ស្នាដៃជាច្រើនដែលនឹងត្រៀមក្លាយខ្លួនជា «មាតិកា Premium» សម្រាប់ «សមាជិក Premium» តែមួយគត់

រយៈពេលមិនដល់មួយសប្តាហ៍ឡើយ វេបសាយជាផ្លូវការរបស់អ្នកនិពន្ធម៉ីសន សុធារី នឹងបើកដំណើរការកម្មវិធីថ្មីសម្រាប់អ្នកអានដែលត្រូវការមាតិកាល្អៗ ស្នាដៃសម្រិតសម្រាំងពិសេសៗ ដោយការចូលជាសមាជិកអ្នកអាន Premium ។ សម្រាប់សមាជិក Premium  ផ្ទាល់ ក្រុមការងារនឹងដាក់ឱ្យដំណើរការនូវមាតិកាដែលប្រកបទៅដោយគុណភាព ព្រមទាំងសម្រួលដល់ការអាន នាថ្ងៃទី២០ ខែឧសភាខាងមុខនេះ។

ក្រឡេកមកមើលមាតិកាដែលត្រៀមខ្លួនមកបំពេញអារម្មណ៍អ្នកអានវិញម្តង ក្រៅពីភាគនិទានមនោសញ្ចេតនាលើដងទន្លេ «បេះដូងមេគង្គ» ​របស់អ្នកនិពន្ធម៉ីសន សុធារី សំណុំក្តី«ស្ទូឌីយោលេខ៧»ដ៏រសើបក្នុងចំណោមអ្នកនិយមអានរឿងស៊ើបអង្កេត របស់សុភាប្រុស ក៏នឹងក្លាយខ្លួនជាមាតិកា Premium ដូចគ្នាផងដែរ ហើយយើងក៏មិនអាចបំភ្លេចប្រលោមលោកយុវវ័យ «ថ្ងៃណាមួយ» ដែលទទួលបានការគាំទ្រពីមិត្តអ្នកអានវ័យជំទង់ សម្រាប់មាតិកាមួយនេះផងដែរ។  

ក្រៅពីស្នាដៃរបស់អ្នកនិពន្ធខាងលើ ក្រុមការងារមានក្តីសោមនស្សក្នុងការបញ្ចូលស្នាដៃរបស់អ្នកនិពន្ធ MST Writer រដូវកាលទី១ ទៅក្នុងមាតិកា Premium ផ្ទាល់។​ ចំពោះស្នាដៃដំបូងដែលនឹងត្រៀមខ្លួនសម្រាប់អ្នកអាន Premium ជាប្រភេទរឿងរន្ធត់ ដែលមានចំណងជើងថា «ភូមិគ្រឹះដែលខ្ញុំធ្វើការ» និពន្ធដោយ «ជេន»។

រឿងរបស់អ្នកនិពន្ធរូបនេះធ្លាប់បានស្ថិតក្នុងចំណោមកំពូលមាតិកាទាំង១៥ ប្រចាំខែតុលាម្តងរួចមកហើយ។ ពេលនេះប្រលោមលោក «ភូមិគ្រឹះដែលខ្ញុំធ្វើការ» នឹងត្រូវចូលទៅក្នុងមាតិកា Premium សម្រាប់មិត្តអ្នកអានវិញម្តង។ សង្ឃឹមថាស្នាដៃទាំងអស់នឹងជួយសម្រាលអារម្មណ៍តានតឹង បំបាត់ភាពអផ្សុកដល់អ្នកទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ប្រសិនបើលោកអ្នកចំឈ្មោះជាសមាជិក Premium ចាប់ពីថ្ងៃនេះទៅ លោកអ្នកនឹងទទួលបានការចូលអានក្នុងកញ្ចប់ Premium ដោយឥតគិតថ្លៃពីថ្ងៃទី២០ ដល់ ៣០ ខែឧសភា ឆ្នាំ២០២២។ ចំពោះទឹកប្រាក់ដែលលោកអ្នកបានបង់ នឹងគិតសម្រាប់ខែបន្ទាប់។