្តល់ជូនដោយក្រុម MST writer ក្ដី
៤. អាចទទួលបានការបណ្ដុះបណ្ដាលវគ្គខ្លី ពីការតែងនិពន្ធជាមួយអ្នកនិពន្ធ ម៉ីសន សុធារី

គួរបញ្ជាក់ផងដែរថា កម្មវិធី MST writer រដូវកាលទី២ នឹងចាប់ផ្ដើមនៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះហើយ។ បងប្អូនសិស្ស និស្សិត កវីនិពន្ធ អ្នកស្រឡាញ់ការអាននិងសរសេរទាំងអស់ ចង់បញ្ចេញស្នាដៃរបស់ខ្លួនដើម្បីផ្សព្វផ្សាយជាសាធារណៈ កុំភ្លេចត្រៀមរៀបចំបទនិពន្ធចាប់ពេលនេះតទៅ។

កាលពីរដូវកាលទី១កន្លងមក កម្មវិធី MST writer ទទួលបាន១០៣ស្នាដៃ និងការបណ្ដុះបណ្ដាល ៣ក្រុម គឺក្រុមឥន្រ្ទីយ៍ ហង្សៈ និងនាគា។

ទំនាក់ទំនងមកកាន់តេឡេក្រាម MST Writer